ធម្មសង្គណិ បឋមភាគ

ភាគទី៧៨

សូមនមស្ការព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ។

មាតិកា

[១] ពួកធម៌ជាកុសល [ធម៌ក្នុងទីនេះ សំដៅយកសភាវៈមិនមែនសត្វ មិនមែនជីវិត, កុសល ក្នុងទីនេះ ប្រែថា ធម្មជាតមិនមានទោស ១ មានផលជាសុខ ១ បានខាង​កុសលក្នុងភូមិ​ទាំង ៤ គឺ​កាមាវចរភូមិ ១ រូបាវចរភូមិ ១ អរូបាវចរភូមិ ១ លោកុត្តរភូមិ ១។] ពួកធម៌ជាអកុសល [អកុសល ប្រែថា ធម្មជាតប្រកបដោយទោស ១ មានផលជាទុក្ខ ១។] ពួកធម៌ជាអព្យាក្រឹត [អព្យាក្រឹត ព្រះមានបុណ្យមិនសំដែងដោយសភាពជាកុសល និង​អកុសល អព្យាក្រឹតនេះ មានលក្ខណៈឥតផល។] ពួកធម៌ប្រកបដោយសុខវេទនា [សោយអារម្មណ៍ជាទីសប្បាយ។] ពួកធម៌ប្រកបដោយទុក្ខវេទនា [សោយអារម្មណ៍ដ៏​លំបាក។] ពួកធម៌ប្រកបដោយ​វេទនា​មិនជាទុក្ខ មិនជាសុខ [ឧបេក្ខាវេទនា។] ពួកធម៌​ជាវិបាក [ផលរបស់កុសល និងអកុសល។ (ដីកា)។] ពួកធម៌មានវិបាកជាប្រក្រតី ពួកធម៌​មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ពួកធម៌ដែលមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ ទាំងជា​ប្រយោជន៍​ដល់ឧបាទាន [សេចក្តីប្រកាន់មាំ។] ពួកធម៌ដែលមិនមានកម្មប្រកបដោយកិលេស​ មានតណ្ហា​ជាដើម កាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន ពួកធម៌ដែល​មិនមាន​កម្មប្រកបដោយកិលេស មានតណ្ហា​ជាដើម កាន់យកហើយ ទាំងមិនជាប្រយោជន៍​ដល់​ឧបាទាន ពួកធម៌ដែលសៅហ្មង ទាំងគួរ​ដើម្បីដល់នូវសេចក្តីសៅហ្មង ពួកធម៌ដែលមិន​សៅហ្មង តែគួរដើម្បីដល់​នូវសេចក្តី​សៅហ្មង ពួកធម៌ដែលមិនសៅហ្មង ទាំងមិនគួរដើម្បី​ដល់នូវ​សេចក្តីសៅហ្មង ពួកធម៌​ប្រកប​ដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ [វិតក្កៈ ប្រែថា ត្រិះរិះ វិចារៈ ប្រែថា ពិចារណា។] ពួកធម៌គ្មានវិតក្កៈ មានត្រឹមតែវិចារៈ ពួកធម៌គ្មាន​វិតក្កៈ ទាំងគ្មានវិចារៈ ពួកធម៌ប្រកប​ដោយ​បីតិ [សេចក្តីត្រេកអរ ឬឆ្អែតកាយ ឆ្អែតចិត្ត។] ពួកធម៌​ប្រកបដោយសុខ [សេចក្តី​សប្បាយកាយ សប្បាយចិត្ត។] ពួកធម៌ប្រកបដោយឧបេក្ខា [សេចក្តីព្រងើយកន្តើយ ជា​កណ្តាល មិនជាសុខ មិនជាទុក្ខ។] ពួកធម៌ដែល​ត្រូវលះ​ដោយ​ទស្សនៈ [ការឃើញ គឺសំដៅ​យកសោតាបត្តិមគ្គ។] ពួកធម៌​ដែល​ត្រូវលះដោយភាវនា [ការចំរើន សំដៅយក សកទាគាមិមគ្គ អនាគាមិមគ្គ អរហត្តមគ្គ។] ពួកធម៌ដែលមិន​ត្រូវលះ​ដោយទស្សនៈ មិនត្រូវ​លះដោយភាវនា ពួកធម៌មានហេតុ​ដែលត្រូវ​លះដោយទស្សៈ ពួកធម៌​មាន​ហេតុ​ដែលត្រូវលះ​ដោយភាវនា ពួកធម៌មានហេតុដែល​មិនត្រូវលះដោយទស្សនៈ មិនត្រូវ​លះ​ដោយភាវនា ពួកធម៌ដល់នូវការ​សន្សំកពូនឡើង​ដោយ​កម្មក្កិលេស ពួកធម៌មិនដល់នូវ​ការ​សន្សំ​កពូនឡើង ពួកធម៌មិនមែន​ជាដល់នូវ​ការសន្សំ​កពូនឡើង មិនមែនជាមិន​ដល់នូវការ​សន្សំ​កពូនឡើង ពួកធម៌ជារបស់​សេក្ខបុគ្គល ពួកធម៌ជា​របស់អសេក្ខបុគ្គល ពួកធម៌មិន​មែន​​ជារបស់សេក្ខបុគ្គល មិនមែន​ជារបស់អសេក្ខបុគ្គល ពួកធម៌មានសភាពតូចឆ្មារ ពួកធម៌​ដល់​នូវសភាពធំ ពួកធម៌​ប្រមាណ​មិនបាន ពួកធម៌មាន​អារម្មណ៍តូចឆ្មារ ពួកធម៌​មានអារម្មណ៍​ដល់​នូវសភាពធំ ពួកធម៌មាន​អារម្មណ៍ប្រមាណមិនបាន ពួកធម៌ដ៏ថោកទាប ពួកធម៌យ៉ាងកណ្តាល ពួកធម៌ដ៏ឧត្តម ពួកធម៌មានសភាពខុស និងទៀង ពួកធម៌​មានសភាពត្រូវ និងទៀង ពួកធម៌​មិនទៀង ពួកធម៌មានមគ្គជាអារម្មណ៍ ពួកធម៌​មាន​មគ្គជាហេតុ ពួកធម៌មានមគ្គជាអធិបតី ពួកធម៌​កើតឡើងហើយ ពួកធម៌មិនទាន់កើតឡើង ពួកធម៌ដែលប្រុងនឹងកើតឡើង ពួកធម៌​ជាអតីត (កន្លងទៅហើយ) ពួកធម៌ជាអនាគត (មិន​ទាន់មកដល់) ពួកធម៌ជាបច្ចុប្បន្ន (កើត​ឡើង​ចំពោះមុខ) ពួកធម៌មានអារម្មណ៍ជាអតីត ពួកធម៌មានអារម្មណ៍ជាអនាគត ពួកធម៌មាន​អារម្មណ៍​ជាបច្ចុប្បន្ន ពួកធម៌ជាខាងក្នុង ពួកធម៌​ជាខាងក្រៅ ពួកធម៌ជាខាងក្នុង និងខាងក្រៅ ពួកធម៌មានអារម្មណ៍ខាងក្នុង ពួកធម៌​មាន​អារម្មណ៍ខាងក្រៅ​ ពួកធម៌​មានអារម្មណ៍ខាងក្នុង និងខាងក្រៅ ពួកធម៌ប្រកប​ដោយ​ការឃើញ និងប្រកបដោយការប៉ះពាល់ ពួកធម៌មិន​ប្រកប​ដោយការឃើញ តែ​ប្រកប​ដោយការប៉ះពាល់ ពួកធម៌មិនប្រកបដោយការឃើញ មិនប្រកប​ដោយការ​ប៉ះពាល់។

ចប់ តិកមាតិកា ២២។

[២] ពួកធម៌ជាហេតុ [ឫសគល់ ឬថា មេនាំបណ្តាលឲ្យកើតផល។] ពួកធម៌មិនមែន​ជាហេតុ ពួកធម៌ប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌​មិន​ប្រព្រឹត្តទៅជាមួយនឹងហេតុ ពួក​ធម៌​ប្រកប​ដោយហេតុ ពួកធម៌ប្រាសចាកហេតុ ពួកធម៌ជា​ហេតុផង ប្រព្រឹត្តទៅជាមួយ​នឹងហេតុផង ពួកធម៌គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិន​មែន​ជាហេតុ ពួកធម៌​ជាហេតុផង ប្រកប​ដោយហេតុផង ពួកធម៌គ្រាន់តែប្រកបដោយហេតុ តែមិនមែនជាហេតុ ពួកធម៌មិនមែន​ជា​ហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌មិនមែន​ជាហេតុផង មិន​ប្រព្រឹត្តទៅជា​មួយនឹង​ហេតុផង។

ចប់ ពួកហេតុ។

[៣] ពួកធម៌ប្រកបដោយបច្ច័យ [បច្ច័យ ប្រែថា ជាដែនអាស្រ័យ ហើយប្រព្រឹត្តទៅនៃផល គឺជាហេតុនាំឲ្យកើតផលដូចគ្នានឹងហេតុ។] ពួកធម៌មិនមានបច្ច័យ ពួកធម៌មានបច្ច័យ​តាក់តែង ពួកធម៌​ឥតបច្ច័យតាក់តែង ពួកធម៌ប្រកបដោយការឃើញ ពួកធម៌មិន​ប្រកប​ដោយការឃើញ ពួកធម៌​ប្រកប​ដោយការប៉ះពាល់ ពួកធម៌មិនប្រកបដោយការប៉ះពាល់ ពួកធម៌មានរូប ពួកធម៌​មិន​មានរូប ពួកធម៌ជាលោកិយ [លោកិយ ប្រែថា ប្រព្រឹត្ត​ទៅក្នុងលោក។ លោក-សព្ទ ក្នុងទីនេះ សំដៅយកវដ្តៈ។] ពួកធម៌ជាលោកុត្តរៈ [លោកុត្តរៈ ប្រែថា ឆ្លងចាកលោក។] ពួកធម៌គួរដឹងច្បាស់ដោយវិញ្ញាណនីមួយ គឺចក្ខុវិញ្ញាណ ឬ​សោតវិញ្ញាណជាដើម ពួកធម៌ដែល​មិនគួរ​ដឹងច្បាស់ដោយវិញ្ញាណនីមួយ។

ចប់ ចូឡន្តរៈទុកៈ។

[៤] ពួកធម៌ជាអាសវៈ [អាសវ-សព្ទនេះ ប្រែថា ហូរទៅ គឺហូរទៅតាមចក្ខុទ្វារជាដើម ឬហូរតាម​ផ្លូវធម៌ រហូតដល់គោត្រភូ ហូរតាមឱកាស រហូតដល់ភវគ្គព្រហ្ម មួយទៀត អាសវ-សព្ទ ជាឈ្មោះរបស់គ្រឿងត្រាំ មានមេរ័យជាដើម អាសវធម៌ដូចគ្នានឹង​មេរ័យ​ជាដើមនោះ, មួយទៀត អាសវៈ ប្រែថា ញុំាងសង្សារទុក្ខវែងឆ្ងាយឲ្យកើតឡើង មួយទៀត អាសវ-សព្ទ ជាឈ្មោះអសុចិ គ្រឿងស្មោកគ្រោគទាំងពួង, សវ-សព្ទ ប្រែថា ហូរទៅ អសុចិ ហូរទៅជាប្រក្រតី ហៅថា អាសវៈ។] ពួកធម៌មិនមែនជាអាសវៈ ពួកធម៌​ប្រព្រឹត្ត​ទៅជា​មួយនឹងអាសវៈ ពួកធម៌​មិនប្រព្រឹត្តទៅជាមួយនឹងអាសវៈ ពួកធម៌ប្រកប​ដោយ​អាសវៈ ពួកធម៌ប្រាសចាក​អាសវៈ ពួក​ធម៌​ជាអាសវៈផង ប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ពួកធម៌​គ្រាន់តែ​ប្រព្រឹត្តទៅ​ជាមួយ​នឹង​អាសវៈ តែមិនមែនជាអាសវៈ ពួកធម៌ជាអាសវៈផង ប្រកប​ដោយអាសវៈផង ពួកធម៌​គ្រាន់តែ​ប្រកប​ដោយអាសវៈ តែមិនមែនជាអាសវៈ ពួកធម៌​ប្រាសចាក​អាសវៈ តែប្រព្រឹត្តទៅ​ជាមួយ​នឹង​អាសវៈ ពួកធម៌ប្រាសចាកអាសវៈផង មិន​ប្រព្រឹត្តទៅជាមួយ​នឹងអាសវៈផង។

ចប់ ពួកអាសវៈ។

[៥] ពួកធម៌ជាសញ្ញោជនៈ (ធម៌ចងសត្វទុកក្នុងវដ្ដៈ) ពួកធម៌មិនមែនជាសញ្ញោជនៈ ពួកធម៌​​ជា​ប្រយោជន៍ ឬសមគួរដល់សញ្ញោជនៈ ពួកធម៌មិនមែនជាប្រយោជន៍ ឬមិនសម​គួរដល់​សញ្ញោជនៈ ពួកធម៌ប្រកបដោយសញ្ញោជនៈ ពួកធម៌ប្រាសចាកសញ្ញោជនៈ ពួក​ធម៌ជា​សញ្ញោជនៈ​ផង ជាប្រយោជន៍ដល់សញ្ញោជនៈផង ពួកធម៌គ្រាន់តែជា​ប្រយោជន៍​​ដល់​សញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈ ពួកធម៌ជាសញ្ញោជនៈផង ប្រកបដោយ​សញ្ញោជនៈផង ពួកធម៌គ្រាន់តែប្រកបដោយសញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈ ពួកធម៌​ប្រាសចាក​សញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈ ពួកធម៌ប្រាសចាក​សញ្ញោជនៈ តែជាប្រយោជន៍​ដល់​សញ្ញោជនៈ ពួកធម៌ប្រាសចាកសញ្ញោជនៈផង មិនជា​ប្រយោជន៍​ដល់សញ្ញោជនៈផង។

ចប់ ពួកសញ្ញោជនៈ។

[៦] ពួកធម៌ជាគន្ថៈ (ធម៌ដោតក្រងសត្វទុកក្នុងវដ្ដៈដោយអំណាចចុតិ និងបដិសន្ធិ) ពួកធម៌​មិនមែន​ជាគន្ថៈ ពួកធម៌ដែលគន្ថៈគប្បីដោតក្រង ពួកធម៌ដែលគន្ថៈមិនគប្បីដោតក្រង ពួកធម៌​ប្រកបដោយគន្ថៈ ពួកធម៌ប្រាសចាកគន្ថៈ ពួកធម៌ជាគន្ថៈផង ដែលគន្ថៈ​គប្បី​ដោតក្រងផង ពួកធម៌ដែលគន្ថៈគប្បីដោតក្រង តែមិនមែនជាគន្ថៈ ពួកធម៌ជាគន្ថៈផង ប្រកបដោយគន្ថៈផង ពួកធម៌គ្រាន់តែប្រកបដោយគន្ថៈ តែមិនមែនជាគន្ថៈ ពួកធម៌​ប្រាសចាកគន្ថៈ តែគន្ថៈគប្បី​ដោត​ក្រង ពួកធម៌ប្រាសចាកគន្ថៈផង ដែលគន្ថៈមិនគប្បី​ដោតក្រងផង។

ចប់ ពួកគន្ថៈ។

[៧] ពួកធម៌ជាឱឃៈ (ធម៌ញ៉ាំងសត្វឲ្យលង់នៅក្នុងវដ្ដៈ) ពួកធម៌មិនមែនជាឱឃៈ ពួកធម៌​ដែលឱឃៈ​គប្បីប្រព្រឹត្តកន្លង ពួកធម៌ដែលឱឃៈមិនគប្បីប្រព្រឹត្តកន្លង ពួកធម៌​ប្រកប​ដោយ​ឱឃៈ ពួកធម៌ប្រាសចាកឱឃៈ ពួកធម៌​ជាឱឃៈផង ដែលឱឃៈគប្បីប្រព្រឹត្តកន្លងផង ពួកធម៌ដែលឱឃៈគប្បីប្រព្រឹត្តកន្លង តែមិនមែន​ជា​ឱឃៈ ពួកធម៌ជាឱឃៈផង ប្រកប​ដោយ​ឱឃៈផង ពួកធម៌គ្រាន់តែប្រកបដោយឱឃៈ តែមិន​មែនជាឱឃៈ ពួកធម៌ប្រាសចាកឱឃៈ តែឱឃៈគប្បីប្រព្រឹត្តកន្លង ពួកធម៌ប្រាសចាកឱឃៈផង ឱឃៈមិនគប្បីប្រព្រឹត្តកន្លងផង។

ចប់ ពួកឱឃៈ។

[៨] ពួកធម៌ជាយោគៈ (ធម៌ញ៉ាំងសត្វឲ្យជាប់នៅក្នុងវដ្ដៈ) ពួកធម៌មិនមែនជាយោគៈ ពួកធម៌​ដែលយោគៈគប្បីប្រព្រឹត្តកន្លង ពួកធម៌ដែលយោគៈមិនគប្បីប្រព្រឹត្តកន្លង ពួកធម៌​ប្រកប​ដោយ​យោគៈ ពួកធម៌ប្រាសចាកយោគៈ ពួកធម៌ជាយោគៈផង ដែលយោគៈ​គប្បី​ប្រព្រឹត្ត​កន្លងផង ពួកធម៌ដែលយោគៈគប្បីប្រព្រឹត្តកន្លង តែមិនមែនជាយោគៈ ពួកធម៌​ជាយោគៈផង ប្រកប​ដោយ​យោគៈផង ពួកធម៌គ្រាន់តែប្រកបដោយយោគៈ តែមិនមែន​ជាយោគៈ ពួកធម៌​ប្រាសចាកយោគៈ តែយោគៈគប្បីប្រព្រឹត្តកន្លង ពួកធម៌ប្រាសចាក​យោគៈផង ដែលយោគៈ​មិនគប្បីប្រព្រឹត្តកន្លងផង។

ចប់ ពួកយោគៈ។

[៩] ពួកធម៌ជានីវរណៈ (ធម៌រួបរឹតចិត្តសត្វ) ពួកធម៌មិនមែនជានីវរណៈ ពួកធម៌ជា​ប្រយោជន៍​​ដល់​នីវរណៈ ពួកធម៌មិនជាប្រយោជន៍ដល់នីវរណៈ ពួកធម៌ប្រកបដោយ​នីវរណៈ ពួកធម៌​ប្រាសចាក​នីវរណៈ ពួកធម៌ជានីវរណៈផង ជាប្រយោជន៍ដល់នីវរណៈផង ពួកធម៌ជា​ប្រយោជន៍​ដល់នីវរណៈ តែមិនមែនជានីវរណៈ ពួកធម៌ជានីវរណៈផង ប្រកប​ដោយ​នីវរណៈ​ផង ពួកធម៌គ្រាន់តែប្រកបដោយនីវរណៈ តែមិនមែនជានីវរណៈ ពួកធម៌​ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈ ពួកធម៌ប្រាសចាកនីវរណៈផង មិនជា​ប្រយោជន៍ដល់​នីវរណៈ​ផង។

ចប់ ពួកនីវរណៈ។

[១០] ពួកធម៌ជាបរាមាសៈ (សេចក្តីប្រកាន់ខុស) ពួកធម៌មិនមែនជាបរាមាសៈ ពួកធម៌​ដែល​​បរាមាសៈស្ទាបអង្អែល (ធម៌ដែលជ្រោកជ្រាកដោយបរាមាសៈ) ពួកធម៌ដែលពួក​បរាមាសៈ​មិនបានស្ទាបអង្អែល ពួកធម៌ប្រកបដោយបរាមាសៈ ពួកធម៌ដែលប្រាសចាក​បរាមាសៈ ពួកធម៌​ជាបរាមាសៈផង ដែលបរាមាសៈស្ទាបអង្អែលផង ពួកធម៌គ្រាន់តែ​បរាមាសៈ​​ស្ទាប​អង្អែល តែមិនមែនជាបរាមាសៈ ពួកធម៌ប្រាសចាកបរាមាសៈ តែ​បរាមាសៈ​ស្ទាបអង្អែល ពួកធម៌​ប្រាសចាកបរាមាសៈផង បរាមាសៈ​មិនបានស្ទាប​អង្អែល​ផង។

ចប់ ពួកបរាមាសៈ។

[១១] ពួកធម៌ប្រកបដោយអារម្មណ៍ ពួកធម៌មិនមានអារម្មណ៍ ពួកធម៌ជាចិត្ត ពួកធម៌មិន​មែនជាចិត្ត ពួកធម៌ជាចេតសិក ពួកធម៌មិនមែនជាចេតសិក ពួកធម៌ប្រកបដោយចិត្ត ពួកធម៌​ប្រាសចាកចិត្ត ពួកធម៌ច្រឡូកច្រឡំដោយចិត្ត ពួកធម៌មិនច្រឡូកច្រឡំដោយចិត្ត ពួកធម៌​តាំងឡើងដោយចិត្ត ពួកធម៌មិនតាំងឡើងដោយចិត្ត ពួកធម៌កើតជាមួយនឹងចិត្ត ពួកធម៌​មិនកើតជាមួយនឹងចិត្ត ពួកធម៌ប្រព្រឹត្តទៅតាមចិត្ត ពួកធម៌មិនប្រព្រឹត្តទៅតាមចិត្ត ពួកធម៌​ច្រឡូកច្រឡំតាំងឡើងដោយចិត្ត ពួកធម៌មិនច្រឡូកច្រឡំមិនតាំងឡើងដោយចិត្ត ពួកធម៌​ច្រឡូកច្រឡំតាំងឡើងកើតជាមួយនឹងចិត្ត ពួកធម៌មិនច្រឡូកច្រឡំមិន​តាំងឡើង​មិន​កើតជា​មួយនឹងចិត្ត ពួកធម៌ច្រឡូកច្រឡំតាំងឡើងប្រព្រឹត្តទៅតាមចិត្ត ពួកធម៌មិន​ច្រឡូកច្រឡំ​​មិនតាំងឡើងមិនប្រព្រឹត្តទៅតាមចិត្ត ពួកធម៌ជាខាងក្នុង ពួកធម៌ជាខាងក្រៅ ពួកធម៌ជាឧបាទា ​(ឧបាទាយរូប) ពួកធម៌មិនមែនជាឧបាទា ពួកធម៌ដែលកម្មប្រកប​ដោយ​កិលេស មានតណ្ហាជាដើមកាន់យកហើយ ពួកធម៌ដែលកម្មប្រកបដោយកិលេស មាន​តណ្ហា​ជាដើម មិនកាន់យកហើយ។

ចប់ មហន្តរទុកៈ។

[១២] ពួកធម៌ជាឧបាទាន (សេចក្តីប្រកាន់មាំ) ពួកធម៌មិនមែនជាឧបាទាន ពួកធម៌​ជា​ប្រយោជន៍​ដល់ឧបាទាន ពួកធម៌មិនជាប្រយោជន៍ដល់ឧបាទាន ពួកធម៌ប្រកបដោយ​ឧបាទាន ពួកធម៌ប្រាសចាកឧបាទាន ពួកធម៌ជាឧបាទានផង ជាប្រយោជន៍ដល់ឧបាទាន​ផង ពួកធម៌​គ្រាន់តែជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទាន ពួកធម៌ជា​ឧបាទានផង ប្រកប​ដោយ​ឧបាទានផង ពួកធម៌គ្រាន់តែប្រកបដោយឧបាទាន តែមិនមែន​ជាឧបាទាន ពួកធម៌​ប្រាសចាក​ឧបាទាន តែជាប្រយោជន៍ដល់ឧបាទាន ពួកធម៌​ប្រាសចាក​ឧបាទានផង មិនជា​ប្រយោជន៍​ដល់ឧបាទានផង។

ចប់ ពួកឧបាទាន។

[១៣] ពួកធម៌ជាកិលេស (ធម៌សៅហ្មង) ពួកធម៌មិនមែនជាកិលេស ពួកធម៌គួរ​ដើម្បីដល់​នូវ​សេចក្តីសៅហ្មង ពួកធម៌មិនគួរដើម្បីដល់នូវសេចក្តីសៅហ្មង ពួកធម៌ដែលសៅហ្មង​ហើយ ពួកធម៌ដែលមិនសៅហ្មងហើយ ពួកធម៌ប្រកបដោយកិលេស ពួកធម៌ប្រាសចាក​កិលេស ពួកធម៌​ជាកិលេសផង គួរដើម្បីដល់នូវសេចក្តីសៅហ្មងផង ពួកធម៌គ្រាន់តែគួរ​ដើម្បី​ដល់​នូវ​សេចក្តីសៅហ្មង តែមិនមែនជាកិលេស ពួកធម៌ជាកិលេសផង សៅហ្មង​ហើយផង ពួកធម៌​គ្រាន់តែ​សៅហ្មងហើយ តែមិនមែនជាកិលេស ពួកធម៌ជាកិលេសផង ប្រកបដោយ​កិលេស​ផង ពួកធម៌គ្រាន់តែប្រកបដោយកិលេស តែមិនមែនជាកិលេស ពួកធម៌ប្រាសចាកកិលេស តែគួរដើម្បីដល់នូវសេចក្តីសៅហ្មង ពួកធម៌ប្រាសចាកកិលេស​ផង មិនគួរដើម្បីដល់​នូវសេចក្តី​សៅហ្មងផង។

ចប់ ពួកកិលេស។

[១៤] ពួកធម៌ដែលគួរលះបង់ដោយទស្សនៈ (សោតាបត្តិមគ្គ) ពួកធម៌ដែលមិនគួរ​លះបង់​ដោយទស្សនៈ ពួកធម៌ដែលគួរលះបង់ដោយភាវនា (មគ្គ ៣ ខាងលើ) ពួកធម៌​ដែល​មិនគួរ​លះបង់ដោយភាវនា ពួកធម៌មានហេតុដែលគួរលះបង់ដោយទស្សនៈ ពួកធម៌មិនមាន​ហេតុដែល​គួរលះបង់ដោយទស្សនៈ ពួកធម៌មានហេតុដែលគួរលះបង់ដោយភាវនា ពួក​ធម៌​​មិនមាន​ហេតុដែលគួរលះបង់ដោយភាវនា ពួកធម៌ប្រកបដោយវិតក្កៈ (ការត្រិះរិះ) ពួកធម៌​មិនមានវិតក្កៈ ពួកធម៌ប្រកបដោយវិចារៈ (ការពិចារណា) ពួកធម៌មិនមានវិចារៈ ពួកធម៌​ប្រព្រឹត្ត​ទៅជាមួយនឹងបីតិ (ការត្រេកអរ) ពួកធម៌មិនមានបីតិ ពួកធម៌ប្រកប​ដោយ​បីតិ ពួកធម៌​មិន​ប្រកប​ដោយបីតិ ពួកធម៌ប្រកបដោយសុខ ពួកធម៌មិនប្រកបដោយសុខ ពួកធម៌​ប្រកប​ដោយ​ឧបេក្ខា ពួកធម៌មិនប្រកបដោយឧបេក្ខា ពួកធម៌ជាកាមាវចរ (ប្រព្រឹត្ត​ទៅក្នុងកាម) ពួកធម៌​មិនមែន​ជាកាមាវចរ ពួកធម៌ជារូបាវចរ ពួកធម៌មិនមែនជារូបាវចរ (ប្រព្រឹត្តទៅក្នុងរូប) ពួកធម៌​ជាអរូបាវចរ (ប្រព្រឹត្តទៅក្នុងអរូប) ពួកធម៌មិនជាអរូបាវចរ ពួកធម៌ជាបរិយាបន្នៈ (រាប់បញ្ចូល​ក្នុងតេភូមិកវដ្ដៈ) ពួកធម៌ជាអបរិយាបន្នៈ ពួកធម៌ជា​និយ្យានិកៈ (ធម៌កាត់នូវវដ្ដមូល ធ្វើ​ព្រះនិព្វាន​ឲ្យជាអារម្មណ៍ ហើយចេញចាកវដ្ដៈ) ពួកធម៌​មិនមែនជានិយ្យានិកៈ ពួកធម៌ទៀង ពួកធម៌មិនទៀង ពួកធម៌ប្រកបដោយឧត្តរៈ (ការរើ​ឡើងនៃខ្លួន) ពួកធម៌មិនមានឧត្តរៈ ពួកធម៌​ប្រកប​ដោយរណៈ (សត្រូវ) ពួកធម៌មិន​មាន​រណៈ។

ចប់ បិដ្ឋិទុកៈ។

ចប់ អភិធម្មមាតិកា។

សុត្តន្តមាតិកា

[១៥] ពួកធម៌ប្រព្រឹត្តទៅក្នុងចំណែកនៃវិជ្ជា ពួកធម៌ប្រព្រឹត្តទៅក្នុងចំណែកនៃអវិជ្ជា ពួកធម៌​ប្រៀប​ដូចផ្លេកបន្ទោរ [ធម៌ដែលមានកំឡាំងរស្មីស្តួចស្តើង មិនអាចនឹងកំចាត់ងងឹត គឺ​កិលេស​បាន។] ពួកធម៌ប្រៀបដូចពេជ្រ [ធម៌ដែលមានកំឡាំងរស្មីក្លៀវក្លា​អាចនឹង​កំចាត់​ងងឹត គឺកិលេសបាន។] ពួកធម៌ពាល [ធម៌តាំងនៅក្នុងមនុស្សពាល ឬធ្វើមនុស្សឲ្យ​ទៅជា​ពាលវិញ។] ពួកធម៌បណ្ឌិត [ធម៌តាំងនៅក្នុងបណ្ឌិត ឬធ្វើមនុស្សឲ្យទៅជាបណ្ឌិតវិញ។] ពួកធម៌ខ្មៅ [ធម៌ធ្វើចិត្តឲ្យអាប់ឥតរស្មី។] ពួកធម៌ស [ធម៌ធ្វើចិត្តឲ្យមានរស្មីភ្លឺថ្លា។] ពួកធម៌ដុតកំដៅ [ធម៌ញុំាងសត្វឲ្យក្តៅក្នុងលោកនេះ និងលោកខាងមុខ។] ពួកធម៌មិន​ដុតកំដៅ ពួកធម៌ជាឈ្មោះ ពួកធម៌ជាគន្លងនៃឈ្មោះ ពួកធម៌ជានិរុត្តិ [ប្រែថា ការពោល​ដោយមិនសល់ សំដៅយកពាក្យវិគ្គហៈ ឬវិគ្រោះ អធិប្បាយប្រាប់ហេតុ ប្រាប់ផល ដូចពាក្យថា សភាវៈ​ណាតាក់តែងសត្វ សភាវៈនោះ ហៅថា សង្ខារ ជាដើម។] ពួកធម៌ជាគន្លងនៃនិរុត្តិ ពួកធម៌ជាបញ្ញត្តិ ពួកធម៌ជាគន្លងនៃបញ្ញត្តិ នាម [ប្រែថា ឈ្មោះ មួយទៀតថា ទន់ទោរ ឬបង្អោនទៅ។] និងរូប [ប្រែថា វិនាស ឬលំបាក។] អវិជ្ជា [ប្រែថា មិនដឹងអរិយសច្ចទាំង ៤។] និងភវតណ្ហា [សេចក្តីប្រាថ្នាក្នុងភព ឬសេចក្តីប្រាថ្នា​ប្រកប​ដោយសស្សតទិដ្ឋិ។] ភវទិដ្ឋិ [សេចក្តីយល់ឃើញថាសត្វកើតទៀត ហើយទៀង។] និង​វិភវទិដ្ឋិ [សេចក្តីយល់ឃើញថា សត្វមិនកើតទៀត។] សស្សតទិដ្ឋិ [សេចក្តីយល់ឃើញថា ខ្លួន និងលោក ជាសភាវៈទៀង] និងឧច្ឆេទទិដ្ឋិ [សេចក្តីយល់ឃើញថា សត្វសូន្យ មិនកើតទៀត។] អន្តវាទិដ្ឋិ [សេចក្តីយល់ឃើញថា លោកមានទីបំផុត។] និងអនន្តវាទិដ្ឋិ [សេចក្តីយល់ឃើញថា លោកមិនមានទីបំផុត។] បុព្វន្តានុទិដ្ឋិ [សេចក្តីយល់ឃើញតាម​ចំណែកនៃខន្ធខាងដើម។] និងអបរន្តានុទិដ្ឋិ [សេចក្តីយល់ឃើញតាមចំណែក​នៃខន្ធខាង​ចុង។] សេចក្តីមិនខ្មាសបាប និងសេចក្តីមិនក្តៅ​នឹងបាប សេចក្តីខ្មាសបាប និងសេចក្តី​ក្តៅនឹងបាប ភាពនៃបុគ្គលប្រដៅក្រ​ និងភាពនៃ​បុគ្គល​មាន​មិត្រអាក្រក់ ភាពនៃបុគ្គល​ប្រដៅងាយ និងភាពនៃបុគ្គលមានមិត្រល្អ សេចក្តី​ឈ្លាស​ក្នុង​អាបត្តិ និងសេចក្តីឈ្លាស​ក្នុងការចេញចាកអាបត្តិ សេចក្តីឈ្លាស​ក្នុង​សមាបត្តិ និង​សេចក្តី​ឈ្លាស​ក្នុងការចេញ​ចាកសមាបត្តិ សេចក្តីឈ្លាសក្នុងធាតុ និង​សេចក្តី​ឈ្លាសក្នុងការធ្វើ​ទុក​ក្នុង​ចិត្ត សេចក្តី​ឈ្លាស​ក្នុងអាយតនៈ និងសេចក្តី​ឈ្លាសក្នុង​បដិច្ចសមុប្បាទ សេចក្តីឈ្លាសក្នុងហេតុ និងសេចក្តីឈ្លាសក្នុងការមិនមែនជាហេតុ សេចក្តី​ត្រង់ និងសេចក្តីទន់ភ្លន់ សេចក្តីអត់​សង្កត់ និងសេចក្តីស្លូត សេចក្តីរាក់ទាក់ និងការ​ស្រុះស្រួល​ទទួល ការមិនរក្សាទ្វារ​ក្នុង​ឥន្ទ្រិយ និងសេចក្តីមិនដឹងប្រមាណក្នុងភោជន ការរក្សាទ្វារក្នុង​ឥន្ទ្រិយ និងសេចក្តីដឹង​ប្រមាណក្នុងភោជន សេចក្តីភ្លេចស្មារតី និងសេចក្តីមិនដឹងខ្លួន ស្មារតី និងសេចក្តីដឹងខ្លួន កំឡាំង គឺ​ការពិចារណា និងកំឡាំងភាវនា សមថៈ [សភាវៈ​រម្ងាប់នូវធម៌ជាសត្រូវ។] និងវិបស្សនា [ធម្មជាតិឃើញដោយអាការផ្សេងៗ។] និមិត្តរបស់​សមថៈ និងនិមិត្តនៃ​ការផ្គង​ឡើង ការផ្គងឡើង និង​សេចក្តី​មិនរាយមាយ វិបត្តិនៃសីល និងវិបត្តិនៃទិដ្ឋិ ការ​បរិបូណ៌នៃសីល និងការបរិបូណ៌នៃទិដ្ឋិ សេចក្តីបរិសុទ្ធិ​នៃ​សីល និងសេចក្តីបរិសុទ្ធិនៃទិដ្ឋិ សេចក្តីបរិសុទ្ធិនៃទិដ្ឋិ និងសេចក្តីព្យាយាមរបស់បុគ្គលដែល​មាន​ទិដ្ឋិសមគួរ សេចក្តី​សង្វេគ​ក្នុងទីដែលគួរសង្វេគទាំងឡាយ និងសេចក្តីព្យាយាមដោយ​ឧបាយនៃ​បុគ្គលដែល​មានសេចក្តីសង្វេគ សេចក្តីមិនសន្តោសក្នុងកុសលធម៌ទាំងឡាយ និង​សេចក្តីមិន​ធូរថយ​ក្នុងព្យាយាម វិជ្ជា និងវិមុត្តិ សេចក្តីដឹងក្នុងធម៌ [អរិយមគ្គ។] ជាគ្រឿង​អស់​ទៅនៃ​កិលេស និងសេចក្តីដឹងក្នុងធម៌ [អរិយផល] ដែលធ្វើកិលេសមិនឲ្យកើតឡើងទៀត។

ចប់ សុត្តន្តមាតិកា។

ចប់ មាតិកា។

បទភាជនីយ

[១៦] ពួកធម៌ជាកុសល ដូចម្តេចខ្លះ។ ចិត្តជាកាមាវចរកុសល ច្រឡំដោយសោមនស្ស ប្រកបដោយញាណ ​មានរូបជាអារម្មណ៍ក្តី មានសំឡេងជាអារម្មណ៍ក្តី មានក្លិនជា​អារម្មណ៍​ក្តី មានរសជាអារម្មណ៍ក្តី មានផោដ្ឋព្វៈជាអារម្មណ៍ក្តី មានធម៌ជាអារម្មណ៍ក្តី ឬថា ប្រារព្ធ​តែអារម្មណ៍ណាមួយហើយកើតឡើង ក្នុងសម័យណា ផស្សៈក៏កើតមានក្នុងសម័យ​នោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ បីតិ សុខ ឯកគ្គតារបស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ មនិន្ទ្រិយ សោមនស្សិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ សទ្ធាពលៈ វីរិយពលៈ សតិពលៈ សមាធិពលៈ បញ្ញាពលៈ ហិរិពលៈ ឱត្តប្បពលៈ អលោភៈ អទោសៈ អមោហៈ អនភិជ្ឈា អព្យាបាទ សម្មាទិដ្ឋិ ហិរិ ឱត្តប្បៈ សេចក្តីស្ងប់កាយ សេចក្តីស្ងប់ចិត្ត សេចក្តី​ស្រាលកាយ សេចក្តីស្រាលចិត្ត សេចក្តីទន់កាយ សេចក្តីទន់ចិត្ត កាយគួរដល់ការងារ ចិត្តគួរដល់ការងារ សេចក្តីស្ទាត់កាយ សេចក្តីស្ទាត់ចិត្ត សេចក្តីត្រង់កាយ សេចក្តីត្រង់ចិត្ត សតិ សម្បជញ្ញៈ សមថៈ វិបស្សនា សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ កើតមាន​ក្នុងសម័យនោះ ឬថា ពួកអរូបធម៌ដទៃណា ដែលកើតឡើងដោយអាស្រ័យហេតុ ក៏កើត​មានក្នុងសម័យនោះ នេះពួកធម៌ជាកុសល។

[១៧] ផស្សៈកើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា ក្នុងសម័យនោះ នេះ ផស្សៈកើតមានក្នុងសម័យនោះ។

[១៨] វេទនាកើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសារប្រព្រឹត្តទៅ​ក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្ត ដែលកើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរ​ដល់​សេចក្តីឆ្ងាញ់ពិសា និងសេចក្តីសុខនោះ ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែល​កើតអំពីសម្ផ័ស្សនៃចិត្ត វេទនាដ៏ឆ្ងាញ់ពិសាជាសុខ​ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុង​សម័យនោះ នេះ វេទនាកើតមានក្នុងសម័យនោះ។

[១៩] សញ្ញាកើតមានក្នុងសម័យនោះ តើដូចម្តេច។ សញ្ញា សេចក្តីសំគាល់ ភាពនៃសេចក្តី​សំគាល់ណា ដែលកើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់កុសលសញ្ញានោះ ក្នុងសម័យ​នោះ នេះ សញ្ញាកើតមានក្នុងសម័យនោះ។

[២០] ចេតនាកើតមានក្នុងសម័យនោះ តើដូចម្តេច។ ចេតនា សេចក្តីរិះគិត ភាពនៃការ​ត្រិះរិះ​ណា​ ដែលកើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់កុសលចេតនានោះ ក្នុងសម័យ​នោះ នេះ ចេតនាកើតមានក្នុងសម័យនោះ។

[២១] ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា​ហ្ឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌ មានផស្សៈជាដើមនោះណា ក្នុង​សម័យ​នោះ នេះ ចិត្ត​កើតមានក្នុងសម័យនោះ។

[២២] វិតក្កៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីត្រិះរិះ ការរិះគិត តំរិះ ការរំពឹង ការជញ្ជឹង ការលើកឡើងនូវចិត្ត គឺសម្មាសង្កប្បៈណា ក្នុងសម័យនោះ នេះ វិតក្កៈ​កើតមាន​ក្នុងសម័យនោះ។

[២៣] វិចារៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការត្រួតត្រា ការពិចារណា ការពិនិត្យ​មើល ការសង្កេតមើល ការផ្គងនូវចិត្ត ការសំឡឹងមើលណា ក្នុងសម័យនោះ នេះ វិចារៈ​កើតមាន​ក្នុងសម័យនោះ។

[២៤] បីតិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្អែតចិត្ត សេចក្តីរីករាយ សេចក្តីសប្បាយ សេចក្តីស្រួល សេចក្តីស្រស់ស្រាយ ការញញឹមញញែម ការបាននូវ​អំណរ ការអណ្តែតអណ្តូង សេចក្តីត្រេកអររបស់ចិត្តណា ក្នុងសម័យនោះ នេះ បីតិកើត​មាន​​ក្នុងសម័យ​នោះ។

[២៥] សុខ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសាប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពី​ផស្សៈ​របស់ចិត្ត វេទនាដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីផស្សៈរបស់ចិត្តណា ក្នុងសម័យ​នោះ នេះ សុខកើតមានក្នុងសម័យនោះ។

[២៦] ឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅរបស់ចិត្ត ការ​តំកល់នៅនឹង ការតាំងមាំ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ សភាពចិត្តមិន​ឃ្លេង​ឃ្លោង ការស្ងប់រម្ងាប់ គឺសមាធិន្ទ្រិយ សមាធិពលៈ សម្មាសមាធិណា ក្នុងសម័យនោះ នេះ ឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ។

[២៧] សទ្ធិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ជំនឿ សេចក្តីជឿ សេចក្តីជឿស៊ប់ សេចក្តីជ្រះថ្លាខ្លាំង គឺសទ្ធា សទ្ធិន្ទ្រិយ សទ្ធាពលៈណា ក្នុងសម័យនោះ នេះ សទ្ធិន្ទ្រិយ​កើតមាន​ក្នុងសម័យនោះ។

[២៨] វិរិយិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការប្រារព្ធព្យាយាម​ប្រព្រឹត្តទៅ​ក្នុងចិត្ត សេចក្តីឱហាត សង្វាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ខ្មីឃ្មាត ខ្នះខ្នែង សេចក្តីសង្វាត ការមិនធូរថយ ការមិនដាក់ចុះនូវសេចក្តីប៉ុនប៉ង ការមិនដាក់ធុរៈ ការផ្គង​ធុរៈ គឺវីរិយៈ វីរិយិន្ទ្រិយ វីរិយពលៈ សម្មាវាយាមៈណា ក្នុងសម័យនោះ នេះ វីរិយិន្ទ្រិយ កើត​មាន​ក្នុងសម័យនោះ។

[២៩] សតិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីរលឹក សេចក្តីរលឹក​រឿយៗ សេចក្តីរលឹកចំពោះ ស្មារតី ការនឹកបាន ការចាំបាន ការមិនភាន់ច្រឡំ ការមិនភ្លេចភ្លាំង គឺ​សតិ សតិន្ទ្រិយ សតិពលៈ សម្មាសតិណា ក្នុងសម័យនោះ នេះ សតិន្ទ្រិយ កើតមាន​ក្នុង​សម័យនោះ។

[៣០] សមាធិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅរបស់ចិត្ត ការតំកល់​នៅនឹង ការតាំងនៅស៊ប់ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ សភាពនៃ​ចិត្តមិនឃ្លេងឃ្លោង ការស្ងប់រម្ងាប់ គឺសមាធិន្ទ្រិយ សមាធិពលៈ សម្មាសមាធិណា ក្នុងសម័យនោះ នេះ សមាធិន្ទ្រិយ កើតមានក្នុងសម័យនោះ។

[៣១] បញ្ញិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បញ្ញា សេចក្តីដឹងសព្វ សេចក្តី​ពិចារណា សេចក្តីជ្រើសរើស សេចក្តីពិចារណាធម៌ ការកំណត់ ការកត់សំគាល់ សេចក្តី​កត់ត្រា ភាពនៃបណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃបុគ្គលមានសេចក្តីជ្រះស្អាត ភាពនៃ​បុគ្គល​មានសេចក្តីភ្លឺច្បាស់ សេចក្តីគិត សេចក្តីយល់ ធម្មជាតិដូចផែនដី ធម្មជាតិ​កំចាត់​កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់ សេចក្តីដឹងល្អ សភាព​ដូចជាជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ គ្រឿងសស្ត្រាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិណា ក្នុងសម័យនោះ នេះ បញ្ញិន្ទ្រិយ កើតមានក្នុងសម័យនោះ។

[៣២] មនិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តី​ប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ផូរផង់​ ភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌ មានផស្សៈជាដើមនោះ ណា ក្នុងសម័យ​នោះ នេះ មនិន្ទ្រិយ កើតមានក្នុងសម័យនោះ។

[៣៣] សោមនស្សិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសា ប្រព្រឹត្ត​ទៅក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីផស្សៈនៃចិត្ត វេទនាដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតឡើងអំពីផស្សៈ​នៃចិត្ត​ណា ក្នុងសម័យនោះ នេះ សោមនស្សិន្ទ្រិយ កើតមានក្នុងសម័យនោះ។

[៣៤] ជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ អាយុ ការឋិតនៅ ការយឺននៅ ការរស់នៅ ការរំកិលទៅ ការប្រព្រឹត្តិទៅ ការរក្សានៃអរូបធម៌ទាំងនោះ គឺជីវិត ជីវិតិន្ទ្រិយ​ណា ក្នុងសម័យនោះ នេះ ជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ។

[៣៥] សម្មាទិដ្ឋិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បញ្ញា ការដឹងសព្វ ការ​ពិចារណា ការជ្រើសរើស ការពិចារណាធម៌ ការកំណត់ ការ​កត់សំគាល់ ការកត់ត្រា ភាពនៃ​បណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃអ្នកមានសេចក្តីជ្រះស្អាត ភាពនៃអ្នកមានសេចក្តីភ្លឺច្បាស់ សេចក្តី​គិត សេចក្តីយល់ ធម្មជាតិដូចផែនដី ធម្មជាតិកំចាត់កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់ សេចក្តីដឹងល្អ សភាពដូចជាជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ សាស្ត្រាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺ​បញ្ញា គ្រឿងឆ្លុះគឺបញ្ញា រតនៈគឺ​បញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិ ណា ក្នុងសម័យនោះ នេះសម្មាទិដ្ឋិ កើតមាន​ក្នុង​សម័យនោះ។

[៣៦] សម្មាសង្កប្បៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីត្រិះរិះ ការរិះគិត តំរិះ ការរំពឹង ការជញ្ជឹង ការលើកឡើងនូវចិត្ត គឺសម្មាសង្កប្បៈណា ក្នុងសម័យនោះ នេះ សម្មាសង្កប្បៈ កើតមានក្នុងសម័យនោះ។

[៣៧] សម្មាវាយាមៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រព្រឹត្ត​ទៅក្នុងចិត្ត សេចក្តីឱហាត សង្វាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ខ្មីឃ្មាត ខ្នះខ្នែង សេចក្តីសង្វាតមិនធូរថយ ការមិនដាក់ចុះនូវសេចក្តីប៉ុនប៉ង ការមិនដាក់ចុះនូវធុរៈ ការផ្គង​ធុរៈ គឺវីរិយៈ វីរិយិន្ទ្រិយ វីរិយពលៈ សម្មាវាយាមៈណា ក្នុងសម័យនោះ នេះ សម្មាវាយាមៈ កើតមានក្នុងសម័យនោះ។

[៣៨] សម្មាសតិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីរលឹក សេចក្តីរលឹក​រឿយៗ សេចក្តីរលឹកចំពោះ ស្មារតី ការនឹកបាន ការចាំបាន ការមិនភាន់ច្រឡំ ការមិន​ភ្លេចភ្លាំង គឺសតិ សតិន្ទ្រិយ សតិពលៈ សម្មាសតិណា ក្នុងសម័យនោះ នេះ សម្មាសតិ កើត​មាន​ក្នុងសម័យនោះ។

[៣៩] សម្មាសមាធិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតំកល់នៅនឹង ការតាំងមាំ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ របស់ចិត្ត សភាពនៃចិត្តមិនឃ្លេងឃ្លោង ការស្ងប់រម្ងាប់ចិត្ត គឺសមាធិន្ទ្រិយ សមាធិពលៈ សម្មាសមាធិណា ក្នុងសម័យនោះ នេះ សម្មាសមាធិ កើតមានក្នុងសម័យនោះ។

[៤០] សទ្ធាពលៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ជំនឿ សេចក្តីជឿ សេចក្តី​ជឿស៊ប់ សេចក្តីជ្រះថ្លាខ្លាំង គឺសទ្ធា សទ្ធិន្ទ្រិយ សទ្ធាពលៈណា ក្នុងសម័យនោះ នេះ សទ្ធាពលៈ កើតមានក្នុងសម័យនោះ។

[៤១] វីរិយពលៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការប្រារព្ធព្យាយាមប្រព្រឹត្ត​ទៅ​ក្នុង​ចិត្ត សេចក្តីឱហាត សង្វាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ខ្មីឃ្មាត ខ្នះខ្នែង សេចក្តីសង្វាត ការមិនធូរថយ ការមិនដាក់ចុះនូវសេចក្តីប៉ុនប៉ង ការមិនដាក់ធុរៈ ការផ្គង​ធុរៈ គឺវីរិយៈ វីរិយិន្ទ្រិយ វីរិយពលៈ សម្មាវាយាមៈណា ក្នុងសម័យនោះ នេះ វីរិយពលៈ កើត​មានក្នុងសម័យនោះ។

[៤២] សតិពលៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីរលឹក សេចក្តីរលឹក​រឿយៗ ​សេចក្តីរលឹកចំពោះ ស្មារតី ការនឹកបាន ការចាំបាន ការមិនភាន់ច្រឡំ ការមិន​ភ្លេចភ្លាំង គឺសតិ សតិន្ទ្រិយ សតិពលៈ សម្មាសតិណា ក្នុងសម័យនោះ នេះ សតិពលៈ កើត​មានក្នុង​សម័យនោះ។

[៤៣] សមាធិពលៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតំកល់នៅនឹង ការតាំងនៅស៊ប់ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ របស់ចិត្ត សភាពនៃចិត្ត​មិន​ឃ្លេងឃ្លោង ការស្ងប់រម្ងាប់ចិត្ត គឺសមាធិន្ទ្រិយ សមាធិពលៈ សម្មាសមាធិណា ក្នុងសម័យ​នោះ នេះ សមាធិពលៈ កើតមានក្នុងសម័យនោះ។

[៤៤] បញ្ញាពលៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បញ្ញា សេចក្តីដឹងសព្វ សេចក្តីពិចារណា សេចក្តីជ្រើសរើស សេចក្តីពិចារណាធម៌ ការកំណត់ ការកត់សំគាល់ សេចក្តីកត់ត្រា ភាពនៃបណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃបុគ្គលមានសេចក្តីជ្រះស្អាត ភាពនៃបុគ្គលមានសេចក្តីភ្លឺច្បាស់ សេចក្តីគិត សេចក្តីយល់ ធម្មជាតិដូចជាផែនដី ធម្មជាតិ​កំចាត់កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់ សេចក្តីដឹងល្អ សភាព​ដូចជាជន្លួញ គឺបញ្ញា​ បញ្ញិន្ទ្រិយ បញ្ញាពលៈ សស្ត្រាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិណា ក្នុងសម័យនោះ នេះ បញ្ញាពលៈ កើតមានក្នុងសម័យនោះ។

[៤៥] ហិរិពលៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ត្រង់ដែលបុគ្គលខ្មាស ដោយ​វត្ថុដែលគួរខ្មាស ខ្មាសដោយការជួបប្រទះនឹងអកុសលធម៌ដ៏លាមក ក្នុងសម័យនោះ នេះ ហិរិពលៈ កើតមានក្នុងសម័យនោះ។

[៤៦] ឱត្តប្បពលៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ត្រង់ដែលបុគ្គលតក់ស្លុត ដោយ​វត្ថុដែលគួរតក់ស្លុត តក់ស្លុតដោយការជួបប្រទះនឹងអកុសលធម៌ដ៏លាមក ក្នុងសម័យ​នោះ នេះ ឱត្តប្បពលៈ កើតមានក្នុងសម័យនោះ។

[៤៧] អលោភៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការមិនចង់បាន ការមិនជាប់​ចំពាក់ សេចក្តីមិនជាប់ចំពាក់ ការមិនត្រេកអរខ្លាំង ការមិនត្រេកត្រអាល សេចក្តីមិន​ត្រេកត្រអាល ការមិនសំឡឹងចំពោះ គឺអលោភៈ ជាកុសលមូលណា ក្នុងសម័យនោះ នេះ អលោភៈ កើតមានក្នុងសម័យនោះ។

[៤៨] អទោសៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនខឹង ការមិនប្រទូស្ត សេចក្តីមិនប្រទូស្ត ការមិនព្យាបាទ សេចក្តីមិនព្យាបាទ គឺអទោសៈ ជាកុសលមូលណា ក្នុងសម័យនោះ នេះ អទោសៈ កើតមានក្នុងសម័យនោះ។

[៤៩] អមោហៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បញ្ញា សេចក្តីដឹងសព្វ សេចក្តីពិចារណា សេចក្តីជ្រើសរើស សេចក្តីពិចារណាធម៌ ការកំណត់ ការសំគាល់ សេចក្តីកត់ត្រា ភាពនៃបណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃបុគ្គលមានសេចក្តីជ្រះស្អាត ភាពនៃបុគ្គលមានសេចក្តីភ្លឺច្បាស់ សេចក្តីគិត សេចក្តីយល់ ធម្មជាតិដូចផែនដី ធម្មជាតិ​កំចាត់កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់ សេចក្តីដឹងល្អ សភាព​ដូចជា​ជន្លួញគឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ គ្រឿងសស្ត្រាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិ គឺអមោហៈ ជាកុសលមូល ណា ក្នុងសម័យនោះ នេះ អមោហៈ កើតមានក្នុងសម័យនោះ។

[៥០] អនភិជ្ឈា កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការមិនចង់បាន ការមិនជាប់ចំពាក់ សេចក្តីមិនជាប់ចំពាក់ ការមិនត្រេកអរខ្លាំង ការមិនត្រេកត្រអាល សេចក្តីមិន​ត្រេកត្រអាល ការមិនសំឡឹងចំពោះ គឺអលោភៈ ជាកុសលមូលណា ក្នុងសម័យនោះ នេះ អនភិជ្ឈា កើតមានក្នុងសម័យនោះ។

[៥១] អព្យាបាទ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនខឹង ការមិនប្រទូស្ត សេចក្តីមិនប្រទូស្ត ការមិនព្យាបាទ សេចក្តីមិនព្យាបាទ គឺអទោសៈ ជាកុសលមូលណា ក្នុងសម័យនោះ នេះអព្យាបាទ កើតមានក្នុងសម័យនោះ។

[៥២] សម្មាទិដ្ឋិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បញ្ញា សេចក្តីដឹងសព្វ សេចក្តីពិចារណា សេចក្តីជ្រើសរើស សេចក្តីពិចារណាធម៌ ការកំណត់ ការកត់សំគាល់ សេចក្តីកត់ត្រា ភាពនៃបណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃបុគ្គលមានសេចក្តីជ្រះស្អាត ភាពនៃបុគ្គលមានសេចក្តីភ្លឺច្បាស់ សេចក្តីគិត សេចក្តីយល់ ធម្មជាតិដូចផែនដី ធម្មជាតិ​កំចាត់កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់ សេចក្តីដឹងល្អ សភាពដូចជាជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ គ្រឿងសស្ត្រាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិ ណា ក្នុងសម័យនោះ នេះ សម្មាទិដ្ឋិ កើតមានក្នុងសម័យនោះ។

[៥៣] ហិរិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ត្រង់ដែលបុគ្គលខ្មាស ដោយវត្ថុដែល​គួរខ្មាស ខ្មាសដោយការជួបប្រទះនឹងអកុសលធម៌ដ៏លាមក ក្នុងសម័យនោះ នេះហិរិ កើត​មានក្នុងសម័យនោះ។

[៥៤] ឱត្តប្បៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ត្រង់ដែលបុគ្គលតក់ស្លុត ដោយវត្ថុ​ដែលគួរតក់ស្លុត តក់ស្លុតដោយការជួបប្រទះនឹងអកុសលធម៌ដ៏លាមក ក្នុងសម័យ​នោះ នេះ ឱត្តប្បៈ កើតមានក្នុងសម័យនោះ។

[៥៥] សេចក្តីស្ងប់កាយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីស្ងប់ សេចក្តីរម្ងាប់ ការស្ងប់ ការរម្ងាប់ សេចក្តីស្ងៀមស្ងាត់ណា នៃវេទនាខន្ធ នៃសញ្ញាខន្ធ នៃសង្ខារក្ខន្ធ ក្នុងសម័យនោះ នេះ សេចក្តីស្ងប់កាយ កើតមានក្នុងសម័យនោះ។

[៥៦] សេចក្តីស្ងប់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីស្ងប់ សេចក្តីរម្ងាប់ ការស្ងប់ ការរម្ងាប់ សេចក្តីស្ងៀមស្ងាត់ណា នៃវិញ្ញាណក្ខន្ធ ក្នុងសម័យនោះ នេះ សេចក្តី​ស្ងប់ចិត្ត កើតមានក្នុងសម័យនោះ។

[៥៧] សេចក្តីស្រាលកាយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីស្រាល ការបង្អោនទៅរហ័ស សេចក្តីមិនយឺតយូរ សេចក្តីមិនទំរន់ណា​ នៃវេទនាខន្ធ នៃសញ្ញាខន្ធ នៃសង្ខារក្ខន្ធ ក្នុងសម័យនោះ នេះ សេចក្តីស្រាលកាយ កើតមានក្នុងសម័យនោះ។

[៥៨] សេចក្តីស្រាលចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីស្រាល ការបង្អោនទៅដោយរហ័ស សេចក្តីមិនយឺតយូរ សេចក្តីមិនទំរន់ណា​ នៃវិញ្ញាណក្ខន្ធ ក្នុងសម័យនោះ នេះ សេចក្តីស្រាលចិត្ត កើតមានក្នុងសម័យនោះ។

[៥៩] សេចក្តីទន់កាយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីទន់ សេចក្តីទោរ សេចក្តីមិនរឹង មិនរបឹងណា នៃវេទនាខន្ធ នៃសញ្ញាខន្ធ នៃសង្ខារក្ខន្ធ ក្នុងសម័យនោះ នេះ សេចក្តីទន់កាយ កើតមានក្នុងសម័យនោះ។

[៦០] សេចក្តីទន់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីទន់ សេចក្តីទោរ សេចក្តីមិនរឹង មិនរបឹងណា នៃវិញ្ញាណក្ខន្ធ ក្នុងសម័យនោះ នេះ សេចក្តីទន់ចិត្ត កើតមានក្នុងសម័យនោះ។

[៦១] កាយគួរដល់ការងារ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការគួរដល់ការងារ សេចក្តីគួរដល់ការងារ សភាពគួរដល់ការងារណា នៃវេទនាខន្ធ នៃសញ្ញាខន្ធ នៃសង្ខារក្ខន្ធ ក្នុងសម័យនោះ នេះ កាយគួរដល់ការងារ កើតមានក្នុងសម័យនោះ។

[៦២] ចិត្តគួរដល់ការងារ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការគួរដល់ការងារ សេចក្តីគួរដល់ការងារ សភាពគួរដល់ការងារណា នៃវិញ្ញាណក្ខន្ធ ក្នុងសម័យនោះ នេះ ចិត្តគួរដល់ការងារ កើតមានក្នុងសម័យនោះ។

[៦៣] សេចក្តីស្ទាត់កាយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការស្ទាត់ សេចក្តីស្ទាត់ សភាពស្ទាត់ណា នៃវេទនាខន្ធ នៃសញ្ញាខន្ធ នៃសង្ខារក្ខន្ធ ក្នុងសម័យនោះ នេះ សេចក្តី​ស្ទាត់កាយ កើតមានក្នុងសម័យនោះ។

[៦៤] សេចក្តីស្ទាត់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការស្ទាត់ សេចក្តីស្ទាត់ សភាពស្ទាត់ណា នៃវិញ្ញាណក្ខន្ធ ក្នុងសម័យនោះ នេះ សេចក្តីស្ទាត់ចិត្ត កើតមានក្នុង​សម័យនោះ។

[៦៥] សេចក្តីត្រង់កាយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការត្រង់ សេចក្តីត្រង់ ការមិនវៀច មិនកោង មិនរំពត់ណា នៃវេទនាខន្ធ នៃសញ្ញាខន្ធ នៃសង្ខារក្ខន្ធ ក្នុងសម័យ​នោះ នេះ សេចក្តីត្រង់កាយ កើតមានក្នុងសម័យនោះ។

[៦៦] សេចក្តីត្រង់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការត្រង់ សេចក្តីត្រង់ ការមិនវៀច មិនកោង មិនរំពត់ណា នៃវិញ្ញាណក្ខន្ធ ក្នុងសម័យនោះ នេះ សេចក្តីត្រង់ចិត្ត កើតមានក្នុងសម័យនោះ។

[៦៧] សតិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីរលឹក សេចក្តីរលឹករឿយៗ សេចក្តីរលឹកចំពោះ ស្មារតី ការនឹកឃើញ ការចាំបាន ការមិនភាន់ច្រឡំ ការមិនភ្លេចភ្លាំង គឺសតិ សតិន្ទ្រិយ សតិពលៈ សម្មាសតិ ណា ក្នុងសម័យនោះ នេះ សតិ កើតមានក្នុង​សម័យ​នោះ។

[៦៨] សម្បជញ្ញៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បញ្ញា ការដឹងសព្វ ការពិចារណា​ ការជ្រើសរើស ការពិចារណាធម៌ ការកំណត់ ការកត់សំគាល់ សេចក្តីកត់ត្រា​ ភាពនៃ​បណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃអ្នកមានសេចក្តីជ្រះស្អាត ភាពនៃអ្នកមាន​សេចក្តីភ្លឺ​ច្បាស់ សេចក្តីគិត ការយល់ ធម្មជាតិដូចផែនដី ធម្មជាតិកំចាត់កិលេស ធម្មជាតិ​ណែនាំ ធម្មជាតិឃើញច្បាស់ សេចក្តីដឹងល្អ សភាពដូចជាជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ សស្ត្រាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិណា ក្នុងសម័យនោះ នេះសម្បជញ្ញៈ កើតមានក្នុង​សម័យ​នោះ។

[៦៩] សមថៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតំកល់នៅនឹង ការ​តាំង​នៅស៊ប់ ការមិនឃ្លេងឃ្លោង ការមិនរាយមាយរបស់ចិត្ត សភាពនៃចិត្តមិន​ឃ្លេង​ឃ្លោង សេចក្តីស្ងប់រម្ងាប់ចិត្ត គឺសមាធិន្ទ្រិយ សមាធិពលៈ សម្មាសមាធិណា ក្នុងសម័យ​នោះ នេះ សមថៈ កើតមានក្នុងសម័យនោះ។

[៧០] វិបស្សនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ បញ្ញា ការដឹងសព្វ ការពិចារណា​ ការជ្រើសរើស ការពិចារណាធម៌ ការកំណត់ ការកត់សំគាល់ សេចក្តីកត់ត្រា​ ភាពនៃ​បណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃអ្នកមានសេចក្តីជ្រះស្អាត ភាពនៃអ្នកមាន​សេចក្តីភ្លឺ​ច្បាស់ សេចក្តីគិត សេចក្តីយល់ ធម្មជាតិដូចផែនដី ធម្មជាតិកំចាត់កិលេស ធម្មជាតិ​ណែនាំ ធម្មជាតិឃើញច្បាស់ សេចក្តីដឹងល្អ សភាពដូចជាជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ សស្ត្រាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិណា ក្នុងសម័យនោះ នេះវិបស្សនា កើតមាន​ក្នុងសម័យនោះ។

[៧១] សេចក្តីផ្គងឡើង កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីឱហាត សង្វាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង​ ឃ្មាតខ្មី ខ្នះខ្នែង សេចក្តីសង្វាត មិនធូរថយ ការមិនដាក់ចុះនូវសេចក្តីប៉ុនប៉ង ការមិនដាក់ធុរៈ ការផ្គងធុរៈ ​គឺវីរិយៈ វីរិយិន្ទ្រិយ វីរិយពលៈ សម្មាវាយាមៈណា ក្នុងសម័យនោះ នេះ សេចក្តីផ្គងឡើង កើតមានក្នុងសម័យនោះ។

[៧២] សេចក្តីមិនរាយមាយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតំកល់​នៅនឹង ការតាំងនៅស៊ប់ ការមិនឃ្លេងឃ្លោង ការមិនរាយមាយរបស់ចិត្ត សភាពនៃ​ចិត្ត​មិនឃ្លេងឃ្លោង ការស្ងប់រម្ងាប់ចិត្ត គឺសមាធិន្ទ្រិយ សមាធិពលៈ សម្មាសមាធិ ណា ក្នុង​សម័យនោះ នេះ សេចក្តីមិនរាយមាយ កើតមានក្នុងសម័យនោះ។

[៧៣] មួយទៀត ពួកអរូបធម៌ដទៃណា ដែលកើតឡើងដោយអាស្រ័យហេតុ រមែងកើត​មាន​ក្នុងសម័យនោះ នេះពួកធម៌ជាកុសល។

ចប់ បទភាជនីយ។

ចប់ បឋមភាណវារៈ។

[៧៤] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៨ ឈានប្រកបដោយអង្គ ៥ មគ្គប្រកបដោយអង្គ ៥ ពលៈ ៧ ហេតុ ៣ ផស្សៈ ១ វេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១ វេទនាខន្ធ ១ សញ្ញាខន្ធ ១ សង្ខារក្ខន្ធ ១ វិញ្ញាណក្ខន្ធ ១ មនាយតនៈ ១ មនិន្ទ្រិយ ១ មនោវិញ្ញាណធាតុ ១ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមាន​ក្នុងសម័យនោះ ឬពួកអរូបធម៌ដទៃណា ដែលកើតឡើងដោយអាស្រ័យហេតុ កើតមាន​ក្នុងសម័យនោះ នេះពួកធម៌ជាកុសល។

[៧៥] ខន្ធ ៤ កើតមានក្នុងសម័យនោះ តើដូចម្តេច ។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ។ វេទនាខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនាដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះវេទនាខន្ធ កើតមានក្នុងសម័យនោះ។ សញ្ញាខន្ធ កើតមាន​ក្នុងសម័យនោះ តើដូចម្តេច។ សញ្ញា សេចក្តីសំគាល់ សេចក្តីចាំបានណា ក្នុងសម័យនោះ នេះសញ្ញាខន្ធ កើតមានក្នុងសម័យនោះ។ សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ បីតិ ឯកគ្គតារបស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ សទ្ធាពលៈ វីរិយពលៈ សតិពលៈ សមាធិពលៈ បញ្ញាពលៈ ហិរិពលៈ ឱត្តប្បពលៈ អលោភៈ អទោសៈ អមោហៈ អនភិជ្ឈា អព្យាបាទ សម្មាទិដ្ឋិ ហិរិ ឱត្តប្បៈ សេចក្តីស្ងប់កាយ សេចក្តីស្ងប់ចិត្ត សេចក្តីស្រាលកាយ សេចក្តីស្រាលចិត្ត សេចក្តីទន់កាយ សេចក្តីទន់ចិត្ត​ កាយគួរដល់ការងារ ចិត្តគួរដល់ការងារ សេចក្តី​ស្ទាត់កាយ សេចក្តីស្ទាត់ចិត្ត សេចក្តីត្រង់កាយ សេចក្តីត្រង់ចិត្ត សតិ សម្បជញ្ញៈ សមថៈ វិបស្សនា សេចក្តីផ្គង សេចក្តីមិនរាយមាយ ឬថា ពួកអរូបធម៌ដទៃណា ក្រៅអំពីវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធ ដែលកើតឡើងដោយអាស្រ័យហេតុ ក្នុងសម័យនោះ នេះ​សង្ខារក្ខន្ធ កើតមានក្នុង​សម័យនោះ។ វិញ្ញាណក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីគិត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហ្ឫទ័យ ធម្មជាតិដ៏ថ្លាស្អាត គឺមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដ៏សមគួរដល់​ផស្សៈជា​ដើមនោះណា ក្នុងសម័យនោះ នេះវិញ្ញាណក្ខន្ធ កើតមានក្នុងសម័យនោះ។ នេះ ពួកខន្ធ ៤ កើតមានក្នុងសម័យនោះ។

[៧៦] អាយតនៈ ២ កើតមានក្នុងសម័យនោះ តើដូចម្តេច។ មនាយតនៈ ធម្មាយតនៈ។ មនាយតនៈ កើតមានក្នុងសម័យនោះ​ តើដូចម្តេច។ សេចក្តីគិត សេចក្តីដឹងអារម្មណ៍ សេចក្តី​ប្រាថ្នា ហ្ឫទ័យ ធម្មជាតថ្លាស្អាត គឺមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដ៏សមគួរដល់ផស្សៈជាដើមនោះណា ក្នុងសម័យនោះ នេះ មនាយតនៈ កើតមានក្នុងសម័យនោះ។ ធម្មាយតនៈកើតមានក្នុងសម័យនោះ តើដូចម្តេច។ វេទនាខន្ធ​ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះធម្មាយតនៈ កើតមានក្នុងសម័យនោះ។ នេះ អាយតនៈ ២ កើតមានក្នុងសម័យនោះ។

[៧៧] ធាតុ ២ កើតមានក្នុងសម័យនោះ តើដូចម្តេច។ មនោវិញ្ញាណធាតុ ធម្មធាតុ។ មនោវិញ្ញាណធាតុ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីគិត សេចក្តីដឹង​អារម្មណ៍ សេចក្តីប្រាថ្នា ហ្ឫទ័យ ធម្មជាតថ្លាស្អាត គឺមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដ៏សមគួរដល់ផស្សៈជាដើមនោះ ណា ក្នុងសម័យនោះ នេះមនោ វិញ្ញាណធាតុ កើតមានក្នុងសម័យនោះ។ ធម្មធាតុ កើតមានក្នុងសម័យនោះ តើដូចម្តេច។ វេទនាខន្ធ​ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះធម្មធាតុ កើតមានក្នុងសម័យនោះ។ នេះធាតុ ២ កើតមានក្នុងសម័យនោះ។

[៧៨] អាហារ ៣​ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សាហារ មនោសញ្ចេតនាហារ វិញ្ញាណាហារ។ ផស្សាហារ កើតមានក្នុងសម័យនោះ តើដូចម្តេច។  ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិច ណា ក្នុងសម័យនោះ នេះផស្សាហារ កើតមានក្នុង​សម័យ​នោះ។ មនោសញ្ចេតនាហារ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចេតនា សេចក្តីរិះគិត ការតាក់តែង ណា ក្នុងសម័យនោះ នេះមនោសញ្ចេតនាហារ កើតមានក្នុងសម័យនោះ។ វិញ្ញាណាហារ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តី​ប្រាថ្នា ហ្ឫទ័យ ធម្មជាតផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដ៏សមគួរដល់ផស្សៈជាដើមនោះ ណា ក្នុងសម័យនោះ នេះវិញ្ញាណាហារ កើតមានក្នុងសម័យនោះ។ នេះអាហារ ៣ កើតមានក្នុងសម័យនោះ។

[៧៩] ឥន្ទ្រិយ ៨ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សទ្ធិន្ទិ្រយ វីរិយិន្ទិ្រយ សតិន្ទិ្រយ សមាធិន្ទិ្រយ បញ្ញិន្ទិ្រយ មនិន្ទិ្រយ សោមនស្សិន្ទិ្រយ ជីវិតិន្ទិ្រយ។ សទ្ធិន្ទិ្រយ កើតមាន​ក្នុងសម័យនោះ តើដូចម្តេច។ ជំនឿ សេចក្តីជឿ សេចក្តីជឿស៊ប់ សេចក្តីជ្រះថ្លាខ្លាំង គឺសទ្ធា សទ្ធិន្ទ្រិយ សទ្ធាពលៈ ណា ក្នុងសម័យនោះ នេះសទ្ធិន្ទ្រិយ កើតមានក្នុង​សម័យនោះ។ វីរិយិន្ទិ្រយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការប្រារព្ធ ព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីឱហាត សង្វាត ​ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ខ្មីឃ្មាត ខ្នះខ្នែង សេចក្តីសង្វាត ការមិនធូរថយ ការមិនដាក់ចុះ នូវសេចក្តីប៉ុនប៉ង ការមិនដាក់ធុរៈ​ ការផ្គងធុរៈ គឺវីរិយៈ វីរិយិន្ទ្រិយ​ វីរិយពលៈ សម្មាវាយាមៈណា ក្នុងសម័យនោះ នេះ​វីរិយិន្ទ្រិយ កើតមាន​ក្នុងសម័យនោះ។ សតិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។​ សេចក្តីរលឹក សេចក្តីរលឹករឿយៗ សេចក្តីរលឹកចំពោះ ស្មារតី ការនឹកឃើញ ការចាំបាន ការមិនភាន់ច្រឡំ ការមិនភ្លេចភ្លាំង គឺសតិ​ សតិន្ទ្រិយ សតិពលៈ សម្មាសតិ ណា ក្នុងសម័យនោះ នេះសតិន្រ្ទិយ កើតមានក្នុងសម័យនោះ។ សមាធិន្រ្ទិយ កើតមាន​ក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតំកល់នៅនឹង ការតាំងនៅស៊ប់ ការមិន​ឃ្លេងឃ្លោង ការមិនរាយមាយ របស់ចិត្ត សភាពនៃចិត្តមិនឃ្លេងឃ្លោង ការស្ងប់រម្ងាប់ចិត្ត គឺសមាធិន្រ្ទិយ សមាធិពលៈ សម្មាសមាធិ ណា ក្នុងសម័យនោះ នេះសមាធិន្ទ្រិយ កើតមានក្នុងសម័យនោះ។ បញ្ញិន្ទ្រិយ កើតមាន​ក្នុងសម័យនោះ តើដូចម្តេច។ បញ្ញា សេចក្តីដឹងសព្វ សេចក្តីពិចារណា សេចក្តីជ្រើសរើស សេចក្តីពិចារណាធម៌ ការកំណត់ ការកត់សំគាល់​ សេចក្តីកត់ត្រា​ ភាពនៃបណ្ឌិត ភាពនៃ​អ្នកឈ្លាស ភាពនៃបុគ្គល​មានសេចក្តីជ្រះស្អាត ភាពនៃបុគ្គលមានសេចក្តីភ្លឺច្បាស់ សេចក្តីគិត សេចក្តីយល់ ធម្មជាតិដូចផែនដី ធម្មជាតិកំចាត់កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់​ សេចក្តី​ដឹងល្អ សភាពដូចជាជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ សស្ត្រាគឺបញ្ញា ប្រាសាទ​គឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិ ណា ក្នុងសម័យនោះ នេះបញ្ញិន្ទ្រិយ កើតមានក្នុង​សម័យនោះ។ មនិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហ្ឫទ័យ ធម្មជាតិផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដ៏សមគួរដល់ផស្សៈជាដើមនោះ ណា ក្នុងសម័យនោះ នេះមនិន្ទ្រិយ កើតមានក្នុងសម័យនោះ។ សោមនស្សិន្ទ្រិយកើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្ត សេចក្តី​ទទួល​អារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនាដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះសោមនស្សិន្ទ្រិយ កើតមាន​ក្នុងសម័យ​នោះ។ ជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ អាយុ ការឋិតនៅ ការរស់នៅ ការយឺននៅ ការរំកិលទៅ ការប្រព្រឹត្តទៅ ការរក្សានៃអរូបធម៌ទាំងនោះ គឺជីវិត ជីវិតិន្ទ្រិយណា ក្នុងសម័យនោះ នេះជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ។ នេះឥន្ទ្រិយ ៨ កើតមានក្នុង​សម័យនោះ។

[៨០] ឈាន ប្រកបដោយអង្គ ៥ កើតមានក្នុងសម័យនោះ តើដូចម្តេច។ វិតក្កៈ ១ វិចារៈ ១ បីតិ ១ សុខ ១ ឯកគ្គតារបស់ចិត្ត ១។ វិតក្កៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីត្រិះរិះ ការរិះគិត តំរិះ ការរំពឹង ការជញ្ជឹង ការលើកឡើងនូវចិត្ត គឺសម្មាសង្កប្បៈ ណា ក្នុងសម័យនោះ នេះវិតក្កៈ កើតមានក្នុងសម័យនោះ។ វិចារៈ កើតមានក្នុង​សម័យ​នោះ តើដូចម្តេច។ ការត្រួតត្រា ការពិចារណា ការពិនិត្យមើល ការសង្កេតមើល ការផ្គង​នូវចិត្ត ការសំឡឹង​មើលណា ក្នុងសម័យនោះ នេះវិចារៈ កើតមានក្នុងសម័យនោះ។ បីតិ កើតមានក្នុង​សម័យនោះ តើដូចម្តេច។ សេចក្តីឆ្អែតចិត្ត សេចក្តីរីករាយ សេចក្តីសប្បាយ សេចក្តីស្រួល សេចក្តីស្រស់ស្រាយ ការញញឹមញញែម ការបាននូវអំណរ ការអណ្តែត​អណ្តូង សេចក្តីត្រេកអរ​របស់ចិត្តណា ក្នុងសម័យនោះ នេះបីតិ កើតមានក្នុងសម័យនោះ។ សុខ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តី​សុខ​ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្ស​របស់​ចិត្ត វេទនាដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត​ណា ក្នុងសម័យនោះ នេះសុខ កើតមានក្នុងសម័យនោះ។ ឯកគ្គតារបស់ចិត្ត កើតមាន​ក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតំកល់នៅនឹង ការតាំងមាំ ការមិនឃ្លេងឃ្លោង ការមិន​រាយមាយ របស់ចិត្ត សភាពនៃចិត្តមិនឃ្លេងឃ្លោង ការស្ងប់រម្ងាប់ចិត្ត គឺសមាធិន្រ្ទិយ សមាធិពលៈ សម្មាសមាធិ​ណា ក្នុងសម័យនោះ នេះឯកគ្គតារបស់ចិត្ត កើតមានក្នុង​សម័យ​​នោះ។ នេះឈាន​ប្រកប​ដោយអង្គ ៥ កើតមានក្នុងសម័យនោះ។

[៨១] មគ្គប្រកបដោយអង្គ ៥ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ។ សម្មាទិដ្ឋិ កើតមានក្នុង​សម័យនោះ តើដូចម្តេច។ បញ្ញា សេចក្តីដឹងសព្វ សេចក្តីពិចារណា សេចក្តីជ្រើសរើស សេចក្តីពិចារណា​ធម៌ សេចក្តីកំណត់ សេចក្តីកត់សំគាល់​ ការកត់ត្រា​ ភាពនៃបណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃបុគ្គលមានសេចក្តីជ្រះស្អាត ភាពនៃបុគ្គលមានសេចក្តីភ្លឺច្បាស់ សេចក្តីគិត សេចក្តី​យល់ ធម្មជាតិដូចផែនដី ធម្មជាតិកំចាត់កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់​ សេចក្តីដឹងល្អ សភាពដូចជាជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ សស្ត្រាគឺបញ្ញា ប្រាសាទ​គឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិ ណា ក្នុងសម័យនោះ នេះ សម្មាទិដ្ឋិ កើតមាន​ក្នុងសម័យនោះ។ សម្មាសង្កប្បៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីត្រិះរិះ ការត្រិះរិះ តំរិះ ការរំពឹង ការជញ្ជឹង ការលើកឡើងនូវចិត្ត គឺសម្មាសង្កប្បៈណា ក្នុងសម័យ​នោះ នេះសម្មាសង្កប្បៈ កើតមានក្នុង​សម័យនោះ។ សម្មាវាយាមៈ កើតមានក្នុង​សម័យ​នោះ តើដូចម្តេច។ ការប្រារព្ធព្យាយាម​ប្រព្រឹត្ត​ទៅក្នុងចិត្ត សេចក្តីឱហាត សង្វាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ខ្មីឃ្មាត ខ្នះខ្នែង សេចក្តីសង្វាត ការមិនធូរថយ ការមិន​ដាក់ចុះ នូវសេចក្តីប៉ុនប៉ង ការមិនដាក់ធុរៈ ការផ្គងធុរៈ គឺវិរិយៈ វីរិយិន្ទ្រិយ វីរិយពលៈ សម្មាវាយាមៈណា ក្នុងសម័យនោះ នេះ សម្មាវាយាមៈ កើតមានក្នុងសម័យនោះ។ សម្មាសតិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីរលឹក សេចក្តីរលឹករឿយៗ សេចក្តីរលឹកចំពោះ ស្មារតី ការនឹកឃើញ ការចាំបាន ការមិនភាន់ច្រឡំ ការមិនភ្លេចភ្លាំង គឺសតិ សតិន្ទ្រិយ សតិពលៈ សម្មាសតិ ណា ក្នុងសម័យនោះ នេះសម្មាសតិ​ កើតមានក្នុង​សម័យនោះ។ សម្មាសមាធិ កើតមានក្នុង​សម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតំកល់នៅនឹង ការតាំងមាំ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ របស់ចិត្ត សភាព​នៃចិត្តមិនឃ្លេងឃ្លោង ការស្ងប់រម្ងាប់ចិត្ត គឺសមាធិន្រ្ទិយ សមាធិពលៈ សម្មាសមាធិ ណា ក្នុងសម័យនោះ នេះ សម្មាសមាធិ កើតមានក្នុងសម័យនោះ។ នេះមគ្គប្រកបដោយអង្គ ៥ កើតមានក្នុងសម័យនោះ។

[៨២] ពលៈ ៧ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សទ្ធាពលៈ វីរិយពលៈ សតិពលៈ សមាធិពលៈ បញ្ញាពលៈ ហិរិពលៈ ឱត្តប្បពលៈ។ សទ្ធាពលៈ កើតមានក្នុង សម័យនោះ តើដូចម្តេច។ ជំនឿ សេចក្តីជឿ សេចក្តីជឿស៊ប់ សេចក្តីជ្រះថ្លាខ្លាំង គឺសទ្ធា សទ្ធិន្ទ្រិយ សទ្ធាពលៈណា ក្នុងសម័យនោះ នេះសទ្ធាពលៈ កើតមានក្នុងសម័យនោះ។ វីរិយពលៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការប្រារព្ធព្យាយាមប្រព្រឹត្តទៅក្នុងចិត្ត សេចក្តី​ឱហាត សង្វាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ខ្មីឃ្មាត ខ្នះខ្នែង សេចក្តីសង្វាត ការមិនធូរថយ ការមិនដាក់ចុះនូវសេចក្តីប៉ុនប៉ង ការមិនដាក់ធុរៈ ការផ្គងធុរៈ គឺវីរិយៈ វីរិយិន្ទ្រិយ វីរិយពលៈ សម្មាវាយាមៈ ណា ក្នុងសម័យនោះ នេះវីរិយពលៈ កើតមានក្នុង សម័យនោះ។ សតិពលៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីរលឹក សេចក្តី​រលឹករឿយៗ សេចក្តីរលឹកចំពោះ ស្មារតី ការនឹកឃើញ ការចាំបាន ការមិនភាន់ច្រឡំ ការមិនភ្លេចភ្លាំង គឺសតិ​ សតិន្ទ្រិយ សតិពលៈ សម្មាសតិ ណា ក្នុងសម័យនោះ នេះ​សតិពលៈ កើតមានក្នុងសម័យនោះ។ សមាធិពលៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតំកល់នៅនឹង ការតាំងនៅស៊ប់ ការមិនឃ្លេងឃ្លោង ការមិន​រាយមាយ របស់ចិត្ត សភាពនៃចិត្តមិនឃ្លេងឃ្លោង ការស្ងប់រម្ងាប់ចិត្ត គឺសមាធិន្រ្ទិយ សមាធិពលៈ សម្មាសមាធិ ណា ក្នុងសម័យនោះ នេះសមាធិពលៈ កើតមានក្នុង​សម័យនោះ។ បញ្ញាពលៈ កើតមានក្នុង​សម័យនោះ តើដូចម្តេច។ បញ្ញា សេចក្តីដឹងសព្វ សេចក្តីពិចារណា សេចក្តីជ្រើសរើស សេចក្តីពិចារណាធម៌ សេចក្តីកំណត់ សេចក្តីកត់​សំគាល់​ សេចក្តីកត់ត្រា​ ភាពនៃបណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃបុគ្គលមាន​សេចក្តី​ជ្រះស្អាត ភាពនៃបុគ្គល​មាន​សេចក្តី​ភ្លឺច្បាស់ សេចក្តីគិត សេចក្តីយល់ ធម្មជាតិដូចផែនដី ធម្មជាតិកំចាត់កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់​ សេចក្តីដឹងល្អ សភាព​ដូចជាជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ សស្ត្រាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិ ណា ក្នុងសម័យនោះ នេះបញ្ញាពលៈ កើតមាន ក្នុងសម័យនោះ។ ហិរិពលៈ កើតមានក្នុង​សម័យនោះ តើដូចម្តេច។ ត្រង់ដែ​លបុគ្គលខ្មាស ដោយវត្ថុដែលគួរខ្មាស ខ្មាសដោយការ​ជួបប្រទះនឹងអកុសលធម៌ដ៏លាមក ក្នុងសម័យនោះ នេះហិរិពលៈ កើតមានក្នុង​សម័យ​នោះ។ ឱត្តប្បពលៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ត្រង់ដែលបុគ្គលតក់ស្លុត​ដោយវត្ថុដែលគួរតក់ស្លុត តក់ស្លុតដោយការជួបប្រទះនឹង​អកុសលធម៌​​ដ៏​លាមក ក្នុង​សម័យ​នោះ នេះឱត្តប្បពលៈ កើតមានក្នុងសម័យនោះ។ នេះពលៈ ៧ កើតមានក្នុង​សម័យ​នោះ។

[៨៣] ហេតុ ៣ កើតមានក្នុងសម័យនោះ តើដូចម្តេច។ អលោភៈ អទោសៈ អមោហៈ។ អលោភៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការមិនចង់បាន ការមិនជាប់ចំពាក់ សេចក្តីមិន​ជាប់ចំពាក់ ការមិនត្រេកអរខ្លាំង ការមិនត្រេកត្រអាល សេចក្តីមិនត្រេក​ត្រអាល ការមិនសំឡឹងចំពោះ គឺអលោភៈ ជាកុសលមូលណា ក្នុងសម័យនោះ នេះ​អលោភៈ កើតមានក្នុងសម័យនោះ។ អទោសៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនខឹង ការមិនប្រទូស្ត សេចក្តីមិនប្រទូស្ត ការមិនព្យាបាទ សេចក្តីមិនព្យាបាទ គឺអទោសៈ ជាកុសលមូលណា ក្នុងសម័យនោះ នេះអទោសៈ កើតមានក្នុងសម័យនោះ។ អមោហៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បញ្ញា សេចក្តីដឹងសព្វ សេចក្តីពិចារណា សេចក្តី​ជ្រើសរើស សេចក្តីពិចារណាធម៌ សេចក្តីកំណត់ សេចក្តីកត់សំគាល់​ សេចក្តី​កត់ត្រា​ ភាពនៃបណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃបុគ្គលមានសេចក្តីជ្រះស្អាត ភាពនៃ​បុគ្គលមាន​សេចក្តី​ភ្លឺច្បាស់ សេចក្តីគិត សេចក្តីយល់ ធម្មជាតិដូចផែនដី ធម្មជាតិ​កំចាត់កិលេស ធម្មជាតិ​ណែនាំ ធម្មជាតិឃើញច្បាស់​ សេចក្តីដឹងល្អ សភាពដូចជាជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ សស្ត្រាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិ អមោហៈ ជា​កុសលមូលណា ក្នុងសម័យនោះ នេះអមោហៈ កើតមានក្នុងសម័យនោះ។ នេះហេតុ ៣ កើតមានក្នុងសម័យនោះ។

[៨៤] ផស្សៈ ១ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា ក្នុងសម័យនោះ នេះផស្សៈ ១ កើតមានក្នុងសម័យនោះ។

[៨៥] វេទនា ១ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសាប្រព្រឹត្តទៅ​ក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែល​កើត​​អំពីសម្ផ័ស្សនៃចិត្ត វេទនាដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុង​សម័យ​នោះ នេះវេទនា ១ កើតមានក្នុងសម័យនោះ។

[៨៦] សញ្ញា ១ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សញ្ញា សេចក្តីសំគាល់ សេចក្តីចាំ​បានណា ក្នុងសម័យនោះ នេះសញ្ញា ១ កើតមានក្នុងសម័យនោះ។

[៨៧] ចេតនា ១ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចេតនា សេចក្តីរិះគិត ការតាក់​តែងណា ក្នុងសម័យនោះ នេះចេតនា ១ កើតមានក្នុងសម័យនោះ។

[៨៨] ចិត្ត ១ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តី​ប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដ៏សមគួរដល់ផស្សៈជាដើមនោះ ណា ក្នុងសម័យនោះ នេះចិត្ត ១ កើតមានក្នុងសម័យនោះ។

[៨៩] វេទនាខន្ធ ១ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសា ប្រព្រឹត្តទៅ​ក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែល​កើត​អំពីសម្ផ័ស្សនៃចិត្ត ណា ក្នុងសម័យនោះ នេះវេទនាខន្ធ ១ កើតមានក្នុង​សម័យនោះ។

[៩០] សញ្ញាខន្ធ ១ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សញ្ញា សេចក្តីសំគាល់ សេចក្តីចាំបាន ណា ក្នុងសម័យនោះ នេះសញ្ញាខន្ធ ១ កើតមានក្នុងសម័យនោះ។

[៩១] សង្ខារក្ខន្ធ ១ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ បីតិ ឯកគ្គតា របស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ សទ្ធាពលៈ វីរិយពលៈ សតិពលៈ សមាធិពលៈ បញ្ញាពលៈ ហិរិពលៈ ឱត្តប្បពលៈ អលោភៈ អទោសៈ អមោហៈ អនភិជ្ឈា អព្យាបាទ សម្មាទិដ្ឋិ ហិរិ ឱត្តប្បៈ កាយប្បស្សទ្ធិ ចិត្តប្បស្សទ្ធិ កាយលហុតា ចិត្តលហុតា កាយមុទុតា ចិត្តមុទុតា កាយកម្មញ្ញតា ចិត្តកម្មញ្ញតា កាយបាគុញ្ញតា ចិត្តបាគុញ្ញតា កាយុជុកតា ចិត្តុជុកតា សតិ សម្បជញ្ញៈ សមថៈ វិបស្សនា បគ្គាហៈ អវិក្ខេបៈ ឬថា ពួកអរូបធម៌ដទៃណា ក្រៅអំពីវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធ ដែលកើតឡើង ដោយអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះសង្ខារក្ខន្ធ ១ កើតមានក្នុង​សម័យ​នោះ។

[៩២] វិញ្ញាណក្ខន្ធ ១ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីគិត សេចក្តីដឹង​អារម្មណ៍ សេចក្តីប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ថ្លាស្អាត គឺមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដ៏សមគួរដល់ផស្សៈជាដើមនោះណា ក្នុងសម័យនោះ នេះវិញ្ញាណក្ខន្ធ ១ កើតមានក្នុងសម័យនោះ។

[៩៣] មនាយតនៈ ១ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីគិត សេចក្តីដឹង​អារម្មណ៍ សេចក្តីប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ថ្លាស្អាត គឺមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដ៏សមគួរដល់ផស្សៈជាដើមនោះ ណា ក្នុងសម័យនោះ នេះមនាយតនៈ ១ កើតមានក្នុងសម័យនោះ។

[៩៤] មនិន្ទ្រិយ ១ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីគិត សេចក្តីដឹង​អារម្មណ៍ សេចក្តីប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ថ្លាស្អាត គឺមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដ៏សមគួរដល់ផស្សៈជាដើមនោះ ណា ក្នុងសម័យនោះ នេះមនិន្ទ្រិយ ១ កើតមានក្នុងសម័យនោះ។

[៩៥] មនោវិញ្ញាណធាតុ ១ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីគិត សេចក្តីដឹង​អារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដ៏សមគួរដល់ផស្សៈជាដើម នោះ ណា ក្នុងសម័យនោះ នេះមនោវិញ្ញាណធាតុ ១ កើតមានក្នុងសម័យនោះ។

[៩៦] ធម្មាយតនៈ ១ កើតមានក្នុងសម័យនោះ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះធម្មាយតនៈ ១ កើតមានក្នុងសម័យនោះ។

[៩៧] ធម្មធាតុ ១ កើតមានក្នុងសម័យនោះ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះធម្មធាតុ ១ កើតមានក្នុងសម័យនោះ។

[៩៨] មួយទៀត ពួកអរូបធម៌ដទៃណា ដែលកើតដោយអាស្រ័យហេតុ កើតមានក្នុង​សម័យនោះ នេះពួកធម៌ជាកុសល។

ចប់ កោដ្ឋាសវារៈ។

[៩៩] ពួកធម៌ កើតមានក្នុងសម័យនោះ ពួកខន្ធ ពួកអាយតនៈ ពួកធាតុ ពួកអាហារ ពួកឥន្ទ្រិយ ឈាន មគ្គ ពួកពលៈ ពួកហេតុ ផស្សៈ វេទនា សញ្ញា ចេតនា ចិត្ត វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ មនាយតនៈ មនិន្ទ្រិយ មនោវិញ្ញាណធាតុ ធម្មាយតនៈ ធម្មធាតុ កើតមានក្នុងសម័យនោះ ឬថា ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះ​អាស្រ័យ​ហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល។

[១០០] ពួកធម៌ កើតមានក្នុងសម័យនោះ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ នេះពួកធម៌ កើតមានក្នុងសម័យនោះ។

[១០១] ពួកខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ នេះពួកខន្ធ កើតមានក្នុងសម័យនោះ។

[១០២] ពួកអាយតនៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ មនាយតនៈ ធម្មាយតនៈ នេះ​ពួកអាយតនៈ កើតមានក្នុងសម័យនោះ។

[១០៣] ពួកធាតុ កើតមានក្នុងសម័យនោះ តើដូចម្តេច។ មនោវិញ្ញាណធាតុ ធម្មធាតុ នេះ​ពួកធាតុ កើតមានក្នុងសម័យនោះ។

[១០៤] ពួកអាហារ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សាហារ មនោសញ្ចេតនាហារ វិញ្ញាណាហារ នេះពួកអាហារ កើតមានក្នុងសម័យនោះ។

[១០៥] ពួកឥន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ មនិន្ទ្រិយ សោមនស្សិន្ទ្រិយ ជីវិតិន្ទ្រិយ នេះពួកឥន្ទ្រិយ កើតមានក្នុងសម័យនោះ។

[១០៦] ឈាន កើតមានក្នុងសម័យនោះ តើដូចម្តេច។ វិតក្កៈ វិចារៈ បីតិ សុខៈ ឯកគ្គតា​របស់ចិត្ត នេះឈាន កើតមានក្នុងសម័យនោះ។

[១០៧] មគ្គ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មវាយាមៈ សម្មាសតិ សម្មាសមាធិ នេះមគ្គ កើតមានក្នុងសម័យនោះ។

[១០៨] ពួកពលៈ  កើតមានក្នុងសម័យនោះ តើដូចម្តេច។ សទ្ធាពលៈ វីរិយពលៈ សតិពលៈ សមាធិពលៈ បញ្ញាពលៈ ហិរិពលៈ ឱត្តប្បពលៈ នេះពួកពលៈ កើតមានក្នុង​សម័យ​នោះ។

[១០៩] ពួកហេតុ កើតមានក្នុងសម័យនោះ តើដូចម្តេច។ អលោភៈ អទោសៈ អមោហៈ នេះពួក​ហេតុ កើតមានក្នុងសម័យនោះ។

[១១០] ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។បេ។ នេះផស្សៈ កើតមានក្នុង​សម័យ​នោះ។

[១១១] វេទនា កើតមានក្នុងសម័យនោះ តើដូចម្តេច។បេ។ នេះវេទនា កើតមាន​ក្នុង​សម័យ​នោះ។

[១១២] សញ្ញា កើតមានក្នុងសម័យនោះ តើដូចម្តេច។បេ។ នេះសញ្ញា កើតមានក្នុង​សម័យ​​នោះ។

[១១៣] ចេតនា កើតមានក្នុងសម័យនោះ តើដូចម្តេច។បេ។ នេះចេតនា កើតមានក្នុង​សម័យ​នោះ។

[១១៤] ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។បេ។ នេះចិត្ត កើតមានក្នុង​សម័យ​នោះ។

[១១៥] វេទនាខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។បេ។ នេះវេទនាខន្ធ កើតមាន​ក្នុង​សម័យនោះ។

[១១៦] សញ្ញាខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។បេ។ នេះសញ្ញាខន្ធ កើត​មានក្នុង​សម័យនោះ។

[១១៧] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។បេ។ នេះសង្ខារក្ខន្ធ កើត​មាន​ក្នុង​សម័យនោះ។

[១១៨] វិញ្ញាណក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។បេ។ នេះវិញ្ញាណក្ខន្ធ កើត​មាន​ក្នុងសម័យនោះ។

[១១៩] មនាយតនៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។បេ។ នេះមនាយតនៈ កើត​មាន​ក្នុងសម័យនោះ។

[១២០] មនិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។បេ។ នេះមនិន្ទ្រិយ កើតមាន​ក្នុង​សម័យនោះ។

[១២១] មនោវិញ្ញាណធាតុ កើតមានក្នុងសម័យនោះ តើដូចម្តេច។បេ។ នេះ មនោវិញ្ញាណធាតុ កើតមានក្នុងសម័យនោះ។

[១២២] ធម្មាយតនៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះធម្មាយតនៈ កើតមានក្នុងសម័យនោះ។

[១២៣] ធម្មធាតុ កើតមានក្នុងសម័យនោះ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះ​ធម្មធាតុ កើតមានក្នុងសម័យនោះ។

[១២៤] មួយទៀត ពួកអរូបធម៌ដទៃណា កើតឡើងព្រោះអាស្រ័យហេតុ កើតមាន ក្នុង​សម័យ​នោះ នេះពួកធម៌ជាកុសល។

ចប់ សុញ្ញតវារៈ។

ចប់ បឋមចិត្ត។

[១២៥] ពួកធម៌ជាកុសល តើដូចម្តេច។ ចិត្តជាកាមាវចរកុសល ច្រឡំដោយសោមនស្ស ប្រកបដោយញាណ ប្រកបដោយសង្ខារ មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជា​អារម្មណ៍ក្តី ឬប្រារព្ធតែអារម្មណ៍ណាមួយ ហើយកើតឡើងក្នុងសម័យណា​ផស្សៈក៏កើត​មាន​​ក្នុងសម័យ​នោះ។បេ។ សេចក្តីមិនរាយមាយក៏កើតមាន។បេ។ នេះពួកធម៌ជា​កុសល។បេ។

ចប់ ទុតិយចិត្ត។

[១២៦] ពួកធម៌ជាកុសល តើដូចម្តេច។ ចិត្តជាកាមាវចរៈកុសល ច្រឡំដោយ​សោមនស្ស ប្រាសចាកញាណ មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជាអារម្មណ៍ក្តី ឬប្រារព្ធ​តែ​អារម្មណ៍ណាមួយ ហើយកើតឡើងក្នុងសម័យណា ផស្សៈក៏កើតមានក្នុង សម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ បីតិ សុខ ឯកគ្គតារបស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ មនិន្ទ្រិយ សោមនស្សិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាសង្កប្បៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ សទ្ធាពលៈ វីរិយពលៈ សតិពលៈ សមាធិពលៈ ហិរិពលៈ ឱត្តប្បពលៈ អលោភៈ អទោសៈ អនភិជ្ឈា អព្យាបាទ ហិរិ ឱត្តប្បៈ សេចក្តីស្ងប់កាយ សេចក្តីស្ងប់​ចិត្ត សេចក្តីស្រាលកាយ សេចក្តីស្រាលចិត្ត សេចក្តី​ទន់កាយ សេចក្តីទន់ចិត្ត កាយគួរដល់ការងារ ចិត្តគួរដល់ការងារ សេចក្តីស្ទាត់កាយ សេចក្តីស្ទាត់ចិត្ត សេចក្តីត្រង់កាយ សេចក្តីត្រង់ចិត្ត សតិ សមថៈ សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ កើតមានក្នុងសម័យនោះ ឬថា អរូបធម៌​ដទៃណា ដែលកើត​ឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌​ជាកុសល។

[១២៧] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៧ ឈានប្រកបដោយអង្គ ៥ មគ្គប្រកបដោយអង្គ ៤ ពលៈ ៦ ហេតុ ២ ផស្សៈ ១។បេ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬថា ពួកអរូបធម៌ដទៃណា ដែលកើត​ឡើង​ព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល។បេ។

[១២៨] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ បីតិ ឯកគ្គតារបស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាសង្កប្បៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ សទ្ធាពលៈ វីរិយពលៈ សតិពលៈ សមាធិពលៈ ហិរិពលៈ ឱត្តប្បពលៈ អលោភៈ អទោសៈ អនភិជ្ឈា អព្យាបាទ ហិរិ ឱត្តប្បៈ សេចក្តី​ស្ងប់កាយ សេចក្តីស្ងប់​ចិត្ត សេចក្តីស្រាលកាយ សេចក្តីស្រាលចិត្ត សេចក្តីទន់កាយ សេចក្តីទន់ចិត្ត កាយគួរដល់ការងារ ចិត្តគួរដល់ការងារ សេចក្តីស្ទាត់កាយ សេចក្តី​ស្ទាត់ចិត្ត សេចក្តីត្រង់កាយ សេចក្តីត្រង់ចិត្ត សតិ សមថៈ សេចក្តីផ្គងឡើង សេចក្តី​មិន​រាយមាយ ឬថាពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុង​សម័យនោះ ក្រៅអំពីវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធ ក៏កើតមានក្នុងសម័យនោះ នេះ​សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។បេ។

ចប់ តតិយចិត្ត។

[១២៩] ពួកធម៌ជាកុសល តើដូចម្តេច។ ចិត្តជាកាមាវចរកុសល ច្រឡំដោយសោមនស្ស ប្រាសចាកញាណ ប្រកបដោយសង្ខារ មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជាអារម្មណ៍ក្តី ឬប្រារព្ធតែអារម្មណ៍ណាមួយ ហើយកើតឡើង​ក្នុងសម័យណា ផស្សៈក៏កើតមានក្នុង​សម័យ​នោះ។បេ។ សេចក្តីមិនរាយមាយក៏កើតមាន។បេ។ នេះពួកធម៌ជាកុសល។បេ។

ចប់ ចតុត្ថចិត្ត។

[១៣០] ពួកធម៌ជាកុសល តើដូចម្តេច។ ចិត្ត ជាកាមាវចរកុសល ច្រឡំដោយឧបេក្ខា ប្រកបដោយញាណ មានរូបជាអារម្មណ៍ក្តី មានសំឡេងជាអារម្មណ៍ក្តី មានក្លិនជា​អារម្មណ៍ក្តី មានរសជាអារម្មណ៍ក្តី មានផោដ្ឋព្វៈជាអារម្មណ៍ក្តី មានធម៌ជាអារម្មណ៍ក្តី ឬប្រារព្ធ​តែអារម្មណ៍​ណាមួយ ហើយកើតឡើងក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុង​សម័យនោះ។ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ ឧបេក្ខា ឯកគ្គតារបស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ មនិន្ទ្រិយ ឧបេក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ សទ្ធាពលៈ វីរិយពលៈ សតិពលៈ សមាធិពលៈ បញ្ញាពលៈ ហិរិពលៈ ឱត្តប្បពលៈ អលោភៈ អទោសៈ អមោហៈ អនភិជ្ឈា អព្យាបាទ សម្មាទិដ្ឋិ ហិរិ ឱត្តប្បៈ សេចក្តីស្ងប់កាយ សេចក្តីស្ងប់ចិត្ត សេចក្តីស្រាលកាយ សេចក្តីស្រាលចិត្ត សេចក្តីទន់កាយ សេចក្តីទន់ចិត្ត កាយគួរដល់ការងារ ចិត្តគួរដល់​ការងារ សេចក្តីស្ទាត់កាយ សេចក្តីស្ទាត់ចិត្ត សេចក្តីត្រង់កាយ សេចក្តីត្រង់ចិត្ត សតិ សម្បជញ្ញៈ សមថៈ វិបស្សនា សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ កើតមានក្នុង​សម័យនោះ ឬថា ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមាន​ក្នុងសម័យនោះ នេះពួកធម៌ជាកុសល។

[១៣១] ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា កើតមានក្នុងសម័យនោះ នេះផស្សៈកើតមាន​ក្នុងសម័យ​នោះ។ វេទនា​កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា មិនមែនជា​មិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត ដែលកើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរ​ដល់ផស្សៈជាដើមនោះ ការទទួលអារម្មណ៍មិនជាទុក្ខមិនជាសុខ ដែលកើតអំពី​សម្ផ័ស្ស​នៃចិត្ត វេទនាមិនជាទុក្ខមិនជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះវេទនា កើតមានក្នុងសម័យនោះ។បេ។ ឧបេក្ខា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិន​ឆ្ងាញ់ពិសា មិនមែនជាមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត ការទទួល​អារម្មណ៍​មិនជាទុក្ខ មិនជា​សុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនាមិនជាទុក្ខ មិនជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត​ណា ក្នុងសម័យនោះ នេះឧបេក្ខា កើតមានក្នុងសម័យនោះ។បេ។ ឧបេក្ខិន្ទ្រិយ កើតមាន​ក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា មិនមែន​ជាមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅ​ក្នុងចិត្ត ការទទួលអារម្មណ៍មិនជាទុក្ខមិនជាសុខ ដែលកើត​អំពី​សម្ផ័ស្សនៃចិត្ត វេទនាមិន​ជាទុក្ខមិនជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុង​សម័យនោះ នេះឧបេក្ខិន្ទ្រិយ កើតមាន​ក្នុងសម័យនោះ។ ឬថា ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមាន​ក្នុង​សម័យនោះ នេះពួកធម៌ជាកុសល។

[១៣២] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៨ ឈានប្រកបដោយអង្គ ៤ មគ្គប្រកបដោយអង្គ ៥ ពលៈ ៧ ហេតុ ៣ ផស្សៈ ១។បេ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬថា ពួកអរូបធម៌ដទៃណា ដែលកើត​ឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល។បេ។

[១៣៣] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ ឯកគ្គតារបស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ សទ្ធាពលៈ វីរិយពលៈ សតិពលៈ សមាធិពលៈ បញ្ញាពលៈ ហិរិពលៈ ឱត្តប្បពលៈ អលោភៈ អទោសៈ អមោហៈ អនភិជ្ឈា អព្យាបាទ សម្មាទិដ្ឋិ ហិរិ ឱត្តប្បៈ សេចក្តីស្ងប់កាយ សេចក្តីស្ងប់​ចិត្ត សេចក្តី​ស្រាលកាយ សេចក្តីស្រាលចិត្ត សេចក្តីទន់កាយ សេចក្តីទន់ចិត្ត កាយគួរដល់ការងារ ចិត្តគួរដល់ការងារ សេចក្តីស្ទាត់កាយ សេចក្តីស្ទាត់ចិត្ត សេចក្តីត្រង់កាយ សេចក្តីត្រង់ចិត្ត សតិ សម្បជញ្ញៈ សមថៈ វិបស្សនា សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ ឬថា ពួក​អរូបធម៌​ដទៃណា ក្រៅអំពីវេទនាខន្ធ  សញ្ញាខន្ធ វិញ្ញាណក្ខន្ធ ដែលកើតឡើង​ព្រោះ​អាស្រ័យ​ហេតុ កើតមានក្នុងសម័យនោះ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជា​កុសល។បេ។

ចប់ បញ្ចមចិត្ត។

[១៣៤] ពួកធម៌ជាកុសល តើដូចម្តេច។ ចិត្ត ជាកាមាវចរកុសល ច្រឡំដោយឧបេក្ខា ប្រកប​​ដោយញាណ ប្រកបដោយសង្ខារ មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជាអារម្មណ៍​ក្តី ឬប្រារព្ធតែអារម្មណ៍ណាមួយ ហើយកើតឡើងក្នុងសម័យណា ផស្សៈ កើតមាន​ក្នុងសម័យ​នោះ។បេ។ សេចក្តីមិនរាយមាយ កើតមាន។បេ។ នេះពួកធម៌ជាកុសល។បេ។

ចប់ ឆដ្ឋចិត្ត។

[១៣៥] ពួកធម៌ជាកុសល តើដូចម្តេច។ ចិត្តជាកាមាវចរកុសល ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជាអារម្មណ៍ក្តី ឬប្រារព្ធ​តែ​អារម្មណ៍​​ណាមួយហើយកើតឡើង ក្នុងសម័យណា​ ផស្សៈ កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ ឧបេក្ខា ឯកគ្គតារបស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ មនិន្ទ្រិយ ឧបេក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាសង្កប្បៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ សទ្ធាពលៈ វីរិយពលៈ សតិពលៈ សមាធិពលៈ ហិរិពលៈ ឱត្តប្បពលៈ អលោភៈ អទោសៈ អនភិជ្ឈា អព្យាបាទ ហិរិ ឱត្តប្បៈ សេចក្តីស្ងប់កាយ សេចក្តីស្ងប់​ចិត្ត សេចក្តីស្រាលកាយ សេចក្តីស្រាលចិត្ត សេចក្តីទន់កាយ សេចក្តីទន់ចិត្ត កាយគួរដល់ការងារ ចិត្តគួរដល់ការងារ សេចក្តីស្ទាត់កាយ សេចក្តីស្ទាត់ចិត្ត សេចក្តី​ត្រង់កាយ សេចក្តីត្រង់ចិត្ត សតិ សមថៈ សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ កើតមាន​ក្នុងសម័យនោះ ឬថា ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើត​មាន​ក្នុងសម័យនោះ នេះពួកធម៌ជាកុសល។បេ។

[១៣៦] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៧ ឈានប្រកបដោយអង្គ ៤ មគ្គប្រកបដោយអង្គ ៤ ពលៈ ៦ ហេតុ ២ ផស្សៈ ១។បេ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬថា ពួកអរូបធម៌ដទៃណា ដែលកើត​ឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល។បេ។

[១៣៧] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ ឯកគ្គតារបស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាសង្កប្បៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ សទ្ធាពលៈ វីរិយពលៈ សតិពលៈ សមាធិពលៈ ហិរិពលៈ ឱត្តប្បពលៈ អលោភៈ អទោសៈ អនភិជ្ឈា អព្យាបាទ ហិរិ ឱត្តប្បៈ សេចក្តី​ស្ងប់កាយ សេចក្តីស្ងប់​ចិត្ត សេចក្តីស្រាលកាយ សេចក្តីស្រាលចិត្ត សេចក្តីទន់កាយ សេចក្តី​ទន់ចិត្ត កាយគួរដល់ការងារ ចិត្តគួរដល់ការងារ សេចក្តីស្ទាត់កាយ សេចក្តី​ស្ទាត់ចិត្ត សេចក្តីត្រង់កាយ សេចក្តីត្រង់ចិត្ត សតិ សមថៈ សេចក្តីផ្គងឡើង សេចក្តី​មិនរាយមាយ ឬថា ពួកអរូបធម៌​ដទៃណា ក្រៅអំពីវេទនាខន្ធ  សញ្ញាខន្ធ វិញ្ញាណក្ខន្ធ ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះសង្ខារក្ខន្ធ កើតមាន​ក្នុងសម័យនោះ។បេ។ នេះពួកធម៌ ជាកុសល។បេ។

ចប់ សត្តមចិត្ត។

[១៣៨] ពួកធម៌ជាកុសល តើដូចម្តេច។ ចិត្តជាកាមាវចរកុសល ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ ប្រកបដោយសង្ខារ មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជាអារម្មណ៍ក្តី ឬប្រារព្ធតែអារម្មណ៍ណាមួយ ហើយកើតឡើងក្នុងសម័យណា​ ផស្សៈ កើតមានក្នុង​សម័យ​​​នោះ។បេ។ សេចក្តីមិនរាយមាយ កើតមាន។បេ។ នេះពួកធម៌ជាកុសល។

ចប់ អដ្ឋមចិត្ត។

ចប់ កាមាវចរមហាកុសលចិត្តទាំង ៨។

ចប់ ទុតិយភាណវារៈ។

[១៣៩] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយបានដល់នូវ​បឋមជ្ឈាន ឈ្មោះបឋវីកសិណ ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងាត់នោះ ក្នុងសម័យណា ផស្សៈ កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ កើតមាន។បេ។ នេះពួកធម៌ជាកុសល។

[១៤០] ពួកធម៌ជាកុសល តើដូចម្តេច។​ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានដល់ទុតិយជ្ឈាន ឈ្មោះបឋវីកសិណ ជាធម្មជាតកើតមានក្នុងសន្តាននៃខ្លួន មាន​សភាព​ជាចិត្តខ្ពស់ឯក គ្មានវិតក្កៈ គ្មានវិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន ព្រោះស្ងប់រម្ងាប់នៃវិតក្កៈ និងវិចារៈ ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុងសម័យនោះ វេទនា សញ្ញា​ ចេតនា ចិត្ត បីតិ សុខ ឯកគ្គតារបស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ មនិន្ទ្រិយ សោមនស្សិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាវាយាមៈ។បេ។ សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ ក៏កើតមាន​ក្នុងសម័យនោះ ឬថា ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើត​មាន​ក្នុងសម័យនោះ នេះពួកធម៌ជាកុសល។បេ។

[១៤១] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៨ ឈានប្រកបដោយអង្គ ៣ មគ្គប្រកបដោយអង្គ ៤ ពលៈ ៧ ហេតុ ៣ ផស្សៈ ១។បេ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬថា ពួកអរូបធម៌ដទៃណា ដែលកើត​ឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល។បេ។

[១៤២] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា បីតិ ឯកគ្គតារបស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាវាយាមៈ។បេ។ សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ ឬថា ពួកអរូបធម៌​ដទៃណា ក្រៅអំពីវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធ ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជា​កុសល។បេ។

[១៤៣] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បាននឿយណាយចាកបីតិរួចហើយ ជាបុគ្គលប្រកបដោយឧបេក្ខា មានសតិសម្បជញ្ញៈ​ផង សោយសុខដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរបុគ្គលអ្នកចូល​តតិយជ្ឈាន​នោះថា បុគ្គលអ្នកចូលតតិយជ្ឈាន ប្រកបដោយឧបេក្ខា មានសតិ មានធម៌​ជាគ្រឿងនៅ​ជាសុខដូច្នេះ ដោយតតិយជ្ឈានណា ក៏បានដល់នូវតតិយជ្ឈាននោះ ឈ្មោះ​បឋវីកសិណ កើតមានក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត សុខ ឯកគ្គតារបស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ មនិន្ទ្រិយ សោមនស្សិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាវាយាមៈ។បេ។ សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ ឬថា ពួកអរូបធម៌​ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមាន ក្នុងសម័យនោះ នេះពួកធម៌​ជា​កុសល។បេ។

[១៤៤] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៨ ឈានប្រកបដោយអង្គ ២ មគ្គប្រកបដោយអង្គ ៤ ពលៈ ៧ ហេតុ ៣ ផស្សៈ ១។បេ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬថា ពួកអរូបធម៌ដទៃណា ដែល​កើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល។បេ។

[១៤៥] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា ឯកគ្គតា​របស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាវាយាមៈ។បេ។ សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ ឬថា ពួកអរូបធម៌​ដទៃណា ក្រៅអំពីវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធ ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមាន​ក្នុងសម័យនោះ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជា​កុសល។

[១៤៦] ពួកធម៌ជាកុសល តើដូចម្តេច។​ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានលះសុខផង លះទុក្ខផង ធ្វើសោមនស្ស និងទោមនស្ស ឲ្យវិនាសអស់ក្នុងកាលមុន បានដល់នូវចតុត្ថជ្ឈាន ឈ្មោះបឋវីកសិណ មានអារម្មណ៍មិនជាទុក្ខ មិនជាសុខ មានសតិ ដ៏បរិសុទ្ធ ដោយឧបេក្ខា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត ឧបេក្ខា ឯកគ្គតារបស់ចិត្ត  សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ មនិន្ទ្រិយ ឧបេក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាវាយាមៈ។បេ។ សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ ឬថាពួកអរូបធម៌​ដទៃ​ណា ដែលកើតឡើង ព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជា​កុសល។បេ។

[១៤៧] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៨ ឈានប្រកបដោយអង្គ ២ មគ្គប្រកបដោយអង្គ ៤ ពលៈ ៧ ហេតុ ៣ ផស្សៈ ១។បេ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬថា ពួកអរូបធម៌ដទៃណា ដែលកើត​ឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល។បេ។

[១៤៨] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា ឯកគ្គតារបស់​ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាវាយាមៈ។បេ។ សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ ឬថា ពួកអរូបធម៌ដទៃណា ក្រៅអំពីវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធ ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមាន​ក្នុង​សម័យនោះ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌​ជាកុសល។

ចប់ ចតុក្កន័យ។

[១៤៩] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។បេ។ ហើយបានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ ក្នុង​សម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន។បេ។ នេះពួកធម៌ជាកុសល។

[១៥០] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានដល់ទុតិយជ្ឈាន ឈ្មោះបឋវីកសិណ គ្មានវិតក្កៈ មានត្រឹមតែវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុង​សម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិចារៈ បីតិ សុខ ឯកគ្គតារបស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ មនិន្ទ្រិយ សោមនស្សិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាវាយាមៈ។បេ។ សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ  ក៏កើតមាន​ក្នុង​សម័យនោះ ឬថាពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមាន​ក្នុង​សម័យនោះ នេះពួកធម៌ជាកុសល។បេ។

[១៥១] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៨ ឈានប្រកបដោយអង្គ ៤ មគ្គប្រកបដោយអង្គ ៤ ពលៈ ៧ ហេតុ ៣ ផស្សៈ ១។បេ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬថា ពួកអរូបធម៌ដទៃណា ដែល​កើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល។បេ។

[១៥២] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិចារៈ បីតិ ឯកគ្គតារបស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាវាយាមៈ។បេ។ សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ ឬថា ពួកអរូបធម៌​ដទៃណា ក្រៅអំពីវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធ ដែលកើតឡើង ព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជា​កុសល។

[១៥៣] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានរម្ងាប់នូវវិតក្កៈ និងវិចារៈរួចហើយ។បេ។ បានដល់តតិយជ្ឈាន ឈ្មោះបឋវីកសិណ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត បីតិ សុខ ឯកគ្គតារបស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ មនិន្ទ្រិយ សោមនស្សិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាវាយាមៈ។បេ។ សេចក្តីផ្គងឡើង សេចក្តី​មិនរាយមាយ ក៏កើតមានក្នុងសម័យនោះ ឬថា ពួកអរូបធម៌ដទៃណា ដែលកើត​ឡើង​ព្រោះ​អាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល។បេ។

[១៥៤] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៨ ឈានប្រកបដោយអង្គ ៣ មគ្គប្រកបដោយអង្គ ៤ ពលៈ ៧ ហេតុ ៣ ផស្សៈ ១។បេ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬថា ពួកអរូបធម៌ដទៃណា ដែល​កើត​ឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល។បេ។

[១៥៥] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា បីតិ ឯកគ្គតា​របស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាវាយាមៈ។បេ។ សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ ឬថា ពួកអរូបធម៌ដទៃណា ក្រៅអំពីវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធ ដែលកើតឡើងព្រោះ​អាស្រ័យហេតុ កើតមាន​ក្នុងសម័យនោះ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។

[១៥៦] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានជិនណាយចាកបីតិ។បេ។ បានដល់ចតុត្ថជ្ឈាន ឈ្មោះបឋវីកសិណ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត សុខ ឯកគ្គតារបស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ មនិន្ទ្រិយ សោមនស្សិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាវាយាមៈ។បេ។ សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ ក៏កើត​មានក្នុងសម័យនោះ​ ឬថា ពួកអរូបធម៌ដទៃណា ដែលកើត​ឡើងព្រោះអាស្រ័យហេតុ ក៏កើត​មានក្នុងសម័យនោះ នេះពួកធម៌ជាកុសល។បេ។

[១៥៧] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៨ ឈានប្រកបដោយអង្គ ២ មគ្គប្រកបដោយអង្គ ៤ ពលៈ ៧ ហេតុ ៣ ផស្សៈ ១។បេ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬថា ពួកអរូបធម៌ដទៃណា ដែលកើត​ឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល។បេ។

[១៥៨] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា ឯកគ្គតា​របស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាវាយាមៈ។បេ។ សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ ឬថា ពួកអរូបធម៌ដទៃណា ក្រៅអំពីវេទនាខន្ធ  សញ្ញាខន្ធ វិញ្ញាណក្ខន្ធ ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមាន​ក្នុងសម័យនោះ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។

[១៥៩] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានលះសុខផង។បេ។ បានដល់បញ្ចមជ្ឈាន ឈ្មោះបឋវីកសិណ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា​ ចេតនា ចិត្ត ឧបេក្ខា  ឯកគ្គតារបស់ចិត្ត  សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ មនិន្ទ្រិយ ឧបេក្ខិន្ទ្រិយ​ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាវាយាមៈ។បេ។ សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ ក៏កើតមានក្នុង​សម័យនោះ​ ឬថា ពួកអរូបធម៌ដទៃណា ដែលកើត​ឡើងព្រោះអាស្រ័យហេតុ ក៏កើតមាន​ក្នុងសម័យនោះ នេះពួកធម៌ជាកុសល។បេ។

[១៦០] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៨ ឈានប្រកបដោយអង្គ ២ មគ្គប្រកបដោយអង្គ ៤ ពលៈ ៧ ហេតុ ៣ ផស្សៈ ១។បេ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬថា ពួកអរូបធម៌ដទៃណា ដែលកើត​ឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល។បេ។

[១៦១] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា ឯកគ្គតា​របស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាវាយាមៈ។បេ។ សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ ឬថា ពួកអរូបធម៌ដទៃណា ក្រៅអំពីវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធ ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមាន​ក្នុងសម័យនោះ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។

ចប់ បញ្ចកន័យ។

[១៦២] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បាន​ស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តី​ប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុង​សម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌​ជា​កុសល។

[១៦៣] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បាន​ស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តី​ប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងរហ័ស ក្នុងសម័យណា ផស្សៈ ក៏កើត​មានក្នុង​សម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួក​ធម៌ជា​កុសល។

[១៦៤] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បាន​ស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តី​ប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងយឺតយូរ ក្នុងសម័យណា ផស្សៈក៏កើតមាន​ក្នុង​សម័យ​​នោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជា​កុសល។

[១៦៥] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បាន​ស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តី​ប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងឆាប់ ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុងសម័យ​នោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌​ជា​កុសល។

[១៦៦] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បាន​រម្ងាប់​វិតក្កៈ និងវិចារៈ។បេ។ ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បានដល់បញ្ចមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ។បេ។ ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិលំបាក មាន​សេចក្តី​ត្រាស់ដឹងឆាប់។បេ។ ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ តែមាន​សេចក្តី​ត្រាស់ដឹងយឺតយូរ។បេ។ ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ មាន​សេចក្តី​ត្រាស់ដឹង​ឆាប់ ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុងសម័យនោះ។បេ។ សេចក្តី​មិនរាយមាយ កើត​មានក្នុង​សម័យនោះ។បេ។ នេះពួកធម៌ជាកុសល។

ចប់ បដិបទា ៤។

[១៦៧] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បាន​ស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានប្រមាណ​​តូច មានអារម្មណ៍ដ៏តូច ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុងសម័យនោះ។បេ។ សេចក្តី​មិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។

[១៦៨] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បាន​ស្ងាត់​​ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានប្រមាណ​តូច តែមានអារម្មណ៍ប្រមាណមិនបាន ក្នុងសម័យណា ផស្សៈក៏កើតមាន​ក្នុងសម័យ​នោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជា​កុសល។

[១៦៩] ពួកធម៌ជាកុសល តើដូចម្តេច។​ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បាន​ស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ ប្រមាណ​មិនបាន តែមានអារម្មណ៍តូច ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុងសម័យនោះ។​បេ។ សេចក្តីមិន​រាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។

[១៧០] ពួកធម៌ជាកុសល តើដូចម្តេច។​ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បាន​ស្ងាត់​ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ ប្រមាណមិន​បាន មានអារម្មណ៍ប្រមាណមិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។

[១៧១] ពួកធម៌ជាកុសល តើដូចម្តេច។​ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បាន​រម្ងាប់​វិតក្កៈ និងវិចារៈ។បេ។ ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បានដល់បញ្ចមជ្ឈាន ឈ្មោះបឋវីកសិណ មានប្រមាណតូច មាន​អារម្មណ៍​ដ៏តូច។បេ។ ឈ្មោះបឋវីកសិណ មានប្រមាណតូច តែមានអារម្មណ៍ប្រមាណ​មិន​បាន។បេ។ ឈ្មោះបឋវីកសិណ ប្រមាណមិនបាន តែមានអារម្មណ៍តូច​។បេ។ ឈ្មោះ​បឋវីកសិណ ប្រមាណ​មិនបាន មានអារម្មណ៍ប្រមាណមិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុង​សម័យនោះ។បេ។ សេចក្តីមិនរាយមាយ​ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌​ជាកុសល។

ចប់ ពួកអារម្មណ៍ ៤​។

[១៧២] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បាន​ស្ងាត់​ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តី​ប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ មានប្រមាណតូច មានអារម្មណ៍ដ៏តូច ក្នុង​សម័យ​ណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន​ក្នុងសម័យ​នោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គល​ចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់​បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹង​យឺត​យូរ មានប្រមាណតូច មានអារម្មណ៍ប្រមាណមិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួក​ធម៌​ជា​កុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើត​ក្នុង​រូបភព បាន​ស្ងាត់​ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិ​លំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ប្រមាណមិនបាន មាន​អារម្មណ៍តូច ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិន​រាយមាយ​ ក៏កើតមានក្នុងសម័យ​នោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាម​ទាំង​ឡាយ។បេ។ បានដល់បឋមជ្ឈាន ឈ្មោះ​បឋវីកសិណ មានសេចក្តីប្រតិបត្តិលំបាក មាន​សេចក្តីត្រាស់ដឹងយឺតយូរ ប្រមាណមិនបាន មានអារម្មណ៍ប្រមាណមិនបាន ក្នុង​សម័យ​ណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ​ ក៏កើតមានក្នុង​សម័យ​​នោះ។បេ។ នេះពួកធម៌ជាកុសល។

[១៧៣] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បាន​ស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មាន​សេចក្តី​ប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងដ៏ឆាប់ មានប្រមាណតូច មាន​អារម្មណ៍​ដ៏តូច ក្នុង​សម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន​ក្នុង​សម័យនោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គល​ចម្រើន​​នូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បាន​ដល់​​​បឋមជ្ឈាន ឈ្មោះ​បឋវីកសិណ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹង​ដ៏ឆាប់ មាន​ប្រមាណ​តូច មានអារម្មណ៍ប្រមាណមិនបាន ក្នុងសម័យណា ផស្សៈ ក៏កើត​មានក្នុង​សម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះ​ពួក​ធម៌​ជាកុសល។ ពួកធម៌ជា​កុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅ​កើតក្នុងរូបភព បានស្ងាត់ចាក​កាម​ទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ឈ្មោះ​បឋវី​កសិណ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងដ៏ឆាប់ ប្រមាណមិនបាន មាន​អារម្មណ៍តូច ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិន​រាយមាយ​ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះ​ពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅ​កើតក្នុង​រូបភព បានស្ងាត់ចាកកាម​ទាំង​ឡាយ។បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មាន​សេចក្តី​ប្រតិបត្តិលំបាក មាន​សេចក្តីត្រាស់ដឹងឆាប់ ប្រមាណមិនបាន មានអារម្មណ៍​ប្រមាណ​មិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ​ ក៏កើត​មានក្នុងសម័យ​នោះ។បេ។ នេះពួកធម៌ជាកុសល។

[១៧៤] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មាន​សេចក្តី​​ប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងយឺតយូរ មានប្រមាណតូច មានអារម្មណ៍​ដ៏តូច ក្នុង​សម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើត​មាន​ក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គល​ចម្រើន​នូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បាន​ដល់​បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ​ មានសេចក្តីត្រាស់ដឹង​យឺតយូរ មានប្រមាណ​តូច មានអារម្មណ៍ប្រមាណមិនបាន ក្នុងសម័យណា ផស្សៈ ក៏កើត​មាន​ក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះ​ពួក​ធម៌ជាកុសល។ ពួកធម៌ជា​កុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅ​កើត​ក្នុងរូបភព បានស្ងាត់ចាកកាម​ទាំង​ឡាយ។បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តី​ត្រាស់​ដឹងយឺតយូរ ប្រមាណមិនបាន តែមាន​អារម្មណ៍តូច ក្នុងសម័យណា ផស្សៈ ក៏​កើត​មានក្នុងសម័យនោះ។បេ។ សេចក្តីមិន​រាយមាយ​ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួក​ធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាម​ទាំង​ឡាយ។បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តី​ប្រតិបត្តិងាយ​ មាន​សេចក្តី​ត្រាស់ដឹងយឺតយូរ ប្រមាណមិនបាន មានអារម្មណ៍ប្រមាណ​មិនបាន ក្នុងសម័យ​ណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ​ ក៏កើត​មានក្នុង​សម័យ​នោះ។បេ។ នេះពួកធម៌ជាកុសល។

[១៧៥] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បាន​ស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មាន​សេចក្តី​ប្រតិបត្តិ​ងាយ​ មានសេចក្តីត្រាស់ដឹងឆាប់ មានប្រមាណតូច មានអារម្មណ៍ដ៏តូច ក្នុង​សម័យ​​ណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ​ ក៏កើតមាន​ក្នុង​​សម័យ​នោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។​ បុគ្គល​ចម្រើននូវមគ្គ ដើម្បីទៅ​កើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់​បឋមជ្ឈាន ឈ្មោះ​បឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ​ មានសេចក្តីត្រាស់ដឹងឆាប់ មានប្រមាណតូច មាន​អារម្មណ៍ប្រមាណមិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុងសម័យនោះ។បេ។ សេចក្តី​មិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួក​ធម៌​ជា​កុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើត​ក្នុងរូបភព បានស្ងាត់ចាកកាមទាំង​ឡាយ។បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តី​ត្រាស់​ដឹងឆាប់ ប្រមាណមិនបាន មាន​អារម្មណ៍​ដ៏តូច ក្នុងសម័យណា  ផស្សៈ ក៏កើតមាន​ក្នុង​សម័យ​នោះ។បេ។ សេចក្តីមិនរាយមាយ​ ក៏កើត​មានក្នុងសម័យនោះ។បេ។ នេះពួកធម៌​ជា​កុសល។ ពួកធម៌ជាកុសល តើដូចម្តេច។​ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់​ចាកកាមទាំងឡាយ។បេ។ បាន​ដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណ មាន​សេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងឆាប់ ប្រមាណមិនបាន មានអារម្មណ៍​ប្រមាណ​មិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ​ ក៏កើត​មានក្នុងសម័យនោះ។បេ។ នេះពួក​ធម៌​ជា​កុសល។

[១៧៦] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានរម្ងាប់​វិតក្កៈ និងវិចារៈរួចហើយ។បេ។ ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បានដល់បញ្ចមជ្ឈាន ឈ្មោះបឋវីកសិណ មាន​សេចក្តី​​ប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ មានប្រមាណតូច មានអារម្មណ៍​ដ៏តូច។បេ។ ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹង​យឺតយូរ មានប្រមាណ​តូច មានអារម្មណ៍ប្រមាណមិនបាន។បេ។ ឈ្មោះបឋវីកសិណ មាន​សេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ប្រមាណមិនបាន មាន​អារម្មណ៍​ដ៏តូច។បេ។ ឈ្មោះ​បឋវីកសិណ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តី​ត្រាស់ដឹង​យឺតយូរ ប្រមាណមិនបាន មានអារម្មណ៍ប្រមាណមិនបាន។បេ។ ឈ្មោះ​បឋវីកសិណ មានសេចក្តីប្រតិបត្តិលំបាក មាន​សេចក្តីត្រាស់ដឹងឆាប់ មានប្រមាណតូច មានអារម្មណ៍ដ៏តូច។បេ។ ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តី​ត្រាស់ដឹងឆាប់ មានប្រមាណតូច មានអារម្មណ៍​ប្រមាណមិនបាន។បេ។ ឈ្មោះ បឋវីកសិណ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់​ដឹង​ឆាប់ ប្រមាណមិនបាន មាន​អារម្មណ៍ដ៏តូច។បេ។ ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិ​លំបាក មានសេចក្តី​ត្រាស់ដឹងឆាប់ ប្រមាណមិនបាន មានអារម្មណ៍ប្រមាណមិនបាន។បេ។ ឈ្មោះ​បឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងយឺតយូរ មានប្រមាណ​តូច មានអារម្មណ៍ដ៏តូច។បេ។ ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តី​ត្រាស់ដឹងយឺតយូរ មានប្រមាណតូច មានអារម្មណ៍ប្រមាណមិនបាន។បេ។ ឈ្មោះបឋវីក​សិណ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងយឺតយូរ ប្រមាណមិនបាន មាន​អារម្មណ៍​ដ៏តូច។បេ។ ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តី​ត្រាស់ដឹង​​យឺតយូរ ប្រមាណមិនបាន មានអារម្មណ៍ប្រមាណមិនបាន។បេ។ ឈ្មោះ​បឋវីកសិណ មាន​សេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងឆាប់ មានប្រមាណតូច មានអារម្មណ៍ដ៏តូច។បេ។ ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តី​ត្រាស់ដឹងឆាប់ មានប្រមាណតូច មានអារម្មណ៍ប្រមាណមិនបាន។បេ។ ឈ្មោះ​បឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ មាន​សេចក្តីត្រាស់ដឹងឆាប់ ប្រមាណមិនបាន មាន​អារម្មណ៍​ដ៏តូច។បេ។ ឈ្មោះបឋវីកសិណ មាន​សេចក្តីប្រតិបត្តិងាយ មានសេចក្តី​ត្រាស់ដឹង​ឆាប់ ប្រមាណមិនបាន មានអារម្មណ៍ប្រមាណ​មិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើត​មានក្នុងសម័យ​នោះ។បេ។ នេះពួកធម៌ជាកុសល។

ចប់ វារៈ ១៦។

[១៧៧] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បាន​​ស្ងាត់​ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ឈ្មោះអាបោកសិណ។បេ។ ឈ្មោះ​​តេជោកសិណ។បេ។ ឈ្មោះវាយោកសិណ។បេ។ ឈ្មោះនីលកសិណ។បេ។ ឈ្មោះ​​បីតកសិណ។បេ។ ឈ្មោះលោហិតកសិណ។បេ។ ឈ្មោះឱទាតកសិណ ក្នុង​សម័យ​ណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន​ក្នុង​​សម័យ​នោះ។បេ។ នេះពួកធម៌ជាកុសល។

ចប់ កសិណ ៨ មានវារៈ ១៦។

[១៧៨] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបមានប្រមាណតូច គ្របសង្កត់​រូប​ទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តី​​មិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជា​កុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូប​ខាង​ក្នុង ឃើញ​នូវពួករូបខាងក្រៅ ជារូបមានប្រមាណតូច គ្របសង្កត់នូវរូបទាំងនោះ ហើយ​គិតថា អាត្មាអញ​នឹងដឹង ឃើញ ដូច្នេះ បានរម្ងាប់វិតក្កៈ និងវិចារៈរួចហើយ។បេ។ ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បានដល់​បញ្ចមជ្ឈាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយ​មាយ ក៏កើតមានក្នុង​សម័យ​នោះ។បេ។ នេះពួកធម៌ជាកុសល។

[១៧៩] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិន​សំគាល់​នូវរូបខាងក្នុង ឃើញពួករូបខាងក្រៅ ជារូបមានប្រមាណតូច គ្របសង្កត់នូវ​រូប​ទាំង​នោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បាន​ដល់​បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ក្នុង​សម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន​ក្នុងសម័យ​នោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គល​ចម្រើននូវមគ្គ ដើម្បីទៅកើត​ក្នុង​រូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូប​ខាង​ក្រៅ ជារូបមាន​ប្រមាណតូច គ្របសង្កត់នូវ​រូប​ទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាម​ទាំង​​ឡាយ​ហើយ។បេ។ បានដល់បឋមជ្ឈាន មាន​សេចក្តី​ប្រតិបត្តិលំបាក មាន​សេចក្តីត្រាស់ដឹងឆាប់ ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុង​សម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន​ក្នុង​សម័យនោះ។បេ។ នេះពួក​ធម៌ជា​កុសល។ ពួកធម៌ជាកុសល តើដូចម្តេច។​ បុគ្គលចម្រើន​នូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបមាន​ប្រមាណ​តូច គ្របសង្កត់​នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បាន​ស្ងាត់ចាកកាម​ទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិងាយ មាន​សេចក្តី​ត្រាស់ដឹង​យឺតយូរ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តី​មិន​រាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូច​ម្តេច។ បុគ្គលចម្រើនមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួក​រូប​ខាងក្រៅ ជារូបមានប្រមាណតូច គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹង​ដឹង ​ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តី​ប្រតិបត្តិ​ងាយ មានសេចក្តីត្រាស់ដឹងឆាប់ ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុងសម័យ​នោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជា​កុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញ​នូវពួករូបខាងក្រៅ ជារូបមានប្រមាណតូច គ្របសង្កត់​នូវរូបទាំងនោះ ហើយគិតថា អាត្មាអញ​នឹង​ដឹង ឃើញ ដូច្នេះ បានរម្ងាប់វិតក្កៈ និងវិចារៈ​រួចហើយ។បេ។ ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បានដល់បញ្ចមជ្ឈាន មានសេចក្តី​ប្រតិបត្តិ​លំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ។បេ។ មានសេចក្តីប្រតិបត្តិលំបាក មាន​សេចក្តី​ត្រាស់​ដឹងឆាប់ មានសេចក្តីប្រតិបត្តិងាយ មាន​សេចក្តីត្រាស់ដឹងយឺតយូរ។បេ។ មាន​សេចក្តី​ប្រតិបត្តិ​ងាយ មានសេចក្តីត្រាស់ដឹងឆាប់ ក្នុង​សម័យណា ផស្សៈ ក៏កើត​មាន​ក្នុង​សម័យ​នោះ។បេ។ សេចក្តី​មិនរាយមាយ ក៏កើត​មាន​ក្នុង​សម័យនោះ។បេ។ នេះពួកធម៌ជាកុសល។

ចប់ បដិបទា ៤។

[១៨០] ពួកធម៌ជាកុសល តើដូចម្តេច។​ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិន​សំគាល់​នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបមានប្រមាណតូច គ្របសង្កត់នូវ​រូប​ទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បាន​ដល់បឋមជ្ឈាន មានប្រមាណតូច មានអារម្មណ៍ដ៏តូច  ក្នុងសម័យណា ផស្សៈ ក៏​កើត​មាន ក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួក​ធម៌​ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅ​កើត​ក្នុងរូបភព មិន​សំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបមានប្រមាណ​តូច គ្របសង្កត់​នូវរូប​ទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់​ចាក​កាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ប្រមាណមិនបាន មានអារម្មណ៍ដ៏តូច ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ ។បេ។ សេចក្តីមិនរាយមាយ ក៏កើត​មាន​ក្នុងសម័យនោះ។បេ។ នេះពួក​ធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។​ បុគ្គល​ចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិន​សំគាល់នូវរូបខាងក្នុង ឃើញនូវពួករូប​ខាងក្រៅ ជារូបមានប្រមាណតូច គ្របសង្កត់​នូវរូប​ទាំងនោះ ហើយគិតថា អាត្មាអញ​នឹងដឹង ឃើញ ដូច្នេះ បានរម្ងាប់​វិតក្កៈ និងវិចារៈ​រួច​ហើយ។បេ។ ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បាន​ដល់​បញ្ចមជ្ឈាន មាន​ប្រមាណ​តូច មានអារម្មណ៍ដ៏តូច។បេ។ ប្រមាណមិនបាន មានអារម្មណ៍ដ៏តូច ក្នុងសម័យ​ណា ផស្សៈ ក៏កើត​មាន​ក្នុង​សម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុង​សម័យ​នោះ។បេ។ នេះ​ពួកធម៌​ជា​កុសល។

ចប់ ពួកអារម្មណ៍ ២។​

[១៨១] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ​ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបមានប្រមាណតូច បានស្ងាត់​ចាក​កាម​ទាំងឡាយ គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ​ដូច្នេះ បាន​ស្ងាត់​ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តី​ប្រតិបត្តិ​លំបាក មាន​សេចក្តី​ត្រាស់ដឹងយឺតយូរ មានប្រមាណតូច មានអារម្មណ៍ដ៏តូច  ក្នុងសម័យ​ណា ផស្សៈ ក៏កើត​មានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុង​សម័យ​នោះ។បេ។ នេះ​ពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។​ បុគ្គល​ចម្រើននូវមគ្គ ដើម្បីទៅ​កើត​ក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូប​ខាង​ក្រៅ ជារូបមានប្រមាណតូច គ្រប​សង្កត់​នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់​ចាកកាម​ទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តី​ប្រតិបត្តិ​លំបាក មានសេចក្តីត្រាស់ដឹង​យឺតយូរ ប្រមាណមិនបាន មានអារម្មណ៍ដ៏តូច ក្នុងសម័យ​ណា ផស្សៈ ក៏កើតមានក្នុងសម័យ​នោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើត​មាន​ក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។ ពួក​ធម៌ជាកុសល តើដូចម្តេច។​ បុគ្គល​ចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់​នូវរូប​ខាងក្នុង ឃើញនូវពួករូប​ខាង​ក្រៅ ជារូបមានប្រមាណតូច គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់​បឋមជ្ឈាន មានសេចក្តី​ប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងឆាប់ មានប្រមាណតូច មាន​អារម្មណ៍ដ៏តូច  ក្នុង​សម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តី​មិនរាយ​មាយ ក៏កើតមាន​ក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើ​ដូចម្តេច។​ បុគ្គល​ចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញ​នូវពួក​រូបខាង​ក្រៅ ជារូបមានប្រមាណតូច គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញ​នឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មាន​សេចក្តី​ប្រតិបត្តិ​លំបាក មានសេចក្តីត្រាស់ដឹងឆាប់ ប្រមាណមិនបាន មានអារម្មណ៍ដ៏តូច ក្នុង​សម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន​ក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។​ បុគ្គល​ចម្រើន​នូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូប​ខាង​ក្រៅ ជារូបមាន​ប្រមាណតូច គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បាន​ស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តី​ប្រតិបត្តិងាយ មានសេចក្តី​ត្រាស់ដឹងយឺតយូរ មានប្រមាណតូច មានអារម្មណ៍ដ៏តូច ក្នុង​សម័យណា ផស្សៈ ក៏កើតមាន​ក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើត​មានក្នុង​សម័យនោះ។បេ។ នេះពួកធម៌​ជា​កុសល។ ពួកធម៌ជាកុសល តើដូចម្តេច។​ បុគ្គល​ចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិន​សំគាល់​នូវរូបខាងក្នុង ឃើញនូវពួក​រូបខាង​ក្រៅ ជារូបមានប្រមាណតូច គ្របសង្កត់នូវ​រូប​ទាំង​នោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់​បឋមជ្ឈាន មានសេចក្តី​ប្រតិបត្តិ​ងាយ មានសេចក្តីត្រាស់ដឹងយឺតយូរ ប្រមាណ​មិនបាន មានអារម្មណ៍ដ៏តូច ក្នុង​សម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តី​មិនរាយមាយ ក៏កើត​មាន​ក្នុង​សម័យនោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។​ បុគ្គល​ចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញ​នូវ​ពួករូប​ខាង​ក្រៅ ជារូបមានប្រមាណតូច គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញ​នឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តី​ប្រតិបត្តិ​ងាយ មានសេចក្តីត្រាស់ដឹងឆាប់ មានប្រមាណតូច មានអារម្មណ៍ដ៏តូច  ក្នុង​សម័យ​ណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។​ បុគ្គល​ចម្រើននូវមគ្គ ដើម្បីទៅ​កើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាង​ក្រៅ ជារូបមាន​ប្រមាណ​តូច គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បាន​ស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តី​ប្រតិបត្តិ​ងាយ មាន​សេចក្តី​ត្រាស់ដឹងឆាប់ មានប្រមាណមិនបាន​ មានអារម្មណ៍ដ៏តូច  ក្នុង​សម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើត​មានក្នុង​សម័យនោះ។បេ។ នេះពួកធម៌ជា​កុសល។ ពួកធម៌ជាកុសល តើដូចម្តេច។​ បុគ្គល​ចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាង​ក្រៅ គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បាន​រម្ងាប់វិតក្កៈ និងវិចារៈរួចហើយ។បេ។ ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។​ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បានដល់បញ្ចមជ្ឈាន មានសេចក្តី​ប្រតិបត្តិ​លំបាក មានសេចក្តី​ត្រាស់ដឹង​យឺតយូរ មានប្រមាណតូច មានអារម្មណ៍ដ៏តូច។បេ។ មានសេចក្តី​ប្រតិបត្តិ​លំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ប្រមាណមិនបាន មានអារម្មណ៍​ដ៏តូច។បេ។ មាន​សេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងឆាប់ មានប្រមាណតូច មាន​អារម្មណ៍​ដ៏តូច។បេ។ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងឆាប់ ប្រមាណ​មិន​បាន មាន​អារម្មណ៍ដ៏តូច។បេ។ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងយឺតយូរ មាន​ប្រមាណតូច មានអារម្មណ៍ដ៏តូច។បេ។ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តី​ត្រាស់ដឹង​យឺតយូរ ប្រមាណមិនបាន មានអារម្មណ៍ដ៏តូច។បេ។ មានសេចក្តីប្រតិបត្តិងាយ មាន​សេចក្តី​ត្រាស់ដឹងឆាប់ មានប្រមាណតូច មានអារម្មណ៍ដ៏តូច។បេ។ មានសេចក្តីប្រតិបត្តិ​ងាយ មានសេចក្តី​ត្រាស់ដឹង​ឆាប់ ប្រមាណមិនបាន មានអារម្មណ៍ដ៏តូច​ ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុង​សម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន ក្នុងសម័យ​នោះ។បេ។ នេះពួកធម៌​ជា​កុសល។

ចប់ វារៈ ៨។

[១៨២] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបមានប្រមាណតូច មានពណ៌ល្អ មាន​ពណ៌អាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ក្នុងសម័យណា ផស្សៈ ក៏កើត​មាន ក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះ​ពួក​ធម៌​ជា​កុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បី​ទៅ​កើត​ក្នុងរូបភព មិន​សំគាល់​នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបមានប្រមាណតូច មានពណ៌ល្អ មាន​ពណ៌​អាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានរម្ងាប់វិតក្កៈ និងវិចារៈរួចហើយ។បេ។ ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បានដល់បញ្ចមជ្ឈាន ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌​ជា​កុសល។

នេះក៏ជាឈានមានវារៈ ៨ ដែរ។

[១៨៣] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិន​សំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបប្រមាណមិនបាន គ្របសង្កត់​នូវរូប​ទាំង​នោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំង​ឡាយ។បេ។ បាន​ដល់បឋមជ្ឈាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តី​មិន​រាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជា​កុសល តើដូចម្តេច។​ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់​នូវរូប​ខាងក្នុង ឃើញ​នូវ​ពួករូបខាងក្រៅ ជារូបប្រមាណមិនបាន គ្របសង្កត់នូវរូបទាំងនោះ ហើយ​គិតថា អាត្មាអញ​នឹងដឹង ឃើញ ដូច្នេះ បានរម្ងាប់វិតក្កៈ និងវិចារៈរួចហើយ។បេ។ ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បានដល់​បញ្ចមជ្ឈាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិន​រាយមាយ ក៏កើតមានក្នុងសម័យ​នោះ។បេ។ នេះពួកធម៌ជាកុសល។

[១៨៤] ពួកធម៌ជាកុសល តើដូចម្តេច។​ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិន​សំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបប្រមាណមិនបាន គ្របសង្កត់នូវរូប​ទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ក្នុង​សម័យ​ណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន​ក្នុងសម័យ​នោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គល​ចម្រើន​នូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាង​ក្រៅ ជារូប​ប្រមាណ​មិនបាន គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បាន​ស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តី​ប្រតិបត្តិ​លំបាក មាន​សេចក្តីត្រាស់ដឹងឆាប់ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុង​សម័យ​នោះ។បេ។ សេចក្តីមិន​រាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជា​កុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញ​នូវពួករូបខាងក្រៅ ជារូបប្រមាណមិនបាន គ្របសង្កត់​នូវរូបទាំងនោះ ហើយគិតថា អាត្មាអញ​នឹងដឹង ឃើញ ដូច្នេះ បានស្ងាត់​ចាកកាម​ទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មាន​សេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹង​យឺតយូរ ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុង​សម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជា​កុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវ​ពួករូប​ខាងក្រៅ ជារូបប្រមាណមិនបាន គ្របសង្កត់នូវរូប​ទាំងនោះ ហើយគិតថា អាត្មាអញ​នឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មាន​សេចក្តី​ប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងឆាប់ ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យ​នោះ។បេ។ នេះពួក​ធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើត​ក្នុង​រូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបប្រមាណ​មិនបាន គ្រប​សង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បាន​រម្ងាប់វិតក្កៈ និងវិចារៈរួចហើយ។បេ។ ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បានដល់បញ្ចមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តី​ត្រាស់ដឹង​​​យឺតយូរ។បេ។ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងឆាប់។បេ។ មាន​សេចក្តី​ប្រតិបត្តិ​ងាយ មានសេចក្តីត្រាស់ដឹងយឺតយូរ។បេ។ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តី​ត្រាស់ដឹងឆាប់ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន ក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។

ចប់ បដិបទា ៤។

[១៨៥] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិន​សំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបប្រមាណមិនបាន គ្របសង្កត់​នូវរូប​ទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាម​ទាំង​ឡាយ។បេ។ បានដល់បឋមជ្ឈាន មានប្រមាណតូច មានអារម្មណ៍ប្រមាណមិនបាន ក្នុង​សម័យ​ណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន ក្នុង​សម័យ​នោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។​ បុគ្គល​ចម្រើន​នូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូប​ប្រមាណ​មិនបាន គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បាន​ស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ប្រមាណមិនបាន មាន​អារម្មណ៍​​ប្រមាណ​មិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តី​មិន​រាយ​មាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌​ជាកុសល តើ​ដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់​នូវរូប​ខាងក្នុង ឃើញនូវ​ពួករូបខាងក្រៅ ជារូបប្រមាណមិនបាន គ្របសង្កត់នូវរូបទាំងនោះ ហើយ​គិតថា អាត្មាអញ​នឹងដឹង ឃើញ ដូច្នេះ បានរម្ងាប់វិតក្កៈ និងវិចារៈរួចហើយ។បេ។ ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បានដល់​បញ្ចមជ្ឈាន មានប្រមាណ​តូច មានអារម្មណ៍ប្រមាណមិនបាន។បេ។ ប្រមាណមិនបាន មាន​អារម្មណ៍ប្រមាណមិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើត​មាន​ក្នុង​សម័យនោះ។បេ។ នេះពួកធម៌ជាកុសល។

ចប់ ពួកអារម្មណ៍ ២។

[១៨៦] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិន​សំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបប្រមាណមិនបាន គ្របសង្កត់នូវរូប​ទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាម​ទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹង​យឺតយូរ មាន​ប្រមាណ​តូច មានអារម្មណ៍ប្រមាណមិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុង​សម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជា​កុសល។ ពួកធម៌ជា​កុសល តើដូចម្តេច។ បុគ្គលចម្រើនមគ្គ ដើម្បីទៅកើតក្នុងរូបភព មិន​សំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបប្រមាណមិនបាន គ្របសង្កត់នូវ​រូប​ទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ប្រមាណមិនបាន មានអារម្មណ៍​ប្រមាណមិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុងសម័យនោះ។បេ។ សេចក្តីមិន​រាយមាយ ក៏កើតមាន ក្នុងសម័យនោះ។បេ។ នេះពួក​ធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅ​កើតក្នុង​រូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបប្រមាណមិនបាន គ្រប​សង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាក​កាម​ទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តី​ត្រាស់ដឹង​ឆាប់ មានប្រមាណតូច មានអារម្មណ៍​ប្រមាណ​មិនបាន ក្នុងសម័យណា ផស្សៈ ក៏កើត​មាន​ក្នុងសម័យនោះ។បេ។ សេចក្តីមិន​រាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួក​ធម៌​ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើត​ក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញ​នូវពួករូបខាងក្រៅ ជារូបប្រមាណមិនបាន គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញ​នឹងដឹង ឃើញ ដូច្នេះ បានស្ងាត់​ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តី​ប្រតិបត្តិលំបាក មានសេចក្តី​ត្រាស់ដឹងឆាប់ ប្រមាណមិនបាន មានអារម្មណ៍ប្រមាណមិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន ក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គល​ចម្រើននូវមគ្គ ដើម្បី​ទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបប្រមាណ​មិនបាន គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិងាយ មាន​សេចក្តីត្រាស់ដឹងយឺតយូរ មានប្រមាណតូច មានអារម្មណ៍ប្រមាណមិនបាន ក្នុងសម័យ​ណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុង​សម័យ​នោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គល​ចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូប​ខាង​ក្រៅ ជារូបប្រមាណ​មិនបាន គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តី​ប្រតិបត្តិ​ងាយ មាន​សេចក្តីត្រាស់ដឹងយឺតយូរ ប្រមាណមិនបាន មានអារម្មណ៍​ប្រមាណ​មិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យ​នោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួក​រូបខាងក្រៅ ជារូបប្រមាណ​មិនបាន គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញ​នឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មាន​សេចក្តី​ប្រតិបត្តិងាយ មាន​សេចក្តីត្រាស់ដឹងឆាប់ មានប្រមាណតូច មានអារម្មណ៍​ប្រមាណ​មិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិន​រាយមាយ ក៏កើតមាន។បេ។ នេះពួក​ធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គល​ចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិន​សំគាល់នូវរូបខាងក្នុង ឃើញនូវពួករូប​ខាង​ក្រៅ ជារូបប្រមាណមិនបាន គ្របសង្កត់​នូវរូប​ទាំងនោះ ហើយគិតថា អាត្មាអញនឹង​ដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បាន​ដល់បឋមជ្ឈាន មានសេចក្តី​ប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងឆាប់ ប្រមាណមិនបាន មានអារម្មណ៍​ប្រមាណ​មិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន ក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌​ជា​កុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវ​ពួករូប​ខាងក្រៅ ជារូបប្រមាណមិនបាន គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញ​នឹងដឹង ឃើញ ដូច្នេះ បានរម្ងាប់វិតក្កៈ និងវិចារៈរួចហើយ។បេ។ ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បានដល់បញ្ចមជ្ឈាន មាន​សេចក្តី​ប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ មានប្រមាណតូច មានអារម្មណ៍​ប្រមាណ​មិនបាន។បេ។ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ប្រមាណ​មិនបាន មានអារម្មណ៍ប្រមាណមិនបាន។បេ។ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តី​ត្រាស់​ដឹងឆាប់ មានប្រមាណតូច មានអារម្មណ៍ប្រមាណមិនបាន។បេ។ មានសេចក្តី​ប្រតិបត្តិ​លំបាក មានសេចក្តីត្រាស់ដឹងឆាប់ ប្រមាណមិនបាន មានអារម្មណ៍ប្រមាណ​មិន​បាន។បេ។ មាន​សេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងយឺតយូរ មានប្រមាណតូច មានអារម្មណ៍​ប្រមាណ​មិនបាន។បេ។ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹង​យឺតយូរ ប្រមាណមិនបាន មានអារម្មណ៍ប្រមាណមិនបាន។បេ។ មានសេចក្តីប្រតិបត្តិ​ងាយ មានសេចក្តីត្រាស់ដឹងឆាប់ មានប្រមាណតូច មានអារម្មណ៍ប្រមាណមិនបាន។បេ។ មានសេចក្តីប្រតិបត្តិងាយ មាន​សេចក្តីត្រាស់ដឹងឆាប់ ប្រមាណមិនបាន មានអារម្មណ៍​ប្រមាណមិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិន​រាយមាយ ក៏កើតមាន ក្នុងសម័យ​នោះ។បេ។ នេះពួកធម៌ជាកុសល។

ចប់ វារៈ ៨ ដទៃទៀត។

[១៨៧] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបប្រមាណមិនបាន មានពណ៌ល្អ មានពណ៌អាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ក្នុងសម័យណា ផស្សៈ ក៏កើត​មាន ក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យ។បេ។ នេះពួក​ធម៌ជា​កុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅ​កើតក្នុង​រូបភព មិន​សំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបប្រមាណ​មិនបាន មាន​ពណ៌ល្អ មាន​ពណ៌អាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បាន​រម្ងាប់វិតក្កៈ និងវិចារៈរួចហើយ។បេ។ ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ​។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បានដល់បញ្ចមជ្ឈាន ក្នុងសម័យណា ផស្សៈ ក៏កើត​​មានក្នុង​សម័យ​នោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។

នេះក៏ជាវារៈ ៨ ដែរ។

[១៨៨] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបខៀវ មានពណ៌ខៀវ ជាទីចង្អុល​ប្រាប់ថាខៀវ មានពន្លឺខៀវ គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញ នឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ក្នុង សម័យណា ផស្សៈ ក៏កើត​មានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន​ ក្នុងសម័យ​នោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅ​កើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ជារូបលឿង មាន​ពណ៌លឿង ជាទីចង្អុលប្រាប់ថាលឿង មានពន្លឺលឿង។បេ។ ជារូបក្រហម មាន​ពណ៌ក្រហម ជាទីចង្អុលប្រាប់ថាក្រហម មានពន្លឺក្រហម។បេ។ ជារូបស មានពណ៌ស ជាទីចង្អុលប្រាប់ថា ស មានពន្លឺស គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញ​នឹង​ដឹង ឃើញ ដូច្នេះ បានស្ងាត់​ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ក្នុងសម័យ​ណា ផស្សៈ ក៏កើត​មាន​ក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុង​សម័យ​នោះ។បេ។ នេះពួក​ធម៌ជា​កុសល។បេ។

នេះជាអភិភាយតនៈ មានវារៈ ១៦។

[១៨៩] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បាន​នូវរូបជ្ឈាន ឃើញនូវពួករូប បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ក្នុង​សម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន​ ក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គល​ចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូប ខាង​ក្រៅ បានស្ងាត់ចាកកាមទាំងឡាយហើយ។បេ។ បានដល់បឋមជ្ឈាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន​ ក្នុងសម័យ​នោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅ​កើតក្នុងរូបភព មានចិត្តត្រាច់ចុះកាន់អារម្មណ៍ល្អ [សំដៅយកឈាន ដែលកើត​អំពី​វណ្ណកសិណទាំង ៤ មាននីលកសិណជាដើម។] បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បាន​ដល់បឋមជ្ឈាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិន​រាយ​មាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។បេ។

នេះវិមោក្ខ ៣ មានវារៈ ១៦។

[១៩០] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បាន​ស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ប្រកបដោយមេត្តា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យ​នោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានរម្ងាប់វិតក្កៈ និងវិចារៈរួចហើយ។បេ។ បានដល់ទុតិយជ្ឈាន ប្រកបដោយមេត្តា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុង​សម័យនោះ។បេ។ សេចក្តី​មិន​រាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជា​កុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព ប្រាសចាកបីតិ។បេ។ បានដល់​តតិយជ្ឈាន ប្រកបដោយមេត្តា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌​ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាម ទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ប្រកបដោយមេត្តា ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន ក្នុងសម័យនោះ។បេ។ នេះពួកធម៌​ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បី​ទៅកើតក្នុងរូបភព បានដល់ទុតិយជ្ឈាន គ្មានវិតក្កៈ មានត្រឹមតែវិចារៈ មានបីតិ និង​សុខ​កើត​ពីសមាធិ ជាឈានប្រកបដោយមេត្តា ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុង​សម័យ​នោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជា​កុសល។ ពួកធម៌​ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានរម្ងាប់​វិតក្កៈ និង​វិចារៈរួចហើយ។បេ។ បានដល់តតិយជ្ឈាន ប្រកបដោយមេត្តា ក្នុង​សម័យ​ណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន​ក្នុង​សម័យនោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គល​ចម្រើននូវមគ្គ ដើម្បីទៅ​កើតក្នុងរូបភព ប្រាសចាកបីតិផង។បេ។ បានដល់ចតុត្ថជ្ឈាន ប្រកប​ដោយមេត្តា ក្នុងសម័យ​ណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តី​មិនរាយមាយ ក៏កើតមាន ក្នុងសម័យ​នោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជា​កុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាម​ទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ប្រកប​ដោយករុណា ក្នុងសម័យណា ផស្សៈ ក៏កើត​មានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន​ក្នុងសម័យនោះ។បេ។ នេះពួក​ធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅ​កើត​ក្នុងរូបភព បានរម្ងាប់វិតក្កៈ និងវិចារៈរួចហើយ។បេ។ ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បានដល់ចតុត្ថជ្ឈាន ប្រកប​ដោយករុណា ក្នុងសម័យ​ណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុង​សម័យ​នោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គល​ចម្រើន​នូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់​បឋមជ្ឈាន ប្រកបដោយមុទិតា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តី​មិន​រាយមាយ ក៏កើតមាន ក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌​ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានរម្ងាប់វិតក្កៈ និងវិចារៈ​រួច​ហើយ។បេ។​ ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ បឋមជ្ឈាន។បេ។​ បានដល់​ចតុត្ថជ្ឈាន ​ ប្រកបដោយ​មុទិតា ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។បេ។ សេចក្តី​មិនរាយមាយ ក៏កើតមាន​ ក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌​ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានលះសុខផង​​។បេ។ បានដល់ចតុត្ថជ្ឈាន  ប្រកប​ដោយឧបេក្ខា ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុង​សម័យ​នោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន​ ក្នុងសម័យនោះ។បេ។ នេះពួក​ធម៌​ជាកុសល។

ចប់ ព្រហ្មវិហារជ្ឈានទាំង ​៤ មានវារៈ ១៦។​

[១៩១] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បាន​ស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ប្រកបដោយសេចក្តីសំគាល់​នូវ​អសុភហើមប៉ោង ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិន​រាយមាយ ក៏កើតមាន​ក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូច​ម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាម​ទាំង​ឡាយ។បេ។ បានដល់​បឋមជ្ឈាន ប្រកបដោយសេចក្តីសំគាល់នូវអសុភមានពណ៌ខៀវ។បេ​។ ប្រកបដោយ​សេចក្តី​សំគាល់នូវអសុភមានខ្ទុះហូរចេញ។បេ។ ប្រកបដោយសេចក្តី​សំគាល់​​នូវអសុភដាច់​ពាក់កណ្តាលខ្លួន។បេ។​ ប្រកបដោយសេចក្តីសំគាល់​ នូវអសុភ​ដែលសត្វកកេរស៊ី។បេ។ ប្រកប​ដោយសេចក្តីសំគាល់​នូវអសុភដែលរាត់រាយ។បេ។ ប្រកប​​ដោយសេចក្តីសំគាល់​នូវ​អសុភ​ដែលគេកាប់ចិញ្ច្រាំ។បេ។ ប្រកបដោយសេចក្តី​សំគាល់​​នូវ​អសុភ​ដែលប្រឡាក់​ឈាម។បេ។ ប្រកបដោយសេចក្តីសំគាល់​នូវអសុភ​ដែល​មាន​ដង្កូវចោះ។បេ។ ប្រកប​ដោយ​សេចក្តី​សំគាល់​នូវអសុភដែលសល់តែ រាងឆ្អឹង ក្នុង​សម័យណា ផស្សៈ ក៏កើតមាន ក្នុង​សម័យ​នោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន​ ក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។

ចប់ អសុភជ្ឈាន មានវារៈ ១៦។

ចប់ រូបាវចរកុសល។

[១៩២] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងអរូបភព ព្រោះកន្លងបង់នូវពួករូបសញ្ញា ព្រោះវិនាសបដិឃសញ្ញា ព្រោះមិនធ្វើទុកក្នុងចិត្ត នូវពួក​នានត្តសញ្ញា ព្រោះលះបង់សុខផង ដោយអាការទាំងពួង។បេ។ បានដល់ចតុត្ថជ្ឈាន ប្រកប​ដោយ​អាកាសានញ្ចាយតនសញ្ញា ដ៏ប្រកបដោយឧបេក្ខា ក្នុងសម័យណា ផស្សៈ ក៏កើត​មានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន​ក្នុងសម័យនោះ។បេ។ នេះពួក​ធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅ​កើតក្នុង​អរូបភព ព្រោះកន្លងបង់នូវអាកាសានញ្ចាយតនៈ ព្រោះលះបង់សុខផង ដោយ​អាការ​ទាំង​ពួង។បេ។ បានដល់ចតុត្ថជ្ឈាន ប្រកបដោយវិញ្ញាណញ្ចាយតនសញ្ញា ដ៏ប្រកប​ដោយឧបេក្ខា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិន​រាយមាយ ក៏កើតមាន​ ក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ ជាកុសល តើដូចម្តេច។ បុគ្គល​ចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងអរូបភព ព្រោះកន្លងបង់ នូវ​វិញ្ញាណញ្ចាយតនៈ ព្រោះលះបង់​សុខផង ដោយអាការទាំងពួង។បេ។ បានដល់​ចតុត្ថជ្ឈាន ប្រកបដោយ​អាកិញ្ចញ្ញាយតនសញ្ញា  ដ៏ប្រកបដោយឧបេក្ខា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យ​នោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងអរូបភព ព្រោះកន្លង​បង់នូវអាកិញ្ចញ្ញាយតនៈ ព្រោះលះបង់សុខផង ដោយអាការទាំងពួង។បេ។ បានដល់​ចតុត្ថជ្ឈាន ប្រកបដោយ​នេវសញ្ញានាសញ្ញាយតន​សញ្ញា ដ៏ប្រកបដោយឧបេក្ខា ក្នុងសម័យ​ណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន​ ក្នុង​សម័យ​នោះ។បេ។ នេះពួកធម៌ជាកុសល។

ចប់ អរូបជ្ឈាន  ៤ មានវារៈ ១៦។

ចប់ អរូបាវចរកុសល។

[១៩៣] ពួកធម៌ជាកុសល តើដូចម្តេច។ ចិត្តជាកាមាវចរកុសល កើតឡើង ជា​ចិត្តច្រឡំ​ដោយសោមនស្ស ប្រកបដោយញាណដ៏ថោកទាប។បេ។ ជាកណ្តាល។បេ។ ដ៏ឧត្តម។បេ។ មានឆន្ទៈជាអធិបតី។បេ។​ មានវីរិយៈជាអធិបតី​។បេ។ មានចិត្តជាអធិបតី។បេ។ មាន​វីមំសាជាអធិបតី។បេ។​ មានឆន្ទៈជាអធិបតីដ៏ថោកទាប។​បេ។ ជាកណ្តាល។បេ។ ដ៏​ឧត្តម។បេ។ មានវីរិយៈជាអធិបតីដ៏ថោកទាប។បេ។  ជាកណ្តាល។បេ។ ដ៏ឧត្តម។បេ។ មាន​ចិត្តជាអធិបតីដ៏ថោកទាប។បេ។ ជាកណ្តាល។បេ។ ដ៏ឧត្តម។បេ។ មានវីមំសា​ជា​អធិបតី​ដ៏ថោកទាប។បេ។  ជាកណ្តាល។បេ។ ដ៏ឧត្តម ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន​ក្នុងសម័យនោះ។បេ។ នេះពួក​ធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ ចិត្តជាកាមាវចរកុសល កើតឡើង ជា​ចិត្តច្រឡំដោយសោមនស្ស ប្រកបដោយញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយ​សោមនស្ស ប្រាសចាកញាណ។បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ ប្រកប​ដោយសង្ខារ។បេ។ ច្រឡំដោយឧបេក្ខា ប្រកបដោយញាណ។បេ។ ច្រឡំដោយឧបេក្ខា ប្រកបដោយញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ។បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ ប្រកបដោយសង្ខារ ដ៏ថោកទាប។បេ។  ជា​កណ្តាល។បេ។ ដ៏ឧត្តម។បេ។ មានឆន្ទៈជាអធិបតី។បេ។​ មានវីរិយៈជាអធិបតី​។បេ។ មាន​ចិត្តជាអធិបតី។បេ។ មានឆន្ទៈជាអធិបតីដ៏ថោកទាប។បេ។ ជាកណ្តាល។បេ។ ដ៏ឧត្តម។បេ។ មានវីរិយៈជាអធិបតីដ៏ថោកទាប។បេ។ ជាកណ្តាល។បេ។ ដ៏ឧត្តម។បេ។ មាន​ចិត្តជា​អធិបតីដ៏ថោកទាប។បេ។ ជាកណ្តាល។បេ។ ដ៏ឧត្តម ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន​ក្នុងសម័យនោះ។បេ។ នេះពួក​ធម៌​ជាកុសល។

ចប់ កាមាវចរកុសល។​

[១៩៤] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុង​រូបភព បាន​ស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ឈ្មោះបឋវីកសិណដ៏ថោក​ទាប។បេ។ ជាកណ្តាល។បេ។ ដ៏ឧត្តម។បេ។ មានឆន្ទៈជាអធិបតី។បេ។ មានវីរិយៈ​ជា​អធិបតី។បេ។ មានចិត្តជាអធិបតី។បេ។ មានវីមំសាជាអធិបតី។បេ។ មានឆន្ទៈជាអធិបតីដ៏​ថោក​ទាប។បេ។ ជាកណ្តាល។បេ។ ដ៏ឧត្តម។បេ។ មានវីរិយៈជាអធិបតីដ៏ថោកទាប។បេ។ ជា​កណ្តាល។បេ។ ដ៏ឧត្តម។បេ។ មានចិត្តជាអធិបតីដ៏ថោកទាប។បេ។ ជាកណ្តាល។បេ។ ដ៏​ឧត្តម។បេ។ មានវីមំសាជាអធិបតីដ៏ថោកទាប។បេ។ ជាកណ្តាល។បេ។ ដ៏ឧត្តម ក្នុង​សម័យ​ណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន​ ក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គល​ចម្រើន​នូវមគ្គ ដើម្បីទៅកើតក្នុងរូបភព ព្រោះរម្ងាប់វិតក្កៈ និងវិចារៈរួចហើយ។បេ។ ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បាន​ដល់​បញ្ចមជ្ឈាន ឈ្មោះបឋវីកសិណដ៏ថោកទាប។បេ។ ជាកណ្តាល។បេ។ ដ៏ឧត្តម។បេ។ មាន​ឆន្ទៈជាអធិបតី។បេ។ មានវីរិយៈជាអធិបតី។បេ។ មានចិត្តជាអធិបតី។បេ។ មានវីមំសា​ជា​អធិបតី។បេ។ មានឆន្ទៈ ជាអធិបតីដ៏ថោកទាប។បេ។ ជាកណ្តាល។បេ។ ដ៏ឧត្តម។បេ។ មានវីរិយៈជាអធិបតីដ៏ថោកទាប។បេ។ ជាកណ្តាល។បេ។ ដ៏ឧត្តម។បេ។ មានចិត្តជា​អធិបតីដ៏ថោកទាប។បេ។ ជាកណ្តាល។បេ។ ដ៏ឧត្តម។បេ។ មានវីមំសាជាអធិបតី​ដ៏​ថោកទាប។បេ។ ជាកណ្តាល។បេ។ ដ៏ឧត្តម ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុង​សម័យ​នោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជា​កុសល។បេ។

ចប់ រូបាវចរកុសល។

[១៩៥] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងអរូបភព ព្រោះកន្លងបង់នូវពួករូបសញ្ញា ព្រោះវិនាសបដិឃសញ្ញា ព្រោះមិនធ្វើទុកក្នុងចិត្ត​នូវពួក​នានត្តសញ្ញា ព្រោះលះបង់សុខផង ដោយអាការទាំងពួង។បេ។ បានដល់ចតុត្ថជ្ឈាន ប្រកប​ដោយអាកាសានញ្ចាយតនសញ្ញាដ៏ថោកទាប។បេ។ ជាកណ្តាល។បេ។ ដ៏ឧត្តម។បេ។ មានឆន្ទៈជាអធិបតី។បេ។ មានវីរិយៈជាអធិបតី។បេ។ មានចិត្តជាអធិបតី។បេ។ មានវីមំសា​ជាអធិបតី។បេ។ មានឆន្ទៈ ជាអធិបតីដ៏ថោកទាប។បេ។ ជាកណ្តាល។បេ។ ដ៏​ឧត្តម។បេ។ មានវីរិយៈជាអធិបតីដ៏ថោកទាប។បេ។ ជាកណ្តាល។បេ។ ដ៏ឧត្តម។បេ។ មាន​ចិត្តជាអធិបតី ដ៏ថោកទាប។បេ។ ជាកណ្តាល។បេ។ ដ៏ឧត្តម។បេ។ មានវីមំសា ជាអធិបតី ដ៏ថោកទាប។បេ។ ជាកណ្តាល។បេ។ ដ៏ឧត្តម ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុង​សម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌​ជា​កុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងអរូបភព កន្លងបង់នូវអាកាសានញ្ចាយតនៈ ព្រោះលះបង់នូវសុខផង ដោយអាការទាំងពួង។បេ។ បានដល់ចតុត្ថជ្ឈាន ប្រកបដោយវិញ្ញាណញ្ចាយតនសញ្ញា ដ៏ថោកទាប។បេ។ ជា​កណ្តាល។បេ។ ដ៏ឧត្តម។បេ។ មានឆន្ទៈជាអធិបតី។បេ។ មានវីរិយៈជាអធិបតី។បេ។ មានចិត្តជាអធិបតី។បេ។ មានវីមំសាជាអធិបតី។បេ។ មានឆន្ទៈ ជាអធិបតីដ៏ថោកទាប។បេ។ ជាកណ្តាល។បេ។ ដ៏ឧត្តម។បេ។ មានវីរិយៈជាអធិបតី ដ៏ថោកទាប។បេ។ ជា​កណ្តាល។បេ។ ដ៏ឧត្តម។បេ។ មានចិត្តជាអធិបតីដ៏ថោកទាប។បេ។ ជាកណ្តាល។បេ។ ដ៏​ឧត្តម។បេ។ មានវីមំសា ជាអធិបតីដ៏ថោកទាប។បេ។ ជាកណ្តាល។បេ។ ដ៏ឧត្តម ក្នុង​សម័យ​ណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើត​មាន​ក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គល​ចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងអរូបភព ព្រោះកន្លងបង់នូវវិញ្ញាណញ្ចាយតនៈ ព្រោះ​លះបង់​សុខផង ដោយអាការទាំងពួង។បេ។ បានដល់ចតុត្ថជ្ឈាន ប្រកបដោយ​អាកិញ្ចញ្ញាយតនសញ្ញា ដ៏ថោកទាប។បេ។ ជាកណ្តាល។បេ។ ដ៏ឧត្តម។បេ។ មានឆន្ទៈ​ជាអធិបតី។បេ។ មានវីរិយៈជាអធិបតី។បេ។ មានចិត្តជាអធិបតី។បេ។ មានវីមំសាជា​អធិបតី។បេ។ មានឆន្ទៈជាអធិបតីដ៏ថោកទាប។បេ។ ជាកណ្តាល។បេ។ ដ៏ឧត្តម។បេ។ មានវីរិយៈ​ជាអធិបតី ដ៏ថោកទាប។បេ។ ជាកណ្តាល។បេ។ ដ៏ឧត្តម។បេ។ មានចិត្តជា​អធិបតីដ៏ថោកទាប។បេ។ ជាកណ្តាល។បេ។ ដ៏ឧត្តម។បេ។ មានវីមំសា​ជាអធិបតី​ដ៏​ថោកទាប។បេ។ ជាកណ្តាល។បេ។ ដ៏ឧត្តម ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុង​សម័យ​នោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន​ ក្នុងសម័យនោះ។បេ។ នេះពួកធម៌​ជា​កុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងអរូបភព ព្រោះកន្លងបង់នូវអាកិញ្ចញ្ញាយតនៈ ព្រោះលះបង់នូវសុខផង ដោយអាការទាំងពួង។បេ។ បានដល់ចតុត្ថជ្ឈាន ប្រកបដោយ​នេវសញ្ញានាសញ្ញាយតនសញ្ញាដ៏ថោកទាប។បេ។ ជា​កណ្តាល។បេ។ ដ៏ឧត្តម។បេ។ មានឆន្ទៈជាអធិបតី។បេ។ មានវីរិយៈជាអធិបតី។បេ។ មាន​ចិត្ត​ជាអធិបតី។បេ។ មានវីមំសា​ជាអធិបតី។បេ។ មានឆន្ទៈជាអធិបតីដ៏ថោកទាប។បេ។ ជាកណ្តាល។បេ។ ដ៏ឧត្តម។បេ។ មានវីរិយៈជាអធិបតីដ៏ថោកទាប។បេ។ ជាកណ្តាល។បេ។ ដ៏ឧត្តម។បេ។ មានចិត្តជា​អធិបតីដ៏ថោកទាប។បេ។ ជាកណ្តាល។បេ។ ដ៏ឧត្តម។បេ។ មានវីមំសាជាអធិបតី ដ៏ថោកទាប។បេ។ ជាកណ្តាល។បេ។ ដ៏ឧត្តម ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន​ក្នុងសម័យ​នោះ។បេ។ នេះពួកធម៌ជាកុសល។

ចប់ អរូបាវចរកុសល។

[១៩៦] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿង​ចេញ​ចាកវដ្តៈ ជាឈានដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់​នូវភូមិ​ជាដំបូង បានស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយ បាន​ដល់​បឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានតែបីតិ និងសុខ ដ៏កើត​អំពីទីស្ងាត់នោះ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ក្នុងសម័យ​ណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ បីតិ សុខ ឯកគ្គតារបស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ មនិន្ទ្រិយ សោមនស្សិន្ទ្រិយ ជីវិតិន្ទ្រិយ អនញ្ញតញ្ញស្សាមីតិន្ទ្រិយ [ឥន្ទ្រិយ ដែលកើតឡើងដោយ​បុព្វភាគ ដល់បុគ្គលដែលប្រតិបត្តិ ដោយគិតថា អាត្មាអញ នឹងដឹងច្បាស់នូវចតុស្សច្ចធម៌ ជាផ្លូវ​ព្រះនិព្វាន ដែលសត្វមិនបានដឹងក្នុងសង្សារវដ្ត មានទីបំផុតខាងដើមមិនប្រាកដ (អដ្ឋសាលិនី)។] សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ សទ្ធាពលៈ វីរិយពលៈ សតិពលៈ សមាធិពលៈ បញ្ញាពលៈ ហិរិពលៈ ឱត្តប្បពលៈ អលោភៈ អទោសៈ អមោហៈ អនភិជ្ឈា អព្យាបាទ សម្មាទិដ្ឋិ ហិរិ ឱត្តប្បៈ សេចក្តីស្ងប់កាយ សេចក្តីស្ងប់ចិត្ត សេចក្តីស្រាលកាយ សេចក្តី​ស្រាលចិត្ត សេចក្តីទន់កាយ សេចក្តីទន់ចិត្ត កាយគួរដល់ការងារ ចិត្តគួរដល់ការងារ សេចក្តីស្ទាត់កាយ សេចក្តីស្ទាត់ចិត្ត សេចក្តីត្រង់កាយ សេចក្តីត្រង់ចិត្ត សតិ សម្បជញ្ញៈ សមថៈ វិបស្សនា សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ កើតឡើងក្នុង​សម័យនោះ ឬថា ពួកអរូបធម៌ដទៃណា ដែលកើតឡើងដោយអាស្រ័យហេតុ រមែងកើត​មានក្នុងសម័យ​នោះ។ នេះពួកធម៌ជាកុសល។

[១៩៧] ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា ក្នុងសម័យនោះ នេះផស្សៈ កើតមានក្នុងសម័យនោះ។

[១៩៨] វេទនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសាប្រព្រឹត្តទៅ​ក្នុង​ចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្តដែលកើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏​សមគួរ​​ដល់​​សេចក្តីឆ្ងាញ់ពិសា និងសេចក្តីសុខនោះ ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ កើត​អំពី​សម្ផ័ស្សនៃចិត្ត វេទនាដ៏ឆ្ងាញ់ពិសាជាសុខ កើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យ​នោះ នេះវេទនា កើតមានក្នុងសម័យនោះ។

[១៩៩] សញ្ញា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សញ្ញា សេចក្តីសំគាល់ សេចក្តី​ចាំ​បាន​ណា កើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់កុសលសញ្ញានោះ នេះ​សញ្ញា​កើតមានក្នុងសម័យនោះ។

[២០០] ចេតនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចេតនា សេចក្តីរិះគិត ការតាក់តែង ណា កើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់កុសលចេតនានោះ នេះចេតនា កើតមានក្នុងសម័យនោះ។

[២០១] ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តី​ប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌ មានផស្សៈជាដើមនោះណា​ ក្នុងសម័យ​នោះ នេះចិត្តកើតមានក្នុងសម័យនោះ។

[២០២] វិតក្កៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីត្រិះរិះ ការរិះគិត តំរិះ ការ​រំពឹង ការជញ្ជឹង ការលើកចិត្តឡើង គឺសម្មាសង្កប្បៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា​ ក្នុង​សម័យនោះ នេះវិតក្កៈ កើតមានក្នុងសម័យនោះ។

[២០៣] វិចារៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការត្រួតត្រា ការពិចារណា ការ​ពិនិត្យ​មើល ការសង្កេតមើល ការផ្គងនូវចិត្ត ការសំឡឹងមើលណា​ ក្នុងសម័យនោះ នេះ​វិចារៈ កើតមានក្នុងសម័យនោះ។

[២០៤] បីតិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្អែតចិត្ត សេចក្តីរីករាយ សេចក្តី​សប្បាយ សេចក្តីស្រួល សេចក្តីស្រស់ស្រាយ ការញញឹមញញែម ការបាន​នូវ​អំណរ ការអណ្តែតអណ្តូង សេចក្តីត្រេកអររបស់ចិត្ត គឺបីតិសម្ពោជ្ឈង្គៈណា កើតមានក្នុង​សម័យ​នោះ នេះបីតិ កើតមានក្នុងសម័យនោះ។

[២០៥] សុខ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសាប្រព្រឹត្តទៅ​ក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពី​សម្ផ័ស្ស​នៃចិត្ត វេទនាដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា​ ក្នុងសម័យ​នោះ នេះសុខកើតមានក្នុងសម័យនោះ។

[២០៦] ឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតំកល់​នៅនឹង ការតាំងមាំ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ ភាពនៃចិត្តមិន​ឃ្លេងឃ្លោង ការស្ងប់រម្ងាប់ គឺសមាធិន្ទ្រិយ សមាធិពលៈ សម្មាសមាធិ សមាធិសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណារបស់ចិត្ត ក្នុងសម័យនោះ នេះឯកគ្គតារបស់ចិត្ត កើតមាន ក្នុង​សម័យ​នោះ។

[២០៧] សទ្ធិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ជំនឿ សេចក្តីជឿ សេចក្តី​ជឿស៊ប់ សេចក្តីជ្រះថ្លាខ្លាំង គឺសទ្ធា សទ្ធិន្ទ្រិយ សទ្ធាពលៈណា ក្នុងសម័យនោះ នេះ សទ្ធិន្ទ្រិយ កើតមានក្នុងសម័យនោះ។

[២០៨] វីរិយិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រព្រឹត្ត​ទៅ​ក្នុងចិត្ត ​សេចក្តីឱហាត សង្វាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ខ្មីឃ្មាត ខ្នះខ្នែង សេចក្តី​សង្វាត ការមិនធូរថយ ការមិនដាក់ចុះនូវសេចក្តីប៉ុនប៉ង ការមិនដាក់ធុរៈ ការផ្គង​នូវធុរៈ  គឺវីរិយៈ វីរិយិន្ទ្រិយ វីរិយពលៈ សម្មាវាយាមៈ វីរិយសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់​បញ្ចូល​ក្នុងមគ្គណា ក្នុងសម័យនោះ នេះវីរិយិន្ទ្រិយ កើតមានក្នុងសម័យនោះ។

[២០៩] សតិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីរលឹក សេចក្តីរលឹក​រឿយៗ សេចក្តីរលឹកចំពោះ ស្មារតី សេចក្តីនឹកបាន ការចាំបាន ការមិនភាន់ច្រឡំ ការមិន​ភ្លេចភ្លាំង គឺសតិ សតិន្ទ្រិយ សតិពលៈ សម្មាសតិ សតិសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់​បញ្ចូល​ក្នុងមគ្គណា ក្នុងសម័យនោះ នេះសតិន្ទ្រិយ កើតមានក្នុងសម័យនោះ។

[២១០] សមាធិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតំកល់នៅនឹង ការតាំងនៅស៊ប់ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ សភាពនៃចិត្តមិនឃ្លេងឃ្លោង សេចក្តីស្ងប់រម្ងាប់ គឺសមាធិន្ទ្រិយ សមាធិពលៈ សម្មាសមាធិ សមាធិសម្ពោជ្ឈង្គៈ ជាអង្គ​នៃមគ្គ រាប់បញ្ចូលក្នុងមគ្គណារបស់ចិត្ត ក្នុងសម័យនោះ នេះសមាធិន្ទ្រិយ កើតមាន​ក្នុង​សម័យនោះ។

[២១១] បញ្ញិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បញ្ញា សេចក្តីដឹងសព្វ សេចក្តី​ពិចារណា សេចក្តីជ្រើសរើស សេចក្តីពិចារណាធម៌ ការកំណត់ ការកត់សំគាល់ សេចក្តី​កត់ត្រា ភាពនៃបណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃបុគ្គលមានសេចក្តីជ្រះស្អាត ភាពនៃ​បុគ្គល​មានសេចក្តីភ្លឺច្បាស់ សេចក្តីគិត សេចក្តីយល់ ធម្មជាតិដូចជាផែនដី ធម្មជាតិ កំចាត់បង់កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់ សេចក្តីដឹងល្អ សភាព​ដូចជា​ជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ សស្ត្រាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាស​គឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិ ធម្មវិចយ​សម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា ក្នុងសម័យនោះ នេះបញ្ញិន្ទ្រិយ កើតមាន​ក្នុងសម័យនោះ។

[២១២] មនិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌ មានផស្សៈជាដើមនោះណា ក្នុងសម័យនោះ នេះមនិន្ទ្រិយ កើតមានក្នុងសម័យនោះ។

[២១៣] សោមនស្សិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់​ពិសា​ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍ដ៏​ឆ្ងាញ់ពិសា​ជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនាដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្ស​នៃចិត្តណា ក្នុងសម័យនោះ នេះសោមនស្សិន្ទ្រិយ កើតមានក្នុងសម័យនោះ។

[២១៤] ជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ អាយុ ការឋិតនៅ ការយឺននៅ ការរស់នៅ ការរំកិលទៅ ការប្រព្រឹត្តិទៅ ការរក្សាគឺជីវិត ជីវិតិន្ទ្រិយណា នៃអរូបធម៌​ទាំង​នោះ ក្នុងសម័យនោះ នេះជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ។

[២១៥] អនញ្ញតញ្ញស្សាមីតិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បញ្ញា ការដឹង​សព្វ ការពិចារណា ការជ្រើសរើស ការពិចារណាធម៌ ការកំណត់ ការកត់សំគាល់ ការកត់ត្រា ភាពនៃបណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃអ្នកមានសេចក្តីជ្រះស្អាត ភាពនៃ​អ្នក​មានសេចក្តីភ្លឺច្បាស់ សេចក្តីគិត សេចក្តីយល់ ធម្មជាតិដូចជាផែនដី ធម្មជាតិកំចាត់​កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់​ ការដឹងល្អ សភាពដូចជាជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ សស្ត្រាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះ​គឺបញ្ញា​ រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ ​រាប់បញ្ចូលក្នុងមគ្គណា ប្រព្រឹត្តទៅដើម្បីធ្វើឲ្យជាក់ច្បាស់នូវធម៌ទាំងនោះ ដែលសត្វមិនទាន់ស្គាល់ មិនទាន់ឃើញ មិនទាន់ដល់ មិនទាន់ដឹងច្បាស់ មិនទាន់ធ្វើឲ្យ​ជាក់ច្បាស់ នេះ អនញ្ញតញ្ញស្សាមីតិន្ទ្រិយ កើតមានក្នុងសម័យនោះ។

[២១៦] សម្មាទិដ្ឋិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បញ្ញា ការដឹងសព្វ ការពិចារណា​ ការជ្រើសរើស ការពិចារណាធម៌ ការកំណត់ ការកត់សំគាល់ ការកត់ត្រា ភាពនៃបណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃអ្នកមានសេចក្តីជ្រះស្អាត ភាពនៃអ្នកមានសេចក្តី ភ្លឺច្បាស់ សេចក្តីគិត សេចក្តីយល់ ធម្មជាតិដូចផែនដី ធម្មជាតិកំចាត់កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់​ សេចក្តីដឹងល្អ សភាពដូចជាជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ សស្ត្រាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា​ រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា ក្នុងសម័យនោះ នេះសម្មាទិដ្ឋិ កើតមានក្នុងសម័យនោះ។

[២១៧] សម្មាសង្កប្បៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីត្រិះរិះ ការរិះគិត តំរិះ ការរំពឹង ការជញ្ជឹង ការលើកឡើងនូវចិត្ត គឺសម្មាសង្កប្បៈ ជាអង្គនៃមគ្គ រាប់បញ្ចូល​ក្នុងមគ្គណា នេះសម្មាសង្កប្បៈ កើតមានក្នុងសម័យនោះ។​

[២១៨] សម្មាវាចា កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការវៀរ ការចៀសវាង ការគេចចេញ ការងាកចេញ ចាកវចីទុច្ចរិត ទាំង ៤ គឺមិនសាង មិនធ្វើ មិនប្រព្រឹត្តល្មើស ការមិនប្រព្រឹត្តកន្លងដែន ការសម្លាប់ហេតុ គឺសម្មាវាចា ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុង​មគ្គណា ក្នុងសម័យនោះ នេះសម្មាវាចា កើតមានក្នុងសម័យនោះ។

[២១៩] សម្មាកម្មន្តៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។  ការវៀរ ការចៀសវាង ការគេចចេញ ការងាកចេញ ចាកកាយទុច្ចរិត ទាំង ៣ គឺមិនសាង មិនធ្វើ មិនប្រព្រឹត្ត​ល្មើស មិនប្រព្រឹត្តកន្លងដែន ការសម្លាប់ហេតុ គឺសម្មាកម្មន្តៈ ជាអង្គនៃមគ្គ រាប់បញ្ចូល​ក្នុងមគ្គណា ក្នុងសម័យនោះ នេះសម្មាកម្មន្តៈ កើតមានក្នុងសម័យនោះ។

[២២០] សម្មាអាជីវៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការវៀរ ការចៀសវាង ការគេចចេញ ការងាកចេញ ចាកការចិញ្ចឹមជីវិតខុស គឺមិនសាង មិនធ្វើ មិនប្រព្រឹត្តល្មើស មិនប្រព្រឹត្តកន្លងដែន ការសម្លាប់ហេតុ គឺសម្មាអាជីវៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា ក្នុងសម័យនោះ នេះសម្មាអាជីវៈ កើតមានក្នុងសម័យនោះ។

[២២១] សម្មាវាយាមៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រព្រឹត្តទៅ​ក្នុងចិត្ត សេចក្តីឱហាត សង្វាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ខ្មីឃ្មាត ខ្នះខ្នែង សេចក្តីសង្វាតមិនធូរថយ ការមិនដាក់ចុះនូវសេចក្តីប៉ុនប៉ង ការមិនដាក់ធុរៈ ការផ្គងធុរៈ គឺវីរិយៈ វីរិយិន្ទ្រិយ វីរិយពលៈ សម្មាវាយាមៈ វីរិយសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា ក្នុងសម័យនោះ នេះសម្មាវាយាមៈ កើតមានក្នុងសម័យនោះ។

[២២២] សម្មាសតិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីរលឹក សេចក្តីរលឹក​រឿយៗ ការរលឹកចំពោះ ស្មារតី ការនឹកបាន ការចាំបាន ការមិនភាន់ច្រឡំ ការមិន​ភ្លេចភ្លាំង គឺសតិ សតិន្ទ្រិយ សតិពលៈ សម្មាសតិ សតិសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់​បញ្ចូល​ក្នុងមគ្គណា ក្នុងសម័យនោះ នេះសម្មាសតិ កើតមានក្នុងសម័យនោះ។

[២២៣] សម្មាសមាធិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតំកល់នៅ​នឹង ការតាំងមាំ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ សភាពនៃចិត្តមិនឃ្លេងឃ្លោង ការ​ស្ងប់រម្ងាប់ គឺសមាធិន្ទ្រិយ សមាធិពលៈ សម្មាសមាធិ សមាធិសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់​បញ្ចូលក្នុង​មគ្គណារបស់ចិត្ត ក្នុងសម័យនោះ នេះសម្មាសមាធិ កើតមានក្នុង​សម័យ​នោះ។

[២២៤] សទ្ធាពលៈ  កើតមានក្នុងសម័យនោះ តើដូចម្តេច។ ជំនឿ សេចក្តីជឿ សេចក្តីជឿស៊ប់ ការជ្រះថ្លាខ្លាំង គឺសទ្ធា សទ្ធិន្ទ្រិយ សទ្ធាពលៈ ណា ក្នុងសម័យនោះ នេះ សទ្ធាពលៈ កើតមានក្នុងសម័យនោះ។

[២២៥] វីរិយពលៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រព្រឹត្តទៅ​ក្នុងចិត្ត សេចក្តីឱហាត សង្វាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ខ្មីឃ្មាត ខ្នះខ្នែង សេចក្តីសង្វាតមិនធូរថយ ការមិនដាក់ចុះនូវសេចក្តីប៉ុនប៉ង ការមិនដាក់ធុរៈ ការផ្គងធុរៈ គឺវីរិយៈ វីរិយិន្ទ្រិយ វីរិយពលៈ សម្មាវាយាមៈ វីរិយសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់​បញ្ចូល​ក្នុងមគ្គណា ក្នុងសម័យនោះ នេះវីរិយពលៈ កើតមានក្នុងសម័យនោះ។

[២២៦] សតិពលៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីរលឹក សេចក្តីរលឹក​រឿយៗ សេចក្តីរលឹកចំពោះ ស្មារតី ការនឹកបាន ការចាំបាន ការមិនភាន់ច្រឡំ ការមិន​ភ្លេចភ្លាំង គឺសតិ សតិន្ទ្រិយ សតិពលៈ សម្មាសតិ សតិសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់​បញ្ចូល​ក្នុងមគ្គ ណា ក្នុងសម័យនោះ នេះសតិពលៈ កើតមានក្នុងសម័យនោះ។

[២២៧] សមាធិពលៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតំកល់​នៅនឹង ការតាំងនៅស៊ប់ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ សភាពនៃចិត្តមិន ឃ្លេងឃ្លោង ការស្ងប់រម្ងាប់ គឺសមាធិន្ទ្រិយ សមាធិពលៈ សម្មាសមាធិ សមាធិសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គ ណា របស់ចិត្ត ក្នុងសម័យនោះ នេះ សមាធិពលៈ កើតមានក្នុងសម័យនោះ។

[២២៨] បញ្ញាពលៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បញ្ញា សេចក្តីដឹងសព្វ សេចក្តីពិចារណា​ សេចក្តីជ្រើសរើស សេចក្តីពិចារណាធម៌ ការកំណត់ ការកត់សំគាល់ សេចក្តីកត់ត្រា ភាពនៃបណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃបុគ្គលមានសេចក្តីជ្រះស្អាត ភាពនៃអ្នកមានសេចក្តីភ្លឺច្បាស់ សេចក្តីគិត សេចក្តីយល់ ធម្មជាតិដូចផែនដី ធម្មជាតិ​កំចាត់កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់​ សេចក្តីដឹងល្អ សភាពដូចជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ សស្ត្រាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា​ រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា ក្នុងសម័យនោះ នេះ បញ្ញាពលៈ កើតមាន ក្នុង​សម័យ​នោះ។

[២២៩] ហិរិពលៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ត្រង់ដែលបុគ្គលខ្មាស ដោយវត្ថុ​ដែល​គួរខ្មាស ខ្មាសដោយការចួបប្រទះនឹងអកុសលធម៌ដ៏លាមក ក្នុងសម័យនោះ នេះ​ហិរិពលៈ កើតមាន ក្នុងសម័យនោះ។

[២៣០] ឱត្តប្បពលៈ កើតមាន ក្នុងសម័យនោះ តើដូចម្តេច។ ត្រង់ដែលបុគ្គលតក់ស្លុត ដោយវត្ថុដែលគួរតក់ស្លុត តក់ស្លុតដោយការចួបប្រទះនឹងអកុសលធម៌ដ៏លាមក ក្នុង​សម័យ​​នោះ នេះឱត្តប្បពលៈ កើតមានក្នុងសម័យនោះ។

[២៣១] អលោភៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការមិនចង់បាន ការមិនជាប់​ចំពាក់ សេចក្តីមិនជាប់ចំពាក់ ការមិនត្រេកអរខ្លាំង ការមិនត្រេកត្រអាល សេចក្តីមិន​ត្រេកត្រអាល ការមិនសំឡឹងចំពោះ គឺអលោភៈ ជាកុសលមូលណា ក្នុងសម័យនោះ នេះអលោភៈ កើតមានក្នុងសម័យនោះ។

[២៣២] អទោសៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនខឹង ការមិនប្រទូស្ត សេចក្តីមិនប្រទូស្ត ការមិនព្យាបាទ សេចក្តីមិនព្យាបាទ គឺអទោសៈ ជាកុសលមូល ណា ក្នុងសម័យនោះ នេះអទោសៈ កើតមានក្នុងសម័យនោះ។

[២៣៣] អមោហៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បញ្ញា សេចក្តីដឹងសព្វ សេចក្តីពិចារណា​ សេចក្តីជ្រើសរើស សេចក្តីពិចារណាធម៌ ការកំណត់ ការកត់សំគាល់ សេចក្តីកត់ត្រា ភាពនៃបណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃអ្នកមានសេចក្តីជ្រះស្អាត ភាព​នៃ​អ្នកមានសេចក្តីភ្លឺច្បាស់ សេចក្តីគិត សេចក្តីយល់ ធម្មជាតិដូចផែនដី ធម្មជាតិ​កំចាត់កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់​ សេចក្តីដឹងល្អ សភាពដូចជាជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ សស្ត្រាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា​ រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា ក្នុងសម័យនោះ នេះអមោហៈ កើតមានក្នុង​សម័យ​នោះ។

[២៣៤] អនភិជ្ឈា កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការមិនចង់បាន ការមិនជាប់​ចំពាក់ សេចក្តីមិនជាប់ចំពាក់ ការមិនត្រេកអរខ្លាំង ការមិនត្រេកត្រអាល សេចក្តីមិន​ត្រេកត្រអាល ការមិនសំឡឹងចំពោះ គឺអលោភៈ ជាកុសលមូលណា ក្នុងសម័យនោះ នេះ អនភិជ្ឈា កើតមានក្នុងសម័យនោះ។

[២៣៥] អព្យាបាទ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនខឹង ការមិនប្រទូស្ត សេចក្តីមិនប្រទូស្ត ការមិនព្យាបាទ គឺអទោសៈ ជាកុសលមូលណា ក្នុងសម័យនោះ នេះអព្យាបាទ កើតមានក្នុងសម័យនោះ។

[២៣៦] សម្មាទិដ្ឋិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បញ្ញា សេចក្តីដឹងសព្វ សេចក្តី​ពិចារណា​ សេចក្តីជ្រើសរើស សេចក្តីពិចារណាធម៌ ការកំណត់ ការកត់សំគាល់ ការ​កត់ត្រា ភាពនៃបណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃអ្នកមានសេចក្តីជ្រះស្អាត ភាពនៃអ្នក​មានសេចក្តីភ្លឺច្បាស់ សេចក្តីគិត សេចក្តីយល់ ធម្មជាតិដូចផែនដី ធម្មជាតិកំចាត់កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់​ សេចក្តីដឹងល្អ សភាពដូចជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ សស្ត្រាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា​ រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់​បញ្ចូលក្នុងមគ្គណា ក្នុងសម័យនោះ នេះសម្មាទិដ្ឋិ កើតមាន ក្នុងសម័យនោះ។

[២៣៧] ហិរិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ត្រង់ដែលបុគ្គលខ្មាស ដោយវត្ថុ ដែលគួរខ្មាស ខ្មាសដោយការចួបប្រទះនឹងអកុសលធម៌ដ៏លាមក ក្នុងសម័យនោះ នេះ ហិរិ កើតមានក្នុងសម័យនោះ។

[២៣៨] ឱត្តប្បៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ត្រង់ដែលបុគ្គលតក់ស្លុត​ដោយវត្ថុ​ដែលគួរតក់ស្លុត តក់ស្លុតដោយការចួបប្រទះនឹងអកុសលធម៌ដ៏លាមក ក្នុងសម័យ​នោះ នេះ ឱត្តប្បៈ កើតមានក្នុងសម័យនោះ។

[២៣៩] សេចក្តីស្ងប់កាយ  កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីស្ងប់ សេចក្តី​រម្ងាប់ ការស្ងប់ ការរម្ងាប់ សេចក្តីស្ងៀមស្ងាត់ណា នៃវេទនាខន្ធ នៃសញ្ញាខន្ធ នៃសង្ខារក្ខន្ធ គឺបស្សទ្ធិសម្ពោជ្ឈង្គៈ ក្នុងសម័យនោះ នេះសេចក្តីស្ងប់កាយ កើតមានក្នុងសម័យនោះ។

[២៤០] សេចក្តីស្ងប់ចិត្ត  កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីស្ងប់ សេចក្តីរម្ងាប់ ការស្ងប់ ការរម្ងាប់ សេចក្តីស្ងៀមស្ងាត់ណា នៃវិញ្ញាណក្ខន្ធ គឺ បស្សទ្ធិសម្ពោជ្ឈង្គៈ ក្នុង​សម័យនោះ នេះសេចក្តីស្ងប់ចិត្ត  កើតមានក្នុងសម័យនោះ។

[២៤១] សេចក្តីស្រាលកាយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីស្រាល ការ​បង្អោន​ទៅដោយរហ័ស សេចក្តីមិនយឺតយូរ សេចក្តីមិនទំរន់ណា នៃវេទនាខន្ធ នៃ​សញ្ញាខន្ធ នៃសង្ខារក្ខន្ធ ក្នុងសម័យនោះ នេះសេចក្តីស្រាលកាយ កើតមានក្នុង​សម័យ​នោះ។

[២៤២] សេចក្តីស្រាលចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីស្រាល ការ​បង្អោនទៅដោយរហ័ស ការមិនយឺតយូរ ការមិនទំរន់ ណា នៃវិញ្ញាណក្ខន្ធ ក្នុងសម័យនោះ នេះសេចក្តីស្រាលចិត្ត កើតមានក្នុងសម័យនោះ។

[២៤៣] សេចក្តីទន់កាយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីទន់ សេចក្តីទោរ សេចក្តីមិនរឹង មិនរបឹងណា នៃវេទនាខន្ធ នៃសញ្ញាខន្ធ នៃសង្ខារក្ខន្ធ ក្នុងសម័យនោះ នេះ សេចក្តីទន់កាយ កើតមានក្នុងសម័យនោះ។

[២៤៤] សេចក្តីទន់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីទន់ សេចក្តីទោរ សេចក្តីមិនរឹង មិនរបឹង ណា នៃវិញ្ញាណក្ខន្ធ ក្នុងសម័យនោះ នេះសេចក្តីទន់ចិត្ត កើត​មាន​ក្នុងសម័យនោះ។

[២៤៥] កាយគួរដល់ការងារ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការគួរដល់ការងារ សេចក្តីគួរដល់ការងារ សភាពគួរដល់ការងារណា នៃវេទនាខន្ធ នៃសញ្ញាខន្ធ នៃសង្ខារក្ខន្ធ ក្នុងសម័យនោះ នេះកាយគួរដល់ការងារ កើតមានក្នុងសម័យនោះ។

[២៤៦] ចិត្តគួរដល់ការងារ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការគួរដល់ការងារ សេចក្តីគួរដល់ការងារ សភាពគួរដល់ការងារណា នៃវិញ្ញាណក្ខន្ធ ក្នុងសម័យនោះ នេះ ចិត្តគួរដល់ការងារ កើតមានក្នុងសម័យនោះ។

[២៤៧] សេចក្តីស្ទាត់កាយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការស្ទាត់ សេចក្តីស្ទាត់ សភាពស្ទាត់ណា នៃវេទនាខន្ធ នៃសញ្ញាខន្ធ នៃសង្ខារក្ខន្ធ ក្នុងសម័យនោះ នេះ សេចក្តី​ស្ទាត់កាយ កើតមានក្នុងសម័យនោះ។

[២៤៨] សេចក្តីស្ទាត់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការស្ទាត់ សេចក្តីស្ទាត់ សភាពស្ទាត់ណា នៃវិញ្ញាណក្ខន្ធ ក្នុងសម័យនោះ នេះសេចក្តីស្ទាត់ចិត្ត កើតមាន​ក្នុង​សម័យ​នោះ។

[២៤៩] សេចក្តីត្រង់កាយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការត្រង់ សេចក្តីត្រង់ ការមិនវៀច មិនកោង មិនរំពត់ណា នៃវេទនាខន្ធ នៃសញ្ញាខន្ធ នៃសង្ខារក្ខន្ធ ក្នុង​សម័យនោះ នេះសេចក្តីត្រង់កាយ កើតមានក្នុងសម័យនោះ។

[២៥០] សេចក្តីត្រង់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការត្រង់ សេចក្តីត្រង់ ការមិនវៀច មិនកោង មិនរំពត់ណា នៃវិញ្ញាណក្ខន្ធ ក្នុងសម័យនោះ នេះសេចក្តីត្រង់ចិត្ត កើតមានក្នុងសម័យនោះ។

[២៥១] សតិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីរលឹក សេចក្តីរលឹករឿយៗ សេចក្តីតាំងស្មារតីចំពោះ ការនឹកបាន ការចាំបាន ការមិនភាន់ច្រឡំ ការមិនភ្លេចភ្លាំង គឺសតិ សតិន្ទ្រិយ សតិពលៈ សម្មាសតិ សតិសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់បញ្ចូល​ក្នុង​មគ្គណា ក្នុងសម័យនោះ នេះសតិ កើតមានក្នុងសម័យនោះ។

[២៥២] សម្បជញ្ញៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បញ្ញា ការដឹងសព្វ ការ​ពិចារណា​ ការជ្រើសរើស ការពិចារណាធម៌ ការកំណត់ ការកត់សំគាល់ ការកត់ត្រា ភាពនៃបណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃអ្នកមានសេចក្តីជ្រះស្អាត ភាពនៃអ្នកមាន​សេចក្តីភ្លឺច្បាស់ សេចក្តីគិត សេចក្តីយល់ ធម្មជាតិដូចជាផែនដី ធម្មជាតិកំចាត់កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់​ សេចក្តីដឹងល្អ សភាពដូចជាជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ សស្ត្រាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿង​ឆ្លុះគឺបញ្ញា​ រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គ ណា ក្នុងសម័យនោះ នេះសម្បជញ្ញៈ កើតមានក្នុងសម័យនោះ។

[២៥៣] សមថៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។  ការឋិតនៅ ការតំកល់នៅនឹង ការតាំងនៅស៊ប់ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ សភាពនៃចិត្តមិនឃ្លេងឃ្លោង សេចក្តីស្ងប់រម្ងាប់ គឺសមាធិន្ទ្រិយ សមាធិពលៈ សម្មាសមាធិ សមាធិសម្ពោជ្ឈង្គៈ ជាអង្គ​នៃមគ្គ រាប់បញ្ចូលក្នុងមគ្គ ណា របស់ចិត្ត ក្នុងសម័យនោះ នេះ សមថៈកើត​មាន​ក្នុង​សម័យនោះ។

[២៥៤] វិបស្សនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ បញ្ញា ការដឹងសព្វ ការពិចារណា​ ការជ្រើសរើស ការពិចារណាធម៌ ការកំណត់ ការកត់សំគាល់ ការកត់ត្រា ភាពនៃបណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃអ្នកមានសេចក្តីជ្រះស្អាត ភាពនៃអ្នកមានសេចក្តី ភ្លឺច្បាស់ សេចក្តីគិត សេចក្តីយល់ ធម្មជាតិដូចផែនដី ធម្មជាតិកំចាត់កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់​ សេចក្តីដឹងល្អ សភាពដូចជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ សស្ត្រាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា​ រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គ ណា ក្នុងសម័យនោះ នេះវិបស្សនា កើតមានក្នុងសម័យនោះ។

[២៥៥] សេចក្តីផ្គងឡើង កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីឱហាត សង្វាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ខ្មីឃ្មាត ខ្នះខ្នែង សេចក្តីសង្វាតមិនធូរថយ ការមិនដាក់ចុះនូវសេចក្តីប៉ុនប៉ង ការមិនដាក់ធុរៈ ការផ្គងធុរៈ គឺវីរិយៈ វីរិយិន្ទ្រិយ វីរិយពលៈ សម្មាវាយាមៈ វីរិយសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា ក្នុងសម័យនោះ នេះសេចក្តីផ្គងឡើង កើតមានក្នុងសម័យនោះ។

[២៥៦] សេចក្តីមិនរាយមាយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការ​តំកល់​នៅនឹង ការតាំងនៅស៊ប់ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ សភាពនៃចិត្ត មិន​ឃ្លេងឃ្លោង ការស្ងប់រម្ងាប់ គឺសមាធិន្ទ្រិយ សមាធិពលៈ សម្មាសមាធិ សមាធិសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណារបស់ចិត្ត ក្នុងសម័យនោះ នេះសេចក្តីមិនរាយមាយ កើតមានក្នុងសម័យនោះ។

[២៥៧] មួយទៀត ពួកអរូបធម៌ដទៃណា ដែលកើតឡើងដោយអាស្រ័យហេតុ ក៏កើតមាន​ក្នុងសម័យនោះ នេះពួកធម៌ជាកុសល។

[២៥៨] ខន្ធ៤ កើតមានក្នុងសម័យនោះ អាយនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៩ ឈានប្រកបដោយអង្គ ៥ មគ្គប្រកបដោយអង្គ ៨ ពលៈ ៧ ហេតុ ៣ ផស្សៈ ១ វេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១ វេទនាខន្ធ ១ សញ្ញាខន្ធ ១ សង្ខារក្ខន្ធ ១ វិញ្ញាណក្ខន្ធ ១ មនាយតនៈ ១ មនិន្ទ្រិយ ១ មនោវិញ្ញាណធាតុ ១ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមាន ក្នុងសម័យនោះ ឬថា ពួកអរូបធម៌ដទៃណា ដែលកើតដោយអាស្រ័យហេតុ ក៏កើតមាន​ក្នុង​សម័យនោះ នេះពួក​ធម៌ជាកុសល។បេ។

[២៥៩] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ បីតិ ឯកគ្គតារបស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ ជីវិតិន្ទ្រិយ អនញ្ញតញ្ញស្សាមីតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ សទ្ធាពលៈ វីរិយពលៈ សតិពលៈ សមាធិពលៈ បញ្ញាពលៈ ហិរិពលៈ ឱត្តប្បពលៈ អលោភៈ អទោសៈ អមោហៈ អនភិជ្ឈា អព្យាបាទ សម្មាទិដ្ឋិ ហិរិ ឱត្តប្បៈ សេចក្តីស្ងប់កាយ សេចក្តីស្ងប់ចិត្ត សេចក្តីស្រាលកាយ សេចក្តី​ស្រាលចិត្ត សេចក្តីទន់កាយ សេចក្តីទន់ចិត្ត កាយគួរដល់ការងារ ចិត្តគួរដល់ការងារ សេចក្តី​ស្ទាត់កាយ សេចក្តីស្ទាត់ចិត្ត សេចក្តីត្រង់កាយ សេចក្តីត្រង់ចិត្ត សតិ សម្បជញ្ញៈ សមថៈ វិបស្សនា សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ ឬក៏ ពួកអរូបធម៌ដទៃណា ក្រៅអំពីវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធ ដែលកើតដោយអាស្រ័យហេតុ កើតមានក្នុង​សម័យនោះ នេះសង្ខារក្ខន្ធ កើតមាន ក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។

[២៦០] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿង​ចេញ​ចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។

[២៦១] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿង​ចេញ​ចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវ​ភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិ​លំបាក មានសេចក្តីត្រាស់ដឹងឆាប់ ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។

[២៦២] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿង ចេញ​ចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិងាយ មាន​សេចក្តីត្រាស់ដឹងយឺតយូរ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តី​មិនរាយមាយ ក៏កើតមាន ក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។

[២៦៣] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿង​ចេញ​ចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិងាយ មាន​សេចក្តីត្រាស់ដឹងឆាប់ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តី​មិន​រាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។

[២៦៤] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿង​ចេញ​ចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានរម្ងាប់វិតក្កៈ និងវិចារៈរួចហើយ។បេ។ ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បានដល់បញ្ចមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មាន​សេចក្តីត្រាស់ដឹងយឺតយូរ។បេ។ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹង​ឆាប់។បេ។ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹង​យឺត​យូរ។បេ។ មានសេចក្តី​ប្រតិបត្តិ​ងាយ មានសេចក្តីត្រាស់ដឹងឆាប់ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុង​សម័យ​នោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន ក្នុងសម័យនោះ។បេ។ នេះពួកធម៌ជា​កុសល។

ចប់ សុទ្ធិកប្បដិបទា។

[២៦៥] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញ​ចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន សូន្យ (ចាគរាគៈជាដើម) ក្នុង​សម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន​ក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គល​ចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បី​លះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានរម្ងាប់វិតក្កៈ និងវិចារៈរួចហើយ។បេ។ បានដល់ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។​ បាន​ដល់បញ្ចមជ្ឈាន ដ៏សូន្យ ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។

ចប់ សុញ្ញតៈ។

[២៦៦] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿង​ចេញ​ចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ដ៏សូន្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យ​នោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជា​កុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿង​ចេញ​ចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់​ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តី​ត្រាស់ដឹងឆាប់ ដ៏សូន្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តី​មិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្ដៈ ដល់នូវការមិន​សន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់​ចាក​កាមទាំង​ឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិងាយ តែមាន​សេចក្តីត្រាស់ដឹងយឺតយូរ ដ៏សូន្យ ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់​ចាកកាមទាំងឡាយ។បេ។ បានដល់​បឋមជ្ឈាន មានសេចក្តីប្រតិបត្តិងាយ មានសេចក្តី​ត្រាស់ដឹងឆាប់ ដ៏សូន្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តី​មិនរាយមាយ ក៏កើតមានក្នុង​សម័យ​នោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើន​នូវ​លោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្ដៈ ដល់នូវការមិន​សន្សំក​ពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានរម្ងាប់វិតក្កៈ និង​វិចារៈរួចហើយ។បេ។ បានដល់​ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។​ បានដល់​បញ្ចមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តី​ត្រាស់ដឹង​យឺតយូរ ដ៏សូន្យ។បេ។  មានសេចក្តីប្រតិបត្តិលំបាក តែមានសេចក្តីត្រាស់ដឹង​ឆាប់ ដ៏សូន្យ។បេ។ មានសេចក្តី​ប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងយឺតយូរ ដ៏សូន្យ។បេ។ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តី​ត្រាស់ដឹងឆាប់ ដ៏សូន្យ ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។

ចប់ សុញ្ញតមូលកប្បដិបទា។

[២៦៧] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿង​ចេញ​ចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ជាអប្បណិហិតៈ (និព្វានគ្មាន​កិលេសជាគ្រឿងតំកល់ខ្ជាប់) ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជា​កុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្ដៈ ដល់នូវការ​មិន​​សន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានរម្ងាប់វិតក្កៈ និង​វិចារៈ​រួចហើយ។បេ។ បានដល់ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បានដល់បញ្ចមជ្ឈាន ជាអប្បណិហិតៈ ក្នុងសម័យណា ផស្សៈ ក៏កើត​មានក្នុង​សម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះ​ពួក​ធម៌ជាកុសល។

ចប់ ឈានជាអប្បណិហិតៈ។

[២៦៨] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿង​ចេញ​ចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មាន​សេចក្តីត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុង​សម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជា​កុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញ​ចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តី​ប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងឆាប់ ជាអប្បណិហិតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុង​សម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន ក្នុងសម័យនោះ។បេ។ នេះពួក​ធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿង​ចេញចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិ​ជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិ​ងាយ តែមានសេចក្តីត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ក្នុងសម័យណា ផស្សៈ ក៏កើត​មានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះ​ពួក​​ធម៌​ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿង​ចេញចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវ​ភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តី​ប្រតិបត្តិងាយ មាន​សេចក្តីត្រាស់ដឹងឆាប់ ជាអប្បណិហិតៈ ក្នុងសម័យណា ផស្សៈ ក៏​កើតមាន ក្នុង​សម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញ​ចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់​នូវភូមិ​ជាប្រថម បានរម្ងាប់វិតក្កៈ និងវិចារៈរួចហើយ។បេ។ បានដល់ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។​ បានដល់បញ្ចមជ្ឈាន មានសេចក្តី​ប្រតិបត្តិលំបាក មាន​សេចក្តីត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ។បេ។ មានសេចក្តី​ប្រតិបត្តិ​លំបាក តែមាន​សេចក្តីត្រាស់ដឹងឆាប់ ជាអប្បណិហិតៈ។បេ។ មានសេចក្តី​ប្រតិបត្តិងាយ តែមានសេចក្តី​ត្រាស់ដឹង​យឺតយូរ ជាអប្បណិហិតៈ។បេ។ មានសេចក្តី​ប្រតិបត្តិងាយ មានសេចក្តី​ត្រាស់ដឹងឆាប់ ជាអប្បណិហិតៈ ក្នុងសម័យណា ផស្សៈ ក៏កើត​មានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះ​ពួក​ធម៌ជាកុសល។

ចប់ អប្បណិហិតមូលកប្បដិបទា។

[២៦៩] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរមគ្គ។បេ។ ចម្រើន​នូវ​សតិប្បដ្ឋាន ជាលោកុត្តរៈ។បេ។ ចម្រើននូវសម្មប្បធាន ជាលោកុត្តរៈ។បេ។ ចម្រើននូវ​ឥទ្ធិបាទ ជាលោកុត្តរៈ។បេ។ ចម្រើននូវឥន្ទ្រិយ ជាលោកុត្តរៈ។បេ។ ចម្រើននូវពលៈ ជា​លោកុត្តរៈ។បេ។ ចម្រើននូវពោជ្ឈង្គៈ ជាលោកុត្តរៈ។បេ។ ចម្រើននូវសច្ចៈ ជាលោកុត្តរៈ។បេ។ ចម្រើននូវសមថៈ ជាលោកុត្តរៈ។បេ។ ចម្រើននូវធម៌ ជាលោកុត្តរៈ។បេ។ ចម្រើន​នូវខន្ធ ជាលោកុត្តរៈ។បេ។ ចម្រើននូវអាយតនៈ ជាលោកុត្តរៈ។បេ។ ចម្រើននូវធាតុ ជា​លោកុត្តរៈ។បេ។ ចម្រើននូវអាហារ ជាលោកុត្តរៈ។បេ។ ចម្រើននូវផស្សៈ ជាលោកុត្តរៈ។បេ។ ចម្រើននូវវេទនា ជាលោកុត្តរៈ។បេ។ ចម្រើននូវសញ្ញា ជាលោកុត្តរៈ។បេ។ ចម្រើន​នូវចេតនា ជាលោកុត្តរៈ។បេ។ ចម្រើននូវចិត្តជាលោកុត្តរៈ ជាគ្រឿងចេញចាកវដ្ដៈ ដល់នូវ​ការមិន​សន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាក​កាមទាំង​ឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តី​ត្រាស់ដឹង​យឺតយូរ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិន​រាយមាយ ក៏កើតមាន ក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។បេ។

ចប់ មហាន័យ ២០។​

[២៧០] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញ​ចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិ​ជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិ​លំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ មានឆន្ទៈជាអធិបតី។បេ។ មានវីរិយៈជាអធិបតី។បេ។ មាន​ចិត្តជាអធិបតី។បេ។ មានវីមំសាជាអធិបតី ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុង​សម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌​ជាកុសល។បេ។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿង​ចេញ​ចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិ​ជា​ប្រថម បានរម្ងាប់វិតក្កៈ និងវិចារៈរួចហើយ។បេ។ បានដល់ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បានដល់បញ្ចមជ្ឈាន មានសេចក្តី​ប្រតិបត្តិលំបាក មាន​សេចក្តីត្រាស់ដឹងយឺតយូរ មានឆន្ទៈជាអធិបតី។បេ។ មានវីរិយៈ​ជា​អធិបតី។បេ។ មានចិត្តជា​អធិបតី។បេ។ មានវីមំសាជាអធិបតី ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។បេ។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវ​លោកុត្តរមគ្គ។បេ។ ចម្រើននូវសតិប្បដ្ឋាន ជាលោកុត្តរៈ។បេ។ ចម្រើននូវសម្មប្បធាន ជា​លោកុត្តរៈ។បេ។ ចម្រើននូវឥទ្ធិបាទ ជាលោកុត្តរៈ។បេ។ ចម្រើននូវឥន្ទ្រិយ ជាលោកុត្តរៈ។បេ។ ចម្រើននូវពលៈ ជាលោកុត្តរៈ។បេ។ ចម្រើននូវពោជ្ឈង្គៈ ជាលោកុត្តរៈ។បេ។ ចម្រើននូវសច្ចៈ ជាលោកុត្តរៈ។បេ។ ចម្រើននូវសមថៈ ជាលោកុត្តរៈ។បេ។ ចម្រើននូវធម៌ ជាលោកុត្តរៈ។បេ។ ចម្រើននូវខន្ធ ជាលោកុត្តរៈ។បេ។ ចម្រើននូវអាយតនៈ ជា​លោកុត្តរៈ។បេ។ ចម្រើននូវធាតុ ជាលោកុត្តរៈ។បេ។ ចម្រើននូវអាហារ ជាលោកុត្តរៈ។បេ។ ចម្រើននូវផស្សៈ ជាលោកុត្តរៈ។បេ។ ចម្រើននូវវេទនា ជាលោកុត្តរៈ។បេ។ ចម្រើន​នូវសញ្ញា ជាលោកុត្តរៈ។បេ។ ចម្រើននូវចេតនា ជាលោកុត្តរៈ។បេ។ ចម្រើននូវចិត្ត ជាលោកុត្តរៈ ជាគ្រឿងចេញចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មាន​សេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ មានឆន្ទៈជាអធិបតី។បេ។ មាន​វីរិយៈ​​ជាអធិបតី។បេ។ មានចិត្តជាអធិបតី។បេ។ មានវីមំសាជាអធិបតី ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុង​សម័យ​នោះ។បេ។ នេះពួកធម៌ជាកុសល។បេ។

ចប់ អធិបតី។

ចប់ មគ្គ ទី១។

[២៧១] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿង​ចេញ​ចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីធ្វើកាមរាគ និងព្យាបាទ ឲ្យស្រាលស្តើង ដើម្បីដល់នូវទុតិយភូមិ (សកទាគាមិមគ្គ) បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់​បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អញ្ញិន្ទ្រិយ។បេ។ សេចក្តីមិនរាយមាយ ក៏កើត​មាន​​ក្នុង​សម័យនោះ។បេ។ នេះពួកធម៌ជាកុសល។បេ។

ចប់ មគ្គ ទី២។

[២៧២] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿង​ចេញ​ចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់កាមរាគ និងព្យាបាទឲ្យអស់រលីង ដើម្បីដល់នូវតតិយភូមិ (អនាគាមិមគ្គ) បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់​បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អញ្ញិន្ទ្រិយ។បេ។ សេចក្តីមិនរាយមាយ ក៏កើត​មានក្នុង​សម័យនោះ។បេ។ នេះពួកធម៌ជាកុសល។បេ។

ចប់ មគ្គ ទី៣។

[២៧៣] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿង​ចេញ​ចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវកាមរាគ អរូបរាគ មានះ ឧទ្ធច្ចៈ និងអវិជ្ជាឲ្យអស់រលីង ដើម្បីដល់នូវភូមិ ទី ៤ (អរហត្តមគ្គ) បានស្ងាត់ចាក​កាមទាំង​ឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹង​យឺតយូរ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អញ្ញិន្ទ្រិយ។បេ។ សេចក្តីមិន​រាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។បេ។

[២៧៤] អញ្ញិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ បញ្ញា សេចក្តីដឹងសព្វ សេចក្តី​ពិចារណា សេចក្តីជ្រើសរើស សេចក្តីពិចារណាធម៌ ការកំណត់ ការកត់សំគាល់ សេចក្តី​កត់ត្រា ភាពនៃបណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃបុគ្គលមានសេចក្តីជ្រះស្អាត ភាពនៃ​បុគ្គលមានសេចក្តីភ្លឺច្បាស់ សេចក្តីគិត សេចក្តីយល់ ធម្មជាតិដូចជាផែនដី ធម្មជាតិ​កំចាត់​កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់ សេចក្តីដឹងល្អ សភាពដូចជាជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ គ្រឿងសស្ត្រាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនោះ ដែលបុគ្គលដឹង ឃើញ ដល់ ដឹងច្បាស់ ធ្វើឲ្យជាក់ច្បាស់ហើយណា នេះអញ្ញិន្ទ្រិយ កើតមានក្នុង​សម័យ​នោះ។បេ។ សេចក្តីមិនរាយមាយ កើតមានក្នុងសម័យនោះ។បេ។ ឬក៏ពួកអរូបធម៌ដទៃ​ណា ដែលកើតឡើងដោយអាស្រ័យហេតុ កើតមានក្នុងសម័យនោះ។ នេះពួកធម៌ជា​កុសល។

ចប់ មគ្គ ទី៤។

ចប់ លោកុត្តរចិត្ត។

[២៧៥] ពួកធម៌ជាអកុសល តើដូចម្តេច។ អកុសលចិត្ត ច្រឡំដោយសោមនស្ស ប្រកប​ដោយទិដ្ឋិ មានរូបជាអារម្មណ៍ក្តី មានសំឡេងជាអារម្មណ៍ក្តី មានក្លិនជាអារម្មណ៍ក្តី មាន​រស​ជាអារម្មណ៍ក្តី មានផោដ្ឋព្វៈជាអារម្មណ៍ក្តី មានធម៌ជាអារម្មណ៍ក្តី ឬប្រារព្ធនូវអារម្មណ៍ ណាៗ កើតឡើងហើយ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ​ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ បីតិ សុខៈ ឯកគ្គតារបស់ចិត្ត វីរិយិន្ទ្រិយ សមាធិន្ទ្រិយ មនិន្ទ្រិយ សោមនស្សិន្ទ្រិយ ជីវិតិន្ទ្រិយ មិច្ឆាទិដ្ឋិ មិច្ឆាសង្កប្បៈ មិច្ឆាវាយាមៈ មិច្ឆាសមាធិ វីរិយពលៈ សមាធិពលៈ អហិរិកពលៈ អនោត្តប្បពលៈ លោភៈ មោហៈ អភិជ្ឈា មិច្ឆាទិដ្ឋិ អហិរិកៈ អនោត្តប្បៈ សមថៈ បគ្គាហៈ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃ​ណា ដែលកើតឡើងដោយអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជា​អកុសល។

[២៧៦] ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សម្ផ័ស្ស ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា ក្នុងសម័យនោះ នេះផស្សៈ កើតមានក្នុងសម័យនោះ។

[២៧៧] វេទនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសាប្រព្រឹត្តទៅ​ក្នុង​ចិត្ត សេចក្តីស្រួលប្រព្រឹត្តទៅក្នុងចិត្ត ដែលកើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏​សមគួរ​​ដល់​ផស្សៈជាដើមនោះ ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពី​សម្ផ័ស្សនៃចិត្ត វេទនាដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យ​នោះ នេះវេទនា កើតមានក្នុងសម័យនោះ។

[២៧៨] សញ្ញា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សញ្ញា សេចក្តីសំគាល់ សេចក្តី​ចាំបាន ដែលកើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុង​សម័យ​នោះ នេះសញ្ញា កើតមានក្នុងសម័យនោះ។

[២៧៩] ចេតនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចេតនា សេចក្តីរិះគិត ការ​តាក់តែង ដែលកើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុង​សម័យ​នោះ នេះចេតនា កើតមានក្នុងសម័យនោះ។

[២៨០] ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តី​ប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះចិត្ត កើត​មានក្នុងសម័យនោះ។

[២៨១] វិតក្កៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីត្រិះរិះ ការរិះគិត តំរិះ ការរំពឹង ការជញ្ជឹង ការលើកចិត្តឡើង គឺមិច្ឆាសង្កប្បៈណា ក្នុងសម័យនោះ នេះវិតក្កៈ កើតមានក្នុងសម័យនោះ។

[២៨២] វិចារៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការត្រួតត្រា ការពិចារណា ការពិនិត្យមើល ការសង្កេតមើល ការសំឡឹងនៃចិត្ត ការសំឡឹងមើលណា ក្នុងសម័យនោះ នេះវិចារៈ កើតមានក្នុងសម័យនោះ។

[២៨៣] បីតិ កើតមាន ក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្អែតចិត្ត សេចក្តីរីករាយ សេចក្តីសប្បាយ សេចក្តីស្រួល សេចក្តីស្រស់ស្រាយ ការញញឹមញញែម ការបាន​នូវ​អំណរ ការអណ្តែតអណ្តូង សេចក្តីត្រេកអររបស់ចិត្តណា ក្នុងសម័យនោះ នេះបីតិ កើត​មាន​ក្នុងសម័យនោះ។

[២៨៤] សុខ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសាប្រព្រឹត្តទៅ​ក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើត​អំពី​សម្ផ័ស្ស​នៃចិត្ត វេទនាដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យ​នោះ នេះសុខ កើតមានក្នុងសម័យនោះ។

[២៨៥] ឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតំកល់​នៅនឹង ការតាំងមាំ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ ភាពនៃចិត្តមិន​ឃ្លេងឃ្លោង ការ​ស្ងប់រម្ងាប់ គឺសមាធិន្ទ្រិយ សមាធិពលៈ មិច្ឆាសមាធិណារបស់ចិត្ត ក្នុងសម័យនោះ នេះ ឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ។

[២៨៦] វីរិយិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត ​សេចក្តី​ឱហាត សង្វាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ខ្នះខ្នែង ខ្មីឃ្មាត សេចក្តីសង្វាតមិនធូរថយ ការមិនដាក់ចុះនូវសេចក្តីប៉ុនប៉ង ការមិនដាក់ធុរៈ ការ​ផ្គង​នូវធុរៈ គឺវីរិយៈ វីរិយិន្ទ្រិយ វីរិយពលៈ មិច្ឆាវាយាមៈណា ក្នុងសម័យនោះ នេះវីរិយិន្ទ្រិយ កើតមានក្នុងសម័យនោះ។

[២៨៧] សមាធិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតំកល់​នៅនឹង ការតាំងនៅស៊ប់ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ ភាពនៃចិត្តមិនឃ្លេងឃ្លោង សេចក្តីស្ងប់រម្ងាប់ គឺសមាធិន្ទ្រិយ សមាធិពលៈ មិច្ឆាសមាធិណារបស់ចិត្ត ក្នុងសម័យនោះ នេះសមាធិន្ទ្រិយ កើតមានក្នុងសម័យនោះ។

[២៨៨] មនិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហ្ឫទ័យ ធម្មជាតផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដ៏សមគួរដល់ផស្សៈជាដើមនោះណា ក្នុងសម័យ​នោះ នេះមនិន្ទ្រិយ កើតមានក្នុងសម័យនោះ។

[២៨៩] សោមនស្សិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសា​ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនាដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះសោមនស្សិន្ទ្រិយ កើតមានក្នុងសម័យនោះ។

[២៩០] ជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ អាយុ ការឋិតនៅ ការនៅ​យឺនយូរ ការរស់នៅ ការរំកិលទៅ ការប្រព្រឹត្តិទៅ ការរក្សានូវអរូបធម៌ទាំងនោះ គឺជីវិត ជីវិតិន្ទ្រិយណា ក្នុងសម័យនោះ នេះជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ។

[២៩១] មិច្ឆាទិដ្ឋិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីយល់ សេចក្តីឃើញ សេចក្តី​សាំញ៉ាំគឺទិដ្ឋិ កន្តារៈគឺទិដ្ឋិ ចម្រូងគឺទិដ្ឋិ សេចក្តីស្ទុះស្ទាគឺទិដ្ឋិ ធម្មជាតិជាគ្រឿង​ប្រកប​​ព្រមគឺទិដ្ឋិ ការចាប់ប្រកាន់ ការប្រកាន់មាំ ការតាំងមាំ ការស្ទាបអង្អែល ផ្លូវអាក្រក់ គន្លង​ខុស សេចក្តីខុស ធម្មជាតិជាកំណើតនៃសេចក្តីវិនាស គឺលទ្ធិដូចកំពង់សម្រាប់ឆ្លង ការ​ប្រកាន់ព្រោះ​ស្វែងរកខុសណា ក្នុងសម័យនោះ នេះមិច្ឆាទិដ្ឋិ កើតមានក្នុង​សម័យ​នោះ។

[២៩២] មិច្ឆាសង្កប្បៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីត្រិះរិះ ការរិះគិត តំរិះ ការរំពឹង ការជញ្ជឹង ការលើកចិត្តឡើង គឺមិច្ឆាសង្កប្បៈណា ក្នុងសម័យនោះ នេះ មិច្ឆាសង្កប្បៈ កើតមានក្នុងសម័យនោះ។

[២៩៣] មិច្ឆាវាយាមៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តី​ឱហាត សង្វាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ខ្នះខ្នែង ខ្មីឃ្មាត ការសង្វាតមិនធូរថយ ការមិនដាក់ចុះនូវសេចក្តីប៉ុនប៉ង ការមិនដាក់ធុរៈ ការផ្គង​ធុរៈ គឺវីរិយៈ វីរិយិន្ទ្រិយ វីរិយពលៈ មិច្ឆាវាយាមៈ ណា ក្នុងសម័យនោះ នេះមិច្ឆាវាយាមៈ កើត​មានក្នុងសម័យនោះ។

[២៩៤] មិច្ឆាសមាធិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតំកល់នៅនឹង ការតាំងនៅស៊ប់ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ ភាពនៃចិត្តមិន​ឃ្លេងឃ្លោង សេចក្តី​ស្ងប់រម្ងាប់ គឺសមាធិន្ទ្រិយ សមាធិពលៈ មិច្ឆាសមាធិណា ក្នុងសម័យនោះ នេះមិច្ឆាសមាធិ កើត​មានក្នុងសម័យនោះ។

[២៩៥] វីរិយពលៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីប្រារព្ធព្យាយាម ប្រព្រឹត្ត​ទៅក្នុងចិត្ត ​សេចក្តី​ឱហាត សង្វាត ខិតខំ ព្យាយាម ឧស្សាហ៍​ ប្រឹងប្រែង ខ្នះខ្នែង ខ្មីឃ្មាត សេចក្តីសង្វាតមិនធូរថយ ការមិនដាក់ចុះនូវសេចក្តីប៉ុនប៉ង ការមិនដាក់ធុរៈ ការផ្គងនូវធុរៈ គឺវីរិយៈ វីរិយិន្ទ្រិយ វីរិយពលៈ មិច្ឆាវាយាមៈណា ក្នុងសម័យនោះ នេះវីរិយពលៈ កើត​មាន​ក្នុងសម័យនោះ។

[២៩៦] សមាធិពលៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតំកល់នៅនឹង ការតាំងនៅស៊ប់ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ ភាពនៃចិត្តមិន​ឃ្លេងឃ្លោង សេចក្តី​ស្ងប់រម្ងាប់ គឺសមាធិន្ទ្រិយ សមាធិពលៈ មិច្ឆាសមាធិណា ក្នុងសម័យនោះ នេះ​សមាធិពលៈ កើតមានក្នុងសម័យនោះ។

[២៩៧] អហិរិកពលៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ត្រង់ដែលបុគ្គល មិនខ្មាស ដោយអំពើទុច្ចរិតដែលគួរខ្មាស មិនខ្មាសដោយការជួបប្រទះនូវពួកអកុសលធម៌​ដ៏លាមក​ណា ក្នុងសម័យនោះ នេះអហិរិកពលៈ កើតមានក្នុងសម័យនោះ។

[២៩៨] អនោត្តប្បពលៈ កើតមាន ក្នុងសម័យនោះ តើដូចម្តេច។ ត្រង់ដែលបុគ្គល​មិន​តក់ស្លុត ដោយអំពើទុច្ចរិតដែលគួរតក់ស្លុត មិនតក់ស្លុតដោយការជួបប្រទះនូវពួក​អកុសលធម៌​ដ៏លាមក ណា ក្នុងសម័យនោះ នេះអនោត្តប្បពលៈ កើតមានក្នុង​សម័យ​នោះ។

[២៩៩] លោភៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការចង់បាន ការជាប់ចំពាក់ សេចក្តីជាប់ចំពាក់ តម្រេកខ្លាំង ត្រេកត្រអាល សេចក្តីត្រេកត្រអាល ការសំឡឹងរំពៃ គឺលោភៈ ជាអកុសលមូល ណា ក្នុងសម័យនោះ នេះលោភៈ កើតមានក្នុងសម័យនោះ។

[៣០០] មោហៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនដឹង មិនឃើញ ការមិនដល់ព្រមចំពោះ ការមិនត្រាស់ដឹងនូវធម៌តាមសមគួរ ការមិនដឹងធម៌ដ៏ស្ងប់ ការមិន ចាក់ធ្លុះចំពោះ ការមិនកាន់យក ការមិនចុះចិត្ត ការមិនឃើញស្មើ ការមិនពិចារណា​ការមិនធ្វើឲ្យជាក់ច្បាស់ ការយល់ខុស សេចក្តីល្ងង់ សេចក្តីមិនដឹងខ្លួន សេចក្តីវង្វេង សេចក្តីវង្វេងខ្លាំង សេចក្តីវង្វេងសព្វ សេចក្តីមិនដឹងច្បាស់ អន្លង់គឺអវិជ្ជា គ្រឿងប្រកប​គឺអវិជ្ជា អនុស័យគឺអវិជ្ជា សេចក្តីគ្របសង្កត់គឺអវិជ្ជា គន្លឹះគឺអវិជ្ជា គឺមោហៈ ជា​អកុសលមូល​ណា ក្នុងសម័យនោះ នេះមោហៈ កើតមានក្នុងសម័យនោះ។

[៣០១] អភិជ្ឈា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីចង់បាន ការជាប់ចំពាក់ ភាពជាប់ចំពាក់ តម្រេកខ្លាំង ការត្រេកត្រអាល ភាពត្រេកត្រអាល គឺអភិជ្ឈា លោភៈ ជាអកុសលមូល ណា ក្នុងសម័យនោះ នេះអភិជ្ឈា កើតមានក្នុងសម័យនោះ។

[៣០២] មិច្ឆាទិដ្ឋិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីយល់ សេចក្តីឃើញ សាំញ៉ាំគឺទិដ្ឋិ កន្តារៈគឺទិដ្ឋិ ចំរូងគឺទិដ្ឋិ សេចក្តីស្ទុះស្ទាគឺទិដ្ឋិ ធម្មជាតិជាគ្រឿងប្រកបគឺទិដ្ឋិ ការចាប់ប្រកាន់ ការប្រកាន់មាំ ការតាំងមាំ ការស្ទាបអង្អែល ផ្លូវអាក្រក់ គន្លងខុស សេចក្តីខុស ធម្មជាតិជាកំណើតនៃសេចក្តីវិនាស គឺលទ្ធិដូចជាកំពង់សម្រាប់ឆ្លង ការ​ប្រកាន់​ព្រោះ​ស្វែងរកខុស ណា ក្នុងសម័យនោះ នេះមិច្ឆាទិដ្ឋិ កើតមានក្នុងសម័យនោះ។

[៣០៣] អហិរិកៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ត្រង់ដែលបុគ្គលមិនខ្មាស ដោយអំពើទុច្ចរិតដែលគួរខ្មាស មិនខ្មាសដោយការជួបប្រទះនូវពួកអកុសលធម៌ដ៏លាមក ក្នុងសម័យនោះ នេះអហិរិកៈ កើតមានក្នុងសម័យនោះ។

[៣០៤] អនោត្តប្បៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ត្រង់ដែលបុគ្គល​មិនតក់ស្លុត ដោយអំពើទុច្ចរិតដែលគួរតក់ស្លុត មិនតក់ស្លុតដោយការជួបប្រទះនូវពួក អកុសលធម៌​ដ៏លាមក ក្នុងសម័យនោះ នេះអនោត្តប្បៈ កើតមាន ក្នុងសម័យនោះ។

[៣០៥] សមថៈ កើតមាន ក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតំកល់នៅនឹង ការតាំងនៅស៊ប់ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ ភាពនៃចិត្តមិនឃ្លេងឃ្លោង គឺ​សមថៈ សមាធិន្ទ្រិយ សមាធិពលៈ មិច្ឆាសមាធិ ណា របស់ចិត្ត ក្នុងសម័យនោះ នេះ សមថៈ កើតមានក្នុងសម័យនោះ។

[៣០៦] ការផ្គងឡើង កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត ​សេចក្តី​ឱហាត សង្វាត ខិតខំ ព្យាយាម ឧស្សាហ៍​ ប្រឹងប្រែង ខ្នះខ្នែង ខ្មីឃ្មាត សេចក្តីសង្វាតមិនធូរថយ ការមិនដាក់ចុះនូវសេចក្តីប៉ុនប៉ង ការមិនដាក់ធុរៈ ការ​ផ្គង​នូវធុរៈ គឺវីរិយៈ វីរិយិន្ទ្រិយ វីរិយពលៈ មិច្ឆាវាយាមៈណា ក្នុងសម័យនោះ នេះ ការផ្គង​ឡើង កើតមានក្នុងសម័យនោះ។

[៣០៧] ការមិនរាយមាយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតំកល់​នៅនឹង ការតំកល់ស៊ប់ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ ភាពនៃចិត្តមិន​ឃ្លេងឃ្លោង សេចក្តីស្ងប់រម្ងាប់ គឺសមាធិន្ទ្រិយ សមាធិពលៈ មិច្ឆាសមាធិ ណា របស់ចិត្ត ក្នុង​សម័យ​នោះ នេះការមិនរាយមាយ កើតមានក្នុងសម័យនោះ។

[៣០៨] ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុង​សម័យ​នោះ នេះពួកធម៌ជាអកុសល។

[៣០៩] ខន្ធ ៤ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៥ ឈានប្រកបដោយអង្គ ៥ មគ្គប្រកបដោយអង្គ ៤ ពលៈ ៤ ហេតុ ២ ផស្សៈ ១។បេ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមាន​ក្នុងសម័យនោះ នេះពួកធម៌ជាអកុសល។បេ។​

[៣១០] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ បីតិ ឯកគ្គតារបស់ចិត្ត វីរិយិន្ទ្រិយ សមាធិន្ទ្រិយ ជីវិតិន្ទ្រិយ មិច្ឆាទិដ្ឋិ មិច្ឆាសង្កប្បៈ មិច្ឆាវាយាមៈ មិច្ឆាសមាធិ វីរិយពលៈ សមាធិពលៈ អហិរិកពលៈ អនោត្តប្បពលៈ លោភៈ មោហៈ អភិជ្ឈា មិច្ឆាទិដ្ឋិ អហិរិកៈ អនោត្តប្បៈ សមថៈ បគ្គាហៈ អវិក្ខេបៈ​ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើត​ឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ លើកទុកតែវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធចេញ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌​ជាអកុសល។

[៣១១] ពួកធម៌ជាអកុសល តើដូចម្តេច។ ចិត្តជាអកុសល ច្រឡំដោយសោមនស្ស ប្រកបដោយទិដ្ឋិ ប្រកបដោយសង្ខារ មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធអារម្មណ៍ណាៗ កើតឡើងហើយ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យ​នោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌​ជា​អកុសល។បេ។

[៣១២] ពួកធម៌ជាអកុសល តើដូចម្តេច។ ចិត្តជាអកុសល ច្រឡំដោយសោមនស្ស ប្រាសចាកទិដ្ឋិ មានរូបជាអារម្មណ៍ក្តី មានសំឡេងជាអារម្មណ៍ក្តី មានក្លិនជាអារម្មណ៍ក្តី មានរសជាអារម្មណ៍ក្តី មានផោដ្ឋព្វៈជាអារម្មណ៍ក្តី មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធ​អារម្មណ៍ ណា ៗ កើតឡើងហើយ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ បីតិ សុខ ឯកគ្គតារបស់ចិត្ត វីរិយិន្ទ្រិយ សមាធិន្ទ្រិយ មនិន្ទ្រិយ សោមនស្សិន្ទ្រិយ ជីវិតិន្ទ្រិយ មិច្ឆាសង្កប្បៈ មិច្ឆាវាយាមៈ មិច្ឆាសមាធិ វីរិយពលៈ សមាធិពលៈ អហិរិកពលៈ អនោត្តប្បពលៈ លោភៈ មោហៈ អភិជ្ឈា អហិរិកៈ អនោត្តប្បៈ សមថៈ បគ្គាហៈ អវិក្ខេបៈ​ ក៏កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើង​ព្រោះអាស្រ័យ​ហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអកុសល។បេ។

[៣១៣] ខន្ធ ៤ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៥ ឈានប្រកបដោយអង្គ ៥ មគ្គប្រកបដោយអង្គ ៣ ពលៈ ៤ ហេតុ ២ ផស្សៈ ១ កើតមាន ក្នុងសម័យនោះ។បេ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើត​ឡើង​ព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអកុសល។បេ។

[៣១៤] ​សង្ខារក្ខន្ធ កើតមាន ក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ បីតិ ឯកគ្គតារបស់ចិត្ត វីរិយិន្ទ្រិយ សមាធិន្ទ្រិយ ជីវិតិន្ទ្រិយ មិច្ឆាសង្កប្បៈ មិច្ឆាវាយាមៈ មិច្ឆាសមាធិ វីរិយពលៈ សមាធិពលៈ អហិរិកពលៈ អនោត្តប្បពលៈ លោភៈ មោហៈ អភិជ្ឈា អហិរិកៈ អនោត្តប្បៈ សមថៈ បគ្គាហៈ អវិក្ខេបៈ​ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើត ឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ លើកទុកតែវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធចេញ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជា​អកុសល។បេ។

[៣១៥] ពួកធម៌ជាអកុសល តើដូចម្តេច។ អកុសលចិត្ត ជាចិត្តច្រឡំដោយសោមនស្ស តែ​ប្រាសចាកទិដ្ឋិ ប្រកបដោយសង្ខារ មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជាអារម្មណ៍ក្តី ឬ​ក៏​ប្រារព្ធ​អារម្មណ៍ណាៗ កើតឡើងហើយ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុង​សម័យ​នោះ។បេ។ អវិក្ខេបៈ​ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាអកុសល។បេ។

[៣១៦] ពួកធម៌ជាអកុសល តើដូចម្តេច។ អកុសលចិត្ត ច្រឡំដោយឧបេក្ខា ប្រកប​ដោយទិដ្ឋិ មានរូបជាអារម្មណ៍ក្តី មានសំឡេងជាអារម្មណ៍ក្តី មានក្លិនជាអារម្មណ៍ក្តី មាន​រស​ជាអារម្មណ៍ក្តី មានផោដ្ឋព្វៈជាអារម្មណ៍ក្តី មានធម៌ជាអារម្មណ៍ក្តី ឬក៏ ប្រារព្ធអារម្មណ៍ ណា ៗ កើតឡើងហើយ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ ឧបេក្ខា ឯកគ្គតារបស់ចិត្ត វីរិយិន្ទ្រិយ  សមាធិន្ទ្រិយ មនិន្ទ្រិយ ឧបេក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ មិច្ឆាទិដ្ឋិ មិច្ឆាសង្កប្បៈ មិច្ឆាវាយាមៈ មិច្ឆាសមាធិ វីរិយពលៈ សមាធិពលៈ អហិរិកពលៈ អនោត្តប្បពលៈ លោភៈ មោហៈ អភិជ្ឈា មិច្ឆាទិដ្ឋិ អហិរិកៈ អនោត្តប្បៈ សមថៈ បគ្គាហៈ អវិក្ខេបៈ​ ក៏កើតមានក្នុងសម័យនោះ ឬក៏ ពួកអរូបធម៌​ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជា​អកុសល។

[៣១៧] ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា ក្នុងសម័យនោះ នេះផស្សៈ កើតមានក្នុងសម័យនោះ។ វេទនា កើត​មានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា មិនមែនជាមិន​ឆ្ងាញ់ពិសា ប្រព្រឹត្ត​ទៅក្នុងចិត្ត ដែលកើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌​នោះ ការ​ទទួល​អារម្មណ៍មិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនាមិនទុក្ខមិនសុខ ដែល​កើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះវេទនា កើតមានក្នុងសម័យនោះ។បេ។ ឧបេក្ខា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា មិនមែនជាមិន​ឆ្ងាញ់​ពិសា ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្ស​នៃចិត្ត វេទនាមិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត ណា ក្នុងសម័យនោះ នេះ​ឧបេក្ខា កើតមានក្នុងសម័យនោះ។បេ។ ឧបេក្ខិន្ទ្រិយ​ កើតមានក្នុងសម័យនោះ តើ​ដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា មិនមែនជាមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត ការទទួល​អារម្មណ៍​មិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនាមិនទុក្ខមិនសុខ ដែលកើត​អំពី​សម្ផ័ស្ស​នៃចិត្តណា ក្នុងសម័យនោះ នេះឧបេក្ខិន្ទ្រិយ កើតមានក្នុងសម័យនោះ។បេ។ ឬក៏ពួកអរូបធម៌​ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជា​អកុសល។

[៣១៨] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៥ ឈានមានអង្គ ៤ មគ្គមានអង្គ ៤ ពលៈ ៤ ហេតុ ២ ផស្សៈ ១។បេ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមាន ក្នុងសម័យនោះ ឬក៏ ពួកអរូបធម៌ដទៃណា ដែលកើតឡើង​ព្រោះ​អាស្រ័យ​ហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអកុសល។បេ។

[៣១៩] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ ឯកគ្គតារបស់ចិត្ត វីរិយិន្ទ្រិយ សមាធិន្ទ្រិយ ជីវិតិន្ទ្រិយ មិច្ឆាទិដ្ឋិ មិច្ឆាសង្កប្បៈ មិច្ឆាវាយាមៈ មិច្ឆាសមាធិ វីរិយពលៈ សមាធិពលៈ អហិរិកពលៈ អនោត្តប្បពលៈ លោភៈ មោហៈ អភិជ្ឈា មិច្ឆាទិដ្ឋិ អហិរិកៈ អនោត្តប្បៈ សមថៈ បគ្គាហៈ អវិក្ខេបៈ​ ឬក៏ ពួកអរូបធម៌ដទៃណា ដែលកើត​ឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ លើកទុកតែវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធចេញ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌​ជាអកុសល។

[៣២០] ពួកធម៌ជាអកុសល តើដូចម្តេច។ អកុសលចិត្ត ជាចិត្តច្រឡំដោយឧបេក្ខា ប្រកប​ដោយទិដ្ឋិ ប្រកបដោយសង្ខារ មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏​ប្រារព្ធអារម្មណ៍ណាៗ កើតឡើងហើយ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុង​សម័យ​នោះ។បេ។ អវិក្ខេបៈ​ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជា​អកុសល។បេ។

[៣២១] ពួកធម៌ជាអកុសល តើដូចម្តេច។  អកុសលចិត្ត ជាចិត្តច្រឡំដោយឧបេក្ខា ប្រាសចាក​ទិដ្ឋិ មានរូបជាអារម្មណ៍ក្តី មានសំឡេងជាអារម្មណ៍ក្តី មានក្លិនជាអារម្មណ៍ក្តី មានរសជាអារម្មណ៍ក្តី មានផោដ្ឋព្វៈជាអារម្មណ៍ក្តី មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធ​អារម្មណ៍ ណា ៗ កើតឡើងហើយ ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ ឧបេក្ខា ឯកគ្គតារបស់ចិត្ត វីរិយិន្ទ្រិយ សមាធិន្ទ្រិយ មនិន្ទ្រិយ ឧបេក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ មិច្ឆាសង្កប្បៈ មិច្ឆាវាយាមៈ មិច្ឆាសមាធិ វីរិយពលៈ សមាធិពលៈ អហិរិកពលៈ អនោត្តប្បពលៈ លោភៈ មោហៈ អភិជ្ឈា អហិរិកៈ អនោត្តប្បៈ សមថៈ បគ្គាហៈ អវិក្ខេបៈ​ ក៏កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែល​កើត​ឡើង​ព្រោះអាស្រ័យ​ហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអកុសល។បេ។

[៣២២]  ខន្ធ ៤ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៥ ឈានប្រកបដោយអង្គ ៤ មគ្គប្រកបដោយអង្គ ៣ ពលៈ ៤ ហេតុ ២ ផស្សៈ ១។បេ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមាន​ក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុង​សម័យនោះ នេះពួកធម៌ជាអកុសល។បេ។

[៣២៣] សង្ខារក្ខន្ធ កើតមាន ក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ ឯកគ្គតារបស់ចិត្ត វីរិយិន្ទ្រិយ សមាធិន្ទ្រិយ ជីវិតិន្ទ្រិយ មិច្ឆាសង្កប្បៈ មិច្ឆាវាយាមៈ មិច្ឆាសមាធិ វីរិយពលៈ សមាធិពលៈ អហិរិកពលៈ អនោត្តប្បពលៈ លោភៈ មោហៈ អភិជ្ឈា អហិរិកៈ អនោត្តប្បៈ សមថៈ បគ្គាហៈ អវិក្ខេបៈ​ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើង​ព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ លើកទុកតែវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធចេញ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌​ជាអកុសល។

[៣២៤] ពួកធម៌ជាអកុសល តើដូចម្តេច។  អកុសលចិត្ត ជាចិត្តច្រឡំដោយឧបេក្ខា ប្រាស​ចាក​ទិដ្ឋិ តែប្រកបដោយសង្ខារ មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏​ប្រារព្ធអារម្មណ៍ណា ៗ កើតឡើងហើយ ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុង​សម័យ​​នោះ។បេ។ អវិក្ខេបៈ​ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាអកុសល។បេ។

[៣២៥] ពួកធម៌ជាអកុសល តើដូចម្តេច។ អកុសលចិត្ត ជាចិត្តច្រឡំដោយទោមនស្ស ប្រកបដោយសេចក្តីចង្អៀតចង្អល់ មានរូបជាអារម្មណ៍ក្តី មានសំឡេងជាអារម្មណ៍ក្តី មាន​ក្លិនជា​អារម្មណ៍ក្តី មានរសជាអារម្មណ៍ក្តី មានផោដ្ឋព្វៈជាអារម្មណ៍ក្តី មានធម៌ជា​អារម្មណ៍​ក្តី ឬក៏ ប្រារព្ធអារម្មណ៍ណាៗ កើតឡើងហើយ ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ ទុក្ខ ឯកគ្គតារបស់ចិត្ត វីរិយិន្ទ្រិយ សមាធិន្ទ្រិយ មនិន្ទ្រិយ ទោមនស្សិន្ទ្រិយ ជីវិតិន្ទ្រិយ មិច្ឆាសង្កប្បៈ មិច្ឆាវាយាមៈ មិច្ឆាសមាធិ វីរិយពលៈ សមាធិពលៈ អហិរិកពលៈ អនោត្តប្បពលៈ ទោសៈ មោហៈ ព្យាបាទៈ អហិរិកៈ អនោត្តប្បៈ សមថៈ បគ្គាហៈ អវិក្ខេបៈ​ ក៏កើតមាន ក្នុងសម័យនោះ ឬក៏ អរូបធម៌ដទៃណា ដែលកើតឡើង ព្រោះអាស្រ័យហេតុ ក៏កើតមាន ក្នុងសម័យនោះ នេះ ពួកធម៌ជាអកុសល។

[៣២៦] ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា ក្នុងសម័យនោះ នេះផស្សៈ កើតមាន ក្នុងសម័យនោះ។ វេទនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តី​ទុក្ខប្រព្រឹត្តទៅក្នុងចិត្ត ដែលកើតពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌​នោះ ការទទួលអារម្មណ៍មិនឆ្ងាញ់ពិសាជាទុក្ខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនាមិនឆ្ងាញ់​ពិសាជាទុក្ខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះវេទនា កើតមាន​ក្នុងសម័យនោះ។បេ។ ទុក្ខ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា​ ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីទុក្ខប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនឆ្ងាញ់ពិសាជាទុក្ខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនាមិនឆ្ងាញ់ពិសាជាទុក្ខ ដែលកើតអំពីសម្ផ័ស្សនៃ​ចិត្ត​ណា ក្នុងសម័យនោះ នេះទុក្ខ កើតមានក្នុងសម័យនោះ។បេ។ ទោមនស្សិន្ទ្រិយ​ កើតមាន​ក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសាប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីទុក្ខ​ប្រព្រឹត្ត​ទៅ​ក្នុងចិត្ត​ ការទទួលអារម្មណ៍ មិនឆ្ងាញ់ពិសាជាទុក្ខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនា​មិនឆ្ងាញ់​ពិសាជាទុក្ខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះ ទោមនស្សិន្ទ្រិយ កើតមាន​ក្នុងសម័យនោះ។បេ។ ទោសៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីខឹង ការប្រទូស្ត ភាពប្រទូស្ត ការព្យាបាទ អាការព្យាបាទ ភាព​ព្យាបាទ សេចក្តីខុស សេចក្តីភ្លាត់ សេចក្តីកាច សំដីអសុរោះ សេចក្តីមិន​ត្រេកអរ​នៃចិត្ត​ណា​ ក្នុងសម័យនោះ នេះទោសៈ កើតមានក្នុងសម័យនោះ។បេ។ ព្យាបាទ កើតមាន​ក្នុង​សម័យនោះ តើដូចម្តេច។ សេចក្តីខឹង ការប្រទូស្ត ភាពប្រទូស្ត ការព្យាបាទ អាការព្យាបាទ ភាពព្យាបាទ សេចក្តីខុស សេចក្តីភ្លាត់ សេចក្តីកាច សំដីអសុរោះ សេចក្តីមិន​ត្រេកអរ​នៃចិត្តណា​ ក្នុងសម័យនោះ នេះព្យាបាទ ក៏កើតមានក្នុងសម័យនោះ។បេ។ ឬក៏ពួក​អរូបធម៌​ដទៃណា ដែលកើតឡើងព្រោះអាស្រ័យ​ហេតុ ក៏កើតមានក្នុងសម័យនោះ នេះ ពួកធម៌ជាអកុសល។បេ។

[៣២៧] ខន្ធ ៤ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៥ ឈានមានអង្គ ៤ មគ្គប្រកបដោយអង្គ ៣ ពលៈ ៤ ហេតុ ២ ផស្សៈ ១។បេ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមាន​ក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមាន​ក្នុងសម័យនោះ នេះពួកធម៌ជាអកុសល។បេ។

[៣២៨] សង្ខារក្ខន្ធ កើតមាន ក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ ឯកគ្គតារបស់ចិត្ត វីរិយិន្ទ្រិយ សមាធិន្ទ្រិយ ជីវិតិន្ទ្រិយ មិច្ឆាសង្កប្បៈ មិច្ឆាវាយាមៈ មិច្ឆាសមាធិ វីរិយពលៈ សមាធិពលៈ អហិរិកពលៈ អនោត្តប្បពលៈ ទោសៈ មោហៈ ព្យាបាទ អហិរិកៈ អនោត្តប្បៈ សមថៈ បគ្គាហៈ អវិក្ខេបៈ​ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើង​ព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ លើកទុកតែវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធចេញ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជា​អកុសល។

[៣២៩] ពួកធម៌ជាអកុសល តើដូចម្តេច។ អកុសលចិត្ត ជាចិត្តច្រឡំដោយទោមនស្ស ប្រកបដោយសេចក្តីចង្អៀតចង្អល់ ទាំងប្រកបដោយសង្ខារ មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ ប្រារព្ធនូវអារម្មណ៍ណាៗ កើតឡើងហើយ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះ​ពួក​ធម៌ជា​អកុសល។បេ។

[៣៣០] ពួកធម៌ជាអកុសល តើដូចម្តេច។ អកុសលចិត្ត ជាចិត្តច្រឡំដោយឧបេក្ខា ប្រកប​ដោយវិចិកិច្ឆា មានរូបជាអារម្មណ៍ក្តី មានសំឡេងជាអារម្មណ៍ក្តី មានក្លិនជា​អារម្មណ៍​ក្តី មានរសជាអារម្មណ៍ក្តី មានផោដ្ឋព្វៈជាអារម្មណ៍ក្តី មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធ​អារម្មណ៍ណាៗ កើតឡើងហើយ ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុង​សម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ ឧបេក្ខា ឯកគ្គតារបស់ចិត្ត វីរិយិន្ទ្រិយ មនិន្ទ្រិយ ឧបេក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ មិច្ឆាសង្កប្បៈ មិច្ឆាវាយាមៈ វីរិយពលៈ អហិរិកពលៈ អនោត្តប្បពលៈ វិចិកិច្ឆា មោហៈ អហិរិកៈ អនោត្តប្បៈ បគ្គាហៈ អវិក្ខេបៈ ក៏កើតមាន​ក្នុង​សម័យនោះ ឬក៏ ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមាន​ក្នុង​សម័យនោះ នេះពួកធម៌ជាអកុសល។

[៣៣១] ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា ក្នុងសម័យនោះ នេះផស្សៈ កើតមានក្នុងសម័យនោះ។បេ។ ឯកគ្គតា​របស់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅណា របស់ចិត្ត ក្នុងសម័យ​នោះ នេះឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ។បេ។ វិចិកិច្ឆា កើតមានក្នុង​សម័យ​នោះ តើដូចម្តេច។ ការឆ្ងល់ អាការឆ្ងល់ ភាពឆ្ងល់ សេចក្តីយល់ស្ទាក់ស្ទើរ សេចក្តី​ងឿងឆ្ងល់ ចិត្តបែកជាពីរ ចិត្តញែកជា ២ ផ្លូវ សេចក្តីសង្ស័យ ការប្រកាន់​ដោយ​ចំណែក​ច្រើន ការដកថយមិនរួច ការទំលុះទំលាយទៅមិនបាន ការប្រកាន់មិនមាំ សេចក្តីរឹង​ត្អឹងរបស់ចិត្ត ការរសេមរសាមចិត្តណា ក្នុងសម័យនោះ នេះវិចិកិច្ឆា កើតមានក្នុង​សម័យ​នោះ។បេ។ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុង​សម័យនោះ នេះពួកធម៌ជាអកុសល។

[៣៣២] ខន្ធ ៤ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៤ ឈានប្រកបដោយអង្គ ៤ មគ្គប្រកបដោយអង្គ ២ ពលៈ ៣ ហេតុ ១ ផស្សៈ ១។បេ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមាន​ក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុង​សម័យនោះ នេះពួកធម៌ជាអកុសល។បេ។

[៣៣៣] សង្ខារក្ខន្ធ កើតមាន ក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ ឯកគ្គតារបស់ចិត្ត វីរិយិន្ទ្រិយ ជីវិតិន្ទ្រិយ មិច្ឆាសង្កប្បៈ មិច្ឆាវាយាមៈ វីរិយពលៈ អហិរិកពលៈ អនោត្តប្បពលៈ វិចិកិច្ឆា មោហៈ អហិរិកៈ អនោត្តប្បៈ បគ្គាហៈ ឬក៏ ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ លើកទុកតែវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធចេញ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យ​នោះ។បេ។ នេះពួកធម៌ជា​អកុសល។

[៣៣៤] ពួកធម៌ជាអកុសល តើដូចម្តេច។ អកុសលចិត្ត ជាចិត្តច្រឡំដោយឧបេក្ខា ប្រកបដោយឧទ្ធច្ចៈ មានរូបជាអារម្មណ៍ក្តី មានសំឡេងជាអារម្មណ៍ក្តី មានក្លិនជាអារម្មណ៍​ក្តី មានរសជាអារម្មណ៍ក្តី មានផោដ្ឋព្វៈជាអារម្មណ៍ក្តី មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធ​អារម្មណ៍ណាៗ កើតឡើងហើយ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ ឧបេក្ខា ឯកគ្គតារបស់ចិត្ត វីរិយិន្ទ្រិយ សមាធិន្ទ្រិយ មនិន្ទ្រិយ ឧបេក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ មិច្ឆាសង្កប្បៈ មិច្ឆាវាយាមៈ មិច្ឆាសមាធិ វីរិយពលៈ សមាធិពលៈ អហិរិកពលៈ អនោត្តប្បពលៈ ឧទ្ធច្ចៈ មោហៈ អហិរិកៈ អនោត្តប្បៈ សមថៈ បគ្គាហៈ អវិក្ខេបៈ​ ក៏កើតមាន ក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើត​ឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអកុសល។

[៣៣៥] ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិច ណា ក្នុងសម័យនោះ នេះផស្សៈ កើតមាន ក្នុងសម័យនោះ។បេ។ ឧទ្ធច្ចៈ កើតមាន ក្នុងសម័យនោះ តើដូចម្តេច។ ការអណ្តែតអណ្តូងចិត្ត ការមិនស្ងប់រម្ងាប់ ការរាយមាយចិត្ត​ ការភ្ញាក់ផ្អើលចិត្ត ណា ក្នុងសម័យនោះ នេះឧទ្ធច្ចៈ កើតមានក្នុង​សម័យនោះ។បេ។ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើត​មាន​​ក្នុងសម័យនោះ នេះពួកធម៌ជាអកុសល។បេ។

[៣៣៦] ខន្ធ ៤ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៥ ឈានប្រកបដោយអង្គ ៤ មគ្គប្រកបដោយអង្គ ៣ ពលៈ ៤ ហេតុ ១ ផស្សៈ ១។បេ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមាន ក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមាន​ក្នុងសម័យនោះ នេះពួកធម៌ជាអកុសល។បេ។

[៣៣៧] សង្ខារក្ខន្ធ កើតមាន ក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ ឯកគ្គតារបស់ចិត្ត វីរិយិន្ទ្រិយ សមាធិន្ទ្រិយ ជីវិតិន្ទ្រិយ មិច្ឆាសង្កប្បៈ មិច្ឆាវាយាមៈ មិច្ឆាសមាធិ វីរិយពលៈ សមាធិពលៈ អហិរិកពលៈ អនោត្តប្បពលៈ ឧទ្ធច្ចៈ មោហៈ អហិរិកៈ អនោត្តប្បៈ សមថៈ បគ្គាហៈ អវិក្ខេបៈ ឬក៏ ពួកអរូបធម៌ដទៃណា ដែលកើត​ឡើងព្រោះអាស្រ័យហេតុ កើតមាន ក្នុងសម័យនោះ លើកទុកតែវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធចេញ នេះសង្ខារក្ខន្ធ កើតមាន ក្នុងសម័យនោះ។បេ។ នេះពួកធម៌ជា​អកុសល។

ចប់ អកុសលចិត្ត ១២។​

[៣៣៨] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ចក្ខុវិញ្ញាណ ជាវិបាក ច្រឡំដោយ​ឧបេក្ខា មាន​រូប​ជាអារម្មណ៍ កើតឡើងហើយ ព្រោះហេតុបានធ្វើ បានសន្សំនូវកម្មជា​កាមាវចរកុសល ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត ឧបេក្ខា ឯកគ្គតារបស់ចិត្ត មនិន្ទ្រិយ ឧបេក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ ឬក៏ពួក​អរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះ ពួក​​ធម៌​ជាអព្យាក្រឹត។

[៣៣៩] ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា ក្នុងសម័យនោះ នេះផស្សៈ កើតមានក្នុងសម័យនោះ។

[៣៤០] វេទនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា មិនមែន​ជាមិនឆ្ងាញ់ពិសា ដែលប្រព្រឹត្តទៅក្នុងចិត្ត ដែលកើតអំពីសម្ផ័ស្សនៃចក្ខុវិញ្ញាណធាតុ ដ៏សមគួរ​ដល់ធម៌នោះ ការទទួលអារម្មណ៍មិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនា មិនទុក្ខ​មិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះវេទនា កើតមាន​ក្នុងសម័យ​នោះ។

[៣៤១] សញ្ញា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សញ្ញា ការចងចាំ ភាពចំណាំ ដែលកើតអំពីសម្ផ័ស្សនៃចក្ខុវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះ​សញ្ញា កើតមានក្នុងសម័យនោះ។

[៣៤២] ចេតនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចេតនា ការគិត ភាពគិត ដែលកើតអំពីសម្ផ័ស្សនៃចក្ខុវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះ​ចេតនា កើតមានក្នុងសម័យនោះ។

[៣៤៣] ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តី​ប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ ចក្ខុវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះចិត្ត កើតមាន​ក្នុងសម័យនោះ។

[៣៤៤] ឧបេក្ខា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា មិនមែន​ជាមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍ មិនទុក្ខមិនសុខ ដែលកើត​អំពី​សម្ផ័ស្សនៃចិត្ត វេទនាមិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះ​ឧបេក្ខា កើតមានក្នុងសម័យនោះ។

[៣៤៥] ឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅណា របស់ចិត្ត ក្នុងសម័យនោះ នេះឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ។

[៣៤៦] មនិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត ការដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ ចក្ខុវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះ​មនិន្ទ្រិយ កើតមានក្នុងសម័យនោះ។

[៣៤៧] ឧបេក្ខិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា មិនមែន​ជាមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនទុក្ខមិនសុខ ដែល​កើត​​អំពី​សម្ផ័ស្សនៃចិត្ត វេទនាមិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុង​សម័យ​នោះ នេះឧបេក្ខិន្ទ្រិយ កើតមានក្នុងសម័យនោះ។

[៣៤៨] ជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ អាយុ ការឋិតនៅ ការនៅយឺនយូរ ការរស់នៅ ការរំកិលទៅ ការប្រព្រឹត្តិទៅ ការរក្សានៃអរូបធម៌ទាំងនោះ គឺជីវិត ជីវិតិន្ទ្រិយណា ក្នុងសម័យនោះ នេះជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ។

[៣៤៩] ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុង​សម័យ​នោះ នេះពួកធម៌ជាអព្យាក្រឹត។

[៣៥០] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៣ ផស្សៈ ១។បេ។ ចក្ខុវិញ្ញាណធាតុ ១ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះ​ពួកធម៌ជាអព្យាក្រឹត។បេ។

[៣៥១] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា ឯកគ្គតា​របស់ចិត្ត ជីវិតិន្ទ្រិយ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមាន ក្នុងសម័យនោះ លើកទុកតែវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធចេញ នេះ សង្ខារក្ខន្ធ កើតមាន​ក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។

[៣៥២] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ សោតវិញ្ញាណជាវិបាក ច្រឡំដោយឧបេក្ខា មានសំឡេងជាអារម្មណ៍ កើតឡើងហើយ ព្រោះបានធ្វើ បានសន្សំ នូវកម្មជា​កាមាវចរកុសល។បេ។ ឃានវិញ្ញាណ ច្រឡំដោយឧបេក្ខា មានក្លិនជាអារម្មណ៍ កើតឡើង​ហើយ។បេ។ ជីវ្ហាវិញ្ញាណ ច្រឡំដោយឧបេក្ខា មានរសជាអារម្មណ៍ កើតឡើងហើយ។បេ។ កាយវិញ្ញាណ ច្រឡំដោយសុខ មានផោដ្ឋព្វៈជាអារម្មណ៍ កើតឡើងហើយ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត សុខ ឯកគ្គតារបស់ចិត្ត មនិន្ទ្រិយ សុខិន្ទ្រិយ ជីវិតិន្ទ្រិយ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះ​អាស្រ័យ​ហេតុ ក៏កើត​មានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។

[៣៥៣] ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា ក្នុងសម័យនោះ នេះផស្សៈ កើតមានក្នុងសម័យនោះ។

[៣៥៤] វេទនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសា ប្រព្រឹត្ត​ទៅ​ក្នុងកាយ សេចក្តីសុខ ប្រព្រឹត្តទៅក្នុងកាយដែលកើតអំពីសម្ផ័ស្សនៃកាយវិញ្ញាណធាតុ ដ៏សមគួរ​ដល់ធម៌នោះ ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃ​កាយ វេទនា​ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃកាយណា ក្នុងសម័យនោះ នេះ​វេទនា កើតមានក្នុងសម័យនោះ។

[៣៥៥] សញ្ញា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សញ្ញា សេចក្តីសំគាល់ សេចក្តី​ចាំបាន ដែលកើតអំពីសម្ផ័ស្សនៃកាយវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុង​សម័យ​​នោះ នេះសញ្ញា កើតមានក្នុងសម័យនោះ។

[៣៥៦] ចេតនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចេតនា សេចក្តីរិះគិត ការ​តាក់តែង ដែលកើតអំពីសម្ផ័ស្សនៃកាយវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុង​សម័យ​​នោះ នេះចេតនា កើតមានក្នុងសម័យនោះ។

[៣៥៧] ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងនូវអារម្មណ៍ សេចក្តី​ប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ កាយវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះចិត្ត​កើត​មានក្នុងសម័យនោះ។

[៣៥៨] សុខ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសាប្រព្រឹត្តទៅ​ក្នុង​កាយ សេចក្តីសុខប្រព្រឹត្តទៅក្នុងកាយ ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើត​អំពី​​សម្ផ័ស្ស​នៃកាយ វេទនាដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃកាយណា ក្នុង​សម័យ​នោះ នេះសុខកើតមានក្នុងសម័យនោះ។

[៣៥៩] ឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅណា​របស់ចិត្ត ក្នុងសម័យនោះ នេះឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ។

[៣៦០] មនិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ កាយវិញ្ញាណធាតុដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះមនិន្ទ្រិយ កើត​មានក្នុងសម័យនោះ។

[៣៦១] សុខិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសា ប្រព្រឹត្ត​ទៅ​ក្នុងកាយ សេចក្តីសុខ ប្រព្រឹត្តទៅក្នុងកាយ ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែល​កើតអំពីសម្ផ័ស្សនៃកាយ វេទនាដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃកាយណា ក្នុង​សម័យនោះ នេះសុខិន្ទ្រិយ កើតមានក្នុងសម័យនោះ។

[៣៦២] ជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ អាយុ ការឋិតនៅ ការនៅ​យឺនយូរ ការរស់នៅ ការរំកិលទៅ ការប្រព្រឹត្តិទៅ ការរក្សានូវអរូបធម៌ទាំងនោះ គឺជីវិត ជីវិតិន្ទ្រិយ​ណា ក្នុងសម័យនោះ នេះជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ។

[៣៦៣] ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុង​សម័យ​នោះ នេះពួកធម៌ជាអព្យាក្រឹត។

[៣៦៤] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៣ ផស្សៈ ១។បេ។ កាយវិញ្ញាណធាតុ ១ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬក៏ពួក​អរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួក​ធម៌ជាអព្យាក្រឹត។បេ។

[៣៦៥] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា ឯកគ្គតា​របស់​ចិត្ត ជីវិតិន្ទ្រិយ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមាន​ក្នុង​​សម័យ​នោះ លើកទុកតែវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធចេញ នេះសង្ខារក្ខន្ធ កើត​មាន​ក្នុងសម័យ​នោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។

ចប់ បញ្ចវិញ្ញាណ មានវិបាកជាកុសល។

[៣៦៦] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ មនោធាតុជាវិបាក ច្រឡំដោយឧបេក្ខា មានរូបជាអារម្មណ៍ក្តី។បេ។ មានផោដ្ឋព្វៈជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ កើត​ឡើង​ហើយ ព្រោះហេតុបានធ្វើ បានសន្សំ នូវកម្មជាកាមាវចរកុសល ក្នុងសម័យណា ផស្សៈក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ ឧបេក្ខា ឯកគ្គតា​របស់ចិត្ត មនិន្ទ្រិយ ឧបេក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ ក៏កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌​ដទៃ​ណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជា​អព្យាក្រឹត។

[៣៦៧] ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះ​ពាល់ ការទង្គុកទង្គិចណា ក្នុងសម័យនោះ នេះផស្សៈ កើតមានក្នុងសម័យនោះ។

[៣៦៨] វេទនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា មិនមែន​ជាមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត ដែលកើតអំពីសម្ផ័ស្សនៃមនោធាតុ ដ៏សមគួរដល់​ធម៌នោះ ការទទួលអារម្មណ៍មិនទុក្ខមិនសុខ កើតអំពីសម្ផ័ស្សនៃចិត្ត វេទនា មិនទុក្ខមិន​សុខ ដែលកើតអំពី​សម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះវេទនា កើតមានក្នុង​សម័យ​នោះ។

[៣៦៩] សញ្ញា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សញ្ញា សេចក្តីសំគាល់ សេចក្តី​ចាំបាន ដែលកើតអំពីសម្ផ័ស្សនៃមនោធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះ​សញ្ញា កើតមានក្នុងសម័យនោះ។

[៣៧០] ចេតនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចេតនា សេចក្តីរិះគិត ការ​តាក់តែង ដែលកើតអំពីសម្ផ័ស្សនៃមនោធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះចេតនា កើតមានក្នុងសម័យនោះ។

[៣៧១] ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តី​ប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះចិត្តកើតមាន​ក្នុង​សម័យ​នោះ។

[៣៧២] វិតក្កៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីត្រិះរិះ ការរិះគិត តំរិះ ការរំពឹង ការជញ្ជឹង ការលើកចិត្តឡើងណា ក្នុងសម័យនោះ នេះវិតក្កៈ កើតមានក្នុង​សម័យ​​នោះ។

[៣៧៣] វិចារៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការត្រួតត្រា ការពិចារណា ការពិនិត្យមើល ការសង្កេតមើល ការផ្គងនូវចិត្ត ការសំឡឹងមើលណា ក្នុងសម័យនោះ នេះ​វិចារៈ កើតមានក្នុងសម័យនោះ។

[៣៧៤] ឧបេក្ខា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា មិនមែន​ជាមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនទុក្ខមិនសុខ ដែលកើត​អំពី​សម្ផ័ស្សនៃចិត្ត វេទនា មិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះឧបេក្ខា កើតមានក្នុងសម័យនោះ។

[៣៧៥] ឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅណា របស់ចិត្តក្នុងសម័យនោះ នេះឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ។

[៣៧៦] មនិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះមនិន្ទ្រិយ កើតមាន​ក្នុងសម័យនោះ។

[៣៧៧] ឧបេក្ខិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា មិនមែន​ជាមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនទុក្ខមិនសុខ ដែល​កើត​​អំពី​សម្ផ័ស្សនៃចិត្ត វេទនាមិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុង​សម័យ​នោះ នេះ ឧបេក្ខិន្ទ្រិយ កើតមានក្នុងសម័យនោះ។

[៣៧៨] ជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ អាយុ ការឋិតនៅ ការនៅ​យឺនយូរ ការរស់នៅ ការរំកិលទៅ ការប្រព្រឹត្តិទៅ ការរក្សានូវអរូបធម៌ទាំងនោះ គឺជីវិត ជីវិតិន្ទ្រិយ​ណា ក្នុងសម័យនោះ នេះជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ។

[៣៧៩] ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុង​សម័យ​នោះ នេះពួកធម៌ជាអព្យាក្រឹត។

[៣៨០] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៣ ផស្សៈ ១។បេ។ មនោធាតុ ១ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌​ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។បេ។

[៣៨១] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ ឯកគ្គតា​របស់ចិត្ត ជីវិតិន្ទ្រិយ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះ​អាស្រ័យ​ហេតុ កើតមានក្នុងសម័យនោះ លើកទុកតែវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធចេញ នេះ​សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។

ចប់ មនោធាតុ មានវិបាកជាកុសល។

[៣៨២] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ មនោវិញ្ញាណធាតុជាវិបាក ច្រឡំដោយ​សោមនស្ស មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍​ណាៗ កើតឡើងហើយ ព្រោះហេតុបានធ្វើ បានសន្សំនូវកម្មជាកាមាវចរកុសល ក្នុង​សម័យ​ណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ បីតិ សុខ ឯកគ្គតារបស់ចិត្ត មនិន្ទ្រិយ សោមនស្សិន្ទ្រិយ ជីវិតិន្ទ្រិយ ក៏កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌​ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌​ជាអព្យាក្រឹត។

[៣៨៣] ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា ក្នុងសម័យនោះ នេះផស្សៈ កើតមានក្នុងសម័យនោះ។

[៣៨៤] វេទនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសា ប្រព្រឹត្តទៅ​ក្នុងចិត្ត សេចក្តីសុខ ប្រព្រឹត្តទៅក្នុងចិត្ត ដែលកើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏​សមគួរ ដល់ធម៌នោះ ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្ស​នៃ​ចិត្ត វេទនា ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះ វេទនា កើតមាន​ក្នុងសម័យនោះ។

[៣៨៥] សញ្ញា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សញ្ញា ការសំគាល់ ការ​ចាំបាន ដែលកើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យ​នោះ នេះសញ្ញា កើតមានក្នុងសម័យនោះ។

[៣៨៦] ចេតនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចេតនា សេចក្តីរិះគិត ការតាក់​តែង ដែលកើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុង​សម័យ​នោះ នេះចេតនា កើតមានក្នុងសម័យនោះ។

[៣៨៧] ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តី​ប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះចិត្តកើត​មាន​ក្នុងសម័យនោះ។

[៣៨៨] វិតក្កៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីត្រិះរិះ ការរិះគិត តំរិះ ការ​រំពឹង ការជញ្ជឹង ការលើកចិត្តឡើងណា ក្នុងសម័យនោះ នេះវិតក្កៈ កើតមានក្នុង​សម័យ​នោះ។

[៣៨៩] វិចារៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការត្រួតត្រា ការពិចារណា ការពិនិត្យមើល ការសង្កេតមើល ការផ្គងនូវចិត្ត ការសំឡឹងមើលណា ក្នុងសម័យនោះ នេះ​វិចារៈ កើតមានក្នុងសម័យនោះ។

[៣៩០] បីតិ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្អែតចិត្ត សេចក្តីរីករាយ សេចក្តីសប្បាយ សេចក្តីស្រួលចិត្ត សេចក្តីស្រស់ស្រាយ ការញញឹមញញែម ការបាននូវ​អំណរ ការអណ្តែតអណ្តូង សេចក្តីត្រេកអរនៃចិត្តណា ក្នុងសម័យនោះ នេះបីតិ កើត​មានក្នុង​សម័យ​នោះ។

[៣៩១] សុខ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសា ប្រព្រឹត្តទៅ​ក្នុង​ចិត្ត សេចក្តីសុខ ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពី​សម្ផ័ស្ស​នៃចិត្ត វេទនាដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីផស្សៈនៃចិត្តណា ក្នុងសម័យ​នោះ នេះសុខ​កើត​មាន​ក្នុងសម័យនោះ។

[៣៩២] ឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅណា របស់​ចិត្តក្នុងសម័យនោះ នេះឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ។

[៣៩៣] មនិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តី​ប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះមនិន្ទ្រិយ កើត​មានក្នុងសម័យនោះ។

[៣៩៤] សោមនស្សិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសា ប្រព្រឹត្ត​ទៅក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែល​កើតអំពីសម្ផ័ស្សនៃចិត្ត វេទនាដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃ​ចិត្តណា ក្នុងសម័យនោះ នេះសោមនស្សិន្ទ្រិយ កើតមានក្នុងសម័យនោះ។

[៣៩៥] ជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ អាយុ ការឋិតនៅ ការនៅ​យឺនយូរ ការរស់នៅ ការរំកិលទៅ ការប្រព្រឹត្តិទៅ ការរក្សានូវអរូបធម៌ទាំងនោះ គឺជីវិត ជីវិតិន្ទ្រិយ​ណា ក្នុងសម័យនោះ នេះជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ។

[៣៩៦] ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុង​សម័យ​នោះ។ នេះពួកធម៌ជាអព្យាក្រឹត។

[៣៩៧] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៣ ផស្សៈ ១។បេ។ មនោវិញ្ញាណធាតុ ១ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួក​ធម៌ជាអព្យាក្រឹត។បេ។

[៣៩៨] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ បីតិ ឯកគ្គតារបស់ចិត្ត ជីវិតិន្ទ្រិយ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះ​អាស្រ័យ​ហេតុ កើតមានក្នុងសម័យនោះ លើកទុកតែវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធចេញ នេះ​សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌​ជាអព្យាក្រឹត។បេ។

ចប់ កុសលវិបាកសោមនស្សសហគតមនោវិញ្ញាណធាតុ។

[៣៩៩] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ មនោវិញ្ញាណធាតុជាវិបាក ច្រឡំដោយ​ឧបេក្ខា មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ កើត​ឡើង​​ហើយ ព្រោះហេតុបានធ្វើ បានសន្សំ នូវកម្មជាកាមាវចរកុសល ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ ឧបេក្ខា ឯកគ្គតា​របស់ចិត្ត មនិន្ទ្រិយ ឧបេក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ ក៏កើតមានក្នុងសម័យនោះ ឬក៏ ពួកអរូបធម៌​ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជា​អព្យាក្រឹត។

[៤០០] ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា ក្នុងសម័យនោះ នេះផស្សៈ កើតមានក្នុងសម័យនោះ។

[៤០១] វេទនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា មិនមែន​ជាមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត ដែលកើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏​សមគួរ​​ដល់ធម៌នោះ ការទទួលអារម្មណ៍មិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនា មិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះវេទនា កើត​មាន​ក្នុង​សម័យនោះ។

[៤០២] សញ្ញា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សញ្ញា ការសំគាល់ ការចាំបាន ដែលកើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះសញ្ញា កើតមានក្នុងសម័យនោះ។

[៤០៣] ចេតនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចេតនា ការត្រិះរិះ ការតាក់តែង ដែលកើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះចេតនា កើតមានក្នុងសម័យនោះ។

[៤០៤] ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តី​ប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះចិត្ត​កើតមានក្នុងសម័យនោះ។

[៤០៥] វិតក្កៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីត្រិះរិះ ការរិះគិត តំរិះ ការរំពឹង ការជញ្ជឹង ការលើកឡើងនូវចិត្តណា ក្នុងសម័យនោះ នេះវិតក្កៈ កើតមានក្នុង​សម័យ​នោះ។

[៤០៦] វិចារៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការត្រួតត្រា ការពិចារណា ការ​ពិនិត្យមើល ការសង្កេតមើល ការផ្គងនូវចិត្ត ការសំឡឹងមើលណា ក្នុងសម័យនោះ នេះវិចារៈ កើតមានក្នុងសម័យនោះ។

[៤០៧] ឧបេក្ខា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា មិនមែន​ជាមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនទុក្ខមិនសុខ ដែលកើត​​អំពី​សម្ផ័ស្សនៃចិត្ត វេទនាមិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះឧបេក្ខា កើតមានក្នុងសម័យនោះ។

[៤០៨] ឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅណា​របស់ចិត្ត ក្នុងសម័យនោះ នេះឯកគ្គតារបស់ចិត្ត កើតមានក្នុងសម័យនោះ។

[៤០៩] មនិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហ្ឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះ​មនិន្ទ្រិយ កើតមានក្នុងសម័យនោះ។

[៤១០] ឧបេក្ខិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា មិនមែនជាមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនទុក្ខមិនសុខ ដែល​កើត​​អំពីសម្ផ័ស្សនៃចិត្ត វេទនាមិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុង​សម័យ​នោះ នេះឧបេក្ខិន្ទ្រិយ កើតមានក្នុងសម័យនោះ។

[៤១១] ជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ អាយុ ការឋិតនៅ ការនៅ​យឺនយូរ ការរស់នៅ ការរំកិលទៅ ការប្រព្រឹត្តិទៅ ការរក្សានូវអរូបធម៌ទាំងនោះ គឺជីវិត ជីវិតិន្ទ្រិយ​ណា  នេះជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ។

[៤១២] ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុង​សម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។

[៤១៣] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៣ ផស្សៈ ១។បេ។ មនោវិញ្ញាណធាតុ ១ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។បេ។

[៤១៤] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ ឯកគ្គតារបស់ចិត្ត ជីវិតិន្ទ្រិយ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះ​អាស្រ័យ​ហេតុ កើតមានក្នុងសម័យនោះ លើកទុកតែវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធចេញ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។

ចប់ កុសលវិបាកឧបេក្ខាសហគតមនោវិញ្ញាណធាតុ។

[៤១៥] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ មនោវិញ្ញាណធាតុជាវិបាក ច្រឡំដោយ​សោមនស្ស ប្រកបដោយញាណ កើតឡើងហើយ ព្រោះហេតុបានធ្វើ បានសន្សំ នូវកម្មជា​កាមាវចរកុសល។បេ។ ច្រឡំដោយសោមនស្ស ប្រកបដោយញាណ ប្រកបដោយ​សង្ខារ។បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ។បេ។ ច្រឡំដោយ​សោមនស្ស ប្រាសចាក​ញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយឧបេក្ខា ប្រកបដោយញាណ។បេ។ ច្រឡំដោយឧបេក្ខា ប្រកបដោយញាណ ប្រកបដោយសង្ខារ។បេ។ ​ច្រឡំដោយ​ឧបេក្ខា ប្រាសចាកញាណ។បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ ប្រកបដោយ​សង្ខារ មានរូប​ជាអារម្មណ៍ក្តី។បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏បា្ររព្ធនូវអារម្មណ៍ណាៗ កើតឡើងហើយ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុង​សម័យ​នោះ។បេ។ នេះពួកធម៌ជា​អព្យាក្រឹត។បេ។

[៤១៦] អលោភៈ មានអព្យាក្រឹតជាមូល។បេ។ អទោសៈ មានអព្យាក្រឹតជាមូល។បេ។ អមោហៈ មានអព្យាក្រឹតជាមូល។បេ។ នេះពួកធម៌ជាអព្យាក្រឹត។បេ។

ចប់ មហាវិបាក ៨។

[៤១៧] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានដីជាកសិណ ក្នុងសម័យ​ណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ ពួកធម៌​ជាកុសលទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានសន្សំ នូវកម្មជារូបាវចរកុសល​នោះឯង បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់​បឋមជ្ឈាន មានដីជាកសិណ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុង​សម័យ​នោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។បេ។ ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គល​ចម្រើន​នូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានរម្ងាប់វិតក្កៈ និងវិចារៈ។បេ។ បានដល់​ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បានដល់​បញ្ចមជ្ឈាន មានដីជា​កសិណ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមាន ក្នុងសម័យនោះ។បេ។ ពួកធម៌ជាកុសលទាំងនេះជាវិបាក ព្រោះ​ហេតុ​បានធ្វើ បានសន្សំ នូវកម្មជារូបាវចរកុសលនោះឯង បានលះបង់សុខផង។បេ។ បានដល់បញ្ចមជ្ឈាន មានដីជា​កសិណ ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុងសម័យ​នោះ។បេ។ អវិក្ខេបៈ ក៏កើតមាន ក្នុងសម័យ​នោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។បេ។

ចប់ រូបាវចរវិបាក។

[៤១៨] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុង​អរូបភព ព្រោះកន្លងនូវពួករូបសញ្ញា ដោយប្រការទាំងពួង កំចាត់បង់នូវពួកបដិឃសញ្ញា មិនធ្វើទុក​ក្នុង​ចិត្តនូវពួកនានត្តសញ្ញា លះបង់នូវសុខផង។បេ។ បានដល់ចតុត្ថជ្ឈាន ប្រកប​ដោយ​អាកាសានញ្ចាយតនសញ្ញា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ ពួកធម៌ជាកុសលទាំងនេះជាវិបាក ព្រោះហេតុ​បាន​​ធ្វើ បានសន្សំ នូវកម្មជាអរូបាវចរកុសលនោះឯង​ ព្រោះកន្លងនូវពួករូបសញ្ញា ដោយ​ប្រការ​ទាំងពួង កំចាត់បង់នូវពួកបដិឃសញ្ញា មិនធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា បាន​លះបង់​នូវសុខ​ផង។បេ។ បានដល់ចតុត្ថជ្ឈាន ប្រកបដោយអាកាសានញ្ចាយតនសញ្ញា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុង​សម័យ​នោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។​

[៤១៩] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុង​អរូបភព ព្រោះកន្លងនូវអាកាសានញ្ចាយតនៈ ដោយប្រការទាំងពួង លះបង់នូវសុខផង។បេ។ បាន​ដល់ចតុត្ថជ្ឈាន ប្រកបដោយវិញ្ញាណញ្ចាយតនសញ្ញា ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមាន​ក្នុងសម័យនោះ។បេ។ ពួកធម៌ជាកុសល​ទាំង​នេះជាវិបាក ព្រោះហេតុបានធ្វើ បានសន្សំ នូវកម្មជាអរូបាវចរកុសលនោះឯង ព្រោះ​កន្លងនូវអាកាសានញ្ចាយតនៈ ដោយប្រការទាំងពួង លះបង់នូវសុខផង។បេ។ បានដល់​ចតុត្ថជ្ឈាន ប្រកបដោយវិញ្ញាណញ្ចាយតនសញ្ញា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុង​សម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមាន​ក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។

[៤២០] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើត​ក្នុងអរូបភព ព្រោះកន្លងនូវវិញ្ញាណញ្ចាយតនៈ ដោយប្រការទាំងពួង លះបង់នូវសុខផង។បេ។ បាន​ដល់​ចតុត្ថជ្ឈាន ប្រកបដោយអាកិញ្ចញ្ញាយតនសញ្ញា ក្នុងសម័យណា ផស្សៈ ក៏កើត​មានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមាន​ក្នុងសម័យនោះ។បេ។ ពួកធម៌ជាកុសល ទាំងនេះជាវិបាក ព្រោះហេតុបានធ្វើ បានសន្សំនូវកម្មជាអរូបាវចរកុសលនោះឯង ព្រោះ​កន្លង​នូវវិញ្ញាណញ្ចាយតនៈ ដោយប្រការទាំងពួង លះបង់នូវសុខផង។បេ។ បានដល់​ចតុត្ថជ្ឈាន ប្រកបដោយអាកិញ្ចញ្ញាយតនសញ្ញា ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុង​សម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។

[៤២១] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុង អរូបភព ព្រោះកន្លងនូវអាកិញ្ចញ្ញាយតនៈ ដោយប្រការទាំងពួង លះបង់នូវសុខផង។បេ។ បានដល់​ចតុត្ថជ្ឈាន ប្រកបដោយនេវសញ្ញានាសញ្ញាយតនសញ្ញា ក្នុងសម័យណា ផស្សៈ ក៏កើត​មានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ ពួកធម៌​ជា​កុសលទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានសន្សំនូវកម្មជាអរូបាវចរកុសល​នោះឯង ព្រោះ​កន្លងនូវអាកិញ្ចញ្ញាយតនៈ ដោយប្រការទាំងពួង លះបង់នូវសុខផង។បេ។ បានដល់​ចតុត្ថជ្ឈាន ប្រកបដោយនេវសញ្ញានាសញ្ញាយតនសញ្ញា ក្នុងសម័យណា ផស្សៈ ក៏កើត​មាន ក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជា​អព្យាក្រឹត។

ចប់ អរូបាវចរវិបាក។

[៤២២] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញ​ចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិ​ជាប្រថម ស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មាន​ការ​ត្រាស់ដឹងយឺតយូរ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមាន​ក្នុងសម័យនោះ។បេ។ ពួកធម៌ជាកុសលទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើននូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង ស្ងាត់ចាកកាមទាំងឡាយ។បេ។ បាន​ដល់បឋមជ្ឈាន ​មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាសុញ្ញតៈ (សូន្យចាកកិលេស) ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អញ្ញិន្ទ្រិយ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌​ជា​អព្យាក្រឹត។

[៤២៣] ​ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿង​ចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិ​ជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិ​លំបាក មានការត្រាស់ដឹងយឺតយូរ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមាន​ក្នុងសម័យនោះ។បេ។ ពួកធម៌ជាកុសលទាំងនេះ ជាវិបាក ព្រោះ​ហេតុបានធ្វើ បានចម្រើននូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាម​ទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ​មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹង​យឺតយូរ ជាអនិមិត្តៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អញ្ញិន្ទ្រិយ ក៏កើតមាន​ក្នុង​សម័យ​នោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌​ជា​អព្យាក្រឹត។

[៤២៤] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញ​ចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់​នូវភូមិ​ជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តី​ប្រតិបត្តិ​លំបាក មានការត្រាស់ដឹងយឺតយូរ ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ កុសលធម៌ទាំងនេះ ជាវិបាក ព្រោះហេតុបាន​ធ្វើ បានចម្រើននូវកុសលជ្ឈានជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បាន​ដល់​នូវបឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជា​អប្បណិហិតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុង​សម័យនោះ។បេ។ អញ្ញិន្ទ្រិយ ក៏កើត​មានក្នុង​សម័យ​នោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុង​សម័យនោះ។បេ។ នេះពួក​ធម៌ជា​អព្យាក្រឹត។

[៤២៥] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿង​ចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវ​ភូមិជា​ប្រថម បានរម្ងាប់វិតក្កៈ និងវិចារៈ។បេ។ បានដល់ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បានដល់បញ្ចមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ដូច្នេះ ជាកុសល។បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការ​ត្រាស់ដឹង​យឺតយូរ ជាសុញ្ញតៈ ដូច្នេះ ជាវិបាក។បេ។​ មានសេចក្តីប្រតិបត្តិលំបាក មានការ​ត្រាស់ដឹងយឺតយូរ ដូច្នេះ ជាកុសល។បេ។​ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹង​យឺតយូរ ជាអនិមិត្តៈ ដូច្នេះ ជាវិបាក។បេ។​ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹង​យឺតយូរ ដូច្នេះ ជាកុសល។បេ។​ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ដូច្នេះ ជាវិបាក ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌​ជាអព្យាក្រឹត។

[៤២៦] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿង​ចេញ​ចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវ​ភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិ​លំបាក មាន​ការ​ត្រាស់ដឹងឆាប់។បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងយឺតយូរ។បេ។ មាន​សេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់។បេ។ ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បានដល់បញ្ចមជ្ឈាន មានសេចក្តីប្រតិបត្តិងាយ មាន​ការ​ត្រាស់ដឹងឆាប់ ដូច្នេះ ជាកុសល។បេ។ មានសេចក្តីប្រតិបត្តិងាយ មានការ​ត្រាស់ដឹង​ឆាប់ ជាសុញ្ញតៈ ដូច្នេះ ជាវិបាក។បេ។ មានសេចក្តីប្រតិបត្តិងាយ  មានការ​ត្រាស់ដឹងឆាប់ ដូច្នេះ ជាកុសល។បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាអនិមិត្តៈ ដូច្នេះ ជាវិបាក។បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ដូច្នេះ ជាកុសល។បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាអប្បណិហិតៈ ដូច្នេះ ជាវិបាក ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើត​មានក្នុង​សម័យ​នោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។

ចប់ សុទ្ធិកប្បដិបទា។

[៤២៧] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញ​ចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវ​ភូមិជាប្រថម បាន​ស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ជាសុញ្ញតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមាន​ក្នុងសម័យនោះ។បេ។ កុសលធម៌​​ទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើន​នូវកុសលជ្ឈាន ជាលោកុត្តរៈ​នោះឯង បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់​បឋមជ្ឈាន ជាសុញ្ញតៈ ក្នុង​សម័យ​ណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យ​នោះ។បេ។ នេះពួកធម៌ជា​អព្យាក្រឹត។

[៤២៨] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿង​ចេញ​ចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ជាសុញ្ញតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ កុសលធម៌​ទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើននូវកុសលជ្ឈាន ជាលោកុត្តរៈ​នោះឯង បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ជាអនិមិត្តៈ ក្នុង​សម័យ​ណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមាន ក្នុងសម័យ​នោះ។បេ។ នេះពួកធម៌ជា​អព្យាក្រឹត។

[៤២៩] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញ​ចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ជាសុញ្ញតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមាន​ក្នុងសម័យនោះ។បេ។ កុសលធម៌​ទាំង​នេះ​ជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើននូវកុសលជ្ឈាន ជាលោកុត្តរៈ​នោះឯង បានស្ងាត់​ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ជាអប្បណិហិតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុង​សម័យ​នោះ។បេ។ នេះពួកធម៌ជា​អព្យាក្រឹត។

[៤៣០] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿង​ចេញ​ចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានរម្ងាប់វិតក្កៈ និងវិចារៈទាំងឡាយ។បេ។ ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បានដល់បញ្ចមជ្ឈាន ជាសុញ្ញតៈ ដូច្នេះ ជាកុសល។បេ។ ជាសុញ្ញតៈ ដូច្នេះ ជាវិបាក។បេ។ ជាសុញ្ញតៈ ដូច្នេះ ជាកុសល។បេ។ ជាអនិមិត្ត ដូច្នេះ ជាវិបាក។បេ។ ជាសុញ្ញតៈ ដូច្នេះ ជាកុសល។បេ។ ជាអប្បណិហិតៈ ដូច្នេះ ជាវិបាក ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុង​សម័យ​នោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។

ចប់ សុទ្ធិកសុញ្ញតៈ។

[៤៣១] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញ​ចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាសុញ្ញតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុង​សម័យ​នោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ កុសលធម៌ទាំងនេះ ជាវិបាក ព្រោះ​ហេតុបានធ្វើ បានចម្រើន នូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាម​ទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹង​យឺតយូរ ជាសុញ្ញតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមាន​ក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។

[៤៣២] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿង​ចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជា​ប្រថម បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិ​លំបាក មានការត្រាស់ដឹងយឺតយូរ ជាសុញ្ញតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុង​សម័យ​​នោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ កុសលធម៌ទាំងនេះ​ជា​វិបាក ព្រោះ​ហេតុបានធ្វើ បានចម្រើននូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការ​ត្រាស់ដឹងយឺតយូរ ជាអនិមិត្តៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមាន​ក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។

[៤៣៣] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿង​ចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិ​ជា​ប្រថម បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិ​លំបាក មានការត្រាស់ដឹងយឺតយូរ ជាសុញ្ញតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុង​សម័យ​នោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ កុសលធម៌ទាំងនេះជា​វិបាក ព្រោះ​ហេតុបានធ្វើ បានចម្រើន នូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់​ចាក​កាម​ទាំង​ឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការ​ត្រាស់ដឹង​យឺតយូរ ជា​អប្បណិហិតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមាន​ក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។

[៤៣៤] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញ​ចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បាន​រម្ងាប់វិតក្កៈ និងវិចារៈ។បេ។ ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បានដល់បញ្ចមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹង​យឺតយូរ ជាសុញ្ញតៈ ដូច្នេះ ជាកុសល។បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការ​ត្រាស់ដឹង​​យឺតយូរ ជាសុញ្ញតៈ ដូច្នេះ ជាវិបាក។បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការ​ត្រាស់ដឹង​យឺតយូរ ជាសុញ្ញតៈ ដូច្នេះ ជាកុសល។បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹង​យឺតយូរ ជាអនិមិត្តៈ ដូច្នេះ ជាវិបាក។បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹង​យឺតយូរ  ជាសុញ្ញតៈ ដូច្នេះ ជាកុសល។បេ។ មានសេចក្តី​ប្រតិបត្តិ​លំបាក មានការត្រាស់ដឹង​យឺតយូរ ជាអប្បណិហិតៈ ដូច្នេះ ជាវិបាក ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុង​សម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះ​ពួកធម៌ជាអព្យាក្រឹត។

[៤៣៥] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញ​ចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មាន​ការ​ត្រាស់ដឹងឆាប់ ជាសុញ្ញតៈ។បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹង​យឺតយូរ ជាសុញ្ញតៈ។បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជា​សុញ្ញតៈ។បេ។ ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បានដល់​បញ្ចមជ្ឈាន មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាសុញ្ញតៈ ដូច្នេះ ជា​កុសល។បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាសុញ្ញតៈ ដូច្នេះ ជា​វិបាក។បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាសុញ្ញតៈ ដូច្នេះ ជា​កុសល។បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាអនិមិត្តៈ ដូច្នេះ ជា​វិបាក។បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាសុញ្ញតៈ ដូច្នេះ ជា​កុសល។បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាអប្បណិហិតៈ ដូច្នេះ ជា​វិបាក ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមាន​ក្នុងសម័យនោះ។បេ។ នេះពួកធម៌ជា​អព្យាក្រឹត។

ចប់ សុញ្ញតបដិបទា។

[៤៣៦] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿង​ចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជា​ប្រថម បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ជាអប្បណិហិតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យ​នោះ។បេ។ កុសលធម៌​ទាំងនេះជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើននូវកុសលជ្ឈាន ជា​លោកុត្តរៈ​នោះឯង បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ជា​អប្បណិហិតៈ ក្នុងសម័យ​ណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើត​មានក្នុង​សម័យ​នោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។

[៤៣៧] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿង​ចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវ​ភូមិជា​ប្រថម បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ជាអប្បណិហិតៈ ក្នុង​សម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមាន​ក្នុងសម័យ​នោះ។បេ។ កុសលធម៌​ទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើននូវកុសលជ្ឈាន ជាលោកុត្តរៈ​នោះឯង បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ជា​អនិមិត្តៈ ក្នុង​សម័យ​ណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមាន​ក្នុង​សម័យនោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។

[៤៣៨] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញ​ចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវ​ភូមិជាប្រថម បាន​ស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ជាអប្បណិហិតៈ ក្នុងសម័យ​ណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ កុសលធម៌​ទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើននូវកុសលជ្ឈាន ជាលោកុត្តរៈ​នោះឯង បាន​ស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ជាសុញ្ញតៈ ក្នុង​សម័យ​ណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យ​នោះ។បេ។ នេះពួកធម៌ជា​អព្យាក្រឹត។

[៤៣៩] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញ​ចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានរម្ងាប់វិតក្កៈ និងវិចារៈ។បេ។ ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បានដល់បញ្ចមជ្ឈាន ជាអប្បណិហិតៈ ដូច្នេះ ជាកុសល។បេ។ ជា​អប្បណិហិតៈ ដូច្នេះ ជាវិបាក។បេ។ ជាអប្បណិហិតៈ ដូច្នេះ ជាកុសល។បេ។ ជាអនិមិត្តៈ ដូច្នេះ ជាវិបាក។បេ។  ជាអប្បណិហិតៈ ដូច្នេះ ជាកុសល។បេ។ ជាសុញ្ញតៈ ដូច្នេះ ជាវិបាក ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុង​សម័យ​នោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។

ចប់ សុទ្ធិកអប្បណិហិតៈ។

[៤៤០] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿង​ចេញ​ចាក​វដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់​ចាក​កាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិ​លំបាក មានការ​ត្រាស់​ដឹង​យឺតយូរ ជាអប្បណិហិតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុង​សម័យ​នោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ ពួកធម៌ជា​កុសល​ទាំងនេះ​ជាវិបាក ព្រោះហេតុ​បាន​ធ្វើ បានចម្រើន នូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បាន​ស្ងាត់​ចាកកាម​ទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការ​ត្រាស់ដឹង​យឺតយូរ ជាអប្បណិហិតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុង​សម័យ​នោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។

[៤៤១] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿង​ចេញ​ចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បាន​ស្ងាត់​ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិ​លំបាក មាន​ការត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុង​សម័យ​នោះ។បេ។ អវិក្ខេបៈ ក៏កើតមាន​ ក្នុងសម័យនោះ។បេ។ ពួកធម៌ជាកុសលទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើន នូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់​ចាកកាម​ទាំង​ឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការ​ត្រាស់ដឹង​យឺតយូរ ជាអនិមិត្តៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើត​មាន​ក្នុង​សម័យនោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។

[៤៤២] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿង​ចេញ​ចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បាន​ស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិ​លំបាក មាន​ការ​ត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុង​សម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមាន​ក្នុងសម័យនោះ។បេ។ ពួកធម៌ជាកុសលទាំងនេះ ជាវិបាក ព្រោះហេតុ​បានធ្វើ បានចម្រើននូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បាន​ស្ងាត់ចាក​កាមទាំង​ឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មាន​ការ​ត្រាស់ដឹងយឺតយូរ ជា​សុញ្ញតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមាន​ក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។

[៤៤៣] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញ​ចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានរម្ងាប់វិតក្កៈ និងវិចារៈ។បេ។ ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បានដល់បញ្ចមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹង​យឺត​យូរ ជាអប្បណិហិតៈ ដូច្នេះ ជាកុសល។បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការ​ត្រាស់ដឹង​យឺតយូរ ជាអប្បណិហិតៈ ដូច្នេះ ជាវិបាក។បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់​ដឹង​យឺតយូរ ជាអប្បណិហិតៈ ដូច្នេះ ជាកុសល។បេ។ មានសេចក្តីប្រតិបត្តិ​លំបាក មាន​ការត្រាស់ដឹងយឺតយូរ ជាអនិមិត្ត ដូច្នេះ ជាវិបាក។បេ។ មានសេចក្តី​ប្រតិបត្តិ​លំបាក មានការ​ត្រាស់ដឹងយឺតយូរ  ជាអប្បណិហិតៈ ដូច្នេះ ជាកុសល។បេ។ មាន​សេចក្តីប្រតិបត្តិលំបាក មាន​ការត្រាស់ដឹងយឺតយូរ ជាសុញ្ញតៈ ដូច្នេះ ជាវិបាក ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុង​សម័យ​នោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។

[៤៤៤] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿង​ចេញ​ចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងឆាប់ ជាអប្បណិហិតៈ។បេ។ មានសេចក្តីប្រតិបត្តិងាយ​ មានការ​ត្រាស់ដឹង​​យឺតយូរ ជាអប្បណិហិតៈ។បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹង​ឆាប់ ជា​អប្បណិហិតៈ។បេ។ ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បានដល់បញ្ចមជ្ឈាន មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹង​យឺតយូរ ជា​អប្បណិហិតៈ ដូច្នេះ ជាកុសល។បេ។ មានសេចក្តីប្រតិបត្តិងាយ មានការ​ត្រាស់ដឹងឆាប់ ជា​អប្បណិហិតៈ ដូច្នេះ ជាវិបាក។បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជា​អប្បណិហិតៈ ដូច្នេះ ជាកុសល។បេ។ មានសេចក្តី​ប្រតិបត្តិ​ងាយ មានការត្រាស់ដឹងឆាប់ ជា​អនិមិត្ត ដូច្នេះ ជាវិបាក។បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់  ជា​អប្បណិហិតៈ ដូច្នេះ ជាកុសល។បេ។ មានសេចក្តីប្រតិបត្តិ​ងាយ មានការត្រាស់ដឹងឆាប់ ជា​សុញ្ញតៈ ដូច្នេះ ជាវិបាក ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើត​មានក្នុងសម័យនោះ។បេ។ នេះពួកធម៌​ជា​​អព្យាក្រឹត។

ចប់ អប្បណិហិតប្បដិបទា។

[៤៤៥] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរមគ្គ។បេ។ ចម្រើននូវ​លោកុត្តរសតិប្បដ្ឋាន។បេ។ ចម្រើននូវលោកុត្តរសម្មប្បធាន។បេ។ ចម្រើននូវ លោកុត្តរ​ឥទ្ធិបាទ។បេ។ ចម្រើននូវលោកុត្តរឥន្ទ្រិយ។បេ។ ចម្រើននូវលោកុត្តរពលៈ។បេ។ ចម្រើន​នូវលោកុត្តរពោជ្ឈង្គ។បេ។ ចម្រើននូវលោកុត្តរសច្ចៈ។បេ។ ចម្រើននូវ​លោកុត្តរសមថៈ។បេ។ ចម្រើននូវលោកុត្តរធម៌។បេ។ ចម្រើននូវលោកុត្តរក្ខន្ធ។បេ។ ចម្រើននូវ​លោកុត្តរ​អាយតនៈ។បេ។ ចម្រើននូវលោកុត្តរធាតុ។បេ។ ចម្រើននូវលោកុត្តរ​អាហារ។បេ។​ ចម្រើន​នូវ​លោកុត្តរផស្សៈ។បេ។ ចម្រើននូវលោកុត្តរវេទនា។បេ។ ចម្រើននូវ​លោកុត្តរសញ្ញា។បេ។ ចម្រើននូវលោកុត្តរចេតនា។បេ។ ចម្រើននូវលោកុត្តរ​ចិត្ត ជាគ្រឿង​ចេញ​ចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់​ចាក​កាម​ទាំងឡាយ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការ​ត្រាស់ដឹង​យឺតយូរ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមាន​ក្នុងសម័យនោះ។បេ។ កុសលធម៌ទាំងនេះ ជាវិបាក ព្រោះហេតុ​បានធ្វើ បានចម្រើន​​នូវ​កុសលចិត្ត ជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់​បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាសុញ្ញតៈ។បេ។ ជា​អនិមិត្ត។បេ។ ជាអប្បណិហិតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើត​មានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។បេ។

ចប់ មហាន័យ ២០។

[៤៤៦] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញ​ចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិ​លំបាក មានការត្រាស់ដឹងយឺតយូរ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុង​សម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ កុសលធម៌ទាំងនេះ ជា​វិបាក ព្រោះហេតុបានធ្វើ បានចម្រើននូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការ​ត្រាស់ដឹងយឺតយូរ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ  ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជា​អព្យាក្រឹត។

[៤៤៧] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញ​ចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បាន​ស្ងាត់​ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិ​លំបាក មានការ​ត្រាស់ដឹងយឺតយូរ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ ពួកធម៌ជាកុសល​ទាំង​នេះជាវិបាក ព្រោះហេតុ​បានធ្វើ បានចម្រើននូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បាន​ស្ងាត់ចាកកាម​ទាំង​ឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មាន​ការ​ត្រាស់ដឹងយឺតយូរ ជាអនិមិត្ត ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើត​មានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជា​អព្យាក្រឹត។

[៤៤៨] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿង​ចេញ​ចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បាន​ស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិ​លំបាក មានការត្រាស់ដឹងយឺតយូរ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ ពួកធម៌ជាកុសល​ទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើន នូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បាន​ស្ងាត់​ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់​ដឹង​យឺតយូរ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌​ជាអព្យាក្រឹត។

[៤៤៩] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿង​ចេញ​ចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានរម្ងាប់វិតក្កៈ និងវិចារៈ។បេ។ បានដល់ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បានដល់បញ្ចមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។បេ។ មានសេចក្តី​ប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក។បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអនិមិត្តៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក។បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹង​យឺតយូរ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការ​ត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជា​អព្យាក្រឹត។

[៤៥០] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿង​ចេញ​ចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បាន​ស្ងាត់​ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មាន​ការ​ត្រាស់ដឹងឆាប់ ជាឆន្ទាធិបតេយ្យ។បេ។ មានសេចក្តីប្រតិបត្តិងាយ មានការ​ត្រាស់ដឹង​យឺតយូរ ជាឆន្ទាធិបតេយ្យ។បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹង​ឆាប់ ជា​ឆន្ទាធិបតេយ្យ។បេ។ ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បានដល់បញ្ចមជ្ឈាន មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជា​ឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹង​ឆាប់ ជា​សុញ្ញតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក។បេ។ មានសេចក្តីប្រតិបត្តិងាយ មានការ​ត្រាស់ដឹងឆាប់ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។បេ។ មានសេចក្តីប្រតិបត្តិ​ងាយ មាន​ការ​ត្រាស់ដឹងឆាប់ ជាអនិមិត្ត ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក។បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើត​មានក្នុងសម័យនោះ។បេ។ នេះ​ពួកធម៌ជា​អព្យាក្រឹត។

[៤៥១] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿង​ចេញ​ចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បាន​ស្ងាត់​ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ក្នុង​សម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមាន​ក្នុង​សម័យ​នោះ។បេ។ កុសលធម៌ទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើន នូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ជា​សុញ្ញតៈ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។

[៤៥២] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញ​ចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវ ភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុង​សម័យ​នោះ។បេ។ កុសលធម៌ទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើន នូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ជា​អនិមិត្តៈ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមាន​ ក្នុងសម័យនោះ។បេ។ នេះពួកធម៌ ជាអព្យាក្រឹត។

[៤៥៣] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿង​ចេញ​ចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវ ភូមិជាប្រថម បាន​ស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុង​សម័យនោះ។បេ។ កុសលធម៌ទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើននូវ​កុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់​បឋមជ្ឈាន ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ  ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុង​សម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។

[៤៥៤] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿង​ចេញ​ចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានរម្ងាប់វិតក្កៈ និងវិចារៈ។បេ។ ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បានដល់បញ្ចមជ្ឈាន ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។បេ។ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក។បេ។ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។បេ។ ជាអនិមិត្ត ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក។បេ។ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។បេ។ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមាន​ក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។

[៤៥៥] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញ​ចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិ​លំបាក មានការត្រាស់ដឹងយឺតយូរ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើត​មាន​​ក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ កុសលធម៌​ទាំង​នេះ ជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើននូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់​ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការ​ត្រាស់ដឹងយឺតយូរ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមាន​ក្នុងសម័យនោះ។បេ។ នេះពួកធម៌​ជា​អព្យាក្រឹត។

[៤៥៦] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញ​ចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បាន​ស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិ​លំបាក មានការ​ត្រាស់ដឹងយឺតយូរ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើត​មាន​​ក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ កុសលធម៌​ទាំង​នេះ​ជា​វិបាក ព្រោះហេតុបានធ្វើ បានចម្រើន នូវកុសលជ្ឈានជាលោកុត្តរៈនោះឯង បាន​ស្ងាត់ចាក​កាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មាន​ការត្រាស់ដឹង​យឺតយូរ ជាអនិមិត្ត ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើត​មាន​ក្នុងសម័យ​នោះ។បេ។ អវិក្ខេបៈ ក៏កើតមាន​ ក្នុងសម័យនោះ។បេ។ នេះពួកធម៌​ជា​អព្យាក្រឹត។

[៤៥៧] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញ​ចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិ​លំបាក មានការត្រាស់ដឹងយឺតយូរ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើត​មាន ក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ កុសលធម៌​ទាំង​នេះ ជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើន នូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បាន​ស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន  មានសេចក្តីប្រតិបត្តិលំបាក មានការ​ត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ  ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌​ជា​អព្យាក្រឹត។

[៤៥៨] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញ​ចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានរម្ងាប់វិតក្កៈ និងវិចារៈ។បេ។ ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បានដល់បញ្ចមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹង​យឺតយូរ ជាសុញ្ញៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។បេ។ មានសេចក្តី​ប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក។បេ។ មាន​សេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអនិមិត្ត ជា​ឆន្ទាធិបតេយ្យ  ដូច្នេះ ជាវិបាក។បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹង​យឺតយូរ ជាសុញ្ញតៈ  ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។បេ។ មានសេចក្តី​ប្រតិបត្តិ​លំបាក មានការត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមាន​ក្នុងសម័យ​នោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។

[៤៥៩] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញ​ចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងឆាប់ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ។បេ។ មានសេចក្តីប្រតិបត្តិងាយ​ មានការត្រាស់ដឹងយឺតយូរ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ។បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ។បេ។ ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បានដល់បញ្ចមជ្ឈាន មាន​សេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជា​កុសល។បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាសុញ្ញតៈ ជា​ឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក។បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។បេ។ មានសេចក្តីប្រតិបត្តិងាយ មានការ​ត្រាស់ដឹងឆាប់ ជាអនិមិត្ត ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក។បេ។ មានសេចក្តី​ប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជា​អព្យាក្រឹត។

[៤៦០] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿង​ចេញ​ចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវ​ភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ជាអប្បណិហិតៈ  ជា​ឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើត​មាន​ក្នុងសម័យនោះ។បេ។ កុសលធម៌ទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើន នូវ​កុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់​បឋមជ្ឈាន ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ  ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុង​សម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។

[៤៦១] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញ​ចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ជាអប្បណិហិតៈ  ជា​ឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើត​មាន​ក្នុង​សម័យនោះ។បេ។ កុសលធម៌ទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើន នូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់​បឋមជ្ឈាន ជាអនិមិត្ត ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យ​នោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។

[៤៦២] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញ​ចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ជាអប្បណិហិតៈ ជា​ឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើត​មានក្នុងសម័យ​នោះ។បេ។ កុសលធម៌ទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បាន​ចម្រើន​នូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់​បឋមជ្ឈាន ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុង​សម័យ​នោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។

[៤៦៣] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញ​ចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានរម្ងាប់វិតក្កៈ និងវិចារៈ។បេ។ ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បានដល់បញ្ចមជ្ឈាន ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជា​កុសល។បេ។ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក។បេ។ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។បេ។ ជាអនិមិត្ត ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក។បេ។ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។បេ។ ជាសុញ្ញតៈ ជា​ឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមាន​ក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។

[៤៦៤] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញ​ចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិ​លំបាក មានការត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ កុសលធម៌​ទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើននូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ  ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌​ជា​​អព្យាក្រឹត។

[៤៦៥] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញ​ចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិ​លំបាក មាន​ការត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមាន​ក្នុងសម័យនោះ។បេ។ កុសលធម៌​ទាំ​ងនេះជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើននូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអនិមិត្ត ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើត​មាន ក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជា​អព្យាក្រឹត។

[៤៦៦] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញ​ចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិ​លំបាក មានការត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុង​សម័យនោះ។បេ។ កុសលធម៌​ទាំង​​នេះ​ជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើននូវ​កុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់​ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន  មានសេចក្តីប្រតិបត្តិលំបាក មានការ​ត្រាស់ដឹង​យឺតយូរ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើត​មាន​ក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុង​សម័យ​នោះ។បេ។ នេះពួកធម៌ជា​អព្យាក្រឹត។

[៤៦៧] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿង​ចេញ​ចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានរម្ងាប់វិតក្កៈ និងវិចារៈ។បេ។ ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បានដល់បញ្ចមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹង​យឺតយូរ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។បេ។ មានសេចក្តី​ប្រតិបត្តិ​លំបាក មានការត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក។បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ជា​ឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹង​យឺតយូរ ជាអនិមិត្ត ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក។បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹង​យឺតយូរ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។បេ។ មានសេចក្តីប្រតិបត្តិ​លំបាក មានការត្រាស់ដឹងយឺតយូរ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក ក្នុងសម័យ​ណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើត​មានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជា​អព្យាក្រឹត។

[៤៦៨] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿង​ចេញ​ចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មាន​ការត្រាស់ដឹងឆាប់ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ។បេ។  មានសេចក្តី​ប្រតិបត្តិ​ងាយ មានការត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ។បេ។ មាន​សេចក្តី​ប្រតិបត្តិ​ងាយ មានការត្រាស់ដឹងឆាប់ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ។បេ។ ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បានដល់​បញ្ចមជ្ឈាន មានសេចក្តី​ប្រតិបត្តិ​ងាយ មានការត្រាស់ដឹងឆាប់ ជាអប្បណិហិតៈ ជា​ឆន្ទាធិបតេយ្យ ដូច្នេះ ជា​កុសល។បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជា​អប្បណិហិតៈ ជា​ឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក។បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាអនិមិត្ត ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក។បេ។ មានសេចក្តី​ប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាអប្បណិហិតៈ ជា​ឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាសុញ្ញតៈ ជា​ឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាកក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុង​សម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជា​អព្យាក្រឹត។

[៤៦៩] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរមគ្គ។បេ។ ចម្រើននូវ​លោកុត្តរសតិប្បដ្ឋាន។បេ។ ចម្រើននូវលោកុត្តរសម្មប្បធាន។បេ។ ចម្រើននូវ​លោកុត្តរ​ឥទ្ធិបាទ។បេ។ ចម្រើននូវលោកុត្តរឥន្ទ្រិយ។បេ។ ចម្រើននូវលោកុត្តរពលៈ។បេ។ ចម្រើន​នូវ​​លោកុត្តរពោជ្ឈង្គ។បេ។ ចម្រើននូវលោកុត្តរសច្ចៈ។បេ។ ចម្រើននូវលោកុត្តរសមថៈ។បេ។ ចម្រើននូវ​លោកុត្តរធម៌។បេ។ ចម្រើននូវលោកុត្តរក្ខន្ធ។បេ។ ចម្រើននូវ​លោកុត្តរ​អាយតនៈ។បេ។ ចម្រើននូវលោកុត្តរធាតុ។បេ។ ចម្រើននូវលោកុត្តរ​អាហារ។បេ។ ចម្រើន​នូវ​លោកុត្តរផស្សៈ។បេ។ ចម្រើននូវលោកុត្តរវេទនា។បេ។ ចម្រើននូវលោកុត្តរសញ្ញា។បេ។ ចម្រើននូវ​លោកុត្តរចេតនា។បេ។ ចម្រើននូវលោកុត្តរ​ចិត្ត ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការ​មិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់​ចាក​កាមទាំង​ឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការ​ត្រាស់ដឹង​យឺតយូរ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ កុសលធម៌ទាំងនេះ ជាវិបាក ព្រោះហេតុ​បានធ្វើ បានចម្រើននូវកុសលចិត្តជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំង​ឡាយ។បេ។ បានដល់​បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជា​សុញ្ញតៈ។បេ។ ជាអនិមិត្ត។បេ។ ជាអប្បណិហិតៈ ​ជាឆន្ទាធិបតេយ្យ។បេ។ ជា​វីរិយាធិបតេយ្យ។បេ។ ជាចិត្តាធិបតេយ្យ។បេ។ ជាវីមំសាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើត​មានក្នុងសម័យ​នោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌​ជា​អព្យាក្រឹត។បេ។

ចប់ វិបាកក្នុងបឋមមគ្គ។

[៤៧០] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញ​ចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីធ្វើកាមរាគ និងព្យាបាទ ឲ្យស្រាលស្តើង ដើម្បីដល់នូវទុតិយភូមិ។បេ។ ដើម្បីលះកាមរាគៈ និងព្យាបាទ មិនឲ្យមានសេសសល់ ដើម្បី​ដល់​នូវតតិយភូមិ។បេ។ ដើម្បីលះរូបរាគ អរូបរាគ មានះ ឧទ្ធច្ចៈ និងអវិជ្ជា មិនឲ្យ​មានសេសសល់ ដើម្បីដល់នូវចតុត្ថភូមិ បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់​បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អញ្ញិន្ទ្រិយ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ កុសលធម៌ទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បាន​ចម្រើននូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំង។បេ។ បានដល់​បឋមជ្ឈាន​ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាសុញ្ញតៈ ក្នុងសម័យ​ណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អញ្ញាតាវិន្ទ្រិយ ក៏កើតមាន​ក្នុងសម័យ​នោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើង​ព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។

[៤៧១] ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា ក្នុងសម័យនោះ នេះផស្សៈ កើតមានក្នុងសម័យនោះ។បេ។ អញ្ញាតាវិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីដឹងទួទៅ ការដឹងសព្វ​នូវ​ធម៌ទាំងនោះ​ ដែលបុគ្គលដឹងទួទៅ ការពិចារណា ការជ្រើសរើស ការជ្រើសរើសសព្វ ការ​ពិចារណាធម៌ ការកំណត់ ការកត់សំគាល់ ការកត់ត្រា ភាពនៃបណ្ឌិត ភាពនៃអ្នកឈ្លាស ភាពនៃអ្នកជ្រះស្អាត ភាពនៃអ្នកភ្លឺច្បាស់ ការគិត ការត្រិះរិះ ធម្មជាតិដូចផែនដី ធម្មជាតិ​កំចាត់កិលេស ធម្មជាតិណែនាំ ធម្មជាតិឃើញច្បាស់ ការដឹងល្អ សភាពដូចជាជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ សស្ត្រាគឺបញ្ញា បា្រសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គ ជាអង្គ​នៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះអញ្ញាតាវិន្ទ្រិយ កើតមានក្នុងសម័យនោះ។បេ។ ឬក៏ពួក​អរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួក​ធម៌ជាអព្យាក្រឹត។

ចប់ លោកុត្តរវិបាក។​

[៤៧២] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ចក្ខុវិញ្ញាណ ជាវិបាក ច្រឡំដោយឧបេក្ខា មាន​រូបជាអារម្មណ៍ កើតឡើងហើយ ព្រោះហេតុបានធ្វើ បានសន្សំ នូវកម្មជាអកុសល។បេ។ សោតវិញ្ញាណ ច្រឡំដោយឧបេក្ខា មានសំឡេងជាអារម្មណ៍ កើតឡើងហើយ។បេ។ ឃាន​វិញ្ញាណ ច្រឡំដោយឧបេក្ខា មានក្លិនជាអារម្មណ៍​ កើតឡើងហើយ។បេ។ ជិវ្ហាវិញ្ញាណ ច្រឡំដោយឧបេក្ខា មានរសជាអារម្មណ៍ កើតឡើងហើយ។បេ។ កាយវិញ្ញាណ ច្រឡំ​ដោយទុក្ខ មានផោដ្ឋព្វៈជាអារម្មណ៍ កើតឡើងហើយ ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត ទុក្ខ ឯកគ្គតារបស់ចិត្ត មនិន្ទ្រិយ ទុក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះ​អាស្រ័យ​ហេតុ ក៏កើតមាន​ក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។

[៤៧៣] ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា ក្នុងសម័យនោះ នេះផស្សៈ កើតមានក្នុងសម័យនោះ។ វេទនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងកាយ ទុក្ខ ប្រព្រឹត្តទៅក្នុងកាយ ដែលកើតអំពីសម្ផ័ស្សនៃកាយវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះ ការទទួលអារម្មណ៍មិនឆ្ងាញ់ពិសាជាទុក្ខ ដែលកើតអំពីសម្ផ័ស្សនៃកាយ វេទនាមិនឆ្ងាញ់​ពិសាជាទុក្ខ ដែលកើតអំពីសម្ផ័ស្សនៃកាយណា ក្នុងសម័យនោះ នេះវេទនា កើតមាន​ក្នុងសម័យនោះ។បេ។ ទុក្ខ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងកាយ សេចក្តីលំបាក ប្រព្រឹត្តទៅក្នុងកាយ ការទទួលអារម្មណ៍​មិនឆ្ងាញ់​ពិសាជាទុក្ខ ដែលកើតអំពីសម្ផ័ស្សនៃកាយ វេទនា មិនឆ្ងាញ់ពិសាជាទុក្ខ ដែលកើត​អំពីសម្ផ័ស្សនៃកាយណា ក្នុងសម័យនោះ នេះទុក្ខ កើតមាន​ក្នុងសម័យនោះ។បេ។ ទុក្ខិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅ​ក្នុង​កាយ សេចក្តីលំបាក ប្រព្រឹត្តទៅក្នុងកាយ ការទទួលអារម្មណ៍មិនឆ្ងាញ់​ពិសាជាទុក្ខ ដែលកើតអំពីសម្ផ័ស្សនៃកាយ វេទនា មិនឆ្ងាញ់ពិសាជាទុក្ខ ដែលកើត​អំពីសម្ផ័ស្ស​នៃ​កាយណា ក្នុងសម័យនោះ នេះទុក្ខិន្ទ្រិយ កើតមានក្នុងសម័យនោះ។បេ។ ឬក៏ពួកអរូបធម៌​ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជា​អព្យាក្រឹត។

[៤៧៤] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៣  ផស្សៈ ១។បេ។ កាយវិញ្ញាណធាតុ ១ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។ ប។

[៤៧៥] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា ឯកគ្គតា​របស់ចិត្ត ជីវិតិន្ទ្រិយ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើត​មាន​ក្នុង​សម័យនោះ លើកទុក្ខតែវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធចេញ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។

[៤៧៦] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ មនោធាតុ ជាវិបាក ច្រឡំដោយឧបេក្ខា មាន​រូបជាអារម្មណ៍ក្តី។បេ។ មានផោដ្ឋព្វៈជាអារម្មណ៍ក្តី ឬក៏ប្រារព្ធអារម្មណ៍ណាៗ កើតឡើង​ហើយ ព្រោះហេតុបានធ្វើ បានសន្សំ នូវកម្មជាអកុសល ក្នុងសម័យណា ផស្សៈ ក៏កើត​មានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ ឧបេក្ខា  ឯកគ្គតារបស់ចិត្ត មនិន្ទ្រិយ ឧបេក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ ក៏កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែល​កើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជា​អព្យាក្រឹត។

[៤៧៧] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៣  ផស្សៈ ១។បេ។ មនោធាតុ ១ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។បេ។

[៤៧៨] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ ឯកគ្គតារបស់ចិត្ត ជីវិតិន្ទ្រិយ ឬក៏ ពួកអរូបធម៌ដទៃណា ដែលកើតឡើង​ព្រោះអាស្រ័យ​ហេតុ កើតមានក្នុងសម័យនោះ លើកទុក្ខតែវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធចេញ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។

[៤៧៩] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ មនោវិញ្ញាណធាតុ ជាវិបាក ច្រឡំដោយឧបេក្ខា មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធអារម្មណ៍ណាៗ កើតឡើង​ហើយ ព្រោះហេតុបានធ្វើ បានសន្សំ នូវកម្មជាអកុសល ក្នុងសម័យណា ផស្សៈ ក៏កើត​មាន​ក្នុង​សម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ ឧបេក្ខា  ឯកគ្គតារបស់ចិត្ត មនិន្ទ្រិយ ឧបេក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ ក៏កើតមានក្នុងសម័យនោះ ឬក៏ ពួកអរូបធម៌ដទៃណា ដែលកើតឡើង​ព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជា​អព្យាក្រឹត។បេ។

[៤៨០] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៣  ផស្សៈ ១។បេ។ មនោវិញ្ញណធាតុ ១ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬក៏ ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។បេ។

[៤៨១] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ ឯកគ្គតារបស់ចិត្ត ជីវិតិន្ទ្រិយ ឬក៏ ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះ​អាស្រ័យ​ហេតុ កើតមានក្នុងសម័យនោះ លើកទុក្ខតែវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធចេញ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។

ចប់ អកុសលវិបាក ជាអព្យាក្រឹត។

[៤៨២] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ មនោធាតុ ជាកិរិយា មិនមែនជាកុសល មិន​មែន​ជាអកុសល ទាំងមិនមែនជាកម្មវិបាក ច្រឡំដោយឧបេក្ខា មានរូបជាអារម្មណ៍ក្តី។បេ។ មានផោដ្ឋព្វៈជាអារម្មណ៍ក្តី ឬក៏ ប្រារព្ធអារម្មណ៍ណាៗ កើតឡើងហើយ ក្នុងសម័យ​ណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ ឧបេក្ខា  ឯកគ្គតារបស់ចិត្ត មនិន្ទ្រិយ ឧបេក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ ក៏កើតមានក្នុងសម័យនោះ ឬក៏ពួក​អរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះ​ពួកធម៌ជាអព្យាក្រឹត។

[៤៨៣] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៣ ផស្សៈ ១។បេ។ មនោធាតុ ១ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬក៏ពួក​អរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួក​ធម៌​​ជាអព្យាក្រឹត។បេ។

[៤៨៤] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ ឯកគ្គតារបស់ចិត្ត ជីវិតិន្ទ្រិយ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យ​ហេតុ កើតមានក្នុងសម័យនោះ លើកទុក្ខតែវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធចេញ នេះ​សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។

[៤៨៥] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ មនោវិញ្ញាណធាតុ ជាកិរិយា មិនមែនជាកុសល មិនមែនជាអកុសល ទាំងមិនមែនជាកម្មវិបាក ច្រឡំដោយសោមនស្ស មានរូបជា​អារម្មណ៍​​ក្តី។បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធអារម្មណ៍ណាៗ កើតឡើងហើយ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ បីតិ សុខៈ ឯកគ្គតារបស់ចិត្ត វីរិយិន្ទ្រិយ សមាធិន្ទ្រិយ មនិន្ទ្រិយ សោមនស្សិន្ទ្រិយ ជីវិតិន្ទ្រិយ ក៏កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះ​អាស្រ័យ​ហេតុ ក៏កើតមាន​ក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។

[៤៨៦] ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការប៉ះពាល់ ការពាល់ត្រូវ ការទង្គុកទង្គិចណា ក្នុងសម័យនោះ នេះផស្សៈ កើតមានក្នុងសម័យនោះ។បេ។ ឯកគ្គតា​របស់​ចិត្ត កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតាំងនៅស៊ប់ ការតាំង​នៅមាំ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ ភាពនៃចិត្តមិនឃ្លេងឃ្លោង សេចក្តីស្ងប់រម្ងាប់ គឺសមាធិន្រ្ទិយ សមាធិពលៈណារបស់ចិត្ត ក្នុងសម័យនោះ នេះឯកគ្គតារបស់ចិត្ត កើត​មានក្នុង​សម័យនោះ។បេ។ វីរិយិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តី​ប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត ​សេចក្តី​សង្វាត ឱហាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ខ្នះខ្នែង ខ្មីឃ្មាត សេចក្តីសង្វាតមិនធូរថយ ការមិនដាក់សេចក្តីប៉ុនប៉ង ការមិន​ដាក់ធុរៈ សេចក្តីផ្គង​នូវធុរៈ គឺវីរិយៈ វីរិយិន្ទ្រិយ វីរិយពលៈណា ក្នុងសម័យនោះ នេះ​វីរិយិន្ទ្រិយ កើតមាន​ក្នុងសម័យនោះ។ សមាធិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការឋិតនៅ ការតំកល់នៅស៊ប់ ការតំកល់នៅនឹង ការមិនឃ្លេងឃ្លោង ការមិន​រាយមាយ ភាពនៃចិត្តមិន​ឃ្លេងឃ្លោង សេចក្តីស្ងប់រម្ងាប់ គឺសមាធិន្ទ្រិយ សមាធិពលៈ​ណារបស់ចិត្ត ក្នុងសម័យនោះ នេះសមាធិន្ទ្រិយ កើតមានក្នុងសម័យនោះ។បេ។ ឬក៏ពួក​អរូបធម៌ដទៃណា ដែលកើតឡើង​ព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួក​ធម៌​ជាអព្យាក្រឹត។

[៤៨៧] ខន្ធ ៤ កើតមាន ក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៥ ផស្សៈ ១។បេ។ មនោវិញ្ញាណធាតុ ១ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។បេ។

[៤៨៨] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ បីតិ ឯកគ្គតារបស់ចិត្ត វីរិយិន្ទ្រិយ សមាធិន្ទ្រិយ ជីវិតិន្ទ្រិយ ឬក៏ពួកអរូបធម៌ដទៃណា ដែល​កើតឡើង​ព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ លើកទុក្ខតែវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធចេញ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌​ជា​អព្យាក្រឹត។

[៤៨៩] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ មនោវិញ្ញាណធាតុ ជាកិរិយា មិនមែនជាកុសល មិនមែនជាអកុសល ទាំងមិនមែនជាកម្មវិបាក ច្រឡំដោយឧបេក្ខា  មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធអារម្មណ៍​ណាៗ កើតឡើងហើយ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ​ ឧបេក្ខា ឯកគ្គតារបស់ចិត្ត វីរិយិន្ទ្រិយ សមាធិន្ទ្រិយ មនិន្ទ្រិយ ឧបេក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ ក៏កើត​មានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើត​មានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។បេ។

[៤៩០] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៥ ផស្សៈ ១។បេ។ មនោវិញ្ញាណធាតុ ១ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។បេ។

[៤៩១] សង្ខារក្ខន្ធ កើតមាន ក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ ឯកគ្គតារបស់ចិត្ត វីរិយិន្ទ្រិយ សមាធិន្ទ្រិយ ជីវិតិន្ទ្រិយ ឬក៏ពួកអរូបធម៌ដទៃណា ដែល​កើត​ឡើង ព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ លើកទុក្ខតែវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធចេញ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជា​អព្យាក្រឹត។

[៤៩២] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ មនោវិញ្ញាណធាតុ ជាកិរិយា មិនមែនជា​កុសល មិនមែនជាអកុសល ទាំងមិនមែនជាកម្មវិបាក កើតឡើងហើយ ច្រឡំដោយ​សោមនស្ស ប្រកបដោយញាណ។បេ។ ច្រឡំដោយ​សោមនស្ស ប្រកបដោយញាណ ប្រកបដោយ​សង្ខារ។បេ។ ច្រឡំដោយ​សោមនស្ស ប្រាសចាកញាណ។បេ។ ច្រឡំដោយ​សោមនស្ស ប្រាសចាកញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយ​ឧបេក្ខា ប្រកប​ដោយ​ញាណ។បេ។ ច្រឡំដោយ​ឧបេក្ខា ប្រកបដោយញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយ​ឧបេក្ខា ប្រាសចាកញាណ។បេ។ ច្រឡំដោយ​ឧបេក្ខា ប្រាសចាកញាណ ប្រកបដោយ​សង្ខារ មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធអារម្មណ៍​ណាៗ កើតឡើងហើយ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យ​នោះ។បេ។ អវិក្ខេបៈ ក៏កើត​មាន​ក្នុងសម័យ​នោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។

[៤៩៣] អលោភៈ មានអព្យាក្រឹតជាមូល។បេ។ អទោសៈ មានអព្យាក្រឹតជាមូល។បេ។ អមោហៈ មានអព្យាក្រឹតជាមូល។បេ។ នេះពួកធម៌ជាអព្យាក្រឹត។

ចប់ កាមាវចរកិរិយា។

[៤៩៤] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវរូបាវចរជ្ឈាន ជាកិរិយា មិនមែនជាកុសល មិនមែនជាអកុសល ទាំងមិនមែនជាកម្មវិបាក ជាគ្រឿងនៅជាសុខ ក្នុង​បច្ចុប្បន្ន បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានដីជាកសិណ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យ​នោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យ​នោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។បេ។

[៤៩៥] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវរូបាវចរជ្ឈាន ជាកិរិយា មិន​មែន​ជាកុសល មិនមែនជាអកុសល ទាំងមិនមែនជាកម្មវិបាក ជាគ្រឿងនៅជាសុខ ក្នុង​បច្ចុប្បន្ន បានរម្ងាប់វិតក្កៈ និងវិចារៈ។បេ។ ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បានដល់បញ្ចមជ្ឈាន មានដីជាកសិណ ក្នុង​សម័យ​ណា ផស្សៈ ក៏កើតមានក្នុងសម័យ​នោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។បេ។

ចប់ រូបាវចរកិរិយា។

[៤៩៦] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវអរូបាវចរជ្ឈាន ជាកិរិយា មិន​មែន​ជាកុសល មិនមែនជាអកុសល ទាំងមិនមែនជាកម្មវិបាក​ ជាគ្រឿងនៅជាសុខ ក្នុង​បច្ចុប្បន្ន បានកន្លងបង់នូវពួករូបសញ្ញា ដោយប្រការទាំងពួង បានកំចាត់បង់ពួកបដិឃ​សញ្ញា មិនធ្វើទុកក្នុងចិត្តនូវពួកនានត្តសញ្ញា លះបង់នូវសុខផង។បេ។ បានដល់​ចតុត្ថជ្ឈាន ច្រឡំដោយអាកាសានញ្ចាយតនសញ្ញា​ ក្នុងសម័យណា ផស្សៈ ក៏កើតមាន​ក្នុង​សម័យ​នោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។

[៤៩៧] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវអរូបាវចរជ្ឈាន ជាកិរិយា មិនមែនជាកុសល មិនមែនជាអកុសល ទាំងមិនមែនជាកម្មវិបាក​ ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន បានកន្លងបង់នូវអាកាសានញ្ចាយតនៈ ដោយប្រការទាំងពួង លះបង់នូវ​សុខផង។បេ។ បានដល់ចតុត្ថជ្ឈាន ច្រឡំដោយវិញ្ញាណញ្ចាយតនសញ្ញា​ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យ​នោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះ​ពួកធម៌ជាអព្យាក្រឹត។

[៤៩៨] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវអរូបាវចរជ្ឈាន ជាកិរិយា មិនមែនជាកុសល មិនមែនជាអកុសល ទាំងមិនមែនជាកម្មវិបាក​ ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន បានកន្លងបង់នូវវិញ្ញាណញ្ចាយតនៈ ដោយប្រការទាំងពួង លះបង់នូវ​សុខ​ផង។បេ។ បានដល់ចតុត្ថជ្ឈាន ច្រឡំដោយអាកិញ្ចញ្ញាយតនសញ្ញា​ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យ​នោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះ​ពួក​ធម៌​ជាអព្យាក្រឹត។

[៤៩៩] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវអរូបាវចរជ្ឈាន ជាកិរិយា មិនមែនជាកុសល មិនមែនជាអកុសល ទាំងមិនមែនជាកម្មវិបាក​ ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន បានកន្លងបង់នូវអាកិញ្ចញ្ញាយតនៈ ដោយប្រការទាំងពួង លះបង់នូវ​សុខ​ផង។បេ។ បានដល់ចតុត្ថជ្ឈាន ច្រឡំដោយនេវសញ្ញានាសញ្ញាយតនសញ្ញា​ ក្នុងសម័យ​ណា ផស្សៈ ក៏កើតមានក្នុងសម័យ​នោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។

[៥០០] អលោភៈ មានអព្យាក្រឹតជាមូល។បេ។ អទោសៈ មានអព្យាក្រឹតជាមូល។បេ។ អមោហៈ មានអព្យាក្រឹតជាមូល។បេ។ នេះពួកធម៌ជាអព្យាក្រឹត។

ចប់ អរូបាវចរកិរិយា។

ចប់ ចិត្តុប្បាទក័ណ្ឌ។

ចប់ ភាគ៧៨។

សូមអនុមោទនា !!!

Oben-pfeil