ធម្មសង្គណិ ទុតិយភាគ

ភាគទី៧៩

សូមនមស្ការ ព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ ព្រះអង្គនោះ។

[១] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ វិបាកនៃពួកធម៌ជាកុសល និងអកុសល ជា​កាមាវចរ រូបាវចរ អរូបាវចរ ជាអបរិយាបន្នៈ (មិនរាប់ចូលក្នុងភូមិវដ្តៈទាំង៣) វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ទាំងពួកធម៌ដែលជាកិរិយា មិនមែនជាកុសល មិនមែន​ជាអកុសលក្តី មិនមែនជាកម្មវិបាកក្តី រូបទាំងអស់ក្តី ធាតុដែលបច្ច័យមិនបាន​ប្រជុំតាក់​តែង (ព្រះនិព្វាន) ក្តី នេះពួកធម៌ជាអព្យាក្រឹត។

[២] បណ្តាធម៌ទាំងនោះ រូបទាំងអស់ តើដូចម្តេច។ មហាភូតរូប ៤ និងរូបដែល​អាស្រ័យ​មហាភូតរូបទាំង ៤ នេះ ហៅថារូបទាំងអស់។

[៣] រូបទាំងអស់ មិនមែនជាហេតុ ឥតហេតុ ប្រាសចាកហេតុ ប្រកបដោយបច្ច័យ រូបដែល​បច្ច័យតាក់តែង ជាលោកិយ ប្រកបដោយអាសវៈ ជាប្រយោជន៍ដល់សញ្ញោជនៈ ដែល​គន្ថៈ​គប្បីដោតក្រង ដែលឱឃៈគប្បីប្រព្រឹត្តកន្លង ដែលយោគៈគប្បីប្រព្រឹត្តកន្លង ជា​ប្រយោជន៍​ដល់នីវរណៈ ដែលបរាមាសៈស្ទាបអង្អែល ជាប្រយោជន៍ដល់ឧបាទាន គួរដល់​សេចក្តី​សៅហ្មង ជាអព្យាក្រឹត មិនមានអារម្មណ៍ មិនមែនជាចេតសិក ប្រាសចាកចិត្ត​ជា​សភាវៈ​មិនមែន​ជាវិបាក មិនមែនមានវិបាកជាប្រក្រតី ជារូបមិនសៅហ្មង តែគួរដល់​សេចក្តីសៅហ្មង មិនមែនប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈទេ មិនមែនមិនមានវិតក្កៈ ហើយមាន​ត្រឹមតែ​វិចារៈទេ ជារូបមិនមានវិតក្កៈ មិនមានវិចារៈ មិនប្រកបដោយបីតិ មិន​ប្រកប​ដោយសុខៈ មិនប្រកបដោយឧបេក្ខា ជារូបមិនត្រូវលះដោយទស្សនៈ ទាំងមិនត្រូវ​លះ​ដោយភាវនា ជារូបមាន​ហេតុមិនត្រូវលះដោយទស្សនៈ ទាំងមិនត្រូវលះដោយភាវនា ជារូបមិនមែនជាដល់នូវការសន្សំកពូនឡើង មិនមែនជាមិនដល់នូវការសន្សំកពូនឡើង មិន​មែនជាសេក្ខៈ មិនមែនជាអសេក្ខៈ មានសភាពតូចឆ្មារ ជាកាមាវចរ មិនមែនជារូបាវចរ មិនមែនជាអរូបាវចរ រាប់ចូលក្នុងវដ្ដៈ មិនមែនជាមិនរាប់ចូលក្នុងវដ្ដៈ ជាអនិយតៈ មិនមែន​ជានិយ្យានិកៈ ជាឧប្បន្នរូប ជារូបត្រូវដឹងដោយវិញ្ញាណ ៦ ជារូបមិនទៀង ដែល​ជរា​គ្របសង្កត់ ការសង្គ្រោះរូបដោយចំណែក ១ យ៉ាងនេះ។

ចប់ ធម៌មានប្រមាណមួយ។

[៤] ការសង្គ្រោះរូបដោយចំណែក ២ គឺរូបជាឧបាទា និងរូបមិនមែនជាឧបាទា រូបជា​ឧបាទិន្ន និងរូបជាអនុបាទិន្ន រូបជាឧបាទិន្នុបាទានិយៈ និងរូបជាអនុបាទិន្នុបាទានិយៈ រូបជាសនិទស្សនៈ និងរូបជាអនិទស្សនៈ រូបជាសប្បដិឃៈ និងរូបជាអប្បដិឃៈ រូបជា​ឥន្ទ្រិយ និងរូបមិនមែនជាឥន្ទ្រិយ រូបជាមហាភូត និងរូបមិនមែនជាមហាភូត រូបជាវិញ្ញត្តិ និងរូប​មិនមែនជាវិញ្ញត្តិ រូបជាចិត្តសមុដ្ឋាន​ និងរូបមិនមែនជាចិត្តសមុដ្ឋាន រូបកើតជា​មួយ​នឹងចិត្ត និងរូបមិនកើតជាមួយនឹងចិត្ត រូបប្រព្រឹត្តទៅតាមចិត្ត និងរូបមិនប្រព្រឹត្តទៅ​តាម​ចិត្ត រូបខាងក្នុង និងរូបខាក្រៅ រូបគ្រោតគ្រាត និងរូបល្អិត រូបឆ្ងាយ និងរូបជិត។ រូបជា​វត្ថុ​នៃ​ចក្ខុសម្ផ័ស្ស និងរូបមិនមែនជាវត្ថុនៃចក្ខុសម្ផ័ស្ស រូបជាវត្ថុនៃវេទនា។បេ។ នៃសញ្ញា។បេ។ នៃ​ចេតនា ដែលកើតអំពីចក្ខុសម្ផ័ស្ស។បេ។ នៃចក្ខុវិញ្ញាណ និងរូបមិនមែនជា​វត្ថុនៃ​ចក្ខុវិញ្ញាណ រូបជាវត្ថុនៃសោតសម្ផ័ស្ស។បេ។ នៃឃានសម្ផ័ស្ស។បេ។ នៃជិវ្ហាសម្ផ័ស្ស។បេ។ នៃកាយសម្ផ័ស្ស និងរូបមិនមែនជាវត្ថុនៃកាយសម្ផ័ស្ស រូបជាវត្ថុ​នៃវេទនា។បេ។ នៃ​សញ្ញា។បេ។ នៃចេតនា ដែលកើតអំពីកាយសម្ផ័ស្ស។បេ។ នៃកាយវិញ្ញាណ និងរូបមិន​មែន​ជាវត្ថុ​នៃកាយវិញ្ញាណ។ រូបជាអារម្មណ៍នៃចក្ខុសម្ផ័ស្ស និងរូប​មិនមែនជាអារម្មណ៍នៃ​ចក្ខុសម្ផ័ស្ស រូបជាអារម្មណ៍នៃវេទនា។បេ។ នៃសញ្ញា។បេ។ នៃចេតនា ដែលកើត​អំពី​ចក្ខុសម្ផ័ស្ស។បេ។ នៃចក្ខុវិញ្ញាណ និងរូបមិនមែនជាអារម្មណ៍នៃចក្ខុវិញ្ញាណ។ រូបជា​អារម្មណ៍​នៃសោតសម្ផ័ស្ស។បេ។ នៃឃានសម្ផ័ស្ស។បេ។ នៃជិវ្ហាសម្ផ័ស្ស។បេ។ នៃ​កាយសម្ផ័ស្ស និងរូបមិនមែនជាអារម្មណ៍នៃកាយសម្ផ័ស្ស រូបជាអារម្មណ៍​នៃវេទនា។បេ។ នៃ​សញ្ញា។បេ។ នៃចេតនា ដែលកើតអំពីកាយសម្ផ័ស្ស។បេ។ នៃកាយវិញ្ញាណ និងរូប​មិនមែនជាអារម្មណ៍នៃកាយវិញ្ញាណ​។ រូបជាចក្ខាយតនៈ និងរូបមិនមែនជាចក្ខាយតនៈ រូបជា​សោតាយតនៈ និងរូបមិនមែនជាសោតាយតនៈ រូបជាឃានាយតនៈ។បេ។ ជា​ជិវ្ហាយតនៈ។បេ។ ជាកាយាយតនៈ និងរូបមិនមែនជាកាយាយតនៈ រូបជារូបាយតនៈ និង​រូប​មិនមែនជារូបាយតនៈ រូបជាសទ្ទាយតនៈ។បេ។ ជាគន្ធាយតនៈ។បេ។ ជារសាយតនៈ។បេ។ ជាផោដ្ឋព្វាយតនៈ និងរូបមិនមែនជាផោដ្ឋព្វាយតនៈ។ រូបជាចក្ខុធាតុ និងរូបមិនមែន​ជាចក្ខុធាតុ រូបជាសោតធាតុ។​បេ។ ជាឃានធាតុ។បេ។ ជាជិវ្ហាធាតុ។បេ។ ជាកាយធាតុ និងរូបមិនមែនជាកាយធាតុ រូបជារូបធាតុ និងរូបមិនមែនជារូបធាតុ រូបជាសទ្ទធាតុ។បេ។ ជាគន្ធធាតុ។បេ។​ ជារសធាតុ។បេ។​ ជាផោដ្ឋព្វធាតុ និងរូបមិនមែនជាផោដ្ឋព្វធាតុ។ រូបជា​ចក្ខុន្ទ្រិយ​ និងរូបមិនមែនជាចក្ខុន្ទ្រិយ រូបជាសោតិន្ទ្រិយ។​បេ។ ជាឃានិន្ទ្រិយ។បេ។ ជា​ជិវ្ហិន្ទ្រិយ។បេ។ ជាកាយិន្ទ្រិយ និងរូបមិនមែនជាកាយិន្ទ្រិយ រូបជាឥត្ថិន្ទ្រិយ និងរូបមិនមែន​ជា​ឥត្ថិន្ទ្រិយ រូបជាបុរិសិន្ទ្រិយ និងរូបមិនមែនជាបុរិសិន្ទ្រិយ រូបជាជីវិតិន្ទ្រិយ និងរូបមិនមែន​ជាជីវិតិន្ទ្រិយ។ រូបជាកាយវិញ្ញត្តិ និងរូបមិនមែនជាកាយវិញ្ញត្តិ រូបជាវចីវិញ្ញត្តិ និងរូបមិន​មែន​ជាវចីវិញ្ញត្តិ រូបជាអាកាសធាតុ និងរូបមិនមែនជាអាកាសធាតុ រូបជាអាបោធាតុ និងរូប​មិនមែន ជាអាបោធាតុ រូបជារូបស្សលហុតា និងរូបមិនមែនជារូបស្សលហុតា រូបជា​រូបស្សមុទុតា និងរូបមិនមែនជារូបស្សមុទុតា រូបជារូបស្សកម្មញ្ញតា និងរូបមិនមែនជា​រូបស្សកម្មញ្ញតា រូបជារូបស្សឧបចយៈ និងរូបមិនមែនជារូបស្សឧបចយៈ រូបជា​រូបស្សសន្តតិ និងរូបមិនមែនជារូបស្សសន្តតិ រូបជារូបស្សជរតា និងរូបមិនមែនជា​រូបស្សជរតា រូបជារូបស្សអនិច្ចតា​ និងរូបមិនមែនជារូបស្សអនិច្ចតា រូបជាកពឡិង្ការាហារ និងរូប​មិនមែនជាកពឡិង្ការាហារ ការសង្គ្រោះរូបដោយចំណែក ២ យ៉ាងនេះ។

ចប់ ធម៌មានប្រមាណពីរ។

[៥] ការសង្គ្រោះរូបដោយចំណែក ៣ គឺរូបណាខាងក្នុង រូបនោះជាឧបាទា រូបណា​ខាង​ក្រៅ​ រូបនោះជាឧបាទា និងមិនមែនជាឧបាទាក៏មាន រូបណាខាងក្នុង រូបនោះ ជាឧបាទិន្ន រូបណាខាងក្រៅ រូបនោះជាឧបាទិន្ន និងជាអនុបាទិន្នក៏មាន រូបណាខាងក្នុង រូបនោះ​ជាឧបាទិន្នុបាទានិយៈ រូបណាខាងក្រៅ រូបនោះជាឧបាទិន្នុបាទានិយៈ និងជា​អនុបាទិន្នុបាទានិយៈក៏មាន រូបណាខាងក្នុង រូបនោះជាអនិទស្សនៈ រូបណាខាងក្រៅ រូបនោះជាសនិទស្សនៈ និងជាអនិទស្សនៈក៏មាន រូបណាខាងក្នុង រូបនោះជាសប្បដិឃៈ រូបណាខាងក្រៅ រូបនោះជាសប្បដិឃៈ និងជាអប្បដិឃៈក៏មាន រូបណាខាងក្នុង រូបនោះ​ជាឥន្ទ្រិយ រូបណាខាងក្រៅ រូបនោះជាឥន្ទ្រិយ និងមិនមែនជាឥន្ទ្រិយក៏មាន រូបណា​ខាងក្នុង រូបនោះមិនមែនជាមហាភូត រូបណាខាងក្រៅ រូបនោះជាមហាភូត និងមិន​មែន​ជាមហាភូតក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជាវិញ្ញត្តិ រូបណាខាងក្រៅ រូបនោះ​ជាវិញ្ញត្តិ និងមិនមែនជាវិញ្ញត្តិក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជាចិត្តសមុដ្ឋាន រូបណាខាងក្រៅ រូបនោះជាចិត្តសមុដ្ឋាន និងមិនមែនជាចិត្តសមុដ្ឋានក៏មាន  រូបណាខាង​ក្នុង រូបនោះមិនមែនជាចិត្តសហភុ រូបណាខាងក្រៅ រូបនោះជាចិត្តសហភុ និងមិនមែនជា​ចិត្តសហភុក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជាចិត្តានុបរិវត្តិ រូបណាខាងក្រៅ រូបនោះជាចិត្តានុបរិវត្តិ និងមិនមែនជាចិត្តានុបរិវត្តិក៏មាន រូបណាខាងក្នុង រូបនោះជា​ឱឡារិកៈ រូបណាខាងក្រៅ រូបនោះជាឱឡារិកៈ និងជាសុខុមៈក៏មាន រូបណាខាងក្នុង រូបនោះជាសន្តិកេរូប រូបណាខាងក្រៅ រូបនោះជាទូរេរូប និងជាសន្តិកេរូបក៏មាន។ រូបណា​ខាងក្រៅ រូបនោះមិនមែនជាវត្ថុនៃចក្ខុសម្ផ័ស្ស រូបណាខាងក្នុង រូបនោះជាវត្ថុនៃ​ចក្ខុសម្ផ័ស្ស និងមិនមែនជាវត្ថុនៃចក្ខុសម្ផ័ស្សក៏មាន រូបណាខាងក្រៅ រូបនោះ មិនមែនជា​វត្ថុនៃ​វេទនា។បេ។ នៃសញ្ញា។បេ។ នៃចេតនា ដែលកើតអំពីចក្ខុសម្ផ័ស្ស។បេ។ នៃ​ចក្ខុវិញ្ញាណ​ក៏មាន រូបណាខាងក្នុង រូបនោះជាវត្ថុនៃចក្ខុវិញ្ញាណ និងមិនមែនជាវត្ថុនៃ​ចក្ខុវិញ្ញាណ​ក៏មាន រូបណាខាងក្រៅ រូបនោះមិនមែនជាវត្ថុនៃសោតសម្ផ័ស្ស។បេ។ នៃ​ឃានសម្ផ័ស្ស។បេ។ នៃជិវ្ហាសម្ផ័ស្ស។បេ។ នៃកាយសម្ផ័ស្ស រូបណាខាងក្នុង រូបនោះ​ជាវត្ថុនៃកាយសម្ផ័ស្ស និងមិនមែនជាវត្ថុនៃកាយសម្ផ័ស្សក៏មាន រូបណាខាងក្រៅ រូបនោះ​មិនមែនជាវត្ថុ នៃវេទនា។បេ។ នៃសញ្ញា។បេ។ នៃចេតនា​ ដែលកើតអំពីកាយសម្ផ័ស្ស។បេ។​ នៃកាយវិញ្ញាណ រូបណាខាងក្នុង រូបនោះជាវត្ថុនៃកាយវិញ្ញាណ និងមិនមែនជា​វត្ថុនៃកាយវិញ្ញាណក៏មាន។ រូបណាខាងក្នុង រូបនោះ មិនមែនជាអារម្មណ៍នៃចក្ខុសម្ផ័ស្ស រូបណាខាងក្រៅ រូបនោះជាអារម្មណ៍នៃចក្ខុសម្ផ័ស្ស និងមិនមែនជាអារម្មណ៍នៃ​ចក្ខុសម្ផ័ស្ស​ក៏មាន រូបណាខាងក្នុង រូបនោះ មិនមែនជាអារម្មណ៍នៃវេទនា។បេ។ នៃ​សញ្ញា។បេ។ នៃចេតនាដែលកើតអំពីចក្ខុសម្ផ័ស្ស។បេ។ នៃចក្ខុវិញ្ញាណ រូបណាខាងក្រៅ រូបនោះជាអារម្មណ៍នៃចក្ខុវិញ្ញាណ និងមិនមែនជាអារម្មណ៍នៃចក្ខុវិញ្ញាណក៏មាន រូបណា​ខាងក្នុង រូបនោះមិនមែនជាអារម្មណ៍នៃសោតសម្ផ័ស្ស។បេ។ នៃឃានសម្ផ័ស្ស។បេ។ នៃ​ជិវ្ហាសម្ផ័ស្ស។បេ។ នៃកាយសម្ផ័ស្ស រូបណាខាងក្រៅ រូបនោះជាអារម្មណ៍​នៃ​កាយសម្ផ័ស្ស  និងមិនមែនជាអារម្មណ៍ នៃកាយសម្ផ័ស្សក៏មាន រូបណាខាងក្នុង រូបនោះ​មិន​មែន​ជាអារម្មណ៍នៃវេទនា។បេ។ នៃសញ្ញា។បេ។ នៃចេតនា ដែលកើតអំពី​កាយសម្ផ័ស្ស។បេ។ នៃកាយវិញ្ញាណ រូបណាខាងក្រៅ រូបនោះជា​អារម្មណ៍នៃ​កាយវិញ្ញាណ និងមិនមែនជាអារម្មណ៍នៃកាយវិញ្ញាណក៏មាន។ រូបណាខាងក្រៅ រូបនោះ​មិនមែនជាចក្ខាយតនៈ រូបណាខាងក្នុង រូបនោះជាចក្ខាយតនៈ និងមិនមែនជា​ចក្ខាយតនៈ​ក៏មាន រូបណាខាងក្រៅ រូបនោះមិនមែនជាសោតាយតនៈ។បេ។ មិនមែនជា​ឃានាយតនៈ។បេ។​ មិនមែនជាជិវ្ហាយតនៈ។បេ។ មិនមែនជាកាយាយតនៈ រូបណា​ខាងក្នុង រូបនោះជាកាយាយតនៈ និងមិនមែនជាកាយាយតនៈក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជារូបាយតនៈ រូបណាខាងក្រៅ រូបនោះជារូបាយតនៈ និងមិនមែន​ជា​រូបាយតនៈក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជាសទ្ទាយតនៈ។បេ។ មិនមែនជា​គន្ធាយតនៈ។បេ។ មិនមែនជារសាយតនៈ។បេ។ មិនមែនជាផោដ្ឋព្វាយតនៈ រូបណា​ខាងក្រៅ រូបនោះជាផោដ្ឋព្វាយតនៈ និងមិនមែនជា ផោដ្ឋព្វាយតនៈក៏មាន។ រូបណា​ខាងក្រៅ រូបនោះមិនមែនជាចក្ខុធាតុ រូបណាខាងក្នុង រូបនោះជាចក្ខុធាតុ និងមិនមែន​ជាចក្ខុធាតុក៏មាន រូបណាខាងក្រៅ រូបនោះមិនមែនជាសោតធាតុ។បេ។ មិនមែនជា​ឃានធាតុ។បេ។ មិនមែនជាជិវ្ហាធាតុ។បេ។ មិនមែនជាកាយធាតុ។បេ។ រូបណាខាងក្នុង រូបនោះជាកាយធាតុ និងមិនមែនជាកាយធាតុក៏មាន រូបណាខាងក្នុង រូបនោះមិនមែន​ជារូបធាតុ រូបណាខាងក្រៅ រូបនោះជារូបធាតុ និងមិនមែនជារូបធាតុក៏មាន រូបណា​ខាងក្នុង រូបនោះមិនមែនជាសទ្ទធាតុ។បេ។ មិនមែនជាគន្ធធាតុ។បេ។ មិនមែនជា​រសធាតុ។បេ។ មិនមែនជាផោដ្ឋព្វធាតុ រូបណាខាងក្រៅ រូបនោះជាផោដ្ឋព្វធាតុ និងមិន​មែន​ជាផោដ្ឋព្វធាតុក៏មាន។ រូបណាខាងក្រៅ រូបនោះមិនមែនជាចក្ខុន្ទ្រិយ រូបណាខាងក្នុង រូបនោះ ជាចក្ខុន្ទ្រិយ និងមិនមែនជាចក្ខុន្ទ្រិយក៏មាន រូបណាខាងក្រៅ រូបនោះមិនមែន​ជាសោតិន្ទ្រិយ។បេ។ មិនមែនជាឃានិន្ទ្រិយ។បេ។ មិនមែនជាជីវ្ហិន្ទ្រិយ។បេ។ មិនមែនជា​កាយិន្ទ្រិយ រូបណាខាងក្នុង រូបនោះជាកាយិន្ទ្រិយ និងមិនមែនជាកាយិន្ទ្រិយក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជាឥត្ថិន្ទ្រិយ រូបណាខាងក្រៅ រូបនោះជាឥត្ថិន្ទ្រិយ និងមិនមែនជាឥត្ថិន្ទ្រិយក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជាបុរិសិន្ទ្រិយ រូបណា​ខាងក្រៅ រូបនោះជាបុរិសិន្ទ្រិយ និងមិនមែនជាបុរិសិន្ទ្រិយក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជាជីវិតិន្ទ្រិយ រូបណាខាងក្រៅ រូបនោះជាជីវិតិន្ទ្រិយ និងមិនមែនជា​ជីវិតិន្ទ្រិយក៏មាន។ រូបណាខាងក្នុង រូបនោះមិនមែនជាកាយវិញ្ញត្តិ រូបណាខាងក្រៅ រូបនោះជាកាយវិញ្ញត្តិ និងមិនមែនជាកាយវិញ្ញត្តិក៏មាន រូបណាខាងក្នុង រូបនោះមិនមែន​ជា​វចីវិញ្ញត្តិ រូបណាខាងក្រៅ រូបនោះជាវចីវិញ្ញត្តិ និងមិនមែនជាវចីវិញ្ញត្តិក៏មាន រូបណាខាង​ក្នុង រូបនោះមិនមែនជាអាកាសធាតុ រូបណាខាងក្រៅ រូបនោះជាអាកាសធាតុ និងមិនមែន​ជាអាកាសធាតុក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជាអាបោធាតុ រូបណាខាងក្រៅ រូបនោះជាអាបោធាតុ និងមិនមែនជាអាបោធាតុក៏មាន រូបណាខាងក្នុង រូបនោះមិនមែន​ជារូបស្សលហុតា រូបណាខាងក្រៅ រូបនោះជារូបស្សលហុតា និងមិនមែនជា​រូបស្សលហុតា​ក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជារូបស្សមុទុតា រូបណាខាងក្រៅ រូបនោះជារូបស្សមុទុតា និងមិនមែនជារូបស្សមុទុតាក៏មាន រូបណាខាងក្នុង រូបនោះមិន​មែន​ជារូបស្សកម្មញ្ញតា រូបណាខាងក្រៅ រូបនោះជារូបស្សកម្មញ្ញតា និងមិនមែន​ជា​រូបស្សកម្មញ្ញតាក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជារូបស្សឧបចយៈ រូបណា​ខាង​ក្រៅ រូបនោះជារូបស្សឧបចយៈ និងមិនមែនជារូបស្សឧបចយៈក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជារូបស្សសន្តតិ រូបណាខាងក្រៅ រូបនោះជារូបស្សសន្តតិ និងមិនមែន​ជារូបស្សសន្តតិក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជារូបស្សជរតា រូបណាខាងក្រៅ រូបនោះជារូបស្សជរតា និងមិនមែនជារូបស្សជរតាក៏មាន រូបណាខាងក្នុង រូបនោះមិនមែន​ជារូបស្សអនិច្ចតា រូបណាខាងក្រៅ រូបនោះជារូបស្សអនិច្ចតា និងមិនមែនជា​រូបស្សអនិច្ចតា​ក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជាកពឡឹការាហារ រូបណាខាងក្រៅ រូបនោះជាកពឡឹការាហារ និងមិនមែនជាកពឡឹការាហារក៏មាន ការសង្គ្រោះរូបដោយ​ចំណែក ៣ យ៉ាងនេះ។

ចប់ រូបមានប្រមាណ ៣។

[៦] ការសង្គ្រោះរូបដោយចំណែក ៤ គឺរូបណាជាឧបាទា រូបនោះជាឧបាទិន្នក៏មាន ជាអនុបាទិន្នក៏មាន រូបណាជាអនុបាទា រូបនោះជាឧបាទិន្នក៏មាន ​ជាអនុបាទិន្នក៏មាន រូបណាជាឧបាទា រូបនោះជាឧបាទិន្នុបាទានិយៈក៏មាន ជាអនុបាទិន្នុបាទានិយៈក៏មាន រូបណាជាអនុបាទា រូបនោះជាឧបាទិន្នុបាទានិយៈក៏មាន ​ជាអនុបាទិន្នុបាទានិយៈក៏មាន រូបណាជាឧបាទា រូបនោះជាសប្បដិឃៈក៏មាន ជាអប្បដិឃៈក៏មាន រូបណាជាអនុបាទា រូបនោះជាសប្បដិឃៈក៏មាន ជាអប្បដិឃៈក៏មាន រូបណាជាឧបាទា រូបនោះជាឱឡារិកៈ​ក៏មាន ជាសុខុមៈក៏មាន រូបណាជាអនុបាទា រូបនោះជាឱឡារិកៈក៏មាន ជាសុខុមៈក៏មាន រូបណាជាឧបាទា រូបនោះជាទូរេរូបក៏មាន ជាសន្តិកេរូបក៏មាន រូបណាជាអនុបាទា រូប​នោះជាទូរេរូបក៏មាន ជាសន្តិកេរូបក៏មាន។ រូបណាជាឧបាទិន្ន រូបនោះជាសនិទស្សនៈ​ក៏មាន ជាអនិទស្សនៈក៏មាន រូបណាជាអនុបាទិន្ន រូបនោះជាសនិទស្សនៈក៏មាន ជាអនិទស្សនៈក៏មាន រូបណាជាឧបាទិន្ន រូបនោះជាសប្បដិឃៈក៏មាន ជាអប្បដិឃៈក៏មាន រូបណាជាអនុបាទិន្ន រូបនោះជាសប្បដិឃៈក៏មាន ជាអប្បដិឃៈក៏មាន រូបណាជាឧបាទិន្ន រូបនោះជាមហាភូតក៏មាន មិនមែនជាមហាភូតក៏មាន រូបណាជាអនុបាទិន្ន រូបនោះជា​មហាភូតក៏មាន មិនមែនជាមហាភូតក៏មាន រូបណាជាឧបាទិន្ន រូបនោះជាឱឡារិកៈក៏មាន ជាសុខុមៈក៏មាន រូបណាជាអនុបាទិន្ន រូបនោះជាឱឡារិកៈក៏មាន ជាសុខុមៈក៏មាន រូបណាជាឧបាទិន្ន រូបនោះជាទូរេរូបក៏មាន ជាសន្តិកេរូបក៏មាន រូបណាជាអនុបាទិន្ន រូបនោះជាទូរេរូបក៏មាន ជាសន្តិកេរូបក៏មាន។ រូបណាជាឧបាទិន្នុបាទានិយៈ រូបនោះជា​សនិទស្សនៈក៏មាន ជាអនិទស្សនៈក៏មាន រូបណាជាអនុបាទិន្នុបាទានិយៈ រូបនោះជា​សនិទស្សនៈក៏មាន ជាអនិទស្សនៈក៏មាន រូបណាជាឧបាទិន្នុបាទានិយៈ រូបនោះជា​សប្បដិឃៈក៏មាន ជាអប្បដិឃៈក៏មាន រូបណាជាអនុបាទិន្នុបាទានិយៈ រូបនោះជា សប្បដិឃៈ​ក៏មាន ជាអប្បដិឃៈក៏មាន រូបណាជាឧបាទិន្នុបាទានិយៈ រូបនោះជាមហាភូត ក៏មាន មិនមែនជាមហាភូតក៏មាន រូបណាជាអនុបាទិន្នុបាទានិយៈ រូបនោះជាមហាភូត ក៏មាន មិនមែនជាមហាភូតក៏មាន រូបណាជាឧបាទិន្នុបាទានិយៈ រូបនោះជាឱឡារិកៈ​ក៏មាន ជាសុខុមៈក៏មាន រូបណាជាអនុបាទិន្នុបាទានិយៈ រូបនោះជាឱឡារិកៈក៏មាន ជាសុខុមៈក៏មាន រូបណាជាឧបាទិន្នុបាទានិយៈ រូបនោះជាទូរេរូបក៏មាន ជាសន្តិកេរូប​ក៏មាន រូបណាជាអនុបាទិន្នុបាទានិយៈ រូបនោះជាទូរេរូបក៏មាន ជាសន្តិកេរូបក៏មាន។ រូបណាជាសប្បដិឃៈ រូបនោះជាឥន្ទ្រិយក៏មាន មិនមែនជាឥន្ទ្រិយក៏មាន រូបណាជា​អប្បដិឃៈ រូបនោះជាឥន្ទ្រិយក៏មាន មិនមែនជាឥន្ទ្រិយក៏មាន រូបណាជាសប្បដិឃៈ រូបនោះ ជាមហាភូតក៏មាន មិនមែនជាមហាភូតក៏មាន រូបណាជាអប្បដិឃៈ រូបនោះ ជាមហាភូតក៏មាន មិនមែនជាមហាភូតក៏មាន។ រូបណាជាឥន្ទ្រិយ រូបនោះជាឱឡារិកៈ​ក៏មាន ជាសុខុមៈក៏មាន រូបណាមិនមែនជាឥន្ទ្រិយ រូបនោះជាឱឡារិកៈក៏មាន ជាសុខុមៈ​ក៏មាន រូបណាជាឥន្ទ្រិយ រូបនោះជាទូរេរូបក៏មាន ជាសន្តិកេរូបក៏មាន រូបណាមិនមែន​ជាឥន្ទ្រិយ រូបនោះជាទូរេរូបក៏មាន ជាសន្តិកេរូបក៏មាន។ រូបណាជាមហាភូត រូបនោះ​ជាឱឡារិកៈក៏មាន ជាសុខុមៈក៏មាន រូបណាមិនមែនជាមហាភូត រូបនោះជា ឱឡារិកៈ​ក៏មាន ជាសុខុមៈក៏មាន រូបណាជាមហាភូត រូបនោះជាទូរេរូបក៏មាន ជា​សន្តិកេរូប​ក៏មាន រូបណាមិនមែនជាមហាភូត រូបនោះជាទូរេរូបក៏មាន ជាសន្តិកេរូបក៏មាន។ (បានដល់) រូបដែលបុគ្គលឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ការសង្គ្រោះរូបដោយចំណែក ៤ យ៉ាងនេះ។

ចប់ រូបមានប្រមាណ ៤។

[៧] ការសង្គ្រោះរូបដោយចំណែក ៥ គឺ បឋវីធាតុ អាបោធាតុ តេជោធាតុ វាយោធាតុ និងឧបាទារូប ការសង្គ្រោះរូបដោយចំណែក ៥ យ៉ាងនេះ។

ចប់ រូបមានប្រមាណ ៥។

[៨] ការសង្គ្រោះរូប ដោយចំណែក ៦ គឺ រូបដែលគប្បីដឹងដោយភ្នែក រូបដែលគប្បីដឹង​ដោយ​ត្រចៀក រូបដែលគប្បីដឹងដោយច្រមុះ រូបដែលគប្បីដឹងដោយអណ្តាត រូបដែល​គប្បី​ដឹងដោយកាយ រូបដែលគប្បីដឹងដោយចិត្ត ការសង្គ្រោះរូបដោយចំណែក ៦ យ៉ាងនេះ។

ចប់ រូបមានប្រមាណ ៦។

[៩] ការសង្គ្រោះរូបដោយចំណែក ៧ គឺ រូបដែលគប្បីដឹងដោយភ្នែក រូបដែលគប្បីដឹង​ដោយ​ត្រចៀក រូបដែលគប្បីដឹងដោយច្រមុះ រូបដែលគប្បីដឹងដោយអណ្តាត រូបដែលគប្បី​ដឹងដោយកាយ រូបដែលគប្បីដឹងដោយមនោធាតុ រូបដែលគប្បីដឹងដោយ​មនោវិញ្ញាណធាតុ ការសង្គ្រោះរូបដោយចំណែក ៧ យ៉ាងនេះ។

ចប់ រូបមានប្រមាណ ៧។

[១០] ការសង្គ្រោះរូបដោយចំណែក ៨ គឺ រូបដែលគប្បីដឹងដោយភ្នែក រូបដែលគប្បី​ដឹងដោយត្រចៀក រូបដែលគប្បីដឹងដោយច្រមុះ រូបដែលគប្បីដឹងដោយអណ្តាត រូបដែល​គប្បីដឹងដោយកាយ រូបមានសម្ផ័ស្សជាសុខ មានសម្ផ័ស្សជាទុក្ខ រូបដែលគប្បីដឹង​ដោយ​មនោធាតុ រូបដែលគប្បីដឹងដោយមនោវិញ្ញាណធាតុ ការសង្គ្រោះរូបដោយចំណែក ៨ យ៉ាងនេះ។

ចប់ រូបមានប្រមាណ ៨។

[១១] ការសង្គ្រោះរូបដោយចំណែក ៩ គឺ ចក្ខុន្ទ្រិយ សោតិន្ទ្រិយ ឃានិន្ទ្រិយ ជីវ្ហិន្ទ្រិយ កាយិន្ទ្រិយ ឥត្ថិន្ទ្រិយ បុរិសិន្ទ្រិយ ជីវិតិន្ទ្រិយ និងរូបដែលមិនមែនជាឥន្ទ្រិយ ការសង្គ្រោះ​រូប​ដោយចំណែក ៩ យ៉ាងនេះ។

ចប់ រូបមានប្រមាណ ៩។

[១២] ការសង្គ្រោះរូបដោយចំណែក ១០ គឺ ចក្ខុន្ទ្រិយ សោតិន្ទ្រិយ ឃានិន្ទ្រិយ ជិវ្ហិន្ទ្រិយ កាយិន្ទ្រិយ ឥត្ថិន្ទ្រិយ បុរិសិន្ទ្រិយ ជីវិតិន្ទ្រិយ រូបមិនមែនជាឥន្ទ្រិយ រូបជាសប្បដិឃៈ ជា​អប្បដិឃៈ ការសង្គ្រោះរូបដោយចំណែក ១០ យ៉ាងនេះ។

ចប់ រូបមានប្រមាណ​ ១០។

[១៣] ការសង្គ្រោះរូបដោយចំណែក ១១ គឺ ចក្ខាយតនៈ សោតាយតនៈ ឃានាយតនៈ ជិវ្ហាយតនៈ កាយាយតនៈ រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ និងរូបជាអនិទស្សនៈ ជាអប្បដិឃៈ ដែលរាប់ចូលក្នុងធម្មាយតនៈ ការ​សង្គ្រោះ​រូបដោយចំណែក ១១ យ៉ាងនេះ។

ចប់ រូបមានប្រមាណ​ ១១។

ចប់ មាតិកា។

[១៤] រូបទាំងអស់ សុទ្ធតែគ្មានហេតុ សុទ្ធតែឥតហេតុ សុទ្ធតែប្រាសចាកហេតុ សុទ្ធតែ​ប្រកប​ដោយបច្ច័យ សុទ្ធតែមានបច្ច័យតាក់តែង សុទ្ធតែជារូបតែម្យ៉ាង សុទ្ធតែជាប់នៅ​ក្នុង​លោក សុទ្ធតែប្រកបដោយអាសវៈ សុទ្ធតែជាប្រយោជន៍ដល់សញ្ញោជនៈ សុទ្ធតែជារូប​ដែល​គន្ថៈ​គប្បីដោតក្រង សុទ្ធតែជារូបដែលឱឃៈគប្បីប្រព្រឹត្តកន្លង សុទ្ធតែជារូប​ដែល​យោគៈ​គប្បីប្រព្រឹត្តកន្លង សុទ្ធតែជាប្រយោជន៍ដល់នីវរណៈ សុទ្ធតែជារូបដែល​បរាមាសៈ​ស្ទាបអង្អែល ​សុទ្ធតែជាប្រយោជន៍ដល់ឧបាទាន សុទ្ធតែគួរដល់សេចក្តីសៅហ្មង សុទ្ធតែ​ជា​អព្យាក្រឹត សុទ្ធតែគ្មានអារម្មណ៍ សុទ្ធតែមិនមែន​ជាចេតសិក សុទ្ធតែប្រាសចាកចិត្ត សុទ្ធតែមិនមែនជាវិបាក មិនមែនមានវិបាកជាធម្មតា ជារូបមិនសៅហ្មង តែគួរដល់​សេចក្តីសៅហ្មង មិនមែនប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈទេ មិនមែនមិនមានវិតក្កៈ មានត្រឹមតែវិចារៈទេ សុទ្ធតែមិនមានវិតក្កៈ មិនមានវិចារៈ មិនមែនប្រកបដោយបីតិ មិនប្រកបដោយសុខៈ មិនប្រកបដោយឧបេក្ខា ជារូបមិនគប្បីលះដោយទស្សនៈ មិនគប្បី​លះដោយភាវនា ជារូបមានហេតុមិនគប្បីលះដោយទស្សនៈ មិនគប្បីលះដោយភាវនា មិនដល់នូវការសន្សំកពូនឡើង មិនមែនជាការមិនដល់នូវការសន្សំកពូនឡើង មិនមែនជា​សេក្ខៈ មិនមែនជាអសេក្ខៈ ជារូបតូចឆ្មារ ជាកាមាវចរ មិនមែនជារូបាវចរ មិនមែនជា​អរូបាវចរ រាប់ចូលក្នុងវដ្ដៈ មិនមែនមិនរាប់ចូលក្នុងវដ្ដៈ ជាអនិយតៈ មិនមែនជានិយ្យានិកៈ ជារូបកើតឡើងហើយ គប្បីដឹងដោយវិញ្ញាណ ៦ ជារូបមិនទៀង សុទ្ធតែត្រូវជរាគ្រប​សង្កត់បាន ការសង្គ្រោះរូបដោយចំណែក ១ យ៉ាងនេះ។

ចប់ ឯកកនិទ្ទេស។

[១៥] រូបជាឧបាទានោះ តើដូចម្តេច។ ចក្ខាយតនៈ សោតាយតនៈ ឃានាយតនៈ ជិវ្ហាយតនៈ កាយាយតនៈ រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ឥត្ថិន្ទ្រិយ បុរិសិន្ទ្រិយ ជីវិតិន្ទ្រិយ កាយវិញ្ញត្តិ វចីវិញ្ញត្តិ អាកាសធាតុ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សឧបចយៈ រូបស្សសន្តតិ រូបស្សជរតា រូបស្សអនិច្ចតា កពឡឹការាហារ។

[១៦] រូបជាចក្ខាយតនៈនោះ តើដូចម្តេច​។ ភ្នែកណា​ គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាព ដែលមិនអាចឃើញដោយចក្ខុវិញ្ញាណ ប្រកបដោយការប៉ះពាល់ (ឬថា) បុគ្គលឃើញហើយក្តី កំពុងឃើញក្តី នឹងឃើញក្តី គប្បីឃើញក្តី នូវរូបដែល​ប្រកប​ដោយការឃើញ ប្រកបដោយការប៉ះពាល់ដោយភ្នែកណា ដែលមិនអាចឃើញដោយ​ចក្ខុវិញ្ញាណ ប្រកបដោយការប៉ះពាល់ ភ្នែកនុ៎ះ​ហៅថាចក្ខុក៏បាន (ព្រោះជាអ្នកត្រួតត្រា​ខាង​ការឃើញ) ហៅថាចក្ខាយតនៈក៏បាន (ព្រោះជាទីប្រជុំចុះនៃកំណើតរបស់ខ្លួន) ហៅថា​ចក្ខុធាតុក៏បាន (ព្រោះជាសភាវៈសូន្យ ទាំងមិនមែន) ហៅថាចក្ខុន្ទ្រិយក៏បាន (ព្រោះមាននាទីខាងការឃើញ) ហៅថាលោកក៏បាន (ព្រោះជារបស់សម្រាប់វិនាស) ហៅថា​ទ្វារក៏បាន (ព្រោះជារបស់សម្រាប់បើកបិទ) ហៅថាសមុទ្រក៏បាន (ព្រោះ​បំពេញ​បាន​ដោយក្រ) ហៅថាបណ្ឌរៈក៏បាន (ព្រោះជារបស់ថ្លាបរិសុទ្ធ) ហៅថាខេត្តក៏បាន (ព្រោះជាកន្លែងកើតផស្សៈជាដើម) ហៅថាវត្ថុក៏បាន (ព្រោះជាទីតំកល់ផស្សៈជាដើម) ហៅថានេត្រក៏បាន (ព្រោះបង្ហាញទីស្មើ និងទីមិនស្មើ ហើយនាំអត្តភាពទៅ)​ ហៅថា​នយនៈក៏បាន (ព្រោះសេចក្តីដូចគ្នានឹងនេត្រនោះ) ហៅថា ត្រើយអាយក៏បាន (ព្រោះ​រាប់បញ្ចូលខាងកាយខ្លួន) ហៅថាស្រុកទំនេរក៏បាន (ព្រោះជារបស់សាធារណ៍ដល់​របស់ច្រើន ទាំងគ្មានម្ចាស់) នេះរូបជាចក្ខាយតនៈ។  រូបជាចក្ខាយតនៈនោះ តើដូចម្តេច។ ភ្នែកណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ ដែលរាប់ចូលក្នុងអត្តភាព ដែលមិន​អាច​ឃើញដោយចក្ខុវិញ្ញាណ ប្រកបដោយការប៉ះពាល់ (ឬថា) បុគ្គលខ្ទាំងខ្ទប់ហើយក្តី កំពុង​ខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី នូវរូបដែលប្រកបដោយការឃើញ ប្រកប​ដោយ​ការ​ប៉ះពាល់ក្នុងភ្នែកណា ដែលមិនអាចឃើញដោយចក្ខុវិញ្ញាណ ប្រកបដោយការ​ប៉ះពាល់ ភ្នែកនុ៎ះ​ ​ហៅថាចក្ខុក៏បាន ថាចក្ខាយតនៈក៏បាន ថាចក្ខុធាតុក៏បាន ​ថាចក្ខុន្ទ្រិយ​ក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្រក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុ​ក៏បាន ថានេត្រក៏បាន ថានយនៈក៏បាន ថាត្រើយខាងអាយក៏បាន ថា​ស្រុកទំនេរ​ក៏បាន នេះរូបជាចក្ខាយតនៈ។ រូបជាចក្ខាយតនៈនោះ តើដូចម្តេច។ ភ្នែកណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាព ដែលមិនអាចឃើញដោយចក្ខុវិញ្ញាណ​បាន ប្រកបដោយការប៉ះពាល់ ឬថា ភ្នែកណា ដែលមិនអាចឃើញបាន តែប្រកបដោយ​ការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ក្នុងរូប​ដែលប្រកបដោយការឃើញ ប្រកបដោយការប៉ះពាល់ ភ្នែកនុ៎ះ ហៅថាចក្ខុក៏បាន ថា​ចក្ខាយតនៈក៏បាន ថាចក្ខុធាតុក៏បាន ​ថាចក្ខុន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្រក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថានេត្រក៏បាន ថា​នយនៈក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាចក្ខាយតនៈ។ រូបជា​ចក្ខាយតនៈនោះ តើដូចម្តេច។ ភ្នែកណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូល​ក្នុងអត្តភាព មិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬថា ចក្ខុសម្ផ័ស្សប្រារព្ធរូប កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យភ្នែកណា។បេ។ វេទនាកើតអំពីចក្ខុសម្ផ័ស្ស ប្រារព្ធរូប ព្រោះអាស្រ័យនូវភ្នែកណា។បេ។ សញ្ញា។បេ។ ចេតនា។បេ។ ចក្ខុវិញ្ញាណ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី។បេ។ ចក្ខុសម្ផ័ស្ស មានរូបជាអារម្មណ៍ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យភ្នែកណា។បេ។ វេទនាកើតអំពីចក្ខុសម្ផ័ស្ស មានរូបជាអារម្មណ៍ ព្រោះ​អាស្រ័យ​ភ្នែកណា។បេ។ សញ្ញា។បេ។ ចេតនា។បេ។ ចក្ខុវិញ្ញាណ​ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ភ្នែកនុ៎ះ ហៅថាចក្ខុក៏បាន ថាចក្ខាយតនៈក៏បាន​ ថាចក្ខុធាតុក៏បាន ​ថាចក្ខុន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្រក៏បាន ថា​បណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថានេត្រក៏បាន ថានយនៈក៏បាន ថាត្រើយអាយ​ក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាចក្ខាយតនៈ។

[១៧] រូបជាសោតាយតនៈនោះ តើដូចម្តេច​​។ ត្រចៀកណាគឺប្រសាទ អាស្រ័យមហាភូត​ទាំង ៤​ រាប់ចូលក្នុងអត្តភាពមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬថាបុគ្គល​ស្តាប់​ហើយក្តី ​កំពុងស្តាប់ក្តី នឹងស្តាប់ក្តី គប្បីស្តាប់ក្តី នូវសំឡេងដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ដោយត្រចៀកណា ដែលមិនអាចឃើញបាន តែប្រកបដោយ​ការប៉ះពាល់ ត្រចៀកនុ៎ះ ហៅថាសោតៈក៏បាន​ ថាសោតាយតនៈក៏បាន ថាសោតធាតុ​ក៏បាន ថាសោតិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈ​ក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជា​សោតាយតនៈ។ រូបជាសោតាយតនៈនោះ តើដូចម្តេច។ ត្រចៀកណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤​ រាប់ចូលក្នុងអត្តភាពដែលមិនអាចឃើញបាន ប្រកបដោយ​ការប៉ះពាល់ ឬថាសំឡេងដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់​ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ក្នុងត្រចៀកណា ដែលមិន​អាច​ឃើញបាន តែប្រកបដោយការប៉ះពាល់ ត្រចៀកនុ៎ះ​ហៅថាសោតៈក៏បាន ថា​សោតាយតនៈ​ក៏បាន ថាសោតធាតុក៏បាន ថាសោតិន្ទ្រិយក៏បាន ថាលោកក៏បាន ថា​ទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយ​អាយ​ក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាសោតាយតនៈ។ រូបជាសោតាយតនៈនោះ តើដូចម្តេច​​។ ត្រចៀកណាគឺប្រសាទ អាស្រ័យមហាភូតទាំង ៤​ រាប់ចូល ក្នុងអត្តភាព​ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬថាត្រចៀកណា ដែលមិនអាច​ឃើញ​បាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ក្នុងសំឡេងដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ត្រចៀក​នុ៎ះ ហៅថាសោតៈក៏បាន ថាសោតាយតនៈក៏បាន ថាសោតធាតុក៏បាន ថាសោតិន្ទ្រិយ​ក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាសោតាយតនៈ។ រូបជា​សោតាយតនៈនោះ តើដូចម្តេច។ ត្រចៀកណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤​ រាប់ចូលក្នុងអត្តភាពមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬថាសោតសម្ផ័ស្ស ប្រារព្ធនូវសំឡេង កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះ​អាស្រ័យត្រចៀកណា។បេ។ វេទនាកើតអំពីសោតសម្ផ័ស្ស ប្រារព្ធនូវសំឡេង ព្រោះ​អាស្រ័យ​ត្រចៀកណា។បេ។ សញ្ញា។បេ។ ចេតនា។បេ។ សោតវិញ្ញាណ កើតឡើង​ហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី។បេ។ សោតសម្ផ័ស្ស មានសំឡេង​ជា​អារម្មណ៍ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យ​ត្រចៀក​ណា។បេ។ វេទនាកើតអំពីសោតសម្ផ័ស្ស មានសំឡេងជាអារម្មណ៍ អាស្រ័យនូវត្រចៀក​ណា។បេ។ សញ្ញា​​។បេ។ ចេតនា។បេ។ សោតវិញ្ញាណ កើតឡើងហើយក្តី កំពុងកើតក្តី នឹង​កើតក្តី គប្បីកើតក្តី ត្រចៀកនុ៎ះ​ ហៅថាសោតៈក៏បាន ថាសោតាយតនៈក៏បាន​ ថាសោតធាតុក៏បាន ថាសោតិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាសោតាយតនៈ។

[១៨] រូបជាឃានាយតនៈនោះ តើដូចម្តេច។ ច្រមុះណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាពដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬថាបុគ្គល​ធុំហើយក្តី កំពុងធុំក្តី នឹងធុំក្តី គប្បីធុំក្តី នូវក្លិនដែលមិនអាចឃើញបាន តែប្រកបដោយ​ការប៉ះពាល់ដោយច្រមុះណា​ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ច្រមុះនុ៎ះ ហៅថាឃានៈក៏បាន ថាឃានាយតនៈក៏បាន ថាឃានធាតុក៏បាន ថាឃានិន្ទ្រិយ​ក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាឃានាយតនៈ។ រូបជា​ឃានាយតនៈនោះ តើដូចម្តេច។ ច្រមុះណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាព ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬថា ក្លិនដែល​មិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹង​ខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ក្នុងច្រមុះណា ដែលមិនអាចឃើញបាន តែប្រកបដោយ​ការប៉ះពាល់ ច្រមុះនុ៎ះ ហៅថាឃានៈក៏បាន ថាឃានាយតនៈ ក៏បាន ថាឃានធាតុក៏បាន ថាឃានិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជា​ឃានាយតនៈ។ រូបជាឃានាយតនៈនោះ តើដូចម្តេច។ ច្រមុះណា គឺប្រសាទ អាស្រ័យ​មហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាពដែលមិនអាចឃើញ​បាន តែប្រកបដោយការ​ប៉ះពាល់ ឬថា ច្រមុះណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់​ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ក្នុងក្លិនដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ច្រមុះនុ៎ះ ហៅថាឃានៈ ក៏បាន ថាឃានាយតនៈក៏បាន ថាឃានធាតុក៏បាន ថាឃានិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាឃានាយតនៈ។ រូបជាឃានាយតនៈនោះ តើដូចម្តេច។ ច្រមុះណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាពដែលមិនអាចឃើញ​បាន តែប្រកបដោយ​ការ​ប៉ះពាល់ ឬថា ឃានសម្ផ័ស្សប្រារព្ធនូវក្លិន កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យនូវច្រមុះណា។បេ។ វេទនា កើតអំពីឃានសម្ផ័ស្ស ប្រារព្ធនូវក្លិន ព្រោះអាស្រ័យនូវច្រមុះណា។បេ។ សញ្ញា។បេ។ ចេតនា។បេ។ ឃានវិញ្ញាណ កើតឡើង​ហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី។បេ។ ឃានសម្ផ័ស្ស មានក្លិនជាអារម្មណ៍ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យនូវច្រមុះណា។បេ។ វេទនា កើតអំពីឃានសម្ផ័ស្ស មានក្លិនជាអារម្មណ៍ ព្រោះអាស្រ័យនូវច្រមុះណា។បេ។​ សញ្ញា។បេ។ ចេតនា ​។បេ។​ ឃានវិញ្ញាណ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី​ ច្រមុះនុ៎ះ ហៅថាឃានៈក៏បាន ថាឃានាយតនៈក៏បាន ថាឃានធាតុក៏បាន ថាឃានិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជា​ឃានាយតនៈ។

[១៩] រូបជាជិវ្ហាយតនៈនោះ តើដូចម្តេច។ អណ្តាតណាគឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាព ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬថា បុគ្គលលិទ្ធភ្លក្សក្តី​ កំពុងលិទ្ធភ្លក្សក្តី នឹងលិទ្ធភ្លក្សក្តី គប្បីលិទ្ធភ្លក្សក្តី នូវរសដែលមិន​អាចឃើញបាន តែប្រកបដោយការប៉ះពាល់ដោយអណ្តាតណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ អណ្តាតនុ៎ះ ហៅថាជិវ្ហាក៏បាន ថាជិវ្ហាយតនៈក៏បាន ថា​ជិវ្ហាធាតុ​ក៏បាន ថាជិវ្ហិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថា​បណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាជិវ្ហាយតនៈ។ រូបជាជិវ្ហាយតនៈនោះ តើដូចម្តេច។ អណ្តាតណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាព ដែលមិនអាចឃើញបាន តែប្រកប​ដោយ​ការប៉ះពាល់ ឬថារសដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ បានខ្ទាំងខ្ទប់​ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ក្នុងអណ្តាតណា ដែលមិនអាច​ឃើញបាន តែប្រកបដោយការប៉ះពាល់ អណ្តាតនុ៎ះ ហៅថាជិវ្ហាក៏បាន ថាជិវ្ហាយតនៈ​ក៏បាន ថាជិវ្ហាធាតុក៏បាន ថាជិវ្ហិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាជិវ្ហាយតនៈ។ រូបជាជិវ្ហាយតនៈនោះ តើដូចម្តេច។ អណ្តាតណា គឺប្រសាទ អាស្រ័យនូវមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាពដែលមិនអាចឃើញបាន តែប្រកប​ដោយ​ការ​ប៉ះពាល់ ឬថា អណ្តាតណាដែលមិនអាចឃើញបាន តែប្រកបដោយការ​ប៉ះពាល់ បានខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ក្នុងរសដែល​មិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ អណ្តាតនុ៎ះ ហៅថាជិវ្ហាក៏បាន ថា​ជិវ្ហាយតនៈក៏បាន ថាជិវ្ហាធាតុក៏បាន ថាជិវ្ហិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថា​ស្រុកទំនេរក៏បាន នេះរូបជាជិវ្ហាយតនៈ។ រូបជាជិវ្ហាយតនៈនោះ តើដូចម្តេច។ អណ្តាតណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាពដែលមិនអាចឃើញបាន តែ​ប្រកប​ដោយការប៉ះពាល់ ឬថា ជិវ្ហាសម្ផ័ស្ស ប្រារព្ធនូវរស​ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យអណ្តាតណា។បេ។ វេទនា កើតអំពីជិវ្ហាសម្ផ័ស្ស ប្រារព្ធនូវរស ព្រោះអាស្រ័យអណ្តាតណា។បេ។ សញ្ញា។បេ។​ ចេតនា។​បេ។ ជិវ្ហាវិញ្ញាណ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី។បេ។ ជិវ្ហាសម្ផ័ស្ស មានរសជា​អារម្មណ៍ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យ​អណ្តាត​ណា វេទនាកើតអំពីជីវ្ហាសម្ផ័ស្ស មានរសជាអារម្មណ៍ ព្រោះអាស្រ័យនូវអណ្តាតណា។បេ។ សញ្ញា។បេ។ ចេតនា។បេ។ ជិវ្ហាវិញ្ញាណ កើតហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី អណ្តាតនុ៎ះ ហៅថាជិវ្ហាក៏បាន ថាជិវ្ហាយតនៈក៏បាន ថាជិវ្ហាធាតុក៏បាន ថាជិវ្ហិន្ទ្រិយ​ក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្ត​ក៏​បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាជិវ្ហាយតនៈ។

[២០] រូបជាកាយាយតនៈនោះ តើដូចម្តេច។ កាយណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាព ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬបុគ្គល​បានពាល់ត្រូវហើយក្តី កំពុងពាល់ត្រូវក្តី នឹងពាល់ត្រូវក្តី​ គប្បីពាល់ត្រូវក្តី នូវផោដ្ឋព្វៈ​ដែលមិនអាចឃើញបាន ​តែប្រកបដោយការប៉ះពាល់ដោយកាយណា ដែលមិនអាច​ឃើញ​បាន តែប្រកបដោយការប៉ះពាល់ កាយនុ៎ះ ហៅថាកាយក៏បាន ថាកាយាយតនៈ​ក៏បាន ថាកាយធាតុក៏បាន ថាកាយិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថា​សមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថា​ស្រុកទំនេរក៏បាន នេះរូបជាកាយាយតនៈ។ រូបជាកាយាយតនៈនោះ តើដូចម្តេច។ កាយ​ណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាពដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬផោដ្ឋព្វៈ ដែលមិនអាចឃើញបាន តែប្រកបដោយ​ការ​ប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី​ កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ក្នុងកាយណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ កាយនុ៎ះ ហៅថា កាយក៏បាន ថាកាយាយតនៈក៏បាន ថាកាយធាតុក៏បាន ថាកាយិន្ទ្រិយក៏បាន ថាលោកក៏បាន ថា​ទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយ​ក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាកាយាយតនៈ។ រូបជាកាយាយតនៈនោះ តើដូចម្តេច។ កាយណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាព ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬថាកាយណាដែលមិនអាចឃើញ​បាន តែប្រកបដោយការប៉ះពាល់ បានខ្ទាំងខ្ទប់ហើយក្តី​ កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បី​ខ្ទាំងខ្ទប់ក្តី ក្នុងផោដ្ឋព្វៈដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ កាយនុ៎ះ ហៅថាកាយក៏បាន ថាកាយាយតនៈក៏បាន ថាកាយធាតុក៏បាន ថាកាយិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាកាយាយតនៈ។ រូបជាកាយាយតនៈ​នោះ តើដូចម្តេច។ កាយណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាព ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬថា កាយសម្ផ័ស្សប្រារព្ធនូវ​ផោដ្ឋព្វៈ កើតហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យកាយណា ។បេ។ វេទនា កើតអំពីកាយសម្ផ័ស្ស ប្រារព្ធនូវផោដ្ឋព្វៈ ព្រោះអាស្រ័យកាយណា។បេ។ សញ្ញា។បេ។ ចេតនា។​ បេ។ កាយវិញ្ញាណ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី។បេ។ កាយសម្ផ័ស្ស មានផោដ្ឋព្វៈជាអារម្មណ៍ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យកាយណា វេទនាកើតអំពីកាយសម្ផ័ស្ស មានផោដ្ឋព្វៈជា​អារម្មណ៍ ព្រោះអាស្រ័យកាយណា។បេ។ សញ្ញា។បេ។ ចេតនា។​បេ។ កាយវិញ្ញាណ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី កាយនុ៎ះ ហៅថាកាយក៏បាន ថាកាយាយតនៈក៏បាន ថាកាយធាតុក៏បាន ថាកាយិន្ទ្រិយក៏បាន ថាលោកក៏បាន ថា​ទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយ​ក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាកាយាយតនៈ។

[២១] រូបជារូបាយតនៈនោះ តើដូចម្តេច។ រូបណា គឺពណ៌អាស្រ័យមហាភូតទាំង ៤ ជាវត្ថុដែលអាចឃើញបាន ប្រកបដោយការប៉ះពាល់ ជាពណ៌ខៀវ លឿង ក្រហម ស ខ្មៅ ហង្សបាទ ដាំដែង បៃតង ពណ៌ដូចពន្លកស្វាយ​ វែង ខ្លី តូច ធំ មូល សំប៉ែត​ មូលត្លុំ ៤ ជ្រុង ៦ ជ្រុង  ៨ ជ្រុង ១៦ ជ្រុង ទំនាប ទួល ស្រមោល កំដៅថ្ងៃ ភ្លឺ ងងឹត ពពក ផែនដី ផ្សែង ធូលី ពណ៌មណ្ឌលព្រះចន្ទ ពណ៌មណ្ឌលព្រះអាទិត្យ ពណ៌រូបផ្កាយ ពណ៌មណ្ឌលកញ្ចក់ ពណ៌កែវមណី ស័ង្ខ កែវមុក្តា និងកែវពិទូរ្យ​ ពណ៌មាស​ និងពណ៌ប្រាក់ ឬថាវត្ថុណា​មួយសូម្បីដទៃ ដែលជារូបមានពណ៌ អាស្រ័យមហាភូតទាំង ៤​ ជាវត្ថុអាចឃើញបាន ប្រកបដោយការប៉ះពាល់ ឬថា ​បុគ្គលឃើញហើយក្តី កំពុងហើយក្តី នឹងហើយក្តី គប្បីហើយក្តី នូវរូបណា ដែលប្រកបដោយការឃើញបាន ទាំងប្រកបដោយការប៉ះពាល់ ដោយចក្ខុដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់​ រូបនុ៎ះ ហៅថារូបក៏បាន ថារូបាយតនៈក៏បាន ថារូបធាតុក៏បាន នេះរូបជារូបាយតនៈ។ រូបជារូបាយតនៈនោះ តើដូចម្តេច។ រូបណា គឺពណ៌ អាស្រ័យមហាភូតទាំង ៤ ជាវត្ថុដែលអាចឃើញបាន ទាំងប្រកបដោយការប៉ះពាល់ ជាពណ៌ខៀវ លឿង ក្រហម ស ខ្មៅ ហង្សបាទ ដាំដែង ពណ៌បៃតង ពណ៌ដូចពន្លកស្វាយ​ វែង ខ្លី តូច ធំ មូល សំប៉ែត​ មូលត្លុំ ៤ ជ្រុង ៦ ជ្រុង  ៨ ជ្រុង ១៦ ជ្រុង ទំនាប ទួល ស្រមោល កំដៅថ្ងៃ ភ្លឺ ងងឹត ពពក ផែនដី ផ្សែង ធូលី ពណ៌មណ្ឌលព្រះចន្ទ ពណ៌មណ្ឌលព្រះអាទិត្យ ពណ៌ពួករូបផ្កាយ ពណ៌មណ្ឌលកញ្ចក់ ពណ៌កែវមណី ស័ង្ខ មុក្តា និងកែវពិទូរ្យ​ ពណ៌មាស ​និងពណ៌ប្រាក់ ឬថាវត្ថុណាមួយ​សូម្បីដទៃ ដែលជារូបមានពណ៌ អាស្រ័យមហាភូតទាំង ៤​ ដែលអាច ឃើញបាន ប៉ះពាល់បាន​ ឬចក្ខុដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ចំពោះរូបណា ដែលអាចឃើញបាន ប៉ះពាល់បាន រូបនុ៎ះ ហៅថារូបក៏បាន ថារូបាយតនៈក៏បាន ថារូបធាតុក៏បាន នេះរូបជា​រូបាយតនៈ។ រូបជារូបាយតនៈនោះ តើដូចម្តេច។ រូបណា គឺពណ៌ អាស្រ័យមហាភូតទាំង ៤ អាចឃើញបាន ប៉ះពាល់បាន ជាពណ៌ខៀវ លឿង ក្រហម ស ខ្មៅ ហង្សបាទ ដាំដែង ពណ៌បៃតង ពណ៌ដូចពន្លកស្វាយ​ វែង ខ្លី តូច ធំ មូល សំប៉ែត​ មូលត្លុំ ៤ ជ្រុង ៦ ជ្រុង  ៨ ជ្រុង ១៦ ជ្រុង ទំនាប ទួល ស្រមោល កំដៅថ្ងៃ ភ្លឺ ងងឹត ពពក ផែនដី ផ្សែង ធូលី ពណ៌មណ្ឌលព្រះចន្ទ ពណ៌មណ្ឌលព្រះអាទិត្យ ពណ៌ពួករូបផ្កាយ ពណ៌មណ្ឌលកញ្ចក់ ពណ៌កែវមណី ស័ង្ខ មុក្តា កែវពិទូរ្យ​ ពណ៌មាស ​និងប្រាក់ ឬវត្ថុណាមួយសូម្បីដទៃ ដែលជារូបមានពណ៌ អាស្រ័យមហាភូតទាំង ៤​ ជាវត្ថុអាចឃើញបាន ប៉ះពាល់បាន​ ឬថា រូបណា ដែលអាចឃើញបាន ប៉ះពាល់បាន ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ចំពោះភ្នែកដែលមិនអាចឃើញបាន តែប្រកបដោយការ​ប៉ះពាល់ រូបនុ៎ះ ហៅថារូបក៏បាន ថារូបាយតនៈក៏បាន ថារូបធាតុក៏បាន នេះរូបជា​រូបាយតនៈ។ រូបជារូបាយតនៈនោះ តើដូចម្តេច។ រូបណា គឺពណ៌ អាស្រ័យមហាភូតទាំង ៤ ជាវត្ថុអាចឃើញបាន ប៉ះពាល់បាន ជាពណ៌ខៀវ លឿង ក្រហម ស ខ្មៅ ហង្សបាទ ដាំដែង ពណ៌បៃតង ពណ៌ដូចពន្លកស្វាយ​ វែង ខ្លី តូច ធំ មូល សំប៉ែត​ មូលត្លុំ ៤ ជ្រុង ៦ ជ្រុង ៨ ជ្រុង ១៦ ជ្រុង ទំនាប ទួល ស្រមោល កំដៅថ្ងៃ ភ្លឺ ងងឹត ពពក ផែនដី ធូលី ផ្សែង ពណ៌មណ្ឌលព្រះចន្ទ ពណ៌មណ្ឌលព្រះអាទិត្យ ពណ៌ពួករូបផ្កាយ ពណ៌មណ្ឌលកញ្ចក់ ពណ៌កែវមណី ស័ង្ខ មុក្តា កែវពិទូរ្យ​ ពណ៌មាស ​និងប្រាក់ ឬវត្ថុណាមួយ ជារូបមានពណ៌​អាស្រ័យមហាភូតទាំង ៤ ជាវត្ថុអាចឃើញបាន ប៉ះពាល់បាន ឬថា ចក្ខុសម្ផ័ស្ស ប្រារព្ធនូវរូបណា កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី​ ព្រោះ​អាស្រ័យភ្នែក។បេ។ វេទនាកើតអំពីចក្ខុសម្ផ័ស្ស ប្រារព្ធនូវរូបណា ព្រោះអាស្រ័យភ្នែក។បេ។ សញ្ញា។បេ។ ចេតនា។បេ។ ចក្ខុវិញ្ញាណកើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី។បេ។ ចក្ខុសម្ផ័ស្ស មានរូបជាអារម្មណ៍ អាស្រ័យភ្នែកណា កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី។បេ។ វេទនាកើតអំពីចក្ខុសម្ផ័ស្ស មានរូបជាអារម្មណ៍ ព្រោះអាស្រ័យភ្នែកណា។បេ។ សញ្ញា។បេ។ ចេតនា។បេ។ ចក្ខុវិញ្ញាណ កើតឡើង​ហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី រូបនុ៎ះ ហៅថា រូបក៏បាន ថារូបាយតនៈក៏បាន ថារូបធាតុក៏បាន នេះរូបជារូបាយតនៈ។

[២២] រូប ជាសទ្ទាយតនៈនោះ តើដូចម្តេច។ សំឡេងណា អាស្រ័យមហាភូតទាំង ៤ ដែលមិនអាចឃើញបាន ប្រកបដោយការប៉ះពាល់ គឺសំឡេងស្គរ សំឡេងសំភោរ សំឡេងស័ង្ខ សំឡេងស្គរជ័យ សំឡេងច្រៀង សំឡេងប្រគំ សំឡេងរនាត សំឡេងទះដៃ សំឡេងខ្ទារខ្ទរនៃពួកសត្វ​ សំឡេងពួកធាតុប៉ះពាល់គ្នា សំឡេងខ្យល់ សំឡេងទឹក សំឡេងមនុស្ស សំឡេងអមនុស្ស ឬសំឡេងណាមួយសូម្បីដទៃ ដែលអាស្រ័យ​មហាភូត​ទាំង ៤ មិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬបុគ្គលស្តាប់ហើយក្តី កំពុងស្តាប់​ក្តី គប្បីស្តាប់ក្តី​ នូវសំឡេងណា ដែលមិនអាចឃើញបាន តែប៉ះពាល់បានដោយត្រចៀក ដែលមិនអាចឃើញបាន តែប៉ះពាល់បាន សំឡេងនុ៎ះ ហៅថាសទ្ទៈក៏បាន ថាសទ្ទាយតនៈ​ក៏បាន ថាសទ្ទធាតុក៏បាន នេះរូបជាសទ្ទាយតនៈ។ រូបជាសទ្ទាយតនៈនោះ តើដូចម្តេច។ សំឡេងណា អាស្រ័យមហាភូតទាំង ៤ ដែលមិនអាចឃើញបាន តែប៉ះពាល់បាន​ គឺសូរស្គរធំ សូរសំភោរ សូរស័ង្ខ សូរស្គរជ័យ សំឡេងច្រៀង សូរប្រគំ សូររនាត សូរទះដៃ សូរខ្ទារខ្ទរនៃពួកសត្វ​ សូរធាតុទង្គិចគ្នា សូរខ្យល់ សូរទឹក សំឡេងមនុស្ស សំឡេង​អមនុស្ស ឬថា សូរសព្ទណាមួយសូម្បីដទៃ ដែលអាស្រ័យមហាភូតទាំង ៤ មិនអាចឃើញ​បាន តែប្រកបដោយការប៉ះពាល់ មួយទៀត ត្រចៀក ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់​ក្តី ចំពោះសំឡេងណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ សូរសព្ទនុ៎ះ ហៅថាសទ្ទៈក៏បាន ថាសទ្ទាយតនៈក៏បាន ថាសទ្ទធាតុក៏បាន នេះរូបជាសទ្ទាយតនៈ។ រូបជាសទ្ទាយតនៈនោះ តើដូចម្តេច។ សំឡេងណា អាស្រ័យមហាភូតទាំង ៤ មិនអាច​ឃើញបាន តែប្រកបដោយការប៉ះពាល់ គឺសូរស្គរធំ សូរសំភោរ សូរស័ង្ខ សូរស្គរជ័យ សំឡេងច្រៀង សូរប្រគំ សូររនាត សូរទះដៃ សូរខ្ទារខ្ទរនៃពួកសត្វ​ សូរពួកធាតុទង្គិចគ្នា សូរខ្យល់ សូរទឹក សំឡេងមនុស្ស សំឡេងអមនុស្ស ឬថា សូរសព្ទណាមួយសូម្បីដទៃ ដែលអាស្រ័យមហាភូតទាំង ៤ មិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬ​សំឡេង​ណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ចំពោះត្រចៀក ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ សូរសព្ទនុ៎ះ ហៅថាសទ្ទៈក៏បាន ថាសទ្ទាយតនៈក៏បាន ថាសទ្ទធាតុក៏បាន នេះរូបជាសទ្ទាយតនៈ។ រូបជាសទ្ទាយតនៈនោះ តើដូចម្តេច។ សំឡេង​ណា អាស្រ័យមហាភូតទាំង ៤ ដែលមិនអាចឃើញបាន តែប្រកបដោយការ​ប៉ះពាល់ គឺសូរស្គរធំ សូរសំភោរ សូរស័ង្ខ សូរស្គរជ័យ សំឡេងច្រៀង សូររនាត សូរប្រគំ សូរទះដៃ សូរខ្ទារខ្ទរនៃពួកសត្វ​ សូរពួកធាតុទង្គិចគ្នា សូរខ្យល់ សូរទឹក សំឡេងមនុស្ស សំឡេង​អមនុស្ស ឬថា សូរសព្ទណាមួយសូម្បីដទៃ ដែលអាស្រ័យមហាភូតទាំង ៤ ដែលមិនអាច​ឃើញ​បាន តែប្រកបដោយការប៉ះពាល់ ឬសោតសម្ផ័ស្ស ប្រារព្ធនូវសំឡេងណា កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី​ ព្រោះអាស្រ័យត្រចៀកណា។បេ។ វេទនាកើតអំពីសោតសម្ផ័ស្ស ប្រារព្ធសំឡេងណា ព្រោះអាស្រ័យត្រចៀក។បេ។ សញ្ញា។បេ។​ចេតនា។បេ​។ សោតវិញ្ញាណ កើត​ឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី។បេ។ សោតសម្ផ័ស្ស មានសម្លេងជាអារម្មណ៍ កើត​ឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បី​កើតក្តី ព្រោះអាស្រ័យត្រចៀកណា។បេ។ វេទនាកើតអំពីសោតសម្ផ័ស្ស មានសម្លេង​ជា​​អារម្មណ៍ ព្រោះអាស្រ័យត្រចៀកណា។បេ​។ សញ្ញា។បេ។ ចេតនា។បេ។ សោតវិញ្ញាណ កើត​ឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី សូរសព្ទនុ៎ះ ហៅថា សទ្ទៈក៏​បាន ថាសទ្ទាយតនៈក៏បាន ថា សទ្ទធាតុក៏បាន នេះរូបជាសទ្ទាយតនៈ។

[២៣] រូបជាគន្ធាយតនៈនោះ តើដូចម្តេច។ ក្លិនណា អាស្រ័យមហាភូតទាំង ៤ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ គឺក្លិនមើម ក្លិនខ្លឹម ក្លិនសំបក ក្លិនស្លឹក ក្លិនផ្កា ក្លិនផ្លែ ក្លិនគ្រឿងស្រស់ ក្លិនពុល ក្លិនក្រអូប ក្លិនស្អុយ ឬក្លិនណា​មួយសូម្បីដទៃ ដែលអាស្រ័យមហាភូតទាំង ៤ មិនអាចឃើញបាន តែប្រកបដោយ​ការប៉ះពាល់ ឬបុគ្គលធុំហើយក្តី កំពុងធុំក្តី នឹងធុំក្តី គប្បីធុំក្តី នូវក្លិនណា ដែលមិន​អាចឃើញបាន តែប្រកបដោយការប៉ះពាល់ដោយច្រមុះ​ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ក្លិននុ៎ះ ហៅថាគន្ធៈក៏បាន ថាគន្ធាយតនៈក៏បាន ថាគន្ធធាតុ​ក៏បាន នេះរូបជាគន្ធាយតនៈ។ រូបជាគន្ធាយតនៈនោះ តើដូចម្តេច។ ក្លិនណា ដែល​អាស្រ័យមហាភូតទាំង ៤ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ គឺ​ក្លិនមើម ក្លិនខ្លឹម ក្លិនសំបក ក្លិនស្លឹក ក្លិនផ្កា ក្លិនផ្លែ ក្លិនគ្រឿងស្រស់ ក្លិនពុល ក្លិនក្រអូប ក្លិនស្អុយ ឬក្លិនណាមួយសូម្បីដទៃ ដែលអាស្រ័យមហាភូតទាំង ៤ ដែលមិនអាច​ឃើញ​បាន តែប្រកបដោយការប៉ះពាល់ ឬច្រមុះដែលមិនអាចឃើញបាន តែប្រកបដោយការ​ប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ ក្តី ចំពោះក្លិនណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ក្លិននុ៎ះ ហៅថាគន្ធៈក៏បាន ថា​គន្ធាយតនៈក៏បាន ថាគន្ធធាតុក៏បាន នេះរូបជាគន្ធាយតនៈ។ រូបជាគន្ធាយតនៈនោះ តើដូចម្តេច។ ក្លិនណា អាស្រ័យមហាភូតទាំង ៤ ដែលមិនអាចឃើញបាន តែប្រកប​ដោយការប៉ះពាល់ គឺក្លិនមើម ក្លិនខ្លឹម ក្លិនសំបក ក្លិនស្លឹក ក្លិនផ្កា ក្លិនផ្លែ ក្លិនគ្រឿងស្រស់ ក្លិនពុល ក្លិនក្រអូប ក្លិនស្អុយ ឬក្លិនណាមួយសូម្បីដទៃ ដែលអាស្រ័យមហាភូតទាំង ៤ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ មួយទៀត ក្លិនណាដែលមិន​អាច​ឃើញបាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ចំពោះច្រមុះ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ក្លិននុ៎ះ ហៅថាគន្ធៈក៏បាន ថាគន្ធាយតនៈក៏បាន ថាគន្ធធាតុក៏បាន នេះរូបជាគន្ធាយតនៈ។ រូបជាគន្ធាយតនៈនោះ តើដូចម្តេច។ ក្លិនណា អាស្រ័យមហាភូតទាំង ៤ ដែលមិនអាច​ឃើញបាន តែប្រកបដោយការប៉ះពាល់ គឺក្លិនមើម ក្លិនខ្លឹម ក្លិនសំបក ក្លិនស្លឹក ក្លិនផ្កា ក្លិនផ្លែ ក្លិនគ្រឿងស្រស់ ក្លិនពុល ក្លិនក្រអូប ក្លិនស្អុយ ឬក្លិនណាមួយសូម្បីដទៃ ដែល​អាស្រ័យមហាភូតទាំង ៤ មិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬ​ឃានសម្ផ័ស្ស ប្រារព្ធនូវក្លិនណា​ កើត​ឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យច្រមុះ។បេ។ វេទនាកើតអំពីឃានសម្ផ័ស្ស ប្រារព្ធនូវក្លិនណា ព្រោះ​អាស្រ័យ​ច្រមុះ។បេ។ សញ្ញា។បេ។ ចេតនា។បេ។ ឃានវិញ្ញាណកើត​ឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី។បេ។ ឃានសម្ផ័ស្ស មានក្លិនជាអារម្មណ៍ កើត​ឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យច្រមុះណា។បេ។ វេទនា​កើតអំពីឃានសម្ផ័ស្ស មានក្លិនជាអារម្មណ៍ ព្រោះអាស្រ័យច្រមុះណា។បេ។ សញ្ញា។បេ។ ចេតនា។បេ។ ឃានវិញ្ញាណ កើត​ឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ក្លិននុ៎ះ ហៅថាគន្ធៈក៏បាន ថាគន្ធាយតនៈក៏បាន ថាគន្ធធាតុក៏បាន នេះរូបជាគន្ធាយតនៈ។

[២៤] រូបជារសាយតនៈនោះ តើដូចម្តេច។ រសជាតិណា អាស្រ័យមហាភូតទាំង ៤ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ គឺរសមើម រសដើម រសសំបក រសស្លឹក រសផ្កា រសផ្លែ រសជូរ ផ្អែម ល្វីង ហឹរ ប្រៃ ខារ រសលាយជូរ ចត់​ ឆ្ងាញ់ មិនឆ្ងាញ់ ឬរសណាមួយសូម្បីដទៃ អាស្រ័យមហាភូតទាំង ៤ ដែលមិនអាចឃើញបាន តែប្រកប​ដោយ​ការប៉ះពាល់ ឬបុគ្គលលិទ្ធភ្លក្សហើយក្តី កំពុងលិទ្ធភ្លក្សក្តី នឹងលិទ្ធភ្លក្សក្តី គប្បី​លិទ្ធភ្លក្ស​ក្តី នូវរសណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់​ដោយ​អណ្តាត ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ រសជាតិនុ៎ះ ហៅថារស​ក៏បាន ថារសាយតនៈក៏បាន ថារសធាតុក៏បាន នេះរូបជារសាយតនៈ។ រូបជារសាយតនៈ​នោះ តើដូចម្តេច។ រសណា អាស្រ័យមហាភូតទាំង ៤ មិនអាចឃើញបាន តែប្រកបដោយ​ការប៉ះពាល់ គឺរសមើម រសដើម រសសំបក រសស្លឹក រសផ្កា រសផ្លែ រសជូរ រសផ្អែម ល្វីង ហឹរ ប្រៃ ខារ រសលាយជូរ ចត់​ ឆ្ងាញ់ មិនឆ្ងាញ់  ឬរសណាមួយសូម្បីដទៃ ដែល​អាស្រ័យមហាភូតទាំង ៤ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬ​អណ្តាត​ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុង​ខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ចំពោះរសណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ រសជាតិនេះ ហៅថារសក៏បាន ថារសាយតនៈក៏បាន ថា​រសធាតុក៏បាន នេះរូបជារសាយតនៈ។ រូបជារសាយតនៈនោះ តើដូចម្តេច។ រសណា​អាស្រ័យមហាភូតទាំង ៤ មិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ គឺរសមើម រសដើម រសសំបក រសស្លឹក រសផ្កា រសផ្លែ ជូរ ផ្អែម ល្វីង ហឹរ ប្រៃ ខារ រសលាយជូរ ចត់​ ឆ្ងាញ់ មិនឆ្ងាញ់ ឬរសណាមួយសូម្បីដទៃ អាស្រ័យមហាភូតទាំង ៤ ដែលមិនអាច​ឃើញបាន តែប្រកបដោយការប៉ះពាល់ ឬរសណាដែលមិនអាចឃើញបាន តែប្រកប​ដោយ​ការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ចំពោះអណ្តាតដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ រសជាតិនុ៎ះ ហៅថា​រសក៏បាន ថារសាយតនៈក៏បាន ថារសធាតុក៏បាន នេះរូបជារសាយតនៈ។ រូបជា​រសាយតនៈ​នោះ តើដូចម្តេច។ រសណាអាស្រ័យមហាភូតទាំង ៤ ដែលមិនអាច​ឃើញ​បាន តែប្រកបដោយការប៉ះពាល់ គឺរសមើម រសដើម រសសំបក រសស្លឹក រសផ្កា រសផ្លែ ជូរ ផ្អែម ល្វីង ហឹរ ប្រៃ ខារ រសលាយជូរ ចត់​ ឆ្ងាញ់ មិនឆ្ងាញ់  ឬរសណាមួយសូម្បីដទៃ អាស្រ័យមហាភូតទាំង ៤ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ មួយ​ទៀត ជិវ្ហាសម្ផ័ស្ស ប្រារព្ធនូវរស កើត​ហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យអណ្តាតណា។បេ។ វេទនា កើតអំពីជិវ្ហាសម្ផ័ស្ស ប្រារព្ធនូវរសណា ព្រោះ​អាស្រ័យអណ្តាត។បេ។ សញ្ញា​។បេ។ ចេតនា។បេ។ ជិវ្ហាវិញ្ញាណ កើតឡើងហើយក្តី កំពុង​កើតក្តី នឹងកើតក្តី គប្បីកើតក្តី។បេ។ ជិវ្ហាសម្ផ័ស្ស មានរសជាអារម្មណ៍ កើតឡើង​ហើយក្តី កំពុង​កើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យអណ្តាតណា។បេ។ វេទនា​កើតអំពី​ជិវ្ហាសម្ផ័ស្ស មានរសជាអារម្មណ៍ ព្រោះអាស្រ័យអណ្តាតណា។បេ។ សញ្ញា​។បេ។ ចេតនា។បេ។ ជិវ្ហាវិញ្ញាណ កើតឡើង​ហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី រសជាតិ​នុ៎ះ ហៅថារសក៏បាន ថារសាយតនៈក៏បាន ថារសធាតុក៏បាន នេះរូបជារសាយតនៈ។

[២៥] រូបជាឥត្ថិន្ទ្រិយនោះ តើដូចម្តេច។ ទ្រង់ទ្រាយជាស្រី គ្រឿងចំណាំជាស្រី កិរិយាជា​ស្រី អាការជាស្រី លំនាំជាស្រី ភាពជាស្រី ណា របស់ស្រី នេះរូបជាឥត្ថិន្ទ្រិយ។

[២៦] រូបជាបុរិសិន្ទ្រិយនោះ តើដូចម្តេច។ ទ្រង់ទ្រាយជាប្រុស គ្រឿងចំណាំជាប្រុស កិរិយា​ជាប្រុស អាការជាប្រុស លំនាំជាប្រុស ភាពជាប្រុស ណា របស់ប្រុស នេះ​រូបជា​បុរិសិន្ទ្រិយ។

[២៧] រូបជាជីវិតិន្ទ្រិយនោះ តើដូចម្តេច។ អាយុ ការឋិតនៅ ការរស់នៅយឺនយូរ ការរស់នៅ ការរំកិលទៅ ការប្រព្រឹត្តិទៅ​ ការរក្សានូវរូបធម៌ទាំងនោះ គឺជីវិត ជីវិតិន្ទ្រិយ ណា នេះរូប​ជាជីវិតិន្ទ្រិយ។

[២៨] រូបជាកាយវិញ្ញត្តិនោះ តើដូចម្តេច។ ការទប់កាយ ការគាំទ្រកាយ ​ការទប់ទល់កាយ ការកំរើកកាយ អាការញ៉ាំងកាយឲ្យកំរើក ភាពញ៉ាំងកាយឲ្យកំរើក ណា នៃបុគ្គលមានចិត្ត​ជា​កុសលក្តី មានចិត្តជាអកុសលក្តី មានចិត្តជាអព្យាក្រឹតក្តី កាលឈានទៅមុខក្តី ឈាន​ទៅក្រោយក្តី សំឡឹងមើលក្តី ក្រឡេកមើលក្តី បត់ចូលក្តី លាចេញក្តី នេះរូបជាកាយវិញ្ញត្តិ។

[២៩] រូបជាវចីវិញ្ញត្តិនោះ តើដូចម្តេច។ វាចា ការបន្លឺគន្លងពាក្យ ការពោល ការគឹកកង កម្មគឺការគឹកកង គឺវាចា វចីភេទ ណា នៃបុគ្គលមានចិត្តជាកុសលក្តី មានចិត្តជាអកុសលក្តី មានចិត្តជាអព្យាក្រឹតក្តី នេះហៅថាវាចា គឺការកំរើកសំដី ​ការញ៉ាំងសំដីឲ្យកំរើក ភាពនៃ​ការញ៉ាំងសំដីឲ្យកំរើក ​នេះរូបជាវចីវិញ្ញត្តិ។

[៣០] រូបជាអាកាសធាតុនោះ តើដូចម្តេច។ កន្លែងដែលមិនអាចភ្ជួររាស់បាន អាកាស ទីឥតទើស ទីអាកាស ទីចន្លោះ​ វាលដែលមិនប៉ះពាល់ដោយមហាភូតទាំង ៤ ណា នេះរូប​ជា​អាកាសធាតុ។

[៣១]  រូបជារូបស្សលហុតានោះ តើដូចម្តេច។ ការរហ័សរហួន ការប្រែប្រួលរហ័ស ការមិន​យឺតយូរ ការមិនបង្អង់ណ នៃរូប នេះរូបជារូបស្សលហុតា។

[៣២] រូបជារូបស្សមុទុតានោះ តើដូចម្តេច។ ការទន់ ភាពទន់ ការមិនរឹង ការមិនស្តូកស្តឹង ណានៃរូប នេះរូបជារូបស្សមុទុតា។

[៣៣] រូបជារូបស្សកម្មញ្ញតានោះ តើដូចម្តេច។ ភាពនៃរូបគួរដល់ការងារ ការធ្វើការងារ​បាន ភាពគួរធ្វើការងារបានណា នេះរូបជារូបស្សកម្មញ្ញតា។

[៣៤] រូបជារូបស្សឧបចយៈនោះ តើដូចម្តេច។ ការសន្សំ​ណា នៃពួកអាយតនៈ នោះជា​រូបស្សឧបចយៈ នេះរូបជារូបស្សឧបចយៈ។

[៣៥] រូបជារូបស្សសន្តតិនោះ តើដូចម្តេច។ ការកកើតណានៃរូប នោះជារូបស្សសន្តតិ គឺការ​តរូប នេះរូបជារូបស្សសន្តតិ។

[៣៦] រូបជារូបស្សជរតានោះ តើដូចម្តេច។ ជរា សេចក្តីគ្រាំគ្រា​ ការបាក់ធ្មេញ សក់ស្កូវ ស្បែកជ្រីវ ការថយអាយុ ការចាស់ទុំនៃពួកឥន្ទ្រិយណានៃរូប នេះរូបជារូបស្សជរតា។

[៣៧] រូបជារូបស្សអនិច្ចតានោះ តើដូចម្តេច។ ការអស់ទៅ ការសូន្យទៅ ការបែកធ្លាយ ការបាក់បែក ការមិនទៀង ការបាត់បង់ណានៃរូប នេះរូបជារូបស្សអនិច្ចតា។

[៣៨] រូបជាកពឡិង្ការាហារនោះ តើដូចម្តេច។ បាយ នំ សដូវ ត្រី សាច់ ទឹកដោះស្រស់ ​ទឹកដោះជូរ ទឹកដោះរាវ ទឹកដោះខាប់​ ប្រេង ​ទឹកឃ្មុំ ទឹកអំពៅ ឬរូបណាមួយ សូម្បីដទៃ គឺជារបស់សម្រាប់ស៊ីក្នុងមាត់ ទំពាដោយធ្មេញ លេបចូលក្នុងបំពង់ក​ ច្រកក្នុងផ្ទៃ នៃពួក​សត្វ​នោះ​ៗ ក្នុងជនបទណា​ៗ ឬពួកសត្វញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយឱជាណា នេះរូប​ជាកពឡិង្ការាហារ។

រូបទាំងនេះ ជាឧបាទា។

ចប់ ឧបាទាភាជនីយៈ។

ចប់ បឋមភាណវារៈ ក្នុងរូបក័ណ្ឌ។

[៣៩] រូបមិនមែនជាឧបាទានោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ អាបោធាតុ។

[៤០] រូបជាផោដ្ឋព្វាយតនៈនោះ តើដូចម្តេច។ រូបជាបឋវីធាតុ តេជោធាតុ វាយោធាតុ ជារូបរឹង ទន់ ល្អិត គ្រោតគ្រាត មានសម្ផ័ស្សជាសុខ មានសម្ផ័ស្សជាទុក្ខ ជារូបធ្ងន់ រូបស្រាល បុគ្គលពាល់ត្រូវហើយក្តី កំពុងពាល់ត្រូវក្តី នឹងពាល់ត្រូវក្តី គប្បីពាល់ត្រូវក្តី នូវផ្សព្វណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ដោយកាយ​ ដែលមិន​អាចឃើញបាន តែប្រកបដោយការប៉ះពាល់ ផ្សព្វនុ៎ះ ហៅថាផោដ្ឋព្វៈក៏បាន ថា​ផោដ្ឋព្វាយតនៈ​ក៏បាន ថាផោដ្ឋព្វធាតុក៏បាន នេះរូបជាផោដ្ឋព្វាយតនៈ។ រូបជា​ផោដ្ឋព្វាយតនៈនោះ ​តើដូចម្តេច។ រូបជាបឋវីធាតុ តេជោធាតុ​ វាយោធាតុ ជារូបរឹង ទន់ ល្អិត គ្រោតគ្រាត មានសម្ផ័ស្សជាសុខ​ មានសម្ផ័ស្សជាទុក្ខ​ ជារូបធ្ងន់ រូបស្រាល​ ឬកាយដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុង​ខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ចំពោះផ្សព្វណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ផ្សព្វនុ៎ះ ហៅថាផោដ្ឋព្វៈក៏បាន ថាផោដ្ឋព្វាយតនៈក៏បាន ថាផោដ្ឋព្វធាតុក៏បាន នេះរូបជាផោដ្ឋព្វាយតនៈ។ រូបជាផោដ្ឋព្វាយតនៈនោះ ​តើដូចម្តេច។ រូបជាបឋវីធាតុ តេជោធាតុ​ វាយោធាតុ ជារូបរឹង ទន់ ល្អិត គ្រោតគ្រាត មានសម្ផ័ស្ស​ជាសុខ ​មានសម្ផ័ស្សជាទុក្ខ​ ជារូបធ្ងន់ រូបស្រាល​ ឬផោដ្ឋព្វៈណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់​ក្តី ក្នុងកាយដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ផ្សព្វនុ៎ះ ហៅថាផោដ្ឋព្វៈ​ក៏បាន ថាផោដ្ឋព្វាយតនៈក៏បាន ថាផោដ្ឋព្វធាតុក៏បាន នេះរូបជាផោដ្ឋព្វាយតនៈ។ រូបជា​ផោដ្ឋព្វាយតនៈនោះ ​តើដូចម្តេច។ រូបជាបឋវីធាតុ តេជោធាតុ ​វាយោធាតុ ជារូបរឹង ទន់ ល្អិត គ្រោតគ្រាត មានសម្ផ័ស្សជាសុខ ​មានសម្ផ័ស្សជាទុក្ខ​ ជារូបធ្ងន់ រូបស្រាល​ ឬ​កាយសម្ផ័ស្ស អាស្រ័យនូវកាយ ព្រោះប្រារព្ធនូវផ្សព្វណា កើតឡើង​ហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី។បេ។ វេទនា ដែលកើតអំពីកាយសម្ផ័ស្ស អាស្រ័យនូវកាយ ព្រោះ​ប្រារព្ធនូវផ្សព្វណា។បេ។​ សញ្ញា។បេ។​ ចេតនា។បេ។ កាយវិញ្ញាណ​ កើតឡើង​ហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី។បេ។ កាយសម្ផ័ស្ស ​មានផ្សព្វជាអារម្មណ៍ អាស្រ័យ​នូវកាយណា កើត​ហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី។បេ។ វេទនាដែល​កើតអំពីកាយសម្ផ័ស្ស មានផ្សព្វជាអារម្មណ៍ អាស្រ័យនូវកាយណា។បេ។​ សញ្ញា។បេ។​ ចេតនា។បេ។ កាយវិញ្ញាណ កើត​ហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី សភាវៈនុ៎ះ ហៅថា ផោដ្ឋព្វៈក៏បាន ថាផោដ្ឋព្វាយតនៈក៏បាន ថាផោដ្ឋព្វធាតុក៏បាន នេះរូបជា​ផោដ្ឋព្វាយតនៈ។

[៤១] រូបជាអាបោធាតុនោះ តើដូចម្តេច។ សភាពជាទឹក ការតាំងនៅគឺទឹក សភាព សើម​ជ្រាប ការតាំងនៅគឺសភាពសើមជ្រាប ​ការតភ្ជាប់នៃរូប​ នេះរូបជាអាបោធាតុ។​

រូបទាំងនេះ មិនមែនជាឧបាទា។​

[៤២] រូបជាឧបាទិន្ននោះ តើដូចម្តេច។ ចក្ខាយតនៈ សោតាយតនៈ​ ឃានាយតនៈ ជិវ្ហាយតនៈ កាយាយតនៈ ឥត្ថិន្ទ្រិយ បុរិសិន្ទ្រិយ ជីវិតិន្ទ្រិយ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ ​រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ (ការ​សន្សំ​នៃរូប) រូបស្សសន្តតិ (តំណនៃរូប) កពឡិង្ការាហារ (អាហារដែលធ្វើឲ្យជាពំនូត) ព្រោះ​ហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្ន។​ រូបជាអនុបាទិន្ននោះ​ តើដូចម្តេច។ សទ្ទាយតនៈ កាយវិញ្ញត្តិ (ការកំរើកនៃកាយ) វចីវិញ្ញត្តិ (ការកំរើកនៃវាចា) រូបស្សលហុតា (ភាពនៃរូបស្រាល) រូបស្សមុទុតា (ភាពនៃរូបទន់) រូបស្សកម្មញ្ញតា (ភាពនៃរូបគួរដល់ការងារ) រូបស្សជរតា (ភាពនៃរូបគ្រាំគ្រា) រូបស្សអនិច្ចតា (ភាពនៃរូប​មិនទៀង) ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ ​រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ  កពឡិង្ការាហារ មិនមែន​ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាអនុបាទិន្ន។

[៤៣] រូបជាឧបាទិន្នុបាទានិយៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ ឥត្ថិន្ទ្រិយ បុរិសិន្ទ្រិយ ជីវិតិន្ទ្រិយ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នុបាទានិយៈ។ រូបជា​អនុបាទិន្នុបាទានិយៈ​នោះ តើដូចម្តេច។ សទ្ទាយតនៈ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតាមួយ ឬក៏រូបដទៃណា គឺ​រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃកម្ម ដែល​បុគ្គលធ្វើហើយ នេះរូបជាអនុបាទិន្នុបាទានិយៈ។

[៤៤] រូបជាសនិទស្សនៈនោះ តើដូចម្តេច។ រូបាយតនៈ នេះរូបជាសនិទស្សនៈ។ រូបជា​អនិទស្សនៈនោះ តើដូចម្តេច។​ ចក្ខាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបជាអនិទស្សនៈ។​

[៤៥] រូបជាសប្បដិឃៈនោះ តើដូចម្តេច។  ចក្ខាយតនៈ សោតាយតនៈ ឃានាយតនៈ ជិវ្ហាយតនៈ កាយាយតនៈ រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ នេះរូបជាសប្បដិឃៈ។ រូបជាអប្បដិឃនោះ តើដូចម្តេច។ ឥត្ថិន្ទ្រិយ។បេ។​ កពឡិង្ការាហារ នេះរូបជាអប្បដិឃៈ។

[៤៦] រូបជាឥន្ទ្រិយនោះ តើដូចម្តេច។ ចក្ខុន្ទ្រិយ សោតិន្ទ្រិយ ឃានិន្ទ្រិយ ជិវ្ហិន្ទ្រិយ កាយិន្ទ្រិយ ឥត្ថិន្ទ្រិយ បុរិសិន្ទ្រិយ ជីវិតិន្ទ្រិយ នេះរូបជាឥន្ទ្រិយ។ រូបមិនមែនជាឥន្ទ្រិយនោះ តើដូចម្តេច។ រូបាយតនៈ​។បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាឥន្ទ្រិយ។

[៤៧] រូបជាមហាភូតនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ និងអាបោធាតុ នេះរូបជា​មហាភូត។ រូបមិនមែនជាមហាភូតនោះ តើដូចម្តេច។ ចក្ខាយតនៈ ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាមហាភូត។

[៤៨] រូបជាវិញ្ញត្តិនោះ តើដូចម្តេច។ កាយវិញ្ញត្តិ វចីវិញ្ញត្តិ នេះរូបជាវិញ្ញត្តិ។ រូបមិនមែន​ជា​វិញ្ញត្តិនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។​ កពឡិង្ការាហារ នេះរូបមិនមែនជាវិញ្ញត្តិ។

[៤៩] រូបជាចិត្តសមុដ្ឋាន (រូបមានចិត្តជាសមុដ្ឋាន) នោះ តើដូចម្តេច។​ កាយវិញ្ញត្តិ វចីវិញ្ញត្តិ ឬក៏រូបដទៃណា គឺរូបកើតអំពីចិត្ត មានចិត្តជាហេតុ មានចិត្តជាសមុដ្ឋាន រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ នេះរូបជាចិត្តសមុដ្ឋាន។ រូបមិនមែនជាចិត្តសមុដ្ឋាននោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ ឥត្ថិន្ទ្រិយ បុរិសិន្ទ្រិយ ជីវិតិន្ទ្រិយ រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺរូបមិនមែនកើតអំពីចិត្ត មិនមែនមានចិត្តជាហេតុ មិនមែនជាចិត្តសមុដ្ឋាន គឺរូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ នេះរូបមិនមែនជាចិត្តសមុដ្ឋាន។

[៥០] រូបជាចិត្តសហភុ​ (រូបកើតព្រមគ្នានឹងចិត្ត) នោះ តើដូចម្តេច។​ កាយវិញ្ញត្តិ វចីវិញ្ញត្តិ នេះរូបជាចិត្តសហភុ។​ រូបមិនមែនជាចិត្តសហភុនោះ តើដូចម្តេច។ ចក្ខាយតនៈ។​បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាចិត្តសហភុ។

[៥១] រូបជាចិត្តានុបរិវត្តិ (រូបប្រព្រឹត្តទៅតាមចិត្ត) នោះ តើដូចម្តេច។ កាយវិញ្ញត្តិ វចីវិញ្ញត្តិ នេះរូបជាចិត្តានុបរិវត្តិ។ រូបមិនមែនជាចិត្តានុបរិវត្តិនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាចិត្តានុបរិវត្តិ។

[៥២] រូបជាអជ្ឈត្តិកៈ (រូបខាងក្នុង) នោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។​ កាយាយតនៈ នេះរូបជាអជ្ឈត្តិកៈ។ រូបជាពាហិរៈ (រូបខាងក្រៅ) នោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបជាពាហិរៈ។

[៥៣] រូបជា​ឱឡារិកៈ (រូបគ្រោតគ្រាត) នោះ តើដូចម្តេច។​ ចក្ខាយតនៈ។បេ។​ផោដ្ឋព្វាយតនៈ នេះរូបជាឱឡារិកៈ។ រូបជាសុខុមៈ (រូបល្អិត) នោះ តើដូចម្តេច។​ ឥត្ថិន្ទ្រិយ។បេ។​ កពឡិង្ការាហារ នេះរូបជាសុខុមៈ។​

[៥៤] ទូរេរូប (រូបក្នុងទីឆ្ងាយ) នោះ តើដូចម្តេច​។ ​ ឥត្ថិន្ទ្រិយ។បេ។​ កពឡិង្ការាហារ នេះ​ទូរេរូប។ សន្តិកេរូប (រូបក្នុងទីជិត) នោះ តើដូចម្តេច​។ ចក្ខាយតនៈ។​បេ។​ ផោដ្ឋព្វាយតនៈ នេះ​សន្តិកេរូប។

[៥៥] រូបជាវត្ថុនៃចក្ខុសម្ផ័ស្សនោះ តើដូចម្តេច​។ ចក្ខាយតនៈ នេះរូបជាវត្ថុនៃចក្ខុសម្ផ័ស្ស។​ រូបមិនមែនជាវត្ថុនៃចក្ខុសម្ផ័ស្សនោះ តើដូចម្តេច។ ​សោតាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាវត្ថុនៃចក្ខុសម្ផ័ស្ស។

[៥៦] រូបជាវត្ថុនៃវេទនា។បេ។​​ នៃសញ្ញា។បេ។ នៃចេតនា ដែលកើតអំពីចក្ខុសម្ផ័ស្ស។បេ។ នៃចក្ខុវិញ្ញាណនោះ តើដូចម្តេច។ ចក្ខាយតនៈ នេះរូបជាវត្ថុនៃចក្ខុវិញ្ញាណ។ រូបមិនមែន​ជាវត្ថុនៃចក្ខុវិញ្ញាណនោះ តើដូចម្តេច។ សោតាយតនៈ។បេ។​ កពឡិង្ការាហារ នេះរូប មិនមែន​ជាវត្ថុនៃចក្ខុវិញ្ញាណ។

[៥៧] រូបជាវត្ថុនៃសោតសម្ផ័ស្ស។បេ។ នៃឃានសម្ផ័ស្ស។បេ។ នៃជិវ្ហាសម្ផ័ស្ស។បេ។ នៃ​កាយសម្ផ័ស្សនោះ តើដូចម្តេច។ កាយាយតនៈ នេះរូបជាវត្ថុនៃកាយសម្ផ័ស្ស។ រូបមិន​មែនជាវត្ថុនៃកាយសម្ផ័ស្សនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កពឡិង្ការាហារ នេះរូប មិនមែនជាវត្ថុនៃកាយសម្ផ័ស្ស។

[៥៨] រូបជាវត្ថុនៃវេទនា។បេ។​ នៃសញ្ញា។បេ។ នៃចេតនា ដែលកើតអំពីកាយសម្ផ័ស្ស។បេ។ នៃកាយវិញ្ញាណនោះ​ តើដូចម្តេច។ កាយាយតនៈ នេះរូបជាវត្ថុនៃកាយវិញ្ញាណ។ រូបមិនមែនជាវត្ថុនៃកាយវិញ្ញាណនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាវត្ថុនៃកាយវិញ្ញាណ។

[៥៩] រូបជាអារម្មណ៍នៃចក្ខុសម្ផ័ស្សនោះ តើដូចម្តេច។​ រូបាយតនៈ នេះរូបជាអារម្មណ៍​នៃ​ចក្ខុសម្ផ័ស្ស។ រូបមិនមែនជាអារម្មណ៍នៃចក្ខុសម្ផ័ស្សនោះ​ តើដូចម្តេច។ ចក្ខាយតនៈ។បេ។​ កពឡិង្ការាហារ នេះរូបមិនមែនជាអារម្មណ៍នៃចក្ខុសម្ផ័ស្ស។

[៦០] រូបជាអារម្មន៍នៃវេទនា។បេ។ នៃសញ្ញា។បេ។ នៃចេតនា ដែលកើតអំពីចក្ខុសម្ផ័ស្ស។បេ។​ នៃចក្ខុវិញ្ញាណនោះ តើដូចម្តេច។ រូបាយតនៈ នេះរូបជាអារម្មណ៍នៃចក្ខុវិញ្ញាណ​។ រូប​មិនមែនជាអារម្មណ៍នៃចក្ខុវិញ្ញាណនោះ​ តើដូចម្តេច។​​ ចក្ខាយតនៈ។បេ។​ កពឡិង្ការាហារ នេះរូបមិនមែនជាអារម្មណ៍នៃចក្ខុវិញ្ញាណ។

[៦១] រូបជាអារម្មណ៍នៃសោតសម្ផ័ស្ស។បេ។​ នៃឃានសម្ផ័ស្ស។បេ។​ នៃជិវ្ហាសម្ផ័ស្ស។បេ។​ នៃកាយសម្ផ័ស្សនោះ​ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ នេះរូបជាអារម្មណ៍នៃកាយសម្ផ័ស្ស។ រូប​មិនមែនជាអារម្មណ៍នៃកាយសម្ផ័ស្សនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។​ កពឡិង្ការាហារ នេះរូបមិនមែនជាអារម្មណ៍នៃកាយសម្ផ័ស្ស។

[៦២] រូបជាអារម្មណ៍នៃវេទនា។បេ។ នៃសញ្ញា។បេ។ នៃចេតនា ដែលកើតអំពី​កាយសម្ផ័ស្ស។បេ។​ នៃកាយវិញ្ញាណនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ នេះរូបជា​អារម្មណ៍​នៃកាយវិញ្ញាណ។ រូបមិនមែនជាអារម្មណ៍នៃកាយវិញ្ញាណនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។​ កពឡិង្ការាហារ នេះរូបមិនមែនជាអារម្មណ៍នៃកាយវិញ្ញាណ។

[៦៣] រូបជាចក្ខាយតនៈនោះ តើដូចម្តេច។ ចក្ខុណា គឺប្រសាទ អាស្រ័យនូវមហាភូតទាំង ៤។បេ។ ហៅថាស្រុកទំនេរក៏បាន នេះរូបជាចក្ខាយតនៈ។ រូបមិនមែនជាចក្ខាយតនៈនោះ តើដូចម្តេច។ សោតាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាចក្ខាយតនៈ។

[៦៤] រូបជាសោតាយតនៈ។បេ។ ជាឃានាយតនៈ។បេ។ ជាជិវ្ហាយតនៈ។បេ។ ​ជាកាយាយតនៈនោះ​ តើដូចម្តេច។ កាយណា គឺប្រសាទ ដែលអាស្រ័យនូវមហាភូតទាំង ៤។បេ។​ ហៅថាស្រុកទំនេរក៏បាន នេះរូបជាកាយាយតនៈ។ រូបមិនមែនជាកាយាយតនៈ​នោះ​ តើដូចម្តេច។ ចក្ខាយតនៈ។បេ។​ កពឡិង្ការាហារ នេះរូបមិនមែនជាកាយាយតនៈ។

[៦៥] រូបជារូបាយតនៈនោះ តើដូចម្តេច។ រូបណា គឺពណ៌ អាស្រ័យនូវមហាភូតទាំង ៤​។​បេ។ ហៅថារូបធាតុក៏បាន នេះរូបជារូបាយតនៈ។ រូបមិនមែនជារូបាយតនៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។​ កពឡិង្ការាហារ នេះរូបមិនមែនជារូបាយតនៈ។

[៦៦] រូបជាសទ្ទាយតនៈ។បេ។ ជាគន្ធាយតនៈ។បេ។ ជារសាយតនៈ។​បេ។ ជា​ផោដ្ឋព្វាយតនៈ​នោះ តើដូចម្តេច។ បឋវីធាតុ​។​បេ។ ហៅថាផោដ្ឋព្វធាតុក៏បាន នេះរូបជា​ផោដ្ឋព្វាយតនៈ។​ រូបមិនមែនជាផោដ្ឋព្វាយតនៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។​ កពឡិង្ការាហារ នេះរូបមិនមែនជាផោដ្ឋព្វាយតនៈ។

[៦៧] រូបជាចក្ខុធាតុនោះ​ តើដូចម្តេច។ ចក្ខាយតនៈ នេះរូបជាចក្ខុធាតុ។ រូបមិនមែនជា​ចក្ខុធាតុនោះ​ តើដូចម្តេច។ សោតាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនជា​ចក្ខុធាតុ។

[៦៨] រូបជាសោតធាតុ។បេ។​ ជាឃានធាតុ។បេ។ ជាជិវ្ហាធាតុ។បេ។​ ជាកាយធាតុនោះ តើដូចម្តេច។ កាយាយតនៈ នេះរូបជាកាយធាតុ។ រូបមិនមែនជាកាយធាតុនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាកាយធាតុ។

[៦៩] រូបជារូបធាតុនោះ តើដូចម្តេច។ រូបាយតនៈ នេះរូបជារូបធាតុ។ ​រូបមិនមែន​ជា​រូបធាតុនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនជារូបធាតុ។

[៧០] រូបជាសទ្ទធាតុ។បេ។​ ជាគន្ធធាតុ។បេ។​ ជារសធាតុ។បេ។ ​ជាផោដ្ឋព្វធាតុនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ នេះរូបជាផោដ្ឋព្វធាតុ។ រូបមិនមែនជាផោដ្ឋព្វធាតុនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ ​កពឡិង្ការាហារ នេះរូបមិនមែនជាផោដ្ឋព្វធាតុ។

[៧១] រូបជាចក្ខុន្ទ្រិយនោះ តើដូចម្តេច។​ ចក្ខុណា គឺប្រសាទ ដែលអាស្រ័យមហាភូត ៤។បេ។​ ហៅថាស្រុកទំនេរក៏បាន នេះរូបជាចក្ខុន្ទ្រិយ។ រូបមិនមែនជាចក្ខុន្ទ្រិយនោះ តើដូចម្តេច។ សោតាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាចក្ខុន្ទ្រិយ។

[៧២] រូបជាសោតិន្ទ្រិយ។បេ។ ជាឃានិន្ទ្រិយ។បេ។ ជាជិវ្ហិន្ទ្រិយ។បេ។ ជាកាយិន្ទ្រិយនោះ តើដូចម្តេច។ កាយណា គឺប្រសាទ អាស្រ័យមហាភូតរូប ៤។បេ។ ហៅថាស្រុកទំនេរ​ក៏បាន នេះរូបជាកាយិន្ទ្រិយ។​ រូបមិនមែនជាកាយិន្ទ្រិយនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាកាយិន្ទ្រិយ​។

[៧៣] រូបជាឥត្ថិន្ទ្រិយនោះ តើដូចម្តេច។ ទ្រង់ទ្រាយជាស្រី គ្រឿងចំណាំជាស្រី កិរិយាជា​ស្រី អាការជាស្រី​ លំនាំជាស្រី ភាពជាស្រី​ ណា របស់ស្រី នេះរូបជាឥត្ថិន្ទ្រិយ។ រូបមិនមែន​ជាឥត្ថិន្ទ្រិយនោះ តើដូចម្តេច។​ ចក្ខាយតនៈ។បេ។​ កពឡិង្ការាហារ នេះរូបមិនមែន​ជា​ឥត្ថិន្ទ្រិយ។

[៧៤] រូបជាបុរិសិន្ទ្រិយនោះ តើដូចម្តេច។​ ទ្រង់ទ្រាយជាប្រុស គ្រឿងចំណាំជាប្រុស កិរិយាជាប្រុស អាការជាប្រុស លំនាំជាប្រុស ភាពជាប្រុស​ ណា របស់ប្រុស នេះរូបជា​បុរិសិន្ទ្រិយ។ រូបមិនមែនជាបុរិសិន្ទ្រិយនោះ តើដូចម្តេច​។ ចក្ខាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាបុរិសិន្ទ្រិយ។

[៧៥] រូបជាជីវិតិន្ទ្រិយនោះ តើដូចម្តេច។ អាយុ ការឋិតនៅ ការនៅយឺនយូរ ការរស់នៅ ការរំកិលទៅ ការប្រព្រឹត្តិទៅ ការរក្សានូវរូបធម៌ទាំងនោះ គឺជីវិត ជីវិតិន្ទ្រិយ ណា នេះរូបជា​ជីវិតិន្ទ្រិយ។ រូបមិនមែនជាជីវិតិន្ទ្រិយនោះ​ តើដូចម្តេច។ ចក្ខាយតនៈ​។បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាជីវិតិន្ទ្រិយ។

[៧៦] រូបជាកាយវិញ្ញត្តិនោះ​ តើដូចម្តេច។ ​ការទប់កាយ ការគាំទ្រកាយ​ ការទប់ទល់កាយ ការកំរើកកាយ ​អាការៈញ៉ាំងកាយឲ្យកំរើក ភាពនៃការញ៉ាំងកាយឲ្យកំរើក​ ណា នៃបុគ្គលមានចិត្តជាកុសលក្តី មានចិត្តជាអកុសលក្តី មានចិត្តជាអព្យាក្រឹតក្តី កាលឈាន​ទៅមុខក្តី កាលឈានថយក្រោយក្តី​ កាលសំឡឹងមើលក្តី​ កាលក្រឡេកមើលក្តី​ កាល​បត់ចូលក្តី កាលលាចេញក្តី នេះរូបជាកាយវិញ្ញត្តិ។ រូបមិនមែនជាកាយវិញ្ញត្តិនោះ តើដូចម្តេច។ ចក្ខាយតនៈ។​បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាកាយវិញ្ញត្តិ។

[៧៧] រូបជាវចីវិញ្ញត្តិនោះ​ តើដូចម្តេច។ វាចា ការបន្លឺ គន្លងពាក្យ ការពោល ការគឹកកង កម្មគឺការគឹកកង គឺវាចា វចីភេទ ​ណា ​នៃបុគ្គលមានចិត្តជាកុសលក្តី​ មានចិត្តជាអកុសលក្តី មានចិត្តជាអព្យាក្រឹតក្តី នេះលោកហៅថាវាចា បានដល់ការកំរើកសំដី ​ការញ៉ាំងសំដី​ឲ្យកំរើក ភាពនៃការញ៉ាំងសំដីឲ្យកំរើក នេះរូបជាវចីវិញ្ញត្តិ។ រូបមិនមែនជាវចីវិញ្ញត្តិនោះ តើដូចម្តេច។​ ចក្ខាយតនៈ។បេ។ ​កពឡិង្ការាហារ នេះរូបមិនមែនជាវចីវិញ្ញត្តិ។

[៧៨] រូបជាអាកាសធាតុនោះ តើដូចម្តេច។​ កន្លែងដែលមិនអាចភ្ជួររាស់បាន អាកាស ទីឥតទើស ទីអាកាស ទីចន្លោះ វាលដែលមិនប៉ះពាល់ដោយមហាភូតទាំង ៤ ណា នេះរូបជាអាកាសធាតុ។ រូបមិនមែនជាអាកាសធាតុនោះ​ តើដូចម្តេច។ ចក្ខាយតនៈ។​បេ។ កពឡិង្ការាហារ​ នេះរូបមិនមែនជាអាកាសធាតុ។

[៧៩] រូបជាអាបោធាតុនោះ តើដូចម្តេច។​ សភាពជាទឹក ការតាំងនៅគឺទឹក សភាព​សើមជ្រាប ការតាំងនៅគឺសភាពសើមជ្រាប ការតភ្ជាប់នៃរូប ណា នេះរូបជាអាបោធាតុ។ រូបមិនមែនជាអាបោធាតុនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។​ កពឡិង្ការាហារ នេះរូបមិន​មែនជាអាបោធាតុ។

[៨០] រូបជារូបស្សលហុតានោះ តើដូចម្តេច។ ការរហ័សរហួន ការប្រែប្រួលរហ័ស ការមិន​យឺតយូរ ការមិនបង្អង់ណានៃរូប នេះរូបជារូបស្សលហុតា។ រូបមិនមែន​ជារូបស្សលហុតា​នោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនជារូបស្សលហុតា។

[៨១] រូបជារូបស្សមុទុតានោះ តើដូចម្តេច។ ភាពទន់ ភាពទន់ភ្លន់ ភាពមិនរឹង ភាពមិន​ស្តូកស្តឹង ​ណា នៃរូប​ នេះរូបជារូបស្សមុទុតា។ រូបមិនមែនជារូបស្សមុទុតានោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនជារូបស្សមុទុតា។

[៨២] រូបជារូបស្សកម្មញ្ញតានោះ តើដូចម្តេច។ ភាពគួរដល់ការងារ ការធ្វើការងារបាន ភាពគួរធ្វើការងារបាន ណា នៃរូប​ នេះរូបជារូបស្សកម្មញ្ញតា។ រូបមិនមែនជា​រូបស្សកម្មញ្ញតា​នោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបមិនមែន​ជា​រូបស្សកម្មញ្ញតា។

[៨៣] រូបជារូបស្សឧបចយៈនោះ តើដូចម្តេច។ ការសន្សំណា នៃពួកអាយតនៈ ការសន្សំ​នោះ ឈ្មោះថារូបស្សឧបចយៈ នេះរូបជារូបស្សឧបចយៈ។ រូបមិនមែនជារូបស្សឧបចយៈ​នោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនជារូបស្សឧបចយៈ។

[៨៤] រូបជារូបស្សសន្តតិនោះ តើដូចម្តេច។ ការសន្សំ​ណា នៃរូប ការសន្សំនោះ ឈ្មោះថា​រូបស្សសន្តតិ នេះរូបជារូបស្សសន្តតិ។ រូបមិនមែនជារូបស្សសន្តតិនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនជារូបស្សសន្តតិ។​

[៨៥] រូបជារូបស្សជរតានោះ តើដូចម្តេច។ ជរា សេចក្តីគ្រាំគ្រា ធ្មេញបាក់ សក់ស្កូវ ស្បែក​យុរយារ ការថយអាយុ ចាស់ទុំនៃឥន្ទ្រិយ ណា នៃរូប​ នេះរូបជារូបស្សជរតា។​ រូបមិនមែន​ជា​រូបស្សជរតានោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបមិនមែន​ជា​រូបស្សជរតា។

[៨៦] រូបជារូបស្សអនិច្ចតានោះ តើដូចម្តេច។ ការអស់ទៅ ការវិនាស ការបែកធ្លាយ​ ការប្រេះឆា ការមិនទៀងទាត់ ការបាត់បង់ ណា នៃរូប នេះរូបជារូបស្សអនិច្ចតា។ រូបមិនមែនជារូបស្សអនិច្ចតានោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កពឡិង្ការាហារ នេះរូប​មិនមែនជារូបស្សអនិច្ចតា។

[៨៧] រូបជាកពឡិង្ការាហារនោះ តើដូចម្តេច។ បាយ នំ សដូវ ត្រី សាច់ ទឹកដោះស្រស់​ ទឹកដោះជូរ ទឹកដោះរាវ ទឹកដោះខាប់​ ប្រេង ​ទឹកឃ្មុំ ស្ករអំពៅ ឬក៏រូបណាសូម្បីដទៃ គឺរូបជារបស់សម្រាប់ស៊ីក្នុងមាត់ ទំពាដោយធ្មេញ គប្បីលេបចូលក្នុងបំពង់ក​ ច្រកក្នុងផ្ទៃ នៃពួកសត្វនោះ​ៗ ក្នុងជនបទណា​ៗ ឬពួកសត្វញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅដោយឱជាណា នេះរូបជាកពឡិង្ការាហារ។ រូបមិនមែនជាកពឡិង្ការាហារនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ ភាពនៃរូបមិនទៀង នេះរូបមិនមែនជាកពឡិង្ការាហារ។

ការសង្គ្រោះរូបដោយចំណែកពីរ យ៉ាងនេះ។

ចប់ ទុកនិទ្ទេស។

[៨៨] រូបខាងក្នុង ជាឧបាទានោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះ​រូបខាង​ក្នុងជាឧបាទា។ រូបខាងក្រៅជាឧបាទានោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅជាឧបាទា។ រូបខាងក្រៅ មិនមែនជាឧបាទានោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ និងអាបោធាតុ នេះរូបខាងក្រៅមិនមែនជាឧបាទា។

[៨៩] រូបខាងក្នុង ជាឧបាទិន្ននោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុងជាឧបាទិន្ន។ រូបខាងក្រៅជាឧបាទិន្ននោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបខាងក្រៅជាឧបាទិន្ន។ រូបខាងក្រៅជា​អនុបាទិន្ននោះ តើដូចម្តេច។ សទ្ទាយតនៈ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺរូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើទេ នេះរូបខាងក្រៅជាអនុបាទិន្ន។

[៩០] រូបខាងក្នុងជាឧបាទិន្នុបាទានិយៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយា​យតនៈ នេះរូបខាងក្នុងជាឧបាទិន្នុបាទានិយៈ។ រូបខាងក្រៅ ជាឧបាទិន្នុបាទានិយៈ នោះ តើ​ដូចម្តេច។ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបខាងក្រៅជា​ឧបាទិន្នុ​បាទានិយៈ។ រូបខាងក្រៅ ជាអនុបាទិន្នុបាទានិយៈនោះ​ តើដូចម្តេច។ សទ្ទាយតនៈ កាយ​វិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ  មិន​មែនព្រោះ​ហេតុនៃ​កម្មដែល​បុគ្គលធ្វើហើយទេ នេះរូបខាងក្រៅជា​អនុបាទិន្នុបាទានិយៈ។

[៩១] រូបខាងក្នុងជាអនិទស្សនៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។  កាយាយតនៈ នេះរូបខាងក្នុង ជាអនិទស្សនៈ។ រូបខាងក្រៅ ជាសនិទស្សនៈនោះ តើដូចម្តេច។  រូបាយតនៈ នេះរូបខាងក្រៅ ជាសនិទស្សនៈ។ រូបខាងក្រៅ ជាអនិទស្សនៈនោះ  តើដូចម្តេច។  សទ្ទាយតនៈ។បេ ​។ កពឡិង្ការាហារ នេះរូបខាងក្រៅជាអនិទស្សនៈ។

[៩២] រូបខាងក្នុង ជាសប្បដិឃៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុងជាសប្បដិឃៈ។ រូបខាងក្រៅជាសប្បដិឃៈនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ ផោដ្ឋព្វាយតនៈ នេះរូបខាងក្រៅជាសប្បដិឃៈ។ រូបខាងក្រៅជាអប្បដិឃៈនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ។បេ។ កពឡិង្ការាហារ  នេះរូបខាងក្រៅជាអប្បដិឃៈ។

[៩៣] រូបខាងក្នុងជាឥន្រ្ទិយនោះ តើដូចម្តេច។ ចក្ខុន្រ្ទិយ។បេ។ កាយន្រ្ទិយ នេះរូប​ខាងក្នុងជាឥន្រ្ទិយ។ រូបខាងក្រៅជាឥន្រ្ទិយនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ នេះរូបខាងក្រៅជាឥន្រ្ទិយ។ រូបខាងក្រៅមិនមែនជាឥន្រ្ទិយនោះ តើដូចម្តេច។  រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅមិនមែនជាឥន្រ្ទិយ។

[៩៤] រូបខាងក្នុងមិនមែនជាមហាភូតនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជាមហាភូត។ រូបខាងក្រៅ ជាមហាភូតនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ អាបោធាតុ នេះរូបខាងក្រៅ ជាមហាភូត។ រូបខាងក្រៅមិនមែន​ជា​មហាភូតនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ​មិនមែន​ជាមហាភូត។

[៩៥] រូបខាងក្នុង មិនមែនជាវិញ្ញត្តិនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជាវិញ្ញត្តិ។ រូបខាងក្រៅជាវិញ្ញត្តិនោះ តើដូចម្តេច។ កាយវិញ្ញត្តិ វចីវិញ្ញត្តិ នេះរូបខាងក្រៅជាវិញ្ញត្តិ។ រូបខាងក្រៅមិនមែនជាវិញ្ញត្តិនោះ  តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាវិញ្ញត្តិ។

[៩៦] រូបខាងក្នុង មិនមែនជាចិត្តសមុដ្ឋាននោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជាចិត្តសមុដ្ឋាន។ រូបខាងក្រៅជាចិត្តសមុដ្ឋាននោះ តើដូចម្តេច។ កាយវិញ្ញត្តិ វចីវិញ្ញត្តិ ឬក៏រូបដទៃណា គឺរូបកើតអំពីចិត្ត មានចិត្តជាហេតុ មានចិត្តជាសមុដ្ឋាន ឬរូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ នេះរូបខាងក្រៅជាចិត្តសមុដ្ឋាន។ រូបខាងក្រៅមិនមែន​ជាចិត្តសមុដ្ឋាននោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺរូបមិនមែនកើតអំពីចិត្ត  មិនមែនមានចិត្តជាហេតុ មិនមែនមានចិត្តជាសមុដ្ឋាន ឬរូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ  នេះរូបខាងក្រៅមិនមែនជាចិត្តសមុដ្ឋាន។

[៩៧]  រូបខាងក្នុងមិនមែនជាចិត្តសហភុនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជាចិត្តសហភុ។ រូបខាងក្រៅជាចិត្តសហភុនោះ តើដូចម្តេច។ កាយវិញ្ញត្តិ វចីវិញ្ញត្តិ នេះរូបខាងក្រៅជាចិត្តសហភុ។ រូបខាងក្រៅ​មិនមែន​ជាចិត្តសហភុនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាចិត្តសហភុ។

[៩៨] រូបខាងក្នុងមិនមែនជាចិត្តានុបរិវត្តិនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជាចិត្តានុបរិវត្តិ។ រូបខាងក្រៅជាចិត្តានុបរិវត្តិនោះ តើដូចម្តេច។ កាយវិញ្ញត្តិ វចីវិញ្ញត្តិ នេះរូបខាងក្រៅ ជាចិត្តានុបរិវត្តិ។ រូបខាងក្រៅ​មិនមែន​ជាចិត្តានុបរិវត្តិនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាង​ក្រៅ​មិនមែន​ជាចិត្តានុបរិវត្តិ។

[៩៩] រូបខាងក្នុងជាឱឡារិកៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុង ជាឱឡារិកៈ។ រូបខាងក្រៅជាឱឡារិកៈនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ ផោដ្ឋព្វាយតនៈ នេះរូបខាងក្រៅជាឱឡារិកៈ។ រូបខាងក្រៅជាសុខុមៈនោះ  តើដូចម្តេច។ ឥត្ថិន្រ្ទិយ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅជាសុខុមៈ។

[១០០] រូបខាងក្នុងជាសន្តិកេរូបនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុងជាសន្តិកេរូប។ រូបខាងក្រៅ ជាទូរេរូបនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅជាទូរេរូប។ រូបខាងក្រៅជាសន្តិកេរូបនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ ផោដ្ឋព្វាយតនៈ នេះរូបខាងក្រៅជាសន្តិកេរូប។

[១០១] រូបខាងក្រៅមិនមែនជាវត្ថុនៃចក្ខុសម្ផ័ស្សនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅមិនមែនជាវត្ថុនៃចក្ខុសម្ផ័ស្ស។ រូបខាងក្នុងជាវត្ថុនៃ​ចក្ខុសម្ផ័ស្សនោះ តើដូចម្តេច។ ចក្ខាយតនៈ នេះរូបខាងក្នុងជាវត្ថុនៃចក្ខុសម្ផ័ស្ស។ រូបខាង​ក្នុងមិនមែនជាវត្ថុនៃចក្ខុសម្ផ័ស្សនោះ តើដូចម្តេច។ សោតាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជាវត្ថុនៃចក្ខុសម្ផ័ស្ស។

[១០២] រូបខាងក្រៅមិនមែនជាវត្ថុនៃវេទនា។បេ។ នៃសញ្ញា។បេ។ នៃចេតនា ដែលកើត​អំពីចក្ខុសម្ផ័ស្ស។បេ។ នៃចក្ខុវិញ្ញាណនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាវត្ថុនៃចក្ខុវិញ្ញាណ។ រូបខាងក្នុង​ជាវត្ថុនៃ​ចក្ខុវិញ្ញាណនោះ តើដូចម្តេច។ ចក្ខាយតនៈ នេះរូបខាងក្នុងជាវត្ថុនៃចក្ខុវិញ្ញាណ។  រូបខាង​ក្នុងមិនមែនជាវត្ថុ នៃចក្ខុវិញ្ញាណនោះ តើដូចម្តេច។ សោតាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជាវត្ថុនៃចក្ខុវិញ្ញាណ។

[១០៣] រូបខាងក្រៅមិនមែនជាវត្ថុនៃសោតសម្ផ័ស្ស។បេ។ នៃឃានសម្ផ័ស្ស។បេ។ នៃ​ជិវ្ហាសម្ផ័ស្ស។បេ។ នៃកាយសម្ផ័ស្សនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាវត្ថុនៃកាយសម្ផ័ស្ស។ រូបខាងក្នុងជាវត្ថុនៃកាយសម្ផ័ស្សនោះ តើដូចម្តេច។ កាយាយតនៈ នេះរូបខាងក្នុងជាវត្ថុនៃកាយសម្ផ័ស្ស។ រូបខាងក្នុងមិន​មែនជា​វត្ថុ នៃកាយសម្ផ័ស្សនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ ជិវ្ហាយតនៈ នេះរូបខាងក្នុង​មិនមែន​ជាវត្ថុនៃកាយសម្ផ័ស្ស។

[១០៤] រូបខាងក្រៅមិនមែនជាវត្ថុនៃវេទនា។បេ។ នៃសញ្ញា។បេ។ នៃចេតនាដែល​កើតអំពី​កាយសម្ផ័ស្ស។បេ។ នៃកាយវិញ្ញាណនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅមិនមែនជាវត្ថុនៃកាយវិញ្ញាណ។ រូបខាងក្នុងជាវត្ថុនៃ​កាយវិញ្ញាណ​នោះ តើដូចម្តេច។ កាយាយតនៈ នេះរូបខាងក្នុង ជាវត្ថុនៃកាយវិញ្ញាណ។  រូបខាងក្នុងមិនមែនជាវត្ថុនៃកាយវិញ្ញាណនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ ជិវ្ហាយតនៈ នេះរូបខាងក្នុង មិនមែនជាវត្ថុនៃកាយវិញ្ញាណ។

[១០៥] រូបខាងក្នុងមិនមែនជាអារម្មណ៍នៃចក្ខុសម្ផ័ស្សនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជាអារម្មណ៍នៃចក្ខុសម្ផ័ស្ស។ រូបខាងក្រៅ ជា​អារម្មណ៍នៃចក្ខុសម្ផ័ស្សនោះ តើដូចម្តេច។ រូបាយតនៈ នេះរូបខាងក្រៅ ជាអារម្មណ៍​នៃ​ចក្ខុសម្ផ័ស្ស។ រូបខាងក្រៅ មិនមែនជាអារម្មណ៍នៃចក្ខុសម្ផ័ស្សនោះ តើដូចម្តេច​។​ សទ្ទាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាអារម្មណ៍នៃចក្ខុសម្ផ័ស្ស។

[១០៦] រូបខាងក្នុង មិនមែនជាអារម្មណ៍នៃវេទនា។បេ។ នៃសញ្ញា។បេ។ នៃចេតនា ដែលកើតអំពីចក្ខុសម្ផ័ស្ស។បេ។ នៃចក្ខុវិញ្ញាណនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជាអារម្មណ៍នៃចក្ខុវិញ្ញាណ។ រូបខាងក្រៅជា​អារម្មណ៍​នៃ​ចក្ខុវិញ្ញាណនោះ តើដូចម្តេច។ រូបាយតនៈ នេះរូបខាងក្រៅ​ជាអារម្មណ៍​នៃ​ចក្ខុវិញ្ញាណ។ រូបខាងក្រៅ មិនមែនជាអារម្មណ៍នៃចក្ខុវិញ្ញាណនោះ តើដូចម្តេច។ សទ្ទាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាអារម្មណ៍នៃចក្ខុវិញ្ញាណ។

[១០៧] រូបខាងក្នុង មិនមែនជាអារម្មណ៍នៃសោតសម្ផ័ស្ស។បេ។ នៃឃានសម្ផ័ស្ស។បេ។ នៃជិវ្ហាសម្ផ័ស្ស។បេ។ នៃកាយសម្ផ័ស្សនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជាអារម្មណ៍នៃកាយសម្ផ័ស្ស។ រូបខាងក្រៅ ជា​អារម្មណ៍​នៃកាយសម្ផ័ស្សនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ នេះរូបខាងក្រៅ ជា​អារម្មណ៍​នៃកាយសម្ផ័ស្ស។ រូបជាខាងក្រៅ មិនមែនជាអារម្មណ៍នៃកាយសម្ផ័ស្សនោះ តើដូចម្តេច​​។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាអារម្មណ៍នៃកាយសម្ផ័ស្ស។

[១០៨] រូបខាងក្នុង មិនមែនជាអារម្មណ៍នៃវេទនា។បេ។ នៃសញ្ញា។បេ។ នៃចេតនា ដែលកើតអំពីកាយសម្ផ័ស្ស។បេ។ នៃកាយវិញ្ញាណនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជាអារម្មណ៍នៃកាយវិញ្ញាណ។ រូបខាងក្រៅ ជា​អារម្មណ៍នៃកាយវិញ្ញាណនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ នេះរូបខាងក្រៅ ជា​អារម្មណ៍​នៃកាយវិញ្ញាណ។ រូបខាងក្រៅ មិនមែនជាអារម្មណ៍នៃកាយវិញ្ញាណនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាអារម្មណ៍នៃកាយវិញ្ញាណ។

[១០៩] រូបខាងក្រៅ មិនមែនជាចក្ខាយតនៈនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាចក្ខាយតនៈ។ រូបខាងក្នុងជាចក្ខាយតនៈនោះ តើដូចម្តេច​។ ចក្ខុណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤។បេ​។  ហៅថា​ស្រុកទំនេរ​ក៏បាន នេះរូបខាងក្នុងជាចក្ខាយតនៈ។ រូបខាងក្នុងមិនមែនជាចក្ខាយតនៈនោះ តើដូច​ម្តេច​។ សោតាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុង មិនមែនជាចក្ខាយតនៈ។

[១១០] រូបខាងក្រៅ មិនមែនជាសោតាយតនៈ។បេ។ មិនមែនជាឃានាយតនៈ។បេ។ មិន​មែនជាជិវ្ហាយតនៈ។បេ។ មិនមែនជាកាយាយតនៈនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាកាយាយតនៈ។ រូបខាង​ក្នុងជាកាយាយតនៈ នោះ តើដូចម្តេច។ កាយណា គឺប្រសាទ អាស្រ័យមហាភូតទាំ ៤។បេ។ ហៅថាស្រុកទំនេរ​ក៏បាន នេះរូបខាងក្នុងជាកាយាយតនៈ។ រូបខាងក្នុងមិនមែនជាកាយាយតនៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ ជិវ្ហាយតនៈ នេះរូបខាងក្នុងមិនមែនជាកាយាយតនៈ។

[១១១] រូបខាងក្នុង មិនមែនជារូបាយតនៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុង មិនមែនជារូបាយតនៈ។ រូបខាងក្រៅ ជារូបាយតនៈនោះ តើដូចម្តេច។ រូបណា គឺពណ៌ និងរស្មី អាស្រ័យមហាភូតទាំ ៤។បេ។ ហៅថារូបធាតុក៏បាន នេះរូបខាងក្រៅ ជារូបាយតនៈ។ រូបខាងក្រៅ មិនមែនជារូបាយតនៈនោះ តើដូចម្តេច។ សទ្ទាយតនៈ។បេ។  កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជារូបាយតនៈ។

[១១២] រូបខាងក្នុង មិនមែនជាសទ្ទាយតនៈ។បេ។ មិនមែនជាគន្ធាយតនៈ។បេ។ មិនមែន​ជារសាយតនៈ។បេ។ មិនមែនជាផោដ្ឋព្វាយតនៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុង មិនមែនជាផោដ្ឋព្វាយតនៈ។ រូបខាងក្រៅ ជា​ផោដ្ឋព្វាយតនៈ​នោះ តើដូចម្តេច។ បឋវីធាតុ។បេ។ ហៅថាផោដ្ឋព្វធាតុក៏បាន នេះរូប​ខាងក្រៅ ជាផោដ្ឋព្វាយតនៈ។ រូបខាងក្រៅ មិនមែនជាផោដ្ឋព្វាយតនៈនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាផោដ្ឋព្វាយតនៈ។

[១១៣] រូបខាងក្រៅ មិនមែនជាចក្ខុធាតុនោះ តើដូចម្តេច។ រូបាយតនៈ។បេ។  កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាចក្ខុធាតុ។ រូបខាងក្នុងជាចក្ខុធាតុនោះ តើដូចម្តេច។ ចក្ខាយតនៈ នេះរូបខាងក្នុងជាចក្ខុធាតុ។ រូបខាងក្នុងមិនមែនជាចក្ខុធាតុនោះ តើដូចម្តេច។ សោតាយតនៈ។បេ។ កាយាយតនៈ  នេះរូបខាងក្នុងមិនមែនជាចក្ខុធាតុ។

[១១៤] រូបខាងក្រៅ មិនមែនជាសោតធាតុ។បេ។ មិនមែនជាឃានធាតុ។បេ។ មិនមែន​ជា​ជិវ្ហាធាតុ។បេ។ មិនមែនជាកាយធាតុនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាកាយធាតុ។ រូបខាងក្នុងជាកាយធាតុនោះ តើដូចម្តេច។ កាយាយតនៈ នេះរូបខាងក្នុងជាកាយធាតុ។ រូបខាងក្នុងមិនមែនជាកាយធាតុនោះ   តើដូចម្តេច។ ចក្ខាយតនៈ។បេ។  ជិវ្ហាយតនៈ នេះរូបខាងក្នុង មិនមែនជាកាយធាតុ។

[១១៥]   រូបខាងក្នុងមិនមែនជារូបធាតុនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជារូបធាតុ។ រូបខាងក្រៅជារូបធាតុនោះ តើ​ដូចម្តេច។ រូបាយតនៈ នេះរូបខាងក្រៅ ជារូបធាតុ។ រូបខាងក្រៅ មិនមែនជារូបធាតុនោះ តើដូចម្តេច។ សទ្ទាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជារូបធាតុ។

[១១៦]   រូបខាងក្នុង មិនមែនជាសទ្ទធាតុ។បេ។ មិនមែនជាគន្ធធាតុ។បេ។ មិនមែន​ជា​រសធាតុ។បេ។ មិនមែនជាផោដ្ឋព្វធាតុនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជាផោដ្ឋព្វធាតុ។ រូបខាងក្រៅជាផោដ្ឋព្វធាតុនោះ តើ​ដូចម្តេច។ ផោដ្ឋព្វាយតនៈ នេះរូបខាងក្រៅជាផោដ្ឋព្វធាតុ។ រូបខាងក្រៅ មិនមែន​ជា​ផោដ្ឋព្វធាតុនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាផោដ្ឋព្វធាតុ។

[១១៧] រូបខាងក្រៅ មិនមែនជាចក្ខុន្រ្ទិយនោះ តើដូចម្តេច។ រូបាយតនៈ។បេ។  កពឡិង្ការាហារ នេះរូបខាងក្រៅមិនមែនជាចក្ខុន្រ្ទិយ។ រូបខាងក្នុងជាចក្ខុន្រ្ទិយនោះ តើ​ដូចម្តេច។ ចក្ខុណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤។បេ។ ហៅថាស្រុកទំនេរក៏បាន នេះរូបខាងក្នុងជាចក្ខុន្រ្ទិយ។ រូបខាងក្នុងមិនមែនជាចក្ខុន្រ្ទិយនោះ តើដូចម្តេច។ សោតាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជាចក្ខុន្រ្ទិយ។

[១១៨] រូបខាងក្រៅមិនមែនជាសោតិន្រ្ទិយ។បេ។ មិនមែនជាឃានិន្រ្ទិយ។បេ។ មិនមែន​ជាជិវ្ហិន្រ្ទិយ។បេ។ មិនមែនជាកាយិន្រ្ទិយនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាកាយិន្រ្ទិយ។ រូបខាងក្នុងជាកាយិន្រ្ទិយនោះ តើដូចម្តេច។ កាយណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤។បេ។ ហៅថា​ស្រុកទំនេរក៏បាន នេះរូបខាងក្នុងជាកាយិន្រ្ទិយ។ រូបខាងក្នុង មិនមែនជាកាយិន្រ្ទិយនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ ជិវ្ហាយតនៈ នេះរូបខាងក្នុងមិនមែនជាកាយិន្រ្ទិយ។

[១១៩] រូបខាងក្នុង មិនមែនជាឥត្ថិន្រ្ទិយនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជាឥត្ថិន្រ្ទិយ។ រូបខាងក្រៅ ជាឥត្ថិន្រ្ទិយនោះ តើ​ដូចម្តេច។ ទ្រង់ទ្រាយជាស្ត្រី គ្រឿងចំណាំជាស្ត្រី កិរិយាជាស្ត្រី អាការជាស្ត្រី លំនាំជាស្ត្រី ភាពជាស្ត្រី​ណា របស់ស្ត្រី នេះរូបខាងក្រៅ ជាឥត្ថិន្រ្ទិយ។ រូបខាងក្រៅ មិនមែនជា​ឥត្ថិន្រ្ទិយនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែន​ជា​ឥត្ថិន្រ្ទិយ។

[១២០] រូបខាងក្នុងមិនមែនជាបុរិសិន្រ្ទិយនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុងមិនមែនជាបុរិសិន្រ្ទិយ។ រូបខាងក្រៅ ជាបុរិសិន្រ្ទិយនោះ តើដូចម្តេច។ ទ្រង់ទ្រាយជាបុរស គ្រឿងចំណាំជាបុរស កិរិយាជាបុរស អាការជាបុរស លំនាំជាបុរស ភាពជាបុរស​ណា របស់បុរស នេះរូបខាងក្រៅ ជាបុរិសិន្រ្ទិយ។ រូបខាងក្រៅ មិនមែនជាបុរិសិន្រ្ទិយនោះ តើដូចម្តេច។ រូបាយតនៈ។​​បេ។  កពឡិង្ការាហារ នេះរូប​ខាងក្រៅ មិនមែនជាបុរិសិន្រ្ទិយ។

[១២១] រូបខាងក្នុង មិនមែនជាជីវិតិន្រ្ទិយនោះ តើដូចម្តេច។ ​ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុង​ មិនមែនជាជីវិតិន្រ្ទិយ។ រូបខាងក្រៅ ជាជីវិតិន្រ្ទិយ​នោះ ​តើដូចម្តេច។ អាយុ ការឋិតនៅ​ ការនៅយឺនយូរ​​​ ការរស់នៅ ​ការរំកិលទៅ ការប្រព្រឹត្តិទៅ ​​ការរក្សា​ គឺជីវិត ​ជីវិតិន្រ្ទិយ​ណា នៃរូបធម៌ទាំងនោះ នេះរូបខាងក្រៅ ជាជីវិតិន្រ្ទិយ។ រូបខាងក្រៅ មិនមែនជាជីវិតិន្រ្ទិយនោះ តើដូចម្តេច។ ​រូបាយតនៈ។បេ។   កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាជីវិតិន្រ្ទិយ។

[១២២] រូបខាងក្នុង មិនមែនជាកាយវិញ្ញត្តិនោះ តើដូចម្តេច។ ​ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុង​ មិនមែនជាកាយវិញ្ញត្តិ។ រូបខាងក្រៅ ជាកាយវិញ្ញត្តិ​នោះ ​តើដូចម្តេច។ ការទប់កាយ​ ការគាំទ្រកាយ​ ការទប់ទល់កាយ ការកំរើកកាយ អាការ​ញ៉ាំងកាយឲ្យកំរើក​ ភាពនៃការញ៉ាំងកាយឲ្យកំរើកណា នៃបុគ្គលមានចិត្តជាកុសលក្តី មានចិត្តជាអកុសលក្តី មានចិត្តជាអព្យាក្រឹតក្តី កាលឈានទៅមុខក្តី កាលឈាន​ថយ​ក្រោយក្តី ​កាលសំឡឹងមើលក្តី កាលក្រឡេកមើលក្តី កាលបត់ចូលក្តី កាលលាចេញក្តី នេះរូបខាងក្រៅ ជាកាយវិញ្ញត្តិ។​ រូបខាងក្រៅ មិនមែនជាកាយវិញ្ញត្តិនោះ តើដូចម្តេច។ រូបាយតនៈ។បេ។​ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាកាយវិញ្ញត្តិ។

[១២៣] រូបខាងក្នុងមិនមែនជាវចីវិញ្ញត្តិនោះ តើដូចម្តេច​។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុង ​មិនមែនជាវចីវិញ្ញត្តិ។ ​រូបខាងក្រៅ ជាវចីវិញ្ញត្តិនោះ​ តើ​ដូចម្តេច។ ​​វាចា សំដីគន្លងពាក្យ ការពោល​ ការគឹកកង ​កម្មគឺការគឹកកង​ វាចា ​វចីភេទ​​ណា​ នៃបុគ្គលមានចិត្តជាកុសលក្តី មានចិត្តជាអកុសលក្តី មានចិត្តជាអព្យាក្រឹតក្តី នេះហៅថា​ វាចា បានដល់ការកម្រើកសំដី ការញ៉ាំងសំដីឲ្យកម្រើក ភាពនៃការញ៉ាំងសំដីឲ្យកម្រើក នេះរូបខាងក្រៅ​ ជាវចីវិញ្ញត្តិ។ រូបខាងក្រៅ មិនមែនជាវចីវិញ្ញត្តិនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជាវចីវិញ្ញត្តិ។

[១២៤]​ រូបខាងក្នុងមិនមែនជាអាកាសធាតុនោះ តើដូចម្តេច ​។ ចក្ខាយតនៈ។បេ។ កាយាយតនៈ ​នេះរូបខាងក្នុងមិនមែនជាអាកាសធាតុ។ រូបខាងក្រៅជាអាកាសធាតុនោះ​ តើដូចម្តេច​។ កន្លែងណា ដែលមិនអាចភ្ជួររាស់បាន អាកាស ទីឥតទើស ទីអាកាស ទីចន្លោះ វាលមិនប៉ះពាល់ដោយមហាភូតទាំង​ ៤ នេះរូបខាងក្រៅ ជាអាកាសធាតុ។ រូបខាងក្រៅ មិនមែនជាអាកាសធាតុនោះ តើដូចម្តេច ​។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ​ មិនមែនជាអាកាសធាតុ។​​

[១២៥] រូបខាងក្នុង​មិនមែនជាអាបោធាតុនោះ តើដូចម្តេច​។ ចក្ខាយតនៈ។បេ។ កាយាយតនៈ។ ​នេះរូបខាងក្នុង​ មិនមែនជាអាបោធាតុ។ រូបខាងក្រៅ​ ជាអាបោធាតុនោះ តើដូចម្តេច ​។​ សភាពជាទឹក ការតាំងនៅគឺទឹក សភាពដែលសើមជ្រាប ការតាំង​នៅ គឺសភាពសើមជ្រាប ការតភ្ជាប់នៃរូបណា នេះរូបខាងក្រៅ ជាអាបោធាតុ​។ រូបខាងក្រៅ​ មិនមែនជាអាបោធាតុនោះ តើដូចម្តេច​។ រូបាយតនៈ។​បេ។​​ កពឡិង្ការាហារ នេះរូបខាង​ក្រៅ​ មិនមែនជាអាបោធាតុ។​

[១២៦] រូបខាងក្នុង​​មិនមែនជារូបស្សលហុតានោះ  តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ ​នេះរូបខាងក្នុង​មិនមែនជារូបស្សលហុតា។ រូបខាងក្រៅ​ជារូបស្សលហុតា​នោះ តើដូចម្តេច។ ការរហ័សរហួន ការប្រែប្រួលរហ័ស ការមិនយឺតយូរ ការមិនបង្អង់​នៅណា នៃរូប នេះរូបខាងក្រៅ ជារូបស្សលហុតា។ រូបខាងក្រៅ មិនមែនជារូបស្សលហុតា​នោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជា​រូបស្សលហុតា។

[១២៧] រូបខាងក្នុង មិនមែនជារូបស្សមុទុតានោះ  តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ ​នេះរូបខាងក្នុង​ មិនមែនជារូបស្សមុទុតា។ រូបខាងក្រៅ​ជារូបស្សមុទុតានោះ តើដូចម្តេច។ ភាពទន់ ភាពទន់ភ្លន់ ភាពមិនរឹង ភាពមិនស្តូកស្តឹងណានៃរូប នេះរូបខាង​ក្រៅ ជារូបស្សមុទុតា។ រូបខាងក្រៅ មិនមែនជារូបស្សមុទុតានោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជារូបស្សមុទុតា។

[១២៨] រូបខាងក្នុង មិនមែនជារូបស្សកម្មញ្ញតានោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ ​នេះរូបខាងក្នុង​មិនមែនជារូបស្សកម្មញ្ញតា។ រូបខាងក្រៅ​ជារូបស្សកម្មញ្ញតា​នោះ តើដូចម្តេច។ ភាពគួរដល់ការងារ ការធ្វើការងារបាន ភាពគួរធ្វើការងារបាន​ណា​នៃរូប នេះរូបខាងក្រៅ ជារូបស្សកម្មញ្ញតា។ រូបខាងក្រៅ មិនមែនជារូបស្សកម្មញ្ញតានោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជា​រូបស្សកម្មញ្ញតា។

[១២៩] រូបខាងក្នុង មិនមែនជារូបស្សឧបចយៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុង​មិនមែនជារូបស្សឧបចយៈ។ រូបខាងក្រៅ​ ជារូបស្សឧបចយៈ​នោះ តើដូចម្តេច។ ការសន្សំណា នៃពួកអាយតនៈនោះ ឈ្មោះថាការសន្សំនៃរូប នេះរូបខាងក្រៅ ជារូបស្សឧបចយៈ។ រូបខាងក្រៅ​ មិនមែនជារូបស្សឧបចយៈនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជា​រូបស្សឧបចយៈ។

[១៣០] រូបខាងក្នុង មិនមែនជារូបស្សសន្តតិនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុង​មិនមែនជារូបស្សសន្តតិ។ រូបខាងក្រៅ​ជារូបស្សសន្តតិនោះ   តើដូចម្តេច។ ការសន្សំណានៃរូប នោះឈ្មោះថាតំណនៃរូប នេះរូបខាងក្រៅជា​រូបស្សសន្តតិ។ រូបខាងក្រៅ​ មិនមែនជារូបស្សសន្តតិនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជារូបស្សសន្តតិ។

[១៣១] រូបខាងក្នុងមិនមែនជារូបស្សជរតានោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុង​មិនមែនជារូបស្សជរតា។ រូបខាងក្រៅ​ជារូបស្សជរតានោះ តើដូចម្តេច។ ជរា ការគ្រាំគ្រា ធ្មេញបាក់ សក់ស្កូវ ស្បែកយុរយារ ការថយអាយុ ចាស់ទុំ​នៃឥន្រ្ទិយ ណានៃរូប នេះរូបខាងក្រៅ ជារូបស្សជរតា។ រូបខាងក្រៅ មិនមែនជា​រូបស្សជរតានោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែនជារូបស្សជរតា។

[១៣២]  រូបខាងក្នុងមិនមែនជារូបស្សអនិច្ចតានោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុង​ មិនមែនជារូបស្សអនិច្ចតា។ រូបខាងក្រៅ​ ជារូបស្សអនិច្ចតា​នោះ តើដូចម្តេច។ ការអស់ ការវិនាស ការបែកធ្លាយ ការប្រែះឆា ការមិនទៀងទាត់ ការបាត់បង់ណានៃរូប នេះរូបខាងក្រៅ ជារូបស្សអនិច្ចតា។ រូបខាងក្រៅ មិនមែនជា​រូបស្សអនិច្ចតានោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបខាងក្រៅ មិនមែន​ជារូបស្សអនិច្ចតា។

[១៣៣] រូបខាងក្នុង មិនមែនជាកពឡិង្ការាហារនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ នេះរូបខាងក្នុង​មិនមែនជាកពឡិង្ការាហារ។ រូបខាងក្រៅ ជាកពឡិង្ការាហារ​នោះ តើដូចម្តេច។ បាយ នំ សដូវ ត្រី សាច់ ទឹកដោះស្រស់ ទឹកដោះជូរ ទឹកដោះថ្លា ទឹកដោះខាប់ ប្រេង ទឹកឃ្មុំ ស្ករអំពៅ ឬក៏រូបដទៃណា ក្នុងជនបទណាៗ ដែលជាភោជន​គេគប្បីស៊ីដោយមាត់ ទំពាស៊ីដោយធ្មេញ លេបចូលក្នុងបំពង់ក សម្រាប់ចំអែតផ្ទៃ របស់​ពួកសត្វនោះៗ ពួកសត្វរមែងរស់នៅដោយឱជាណា នេះរូបខាងក្រៅ ជា​កពឡិង្ការាហារ។ រូបខាងក្រៅ មិនមែនជាកពឡិង្ការាហារនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ រូបស្សអនិច្ចតា​ នេះរូបខាងក្រៅមិនមែនជាកពឡិង្ការាហារ។

ការសង្គ្រោះរូបដោយប្រការ ៣ យ៉ាងនេះឯង។

ចប់ តិកនិទ្ទេស។​

[១៣៤] រូបជាឧបាទា ឧបាទិន្នៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ អាកាសធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃ​កម្មដែល​បុគ្គលធ្វើហើយ នេះរូបជាឧបាទា ឧបាទិន្នៈ។ រូបជាឧបាទា អនុបាទិន្នៈនោះ តើដូចម្តេច។ សទ្ទាយតនៈ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ អាកាសធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃកម្ម ដែលបុគ្គលធ្វើហើយទេ នេះរូបជាឧបាទា អនុបាទិន្នៈ។ រូបមិនមែនជាឧបាទា ឧបាទិន្នៈ​នោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ អាបោធាតុ ព្រោះហេតុនៃកម្មដែល​បុគ្គល​ធ្វើហើយ នេះរូបមិនមែនជាឧបាទា ឧបាទិន្នៈ។ រូបមិនមែនជាឧបាទា អនុបាទិន្នៈនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ អាបោធាតុ មិនមែនព្រោះហេតុនៃកម្មដែល​បុគ្គលធ្វើហើយ​ទេ នេះរូបមិន​មែនជាឧបាទា អនុបាទិន្នៈ។

[១៣៥] រូបជាឧបាទា ឧបាទិន្នុបាទានិយៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ អាកាសធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃ​កម្ម​ដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទា ឧបាទិន្នុបាទានិយៈ។ រូបជាឧបាទា អនុបាទិន្នុបាទានិយៈ​នោះ តើដូចម្តេច។ សទ្ទាយតនៈ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ អាកាសធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិន​មែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាឧបាទា អនុបាទិន្នុបាទានិយៈ។ រូបមិនមែនជាឧបាទា ឧបាទិន្នុបាទានិយៈនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ អាបោធាតុ ព្រោះហេតុនៃកម្ម ដែលបុគ្គលធ្វើហើយ នេះរូបមិនមែន​ជាឧបាទា ឧបាទិន្នុបាទានិយៈ។ រូបមិនមែនជាឧបាទា អនុបាទិន្នុបាទានិយៈនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ អាបោធាតុ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបមិនមែនជាឧបាទា អនុបាទិន្នុ​បាទានិយៈ។

[១៣៦] រូបជាឧបាទា សប្បដិឃៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ រសាយតនៈ នេះរូបជាឧបាទា សប្បដិឃៈ។ ​រូបជាឧបាទា អប្បដិឃៈនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ។បេ។ កពឡិង្ការាហារ នេះរូបជាឧបាទា អប្បដិឃៈ។ រូបមិនមែនជាឧបាទា សប្បដិឃៈនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ នេះរូបមិនមែនជាឧបាទា សប្បដិឃៈ។ រូបមិនមែន​ជា​ឧបាទា អប្បដិឃៈនោះ តើដូចម្តេច។ អាបោធាតុ នេះរូបមិនមែនជាឧបាទា អប្បដិឃៈ។

[១៣៧] រូបជាឧបាទា ឱឡារិកៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ រសាយតនៈ នេះរូបជាឧបាទា ឱឡារិកៈ។ រូបជាឧបាទា សុខុមៈនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ។បេ។ កពឡិង្ការាហារ នេះរូបជាឧបាទា សុខុមៈ។ រូបមិនមែនជាឧបាទា ឱឡារិកៈនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ នេះរូបមិនមែនជាឧបាទា ឱឡារិកៈ។ រូបមិនមែនជាឧបាទា សុខុមៈនោះ តើដូចម្តេច។ អាបោធាតុ នេះរូបមិនមែនជាឧបាទា សុខុមៈ។

[១៣៨] រូបជាឧបាទា ទូរេរូបនោះ​ តើដូចម្តេច។ ឥត្ថិន្រ្ទិយ។បេ។ កពឡិង្ការាហារ នេះរូបជាឧបាទា ទូរេរូប។ រូបជាឧបាទា សន្តិកេរូបនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ រសាយតនៈ នេះរូបជាឧបាទា សន្តិកេរូប។ រូបមិនមែនជាឧបាទា ទូរេរូបនោះ តើដូចម្តេច។ អាបោធាតុ នេះរូបមិនមែនជាឧបាទា ទូរេរូប។ រូបមិនមែនជាឧបាទា សន្តិកេរូបនោះ​ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ នេះរូបមិនមែនជាឧបាទា សន្តិកេរូប។

[១៣៩] រូបជាឧបាទិន្នៈ សនិទស្សនៈនោះ តើដូចម្តេច។ រូបាយតនៈ ព្រោះហេតុនៃកម្ម ដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នៈ សនិទស្សនៈ។ រូបជាឧបាទិន្នៈ អនិទស្សនៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏រូបដទៃណា គឺគន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នៈ អនិទស្សនៈ។ រូបជាអនុបាទិន្នៈ សទិស្សនៈនោះ តើដូចម្តេច។ រូបាយតនៈ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នៈ សនិទស្សនៈ។ រូបជាអនុបាទិន្នៈ អនិទស្សនៈនោះ តើដូចម្តេច។ សទ្ទាយតនៈ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺគន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃ​កម្មដែលបុគ្គល​ធ្វើហើយទេ នេះរូបជាអនុបាទិន្នៈ អនិទស្សនៈ។

[១៤០] រូបជាឧបាទិន្នៈ សប្បដិឃៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ ព្រោះហេតុនៃ​កម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នៈ សប្បដិឃៈ។ រូបជាឧបាទិន្នៈ អប្បដិឃៈនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏រូបដទៃណា គឺអាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នៈ អប្បដិឃៈ។ រូបជាអនុបាទិន្នៈ សប្បដិឃៈនោះ តើដូចម្តេច។ សទ្ទាយតនៈ ឬក៏ រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ មិនមែនព្រោះហេតុ នៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នៈ សប្បដិឃៈ។ រូបជាអនុបាទិន្នៈ អប្បដិឃៈនោះ តើដូចម្តេច។ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺអាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះ​ហេតុនៃ​កម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នៈ អប្បដិឃៈ។

[១៤១] រូបជាឧបាទិន្នៈ មហាភូតនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ អាបោធាតុ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នៈ មហាភូត។ រូបជាឧបាទិន្នៈ មិនមែនមហាភូតនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ អាកាសធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែល​បុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នៈ មិនមែនមហាភូត។ រូបជាអនុបាទិន្នៈ មហាភូតនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ អាបោធាតុ មិនមែនព្រោះហេតុនៃកម្មដែល​បុគ្គលធ្វើហើយ​ទេ នេះរូបជាអនុបាទិន្នៈ​ មហាភូត។ រូបជាអនុបាទិន្នៈ មិនមែនមហាភូតនោះ តើដូចម្តេច។ សទ្ទាយតនៈ។ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ អាកាសធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃ​កម្ម​ដែល​បុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នៈ មិនមែនជាមហាភូត។

[១៤២] រូបជាឧបាទិន្នៈ ឱឡារិកៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ ឬក៏​រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ ព្រោះហេតុនៃកម្ម ដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នៈ ឱឡារិកៈ។ រូបជាឧបាទិន្នៈ សុខុមៈនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏រូបដទៃណា គឺអាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នៈ សុខុមៈ។ រូបជាអនុបាទិន្នៈ ឱឡារិកៈនោះ តើដូចម្តេច។ សទ្ទាយតនៈ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ មិនមែន​ព្រោះហេតុនៃកម្ម ដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នៈ ឱឡារិកៈ។ រូបជា​អនុបាទិន្នៈ សុខុមៈនោះ តើដូចម្តេច។ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺអាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជា​អនុបាទិន្នៈ  សុខុមៈ។

[១៤៣] រូបជាឧបាទិន្នៈ ទូរេរូបនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏ រូបដទៃណា គឺអាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នៈ ទូរេរូប។ រូបជាឧបាទិន្នៈ សន្តិកេរូបនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើ​ហើយ នេះរូបជាឧបាទិន្នៈ សន្តិកេរូប។ រូបជាអនុបាទិន្នៈ ទូរេរូបនោះ តើដូចម្តេច។ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺអាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នៈ ទូរេរូប។ រូបជាអនុបាទិន្នៈ សន្តិកេរូបនោះ តើដូចម្តេច។ សទ្ទាយតនៈ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ មិនមែនព្រោះហេតុនៃកម្មដែល​បុគ្គល​ធ្វើហើយទេ នេះរូបជាអនុបាទិន្នៈ សន្តិកេរូប។

[១៤៤] រូបជាឧបាទិន្នុបាទានិយៈ សនិទស្សនៈនោះ តើដូចម្តេច។ រូបាយតនៈ ព្រោះ​ហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នុបាទានិយៈ សនិទស្សនៈ។ រូបជា​ឧបាទិន្នុបាទានិយៈ អនិទស្សនៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏រូបដទៃណា គឺគន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នុបាទានិយៈ អនិទស្សនៈ។ រូបជាអនុបាទិន្នុបាទានិយៈ សនិទស្សនៈនោះ តើដូចម្តេច។ រូបាយតនៈ មិនមែន​ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នុបាទានិយៈ សនិទស្សនៈ។ រូបជាអនុបាទិន្នុបាទានិយៈ អនិទស្សនៈនោះ តើដូចម្តេច។ សទ្ទាយតនៈ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺគន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គល​ធ្វើហើយទេ នេះរូបជាអនុបាទិន្នុបាទានិយៈ អនិទស្សនៈ។

[១៤៥] រូបជាឧបាទិន្នុបាទានិយៈ សប្បដិឃៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នុបាទានិយៈ សប្បដិឃៈ។ រូបជា​ឧបាទិន្នុបាទានិយៈ អប្បដិឃៈនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏រូបដទៃណា គឺអាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នុបាទានិយៈ អប្បដិឃៈ។ រូបជាអនុបាទិន្នុបាទានិយៈ សប្បដិឃៈនោះ តើដូចម្តេច។ សទ្ទាយតនៈ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ មិនមែនព្រោះ​ហេតុនៃកម្ម​ដែលបុគ្គល​ធ្វើហើយទេ នេះរូបជាអនុបាទិន្នុបាទានិយៈ សប្បដិឃៈ។ រូបជា​អនុបាទិន្នុបាទានិយៈ អប្បដិឃៈនោះ តើដូចម្តេច។ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺអាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះ​ហេតុនៃ​កម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នុបាទានិយៈ អប្បដិឃៈ។

[១៤៦] រូបជាឧបាទិន្នុបាទានិយៈ មហាភូតនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ អាបោធាតុ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នុបាទានិយៈ មហាភូត។ រូបជាឧបាទិន្នុបាទានិយៈ មិនមែនមហាភូតនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ អាកាសធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះ​ហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នុបាទានិយៈ មិនមែនមហាភូត។ រូបជា​អនុបាទិន្នុបាទានិយៈ មហាភូតនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ អាបោធាតុ មិន​មែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នុបាទានិយៈ មហាភូត។ រូបជាអនុបាទិន្នុបាទានិយៈ មិនមែនមហាភូតនោះ តើដូចម្តេច។ សទ្ទាយតនៈ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ អាកាសធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូប​ជា​អនុបាទិន្នុបាទានិយៈ មិនមែនមហាភូត។

[១៤៧] រូបជាឧបាទិន្នុបាទានិយៈ ឱឡារិកៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នុបាទានិយៈ ឱឡារិកៈ។ រូបជា​ឧបាទិន្នុបាទានិយៈ សុខុមៈនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏រូប​ដទៃណា គឺអាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះ​ហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នុបាទានិយៈ សុខុមៈ។ រូបជា​អនុបាទិន្នុបាទានិយៈ ឱឡារិកៈនោះ តើដូចម្តេច។ សទ្ទាយតនៈ ឬក៏រូបដទៃណា គឺ​រូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ មិនមែនព្រោះហេតុនៃ​កម្មដែល​បុគ្គល​ធ្វើហើយទេ នេះរូបជាអនុបាទិន្នុបាទានិយៈ ឱឡារិកៈ។ រូបជាអនុបាទិន្នុបាទានិយៈ សុខុមៈនោះ តើដូចម្តេច។ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺអាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃកម្មដែល​បុគ្គលធ្វើ​ហើយទេ នេះរូបជាអនុបាទិន្នុបាទានិយៈ សុខុមៈ។

[១៤៨] រូបជាឧបាទិន្នុបាទានិយៈ ទូរេរូបនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ឬក៏រូបដទៃណា គឺអាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នុបាទានិយៈ ជាទូរេរូប។ រូបជាឧបាទិន្នុបាទានិយៈ ជាសន្តិកេរូបនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កាយាយតនៈ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្នុបាទានិយៈ ជាសន្តិកេរូប។ រូបជាអនុបាទិន្នុបាទានិយៈ ជាទូរេរូបនោះ តើដូចម្តេច។ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សជរតា រូបស្សអនិច្ចតា ឬក៏រូបដទៃណា គឺអាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែន​ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នុបាទានិយៈ ជាទូរេរូប។ រូបជាអនុបាទិន្នុបាទានិយៈ ជាសន្តិកេរូបនោះ តើដូចម្តេច។ សទ្ទាយតនៈ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ មិនមែនព្រោះហេតុនៃ​កម្មដែល​បុគ្គលធ្វើហើយទេ នេះរូបជាអនុបាទិន្នុបាទានិយៈ ជាសន្តិកេរូប។

[១៤៩] រូបជាសប្បដិឃៈ ជាឥន្រ្ទិយនោះ តើដូចម្តេច។ ចក្ខុន្រ្ទិយ។បេ។ កាយិន្រ្ទិយ នេះរូបជាសប្បដិឃៈ ជាឥន្រ្ទិយ។ រូបជាសប្បដិឃៈ មិនមែនឥន្រ្ទិយនោះ តើដូចម្តេច រូបាយតនៈ។បេ។ ផោដ្ឋព្វាយតនៈ នេះរូបជាសប្បដិឃៈ មិនមែនឥន្រ្ទិយ។ រូបជាអប្បដិឃៈ ជាឥន្រ្ទិយនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ នេះរូបជាអប្បដិឃៈ ជាឥន្រ្ទិយ។ រូបជាអប្បដិឃៈ មិនមែនឥន្រ្ទិយនោះ តើដូចម្តេច។ កាយវិញ្ញត្តិ។បេ។ កពឡិង្ការាហារ នេះរូបជាអប្បដិឃៈ មិនមែនឥន្រ្ទិយ។

[១៥០] រូបជាសប្បដិឃៈ ជាមហាភូតនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ នេះរូបជាសប្បដិឃៈ ជាមហាភូត។ រូបជាសប្បដិឃៈ មិនមែនមហាភូតនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ រសាយតនៈ នេះរូបជាសប្បដិឃៈ មិនមែនមហាភូត។ រូបជាអប្បដិឃៈ ជាមហាភូតនោះ តើដូចម្តេច។ អាបោធាតុ នេះរូបជាអប្បដិឃៈ ជាមហាភូត។ រូបជា​អប្បដិឃៈ មិនមែនមហាភូតនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ។បេ។ កពឡិង្ការាហារ នេះរូបជា​អប្បដិឃៈ មិនមែនមហាភូត។

[១៥១] រូបជាឥន្រ្ទិយ ជាឱឡារិកៈនោះ តើដូចម្តេច។ ចក្ខុន្រ្ទិយ។បេ។ កាយិន្រ្ទិយ នេះរូបជាឥន្រ្ទិយ ជាឱឡារិកៈ។ រូបជាឥន្រ្ទិយ ជាសុខុមៈនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ នេះរូបជាឥន្រ្ទិយ ជាសុខុមៈ។ រូបមិនមែនឥន្រ្ទិយ តែជា​ឱឡារិកៈ​នោះ តើដូចម្តេច។ រូបាយតនៈ។បេ។ ផោដ្ឋព្វាយតនៈ នេះរូបមិនមែនឥន្រ្ទិយ តែជា​ឱឡារិកៈ។ រូបមិនមែនឥន្រ្ទិយ ជាសុខុមៈនោះ តើដូចម្តេច។ កាយវិញ្ញត្តិ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនឥន្រ្ទិយ ជាសុខុមៈ។

[១៥២] រូបជាឥន្រ្ទិយ ជាទូរេរូបនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ នេះរូបជាឥន្រ្ទិយ ជាទូរេរូប។ រូបជាឥន្រ្ទិយ ជាសន្តិកេរូបនោះ តើដូចម្តេច។ ចក្ខុន្រ្ទិយ។បេ។ កាយិន្រ្ទិយ នេះរូបជាឥន្រ្ទិយ ជាសន្តិកេរូប។ រូបមិនមែនឥន្រ្ទិយ ជាទូរេរូបនោះ តើដូចម្តេច។ កាយវិញ្ញត្តិ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនឥន្រ្ទិយ ជាទូរេរូប។ រូបមិនមែនឥន្រ្ទិយ ជាសន្តិកេរូបនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ ផោដ្ឋព្វាយតនៈ នេះរូបមិនមែនឥន្រ្ទិយ ជាសន្តិកេរូប។

[១៥៣] រូបជាមហាភូត ជាឱឡារិកៈនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ នេះរូបជាមហាភូត ជាឱឡារិកៈ។ រូបជាមហាភូត ជាសុខុមៈនោះ តើដូចម្តេច។ អាបោធាតុ នេះរូបជាមហាភូត ជាសុខុមៈ។ រូបមិនមែនមហាភូត ជាឱឡារិកៈនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ រសាយតនៈ នេះរូបមិនមែនមហាភូត ជាឱឡារិកៈ។ រូបមិនមែនមហាភូត ជាសុខុមៈនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនមហាភូត ជាសុខុមៈ។

[១៥៤] រូបជាមហាភូត ជាទូរេរូបនោះ តើដូចម្តេច។ អាបោធាតុ នេះរូបជាមហាភូត ជាទូរេរូប។ រូបជាមហាភូត ជាសន្តិកេរូបនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ នេះរូបជា មហាភូត ជាសន្តិកេរូប។ រូបមិនមែនមហាភូត ជាទូរេរូបនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនមហាភូត ជាទូរេរូប។ រូបមិនមែនមហាភូត ជា​សន្តិកេរូប​នោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ រសាយតនៈ នេះរូបមិនមែនមហាភូត ជា​សន្តិកេរូប។

[១៥៥] រូបាយតនៈដែលបុគ្គលឃើញហើយ សទ្ទាយតនៈដែលបុគ្គលឮហើយ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ ដែលបុគ្គលប៉ះពាល់ហើយ រូបទាំងអស់ ជារូបដែលបុគ្គលដឹងហើយដោយចិត្ត។

ការសង្គ្រោះរូបដោយប្រការ ៤ យ៉ាងនេះ។

ចប់ រូបមានប្រមាណ ៤។

[១៥៦] រូបជាបឋវីធាតុនោះ តើដូចម្តេច។ រូបណា ដែលរឹង គ្រោតគ្រាត ជាភាពរឹង មានភាពជារបស់រឹង ជាខាងក្នុងក្តី ខាងក្រៅក្តី ជាឧបាទិន្នរូបក្តី ជាអនុបាទិន្នរូបក្តី នេះរូប​ជាបឋវីធាតុ។ រូបជាអាបោធាតុនោះ តើដូចម្តេច។ រូបណា ជាទឹក ការតាំងនៅជាទឹក សភាពជ្រួតជ្រាប ការតាំងនៅជារបស់ជ្រួតជ្រាប ការតភ្ជាប់នៃរូប ជាខាងក្នុងក្តី ខាងក្រៅក្តី ជាឧបាទិន្នរូបក្តី ជាអនុបាទិន្នរូបក្តី នេះរូបជាអាបោធាតុ។ រូបជាតេជោធាតុនោះ តើដូចម្តេច។ រូបណាជាភ្លើង ការតាំងនៅជាភ្លើង ធម្មជាតសម្រាប់ចេញចំហាយ ការតាំង​នៅជាចំហាយ កំសួលក្តៅ ការតាំងនៅជាកំសួលក្តៅ ជាខាងក្នុងក្តី ខាងក្រៅក្តី ជា​ឧបាទិន្នរូបក្តី អនុបាទិន្នរូបក្តី នេះរូបជាតេជោធាតុ។ រូបជាវាយោធាតុនោះ តើដូចម្តេច។ រូបណាជាខ្យល់ ការតាំងនៅជាខ្យល់ ការគ្រាំទ្រនូវរូប ជាខាងក្នុងក្តី ខាងក្រៅក្តី ជា​ឧបាទិន្នរូបក្តី អនុបាទិន្នរូបក្តី នេះរូបជាវាយោធាតុ។ រូបជាឧបាទានោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបជាឧបាទា។

ការសង្គ្រោះរូបដោយប្រការ ៥ យ៉ាងនេះឯង។

ចប់ រូបមានប្រមាណ ៥។

[១៥៧] រូបាយតនៈ ជារូបដែលគប្បីដឹងបានដោយភ្នែក សទ្ទាយតនៈ ជារូបដែលគប្បីដឹង​បានដោយត្រចៀក គន្ធាយតនៈ ជារូបដែលគប្បីដឹងបានដោយច្រមុះ រសាយតនៈ ជារូប​ដែលគប្បីដឹងបានដោយអណ្តាត ផោដ្ឋព្វាយតនៈ ជារូបដែលគប្បីដឹងបានដោយកាយ រូប​ទាំងអស់ ជារូបដែលគប្បីដឹងបានដោយចិត្ត។

ការសង្គ្រោះរូបដោយប្រការ ៦ យ៉ាងនេះឯង។

ចប់ រូបមានប្រមាណ ៦។

[១៥៨] រូបាយតនៈ ជារូបដែលគប្បីដឹងបានដោយភ្នែក សទ្ទាយតនៈ ជារូបដែលគប្បីដឹង​បានដោយត្រចៀក គន្ធាយតនៈ ជារូបដែលគប្បីដឹងបានដោយច្រមុះ រសាយតនៈ ជារូប​ដែល​គប្បីដឹងបានដោយអណ្តាត ផោដ្ឋព្វាយតនៈ ជារូបដែលគប្បីដឹងបានដោយកាយ រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ (ទាំងនេះ) ជារូប​ដែលគប្បី​ដឹងបានដោយមនោធាតុ រូបទាំងអស់ ជារូបដែលគប្បីដឹងបានដោយ​មនោវិញ្ញាណធាតុ។

ការសង្គ្រោះរូបដោយប្រការ ៧ យ៉ាងនេះឯង។

ចប់ រូបមានប្រមាណ ៧។

[១៥៩] រូបាយតនៈ ជារូបដែលគប្បីដឹងបានដោយភ្នែក សទ្ទាយតនៈ ជារូបដែលគប្បីដឹង​បាន​ដោយត្រចៀក គន្ធាយតនៈ ជារូបដែលគប្បីដឹងបានដោយច្រមុះ រសាយតនៈ ជារូប​ដែលគប្បីដឹងបានដោយអណ្តាត ផោដ្ឋព្វៈ (ការប៉ះពាល់) ជាទីពេញចិត្ត មានសម្ផ័ស្ស​ជាសុខ ជារូបដែលគប្បីដឹងបានដោយកាយ ផោដ្ឋព្វៈ មិនជាទីពេញចិត្ត មានសម្ផ័ស្ស​ជាទុក្ខ ជារូបដែលគប្បីដឹងដោយកាយ រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ (ទាំងនេះ) ជារូបដែលគប្បីដឹងបានដោយមនោធាតុ រូបទាំងអស់ ជារូប​ដែល​គប្បីដឹងបានដោយមនោវិញ្ញាណធាតុ។

ការសង្គ្រោះរូបដោយប្រការ ៨ យ៉ាងនេះឯង។

ចប់ រូបមានប្រមាណ ៨។

[១៦០] រូបជាចក្ខុន្រ្ទិយនោះ តើដូចម្តេច។ ចក្ខុណា គឺប្រសាទ ដែលអាស្រ័យមហាភូតទាំង ៤។បេ។ ហៅថាស្រុកទំនេរក៏បាន នេះរូប​ជាចក្ខុន្រ្ទិយ។ រូបជាសោតិន្រ្ទិយ។បេ។ ជា​ឃានិន្រ្ទិយ។បេ។ ជាជិវ្ហិន្រ្ទិយ។បេ។ ជាកាយិន្រ្ទិយ។បេ។ ជាឥត្ថិន្រ្ទិយ។បេ។ ជា​បុរិសិន្រ្ទិយ។បេ។ ជាជីវិតិន្រ្ទិយនោះ តើដូចម្តេច។ អាយុ ការឋិតនៅ ការនៅយឺនយូរ ការរស់​នៅ ការរំកិលទៅ ការប្រព្រឹត្តិទៅបាន ការរក្សានូវរូបធម៌ទាំងឡាយនោះ គឺជីវិត ជីវិតិន្រ្ទិយណា នេះរូបជាជីវិតិន្រ្ទិយ។ រូបមិនមែនជាឥន្រ្ទិយនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាឥន្ទ្រិយ។

ការសង្គ្រោះរូបដោយប្រការ ៩ យ៉ាងនេះឯង។

ចប់ រូបមានប្រមាណ ៩។

[១៦១] រូបជាចក្ខុន្ទ្រិយនោះ តើដូចម្តេច។ ភ្នែកណា គឺប្រសាទ ដែលអាស្រ័យ​មហាភូតទាំង ៤។បេ។ ហៅថាស្រុកទំនេរក៏បាន នេះរូបជាចក្ខុន្ទ្រិយ។ រូបជាសោតិន្ទ្រិយ។បេ។ ជាឃានិន្ទ្រិយ។បេ។ ជាជិវ្ហិន្ទ្រិយ។បេ។ ជាកាយិន្ទ្រិយ។បេ។ ជាឥត្ថិន្ទ្រិយ។បេ។ ជាបុរិសិន្ទ្រិយ។បេ។ ជាជីវិតិន្ទ្រិយនោះ តើដូចម្តេច។ អាយុ ការឋិតនៅ ការនៅយឺនយូរ ការរស់នៅ ការរំកិលទៅ ការប្រព្រឹត្តិទៅ ការរក្សានូវរូបធម៌ទាំងឡាយនោះ គឺជីវិត ជីវិតិន្ទ្រិយណា នេះរូបជាជីវិតិន្ទ្រិយ។ រូបមិនមែនជាឥន្ទ្រិយ ជាសប្បដិឃៈនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ ផោដ្ឋព្វាយតនៈ នេះរូបមិនមែនជាឥន្ទ្រិយ ជាសប្បដិឃៈ។ រូបមិនមែនជាឥន្ទ្រិយ ជាអប្បដិឃៈនោះ តើដូចម្តេច។ កាយវិញ្ញត្តិ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាឥន្រ្ទិយ ជាអប្បដិឃៈ។​

ការសង្គ្រោះរូបដោយប្រការ ១០ យ៉ាងនេះឯង។

ចប់ រូបមានប្រមាណ ១០។

[១៦២] រូបជាចក្ខាយតនៈនោះ តើដូចម្តេច។ ភ្នែកណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤។បេ។ ហៅថាស្រុកទំនេរក៏បាន នេះរូបជាចក្ខាយតនៈ។ រូបជាសោតាយតនៈ។បេ។ ជាឃានាយតនៈ។បេ។ ជាជិវ្ហាយតនៈ។បេ។ ជាកាយាយតនៈ។បេ។ ជារូបាយតនៈ។បេ។ ជាសទ្ទាយតនៈ។បេ។ ជាគន្ធាយតនៈ។បេ។ ជារសាយតនៈ។បេ។ ជាផោដ្ឋព្វាយតនៈនោះ តើដូចម្តេច។ បឋវីធាតុ។បេ។ ហៅថាផោដ្ឋព្វធាតុក៏បាន នេះរូបជាផោដ្ឋព្វាយតនៈ។ រូបជាអនិទស្សនៈ ជាអប្បដិឃៈ ដែលរាប់បញ្ចូលក្នុងធម្មាយតនៈនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ។បេ។ កពឡិង្ការាហារ នេះរូបជាអនិទស្សនៈ ជាអប្បដិឃៈ ដែលរាប់បញ្ចូល​ក្នុងធម្មាយតនៈ។

ការសង្គ្រោះរូបដោយប្រការ ១១ យ៉ាងនេះឯង។

ចប់ រូបមានប្រមាណ ១១។

ចប់ រូបវិភត្តិ (ការចែករូប)។

ចប់ ភាណវារៈទី ៨។

និក្ខេបកណ្ឌ

[១៦៣] ពួកធម៌ជាកុសល តើដូចម្តេច។ កុសលមូល ៣ គឺអលោភៈ (ការមិនលោភ) ១ អទោសៈ (ការមិនប្រទូស្ត) ១ អមោហៈ (ការមិនវង្វេង) ១ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ដែលប្រកបដោយកុសលមូល មានអលោភៈ ជាដើមនោះ និងកាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើងអំពីកុសលមូល មានអលោភៈជាដើមនោះ នេះពួកធម៌ជា​កុសល។ ពួកធម៌ជាអកុសល តើដូចម្តេច។ អកុសលមូល ៣ គឺ លោភៈ ១ ទោសៈ ១ មោហៈ ១ ទាំងពួកកិលេសដែលតាំងនៅជាមួយគ្នានឹងអកុសលមូល មានលោភៈជាដើម​នោះ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ដែលប្រកបដោយអកុសលមូល មានលោភៈជាដើមនោះ និងកាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើងអំពីអកុសលមូល មានលោភៈជាដើមនោះ នេះពួកធម៌ជាអកុសល។ ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ វិបាកជាកាមាវចរ រូបាវចរ អរូបាវចរ និងអបរិយាបន្នៈ (លោកុត្តរៈ) នៃធម៌ជាកុសល និង​អកុសល វេទនាខន្ធ​ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ទាំងពួកធម៌ដែលគ្រាន់តែជាកិរិយា មិនមែនកុសល មិនមែនអកុសល មិនមែនកម្ម​វិបាក ឬក៏រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌ជាអព្យាក្រឹត។

[១៦៤] ពួកធម៌ប្រកបដោយសុខវេទនា តើដូចម្តេច។ វៀរតែសុខវេទនាក្នុងសុខភូមិ ជា​កាមវចរ រូបាវចរ និងអបរិយាបន្នៈចេញ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ដែលប្រកប​ដោយសុខវេទនានោះ នេះពួកធម៌ប្រកបដោយសុខវេទនា។ ពួកធម៌ប្រកបដោយ​ទុក្ខវេទនា តើដូចម្តេច។ វៀរតែទុក្ខវេទនាក្នុងទុក្ខភូមិ ជាកាមាវចរចេញ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ដែលប្រកបដោយទុក្ខវេទនានោះ នេះពួកធម៌ប្រកបដោយ​ទុក្ខវេទនា។ ពួកធម៌ប្រកបដោយវេទនា មិនជាទុក្ខ មិនជាសុខ តើដូចម្តេច។ វៀរតែ​អទុក្ខមសុខវេទនា ក្នុងអទុក្ខមសុខភូមិ ជាកាមាវចរ រូបាវចរ អរូបាវចរ និងអបរិយាបន្នៈ​ចេញ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ដែលប្រកបដោយអទុក្ខមសុខវេទនានោះ នេះ​ពួក​ធម៌ប្រកបដោយវេទនា មិនជាទុក្ខមិនជាសុខ។

[១៦៥] ពួកធម៌ជាវិបាក តើដូចម្តេច។ វិបាក ជាកាមាវចរ រូបាវចរ អរូបាវចរ និង​អបរិយាបន្នៈ នៃពួកធម៌ជាកុសល និងអកុសល និងវេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ នេះពួកធម៌ជាវិបាក។ ពួកធម៌មានវិបាកធម៌ជាប្រក្រតី តើដូចម្តេច។ ពួកធម៌​ជាកុសល និងអកុសល ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ និង​វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌មានវិបាកធម៌ជាប្រក្រតី។ ពួកធម៌មិនមែនវិបាក ទាំងមិនមែនមាន​វិបាកធម៌ជាប្រក្រតី តើដូចម្តេច។ ពួកធម៌គ្រាន់តែជាកិរិយា មិនមែនកុសល មិនមែន​អកុសល មិនមែនកម្មវិបាក រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មិនមែនវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតី។

[១៦៦] ពួកធម៌មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជា​ប្រយោជន៍ដល់ឧបាទាន តើដូចម្តេច។ វិបាកប្រកបដោយអាសវៈ ជាកាមាវចរ រូបាវចរ អរូបាវចរនៃធម៌ជាកុសល និងអកុសល វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ និងកម្មស្សកតត្តារូប (រូបដែលកម្មកំពុងធ្វើ) នេះពួកធម៌មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់​យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន។ ពួកធម៌មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន តើដូចម្តេច។ ពួកធម៌ជា​កុសល និងអកុសល ប្រកបដោយអាសវៈ ជាកាមាវចរ រូបាវចរ អរូបាវចរ និងវេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ឬពួកធម៌គ្រាន់តែជាកិរិយា មិនមែនកុសល មិនមែនអកុសល មិនមែន​កម្មវិបាក ឬក៏រូបដែលមិនមែនកម្មស្សកតត្តារូប នេះពួកធម៌មិនមានកម្មប្រកបដោយ​កិលេស មានតណ្ហាជាដើមកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន។ ពួកធម៌មិន​មាន​កម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងមិនជាប្រយោជន៍​ដល់ឧបាទាន តើដូចម្តេច។ អបរិយាបន្នមគ្គ ផលដែលកើតអំពីមគ្គ និងអសង្ខតធាតុ នេះពួកធម៌មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងមិន​ជា​ប្រយោជន៍ដល់ឧបាទាន។

[១៦៧] ពួកធម៌ដែលសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង តើដូចម្តេច។ អកុសលមូល ៣ គឺ លោភៈ ១ ទោសៈ ១ មោហៈ ១ ទាំងពួកកិលេស ដែលតំាំងនៅជាមួយគ្នា​នឹង​លោភៈជាដើមនោះ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយលោភៈជាដើមនោះ និងកាយកម្ម​ វចីកម្ម មនោកម្ម ដែលតំាងឡើងអំពីលោភៈជាដើមនោះ នេះពួកធម៌ដែល​សៅហ្មង ទំាងគួរដល់សេចក្តីសៅហ្មង។ ពួកធម៌ដែលមិនសៅហ្មង តែគួរដល់សេចក្តី​សៅហ្មង តើដូចម្តេច។ ពួកធម៌ប្រកបដោយអាសវៈ ជាកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ នេះពួកធម៌ដែលមិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង។ ពួកធម៌ដែលមិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង តើដូចម្តេច។ អបរិយាបន្នមគ្គ ផលដែលកើតអំពីមគ្គ និងអសង្ខតធាតុ នេះពួកធម៌ដែលមិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង។

[១៦៨] ពួកធម៌ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ តើដូចម្តេច។ វៀរតែវិតក្កៈ និងវិចារៈ ក្នុងសវិតក្កសវិចារភូមិ ជាកាមាវចរ រូបាវចារ អបរិយាបន្នៈចេញ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយវិតក្កវិចារៈនោះ នេះពួកធម៌ប្រកបដោយវិតក្កៈ ទាំងប្រកប​ដោយវិចារៈ។ ពួកធម៌គ្មានវិតក្កៈ មានត្រឹមតែវិចារៈ តើដូចម្តេច។ វៀរតែវិចារៈ ក្នុង​អវិតក្កវិចារមត្តភូមិ ជារូបាវចរ អបរិយាបន្នៈចេញ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ដែល​ប្រកបដោយវិចារៈនោះ នេះពួកធម៌គ្មានវិតក្កៈ មានត្រឹមតែវិចារៈ។ ពួកធម៌គ្មានវិតក្កៈ ទាំង​គ្មានវិចារៈ តើដូចម្តេច។ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ក្នុងអវិតក្កាវិចារភូមិ ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌គ្មានវិតក្កៈ ទាំង​គ្មានវិចារៈ។

[១៦៩] ពួកធម៌ប្រកបដោយបីតិ តើដូចម្តេច។ វៀរតែបីតិក្នុងបីតិភូមិ ជាកាមាវចរ រូបាវចរ អបរិយាបន្នៈចេញ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយបីតិនោះ នេះពួកធម៌​ប្រកប​ដោយបីតិ។ ពួកធម៌ប្រកបដោយសុខ តើដូចម្តេច។ វៀរតែសុខក្នុងសុខភូមិ ជា​កាមាវចរ រូបាវចរ អបរិយាបន្នៈចេញ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ដែលប្រកប​ដោយសុខនោះ នេះពួកធម៌ប្រកបដោយសុខ។ ពួកធម៌ប្រកបដោយឧបេក្ខា តើដូចម្តេច។ វៀរតែឧបេក្ខាក្នុងឧបេក្ខាភូមិ ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈចេញ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ដែលប្រកបដោយឧបេក្ខានោះ នេះពួកធម៌ប្រកបដោយឧបេក្ខា។

[១៧០] ពួកធម៌គួរលះដោយទស្សនៈ តើដូចម្តេច។ សញ្ញោជនៈ ៣ គឺ សក្កាយទិដ្ឋិ វិចិកិច្ឆា និងសីលព្វតបរាមាសៈ។

[១៧១] បណ្តាសញ្ញោជនៈទាំងនោះ សក្កាយទិដ្ឋិ តើដូចម្តេច។ បុថុជ្ជន ក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនបានឃើញពួកព្រះអរិយៈ មិនឈ្លាសវៃក្នុងអរិយធម៌ មិនបានទូន្មាន​ខ្លួនក្នុងអរិយធម៌ មិនបានឃើញពួកសប្បុរស មិនឈ្លាសវៃក្នុងសប្បុរិសធម៌ មិនបាន​ទូន្មាន​ខ្លួនក្នុងសប្បុរិសធម៌ រមែងយល់ឃើញរូបថាជាខ្លួន ឃើញខ្លួនថាមានរូបខ្លះ ឃើញ​រូប​ថា​មានក្នុងខ្លួនខ្លះ ឃើញខ្លួនថាមានក្នុងរូបខ្លះ យល់ឃើញវេទនាថាជាខ្លួន ឃើញខ្លួន​ថាមានវេទនាខ្លះ ឃើញវេទនាថាមានក្នុងខ្លួនខ្លះ ឃើញខ្លួនថាមានក្នុងវេទនាខ្លះ យល់​ឃើញ​សញ្ញាថាជាខ្លួន ឃើញខ្លួនថាមានសញ្ញាខ្លះ ឃើញសញ្ញាថាមានក្នុងខ្លួនខ្លះ ឃើញ​ខ្លួនថាមានក្នុងសញ្ញាខ្លះ យល់ឃើញសង្ខារថាជាខ្លួន ឃើញខ្លួនថាមានសង្ខារខ្លះ ឃើញ​សង្ខារថាមានក្នុងខ្លួនខ្លះ ឃើញខ្លួនថាមានក្នុងសង្ខារខ្លះ យល់ឃើញវិញ្ញាណថាជាខ្លួន ឃើញខ្លួនថាមានវិញ្ញាណខ្លះ ឃើញវិញ្ញាណថាមានក្នុងខ្លួនខ្លះ ឃើញខ្លួនថា​មានក្នុង​វិញ្ញាណ​ខ្លះ ទិដ្ឋិ (ការយល់ឃើញ) ដំណើរគឺទិដ្ឋិ ញាតស្បាតគឺទិដ្ឋិ ផ្លូវឆ្ងាយគឺទិដ្ឋិ ចម្រូង​គឺទិដ្ឋិ ការយល់ឆ្វេងគឺទិដ្ឋិ ការប្រកបទុកគឺទិដ្ឋិ ការប្រកាន់ ការប្រកាន់ស្អិត ការ​ប្រកាន់​​លើសលុប ការស្ទាបអង្អែល ផ្លូវអាក្រក់ ផ្លូវខុស ធម្មជាតដែលខុស លទ្ធិដូច​ជា​កំពង់ ការប្រកាន់ក្នុងការស្វែងរកខុសណា ដែលមានសភាពបែបនេះ នេះហៅថា​សក្កាយទិដ្ឋិ។

[១៧២] បណ្តាសញ្ញោជនៈទាំងនោះ វិចិកិច្ឆា តើដូចម្តេច។ បុគ្គលងឿងឆ្ងល់សង្ស័យ​ចំពោះព្រះសាស្តា ងឿងឆ្ងល់សង្ស័យចំពោះព្រះធម៌ ងឿងឆ្ងល់សង្ស័យចំពោះព្រះសង្ឃ ងឿងឆ្ងល់សង្ស័យក្នុងសិក្ខា ងឿងឆ្ងល់សង្ស័យក្នុងខន្ធខាងដើម ងឿងឆ្ងល់សង្ស័យក្នុង​ខន្ធខាងចុង ងឿងឆ្ងល់សង្ស័យក្នុងខន្ធខាងដើម និងខន្ធខាងចុង ងឿងឆ្ងល់សង្ស័យក្នុង​ពួកធម៌ដែលកើតឡើងព្រោះអាស្រ័យនូវបច្ច័យនោះៗ ការងឿងឆ្ងល់ អាការងឿងឆ្ងល់ ភាពងឿងឆ្ងល់ ការយល់ស្ទាក់ស្ទើរ ការសង្ស័យ ការបែកចិត្តជាពីរ ការបែកចិត្តជាពីរផ្លូវ ការសង្ស័យ ការប្រកាន់យកចំណែកដ៏ច្រើន ការសាញ ប្រដាញ ការសាន់វ៉ាន់ចិត្ត ការប្រកាន់មិនដាច់ស្រេច ភាពនៃចិត្តរឹងរូស ការរសេមរសាមនៃចិត្តណា ដែលមាន​សភាព​បែបនេះ នេះហៅថា វិចិកិច្ឆា។

[១៧៣] បណ្តាសញ្ញោជនៈទាំងនោះ សីលព្វតបរាមាសៈ តើដូចម្តេច។ ពួកសមណ​ព្រាហ្មណ៍ ខាងក្រៅអំពីសាសនានេះ មានទិដ្ឋិ ដំណើរគឺទិដ្ឋិ ញាតស្បាតគឺទិដ្ឋិ ផ្លូវឆ្ងាយ​គឺទិដ្ឋិ ចម្រូងគឺទិដ្ឋិ ការយល់ឆ្វេងគឺទិដ្ឋិ ការទាក់ទិនគឺទិដ្ឋិ ការប្រកាន់ ការប្រកាន់ចំពោះ ការប្រកាន់លើសលុប ការស្ទាបអង្អែល ផ្លូវអាក្រក់ ផ្លូវខុស ធម្មជាតដែលខុស លទ្ធិដូច​ជាកំពង់ ការប្រកាន់ក្នុងការស្វែងរកខុសថា សេចក្តីបរិសុទ្ធិដោយសីល សេចក្តីបរិសុទ្ធិ​ដោយវ័ត សេចក្តីបរិសុទ្ធិដោយសីល និងវ័តដូច្នេះ ណា មានសភាពបែបនេះ នេះហៅថា សីលព្វតបរាមាសៈ។

[១៧៤] សញ្ញោជនៈទាំង ៣ នេះ ទាំងពួកកិលេសដែលតាំងនៅជាមួយនឹងកិលេស មាន​លោភៈជាដើមនោះ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយកិលេស មានលោភៈ​ជាដើមនោះ និងកាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើងអំពីកិលេស មានលោភៈជា​ដើម​នោះ នេះពួកធម៌ត្រូវលះដោយទស្សនៈ (សោតាបត្តិមគ្គ)។ ពួកធម៌ត្រូវលះដោយ​ភាវនា តើដូចម្តេច។ លោភៈ ទោសៈ មោហៈ ដ៏សេសសល់ ទាំងពួកកិលេសដែល​តាំងនៅ​ជាមួយគ្នានឹងកិលេសមានលោភៈជាដើមនោះ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ដែលប្រកប​ដោយ​កិលេសមានលោភៈជាដើមនោះ និងកាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើង​អំពីកិលេសមានលោភៈជាដើមនោះ នេះពួកធម៌ត្រូវលះដោយភាវនា។ ពួកធម៌មិនត្រូវ​លះ​ដោយទស្សនៈ មិនត្រូវលះដោយភាវនា តើដូចម្តេច។ ពួកធម៌ជាកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា។

[១៧៥] ពួកធម៌មានហេតុត្រូវលះដោយទស្សនៈ តើដូចម្តេច។ សញ្ញោជនៈ ៣ យ៉ាងគឺ សក្កាយទិដ្ឋិ វិចិកិច្ឆា និងសីលព្វតបរាមាសៈ។ បណ្តាសញ្ញោជនៈទាំងនោះ សក្កាយទិដ្ឋិ តើដូចម្តេច។បេ។ នេះហៅថាសក្កាយទិដ្ឋិ។ បណ្តាសញ្ញោជនៈទាំងនោះ វិចិកិច្ឆា តើដូចម្តេច។បេ។ នេះហៅថា វិចិកិច្ឆា។ បណ្តាសញ្ញោជនៈទាំងនោះ សីលព្វតបរាមាសៈ តើដូចម្តេច។បេ។ នេះហៅថា សីលព្វតបរាមាសៈ។ សញ្ញោជនៈ ទាំង ៣ នេះ ទាំងពួក​កិលេសដែលតាំងនៅជាមួយគ្នានឹងកិលេសមានលោភៈជាដើមនោះ វេទនាខន្ខ។បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយកិលេស មានលោភៈជាដើមនោះ និងកាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើងអំពីកិលេស មានលោភៈជាដើមនោះ នេះពួកធម៌មាន​ហេតុត្រូវ​លះ​ដោយទស្សនៈ។ សញ្ញោជនៈទាំង ៣ យ៉ាង គឺ សក្កាយទិដ្ឋិ វិចិកិច្ឆា និង​សីលព្វតបរាមាសៈ នេះពួកធម៌ត្រូវលះដោយទស្សនៈ លោភៈ ទោសៈ មោហៈ ដែលតាំង​នៅជាមួយនឹងកិលេស មានលោភៈជាដើមនោះ នេះពួកធម៌មានហេតុត្រូវលះដោយ​ទស្សនៈ ទាំងពួកកិលេសដែលតាំងនៅជាមួយនឹងកិលេស មានលោភៈជាដើមនោះ វេទនាខន្ធ។បេ។ វិញ្ញាណខន្ធ ដែលប្រកបដោយកិលេស មានលោភៈជាដើមនោះ និង​កាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើងអំពីកិលេស មានលោភៈជាដើមនោះ នេះពួក​ធម៌​មានហេតុត្រូវលះដោយទស្សនៈ។ ពួកធម៌មានហេតុត្រូវលះដោយភាវនា តើដូច​ម្តេច។ លោភៈ ទោសៈ មោហៈ ដ៏សេសសល់ នេះពួកធម៌មានហេតុត្រូវលះដោយភាវនា ទាំងពួកកិលេសដែលតាំងនៅជាមួយនឹងកិលេស មានលោភៈជាដើមនោះ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយកិលេសមានលោភៈជាដើមនោះ និងកាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើងអំពីកិលេស មានលោភៈជាដើមនោះ នេះពួកធម៌មានហេតុត្រូវ​លះដោយភាវនា។ ពួកធម៌មានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា តើដូចម្តេច។ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ជាកុសល អកុសល និងអព្យាក្រឹត ជា​កាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះ​ដោយភាវនា។

[១៧៦] ពួកធម៌ដល់នូវការសន្សំកពួនឡើងដោយកម្មក្កិលេស តើដូចម្ដេច។ ពួកធម៌ប្រកប​ដោយអាសវៈ ជាកុសល និងអកុសល ជាកាមាវចរ រូបាវចរ អរូបាវចរ និងវេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ដល់នូវការសន្សំកពូនឡើងដោយកម្មក្កិលេស។ ពួកធម៌មិនដល់​នូវ​ការសន្សំ​កពូនឡើង តើដូចម្ដេច។ មគ្គ ៤ និងអបរិយាបន្នៈ នេះពួកធម៌មិន​ដល់នូវ​ការសន្សំកពូនឡើង។ ពួកធម៌មិនមែនជាដល់នូវការសន្សំកពូនឡើង ទាំងមិនមែន​ជា​មិនដល់នូវការសន្សំកពូនឡើង តើដូចម្ដេច។ វិបាក ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈនៃធម៌ជាកុសល និងអកុសល វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ទាំងពូកធម៌​ដែលជាកិរិយា មិនមែនកុសល មិនមែនអកុសល មិនមែនកម្មវិបាក រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មិនមែនជាដល់នូវការសន្សំកពូនឡើង ទាំងមិនមែនជាមិន​ដល់នូវការសន្សំកពូន​ឡើង។

[១៧៧] ពួកធម៌ជារបស់សេក្ខបុគ្គល តើដូចម្ដេច។ មគ្គ ៤ ជាអបរិយាបន្នៈ និងសាមញ្ញផល ៣ ខាងក្រោម នេះពួកធម៌ជារបស់សេក្ខបុគ្គល។ ពួកធម៌ជារបស់អសេក្ខបុគ្គល តើ​ដូចម្ដេច។ អរហត្តផលខាងលើ នេះពួកធម៌ជារបស់អសេក្ខបុគ្គល។ ពួកធម៌មិនមែន​ជា​របស់​សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គល តើដូចម្ដេច។ វៀរតែធម៌ទាំងនោះ​ចេញ ពួកធម៌ដ៏សេសសល់ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មិនមែន​ជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គល។

[១៧៨] ពួកធម៌មានសភាពតូចឆ្មារ តើដូចម្ដេច។ ពួកធម៌ជាកាមាវចរទាំងអស់ ជាកុសល អកុសល អព្យាក្រឹត និងរូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌មានសភាពតូចឆ្មារ។ ពួកធម៌ដល់នូវសភាពធំ តើដូចម្ដេច។ ពួកធម៌ជារូបាវចរ អរូបាវចរ ជាកុសល អកុសល អព្យាក្រឹត និងវេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ដល់នូវសភាពធំ។ ពួកធម៌​ប្រមាណ​មិនបាន តើដូចម្ដេច។ មគ្គជាអបរិយាបន្នៈ ផលដែលកើតអំពីមគ្គ និង​អសង្ខតធាតុ នេះពួកធម៌ប្រមាណមិនបាន។

[១៧៩] ពួកធម៌មានអារម្មណ៍តូចឆ្មារ តើដូចម្ដេច។ ពួកធម៌ណាប្រព្រឹត្តទៅក្នុងចិត្ត និង​ចេតសិក កើតឡើងព្រោះប្រារព្ធនូវធម៌មានសភាពតូចឆ្មារ នេះពួកធម៌មានអារម្មណ៍​តូចឆ្មារ។ ពួកធម៌មានអារម្មណ៍ដល់នូវសភាពធំ តើដូចម្ដេច។ ពួកធម៌ណាប្រព្រឹត្តទៅ​ក្នុង​ចិត្ត និងចេតសិក កើតឡើងព្រោះប្រារព្ធនូវធម៌ ដល់នូវសភាពធំ នេះពួកធម៌មានអារម្មណ៍​ដល់នូវសភាពធំ។ ពួកធម៌មានអារម្មណ៍ប្រមាណមិនបាន តើដូចម្ដេច។ ពួកធម៌ណា​ប្រព្រឹត្តទៅ​ក្នុងចិត្ត និងចេតសិក កើតឡើងព្រោះប្រារព្ធនូវធម៌ប្រមាណមិនបាន នេះពួក​ធម៌​មានអារម្មណ៍ប្រមាណមិនបាន។

[១៨០] ពួកធម៌ដ៏ថោកទាប តើដូចម្ដេច។ អកុសលមូល ៣ យ៉ាងគឺ លោភៈ ទោសៈ និងមោហៈ ទាំងពួកកិលេសដែលតាំងនៅជាមួយគ្នានឹងអកុសលមូល មានលោភៈជាដើម​នោះ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយអកុសលមូល មានលោភៈជាដើម​នោះ និងកាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើងអំពីអកុសលមូល មានលោភៈជាដើម​នោះ នេះពួកធម៌ដ៏ថោកទាប។ ពួកធម៌ជាកណ្ដាល តើដូចម្ដេច។ ពួកធម៌ប្រកបដោយ​អាសវៈ ជាកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ជាកណ្ដាល។ ពួកធម៌ដ៏ឧត្តម តើដូចម្ដេច។ មគ្គជាបរិយាបន្នៈ ផលដែលកើតអំពីមគ្គ និងអសង្ខតធាតុ នេះពួកធម៌ដ៏ឧត្តម។

[១៨១] ពួកធម៌មានសភាពខុស និងទៀង តើដូចម្ដេច។ អនន្តរិកកម្ម ៥ និងនិយតមិច្ឆាទិដ្ឋិ នេះពួកធម៌មានសភាពខុស និងទៀង។ ពួកធម៌មានសភាពត្រូវ និងទៀង តើដូចម្ដេច។ មគ្គ ៤ ជាអបរិយាបន្នៈ នេះពួកធម៌មានសភាពត្រូវ និងទៀង។ ពួកធម៌មិនទៀង តើដូចម្តេច។ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេសសល់ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មិនទៀង។

[១៨២] ពួកធម៌មានមគ្គជាអារម្មណ៍ តើដួចម្តេច។ ពួកធម៌ណាប្រព្រឹត្តទៅក្នុងចិត្ត និង​ចេតសិក កើតឡើងព្រោះប្រារព្ធនូវអរិយមគ្គ នេះពួកធម៌មានមគ្គជាអារម្មណ៍។ ពួកធម៌​មាន​មគ្គជាហេតុ តើដូចម្តេច។ វៀរតែអង្គនៃមគ្គ របស់បុគ្គលដែលព្រមព្រៀង ដោយ​អរិយមគ្គចេញ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយមគ្គនោះ នេះពួក​ធម៌មានមគ្គជាហេតុ។ សម្មាទិដ្ឋិរបស់បុគ្គលដែលព្រមព្រៀងដោយអរិយមគ្គ ជាមគ្គផង ជាហេតុផង វៀរលែងតែសម្មាទិដ្ឋិចេញ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយ​មគ្គ និងហេតុនោះ នេះពួកធម៌មានមគ្គជាហេតុ។ អលោភៈ អទោសៈ អមោហៈ របស់បុគ្គលដែលព្រមព្រៀងដោយអរិយមគ្គ នេះពួកធម៌មានមគ្គជាហេតុ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយមគ្គជាហេតុនោះ នេះពួកធម៌មានមគ្គជាហេតុ។ ពួកធម៌​មាន​មគ្គជាអធិបតី តើដួចម្តេច។ ពួកធម៌ណា ប្រព្រឹត្តទៅក្នុងចិត្ត និងចេតសិក កើតឡើង​ព្រោះធ្វើនូវអរិយមគ្គឲ្យជាអធិបតី នេះពួកធម៌មានមគ្គជាអធិបតី។ វៀរលែងតែវីមំសា របស់បុគ្គលដែលព្រមព្រៀងដោយអរិយមគ្គ កាលចំរើននូវមគ្គ មានវីមំសាជាអធិបតីចេញ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយវីមំសានោះ នេះពួកធម៌មានមគ្គជា​អធិបតី។

[១៨៣] ពួកធម៌កើតឡើងហើយ តើដូចម្តេច។ ពួកធម៌ណា គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ កើតហើយ មានហើយ កើតព្រមហើយ វិលមកកើតហើយ ត្រឡប់កើតហើយ កើតប្រាកដហើយ កើតឡើងហើយ កើតឡើងព្រមហើយ តាំងឡើងហើយ តាំងឡើង​ព្រមហើយ កើតហើយ សង្គ្រោះហើយ ដោយចំណែកនៃធម៌ដែលកើតហើយ នេះពួកធម៌​កើតឡើងហើយ។ ពួកធម៌មិនទាន់កើតឡើង តើដូចម្តេច។ ពួកធម៌ណា គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ដែលមិនទាន់កើត មិនទាន់មាន មិនទាន់កើតព្រម មិនទាន់វិល​មកកើត មិនទាន់ត្រឡប់មកកើត មិនទាន់កើតប្រាកដ មិនទាន់កើតឡើង មិនទាន់កើត​ឡើងព្រម មិនទាន់តាំងឡើង មិនទាន់តាំងឡើងព្រម មិនទាន់កើតឡើង ដែលសង្គ្រោះ​ហើយ​ដោយចំណែកនៃធម៌ ដែលមិនទាន់កើតឡើង នេះពួកធម៌មិនទាន់កើតឡើង។ ពួកធម៌បំរុងនឹងកើតឡើង តើដូចម្តេច។ វិបាក ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ នៃធម៌ជាកុសល និងអកុសល ដែលមានវិបាកមិនទាន់ចាស់ក្លា វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ និងកម្មស្សកតត្តារូប ដែលបំរុងនឹងកើតឡើង នេះពួកធម៌បំរុងនឹងកើតឡើង។

[១៨៤] ពួកធម៌ជាអតីត តើដូចម្តេច។ ពួកធម៌ណា គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ដែលកន្លងហើយ រលត់ទៅហើយ ប្រាសទៅហើយ ប្រែប្រួលទៅហើយ វិនាសទៅហើយ វិនាសទៅយូរហើយ កើតឡើងហើយប្រាសទៅវិញហើយ កន្លងទៅហើយ ដែលសង្គ្រោះ​ដោយចំណែកនៃធម៌ដែលកន្លងហើយ នេះពួកធម៌ជាអតីត។ ពួកធម៌ជាអនាគត តើដូចម្តេច។ ពួកធម៌ណា គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ដែលមិនទាន់កើត មិនទាន់មាន មិនទាន់កើតព្រម មិនទាន់វិលមកកើត មិនទាន់ត្រឡប់មកកើត មិនទាន់​កើតប្រាកដ មិនទាន់កើតឡើង មិនទាន់កើតឡើងព្រម មិនទាន់តាំងឡើង មិនទាន់តាំង​ឡើងព្រម មិនទាន់មកដល់ ដែលសង្គ្រោះដោយចំណែកនៃធម៌ដែលមិនទាន់មកដល់ នេះពួកធម៌ជាអនាគត។ ពួកធម៌ជាបច្ចុប្បន្ន តើដូចម្តេច។ ពួកធម៌ណា គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ដែលកំពុងកើតមាន កើតព្រម វិលមកកើត ត្រឡប់មកកើត កើតប្រាកដ កើតឡើង កើតឡើងព្រម តាំងឡើង តាំងឡើងព្រម កើតឡើងចំពោះមុខ ដែលសង្គ្រោះ​ដោយចំណែកនៃធម៌ដែលកើតឡើងចំពោះមុខ នេះពួកធម៌ជាបច្ចុប្បន្ន។

[១៨៥] ពួកធម៌មានអារម្មណ៍ជាអតីត តើដូចម្តេច។ ពួកធម៌ណា ប្រព្រឹត្តទៅក្នុងចិត្ត និង​ចេតសិក កើតឡើងព្រោះប្រារព្ធនូវធម៌ដែលកន្លងហើយ នេះពួកធម៌មានអារម្មណ៍ជា​អតីត។ ពួកធម៌មានអារម្មណ៍ជាអនាគត តើដូចម្តេច។ ពួកធម៌ណា ប្រព្រឹត្តទៅក្នុងចិត្ត និងចេតសិក កើតឡើង ព្រោះប្រារព្ធនូវធម៌ដែលមិនទាន់មកដល់ នេះពួកធម៌មាន​អារម្មណ៍​ជា​អនាគត។ ពួកធម៌មានអារម្មណ៍ជាបច្ចុប្បន្ន តើដូចម្តេច។ ពួកធម៌ណា ប្រព្រឹត្ត​ទៅក្នុងចិត្ត និងចេតសិក កើតឡើងព្រោះប្រារព្ធនូវធម៌ដែលកើតឡើងចំពោះមុខ នេះពួក​ធម៌​មានអារម្មណ៍ជាបច្ចុប្បន្ន។

[១៨៦] ពួកធម៌ជាខាងក្នុង តើដូចម្តេច។ ពួកធម៌ណា គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ដែលតាំងនៅក្នុងសន្តាន តាំងនៅក្នុងខ្លួន ទៀងទាត់ ជារបស់ចំពោះបុគ្គលម្នាក់ ប្រកាន់​ខ្ជាប់​ក្នុងសរីរៈនៃពួកសត្វនោះៗ នេះពួកធម៌ជាខាងក្នុង។ ពួកធម៌ជាខាងក្រៅ តើដូចម្តេច។ ពួកធម៌ណា គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ដែលតាំងនៅក្នុងសន្តាន តាំងនៅក្នុងខ្លួន ទៀងទាត់ ជារបស់ចំពោះបុគ្គលម្នាក់ ប្រកាន់ខ្ជាប់ក្នុងសរីរៈនៃពួកសត្វដទៃ នៃបុគ្គលដទៃ​នោះៗ នេះពួកធម៌ជាខាងក្រៅ។ ពួកធម៌ខាងក្នុងទាំងខាងក្រៅ តើដូចម្តេច។ ប្រជុំនៃខន្ធ​ទាំងពីរនោះ (ខន្ធខាងក្នុង និងខន្ធខាងក្រៅ) នេះពួកធម៌ខាងក្នុង ទាំងខាងក្រៅ។

[១៨៧] ពួកធម៌មានអារម្មណ៍ខាងក្នុង តើដូចម្តេច។ ពួកធម៌ណា ប្រព្រឹត្តទៅក្នុងចិត្ត និងចេតសិក កើតឡើងព្រោះប្រារព្ធនូវធម៌ខាងក្នុង នេះពួកធម៌មានអារម្មណ៍ខាងក្នុង។ ពួកធម៌មានអារម្មណ៍ខាងក្រៅ តើដូចម្តេច។ ពួកធម៌ណា ប្រព្រឹត្តទៅក្នុងចិត្ត និងចេតសិក កើតឡើងព្រោះប្រារព្ធនូវធម៌ខាងក្រៅ នេះពួកធម៌មានអារម្មណ៍ខាងក្រៅ។ ពួកធម៌មាន​អារម្មណ៍ខាងក្នុង ទាំងខាងក្រៅ តើដូចម្តេច។ ពួកធម៌ណា ប្រព្រឹត្តទៅក្នុងចិត្ត និង​ចេតសិក កើតឡើងព្រោះប្រារព្ធនូវធម៌ខាងក្នុង និងខាងក្រៅ នេះពួកធម៌មាន​អារម្មណ៍​ខាង​ក្នុង ទាំងខាងក្រៅ។

[១៨៨] ពួកធម៌ប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់ តើដូចម្តេច។ រូបាយតនៈ នេះពួកធម៌ប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់។ ពួកធម៌​មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ តើដូចម្តេច។ ចក្ខាយតនៈ សោតាយតនៈ ឃានាយតនៈ ជិវ្ហាយតនៈ កាយាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ នេះពួកធម៌មិនប្រកបដោយការឃើញ តែប្រកបដោយការ​ប៉ះពាល់។ ពួកធម៌មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់។ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ រូបដែលជាអនិទស្សនៈ ជាអប្បដិឃៈ រាប់បញ្ចូលក្នុងធម្មាយតនៈ និងអសង្ខតធាតុ នេះពួកធម៌មិនប្រកបដោយ​ការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់។

ចប់ ពួកតិកៈ។

[១៨៩] ពួកធម៌ជាហេតុ តើដូចម្តេច។ កុសលហេតុ ៣ អកុសលហេតុ ៣ អព្យាកត ហេតុ ៣ កាមាវចរហេតុ ៩ រូបាវចរហេតុ ៦ អរូបាវចរហេតុ ៦ អបរិយាបន្នហេតុ ៦។

[១៩០] បណ្តាហេតុទាំងនោះ កុសលហេតុ (ហេតុនៃកុសល) ៣ តើដូចម្តេច។ អលោភៈ អទោសៈ អមោហៈ។ បណ្តាកុសលហេតុទាំងនោះ អលោភៈ តើដូចម្តេច។ ការមិន​ជាប់​ចំពាក់ ការមិនជាប់ស្អិត ភាពនៃចិត្តមិនជាប់ចំពាក់ក្នុងអារម្មណ៍ ការមិនត្រេកអរ ការមិន​រីករាយ ភាពនៃចិត្តមិនត្រេកអរក្នុងអារម្មណ៍ ការមិនសំឡឹងរំពៃ សេចក្តីមិនលោភ ជា​កុសលមូលណា នេះហៅថាអលោភៈ។ បណ្តាកុសលមូលទាំងនោះ អទោសៈ តើដូចម្តេច។ ការមិនប្រទូស្ត អាការមិនប្រទូស្ត ភាពនៃចិត្តមិនប្រទូស្តក្នុងអារម្មណ៍ ការមេត្រី ការរាប់អាន ភាពនៃចិត្តរាប់អាន ការអាណិត ការប្រព្រឹត្តិអាណិត ភាពនៃ​ចិត្តអាណិត ការស្វែងរកនូវប្រយោជន៍ ការអនុគ្រោះ ការមិនគុំគួន ការមិនបៀតបៀន សេចក្តី​មិនប្រទូស្ត ជាកុសលមូលណា នេះហៅថា អទោសៈ។ បណ្តាកុសលមូល​ទាំងនោះ អមោហៈ តើដូចម្តេច។ ការដឹងច្បាស់ក្នុងទុក្ខ ដឹងច្បាស់ក្នុងទុក្ខសមុទ័យ ដឹងច្បាស់​ក្នុងទុក្ខនិរោធ ដឹងច្បាស់ក្នុងទុក្ខនិរោធគាមិនីបដិបទា ដឹងច្បាស់ក្នុងខន្ធជា​ចំណែក​ខាងដើម ដឹងច្បាស់ក្នុងខន្ធជាចំណែកខាងចុង ដឹងច្បាស់ក្នុងខន្ធជាចំណែក​ខាងដើម និងខាងចុង ដឹងច្បាស់ក្នុងពួកធម៌ ដែលកើតឡើងព្រោះអាស្រ័យបច្ច័យនោះៗ (បដិច្ចសមុប្បន្នធម៌) និងបញ្ញា ការដឹងច្បាស់ ការសន្សំ ការប្រមូល ការពិចារណាធម៌ ការចំណាំ ការចំណាំជាប់ ការចំណាំស្និទ្ធ ភាពជាបណ្ឌិត ការឈ្លាសវៃ ការប្រសប់ ការប៉ិនប៉ៅ ការគិតគូរ ការពិចារណា ប្រាជ្ញាដូចជាផែនដី ប្រាជ្ញាទម្លាយនូវកិលេស ធម្មជាតិសម្រាប់ណែនាំ ការយល់ ការឃើញច្បាស់ ការដឹងខ្លួនច្បាស់លាស់ ការចាក់ធ្លុះ ការដឹងច្បាស់ ឥន្រ្ទិយគឺបញ្ញា កំឡាំងគឺបញ្ញា គ្រឿងសស្រ្តាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា រស្មីគឺបញ្ញា ប្រទីបគឺបញ្ញា កែវគឺបញ្ញា សេចក្តីមិនវង្វេង សេចក្តីពិចារណាធម៌ សេចក្តីឃើញត្រូវណា ដែលមានសភាពបែបនេះ នេះហៅថា អមោហៈ។ នេះ​កុសលហេតុ ៣។

[១៩១] បណ្តាហេតុទាំងនោះ អកុសលហេតុ ៣ តើដូចម្តេច។ លោភៈ ទោសៈ និងមោហៈ។ បណ្តាអកុសលហេតុទាំងនោះ លោភៈ តើដូចម្តេច។ តម្រេក ការត្រេកអរ​ខ្លាំង ការជាប់ចំពាក់ក្នុងអារម្មណ៍ ការស្រើបស្រាល ការរីករាយ ការរីករាយខ្លាំង តម្រេកខ្លាំងនៃចិត្ត សេចក្តីប្រាថ្នា ការជ្រុលជ្រប់ ការងល់ងប់ ការពាក់ព័ន្ធ ការរួបរឹត ការជាប់ចំពាក់ ការលិចចុះ ធម្មជាតិនាំសត្វឲ្យកើតក្នុងភព មាយា ធម្មជាតិបង្កើតសត្វ ធម្មជាតិឲ្យសត្វប្រកបដោយទុក្ខ ធម្មជាតិចាក់ស្រែះសត្វទុក បណ្តាញ ការបង្ហូរ ការផ្សាយ​ទៅកាន់អារម្មណ៍ផ្សេងៗ ចំណងចងសត្វទុក ការផ្សាយទៅក្នុងអារម្មណ៍ ធម្មជាតិញ៉ាំង​សត្វឲ្យចំរើន ធម្មជាតិជាគម្រប់ពីរ ការតាំងចិត្តទុក ធម្មជាតិនាំសត្វទៅកាន់ភព ធម្មជាតិ​ដូចជាព្រៃ ដូចជាព្រៃញាតស្បាត ការមូលមិត្ត សេចក្តីស្រឡាញ់ ការអាឡោះអាល័យ ផៅពង្សតទៅ ការប៉ុនប៉ង ការប្រាថ្នា ភាពនៃចិត្តប៉ុនប៉ង ការប៉ុនប៉ងរូប ប៉ុនប៉ងសំឡេង ប៉ុនប៉ងក្លិន ប៉ុនប៉ងរស ប៉ុនប៉ងផ្សព្វ ប៉ុនប៉ងលាភ ប៉ុនប៉ងទ្រព្យ ប៉ុនប៉ងបុត្រ ប៉ុនប៉ងជីវិត ធម្មជាតិឆ្លេឆ្លា ឆ្លេឆ្លាជ្រុល ឆ្លេឆ្លាខ្លាំង សេចក្តីឆ្លេឆ្លា អាការឆ្លេឆ្លា ភាពនៃចិត្តឆ្លេឆ្លា ការ​រុលត្បុល អាការរុលត្បុល ភាពនៃចិត្តរុលត្បុល ការញាប់ញ័រ ការចងបានឲ្យ​សម្រេច​ប្រយោជន៍ ការត្រេកអរខុសគន្លងធម៌ ការលោភហួសកំណត់ ការត្រេកត្រអាល ការចង់​បានមិនឈប់ ការប្រាថ្នា សេចក្តីស្រឡាញ់ ការប្រាថ្នាព្រម ប្រាថ្នាក្នុងកាម ប្រាថ្នាក្នុងភព ប្រាថ្នាប្រាសចាកភព ប្រាថ្នាក្នុងរូបភព ប្រាថ្នាក្នុងអរូបភព ប្រាថ្នាក្នុងនិរោធ ប្រាថ្នារូប ប្រាថ្នាសំឡេង ប្រាថ្នាក្លិន ប្រាថ្នារស ប្រាថ្នាផ្សព្វ ប្រាថ្នាធម៌ កិលេសដូចជាជំនន់ គ្រឿង​ប្រកប គ្រឿងចងក្រង គ្រឿងប្រកាន់មាំ គ្រឿងរារាំងទួទៅ គ្រឿងរារាំងមិនសល់ គ្រឿង​បិទបាំង គ្រឿងចង គ្រឿងសៅហ្មងខ្លាំង គ្រឿងដេកចាំ គ្រឿងស្ទាក់ ដំណើរ តណ្ហា​ដូចជាវល្លិ ប្រាថ្នាផ្សេងៗ ឫសគល់នៃទុក្ខ ហេតុនៃទុក្ខ ហេតុជាដែនកើតនៃទុក្ខ អន្ទាក់នៃមារ នុយនៃមារ អារម្មណ៍នៃមារ ស្ទឹងគឺតណ្ហា បណ្តាញគឺតណ្ហា ខ្នោះគឺតណ្ហា សមុទ្រគឺតណ្ហា ការសំឡឹងរំពៃ សេចក្តីលោភ ជាអកុសលមូលណា នេះហៅថាលោភៈ។ បណ្តាអកុសលមូលទាំងនោះ ទោសៈ តើដូចម្តេច។ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ដល់អាត្មាអញ គំនុំកើតឡើងថា ជនឯណោះ កំពុង​ប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ដល់អាត្មាអញ គំនុំកើតឡើងថា ជនឯណោះ នឹងប្រព្រឹត្ត​នូវ​កម្មមិនជាប្រយោជន៍ដល់អាត្មាអញ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវកម្ម​មិន​ជាប្រយោជន៍ ដល់បុគ្គលជាទីស្រឡាញ់ ជាទីពេញចិត្តរបស់អាត្មាអញ។បេ។ កំពុង​ប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍។បេ។ គំនុំកើតឡើងថា ជនឯណោះ នឹងប្រព្រឹត្តនូវ​កម្មមិនជាប្រយោជន៍ ថាជនឯណោះ បានប្រព្រឹត្តនូវកម្មជាប្រយោជន៍ ដល់បុគ្គលមិនជា​ទីស្រឡាញ់ មិនជាទីពេញចិត្តរបស់អាត្មាអញ។បេ។ កំពុងប្រព្រឹត្តនូវកម្មជាប្រយោជន៍។បេ។ គំនុំកើតឡើងថា ជនឯណោះ នឹងប្រព្រឹត្តនូវកម្មជាប្រយោជន៍ ឬក៏គំនុំកើតឡើង​ក្នុងទីមិនគួរ ការគុំគួននៃចិត្ត ការគុំគួនតប សេចក្តីថ្នាំងថ្នាក់ ការខឹងតប ការខឹងញាប់ញ័រ ការក្រោធខ្លាំង ក្រោធញាប់ញ័រ ការប្រទូស្ត ការប្រទូស្តតប ការប្រទូស្តគ្រប់យ៉ាង ការ​ខូចចិត្ត ការប្រទូស្តនៃចិត្ត ការក្រោធ ការខឹង ភាពនៃចិត្តខឹង សេចក្តីប្រទូស្ត អាការប្រទូស្ត ភាពនៃចិត្តប្រទូស្ត សេចក្តីវិនាស អាការវិនាស ភាពនៃចិត្តវិនាស ការខឹង ការខឹងតប ភាពនៃចិត្តកាច ការខឹង ការតូចចិត្តណា ដែលមានសភាពបែបនេះ នេះហៅថា ទោសៈ។ បណ្តាអកុសលមូលទាំងនោះ មោហៈ តើដូចម្តេច។ ការមិនដឹងច្បាស់ក្នុងទុក្ខ មិនដឹង​ច្បាស់​ក្នុងទុក្ខសមុទ័យ មិនដឹងច្បាស់ក្នុងទុក្ខនិរោធ មិនដឹងច្បាស់ក្នុងទុក្ខនិរោធគាមិនី​បដិបទា មិនដឹងច្បាស់ក្នុងខន្ធជាចំណែកខាងដើម មិនដឹងច្បាស់ក្នុងខន្ធជាចំណែកខាង​ចុង មិនដឹងច្បាស់ក្នុងខន្ធជាចំណែកខាងដើម និងខាងចុង មិនដឹងច្បាស់ក្នុងពួក​ធម៌ដែល​កើតឡើងព្រោះអាស្រ័យបច្ច័យនោះៗ និងការមិនដឹងច្បាស់ ការមិនឃើញ ការមិន​ត្រាស់ដឹង ការមិនយល់ ការមិនត្រាស់ដឹងព្រម ការមិនចាក់ធ្លុះ ការមិនបានផ្ទៀងផ្ទាត់ ការមិនចុះចិត្តស៊ប់ ការមិនរំពឹងមើល ការមិនពិចារណា អំពើមិនជាក់ច្បាស់ ការយល់​ស្ទាក់ស្ទើរ ភាពនៃចិត្តល្ងង់ ការមិនដឹងខ្លួន ការវង្វេង ការវង្វេងជ្រប់ ការភ្លេចភ្លាំង អវិជ្ជា (ការមិនដឹងច្បាស់) អន្លង់គឺអវិជ្ជា ការប្រកបគឺអវិជ្ជា អនុស័យគឺអវិជ្ជា ការស្ទាក់ដំណើរ គឺអវិជ្ជា គន្លឹះគឺអវិជ្ជា ការវង្វេង ជាអកុសលមូលណា ដែលមានសភាពបែបនេះ នេះហៅ​ថា មោហៈ។ នេះអកុសលហេតុ ៣។

[១៩២] បណ្តាហេតុទាំងនោះ អព្យាកតហេតុ ៣ តើដូចម្តេច។ អលោភៈ អទោសៈ និង​អមោហៈ ខាងវិបាកនៃកុសលធម៌ផង ខាងកិរិយាអព្យាកតធម៌ផង នេះអព្យាកតហេតុ ៣។

[១៩៣] បណ្តាហេតុទាំងនោះ កាមាវចរហេតុ ៩ តើដូចម្តេច។ កុសលហេតុ ៣ អកុសលហេតុ ៣ អព្យាកតហេតុ ៣ នេះកាមាវចរហេតុ ៩។ បណ្តាហេតុទាំងនោះ រូបាវចរហេតុ ៦ តើដូចម្តេច។ កុសលហេតុ ៣ អព្យាកតហេតុ ៣ នេះរូបាវចរហេតុ ៦។ បណ្តាហេតុទាំងនោះ អរូបាវចរហេតុ ៦ តើដូចម្តេច។ កុសលហេតុ ៣ អព្យាកតហេតុ ៣ នេះអរូបាវចរហេតុ ៦។

[១៩៤] បណ្តាហេតុទាំងនោះ អបរិយាបន្នហេតុ ៦ តើដូចម្តេច។ កុសលហេតុ ៣ អព្យាកតហេតុ ៣ នេះអបរិយាបន្នហេតុ ៦។ បណ្តាហេតុទាំងនោះ កុសលហេតុ ៣ តើ​ដូចម្តេច។ អលោភៈ អទោសៈ និងអមោហៈ។ បណ្តាកុសលហេតុទាំងនោះ អលោភៈ តើ​ដូចម្តេច។ សេចក្តីមិនប្រាថ្នាជាប់ ការមិនជាប់ចំពាក់ ភាពនៃចិត្តមិនជាប់ចំពាក់ សេចក្តី​មិន​ត្រេកអរខ្លាំង ការមិនត្រេកអរ ភាពនៃចិត្តមិនត្រេកអរ ការមិនសំឡឹងរំពៃ សេចក្តី​មិន​លោភ ជាកុសលមូលណា នេះហៅថា អលោភៈ។  បណ្តាកុសលហេតុ​ទាំង​នោះ អទោសៈ តើ​ដូចម្តេច។ សេចក្តីមិនប្រទូស្ត អាការមិនប្រទូស្ត ភាពនៃចិត្តមិនប្រទូស្ត។បេ។ ការមិនគុំកួន ការមិនបៀតបៀន ការមិនខឹង ជាកុសលមូលណា នេះហៅថា អទោសៈ។ បណ្តា​កុសលហេតុ​ទាំងនោះ អមោហៈ តើដូចម្តេច។  ការដឹងច្បាស់​ក្នុង​កងទុក្ខ ដឹងច្បាស់ក្នុង​ទុក្ខសមុទ័យ ដឹងច្បាស់ក្នុងទុក្ខនិរោធ ដឹងច្បាស់ក្នុងទុក្ខនិរោធគាមិនី​បដិបទា ដឹងច្បាស់​ក្នុង​ខន្ធជាចំណែកខាងដើម ដឹងច្បាស់ក្នុងខន្ធជាចំណែកខាងចុង ដឹងច្បាស់ក្នុងខន្ធជា​ចំណែក​ខាងដើម និងខាងចុង ដឹងច្បាស់ក្នុងពួកធម៌ដែលកើតឡើង ព្រោះអាស្រ័យបច្ច័យ​នោះៗ និងបញ្ញា ការដឹងច្បាស់ ការសន្សំ ការប្រមូល ការពិចារណាធម៌ ការចំណាំ ការចំណាំស្និទ្ធ ការចំណាំចំពោះខ្លួន ភាពជាបណ្ឌិត ការឈ្លាសវៃ ប្រសប់ ប៉ិនប៉ៅ គិតគូរ ពិចារណា ប្រាជ្ញាដូចផែនដី ប្រាជ្ញាទម្លាយនូវកិលេស ធម្មជាតិសម្រាប់ដឹកនាំ ការយល់​ឃើញច្បាស់ ដឹងខ្លួនច្បាស់ លាស់ ចាក់ធ្លុះ បញ្ញា ឥន្រ្ទិយគឺបញ្ញា កំឡាំងគឺបញ្ញា គឿងសស្រ្តាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា រស្មីគឺបញ្ញា ប្រទីបគឺបញ្ញា កែវគឺបញ្ញា ការមិនវង្វេង ការពិចារណាធម៌ ការយល់ត្រូវ  អង្គនៃការត្រាស់ដឹងគឺការពិចារណាធម៌ អង្គនៃ​មគ្គ មគ្គបរិយាបន្នៈណា មានសភាពបែបនេះ នេះហៅថា អមោហៈ។ នេះ​កុសលហេតុ ៣។ បណ្តាហេតុទាំងនោះ អព្យាកតហេតុ ៣ តើដូចម្តេច។ អលោភៈ អទោសៈ និងអមោហៈ ខាងវិបាកនៃពួកកុសលធម៌ នេះអព្យាកតហេតុ ៣។ នេះ​អបរិយាបន្នហេតុ ៦។

នេះពួកធម៌ជាហេតុ។

[១៩៥] ពួកធម៌មិនមែនហេតុ តើដូចម្តេច។ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេសសល់ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មិនមែនហេតុ។

[១៩៦] ពួកធម៌ប្រព្រឹត្តទៅជាមួយនឹងហេតុ តើដូចម្តេច។ ពួកធម៌ណា ប្រព្រឹត្តទៅ​ជាមួយ​នឹង​ហេតុ ដោយធម៌ទាំងនោះ និងវេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ ប្រព្រឹត្ត​ទៅ​ជាមួយនឹងហេតុ។ ពួកធម៌មិនប្រព្រឹត្តទៅជាមួយនឹងហេតុ តើដូចម្តេច។ ពួកធម៌ណា មិន​ប្រព្រឹត្តទៅជាមួយនឹងហេតុ ដោយធម៌ទាំងនោះ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូបទាំង​អស់ និងអសង្ខតធាតុ នេះពួកធម៌មិនប្រព្រឹត្តទៅជាមួយនឹងហេតុ។

[១៩៧] ពួកធម៌ប្រកបដោយហេតុ តើដូចម្តេច។ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ និងវេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ប្រកបដោយហេតុ។  ពួកធម៌ប្រាសចាក​ហេតុ តើដូចម្តេច។ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ វេទនាខន្ធ។បេ។  វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌ប្រាសចាកហេតុ។

[១៩៨] ពួកធម៌ជាហេតុផង ប្រព្រឹត្តទៅជាមួយនឹងហេតុផង តើដូចម្តេច។ លោភៈជាហេតុ​ផង ប្រព្រឹត្តទៅជាមួយនឹងហេតុផង ដោយមោហៈ ឯមោហៈជាហេតុផង ប្រព្រឹត្តទៅជា​មួយនឹងហេតុផង ដោយលោភៈ ទោសៈជាហេតុផង ប្រព្រឹត្តទៅជាមួយនឹងហេតុផង ដោយមោហៈ ឯមោហៈជាហេតុផង ប្រព្រឹត្តទៅជាមួយនឹងហេតុផង ដោយទោសៈ អលោភៈ អទោសៈ និងអមោហៈ ជាហេតុផង ប្រព្រឹត្តទៅជាមួយនឹងហេតុទាំងនោះផង ទៅវិញទៅមក នេះពួកធម៌ជាហេតុផង ប្រព្រឹត្តទៅជាមួយនឹងហេតុផង។ ពួកធម៌គ្រាន់តែ​ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុ តើដូចម្តេច។ ពួកធម៌ណា ប្រព្រឹត្តទៅជា​មួយ​នឹងហេតុ ដោយធម៌ទាំងនោះ រៀរតែធម៌ទាំងនោះចេញ និងវេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុ។

[១៩៩] ពួកធម៌ជាហេ​តុផង ប្រកបដោយហេតុផង តើដូចម្តេច។ លោភៈជាហេតុផង ប្រកបដោយហេតុផង ដោយមោហៈ ឯមោហៈជាហេតុផង ប្រកបដោយហេតុផង ដោយ​លោភៈ ទោសៈជាហេតុផង ប្រកបដោយហេតុផង ដោយមោហៈ ឯមោហៈជាហេតុផង ប្រកបដោយហេតុផង ដោយទោសៈ អលោភៈ អទោសៈ អមោហៈ ជាហេតុផង ប្រកប​ដោយហេតុទាំងនោះផង ទៅវិញទៅមក នេះពួកធម៌ជាហេតុផង ប្រកបដោយហេតុផង។ ពួកធម៌គ្រាន់តែប្រកបដោយហេតុ តែមិនមែនហេតុ តើដូចម្តេច។ ពួកធម៌ណា ប្រកប​ដោយធម៌ទាំងនោះ វៀរតែធម៌ទាំងនោះចេញ និងវេទនាខន្ធ។បេ។  វិញ្ញាណក្ខន្ធ  នេះពួក​ធម៌គ្រាន់តែប្រកបដោយហេតុ តែមិនមែនហេតុ។

[២០០] ពួកធម៌មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ តើដូចម្តេច។  ពួកធម៌ ណា មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ ដោយធម៌ទាំងនោះ និងវេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ។ ពួកធម៌មិនមែន​ហេតុ ទាំងមិនប្រព្រឹត្តទៅជាមួយនឹងហេតុ តើដូចម្តេច។  ពួកធម៌ណា មិនមែនហេតុ ទាំងមិនប្រព្រឹត្តទៅជាមួយនឹងហេតុ ដោយធម៌ទាំងនោះ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មិនមែនជាហេតុ ទាំងមិនប្រព្រឹត្តទៅជាមួយ​នឹង​ហេតុ ​។

[២០១] ពួកធម៌ប្រកបដោយបច្ច័យ តើដូចម្តេច។ ខន្ធ ៥ គឺ រូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខារខន្ធ វិញ្ញាណក្ខន្ធ នេះពួកធម៌ប្រកបដោយបច្ច័យ។ ពួកធម៌មិនមានបច្ច័យ តើដូចម្តេច។ អសង្ខតធាតុ នេះពួកធម៌មិនមានបច្ច័យ។

[២០២] ពួកធម៌មានបច្ច័យតាក់តែង តើដូចម្តេច។ ពួកធម៌ណា ប្រកបដោយបច្ច័យ ធម៌ទាំងនោះ ជាធម៌មានបច្ច័យតាក់តែង។ ពួកធម៌មិនមានបច្ច័យតាក់តែង តើដូចម្តេច។ ធម៌ណា  មិនមានបច្ច័យ ធម៌នោះឯង ជាធម៌មិនមានបច្ច័យតាក់តែង។

[២០៣] ពួកធម៌ប្រកបដោយការឃើញ តើដូចម្តេច។ រូបាយតនៈ នេះពួកធម៌ ប្រកប​ដោយ​ការឃើញ។ ពួកធម៌មិនប្រកបដោយការឃើញ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ ផោដ្ឋព្វាយតនៈ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូបជាអនិទស្សនៈ  ជាអប្បដិឃៈ រាប់បញ្ចូល​ក្នុងធម្មាយតនៈ និងអសង្ខតធាតុ នេះពួកធម៌មិនប្រកបដោយការឃើញ។

[២០៤] ពួកធម៌ប្រកបដោយការប៉ះពាល់ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ ផោដ្ឋព្វាយតនៈ នេះពួកធម៌ប្រកបដោយការប៉ះពាល់។  ពួកធម៌មិនប្រកបដោយការប៉ះពាល់ តើដូចម្តេច។ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូបជាអនិទស្សនៈ ជាអប្បដិឃៈ រាប់បញ្ចូលក្នុងធម្មាយតនៈ និងអសង្ខតធាតុ នេះពួកធម៌មិនប្រកបដោយការប៉ះពាល់។

[២០៥] ពួកធម៌មានរូប​ តើដូចម្តេច។ មហាភូតរូប ៤ និងរូបដែលអាស្រ័យនូវមហាភូតរូប​ទាំង ៤ នេះពួកធម៌មានរូប។ ពួកធម៌មិនមានរូប តើដូចម្តេច។ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ និងអសង្ខតធាតុ នេះពួកធម៌មិនមានរូប។

[២០៦] ពួកធម៌ជាលោកិយ តើដូចម្តេច។ ពួកធម៌ប្រកបដោយអាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួក​ធម៌ជាលោកិយ។ ពួកធម៌ជាលោកុត្តរ តើដូចម្តេច។ មគ្គជាអបរិយាបន្នៈផង ផលដែល​កើតអំពីមគ្គផង អសង្ខតធាតុផង នេះពួកធម៌ជាលោកុត្តរ។

[២០៧] ពួកធម៌គួរដឹងច្បាស់ដោយវិញ្ញាណនីមួយ មិនគួរដឹងច្បាស់ដោយវិញ្ញាណ នីមួយ តើដូចម្តេច។ ពួកធម៌ណា ដែលគប្បីដឹងដោយចក្ខុវិញ្ញាណ ពួកធម៌នោះ មិនមែន បុគ្គល​ដឹងដោយសោតវិញ្ញាណទេ មួយទៀត ពួកធម៌ណា ដែលគប្បីដឹងដោយសោតវិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គលដឹងដោយចក្ខុវិញ្ញាណទេ ពួកធម៌ណា ដែលគប្បីដឹង ដោយ​ចក្ខុវិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គលដឹងដោយឃានវិញ្ញាណទេ មួយទៀត ពួកធម៌​ណា ដែលគប្បីដឹងដោយឃានវិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គលដឹងដោយ​ចក្ខុវិញ្ញាណ​ទេ ពួកធម៌ណា ដែលគប្បីដឹងដោយចក្ខុវិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គលដឹងដោយ​ជិវ្ហាវិញ្ញាណទេ មួយទៀត ពួកធម៌ណា ដែលគប្បីដឹងដោយជិវ្ហាវិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គលដឹងដោយចក្ខុវិញ្ញាណទេ ពួកធម៌ណា ដែលគប្បីដឹងដោយចក្ខុវិញ្ញាណ ពួកធម៌​នោះ មិនមែនបុគ្គលដឹងដោយកាយវិញ្ញាណទេ មួយទៀត ពួកធម៌ណា ដែលគប្បី​ដឹងដោយកាយវិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គលដឹងដោយចក្ខុវិញ្ញាណទេ ពួកធម៌ណា ដែលគប្បីដឹងដោយសោតវិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គលដឹងដោយឃានវិញ្ញាណទេ មួយទៀត ពួកធម៌ណា ដែលគប្បីដឹងដោយឃានវិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គលដឹង ដោយសោតវិញ្ញាណទេ ពួកធម៌ណា ដែលគប្បីដឹងដោយសោតវិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គលដឹងដោយជិវ្ហាវិញ្ញាណទេ មួយទៀត ពួកធម៌ណា ដែលគប្បីដឹងដោយ​ជិវ្ហាវិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គលដឹងដោយសោតវិញ្ញាណទេ ពួកធម៌ណា ដែល​គប្បី​ដឹង​ដោយសោតវិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គលដឹងដោយកាយវិញ្ញាណទេ មួយ​ទៀត ពួកធម៌ណា ដែលគប្បីដឹងដោយកាយវិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គលដឹង​ដោយ​សោតវិញ្ញាណទេ ពួកធម៌ណា ដែលគប្បីដឹងដោយសោតវិញ្ញាណ ពួកធម៌នោះ  មិនមែនបុគ្គលដឹងដោយចក្ខុវិញ្ញាណទេ មួយទៀត ពួកធម៌ណា ដែលគប្បីដឹងដោយ​ចក្ខុវិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គលដឹងដោយសោតវិញ្ញាណទេ ពួកធម៌ណា ដែល​គប្បី​ដឹងដោយឃានវិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គលដឹងដោយជិវ្ហាវិញ្ញាណទេ មួយ​ទៀត ពួកធម៌ណា ដែលគប្បីដឹងដោយជិវ្ហាវិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គល​ដឹងដោយ​ឃានវិញ្ញាណទេ ពួកធម៌ណា ដែលគប្បីដឹងដោយឃានវិញ្ញាណ ពួកធម៌នោះ មិនមែន​បុគ្គល​ដឹងដោយកាយវិញ្ញាណទេ មួយទៀត ពួកធម៌ណា ដែលគប្បីដឹងដោយ​កាយ​វិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គលដឹងដោយឃានវិញ្ញាណទេ ពួកធម៌ណា ដែល​គប្បីដឹងដោយឃានវិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គលដឹងដោយចក្ខុវិញ្ញាណទេ មួយ​ទៀត ពួកធម៌ណា ដែលគប្បីដឹងដោយចក្ខុវិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គល​ដឹង​ដោយ​ឃានវិញ្ញាណទេ ពួកធម៌ណា ដែលគប្បីដឹងដោយឃានវិញ្ញាណ ពួកធម៌នោះ មិនមែន​បុគ្គល​ដឹងដោយសោតវិញ្ញាណទេ មួយទៀត ពួកធម៌ណា ដែលគប្បីដឹងដោយ​សោតវិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គលដឹងដោយឃានវិញ្ញាណទេ ពួកធម៌ណា ដែល​គប្បី​ដឹងដោយជិវ្ហាវិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គលដឹងដោយកាយវិញ្ញាណទេ មួយទៀត ពួកធម៌ណា ដែលគប្បីដឹងដោយកាយវិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គល​ដឹងដោយជិវ្ហាវិញ្ញាណទេ  ពួកធម៌ណា ដែលគប្បីដឹងដោយជិវ្ហាវិញ្ញាណ ពួកធម៌នោះ មិន​មែន​បុគ្គលដឹងដោយចក្ខុវិញ្ញាណទេ មួយទៀត ពួកធម៌ណា ដែលគប្បីដឹង​ដោយ​ចក្ខុវិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គលដឹងដោយជិវ្ហាវិញ្ញាណទេ ពួកធម៌ណា ដែលគប្បី​ដឹង​ដោយជិវ្ហាវិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គលដឹងដោយសោតវិញ្ញាណទេ មួយទៀត ពួកធម៌ណា ដែលគប្បីដឹងដោយសោតវិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គលដឹង​ដោយ​ជិវ្ហាវិញ្ញាណទេ ពួកធម៌ណា ដែលគប្បីដឹងដោយជិវ្ហាវិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គល​ដឹង​ដោយ​ឃានវិញ្ញាណទេ មួយទៀត ពួកធម៌ណា ដែលគប្បីដឹងដោយឃានវិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គលដឹងដោយជិវ្ហាវិញ្ញាណទេ ពួកធម៌ណា ដែលគប្បីដឹងដោយ​កាយវិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គលដឹងដោយចក្ខុវិញ្ញាណទេ មួយទៀត ពួកធម៌​ណា ដែលគប្បីដឹងដោយចក្ខុវិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គលដឹង​ដោយ​កាយវិញ្ញាណ​ទេ ពួកធម៌ណា ដែលគប្បីដឹងដោយកាយវិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គលដឹង​ដោយ​សោតវិញ្ញាណទេ មួយទៀត ពួកធម៌ណា ដែលគប្បីដឹងដោយសោតវិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គលដឹងដោយកាយវិញ្ញាណទេ ពួកធម៌ណា ដែលគប្បីដឹងដោយកាយវិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គលដឹងដោយឃានវិញ្ញាណទេ មួយទៀត ពួកធម៌ណា ដែល​គប្បីដឹងដោយ ឃានវិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គលដឹងដោយកាយវិញ្ញាណទេ ពួកធម៌ណា ដែលគប្បីដឹងដោយកាយវិញ្ញាណ ពួកធម៌នោះ មិនមែនបុគ្គលដឹងដោយ​ជិវ្ហាវិញ្ញាណទេ មួយទៀត ពួកធម៌ណា ដែលគប្បីដឹងដោយជិវ្ហាវិញ្ញាណ ពួកធម៌នោះ មិនមែន​បុគ្គលដឹងដោយកាយវិញ្ញាណទេ នេះពួកធម៌ដែលគួរដឹងច្បាស់​ដោយវិញ្ញាណ​នីមួយ មិនគួរដឹងច្បាស់ដោយវិញ្ញាណនីមួយ។

[២០៨] ពួកធម៌ជាអាសវៈ តើដូចម្តេច។ អាសវៈ ៤ យ៉ាង គឺកាមាសវៈ ភវាសវៈ ទិដ្ឋាសវៈ អវិជ្ជាសវៈ។

[២០៩] បណ្តាអាសវៈទាំងនោះ កាមាសវៈ តើដូចម្តេច។ សេចក្តីប្រាថ្នាក្នុងកាម តម្រេក​ក្នុងកាម ការរីករាយក្នុងកាម ការអន្ទះសាក្នុងកាម សេចក្តីស្រឡាញ់ក្នុងកាម ការ​រោលរាល​ក្នុងកាម ការជ្រប់នៅក្នុងកាម ការងប់ចិត្តក្នុងកាម ណា ចំពោះកាមទាំងឡាយ នេះហៅថា កាមាសវៈ។

[២១០] បណ្តាអាសវៈទាំងនោះ ភវាសវៈ តើដូចម្តេច។ សេចក្តីប្រាថ្នាក្នុងភព តម្រេកក្នុង​ភព ការរីករាយក្នុងភព ការអន្ទះសាក្នុងភព សេចក្តីស្រឡាញ់ក្នុងភព ការរោលរាល​ក្នុង​ភព ការជ្រប់នៅក្នុងភព ការងប់ចិត្តក្នុងភព ណា ចំពោះភពទាំងឡាយ នេះហៅថា ភវាសវៈ។

[២១១] បណ្តាអាសវៈទាំងនោះ ទិដ្ឋាសវៈ តើដូចម្តេច។ ការយល់ឃើញថាលោកទៀងខ្លះ ថាលោកមិនទៀងខ្លះ ថាលោកមានទីបំផុតខ្លះ ថាលោកមិនមានទីបំផុតខ្លះ ថាជីវិតនោះ គឺសរីរៈនោះខ្លះ ថាជីវិតដទៃ សរីរៈដទៃខ្លះ ថាសត្វស្លាប់ទៅកើតទៀតខ្លះ ថាសត្វស្លាប់ទៅ​មិនកើតទៀតខ្លះ ថាសត្វស្លាប់ទៅកើតទៀតក៏មាន មិនកើតទៀតក៏មានខ្លះ ថាសត្វស្លាប់​ទៅ​កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនខ្លះ និងទិដ្ឋិ ដំណើរគឺទិដ្ឋិ ព្រៃញាតស្បាត​គឺទិដ្ឋិ ផ្លូវឆ្ងាយគឺទិដ្ឋិ ចម្រូងគឺទិដ្ឋិ ការយល់ឆ្វេងគឺទិដ្ឋិ ការទាក់ទិនគឺទិដ្ឋិ ការកាន់ ការប្រកាន់ ការប្រកាន់ខ្ជាប់ ការស្ទាបអង្អែល ផ្លូវអាក្រក់ ផ្លូវខុស ធម្មជាតិដែលខុស លទ្ធិដូចជាកំពង់ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា ដែលមានសភាពបែបនេះ នេះហៅថា ទិដ្ឋាសវៈ។ មួយទៀត មិច្ឆាទិដ្ឋិទាំងអស់ ក៏ហៅថា ទិដ្ឋាសវៈដែរ។

[២១២] បណ្តាអាសវៈទាំងនោះ អវិជ្ជាសវៈ តើដូចម្តេច។ ការមិនដឹងក្នុងទុក្ខ មិនដឹងក្នុង​ហេតុនៃទុក្ខ មិនដឹងក្នុងការរលត់ទុក្ខ មិនដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់ទុក្ខ មិនដឹងក្នុងខន្ធជាចំណែកខាងដើម មិនដឹងក្នុងខន្ធជាចំណែកខាងចុង មិនដឹងក្នុងខន្ធជា​ចំណែកខាងដើម និងខាងចុង មិនដឹងក្នុងពួកធម៌ដែលកើតឡើង ព្រោះអាស្រ័យបច្ច័យ​នោះៗ និងការមិនដឹង ការមិនឃើញ ការមិនត្រាស់ដឹង ការមិនយល់ ការមិន​ត្រាស់ដឹង​ព្រម ការមិនចាក់ធ្លុះ ការមិនបានដោតក្រងទុក្ខ មិនចុះចិត្តស៊ប់ មិនរំពឹងមើល មិន​ពិចារណា អំពើមិនជាក់ច្បាស់ ការយល់បានដោយក្រ ភាពនៃចិត្តល្ងង់ ការមិនដឹងខ្លួន ការវង្វេង វង្វេងជ្រប់ ការភ្លេចភ្លាំង អវិជ្ជា (ការមិនដឹងច្បាស់) ជំនន់គឺអវិជ្ជា ការប្រកប​គឺអវិជ្ជា អនុស័យគឺអវិជ្ជា ការស្ទាក់ដំណើរគឺអវិជ្ជា គន្លឹះគឺអវិជ្ជា ការវង្វេង ជាអកុសលមូល​ណា ដែលមានសភាពបែបនេះ នេះហៅថា អវិជ្ជាសវៈ។

នេះពួកធម៌ជាអាសវៈ។

[២១៣] ពួកធម៌មិនមែនជាអាសវៈ តើដូចម្តេច។ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេស​សល់ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មិនមែនជា​អាសវៈ។

[២១៤] ពួកធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តើដូចម្តេច។ ពួកធម៌ប្រព្រឹត្តទៅជាមួយនឹង​អាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈ។ ពួកធម៌មិនប្រព្រឹត្តទៅជាមួយនឹង​អាសវៈ តើដូចម្តេច។ មគ្គជាអបរិយាបន្នៈផង ផលនៃមគ្គផង អសង្ខតធាតុផង នេះពួក​ធម៌​មិនប្រព្រឹត្តទៅជាមួយនឹងអាសវៈ។

[២១៥] ពួកធម៌ប្រកបដោយអាសវៈ តើដូចម្តេច។ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ និងវេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ប្រកបដោយអាសវៈ។ ពួកធម៌ប្រាសចាក​អាសវៈ តើដូចម្តេច។ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌ប្រាសចាកអាសវៈ។

[២១៦] ពួកធម៌ជាអាសវៈផង ប្រព្រឹត្តទៅជាមួយនឹងអាសវៈផង តើដូចម្តេច។ អាសវៈ​ទាំងនោះ​ឯង ​ជាអាសវៈផង ប្រព្រឹត្តទៅជាមួយនឹងអាសវៈផង។ ពួកធម៌គ្រាន់តែប្រព្រឹត្ត​ទៅ​ជាមួយនឹងអាសវៈ តែមិនមែនអាសវៈ តើដូចម្តេច។ ពួកធម៌ណា ប្រព្រឹត្តទៅ​ជាមួយ​នឹងអាសវៈ ដោយធម៌ទាំងនោះ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេសសល់ ដែល​ប្រព្រឹត្ត​ទៅជាមួយនឹងអាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈ។

[២១៧] ពួកធម៌ជាអាសវៈផង ប្រកបដោយអាសវៈផង តើដូចម្តេច។ កាមាសវៈ ជាអាសវៈ​ផង ប្រកបដោយអាសវៈផង ដោយអវិជា្ជសវៈ អវិជ្ជាសវៈ ជាអាសវៈផង ប្រកបដោយ​អាសវៈផង ដោយកាមាសវៈ ភវាសវៈ ជាអាសវៈផង ប្រកបដោយអាសវៈផង ដោយ​អវិជ្ជាសវៈ អវិជ្ជាសវៈ ជាអាសវៈផង ប្រកបដោយអាសវៈផង ដោយភវាសវៈ ទិដ្ឋាសវៈ ជាអាសវៈផង ប្រកបដោយអាសវៈផង ដោយអវិជ្ជាសវៈ អវិជ្ជាសវៈ ជាអាសវៈផង ប្រកបដោយ​អាសវៈផង ដោយទិដ្ឋាសវៈ នេះពួកធម៌ជាអាសវៈផង ប្រកបដោយ​អាសវៈ​ផង។ ពួកធម៌គ្រាន់តែប្រកបដោយអាសវៈ តែមិនមែនអាសវៈ​តើដូចម្តេច។ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ វៀរតែធម៌ទាំងនោះចេញ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះ​ពួកធម៌គ្រាន់តែប្រកបដោយអាសវៈ តែមិនមែនអាសវៈ។

[២១៨]  ពួកធម៌ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ តើដូចម្តេច។ ពួកធម៌​ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌​ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ។ ពួកធម៌ប្រាសចាកអាសវៈផង មិន​ប្រព្រឹត្តទៅជាមួយនឹងអាសវៈផង តើដូចម្តេច។ មគ្គជាអបរិយាបន្នៈផង ផលនៃមគ្គផង អសង្ខតធាតុផង នេះពួកធម៌ប្រាសចាកអាសវៈផង មិនប្រព្រឹត្តទៅជាមួយនឹង​អាសវៈ​ផង។​

[២១៩] ពួកធម៌ជាសញ្ញោជនៈ (ធម៌ចងសត្វទុកក្នុងវដ្តៈ) តើដូចម្តេច។  សញ្ញោជនៈ ១០ ប្រការ គឺកាមរាគសញ្ញោជនៈ បដិឃសញ្ញោជនៈ មានសញ្ញោជនៈ ទិដ្ឋិសញ្ញោជនៈ វិចិកិច្ឆាសញ្ញោជនៈ សីលព្វតបរាមាសសញ្ញោជនៈ ភវរាគសញ្ញោជនៈ ឥស្សាសញ្ញោជនៈ មច្ឆរិយសញ្ញោជនៈ អវិជ្ជាសញ្ញោជនៈ ១។

[២២០] បណ្តាសញ្ញោជនៈទាំងនោះ កាមរាគសញ្ញោជនៈ តើដូចម្តេច។ សេចក្តីប្រាថ្នាក្នុង​កាម តម្រេកក្នុងកាម ការរីករាយក្នុងកាម ការអន្ទះសាក្នុងកាម សេចក្តីស្រឡាញ់ក្នុងកាម ការរោលរាលក្នុងកាម ការជ្រប់ក្នុងកាម ការងប់ចិត្តក្នុងកាម ចំពោះកាមទាំងឡាយ ណា នេះហៅថា កាមរាគសញ្ញោជនៈ។

[២២១] បណ្តាសញ្ញោជនៈទាំងនោះ  បដិឃសញ្ញោជនៈ តើដូចម្តេច។ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ដល់អញ គំនុំកើតឡើងថា ជនឯណោះ កំពុងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ដល់អញ គំនុំកើតឡើងថា ជនឯណោះ នឹងប្រព្រឹត្ត​នូវ​កម្មមិនជាប្រយោជន៍ដល់អញ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវកម្មមិន​ជាប្រយោជន៍ ដល់បុគ្គលជាទីស្រឡាញ់ ជាទីពេញចិត្តនៃអញ។បេ។ កំពុងប្រព្រឹត្តនូវកម្ម​មិនជាប្រយោជន៍។បេ។ នឹងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវកម្មជាប្រយោជន៍ ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីពេញចិត្តនៃអញ។បេ។ កំពុងប្រព្រឹត្តនូវកម្មជាប្រយោជន៍។បេ។ នឹងប្រព្រឹត្តនូវកម្មជាប្រយោជន៍ មួយទៀត គំនុំកើតឡើងក្នុងហេតុមិនគួរ ការគុំកួននៃចិត្ត ការគុំកួនតប សេចក្តីថ្នាំងថ្នាក់ ការខឹងតប ការខឹងញាប់ញ័រ ការក្រោធខ្លាំង ការក្រោធញាប់ញ័រ ការប្រទូស្ត ការប្រទូស្តតប ការ​ប្រទូស្តគ្រប់យ៉ាង ការខូចចិត្ត ប្រទូស្តនៃចិត្ត ការក្រោធ ការខឹង ភាពនៃចិត្តខឹង សេចក្តី​ប្រទូស្ត អាការប្រទូស្ត ភាពនៃចិត្តប្រទូស្ត សេចក្តីវិនាស អាការវិនាស ភាពនៃចិត្តវិនាស ការខឹង ការខឹងតប ភាពនៃចិត្តកាច សេចក្តីខឹង ការតូចចិត្តណា ដែលមានសភាពបែបនេះ នេះហៅថា បដិឃសញ្ញោជនៈ។

[២២២] បណ្តាសញ្ញោជនៈទាំងនោះ មានសញ្ញោជនៈ តើដូចម្តេច។ សេចក្តីប្រកាន់ថា អញប្រសើរ (ជាងគេ) ប្រកាន់ថា អញស្មើ (នឹងគេ) ប្រកាន់ថា អញថោកទាប (ជាងគេ) និងសេចក្តីប្រកាន់ អាការប្រកាន់ ភាពនៃចិត្តប្រកាន់ ចិត្តប៉ោងឡើង ការប៉ោងឡើង អាការ​ដូចជាទង់ ការតំកើង ភាពនៃចិត្តប្រាថ្នាដូចដងទង់ ណា ដែលមានសភាពបែបនេះ នេះ​ហៅ​ថា មានសញ្ញោជនៈ។

[២២៣] បណ្តាសញ្ញោជនៈទាំងនោះ ទិដ្ឋិសញ្ញោជនៈ តើដូចម្តេច។ ការយល់ឃើញ​ថា​លោកទៀងខ្លះ ថាលោកមិនទៀងខ្លះ ថាលោកមានទីបំផុតខ្លះ  ថាលោកមិនមាន​ទីបំផុត​ខ្លះ ថាជីវិតនោះគឺសរីរៈនោះខ្លះ ថាជីវិតដទៃសរីរៈដទៃខ្លះ ថាសត្វស្លាប់ទៅកើតទៀតខ្លះ ថាសត្វស្លាប់ទៅមិនកើតទៀតខ្លះ ថាសត្វស្លាប់ទៅកើតទៀតក៏មាន មិនកើតទៀតក៏មាន​ខ្លះ ថាសត្វស្លាប់ទៅកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនខ្លះ និងទិដ្ឋិ ដំណើរគឺទិដ្ឋិ ព្រៃញាតស្បាតគឺទិដ្ឋិ ផ្លូវឆ្ងាយគឺទិដ្ឋិ ចម្រូងគឺទិដ្ឋិ ការយល់ឆ្វេងគឺទិដ្ឋិ ការទាក់ទិនគឺទិដ្ឋិ ការកាន់ ការប្រកាន់ ការប្រកាន់ខ្ជាប់ ការស្ទាបអង្អែល ផ្លូវអាក្រក់ ផ្លូវខុស ធម្មជាតដែល​ខុស លទ្ធិដូចជាកំពង់ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស ណា ដែលមានសភាពបែបនេះ នេះហៅថា ទិដ្ឋិសញ្ញោជនៈ វៀរតែសីលព្វតបរាមាសសញ្ញោជនៈចេញ សូម្បីមិច្ឆាទិដ្ឋិទាំង​អស់ ក៏ហៅថា ទិដ្ឋិសញ្ញោជនៈដែរ។

[២២៤] បណ្តាសញ្ញោជនៈទាំងនោះ វិចិកិច្ឆាសញ្ញោជនៈ តើដូចម្តេច។ បុគ្គលងឿងឆ្ងល់​សង្ស័យចំពោះព្រះសាស្តា ងឿងឆ្ងល់សង្ស័យចំពោះព្រះធម៌ ងឿងឆ្ងល់សង្ស័យចំពោះ​ព្រះសង្ឃ ងឿងឆ្ងល់សង្ស័យចំពោះសិក្ខា ងឿងឆ្ងល់សង្ស័យចំពោះខន្ធជាចំណែក​ខាង​ដើម ងឿងឆ្ងល់សង្ស័យចំពោះខន្ធជាចំណែកខាងចុង ងឿងឆ្ងល់សង្ស័យចំពោះខន្ធជា​ចំណែក​ខាង​ដើម និងខាងចុង ងឿងឆ្ងល់សង្ស័យចំពោះពួកធម៌ដែលកើតឡើង ព្រោះ​អាស្រ័យបច្ច័យនោះៗ និងសេចក្តីងឿងឆ្ងល់ អាការងឿងឆ្ងល់ ភាពនៃចិត្តងឿងឆ្ងល់ សេចក្តីយល់ឆ្វេង ការយល់ស្ទាក់ស្ទើរ ការបែកចំពាមពីរ ការបែកផ្លូវពីរ ការសង្ស័យ ការប្រកាន់យកចំណែកច្រើន ការសាញប្រដាញ ការសាន់វាន់ចិត្ត ការប្រកាន់​មិនដាច់ស្រេច ភាពនៃចិត្តរឹងរូស ការរសេមរសាមនៃចិត្តណា ដែលមានសភាពបែបនេះ នេះហៅថា វិចិកិច្ឆាសញ្ញោជនៈ។

[២២៥] បណ្តាសញ្ញោជនៈទាំងនោះ សីលព្វតបរាមាសសញ្ញោជនៈ តើដូចម្តេច។ ពួកសមណព្រាហ្មណ៍ ខាងក្រៅអំពីសាសនានេះ មានទិដ្ឋិ ដំណើរគឺទិដ្ឋិ ព្រៃញាតស្បាត គឺទិដ្ឋិ ផ្លូវឆ្ងាយគឺទិដ្ឋិ ចម្រូងគឺទិដ្ឋិ ការយល់ឆ្វេងគឺទិដ្ឋិ ការទាក់ទិនគឺទិដ្ឋិ ការកាន់ ការប្រកាន់ ការប្រកាន់​ខ្ជាប់ ការស្ទាបអង្អែល ផ្លូវអាក្រក់ ផ្លូវខុស ធម្មជាតដែលខុស លទ្ធិដូចជាកំពង់ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា ដែលមានសភាពបែបនេះថា សេចក្តីបរិសុទ្ធិដោយសីល បរិសុទ្ធិដោយវ័ត បរិសុទ្ធិដោយសីល និងវ័ត នេះហៅថា សីលព្វតបរាមាសសញ្ញោជនៈ។

[២២៦]​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បណ្តាសញ្ញោជនៈទាំងនោះ ភវរាគសញ្ញោជនៈ តើដូចម្តេច។ សេចក្តីប្រាថ្នា ក្នុងភព តម្រេកក្នុងភព ការរីករាយក្នុងភព ការអន្ទះសាក្នុងភព សេចក្តីស្រឡាញ់ក្នុងភព ការរោលរាលក្នុងភព ការជ្រុលជ្រប់ក្នុងភព ការងប់ចិត្តក្នុងភព ក្នុងភពទាំងឡាយណា នេះហៅថា ភវរាគសញ្ញោជនៈ។

[២២៧] បណ្តាសញ្ញោជនៈទាំងនោះ ឥស្សាសញ្ញោជនៈ តើដូចម្តេច។ សេចក្តីច្រណែន អាការច្រណែន ភាពនៃចិត្តច្រណែន សេចក្តីឈ្នានីស អាការឈ្នានីស ភាពនៃចិត្ត​ឈ្នានីស ក្នុងលាភសក្ការៈ ការគោរព ការរាប់អាន ការសំពះ និងការបូជា របស់បុគ្គល​ដទៃណា នេះហៅថា ឥស្សាសញ្ញោជនៈ។

[២២៨] បណ្តាសញ្ញោជនៈទាំងនោះ មច្ឆរិយសញ្ញោជនៈ តើដូចម្តេច។ កំណាញ់ ៥ យ៉ាង គឺកំណាញ់អាវាស កំណាញ់ត្រកូល កំណាញ់លាភ កំណាញ់សេចក្តីសរសើរ កំណាញ់ធម៌ និងសេចក្តីកំណាញ់ អាការកំណាញ់ ភាពនៃចិត្តកំណាញ់ ការប្រាថ្នាផ្សេងៗ ការស្វិត​ស្វាញ ការរឹតត្បិត ភាពនៃចិត្តប្រាថ្នាប្រយោជន៍ដ៏លើសណា ដែលមានសភាពបែបនេះ នេះហៅថា មច្ឆរិយសញ្ញោជនៈ។

[២២៩] បណ្តាសញ្ញោជនៈទាំងនោះ អវិជ្ជាសញ្ញោជនៈ តើដូចម្តេច។ ការមិនដឹងក្នុង ទុក្ខ មិនដឹងក្នុងហេតុនៃទុក្ខ មិនដឹងក្នុងការរលត់ទុក្ខ មិនដឹងក្នុងផ្លូវប្រតិបត្តិ ជាដំណើរដើម្បី​រលត់​ទុក្ខ មិនដឹងក្នុងខន្ធចំណែកខាងដើម មិនដឹងក្នុងខន្ធចំណែកខាងចុង មិនដឹងខន្ធ​ចំណែក​ខាងដើម និងខាងចុង មិនដឹងក្នុងពួកធម៌ដែលកើតឡើង ព្រោះអាស្រ័យ​បច្ច័យ​នោះៗ និងការមិនដឹង ការមិនឃើញ ការមិនត្រាស់ដឹង ការមិនរលឹកឃើញ ការមិន​ភ្ញាក់រលឹក ការមិនចាក់ធ្លុះ ការមិនបានដោតក្រងទុក មិនចុះចិត្តស៊ប់ មិនរំពឹងមើល មិនពិចារណា អំពើមិនជាក់ច្បាស់ ការឈ្វេងយល់បានដោយក្រ ភាពនៃបុគ្គលល្ងង់ ការមិន​ដឹងខ្លួន ការវង្វេង វង្វេងជ្រប់ ការភ្លេចភ្លាំង អវិជ្ជា ជំនន់គឺអវិជ្ជា ការប្រកបគឺអវិជ្ជា អនុស័យគឺអវិជ្ជា ការស្ទាក់ដំណើរគឺអវិជ្ជា គន្លឹះគឺអវិជ្ជា សេចក្តីវង្វេង ជាអកុសលមូលណា ដែលមានសភាពបែបនេះ នេះហៅថា អវិជ្ជាសញ្ញោជនៈ។

នេះពួកធម៌ជាសញ្ញោជនៈ។

[២៣០] ពួកធម៌មិនមែនសញ្ញោជនៈ តើដូចម្តេច។ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏​សេស​សល់ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌ មិន​មែនសញ្ញោជនៈ។

[២៣១] ពួកធម៌ជាប្រយោជន៍ដល់សញ្ញោជនៈ តើដូចម្តេច។  ពួកធម៌ប្រកបដោយ អាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ជាប្រយោជន៍ដល់សញ្ញោជនៈ។ ពួកធម៌មិនមែនជាប្រយោជន៍​ដល់​សញ្ញោជនៈ តើដូចម្តេច។ មគ្គជាអបរិយាបន្នៈផង ផលនៃមគ្គផង អសង្ខតធាតុផង នេះពួកធម៌មិនមែនជាប្រយោជន៍ដល់សញ្ញោជនៈ។

[២៣២] ពួកធម៌ប្រកបដោយសញ្ញោជនៈ តើដូចម្តេច។ ពួកធម៌ណា ដែលប្រកប ដោយ​ធម៌ទាំងនោះ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ប្រកបដោយសញ្ញោជនៈ។ ពួកធម៌​ប្រាសចាកសញ្ញោជនៈ តើដូចម្តេច។ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌ប្រាសចាកសញ្ញោជនៈ។

[២៣៣] ពួកធម៌ជាសញ្ញោជនៈផង ជាប្រយោជន៍ដល់សញ្ញោជនៈផង តើដូចម្តេច។ សញ្ញោជនៈទាំងនោះឯង ជាសញ្ញោជនៈផង ជាប្រយោជន៍ដល់សញ្ញោជនៈផង។ ពួកធម៌​គ្រាន់តែជាប្រយោជន៍ដល់សញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈ តើដូចម្តេច។ ពួកធម៌​ណា ជាប្រយោជន៍ដល់សញ្ញោជនៈ ដោយធម៌ទាំងនោះ វៀរតែធម៌ទាំងនោះចេញ ពួកធម៌​ដ៏សេសប្រកបដោយអាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌គ្រាន់តែជាប្រយោជន៍ដល់សញ្ញោជនៈ តែមិនមែនសញ្ញោជនៈ។

[២៣៤] ពួកធម៌ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង តើដូចម្តេច។ កាមរាគ​សញ្ញោជនៈ ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង ដោយអវិជ្ជាសញ្ញោជនៈ អវិជ្ជាសញ្ញោជនៈ ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង ដោយកាមរាគ​សញ្ញោជនៈ បដិឃសញ្ញោជនៈ ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង ដោយ​អវិជ្ជា​សញ្ញោជនៈ អវិជ្ជាសញ្ញោជនៈ ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង ដោយបដិឃសញ្ញោជនៈ មានសញ្ញោជនៈ ជាសញ្ញោជនៈផង ប្រកបដោយ​សញ្ញោជនៈ​ផង ដោយអវិជ្ជាសញ្ញោជនៈ អវិជ្ជាសញ្ញោជនៈ ជាសញ្ញោជនៈផង ប្រកបដោយ​សញ្ញោជនៈ​ផង ដោយមានសញ្ញោជនៈ ទិដ្ឋិសញ្ញោជនៈ ជាសញ្ញោជនៈផង ប្រកបដោយ​សញ្ញោជនៈផង ដោយអវិជ្ជាសញ្ញោជនៈ អវិជ្ជាសញ្ញោជនៈ  ជាសញ្ញោជនៈផង ប្រកប​ដោយសញ្ញោជនៈផង ដោយទិដ្ឋិសញ្ញោជនៈ វិចិកិច្ឆាសញ្ញោជនៈ ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង ដោយអវិជ្ជាសញ្ញោជនៈ អវិជ្ជាសញ្ញោជនៈ ជាសញ្ញោជនៈ​ផង ប្រកបដោយសញ្ញោជនៈផង ដោយវិចិកិច្ឆាសញ្ញោជនៈ សីលព្វតបរាមាស​សញ្ញោជនៈ ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង ដោយអវិជ្ជាសញ្ញោជនៈ អវិជ្ជា​សញ្ញោជនៈ ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង ដោយ​សីលព្វតបរាមាស​សញ្ញោជនៈ ភវរាគសញ្ញោជនៈ ជាសញ្ញោជនៈផង ប្រកបដោយ​សញ្ញោជនៈផង ដោយអវិជ្ជាសញ្ញោជនៈ អវិជ្ជាសញ្ញោជនៈ ជាសញ្ញោជនៈផង ប្រកបដោយ​សញ្ញោជនៈផង ដោយភវរាគសញ្ញោជនៈ ឥស្សាសញ្ញោជនៈ ជាសញ្ញោជនៈ​ផង ប្រកបដោយសញ្ញោជនៈផង ដោយអវិជ្ជាសញ្ញោជនៈ អវិជ្ជាសញ្ញោជនៈ ជា​សញ្ញោជនៈ​​ផង ប្រកបដោយសញ្ញោជនៈផង ដោយឥស្សាសញ្ញោជនៈ មច្ឆរិយ​សញ្ញោជនៈ ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង ដោយអវិជ្ជាសញ្ញោជនៈ អវិជ្ជាសញ្ញោជនៈ ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង ដោយមច្ឆរិយ​សញ្ញោជនៈ នេះពួកធម៌ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង។ ពួកធម៌គ្រាន់តែ​ប្រកប​ដោយសញ្ញោជនៈ តែមិនមែនសញ្ញោជនៈ តើដូចម្តេច។ ពួកធម៌ណា ប្រកប​ដោយធម៌ទាំងនោះ វៀរតែធម៌ទាំងនោះចេញ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌​គ្រាន់តែប្រកបដោយសញ្ញោជនៈ តែមិនមែនសញ្ញោជនៈ។

[២៣៥] ពួកធម៌ប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈ តើដូចម្តេច។ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌ប្រកបដោយអាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌​ប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈ។  ពួកធម៌ប្រាសចាក​សញ្ញោជនៈ ទាំងមិនជាប្រយោជន៍ដល់សញ្ញោជនៈ តើដូចម្តេច។ មគ្គជាអបរិយាបន្នៈផង ផលនៃ​មគ្គផង អសង្ខតធាតុផង នេះពួកធម៌ប្រាសចាកសញ្ញោជនៈ ទាំងមិនជាប្រយោជន៍​ដល់សញ្ញោជនៈ។

[២៣៦] ពួកធម៌ជាគន្ថៈ (ធម៌ដោតក្រងសត្វទុកក្នុងវដ្តៈ) តើដូចម្តេច។ គន្ថៈ ៤ គឺ អភិជ្ឈាកាយគន្ថៈ [សភាវៈចងក្រងនាមកាយទុកក្នុងវដ្តៈ ដោយអំណាចបដិសន្ធិ គឺ​អភិជ្ឈា។] ព្យាបាទកាយគន្ថៈ សីលព្វតបរាមាសកាយគន្ថៈ ឥទំសច្ចាភិនិវេសកាយគន្ថៈ [សភាវៈ​ចងក្រងនាមកាយទុកក្នុងវដ្តៈ ដោយអំណាចបដិសន្ធិ គឺសេចក្តីប្រកាន់ខ្ជាប់ ដោយ​យល់ថា នេះទៀង ការយល់ដទៃ ជាមោឃៈ។]។

[២៣៧] បណ្តាគន្ថៈទាំងនោះ អភិជ្ឈាកាយគន្ថៈ តើដូចម្តេច។ តម្រេក ការត្រេកអរខ្លាំង ការជាប់ចំពាក់ក្នុងអារម្មណ៍ ការស្រើបស្រាល ការរីករាយ ការរីករាយខ្លាំង តម្រេក​ខ្លាំងនៃចិត្ត សេចក្តីប្រាថ្នា ការជ្រុលជ្រប់ ការងុលងប់ ការពាក់ព័ន្ធ ការរួបរឹត ការជាប់​ចំពាក់ ការលិចចុះ ធម្មជាតិនាំសត្វឲ្យកើតក្នុងភព មាយា ធម្មជាតិបង្កើតសត្វ ការញ៉ាំង​សត្វឲ្យប្រកបដោយទុក្ខ ធម្មជាតិចាក់ស្រែះសត្វ បណ្តាញ ការបង្ហូរទៅ ការផ្សាយ​ទៅកាន់​អារម្មណ៍ ចំណងចងសត្វទុក ការផ្សាយទៅក្នុងអារម្មណ៍ ធម្មជាតិ​ញ៉ាំងសត្វឲ្យចំរើន ធម្មជាតិជាគម្រប់ពីរ ការតាំងចិត្តទុក ធម្មជាតិនាំសត្វទៅកាន់ភព ធម្មជាតិដូចជាព្រៃ ដូចជាព្រៃញាតស្បាត ការមូលមិត្ត សេចក្តីស្រឡាញ់ ការអាលោះអាល័យ​ផៅពង្សតទៅ សេចក្តីប៉ុនប៉ង អាការប៉ុនប៉ង ភាពនៃចិត្តប៉ុនប៉ង ការប៉ុនប៉ងរូប ប៉ុនប៉ងសំឡេង ប៉ុនប៉ងក្លិន ប៉ុនប៉ងរស ប៉ុនប៉ងផ្សព្វ ប៉ុងប៉ងលាភ ប៉ុនប៉ងទ្រព្យ ប៉ុងប៉ងបុត្រ ប៉ុនប៉ងជីវិត ធម្មជាតឆ្លេឆ្លា ឆ្លេឆ្លាជ្រុលពេក ឆ្លេឆ្លាខ្លាំង សេចក្តីឆ្លេឆ្លា  អាការឆ្លេឆ្លា ភាពនៃចិត្តឆ្លេឆ្លា ការរុលត្បុល ការប្រព្រឹត្តិរុលត្បុល ភាពនៃចិត្តរុលត្បុល ការញាប់ញ័រ ការចង់ឲ្យសម្រេច​ប្រយោជន៍ ការត្រេកអរខុសគន្លងធម៌ ការលោភហួស កំណត់ ការត្រេកត្រអាល ការចង់​បានមិនឈប់ សេចក្តីប្រាថ្នា សេចក្តីស្រឡាញ់ សេចក្តីប្រាថ្នាព្រម ការប្រាថ្នាក្នុងកាម ប្រាថ្នាក្នុងភព ប្រាថ្នាប្រាសចាកភព ប្រាថ្នាក្នុងរូបភព ប្រាថ្នាក្នុងអរូបភព ប្រាថ្នាក្នុងនិរោធ ប្រាថ្នារូប ប្រាថ្នាសំឡេង ប្រាថ្នាក្លិន ប្រាថ្នារស ប្រាថ្នាផ្សព្វ ប្រាថ្នាធម៌ កិលេសដូចជំនន់ គ្រឿង​ប្រកប គ្រឿងចងក្រង គ្រឿងប្រកាន់មាំ គ្រឿងរារាំងទួទៅ គ្រឿងរារាំងមិនសល់ គ្រឿងបិទបាំង គ្រឿងចង គ្រឿងចូលទៅជិតសៅហ្មង គ្រឿងដេកត្រាំ គ្រឿងស្កាត់ដំណើរ តណ្ហាដូចជាវល្លិ ការប្រាថ្នាផ្សេងៗ ឫសគល់នៃទុក្ខ ហេតុនៃទុក្ខ ហេតុជាដែនកើតនៃទុក្ខ អន្ទាក់​នៃមារ នុយនៃមារ អារម្មណ៍នៃមារ ស្ទឹងគឺតណ្ហា បណ្តាញគឺតណ្ហា ខ្នោះគឺតណ្ហា សមុទ្ទ​គឺតណ្ហា ការសំឡឹងរំពៃ សេចក្តីជាប់ចំពាក់ ជាអកុសលមូល នេះហៅថា អភិជ្ឈាកាយគន្ថៈ។

[២៣៨] បណ្តាគន្ថៈទាំងនោះ ព្យាបាទកាយគន្ថៈ តើដូចម្តេច។ គំនុំកើតឡើងថា ជន​ឯណោះ បានប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ដល់អញ គំនុំកើតឡើងថា ជនឯណោះ កំពុង​ប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ដល់អញ គំនុំកើតឡើងថា ជនឯណោះ នឹងប្រព្រឹត្ត​នូវ​កម្មមិនជាប្រយោជន៍ដល់អញ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវកម្មមិនជា ប្រយោជន៍ដល់បុគ្គលជាទីស្រឡាញ់ ជាទីពេញចិត្តនៃអញ។បេ។ ជនឯណោះ កំពុង​ប្រព្រឹត្ត​នូវកម្មមិនជាប្រយោជន៍។បេ។ ជនឯណោះ នឹងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវកម្មជាប្រយោជន៍ដល់បុគ្គល​មិនជាទី​ស្រឡាញ់ មិនជាទីពេញចិត្តនៃអញ។បេ។ ជនឯណោះ កំពុងប្រព្រឹត្តនូវកម្មជា​ប្រយោជន៍។បេ។ ជនឯណោះ នឹងប្រព្រឹត្តនូវកម្មជាប្រយោជន៍ ឬក៏ គំនុំកើតឡើងក្នុង​ហេតុមិនគួរ និងការគុំកួននៃចិត្ត ការគុំកួនតប សេចក្តីថ្នាំងថ្នាក់ ការខឹងតប ការខឹងញ័រ ការក្រោធខ្លាំង ការក្រោធញ័រ ការប្រទូស្ត ការប្រទូស្តតប ការប្រទូស្តគ្រប់យ៉ាង ការខូចចិត្ត ការប្រទូស្តនៃចិត្ត ការក្រេវក្រោធ ការខឹង ភាពនៃចិត្តខឹង សេចក្តីប្រទូស្ត អាការប្រទូស្ត ភាពនៃចិត្តប្រទូស្ត ការព្យាបាទ អាការព្យាបាទ ភាពនៃចិត្តព្យាបាទ ការខឹង ការខឹងតប ភាពនៃចិត្តកាច ការខឹង ការតូចចិត្តណា ដែលមានសភាពបែបនេះ នេះហៅថា ព្យាបាទកាយគន្ថៈ។

[២៣៩] បណ្តាគន្ថៈទាំងនោះ សីលព្វតបរាមាសកាយគន្ថៈ តើដូចម្តេច។ ពួកសមណ​ព្រាហ្មណ៍​ខាងក្រៅសាសនានេះ ប្រកាន់ថា សេចក្តីបរិសុទ្ធិដោយសីល បរិសុទ្ធិដោយវ័ត បរិសុទ្ធិដោយសីល និងវ័ត ទាំងទិដ្ឋិ ដំណើរគឺទិដ្ឋិ ព្រៃញាតស្បាតគឺទិដ្ឋិ ផ្លូវឆ្ងាយគឺទិដ្ឋិ ចម្រូង​គឺទិដ្ឋិ ការយល់ឆ្វេងគឺទិដ្ឋិ ការទាក់ទិនគឺទិដ្ឋិ ការកួចកាន់ ការប្រកាន់ ការ​ប្រកាន់​ខ្ជាប់ ការស្ទាបអង្អែល ផ្លូវអាក្រក់ ផ្លូវខុស ធម្មជាតដែលខុស លទ្ធិដូចជាកំពង់ សេចក្តី​ប្រកាន់​ក្នុងការស្វែងរកខុសណា ដែលមានសភាពបែបនេះ នេះហៅថា សីលព្វតបរាមាស​កាយគន្ថៈ។

[២៤០] បណ្តាគន្ថៈទាំងនោះ ឥទំសច្ចាភិនិវេសកាយគន្ថៈ តើដូចម្តេច។ ការប្រកាន់ថា លោកទៀង ការយល់នេះពិត ការយល់ដទៃជាមោឃៈក្តី ថាលោកមិនទៀង ការយល់​នេះពិត ការយល់ដទៃជាមោឃៈក្តី ថាលោកមានទីបំផុត ការយល់នេះពិត ការយល់ដទៃ​ជា​មោឃៈក្តី ថាលោកមិនមានទីបំផុត ការយល់នេះពិត ការយល់ដទៃជាមោឃៈក្តី ថាជីវិត​នោះ គឺសរីរៈនោះ ការយល់នេះពិត ការយល់ដទៃជាមោឃៈក្តី ថាជីវិតដទៃ សរីរៈដទៃ ការយល់នេះពិត ការយល់ដទៃជាមោឃៈក្តី ថាសត្វស្លាប់ទៅកើតទៀត ការយល់នេះពិត ការយល់ដទៃជាមោឃៈក្តី ថាសត្វស្លាប់ទៅមិនកើតទៀត ការយល់នេះពិត ការយល់ដទៃ​ជាមោឃៈក្តី ថាសត្វស្លាប់ទៅកើតទៀតក៏មាន មិនកើតទៀតក៏មាន ការយល់នេះពិត ការយល់ដទៃជាមោឃៈក្តី ថាសត្វស្លាប់ទៅកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ការយល់នេះពិត ការយល់ដទៃជាមោឃៈក្តី និងទិដ្ឋិ ដំណើរគឺទិដ្ឋិ ព្រៃស្បាតគឺទិដ្ឋិ ផ្លូវឆ្ងាយ​គឺទិដ្ឋិ ចម្រូងគឺទិដ្ឋិ ការយល់ឆ្វេងគឺទិដ្ឋិ ការទាក់ទិនគឺទិដ្ឋិ ការកួចកាន់ ការប្រកាន់ ការ​ប្រកាន់ខ្ជាប់ ការស្ទាបអង្អែល ផ្លូវអាក្រក់ ផ្លូវខុស ភាពនៃចិត្តខុស លទ្ធិដូចជាកំពង់ សេចក្តី​ប្រកាន់ក្នុងការស្វែងរកខុស ណា ដែលមានសភាពបែបនេះ នេះហៅថា ឥទំសច្ចាភិនិវេស​កាយគន្ថៈ មួយទៀត មិច្ឆាទិដ្ឋិទាំងអស់ ក៏ហៅថា ឥទំសច្ចាភិនិវេសកាយគន្ថៈដែរ វៀរតែ​សីលព្វតបរាមាសកាយគន្ថៈចេញ។

នេះពួកធម៌ជាគន្ថៈ។

[២៤១] ពួកធម៌មិនមែនគន្ថៈ តើដូចម្តេច។ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេសសល់ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មិនមែនគន្ថៈ។

[២៤២] ពួកធម៌ដែលគន្ថៈគប្បីដោតក្រង តើដូចម្តេច។ ពួកធម៌ប្រកបដោយអាសវៈ ជា​កុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ រូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ដែលគន្ថៈគប្បីដោតក្រង។ ពួកធម៌ដែលគន្ថៈមិនគប្បីដោតក្រង តើដូចម្តេច។ មគ្គជាអបរិយាបន្នៈផង ផលនៃមគ្គផង អសង្ខតធាតុផង នេះពួកធម៌ដែលគន្ថៈ​មិនគប្បី​ដោតក្រង។

[២៤៣] ពួកធម៌ប្រកបដោយគន្ថៈ តើដូចម្តេច។ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ប្រកបដោយគន្ថៈ។ ពួកធម៌ប្រាសចាកគន្ថៈ តើដូចម្តេច។ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូបទាំង​អស់ និងអសង្ខតធាតុ នេះពួកធម៌ប្រាសចាកគន្ថៈ។

[២៤៤] ពួកធម៌ជាគន្ថៈផង ដែលគន្ថៈគប្បីដោតក្រងផង តើដូចម្តេច។ គន្ថៈទាំងនោះឯង ជាគន្ថៈផង ដែលគន្ថៈគប្បីដោតក្រងផង។ ពួកធម៌ដែលគន្ថៈគប្បីដោតក្រង តែមិនមែន​គន្ថៈ តើដូចម្តេច។ ពួកធម៌ណា ដែលគន្ថៈគប្បីដោតក្រង ដោយធម៌ទាំងនោះ វៀរតែធម៌​ទាំងនោះចេញ ពួកធម៌ដ៏សេសសល់ ប្រកបដោយអាសវៈ ជាកុសល អកុសល និង​អព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌​ដែលគន្ថៈ​គប្បីដោតក្រង តែមិនមែនគន្ថៈ។

[២៤៥] ពួកធម៌ជាគន្ថៈផង ប្រកបដោយគន្ថៈផង តើដូចម្តេច។ សីលព្វតបរាមាស​កាយគន្ថៈ ជាគន្ថៈផង ប្រកបដោយគន្ថៈផង ដោយអភិជ្ឈាកាយគន្ថៈ អភិជ្ឈាកាយគន្ថៈ ជាគន្ថៈ​ផង ប្រកបដោយគន្ថៈផង ដោយសីលព្វតបរាមាសកាយគន្ថៈ ឥទំសច្ចាភិនិវេស​កាយគន្ថៈ ជាគន្ថៈផង ប្រកបដោយគន្ថៈផង ដោយអភិជ្ឈាកាយគន្ថៈ អភិជ្ឈាកាយគន្ថៈ ជាគន្ថៈផង ប្រកបដោយគន្ថៈផង ដោយឥទំសច្ចាភិនិវេសកាយគន្ថៈ នេះពួកធម៌ជាគន្ថៈ​ផង ប្រកប​ដោយ​គន្ថៈផង។ ពួកធម៌គ្រាន់តែប្រកបដោយគន្ថៈ តែមិនមែនគន្ថៈ តើដូច​ម្តេច។ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ វៀរតែធម៌ទាំងនោះចេញ និងវេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ គ្រាន់តែប្រកបដោយគន្ថៈ តែមិនមែនគន្ថៈ។

[២៤៦] ពួកធម៌ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រង តើដូចម្តេច។ ពួកធម៌ណា ប្រាសចាក​ធម៌ទាំងនោះ ពួកធម៌ប្រកបដោយអាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រង។ ពួកធម៌ប្រាសចាកគន្ថៈ តែគន្ថៈមិនគប្បីដោតក្រង តើដូចម្តេច។ មគ្គជាអបរិយាបន្នៈផង ផលនៃមគ្គផង អសង្ខតធាតុផង នេះពួកធម៌ប្រាសចាកគន្ថៈ តែគន្ថៈមិនគប្បីដោតក្រង។

[២៤៧] ពួកធម៌ជាឱឃៈ (ធម៌ញ៉ាំងសត្វឲ្យលង់ក្នុងវដ្តៈ) តើដូចម្តេច។បេ។ ពួកធម៌ជា​យោគៈ (ធម៌ប្រកបសត្វទុកក្នុងវដ្តៈ) តើដូចម្តេច។បេ។

[២៤៨] ពួកធម៌ជានីវរណៈ (ធម៌ជារនាំង) តើដូចម្តេច។ នីវរណៈ ៦ គឺកាមច្ឆន្ទនីវរណៈ ព្យាបាទនីវរណៈ ថីនមិទ្ធនីវរណៈ ឧទ្ធច្ចកុក្កុច្ចនីវរណៈ វិចិកិច្ឆានីវរណៈ អវិជ្ជានីវរណៈ។

[២៤៩] បណ្តានីវរណៈទាំងនោះ កាមច្ឆន្ទនីវរណៈ តើដូចម្តេច។ សេចក្តីប្រាថ្នាចំពោះកាម សេចក្តីត្រេកអរចំពោះកាម សេចក្តីរីករាយចំពោះកាម សេចក្តីអន្ទះសាចំពោះកាម សេចក្តី​ស្រឡាញ់ចំពោះកាម សេចក្តីរោលរាលចំពោះកាម សេចក្តីជ្រុលជ្រប់ចំពោះកាម សេចក្តី​ងប់ចិត្តចំពោះកាម ក្នុងកាមទាំងឡាយណា នេះហៅថា កាមច្ឆន្ទនីវរណៈ។

[២៥០] បណ្តានីវរណៈទាំងនោះ ព្យាបាទនីវរណៈ តើដូចម្តេច។ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ដល់អញ គំនុំកើតឡើងថា ជនឯណោះ កំពុងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ដល់អញ គំនុំកើតឡើងថា ជនឯណោះ នឹងប្រព្រឹត្ត​នូវកម្មមិនជាប្រយោជន៍ដល់អញ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវកម្មមិន​ជាប្រយោជន៍ដល់បុគ្គលជាទីស្រឡាញ់ ជាទីពេញចិត្តនៃអញ។បេ។ ជនឯណោះ កំពុង​ប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍។បេ។ ជនឯណោះ នឹងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ គំនុំ​កើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវកម្មជាប្រយោជន៍ ដល់បុគ្គលមិន​ជាទី​ស្រឡាញ់ មិនជាទីពេញចិត្តនៃអញ។បេ។ ជនឯណោះ កំពុងប្រព្រឹត្តនូវកម្មជា​ប្រយោជន៍។បេ។ ជនឯណោះ នឹងប្រព្រឹត្តនូវកម្មជាប្រយោជន៍ ឬក៏ គំនុំកើត​ឡើងក្នុង​ហេតុ​មិនគួរ និងការគុំកួននៃចិត្ត ការគុំកួនតប សេចក្តីថ្នាំងថ្នាក់ ការខឹងតប ការខឹងញ័រ ការ​ក្រោធខ្លាំង ការក្រោធញ័រ ការប្រទូស្ត ការប្រទូស្តតប ការប្រទូស្តគ្រប់យ៉ាង ការខូច​នៃ​ចិត្ត ការប្រទូស្តនៃចិត្ត ការក្រោធ ការខឹង ភាពនៃចិត្តខឹង សេចក្តីប្រទូស្ត អាការប្រទូស្ត ភាពនៃចិត្តប្រទូស្ត ការព្យាបាទ អាការព្យាបាទ ភាពនៃចិត្តព្យាបាទ ការខឹង ការខឹងតប ភាព​នៃចិត្តកាច ការខឹង ការតូចចិត្តណា ដែលមានសភាពបែបនេះ នេះហៅថា ព្យាបាទនីវរណៈ។

[២៥១] បណ្តានីវរណៈទាំងនោះ ថីនមិទ្ធនីវរណៈ តើដូចម្តេច។ ថីនៈ (សេចក្តីធុញទ្រាន់) ក៏មាន មិទ្ធៈ (សេចក្តីងោកងក់) ក៏មាន។ បណ្តាធម៌ទាំងនោះ ថីនៈ តើដូចម្តេច។ ភាពមិនឈ្លាសវៃ ភាពមិនគួរដល់ការងារ ការជ្រប់នៅ ការសម្ងំនៅ សេចក្តីរួញរា អាការរួញរា ភាពរួញរា សេចក្តីធុញទ្រាន់ ការធុញទ្រាន់ ភាពធុញទ្រាន់ណា នៃចិត្ត នេះហៅថា ថីនៈ។ បណ្តាធម៌ទាំងនោះ មិទ្ធៈ តើដូចម្តេច។ ភាពមិនឈ្លាសវៃ ភាពមិន​គួរដល់ការងារ ការជ្រប់ ការស្រពោន ការងងឹតឈ្លប់ខាងក្នុង ការងោកងក់ ការសុបសៅ អាការយឺតភ្លឹះៗ សេចក្តីសុបសៅ អាការសុបសៅ ភាពសុបសៅណានៃកាយ នេះហៅថា មិទ្ធៈ។ នេះថីនៈ នេះមិទ្ធៈ ដោយប្រការដូច្នេះឯង។ នេះហៅថា ថីនមិទ្ធនីវរណៈ។

[២៥២] បណ្តានីវរណៈទាំងនោះ ឧទ្ធច្ចកុក្កុច្ចនីវរណៈ តើដូចម្តេច។ ឧទ្ធច្ចៈ (ការអណ្តែត​អណ្តូង) ក៏មាន កុក្កុច្ចៈ (ការនឹករង្កៀស) ក៏មាន។ បណ្តាធម៌ទាំងនោះ ឧទ្ធច្ចៈ តើដូចម្តេច។ ការអណ្តែតអណ្តូង ការមិនស្ងប់រម្ងាប់ ការរាយមាយ ការភ័ន្តភាំងណានៃចិត្ត នេះហៅថា ឧទ្ធច្ចៈ។ បណ្តាធម៌ទាំងនោះ កុក្កុច្ចៈ តើដូចម្តេច។ ការសំគាល់ថាគួរក្នុងរបស់មិនគួរ សំគាល់​ថាមិនគួរក្នុងរបស់គួរ សំគាល់ថាជាទោសក្នុងរបស់មិនមែនជាទោស សំគាល់ថា​មិនជាទោសក្នុងរបស់ជាទោស និងសេចក្តីរង្កៀស អាការរង្កៀស ភាពនៃចិត្តរង្កៀស ការក្តៅក្រហាយចិត្ត ការរសេមរសាមចិត្តណា ដែលមានសភាពបែបនេះ នេះហៅថា កុក្កុច្ចៈ។ នេះឧទ្ធច្ចៈ នេះកុក្កុច្ចៈ ដោយប្រការដូច្នេះឯង។ នេះហៅថា ឧទ្ធច្ចកុក្កុច្ចនីវរណៈ។

[២៥៣] បណ្តានីវរណៈទាំងនោះ វិចិកិច្ឆានីវរណៈ តើដូចម្តេច។ បុគ្គលងឿងឆ្ងល់ សង្ស័យ​ចំពោះព្រះសាស្តា ងឿងឆ្ងល់សង្ស័យចំពោះព្រះធម៌ ងឿងឆ្ងល់សង្ស័យចំពោះព្រះសង្ឃ ងឿងឆ្ងល់សង្ស័យចំពោះសិក្ខា ងឿងឆ្ងល់សង្ស័យចំពោះខន្ធជាចំណែកខាងដើម ងឿង​ឆ្ងល់​សង្ស័យចំពោះខន្ធជាចំណែកខាងចុង ងឿងឆ្ងល់សង្ស័យចំពោះខន្ធទាំង​ចំណែក​ខាង​ដើម ទាំងចំណែកខាងចុង ងឿងឆ្ងល់សង្ស័យចំពោះពួកធម៌ ដែលកើតឡើង​ព្រោះ​អាស្រ័យ​បច្ច័យនោះៗ និងសេចក្តីសង្ស័យ អាការសង្ស័យ ភាពនៃចិត្តសង្ស័យ ការយល់​ឆ្វេង ការសង្ស័យ ការបែកចិត្តជាចំពាមពីរ ការចែកជាផ្លូវពីរ ការងឿងឆ្ងល់ ការប្រកាន់​យកចំណែកដ៏ច្រើន ការសាញប្រដាញ ការសាន់វាន់ចិត្ត ការប្រកាន់មិនដាច់ស្រេច ភាព​នៃ​ចិត្តរឹងរូស ការរសេមរសាមនៃចិត្តណា ដែលមានសភាពបែបនេះ នេះហៅថា វិចិកិច្ឆានីវរណៈ។

[២៥៤] បណ្តានីវរណៈទាំងនោះ អវិជ្ជានីវរណៈ តើដូចម្តេច។ ការមិនដឹងក្នុងទុក្ខ មិនដឹង​ក្នុងហេតុឲ្យកើតទុក្ខ មិនដឹងក្នុងការរលត់ទុក្ខ មិនដឹងក្នុងបដិបទាជាដំណើរទៅកាន់​ទីរលត់​ទុក្ខ មិនដឹងក្នុងខន្ធជាចំណែកខាងដើម មិនដឹងក្នុងខន្ធជាចំណែកខាងចុង មិនដឹង​ក្នុងខន្ធជាចំណែកខាងដើម ទាំងចំណែកខាងចុង មិនដឹងក្នុងពួកធម៌ដែលកើត​ព្រោះ​អាស្រ័យ​បច្ច័យនោះៗ និងការមិនដឹង ការមិនឃើញ ការមិនត្រាស់ដឹង ការមិនភ្ញាក់រលឹក ការមិនត្រាស់ដឹងព្រម ការមិនចាក់ធ្លុះ ការមិនបានដោតក្រងទុក ការមិនចុះចិត្តស៊ប់ មិនរំពឹងមើល ការមិនពិចារណា អំពើមិនជាក់ច្បាស់ ការយល់ខុស ភាពនៃសេចក្តីល្ងង់ ការមិនដឹងខ្លួន ការវង្វេង វង្វេងជ្រប់ ការភ្លេចភ្លាំង អវិជ្ជា អន្លង់គឺអវិជ្ជា ការប្រកបគឺអវិជ្ជា អនុស័យគឺអវិជា្ជ ការស្កាត់ដំណើរគឺអវិជា្ជ គន្លឹះគឺអវិជា្ជ ការវង្វេង ជាអកុសលមូលណា ដែលមានសភាពបែបនេះ នេះហៅថា អវិជា្ជនីវរណៈ។

នេះពួកធម៌ជានីវរណៈ។

[២៥៥] ពួកធម៌មិនមែននីវរណៈ តើដូចម្តេច។ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេស​សល់ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់និងអសង្ខតធាតុ នេះពួកធម៌មិនមែននីវរណៈ។

[២៥៦] ពួកធម៌ជាប្រយោជន៍ដល់នីវរណៈ តើដូចម្តេច។ ពួកធម៌ប្រកបដោយអាសវៈ ជា​កុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ រូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ជាប្រយោជន៍ដល់នីវរណៈ។ ពួកធម៌មិនជាប្រយោជន៍ដល់​នីវរណៈ តើដូច​ម្តេច។ មគ្គជាអបរិយាបន្នៈផង ផលនៃមគ្គផង អសង្ខតធាតុផង នេះពួកធម៌មិនជា​ប្រយោជន៍​ដល់នីវរណៈ។

[២៥៧] ពួកធម៌ប្រកបដោយនីវរណៈ តើដូចម្តេច។ ពួកធម៌ណាប្រកបដោយធម៌ទាំងនោះ និងវេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ប្រកបដោយនីវរណៈ។ ពួកធម៌ប្រាសចាក​នីវរណៈ តើដូចម្តេច។ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌ប្រាសចាកនីវរណៈ។

[២៥៨] ពួកធម៌ជានីវរណៈផង ជាប្រយោជន៍ដល់នីវរណៈផង តើដូចម្តេច។ នីវរណៈ​ទាំងនោះឯង ហៅថានីវរណៈផង ជាប្រយោជន៍ដល់នីវរណៈផង។ ពួកធម៌ជាប្រយោជន៍​ដល់នីវរណៈ តែមិនមែនជានីវរណៈ តើដូចម្តេច។ ពួកធម៌ណា ជាប្រយោជន៍ដល់នីវរណៈ ដោយធម៌ទាំងនោះ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេសសល់ ប្រកបដោយអាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ រូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ជាប្រយោជន៍ដល់នីវរណៈ តែមិនមែនជានីវរណៈ។

[២៥៩] ពួកធម៌ជានីវរណៈផង ប្រកបដោយនីវរណៈផង តើដូចម្តេច។ កាមច្ឆន្ទនីវរណៈ ជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយអវិជ្ជានីវរណៈ អវិជ្ជានីវរណៈ​ជា​នីវរណៈ​ផង ប្រកបដោយនីវរណៈផង ដោយកាមច្ឆន្ទនីវរណៈ ព្យាបាទនីវរណៈជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយអវិជ្ជានីវរណៈ អវិជ្ជានីវរណៈជានីវរណៈផង ប្រកប​ដោយនីវរណៈផង ដោយព្យាបាទនីវរណៈ ថីនមិទ្ធនីវរណៈជានីវរណៈផង ប្រកបដោយ​នីវរណៈផង ដោយអវិជ្ជានីវរណៈ អវិជ្ជានីវរណៈជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយថីនមិទ្ធនីវរណៈ ឧទ្ធច្ចនីវរណៈជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយ​អវិជ្ជានីវរណៈ អវិជ្ជានីវរណៈជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយឧទ្ធច្ចនីវរណៈ កុក្កុច្ចនីវរណៈជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយអវិជ្ជានីវរណៈ អវិជ្ជានីវរណៈ​ជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយកុក្កុច្ចនីវរណៈ វិចិកិច្ឆានីវរណៈជានីវរណៈ​ផង ប្រកបដោយនីវរណៈផង ដោយអវិជ្ជានីវរណៈ អវិជ្ជានីវរណៈជានីវរណៈផង ប្រកប​ដោយនីវរណៈផង ដោយវិចិកិច្ឆានីវរណៈ កាមច្ឆន្ទនីវរណៈជានីវរណៈផង ប្រកបដោយ​នីវរណៈផង ដោយឧទ្ធច្ចនីវរណៈ ឧទ្ធច្ចនីវរណៈជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយ​កាមច្ឆន្ទនីវរណៈ ព្យាបាទនីវរណៈជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយ​ឧទ្ធច្ចនីវរណៈ ឧទ្ធច្ចនីវរណៈជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយ​ព្យាបាទ​នីវរណៈ ថីនមិទ្ធនីវរណៈជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយ​ឧទ្ធច្ចនីវរណៈ ឧទ្ធច្ចនីវរណៈជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយ​ថីនមិទ្ធនីវរណៈ កុក្កុច្ច​នីវរណៈ​ជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយ​ឧទ្ធច្ចនីវរណៈ ឧទ្ធច្ចនីវរណៈ​ជា​នីវរណៈផង ប្រកបដោយនីវរណៈផង ដោយកុក្កុច្ចនីវរណៈ វិចិកិច្ឆានីវរណៈជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយឧទ្ធច្ចនីវរណៈ ឧទ្ធច្ចនីវរណៈ​ជានីវរណៈផង ប្រកប​ដោយ​នីវរណៈផង ដោយវិចិកិច្ឆានីវរណៈ អវិជ្ជានីវរណៈជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយឧទ្ធច្ចនីវរណៈ ឧទ្ធច្ចនីវរណៈជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយ​អវិជ្ជានីវរណៈ នេះពួកធម៌ជានីវរណៈផង ប្រកបដោយនីវរណៈផង។ ពួកធម៌គ្រាន់តែ​ប្រកប​ដោយនីវរណៈ តែមិនមែនជានីវរណៈ តើដូចម្តេច។ ពួកធម៌ណា ប្រកប​ដោយ​ធម៌ទាំងនោះ វៀរតែធម៌ទាំងនោះចេញ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌គ្រាន់តែ​ប្រកបដោយនីវរណៈ តែមិនមែនជានីវរណៈ។

[២៦០] ពួកធម៌ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈ តើដូចម្តេច។ ពួកធម៌​ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌ប្រកបដោយអាសវៈ ជាកុសល អកុសល និង​អព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌​ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈ។ ពួកធម៌ប្រាសចាកនីវរណៈផង មិនជា​ប្រយោជន៍ដល់នីវរណៈផង តើដូចម្តេច។ មគ្គ ជាអបរិយាបន្នៈផង ផលនៃមគ្គផង អសង្ខតធាតុផង នេះពួកធម៌ប្រាសចាកនីវរណៈផង មិនជាប្រយោជន៍ដល់នីវរណៈផង។

[២៦១] ពួកធម៌ជាបរាមាសៈ តើដូចម្តេច។ ទិដ្ឋិបរាមាសៈ។ បណ្តាធម៌ទាំងនោះ ទិដ្ឋិបរាមាសៈ តើដូចម្តេច។ (ការយល់ឃើញ) ថា លោកទៀងក្តី ថាលោកមិនទៀងក្តី ថាលោកមានទីបំផុតក្តី ថាលោកមិនមានទីបំផុតក្តី ថាជីវិតនោះ គឺសរីរៈនោះក្តី ថាជីវិតដទៃ សរីរៈដទៃក្តី ថាសត្វស្លាប់ទៅកើតទៀតក្តី ថាសត្វស្លាប់ទៅមិនកើតទៀតក្តី ថាសត្វស្លាប់ទៅកើតទៀតក៏មាន មិនកើតទៀតក៏មានក្តី ថាសត្វស្លាប់ទៅកើតទៀត ក៏មិនមែន មិនកើតទៀតក៏មិនមែនក្តី និងទិដ្ឋិ ដំណើរគឺទិដ្ឋិ ព្រៃញាតស្បាតគឺទិដ្ឋិ ផ្លូវឆ្ងាយគឺទិដ្ឋិ ចម្រូងគឺទិដ្ឋិ ការយល់ឆ្វេងគឺទិដ្ឋិ ការជាប់ចំពាក់គឺទិដ្ឋិ ការកួចកាន់ ការប្រកាន់ ការប្រកាន់ខ្ជាប់ ការស្ទាបអង្អែល ផ្លូវអាក្រក់ ផ្លូវខុស ភាពនៃចិត្តខុស លទ្ធិដូចជាកំពង់ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា ដែលមានសភាពបែបនេះ នេះហៅថា ទិដ្ឋិបរាមាសៈ។ សូម្បីមិច្ឆាទិដ្ឋិទាំងអស់ ក៏ហៅថា ទិដ្ឋិបរាមាសៈដែរ។ នេះពួកធម៌ជាបរាមាសៈ។ ពួកធម៌មិនមែនជាបរាមាសៈ តើដូចម្តេច។ វៀរតែធម៌​ទាំង​នោះចេញ ពួកធម៌ដ៏សេសសល់ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួក​ធម៌មិនមែនជាបរាមាសៈ។

[២៦២] ពួកធម៌ដែលបរាមាសៈស្ទាបអង្អែល តើដូចម្តេច។ ពួកធម៌ប្រកបដោយអាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ រូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ដែលបរាមាសៈស្ទាបអង្អែល។ ពួកធម៌ដែលបរាមាសៈមិនស្ទាប​អង្អែល តើដូចម្តេច។ មគ្គជាអបរិយាបន្នៈផង ផលនៃមគ្គផង អសង្ខតធាតុផង នេះពួកធម៌​ដែលបរាមាសៈមិនស្ទាបអង្អែល។

[២៦៣] ពួកធម៌ដែលប្រកបដោយបរាមាសៈ តើដូចម្តេច។ ពួកធម៌ណាប្រកបដោយធម៌​ទាំងនោះ និងវេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ដែលប្រកបដោយបរាមាសៈ។ ពួកធម៌ដែលប្រាសចាកបរាមាសៈ តើដូចម្តេច។ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌ដែលប្រាសចាក​បរាមាសៈ។

[២៦៤] ពួកធម៌ជាបរាមាសៈផង ដែលបរាមាសៈស្ទាបអង្អែលផង តើដូចម្តេច។ បរាមាសៈ​នោះឯង ជាបរាមាសៈផង ដែលបរាមាសៈស្ទាបអង្អែលផង។ ពួកធម៌គ្រាន់តែបរាមាសៈ​ស្ទាបអង្អែល តែមិនមែនជាបរាមាសៈ តើដូចម្តេច។ ពួកធម៌ណាដែលបរាមាសៈ​ស្ទាប​អង្អែល ដោយធម៌ទាំងនោះ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេសសល់ ប្រកបដោយ​អាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌គ្រាន់តែបរាមាសៈស្ទាបអង្អែល តែមិនមែនជាបរាមាសៈ។

[២៦៥] ពួកធម៌ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែល តើដូចម្តេច។ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌ប្រកបដោយអាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ រូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែល។ ពួកធម៌ប្រាសចាកបរាមាសៈផង បរាមាសៈមិនស្ទាបអង្អែល​ផង តើដូចម្តេច។ មគ្គជាអបរិយាបន្នៈផង ផលនៃមគ្គផង អសង្ខតធាតុផង នេះពួកធម៌​ប្រាសចាកបរាមាសៈផង បរាមាសៈមិនស្ទាបអង្អែលផង។

[២៦៦] ពួកធម៌ប្រកបដោយអារម្មណ៍ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ នេះពួកធម៌ប្រកបដោយអារម្មណ៍។ ពួកធម៌មិនមែនជាអារម្មណ៍ តើដូចម្តេច។ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មិនមែនជាអារម្មណ៍។

[២៦៧] ពួកធម៌ជាចិត្ត តើដូចម្តេច។ ចក្ខុវិញ្ញាណ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ មនោធាតុ មនោវិញ្ញាណធាតុ នេះពួកធម៌ជាចិត្ត។ ពួកធម៌មិន​មែនជាចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មិនមែនជាចិត្ត។

[២៦៨] ពួកធម៌ជាចេតសិក តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារខន្ធ នេះពួកធម៌​ជាចេតសិក។ ពួកធម៌មិនមែនជាចេតសិក តើដូចម្តេច។ ចិត្តផង រូបទាំងអស់ផង អសង្ខតធាតុផង នេះពួកធម៌មិនមែនជាចេតសិក។

[២៦៩] ពួកធម៌ប្រកបដោយចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារខន្ធ នេះពួកធម៌​ប្រកបដោយចិត្ត។ ពួកធម៌ប្រាសចាកចិត្ត តើដូចម្តេច។ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌ប្រាសចាកចិត្ត។ ចិត្ត គេមិនគប្បីពោលថា ប្រកបដោយចិត្តផង ថាប្រាសចាក​ចិត្តផងទេ។

[២៧០] ពួកធម៌ច្រឡូកច្រឡំដោយចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារខន្ធ នេះពួកធម៌ច្រឡូកច្រឡំដោយចិត្ត។ ពួកធម៌មិនច្រឡូកច្រឡំដោយចិត្ត តើដូចម្តេច។ រូប​ទាំង​អស់ និងអសង្ខតធាតុ នេះពួកធម៌មិនច្រឡូកច្រឡំដោយចិត្ត។ ចិត្ត គេមិនគប្បី​ពោល​ថា ច្រឡូកច្រឡំដោយចិត្តផង ថាមិនច្រឡូកច្រឡំដោយចិត្តផងទេ។

[២៧១] ពួកធម៌តាំងឡើងដោយចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ កាយវិញ្ញត្តិ (ការកម្រើកកាយ) វចីវិញ្ញត្តិ (ការកម្រើកវាចា) ឬក៏ រូបដទៃណា គឺរូបកើត​អំពីចិត្ត មានចិត្តជាហេតុ មានចិត្តជាសមុដ្ឋាន រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សលហុតា (ភាពនៃរូបស្រាល) រូបស្សមុទុតា (ភាពនៃរូបទន់) រូបស្សកម្មញ្ញតា (ភាពនៃរូបគួរដល់ការងារ) រូបស្សឧបចយៈ (ការសន្សំនៃរូប) រូបស្សសន្តតិ (ដំណនៃរូប) កពឡិង្ការាហារ នេះពួកធម៌ដែលតាំង​ឡើង​ដោយចិត្ត។ ពួកធម៌មិនតាំងឡើងដោយចិត្ត តើដូចម្តេច។ ចិត្តផង រូបដ៏សេសផង អសង្ខតធាតុផង នេះពួកធម៌មិនតាំងឡើងដោយចិត្ត។

[២៧២] ពួកធម៌កើតជាមួយនឹងចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ កាយវិញ្ញត្តិ វចីវិញ្ញត្តិ នេះពួកធម៌កើតជាមួយនឹងចិត្ត។ ពួកធម៌មិនកើតជាមួយនឹងចិត្ត តើដូចម្តេច។ ចិត្តផង រូបដ៏សេសផង អសង្ខតធាតុផង នេះពួកធម៌មិនកើត​ជាមួយនឹង​ចិត្ត។

[២៧៣] ពួកធម៌ប្រព្រឹត្តទៅតាមចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ កាយវិញ្ញត្តិ វចីវិញ្ញត្តិ នេះពួកធម៌ប្រព្រឹត្តទៅតាមចិត្ត។ ពួកធម៌មិនប្រព្រឹត្តទៅតាមចិត្ត តើ​ដូចម្តេច។ ចិត្តផង រូបដ៏សេសផង អសង្ខតធាតុផង នេះពួកធម៌មិន​ប្រព្រឹត្តទៅ​តាម​ចិត្ត។

[២៧៤] ពួកធម៌ច្រឡូកច្រឡំ ទាំងតាំងឡើងដោយចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះពួកធម៌ច្រឡូកច្រឡំ ទាំងតាំងឡើងដោយចិត្ត។ ពួកធម៌មិនច្រឡូកច្រឡំ មិនតាំងឡើងដោយចិត្ត តើដូចម្តេច។ ចិត្តផង រូបទាំងអស់ផង អសង្ខតធាតុផង នេះពួកធម៌មិនច្រឡូកច្រឡំ មិនតាំងឡើងដោយចិត្ត។

[២៧៥] ពួកធម៌ច្រឡូកច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះពួកធម៌ច្រឡូកច្រឡំ ទាំងតាំងឡើង ទាំងកើត​ជាមួយ​នឹងចិត្ត។ ពួកធម៌មិនច្រឡូកច្រឡំ មិនតាំងឡើង មិនកើតជាមួយនឹងចិត្ត តើដូចម្តេច។ ចិត្តផង រូបទាំងអស់ផង អសង្ខតធាតុផង នេះពួកធម៌មិនច្រឡូកច្រឡំ មិនតាំងឡើង មិន​កើតជាមួយនឹងចិត្ត។

[២៧៦] ពួកធម៌ច្រឡូកច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្ត តើដូចម្តេច។ វេទនាខន្ធ វិញ្ញាណខន្ធ សង្ខារក្ខន្ធ នេះពួកធម៌ច្រឡូកច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅ តាមចិត្ត។ ពួកធម៌មិនច្រឡូកច្រឡំ មិនតាំងឡើង មិនប្រព្រឹត្តទៅតាមចិត្ត តើដូចម្តេច។ ចិត្តផង រូបទាំងអស់ផង អសង្ខតធាតុផង នេះពួកធម៌មិនច្រឡូកច្រឡំ មិនតាំងឡើង មិនប្រព្រឹត្តទៅតាមចិត្ត។

[២៧៧] ពួកធម៌ជាខាងក្នុង តើដូចម្តេច។ ចក្ខាយតនៈ។បេ។ មនាយតនៈ នេះពួកធម៌​ជាខាងក្នុង។ ពួកធម៌ជាខាងក្រៅ តើដូចម្តេច។ រូបាយតនៈ។បេ។ ធម្មាយតនៈ នេះពួកធម៌​ជាខាងក្រៅ។

[២៧៨] ពួកធម៌ជាឧបាទា (ឧបាទារូប) តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កពឡិង្ការាហារ នេះពួកធម៌ជាឧបាទា។ ពួកធម៌មិនមែនជាឧបាទា តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ មហាភូតរូបទាំង ៤ និងអសង្ខតធាតុ នេះធម៌មិនមែនជាឧបាទា។

[២៧៩] ពួកធម៌ជាឧបាទិន្នៈ (ធម៌មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ) តើដូចម្តេច។ វិបាក ប្រកបដោយអាសវៈ របស់ពួកធម៌ជាកុសល និង​អកុសល ជាកាមាវចរ រូបាវចរ អរូបាវចរ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ និងរូបដែលជា​កម្មស្សកតត្តា នេះពួកធម៌ជាឧបាទិន្នៈ។ ពួកធម៌ជាអនុបាទិន្នៈ (ធម៌មិនមានកម្មប្រកប​ដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ) តើដូចម្តេច។ ពួកធម៌ប្រកប​ដោយ​អាសវៈ ជាកុសល និងអកុសល ជាកាមាវចរ រូបាវចរ អរូបាវចរ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ឬពួកធម៌ជាកិរិយា ដែលមិនមែនជាកុសល មិនមែនជាអកុសល មិនមែនជា​កម្មវិបាក រូបដែលមិនមែនជាកម្មស្សកតត្តា មគ្គ ជាអបរិយាបន្នៈ ផលនៃមគ្គ និង​អសង្ខតធាតុ នេះពួកធម៌ជាអនុបាទិន្នៈ។

[២៨០] ពួកធម៌ ជាឧបាទាន (សេចក្តីប្រកាន់មាំ) តើដូចម្តេច។ ឧបាទាន ៤ គឺ កាមុបាទាន ទិដ្ឋុបាទាន សីលព្វតុបាទាន អត្តវាទុបាទាន។

[២៨១] បណ្តាឧបាទានទាំងនោះ កាមុបាទាន តើដូចម្តេច។ សេចក្តីប្រាថ្នាចំពោះកាម ការត្រេកអរចំពោះកាម ការរីករាយចំពោះកាម ការអន្ទះសាចំពោះកាម សេចក្តីស្រឡាញ់​ចំពោះកាម ការរោលរាលចំពោះកាម ការជ្រុលជ្រប់ចំពោះកាម ការងុលងប់ចំពោះកាម ណា ក្នុងកាមទាំងឡាយ នេះហៅថា កាមុបាទាន។​

[២៨២] បណ្តាឧបាទានទាំងនោះ ទិដ្ឋុបាទាន តើដូចម្តេច។ ការយល់ថា ទានដែលបានឲ្យ​ហើយមិនមានផល បូជាធំមិនមានផល បូជាតូចមិនមានផល ផលវិបាកនៃកម្មដែល បុគ្គលធ្វើល្អ ឬធ្វើអាក្រក់មិនមាន លោកនេះមិនមាន លោកខាងមុខមិនមាន មាតា មិន​មាន​គុណ បិតាមិនមានគុណ ពួកសត្វជាឱបបាតិកៈមិនមាន ពួកសមណព្រាហ្មណ៍​ក្នុងលោក ជាអ្នកប្រព្រឹត្តល្អ ប្រតិបត្តិល្អ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខ ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯង ហើយសំដែងប្រាប់បាន ក៏មិនមាន និងទិដ្ឋិ ដំណើរ​គឺទិដ្ឋិ ព្រៃញាតស្បាតគឺទិដ្ឋិ ផ្លូវឆ្ងាយគឺទិដ្ឋិ ចម្រូងគឺទិដ្ឋិ ការយល់ឆ្វេងគឺទិដ្ឋិ ការជាប់​ចំពាក់គឺទិដ្ឋិ ការកួចកាន់ ការប្រកាន់ ការប្រកាន់ខ្ជាប់ ការស្ទាបអង្អែល ផ្លូវអាក្រក់ ផ្លូវខុស ភាពនៃចិត្តខុស លទ្ធិដូចជាកំពង់ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា ដែលមាន​សភាព​បែបនេះ នេះហៅថា ទិដ្ឋុបាទាន។ លើកលែងតែសីលព្វតុបាទាន និង​អត្តវាទុបាទាន​ចេញ សូម្បីមិច្ឆាទិដ្ឋិទាំងអស់ ក៏ហៅថា ទិដ្ឋុបាទានដែរ។

[២៨៣] បណ្តាឧបាទានទាំងនោះ សីលព្វតុបាទាន តើដូចម្តេច។ ពួកសមណព្រាហ្មណ៍​ខាងក្រៅ អំពីសាសនានេះ (ប្រកាន់ថា) សេចក្តីបរិសុទ្ធិដោយសីល បរិសុទ្ធិដោយវ័ត បរិសុទ្ធិដោយសីល និងវ័ត និងទិដ្ឋិ ដំណើរគឺទិដ្ឋិ ព្រៃញាតស្បាតគឺទិដ្ឋិ ផ្លូវឆ្ងាយគឺទិដ្ឋិ ចម្រូងគឺទិដ្ឋិ ការយល់ឆ្វេងគឺទិដ្ឋិ ការជាប់ចំពាក់គឺទិដ្ឋិ ការកួចកាន់ ការប្រកាន់ ការប្រកាន់​ខ្ជាប់ ការស្ទាបអង្អែល ផ្លូវអាក្រក់ ផ្លូវខុស ភាពនៃចិត្តខុស លទ្ធិដូចជាកំពង់ សេចក្តីប្រកាន់​ក្នុងការស្វែងរកខុសណា  ដែលមានសភាពបែបនេះ នេះហៅថា សីលព្វតុបាទាន។

[២៨៤] បណ្តាឧបាទានទាំងនោះ អត្តវាទុបាទាន តើដូចម្តេច។ បុថុជ្ជន ជាអ្នកមិនចេះដឹង ក្នុងលោកនេះ មិនធ្លាប់ឃើញពួកព្រះអរិយៈ មិនឈ្លាសវៃក្នុងអរិយធម៌ មិនទូន្មានខ្លួន ក្នុងអរិយធម៌ មិនធ្លាប់ឃើញពួកសប្បុរស មិនឈ្លាសវៃក្នុងសប្បុរិសធម៌ មិនទូន្មានខ្លួនក្នុង​សប្បុរិសធម៌ រមែងយល់ឃើញរូបថាជាខ្លួន ឃើញខ្លួនថាមានរូបខ្លះ ឃើញរូបថាមានក្នុង​ខ្លួនខ្លះ ឃើញខ្លួនថាមានក្នុងរូបខ្លះ ឃើញវេទនាថាជាខ្លួន ឃើញខ្លួនថាមានវេទនាខ្លះ ឃើញវេទនាថាមានក្នុងខ្លួនខ្លះ ឃើញខ្លួនថាមានក្នុងវេទនាខ្លះ ឃើញសញ្ញាថាជាខ្លួន ឃើញខ្លួនថាមានសញ្ញាខ្លះ ឃើញសញ្ញាថាមានក្នុងខ្លួនខ្លះ ឃើញខ្លួនថាមានក្នុងសញ្ញាខ្លះ ឃើញសង្ខារថាជាខ្លួន ឃើញខ្លួនថាមានសង្ខារខ្លះ ឃើញសង្ខារថាមានក្នុងខ្លួនខ្លះ ឃើញខ្លួនថាមានក្នុងសង្ខារខ្លះ ឃើញវិញ្ញាណថាជាខ្លួន ឃើញខ្លួនថាមានវិញ្ញាណខ្លះ ឃើញវិញ្ញាណថាមានក្នុងខ្លួនខ្លះ ឃើញខ្លួនថាមានក្នុងវិញ្ញាណខ្លះ និងទិដ្ឋិ ដំណើរគឺទិដ្ឋិ ព្រៃញាតស្បាតគឺទិដ្ឋិ ផ្លូវឆ្ងាយគឺទិដ្ឋិ ចម្រូងគឺទិដ្ឋិ ការយល់ឆ្វេងគឺទិដ្ឋិ ការជាប់ចំពាក់គឺទិដ្ឋិ ការកួចកាន់ ការប្រកាន់ ការប្រកាន់ខ្ជាប់ ការស្ទាបអង្អែល ផ្លូវអាក្រក់ ផ្លូវខុស ភាពនៃ​ចិត្តខុស លទ្ធិដូចជាកំពង់ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា ដែលមានសភាពបែប​នេះ នេះហៅថា អត្តវាទុបាទាន។

នេះពួកធម៌ជាឧបាទាន។

[២៨៥] ពួកធម៌មិនមែនជាឧបាទាន តើដូចម្តេច។ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏​សេស​សល់ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌​មិនមែន​ជាឧបាទាន។

[២៨៦] ពួកធម៌ជាប្រយោជន៍ដល់ឧបាទាន តើដូចម្តេច។ ពួកធម៌ប្រកបដោយអាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ជាប្រយោជន៍ដល់ឧបាទាន។ ពួកធម៌មិនជាប្រយោជន៍ដល់​ឧបាទាន តើដូចម្តេច។ មគ្គ ជាអបរិយាបន្នៈផង ផលនៃមគ្គផង អសង្ខតធាតុផង នេះពួក​ធម៌​មិនជាប្រយោជន៍ដល់ឧបាទាន។

[២៨៧] ពួកធម៌ប្រកបដោយឧបាទាន តើដូចម្តេច។ ពួកធម៌ណា ប្រកបដោយធម៌ទាំង​នោះ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ប្រកបដោយឧបាទាន។ ពួកធម៌ប្រាសចាក​ឧបាទាន តើដូចម្តេច។ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌ប្រាសចាកឧបាទាន។

[២៨៨] ពួកធម៌ជាឧបាទានផង ជាប្រយោជន៍ដល់ឧបាទានផង តើដូចម្តេច។ ឧបាទាន​ទាំងនោះឯង ជាឧបាទានផង ជាប្រយោជន៍ដល់ឧបាទានផង។ ពួកធម៌គ្រាន់តែជា​ប្រយោជន៍​ដល់ឧបាទាន តែមិនមែនជាឧបាទាន តើដូចម្តេច។ ពួកធម៌ណាជាប្រយោជន៍​ដល់ឧបាទាន ដោយធម៌ទាំងនោះ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេសសល់ ប្រកបដោយអាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ រូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌គ្រាន់តែជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជា​ឧបាទាន។

[២៨៩] ពួកធម៌ជាឧបាទានផង​ ប្រកបដោយឧបាទានផង តើដូចម្តេច។ ទិដ្ឋុបាទាន ជាឧបាទានផង ប្រកបដោយឧបាទានផង ដោយកាមុបាទាន កាមុបាទានជាឧបាទានផង ប្រកបដោយឧបាទានផង ដោយទិដ្ឋុបាទាន សីលព្វតុបាទានជាឧបាទានផង  ប្រកប​ដោយឧបាទានផង ដោយកាមុបាទាន កាមុបាទានជាឧបាទានផង ប្រកបដោយ​ឧបាទានផង ដោយសីលព្វតុបាទាន អត្តវាទុបាទានជាឧបាទានផង ប្រកបដោយ​ឧបាទាន​ផង ដោយកាមុបាទាន កាមុបាទានជាឧបាទានផង ប្រកបដោយឧបាទានផង ដោយអត្តវាទុបាទាន នេះពួកធម៌ជាឧបាទានផង ប្រកបដោយឧបាទានផង។ ពួកធម៌​គ្រាន់​តែប្រកបដោយឧបាទាន តែមិនមែនជាឧបាទាន តើដូចម្តេច។ ពួកធម៌ណា ប្រកប​ដោយធម៌ទាំងនោះ វៀរតែធម៌ទាំងនោះចេញ និងវេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ​ នេះពួក​ធម៌គ្រាន់តែប្រកបដោយឧបាទាន តែមិនមែនជាឧបាទាន។

[២៩០] ពួកធម៌ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទាន តើដូចម្តេច។ ពួកធម៌​ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌ប្រកបដោយអាសវៈ ជាកុសល អកុសល និង​អព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌​ប្រាសចាក​ឧបាទាន តែជាប្រយោជន៍ដល់ឧបាទាន។ ពួកធម៌ប្រាសចាកឧបាទានផង មិនជា​ប្រយោជន៍ដល់ឧបាទានផង តើដូចម្តេច។ មគ្គ ជាអបរិយាបន្នៈផង ផលនៃមគ្គផង អសង្ខតធាតុផង នេះពួកធម៌ប្រាសចាកឧបាទានផង មិនជាប្រយោជន៍ដល់ឧបាទានផង។

[២៩១] ពួកធម៌ជាកិលេល (គ្រឿងសៅហ្មង)​ តើដូចម្តេច។​ កិលេសវត្ថុ ១០ គឺ លោភៈ ទោសៈ មោហៈ មានះ ទិដ្ឋិ ​វិចិកិច្ឆា ថីនៈ ឧទ្ធច្ចៈ អហិរិកៈ អនោត្តប្បៈ។

[២៩២] បណ្តាកិលេសវត្ថុទាំងនោះ​ លោភៈ តើដូចម្តេច។ តម្រេក ការត្រេកអរខ្លាំង ការជាប់ចំពាក់ក្នុងអារម្មណ៍ ការស្រើបស្រាល ការរីករាយ ការរីករាយខ្លាំង តម្រេកខ្លាំង​នៃចិត្ត សេចក្តីប្រាថ្នា ការជ្រុលជ្រប់ ការងុលងប់ចិត្ត ការពាក់ព័ន្ធ ការរួបរឹត ការជាប់ចំពាក់ ការលិចចុះ ធម្មជាតិនាំសត្វឲ្យកើតក្នុងភព មាយា ធម្មជាតិបង្កើតសត្វ ការញ៉ាំងសត្វ​ឲ្យប្រកបដោយទុក្ខ ធម៌ជាតិចាកស្រេះសត្វទុក បណ្តាញ ការបង្ហូរទៅ ការផ្សាយ​ទៅកាន់​អារម្មណ៍ផ្សេងៗ ចំណងចងសត្វទុក ការផ្សាយទៅកាន់អារម្មណ៍ ធម្មជាតិញ៉ាំង​សត្វឲ្យ​ចំរើន ធម្មជាតិជាគម្រប់ពីរ ការតាំងចិត្តទុក ធម្មជាតិនាំសត្វទៅកាន់ភព ធម្មជាតិដូចជាព្រៃ ដូចព្រៃញាតស្បាត ការមូលមិត្ត សេចក្តីស្រឡាញ់ ការអាលោះអាល័យផៅពង្សតទៅ សេចក្តីប៉ុនប៉ង អាការប៉ុនប៉ង ភាពនៃចិត្តប៉ុនប៉ង ការប៉ុនប៉ងរូប ប៉ុនប៉ងសំឡេង ប៉ុនប៉ង​ក្លិន ប៉ុនប៉ងរស ប៉ុនប៉ងផ្សព្វ ប៉ុនប៉ងលាភ ប៉ុនប៉ងទ្រព្យ ប៉ុនប៉ងបុត្រ ប៉ុនប៉ងជីវិត ធម្មជាតិ​ឆ្លេឆ្លា ឆ្លេឆ្លាជ្រុល ឆ្លេឆ្លាខ្លាំង សេចក្តីឆ្លេឆ្លា អាការឆ្លេឆ្លា ភាពនៃចិត្តឆ្លេឆ្លា ការរុលត្បុល អាការ​ប្រព្រឹត្តរុលត្បុល ភាពនៃចិត្តរុលត្បុល ការញាប់ញ័រ ការចង់បានឲ្យ​សម្រេច​ប្រយោជន៍ ការត្រេកអរខុសគន្លងធម៌ ​ការលោភហួសកំណត់ ការត្រេកត្រអាល ការចង់​បាន​មិនឈប់ សេចក្តីប្រាថ្នា សេចក្តីស្រឡាញ់ សេចក្តីប្រាថ្នាព្រម សេចក្តីប្រាថ្នាក្នុងកាម ប្រាថ្នាភព ប្រាថ្នាប្រាសចាកភព ប្រាថ្នាក្នុងរូបភព ប្រាថ្នាក្នុងអរូបភព ប្រាថ្នាក្នុងនិរោធ ប្រាថ្នារូប ប្រាថ្នាសំឡេង ប្រាថ្នាក្លិន ប្រាថ្នារស ប្រាថ្នាផ្សព្វ ប្រាថ្នាធម៌ កិលេសដូចជាជំនន់ គ្រឿងប្រកប គ្រឿងចងក្រង គ្រឿងប្រកាន់មាំ គ្រឿងរារាំងទួទៅ គ្រឿងរារាំងមិនសល់ គ្រឿងបិទបាំង គ្រឿងចង គ្រឿងចូលទៅជិតសៅហ្មង គ្រឿងស្ទាក់ដំណើរ តណ្ហាដូច​ជាវល្លិ ប្រាថ្នាផ្សេងៗ ឫសគល់នៃទុក្ខ ហេតុនៃទុក្ខ ហេតុជាដែនកើតនៃទុក្ខ អន្ទាក់នៃមារ នុយនៃមារ អារម្មណ៍នៃមារ ស្ទឹងគឺតណ្ហា បណ្តាញគឺតណ្ហា ខ្នោះគឺតណ្ហា សមុទ្ទគឺតណ្ហា ការសំឡឹងរំពៃ សេចក្តីជាប់ចំពាក់ ជាអកុសលមូល ណា នេះហៅថា លោភៈ។

[២៩៣] បណ្តាកិលេសវត្ថុទាំងនោះ ទោសៈ តើដូចម្តេច។ គំនុំកើតឡើងថា ជនឯណោះ ​បានប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ដល់អញ គំនុំកើតឡើងថា ជនឯណោះ កំពុងប្រព្រឹត្ត​នូវ​កម្មមិនជាប្រយោជន៍ដល់អញ គំនុំកើតឡើងថា ជនឯណោះ នឹងប្រព្រឹត្តនូវកម្ម​មិនជា​ប្រយោជន៍ដល់អញ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ ដល់បុគ្គលជាទីស្រឡាញ់ ជាទីពេញចិត្តនៃអញ។បេ។ កំពុងប្រព្រឹត្តនូវកម្មមិនជា​ប្រយោជន៍។បេ។ នឹងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ គំនុំកើតឡើងថា ជនឯណោះ បាន​ប្រព្រឹត្តនូវកម្មជាប្រយោជន៍ ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីពេញចិត្តនៃអញ។បេ។ កំពុងប្រព្រឹត្តនូវកម្មជាប្រយោជន៍។បេ។ នឹងប្រព្រឹត្តនូវកម្មជាប្រយោជន៍ ឬគំនុំកើតឡើង ក្នុងហេតុមិនគួរ និងការគុំកួននៃចិត្ត ការគុំកួនតប សេចក្តីថ្នាំងថ្នាក់ ការខឹងតប ការខឹងញ័រ ការក្រោធខ្លាំង ការក្រោធញ័រ ការប្រទូស្ត ការប្រទូស្តតប ការប្រទូស្តគ្រប់យ៉ាង ការខូច​នៃចិត្ត ការប្រទូស្តនៃចិត្ត ការក្រោធ ការខឹង ភាពនៃចិត្តខឹង សេចក្តីប្រទូស្ត អាការប្រទូស្ត ភាពនៃចិត្តប្រទូស្ត សេចក្តីវិនាស អាការវិនាស ភាពនៃចិត្តវិនាស ការខឹង ការខឹងតប ភាពនៃចិត្តកាច ការខឹង ការតូចចិត្តណា ដែលមានសភាពបែបនេះ នេះហៅថា ទោសៈ។

[២៩៤] បណ្តាកិលេសវត្ថុទាំងនោះ មោហៈ តើដូចម្តេច។ ការមិនដឹងច្បាស់ក្នុងទុក្ខ មិនដឹង​ច្បាស់ក្នុងទុក្ខសមុទ័យ មិនដឹងច្បាស់ក្នុងទុក្ខនិរោធ មិនដឹងច្បាស់ក្នុង​ទុក្ខនិរោធគាមិនី​បដិបទា មិនដឹងច្បាស់ក្នុងខន្ធជាចំណែកខាងដើម មិនដឹងច្បាស់ក្នុងខន្ធជាចំណែក​ខាង​ចុង មិនដឹងច្បាស់ក្នុងខន្ធទាំងជាចំណែកខាងដើម និងខាងចុង មិនដឹងច្បាស់ក្នុងពួក​ធម៌ដែលកើតឡើងព្រោះអាស្រ័យបច្ច័យនោះៗ និងការមិនដឹងច្បាស់ ការមិនឃើញ ការ​មិនត្រាស់ដឹង ការមិនភ្ញាក់រលឹក ការមិនត្រាស់ដឹងព្រម ការមិនចាក់ធ្លុះ ការមិនបាន​ដោតក្រងទុក ការមិនចុះចិត្តស៊ប់ ការមិនរំពឹងមើល ការមិនបានពិចារណា អំពើមិន​ជាក់ច្បាស់ ការយល់បានដោយក្រ ភាពនៃសេចក្តីល្ងង់ ការមិនដឹងខ្លួន ការវង្វេង ការវង្វេង​ជ្រប់ ការភ្លេចភ្លាំង អវិជា្ជ ជំនន់គឺអវិជា្ជ ការប្រកបគឺអវិជា្ជ អនុស័យគឺអវិជា្ជ ការស្កាត់​ដំណើរគឺអវិជា្ជ គន្លឹះគឺអវិជា្ជ ការវង្វេង ជាអកុសលមូលណា ដែលមានសភាពបែបនេះ នេះ​ហៅថា មោហៈ។

[២៩៥] បណ្តាកិលេសវត្ថុទាំងនោះ មានះ តើដូចម្តេច។ សេចក្តីប្រកាន់ថា អញប្រសើរ (ជាងគេ) ប្រកាន់ថា អញស្មើ (នឹងគេ) ប្រកាន់ថា អញថោកទាប (ជាងគេ) សេចក្តីប្រកាន់ អាការប្រកាន់ ភាពនៃចិត្តប្រកាន់ ការលើកខ្លួន ការប៉ោងឡើង អាការដូចទង់ជ័យ ការ​តំកើង ភាពនៃចិត្តប្រាថ្នាដូចដងទង់ណា ដែលមានសភាពបែបនេះ នេះហៅថា មានះ។

[២៩៦] បណ្តាកិលេសវត្ថុទាំងនោះ ទិដ្ឋិ តើដូចម្តេច។ (ការយល់) ថា លោកទៀងក្តី ថាលោកមិនទៀងក្តី ថាលោកមានទីបំផុតក្តី ថាលោកមិនមានទីបំផុតក្តី ថាជីវិតនោះ​គឺសរីរៈនោះក្តី ថាជីវិតដទៃ សរីរៈដទៃក្តី ថាសត្វស្លាប់ទៅកើតទៀតក្តី ថាសត្វស្លាប់ទៅ​មិនកើតទៀតក្តី ថាសត្វស្លាប់ទៅកើតទៀតក៏មាន មិនកើតទៀតក៏មានក្តី ថាសត្វស្លាប់ទៅ​កើត​ទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនក្តី ទិដ្ឋិ ដំណើរគឺទិដ្ឋិ ព្រៃស្បាតគឺទិដ្ឋិ ផ្លូវឆ្ងាយ​គឺទិដ្ឋិ ចម្រូងគឺទិដ្ឋិ ការយល់ឆ្វេងគឺទិដ្ឋិ ការជាប់ចំពាក់គឺទិដ្ឋិ ការកួចកាន់ ការ​ប្រកាន់ ការប្រកាន់ខ្ជាប់ ការស្ទាបអង្អែល ផ្លូវអាក្រក់ ផ្លូវខុស ភាពនៃចិត្តខុស លទ្ធិដូចជា​កំពង់ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា ដែលមានសភាពបែបនេះ នេះហៅថា ទិដ្ឋិ។ សូម្បីមិច្ឆាទិដ្ឋិទាំងអស់ ក៏ហៅថា ទិដ្ឋិដែរ។

[២៩៧] បណ្តាកិលេសវត្ថុទាំងនោះ វិចិកិច្ឆា តើដូចម្តេច។ បុគ្គលងឿងឆ្ងល់សង្ស័យ ចំពោះព្រះសាស្តា ងឿងឆ្ងល់សង្ស័យចំពោះព្រះធម៌ ងឿងឆ្ងល់សង្ស័យចំពោះព្រះសង្ឃ ងឿងឆ្ងល់សង្ស័យចំពោះសិក្ខា ងឿងឆ្ងល់សង្ស័យចំពោះខន្ធជាចំណែកខាងដើម ងឿង​ឆ្ងល់​សង្ស័យចំពោះខន្ធជាចំណែកខាងចុង ងឿងឆ្ងល់សង្ស័យចំពោះខន្ធ ទាំងជាចំណែក​ខាង​ដើម និងខាងចុង ងឿងឆ្ងល់សង្ស័យចំពោះធម៌ដែលកើតឡើងព្រោះ​អាស្រ័យបច្ច័យ​នោះៗ និងសេចក្តីងឿងឆ្ងល់ អាការងឿងឆ្ងល់ ភាពនៃសេចក្តីងឿងឆ្ងល់ ការយល់​ស្ទាក់ស្ទើរ ការសង្ស័យ ការបែកចិត្តជាចំពាមពីរ ការបែកជាផ្លូវពីរ ការកន្ទះរា ការប្រកាន់​យក​ចំណែកដ៏ច្រើន ការសាញប្រដាញ ការសាន់វាន់ចិត្ត ការប្រកាន់មិនដាច់ស្រេច ភាព​នៃ​ចិត្តរឹងរូស ការរសេមរសាមនៃចិត្តណា ដែលមានសភាពបែបនេះ នេះហៅថា វិចិកិច្ឆា។

[២៩៨] បណ្តាកិលេសវត្ថុទាំងនោះ ថីនៈ តើដូចម្តេច។ ភាពនៃចិត្តមិនស្រួល មិនគួរដល់​ការងារ ការជ្រប់នៅ ការសម្ងំនៅ សេចក្តីរួញរា អាការរួញរា ភាពនៃចិត្តរួញរា សេចក្តីធុញ​ទ្រាន់ អាការធុញទ្រាន់ ភាពនៃចិត្តធុញទ្រាន់ណា នេះហៅថា ថីនៈ។

[២៩៩] បណ្តាកិលេសវត្ថុទាំងនោះ ឧទ្ធច្ចៈ តើដូចម្តេច។ ភាពនៃចិត្តរវើរវាយ ការមិនស្ងប់​រម្ងាប់ ការរាយមាយនៃចិត្ត ការភ័ន្តភាំងនៃចិត្តណា នេះហៅថា ឧទ្ធច្ចៈ។

[៣០០] បណ្តាកិលេសវត្ថុទាំងនោះ អហិរិកៈ តើដូចម្តេច។ ត្រង់ដែលបុគ្គលមិន​ខ្មាស​ដោយ​អំពើដែលគួរខ្មាស មិនខ្មាសដោយការភប់ប្រសប់នូវអកុសលធម៌ដ៏លាមក នេះហៅ​ថា អហិរិកៈ។

[៣០១] បណ្តាកិលេសវត្ថុទាំងនោះ អនោត្តប្បៈ តើដូចម្តេច។ ត្រង់ដែលបុគ្គលមិនតក់ស្លុត ដោយអំពើដែលគួរតក់ស្លុត មិនតក់ស្លុតដោយការភប់ប្រសព្វ នូវអកុសលធម៌ដ៏លាមក នេះ​ហៅ​ថា អនោត្តប្បៈ។

នេះពួកធម៌ជាកិលេស។

[៣០២] ពួកធម៌មិនមែនកិលេស តើដូចម្តេច។ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេស​សល់ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មិនមែនកិលេស។

[៣០៣] ពួកធម៌គួរដល់សេចក្តីសៅហ្មង តើដូចម្តេច។ ពួកធម៌ប្រកបដោយអាសវៈ ជា​កុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌គួរដល់សេចក្តីសៅហ្មង។ ពួកធម៌មិនគួរដល់សេចក្តីសៅហ្មង តើដូចម្តេច។ មគ្គជាអរិយាបន្នៈផង ផលនៃមគ្គផង អសង្ខតធាតុផង នេះពួកធម៌​មិនគួរ​ដល់សេចក្តីសៅហ្មង។

[៣០៤] ពួកធម៌ដែលសៅហ្មង តើដូចម្តេច។ អកុសលមូល ៣ យ៉ាង គឺ លោភៈ ទោសៈ មោហៈ ទាំងពួកកិលេសដែលតាំងនៅជាមួយនឹងអកុសលមូល មានលោភៈជាដើមនោះ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយអកុសលមូល មានលោភៈជាដើមនោះ និងកាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើងអំពីកុសលមូល មានលោភៈជាដើមនោះ នេះពួកធម៌ដែលសៅហ្មង។ ពួកធម៌ដែលមិនសៅហ្មង តើដូចម្តេច។ ពួកធម៌ជាកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌ដែលមិនសៅហ្មង។

[៣០៥] ពួកធម៌ប្រកបដោយកិលេស តើដូចម្តេច។ ពួកធម៌ណា​ប្រកបដោយធម៌ទាំងនោះ និងវេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ប្រកបដោយកិលេស។ ពួកធម៌ប្រាសចាក​កិលេស តើដូចម្តេច។ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌ប្រាសចាកកិលេស។

[៣០៦] ពួកធម៌ជាកិលេសផង គួរដល់សេចក្តីសៅហ្មងផង តើដូចម្តេច។ កិលេសទាំង​នោះឯង ជាកិលេសផង គួរដល់សេចក្តីសៅហ្មងផង។ ពួកធម៌គ្រាន់តែគួរដល់​សេចក្តី​សៅហ្មង តែមិនមែនកិលេស តើដូចម្តេច។ ពួកធម៌ណា គួរដល់សេចក្តី​សៅហ្មង​ដោយធម៌ទាំងនោះ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេសសល់ ប្រកបដោយអាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌គ្រាន់តែគួរដល់សេចក្តីសៅហ្មង តែមិនមែនកិលេស។

[៣០៧] ពួកធម៌ជាកិលេសផង សៅហ្មងផង តើដូចម្តេច។ កិលេសទាំងនោះឯង ជាកិលេសផង សៅហ្មងផង។ ពួកធម៌គ្រាន់តែសៅហ្មង តែមិនមែនកិលេស តើដូចម្តេច។ ពួកធម៌ណា សៅហ្មងដោយធម៌ទាំងនោះ វៀរតែធម៌ទាំងនោះចេញ និងវេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌គ្រាន់តែសៅហ្មង តែមិនមែនកិលេស។

[៣០៨] ពួកធម៌ជាកិលេសផង ប្រកបដោយកិលេសផង ​តើដូចម្តេច។ លោភៈ ជាកិលេសផង ប្រកបដោយកិលេសផង ដោយមោហៈ មោហៈជាកិលេសផង ប្រកប​ដោយ​កិលេសផង ដោយលោភៈ ទោសៈជាកិលេសផង ប្រកបដោយកិលេសផង ដោយ​មោហៈ មោហៈជាកិលេសផង ប្រកបដោយកិលេសផង ដោយទោសៈ មានះជា​កិលេស​ផង ប្រកបដោយកិលេសផង ដោយមោហៈ មោហៈជាកិលេសផង ប្រកបដោយ​កិលេសផង ដោយមានះ ទិដ្ឋិជាកិលេសផង ប្រកបដោយកិលេសផង ដោយមោហៈ មោហៈ​ជាកិលេសផង ប្រកបដោយកិលេសផង ដោយទិដ្ឋិ វិចិកិច្ឆាជាកិលេសផង ប្រកបដោយកិលេសផង ដោយមោហៈ មោហៈជាកិលេសផង ប្រកបដោយកិលេសផង ដោយវិចិកិច្ឆា ថីនៈជាកិលេសផង ប្រកបដោយកិលេសផង ដោយមោហៈ មោហៈ​ជាកិលេសផង ប្រកបដោយកិលេសផង ដោយថីនៈ ឧទ្ធច្ចៈជាកិលេសផង ប្រកប​ដោយកិលេសផង ដោយមោហៈ មោហៈជាកិលេសផង ប្រកបដោយកិលេសផង ដោយឧទ្ធច្ចៈ អហិរិកៈជាកិលេសផង ប្រកបដោយកិលេសផង ដោយមោហៈ មោហៈ​ជាកិលេសផង ប្រកបដោយកិលេសផង ដោយអហិរិកៈ អនោត្តប្បៈជាកិលេសផង ប្រកប​ដោយកិលេសផង ដោយមោហៈ មោហៈជាកិលេសផង ប្រកបដោយកិលេសផង ដោយ​អនោត្តប្បៈ លោភៈជាកិលេសផង ប្រកបដោយកិលេសផង ដោយឧទ្ធច្ចៈ ឧទ្ធច្ចៈ​ជា​កិលេស​ផង ប្រកបដោយកិលេសផង ដោយលោភៈ ទោសៈជាកិលេសផង ប្រកបដោយ​កិលេសផង ដោយឧទ្ធច្ចៈ ឧទ្ធច្ចៈជាកិលេសផង ប្រកបដោយកិលេសផង ដោយទោសៈ មោហៈជាកិលេសផង ប្រកបដោយកិលេសផង ដោយឧទ្ធច្ចៈ ឧទ្ធច្ចៈជាកិលេសផង ប្រកបដោយកិលេសផង ដោយមោហៈ មានះជាកិលេសផង ប្រកបដោយកិលេសផង ដោយឧទ្ធច្ចៈ ឧទ្ធច្ចៈជាកិលេសផង ប្រកបដោយកិលេសផង ដោយមានះ ទិដ្ឋិជាកិលេស​ផង ប្រកបដោយកិលេសផង ដោយឧទ្ធច្ចៈ ឧទ្ធច្ចៈជាកិលេសផង ប្រកបដោយកិលេស​ផង ដោយទិដ្ឋិ វិចិកិច្ឆាជាកិលេសផង ប្រកបដោយកិលេសផង ដោយឧទ្ធច្ចៈ ឧទ្ធច្ចៈជា​កិលេស​ផង ប្រកបដោយកិលេសផង ដោយវិចិកិច្ឆា ថីនៈជាកិលេសផង ប្រកប​ដោយកិលេសផង ដោយឧទ្ធច្ចៈ ឧទ្ធច្ចៈជាកិលេសផង ប្រកបដោយកិលេសផង ដោយ​ថីនៈ អហិរិកៈជាកិលេសផង ប្រកបដោយកិលេសផង ដោយឧទ្ធច្ចៈ ឧទ្ធច្ចៈជាកិលេសផង ប្រកបដោយកិលេសផង ដោយអហិរិកៈ អនោត្តប្បៈជាកិលេសផង ប្រកបដោយកិលេស​ផង ដោយឧទ្ធច្ចៈ ឧទ្ធច្ចៈជាកិលេសផង ប្រកបដោយកិលេសផង ដោយអនោត្តប្បៈ លោភៈជាកិលេសផង ប្រកបដោយកិលេសផង ដោយអហិរិកៈ អហិរិកៈជាកិលេសផង ប្រកបដោយកិលេសផង ដោយលោភៈ ទោសៈជាកិលេសផង ប្រកបដោយកិលេសផង ដោយ​អហិរិកៈ អហិរិកៈជាកិលេសផង ប្រកបដោយកិលេសផង ដោយទោសៈ មោហៈ​ជាកិលេសផង ប្រកបដោយកិលេសផង ដោយអហិរិកៈ អហិរិកៈជាកិលេសផង ប្រកប​ដោយកិលេសផង ដោយមោហៈ មានះជាកិលេសផង ប្រកបដោយកិលេសផង ដោយ​អហិរិកៈ អហិរិកៈជាកិលេសផង ប្រកបដោយកិលេសផង ដោយមានះ ទិដ្ឋិជាកិលេសផង ប្រកបដោយកិលេសផង ដោយអហិរិកៈ អហិរិកៈជាកិលេសផង ប្រកបដោយកិលេសផង ដោយទិដ្ឋិ វិចិកិច្ឆាជាកិលេសផង ប្រកបដោយកិលេសផង ដោយអហិរិកៈ អហិរិកៈជា​កិលេស​ផង ប្រកបដោយកិលេសផង ដោយវិចិកិច្ឆា ថីនៈជាកិលេសផង ប្រកបដោយ​កិលេស​ផង ដោយអហិរិកៈ អហិរិកៈជាកិលេសផង ប្រកបដោយកិលេសផង ដោយថីនៈ ឧទ្ធច្ចៈជាកិលេសផង ប្រកបដោយកិលេសផង ដោយអហិរិកៈ អហិរិកៈជាកិលេសផង ប្រកបដោយកិលេសផង ដោយឧទ្ធច្ចៈ អនោត្តប្បៈ ជាកិលេសផង ប្រកបដោយកិលេស​ផង ដោយអហិរិកៈ អហិរិកៈជាកិលេសផង ប្រកបដោយកិលេសផង ដោយអនោត្តប្បៈ លោភៈ ជាកិលេសផង ប្រកបដោយកិលេសផង ដោយអនោត្តប្បៈ អនោត្តប្បៈជាកិលេស​ផង ប្រកបដោយកិលេសផង ដោយលោភៈ ទោសៈជាកិលេសផង ប្រកបដោយកិលេស​ផង ដោយអនោត្តប្បៈ អនោត្តប្បៈជាកិលេសផង ប្រកបដោយកិលេសផង ដោយទោសៈ មោហៈជាកិលេសផង ប្រកបដោយកិលេសផង ដោយអនោត្តប្បៈ អនោត្តប្បៈជាកិលេស​ផង ប្រកបដោយកិលេសផង ដោយមោហៈ មានះជាកិលេសផង ប្រកបដោយកិលេស​ផង ដោយអនោត្តប្បៈ អនោត្តប្បៈជាកិលេសផង ប្រកបដោយកិលេសផង ដោយមានះ ទិដ្ឋិជាកិលេសផង ប្រកបដោយកិលេសផង ដោយអនោត្តប្បៈ អនោត្តប្បៈជាកិលេសផង ប្រកបដោយកិលេសផង ដោយទិដ្ឋិ វិចិកិច្ឆាជាកិលេសផង ប្រកបដោយកិលេសផង ដោយអនោត្តប្បៈ អនោត្តប្បៈជាកិលេសផង ប្រកបដោយកិលេសផង ដោយវិចិកិច្ឆា ថីនៈ​ជាកិលេសផង ប្រកបដោយកិលេសផង ដោយអនោត្តប្បៈ អនោត្តប្បៈ ជាកិលេសផង ប្រកបដោយកិលេសផង ដោយថីនៈ ឧទ្ធច្ចៈជាកិលេសផង ប្រកបដោយកិលេសផង ដោយអនោត្តប្បៈ អនោត្តប្បៈជាកិលេសផង ប្រកបដោយកិលេសផង ដោយឧទ្ធច្ចៈ អហិរិកៈជាកិលេសផង ប្រកបដោយកិលេសផង ដោយអនោត្តប្បៈ អនោត្តប្បៈជាកិលេស​ផង ប្រកបដោយកិលេសផង ដោយអហិរិកៈ នេះពួកធម៌ជាកិលេសផង ប្រកបដោយ​កិលេសផង។ ពួកធម៌គ្រាន់តែប្រកបដោយកិលេស តែមិនមែនជាកិលេស តើដូចម្តេច។ ពួកធម៌​ណា ប្រកបដោយធម៌ទាំងនោះ វៀរតែធម៌ទាំងនោះចេញ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌គ្រាន់តែប្រកបដោយកិលេស តែមិនមែនជាកិលេស។

[៣០៩] ពួកធម៌ប្រាសចាកកិលេស តែគួរដល់សេចក្តីសៅហ្មង តើដូចម្តេច។ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌ប្រកបដោយអាសវៈ ជាកុសល និងអព្យាក្រឹត ជា​កាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ​ នេះពួកធម៌ប្រាសចាក​កិលេស តែគួរដល់សេចក្តីសៅហ្មង។ ពួកធម៌ប្រាសចាកកិលេសផង មិនគួរដល់សេចក្តីសៅហ្មង​ផង តើដូចម្តេច។ មគ្គជាអបរិយាបន្នៈផង ផលនៃមគ្គផង អសង្ខតធាតុផង នេះពួកធម៌​ប្រាសចាកកិលេសផង មិនគួរដល់សេចក្តីសៅហ្មងផង។

[៣១០] ពួកធម៌គួរលះដោយទស្សនៈ (សោតាបត្តិមគ្គ) តើដូចម្តេច។ សញ្ញោជនៈ ៣ គឺ សក្កាយទិដ្ឋិ វិចិកិច្ឆា និងសីលព្វតបរាមាសៈ។

[៣១១] បណ្តាសញ្ញោជនៈទាំងនោះ សក្កាយទិដ្ឋិ តើដូចម្តេច។ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនឃើញពួកព្រះអរិយៈ មិនឈ្លាសវៃក្នុងអរិយធម៌ មិនបានទូន្មាន​ខ្លួនក្នុង​អរិយធម៌ មិនបានឃើញពួកសប្បុរស មិនឈ្លាសវៃក្នុងសប្បុរិសធម៌ មិនបាន​ទូន្មាន​ខ្លួនក្នុងសប្បុរិសធម៌ រមែងយល់ឃើញរូបថាជាខ្លួន ឃើញខ្លួនថាមានរូបខ្លះ ឃើញ​រូប​ថាមានក្នុងខ្លួនខ្លះ ឃើញខ្លួនថាមានក្នុងរូបខ្លះ ឃើញវេទនា។បេ។ សញ្ញា។បេ។ សង្ខារ។បេ។ ឃើញវិញ្ញាណថាជាខ្លួន ឃើញខ្លួនថាមានវិញ្ញាណខ្លះ ឃើញវិញ្ញាណថា​មានក្នុងខ្លួនខ្លះ ឃើញខ្លួនថាមានក្នុងវិញ្ញាណខ្លះ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ សេចក្តីប្រកាន់​ក្នុងការស្វែងរកខុសណា ដែលមានសភាពបែបនេះ នេះហៅថា សក្កាយទិដ្ឋិ។

[៣១២] បណ្តាសញ្ញោជនៈទាំងនោះ វិចិកិច្ឆា តើដូចម្តេច។ បុគ្គលងឿងឆ្ងល់សង្ស័យ​ចំពោះ​ព្រះសាស្តា។បេ។ ភាពនៃចិត្តរឹងរូស ការរសេមរសាមនៃចិត្ត នេះហៅថា វិចិកិច្ឆា។

[៣១៣] បណ្តាសញ្ញោជនៈទាំងនោះ សីលព្វតបរាមាសៈ តើដូចម្តេច។ ពួកសមណ​ព្រាហ្មណ៍ ខាងក្រៅអំពីសាសនានេះ (យល់ឃើញ) ថា សេចក្តីបរិសុទ្ធិដោយសីល បរិសុទ្ធិ​ដោយវ័ត បរិសុទ្ធិដោយសីល និងវ័ត ទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ សេចក្តីប្រកាន់ក្នុង​ការស្វែង​រក​ខុសណា ដែលមានសភាពបែបនេះ នេះហៅថា សីលព្វតបរាមាសៈ។

[៣១៤] សញ្ញោជនៈ ៣ នេះ ទាំងពួកកិលេសដែលតាំងនៅជាមួយនឹងសញ្ញោជនៈនោះ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយសញ្ញោជនៈនោះ កាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើងអំពីសញ្ញោជនៈនោះ នេះពួកធម៌គួរលះដោយទស្សនៈ។ ពួកធម៌​មិន​គួរលះដោយទស្សនៈ តើដូចម្តេច។ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេសសល់ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ។បេ។ វិញ្ញណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មិនគួរលះ​ដោយ​ទស្សនៈ។

[៣១៥] ពួកធម៌គួរលះដោយភាវនា តើដូចម្តេច។ លោភៈ ទោសៈ មោហៈ ដ៏សេសសល់ ទាំងពួកកិលេស ដែលតាំងនៅជាមួយនឹងកិលេស មានលោភៈជាដើមនោះ វេទនាខ្ធ។បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយកិលេស មានលោភៈជាដើមនោះ កាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើងអំពីកិលេស មានលោភៈជាដើមនោះ នេះពួកធម៌គួរលះ​ដោយ​ភាវនា។ ពួកធម៌មិនគួរលះដោយភាវនា តើដូចម្តេច។ វៀរតែធម៌ទាំងនោះចេញ ពួកធម៌​ដ៏សេសសល់ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ។បេ។ វិញ្ញណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មិនគួរ​លះដោយភាវនា។

[៣១៦] ពួកធម៌មានហេតុគួរលះដោយទស្សនៈ តើដូចម្តេច។ សញ្ញោជនៈ ៣ គឺ សក្កាយទិដ្ឋិ វិចិកិច្ឆា និងសីលព្វតបរាមាសៈ។

[៣១៧] បណ្តាសញ្ញោជនៈទាំងនោះ សក្កាយទិដ្ឋិ តើដូចម្តេច។ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនបានឃើញពួកព្រះអរិយៈ មិនឈ្លាសវៃក្នុងអរិយធម៌ មិនបានទូន្មាន ខ្លួនក្នុងអរិយធម៌ មិនបានឃើញពួកសប្បុរស មិនឈ្លាសវៃក្នុងសប្បុរិសធម៌ មិនបាន​ទូន្មាន​ខ្លួនក្នុងសប្បុរិសធម៌ រមែងយល់ឃើញរូបថាជាខ្លួន ឃើញខ្លួនថាមានរូបខ្លះ ឃើញ​រូប​ថាមានក្នុងខ្លួនខ្លះ ឃើញខ្លួនថាមានក្នុងរូបខ្លះ (ឃើញ) វេទនា។បេ។ សញ្ញា។បេ។ សង្ខារ។បេ។ ឃើញវិញ្ញាណថាជាខ្លួន ឃើញខ្លួនថាមានវិញ្ញាណខ្លះ ឃើញវិញ្ញាណ​ថាមាន​ក្នុងខ្លួនខ្លះ ឃើញខ្លួនថាមានក្នុងវិញ្ញាណខ្លះ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ ការប្រកាន់ក្នុង​ការស្វែង​រកខុសណា ដែលមានសភាពបែបនេះ នេះហៅថា សក្កាយទិដ្ឋិ។

[៣១៨] បណ្តាសញ្ញោជនៈទាំងនោះ វិចិកិច្ឆា តើដូចម្តេច។ បុគ្គលងឿងឆ្ងល់សង្ស័យ ចំពោះ​ព្រះសាស្តា។បេ។ ភាពនៃសេចក្តីរឹងរូស ការរសេមរសាមនៃចិត្ត នេះហៅថា វិចិកិច្ឆា។

[៣១៩] បណ្តាសញ្ញោជនៈទាំងនោះ សីលព្វតបរាមាសៈ តើដូចម្តេច។ ពួកសមណ​ព្រាហ្មណ៍ ខាងក្រៅអំពីសាសនានេះ (យល់ឃើញ) ថា សេចក្តីបរិសុទ្ធិដោយសីល បរិសុទ្ធិ​ដោយ​វ័ត បរិសុទ្ធិដោយសីល និងវ័ត និងទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ ការប្រកាន់ក្នុង​ការស្វែង​រកខុសណា ដែលមានសភាពបែបនេះ នេះហៅថា សីលព្វតបរាមាសៈ។

[៣២០] សញ្ញោជនៈ ៣ នេះ និងពួកកិលេសដែលតាំងនៅជាមួយនឹងសញ្ញោជនៈនោះ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយសញ្ញោជនៈនោះ កាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើងអំពីសញ្ញោជនៈនោះ នេះពួកធម៌មានហេតុគួរលះដោយ​ទស្សនៈ។ សញ្ញោជនៈ ៣ គឺ សក្កាយទិដ្ឋិ វិចិកិច្ឆា និងសីលព្វតបរាមាសៈ នេះពួកធម៌គួរ​លះ​ដោយទស្សនៈ។ លោភៈ ទោសៈ មោហៈ ដែលតាំងនៅជាមួយនឹងសញ្ញោជនៈនោះ នេះ​ពួកធម៌មានហេតុគួរលះដោយទស្សនៈ។ ទាំងពួកកិលេសដែលតាំងនៅជាមួយនឹង​កិលេស មានលោភៈជាដើមនោះ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយ​កិលេស មានលោភៈជាដើមនោះ កាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើងអំពីកិលេស​មាន​លោភៈជាដើមនោះ នេះពួកធម៌មានហេតុគួរលះដោយទស្សនៈ។ ពួកធម៌មាន​ហេតុ​មិនគួរលះ​ដោយទស្សនៈ តើដូចម្តេច។ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេសសល់ ជា​កុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មាន​ហេតុមិនគួរលះ​ដោយ​ទស្សនៈ។

[៣២១] ពួកធម៌មានហេតុគួរលះដោយភាវនា តើដូចម្តេច។ លោភៈ ទោសៈ មោហៈ ដ៏សេស​សល់ នេះពួកធម៌មានហេតុគួរលះដោយភាវនា។ ទាំងពួកកិលេសដែលតាំង​នៅ​ជាមួយនឹងកិលេសមានលោភៈជាដើមនោះ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ដែលប្រកប​ដោយកិលេស មានលោភៈជាដើមនោះ កាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើង​អំពីកិលេសមានលោភៈជាដើមនោះ នេះពួកធម៌មានហេតុគួរលះដោយភាវនា ​។ ពួកធម៌​មានហេតុមិនគួរលះដោយភាវនា តើដូចម្តេច។ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏​សេស​សល់ ជាកុសល អកុសល និងអព្យាក្រឹត​ ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មានហេតុ​មិនគួរ​លះដោយភាវនា។

[៣២២] ពួកធម៌ប្រកបដោយវិតក្កៈ តើដូចម្តេច។ វៀរតែវិតក្កៈ ក្នុងសវិតក្កភូមិ ជាកាមាវចរ រូបាវចរ អបរិយាបន្នៈចេញ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយវិតក្កៈនោះ នេះពួកធម៌ប្រកបដោយវិតក្កៈ។ ពួកធម៌មិនមានវិតក្កៈ តើដូចម្តេច។ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ក្នុងអវិតក្កភូមិ ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ និងវិតក្កៈផង រូបទាំងអស់ផង អសង្ខតធាតុផង នេះពួកធម៌មិនមានវិតក្កៈ។

[៣២៣] ពួកធម៌ប្រកបដោយវិចារៈ (ការពិចារណា) តើដូចម្តេច។ វៀរតែវិចារៈ ក្នុង​សវិចារភូមិ ជាកាមាវចរ រូបាវចរ អបរិយាបន្នៈចេញ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ដែល​ប្រកប​ដោយវិចារៈនោះ នេះពួកធម៌ប្រកបដោយវិចារ។ ពួកធម៌មិនមានវិចារៈ តើ​ដូចម្តេច។ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ក្នុងអវិចារភូមិ ជាកាមាវចរ រូបាវចរ​ អរូបាវចរ អបរិយាបន្នៈ និងវិចារៈផង រូបទាំងអស់ផង អសង្ខតធាតុផង នេះពួកធម៌មិនមានវិចារៈ។​

[៣២៤] ពួកធម៌ប្រព្រឹត្តទៅជាមួយនឹងបីតិ តើដូចម្តេច។ វៀរតែបីតិ ក្នុងសប្បីតិកភូមិ ជា​កាមាវចរ រូបាវចរ អបរិយាបន្នៈចេញ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ដែលប្រកប​ដោយ​បីតិនោះ នេះពួកធម៌ប្រព្រឹត្តទៅជាមួយនឹងបីតិ។ ពួកធម៌មិនព្រឹត្តទៅជាមួយនឹងបីតិ​តើដូចម្តេច។ វេទនាខន្ធ។បេ។​ វិញ្ញាណក្ខន្ធ ក្នុងអប្បីតិកភូមិ​​ ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ និងបីតិផង រូបទាំងអស់ផង អសង្ខតធាតុផង នេះពួកធម៌មិនប្រព្រឹត្ត​ទៅជា​មួយនឹងបីតិ។

[៣២៥] ពួកធម៌ប្រកបដោយបីតិ តើដូចម្តេច។ វៀរតែបីតិ ក្នុងបីតិភូមិ ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈចេញ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ដែលប្រកបដោយបីតិនោះ នេះពួកធម៌ប្រកបដោយបីតិ។ ពួកធម៌មិនប្រកបដោយបីតិ​ តើដូចម្តេច។ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ក្នុងទីមិនមែនជាបីតិភូមិ ​ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ និងបីតិផង រូបទាំងអស់ផង អសង្ខតធាតុផង នេះពួកធម៌មិនប្រកបដោយបីតិ។

[៣២៦] ពួកធម៌ប្រកបដោយសុខៈ តើដូចម្តេច។ វៀរតែសុខៈ​ ក្នុងសុខភូមិ ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈចេញ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ប្រកបដោយ​សុខៈនោះ នេះពួកធម៌ប្រកបដោយសុខៈ។ ពួកធម៌មិនប្រកបដោយសុខៈ តើដូចម្តេច។ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ក្នុងទីមិនមែនជាសុខភូមិ ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ និងសុខៈផង រូបទាំងអស់ផង អសង្ខតធាតុផង នេះពួកធម៌មិនប្រកប​ដោយ​សុខៈ។

[៣២៧] ពួកធម៌ប្រកបដោយឧបេក្ខា តើដូចម្តេច។ វៀរតែឧបេក្ខាក្នុងឧបេក្ខាភូមិ ជាកាមាវរ រូបាវចរ អរូបាវចរ អបរិយាបន្នៈចេញ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ដែលប្រកប​ដោយ​ឧបេក្ខានោះ នេះពួកធម៌ប្រកបដោយឧបេក្ខា។ ពួកធម៌មិនប្រកបដោយឧបេក្ខា តើ​ដូចម្តេច។ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ក្នុងទីមិនមែនជាឧបេក្ខាភូមិ ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ និងឧបេក្ខាផង រូបទាំងអស់ផង អសង្ខតធាតុផង នេះពួក​ធម៌មិន​ប្រកបដោយឧបេក្ខា។

[៣២៨] ពួកធម៌ជាកាមាវចរ តើដូចម្តេច។ ខាងក្រោម កំណត់យកអវីចិនរក ជាទីបំផុតខាង​លើ កំណត់យកបរនិម្មិតវសវត្តីទេវលោកជាទីបំផុត ទីណាដែលមានក្នុងចន្លោះនេះ ខន្ធ ធាតុ អាយតនៈ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ដែលត្រាច់ចុះក្នុងទីនុ៎ះ រាប់បញ្ចូល​ក្នុងទីនុ៎ះ នេះពួកធម៌ជាកាមាវចរ។ ពួកធម៌មិនមែនជាកាមាវចរ តើដូចម្តេច។ រូបាវចរ អរូបាវចរ អបរិយាបន្នៈ នេះពួកធម៌មិនមែនជាកាមាវចរ។

[៣២៩] ពួកធម៌ជារូបាវចរ តើដូចម្តេច។ ខាងក្រោម កំណត់យកព្រហ្មលោក ជាទីបំផុត ខាងលើ កំណត់យកអកនិដ្ឋទេវលោកជាទីបំផុត ទីណាដែលមានក្នុងចន្លោះនេះ ធម៌គឺចិត្ត និងចេតសិក ដែលត្រាច់ចុះក្នុងទីនុ៎ះ រាប់បញ្ចូលក្នុងទីនុ៎ះ នៃបុគ្គលអ្នកចូល (កាន់​សមាបត្តិ) ឬបុគ្គលដែលកើតហើយ ឬក៏បុគ្គលអ្នកនៅជាសុខក្នុងបច្ចុប្បន្ន នេះពួកធម៌ជា​រូបាវចរ។ ពួកធម៌មិនមែនជារូបាវចរ តើដូចម្តេច។ កាមាវចរ អរូបាវចរ អបរិយាបន្នៈ នេះ​ពួកធម៌មិនមែនជារូបាវចរ។

[៣៣០] ពួកធម៌ ជាអរូបាវចរ តើដូចម្តេច។ ខាងក្រោម កំណត់យកពួកទេវតា ដែលកើត​ក្នុង​អាកាសានញ្ចាយតនភពជាទីបំផុត ខាងលើ កំណត់យកទេវតា ដែលកើតក្នុង​នេវសញ្ញានាសញ្ញាយតនៈ​ភពជាទីបំផុត ទីណាដែលមានក្នុងចន្លោះនេះ ធម៌គឺចិត្ត និង​ចេតសិក ត្រាច់ចុះក្នុងទីនុ៎ះ រាប់បញ្ចូលក្នុងទីនុ៎ះ នៃបុគ្គលអ្នកចូល (កាន់សមាបត្តិ) ឬបុគ្គល​ដែលទៅកើតហើយ ឬក៏បុគ្គលអ្នកនៅជាសុខក្នុងបច្ចុប្បន្ន នេះពួកធម៌ជា​អរូបាវចរ។ ពួកធម៌មិនមែនជាអរូបាវចរៈ តើដូចម្តេច។ កាមាវចរ រូបាវចរ អបរិយាបន្នៈ នេះពួក​ធម៌មិនមែនជាអរូបាវចរ។

[៣៣១] ពួកធម៌ជាបរិយាបន្នៈ តើដូចម្តេច។ ពួកធម៌ប្រកបដោយអាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះ ពួកធម៌ជាបរិយាបន្នៈ។ ពួកធម៌ជាអបរិយាបន្នៈ តើដូចម្តេច។ មគ្គផង ផលនៃមគ្គផង អសង្ខតធាតុផង នេះពួកធម៌ជាអបរិយាបន្នៈ។

[៣៣២] ពួកធម៌ជានិយ្យានិកៈ (ធម៌នាំសត្វឲ្យរួចចាកវដ្តៈ) តើដូចម្តេច។ មគ្គ ៤ ជា​អបរិយាបន្នៈ នេះពួកធម៌ជានិយ្យានិកៈ។ ពួកធម៌ជាអនិយ្យានិកៈ តើដូចម្តេច។ វៀរតែធម៌​ទាំង​នោះ​ចេញ ពួកធម៌ដ៏សេសសល់ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និង​អសង្ខតធាតុ នេះពួកធម៌ជាអនិយ្យានិកៈ។

[៣៣៣] ពួកធម៌ជានិយតៈ (ទៀង) តើដូចម្តេច។ អានន្តរិកកម្ម ៥ និយតមិច្ឆាទិដ្ឋិ និងមគ្គ ៤ ជាអបរិយាបន្នៈ នេះពួកធម៌ជានិយតៈ។ ពួកធម៌ជាអនិយតៈ តើដូចម្តេច។ វៀរតែធម៌​ទាំង​នោះចេញ ពួកធម៌ដ៏សេសសល់ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួក​ធម៌ជាអនិយតៈ ។

[៣៣៤] ពួកធម៌ប្រកបដោយឧត្តរ (ការរើឡើងនូវខ្លួន) តើដូចម្តេច។ ពួកធម៌ប្រកបដោយ​អាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ប្រកបដោយឧត្តរៈ។ ពួកធម៌មិនមែនជាឧត្តរៈ តើដូចម្តេច។ មគ្គជា​អបរិយាបន្នៈផង ផលនៃមគ្គផង អសង្ខតធាតុផង នេះពួកធម៌មិនមែនជាឧត្តរៈ។

[៣៣៥] ពួកធម៌ប្រកបដោយរណៈ (សឹកសត្រូវ) តើដូចម្តេច។ អកុសលមូល ៣ គឺ លោភៈ ទោសៈ និងមោហៈ ទាំងពួកកិលេស ដែលតាំងនៅជាមួយនឹងអកុសលមូលនោះ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ប្រកបដោយអកុសលមូលនោះ កាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើងអំពីអកុសលមូលនោះ នេះពួកធម៌ប្រកបដោយរណៈ ពួកធម៌មិនមែន​ជារណៈ (មិនជាសឹកសត្រូវ) តើដូចម្តេច។ ពួកធម៌ជាកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និង​អសង្ខតធាតុ នេះពួកធម៌មិនមែនជារណៈ។

[៣៣៦] ពួកធម៌ប្រព្រឹត្តទៅក្នុងចំណែកនៃវិជា្ជ តើដូចម្តេច។ ពួកធម៌ប្រកបដោយវិជ្ជា នេះ​ពួកធម៌ប្រព្រឹត្តទៅក្នុងចំណែកវិជ្ជា។ ពួកធម៌ប្រព្រឹត្តទៅក្នុងចំណែកនៃវិជ្ជា តើដូចម្តេច។ ពួកធម៌ប្រកបដោយអវិជា្ជ នេះពួកធម៌ប្រព្រឹត្តទៅក្នុងចំណែកនៃអវិជ្ជា ។

[៣៣៧] ពួកធម៌ប្រៀបដូចផ្លេកបន្ទោរ តើដូចម្តេច។ បញ្ញា ក្នុងអរិយមគ្គ ៣ ខាងក្រោម នេះពួកធម៌ប្រៀបប្រដូចផ្លេកបន្ទោរ។ ពួកធម៌ប្រៀបដូចពេជ្រ តើដូចម្តេច។ បញ្ញាក្នុង​អរហត្តមគ្គខាងលើ នេះពួកធម៌ប្រៀបដូចពេជ្រ។

[៣៣៨] ពួកធម៌ពាល តើដូចម្តេច។ អហិរិកៈ និងអនោត្តប្បៈ នេះពួកធម៌ពាល សូម្បី​អកុសលធម៌ទាំងអស់ ក៏ជាពួកធម៌ពាលដែរ។ ពួកធម៌បណ្ឌិត តើដូចម្តេច។ ហិរិ និង​ឱត្តប្បៈ នេះពួកធម៌បណ្ឌិត សូម្បីកុសលធម៌ទាំងអស់ ក៏ជាពួកធម៌បណ្ឌិតដែរ។

[៣៣៩] ពួកធម៌ខ្មៅ តើដូចម្តេច។ អហិរិកៈ និងអនោត្តប្បៈ នេះពួកធម៌ខ្មៅ សូម្បី​អកុសលធម៌​ទាំងអស់ ក៏ជាពួកធម៌ខ្មៅដែរ។ ធម៌ស តើដូចម្តេច។ ហិរិ និងឱត្តប្បៈ នេះពួកធម៌ស សូម្បីកុសលធម៌ទាំងអស់ ក៏ជាពួកធម៌សដែរ។

[៣៤០] ពួកធម៌ដុតកំដៅ តើដូចម្តេច។ កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត នេះពួកធម៌​ដុតកំដៅ សូម្បីអកុសលធម៌ទាំងអស់ ក៏ជាពួកធម៌ដុតកំដៅដែរ។ ពួកធម៌មិនដុតកំដៅ តើដូចម្តេច។ កាយសុចរិត វចីសុចរិត មនោសុចរិត នេះពួកធម៌មិនដុតកំដៅ សូម្បី​កុសលធម៌​ទាំងអស់ ក៏ជាពួកធម៌មិនដុតកំដៅដែរ។

[៣៤១] ពួកធម៌ជាអធិវចនៈ (ឈ្មោះ) តើដូចម្តេច។ ការរាប់ ការដឹងដោយប្រពៃ ការតាំង​ទុក ការនិយាយឈ្មោះ ការធ្វើនូវឈ្មោះ ការតំកល់ទុកនូវឈ្មោះ លំនាំពាក្យពោល ព្យព្ជានៈ ការនិយាយចំឈ្មោះណា នៃពួកធម៌នោះៗ នេះពួកធម៌ជាអធិវចនៈ។ ឯពួកធម៌​ទាំង​អស់ ក៏ជាគន្លងនៃអធិវចនៈដែរ។

[៣៤២] ពួកធម៌ជានិរុត្តិ (ពាក្យពោល) តើដូចម្តេច។ ការរាប់ ការដឹងដោយប្រពៃ ការ​តាំងទុក ការនិយាយឈ្មោះ ការធ្វើនូវឈ្មោះ ការតំកល់ទុកនូវឈ្មោះ លំនាំពាក្យពោល ព្យព្ជានៈ ការនិយាយចំឈ្មោះណា នៃពួកធម៌នោះៗ នេះពួកធម៌ជានិរុត្តិ។ ឯពួកធម៌ទាំង​អស់ ក៏ជាគន្លងនៃនិរុត្តិដែរ។

[៣៤៣] ពួកធម៌ជាបញ្ញត្តិ តើដូចម្តេច។ ការរាប់ ការដឹងដោយប្រពៃ ការតាំងទុក ការនិយាយឈ្មោះ ការធ្វើនូវឈ្មោះ ការតំកល់ទុកនូវឈ្មោះ លំនាំពាក្យពោល ព្យញ្ជនៈ ការនិយាយចំឈ្មោះណា នៃពួកធម៌នោះៗ នេះពួកធម៌ជាបញ្ញត្តិ។ ពួកធម៌ទាំងអស់ ក៏ជាគន្លងនៃបញ្ញត្តិដែរ។

[៣៤៤] បណ្តាធម៌ទាំងនោះ នាម តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារខន្ធ វិញ្ញាណក្ខន្ធ និងអសង្ខតធាតុ នេះហៅថា នាម។  បណ្តាលធម៌ទាំងនោះ រូប តើដូចម្តេច។ មហាភូតរូប ៤ និងរូបដែលអាស្រ័យមហាភូតរូបទាំងបួន ៤ នេះហៅថា រូប។

[៣៤៥] បណ្តាធម៌ទាំងនោះ អវិជា្ជ តើដូចម្តេច។ ការមិនដឹង ការមិនឃើញ។បេ។ គន្លឹះគឺអវិជា្ជ សេចក្តីវង្វេង ជាអកុសលមូលណា នេះហៅថាអវិជា្ជ។ បណ្តាធម៌ទាំងនោះ ភវតណ្ហា តើដូចម្តេច។ ការប្រាថ្នាក្នុងភព។បេ។ ការចុះចិត្តស៊ប់ក្នុងភព ចំពោះភព ទាំងឡាយណា នេះហៅថា ភវតណ្ហា។

[៣៤៦] បណ្តាធម៌ទាំងនោះ ភវទិដ្ឋិ (ការយល់ឃើញថាសត្វកើតទៀត) តើដូចម្តេច។ (សេចក្តីយល់) ថា ខ្លួនក្តី លោកក្តី នឹងកើតមាន និងទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ សេចក្តីប្រកាន់ ក្នុងការស្វែងរកខុសណា ដែលមានសភាពបែបនេះ នេះហៅថា ភវទិដ្ឋិ។ បណ្តា​ធម៌ទាំង​នោះ វិភវទិដ្ឋិ (សេចក្តីយល់ឃើញថាសត្វមិនកើតទៀត) តើដូចម្តេច។ (សេចក្តី​យល់) ថា ខ្លួនក្តី លោកក្តី នឹងមិនកើតមាន និងទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ សេចក្តីប្រកាន់​ក្នុងការ​ស្វែង​រកខុសណា ដែលមានសភាពបែបនេះ នេះហៅថា វិភវទិដ្ឋិ។

[៣៤៧] បណ្តាធម៌ទាំងនោះ សស្សតទិដ្ឋិ (សេចក្តីយល់ថាខ្លួន និងលោកទៀង) តើ​ដូចម្តេច។ (សេចក្តីយល់) ថា ខ្លួនក្តី លោកក្តី ទៀងទាត់ និងទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ សេចក្តី​ប្រកាន់ក្នុងការស្វែងរកខុសណា ដែលមានសភាពបែបនេះ នេះហៅថា សស្សតទិដ្ឋិ។ បណ្តាធម៌ទាំងនោះ ឧច្ឆេទទិដ្ឋិ (សេចក្តីយល់ថាសត្វសូន្យមិនកើតទៀត) តើដូចម្តេច។ (សេចក្តីយល់) ថា ខ្លួនក្តី លោកក្តី ដាច់សូន្យ និងទិដ្ឋិ  ដំណើរគឺទិដ្ឋិ។បេ។ សេចក្តី​ប្រកាន់ក្នុងការស្វែងរកខុសណា ដែលមានសភាពបែបនេះ នេះហៅថា ឧច្ឆេទទិដ្ឋិ។

[៣៤៨] បណ្តាធម៌ទាំងនោះ អន្តវាទិដ្ឋិ (សេចក្តីយល់ថាលោកមានទីបំផុត) តើដូចម្តេច។ (សេចក្តីយល់) ថា ខ្លួនក្តី លោកក្តី មានទីបំផុត និងទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ សេចក្តី​ប្រកាន់​ក្នុងការស្វែងរកខុសណា ដែលមានសភាពបែបនេះ នេះហៅថា អន្តវាទិដ្ឋិ។ បណ្តា​ធម៌ទាំងនោះ អនន្តវាទិដ្ឋិ តើដូចម្តេច។ (សេចក្តីយល់) ថា ខ្លួនក្តី លោកក្តី មិនមានទីបំផុត និងទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា ដែលមានសភាព​បែបនេះ នេះហៅថា អនន្តវាទិដ្ឋិ។

[៣៤៩] បណ្តាធម៌ទាំងនោះ បុព្វន្តានុទិដ្ឋិ (សេចក្តីយល់តាមចំណែកនៃខន្ធខាងដើម) តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា កើតឡើង ព្រោះប្រារព្ធនូវខន្ធជាចំណែកខាងដើម នេះហៅថា បុព្វន្តានុទិដ្ឋិ។ បណ្តាធម៌ទាំងនោះ អបរន្តានុទិដ្ឋិ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ សេចក្តីប្រកាន់ក្នុង​ការស្វែងរក​ខុស​ណា កើតឡើងព្រោះប្រារព្ធនូវខន្ធជាចំណែកខាងចុង នេះហៅថា អបរន្តានុទិដ្ឋិ។

[៣៥០] បណ្តាធម៌ទាំងនោះ អហិរិកៈ តើដូចម្តេច។ ត្រង់ដែលបុគ្គលមិនខ្មាស​ដោយអំពើ​ដែលគួរខ្មាស មិនខ្មាសដោយការជួបប្រទះ នូវធម៌ជាអកុសលដ៏លាមក នេះហៅថា អហិរិកៈ។ បណ្តាធម៌ទាំងនោះ អនោត្តប្បៈ តើដូចម្តេច។ ត្រង់ដែលបុគ្គលមិនក្តៅក្រហាយ ដោយអំពើដែលគួរក្តៅក្រហាយ មិនក្តៅក្រហាយដោយការជួបប្រទះនូវធម៌ជាអកុសល​ដ៏លាមក នេះហៅថា អនោត្តប្បៈ ។

[៣៥១] បណ្តាធម៌ទាំងនោះ ហិរិ តើដូចម្តេច។ ត្រង់ដែលបុគ្គលខ្មាស ដោយអំពើ​ដែលគួរ​ខ្មាស ខ្មាសដោយការជួបប្រទះនូវធម៌ជាអកុសលដ៏លាមក នេះហៅថា ហិរិ។ បណ្តាធម៌​ទាំង​​នោះ ឱត្តប្បៈ តើដូចម្តេច។ ត្រង់ដែលបុគ្គលក្តៅក្រហាយដោយអំពើ​ដែលគួរក្តៅ​ក្រហាយ ក្តៅក្រហាយដោយការជួបប្រទះនូវធម៌ជាអកុសលដ៏លាមក នេះហៅថា ឱត្តប្បៈ។

[៣៥២] បណ្តាធម៌ទាំងនោះ ភាពនៃបុគ្គលដែលគេប្រដៅក្រ តើដូចម្តេច។ សេចក្តី​ប្រដៅ​ក្រ ការស្តីថាក្រ ភាពនៃបុគ្គលដែលគេប្រដៅក្រ ភាពនៃបុគ្គលប្រកាន់យកខាងខុស ភាពនៃ​បុគ្គលត្រេកអរក្នុងធម៌ជាសត្រូវ ការមិនអើពើ ភាពនៃបុគ្គលមិនយកចិត្តទុកដាក់ ភាពនៃបុគ្គលមិនគោរព ភាពនៃបុគ្គលមិនទទួលស្តាប់បង្គាប់ ចំពោះសហធម្មិកជន ដែល​ស្តីប្រដៅ នេះហៅថា ភាពនៃបុគ្គលដែលគេប្រដៅក្រ។ បណ្តាធម៌ទាំងនោះ ភាពនៃបុគ្គល​មានមិត្រអាក្រក់ តើដូចម្តេច។ ពួកបុគ្គលណា ជាអ្នកមិនមានសទ្ធា ទ្រុស្តសីល ចេះដឹងតិច ជាមនុស្សកំណាញ់ គ្មានប្រាជ្ញា ការសេព ការជិតដិតនឹងគ្នា ការត្រូវគំនិតគ្នា ការគប់រកគ្នា ការស្របគំនិតគ្នា សេចក្តីស្រឡាញ់គ្នា ការជិតស្និទ្ធនឹងគ្នា ភាពនៃបុគ្គលមូលមិត្រនឹងគ្នា ណា នៃបុគ្គលទាំងនោះ នេះហៅថា ភាពនៃបុគ្គលមានមិត្រអាក្រក់។

[៣៥៣] បណ្តាធម៌ទាំងនោះ ភាពនៃបុគ្គលដែលគេប្រដៅងាយ តើដូចម្តេច។ ការប្រ ដៅងាយ ការស្តីថាងាយ ភាពនៃបុគ្គលដែលគេប្រដៅងាយ ភាពនៃបុគ្គលមិនកាន់​យក​ខាង​ខុស ភាពនៃបុគ្គលមិនត្រេកអរ ចំពោះធម៌ជាសត្រូវ សេចក្តីអើពើ ភាពនៃបុគ្គល​យកចិត្ត​ទុកដាក់ ភាពនៃបុគ្គលប្រកបដោយសេចក្តីគោរព ភាពនៃបុគ្គលប្រកបដោយការ​ទទួល​ស្តាប់បង្គាប់ ចំពោះសហធម្មិកជនដែលស្តីប្រដៅ នេះហៅថា ភាពនៃបុគ្គលប្រដៅ​ងាយ។ បណ្តាធម៌ទាំងនោះ ភាពនៃបុគ្គលមានមិត្រល្អ តើដូចម្តេច។ បុគ្គលណា ជាអ្នក​មានសទ្ធា មានសីល ចេះដឹងច្រើន មានចាគៈ មានប្រាជ្ញា ការសេព ការជិតដិតនឹងគ្នា ការត្រូវគំនិតគ្នា ការគប់រកគ្នា ការស្របគំនិតគ្នា សេចក្តីស្រឡាញ់គ្នា ការជិតស្និទ្ធនឹងគ្នា ភាពនៃបុគ្គលមូលមិត្រនឹងគ្នាណានៃបុគ្គលទាំងនោះ នេះហៅថា ភាពនៃបុគ្គលមាន​មិត្រ​ល្អ។

[៣៥៤] បណ្តាធម៌ទាំងនោះ សេចក្តីឈ្លាសក្នុងអាបត្តិ តើដូចម្តេច។ ពួកអាបត្តិមានកងនៃ​អាបត្តិ ៥ ក្តី ពួកអាបត្តិមានកងនៃអាបត្តិ ៧ ក្តី សេចក្តីឈ្លាសក្នុងអាបត្តិ ការដឹងច្បាស់ ការយល់ច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការយល់ត្រូវណា ចំពោះអាបត្តិ​ទាំង​នោះ នេះហៅថា សេចក្តីឈ្លាសក្នុងអាបត្តិ។ បណ្តាធម៌ទាំងនោះ ភាពនៃបុគ្គលអ្នក​ឈ្លាស​ក្នុង​ការចេញចាកអាបត្តិ តើដូចម្តេច។ សេចក្តីឈ្លាសក្នុងការចេញចាក​អាបត្តិទាំង​នោះ ការដឹងច្បាស់ ការយល់ច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការយល់ត្រូវ​ណា នេះហៅថា សេចក្តីឈ្លាសក្នុងការចេញចាកអាបត្តិ។

[៣៥៥] បណ្តាធម៌ទាំងនោះ សេចក្តីឈ្លាសក្នុងសមាបត្តិ តើដូចម្តេច។ សមាបត្តិ ប្រកប​ដោយវិតក្កៈ និងវិចារៈក៏មាន សមាបត្តិមិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន សមាបត្តិ​មិនមាន​វិតក្កៈ ទាំងមិនមានវិចារៈក៏មាន សេចក្តីឈ្លាសក្នុងសមាបត្តិ ការដឹងច្បាស់ ការ​យល់​ច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការយល់ត្រូវណា ចំពោះសមាបត្តិ​ទាំង​នោះ នេះហៅថា សេចក្តីឈ្លាសក្នុងសមាបត្តិ។ បណ្តាធម៌ទាំងនោះ សេចក្តីឈ្លាស​ក្នុងការ​ចេញចាកសមាបត្តិ តើដូចម្តេច។ សេចក្តីឈ្លាសក្នុងការចេញចាកសមាបត្តិទាំងនោះ ការដឹង​ច្បាស់ ការយល់ច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការយល់ត្រូវណា នេះហៅថា សេចក្តីឈ្លាសក្នុងការចេញចាកសមាបត្តិ។

[៣៥៦] បណ្តាធម៌ទាំងនោះ សេចក្តីឈ្លាសក្នុងធាតុ តើដូចម្តេច។ ធាតុ ១៨ គឺ ចក្ខុធាតុ រូបធាតុ ចក្ខុវិញ្ញាណធាតុ សោតធាតុ សទ្ទធាតុ សោតវិញ្ញាណធាតុ ឃានធាតុ គន្ធធាតុ ឃានវិញ្ញាណធាតុ ជិវ្ហាធាតុ រសធាតុ ជិវ្ហាវិញ្ញាណធាតុ កាយធាតុ ផោដ្ឋព្វធាតុ កាយវិញ្ញាណធាតុ មនោធាតុ ធម្មធាតុ មនោវិញ្ញាណធាតុ សេចក្តីឈ្លាសក្នុងធាតុ ការ​ដឹងច្បាស់ ការយល់ច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការយល់ត្រូវណា ចំពោះ​ធាតុទាំងនោះ នេះហៅថា សេចក្តីឈ្លាសក្នុងធាតុ។ បណ្តាធម៌ទាំងនោះ សេចក្តី​ឈ្លាស​ក្នុងការធ្វើទុកក្នុងចិត្ត តើដូចម្តេច។ សេចក្តីឈ្លាសក្នុងការធ្វើទុកក្នុងចិត្ត ការដឹងច្បាស់ ការយល់ច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការយល់ត្រូវណា ចំពោះ​ធាតុ​ទាំងនោះ នេះហៅថា សេចក្តីឈ្លាសក្នុងការធ្វើទុកក្នុងចិត្ត។

[៣៥៧] បណ្តាធម៌ទាំងនោះ សេចក្តីឈ្លាសក្នុងអាយតនៈ តើដូចម្តេច។ អាយតនៈ ១២ គឺ ចក្ខាយតនៈ រូបាយតនៈ សោតាយតនៈ សទ្ទាយតនៈ ឃានាយតនៈ គន្ធាយតនៈ ជិវ្ហាយតនៈ រសាយតនៈ កាយាយតនៈ ផោដ្ឋព្វាយតនៈ មនាយតនៈ ធម្មាយតនៈ សេចក្តី​ឈ្លាសក្នុងអាយតនៈ ការដឹងច្បាស់ ការយល់ច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការយល់ត្រូវណា ចំពោះអាយតនៈទាំងនោះ នេះហៅថា សេចក្តីឈ្លាសក្នុងអាយតនៈ។ បណ្តាធម៌ទាំងនោះ សេចក្តីឈ្លាសក្នុងបដិច្ចសមុប្បាទ តើដូចម្តេច។ សង្ខារកើតឡើង ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតឡើង ព្រោះសង្ខារជាបច្ច័យ នាមរូបកើតឡើង ព្រោះ​វិញ្ញាណជាបច្ច័យ សឡាយតនៈកើតឡើង ព្រោះនាមរូបជាបច្ច័យ ផស្សៈកើតឡើង ព្រោះ​សឡាយតនៈជាបច្ច័យ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតឡើង ព្រោះ​វេទនាជាបច្ច័យ ឧបាទានកើតឡើង ព្រោះតណ្ហាជាបច្ច័យ ភពកើតឡើង ព្រោះឧបាទាន ជាបច្ច័យ ជាតិកើតឡើង ព្រោះភពជាបច្ច័យ ជរាមរណៈកើតឡើង ព្រោះជាតិជាបច្ច័យ សេចក្តី​សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏កើតឡើងព្រម ការ​កើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ ការដឹងច្បាស់ ការ​យល់​​ច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការយល់ត្រូវណា ចំពោះ​បដិច្ចសមុប្បាទធម៌​​នោះ នេះហៅថា សេចក្តីឈ្លាសក្នុងបដិច្ចសមុប្បាទ។

[៣៥៨] បណ្តាធម៌ទាំងនោះ សេចក្តីឈ្លាសក្នុងឋានៈ (ហេតុ) តើដូចម្តេច។ ពួកធម៌ណាៗ ជាហេតុ ជាបច្ច័យនៃពួកធម៌ណាៗ ពួកធម៌នោះៗ ឈ្មោះឋានៈ ព្រោះអាស្រ័យ​នូវហេតុប្បច្ច័យនោះៗ ការដឹងច្បាស់ ការយល់ច្បាស់។បេ។ ការមិនវង្វេង ការពិចារណា​ធម៌​ ការយល់ត្រូវណា ចំពោះធម៌ទាំងនោះ នេះហៅថា សេចក្តីឈ្លាសក្នុងឋានៈ។ បណ្តា​ធម៌ទាំងនោះ សេចក្តីឈ្លាសក្នុងអដ្ឋានៈ (មិនមែនជាហេតុ) តើដូចម្តេច។ ពួកធម៌ណាៗ មិនមែនជាហេតុ មិនមែនជាបច្ច័យនៃពួកធម៌ណាៗ ពួកធម៌នោះៗ ឈ្មោះថា អដ្ឋានៈ ព្រោះអាស្រ័យនូវហេតុប្បច្ច័យនោះៗ ការដឹងច្បាស់ ការយល់ច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការយល់ត្រូវណា ចំពោះធម៌ទាំងនោះ នេះហៅថា សេចក្តីឈ្លាស​ក្នុងអដ្ឋានៈ។

[៣៥៩] បណ្តាធម៌ទាំងនោះ ភាពត្រង់ តើដូចម្តេច។ ភាពនៃអាការត្រង់ ការមិនឆ្មើងឆ្មៃ ការមិនវៀចវេរ ការមិនកោងកាចណា នេះហៅថា ភាពត្រង់។ បណ្តាធម៌ទាំងនោះ ភាពទន់ភ្លន់ តើដូចម្តេច។ ភាពនៃអាការទន់ភន់ ដំណើរទន់ភ្លន់ ការមិនរឹងរូស ការមិន​ក្រអឺតក្រអោង ការមានចិត្តរាបទាបណា នេះហៅថា ភាពទន់ភ្លន់។

[៣៦០] បណ្តាធម៌ទាំងនោះ សេចក្តីអត់សង្កត់ តើដូចម្តេច។ សេចក្តីអត់ធន់ ភាពអត់ធ្មត់ ការអត់សង្កត់ ភាពមិនកាច មិនព្រហើន ភាពនៃចិត្តរីករាយណា នេះហៅថា សេចក្តីអត់សង្កត់។ បណ្តាធម៌ទាំងនោះ​ សេចក្តីស្លូត តើដូចម្តេច។ ការមិនប្រព្រឹត្តិល្មើស​កាយ ការមិនប្រព្រឹត្តិល្មើសវាចា ការមិនប្រព្រឹត្តិល្មើសកាយ និងវាចា ណា នេះហៅថា សេចក្តីស្លូត។ សូម្បីការសង្រូមក្នុងសីលទាំងអស់ ក៏ហៅថា សេចក្តីស្លូតដែរ។

[៣៦១] បណ្តាធម៌ទាំងនោះ សេចក្តីរាក់ទាក់ តើដូចម្តេច។ វាចាណា ជាវាចាពកកន្ទួល ពុកស្អុយ វាចាមិនជាទីពេញចិត្តអ្នកដទៃ ជាវាចាដាលវ៉ាលដល់អ្នកដទៃ ជាសំដីជិតការ​ក្រោធ មិនប្រព្រឹត្តទៅដើម្បីសមាធិ បុគ្គលក៏លះបង់នូវវាចាបែបនោះចេញ វាចាណាមិនជា​ទោស ជាវាចាសុខដល់ត្រចៀក ជាទីស្រឡាញ់ ជាទីពេញចិត្ត ជាវាចានៃអ្នកក្រុង ជាទីត្រេកអរនៃជនច្រើន ជាទីពេញចិត្តនៃជនច្រើន បុគ្គលក៏ជាអ្នកនិយាយចំពោះ វាចា​បែប​នោះ បានដល់ការពោលពាក្យពីរោះ ការពោលពាក្យផូរផង់ ការពោលពាក្យ​មិន​ទ្រគោះ នេះហៅថាសេចក្តីរាក់ទាក់ បណ្តាធម៌ទាំងនោះ ការទទួលរាក់ទាក់ តើដូចម្តេច។ ការទទួលរាក់ទាក់មាន ២ យ៉ាង គឺ ការទទួលរាក់ទាក់ ដោយអមិសៈ ១ ការទទួលរាក់​ទាក់ដោយធម៌ ១ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកទទួលរាក់ទាក់ ដោយការទទួលរាក់ទាក់​ដោយអមិសៈ ឬដោយការទទួលរាក់ទាក់ដោយធម៌ នេះហៅថា ការទទួលរាក់ទាក់។

[៣៦២] បណ្តាធម៌ទាំងនោះ ការមិនរក្សាទ្វារក្នុងឥន្រ្ទិយ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ឃើញរូបដោយចក្ខុហើយ ជាអ្នកកាន់យកនូវនិមិត្ត កាន់យកនូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ដ៏លាមក គប្បីគ្របសង្កត់នូវបុគ្គលដែល​មិន​សង្រួម​ចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុមិនសង្រួមនូវចក្ខុន្រ្ទិយណា ក៏មិនប្រតិបត្តិដើម្បីសង្រួមនូវ​ចក្ខុន្រ្ទិយនោះ មិនរក្សានូវចក្ខុន្រ្ទិយ មិនដល់នូវការសង្រួមក្នុងចក្ខុន្រ្ទិយ ឮសំឡេងដោយ​ត្រចៀក។បេ។ ធុំក្លិនដោយច្រមុះ។បេ។ លិទ្ធភ្លក្សដោយអណ្តាត។បេ។ ពាល់ត្រូវផោដ្ឋព្វៈ​ដោយ​កាយ។បេ។ ដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្តហើយ ជាអ្នកកាន់យកនូវនិមិត្ត កាន់​យកនូវអនុព្យព្ជានៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ដ៏លាមក គប្បីគ្របសង្កត់នូវ​បុគ្គលដែលមិនសង្រួមមនិន្រ្ទិយនុ៎ះ ព្រោះហេតុមិនសង្រួមនូវមនិន្រ្ទិយណា ក៏មិនប្រតិបត្តិ​ដើម្បីសង្រួមនូវមនិន្រ្ទិយនោះ មិនរក្សានូវមនិន្រ្ទិយ មិនដល់នូវការសង្រួមក្នុងមនិន្រ្ទិយ និងសេចក្តីមិនគ្រប់គ្រង អាការមិនគ្រប់គ្រង ការមិនរក្សា ការមិនសង្រួមនូវឥន្ទ្រិយទាំង ៦ នេះណា នេះហៅថា ការមិនរក្សាទ្វារក្នុងឥន្រ្ទិយ។ បណ្តាធម៌ទាំងនោះ ការមិនដឹង​ប្រមាណ​ក្នុងភោជន តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មិនបានពិចារណា​ដោយឧបាយប្រាជ្ញា ហើយបរិភោគអាហារ ដើម្បីលេង ដើម្បីស្រវឹង ដើម្បីប្រដាប់ ដើម្បី​ស្អិតស្អាង សេចក្តីមិនសន្តោស ការមិនដឹងប្រមាណ ការមិនពិចារណាក្នុងភោជន​នោះ​ណា នេះហៅថា ការមិនដឹងប្រមាណក្នុងភោជន។

[៣៦៣] បណ្តាធម៌ទាំងនោះ ការរក្សាទ្វារក្នុងឥន្ទ្រិយ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោក​នេះ ឃើញរូបដោយចក្ខុហើយ ជាអ្នកមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ដ៏លាមក គប្បីគ្របសង្កត់នូវបុគ្គល ដែលមិន​សង្រួម​ចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុមិនសង្រួមនូវចក្ខុន្រ្ទិយណា ក៏ប្រតិបត្តិដើម្បីសង្រួមនូវ​ចក្ខុន្រ្ទិយ​នោះ រក្សានូវចក្ខុន្រ្ទិយ ដល់នូវការសង្រួមក្នុងចក្ខុន្រ្ទិយ ឮសំឡេងដោយ​ត្រចៀក។បេ។ ធុំក្លិនដោយច្រមុះ។បេ។ លិទ្ធភ្លក្សរសដោយអណ្តាត។បេ។ ពាល់ត្រូវ​ផោដ្ឋព្វៈ​ដោយកាយ។បេ។ ដឹងធម្មារម្មណ៍ដោយចិត្ត ហើយជាអ្នកមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ដ៏លាមក គប្បីគ្រប​សង្កត់នូវបុគ្គលដែលមិនសង្រួមមនិន្រ្ទិយនុ៎ះ ព្រោះហេតុមិនសង្រួមនូវមនិន្រ្ទិយណា ក៏ប្រតិបត្តិដើម្បីសង្រួមនូវមនិន្រ្ទិយនោះ រក្សានូវមនិន្រ្ទិយ ដល់នូវការសង្រួមក្នុងមនិន្រ្ទិយ និងសេចក្តីគ្រប់គ្រង អាការគ្រប់គ្រង ការរក្សា ការសង្រួមនូវឥន្រ្ទិយទាំង ៦ នេះណា នេះហៅថា ការរក្សាទ្វារក្នុងឥន្រ្ទិយ។ បណ្តាធម៌ទាំងនោះ ការដឹងប្រមាណក្នុងភោជន តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ពិចារណាដោយឧបាយប្រាជ្ញា ហើយទើបបរិភោគ​នូវអាហារ មិនមែនដើម្បីលេង មិនមែនដើម្បីស្រវឹង មិនមែនដើម្បីប្រដាប់ មិនមែន​ដើម្បី​ស្អិតស្អាង គឺបរិភោគដើម្បីតាំងនៅនៃកាយនេះ ដើម្បីញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ដើម្បី​កំចាត់​បង់នូវសេចក្តីលំបាក ដើម្បីអនុគ្រោះនូវព្រហ្មចរិយធម៌តែប៉ុណ្ណោះ អាត្មាអញ​នឹង​កំចាត់បង់នូវវេទនាចាស់ផង នឹងមិនឲ្យវេទនាថ្មីកើតឡើងបានផង ការប្រព្រឹត្តិទៅ​នៃ​ឥរិយាបថក្តី ការមិនមានទោសក្តី ការនៅជាសុខសប្បាយក្តី នឹងមានដល់អញ សេចក្តី​សន្តោស ការដឹងប្រមាណ  ការពិចារណាដូច្នេះ ក្នុងភោជននោះ ណា នេះហៅថា ការដឹង​ប្រមាណ​ក្នុងភោជន។

[៣៦៤] បណ្តាធម៌ទាំងនោះ ការភ្លេចស្មារតី តើដូចម្តេច។ ការគ្មានស្មារតី ការនឹក​មិន​ឃើញ ការភ្លេចស្មារតី ការមិនមានស្មារតី ការមិនរលឹក ការមិនបានចាំទុក ការភ្លេចភ្លាំង និងការវង្វេងណា នេះហៅថា ការភ្លេចស្មារតី។ បណ្តាធម៌ទាំងនោះ​ សេចក្តីមិនដឹងខ្លួន តើដូចម្តេច។ ការមិនដឹង ការមិនឃើញ។បេ។ គន្លឹះគឺអវិជា្ជ សេចក្តីវង្វេង ជាអកុសលមូល​ណា នេះហៅថា សេចក្តីមិនដឹងខ្លួន។

[៣៦៥] បណ្តាធម៌ទាំងនោះ ស្មារតី តើដូចម្តេច។ ការមានស្មារតី ការនឹកឃើញ ការនឹក​រលឹក ស្មារតី សេចក្តីរលឹក ការចាំទុក ការមិនភ្លេចភ្លាំង ការមិនវង្វេង សតិ (ការរលឹក) ឥន្រ្ទិយ​គឺសតិ ពលៈគឺសតិ ការនឹកត្រូវ​ណា នេះហៅថា ស្មារតី។ បណ្តាធម៌ទាំងនោះ ​សេចក្តីដឹងខ្លួន តើដូចម្តេច។ ប្រាជ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការយល់ត្រូវ​ណា នេះហៅថា សេចក្តីដឹងខ្លួន។

[៣៦៦] បណ្តាធម៌ទាំងនោះ កំឡាំងគឺការពិចារណា តើដូចម្តេច។ ប្រាជា្ញ ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការយល់ត្រូវ ណា នេះហៅថា កំឡាំងគឺ​ការ​ពិចារណា។ បណ្តា​ធម៌ទាំងនោះ កំឡាំងគឺភាវនា តើដូចម្តេច។ ការគប់រក ការអប់រំ ការធ្វើឲ្យ​ច្រើននូវពួកកុសលធម៌ណា នេះហៅថា កំឡាំងគឺភាវនា សូម្បីពោជ្ឈង្គទាំង ៧ ក៏ហៅថា កំឡាំងគឺភាវនាដែរ។

[៣៦៧] បណ្តាធម៌ទាំងនោះ សមថៈ (សភាពរម្ងាប់ធម៌ជាសត្រូវ) តើដូចម្តេច។ ការឋិត​នៅនៃចិត្ត។បេ។ ការកំកល់ចិត្តត្រូវណា នេះហៅថា សមថៈ។ បណ្តាធម៌ទាំងនោះ វិបស្សនា (ធម្មជាតិឃើញដោយអាការផ្សេងៗ) តើដូចម្តេច។ ប្រាជ្ញា ការដឹងច្បាស់។បេ។ ការមិន​វង្វេង ការពិចារណា សេចក្តីយល់ត្រូវណា នេះហៅថា វិបស្សនា។

[៣៦៨] បណ្តាធម៌ទាំងនោះ និមិត្តគឺសមថៈ តើដូចម្តេច។ ការឋិតនៅនៃចិត្ត។បេ។ ការតំកល់ចិត្តត្រូវណា នេះហៅថា និមិត្តគឺសមថៈ។ បណ្តាធម៌ទាំងនោះ និមិត្តគឺការផ្គង​ឡើង តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រកបដោយចិត្ត។បេ។ ព្យាយាមត្រូវណា នេះហៅ​ថា និមិត្តគឺការផ្គងឡើង។

[៣៦៩] បណ្តាធម៌ទាំងនោះ ការផ្គងឡើង តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រកបដោយ​ចិត្ត។បេ។ ព្យាយាមត្រូវណា នេះហៅថា ការផ្គងឡើង។ បណ្តាធម៌ទាំងនោះ ការមិន​រាយមាយ តើដូចម្តេច។ ការឋិតនៅនៃចិត្ត។បេ។ ការតំកល់ចិត្តត្រូវណា នេះហៅថា ការមិន​រាយមាយ។

[៣៧០] បណ្តាធម៌ទាំងនោះ វិបត្តិនៃសីល តើដូចម្តេច។ ការប្រព្រឹត្តិល្មើសប្រកបដោយ​កាយ ការប្រព្រឹត្តិល្មើសប្រកបដោយវាចា ការប្រព្រឹត្តិល្មើសប្រកបដោយកាយ និង​វាចា​ណា នេះហៅថា វិបត្តិនៃសីល សូម្បីទ្រុស្តសីលទាំងអស់ ក៏ហៅថា វិបត្តិនៃសីលដែរ។ បណ្តាធម៌​ទាំងនោះ វិបត្តិនៃទិដ្ឋិ តើដូចម្តេច។ (សេចក្តីយល់ឃើញ) ថា ទានដែល​គេឲ្យ​ហើយ មិនមានផល បូជាធំមិនមានផល បូជាតូចមិនមានផល​ ផលវិបាកនៃកម្មដែល​គេធ្វើល្អ ធ្វើអាក្រក់មិនមាន លោកនេះមិនមាន លោកខាងមុខមិនមាន មាតាមិនមាន​គុណ បិតាមិនមានគុណ ពួកសត្វជាឱបបាតិកៈកំណើតមិនមាន ពួកសមណព្រាហ្មណ៍​ក្នុងលោក អ្នកប្រព្រឹត្តល្អ ប្រតិបត្តិត្រឹមត្រូវ ដែលធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោក​ខាងមុខ ដោយប្រាជា្ញដ៏ឧត្តមដោយខ្លួនឯង ហើយសំដែងបាន ក៏មិនមាន និងទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា ដែលមានសភាពបែបនេះ នេះហៅថា វិបត្តិនៃទិដ្ឋិ សូម្បីមិច្ឆាទិដ្ឋិទាំងអស់ ក៏ហៅថា វិបត្តិនៃទិដ្ឋិដែរ។

[៣៧១] បណ្តាធម៌ទាំងអស់ ការបរិបូណ៌ដោយសីល តើដូចម្តេច។ ការមិនប្រព្រឹត្តិល្មើស​ប្រកបដោយកាយ ការមិនប្រព្រឹត្តិល្មើសប្រកបដោយវាចា ការមិនប្រព្រឹត្តិល្មើសប្រកប​ដោយ​កាយ និងវាចា នេះហៅថា ការបរិបូណ៌ដោយសីល សូម្បីការសង្រួមក្នុង​សីល​ទាំង​អស់ ក៏ហៅថា ការបរិបូណ៌ដោយសីលដែរ។ បណ្តាធម៌ទាំងនោះ ការបរិបូណ៌ដោយទិដ្ឋិ តើដូចម្តេច។ (សេចក្តីយល់ឃើញ) ថា ទានដែលគេឲ្យហើយ មានផល បូជាធំមានផល បូជាតូចមានផល​ ផលនៃវិបាកនៃកម្មដែលគេធ្វើល្អ និងធ្វើអាក្រក់មាន លោកនេះមាន  លោកខាងមុខមាន មាតាមានគុណ បិតាមានគុណ ពួកសត្វជាឱបបាតិកៈកំណើត មាន ពួកសមណព្រាហ្មណ៍ក្នុងលោក ជាអ្នកប្រព្រឹត្តល្អ ប្រតិបត្តិត្រឹមត្រូវ ដែលធ្វើឲ្យជាក់ច្បាស់​នូវ​លោកនេះ និងលោកខាងមុខ ដោយប្រាជា្ញដ៏ឧត្តមដោយខ្លួនឯង ហើយសំដែងបាន មាន និងប្រាជា្ញ ការដឹងច្បាស់។បេ។ សេចក្តីមិនវង្វេង ការពិចារណាធម៌ សេចក្តីយល់ត្រូវ​ណា ដែលមានសភាពបែបនេះ នេះហៅថា ការបរិបូណ៌ដោយទិដ្ឋិ សូម្បីសម្មាទិដ្ឋិ​ទាំង​អស់ ក៏ហៅថា ការបរិបូណ៌ដោយ ទិដ្ឋិដែរ។

[៣៧២] បណ្តាធម៌ទាំងនោះ ការបរិសុទ្ធិនៃសីល តើដូចម្តេច។ ការមិនប្រព្រឹត្តល្មើស​ប្រកប​ដោយកាយ ការមិនប្រព្រឹត្តល្មើសប្រកបដោយវាចា ការមិនប្រព្រឹត្តល្មើសដោយ​កាយ និងវាចា នេះហៅថា ការបរិសុទ្ធិនៃសីល សូម្បីការសង្រួមក្នុងសីលទាំងអស់ ក៏ហៅ​ថា ការបរិសុទ្ធិនៃសីលដែរ។ បណ្តាធម៌ទាំងនោះ ការបរិសុទ្ធិនៃទិដ្ឋិ តើដូចម្តេច។ កម្មស្សកតញ្ញាណ (ការដឹងច្បាស់កម្មជារបស់ខ្លួន) សច្ចានុលោមិកញ្ញាណ (ការដឹងច្បាស់ អនុលោមតាមសច្ចៈ ៤) ការដឹងច្បាស់ របស់បុគ្គលអ្នកព្រមព្រៀងដោយមគ្គ ការដឹងច្បាស់​របស់បុគ្គលអ្នកព្រមព្រៀងដោយផល (នេះហៅថា ការបរិសុទ្ធិនៃទិដ្ឋិ)។

[៣៧៣] ពាក្យថា ការបរិសុទ្ធិនៃទិដ្ឋិ បានដល់ប្រាជ្ញា ការដឹងច្បាស់។បេ។ សេចក្តីមិន វង្វេង ការពិចារណាធម៌ ការឃើញត្រូវ។ ពាក្យថា សេចក្តីព្យាយាមនៃបុគ្គល ដែលមានទិដ្ឋិ សមគួរ បានដល់សេចក្តីប្រារព្ធព្យាយាមប្រកបដោយចិត្ត។បេ។ ការព្យាយាមត្រូវ។

[៣៧៤] ពាក្យថា សង្វេគ បានដល់ជាតិភ័យ ជរាភ័យ ព្យាធិភ័យ មរណភ័យ។ ពាក្យថា ទីដែលគួរសង្វេគ បានដល់ ជាតិ ជរា ព្យាធិ មរណៈ។ ពាក្យថា សេចក្តីព្យាយាម ដោយ​ឧបាយប្រាជា្ញ នៃបុគ្គលដែលមានសង្វេគ សេចក្តីថា ភិក្ខុក្នុងសាសនានេះ ញ៉ាំងសេចក្តី​ប៉ុនប៉ងឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គង់ចិត្តទុក តាំងព្យាយាម ដើម្បីញ៉ាំង​អកុសលធម៌​ដ៏លាមកដែលមិនទាន់កើត មិនឲ្យកើត ញ៉ាំងសេចក្តីប៉ុនប៉ងឲ្យកើត ប្រឹង​ប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាម ដើម្បីលះបង់អកុសលធម៌​ដ៏លាមក​ដែល​កើតហើយ ញ៉ាំងសេចក្តីប៉ុនប៉ងឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំង​ព្យាយាម ដើម្បីញ៉ាំង កុសលធម៌ដែលមិនទាន់កើត ឲ្យកើតឡើង ញ៉ាំងសេចក្តី​ប៉ុនប៉ង​ឲ្យ​កើត ប្រឹងប្រែង ប្រារព្ធ ព្យាយាម ផ្គងចិត្តទុក តាំងព្យាយាម ដើម្បីឋិតនៅ ដើម្បីមិន​វិនាស ដើម្បីចម្រើនក្រៃលែង ដើម្បីធំទូលាយ ដើម្បីចម្រើន ដើម្បីបរិបូណ៌ឡើង នៃ​កុសលធម៌​ដែលកើតហើយ។

[៣៧៥] ពាក្យថា សេចក្តីមិនសន្តោសក្នុងកុសលធម៌ បានដល់សេចក្តីប្រាថ្នាក្រៃលៃង នៃបុគ្គលអ្នកមិនត្រេកអរក្នុងការចំរើននូវកុសលធម៌។ ពាក្យថា សេចក្តីមិនបន្ធូរបន្ថយក្នុង​ព្យាយាម បានដល់ការធ្វើដោយគោរព ការធ្វើរឿយៗ ការធ្វើមិនឈប់ ការប្រព្រឹត្តិមិនរួញរា ការមិនដាក់ចោលនូវសេចក្តីប៉ុនប៉ង ការមិនដាក់ចោលនូវធុរៈ ការសេព ការអប់រំ ការធ្វើ​ឲ្យ​រឿយៗ ក្នុងការចំរើននូវកុសលធម៌។

[៣៧៦] ពាក្យថា វិជ្ជា បានដល់វិជ្ជា ៣ គឺ បុពេ្វនិវាសានុស្សតិញ្ញាណវជ្ជា ១ សត្តានំចុតុបបាតញ្ញាណ​វិជ្ជា ១ អាសវក្ខយញ្ញាណវិជា្ជ ១។ ពាក្យថា វិមុត្តិ បានដល់វិមុត្តិ ២ គឺ ការរួចស្រឡះនៃចិត្ត ១ ព្រះនិពា្វន ១។

[៣៧៧] ពាក្យថា សេចក្តីដឹងក្នុងធម៌ជាគ្រឿងអស់ទៅនៃកិលេស បានដល់សេចក្តីដឹងនៃ​បុគ្គល ដែលព្រមព្រៀងដោយមគ្គ។ ពាក្យថា សេចក្តីដឹងក្នុងធម៌ដែលធ្វើកិលេស​មិនឲ្យ​កើត​ឡើងទៀត បានដល់សេចក្តីដឹងនៃបុគ្គលដែលព្រមព្រៀងដោយផល។

ចប់ និក្ខេបក័ណ្ឌ។

អត្ថុទ្ធារក័ណ្ឌ

[៣៧៨] ពួកធម៌ជាកុសល តើដូចម្តេច។ កុសលក្នុងភូមិ ៤ នេះពួកធម៌ជាកុសល។ ពួកធម៌ជាអកុសល តើដូចម្តេច។ អកុសលចិត្តុប្បាទ (ការកើតនៃចិត្តជាអកុសល) ១២ នេះពួកធម៌ជាអកុសល។ ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ វិបាកក្នុងភូមិ​ ៤ កិរិយា និងអព្យាក្រឹតក្នុង ភូមិ ៣ រូប​ និងនិព្វាន នេះពួកធម៌ជាអព្យាក្រឹត។

[៣៧៩] ពួកធម៌ដែលប្រកបដោយសុខវេទនា តើដូចម្តេច។ ចិត្តុប្បាទ ប្រកបដោយ​សោមនស្ស ៤ ខាងកាមាវចរកុសល ចិត្តុប្បាទ ៤ ខាងអកុសល ចិត្តុប្បាទ ៥ ខាងវិបាកផង ខាងកិរិយាផង នៃកាមាវចរកុសល រូបាវចរតិកចតុក្កជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង លោកុត្តរតិកចតុក្កជ្ឈាន ខាងកុសលផង ខាងវិបាកផង វៀរតែសុខវេទនា ដែលកើតឡើងក្នុងទីនោះចេញ  នេះពួកធម៌ដែលប្រកបដោយសុខវេទនា។ ពួកធម៌ដែល​ប្រកប​ដោយទុក្ខវេទនា តើដូចម្តេច។ ចិត្តុប្បាទ ប្រកបដោយទោមនស្ស ២ និង​កាយវិញ្ញាណ​ប្រកបដោយទុក្ខ វៀរតែទុក្ខវេទនា ដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌​ដែល​ប្រកបដោយទុក្ខវេទនា។ ពួកធម៌ប្រកបដោយវេទនា មិនជាទុក្ខមិនជាសុខ តើដូចម្តេច។ ចិត្តុប្បាទ ប្រកបដោយឧបេក្ខា ៤ ខាងកាមាវចរកុសល ចិត្តុប្បាទ ៦ ខាងអកុសល ចិត្តុប្បាទ ១០ ខាងវិបាកនៃកាមាវចរកុសល ចិត្តុប្បាទ ៦ ខាងវិបាក​នៃអកុសល ចិត្តុប្បាទ ៦ ខាងកិរិយា ចតុត្ថជ្ឈាន ជារូបាវចរ ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង អរូបជ្ឈាន ៤ ខាងអកុសលផង ខាងវិបាកផង ខាងកិរិយាផង ចតុត្ថជ្ឈាន ជាលោកុត្តរៈ ខាងកុសលផង ខាងវិបាកផង វៀរតែវេទនាមិនជាទុក្ខមិនជាសុខ ដែលកើត​ឡើងក្នុងទីនោះចេញ នេះពួកធម៌ដែលប្រកបដោយវេទនា មិនជាទុក្ខមិនជាសុខ។ វេទនា ៣ ផង រូបផង  និព្វានផង នេះពួកធម៌ ដែលមិនគប្បីពោលថា ប្រកបដោយសុខវេទនាផង ថាប្រកបដោយទុក្ខវេទនាផង ថាប្រកបដោយវេទនាមិនជាទុក្ខ មិនជាសុខផងទេ។

[៣៨០] ពួកធម៌ជាវិបាក តើដូចម្តេច។ វិបាកក្នុងភូមិ ៤ នេះពួកធម៌ជាវិបាក។ ពួកធម៌​មានវិបាកជាធម៌ ជាប្រក្រតី​តើដូចម្តេច។ កុសល និងងអកុសល ក្នុងភូមិ ៤ នេះពួកធម៌​មានវិបាកធម៌ជាប្រក្រតី។ ពួកធម៌មិនមែនវិបាក ទាំងមិនមែនជាធម៌​មានវិបាកជាប្រក្រតី តើដូចម្តេច។ កិរិយា និងអព្យាក្រឹត ក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនមែនជាវិបាក ទាំងមិនមែនជាធម៌មានវិបាកជាប្រក្រតី។

[៣៨១] ពួកធម៌មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ ទាំងជា​ប្រយោជន៍ដល់ឧបាទាន តើដូចម្តេច។ វិបាកក្នុងភូមិ ៣ និងរូបដែលជាកម្មស្សកតត្តា នេះ​ពួកធម៌មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជា​ប្រយោជន៍​​ដល់ឧបាទាន។ ពួកធម៌មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម​កាន់​យកហើយ តែជាប្រយោជន៍ដល់ឧបាទាន តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបដែលមិនមែនជាកម្មស្សកតត្តា នេះពួកធម៌មិន​មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ តែជាប្រយោជន៍ដល់​ឧបាទាន។ ពួកធម៌មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន  តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌មិនមានកម្មប្រកបដោយកិលេស មានតណ្ហា​ជាដើម កាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន។

[៣៨២] ពួកធម៌ដែលសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង តើដូចម្តេច។ អកុសលចិត្តុប្បាទ ១២ នេះពួកធម៌ដែលសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង។ ពួកធម៌​ដែល​មិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង តើដូចម្តេច។ កុសលក្នុងភូមិ ៣ វិបាកក្នុង​ភូមិ ៣ កិរិយានិងអព្យាក្រឹត ក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ដែលមិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង។ ពួកធម៌ដែលមិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌​ដែល​មិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង។

[៣៨៣] ពួកធម៌ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ តើដូចម្តេច។ កាមាវចរកុសល និងអកុសល ចិត្តុប្បាទ ១១ ខាងវិបាកនៃកាមាវចរកុសល ចិត្តុប្បាទ ២ ខាងវិបាកនៃ​អកុសល ចិត្តុប្បាទ ១១ ខាងកិរិយា បឋមជ្ឈានជារូបាវចរ ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង បឋមជ្ឈានជាលោកុត្តរៈ ខាងកុសលផង ខាងវិបាកផង វៀរតែវិតក្តៈ វិចារៈ ដែលកើតឡើងក្នុងទីនោះចេញ នេះពួកធម៌ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ។ ពួកធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈ តើដូចម្តេច។ ទុតិយជ្ឈាន ក្នុងរូបាវចរបញ្ចកន័យ ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង ទុតិយជ្ឈាន ក្នុងលោកុត្តរបញ្ចកន័យ ខាងកុសលផង ខាងវិបាកផង វៀរតែវិចារៈដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌មិន​មាន​វិតក្កៈ មានត្រឹមតែវិចារៈ។ ពួកធម៌មិនមានវិតក្កៈ ទាំងមិនមានវិចារៈ តើដូចម្តេច។ បញ្ចវិញ្ញាណ ២ រូបាវចរតិកតិកជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង អរូបជ្ឈាន ៤ ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង លោកុត្តរតិកតិកជ្ឈាន ខាង​កុសលផង ខាងវិបាកផង វិចារៈដែលកើតក្នុងទុតិយជ្ឈាន ជាបញ្ចកន័យផង រូបផង និព្វានផង នេះពួកធម៌មិនមានវិតក្កៈ ទាំងមិនមានវិចារៈ។ វិចារៈដែលកើតជាមួយនឹងវិតក្កៈ មិន​ត្រូវពោលថា ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈផង ថាមិនមានវិតក្កៈ មាន​ត្រឹម​វិចារៈផង ថាមិនមានវិតក្កៈ ទាំងមិនមានវិចារៈផងទេ។

[៣៨៤] ពួកធម៌ប្រកបដោយបិតិ តើដូចម្តេច។ ចិត្តុប្បាទ ប្រកបដោយសោមនស្ស ៤ ខាងកាមាវចរកុសល ចិត្តុប្បាទ ៤ ខាងអកុសល ចិត្តុប្បាទ ៥ ខាងវិបាកនៃ​កាមាវចរកុសល ចិត្តុប្បាទ ៥ ខាងកិរិយា រូបាវច​រទុកតិកជ្ឈាន  ខាងកុសលផង ខាង​វិបាកផង ខាងកិរិយាផង លោកកុត្តរទុកជ្ឈាន ខាងកុសលផង ខាងវិបាកផង វៀរតែបីតិ ដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌ប្រកបដោយបីតិ។ ពួកធម៌ប្រកបដោយសុខៈ តើដូចម្តេច។ ចិត្តុប្បាទ ប្រកបដោយសោមនស្ស ៤ ខាងកាមាវចរកុសល ចិត្តុប្បាទ ៤ ខាងអកុសល ចិត្តុប្បាទ ៦ ខាងវិបាកនៃកាមាវចរកុសល ចិត្តុប្បាទ ៥ ខាងកិរិយា រូបាវចរតិកចតុក្កជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង លោកុត្តរ​តិកចតុក្កជ្ឈាន ខាងកុសលផង ខាងវិបាកផង វៀរតែសុខៈដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌ប្រកបដោយសុខៈ។ ពួកធម៌ប្រកបដោយឧបេក្ខា តើដូចម្តេច។ ចិត្តុប្បាទ ប្រកបដោយឧបេក្ខា ៤ ខាងកាមាវចរកុសល ចិត្តុប្បាទ ៦ ខាងអកុសល ចិត្តុប្បាទ ១០ ខាងវិបាក នៃកាមាវចរកុសល ចិត្តុប្បាទ ៦ ខាងវិបាកនៃអកុសល ចិត្តុប្បាទ ៦ ខាងកិរិយា ចតុត្ថជ្ឈាន ជារូបាវចរ ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង អរូបជ្ឈាន ៤ ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង ចតុត្ថជ្ឈាន ជាលោកុត្តរៈ ខាងកុសលផង ខាងវិបាកផង វៀរតែឧបេក្ខា ដែលកើតឡើង ក្នុងទីនុ៎ះចេញ នេះពួកធម៌ប្រកប​ដោយ​ឧបេក្ខា បីតិ មិនប្រកបដោយបីតិ ប្រកបតែដោយសុខៈ មិនប្រកបដោយឧបេក្ខាទេ  សុខៈ មិនប្រកបដោយសុខៈ ប្រកបដោយបីតិ មិនប្រកបដោយឧបេក្ខា ក៏មាន មិនគប្បីពោលថា ប្រកប​ដោយបីតិក៏មាន។ ចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស កាយវិញ្ញាណប្រកប​ដោយ​ទុក្ខ និងឧបេក្ខាវេទនាផង រូបផង និព្វានផង នេះពួកធម៌មិនត្រូវពោលថា ប្រកបដោយ​បីតិផង ថាប្រកបដោយសុខៈផង ថាប្រកបដោយឧបេក្ខាផងឡើយ។

[៣៨៥] ពួកធម៌ត្រូវលះដោយទស្សនៈ (សោតាបត្តិមគ្គ) តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកប​ដោយទិដ្ឋិ និងចិត្តុប្បាទប្រកបដោយវិចិកិច្ឆា នេះពួកធម៌ដែលត្រូវលះ​ដោយទស្សនៈ។ ពួកធម៌ត្រូវលះដោយភាវនា តើដូចម្តេច។ ចិត្តុប្បាទប្រកបដោយឧទ្ធច្ចៈ នេះពួកធម៌ត្រូវ លះដោយភាវនា។ ចិត្តុប្បាទ ៤ ប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ និងចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស នេះពួកធម៌ត្រូវលះដោយទស្សនៈ ក៏មាន ត្រូវលះដោយភាវនា​ក៏មាន។ ពួកធម៌ដែលមិនត្រូវលះដោយទស្សនៈ ទាំងមិនត្រូវលះដោយភាវនា តើដូច​ម្តេច។ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹត ក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនត្រូវលះដោយទស្សនៈ ទាំងមិនត្រូវលះដោយភាវនា។

[៣៨៦] ពួកធម៌មានហេតុត្រូវលះដោយទស្សនៈ តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយ​ទិដ្ឋិ និងចិត្តុប្បាទប្រកបដោយវិចិកិច្ឆា វៀរតែមោហៈដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួក​ធម៌មានហេតុត្រូវលះដោយទស្សនៈ។ ពួកធម៌មានហេតុត្រូវលះដោយភាវនា តើដូច​ម្តេច។ ចិត្តុប្បាទប្រកបដោយឧទ្ធច្ចៈ វៀរតែមោហៈ ដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួក​ធម៌​មានហេតុត្រូវលះដោយភាវនា។ ចិត្តុប្បាទ ៤ ប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ និងចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស នេះពួកធម៌មានហេតុត្រូវលះដោយទស្សនៈ​ក៏មាន មានហេតុត្រូវលះដោយភាវនាក៏មាន។ ពួកធម៌មានហេតុមិនត្រូវលះដោយ​ទស្សនៈ ទាំងមិនត្រូវលះដោយភាវនា តើដូចម្តេច។ មោហៈប្រកបដោយវិចិកិច្ឆា មោហៈ​ប្រកបដោយ ឧទ្ធច្ចៈ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹត ក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌ មានហេតុមិនត្រូវលះដោយទស្សនៈ ទាំងមិនត្រូវលះដោយ​ភាវនា។

[៣៨៧] ពួកធម៌ដល់នូវការសន្សំកពូនឡើង តើដូចម្តេច។ កុសល និងអកុសល ក្នុងភូមិ ៣  នេះពួកធម៌ដល់នូវការសន្សំកពូនឡើង។ ពួកធម៌មិនដល់នូវការសន្សំកពូនឡើង តើ​ដូច​ម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈ នេះពួកធម៌មិនដល់នូវការសន្សំកពូនឡើង។ ពួកធម៌​មិនមែនដល់នូវការសន្សំកពូនឡើង ទាំងមិនមែនមិនដល់នូវការសន្សំកពូនឡើង តើដូច​ម្តេច។ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹត ក្នុងភូមិ ៣ រូប និងនិព្វាន នេះពួក​ធម៌មិន​មែនដល់នូវការសន្សំកពូនឡើង ទាំងមិនមែនមិនដល់នូវការសន្សំកពូនឡើង។

[៣៨៨] ពួកធម៌ជារបស់សេក្ខបុគ្គល តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៣ ខាងក្រោមផង នេះពួកធម៌ជារបស់សេក្ខបុគ្គល។ ពួកធម៌ជារបស់អសេក្ខបុគ្គល តើដូច​ម្តេច។ អរហត្តផលខាងលើ នេះពួកធម៌ជារបស់អសេក្ខបុគ្គល ពួកធម៌មិនមែនជា​របស់​សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គល តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌​មិនមែន​ជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គល។

[៣៨៩] ពួកធម៌មានសភាពតូចឆ្មារ តើដូចម្តេច។ កាមាវចរកុសល និងអកុសល វិបាក ទាំងអស់នៃកាមាវចរ កិរិយា និងអព្យាក្រឹតជាកាមាវចរ និងរូបទាំងអស់ នេះពួកធម៌​មាន​សភាពតូចឆ្មារ ពួកធម៌ដល់នូវសភាពធំ តើដូចម្តេច។ រូបាវចរ អរូបាវចរ កុសល និង​អព្យាក្រឹត នេះពួកធម៌ដល់នូវសភាពធំ។ ពួកធម៌ប្រមាណមិនបាន តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌ប្រមាណមិនបាន។

[៣៩០] ពួកធម៌មានអារម្មណ៍តូចឆ្មារ តើដូចម្តេច។ វិបាកទាំងអស់នៃកាមាវចរ កិរិយា មនោធាតុ និងមនោវិញ្ញាណធាតុ ជាកិរិយាហេតុកៈ ប្រកបដោយសោមនស្ស នេះពួកធម៌​មាន​អារម្មណ៍តូចឆ្មារ។ ពួកធម៌មានអារម្មណ៍ដល់នូវសភាពធំ តើដូចម្តេច។ វិញ្ញាណញ្ចាយតនៈ និងនេវសញ្ញានាសញ្ញាយតនៈ នេះពួកធម៌មានអារម្មណ៍​ដល់នូវ​សភាព​ធំ។ ពួកធម៌មានអារម្មណ៍ប្រមាណមិនបាន តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈ​ផង សាមញ្ញផល ៤ ផង នេះពួកធម៌មានអារម្មណ៍ប្រមាណមិនបាន។ ចិត្តុប្បាទ ៤ ជាញាណវិប្បយុត្តខាងកាមាវចរកុសល ចិត្តុប្បាទ ៤ ជាញាណវិប្បយុត្តខាងកិរិយា និង​អកុសលទាំងអស់ នេះពួកធម៌មានអារម្មណ៍តូចឆ្មារក៏មាន មានអារម្មណ៍ដល់នូវសភាពធំ តែមិនមែនមានអារម្មណ៍ប្រមាណមិនបានទេ ក៏មាន មិនគប្បីពោលថា មានអារម្មណ៍​តូចឆ្មារផង ថាមានអារម្មណ៍ដល់នូវសភាពធំផងក៏មាន។ ចិត្តុប្បាទ ៤ ជាញាណសម្បយុត្ត ខាងកាមាវចរកុសល ចិត្តុប្បាទ ៤ ជាញាណសម្បយុត្តខាងកិរិយា រូបាវចរចតុត្ថជ្ឈាន ខាងកុសលផង ខាងកិរិយាផង និងមនោវិញ្ញាណធាតុ ជាកិរិយា ហេតុកៈ ប្រកប​ដោយឧបេក្ខា នេះពួកធម៌មានអារម្មណ៍តូចឆ្មារក៏មាន មានអារម្មណ៍ដល់នូវសភាពធំ​ក៏មាន មានអារម្មណ៍ប្រមាណមិនបានក៏មាន មិនគប្បីពោលថា មានអារម្មណ៍តូចឆ្មារផង ថាមានអារម្មណ៍ដល់នូវសភាពធំផង ថាមានអារម្មណ៍ប្រមាណមិនបានផងក៏មាន។ រូបាវចរតិកចតុក្កជ្ឈាន  ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង វិបាកនៃចតុត្ថជ្ឈាន អាកាសានញ្ចាយតនៈ អកិញ្ចញ្ញាយតនៈ នេះពួកធម៌មិនគប្បីពោលថា មានអារម្មណ៍​តូចឆ្មារ​ផង ថាមានអារម្មណ៍ដល់នូវសភាពធំផង ថាមានអារម្មណ៍ប្រមាណមិនបានផង​ឡើយ។ ឯរូប និងនិព្វាន មិនមែនមានអារម្មណ៍ទេ។

[៣៩១] ពួកធម៌ដ៏ថោកទាប តើដូចម្តេច។ អកុសលចិត្តុប្បាទ ១២ នេះពួកធម៌ដ៏​ថោកទាប។ ពួកធម៌ជាកណ្តាល តើដូចម្តេច។ កុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹត ក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ជាកណ្តាល។ ពួកធម៌ដ៏ឧត្តម តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌​ដ៏ឧត្តម។

[៣៩២] ពួកធម៌មានសភាពខុស និងទៀង តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយទិដ្ឋិ ចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស នេះពួកធម៌មានសភាពខុស និងទៀងក៏មាន មិន​ទៀង​ក៏មាន ពួកធម៌មានសភាពត្រូវ និងទៀង តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈ នេះពួកធម៌ មានសភាពត្រូវ និងទៀង។ ពួកធម៌មិនទៀង តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ  ចិត្តុប្បាទប្រកបដោយវិចិកិច្ឆា ចិត្តុប្បាទប្រកប​ដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹត ក្នុងភូមិ ៣ រូប និង​និព្វាន នេះពួកធម៌មិនទៀង។

[៣៩៣] ពួកធម៌មានមគ្គជាអារម្មណ៍ តើដូចម្តេច។ ចិត្តុប្បាទ ៤ ជាញាណសម្បយុត្ត ខាង​កាមាវចរកុសល ចិត្តុប្បាទ ៤ ជាញាណសម្បយុត្ត ខាងកិរិយា នេះពួកធម៌មានមគ្គជា​អារម្មណ៍ តែមិនមែនមានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន មិនគប្បីពោលថា មានមគ្គជាអារម្មណ៍ផង ថាមានមគ្គជាអធិបតីផងក៏មាន។ អរិយមគ្គ ៤ មិនមែន​មានមគ្គជាអារម្មណ៍ តែមានមគ្គជាហេតុ មានមគ្គជាអធិបតីក៏មាន មិនគប្បីពោលថា មានមគ្គជាអធិបតីក៏មាន។ រូបាវចរចតុត្ថជ្ឈាន ខាងកុសលផង ខាងកិរិយាផង និង​មនោវិញ្ញាណធាតុ ជាកិរិយាហេតុកៈ ប្រកបដោយឧបេក្ខា នេះពួកធម៌មានមគ្គជាអារម្មណ៍ តែមិនមែនមានមគ្គជាហេតុ មិនមែនមានមគ្គជាអធិបតីក៏មាន មិនគប្បីពោលថា មាន​មគ្គជាអារម្មណ៍ក៏មាន។ ចិត្តុប្បាទ ៤ ជាញាណវិប្បយុត្ត​ខាងកាមាវចរកុសល អកុសល​ទាំង​អស់ វិបាកទាំងអស់នៃកាមាវចរ ចិត្តុប្បាទ ៦ ខាងកិរិយា រូបាវចរតិកចតុក្កជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង វិបាកនៃចតុត្ថជ្ឈាន អរូបជ្ឈាន ៤ ខាង​កុសលផង ខាងវិបាកផង ខាងកិរិយាផង និងសាមញ្ញផល ៤ នេះពួកធម៌មិនគប្បីពោលថា មានមគ្គជាអារម្មណ៍ផង ថាមានមគ្គជាហេតុផង ថាមានមគ្គជាអធិបតីផងឡើយ។ ឯរូប និងនិព្វាន មិនមែនមានអារម្មណ៍ទេ។

[៣៩៤] ពួកធម៌ដែលកើតឡើងហើយ តើដូចម្តេច។ វិបាកក្នុងភូមិ ៤ និង​រូបជាកម្មស្សកតត្តា នេះពួកធម៌ដែលកើតឡើងហើយក៏មាន ដែលប្រុងនឹងកើតឡើង តែមិន​គប្បីពោលថា មិនទាន់កើតឡើងក៏មាន។ កុសល និងអកុសលក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបដែលមិនមែនជាកម្មស្សកតត្តា នេះពួកធម៌កើតឡើង​ហើយ​ក៏មាន មិនទាន់កើតឡើង តែមិនគប្បីពោលថា ប្រុងនឹងកើតឡើងហើយ ក៏មាន។ ឯនិព្វាន មិនគប្បីពោលថា កើតឡើងហើយផង ថាមិនទាន់កើតឡើងផង ថាប្រុងនឹង​កើត​ឡើងផងឡើយ។

[៣៩៥] វៀរតែនិព្វានចេញ ពួកធម៌ទាំងអស់ ជាអតីតក៏មាន ជាអនាគតក៏មាន ជា​បច្ចុប្បន្ន​ក៏មាន។ ឯនិព្វាន មិនគប្បីពោលថា ជាអតីតផង ថាជាអនាគតផង ថាជា​បច្ចុប្បន្នផង​ឡើយ។

[៣៩៦] ពួកធម៌មានអារម្មណ៍ជាអតីត តើដូចម្តេច។ វិញ្ញាណញ្ចាយតនៈ និង​នេវសញ្ញានាសញ្ញាយតនៈ នេះពួកធម៌មានអារម្មណ៍ជាអតីត។ ពួកធម៌អស់ការប្រកប មានអារម្មណ៍ជាអនាគត មិនមានទេ។ ពួកធម៌មានអារម្មណ៍ជាបច្ចុប្បន្ន។ តើដូចម្តេច។ បញ្ចវិញ្ញណ ២ និងមនោធាតុ ៣ នេះពួកធម៌មានអារម្មណ៍ជាបច្ចុប្បន្ន។ ចិត្តុប្បាទ ១០ ខាងវិបាកនៃកាមាវចរកុសល មនោវិញ្ញាណធាតុ ប្រកបដោយឧបេក្ខា ខាងវិបាក​នៃ​អកុសល និងមនោវិញ្ញាណធាតុ ជាកិរិយាហេតុកៈ ប្រកបដោយសោមនស្ស នេះពួកធម៌​មាន​អារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្ន​ក៏មាន។ កាមាវចរកុសល អកុសល និងចិត្តុប្បាទ ៩ ខាងកិរិយា រូបាវចរចតុត្ថជ្ឈាន ខាងកុសលផង ខាងកិរិយាផង នេះពួកធម៌មានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជា​អនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន មិនគប្បីពោលថា មានអារម្មណ៍ជាអតីត​ផង ថាមានអារម្មណ៍ជាអនាគតផង ថាមានអារម្មណ៍ជាបច្ចុប្បន្នផងក៏មាន។ រូបាវចរតិកចតុក្កជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង វិបាកនៃចតុត្ថជ្ឈាន អាកាសានញ្ចាយតនៈ អាកិញ្ចញ្ញាយតនៈ មគ្គ ៤ ជាអបរិយាបន្នៈ និងសាមញ្ញផល ៤ នេះពួកធម៌មិនគប្បីពោលថា មានអារម្មណ៍ជាអតីតផង ថា មានអារម្មណ៍ជាអនាគតផង ថាមានអារម្មណ៍ជាបច្ចុប្បន្នផងឡើយ។ ឯរូប និងនិព្វាន មិនមែនមានអារម្មណ៍ទេ។

[៣៩៧] វៀរលែងតែរូប ដែលមិនជាប់ដោយឥន្រ្ទិយ និងនិព្វានចេញ ពួកធម៌ទាំងអស់ ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ជាខាងក្នុង និងខាងក្រៅក៏មាន។ ឯរូបដែលមិន​ជាប់​ដោយឥន្រ្ទិយ និងនិព្វាន ទុកជាខាងក្រៅ។

[៣៩៨] ពួកធម៌មានអារម្មណ៍ខាងក្នុង តើដូចម្តេច។ វិញ្ញាណញ្ចាយតនៈ និង​នេវសញ្ញានាសញ្ញាយតនៈ នេះពួកធម៌មានអារម្មណ៍ខាងក្នុង។ ពួកធម៌មានអារម្មណ៍ខាង​ក្រៅ តើដូចម្តេច។ រូបាវចរតិកចតុក្កជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង វិបាកនៃចតុត្ថជ្ឈាន អាកាសានញ្ចាយតនៈ មគ្គ ៤ ជាអបរិយាបន្នៈ និងសាមញ្ញផល ៤ នេះពួកធម៌មានអារម្មណ៍ខាងក្រៅ។ វៀរតែរូបចេញ ពួកធម៌ជាកុសល អកុសល និង​អព្យាក្រឹត ជាកាមាវចរទាំងអស់ រូបាវចរចតុត្ថជ្ឈាន ខាងកុសលផង ខាងកិរិយាផង នេះពួកធម៌មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ខាង​ក្នុង និងខាងក្រៅក៏មាន អាកិញ្ចញ្ញាយតនៈ មិនគប្បីពោលថា មានអារម្មណ៍ខាងក្នុងផង ថាមានអារម្មណ៍ខាងក្រៅផង ថា  មានអារម្មណ៍ខាងក្នុង និងខាងក្រៅផងឡើយ។ ឯរូប និងនិព្វាន មិនមែនមានអារម្មណ៍ទេ។

[៣៩៩] ពួកធម៌ប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់ តើដូចម្តេច។ រូបាយតនៈ នេះពួកធម៌ប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់។ ពួកធម៌ មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ ផោដ្ឋព្វាយតនៈ នេះពួកធម៌មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់។ ពួកធម៌​មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់ តើដូចម្តេច។ កុសល និងអកុសល ក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូបជាអនិទស្សនៈ ជាអប្បដិឃៈ ដែលរាប់បញ្ចូលក្នុងធម្មាយតនៈ និងនិព្វាន នេះពួកធម៌មិនប្រកប​ដោយ​ការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់។

ចប់ ពួកតិកៈ ។

[៤០០] ពួកធម៌ជាហេតុ តើដូចម្តេច។ កុសលហេតុ ៣ អកុសលហេតុ ៣ អព្យាកតហេតុ ៣ អលោភៈ ជាកុសលហេតុ អទោសៈជាកុសលហេតុ កើតឡើង​ក្នុងកុសលក្នុងភូមិ ៤ អមោហៈជាកុសលហេតុ ក៏កើតឡើងក្នុងកុសលក្នុងភូមិ ៤ ដែរ វៀរតែចិត្តុប្បាទ ៤ ជាញាណវិប្បយុត្ត ខាងកាមាវចរកុសលចេញ លោភៈ​កើតឡើងក្នុងចិត្តុប្បាទ ៨ ប្រកបដោយលោភៈ ឯទោសៈ កើតឡើងក្នុងចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស មោហៈ កើតឡើងក្នុងអកុសលទាំងអស់ អលោភៈជា​វិបាកហេតុ អទោសៈ ជាវិបាកហេតុ កើតឡើង​ក្នុងវិបាកក្នុងភូមិ ៤ វៀរតែចិត្តុប្បាទ ជាអហេតុកៈ ខាងវិបាកនៃកាមាវចរចេញ អមោហៈ ជាវិបាកហេតុ កើតឡើងក្នុងវិបាក​ក្នុងភូមិ ៤ វៀរតែចិត្តុប្បាទ ជាអហេតុកៈ ខាងវិបាកនៃកាមាវចរ និងវៀរតែចិត្តុប្បាទ ៤ ជាញាណវិប្បយុត្តចេញ អលោភៈ ជា​កិរិយាហេតុ អទោសៈជា​កិរិយាហេតុ កើតឡើង​ក្នុងកិរិយាក្នុងភូមិ ៣ វៀរតែចិត្តុប្បាទ​ជា​អហេតុកៈ ខាងកាមាវចរកិរិយាចេញ អមោហៈ ជាកិរិយាហេតុ កើតឡើងក្នុង​កិរិយាក្នុង​ភូមិ ៣ វៀរតែចិត្តុប្បាទជាអហេតុកៈ ខាងកាមាវចរកិរិយា និងវៀរតែ​ចិត្តុប្បាទ ៤ ជា​ញាណវិប្បយុត្តចេញ នេះពួកធម៌ជាហេតុ។ ពួកធម៌មិនមែនជាហេតុ តើដូចម្តេច។ វៀរតែ​ពួកហេតុចេញ កុសល និងអកុសល ក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹត​ក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនមែនជាហេតុ។

[៤០១] ពួកធម៌ប្រព្រឹត្តទៅជាមួយនឹងហេតុ តើដូចម្តេច។ អកុសល​ក្រៅពីនេះ វៀរតែ​មោហៈ ប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈចេញ កុសល​ក្នុងភូមិ ៤ វិបាក​ក្នុងភូមិ ៤ វៀរតែចិត្តុប្បាទជាអហេតុកៈ ខាងវិបាក នៃកាមាវចរចេញ កិរិយា និង​អព្យាក្រឹត ក្នុងភូមិ ៣ វៀរតែចិត្តុប្បាទ ជាអហេតុកៈ ខាងកាមាវចរកិរិយាចេញ នេះពួកធម៌​ប្រព្រឹត្តទៅជាមួយ​នឹងហេតុ។ ពួកធម៌មិនប្រព្រឹត្តទៅជាមួយនឹងហេតុ តើដូចម្តេច។ មោហៈប្រកបដោយ​វិចិកិច្ឆា មោហៈប្រកបដោយឧទ្ធច្ចៈ បញ្ចវិញ្ញាណ ២ មនោធាតុ ៣ មនោវិញ្ញាណធាតុ ជាអហេតុកៈ ៥ រូប និងនិព្វាន នេះពួកធម៌មិនប្រព្រឹត្តទៅ​ជាមួយនឹងហេតុ។

[៤០២] ពួកធម៌ប្រកបដោយហេតុ តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែមោហៈ​ប្រកប​ដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈចេញ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ វៀរតែចិត្តុប្បាទ​ជាអហេតុកៈខាងវិបាកនៃកាមាវចរចេញ កិរិយា និងអព្យាក្រឹត ក្នុងភូមិ ៣ វៀរតែចិត្តុប្បាទ​ជាអហេតុកៈ ខាងកាមាវចរកិរិយាចេញ នេះពួកធម៌ប្រកបដោយហេតុ។ ពួកធម៌​ប្រាសចាក​ហេតុ តើដូចម្តេច។ មោហៈ​ប្រកបដោយវិចិកិច្ឆា មោហៈ​ប្រកបដោយឧទ្ធច្ចៈ បញ្ចវិញ្ញាណ ២ មនោធាតុ ៣ មនោវិញ្ញាណធាតុជាអហេតុកៈ ៥ រូប និងនិព្វាន នេះពួក​ធម៌ប្រាសចាកហេតុ។

[៤០៣] ពួកធម៌ជាហេតុផង ប្រព្រឹត្តទៅជាមួយនឹងហេតុផង តើដូចម្តេច។ ហេតុ ២ ឬ ៣ កើតឡើងជាមួយគ្នា​ក្នុងធម៌ណា នេះពួកធម៌ជាហេតុផង ប្រព្រឹត្តទៅជាមួយ​នឹងហេតុផង។ ពួកធម៌គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនជាហេតុ តើដូចម្តេច។ កុសល និង​អកុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ វៀរតែចិត្តុប្បាទ​ជាអហេតុកៈខាងវិបាក​នៃកាមាវចរ​ចេញ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ វៀរតែចិត្តុប្បាទ​ជាអហេតុកៈ ខាងកាមាវចរកិរិយា​ចេញ វៀរតែពួកហេតុដែលកើតឡើង​ក្នុងទីនុ៎ះចេញ នេះពួកធម៌​គ្រាន់តែប្រព្រឹត្តទៅ​ជា​មួយ​នឹងហេតុ តែមិនមែនជាហេតុ។ ពួកធម៌មិនមានហេតុ មិនគប្បីពោលថា ជាហេតុ​ផង ប្រព្រឹត្តទៅជាមួយនឹងហេតុផង ថា គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនជា​ហេតុ​ផងឡើយ។

[៤០៤] ពួកធម៌ជាហេតុផង ប្រកបដោយហេតុផង តើដូចម្តេច។ ហេតុ ២ ឬ ៣ កើតឡើង​ជាមួយគ្នា​ក្នុងធម៌ណា នេះពួកធម៌ជាហេតុផង ប្រកបដោយហេតុផង។ ពួកធម៌​គ្រាន់តែ​ប្រកបដោយហេតុ តែមិនមែនជាហេតុ តើដូចម្តេច។ កុសល និងអកុសល ក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ វៀរតែចិត្តុប្បាទជាអហេតុកៈ​ខាងវិបាក​នៃកាមាវចរចេញ កិរិយា និង​អព្យាក្រឹត​​ក្នុងភូមិ ៣ វៀរតែចិត្តុប្បាទជាអហេតុកៈ ខាងកាមាវចរកិរិយាចេញ វៀរតែពួក​ហេតុដែល​កើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌គ្រាន់តែប្រកបដោយហេតុ តែមិនមែនជា​ហេតុ។ ពួកធម៌ប្រាសចាកហេតុ មិនគប្បីពោលថា ជាហេតុផង ប្រកបដោយហេតុផង ថា គ្រាន់តែប្រកបដោយហេតុ តែមិនមែនជាហេតុផងឡើយ។

[៤០៥] ពួកធម៌មិនមែនជាហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ តើដូចម្តេច។ កុសល និង​អកុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ វៀរតែចិត្តុប្បាទជាអហេតុកៈ ខាងវិបាកនៃកាមាវចរ​ចេញ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ វៀរតែចិត្តុប្បាទជាអហេតុកៈ ខាងកាមាវចរកិរិយា​ចេញ វៀរតែពួកហេតុ ដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌មិន​មែនជាហេតុ តែ​ប្រព្រឹត្ត​ទៅ​ជាមួយនឹងហេតុ។ ពួកធម៌មិនមែនជាហេតុផង មិនប្រព្រឹត្តទៅជាមួយនឹង​ហេតុ​ផង តើដូចម្តេច។ បញ្ចវិញ្ញាណ ២ មនោធាតុ ៣ មនោវិញ្ញាណធាតុជាអហេតុកៈ ៥ រូប និងនិព្វាន នេះពួកធម៌មិនមែនជាហេតុផង មិនប្រព្រឹត្តទៅជាមួយនឹងហេតុផង។ ពួកធម៌​ជា​ហេតុ មិនគប្បីពោលថា មិនមែនជាហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុផង ថា មិន​មែន​ជាហេតុ មិនប្រព្រឹត្តទៅជាមួយនឹងហេតុកៈផងឡើយ។​

[៤០៦] ពួកធម៌ប្រកបដោយបច្ច័យ តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៤ វិបាកក្នុង​ភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូបទាំងអស់ នេះពួកធម៌ប្រកបដោយបច្ច័យ។ ពួកធម៌មិនមានបច្ច័យ តើដូចម្តេច។ និព្វាន នេះពួកធម៌មិនមានបច្ច័យ។

[៤០៧] ពួកធម៌មានបច្ច័យតាក់តែង តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៤ វិបាក​ក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌មាន​បច្ច័យតាក់​តែង។ ពួកធម៌មិនមានបច្ច័យតាក់តែង តើដូចម្តេច។ និព្វាន នេះពួកធម៌មិនមានបច្ច័យ​តាក់តែង។

[៤០៨] ពួកធម៌ប្រកបដោយការឃើញ តើដូចម្តេច។ រូបាយតនៈ នេះពួកធម៌ប្រកប​ដោយ​ការឃើញ។ ពួកធម៌មិនប្រកបដោយការឃើញ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ ផោដ្ឋព្វាយតនៈ កុសល និងអកុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹត ក្នុងភូមិ ៣ រូបដែលជាអនិទស្សនៈ ជាអប្បដិឃៈ រាប់បញ្ចូលក្នុងធម្មាយតនៈ និងនិព្វាន នេះពួកធម៌មិនប្រកបដោយការឃើញ។

[៤០៩] ពួកធម៌ប្រកបដោយការប៉ះពាល់ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ ផោដ្ឋព្វាយតនៈ នេះពួកធម៌ប្រកបដោយការប៉ះពាល់។ ពួកធម៌មិនប្រកបដោយការប៉ះពាល់ តើដូចម្តេច។ កុសល និងអកុសល ក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូបដែល​ជាអនិទស្សនៈ ជាអប្បដិឃៈ រាប់បញ្ចូលក្នុងធម្មាយតនៈ និងនិព្វាន នេះពួកធម៌មិន​ប្រកប​ដោយការប៉ះពាល់។

[៤១០] ពួកធម៌មានរូប តើដូចម្តេច។ មហាភូតរូប ៤ ផង រូបអាស្រ័យនូវមហាភូតរូប ៤ ផង នេះពួកធម៌មានរូប។ ពួកធម៌មិនមានរូប តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងនិព្វាន នេះពួកធម៌មិនមានរូប។

[៤១១] ពួកធម៌ជាលោកិយ តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ជាលោកិយ។ ពួកធម៌ជា​លោកុត្តរ តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួក​ធម៌​ជាលោកុត្តរ។

[៤១២] ពួកធម៌ទាំងអស់ គប្បីដឹងច្បាស់ដោយវិញ្ញាណនីមួយ មិនគប្បីដឹងច្បាស់​ដោយ​វិញ្ញាណ​នីមួយ។

[៤១៣] ពួកធម៌ជាអាសវៈ តើដូចម្តេច។ អាសវៈ ៤ គឺ កាមាសវៈ ភវាសវៈ ទិដ្ឋាសវៈ អវិជា្ជសវៈ ឯកាមាសវៈ តែងកើតក្នុងចិត្តុប្បាទ ៨ ដែលប្រកបដោយលោភៈ ភវាសវៈ តែងកើតក្នុងចិត្តុប្បាទ ៤ ដែលប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ ទិដ្ឋាសវៈ តែងកើត​ក្នុងចិត្តុប្បាទ ៤ ដែលប្រកបដោយទិដ្ឋិ អវិជា្ជសវៈ តែងកើតក្នុងអកុសលទាំងអស់ នេះពួក​ធម៌ជាអាសវៈ។ ពួកធម៌មិនមែនជាអាសវៈ តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែ​អាសវៈ​ចេញ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹត​ក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនមែនជាអាសវៈ។

[៤១៤] ពួកធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ប្រព្រឹត្ត​ទៅជាមួយនឹងអាសវៈ។ ពួកធម៌មិនប្រព្រឹត្តទៅជាមួយនឹងអាសវៈ តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌មិនប្រព្រឹត្តទៅ​ជាមួយ​នឹង​អាសវៈ។

[៤១៥] ពួកធម៌ប្រកបដោយអាសវៈ តើដូចម្តេច។ ចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស អកុសលក្រៅពីនេះ វៀរតែមោហៈដែលកើតឡើងក្នុងទីនុ៎ះ ទាំងវៀរតែមោហៈប្រកប​ដោយ​វិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈចេញ នេះពួកធម៌ប្រកបដោយអាសវៈ។ ពួកធម៌​ប្រាសចាក​អាសវៈ តើដូចម្តេច។ មោហៈដែលកើតក្នុងចិត្តុប្បាទ ២ ប្រកបដោយ​ទោមនស្ស មោហៈប្រកបដោយវិចិកិច្ឆា មោហៈប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌​ប្រាសចាក​អាសវៈ។

[៤១៦] ពួកធម៌ជាអាសវៈផង ប្រព្រឹត្តទៅជាមួយនឹងអាសវៈផង តើដូចម្តេច។ អាសវៈ​ទាំងនោះឯង​ ជាអាសវៈផង ប្រព្រឹត្តទៅជាមួយនឹងអាសវៈផង។ ពួកធម៌គ្រាន់តែ​ប្រព្រឹត្ត​ទៅជាមួយនឹងអាសវៈ តែមិនមែនជាអាសវៈ តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែ​អាសវៈ​ចេញ កុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និង​រូបទាំងអស់ នេះពួកធម៌គ្រាន់តែ​ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនជាអាសវៈ។ ពួក​ធម៌​មិនប្រព្រឹត្តទៅជាមួយនឹងអាសវៈ មិនគប្បីពោលថា ជាអាសវៈផង ប្រព្រឹត្តទៅ​ជាមួយ​នឹង​អាសវៈ​ផង ថាគ្រាន់តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនជាអាសវៈ​ផង​ឡើយ។

[៤១៧] ពួកធម៌ជាអាសវៈផង ប្រកបដោយអាសវៈផង តើដូចម្តេច។ អាសវៈ ២ ឬ ៣ កើតឡើងជាមួយគ្នាក្នុងធម៌ណា នេះពួកធម៌ជាអាសវៈផង ប្រកបដោយអាសវៈផង។ ពួកធម៌គ្រាន់តែប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ តើដូចម្តេច។ អកុសល​ក្រៅពី​នេះ វៀរតែអាសវៈចេញ នេះពួកធម៌គ្រាន់តែប្រកបដោយអាសវៈ តែមិនមែនជា​អាសវៈ។ ពួកធម៌ប្រាសចាកអាសវៈ មិនគប្បីពោលថា ជាអាសវៈផង ប្រកបដោយអាសវៈផង ថា គ្រាន់តែប្រកបដោយអាសវៈ តែមិនមែនជាអាសវៈផងឡើយ។

[៤១៨] ពួកធម៌ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ តើដូចម្តេច។ មោហៈ កើតឡើងក្នុងចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស មោហៈប្រកបដោយវិចិកិច្ឆា មោហៈ​ប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៣ វិបាក​ក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹត​ក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ។ ពួកធម៌​ប្រាសចាកអាសវៈផង មិនប្រព្រឹត្តទៅជាមួយនឹងអាសវៈផង តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌ប្រាសចាក​អាសវៈផង មិនប្រព្រឹត្តទៅជាមួយនឹងអាសវៈផង។ ពួកធម៌ប្រកបដោយអាសវៈ មិនគប្បីពោលថា ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ថា ប្រាសចាកអាសវៈផង មិន​ប្រព្រឹត្តទៅជាមួយនឹងអាសវៈផងឡើយ។

[៤១៩] ពួកធម៌ជាសញ្ញោជនៈ តើដូចម្តេច។ សញ្ញោជនៈ ១០ យ៉ាង គឺ កាមរាគសញ្ញោជនៈ បដិឃសញ្ញោជនៈ មានសញ្ញោជនៈ ទិដ្ឋិសញ្ញោជនៈ វិចិកិច្ឆាសញ្ញោជនៈ សីលព្វតបរាមាស​សញ្ញោជនៈ ភវរាគសញ្ញោជនៈ ឥស្សាសញ្ញោជនៈ មច្ឆរិយសញ្ញោជនៈ អវិជ្ជាសញ្ញោជនៈ ឯកាមរាគសញ្ញោជនៈ តែងកើតក្នុងចិត្តុប្បាទ ៨ ដែលប្រកបដោយ​លោភៈ បដិឃសញ្ញោជនៈ តែងកើតក្នុងចិត្តុប្បាទ ២ ដែលប្រកបដោយទោមនស្ស មានសញ្ញោជនៈ តែងកើតក្នុងចិត្តុប្បាទ ៤ ដែលប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ ទិដ្ឋិសញ្ញោជនៈ តែងកើតក្នុងចិត្តុប្បាទ ៤ ដែលប្រកបដោយទិដ្ឋិ វិចិកិច្ឆាសញ្ញោជនៈ តែងកើតក្នុងចិត្តុប្បាទ ដែលប្រកប​ដោយវិចិកិច្ឆា សីលព្វតបរាមាសសញ្ញោជនៈ តែងកើត​ក្នុងចិត្តុប្បាទ ៤ ដែលប្រកបដោយទិដ្ឋិ ភវរាគសញ្ញោជនៈ តែងកើតក្នុងចិត្តុប្បាទ ៤ ដែលប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ ឥស្សាសញ្ញោជនៈ និងមច្ឆរិយសញ្ញោជនៈ តែងកើតក្នុងចិត្តុប្បាទ ២ ដែលប្រកបដោយទោមនស្ស អវិជ្ជាសញ្ញោជនៈ តែងកើតក្នុង​អកុសលទាំងអស់ នេះពួកធម៌ជាសញ្ញោជនៈ។ ពួកធម៌មិនមែនជាសញ្ញោជនៈ តើ​ដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែសញ្ញោជនៈចេញ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនមែនជាសញ្ញោជនៈ។

[៤២០] ពួកធម៌ជាប្រយោជន៍ដល់សញ្ញោជនៈ តើដូចម្តេច។ កុសល និងអកុសល ក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ជា​ប្រយោជន៍​ដល់សញ្ញោជនៈ។ ពួកធម៌មិនមែនជាប្រយោជន៍ដល់សញ្ញោជនៈ តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌មិនមែន​ជា​ប្រយោជន៍​ដល់សញ្ញោជនៈ។

[៤២១] ពួកធម៌ប្រកបដោយសញ្ញោជនៈ តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែ​មោហៈ​ប្រកបដោយឧទ្ធច្ចៈចេញ នេះពួកធម៌​ប្រកបដោយសញ្ញោជនៈ។ ពួកធម៌ប្រាសចាក​សញ្ញោជនៈ តើដូចម្តេច។ មោហៈប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌ប្រាសចាកសញ្ញោជនៈ។

[៤២២] ពួកធម៌ជាសញ្ញោជនៈផង ជាប្រយោជន៍ដល់សញ្ញោជនៈផង តើដូចម្តេច។ សញ្ញោជនៈ​ទាំងនោះឯង ជាសញ្ញោជនៈផង ជាប្រយោជន៍ដល់សញ្ញោជនៈផង។ ពួកធម៌​គ្រាន់តែជាប្រយោជន៍ដល់សញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈ តើដូចម្តេច។ អកុសល​ក្រៅពីនេះ វៀរតែសញ្ញោជនៈចេញ កុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និង​អព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌គ្រាន់តែជាប្រយោជន៍ដល់​សញ្ញោជនៈ តែមិន​មែន​ជាសញ្ញោជនៈ។ ពួកធម៌មិនមែនជាប្រយោជន៍ដល់សញ្ញោជនៈ មិនគប្បីពោល​ថា ជាសញ្ញោជនៈផង ជាប្រយោជន៍ដល់សញ្ញោជនៈផង ថា គ្រាន់តែជាប្រយោជន៍​ដល់​សញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈផងឡើយ។

[៤២៣] ពួកធម៌ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង តើដូចម្តេច។ សញ្ញោជនៈ ២ ឬ ៣ កើតក្នុងទីជាមួយគ្នា ក្នុងធម៌ណា នេះពួកធម៌ជាសញ្ញោជនៈផង ប្រកបដោយ​សញ្ញោជនៈ​ផង។ ពួកធម៌គ្រាន់តែប្រកបដោយសញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈ តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែពួកសញ្ញោជនៈចេញ នេះពួកធម៌គ្រាន់តែប្រកប​ដោយសញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈ។ ពួកធម៌ប្រាសចាកសញ្ញោជនៈ មិនគប្បី​ពោលថា ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង ថា គ្រាន់តែប្រកប​ដោយ​សញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈផងឡើយ។

[៤២៤] ពួកធម៌ប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈ តើដូចម្តេច។ មោហៈប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹត ក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍ដល់​សញ្ញោជនៈ។ ពួកធម៌ប្រាសចាកសញ្ញោជនៈផង មិនជាប្រយោជន៍ដល់សញ្ញោជនៈផង តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌​ប្រាសចាក​សញ្ញោជនៈផង មិនជាប្រយោជន៍ដល់សញ្ញោជនៈផង។ ពួកធម៌ប្រកបដោយ​សញ្ញោជនៈ មិនគប្បីពោលថា ប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍ដល់​សញ្ញោជនៈ​ផង ថាប្រាសចាកសញ្ញោជនៈផង មិនជាប្រយោជន៍ដល់សញ្ញោជនៈផងឡើយ។

[៤២៥] ពួកធម៌ជាគន្ថៈ (ធម៌ដោតក្រងសត្វទុកក្នុងវដ្ដៈ) តើដូចម្តេច។ គន្ថៈ ៤ គឺ អភិជ្ឈាកាយគន្ថៈ ព្យាបាទកាយគន្ថៈ សីលព្វបតរាមាសកាយគន្ថៈ ឥទំសច្ចាភិនិវេស​កាយគន្ថៈ ឯអភិជ្ឈាកាយគន្ថៈ តែងកើតក្នុងចិត្តុប្បាទ ៤ ដែលប្រកបដោយលោភៈ ព្យាបាទ​កាយគន្ថៈ តែងកើតក្នុងចិត្តុប្បាទ ២ ដែលប្រកបដោយទោមនស្ស សីលព្វតបរាមាស​កាយគន្ថៈ និងឥទំសច្ចាភិនិវេសកាយគន្ថៈ តែងកើតក្នុងចិត្តុប្បាទ ៤ ដែលប្រកបដោយទិដ្ឋិ នេះពួកធម៌ជាគន្ថៈ។ ពួកធម៌មិនមែនជាគន្ថៈ តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែពួកគន្ថៈចេញ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនមែនជាគន្ថៈ។

[៤២៦] ពួកធម៌ដែលគន្ថៈគប្បីដោតក្រង តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌​ដែលគន្ថៈ​គប្បីដោតក្រង។ ពួកធម៌ដែលគន្ថៈមិនគប្បីដោតក្រង តើដូចម្តេច។ មគ្គ ៤ ជា​អបរិយាបន្នៈ​ផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌ដែលគន្ថៈមិនគប្បីដោតក្រង។

[៤២៧] ពួកធម៌ប្រកបដោយគន្ថៈ តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយទិដ្ឋិ ចិត្តុប្បាទ ៤ ប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ វៀរតែលោភៈដែលកើតឡើងក្នុងទីនុ៎ះចេញ ចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស វៀរតែបដិឃៈដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួក​ធម៌​ប្រកបដោយគន្ថៈ។ ពួកធម៌ប្រាសចាកគន្ថៈ តើដូចម្តេច។ លោភៈកើតក្នុងចិត្តុប្បាទ ៤ ដែលប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ បដិឃៈកើតក្នុងចិត្តុប្បាទ ២ ប្រកប​ដោយ​ទោមនស្ស ចិត្តុប្បាទប្រកបដោយវិចិកិច្ឆា ចិត្តុប្បាទប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌​ប្រាសចាក​គន្ថៈ។

[៤២៨] ពួកធម៌ជាគន្ថៈផង ដែលគន្ថៈគប្បីដោតក្រងផង តើដូចម្តេច។ គន្ថៈទាំងនោះឯង ជាគន្ថៈផង ដែលគន្ថៈគប្បីដោតក្រងផង។ ពួកធម៌ដែលគន្ថៈគប្បីដោតក្រង តែមិនមែនជា​គន្ថៈ តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែពួកគន្ថៈចេញ កុសលក្នុងភូមិ ៣ វិបាក​ក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ដែលគន្ថៈ​គប្បី​ដោតក្រង តែមិនមែនជាគន្ថៈ។ ពួកធម៌ដែលគន្ថៈមិនគប្បីដោតក្រង មិនគប្បីពោលថា ជាគន្ថៈ​ផង ដែលគន្ថៈគប្បីដោតក្រងផង ថា គន្ថៈគប្បីដោតក្រង តែមិនមែនជាគន្ថៈ​ផង​ឡើយ។

[៤២៩] ពួកធម៌ជាគន្ថៈផង ប្រកបដោយគន្ថៈផង តើដូចម្តេច។ ទិដ្ឋិ និងលោភៈកើត​ឡើង​ក្នុងទីជាមួយគ្នា ក្នុងធម៌ណា នេះពួកធម៌ជាគន្ថៈផង ប្រកបដោយគន្ថៈផង។ ពួកធម៌គ្រាន់​តែ​ប្រកបដោយគន្ថៈ តែមិនមែនជាគន្ថៈ តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយលោភៈ ចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស វៀរតែពួកគន្ថៈដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌​គ្រាន់តែប្រកបដោយគន្ថៈ តែមិនមែនជាគន្ថៈ។ ពួកធម៌ប្រាសចាកគន្ថៈ មិន​គប្បី​ពោលថា ជាគន្ថៈផង ប្រកបដោយគន្ថៈផង ថាគ្រាន់តែប្រកបដោយគន្ថៈ តែមិន​មែនជាគន្ថៈផងឡើយ។

[៤៣០] ពួកធម៌ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រង តើដូចម្តេច។ លោភៈកើតក្នុង​ចិត្តុប្បាទ ៤ ដែលប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ បដិឃៈកើតក្នុងចិត្តុប្បាទ ២ ដែលប្រកបដោយទោមនស្ស ចិត្តុប្បាទប្រកបដោយវិចិកិច្ឆា ចិត្តុប្បាទប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រង។ ពួកធម៌ប្រាសចាកគន្ថៈផង ដែល​គន្ថៈមិនគប្បីដោតក្រងផង តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌ប្រាសចាកគន្ថៈផង ដែលគន្ថៈមិនគប្បីដោតក្រងផង។ ពួកធម៌​ប្រកប​ដោយគន្ថៈ មិនគប្បីពោលថា ប្រាសចាក​គន្ថៈ តែគន្ថៈគប្បីដោតក្រងផង ថា ប្រាសចាកគន្ថៈផង ដែលគន្ថៈមិនគប្បី​ដោតក្រងផងឡើយ។

[៤៣១] ពួកធម៌ជាឱឃៈ (ធម៌ញ៉ាំងសត្វឲ្យលង់នៅក្នុងវដ្តៈ) តើដូចម្តេច។បេ។ ពួកធម៌ជា​យោគៈ (ធម៌ញ៉ាំងសត្វឲ្យជាប់នៅក្នុងវដ្តៈ) តើដូចម្តេច។បេ។ ពួកធម៌ជានីវរណៈ (ធម៌រារាំង​ចិត្តសត្វ) តើដូចម្តេច។ នីវរណៈ ៦ គឺ កាមច្ឆន្ទនីវរណៈ ព្យាបាទនីវរណៈ ថីនមិទ្ធនីវរណៈ ឧទ្ធច្ចកុក្កុច្ចនីវរណៈ វិចិកិច្ឆានីវរណៈ អវិជា្ជនីវរណៈ កាមច្ឆន្ទនីវរណៈ កើតក្នុងចិត្តុប្បាទ ៤ ដែលប្រកបដោយលោភៈ ព្យាបាទនីវរណៈ កើតក្នុងចិត្តុប្បាទ ២ ដែលប្រកប​ដោយ​ទោមនស្ស ថីនមិទ្ធនីវរណៈ កើតក្នុងអកុសលជាសសង្ខាររិកៈ ឧទ្ធច្ចនីវរណៈ កើតក្នុង​ចិត្តុប្បាទ ដែលប្រកបដោយឧទ្ធច្ចៈ កុក្កុច្ចនីវរណៈ កើតក្នុងចិត្តុប្បាទ ២ ដែលប្រកបដោយ​ទោមនស្ស វិចិកិច្ឆានីវរណៈ កើតក្នុងចិត្តុប្បាទ ដែលប្រកបដោយវិចិកិច្ឆា អវិជ្ជានីវរណៈ កើតក្នុងអកុសលទាំងអស់ នេះពួកធម៌ជានីវរណៈ។ ពួកធម៌មិនមែនជានីវរណៈ តើ​ដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែពួកនីវរណៈចេញ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនមែនជានីវរណៈ។

[៤៣២] ពួកធម៌ជាប្រយោជន៍ដល់នីវរណៈ តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ជា​ប្រយោជន៍​ដល់នីវរណៈ។ ពួកធម៌មិនជាប្រយោជន៍ដល់នីវរណៈ តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈ​ផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌មិនជាប្រយោជន៍ដល់នីវរណៈ។​

[៤៣៣] ពួកធម៌ប្រកបដោយនីវរណៈ តើដូចម្តេច។ ចិត្តុប្បាទ ជាអកុសល ១២ នេះពួកធម៌​ប្រកបដោយនីវរណៈ។ ពួកធម៌ប្រាសចាកនីវរណៈ តើដូចម្តេច។ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌ប្រាសចាក​នីវរណៈ។

[៤៣៤] ពួកធម៌ជានីវរណៈផង ជាប្រយោជន៍ដល់នីវរណៈផង តើដូចម្តេច។ នីវរណៈ​ទាំងនោះ​ឯង ជានីវរណៈផង ជាប្រយោជន៍ដល់នីវរណៈផង ពួកធម៌គ្រាន់តែជា​ប្រយោជន៍​ដល់នីវរណៈ តែមិនមែនជានីវរណៈ តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែពួក​នីវរណៈ​ចេញ កុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌គ្រាន់តែជាប្រយោជន៍ដល់នីវរណៈ តែមិនមែនជានីវរណៈ។ ពួកធម៌មិនជា​ប្រយោជន៍​ដល់នីវរណៈ មិនគប្បីពោលថា ជានីវរណៈផង ជាប្រយោជន៍ដល់នីវរណៈផង ថាគ្រាន់តែជាប្រយោជន៍ដល់នីវរណៈ តែមិនមែនជានីវរណៈផងឡើយ។

[៤៣៥] ពួកធម៌ជានីវរណៈផង ប្រកបដោយនីវរណៈផង តើដូចម្តេច។ នីវរណៈ ២ ឬ ៣ កើតក្នុងទីជាមួយគ្នា ក្នុងធម៌ណា នេះពួកធម៌ជានីវរណៈផង ប្រកបដោយនីវរណៈផង។ ពួកធម៌គ្រាន់តែប្រកបដោយនីវរណៈ តែមិនមែនជានីវរណៈ តើដូចម្តេច។ អកុសល​ក្រៅ​ពីនេះ វៀរតែពួកនីវរណៈចេញ នេះពួកធម៌គ្រាន់តែប្រកបដោយនីវរណៈ តែមិនមែនជា​នីវរណៈ។ ពួកធម៌ប្រាសចាកនីវរណៈ មិនគប្បីពោលថា ជានីវរណៈផង ប្រកបដោយ​នីវរណៈផង ថា គ្រាន់តែប្រកបដោយនីវរណៈ តែមិនមែនជានីវរណៈផងឡើយ។

[៤៣៦] ពួកធម៌ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈ តើដូចម្តេច។ កុសល​ក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌​ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈ។ ពួកធម៌ប្រាសចាកនីវរណៈផង មិនជា​ប្រយោជន៍ដល់នីវរណៈផង តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌ប្រាសចាកនីវរណៈផង មិនជាប្រយោជន៍ដល់នីវរណៈផង។ ពួកធម៌​ប្រកបដោយនីវរណៈ មិនគប្បីពោលថា ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់​នីវរណៈ​ផង​ ថា ប្រាសចាកនីវរណៈផង មិនជាប្រយោជន៍ដល់នីវរណៈផងឡើយ។

[៤៣៧] ពួកធម៌ជាបរាមាសៈ (ប្រកាន់ខុស)​ តើដូចម្តេច។ ទិដ្ឋិបរាមាសៈ តែងកើតក្នុង​ចិត្តុប្បាទ ៤ ដែលប្រកបដោយទិដ្ឋិ នេះពួកធម៌ជាបរាមាសៈ។ ពួកធម៌មិនមែនជា​បរាមាសៈ តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែបរាមាសៈចេញ​ កុសលក្នុងភូមិ​ ៤​ វិបាក​ក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌​មិនមែន​ជា​បរាមាសៈ។

[៤៣៨] ពួកធម៌ដែលបរាមាសៈស្ទាបអង្អែល តើដូចម្តេច។ កុសល និងអកុសល ក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹត ក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌​ដែល​បរាមាសៈ​ស្ទាបអង្អែល។ ពួកធម៌ដែលបរាមាសៈមិនស្ទាបអង្អែល តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង  នេះពួកធម៌ដែលបរាមាសៈ​មិនបាន​ស្ទាបអង្អែល។

[៤៣៩] ពួកធម៌ប្រកបដោយបរាមាសៈ តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយទិដ្ឋិ វៀរតែបរាមាសៈដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌ប្រកបដោយបរាមាសៈ។ ពួក​ធម៌​ប្រាសចាកបរាមាសៈ តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ ចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស ចិត្តុប្បាទប្រកបដោយវិចិកិច្ឆា ចិត្តុប្បាទប្រកប​ដោយ​ឧទ្ធច្ចៈ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌ប្រាសចាកបរាមាសៈ។ បរាមាសៈ មិនគប្បីពោលថា ប្រកបដោយ​បរាមាសៈ​ផង ថា ប្រាសចាកបរាមាសៈផងឡើយ។

[៤៤០]  ពួកធម៌ជាបរាមាសៈផង ដែលបរាមាសៈស្ទាបអង្អែលផង តើដូចម្តេច។ បរាមាសៈ​នោះឯង ជាបរាមាសៈផង ដែលបរាមាសៈស្ទាបអង្អែលផង។ ពួកធម៌គ្រាន់តែបរាមាសៈ​ស្ទាបអង្អែល តែមិនមែនជាបរាមាសៈ តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែបរាមាសៈ​ចេញ កុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌គ្រាន់តែបរាមាសៈស្ទាបអង្អែល តែមិនមែនជាបរាមាសៈ។ ពួកធម៌ដែល​បរាមាសៈ​មិនបានស្ទាបអង្អែល មិនគប្បីពោលថា ជាបរាមាសៈផង ដែលបរាមាសៈ​ស្ទាបអង្អែលផង ថា គ្រាន់តែបរាមាសៈស្ទាបអង្អែល តែមិនមែនជាបរាមាសៈផងឡើយ។

[៤៤១] ពួកធម៌ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែល តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ ចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស ចិត្តុប្បាទ​ប្រកបដោយវិចិកិច្ឆា ចិត្តុប្បាទប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែល។ ពួកធម៌ប្រាសចាកបរាមាសៈផង ដែលបរាមាសៈមិនបាន​ស្ទាប​អង្អែលផង តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌ប្រាសចាកបរាមាសៈផង ដែលបរាមាសៈមិនបានស្ទាបអង្អែលផង។ ពួកធម៌​ជា​បរាមាសៈផង ប្រកប​ដោយបរាមាសៈផង មិនគប្បីពោលថា ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែលផង ថា ប្រាសចាកបរាមាសៈផង ដែលបរាមាសៈ​មិនបាន​ស្ទាប​អង្អែលផងឡើយ។

[៤៤២] ពួកធម៌ប្រកបដោយអារម្មណ៍ តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ នេះពួកធម៌ប្រកបដោយអារម្មណ៍។           ពួកធម៌​មិនមានអារម្មណ៍ តើដូចម្តេច។ រូប និងនិព្វាន នេះពួកធម៌មិនមានអារម្មណ៍។

[៤៤៣] ពួកធម៌ជាចិត្ត តើដូចម្តេច។ ចក្ខុវិញ្ញាណ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ មនោធាតុ មនោវិញ្ញាណធាតុ នេះពួកធម៌ជាចិត្ត។ ពួកធម៌មិន​មែន​ជាចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ រូប និងនិព្វាន នេះពួក​ធម៌​មិនមែនជាចិត្ត។

[៤៤៤] ពួកធម៌ជាចេតសិក តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះពួក​ធម៌ជាចេតសិក។ ពួកធម៌មិនមែនជាចេតសិក តើដូចម្តេច។ ចិត្តផង រូបផង និព្វានផង នេះពួកធម៌មិនមែនជាចេតសិក។

[៤៤៥] ពួកធម៌ប្រកបដោយចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះ​ពួក​ធម៌ប្រកបដោយចិត្ត។ ពួកធម៌ប្រាសចាកចិត្ត តើដូចម្តេច។ រូប និងនិព្វាន នេះពួកធម៌​ប្រាសចាកចិត្ត។ ចិត្ត មិនគប្បីពោលថា ប្រកបដោយចិត្តផង ថាប្រាសចាកចិត្តផងឡើយ។

[៤៤៦] ពួកធម៌ច្រឡូកច្រឡំដោយចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះពួកធម៌ច្រឡូកច្រឡំដោយចិត្ត ពួកធម៌មិនច្រឡូកច្រឡំដោយចិត្ត តើដូចម្តេច។ រូប និងនិព្វាន នេះពួកធម៌មិនច្រឡូកច្រឡំដោយចិត្ត។ ចិត្ត មិនគប្បីពោលថា ច្រឡូក​ច្រឡំ​ដោយចិត្តផង ថា មិនច្រឡូកច្រឡំដោយចិត្តផងឡើយ។

[៤៤៧] ពួកធម៌តាំងឡើងដោយចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ កាយវិញ្ញត្តិ វចីវិញ្ញត្តិ ឬរូបដទៃណាមួយ គឺរូបកើតអំពីចិត្ត មានចិត្តជាហេតុ តាំងឡើង​ដោយចិត្ត រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ ភាពនៃរូបស្រាល ភាពនៃរូបទន់ភ្លន់ ភាពនៃរូបគួរដល់ការងារ ការចំរើននៃរូប ការកើតតៗ នៃរូប អាហារដែលធ្វើជាពំនូត នេះពួកធម៌តាំងឡើង​ដោយ​ចិត្ត។ ពួកធម៌មិនតាំងឡើងដោយចិត្ត តើដូចម្តេច។ ចិត្តផង រូបក្រៅពីនេះផង និព្វានផង នេះពួកធម៌មិនតាំងឡើងដោយចិត្ត។

[៤៤៨] ពួកធម៌កើតជាមួយនឹងចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ កាយវិញ្ញត្តិ វចីវិញ្ញត្តិ នេះពួកធម៌កើតជាមួយនឹងចិត្ត។ ពួកធម៌មិនកើតជាមួយនឹងចិត្ត តើដូចម្តេច។ ចិត្តផង រូបក្រៅពីនេះផង និព្វានផង នេះពួកធម៌មិនកើតជាមួយនឹងចិត្ត។

[៤៤៩] ពួកធម៌ប្រព្រឹត្តទៅតាមចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ កាយវិញ្ញត្តិ វចីវិញ្ញត្តិ នេះពួកធម៌ប្រព្រឹត្តទៅតាមចិត្ត។ ពួកធម៌មិនប្រព្រឹត្តទៅតាមចិត្ត តើដូចម្តេច។ ចិត្តផង រូបក្រៅពីនេះផង និព្វានផង នេះពួកធម៌មិនប្រព្រឹត្តទៅតាមចិត្ត។

[៤៥០] ពួកធម៌ច្រឡូកច្រឡំ ទាំងតាំងឡើងដោយចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះពួកធម៌ច្រឡូកច្រឡំ ទាំងតាំងឡើងដោយចិត្ត។ ពួកធម៌មិនច្រឡូកច្រឡំ មិនតាំងឡើងដោយចិត្ត តើដូចម្តេច។ ចិត្តផង រូបផង និព្វានផង នេះពួកធម៌​មិនច្រឡូក​ច្រឡំ មិនតាំងឡើងដោយចិត្ត។

[៤៥១] ពួកធម៌ច្រឡូកច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះពួកធម៌ច្រឡូកច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយ នឹងចិត្ត។ ពួកធម៌មិនច្រឡូកច្រឡំ មិនតាំងឡើង មិនកើតជាមួយនឹងចិត្ត តើដូចម្តេច។ ចិត្ត ផង រូបផង និព្វានផង  នេះពួកធម៌មិនច្រឡូកច្រឡំ មិនតាំងឡើង មិនកើតជា​មួយ​នឹងចិត្ត។

[៤៥២] ពួកធម៌ច្រឡូកច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះពួកធម៌ច្រឡូកច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅ តាមចិត្ត។  ពួកធម៌មិនច្រឡូកច្រឡំ មិនតាំងឡើង មិនប្រព្រឹត្តទៅតាមចិត្ត តើដូចម្តេច។ ចិត្ត​ផង រូបផង និព្វានផង នេះពួកធម៌មិនច្រឡូកច្រឡំ មិនតាំងឡើង មិនប្រព្រឹត្ត​ទៅ​តាមចិត្ត។

[៤៥៣] ពួកធម៌ជាខាងក្នុង តើដូចម្តេច។ ចក្ខាយតនៈ។បេ។ មនាយតនៈ នេះពួកធម៌​ជាខាងក្នុង។ ពួកធម៌ជាខាងក្រៅ តើដូចម្តេច។ រូបាយតនៈ។បេ។ ធម្មាយតនៈ នេះពួកធម៌​ជាខាងក្រៅ។

[៤៥៤] ពួកធម៌ជាឧបាទា (ឧបាទារូប) តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កពឡិង្ការាហារ នេះពួកធម៌ជាឧបាទា។ ពួកធម៌មិនមែនជាឧបាទា តើដូចម្តេច។ កុសល និងអកុសលក្នុង​ភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ មហាភូតរូប ៤ និងនិព្វាន នេះពួក​ធម៌មិនមែនជាឧបាទា។

[៤៥៥]  ពួកធម៌មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ តើដូចម្តេច។ វិបាកក្នុងភូមិ ៣ និងរូបដែលជាកម្មស្សកតត្តា នេះពួកធម៌មានកម្ម​ប្រកប​ដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ។ ពួកធម៌មិនមានកម្មប្រកបដោយ​កិលេស មានតណ្ហាជាដើមកាន់យកហើយ តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបដែលមិនមែនជាកម្មស្សកតត្តាផង មគ្គ ៤ ជា​អបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌មិនមានកម្មប្រកប​ដោយ​កិលេស មានតណ្ហាជាដើមកាន់យកហើយ។

[៤៥៦] ពួកធម៌ជាឧបាទាន (សេចក្តីប្រកាន់មាំ) តើដូចម្តេច។ ឧបាទាន ៤ គឺកាមុបាទាន ទិដ្ឋុបាទាន សីលព្វតុបាទាន អត្តវាទុបាទាន ឯកាមុបាទាន តែងកើតក្នុងចិត្តុប្បាទ ៨ ដែលប្រកបដោយលោភៈ ទិដ្ឋុបាទាន សីលព្វតុបាទាន និងអត្តវាទុបាទាន តែងកើតក្នុង​ចិត្តុប្បាទ ៤ ដែលប្រកបដោយទិដ្ឋិ នេះពួកធម៌ជាឧបាទាន។ ពួកធម៌មិនមែនជាឧបាទាន តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែឧបាទានចេញ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនមែនជាឧបាទាន។

[៤៥៧] ពួកធម៌ជាប្រយោជន៍ដល់ឧបាទាន តើដូចម្តេច។ កុសល និងអកុសល ក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ជាប្រយោជន៍​ដល់ឧបាទាន។ ពួកធម៌មិនជាប្រយោជន៍ដល់ឧបាទាន តើដូចម្តេច។ មគ្គ ៤ ជា​អបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌មិនជាប្រយោជន៍​ដល់​ឧបាទាន។

[៤៥៨] ពួកធម៌ប្រកបដោយឧបាទាន តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយទិដ្ឋិ ទាំង​ប្រកបដោយលោភៈ ចិត្តុប្បាទ ៤ ប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ វៀរតែលោភៈ​ដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌ប្រកបដោយឧបាទាន។ ពួកធម៌ប្រាសចាក​ឧបាទាន តើដូចម្តេច។ លោភៈ កើតក្នុងចិត្តុប្បាទ ៤ ប្រាសចាកទិដ្ឋិ តែប្រកបដោយ​លោភៈ ចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស ចិត្តុប្បាទប្រកបដោយវិចិកិច្ឆា ចិត្តុប្បាទ​ប្រកប​ដោយឧទ្ធច្ចៈ កុសលលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌ប្រាសចាកឧបាទាន។

[៤៥៩] ពួកធម៌ជាឧបាទានផង ជាប្រយោជន៍ដល់ឧបាទានផង តើដូចម្តេច។ ឧបាទាន​ទាំងនោះឯង ជាឧបាទានផង ជាប្រយោជន៍ដល់ឧបាទានផង ពួកធម៌គ្រាន់តែជា​ប្រយោជន៍​ដល់ឧបាទាន តែមិនមែនជាឧបាទាន តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែឧបាទានចេញ កុសលក្នុងភូមិ​ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹត ក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌គ្រាន់តែជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទាន។ ពួកធម៌មិនជាប្រយោជន៍ដល់ឧបាទាន មិនគប្បីពោលថា ជាឧបាទានផង ជាប្រយោជន៍​ដល់ឧបាទានផង ថាគ្រាន់តែជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទានផង​ឡើយ។

[៤៦០] ពួកធម៌ជាឧបាទានផង ប្រកបដោយឧបាទានផង តើដូចម្តេច។ ទិដ្ឋិ និងលោភៈ កើតក្នុងទីជាមួយគ្នា ក្នុងពួកធម៌ណា នេះពួកធម៌ជាឧបាទានផង ប្រកបដោយឧបាទាន​ផង។ ពួកធម៌គ្រាន់តែប្រកបដោយឧបាទាន តែមិនមែនជាឧបាទាន តើដូចម្តេច។ ចិត្តុប្បាទ ៨ ប្រកបដោយលោភៈ វៀរតែឧបាទានដែលកើតក្នុងទីនុ៎ះចេញ នេះពួកធម៌​គ្រាន់តែ​ប្រកបដោយឧបាទាន តែមិនមែនជាឧបាទាន ពួកធម៌ប្រាសចាកឧបាទាន មិនគប្បីពោលថាជាឧបាទានផង  ប្រកបដោយឧបាទានផង ថា គ្រាន់តែប្រកបដោយ​ឧបាទាន តែមិនមែនជាឧបាទានផងឡើយ ។

[៤៦១] ពួកធម៌ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទាន តើដូចម្តេច។ លោភៈ​កើតក្នុងចិត្តុប្បាទ ៤ ប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ ចិត្តុប្បាទ ២ ប្រកបដោយ​ទោមនស្ស ចិត្តុប្បាទប្រកបដោយវិចិកិច្ឆា ចិត្តុប្បាទប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ប្រាសចាក​ឧបាទាន តែជាប្រយោជន៍ដល់ឧបាទាន។ ពួកធម៌ប្រាសចាកឧបាទានផង មិនជា​ប្រយោជន៍​ដល់ឧបាទានផង តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌ប្រាសចាកឧបាទានផង មិនជាប្រយោជន៍ដល់ឧបាទានផង។ ពួកធម៌​ប្រកបដោយឧបាទាន មិនគប្បីពោលថា ប្រាសចាកឧបាទាន តែជាប្រយោជន៍​ដល់​ឧបាទានផង ថា ប្រាសចាកឧបាទានផង មិនជាប្រយោជន៍ដល់ឧបាទានផងឡើយ។

[៤៦២] ពួកធម៌ជាកិលេស តើដូចម្តេច។​ កិលេសវត្ថុ ១០ គឺលោភៈ ទោសៈ មោហៈ មានះ ទិដ្ឋិ វិចិកិច្ឆា ថីនៈ ឧទ្ធច្ចៈ អហិរិកៈ អនោត្តប្បៈ ឯលោភៈ កើតក្នុងចិត្តុប្បាទ ៨ ដែលប្រកបដោយលោភៈ ទោសៈ កើតក្នុងចិត្តុប្បាទ ២ ដែលប្រកបដោយទោមនស្ស មោហៈ កើតក្នុងអកុសលទាំងអស់ មានះ​ កើតក្នុងចិត្តុប្បាទ ៤ ដែលប្រាសចាកទិដ្ឋិ តែប្រកបដោយ លោភៈ ទិដ្ឋិ កើតក្នុងចិត្តុប្បាទ ៤ ដែលប្រកបដោយទិដ្ឋិ វិចិកិច្ឆា កើតក្នុងចិត្តុប្បាទដែល ប្រកបដោយវិចិកិច្ឆា ថីនៈ កើតក្នុងអកុសល ជាសសង្ខារិក ឧទ្ធច្ចៈ អហិរិកៈ និងអនោត្តប្បៈ កើតក្នុងអកុសលទាំងអស់ នេះពួកធម៌ជាកិលេស។ ពួកធម៌​មិនមែនជាកិលេស តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែពួកកិលេសចេញ កុសល​ក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួក​ធម៌មិនមែនជាកិលេស។

[៤៦៣] ពួកធម៌គួរដល់សេចក្តីសៅហ្មង តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌គួរដល់​សេចក្តី​សៅហ្មង។ ពួកធម៌មិនគួរដល់សេចក្តីសៅហ្មង តើដូចម្តេច។ មគ្គ ៤ ជា​អបរិយាបន្នៈ​ផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌មិនគួរដល់​សេចក្តីសៅហ្មង។

[៤៦៤] ពួកធម៌ដែលសៅហ្មងហើយ តើដូចម្តេច។ អកុសលចិត្តុប្បាទ ១២ នេះពួក​ធម៌​ដែលសៅហ្មងហើយ។ ពួកធម៌ដែលមិនសៅហ្មងហើយ តើដូចម្តេច។ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌​ដែលមិន​សៅហ្មងហើយ។

[៤៦៥] ពួកធម៌ប្រកបដោយកិលេស តើដូចម្តេច។ អកុសលចិត្តុប្បាទ ១២ នេះពួកធម៌​ប្រកបដោយកិលេស។ ពួកធម៌ប្រាសចាកកិលេស តើដូចម្តេច។ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌​ប្រាសចាក​កិលេស។

[៤៦៦] ពួកធម៌ជាកិលេសផង គួរដល់សេចក្តីសៅហ្មងផង តើដូចម្តេច។ កិលេសទាំងនោះ​ឯង ជាកិលេសផង គួរដល់សេចក្តីសៅហ្មងផង។ ពួកធម៌គ្រាន់តែគួរដល់សេចក្តីសៅហ្មង តែមិនមែនជាកិលេស តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែកិលេសចេញ កុសល​ក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌​គ្រាន់តែគួរដល់សេចក្តីសៅហ្មង តែមិនមែនជាកិលេស។ ពួកធម៌មិនគួរដល់សេចក្តី​សៅហ្មង មិនគប្បីពោលថា ជាកិលេសផង គួរដល់សេចក្តីសៅហ្មងផង ថាគ្រាន់តែគួរ​ដល់សេចក្តីសៅហ្មង តែមិនមែនជាកិលេសផងឡើយ។

[៤៦៧] ពួកធម៌ជាកិលេសផង សៅហ្មងហើយផង តើដូចម្តេច។ កិលេសទាំងនោះឯង ជាកិលេសផង សៅហ្មងហើយផង។ ពួកធម៌គ្រាន់តែសៅហ្មងហើយ តែមិនមែនជា​កិលេស តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែកិលេសចេញ នេះពួក​ធម៌គ្រាន់តែ​សៅហ្មង​ហើយ តែមិនមែនជាកិលេស។ ពួកធម៌ដែលមិនសៅហ្មងហើយ មិនគប្បីពោល​ថា ជាកិលេសផង សៅហ្មងហើយផង ថាគ្រាន់តែសៅហ្មងហើយ តែមិនមែនជាកិលេស​ផងឡើយ។

[៤៦៨] ពួកធម៌ជាកិលេសផង ប្រកបដោយកិលេសផង តើដូចម្តេច។ ពួកកិលេស ២ ឬ ៣ កើតក្នុងទីជាមួយគ្នា ក្នុងធម៌ណា នេះពួកធម៌ជាកិលេសផង ប្រកបដោយកិលេសផង។ ពួកធម៌គ្រាន់តែប្រកបដោយកិលេស តែមិនមែនជាកិលេស តើដូចម្តេច។ អកុសល​ក្រៅពីនេះ វៀរតែកិលេសចេញ នេះពួកធម៌គ្រាន់តែប្រកបដោយកិលេស តែមិនមែនជា​កិលេស។ ពួកធម៌ប្រាសចាកកិលេស មិនគប្បីពោលថា ជាកិលេសផង ប្រកបដោយ​កិលេសផង ថា គ្រាន់តែប្រកបដោយកិលេស តែមិនមែនជាកិលេសផងឡើយ។

[៤៦៩] ពួកធម៌ប្រាសចាកកិលេស តែគួរដល់សេចក្តីសៅហ្មង តើដូចម្តេច។ កុសល​ក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួក​ធម៌ប្រាសចាកកិលេស តែគួរដល់សេចក្តីសៅហ្មង។ ពួកធម៌ប្រាសចាកកិលេសផង មិនគួរដល់សេចក្តីសៅហ្មងផង តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌ប្រាសចាកកិលេសផង មិនគួរដល់សេចក្តីសៅហ្មងផង។ ពួកធម៌​ប្រកបដោយកិលេស មិនគប្បីពោលថា ប្រាសចាកកិលេស តែគួរដល់​សេចក្តី​សៅហ្មងផង ថា ប្រាសចាកកិលេសផង មិនគួរដល់សេចក្តីសៅហ្មងផងឡើយ។

[៤៧០] ពួកធម៌គួរលះដោយទស្សនៈ តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយទិដ្ឋិ ចិត្តុប្បាទ ប្រកបដោយវិចិកិច្ឆា នេះពួកធម៌គួរលះដោយទស្សនៈ។ ចិត្តុប្បាទ ៤ ប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ ចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស នេះពួកធម៌គួរលះ​ដោយ​ទស្សនៈ ក៏មាន មិនគួរលះដោយទស្សនៈ ក៏មាន។ ពួកធម៌មិនគួរលះដោយទស្សនៈ តើដូចម្តេច។ ចិត្តុប្បាទ ប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនគួរលះដោយទស្សនៈ។

[៤៧១] ពួកធម៌គួរលះដោយភាវនា តើដូចម្តេច។ ចិត្តុប្បាទប្រកបដោយឧទ្ធច្ចៈ នេះពួក​ធម៌គួរលះដោយភាវនា។ ចិត្តុប្បាទ ៤ ប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ ចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស នេះពួកធម៌គួរលះដោយភាវនាក៏មាន មិនគួរលះដោយភាវនា​ក៏មាន។ ពួកធម៌មិនគួរលះដោយភាវនា តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយទិដ្ឋិ ចិត្តុប្បាទ ប្រកបដោយវិចិកិច្ឆា កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និង​អព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនគួរលះដោយភាវនា។

[៤៧២] ពួកធម៌មានហេតុគួរលះដោយទស្សនៈ តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកប​ដោយទិដ្ឋិ ចិត្តុប្បាទ ប្រកបដោយវិចិកិច្ឆា វៀរតែមោហៈ ដែលកើតឡើងក្នុង​ទីនុ៎ះចេញ នេះពួកធម៌មានហេតុគួរលះដោយទស្សនៈ។ ចិត្តុប្បាទ ៤ ប្រាសចាកទិដ្ឋិ​ តែប្រកប​ដោយ​លោភៈ ចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស នេះពួកធម៌មានហេតុគួរ​លះដោយ​ទស្សនៈ​ក៏មាន មានហេតុមិនគួរលះដោយទស្សនៈក៏មាន។ ពួកធម៌មានហេតុមិនគួរលះដោយ​ទស្សនៈ តើដូចម្តេច។ មោហៈ​ប្រកបដោយវិចិកិច្ឆា ចិត្តុប្បាទ ប្រកបដោយឧទ្ធច្ចៈ កុសល​ក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌​មានហេតុមិនគួរលះដោយទស្សនៈ។

[៤៧៣] ពួកធម៌មានហេតុគួរលះដោយភាវនា តើដូចម្តេច។ ចិត្តុប្បាទ​ប្រកបដោយឧទ្ធច្ចៈ វៀរតែមោហៈ ដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌មានហេតុគួរ​លះដោយភាវនា។ ចិត្តុប្បាទ ៤ ប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ ចិត្តុប្បាទ ២ ប្រកប​ដោយទោមនស្ស នេះពួកធម៌មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរ​លះដោយភាវនាក៏មាន។ ពួកធម៌មានហេតុមិនគួរលះដោយភាវនា តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយទិដ្ឋិ ចិត្តុប្បាទប្រកបដោយវិចិកិច្ឆា មោហៈ ប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌​មានហេតុមិន​គួរលះ​ដោយ​ភាវនា។

[៤៧៤] ពួកធម៌ប្រកបដោយវិតក្កៈ តើដូចម្តេច។ កាមាវចរកុសល និងអកុសល ចិត្តុប្បាទ ១១ ខាងវិបាកនៃកាមាវចរកុសល ចិត្តុប្បាទ ២ ខាងវិបាកនៃអកុសល ចិត្តុប្បាទ ១១ ខាងកិរិយា រូបាវចរបឋមជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង លោកុត្តរ​បឋមជ្ឈាន ខាងកុសលផង ខាងវិបាកផង វៀរតែវិតក្កៈ ដែលកើតក្នុងទីនុ៎ះចេញ នេះពួក​ធម៌ប្រកបដោយវិតក្កៈ។ ពួកធម៌មិនមានវិតក្កៈ តើដូចម្តេច។ បញ្ចវិញ្ញាណ ២ រូបាវចរ​តិកចតុក្កជ្ឈាន ខាងកុសលផង ខាងវិបាកផង​ ខាងកិរិយាផង អារុប្បជ្ឈាន ៤ ខាង​កុសលផង​ ខាងវិបាកផង ខាងកិរិយាផង លោកុត្តរតិកចតុក្កជ្ឈាន ខាងកុសលផង ខាង​វិបាកផង វិតក្កៈផង រូបផង និព្វានផង នេះពួកធម៌មិនមានវិតក្កៈ។

[៤៧៥] ពួកធម៌ប្រកបដោយវិចារៈ តើដូចម្តេច។ កាមាវចរកុសល និងអកុសល ចិត្តុប្បាទ ១១ ខាងវិបាកនៃកាមាវចរកុសល ចិត្តុប្បាទ ២ ខាងវិបាកនៃអកុសល ចិត្តុប្បាទ ១១ ខាងកិរិយា រូបាវចរឯកទុកជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង លោកុត្តរឯកទុកជ្ឈាន ខាងកុសលផង ខាងវិបាកផង វៀរតែវិចារៈដែលកើត​ឡើងក្នុង​ទីនុ៎ះចេញ នេះពួកធម៌ប្រកបដោយវិចារៈ។ ពួកធម៌មិនមានវិចារៈ តើដូចម្តេច។ បញ្ចវិញ្ញាណ ២ រូបាវចរតិកតិកជ្ឈាន ខាងកុសលផង​ ខាងវិបាកផង ខាងកិរិយាផង អារុប្បជ្ឈាន ៤ ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង លោកុត្តរតិកតិកជ្ឈាន ខាងកុសលផង ខាងវិបាកផង វិចារៈផង​ រូបផង និព្វានផង​ នេះពួកធម៌មិនមានវិចារៈ។

[៤៧៦] ពួកធម៌ប្រព្រឹត្តទៅជាមួយនឹងបីតិ​ តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយ​សោមនស្ស ខាងកាមាវចរកុសល ចិត្តុប្បាទ ៤ ខាងអកុសល ចិត្តុប្បាទ ៥ ខាងវិបាកនៃ​កាមាវចរកុសល ចិត្តុប្បាទ ៥ ខាងកិរិយា រូបាវចរទុកតិកជ្ឈាន ខាងកុសលផង ខាង​វិបាកផង ខាងកិរិយាផង​ លោកុត្តរទុកតិកជ្ឈាន ខាងកុសលផង ខាងវិបាកផង វៀរតែបីតិដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌ប្រព្រឹត្តទៅជាមួយនឹងបីតិ។ ពួកធម៌​មិន​មានបីតិ តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយឧបេក្ខា ខាងកាមាវចរកុសល ចិត្តុប្បាទ ៨ ខាងអកុសល ចិត្តុប្បាទ ១១ ខាងវិបាក​នៃកាមាវចរកុសល ចិត្តុប្បាទ ៧ ខាងវិបាក​នៃអកុសល ចិត្តុប្បាទ ៦ ខាងកិរិយា រូបាវចរទុកទុកជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង អារុប្បជ្ឈាន ៤ ខាងកុសលផង ខាងវិបាកផង ខាង​កិរិយាផង លោកុត្តរទុកទុកជ្ឈាន ខាងកុសលផង ខាងវិបាកផង បីតិផង រូបផង និព្វានផង នេះពួកធម៌មិនមានបីតិ។

[៤៧៧] ពួកធម៌ប្រកបដោយបីតិ តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយ​សោមនស្ស ខាងកាមាវចរកុសល ចិត្តុប្បាទ ៤ ខាងអកុសល ចិត្តុប្បាទ ៥ ខាងវិបាក​នៃ​កាមាវចរកុសល ចិត្តុប្បាទ ៥ ខាងកិរិយា រូបាវចរទុកតិកជ្ឈាន ខាងកុសលផង ខាង​វិបាក​ផង ខាងកិរិយាផង លោកុត្តរទុកតិកជ្ឈាន ខាងកុសលផង ខាងវិបាកផង វៀរតែបីតិ​ដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌ប្រកបដោយបីតិ។ ពួកធម៌មិន​ប្រកបដោយបីតិ តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយឧបេក្ខា ខាងកាមាវចរកុសល ចិត្តុប្បាទ ៨ ខាង​អកុសល ចិត្តុប្បាទ ១១ ខាងវិបាកនៃកាមាវចរកុសល ចិត្តុប្បាទ ៧ ខាងវិបាកនៃអកុសល ចិត្តុប្បាទ​ ៦ ខាងកិរិយា រូបាវចរទុកទុកជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយា​ផង អារុប្បជ្ឈាន ៤ ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង លោកុត្តរទុកទុកជ្ឈាន ខាងកុសលផង ខាងវិបាកផង បីតិផង រូបផង និព្វានផង នេះពួកធម៌មិនប្រកបដោយបីតិ។

[៤៧៨] ពួកធម៌ប្រកបដោយសុខៈ តើដូចម្តេច។ ចិត្តុប្បាទ​ ៤ ប្រកបដោយ​សោមនស្ស ខាងកាមាវចរកុសល ចិត្តុប្បាទ​ ៤ ខាងអកុសល ចិត្តុប្បាទ​ ៦ ខាងវិបាកនៃ​កាមាវចរកុសល ចិត្តុប្បាទ​៥ ខាងកិរិយា រូបាវចរតិកចតុក្កជ្ឈាន ខាងកុសលផង ខាង​វិបាកផង ខាងកិរិយាផង លោកុត្តរតិកចតុក្កជ្ឈាន ខាងកុសលផង ខាងវិបាកផង វៀរតែ​សុខៈ ដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌ប្រកបដោយសុខៈ។ ពួកធម៌មិន​ប្រកប​ដោយសុខៈ តើដូចម្តេច។ ចិត្តុប្បាទ​ ៤ ប្រកបដោយឧបេក្ខា ខាងកាមាវចរកុសល ចិត្តុប្បាទ​ ៨ ខាងអកុសល ចិត្តុប្បាទ​ ១០ ខាងវិបាកនៃកាមាវចរកុសល ចិត្តុប្បាទ​ ៧ ខាងវិបាក​នៃ​អកុសល ចិត្តុប្បាទ​ ៦ ខាងកិរិយា រូបាវចរចតុត្ថជ្ឈាន ខាងកុសលផង ខាង​វិបាកផង ខាងកិរិយាផង អារុប្បជ្ឈាន ៤ ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង លោកុត្តរចតុត្ថជ្ឈាន ខាងកុសលផង ខាងវិបាកផង សុខផង រូបផង និព្វានផង នេះពួកធម៌​មិនប្រកបដោយសុខៈ។

[៤៧៩] ពួកធម៌ប្រកបដោយឧបេក្ខា តើដូចម្តេច។ ចិត្តុប្បាទ​ ៤ ប្រកបដោយឧបេក្ខា ខាង​កាមាវចរកុសល ចិត្តុប្បាទ​ ៦ ខាងអកុសល ចិត្តុប្បាទ​ ១០ ខាងវិបាកនៃកាមាវចរកុសល ចិត្តុប្បាទ​ ៦ ខាងវិបាកនៃអកុសល ចិត្តុប្បាទ ៦ ខាងកិរិយា រូបាវចរចតុត្ថជ្ឈាន ខាងកុសល​ផង ខាងវិបាកផង ខាងកិរិយាផង អារុប្បជ្ឈាន ៤ ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង លោកុត្តរចតុត្ថជ្ឈាន ខាងកុសលផង ខាងវិបាកផង វៀរតែឧបេក្ខាដែល​កើត​ឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌ប្រកបដោយឧបេក្ខា។ ពួកធម៌មិនប្រកបដោយ​ឧបេក្ខា តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយសោមនស្ស ខាងកាមាវចរកុសល​ ចិត្តុប្បាទ ៦ ខាងអកុសល​ ចិត្តុប្បាទ ៦ ខាងវិបាកនៃកាមាវចរកុសល ចិត្តុប្បាទ ១​ ខាង​វិបាកនៃអកុសល ចិត្តុប្បាទ ៥ ខាងកិរិយា រូបាវចរតិកចតុក្កជ្ឈាន ខាងកុសលផង ខាង​វិបាកផង ខាងកិរិយាផង លោកុត្តរតិកចតុក្កជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាង​កិរិយាផង ឧបេក្ខាផង រូបផង និព្វានផង នេះពួកធម៌មិនប្រកបដោយឧបេក្ខា។

[៤៨០] ពួកធម៌ជាកាមាវចរ តើដូចម្តេច។ កាមាវចរកុសល និងអកុសល វិបាកនៃកាមាវចរ​ទាំងអស់ កាមាវចរកិរិយា និងអព្យាក្រឹត និងរូបទាំងអស់ នេះពួកធម៌ជាកាមាវចរ។ ពួកធម៌​មិនមែនជាកាមាវចរ តើដូចម្តេច។ រូបាវចរ អរូបាវចរ អបរិយាបន្នៈ នេះពួកធម៌មិន​មែន​ជា​កាមាវចរ។

[៤៨១] ពួកធម៌ជារូបាវចរ តើដូចម្តេច។ រូបាវចរចតុក្កបញ្ចកជ្ឈាន ខាងកុសលផង ខាង​វិបាក​ផង ខាងកិរិយាផង នេះពួកធម៌ជារូបាវចរ។ ពួកធម៌មិនមែនជារូបាវចរ តើដូចម្តេច។ កាមាវចរ អរូបាវចរ អបរិយាបន្នៈ នេះពួកធម៌មិនមែនជារូបាវចរ។

[៤៨២] ពួកធម៌ជាអរូបាវចរ តើដូចម្តេច។ អារុប្បជ្ឈាន ៤ ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង នេះពួកធម៌ជាអរូបាវចរ។ ពួកធម៌មិនមែនជាអរូបាវចរ តើដូចម្តេច។ កាមាវចរ រូបាវចរ អបរិយាបន្នៈ នេះពួកធម៌មិនមែនជាអរូបាវចរ។

[៤៨៣] ពួកធម៌ជាបរិយាបន្នៈ តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ជាបរិយាបន្នៈ។ ពួកធម៌​ជាអបរិយាបន្នៈ តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌ជាអបរិយាបន្នៈ។

[៤៨៤] ពួកធម៌ជានិយ្យានិកៈ (ធម៌ជាគ្រឿងនាំសត្វចេញចាកវដ្តៈ) តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈ នេះពួកធម៌ជានិយ្យានិកៈ។ ពួកធម៌ជាអនិយ្យានិកៈ តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌ជាអនិយ្យានិកៈ។

[៤៨៥] ពួកធម៌ទៀង តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយទិដ្ឋិ ចិត្តុប្បាទ ២ ប្រកប​ដោយ​ទោមនស្ស នេះពួកធម៌ទៀងក៏មាន មិនទៀងក៏មាន មគ្គ ៤ ជាអបរិយាបន្នៈ នេះពួក​ធម៌ទៀង។ ពួកធម៌មិនទៀង តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រាសចាកទិដ្ឋិ តែប្រកប​ដោយលោភៈ ចិត្តុប្បាទ ប្រកបដោយវិចិកិច្ឆា ចិត្តុប្បាទប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនទៀង។

[៤៨៦] ពួកធម៌ប្រកបដោយឧត្តរៈ (ការរើឡើងនូវខ្លួន) តើដូចម្តេច។ កុសល និងអកុសល​ក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួក​ធម៌ប្រកបដោយឧត្តរៈ។ ពួកធម៌ជាអនុត្តរៈ តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌ជាអនុត្តរៈ។

[៤៨៧] ពួកធម៌ប្រកបដោយរណៈ តើដូចម្តេច។ អកុសលចិត្តុប្បាទ ១២ នេះពួកធម៌​ប្រកប​ដោយរណៈ។ ពួកធម៌មិនមែនជារណៈ តើដូចម្តេច។ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនមែនជារណៈ។

ចប់ ធម្មសង្គណិប្បករណៈ។

ចប់ ភាគ៧៩។

សូមអនុមោទនា !!!

Oben-pfeil