កថាវត្ថុ បឋមភាគ

ភាគទី៨៤

សូមនមស្ការ ចំពោះព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះ។

បុគ្គលកថា

[១] (សកវាទី សួរថា) បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏​ឧត្តមឬ។ (បរវាទី ឆ្លើយថា) អើ។ (សកវាទី សួរថា) បុគ្គលណា មានអត្ថដ៏​ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុ​នោះ បុគ្គលនោះ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ (បរវាទី ឆ្លើយថា) អ្នកមិន​គួរពោលយ៉ាងនេះទេ។ (សកវាទី ពោលថា) អ្នកចូរដឹង​នូវកំហុសចុះ ប្រសិនបើបុគ្គល គេដឹងបាន​ដោយអត្ថ​ដ៏ពិត និងអត្ថដ៏ឧត្តម ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរ​ពោលថា បុគ្គលណា មានអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេដឹង​បានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះដែរ បណ្តាពាក្យទាំង​ពីរនោះ អ្នកពោល​នូវ​ពាក្យណា គួរពោលតែពាក្យនោះថា បុគ្គល គេដឹងបាន​ដោយ​អត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគួរពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថ​ដ៏ឧត្តម ព្រោះហេតុនោះ បុគ្គល​នោះ គេដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏​ឧត្តមដូច្នេះទេ ព្រោះជាពាក្យខុស ម៉្យាងទៀត ប្រសិនបើអ្នកមិនគួរពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏​ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម​ដូច្នេះទេ ម្នាលអ្នកដ៏ចំរើន អ្នកក៏មិន​គួរពោលថា បុគ្គល គេដឹងបាន​ដោយ​អត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះដែរ បណ្តាពាក្យ​ទាំងពីរ​នោះ អ្នកពោលនូវ​ពាក្យណា គួរពោលតែពាក្យនោះថា បុគ្គល គេដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគួរពោលថា បុគ្គលណា មានអត្ថដ៏ពិត មាន​អត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម​ដូច្នេះ​ទេ ព្រោះជា​ពាក្យ​ខុស។

ចប់ អនុលោមបញ្ចកៈ។

[២] បុគ្គល គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ បុគ្គលណា មានអត្ថ​ដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេមិនដឹង​បានដោយអត្ថដ៏ពិត និងអត្ថ​ដ៏ឧត្តមឬ។ អ្នកមិនគួរពោលយ៉ាងនេះ​ទេ។ អ្នកចូរដឹងនូវអំពើផ្ទុយចុះ ប្រសិនបើបុគ្គល គេមិនដឹងបានដោយ​អត្ថដ៏ពិត និងអត្ថដ៏ឧត្តមទេ ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេមិនដឹង​បានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នក​ពោល​នូវពាក្យណា គួរពោលតែពាក្យនោះថា បុគ្គលគេមិនដឹងបានដោយអត្ថដ៏ពិត និង​អត្ថដ៏ឧត្តម តែអ្នកមិនគួរពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះ​ហេតុនោះ បុគ្គលនោះ គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះទេ ព្រោះជា​ពាក្យខុស មួយទៀត ប្រសិនបើអ្នកមិនគួរពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថ​ដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេមិនដឹង​បានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម​ដូច្នេះទេ ម្នាលអ្នកដ៏ចំរើន អ្នកក៏មិនគួរ​ពោលថា បុគ្គល គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម​ដូច្នេះដែរ បណ្តាពាក្យទាំង​ពីរនោះ អ្នកពោលនូវពាក្យណា អ្នកគួរពោល​តែពាក្យនោះថា បុគ្គល គេមិនដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគួរ​ពោល​ថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេមិនដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះទេ ព្រោះជា​ពាក្យខុស។

ចប់ បដិកម្មចតុក្កៈ។

[៣] ប្រសិនបើ អ្នកសំគាល់ថា អ្នកគួរពោលថា បុគ្គលគេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគួរពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះ​ហេតុ​នោះ បុគ្គលនោះ គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះទេ ព្រោះ​ហេតុ​នោះ កាលអ្នកប្តេជ្ញាយ៉ាងនេះ ដោយពាក្យ​ប្តេជ្ញានេះ ក្នុងចំណែកនៃពាក្យថា គេមិន​ដឹង​នោះ [ក្នុងចំណែកនៃពាក្យថា គេមិនដឹងដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម។ អដ្ឋកថា ។] ត្រូវយើង​សង្កត់សង្កិន​យ៉ាងនេះឯង កាលបើ​យើងសង្កត់សង្កិនអ្នក អ្នកឈ្មោះថា យើង​សង្កត់សង្កិន​ត្រឹមត្រូវ​ហើយ ប្រសិនបើ បុគ្គល គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏​ឧត្តម ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា បុគ្គលណា មានអត្ថដ៏ពិត មាន​អត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គួរពោលតែពាក្យនោះថា បុគ្គល គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគួរពោលថា បុគ្គលណា មាន​អត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះទេ ព្រោះជា​ពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិនគួរពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេមិនដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះទេ ម្នាលអ្នកដ៏ចំរើន អ្នកក៏មិនគួរពោលថា បុគ្គល គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នក​ពោលនូវពាក្យណា គួរពោលតែពាក្យនោះថា បុគ្គល គេមិនដឹង​បានដោយអត្ថដ៏ពិត និងអត្ថ​ដ៏ឧត្តម តែអ្នកមិនគួរពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះ​ហេតុនោះ បុគ្គលនោះ គេមិនដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះទេ ព្រោះពាក្យ​របស់អ្នកនេះ ជាពាក្យខុស។

ចប់ និគ្គហចតុក្កៈ។

[៤] បើវាទៈរបស់អ្នកនុ៎ះ យើងសង្កត់សង្កិនបានដោយលំបាក អ្នកចូរឃើញក្នុង​ពាក្យ​សង្កត់សង្កិនយើងនោះ យ៉ាងនេះថា អ្នកគួរពោលថា បុគ្គលគេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគួរពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះ​ហេតុនោះ បុគ្គលនោះ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះឡើយ តែយើង​កាលប្តេជ្ញា​យ៉ាងនេះ ដោយពាក្យប្តេជ្ញានេះ ក្នុងពាក្យថា អើ ក្នុងអនុលោមបញ្ចកៈនោះ អ្នកមិនត្រូវសង្កត់សង្កិន យ៉ាងនេះទេ កាលបើអ្នកសង្កត់សង្កិនយើង យើងឈ្មោះថា អ្នក​សង្កត់សង្កិនមិនត្រឹមត្រូវឡើយ ប្រសិនបើ បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏​ឧត្តម ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គួរពោលតែពាក្យនោះថា បុគ្គលគេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគួរពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះទេ ព្រោះជាពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិនគួរពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះទេ ម្នាលអ្នកដ៏ចំរើន អ្នកក៏មិនគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះដែរ បណ្តាពាក្យទាំងពីរ​នោះ អ្នកពោល​នូវពាក្យណា អ្នកគួរពោលតែពាក្យនោះថា បុគ្គលគេដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏​ឧត្តម តែអ្នកមិនគប្បីពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះទេ ព្រោះពាក្យរបស់អ្នកនេះ ជាពាក្យខុស។

ចប់ ឧបនយនចតុក្កៈ។

[៥] ខ្ញុំមិនត្រូវអ្នកសង្កត់សង្កិនយ៉ាងនេះទេ ព្រោះហេតុនោះ អ្នកសង្កត់សង្កិន​ខ្ញុំថា ប្រសិនបើ បុគ្គលគេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដោយ​ហេតុ​ណា ម្នាលអ្នកដ៏​ចំរើន ហេតុនោះ អ្នកគប្បីពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុ​នោះ បុគ្គលនោះ គេដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះដែរ បណ្តាពាក្យ​ទាំង​ពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោលតែពាក្យនោះថា បុគ្គលគេដឹងបាន​ដោយអត្ថ​ដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះទេ ព្រោះ​ជាពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិនគប្បីពោលថា បុគ្គលណា មានអត្ថដ៏ពិត មាន​អត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះ​ទេ ម្នាលអ្នកដ៏ចំរើន អ្នកក៏មិនគប្បីពោលថា បុគ្គលគេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏​ឧត្តមដូច្នេះដែរ បណ្តាពាក្យ​ទាំងពីរ​នោះ អ្នកពោលនូវពាក្យណា គប្បីពោលតែ​ពាក្យនោះ​ថា បុគ្គល​គេដឹង​បានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះទេ ដ្បិតពាក្យរបស់អ្នកនេះ ជាពាក្យខុស ព្រោះហេតុនោះ សេចក្តី​សង្កត់​សង្កិនណា ដែលអ្នកធ្វើហើយ សេចក្តីសង្កត់សង្កិននោះ គឺ អ្នកធ្វើមិនត្រឹមត្រូវទេ អំពើផ្ទុយ ខ្ញុំធ្វើល្អហើយ ការញុំាងរបៀបពាក្យឲ្យសម្រេច ខ្ញុំបានធ្វើល្អហើយ។

ចប់ និគ្គមចតុក្កៈ។

ចប់ និគ្គហៈ ទី១។

[៦] បុគ្គល គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ បុគ្គលណា មានអត្ថដ៏​ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏​ឧត្តមឬ។ អ្នកមិនត្រូវពោលយ៉ាងនេះទេ។ អ្នកចូរដឹងនូវ​កំហុសចុះ ប្រសិនបើ បុគ្គល គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមទេ ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគប្បីពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះដែរ បណ្តាពាក្យទាំង​ពីរនោះ អ្នក​ពោល​នូវពាក្យណា គប្បីពោលតែពាក្យនោះថា បុគ្គល គេមិន​ដឹងបានដោយអត្ថដ៏ពិត និង​អត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះ​ហេតុនោះ បុគ្គលនោះ គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម​ដូច្នេះទេ ព្រោះជា​ពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិនគប្បីពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថ​ដ៏​ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេមិនដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម​ដូច្នេះទេ ម្នាលអ្នកដ៏ចំរើន អ្នកមិនគប្បីពោលថា បុគ្គល គេមិនដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះដែរ បណ្តាពាក្យទាំង​ពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោល​តែពាក្យនោះថា បុគ្គល គេមិនដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បី​ពោល​ថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេមិន​ដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះទេ ព្រោះជាពាក្យខុស។

ចប់ បច្ចនីកបញ្ចកៈ។

[៧] បុគ្គលគេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម​ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ អ្នកចូរដឹងនូវ​អំពើផ្ទុយចុះ ប្រសិនបើ បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគប្បី​ពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះដែរ បណ្តាពាក្យទាំងពីរ​នោះ អ្នកពោល​នូវពាក្យណា គប្បីពោលតែពាក្យនោះថា បុគ្គល គេដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏​ឧត្តម តែអ្នកមិនគួរពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះទេ ព្រោះជា​ពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិនគប្បីពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះទេ ម្នាលអ្នក​ដ៏ចំរើន អ្នកក៏មិនគប្បីពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម​ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោលតែពាក្យនោះថា បុគ្គល គេដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគួរពោលថា បុគ្គលណា មាន​អត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថ​ដ៏ឧត្តមដូច្នេះទេ ព្រោះជាពាក្យខុស។

ចប់ បដិកម្មចតុក្កៈ។

[៨] ប្រសិនបើ អ្នកសំគាល់ថា អ្នកគប្បីពោលថា បុគ្គលគេដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថ​ដ៏ឧត្តម តែអ្នកមិនគប្បីពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុ​នោះ បុគ្គលនោះ គេដឹងបាន​ដោយ​អត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះទេ ព្រោះហេតុនោះ កាលអ្នក​ប្តេជ្ញាយ៉ាងនេះ ដោយពាក្យប្តេជ្ញានេះ ក្នុងចំណែក​នៃពាក្យថា គេមិនដឹងនោះ ត្រូវយើងសង្កត់សង្កិនយ៉ាងនេះឯង កាលបើយើង​សង្កត់សង្កិនអ្នក អ្នកឈ្មោះថា យើង​សង្កត់​សង្កិនត្រឹមត្រូវហើយ ប្រសិនបើ បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគប្បីពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថ​ដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះដែរ បណ្តាពាក្យទាំង​ពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោលតែពាក្យនោះថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោលថា បុគ្គលណា មានអត្ថដ៏​ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏​ឧត្តមដូច្នេះទេ ព្រោះជាពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិនគប្បីពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះទេ ម្នាលអ្នកដ៏ចំរើន អ្នកក៏មិនគប្បីពោលថា បុគ្គលគេដឹងបាន​ដោយ​អត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គប្បី​ពោលតែពាក្យនោះថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិន​គប្បី​ពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេដឹង​បាន​​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះទេ ព្រោះពាក្យរបស់អ្នកនេះ ជាពាក្យខុស។

ចប់ និគ្គហចតុក្កៈ។

[៩] បើវាទៈរបស់អ្នកនុ៎ះ យើងសង្កត់សង្កិនបានដោយលំបាក អ្នកចូរឃើញ​ក្នុងពាក្យ​សង្កត់​សង្កិនរបស់យើងនោះ យ៉ាងនេះចុះថា អ្នកគប្បីពោលថា បុគ្គល គេមិនដឹង​បាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោលថា បុគ្គលណា មានអត្ថដ៏ពិត មាន​អត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះទេ តែយើងកាលប្តេជ្ញាយ៉ាងនេះ ដោយពាក្យប្តេជ្ញានេះ ក្នុងពាក្យថា អើ ក្នុង​អនុលោមបញ្ចកៈ​នោះ អ្នកមិន​ត្រូវសង្កត់សង្កិនយ៉ាងនេះទេ កាលបើអ្នកសង្កត់សង្កិន​យើង យើងឈ្មោះថា អ្នកសង្កត់សង្កិនមិនត្រឹមត្រូវឡើយ ប្រសិនបើ បុគ្គល គេមិនដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគប្បីពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេមិនដឹង​បានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវ​ពាក្យណា អ្នកគប្បីពោលតែ​ពាក្យនោះថា បុគ្គល គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏​ឧត្តម តែអ្នកមិនគប្បីពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះទេ ព្រោះជាពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិនគប្បីពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះទេ ម្នាលអ្នកដ៏ចំរើន អ្នកមិនគប្បីពោលថា បុគ្គល គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏​ឧត្តមដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោល​តែពាក្យ​នោះ​ថា បុគ្គល គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិន​គប្បីពោលថា បុគ្គល​ណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេមិនដឹងបាន​ដោយ​អត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះទេ ព្រោះពាក្យ​របស់​អ្នកនេះ ជាពាក្យខុស។

ចប់ ឧបនយនចតុក្កៈ។

[១០] ខ្ញុំមិនត្រូវសង្កត់សង្កិនយ៉ាងនេះទេ ព្រោះហេតុនោះ អ្នកសង្កត់សង្កិនខ្ញុំថា ប្រសិនបើ បុគ្គលគេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដោយហេតុណា ម្នាលអ្នកដ៏ចំរើន ហេតុនោះ អ្នកគប្បីពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះដែរ បណ្តាពាក្យទាំងពីរ​នោះ អ្នកពោលនូវពាក្យណា អ្នកគប្បីពោល​តែពាក្យនោះថា បុគ្គល គេមិនដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោលថា បុគ្គលណា មានអត្ថដ៏ពិត មាន​អត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម​ដូច្នេះទេ ព្រោះជាពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិនគប្បីពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេមិនដឹង​បានដោយ​អត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះទេ ម្នាលអ្នកដ៏ចំរើន អ្នកមិន​គប្បីពោលថា បុគ្គល គេមិនដឹង​បានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវ​ពាក្យណា គប្បីពោលតែពាក្យនោះថា បុគ្គល គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏​ឧត្តម តែអ្នកមិនគប្បីពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះទេ ព្រោះពាក្យរបស់​អ្នក​នេះ ជាពាក្យខុស ព្រោះហេតុនោះ សេចក្តីសង្កត់សង្កិនណា ដែលអ្នកធ្វើហើយ សេចក្តី​សង្កត់សង្កិននោះ គឺអ្នកធ្វើមិនត្រឹមត្រូវទេ អំពើផ្ទុយ ខ្ញុំធ្វើល្អហើយ ការញុំាង​របៀប​ពាក្យឲ្យ​សម្រេច ខ្ញុំបានធ្វើល្អហើយ។

ចប់ និគ្គមចតុក្កៈ។

ចប់ និគ្គហៈ ទី២។

[១១] បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ បុគ្គល គេដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ក្នុងទីទាំងពួងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ អ្នកចូរ​ដឹងនូវកំហុសចុះ ប្រសិនបើ បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ម្នាលអ្នក​ដ៏ចំរើន ព្រោះហេតុនោះ អ្នកគប្បីពោលថា បុគ្គល​ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏​ឧត្តម ក្នុងទីទាំងពួងដូច្នេះដែរ បណ្តាពាក្យ​ទាំងពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោល​តែពាក្យនោះថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏​ឧត្តម តែអ្នកមិនគប្បី​ពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ក្នុងទីទាំងពួងដូច្នេះទេ ព្រោះ​ជា​ពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិនគប្បីពោលថា បុគ្គល គេដឹងបាន​ដោយអត្ថ​ដ៏ពិត និងអត្ថដ៏ឧត្តម ក្នុងទីទាំងពួងដូច្នេះទេ ម្នាលអ្នកដ៏ចំរើន អ្នកមិនគប្បី​ពោលថា បុគ្គល គេដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះដែរ បណ្តាពាក្យ​ទាំងពីរនោះ អ្នកពោល​នូវ​ពាក្យណា គប្បីពោលតែពាក្យនោះថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏​ឧត្តម តែអ្នកមិនគប្បីពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ក្នុងទី​ទាំង​ពួងដូច្នេះទេ ព្រោះជាពាក្យខុស។បេ។

ចប់ និគ្គហៈ ទី៣។

[១២] បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ បុគ្គល គេដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ក្នុងកាលទាំងពួងឬ។ អ្នកមិនគួរពោល​យ៉ាងនេះទេ។ អ្នកចូរដឹងនូវកំហុសចុះ ប្រសិនបើ បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគប្បីពោលថា បុគ្គលគេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ក្នុងកាលទាំងពួងដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យ​ណា គប្បីពោលតែពាក្យនោះថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ក្នុងកាលទាំង​ពួង​ដូច្នេះទេ ព្រោះជាពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិនគប្បីពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ក្នុងកាលទាំងពួងដូច្នេះទេ ម្នាលអ្នកដ៏ចំរើន អ្នកមិនគប្បីពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះដែរ បណ្តា​ពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោលតែពាក្យនោះថា បុគ្គល គេដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ក្នុងកាលទាំងពួងដូច្នេះទេ ព្រោះជាពាក្យ​ខុស។បេ។

[១៣] បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ បុគ្គលគេដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ក្នុងធម៌ទាំងពួងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ អ្នកចូរដឹងនូវកំហុសចុះ ប្រសិនបើ បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏​ឧត្តម ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគប្បីពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏​ពិត និងអត្ថដ៏ឧត្តម ក្នុងធម៌ទាំងពួងដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោលតែពាក្យនោះថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិន​គប្បីពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ក្នុងធម៌ទាំងពួងដូច្នេះទេ ព្រោះជាពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិនគប្បីពោលថា បុគ្គល គេដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ក្នុងធម៌ទាំងពួងដូច្នេះទេ ម្នាលអ្នកដ៏ចំរើន អ្នកមិនគប្បី​ពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម​ដូច្នេះ​ដែរ បណ្តាពាក្យ​ទាំងពីរ​នោះ អ្នកពោលនូវពាក្យណា អ្នកគប្បី​ពោលតែពាក្យនោះថា បុគ្គលគេដឹងបាន​ដោយ​អត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោលថា បុគ្គលគេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏​ឧត្តម ក្នុងធម៌ទាំងពួងដូច្នេះទេ ព្រោះជាពាក្យខុស។បេ។

[១៤] បុគ្គល គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ បុគ្គល គេមិនដឹង​បានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ក្នុងទីទាំងពួងឬ។ អ្នកមិនគួរ​ពោលយ៉ាងនេះទេ។ អ្នកចូរដឹងនូវកំហុសចុះ ប្រសិនបើ បុគ្គល គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកមិនគប្បីពោលថា បុគ្គល គេមិនដឹងបាន​ដោយ​អត្ថដ៏ពិត និងអត្ថដ៏ឧត្តម ក្នុងទីទាំងពួងដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោល​នូវពាក្យណា គប្បីពោលតែពាក្យនោះថា បុគ្គល គេមិនដឹង​បានដោយ​អត្ថដ៏ពិត និងអត្ថដ៏​ឧត្តម តែអ្នកមិនគប្បីពោលថា បុគ្គល គេមិនដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ក្នុងទីទាំង​ពួងដូច្នេះទេ ព្រោះជាពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិនគប្បី​ពោលថា បុគ្គល គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ក្នុងទីទាំង​ពួងដូច្នេះទេ ម្នាលអ្នក​ដ៏ចំរើន អ្នកមិនគប្បីពោលថា បុគ្គល គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម​ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោល​នូវពាក្យណា គប្បីពោលតែ​ពាក្យនោះថា បុគ្គល គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នក​មិន​គប្បីពោលថា បុគ្គល គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម​ដូច្នេះទេ ព្រោះជាពាក្យខុស។បេ។

[១៥] បុគ្គល គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ បុគ្គល គេមិនដឹង​បាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ក្នុងកាលទាំងពួងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ អ្នកចូរដឹងនូវកំហុសចុះ ប្រសិនបើ បុគ្គលគេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគប្បីពោលថា បុគ្គល គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ក្នុងកាលទាំងពួងដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវ​ពាក្យ​ណា គប្បីពោលតែពាក្យនោះថា បុគ្គល គេមិនដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោលថា បុគ្គល គេមិនដឹង​បានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ក្នុងកាល​ទាំងពួងទេ ព្រោះជាពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិនគប្បីពោលថា បុគ្គល គេមិនដឹងបានដោយ​អត្ថដ៏ពិត និងអត្ថដ៏ឧត្តម ក្នុងកាលទាំងពួងដូច្នេះទេ ម្នាលអ្នកដ៏ចំរើន អ្នកមិនគប្បីពោលថា បុគ្គល គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោល​តែ​ពាក្យនោះថា បុគ្គល គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោលថា បុគ្គល គេមិនដឹង​បានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ក្នុងកាលទាំងពួងដូច្នេះទេ ព្រោះជាពាក្យខុស។បេ។

[១៦] បុគ្គល គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ បុគ្គលគេមិនដឹង​បានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ក្នុងធម៌ទាំងពួងឬ។ អ្នកមិនគួរ​ពោលយ៉ាងនេះទេ។ អ្នកចូរដឹងនូវកំហុសចុះ ប្រសិនបើ បុគ្គល គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគប្បីពោលថា បុគ្គល គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ក្នុងធម៌ទាំងពួងដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោល​នូវពាក្យណា គប្បីពោលតែពាក្យនោះថា បុគ្គល គេមិនដឹងបានដោយអត្ថ​ដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នក​មិនគប្បីពោលថា បុគ្គល គេមិនដឹងបាន​ដោយ​អត្ថដ៏ពិត និងអត្ថដ៏ឧត្តម ក្នុងធម៌​ទាំងពួង​ដូច្នេះទេ ព្រោះជាពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិនគប្បីពោលថា បុគ្គល គេមិន​ដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ក្នុងធម៌ទាំងពួងដូច្នេះទេ ម្នាលអ្នកដ៏ចំរើន អ្នកមិន​គប្បីពោលថា បុគ្គល គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម​ដូច្នេះដែរ បណ្តាពាក្យ​ទាំងពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោលតែ​ពាក្យនោះថា បុគ្គល គេមិនដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោលថា បុគ្គល គេមិនដឹងបាន​ដោយ​អត្ថដ៏ពិត និងអត្ថដ៏​ឧត្តម ក្នុងធម៌ទាំងពួងដូច្នេះទេ ព្រោះជាពាក្យខុស។បេ។

ចប់ អដ្ឋកនិគ្គហៈ។

[១៧] បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងរូបគេ ដឹងបានដោយអត្ថ​ដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ រូបដទៃ បុគ្គលដទៃឬ។ អ្នកមិនគួរ​ពោលយ៉ាងនេះទេ។ អ្នកចូរដឹងនូវកំហុសចុះ ប្រសិនបើ បុគ្គល គេដឹង​បានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងរូប គេដឹងបានដោយអត្ថ​ដ៏ពិត និងអត្ថដ៏ឧត្តម ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគប្បីពោលថា រូបដទៃ បុគ្គលដទៃ ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោល​នូវ​ពាក្យណា គប្បីពោលតែពាក្យនោះថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងរូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោលថា រូបដទៃ បុគ្គល​ដទៃ ដូច្នេះទេ ព្រោះជាពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិនគប្បីពោលថា រូបដទៃ បុគ្គល​ដទៃ ដូច្នេះទេ ម្នាលអ្នកដ៏ចំរើន អ្នកមិនគប្បីពោលថា បុគ្គល គេដឹងបាន​ដោយ​អត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងរូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម​ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោលតែពាក្យនោះថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏​ឧត្តម ទាំងរូប គេដឹងបានដោយអត្ថដ៏ពិត និង​អត្ថ​ដ៏ឧត្តម តែអ្នកមិន​គប្បី​ពោលថា រូបដទៃ បុគ្គលដទៃ ដូច្នេះទេ ព្រោះជាពាក្យខុស។បេ។

[១៨] បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងវេទនា គេដឹងបាន​ដោយ​អត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។បេ។ ទាំងសញ្ញា គេដឹងបាន។បេ។ ទាំងសង្ខារ គេដឹងបាន។បេ។ ទាំងវិញ្ញាណ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ វិញ្ញាណដទៃ បុគ្គលដទៃឬ។ អ្នកមិនគួរពោល​យ៉ាងនេះទេ។ អ្នកចូរដឹងនូវ​កំហុស​ចុះ ប្រសិនបើ បុគ្គល គេដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងវិញ្ញាណ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថ​ដ៏ឧត្តម ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគប្បីពោលថា វិញ្ញាណដទៃ បុគ្គល​ដទៃ ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវ​ពាក្យណា គប្បីពោលតែពាក្យ​នោះ​ថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងវិញ្ញាណ គេដឹងបានដោយ​អត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោលថា វិញ្ញាណដទៃ បុគ្គលដទៃ ដូច្នេះទេ ព្រោះជាពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិនគប្បីពោលថា វិញ្ញាណដទៃ បុគ្គលដទៃ ម្នាលអ្នកដ៏ចំរើន អ្នកគប្បីពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងវិញ្ញាណ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះដែរ បណ្តាពាក្យទាំងពីរ​នោះ អ្នកពោលនូវពាក្យណា គប្បីពោលតែពាក្យនោះថា បុគ្គល គេដឹងបានដោយ​អត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងវិញ្ញាណ គេដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នក​មិនគប្បី​ពោលថា វិញ្ញាណដទៃ បុគ្គលដទៃ ដូច្នេះទេ ព្រោះជាពាក្យខុស។បេ។

[១៩] បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងចក្ខាយតនៈ គេដឹងបាន​ដោយ​អត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។បេ។ ទាំងសោតាយតនៈ គេដឹងបាន។បេ។ ទាំង​ឃានាយតនៈ គេដឹងបាន។បេ។ ទាំងជិវ្ហាយតនៈ គេដឹងបាន។បេ។ ទាំងកាយាយតនៈ គេដឹង​បាន។បេ។ ទាំងរូបាយតនៈ គេដឹងបាន។បេ។ ទាំងសទ្ទាយតនៈ គេដឹងបាន។បេ។ ទាំង​គន្ធាយតនៈ គេដឹងបាន។បេ។ ទាំងរសាយតនៈ គេដឹងបាន។បេ។ ទាំង​ផោដ្ឋព្វាយតនៈ គេដឹងបាន។បេ។ ទាំងមនាយតនៈ គេដឹងបាន។បេ។ ទាំងធម្មាយតនៈ គេដឹង​បានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។បេ។

[២០] ចក្ខុធាតុ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។បេ។ ទាំងសោតធាតុ គេដឹង​បាន។បេ។ ទាំងឃានធាតុ គេដឹងបាន។បេ។ ទាំង​ជិវ្ហាធាតុ គេដឹងបាន។បេ។ ទាំង​កាយធាតុ គេដឹងបាន។បេ។ ទាំងរូបធាតុ គេ​ដឹងបាន។បេ។ ទាំងសទ្ទធាតុ គេដឹងបាន។បេ។ ទាំងគន្ធធាតុ គេដឹងបាន។បេ។ ទាំងរសធាតុ គេដឹងបាន។បេ។ ទាំងផោដ្ឋព្វធាតុ គេដឹង​បាន។បេ។ ទាំងចក្ខុវិញ្ញាណធាតុ គេដឹងបាន។បេ។ ទាំងសោតវិញ្ញាណធាតុ គេដឹង​បាន។បេ។ ទាំងឃានវិញ្ញាណធាតុ គេដឹងបាន។បេ។ ទាំងជិវ្ហាវិញ្ញាណធាតុ គេដឹងបាន។បេ។ ទាំងកាយវិញ្ញាណធាតុ គេដឹងបាន។បេ។ ទាំងមនោធាតុ គេដឹងបាន។បេ។ ទាំង​មនោវិញ្ញាណធាតុ គេដឹងបាន។បេ។ ទាំងធម្មធាតុ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏​ឧត្តមឬ។បេ។

[២១] ចក្ខុន្រ្ទិយ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។បេ។ ទាំងសោតិន្រ្ទិយ គេដឹងបាន។បេ។ ទាំងឃានិន្រ្ទិយ គេដឹងបាន។បេ។ ទាំងជិវ្ហិន្រ្ទិយ គេដឹងបាន។បេ។ ទាំងកាយិន្រ្ទិយ គេដឹងបាន។បេ។ ទាំងមនិន្រ្ទិយ គេដឹងបាន។បេ។ ទាំងជីវិតិន្រ្ទិយ គេដឹងបាន។បេ។ ទាំងឥត្ថិន្រ្ទិយ គេដឹងបាន។បេ។ ទាំងបុរិសិន្រ្ទិយ គេដឹងបាន។បេ។ ទាំងសុខិន្រ្ទិយ គេដឹងបាន។បេ។ ទាំងទុក្ខិន្រ្ទិយ គេដឹងបាន។បេ។ ទាំង​សោមនស្សិន្រ្ទិយ គេដឹងបាន។បេ។ ទាំងទោមនស្សិន្រ្ទិយ គេដឹងបាន។បេ។ ទាំង​ឧបេក្ខិន្រ្ទិយ គេដឹងបាន។បេ។ ទាំងសទ្ធិន្រ្ទិយ គេដឹងបាន។បេ។ ទាំងវីរិយិន្រ្ទិយ គេដឹងបាន។បេ។ ទាំងសតិន្រ្ទិយ គេដឹងបាន។បេ។ ទាំងសមាធិន្រ្ទិយ គេដឹងបាន។បេ។ ទាំងបញ្ញិន្រ្ទិយ គេដឹងបាន។បេ។ ទាំង​អនញ្ញតញ្ញស្សាមីតិន្ទ្រិយ គេដឹងបាន។បេ។ ទាំងអញ្ញិន្ទ្រិយ គេដឹងបាន។បេ។ ទាំងអញ្ញាតាវិន្រ្ទិយ គេដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ អញ្ញាតាវិន្រ្ទិយ​ដទៃ បុគ្គលដទៃឬ។ អ្នកមិនគួរ​ពោលយ៉ាងនេះទេ។ អ្នកចូរដឹង​នូវកំហុសចុះ ប្រសិនបើ បុគ្គល គេដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងអញ្ញាតាវិន្រ្ទិយ គេដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគប្បី​ពោលថា អញ្ញាតាវិន្រ្ទិយដទៃ បុគ្គលដទៃ ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោល​តែពាក្យនោះថា បុគ្គល គេដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំង​អញ្ញាតាវិន្រ្ទិយ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះដែរ តែអ្នកមិនគប្បី​ពោលថា អញ្ញាតាវិន្រ្ទិយដទៃ បុគ្គលដទៃ​ដូច្នេះទេ ព្រោះជា​ពាក្យខុស មួយទៀត ប្រសិន​បើ អ្នកមិនគប្បីពោលថា អញ្ញាតាវិន្រ្ទិយដទៃ បុគ្គលដទៃទេ ម្នាលអ្នកដ៏ចំរើន អ្នកមិន​គប្បីពោលថា បុគ្គល គេដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងអញ្ញាតាវិន្រ្ទិយ គេដឹងបាន​ដោយអត្ថ​ដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោល​នូវ​ពាក្យណា គប្បីពោលតែពាក្យនោះថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏​ឧត្តម ទាំងអញ្ញាតាវិន្រ្ទិយ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បី​ពោលថា អញ្ញាតាវិន្រ្ទិយដទៃ បុគ្គលដទៃ ដូច្នេះទេ ព្រោះ​ជាពាក្យខុស។បេ។

[២២] បុគ្គល គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា មានបុគ្គលប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន ទាំងរូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ រូបដទៃ បុគ្គលដទៃឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ អ្នកចូរដឹង​នូវអំពើផ្ទុយចុះ ប្រសិនបើ ព្រះមានព្រះភាគត្រាស់ថា មានបុគ្គលប្រតិបត្តិដើម្បីប្រយោជន៍​ខ្លួន ទាំងរូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគប្បីពោលថា រូបដទៃ បុគ្គលដទៃ ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវ​ពាក្យណា គប្បីពោលតែពាក្យនោះថា ព្រះមានព្រះភាគត្រាស់ថា មានបុគ្គលប្រតិបត្តិ​ដើម្បីប្រយោជន៍ខ្លួន ទាំងរូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិន​គប្បីពោលថា រូបដទៃ បុគ្គលដទៃដូច្នេះទេ ព្រោះជាពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិន​គប្បីពោលថា រូបដទៃ បុគ្គលដទៃ ដូច្នេះទេ ម្នាលអ្នកដ៏ចំរើន អ្នកមិន​គប្បីពោលថា ព្រះមានព្រះភាគត្រាស់ថា មានបុគ្គលប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួន ទាំងរូប គេដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោលតែពាក្យនោះថា ព្រះមានព្រះភាគត្រាស់ថា មានបុគ្គលប្រតិបត្តិដើម្បី​ប្រយោជន៍​ខ្លួន ទាំង​រូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោលថា រូបដទៃ បុគ្គលដទៃដូច្នេះទេ ព្រោះជាពាក្យខុស។បេ។ បុគ្គល គេមិនដឹងបាន​ដោយ​អត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ព្រះមានព្រះភាគត្រាស់ថា មានបុគ្គលប្រតិបត្តិដើម្បី​ប្រយោជន៍ខ្លួន ទាំងវេទនា គេដឹងបាន។បេ។ ទាំង​សញ្ញា គេដឹងបាន។បេ។ ទាំងសង្ខារ​ទាំងឡាយ គេដឹងបាន។បេ។ ទាំង​វិញ្ញាណ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ វិញ្ញាណដទៃ បុគ្គល​ដទៃឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ អ្នកចូរដឹង​នូវអំពើ​ផ្ទុយចុះ ប្រសិនបើ ព្រះមានព្រះភាគត្រាស់ថា មានបុគ្គលប្រតិបត្តិ​ដើម្បីប្រយោជន៍​ខ្លួន ទាំងវិញ្ញាណ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគប្បីពោលថា វិញ្ញាណដទៃ បុគ្គលដទៃដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោល​នូវ​ពាក្យណា គប្បីពោលតែពាក្យនោះថា ព្រះមានព្រះភាគត្រាស់ថា មានបុគ្គលប្រតិបត្តិ​ដើម្បីប្រយោជន៍ខ្លួន ទាំង​វិញ្ញាណ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នក​មិនគប្បីពោលថា វិញ្ញាណដទៃ បុគ្គលដទៃ ដូច្នេះទេ ព្រោះជាពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិនគប្បីពោលថា វិញ្ញាណដទៃ បុគ្គលដទៃ ដូច្នេះទេ ម្នាលអ្នកដ៏ចំរើន អ្នកមិនគប្បីពោលថា ព្រះមានព្រះភាគត្រាស់ថា មានបុគ្គលប្រតិបត្តិដើម្បី​ប្រយោជន៍​ខ្លួន ទាំងវិញ្ញាណ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏​ឧត្តម​ដូច្នេះដែរ បណ្តាពាក្យទាំង​ពីរ​នោះ អ្នកពោលនូវពាក្យណា គប្បីពោលតែ​ពាក្យ​នោះថា ព្រះមានព្រះភាគត្រាស់ថា មាន​បុគ្គលប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួន ទាំងវិញ្ញាណ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថ​ដ៏​ឧត្តម តែអ្នក​មិនគប្បីពោលថា វិញ្ញាណដទៃ បុគ្គលដទៃដូច្នេះទេ ព្រោះជាពាក្យ​ខុស។បេ។

[២៣] បុគ្គល គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ព្រះមានព្រះភាគ​ត្រាស់ថា មានបុគ្គលប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន ទាំង​ចក្ខាយតនៈ គេដឹងបានដោយ​អត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។បេ។ ទាំងសោតាយតនៈ គេដឹងបាន។បេ។ ទាំងធម្មាយតនៈ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។បេ។

[២៤] ចក្ខុធាតុ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។បេ។ ទាំងកាយធាតុ គេដឹង​បាន។បេ។ ទាំងរូបធាតុ គេដឹងបាន។បេ។ ទាំងផោដ្ឋព្វធាតុ គេដឹងបាន។បេ។ ទាំង​ចក្ខុវិញ្ញាណធាតុ គេដឹងបាន។បេ។ ទាំងមនោវិញ្ញាណធាតុ គេដឹងបាន។បេ។ ទាំងធម្មធាតុ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។បេ។

[២៥] ចក្ខុន្ទ្រិយ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។បេ។ ទាំងសោតិន្រ្ទិយ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។បេ។ ទាំងអញ្ញាតាវិន្រ្ទិយ គេដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។បេ។ បុគ្គល គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏​ឧត្តមឬ។ អើ។ ព្រះមានព្រះភាគត្រាស់ថា មានបុគ្គលប្រតិបត្តិដើម្បី​ប្រយោជន៍ខ្លួន ទាំង​អញ្ញាតាវិន្រ្ទិយ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ អញ្ញាតាវិន្រ្ទិយដទៃ បុគ្គលដទៃឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ អ្នកចូរដឹង​នូវអំពើផ្ទុយចុះ ប្រសិនបើ ព្រះមានព្រះភាគត្រាស់ថា មានបុគ្គលប្រតិបត្តិដើម្បី​ប្រយោជន៍ខ្លួន ទាំងអញ្ញាតាវិន្រ្ទិយ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគប្បី​ពោលថា អញ្ញាតាវិន្រ្ទិយដទៃ បុគ្គល​ដទៃ ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោល​នូវពាក្យណា គប្បីពោលតែ​ពាក្យនោះថា ព្រះមានព្រះភាគត្រាស់ថា មានបុគ្គលប្រតិបត្តិ​ដើម្បីប្រយោជន៍ខ្លួន ទាំងអញ្ញាតាវិន្រ្ទិយ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិន​គប្បីពោលថា អញ្ញាតាវិន្រ្ទិយដទៃ បុគ្គលដទៃដូច្នេះទេ ព្រោះជាពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិនគប្បីពោលថា អញ្ញាតាវិន្រ្ទិយដទៃ បុគ្គលដទៃទេ ម្នាលអ្នក​ដ៏ចំរើន អ្នកមិនគប្បីពោលថា ព្រះមានព្រះភាគត្រាស់ថា មានបុគ្គល​ប្រតិបត្តិដើម្បី​ប្រយោជន៍​ខ្លួន ទាំងអញ្ញាតាវិន្រ្ទិយ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះដែរ បណ្តា​ពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោល​តែពាក្យនោះថា ព្រះមានព្រះភាគ​ត្រាស់ថា មានបុគ្គល​ប្រតិបត្តិដើម្បី​ប្រយោជន៍ខ្លួន ទាំងអញ្ញាតាវិន្រ្ទិយ គេដឹង​បានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោលថា អញ្ញាតាវិន្រ្ទិយដទៃ បុគ្គលដទៃ ដូច្នេះទេ ព្រោះជាពាក្យខុស។បេ។

ចប់ សុទ្ធិកសំសន្ទនា។

[២៦] រូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងវេទនា គេដឹងបាន​ដោយអត្ថដ៏​ពិត និងអត្ថដ៏ឧត្តម តែរូបដទៃ វេទនាដទៃឬ។ អើ។ បុគ្គល គេដឹង​បានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងរូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ រូបដទៃ បុគ្គលដទៃឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ អ្នកចូរដឹងនូវកំហុសចុះ ប្រសិនបើ រូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងវេទនា គេដឹងបានដោយ​អត្ថដ៏ពិត និងអត្ថដ៏​ឧត្តម តែរូបដទៃ វេទនាដទៃ បុគ្គល គេដឹងបានដោយអត្ថដ៏​ពិត និងអត្ថដ៏ឧត្តម ទាំងរូប គេដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថ​ដ៏ឧត្តម ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគប្បីពោលថា រូបដទៃ បុគ្គលដទៃ ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោល​នូវពាក្យណា គប្បីពោលតែពាក្យនោះថា រូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងវេទនា គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែរូបដទៃ វេទនាដទៃ បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងរូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏​ឧត្តម តែអ្នកមិនគប្បីពោលថា រូបដទៃ បុគ្គលដទៃ ដូច្នេះទេ ព្រោះជាពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិនគប្បីពោលថា រូបដទៃ បុគ្គលដទៃទេ ម្នាលអ្នកដ៏ចំរើន អ្នកមិនគប្បី​ពោលថា រូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងវេទនា គេដឹងបានដោយ​អត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែរូបដទៃ វេទនាដទៃ បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងរូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះដែរ បណ្តា​ពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោលតែពាក្យនោះថា រូប គេដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងវេទនា គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែរូបដទៃ វេទនាដទៃ បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងរូប គេដឹង​បានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោលថា រូបដទៃ បុគ្គលដទៃ ដូច្នេះទេ ព្រោះ​ជាពាក្យខុស។បេ។

[២៧] រូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងសញ្ញា គេដឹងបាន។បេ។ ទាំងសង្ខារ គេដឹងបាន។បេ។ ទាំងវិញ្ញាណ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែរូបដទៃ វិញ្ញាណដទៃឬ។ អើ។ បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងរូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏​ឧត្តមឬ។ អើ។ រូបដទៃ បុគ្គលដទៃឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ អ្នកចូរ​ដឹងនូវកំហុសចុះ ប្រសិនបើ រូប គេដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងវិញ្ញាណ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែរូបដទៃ វិញ្ញាណដទៃ បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងរូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគប្បី​ពោលថា រូបដទៃ បុគ្គលដទៃ ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោលតែពាក្យនោះថា រូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងវិញ្ញាណ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែរូបដទៃ វិញ្ញាណដទៃ បុគ្គល គេដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងរូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នក​មិនគប្បីពោលថា រូបដទៃ បុគ្គលដទៃ ដូច្នេះទេ ព្រោះជាពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិនគប្បីពោលថា រូបដទៃ បុគ្គលដទៃ ដូច្នេះទេ ម្នាលអ្នកដ៏ចំរើន អ្នកមិនគប្បីពោលថា រូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងវិញ្ញាណ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែរូបដទៃ វិញ្ញាណដទៃ បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងរូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោលតែពាក្យនោះថា រូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងវិញ្ញាណ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែរូបដទៃ វិញ្ញាណដទៃ បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងរូប គេដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោលថា រូបដទៃ បុគ្គលដទៃ ដូច្នេះទេ ព្រោះជាពាក្យខុស។បេ។

[២៨] វេទនា គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងសញ្ញា គេដឹងបាន។បេ។ ទាំងសង្ខារ គេដឹងបាន។បេ។ ទាំងវិញ្ញាណ គេដឹងបាន។បេ។ ទាំងរូប គេដឹងបាន​ដោយ​អត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។បេ។

[២៩] សញ្ញា គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងសង្ខារ គេដឹងបាន។បេ។ ទាំងវិញ្ញាណ គេដឹងបាន។បេ។ ទាំងរូប គេដឹងបាន។បេ។ ទាំងវេទនា គេដឹងបាន​ដោយ​អត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។បេ។

[៣០] សង្ខារ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងវិញ្ញាណ គេដឹងបាន។បេ។ ទាំងរូប គេដឹងបាន។បេ។ ទាំងវេទនា គេដឹងបាន។បេ។ ទាំងសញ្ញា គេដឹងបានដោយ​អត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។បេ។

[៣១] វិញ្ញាណ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងរូប គេដឹងបាន។បេ។ ទាំងវេទនា គេដឹងបាន។បេ។ ទាំងសញ្ញា គេដឹងបាន។បេ។ ទាំងសង្ខារ គេដឹងបាន​ដោយ​អត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែវិញ្ញាណដទៃ សង្ខារដទៃឬ។ អើ។ បុគ្គលគេដឹងបាន​ដោយ​អត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងវិញ្ញាណ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ វិញ្ញាណដទៃ បុគ្គលដទៃឬ។ អ្នកមិនគួរ​ពោលយ៉ាងនេះទេ។ អ្នកចូរដឹងនូវកំហុសចុះ ប្រសិនបើ វិញ្ញាណ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងសង្ខារ គេដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែវិញ្ញាណដទៃ សង្ខារដទៃ បុគ្គល គេដឹងបាន​ដោយអត្ថដ៏​ពិត និងអត្ថដ៏ឧត្តម ទាំង​វិញ្ញាណ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ម្នាលអ្នកដ៏​ចំរើន ព្រោះហេតុ​នោះ អ្នកគប្បីពោលថា វិញ្ញាណដទៃ បុគ្គលដទៃ ដូច្នេះដែរ បណ្តាពាក្យ​ទាំងពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោលតែពាក្យនោះថា វិញ្ញាណ គេដឹងបាន​ដោយ​អត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងសង្ខារ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែវិញ្ញាណដទៃ សង្ខារដទៃ បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំង​វិញ្ញាណ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នក​មិនគប្បីពោលថា វិញ្ញាណដទៃ បុគ្គលដទៃដូច្នេះទេ ព្រោះជាពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិនគប្បីពោលថា វិញ្ញាណដទៃ បុគ្គលដទៃ ដូច្នេះទេ ម្នាលអ្នកដ៏ចំរើន អ្នកមិនគប្បីពោលថា វិញ្ញាណ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងសង្ខារ គេដឹងបានដោយអត្ថដ៏ពិត និង​អត្ថដ៏ឧត្តម តែវិញ្ញាណដទៃ សង្ខារដទៃ បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងវិញ្ញាណ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះដែរ បណ្តាពាក្យ​ទាំងពីរនោះ អ្នកពោល​នូវពាក្យណា គប្បីពោលតែពាក្យនោះថា វិញ្ញាណ គេដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងសង្ខារ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែវិញ្ញាណដទៃ សង្ខារដទៃ បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំង​វិញ្ញាណ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោលថា វិញ្ញាណដទៃ បុគ្គល​ដទៃ ដូច្នេះទេ ព្រោះជាពាក្យខុស។បេ។

[៣២] ចក្ខាយតនៈ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងសោតាយតនៈ គេដឹង​បាន។បេ។ ទាំងធម្មាយតនៈ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។បេ។

[៣៣] សោតាយតនៈ គេដឹងបាន។បេ។ ធម្មាយតនៈ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថ​ដ៏ឧត្តម ទាំងចក្ខាយតនៈ គេដឹងបាន។បេ។ ទាំងមនាយតនៈ គេដឹងបាន​ដោយអត្ថដ៏​ពិត និងអត្ថដ៏ឧត្តមឬ។បេ។

[៣៤] ចក្ខុធាតុ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងសោតធាតុ គេដឹងបាន។បេ។ ទាំងធម្មធាតុ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។បេ។

[៣៥] សោតធាតុ គេដឹងបាន។បេ។ ធម្មធាតុ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងចក្ខុធាតុ គេដឹងបាន។បេ។ ទាំងមនោវិញ្ញាណធាតុ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថ​ដ៏ឧត្តមឬ។បេ។

[៣៦] ចក្ខុន្រ្ទិយ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងសោតិន្ទ្រិយ គេដឹងបាន។បេ។ ទាំងអញ្ញាតាវិន្រ្ទិយ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។បេ។

[៣៧] សោតិន្ទ្រិយ គេដឹងបាន។បេ។ អញ្ញាតាវិន្រ្ទិយ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏​ឧត្តម ទាំងចក្ខុន្ទ្រិយ គេដឹងបាន។បេ។ ទាំងអញ្ញិន្រ្ទិយ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថ​ដ៏ឧត្តម តែអញ្ញាតាវិន្រ្ទិយដទៃ អញ្ញិន្រ្ទិយដទៃឬ។ អើ។ បុគ្គល គេដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងអញ្ញាតាវិន្រ្ទិយ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ អញ្ញាតាវិន្រ្ទិយដទៃ បុគ្គលដទៃឬ។ អ្នកមិនគួរ​ពោលយ៉ាងនេះទេ។ អ្នកចូរដឹងនូវ​កំហុស​ចុះ ប្រសិនបើ អញ្ញាតាវិន្រ្ទិយ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងអញ្ញិន្រ្ទិយ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអញ្ញាតាវិន្រ្ទិយដទៃ អញ្ញិន្រ្ទិយដទៃ បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងអញ្ញាតាវិន្រ្ទិយ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគប្បីពោលថា អញ្ញាតាវិន្រ្ទិយដទៃ បុគ្គលដទៃ ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោលតែ​ពាក្យនោះថា អញ្ញាតាវិន្រ្ទិយ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងអញ្ញិន្រ្ទិយ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម អញ្ញាតាវិន្រ្ទិយដទៃ អញ្ញិន្រ្ទិយដទៃ បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងអញ្ញាតាវិន្រ្ទិយ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោលថា អញ្ញាតាវិន្រ្ទិយដទៃ បុគ្គលដទៃ ដូច្នេះទេ ព្រោះជាពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិនគប្បីពោលថា អញ្ញាតាវិន្រ្ទិយដទៃ បុគ្គលដទៃ ដូច្នេះទេ ម្នាលអ្នកដ៏ចំរើន អ្នកមិនគប្បីពោលថា អញ្ញាតាវិន្រ្ទិយ គេដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងអញ្ញិន្រ្ទិយ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអញ្ញាតាវិន្រ្ទិយដទៃ អញ្ញិន្រ្ទិយដទៃ បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងអញ្ញាតាវិន្រ្ទិយ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះដែរ បណ្តាពាក្យ​ទាំងពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោលតែពាក្យនោះថា អញ្ញាតាវិន្រ្ទិយ គេដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងអញ្ញិន្រ្ទិយ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអញ្ញាតាវិន្រ្ទិយដទៃ អញ្ញិន្រ្ទិយដទៃ បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងអញ្ញាតាវិន្រ្ទិយ គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នក​មិនគប្បីពោលថា អញ្ញាតាវិន្រ្ទិយដទៃ បុគ្គលដទៃ ដូច្នេះទេ ព្រោះជាពាក្យខុស។បេ។

[៣៨] រូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងវេទនា គេដឹងបានដោយ​អត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែរូបដទៃ វេទនាដទៃឬ។ អើ។ ព្រះមានព្រះភាគត្រាស់ថា មានបុគ្គលប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន ទាំងរូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏​ឧត្តម​ឬ។ អើ។ រូបដទៃ បុគ្គលដទៃឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ អ្នកចូរដឹងនូវ​អំពើផ្ទុយចុះ ប្រសិនបើ រូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងវេទនា គេដឹង​បាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែរូបដទៃ វេទនាដទៃ ព្រះមានព្រះភាគត្រាស់ថា មានបុគ្គលប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន ទាំងរូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏​ឧត្តម ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នក គប្បីពោលថា រូបដទៃ បុគ្គលដទៃ ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោលតែពាក្យនោះថា រូប គេដឹង​បានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងវេទនា គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែរូបដទៃ វេទនាដទៃ ព្រះមានព្រះភាគត្រាស់ថា មានបុគ្គលប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន ទាំងរូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោលថា រូបដទៃ បុគ្គលដទៃដូច្នេះទេ ព្រោះជាពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិនគប្បីពោលថា រូបដទៃ បុគ្គលដទៃដូច្នេះទេ ម្នាលអ្នកដ៏ចំរើន អ្នកមិនគប្បីពោលថា រូប គេដឹងបាន​ដោយ​អត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងវេទនា គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែរូបដទៃ វេទនាដទៃ ព្រះមានព្រះភាគត្រាស់ថា មានបុគ្គលប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន ទាំងរូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោល​នូវពាក្យណា គប្បីពោលតែពាក្យនោះថា រូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំង​វេទនា គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែរូបដទៃ វេទនាដទៃ ព្រះមានព្រះភាគ​ត្រាស់ថា មានបុគ្គលប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន ទាំងរូប គេដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោលថា រូបដទៃ បុគ្គលដទៃ ដូច្នេះទេ ព្រោះជាពាក្យខុស។បេ។

[៣៩] រូប គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងសញ្ញា គេដឹងបាន។បេ។ ទាំង​សង្ខារ គេដឹងបាន។បេ។ ទាំងវិញ្ញាណ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។បេ។

[៤០] វេទនា គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងសញ្ញា គេដឹងបាន។បេ។ ទាំង​សង្ខារ គេដឹងបាន។បេ។ ទាំងវិញ្ញាណ គេដឹងបាន។បេ។ ទាំងរូប គេដឹងបាន​ដោយ​អត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។បេ។

[៤១] សញ្ញា គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងសង្ខារ គេដឹងបាន។បេ។ ទាំងវិញ្ញាណ គេដឹងបាន។បេ។ ទាំងរូប គេដឹងបាន។បេ។ ទាំងវេទនា គេដឹងបានដោយ​អត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។បេ។

[៤២] សង្ខារ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងវិញ្ញាណ គេដឹងបាន។បេ។ ទាំងរូប គេដឹងបាន។បេ។ ទាំងវេទនា គេដឹងបាន។បេ។ ទាំងសញ្ញា គេដឹងបាន​ដោយ​អត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។បេ។

[៤៣] វិញ្ញាណ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងរូប គេដឹងបាន។បេ។ ទាំងវេទនា គេដឹងបាន។បេ។ ទាំងសញ្ញា គេដឹងបាន។បេ។ ទាំងសង្ខារ គេដឹងបាន​ដោយ​អត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។បេ។

[៤៤] ចក្ខាយតនៈ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងសោតាយតនៈ គេដឹង​បាន។បេ។ ទាំងធម្មាយតនៈ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។បេ។

[៤៥] សោតាយតនៈ គេដឹងបាន។បេ។ ធម្មាយតនៈ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏​ឧត្តម ទាំងចក្ខាយតនៈ គេដឹងបាន។បេ។ ទាំងមនាយតនៈ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។បេ។

[៤៦] ចក្ខុធាតុ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងសោតធាតុ គេដឹងបាន។បេ។ ទាំងធម្មធាតុ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។បេ។

[៤៧] សោតធាតុ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។បេ។ ធម្មធាតុ គេដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងចក្ខុធាតុ គេដឹងបាន។បេ។ ទាំងមនោវិញ្ញាណធាតុ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។បេ។

[៤៨] ចក្ខុន្រ្ទិយ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងសោតិន្រ្ទិយ គេដឹងបាន។បេ។ ទាំងអញ្ញាតាវិន្រ្ទិយ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។បេ។

[៤៩] សោតិន្រ្ទិយ គេដឹងបាន។បេ។ អញ្ញាតាវិន្រ្ទិយ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏​ឧត្តម ទាំងចក្ខុន្រ្ទិយ គេដឹងបាន។បេ។ ទាំងអញ្ញិន្រ្ទិយ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថ​ដ៏ឧត្តម អញ្ញាតាវិន្រ្ទិយដទៃ អញ្ញិន្រ្ទិយដទៃឬ។ អើ។ ព្រះមានព្រះភាគត្រាស់ថា មាន​បុគ្គល​ប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន ទាំង​អញ្ញាតាវិន្រ្ទិយ គេដឹងបានដោយអត្ថដ៏ពិត និង​អត្ថ​ដ៏ឧត្តមឬ។ អើ។ អញ្ញាតាវិន្រ្ទិយ​ដទៃ បុគ្គលដទៃឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ អ្នកចូរដឹងនូវអំពើផ្ទុយចុះ ប្រសិនបើ អញ្ញាតាវិន្រ្ទិយ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏​ឧត្តម ទាំង​អញ្ញិន្រ្ទិយ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអញ្ញាតាវិន្រ្ទិយដទៃ អញ្ញិន្រ្ទិយដទៃ ព្រះមានព្រះភាគត្រាស់ថា មានបុគ្គលប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន ទាំងអញ្ញាតាវិន្រ្ទិយ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ម្នាលអ្នកដ៏ចំរើន ព្រោះ​ហេតុនោះ អ្នកគប្បីពោលថា អញ្ញាតាវិន្រ្ទិយដទៃ បុគ្គលដទៃដូច្នេះដែរ បណ្តាពាក្យ​ទាំងពីរនោះ អ្នកពោលនូវពាក្យណា អ្នកគប្បីពោលតែពាក្យនោះថា អញ្ញាតាវិន្រ្ទិយ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងអញ្ញិន្រ្ទិយ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអញ្ញាតាវិន្រ្ទិយដទៃ អញ្ញិន្រ្ទិយដទៃ ព្រះមានព្រះភាគត្រាស់ថា មាន​បុគ្គល​ប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន ទាំង​អញ្ញាតាវិន្រ្ទិយ គេដឹងបានដោយអត្ថដ៏ពិត និង​អត្ថ​ដ៏ឧត្តម តែអ្នកមិនគប្បីពោលថា អញ្ញាតាវិន្រ្ទិយដទៃ បុគ្គលដទៃដូច្នេះទេ ព្រោះជា​ពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិនគប្បីពោលថា អញ្ញាតាវិន្រ្ទិយដទៃ បុគ្គលដទៃ​ដូច្នេះទេ ម្នាលអ្នកដ៏ចំរើន អ្នកមិនគប្បីពោលថា អញ្ញាតាវិន្រ្ទិយ គេដឹងបានដោយ​អត្ថដ៏ពិត និងអត្ថដ៏ឧត្តម ទាំងអញ្ញិន្រ្ទិយ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែ​អញ្ញាតាវិន្រ្ទិយដទៃ អញ្ញិន្រ្ទិយដទៃ ព្រះមានព្រះភាគត្រាស់ថា មានបុគ្គលប្រតិបត្តិ​ដើម្បី​ប្រយោជន៍ខ្លួន ទាំងអញ្ញាតាវិន្រ្ទិយ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះដែរ បណ្តា​​ពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោលតែពាក្យនោះថា អញ្ញាតាវិន្រ្ទិយ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអញ្ញាតាវិន្រ្ទិយដទៃ អញ្ញិន្រ្ទិយ​ដទៃ ព្រះមានព្រះភាគត្រាស់ថា មានបុគ្គលប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន ទាំង​អញ្ញាតាវិន្រ្ទិយ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិន​គប្បីពោលថា អញ្ញាតាវិន្រ្ទិយដទៃ បុគ្គលដទៃ ដូច្នេះទេ ព្រោះជាពាក្យខុស។បេ។

ចប់ ឱបម្មសំសន្ទនៈ។

[៥០] បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ បុគ្គល គឺរូបឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ អ្នកចូរដឹងនូវកំហុសចុះ ប្រសិនបើ បុគ្គល គេដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគប្បីពោលថា បុគ្គល គឺរូប ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោលតែ​ពាក្យនោះថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោលថា បុគ្គលគឺរូប ដូច្នេះទេ ព្រោះជាពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិនគប្បីពោលថា បុគ្គលគឺរូប ដូច្នេះទេ ម្នាលអ្នកដ៏ចំរើន អ្នកមិនគប្បីពោលថា បុគ្គល គេដឹងបានដោយ​អត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គប្បី​ពោលតែពាក្យនោះថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិន​គប្បី​ពោលថា បុគ្គលគឺរូប ដូច្នេះទេ ព្រោះជាពាក្យខុស។បេ។

[៥១] បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ បុគ្គលមានក្នុងរូប។បេ។ បុគ្គលវៀរចាករូប។បេ។ រូបមានក្នុងបុគ្គលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ អ្នកចូរដឹង​នូវ​កំហុសចុះ ប្រសិនបើ បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ម្នាលអ្នកដ៏​ចំរើន ព្រោះហេតុនោះ អ្នកគប្បីពោលថា រូបមានក្នុងបុគ្គល ដូច្នេះដែរ បណ្តាពាក្យ​ទាំងពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោលតែពាក្យនោះថា បុគ្គល គេដឹងបានដោយ​អត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោលថា រូបមាន ក្នុងបុគ្គលដូច្នេះទេ ព្រោះជា​ពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិនគប្បីពោលថា រូបមានក្នុងបុគ្គលដូច្នេះទេ ម្នាលអ្នកដ៏ចំរើន អ្នកមិនគប្បីពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោលតែពាក្យនោះថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោលថា រូបមានក្នុង​បុគ្គល ដូច្នេះទេ ព្រោះជាពាក្យខុស។បេ។

[៥២] បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ បុគ្គលគឺវេទនា។បេ។ បុគ្គលមានក្នុងវេទនា។បេ។ បុគ្គលវៀរចាកវេទនា។បេ។ វេទនាមាន ក្នុងបុគ្គលឬ។បេ។ បុគ្គលគឺសញ្ញា។បេ។ បុគ្គលមានក្នុងសញ្ញា។បេ។ បុគ្គលវៀរ​ចាកសញ្ញា។បេ។ សញ្ញាមាន​ក្នុង​បុគ្គលឬ។បេ។ បុគ្គលគឺសង្ខារទាំងឡាយ។បេ។ បុគ្គលមានក្នុងសង្ខារទាំងឡាយ។បេ។ បុគ្គលវៀរចាកសង្ខារទាំងឡាយ។បេ។ សង្ខារ​ទាំងឡាយមានក្នុងបុគ្គលឬ។បេ។ បុគ្គល​គឺវិញ្ញាណ។បេ។ បុគ្គលមានក្នុង​វិញ្ញាណ។បេ។ បុគ្គលវៀរចាកវិញ្ញាណ។បេ។ វិញ្ញាណមានក្នុងបុគ្គលឬ។ អ្នកមិនគួរ​និយាយយ៉ាងនេះទេ។ អ្នកចូរដឹងនូវកំហុសចុះ ប្រសិនបើ បុគ្គល គេដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ម្នាលអ្នកដ៏ចំរើន ព្រោះហេតុ​នោះ អ្នកគប្បី​ពោលថា វិញ្ញាណមានក្នុងបុគ្គលដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោល​​នូវពាក្យណា គប្បីពោលតែពាក្យនោះថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោលថា វិញ្ញាណមានក្នុងបុគ្គលដូច្នេះទេ ព្រោះជា​ពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិនគប្បីពោលថា វិញ្ញាណ​មានក្នុង​បុគ្គលដូច្នេះទេ ម្នាលអ្នកដ៏ចំរើន អ្នកមិនគប្បីពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏​ឧត្តមដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវ​ពាក្យណា គប្បីពោលតែពាក្យ​នោះថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោលថា វិញ្ញាណ​មានក្នុងបុគ្គលដូច្នេះទេ ព្រោះជា​ពាក្យខុស។បេ។

[៥៣] បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ បុគ្គលគឺ​ចក្ខាយតនៈ។បេ។ បុគ្គលមានក្នុងចក្ខាយតនៈ។បេ។ បុគ្គលវៀរចាកចក្ខាយតនៈ។បេ។ ចក្ខាយតនៈ​មាន​ក្នុងបុគ្គលឬ។បេ។ បុគ្គលគឺធម្មាយតនៈ។បេ។ បុគ្គលមានក្នុង​ធម្មាយតនៈ។បេ។ បុគ្គល​វៀរចាកធម្មាយតនៈ។បេ។ ធម្មាយតនៈមានក្នុងបុគ្គលឬ។បេ។

[៥៤] បុគ្គលគឺចក្ខុធាតុ។បេ។ បុគ្គលមានក្នុងចក្ខុធាតុ។បេ។ បុគ្គលវៀរចាក​ចក្ខុធាតុ។បេ។ ចក្ខុធាតុមានក្នុងបុគ្គលឬ។បេ។ បុគ្គលគឺធម្មធាតុ។បេ។ បុគ្គលមាន​ក្នុងធម្មធាតុ។បេ។ បុគ្គល​វៀរចាកធម្មធាតុ។បេ។ ធម្មធាតុមានក្នុងបុគ្គលឬ។បេ។

[៥៥] បុគ្គលគឺចក្ខុន្រ្ទិយ។បេ។ បុគ្គលមានក្នុងចក្ខុន្រ្ទិយ។បេ។ បុគ្គលវៀរចាក​ចក្ខុន្រ្ទិយ។បេ។ ចក្ខុន្រ្ទិយមានក្នុងបុគ្គលឬ។បេ។ បុគ្គលគឺអញ្ញាតាវិន្រ្ទិយ។បេ។ បុគ្គលមានក្នុង​អញ្ញាតាវិន្រ្ទិយ។បេ។ បុគ្គលវៀរចាកអញ្ញាតាវិន្រ្ទិយ។បេ។ អញ្ញាតាវិន្រ្ទិយមានក្នុង​បុគ្គល​ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ អ្នកចូរដឹងនូវ​កំហុសចុះ ប្រសិនបើ បុគ្គល គេដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគប្បីពោលថា អញ្ញាតាវិន្រ្ទិយ មានក្នុងបុគ្គលដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោលតែពាក្យនោះថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិន​គប្បីពោលថា អញ្ញាតាវិន្រ្ទិយមានក្នុងបុគ្គលដូច្នេះទេ ព្រោះជាពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិនគប្បីពោលថា អញ្ញាតាវិន្រ្ទិយ មានក្នុងបុគ្គលដូច្នេះទេ ម្នាលអ្នកដ៏ចំរើន អ្នកមិនគប្បីពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា អ្នកគប្បីពោលតែពាក្យនោះថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគប្បីពោលថា អញ្ញាតាវិន្រ្ទិយ​មាន​ក្នុងបុគ្គលដូច្នេះទេ ព្រោះជាពាក្យខុស។បេ។

[៥៦] បុគ្គល គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ព្រះមានព្រះភាគ​ត្រាស់ថា មានបុគ្គលប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនឬ។ អើ។ បុគ្គលគឺរូបឬ។ អ្នកមិនគប្បី​ពោលយ៉ាងនេះទេ។ អ្នកចូរដឹងនូវអំពើផ្ទុយចុះ ប្រសិន​បើ ព្រះមានព្រះភាគត្រាស់ថា មាន​បុគ្គលប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគប្បីពោលថា បុគ្គលគឺរូប ដូច្នេះដែរ បណ្តាពាក្យ​ទាំងពីរនោះ អ្នកពោលនូវពាក្យណា អ្នកគប្បីពោល​តែពាក្យនោះថា ព្រះមានព្រះភាគ​ត្រាស់ថា មានបុគ្គល​ប្រតិបត្តិ​ដើម្បីប្រយោជន៍ខ្លួន តែអ្នក​មិន​គប្បីពោលថា បុគ្គលគឺរូប ដូច្នេះទេ ព្រោះជាពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិនគប្បីពោលថា បុគ្គលគឺរូប ដូច្នេះទេ ម្នាលអ្នកដ៏ចំរើន អ្នកមិនគប្បីពោលថា ព្រះមានព្រះភាគត្រាស់ថា មានបុគ្គលប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន ដូច្នេះដែរ បណ្តា​ពាក្យ​ទាំងពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោលតែពាក្យនោះថា ព្រះមានព្រះភាគ​ត្រាស់ថា មានបុគ្គលប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន តែអ្នកមិនគប្បីពោលថា បុគ្គលគឺរូប ដូច្នេះទេ ព្រោះជាពាក្យខុស។បេ។

[៥៧] បុគ្គល គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ព្រះមានព្រះភាគ​​ត្រាស់ថា មានបុគ្គលប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនឬ។ អើ។ បុគ្គលមានក្នុងរូប។បេ។ បុគ្គលវៀរចាករូប។បេ។ រូបមានក្នុងបុគ្គលឬ។បេ។ បុគ្គលគឺវេទនា។បេ។ បុគ្គលមាន​ក្នុងវេទនា។បេ។ បុគ្គលវៀរចាកវេទនា។បេ។ វេទនាមានក្នុងបុគ្គលឬ។បេ។ បុគ្គលគឺ​សញ្ញា។បេ។ បុគ្គលមានក្នុងសញ្ញា។បេ។ បុគ្គលវៀរចាកសញ្ញា។បេ។ សញ្ញាមាន​ក្នុង​បុគ្គលឬ។បេ។ បុគ្គលគឺសង្ខារ​ទាំងឡាយ។បេ។ បុគ្គលមានក្នុងសង្ខារទាំងឡាយ។បេ។ បុគ្គលវៀរចាក​សង្ខារ​ទាំងឡាយ។បេ។ សង្ខារទាំងឡាយមានក្នុងបុគ្គលឬ។បេ។ បុគ្គលគឺ​វិញ្ញាណ។បេ។ បុគ្គលមានក្នុងវិញ្ញាណ។បេ។ បុគ្គលវៀរចាកវិញ្ញាណ។បេ។ វិញ្ញាណមាន​ក្នុងបុគ្គលឬ។ អ្នកមិនគប្បីពោលយ៉ាងនេះទេ។ អ្នកចូរដឹងនូវ​អំពើផ្ទុយចុះ ប្រសិនបើ ព្រះមានព្រះភាគត្រាស់ថា មានបុគ្គលប្រតិបត្តិ​ដើម្បីប្រយោជន៍ខ្លួន ម្នាលអ្នកដ៏ចំរើន ព្រោះ​ហេតុនោះ អ្នកគប្បីពោលថា វិញ្ញាណមានក្នុងបុគ្គល ដូច្នេះដែរ បណ្តាពាក្យ​ទាំងពីរនោះ អ្នកពោលនូវ​ពាក្យណា គប្បីពោល​តែពាក្យ​នោះថា ព្រះមានព្រះភាគ​ត្រាស់ថា មាន​បុគ្គល​ប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន តែអ្នកមិនគប្បីពោលថា វិញ្ញាណមាន​ក្នុងបុគ្គល ដូច្នេះទេ ព្រោះជាពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិនគប្បី​ពោលថា វិញ្ញាណមានក្នុងបុគ្គល ដូច្នេះទេ ម្នាលអ្នកដ៏ចំរើន អ្នកមិន​គប្បីពោលថា ព្រះមានព្រះភាគ​ត្រាស់ថា មានបុគ្គល​ប្រតិបត្តិដើម្បី​ប្រយោជន៍ខ្លួន ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោល​នូវពាក្យណា គប្បីពោលតែពាក្យនោះថា ព្រះមានព្រះភាគត្រាស់ថា មានបុគ្គល​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍ខ្លួន តែអ្នកមិនគប្បីពោលថា វិញ្ញាណមានក្នុងបុគ្គល ដូច្នេះទេ ព្រោះជាពាក្យខុស។បេ។

[៥៨] បុគ្គល គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ព្រះមានព្រះភាគ​ត្រាស់ថា មានបុគ្គលប្រតិបត្តិដើម្បីប្រយោជន៍ខ្លួនឬ។ អើ។ បុគ្គលគឺចក្ខាយតនៈ។បេ។ បុគ្គលមានក្នុងចក្ខាយតនៈ។បេ។ បុគ្គលវៀរចាក​ចក្ខាយតនៈ។បេ។ ចក្ខាយតនៈមាន​ក្នុងបុគ្គលឬ។បេ។ បុគ្គលគឺធម្មាយតនៈ។បេ។ បុគ្គលមានក្នុងធម្មាយតនៈ។បេ។ បុគ្គល​វៀរ​ចាកធម្មាយតនៈ។បេ។ ធម្មាយតនៈ​មានក្នុងបុគ្គលឬ។បេ។ បុគ្គលគឺចក្ខុធាតុ។បេ។ បុគ្គលមានក្នុង​ចក្ខុធាតុ។បេ។ បុគ្គលវៀរចាកចក្ខុធាតុ។បេ។ ចក្ខុធាតុមានក្នុងបុគ្គលឬ។បេ។ បុគ្គលគឺធម្មធាតុ។បេ។ បុគ្គលមានក្នុងធម្មធាតុ។បេ។ បុគ្គលវៀរចាក​ធម្មធាតុ។បេ។ ធម្មធាតុមាន​ក្នុងបុគ្គលឬ។បេ។

[៥៩] បុគ្គលគឺចក្ខុន្ទ្រិយ។បេ។ បុគ្គលមានក្នុងចក្ខុន្រ្ទិយ។បេ។ បុគ្គលវៀរចាក​ចក្ខុន្រ្ទិយ។បេ។ ចក្ខុន្រ្ទិយមានក្នុងបុគ្គលឬ។បេ។ បុគ្គលគឺអញ្ញាតាវិន្រ្ទិយ។បេ។ បុគ្គលមានក្នុង​អញ្ញាតាវិន្រ្ទិយ។បេ។ បុគ្គលវៀរចាកអញ្ញាតាវិន្រ្ទិយ។បេ។ អញ្ញាតាវិន្រ្ទិយមានក្នុង​បុគ្គល​ឬ។ អ្នកមិនគប្បីពោលយ៉ាងនេះទេ។ អ្នកចូរដឹង​នូវអំពើផ្ទុយចុះ ប្រសិនបើ ព្រះមានព្រះភាគ​ត្រាស់ថា មានបុគ្គលប្រតិបត្តិ​ដើម្បីប្រយោជន៍ខ្លួន ម្នាលអ្នកដ៏ចំរើន ព្រោះ​ហេតុនោះ អ្នកគប្បីពោលថា អញ្ញាតាវិន្រ្ទិយ មានក្នុងបុគ្គល ដូច្នេះដែរ បណ្តា​ពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោលតែពាក្យនោះថា ព្រះមានព្រះភាគ​ត្រាស់ថា មានបុគ្គលប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន តែអ្នកមិនគប្បីពោលថា អញ្ញាតាវិន្រ្ទិយ មានក្នុងបុគ្គលដូច្នេះទេ ព្រោះជាពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិន​គប្បីពោលថា អញ្ញាតាវិន្រ្ទិយមានក្នុងបុគ្គល ដូច្នេះទេ ម្នាលអ្នកដ៏ចំរើន អ្នកមិនគប្បីពោលថា ព្រះមានព្រះភាគ​ត្រាស់ថា មាន​បុគ្គល​ប្រតិបត្តិដើម្បី​ប្រយោជន៍ខ្លួន ដូច្នេះដែរ បណ្តា​ពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោលតែពាក្យនោះថា ព្រះមានព្រះភាគ​ត្រាស់ថា មានបុគ្គល​ប្រតិបត្តិដើម្បី​ប្រយោជន៍ខ្លួន តែអ្នកមិនគប្បីពោលថា អញ្ញាតាវិន្រ្ទិយ មានក្នុងបុគ្គល ដូច្នេះទេ ព្រោះជាពាក្យខុស។បេ។

ចប់ ចតុក្កនយសំសន្ទនៈ។

[៦០] បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ បុគ្គល​ប្រកបដោយ​បច្ច័យ។បេ។ បុគ្គលមិនមានបច្ច័យ។បេ។ បុគ្គលមាន​បច្ច័យ​តាក់តែង។បេ។ បុគ្គលមិន​មាន​បច្ច័យតាក់តែង។បេ។ បុគ្គលទៀង។បេ។ បុគ្គលមិនទៀង។បេ។ បុគ្គលប្រកប​ដោយ​និមិត្ត។បេ។ បុគ្គលមិន​មាន​និមិត្តឬ។ អ្នកមិនគួរពោលយ៉ាង​នេះទេ។បេ។ សេចក្តីបំប្រួញ។

[៦១] បុគ្គល គេមិនដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ព្រះមានព្រះភាគ​ត្រាស់ថា មានបុគ្គលប្រតិបត្តិដើម្បីប្រយោជន៍ខ្លួនឬ។ អើ។ បុគ្គល​ប្រកបដោយបច្ច័យ។បេ។ បុគ្គលមិនមានបច្ច័យ។បេ។ បុគ្គលមាន​បច្ច័យ​តាក់តែង។បេ។ បុគ្គលមិនមាន​បច្ច័យ​តាក់តែង។បេ។ បុគ្គលទៀង។បេ។ បុគ្គលមិនទៀង។បេ។ បុគ្គលប្រកបដោយនិមិត្ត។បេ។ បុគ្គលមិនមាននិមិត្តឬ។ អ្នកមិនគួរពោលយ៉ាង​នេះទេ។បេ។ សេចក្តីបំប្រួញ។

ចប់ លក្ខណយុត្តិកតា។

[៦២] បុគ្គលគេដឹង ឈ្មោះថា គេដឹងបុគ្គលឬ។ បុគ្គលគេដឹង តែបុគ្គលខ្លះ គេដឹង បុគ្គលខ្លះ គេ​មិនដឹងឬ។ បុគ្គលខ្លះ គេដឹង បុគ្គលខ្លះ គេមិនដឹងឬ។ អ្នកមិនគួរ​ពោលយ៉ាងនេះទេ។បេ។

[៦៣] បុគ្គលមានអត្ថដ៏ពិត ឈ្មោះថា បុគ្គលមានអត្ថដ៏ពិតឬ។ បុគ្គល​មានអត្ថដ៏ពិត តែ​បុគ្គល​ខ្លះ មានអត្ថដ៏ពិត បុគ្គលខ្លះ មិនមានអត្ថដ៏ពិតឬ។ បុគ្គលខ្លះ មានអត្ថដ៏ពិត បុគ្គល​ខ្លះ មិនមានអត្ថដ៏ពិតឬ។ អ្នកមិនគួរ​ពោលយ៉ាងនេះទេ។បេ។

[៦៤] បុគ្គល កំពុងមាន ឈ្មោះថា បុគ្គលកំពុងមានឬ។ បុគ្គល កំពុងមាន តែបុគ្គលខ្លះ កំពុងមាន បុគ្គលខ្លះ មិនកំពុងមានឬ។ បុគ្គលខ្លះ កំពុងមាន បុគ្គលខ្លះ មិនកំពុងមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៦៥] បុគ្គល កំពុងមានព្រម ឈ្មោះថា បុគ្គល កំពុងមានព្រមឬ។ បុគ្គល កំពុងមានព្រម តែបុគ្គលខ្លះ កំពុងមានព្រម បុគ្គលខ្លះ មិនកំពុងមានព្រមឬ។ បុគ្គលខ្លះ កំពុងមានព្រម បុគ្គលខ្លះ មិនកំពុងមានព្រមឬ។ អ្នកមិនគួរ​ពោលយ៉ាងនេះទេ។បេ។

[៦៦] បុគ្គលមាន ឈ្មោះថា មានបុគ្គលឬ។ បុគ្គលមាន តែបុគ្គលខ្លះមាន បុគ្គលខ្លះ មិនមានឬ។ បុគ្គលខ្លះ មាន បុគ្គលខ្លះ មិនមានឬ។ អ្នកមិនគួរ​ពោលយ៉ាងនេះទេ។បេ។

[៦៧] បុគ្គលមាន តែមិនមែនមានសុទ្ធតែបុគ្គលទាំងអស់ឬ។ អើ។ បុគ្គលមិនមាន តែមិនមែនគ្មានបុគ្គលទាំងអស់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សេចក្តី​បំប្រួញ។

ចប់ វចនសោធនៈ។

[៦៨] បុគ្គលមានរូប ព្រោះរូបធាតុឬ។ អើ។ បុគ្គលមានកាម ព្រោះកាមធាតុឬ។ អ្នកមិន​គួរពោលយ៉ាងនេះទេ។បេ។

[៦៩] សត្វទាំងឡាយមានរូប ព្រោះរូបធាតុឬ។ អើ។ សត្វទាំងឡាយ មានកាម ព្រោះ​កាមធាតុឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៧០] បុគ្គលមិនមានរូប ព្រោះអរូបធាតុឬ។ អើ។ បុគ្គលមានកាម ព្រោះកាមធាតុឬ។ អ្នកមិន​គួរពោលយ៉ាងនេះទេ។បេ។

[៧១] សត្វទាំងឡាយ មិនមានរូប ព្រោះអរូបធាតុឬ។ អើ។ សត្វទាំងឡាយ មានកាម ព្រោះកាមធាតុឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៧២] បុគ្គលមានរូប ព្រោះរូបធាតុ បុគ្គលមិនមានរូប ព្រោះអរូបធាតុ ចុះបុគ្គលខ្លះ ច្យុត​ចាករូបធាតុ ចូលទៅកើតក្នុងអរូបធាតុ មានដែរឬ។ អើ។ បុគ្គលមានរូប តែបែរ​ជាសូន្យ បុគ្គលមិនមានរូប ត្រឡប់ជាកើតទៀត មានដែរឬ។ អ្នកមិនគួរ​ពោលយ៉ាង​នេះទេ។បេ។

[៧៣] សត្វទាំងឡាយមានរូប ព្រោះរូបធាតុ សត្វទាំងឡាយមិនមានរូប ព្រោះអរូបធាតុ ចុះសត្វខ្លះច្យុតចាករូបធាតុ ចូលទៅកើតក្នុងអរូបធាតុ មានដែរឬ។ អើ។ ចុះសត្វមានរូប តែបែរជាសូន្យ សត្វមិនមានរូប ត្រឡប់ជាកើតទៀត មានដែរឬ។ អ្នកមិនគួរ​ពោលយ៉ាង​នេះទេ។បេ។

[៧៤] (ខ្ញុំ) ធ្វើកាយឲ្យជាប់គ្នា រួមហៅថា កាយក្តី ថាសរីរៈក្តី ឬថាសរីរៈក្តី ថាកាយក្តី (ហើយសួរថា) កាយនុ៎ះ តាំងនៅក្នុងទីជាមួយគ្នា ស្មើគ្នា មានចំណែកស្មើគ្នា មានជាតិ​ដូចគ្នាឬ។ អើ។ (ខ្ញុំ) ធ្វើបុគ្គលឲ្យជាប់គ្នា រួមហៅថា បុគ្គលក្តី ថាជីវិតក្តី ឬថាជីវិតក្តី ថាបុគ្គលក្តី (ហើយសួរថា) បុគ្គលនុ៎ះ តាំងនៅក្នុងទីជាមួយគ្នា ស្មើគ្នា មានចំណែកស្មើគ្នា មានជាតិដូចគ្នាឬ។ អើ។ កាយដទៃ បុគ្គលដទៃឬ។ អើ។ ជីវិតដទៃ សរីរៈដទៃឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ អ្នកចូរដឹងនូវកំហុសចុះ ប្រសិនបើ ខ្ញុំធ្វើកាយឲ្យជាប់គ្នា រួមហៅថា កាយក្តី ថាសរីរៈក្តី ឬថាសរីរៈក្តី ថាកាយក្តី (ហើយសួរថា) កាយនុ៎ះ តាំងនៅក្នុងទីជាមួយគ្នា ស្មើគ្នា មានចំណែកស្មើគ្នា មានជាតិដូចគ្នា ឬខ្ញុំធ្វើបុគ្គល​ឲ្យជាប់គ្នា រួមហៅថា បុគ្គលក្តី ថាជីវិតក្តី ឬថាជីវិតក្តី ថាបុគ្គលក្តី (ហើយសួរថា) បុគ្គលនុ៎ះ តាំងនៅក្នុងទីជាមួយគ្នា ស្មើគ្នា មានចំណែកស្មើគ្នា មានជាតិដូចគ្នា កាយដទៃ បុគ្គលដទៃ ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគប្បីពោលថា ជីវិតដទៃ សរីរៈដទៃដែរ បណ្តា​ពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា អ្នកគប្បីពោលតែពាក្យនោះថា ខ្ញុំធ្វើកាយឲ្យ​ជាប់​គ្នា រួមហៅថា កាយក្តី ថាសរីរៈក្តី ឬថាសរីរៈក្តី ថាកាយក្តី (ហើយសួរថា) កាយនុ៎ះ តាំងនៅក្នុងទីជាមួយគ្នា ស្មើគ្នា មានចំណែកស្មើគ្នា មានជាតិដូចគ្នា ឬខ្ញុំធ្វើបុគ្គល​ឲ្យជាប់គ្នា រួមហៅថា បុគ្គលក្តី ថាជីវិតក្តី ឬថា ជីវិតក្តី ថាបុគ្គលក្តី (ហើយសួរថា) បុគ្គលនុ៎ះ តាំងនៅក្នុងទីជាមួយគ្នា ស្មើគ្នា មានចំណែកស្មើគ្នា មានជាតិដូចគ្នា កាយដទៃ បុគ្គលដទៃ តែអ្នកមិនគប្បីពោលថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះទេ ព្រោះជាពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិនគប្បីពោលថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះទេ ម្នាលអ្នកដ៏ចំរើន អ្នកមិនគប្បីពោលថា ខ្ញុំធ្វើកាយឲ្យជាប់គ្នា រួមហៅថា កាយក្តី ថាសរីរៈក្តី ឬថា សរីរៈក្តី ថាកាយក្តី (ហើយសួរថា) កាយនុ៎ះ តាំងនៅក្នុងទីជាមួយគ្នា ស្មើគ្នា មានចំណែកស្មើគ្នា មានជាតិដូចគ្នា ឬខ្ញុំធ្វើបុគ្គលឲ្យជាប់គ្នា រួមហៅថា បុគ្គលក្តី ថាជីវិតក្តី ឬថាជីវិតក្តី ថាបុគ្គលក្តី (ហើយសួរថា) បុគ្គលនុ៎ះ តាំងនៅក្នុងទីជាមួយគ្នា ស្មើគ្នា មានចំណែកស្មើគ្នា មានជាតិដូចគ្នា កាយដទៃ បុគ្គលដទៃ ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោល​នូវពាក្យណា អ្នកគប្បីពោលតែពាក្យនោះថា ខ្ញុំធ្វើកាយឲ្យជាប់គ្នា រួមហៅថា កាយក្តី ថាសរីរៈក្តី ឬថាសរីរៈក្តី ថាកាយក្តី (ហើយសួរថា) កាយនុ៎ះ តាំងនៅក្នុងទីជាមួយគ្នា ស្មើគ្នា មានចំណែកស្មើគ្នា មានជាតិដូចគ្នា ឬខ្ញុំធ្វើបុគ្គលឲ្យជាប់គ្នា រួមហៅថា បុគ្គលក្តី ថាជីវិតក្តី ឬថាជីវិតក្តី ថាបុគ្គលក្តី (ហើយសួរថា) បុគ្គលនុ៎ះ តាំងនៅក្នុងទីជាមួយគ្នា ស្មើគ្នា មានចំណែកស្មើគ្នា មានជាតិដូចគ្នា កាយដទៃ បុគ្គលដទៃ តែអ្នកមិនគប្បីពោលថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះទេ ព្រោះជាពាក្យខុស។បេ។

[៧៥] (ខ្ញុំ) ធ្វើកាយឲ្យជាប់គ្នា រួមហៅថា កាយក្តី ថាសរីរៈក្តី ឬថាសរីរៈក្តី ថាកាយក្តី (ហើយសួរថា) កាយនុ៎ះ តាំងនៅក្នុងទីជាមួយគ្នា ស្មើគ្នា មានចំណែកស្មើគ្នា មានជាតិ​ដូចគ្នាឬ។ អើ។ ព្រះមានព្រះភាគត្រាស់ថា មានបុគ្គលប្រតិបត្តិ​ដើម្បីប្រយោជន៍ខ្លួនឬ។ កាយដទៃ បុគ្គលដទៃឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ អ្នកចូរដឹងនូវអំពើផ្ទុយចុះ ប្រសិនបើ ខ្ញុំធ្វើកាយឲ្យជាប់គ្នា រួមហៅថា កាយក្តី ថាសរីរៈក្តី ឬថាសរីរៈក្តី ថាកាយក្តី (ហើយសួរថា) កាយនុ៎ះ តាំងនៅក្នុងទីជាមួយគ្នា ស្មើគ្នា មានចំណែកស្មើគ្នា មានជាតិ​ដូចគ្នា ព្រះមានព្រះភាគត្រាស់ថា មានបុគ្គល​ប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ម្នាលអ្នក​ដ៏ចំរើន ព្រោះហេតុនោះ អ្នកគប្បីពោលថា កាយដទៃ បុគ្គលដទៃ ដូច្នេះដែរ បណ្តាពាក្យ​ទាំងពីរនោះ អ្នកពោលនូវពាក្យ​ណា អ្នកគប្បីពោលតែពាក្យនោះថា ខ្ញុំធ្វើកាយឲ្យជាប់គ្នា រួមហៅថា កាយក្តី ថាសរីរៈក្តី ឬថាសរីរៈក្តី ថាកាយក្តី (ហើយសួរថា) កាយនុ៎ះ តាំងនៅ​ក្នុងទីជាមួយគ្នា ស្មើគ្នា មានចំណែកស្មើគ្នា មានជាតិដូចគ្នា ព្រះមានព្រះភាគត្រាស់ថា មានបុគ្គលប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន តែអ្នកមិនគប្បីពោលថា កាយដទៃ បុគ្គលដទៃ ដូច្នេះទេ ព្រោះជាពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិនគប្បីពោលថា កាយដទៃ បុគ្គលដទៃ ដូច្នេះទេ ម្នាលអ្នកដ៏ចំរើន អ្នកមិនគប្បីពោលថា ខ្ញុំធ្វើកាយឲ្យជាប់គ្នា រួម​ហៅថា កាយក្តី ថាសរីរៈក្តី ឬថាសរីរៈក្តី ថាកាយក្តី (ហើយសួរថា) កាយនុ៎ះ តាំងនៅក្នុង​ទីជាមួយគ្នា ស្មើគ្នា មានចំណែកស្មើគ្នា មានជាតិដូចគ្នា ព្រះមានព្រះភាគត្រាស់ថា មាន​បុគ្គល​ប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោល​នូវពាក្យណា អ្នកគប្បីពោលតែពាក្យនោះថា ខ្ញុំធ្វើកាយឲ្យជាប់គ្នា រួមហៅថា កាយក្តី ថាសរីរៈក្តី ឬថាសរីរៈក្តី ថាកាយក្តី (ហើយសួរថា) កាយនុ៎ះ តាំងនៅក្នុងទីជាមួយគ្នា ស្មើគ្នា មានចំណែកស្មើគ្នា មានជាតិដូចគ្នា ព្រះមានព្រះភាគត្រាស់ថា មានបុគ្គលប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន តែអ្នកមិនគួរពោលថា កាយដទៃ បុគ្គលដទៃ ដូច្នេះទេ ព្រោះជា​ពាក្យខុស។បេ។ សេចក្តីបំប្រួញ។

ចប់ បញ្ញត្តានុយោគៈ។

[៧៦] បុគ្គលអន្ទោលចាកលោកនេះ ទៅកាន់លោកខាងមុខ អន្ទោល​ចាក​លោកខាងមុខ មកកាន់លោកនេះឬ។ អើ។ បុគ្គលនោះ​ប្រាកដ​ជាអន្ទោល​ចាកលោកនេះ ទៅកាន់លោក​ខាងមុខ អន្ទោលចាក​លោកខាងមុខ មកកាន់​លោកនេះឬ។ អ្នកមិនគួរពោលយ៉ាង​នេះ​ទេ។បេ។

[៧៧] បុគ្គលអន្ទោលចាកលោកនេះ ទៅកាន់លោកខាងមុខ អន្ទោល​ចាក​លោកខាងមុខ មកកាន់លោកនេះឬ។ អើ។ បុគ្គលដទៃ អន្ទោលចាក​លោកនេះ ទៅកាន់លោកខាងមុខ អន្ទោលចាកលោកខាងមុខ មកកាន់​លោកនេះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៧៨] បុគ្គល អន្ទោលចាកលោកនេះ ទៅកាន់លោកខាងមុខ អន្ទោលចាក​លោកខាងមុខ មកកាន់លោកនេះឬ។ អើ។ បុគ្គលនោះផង បុគ្គលដទៃផង អន្ទោលចាកលោកនេះ ទៅកាន់​លោកខាងមុខ អន្ទោលចាកលោកខាងមុខ មកកាន់លោកនេះឬ។ អ្នកមិនគួរ​ពោលយ៉ាងនេះទេ។បេ។

[៧៩] បុគ្គល អន្ទោលចាកលោកនេះ ទៅកាន់លោកខាងមុខ អន្ទោលចាក​លោកខាងមុខ មកកាន់លោកនេះឬ។ អើ។ បុគ្គលនោះ មិនអន្ទោល បុគ្គលដទៃ ក៏មិនអន្ទោលចាក​លោកនេះ ទៅកាន់លោកខាងមុខទេ មិនអន្ទោលចាក​លោកខាងមុខ មកកាន់លោក​នេះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៨០] បុគ្គល អន្ទោលចាកលោកនេះ ទៅកាន់លោកខាងមុខ អន្ទោលចាក​លោកខាងមុខ មកកាន់លោកនេះឬ។ អើ។ បុគ្គលនោះ អន្ទោល បុគ្គលដទៃអន្ទោល បុគ្គលនោះផង បុគ្គលដទៃផង អន្ទោល បុគ្គលនោះ មិនអន្ទោល បុគ្គលដទៃ មិនអន្ទោល ចាកលោកនេះ ទៅកាន់លោកខាងមុខ មិនអន្ទោលចាកលោកខាងមុខ មកកាន់លោកនេះឬ។ អ្នកមិន​គួរពោលយ៉ាងនេះទេ។បេ។

[៨១] អ្នកមិនគួរពោលថា បុគ្គលអន្ទោលចាកលោកនេះ ទៅកាន់លោកខាងមុខ អន្ទោល​ចាកលោកខាងមុខ មកកាន់លោកនេះឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ត្រាស់ថា

បុគ្គលនោះ អន្ទោល កំណត់ត្រឹមតែ ៧ ជាតិ ជាអ្នកបាន​ធ្វើនូវ​ទីបំផុតនៃទុក្ខ ព្រោះអស់​សញ្ញោជនៈទាំងពួង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។

អើ។ បើដូច្នោះ មានតែបុគ្គលអន្ទោលចាកលោកនេះ ទៅកាន់លោកខាងមុខ អន្ទោលចាក​លោក​ខាងមុខ មកកាន់លោកនេះ។

[៨២] អ្នកមិនគួរពោលថា បុគ្គលអន្ទោលចាកលោកនេះ ទៅកាន់លោកខាងមុខ អន្ទោល​ចាកលោកខាងមុខ មកកាន់លោកនេះឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ សំសារនេះ មានទីបំផុត គេមិនអាចដឹងបានទេ ទីបំផុតខាងដើម​របស់សត្វទាំងឡាយ ដែលមានអវិជ្ជាជារនាំង មានតណ្ហា​ជាចំណង កាលស្ទុះទៅ កាល​អន្ទោលទៅ មិនប្រាកដឡើយ ពាក្យដូច្នេះ មានក្នុង​ព្រះសូត្រឬ។ អើ។ បើដូច្នោះ មានតែ បុគ្គលអន្ទោលចាកលោកនេះ ទៅកាន់លោកខាងមុខ អន្ទោលចាកលោកខាងមុខ មក​កាន់​លោកនេះ។

[៨៣] បុគ្គលអន្ទោលចាកលោកនេះ ទៅកាន់លោកខាងមុខ អន្ទោលចាក​លោកខាងមុខ មកកាន់លោកនេះឬ។ អើ។ បុគ្គលនោះឯង អន្ទោលចាកលោកនេះ ទៅកាន់លោក​ខាងមុខ អន្ទោលចាកលោកខាងមុខ មកកាន់លោកនេះឬ។ អ្នកមិនគួរពោលយ៉ាង​នេះទេ។បេ។ បុគ្គលនោះឯង អន្ទោលចាកលោកនេះ ទៅកាន់លោកខាងមុខ អន្ទោល​ចាក​លោកខាងមុខ មកកាន់លោកនេះឬ។ អើ។ សត្វខ្លះជាមនុស្ស បានទៅកើតជាទេវតា មានមែនឬ។ អើ។ មនុស្សនោះឯង គឺទេវតានោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ មនុស្សនោះឯង គឺទេវតានោះឬ។ អើ។ សត្វដែលកើតជាមនុស្សហើយ បានទៅកើត​ជាទេវតា ដែលកើតជាទេវតាហើយ ទៅកើតជាមនុស្ស សត្វដែលកើតជាមនុស្សហើយ ទៅកើតជាទេវតាដទៃ ទៅកើតជាមនុស្សដទៃ សត្វនោះឯង រមែងអន្ទោលទៅ ពាក្យនេះជាពាក្យខុស។បេ។ ប្រសិនបើ បុគ្គលនោះឯង ច្យុតចាកលោកនេះ អន្ទោល​ទៅកាន់លោកខាងមុខ មិនមែនជាបុគ្គលដទៃទេ កាលបើយ៉ាងនេះ សេចក្តីស្លាប់​នឹងមិនមាន សូម្បីបាណាតិបាតក៏មិនមាន តែកម្មមាន កម្មវិបាកមាន វិបាកនៃកម្ម​ទាំងឡាយ​ដែលសត្វធ្វើហើយក៏មាន កាលកុសល និងអកុសល​កំពុងឲ្យផល សត្វនោះ​ឯង តែងអន្ទោលទៅ ពាក្យដូច្នេះនេះ ជាពាក្យខុស។បេ។ បុគ្គលនោះឯង អន្ទោល​ចាកលោកនេះ ទៅកាន់លោកខាងមុខ អន្ទោលចាក​លោកខាងមុខ មកកាន់លោក​នេះឬ។ អើ។ សត្វខ្លះដែលកើតជាមនុស្ស ហើយទៅកើតជាយក្ស ទៅកើតជាប្រេត ជា​សត្វនរក ជាសត្វតិរច្ឆាន ជាឱដ្ឋ ជាគោ ជាលា ជាជ្រូក ជាក្របី មានមែនឬ។ អើ។ មនុស្សនោះឯង គឺក្របីនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ មនុស្សនោះឯង គឺក្របីនោះឬ។ អើ។ សត្វដែល​កើតជាមនុស្ស ហើយទៅកើតជាក្របី សត្វដែលកើត​ជាក្របី ហើយទៅកើត​ជាមនុស្ស សត្វដែលកើតជាមនុស្ស ហើយទៅកើតជាក្របីដទៃ ទៅកើតជាមនុស្សដទៃ សត្វនោះឯង តែងអន្ទោលទៅ ពាក្យដូច្នេះនេះ ជាពាក្យខុស។បេ។ ប្រសិនបើ បុគ្គល​នោះឯង ច្យុតចាកលោកនេះ អន្ទោលទៅកាន់លោកខាងមុខ មិនមែនជាបុគ្គលដទៃឡើយ កាលបើយ៉ាងនេះ សេចក្តីស្លាប់នឹងមិនមាន សូម្បី​បាណាតិបាត​ក៏មិនមាន តែកម្មមាន កម្មវិបាកមាន វិបាករបស់កម្មទាំងឡាយ ដែលសត្វ​ធ្វើហើយក៏មាន កាលបើកុសល និងអកុសលកំពុងឲ្យផល សត្វនោះឯង តែងអន្ទោលទៅ ពាក្យដូច្នេះនេះ ជាពាក្យខុស។បេ។ បុគ្គលនោះឯង អន្ទោលចាកលោកនេះ ទៅកាន់​លោកខាងមុខ អន្ទោល​ចាកលោក​ខាងមុខ មកកាន់លោកនេះឬ។ អើ។ សត្វខ្លះដែល​កើតជាក្សត្រ ហើយទៅកើត​ជា​ព្រាហ្មណ៍ មានមែនឬ។ អើ។ ក្សត្រនោះឯង គឺព្រាហ្មណ៍នោះឬ។ អ្នកមិនគួរ​ពោលយ៉ាង​នេះទេ។បេ។ សត្វខ្លះដែលកើតជាក្សត្រ ហើយទៅកើតជាអ្នកជំនួញ ទៅកើតជាអ្នកគ្រួ មានមែនឬ។ អើ។ ក្សត្រនោះឯង គឺអ្នកគ្រួនោះឬ។ អ្នកមិនគួរពោល​យ៉ាងនេះទេ។បេ។ សត្វខ្លះ ដែលកើតជាព្រាហ្មណ៍ ហើយទៅកើតជាអ្នកជំនួញ ជាអ្នកគ្រួ ជាក្សត្រ មានមែនឬ។ អើ។ ព្រាហ្មណ៍នោះឯង គឺក្សត្រនោះឬ។ អ្នកមិនគួរពោល​យ៉ាងនេះទេ។បេ។ សត្វខ្លះ ដែលកើតជាអ្នកជំនួញ ហើយទៅកើតជាអ្នកគ្រួ ជាក្សត្រ ជាព្រាហ្មណ៍ មានមែនឬ។ អើ។ អ្នកជំនួញនោះឯង គឺជាព្រាហ្មណ៍​នោះឬ។ អ្នកមិនគួរពោល​យ៉ាងនេះ​ទេ។បេ។ សត្វខ្លះ ដែលកើតជាអ្នកគ្រួ ហើយទៅ​កើតជាក្សត្រ ជាព្រាហ្មណ៍ ជាអ្នកជំនួញ មានមែនឬ។ អើ។ អ្នកគ្រួនោះឯង គឺអ្នកជំនួញនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលនោះឯង អន្ទោល​ចាកលោកនេះ ទៅកាន់លោកខាងមុខ អន្ទោលចាក​លោកខាងមុខ មកកាន់​លោកនេះ​ឬ។ អើ។ បុគ្គលកំបុតដៃ នៅតែកំបុតដៃដដែល បុគ្គលកំបុតជើង នៅតែកំបុតជើងដដែល បុគ្គលកំបុតទាំងដៃទាំងជើង នៅតែកំបុត​ទាំងដៃ​​ទាំងជើងដដែល បុគ្គលកំបុតស្លឹក​ត្រចៀក បុគ្គលកំបុតច្រមុះ បុគ្គលកំបុត​ទាំងត្រចៀកទាំងច្រមុះ បុគ្គលកំបុតម្រាមដៃ បុគ្គលកំបុតមេដៃមេជើង បុគ្គលដាច់​សរសៃធំ បុគ្គលមានដៃក្ងែង បុគ្គលមានដៃព្រែក បុគ្គលមានរោគឃ្លង់ បុគ្គលមានបូស បុគ្គលមានរោគស្រែង បុគ្គលមានរោគហឺត បុគ្គល​ឆ្កួតជ្រូក សត្វឱដ្ឋ គោ លា ជ្រូក ក្របី នៅជាក្របីដដែលឬ។ អ្នកមិនគួរពោល​យ៉ាងនេះ​ទេ។បេ។

[៨៤] អ្នកមិនគួរពោលថា បុគ្គលនោះឯង អន្ទោលចាកលោកនេះ ទៅកាន់​លោកខាងមុខ អន្ទោលចាកលោកខាងមុខ មកកាន់លោកនេះឬ។ អើ។ ក្រែងបុគ្គល​បានដល់នូវសោតៈ ច្យុតចាកមនុស្សលោក ហើយចូលទៅកាន់ទេវលោក នៅតែ​ជាអ្នកដល់សោតៈ ក្នុង​ទេវលោក​នោះដដែលឬ។ អើ។ ប្រសិនបើ បុគ្គលបានដល់នូវសោតៈ ច្យុតចាក​មនុស្ស​លោក ហើយចូលទៅកាន់ទេវលោក ជាអ្នកនៅតែដល់នូវសោតៈ ក្នុងទេវលោក​នោះ​ដដែល ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា បុគ្គលនោះឯង អន្ទោល​ចាក​លោកនេះ ទៅកាន់លោកខាងមុខ អន្ទោលចាកលោកខាងមុខ មកកាន់លោកនេះ​ដែរ។

[៨៥] សកវាទី ធ្វើ (នូវការប្តេជ្ញាឲ្យមាំ) ថា បុគ្គលបានដល់នូវសោតៈ ច្យុតចាក​មនុស្សលោក ហើយចូលទៅកាន់ទេវលោក ក៏នៅតែបានដល់នូវសោតៈ ក្នុងទេវលោក​នោះដដែល (ហើយសួរថា) ព្រោះហេតុនោះឯង បុគ្គលនោះ អន្ទោលចាកលោកនេះ ទៅកាន់លោកខាងមុខ អន្ទោលចាកលោកខាងមុខ មកកាន់លោកនេះឬ។ អើ។ សកវាទី ធ្វើ (នូវការប្តេជ្ញាឲ្យមាំ) ថា បុគ្គលបានដល់នូវសោតៈ ច្យុតចាកមនុស្សលោក ហើយចូល​ទៅ​កាន់ទេវលោក ក៏នៅជាមនុស្សក្នុងទេវលោកនោះដដែលឬ។ អ្នកមិនគួរពោល​យ៉ាងនេះទេ។បេ។

[៨៦] បុគ្គលនោះឯង អន្ទោលចាកលោកនេះ ទៅកាន់លោកខាងមុខ អន្ទោល​ចាកលោកខាងមុខ មកកាន់លោកនេះឬ។ អើ។ បុគ្គលមិនមែនដទៃ មិនមែនទៅប្រាស តែងអន្ទោលទៅឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៨៧] បុគ្គលមិនមែនដទៃ មិនទាន់ទៅប្រាស តែងអន្ទោលទៅឬ។ អើ។ បុគ្គលកំបុតដៃ នៅតែកំបុតដៃដដែល បុគ្គលកំបុតជើង នៅតែកំបុតជើងដដែល បុគ្គលកំបុតទាំង​ដៃទាំងជើង ក៏នៅតែកំបុតទាំងដៃទាំងជើងដដែល បុគ្គលកំបុត​ត្រចៀក បុគ្គលកំបុតច្រមុះ បុគ្គលកំបុតទាំងត្រចៀក ទាំងច្រមុះ បុគ្គលកំបុត​ម្រាមដៃ បុគ្គលកំបុតមេដៃមេជើង បុគ្គល​ដាច់សរសៃធំ បុគ្គលមានដៃក្ងែង បុគ្គលមានដៃព្រែក បុគ្គលមានរោគឃ្លង់ បុគ្គល​មានរោគបូស បុគ្គលមាន​រោគស្រែង បុគ្គលមានរោគហឺត បុគ្គលឆ្កួតជ្រូក សត្វឱដ្ឋ គោ លា ជ្រូក ក្របី ក៏នៅតែជាក្របីដដែលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៨៨] បុគ្គលនោះឯង អន្ទោលចាកលោកនេះ ទៅកាន់លោកខាងមុខ អន្ទោល​ចាកលោកខាងមុខ មកកាន់លោកនេះឬ។ អើ។ បុគ្គលមានរូប តែងអន្ទោលទៅឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលមានរូប តែងអន្ទោលទៅឬ។ អើ។ ជីវិតនោះ គឺសរីរៈនោះឬ។ អ្នកមិនគួរពោល​យ៉ាងនេះទេ។បេ។ បុគ្គលមានវេទនា។បេ។ បុគ្គលមាន​សញ្ញា។បេ។ បុគ្គលមានសង្ខារ។បេ។ បុគ្គលមានវិញ្ញាណ តែងអន្ទោលទៅឬ។ អ្នកមិន​គួរពោលយ៉ាងនេះទេ។បេ។ បុគ្គលមានវិញ្ញាណ តែងអន្ទោលទៅឬ។ អើ។ ជីវិតនោះ គឺសរីរៈនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៨៩] បុគ្គលនោះឯង អន្ទោលចាកលោកនេះ ទៅកាន់លោកខាងមុខ អន្ទោលចាក​លោកខាងមុខ មកកាន់លោកនេះឬ។ អើ។ បុគ្គលមិនមានរូប អន្ទោលទៅឬ។ អ្នកមិន​គួរពោលយ៉ាងនេះទេ។បេ។ បុគ្គលមិនមានរូប អន្ទោលទៅឬ។ អើ។ ជីវិតដទៃ សរីរៈដទៃឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលមិនមានវេទនា។បេ។ បុគ្គលមិន​មានសញ្ញា។បេ។ បុគ្គលមិនមានសង្ខារ។បេ។ បុគ្គលមិនមានវិញ្ញាណ អន្ទោលទៅឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បុគ្គលមិនមានវិញ្ញាណ តែងអន្ទោលទៅឬ។ អើ។ ជីវិតដទៃ សរីរៈដទៃឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៩០] បុគ្គលនោះឯង អន្ទោលចាកលោកនេះ ទៅកាន់លោកខាងមុខ អន្ទោលចាក​លោកខាងមុខ មកកាន់លោកនេះឬ។ អើ។ រូបអន្ទោលទៅឬ។ អ្នកមិនគួរពោល​យ៉ាងនេះទេ។បេ។ រូបអន្ទោលទៅឬ។ អើ។ ជីវិតនោះ គឺសរីរៈនោះឬ។ អ្នកមិនគួរ​ពោលយ៉ាងនេះទេ។បេ។ វេទនា។បេ។ សញ្ញា។បេ។ សង្ខារទាំងឡាយ។បេ។ វិញ្ញាណ​អន្ទោលទៅឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វិញ្ញាណ អន្ទោលទៅឬ។ អើ។ ជីវិត​នោះ គឺសរីរៈនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៩១] បុគ្គលនោះឯង អន្ទោលចាកលោកនេះ ទៅកាន់លោកខាងមុខ អន្ទោលចាក​លោកខាងមុខ មកកាន់លោកនេះឬ។ អើ។ រូបមិនអន្ទោលទៅឬ។ អ្នកមិនគួរពោល​យ៉ាងនេះទេ។បេ។ រូបមិនអន្ទោលទៅឬ។ អើ។ ជីវិតដទៃ សរីរៈដទៃឬ។ អ្នកមិនគួរ​ពោលយ៉ាងនេះទេ។បេ។ វេទនា។បេ។ សញ្ញា។បេ។ សង្ខារទាំងឡាយ។បេ។ វិញ្ញាណ​មិនអន្ទោលទៅឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វិញ្ញាណមិនអន្ទោលទៅឬ។ អើ។ ជីវិតដទៃ សរីរៈដទៃឬ។ អ្នកមិនគួរ​ពោល​យ៉ាងនេះទេ។បេ។ សេចក្តីបំប្រួញ។

កាលបើខន្ធទាំងឡាយ បែកធ្លាយ ប្រសិនបើ បុគ្គលនោះ បែកធ្លាយដែរ ទិដ្ឋិ (របស់អ្នក) ទៅជាឧច្ឆេទទិដ្ឋិ ជាទិដ្ឋិ​ដែល​ព្រះពុទ្ធទ្រង់វៀរហើយ កាលបើ​ខន្ធទាំងឡាយ​បែកធ្លាយ ប្រសិនបើ បុគ្គលមិនបែកធ្លាយទេ បុគ្គល​ទៅជាទៀង ស្មើនឹងព្រះនិព្វានដែរ។

ចប់ គតិអនុយោគ។

[៩២] ការបញ្ញត្តិនូវបុគ្គល ព្រោះអាស្រ័យរូបឬ។ អើ។ រូបមិនទៀង មានបច្ច័យតាក់តែង កើតឡើងព្រោះអាស្រ័យហេតុ មានការអស់ទៅជា​ធម្មតា មានការសូន្យទៅជាធម្មតា មានការវិនាសទៅជាធម្មតា មានការ​រលត់ជាធម្មតា មានការប្រែប្រួលជាធម្មតាឬ។ អើ។ សូម្បីបុគ្គល ក៏មិនទៀង មានបច្ច័យតាក់តែង កើតឡើងព្រោះអាស្រ័យហេតុ មានការអស់​ទៅជាធម្មតា មានការសូន្យទៅជា​ធម្មតា មានការវិនាសទៅជាធម្មតា មានការរលត់​ជា​ធម្មតា មានការប្រែប្រួល​ជា​ធម្មតាឬ។ អ្នកមិនគួរពោលយ៉ាង​នេះទេ។បេ។ ការបញ្ញត្តិនូវ​បុគ្គល ព្រោះអាស្រ័យ​វេទនា។បេ។ ព្រោះអាស្រ័យ​សញ្ញា។បេ។ ព្រោះអាស្រ័យសង្ខារ។បេ។ ព្រោះ​អាស្រ័យ​​វិញ្ញាណឬ។ អើ។ វិញ្ញាណមិនទៀង មានបច្ច័យតាក់តែង កើតឡើង​ព្រោះ​អាស្រ័យហេតុ មានការអស់ទៅជាធម្មតា មានការសូន្យទៅជាធម្មតា មានការ​វិនាស​​ទៅជាធម្មតា មានការរលត់ជាធម្មតា មានការប្រែប្រួលជាធម្មតាឬ។ អើ។ សូម្បីបុគ្គល ក៏មិនទៀង មានបច្ច័យតាក់តែង កើតឡើង ព្រោះអាស្រ័យហេតុ មាន​ការអស់​ទៅជាធម្មតា មានការសូន្យទៅជាធម្មតា មាន​ការវិនាស​ទៅជាធម្មតា មានការរលត់​ជាធម្មតា មានការប្រែប្រួលជាធម្មតាឬ។ អ្នកមិនគួរពោល​យ៉ាង​នេះទេ។បេ។

[៩៣] ការបញ្ញត្តិនូវបុគ្គល ព្រោះអាស្រ័យរូបឬ។ អើ។ ការបញ្ញត្តិនូវបុគ្គល​មាន​សម្បុរខៀវ ព្រោះ​អាស្រ័យរូបខៀវឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រោះ​អាស្រ័យ​រូបលឿង។បេ។ ព្រោះអាស្រ័យរូបក្រហម។បេ។ ព្រោះអាស្រ័យរូបស។បេ។ ព្រោះអាស្រ័យរូប ប្រកប​ដោយការឃើញ។បេ។ ព្រោះអាស្រ័យរូប មិនប្រកប​ដោយ​ការឃើញ។បេ។ ព្រោះ​អាស្រ័យ​រូប ប្រកបដោយ​ការប៉ះពាល់។បេ។ ការបញ្ញត្តិ​នូវបុគ្គល មិនប្រកប​ដោយការ​ប៉ះពាល់ ព្រោះអាស្រ័យរូប មិន​ប្រកបដោយការប៉ះពាល់ឬ។ អ្នកមិនគួរ​ពោលយ៉ាងនេះ​ទេ។បេ។

[៩៤] ការបញ្ញត្តិនូវបុគ្គល ព្រោះអាស្រ័យវេទនាឬ។ អើ។ ការបញ្ញត្តិនូវបុគ្គល ដែលមានកុសល ព្រោះអាស្រ័យវេទនាជាកុសលឬ។ អ្នកមិនគួរពោល​យ៉ាងនេះ​ទេ។បេ។ ការបញ្ញត្តិនូវបុគ្គលមានកុសល ព្រោះអាស្រ័យវេទនា​ជាកុសលឬ។ អើ។ វេទនាជាកុសល ប្រកបដោយផល ប្រកបដោយវិបាក មានផលគួរប្រាថ្នា មាន​ផលគួរត្រេកអរ មានផល​គួរពេញចិត្ត មានផលមិនច្រឡូកច្រឡំ (ដោយតណ្ហា និងឧបាទាន) ចំរើនដោយ​សេចក្តី​សុខ មានសុខជាវិបាកឬ។ អើ។ សូម្បីបុគ្គល​មានកុសល ប្រកបដោយផល ប្រកបដោយ​វិបាក មានផលគួរប្រាថ្នា មានផល​គួរតេ្រកអរ មានផលគួរពេញចិត្ត មានផលមិន​ច្រឡូកច្រឡំ (ដោយតណ្ហា និង​ឧបាទាន) ចំរើនដោយសេចក្តីសុខ មានសុខជាវិបាកឬ។ អ្នកមិន​គួរពោល​យ៉ាងនេះ​ទេ។បេ។

[៩៥] ការបញ្ញត្តិនូវបុគ្គល ព្រោះអាស្រ័យវេទនាឬ។ អើ។ ការបញ្ញត្តិនូវបុគ្គល​ជាអកុសល ព្រោះអាស្រ័យវេទនាជាអកុសលឬ។ អ្នកមិនគួរពោល​យ៉ាងនេះទេ។បេ។ ការបញ្ញត្តិ​នូវ​បុគ្គលជាអកុសល ព្រោះអាស្រ័យវេទនា​ជាអកុសលឬ។ អើ។ វេទនាជាអកុសល ប្រកប​ដោយផល ប្រកបដោយវិបាក មានផលមិនគួរប្រាថ្នា មានផលមិនគួរត្រេកអរ មានផល​មិនគួរពេញចិត្ត មានផលច្រឡូកច្រឡំ (ដោយ​តណ្ហា និងឧបាទាន) ចំរើនដោយទុក្ខ មានទុក្ខជាវិបាកឬ។ អើ។ សូម្បីបុគ្គលជាអកុសល ប្រកបដោយផល ប្រកបដោយវិបាក មានផលមិន​គួរប្រាថ្នា មានផលមិនគួរតេ្រកអរ មានផលមិនគួរពេញចិត្ត មានផល​ច្រឡូកច្រឡំ (ដោយតណ្ហា និងឧបាទាន) ចំរើនដោយទុក្ខ មានទុក្ខជាវិបាកឬ។ អ្នកមិនគួរ​ពោលយ៉ាងនេះទេ។បេ។

[៩៦] ការបញ្ញត្តិនូវបុគ្គល ព្រោះអាស្រ័យវេទនាឬ។ អើ។ ការបញ្ញត្តិនូវបុគ្គល​ជាអព្យាក្រឹត ព្រោះអាស្រ័យវេទនា ជាអព្យាក្រឹតឬ។ អ្នកមិនគួរពោលយ៉ាងនេះ​ទេ។បេ។ ការបញ្ញត្តិនូវ​បុគ្គលជាអព្យាក្រឹត ព្រោះអាស្រ័យវេទនា ជាអព្យាក្រឹតឬ។ អើ។ វេទនាជាអព្យាក្រឹត មិនទៀង មានបច្ច័យតាក់តែង កើតឡើងព្រោះ​អាស្រ័យហេតុ មានការអស់ទៅជាធម្មតា មានការសូន្យទៅជាធម្មតា មានការ​វិនាស​ទៅជាធម្មតា មានការរលត់ជាធម្មតា មានការ​ប្រែប្រួលជាធម្មតាឬ។ អើ។ សូម្បីបុគ្គលជាអព្យាក្រឹត មិនទៀង មានបច្ច័យតាក់តែង​កើតឡើង ព្រោះ​អាស្រ័យ​ហេតុ មានការអស់ទៅជាធម្មតា មានការសូន្យទៅជាធម្មតា មានការវិនាសទៅ​ជា​ធម្មតា មានការរលត់ជាធម្មតា មានការប្រែប្រួលជាធម្មតាឬ។ អ្នកមិន​គួរពោលយ៉ាងនេះទេ។បេ។ ការបញ្ញត្តិនូវបុគ្គល ព្រោះអាស្រ័យសញ្ញា។បេ។ ព្រោះអាស្រ័យ​សង្ខារ។បេ។ ព្រោះអាស្រ័យវិញ្ញាណឬ។ អើ។ ការបញ្ញត្តិនូវបុគ្គល​ជាកុសល ព្រោះអាស្រ័យវិញ្ញាណជាកុសលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ការបញ្ញត្តិ​នូវបុគ្គលជាកុសល ព្រោះអាស្រ័យវិញ្ញាណជាកុសលឬ។ អើ។ វិញ្ញាណ​ជាកុសល ប្រកបដោយផល ប្រកបដោយវិបាក មានផលគួរប្រាថ្នា មានផល​គួរត្រេកអរ មានផលគួរពេញចិត្ត មានផលមិនច្រឡូកច្រឡំ (ដោយតណ្ហា និងឧបាទាន) ចំរើន​ដោយសេចក្តីសុខ មានសុខជាវិបាកឬ។ អើ។ សូម្បីបុគ្គល​ជាកុសល ប្រកបដោយផល ប្រកបដោយវិបាក មានផលគួរប្រាថ្នា មានផល​គួរតេ្រកអរ មានផលគួរពេញចិត្ត មានផល​មិនច្រឡូកច្រឡំ (ដោយតណ្ហា និងឧបាទាន) ចំរើនដោយសុខ មានសុខជាវិបាកឬ។ អ្នកមិនគួរពោលយ៉ាង​នេះទេ។បេ។

[៩៧] ការបញ្ញត្តិនូវបុគ្គល ព្រោះអាស្រ័យវិញ្ញាណឬ។ អើ។ ការបញ្ញត្តិ​នូវបុគ្គលជា​អកុសល ព្រោះអាស្រ័យវិញ្ញាណ ជាអកុសលឬ។ អ្នកមិនគួរពោល​យ៉ាងនេះទេ។បេ។ ការបញ្ញត្តិនូវបុគ្គលជាអកុសល ព្រោះអាស្រ័យវិញ្ញាណជា​អកុសលឬ។ អើ។ វិញ្ញាណជា​អកុសល ប្រកបដោយផល ប្រកបដោយវិបាក មានផលមិនគួរប្រាថ្នា មានផលមិន​គួរត្រេកអរ មានផលមិនគួរពេញចិត្ត មានផល​ច្រឡូកច្រឡំ (ដោយតណ្ហា និងឧបាទាន) ចំរើនដោយទុក្ខ មានទុក្ខជាវិបាកឬ។ អើ។ សូម្បីបុគ្គលជាអកុសល ប្រកបដោយផល ប្រកបដោយវិបាក មានផល​មិនគួរប្រាថ្នា មានផលមិនគួរតេ្រកអរ មានផលមិនគួរ​ពេញចិត្ត មានផល​ច្រឡូកច្រឡំ (ដោយតណ្ហា និងឧបាទាន) ចំរើនដោយទុក្ខ មានទុក្ខជា​វិបាកឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៩៨] ការបញ្ញត្តិនូវបុគ្គល ព្រោះអាស្រ័យវិញ្ញាណឬ។ អើ។ ការបញ្ញត្តិនូវ​បុគ្គលជា​អព្យាក្រឹត ព្រោះអាស្រ័យវិញ្ញាណជាអព្យាក្រឹតឬ។ អ្នកមិនគួរ​ពោលយ៉ាង​នេះទេ។បេ។ ការបញ្ញត្តិនូវបុគ្គលជាអព្យាក្រឹត ព្រោះអាស្រ័យវិញ្ញាណ​ជាអព្យាក្រឹតឬ។ អើ។ វិញ្ញាណ​ជាអព្យាក្រឹត មិនទៀង មានបច្ច័យតាក់តែង កើតឡើងព្រោះអាស្រ័យហេតុ មានការអស់​ទៅជាធម្មតា មានការសូន្យទៅ​ជាធម្មតា មានការវិនាសទៅជាធម្មតា មានការរលត់ជា​ធម្មតា មានការប្រែប្រួល​ជាធម្មតាឬ។ អើ។ សូម្បីបុគ្គលជាអព្យាក្រឹត មិនទៀង មានបច្ច័យ​តាក់តែង កើតឡើងព្រោះអាស្រ័យហេតុ មានការអស់ទៅជាធម្មតា មានការសូន្យទៅ​ជា​ធម្មតា មានការវិនាសទៅជាធម្មតា មានការរលត់ទៅជាធម្មតា មានការប្រែប្រួល​ជាធម្មតា​ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៩៩] បុគ្គលអាស្រ័យចក្ខុ គេត្រូវហៅថា បុគ្គលមានចក្ខុឬ។ អើ។ កាលបើ​ចក្ខុរលត់ហើយ គេត្រូវហៅថា បុគ្គលមានចក្ខុរលត់ហើយឬ។ អ្នកមិនគួរពោល​យ៉ាងនេះទេ។បេ។ បុគ្គល​អាស្រ័យត្រចៀក។បេ។ អាស្រ័យចម្រុះ។បេ។ អាស្រ័យ​អណ្តាត។បេ។ អាស្រ័យកាយ។បេ។ បុគ្គលអាស្រ័យចិត្ត គេត្រូវហៅថា បុគ្គល​មានចិត្តឬ។ អើ។ កាលបើចិត្ត​រលត់ហើយ គេត្រូវហៅថា បុគ្គលមានចិត្ត​រលត់ហើយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[១០០] បុគ្គលអាស្រ័យនូវមិច្ឆាទិដ្ឋិ គេត្រូវហៅថា បុគ្គលមានមិច្ឆាទិដ្ឋិឬ។ អើ។ កាលបើ​មិច្ឆាទិដ្ឋិរលត់ហើយ គេត្រូវហៅថា បុគ្គលមានមិច្ឆាទិដ្ឋិរលត់ហើយឬ។ អ្នកមិនគួរពោល​យ៉ាងនេះទេ។បេ។

[១០១] បុគ្គលអាស្រ័យមិច្ឆាសង្កប្បៈ។បេ។ អាស្រ័យមិច្ឆាវាចា។បេ។ អាស្រ័យ​មិច្ឆាកម្មន្តៈ។បេ។ អាស្រ័យមិច្ឆាអាជីវៈ។បេ។ អាស្រ័យមិច្ឆាវាយាមៈ។បេ។ អាស្រ័យ​មិច្ឆាសតិ។បេ។ អាស្រ័យមិច្ឆាសមាធិ គេត្រូវហៅថា បុគ្គលមានមិច្ឆាសមាធិឬ។ អើ។ កាលបើ​មិច្ឆាសមាធិរលត់ហើយ គេត្រូវហៅថា បុគ្គលមានមិច្ឆាសមាធិ​រលត់​ហើយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[១០២] បុគ្គលអាស្រ័យសម្មាទិដ្ឋិ គេត្រូវហៅថា បុគ្គលមានសម្មាទិដ្ឋិឬ។ អើ។ កាលបើ​សម្មាទិដ្ឋិរលត់ហើយ គេត្រូវហៅថា បុគ្គលមានសម្មាទិដ្ឋិ រលត់ហើយឬ។ អ្នកមិនគួរពោល​យ៉ាងនេះទេ។បេ។ បុគ្គលអាស្រ័យសម្មាសង្កប្បៈ។បេ។ អាស្រ័យសម្មាវាចា។បេ។ អាស្រ័យ​សម្មាកម្មន្តៈ។បេ។ អាស្រ័យសម្មាអាជីវៈ។បេ។ អាស្រ័យសម្មាវាយាមៈ។បេ។ អាស្រ័យសម្មាសតិ។បេ។ អាស្រ័យសម្មាសមាធិ គេត្រូវហៅថា បុគ្គលមាន​សម្មាសមាធិ​ឬ។ អើ។ កាលបើសម្មាសមាធិរលត់ហើយ គេត្រូវហៅថា បុគ្គលមានសម្មាសមាធិ​រលត់ហើយឬ។ អ្នកមិនគួរពោលយ៉ាង​នេះទេ។បេ។

[១០៣] ការបញ្ញត្តិនូវបុគ្គល ព្រោះអាស្រ័យរូប ព្រោះអាស្រ័យវេទនាឬ។ អើ។ ការបញ្ញត្តិនូវបុគ្គល ២ នាក់ ព្រោះអាស្រ័យខន្ធ ២ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ការបញ្ញត្តិនូវបុគ្គល ព្រោះអាស្រ័យរូប ព្រោះអាស្រ័យវេទនា ព្រោះអាស្រ័យសញ្ញា ព្រោះអាស្រ័យសង្ខារ ព្រោះអាស្រ័យវិញ្ញាណឬ។ អើ។ ការបញ្ញត្តិនូវបុគ្គល ៥ នាក់ ព្រោះអាស្រ័យខន្ធ ៥ ឬ។ អ្នកមិនគួរពោល​យ៉ាងនេះទេ។បេ។

[១០៤] ការបញ្ញត្តិនូវបុគ្គល ព្រោះអាស្រ័យចក្ខាយតនៈ ព្រោះអាស្រ័យ​សោតាយតនៈឬ។ អើ។ ការបញ្ញត្តិនូវបុគ្គល ២ នាក់ ព្រោះអាស្រ័យអាយតនៈ ២ ឬ។ អ្នកមិន​គួរពោល​យ៉ាងនេះទេ។បេ។

[១០៥] ការបញ្ញត្តិនូវបុគ្គល ព្រោះអាស្រ័យចក្ខាយតនៈ ព្រោះអាស្រ័យ​សោតាយតនៈ។បេ។ ព្រោះអាស្រ័យធម្មាយតនៈឬ។ អើ។ ការបញ្ញត្តិនូវបុគ្គល ១២ នាក់ ព្រោះ​អាស្រ័យ​អាយតនៈ ១២ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[១០៦] ការបញ្ញត្តិនូវបុគ្គល ព្រោះអាស្រ័យចក្ខុធាតុ ព្រោះអាស្រ័យ​សោតាធាតុឬ។ អើ។ ការបញ្ញត្តិនូវបុគ្គល ២ នាក់ ព្រោះអាស្រ័យធាតុ ២ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[១០៧] ការបញ្ញត្តិនូវបុគ្គល ព្រោះអាស្រ័យចក្ខុធាតុ ព្រោះអាស្រ័យ​សោតាធាតុឬ។បេ។ ព្រោះអាស្រ័យធម្មធាតុឬ។ អើ។ ការបញ្ញត្តិនូវបុគ្គល ១៨ នាក់ ព្រោះអាស្រ័យធាតុ ១៨ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[១០៨] ការបញ្ញត្តិនូវបុគ្គល ព្រោះអាស្រ័យចក្ខុន្រ្ទិយ ព្រោះអាស្រ័យ​សោតិន្រ្ទិយឬ។ អើ។ ការបញ្ញត្តិនូវបុគ្គល ២ នាក់ ព្រោះអាស្រ័យឥន្រ្ទិយ ២ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[១០៩] ការបញ្ញត្តិនូវបុគ្គល ព្រោះអាស្រ័យចក្ខុន្រ្ទិយ ព្រោះអាស្រ័យ​សោតិន្រ្ទិយ។បេ។ ព្រោះអាស្រ័យអញ្ញាតាវិន្រ្ទិយឬ។ អើ។ ការបញ្ញត្តិនូវបុគ្គល ២២ នាក់ ព្រោះអាស្រ័យ​ឥន្រ្ទិយ ២២ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[១១០] ការបញ្ញត្តិនូវបុគ្គលម្នាក់ ព្រោះអាស្រ័យភពមានខន្ធ ១ ឬ។  អើ។ ការបញ្ញត្តិនូវ​បុគ្គល ៤ នាក់ ព្រោះអាស្រ័យភពមានខន្ធ ៤ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[១១១] ការបញ្ញត្តិនូវបុគ្គលម្នាក់ ព្រោះអាស្រ័យភពមានខន្ធ ១ ឬ។ អើ។ ការបញ្ញត្តិ​នូវ​បុគ្គល ៥ នាក់ ព្រោះអាស្រ័យភពមានខន្ធ ៥ ឬ។ អ្នកមិនគួរ​ពោលយ៉ាងនេះទេ។បេ។

[១១២] បុគ្គលតែម្នាក់ នៅក្នុងភពមានខន្ធ ១ ឬ។ អើ។ បុគ្គល ៤ នាក់ នៅក្នុងភពមានខន្ធ ៤ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[១១៣] បុគ្គលតែម្នាក់ នៅក្នុងភពមានខន្ធ ១ ឬ។ អើ។ បុគ្គល ៥ នាក់ នៅក្នុងភពមានខន្ធ ៥ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[១១៤] ការបញ្ញត្តិនូវម្លប់ ព្រោះអាស្រ័យដើមឈើយ៉ាងណា ការបញ្ញត្តិនូវបុគ្គល ព្រោះ​អាស្រ័យរូប ក៏យ៉ាងនោះដែរឬ។ ការបញ្ញត្តិនូវម្លប់ ព្រោះអាស្រ័យដើមឈើ ដើមឈើក្តី មិនទៀង ម្លប់ក្តី ក៏មិនទៀង យ៉ាងណា ការបញ្ញត្តិនូវបុគ្គល ព្រោះអាស្រ័យរូប រូបក្តី មិន​ទៀង បុគ្គលក្តី ក៏មិនទៀង យ៉ាងនោះដែរឬ។ អ្នកមិនគប្បីពោលយ៉ាងនេះទេ។បេ។ ការ​បញ្ញត្តិនូវម្លប់ ព្រោះអាស្រ័យដើមឈើ ដើមឈើដទៃ ម្លប់ដទៃ យ៉ាងណាមិញ ការបញ្ញត្តិ​នូវបុគ្គល ព្រោះអាស្រ័យរូប រូបដទៃ បុគ្គលដទៃ ក៏យ៉ាងនោះដែរឬ។ អ្នកមិនគួរពោល​យ៉ាងនេះទេ។បេ។ ការបញ្ញត្តិនូវបុគ្គលអ្នកនៅក្នុងស្រុក ព្រោះអាស្រ័យស្រុកយ៉ាងណា ការ​បញ្ញត្តិ​នូវបុគ្គល ព្រោះអាស្រ័យរូប ក៏យ៉ាងនោះដែរឬ។ ការបញ្ញត្តិនូវ​បុគ្គលអ្នក​នៅក្នុង​ស្រុក ព្រោះអាស្រ័យស្រុក ស្រុកដទៃ បុគ្គលអ្នកនៅក្នុងស្រុកដទៃ យ៉ាងណា ការបញ្ញត្តិ​នូវបុគ្គល ព្រោះអាស្រ័យរូប រូបដទៃ បុគ្គលដទៃ ក៏យ៉ាងនោះដែរឬ។ អ្នកមិនគួរ​ពោល​យ៉ាងនេះទេ។បេ។ ការបញ្ញត្តិនូវស្តេច ព្រោះអាស្រ័យដែន យ៉ាងណា ការបញ្ញត្តិនូវបុគ្គល ព្រោះអាស្រ័យរូប ក៏យ៉ាងនោះដែរឬ។ ការបញ្ញត្តិនូវស្តេច ព្រោះអាស្រ័យដែន ដែនដទៃ ស្តេចដទៃ យ៉ាងណា ការបញ្ញត្តិនូវបុគ្គល ព្រោះអាស្រ័យរូប រូបដទៃ បុគ្គលដទៃ ក៏យ៉ាង​នោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនោះទេ។បេ។ ច្រវាក់មិនមាន បុគ្គលជាប់ច្រវាក់ ច្រវាក់​នៃបុគ្គលណា បុគ្គលនោះ ឈ្មោះថា ជាប់ច្រវាក់ យ៉ាងណា បុគ្គលមិនមានរូប បុគ្គល​មានរូប រូបនៃបុគ្គលណា បុគ្គលនោះឈ្មោះថាមានរូប ក៏យ៉ាងនោះដែរឬ។ ច្រវាក់មិនមាន បុគ្គលជាប់ច្រវាក់ ច្រវាក់នៃបុគ្គលណា បុគ្គលនោះ ឈ្មោះថាជាប់ច្រវាក់ ច្រវាក់ដទៃ បុគ្គលជាប់ច្រវាក់ដទៃ យ៉ាងណា រូបមិនមាន បុគ្គលមានរូប រូបនៃបុគ្គលណា បុគ្គលនោះ ឈ្មោះថា មានរូប រូបដទៃ បុគ្គលមានរូបដទៃ ក៏យ៉ាងនោះដែរឬ។ អ្នកមិនគួរពោល​យ៉ាង​នេះទេ។បេ។

[១១៥] ការបញ្ញត្តិនូវបុគ្គលរាល់ៗចិត្តឬ។ អើ។ ចុះបុគ្គលកើត ចាស់ ស្លាប់ ច្យុត បដិសន្ធិ​រាល់ៗចិត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ចុះកាលចិត្តទី ២ កើតឡើងហើយ អ្នកមិនគួរពោលថា បុគ្គលនោះ ឬថាបុគ្គលដទៃ ដូច្នេះឬ។ អើ។ ចុះកាលចិត្តទី ២ កើត​ឡើងហើយ អ្នកមិនគួរពោលថា កេ្មងប្រុស ឬថាកេ្មងស្រី ដូច្នេះដែរឬ។ អ្នកគួរពោលបាន។ អ្នកចូរដឹងនូវកំហុស (របស់អ្នកចុះ) ប្រសិនបើ កាលចិត្តទី ២ កើតឡើងហើយ អ្នកមិនគួរ​ពោលថា បុគ្គលនោះ ឬថា បុគ្គលដទៃដូច្នេះទេ ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរ​ពោលថា កាលចិត្តទី ២ កើតឡើងហើយ អ្នកមិនគួរពោលថា កេ្មងប្រុស ឬថាកេ្មងស្រី ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គួរពោលតែពាក្យនោះថា កាល​ចិត្តទី ២ កើតឡើងហើយ អ្នកមិនគួរពោលថា បុគ្គលនោះ ឬថា បុគ្គលដទៃ ដូច្នេះទេ កាលបើចិត្តទី ២ កើតឡើងហើយ អ្នកគួរពោលថា កេ្មងប្រុសឬ ឬថា កេ្មងស្រី ពាក្យ​ដូច្នេះនេះ ជាពាក្យខុស មួយទៀត ប្រសិនបើ កាលចិត្តទី ២ កើតឡើងហើយ អ្នកគួរ​ពោលថា កេ្មងប្រុសឬ ឬថា កេ្មងស្រី ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា កាលចិត្តទី ២ កើតឡើងហើយ អ្នកគួរពោលថា បុគ្គលនោះឬ ឬថា បុគ្គលដទៃ ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គួរពោលតែពាក្យនោះថា កាលចិត្តទី ២ កើតឡើងហើយ អ្នកមិនគួរពោលថា បុគ្គលនោះ ឬថា បុគ្គលដទៃ ដូច្នេះទេ កាលបើចិត្តទី ២ កើតឡើងហើយ អ្នកគួរពោលថា កេ្មងប្រុស ឬថា កេ្មងស្រី ដូច្នេះដែរ ពាក្យដូច្នេះនេះ ក៏ជាពាក្យខុស។

[១១៦] ចុះកាលចិត្តទី ២ កើតឡើងហើយ អ្នកមិនគួរពោលថា បុគ្គលនោះ ឬថា បុគ្គលដទៃឬ។ អើ។ ចុះកាលចិត្តទី ២ កើតឡើងហើយ អ្នកមិនគួរពោលថាស្រី ថាប្រុស ថាគ្រហស្ថ ថាបព្វជិត ថាទេវតា ថាមនុស្សដែរឬ។ អ្នកគួរពោលបាន។ អ្នកចូរដឹងនូវ​កំហុស (របស់អ្នកចុះ) ប្រសិនបើ កាលចិត្តទី ២ កើតឡើងហើយ អ្នកមិនគួរពោលថា បុគ្គលនោះ ឬថា បុគ្គលដទៃ ដូច្នេះទេ ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា កាលចិត្តទី ២ កើតឡើងហើយ អ្នកមិនគួរពោលថា ទេវតា ឬថា មនុស្ស ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គួរពោលតែពាក្យនោះថា កាលចិត្តទី ២ កើតឡើងហើយ អ្នកមិនគួរពោលថា បុគ្គលនោះ ឬថា បុគ្គលដទៃ ដូច្នេះទេ កាលបើចិត្តទី ២ កើតឡើងហើយ អ្នកគួរពោលថា ទេវតា ឬថា មនុស្ស ពាក្យដូច្នេះនេះ ជាពាក្យខុស ម៉្យាងទៀត ប្រសិនបើ កាលចិត្តទី ២ កើតឡើងហើយ អ្នកគួរពោលថា ទេវតា ឬថា មនុស្ស ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា កាលចិត្តទី ២ កើតឡើងហើយ អ្នកគួរ​ពោលថា បុគ្គលនោះ ឬថា បុគ្គលដទៃ ដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោល​នូវពាក្យណា គួរពោលតែពាក្យនោះថា កាលចិត្តទី ២ កើតឡើងហើយ អ្នកមិនគួរ​ពោល​ថា បុគ្គលនោះ ឬថា បុគ្គលដទៃ ដូច្នេះទេ កាលចិត្តទី ២ កើតឡើងហើយ អ្នកគួរពោលថា ទេវតា ឬថា មនុស្ស ពាក្យដូច្នេះនេះ ជាពាក្យខុស។បេ។

[១១៧] អ្នកមិនគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ក្រែងបុគ្គលណាឃើញ ឃើញនូវរូបណា ឃើញដោយភ្នែកណា បុគ្គលនោះ ឈ្មោះថា​ឃើញ ឃើញនូវរូបនោះ ឃើញដោយភ្នែកនោះឬ។ អើ។ ប្រសិនបើ បុគ្គលណាឃើញ ឃើញនូវរូបណា ឃើញដោយភ្នែកណា បុគ្គលនោះ ឈ្មោះថា ឃើញ ឃើញនូវរូបនោះ ឃើញដោយភ្នែកនោះ ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា បុគ្គល គេដឹង​បានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះដែរ។

[១១៨] អ្នកមិនគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ក្រែង​បុគ្គលណាឮ។បេ។ បុគ្គលណាធុំ។បេ។ បុគ្គលណាលិទ្ធភ្លក្ស។បេ។ បុគ្គលណា​ប៉ះ​ពាល់។បេ។ បុគ្គលណាដឹងច្បាស់ ដឹងច្បាស់នូវធម្មារម្មណ៍ណា ដឹងច្បាស់ដោយ​មនោវិញ្ញាណ​​ណា បុគ្គលនោះ ឈ្មោះថា ដឹងច្បាស់ ដឹងច្បាស់នូវធម្មារម្មណ៍នោះ ដឹង​ច្បាស់​ដោយមនោវិញ្ញាណនោះឬ។ អើ។ ប្រសិនបើ បុគ្គលណាដឹងច្បាស់ ដឹងច្បាស់​នូវ​ធម្មារម្មណ៍ណា ដឹងច្បាស់​ដោយ​មនោវិញ្ញាណណា បុគ្គលនោះ ឈ្មោះថា ដឹងច្បាស់ ដឹង​ច្បាស់នូវធម្មារម្មណ៍នោះ ដឹងច្បាស់ដោយមនោវិញ្ញាណនោះ ម្នាលអ្នកដ៏ចំរើន ព្រោះ​ហេតុ​​នោះ អ្នកគប្បី​ពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះ​ដែរ។

[១១៩] បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ក្រែងបុគ្គលណា​មិន​ឃើញ មិនឃើញនូវរូបណា មិនឃើញដោយភ្នែកណា បុគ្គលនោះ ឈ្មោះថា មិនឃើញ មិនឃើញនូវរូបនោះ មិនឃើញដោយ​ភ្នែកនោះឬ។ អើ។ ប្រសិនបើ បុគ្គលណា មិនឃើញ មិនឃើញនូវរូបណា មិនឃើញដោយភ្នែកណា បុគ្គលនោះ ឈ្មោះថា មិនឃើញ មិន​ឃើញនូវរូបនោះ មិនឃើញដោយភ្នែកនោះ ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះទេ។

[១២០] បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ក្រែងបុគ្គល​ណាមិន​ឮ។បេ។ បុគ្គលណាមិនធុំ។បេ។ បុគ្គលណាមិនលិទ្ធភ្លក្ស។បេ។ បុគ្គលណាមិនប៉ះពាល់។បេ។ បុគ្គលណាមិនដឹងច្បាស់ មិនដឹងច្បាស់នូវ​ធម្មារម្មណ៍ណា មិនដឹងច្បាស់ដោយ​មនោវិញ្ញាណណា បុគ្គលនោះ ឈ្មោះថា មិនដឹងច្បាស់ មិនដឹងច្បាស់នូវធម្មារម្មណ៍នោះ មិនដឹងច្បាស់ដោយមនោវិញ្ញាណ​នោះឬ។ អើ។ ប្រសិនបើ​ បុគ្គលណា មិនដឹងច្បាស់ មិន​ដឹងច្បាស់នូវធម្មារម្មណ៍ណា មិនដឹងច្បាស់ដោយមនោវិញ្ញាណណា បុគ្គលនោះ ឈ្មោះថា មិនដឹងច្បាស់ មិនដឹងច្បាស់នូវធម្មារម្មណ៍នោះ មិនដឹងច្បាស់​ដោយ​មនោវិញ្ញាណ​នោះ ម្នាលអ្នក​ដ៏ចំរើន អ្នកមិនគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថ​ដ៏ឧត្តម ដូច្នេះទេ។

[១២១] អ្នកមិនគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​មានចក្ខុដូច​ជាទិព្វដ៏​បរិសុទ្ធ កន្លងបង់ចក្ខុរបស់មនុស្សធម្មតា រមែងមើលឃើញនូវ​ពួកសត្វ កាលច្យុត កាល​កើត ថោកទាប ថ្លៃថ្លា មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹង​ច្បាស់នូវពួកសត្វ ដែលអន្ទោលទៅតាមយថាកម្ម ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើដូច្នោះ មានតែបុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះដែរ។ (សកវាទី) ធ្វើ (នូវពាក្យប្តេជ្ញាឲ្យមាំថា) ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​មានចក្ខុដូច​ជាទិព្វដ៏បរិសុទ្ធ កន្លងបង់ចក្ខុរបស់មនុស្សធម្មតា មើលឃើញពួកសត្វ កាល​ច្យុត កាលកើត ថោកទាប ថ្លៃថ្លា មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មាន​គតិអាក្រក់ ដឹងច្បាស់នូវពួកសត្វ ដែលអន្ទោលទៅតាមយថាកម្ម ព្រោះហេតុ​នោះ (ទើបសួរថា) បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម​ឬ។ អើ។ ព្រះមានព្រះភាគ មានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងបង់ចក្ខុរបស់មនុស្សធម្មតា ទ្រង់ឃើញរូប ទ្រង់ឃើញ​បុគ្គលឬ។ ទ្រង់ឃើញរូប។ បុគ្គលគឺរូប រូបច្យុត រូបកើត រូបអន្ទោលទៅតាមយថាកម្មឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះមានព្រះភាគ មានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លង​បង់ចក្ខុរបស់មនុស្សធម្មតា ទ្រង់ឃើញរូប ទ្រង់ឃើញបុគ្គលឬ។ ទ្រង់ឃើញបុគ្គល។ រូបគឺបុគ្គល ជារូបាយតនៈ ជារូបធាតុ ជារូបខៀវ រូបលឿង រូបក្រហម រូបស រូបដែល​គប្បីដឹងដោយចក្ខុ រមែងប៉ះមកក្នុងចក្ខុ មកកាន់រង្វង់ចក្ខុឬ។ អ្នកមិនគួរពោលយ៉ាងនេះ​ទេ។បេ។ ព្រះមានព្រះភាគ មានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងបង់ចក្ខុរបស់មនុស្សធម្មតា ទ្រង់ឃើញរូប ទ្រង់ឃើញបុគ្គលឬ។ ទ្រង់ឃើញរបស់ទាំងពីរ។ រូបគឺរបស់ទាំងពីរ ជា​រូបាយតនៈ ជារូបធាតុ របស់ទាំងពីរ មានពណ៌ខៀវ របស់ទាំងពីរមានពណ៌លឿង របស់ទាំងពីរមានពណ៌ក្រហម របស់ទាំងពីរមានពណ៌ស របស់ទាំងពីរ​ដែលគួរដឹង​ដោយ​ចក្ខុ របស់ទាំងពីរប៉ះមកក្នុងចក្ខុ របស់ទាំង​ពីរ មកកាន់រង្វង់ចក្ខុ របស់ទាំងពីរច្យុត របស់​ទាំង​ពីរកើត របស់ទាំងពីរ​អន្ទោល​ទៅតាមយថាកម្មឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

ចប់ ឧបាទាបញ្ញត្តានុយោគ។

[១២២] កម្មល្អ និងអាក្រក់ គេដឹងបានឬ។ អើ។ បុគ្គលអ្នកធ្វើដោយខ្លួនឯង អ្នកប្រើគេឲ្យ​ធ្វើ នូវកម្មល្អ និងអាក្រក់ គេដឹងបានឬ។ អ្នកមិនគួរពោល​យ៉ាងនេះទេ។បេ។

[១២៣] កម្មល្អ និងអាក្រក់ គេដឹងបានឬ។ បុគ្គលអ្នកធ្វើដោយខ្លួនឯង អ្នកប្រើឲ្យគេធ្វើ នូវកម្មល្អ និងអាក្រក់ គេដឹងបានឬ។ អើ។ បុគ្គលអ្នកធ្វើ​ដោយខ្លួនឯង អ្នកប្រើគេឲ្យធ្វើ នូវកម្មនោះ គេដឹងបានឬ។ អ្នកមិនគួរ​ពោលយ៉ាងនេះទេ។បេ។ បុគ្គលអ្នកធ្វើដោយខ្លួនឯង អ្នកប្រើគេឲ្យធ្វើនូវកម្មនោះ គេដឹងបានឬ។ អើ។ ការធ្វើនូវទីបំផុតនៃទុក្ខនោះៗ មិនមាន ការផ្តាច់បង់​នូវវដ្តៈមិនមាន អនុបាទាបរិនិព្វាន មិនមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[១២៤] កម្មល្អ និងអាក្រក់ គេដឹងបានឬ។ បុគ្គលអ្នកធ្វើដោយខ្លួនឯង អ្នកប្រើគេឲ្យធ្វើ នូវកម្មល្អ និងអាក្រក់ គេដឹងបានឬ។ អើ។ បុគ្គល គេដឹងបានឬ។ បុគ្គលអ្នកធ្វើដោយ​ខ្លួនឯង អ្នកប្រើគេឲ្យធ្វើនូវបុគ្គល គេដឹងបានឬ។ អ្នកមិនគួរ​ពោលយ៉ាងនេះទេ។បេ។

[១២៥] កម្មល្អ និងអាក្រក់ គេដឹងបានឬ។ បុគ្គលអ្នកធ្វើដោយខ្លួនឯង អ្នកប្រើឲ្យគេ​ធ្វើនូវ​កម្មល្អ និងអាក្រក់ គេដឹងបានឬ។ អើ។ ព្រះនិព្វាន គេដឹងបានឬ។ បុគ្គលអ្នកធ្វើ​ដោយ​ខ្លួនឯង អ្នកប្រើគេឲ្យធ្វើនូវព្រះនិព្វាន គេដឹងបានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[១២៦] កម្មល្អ និងអាក្រក់ គួរដឹងបានឬ។ បុគ្គលអ្នកធ្វើដោយខ្លួនឯង អ្នកប្រើគេឲ្យធ្វើនូវ​កម្មល្អ និងអាក្រក់ គេដឹងបានឬ។ អើ។ មហាប្រឹថពី គេដឹងបានឬ។ បុគ្គលអ្នកធ្វើដោយ​ខ្លួនឯង អ្នកប្រើគេឲ្យធ្វើនូវមហាប្រឹថពី គេដឹង​បានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[១២៧] កម្មល្អ និងអាក្រក់ គេដឹងបានឬ។ បុគ្គលអ្នកធ្វើដោយខ្លួនឯង អ្នកប្រើគេឲ្យធ្វើនូវ​កម្មល្អ និងអាក្រក់ គេដឹងបានឬ។ អើ។ មហាសមុទ្ទ គេដឹងបានឬ។ បុគ្គលអ្នកធ្វើដោយ​ខ្លួនឯង អ្នកប្រើគេឲ្យធ្វើនូវមហាសមុទ្ទ គេដឹងបានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[១២៨] កម្មល្អ និងអាក្រក់ គេដឹងបានឬ។ បុគ្គលអ្នកធ្វើដោយខ្លួនឯង អ្នកប្រើគេឲ្យធ្វើនូវ​កម្មល្អ និងអាក្រក់ គេដឹងបានឬ។ អើ។ សេ្តចភ្នំឈ្មោះសិនេរុ គេដឹងបានឬ។ បុគ្គលអ្នកធ្វើ​ដោយ​ខ្លួន​ឯង អ្នកប្រើគេឲ្យធ្វើនូវសេ្តចភ្នំឈ្មោះសិនេរុ គេដឹងបានឬ។ អ្នកមិនគួរពោល​យ៉ាង​នេះទេ។បេ។

[១២៩] កម្មល្អ និងអាក្រក់ គេដឹងបានឬ។ បុគ្គលអ្នកធ្វើដោយខ្លួនឯង អ្នកប្រើគេឲ្យធ្វើនូវ​កម្មល្អ និងអាក្រក់ គេដឹងបានឬ។ អើ។ ទឹក គេដឹងបានឬ។ បុគ្គលអ្នកធ្វើដោយខ្លួនឯង អ្នកប្រើគេឲ្យធ្វើនូវទឹក គេដឹងបានឬ។ អ្នកមិនគួរ​ពោលយ៉ាងនេះទេ។បេ។

[១៣០] កម្មល្អ និងអាក្រក់ គេដឹងបានឬ។ បុគ្គលអ្នកធ្វើដោយខ្លួនឯង អ្នកប្រើគេឲ្យធ្វើនូវ​កម្មល្អ និងអាក្រក់ គេដឹងបានឬ។ អើ។ ភ្លើង គេដឹងបានឬ។ បុគ្គលអ្នកធ្វើដោយខ្លួនឯង អ្នកប្រើគេឲ្យធ្វើនូវភ្លើង គេដឹងបានឬ។ អ្នកមិន​គួរពោលយ៉ាងនេះទេ។បេ។

[១៣១] កម្មល្អ និងអាក្រក់ គេដឹងបានឬ។ បុគ្គលអ្នកធ្វើដោយខ្លួនឯង អ្នកប្រើគេឲ្យធ្វើនូវ​កម្មល្អ និងអាក្រក់ គេដឹងបានឬ។ អើ។ ខ្យល់ គេដឹងបានឬ។ បុគ្គលអ្នកធ្វើដោយខ្លួនឯង អ្នកប្រើគេឲ្យធ្វើនូវខ្យល់ គេដឹងបានឬ។ អ្នកមិនគួរ​ពោលយ៉ាងនេះទេ។បេ។

[១៣២] កម្មល្អ និងអាក្រក់ គេដឹងបានឬ។ បុគ្គលអ្នកធ្វើដោយខ្លួនឯង អ្នកប្រើគេឲ្យធ្វើនូវ​កម្មល្អ និងអាក្រក់ គេដឹងបានឬ។ អើ។ ស្មៅ ឈើតូច និងឈើធំ គេដឹងបានឬ។ បុគ្គល​អ្នកធ្វើដោយខ្លួនឯង អ្នកប្រើគេឲ្យធ្វើ នូវស្មៅ ឈើតូច និងឈើធំ គេដឹងបានឬ។ អ្នកមិន​គួរពោលយ៉ាងនេះទេ។បេ។

[១៣៣] កម្មល្អ និងអាក្រក់ គេដឹងបានឬ។ បុគ្គលអ្នកធ្វើដោយខ្លួនឯង អ្នកប្រើគេឲ្យធ្វើនូវ​កម្មល្អ និងអាក្រក់ គេដឹងបានឬ។ អើ។ កម្មល្អ និងអាក្រក់ដទៃ បុគ្គលអ្នកធ្វើដោយខ្លួនឯង អ្នកប្រើគេឲ្យធ្វើនូវកម្មល្អ និងអាក្រក់ដទៃឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[១៣៤] វិបាកនៃកម្មល្អ និងអាក្រក់ គេដឹងបានឬ។ អើ។ បុគ្គល​អ្នករង​វិបាកនៃកម្មល្អ និងអាក្រក់ គេដឹងបានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វិបាកនៃកម្មល្អ និងអាក្រក់ គេដឹងបានឬ។ បុគ្គលអ្នករងវិបាកនៃកម្មល្អ និងអាក្រក់ គេដឹងបានឬ។ អើ។ បុគ្គលអ្នករង​កម្មនោះ គេដឹងបានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលអ្នករងកម្មនោះ គេដឹងបានឬ។ អើ។ ការធ្វើនូវ​ទីបំផុតនៃទុក្ខនោះៗ មិនមាន ការផ្តាច់បង់នូវវដ្តៈ មិនមាន អនុបាទាបរិនិព្វាន មិនមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វិបាកនៃកម្មល្អ និងអាក្រក់ គេដឹងបានឬ។ បុគ្គលអ្នករងវិបាកនៃកម្មល្អ និងអាក្រក់ គេដឹងបានឬ។ អើ។ បុគ្គល គេដឹងបានឬ។ បុគ្គលអ្នករងនូវបុគ្គល គេដឹងបានឬ។ អ្នកមិនគួរពោល​យ៉ាងនេះ​ទេ។បេ។ វិបាកនៃកម្មល្អ និងអាក្រក់ គេដឹងបានឬ។ បុគ្គលអ្នក​រងវិបាកនៃកម្មល្អ និង​អាក្រក់ គេដឹងបានឬ។ អើ។ ព្រះនិព្វាន គេដឹងបានឬ។ បុគ្គលអ្នកទទួលនូវព្រះនិព្វាន គេដឹងបានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វិបាកនៃកម្មល្អ និងអាក្រក់ គេដឹង​បានឬ។ បុគ្គលអ្នករងវិបាកនៃកម្មល្អ និងអាក្រក់ គេដឹងបានឬ។ អើ។ មហាប្រឹថពី គេដឹងបានឬ។ មហាសមុទ្រ គេដឹងបានឬ។ ស្តេចភ្នំឈ្មោះសិនេរុ គេដឹងបានឬ។ ទឹក គេដឹងបានឬ។ ភ្លើង គេដឹងបានឬ។ ខ្យល់ គេដឹងបានឬ។បេ។ ស្មៅ ឈើតូច និងឈើធំ គេដឹងបានឬ។ បុគ្គលអ្នករងនូវស្មៅ ឈើតូច និងឈើធំ គេដឹងបានឬ។ អ្នកមិនគួរ​ពោលយ៉ាងនេះទេ។បេ។ វិបាកនៃកម្មល្អ និងអាក្រក់ គេដឹងបានឬ។ បុគ្គលអ្នករង​វិបាក​នៃកម្មល្អ និងអាក្រក់ គេដឹងបានឬ។ អើ។ វិបាកនៃកម្មល្អ និងអាក្រក់ដទៃ បុគ្គលអ្នករង​វិបាកនៃកម្មល្អ និងអាក្រក់ ដទៃឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[១៣៥] សុខជាទិព្វ គេដឹងបានឬ។ អើ។ បុគ្គលអ្នកទទួលសុខជាទិព្វ គេដឹងបានឬ។ អ្នកមិន​គួរពោលយ៉ាងនេះទេ។បេ។

[១៣៦] សុខជាទិព្វ គេដឹងបានឬ។ បុគ្គលអ្នករងសុខជាទិព្វ គេដឹងបានឬ។ អើ។ បុគ្គលអ្នកទទួលសុខនោះ គេដឹងបានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលអ្នក​ទទួល​សុខនោះ គេដឹងបានឬ។ អើ។ ការធ្វើនូវទីបំផុតនៃទុក្ខនោះៗ មិនមាន ការផ្តាច់បង់​នូវវដ្តៈ មិនមាន អនុបាទាបរិនិព្វាន មិនមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[១៣៧] សុខជាទិព្វ គេដឹងបានឬ។ បុគ្គលអ្នកទទួលសុខជាទិព្វ គេដឹងបានឬ។ អើ។ បុគ្គល គេដឹងបានឬ។ បុគ្គលអ្នករងនូវបុគ្គល គេដឹងបានឬ។ អ្នកមិនគួរពោល​យ៉ាងនេះ​ទេ។បេ។

[១៣៨] សុខជាទិព្វ គេដឹងបានឬ។ បុគ្គលអ្នកទទួលសុខជាទិព្វ គេដឹងបានឬ។ អើ។ ព្រះនិព្វាន គេដឹងបានឬ។ បុគ្គលអ្នកទទួលនូវព្រះនិព្វាន គេដឹងបានឬ។ អ្នកមិនគួរពោល​យ៉ាងនេះទេ។បេ។

[១៣៩] សុខជាទិព្វ គេដឹងបានឬ។ បុគ្គលអ្នកទទួលសុខជាទិព្វ គេដឹងបានឬ។ អើ។ មហាប្រឹថពី គេដឹងបានឬ។បេ។ មហាសមុទ្ទ គេដឹងបានឬ។ ស្តេចភ្នំឈ្មោះសិនេរុ គេដឹងបានឬ។បេ។ ទឹក គេដឹងបានឬ។ ភ្លើង គេដឹងបានឬ។ ខ្យល់ គេដឹងបានឬ។បេ។ ស្មៅ ឈើតូច និងឈើធំ គេដឹងបានឬ។បេ។ បុគ្គលអ្នករងនូវស្មៅ ឈើតូច និងឈើធំ គេដឹងបានឬ។ អ្នកមិនគួរពោល​យ៉ាងនេះទេ។បេ។

[១៤០] សុខជាទិព្វ គេដឹងបានឬ។ បុគ្គលអ្នកទទួលសុខជាទិព្វ គេដឹងបាន​ឬ។ អើ។ សុខជាទិព្វដទៃ បុគ្គលទទួលសុខជាទិព្វ ដទៃឬ។ អ្នកមិនគួរពោលយ៉ាង​នេះទេ។បេ។

[១៤១] សុខជារបស់មនុស្ស គេដឹងបានឬ។ អើ។ បុគ្គលអ្នកទទួលសុខជា​របស់មនុស្ស គេដឹងបានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[១៤២] សុខជារបស់មនុស្ស គេដឹងបានឬ។ បុគ្គលអ្នកទទួលសុខជារបស់មនុស្ស គេដឹងបានឬ។ អើ។ បុគ្គលអ្នកទទួលសុខនោះ គេដឹងបានឬ។ អ្នកមិនគួរពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គលអ្នកទទួលសុខនោះ គេដឹងបានឬ។ អើ។ ការធ្វើនូវ​ទីបំផុតនៃទុក្ខនោះៗ មិនមាន ការផ្តាច់បង់នូវវដ្តៈ មិនមាន អនុបាទាបរិនិព្វាន មិនមានឬ។ អ្នកមិនគួរ​ពោល​យ៉ាងនេះទេ។បេ។

[១៤៣] សុខជារបស់មនុស្ស គេដឹងបានឬ។ បុគ្គលអ្នកទទួលសុខជារបស់មនុស្ស គេដឹង​បាន​ឬ។ អើ។ បុគ្គល គេដឹងបានឬ។ បុគ្គលអ្នករងនូវបុគ្គល គេដឹងបានឬ។ អ្នកមិនគួរ​ពោល​យ៉ាងនេះទេ។បេ។

[១៤៤] សុខជារបស់មនុស្ស គេដឹងបានឬ។ បុគ្គលអ្នកទទួលសុខជារបស់​មនុស្ស គេដឹង​បានឬ។ អើ។ ព្រះនិព្វាន គេដឹងបានឬ។ បុគ្គលអ្នកទទួលព្រះនិព្វាន គេដឹងបានឬ។ អ្នកមិន​គួរពោលយ៉ាងនេះទេ។បេ។

[១៤៥] សុខជារបស់មនុស្ស គេដឹងបានឬ។ បុគ្គលអ្នកទទួលសុខជារបស់មនុស្ស គេដឹងបានឬ។ អើ។ មហាប្រឹថពី គេដឹងបានឬ។បេ។ មហាសមុទ្ទ គេដឹងបានឬ។ ស្តេចភ្នំឈ្មោះសិនេរុ គេដឹងបានឬ។ ទឹក គេដឹងបានឬ។ ភ្លើង គេដឹងបានឬ។ ខ្យល់ គេដឹងបានឬ។បេ។ ស្មៅ ឈើតូច និងឈើធំ គេដឹងបានឬ។ បុគ្គលអ្នករងនូវស្មៅ ឈើតូច និងឈើធំ គេដឹងបានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[១៤៦] សុខជារបស់មនុស្ស គេដឹងបានឬ។ បុគ្គលអ្នកទទួលសុខ ជារបស់មនុស្ស គេដឹងបានឬ។ អើ។ សុខជារបស់មនុស្ស ដទៃ បុគ្គលអ្នកទទួលសុខ ជារបស់មនុស្ស ដទៃឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[១៤៧] ទុក្ខក្នុងអបាយ គេដឹងបានឬ។ អើ។ បុគ្គលអ្នករងទុក្ខក្នុងអបាយ គេដឹងបានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[១៤៨] ទុក្ខក្នុងអបាយ គេដឹងបានឬ។ បុគ្គលអ្នករងទុក្ខក្នុងអបាយ គេដឹងបានឬ។ អើ។ បុគ្គលអ្នករងទុក្ខនោះ គេដឹងបានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលអ្នករង​ទុក្ខនោះ គេដឹងបានឬ។ អើ។ ការធ្វើនូវទីបំផុតនៃទុក្ខនោះៗ មិនមាន ការផ្តាច់បង់នូវវដ្តៈ មិនមាន អនុបាទាបរិនិព្វាន មិនមានឬ។ អ្នកមិនគួរ​ពោលយ៉ាងនេះទេ។បេ។

[១៤៩] ទុក្ខក្នុងអបាយ គេដឹងបានឬ។ បុគ្គលអ្នករងទុក្ខក្នុងអបាយ គេដឹងបានឬ។ អើ។ បុគ្គល គេដឹងបានឬ។ បុគ្គលអ្នករងនូវបុគ្គល គេដឹងបានឬ។ អ្នកមិនគួរពោល​យ៉ាងនេះ​ទេ។បេ។

[១៥០] ទុក្ខក្នុងអបាយ គេដឹងបានឬ។ បុគ្គលអ្នករងទុក្ខក្នុងអបាយ គេដឹងបានឬ។ អើ។ ព្រះនិព្វាន គេដឹងបានឬ។ បុគ្គលអ្នកទទួលនូវព្រះនិព្វាន គេដឹងបានឬ។ អ្នកមិនគួរពោល​យ៉ាងនេះទេ។បេ។

[១៥១] ទុក្ខក្នុងអបាយ គេដឹងបានឬ។ បុគ្គលអ្នករងទុក្ខក្នុងអបាយ គេដឹងបានឬ។ អើ។ មហាប្រឹថពី គេដឹងបានឬ។បេ។ មហាសមុទ្ទ គេដឹងបានឬ។ ស្តេចភ្នំឈ្មោះសិនេរុ គេដឹង​បានឬ។ ទឹក គេដឹងបានឬ។ ភ្លើង គេដឹងបានឬ។ ខ្យល់ គេដឹងបានឬ។បេ។ ស្មៅ ឈើតូច និងឈើធំ គេដឹងបានឬ។ បុគ្គលអ្នករងនូវស្មៅ ឈើតូច និងឈើធំ គេដឹងបានឬ។ អ្នក​មិនគួរពោលយ៉ាងនេះទេ។បេ។

[១៥២] ទុក្ខក្នុងអបាយ គេដឹងបានឬ។ បុគ្គលអ្នករងទុក្ខក្នុងអបាយ គេដឹងបានឬ។ អើ។ ទុក្ខក្នុងអបាយ ដទៃ បុគ្គលអ្នករងទុក្ខក្នុងអបាយ ដទៃឬ។ អ្នកមិនគួរ​ពោលយ៉ាងនេះទេ។បេ។

[១៥៣] ទុក្ខក្នុងនរក គេដឹងបានឬ។ អើ។ បុគ្គលអ្នករងទុក្ខក្នុងនរក គេដឹងបានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[១៥៤] ទុក្ខក្នុងនរក គេដឹងបានឬ។ បុគ្គលអ្នករងទុក្ខក្នុងនរក គេដឹងបានឬ។ អើ។ បុគ្គល​អ្នករងទុក្ខនោះ គេដឹងបានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលអ្នករងទុក្ខនោះ គេដឹងបានឬ។ អើ។ ការធ្វើនូវទីបំផុតនៃទុក្ខនោះៗ មិនមាន ការផ្តាច់បង់នូវវដ្តៈ មិនមាន អនុបាទាបរិនិព្វាន មិនមានឬ។ អ្នកមិនគួរពោល​យ៉ាងនេះទេ។បេ។

[១៥៥] ទុក្ខក្នុងនរក គេដឹងបានឬ។ បុគ្គលអ្នករងទុក្ខក្នុងនរក គេដឹងបានឬ។ អើ។ បុគ្គល គេដឹងបានឬ។ បុគ្គលអ្នករងនូវបុគ្គល គេដឹងបានឬ។ អ្នកមិនគួរពោល​យ៉ាងនេះទេ។បេ។

[១៥៦] ទុក្ខក្នុងនរក គេដឹងបានឬ។ បុគ្គលអ្នករងទុក្ខក្នុងនរក គេដឹងបានឬ។ អើ។ ព្រះនិព្វាន គេដឹងបានឬ។ បុគ្គលអ្នកទទួលព្រះនិព្វាន គេដឹងបានឬ។ អ្នកមិនគួរ​ពោល​យ៉ាង​នេះទេ។បេ។

[១៥៧] ទុក្ខក្នុងនរក គេដឹងបានឬ។ បុគ្គលអ្នករងទុក្ខក្នុងនរក គេដឹងបានឬ។ អើ។ មហាប្រឹថពី គេដឹងបានឬ។បេ។ មហាសមុទ្រ គេដឹងបានឬ។ ស្តេចភ្នំឈ្មោះសិនេរុ គេដឹង​បានឬ។ ទឹក គេដឹងបានឬ។ ភ្លើង គេដឹងបានឬ។ ខ្យល់ គេដឹងបានឬ។ ស្មៅ ឈើតូច និងឈើធំ គេដឹងបានឬ។ បុគ្គលអ្នករងនូវស្មៅ ឈើតូច និងឈើធំ គេដឹងបានឬ។ អ្នកមិន​គួរពោលយ៉ាងនេះទេ។បេ។

[១៥៨] ទុក្ខក្នុងនរក គេដឹងបានឬ។ បុគ្គលអ្នករងទុក្ខក្នុងនរក គេដឹងបានឬ។ អើ។ ទុក្ខក្នុង​នរក ដទៃ បុគ្គលអ្នករងទុក្ខក្នុងនរក ដទៃឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[១៥៩] កម្មល្អ និងអាក្រក់ គេដឹងបានឬ។ បុគ្គលអ្នកធ្វើដោយខ្លួនឯង អ្នកប្រើ​គេឲ្យធ្វើ អ្នករង​វិបាកនៃកម្មល្អ និងអាក្រក់ គេដឹងបានឬ។ អើ។ បុគ្គលនោះធ្វើ បុគ្គលនោះ​ទទួល​ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលនោះធ្វើ បុគ្គល​នោះទទួលឬ។ អើ។ សុខ និងទុក្ខ គេធ្វើដោយខ្លួនឯងឬ។ អ្នកមិនគួរ​ពោលយ៉ាង​នេះទេ។បេ។

[១៦០] កម្មល្អ និងអាក្រក់ គេដឹងបានឬ។ បុគ្គលអ្នកធ្វើដោយខ្លួនឯង អ្នកប្រើគេឲ្យធ្វើ អ្នកទទួលវិបាកនៃកម្មល្អ និងអាក្រក់ គេដឹងបានឬ។ អើ។ បុគ្គលដទៃធ្វើ បុគ្គលដទៃ ទទួលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលដទៃធ្វើ បុគ្គលដទៃទទួលឬ។ អើ។ សុខ និងទុក្ខ បុគ្គលដទៃធ្វើឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[១៦១] កម្មល្អ និងអាក្រក់ គេដឹងបានឬ។ បុគ្គលអ្នកធ្វើដោយខ្លួនឯង អ្នកប្រើគេឲ្យធ្វើ អ្នករង​វិបាកនៃកម្មល្អ និងអាក្រក់ គេដឹងបានឬ។ អើ។ បុគ្គលនោះផង បុគ្គលដទៃផង ធ្វើ បុគ្គលនោះផង បុគ្គលដទៃផង ទទួលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គល​នោះផង បុគ្គលដទៃផង ធ្វើ បុគ្គលនោះផង បុគ្គលដទៃផង ទទួលឬ។ អើ។ សុខ និង​ទុក្ខដែលគេធ្វើដោយខ្លួនឯងផង បុគ្គលដទៃធ្វើផងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[១៦២] កម្មល្អ និងអាក្រក់ គេដឹងបានឬ។ បុគ្គលអ្នកធ្វើដោយខ្លួនឯង អ្នកប្រើឲ្យគេធ្វើ អ្នករងវិបាកនៃកម្មល្អ និងអាក្រក់ គេដឹងបានឬ។ អើ។ បុគ្គលនោះមិនមែនធ្វើ បុគ្គលនោះ​មិនមែនទទួល បុគ្គលដទៃមិនមែនធ្វើ បុគ្គលដទៃមិនមែនទទួលឬ។ អ្នកមិនគួរពោល​យ៉ាង​នេះ​ទេ។បេ។ បុគ្គលនោះ​មិនមែនធ្វើ បុគ្គលនោះមិនមែនទទួល បុគ្គលដទៃ ក៏មិន​មែនធ្វើ បុគ្គលដទៃ ក៏មិនមែនទទួលឬ។ អើ។ សុខ និងទុក្ខ កើតឡើងព្រោះអាស្រ័យហេតុ មិនមែនធ្វើដោយខ្លួនឯង មិនមែនបុគ្គលដទៃធ្វើឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[១៦៣] កម្មល្អ និងអាក្រក់ គេដឹងបានឬ។ បុគ្គលអ្នកធ្វើដោយខ្លួនឯង អ្នកប្រើគេឲ្យធ្វើ អ្នករងវិបាកនៃកម្មល្អ និងអាក្រក់ គេដឹងបានឬ។ អើ។ បុគ្គលនោះធ្វើ បុគ្គលនោះទទួល បុគ្គលដទៃធ្វើ បុគ្គលដទៃទទួល បុគ្គលនោះផង បុគ្គលដទៃផង ធ្វើ បុគ្គលនោះផង បុគ្គលដទៃផង ទទួល បុគ្គលនោះមិនមែនធ្វើ បុគ្គលនោះមិនមែនទទួល បុគ្គលដទៃមិន​មែនធ្វើ បុគ្គលដទៃមិនមែនទទួលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលនោះធ្វើ បុគ្គលនោះទទួល បុគ្គលដទៃធ្វើ បុគ្គលដទៃទទួល បុគ្គលនោះផង បុគ្គលដទៃផង ធ្វើ បុគ្គលនោះផង បុគ្គលដទៃផង ទទួល បុគ្គលនោះមិនមែនធ្វើ បុគ្គលនោះមិនមែនទទួល បុគ្គលដទៃក៏មិនមែនធ្វើ បុគ្គលដទៃក៏មិនមែនទទួលឬ។ អើ។ សុខ និងទុក្ខ គេធ្វើដោយ​ខ្លួនឯង សុខ និងទុក្ខ បុគ្គលដទៃធ្វើ សុខ និងទុក្ខ គេធ្វើដោយខ្លួនឯងផង បុគ្គលដទៃធ្វើផង សុខ និងទុក្ខ កើតឡើងព្រោះអាស្រ័យហេតុ មិនមែនគេធ្វើដោយខ្លួនឯង មិនមែនបុគ្គល​ដទៃ​ធ្វើឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[១៦៤] កម្ម មានឬ។ អើ។ បុគ្គលអ្នកធ្វើកម្ម មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ កម្ម មានឬ។ បុគ្គលអ្នកធ្វើកម្ម មានឬ។ អើ។ បុគ្គលអ្នកធ្វើកម្មនោះ មានឬ។ អ្នកមិនគួរ​ពោលយ៉ាងនេះទេ។បេ។ បុគ្គលអ្នកធ្វើកម្មនោះ មានឬ។ អើ។ ការធ្វើនូវ​ទីបំផុតនៃ​ទុក្ខនោះៗ មិនមាន ការផ្តាច់បង់នូវវដ្តៈ មិនមាន អនុបាទាបរិនិព្វាន មិនមានឬ។ អ្នកមិនគួរ​ពោលយ៉ាងនេះទេ។បេ។ កម្ម មានឬ។ បុគ្គលអ្នកធ្វើកម្ម មានឬ។ អើ។ បុគ្គល មានឬ។ បុគ្គលអ្នកធ្វើបុគ្គល មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ កម្ម មានឬ។ បុគ្គល​អ្នកធ្វើកម្ម មានឬ។ អើ។ ព្រះនិព្វាន មានឬ។ បុគ្គលអ្នកធ្វើព្រះនិព្វាន មានឬ។ អ្នកមិន​គួរពោល​យ៉ាងនេះទេ។បេ។ កម្មមានឬ។ បុគ្គលអ្នកធ្វើកម្ម មានឬ។ អើ។ មហាប្រឹថពី មានឬ។បេ។ មហាសមុទ្ទ មានឬ។ ស្តេចភ្នំឈ្មោះសិនេរុ មានឬ។ ទឹក មានឬ។ ភ្លើង មានឬ។ ខ្យល់ មានឬ។ ស្មៅ ឈើតូច និងឈើធំ មានឬ។ បុគ្គលអ្នកធ្វើនូវស្មៅ ឈើតូច និងឈើធំ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ កម្ម មានឬ។ បុគ្គលអ្នកធ្វើកម្ម មានឬ។ អើ។ កម្មដទៃ បុគ្គលអ្នកធ្វើកម្ម ដទៃឬ។ អ្នកមិនគួរ​ពោលយ៉ាងនេះទេ។បេ។ វិបាក មានឬ។ អើ។ បុគ្គលអ្នករងវិបាក មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វិបាក មានឬ។ បុគ្គលអ្នករងវិបាក មានឬ។ អើ។ បុគ្គលអ្នករងវិបាកនោះ មានឬ។ អ្នកមិនគួរ​ពោលយ៉ាងនេះទេ។បេ។ បុគ្គលអ្នក​រងវិបាកនោះ មានឬ។ អើ។ ការធ្វើនូវទី​បំផុតនៃ​ទុក្ខនោះៗ មិនមាន ការផ្តាច់បង់នូវវដ្តៈ មិនមាន អនុបាទាបរិនិព្វាន មិនមានឬ។ អ្នកមិនគួរពោល​យ៉ាងនេះទេ។បេ។ វិបាក មានឬ។ បុគ្គលអ្នករងវិបាក មានឬ។ អើ។ បុគ្គលមានឬ។ បុគ្គលអ្នករងនូវបុគ្គល មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វិបាក មានឬ។ បុគ្គលអ្នករងវិបាក មានឬ។ អើ។ ព្រះនិព្វាន មានឬ។ បុគ្គលអ្នករងព្រះនិព្វាន មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វិបាក មានឬ។ បុគ្គលអ្នករងវិបាក មានឬ។ អើ។ មហាប្រឹថពី មានឬ។បេ។ មហាសមុទ្ទ មានឬ។ ស្តេចភ្នំឈ្មោះសិនេរុ មានឬ។ ទឹក មានឬ។ ភ្លើង មានឬ។ ខ្យល់ មានឬ។ ស្មៅ ឈើតូច និងឈើធំ មានឬ។ បុគ្គលអ្នក​រងនូវស្មៅ ឈើតូច និងឈើធំ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វិបាក មានឬ ។បេ។ បុគ្គលអ្នករងវិបាក មានឬ។ អើ។ វិបាកដទៃ បុគ្គលអ្នករងវិបាក ដទៃឬ។ អ្នកមិន​គួរពោលយ៉ាងនេះទេ។បេ។ សេចក្តីបំបួ្រញ។

ចប់ កល្យាណវគ្គ ទី១។

[១៦៥] អ្នកមិនគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ក្រែងជនណាមួយប្លែងឫទ្ធិបាន មានឬ។ អើ។ ប្រសិនបើជនណាមួយ ប្លែងឫទ្ធិបាន មានមែន ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា បុគ្គល គេដឹងបានដោយ​អត្ថដ៏ពិត និងអត្ថដ៏ឧត្តមដែរ។ អ្នកមិនគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ក្រែងជនណាមួយ ឮសំឡេងដោយទិព្វសោតធាតុបាន មានឬ។បេ។ ដឹងនូវចិត្តរបស់បុគ្គលដទៃ។បេ។ រឭកឃើញនូវបុព្វេនិវាសៈ។បេ។ ឃើញរូបដោយ​ទិព្វចក្ខុ។បេ។ ធ្វើឲ្យជាក់ច្បាស់​នូវធម៌ ជាគ្រឿងអស់ទៅនៃអាសវៈ មានឬ។ អើ។ ប្រសិន​បើជនណាមួយ ធ្វើឲ្យជាក់ច្បាស់នូវធម៌ជាគ្រឿងអស់ទៅនៃអាសវៈបាន មានមែន ម្នាល​អ្នក​ដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា បុគ្គល គេដឹងបានដោយអត្ថពិត និងអត្ថដ៏​ឧត្តមដែរ។ បរវាទីធ្វើ (នូវពាក្យបេ្តជ្ញាឲ្យមាំ) ថា ជនណាមួយប្លែងឫទ្ធិបាន មាន ព្រោះ​ហេតុនោះ (ទើបសួរ) ថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ជនណា​ប្លែងឫទ្ធិបាន ជននោះ ទើបឈ្មោះថាបុគ្គល ជនណាមិនប្លែងឫទ្ធិបាន ជននោះ​មិនឈ្មោះថាបុគ្គលឬ។ អ្នកមិនគួរពោលយ៉ាង​នេះទេ។បេ។ ជនណា ឮសំឡេងដោយ​ទិព្វសោតធាតុ។បេ។ ជនណា ដឹងចិត្តរបស់​បុគ្គលដទៃ។បេ។ ជនណា រឭកឃើញនូវ​បុព្វេនិវាសៈ។បេ។ ជនណា ឃើញរូប​ដោយទិព្វចក្ខុ។បេ។ ជនណា ធ្វើឲ្យជាក់ច្បាស់​នូវធម៌ជាគ្រឿងអស់​ទៅនៃអាសវៈ ជននោះ ទើបឈ្មោះថាបុគ្គល ជនណា មិនធ្វើឲ្យ​ជាក់ច្បាស់​នូវធម៌ជា​គ្រឿងអស់​ទៅនៃអាសវៈ ជននោះ មិនឈ្មោះថាបុគ្គលឬ។ អ្នកមិន​គួរ​​ពោល​យ៉ាងនេះទេ។បេ។

ចប់ អភិញ្ញានុយោគ។

[១៦៦] អ្នកមិនគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ក្រែងមាតា មានឬ។ អើ។ បើមាតា មាន ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដែរ។ អ្នកមិនគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ក្រែងបិតា មានឬ។បេ។ បងប្អូនប្រុស មាន បងប្អូនស្រី មាន ក្សត្រ មាន ព្រាហ្មណ៍ មាន អ្នកជំនួញ មាន អ្នកគ្រួ មាន គ្រហស្ថ មាន បព្វជិត មាន ទេវតា មាន មនុស្ស មានឬ។ អើ។ ប្រសិនបើមនុស្សមាន ម្នាលអ្នក​ដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏​ឧត្តម ដូច្នេះដែរ។

[១៦៧] បរវាទីធ្វើ (នូវពាក្យប្តេជ្ញាឲ្យមាំ) ថា មាតា មាន ព្រោះហេតុ នោះ (ទើបសួរ) ថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ បុគ្គលណាមួយ មិនធ្លាប់​កើតជាមាតា តើកើតជាមាតា មានឬ។ អើ។ ជនណាមួយ មិនធ្លាប់កើតជាបុគ្គល តើកើតជាបុគ្គល មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ជនណាមួយ មិនធ្លាប់កើត​ជាបិតា។បេ។ មិនធ្លាប់កើតជាបងប្អូនប្រុស មិនធ្លាប់កើតជាបងប្អូនស្រី មិនធ្លាប់កើត​ជាក្សត្រ មិនធ្លាប់កើតជាព្រាហ្មណ៍ មិនធ្លាប់កើតជាអ្នកជំនួញ មិនធ្លាប់កើតជាអ្នកគ្រួ មិនធ្លាប់កើត​ជាគ្រហស្ថ មិនធ្លាប់កើតជាបព្វជិត មិនធ្លាប់កើតជាទេវតា មិនធ្លាប់កើត​ជាមនុស្ស តើកើតជាមនុស្ស មានឬ។ អើ។ ជនណាមួយ មិនធ្លាប់កើតជាបុគ្គល តើកើត​ជាបុគ្គល មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[១៦៨] បរវាទីធ្វើ (នូវពាក្យបេ្តជ្ញាឲ្យមាំ) ថា មាតា មាន ព្រោះហេតុនោះ (ទើបសួរ) ថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ជនណាមួយ ធ្លាប់កើត​ជាមាតា​មកហើយ បែរជាមិនកើតជាមាតាវិញ មានឬ។ អើ។ ជនណាមួយធ្លាប់កើត​ជាបុគ្គល​មកហើយ បែរជាមិនកើតជាបុគ្គលវិញ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ជនណា​មួយ ធ្លាប់កើតជាបិតា ធ្លាប់កើតជាបងប្អូនប្រុស ធ្លាប់កើតជាបងប្អូនស្រី ធ្លាប់កើត​ជាក្សត្រ ធ្លាប់កើត​ជាព្រាហ្មណ៍ ធ្លាប់កើតជាអ្នកជំនួញ ធ្លាប់កើតជាអ្នកគ្រួ ធ្លាប់កើតជា​គ្រហស្ថ ធ្លាប់កើតជាបព្វជិត ធ្លាប់កើតជាទេវតា ធ្លាប់កើតជាមនុស្សមកហើយ បែរជាមិន​កើតជាមនុស្សវិញ មានឬ។ អើ។ ជនណាមួយ ធ្លាប់កើតជាបុគ្គលមកហើយ បែរជា​មិន​កើតជាបុគ្គលវិញ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[១៦៩] អ្នកមិនគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ក្រែងសោតាបន្នបុគ្គល មានឬ។ អើ។ ប្រសិនបើសោតាបន្នបុគ្គល មាន ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដែរ។ អ្នកមិនគួរពោលថា បុគ្គលគេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ក្រែង​សកទាគាមិបុគ្គល មានឬ។បេ។ អនាគាមិបុគ្គល មានឬ។បេ។ ព្រះអរហន្ត មានឬ។បេ។ ឧភតោភាគវិមុត្តបុគ្គល មានឬ បញ្ញាវិមុត្តបុគ្គល មានឬ កាយសក្ខិបុគ្គល មានឬ ទិដ្ឋិប្បត្តបុគ្គល មានឬ សទ្ធាវិមុត្តបុគ្គល មានឬ ធម្មានុសារិបុគ្គល មានឬ សទ្ធានុសារិបុគ្គល មានឬ។ អើ។ ប្រសិនបើសទ្ធានុសារិបុគ្គល មានមែន ម្នាលអ្នកដ៏ចំរើន ព្រោះ​ហេតុនោះ អ្នកគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដែរ។

[១៧០] បរវាទីធ្វើ (នូវពាក្យប្តេជ្ញាឲ្យមាំ) ថា សោតាបន្នបុគ្គល មាន ព្រោះហេតុនោះ (ទើបសួរ) ថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ជនណាមួយ មិនធ្លាប់កើតជាសោតាបន្នបុគ្គល បែរជាកើតជាសោតាបន្នបុគ្គល មានឬ។ អើ។ ជនណាមួយ មិនធ្លាប់កើតជាបុគ្គល បែរជាកើតជាបុគ្គល មានឬ។ អ្នកមិនគួរពោល​យ៉ាង​នេះទេ។បេ។ ជនណាមួយ មិនធ្លាប់កើតជា​សកទាគាមិ​បុគ្គល មិនធ្លាប់កើតជា​អនាគាមិបុគ្គល មិនធ្លាប់កើតជាព្រះអរហន្ត មិនធ្លាប់កើត​ជាឧភតោភាគវិមុត្តបុគ្គល មិន​ធ្លាប់​កើតជាបញ្ញាវិមុត្តបុគ្គល មិនធ្លាប់កើតជា​កាយសក្ខិបុគ្គល មិនធ្លាប់កើតជា​ទិដ្ឋិប្បត្ត​បុគ្គល មិនធ្លាប់កើតជាសទ្ធាវិមុត្តបុគ្គល មិនធ្លាប់កើតជាធម្មានុសារិបុគ្គល មិនធ្លាប់កើតជា​សទ្ធានុសារិបុគ្គល តើកើតជា​សទ្ធានុសារិបុគ្គល មានឬ។ អើ។ ជនណាមួយ មិនធ្លាប់​កើតជាបុគ្គល បែរជាកើតជាបុគ្គល មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[១៧១] បរវាទីធ្វើ (នូវពាក្យបេ្តជ្ញាឲ្យមាំ) ថា សោតាបន្នបុគ្គល មាន ព្រោះហេតុនោះ (ទើបសួរ) ថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ជនណាមួយ ជាសោតាបន្នបុគ្គលហើយ ត្រឡប់ជាមិនមែនសោតាបន្នបុគ្គលវិញ មានឬ។ អើ។ ជនណាមួយ កើតជាបុគ្គលហើយ បែរជាមិនកើតជាបុគ្គលវិញ មានឬ។ អ្នកមិនគួរពោល​យ៉ាងនេះទេ។បេ។ ជនណាមួយ ជាសកទាគាមិបុគ្គល​ហើយ ជាអនាគាមិបុគ្គលហើយ ត្រឡប់ជាមិនមែនអនាគាមិបុគ្គលវិញ មានឬ។ អើ។ ជនណាមួយ កើតជាបុគ្គលហើយ បែរជាមិនកើតជាបុគ្គលវិញ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[១៧២] អ្នកមិនគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ក្រែងគូនៃបុរស មាន ៤ គូ បុរសបុគ្គល ៨ រូប មានឬ។ អើ។ ប្រសិនបើគូនៃបុរស មាន ៤ គូ បុរសបុគ្គល ៨ រូប មានមែន ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដែរ។

[១៧៣] បរវាទីធ្វើ (នូវពាក្យប្តេជ្ញាឲ្យមាំ) ថា គូនៃបុរស មាន ៤ គូ បុរសបុគ្គល ៨ រូប មានមែន ព្រោះហេតុនោះ (ទើបសួរ) ថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និង​អត្ថដ៏​ឧត្តមឬ។ អើ។ គូនៃបុរសមាន ៤ គូ បុរសបុគ្គល ៨ រូប មានប្រាកដ ព្រោះការ​កើតប្រាកដ​នៃព្រះពុទ្ធឬ។ អើ។ បុគ្គលកើតប្រាកដ ព្រោះការកើត​ប្រាកដនៃព្រះពុទ្ធឬ។ អ្នកមិនគួរ​ពោលយ៉ាងនេះទេ។បេ។ បុគ្គលកើតប្រាកដ ព្រោះការកើតប្រាកដនៃព្រះពុទ្ធឬ។ អើ។ បុគ្គលដាច់សូន្យ ឈ្មោះថាបុគ្គលមិនមាន ក្នុងកាលដែលព្រះពុទ្ធមានព្រះភាគទ្រង់​បរិនិព្វាន​ឬ។ អ្នកមិនគួរពោលយ៉ាង​នេះទេ។បេ។

[១៧៤] បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ បុគ្គល មានបច្ច័យ​តាក់តែងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គល មិនមានបច្ច័យ​តាក់តែងឬ។ អ្នក​មិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គល មិនមានបច្ច័យតាក់តែង មិនមែនមិនមានបច្ច័យ​តាក់តែងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គល មានបច្ច័យតាក់តែង ក៏មិនមែន មិនមានបច្ច័យតាក់តែង ក៏មិនមែនឬ។ អើ។ ទីបំផុតទី ៣ ដទៃទៀត វៀរលែងតែសង្ខតៈ និងអសង្ខតៈចេញ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ទីបំផុតទី ៣ ដទៃទៀត វៀរលែងសង្ខតៈ និងអសង្ខតៈចេញ មានឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធាតុនេះ មាន ២ ប្រការ ធាតុ ២ ប្រការ តើដូចម្តេចខ្លះ គឺសង្ខតធាតុ ១ អសង្ខតធាតុ ១ ម្នាលភិក្ខុទាំងឡាយ ធាតុ ២ ប្រការនេះឯង ពាក្យដូច្នេះ មានក្នុង​ព្រះសូត្រពិតឬ។ អើ។ បើដូច្នោះ អ្នកមិនគួរពោលថា ទីបំផុតទី ៣ ដទៃទៀត វៀរលែង​តែសង្ខតៈ និងអសង្ខតៈចេញ មាន ដូច្នេះទេ។ បុគ្គល មានបច្ច័យតាក់តែង ក៏មិនមែន មិនមានបច្ច័យតាក់តែង ក៏មិនមែនឬ។ អើ។ សង្ខតៈដទៃ អសង្ខតៈដទៃ បុគ្គលដទៃឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ខន្ធ មានបច្ច័យតាក់តែង ព្រះនិព្វាន មិនមានបច្ច័យ​តាក់តែង បុគ្គល មិនមែន​មានបច្ច័យតាក់តែង មិនមែនជាមិនមានបច្ច័យតាក់តែងឬ។ អើ។ ខន្ធដទៃ ព្រះនិព្វានដទៃ បុគ្គលដទៃឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ រូប មាន​បច្ច័យតាក់តែង ព្រះនិព្វាន មិនមានបច្ច័យតាក់តែង បុគ្គល មិនមែន​មានបច្ច័យតាក់តែង មិនមែនជាមិនមានបច្ច័យតាក់តែងឬ។ អើ។ រូបដទៃ ព្រះនិព្វានដទៃ បុគ្គលដទៃឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វេទនា។បេ។ សញ្ញា។បេ។ សង្ខារ។បេ។ វិញ្ញាណ មានបច្ច័យតាក់តែង ព្រះនិព្វាន មិនមាន​បច្ច័យតាក់តែង បុគ្គល មិនមែនមាន​បច្ច័យ​តាក់តែង មិនមែនជាមិនមាន​បច្ច័យតាក់តែងឬ។ អើ។ វិញ្ញាណដទៃ ព្រះនិព្វានដទៃ បុគ្គលដទៃឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[១៧៥] បុគ្គល មានការកើតឡើងប្រាកដ មានការសូន្យទៅប្រាកដ ការប្រែប្រួល​នៃបុគ្គល កំពុងឋិតនៅប្រាកដឬ។ អើ។ បុគ្គល មានបច្ច័យតាក់តែងឬ។ អ្នកមិនគួរ​ពោលយ៉ាង​នេះទេ។បេ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សង្ខតលក្ខណៈ នៃ​សង្ខតធម៌នេះ មាន ៣ ប្រការ ម្នាលភិក្ខុទាំងឡាយ សង្ខតធម៌ទាំងឡាយ មានការ​កើត​ឡើងប្រាកដ មានការសូន្យទៅប្រាកដ ការប្រែប្រួលនៃសង្ខតធម៌ ក៏កំពុងឋិតនៅប្រាកដ​ដែរ បុគ្គល មានការកើតឡើង​ប្រាកដ មានការសូន្យទៅប្រាកដ ការប្រែប្រួលនៃបុគ្គល កំពុងឋិតនៅប្រាកដដែរ ព្រោះហេតុនោះ បុគ្គលមានបច្ច័យតាក់តែងដែរ។ បុគ្គលមិន​មានការកើត​ឡើងប្រាកដ មិនមានការសូន្យទៅប្រាកដ ការប្រែប្រួលនៃបុគ្គល កំពុង​ឋិត​នៅ មិន​ប្រាកដឬ។ អើ។ បុគ្គល មិនមានបច្ច័យតាក់តែងឬ។ អ្នកមិនគួរពោល​យ៉ាងនេះ​ទេ។បេ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អសង្ខតលក្ខណៈ នៃអសង្ខតធម៌នេះ មាន ៣ ប្រការ ម្នាលភិក្ខុទាំងឡាយ អសង្ខតធម៌ទាំងឡាយ មិនមាន​ការកើតឡើងប្រាកដ មិនមានការសូន្យទៅប្រាកដ ការប្រែប្រួលនៃ​អសង្ខតធម៌ ដែល​កំពុង​ឋិតនៅ ក៏មិនប្រាកដដែរ បុគ្គល មិនមានការកើតឡើង​ប្រាកដ មិនមានការ​សូន្យទៅ​ប្រាកដ ការប្រែប្រួលនៃបុគ្គល កំពុងឋិតនៅ ក៏មិនប្រាកដដែរ ព្រោះហេតុនោះ បុគ្គល មិនមានបច្ច័យតាក់តែងដែរ។

[១៧៦] បុគ្គលរលត់ហើយ មានក្នុងប្រយោជន៍ គឺព្រះនិព្វានឬ ឬមិនមានក្នុង​ប្រយោជន៍ គឺព្រះនិព្វានទេ។ មានក្នុងប្រយោជន៍ គឺព្រះនិព្វាន។ បុគ្គលរលត់ហើយ ជាបុគ្គលទៀងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គល មិនមានក្នុង​ប្រយោជន៍ គឺព្រះនិព្វានឬ។ បុគ្គល​រលត់ហើយ ជាបុគ្គលដាច់សូន្យឬ។ អ្នកមិនគួរ​ពោលយ៉ាងនេះទេ។បេ។

[១៧៧] បុគ្គលឋិតនៅ ព្រោះអាស្រ័យអ្វី។ បុគ្គលឋិតនៅ ព្រោះអាស្រ័យភព។ ភពមិន​ទៀង មានបច្ច័យតាក់តែង កើតឡើងព្រោះអាស្រ័យហេតុ មានការអស់ទៅ​ជាធម្មតា មាន​ការ​សូន្យទៅជាធម្មតា មានការវិនាសទៅជាធម្មតា មានការរលត់​ជាធម្មតា មានការ​ប្រែប្រួល​ជាធម្មតាឬ។ អើ។ សូម្បីបុគ្គល ក៏មិនទៀង មានបច្ច័យតាក់តែង កើតឡើង​ព្រោះ​អាស្រ័យហេតុ មានការអស់ទៅជាធម្មតា មានការសូន្យទៅជាធម្មតា មានការវិនាស​ទៅជាធម្មតា មានការរលត់ជាធម្មតា មានការប្រែប្រួលជាធម្មតាឬ។ អ្នកមិនគួរពោល​យ៉ាង​នេះទេ។បេ។

[១៧៨] អ្នកមិនគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ក្រែងជនណាមួយ កាលរងសុខវេទនា រមែងដឹងច្បាស់ថា អញរងសុខវេទនា មានឬ។ អើ។ ប្រសិនបើ ជនណាមួយ កាលរងសុខវេទនា ដឹងច្បាស់ថា អញរងសុខវេទនា ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដែរ។ អ្នកមិនគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏​ឧត្តមឬ។ អើ។ ក្រែងជនណាមួយ កាលរងទុក្ខវេទនា។បេ។ កាលរងអទុក្ខមសុខវេទនា ដឹងច្បាស់ថា អញរងអទុក្ខមសុខវេទនា មានឬ។ អើ។ ប្រសិនបើជនណាមួយ កាលរង​អទុក្ខសុខវេទនា ដឹងច្បាស់ថា អញរង​អទុក្ខមសុខវេទនា ម្នាលអ្នកដ៏ចំរើន ព្រោះ​ហេតុនោះ អ្នកគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដែរ។ សកវាទី ធ្វើ (នូវពាក្យប្តេជ្ញាឲ្យមាំ) ថា ជនណា កាលរងសុខវេទនា ដឹងច្បាស់ថា អញរងសុខវេទនា ដូច្នេះ ព្រោះហេតុនោះ (ទើបសួរ) ថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏​ឧត្តមឬ។ អើ។ ជនណា កាលរងសុខវេទនា ដឹងច្បាស់ថា អញរងសុខវេទនា ជននោះឯង ឈ្មោះថា បុគ្គល ជនណា កាលរងសុខវេទនា មិនដឹងច្បាស់ថា អញរង​សុខវេទនា ជននោះឯង មិនឈ្មោះថា បុគ្គលឬ។ អ្នកមិនគួរពោល​យ៉ាងនេះទេ។បេ។ ជនណា កាលរងទុក្ខវេទនា។បេ។ ជនណា កាលរងអទុក្ខមសុខវេទនា ដឹងច្បាស់ថា អញរង​អទុក្ខមសុខវេទនា ជននោះឯង ឈ្មោះថាបុគ្គល ជនណា កាលរង​អទុក្ខមសុខវេទនា មិនដឹងច្បាស់ថា អញរង​អទុក្ខមសុខវេទនា ជននោះឯង មិនឈ្មោះ​ថាបុគ្គលឬ។ អ្នកមិនគួរពោល​យ៉ាងនេះទេ។បេ។ សកវាទី ធ្វើ (នូវពាក្យប្តេជ្ញាឲ្យមាំ) ថា ជនណាមួយ កាលរង​សុខវេទនា ដឹងច្បាស់ថា អញរងសុខវេទនា ដូច្នេះ ព្រោះហេតុនោះ (ទើបសួរ) ថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ សុខវេទនាដទៃ បុគ្គលកាលរងសុខវេទនា ដឹងច្បាស់ថា អញរងសុខវេទនា ក៏ដទៃឬ។ អ្នកមិនគួរ​ពោល​យ៉ាងនេះទេ។បេ។ ទុក្ខវេទនា ដទៃ។បេ។ អទុក្ខមសុខវេទនាដទៃ បុគ្គល កាលរង​អទុក្ខមសុខវេទនា ដឹងច្បាស់ថា អញរងអទុក្ខមសុខវេទនា ក៏ដទៃឬ។ អ្នកមិនគួរពោល​យ៉ាងនេះទេ។បេ។

[១៧៩] អ្នកមិនគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ក្រែងបុគ្គលណាមួយ ពិចារណាឃើញនូវកាយក្នុងកាយ មានឬ។ អើ។ ប្រសិនបើជន​ណាមួយ ពិចារណាឃើញនូវកាយក្នុងកាយ មានមែន ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដែរ។ អ្នកមិនគួរ​ពោល​ថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ក្រែងជនណាមួយ ពិចារណា​ឃើញនូវវេទនា ក្នុងវេទនាទាំងឡាយ។បេ។ នូវចិត្តក្នុងចិត្ត។បេ។ ពិចារណា​ឃើញធម្មារម្មណ៍ ក្នុងធម្មារម្មណ៍ទាំងឡាយ​ មានមែនឬ។ អើ។ ប្រសិនបើបុគ្គលណាមួយ ពិចារណាឃើញធម្មារម្មណ៍ ក្នុងធម្មារម្មណ៍ទាំងឡាយ មានមែន ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដែរ។ សកវាទី ធ្វើ (នូវពាក្យបេ្តជ្ញាឲ្យមាំ) ថា ជនណាមួយ ពិចារណាឃើញនូវកាយក្នុងកាយ មាន ព្រោះហេតុនោះ (ទើបសួរ) ថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ជនណា ពិចារណា​ឃើញនូវកាយក្នុងកាយ ជននោះ ឈ្មោះថា បុគ្គល ជនណាមិន​ពិចារណា​​ឃើញនូវកាយក្នុងកាយ ជននោះ មិនឈ្មោះថា បុគ្គលឬ។ អ្នកមិនគួរពោល​យ៉ាងនេះទេ។បេ។ ជនណាពិចារណាឃើញនូវវេទនា ក្នុងវេទនាទាំងឡាយ។បេ។ នូវចិត្ត​ក្នុងចិត្ត។បេ។ ពិចារណាឃើញនូវធម្មារម្មណ៍ ក្នុងធម្មារម្មណ៍ទាំងឡាយ ជននោះឯង ឈ្មោះថាបុគ្គល ជនណាមិនពិចារណាឃើញនូវធម៌ ក្នុងធម៌​ទាំងឡាយ ជននោះ មិន​ឈ្មោះ​ថា បុគ្គលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សកវាទី ធ្វើ (នូវពាក្យប្តេជ្ញាឲ្យមាំ) ថា ជនណាមួយ ពិចារណាឃើញ​នូវកាយក្នុងកាយ មាន ដូច្នេះ ព្រោះហេតុនោះ (ទើបសួរ) ថា បុគ្គលគេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ កាយដទៃ បុគ្គល​អ្នក​ពិចារណា​ឃើញនូវកាយក្នុងកាយដទៃឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វេទនា​ដទៃ។បេ។ ចិត្តដទៃ។បេ។ ធម្មារម្មណ៍ដទៃ បុគ្គលអ្នកពិចារណាឃើញ​នូវធម៌ក្នុង​ធម៌​ទាំងឡាយ​ដទៃឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[១៨០] បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ត្រាស់ថា

ម្នាលមោឃរាជ អ្នកចូរមានស្មារតីសព្វកាល រមិលមើលនូវខន្ធលោកដោយសេចក្តីថា សូន្យចុះ (ព្រោះថា) បុគ្គលលះបង់នូវអត្តានុទិដ្ឋិ គប្បីជាអ្នកឆ្លងចាកមច្ចុដោយវិធីយ៉ាងនេះ (មួយទៀត) មច្ចុរាជ រមែងរកមិនឃើញនូវបុគ្គល អ្នកសំឡឹងមើលខន្ធលោក ដោយវិធី​យ៉ាងនេះ

ពាក្យដូច្នេះ មានក្នុងព្រះសូត្រពិតឬ។ អើ។ បើដូច្នោះមានតែ អ្នកមិនគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដែរ។

[១៨១] បុគ្គលក្រឡេកមើលឬ។ អើ។ បុគ្គលក្រឡេកមើល ព្រមទាំងរូបឬ ឬវៀរចាករូប ទើបក្រឡេកមើល។ បុគ្គល ក្រឡេកមើល ព្រមទាំងរូប។ ជីវៈនោះ គឺសរីរៈនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលវៀរចាករូប ទើប​ក្រឡេកមើលឬ។ ជីវៈដទៃ សរីរៈដទៃឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលក្រឡេកមើលឬ។ អើ។ បុគ្គល​តាំងនៅខាងក្នុងនៃរូប ក្រឡេកមើលឬ ឬចេញមកខាងក្រៅ ទើបក្រឡេកមើល។ បុគ្គល តាំងនៅខាងក្នុង ក្រឡេកមើល។ ជីវៈនោះ គឺសរីរៈនោះឬ។ អ្នកមិនគួរពោល​យ៉ាង​នេះទេ។បេ។ បុគ្គលចេញ​មកខាងក្រៅ ទើបក្រឡេកមើលឬ។ ជីវៈដទៃ សរីរៈដទៃឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[១៨២] អ្នកមិនគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ជាអ្នកសំដែងពាក្យទៀងត្រង់ សំដែងតាមកាល សំដែង​ពាក្យពិត សំដែងពាក្យប្រាកដ សំដែងពាក្យមិនឃ្លៀងឃ្លាត សំដែងពាក្យ​មិនប្រែប្រួលឬ។ អើ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា មានបុគ្គលប្រតិបត្តិ​ដើម្បីប្រយោជន៍ខ្លួន ពាក្យដូច្នេះ មានក្នុងព្រះសូត្រពិតឬ។ អើ។ ព្រោះហេតុនោះ បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដែរ។ អ្នកមិនគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏​ឧត្តមឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ជាអ្នកសំដែងពាក្យទៀងត្រង់ សំដែងតាម​កាល សំដែងពាក្យពិត សំដែងពាក្យប្រាកដ សំដែងពាក្យមិនឃ្លៀងឃ្លាត សំដែងពាក្យ​មិនប្រែប្រួលឬ។ អើ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បុគ្គលម្នាក់ កាលកើតឡើងក្នុងលោក រមែងកើតឡើង ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តី​សុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីប្រយោជន៍ ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ពាក្យដូច្នេះ មានក្នុងព្រះសូត្រពិតឬ។ អើ។ ព្រោះហេតុនោះ បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដែរ។

[១៨៣] បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ជាអ្នកសំដែងពាក្យទៀងត្រង់ សំដែងតាមកាល សំដែងពាក្យពិត សំដែងពាក្យ​ប្រាកដ សំដែងពាក្យមិនឃ្លៀងឃ្លាត សំដែងពាក្យ​មិនប្រែប្រួលឬ។ អើ។ ព្រះមានព្រះភាគ​ទ្រង់ត្រាស់ថា ធម៌ទាំងពួងជាអនត្តា ពាក្យដូច្នេះ មានក្នុងព្រះសូត្រពិតឬ។ អើ។ ព្រោះ​ហេតុ​នោះ អ្នកមិនគួរពោលថា បុគ្គលគេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះ​ទេ។

[១៨៤] បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ជាអ្នកសំដែងពាក្យទៀងត្រង់ សំដែងតាមកាល សំដែងពាក្យពិត សំដែងពាក្យ​ប្រាកដ សំដែងពាក្យមិនឃ្លៀងឃ្លាត សំដែងពាក្យមិនប្រែប្រួលឬ។ អើ។ ព្រះមានព្រះភាគ​ត្រាស់ថា បុគ្គល រមែងមិនសង្ស័យ មិនងឿងឆ្ងល់ថា ទុក្ខហ្នឹងឯង កាលកើត ក៏កើតឡើង ទុក្ខហ្នឹងឯង កាលរលត់ ក៏រលត់ទៅ ការដឹងដោយមិនជឿស្តាប់បុគ្គលដទៃនៃបុគ្គលនោះ ហ្នឹងឯង រមែងមានក្នុងសម្មាទិដ្ឋិនុ៎ះ ម្នាលកច្ចានៈ សម្មាទិដ្ឋិ រមែងមានដោយ​ហេតុប៉ុណ្ណេះ​ឯង ពាក្យដូច្នេះ មានក្នុងព្រះសូត្រពិតឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះទេ។

[១៨៥] បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ក្រែងវជិរាភិក្ខុនី បាន​ពោលពាក្យនេះ ចំពោះមារមានចិត្តបាបថា

ម្នាលមារ អ្នកជឿថាសត្វ ដូច្នេះឬ (មួយទៀត) អ្នកមានទិដ្ឋិ (យ៉ាងនេះ) ឬ នេះជា​គំនរ​សង្ខារសុទ្ធទេតើ សត្វមិនមានក្នុង​ទីនេះទេ ដូចយ៉ាងសព្ទថា រថ ព្រោះកាល​បរិបូណ៌​ដោយអង្គយ៉ាងណា កាលខន្ធទាំងឡាយមាន ការសន្មតិថាសត្វ រមែងមាន ក៏យ៉ាងនោះ​ដែរ ព្រោះថា ទុក្ខតែងកើតឡើងផង ទុក្ខតែងតាំងនៅផង តែងវិនាសទៅវិញផង ធម្មជាត​ដទៃ​ក្រៅអំពីទុក្ខ មិនកើតមានទេ ធម្មជាតដទៃក្រៅអំពីទុក្ខ មិនរលត់​ទៅវិញទេ

ពាក្យដូច្នេះ មានក្នុងព្រះសូត្រពិតឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះទេ។

[១៨៦] បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ក្រែង​ព្រះអានន្ទ​មានអាយុ បានក្រាបបង្គំទូលសួរព្រះមានព្រះភាគថា បពិត្រព្រះអង្គ​ដ៏ចំរើន ព្រះអង្គតែង​ត្រាស់ថា លោកសូន្យ លោកសូន្យ បពិត្រព្រះអង្គដ៏ចំរើន ដែលព្រះអង្គត្រាស់ថា លោក​សូន្យ តើដោយហេតុដូចម្តេច ព្រះមានព្រះភាគ​ត្រាស់ថា ម្នាលអានន្ទ ធម្មជាតសូន្យ​ចាកខ្លួន ឬចាករបស់ដែលអាស្រ័យនឹងខ្លួន ព្រោះហេតុនោះ ទើបតថាគតពោលថា លោក​សូន្យ ម្នាលអានន្ទ ចុះធម្មជាតអ្វីដែលសូន្យចាកខ្លួន ឬចាករបស់ដែលអាស្រ័យនឹងខ្លួន ម្នាលអានន្ទ ភ្នែកសូន្យចាកខ្លួន ឬចាករបស់ដែលអាស្រ័យនឹងខ្លួន រូបសូន្យ។បេ។ ចក្ខុវិញ្ញាណ​​សូន្យ។បេ។ ចក្ខុសម័្ផស្សសូន្យ។បេ។ វេទនាណាជាសុខក្តី ជាទុក្ខក្តី ជា​អទុក្ខមសុខក្តី តែងកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏សូន្យចាកខ្លួន ឬចាករបស់ដែល​អាស្រ័យនឹងខ្លួន ត្រចៀកសូន្យ។បេ។ សំឡេងសូន្យ។បេ។ ច្រមុះសូន្យ … ក្លិនសូន្យ។បេ។ អណ្តាតសូន្យ … រសសូន្យ។បេ។ កាយសូន្យ … ផោដ្ឋព្វៈសូន្យ។បេ។ ចិត្តសូន្យ … ធម្មារម្មណ៍សូន្យ … មនោវិញ្ញាណសូន្យ … មនោសម្ផ័ស្សសូន្យ។បេ។ វេទនាណាជាសុខក្តី ជាទុក្ខក្តី ជាអទុក្ខមសុខក្តី កើតឡើងព្រោះមនោសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏សូន្យចាក​ខ្លួន ឬចាករបស់​ដែលអាស្រ័យនឹងខ្លួន ម្នាលអានន្ទ ធម្មជាតសូន្យ​ចាកខ្លួន ឬចាករបស់​ដែលអាស្រ័យនឹងខ្លួន ព្រោះហេតុនោះ ទើបតថាគតពោលថា លោក​សូន្យ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះទេ។

[១៨៧] បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ក្រែងព្រះមានព្រះភាគ ព្រះអង្គជាអ្នកសំដែងពាក្យទៀងត្រង់ សំដែងតាមកាល សំដែងពាក្យពិត សំដែងពាក្យ​ប្រាកដ សំដែងពាក្យមិនឃ្លៀងឃ្លាត សំដែង​ពាក្យមិនប្រែប្រួលឬ។ អើ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលខ្លួនមានសេចក្តីប្រកាន់ថា អញមានរបស់ដែល​អាស្រ័យនឹងខ្លួន ដូច្នេះ ក៏គប្បីមានដែរឬ ព្រះករុណាព្រះអង្គ ម្នាលភិក្ខុទាំងឡាយ កាល​របស់​ដែលអាស្រ័យនឹងខ្លួនមាន សេចក្តីប្រកាន់ថា អញមានខ្លួន ដូច្នេះ ក៏គប្បីមានដែរឬ ព្រះករុណាព្រះអង្គ ម្នាលភិក្ខុទាំងឡាយ កាលខ្លួនក្តី កាលរបស់ដែលអាស្រ័យនឹងខ្លួនក្តី គេមិនបានដឹងថាទៀងត្រង់ ថាទៀងទាត់ទេ ហេតុនៃទិដ្ឋិណាថា នោះលោក នោះខ្លួន ខ្លួនអញនោះ លុះលះបង់លោកនេះហើយ នឹងជាបុគ្គល​ទៀងទាត់ ឋិតថេរ មិនប្រែប្រួល​ជាធម្មតា នឹងឋិតនៅនឹងថ្កល់ ស្មើដោយសស្សតិវត្ថុ ដោយប្រការនោះ ម្នាលភិក្ខុទាំង​ឡាយ ហេតុនៃទិដ្ឋិនេះ ជាពាលធម៌ដ៏​បរិបូណ៌ទាំងអស់ មិនដូច្នោះឬ បពិត្រព្រះអង្គដ៏ចំរើន ពាលធម៌ដ៏បរិបូណ៌ទាំងអស់ មិនគប្បីមានតែបន្តិចបន្តួចទេ ពាក្យដូច្នេះ មានក្នុង​ព្រះសូត្រ​ពិតឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថ​ដ៏ឧត្តម ដូច្នេះទេ។

[១៨៨] បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ក្រែងព្រះមានព្រះភាគ ព្រះអង្គជាអ្នកសំដែងពាក្យទៀងត្រង់ សំដែងតាមកាល សំដែងពាក្យពិត សំដែងពាក្យ​ប្រាកដ សំដែងពាក្យមិនឃ្លៀងឃ្លាត សំដែងពាក្យ​មិនប្រែប្រួលឬ។ អើ។ ព្រះមានព្រះភាគ​ត្រាស់ថា ម្នាលសេនិយៈ គ្រូ ៣ ពួកនេះ មានប្រាកដក្នុងលោក គ្រូ ៣ ពួក តើដូចម្តេចខ្លះ ម្នាលសេនិយៈ គ្រូខ្លះ ក្នុងលោកនេះ បញ្ញត្តខ្លួនក្នុងបច្ចុប្បន្ន ថាទៀងទាត់ ថាឋិតថេរផង បញ្ញត្តខ្លួន​ក្នុងបរលោក ថាទៀងទាត់ ថាឋិតថេរផង ម្នាលសេនិយៈ មួយទៀត គ្រូខ្លះ ក្នុងលោកនេះ បញ្ញត្តខ្លួន​ក្នុងបច្ចុប្បន្ន ថាទៀងទាត់ ថាឋិតថេរ តែមិនបញ្ញត្តខ្លួន​ក្នុង​បរលោក ថាទៀងទាត់ ថាឋិតថេរទេ ម្នាលសេនិយៈ មួយវិញទៀត គ្រូខ្លះ ក្នុងលោកនេះ មិនបញ្ញត្តខ្លួនក្នុងបច្ចុប្បន្ន ថាទៀតទាត់ ថាឋិតថេរផង មិនបញ្ញត្តខ្លួនក្នុងបរលោក ថាទៀង​ទាត់ ថាឋិតថេរផង ម្នាលសេនិយៈ បណ្តាគ្រូទាំង ៣ ពួកនោះ គ្រូណា បញ្ញត្តខ្លួន​ក្នុង​បច្ចុប្បន្ន ថាទៀងទាត់ ថាឋិតថេរផង បញ្ញត្តខ្លួនក្នុងបរលោក ថាទៀងទាត់ ថាឋិតថេរ​ផង ម្នាលសេនិយៈ នេះហៅថា គ្រូជាសស្សតវាទ ម្នាលសេនិយៈ បណ្តាគ្រូទាំង ៣ ពួកនោះ គ្រូណាបញ្ញត្តខ្លួនក្នុងបច្ចុប្បន្ន ថាទៀងទាត់ ថាឋិតថេរ តែមិនបញ្ញត្តខ្លួនក្នុងបរលោក ថាទៀងទាត់ ថាឋិតថេរទេ ម្នាលសេនិយៈ នេះហៅថា គ្រូជាឧច្ឆេទវាទ ម្នាលសេនិយៈ បណ្តាគ្រូទាំង ៣ ពួកនោះ គ្រូណាមិនបញ្ញត្តខ្លួនក្នុងបច្ចុប្បន្ន ថាទៀងទាត់ ថាឋិតថេរផង មិនបញ្ញត្តខ្លួនក្នុងបរលោក ថាទៀងទាត់ ថាឋិតថេរផង ម្នាលសេនិយៈ នេះហៅថាគ្រូ គឺព្រះសម្មាសម្ពុទ្ធ ម្នាលសេនិយៈ គ្រូទាំង ៣ ពួកនេះ តែងមានប្រាកដក្នុងលោក ពាក្យដូច្នេះ មានក្នុងព្រះសូត្រពិតឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះទេ។

[១៨៩] បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ក្រែងព្រះមានព្រះភាគ ព្រះអង្គជាអ្នកសំដែងពាក្យទៀងត្រង់ សំដែងតាមកាល សំដែងពាក្យពិត សំដែងពាក្យ​ប្រាកដ សំដែងពាក្យមិនឃ្លៀងឃ្លាត សំដែងពាក្យ​មិនប្រែប្រួលឬ។ អើ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ឆ្នាំងទឹកដោះថ្លាឬ។ អើ។ ជនណាមួយ ធ្វើឆ្នាំងទឹកដោះថ្លា មានឬ។ អ្នកមិន​គួរពោលយ៉ាងនេះទេ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា បុគ្គល គេដឹងបាន​ដោយអត្​ថដ៏​ពិត និងអត្ថដ៏ឧត្តម ដូច្នេះទេ។

[១៩០] បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ក្រែងព្រះមានព្រះភាគ ព្រះអង្គជាអ្នកសំដែងពាក្យទៀងត្រង់ សំដែងតាមកាល សំដែងពាក្យពិត សំដែងពាក្យ​ប្រាកដ សំដែងពាក្យមិនឃ្លៀងឃ្លាត សំដែងពាក្យ​មិនប្រែប្រួលឬ។ អើ។ ព្រះមានព្រះភាគ​ត្រាស់ថា ឆ្នាំងប្រេង ឆ្នាំងទឹកឃ្មុំ ឆ្នាំងទឹកអំពៅ ឆ្នាំងទឹកដោះស្រស់ ឆ្នាំងទឹកផឹក សៀន​ដាក់​ទឹកផឹក កំសៀវដាំទឹកផឹក ផ្តិលខាត់ដាក់ទឹកផឹក បាយទៀងទាត់ បបរពិត ប្រាកដឬ។ អើ។ បបរណាមួយ ទៀងទាត់ ពិតប្រាកដ ឋិតថេរ មិនប្រែប្រួលជាធម្មតា មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា បុគ្គល គេដឹងបាន​ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមទេ។ សេចក្តីបំប្រួញ។

និយាយអំពីការសង្កត់សង្កិន ៨ លើក អំពីសេចក្តីបំប្រួញ អំពីបុគ្គលអន្ទោលទៅ អំពីបញ្ញត្តិ​បុគ្គល ព្រោះអាស្រ័យរូប អំពីចិត្ត អំពីអំពើល្អជាគម្រប់ ៥ អំពីការប្លែងឫទ្ធិ អំពីការសំដែង​អាង ដោយការនាំមកនូវព្រះសូត្រ ជាគម្រប់ ៨។

បរិហានិកថា

[១៩១] ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ ព្រះអរហន្ត សាបសូន្យចាកអរហត្ត ក្នុងទីទាំងពួងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត សាបសូន្យចាកអរហត្ត ក្នុងទីទាំងពួងឬ។ អើ។ សេចក្តីសាបសូន្យ​របស់ព្រះអរហន្តក្នុងទីទាំងពួងឬ។ អ្នកមិនគួរ​ពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ ព្រះអរហន្ត សាបសូន្យ​ចាកអរហត្ត ក្នុងកាលទាំងពួងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត សាបសូន្យ​ចាកអរហត្តក្នុងកាលទាំងពួងឬ។ អើ។ សេចក្តីសាបសូន្យ​របស់​ព្រះអរហន្ត ក្នុងកាលទាំងពួងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត សាបសូន្យ​​ចាកអរហត្តឬ។ អើ។ ព្រះអរហន្តទាំងអស់ សាបសូន្យចាកអរហត្តឬ។ អ្នកមិន​គួរ​ពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្តទាំងអស់ សាបសូន្យចាកអរហត្តឬ។ អើ។ សេចក្តី​សាបសូន្យរបស់ព្រះអរហន្តទាំងអស់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[១៩២] ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ ព្រះអរហន្ត កាលបើសាបសូន្យ​ចាក​អរហត្ត តើសាបសូន្យចាកផលទាំង ៤ ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ (បើដូច្នេះ ខ្ញុំសួរអ្នកវិញ) សេដ្ឋី កាលទទួល​នូវភាពជាសេដ្ឋី ព្រោះតែទ្រព្យ ៤ សែន កាល​បើ​ទ្រព្យ ១ សែន សាបសូន្យហើយ តើជាអ្នកសាបសូន្យចាកភាពជាសេដ្ឋីដែរឬ។ អើ។ (ចុះសេដ្ឋី) ឈ្មោះថា​សាបសូន្យ​ចាកសម្បត្តិទាំងអស់ដែរឬ។ អ្នកមិនគួរពោលយ៉ាង​នេះ​ទេ។ សេដ្ឋី កាលទទួលនូវ​ភាពជាសេដ្ឋី ព្រោះតែទ្រព្យ ៤ សែន កាលបើទ្រព្យ ១ សែន សាបសូន្យហើយ តើគួរដើម្បីសាបសូន្យ ចាកសម្បត្តិទាំងអស់ឬ។ អើ។ (អើ បើដូច្នេះ) ព្រះអរហន្ត កាលសាបសូន្យចាកអរហត្ត គួរដើម្បីសាបសូន្យ​ចាកផលទាំង ៤ ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[១៩៣] ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ សោតាបន្នបុគ្គល សាបសូន្យ​ចាកសោតាបត្តិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត សាបសូន្យ​ចាក​អរហត្តឬ។ អើ។ សកទាគាមិបុគ្គល សាបសូន្យចាកសកទាគាមិផល​ឬ។ អ្នកមិនគួរពោល​យ៉ាងនេះទេ។បេ។ ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ អនាគាមិបុគ្គល សាបសូន្យ​ចាកអនាគាមិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះ​ទេ។បេ។

[១៩៤] អនាគាមិបុគ្គល សាបសូន្យចាកអនាគាមិផលឬ។ អើ។ សោតាបន្នបុគ្គល សាប​សូន្យចាកសោតាបត្តិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អនាគាមិបុគ្គល សាប​សូន្យ​ចាកអនាគាមិផលឬ។ អើ។ សកទាគាមិបុគ្គល សាបសូន្យ​ចាក​សកទាគាមិផល​ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[១៩៥] សកទាគាមិបុគ្គល សាបសូន្យចាកសកទាគាមិផលឬ។ អើ។ សោតាបន្នបុគ្គល សាបសូន្យចាកសោតាបត្តិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះ​ទេ។បេ។

[១៩៦] សោតាបន្នបុគ្គល មិនសាបសូន្យចាកសោតាបត្តិផលទេឬ។ អើ។ ព្រះអរហន្ត មិនសាបសូន្យចាកអរហត្តទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សកទាគាមិបុគ្គល មិនសាបសូន្យចាកសកទាគាមិផលទេឬ។ អើ។ ព្រះអរហន្ត មិនសាបសូន្យចាកអរហត្ត​ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អនាគាមិបុគ្គល មិនសាបសូន្យចាក​អនាគាមិផល​ទេឬ។ អើ។ ព្រះអរហន្ត មិនសាបសូន្យចាកអរហត្តទេឬ។ អ្នកមិនគួរពោល​យ៉ាងនេះទេ។បេ។

[១៩៧] សោតាបន្នបុគ្គល មិនសាបសូន្យចាកសោតាបត្តិផលទេឬ។ អើ។ អនាគាមិបុគ្គល មិនសាបសូន្យចាកអនាគាមិផលទេឬ។ អ្នកមិនគួរពោលយ៉ាងនេះ​ទេ។បេ។ សកទាគាមិ​បុគ្គល មិនសាបសូន្យចាកសកទាគាមិផលទេឬ។ អើ។ អនាគាមិបុគ្គល មិនសាបសូន្យ​ចាកអនាគាមិផលទេឬ។ អ្នកមិនគួរពោលយ៉ាងនេះ​ទេ។បេ។

[១៩៨] សោតាបន្នបុគ្គល មិនសាបសូន្យចាកសោតាបត្តិផលទេឬ។ អើ។ សកទាគាមិ​បុគ្គល មិនសាបសូន្យចាកសកទាគាមិផលទេឬ។ អ្នកមិនគួរពោល​យ៉ាងនេះ​ទេ។បេ។

[១៩៩] ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ ព្រះអរហន្ត កាលបើសាបសូន្យ​ចាកអរហត្តហើយ នឹងតាំងនៅក្នុងទីណាវិញ។ (នឹងតាំងនៅ) ក្នុងអនាគាមិផល។ អនាគាមិបុគ្គល កាលបើសាបសូន្យចាកអនាគាមិផលហើយ នឹងតាំងនៅក្នុងទីណាវិញ។ (នឹងតាំងនៅ) ក្នុងសកទាគាមិផល។ សកទាគាមិបុគ្គល កាលបើសាបសូន្យចាក​សកទាគាមិផល​ហើយ នឹងតាំងនៅក្នុងទីណាវិញ។ (នឹង​តាំងនៅ) ក្នុងសោតាបត្តិផល។ សោតាបន្នបុគ្គល កាលបើសាបសូន្យចាក​សោតាបត្តិផល នឹងតាំងនៅក្នុងបុថុជ្ជនភូមិ​វិញឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ អ្នកចូរដឹងនូវកំហុស (របស់អ្នក) ចុះ ព្រះអរហន្ត កាលបើសាបសូន្យចាក​អរហត្តហើយ នឹងតាំងនៅក្នុងអនាគាមិផលវិញ អនាគាមិបុគ្គល កាលបើ​សាបសូន្យ​ ចាកអនាគាមិផលហើយ នឹងតាំងនៅក្នុងសកទាគាមិផលវិញ សកទាគាមិបុគ្គល កាលបើសាបសូន្យចាកសកទាគាមិផលហើយ នឹងតាំងនៅក្នុង​សោតាបត្តិផលវិញ ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា សោតាបន្នបុគ្គល កាលបើសាបសូន្យចាកសោតាបត្តិផលហើយ នឹងតាំងនៅក្នុង​បុថុជ្ជន​ភូមិវិញ ដូច្នេះដែរ។

[២០០] ព្រះអរហន្ត កាលបើសាបសូន្យចាកអរហត្ត នឹងតាំងនៅក្នុង​សោតាបត្តិផល​វិញ​ឬ។ អើ។ (ព្រះអរហន្ត) ធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ក្នុងលំដាប់នៃ​សោតាបត្តិផលឬ។ អ្នក​មិន​គួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត សាបសូន្យ​ចាកអរហត្តឬ។ អើ។ សោតាបន្ន​បុគ្គល សាបសូន្យចាកសោតាបត្តិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ព្រះអរហន្តក្តី សោតាបន្នបុគ្គលក្តី លោកណា លះកិលេស​បានច្រើនជាង។ ព្រះអរហន្ត (លះកិលេស​បានច្រើនជាង)។ បើព្រះអរហន្ត លះកិលេសបានច្រើនជាងហើយ ព្រះអរហន្ត សាបសូន្យ​ចាកអរហត្ត ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគប្បីពោលថា សោតាបន្នបុគ្គល សាបសូន្យ​ចាកសោតាបត្តិផល ដូច្នេះដែរ។

[២០១] ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ សកទាគាមិបុគ្គល សាបសូន្យចាក​សកទាគាមិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ព្រះអរហន្តក្តី សកទាគាមិបុគ្គលក្តី លោកណា លះកិលេសបានច្រើនជាង។ ព្រះអរហន្ត (លះកិលេសបានច្រើនជាង)។ បើ​ព្រះអរហន្ត លះកិលេសបានច្រើនជាង ហើយព្រះអរហន្តសាបសូន្យចាកអរហត្ត ម្នាល​អ្នក​ដ៏​ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា សកទាគាមិបុគ្គល សាបសូន្យចាក​សកទាគាមិផល ដូច្នេះដែរ។

[២០២] ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ អនាគាមិបុគ្គល សាបសូន្យចាក​អនាគាមិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ព្រះអរហន្តក្តី អនាគាមិបុគ្គលក្តី លោកណា លះកិលេសបានច្រើនជាង។ ព្រះអរហន្ត (លះកិលេស​បានច្រើនជាង)។ បើ​ព្រះអរហន្ត លះកិលេសបានច្រើនជាង ហើយព្រះអរហន្ត សាបសូន្យចាកអរហត្ត ម្នាល​អ្នក​ដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា អនាគាមិបុគ្គល សាបសូន្យចាក​អនាគាមិផល ដូច្នេះដែរ។

[២០៣] អនាគាមិបុគ្គល សាបសូន្យចាកអនាគាមិផលឬ។ អើ។ សោតាបន្នបុគ្គល សាបសូន្យចាកសោតាបត្តិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ អនាគាមិបុគ្គល​ក្តី សោតាបន្នបុគ្គលក្តី លោកណា លះកិលេសបានច្រើនជាង។ អនាគាមិបុគ្គល (លះ​កិលេស​បានច្រើនជាង)។ បើអនាគាមិបុគ្គល លះកិលេសបានច្រើនជាង ហើយអនាគាមិ​បុគ្គល សាបសូន្យចាកអនាគាមិផល ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា សោតាបន្នបុគ្គល សាបសូន្យចាកសោតាបត្តិផល ដូច្នេះដែរ។

[២០៤] អនាគាមិបុគ្គល សាបសូន្យចាកអនាគាមិផលឬ។ អើ។ សកទាគាមិបុគ្គល សាបសូន្យចាកសកទាគាមិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ អនាគាមិបុគ្គល​ក្តី សកទាគាមិបុគ្គលក្តី លោកណា លះកិលេសបានច្រើនជាង។ អនាគាមិបុគ្គល (លះ​កិលេស​បានច្រើនជាង)។ បើអនាគាមិបុគ្គល លះកិលេសបានច្រើនជាង ហើយ​អនាគាមិ​បុគ្គល សាបសូន្យចាកអនាគាមិផល ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា សកទាគាមិបុគ្គល សាបសូន្យចាក​សកទាគាមិផល ដូច្នេះដែរ។

[២០៥] សកទាគាមិបុគ្គល សាបសូន្យចាកសកទាគាមិផលឬ។ អើ។ សោតាបន្នបុគ្គល សាបសូន្យចាកសោតាបត្តិផលឬ។ អ្នកមិនគួរពោលយ៉ាង​នេះទេ។ សកទាគាមិបុគ្គលក្តី សោតាបន្នបុគ្គលក្តី លោកណា លះកិលេស​បានច្រើនជាង។ សកទាគាមិបុគ្គល (លះ​កិលេស​បានច្រើនជាង)។ បើសកទាគាមិបុគ្គល លះកិលេសបានច្រើនជាង ហើយ​សកទាគាមិ​បុគ្គល សាបសូន្យចាកសកទាគាមិផល ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា សោតាបន្នបុគ្គល សាបសូន្យចាកសោតាបត្តិផលដូច្នេះដែរ។

[២០៦] ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ សោតាបន្នបុគ្គល សាបសូន្យចាក​សោតាបត្តិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ព្រះអរហន្តក្តី សោតាបន្នបុគ្គលក្តី លោកណា ចំរើនមគ្គច្រើនជាង។ ព្រះអរហន្ត (ចំរើនមគ្គច្រើនជាង)។ បើព្រះអរហន្ត ចំរើនមគ្គច្រើនជាង ហើយព្រះអរហន្ត សាបសូន្យចាកអរហត្ត ម្នាលអ្នកដ៏ចំរើន ព្រោះ​ហេតុនោះ អ្នកគួរពោលថា សោតាបន្នបុគ្គល សាបសូន្យចាកសោតាបត្តិផល ដូច្នេះដែរ។

[២០៧] ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ សោតាបន្នបុគ្គល សាបសូន្យ​ចាកសោតាបត្តិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ព្រះអរហន្តក្តី សោតាបន្នបុគ្គលក្តី លោកណា ចំរើនសតិប្បដ្ឋានបានច្រើនជាង។បេ។ ចំរើនសម្មប្បធាន ចំរើនឥទ្ធិបាទ ចំរើន​ឥន្រ្ទិយ ចំរើនពលៈ ចំរើនពោជ្ឈង្គៈ ច្រើនជាង។ ព្រះអរហន្ត (ចំរើនច្រើនជាង)។ បើ​ព្រះអរហន្ត ចំរើនពោជ្ឈង្គៈច្រើនជាង ហើយព្រះអរហន្ត សាបសូន្យចាកអរហត្ត ម្នាល​អ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា សោតាបន្នបុគ្គល សាបសូន្យចាក​សោតាបត្តិផល ដូច្នេះដែរ។

[២០៨] ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ សកទាគាមិបុគ្គល សាបសូន្យ​ចាកសកទាគាមិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ព្រះអរហន្តក្តី សកទាគាមិបុគ្គល​ក្តី លោកណា ចំរើនមគ្គច្រើនជាង។បេ។ ចំរើនពោជ្ឈង្គៈច្រើនជាង។ ព្រះអរហន្ត (ចំរើន​ច្រើនជាង)។ បើព្រះអរហន្ត ចំរើនពោជ្ឈង្គៈច្រើនជាង ហើយព្រះអរហន្ត សាបសូន្យ​ចាក​អរហត្ត ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា សកទាគាមិបុគ្គល សាបសូន្យ​ចាក​សកទាគាមិផល ដូច្នេះដែរ។

[២០៩] ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ អនាគាមិបុគ្គល សាបសូន្យចាក​អនាគាមិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ព្រះអរហន្តក្តី អនាគាមិបុគ្គលក្តី លោកណា ចំរើនមគ្គច្រើនជាង។បេ។ ចំរើនពោជ្ឈង្គៈច្រើនជាង។ ព្រះអរហន្ត (ចំរើន​ច្រើនជាង)។ បើព្រះអរហន្ត ចំរើនពោជ្ឈង្គៈច្រើនជាង ហើយព្រះអរហន្ត សាបសូន្យចាក​អរហត្ត ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា អនាគាមិបុគ្គល សាបសូន្យ​ចាកអនាគាមិផល ដូច្នេះដែរ។

[២១០] អនាគាមិបុគ្គល សាបសូន្យចាកអនាគាមិផលឬ។ អើ។ សោតាបន្នបុគ្គល សាបសូន្យចាកសោតាបត្តិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ អនាគាមិបុគ្គល​ក្តី សោតាបន្នបុគ្គលក្តី លោកណា ចំរើនមគ្គច្រើនជាង។បេ។ ចំរើនពោជ្ឈង្គៈច្រើនជាង។ អនាគាមិបុគ្គល (ចំរើនច្រើនជាង)។ បើអនាគាមិបុគ្គល ចំរើនពោជ្ឈង្គៈច្រើនជាង ហើយ​អនាគាមិបុគ្គល សាបសូន្យចាកអនាគាមិផល ម្នាលអ្នក​ដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា សោតាបន្នបុគ្គល សាបសូន្យចាក​សោតាបត្តិផល ដូច្នេះដែរ។

[២១១] អនាគាមិបុគ្គល សាបសូន្យចាកអនាគាមិផលឬ។ អើ។ សកទាគាមិបុគ្គល សាបសូន្យចាកសកទាគាមិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ អនាគាមិបុគ្គល​ក្តី សកទាគាមិបុគ្គលក្តី លោកណា ចំរើនមគ្គច្រើនជាង។បេ។ ចំរើនពោជ្ឈង្គៈ​ច្រើនជាង។ អនាគាមិបុគ្គល (ចំរើនច្រើនជាង)។ បើអនាគាមិបុគ្គល ចំរើនពោជ្ឈង្គៈ​ច្រើនជាង ហើយ​អនាគាមិបុគ្គល សាបសូន្យចាកអនាគាមិផល ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរ​ពោលថា សកទាគាមិបុគ្គល សាបសូន្យចាក​សកទាគាមិផល ដូច្នេះដែរ។

[២១២] សកទាគាមិបុគ្គល សាបសូន្យចាកសកទាគាមិផលឬ។ អើ។ សោតាបន្នបុគ្គល សាបសូន្យចាកសោតាបត្តិផលឬ។ អ្នកមិនគួរពោល​យ៉ាងនេះ​ទេ។ សកទាគាមិបុគ្គលក្តី សោតាបន្នបុគ្គលក្តី លោកណា ចំរើនមគ្គច្រើនជាង។បេ។ ចំរើនពោជ្ឈង្គៈច្រើនជាង។ សកទាគាមិបុគ្គល (ចំរើនច្រើនជាង)។ បើ​សកទាគាមិបុគ្គល ចំរើនពោជ្ឈង្គៈច្រើនជាង ហើយសកទាគាមិបុគ្គល សាបសូន្យចាកសកទាគាមិផល ម្នាលអ្នកដ៏ចំរើន ព្រោះហេតុ​នោះ អ្នកគួរពោលថា សោតាបន្នបុគ្គល សាបសូន្យចាកសោតាបត្តិផល ដូច្នេះដែរ។

[២១៣] ព្រះអរហន្ត ឃើញនូវទុក្ខសច្ច ហើយព្រះអរហន្ត សាបសូន្យ​ចាក​អរហត្តឬ។ អើ។ សោតាបន្នបុគ្គល ឃើញនូវទុក្ខសច្ច ហើយសោតាបន្នបុគ្គល សាបសូន្យ​ចាក​សោតាបត្តិផល​ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត ឃើញនូវ​សមុទយសច្ច ហើយព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ សោតាបន្នបុគ្គល ឃើញនូវ​សមុទយសច្ច ហើយសោតាបន្នបុគ្គល សាបសូន្យចាក​សោតាបត្តិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត ឃើញនូវ​និរោធសច្ច ហើយព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ សោតាបន្នបុគ្គល ឃើញនូវនិរោធសច្ច ហើយសោតាបន្ន​បុគ្គល សាបសូន្យចាកសោតាបត្តិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត ឃើញនូវមគ្គ ហើយព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ សោតាបន្នបុគ្គល ឃើញនូវមគ្គ ហើយ​សោតាបន្នបុគ្គល សាបសូន្យចាកសោតាបត្តិផលឬ។ អ្នកមិនគួរ​ពោល​​យ៉ាងនេះ​ទេ។បេ។ ព្រះអរហន្ត ឃើញនូវសច្ចៈ ៤ ហើយព្រះអរហន្ត សាបសូន្យចាក​អរហត្តឬ។ អើ។ សោតាបន្នបុគ្គល ឃើញនូវសច្ចៈ ៤ ហើយសោតាបន្នបុគ្គល សាបសូន្យ​ចាកសោតាបត្តិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[២១៤] ព្រះអរហន្ត ឃើញនូវទុក្ខសច្ចៈ ហើយព្រះអរហន្ត សាបសូន្យចាក​អរហត្តឬ។ អើ។ សកទាគាមិបុគ្គល ឃើញនូវទុក្ខសច្ចៈ ហើយសកទាគាមិបុគ្គល សាបសូន្យចាក​សកទាគាមិផល​ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត ឃើញនូវ​សមុទយសច្ចៈ។បេ។ ឃើញនូវនិរោធសច្ច។បេ។ ឃើញនូវមគ្គ។បេ។ ឃើញនូវសច្ចៈ ៤ ហើយ​ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ សកទាគាមិបុគ្គល ឃើញនូវសច្ចៈ ៤ ហើយសកទាគាមិបុគ្គល សាបសូន្យចាកសកទាគាមិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះ​ទេ។បេ។

[២១៥] ព្រះអរហន្ត ឃើញនូវទុក្ខសច្ចៈ ហើយព្រះអរហន្តសាបសូន្យ​ចាកអរហត្តឬ។ អើ។ អនាគាមិបុគ្គល ឃើញនូវទុក្ខសច្ចៈ ហើយអនាគាមិបុគ្គល សាបសូន្យចាកអនាគាមិផល​ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត ឃើញនូវសមុទយសច្ចៈ។បេ។ ឃើញនូវនិរោធសច្ច។បេ។ ឃើញនូវមគ្គ។បេ។ ឃើញនូវសច្ចៈ ៤ ហើយព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ អនាគាមិបុគ្គល ឃើញនូវសច្ចៈ ៤ ហើយអនាគាមិបុគ្គល សាបសូន្យចាក​អនាគាមិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[២១៦] អនាគាមិបុគ្គល ឃើញនូវទុក្ខសច្ចៈ ហើយអនាគាមិបុគ្គល សាបសូន្យចាក​អនាគាមិផលឬ។ អើ។ សោតាបន្នបុគ្គល ឃើញនូវទុក្ខសច្ចៈ ហើយ​សោតាបន្នបុគ្គល សាបសូន្យចាកសោតាបត្តិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះ​ទេ។បេ។ អនាគាមិបុគ្គល ឃើញនូវសមុទយសច្ចៈ។បេ។ ឃើញនូវនិរោធសច្ច។បេ។ ឃើញនូវមគ្គ។បេ។ ឃើញ​នូវសច្ចៈ ៤ ហើយអនាគាមិបុគ្គល សាបសូន្យចាក​អនាគាមិផលឬ។ អើ។ សោតាបន្ន​បុគ្គល ឃើញនូវសច្ចៈ ៤ ហើយសោតាបន្នបុគ្គល សាបសូន្យចាកសោតាបត្តិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អនាគាមិបុគ្គល ឃើញនូវទុក្ខសច្ចៈ ហើយអនាគាមិ​បុគ្គល សាបសូន្យចាក​អនាគាមិផលឬ។ អើ។ សកទាគាមិបុគ្គល ឃើញនូវទុក្ខសច្ច ហើយ​សកទាគាមិបុគ្គល សាបសូន្យចាកសកទាគាមិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះ​ទេ។បេ។ អនាគាមិបុគ្គល ឃើញនូវសមុទយសច្ច។បេ។ ឃើញនូវនិរោធសច្ច។បេ។ ឃើញនូវ​មគ្គ។បេ។ ឃើញនូវសច្ចៈ ៤ ហើយអនាគាមិបុគ្គល សាបសូន្យចាក​អនាគាមិផលឬ។ អើ។ សកទាគាមិបុគ្គល ឃើញនូវសច្ចៈ ៤ ហើយសកទាគាមិ​បុគ្គល សាបសូន្យចាក​សកទាគាមិផល​ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[២១៧] សកទាគាមិបុគ្គល ឃើញនូវទុក្ខសច្ច ហើយសកទាគាមិបុគ្គល សាបសូន្យ​ចាក​សកទាគាមិផលឬ។ អើ។ សោតាបន្នបុគ្គល ឃើញនូវទុក្ខសច្ច ហើយ​សោតាបន្នបុគ្គល សាបសូន្យចាកសោតាបត្តិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះ​ទេ។បេ។ សកទាគាមិបុគ្គល ឃើញនូវសមុទយសច្ច។បេ។ ឃើញនូវនិរោធសច្ច។បេ។ ឃើញនូវមគ្គ។បេ។ ឃើញ​នូវសច្ចៈ ៤ ហើយសកទាគាមិបុគ្គល សាបសូន្យ​ចាកសកទាគាមិផលឬ។ អើ។ សោតាបន្ន​បុគ្គល ឃើញនូវសច្ចៈ ៤ ហើយ​សោតាបន្នបុគ្គល សាបសូន្យចាកសោតាបត្តិផលឬ។ អ្នកមិន​គួរពោលយ៉ាងនេះ​ទេ។បេ។

[២១៨] សោតាបន្នបុគ្គល ឃើញនូវទុក្ខសច្ច ហើយសោតាបន្នបុគ្គល មិនសាបសូន្យ​ចាកសោតាបត្តិផលទេឬ។ អើ។ ព្រះអរហន្ត ឃើញនូវទុក្ខសច្ច ហើយព្រះអរហន្ត មិន​សាបសូន្យចាកអរហត្តទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សោតាបន្នបុគ្គល ឃើញ​នូវ​សមុទយសច្ច។បេ។ ឃើញនូវនិរោធសច្ច។បេ។ ឃើញនូវ​មគ្គសច្ច។បេ។ ឃើញ​នូវ​សច្ចៈ ៤ ហើយសោតាបន្នបុគ្គល មិនសាបសូន្យចាក​សោតាបត្តិផលទេឬ។ អើ។ ព្រះអរហន្ត ឃើញនូវសច្ចៈ ៤ ហើយព្រះអរហន្ត មិនសាបសូន្យចាកអរហត្តទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[២១៩] សកទាគាមិបុគ្គល ឃើញនូវទុក្ខសច្ច។បេ។ ឃើញនូវសច្ចៈ ៤ ហើយ​សកទាគាមិបុគ្គល មិនសាបសូន្យចាកសកទាគាមិផលទេឬ។ អើ។ ព្រះអរហន្ត ឃើញនូវ​សច្ចៈ ៤ ហើយព្រះអរហន្ត មិនសាបសូន្យចាកអរហត្តផល​ទេឬ។ អ្នកមិនគួរពោលយ៉ាង​នេះទេ។បេ។

[២២០] អនាគាមិបុគ្គល ឃើញនូវទុក្ខសច្ច។បេ។ ឃើញនូវសច្ចៈ ៤ ហើយ​អនាគាមិបុគ្គល មិនសាបសូន្យចាកអនាគាមិផលទេឬ។ អើ។ ព្រះអរហន្ត ឃើញនូវ​សច្ចៈ ៤ ហើយ​ព្រះអរហន្តមិនសាបសូន្យចាកអរហត្តទេឬ។ អ្នកមិនគួរពោល​យ៉ាងនេះទេ។បេ។

[២២១] សោតាបន្នបុគ្គល ឃើញនូវទុក្ខសច្ច។បេ។ ឃើញនូវសច្ចៈ ៤ ហើយ​សោតាបន្ន​បុគ្គល មិនសាបសូន្យចាកសោតាបត្តិផលទេឬ។ អើ។ អនាគាមិបុគ្គល ឃើញនូវទុក្ខសច្ច។បេ។ ឃើញនូវសច្ចៈ ៤ ហើយអនាគាមិបុគ្គល មិនសាបសូន្យ​ចាកអនាគាមិផលទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[២២២] សកទាគាមិបុគ្គល ឃើញនូវទុក្ខសច្ច។បេ។ ឃើញនូវសច្ចៈ ៤ ហើយ​សកទាគាមិ​បុគ្គល មិនសាបសូន្យចាកសកទាគាមិផលទេឬ។ អើ។ អនាគាមិបុគ្គល ឃើញនូវ​ទុក្ខសច្ច។បេ។ ឃើញនូវសច្ចៈ ៤ ហើយអនាគាមិបុគ្គល មិនសាបសូន្យ​ចាក​អនាគាមិផល​ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[២២៣] សោតាបន្នបុគ្គល ឃើញនូវទុក្ខសច្ច។បេ។ ឃើញនូវសច្ចៈ ៤ ហើយ​សោតាបន្ន​បុគ្គល មិនសាបសូន្យចាកសោតាបត្តិផលទេឬ។ អើ។ សកទាគាមិបុគ្គល ឃើញនូវ​ទុក្ខសច្ច។បេ។ ឃើញនូវសច្ចៈ ៤ ហើយសកទាគាមិបុគ្គល មិនសាបសូន្យ​ចាក​សកទាគាមិផល​ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[២២៤] ព្រះអរហន្ត លះរាគៈហើយ ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ សោតាបន្ន​បុគ្គល លះសក្កាយទិដ្ឋិ ហើយសោតាបន្នបុគ្គល សាបសូន្យចាក​សោតាបត្តិផល​ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត លះរាគៈហើយ ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ សោតាបន្នបុគ្គល លះវិចិកិច្ឆា។បេ។ លះ​សីលព្វតបរាមាសៈ។បេ។ លះរាគៈដែលជាដំណើរទៅកាន់អបាយ។បេ។ លះទោសៈ​ដែលជាដំណើរទៅកាន់អបាយ។បេ។ លះមោហៈដែលជាដំណើរ​ទៅកាន់​អបាយ ហើយ​សោតាបន្នបុគ្គល សាបសូន្យចាកសោតាបត្តិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត លះទោសៈ។បេ។ លះមោហៈ លះមានះ លះទិដ្ឋិ លះវិចិកិច្ឆា លះថីនៈ លះឧទ្ធច្ចៈ លះអហិរិកៈ។បេ។ លះអនោត្តប្បៈ ហើយព្រះអរហន្ត សាបសូន្យចាក​អរហត្តឬ។ អើ។ សោតាបន្នបុគ្គល លះសក្កាយទិដ្ឋិ ហើយសោតាបន្នបុគ្គល សាបសូន្យ​ចាក​សោតាបត្តិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត លះអនោត្តប្បៈ ហើយព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ សោតាបន្នបុគ្គល លះវិចិកិច្ឆា។បេ។ លះសីលព្វតបរាមាសៈ។បេ។ លះរាគៈដែលជាដំណើរទៅកាន់អបាយ។បេ។ លះទោសៈ​ដែលជាដំណើរ​ទៅកាន់​អបាយ។បេ។ លះមោហៈដែលជា​ដំណើរទៅកាន់អបាយ ហើយ​សោតាបន្នបុគ្គល សាបសូន្យ​ចាក​សោតាបត្តិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[២២៥] ព្រះអរហន្ត លះរាគៈ ហើយព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ សកទាគាមិ​បុគ្គល លះសក្កាយទិដ្ឋិ ហើយសកទាគាមិបុគ្គល សាបសូន្យ​ចាក​សកទាគាមិផល​ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត លះរាគៈ ហើយ​ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ សកទាគាមិបុគ្គល លះវិចិកិច្ឆា។បេ។ លះសីលព្វតបរាមាសៈ។បេ។ លះកាមរាគដ៏គ្រោតគ្រាត។បេ។ លះព្យាបាទ​ដ៏គ្រោតគ្រាត ហើយសកទាគាមិបុគ្គល សាបសូន្យចាកសកទាគាមិផលឬ។ អ្នកមិន​គួរពោល​យ៉ាងនេះ​ទេ។បេ។ ព្រះអរហន្ត លះទោសៈ។បេ។ លះអនោត្តប្បៈ ហើយព្រះអរហន្ត សាបសូន្យ​ចាក​អរហត្តឬ។ អើ។ សកទាគាមិបុគ្គល លះ​សក្កាយទិដ្ឋិ។បេ។ លះព្យាបាទដ៏គ្រោតគ្រាត ហើយ​សកទាគាមិបុគ្គល សាបសូន្យ​ចាកសកទាគាមិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះ​ទេ។បេ។

[២២៦] ព្រះអរហន្ត លះរាគៈ ហើយព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ អនាគាមិបុគ្គល លះសក្កាយទិដ្ឋិ ហើយអនាគាមិបុគ្គល សាបសូន្យចាក​អនាគាមិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត លះរាគៈ ហើយព្រះអរហន្ត សាបសូន្យ​ចាកអរហត្តឬ។ អើ។ អនាគាមិបុគ្គល លះវិចិកិច្ឆា។បេ។ លះសីលព្វតបរាមាសៈ លះ​កាមរាគដ៏ស្រាលស្តើង លះព្យាបាទដ៏​ស្រាលស្តើង ហើយអនាគាមិបុគ្គល សាបសូន្យ​ចាកអនាគាមិផលឬ។ អ្នកមិនគួរ​ពោល​យ៉ាងនេះទេ។បេ។ ព្រះអរហន្តលះទោសៈ។បេ។ លះអនោត្តប្បៈ ហើយព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ អនាគាមិបុគ្គល លះសក្កាយទិដ្ឋិ។បេ។ លះព្យាបាទដ៏ស្រាលស្តើង ហើយអនាគាមិបុគ្គល សាបសូន្យចាក​អនាគាមិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[២២៧] អនាគាមិបុគ្គល លះសក្កាយទិដ្ឋិ ហើយអនាគាមិបុគ្គល សាបសូន្យចាក​អនាគាមិផលឬ។ អើ។ សោតាបន្នបុគ្គល លះសក្កាយទិដ្ឋិ ហើយសោតាបន្នបុគ្គល សាបសូន្យចាកសោតាបត្តិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អនាគាមិ​បុគ្គល លះសក្កាយទិដ្ឋិ ហើយអនាគាមិបុគ្គល សាបសូន្យចាកអនាគាមិផលឬ។ អើ។ សោតាបន្ន​បុគ្គល លះវិចិកិច្ឆា។បេ។ លះមោហៈ ដែលជាដំណើរ​ទៅកាន់​អបាយ ហើយសោតាបន្ន​បុគ្គល សាបសូន្យចាកសោតាបត្តិផលឬ។ អ្នកមិនគួរ​ពោលយ៉ាងនេះទេ។បេ។ អនាគាមិ​បុគ្គល លះវិចិកិច្ឆា។បេ។ លះព្យាបាទ​ដ៏ស្រាលស្តើង ហើយអនាគាមិបុគ្គល សាបសូន្យ​ចាក​អនាគាមិផលឬ។ អើ។ សោតាបន្នបុគ្គល លះសក្កាយទិដ្ឋិ។បេ។ លះមោហៈ ដែល​ជាដំណើរ​ទៅកាន់​អបាយ ហើយសោតាបន្នបុគ្គល សាបសូន្យចាកសោតាបត្តិផលឬ។ អ្នកមិនគួរ​ពោលយ៉ាងនេះទេ។បេ។

[២២៨] អនាគាមិបុគ្គល លះសក្កាយទិដ្ឋិ ហើយអនាគាមិបុគ្គល សាបសូន្យចាក​អនាគាមិផលឬ។ អើ។ សកទាគាមិបុគ្គល លះសក្កាយទិដ្ឋិ ហើយសកទាគាមិបុគ្គល សាបសូន្យចាកសកទាគាមិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អនាគាមិបុគ្គល លះសក្កាយទិដ្ឋិ ហើយអនាគាមិបុគ្គល សាបសូន្យចាក​អនាគាមិផលឬ។ អើ។ សកទាគាមិបុគ្គល លះវិចិកិច្ឆា។បេ។ លះសីលព្វតបរាមាសៈ លះកាមរាគដ៏គ្រោតគ្រាត លះព្យាបាទដ៏គ្រោតគ្រាត ហើយសកទាគាមិបុគ្គល សាបសូន្យចាកសកទាគាមិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អនាគាមិបុគ្គល លះវិចិកិច្ឆា។បេ។ លះព្យាបាទដ៏​ស្រាលស្តើង ហើយ​អនាគាមិបុគ្គល សាបសូន្យចាកអនាគាមិផលឬ។ អើ។ សកទាគាមិ​បុគ្គល លះសក្កាយទិដ្ឋិ។បេ។ លះព្យាបាទដ៏គ្រោតគ្រាត ហើយសកទាគាមិបុគ្គល សាប​សូន្យចាកសកទាគាមិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[២២៩] សកទាគាមិបុគ្គល លះសក្កាយទិដ្ឋិ ហើយសកទាគាមិបុគ្គល សាបសូន្យ​ចាកសកទាគាមិផលឬ។ អើ។ សោតាបន្នបុគ្គល លះសក្កាយទិដ្ឋិ ហើយសោតាបន្នបុគ្គល សាបសូន្យចាកសោតាបត្តិផលឬ។ អ្នកមិនគួរពោលយ៉ាង​នេះ​ទេ។បេ។ សកទាគាមិបុគ្គល លះសក្កាយទិដ្ឋិ ហើយសកទាគាមិបុគ្គល សាបសូន្យ​ចាកសកទាគាមិផលឬ។ អើ។ សោតាបន្នបុគ្គល លះវិចិកិច្ឆា។បេ។ លះមោហៈ ដែលជាដំណើរទៅកាន់អបាយ ហើយ​សោតាបន្នបុគ្គល សាបសូន្យ​ចាកសោតាបត្តិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សកទាគាមិបុគ្គល លះវិចិកិច្ឆា។បេ។ លះកាមរាគដ៏គ្រោតគ្រាត លះព្យាបាទដ៏​គ្រោតគ្រាត ហើយ​សកទាគាមិបុគ្គល សាបសូន្យចាកសកទាគាមិផលឬ។ អើ។ សោតាបន្នបុគ្គល លះសក្កាយទិដ្ឋិ។បេ។ លះមោហៈ ដែលជាដំណើរទៅកាន់អបាយ ហើយ​​សោតាបន្នបុគ្គល សាបសូន្យចាកសោតាបត្តិផលឬ។ អ្នកមិនគួរពោលយ៉ាង​នេះទេ។បេ។

[២៣០] សោតាបន្នបុគ្គល លះសក្កាយទិដ្ឋិ ហើយសោតាបន្នបុគ្គល មិនសាបសូន្យ​ចាក​សោតាបត្តិផលទេឬ។ អើ។ ព្រះអរហន្ត លះរាគៈ ហើយព្រះអរហន្ត មិនសាបសូន្យ​ចាកអរហត្តទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សោតាបន្ន​បុគ្គល លះសក្កាយទិដ្ឋិ ហើយសោតាបន្នបុគ្គល មិនសាបសូន្យចាក​សោតាបត្តិផលទេឬ។ អើ។ ព្រះអរហន្ត លះទោសៈ។បេ។ លះអនោត្តប្បៈ ហើយព្រះអរហន្ត មិនសាបសូន្យចាកអរហត្តទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សោតាបន្នបុគ្គល លះវិចិកិច្ឆា លះមោហៈ ដែលជា​ដំណើរទៅកាន់អបាយ ហើយសោតាបន្នបុគ្គល មិនសាបសូន្យចាកសោតាបត្តិផលទេឬ។ អើ។ ព្រះអរហន្ត លះរាគៈ។បេ។ លះអនោត្តប្បៈ ហើយព្រះអរហន្ត មិនសាបសូន្យ​ចាកអរហត្តទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[២៣១] សកទាគាមិបុគ្គល លះសក្កាយទិដ្ឋិ ហើយសកទាគាមិបុគ្គល មិនសាបសូន្យ​ចាក​សកទាគាមិផលទេឬ។ អើ។ ព្រះអរហន្ត លះរាគៈ។បេ។ លះអនោត្តប្បៈ ហើយ​ព្រះអរហន្ត មិនសាបសូន្យចាកអរហត្តទេឬ។ អ្នកមិនគួរ​ពោលយ៉ាងនេះទេ។បេ។ សកទាគាមិ​បុគ្គល លះវិចិកិច្ឆា។បេ។ លះព្យាបាទ​ដ៏គ្រោតគ្រាត ហើយសកទាគាមិបុគ្គល មិនសាបសូន្យចាកសកទាគាមិផលទេឬ។ អើ។ ព្រះអរហន្ត លះរាគៈ។បេ។ លះ​អនោត្តប្បៈ ហើយព្រះអរហន្ត មិនសាបសូន្យ​ចាកអរហត្តទេឬ។ អ្នកមិនគួរពោលយ៉ាង​នេះទេ។បេ។

[២៣២] អនាគមិបុគ្គល លះសក្កាយទិដ្ឋិ ហើយអនាគាមិបុគ្គល មិនសាបសូន្យ​ចាក​អនាគាមិផលទេឬ។ អើ។ ព្រះអរហន្ត លះរាគៈ។បេ។ លះអនោត្តប្បៈ ហើយព្រះអរហន្ត មិនសាបសូន្យចាកអរហត្តទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អនាគាមិបុគ្គល លះវិចិកិច្ឆា។បេ។ លះព្យាបាទដ៏ស្រាលស្តើង ហើយ​អនាគាមិបុគ្គល មិនសាបសូន្យ​ចាក​អនាគាមិផលទេឬ។ អើ។ ព្រះអរហន្ត លះរាគៈ។បេ។ លះអនោត្តប្បៈ ហើយព្រះអរហន្ត មិនសាបសូន្យ​ចាកអរហត្តទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[២៣៣] សោតាបន្នបុគ្គល លះសក្កាយទិដ្ឋិ ហើយសោតាបន្នបុគ្គល មិនសាបសូន្យ​ចាក​សោតាបត្តិផលទេឬ។ អើ។ អនាគាមិបុគ្គល លះសក្កាយទិដ្ឋិ។បេ។ លះព្យាបាទ​ដ៏ស្រាលស្តើង ហើយអនាគាមិបុគ្គល មិនសាបសូន្យចាកអនាគាមិផលទេឬ។ អ្នកមិនគួរ​ពោលយ៉ាងនេះទេ។បេ។ សោតាបន្នបុគ្គល លះវិចិកិច្ឆា។បេ។ លះមោហៈ ដែលជា​ដំណើរទៅកាន់អបាយ ហើយសោតាបន្នបុគ្គល មិន​សាបសូន្យ​ចាក​សោតាបត្តិផលទេឬ។ អើ។ អនាគាមិបុគ្គល លះសក្កាយទិដ្ឋិ។បេ។ លះព្យាបាទដ៏ស្រាលស្តើង ហើយអនាគាមិ​បុគ្គល មិនសាបសូន្យចាក​អនាគាមិផល​ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[២៣៤] សកទាគាមិបុគ្គល លះសក្កាយទិដ្ឋិ ហើយសកទាគាមិបុគ្គល មិន​សាបសូន្យ​ចាកសកទាគាមិផលទេឬ។ អើ។ អនាគាមិបុគ្គល លះសក្កាយទិដ្ឋិ។បេ។ លះព្យាបាទដ៏​ស្រាលស្តើង ហើយអនាគាមិបុគ្គល មិនសាបសូន្យចាកអនាគាមិផល​ទេឬ។ អ្នកមិនគួរ​ពោលយ៉ាង​នេះទេ។បេ។ សកទាគាមិបុគ្គល លះវិចិកិច្ឆា។បេ។ លះព្យាបាទដ៏គ្រោតគ្រាត ហើយសកទាគាមិបុគ្គល មិនសាបសូន្យចាក​សកទាគាមិផល​ទេឬ។ អើ។ អនាគាមិបុគ្គល លះសក្កាយទិដ្ឋិ។បេ។ លះព្យាបាទ​ដ៏ស្រាលស្តើង ហើយអនាគាមិបុគ្គល មិនសាបសូន្យ​ចាកអនាគាមិផលទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[២៣៥] សោតាបន្នបុគ្គល លះសក្កាយទិដ្ឋិ ហើយសោតាបន្នបុគ្គល មិនសាបសូន្យ​ចាកសោតាបត្តិផលទេឬ។ អើ។ សកទាគាមិបុគ្គល លះសក្កាយទិដ្ឋិ។បេ។ លះព្យាបាទ​ដ៏គ្រោតគ្រាត ហើយសកទាគាមិបុគ្គល មិនសាបសូន្យចាក​សកទាគាមិផល​ទេឬ។ អ្នក​មិន​គួរ​ពោលយ៉ាងនេះទេ។បេ។ សោតាបន្នបុគ្គល លះវិចិកិច្ឆា។បេ។ លះមោហៈ ដែលជា​ដំណើរទៅកាន់អបាយ ហើយ​សោតាបន្នបុគ្គល មិនសាបសូន្យចាកសោតាបត្តិផលទេឬ។ អើ។ សកទាគាមិបុគ្គល លះសក្កាយទិដ្ឋិ។បេ។ លះព្យាបាទដ៏គ្រោតគ្រាត ហើយ​សកទាគាមិបុគ្គល មិនសាបសូន្យចាកសកទាគាមិផលទេឬ។ អ្នកមិនគួរពោលយ៉ាងនេះ​ទេ។បេ។

[២៣៦] ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ ក្រែងព្រះអរហន្ត លះរាគៈ ដែល​មានឫសគល់ផ្តាច់ផ្តិលហើយ ធ្វើឲ្យសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ធ្វើមិនឲ្យ​មានបែបភាព ឲ្យជាធម៌លែងកើតតទៅទៀតឬ។ អើ។ បើព្រះអរហន្ត លះរាគៈ ដែល​មាន​ឫសគល់ផ្តាច់ផ្តិលហើយ ធ្វើឲ្យសល់តែទីនៅ ដូចជាទីនៅ​នៃដើមត្នោត ធ្វើមិនឲ្យ​មាន​បែបភាព ឲ្យជាធម៌លែងកើតតទៅទៀត ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា ព្រះអរហន្ត សាបសូន្យចាកអរហត្ត ដូច្នេះទេ។

[២៣៧] ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ ក្រែងព្រះអរហន្ត លះទោសៈ។បេ។ លះមោហៈ លះមានះ លះទិដ្ឋិ លះវិចិកិច្ឆា លះថីនៈ លះឧទ្ធច្ចៈ លះអហិរិកៈ លះ​អនោត្តប្បៈ ដែលមានឫសគល់ផ្តាច់ផ្តិលហើយ ធ្វើឲ្យសល់តែ​ទីនៅ ដូចជាទីនៅនៃ​ដើមត្នោត ធ្វើមិនឲ្យមានបែបភាព ឲ្យជាធម៌លែងកើតតទៅ​ទៀតឬ។ អើ។ បើព្រះអរហន្ត លះ​អនោត្តប្បៈ ដែលមានឫសគល់ផ្តាច់ផ្តិលហើយ ធ្វើឲ្យសល់តែទីនៅ ដូចជាទីនៅនៃ​ដើមត្នោត ធ្វើមិនឲ្យមានបែបភាព ឲ្យជា​ធម៌លែង​កើតតទៅទៀត ម្នាលអ្នកដ៏ចំរើន អ្នកមិន​គួរពោលថា ព្រះអរហន្ត សាបសូន្យចាកអរហត្ត ដូច្នេះទេ។

[២៣៨] ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ ក្រែងព្រះអរហន្ត ចំរើនមគ្គ ដើម្បី​លះរាគៈឬ។ អើ។ បើព្រះអរហន្ត ចំរើនមគ្គ ដើម្បីលះរាគៈ ម្នាលអ្នកដ៏ចំរើន អ្នកមិន​គួរពោលថា ព្រះអរហន្ត សាបសូន្យចាកអរហត្ត ដូច្នេះទេ។

[២៣៩] ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ ក្រែងព្រះអរហន្ត ចំរើនសតិប្បដ្ឋាន ដើម្បីលះរាគៈ។បេ។ ចំរើនសម្មប្បធាន ចំរើនឥទ្ធិបាទ ចំរើនឥន្រ្ទិយ ចំរើនពលៈ ចំរើន​ពោជ្ឈង្គឬ។ អើ។ បើព្រះអរហន្ត ចំរើនពោជ្ឈង្គ ដើម្បីលះរាគៈ ម្នាលអ្នកដ៏ចំរើន អ្នកមិន​គួរ​ពោលថា ព្រះអរហន្ត សាបសូន្យចាកអរហត្ត ដូច្នេះទេ។

[២៤០] ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ ក្រែងព្រះអរហន្ត ចំរើនមគ្គ ដើម្បី​លះទោសៈ។បេ។ ដើម្បីលះអនោត្តប្បៈ។បេ។ ចំរើនពោជ្ឈង្គឬ។ អើ។ បើព្រះអរហន្ត ចំរើន​ពោជ្ឈង្គ ដើម្បីលះអនោត្តប្បៈ ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា ព្រះអរហន្ត សាបសូន្យ​ចាកអរហត្ត ដូច្នេះទេ។

[២៤១] ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ ក្រែងព្រះអរហន្ត មានរាគៈ​ទៅ​ប្រាសហើយ មានទោសៈទៅប្រាសហើយ មានមោហៈទៅប្រាស​ហើយ មានករណីយកិច្ច​ធ្វើហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់​ខ្លួនដល់ហើយដោយលំដាប់ មានភព និងសញ្ញោជនៈអស់រលីងហើយ មានចិត្តរួច​ស្រឡះហើយ ព្រោះដឹងដោយប្រពៃ មានសន្ទះទ្វារ គឺ អវិជ្ជាបើកហើយ មានគូទម្លាយហើយ មានសសរខឿនដកហើយ មិន​មាន​គន្លឹះទ្វារ ជាព្រះអរិយៈ មានទង់ដាក់ចុះហើយ មានភារៈដាក់ចុះហើយ មិនប្រកប​ដោយកិលេស មានជ័យជំនះឈ្នះល្អហើយ ព្រះអរហន្តនោះ បានកំណត់ដឹងនូវទុក្ខសច្ច លះបង់នូវសមុទយសច្ច ធ្វើឲ្យជាក់ច្បាស់នូវនិរោធសច្ច ចំរើននូវមគ្គសច្ច ធម៌ដែលគួរ​ត្រាស់ដឹង ព្រះអរហន្តនោះ បាន​ត្រាស់ដឹង​ហើយ ធម៌ដែលគួរកំណត់ដឹង ព្រះអរហន្តនោះ បានកំណត់ដឹងហើយ ធម៌ដែលគួរលះ ព្រះអរហន្តនោះ​បានលះហើយ ធម៌ដែលគួរចំរើន ព្រះអរហន្តនោះ បានចំរើនហើយ ធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ ព្រះអរហន្តនោះ បានធ្វើ​ជាក់ច្បាស់ហើយឬ។ អើ។ បើព្រះអរហន្ត មានរាគៈទៅប្រាសហើយ មានទោសៈទៅ​ប្រាសហើយ។បេ។ ធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ ព្រះអរហន្តនោះ បានធ្វើឲ្យជាក់ច្បាស់​ហើយ ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា ព្រះអរហន្ត សាបសូន្យចាកអរហត្ត ដូច្នេះ​ដែរ។

[២៤២] ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ ព្រះអរហន្តជាសមយវិមុត្ត សាបសូន្យ​ចាក​អរហត្ត ព្រះអរហន្តជាអសមយវិមុត្ត មិនសាបសូន្យចាក​អរហត្តទេ​ឬ។ ព្រះអរហន្ត ជាសមយវិមុត្ត សាបសូន្យចាកអរហត្តឬ។ អើ។ ព្រះអរហន្ត ជាអសមយវិមុត្ត សាបសូន្យ​ចាកអរហត្តដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ព្រះអរហន្ត ជាអសមយវិមុត្ត មិនសាប​សូន្យ​ចាកអរហត្តទេឬ។ អើ។ ព្រះអរហន្ត ជាសមយវិមុត្ត មិនសាបសូន្យ​ចាកអរហត្ត​ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។

[២៤៣] ព្រះអរហន្ត ជាសមយវិមុត្ត លះរាគៈ ហើយព្រះអរហន្តជាសមយវិមុត្ត សាបសូន្យ​ចាកអរហត្តឬ។ អើ។ ព្រះអរហន្តជាអសមយវិមុត្ត លះរាគៈ ហើយព្រះអរហន្តជា​អសមយវិមុត្ត សាបសូន្យចាកអរហត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ព្រះអរហន្ត ជា​សមយវិមុត្ត លះទោសៈ។ បេ។ លះអនោត្តប្បៈ ហើយព្រះអរហន្តជាសមយវិមុត្ត សាបសូន្យ​ចាកអរហត្តឬ។ អើ។ ព្រះអរហន្ត ជាអសមយវិមុត្ត លះទោសៈ។បេ។ លះ​អនោត្តប្បៈ ហើយព្រះអរហន្ត ជាអសមយវិមុត្ត សាបសូន្យចាកអរហត្តឬ។ អ្នកមិនគួរ​ពោល​យ៉ាងនេះទេ។ ព្រះអរហន្តជាសមយវិមុត្ត ចំរើនមគ្គ ដើម្បីលះរាគៈ ហើយ​ព្រះអរហន្ត​ជា​សមយវិមុត្ត សាបសូន្យចាកអរហត្តឬ។ អើ។ ព្រះអរហន្តជាអសមយវិមុត្ត ចំរើនមគ្គ ដើម្បីលះរាគៈ ហើយព្រះអរហន្តជាអសមយវិមុត្ត សាបសូន្យចាកអរហត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ព្រះអរហន្តជាសមយវិមុត្ត ចំរើនសតិប្បដ្ឋាន ដើម្បី​លះរាគៈ។បេ។ ចំរើនសម្មប្បធាន ចំរើនឥទ្ធិបាទ ចំរើនឥន្រ្ទិយ ចំរើនពលៈ ចំរើនពោជ្ឈង្គៈ ហើយព្រះអរហន្តជាសមយវិមុត្ត សាបសូន្យចាកអរហត្តឬ។ អើ។ ព្រះអរហន្តជា​អសមយវិមុត្ត ចំរើនសតិប្បដ្ឋាន ដើម្បីលះរាគៈ។បេ។ ចំរើនពោជ្ឈង្គៈ ហើយព្រះអរហន្ត​ជាអសមយវិមុត្ត សាបសូន្យចាកអរហត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ព្រះអរហន្ត​ជាសមយវិមុត្ត ចំរើនមគ្គ ដើម្បីលះទោសៈ។បេ។ ដើម្បីលះអនោត្តប្បៈ។បេ។ ចំរើន​ពោជ្ឈង្គៈ ហើយព្រះអរហន្តជាសមយវិមុត្ត សាបសូន្យចាកអរហត្តឬ។ អើ។ ព្រះអរហន្ត​ជាអសមយវិមុត្ត ចំរើនមគ្គ ដើម្បីលះអនោត្តប្បៈ។បេ។ ចំរើនពោជ្ឈង្គៈ ហើយព្រះអរហន្ត​ជាអសមយវិមុត្ត សាបសូន្យចាកអរហត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[២៤៤] ព្រះអរហន្តជាសមយវិមុត្ត មានរាគៈទៅប្រាសហើយ មានទោសៈទៅ​ប្រាសហើយ មានមោហៈទៅប្រាសហើយ មានករណីយកិច្ចធ្វើហើយ មានភារៈ​ដាក់​ចុះហើយ មាន​ប្រយោជន៍របស់ខ្លួនដល់ហើយដោយលំដាប់ មានភព និង​សញ្ញោជនៈអស់រលីងហើយ មានចិត្តរួចស្រឡះហើយ ព្រោះដឹងដោយប្រពៃ មានសន្ទះទ្វារ គឺអវិជ្ជាបើកហើយ មានគូ​ទម្លាយហើយ មានសសរខឿនដកហើយ មិនមានគន្លឹះទ្វារ ជាព្រះអរិយៈ មានទង់ដាក់​ចុះហើយ មានភារៈដាក់ចុះហើយ មិនប្រកបដោយកិលេស មានជ័យជំនះឈ្នះល្អហើយ ព្រះអរហន្តនោះ បានកំណត់ដឹងនូវទុក្ខសច្ច លះបង់នូវសមុទយសច្ច ធ្វើឲ្យជាក់ច្បាស់នូវ​និរោធសច្ច ចំរើននូវមគ្គសច្ច ធម៌ដែលគួរត្រាស់ដឹង ព្រះអរហន្តនោះ បានត្រាស់ដឹងហើយ ធម៌ដែលគួរកំណត់ដឹង ព្រះអរហន្តនោះ បានកំណត់ដឹងហើយ ធម៌ដែលគួរលះ ព្រះអរហន្ត​នោះ បានលះហើយ ធម៌ដែលគួរចំរើន ព្រះអរហន្តនោះ បានចំរើនហើយ ធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ ព្រះអរហន្តនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រះអរហន្ត​ជាសមយវិមុត្ត សាបសូន្យចាកអរហត្តឬ។ អើ។ ព្រះអរហន្តជា​អសមយវិមុត្ត មានរាគៈទៅ​ប្រាសហើយ មានទោសៈទៅប្រាសហើយ។បេ។ ធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ ព្រះអរហន្ត​នោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ហើយព្រះអរហន្តជាអសមយវិមុត្ត សាបសូន្យចាក​អរហត្ត​ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[២៤៥] ព្រះអរហន្តជាអសមយវិមុត្ត លះរាគៈ ហើយព្រះអរហន្តជាអសមយវិមុត្ត មិនសាប​សូន្យចាកអរហត្តទេឬ។ អើ។ ព្រះអរហន្តជាសមយវិមុត្ត លះរាគៈ ហើយព្រះអរហន្ត​ជា​សមយវិមុត្ត មិនសាបសូន្យចាកអរហត្តទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ព្រះអរហន្ត​ជា​អសមយវិមុត្ត លះទោសៈ។បេ។ លះអនោត្តប្បៈ ហើយព្រះអរហន្តជាអសមយវិមុត្ត មិនសាបសូន្យចាកអរហត្តទេ​ឬ។ អើ។ ព្រះអរហន្តជាសមយវិមុត្ត លះអនោត្តប្បៈ ហើយ​ព្រះអរហន្ត​ជាសមយវិមុត្ត មិនសាបសូន្យចាកអរហត្តទេឬ។ អ្នកមិនគួរពោលយ៉ាងនេះ​ទេ។ ព្រះអរហន្តជាអសមយវិមុត្ត ចំរើនមគ្គ ដើម្បីលះរាគៈ។បេ។ ចំរើនពោជ្ឈង្គៈ ហើយ​ព្រះអរហន្តជាអសមយវិមុត្ត មិនសាបសូន្យចាកអរហត្តទេឬ។ អើ។ ព្រះអរហន្ត​ជា​សមយវិមុត្ត ចំរើនមគ្គ ដើម្បីលះរាគៈ។បេ។ ចំរើនពោជ្ឈង្គៈ ហើយព្រះអរហន្តជា​សមយវិមុត្ត មិនសាបសូន្យចាកអរហត្តទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ព្រះអរហន្ត​ជា​អសមយវិមុត្ត ចំរើនមគ្គ ដើម្បីលះទោសៈ។បេ។ ដើម្បីលះអនោត្តប្បៈ។បេ។ ចំរើន​ពោជ្ឈង្គៈ ហើយព្រះអរហន្តជាអសមយវិមុត្ត មិនសាបសូន្យចាកអរហត្តទេឬ។ អើ។ ព្រះអរហន្តជាសមយវិមុត្ត ចំរើនមគ្គ ដើម្បីលះអនោត្តប្បៈ។បេ។ ចំរើនពោជ្ឈង្គៈ ហើយ​ព្រះអរហន្តជាសមយវិមុត្ត មិនសាបសូន្យចាកអរហត្តទេឬ។ អ្នកមិនគួរពោលយ៉ាង​នេះ​ទេ។ ព្រះអរហន្តជាអសមយវិមុត្ត មានរាគៈទៅប្រាសហើយ មានទោសៈទៅប្រាស​ហើយ។បេ។ ធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ ព្រះអរហន្តនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ហើយព្រះអរហន្តជាអសមយវិមុត្ត មិនសាបសូន្យចាកអរហត្តទេឬ។ អើ។ ព្រះអរហន្ត​ជាសមយវិមុត្ត មានរាគៈទៅប្រាសហើយ មានទោសៈទៅប្រាស​ហើយ។បេ។ ធម៌ដែលគួរ​ធ្វើឲ្យជាក់ច្បាស់ ព្រះអរហន្តនោះ បានធ្វើឲ្យជាក់ច្បាស់​ហើយ ហើយព្រះអរហន្តជា​សមយវិមុត្ត មិនសាបសូន្យចាកអរហត្តទេឬ។ អ្នកមិន​គួរពោលយ៉ាងនេះទេ។បេ។

[២៤៦] ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ ព្រះសារីបុត្តត្ថេរ សាបសូន្យ​ចាក​អរហត្តដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ព្រះមហាមោគ្គល្លានត្ថេរ ព្រះមហាកស្សប​ត្ថេរ ព្រះមហាកច្ចាយនត្ថេរ ព្រះមហាកោដ្ឋិកត្ថេរ ព្រះមហាបណ្ឋកត្ថេរ សាបសូន្យចាក​អរហត្តដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ព្រះសារីបុត្តត្ថេរ មិនសាបសូន្យចាក​អរហត្តទេឬ។ អើ។ បើព្រះសារីបុត្តត្ថេរ មិនសាបសូន្យចាកអរហត្តទេ ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា ព្រះអរហន្ត សាបសូន្យចាកអរហត្តដូច្នេះទេ។ ព្រះមហាមោគ្គល្លាន​ត្ថេរ … ព្រះមហាកស្សបត្ថេរ … ព្រះមហាកច្ចាយនត្ថេរ … ព្រះមហាកោដ្ឋិកត្ថេរ … ព្រះមហាបណ្ឋកត្ថេរ មិនសាបសូន្យចាកអរហត្តទេឬ។ អើ។ បើព្រះមហាមោគ្គល្លានត្ថេរ …។បេ។ ព្រះមហាបណ្ឋកត្ថេរ មិនសាបសូន្យចាកអរហត្តទេ ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរ​ពោលថា ព្រះអរហន្ត សាបសូន្យចាកអរហត្ត ដូច្នេះទេ។

[២៤៧] ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ ក្រែងព្រះមានព្រះភាគ បានត្រាស់ថា

សេចក្តីប្រតិបត្តិខ្ពស់ និងទាប ព្រះសមណៈ ប្រកាសហើយ (សត្វទាំងឡាយ) មិនដល់នូវ​ត្រើយ គឺព្រះនិព្វាន ពីរដងទេ ត្រើយ គឺព្រះនិព្វាននេះ ពួកសត្វមិនដែលពាល់ត្រូវអស់វារៈ​ម្តងឡើយ

ពាក្យដូច្នេះ មានក្នុងព្រះសូត្រពិតឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា ព្រះអរហន្ត សាបសូន្យចាកអរហត្ត ដូច្នេះទេ។

[២៤៨] ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ ធម្មជាតតិចតួច ដែលគេគប្បីកាត់ របស់ព្រះអរហន្តដែលមានកិលេសវដ្តៈកាត់ហើយ មិនមានទេ​ឬ។ អ្នកមិនគួរពោលយ៉ាង​នេះទេ។ ធម្មជាតតិចតួចដែលគេគប្បីកាត់ របស់​ព្រះអរហន្ត ដែលមានកិលេសវដ្តៈកាត់​ហើយ មានឬ។ អើ។ ក្រែងព្រះមានព្រះភាគ បានត្រាស់ថា

កិច្ចនៃបុគ្គលណា មិនមាន (បុគ្គលនោះ) មានតណ្ហា​ទៅប្រាសហើយ មិនមានសេចក្តី​ប្រកាន់​ទេ ធម្មជាតតិចតួច ដែលគេគប្បីកាត់ របស់បុគ្គលដែលមានកិលេសវដ្តៈ​កាត់​ហើយ មិនមានឡើយ (ព្រោះ) បុគ្គលនោះ បានដកចោលហើយ នូវអន្លង់ និងអន្ទាក់ គឺកិលេស

ពាក្យដូច្នេះ មានក្នុងព្រះសូត្រពិតឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា ធម្មជាត​តិចតួចដែលគេគប្បីកាត់ របស់ព្រះអរហន្តដែលមានកិលេសវដ្តៈ​កាត់ហើយ មានដូច្នេះ​ទេ។

[២៤៩] ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ ការចំរើនមគ្គ ដែលបុគ្គលបាន​ចំរើនរួចហើយ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ការចំរើនមគ្គ ដែលបុគ្គល​បានចំរើនរួចហើយ មានដែរឬ។ អើ។ ក្រែងព្រះមានព្រះភាគ បានត្រាស់ថា

ភិក្ខុអ្នកមានចិត្តរួចស្រឡះ អ្នកមានចិត្តស្ងប់រម្ងាប់នោះ រមែងមិនមានការចំរើនមគ្គ ដែល​បាន​ចំរើនរួចហើយទេ ទាំងកិច្ចដែលគួរធ្វើ ក៏មិនមានឡើយ ថ្មតាន់មួយដុំ រមែងមិនកម្រើក​ញាប់ញ័រដោយខ្យល់ យ៉ាងណា រូប រស សំឡេង ក្លិន ផស្សៈទាំងអស់ ទាំងពួកធម៌​ដែលគួរប្រាថ្នា និងមិនគួរប្រាថ្នា ក៏រមែងមិនញុំាងចិត្តដែលរួចស្រឡះ ជាចិត្តនឹងធឹង របស់តាទិបុគ្គល ឲ្យញាប់ញ័រ យ៉ាងនោះដែរ ម្យ៉ាងទៀត (តាទិបុគ្គលនោះ) ឃើញរឿយៗ នូវការសូន្យនៃចិត្តនោះ

ពាក្យដូច្នេះ មានក្នុងព្រះសូត្រពិតឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា ការចំរើន​មគ្គ ដែលបុគ្គលបានចំរើនហើយ មានដូច្នេះទេ។

[២៥០] អ្នកមិនគួរពោលថា ព្រះអរហន្ត សាបសូន្យចាកអរហត្តទេឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ បានត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាសមយវិមុត្ត មានធម៌ ៥ នេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ធម៌ ៥ នោះ ដូចម្តេចខ្លះ សេចក្តីត្រេកអរក្នុងការងារ ១ សេចក្តីត្រេកអរក្នុងតិរច្ឆានកថា ១ សេចក្តីត្រេកអរ​ក្នុងការដេកលក់ ១ សេចក្តីតេ្រកអរ​ក្នុងពួកបន ១ ភិក្ខុជាសមយវិមុត្ត មិនពិចារណា​នូវចិត្តដែលរួចស្រឡះហើយ ១ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជាសមយវិមុត្ត មានធម៌ទាំង ៥ នេះឯង ប្រព្រឹត្តដើម្បីសេចក្តីសាបសូន្យ ពាក្យដូច្នេះ មានក្នុងព្រះសូត្រពិតឬ។ អើ។ បើដូច្នោះ ព្រះអរហន្តសាបសូន្យ​ចាកអរហត្ត​ដែរឬ។

[២៥១] ព្រះអរហន្ត មានសេចក្តីតេ្រកអរក្នុងការងារដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ព្រះអរហន្ត មានសេចក្តីត្រេកអរក្នុងការងារឬ។ អើ។ ព្រះអរហន្ត មានរាគៈ កាមរាគៈ កាមរាគបរិយុដ្ឋាន កាមរាគសញ្ញោជនៈ កាមោឃៈ កាមយោគៈ កាមច្ឆន្ទនីវរណៈដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ព្រះអរហន្ត មានសេចក្តីតេ្រកអរក្នុងតិរច្ឆានកថា ព្រះអរហន្ត មានសេចក្តីត្រេកអរ​ក្នុងការដេកលក់ ព្រះអរហន្ត មានសេចក្តីត្រេកអរ​ក្នុងពួក​បនឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ព្រះអរហន្ត មានសេចក្តីត្រេកអរក្នុងពួកបនឬ។ អើ។ ព្រះអរហន្ត មានរាគៈ កាមរាគៈ កាមរាគបរិយុដ្ឋាន កាមរាគសញ្ញោជនៈ កាមោឃៈ កាមយោគៈ កាមច្ឆន្ទនីវរណៈដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[២៥២] ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ ព្រះអរហន្ត កាលសាបសូន្យ​ចាកអរហត្ត តើគ្របសង្កត់អ្វី ទើបបានសាបសូន្យ។ ព្រះអរហន្ត គ្របសង្កត់រាគៈ ទើបបាន​សាបសូន្យ។ បរិយុដ្ឋានក្កិលេស អាស្រ័យអ្វី ទើបកើតឡើងបាន។ អាស្រ័យនូវអនុស័យ ទើបកើតឡើងបាន។ ព្រះអរហន្ត មានអនុស័យឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត មានអនុស័យឬ។ អើ។ ព្រះអរហន្ត មានកាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ ភវរាគានុស័យ អវិជ្ជានុស័យឬ។ អ្នកមិនគួរ​ពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត គ្របសង្កត់ទោសៈ ទើបបានសាបសូន្យឬ។បេ។ គ្របសង្កត់មោហៈ ទើបបានសាប​សូន្យឬ។ បរិយុដ្ឋានក្កិលេស អាស្រ័យអ្វី ទើបកើត​ឡើងបាន។ អាស្រ័យអនុស័យ ទើបកើតឡើងបាន។ ព្រះអរហន្ត មានអនុស័យឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត មានអនុស័យឬ។ អើ។ ព្រះអរហន្ត មានកាមរាគានុស័យ។បេ។ អវិជ្ជានុស័យឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[២៥៣] ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ កាលព្រះអរហន្ត សាបសូន្យចាក​អរហត្ត តើអ្វីដល់នូវការដុះដាលឡើង។ រាគៈ ដល់នូវការដុះដាល​ឡើង។ សក្កាយទិដ្ឋិ ដល់នូវការដុះដាលឡើងឬ។ វិចិកិច្ឆា ដល់នូវការដុះដាល​ឡើងឬ។ សីលព្វតបរាមាសៈ ដល់នូវការដុះដាលឡើងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ទោសៈ ដល់នូវការ​ដុះដាល​ឡើងឬ។បេ។ មោហៈ ដល់នូវការដុះដាល​ឡើងឬ។ សក្កាយទិដ្ឋិ ដល់នូវការ​ដុះដាលឡើងឬ។ វិចិកិច្ឆា ដល់នូវការដុះដាល​ឡើងឬ។ សីលព្វតបរាមាសៈ ដល់នូវការ​ដុះដាល​ឡើងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[២៥៤] ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ ព្រះអរហន្ត សន្សំឬ។ អ្នកមិនគួរ​ពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត ប្រាសចាកការសន្សំឬ។ អ្នកមិនគួរពោលយ៉ាង​នេះទេ។បេ។ ព្រះអរហន្តលះបង់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត​ប្រកាន់​ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត កកាយចេញឬ។ អ្នកមិនគួរ​ពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត កៀរគរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត កំចាត់ចេញឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត ប្រមូល​មកឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងព្រះអរហន្តមិនសន្សំ មិនប្រាសចាក​ការសន្សំ ឋិតនៅនឹង ព្រោះប្រាសចាក​ការសន្សំឬ។ អើ។ បើព្រះអរហន្តមិនសន្សំ មិន​ប្រាសចាកការសន្សំ ឋិតនៅនឹង ព្រោះប្រាសចាកការសន្សំ ម្នាលអ្នកដ៏ចំរើន អ្នកមិន​គួរពោលថា ព្រះអរហន្ត សាបសូន្យចាកអរហត្ត ដូច្នេះទេ។ ក្រែងព្រះអរហន្ត មិនលះបង់ មិនប្រកាន់ ឋិតនៅនឹង ព្រោះលះបង់ឬ។ អើ។ បើព្រះអរហន្ត មិនលះបង់ មិនប្រកាន់ ឋិតនៅ​នឹង ព្រោះលះបង់ ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា ព្រះអរហន្ត សាបសូន្យ​ចាកអរហត្ត ដូច្នេះទេ។ ក្រែងព្រះអរហន្ត មិនកកាយចេញ មិនកៀរគរ ឋិតនៅនឹង ព្រោះ​កកាយចេញឬ។ អើ។ បើព្រះអរហន្ត មិនកកាយចេញ មិនកៀរគរ ឋិតនៅនឹង ព្រោះ​កកាយចេញ ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា ព្រះអរហន្ត សាបសូន្យចាកអរហត្ត ដូច្នេះទេ។ ក្រែងព្រះអរហន្ត មិនកំចាត់ចេញ មិនប្រមូលមក ឋិតនៅនឹង ព្រោះកំចាត់​ចេញឬ។ អើ។ ព្រះអរហន្ត មិនកំចាត់ចេញ មិនប្រមូលមក ឋិតនៅនឹង ព្រោះកំចាត់ចេញ ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរ​ពោលថា ព្រះអរហន្ត សាបសូន្យចាកអរហត្ត ដូច្នេះទេ។  

ចប់ បរិហានិកថា។

ព្រហ្មចរិយកថា

[២៥៥] ការប្រព្រឹត្តិព្រហ្មចរិយធម៌ [មាន ២ គឺចំរើនមគ្គ ១ បព្វជ្ជា ១។ អដ្ឋកថា។] ក្នុងពួកទេវតា មិនមានទេឬ។ អើ។ ពួកទេវតាទាំងអស់ សុទ្ធតែល្ងង់ខ្លៅ មិនចេះដឹង ប្រកបដោយការពោលដោយដៃ (ដូចមនុស្សគ) មិនអង់អាច ដើម្បីដឹងនូវសេចក្តីនៃ​សុភាសិត និងទុព្ភាសិតបាន ពួកទេវតាទាំងអស់ មិនជ្រះថ្លា​ក្នុងព្រះពុទ្ធ មិនជ្រះថ្លាក្នុង​ព្រះធម៌ មិនជ្រះថ្លាក្នុងព្រះសង្ឃ មិនចូលទៅអង្គុយជិត​ព្រះពុទ្ធមានព្រះភាគ មិនសួរនូវ​ប្រស្នា​នឹងព្រះពុទ្ធមានព្រះភាគ កាលបើ​ប្រស្នា​ដែល​ព្រះពុទ្ធមានព្រះភាគ​ដោះស្រាយ​ហើយ មិនរីករាយ ពួកទេវតា​ទាំងអស់ ប្រកបដោយកម្មជារនាំង ប្រកបដោយ​កិលេស​ជារនាំង ប្រកបដោយ​វិបាកជារនាំង មិនមានសទ្ធា មិនមានឆន្ទៈ មិនមានប្រាជ្ញា មិនគួរ​ចុះកាន់​សម្មត្តនិយាម ក្នុង​កុសលធម៌ទាំងឡាយ ពួកទេវតាទាំងអស់ ជាអ្នកសម្លាប់មាតា សម្លាប់បិតា សម្លាប់​ព្រះអរហន្ត ជាអ្នកធ្វើព្រះលោហិតរបស់ព្រះពុទ្ធ ឲ្យកើតឡើង ជាអ្នក​បំបែកសង្ឃ ពួកទេវតាទាំងអស់ ជាអ្នកសម្លាប់សត្វ ជាអ្នកកាន់យក​ទ្រព្យដែលគេ​មិនបាន​ឲ្យ ជាអ្នកប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ជាអ្នកពោល​ពាក្យកុហក ជាអ្នកមាន​វាចា​ស៊កសៀត ជាអ្នកមានវាចាអាក្រក់ ជាអ្នកពោលពាក្យ​រោយរាយឥតប្រយោជន៍ ជាអ្នក​មានអភិជ្ឈាជាប្រក្រតី ជាអ្នកមានចិត្តព្យាបាទ ជាអ្នកមិច្ឆាទិដ្ឋិឬ។ អ្នកមិនគួរពោល​យ៉ាង​នេះ​ទេ។បេ។ ក្រែងពួកទេវតា មិនល្ងង់ មិនខ្លៅ ចេះដឹង មិនប្រកប​ដោយការ​ពោល​ដោយដៃ (ដូចមនុស្សគទេ) អាចដើម្បីដឹងនូវសេចក្តីនៃសុភាសិត និង​ទុព្ភាសិតបាន ពួកទេវតា ជ្រះថ្លាក្នុងព្រះពុទ្ធ ជ្រះថ្លាក្នុងព្រះធម៌ ជ្រះថ្លាក្នុង​ព្រះសង្ឃ តែងចូលទៅ​អង្គុយ​ជិត​​ព្រះពុទ្ធមានព្រះភាគ សួរនូវប្រស្នានឹង​ព្រះពុទ្ធមានព្រះភាគ កាលបើប្រស្នា ដែល​ព្រះពុទ្ធមានព្រះភាគដោះស្រាយហើយ ក៏មានចិត្តរីករាយ ពួកទេវតា មិនប្រកប​ដោយ​កម្មជារនាំង មិនប្រកបដោយ​កិលេស​ជារនាំង មិនប្រកបដោយ​វិបាកជារនាំង មានសទ្ធា មានឆន្ទៈ មានបញ្ញា គួរដើម្បីចុះកាន់សម្មត្តនិយាម ក្នុងកុសលធម៌ទាំងឡាយ ពួកទេវតា មិនសម្លាប់មាតា មិនសម្លាប់បិតា មិនសម្លាប់ព្រះអរហន្ត មិនធ្វើព្រះលោហិត​របស់​ព្រះពុទ្ធ​ឲ្យកើតឡើង មិនបំបែកសង្ឃ ពួកទេវតា មិនសម្លាប់សត្វ មិនកាន់យកនូវ​ទ្រព្យដែលគេមិន​បានឲ្យ មិនប្រព្រឹត្តខុសក្នុងកាមទាំងឡាយ មិនពោលពាក្យ​កុហក មិនមាន​វាចា​ស៊កសៀត មិនមានវាចាអាក្រក់ មិនពោលពាក្យរោយរាយឥត​ប្រយោជន៍ មិនមាន​អភិជ្ឈា​ជា​ប្រក្រតី មានចិត្តមិនព្យាបាទ ជាសម្មាទិដ្ឋិឬ។ អើ។ បើពួកទេវតា មិនល្ងង់ មិនខ្លៅ ចេះដឹង មិនប្រកបដោយការពោលដោយដៃ (ដូចជា​មនុស្សគទេ) អាចដើម្បីដឹង​នូវសេចក្តី​នៃសុភាសិត និងទុព្ភាសិត។បេ។ ពួកទេវតា ជ្រះថ្លាក្នុង​ព្រះពុទ្ធ។បេ។ ជាសម្មាទិដ្ឋិ ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា ការប្រព្រឹត្តិ​ព្រហ្មចរិយធម៌ក្នុងទេវលោក មិនមាន ដូច្នេះឡើយ។

[២៥៦] ការប្រព្រឹត្តិព្រហ្មចរិយធម៌ ក្នុងពួកទេវតា មានឬ។ អើ។ បព្វជ្ជា ភាពនៃ​បុគ្គល​មានក្បាលត្រងោល ការទ្រទ្រង់សំពត់កាសាវៈ ការទ្រទ្រង់បាត្រ ក្នុងពួក​ទេវតា​នោះ មានឬ ព្រះសម្មាសម្ពុទ្ធទាំងឡាយ ព្រះបច្ចេកសម្ពុទ្ធទាំងឡាយ គូនៃ​សាវ័ក កើតក្នុងពួក​ទេវតា មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[២៥៧] បព្វជ្ជា ក្នុងពួកទេវតា មិនមានទេឬ។ ការប្រព្រឹត្តិព្រហ្មចរិយធម៌ ក្នុងពួក​ទេវតា មិនមានទេឬ។ អើ។ បព្វជ្ជា មានក្នុងទីណា ការប្រព្រឹត្តិ​ព្រហ្មចរិយធម៌ ក៏មាន​ក្នុង​ទីនោះដែរ បព្វជ្ជាមិនមានក្នុងទីណា ការប្រព្រឹត្តិ​ព្រហ្មចរិយធម៌ ក៏មិនមាន ក្នុងទីនោះដែរឬ។ អ្នកមិន​គួរពោលយ៉ាងនេះទេ។បេ។ បព្វជ្ជា មានក្នុងទីណា ការប្រព្រឹត្តិព្រហ្មចរិយធម៌ ក៏មានក្នុង​ទីនោះដែរ បព្វជ្ជា មិនមានក្នុងទីណា ការ​ប្រព្រឹត្តិ​ព្រហ្មចរិយធម៌ ក៏មិនមានក្នុងទី​នោះដែរ​ឬ។ អើ។ បុគ្គលណាបួស ការ​ប្រព្រឹត្តិព្រហ្មចរិយធម៌ របស់បុគ្គលនោះ មាន បុគ្គលណា មិនបួស ការប្រព្រឹត្តិ​ព្រហ្មចរិយធម៌ របស់បុគ្គលនោះ មិនមានឬ។ អ្នកមិនគួរពោល​យ៉ាង​នេះទេ។បេ។

[២៥៨] ភាពនៃបុគ្គលមានក្បាលត្រងោល មិនមានក្នុងពួកទេវតាទេឬ។ ការប្រព្រឹត្តិ​ព្រហ្មចរិយធម៌ មិនមានក្នុងពួកទេវតាទេឬ។ អើ។ ភាពនៃបុគ្គលមានក្បាល​ត្រងោល មានក្នុង​ទីណា ការប្រព្រឹត្តិព្រហ្មចរិយធម៌ ក៏មានក្នុងទីនោះដែរ ភាពនៃ​បុគ្គល​មានក្បាល​ត្រងោល មិនមាន ក្នុងទីណា ការប្រព្រឹត្តិព្រហ្មចរិយធម៌ ក៏មិន​មាន​ក្នុងទីនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ភាពនៃបុគ្គល​មាន​ក្បាល​ត្រងោល មានក្នុងទីណា ការប្រព្រឹត្តិព្រហ្មចរិយធម៌ ក៏មានក្នុងទីនោះដែរ ភាពនៃបុគ្គលមានក្បាលត្រងោល មិន​មានក្នុងទីណា ការប្រព្រឹត្តិព្រហ្មចរិយធម៌ ក៏មិនមានក្នុងទីនោះដែរឬ។ អើ។ បុគ្គលណា មានក្បាលត្រងោល ការប្រព្រឹត្តិ​ព្រហ្មចរិយធម៌របស់បុគ្គលនោះ ក៏មានដែរ បុគ្គលណា មិនមានក្បាលត្រងោល ការប្រព្រឹត្តិព្រហ្មចរិយធម៌របស់បុគ្គលនោះ មិនមានទេឬ។ អ្នកមិន​គួរពោលយ៉ាងនេះទេ។បេ។

[២៥៩] ការទ្រទ្រង់នូវសំពត់កាសាវៈ ក្នុងពួកទេវតា មិនមានទេឬ។ ការប្រព្រឹត្តិ​ព្រហ្មចរិយធម៌​ក្នុងពួកទេវតា មិនមានទេឬ។ អើ។ ការទ្រទ្រង់សំពត់កាសាវៈ មានក្នុង​ទីណា ការប្រព្រឹត្តិព្រហ្មចរិយធម៌ ក៏មានក្នុងទីនោះដែរ ការទ្រទ្រង់សំពត់​កាសាវៈ មិនមាន​ក្នុងទីណា ការប្រព្រឹត្តិព្រហ្មចរិយធម៌ ក៏មិនមាន​ក្នុងទីនោះដែរឬ។ អ្នកមិនគួរពោលយ៉ាង​នេះទេ។បេ។ ការទ្រទ្រង់សំពត់កាសាវៈ មានក្នុងទីណា ការប្រព្រឹត្តិព្រហ្មចរិយធម៌ ក៏មាន​ក្នុងទីនោះដែរ ការទ្រទ្រង់​សំពត់កាសាវៈ មិនមាន​ក្នុងទីណា ការប្រព្រឹត្តិព្រហ្មចិរយធម៌ ក៏មិនមាន​ក្នុងទីនោះ​ដែរឬ។ អើ។ បុគ្គលណា ទ្រទ្រង់សំពត់កាសាវៈ ការប្រព្រឹត្តិ​ព្រហ្មចរិយធម៌​​របស់​បុគ្គលនោះ មាន បុគ្គលណា មិនទ្រទ្រង់សំពត់កាសាវៈ ការ​ប្រព្រឹត្តិ​ព្រហ្មចរិយធម៌​របស់​បុគ្គលនោះ មិនមានទេ​ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[២៦០] ការទ្រទ្រង់បាត្រ មិនមានក្នុងពួកទេវតាទេឬ។ ការប្រព្រឹត្តិព្រហ្មចរិយធម៌ មិនមាន​ក្នុងពួកទេវតាឬ។ អើ។ ការទ្រទ្រង់បាត្រ មានក្នុងទីណា ការប្រព្រឹត្តិ​ព្រហ្មចរិយធម៌ ក៏មាន​ក្នុងទីនោះដែរ ការទ្រទ្រង់បាត្រ មិនមានក្នុងទីណា ការប្រព្រឹត្តិ​​ព្រហ្មចរិយធម៌ ក៏មិនមាន​ក្នុងទីនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ការទ្រទ្រង់បាត្រ មាន​ក្នុងទីណា ការប្រព្រឹត្តិព្រហ្មចរិយធម៌ ក៏មាន​ក្នុងទីនោះដែរ ការទ្រទ្រង់បាត្រ មិនមាន​ក្នុង​ទីណា ការប្រព្រឹត្តិព្រហ្មចរិយធម៌ ក៏មិនមាន​ក្នុងទីនោះដែរឬ។ អើ។ បុគ្គលណា ទ្រទ្រង់​បាត្រ ការប្រព្រឹត្តិ​ព្រហ្មចរិយធម៌​​របស់បុគ្គលនោះ មាន បុគ្គលណា មិនទ្រទ្រង់បាត្រ ការ​ប្រព្រឹត្តិ​​​ព្រហ្មចរិយធម៌​របស់បុគ្គលនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[២៦១] ព្រះសម្មាសម្ពុទ្ធទាំងឡាយ មិនកើតក្នុងពួកទេវតាទេឬ។ ការប្រព្រឹត្តិ​ព្រហ្មចរិយធម៌ មិនមានក្នុងពួកទេវតាទេឬ។ អើ។ ព្រះសម្មាសម្ពុទ្ធទាំងឡាយ កើតក្នុង​ទី​ណា ការប្រព្រឹត្តិព្រហ្មចរិយធម៌ ក៏មាននៅក្នុងទីនោះដែរ ព្រះសម្មាសម្ពុទ្ធ​ទាំងឡាយ មិន​កើត​ក្នុង​ទីណា ការប្រព្រឹត្តិព្រហ្មចរិយធម៌ ក៏មិនមានក្នុងទីនោះ​ដែរឬ។ អ្នកមិនគួរពោល​យ៉ាងនេះទេ។បេ។ ព្រះសម្មាសម្ពុទ្ធទាំងឡាយ កើតក្នុង​ទីណា ការប្រព្រឹត្តិព្រហ្មចរិយធម៌ ក៏មានក្នុងទីនោះដែរ ព្រះសម្មាសម្ពុទ្ធទាំងឡាយ មិនកើតក្នុងទីណា ការប្រព្រឹត្តិ​ព្រហ្មចរិយធម៌ ក៏មិនមានក្នុងទីនោះដែរឬ។ អើ។ ព្រះមានព្រះភាគ ប្រសូតក្នុងលុម្ពិនីវ័ន (ព្រៃរាំង) ហើយត្រាស់ដឹង​ទៀបគល់​ពោធិព្រឹក្ស ព្រះមានព្រះភាគ (អង្គនោះ) ទ្រង់ញុំាង​ធម្មចក្រ ឲ្យប្រព្រឹត្តទៅក្នុង​ក្រុងពារាណសី ការប្រព្រឹត្តិព្រហ្មចរិយធម៌ ក៏មានក្នុង​ទីនោះៗ​ដែរ ការប្រព្រឹត្តិ​ព្រហ្មចរិយធម៌ ក្នុងទីដទៃ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[២៦២] ព្រះបច្ចេកសម្ពុទ្ធទាំងឡាយ មិនកើតក្នុងពួកទេវតាទេឬ។ ការប្រព្រឹត្តិ​ព្រហ្មចរិយធម៌​ក្នុងពួកទេវតា មិនមានទេឬ។ អើ។ ព្រះបច្ចេកសម្ពុទ្ធទាំងឡាយ កើតក្នុង​ទីណា ការប្រព្រឹត្តិព្រហ្មចរិយធម៌ ក៏មានក្នុងទីនោះដែរ ព្រះបច្ចេកសម្ពុទ្ធ​ទាំងឡាយ មិន​កើតក្នុងទីណា ការប្រព្រឹត្តិព្រហ្មចរិយធម៌ ក៏មិនមាន​ក្នុងទីនោះ​ដែរឬ។ អ្នកមិនគួរពោល​យ៉ាង​នេះទេ។បេ។ ព្រះបច្ចេកសម្ពុទ្ធទាំងឡាយ កើតក្នុង​ទីណា ការប្រព្រឹត្តិព្រហ្មចរិយធម៌ ក៏មានក្នុងទីនោះដែរ ព្រះបច្ចេកសម្ពុទ្ធ​ទាំងឡាយ មិនកើតក្នុងទីណា ការប្រព្រឹត្តិ​ព្រហ្មចរិយធម៌ ក៏មិនមាន​ក្នុងទីនោះ​ដែរឬ។ អើ។ ព្រះបច្ចេកសម្ពុទ្ធ​ទាំងឡាយ កើតក្នុង​មជ្ឈិមជនបទ ការប្រព្រឹត្តិព្រហ្មចរិយធម៌ មានតែក្នុងទីនោះឯង ការប្រព្រឹត្តិព្រហ្មចរិយធម៌ ក្នុងទី​ឯទៀត មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[២៦៣] គូនៃសាវ័ក មិនកើតក្នុងពួកទេវតាទេឬ។ ការប្រព្រឹត្តិព្រហ្មចរិយធម៌​ក្នុងពួកទេវតា មិនមានទេឬ។ អើ។ គូនៃសាវ័ក កើតក្នុងទីណា ការប្រព្រឹត្តិ​ព្រហ្មចរិយធម៌ ក៏មានក្នុងទី​នោះដែរ គូនៃសាវ័ក មិនកើតក្នុងទីណា ការប្រព្រឹត្តិ​ព្រហ្មចរិយធម៌ ក៏មិនមាន​ក្នុងទីនោះ​ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ គូនៃសាវ័ក កើតក្នុងទីណា ការប្រព្រឹត្តិ​ព្រហ្មចរិយធម៌ ក៏មានក្នុងទីនោះដែរ គូនៃសាវ័ក មិនកើតក្នុងទីណា ការប្រព្រឹត្តិ​ព្រហ្មចរិយធម៌ ក៏មិនមានក្នុង​ទីនោះ​ដែរឬ។ អើ។ គូនៃសាវ័ក កើតក្នុងដែនមគធៈ ការ​ប្រព្រឹត្តិ​​ព្រហ្មចរិយធម៌ មានតែក្នុង​ដែនមគធៈនោះឯង ការប្រព្រឹត្តិព្រហ្មចរិយធម៌​ក្នុង​ទីឯទៀត មិនមាន​ទេឬ។ អ្នកមិន​គួរពោលយ៉ាងនេះទេ។បេ។

[២៦៤] ការប្រព្រឹត្តិព្រហ្មចរិយធម៌ក្នុងពួកទេវតា មានឬ។ អើ។ ការប្រព្រឹត្តិ​ព្រហ្មចរិយធម៌ មាន​ក្នុងពួកទេវតាទាំងអស់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[២៦៥] ការប្រព្រឹត្តិព្រហ្មចរិយធម៌ មាន​ក្នុងពួកមនុស្សឬ។ អើ។ ការ​ប្រព្រឹត្តិ​ព្រហ្មចរិយធម៌ មាន​ក្នុងមនុស្សទាំងអស់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[២៦៦] ការប្រព្រឹត្តិព្រហ្មចរិយធម៌ មាន​ក្នុងពួកទេវតាឬ។ អើ។ ការ​ប្រព្រឹត្តិ​ព្រហ្មចរិយធម៌ មាន​ក្នុងពួកទេវតា ឈ្មោះថា អសញ្ញសត្វដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[២៦៧] ការប្រព្រឹត្តិព្រហ្មចរិយធម៌ មាន​ក្នុងពួកមនុស្សឬ។ អើ។ ការ​ប្រព្រឹត្តិ​ព្រហ្មចរិយធម៌​ក្នុងពួកមិលក្ខុជន ជាអ្នកមិនចេះដឹង ក្នុងបច្ចន្តិមជនបទ ដែលជា​ជនបទ​មិនមានគតិ​របស់​ភិក្ខុ ​ភិក្ខុនី ឧបាសក ឧបាសិកាទេ តើមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[២៦៨] ការប្រព្រឹត្តិព្រហ្មចរិយធម៌ក្នុងពួកទេវតា មានឬ។ ប្រទេស​ដែលពួក​ទេវតា​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក៏មាន ប្រទេសដែលពួកទេវតាមិន​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក៏មានឬ។ ទេវតា​ជាន់អសញ្ញសត្វ មានការប្រព្រឹត្តិ​ព្រហ្មចរិយធម៌​ខ្លះ មិនមានការ​ប្រព្រឹត្តិព្រហ្មចរិយធម៌ខ្លះ ពួក​ទេវតាជាន់សញ្ញសត្វ មានការ​ប្រព្រឹត្តិព្រហ្មចរិយធម៌​ខ្លះ មិនមានការប្រព្រឹត្តិ​ព្រហ្មចរិយធម៌​ខ្លះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្នុងពួកទេវតា មានការ​ប្រព្រឹត្តិ​ព្រហ្មចរិយធម៌ខ្លះ មិនមាន​ការប្រព្រឹត្តិ​ព្រហ្មចរិយធម៌​ខ្លះឬ។ អើ។ ចុះមានក្នុងទីណា មិនមានក្នុងទីណា។ ទេវតាជាន់​អសញ្ញសត្វ មិនមានការប្រព្រឹត្តិព្រហ្មចរិយធម៌ ទេវតា​ជាន់សញ្ញសត្វ មានការ​ប្រព្រឹត្តិព្រហ្មចរិយធម៌ឬ។ ទេវតាជាន់អសញ្ញសត្វ មិនមាន​ការ​ប្រព្រឹត្តិ​ព្រហ្មចរិយធម៌​ឬ។ អើ។ ទេវតាជាន់សញ្ញសត្វ មិនមានការ​ប្រព្រឹត្តិ​ព្រហ្មចរិយធម៌​​ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ទេវតាជាន់សញ្ញសត្វ មានការប្រព្រឹត្តិ​ព្រហ្មចរិយធម៌​​ឬ។ អើ។ ទេវតាជាន់អសញ្ញសត្វ មានការប្រព្រឹត្តិព្រហ្មចរិយធម៌ឬ។ អ្នកមិន​គួរពោលយ៉ាងនេះទេ។បេ។

[២៦៩] ការប្រព្រឹត្តិព្រហ្មចរិយធម៌ក្នុងពួកមនុស្ស មានឬ។ ប្រទេសដែលពួកមនុស្ស​ប្រព្រឹត្តព្រហ្មចរិយធម៌ ក៏មាន ប្រទេសដែលពួកមនុស្ស មិនប្រព្រឹត្តព្រហ្មចរិយធម៌ ក៏មាន​ឬ។ ការប្រព្រឹត្តិព្រហ្មចរិយធម៌ ក្នុងពួកមិលក្ខុជន ជាអ្នកមិនចេះដឹង មិនមាន​ក្នុងបច្ចន្តិម​ជនបទ ដែលជាជនបទមានគតិរបស់ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា មួយទៀត ក្នុង​មជ្ឈិមជនបទ មានការប្រព្រឹត្តិព្រហ្មចរិយធម៌ខ្លះ មិនមាន​ការ​ប្រព្រឹត្តិព្រហ្មចរិយធម៌ខ្លះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។

[២៧០] ក្នុងពួកមនុស្ស មានការប្រព្រឹត្តិព្រហ្មចរិយធម៌ខ្លះ មិនមាន​ការប្រព្រឹត្តិ​ព្រហ្មចរិយធម៌​ខ្លះឬ។ អើ។ ចុះមានក្នុងទីណា មិនមានក្នុងទីណា។ ការប្រព្រឹត្តិ​ព្រហ្មចរិយធម៌​ក្នុងពួកមិលក្ខុជន ជាអ្នកមិនចេះដឹង មិនមានក្នុងបច្ចន្តិមជនបទ ដែលជា​ជនបទ​មិនមានគតិរបស់ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ក្នុង​មជ្ឈិមជនបទ មានការ​ប្រព្រឹត្តិ​ព្រហ្មចរិយធម៌ឬ។ ការប្រព្រឹត្តិព្រហ្មចរិយធម៌ ក្នុងពួក​មិលក្ខុជន ជាអ្នកមិនចេះដឹង មិនមានក្នុងបច្ចន្តិមជនបទ ដែលជាជនបទ​មិនមានគតិ​របស់ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកាឬ។ អើ។ ក្នុងមជ្ឈិមជនបទ មិនមានការប្រព្រឹត្តិព្រហ្មចរិយធម៌ឬ។ អ្នកមិនគួរ​ពោលយ៉ាងនេះទេ។ ក្នុង​មជ្ឈិមជនបទ មានការប្រព្រឹត្តិព្រហ្មចរិយធម៌ឬ។ អើ។ ការ​ប្រព្រឹត្តិ​ព្រហ្មចរិយធម៌​ក្នុងពួកមិលក្ខុជន ជាអ្នកមិនចេះដឹង មានក្នុងបច្ចន្តិមជនបទ ដែល​ជា​​ជនបទ​មិនមានគតិរបស់ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកាឬ។ អ្នកមិនគួរ​ពោលយ៉ាង​នេះទេ។បេ។

[២៧១] ក្នុងពួកទេវតា មានការប្រព្រឹត្តិព្រហ្មចរិយធម៌ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សនៅក្នុងជម្ពូទ្វីប គ្របសង្កត់នូវពួកមនុស្ស​នៅក្នុង​ឧត្តរកុរុទ្វីបផង នូវពួកទេវតាជាន់តាវត្តឹង្សផងដោយ​ហេតុ ៣ យ៉ាង។ ហេតុទាំង ៣ នោះ តើដូចម្តេច។ ក្នុងជម្ពូទ្វីបនេះ ពួកមនុស្សជាអ្នកក្លៀវក្លា ១ មានសតិ ១ ការប្រព្រឹត្តិ​ព្រហ្មចរិយធម៌ ១ ពាក្យដូច្នេះ មានក្នុងព្រះសូត្រពិតឬ។ អើ។ បើដូច្នោះ ក្នុងពួកទេវតា មិនមានការ​ប្រព្រឹត្តិ​ព្រហ្មចរិយធម៌ទេឬ។ ព្រះមានព្រះភាគទ្រង់ត្រាស់ក្នុងក្រុងសាវត្ថីថា ការប្រព្រឹត្តិ​ព្រហ្មចរិយធម៌ មានក្នុងក្រុងសាវត្ថីនេះ ដូច្នេះមែនឬ។ អើ។ ចុះការប្រព្រឹត្តិ​ព្រហ្មចរិយធម៌ មានក្នុងក្រុងសាវត្ថីតែប៉ុណ្ណោះ ក្នុងទីឯទៀត មិនមានការ​ប្រព្រឹត្តិ​ព្រហ្មចរិយធម៌​ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ អនាគាមិបុគ្គល បានលះ​សញ្ញោជនៈ ជាចំណែកខាងក្រោម ៥ មិនទាន់លះ​សញ្ញោជនៈ ជាចំណែកខាងលើ ៥ លុះច្យុតចាក​អត្តភាពនេះ ទៅកើតក្នុង​ជាន់សុទ្ធាវាសនោះ ចុះការកើតឡើង​នៃផលក្នុងទីណា។ ការ​កើត​ឡើងនៃផល ក្នុងសុទ្ធាវាសនោះឯង។ បើ​អនាគាមិបុគ្គល បានលះសញ្ញោជនៈ ជា​ចំណែក​ខាងក្រោម ៥ មិនទាន់លះ​សញ្ញោជនៈ ជាចំណែកខាងលើ ៥ លុះច្យុតចាក​អត្តភាពនេះទៅ បានទៅកើត​ក្នុងជាន់​សុទ្ធាវាសនោះ ការកើតឡើងនៃផល ក៏ក្នុង​សុទ្ធាវាស​នោះឯង ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា ការប្រព្រឹត្តិ​ព្រហ្មចរិយធម៌ មិនមាន​ក្នុងពួកទេវតា ដូច្នេះទេ។ អនាគាមិបុគ្គល បានលះសញ្ញោជនៈ ជាចំណែក​ខាងក្រោម ៥ មិនទាន់​លះសញ្ញោជនៈ ជាចំណែកខាងលើ ៥ លុះច្យុតចាកអត្តភាព​នេះទៅ បានទៅកើត​ក្នុងជាន់សុទ្ធាវាសនោះ ចុះការដាក់ចុះ​នូវភារៈក្នុងទីណា ការកំណត់​ដឹង​នូវទុក្ខ ក្នុងទីណា ការលះកិលេសក្នុងទីណា ការធ្វើឲ្យជាក់ច្បាស់នូវនិរោធក្នុងទីណា ការ​ចាក់ធ្លុះនូវធម៌មិនកម្រើកក្នុងទីណា។ ក្នុងសុទ្ធាវាសនោះឯង។ បើ​អនាគាមិបុគ្គល បាន​លះសញ្ញោជនៈ ជាចំណែក​ខាងក្រោម ៥ មិនទាន់លះសញ្ញោជនៈ ជាចំណែក​ខាងលើ ៥ លុះច្យុត​ចាកអត្តភាពនេះទៅ បានទៅកើតក្នុងជាន់សុទ្ធាវាសនោះ ការត្រាស់ដឹង​នូវ​ធម៌មិនកម្រើក ក្នុងជាន់សុទ្ធាវាសនោះ ម្នាលអ្នកដ៏ចំរើន អ្នកមិន​គួរពោលថា ការប្រព្រឹត្តិ​ព្រហ្មចរិយធម៌ មិនមានក្នុងពួកទេវតា ដូច្នេះទេ។ អនាគាមិបុគ្គល បានលះសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ មិនទាន់​លះ​សញ្ញោជនៈ ជាចំណែកខាងលើ ៥ លុះច្យុតចាក​អត្តភាពនេះទៅ បានទៅកើតក្នុង​ជាន់សុទ្ធាវាសនោះ ការកើតឡើងនៃផល ក៏ក្នុងទីនោះ ការដាក់ចុះនូវ​ភារៈក្នុង​ទីនោះ ការកំណត់ដឹងនូវទុក្ខក្នុងទីនោះ ការលះកិលេសក្នុងទីនោះ ការធ្វើឲ្យ​ជាក់ច្បាស់​នូវនិរោធក្នុងទីនោះ ការចាក់ធ្លុះនូវធម៌មិនកម្រើកក្នុងទីនោះ អ្នក​និយាយថា ការប្រព្រឹត្តិព្រហ្មចរិយធម៌ក្នុងពួកទេវតា មិនមានដូច្នេះ តើដោយ​សេចក្តី​ដូចម្តេច។ បើដូច្នោះ មានតែអនាគាមិបុគ្គល មានមគ្គចំរើនហើយ ក្នុង​មនុស្សលោកនេះ ធ្វើឲ្យជាក់ច្បាស់នូវផល ក្នុងជាន់សុទ្ធាវាសនោះ។

[២៧២] អនាគាមិបុគ្គល មានមគ្គចំរើនហើយ ក្នុងលោកនេះ ធ្វើឲ្យជាក់ច្បាស់​នូវផល ក្នុងជាន់សុទ្ធាវាសនោះឬ។ អើ។ សោតាបន្នបុគ្គល មានមគ្គចំរើនហើយ ក្នុងលោកនោះ ធ្វើឲ្យជាក់ច្បាស់នូវផល ក្នុងលោកនេះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អនាគាមិ​បុគ្គល មានមគ្គចំរើនហើយ ក្នុងមនុស្សលោកនេះ ធ្វើឲ្យ​ជាក់ច្បាស់នូវផល ក្នុងជាន់​សុទ្ធាវាស​នោះឬ។ អើ។ សកទាគាមិបុគ្គល ជាបុគ្គលបរិនិព្វានក្នុងលោកនេះ មានមគ្គ​ចំរើនហើយ ក្នុងលោកនោះ ធ្វើឲ្យជាក់ច្បាស់នូវផល ក្នុងលោកនេះឬ។ អ្នកមិនគួរ​ពោលយ៉ាងនេះទេ។បេ។ សោតាបន្នបុគ្គល មានមគ្គចំរើនហើយក្នុងលោកនេះ ធ្វើឲ្យ​ជាក់ច្បាស់​នូវផល ក្នុងលោកនេះឬ។ អើ។ អនាគាមិបុគ្គល មានមគ្គចំរើនហើយ ក្នុងជាន់សុទ្ធាវាស​នោះ ធ្វើឲ្យជាក់ច្បាស់​នូវ​ផល ក្នុងជាន់សុទ្ធាវាសនោះដែរឬ។ អ្នកមិន​គួរពោលយ៉ាងនេះទេ។បេ។ សកទាគាមិបុគ្គល ជាបុគ្គលបរិនិព្វានក្នុងលោកនេះ មានមគ្គ​ចំរើនហើយក្នុង​លោកនេះ ធ្វើឲ្យជាក់ច្បាស់នូវផល ក្នុងលោកនេះឬ។ អើ។ អនាគាមិ​បុគ្គល មានមគ្គចំរើនហើយ ក្នុងជាន់សុទ្ធាវាសនោះ ធ្វើឲ្យជាក់ច្បាស់​នូវផល ក្នុងជាន់​សុទ្ធាវាសនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[២៧៣] បុគ្គលដែលសម្រេចដោយការលះ ក្នុងលោកនេះ គ្រាន់តែចំរើនមគ្គ តែមិនទាន់​លះកិលេសឬ។ អើ។ បុគ្គល ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់​នូវ​សោតាបត្តិផល គ្រាន់តែ​ចំរើន​មគ្គ តែមិនទាន់លះកិលេសឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលសម្រេច​ដោយការលះ ក្នុងលោកនេះ គ្រាន់តែចំរើនមគ្គ តែមិនទាន់លះកិលេសឬ។ អើ។ បុគ្គល ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់​នូវ​សកទាគាមិផល។បេ។ បុគ្គល ប្រតិបត្តិដើម្បីធ្វើឲ្យ​ជាក់​ច្បាស់​នូវអរហត្ត គ្រាន់តែចំរើនមគ្គ តែមិនទាន់លះកិលេសឬ។ អ្នកមិនគួរពោល​យ៉ាងនេះ​ទេ។បេ។

[២៧៤] បុគ្គល ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ចំរើនមគ្គផង លះ​កិលេស​ផង ដំណាលគ្នាឬ។ អើ។ បុគ្គលសម្រេចដោយការលះ ក្នុងលោកនេះ ចំរើន​មគ្គផង លះកិលេសផង ដំណាលគ្នាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គល ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល។បេ។ បុគ្គលប្រតិបត្តិ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវអរហត្ត ចំរើនមគ្គផង លះកិលេសផង ដំណាលគ្នាឬ។ អើ។ បុគ្គល​សម្រេច​ដោយការលះ ក្នុងលោកនេះ ចំរើនមគ្គផង លះកិលេសផង ដំណាលគ្នាឬ។ អ្នកមិនគួរ​ពោល​យ៉ាងនេះទេ។បេ។

[២៧៥] អនាគាមិបុគ្គល មានករណីយកិច្ចធ្វើហើយ មានភាវនាអប់រំហើយ កើតឡើង​ក្នុងជាន់សុទ្ធាវាសនោះឬ។ អើ។ ព្រះអរហន្ត កើតទៀតដែរឬ។ អ្នកមិនគួរពោលយ៉ាង​នេះទេ។បេ។ ព្រះអរហន្ត កើតទៀតឬ។ អើ។ ភពថ្មីនៃព្រះអរហន្ត មានឬ។ អ្នកមិន​គួរពោលយ៉ាងនេះទេ។បេ។ ភពថ្មីនៃព្រះអរហន្ត មានឬ។ អើ។ ព្រះអរហន្ត ទៅកាន់​ភពដោយភព ទៅកាន់គតិដោយគតិ ទៅកាន់សំសារ ដោយសំសារ ទៅកាន់ឧបបត្តិ ដោយឧបបត្តិឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[២៧៦] អនាគាមិបុគ្គល មានករណីយកិច្ចធ្វើហើយ មានភាវនាអប់រំហើយ តែមាន​ភារៈ​មិនទាន់ដាក់ចុះ ទៅកើតក្នុងជាន់សុទ្ធាវាសនោះឬ។ អើ។ អនាគាមិបុគ្គល ចំរើនមគ្គទៀត ដើម្បីដាក់ចុះនូវភារៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[២៧៧] អនាគាមិបុគ្គល មានករណីយកិច្ចធ្វើហើយ មានភាវនាអប់រំហើយ តែមានទុក្ខមិន​ទាន់កំណត់ដឹង មានកិលេសមិនទាន់លះ មាននិរោធមិនទាន់ធ្វើ​ឲ្យជាក់ច្បាស់ មាន​អកុប្បធម៌​មិនទាន់ចាក់ធ្លុះ រមែងកើតឡើងក្នុងជាន់សុទ្ធាវាស​នោះឬ។ អើ។ អនាគាមិ​បុគ្គល ចំរើនមគ្គទៀត ដើម្បីចាក់ធ្លុះនូវអកុប្បធម៌ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[២៧៨] អនាគាមិបុគ្គល មានករណីយកិច្ចធ្វើហើយ មានភាវនាអប់រំហើយ តែមាន​ភារៈមិនទាន់ដាក់ចុះ កើតឡើងក្នុងជាន់សុទ្ធាវាសនោះ តែមិនទាន់ចំរើនមគ្គទៀត ដើម្បី​ដាក់ចុះនូវភារៈទេឬ។ អើ។ ចុះអនាគាមិបុគ្គល មានភារៈមិនទាន់​ដាក់ចុះ តើបរិនិព្វាន​ក្នុងជាន់សុទ្ធាវាសនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ អនាគាមិបុគ្គល មាន​ករណីយកិច្ច​ធ្វើហើយ មានភាវនាអប់រំហើយ តែមានទុក្ខមិន​ទាន់កំណត់ដឹង មានកិលេស​មិនទាន់លះ មាននិរោធមិនទាន់ធ្វើឲ្យជាក់ច្បាស់ មានអកុប្បធម៌មិន​ទាន់​ចាក់ធ្លុះ រមែងទៅ​កើតក្នុងជាន់សុទ្ធាវាសនោះ តែមិនបានចំរើនមគ្គទៀត ដើម្បីត្រាស់ដឹងនូវអកុប្បធម៌ឬ។ អើ។ ចុះអនាគាមិបុគ្គល មានអកុប្បធម៌​មិនទាន់​ត្រាស់ដឹង តើបរិនិព្វានក្នុងជាន់​សុទ្ធាវាស​នោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សត្វម្រឹគ ដែលត្រូវសរមុត បោលទៅ​កាន់​ទីឆ្ងាយ ហើយស្លាប់ទៅយ៉ាងណា អនាគាមិបុគ្គល មានមគ្គចំរើនហើយ ក្នុងមនុស្ស​លោកនេះ ធ្វើឲ្យជាក់ច្បាស់​នូវផល ក្នុងជាន់សុទ្ធាវាសនោះ ក៏យ៉ាងនេះដែរ។ សត្វម្រឹគ​ដែលត្រូវសរមុត បោលទៅកាន់ទីឆ្ងាយហើយ ស្លាប់ទាំងសរ យ៉ាងណា អនាគាមិបុគ្គល មានមគ្គចំរើនហើយ ក្នុងលោកនេះ ហើយបរិនិព្វានក្នុងជាន់សុទ្ធាវាស ដូចជាម្រឹគស្លាប់​ទាំងសរ យ៉ាងនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

ចប់ ព្រហ្មចរិយកថា។

ឱធិសោកថា

[២៧៩] បុគ្គលលះកិលេសដោយចំណែកៗឬ។ អើ។ បុគ្គល ប្រតិបត្តិដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​​នូវសោតាបត្តិផល តើលះអ្វីដោយការឃើញនូវទុក្ខ។ លះ​សក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាសៈ និងកិលេស ដែលជាចំណែកមួយ តាំងនៅក្នុង​ទីជាមួយ​នឹង​សក្កាយទិដ្ឋិ វិចិកិច្ឆា និងសីលព្វតបរាមាសៈនោះ។ សោតាបន្នបុគ្គល ចំណែកមួយ មិនមែនសោតាបន្នបុគ្គល ចំណែកមួយ បុគ្គលដល់នូវ​សោតាបត្តិផល ដែលបានចំពោះ បានត្រាស់ដឹង បានធ្វើឲ្យ​ជាក់ច្បាស់ សម្រេច ពាល់ត្រូវ​ដោយនាមកាយ ចំណែកមួយ ​ដែលមិនពាល់ត្រូវដោយនាមកាយ ចំណែក​មួយ សត្តក្ខត្តុំបរមបុគ្គល កោលំកោលបុគ្គល ឯកពីជិបុគ្គល ដែលប្រកប​ដោយ​សេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធ ក្នុងព្រះធម៌។បេ។ ក្នុងព្រះសង្ឃ។បេ។ ប្រកបដោយអរិយកន្តសីល ចំណែកមួយ មិនប្រកបដោយ​អរិយកន្តសីល ចំណែក​មួយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ តើលះអ្វី​ដោយការ​ឃើញនូវ​សមុទយសច្ច។ លះសក្កាយទិដ្ឋិ វិចិកិច្ឆា និងសីលព្វតបរាមាសៈ ទាំងលះពួក​កិលេស ដែលជាចំណែកមួយ តាំងនៅជាមួយនឹងសក្កាយទិដ្ឋិ វិចិកិច្ឆា និង​សីលព្វតបរាមាសៈ​នោះ។ សោតាបន្នបុគ្គល ចំណែកមួយ មិនមែន​សោតាបន្នបុគ្គល ចំណែកមួយ។បេ។ បុគ្គលប្រកប​ដោយអរិយកន្តសីល ចំណែក​មួយ បុគ្គលមិនប្រកប​ដោយ​អរិយកន្តសីល ចំណែកមួយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ តើលះអ្វី​ដោយ​ការឃើញ​នូវនិរោធសច្ច។ លះវិចិកិច្ឆា និង​សីលព្វតបរាមាសៈ ទាំងលះកិលេស ដែលជា​ចំណែកមួយ តាំងនៅជាមួយ​នឹង​វិចិកិច្ឆា និងសីលព្វតបរាមាសៈនោះ។ សោតាបន្នបុគ្គល ចំណែកមួយ មិនមែន​សោតាបន្នបុគ្គល ចំណែកមួយ។បេ។ បុគ្គល ប្រកបដោយ​អរិយកន្តសីល ចំណែក​មួយ បុគ្គលមិនប្រកបដោយអរិយកន្ត​សីល ចំណែកមួយឬ។ អ្នកមិន​គួរពោលយ៉ាងនេះទេ។បេ។ តើលះអ្វី ដោយការឃើញនូវមគ្គសច្ច។ លះ​សីលព្វតបរាមាសៈ ទាំងលះពួកកិលេស ដែលតាំង​នៅជាមួយនឹង​សីលព្វតបរាមាសៈ​នោះ។ សោតាបន្នបុគ្គល ចំណែកមួយ មិនមែន​សោតាបន្នបុគ្គល ចំណែកមួយ បុគ្គល​បានដល់នូវសោតាបត្តិផល បានចំពោះ បានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់ សម្រេច ពាល់ត្រូវដោយនាមកាយ ចំណែកមួយ ដែលមិនពាល់ត្រូវដោយនាមកាយ ចំណែកមួយ សត្តក្ខត្តុំបរមបុគ្គល កោលំកោលបុគ្គល ឯកពីជិបុគ្គល ដែលប្រកបដោយសេចក្តីជ្រះថ្លា​មិនកម្រើក ក្នុងព្រះពុទ្ធ ក្នុងព្រះធម៌។បេ។ ក្នុងព្រះសង្ឃ។បេ។ ដែលប្រកប​ដោយ​អរិយកន្តសីល ចំណែកមួយ បុគ្គលមិន​ប្រកបដោយអរិយកន្តសីល ចំណែក​មួយឬ។ អ្នក​មិន​គួរពោលយ៉ាងនេះទេ។បេ។

[២៨០] បុគ្គលប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល តើលះអ្វីដោយការឃើញ​នូវទុក្ខសច្ច។ លះកាមរាគដ៏គ្រោតគ្រាត លះព្យាបាទដ៏គ្រោតគ្រាត ទាំង​លះពួកកិលេស ដែលជាចំណែកមួយតាំងនៅជាមួយនឹងកាមរាគ និងព្យបាទ​នោះ។ សកទាគាមិបុគ្គល ចំណែកមួយ មិនមែនជាសកទាគាមិបុគ្គល ចំណែកមួយ បុគ្គលបានដល់នូវ​សកទាគាមិផល បានចំពោះ បានត្រាស់ដឹង បានធ្វើឲ្យ​ជាក់ច្បាស់ សម្រេច ពាល់ត្រូវ​ដោយ​នាមកាយ ចំណែកមួយ ដែលមិនពាល់ត្រូវដោយនាមកាយ ចំណែកមួយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ តើលះអ្វីដោយការឃើញនូវសមុទយសច្ច។ លះ​កាមរាគដ៏គ្រោតគ្រាត លះព្យាបាទដ៏គ្រោតគ្រាត ទាំងលះពួកកិលេស​ដែលជាចំណែក​មួយតាំងនៅជាមួយនឹង​កាមរាគ និងព្យាបាទនោះ។ សកទាគាមិបុគ្គល ចំណែកមួយ មិនមែន​សកទាគាមិបុគ្គល ចំណែកមួយ បុគ្គលដល់នូវសកទាគាមិផល បានចំពោះ បាន​ត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់ សម្រេច ពាល់ត្រូវដោយនាមកាយ ចំណែកមួយ ដែល​មិនពាល់ត្រូវដោយនាមកាយ ចំណែកមួយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ តើ​លះអ្វី​ដោយការឃើញនូវនិរោធសច្ច។ លះព្យាបាទដ៏គ្រោតគ្រាត ទាំងលះពួកកិលេស​ដែល​ជា​ចំណែកមួយតាំងនៅជាមួយនឹង​ព្យាបាទ​នោះ។ សកទាគាមិបុគ្គល ចំណែកមួយ មិនមែនសកទាគាមិបុគ្គល ចំណែកមួយ បុគ្គល បានដល់នូវសកទាគាមិផល បានចំពោះ បានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់ សម្រេច ពាល់ត្រូវដោយនាមកាយ ចំណែកមួយ មិនពាល់ត្រូវដោយនាមកាយ ចំណែកមួយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ តើលះ​អ្វី​ដោយការឃើញ​នូវមគ្គសច្ច។ លះព្យាបាទដ៏គ្រោតគ្រាត ទាំងលះពួក​កិលេសដែល​តាំងនៅ​ជាមួយនឹងព្យាបាទនោះ។ សកទាគាមិបុគ្គល ចំណែកមួយ មិនមែន​សកទាគាមិបុគ្គល ចំណែកមួយ បុគ្គលបានដល់នូវសកទាគាមិផល បានចំពោះ បាន​ត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់ សម្រេច ពាល់ត្រូវដោយនាមកាយ ចំណែកមួយ ដែល​មិនពាល់ត្រូវដោយនាមកាយ ចំណែកមួយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[២៨១] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល តើលះអ្វីដោយការឃើញ​នូវ​ទុក្ខសច្ច។ លះកាមរាគដ៏ស្រាលស្តើង លះព្យាបាទដ៏ស្រាលស្តើង ទាំងលះពួកកិលេស​ដែលជាចំណែកមួយតាំងនៅជាមួយនឹងកាមរាគ និងព្យាបាទ​នោះ។ អនាគាមិបុគ្គល ចំណែកមួយ មិនមែនអនាគាមិបុគ្គល ចំណែកមួយ បុគ្គលបានដល់នូវអនាគាមិផល បានចំពោះ បានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់ សម្រេច ពាល់ត្រូវដោយនាមកាយ ចំណែកមួយ ដែលមិនពាល់ត្រូវដោយនាមកាយ ចំណែកមួយ អន្តរាបរិនិព្វាយិបុគ្គល ឧបហច្ចបរិនិព្វាយិបុគ្គល អសង្ខារបរិនិព្វាយិបុគ្គល សសង្ខារបរិនិព្វាយិបុគ្គល ឧទ្ធំសោតអកនិដ្ឋគាមិបុគ្គល ចំណែក​មួយ ដែលមិនមែនជាឧទ្ធំសោតអកនិដ្ឋគាមិបុគ្គល ចំណែកមួយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ តើលះអ្វីដោយការឃើញនូវ​សមុទយសច្ច។ លះកាមរាគដ៏ស្រាលស្តើង លះព្យាបាទដ៏ស្រាលស្តើង ទាំងលះពួក​កិលេស ដែលជា​ចំណែក​មួយតាំងនៅជាមួយនឹងកាមរាគ និងព្យាបាទនោះ។ អនាគាមិ​បុគ្គល ចំណែកមួយ មិនមែនអនាគាមិបុគ្គល ចំណែកមួយ។បេ។ ឧទ្ធំសោតអកនិដ្ឋគាមិ​បុគ្គល ចំណែក​មួយ មិនមែនឧទ្ធំសោតអកនិដ្ឋគាមិបុគ្គល ចំណែក​មួយឬ។ អ្នកមិនគួរ​ពោលយ៉ាងនេះទេ។បេ។ តើលះអ្វីដោយការឃើញ​នូវនិរោធសច្ច។ លះព្យាបាទដ៏ស្រាល​ស្តើង ទាំងលះពួកកិលេស ​ដែលជា​ចំណែកមួយ​តាំងនៅជាមួយនឹងព្យាបាទនោះ។ អនាគាមិ​បុគ្គល ចំណែកមួយ មិនមែនអនាគាមិបុគ្គល ចំណែកមួយ។បេ។ អកនិដ្ឋគាមិ​បុគ្គល ចំណែកមួយ មិនមែនឧទ្ធំសោតអកនិដ្ឋគាមិបុគ្គល ចំណែក​មួយ។ អ្នកមិនគួរ​ពោលយ៉ាងនេះទេ។បេ។ តើលះអ្វីដោយការឃើញនូវមគ្គសច្ច។ លះពួកកិលេស ដែល​តាំងនៅ​ជាមួយនឹងព្យាបាទនោះ។ អនាគាមិបុគ្គល ចំណែក​មួយ មិនមែនអនាគាមិបុគ្គល ចំណែកមួយ បុគ្គលបានដល់នូវអនាគាមិផល បាន​ចំពោះ បានត្រាស់ដឹង បានធ្វើឲ្យ​ជាក់ច្បាស់ សម្រេច ពាល់ត្រូវដោយនាមកាយ ចំណែកមួយ ដែលមិនពាល់ត្រូវ​ដោយ​នាមកាយ ចំណែកមួយ អន្តរាបរិនិព្វាយិបុគ្គល ឧបហច្ចបរិនិព្វាយិបុគ្គល អសង្ខារបរិនិព្វាយិ​បុគ្គល សសង្ខារបរិនិព្វាយិបុគ្គល ឧទ្ធំសោតអកនិដ្ឋគាមិបុគ្គល ចំណែក​មួយ មិនមែន​ឧទ្ធំសោតអកនិដ្ឋគាមិបុគ្គល ចំណែកមួយឬ។ អ្នកមិនគួរពោល​យ៉ាង​នេះទេ។បេ។

[២៨២] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត តើលះអ្វីដោយការឃើញនូវ​ទុក្ខសច្ច។ លះរូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា និង​ពួកកិលេសដែល​ជាចំណែក​មួយតាំងនៅជាមួយនឹងធម៌ទាំងនោះ។ ព្រះអរហន្ត ចំណែកមួយ មិនមែនព្រះអរហន្ត ចំណែកមួយ បុគ្គលបានដល់នូវអរហត្ត បានចំពោះ បានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់ សម្រេច ពាល់ត្រូវដោយនាមកាយ ចំណែកមួយ ដែលមិនពាល់ត្រូវដោយនាមកាយ ចំណែកមួយ បុគ្គលមានរាគៈទៅប្រាស មានទោសៈទៅប្រាស មានមោហៈទៅប្រាស មាន​ករណីយកិច្ចធ្វើហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួន ដល់​ហើយ​ដោយលំដាប់ មានភព និងសញ្ញោជនៈអស់ហើយ មានចិត្តរួច​ស្រឡះហើយ ព្រោះដឹង​ដោយ​ប្រពៃ មានសន្ទះទ្វារ គឺអវិជ្ជាបើកហើយ មានគូទម្លាយ​ហើយ មានសសរខឿន​ដកឡើងហើយ មិនមានគន្លឹះទ្វារ ជាព្រះអរិយៈ មានទង់ដាក់​ចុះហើយ មានភារៈដាក់​ចុះហើយ មិនប្រកប​ដោយកិលេស មានជំនះឈ្នះដោយ​ប្រពៃហើយ បុគ្គលនោះ បានកំណត់​ដឹងនូវទុក្ខសច្ចហើយ លះបង់នូវសមុទយសច្ច ធ្វើឲ្យជាក់ច្បាស់នូវនិរោធសច្ច ចំរើននូវមគ្គសច្ច ធម្មជាតដែលគួរត្រាស់ដឹង បុគ្គល​នោះ បានត្រាស់ដឹងហើយ ធម្មជាតដែលគួរកំណត់ដឹង បុគ្គលនោះ បានកំណត់​ដឹងហើយ ធម្មជាត​ដែលគួរលះបង់ បុគ្គលនោះ បានលះបង់ហើយ ធម្មជាតដែល​គួរអប់រំ បុគ្គលនោះ បានអប់រំហើយ ធម្មជាតដែលគួរធ្វើឲ្យជាក់ច្បាស់ បុគ្គលនោះ បានធ្វើឲ្យ​ជាក់ច្បាស់ហើយ ចំណែកមួយ ធម្មជាតដែលគួរធ្វើឲ្យជាក់ច្បាស់ បុគ្គលនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ចំណែកមួយ ធម្មជាតដែលគួរធ្វើ​ឲ្យជាក់ច្បាស់ បុគ្គលនោះ មិនធ្វើឲ្យជាក់ច្បាស់ហើយ ចំណែកមួយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ តើលះអ្វីដោយការឃើញនូវសមុទយសច្ច។ លះ​រូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា និងពួកកិលេសដែលជា​ចំណែកមួយតាំងនៅ​ជា​មួយ​នឹង​ធម៌​ទាំងនោះ។ ព្រះអរហន្ត ចំណែកមួយ មិនមែនព្រះអរហន្ត ចំណែកមួយ។បេ។ ធម្មជាតដែលគួរធ្វើឲ្យជាក់ច្បាស់ បុគ្គលនោះ ធ្វើឲ្យជាក់ច្បាស់ហើយ ចំណែកមួយ ធម្មជាតដែលគួរធ្វើឲ្យជាក់ច្បាស់ បុគ្គលនោះ មិនធ្វើឲ្យជាក់ច្បាស់​ហើយ ចំណែកមួយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ តើលះអ្វីដោយការឃើញ​នូវនិរោធសច្ច។ លះមានះ ឧទ្ធច្ចៈ និងអវិជ្ជា ទាំងលះពួក​កិលេស​ដែលជាចំណែកមួយតាំងនៅជាមួយនឹងធម៌នោះ។ ព្រះអរហន្ត ចំណែកមួយ មិនមែនព្រះអរហន្ត ចំណែកមួយ។បេ។ ធម្មជាតដែល​គួរធ្វើឲ្យជាក់ច្បាស់ បុគ្គល​នោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ចំណែកមួយ ធម្មជាតដែល​គួរធ្វើឲ្យជាក់ច្បាស់ បុគ្គលនោះ មិនធ្វើឲ្យជាក់ច្បាស់ហើយ ចំណែកមួយឬ។ អ្នកមិនគួរ​ពោលយ៉ាងនេះទេ។បេ។ តើលះអ្វីដោយការឃើញនូវមគ្គសច្ច លះ​ឧទ្ធច្ចៈ អវិជ្ជា និងពួក​កិលេសដែលតាំងនៅជាមួយនឹងធម៌នោះ។ ព្រះអរហន្ត ចំណែកមួយ មិនមែន​ព្រះអរហន្ត ចំណែកមួយ បុគ្គលបានដល់នូវអរហត្ត បានចំពោះ បានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់ សម្រេច ពាល់ត្រូវដោយនាមកាយ ចំណែកមួយ មិនពាល់​ត្រូវ​ដោយនាមកាយ ចំណែក​មួយ បុគ្គលមានរាគៈទៅប្រាស មានទោសៈទៅប្រាស មានមោហៈទៅប្រាស មាន​ករណីយកិច្ចធ្វើហើយ មានភារៈដាក់ចុះហើយ មាន​ប្រយោជន៍​របស់ខ្លួន​ដល់ហើយ​ដោយ​លំដាប់ មានភព និងសញ្ញោជនៈអស់ហើយ មានចិត្តផុត​ស្រឡះហើយ ព្រោះដឹងដោយ​ប្រពៃ មានសន្ទះទ្វារ គឺអវិជ្ជាបើកហើយ មាន​គូទម្លាយហើយ មានសសរខឿន​ដកឡើង​ហើយ មិនមានគន្លឹះទ្វារ ជា​ព្រះអរិយៈ មានទង់ដាក់ចុះហើយ មានភារៈដាក់ចុះហើយ មិនប្រកបដោយ​កិលេស មានជំនះឈ្នះហើយដោយប្រពៃ បុគ្គលនោះ បានកំណត់ដឹង​នូវទុក្ខសច្ច លះបង់នូវសមុទយសច្ច ធ្វើឲ្យជាក់ច្បាស់នូវនិរោធសច្ច ចំរើននូវមគ្គសច្ច ធម្មជាត​ដែលគួរត្រាស់ដឹង បុគ្គលនោះ បានត្រាស់ដឹងហើយ ធម្មជាតដែលគួរកំណត់ដឹង បុគ្គលនោះកំណត់ដឹងហើយ ធម្មជាតដែលគួរលះបង់ បុគ្គលនោះ បានលះបង់​ហើយ ធម្មជាតដែលគួរអប់រំ បុគ្គលនោះបានអប់រំហើយ ធម្មជាតដែល​គួរធ្វើឲ្យ​ជាក់ច្បាស់ បុគ្គល​នោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ចំណែកមួយ ធម្មជាត​ដែលគួរធ្វើឲ្យជាក់ច្បាស់ បុគ្គលនោះ បានធ្វើឲ្យជាក់​ច្បាស់ហើយ ចំណែកមួយ ធម្មជាតដែលគួរធ្វើឲ្យជាក់ច្បាស់ បុគ្គលនោះ មិនបានធ្វើឲ្យជាក់ច្បាស់ហើយ ចំណែកមួយឬ។ អ្នកមិនគួរពោលយ៉ាង​នេះទេ។បេ។

[២៨៣] អ្នកមិនគួរពោលថា បុគ្គល លះពួកកិលេសជាចំណែកៗ ដូច្នេះឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា

អ្នកប្រាជ្ញ គប្បីកំចាត់បង់នូវមន្ទិលរបស់ខ្លួន បន្តិចម្តងៗ រាល់ៗ ខណៈ តាមលំដាប់ ដូច​ជាងមាស កាលដេញចោលនូវ​មន្ទិលនៃ​មាស ដូច្នោះដែរ។

ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើដូច្នោះ បុគ្គលមិនគួរពោលថា បុគ្គល​លះពួក​កិលេស ជាចំណែកៗ ដូច្នេះឡើយ។

[២៨៤] បុគ្គលលះពួកកិលេស ជាចំណែកៗឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់​ថា

ធម៌ ៣ យ៉ាង គឺ សក្កាយទិដ្ឋិ វិចិកិច្ឆា និងសីលព្វតបរាមាសៈ ណាមួយ គឺសោតាបន្នបុគ្គល​នោះ បានលះហើយ ជាមួយនឹងទស្សនសម្បត្តិ គឺសោតាបត្តិមគ្គ ម៉្យាងទៀត សោតាបន្ន​បុគ្គល ផុតស្រឡះហើយ ចាកអបាយទាំង ៤ ហើយមិនគួរធ្វើនូវហេតុដ៏អាក្រក់ទាំង ៦ (គឺ អនន្តរិយកម្ម ៥ និងការងាកចិត្តទៅកាន់សាសនាដទៃឡើយ)

ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើដូច្នោះ បុគ្គលមិនគួរពោលថា បុគ្គលលះពួក​កិលេសជាចំណែកៗ ដូច្នេះឡើយ។

[២៨៥] បុគ្គលលះពួកកិលេសជាចំណែកៗឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា អរិយសាវ័ក មានធម្មចក្ខុ​ប្រាសចាកធូលី ប្រាសចាក​មន្ទិល កើតឡើង ក្នុងសម័យនោះ ធម្មជាតណាមួយ ដែលមានការកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ តែងរលត់ទៅវិញ​ជាធម្មតា ម្នាលភិក្ខុទាំងឡាយ សំយោជនៈ ៣ យ៉ាងគឺ សក្កាយទិដ្ឋិ វិចិកិច្ឆា និងសីលព្វតបរាមាសៈ ព្រះអរិយសាវ័ក បានលះបង់ហើយ ជាមួយនឹងការកើតឡើងនៃទស្សនសម្បត្តិ គឺសោតាបត្តិមគ្គ ពាក្យដូច្នេះ មានក្នុង​ព្រះសូត្រ​ឬ។ អើ។ បើដូច្នោះ អ្នកមិនគួរពោលថា បុគ្គលលះពួកកិលេសជាចំណែកៗ ដូច្នេះឡើយ។

ចប់ ឱធិសោកថា។

ជហតិកថា

[២៨៦] បុថុជ្ជន លះកាមរាគ និងព្យាបាទឬ។ អើ។ ចុះលះជ្រះស្រឡះ លះមិនឲ្យមាន​សេសសល់ លះមិនឲ្យមានបដិសនិ្ធ លះព្រមទាំងឫស លះព្រម​ទាំងតណ្ហា លះព្រមទាំង​អនុស័យ លះដោយអរិយញ្ញាណ លះដោយអរិយមគ្គ កាលត្រាស់ដឹងនូវអកុប្បធម៌ ទើបលះ កាលធ្វើឲ្យជាក់ច្បាស់នូវ​អនាគាមិផល ទើបលះឬ។ អ្នកមិនគួរពោលយ៉ាងនេះ​ទេ។បេ។

[២៨៧] បុថុជ្ជន សង្កត់សង្កិនកាមរាគ និងព្យាបាទឬ។ អើ។ សង្កត់សង្កិនជ្រះស្រឡះ សង្កត់សង្កិនមិនឲ្យមានសេសសល់ សង្កត់សង្កិនមិនឲ្យមានបដិសន្ធិ សង្កត់សង្កិន​ព្រមទាំងឫស សង្កត់សង្កិនព្រមទាំងតណ្ហា សង្កត់សង្កិនព្រមទាំង​អនុស័យ សង្កត់សង្កិន​ដោយ​អរិយញ្ញាណ សង្កត់សង្កិនដោយអរិយមគ្គ កាលត្រាស់ដឹង​នូវអកុប្បធម៌ ទើបសង្កត់​សង្កិន កាលធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ទើប​សង្កត់សង្កិន​ឬ។ អ្នកមិនគួរ​ពោល​យ៉ាង​នេះទេ។បេ។

[២៨៨] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល លះកាមរាគ និងព្យាបាទ បុគ្គលនោះ លះជ្រះស្រឡះ លះមិនឲ្យមានសេសសល់។បេ។ កាលធ្វើឲ្យជាក់ច្បាស់​នូវ​អនាគាមិផល ទើបលះឬ។ អើ។ បុថុជ្ជន លះកាមរាគ និងព្យាបាទ បុថុជ្ជននោះ លះ​ជ្រះស្រឡះ លះមិនឲ្យមានសេសសល់។បេ។ កាលធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ទើប​លះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[២៨៩] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល សង្កត់សង្កិន​កាមរាគ និង​ព្យាបាទ បុគ្គលនោះ សង្កត់សង្កិនជ្រះស្រឡះ សង្កត់​សង្កិនមិនឲ្យ​មានសេសសល់។បេ។ កាលធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ទើបសង្កត់សង្កិនឬ។ អើ។ បុថុជ្ជន សង្កត់សង្កិន​កាមរាគ និងព្យាបាទ បុថុជ្ជននោះ សង្កត់សង្កិន​ជ្រះស្រឡះ សង្កត់សង្កិនមិន​ឲ្យមាន​សេសសល់។បេ។ កាលធ្វើឲ្យជាក់ច្បាស់​នូវអនាគាមិផល ទើបសង្កត់សង្កិនឬ។ អ្នកមិន​គួរ​​ពោលយ៉ាងនេះទេ។បេ។

[២៩០] បុថុជ្ជន លះកាមរាគ និងព្យាបាទ តែបុថុជ្ជននោះ មិនលះ​ជ្រះស្រឡះ មិនលះមិន​ឲ្យមានសេសសល់ មិនលះមិនឲ្យមានបដិសន្ធិ មិនលះព្រមទាំងឫស មិនលះព្រមទាំង​តណ្ហា មិនលះព្រមទាំងអនុស័យ មិនលះដោយអរិយញ្ញាណ មិនលះដោយអរិយមគ្គ កាលមិនត្រាស់ដឹងនូវអកុប្បធម៌ ហើយលះទេ កាលមិនធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ហើយលះទេឬ។ អើ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល លះកាមរាគ និងព្យាបាទ តែបុគ្គលនោះ មិនលះជ្រះស្រឡះ។បេ។ មិនធ្វើឲ្យជាក់ច្បាស់​នូវ​អនាគាមិផល ទើបលះទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[២៩១] បុថុជ្ជន សង្កត់សង្កិនកាមរាគ និងព្យាបាទ តែបុថុជ្ជននោះ មិនសង្កត់សង្កិន​ជ្រះ​ស្រឡះ មិនសង្កត់សង្កិនមិនឲ្យមានសេសសល់។បេ។ មិនធ្វើឲ្យជាក់ច្បាស់​នូវ​អនាគាមិ​ផល ហើយសង្កត់សង្កិនទេឬ។ អើ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យ​ជាក់ច្បាស់នូវ​អនាគាមិ​ផល សង្កត់សង្កិនកាមរាគ និងព្យាបាទ តែបុគ្គលនោះ មិនសង្កត់សង្កិនជ្រះស្រឡះ មិនសង្កត់សង្កិនមិនឲ្យមានសេសសល់។បេ។ មិនធ្វើឲ្យ​ជាក់ច្បាស់​នូវអនាគាមិផល ហើយ​សង្កត់សង្កិនទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[២៩២] បុថុជ្ជន លះកាមរាគ និងព្យាបាទឬ។ អើ។ បុថុជ្ជន លះដោយមគ្គដូចម្តេច។ លះដោយរូបាវចរមគ្គ។ រូបាវចរមគ្គ ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការអស់ទៅ ដល់នូវ​ការ​ត្រាស់ដឹង ដល់នូវការមិនសន្សំកពូនឡើង មិនមានអាសវៈ មិនមែន​ជាប្រយោជន៍​ដល់សំយោជនៈ ជាធម៌ដែលគន្ថៈមិនគប្បីដោតក្រង ដែលឱឃៈ​មិនគប្បី​ប្រព្រឹត្តកន្លង ដែលយោគៈមិនគប្បីប្រព្រឹត្តកន្លង មិនជា​ប្រយោជន៍​ដល់នីវរណៈ ដែលបរាមាសៈមិន​ស្ទាប​អង្អែល មិនជាប្រយោជន៍ដល់ឧបាទាន មិនប្រកបដោយសេចក្តីសៅហ្មងឬ។ អ្នក​មិន​គួរពោលយ៉ាងនេះទេ។បេ។ ក្រែង​រូបាវចរមគ្គ មិនមែនជាគ្រឿងចេញចាកវដ្តៈ មិនដល់​នូវការអស់ទៅ មិនដល់នូវ​ការត្រាស់ដឹង មិនដល់នូវការមិនសន្សំកពូនឡើង ប្រកបដោយ​អាសវៈ ជា​ប្រយោជន៍ដល់សំយោជនៈ។បេ។ ប្រកបដោយសេចក្តីសៅហ្មងឬ។ អើ។ បើរូបាវចរមគ្គ មិនមែនជាគ្រឿងចេញចាកវដ្តៈ មិនដល់នូវការអស់ទៅ មិនដល់​នូវការ​ត្រាស់ដឹង មិនដល់នូវការមិនសន្សំកពូនឡើង ប្រកបដោយអាសវៈ ជា​ប្រយោជន៍​ដល់​សំយោជនៈ។បេ។ ប្រកបដោយសេចក្តីសៅហ្មង ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា បុថុជ្ជន លះកាមរាគ និងព្យាបាទ ដោយរូបាវចរមគ្គ ដូច្នេះឡើយ។

[២៩៣] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល រមែងលះកាមរាគ និងព្យាបាទ​ដោយអនាគាមិមគ្គ មគ្គនោះ ជាគ្រឿងចេញចាកវដ្តៈ ដល់នូវ​ការអស់ទៅ ដល់នូវការត្រាស់ដឹង ដល់នូវការមិនសន្សំកពូន​ឡើង មិនមានអាសវៈ មិនជា​ប្រយោជន៍​ដល់សំយោជនៈ។បេ។ មិនប្រកបដោយសេចក្តីសៅហ្មងឬ។ អើ។ បុថុជ្ជន លះកាមរាគ និងព្យាបាទ ដោយរូបាវចរមគ្គ មគ្គនោះ ជាគ្រឿង​ចេញចាកវដ្តៈ ដល់នូវការអស់ទៅ ដល់នូវការត្រាស់ដឹង ដល់នូវការ​មិនសន្សំកពូន​ឡើង មិនមានអាសវៈ មិនជាប្រយោជន៍​ដល់សំយោជនៈ។បេ។ មិនប្រកប​ដោយ​សេចក្តីសៅហ្មងឬ។ អ្នកមិនគួរពោលយ៉ាង​នេះ​ទេ។បេ។

[២៩៤] បុថុជ្ជន លះកាមរាគ និងព្យាបាទដោយរូបាវចរមគ្គ តែមគ្គនោះ មិនមែន​ជាគ្រឿង​ចេញចាកវដ្តៈ មិនដល់នូវការអស់ទៅ មិនដល់នូវ​ការត្រាស់ដឹង មិនដល់នូវការមិន​សន្សំកពូនឡើង ប្រកបដោយអាសវៈ ជា​ប្រយោជន៍ដល់​សំយោជនៈ។បេ។ ប្រកបដោយ​សេចក្តី​សៅហ្មងឬ។ អើ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ហើយ​លះកាមរាគ និងព្យាបាទដោយអនាគាមិមគ្គ តែមគ្គនោះ មិនមែនជាគ្រឿងចេញចាក​វដ្តៈ មិនដល់នូវការអស់ទៅ មិនដល់នូវការត្រាស់ដឹង មិនដល់នូវការមិន​សន្សំកពូនឡើង ប្រកបដោយអាសវៈ ជាប្រយោជន៍ដល់សំយោជនៈ។បេ។ ប្រកបដោយ​សេចក្តីសៅហ្មង​ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[២៩៥] បុថុជ្ជន ប្រាសចាករាគៈ ក្នុងកាមទាំងឡាយ តាំងនៅមាំក្នុង​អនាគាមិផល ដំណាល​នឹងការត្រាស់ដឹងធម៌ឬ។ អើ។ បុថុជ្ជន តាំងនៅស៊ប់​ក្នុងអរហត្តឬ។ អ្នកមិន​គួរពោល​យ៉ាងនេះទេ។បេ។

[២៩៦] បុថុជ្ជន ប្រាសចាករាគៈ ក្នុងកាមទាំងឡាយ តាំងនៅមាំក្នុង​អនាគាមិផល ដំណាល​នឹងការត្រាស់ដឹងធម៌ឬ។ អើ។ បុថុជ្ជន អប់រំមគ្គទាំង ៣ ដំណាលគ្នាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុថុជ្ជន អប់រំមគ្គ ទាំង ៣ ដំណាលគ្នាឬ។ អើ។ បុគ្គលធ្វើឲ្យជាក់ច្បាស់​នូវសាមញ្ញផលទាំង ៣ ដំណាលគ្នាឬ។ អ្នកមិនគួរពោលយ៉ាង​នេះទេ។បេ។ បុគ្គល​ធ្វើឲ្យជាក់​ច្បាស់​នូវសាមញ្ញផលទាំង ៣ ដំណាលគ្នាឬ។ អើ។ ការប្រជុំនៃផស្សៈ ៣ វេទនា ៣ សញ្ញា ៣ ចេតនា ៣ ចិត្ត ៣ សទ្ធា ៣ វីរិយៈ ៣ សតិ ៣ សមាធិ ៣ បញ្ញា ៣ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[២៩៧] បុថុជ្ជន ប្រាសចាករាគៈ ក្នុងកាមទាំងឡាយ តាំងនៅមាំក្នុង​អនាគាមិផល ដំណាល​នឹងការត្រាស់ដឹងធម៌ឬ។ អើ។ បុគ្គលលះកិលេសដោយសោតាបត្តិមគ្គឬ។ អ្នក​មិន​គួរពោលយ៉ាងនេះទេ។បេ។ បុគ្គលលះកិលេសដោយសកទាគាមិមគ្គឬ។ អ្នកមិនគួរ​ពោល​យ៉ាងនេះទេ។ ចុះលះដោយមគ្គណា។ លះដោយអនាគាមិមគ្គ។ បុគ្គលលះ​សក្កាយទិដ្ឋិ វិចិកិច្ឆា និងសីលព្វតបរាមាសៈដោយអនាគាមិមគ្គឬ។ អ្នកមិនគួរពោល​យ៉ាងនេះទេ។បេ។ បុគ្គលលះសក្កាយទិដ្ឋិ វិចិកិច្ឆា និងសីលព្វតបរាមាសៈ​ដោយ​អនាគាមិមគ្គឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់សំដែងនូវសោតាបត្តិផល ព្រោះការ​លះ​សំយោជនៈទាំង ៣ យ៉ាងឬ។ អើ។ បើព្រះមានព្រះភាគ ទ្រង់សំដែងនូវ​សោតាបត្តិផល ព្រោះការលះសំយោជនៈទាំង ៣ យ៉ាង ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរ​ពោលថា បុគ្គលលះសក្កាយទិដ្ឋិ វិចិកិច្ឆា និងសីលព្វតបរាមាសៈដោយអនាគាមិមគ្គទេ។បេ។ បុគ្គលលះកាមរាគដ៏គ្រោតគ្រាត ព្យាបាទដ៏គ្រោតគ្រាត ដោយអនាគាមិមគ្គឬ។ អ្នក​មិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលលះកាមរាគដ៏គ្រោតគ្រាត ព្យាបាទដ៏​គ្រោតគ្រាត ដោយអនាគាមិមគ្គឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់សំដែងនូវសកទាគាមិផល ព្រោះ​ភាពនៃកាមរាគ និងព្យាបាទដ៏ស្រាលស្តើងឬ។ អើ។ បើព្រះមានព្រះភាគ ទ្រង់សំដែង​នូវសកទាគាមិផល ព្រោះភាពនៃកាមរាគ និងព្យាបាទដ៏ស្រាលស្តើង ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា បុគ្គលលះកាមរាគដ៏គ្រោតគ្រាត ព្យាបាទដ៏គ្រោតគ្រាត ដោយ​អនាគាមិមគ្គ ដូច្នេះឡើយ។

[២៩៨] បុថុជ្ជន ប្រាសចាករាគៈក្នុងកាមទាំងឡាយ តាំងនៅស៊ប់ក្នុងអនាគាមិផល ដំណាល​នឹងការត្រាស់ដឹងធម៌ឬ។ អើ។ ជនណាមួយ ត្រាស់ដឹងធម៌ ជនទាំងអស់នោះ រមែងតាំងនៅស៊ប់ក្នុងអនាគាមិផល ដំណាលនឹងការត្រាស់ដឹង​ធម៌ឬ។ អ្នកមិនគួរពោល​យ៉ាង​នេះទេ។បេ។

[២៩៩] អ្នកមិនគួរពោលថា បុថុជ្ជន លះកាមរាគ និងព្យាបាទឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ត្រាស់ថា

ក្នុងចំណែកដែលកន្លងទៅហើយ ពួកគ្រូទាំង ៦ នោះ ជាអ្នកមានយស មិនមានក្លិនឆ្អាប ជាអ្នករួចស្រឡះចាក​កាមសំយោជនៈ ព្រោះករុណា នឿយណាយនឹងកាមរាគ ហើយចូល​ទៅកើតក្នុងព្រហ្មលោក ពួកសាវ័ករបស់គ្រូទាំង ៦ នោះ មានចំនួនច្រើនរយ មិនមាន​ក្លិនឆ្អាប ជាអ្នករួចស្រឡះ​ចាកកាមសំយោជនៈ ព្រោះករុណា នឿយណាយនឹងកាមរាគ ហើយចូលទៅកើតក្នុងព្រហ្មលោក

ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើដូច្នោះ បុថុជ្ជន លះកាមរាគ និងព្យាបាទ​បានដែរឬ។

[៣០០] បុថុជ្ជន លះកាមរាគ និងព្យាបាទបានឬ។ អើ។ ក្រែងព្រះមានព្រះភាគ​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អម្បាលយ៉ាងគ្រូឈ្មោះសុនេត្តនោះ ដែលមាន​អាយុវែងយ៉ាងនេះ ឋិតនៅអស់កាលយូរយ៉ាងនេះ គង់មិនរួចចាកជាតិ ជរា មរណៈ សោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាស តថាគតពោលថា មិនរួចចាកទុក្ខឡើយ។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ព្រោះមិនត្រាស់ដឹង ព្រោះមិនចាក់ធ្លុះនូវធម៌ទាំង ៤។ ធម៌ទាំង ៤ តើដូចម្តេច។ ព្រោះមិនត្រាស់ដឹង មិនចាក់ធ្លុះនូវសីលដ៏ប្រសើរ ១ ព្រោះមិនត្រាស់ដឹង មិនចាក់​ធ្លុះនូវសមាធិដ៏ប្រសើរ ១ ព្រោះមិនត្រាស់ដឹង មិនចាក់ធ្លុះនូវបញ្ញាដ៏ប្រសើរ ១ ព្រោះ​មិនត្រាស់ដឹង មិនចាក់ធ្លុះនូវវិមុត្តិដ៏ប្រសើរ ១ ម្នាលភិក្ខុទាំងឡាយ បើអរិយសីលនោះ បុគ្គលបានត្រាស់ដឹង ចាក់ធ្លុះហើយ អរិយសមាធិនោះ បុគ្គលបានត្រាស់ដឹង ចាក់ធ្លុះ​ហើយ អរិយប្បញ្ញានោះ បុគ្គលបានត្រាស់ដឹង ចាក់ធ្លុះហើយ អរិយវិមុត្តិនោះ បុគ្គល​បានត្រាស់ដឹង ចាក់ធ្លុះហើយ ភវតណ្ហា ក៏បុគ្គលនោះ បានផ្តាច់ផ្តិល តណ្ហាជា​គ្រឿង​នាំសត្វឲ្យទៅកើតក្នុងភព នៃបុគ្គលនោះ ក៏អស់រលីង ភពថ្មីនៃបុគ្គលនោះ ក៏មិនមាន​ក្នុង​កាលឥឡូវនេះទៀតឡើយ

ធម៌ទាំងនេះ គឺ សីល ១ សមាធិ ១ បញ្ញា ១ វិមុត្តិ ១ ជាធម៌ដ៏ប្រសើរ ព្រះគោតម ព្រះអង្គមានយស បានត្រាស់ដឹង​ហើយ ព្រោះហេតុនោះ ព្រះពុទ្ធទ្រង់ជ្រាបច្បាស់ ទើបទ្រង់​ត្រាស់​ប្រាប់ធម៌នោះ ដល់ភិក្ខុទាំងឡាយថា ព្រះសាស្តា ទ្រង់អ្នកធ្វើ​នូវទីបំផុតនៃ​ទុក្ខ មានបញ្ញាចក្ខុ បរិនិព្វាន​ហើយ

ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើដូច្នោះ អ្នកមិនគួរពោលថា បុថុជ្ជន លះកាមរាគ និងព្យាបាទបាន ដូច្នេះឡើយ។

ចប់ ជហតិកថា។

សព្វមត្ថីតិកថា

[៣០១] ធម្មជាតទាំងពួង (មានរូបក្ខន្ធជាដើម) មានឬ។ អើ។ ធម្មជាតទាំងពួង មានក្នុង​សរីរៈទាំងពួងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ធម្មជាតទាំងពួង មានឬ។ អើ។ ធម្មជាតទាំងពួង មានសព្វកាលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ធម្មជាតទាំងពួង មានឬ។ អើ។ ធម្មជាតទាំងពួង មានដោយអាការទាំងពួងឬ។ អ្នកមិនគួរពោល​យ៉ាងនេះ​ទេ។ ធម្មជាតទាំងពួង មានឬ។ អើ។ ធម្មជាតទាំងពួង មានក្នុងធម៌ទាំងពួងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ធម្មជាតទាំងពួង មានឬ។ អើ។ ធម្មជាតទាំងពួង មាន ព្រោះធ្វើនូវពាក្យថា មិនគួរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ធម្មជាតទាំងពួង មានឬ។ អើ។ ធម្មជាតណាមិនមាន ធម្មជាតនោះ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ធម្មជាតទាំងពួង មានឬ។ អើ។ ទិដ្ឋិណា (របស់អ្នក) ថា ធម្មជាតទាំងពួង មាន ទិដ្ឋិនោះ ជាមិច្ឆាទិដ្ឋិ ទិដ្ឋិណា (របស់យើង) ថា ជាមិច្ឆាទិដ្ឋិ ទិដ្ឋិនោះ ជាសម្មាទិដ្ឋិ យ៉ាងនេះ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣០២] រូបជាអតីត មានឬ។ អើ។ ក្រែងរូបជាអតីតរលត់ ទៅប្រាស ប្រែប្រួល ដល់នូវសេចក្តីវិនាស ដល់នូវសេចក្តីវិនាសក្រៃលែងឬ។ អើ។ បើរូបជាអតីត រលត់ ទៅប្រាស ប្រែប្រួល ដល់នូវសេចក្តីវិនាស ដល់នូវសេចក្តីវិនាសក្រៃលែងហើយ ម្នាលអ្នក​ដ៏​ចំរើន អ្នកមិនគួរពោលថា រូបជាអតីត មាន ដូច្នេះទេ។

[៣០៣] រូបជាអនាគត មានឬ។ អើ។ ក្រែងរូបជាអនាគត មិនទាន់កើត មិនទាន់មាន មិនទាន់ដុះដាល មិនទាន់លូតលាស់ មិនទាន់ចម្រុងចម្រើន មិនទាន់កើតឡើង​ប្រាកដ​ទេឬ។ អើ។ បើរូបជាអនាគត មិនទាន់កើត មិនទាន់មាន មិនទាន់ដុះដាល មិនទាន់​លូតលាស់ មិនទាន់ចម្រុងចម្រើន មិនទាន់កើតឡើង​ប្រាកដទេ ម្នាលអ្នកដ៏ចំរើន អ្នកមិន​គួរពោលថា រូបជាអនាគត មាន ដូច្នេះទេ។

[៣០៤] រូបជាបច្ចុប្បន្ន មាន រូបជាបច្ចុប្បន្ន មិនទាន់រលត់ មិនទាន់ទៅប្រាស មិនទាន់​ប្រែប្រួល មិនទាន់ដល់នូវសេចក្តីវិនាស មិនទាន់ដល់នូវ​សេចក្តីវិនាស​ក្រៃលែងឬ។ អើ។ រូបជាអតីត មាន រូបជាអតីត មិនទាន់រលត់ មិនទាន់ទៅប្រាស មិនទាន់ប្រែប្រួល មិនទាន់ដល់នូវសេចក្តីវិនាស មិនទាន់ដល់នូវសេចក្តីវិនាស​ក្រៃលែងឬ។ អ្នកមិនគួរពោល​យ៉ាង​នេះទេ។បេ។

[៣០៥] រូបជាបច្ចុប្បន្ន មាន រូបជាបច្ចុប្បន្ន កើតមាន ដុះដាល លូតលាស់ ចម្រុងចម្រើន កើតឡើងប្រាកដឬ។ អើ។ រូបជាអនាគត មាន រូបជាអនាគត កើតមាន ដុះដាល លូតលាស់ ចម្រុងចម្រើន កើតឡើងប្រាកដឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣០៦] រូបជាអតីត មាន រូបជាអតីតរលត់ ទៅប្រាស ប្រែប្រួល ដល់នូវសេចក្តីវិនាស ដល់នូវសេចក្តីវិនាសក្រៃលែងឬ។ អើ។ រូបជាបច្ចុប្បន្ន មាន រូបជាបច្ចុប្បន្នរលត់ ទៅប្រាស ប្រែប្រួល ដល់នូវសេចក្តីវិនាស ដល់នូវសេចក្តីវិនាស​ក្រៃលែងឬ។ អ្នកមិនគួរពោល​យ៉ាងនេះទេ។បេ។

[៣០៧] រូបជាអនាគត មាន រូបជាអនាគត មិនទាន់កើត មិនទាន់មាន មិនទាន់ដុះដាល មិនទាន់លូតលាស់ មិនទាន់ចម្រុងចម្រើន មិនទាន់​កើតប្រាកដឬ។ អើ។ រូបជាបច្ចុប្បន្ន មាន រូបជាបច្ចុប្បន្ន មិនទាន់កើត មិនទាន់មាន មិនទាន់ដុះដាល មិនទាន់លូតលាស់ មិនទាន់ចម្រុងចម្រើន មិនទាន់កើតឡើង​ប្រាកដឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។

[៣០៨] រូបជាអតីត មានឬ។ អើ។ ក្រែងរូបជាអតីតរលត់ ទៅប្រាស ប្រែប្រួល ដល់នូវសេចក្តីវិនាស ដល់នូវសេចក្តីវិនាសក្រៃលែងហើយ ឬ។ អើ។ បើរូបជាអតីត​រលត់។បេ។ ដល់នូវសេចក្តីវិនាសក្រៃលែង ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា រូបជាអតីត មាន ដូច្នេះទេ។

[៣០៩] រូបជាអនាគត មានឬ។ អើ។ ក្រែងរូបជាអនាគត មិនទាន់កើត មិនទាន់មាន មិនទាន់ដុះដាល មិនទាន់លូតលាស់ មិនទាន់ចម្រុងចម្រើន មិនទាន់កើតឡើង​ប្រាកដឬ។ អើ។ បើរូបជាអនាគត មិនទាន់កើត។បេ។ មិនទាន់កើតឡើងប្រាកដ ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា រូបជាអនាគត មាន ដូច្នេះទេ។

[៣១០] រូបជាបច្ចុប្បន្ន មាន រូបជាបច្ចុប្បន្ន មិនទាន់រលត់ មិនទាន់ទៅប្រាស មិនទាន់ប្រែប្រួល មិនទាន់ដល់នូវសេចក្តីវិនាស មិនទាន់ដល់នូវសេចក្តីវិនាស​ក្រៃលែង​ឬ។ អើ។ រូបជាអតីត មាន រូបជាអតីត មិនទាន់រលត់ មិនទាន់ទៅប្រាស មិនទាន់ប្រែប្រួល មិនទាន់ដល់នូវសេចក្តីវិនាស មិនទាន់ដល់នូវសេចក្តីវិនាស​ក្រៃលែងឬ។ អ្នកមិនគួរពោល​យ៉ាង​នេះទេ។

[៣១១] រូបជាបច្ចុប្បន្ន មាន រូបជាបច្ចុប្បន្ន កើតមាន ដុះដាល លូតលាស់ ចម្រុងចម្រើន កើតឡើងប្រាកដឬ។ អើ។ រូបជាអនាគត មាន រូបជាអនាគត កើតមាន ដុះដាល លូតលាស់ ចម្រុងចម្រើន កើតឡើងប្រាកដឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។

[៣១២] រូបជាអតីត មាន រូបជាអតីតរលត់ ទៅប្រាស ប្រែប្រួល ដល់នូវសេចក្តីវិនាស ដល់នូវសេចក្តីវិនាសក្រៃលែងឬ។ អើ។ រូបជាបច្ចុប្បន្ន មាន រូបជាបច្ចុប្បន្នរលត់ ទៅប្រាស ប្រែប្រួល ដល់នូវសេចក្តីវិនាស ដល់សេចក្តីវិនាស​ក្រៃលែងឬ។ អ្នកមិនគួរពោល​យ៉ាងនេះ​ទេ។បេ។

[៣១៣] រូបជាអនាគត មាន រូបជាអនាគត មិនទាន់កើត មិនទាន់មាន មិនទាន់ដុះដាល មិនទាន់លូតលាស់ មិនទាន់ចម្រុងចម្រើន មិនទាន់កើតឡើង​ប្រាកដឬ។ អើ។ រូបជា​បច្ចុប្បន្ន មាន រូបជាបច្ចុប្បន្ន មិនទាន់កើត មិនទាន់មាន មិនទាន់ដុះដាល មិនទាន់លូត​លាស់ មិនទាន់ចម្រុងចម្រើន មិនទាន់កើត​ឡើងប្រាកដឬ។ អ្នកមិនគួរពោលយ៉ាង​នេះ​ទេ។បេ។

[៣១៤] វេទនាជាអតីត មាន។បេ។ សញ្ញា មាន សង្ខារ មាន។បេ។ វិញ្ញាណ មានឬ។ អើ។ ក្រែងវិញ្ញាណជាអតីត រលត់ ទៅប្រាស ប្រែប្រួល ដល់នូវសេចក្តីវិនាស ដល់នូវ​សេចក្តី​វិនាស​ក្រៃលែងឬ។ អើ។ បើវិញ្ញាណជាអតីត រលត់។បេ។ ដល់នូវសេចក្តី​វិនាស​ក្រៃលែង​ហើយ ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា វិញ្ញាណជាអតីត មាន ដូច្នេះទេ។

[៣១៥] វិញ្ញាណជាអនាគត មានឬ។ អើ។ ក្រែងវិញ្ញាណជាអនាគត មិនទាន់កើត មិនទាន់មាន មិនទាន់ដុះដាល មិនទាន់លូតលាស់ មិនទាន់ចម្រុងចម្រើន មិនទាន់កើត​ឡើងប្រាកដឬ។ អើ។ បើវិញ្ញាណជាអនាគត មិនទាន់កើត។បេ។ មិនទាន់កើតឡើង​ប្រាកដ​ទេ ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា វិញ្ញាណ​ជាអនាគត មាន ដូច្នេះទេ។

[៣១៦] វិញ្ញាណជាបច្ចុប្បន្ន មាន វិញ្ញាណជាបច្ចុប្បន្ន មិនទាន់រលត់។បេ។ មិនទាន់ដល់​នូវ​សេចក្តីវិនាសក្រៃលែងឬ។ អើ។ វិញ្ញាណជាអតីត មាន វិញ្ញាណជាអតីត មិនទាន់​រលត់។បេ។ មិនទាន់ដល់នូវសេចក្តីវិនាសក្រៃលែងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣១៧] វិញ្ញាណជាបច្ចុប្បន្ន មាន វិញ្ញាណជាបច្ចុប្បន្ន កើតមាន។បេ។ កើតឡើង​ប្រាកដ​ឬ។ អើ។ វិញ្ញាណជាអនាគត មាន វិញ្ញាណជាអនាគត កើត។បេ។ កើតឡើងប្រាកដឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣១៨] វិញ្ញាណជាអតីត មាន វិញ្ញាណជាអតីត រលត់។បេ។ ដល់នូវសេចក្តីវិនាស​ក្រៃលែង​ឬ។ អើ។ វិញ្ញាណជាបច្ចុប្បន្ន មាន វិញ្ញាណជា​បច្ចុប្បន្ន រលត់។បេ។ ដល់នូវ​សេចក្តីវិនាសក្រៃលែងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣១៩] វិញ្ញាណជាអនាគត មាន វិញ្ញាណជាអនាគត មិនទាន់កើត។បេ។ មិនទាន់​កើតឡើងប្រាកដឬ។ អើ។ វិញ្ញាណជាបច្ចុប្បន្ន មាន វិញ្ញាណជាបច្ចុប្បន្ន មិនទាន់កើត មិនទាន់មាន។បេ។ មិនទាន់កើតឡើងប្រាកដឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣២០] (ខ្ញុំ) ធ្វើនូវរូបជាបច្ចុប្បន្ន មិនឲ្យបែកគ្នា រួមហៅថា បច្ចុប្បន្ន ឬថារូប ថារូប ឬថាបច្ចុប្បន្ន (ហើយសួរថា) កាយនុ៎ះ តាំងនៅក្នុងទីជាមួយគ្នា ស្មើគ្នា មានចំណែកស្មើគ្នា កើតជាមួយគ្នាឬ។ អើ។ រូបជាបច្ចុប្បន្ន កាលរលត់ តែងលះបង់ភាពជា​បច្ចុប្បន្នឬ។ អើ។ រូបជាបច្ចុប្បន្ន តែងលះបង់ភាពជារូបឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣២១] (ខ្ញុំ) ធ្វើនូវរូបជាបច្ចុប្បន្ន មិនឲ្យបែកគ្នា រួមហៅថាបច្ចុប្បន្ន ឬថារូប ថារូប ឬថាបច្ចុប្បន្ន (ហើយសួរថា) កាយនុ៎ះ តាំងនៅក្នុងទីជាមួយគ្នា ស្មើគ្នា មានចំណែកស្មើគ្នា កើតជាមួយគ្នាឬ។ អើ។ រូបជាបច្ចុប្បន្ន កាលរលត់ តែងមិនលះបង់ភាពជារូបឬ។ អើ។ រូបជាបច្ចុប្បន្ន តែងមិនលះបង់​ភាពជា​បច្ចុប្បន្នឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ (ខ្ញុំ) ធ្វើនូវសំពត់ស មិនឲ្យបែកគ្នា រួមហៅថា ស ឬថាសំពត់ ថាសំពត់ ឬថា ស (ហើយសួរថា) សំពត់នុ៎ះឯង តាំងនៅ​ក្នុងទីជាមួយគ្នា ស្មើគ្នា មានចំណែកស្មើគ្នា កើតជាមួយគ្នាឬ។ អើ។ សំពត់ស បុគ្គល កាលជ្រលក់ រមែងលះបង់ភាព សឬ។ អើ។ សំពត់ តែង​លះបង់​ភាពជាសំពត់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ (ខ្ញុំ) ធ្វើនូវសំពត់ស មិនឲ្យបែកគ្នា រួមហៅថា ស ឬថាសំពត់ ថាសំពត់ ឬថា ស (ហើយសួរថា) សំពត់នុ៎ះឯង តាំងនៅ​ក្នុងទីជាមួយគ្នា ស្មើគ្នា មានចំណែកស្មើគ្នា កើតជាមួយគ្នាឬ។ អើ។ សំពត់ស បុគ្គល កាលជ្រលក់ រមែងមិនលះបង់ភាពជាសំពត់ឬ។ អើ។ សំពត់ តែងមិនលះបង់​ភាព​សទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣២២] រូប មិនលះបង់ភាពជារូបឬ។ អើ។ រូប ជាធម្មជាតទៀង ទៀងទាត់ ពិតប្រាកដ មិនប្រែប្រួលជាធម្មតាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងរូប លះបង់​ភាព​ជារូបឬ។ រូប ជាធម្មជាតមិនទៀង មិនទៀងទាត់ មិនពិតប្រាកដ តែងប្រែប្រួល​ជាធម្មតា​ឬ។ អើ។ បើរូប ជាធម្មជាតមិនទៀង មិនទៀងទាត់ មិនពិតប្រាកដ តែងប្រែប្រួលជាធម្មតា ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា រូប មិនលះបង់ភាពជារូប ដូច្នេះទេ។

[៣២៣] និព្វាន មិនលះបង់ភាពជានិព្វានឬ។ និព្វានជាធម្មជាតទៀង ទៀងទាត់ ពិត​ប្រាកដ មិនប្រែប្រួលជាធម្មតាឬ។ អើ។ រូប មិនលះបង់ភាពជារូបឬ។ រូប ជាធម្មជាតទៀង ទៀងទាត់ ពិតប្រាកដ មិនប្រែប្រួលជាធម្មតាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣២៤] រូប មិនលះបង់ភាពជារូបឬ។ រូប ជាធម្មជាតមិនទៀង មិនទៀងទាត់ មិនពិត​ប្រាកដ តែងប្រែប្រួលជាធម្មតាឬ។ អើ។ និព្វាន មិនលះបង់ភាពជានិព្វានឬ។ និព្វាន ជាធម្មជាតមិនទៀង មិនទៀងទាត់ មិនពិតប្រាកដ តែងប្រែប្រួល​ជាធម្មតាឬ។ អ្នកមិនគួរ​ពោលយ៉ាងនេះទេ។បេ។

[៣២៥] អតីត មាន អតីត មិនលះបង់ភាពជាអតីតឬ។ អើ។ អនាគត មាន អនាគត មិនលះបង់ភាពជាអនាគតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ អតីត មាន អតីត មិនលះបង់ភាពជាអតីតឬ។ អើ។ បច្ចុប្បន្ន មាន បច្ចុប្បន្ន មិនលះបង់​ភាពជាបច្ចុប្បន្នឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣២៦] អនាគត មាន អនាគត មិនលះបង់ភាពជាអនាគតឬ។ អើ។ អតីត មាន អតីត មិនលះបង់ភាពជាអតីតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣២៧] បច្ចុប្បន្ន មាន បច្ចុប្បន្ន មិនលះបង់ភាពជាបច្ចុប្បន្នឬ។ អើ។ អតីត មាន អតីត មិនលះបង់ភាពជាអតីតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣២៨] អតីត មាន អតីត មិនលះបង់ភាពជាអតីតឬ។ អើ។ អតីត ទៀង ទៀងទាត់ ពិតប្រាកដ មិនប្រែប្រួលជាធម្មតាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងអតីត មិនទៀង មិនទៀងទាត់ មិនពិតប្រាកដ តែងប្រែប្រួលជាធម្មតាឬ។ អើ។ បើអតីតមិនទៀង មិនទៀងទាត់ មិនពិតប្រាកដ តែងប្រែប្រួលជាធម្មតា ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា អតីត មាន អតីត មិនលះបង់ភាពជាអតីត ដូច្នេះទេ។

[៣២៩] និព្វាន មាន និព្វាន មិនលះបង់ភាពជានិព្វានឬ។ និព្វាន ជាធម្មជាតទៀង ទៀងទាត់ ពិតប្រាកដ មិនប្រែប្រួលជាធម្មតាឬ។ អើ។ អតីត មាន អតីត មិនលះបង់​ភាពជាអតីតឬ។ អតីត ជាធម្មជាតទៀង ទៀងទាត់ ពិតប្រាកដ មិនប្រែប្រួលជាធម្មតាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣៣០] អតីត មាន អតីត មិនលះបង់ភាពជាអតីតឬ។ អតីត ជាធម្មជាតមិនទៀង មិនទៀងទាត់ មិនពិតប្រាកដ តែងប្រែប្រួលជាធម្មតាឬ។ អើ។ និព្វាន មាន និព្វាន មិនលះបង់ភាពជានិព្វានឬ។ និព្វាន ជាធម្មជាតមិនទៀង មិនទៀងទាត់ មិនពិតប្រាកដ តែងប្រែប្រួលជាធម្មតាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣៣១] រូបជាអតីត មាន រូបជាអតីត មិនលះបង់ភាពជាអតីតឬ។ អើ។ រូបជាអនាគត មាន រូបជាអនាគត មិនលះបង់ភាពជាអនាគតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ រូបជា​អតីត មាន រូបជាអតីត មិនលះបង់ភាពជាអតីតឬ។ អើ។ រូបជាបច្ចុប្បន្ន មាន រូបជា​បច្ចុប្បន្ន មិនលះបង់ភាពជាបច្ចុប្បន្នឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣៣២] រូបជាអនាគត មាន រូបជាអនាគត មិនលះបង់ភាពជាអនាគតឬ។ អើ។ រូបជា​អតីត មាន រូបជាអតីត មិនលះបង់ភាពជាអតីតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣៣៣] រូបជាបច្ចុប្បន្ន មាន រូបជាបច្ចុប្បន្ន មិនលះបង់ភាពជាបច្ចុប្បន្នឬ។ អើ។ រូបជា​អតីត មាន រូបជាអតីត មិនលះបង់ភាពជាអតីតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣៣៤] រូបជាអតីត មាន រូបជាអតីត មិនលះបង់ភាពជាអតីតឬ។ អើ។ រូបជាអតីត ជាធម្មជាតទៀង ទៀងទាត់ ពិតប្រាកដ មិនប្រែប្រួលជាធម្មតាឬ។ អ្នកមិនគួរពោល​យ៉ាង​នេះទេ។បេ។ ក្រែងរូបជាអតីត ជាធម្មជាតមិនទៀង មិនទៀងទាត់ មិនពិតប្រាកដ តែងប្រែប្រួលជាធម្មតាឬ។ អើ។ បើរូបជាអតីត ជាធម្មជាត​មិនទៀង។បេ។ តែងប្រែប្រួល​ជាធម្មតា ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា រូបជាអតីត មាន រូបជាអតីត មិនលះបង់​ភាពជាអតីត ដូច្នេះទេ។

[៣៣៥] និព្វាន មាន និព្វាន មិនលះបង់ភាពជានិព្វាន និព្វានជាធម្មជាតទៀង ទៀងទាត់ ពិតប្រាកដ មិនប្រែប្រួលជាធម្មតាឬ។ អើ។ រូបជាអតីត មាន រូបជាអតីត មិនលះបង់​ភាពជាអតីត រូបជាអតីត ជាធម្មជាតទៀង ទៀងទាត់ ពិតប្រាកដ មិនប្រែប្រួល​ជា​ធម្មតាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣៣៦] រូបជាអតីត មាន រូបជាអតីត មិនលះបង់ភាពជាអតីត រូបជាអតីត ជាធម្មជាត​មិនទៀង មិនទៀងទាត់ មិនពិតប្រាកដ តែងប្រែប្រួលជាធម្មតាឬ។ អើ។ និព្វាន មាន និព្វាន មិនលះបង់ភាពជានិព្វាន និព្វាន ជាធម្មជាតមិនទៀង មិនទៀងទាត់ មិនពិតប្រាកដ តែងប្រែប្រួលជាធម្មតាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣៣៧] វេទនាជាអតីត មាន។បេ។ សញ្ញាជាអតីតមាន។បេ។ សង្ខារជាអតីត មាន។បេ។

[៣៣៨] វិញ្ញាណជាអតីត មាន វិញ្ញាណជាអតីត មិនលះបង់ភាពជាអតីតឬ។ អើ។ វិញ្ញាណ​ជាអនាគត មាន វិញ្ញាណជាអនាគត មិនលះបង់ភាពជាអនាគតឬ។ អ្នកមិនគួរ​ពោល​យ៉ាងនេះទេ។បេ។ វិញ្ញាណជាអតីត មាន វិញ្ញាណជាអតីត មិនលះបង់​ភាពជាអតីតឬ។ អើ។ វិញ្ញាណជាបច្ចុប្បន្ន មាន វិញ្ញាណជាបច្ចុប្បន្ន មិនលះបង់​ភាពជា​បច្ចុប្បន្នឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣៣៩] វិញ្ញាណជាអនាគត មាន វិញ្ញាណជាអនាគត មិនលះបង់ភាពជា​អនាគតឬ។ អើ។ វិញ្ញាណជាអតីត មាន វិញ្ញាណជាអតីត មិនលះបង់ភាព​ជាអតីតឬ។ អ្នកមិនគួរពោល​យ៉ាង​នេះទេ។បេ។

[៣៤០] វិញ្ញាណជាបច្ចុប្បន្ន មាន វិញ្ញាណជាបច្ចុប្បន្ន មិនលះបង់ភាពជា​បច្ចុប្បន្នឬ។ អើ។ វិញ្ញាណជាអតីត មាន វិញ្ញាណជាអតីត មិនលះបង់ភាពជា​អតីតឬ។ អ្នកមិនគួរ​ពោល​យ៉ាង​នេះទេ។បេ។

[៣៤១] វិញ្ញាណជាអតីត មាន វិញ្ញាណជាអតីត មិនលះបង់ភាពជាអតីតឬ។ អើ។ វិញ្ញាណជាអតីត ជាធម្មជាតទៀង ទៀងទាត់ ពិតប្រាកដ មិនប្រែប្រួលជាធម្មតាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងវិញ្ញាណជាអតីត ជាធម្មជាតមិនទៀង មិនទៀង​ទាត់ មិនពិតប្រាកដ តែងប្រែប្រួលជាធម្មតាឬ។ អើ។ បើវិញ្ញាណជាអតីត ជាធម្មជាត​មិនទៀង មិនទៀងទាត់ មិនពិតប្រាកដ តែងប្រែប្រួលជាធម្មតា ម្នាលអ្នកដ៏ចំរើន អ្នកមិន​គួរពោលថា វិញ្ញាណជាអតីត មាន វិញ្ញាណជាអតីត មិនលះបង់ភាពជាអតីត ដូច្នេះទេ។

[៣៤២] និព្វានមាន និព្វានមិនលះបង់ភាពជានិព្វាន និព្វានជាធម្មជាតទៀង ទៀងទាត់ ពិតប្រាកដ មិនប្រែប្រួលជាធម្មតាឬ។ អើ។ វិញ្ញាណជាអតីត មាន វិញ្ញាណជាអតីត មិនលះបង់ភាពជាអតីត វិញ្ញាណជាអតីត ជាធម្មជាតទៀង ទៀងទាត់ ពិតប្រាកដ មិនប្រែប្រួលជាធម្មតាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣៤៣] វិញ្ញាណជាអតីត មាន វិញ្ញាណជាអតីត មិនលះបង់ភាពជាអតីត វិញ្ញាណជាអតីត ជាធម្មជាតមិនទៀង មិនទៀងទាត់ មិនពិតប្រាកដ តែងប្រែប្រួល​ជាធម្មតាឬ។ អើ។ និព្វាន មាន និព្វានមិនលះបង់ភាពជានិព្វាន និព្វានជាធម្មជាតមិនទៀង មិនទៀងទាត់ មិនពិត​ប្រាកដ តែងប្រែប្រួលជាធម្មតាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣៤៤] អតីត មិនមានឬ។ អើ។ បើអតីតមិនមានទេ ពាក្យថា អតីតមាន ជាពាក្យខុស មួយទៀត បើអតីតមិនមាន ពាក្យថា អតីតមាន ជាពាក្យខុស។ អនាគត មិនមានឬ។ អើ។ បើអនាគតមិនមាន ពាក្យថា អនាគតមាន ជាពាក្យខុស មួយទៀត បើអនាគតមិនមាន ពាក្យថា អនាគតមាន ជាពាក្យខុស។

[៣៤៥] អនាគតកើតហើយ បច្ចុប្បន្នកំពុងកើតឬ។ អើ។ អនាគតនោះឯង គឺបច្ចុប្បន្ន​នោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អនាគតនោះឯង គឺបច្ចុប្បន្ននោះឬ។ អើ។ ធម្មជាតកើតហើយ រមែងកើតឥឡូវនេះ ឈ្មោះថា ធម្មជាតកើតហើយ រមែងកើត​ឥឡូវនេះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ធម្មជាតកើតហើយ រមែងកើតឥឡូវនេះ ឈ្មោះថា ធម្មជាតកើតហើយ រមែងកើតឥឡូវនេះឬ។ អើ។ ធម្មជាតមិនកើតហើយ រមែងមិនកើតឥឡូវនេះ ឈ្មោះថា ធម្មជាតមិនកើតហើយ រមែងមិនកើតឥឡូវនេះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣៤៦] បច្ចុប្បន្នកើតហើយ អតីតកើតឥឡូវនេះឬ។ អើ។ បច្ចុប្បន្ននោះឯង គឺអតីតនោះ​ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បច្ចុប្បន្ននោះឯង គឺអតីតនោះឬ។ អើ។ ធម្មជាត​កើតហើយ រមែងកើតឥឡូវនេះ ឈ្មោះថា ធម្មជាតកើតហើយ រមែងកើតឥឡូវនេះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ធម្មជាតកើតហើយ រមែងកើតឥឡូវនេះ ឈ្មោះថា ធម្មជាតកើតហើយ រមែងកើតឥឡូវនេះឬ។ អើ។ ធម្មជាតមិនកើតហើយ រមែងមិន​កើតឥឡូវនេះ ឈ្មោះថា ធម្មជាតមិនកើតហើយ រមែងមិនកើតឥឡូវនេះឬ។ អ្នកមិនគួរ​ពោល​យ៉ាងនេះទេ។បេ។

[៣៤៧] អនាគតកើតហើយ បច្ចុប្បន្នកើតឥឡូវនេះ បច្ចុប្បន្នកើតហើយ អតីតកើត​ឥឡូវ​នេះឬ។ អើ។ អនាគតនោះឯង គឺបច្ចុប្បន្ននោះ គឺអតីតនោះឬ។ អ្នកមិនគួរពោល​យ៉ាង​នេះទេ។បេ។ អនាគតនោះឯង គឺបច្ចុប្បន្ននោះ គឺអតីតនោះឬ។ អើ។ ធម្មជាតកើតហើយ រមែងកើតឥឡូវនេះ ឈ្មោះថា ធម្មជាតកើតហើយ រមែងកើតឥឡូវនេះឬ។ អ្នកមិន​គួរពោលយ៉ាងនេះទេ។បេ។ ធម្មជាតកើតហើយ រមែងកើតឥឡូវនេះ ឈ្មោះថា ធម្មជាត​កើតហើយ រមែងកើតឥឡូវនេះឬ។ អើ។ ធម្មជាតមិនកើតហើយ រមែងមិនកើតឥឡូវនេះ ឈ្មោះថា ធម្មជាតមិនកើតហើយ រមែងមិនកើតឥឡូវនេះឬ។ អ្នកមិនគួរពោល​យ៉ាងនេះ​ទេ។បេ។

[៣៤៨] ចក្ខុ រូប ចក្ខុវិញ្ញាណ ពន្លឺ មនសិការៈ ជាអតីត មានឬ។ អើ។ បុគ្គល​ឃើញ​រូបជាអតីតដោយចក្ខុជាអតីតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ត្រចៀក សំឡេង សោតវិញ្ញាណ អាកាស មនសិការៈ ជាអតីត មានឬ។ អើ។ បុគ្គលស្តាប់​សំឡេង​ជាអតីត​ដោយត្រចៀកជាអតីតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ច្រមុះ ក្លិន ឃានវិញ្ញាណ ខ្យល់ មនសិការៈ ជាអតីត មានឬ។ អើ។ បុគ្គលហិតក្លិនជាអតីតដោយចម្រុះជាអតីតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អណ្តាត រស ជិវ្ហាវិញ្ញាណ ទឹក មនសិការៈ ជាអតីត មានឬ។ អើ។ បុគ្គលលិទ្ធភ្លក្សរសជាអតីតដោយអណ្តាតជាអតីតឬ។ អ្នកមិនគួរពោល​យ៉ាង​នេះទេ។បេ។ កាយ ផ្សព្វ កាយវិញ្ញាណ ដី មនសិការៈ ជាអតីតមានឬ។ អើ។ បុគ្គលប៉ះពាល់ផ្សព្វជាអតីតដោយកាយជាអតីតឬ។ អ្នកមិនគួរពោលយ៉ាងនេះ ទេ។បេ។ ចិត្ត ធម៌ មនោវិញ្ញាណ វត្ថុ មនសិការៈ ជាអតីត មានឬ។ អើ។ បុគ្គលដឹង​ច្បាស់នូវ​ធម្មារម្មណ៍ជាអតីតដោយចិត្តជាអតីតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣៤៩] ចក្ខុ រូប ចក្ខុវិញ្ញាណ ពន្លឺ មនសិការៈ ជាអនាគត មានឬ។ អើ។ បុគ្គល​ឃើញ​រូប​ជា​អនាគតដោយចក្ខុជាអនាគតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ធម្មារម្មណ៍ មនោវិញ្ញាណ វត្ថុ មនសិការៈ ជាអនាគត មានឬ។ អើ។ បុគ្គល​ដឹងច្បាស់នូវធម្មារម្មណ៍ជាអនាគតដោយចិត្តជាអនាគតឬ។ អ្នកមិនគួរពោលយ៉ាង​នេះ​ទេ។បេ។

[៣៥០] ចក្ខុ រូប ចក្ខុវិញ្ញាណ ពន្លឺ មនសិការៈ ជាបច្ចុប្បន្ន បុគ្គលឃើញ​រូបជា​បច្ចុប្បន្ន​ដោយចក្ខុជាបច្ចុប្បន្នឬ។ អើ។ ចក្ខុ រូប ចក្ខុវិញ្ញាណ ពន្លឺ មនសិការៈ ជាអតីត បុគ្គល​ឃើញរូបជាអតីតដោយចក្ខុជាអតីតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ធម្មារម្មណ៍ មនោវិញ្ញាណ វត្ថុ មនសិការៈ ជាបច្ចុប្បន្ន មាន បុគ្គល​ដឹងច្បាស់នូវធម្មារម្មណ៍ ជាបច្ចុប្បន្នដោយចិត្តជាបច្ចុប្បន្នឬ។ អើ។ ចិត្ត ធម៌ មនោវិញ្ញាណ វត្ថុ មនសិការៈ ជាអតីត មាន បុគ្គលដឹងច្បាស់នូវ​ធម្មារម្មណ៍​ជាអតីត​ដោយ​ចិត្តជាអតីតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣៥១] ចក្ខុ រូប ចក្ខុវិញ្ញាណ ពន្លឺ មនសិការៈ ជាបច្ចុប្បន្ន មាន បុគ្គលឃើញ​រូបជា​បច្ចុប្បន្នដោយចក្ខុជាបច្ចុប្បន្នឬ។ អើ។ ចក្ខុ រូប ចក្ខុវិញ្ញាណ ពន្លឺ មនសិការៈ ជាអនាគត មាន បុគ្គលឃើញរូបជាអនាគតដោយចក្ខុជាអនាគតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ត្រចៀកជាបច្ចុប្បន្ន។បេ។ ច្រមុះ អណ្តាត កាយ ចិត្ត ធម្មារម្មណ៍ មនោវិញ្ញាណ វត្ថុ មនសិការៈ មាន បុគ្គលដឹងច្បាស់​នូវធម្មារម្មណ៍ជាបច្ចុប្បន្នដោយចិត្តជាបច្ចុប្បន្នឬ។ អើ។ ចិត្ត ធម៌ មនោវិញ្ញាណ វត្ថុ មនសិការៈ ជាអនាគត មាន បុគ្គលដឹងច្បាស់​នូវ​ធម្មារម្មណ៍​ជាអនាគតដោយចិត្តជាអនាគតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣៥២] ចក្ខុ រូប ចក្ខុវិញ្ញាណ ពន្លឺ មនសិការៈជាអតីត មាន តែបុគ្គល​មិនឃើញរូប​ជា​អតីតដោយចក្ខុជាអតីតឬ។ អើ។ ចក្ខុ រូប ចក្ខុវិញ្ញាណ ពន្លឺ មនសិការៈជាបច្ចុប្បន្ន មាន តែបុគ្គលមិនឃើញរូបជាបច្ចុប្បន្នដោយចក្ខុជាបច្ចុប្បន្នឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ត្រចៀកជាអតីត។បេ។ ច្រមុះ អណ្តាត កាយ។បេ។ ចិត្ត ធម្មារម្មណ៍ មនោវិញ្ញាណ វត្ថុ មនសិការៈ មាន តែបុគ្គលមិនដឹងច្បាស់នូវធម្មារម្មណ៍ជាអតីតដោយចិត្តជាអតីតឬ។ អើ។ ចិត្ត ធម៌ មនោវិញ្ញាណ វត្ថុ មនសិការៈ ជាបច្ចុប្បន្ន មាន តែបុគ្គលមិនដឹងច្បាស់​នូវធម្មារម្មណ៍ជាបច្ចុប្បន្នដោយចិត្តជាបច្ចុប្បន្នឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣៥៣] ចក្ខុ រូប ចក្ខុវិញ្ញាណ ពន្លឺ មនសិការៈជាអនាគត មាន តែបុគ្គល​មិនឃើញរូបជា​អនាគតដោយចក្ខុជាអនាគតឬ។ អើ។ ចក្ខុ រូប ចក្ខុវិញ្ញាណ ពន្លឺ មនសិការៈជាបច្ចុប្បន្ន មាន តែបុគ្គលមិនឃើញរូបជាបច្ចុប្បន្នដោយចក្ខុជា​បច្ចុប្បន្នឬ។ អ្នកមិនគួរពោលយ៉ាងនេះ​ទេ។បេ។ ត្រចៀក ច្រមុះ អណ្តាត កាយ ជាអនាគត មាន។បេ។ ចិត្ត ធម្មារម្មណ៍ មនោវិញ្ញាណ វត្ថុ មនសិការៈ មាន តែបុគ្គលមិនដឹងច្បាស់នូវធម្មារម្មណ៍ ជាអនាគត​ដោយ​ចិត្តជាអនាគតឬ។ អើ។ ចិត្ត ធម្មារម្មណ៍ មនោវិញ្ញាណ វត្ថុ មនសិការៈ ជាបច្ចុប្បន្ន មាន តែបុគ្គល​មិនដឹងច្បាស់នូវធម្មារម្មណ៍ជាបច្ចុប្បន្នដោយចិត្តជាបច្ចុប្បន្នឬ។ អ្នកមិនគួរពោល​យ៉ាង​នេះ​ទេ។បេ។

[៣៥៤] ញាណជាអតីត មានឬ។ អើ។ បុគ្គលធ្វើនូវអំពើដែលគួរធ្វើដោយញាណ ព្រោះ​ញាណ​នោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលធ្វើនូវអំពើដែល​គួរធ្វើដោយ​ញាណ ព្រោះញាណនោះឬ។ អើ។ បុគ្គលកំណត់ដឹងនូវទុក្ខ លះបង់នូវសមុទ័យ ធ្វើឲ្យ​ជាក់​ច្បាស់នូវនិរោធ អប់រំនូវមគ្គដោយញាណនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣៥៥] ញាណជាអនាគត មានឬ។ អើ។ បុគ្គលធ្វើនូវអំពើដែលគួរធ្វើដោយ​ញាណ ព្រោះ​ញាណនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលធ្វើ​នូវអំពើ​ដែលគួរធ្វើ​ដោយ​ញាណ ព្រោះញាណនោះឬ។ អើ។ បុគ្គលកំណត់ដឹង​នូវទុក្ខ លះបង់នូវសមុទ័យ ធ្វើឲ្យ​ជាក់​ច្បាស់នូវនិរោធ អប់រំនូវមគ្គដោយញាណនោះ​ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣៥៦] ញាណជាបច្ចុប្បន្ន មាន បុគ្គលធ្វើនូវអំពើដែលគួរធ្វើដោយញាណ ព្រោះញាណ​នោះឬ។ អើ។ ញាណជាអតីតមាន បុគ្គលធ្វើនូវអំពើដែលគួរ​ធ្វើដោយញាណ ព្រោះ​ញាណ​នោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ញាណជាបច្ចុប្បន្ន មាន បុគ្គល​កំណត់ដឹងនូវទុក្ខ លះបង់នូវសមុទ័យ ធ្វើឲ្យជាក់ច្បាស់​នូវនិរោធ អប់រំនូវមគ្គដោយ​ញាណ​នោះឬ។ អើ។ ញាណជាអតីត មាន បុគ្គលកំណត់ដឹងនូវទុក្ខ លះបង់នូវសមុទ័យ ធ្វើឲ្យជាក់ច្បាស់នូវនិរោធ អប់រំនូវ​មគ្គដោយញាណនោះឬ។ អ្នកមិនគួរពោលយ៉ាង​នេះ​ទេ។បេ។ ញាណជា​បច្ចុប្បន្ន មាន បុគ្គលធ្វើនូវអំពើដែលគួរធ្វើដោយញាណ ព្រោះញាណ​នោះឬ។ អើ។ ញាណជាអនាគត មាន បុគ្គលធ្វើនូវអំពើដែលគួរធ្វើដោយញាណ ព្រោះ​ញាណនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ញាណជាបច្ចុប្បន្ន មាន បុគ្គល​កំណត់ដឹងនូវទុក្ខ លះបង់នូវសមុទ័យ ធ្វើឲ្យជាក់ច្បាស់នូវនិរោធ អប់រំនូវមគ្គ​ដោយញាណ​នោះឬ។ អើ។ ញាណជាអនាគត មាន បុគ្គលកំណត់ដឹងនូវទុក្ខ លះបង់នូវសមុទ័យ ធ្វើឲ្យជាក់ច្បាស់នូវនិរោធ អប់រំនូវមគ្គដោយញាណនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះ​ទេ។បេ។

[៣៥៧] ញាណជាអតីត មាន តែបុគ្គលមិនធ្វើនូវអំពើដែលគួរធ្វើដោយញាណ ព្រោះ​ញាណ​នោះទេឬ។ អើ។ ញាណជាបច្ចុប្បន្ន មាន តែបុគ្គលមិនធ្វើ​នូវអំពើ​ដែលគួរធ្វើ​ដោយញាណ ព្រោះញាណនោះទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ញាណជា​អតីត មាន តែបុគ្គលមិនកំណត់ដឹងនូវទុក្ខ មិនលះបង់នូវសមុទ័យ មិនធ្វើឲ្យជាក់ច្បាស់​នូវនិរោធ មិនអប់រំនូវមគ្គដោយញាណនោះទេឬ។ អើ។ ញាណជាបច្ចុប្បន្ន មាន តែ​បុគ្គលមិនកំណត់ដឹងនូវទុក្ខ មិនលះបង់នូវសមុទ័យ មិនធ្វើឲ្យជាក់ច្បាស់នូវនិរោធ មិន​អប់រំ​នូវមគ្គដោយញាណនោះទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣៥៨] ញាណជាអនាគត មាន តែបុគ្គលមិនធ្វើនូវអំពើដែលគួរធ្វើដោយញាណ ព្រោះ​ញាណនោះទេឬ។ អើ។ ញាណជាបច្ចុប្បន្ន មាន តែបុគ្គលមិនធ្វើ​នូវអំពើ​ដែលគួរធ្វើ​ដោយញាណ ព្រោះញាណនោះទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ញាណជា​អនាគត មាន តែបុគ្គលមិនកំណត់ដឹងនូវទុក្ខ មិនលះបង់​នូវសមុទ័យ មិនធ្វើឲ្យជាក់ច្បាស់​នូវនិរោធ មិនអប់រំនូវមគ្គដោយញាណនោះ​ទេឬ។ អើ។ ញាណជាបច្ចុប្បន្ន មាន តែ​បុគ្គលមិនកំណត់ដឹងនូវទុក្ខ មិនលះបង់​នូវសមុទ័យ មិនធ្វើឲ្យជាក់ច្បាស់នូវនិរោធ មិន​អប់រំនូវមគ្គដោយញាណនោះ​ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣៥៩] ព្រះអរហន្ត មានរាគៈជាអតីតឬ។ អើ។ ព្រះអរហន្ត ប្រកបដោយរាគៈ ព្រោះរាគៈ​នោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត មានទោសៈ​ជាអតីតឬ។ អើ។ ព្រះអរហន្ត ប្រកបដោយទោសៈ ព្រោះទោសៈនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត មានមោហៈជាអតីតឬ។ អើ។ ព្រះអរហន្ត ប្រកបដោយមោហៈ ព្រោះមោហៈនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត មានមានះជា​អតីតឬ។ អើ។ ព្រះអរហន្ត ប្រកបដោយមានះ ព្រោះមានះនោះឬ។ អ្នកមិនគួរពោល​យ៉ាងនេះទេ។បេ។ ព្រះអរហន្ត មានទិដ្ឋិជា​អតីតឬ។ អើ។ ព្រះអរហន្ត ប្រកបដោយទិដ្ឋិ ព្រោះទិដ្ឋិនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត មានវិចិកិច្ឆា​ជា​អតីតឬ។ អើ។ ព្រះអរហន្ត ប្រកបដោយវិចិកិច្ឆា ព្រោះវិចិកិច្ឆានោះឬ។ អ្នកមិនគួរពោល​យ៉ាងនេះទេ។បេ។ ព្រះអរហន្ត មានថីនៈជាអតីតឬ។ អើ។ ព្រះអរហន្ត ប្រកបដោយថីនៈ ព្រោះថីនៈ​នោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត មានឧទ្ធច្ចៈ​ជា​អតីតឬ។ អើ។ ព្រះអរហន្ត ប្រកបដោយឧទ្ធច្ចៈ ព្រោះឧទ្ធច្ចៈនោះឬ។ អ្នកមិនគួរពោល​យ៉ាង​នេះទេ។បេ។ ព្រះអរហន្ត មានអហិរិកៈជាអតីតឬ។ អើ។ ព្រះអរហន្ត ប្រកបដោយ​អហិរិកៈ ព្រោះអហិរិកៈនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត មាន​អនោត្តប្បៈជាអតីតឬ។ អើ។ ព្រះអរហន្ត ប្រកបដោយអនោត្តប្បៈ ព្រោះអនោត្តប្បៈ​នោះ​ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣៦០] អនាគាមិបុគ្គល មានសក្កាយទិដ្ឋិជាអតីតឬ។ អើ។ អនាគាមិបុគ្គល ប្រកប​ដោយទិដ្ឋិ ព្រោះទិដ្ឋិនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អនាគាមិបុគ្គល មាន​វិចិកិច្ឆាជាអតីត មានសីលព្វតបរាមាសៈជាអតីត មានកាមរាគៈដ៏ស្រាលស្តើងជាអតីត មាន​ព្យាបាទដ៏ស្រាលស្តើងជាអតីតឬ។ អើ។ អនាគាមិបុគ្គល មានចិត្តព្យាបាទ ព្រោះ​ព្យាបាទនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣៦១] សកទាគាមិបុគ្គល មានសក្កាយទិដ្ឋិជាអតីតឬ។ អើ។ សកទាគាមិបុគ្គល ប្រកប​ដោយទិដ្ឋិ ព្រោះទិដ្ឋិនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សកទាគាមិបុគ្គល មានវិចិកិច្ឆាជាអតីត មានសីលព្វតបរាមាសៈ​ជាអតីត មានកាមរាគៈដ៏គ្រោតគ្រាតជាអតីត មានព្យាបាទដ៏គ្រោតគ្រាត​ជាអតីតឬ។ អើ។ សកទាគាមិបុគ្គល មានចិត្តព្យាបាទ ព្រោះ​ព្យាបាទនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣៦២] សោតាបន្នបុគ្គល មានសក្កាយទិដ្ឋិជាអតីតឬ។ អើ។ សោតាបន្នបុគ្គល ប្រកប​ដោយទិដ្ឋិ ព្រោះទិដ្ឋិនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សោតាបន្នបុគ្គល មាន​វិចិកិច្ឆាជាអតីត មានសីលព្វតបរាមាសៈជាអតីត មានរាគៈ ជាដំណើរទៅកាន់​អបាយ​ជាអតីត មានទោសៈ ជាដំណើរទៅកាន់អបាយជាអតីត មានមោហៈ ជាដំណើរទៅ​កាន់​អបាយជាអតីតឬ។ អើ។ សោតាបន្នបុគ្គល ប្រកបដោយមោហៈ ព្រោះមោហៈនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣៦៣] បុថុជ្ជន មានរាគៈជាអតីត បុថុជ្ជន ប្រកបដោយរាគៈ ព្រោះរាគៈនោះឬ។ អើ។ ព្រះអរហន្ត មានរាគៈជាអតីត ព្រះអរហន្ត ប្រកបដោយរាគៈ ព្រោះរាគៈនោះឬ។ អ្នកមិន​គួរ​ពោលយ៉ាងនេះទេ។បេ។ បុថុជ្ជន មានទោសៈ​ជាអតីត។បេ។ មានអនោត្តប្បៈជាអតីត បុថុជ្ជនមានអនោត្តប្បៈ ព្រោះអនោត្តប្បៈ​នោះឬ។ អើ។ ព្រះអរហន្ត មានអនោត្តប្បៈ​ជា​អតីត ព្រះអរហន្ត មានអនោត្តប្បៈ ព្រោះអនោត្តប្បៈនោះឬ។ អ្នកមិនគួរពោល​យ៉ាងនេះ​ទេ។បេ។

[៣៦៤] បុថុជ្ជន មានសក្កាយទិដ្ឋិជាអតីត បុថុជ្ជន ប្រកបដោយទិដ្ឋិ ព្រោះទិដ្ឋិ​នោះឬ។ អើ។ អនាគាមិបុគ្គល មានសក្កាយទិដ្ឋិជាអតីត អនាគាមិបុគ្គល ប្រកបដោយទិដ្ឋិ ព្រោះទិដ្ឋិនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុថុជ្ជន មានវិចិកិច្ឆាជាអតីត។បេ។ មានព្យាបាទដ៏ស្រាលស្តើងជាអតីត បុថុជ្ជន មានចិត្តព្យាបាទ ព្រោះព្យាបាទនោះឬ។ អើ។ អនាគាមិបុគ្គល មានព្យាបាទដ៏​ស្រាលស្តើងជាអតីត អនាគាមិបុគ្គល មានចិត្តព្យាបាទ ព្រោះព្យាបាទនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣៦៥] បុថុជ្ជន មានសក្កាយទិដ្ឋិជាអតីត បុថុជ្ជន ប្រកបដោយទិដ្ឋិ ព្រោះទិដ្ឋិនោះឬ។ អើ។ សកទាគាមិបុគ្គល មានសក្កាយទិដ្ឋិជាអតីត សកទាគាមិបុគ្គល ប្រកបដោយទិដ្ឋិ ព្រោះទិដ្ឋិនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុថុជ្ជន មានវិចិកិច្ឆាជាអតីត។បេ។ មានព្យាបាទដ៏គ្រោតគ្រាត​ជាអតីត បុថុជ្ជន មានចិត្តព្យាបាទ ព្រោះព្យាបាទនោះឬ។ អើ។ សកទាគាមិបុគ្គល មានព្យាបាទដ៏គ្រោតគ្រាតជាអតីត សកទាគាមិបុគ្គល មានចិត្ត​ព្យាបាទ ព្រោះព្យាបាទនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣៦៦] បុថុជ្ជន មានសក្កាយទិដ្ឋិជាអតីត បុថុជ្ជន ប្រកបដោយទិដ្ឋិ ព្រោះទិដ្ឋិនោះឬ។ អើ។ សោតាបន្នបុគ្គល មានសក្កាយទិដ្ឋិជាអតីត សោតាបន្នបុគ្គល ប្រកបដោយទិដ្ឋិ ព្រោះទិដ្ឋិនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុថុជ្ជន មានវិចិកិច្ឆាជាអតីត។បេ។ មានមោហៈ ជាដំណើរទៅកាន់អបាយជាអតីត បុថុជ្ជន ប្រកបដោយមោហៈ ព្រោះមោហៈ​នោះឬ។ អើ។ សោតាបន្នបុគ្គល មានមោហៈ ជាដំណើរទៅកាន់អបាយជាអតីត សោតាបន្ន​បុគ្គល ប្រកបដោយមោហៈ ព្រោះមោហៈនោះឬ។ អ្នកមិនគួរពោលយ៉ាង​នេះ​ទេ។បេ។

[៣៦៧] ព្រះអរហន្ត មានរាគៈជាអតីត តែព្រះអរហន្ត មិនប្រកបដោយរាគៈ ព្រោះរាគៈ​នោះឬ។ អើ។ បុថុជ្ជន មានរាគៈជាអតីត តែបុថុជ្ជន មិនប្រកប​ដោយរាគៈ ព្រោះរាគៈ​នោះ​ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត មានទោសៈជាអតីត។បេ។ មាន​អនោត្តប្បៈជាអតីត តែព្រះអរហន្ត មិនមាន​អនោត្តប្បៈ ព្រោះអនោត្តប្បៈនោះឬ។ អើ។ បុថុជ្ជន មានអនោត្តប្បៈជាអតីត តែបុថុជ្ជន មិនមានអនោត្តប្បៈ ព្រោះអនោត្តប្បៈនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣៦៨] អនាគាមិបុគ្គល មានសក្កាយទិដ្ឋិជាអតីត តែអនាគាមិបុគ្គល មិនប្រកបដោយទិដ្ឋិ ព្រោះទិដ្ឋិនោះឬ។ អើ។ បុថុជ្ជន មានសក្កាយទិដ្ឋិជាអតីត តែបុថុជ្ជន មិនប្រកបដោយទិដ្ឋិ ព្រោះទិដ្ឋិនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អនាគាមិបុគ្គល មានវិចិកិច្ឆាជា​អតីត។បេ។ មានព្យាបាទដ៏ស្រាលស្តើង​ជាអតីត តែអនាគាមិបុគ្គល មិនមានចិត្តព្យាបាទ ព្រោះព្យាបាទនោះទេឬ។ អើ។ បុថុជ្ជន មានព្យាបាទដ៏ស្រាលស្តើងជាអតីត តែបុថុជ្ជន មិនមានចិត្តព្យាបាទ ព្រោះព្យាបាទនោះទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣៦៩] សកទាគាមិបុគ្គល មានសក្កាយទិដ្ឋិជាអតីត តែសកទាគាមិបុគ្គល មិនប្រកប​ដោយ​ទិដ្ឋិ ព្រោះទិដ្ឋិនោះទេឬ។ អើ។ បុថុជ្ជន មានសក្កាយទិដ្ឋិជាអតីត តែបុថុជ្ជន មិន​ប្រកបដោយទិដ្ឋិ ព្រោះទិដ្ឋិនោះទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សកទាគាមិ​បុគ្គល មានវិចិកិច្ឆាជាអតីត។បេ។ មានព្យាបាទដ៏​គ្រោតគ្រាតជាអតីត តែសកទាគាមិ​បុគ្គល មិនមានចិត្តព្យាបាទ ព្រោះព្យាបាទ​នោះទេឬ។ អើ។ បុថុជ្ជន មានព្យាបាទ​ដ៏គ្រោតគ្រាតជាអតីត តែបុថុជ្ជន មិនមាន​ចិត្តព្យាបាទ ព្រោះព្យាបាទនោះទេឬ។ អ្នកមិន​គួរ​ពោលយ៉ាងនេះទេ។បេ។

[៣៧០] សោតាបន្នបុគ្គល មានសក្កាយទិដ្ឋិជាអតីត តែសោតាបន្នបុគ្គល មិនប្រកបដោយ​ទិដ្ឋិ ព្រោះទិដ្ឋិនោះទេឬ។ អើ។ បុថុជ្ជន មានសក្កាយទិដ្ឋិជាអតីត តែបុថុជ្ជន មិនប្រកប​ដោយទិដ្ឋិ ព្រោះទិដ្ឋិនោះទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សោតាបន្នបុគ្គល មានវិចិកិច្ឆាជាអតីត។បេ។ មានមោហៈជាដំណើរ​ទៅកាន់អបាយជាអតីត តែសោតាបន្ន​បុគ្គល មិនប្រកបដោយមោហៈ ព្រោះ​មោហៈ​នោះទេឬ។ អើ។ បុថុជ្ជន មានមោហៈ ជាដំណើរទៅកាន់អបាយជាអតីត តែបុថុជ្ជន មិនប្រកបដោយមោហៈ ព្រោះមោហៈនោះ​ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣៧១] ដៃជាអតីតឬ។ អើ។ កាលបើដៃជាអតីត មានការកាន់ និងការដាក់ចុះ ក៏ប្រាកដ​ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ជើងជាអតីត មានឬ។ អើ។ កាលបើជើងជាអតីត មាន ការឈានទៅមុខ និងការថយក្រោយ ក៏ប្រាកដឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សន្លាក់ជាអតីត មានឬ។ អើ។ កាលបើសន្លាក់​ជាអតីត មាន ការបត់ចូល និងការលាចេញ ក៏ប្រាកដឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ពោះជាអតីត មានឬ។ អើ។ កាលបើពោះជាអតីត មាន សេចក្តីឃ្លាន និងការស្រេក ក៏ប្រាកដឬ។ អ្នកមិនគួរ​ពោលយ៉ាងនេះទេ។បេ។ កាយជាអតីត មានឬ។ អើ។ កាយជាអតីត ដែលគួរដល់​ការផ្គងឡើង និងសង្កត់សង្កិន គួរដល់ការដាច់ធ្លុះធ្លាយ ជាសាធារណ៍ដល់ពួកសត្វក្អែក ត្មាត និងខ្លែងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ថ្នាំពិសគប្បីចូលទៅ គ្រឿងសស្រ្តា គប្បីចូលទៅ ភ្លើងគប្បីចូលទៅ ក្នុងកាយជាអតីតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ កាយជាអតីត គួរបានជាប់ដោយចំណងគឺខ្នោះ ជាប់ដោយចំណងគឺខ្សែ ជាប់ដោយ​ចំណង​គឺច្រវាក់ ជាប់ដោយចំណងគឺស្រុក ជាប់ដោយចំណងគឺនិគម ជាប់ដោយ​ចំណង​គឺនគរ ជាប់ដោយចំណងគឺជនបទ ជាប់ដោយចំណងទាំងឡាយ មានចំណង ក ជាគម្រប់ ៥ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣៧២] ទឹកជាអតីត មានឬ។ អើ។ បុគ្គលធ្វើនូវអំពើដែលគួរធ្វើដោយទឹក ព្រោះទឹកនោះ​ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ភ្លើងជាអតីត មានឬ។ អើ។ បុគ្គលធ្វើនូវ​អំពើដែលគួរធ្វើដោយភ្លើង ព្រោះភ្លើងនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ខ្យល់​ជាអតីត មានឬ។ អើ។ បុគ្គលធ្វើនូវអំពើដែលគួរធ្វើដោយខ្យល់ ព្រោះខ្យល់នោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣៧៣] រូបក្ខន្ធជាអតីត មាន រូបក្ខន្ធជាអនាគត មាន រូបក្ខន្ធជាបច្ចុប្បន្ន មានឬ។ អើ។ រូបក្ខន្ធ មាន ៣ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បញ្ចក្ខន្ធជាអតីត មាន បញ្ចក្ខន្ធជា​អនាគត មាន បញ្ចក្ខន្ធជាបច្ចុប្បន្ន មានឬ។ អើ។ ខន្ធមាន ១៥ ឬ។ អ្នកមិនគួរ​ពោល​យ៉ាងនេះទេ។បេ។

[៣៧៤] ចក្ខាយតនៈជាអតីត មាន ចក្ខាយតនៈជាអនាគត មាន ចក្ខាយតនៈជាបច្ចុប្បន្ន មានឬ។ អើ។ ចក្ខាយតនៈ មាន ៣ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អាយតនៈ ១២ ជាអតីត មាន អាយតនៈ ១២ ជាអនាគត មាន អាយតនៈ ១២ ជាបច្ចុប្បន្ន មានឬ។ អើ។ អាយតនៈ មាន ៣៦ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣៧៥] ចក្ខុធាតុជាអតីត មាន ចក្ខុធាតុជាអនាគត មាន ចក្ខុធាតុជាបច្ចុប្បន្ន មានឬ។ អើ។ ចក្ខុធាតុ មាន ៣ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ធាតុជាអតីត មាន ១៨ ធាតុជាអនាគត មាន ១៨ ធាតុជាបច្ចុប្បន្ន មាន ១៨ឬ។ អើ។ ធាតុមាន ៥៤ ឬ។ អ្នកមិន​គួរពោលយ៉ាងនេះទេ។បេ។

[៣៧៦] ចក្ខុន្រ្ទិយជាអតីត មាន ចក្ខុន្រ្ទិយជាអនាគត មាន ចក្ខុន្រ្ទិយជាបច្ចុប្បន្ន មានឬ។ អើ។ ចក្ខុន្រ្ទិយ មាន ៣ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ឥន្រ្ទិយ ២២ ជាអតីត មាន ឥន្រ្ទិយ ២២ ជាអនាគត មាន ឥន្រ្ទិយ ២២ ជាបច្ចុប្បន្ន មានឬ។ អើ។ ឥន្រ្ទិយ មាន ៦៦ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣៧៧] ស្តេចចក្រពត្តិជាអតីត មាន ស្តេចចក្រពត្តិជាអនាគត មាន ស្តេចចក្រពត្តិ​ជាបច្ចុប្បន្ន មានឬ។ អើ។ ស្តេចចក្រពត្តិ ៣ អង្គ មានក្នុងទីចំពោះ​មុខឬ។ អ្នកមិនគួរពោល​យ៉ាងនេះទេ។បេ។

[៣៧៨] ព្រះសម្មាសម្ពុទ្ធជាអតីត មាន ព្រះសម្មាសម្ពុទ្ធជាអនាគត មាន ព្រះសម្មាសម្ពុទ្ធ​ជាបច្ចុប្បន្ន មានឬ។ អើ។ ព្រះសម្មាសម្ពុទ្ធ ៣ ព្រះអង្គ មានក្នុងទីចំពោះមុខឬ។ អ្នកមិន​គួរពោលយ៉ាងនេះទេ។បេ។

[៣៧៩] អតីតមានឬ។ អើ។ មានអតីតឬ។ មានអតីតក៏មាន មិនមែនអតីតក៏មាន។ ចូរអ្នកដឹងនូវកំហុសចុះ បើអតីតមាន មានអតីតក៏មាន មិនមែនអតីតក៏មាន ព្រោះហេតុ​នោះ អតីត ទៅជាមិនមែនអតីត មិនមែនអតីត ទៅជាអតីតវិញ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា អ្នកគប្បីពោលតែពាក្យនោះថា អតីតមាន មានអតីតក៏មាន មិនមែនអតីតក៏មាន ព្រោះហេតុនោះ អតីត ទៅជាមិនមែនអតីត មិនមែនអតីត ទៅជា​អតីតវិញ ពាក្យដូច្នេះនេះ ជាពាក្យខុស មួយទៀត បើមិនមានអតីត ទៅជាមិនមែនអតីត មិនមែនអតីត ទៅជាអតីតវិញ ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា អតីតមាន មាន​អតីតក៏មាន មិនមែន​អតីតក៏មាន ដូច្នេះទេ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវ​ពាក្យ​ណា អ្នកគប្បីពោលតែពាក្យនោះថា អតីតមាន មានអតីតក៏មាន មិនមែនអតីតក៏មាន ព្រោះហេតុនោះ អតីត ទៅជាមិនមែនអតីត មិនមែនអតីត ទៅជាអតីតវិញ ពាក្យដូច្នេះនេះ ជាពាក្យខុស។

[៣៨០] អនាគត មានឬ។ អើ។ មានអនាគតឬ។ មានអនាគតក៏មាន មិនមែនអនាគត​ក៏មាន។ អ្នកចូរដឹងនូវកំហុសចុះ បើអនាគតមាន មានអនាគត​ក៏មាន មិនមែនអនាគត​ក៏មាន ព្រោះហេតុនោះ អនាគត ទៅជាមិនមែនអនាគត មិនមែនអនាគត ទៅជាអនាគត​វិញ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវ​ពាក្យណា អ្នកគប្បីពោលតែពាក្យនោះថា អនាគត មាន មានអនាគតក៏មាន មិនមែនអនាគតក៏មាន ព្រោះហេតុនោះ អនាគត ទៅជាមិនមែនអនាគត មិនមែនអនាគត ទៅជាអនាគតវិញ ពាក្យដូច្នេះនេះ ជាពាក្យខុស មួយទៀត បើអនាគតមិនមាន ទៅជាមិនមែនអនាគត មិនមែនអនាគត ទៅជាអនាគតវិញ ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា អនាគតមាន មានអនាគតក៏មាន មិនមែនអនាគត​ក៏មាន ដូច្នេះទេ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា អ្នកគប្បីពោល​តែពាក្យ​នោះថា អនាគតមាន មានអនាគតក៏មាន មិនមែនអនាគត​ក៏មាន ព្រោះហេតុនោះ អនាគត ទៅជាមិនមែនអនាគត មិនមែនអនាគត ទៅជាអនាគតវិញ ពាក្យដូច្នេះនេះ ជា​ពាក្យខុស។

[៣៨១] បច្ចុប្បន្ន មានឬ។ អើ។ មានបច្ចុប្បន្នឬ។ មានបច្ចុប្បន្នក៏មាន មិនមែនបច្ចុប្បន្ន​ក៏មាន។ ចូរអ្នកដឹងនូវកំហុសចុះ បើបច្ចុប្បន្ន មាន មានបច្ចុប្បន្ន​ក៏មាន មិនមែន​បច្ចុប្បន្ន​ក៏មាន ព្រោះហេតុនោះ បច្ចុប្បន្ន ទៅជាមិនមែនបច្ចុប្បន្ន មិនមែនបច្ចុប្បន្ន ទៅជា​បច្ចុប្បន្នវិញ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវ​ពាក្យណា អ្នកគប្បីពោលតែពាក្យ​នោះថា បច្ចុប្បន្នមាន មានបច្ចុប្បន្នក៏មាន មិនមែនបច្ចុប្បន្នក៏មាន ព្រោះហេតុនោះ បច្ចុប្បន្ន ទៅជាមិនមែនបច្ចុប្បន្ន មិនមែនបច្ចុប្បន្ន ទៅជាបច្ចុប្បន្នវិញ ពាក្យដូច្នេះនេះ ជា​ពាក្យខុស មួយទៀត បើមិនមែនបច្ចុប្បន្ន ទៅជាមិនមែនបច្ចុប្បន្ន មិនមែនបច្ចុប្បន្ន ទៅជាបច្ចុប្បន្នវិញ ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា បច្ចុប្បន្នមាន មានបច្ចុប្បន្នក៏មាន មិនមែនបច្ចុប្បន្នក៏មាន ដូច្នេះទេ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា អ្នកគប្បី​ពោលតែពាក្យនោះថា បច្ចុប្បន្នមាន មានបច្ចុប្បន្នក៏មាន មិនមែនបច្ចុប្បន្ន​ក៏មាន ព្រោះ​ហេតុ​នោះ បច្ចុប្បន្ន ទៅជាមិនមែនបច្ចុប្បន្ន មិនមែនបច្ចុប្បន្ន ទៅជាបច្ចុប្បន្នវិញ ពាក្យ​ដូច្នេះ​នេះ ជាពាក្យខុស។

[៣៨២] និព្វាន មានឬ។ អើ។ មាននិព្វានឬ។ មាននិព្វានក៏មាន មិនមែននិព្វានក៏មាន។ ចូរអ្នកដឹងនូវកំហុសចុះ បើនិព្វានមាន មាននិព្វានក៏មាន មិនមែននិព្វានក៏មាន ព្រោះ​ហេតុនោះ និព្វានទៅជាមិនមែននិព្វាន មិនមែននិព្វាន ទៅជានិព្វានវិញ បណ្តាពាក្យ​ទាំងពីរនោះ អ្នកពោលនូវពាក្យណា អ្នកគប្បីពោលតែពាក្យនោះ​ថា និព្វានមាន មាន​និព្វានក៏មាន មិនមែននិព្វានក៏មាន ព្រោះហេតុនោះ និព្វានទៅជាមិនមែននិព្វាន មិនមែន​និព្វាន ទៅជានិព្វានវិញ ពាក្យដូច្នេះនេះ ជាពាក្យខុស មួយទៀត បើមិនមែននិព្វាន ទៅជា​មិនមែននិព្វាន មិនមែននិព្វាន ទៅជានិព្វានវិញ ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា និព្វានមាន មាននិព្វានក៏មាន មិនមែននិព្វានក៏មាន ដូច្នេះទេ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យ​ណា អ្នកគប្បីពោលតែពាក្យនោះថា និព្វានមាន មាននិព្វានក៏មាន មិនមែននិព្វានក៏មាន ព្រោះហេតុនោះ និព្វានទៅជាមិនមែននិព្វាន មិនមែននិព្វាន ទៅជា​និព្វានវិញ ពាក្យដូច្នេះនេះ ជាពាក្យខុស។

[៣៨៣] អ្នកមិនគួរពោលថា អតីតមាន អនាគតមានឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ រូបណាមួយជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ខ្ពង់ខ្ពស់ក្តី រូបណា ដែលនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី នេះហៅថា រូបក្ខន្ធ វេនទាណាមួយ។បេ។ សញ្ញាណាមួយ។បេ។ សង្ខារណា​មួយ។បេ។ វិញ្ញាណណាមួយ ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ខ្ពង់ខ្ពស់ក្តី វិញ្ញាណណា ដែលនៅក្នុងទីឆ្ងាយក្តី ក្នុងទី​ជិតក្តី នេះហៅថា វិញ្ញាណក្ខន្ធ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើដូច្នោះ អតីត​មាន អនាគតមាន។

[៣៨៤] អតីតមាន អនាគតមានឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ យ៉ាងនេះ ជាគន្លងនៃពាក្យសម្រាប់និយាយគ្នា ជាគន្លងនៃ​ពាក្យ​សម្រាប់ហៅ ជាគន្លងនៃពាក្យបញ្ញត្តិ ជាធម៌មិនច្រឡូកច្រឡំ មិនធ្លាប់ច្រឡូកច្រឡំ មិនច្រឡូកច្រឡំឥឡូវនេះ នឹងមិនច្រឡូកច្រឡំក្នុងអនាគត ជាធម៌គឺអ្នកប្រាជ្ញទាំងឡាយ ជាសមណៈ ឬព្រាហ្មណ៍ មិនតិះដៀលហើយ។ ធម៌ ៣ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ រូបណា ដែលកន្លងទៅហើយ រលត់ទៅហើយ ទៅប្រាសហើយ ប្រែប្រួលហើយ វាចាសម្រាប់ហៅនូវរូបនោះថា មានហើយក្នុងអតីត ឈ្មោះនៃរូបនោះថា មានហើយក្នុងអតីត បញ្ញត្តិនៃរូបនោះថា មានហើយក្នុងអតីត វាចាសម្រាប់ហៅ​នូវរូប​នោះថា មិនមានក្នុងបច្ចុប្បន្ន វាចាសម្រាប់ហៅនូវរូបនោះថា នឹងមិនមានក្នុងអនាគត វេទនាណា។បេ។ សញ្ញាណា។បេ។ សង្ខារទាំងឡាយណា។បេ។ វិញ្ញាណណា ដែល​កន្លងទៅហើយ រលត់ទៅហើយ ទៅប្រាសហើយ ប្រែប្រួលហើយ វាចាសម្រាប់​ហៅ​នូវវិញ្ញាណ​នោះថា មានហើយក្នុងអតីត ឈ្មោះនៃវិញ្ញាណនោះថា មានហើយក្នុងអតីត បញ្ញត្តិនៃវិញ្ញាណនោះថា មានហើយក្នុងអតីត វាចាសម្រាប់ហៅនូវ​វិញ្ញាណនោះថា មិនមាន​ក្នុងបច្ចុប្បន្ន វាចាសម្រាប់ហៅនូវវិញ្ញាណនោះថា នឹងមិនមានក្នុងអនាគត ម្នាល​ភិក្ខុ​ទាំងឡាយ រូបណា ដែលមិនទាន់កើត មិនទាន់កើតប្រាកដ វាចាសម្រាប់​ហៅនូវ​រូបនោះថា នឹងមានក្នុងអនាគត ឈ្មោះនៃរូបនោះថា នឹងមានក្នុងអនាគត បញ្ញត្តិនៃ​រូបនោះថា នឹងមានក្នុងអនាគត វាចាសម្រាប់ហៅនូវរូបនោះថា មិនមានក្នុងបច្ចុប្បន្ន វាចា​សម្រាប់ហៅនូវរូបនោះថា មិនមានហើយក្នុងអតីត វេទនាណា។បេ។ សញ្ញាណា។បេ។ សង្ខារទាំងឡាយ​ណា។បេ។ វិញ្ញាណណា ដែលមិនទាន់កើត មិនទាន់កើតប្រាកដ វាចា​សម្រាប់ហៅ​នូវវិញ្ញាណនោះថា នឹងមានក្នុងអនាគត ឈ្មោះនៃវិញ្ញាណនោះថា នឹងមាន​ក្នុង​អនាគត បញ្ញត្តិនៃវិញ្ញាណនោះថា នឹងមានក្នុងអនាគត វាចាសម្រាប់ហៅនូវ​វិញ្ញាណ​នោះថា មិនមានក្នុងបច្ចុប្បន្ន វាចាសម្រាប់ហៅនូវវិញ្ញាណនោះថា មិនមានហើយក្នុងអតីត ម្នាលភិក្ខុទាំងឡាយ រូបណា ដែលកើតហើយ កើតប្រាកដហើយ វាចាសម្រាប់​ហៅនូវ​រូបនោះថា មានក្នុងបច្ចុប្បន្ន ឈ្មោះនៃរូបនោះថា មានក្នុងបច្ចុប្បន្ន បញ្ញត្តិនៃរូបនោះថា មានក្នុងបច្ចុប្បន្ន វាចាសម្រាប់ហៅនូវរូបនោះថា មិនមានហើយក្នុងអតីត វាចាសម្រាប់​ហៅនូវរូប​នោះថា នឹងមិនមានក្នុងអនាគត វេទនាណា។បេ។ សញ្ញាណា។បេ។ សង្ខារ​ទាំង​ឡាយណា។បេ។ វិញ្ញាណណា ដែលកើតហើយ កើតប្រាកដហើយ វាចាសម្រាប់​ហៅនូវវិញ្ញាណនោះថា មានក្នុងបច្ចុប្បន្ន ឈ្មោះនៃវិញ្ញាណនោះថា មានក្នុងបច្ចុប្បន្ន បញ្ញត្តិនៃវិញ្ញាណនោះថា មានក្នុងបច្ចុប្បន្ន វាចាសម្រាប់ហៅ​នូវវិញ្ញាណនោះថា មិនមាន​ហើយ ក្នុងអតីត វាចាសម្រាប់ហៅនូវវិញ្ញាណនោះថា នឹងមិនមានក្នុងអនាគត ម្នាលភិក្ខុ​ទាំងឡាយ ធម៌ ៣ យ៉ាងនេះឯង ជាគន្លងនៃ​ពាក្យសម្រាប់និយាយគ្នា ជាគន្លងនៃ​ពាក្យសម្រាប់ហៅ ជាគន្លងនៃពាក្យបញ្ញត្តិ ជាធម៌មិនច្រឡូកច្រឡំ មិនធ្លាប់ច្រឡូកច្រឡំ មិនច្រឡូកច្រឡំឥឡូវនេះ នឹងមិនច្រឡូកច្រឡំក្នុងអនាគត ជាធម៌ដែលអ្នកប្រាជ្ញ​ទាំង​ឡាយ ជាសមណៈ ឬព្រាហ្មណ៍ មិនតិះដៀលហើយ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង​ឡាយណា ជាអ្នកលើកខ្លួន មានពាក្យដូចជាទឹកភ្លៀង ជាអហេតុកវាទ ជាអកិរិយវាទ ជានត្ថិកវាទ បុគ្គលទាំង ៣ ពួកនេះ មិនបានសំគាល់នូវពាក្យដែលគួរតិះដៀល មិនបាន​សំគាល់នូវពាក្យដែលគួរហាមឃាត់ ក្នុងគន្លងនៃពាក្យសម្រាប់និយាយ ក្នុងគន្លងនៃពាក្យ​សម្រាប់ហៅ ក្នុងគន្លងនៃពាក្យបញ្ញត្តិទេ។ ដំណើរនោះ តើព្រោះហេតុអ្វី។ ព្រោះខ្លាច​អំពីការនិន្ទា ការបៀតបៀន និងការប្រណាំងប្រជែង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើដូច្នោះ អ្នកមិនគួរពោលថា អតីតមាន អនាគតមាន ដូច្នេះទេ។

[៣៨៥] អតីតមានឬ។ អើ។ ក្រែងព្រះផគ្គុណមានអាយុ បានក្រាបទូលពាក្យនេះ ចំពោះ​ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលព្រះពុទ្ធជាអតីត មានដំណើរយឺតយូរ​កាត់បង់ហើយ មានផ្លូវកាត់បង់ហើយ មានវដ្តៈអស់ហើយ ប្រព្រឹត្តកន្លងនូវទុក្ខ​ទាំងពួង​ហើយ ទ្រង់បរិនិព្វានហើយ បុគ្គលកាលបញ្ញត្ត គប្បីបញ្ញត្តដោយចក្ខុណា ចក្ខុនោះមាន​ឬ។បេ។ បពិត្រព្រះអង្គដ៏ចំរើន ជិវ្ហានោះ មានឬ។បេ។ បពិត្រព្រះអង្គដ៏ចំរើន កាល​ព្រះពុទ្ធជាអតីត មានដំណើរ​យឺតយូរ​កាត់បង់ហើយ មានផ្លូវកាត់បង់ហើយ មានវដ្តៈ​អស់ហើយ ប្រព្រឹត្តកន្លង​នូវទុក្ខ​ទាំងពួងហើយ ទ្រង់បរិនិព្វានហើយ បុគ្គល កាលបញ្ញត្ត គប្បីបញ្ញត្តដោយចិត្តណា ចិត្តនោះមានឬ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលផគ្គុណ កាលព្រះពុទ្ធជាអតីត មានដំណើរយឺតយូរកាត់បង់ហើយ មានផ្លូវកាត់បង់ហើយ មានវដ្តៈ​អស់ហើយ ប្រព្រឹត្តកន្លងនូវទុក្ខទាំងពួងហើយ ទ្រង់បរិនិព្វានហើយ បុគ្គល កាលបញ្ញត្ត គប្បីបញ្ញត្តដោយចក្ខុណា ចក្ខុនោះមិនមានទេ។បេ។ ម្នាលផគ្គុណ ជិវ្ហានោះ មិនមានទេ។បេ។ ម្នាលផគ្គុណ កាលព្រះពុទ្ធជាអតីត មានដំណើរយឺតយូរ​កាត់បង់ហើយ មានផ្លូវ​កាត់បង់​ហើយ មានវដ្តៈអស់ហើយ ប្រព្រឹត្តកន្លងនូវ​ទុក្ខទាំងពួងហើយ ទ្រង់បរិនិព្វាន​ហើយ បុគ្គល កាលបញ្ញត្ត គប្បីបញ្ញត្តដោយចិត្តណា ចិត្តនោះ មិនមានទេ ពាក្យដូច្នេះ មាន​ក្នុងព្រះសូត្រឬ។ អើ។ បើដូច្នោះ អ្នកមិនគួរពោលថា អតីតមាន ដូច្នេះទេ។

[៣៨៦] អតីតមានឬ។ អើ។ ក្រែងព្រះនន្ទកៈមានអាយុ បានពោលពាក្យនេះថា លោភៈ មានហើយក្នុងកាលមុន លោភៈនោះ ជាអកុសល លោភៈនោះ មិនមានក្នុងកាល​ឥឡូវ​នេះ នេះជាកុសល ទោសៈ មានហើយក្នុងកាលមុន។បេ។ មោហៈ មានហើយក្នុង​កាល​មុន មោហៈនោះ ជាអកុសល មោហៈនោះ មិនមានក្នុងកាលឥឡូវនេះ នេះជា​កុសល ពាក្យ​ដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើដូច្នោះ អ្នកមិនគួរពោលថា អតីតមាន ដូច្នេះ​ទេ។

[៣៨៧] អ្នកមិនគួរពោលថា អនាគតមានឬ។ អើ។ ក្រែងព្រះមានព្រះភាគ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើសេចក្តីត្រេកត្រអាលមាន សេចក្តីរីករាយមាន ចំណង់មាន ក្នុងកពឡិង្ការាហារ វិញ្ញាណដែលតាំងនៅក្នុង​កពឡិង្ការាហារនោះ ក៏លូតលាស់ឡើង វិញ្ញាណដែលតាំងនៅក្នុង​កពឡិង្ការាហារ​ណា លូតលាស់ហើយ ការចុះកាន់នាមរូប ក៏មានក្នុងកពឡិង្ការាហារនោះ ការចុះកាន់​នាមរូប មានក្នុងកពឡិង្ការាហារណា ការចំរើន​ឡើងនៃសង្ខារទាំងឡាយ ក៏មានក្នុងកពឡិង្ការាហារនោះ ការចំរើនឡើងនៃសង្ខារ​ទាំងឡាយ មានក្នុង​កពឡិង្ការាហារ​ណា ការកើតក្នុងភពថ្មីតទៅទៀត ក៏មានក្នុង​កពឡិង្ការាហារនោះ ការកើតក្នុងភពថ្មីតទៅទៀត មានក្នុងកពឡិង្ការាហារណា ជាតិ ជរា មរណៈ តទៅ ក៏មានក្នុងកពឡិង្ការាហារនោះ ជាតិ ជរា មរណៈតទៅ មានក្នុង​កពឡិង្ការាហារ​ណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវកពឡិង្ការាហារ​នោះ​ថា ប្រកប​ដោយសោក ប្រកបដោយធូលី ប្រកបដោយសេចក្តីចង្អៀតចង្អល់ ម្នាលភិក្ខុទាំងឡាយ បើក្នុងផស្សាហារ … ម្នាលភិក្ខុទាំងឡាយ បើក្នុង​មនោសញ្ចេតនាហារ … ម្នាលភិក្ខុទាំង​ឡាយ បើសេចក្តីត្រេកត្រអាលមាន សេចក្តីរីករាយមាន ក្នុងវិញ្ញាណាហារ។បេ។ តថាគត​ពោលថា ប្រកបដោយធូលី ប្រកបដោយសេចក្តីចង្អៀតចង្អល់ ពាក្យដូច្នេះ មានក្នុង​ព្រះសូត្រឬ។ អើ។ បើដូច្នោះ អ្នកមិនគួរពោលថា អនាគតមាន ដូច្នេះទេ។

[៣៨៨] អនាគត មានឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើសេចក្តីតេ្រកត្រអាលមិនមាន សេចក្តីរីករាយមិនមាន ចំណង់មិនមាន ក្នុង​កពឡិង្ការាហារ វិញ្ញាណដែលមិនតាំងនៅ ក្នុងកពឡិង្ការាហារ​នោះ ក៏មិនលូតលាស់ឡើង វិញ្ញាណដែលមិនតាំងនៅ ក្នុងកពឡិង្ការាហារណា មិនលូតលាស់ហើយ ការចុះកាន់​នាមរូប ក៏មិនមានក្នុងកពឡិង្ការាហារនោះ ការចុះ​កាន់នាមរូប មិនមានក្នុង​កពឡិង្ការាហារ​ណា សេចក្តីចម្រើននៃ​សង្ខារទាំងឡាយ ក៏មិនមានក្នុងកពឡិង្ការាហារនោះ សេចក្តី​ចម្រើន​នៃ​សង្ខារទាំងឡាយ មិនមានក្នុងកពឡិង្ការាហារណា ការកើតក្នុងភពថ្មីតទៅទៀត ក៏មិនមាន​ក្នុងកពឡិង្ការាហារនោះ ការកើតក្នុងភពថ្មីតទៅទៀត មិនមាន​ក្នុង​កពឡិង្ការាហារ​ណា ជាតិ ជរា មរណៈតទៅ ក៏មិនមានក្នុងកពឡិង្ការាហារនោះ ជាតិ ជរា មរណៈតទៅទៀត មិនមាន​ក្នុងកពឡិង្ការាហារណា ម្នាលភិក្ខុទាំងឡាយ តថាគតពោល​នូវកពឡិង្ការាហារនោះថា មិនប្រកបដោយសោក មិនប្រកបដោយ​ធូលី មិនប្រកប​ដោយសេចក្តីចង្អៀតចង្អល់ ម្នាលភិក្ខុទាំងឡាយ បើក្នុងផស្សាហារ … ម្នាលភិក្ខុ​ទាំងឡាយ បើក្នុងមនោសញ្ចេតនាហារ … ម្នាលភិក្ខុទាំងឡាយ បើសេចក្តី​ត្រេកត្រអាល​មិនមាន សេចក្តីរីករាយមិនមាន។បេ។ ក្នុងវិញ្ញាណាហារ តថាគតពោលថា មិនប្រកប​ដោយធូលី មិនប្រកបដោយសេចក្តីចង្អៀតចង្អល់ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើដូច្នោះ អ្នកមិនគួរពោលថា អនាគតមាន ដូច្នេះទេ។

ចប់ សព្វមត្ថីតិកថា។

អតីត ខន្ធាតិកថា

[៣៨៩] ខន្ធទាំងឡាយជាអតីតឬ។ អើ។ អតីតមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អាយតនៈជាអតីតឬ។ អើ។ អតីតមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ធាតុជាអតីតឬ។ អើ។ អតីតមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ខន្ធ ធាតុ អាយតនៈ ជាអតីតឬ។ អើ។ អតីតមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣៩០] ខន្ធទាំងឡាយជាអនាគតឬ។ អើ។ អនាគតមានឬ។ អ្នកមិនគួរពោល​យ៉ាង​នេះទេ។បេ។ អាយតនៈជាអនាគតឬ។ អើ។ អនាគតមានឬ។ អ្នកមិនគួរ​ពោល​យ៉ាង​នេះទេ។បេ។ ធាតុជាអនាគតឬ។ អើ។ អនាគតមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ខន្ធ ធាតុ អាយតនៈ ជាអនាគតឬ។ អើ។ អនាគតមានឬ។ អ្នកមិនគួរពោល​យ៉ាង​នេះទេ។បេ។

[៣៩១] ខន្ធទាំងឡាយជាបច្ចុប្បន្ន បច្ចុប្បន្នមានឬ។ អើ។ ខន្ធទាំងឡាយជាអតីត អតីត​មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អាយតនៈជាបច្ចុប្បន្ន បច្ចុប្បន្នមានឬ។ អើ។ អាយតនៈជាអតីត អតីតមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ធាតុជាបច្ចុប្បន្ន បច្ចុប្បន្នមានឬ។ អើ។ ធាតុជាអតីត អតីតមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ខន្ធ ធាតុ អាយតនៈ ជាបច្ចុប្បន្ន បច្ចុប្បន្នមានឬ។ អើ។ ខន្ធ ធាតុ អាយតនៈជាអតីត អតីត​មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣៩២] ខន្ធទាំងឡាយជាបច្ចុប្បន្ន បច្ចុប្បន្នមានឬ។ អើ។ ខន្ធទាំងឡាយជាអនាគត អនាគត​មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អាយតនៈជាបច្ចុប្បន្ន បច្ចុប្បន្ន​មានឬ។ អើ។ អាយតនៈជាអនាគត អនាគតមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ធាតុជាបច្ចុប្បន្ន បច្ចុប្បន្នមានឬ។ អើ។ ធាតុជាអនាគត អនាគតមានឬ។ អ្នកមិនគួរ​ពោលយ៉ាងនេះទេ។បេ។ ខន្ធ ធាតុ អាយតនៈ ជាបច្ចុប្បន្ន បច្ចុប្បន្នមានឬ។ អើ។ ខន្ធ ធាតុ អាយតនៈជាអនាគត អនាគតមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣៩៣] ខន្ធទាំងឡាយជាអតីត អតីតមិនមានឬ។ អើ។ ខន្ធទាំងឡាយជាបច្ចុប្បន្ន បច្ចុប្បន្នមិនមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អាយតនៈជាអតីត អតីតមិន​មានឬ។ អើ។ អាយតនៈជាបច្ចុប្បន្ន បច្ចុប្បន្នមិនមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ធាតុជាអតីត អតីតមិនមានឬ។ អើ។ ធាតុជាបច្ចុប្បន្ន បច្ចុប្បន្នមិនមានឬ។ អ្នកមិន​គួរពោលយ៉ាងនេះទេ។បេ។ ខន្ធ ធាតុ អាយតនៈជាអតីត អតីតមិនមានឬ។ អើ។ ខន្ធ ធាតុ អាយតនៈជាបច្ចុប្បន្ន បច្ចុប្បន្នមិនមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣៩៤] ខន្ធទាំងឡាយជាអនាគត អនាគតមិនមានឬ។ អើ។ ខន្ធទាំងឡាយជា​បច្ចុប្បន្ន បច្ចុប្បន្នមិនមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អាយតនៈជា​អនាគត។បេ។ ធាតុជាអនាគត។បេ។ ខន្ធ ធាតុ អាយតនៈជាអនាគត អនាគតមិនមានឬ។ អើ។ ខន្ធ ធាតុ អាយតនៈជាបច្ចុប្បន្ន បច្ចុប្បន្នមិនមានឬ។  អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣៩៥] ខន្ធ គឺរូបជាអតីតឬ។ អើ។ រូប ជាអតីត មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អាយតនៈ គឺរូបជាអតីតឬ។ អើ។ រូបជាអតីត មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ធាតុ គឺរូបជាអតីតឬ។ អើ។ រូបជាអតីត មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ខន្ធ ធាតុ អាយតនៈ គឺរូបជាអតីតឬ។ អើ។ រូប ជាអតីត មានឬ។ អ្នកមិនគួរ​ពោលយ៉ាង​នេះទេ។បេ។

[៣៩៦] ខន្ធ គឺរូបជាអនាគតឬ។ អើ។ រូបជាអនាគត មានឬ។ អ្នកមិនគួរពោលយ៉ាង​នេះ​ទេ។បេ។ អាយតនៈ គឺរូបជាអនាគតឬ។បេ។ ធាតុ គឺរូបជាអនាគត។បេ។ ខន្ធ ធាតុ អាយតនៈ គឺរូបជាអនាគតឬ។ អើ។ រូបជាអនាគត មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣៩៧] ខន្ធ គឺរូបជាបច្ចុប្បន្ន រូបជាបច្ចុប្បន្ន មានឬ។ អើ។ ខន្ធ គឺរូបជាអតីត រូបជាអតីត មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អាយតនៈ គឺរូបជាបច្ចុប្បន្ន។បេ។ ធាតុ គឺរូបជាបច្ចុប្បន្ន។បេ។ ខន្ធ ធាតុ អាយតនៈ គឺរូបជាបច្ចុប្បន្ន រូបជាបច្ចុប្បន្ន មានឬ។ អើ។ ខន្ធ ធាតុ អាយតនៈ គឺរូបជាអតីត រូបជាអតីត មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៣៩៨] ខន្ធ គឺរូបជាបច្ចុប្បន្ន រូបជាបច្ចុប្បន្ន មានឬ។ អើ។ ខន្ធ គឺរូបជាអនាគត រូបជា​អនាគត មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អាយតនៈ គឺ រូបជាបច្ចុប្បន្ន។បេ។ ធាតុ គឺរូបជាបច្ចុប្បន្ន។បេ។ ខន្ធ ធាតុ អាយតនៈ គឺរូបជាបច្ចុប្បន្ន រូបជាបច្ចុប្បន្ន មានឬ។ អើ។ ខន្ធ ធាតុ អាយតនៈ គឺរូបជាអនាគត រូបជាអនាគត មានឬ។ អ្នកមិនគួរ​ពោល​យ៉ាងនេះទេ។បេ។

[៣៩៩] ខន្ធ គឺរូបជាអតីត រូបជាអតីត មិនមានឬ។ អើ។ ខន្ធ គឺរូបជាបច្ចុប្បន្ន រូបជាបច្ចុប្បន្ន មិនមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អាយតនៈ គឺរូបជាអតីត។បេ។ ធាតុ គឺរូបជាអតីត។បេ។ ខន្ធ ធាតុ អាយតនៈ គឺរូបជាអតីត រូបជាអតីត មិនមានឬ។ អើ។ ខន្ធ ធាតុ អាយតនៈ គឺរូបជាបច្ចុប្បន្ន រូបជាបច្ចុប្បន្ន មិនមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ខន្ធ គឺរូបជាអនាគត រូបជាអនាគត មិនមានឬ។ អើ។ ខន្ធ គឺរូបជាបច្ចុប្បន្ន រូបជាបច្ចុប្បន្ន មិនមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អាយតនៈ គឺរូបជា​អនាគត។បេ។ ធាតុ គឺរូបជាអនាគត។បេ។ ខន្ធ ធាតុ អាយតនៈ គឺរូបជាអនាគត រូបជា​អនាគត មិនមានឬ។ អើ។ ខន្ធ ធាតុ អាយតនៈ គឺរូបជាបច្ចុប្បន្ន រូបជាបច្ចុប្បន្ន មិនមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វេទនាជាអតីត។បេ។ សញ្ញាជាអតីត។បេ។ សង្ខារ​ទាំងឡាយ ជាអតីត។បេ។

[៤០០] ខន្ធ គឺ វិញ្ញាណជាអតីតឬ។ អើ។ វិញ្ញាណជាអតីត មានឬ។ អ្នកមិនគួរពោល​យ៉ាងនេះទេ។បេ។ អាយតនៈ គឺវិញ្ញាណជាអតីត។បេ។ ធាតុ គឺវិញ្ញាណជាអតីត។បេ។ ខន្ធ ធាតុ អាយតនៈ គឺវិញ្ញាណជាអតីតឬ។ អើ។ វិញ្ញាណជាអតីត មានឬ។ អ្នកមិនគួរ​ពោល​យ៉ាងនេះទេ។បេ។

[៤០១] ខន្ធ គឺវិញ្ញាណជាអនាគតឬ។ អើ។ វិញ្ញាណជាអនាគត មានឬ។ អ្នកមិនគួរពោល​យ៉ាងនេះទេ។បេ។ អាយតនៈ គឺវិញ្ញាណជាអនាគត។បេ។ ធាតុ គឺវិញ្ញាណជាអនាគត។បេ។ ខន្ធ ធាតុ អាយតនៈ គឺ វិញ្ញាណជាអនាគតឬ។ អើ។ វិញ្ញាណជាអនាគត មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៤០២] ខន្ធ គឺវិញ្ញាណជាបច្ចុប្បន្ន វិញ្ញាណជាបច្ចុប្បន្ន មានឬ។ អើ។ ខន្ធ គឺវិញ្ញាណ​ជាអតីត វិញ្ញាណជាអតីត មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អាយតនៈ គឺវិញ្ញាណ​ជាបច្ចុប្បន្ន។បេ។ ធាតុ គឺ វិញ្ញាណជាបច្ចុប្បន្ន។បេ។ ខន្ធ ធាតុ អាយតនៈ គឺវិញ្ញាណជាបច្ចុប្បន្ន វិញ្ញាណជាបច្ចុប្បន្ន មានឬ។ អើ។ ខន្ធ ធាតុ អាយតនៈ គឺវិញ្ញាណ​ជាអតីត វិញ្ញាណជាអតីត មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៤០៣] ខន្ធ គឺវិញ្ញាណជាបច្ចុប្បន្ន វិញ្ញាណជាបច្ចុប្បន្ន មានឬ។ អើ។ ខន្ធ គឺវិញ្ញាណ​ជាអនាគត វិញ្ញាណជាអនាគត មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អាយតនៈ គឺវិញ្ញាណជាបច្ចុប្បន្ន។បេ។ ធាតុ គឺវិញ្ញាណជាបច្ចុប្បន្ន។បេ។ ខន្ធ ធាតុ អាយតនៈ គឺវិញ្ញាណជាបច្ចុប្បន្ន វិញ្ញាណជាបច្ចុប្បន្នមានឬ។ អើ។ ខន្ធ ធាតុ អាយតនៈ គឺវិញ្ញាណ​ជាអនាគត វិញ្ញាណជាអនាគត មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៤០៤] ខន្ធ គឺវិញ្ញាណជាអតីត វិញ្ញាណជាអតីត មិនមានឬ។ អើ។ ខន្ធ គឺវិញ្ញាណ​ជា​បច្ចុប្បន្ន វិញ្ញាណជាបច្ចុប្បន្ន មិនមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អាយតនៈ គឺវិញ្ញាណជាអតីត។បេ។ ធាតុ គឺវិញ្ញាណជាអតីត។បេ។ ខន្ធ ធាតុ អាយតនៈ គឺវិញ្ញាណ​ជាអតីត វិញ្ញាណជាអតីត មិនមានឬ។ អើ។ ខន្ធ ធាតុ អាយតនៈ គឺវិញ្ញាណជាបច្ចុប្បន្ន វិញ្ញាណជាបច្ចុប្បន្ន មិនមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៤០៥] ខន្ធ គឺវិញ្ញាណជាអនាគត វិញ្ញាណជាអនាគត មិនមានឬ។ អើ។ ខន្ធ គឺវិញ្ញាណ​ជា​បច្ចុប្បន្ន វិញ្ញាណជាបច្ចុប្បន្ន មិនមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អាយតនៈ គឺវិញ្ញាណជាអនាគត។បេ។ ធាតុ គឺវិញ្ញាណជាអនាគត។បេ។ ខន្ធ ធាតុ អាយតនៈ គឺវិញ្ញាណជាអនាគត វិញ្ញាណជាអនាគត មិនមានឬ។ អើ។ ខន្ធ ធាតុ អាយតនៈ គឺ វិញ្ញាណជាបច្ចុប្បន្ន វិញ្ញាណជាបច្ចុប្បន្ន មិនមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៤០៦] អ្នកមិនគួរពោលថា ខន្ធ ធាតុ អាយតនៈទាំងនេះ ជាអតីត អនាគត មិនមានឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ យ៉ាងនេះ ជាគន្លងនៃពាក្យសម្រាប់និយាយគ្នា ជាគន្លងនៃពាក្យសម្រាប់ហៅ ជាគន្លងនៃបញ្ញត្តិ។បេ។ ដែលអ្នកប្រាជ្ញទាំងឡាយ មិនតិះដៀលហើយ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា ខន្ធ ធាតុ អាយតនៈទាំងនេះ ជាអតីត អនាគត មិនមាន ដូច្នេះឡើយ។

[៤០៧] ខន្ធ ធាតុ អាយតនៈ ទាំងនេះ ជាអតីត អនាគត មិនមានឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ រូបណាមួយ ជាអតីត អនាគត និង​បច្ចុប្បន្ន។បេ។ នេះហៅថា រូបក្ខន្ធ វេទនាណាមួយ។បេ។ សញ្ញាណាមួយ។បេ។ សង្ខារ​ទាំងឡាយណាមួយ។បេ។ វិញ្ញាណណាមួយ ជាអតីត អនាគត និងបច្ចុប្បន្ន។បេ។ នេះ​ហៅថា វិញ្ញាណក្ខន្ធ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ញ្រោះហេតុនោះ អ្នកមិន​គួរ​ពោលថា ខន្ធ ធាតុ អាយតនៈទាំងនេះ ជាអតីត អនាគត មិនមាន ដូច្នេះឡើយ។

ចប់ អតីត ខន្ធាតិកថា។

ឯកច្ចមត្ថីតិកថា

[៤០៨] អតីតមានឬ។ មានខ្លះ មិនមានខ្លះ។ អតីត រលត់ខ្លះ មិនរលត់ខ្លះ ទៅប្រាសខ្លះ មិនទៅប្រាសខ្លះ វិនាសខ្លះ មិនវិនាសខ្លះ សូន្យខ្លះ មិនសូន្យខ្លះឬ។ អ្នកមិនគួរពោល​យ៉ាង​នេះទេ។បេ។

[៤០៩] អតីតមានខ្លះ មិនមានខ្លះឬ។ អើ។ ធម៌ទាំងឡាយ មានវិបាក មិនទាន់ចាស់ ជា​អតីត មានខ្លះ មិនមានខ្លះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៤១០] អតីតមានខ្លះ មិនមានខ្លះឬ។ អើ។ ធម៌ទាំងឡាយ មានវិបាកចាស់ ជាអតីត មានខ្លះ មិនមានខ្លះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៤១១] អតីតមានខ្លះ មិនមានខ្លះឬ។ អើ។ ធម៌ទាំងឡាយ មិនមានវិបាក ជាអតីត មានខ្លះ មិនមានខ្លះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៤១២] អតីតមានខ្លះ មិនមានខ្លះឬ។ អើ។ អ្វីមាន អ្វីមិនមាន។ ធម៌ទាំងឡាយ មានវិបាក​មិនទាន់ចាស់ ជាអតីត ធម៌ទាំងនោះតែងមាន ធម៌ទាំងឡាយ មានវិបាកចាស់ ជាអតីត ធម៌​ទាំងនោះ តែងមិនមាន។

[៤១៣] ធម៌ទាំងឡាយ មានវិបាកមិនទាន់ចាស់ ជាអតីត ធម៌ទាំងនោះមានឬ។ អើ។ ធម៌ទាំងឡាយ មានវិបាកចាស់ ជាអតីត ធម៌ទាំងនោះ មានឬ។ អ្នកមិនគួរ​ពោល​យ៉ាងនេះ​ទេ។បេ។

[៤១៤] ធម៌ទាំងឡាយ មានវិបាកមិនទាន់ចាស់ ជាអតីត ធម៌ទាំងនោះមានឬ។ អើ។ ធម៌ទាំងឡាយ មិនមានវិបាកជាអតីត ធម៌ទាំងនោះ មានឬ។ អ្នកមិនគួរពោល​យ៉ាងនេះ​ទេ។បេ។

[៤១៥] ធម៌ទាំងឡាយ មានវិបាកចាស់ជាអតីត ធម៌ទាំងនោះ មិនមានឬ។ អើ។ ធម៌​ទាំងឡាយ មានវិបាកមិនទាន់ចាស់ ជាអតីត ធម៌ទាំងនោះ មិនមានឬ។ អ្នកមិន​គួរពោល​យ៉ាងនេះទេ។បេ។ ធម៌ទាំងឡាយ មានវិបាកចាស់ជាអតីត ធម៌ទាំងនោះ មិនមានឬ។ អើ។ ធម៌ទាំងឡាយ មិនមានវិបាកជាអតីត ធម៌ទាំងនោះ មិនមានឬ។ អ្នកមិនគួរ​ពោល​យ៉ាង​នេះទេ។បេ។

[៤១៦] ធម៌ទាំងឡាយ មានវិបាកមិនទាន់ចាស់ជាអតីត ធម៌ទាំងនោះ មានឬ។ អើ។ ក្រែងធម៌ទាំងឡាយ មានវិបាកមិនទាន់ចាស់ជាអតីត រលត់ហើយឬ។ អើ។ បើធម៌​ទាំងឡាយ មានវិបាកមិនទាន់ចាស់ជាអតីត រលត់ហើយ ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរ​ពោលថា ធម៌ទាំងឡាយមានវិបាកមិនទាន់ចាស់ជាអតីត រលត់ហើយ ធម៌ទាំងនោះមាន ដូច្នេះឡើយ។

[៤១៧] ធម៌ទាំងឡាយ មានវិបាកមិនទាន់ចាស់ជាអតីត រលត់ហើយ ធម៌ទាំងនោះ មានឬ។ អើ។ ធម៌ទាំងឡាយ មានវិបាកចាស់ជាអតីត រលត់ហើយ ធម៌ទាំងនោះ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ធម៌ទាំងឡាយ មានវិបាកមិនទាន់ចាស់ជាអតីត រលត់​ហើយ ធម៌ទាំងនោះ មានឬ។ អើ។ ធម៌ទាំងឡាយ មិនមានវិបាកជាអតីត រលត់ហើយ ធម៌ទាំងនោះ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ធម៌ទាំងឡាយ មានវិបាក​ចាស់ជាអតីត រលត់ហើយ ធម៌ទាំងនោះ មិនមានឬ។ អើ។ ធម៌ទាំងឡាយ មានវិបាក​មិនទាន់ចាស់ជាអតីត រលត់ហើយ ធម៌ទាំងនោះ មិនមានឬ អ្នកមិនគួរពោល​យ៉ាងនេះ​ទេ។បេ។ ធម៌ទាំងឡាយ មានវិបាកចាស់ជាអតីត រលត់ហើយ ធម៌ទាំងនោះ មិនមានឬ។ អើ។ ធម៌ទាំងឡាយ មិនមានវិបាកជាអតីត រលត់ហើយ ធម៌ទាំងនោះ មិនមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៤១៨] ធម៌ទាំងឡាយ មានវិបាកមិនទាន់ចាស់ជាអតីត រលត់ហើយ ធម៌ទាំងនោះ មានឬ។ អើ។ ធម៌ទាំងឡាយ មានវិបាកចាស់ជាអតីត រលត់ហើយ ធម៌ទាំងនោះ មិនមានឬ។ អើ។ ធម៌ទាំងឡាយ មានវិបាកចាស់ ចំណែកមួយ ជាអតីត ធម៌ទាំងឡាយ មានវិបាកមិនទាន់ចាស់ ចំណែកមួយ រលត់ហើយ ធម៌ទាំងនោះ មានខ្លះ មិនមានខ្លះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៤១៩] អ្នកមិនគប្បីពោលថា ធម៌ទាំងឡាយ មានវិបាកមិនទាន់ចាស់ជាអតីត ធម៌ទាំង​នោះមាន ដូច្នេះឬ។ អើ។ ក្រែងធម៌ទាំងឡាយ មានវិបាកមិនទាន់ចាស់ ជាអតីត នឹងឲ្យ​ផល​ក្នុងអនាគតឬ។ អើ។ បើធម៌ទាំងឡាយ មានវិបាកមិនទាន់ចាស់ជាអតីត នឹងឲ្យផល​ក្នុងអនាគត ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគប្បីពោលថា ធម៌ទាំងឡាយ មាន​វិបាកមិនទាន់ចាស់ ជាអតីត ធម៌ទាំងនោះមាន ដូច្នេះដែរ។ ធម៌ទាំងឡាយនោះ មាន ព្រោះអាងថា ធម៌ទាំងឡាយ មានវិបាកមិនទាន់ចាស់ ជាអតីត នឹងឲ្យផលក្នុងអនាគត ដូច្នេះឬ។ អើ។ ធម៌ទាំងឡាយ ជាបច្ចុប្បន្ន ព្រោះអាងថា នឹងឲ្យផលក្នុងអនាគតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ធម៌ទាំងឡាយ ជាបច្ចុប្បន្ន ព្រោះអាងថា នឹងឲ្យផល​ក្នុងអនាគតឬ។ អើ។ ធម៌ទាំងឡាយនោះ មិនមាន ព្រោះអាងថា ធម៌ទាំងឡាយ​ជា​បច្ចុប្បន្ន នឹងរលត់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៤២០] អនាគត មានឬ។ មានខ្លះ មិនមានខ្លះ។ កើតខ្លះ មិនកើតខ្លះ ដុះដាលខ្លះ មិនដុះដាលខ្លះ លូតលាស់ខ្លះ មិនលូតលាស់ខ្លះ កើតប្រាកដខ្លះ មិនកើតប្រាកដខ្លះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៤២១] អនាគត មានខ្លះ មិនមានខ្លះឬ។ អើ។ ធម៌ទាំងឡាយ ដែលប្រុងនឹងកើត ជាអនាគត មានខ្លះ មិនមានខ្លះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អនាគត មានខ្លះ។បេ។ ធម៌ទាំងឡាយ ដែលមិនប្រុងនឹងកើត។បេ។

[៤២២] អនាគត មានខ្លះ មិនមានខ្លះឬ។ អើ។ អ្វីមាន អ្វីមិនមាន។ ធម៌ទាំងឡាយ ដែលប្រុងនឹងកើត ជាអនាគត ធម៌ទាំងនោះមាន ធម៌ទាំងឡាយ ដែលមិនប្រុងនឹងកើត ជាអនាគត ធម៌ទាំងនោះ មិនមាន។ ធម៌ទាំងឡាយ ដែលប្រុងនឹងកើត ជាអនាគត ធម៌ទាំងនោះ មានឬ។ អើ។ ធម៌ទាំងឡាយ ដែលមិនប្រុងនឹងកើត ជាអនាគត ធម៌ទាំង​នោះ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ធម៌ទាំងឡាយ ដែលមិនប្រុងនឹងកើត ជាអនាគត ធម៌ទាំងនោះ មិនមានឬ។ អើ។ ធម៌ទាំងឡាយ ដែលប្រុងនឹងកើត ជាអនាគត ធម៌ទាំងនោះ មិនមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ធម៌ទាំងឡាយ ដែលប្រុង​នឹងកើត ជាអនាគត ធម៌ទាំងឡាយនោះ មានឬ។ អើ។ ក្រែងធម៌ទាំងឡាយ ដែលប្រុង​នឹងកើត ជាអនាគត មិនកើតឬ។ អើ។ បើធម៌ទាំងឡាយ ដែលប្រុងនឹងកើត ជាអនាគត មិនកើតទេ ម្នាលអ្នកដ៏ចំរើន អ្នកមិនគួរពោលថា ធម៌ទាំងឡាយ ដែលប្រុងនឹងកើត ជា​អនាគត ធម៌ទាំងនោះមាន ដូច្នេះទេ។

[៤២៣] ធម៌ទាំងឡាយ ដែលប្រុងនឹងកើត ជាអនាគត មិនកើតទេ ធម៌ទាំងនោះ មានឬ។ អើ។ ធម៌ទាំងឡាយ ដែលមិនប្រុងនឹងកើត ជាអនាគត មិនកើតទេ ធម៌ទាំងនោះ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ធម៌ទាំងឡាយ ដែលមិនប្រុងនឹងកើត ជាអនាគត មិនកើតទេ ធម៌ទាំងនោះ មិនមានឬ។ អើ។ ធម៌ទាំងឡាយ ដែលប្រុងនឹងកើត ជាអនាគត មិនកើតទេ ធម៌ទាំងនោះ មិនមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៤២៤] អ្នកមិនគួរពោលថា ធម៌ទាំងឡាយ ដែលប្រុងនឹងកើត ជាអនាគត ធម៌ទាំងនោះ មាន ដូច្នេះឬ។ អើ។ ក្រែងធម៌ទាំងឡាយ ដែលប្រុងនឹងកើត ជាអនាគត នឹងកើតឬ។ អើ។ បើធម៌ទាំងឡាយ ដែលប្រុងនឹងកើត ជាអនាគត នឹងកើត ម្នាលអ្នកដ៏ចំរើន ព្រោះហេតុ​នោះ អ្នកគប្បីពោលថា ធម៌ទាំងឡាយ​ដែលប្រុងនឹងកើត ជាអនាគត ធម៌ទាំងនោះ មាន ដូច្នេះដែរ។

[៤២៥] ធម៌ទាំងនោះ មាន ព្រោះអាងថា ធម៌ទាំងឡាយ ដែលប្រុងនឹងកើត ជាអនាគត នឹងកើតឬ។ អើ។ ធម៌ទាំងឡាយ ជាបច្ចុប្បន្ន ព្រោះអាងថា នឹងកើតឬ។ អ្នកមិនគួរ​ពោល​យ៉ាងនេះទេ។បេ។ ធម៌ទាំងឡាយ ជាបច្ចុប្បន្ន ព្រោះអាងថា​ នឹងកើត មានឬ។ អើ។ ធម៌ទាំងនោះ មិនមាន ព្រោះអាងថា ធម៌ទាំងឡាយ ជាបច្ចុប្បន្ន នឹងរលត់ឬ។ អ្នកមិន​គួរពោល​យ៉ាងនេះទេ។បេ។

ចប់ ឯកច្ចមត្ថីតិកថា។

សតិប្បដ្ឋានកថា

[៤២៦] ធម៌ទាំងអស់ ឈ្មោះថា សតិប្បដ្ឋានឬ។ អើ។ ធម៌ទាំងអស់ ឈ្មោះថា សតិ សតិន្រ្ទិយ សតិពលៈ សម្មាសតិ សតិសម្ពោជ្ឈង្គ ដែលជាផ្លូវ ជាទីទៅនៃបុគ្គលម្នាក់ ដល់នូវការអស់ទៅ ដល់នូវការត្រាស់ដឹង ដល់នូវការមិនសន្សំកពូនឡើង មិនមាន​អាសវៈ មិនជាប្រយោជន៍ដល់សញ្ញោជនៈ ជាធម៌ដែលគន្ថៈ មិនគប្បីដោតក្រង ដែលឱឃៈមិន​គប្បីប្រព្រឹត្តកន្លង ដែលយោគៈមិនគប្បីប្រព្រឹត្តកន្លង មិនជា​ប្រយោជន៍​ដល់នីវរណៈ ជាធម៌ដែលបរាមាសៈមិនស្ទាបអង្អែល មិនជាប្រយោជន៍​ដល់ឧបាទាន មិនគួរ​ដល់​សេចក្តី​សៅហ្មង ធម៌ទាំងអស់ឈ្មោះថា ពុទ្ធានុស្សតិ ធម្មានុស្សតិ សង្ឃានុស្សតិ សីលានុស្សតិ ចាគានុស្សតិ ទេវតានុស្សតិ អានាបានស្សតិ មរណានុស្សតិ កាយគតាសតិ ឧបសមានុស្សតិ​ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៤២៧] ធម៌ទាំងអស់ ឈ្មោះថា សតិប្បដ្ឋានឬ។ អើ។ ចក្ខាយតនៈ ឈ្មោះថា សតិប្បដ្ឋានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ចក្ខាយតនៈ ឈ្មោះថា សតិប្បដ្ឋាន​ឬ។ អើ។ ចក្ខាយតនៈ ឈ្មោះថា សតិ សតិន្រ្ទិយ សតិពលៈ សម្មាសតិ សតិសម្ពោជ្ឈង្គ ដែលជាផ្លូវ ជាទីទៅនៃបុគ្គលម្នាក់ ដល់នូវការអស់ទៅ ដល់នូវការត្រាស់ដឹង ដល់នូវការ​មិនសន្សំកពូនឡើង មិនមានអាសវៈ មិនជា​ប្រយោជន៍ដល់សញ្ញោជនៈ។បេ។ មិនគួរដល់​សេចក្តីសៅហ្មង ចក្ខាយតនៈ ឈ្មោះថា ពុទ្ធានុស្សតិ ធម្មានុស្សតិ សង្ឃានុស្សតិ សីលានុស្សតិ ចាគានុស្សតិ ទេវតានុស្សតិ អានាបានស្សតិ មរណានុស្សតិ កាយគតាសតិ ឧបសមានុស្សតិឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សោតាយតនៈ។បេ។ ឃានាយតនៈ ជិវ្ហាយតនៈ កាយាយតនៈ។បេ។ រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ។បេ។ រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ វិចិកិច្ឆា ថីនៈ ឧទ្ធច្ចៈ អហិរិកៈ។បេ។ អនោត្តប្បៈ ឈ្មោះថា សតិប្បដ្ឋានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អនោត្តប្បៈ ឈ្មោះថា សតិប្បដ្ឋានឬ។ អើ។ អនោត្តប្បៈ ឈ្មោះថា សតិ សតិន្រ្ទិយ សតិពលៈ សម្មាសតិ។បេ។ កាយគតាសតិ ឧបសមានុស្សតិឬ។ អ្នកមិនគួរពោល​យ៉ាង​នេះទេ។បេ។

[៤២៨] សតិ ឈ្មោះថា សតិប្បដ្ឋាន ទាំងសតិប្បដ្ឋាននោះ ឈ្មោះថា សតិឬ។ អើ។ ចក្ខាយតនៈ ឈ្មោះថា សតិប្បដ្ឋាន ទាំងសតិប្បដ្ឋាននោះ ឈ្មោះថា សតិឬ។ អ្នកមិន​គួរពោលយ៉ាងនេះទេ។បេ។ សតិ ឈ្មោះថា សតិប្បដ្ឋាន ទាំងសតិប្បដ្ឋាននោះ ឈ្មោះថា សតិឬ។ អើ។ សោតាយតនៈ។បេ។ កាយាយតនៈ រូបាយតនៈ។បេ។ ផោដ្ឋព្វាយតនៈ រាគៈ ទោសៈ មោហៈ មានះ។បេ។ អនោត្តប្បៈ ឈ្មោះថា សតិប្បដ្ឋាន ទាំងសតិប្បដ្ឋាននោះ ឈ្មោះថា សតិឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៤២៩] ចក្ខាយតនៈ ឈ្មោះថា សតិប្បដ្ឋាន ទាំងសតិប្បដ្ឋាននោះ មិនឈ្មោះថា សតិទេ​ឬ។ អើ។ សតិ ឈ្មោះថា សតិប្បដ្ឋាន ទាំងសតិប្បដ្ឋាននោះ មិនឈ្មោះថា សតិទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សោតាយតនៈ។បេ។ កាយាយតនៈ រូបាយតនៈ។បេ។ ផោដ្ឋព្វាយតនៈ រាគៈ ទោសៈ មោហៈ។បេ។ អនោត្តប្បៈ ឈ្មោះថា សតិប្បដ្ឋាន ទាំងសតិប្បដ្ឋាននោះ មិនឈ្មោះថា​ សតិទេឬ។ អើ។ សតិ ឈ្មោះថា សតិប្បដ្ឋាន ទាំងសតិប្បដ្ឋាននោះ មិនឈ្មោះថា សតិទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៤៣០] អ្នកមិនគួរពោលថា ធម៌ទាំងអស់ ឈ្មោះថា សតិប្បដ្ឋានទេឬ។ អើ។ ក្រែង​សតិតាំងនៅនឹង ព្រោះប្រារព្ធនូវធម៌ទាំងអស់ឬ។ អើ។ បើសតិតាំងនៅនឹង ព្រោះប្រារព្ធ​នូវធម៌ទាំងអស់ ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគប្បីពោលថា ធម៌ទាំងអស់​ឈ្មោះ​ថា សតិប្បដ្ឋាន ដូច្នេះដែរ។

[៤៣១] សតិតាំងនៅនឹង ព្រោះប្រារព្ធនូវធម៌ទាំងអស់ ព្រោះហេតុនោះ ធម៌ទាំងអស់ ឈ្មោះថា សតិប្បដ្ឋានឬ។ អើ។ ផស្សៈ តាំងនៅនឹង ព្រោះប្រារព្ធនូវធម៌ទាំងអស់ ព្រោះ​ហេតុ​នោះ ធម៌ទាំងអស់ ឈ្មោះថា ជាទីតាំងនៅនៃផស្សៈឬ។ អ្នកមិនគួរពោលយ៉ាង​នេះ​ទេ។បេ។

[៤៣២] សតិតាំងនៅនឹង ព្រោះប្រារព្ធនូវធម៌ទាំងអស់ ព្រោះហេតុនោះ ធម៌ទាំងអស់ ឈ្មោះថា សតិប្បដ្ឋានឬ។ អើ។ វេទនាតាំងនៅនឹង ព្រោះប្រារព្ធនូវធម៌ទាំងអស់។បេ។ សញ្ញាតាំងនៅនឹង។បេ។ ចេតនាតាំងនៅនឹង។បេ។ ចិត្តតាំង​នៅនឹង ព្រោះហេតុនោះ ធម៌ទាំងអស់ ឈ្មោះថាជាទីតាំងនៃចិត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៤៣៣] ធម៌ទាំងអស់ ឈ្មោះថា សតិប្បដ្ឋានឬ។ អើ។ សត្វទាំងអស់ មានសតិតាំងមាំ ប្រកបដោយសតិ ខ្ជាប់ខ្ជួនដោយសតិ សតិរបស់សត្វទាំងអស់ ឈ្មោះថា តាំងមាំឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៤៣៤] ធម៌ទាំងអស់ ឈ្មោះថា សតិប្បដ្ឋានឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពួកសត្វណា មិនបរិភោគ កាយគតាសតិ ពួកសត្វនោះ ឈ្មោះថាមិនបរិភោគអមតៈ ម្នាលភិក្ខុទាំងឡាយ ពួកសត្វណា បរិភោគកាយគតាសតិ ពួកសត្វនោះ ឈ្មោះថាបរិភោគអមតៈ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ សត្វទាំង​អស់បរិភោគ បានចំពោះ សេពគប់ អប់រំ ធ្វើឲ្យច្រើន នូវកាយគតាសតិឬ។ អ្នកមិន​គួរ​ពោល​យ៉ាងនេះទេ។បេ។

[៤៣៥] ធម៌ទាំងអស់ ឈ្មោះថា សតិប្បដ្ឋានឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ ផ្លូវនេះឯង សម្រាប់ជាទីទៅនៃបុគ្គលម្នាក់ ដើម្បីសេចក្តី​បរិសុទ្ធ​ដោយវិសេសនៃសត្វទាំងឡាយ ដើម្បីកន្លងនូវសេចក្តីសោក និងសេចក្តីខ្សឹកខ្សួល ដើម្បី​រំលត់នូវទុក្ខ និងទោមនស្សៈ ដើម្បីបាននូវអរិយមគ្គ ប្រកបដោយអង្គ ៨ ប្រការ ដើម្បីធ្វើ​ឲ្យ​ជាក់ច្បាស់នូវព្រះនិព្វាន ផ្លូវនេះ គឺ​សតិប្បដ្ឋាន ៤ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ធម៌ទាំងអស់ ឈ្មោះថា ផ្លូវជាទីទៅនៃបុគ្គលម្នាក់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៤៣៦] ធម៌ទាំងអស់ ឈ្មោះថា សតិប្បដ្ឋានឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ ការកើតប្រាកដនៃរតនៈ ៧ ប្រការ ព្រោះការកើត​ប្រាកដ​នៃស្តេច​ចក្រពត្តិ។ រតនៈ ៧ ប្រការ តើដូចម្តេច។ ការកើត​ប្រាកដ​នៃចក្ករតនៈ ១ ការកើតប្រាកដ​នៃ​ហត្ថិរតនៈ ១ ការកើតប្រាកដនៃ​អស្សរតនៈ ១ ការកើតប្រាកដនៃមណិរតនៈ ១ ការកើត​ប្រាកដ​នៃឥត្ថីរតនៈ ១ ការកើតប្រាកដនៃគហបតិរតនៈ ១ ការកើតប្រាកដនៃ​បរិណាយករតនៈ ១ ម្នាលភិក្ខុទាំងឡាយ ការកើតប្រាកដនៃរតនៈ ៧ ប្រការនេះឯង ព្រោះការ​​កើតប្រាកដនៃព្រះរាជាចក្រពត្តិ ម្នាលភិក្ខុទាំងឡាយ ការកើតប្រាកដនៃ​ពោជ្ឈង្គរតនៈ ៧ ព្រោះការកើតប្រាកដនៃព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ។ ការកើត​ប្រាកដនៃ​ពោជ្ឈង្គ ៧ តើដូចម្តេច។ ការកើតប្រាកដនៃ​សតិសម្ពោជ្ឈង្គរតនៈ ១ ការកើត​ប្រាកដនៃធម្មវិចយសម្ពោជ្ឈង្គរតនៈ ១ ការកើត​ប្រាកដនៃវីរិយសម្ពោជ្ឈង្គរតនៈ ១ ការ​កើត​ប្រាកដនៃបីតិសម្ពោជ្ឈង្គរតនៈ ១ ការកើតប្រាកដនៃបស្សទ្ធិសម្ពោជ្ឈង្គ រតនៈ ១ ការ​កើត​ប្រាកដនៃ​សមាធិសម្ពោជ្ឈង្គ​រតនៈ ១ ការកើតប្រាកដនៃឧបេក្ខាសម្ពោជ្ឈង្គរតនៈ ១ ម្នាលភិក្ខុទាំងឡាយ ការកើតប្រាកដនៃពោជ្ឈង្គរតនៈ ៧ នេះ ព្រោះការកើតប្រាកដ​នៃ​ព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ធម៌ទាំងអស់ ឈ្មោះថា សតិសម្ពោជ្ឈង្គរតនៈ ព្រោះការកើតប្រាកដនៃព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ​ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ធម៌ទាំងអស់ ឈ្មោះថា សតិប្បដ្ឋានឬ។ អើ។ ធម៌ទាំងអស់ ឈ្មោះថា សម្មប្បធាន។បេ។ ឥទ្ធិបាទ។បេ។ ឥន្រ្ទិយ។បេ។ ពលៈ។បេ។ ពោជ្ឈង្គឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

ចប់ សតិប្បដ្ឋានកថា។

ហេវត្ថីតិកថា

[៤៣៧] អតីតមានឬ។ អតីតមានយ៉ាងនេះ មិនមានយ៉ាងនេះ។ អតីតនោះមាន អតីតនោះឯង ឈ្មោះថា មិនមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អតីតនោះមាន អតីតនោះឯង ឈ្មោះថា មិនមានឬ។ អើ។ អត្ថថាមាន ឈ្មោះអត្ថថា មិនមាន អត្ថថា​មិនមាន ឈ្មោះអត្ថថាមាន ភាពមាន ឈ្មោះថា ភាពមិនមាន ភាពមិនមាន ឈ្មោះថា ភាពមាន ពាក្យថា មានក្តី ថាមិនមានក្តី ឬថាមិនមានក្តី ថាមានក្តី សភាវៈទាំងនេះ មានអត្ថតែមួយស្មើគ្នា មានចំណែកស្មើគ្នា មានកំណើតជាមួយគ្នាឬ។ អ្នកមិនគួរពោល​យ៉ាងនេះទេ។បេ។

[៤៣៨] អនាគតមានឬ។ អនាគតមានយ៉ាងនេះ មិនមានយ៉ាងនេះ។ អនាគតនោះមាន អនាគតនោះឯង ឈ្មោះថា មិនមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អនាគតនោះ​មាន អនាគតនោះឯង ឈ្មោះថា មិនមានឬ។ អើ។ អត្ថថាមាន ឈ្មោះអត្ថថាមិនមាន អត្ថថាមិនមាន ឈ្មោះអត្ថថាមាន ភាពមាន ឈ្មោះថាភាពមិនមាន ភាពមិនមាន ឈ្មោះថាភាពមាន ពាក្យថា មានក្តី ថាមិនមានក្តី ឬថាមិនមានក្តី ថាមានក្តី សភាវៈទាំងនេះ មានអត្ថតែមួយស្មើគ្នា មានចំណែកស្មើគ្នា មានកំណើតជាមួយគ្នាឬ។ អ្នកមិនគួរពោល​យ៉ាង​នេះទេ។បេ។

[៤៣៩] បច្ចុប្បន្នមានឬ។ បច្ចុប្បន្នមានយ៉ាងនេះ មិនមានយ៉ាងនេះ។ បច្ចុប្បន្ននោះ មាន បច្ចុប្បន្ននោះឯង ឈ្មោះថា មិនមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បច្ចុប្បន្ននោះ មាន បច្ចុប្បន្ននោះឯង ឈ្មោះថា មិនមានឬ។ អើ។ អត្ថថាមាន ឈ្មោះអត្ថថា មិនមាន។បេ។ ស្មើគ្នា មានចំណែកស្មើគ្នា មានកំណើតជាមួយគ្នាឬ។ អ្នកមិនគួរពោល​យ៉ាងនេះ​ទេ។បេ។

[៤៤០] អតីតមានយ៉ាងនេះ មិនមានយ៉ាងនេះឬ។ អើ។ អតីតមាន ដូចម្តេច មិនមានដូចម្តេច។ អតីតមានយ៉ាងនេះ គឺអតីត នៅជាអតីត អតីតមិនមាន យ៉ាងនេះ គឺអតីត ជាអនាគត អតីត មិនមាន យ៉ាងនេះ គឺ អតីតជាបច្ចុប្បន្ន។ អតីតនោះ មាន អតីតនោះឯង ឈ្មោះថា មិនមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អតីតនោះ មាន អតីតនោះឯង ឈ្មោះថា មិនមានឬ។ អើ។ អត្ថថាមាន ឈ្មោះអត្ថថាមិនមាន អត្ថថា​មិនមាន ឈ្មោះអត្ថថាមាន ភាពមាន ឈ្មោះថា​ភាពមិនមាន ភាពមិនមាន ឈ្មោះថា​ភាពមាន ពាក្យថា មានក្តី ថាមិនមានក្តី ឬថាមិនមានក្តី ថាមានក្តី សភាវៈទាំងនេះ មានអត្ថ​តែមួយស្មើគ្នា មានចំណែក​ស្មើគ្នា មានកំណើតជាមួយគ្នាឬ។ អ្នកមិនគួរពោល​យ៉ាងនេះ​ទេ។បេ។

[៤៤១] អនាគត មាន យ៉ាងនេះ មិនមានយ៉ាងនេះឬ។ អើ។ អនាគតមានដូចម្តេច មិនមានដូចម្តេច។ អនាគតមានយ៉ាងនេះ គឺអនាគត នៅជាអនាគត អនាគត មិនមានយ៉ាងនេះ គឺអនាគត ជាអតីត អនាគត មិនមានយ៉ាងនេះ គឺអនាគត ជាបច្ចុប្បន្ន។ អនាគតនោះមាន អនាគតនោះឯង ឈ្មោះថា មិនមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អនាគតនោះមាន អនាគតនោះឯង ឈ្មោះថា មិនមានឬ។ អើ។ អត្ថថាមាន ឈ្មោះអត្ថថាមិនមាន អត្ថថាមិនមាន ឈ្មោះអត្ថថាមាន។បេ។ ស្មើគ្នា មានចំណែកស្មើគ្នា មានកំណើតជាមួយគ្នាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៤៤២] បច្ចុប្បន្ន មានយ៉ាងនេះ មិនមានយ៉ាងនេះឬ។ អើ។ បច្ចុប្បន្នមានដូចម្តេច មិនមានដូចម្តេច។ បច្ចុប្បន្នមានយ៉ាងនេះ គឺបច្ចុប្បន្ន នៅជាបច្ចុប្បន្ន បច្ចុប្បន្ន មិនមានយ៉ាងនេះ គឺបច្ចុប្បន្នជាអតីត បច្ចុប្បន្នមិនមានយ៉ាងនេះ គឺបច្ចុប្បន្ន ជាអនាគត។ បច្ចុប្បន្ននោះមាន បច្ចុប្បន្ននោះឯង ឈ្មោះថាមិនមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បច្ចុប្បន្ននោះមាន បច្ចុប្បន្ននោះឯង ឈ្មោះថា មិនមានឬ។ អើ។ អត្ថថាមាន ឈ្មោះអត្ថថាមិនមាន។បេ។ ស្មើគ្នា មានចំណែកស្មើគ្នា មានកំណើតជាមួយគ្នាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

[៤៤៣] អ្នកមិនគួរពោលថា អតីតមានយ៉ាងនេះ មិនមានយ៉ាងនេះ អនាគត មានយ៉ាងនេះ មិនមានយ៉ាងនេះ បច្ចុប្បន្នមានយ៉ាងនេះ មិនមានយ៉ាងនេះឬ។ អើ។ អតីត មានយ៉ាងនេះ គឺអតីតជាអនាគត អតីតមានយ៉ាងនេះ គឺអតីត ជាបច្ចុប្បន្ន អនាគតមានយ៉ាងនេះ គឺអនាគត ជាអតីត អនាគត មានយ៉ាងនេះ គឺអនាគតជាបច្ចុប្បន្ន បច្ចុប្បន្នមានយ៉ាងនេះ គឺបច្ចុប្បន្នជាអតីត បច្ចុប្បន្ន មានយ៉ាងនេះ គឺបច្ចុប្បន្នជាអនាគតឬ។ អ្នកមិនគួរពោល​យ៉ាង​នេះទេ។បេ។ បើដូច្នោះ អតីតមានយ៉ាងនេះ មិនមានយ៉ាងនេះ អនាគតមាន​យ៉ាង​នេះ មិនមានយ៉ាងនេះ បច្ចុប្បន្នមានយ៉ាងនេះ មិនមានយ៉ាងនេះ។

[៤៤៤] រូបមានឬ។ រូបមានយ៉ាងនេះ មិនមានយ៉ាងនេះ។ រូបនោះ មាន រូបនោះឯង ឈ្មោះថា មិនមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ រូបនោះ មាន រូបនោះឯង ឈ្មោះថា មិនមានឬ។ អើ។ អត្ថថាមាន ឈ្មោះអត្ថថាមិនមាន អត្ថថាមិនមាន ឈ្មោះអត្ថ​ថាមាន ភាពមាន ឈ្មោះថាភាពមិនមាន ភាពមិនមាន ឈ្មោះថាភាពមាន ពាក្យថា មានក្តី ថាមិនមានក្តី ឬថាមិនមានក្តី ថាមានក្តី សភាវៈទាំងនេះ មានអត្ថតែមួយស្មើគ្នា មានចំណែកស្មើគ្នា មានកំណើត​ជាមួយគ្នា។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វេទនា។បេ។ សញ្ញា។បេ។ សង្ខារទាំងឡាយ។បេ។ វិញ្ញាណ មានឬ។ វិញ្ញាណមានយ៉ាងនេះ មិនមាន​យ៉ាងនេះ។ វិញ្ញាណនោះមាន វិញ្ញាណនោះឯង ឈ្មោះថា មិនមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វិញ្ញាណនោះមាន វិញ្ញាណនោះឯង ឈ្មោះថា មិនមានឬ។ អើ។ អត្ថថាមាន ឈ្មោះអត្ថថាមិនមាន។បេ។ ស្មើគ្នា មានចំណែក​ស្មើគ្នា មានកំណើតជាមួយគ្នាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ រូប មានយ៉ាងនេះ មិនមានយ៉ាងនេះឬ។ អើ។ រូបមានដូចម្តេច មិនមានដូចម្តេច។ រូប មានយ៉ាងនេះ គឺរូប នៅជារូប រូបមិនមានយ៉ាងនេះ គឺរូបជាវេទនា។បេ។ រូបមិនមានយ៉ាងនេះ គឺរូប ជាសញ្ញា។បេ។ រូបមិនមានយ៉ាងនេះ គឺរូបជាសង្ខារ។បេ។ រូបមិនមានយ៉ាងនេះ គឺរូបជាវិញ្ញាណ។ រូបនោះមាន រូបនោះឯង ឈ្មោះថា មិនមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ រូបនោះមាន រូបនោះឯង ឈ្មោះថា មិនមានឬ។ អើ។ អត្ថថាមាន ឈ្មោះអត្ថថា មិនមាន។បេ។ ស្មើគ្នា មានចំណែកស្មើគ្នា មានកំណើតជាមួយគ្នាឬ។ អ្នកមិនគួរពោល​យ៉ាងនេះ​ទេ។បេ។ វេទនា។បេ។ សញ្ញា។បេ។ សង្ខារទាំងឡាយ។បេ។ វិញ្ញាណមានយ៉ាងនេះ មិនមានយ៉ាងនេះឬ។ អើ។ វិញ្ញាណមានដូចម្តេច មិនមានដូចម្តេច។ វិញ្ញាណមាន​យ៉ាងនេះ គឺវិញ្ញាណ នៅជាវិញ្ញាណ វិញ្ញាណមិនមានយ៉ាងនេះ គឺ វិញ្ញាណជារូប។បេ។ វិញ្ញាណមិនមានយ៉ាងនេះ គឺវិញ្ញាណជាវេទនា។បេ។ វិញ្ញាណ មិនមានយ៉ាងនេះ គឺវិញ្ញាណ​ជាសញ្ញា។បេ។ វិញ្ញាណមិនមានយ៉ាងនេះ គឺវិញ្ញាណ ជាសង្ខារ។ វិញ្ញាណ​នោះមាន វិញ្ញាណនោះឯង ឈ្មោះថា មិនមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វិញ្ញាណនោះមាន វិញ្ញាណនោះឯង ឈ្មោះថា មិនមានឬ។ អើ។ អត្ថថាមាន ឈ្មោះ​អត្ថថាមិនមាន។បេ។ ស្មើគ្នា មានចំណែកស្មើគ្នា មានកំណើតជាមួយគ្នាឬ។ អ្នកមិនគួរ​ពោលយ៉ាងនេះទេ។បេ។

[៤៤៥] អ្នកមិនគួរពោលថា រូបមានយ៉ាងនេះ មិនមានយ៉ាងនេះ។ វេទនា។បេ។ សញ្ញា។បេ។ សង្ខារទាំងឡាយ។បេ។ វិញ្ញាណមានយ៉ាងនេះ មិនមានយ៉ាងនេះឬ។ អើ។ រូបមាន​យ៉ាងនេះ គឺរូបជាវេទនា។បេ។ រូបមានយ៉ាងនេះ គឺរូបជាសញ្ញា។បេ។ រូបមានយ៉ាងនេះ គឺរូបជាសង្ខារ។បេ។ រូបមានយ៉ាងនេះ គឺរូបជាវិញ្ញាណ វេទនាមានយ៉ាងនេះ គឺវេទនា ជាសញ្ញា ជាសង្ខារ ជាវិញ្ញាណ ជារូប វិញ្ញាណ មានយ៉ាងនេះ គឺវិញ្ញាណ ជាវេទនា។បេ។ វិញ្ញាណមានយ៉ាងនេះ គឺវិញ្ញាណ ជាសង្ខារឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បើដូច្នោះ រូបមានយ៉ាងនេះ មិនមានយ៉ាងនេះ វេទនា សញ្ញា សង្ខារ វិញ្ញាណមានយ៉ាងនេះ មិនមានយ៉ាងនេះ។

ចប់ ហេវត្ថីតិកថា។

ចប់ មហាវគ្គទី១។

ឧទ្ទានកថានៃមហាវគ្គទី ១

ពោលអំពីបុគ្គល ១ ការសាបសូន្យ ១ ការនៅដោយព្រហ្មចរិយៈ ១ ការលះកាមរាគ​ដោយ​ការកំណត់ដឹងដោយចំណែក ១ វាទៈទាំងអស់មាន ១ អាយតនៈ ជាចំណែកក្នុងអតីត អនាគត ១ ធម៌ទាំងអស់ ឈ្មោះថា សតិប្បដ្ឋាន ១ សភាវៈ មានយ៉ាងនេះ មិនមាន​យ៉ាងនេះ ១។

ចប់ ភាគ៨៤។

សូមអនុមោទនា !!!

Oben-pfeil