បដ្ឋាន-សត្តរសមភាគ

ភាគទី១១០

បច្ចនីយានុលោមប្បដ្ឋាន

សូមនមស្ការ ចំពោះព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ អង្គនោះ។

បច្ចនីយានុលោមត្តិកប្បដ្ឋាន

នកុសលត្តិកៈ កុសលត្តិកៈ

[១] ធម៌ជាអកុសល អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវ​ខន្ធ១ ជាអកុសល ខន្ធ២ អាស្រ័យនូវ​ខន្ធ២។ ធម៌​ជាអព្យាក្រឹត អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវ​ខន្ធ១ ជាវិបាកាព្យាក្រឹតផង ជាកិរិយាព្យាក្រឹតផង។ ធម៌​ជា​អកុសល​ក្តី ជា​អព្យាក្រឹតក្តី អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។

[២] ធម៌ជាកុសល អាស្រ័យនូវ​ធម៌​មិនមែន​ជាអកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាអព្យាក្រឹត អាស្រ័យនូវ​ធម៌​មិនមែន​ជាអកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាកុសលក្តី ជាអព្យាក្រឹតក្តី អាស្រ័យនូវ​ធម៌​មិនមែន​ជាអកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។

[៣] ធម៌ជាអព្យាក្រឹត អាស្រ័យនូវ​ធម៌​មិនមែន​ជាអព្យាក្រឹត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាកុសល អាស្រ័យនូវ​ធម៌​មិនមែន​ជាអព្យាក្រឹត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាអកុសល អាស្រ័យនូវ​ធម៌​មិនមែន​ជាអព្យាក្រឹត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាកុសលក្តី ជាអព្យាក្រឹតក្តី អាស្រ័យនូវ​ធម៌​មិនមែន​ជាអព្យាក្រឹត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាអកុសលក្តី ជាអព្យាក្រឹតក្តី អាស្រ័យនូវ​ធម៌​មិនមែន​ជាអព្យាក្រឹត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៥។

[៤] ធម៌ជាអកុសល អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសលផង មិនមែន​ជាអព្យាក្រឹតផង ទើប​កើត​ឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាអព្យាក្រឹត អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសលផង មិន​មែន​​ជាអព្យាក្រឹតផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាអកុសលក្តី ជាអព្យាក្រឹតក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសលផង មិនមែន​ជាអព្យាក្រឹតផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។

[៥] ធម៌​ជាកុសល អាស្រ័យនូវ​ធម៌​មិនមែន​ជាអកុសលផង មិនមែន​ជាអព្យាក្រឹតផង ទើប​កើត​ឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាអព្យាក្រឹត អាស្រ័យនូវ​ធម៌​មិនមែន​ជាអកុសលផង មិន​មែន​​ជាអព្យាក្រឹតផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាកុសលក្តី ជា​អព្យាក្រឹតក្តី អាស្រ័យនូវ​ធម៌​មិនមែន​ជាអកុសលផង មិនមែន​ជាអព្យាក្រឹតផង ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។

[៦] ធម៌​ជាអព្យាក្រឹត អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសលផង មិនមែន​ជាអកុសលផង ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។

[៧] ធម៌​ជាអកុសល អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​អារម្មណប្បច្ច័យ ធម៌​ជាអព្យាក្រឹត អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​​អារម្មណប្បច្ច័យ។ ធម៌​ជាកុសល អាស្រ័យនូវ​ធម៌​មិនមែន​ជាអកុសល ទើបកើត​ឡើង ព្រោះ​អារម្មណប្បច្ច័យ ធម៌​ជាអព្យាក្រឹត អាស្រ័យនូវ​ធម៌​មិនមែន​ជាអកុសល ទើបកើត​ឡើង ព្រោះ​អារម្មណប្បច្ច័យ។ ធម៌​ជាកុសល អាស្រ័យនូវ​ធម៌​មិនមែន​ជា​អព្យាក្រឹត ទើបកើតឡើង ព្រោះ​អារម្មណប្បច្ច័យ ធម៌​ជាអកុសល អាស្រ័យនូវ​ធម៌​មិនមែន​ជាអព្យាក្រឹត ទើបកើតឡើង ព្រោះ​អារម្មណប្បច្ច័យ។ ធម៌​ជាអកុសល អាស្រ័យនូវ​ធម៌​មិន​មែន​​ជាអកុសលផង មិនមែន​ជាអព្យាក្រឹតផង ទើបកើតឡើង ព្រោះ​អារម្មណប្បច្ច័យ។ ធម៌​​ជាកុសល អាស្រ័យនូវ​ធម៌​មិនមែន​ជាអកុសលផង មិនមែន​ជា​អព្យាក្រឹតផង ទើប​កើត​ឡើង ព្រោះ​អារម្មណប្បច្ច័យ។ ធម៌​ជាអព្យាក្រឹត អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសលផង មិនមែន​ជាអកុសលផង ទើបកើត​ឡើង ព្រោះ​អារម្មណប្បច្ច័យ។

[៨] ក្នុងហេតុប្បច្ច័យ មានវារៈ១៨ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មាន​វារៈ១៨ ក្នុងអវិគតប្បច្ច័យ មានវារៈ១៨។

[៩] ធម៌​ជាអកុសល អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​នហេតុប្បច្ច័យ ធម៌​ជាអព្យាក្រឹត អាស្រ័យនូវ​ធម៌​​មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​នហេតុប្បច្ច័យ។បេ។ ធម៌​ជាអព្យាក្រឹត អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសលផង មិនមែន​ជា​អកុសលផង ទើបកើតឡើង ព្រោះ​នហេតុប្បច្ច័យ។

[១០] ធម៌​ជាអព្យាក្រឹត អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​នអារម្មណប្បច្ច័យ។បេ។ ធម៌​ជាអព្យាក្រឹត អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសលផង មិនមែន​ជា​អកុសលផង ទើបកើតឡើង ព្រោះ​នអារម្មណប្បច្ច័យ។

[១១] ក្នុងនហេតុប្បច្ច័យ មានវារៈ៦ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៦ ក្នុងនអធិបតិប្បច្ច័យ មានវារៈ១៨ ក្នុងនោវិគតប្បច្ច័យ មានវារៈ៦។

[១២] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៦ ព្រោះ​ហេតុប្បច្ច័យ។

[១៣] ក្នុងអារម្មណប្បច្ច័យ មានវារៈ៦ ព្រោះ​នហេតុប្បច្ច័យ។

សហជាតវារៈក្តី សម្បយុត្តវារៈក្តី មានសេចក្តីប្រហែលគ្នានឹងបដិច្ចវារៈ។

[១៤] ធម៌​ជាកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាអកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាអព្យាក្រឹត ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាកុសលក្តី ជាអព្យាក្រឹតក្តី ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាអកុសលក្តី ជាអព្យាក្រឹតក្តី ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល ទើប​កើត​ឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៥។ ធម៌​ជាអកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ជា​អកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៥។ ធម៌​ជាអព្យាក្រឹត ពឹងផ្អែក​នឹង​ធម៌​​មិនមែន​ជាអព្យាក្រឹត … មានវារៈ៥ ក្នុងបទណា។ ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល​ផង មិនមែន​ជាអព្យាក្រឹតផង … មានវារៈ៣ ក្នុងបទណា។ ពឹងផ្អែកនឹងធម៌​មិនមែន​ជា​អកុសល​ផង មិនមែន​ជាអព្យាក្រឹតផង … មានវារៈ៥ ក្នុងបទណា។ ធម៌​ជាកុសល ពឹង​ផ្អែក​នឹងធម៌​មិនមែន​ជាកុសលផង មិនមែន​ជាអកុសលផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៥ ក្នុងបទណា។

[១៥] ក្នុងហេតុប្បច្ច័យ មានវារៈ២៦ ក្នុងអារម្មណប្បច្ច័យ មានវារៈ១៣ ក្នុងអវិគតប្បច្ច័យ មាន​វារៈ២៦។

[១៦] ប៉ែកខាងសំសដ្ឋវារៈ ក្នុងហេតុប្បច្ច័យ មានវារៈ៩។បេ។ ក្នុងអវិគតប្បច្ច័យ មាន​វារៈ៩។បេ។

[១៧] ធម៌​មិនមែន​ជាកុសល ជាបច្ច័យនៃធម៌​មិនមែន​ជាអកុសល ដោយហេតុប្បច្ច័យ ធម៌​មិនមែន​ជាកុសល ជាបច្ច័យនៃធម៌​ជាអព្យាក្រឹត ដោយហេតុប្បច្ច័យ ធម៌​មិនមែន​ជា​កុសល ជាបច្ច័យនៃធម៌​ជាអកុសលផង ជាអព្យាក្រឹតផង ដោយហេតុប្បច្ច័យ។ ធម៌​មិនមែន​ជាអកុសល ជាបច្ច័យនៃធម៌​ជាកុសល ដោយហេតុប្បច្ច័យ មានវារៈ៣។ ធម៌​មិន​មែន​ជាអព្យាក្រឹត ជាបច្ច័យនៃធម៌​ជាអព្យាក្រឹត ដោយហេតុប្បច្ច័យ មានវារៈ៥។ ធម៌​មិន​មែន​​ជាកុសលក្តី មិនមែន​ជាអព្យាក្រឹតក្តី ជាបច្ច័យនៃធម៌​ជាអកុសល ដោយហេតុប្បច្ច័យ មានវារៈ៣។ ធម៌​មិនមែន​ជាអកុសលក្តី មិនមែន​ជាអព្យាក្រឹតក្តី ជាបច្ច័យនៃធម៌​ជាកុសល ដោយហេតុប្បច្ច័យ មានវារៈ៣។ ធម៌​មិនមែន​ជាកុសលក្តី មិនមែន​ជាអកុសលក្តី ជាបច្ច័យ​នៃ​ធម៌​ជាអព្យាក្រឹត ដោយហេតុប្បច្ច័យ មានវារៈ១។

[១៨] ធម៌​មិនមែន​ជាកុសល ជាបច្ច័យនៃធម៌​ជាកុសល ដោយអារម្មណប្បច្ច័យ មាន​វារៈ៣។ ធម៌​មិនមែន​ជាអកុសល ជាបច្ច័យនៃធម៌​ជាអកុសល ដោយអារម្មណប្បច្ច័យ មាន​វារៈ៣។ ធម៌​មិនមែន​ជាអព្យាក្រឹត ជាបច្ច័យនៃធម៌​ជាអព្យាក្រឹត ដោយអារម្មណប្បច្ច័យ មានវារៈ៣។ ធម៌​មិនមែន​ជាកុសលក្តី មិនមែន​ជាអព្យាក្រឹតក្តី ជាបច្ច័យនៃធម៌​ជាកុសល ដោយអារម្មណប្បច្ច័យ ធម៌​មិនមែន​ជាកុសលក្តី មិនមែន​ជាអព្យាក្រឹតក្តី ជាបច្ច័យនៃធម៌​ជាអកុសល ដោយអារម្មណប្បច្ច័យ ធម៌​មិនមែន​ជាកុសលក្តី មិនមែន​ជាអព្យាក្រឹតក្តី ជាបច្ច័យនៃធម៌​ជាអព្យាក្រឹត ដោយអារម្មណប្បច្ច័យ មានវារៈ៣។ ធម៌​មិនមែន​ជា​អកុសល​ក្តី មិនមែន​ជាអព្យាក្រឹតក្តី ជាបច្ច័យនៃធម៌​ជាកុសល ដោយអារម្មណប្បច្ច័យ ធម៌​មិន​មែន​ជាអកុសលក្តី មិនមែន​ជាអព្យាក្រឹតក្តី ជាបច្ច័យនៃធម៌​ជាអកុសល ដោយ​អារម្មណប្បច្ច័យ ធម៌​មិនមែន​ជាអកុសលក្តី មិនមែន​ជាអព្យាក្រឹតក្តី ជាបច្ច័យនៃធម៌​ជា​អព្យាក្រឹត ដោយអារម្មណប្បច្ច័យ មានវារៈ៣។ ធម៌​មិនមែន​ជាកុសលក្តី មិនមែន​ជា​អកុសលក្តី ជា​បច្ច័យនៃធម៌​ជាកុសល ដោយអារម្មណប្បច្ច័យ មានវារៈ៣។

[១៩] ក្នុងហេតុប្បច្ច័យ មានវារៈ១៨ ក្នុងអារម្មណប្បច្ច័យ មានវារៈ១៨ ក្នុងអធិបតិប្បច្ច័យ មានវារៈ២៣ ក្នុងអវិគតប្បច្ច័យ មានវារៈ២២។

បណ្ឌិតគប្បីឲ្យបញ្ហាវារៈពិស្តារផងចុះ។

នវេទនាត្តិកៈ វេទនាត្តិកៈ

[២០] ធម៌​ប្រកបដោយសុខវេទនា អាស្រ័យនូវ​ធម៌​មិន​ប្រកបដោយ​សុខវេទនា ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ប្រកប​ដោយទុក្ខវេទនា អាស្រ័យនូវ​ធម៌​​មិនប្រកបដោយ​សុខវេទនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ប្រកបដោយវេទនាមិនមែន​ជាទុក្ខ មិន​មែន​​ជាសុខ អាស្រ័យនូវ​ធម៌​មិនប្រកបដោយសុខវេទនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[២១] ធម៌​ប្រកបដោយទុក្ខវេទនា អាស្រ័យនូវ​ធម៌​មិនប្រកបដោយទុក្ខវេទនា ទើបកើត​ឡើង ដោយហេតុប្បច្ច័យ ធម៌​ប្រកបដោយសុខវេទនា អាស្រ័យនូវ​ធម៌​មិនប្រកបដោយ​ទុក្ខវេទនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ប្រកបដោយវេទនាមិនមែន​ជាទុក្ខ មិនមែន​​ជាសុខ អាស្រ័យនូវ​ធម៌​មិនប្រកបដោយទុក្ខវេទនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[២២] ធម៌​ប្រកបដោយវេទនាមិនមែន​ជាទុក្ខ មិនមែន​ជាសុខ អាស្រ័យនូវ​ធម៌​មិនប្រកប​ដោយវេទនាមិនមែន​ជាទុក្ខ មិនមែន​ជាសុខ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ប្រកបដោយសុខវេទនា អាស្រ័យនូវ​ធម៌​មិនប្រកបដោយវេទនាមិនមែន​ជាទុក្ខ មិនមែន​ជាសុខ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ប្រកបដោយទុក្ខវេទនា អាស្រ័យនូវ​ធម៌​មិនប្រកបដោយវេទនាមិនមែន​ជាទុក្ខ មិនមែន​ជាសុខ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។

[២៣] ក្នុងហេតុប្បច្ច័យ មានវារៈ២១ ក្នុងអធិបតិប្បច្ច័យ មានវារៈ២១ ក្នុងអវិគតប្បច្ច័យ មានវារៈ២១។

នវិបាកត្តិកៈ វិបាកត្តិកៈ

[២៤] ធម៌​ជាវិបាក អាស្រ័យនូវ​ធម៌​មិនមែន​ជាវិបាក ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​មានវិបាកជាប្រក្រតី អាស្រ័យនូវ​ធម៌​មិនមែន​ជាវិបាក ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៥។ ធម៌​ជាវិបាក អាស្រ័យនូវ​ធម៌​មិនមែន​មានវិបាកជាប្រក្រតី ទើប​កើត​ឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​មិនមែន​ជាវិបាក ទាំងមិនមានវិបាកជាប្រក្រតី អាស្រ័យ​នូវ​ធម៌​មិនមែន​មានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។ ធម៌​មិនមែន​ជាវិបាក ទាំងមិនមានវិបាកជាប្រក្រតី អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមែន​វិបាក ទាំង​មិនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាវិបាក អាស្រ័យនូវ​ធម៌​​មិនមែន​ជាមិនមែន​វិបាក ទាំងមិនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៥។

[២៥] ក្នុងហេតុប្បច្ច័យ មានវារៈ២២។

នឧបាទិន្នុបាទានិយត្តិកៈ ឧបាទិន្នុបាទានិយត្តិកៈ

[២៦] ធម៌​មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក តែជា​ប្រយោជន៍​ដល់ឧបាទាន អាស្រ័យនូវ​ធម៌​មិនមែន​​មានកម្ម​ប្រកបដោយ​កិលេស មានតណ្ហាជាដើម កាន់យក និងជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។ ធម៌​មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក តែជាប្រយោជន៍​ដល់​ឧបាទាន អាស្រ័យនូវ​ធម៌​មិនមែន​មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិន​កាន់​យក និងជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៥។ ធម៌​មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យក ទាំងជាប្រយោជន៍​ដល់​ឧបាទាន អាស្រ័យនូវ​ធម៌​មិនមែន​មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិន​កាន់​យក ទាំងមិនជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មាន​វារៈ៣។ ធម៌​មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក តែជា​ប្រយោជន៍​ដល់ឧបាទាន អាស្រ័យនូវ​ធម៌​មិនមែន​មានកម្មប្រកបដោយកិលេស មាន​តណ្ហា​ជាដើម កាន់យក និងជាប្រយោជន៍ដល់ឧបាទានផង មិនមែន​មានកម្ម​ប្រកប​ដោយ​កិលេស មានតណ្ហាជាដើម មិនកាន់យក ទាំងមិនជាប្រយោជន៍ដល់ឧបាទានផង ទើប​កើត​ឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ ធម៌​មានកម្មប្រកបដោយកិលេស មាន​តណ្ហា​ជាដើមកាន់យក ទាំងជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវ​ធម៌​មិនមែន​មានកម្ម​ប្រកប​ដោយកិលេស មានតណ្ហាជាដើម មិនកាន់យក និងជាប្រយោជន៍ដល់ឧបាទានផង មិន​មែន​មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក ទាំងមិនជា​ប្រយោជន៍​ដល់ឧបាទានផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។ ធម៌​មានកម្ម​ប្រកប​ដោយកិលេស មានតណ្ហាជាដើម មិនកាន់យក ទាំងមិនជាប្រយោជន៍ដល់ឧបាទាន អាស្រ័យ​នូវ​ធម៌​មិនមែន​មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យក និងជា​ប្រយោជន៍​ដល់ឧបាទានផង មិនមែន​មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិន​កាន់យក និងជាប្រយោជន៍ដល់ឧបាទានផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មាន​វារៈ៣។

[២៧] ក្នុងហេតុប្បច្ច័យ មានវារៈ១៨។

នសង្កិលិដ្ឋសង្កិលេសិកត្តិកៈ

សង្កិលិដ្ឋសង្កិលេសិកត្តិកៈ

[២៨] ធម៌​ដែលមិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវ​ធម៌​ដែលមិន​សៅហ្មង និងគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ដែល​មិន​សៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវ​ធម៌​ដែលមិនសៅហ្មង និងគួរដល់​សេចក្តី​សៅហ្មង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។ ធម៌​ដែលមិនសៅហ្មង តែគួរ​ដល់សេចក្តីសៅហ្មង អាស្រ័យនូវ​ធម៌​ដែលមិនមែន​ជាមិនសៅហ្មង តែគួរដល់​សេចក្តី​សៅហ្មង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៥។ ធម៌​ដែលសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវ​ធម៌​ដែលមិនមែន​ជាមិនសៅហ្មង ទាំងមិនគួរ​ដល់​សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ដែលមិនសៅហ្មង តែគួរ​ដល់​សេចក្តី​សៅហ្មង អាស្រ័យនូវ​ធម៌​ ដែលមិនមែន​ជាមិនសៅហ្មង ទាំងមិនគួរ​ដល់​សេចក្តី​សៅហ្មង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។

[២៩] ក្នុងហេតុប្បច្ច័យ មានវារៈ១៨។

នវិតក្កត្តិកៈ វិតក្កត្តិកៈ

[៣០] ធម៌​ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ អាស្រ័យនូវ​ធម៌​មិនប្រកប​ដោយ​វិតក្កៈ និងប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​មិនមានវិតក្កៈ មាន​ត្រឹមតែ​វិចារៈ អាស្រ័យនូវ​ធម៌​មិនប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​មិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យនូវ​ធម៌​មិនប្រកប​ដោយ​វិតក្កៈ និងប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៧។ ធម៌​មិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមានវិតក្កៈ មានត្រឹមតែ​វិចារៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៧។ ធម៌​មិនមានវិតក្កៈ និងមិន​មាន​វិចារៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមានវិតក្កៈ និងមិនមានវិចារៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៧។

[៣១] ក្នុងហេតុប្បច្ច័យ មានវារៈ៤៩។

នបីតិត្តិកៈ បីតិត្តិកៈ

[៣២] ធម៌​ប្រកបដោយបីតិ អាស្រ័យនូវ​ធម៌​មិនប្រកបដោយបីតិ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៤។ ធម៌​ប្រកបដោយសុខ អាស្រ័យនូវ​ធម៌​មិនប្រកបដោយសុខ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៤។ ធម៌​ប្រកបដោយឧបេក្ខា អាស្រ័យនូវ​ធម៌​មិនប្រកបដោយឧបេក្ខា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ប្រកបដោយបីតិ អាស្រ័យ​នូវ​ធម៌​មិនប្រកបដោយឧបេក្ខា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៤។

[៣៣] ក្នុងហេតុប្បច្ច័យ មានវារៈ២៨។

នទស្សនត្តិកៈ ទស្សនត្តិកៈ

[៣៤] ធម៌​ដែលត្រូវលះដោយភាវនា អាស្រ័យនូវ​ធម៌​ដែលមិនត្រូវលះដោយទស្សនៈ ទើប​កើត​ឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ដែលមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយ​ភាវនា អាស្រ័យនូវ​ធម៌​ដែលមិនត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។ ធម៌​ដែលត្រូវលះដោយទស្សនៈ អាស្រ័យនូវ​ធម៌​ដែលមិនត្រូវ​លះ​ដោយ​ភាវនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ដែលមិនត្រូវលះដោយទស្សនៈ មិនត្រូវលះ​ដោយ​ភាវនា អាស្រ័យនូវ​ធម៌​ដែលមិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។ ធម៌​ដែលមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យនូវ​ធម៌​ដែលមិនមែន​ជាមិនត្រូវលះដោយទស្សនៈ ទាំងមិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ដែលត្រូវលះដោយទស្សនៈ អាស្រ័យនូវ​ធម៌​ដែល​មិនមែន​ជាមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។ មានវារៈ៥។

[៣៥] ក្នុងហេតុប្បច្ច័យ មានវារៈ១៨។

នទស្សនេនបហាតព្វហេតុកត្តិកៈ

ទស្សនេនបហាតព្វហេតុកត្តិកៈ

[៣៦] ធម៌​មានហេតុដែលត្រូវលះដោយទស្សនៈ អាស្រ័យនូវ​ធម៌​មានហេតុ ដែលមិនត្រូវ​លះ​ដោយទស្សនៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៣៧] ក្នុងហេតុប្បច្ច័យ មានវារៈ២៦។

នអាចយគាមិត្តិកៈ អាចយគាមិត្តិកៈ

[៣៨] ធម៌​មិនដល់នូវ​ការសន្សំកពូនឡើង ដោយកិលេស អាស្រ័យនូវ​ធម៌​មិនដល់នូវ​ការ​សន្សំ​កពូនឡើង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ មានវារៈ១៨។

នសេក្ខត្តិកៈ សេក្ខត្តិកៈ

[៣៩] ធម៌​ជាអសេក្ខៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាសេក្ខៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ មានវារៈ១៨។

នបរិត្តត្តិកៈ បរិត្តត្តិកៈ

[៤០] ធម៌​មានសភាពតូចឆ្មារ អាស្រ័យនូវ​ធម៌​មិនមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះ​​ហេតុប្បច្ច័យ។ មានវារៈ២២។

នបរិត្តារម្មណត្តិកៈ បរិត្តារម្មណត្តិកៈ

[៤១] ធម៌​មានអារម្មណ៍តូចឆ្មារ អាស្រ័យនូវ​ធម៌​មិនមានអារម្មណ៍តូចឆ្មារ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ មានវារៈ១៣។

នហីនត្តិកៈ ហីនត្តិកៈ

[៤២] ធម៌​ជាកណ្តាល អាស្រ័យនូវ​ធម៌​មិនថោកទាប ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ មានវារៈ១៨។

នមិច្ឆត្តត្តិកៈ មិច្ឆត្តត្តិកៈ

[៤៣] ធម៌​មានសភាពត្រូវ និងទៀង អាស្រ័យនូវ​ធម៌​មានសភាពមិនខុស និងទៀង ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ។ មានវារៈ១៨។

នមគ្គារម្មណត្តិកៈ មគ្គារម្មណត្តិកៈ

[៤៤] ធម៌​មានមគ្គជាហេតុ អាស្រ័យនូវ​ធម៌​មិនមានមគ្គជាអារម្មណ៍ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ មានវារៈ១០។

នឧប្បន្នត្តិកៈ ឧប្បន្នត្តិកៈ

[៤៥] ធម៌​មិនមែន​ជាមិនទាន់កើតឡើង ជាបច្ច័យនៃធម៌​ដែលកើតឡើងហើយ ដោយ​ហេតុប្បច្ច័យ។ ធម៌​មិនប្រុងកើតឡើង ជាបច្ច័យនៃធម៌​ដែលកើតឡើងហើយ ដោយ​ហេតុប្បច្ច័យ។ ធម៌​មិនមែន​ជាមិនទាន់កើតឡើងក្តី មិនប្រុងកើតឡើងក្តី ជាបច្ច័យនៃធម៌​ដែល​កើតឡើងហើយ ដោយហេតុប្បច្ច័យ។

[៤៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នអតីតត្តិកៈ អតីតត្តិកៈ

[៤៧] ធម៌​មិនមែន​ជាអតីត ជាបច្ច័យនៃធម៌​ជាបច្ចុប្បន្ន ដោយហេតុប្បច្ច័យ។ ធម៌​មិនមែន​ជាអនាគត ជាបច្ច័យនៃធម៌​ជាបច្ចុប្បន្ន ដោយហេតុប្បច្ច័យ។ ធម៌​មិនមែន​ជាអតីតក្តី មិន​មែន​ជាអនាគតក្តី ជាបច្ច័យនៃធម៌​ជាបច្ចុប្បន្ន ដោយហេតុប្បច្ច័យ។

[៤៨] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នអតីតារម្មណត្តិកៈ អតីតារម្មណត្តិកៈ

[៤៩] ធម៌​មានអារម្មណ៍ជាអតីត អាស្រ័យនូវ​ធម៌​មិនមានអារម្មណ៍ជាអតីត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​មានអារម្មណ៍ជាអនាគត អាស្រ័យនូវ​ធម៌​មិនមានអារម្មណ៍​ជា​អតីត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​មានអារម្មណ៍ជាបច្ចុប្បន្ន អាស្រ័យនូវ​ធម៌​មិនមានអារម្មណ៍ជាអតីត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។ ធម៌​មាន​អារម្មណ៍​ជាអតីត អាស្រ័យនូវ​ធម៌​មិនមានអារម្មណ៍ជាអនាគត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​មានអារម្មណ៍ជាបច្ចុប្បន្ន អាស្រ័យនូវ​ធម៌​មិនមានអារម្មណ៍ជាអនាគត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ២។ ធម៌​មានអារម្មណ៍ជាបច្ចុប្បន្ន អាស្រ័យនូវ​ធម៌​មិនមានអារម្មណ៍ជាបច្ចុប្បន្ន ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​មានអារម្មណ៍​ជា​អតីត អាស្រ័យនូវ​ធម៌​មិនមានអារម្មណ៍ជាបច្ចុប្បន្ន ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​មានអារម្មណ៍ជាអនាគត អាស្រ័យនូវ​ធម៌​មិនមានអារម្មណ៍ជាបច្ចុប្បន្ន ទើបកើតឡើង ព្រោះ​​ហេតុប្បច្ច័យ មានវារៈ៣។

[៥០] ក្នុងហេតុប្បច្ច័យ មានវារៈ១៥។

នអជ្ឈត្តត្តិកៈ អជ្ឈត្តត្តិកៈ

[៥១] ធម៌​ជាខាងក្រៅ អាស្រ័យនូវ​ធម៌​មិនមែន​ជាខាងក្នុង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ ធម៌​ជាខាងក្នុង អាស្រ័យនូវ​ធម៌​មិនមែន​ជាខាងក្រៅ ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។

[៥២] ក្នុងហេតុប្បច្ច័យ មានវារៈ២។

នអជ្ឈត្តារម្មណត្តិកៈ អជ្ឈត្តារម្មណត្តិកៈ

[៥៣] ធម៌​មានអារម្មណ៍ជាខាងក្នុង អាស្រ័យនូវ​ធម៌​មិនមានអារម្មណ៍ជាខាងក្នុង ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ២។ ធម៌​មានអារម្មណ៍ជាខាងក្រៅ អាស្រ័យនូវ​ធម៌​មិន​មានអារម្មណ៍ជាខាងក្រៅ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ២។

[៥៤] ក្នុងហេតុប្បច្ច័យ មានវារៈ៦។

នសនិទស្សនត្តិកៈ សនិទស្សនត្តិកៈ

[៥៥] ធម៌​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនប្រកប​ដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​មិន​មានការឃើញ តែប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនប្រកប​ដោយការ​ឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​មិនមានការឃើញ ទាំងមិនមានការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនប្រកបដោយការឃើញ និងប្រកបដោយ​ការ​ប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ប្រកបដោយការឃើញ និងប្រកប​ដោយ​ការប៉ះពាល់ក្តី មិនមានការឃើញ ទាំងមិនមានការប៉ះពាល់ក្តី អាស្រ័យនូវ​ធម៌​មិនប្រកប​ដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​មិនមានការឃើញ តែប្រកបដោយការប៉ះពាល់ក្តី មិនមានការឃើញ ទាំងមិនមានការ​ប៉ះពាល់​ក្តី អាស្រ័យនូវ​ធម៌​មិនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ក្តី មិនមានការឃើញ តែប្រកបដោយការប៉ះពាល់ក្តី អាស្រ័យនូវ​ធម៌​មិនប្រកប​ដោយ​ការ​ឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ប្រកបដោយ​ការឃើញ និងប្រកបដោយការប៉ះពាល់ក្តី មិនមានការឃើញ តែប្រកបដោយការ​ប៉ះពាល់​ក្តី មិនមានការឃើញ ទាំងមិនមានការប៉ះពាល់ក្តី អាស្រ័យនូវ​ធម៌​មិនប្រកបដោយ​ការ​ឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៧។ ធម៌​មិនមានការឃើញ តែប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមានការ​ឃើញ តែប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ប្រកប​ដោយ​ការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមានការឃើញ តែ​ប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​មិនមានការឃើញ ទាំង​មិន​មានការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមានការឃើញ តែប្រកប​ដោយការ​ប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៧។ ធម៌​មិនមានការឃើញ ទាំង​មិន​មានការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមានការឃើញ ទាំងមិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៧។

[៥៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣៥។

បណ្ឌិត គប្បី (សំដែង) បញ្ហាវារៈឲ្យពិស្តារផងចុះ។

ចប់ បច្ចនីយានុលោមត្តិកប្បដ្ឋាន។

បច្ចនីយានុលោមទុកប្បដ្ឋាន

នហេតុទុកៈ ហេតុទុកៈ

[៥៧] ធម៌​ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​មិនមែន​ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាហេតុក្តី មិនមែន​ជាហេតុក្តី អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​មិនមែន​ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាហេតុក្តី មិនមែន​ជាហេតុក្តី អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុផង មិនមែន​ជាមិនមែន​ជាហេតុផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​មិនមែន​ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុផង មិនមែន​ជាមិនមែន​ជាហេតុផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាហេតុក្តី មិនមែន​ជាហេតុក្តី អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុផង មិនមែន​ជាមិនមែន​ជាហេតុផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៥៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មាន​វារៈ៩។

បណ្ឌិតគប្បី (សំដែង) នូវ​សហជាតវារៈ និងបញ្ហាវារៈឲ្យពិស្តារផងចុះ។

នសហេតុកទុកៈ សហេតុកទុកៈ

[៥៩] ធម៌​ប្រកបដោយហេតុ អាស្រ័យនូវ​ធម៌​មិនប្រកបដោយហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​មិនមានហេតុ អាស្រ័យនូវ​ធម៌​មិនប្រកបដោយហេតុ ទើបកើតឡើង ព្រោះ​​ហេតុប្បច្ច័យ ធម៌​ប្រកបដោយហេតុក្តី មិនមានហេតុក្តី អាស្រ័យនូវ​ធម៌​មិនប្រកប​ដោយហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។ ធម៌​មិនមានហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាមិនមានហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ប្រកបដោយហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមានហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ប្រកប​ដោយហេតុក្តី មិនមានហេតុក្តី អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមានហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។ ធម៌​ប្រកបដោយហេតុ អាស្រ័យនូវ​ធម៌​មិនប្រកបដោយ​ហេតុផង មិនមែន​ជាមិនមានហេតុផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​មិន​មាន​ហេតុ អាស្រ័យនូវ​ធម៌​មិនប្រកបដោយហេតុផង មិនមែន​ជាមិនមានហេតុផង ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ប្រកបដោយហេតុក្តី មិនមានហេតុក្តី អាស្រ័យនូវ​ធម៌​មិន​ប្រកប​ដោយហេតុផង មិនមែន​ជាមិនមានហេតុផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។

[៦០] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នហេតុសម្បយុត្តទុកៈ ហេតុសម្បយុត្តទុកៈ

[៦១] ធម៌​ប្រកបដោយហេតុ អាស្រ័យនូវ​ធម៌​មិនប្រកបដោយហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៦២] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នហេតុសហេតុកទុកៈ ហេតុសហេតុកទុកៈ

[៦៣] ធម៌​ជាហេតុ ទាំងប្រកបដោយហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ ទាំងមិនមែន​ជាមិនមានហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៦៤] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នហេតុហេតុសម្បយុត្តទុកៈ ហេតុហេតុសម្បយុត្តទុកៈ

[៦៥] ធម៌​ជាហេតុ ទាំងប្រកបដោយហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ ទាំងមិនមែន​ប្រាសចាកហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៦៦] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នហេតុនសហេតុកទុកៈ នហេតុសហេតុកទុកៈ

[៦៧] ធម៌​មិនមែន​ជាហេតុ ទាំងប្រកបដោយហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ ទាំង​មិនមែន​ប្រកបដោយហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៦៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នសប្បច្ចយទុកៈ សប្បច្ចយទុកៈ

[៦៩] ធម៌​ប្រកបដោយបច្ច័យ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមានបច្ច័យ ទើបកើតឡើង ព្រោះ​​ហេតុប្បច្ច័យ។

[៧០] ក្នុងហេតុប្បច្ច័យ មានវារៈ១។

នសង្ខតទុកៈ សង្ខតទុកៈ

[៧១] ធម៌​ដែលមានបច្ច័យតាក់តែង អាស្រ័យនូវ​ធម៌​ដែលមិនមែន​ជាមិនមានបច្ច័យតាក់​តែង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧២] ក្នុងហេតុប្បច្ច័យ មានវារៈ១។

នសនិទស្សនទុកៈ សនិទស្សនទុកៈ

[៧៣] ធម៌​ប្រកបដោយការឃើញ អាស្រ័យនូវ​ធម៌​មិនប្រកបដោយការឃើញ ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​មិនមានការឃើញ អាស្រ័យនូវ​ធម៌​មិនប្រកបដោយ​ការ​ឃើញ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ប្រកបដោយការឃើញក្តី មិនប្រកបដោយ​ការ​ឃើញក្តី អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៧៥] ធម៌​មិនមែន​ប្រកបដោយការឃើញ ជាបច្ច័យនៃធម៌​ប្រកបដោយការឃើញ ដោយ​ហេតុប្បច្ច័យ។

[៧៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៧៧] ធម៌​មិនមែន​ប្រកបដោយការឃើញ ជាបច្ច័យនៃធម៌​មិនមានការឃើញ ដោយ​អារម្មណប្បច្ច័យ។ ធម៌​មិនមែន​ជាមិនមានការឃើញ ជាបច្ច័យនៃធម៌​មិនមានការឃើញ ដោយ​អារម្មណប្បច្ច័យ។

នសប្បដិឃទុកៈ សប្បដិឃទុកៈ

[៧៨] ធម៌​ប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនប្រកបដោយការប៉ះពាល់ ទើប​កើត​ឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​មិនមានការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនប្រកប​ដោយ​ការ​ប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ប្រកបដោយការប៉ះពាល់ក្តី មិនមាន​ការប៉ះពាល់ក្តី អាស្រ័យនូវ​ធម៌​មិនប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។ ធម៌​មិនមានការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិន​មាន​ការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ប្រកបដោយ​ការប៉ះពាល់ក្តី មិនមានការប៉ះពាល់ក្តី អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមានការប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។ ធម៌​ប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនប្រកបដោយការប៉ះពាល់ផង មិនមែន​ជាមិនមានការប៉ះពាល់ផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។

[៧៩] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នរូបីទុកៈ រូបីទុកៈ

[៨០] ធម៌​មានរូប អាស្រ័យនូវ​ធម៌​មិនមានរូប ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨១] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នលោកិយទុកៈ លោកិយទុកៈ

[៨២] ធម៌​ជាលោកិយ អាស្រ័យនូវ​ធម៌​មិនមែន​ជាលោកិយ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាលោកុត្តរៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាលោកិយ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាលោកិយក្តី ជាលោកុត្តរៈក្តី អាស្រ័យនូវ​ធម៌​មិនមែន​ជាលោកិយ ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ជាលោកិយ អាស្រ័យនូវ​ធម៌​មិនមែន​ជាលោកុត្តរៈ ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ជាលោកិយ អាស្រ័យនូវ​ធម៌​មិនមែន​ជា​លោកិយ​ផង មិនមែន​ជាលោកុត្តរៈផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨៣] ក្នុងហេតុប្បច្ច័យ មានវារៈ៥។

នកេនចិវិញ្ញេយ្យទុកៈ កេនចិវិញ្ញេយ្យទុកៈ

[៨៤] ធម៌​ដែលគួរដឹងច្បាស់ដោយវិញ្ញាណណានីមួយ អាស្រ័យនូវ​ធម៌​ដែលមិនគួរដឹង​ច្បាស់​ដោយវិញ្ញាណណានីមួយ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨៥] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នអាសវទុកៈ អាសវទុកៈ

[៨៦] ធម៌​ជាអាសវៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាអាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​មិនមែន​ជាអាសវៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាអាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាអាសវៈក្តី មិនមែន​ជាអាសវៈក្តី អាស្រ័យនូវ​ធម៌​មិនមែន​ជាអាសវៈ ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។ ធម៌​មិនមែន​ជាអាសវៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមែន​ជាអាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាអាសវៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាមិនមែន​ជាអាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាអាសវៈក្តី មិនមែន​ជាអាសវៈក្តី អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមែន​ជាអាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣ ធម៌​ជាអាសវៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាអាសវៈផង មិនមែន​ជាមិនមែន​ជាអាសវៈផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។

[៨៧] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នសាសវទុកៈ សាសវទុកៈ

[៨៨] ធម៌​ប្រកបដោយអាសវៈ អាស្រ័យនូវ​ធម៌​មិនប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​មិនមានអាសវៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាអាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ប្រកបដោយអាសវៈក្តី មិនមានអាសវៈក្តី អាស្រ័យនូវ​ធម៌​មិន​ប្រកប​ដោយអាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។ ធម៌​ប្រកប​ដោយ​អាសវៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមានអាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ ធម៌​ប្រកបដោយអាសវៈ អាស្រ័យនូវ​ធម៌​មិនប្រកបដោយអាសវៈផង មិន​មែន​​ជាមិនមានអាសវៈផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។

[៨៩] ក្នុងហេតុប្បច្ច័យ មានវារៈ៥។

នអាសវសម្បយុត្តទុកៈ អាសវសម្បយុត្តទុកៈ

[៩០] ធម៌​ប្រកបដោយអាសវៈ អាស្រ័យនូវ​ធម៌​មិនប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៩១] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នអាសវសាសវទុកៈ អាសវសាសវទុកៈ

[៩២] ធម៌​ជាអាសវៈ ទាំងប្រកបដោយអាសវៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាអាសវៈផង មិន​មែន​​ជាមិនមានអាសវៈផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៩៣] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នអាសវអាសវសម្បយុត្តទុកៈ អាសវអាសវសម្បយុត្តទុកៈ

[៩៤] ធម៌​ជាអាសវៈ ទាំងប្រកបដោយអាសវៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាអាសវៈផង មិន​ប្រាសចាកអាសវៈផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៩៥] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

អាសវវិប្បយុត្តនសាសវទុកៈ អាសវវិប្បយុត្តសាសវទុកៈ

[៩៦] ធម៌​ប្រាសចាកអាសវៈ និងប្រកបដោយអាសវៈ អាស្រ័យនូវ​ធម៌​ប្រាសចាកអាសវៈ និងមិនប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៩៧] ក្នុងហេតុប្បច្ច័យ មានវារៈ៥។

គោច្ឆកទុកៈ គោច្ឆកទុកៈ

[៩៨] ធម៌​ជាសញ្ញោជនៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាសញ្ញោជនៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាគន្ថៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាគន្ថៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាឱឃៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាឱឃៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាយោគៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាយោគៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជានីវរណៈ អាស្រ័យនូវ​ធម៌​មិនមែន​ជានីវរណៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាបរាមាសៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាបរាមាសៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

នសារម្មណទុកៈ សារម្មណទុកៈ

[៩៩] ធម៌​ប្រកបដោយអារម្មណ៍ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយអារម្មណ៍ ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​មិនមានអារម្មណ៍ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយ​អារម្មណ៍ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ប្រកបដោយអារម្មណ៍ក្តី មិនមាន​អារម្មណ៍ក្តី អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយអារម្មណ៍ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។ ធម៌​មិនមានអារម្មណ៍ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិន​មាន​អារម្មណ៍ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។ ធម៌​ប្រកបដោយអារម្មណ៍ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយអារម្មណ៍ផង មិនមែន​ជាមិនមានអារម្មណ៍ផង ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។

[១០០] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នចិត្តទុកៈ ចិត្តទុកៈ

[១០១] ធម៌​ជាចិត្ត អាស្រ័យនូវ​ធម៌​មិនមែន​ជាចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​មិនមែន​ជាចិត្ត អាស្រ័យនូវ​ធម៌​មិនមែន​ជាចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជា​ចិត្តក្តី មិនមែន​ជាចិត្តក្តី អាស្រ័យនូវ​ធម៌​មិនមែន​ជាចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។ ធម៌​មិនមែន​ជាចិត្ត អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមែន​ជាចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ ធម៌​មិនមែន​ជាចិត្ត អាស្រ័យនូវ​ធម៌​មិនមែន​ជាចិត្តផង មិនមែន​ជាមិនមែន​ជាចិត្តផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។

[១០២] ក្នុងហេតុប្បច្ច័យ មានវារៈ៥។

នចេតសិកទុកៈ ចេតសិកទុកៈ

[១០៣] ធម៌​ជាចេតសិក អាស្រ័យនូវ​ធម៌​មិនមែន​ជាចេតសិក ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​មិនមែន​ជាចេតសិក អាស្រ័យនូវ​ធម៌​មិនមែន​ជាចេតសិក ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាចេតសិកក្តី មិនមែន​ជាចេតសិកក្តី អាស្រ័យនូវ​ធម៌​មិនមែន​ជា​ចេតសិក ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១០៤] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នចិត្តសម្បយុត្តទុកៈ ចិត្តសម្បយុត្តទុកៈ

[១០៥] ធម៌​ប្រកបដោយចិត្ត អាស្រ័យនូវ​ធម៌​មិនប្រកបដោយចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ប្រាសចាកចិត្ត អាស្រ័យនូវ​ធម៌​មិនប្រកបដោយចិត្ត ទើបកើតឡើង ព្រោះ​​ហេតុប្បច្ច័យ ធម៌​ប្រកបដោយចិត្តក្តី ប្រាសចាកចិត្តក្តី អាស្រ័យនូវ​ធម៌​មិន​ប្រកប​ដោយ​ចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ប្រាសចាកចិត្ត អាស្រ័យនូវ​ធម៌​មិន​ប្រាសចាក​ចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ប្រកបដោយចិត្ត អាស្រ័យនូវ​ធម៌​មិន​ប្រាសចាកចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ប្រកបដោយចិត្តក្តី ប្រាសចាក​ចិត្តក្តី អាស្រ័យនូវ​ធម៌​មិនប្រាសចាកចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។បេ។

[១០៦] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នចិត្តសំសដ្ឋទុកៈ ចិត្តសំសដ្ឋទុកៈ

[១០៧] ធម៌​ច្រឡូកច្រឡំដោយចិត្ត អាស្រ័យនូវ​ធម៌​មិនច្រឡូកច្រឡំដោយចិត្ត ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ប្រាសចាកការច្រឡូកច្រឡំដោយចិត្ត អាស្រ័យនូវ​ធម៌​មិន​ច្រឡូក​ច្រឡំដោយចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ច្រឡូកច្រឡំដោយចិត្តក្តី ប្រាសចាកការច្រឡូកច្រឡំដោយចិត្តក្តី អាស្រ័យនូវ​ធម៌​មិនច្រឡូកច្រឡំដោយចិត្ត ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១០៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នចិត្តសមុដ្ឋានទុកៈ ចិត្តសមុដ្ឋានទុកៈ

[១០៩] ធម៌​តាំងឡើងដោយចិត្ត អាស្រ័យនូវ​ធម៌​មិនតាំងឡើងដោយចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​មិនមែន​តាំងឡើងដោយចិត្ត អាស្រ័យនូវ​ធម៌​មិនតាំងឡើង​ដោយ​ចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​តាំងឡើងដោយចិត្តក្តី មិនមែន​តាំងឡើង​ដោយចិត្តក្តី អាស្រ័យនូវ​ធម៌​មិនតាំងឡើងដោយចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១០] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នចិត្តសហភុទុកៈ ចិត្តសហភុទុកៈ

[១១១] ធម៌​កើតជាមួយនឹងចិត្ត អាស្រ័យនូវ​ធម៌​មិនកើតជាមួយនឹងចិត្ត ទើបកើតឡើង ព្រោះ​​ហេតុប្បច្ច័យ ធម៌​មិនមែន​កើតជាមួយនឹងចិត្ត អាស្រ័យនូវ​ធម៌​មិនកើតជាមួយ​នឹង​ចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​កើតជាមួយនឹងចិត្តក្តី មិនមែន​កើតជាមួយ​នឹង​ចិត្តក្តី អាស្រ័យនូវ​ធម៌​មិនកើតជាមួយនឹងចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១២] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នចិត្តានុបរិវត្តិទុកៈ ចិត្តានុបរិវត្តិទុកៈ

[១១៣] ធម៌​ប្រព្រឹត្តទៅតាមចិត្ត អាស្រ័យនូវ​ធម៌​មិនប្រព្រឹត្តទៅតាមចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​មិនមែន​ប្រព្រឹត្តទៅតាមចិត្ត អាស្រ័យនូវ​ធម៌​មិនប្រព្រឹត្តទៅ​តាម​ចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ប្រព្រឹត្តទៅតាមចិត្តក្តី មិនមែន​ប្រព្រឹត្តទៅ​តាម​ចិត្តក្តី អាស្រ័យនូវ​ធម៌​មិនប្រព្រឹត្តទៅតាមចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១៤] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នចិត្តសំសដ្ឋសមុដ្ឋានទុកៈ ចិត្តសំសដ្ឋសមុដ្ឋានទុកៈ

[១១៥] ធម៌​ច្រឡូកច្រឡំ តាំងឡើងដោយចិត្ត អាស្រ័យនូវ​ធម៌​មិនច្រឡូកច្រឡំ តាំងឡើង​ដោយចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១៦] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នចិត្តសំសដ្ឋសមុដ្ឋានសហភុទុកៈ ចិត្តសំសដ្ឋសមុដ្ឋានសហភុទុកៈ

[១១៧] ធម៌​ច្រឡូកច្រឡំ តាំងឡើង កើតជាមួយនឹងចិត្ត អាស្រ័យនូវ​ធម៌​មិនច្រឡូកច្រឡំ តាំងឡើង កើតជាមួយនឹងចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នចិត្តសំសដ្ឋសមុដ្ឋានានុបរិវត្តិទុកៈ ចិត្តសំសដ្ឋសមុដ្ឋានានុបរិវត្តិទុកៈ

[១១៩] ធម៌​ច្រឡូកច្រឡំ តាំងឡើង ប្រព្រឹត្តទៅតាមចិត្ត អាស្រ័យនូវ​ធម៌​មិនច្រឡូកច្រឡំ តាំងឡើង ប្រព្រឹត្តទៅតាមចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១២០] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នអជ្ឈត្តិកទុកៈ អជ្ឈត្តិកទុកៈ

[១២១] ធម៌​ជាខាងក្នុង អាស្រ័យនូវ​ធម៌​មិនមែន​ជាខាងក្នុង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។ ធម៌​ជាខាងក្រៅ អាស្រ័យនូវ​ធម៌​មិនមែន​ជាខាងក្រៅ ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។

[១២២] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នឧបាទាទុកៈ ឧបាទាទុកៈ

[១២៣] ធម៌​ជាឧបាទា អាស្រ័យនូវ​ធម៌​មិនមែន​ជាឧបាទា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១២៤] ក្នុងហេតុប្បច្ច័យ មានវារៈ៥។

នឧបាទិន្នទុកៈ ឧបាទិន្នទុកៈ

[១២៥] ធម៌​មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក អាស្រ័យនូវ​ធម៌​មិនមែន​មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យក ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១២៦] ក្នុងហេតុប្បច្ច័យ មានវារៈ៥។

នឧបាទានគោច្ឆកទុកៈ ឧបាទានគោច្ឆកទុកៈ

[១២៧] ធម៌​ជាឧបាទាន អាស្រ័យនូវ​ធម៌​មិនមែន​ជាឧបាទាន ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។

នកិលេសគោច្ឆកទុកៈ កិលេសគោច្ឆកទុកៈ

[១២៨] ធម៌​ជាកិលេស អាស្រ័យនូវ​ធម៌​មិនមែន​ជាកិលេស ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។

នទស្សនេនបហាតព្វទុកៈ ទស្សនេនបហាតព្វទុកៈ

[១២៩] ធម៌​ដែលត្រូវលះដោយទស្សនៈ អាស្រ័យនូវ​ធម៌​ដែលមិនត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ ធម៌​ដែលត្រូវលះដោយទស្សនៈ អាស្រ័យ​នូវ​ធម៌​ដែលមិនមែន​ជាមិនត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ដែលមិនត្រូវលះដោយទស្សនៈ អាស្រ័យនូវ​ធម៌​ដែលមិនមែន​ជាមិនត្រូវលះ​ដោយ​ទស្សនៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ដែលត្រូវលះដោយទស្សនៈក្តី មិនត្រូវ​លះ​ដោយ​ទស្សនៈក្តី អាស្រ័យនូវ​ធម៌​ដែលមិនមែន​ជាមិនត្រូវលះដោយទស្សនៈ ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។ ធម៌​ដែលមិនត្រូវលះដោយទស្សនៈ អាស្រ័យនូវ​ធម៌​ដែលមិនត្រូវលះដោយ​ទស្សនៈផង មិនមែន​ជាមិនត្រូវលះដោយទស្សនៈផង ទើប​កើត​ឡើង ព្រោះ​​ហេតុប្បច្ច័យ មានវារៈ១។

[១៣០] ក្នុងហេតុប្បច្ច័យ មានវារៈ៥។

នភាវនាយបហាតព្វទុកៈ ភាវនាយបហាតព្វទុកៈ

[១៣១] ធម៌​ដែលត្រូវលះដោយភាវនា អាស្រ័យនូវ​ធម៌​ដែល​មិនត្រូវលះ​ដោយភាវនា ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៣២] ក្នុងហេតុប្បច្ច័យ មានវារៈ៥។

នទស្សនេនបហាតព្វហេតុកទុកៈ ទស្សនេនបហាតព្វហេតុកទុកៈ

[១៣៣] ធម៌​មានហេតុដែលត្រូវលះដោយទស្សនៈ អាស្រ័យនូវ​ធម៌​​មានហេតុដែល​មិន​ត្រូវ​លះដោយទស្សនៈ ទើបកើតឡើង ព្រោះ​​ហេតុប្បច្ច័យ។

[១៣៤] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នភាវនាយបហាតព្វហេតុកទុកៈ ភាវនាយបហាតព្វហេតុកទុកៈ

[១៣៥] ធម៌​មានហេតុដែលត្រូវលះដោយភាវនា អាស្រ័យនូវ​ធម៌​មានហេតុដែល​មិនត្រូវ​លះ​ដោយភាវនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៣៦] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នសវិតក្កទុកៈ សវិតក្កទុកៈ

[១៣៧] ធម៌​ប្រកបដោយវិតក្កៈ អាស្រ័យនូវ​ធម៌​មិនប្រកបដោយវិតក្កៈ ទើបកើតឡើង ព្រោះ​​ហេតុប្បច្ច័យ ធម៌​មិនមានវិតក្កៈ អាស្រ័យនូវ​ធម៌​មិនប្រកបដោយវិតក្កៈ ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ប្រកបដោយវិតក្កៈក្តី មិនមានវិតក្កៈក្តី អាស្រ័យនូវ​ធម៌​មិន​ប្រកបដោយវិតក្កៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។ ធម៌​មិនមានវិតក្កៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាមិនមានវិតក្កៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ប្រកប​ដោយវិតក្កៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមានវិតក្កៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ប្រកបដោយវិតក្កៈក្តី មិនមានវិតក្កៈក្តី អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមានវិតក្កៈ ទើប​កើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ប្រកបដោយវិតក្កៈ អាស្រ័យនូវ​ធម៌​មិនប្រកប​ដោយ​វិតក្កៈ​ផង មិនមែន​ជាមិនមានវិតក្កៈផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​មិនមាន​វិតក្កៈ អាស្រ័យនូវ​ធម៌​មិនប្រកបដោយវិតក្កៈផង មិនមែន​ជាមិនមានវិតក្កៈផង ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ប្រកបដោយវិតក្កៈក្តី មិនមានវិតក្កៈក្តី អាស្រ័យនូវ​ធម៌​មិន​ប្រកប​ដោយវិតក្កៈផង មិនមែន​ជាមិនមានវិតក្កៈផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៣៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នសវិចារទុកៈ សវិចារទុកៈ

[១៣៩] ធម៌​ប្រកបដោយវិចារៈ អាស្រ័យនូវ​ធម៌​មិនប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះ​​ហេតុប្បច្ច័យ។

[១៤០] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នសប្បីតិកទុកៈ សប្បីតិកទុកៈ

[១៤១] ធម៌​ប្រកបដោយបីតិ អាស្រ័យនូវ​ធម៌​មិនប្រកបដោយបីតិ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៤២] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នបីតិសហគតទុកៈ បីតិសហគតទុកៈ

[១៤៣] ធម៌​ប្រកបដោយបីតិ អាស្រ័យនូវ​ធម៌​មិនប្រកបដោយបីតិ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៤៤] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នសុខសហគតទុកៈ សុខសហគតទុកៈ

[១៤៥] ធម៌​ប្រកបដោយសុខ អាស្រ័យនូវ​ធម៌​មិនប្រកបដោយសុខ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៤៦] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នឧបេក្ខាសហគតទុកៈ ឧបេក្ខាសហគតទុកៈ

[១៤៧] ធម៌​ប្រកបដោយឧបេក្ខា អាស្រ័យនូវ​ធម៌​មិនប្រកបដោយឧបេក្ខា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​មិនប្រកបដោយឧបេក្ខា អាស្រ័យនូវ​ធម៌​មិនប្រកបដោយឧបេក្ខា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ប្រកបដោយឧបេក្ខាក្តី មិនប្រកបដោយឧបេក្ខាក្តី អាស្រ័យនូវ​ធម៌​មិនប្រកបដោយឧបេក្ខា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។ ធម៌​មិនប្រកបដោយឧបេក្ខា អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនប្រកបដោយឧបេក្ខា ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។ ធម៌​ប្រកបដោយឧបេក្ខា អាស្រ័យនូវ​ធម៌​មិនប្រកប​ដោយឧបេក្ខាផង មិនមែន​ជាមិនប្រកបដោយឧបេក្ខាផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​មិនប្រកបដោយឧបេក្ខា អាស្រ័យនូវ​ធម៌​មិនប្រកបដោយឧបេក្ខាផង មិន​មែន​ជាមិនប្រកបដោយឧបេក្ខាផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ប្រកប​ដោយ​ឧបេក្ខាក្តី មិនប្រកបដោយឧបេក្ខាក្តី អាស្រ័យនូវ​ធម៌​មិនប្រកបដោយឧបេក្ខាផង មិនមែន​ជាមិនប្រកបដោយឧបេក្ខាផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។

[១៤៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នកាមាវចរទុកៈ កាមាវចរទុកៈ

[១៤៩] ធម៌​ជាកាមាវចរ អាស្រ័យនូវ​ធម៌​មិនមែន​ជាកាមាវចរ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​មិនមែន​ជាកាមាវចរ អាស្រ័យនូវ​ធម៌​មិនមែន​ជាកាមាវចរ ទើបកើតឡើង ព្រោះ​​ហេតុប្បច្ច័យ ធម៌​ជាកាមាវចរក្តី មិនមែន​ជាកាមាវចរក្តី អាស្រ័យនូវ​ធម៌​មិនមែន​ជា​កាមាវចរ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​មិនមែន​ជាកាមាវចរ អាស្រ័យនូវ​ធម៌​មិន​មែន​ជាមិនមែន​ជាកាមាវចរ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។ ធម៌​មិន​មែន​ជាកាមាវចរ អាស្រ័យនូវ​ធម៌​មិនមែន​ជាកាមាវចរផង មិនមែន​ជាមិនមែន​ជា​កាមាវចរ​ផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។

[១៥០] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នរូបាវចរទុកៈ រូបាវចរទុកៈ

[១៥១] ធម៌​ជារូបាវចរ អាស្រ័យនូវ​ធម៌​មិនមែន​ជារូបាវចរ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៥២] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នអរូបាវចរទុកៈ អរូបាវចរទុកៈ

[១៥៣] ធម៌​មិនមែន​ជាអរូបាវចរ អាស្រ័យនូវ​ធម៌​មិនមែន​ជាអរូបាវចរ ទើបកើតឡើង ព្រោះ​​ហេតុប្បច្ច័យ។

[១៥៤] ក្នុងហេតុប្បច្ច័យ មានវារៈ៥។

នបរិយាបន្នទុកៈ បរិយាបន្នទុកៈ

[១៥៥] ធម៌​ជាបរិយាបន្នៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាបរិយាបន្នៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។ ធម៌​ជាបរិយាបន្នៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាបរិយាបន្នៈ ទើប​កើត​ឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ ធម៌​ជាបរិយាបន្នៈ អាស្រ័យនូវ​ធម៌​មិនមែន​ជា​បរិយាបន្នៈ​ផង មិនមែន​ជាអបរិយាបន្នៈផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មាន​វារៈ១។

[១៥៦] ក្នុងហេតុប្បច្ច័យ មានវារៈ៥។

ននិយ្យានិកទុកៈ និយ្យានិកទុកៈ

[១៥៧] ធម៌​មិនមែន​ជានិយ្យានិកៈ អាស្រ័យនូវ​ធម៌​មិនមែន​ជានិយ្យានិកៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ ធម៌​មិនមែន​ជានិយ្យានិកៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិន​មែន​​ជានិយ្យានិកៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។ ធម៌​មិនមែន​ជា​និយ្យានិកៈ អាស្រ័យនូវ​ធម៌​មិនមែន​ជានិយ្យានិកៈផង មិនមែន​ជាមិនមែន​ជានិយ្យានិកៈ​ផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។

[១៥៨] ក្នុងហេតុប្បច្ច័យ មានវារៈ៥។

ននិយតទុកៈ និយតទុកៈ

[១៥៩] ធម៌​ជាអនិយតៈ អាស្រ័យនូវ​ធម៌​មិនមែន​ជានិយតៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ ធម៌​ជាអនិយតៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាអនិយតៈ ទើប​កើត​ឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។ ធម៌​ជាអនិយតៈ អាស្រ័យនូវ​ធម៌​មិនមែន​ជា​និយតៈ​ផង មិនមែន​ជាអនិយតៈផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។

[១៦០] ក្នុងហេតុប្បច្ច័យ មានវារៈ៥។

នសឧត្តរទុកៈ សឧត្តរទុកៈ

[១៦១] ធម៌​ប្រព្រឹត្តទៅជាមួយនឹងឧត្តរៈ អាស្រ័យនូវ​ធម៌​មិនមែន​ប្រព្រឹត្តទៅជាមួយ​នឹង​ឧត្តរៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​មិនមែន​ជាឧត្តរៈ អាស្រ័យនូវ​ធម៌​មិនមែន​ប្រព្រឹត្ត​ទៅជាមួយនឹងឧត្តរៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ប្រព្រឹត្តទៅ​ជាមួយ​នឹង​ឧត្តរៈក្តី មិនជាឧត្តរៈក្តី អាស្រ័យនូវ​ធម៌​មិនប្រព្រឹត្តទៅជាមួយនឹងឧត្តរៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។ ធម៌​ប្រព្រឹត្តទៅជាមួយនឹងឧត្តរៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមែន​ជាឧត្តរៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ ធម៌​ប្រព្រឹត្ត​ទៅ​ជាមួយ​នឹងឧត្តរៈ អាស្រ័យនូវ​ធម៌​មិនមែន​ប្រព្រឹត្តទៅជាមួយនឹងឧត្តរៈផង មិនមែន​ជាមិនមែន​ជា​ឧត្តរៈផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។

[១៦២] ក្នុងហេតុប្បច្ច័យ មានវារៈ៥។

នសរណទុកៈ សរណទុកៈ

[១៦៣] ធម៌​មិនមែន​ជារណៈ អាស្រ័យនូវ​ធម៌​មិនមែន​ប្រព្រឹត្តទៅជាមួយនឹងរណៈ ទើប​កើត​ឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ ធម៌​មិនមែន​ជារណៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមានរណៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។ ធម៌​មិនមែន​ជារណៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រព្រឹត្តទៅជាមួយនឹងរណៈផង មិនមែន​ជាមិនមានរណៈផង ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។

[១៦៤] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។

[១៦៥] ធម៌​មិនមែន​ជារណៈ អាស្រ័យនូវ​ធម៌​មិនមែន​ប្រព្រឹត្តទៅជាមួយនឹងរណៈ ទើប​កើត​ឡើង ព្រោះ​នហេតុប្បច្ច័យ។ ធម៌​ប្រព្រឹត្តទៅជាមួយនឹងរណៈ អាស្រ័យនូវ​ធម៌​មិន​មែន​​ជាមិនមានរណៈ ទើបកើតឡើង ព្រោះ​នហេតុប្បច្ច័យ។

[១៦៦] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុង​នោវិគតប្បច្ច័យ មានវារៈ៣។

សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ។

[១៦៧] ធម៌​មិនមែន​ប្រព្រឹត្តទៅជាមួយនឹងរណៈ ជាបច្ច័យនៃធម៌​មិនមានរណៈ ដោយ​ហេតុប្បច្ច័យ។ ធម៌​មិនមែន​ជាមិនមានរណៈ ជាបច្ច័យនៃធម៌​មិនមានរណៈ ដោយ​ហេតុប្បច្ច័យ ធម៌​មិនមែន​ជាមិនមានរណៈ ជាបច្ច័យនៃធម៌​ប្រព្រឹត្តទៅជាមួយនឹងរណៈ ដោយ​ហេតុប្បច្ច័យ ធម៌​មិនមែន​ជាមិនមានរណៈ ជាបច្ច័យនៃធម៌​ប្រព្រឹត្តទៅ​ជាមួយ​នឹង​រណៈ​ផង មិនមានរណៈផង ដោយហេតុប្បច្ច័យ។

[១៦៨] ធម៌​មិនមែន​ប្រព្រឹត្តទៅជាមួយនឹងរណៈ ជាបច្ច័យនៃធម៌​ប្រព្រឹត្តទៅ​ជាមួយ​នឹង​រណៈ ដោយអារម្មណប្បច្ច័យ ធម៌​មិនមែន​ប្រព្រឹត្តទៅជាមួយនឹងរណៈ ជាបច្ច័យនៃធម៌​មិនមានរណៈ ដោយអារម្មណប្បច្ច័យ។ ធម៌​មិនមែន​ជាមិនមានរណៈ ជាបច្ច័យនៃធម៌​មិន​មានរណៈ ដោយអារម្មណប្បច្ច័យ ធម៌​មិនមែន​ជាមិនមានរណៈ ជាបច្ច័យនៃធម៌​ប្រព្រឹត្ត​ទៅ​ជាមួយនឹងរណៈ ដោយអារម្មណប្បច្ច័យ។

[១៦៩] ក្នុងហេតុប្បច្ច័យ មានវារៈ៤ ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ក្នុងអវិគតប្បច្ច័យ មាន​វារៈ៧។

[១៧០] ធម៌​មិនមែន​ប្រព្រឹត្តទៅជាមួយនឹងរណៈ ជាបច្ច័យនៃធម៌​ប្រព្រឹត្តទៅជាមួយ​នឹង​រណៈ ដោយអារម្មណប្បច្ច័យ … ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ … ដោយ​បុរេជាតប្បច្ច័យ។

[១៧១] ក្នុងនហេតុប្បច្ច័យ មានវារៈ៧ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៧ ក្នុង​នោវិគតប្បច្ច័យ មានវារៈ៤។

អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ហាវារៈ​ក្នុង​កុសលត្តិកៈ លោកបានរាប់ហើយយ៉ាងណា គប្បីរាប់យ៉ាងនោះចុះ។

ចប់ បច្ចនីយានុលោមទុកប្បដ្ឋាន។

បច្ចនីយានុលោមទុកត្តិកប្បដ្ឋាន

នហេតុទុកនកុសលត្តិកៈ ហេតុទុកកុសលត្តិកៈ

[១៧២] ធម៌​ជាហេតុ ជាកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ជាហេតុ មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​មិនមែន​ជាហេតុ ជាកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ជាហេតុ មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាហេតុ ជាកុសលក្តី មិនមែន​ជាហេតុ ជាកុសលក្តី ពឹងផ្អែកនឹងធម៌​មិនមែន​ជាហេតុ មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៧៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១៧៤] ធម៌​ជាហេតុ ជាអកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ជាហេតុ មិនមែន​ជាអកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ មានវារៈ៣។

[១៧៥] ធម៌​មិនមែន​ជាហេតុ ជាអព្យាកតៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាអព្យាកតៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​មិនមែន​ជាហេតុ ជាអព្យាកតៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមែន​ជាហេតុ មិនមែន​ជាអព្យាកតៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​មិនមែន​ជាហេតុ ជាអព្យាកតៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាអព្យាកតៈផង មិនមែន​ជាមិនមែន​ជាហេតុ មិនមែន​ជាអព្យាកតៈផង ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៧៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នសហេតុកទុកនកុសលត្តិកៈ

សហេតុកទុកកុសលត្តិកៈ

[១៧៧] ធម៌​ប្រព្រឹត្តទៅជាមួយនឹងហេតុ ជាកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹងហេតុ មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៧៨] ក្នុងហេតុប្បច្ច័យ មានវារៈ១។

[១៧៩] ធម៌​ប្រព្រឹត្តទៅជាមួយនឹងហេតុ ជាអកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹងហេតុ មិនមែន​ជាអកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ មានវារៈ៣។

[១៨០] ធម៌​មិនមានហេតុ ជាអព្យាកតៈ អាស្រ័យនូវ​ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយ​នឹង​ហេតុ មិនមែន​ជាអព្យាកតៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​មិនមានហេតុ ជា​អព្យាកតៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមានហេតុ មិនមែន​ជាអព្យាកតៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​មិនមានហេតុ ជាអព្យាកតៈ អាស្រ័យនូវ​ធម៌​មិនមែន​ប្រព្រឹត្ត​ទៅ​ជាមួយ​នឹងហេតុ មិនមែន​ជាអព្យាកតៈផង មិនមែន​ជាមិនមានហេតុ មិនមែន​ជា​អព្យាកតៈ​ផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៨១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នហេតុសម្បយុត្តទុកនកុសលត្តិកៈ

ហេតុសម្បយុត្តទុកកុសលត្តិកៈ

[១៨២] ពឹងផ្អែកនឹងធម៌​មិនមែន​ប្រកបដោយហេតុ មិនមែន​ជាកុសល។បេ។

នហេតុសហេតុកទុកនកុសលត្តិកៈ

ហេតុសហេតុកទុកកុសលត្តិកៈ

[១៨៣] ធម៌​មិនមែន​ជាហេតុ ទាំងមិនមែន​ជាមិនមានហេតុ មិនមែន​ជាកុសល ជាបច្ច័យ​នៃ​ធម៌​ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ ជាកុសល ដោយអារម្មណប្បច្ច័យ … នៃ​ធម៌​ប្រព្រឹត្តទៅជាមួយនឹងហេតុ ទាំងមិនមែន​ជាហេតុ ជាកុសល ដោយអារម្មណប្បច្ច័យ … ជាបច្ច័យនៃធម៌​ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ ជាកុសលផង ប្រព្រឹត្ត​ទៅ​ជាមួយ​នឹងហេតុ ទាំងមិនមែន​ជាហេតុ ជាកុសលផង ដោយអារម្មណប្បច្ច័យ មានវារៈ៣។ ធម៌​មិនមែន​ជាមិនមានហេតុ ទាំងមិនមែន​ជាមិនមែន​ជាហេតុ មិនមែន​ជាកុសល ជា​បច្ច័យ​នៃធម៌​ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ ជាកុសល ដោយអារម្មណប្បច្ច័យ មានវារៈ៣។ ធម៌​មិនមែន​ជាហេតុ ទាំងមិនមែន​ជាមិនមានហេតុ មិនមែន​ជាកុសលក្តី មិន​មែន​ជាមិនមានហេតុ ទាំងមិនមែន​ជាមិនមែន​ជាហេតុ មិនមែន​ជាកុសលក្តី ជាបច្ច័យ​នៃ​ធម៌​​ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ ជាកុសល ដោយអារម្មណប្បច្ច័យ មាន​វារៈ៣។ ក្នុងបទទាំងអស់ មានបញ្ហា ៩។

[១៨៤] ធម៌​មិនមែន​ជាហេតុ ទាំងមិនមែន​ជាមិនមានហេតុ មិនមែន​ជាអកុសល ជាបច្ច័យ​នៃ​ធម៌​ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ ជាអកុសល ដោយអារម្មណប្បច្ច័យ។ សេចក្តីបំប្រួញ។ បញ្ហា ៩។

[១៨៥] ធម៌​មិនមែន​ជាហេតុ ទាំងមិនមែន​ជាមិនមានហេតុ មិនមែន​ជាអព្យាកតៈ ជា​បច្ច័យ​នៃធម៌​ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ ជាអព្យាកតៈ ដោយ​អារម្មណប្បច្ច័យ។ សេចក្តីបំប្រួញ។ មានវារៈ៣។ មានបញ្ហា ៩។

នហេតុហេតុសម្បយុត្តទុកនកុសលត្តិកៈ

ហេតុហេតុសម្បយុត្តទុកកុសលត្តិកៈ

[១៨៦] ធម៌​មិនមែន​ជាហេតុ ទាំងមិនមែន​ប្រាសចាកហេតុ មិនមែន​ជាកុសល ជាបច្ច័យ​នៃ​ធម៌​ជាហេតុ ទាំងប្រកបដោយហេតុ ជាកុសល ដោយអារម្មណប្បច្ច័យ។ សេចក្តី​បំប្រួញ។ បញ្ហា ៩ ប្រការបណ្ឌិតគប្បីធ្វើចុះ។

[១៨៧] ធម៌​មិនមែន​ជាហេតុ ទាំងមិនមែន​ប្រាសចាកហេតុ មិនមែន​ជាអកុសល ជាបច្ច័យ​នៃធម៌​ជាហេតុ ទាំងប្រកបដោយហេតុ ជាអកុសល ដោយអារម្មណប្បច្ច័យ។ សេចក្តី​បំប្រួញ។ បញ្ហា ៩ ប្រការបណ្ឌិតគប្បីធ្វើចុះ។

[១៨៨] ធម៌​មិនមែន​ជាហេតុ ទាំងមិនមែន​ប្រាសចាកហេតុ មិនមែន​ជាអព្យាកតៈ ជា​បច្ច័យ​នៃធម៌​ជាហេតុ ទាំងប្រកបដោយហេតុ ជាអព្យាកតៈ ដោយអារម្មណប្បច្ច័យ មាន​វារៈ៣។ បញ្ហា ៩ ប្រការបណ្ឌិតគប្បីធ្វើចុះ។

នហេតុនសហេតុកទុកនកុសលត្តិកៈ

នហេតុសហេតុកទុកកុសលត្តិកៈ

[១៨៩] ធម៌​មិនមែន​ជាហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ ជាអកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ជាហេតុ មិនមែន​ប្រព្រឹត្តទៅជាមួយនឹងហេតុ មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៩០] ក្នុងហេតុប្បច្ច័យ មានវារៈ១។

[១៩១] ធម៌​មិនមែន​ជាហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ ជាអកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ជាហេតុ មិនមែន​ប្រព្រឹត្តទៅជាមួយនឹងហេតុ មិនមែន​ជាអកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៩២] ក្នុងហេតុប្បច្ច័យ មានវារៈ១។

[១៩៣] ធម៌​មិនមែន​ជាហេតុ មិនមានហេតុ ជាអព្យាកតៈ ពឹងផ្អែកនឹងធម៌​មិនមែន​ជា​មិន​មែន​ជាហេតុ មិនមែន​ជាមិនមានហេតុ មិនមែន​ជាអព្យាកតៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៩៤] ក្នុងហេតុប្បច្ច័យ មានវារៈ១។

នសប្បច្ចយទុកនកុសលត្តិកៈ

សប្បច្ចយទុកកុសលត្តិកៈ

[១៩៥] ធម៌​ប្រព្រឹត្តទៅជាមួយនឹងបច្ច័យ ជាកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ជាមិនមាន​បច្ច័យ មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៩៦] ក្នុងហេតុប្បច្ច័យ មានវារៈ១។

[១៩៧] ធម៌​ប្រព្រឹត្តទៅជាមួយនឹងបច្ច័យ ជាអកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ជាមិនមាន​បច្ច័យ មិនមែន​ជាអកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៩៨] ក្នុងហេតុប្បច្ច័យ មានវារៈ១។

[១៩៩] ធម៌​ប្រព្រឹត្តទៅជាមួយនឹងបច្ច័យ ជាអព្យាកតៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមាន​បច្ច័យ មិនមែន​ជាអព្យាកតៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[២០០] ក្នុងហេតុប្បច្ច័យ មានវារៈ១។

នសង្ខតទុកនកុសលត្តិកៈ

សង្ខតទុកកុសលត្តិកៈ

[២០១] មិនមែន​ជាអសង្ខតៈ។បេ។

នសនិទស្សនទុកនកុសលត្តិកៈ

សនិទស្សនទុកកុសលត្តិកៈ

[២០២] ធម៌​មិនមានការឃើញ ជាកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ប្រកបដោយការឃើញ មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[២០៣] ក្នុងហេតុប្បច្ច័យ មានវារៈ១។

[២០៤] ធម៌​មិនមានការឃើញ ជាអកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ មិនមែន​ជាអកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[២០៥] ក្នុងហេតុប្បច្ច័យ មានវារៈ១។

[២០៦] ធម៌​ប្រកបដោយការឃើញ ជាអព្យាកតៈ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ មិនមែន​ជាអព្យាកតៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ … ធម៌​មិនមានការឃើញ ជាអព្យាកតៈ…។ មានវារៈ៣។

នសប្បដិឃទុកនកុសលត្តិកៈ

សប្បដិឃទុកកុសលត្តិកៈ

[២០៧] ធម៌​មិនមានការប៉ះពាល់ ជាកុសល ពឹងផ្អែកនឹងធម៌​មិនប្រកបដោយការប៉ះពាល់ មិនមែន​ជាកុសល។បេ។

នរូបីទុកនកុសលត្តិកៈ

រូបីទុកកុសលត្តិកៈ

[២០៨] ធម៌​មិនមានរូប ជាអកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ជាមិនមានរូប មិនមែន​ជា​កុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[២០៩] ក្នុងហេតុប្បច្ច័យ មានវារៈ១។

[២១០] ធម៌​មិនមានរូប ជាអកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ជាមិនមានរូប មិនមែន​ជា​អកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[២១១] ក្នុងហេតុប្បច្ច័យ មានវារៈ១។

[២១២] ធម៌​មានរូប ជាអព្យាកតៈ អាស្រ័យនូវ​ធម៌​មិនមានរូប មិនមែន​ជាអព្យាកតៈ ទើប​កើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។

[២១៣] ក្នុងហេតុប្បច្ច័យ មានវារៈ១។

នលោកិយទុកនកុសលត្តិកៈ

លោកិយទុកកុសលត្តិកៈ

[២១៤] ធម៌​ជាលោកិយ ជាកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ជាលោកុត្តរៈ មិនមែន​ជា​កុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ … ធម៌​ជាលោកុត្តរៈ ជាកុសល…។ មាន​វារៈ២។

[២១៥] ធម៌​ជាលោកិយ ជាអកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ជាលោកុត្តរៈ មិនមែន​ជា​អកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[២១៦] ក្នុងហេតុប្បច្ច័យ មានវារៈ១។

[២១៧] ធម៌​ជាលោកិយ ជាអព្យាកតៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាលោកិយ មិនមែន​ជា​អព្យាកតៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ជាលោកិយ ជាអព្យាកតៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាលោកុត្តរៈ មិនមែន​ជាអព្យាកតៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[២១៨] ក្នុងហេតុប្បច្ច័យ មានវារៈ២។

នកេនចិវិញ្ញេយ្យទុកនកុសលត្តិកៈ

កេនចិវិញ្ញេយ្យទុកកុសលត្តិកៈ

[២១៩] ធម៌​ដែលត្រូវដឹងច្បាស់ដោយវិញ្ញាណណានីមួយ ជាកុសល ពឹងផ្អែកនឹងធម៌​ដែល​មិន​ត្រូវដឹងច្បាស់ដោយវិញ្ញាណណានីមួយ មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។ ធម៌​ដែលមិនត្រូវដឹងច្បាស់ដោយវិញ្ញាណណានីមួយ ពឹងផ្អែក​នឹងធម៌​ដែលមិនមែន​ជាមិនត្រូវដឹងច្បាស់ដោយវិញ្ញាណណានីមួយ មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។ ធម៌​ដែលត្រូវ​ដឹងច្បាស់​ដោយ​វិញ្ញាណ​ណា​នីមួយ ជាកុសល ពឹងផ្អែកនឹងធម៌​ដែលមិនត្រូវដឹងច្បាស់ដោយវិញ្ញាណណានីមួយ មិន​មែន​ជាកុសលផង មិនមែន​ជាមិនត្រូវដឹងច្បាស់ដោយវិញ្ញាណណានីមួយ មិនមែន​ជា​កុសលផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។ ក្នុងបទទាំងអស់ មានវារៈ៩។

[២២០] ធម៌​ដែលត្រូវដឹងច្បាស់ដោយវិញ្ញាណណានីមួយ ជាអកុសល ពឹងផ្អែកនឹងធម៌​ដែលមិនត្រូវដឹងច្បាស់ដោយវិញ្ញាណណានីមួយ មិនមែន​ជាអកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ដែលមិនត្រូវដឹងច្បាស់ដោយវិញ្ញាណណានីមួយ ជាអកុសល ពឹងផ្អែកនឹងធម៌​ដែលមិនមែន​ជាមិនត្រូវដឹងច្បាស់ដោយវិញ្ញាណណានីមួយ មិនមែន​ជាអកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[២២១] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

[២២២] ធម៌​ដែលត្រូវដឹងច្បាស់ដោយវិញ្ញាណណានីមួយ ជាអព្យាកតៈ អាស្រ័យនូវ​ធម៌​ដែលមិនត្រូវដឹងច្បាស់ដោយវិញ្ញាណណានីមួយ មិនមែន​ជាអព្យាកតៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[២២៣] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នអាសវទុកនកុសលត្តិកៈ

អាសវទុកកុសលត្តិកៈ

[២២៤] ធម៌​មិនមែន​ជាអាសវៈ ជាកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ជាអាសវៈ មិនមែន​ជា​កុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[២២៥] ក្នុងហេតុប្បច្ច័យ មានវារៈ១។

[២២៦] ធម៌​ជាអាសវៈ ជាអកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ជាអាសវៈ មិនមែន​ជា​អកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[២២៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[២២៨] ធម៌​មិនមែន​ជាអាសវៈ ជាអព្យាកតៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាអាសវៈ មិនមែន​ជាអព្យាកតៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​មិនមែន​ជាអាសវៈ ជាអព្យាកតៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមែន​ជាអាសវៈ មិនមែន​ជាអព្យាកតៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ទុកមូលកៈ ១។ មានវារៈ៣។បេ។

នសាសវទុកនកុសលត្តិកៈ

សាសវទុកកុសលត្តិកៈ

[២២៩] ធម៌​មិនមែន​អាសវៈ ជាកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ជាមិនមែន​អាសវៈ មិន​មែន​​ជាអកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[២៣០] ក្នុងហេតុប្បច្ច័យ មានវារៈ២។

[២៣១] ធម៌​ជាអាសវៈ ជាអកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ជាមិនមែន​អាសវៈ មិនមែន​ជាអកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[២៣២] ក្នុងហេតុប្បច្ច័យ មានវារៈ១។

នអាសវសម្បយុត្តទុកនកុសលត្តិកៈ

អាសវសម្បយុត្តទុកកុសលត្តិកៈ

[២៣៣] ធម៌​ប្រាសចាកអាសវៈ ជាកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ប្រកបដោយអាសវៈ មិន​មែន​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[២៣៤] ក្នុងហេតុប្បច្ច័យ មានវារៈ១។

[២៣៥] ធម៌​ប្រកបដោយអាសវៈ ជាអកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ប្រកបដោយ​អាសវៈ មិនមែន​ជាអកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[២៣៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[២៣៧] ធម៌​ប្រាសចាកអាសវៈ ជាអព្យាកតៈ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយអាសវៈ មិនមែន​ជាអព្យាកតៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[២៣៨] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នអាសវសាសវទុកនកុសលត្តិកៈ

អាសវសាសវទុកកុសលត្តិកៈ

[២៣៩] ធម៌​ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទាំងមិនមែន​ជាអាសវៈ ជាកុសល ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជាអាសវៈ ទាំងមិនមែន​ជាមិនមានអាសវៈ មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[២៤០] ក្នុងហេតុប្បច្ច័យ មានវារៈ១។

[២៤១] ធម៌​ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ ជាអកុសល ពឹងផ្អែកនឹងធម៌​មិន​មែន​ជាអាសវៈ ទាំងមិនមែន​ជាមិនមានអាសវៈ មិនមែន​ជាអកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[២៤២] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[២៤៣] ធម៌​ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទាំងមិនមែន​ជាអាសវៈ ជាអព្យាកតៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាអាសវៈ ទាំងមិនមែន​ជាមិនមានអាសវៈ មិនមែន​ជាអព្យាកតៈ ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។

[២៤៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

អាសវៈក្តី អាសវសម្បយុត្តទុកៈក្តី មិនមានទេ។

អាសវវិប្បយុត្តនសាសវទុកនកុសលត្តិកៈ

អាសវវិប្បយុត្តសាសវទុកកុសលត្តិកៈ

[២៤៥] ធម៌​ប្រាសចាកអាសវៈ មិនមានអាសវៈ ជាកុសល ពឹងផ្អែកនឹងធម៌​ប្រាសចាក​អាសវៈ មិនមែន​ជាមិនមានអាសវៈ មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​​ប្រាសចាកអាសវៈ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ជាកុសល ពឹងផ្អែកនឹងធម៌​ប្រាសចាក​អាសវៈ មិនមែន​ជាមិនមានអាសវៈ មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[២៤៦] ក្នុងហេតុប្បច្ច័យ មានវារៈ២។

[២៤៧] ធម៌​ប្រាសចាកអាសវៈ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ជាអកុសល ពឹងផ្អែកនឹងធម៌​ប្រាសចាកអាសវៈ មិនមែន​ជាមិនមានអាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[២៤៨] ក្នុងហេតុប្បច្ច័យ មានវារៈ១។

[២៤៩] ធម៌​ប្រាសចាកអាសវៈ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ជាអព្យាកតៈ អាស្រ័យនូវ​ធម៌​ប្រាសចាកអាសវៈ មិនប្រព្រឹត្តទៅជាមួយនឹងអាសវៈ មិនមែន​ជាអព្យាកតៈ ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ប្រាសចាកអាសវៈ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ជា​អព្យាកតៈ អាស្រ័យនូវ​ធម៌​ប្រាសចាកអាសវៈ មិនមែន​ជាមិនមានអាសវៈ ជាអព្យាកតៈ ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[២៥០] ក្នុងហេតុប្បច្ច័យ មានវារៈ២។

សញ្ញោជនគោច្ឆកទុកនកុសលត្តិកៈ

សញ្ញោជនគោច្ឆកទុកកុសលត្តិកៈ

[២៥១] ធម៌​ជាសញ្ញោជនៈ ជាអកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ជាសញ្ញោជនៈ មិនមែន​ជា​អកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[២៥២] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

គន្ថគោច្ឆកទុកនកុសលត្តិកៈ

គន្ថគោច្ឆកទុកកុសលត្តិកៈ

[២៥៣] ធម៌​ជាគន្ថៈ ជាអកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ជាគន្ថៈ មិនមែន​ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[២៥៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

ឱឃគោច្ឆកទុកនកុសលត្តិកៈ

ឱឃគោច្ឆកទុកកុសលត្តិកៈ

[២៥៥] ធម៌​ជាឱឃៈ ជាអកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ជាឱឃៈ មិនមែន​ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ។ មានវារៈ៣។

យោគគោច្ឆកទុកនកុសលត្តិកៈ

យោគគោច្ឆកទុកកុសលត្តិកៈ

[២៥៦] ធម៌​ជាយោគៈ ជាអកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ជាយោគៈ មិនមែន​ជា​អកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[២៥៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នីវរណគោច្ឆកទុកនកុសលត្តិកៈ

នីវរណគោច្ឆកទុកកុសលត្តិកៈ

[២៥៨] ធម៌​ជានីវរណៈ ជាអកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ជានីវរណៈ មិនមែន​ជា​អកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ មានវារៈ៣។

បរាមាសគោច្ឆកទុកនកុសលត្តិកៈ

បរាមាសគោច្ឆកទុកកុសលត្តិកៈ

[២៥៩] ធម៌​ជាបរាមាស ជាអកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ជាបរាមាសៈ មិនមែន​ជា​អកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[២៦០] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នសារម្មណទុកនកុសលត្តិកៈ

សារម្មណទុកកុសលត្តិកៈ

[២៦១] ធម៌​ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ជាកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ប្រព្រឹត្ត​ទៅ​ជាមួយនឹងអារម្មណ៍ មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[២៦២] ក្នុងហេតុប្បច្ច័យ មានវារៈ១។

[២៦៣] ធម៌​ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ជាអកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ប្រព្រឹត្ត​ទៅ​ជាមួយនឹងអារម្មណ៍ មិនមែន​ជាអកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[២៦៤] ក្នុងហេតុប្បច្ច័យ មានវារៈ១។

[២៦៥] ធម៌​មិនមានអារម្មណ៍ ជាអព្យាកតៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមានអារម្មណ៍ មិនមែន​ជាអព្យាកតៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[២៦៦] ក្នុងហេតុប្បច្ច័យ មានវារៈ១។

នចិត្តទុកនកុសលត្តិកៈ

ចិត្តទុកកុសលត្តិកៈ

[២៦៧] ធម៌​ជាចិត្ត ជាកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ជាចិត្ត មិនមែន​ជាកុសល ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។

[២៦៨] ក្នុងហេតុប្បច្ច័យ មានវារៈ៣។ ក្នុងធម៌​មិនមែន​ជាអកុសល មានវារៈ៣។ ក្នុងធម៌​មិនមែន​ជាអព្យាកតៈ មានវារៈ៣។ សេចក្តីបំប្រួញ។

នចេតសិកទុកនកុសលត្តិកៈ

ចេតសិកទុកកុសលត្តិកៈ

[២៦៩] ធម៌​ជាចេតសិក ជាកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ជាចេតសិក មិនមែន​ជា​កុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[២៧០] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នចិត្តសម្បយុត្តទុកនកុសលត្តិកៈ

ចិត្តសម្បយុត្តទុកកុសលត្តិកៈ

[២៧១] ធម៌​ប្រកបដោយចិត្ត ជាកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ប្រកបដោយចិត្ត មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[២៧២] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នចិត្តសំសដ្ឋទុកនកុសលត្តិកៈ

ចិត្តសំសដ្ឋទុកកុសលត្តិកៈ

[២៧៣] ធម៌​ច្រឡូកច្រឡំដោយចិត្ត ជាកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ច្រឡូក​ច្រឡំ​ដោយ​ចិត្ត មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[២៧៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នចិត្តសមុដ្ឋានទុកនកុសលត្តិកៈ

ចិត្តសមុដ្ឋានទុកកុសលត្តិកៈ

[២៧៥] ធម៌​តាំងឡើងដោយចិត្ត ជាកុសល ពឹងផ្អែកនឹងធម៌​មិនមែន​តាំងឡើងដោយចិត្ត មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[២៧៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នចិត្តសហភុទុកនកុសលត្តិកៈ

ចិត្តសហភុទុកកុសលត្តិកៈ

[២៧៧] ធម៌​កើតជាមួយនឹងចិត្ត ជាកុសល ពឹងផ្អែកនឹងធម៌​មិនមែន​កើតជាមួយនឹងចិត្ត មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[២៧៨] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នចិត្តានុបរិវត្តិទុកនកុសលត្តិកៈ

ចិត្តានុបរិវត្តិទុកកុសលត្តិកៈ

[២៧៩] ធម៌​ប្រព្រឹត្តទៅតាមចិត្ត ជាកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ប្រព្រឹត្តទៅតាមចិត្ត មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ មានវារៈ៣។

នចិត្តសំសដ្ឋសមុដ្ឋានទុកនកុសលត្តិកៈ

ចិត្តសំសដ្ឋសមុដ្ឋានទុកកុសលត្តិកៈ

[២៨០] ធម៌​ច្រឡំ តាំងឡើងដោយចិត្ត ជាកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ច្រឡំ តាំងឡើង​ដោយចិត្ត មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[២៨១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នចិត្តសំសដ្ឋសមុដ្ឋានសហភុទុកនកុសលត្តិកៈ

ចិត្តសំសដ្ឋសមុដ្ឋានសហភុទុកកុសលត្តិកៈ

[២៨២] ធម៌​ច្រឡំ តាំងឡើង កើតជាមួយនឹងចិត្ត ជាកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ច្រឡំ តាំងឡើង កើតជាមួយនឹងចិត្ត មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[២៨៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នចិត្តសំសដ្ឋសមុដ្ឋានានុបរិវត្តិទុកនកុសលត្តិកៈ

ចិត្តសំសដ្ឋសមុដ្ឋានានុបរិវត្តិទុកកុសលត្តិកៈ

[២៨៤] ធម៌​ច្រឡំ តាំងឡើង ប្រព្រឹត្តទៅតាមចិត្ត ជាកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ច្រឡំ តាំងឡើង ប្រព្រឹត្តទៅតាមចិត្ត មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[២៨៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នអជ្ឈត្តិកទុកនកុសលត្តិកៈ

អជ្ឈត្តិកទុកកុសលត្តិកៈ

[២៨៦] ធម៌​ប្រព្រឹត្តទៅខាងក្នុង ជាកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ប្រព្រឹត្តទៅខាងក្នុង មិនមែន​​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[២៨៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នឧបាទាទុកនកុសលត្តិកៈ

ឧបាទាទុកកុសលត្តិកៈ

[២៨៨] ធម៌​មិនមែន​ជាឧបាទា ជាកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ជាមិនមែន​ជាឧបាទា មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ មានវារៈ១។

នឧបាទិន្នទុកនកុសលត្តិកៈ

ឧបាទិន្នទុកកុសលត្តិកៈ

[២៨៩] ធម៌​មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យក ជាកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ជាមិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យក មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ មានវារៈ១។

ឧបាទានគោច្ឆកទុកនកុសលត្តិកៈ

ឧបាទានគោច្ឆកទុកកុសលត្តិកៈ

[២៩០] ធម៌​ជាឧបាទាន ជាអកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ជាឧបាទាន មិនមែន​ជា​អកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[២៩១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

កិលេសគោច្ឆកទុកនកុសលត្តិកៈ

កិលេសគោច្ឆកទុកកុសលត្តិកៈ

[២៩២] ធម៌​ជាកិលេស ជាអកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ជាកិលេស មិនមែន​ជា​អកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[២៩៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នទស្សនេនបហាតព្វទុកនកុសលត្តិកៈ

ទស្សនេនបហាតព្វទុកកុសលត្តិកៈ

[២៩៤] ធម៌​ដែលមិនត្រូវលះដោយទស្សនៈ ជាកុសល ពឹងផ្អែកនឹងធម៌​ដែលមិន​ត្រូវ​លះ​ដោយទស្សនៈ មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[២៩៥] ក្នុងហេតុប្បច្ច័យ មានវារៈ១។

[២៩៦] ធម៌​ដែលត្រូវលះដោយទស្សនៈ ជាអកុសល ពឹងផ្អែកនឹងធម៌​ដែលមិនត្រូវ​លះ​ដោយ​ទស្សនៈ មិនមែន​ជាអកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ដែល​មិន​ត្រូវ​លះដោយទស្សនៈ ជាអកុសល ពឹងផ្អែកនឹងធម៌​ដែលមិនត្រូវលះដោយទស្សនៈ មិនមែន​ជាអកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[២៩៧] ក្នុងហេតុប្បច្ច័យ មានវារៈ២។

[២៩៨] ធម៌​ដែលមិនត្រូវលះដោយទស្សនៈ ជាអព្យាកតៈ អាស្រ័យនូវ​ធម៌​ដែលមិន​ត្រូវ​លះ​ដោយទស្សនៈ មិនមែន​ជាអព្យាកតៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ដែល​មិន​ត្រូវលះដោយទស្សនៈ ជាអព្យាកតៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនត្រូវ​លះដោយ​ទស្សនៈ មិនមែន​ជាអព្យាកតៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[២៩៩] ក្នុងហេតុប្បច្ច័យ មានវារៈ២។

នភាវនាយបហាតព្វទុកនកុសលត្តិកៈ

ភាវនាយបហាតព្វទុកកុសលត្តិកៈ

[៣០០] ធម៌​ដែលមិនត្រូវលះដោយភាវនា ជាកុសល ពឹងផ្អែកនឹងធម៌​ដែលមិនត្រូវលះ​ដោយ​ភាវនា មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៣០១] ក្នុងហេតុប្បច្ច័យ មានវារៈ១។

ទស្សនេនបហាតព្វហេតុកទុកនកុសលត្តិកៈ

ទស្សនេនបហាតព្វហេតុកទុកកុសលត្តិកៈ

[៣០២] ធម៌​មានហេតុដែលមិនត្រូវលះដោយទស្សនៈ ជាកុសល ពឹងផ្អែកនឹងធម៌​មាន​ហេតុ​ដែលមិនត្រូវលះដោយទស្សនៈ មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៣០៣] ក្នុងហេតុប្បច្ច័យ មានវារៈ១។

នភាវនាយបហាតព្វហេតុកទុកនកុសលត្តិកៈ

ភាវនាយបហាតព្វហេតុកទុកកុសលត្តិកៈ

[៣០៤] ធម៌​មានហេតុដែលមិនត្រូវលះដោយភាវនា ជាកុសល ពឹងផ្អែកនឹងធម៌​មាន​ហេតុដែលមិនត្រូវលះដោយភាវនា មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៣០៥] ក្នុងហេតុប្បច្ច័យ មានវារៈ១។

នសវិតក្កទុកនកុសលត្តិកៈ

សវិតក្កទុកកុសលត្តិកៈ

[៣០៦] ធម៌​ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ជាកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ប្រព្រឹត្ត​ទៅ​ជាមួយ​នឹងវិតក្កៈ មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៣០៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នសវិចារទុកនកុសលត្តិកៈ

សវិចារទុកកុសលត្តិកៈ

[៣០៨] ធម៌​ប្រព្រឹត្តទៅជាមួយនឹងវិចារៈ ជាកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយ​នឹងវិចារៈ មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៣០៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នសប្បីតិកទុកនកុសលត្តិកៈ

សប្បីតិកទុកកុសលត្តិកៈ

[៣១០] ធម៌​ប្រព្រឹត្តទៅជាមួយនឹងបីតិ ជាកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយ​នឹងបីតិ មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៣១១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នបីតិសហគតទុកនកុសលត្តិកៈ

បីតិសហគតទុកកុសលត្តិកៈ

[៣១២] ធម៌​ប្រកបដោយបីតិ ជាកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ប្រកបដោយបីតិ មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៣១៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នសុខសហគតទុកនកុសលត្តិកៈ

សុខសហគតទុកកុសលត្តិកៈ

[៣១៤] ធម៌​ប្រកបដោយសុខ ជាកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ប្រកបដោយសុខ មិន​មែន​​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៣១៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នឧបេក្ខាសហគតទុកនកុសលត្តិកៈ

ឧបេក្ខាសហគតទុកកុសលត្តិកៈ

[៣១៦] ធម៌​ប្រកបដោយឧបេក្ខា ជាកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ប្រកបដោយឧបេក្ខា មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៣១៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នកាមាវចរទុកនកុសលត្តិកៈ

កាមាវចរទុកកុសលត្តិកៈ

[៣១៨] ធម៌​មិនមែន​ជាកាមាវចរៈ ជាកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ជាមិនមែន​ជា​កាមាវចរៈ មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាកាមាវចរៈ ជា​កុសល ពឹងផ្អែកនឹងធម៌​មិនមែន​ជាមិនមែន​ជាកាមាវចរៈ មិនមែន​ជាកុសល ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។

[៣១៩] ក្នុងហេតុប្បច្ច័យ មានវារៈ២។

នរូបាវចរទុកកុសលត្តិកៈ

រូបាវចរទុកកុសលត្តិកៈ

[៣២០] ធម៌​ជារូបាវចរៈ ជាកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ជារូបាវចរៈ មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ … ធម៌​មិនមែន​ជារូបាវចរៈ ជាកុសល…។ មានវារៈ២។

នអរូបាវចរទុកនកុសលត្តិកៈ

អរូបាវចរទុកកុសលត្តិកៈ

[៣២១] ធម៌​ជាអរូបាវចរៈ ជាកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ជាអរូបាវចរៈ មិនមែន​ជា​កុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ … ធម៌​មិនមែន​ជាអរូបាវចរៈ ជាកុសល…។ មានវារៈ២។

នបរិយាបន្នទុកនកុសលត្តិកៈ

បរិយាបន្នទុកកុសលត្តិកៈ

[៣២២] ធម៌​ជាអបរិយាបន្នៈ ជាកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ជាអបរិយាបន្នៈ មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ … ធម៌​ជាបរិយាបន្នៈ … ជាកុសល…។ មាន​វារៈ២។

ននិយ្យានិកទុកនកុសលត្តិកៈ

និយ្យានិកទុកកុសលត្តិកៈ

[៣២៣] ធម៌​ជានិយ្យានិកៈ ជាកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ជានិយ្យានិកៈ មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ … ធម៌​ជាអនិយ្យានិកៈ … ជាកុសល…។ មានវារៈ២។

ននិយតទុកនកុសលត្តិកៈ

និយតទុកកុសលត្តិកៈ

[៣២៤] ធម៌​ជានិយតៈ ជាកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ជានិយតៈ មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ … ធម៌​ជាអនិយតៈ ជាកុសល…។ មានវារៈ២។

នសឧត្តរទុកនកុសលត្តិកៈ

សឧត្តរទុកកុសលត្តិកៈ

[៣២៥] ធម៌​មិនមែន​ជាឧត្តរៈ ជាកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ជាមិនមែន​ជាឧត្តរៈ មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ … ធម៌​ប្រព្រឹត្តទៅជាមួយនឹងឧត្តរៈ ជាកុសល…។ មានវារៈ២។

នសរណទុកនកុសលត្តិកៈ

សរណទុកកុសលត្តិកៈ

[៣២៦] ធម៌​មិនមានរណៈ ជាកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ប្រព្រឹត្តទៅជាមួយនឹងរណៈ មិនមែន​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៣២៧] ក្នុងហេតុប្បច្ច័យ មានវារៈ១។

[៣២៨] ធម៌​ប្រព្រឹត្តទៅជាមួយនឹងរណៈ ជាអកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ប្រព្រឹត្ត​ទៅ​ជាមួយនឹងរណៈ មិនមែន​ជាអកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៣២៩] ក្នុងហេតុប្បច្ច័យ មានវារៈ១។

[៣៣០] ធម៌​មិនមានរណៈ ជាអព្យាកតៈ អាស្រ័យនូវ​ធម៌​មិនមែន​ប្រព្រឹត្តទៅជាមួយ​នឹង​រណៈ មិនមែន​ជាអព្យាកតៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៣៣១] ក្នុងហេតុប្បច្ច័យ មានវារៈ២។

នហេតុទុកនវេទនាត្តិកៈ

ហេតុទុកវេទនាត្តិកៈ

[៣៣២] ធម៌​ជាហេតុ ប្រកបដោយសុខវេទនា អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ប្រកបដោយសុខវេទនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​មិនមែន​ជាហេតុ ប្រកប​ដោយ​សុខវេទនា អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ប្រកបដោយសុខវេទនា ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាហេតុ ប្រកបដោយសុខវេទនាក្តី ធម៌​មិនមែន​ជាហេតុ ប្រកប​ដោយសុខវេទនាក្តី អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ប្រកប​ដោយ​សុខ​វេទនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៣៣៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នហេតុនទុក្ខាយវេទនាយសម្បយុត្តមូល មានវារៈ៣។

[៣៣៤] ធម៌​ជាហេតុ ប្រកបដោយអទុក្ខមសុខវេទនា អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ប្រកបដោយអទុក្ខមសុខវេទនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៣៣៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នហេតុទុកនវិបាកត្តិកៈ

ហេតុទុកវិបាកត្តិកៈ

[៣៣៦] ធម៌​ជាហេតុ ជាវិបាក អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាវិបាក ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។

[៣៣៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៣៣៨] ធម៌​មានវិបាកជាប្រក្រតី ជាហេតុ ពឹងផ្អែកនឹងធម៌​មិនមែន​ជាហេតុ មិនមែន​ជា​មានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៣៣៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៣៤០] ធម៌​មិនមែន​ជាវិបាក ទាំងមិនមែន​ជាមិនមានវិបាកជាប្រក្រតី ជាហេតុ អាស្រ័យ​នូវ​​ធម៌​មិនមែន​ជាមិនមែន​ជាវិបាក ទាំងមិនមែន​ជាមិនមានវិបាកជាប្រក្រតី មិនមែន​ជា​ហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៣៤១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នហេតុទុកនឧបាទិន្នុបាទានិយត្តិកៈ

ហេតុទុកឧបាទិន្នុបាទានិយត្តិកៈ

[៣៤២] ធម៌​មិនមែន​ជាហេតុ មិនមែន​មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យក ទាំងជាប្រយោជន៍ដល់ឧបាទាន ជាបច្ច័យនៃធម៌​ជាហេតុ មានកម្មប្រកបដោយ​កិលេស មានតណ្ហាជាដើម កាន់យក ទាំងជាប្រយោជន៍ដល់ឧបាទាន ដោយ​អារម្មណប្បច្ច័យ … ជាបច្ច័យនៃធម៌​មិនមែន​ជាហេតុ មានកម្មប្រកបដោយកិលេស មាន​តណ្ហាជាដើម កាន់យក ទាំងជាប្រយោជន៍ដល់ឧបាទាន ដោយអារម្មណប្បច្ច័យ … ជាបច្ច័យ​នៃធម៌​ជាហេតុ មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យក ទាំងជាប្រយោជន៍ដល់ឧបាទានផង មិនមែន​ជាហេតុ មានកម្មប្រកបដោយកិលេស មាន​តណ្ហាជាដើម កាន់យក ទាំងជាប្រយោជន៍ដល់ឧបាទានផង ដោយអារម្មណប្បច្ច័យ។ ធម៌​មិនមែន​ជាមិនមែន​ជាហេតុ មិនមែន​មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យក ទាំងជាប្រយោជន៍ដល់ឧបាទាន ជាបច្ច័យនៃធម៌​មិនមែន​ជាហេតុ មានកម្ម​ប្រកប​ដោយកិលេស មានតណ្ហាជាដើមកាន់យក ទាំងជាប្រយោជន៍ដល់ឧបាទាន ដោយ​អារម្មណប្បច្ច័យ មានវារៈ៣។ ធម៌​មិនមែន​ជាហេតុ មិនមែន​មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យក ទាំងជាប្រយោជន៍ដល់ឧបាទានក្តី មិនមែន​ជាមិនមែន​ជា​ហេតុ មិនមែន​មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យក ទាំងជា​ប្រយោជន៍​ដល់ឧបាទានក្តី ជាបច្ច័យនៃធម៌​ជាហេតុ មានកម្មប្រកបដោយកិលេស មាន​តណ្ហាជាដើមកាន់យក ទាំងជាប្រយោជន៍ដល់ឧបាទាន ដោយអារម្មណប្បច្ច័យ មាន​វារៈ៣។ បញ្ហាទាំង ៩។ សេចក្តីបំប្រួញ។

[៣៤៣] ធម៌​ជាហេតុ មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក ទាំង​ជា​ប្រយោជន៍ដល់ឧបាទាន ពឹងផ្អែកនឹងធម៌​មិនមែន​ជាហេតុ មិនមែន​មានកម្ម​ប្រកប​ដោយ​កិលេស មានតណ្ហាជាដើម មិនកាន់យក ទាំងជាប្រយោជន៍ដល់ឧបាទាន ទើប​កើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។

[៣៤៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៣៤៥] ធម៌​ជាហេតុ មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក ទាំង​មិន​មែន​ជាប្រយោជន៍ដល់ឧបាទាន ពឹងផ្អែកនឹងធម៌​មិនមែន​ជាហេតុ មិនមែន​មានកម្ម​ប្រកប​ដោយកិលេស មានតណ្ហាជាដើម មិនកាន់យក ទាំងមិនជា​ប្រយោជន៍​ដល់​ឧបាទាន ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៣៤៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នហេតុទុកនសង្កិលិដ្ឋសង្កិលេសិកត្តិកៈ

ហេតុទុកសង្កិលិដ្ឋសង្កិលេសិកត្តិកៈ

[៣៤៧] ធម៌​ជាហេតុ ប្រកបដោយសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជាហេតុ មិនមែន​ប្រកបដោយសេចក្តីសៅហ្មង តែគួរដល់សេចក្តី​សៅហ្មង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៣៤៨] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៣៤៩] ធម៌​ជាហេតុ មិនប្រកបដោយសេចក្តីសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង ពឹងផ្អែកនឹងធម៌​មិនមែន​ជាហេតុ មិនមែន​ជាមិនប្រកបដោយសេចក្តីសៅហ្មង ទាំងមិនគួរ​ដល់​សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៣៥០] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នហេតុទុកនវិតក្កត្តិកៈ

ហេតុទុកវិតក្កត្តិកៈ

[៣៥១] ធម៌​ជាហេតុ ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យនូវ​ធម៌​មិនមែន​ជា​ហេតុ មិនមែន​ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៣៥២] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៣៥៣] ធម៌​ជាហេតុ មិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិន​មែន​ជាមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៣៥៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៣៥៥] ធម៌​ជាហេតុ មិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិន​មែន​ជាមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៣៥៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នហេតុទុកនបីតិត្តិកៈ

ហេតុទុកបីតិត្តិកៈ

[៣៥៧] ធម៌​ជាហេតុ ប្រកបដោយបីតិ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ប្រកប​ដោយ​បីតិ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៣៥៨] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៣៥៩] ធម៌​ជាហេតុ ប្រកបដោយសុខ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ប្រកប​ដោយសុខ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៣៦០] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៣៦១] ធម៌​ជាហេតុ ប្រកបដោយឧបេក្ខា អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ប្រកប​ដោយឧបេក្ខា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៣៦២] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នហេតុទុកនទស្សនត្តិកៈ

ហេតុទុកទស្សនត្តិកៈ

[៣៦៣] ធម៌​ជាហេតុ ដែលត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌​មិនមែន​ជាហេតុ មិន​មែន​​ត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៣៦៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៣៦៥] ធម៌​ជាហេតុ ដែលត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌​មិនមែន​ជាហេតុ មិនមែន​ត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៣៦៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៣៦៧] ធម៌​មិនមែន​ជាហេតុ មិនមែន​ត្រូវលះដោយទស្សនៈ ទាំងមិនមែន​ត្រូវលះ​ដោយ​ភាវនា អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាមិនត្រូវលះដោយទស្សនៈ ទាំងមិន​មែន​​ត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​មិនមែន​ជាហេតុ មិន​មែន​ត្រូវលះដោយទស្សនៈ ទាំងមិនមែន​ត្រូវលះដោយភាវនា អាស្រ័យនូវ​ធម៌​មិនមែន​ជា​មិនមែន​ជាហេតុ មិនមែន​ជាមិនត្រូវលះដោយទស្សនៈ ទាំងមិនមែន​ត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ទុកមូល មានវារៈ១។ ក្នុងបទទាំងអស់ មានវារៈ៣។

នហេតុទុកនទស្សនេនបហាតព្វហេតុកត្តិកៈ

ហេតុទុកទស្សនេនបហាតព្វហេតុកត្តិកៈ

[៣៦៨] ធម៌​មិនមែន​ជាហេតុ មានហេតុត្រូវលះដោយទស្សនៈ អាស្រ័យនូវ​ធម៌​មិនមែន​ជា​មិនមែន​ជាហេតុ មិនមែន​មានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៣៦៩] ក្នុងហេតុប្បច្ច័យ មានវារៈ១។

[៣៧០] ធម៌​មិនមែន​ជាហេតុ មានហេតុត្រូវលះដោយភាវនា អាស្រ័យនូវ​ធម៌​មិនមែន​ជា​មិនមែន​ជាហេតុ មិនមែន​មានហេតុត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៣៧១] ក្នុងហេតុប្បច្ច័យ មានវារៈ១។

[៣៧២] ធម៌​មិនមែន​ជាហេតុ មិនមែន​មានហេតុត្រូវលះដោយទស្សនៈ ទាំងមិនមែន​ត្រូវ​លះដោយភាវនា អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាមិនមាន​ហេតុត្រូវ​លះ​ដោយ​ទស្សនៈ ទាំងមិនមែន​ត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​មិន​មែន​​ជាហេតុ មិនមែន​មានហេតុត្រូវលះដោយទស្សនៈ ទាំងមិនមែន​ត្រូវលះដោយភាវនា អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមែន​ជាហេតុ មិនមែន​ជាមិនមាន​ហេតុត្រូវលះ​ដោយ​ទស្សនៈ ទាំងមិនមែន​ត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ដោយ​ការ​រាប់ មានវារៈ៣។

នហេតុទុកនអាចយគាមិត្តិកៈ

ហេតុទុកអាចយគាមិត្តិកៈ

[៣៧៣] ធម៌​ជាហេតុ ដល់នូវ​ការសន្សំកពូនឡើង ពឹងផ្អែកនឹងធម៌​មិនមែន​ជាហេតុ មិន​មែន​​ដល់នូវ​ការសន្សំកពូនឡើង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៣៧៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៣៧៥] ធម៌​ជាហេតុ មិនដល់នូវ​ការសន្សំកពូនឡើង ពឹងផ្អែកនឹងធម៌​មិនមែន​ជាហេតុ មិន​មែន​ជាមិនដល់នូវ​ការសន្សំកពូនឡើង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៣៧៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៣៧៧] ធម៌​មិនមែន​ជាហេតុ មិនមែន​ដល់នូវ​ការសន្សំកពូនឡើង ទាំងមិនមែន​ជាមិន​ដល់​នូវ​ការសន្សំកពូនឡើង អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាមិនមែន​ដល់នូវ​ការសន្សំកពូនឡើង ទាំងមិនមែន​ជាមិនដល់នូវ​ការសន្សំកពូនឡើង ទើបកើតឡើង ព្រោះ​​ហេតុប្បច្ច័យ។ ធម៌​មិនមែន​ជាហេតុ មិនមែន​ដល់នូវ​ការសន្សំកពូនឡើង ទាំងមិន​មែន​​ជាមិនដល់នូវ​ការសន្សំកពូនឡើង អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមែន​ជាហេតុ មិន​មែន​​ជាមិនមែន​ជាដល់នូវ​ការសន្សំកពូនឡើង ទាំងមិនមែន​ជាមិនដល់នូវ​ការសន្សំកពូន​ឡើង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ដោយការរាប់ មានវារៈ៣។

នហេតុទុកនសេក្ខត្តិកៈ

ហេតុទុកសេក្ខត្តិកៈ

[៣៧៨] ធម៌​ជាហេតុ ជាសេក្ខៈ ពឹងផ្អែកនឹងធម៌​មិនមែន​ជាហេតុ មិនមែន​ជាសេក្ខៈ ទើប​កើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។

[៣៧៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៣៨០] ធម៌​ជាហេតុ ជាអសេក្ខៈ ពឹងផ្អែកនឹងធម៌​មិនមែន​ជាហេតុ មិនមែន​ជាអសេក្ខៈ ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៣៨១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៣៨២] ធម៌​មិនមែន​ជាហេតុ មិនមែន​ជាសេក្ខៈ ទាំងមិនមែន​ជាអសេក្ខៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាមិនមែន​ជាសេក្ខៈ ទាំងមិនមែន​ជាអសេក្ខៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​មិនមែន​ជាហេតុ មិនមែន​ជាសេក្ខៈ ទាំងមិនមែន​ជាអសេក្ខៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាមិនមែន​ជាហេតុ មិនមែន​ជាមិនមែន​ជាសេក្ខៈ ទាំងមិនមែន​ជាសេក្ខៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ដោយការរាប់ មានវារៈ៣។

នហេតុទុកនបរិត្តត្តិកៈ

ហេតុទុកបរិត្តត្តិកៈ

[៣៨៣] ធម៌​មិនមែន​ជាហេតុ មានអារម្មណ៍តូចឆ្មារ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​មានអារម្មណ៍តូចឆ្មារ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​មិនមែន​ជាហេតុ មានអារម្មណ៍តូចឆ្មារ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមែន​ជាហេតុ មិនមែន​មានអារម្មណ៍​តូចឆ្មារ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ដោយការរាប់ មានវារៈ៣។

[៣៨៤] ធម៌​ជាហេតុ ដល់នូវ​សភាពធំ ពឹងផ្អែកនឹងធម៌​មិនមែន​ជាហេតុ មិនមែន​ដល់នូវ​សភាពធំ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៣៨៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៣៨៦] ធម៌​ជាហេតុ ប្រមាណមិនបាន ពឹងផ្អែកនឹងធម៌​មិនមែន​ជាហេតុ មិនមែន​ជា​ប្រមាណ​មិនបាន ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៣៨៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នហេតុទុកនបរិត្តារម្មណត្តិកៈ

ហេតុទុកបរិត្តារម្មណត្តិកៈ

[៣៨៨] ធម៌​ជាហេតុ មានអារម្មណ៍តូចឆ្មារ ពឹងផ្អែកនឹងធម៌​មិនមែន​ជាហេតុ មិនមែន​មានអារម្មណ៍តូចឆ្មារ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៣៨៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៣៩០] ធម៌​ជាហេតុ មានអារម្មណ៍ដល់នូវ​សភាពធំ ពឹងផ្អែកនឹងធម៌​មិនមែន​ជាហេតុ មិនមែន​មានអារម្មណ៍ដល់នូវ​សភាពធំ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៣៩១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៣៩២] ធម៌​ជាហេតុ មានអារម្មណ៍រកប្រមាណមិនបាន ពឹងផ្អែកនឹងធម៌​មិនមែន​ជាហេតុ មិនមែន​មានអារម្មណ៍រកប្រមាណមិនបាន ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៣៩៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នហេតុទុកនហីនត្តិកៈ

ហេតុទុកហីនត្តិកៈ

[៣៩៤] ធម៌​ជាហេតុ ថោកទាប ពឹងផ្អែកនឹងធម៌​មិនមែន​ជាហេតុ មិនមែន​ថោកទាប ទើប​កើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។

[៣៩៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៣៩៦] ធម៌​មិនមែន​ជាហេតុ ជាកណ្តាល អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជា​កណ្តាល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​មិនមែន​ជាហេតុ ជាកណ្តាល អាស្រ័យ​នូវ​ធម៌​មិនមែន​ជាមិនមែន​ជាហេតុ មិនមែន​ជាកណ្តាល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ មានវារៈ៣ ដោយបទដែលគួររាប់។

[៣៩៧] ធម៌​ជាហេតុ ដ៏ឧត្តម ពឹងផ្អែកនឹងធម៌​មិនមែន​ជាហេតុ មិនមែន​ឧត្តម ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។

[៣៩៨] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នហេតុទុកនមិច្ឆត្តត្តិកៈ

ហេតុទុកមិច្ឆត្តត្តិកៈ

[៣៩៩] ធម៌​ជាហេតុ មានសភាពខុស និងទៀង ពឹងផ្អែកនឹងធម៌​មិនមែន​ជាហេតុ មិនមែន​មានសភាពខុស និងទៀង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៤០០] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៤០១] ធម៌​ជាហេតុ មានសភាពត្រូវ និងទៀង ពឹងផ្អែកនឹងធម៌​មិនមែន​ជាហេតុ មិនមែន​មានសភាពត្រូវ និងទៀង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៤០២] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៤០៣] ធម៌​មិនមែន​ជាហេតុ មិនទៀង អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជា​មិនទៀង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​មិនមែន​ជាហេតុ មិនទៀង អាស្រ័យ​នូវ​​ធម៌​មិនមែន​ជាមិនមែន​ជាហេតុ មិនមែន​ជាមិនទៀង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ មានវារៈ៣ ដោយបទគួររាប់។

នហេតុទុកនមគ្គារម្មណត្តិកៈ

ហេតុទុកមគ្គារម្មណត្តិកៈ

[៤០៤] ធម៌​ជាហេតុ មានមគ្គជាអារម្មណ៍ ពឹងផ្អែកនឹងធម៌​មិនមែន​ជាហេតុ មិនមែន​មាន​មគ្គជាអារម្មណ៍ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៤០៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៤០៦] ធម៌​ជាហេតុ មានមគ្គជាហេតុ ពឹងផ្អែកនឹងធម៌​មិនមែន​ជាហេតុ មិនមែន​មាន​មគ្គ​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៤០៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៤០៨] ធម៌​ជាហេតុ មានមគ្គជាអធិបតិ ពឹងផ្អែកនឹងធម៌​មិនមែន​ជាហេតុ មិនមែន​មាន​មគ្គ​ជា​អធិបតិ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៤០៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នហេតុទុកនឧប្បន្នត្តិកៈ

ហេតុទុកឧប្បន្នត្តិកៈ

[៤១០] ធម៌​មិនមែន​ជាហេតុ មិនមែន​កើតឡើងហើយ ជាបច្ច័យនៃធម៌​ជាហេតុ ដែលកើត​ឡើង​ហើយ ដោយអារម្មណប្បច្ច័យ។

[៤១១] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩។

នហេតុទុកនអតីតត្តិកៈ

ហេតុទុកអតីតត្តិកៈ

[៤១២] ធម៌​មិនមែន​ជាហេតុ មិនមែន​ជាបច្ចុប្បន្ន ជាបច្ច័យនៃធម៌​ជាហេតុ ជាបច្ចុប្បន្ន ដោយ​អារម្មណប្បច្ច័យ។

[៤១៣] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩។

នហេតុទុកនអតីតារម្មណត្តិកៈ

ហេតុទុកអតីតារម្មណត្តិកៈ

[៤១៤] ធម៌​ជាហេតុ មានអារម្មណ៍ជាអតីត អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​មាន​អារម្មណ៍ជាអតីត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៤១៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៤១៦] ធម៌​ជាហេតុ មានអារម្មណ៍ជាអនាគត ពឹងផ្អែកនឹងធម៌​មិនមែន​ជាហេតុ មិនមែន​មាន​អារម្មណ៍ជាអនាគត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៤១៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៤១៨] ធម៌​ជាហេតុ មានអារម្មណ៍ជាបច្ចុប្បន្ន អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​មាន​អារម្មណ៍ជាបច្ចុប្បន្ន ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៤១៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។ ធម៌​ប្រព្រឹត្តទៅខាងក្នុង បណ្ឌិតមិនបាន​សំដៅ​យកទេ។

នហេតុទុកនអជ្ឈត្តារម្មណត្តិកៈ

ហេតុទុកអជ្ឈត្តារម្មណត្តិកៈ

[៤២០] ធម៌​ជាហេតុ មានអារម្មណ៍ខាងក្នុង ពឹងផ្អែកនឹងធម៌​មិនមែន​ជាហេតុ មិនមែន​មាន​អារម្មណ៍ខាងក្នុង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៤២១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៤២២] ធម៌​ជាហេតុ មានអារម្មណ៍ខាងក្រៅ ពឹងផ្អែកនឹងធម៌​មិនមែន​ជាហេតុ មិនមែន​មានអារម្មណ៍ខាងក្រៅ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៤២៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

អារម្មណ៍ខាងក្នុង និងខាងក្រៅ មិនមានទេ។

នហេតុទុកនសនិទស្សនត្តិកៈ

ហេតុទុកសនិទស្សនត្តិកៈ

[៤២៤] ធម៌​មិនមែន​ជាហេតុ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ប្រកបដោយការឃើញ និងប្រកប​ដោយ​ការ​ប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ ធម៌​មិនមែន​ជាហេតុ ប្រកប​ដោយ​ការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមែន​ជា​ហេតុ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ ប្រស្នា ៣ ដោយបទដែលគួររាប់។ ក្នុង​នហេតុនអនិទស្សន​សប្បដិឃមូល មានវារៈ៣។

[៤២៥] ធម៌​មិនមែន​ជាហេតុ មិនមានការឃើញ និងមិនមានការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាមិនមានការឃើញ និងមិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៤២៦] ក្នុងហេតុប្បច្ច័យ មានវារៈ១។

នសហេតុកទុកនសនិទស្សនត្តិកៈ

សហេតុកទុកសនិទស្សនត្តិកៈ

[៤២៧] ធម៌​មិនមានហេតុ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយហេតុ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយ​ការ​ប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ ធម៌​មិនមានហេតុ ប្រកបដោយ​ការ​ឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមានហេតុ មិន​មែន​​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ តាមន័យ ដែលបានរាប់ហើយ មានប្រស្នា ៣។ ក្នុង​សហេតុក​នអនិទស្សនសប្បដិឃមូល មានវារៈ៣។

[៤២៨] ធម៌​មិនមានហេតុ មិនមានការឃើញ និងមិនមានការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិន​មែន​ប្រកបដោយហេតុ មិនមែន​ជាមិនមានការឃើញ និងមិនមានការប៉ះពាល់ ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។

[៤២៩] ក្នុងហេតុប្បច្ច័យ មានវារៈ១។

នហេតុសម្បយុត្តនសនិទស្សនសប្បដិឃៈ ប្រហែលគ្នានឹងសហេតុកទុកៈ មានប្រស្នា៣។

ហេតុចេវសហេតុកទុកៈ ហេតុចេវហេតុសម្បយុត្តទុកៈ បណ្ឌិតមិនបានសំដៅ​យកក្នុង​ប្រស្នា​ទេ។

នហេតុនសហេតុកទុកនសនិទស្សនត្តិកៈ

នហេតុសហេតុកទុកសនិទស្សនត្តិកៈ

[៤៣០] ធម៌​មិនមែន​ជាហេតុ ទាំងមិនមានហេតុ ប្រកបដោយការឃើញ និងប្រកបដោយ​ការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ ទាំងមិនមែន​ប្រកបដោយហេតុ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ ធម៌​មិនមែន​ជាហេតុ ទាំងមិនមានហេតុ ប្រកបដោយការឃើញ និងប្រកប​ដោយ​​ការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ ទាំងមិនមែន​ជាមិនមានហេតុ មិន​មែន​​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ តាមន័យដែលបានរាប់ហើយ មានវារៈ៣។

[៤៣១] អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ ទាំងមិនមែន​ប្រកបដោយហេតុ មិនមែន​ជា​មិន​មានការឃើញ តែប្រកបដោយការប៉ះពាល់…។ មានវារៈ៣។

[៤៣២] ធម៌​មិនមែន​ជាហេតុ ទាំងមិនមានហេតុ មិនមានការឃើញ និងមិនមាន​ការ​ប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ ទាំងមិនមែន​ប្រកបដោយហេតុ មិនមែន​ជា​មិន​មានការឃើញ និងមិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៤៣៣] ក្នុងហេតុប្បច្ច័យ មានវារៈ១។

នសប្បច្ចយទុកនសនិទស្សនត្តិកៈ

សប្បច្ចយទុកសនិទស្សនត្តិកៈ

[៤៣៤] ធម៌​ប្រកបដោយបច្ច័យ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាមិនមានបច្ច័យ មិនមែន​ប្រកបដោយការឃើញ និងប្រកប​ដោយ​ការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៤៣៥] ក្នុងហេតុប្បច្ច័យ មានវារៈ១។

[៤៣៦] ធម៌​ប្រកបដោយបច្ច័យ មិនមានការឃើញ តែប្រកបដោយការប៉ះពាល់ អាស្រ័យ​នូវ​​ធម៌​មិនមែន​ជាមិនមានបច្ច័យ មិនមែន​ជាមិនមានការឃើញ តែប្រកបដោយការ​ប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៤៣៧] ក្នុងហេតុប្បច្ច័យ មានវារៈ១។ សូម្បីក្នុងនអប្បច្ចយនអនិទស្សនអប្បដិឃមូល មានវារៈ១។ នសង្ខតធម៌​ ប្រហែលគ្នានឹងនសប្បច្ចយធម៌​ដែរ។

នសនិទស្សនទុកនសនិទស្សនត្តិកៈ

សនិទស្សនទុកសនិទស្សនត្តិកៈ

[៤៣៨] ធម៌​ប្រកបដោយការឃើញ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ មិនមែន​ប្រកបដោយការឃើញ និង​ប្រកប​ដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៤៣៩] ក្នុងហេតុប្បច្ច័យ មានវារៈ១។

[៤៤០] ធម៌​មិនមានការឃើញ មិនមានការឃើញ តែប្រកបដោយការប៉ះពាល់ អាស្រ័យ​នូវ​​ធម៌​មិនមែន​ប្រកបដោយការឃើញ មិនមែន​ជាមិនមានការឃើញ តែប្រកប​ដោយ​ការ​ប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៤៤១] ក្នុងហេតុប្បច្ច័យ មានវារៈ១។

[៤៤២] ធម៌​មិនមានការឃើញ មិនមានការឃើញ និងមិនមានការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ មិនមែន​ជាមិនមានការឃើញ និងមិនមានការ​ប៉ះ​ពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៤៤៣] ក្នុងហេតុប្បច្ច័យ មានវារៈ១។

នសប្បដិឃទុកនសនិទស្សនត្តិកៈ

សប្បដិឃទុកសនិទស្សនត្តិកៈ

[៤៤៤] ធម៌​ប្រកបដោយការប៉ះពាល់ ប្រកបដោយការឃើញ និងប្រកបដោយការ​ប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការប៉ះពាល់ មិនមែន​ប្រកបដោយការ​ឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ ធម៌​មិនមានការប៉ះពាល់ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមានការប៉ះពាល់ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការ​ប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ ធម៌​ប្រកបដោយការប៉ះពាល់ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកប​ដោយ​ការប៉ះពាល់ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ផង មិន​មែន​ជាមិនមានការប៉ះពាល់ មិនមែន​ប្រកបដោយការឃើញ និងប្រកប​ដោយ​ការ​ប៉ះពាល់​ផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ ក្នុងបទទាំងពួង មានវារៈ៣។

[៤៤៥] ធម៌​ប្រកបដោយការប៉ះពាល់ មិនមានការឃើញ តែប្រកបដោយការប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយការប៉ះពាល់ មិនមែន​ជាមិនមានការឃើញ តែប្រកប​ដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៤៤៦] ក្នុងហេតុប្បច្ច័យ មានវារៈ១។

[៤៤៧] ធម៌​មិនមានការប៉ះពាល់ មិនមានការឃើញ និងមិនមានការប៉ះពាល់ អាស្រ័យនូវ​ធម៌​​មិនមែន​ជាមិនមានការប៉ះពាល់ មិនមែន​ជាមិនមានការឃើញ និងមិនមានការ​ប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៤៤៨] ក្នុងហេតុប្បច្ច័យ មានវារៈ១។

នរូបីទុកនសនិទស្សនត្តិកៈ

រូបីទុកសនិទស្សនត្តិកៈ

[៤៤៩] ធម៌​មានរូប ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមានរូប មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៤៥០] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៤៥១] ធម៌​មានរូប មិនមានការឃើញ តែប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិន​មានរូប មិនមែន​ជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៤៥២] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៤៥៣] ធម៌​មានរូប មិនមានការឃើញ និងមិនមានការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមានរូប មិនមែន​ជាមិនមានការឃើញ និងមិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះ​​​ហេតុប្បច្ច័យ។

[៤៥៤] ក្នុងហេតុប្បច្ច័យ មានវារៈ១។

នលោកិយទុកនសនិទស្សនត្តិកៈ

លោកិយទុកសនិទស្សនត្តិកៈ

[៤៥៥] ធម៌​ជាលោកិយ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាលោកិយ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ ធម៌​ជាលោកិយ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមែន​ជាលោកុត្តរៈ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ ប្រស្នា ៣ បណ្ឌិតគប្បីរាប់ ដោយបទដែលគួររាប់ផងចុះ។

[៤៥៦] ធម៌​ជាលោកិយ មិនមានការឃើញ តែប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាលោកិយ មិនមែន​ជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់…។ ប្រស្នា ៣ បណ្ឌិតគប្បីធ្វើផងចុះ។

[៤៥៧] ធម៌​ជាលោកិយ មិនមានការឃើញ និងមិនមានការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិន​មែន​​ជាលោកុត្តរៈ មិនមែន​ជាមិនមានការឃើញ និងមិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៤៥៨] ក្នុងហេតុប្បច្ច័យ មានវារៈ១។

នកេនចិវិញ្ញេយ្យទុកនសនិទស្សនត្តិកៈ

កេនចិវិញ្ញេយ្យទុកសនិទស្សនត្តិកៈ

[៤៥៩] ធម៌​ដែលគួរដឹងច្បាស់ដោយវិញ្ញាណណានីមួយ ប្រកបដោយការឃើញ និង​ប្រកប​ដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​ដែលមិនមែន​គួរដឹងច្បាស់​ដោយ​វិញ្ញាណ​ណា​នីមួយ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​​ហេតុប្បច្ច័យ … ធម៌​ដែលមិនគួរដឹងច្បាស់ដោយវិញ្ញាណណានីមួយ ប្រកប​ដោយ​ការ​ឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ … ធម៌​ដែល​គួរ​ដឹងច្បាស់ដោយវិញ្ញាណណានីមួយ ប្រកបដោយការឃើញ និងប្រកប​ដោយ​ការប៉ះពាល់​ក្តី ដែលមិនគួរដឹងច្បាស់ដោយវិញ្ញាណណានីមួយ ប្រកបដោយការឃើញ និង​ប្រកបដោយការប៉ះពាល់ក្តី ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។ អាស្រ័យ​នូវ​ធម៌​ដែលមិនមែន​ជាមិនគួរដឹងច្បាស់ដោយវិញ្ញាណណានីមួយ មិនមែន​ប្រកបដោយ​ការ​ឃើញ និងប្រកបដោយការប៉ះពាល់ … មានវារៈ៣។ អាស្រ័យនូវ​ធម៌​ ដែលមិនមែន​គួរដឹង​ច្បាស់ដោយវិញ្ញាណណានីមួយ មិនមែន​ប្រកបដោយការឃើញ និងប្រកប​ដោយ​ការ​ប៉ះពាល់ផង មិនមែន​ជាមិនគួរដឹងច្បាស់ដោយវិញ្ញាណណានីមួយ មិនមែន​ប្រកប​ដោយ​ការឃើញ និងប្រកបដោយការប៉ះពាល់ផង … មានវារៈ៣។ ក្នុងបទទាំងពួង មាន​វារៈ៩។ នកេនចិវិញ្ញេយ្យនអនិទស្សនសប្បដិឃៈ មានប្រស្នា ៩ ប្រហែលគ្នា​នឹង​លើក​មុន​ដែរ បណ្ឌិតគប្បីធ្វើផងចុះ។ នកេនចិវិញ្ញេយ្យនអនិទស្សនអប្បដិឃមូល មានប្រស្នា ៩។

នោអាសវទុកនសនិទស្សនត្តិកៈ

អាសវទុកសនិទស្សនត្តិកៈ

[៤៦០] ធម៌​មិនមែន​ជាអាសវៈ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាអាសវៈ មិនមែន​ប្រកបដោយការឃើញ និង​ប្រកប​ដោយ​ការ​ប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ ធម៌​មិនមែន​ជាអាសវៈ ប្រកប​ដោយ​ការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមានអាសវៈ មិន​មែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ វារៈ៣ ដោយបទដែលគួររាប់។

[៤៦១] អាស្រ័យនូវ​ធម៌​មិនមែន​ជាអាសវៈ មិនមែន​ជាមិនមានការឃើញ តែប្រកប​ដោយ​ការប៉ះពាល់ …។ ប្រស្នា ៣ ដោយន័យដូចមុន។

[៤៦២] ធម៌​មិនមែន​ជាអាសវៈ មិនមានការឃើញ និងមិនមានការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាអាសវៈ មិនមែន​ជាមិនមានការឃើញ និងមិនមានការប៉ះពាល់ ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។

[៤៦៣] ក្នុងហេតុប្បច្ច័យ មានវារៈ១។

នសាសវទុកនសនិទស្សនត្តិកៈ

សាសវទុកសនិទស្សនត្តិកៈ

[៤៦៤] ធម៌​ប្រកបដោយអាសវៈ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយអាសវៈ មិនមែន​ប្រកបដោយការឃើញ និងប្រកប​ដោយ​ការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ ធម៌​ប្រកបដោយ​អាសវៈ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជា​មិន​មានអាសវៈ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ វារៈ៣ ដោយបទដែលគួររាប់។ នសាសវ​នអនិទស្សន​អប្បដិឃមូល មានប្រស្នា ៣ ដោយន័យដូចមុន។

[៤៦៥] ធម៌​ប្រកបដោយអាសវៈ មិនមានការឃើញ និងមិនមានការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមានអាសវៈ មិនមែន​ជាមិនមានការឃើញ និងមិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៤៦៦] ក្នុងហេតុប្បច្ច័យ មានវារៈ១។

នអាសវសម្បយុត្តទុកនសនិទស្សនត្តិកៈ

អាសវសម្បយុត្តទុកសនិទស្សនត្តិកៈ

[៤៦៧] ធម៌​ប្រាសចាកអាសវៈ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយអាសវៈ មិនមែន​ប្រកបដោយការឃើញ និងប្រកប​ដោយ​ការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ ធម៌​ប្រាសចាកអាសវៈ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ប្រាសចាក​អាសវៈ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​​ហេតុប្បច្ច័យ មានវារៈ១។ វារៈ៣ ដោយបទដែលគួររាប់។ ក្នុងនអាសវសម្បយុត្ត​នអនិទស្សនសប្បដិឃមូល មានវារៈ៣។

[៤៦៨] ធម៌​ប្រាសចាកអាសវៈ មិនមានការឃើញ និងមិនមានការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយអាសវៈ មិនមែន​ជាមិនមានការឃើញ និងមិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៤៦៩] ក្នុងហេតុប្បច្ច័យ មានវារៈ១។

នអាសវសាសវទុកនសនិទស្សនត្តិកៈ

អាសវសាសវទុកសនិទស្សនត្តិកៈ

[៤៧០] ធម៌​ប្រកបដោយអាសវៈ តែមិនមែន​ជាអាសវៈ ប្រកបដោយការឃើញ និងប្រកប​ដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាអាសវៈ ទាំងមិនមែន​ជាមិនមានអាសវៈ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ប្រកបដោយអាសវៈ តែមិនមែន​ជាអាសវៈ ប្រកបដោយការឃើញ និង​ប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមានអាសវៈ ទាំងមិនមែន​ជា​មិន​មែន​​ជាអាសវៈ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើប​កើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។ តាមន័យដែលបានរាប់ហើយ មានវារៈ៣។ ក្នុងនអនាសវញ្ចេវ​នអនាសវនអនិទស្សនសប្បដិឃមូល មានវារៈ៣ ដោយន័យដូចមុន។

[៤៧១] ធម៌​ប្រកបដោយអាសវៈ ទាំងមិនមែន​ជាអាសវៈ មិនមានការឃើញ និងមិន​មាន​ការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាអាសវៈ ទាំងមិនមែន​ជាមិនមានអាសវៈ មិនមែន​ជាមិនមានការឃើញ និងមិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៤៧២] ក្នុងហេតុប្បច្ច័យ មានវារៈ១។

នអាសវញ្ចេវនអាសវសម្បយុត្តទុកៈ បណ្ឌិត មិនបានសំដៅយកក្នុងប្រស្នាទេ។

អាសវវិប្បយុត្តនសាសវទុកសនិទស្សនត្តិកៈ

អាសវវិប្បយុត្តសាសវទុកសនិទស្សនត្តិកៈ

[៤៧៣] ធម៌​ប្រាសចាកអាសវៈ ទាំងប្រកបដោយអាសវៈ ប្រកបដោយការឃើញ និង​ប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​ប្រាសចាកអាសវៈ ទាំងមិនមែន​ប្រកប​ដោយ​អាសវៈ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​​ហេតុប្បច្ច័យ មានវារៈ១។ ធម៌​ប្រាសចាកអាសវៈ ទាំងប្រកបដោយអាសវៈ ប្រកប​ដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​ប្រាសចាកអាសវៈ ទាំង​មិនមែន​ជាមិនមានអាសវៈ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ តាមន័យដែលបានរាប់ហើយ មាន​វារៈ៣។ ក្នុងអាសវវិប្បយុត្តសាសវអនិទស្សនអប្បដិឃមូល មានប្រស្នា ៣ ដោយ​ន័យ​ដូចមុន។

[៤៧៤] ធម៌​ប្រាសចាកអាសវៈ ទាំងប្រកបដោយអាសវៈ មិនមានការឃើញ និងមិន​មាន​ការប៉ះពាល់ អាស្រ័យនូវ​ធម៌​ប្រាសចាកអាសវៈ ទាំងមិនមែន​ជាមិនមានអាសវៈ មិនមែន​ជាមិនមានការឃើញ និងមិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៤៧៥] ក្នុងហេតុប្បច្ច័យ មានវារៈ១។

នោសញ្ញោជនគោច្ឆកទុកនសនិទស្សនត្តិកៈ

សញ្ញោជនគោច្ឆកទុកសនិទស្សនត្តិកៈ

[៤៧៦] ធម៌​មិនមែន​ជាសញ្ញោជនៈ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាសញ្ញោជនៈ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយ​ការ​ប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ប្រស្នា ៣។

នោគន្ថគោច្ឆកទុកនសនិទស្សនត្តិកៈ

គន្ថគោច្ឆកទុកសនិទស្សនត្តិកៈ

[៤៧៧] ធម៌​មិនមែន​ជាគន្ថៈ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាគន្ថៈ មិនមែន​ប្រកបដោយការឃើញ និងប្រកប​ដោយ​ការ​ប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៤៧៨] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នោឱឃគោច្ឆកទុកនសនិទស្សនត្តិកៈ

ឱឃគោច្ឆកទុកសនិទស្សនត្តិកៈ

[៤៧៩] ធម៌​មិនមែន​ជាឱឃៈ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាឱឃៈ មិនមែន​ប្រកបដោយការឃើញ និង​ប្រកប​ដោយ​ការ​ប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៤៨០] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នោយោគគោច្ឆកទុកនសនិទស្សនត្តិកៈ

យោគគោច្ឆកទុកសនិទស្សនត្តិកៈ

[៤៨១] ធម៌​មិនមែន​ជាយោគៈ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាយោគៈ មិនមែន​ប្រកបដោយការឃើញ និងប្រកប​ដោយ​ការ​ប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៤៨២] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នោនីវរណគោច្ឆកទុកនសនិទស្សនតិ្តកៈ

នីវរណគោច្ឆកទុកសនិទស្សនត្តិកៈ

[៤៨៣] ធម៌​មិនមែន​ជានីវរណៈ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជានីវរណៈ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយ​ការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៤៨៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នោបរាមាសគោច្ឆកទុកនសនិទស្សនត្តិកៈ

បរាមាសគោច្ឆកទុកសនិទស្សនត្តិកៈ

[៤៨៥] ធម៌​មិនមែន​ជាបរាមាសៈ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាបរាមាសៈ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយ​ការ​ប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៤៨៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នសារម្មណទុកនសនិទស្សនត្តិកៈ

សារម្មណទុកសនិទស្សនតិ្តកៈ

[៤៨៧] ធម៌​មិនមានអារម្មណ៍ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយអារម្មណ៍ មិនមែន​ប្រកបដោយការឃើញ និងប្រកប​ដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ ធម៌​មិនមានអារម្មណ៍ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិន​មាន​អារម្មណ៍ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​​ហេតុប្បច្ច័យ មានវារៈ១។ តាមន័យដែលបានរាប់ហើយ មានវារៈ៣។ ក្នុង​អនិទស្សន​សប្បដិឃៈ មានវារៈ៣។

[៤៨៨] ធម៌​មិនមានអារម្មណ៍ មិនមានការឃើញ និងមិនមានការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយអារម្មណ៍ មិនមែន​ជាមិនមានការឃើញ និងមិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៤៨៩] ក្នុងហេតុប្បច្ច័យ មានវារៈ១។

នោចិត្តទុកនសនិទស្សនត្តិកៈ

ចិត្តទុកសនិទស្សនត្តិកៈ

[៤៩០] ធម៌​មិនមែន​ជាចិត្ត ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាចិត្ត មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ ធម៌​មិនមែន​ជាចិត្ត ប្រកបដោយការឃើញ និង​ប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមែន​ជាចិត្ត មិនមែន​ប្រកប​ដោយ​ការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ តាមន័យដែលបានរាប់ហើយ មានវារៈ៣។

នចេតសិកទុកនសនិទស្សនត្តិកៈ

ចេតសិកទុកសនិទស្សនត្តិកៈ

[៤៩១] ធម៌​ជាចេតសិក ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាចេតសិក មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៤៩២] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នចិត្តសម្បយុត្តទុកនសនិទស្សនត្តិកៈ

ចិត្តសម្បយុត្តទុកសនិទស្សនត្តិកៈ

[៤៩៣] ធម៌​ប្រាសចាកចិត្ត ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយចិត្ត មិនមែន​ប្រកបដោយការឃើញ និង​ប្រកប​ដោយ​ការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៤៩៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នចិត្តសំសដ្ឋទុកនសនិទស្សនត្តិកៈ

ចិត្តសំសដ្ឋទុកសនិទស្សនត្តិកៈ

[៤៩៥] ធម៌​ច្រឡូកច្រឡំដោយចិត្ត ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ច្រឡូកច្រឡំដោយចិត្ត មិនមែន​ប្រកបដោយការឃើញ និង​ប្រកប​ដោយ​ការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៤៩៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នោចិត្តសមុដ្ឋានទុកនសនិទស្សនត្តិកៈ

ចិត្តសមុដ្ឋានទុកសនិទស្សនត្តិកៈ

[៤៩៧] ធម៌​តាំងឡើងដោយចិត្ត ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​តាំងឡើងដោយចិត្ត មិនមែន​ប្រកបដោយការឃើញ និង​ប្រកប​ដោយ​ការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ដោយចិត្តសមុដ្ឋានរូប មាន​វារៈ៣។

នោចិត្តសហភុទុកនសនិទស្សនត្តិកៈ

ចិត្តសហភុទុកសនិទស្សនត្តិកៈ

[៤៩៨] ធម៌​មិនមែន​កើតជាមួយនឹងចិត្ត ប្រកបដោយការឃើញ និងប្រកបដោយ​ការ​ប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​កើតជាមួយនឹងចិត្ត មិនមែន​ប្រកបដោយការឃើញ និង​ប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៤៩៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នោចិត្តានុបរិវត្តិទុកនសនិទស្សនត្តិកៈ

ចិត្តានុបរិវត្តិទុកសនិទស្សនត្តិកៈ

[៥០០] ធម៌​មិនមែន​ប្រព្រឹត្តទៅតាមចិត្ត ប្រកបដោយការឃើញ និងប្រកបដោយ​ការ​ប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ប្រព្រឹត្តទៅតាមចិត្ត មិនមែន​ប្រកបដោយការឃើញ និង​ប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៥០១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នោចិត្តសំសដ្ឋសមុដ្ឋានទុកនសនិទស្សនត្តិកៈ

ចិត្តសំសដ្ឋសមុដ្ឋានទុកសនិទស្សនត្តិកៈ

[៥០២] ធម៌​មិនមែន​ច្រឡូកច្រឡំ តាំងឡើងដោយចិត្ត ប្រកបដោយការឃើញ និង​ប្រកប​ដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ច្រឡូកច្រឡំ តាំងឡើងដោយចិត្ត មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៥០៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នចិត្តសំសដ្ឋសមុដ្ឋានសហភុទុកនសនិទស្សនត្តិកៈ

ចិត្តសំសដ្ឋសមុដ្ឋានសហភុទុកសនិទស្សនត្តិកៈ

[៥០៤] ធម៌​មិនមែន​ច្រឡូកច្រឡំ តាំងឡើង កើតជាមួយនឹងចិត្ត ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ច្រឡូកច្រឡំ តាំងឡើង កើតជា​មួយ​នឹងចិត្ត មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៥០៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នចិត្តសំសដ្ឋសមុដ្ឋានានុបរិវត្តិទុកនសនិទស្សនត្តិកៈ

ចិត្តសំសដ្ឋសមុដ្ឋានានុបរិវត្តិទុកសនិទស្សនត្តិកៈ

[៥០៦] ធម៌​មិនមែន​ច្រឡូកច្រឡំ តាំងឡើង ប្រព្រឹត្តទៅតាមចិត្ត ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ច្រឡូកច្រឡំ តាំងឡើង ប្រព្រឹត្ត​ទៅ​តាម​ចិត្ត មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​​ហេតុប្បច្ច័យ។

[៥០៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នអជ្ឈត្តិកទុកនសនិទស្សនត្តិកៈ

អជ្ឈត្តិកទុកសនិទស្សនត្តិកៈ

[៥០៨] ធម៌​ជាខាងក្រៅ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាខាងក្នុង មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ ធម៌​ជាខាងក្រៅ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាខាងក្រៅ មិនមែន​ប្រកប​ដោយ​ការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ តាម​ន័យដែលបានរាប់ហើយ មានវារៈ៣។

នឧបាទាទុកនសនិទស្សនត្តិកៈ

ឧបាទាទុកសនិទស្សនត្តិកៈ

[៥០៩] ធម៌​ជាឧបាទា ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាឧបាទា មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៥១០] ក្នុងហេតុប្បច្ច័យ មានវារៈ១។

នឧបាទិន្នទុកនសនិទស្សនត្តិកៈ

ឧបាទិន្នទុកសនិទស្សនត្តិកៈ

[៥១១] ធម៌​មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ ប្រកប​ដោយ​ការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​មាន​កម្ម​ប្រកប​ដោយ​កិលេស មានតណ្ហាជាដើម កាន់យកហើយ មិនមែន​ប្រកបដោយការឃើញ និង​ប្រកប​ដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៥១២] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នោឧបាទានគោច្ឆកទុកនសនិទស្សនត្តិកៈ

ឧបាទានគោច្ឆកទុកសនិទស្សនត្តិកៈ

[៥១៣] ធម៌​មិនមែន​ជាឧបាទាន ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាឧបាទាន មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការ​ប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៥១៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នោកិលេសគោច្ឆកទុកនសនិទស្សនត្តិកៈ

កិលេសគោច្ឆកទុកសនិទស្សនត្តិកៈ

[៥១៥] ធម៌​មិនមែន​ជាកិលេស ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាកិលេស មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយ​ការ​ប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៥១៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នទស្សនេនបហាតព្វទុកនសនិទស្សនត្តិកៈ

ទស្សនេនបហាតព្វទុកសនិទស្សនត្តិកៈ

[៥១៧] ធម៌​មិនត្រូវលះដោយទស្សនៈ ប្រកបដោយការឃើញ និងប្រកបដោយការ​ប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនត្រូវលះដោយទស្សនៈ មិនមែន​ប្រកបដោយការឃើញ និង​ប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៥១៨] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នភាវនាយបហាតព្វទុកនសនិទស្សនត្តិកៈ

ភាវនាយបហាតព្វទុកសនិទស្សនត្តិកៈ

[៥១៩] ធម៌​ដែលមិនត្រូវលះដោយភាវនា ប្រកបដោយការឃើញ និងប្រកបដោយ​ការ​ប៉ះពាល់ អាស្រ័យនូវ​ធម៌​ ដែលមិនត្រូវលះដោយភាវនា មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៥២០] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នទស្សនេនបហាតព្វហេតុកទុកនសនិទស្សនត្តិកៈ

ទស្សនេនបហាតព្វហេតុកទុកសនិទស្សនត្តិកៈ

[៥២១] ធម៌​មានហេតុដែលមិនត្រូវលះដោយទស្សនៈ ប្រកបដោយការឃើញ និងប្រកប​ដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មានហេតុ ដែលមិនត្រូវលះដោយទស្សនៈ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៥២២] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នភាវនាយបហាតព្វហេតុកទុកនសនិទស្សនត្តិកៈ

ភាវនាយបហាតព្វហេតុកទុកសនិទស្សនត្តិកៈ

[៥២៣] ធម៌​មានហេតុដែលមិនត្រូវលះដោយភាវនា ប្រកបដោយការឃើញ និងប្រកប​ដោយ​ការប៉ះពាល់ អាស្រ័យនូវ​ធម៌​មានហេតុដែលមិនត្រូវលះដោយភាវនា មិនមែន​ប្រកប​ដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៥២៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នសវិតក្កទុកនសនិទស្សនត្តិកៈ

សវិតក្កទុកសនិទស្សនត្តិកៈ

[៥២៥] ធម៌​មិនមានវិតក្កៈ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយវិតក្កៈ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការ​ប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៥២៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នសវិចារទុកនសនិទស្សនត្តិកៈ

សវិចារទុកសនិទស្សនត្តិកៈ

[៥២៧] ធម៌​មិនមានវិចារៈ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយវិចារៈ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការ​ប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៥២៨] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នសប្បីតិកទុកនសនិទស្សនត្តិកៈ

សប្បីតិកទុកសនិទស្សនត្តិកៈ

[៥២៩] ធម៌​មិនមានបីតិ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយបីតិ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការ​ប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៥៣០] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នបីតិសហគតទុកនសនិទស្សនត្តិកៈ

បីតិសហគតទុកសនិទស្សនត្តិកៈ

[៥៣១] ធម៌​មិនមែន​ប្រកបដោយបីតិ ប្រកបដោយការឃើញ និងប្រកបដោយការ​ប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយបីតិ មិនមែន​ប្រកបដោយការឃើញ និង​ប្រកប​ដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៥៣២] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នសុខសហគតទុកនសនិទស្សនត្តិកៈ

សុខសហគតទុកសនិទស្សនត្តិកៈ

[៥៣៣] ធម៌​មិនមែន​ប្រកបដោយសុខ ប្រកបដោយការឃើញ និងប្រកបដោយការ​ប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយសុខ មិនមែន​ប្រកបដោយការឃើញ និង​ប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៥៣៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នឧបេក្ខាសហគតទុកនសនិទស្សនត្តិកៈ

ឧបេក្ខាសហគតទុកសនិទស្សនត្តិកៈ

[៥៣៥] ធម៌​មិនមែន​ប្រកបដោយឧបេក្ខា ប្រកបដោយការឃើញ និងប្រកបដោយការ​ប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយឧបេក្ខា មិនមែន​ប្រកបដោយការឃើញ និង​ប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៥៣៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នកាមាវចរទុកនសនិទស្សនត្តិកៈ

កាមាវចរទុកសនិទស្សនត្តិកៈ

[៥៣៧] ធម៌​មិនមែន​ជាកាមាវចរៈ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាកាមាវចរៈ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយ​ការ​ប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៥៣៨] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នរូបាវចរទុកនសនិទស្សនត្តិកៈ

រូបាវចរទុកសនិទស្សនត្តិកៈ

[៥៣៩] ធម៌​មិនមែន​ជារូបាវចរៈ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជារូបាវចរៈ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការ​ប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៥៤០] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នអរូបាវចរទុកនសនិទស្សនត្តិកៈ

អរូបាវចរទុកសនិទស្សនត្តិកៈ

[៥៤១] ធម៌​មិនមែន​ជាអរូបាវចរៈ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាអរូបាវចរៈ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយ​ការ​ប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៥៤២] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នបរិយាបន្នទុកនសនិទស្សនត្តិកៈ

បរិយាបន្នទុកសនិទស្សនត្តិកៈ

[៥៤៣] ធម៌​ជាអបរិយាបន្នៈ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាបរិយាបន្នៈ មិនមែន​ប្រកបដោយការឃើញ និងប្រកប​ដោយ​ការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៥៤៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

ននិយ្យានិកទុកនសនិទស្សនត្តិកៈ

និយ្យានិកទុកសនិទស្សនត្តិកៈ

[៥៤៥] ធម៌​ជាអនិយ្យានិកៈ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ជានិយ្យានិកៈ មិនមែន​ប្រកបដោយការឃើញ និងប្រកប​ដោយ​ការ​ប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៥៤៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

ននិយតទុកនសនិទស្សនត្តិកៈ

និយតទុកសនិទស្សនត្តិកៈ

[៥៤៧] ធម៌​ជាអនិយតៈ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ជានិយតៈ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៥៤៨] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នសឧត្តរទុកនសនិទស្សនត្តិកៈ

សឧត្តរទុកសនិទស្សនត្តិកៈ

[៥៤៩] ធម៌​ប្រកបដោយឧត្តរៈ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយឧត្តរៈ មិនមែន​ប្រកបដោយការឃើញ និងប្រកប​ដោយ​ការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៥៥០] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នសរណទុកនសនិទស្សនត្តិកៈ

សរណទុកសនិទស្សនត្តិកៈ

[៥៥១] ធម៌​មិនមានរណៈ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យ​នូវ​​ធម៌​មិនមែន​ប្រកបដោយរណៈ មិនមែន​ប្រកបដោយការឃើញ និងប្រកប​ដោយ​ការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ ធម៌​មិនមានរណៈ ប្រកប​ដោយ​ការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមានរណៈ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ ធម៌​មិនមានរណៈ ប្រកបដោយការឃើញ និងប្រកប​ដោយ​ការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយរណៈ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ផង មិនមែន​ជាមិនមានរណៈ មិនមែន​ប្រកបដោយ​ការ​ឃើញ និងប្រកបដោយការប៉ះពាល់ផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៥៥២] ក្នុងហេតុប្បច្ច័យ មានវារៈ៣។ ក្នុងអនិទស្សនសប្បដិឃៈ មានវារៈ៣។

[៥៥៣] ធម៌​មិនមានរណៈ មិនមានការឃើញ និងមិនមានការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយរណៈ មិនមែន​ជាមិនមានការឃើញ និងមិនមានការប៉ះពាល់ ទើប​កើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។

[៥៥៤] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអធិបតិប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។

[៥៥៥] ធម៌​មិនមានរណៈ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយរណៈ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយ​ការ​ប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។

[៥៥៦] ធម៌​មិនមានរណៈ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយរណៈ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការ​ប៉ះពាល់ ទើបកើតឡើង ព្រោះ​នអារម្មណប្បច្ច័យ មានវារៈ៣។

[៥៥៧] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងនោអវិគតប្បច្ច័យ មានវារៈ៣។

[៥៥៨] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះ​ហេតុប្បច្ច័យ។

[៥៥៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ព្រោះ​នអារម្មណប្បច្ច័យ។

សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បី​ឲ្យ​ពិស្តារផងចុះ។

[៥៦០] ធម៌​មិនមែន​ប្រកបដោយរណៈ មិនមែន​ប្រកបដោយការឃើញ និងប្រកប​ដោយ​ការប៉ះពាល់ ជាបច្ច័យនៃធម៌​មិនមានរណៈ ប្រកបដោយការឃើញ និងប្រកបដោយ​ការ​ប៉ះពាល់ ដោយហេតុប្បច្ច័យ។ ធម៌​មិនមែន​ជាមិនមានរណៈ មិនមែន​ប្រកបដោយ​ការ​ឃើញ និងប្រកបដោយការប៉ះពាល់ ជាបច្ច័យនៃធម៌​មិនមានរណៈ ប្រកបដោយការ​ឃើញ និងប្រកបដោយការប៉ះពាល់ ដោយហេតុប្បច្ច័យ…។

[៥៦១] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។

អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ហាវារៈ​ក្នុង​កុសលត្តិកៈ បណ្ឌិតរាប់ហើយយ៉ាងណា បណ្ឌិតគប្បីរាប់ យ៉ាងនោះឯង។

ចប់ បច្ចនីយានុលោមទុកត្តិកប្បដ្ឋាន។

នកុសលត្តិកហេតុទុកៈ

កុសលត្តិហេតុទុកៈ

[៥៦២] ធម៌​ជាអកុសល ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាអព្យាក្រឹត ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ជាកុសល ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាអកុសល មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាអព្យាក្រឹត ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាអកុសល មិនមែន​ជាហេតុ ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ជាកុសល ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាអព្យាក្រឹត មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាអកុសល ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាអព្យាក្រឹត មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ជាអកុសល ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជាហេតុផង មិនមែន​ជាអព្យាក្រឹត មិនមែន​ជាហេតុផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ជាកុសល ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាអកុសល មិនមែន​ជាហេតុផង មិនមែន​ជាអព្យាក្រឹត មិនមែន​ជាហេតុផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ជាអព្យាក្រឹត ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជាហេតុផង មិនមែន​ជាអកុសល មិនមែន​ជាហេតុផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៥៦៣] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

[៥៦៤] ធម៌​ជាអកុសល មិនមែន​ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជាមិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាអព្យាក្រឹត មិនមែន​ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជាមិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។ ធម៌​ជាកុសល មិនមែន​ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជា​អកុសល មិនមែន​ជាមិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាអព្យាក្រឹត មិនមែន​ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាអកុសល មិនមែន​ជាមិនមែន​ជាហេតុ ទើប​កើត​ឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។ ធម៌​ជាអព្យាក្រឹត មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាអព្យាក្រឹត មិនមែន​ជាមិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៥។ ធម៌​ជាអកុសល មិនមែន​ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជា​កុសល មិនមែន​ជាមិនមែន​ជាហេតុផង មិនមែន​ជាអព្យាក្រឹត មិនមែន​ជាមិនមែន​ជាហេតុ​ផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។ អាស្រ័យនូវ​ធម៌​មិនមែន​ជាអកុសល មិនមែន​ជាមិនមែន​ជាហេតុផង មិនមែន​ជាអព្យាក្រឹត មិនមែន​ជាមិនមែន​ជាហេតុផង … មានវារៈ៣។ ធម៌​ជាអព្យាក្រឹត មិនមែន​ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិន​មែន​​ជាមិនមែន​ជាហេតុផង មិនមែន​ជាអកុសល មិនមែន​ជាមិនមែន​ជាហេតុផង ទើប​កើត​ឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។

[៥៦៥] ក្នុងហេតុប្បច្ច័យ មានវារៈ១៨។

នកុសលត្តិកនសហេតុកទុកៈ

កុសលត្តិកសហេតុកទុកៈ

[៥៦៦] ធម៌​ជាអកុសល ប្រកបដោយហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាអព្យាក្រឹត ប្រកបដោយហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ជាអព្យាក្រឹត ប្រកបដោយហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាអកុសល មិនមែន​ប្រកបដោយហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ជាអកុសល ប្រកប​ដោយ​ហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាអព្យាក្រឹត មិនមែន​ប្រកបដោយហេតុ ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ជាអកុសល ប្រកបដោយហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជា​កុសល មិនមែន​ប្រកបដោយហេតុផង មិនមែន​ជាអព្យាក្រឹត មិនមែន​ប្រកបដោយ​ហេតុ​ផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ជាអព្យាក្រឹត ប្រកបដោយហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយហេតុផង មិនមែន​ជាអកុសល មិនមែន​ប្រកបដោយហេតុផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៥៦៧] ក្នុងហេតុប្បច្ច័យ មានវារៈ៦។

[៥៦៨] ធម៌​ជាអព្យាក្រឹត មិនមានហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជាមិន​មាន​ហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ជាអព្យាក្រឹត មិនមានហេតុ អាស្រ័យ​នូវ​​ធម៌​មិនមែន​ជាអកុសល មិនមែន​ជាមិនមានហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ជាអព្យាក្រឹត មិនមានហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាអព្យាក្រឹត មិនមែន​ជាមិន​មាន​ហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ជាអព្យាក្រឹត មិនមានហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជាមិនមានហេតុផង មិនមែន​ជាអព្យាក្រឹត មិនមែន​ជាមិនមានហេតុផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ជាអព្យាក្រឹត មិនមានហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាអកុសល មិនមែន​ជាមិនមានហេតុផង មិនមែន​ជាអព្យាក្រឹត មិនមែន​ជាមិនមានហេតុផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ជាអព្យាក្រឹត មិន​មានហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជាមិនមានហេតុផង មិនមែន​ជា​អកុសល មិនមែន​ជាមិនមានហេតុផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ…។

[៥៦៩] ក្នុងហេតុប្បច្ច័យ មានវារៈ៦។

នកុសលត្តិកនហេតុសម្បយុត្តទុកៈ

កុសលត្តិកហេតុសម្បយុត្តទុកៈ

[៥៧០] ធម៌​ជាអកុសល ប្រកបដោយហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកប​ដោយហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ជាអព្យាក្រឹត ប្រកបដោយ​ហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ជាអព្យាក្រឹត ប្រកបដោយហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាអកុសល មិន​មែន​ប្រកបដោយហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ (បទនេះ) ប្រហែល​គ្នា​នឹង​សហេតុកៈដែរ។

[៥៧១] ក្នុងហេតុប្បច្ច័យ មានវារៈ៦។

[៥៧២] ធម៌​ជាអព្យាក្រឹត ប្រាសចាកហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ប្រាស​ចាកហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ប្រហែលគ្នានឹងអហេតុកៈដែរ។ មាន​វារៈ៦។

នកុសលត្តិកនហេតុសហេតុកទុកៈ

កុសលត្តិកហេតុសហេតុកទុកៈ

[៥៧៣] ធម៌​ជាអកុសល ជាហេតុផង ប្រកបដោយហេតុផង អាស្រ័យនូវ​ធម៌​មិនមែន​ជា​កុសល មិនមែន​ជាហេតុផង មិនមែន​ជាមិនមានហេតុផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាអព្យាក្រឹត ជាហេតុផង ប្រកបដោយហេតុផង អាស្រ័យនូវ​ធម៌​មិន​មែន​​ជាកុសល មិនមែន​ជាហេតុផង មិនមែន​ជាមិនមានហេតុផង ទើបកើតឡើង ព្រោះ​​ហេតុប្បច្ច័យ។ ក្នុងធម៌​មិនមែន​ជាអកុសល មានវារៈ២។ ក្នុងធម៌​មិនមែន​ជាអព្យាក្រឹត មានវារៈ២។ លើកទី ១ មានវារៈ១ តាមន័យដែលបានរាប់ហើយ។ លើកទី ២ មានវារៈ១ តាមន័យដែលបានរាប់ហើយ។ លើកទី ៣ មានវារៈ១ តាមន័យដែលបានរាប់ហើយ។ ប្រស្នា ៩ មានក្នុងបទទាំងពួង។

[៥៧៤] ធម៌​ជាអកុសល ប្រកបដោយហេតុផង មិនមែន​ជាហេតុផង អាស្រ័យនូវ​ធម៌​មិន​មែន​ជាកុសល មិនមែន​ជាមិនមានហេតុផង មិនមែន​ជាមិនមែន​ជាហេតុផង ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ ប្រហែលគ្នានឹងហេតុចេវសហេតុកៈដែរ។ មានវារៈ៩។

នកុសលត្តិកនហេតុហេតុសម្បយុត្តទុកៈ

កុសលត្តិកហេតុហេតុសម្បយុត្តទុកៈ

[៥៧៥] ធម៌​ជាអកុសល ជាហេតុផង ប្រកបដោយហេតុផង អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជាហេតុផង មិនមែន​ប្រាសចាកហេតុផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៥៧៦] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

[៥៧៧] ធម៌​ជាអកុសល ប្រកបដោយហេតុផង មិនមែន​ជាហេតុផង អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ប្រាសចាកហេតុផង មិនមែន​ជាមិនមែន​ជាហេតុផង ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។

[៥៧៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នកុសលត្តិកនហេតុនសហេតុកទុកៈ

កុសលត្តិកនហេតុសហេតុកទុកៈ

[៥៧៩] ធម៌​ជាអព្យាក្រឹត មិនមែន​ជាហេតុ តែប្រកបដោយហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជាហេតុ ទាំងមិនមែន​ប្រកបដោយហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៥៨០] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៥៨១] ធម៌​ជាអកុសល មិនមែន​ជាហេតុ ទាំងមិនមានហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជាហេតុ ទាំងមិនមែន​ជាមិនមានហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ តាមន័យដែលបានរាប់ហើយ មានវារៈ១។ ប្រស្នា ៣។ ធម៌​ជាអព្យាក្រឹត មិនមែន​ជាហេតុ ទាំងមិនមានហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាអកុសល មិនមែន​ជាហេតុ ទាំងមិនមានហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៥៨២] ក្នុងហេតុប្បច្ច័យ មានវារៈ៦។

នកុសលត្តិកនសប្បច្ចយទុកៈ

កុសលត្តិកសប្បច្ចយទុកៈ

[៥៨៣] ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយបច្ច័យ ជាបច្ច័យនៃធម៌​ជាកុសល ប្រកបដោយបច្ច័យ ដោយអារម្មណប្បច្ច័យ។ មានវារៈ៦។ សង្ខតធម៌​ ប្រហែលគ្នា​នឹង​សប្បច្ចយធម៌​ដែរ។

នកុសលត្តិកនសនិទស្សនទុកៈ

កុសលត្តិកសនិទស្សនទុកៈ

[៥៨៤] ធម៌​ជាអព្យាក្រឹត ប្រកបដោយការឃើញ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិន​មែន​​ប្រកបដោយការឃើញ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៥៨៥] ក្នុងហេតុប្បច្ច័យ មានវារៈ៦។

[៥៨៦] ធម៌​មិនមែន​ជាកុសល មិនមែន​ជាមិនមានការឃើញ ជាបច្ច័យនៃធម៌​ជាកុសល មិនមានការឃើញ ដោយអារម្មណប្បច្ច័យ។ ប្រស្នា ៩ បណ្ឌិតគប្បីធ្វើ។

នកុសលត្តិកនសប្បដិឃទុកៈ

កុសលត្តិកសប្បដិឃទុកៈ

[៥៨៧] ធម៌​ជាអព្យាក្រឹត ប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិន​មែន​ប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៥៨៨] ក្នុងហេតុប្បច្ច័យ មានវារៈ៦។

[៥៨៩] ធម៌​ជាអព្យាក្រឹត មិនមានការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជាមិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៥៩០] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នកុសលត្តិកនរូបីទុកៈ

កុសលត្តិករូបីទុកៈ

[៥៩១] ធម៌​ជាអព្យាក្រឹត មានរូប អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​មានរូប ទើប​កើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។

[៥៩២] ក្នុងហេតុប្បច្ច័យ មានវារៈ៦។

[៥៩៣] ធម៌​ជាអព្យាក្រឹត មិនមានរូប អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជា​មិន​មាន​រូប ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៥៩៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នកុសលត្តិកនលោកិយទុកៈ

កុសលត្តិកលោកិយទុកៈ

[៥៩៥] ធម៌​ជាអព្យាក្រឹត ជាលោកិយ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជា​លោកិយ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៥៩៦] ក្នុងហេតុប្បច្ច័យ មានវារៈ៥។

[៥៩៧] ធម៌​ជាកុសល ជាលោកុត្តរៈ ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល មិនមែន​ជា​លោកុត្តរៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ…។ ធម៌​ជាអព្យាក្រឹត ជាលោកុត្តរៈ …។ បញ្ហា​ទាំង ៦ បណ្ឌិតគប្បីធ្វើចុះ។

នកុសលត្តិកនកេនចិវិញ្ញេយ្យទុកៈ

កុសលត្តិកកេនចិវិញ្ញេយ្យទុកៈ

[៥៩៨] ធម៌​ជាអកុសល ដែលត្រូវដឹងច្បាស់ដោយវិញ្ញាណណានីមួយ អាស្រ័យនូវ​ធម៌​មិន​មែន​​ជាកុសល មិនមែន​ត្រូវដឹងច្បាស់ដោយវិញ្ញាណណានីមួយ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៥៩៩] ក្នុងហេតុប្បច្ច័យ មានវារៈ១៨។

[៦០០] ធម៌​ជាអកុសល ដែលត្រូវដឹងច្បាស់ដោយវិញ្ញាណណានីមួយ អាស្រ័យនូវ​ធម៌​មិន​មែន​​ជាកុសល មិនមែន​ត្រូវដឹងច្បាស់ដោយវិញ្ញាណណានីមួយ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៦០១] ក្នុងហេតុប្បច្ច័យ មានវារៈ១៨។

នកុសលត្តិកនោអាសវទុកៈ

កុសលត្តិកអាសវទុកៈ

[៦០២] ធម៌​ជាអកុសល ជាអាសវៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជាអាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៦០៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៦០៤] ធម៌​ជាអកុសល មិនមែន​ជាអាសវៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជាមិនមែន​ជាអាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៦០៥] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នកុសលត្តិកនសាសវទុកៈ

កុសលត្តិកសាសវទុកៈ

[៦០៦] ធម៌​ជាអព្យាក្រឹត ប្រកបដោយអាសវៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៦០៧] ក្នុងហេតុប្បច្ច័យ មានវារៈ៥។

នកុសលត្តិកនអាសវសម្បយុត្តទុកៈ

កុសលត្តិកអាសវសម្បយុត្តទុកៈ

[៦០៨] ធម៌​ជាអកុសល ប្រកបដោយអាសវៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៦០៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៦១០] ធម៌​ជាអកុសល ប្រាសចាកអាសវៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ប្រាសចាកអាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ មានវារៈ៩។

នកុសលត្តិកនអាសវសាសវទុកៈ

កុសលត្តិកអាសវសាសវទុកៈ

[៦១១] ធម៌​ជាអកុសល ជាអាសវៈ ទាំងប្រកបដោយអាសវៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជាអាសវៈ ទាំងមិនមែន​ជាមិនមានអាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៦១២] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៦១៣] ធម៌​ជាអកុសល ប្រកបដោយអាសវៈ ទាំងមិនមែន​ជាអាសវៈអាស្រ័យនូវ​ធម៌​មិន​មែន​ជាកុសល មិនមែន​ជាមិនមានអាសវៈ ទាំងមិនមែន​ជាមិនមែន​ជាអាសវៈ ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។

[៦១៤] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នកុសលត្តិកនអាសវអាសវសម្បយុត្តទុកៈ

កុសលត្តិកអាសវអាសវសម្បយុត្តទុកៈ

[៦១៥] ធម៌​ជាអកុសល ជាអាសវៈ ទាំងប្រកបដោយអាសវៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជាអាសវៈ ទាំងមិនមែន​ប្រាសចាកអាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៦១៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៦១៧] ធម៌​ជាអកុសល ប្រកបដោយអាសវៈ ទាំងមិនមែន​ជាអាសវៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ប្រាសចាកអាសវៈ ទាំងមិនមែន​ជាអាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ មានវារៈ៣។

នកុសលត្តិកអាសវវិប្បយុត្តនសាសវទុកៈ

កុសលត្តិកអាសវវិប្បយុត្តសាសវទុកៈ

[៦១៨] ធម៌​ជាអព្យាក្រឹត ប្រាសចាកអាសវៈ ទាំងប្រកបដោយអាសវៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល ប្រាសចាកអាសវៈ ទាំងមិនមែន​ប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៦១៩] ក្នុងហេតុប្បច្ច័យ មានវារៈ៥។

នកុសលត្តិកសត្តគោច្ឆកទុកៈ

កុសលត្តិកសត្តគោច្ឆកទុកៈ

[៦២០] ធម៌​ជាអកុសល ជាសញ្ញោជនៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជាសញ្ញោជនៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាអកុសល ជាគន្ថៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជាគន្ថៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាអកុសល ជាឱឃៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជាឱឃៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាអកុសល ជាយោគៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជាយោគៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាអកុសល ជានីវរណៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជានីវរណៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាអកុសល ជាបរាមាសៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជាបរាមាសៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាអព្យាក្រឹត ប្រកបដោយអារម្មណ៍ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយអារម្មណ៍ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។បេ។

នកុសលត្តិកនកាមាវចរទុកៈ

កុសលត្តិកកាមាវចរទុកៈ

[៦២១] ធម៌​ជាអព្យាក្រឹត ជាកាមាវចរៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជា​កាមាវចរៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៦២២] ក្នុងហេតុប្បច្ច័យ មានវារៈ៥។

[៦២៣] ធម៌​ជាអព្យាក្រឹត មិនមែន​ជាកាមាវចរៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិន​មែន​​ជាមិនមែន​ជាកាមាវចរៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៦២៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នកុសលត្តិកនរូបាវចរទុកៈ

កុសលត្តិករូបាវចរទុកៈ

[៦២៥] ធម៌​ជាអព្យាក្រឹត ជារូបាវចរៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជា​រូបាវចរៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៦២៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៦២៧] ធម៌​ជាអព្យាក្រឹត មិនមែន​ជារូបាវចរៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជាមិនមែន​ជារូបាវចរៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៦២៨] ក្នុងហេតុប្បច្ច័យ មានវារៈ៥។

[៦២៩] ធម៌​ជាកុសល ជាអរូបាវចរៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជា​អរូបាវចរៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៦៣០] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នកុសលត្តិកនអរូបាវចរទុកៈ

កុសលត្តិកអរូបាវចរទុកៈ

[៦៣១] ធម៌​ជាអព្យាក្រឹត មិនមែន​ជាអរូបាវចរៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាអកុសល មិន​មែន​ជាមិនមែន​ជាអរូបាវចរៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៦៣២] ក្នុងហេតុប្បច្ច័យ មានវារៈ៥។

នកុសលត្តិកនបរិយាបន្នទុកៈ

កុសលត្តិកបរិយាបន្នទុកៈ

[៦៣៣] ធម៌​ជាអព្យាក្រឹត ជាបរិយាបន្នៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជា​បរិយាបន្នៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ជាអព្យាក្រឹត ជាបរិយាបន្នៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាអកុសល មិនមែន​ជាបរិយាបន្នៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ជាអព្យាក្រឹត ជាបរិយាបន្នៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាអព្យាក្រឹត មិនមែន​ជា​បរិយាបន្នៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៦៣៤] ក្នុងហេតុប្បច្ច័យ មានវារៈ៥។

[៦៣៥] ធម៌​ជាកុសល ជាអបរិយាបន្នៈ ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល មិនមែន​ជា​អបរិយាបន្នៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ … ធម៌​ជាអព្យាក្រឹត ជាអបរិយាបន្នៈ … មាន​វារៈ២។ ក្នុងអកុសលមូល មានវារៈ២។ ក្នុងទុកមូល មានវារៈ២។

[៦៣៦] ក្នុងហេតុប្បច្ច័យ មានវារៈ៦។

នកុសលត្តិកននិយ្យានិកទុកៈ

កុសលត្តិកនិយ្យានិកទុកៈ

[៦៣៧] ធម៌​ជាកុសល ជានិយ្យានិកៈ ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល មិនមែន​ជា​និយ្យានិកៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ មានវារៈ៣។

[៦៣៨] ធម៌​ជាអព្យាក្រឹត ជាអនិយ្យានិកៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាអកុសល មិនមែន​ជាអនិយ្យានិកៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ជាអព្យាក្រឹត ជាអនិយ្យានិកៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាអព្យាក្រឹត មិនមែន​ជាអនិយ្យានិកៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៦៣៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នកុសលត្តិកននិយតទុកៈ

កុសលត្តិកនិយតទុកៈ

[៦៤០] ធម៌​ជាកុសល ទៀង ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល មិនមែន​ទៀង ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ (បទនេះ) មានសេចក្តីប្រហែលគ្នានឹងអបរិយាបន្នៈដែរ។ មាន​បញ្ហា ៦។

[៦៤១] ធម៌​ជាអព្យាក្រឹត មិនទៀង អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជា​មិនទៀង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ជាអព្យាក្រឹត មិនទៀង អាស្រ័យនូវ​ធម៌​មិនមែន​ជាអកុសល មិនមែន​ជាមិនទៀង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ជា​អព្យាក្រឹត មិនទៀង អាស្រ័យនូវ​ធម៌​មិនមែន​ជាអព្យាក្រឹត មិនមែន​ជាមិនទៀង ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។

[៦៤២] ក្នុងហេតុប្បច្ច័យ មានវារៈ៥។

នកុសលត្តិកនសឧត្តរទុកៈ

កុសលត្តិកសឧត្តរទុកៈ

[៦៤៣] ធម៌​ជាអព្យាក្រឹត ប្រកបដោយឧត្តរៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយឧត្តរៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាអព្យាក្រឹត ប្រកបដោយឧត្តរៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាអកុសល មិនមែន​ប្រកបដោយឧត្តរៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ជាអព្យាក្រឹត ប្រកបដោយឧត្តរៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាអព្យាក្រឹត មិនមែន​ប្រកបដោយឧត្តរៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៦៤៤] ក្នុងហេតុប្បច្ច័យ មានវារៈ៥។

នកុសលត្តិកនសរណទុកៈ

កុសលត្តិកសរណទុកៈ

[៦៤៥] ធម៌​ជាអកុសល ប្រកបដោយរណៈ ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល មិនមែន​ប្រកប​ដោយរណៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៦៤៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៦៤៧] ធម៌​ជាអព្យាក្រឹត ជាអរណៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជាអរណៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ជាអព្យាក្រឹត ជាអរណៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាអព្យាក្រឹត មិនមែន​ជាអរណៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ជាអព្យាក្រឹត ជាអរណៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជាអរណៈផង មិនមែន​ជាអព្យាក្រឹត មិនមែន​ជាអរណៈផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ មានវារៈ៣។

នវេទនាត្តិកនហេតុទុកៈ

វេទនាត្តិកហេតុទុកៈ

[៦៤៨] ធម៌​ប្រកបដោយសុខវេទនា ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយ​សុខ​វេទនា មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ប្រកបដោយទុក្ខវេទនា ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយសុខវេទនា មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ប្រកបដោយអទុក្ខមសុខវេទនា ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយសុខវេទនា មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។ ធម៌​ប្រកបដោយទុក្ខវេទនា ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយទុក្ខវេទនា មិន​មែន​​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។ ធម៌​ប្រកបដោយ​អទុក្ខមសុខវេទនា ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយអទុក្ខមសុខវេទនា មិន​មែន​​ជាហេតុ ទើបកកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។ ធម៌​ប្រកប​ដោយ​សុខ​វេទនា ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយសុខ វេទនា ទាំងមិនមែន​ជាហេតុ​ផង មិនមែន​ប្រកបដោយអទុក្ខមសុខវេទនា ទាំងមិនមែន​ជាហេតុផង ទើបកើតឡើង ព្រោះ​​ហេតុប្បច្ច័យ មានវារៈ៣។ បទទី ២ មានវារៈ៣ តាមបទដែលបណ្ឌិតរាប់ហើយ។

[៦៤៩] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

[៦៥០] ធម៌​ប្រកបដោយទុក្ខវេទនា មិនមែន​ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកប​ដោយ​សុខវេទនា មិនមែន​ជាមិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ២។ មិនមែន​ប្រកបដោយទុក្ខវេទនា មិនមែន​ជាមិនមែន​ជាហេតុ … បញ្ហា ២។ មិនមែន​ប្រកប​ដោយ​អទុក្ខមសុខវេទនា មិនមែន​ជាមិនមែន​ជាហេតុ … វារៈ២។ បទទី ១ មានវារៈ១ តាមបទ​ដែលបណ្ឌិតរាប់ហើយ។ បទទី ២ មានវារៈ១ តាមបទដែលបណ្ឌិតរាប់ហើយ។ បទទី ៣ មានវារៈ១ តាមបទដែលបណ្ឌិតរាប់ហើយ។

[៦៥១] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នវិបាកត្តិកនហេតុទុកៈ

វិបាកត្តិកហេតុទុកៈ

[៦៥២] ធម៌​ជាវិបាក ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាវិបាក មិនមែន​ជាហេតុ ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​មានវិបាកធម៌​ជាប្រក្រតី ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាវិបាក មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​មិនមែន​ជាវិបាក ទាំងមិនមែន​មានវិបាកធម៌​ជាប្រក្រតី ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាវិបាក មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។ ធម៌​ជាវិបាក ជាហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​មានវិបាកធម៌​ជាប្រក្រតី មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​មិនមែន​ជាវិបាក ទាំងមិនមែន​មានវិបាកធម៌​ជាប្រក្រតី ជាហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​មានវិបាកធម៌​ជាប្រក្រតី មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ២។ ធម៌​ជាវិបាក ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមែន​ជា​វិបាក ទាំងមិនមែន​មានវិបាកធម៌​ជាប្រក្រតី មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​មានវិបាកធម៌​ជាប្រក្រតី ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមែន​ជាវិបាក ទាំងមិនមែន​មានវិបាកធម៌​ជាប្រក្រតី មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ២។ ធម៌​ជាវិបាក ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាវិបាក មិនមែន​ជាហេតុផង នូវ​ធម៌​មិនមែន​ជាមិនមែន​ជាវិបាក ទាំងមិនមែន​មានវិបាកធម៌​ជាប្រក្រតី មិន​មែន​​ជាហេតុផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ ធម៌​ជាវិបាក ជាហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​មានវិបាកធម៌​ជាប្រក្រតី មិនមែន​ជាហេតុផង នូវ​ធម៌​មិនមែន​ជាមិន​មែន​ជាវិបាក ទាំងមិនមែន​មានវិបាកធម៌​ជាប្រក្រតី មិនមែន​ជាហេតុផង ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ ធម៌​ជាវិបាក ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជា​វិបាក មិនមែន​ជាហេតុផង នូវ​ធម៌​មិនមែន​មានវិបាកជាប្រក្រតី មិនមែន​ជាហេតុផង ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ ធម៌​មិនមែន​ជាវិបាក ទាំងមិនមែន​មាន​វិបាកធម៌​ជាប្រក្រតី ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាវិបាក នូវ​ធម៌​មិនមែន​ជាហេតុផង មិន​មែន​មានវិបាកធម៌​ជាប្រក្រតី មិនមែន​ជាហេតុផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៦៥៣] ក្នុងហេតុប្បច្ច័យ មានវារៈ១១។

[៦៥៤] ធម៌​មានវិបាកធម៌​ជាប្រក្រតី មិនមែន​ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាវិបាក មិនមែន​ជាមិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៦៥៥] ក្នុងហេតុប្បច្ច័យ មានវារៈ១៨។ សេចក្តីបំប្រួញ។

នឧបាទិន្នុបាទានិយត្តិកនហេតុទុកៈ

ឧបាទិន្នុបាទានិយត្តិកហេតុទុកៈ

[៦៥៦] ធម៌​មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ តែជា​ប្រយោជន៍ដល់ឧបាទាន ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ និងជាប្រយោជន៍ដល់ឧបាទាន មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៦៥៧] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

[៦៥៨] ធម៌​មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ តែជា​ប្រយោជន៍​ដល់ឧបាទាន មិនមែន​ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​មានកម្មប្រកប​ដោយ​កិលេស មានតណ្ហាជាដើម កាន់យកហើយ និងជាប្រយោជន៍ដល់ឧបាទាន មិនមែន​ជា​មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៦៥៩] ក្នុងហេតុប្បច្ច័យ មានវារៈ១៨។

នសង្កិលិដ្ឋសង្កិលេសិកត្តិកនហេតុទុកៈ

សង្កិលិដ្ឋសង្កិលេសិកត្តិកហេតុទុកៈ

[៦៦០] ធម៌​ដែលមិនសៅហ្មង តែគួរដល់នូវ​សេចក្តីសៅហ្មង ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​សៅហ្មង តែគួរដល់នូវ​សេចក្តីសៅហ្មង មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៦៦១] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នវិតក្កត្តិកនហេតុទុកៈ

វិតក្កត្តិកហេតុទុកៈ

[៦៦២] ធម៌​ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកប​ដោយវិតក្កៈ និងប្រកបដោយវិចារៈ មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៦៦៣] ក្នុងហេតុប្បច្ច័យ មានវារៈ១៥។

នបីតិត្តិកនហេតុទុកៈ

បីតិត្តិកហេតុទុកៈ

[៦៦៤] ធម៌​ប្រកបដោយបីតិ ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយបីតិ មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ វារៈ២៨។

នទស្សនត្តិកនហេតុទុកៈ

ទស្សនត្តិកហេតុទុកៈ

[៦៦៥] ធម៌​ដែលត្រូវលះដោយភាវនា ជាហេតុ អាស្រ័យនូវ​ធម៌​ដែលមិនត្រូវលះ​ដោយ​ទស្សនៈ មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៦៦៦] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នទស្សនេនបហាតព្វហេតុកត្តិកនហេតុទុកៈ

ទស្សនេនបហាតព្វហេតុកត្តិកហេតុទុកៈ

[៦៦៧] ធម៌​មានហេតុដែលត្រូវលះដោយភាវនា ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​មាន​ហេតុដែលត្រូវលះដោយទស្សនៈ មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៦៦៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

[៦៦៩] ធម៌​ដល់នូវ​ការសន្សំកពូនឡើង ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ដល់នូវ​ការ​សន្សំ​កពូនឡើង មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៦៧០] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នសេក្ខត្តិកនហេតុទុកៈ

សេក្ខត្តិកហេតុទុកៈ

[៦៧១] ធម៌​ជាអសេក្ខៈ ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាសេក្ខៈ មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៦៧២] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នបរិត្តត្តិកនហេតុទុកៈ

បរិត្តត្តិកហេតុទុកៈ

[៦៧៣] ធម៌​ដែលដល់នូវ​សភាពធំ ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​មានសភាពតូចឆ្មារ មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៦៧៤] ក្នុងហេតុប្បច្ច័យ មានវារៈ១១។

នបរិត្តារម្មណត្តិកនហេតុទុកៈ

បរិត្តារម្មណត្តិកហេតុទុកៈ

[៦៧៥] ធម៌​មានអារម្មណ៍តូចឆ្មារ ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​មានអារម្មណ៍តូចឆ្មារ មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៦៧៦] ក្នុងហេតុប្បច្ច័យ មានវារៈ១៣។

នហីនត្តិកនហេតុទុកៈ

ហីនត្តិកហេតុទុកៈ

[៦៧៧] ធម៌​ជាកណ្តាល ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ថោកទាប មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៦៧៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នមិច្ឆត្តត្តិកនហេតុទុកៈ

មិច្ឆត្តត្តិកហេតុទុកៈ

[៦៧៩] ធម៌​មានសភាពត្រូវ និងទៀង ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​មានសភាពខុស និងទៀង មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៦៨០] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នមគ្គារម្មណត្តិកនហេតុទុកៈ

មគ្គារម្មណត្តិកហេតុទុកៈ

[៦៨១] ធម៌​មានមគ្គជាហេតុ ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​មានមគ្គជាអារម្មណ៍ មិន​មែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៦៨២] ក្នុងហេតុប្បច្ច័យ មានវារៈ១០។

នឧប្បន្នត្តិកនហេតុទុកៈ

ឧប្បន្នត្តិកហេតុទុកៈ

[៦៨៣] ធម៌​មិនមែន​ជាមិនទាន់កើតឡើង មិនមែន​ជាមិនមែន​ជាហេតុ ជាបច្ច័យ នៃធម៌​ដែល​កើតឡើងហើយ មិនមែន​ជាហេតុ ដោយហេតុប្បច្ច័យ។ ធម៌​មិនមែន​កើតឡើង មិន​មែន​​ជាមិនមែន​ជាហេតុ ជាបច្ច័យនៃធម៌​ ដែលកើតឡើងហើយ មិនមែន​ជាហេតុ ដោយ​ហេតុប្បច្ច័យ។

[៦៨៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នអតីតត្តិកនហេតុទុកៈ

អតីតត្តិកហេតុទុកៈ

[៦៨៥] ធម៌​មិនមែន​ជាអតីត មិនមែន​ជាមិនមែន​ជាហេតុ ជាបច្ច័យនៃធម៌​ជាបច្ចុប្បន្ន មិន​មែន​ជាហេតុ ដោយហេតុប្បច្ច័យ។ ធម៌​មិនមែន​ជាអនាគត មិនមែន​ជាមិនមែន​ជាហេតុ ជា​បច្ច័យនៃធម៌​ជាបច្ចុប្បន្ន មិនមែន​ជាហេតុ ដោយហេតុប្បច្ច័យ។

[៦៨៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នអតីតារម្មណត្តិកនហេតុទុកៈ

អតីតារម្មណត្តិកហេតុទុកៈ

[៦៨៧] ធម៌​មានអារម្មណ៍ជាអនាគត ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​មានអារម្មណ៍​ជា​អតីត មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៦៨៨] ក្នុងហេតុប្បច្ច័យ មានវារៈ១៧។

នអជ្ឈត្តត្តិកនហេតុទុកៈ

អជ្ឈត្តត្តិកហេតុទុកៈ

[៦៨៩] ធម៌​ជាខាងក្រៅ ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាខាងក្នុង មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ជាខាងក្នុង ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាខាងក្រៅ មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៦៩០] ក្នុងហេតុប្បច្ច័យ មានវារៈ២។

នអជ្ឈត្តារម្មណត្តិកនហេតុទុកៈ

អជ្ឈត្តារម្មណត្តិកហេតុទុកៈ

[៦៩១] ធម៌​មានអារម្មណ៍ជាខាងក្នុង ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​មានអារម្មណ៍​ជា​ខាងក្នុង មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ២។ ធម៌​មាន​អារម្មណ៍ជាខាងក្រៅ ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​មានអារម្មណ៍ជាខាងក្រៅ មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៦៩២] ក្នុងហេតុប្បច្ច័យ មានវារៈ៦។

នសនិទស្សនត្តិកនហេតុទុកៈ

សនិទស្សនត្តិកហេតុទុកៈ

[៦៩៣] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់ មិនមែន​ជាហេតុ ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។

[៦៩៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៦៩៥] ធម៌​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ជាមិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​មិនមានការឃើញ តែប្រកប​ដោយការប៉ះពាល់ មិនមែន​ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និង​ប្រកបដោយការប៉ះពាល់ មិនមែន​ជាមិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ដែលប្រព្រឹត្តទៅក្នុងបច្ច័យមិនមែន​ជាហេតុ មិនមែន​ជាមិនមែន​ជា​ហេតុ មានមូល ៣ ឯបញ្ហា ២១ បណ្ឌិតគប្បីធ្វើចុះ។

នសនិទស្សនត្តិកនសហេតុកទុកៈ

សនិទស្សនត្តិកសហេតុកទុកៈ

[៦៩៦] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រកបដោយហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ប្រកបដោយ​ហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​មិនមានការឃើញ និងមិនមាន​ការ​ប៉ះពាល់ ប្រកបដោយហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមានការឃើញ តែប្រកប​ដោយ​ការប៉ះពាល់ មិនមែន​ប្រកបដោយហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៦៩៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៦៩៨] ធម៌​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមានហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ជាមិន​មាន​ហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៧។ ធម៌​មិនមានការឃើញ តែប្រកប​ដោយ​ការប៉ះពាល់ មិនមានហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមានការឃើញ តែប្រកប​ដោយ​ការប៉ះពាល់ មិនមែន​ជាមិនមានហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មាន​វារៈ៧។

[៦៩៩] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

នសនិទស្សនត្តិកនហេតុសម្បយុត្តទុកៈ

សនិទស្សនត្តិកហេតុសម្បយុត្តទុកៈ

[៧០០] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រកបដោយហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ប្រកប​ដោយ​ហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧០១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៧០២] ធម៌​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ប្រាសចាកហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ប្រាសចាកហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧០៣] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

នសនិទស្សនត្តិកនហេតុសហេតុកទុកៈ

សនិទស្សនត្តិកហេតុសហេតុកទុកៈ

[៧០៤] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ ជាហេតុ ទាំងប្រកបដោយហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ជាហេតុ ទាំងមិនមែន​ជាមិនមានហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧០៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៧០៦] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រកបដោយហេតុ ទាំងមិនមែន​ជា​ហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិន​មែន​ជាមិនមានហេតុ ទាំងមិនមែន​ជាមិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧០៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នសនិទស្សនត្តិកនហេតុហេតុសម្បយុត្តទុកៈ

សនិទស្សនត្តិកហេតុហេតុសម្បយុត្តទុកៈ

[៧០៨] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ ជាហេតុ ទាំងប្រកបដោយហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ជាហេតុ ទាំងមិនមែន​ប្រាសចាកហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧០៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៧១០] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រកបដោយហេតុ ទាំងមិនមែន​ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ប្រាសចាកហេតុ ទាំងមិនមែន​ជាមិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧១១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នសនិទស្សនត្តិកនហេតុនសហេតុកទុកៈ

សនិទស្សនត្តិកនហេតុសហេតុកទុកៈ

[៧១២] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមែន​ជាហេតុ តែប្រកប​ដោយ​ហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិន​មែន​​ជាហេតុ ទាំងមិនមែន​ប្រកបដោយហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧១៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៧១៤] ធម៌​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ជាហេតុ ទាំង​មិនមានហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកប​ដោយ​ការ​ប៉ះ​ពាល់ មិនមែន​ជាហេតុ ទាំងមិនមែន​ជាមិនមានហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧១៥] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

នសនិទស្សនត្តិកនសនិទស្សនទុកៈ

សនិទស្សនត្តិកសនិទស្សនទុកៈ

[៧១៦] ធម៌​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ប្រកបដោយការឃើញ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ប្រកបដោយការឃើញ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧១៧] ក្នុងហេតុប្បច្ច័យ មានវារៈ៥។

នសនិទស្សនត្តិកនសប្បដិឃទុកៈ

សនិទស្សនត្តិកសប្បដិឃទុកៈ

[៧១៨] ធម៌​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ប្រកបដោយការប៉ះ​ពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិន​មែន​​ប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧១៩] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

[៧២០] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមានការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ជាមិនមាន​ការ​ប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧២១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នសនិទស្សនត្តិកនរូបីទុកៈ

សនិទស្សនត្តិករូបីទុកៈ

[៧២២] ធម៌​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មានរូប អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​មានរូប ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧២៣] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

[៧២៤] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមានរូប អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ជាមិនមានរូប ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧២៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នសនិទស្សនត្តិកនលោកិយទុកៈ

សនិទស្សនត្តិកលោកិយទុកៈ

[៧២៦] ធម៌​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ជាលោកិយ អាស្រ័យ​នូវ​​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ជាលោកិយ ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៧។ ធម៌​មិនមានការឃើញ តែប្រកប​ដោយ​ការ​ប៉ះពាល់ ជាលោកិយ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមានការឃើញ តែប្រកប​ដោយ​ការប៉ះពាល់ មិនមែន​ជាលោកិយ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៧។

[៧២៧] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

នសនិទស្សនត្តិកនកេនចិវិញ្ញេយ្យទុកៈ

សនិទស្សនត្តិកកេនចិវិញ្ញេយ្យទុកៈ

[៧២៨] ធម៌​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ដែលត្រូវដឹងដោយ​វិញ្ញាណ​ណានីមួយ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយ​ការ​ប៉ះពាល់ ដែលមិនត្រូវដឹងដោយវិញ្ញាណណានីមួយ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧២៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣៥។

[៧៣០] ធម៌​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ដែលមិនត្រូវដឹងដោយ​វិញ្ញាណណានីមួយ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការ​ប៉ះពាល់ ដែលមិនមែន​ជាមិនត្រូវដឹងដោយវិញ្ញាណណានីមួយ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧៣១] ក្នុងហេតុប្បច្ច័យ មានវារៈ៣៥។

នសនិទស្សនត្តិកនោអាសវទុកៈ

សនិទស្សនត្តិកអាសវទុកៈ

[៧៣២] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ ជាអាសវៈ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ជាអាសវៈ ទើប​កើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧៣៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៧៣៤] ធម៌​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ជាអាសវៈ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ជាមិនមែន​ជាអាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧៣៥] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

នសនិទស្សនត្តិកនសាសវទុកៈ

សនិទស្សនត្តិកសាសវទុកៈ

[៧៣៦] ធម៌​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ប្រកបដោយអាសវៈ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧៣៧] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

នសនិទស្សនត្តិកអាសវសម្បយុត្តទុកៈ

សនិទស្សនត្តិកអាសវសម្បយុត្តទុកៈ

[៧៣៨] ធម៌​មិនមានការឃើញ និងប្រកបដោយការប៉ះពាល់ ប្រកបដោយអាសវៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧៣៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៧៤០] ធម៌​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ប្រាសចាកអាសវៈ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ប្រាសចាកអាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ វារៈ២១។

នសនិទស្សនត្តិកនអាសវសាសវទុកៈ

សនិទស្សនត្តិកអាសវសាសទុកៈ

[៧៤១] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ ជាអាសវៈ ទាំងប្រកបដោយ​អាសវៈ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិន​មែន​ជាអាសវៈ ទាំងមិនមែន​ជាមិនមានអាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧៤២] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៧៤៣] ធម៌​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ប្រកបដោយអាសវៈ ទាំងមិនមែន​ជាអាសវៈ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយ​ការប៉ះ​ពាល់ មិនមែន​ជាមិនមានអាសវៈ ទាំងមិនមែន​ជាមិនមែន​ជាអាសវៈ ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧៤៤] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

នសនិទស្សនត្តិកនអាសវអាសវសម្បយុត្តទុកៈ

សនិទស្សនត្តិកអាសវអាសវសម្បយុត្តទុកៈ

[៧៤៥] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ ជាអាសវៈ ទាំងប្រកបដោយ​អាសវៈ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិន​មែន​​ជាអាសវៈ ទាំងមិនមែន​ប្រាសចាកអាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧៤៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៧៤៧] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រកបដោយអាសវៈ ទាំង​មិន​មែន​​ជាអាសវៈ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​ប្រាសចាកអាសវៈ ទាំងមិនមែន​ជាមិនមែន​ជាអាសវៈ ទើបកើតឡើង ព្រោះ​​ហេតុប្បច្ច័យ។

[៧៤៨] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នសនិទស្សនត្តិកអាសវវិប្បយុត្តនសាសវទុកៈ

សនិទស្សនត្តិកអាសវវិប្បយុត្តសាសវទុកៈ

[៧៤៩] ធម៌​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ប្រាសចាកអាសវៈ ទាំង​ប្រកបដោយអាសវៈ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយ​ការ​ប៉ះពាល់ ប្រាសចាកអាសវៈ ទាំងមិនមែន​ប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ វារៈ២១។

[៧៥០] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រាសចាកអាសវៈ ទាំងមិន​មាន​អាសវៈ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ប្រាសចាកអាសវៈ ទាំងមិនមែន​ជាមិនមានអាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧៥១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នសនិទស្សនត្តិកនោសញ្ញោជនគោច្ឆកទុកៈ

សនិទស្សនត្តិកសញ្ញោជនគោច្ឆកទុកៈ

[៧៥២] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ ជាសញ្ញោជនៈ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ជាសញ្ញោជនៈ ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧៥៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នសនិទស្សនត្តិកនោគន្ថគោច្ឆកទុកៈ

សនិទស្សនត្តិកគន្ថគោច្ឆកទុកៈ

[៧៥៤] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ ជាគន្ថៈ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ជាគន្ថៈ ទើបកើតឡើង ព្រោះ​​ហេតុប្បច្ច័យ។

[៧៥៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នសនិទស្សនត្តិកនោឱឃគោច្ឆកទុកៈ

សនិទស្សនត្តិកឱឃគោច្ឆកទុកៈ

[៧៥៦] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ ជាឱឃៈ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ជាឱឃៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧៥៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នសនិទស្សនត្តិកនោយោគគោច្ឆកទុកៈ

សនិទស្សនត្តិកយោគគោច្ឆកទុកៈ

[៧៥៨] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ ជាយោគៈ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ជាយោគៈ ទើប​កើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧៥៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នសនិទស្សនត្តិកនោនីវរណគោច្ឆកទុកៈ

សនិទស្សនត្តិកនីវរណគោច្ឆកទុកៈ

[៧៦០] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ ជានីវរណៈ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ជានីវរណៈ ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧៦១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នសនិទស្សនត្តិកនោបរាមាសគោច្ឆកទុកៈ

សនិទស្សនត្តិកបរាមាសគោច្ឆកទុកៈ

[៧៦២] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ ជាបរាមាសៈ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ជាបរាមាសៈ ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧៦៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នសនិទស្សនត្តិកនសារម្មណទុកៈ

សនិទស្សនត្តិកសារម្មណទុកៈ

[៧៦៤] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រកបដោយអារម្មណ៍ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ប្រកប​ដោយ​អារម្មណ៍ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧៦៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៧៦៦] ធម៌​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមានអារម្មណ៍ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ជាមិនមានអារម្មណ៍ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧៦៧] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

នសនិទស្សនត្តិកនោចិត្តទុកៈ

សនិទស្សនត្តិកចិត្តទុកៈ

[៧៦៨] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ ជាចិត្ត អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ជាចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧៦៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៧៧០] ធម៌​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ជាចិត្ត អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ជាមិនមែន​ជាចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧៧១] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

នសនិទស្សនត្តិកនចេតសិកទុកៈ

សនិទស្សនត្តិកចេតសិកទុកៈ

[៧៧២] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ ជាចេតសិក អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ជាចេតសិក ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧៧៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៧៧៤] ធម៌​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមានចេតសិក អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ជាមិនមានចេតសិក ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧៧៥] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

នសនិទស្សនត្តិកនចិត្តសម្បយុត្តទុកៈ

សនិទស្សនត្តិកចិត្តសម្បយុត្តទុកៈ

[៧៧៦] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រកបដោយចិត្ត អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ប្រកបដោយចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧៧៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៧៧៨] ធម៌​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ប្រាសចាកចិត្ត អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ប្រាសចាកចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧៧៩] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

នសនិទស្សនត្តិកនចិត្តសំសដ្ឋទុកៈ

សនិទស្សនត្តិកចិត្តសំសដ្ឋទុកៈ

[៧៨០] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ ច្រឡូកច្រឡំដោយចិត្ត អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ច្រឡូក​ច្រឡំ​ដោយចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧៨១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៧៨២] ធម៌​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ប្រាសចាកការច្រឡូក​ច្រឡំ​ដោយចិត្ត អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយ​ការ​ប៉ះ​ពាល់ មិនមែន​ប្រាសចាកការច្រឡូកច្រឡំដោយចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧៨៣] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

នសនិទស្សនត្តិកនោចិត្តសមុដ្ឋានទុកៈ

សនិទស្សនត្តិកចិត្តសមុដ្ឋានទុកៈ

[៧៨៤] ធម៌​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ តាំងឡើងដោយចិត្ត អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​តាំងឡើងដោយចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧៨៥] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

[៧៨៦] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមែន​តាំងឡើងដោយចិត្ត អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ជាមិនតាំងឡើងដោយចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧៨៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នសនិទស្សនត្តិកនោចិត្តសហភុទុកៈ

សនិទស្សនត្តិកចិត្តសហភុទុកៈ

[៧៨៨] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ កើតជាមួយនឹងចិត្ត អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​កើតជាមួយ​នឹងចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧៨៩] ក្នុងហេតុប្បច្ច័យ មានវារៈ៥។

[៧៩០] ធម៌​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​កើតជាមួយ​នឹងចិត្ត អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិន​មែន​​ជាមិនកើតជាមួយនឹងចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧៩១] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

នសនិទស្សនត្តិកនោចិត្តានុបរិវត្តិទុកៈ

សនិទស្សនត្តិកចិត្តានុបរិវត្តិទុកៈ

[៧៩២] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រព្រឹត្តទៅតាមចិត្ត អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ប្រព្រឹត្ត​ទៅ​តាម​ចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧៩៣] ក្នុងហេតុប្បច្ច័យ មានវារៈ៥។

[៧៩៤] ធម៌​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ប្រព្រឹត្តទៅ​តាម​ចិត្ត អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិន​មែន​​ជាមិនប្រព្រឹត្តទៅតាមចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧៩៥] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

នសនិទស្សនត្តិកនោចិត្តសំសដ្ឋសមុដ្ឋានទុកៈ

សនិទស្សនត្តិកចិត្តសំសដ្ឋសមុដ្ឋានទុកៈ

[៧៩៦] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ ច្រឡូកច្រឡំ និងតាំងឡើង​ដោយ​ចិត្ត អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិន​មែន​​ច្រឡូកច្រឡំ និងតាំងឡើងដោយចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧៩៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៧៩៨] ធម៌​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ច្រឡូកច្រឡំ និងតាំងឡើងដោយចិត្ត អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយ​ការប៉ះពាល់ មិនមែន​ជាមិនច្រឡូកច្រឡំ និងតាំងឡើងដោយចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៧៩៩] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

នសនិទស្សនត្តិកនោចិត្តសំសដ្ឋសមុដ្ឋានសហភុទុកៈ

សនិទស្សនត្តិកចិត្តសំសដ្ឋសមុដ្ឋានសហភុទុកៈ

[៨០០] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ ច្រឡូកច្រឡំ តាំងឡើង និងកើត​ជា​មួយនឹងចិត្ត អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​ច្រឡូកច្រឡំ តាំងឡើង និងកើតជាមួយនឹងចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨០១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៨០២] ធម៌​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ច្រឡូកច្រឡំ តាំងឡើង និងកើតជាមួយនឹងចិត្ត អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និង​ប្រកបដោយការប៉ះពាល់ មិនមែន​ជាមិនច្រឡូកច្រឡំ តាំងឡើង និងកើតជាមួយនឹងចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨០៣] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

នសនិទស្សនត្តិកនោចិត្តសំសដ្ឋសមុដ្ឋានានុបរិវត្តិទុកៈ

សនិទស្សនត្តិកចិត្តសំសដ្ឋសមុដ្ឋានានុបរិវត្តិទុកៈ

[៨០៤] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ ច្រឡូកច្រឡំ តាំងឡើង និង​ប្រព្រឹត្ត​ទៅតាមចិត្ត អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកប​ដោយ​ការ​ប៉ះពាល់ មិនមែន​ច្រឡូកច្រឡំ តាំងឡើង និងប្រព្រឹត្តទៅតាមចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨០៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៨០៦] ធម៌​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ច្រឡូកច្រឡំ តាំង​ឡើង និងប្រព្រឹត្តទៅតាមចិត្ត អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និង​ប្រកប​ដោយការប៉ះពាល់ មិនមែន​ជាមិនច្រឡូកច្រឡំ តាំងឡើង និងប្រព្រឹត្តទៅតាមចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨០៧] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

នសនិទស្សនត្តិកនអជ្ឈត្តិកទុកៈ

សនិទស្សនត្តិកអជ្ឈត្តិកទុកៈ

[៨០៨] ធម៌​មិនមានការឃើញ តែប្រកបដោយការប៉ះពាល់ ជាខាងក្នុង អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់មិនមែន​ជាខាងក្នុង ទើប​កើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨០៩] ក្នុងហេតុប្បច្ច័យ មានវារៈ១១។

[៨១០] ធម៌​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ជាខាងក្រៅ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ជាខាងក្រៅ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨១១] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

នសនិទស្សនត្តិកឧបាទាទុកៈ

សនិទស្សនត្តិកឧបាទាទុកៈ

[៨១២] ធម៌​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ជាឧបាទា អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ជាឧបាទា ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨១៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣៥។

[៨១៤] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ ជាឧបាទា អាស្រ័យនូវ​ធម៌​មិន​មែន​​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ជាមិនមែន​ជាឧបាទា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨១៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នសនិទស្សនត្តិកនឧបាទិន្នទុកៈ

សនិទស្សនត្តិកឧបាទិន្នទុកៈ

[៨១៦] ធម៌​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ដែលមានកម្មប្រកប​ដោយ​កិលេស មានតណ្ហាជាដើម មិនកាន់យកហើយ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកប​ដោយ​​ការឃើញ និងប្រកបដោយការប៉ះពាល់ ដែលមិនមែន​មានកម្មប្រកប​ដោយ​កិលេស មានតណ្ហាជាដើម មិនកាន់យកហើយ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨១៧] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

នសនិទស្សនត្តិកនោឧបាទានគោច្ឆកទុកៈ

សនិទស្សនត្តិកឧបាទានគោច្ឆកទុកៈ

[៨១៨] ធម៌​មិនមានការឃើញ តែប្រកបដោយការប៉ះពាល់ ជាឧបាទាន អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ជាឧបាទាន ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨១៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នសនិទស្សនត្តិកនោកិលេសគោច្ឆកទុកៈ

សនិទស្សនត្តិកកិលេសគោច្ឆកទុកៈ

[៨២០] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ ជាកិលេស អាស្រ័យនូវ​ធម៌​មិន​មែន​​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ជាកិលេស ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨២១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នសនិទស្សនត្តិកនទស្សនេនបហាតព្វទុកៈ

សនិទស្សនត្តិកទស្សនេនបហាតព្វទុកៈ

[៨២២] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ ដែលត្រូវលះដោយទស្សនៈ ពឹង​ផ្អែក​នឹងធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ដែលមិន​ត្រូវ​លះ​ដោយទស្សនៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨២៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៨២៤] ធម៌​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ដែលមិនត្រូវលះដោយ​ទស្សនៈ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ដែល​មិនត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨២៥] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

នសនិទស្សនត្តិកនភាវនាយបហាតព្វទុកៈ

សនិទស្សនត្តិកភាវនាយបហាតព្វទុកៈ

[៨២៦] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ ដែលត្រូវលះដោយភាវនា ពឹង​ផ្អែកនឹងធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ដែលមិនត្រូវ​លះ​ដោយភាវនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨២៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៨២៨] ធម៌​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ដែលមិនត្រូវលះ​ដោយ​ភាវនា អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ដែល​មិនមែន​ជាមិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨២៩] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

នសនិទស្សនត្តិកនទស្សនេនបហាតព្វហេតុកទុកៈ

សនិទស្សនត្តិកទស្សនេនបហាតព្វហេតុកទុកៈ

[៨៣០] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ មានហេតុ ដែលត្រូវលះដោយ​ទស្សនៈ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មាន​ហេតុដែលមិនត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨៣១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៨៣២] ធម៌​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មានហេតុដែលមិន​ត្រូវ​លះ​ដោយទស្សនៈ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយ​ការ​ប៉ះពាល់ មានហេតុដែលមិនមែន​ជាមិនត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨៣៣] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

នសនិទស្សនត្តិកនភាវនាយបហាតព្វហេតុកទុកៈ

សនិទស្សនត្តិកភាវនាយបហាតព្វហេតុកទុកៈ

[៨៣៤] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ មានហេតុ ដែលត្រូវលះដោយ​ភាវនា ពឹងផ្អែកនឹងធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មាន​ហេតុដែលមិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨៣៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៨៣៦] ធម៌​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មានហេតុដែលមិនត្រូវ​លះ​ដោយភាវនា អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយ​ការ​ប៉ះពាល់ មានហេតុដែលមិនមែន​ជាមិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨៣៧] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

នសនិទស្សនត្តិកនសវិតក្កទុកៈ

សនិទស្សនត្តិកសវិតក្កទុកៈ

[៨៣៨] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រកបដោយវិតក្កៈ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ប្រកបដោយ​វិតក្កៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨៣៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៨៤០] ធម៌​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមានវិតក្កៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ជាមិនមាន​វិតក្កៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨៤១] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

នសនិទស្សនត្តិកនសវិចារទុកៈ

សនិទស្សនត្តិកសវិចារទុកៈ

[៨៤២] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រកបដោយវិចារៈ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ប្រកបដោយ​វិចារៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ

[៨៤៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៨៤៤] ធម៌​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមានវិចារៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ជាមិនមាន​វិចារៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨៤៥] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

នសនិទស្សនត្តិកនសប្បីតិកទុកៈ

សនិទស្សនត្តិកសប្បីតិកទុកៈ

[៨៤៦] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រកបដោយបីតិ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ប្រកបដោយបីតិ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨៤៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៨៤៨] ធម៌​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមានបីតិ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ប្រកប​ដោយ​បីតិ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨៤៩] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

នសនិទស្សនត្តិកនបីតិសហគតទុកៈ

សនិទស្សនត្តិកបីតិសហគតទុកៈ

[៨៥០] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រកបដោយបីតិ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ប្រកបដោយបីតិ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨៥១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៨៥២] ធម៌​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនប្រកបដោយបីតិ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ជា​មិនប្រកបដោយបីតិ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨៥៣] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

នសនិទស្សនត្តិកនសុខសហគតទុកៈ

សនិទស្សនត្តិកសុខសហគតទុកៈ

[៨៥៤] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រកបដោយសុខ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ប្រកបដោយសុខ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨៥៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៨៥៦] ធម៌​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ប្រកបដោយ​សុខ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិន​មែន​​ជាមិនប្រកបដោយសុខ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨៥៧] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

នសនិទស្សនត្តិកនឧបេក្ខាសហគតទុកៈ

សនិទស្សនត្តិកឧបេក្ខាសហគតទុកៈ

[៨៥៨] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រកបដោយឧបេក្ខា អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ប្រកបដោយ​ឧបេក្ខា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨៥៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៨៦០] ធម៌​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ប្រកបដោយ​ឧបេក្ខា អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិន​មែន​​ជាមិនប្រកបដោយឧបេក្ខា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨៦១] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

នសនិទស្សនត្តិកនកាមាវចរទុកៈ

សនិទស្សនត្តិកកាមាវចរទុកៈ

[៨៦២] ធម៌​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ជាកាមាវចរៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ជាកាមាវចរៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨៦៣] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

[៨៦៤] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមែន​ជាកាមាវចរៈ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ជាមិនមែន​ជា​កាមាវចរៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨៦៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នសនិទស្សនត្តិកនរូបាវចរទុកៈ

សនិទស្សនត្តិករូបាវចរទុកៈ

[៨៦៦] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ ជារូបាវចរៈ អាស្រ័យនូវ​ធម៌​មិន​មែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ជារូបាវចរៈ ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨៦៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៨៦៨] ធម៌​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ជារូបាវចរៈ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ជា​មិនមែន​ជារូបាវចរៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨៦៩] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

នសនិទស្សនត្តិកនអរូបាវចរទុកៈ

សនិទស្សនត្តិកអរូបាវចរទុកៈ

[៨៧០] ធម៌​ជាអរូបាវចរៈ មិនមានការឃើញ និងមិនមានការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិន​មែន​ជាអរូបាវចរៈ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨៧១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៨៧២] ធម៌​មិនមែន​ជាអរូបាវចរៈ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមែន​ជាអរូបាវចរៈ មិនមែន​ប្រកបដោយការឃើញ និង​ប្រកប​ដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨៧៣] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

នសនិទស្សនត្តិកនបរិយាបន្នទុកៈ

សនិទស្សនត្តិកបរិយាបន្នទុកៈ

[៨៧៤] ធម៌​ជាបរិយាបន្នៈ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យ​នូវ​​ធម៌​មិនមែន​ជាបរិយាបន្នៈ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការ​ប៉ះ​ពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨៧៥] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

[៨៧៦] ធម៌​ជាអបរិយាបន្នៈ មិនមានការឃើញ និងមិនមានការប៉ះពាល់ ពឹងផ្អែកនឹងធម៌​មិនមែន​ជាអបរិយាបន្នៈ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨៧៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នសនិទស្សនត្តិកននិយ្យានិកទុកៈ

សនិទស្សនត្តិកនិយ្យានិកទុកៈ

[៨៧៨] ធម៌​ជានិយ្យានិកៈ មិនមានការឃើញ និងមិនមានការប៉ះពាល់ ពឹងផ្អែកនឹងធម៌​មិន​មែន​ជានិយ្យានិកៈ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើប​កើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨៧៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៨៨០] ធម៌​ជាអនិយ្យានិកៈ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាអនិយ្យានិកៈ មិនមែន​ប្រកបដោយការឃើញ និង​ប្រកប​ដោយ​ការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨៨១] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

នសនិទស្សនត្តិកននិយតទុកៈ

សនិទស្សនត្តិកនិយតទុកៈ

[៨៨២] ធម៌​ជានិយតៈ មិនមានការឃើញ និងមិនមានការប៉ះពាល់ ពឹងផ្អែកនឹងធម៌​មិន​មែន​​ជានិយតៈ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨៨៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៨៨៤] ធម៌​ជាអនិយតៈ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាអនិយតៈ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨៨៥] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

នសនិទស្សនត្តិកនសឧត្តរទុកៈ

សនិទស្សនត្តិកសឧត្តរទុកៈ

[៨៨៦] ធម៌​ប្រកបដោយឧត្តរៈ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយឧត្តរៈ មិនមែន​ប្រកបដោយការឃើញ និងប្រកប​ដោយ​ការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨៨៧] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

[៨៨៨] ធម៌​មិនមានឧត្តរៈ មិនមានការឃើញ និងមិនមានការប៉ះពាល់ ពឹងផ្អែកនឹងធម៌​មិនមែន​ជាមិនមានឧត្តរៈ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨៨៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នសនិទស្សនត្តិកនសរណទុកៈ

សនិទស្សនត្តិកសរណទុកៈ

[៨៩០] ធម៌​ប្រកបដោយរណៈ មិនមានការឃើញ និងមិនមានការប៉ះពាល់ ពឹងផ្អែកនឹង​ធម៌​មិនមែន​ប្រកបដោយរណៈ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយ​ការ​ប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៨៩១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៨៩២] ធម៌​មិនមានរណៈ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ពឹងផ្អែក​នឹងធម៌​មិនមែន​ជាមិនមានរណៈ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយ​ការប៉ះ​ពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៧។ ធម៌​មិនមានរណៈ ប្រកបដោយការ​ឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមានរណៈ មិនមែន​ជាមិនមានការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៧។ ធម៌​មិនមានរណៈ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមានរណៈ មិនមែន​ប្រកបដោយការឃើញ និងប្រកប​ដោយ​ការប៉ះពាល់ផង មិនមែន​ជាមិនមានរណៈ មិនមែន​ជាមិនមានការឃើញ និងប្រកប​ដោយការប៉ះពាល់ផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៧។

[៨៩៣] ក្នុងហេតុប្បច្ច័យ មានវារៈ២១ ក្នុងអវិគតប្បច្ច័យ មានវារៈ២១។

ឯសហជាតវារៈ ដូចគ្នានឹងបដិច្ចវារៈដែរ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។

[៨៩៤] ធម៌​មិនមែន​ជាមិនមានរណៈ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយ​ការប៉ះពាល់ ជាបច្ច័យនៃធម៌​មិនមានរណៈ ប្រកបដោយការឃើញ និងប្រកបដោយ​ការប៉ះពាល់ ដោយហេតុប្បច្ច័យ មានវារៈ៧។ ធម៌​មិនមែន​ជាមិនមានរណៈ មិនមែន​ជា​មិន​មានការឃើញ តែប្រកបដោយការប៉ះពាល់ ជាបច្ច័យនៃធម៌​មិនមានរណៈ ប្រកប​ដោយ​ការឃើញ និងប្រកបដោយការប៉ះពាល់ ដោយហេតុប្បច្ច័យ មានវារៈ៧។ ធម៌​មិនមែន​ជាមិនមានរណៈ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ក្តី មិនមែន​ជាមិនមានរណៈ មិនមែន​ជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់ក្តី ជា​បច្ច័យនៃធម៌​មិនមានរណៈ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ដោយ​ហេតុប្បច្ច័យ មានវារៈ៧។

[៨៩៥] ធម៌​មិនមែន​ជាមិនមានរណៈ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយ​ការប៉ះពាល់ ជាបច្ច័យនៃធម៌​មិនមានរណៈ មិនមានការឃើញ និងមិនមានការប៉ះពាល់ ដោយអារម្មណប្បច្ច័យ។ ធម៌​មិនមែន​ជាមិនមានរណៈ មិនមែន​ជាមិនមានការឃើញ តែ​ប្រកបដោយការប៉ះពាល់ ជាបច្ច័យនៃធម៌​មិនមានរណៈ មិនមានការឃើញ និងមិនមាន​ការប៉ះពាល់ ដោយអារម្មណប្បច្ច័យ។

[៨៩៦] ក្នុងហេតុប្បច្ច័យ មានវារៈ២១ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ២១។

អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយក្តី បច្ចនីយានុលោមក្តី នៃបញ្ហាវារៈក្នុង​កុសលត្តិកៈ ដែលលោករាប់ហើយយ៉ាងណា បណ្ឌិតគប្បីរាប់យ៉ាងនោះផងចុះ។

ចប់ បច្ចនីយានុលោមត្តិកទុកប្បដ្ឋាន។

បច្ចនីយានុលោមត្តិកត្តិកប្បដ្ឋាន

នកុសលត្តិកនវេទនាត្តិកៈ

កុសលត្តិកវេទនាត្តិកៈ

[៨៩៧] ធម៌​ជាអកុសល ប្រកបដោយសុខវេទនា អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិន​មែន​​ប្រកបដោយសុខវេទនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាអព្យាក្រឹត ប្រកប​ដោយសុខវេទនា អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយសុខវេទនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ២។ ធម៌​ជាកុសល ប្រកបដោយសុខវេទនា អាស្រ័យនូវ​ធម៌​មិនមែន​ជាអកុសល មិនមែន​ប្រកបដោយសុខវេទនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាអព្យាក្រឹត ប្រកបដោយសុខវេទនា អាស្រ័យនូវ​ធម៌​មិនមែន​ជាអកុសល មិនមែន​ប្រកបដោយសុខវេទនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មាន​វារៈ២។ ធម៌​ជាកុសល ប្រកបដោយសុខវេទនា អាស្រ័យនូវ​ធម៌​មិនមែន​ជាអព្យាក្រឹត មិន​មែន​​ប្រកបដោយសុខវេទនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាអកុសល ប្រកប​ដោយ​សុខវេទនា អាស្រ័យនូវ​ធម៌​មិនមែន​ជាអព្យាក្រឹត មិនមែន​ប្រកបដោយសុខវេទនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ២។ ធម៌​ជាអកុសល ប្រកបដោយសុខវេទនា អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយសុខវេទនាផង មិនមែន​ជា​អព្យាក្រឹត មិនមែន​ប្រកបដោយសុខវេទនាផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មាន​វារៈ១។ ធម៌​ជាកុសល ប្រកបដោយសុខវេទនា អាស្រ័យនូវ​ធម៌​មិនមែន​ជាអកុសល មិន​មែន​​ប្រកបដោយសុខវេទនាផង មិនមែន​ជាអព្យាក្រឹត មិនមែន​ប្រកប​ដោយ​សុខវេទនា​ផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ ធម៌​ជាអព្យាក្រឹត ប្រកបដោយ​សុខ​វេទនា អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយសុខវេទនាផង មិនមែន​ជា​អកុសល មិនមែន​ប្រកបដោយសុខវេទនាផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មាន​វារៈ១។

[៨៩៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

[៨៩៩] ធម៌​ជាអកុសល ប្រកបដោយទុក្ខវេទនា អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិន​មែន​​ប្រកបដោយទុក្ខវេទនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ ធម៌​ជា​អកុសល ប្រកបដោយទុក្ខវេទនា អាស្រ័យនូវ​ធម៌​មិនមែន​ជាអព្យាក្រឹត មិនមែន​ប្រកប​ដោយ​ទុក្ខវេទនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ ធម៌​ជាអកុសល ប្រកប​ដោយទុក្ខវេទនា អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយទុក្ខវេទនាផង មិន​មែន​ជាអព្យាក្រឹត មិនមែន​ប្រកបដោយទុក្ខវេទនាផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។

[៩០០] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៩០១] ធម៌​ជាអកុសល ប្រកបដោយអទុក្ខមសុខវេទនា អាស្រ័យនូវ​ធម៌​មិនមែន​ជា​កុសល មិនមែន​ប្រកបដោយអទុក្ខមសុខវេទនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាអព្យាក្រឹត ប្រកបដោយអទុក្ខមសុខវេទនា អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយអទុក្ខមសុខវេទនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ២។ ធម៌​ជាកុសល ប្រកបដោយអទុក្ខមសុខវេទនា អាស្រ័យនូវ​ធម៌​មិនមែន​ជាអកុសល មិនមែន​ប្រកប​ដោយអទុក្ខមសុខវេទនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាអព្យាក្រឹត ប្រកប​ដោយអទុក្ខមសុខវេទនា អាស្រ័យនូវ​ធម៌​មិនមែន​ជាអកុសល មិនមែន​ប្រកប​ដោយ​អទុក្ខមសុខវេទនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ២។ ធម៌​ជាកុសល ប្រកបដោយអទុក្ខមសុខវេទនា អាស្រ័យនូវ​ធម៌​មិនមែន​ជាអព្យាក្រឹត មិនមែន​ប្រកប​ដោយ​អទុក្ខមសុខវេទនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាអកុសល ប្រកបដោយ​អទុក្ខមសុខវេទនា អាស្រ័យនូវ​ធម៌​មិនមែន​ជាអព្យាក្រឹត មិនមែន​ប្រកបដោយអទុក្ខម​សុខវេទនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ២។ ធម៌​ជាអកុសល ប្រកប​ដោយ​អទុក្ខមសុខវេទនា អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយ​អទុក្ខម​សុខ​វេទនា​ផង មិនមែន​ជាអព្យាក្រឹត មិនមែន​ប្រកបដោយអទុក្ខមសុខវេទនាផង ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ ធម៌​ជាកុសល ប្រកបដោយអទុក្ខមសុខវេទនា អាស្រ័យនូវ​ធម៌​មិនមែន​ជាអកុសល មិនមែន​ប្រកបដោយអទុក្ខមសុខវេទនាផង មិនមែន​ជា​អព្យាក្រឹត មិនមែន​ប្រកបដោយអទុក្ខមសុខវេទនាផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ ធម៌​ជាអព្យាក្រឹត ប្រកបដោយអទុក្ខមសុខវេទនា អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយអទុក្ខមសុខវេទនាផង មិនមែន​ជាអកុសល មិន​មែន​ប្រកបដោយអទុក្ខមសុខវេទនាផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មាន​វារៈ១។

[៩០២] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នកុសលត្តិកនវិបាកត្តិកៈ

កុសលត្តិកវិបាកត្តិកៈ

[៩០៣] វិបាកធម៌​ជាអព្យាក្រឹត អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជាវិបាក ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ វិបាកធម៌​ជាអព្យាក្រឹត អាស្រ័យនូវ​ធម៌​មិនមែន​ជាអកុសល មិនមែន​ជាវិបាក ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ វិបាកធម៌​ជាអព្យាក្រឹត អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជាវិបាកផង មិនមែន​ជាអកុសល មិនមែន​ជាវិបាកផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។

[៩០៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៩០៥] ធម៌​មានវិបាកជាប្រក្រតី ជាកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល មិនមែន​មានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ … ធម៌​មានវិបាកជាប្រក្រតី ជា​អកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ២។ ធម៌​មានវិបាកជាប្រក្រតី ជា​អកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ជាអកុសល មិនមែន​មានវិបាកជាប្រក្រតី ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ២។ ធម៌​មានវិបាកជាប្រក្រតី ជាកុសល ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល មិនមែន​មានវិបាកជាប្រក្រតីផង មិនមែន​ជាអកុសល មិនមែន​មាន​វិបាក ជាប្រក្រតីផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ២។

[៩០៦] ក្នុងហេតុប្បច្ច័យ មានវារៈ៦។

[៩០៧] ធម៌​ជាអព្យាក្រឹត មិនមែន​ជាវិបាក ទាំងមិនមែន​មានវិបាកជាប្រក្រតី អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជាមិនមែន​ជាវិបាក ទាំងមិនមែន​មានវិបាកជាប្រក្រតី ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៩០៨] ក្នុងហេតុប្បច្ច័យ មានវារៈ៦។

នកុសលត្តិកនឧបាទិន្នុបាទានិយត្តិកៈ

កុសលត្តិកឧបាទិន្នុបាទានិយត្តិកៈ

[៩០៩] ធម៌​មិនមែន​ជាកុសល មិនមែន​មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ និងជាប្រយោជន៍ដល់ឧបាទាន ជាបច្ច័យ នៃធម៌​ជាអព្យាក្រឹត មាន​កម្ម​ប្រកប​ដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ និងជាប្រយោជន៍ដល់ឧបាទាន ដោយ​អារម្មណប្បច្ច័យ។

[៩១០] ក្នុងអារម្មណប្បច្ច័យ មានវារៈ៦។

[៩១១] ធម៌​ជាអព្យាក្រឹត មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក​ហើយ តែជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​មានកម្ម​ប្រកប​ដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ តែជាប្រយោជន៍​ដល់​ឧបាទាន ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៩១២] ក្នុងហេតុប្បច្ច័យ មានវារៈ៥។

[៩១៣] ធម៌​ជាកុសល មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់​យក​ហើយ តែជាប្រយោជន៍ដល់ឧបាទាន ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល មិនមែន​មានកម្ម​ប្រកប​ដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ តែជាប្រយោជន៍ដល់​ឧបាទាន ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៩១៤] ក្នុងហេតុប្បច្ច័យ មានវារៈ៦។

នកុសលត្តិកនសង្កិលិដ្ឋសង្កិលេសិកត្តិកៈ

កុសលត្តិកសង្កិលិដ្ឋសង្កិលេសិកត្តិកៈ

[៩១៥] ធម៌​ជាអកុសល ដែលសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល មិនមែន​សៅហ្មង និងគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ អកុសលទាំងឡាយ មានវារៈ៣។

[៩១៦] ធម៌​ជាអព្យាក្រឹត ដែលមិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​សៅហ្មង និងគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៩១៧] ក្នុងហេតុប្បច្ច័យ មានវារៈ៦។

[៩១៨] ធម៌​ជាកុសលដែលមិនសៅហ្មង និងមិនគួរដល់សេចក្តីសៅហ្មង ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល មិនមែន​ជាមិនសៅហ្មង និងមិនគួរដល់សេចក្តីសៅហ្មង ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។

[៩១៩] ក្នុងហេតុប្បច្ច័យ មានវារៈ៦។

នកុសលត្តិកនវិតក្កត្តិកៈ

កុសលត្តិកវិតក្កត្តិកៈ

[៩២០] ធម៌​ជាអកុសល ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ អាស្រ័យនូវ​ធម៌​មិន​មែន​​ជាកុសល មិនមែន​ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៩២១] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

[៩២២] ធម៌​ជាអកុសល មិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យនូវ​ធម៌​មិនមែន​ជា​កុសល មិនមែន​ជាមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៩២៣] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

[៩២៤] ធម៌​ជាអព្យាក្រឹត មិនមានវិតក្កៈ និងមិនមានវិចារៈ អាស្រ័យនូវ​ធម៌​មិនមែន​ជា​កុសល មិនមែន​ជាមិនមានវិតក្កៈ និងមិនមានវិចារៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៩២៥] ក្នុងហេតុប្បច្ច័យ មានវារៈ១២។

នកុសលត្តិកនបីតិត្តិកៈ

កុសលត្តិកបីតិត្តិកៈ

[៩២៦] ធម៌​ជាអកុសល ប្រកបដោយបីតិ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកប​ដោយបីតិ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៩២៧] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

[៩២៨] ធម៌​ជាអកុសល ប្រកបដោយសុខ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកប​ដោយសុខ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៩២៩] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

[៩៣០] ធម៌​ជាអកុសល ប្រកបដោយឧបេក្ខា អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយឧបេក្ខា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៩៣១] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នកុសលត្តិកនទស្សនត្តិកៈ

កុសលត្តិកទស្សនត្តិកៈ

[៩៣២] ធម៌​ជាអកុសល ដែលត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល មិនមែន​ត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៩៣៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៩៣៤] ធម៌​ជាអកុសល ដែលត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល មិនមែន​ត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៩៣៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៩៣៦] ធម៌​ជាអព្យាក្រឹត មិនមែន​ត្រូវលះដោយទស្សនៈ មិនមែន​ត្រូវលះដោយភាវនា អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជាមិនមែន​ត្រូវលះដោយទស្សនៈ មិនមែន​ត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៩៣៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នកុសលត្តិកនទស្សនេនបហាតព្វហេតុកត្តិកៈ

កុសលត្តិកទស្សនេនបហាតព្វហេតុកត្តិកៈ

[៩៣៨] ធម៌​ជាអកុសល មានហេតុដែលត្រូវលះដោយទស្សនៈ អាស្រ័យនូវ​ធម៌​មិនមែន​ជា​កុសល មិនមែន​មានហេតុដែលត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៩៣៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៩៤០] ធម៌​ជាអកុសល មានហេតុដែលត្រូវលះដោយភាវនា អាស្រ័យនូវ​ធម៌​មិនមែន​ជា​កុសល មិនមែន​មានហេតុដែលត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៩៤១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៩៤២] ធម៌​ជាអព្យាក្រឹត មិនមែន​មានហេតុដែលត្រូវលះដោយទស្សនៈ មិនមែន​ត្រូវលះ​ដោយភាវនា អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជាមិនមែន​មានហេតុដែល​ត្រូវ​លះ​ដោយទស្សនៈ មិនមែន​ត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៩៤៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នកុសលត្តិកនអាចយគាមិត្តិកៈ

កុសលត្តិកអាចយគាមិត្តិកៈ

[៩៤៤] ធម៌​ជាកុសល ដល់នូវ​ការសន្សំកពូនឡើង ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល មិន​មែន​ដល់នូវ​ការសន្សំកពូនឡើង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៩៤៥] ក្នុងហេតុប្បច្ច័យ មានវារៈ៦។

[៩៤៦] ធម៌​ជាកុសល មិនដល់នូវ​ការសន្សំកពូនឡើង ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល មិនមែន​ជាមិនដល់នូវ​ការសន្សំកពូនឡើង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៩៤៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៩៤៨] ធម៌​ជាអព្យាក្រឹត មិនមែន​ដល់នូវ​ការសន្សំកពូនឡើង ទាំងមិនមែន​ជាមិនដល់នូវ​ការសន្សំកពូនឡើង អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជាមិនមែន​ដល់នូវ​ការ​សន្សំ​កពូនឡើង ទាំងមិនមែន​ជាមិនដល់នូវ​ការសន្សំកពូនឡើង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៩៤៩] ក្នុងហេតុប្បច្ច័យ មានវារៈ៥។

នកុសលត្តិកនសេក្ខត្តិកៈ

កុសលត្តិកសេក្ខត្តិកៈ

[៩៥០] ធម៌​ជាកុសល ជាសេក្ខៈ ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល មិនមែន​ជាសេក្ខៈ ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៩៥១] ក្នុងហេតុប្បច្ច័យ មានវារៈ៦។

[៩៥២] ធម៌​ជាអព្យាក្រឹត ជាអសេក្ខៈ ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល មិនមែន​ជា​អសេក្ខៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៩៥៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៩៥៤] ធម៌​ជាអព្យាក្រឹត មិនមែន​ជាសេក្ខៈ ទាំងមិនមែន​ជាអសេក្ខៈ អាស្រ័យនូវ​ធម៌​មិន​មែន​​ជាកុសល មិនមែន​ជាមិនមែន​ជាសេក្ខៈ ទាំងមិនមែន​ជាអសេក្ខៈ ទើបកើតឡើង ព្រោះ​​ហេតុប្បច្ច័យ។

[៩៥៥] ក្នុងហេតុប្បច្ច័យ មានវារៈ៥។

នកុសលត្តិកនបរិត្តត្តិកៈ

កុសលត្តិកបរិត្តត្តិកៈ

[៩៥៦] ធម៌​ជាអព្យាក្រឹត មានសភាពតូចឆ្មារ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​មានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៩៥៧] ក្នុងហេតុប្បច្ច័យ មានវារៈ៥។

[៩៥៨] ធម៌​ជាអព្យាក្រឹត ដល់នូវ​សភាពដ៏ធំ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ដល់នូវ​សភាពដ៏ធំ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៩៥៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៩៦០] ធម៌​ជាកុសល ប្រមាណមិនបាន អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជា​ប្រមាណមិនបាន ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៩៦១] ក្នុងហេតុប្បច្ច័យ មានវារៈ៦។

នកុសលត្តិកនបរិត្តារម្មណត្តិកៈ

កុសលត្តិកបរិត្តារម្មណត្តិកៈ

[៩៦២] ធម៌​ជាអព្យាក្រឹត មានអារម្មណ៍តូចឆ្មារ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិន​មែន​​មានអារម្មណ៍តូចឆ្មារ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៩៦៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៩៦៤] ធម៌​ជាកុសល មានអារម្មណ៍ដល់នូវ​សភាពដ៏ធំ ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល មិនមែន​មានអារម្មណ៍ដល់នូវ​សភាពដ៏ធំ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៩៦៥] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

[៩៦៦] ធម៌​ជាកុសល មានអារម្មណ៍ប្រមាណមិនបាន ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល មិនមែន​មានអារម្មណ៍ប្រមាណមិនបាន ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៩៦៧] ក្នុងហេតុប្បច្ច័យ មានវារៈ៦។

នកុសលត្តិកនហីនត្តិកៈ

កុសលត្តិកហីនត្តិកៈ

[៩៦៨] ធម៌​ជាអកុសល ដ៏ថោកទាប ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល មិនមែន​ថោកទាប ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៩៦៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៩៧០] ធម៌​ជាអព្យាក្រឹត ជាកណ្តាល អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជា​កណ្តាល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៩៧១] ក្នុងហេតុប្បច្ច័យ មានវារៈ៦។

[៩៧២] ធម៌​ជាកុសលដ៏ឧត្តម ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល មិនមែន​ឧត្តម ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៩៧៣] ក្នុងហេតុប្បច្ច័យ មានវារៈ៦។

នកុសលត្តិកនមិច្ឆត្តត្តិកៈ

កុសលត្តិកមិច្ឆត្តត្តិកៈ

[៩៧៤] ធម៌​ជាអកុសល មានសភាពខុស និងទៀង អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​មានសភាពខុស និងទៀង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៩៧៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៩៧៦] ធម៌​ជាកុសល មានសភាពត្រូវ និងទៀង ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល មិន​មែន​មានសភាពត្រូវ និងទៀង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៩៧៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៩៧៨] ធម៌​ជាអព្យាក្រឹត មិនទៀង អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជាមិន​ទៀង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៩៧៩] ក្នុងហេតុប្បច្ច័យ មានវារៈ៥។

នកុសលត្តិកនមគ្គារម្មណត្តិកៈ

កុសលត្តិកមគ្គារម្មណត្តិកៈ

[៩៨០] ធម៌​ជាកុសល មានមគ្គជាអារម្មណ៍ ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល មិនមែន​មានមគ្គជាអារម្មណ៍ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៩៨១] ក្នុងហេតុប្បច្ច័យ មានវារៈ៦។

[៩៨២] ធម៌​ជាកុសល មានមគ្គជាហេតុ ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល មិនមែន​មាន​មគ្គជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៩៨៣] ក្នុងហេតុប្បច្ច័យ មានវារៈ៦។

[៩៨៤] ធម៌​ជាកុសល មានមគ្គជាអធិបតិ ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល មិនមែន​មានមគ្គជាអធិបតិ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៩៨៥] ក្នុងហេតុប្បច្ច័យ មានវារៈ៦។

នកុសលត្តិកនឧប្បន្នត្តិកៈ

កុសលត្តិកឧប្បន្នត្តិកៈ

[៩៨៦] ធម៌​មិនមែន​ជាកុសល មិនទាន់កើតឡើង ជាបច្ច័យនៃធម៌​ជាកុសល ដែលកើត​ឡើង​ហើយ ដោយអារម្មណប្បច្ច័យ។

[៩៨៧] ក្នុងអារម្មណប្បច្ច័យ មានវារៈ១៨។

[៩៨៨] ធម៌​មិនមែន​ជាកុសល មិនមែន​ជាបច្ចុប្បន្ន ជាបច្ច័យនៃធម៌​ជាកុសល ជាបច្ចុប្បន្ន ដោយអារម្មណប្បច្ច័យ។

[៩៨៩] ក្នុងអារម្មណប្បច្ច័យ មានវារៈ១៨។

នកុសលត្តិកនអតីតារម្មណត្តិកៈ

កុសលត្តិកអតីតារម្មណត្តិកៈ

[៩៩០] ធម៌​ជាអព្យាក្រឹត មានអារម្មណ៍ជាអតីត អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិន​មែន​​មានអារម្មណ៍ជាអតីត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៩៩១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៩៩២] ធម៌​ជាកុសល មានអារម្មណ៍ជាអនាគត អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិន​មែន​​មានអារម្មណ៍ជាអនាគត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៩៩៣] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

[៩៩៤] ធម៌​ជាអព្យាក្រឹត មានអារម្មណ៍ជាបច្ចុប្បន្ន អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិន​មែន​មានអារម្មណ៍ជាបច្ចុប្បន្ន ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៩៩៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នកុសលត្តិកនអជ្ឈត្តារម្មណត្តិកៈ

កុសលត្តិកអជ្ឈត្តារម្មណត្តិកៈ

[៩៩៦] ធម៌​ជាអព្យាក្រឹត មានអារម្មណ៍ជាខាងក្នុង អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិន​មែន​មានអារម្មណ៍ជាខាងក្នុង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៩៩៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[៩៩៨] ធម៌​ជាអព្យាក្រឹត មានអារម្មណ៍ជាខាងក្រៅ អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិន​មែន​មានអារម្មណ៍ជាខាងក្រៅ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[៩៩៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នកុសលត្តិកនសនិទស្សនត្តិកៈ

កុសលត្តិកសនិទស្សនត្តិកៈ

[១០០០] ធម៌​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ជាអព្យាក្រឹត អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ ធម៌​ប្រកបដោយការឃើញ និងប្រកប​ដោយ​ការប៉ះពាល់ ជាអព្យាក្រឹត អាស្រ័យនូវ​ធម៌​មិនមែន​ជាអកុសល មិនមែន​ប្រកប​ដោយ​ការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មាន​វារៈ១។ ធម៌​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ជាអព្យាក្រឹត អាស្រ័យ​នូវ​ធម៌​មិនមែន​ជាអព្យាក្រឹត មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ ធម៌​ប្រកបដោយការឃើញ និងប្រកប​ដោយ​ការប៉ះពាល់ ជាអព្យាក្រឹត អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយ​ការឃើញ និងប្រកបដោយការប៉ះពាល់ផង មិនមែន​ជាអព្យាក្រឹត មិនមែន​ប្រកបដោយ​ការឃើញ និងប្រកបដោយការប៉ះពាល់ផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មាន​វារៈ១។ ធម៌​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ជាអព្យាក្រឹត អាស្រ័យ​នូវ​ធម៌​មិនមែន​ជាអកុសល មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការ​ប៉ះពាល់​ផង មិនមែន​ជាអព្យាក្រឹត មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការ​ប៉ះពាល់​ផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ ធម៌​ប្រកបដោយការឃើញ និង​ប្រកប​ដោយ​ការប៉ះពាល់ ជាអព្យាក្រឹត អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកប​ដោយ​ការ​ឃើញ និងប្រកបដោយការប៉ះពាល់ផង មិនមែន​ជាអកុសល មិនមែន​ប្រកបដោយ​ការ​ឃើញ និងប្រកបដោយការប៉ះពាល់ផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មាន​វារៈ១។

[១០០១] ក្នុងហេតុប្បច្ច័យ មានវារៈ៦។

[១០០២] ធម៌​មិនមានការឃើញ តែប្រកបដោយការប៉ះពាល់ ជាអព្យាក្រឹត អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់ ទើប​កើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។

[១០០៣] ក្នុងហេតុប្បច្ច័យ មានវារៈ៦។

[១០០៤] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ ជាអព្យាក្រឹត អាស្រ័យនូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជាមិនមានការឃើញ និងមិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១០០៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នវេទនាត្តិកនកុសលត្តិកៈ

វេទនាត្តិកកុសលត្តិកៈ

[១០០៦] ធម៌​ជាកុសល ប្រកបដោយសុខវេទនា ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល មិន​មែន​​ប្រកបដោយសុខវេទនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាកុសល ប្រកប​ដោយ​វេទនា មិនមែន​ជាទុក្ខមិនមែន​ជាសុខ ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយសុខវេទនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ២។ ធម៌​ជាកុសល ប្រកបដោយសុខវេទនា ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយ​ទុក្ខវេទនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ជាកុសល ប្រកបដោយវេទនាមិនមែន​ជាទុក្ខមិនមែន​ជាសុខ ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយទុក្ខវេទនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ២។ ធម៌​ជាកុសល ប្រកបដោយវេទនាមិនមែន​ជាទុក្ខមិនមែន​ជាសុខ ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយ​វេទនា​មិន​មែន​​ជាទុក្ខមិនមែន​ជាសុខ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាកុសល ប្រកប​ដោយ​សុខវេទនា ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល មិនមែន​ប្រកប​ដោយវេទនា​មិនមែន​ជាទុក្ខ​មិន​​មែន​ជាសុខ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ២។ បញ្ហា ពីរៗ បណ្ឌិត​អ្នក​រាប់ គប្បីធ្វើឲ្យជា៤។

[១០០៧] ក្នុងហេតុប្បច្ច័យ មានវារៈ១៤។

[១០០៨] ធម៌​ជាអកុសល ប្រកបដោយសុខវេទនា ពឹងផ្អែកនឹងធម៌​មិនមែន​​ជាអកុសល មិនមែន​ប្រកបដោយ​សុខវេទនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាអកុសល ប្រកប​ដោយ​ទុក្ខវេទនា ពឹងផ្អែកនឹងធម៌​មិនមែន​​ជាអកុសល មិនមែន​ប្រកប​ដោយ​សុខ​វេទនា ទើបកើតឡើង ព្រោះ​​ហេតុប្បច្ច័យ។

[១០០៩] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

[១០១០] ធម៌​មិនមែន​ជាអព្យាក្រឹត មិនមែន​ប្រកប​ដោយ​សុខវេទនា ជាបច្ច័យនៃធម៌​ជា​អព្យាក្រឹត ប្រកបដោយសុខវេទនា ដោយអារម្មណប្បច្ច័យ។

[១០១១] ក្នុងអារម្មណប្បច្ច័យ មានវារៈ១៤។

នវិបាកត្តិកនកុសលត្តិកៈ

វិបាកត្តិកកុសលត្តិកៈ

[១០១២] ធម៌​ជាកុសល មានវិបាកធម៌​ជាប្រក្រតី ពឹងផ្អែកនឹងធម៌​មិនមែន​ជាវិបាក មិន​មែន​​ជាកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១០១៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១០១៤] ធម៌​ជាអកុសល មានវិបាកធម៌​ជាប្រក្រតី ពឹងផ្អែកនឹងធម៌​មិនមែន​ជាវិបាក មិន​មែន​ជាអកុសល ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១០១៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១០១៦] ធម៌​ជាអព្យាក្រឹត មិនមែន​ជាវិបាក ទាំងមិនមាន​វិបាកធម៌​​ជាប្រក្រតី អាស្រ័យនូវ​​ធម៌​មិនមែន​​ជាវិបាក មិនមែន​ជាអព្យាក្រឹត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១០១៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នឧបាទិន្នុបាទានិយត្តិកនកុសលត្តិកៈ

ឧបាទិន្នុបាទានិយត្តិកកុសលត្តិកៈ

[១០១៨] ធម៌​ជាកុសល មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក តែជាប្រយោជន៍​ដល់ឧបាទាន ពឹងផ្អែកនឹងធម៌​មិនមែន​ជា​កុសល មិនមែន​មាន​កម្ម​ប្រកប​ដោយ​កិលេស មានតណ្ហាជាដើម មិនកាន់យក តែជាប្រយោជន៍​ដល់ឧបាទាន ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។

[១០១៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១០២០] ធម៌​ជាអកុសល មានកម្មប្រកបដោយ​កិលេស មានតណ្ហាជាដើម មិនកាន់យក តែជាប្រយោជន៍​ដល់ឧបាទាន ពឹងផ្អែកនឹងធម៌​មិនមែន​ជា​អកុសល មិនមែន​មាន​កម្ម​ប្រកប​​ដោយកិលេស មានតណ្ហាជាដើម មិនកាន់យក តែជាប្រយោជន៍​ដល់ឧបាទាន ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១០២១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១០២២] ធម៌​ជាអព្យាក្រឹត មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក តែជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវ​ធម៌​មិនមែន​ជាអព្យាក្រឹត មិនមែន​មាន​កម្ម​ប្រកប​ដោយកិលេស មានតណ្ហាជាដើម កាន់យក និងជាប្រយោជន៍ដល់ឧបាទាន ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១០២៣] ក្នុងហេតុប្បច្ច័យ មានវារៈ៥។

នសង្កិលិដ្ឋសង្កិលេសិកត្តិកនកុសលត្តិកៈ

សង្កិលិដ្ឋសង្កិលេសិកត្តិកកុសលត្តិកៈ

[១០២៤] ធម៌​ជាកុសល ដែលមិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល ដែលមិនមែន​សៅហ្មង និងគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១០២៥] ក្នុងហេតុប្បច្ច័យ មានវារៈ៦។

[១០២៦] ធម៌​ជាអកុសល ដែលសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង ពឹងផ្អែកនឹងធម៌​មិនមែន​ជាអកុសល ដែលមិនមែន​សៅហ្មង និងគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១០២៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១០២៨] ធម៌​ជាអព្យាក្រឹត ដែលមិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវ​ធម៌​មិនមែន​ជាអព្យាក្រឹត ដែលមិនមែន​សៅហ្មង និងគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១០២៩] ក្នុងហេតុប្បច្ច័យ មានវារៈ៦។

នវិតក្កត្តិកនកុសលត្តិកៈ

វិតក្កត្តិកកុសលត្តិកៈ

[១០៣០] ធម៌​ជាកុសល ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ ពឹងផ្អែកនឹងធម៌​មិន​មែន​​ជាកុសល មិនមែន​ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១០៣១] ក្នុងហេតុប្បច្ច័យ មានវារៈ១៥។

[១០៣២] ធម៌​ជាអកុសល ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ ពឹងផ្អែកនឹងធម៌​មិន​មែន​ជាអកុសល មិនមែន​ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១០៣៣] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

[១០៣៤] ធម៌​ជាអព្យាក្រឹត មិនមានវិតក្កៈ និងមិនមានវិចារៈ អាស្រ័យនូវ​ធម៌​មិនមែន​ជា​អព្យាក្រឹត មិនមែន​ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១០៣៥] ក្នុងហេតុប្បច្ច័យ មានវារៈ៧។

នបីតិត្តិកនកុសលត្តិកៈ

បីតិត្តិកកុសលត្តិកៈ

[១០៣៦] ធម៌​ជាកុសល ប្រកបដោយបីតិ ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល មិនមែន​ប្រកប​ដោយបីតិ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១០៣៧] ក្នុងហេតុប្បច្ច័យ មានវារៈ១៨។

[១០៣៨] ធម៌​ជាអកុសល ប្រកបដោយបីតិ ពឹងផ្អែកនឹងធម៌​មិនមែន​ជាអកុសល មិនមែន​ប្រកបដោយបីតិ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១០៣៩] ក្នុងហេតុប្បច្ច័យ មានវារៈ២៨។

នទស្សនត្តិកនកុសលត្តិកៈ

ទស្សនត្តិកកុសលត្តិកៈ

[១០៤០] ធម៌​ជាកុសល ដែលមិនមែន​ត្រូវលះដោយទស្សនៈ មិនមែន​ត្រូវលះដោយ​ភាវនា ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល ដែលមិនមែន​ត្រូវលះដោយទស្សនៈ ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។

[១០៤១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១០៤២] ធម៌​ជាអកុសល ដែលត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌​មិនមែន​ជា​អកុសល ដែលមិនមែន​ត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១០៤៣] ក្នុងហេតុប្បច្ច័យ មានវារៈ៦។

[១០៤៤] ធម៌​ជាអព្យាក្រឹត ដែលមិនមែន​ត្រូវលះដោយទស្សនៈ មិនមែន​ត្រូវលះដោយ​ភាវនា អាស្រ័យនូវ​ធម៌​មិនមែន​ជាអព្យាក្រឹត ដែលមិនមែន​ត្រូវលះដោយទស្សនៈ ទើប​កើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។

[១០៤៥] ក្នុងហេតុប្បច្ច័យ មានវារៈ៦។

នទស្សនេនបហាតព្វហេតុកត្តិកនកុសលត្តិកៈ

ទស្សនេនបហាតព្វហេតុកត្តិកកុសលត្តិកៈ

[១០៤៦] ធម៌​ជាកុសល មានហេតុដែលមិនមែន​ត្រូវលះដោយទស្សនៈ មិនមែន​ត្រូវលះ​ដោយ​ភាវនា ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល មិនមែន​មានហេតុដែល​ត្រូវលះ​ដោយ​ទស្សនៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១០៤៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១០៤៨] ធម៌​ជាអកុសល មានហេតុដែលត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌​មិនមែន​ជាអកុសល មិនមែន​មានហេតុដែលត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១០៤៩] ក្នុងហេតុប្បច្ច័យ មានវារៈ៦។

[១០៥០] ធម៌​ជាអព្យាក្រឹត មានហេតុដែលមិនមែន​ត្រូវលះដោយទស្សនៈ មិនមែន​ត្រូវ​លះ​ដោយភាវនា អាស្រ័យនូវ​ធម៌​ជាអព្យាក្រឹត មិនមែន​មានហេតុដែលមិនមែន​ត្រូវលះ​ដោយ​ទស្សនៈ មិនមែន​ត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១០៥១] ក្នុងហេតុប្បច្ច័យ មានវារៈ៦។

នអាចយគាមិត្តិកនកុសលត្តិកៈ

អាចយគាមិត្តិកកុសលត្តិកៈ

[១០៥២] ធម៌​ជាកុសល ដល់នូវ​ការសន្សំកពូនឡើង ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល មិន​មែន​ដល់នូវ​ការសន្សំកពូនឡើង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១០៥៣] ក្នុងហេតុប្បច្ច័យ មានវារៈ៦។

[១០៥៤] ធម៌​ជាអកុសល ដល់នូវ​ការសន្សំកពូនឡើង ពឹងផ្អែកនឹងធម៌​មិនមែន​ជា​អកុសល មិនមែន​ដល់នូវ​ការសន្សំកពូនឡើង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១០៥៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១០៥៦] ធម៌​ជាអព្យាក្រឹត មិនមែន​ដល់នូវ​ការសន្សំកពូនឡើង មិនមែន​ជាមិនដល់នូវ​ការ​សន្សំកពូនឡើង អាស្រ័យនូវ​ធម៌​មិនមែន​ជាអព្យាក្រឹត មិនមែន​ដល់នូវ​ការសន្សំកពូន​ឡើង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១០៥៧] ក្នុងហេតុប្បច្ច័យ មានវារៈ៥។

នសេក្ខត្តិកនកុសលត្តិកៈ

សេក្ខត្តិកកុសលត្តិកៈ

[១០៥៨] ធម៌​ជាកុសល ជាសេក្ខៈ ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល មិនមែន​ជាសេក្ខៈ ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១០៥៩] ក្នុងហេតុប្បច្ច័យ មានវារៈ៦។

[១០៦០] ធម៌​ជាអកុសល មិនមែន​ជាសេក្ខៈ ទាំងមិនមែន​ជាអសេក្ខៈ ពឹងផ្អែកនឹងធម៌​មិន​មែន​​ជាអកុសល មិនមែន​ជាសេក្ខៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១០៦១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១០៦២] ធម៌​ជាអព្យាក្រឹត មិនមែន​ជាសេក្ខៈ ទាំងមិនមែន​ជាអសេក្ខៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាអព្យាក្រឹត មិនមែន​ជាសេក្ខៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១០៦៣] ក្នុងហេតុប្បច្ច័យ មានវារៈ៥។

នបរិត្តត្តិកនកុសលត្តិកៈ

បរិត្តត្តិកកុសលត្តិកៈ

[១០៦៤] ធម៌​ជាកុសល ដល់នូវ​សភាពធំ ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល មិនមែន​ដល់​នូវ​​សភាពធំ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១០៦៥] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

[១០៦៦] ធម៌​ជាអកុសល ដែលតូចឆ្មារ ពឹងផ្អែកនឹងធម៌​មិនមែន​ជាអកុសល មិនមែន​ដល់​នូវ​សភាពធំ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១០៦៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១០៦៨] ធម៌​ជាអព្យាក្រឹត ដែលតូចឆ្មារ អាស្រ័យនូវ​ធម៌​មិនមែន​ជាអព្យាក្រឹត មិនមែន​តូចឆ្មារ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១០៦៩] ក្នុងហេតុប្បច្ច័យ មានវារៈ៦។

នបរិត្តារម្មណត្តិកនកុសលត្តិកៈ

បរិត្តារម្មណត្តិកកុសលត្តិកៈ

[១០៧០] ធម៌​ជាកុសល មានអារម្មណ៍តូចឆ្មារ ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល មិនមែន​មានអារម្មណ៍តូចឆ្មារ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១០៧១] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

[១០៧២] ធម៌​ជាអកុសល មានអារម្មណ៍តូចឆ្មារ ពឹងផ្អែកនឹងធម៌​មិនមែន​ជាអកុសល មិន​មែន​​មានអារម្មណ៍តូចឆ្មារ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១០៧៣] ក្នុងហេតុប្បច្ច័យ មានវារៈ១៤។

នហីនត្តិកនកុសលត្តិកៈ

ហីនត្តិកកុសលត្តិកៈ

[១០៧៤] ធម៌​ជាកុសល ជាកណ្តាល ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល មិនមែន​ថោក​ទាប ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១០៧៥] ក្នុងហេតុប្បច្ច័យ មានវារៈ៦។

[១០៧៦] ធម៌​ជាអកុសល ដ៏ថោកទាប ពឹងផ្អែកនឹងធម៌​មិនមែន​ជាអកុសល មិនមែន​ថោកទាប ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១០៧៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១០៧៨] ធម៌​ជាអព្យាក្រឹត ជាកណ្តាល អាស្រ័យនូវ​ធម៌​មិនមែន​ជាអព្យាក្រឹត មិនមែន​ថោកទាប ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១០៧៩] ក្នុងហេតុប្បច្ច័យ មានវារៈ៦។

នមិច្ឆត្តត្តិកនកុសលត្តិកៈ

មិច្ឆត្តត្តិកកុសលត្តិកៈ

[១០៨០] ធម៌​ជាកុសល មានសភាពត្រូវ និងទៀង ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល មិន​មែន​មានសភាពខុស និងទៀង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១០៨១] ក្នុងហេតុប្បច្ច័យ មានវារៈ៦។

[១០៨២] ធម៌​ជាអកុសល មានសភាពខុស និងទៀង ពឹងផ្អែកនឹងធម៌​មិនមែន​ជាអកុសល មិនមែន​មានសភាពខុស និងទៀង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១០៨៣] ក្នុងហេតុប្បច្ច័យ មានវារៈ៦។

[១០៨៤] ធម៌​ជាអព្យាក្រឹត មិនទៀង អាស្រ័យនូវ​ធម៌​មិនមែន​ជាអព្យាក្រឹត មិនមែន​មាន​សភាពខុស និងទៀង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១០៨៥] ក្នុងហេតុប្បច្ច័យ មានវារៈ៦។

នមគ្គារម្មណត្តិកនកុសលត្តិកៈ

មគ្គារម្មណត្តិកកុសលត្តិកៈ

[១០៨៦] ធម៌​ជាកុសល មានមគ្គជាអារម្មណ៍ ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល មិនមែន​មានមគ្គជាអារម្មណ៍ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១០៨៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣៥។

មិនមែន​ជាអកុសល មិនមែន​ជាអព្យាក្រឹត មិនមានទេ។

នឧប្បន្នត្តិកនកុសលត្តិកៈ

ឧប្បន្នត្តិកកុសលត្តិកៈ

[១០៨៨] ធម៌​មិនមែន​ជាកុសល មិនមែន​កើតឡើងហើយ ជាបច្ច័យនៃធម៌​ជាអកុសល ដែល​កើតឡើងហើយ ដោយអារម្មណប្បច្ច័យ។

[១០៨៩] ក្នុងអារម្មណប្បច្ច័យ មានវារៈ៧។

[១០៩០] ធម៌​មិនមែន​ជាអកុសល មិនមែន​កើតឡើងហើយ ជាបច្ច័យនៃធម៌​ជាអកុសល ដែលកើតឡើងហើយ ដោយអារម្មណប្បច្ច័យ។

[១០៩១] ក្នុងអារម្មណប្បច្ច័យ មានវារៈ៦។

[១០៩២] ធម៌​មិនមែន​ជាអព្យាក្រឹត មិនមែន​កើតឡើងហើយ ជាបច្ច័យនៃធម៌​ជាអព្យាក្រឹត ដែលកើតឡើងហើយ ដោយអារម្មណប្បច្ច័យ។

[១០៩៣] ក្នុងអារម្មណប្បច្ច័យ មានវារៈ៧។

អតីតត្តិកៈ ប្រហែលគ្នានឹងឧប្បន្នត្តិកៈដែរ។

នអតីតារម្មណត្តិកនកុសលត្តិកៈ

អតីតារម្មណត្តិកកុសលត្តិកៈ

[១០៩៤] ធម៌​ជាកុសល មានអារម្មណ៍ជាអតីត ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល មិន​មែន​​មានអារម្មណ៍ជាអតីត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១០៩៥] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

[១០៩៦] ធម៌​ជាអកុសល មានអារម្មណ៍ជាអតីត ពឹងផ្អែកនឹងធម៌​មិនមែន​ជាអកុសល មិន​មែន​មានអារម្មណ៍ជាអតីត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១០៩៧] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

នអជ្ឈត្តត្តិកនកុសលត្តិកៈ

អជ្ឈត្តត្តិកកុសលត្តិកៈ

[១០៩៨] ធម៌​ជាកុសល ខាងក្រៅ ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល មិនមែន​ខាងក្នុង ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ជាកុសល ខាងក្នុង ពឹងផ្អែកនឹងធម៌​មិនមែន​ជា​កុសល មិនមែន​ខាងក្រៅ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១០៩៩] ក្នុងហេតុប្បច្ច័យ មានវារៈ២។

[១១០០] ធម៌​ជាអកុសល ខាងក្រៅ ពឹងផ្អែកនឹងធម៌​មិនមែន​ជាអកុសល មិនមែន​ខាងក្នុង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១០១] ក្នុងហេតុប្បច្ច័យ មានវារៈ២។

នអជ្ឈត្តារម្មណត្តិកនកុសលត្តិកៈ

អជ្ឈត្តារម្មណត្តិកកុសលត្តិកៈ

[១១០២] ធម៌​ជាកុសល មានអារម្មណ៍ខាងក្នុង ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល មិន​មែន​​មានអារម្មណ៍ខាងក្នុង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១០៣] ក្នុងហេតុប្បច្ច័យ មានវារៈ៦។

[១១០៤] ធម៌​ជាអកុសល មានអារម្មណ៍ខាងក្នុង ពឹងផ្អែកនឹងធម៌​មិនមែន​ជាអកុសល មិន​មែន​មានអារម្មណ៍ខាងក្នុង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១០៥] ក្នុងហេតុប្បច្ច័យ មានវារៈ៦។

នសនិទស្សនត្តិកនកុសលត្តិកៈ

សនិទស្សនត្តិកកុសលត្តិកៈ

[១១០៦] ធម៌​ជាកុសល មិនមានការឃើញ និងមិនមានការប៉ះពាល់ ពឹងផ្អែកនឹងធម៌​មិន​មែន​ជាកុសល មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ជាកុសល មិនមានការឃើញ និងមិនមានការប៉ះពាល់ ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល មិនមែន​មិនមានការឃើញ តែប្រកបដោយការ​ប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ជាកុសល មិនមានការឃើញ និងមិន​មាន​ការប៉ះពាល់ ពឹងផ្អែកនឹងធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយការឃើញ និង​ប្រកបដោយការប៉ះពាល់ផង មិនមែន​ជាកុសល មិនមែន​ជាមិនមានការឃើញ តែប្រកប​ដោយការប៉ះពាល់ផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១០៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១១០៨] ធម៌​ជាអកុសល មិនមានការឃើញ និងមិនមានការប៉ះពាល់ ពឹងផ្អែកនឹងធម៌​មិន​មែន​ជាអកុសល មិនមែន​ជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់ ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១០៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១១១០] ធម៌​ជាអព្យាក្រឹត ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាអព្យាក្រឹត មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១១១] ក្នុងហេតុប្បច្ច័យ មានវារៈ៧។

នអនិទស្សនសប្បដិឃនអព្យាកតមូល មានវារៈ៧ ទុកមូល មានវារៈ៧ ដែរ។ បទទាំង​អស់ មានវារៈ២១។

នសនិទស្សនត្តិកនវេទនាត្តិកៈ

សនិទស្សនត្តិកវេទនាត្តិកៈ

[១១១២] ធម៌​ប្រកបដោយសុខវេទនា មិនមានការឃើញ និងមិនមានការប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយសុខវេទនា មិនមែន​ប្រកបដោយការឃើញ និង​ប្រកប​ដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១១៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១១១៤] ធម៌​ប្រកបដោយទុក្ខវេទនា មិនមានការឃើញ និងមិនមានការប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយទុក្ខវេទនា មិនមែន​ប្រកបដោយការឃើញ និង​ប្រកប​ដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១១៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១១១៦] ធម៌​ប្រកបដោយវេទនាមិនមែន​ជាទុក្ខ មិនមែន​ជាសុខ មិនមានការឃើញ និង​មិនមានការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយវេទនាមិនមែន​ជាទុក្ខមិនមែន​ជា​សុខ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​​ហេតុប្បច្ច័យ។

[១១១៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នសនិទស្សនត្តិកនវិបាកត្តិកៈ

សនិទស្សនត្តិកវិបាកត្តិកៈ

[១១១៨] ធម៌​ជាវិបាក មិនមានការឃើញ និងមិនមានការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិន​មែន​​ជាវិបាក មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១១៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១១២០] ធម៌​មានវិបាកជាប្រក្រតី មិនមានការឃើញ និងមិនមានការប៉ះពាល់ ពឹងផ្អែក​នឹងធម៌​មិនមែន​មានវិបាកជាប្រក្រតី មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយ​ការ​ប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១២១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១១២២] ធម៌​មិនមែន​ជាវិបាក និងមិនមែន​មានវិបាកជាប្រក្រតី ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមែន​ជាវិបាក និងមិនមែន​មានវិបាកជាប្រក្រតី មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១២៣] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

នសនិទស្សនត្តិកនឧបាទិន្នុបាទានិយត្តិកៈ

សនិទស្សនត្តិកឧបាទិន្នុបាទានិយត្តិកៈ

[១១២៤] ធម៌​មិនមែន​មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ និងជាប្រយោជន៍ដល់ឧបាទាន មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការ​ប៉ះពាល់ ជាបច្ច័យនៃធម៌​មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យក​ហើយ និងជាប្រយោជន៍ដល់ឧបាទាន មិនមានការឃើញ និងមិនមានការប៉ះពាល់ ដោយ​អារម្មណប្បច្ច័យ។

[១១២៥] ក្នុងហេតុប្បច្ច័យ មានវារៈ៦។

[១១២៦] ធម៌​មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ តែជា​ប្រយោជន៍ដល់ឧបាទាន ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ និងជា​ប្រយោជន៍​ដល់ឧបាទាន មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១២៧] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

[១១២៨] ធម៌​មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ ទាំង​មិនជាប្រយោជន៍ដល់ឧបាទាន មិនមានការឃើញ និងមិនមានការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ ទាំងមិន​ជាប្រយោជន៍ដល់ឧបាទាន មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១២៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នសនិទស្សនត្តិកនសង្កិលិដ្ឋសង្កិលេសិកត្តិកៈ

សនិទស្សនត្តិកសង្កិលិដ្ឋសង្កិលេសិកត្តិកៈ

[១១៣០] ធម៌​ដែលសៅហ្មង និងគួរដល់សេចក្តីសៅហ្មង មិនមានការឃើញ និងមិនមាន​ការ​ប៉ះពាល់ ពឹងផ្អែកនឹងធម៌​មិនមែន​សៅហ្មង តែគួរដល់សេចក្តីសៅហ្មង មិនមែន​ប្រកប​ដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១៣១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១១៣២] ធម៌​ដែលមិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង ប្រកបដោយការឃើញ និង​ប្រកប​ដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនសៅហ្មង តែគួរដល់សេចក្តី​សៅហ្មង មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​​ហេតុប្បច្ច័យ។

[១១៣៣] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

[១១៣៤] ធម៌​មិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង មិនមានការឃើញ និងមិន​មាន​ការប៉ះពាល់ ពឹងផ្អែកនឹងធម៌​មិនមែន​ជាមិនសៅហ្មង ទាំងមិនគួរដល់សេចក្តី​សៅហ្មង មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១៣៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នសនិទស្សនត្តិកនវិតក្កត្តិកៈ

សនិទស្សនត្តិកវិតក្កត្តិកៈ

[១១៣៦] ធម៌​ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ មិនមានការឃើញ និងមិនមាន​ការ​ប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១៣៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១១៣៨] ធម៌​មិនមានវិតក្កៈ មានត្រឹមតែវិចារៈ មិនមានការឃើញ និងមិនមានការ​ប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមានវិតក្កៈ មានត្រឹមតែវិចារៈ មិនមែន​ប្រកប​ដោយ​ការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១៣៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១១៤០] ធម៌​មិនមានវិតក្កៈ ទាំងមិនមានវិចារៈ ប្រកបដោយការឃើញ និងប្រកបដោយ​ការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមានវិតក្កៈ ទាំងមិនមានវិចារៈ មិនមែន​ប្រកប​ដោយ​ការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១៤១] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

នសនិទស្សនត្តិកនបីតិត្តិកៈ

សនិទស្សនត្តិកបីតិត្តិកៈ

[១១៤២] ធម៌​ប្រកបដោយបីតិ មិនមានការឃើញ ទាំងមិនមានការប៉ះពាល់ អាស្រ័យនូវ​ធម៌​​មិនមែន​ប្រកបដោយបីតិ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការ​ប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១៤៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១១៤៤] ធម៌​ប្រកបដោយសុខ មិនមានការឃើញ ទាំងមិនមានការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយសុខ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការ​ប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១៤៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១១៤៦] ធម៌​ប្រកបដោយឧបេក្ខា មិនមានការឃើញ ទាំងមិនមានការប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយឧបេក្ខា មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការ​ប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១៤៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នសនិទស្សនត្តិកនទស្សនត្តិកៈ

សនិទស្សនត្តិកទស្សនត្តិកៈ

[១១៤៨] ធម៌​ដែលត្រូវលះដោយទស្សនៈ មិនមានការឃើញ ទាំងមិនមានការប៉ះពាល់ ពឹងផ្អែកនឹងធម៌​ដែលមិនត្រូវលះដោយទស្សនៈ មិនមែន​ប្រកបដោយការឃើញ និង​ប្រកប​ដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១៤៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១១៥០] ធម៌​ដែលត្រូវលះដោយភាវនា មិនមានការឃើញ ទាំងមិនមានការប៉ះពាល់ ពឹងផ្អែកនឹងធម៌​ដែលមិនត្រូវលះដោយភាវនា មិនមែន​ប្រកបដោយការឃើញ និងប្រកប​ដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១៥១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១១៥២] ធម៌​ដែលមិនត្រូវលះដោយទស្សនៈ ទាំងមិនត្រូវលះដោយភាវនា ប្រកបដោយ​ការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនត្រូវលះ​ដោយ​ទស្សនៈ ទាំងមិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១៥៣] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

នសនិទស្សនត្តិកនទស្សនេនបហាតព្វហេតុកត្តិកៈ

សនិទស្សនត្តិកទស្សនេនបហាតព្វហេតុកត្តិកៈ

[១១៥៤] ធម៌​មានហេតុដែលត្រូវលះដោយទស្សនៈ មិនមានការឃើញ ទាំងមិនមានការ​ប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​មានហេតុដែលត្រូវលះដោយទស្សនៈ មិនមែន​ប្រកប​ដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១៥៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១១៥៦] ធម៌​មានហេតុដែលត្រូវលះដោយភាវនា មិនមានការឃើញ ទាំងមិនមាន​ការ​ប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​មានហេតុដែលត្រូវលះដោយភាវនា មិនមែន​ប្រកប​ដោយ​ការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១៥៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១១៥៨] ធម៌​មានហេតុដែលមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ប្រកប​ដោយ​ការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​មានហេតុដែល​មិន​ត្រូវលះដោយទស្សនៈ ទាំងមិនត្រូវលះដោយភាវនា មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១៥៩] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

នសនិទស្សនត្តិកនអាចយគាមិត្តិកៈ

សនិទស្សនត្តិកអាចយគាមិត្តិកៈ

[១១៦០] ធម៌​ដល់នូវ​ការសន្សំកពូនឡើង មិនមានការឃើញ និងមិនមានការប៉ះពាល់ ពឹងផ្អែកនឹងធម៌​មិនមែន​ដល់នូវ​ការសន្សំកពូនឡើង មិនមែន​ប្រកបដោយការឃើញ និង​ប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១៦១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១១៦២] ធម៌​មិនដល់នូវ​ការសន្សំកពូនឡើង មិនមានការឃើញ ទាំងមិនមានការប៉ះពាល់ ពឹងផ្អែកនឹងធម៌​មិនមែន​ជាមិនដល់នូវ​ការសន្សំកពូនឡើង មិនមែន​ប្រកបដោយការ​ឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១៦៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១១៦៤] ធម៌​មិនមែន​ជាដល់នូវ​ការសន្សំកពូនឡើង ទាំងមិនមែន​ជាមិនដល់នូវ​ការសន្សំ​កពូនឡើង ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមែន​ដល់នូវ​ការសន្សំកពូនឡើង ទាំងមិនមែន​ជាមិនដល់នូវ​ការសន្សំកពូនឡើង មិន​មែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១៦៥] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

នសនិទស្សនត្តិកនសេក្ខត្តិកៈ

សនិទស្សនត្តិកសេក្ខត្តិកៈ

[១១៦៦] ធម៌​ជាសេក្ខៈ មិនមានការឃើញ និងមិនមានការប៉ះពាល់ ពឹងផ្អែកនឹងធម៌​មិន​មែន​​ជាសេក្ខៈ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១៦៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១១៦៨] ធម៌​ជាអសេក្ខៈ មិនមានការឃើញ ទាំងមិនមានការប៉ះពាល់ ពឹងផ្អែកនឹងធម៌​មិនមែន​ជាអសេក្ខៈ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១៦៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១១៧០] ធម៌​មិនមែន​ជាសេក្ខៈ ទាំងមិនមែន​ជាអសេក្ខៈ ប្រកបដោយការឃើញ និង​ប្រកប​ដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមែន​ជាសេក្ខៈ ទាំងមិនមែន​ជា​អសេក្ខៈ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​​ហេតុប្បច្ច័យ។

[១១៧១] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

នសនិទស្សនត្តិកនបរិត្តត្តិកៈ

សនិទស្សនត្តិកបរិត្តត្តិកៈ

[១១៧២] ធម៌​មានសភាពតូចឆ្មារ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​មានសភាពតូចឆ្មារ មិនមែន​ប្រកបដោយការឃើញ និងប្រកប​ដោយ​ការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១៧៣] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

[១១៧៤] ធម៌​ដល់នូវ​សភាពដ៏ធំ មិនមានការឃើញ ទាំងមិនមានការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ដល់នូវ​សភាពដ៏ធំ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការ​ប៉ះ​ពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១៧៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១១៧៦] ធម៌​ប្រមាណមិនបាន មិនមានការឃើញ ទាំងមិនមានការប៉ះពាល់ ពឹងផ្អែក​នឹង​ធម៌​មិនមែន​ប្រមាណមិនបាន មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការ​ប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១៧៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នសនិទស្សនត្តិកនបរិត្តារម្មណត្តិកៈ

សនិទស្សនត្តិកបរិត្តារម្មណត្តិកៈ

[១១៧៨] ធម៌​មានអារម្មណ៍តូចឆ្មារ មិនមានការឃើញ ទាំងមិនមានការប៉ះពាល់ ពឹងផ្អែក​នឹងធម៌​មិនមែន​មានអារម្មណ៍តូចឆ្មារ មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយ​ការ​ប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១៧៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១១៨០] ធម៌​មានអារម្មណ៍ដល់នូវ​សភាពដ៏ធំ មិនមានការឃើញ ទាំងមិនមានការ​ប៉ះពាល់ ពឹងផ្អែកនឹងធម៌​មិនមែន​មានអារម្មណ៍ដល់នូវ​សភាពដ៏ធំ មិនមែន​ប្រកបដោយ​ការ​ឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១៨១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១១៨២] ធម៌​មានអារម្មណ៍ប្រមាណមិនបាន មិនមានការឃើញ ទាំងមិនមានការប៉ះពាល់ ពឹងផ្អែកនឹងធម៌​មិនមែន​មានអារម្មណ៍ប្រមាណមិនបាន មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១៨៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នសនិទស្សនត្តិកនហីនត្តិកៈ

សនិទស្សនត្តិកហីនត្តិកៈ

[១១៨៤] ធម៌​ថោកទាប មិនមានការឃើញ ទាំងមិនមានការប៉ះពាល់ ពឹងផ្អែកនឹងធម៌​មិនមែន​ថោកទាប មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើប​កើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១៨៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១១៨៦] ធម៌​ជាកណ្តាល ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកណ្តាល មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១៨៧] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

[១១៨៨] ធម៌​ឧត្តម មិនមានការឃើញ និងមិនមានការប៉ះពាល់ ពឹងផ្អែកនឹងធម៌​មិនមែន​ឧត្តម មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១៨៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នសនិទស្សនត្តិកនមិច្ឆត្តត្តិកៈ

សនិទស្សនត្តិកមិច្ឆត្តត្តិកៈ

[១១៩០] ធម៌​មានសភាពខុស និងទៀង មិនមានការឃើញ ទាំងមិនមានការប៉ះពាល់ ពឹងផ្អែកនឹងធម៌​មិនមែន​មានសភាពខុស និងទៀង មិនមែន​ប្រកបដោយការឃើញ និង​ប្រកប​ដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១៩១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១១៩២] ធម៌​មានសភាពត្រូវ និងទៀង មិនមានការឃើញ និងមិនមានការប៉ះពាល់ ពឹងផ្អែក​នឹងធម៌​មិនមែន​មានសភាពត្រូវ និងទៀង មិនមែន​ប្រកបដោយការឃើញ និង​ប្រកប​ដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១៩៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១១៩៤] ធម៌​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនទៀង អាស្រ័យនូវ​ធម៌​​មិនមែន​ប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ មិនមែន​ជាមិនទៀង ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១៩៥] ក្នុងហេតុប្បច្ច័យ មានវារៈ២១។

នសនិទស្សនត្តិកនមគ្គារម្មណត្តិកៈ

សនិទស្សនត្តិកមគ្គារម្មណត្តិកៈ

[១១៩៦] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ មានមគ្គជាអារម្មណ៍ ពឹងផ្អែក​នឹងធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​មាន​មគ្គ​ជា​អារម្មណ៍ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១៩៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១១៩៨] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ មានមគ្គជាហេតុ ពឹងផ្អែក​នឹង​ធម៌​​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​មានមគ្គជា​ហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១១៩៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១២០០] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ មានមគ្គជាអធិបតិ ពឹងផ្អែក​នឹង​ធម៌​​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​មានមគ្គ​ជា​អធិបតិ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១២០១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នសនិទស្សនត្តិកនឧប្បន្នត្តិកៈ

សនិទស្សនត្តិកឧប្បន្នត្តិកៈ

[១២០២] ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនទាន់កើត​ឡើង​ហើយ ជាបច្ច័យនៃធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ កើតឡើងហើយ ដោយអារម្មណប្បច្ច័យ។

[១២០៣] ក្នុងអារម្មណប្បច្ច័យ មានវារៈ៦។

នសនិទស្សនត្តិកនអតីតត្តិកៈ

សនិទស្សនត្តិកអតីតត្តិកៈ

[១២០៤] ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​ជា​បច្ចុប្បន្ន ជាបច្ច័យនៃធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ ជាបច្ចុប្បន្ន ដោយ​អារម្មណប្បច្ច័យ។

[១២០៥] ក្នុងអារម្មណប្បច្ច័យ មានវារៈ៦។

នសនិទស្សនត្តិកនអតីតារម្មណត្តិកៈ

សនិទស្សនត្តិកអតីតារម្មណត្តិកៈ

[១២០៦] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ មានអារម្មណ៍ជាអតីត អាស្រ័យ​នូវ​​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​មាន​អារម្មណ៍​ជាអតីត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១២០៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១២០៨] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ មានអារម្មណ៍ជាអនាគត អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​មាន​អារម្មណ៍ជាអនាគត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១២០៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១២១០] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ មានអារម្មណ៍ជាបច្ចុប្បន្ន អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​មាន​អារម្មណ៍ជាបច្ចុប្បន្ន ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១២១១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នសនិទស្សនត្តិកនអជ្ឈត្តារម្មណត្តិកៈ

សនិទស្សនត្តិកអជ្ឈត្តារម្មណត្តិកៈ

[១២១២] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ មានអារម្មណ៍ជាខាងក្នុង អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​មាន​អារម្មណ៍ជាខាងក្នុង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១២១៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១២១៤] ធម៌​មិនមានការឃើញ និងមិនមានការប៉ះពាល់ មានអារម្មណ៍ជាខាងក្រៅ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែន​មានអារម្មណ៍ជាខាងក្រៅ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១២១៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។

សហជាតវារៈក្តី បច្ចយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី បញ្ហាវារៈក្តី បណ្ឌិត​គប្បីឲ្យ​ពិស្តារ​ផងចុះ។

ចប់ បច្ចនីយានុលោមត្តិកត្តិកប្បដ្ឋាន។

បច្ចនីយានុលោមទុកទុកប្បដ្ឋាន

នហេតុទុកនសហេតុកទុកៈ

ហេតុទុកសហេតុកទុកៈ

[១២១៦] ធម៌​ជាហេតុ ប្រកបដោយហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ប្រកប​ដោយហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​មិនមែន​ជាហេតុ ប្រកបដោយហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ប្រកបដោយហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាហេតុ ប្រកបដោយហេតុក្តី មិនមែន​ជាហេតុ តែប្រកបដោយហេតុក្តី អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ប្រកបដោយហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។ ធម៌​មិនមែន​ជាហេតុ តែប្រកបដោយហេតុ អាស្រ័យនូវ​ធម៌​មិន​មែន​ជាមិនមែន​ជាហេតុ មិនមែន​ប្រកបដោយហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មាន​វារៈ១។

[១២១៧] ក្នុងហេតុប្បច្ច័យ មានវារៈ៤ ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ៤។

[១២១៨] ធម៌​មិនមែន​ជាមិនមែន​ជាហេតុ មិនមែន​ប្រកបដោយហេតុ ជាបច្ច័យនៃធម៌​មិន​មែន​ជាហេតុ តែប្រកបដោយហេតុ ដោយហេតុប្បច្ច័យ។

[១២១៩] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ៦ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។

បញ្ហាវារៈ បណ្ឌិត គប្បីឲ្យពិស្តារចុះ។

[១២២០] ធម៌​មិនមែន​ជាហេតុ មិនមានហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាមិនមានហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ ធម៌​មិនមែន​ជាហេតុ មិនមានហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមែន​ជាហេតុ មិនមែន​ជាមិនមានហេតុ ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ ធម៌​មិនមែន​ជាហេតុ មិនមានហេតុ អាស្រ័យ​នូវ​​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាមិនមានហេតុផង មិនមែន​ជាមិនមែន​ជាហេតុ មិនមែន​ជាមិនមានហេតុផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។

[១២២១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នហេតុទុកនហេតុសម្បយុត្តទុកៈ

ហេតុទុកហេតុសម្បយុត្តទុកៈ

[១២២២] ធម៌​ជាហេតុ ប្រកបដោយហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ប្រកប​ដោយហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១២២៣] ក្នុងហេតុប្បច្ច័យ មានវារៈ៤។

[១២២៤] ធម៌​មិនមែន​ជាហេតុ ប្រាសចាកហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ប្រាសចាកហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១២២៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នហេតុទុកនហេតុសហេតុកទុកៈ

ហេតុទុកហេតុសហេតុកទុកៈ

[១២២៦] ធម៌​ជាហេតុ ជាហេតុ ទាំងប្រកបដោយហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាហេតុ ទាំងមិនមែន​ជាមិនមានហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១២២៧] ក្នុងហេតុប្បច្ច័យ មានវារៈ១។

[១២២៨] ធម៌​មិនមែន​ជាហេតុ ប្រកបដោយហេតុ ទាំងមិនមែន​ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមែន​ជាហេតុ មិនមែន​ជាមិនមានហេតុ ទាំងមិនមែន​ជាមិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១២២៩] ក្នុងហេតុប្បច្ច័យ មានវារៈ១។

នហេតុទុកនហេតុហេតុសម្បយុត្តទុកៈ

ហេតុទុកហេតុហេតុសម្បយុត្តទុកៈ

[១២៣០] ធម៌​ជាហេតុ ជាហេតុ ទាំងប្រកបដោយហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាហេតុ ទាំងមិនមែន​ប្រាសចាកហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១២៣១] ក្នុងហេតុប្បច្ច័យ មានវារៈ១។

[១២៣២] ធម៌​មិនមែន​ជាហេតុ ប្រកបដោយហេតុ ទាំងមិនមែន​ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមែន​ជាហេតុ មិនមែន​ប្រាសចាកហេតុ ទាំងមិនមែន​ជាមិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១២៣៣] ក្នុងហេតុប្បច្ច័យ មានវារៈ១។

នហេតុទុកនហេតុនសហេតុកទុកៈ

ហេតុទុកនហេតុសហេតុកទុកៈ

[១២៣៤] ធម៌​មិនមែន​ជាហេតុ មិនមែន​ជាហេតុ តែប្រកបដោយហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាហេតុ និងមិនមែន​ប្រកបដោយហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១២៣៥] ក្នុងហេតុប្បច្ច័យ មានវារៈ១។

[១២៣៦] ធម៌​មិនមែន​ជាហេតុ មិនមែន​ជាហេតុ ទាំងមិនមានហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាហេតុ ទាំងមិនមែន​ជាមិនមានហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១២៣៧] ក្នុងហេតុប្បច្ច័យ មានវារៈ១។

នហេតុទុកនសប្បច្ចយទុកៈ

ហេតុទុកសប្បច្ចយទុកៈ

[១២៣៨] ធម៌​មិនមែន​ជាហេតុ មិនមែន​ប្រកបដោយបច្ច័យ ជាបច្ច័យនៃធម៌​ជាហេតុ ប្រកប​ដោយបច្ច័យ ដោយអារម្មណប្បច្ច័យ។

[១២៣៩] ក្នុងអារម្មណប្បច្ច័យ មានវារៈ៣។

សង្ខតៈ ប្រហែលគ្នានឹងសប្បច្ចយៈដែរ។

នហេតុទុកនសនិទស្សនទុកៈ

ហេតុទុកសនិទស្សនទុកៈ

[១២៤០] ធម៌​មិនមែន​ជាហេតុ ប្រកបដោយការឃើញ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ប្រកបដោយការឃើញ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១២៤១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១២៤២] ធម៌​មិនមែន​ជាហេតុ មិនមែន​ជាមិនមានការឃើញ ជាបច្ច័យនៃធម៌​ជាហេតុ មិនមានការឃើញ ដោយអារម្មណប្បច្ច័យ។

[១២៤៣] ក្នុងអារម្មណប្បច្ច័យ មានវារៈ៣។

នហេតុទុកនសប្បដិឃទុកៈ

ហេតុទុកសប្បដិឃទុកៈ

[១២៤៤] ធម៌​មិនមែន​ជាហេតុ ប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១២៤៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១២៤៦] ធម៌​មិនមែន​ជាហេតុ មិនមានការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាមិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១២៤៧] ក្នុងហេតុប្បច្ច័យ មានវារៈ១។

នហេតុទុកនរូបីទុកៈ

ហេតុទុករូបីទុកៈ

[១២៤៨] ធម៌​ជាហេតុ មានរូប អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​មានរូប ទើប​កើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។

[១២៤៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១២៥០] ធម៌​ជាហេតុ មិនមានរូប អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាមិនមានរូប ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១២៥១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នហេតុទុកនលោកិយទុកៈ

ហេតុទុកលោកិយទុកៈ

[១២៥២] ធម៌​ជាហេតុ ជាលោកិយ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាលោកិយ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​មិនមែន​ជាហេតុ ជាលោកិយ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមែន​ជាហេតុ មិនមែន​ជាលោកិយ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ តាមន័យដែលរាប់មកហើយ មានវារៈ៣។

[១២៥៣] ធម៌​ជាហេតុ ជាលោកុត្តរៈ ពឹងផ្អែកនឹងធម៌​មិនមែន​ជាហេតុ មិនមែន​ជា​លោកុត្តរៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១២៥៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នហេតុទុកនកេនចិវិញ្ញេយ្យទុកៈ

ហេតុទុកកេនចិវិញ្ញេយ្យទុកៈ

[១២៥៥] ធម៌​ជាហេតុ ដែលត្រូវដឹងច្បាស់ដោយវិញ្ញាណណានីមួយ អាស្រ័យនូវ​ធម៌​មិន​មែន​ជាហេតុ ដែលមិនមែន​ត្រូវដឹងច្បាស់ដោយវិញ្ញាណណានីមួយ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១២៥៦] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

[១២៥៧] ធម៌​ជាហេតុ ដែលមិនត្រូវដឹងច្បាស់ដោយវិញ្ញាណណានីមួយ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាមិនត្រូវដឹងច្បាស់ដោយវិញ្ញាណណានីមួយ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១២៥៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នហេតុទុកនោអាសវទុកៈ

ហេតុទុកអាសវទុកៈ

[១២៥៩] ធម៌​ជាហេតុ ជាអាសវៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាអាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​មិនមែន​ជាហេតុ ជាអាសវៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាអាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាហេតុ ជាអាសវៈក្តី មិនមែន​ជាហេតុ ជាអាសវៈក្តី អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាអាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។ ធម៌​មិនមែន​ជាហេតុ ជាអាសវៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមែន​ជាហេតុ មិនមែន​ជាអាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ ធម៌​ជាហេតុ ជាអាសវៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាអាសវៈផង មិនមែន​ជាមិនមែន​ជាហេតុ មិនមែន​ជាអាសវៈផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។

[១២៦០] ក្នុងហេតុប្បច្ច័យ មានវារៈ៥។

[១២៦១] ធម៌​មិនមែន​ជាហេតុ មិនមែន​ជាអាសវៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិន​មែន​ជាមិនមែន​ជាអាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​មិនមែន​ជាហេតុ មិន​មែន​​ជាអាសវៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមែន​ជាហេតុ មិនមែន​ជាមិនមែន​ជាអាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាហេតុ មិនមែន​ជាអាសវៈ អាស្រ័យនូវ​ធម៌​មិន​មែន​​ជាមិនមែន​ជាហេតុ មិនមែន​ជាមិនមែន​ជាអាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ ធម៌​ជាហេតុ មិនមែន​ជាអាសវៈក្តី មិនមែន​ជាហេតុ មិនមែន​ជាអាសវៈក្តី អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមែន​ជាហេតុ មិនមែន​ជាមិនមែន​ជាអាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​មិនមែន​ជាហេតុ មិនមែន​ជាអាសវៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាមិនមែន​ជាអាសវៈផង មិនមែន​ជាមិនមែន​ជាហេតុ មិនមែន​ជាមិនមែន​ជា​អាសវៈ​ផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១២៦២] ក្នុងហេតុប្បច្ច័យ មានវារៈ៥។

នហេតុទុកនសាសវទុកៈ

ហេតុទុកសាសវទុកៈ

[១២៦៣] ធម៌​មិនមែន​ជាហេតុ ប្រកបដោយអាសវៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១២៦៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នហេតុទុកនអាសវសម្បយុត្តទុកៈ

ហេតុទុកអាសវសម្បយុត្តទុកៈ

[១២៦៥] ធម៌​មិនមែន​ជាហេតុ ប្រកបដោយអាសវៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមែន​ជា​ហេតុ មិនមែន​ប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១២៦៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១២៦៧] ធម៌​ជាហេតុ ប្រាសចាកអាសវៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ប្រាសចាក​អាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១២៦៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នហេតុទុកនអាសវសាសទុកៈ

ហេតុទុកអាសវសាសវទុកៈ

[១២៦៩] ធម៌​ជាហេតុ ជាអាសវៈ ទាំងប្រកបដោយអាសវៈ អាស្រ័យនូវ​ធម៌​មិនមែន​ជា​ហេតុ មិនមែន​ជាអាសវៈ ទាំងមិនមែន​ជាមិនមានអាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១២៧០] ក្នុងហេតុប្បច្ច័យ មានវារៈ៥។

[១២៧១] ធម៌​មិនមែន​ជាហេតុ ប្រកបដោយអាសវៈ ទាំងមិនមែន​ជាអាសវៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាមិនមានអាសវៈ ទាំងមិនមែន​ជាមិនមែន​ជាអាសវៈ ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១២៧២] ក្នុងហេតុប្បច្ច័យ មានវារៈ៥។

នហេតុទុកនអាសវអាសវសម្បយុត្តទុកៈ

ហេតុទុកអាសវអាសវសម្បយុត្តទុកៈ

[១២៧៣] ធម៌​ជាហេតុ ជាអាសវៈ ទាំងប្រកបដោយអាសវៈ អាស្រ័យនូវ​ធម៌​មិនមែន​ជា​ហេតុ មិនមែន​ជាអាសវៈ ទាំងមិនមែន​ប្រាសចាកអាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១២៧៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១២៧៥] ធម៌​មិនមែន​ជាហេតុ ប្រកបដោយអាសវៈ ទាំងមិនមែន​ជាអាសវៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ប្រាសចាកអាសវៈ ទាំងមិនមែន​ជាមិនមែន​ជាអាសវៈ ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១២៧៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នហេតុទុកអាសវវិប្បយុត្តនសាសវទុកៈ

ហេតុទុកអាសវវិប្បយុត្តសាសវទុកៈ

[១២៧៧] ធម៌​មិនមែន​ជាហេតុ ប្រាសចាកអាសវៈ តែប្រកបដោយអាសវៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ ប្រាសចាកអាសវៈ និងមិនមែន​ប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១២៧៨] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១២៧៩] ធម៌​ជាហេតុ ប្រាសចាកអាសវៈ និងមិនមានអាសវៈ ពឹងផ្អែកនឹងធម៌​មិនមែន​ជា​ហេតុ ប្រាសចាកអាសវៈ និងមិនមែន​ជាមិនមានអាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១២៨០] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នហេតុទុកនោសញ្ញោជនគោច្ឆកទុកៈ

ហេតុទុកសញ្ញោជនគោច្ឆកទុកៈ

[១២៨១] ធម៌​ជាហេតុ ជាសញ្ញោជនៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជា​សញ្ញោជនៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១២៨២] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នហេតុទុកនោគន្ថគោច្ឆកទុកៈ

ហេតុទុកគន្ថគោច្ឆកទុកៈ

[១២៨៣] ធម៌​ជាហេតុ ជាគន្ថៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាគន្ថៈ ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។

[១២៨៤] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នហេតុទុកនោឱឃគោច្ឆកទុកៈ

ហេតុទុកឱឃគោច្ឆកទុកៈ

[១២៨៥] ធម៌​ជាហេតុ ជាឱឃៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាឱឃៈ ទើប​កើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។

[១២៨៦] ក្នុងហេតុប្បច្ច័យ មានវារៈ៥។

នហេតុទុកនោយោគគោច្ឆកទុកៈ

ហេតុទុកយោគគោច្ឆកទុកៈ

[១២៨៧] ធម៌​ជាហេតុ ជាយោគៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាយោគៈ ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១២៨៨] ក្នុងហេតុប្បច្ច័យ មានវារៈ៥។

នហេតុទុកនោនីវរណគោច្ឆកទុកៈ

ហេតុទុកនីវរណគោច្ឆកទុកៈ

[១២៨៩] ធម៌​ជាហេតុ ជានីវរណៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជានីវរណៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១២៩០] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នហេតុទុកនោបរាមាសគោច្ឆកទុកៈ

ហេតុទុកបរាមាសគោច្ឆកទុកៈ

[១២៩១] ធម៌​មិនមែន​ជាហេតុ ជាបរាមាសៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជា​បរាមាសៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ មានវារៈ៣។

នហេតុទុកនសារម្មណទុកៈ

ហេតុទុកសារម្មណទុកៈ

[១២៩២] ធម៌​ជាហេតុ ប្រកបដោយអារម្មណ៍ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ប្រកប​ដោយអារម្មណ៍ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ មានវារៈ៣។

[១២៩៣] ធម៌​មិនមែន​ជាហេតុ មិនមានអារម្មណ៍ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិន​មែន​​ជាមិនមានអារម្មណ៍ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ មានវារៈ៣។

នហេតុទុកនោចិត្តទុកៈ

ហេតុទុកចិត្តទុកៈ

[១២៩៤] ធម៌​មិនមែន​ជាហេតុ ជាចិត្ត អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាចិត្ត ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១២៩៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១២៩៦] ធម៌​ជាហេតុ មិនមែន​ជាចិត្ត អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជា​មិនមែន​​ជាចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១២៩៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នហេតុទុកនចេតសិកទុកៈ

ហេតុទុកចេតសិកទុកៈ

[១២៩៨] ធម៌​ជាហេតុ ជាចេតសិក អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាចេតសិក ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១២៩៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១៣០០] ធម៌​មិនមែន​ជាហេតុ មិនមានចេតសិក អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិន​មែន​ជាមិនមានចេតសិក ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៣០១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នហេតុទុកនចិត្តសម្បយុត្តទុកៈ

ហេតុទុកចិត្តសម្បយុត្តទុកៈ

[១៣០២] ធម៌​ជាហេតុ ប្រកបដោយចិត្ត អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ប្រកប​ដោយចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៣០៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១៣០៤] ធម៌​មិនមែន​ជាហេតុ ប្រាសចាកចិត្ត អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ប្រាសចាកចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៣០៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នហេតុទុកនោចិត្តសំសដ្ឋទុកៈ

ហេតុទុកចិត្តសំសដ្ឋទុកៈ

[១៣០៦] ធម៌​ជាហេតុ ច្រឡំដោយចិត្ត អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ច្រឡំ​ដោយ​ចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៣០៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១៣០៨] ធម៌​មិនមែន​ជាហេតុ ប្រាសចាកការច្រឡំដោយចិត្ត អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ប្រាសចាកការច្រឡំដោយចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៣០៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នហេតុទុកនោចិត្តសមុដ្ឋានទុកៈ

ហេតុទុកចិត្តសមុដ្ឋានទុកៈ

[១៣១០] ធម៌​ជាហេតុ តាំងឡើងដោយចិត្ត អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​តាំង​ឡើងដោយចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៣១១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១៣១២] ធម៌​ជាហេតុ មិនមែន​តាំងឡើងដោយចិត្ត អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិន​មែន​​ជាមិនតាំងឡើងដោយចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៣១៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នហេតុទុកនោចិត្តសហភុទុកៈ

ហេតុទុកចិត្តសហភុទុកៈ

[១៣១៤] ធម៌​ជាហេតុ កើតជាមួយនឹងចិត្ត អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​កើត​ជាមួយនឹងចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៣១៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១៣១៦] ធម៌​មិនមែន​ជាហេតុ មិនមែន​កើតជាមួយនឹងចិត្ត អាស្រ័យនូវ​ធម៌​មិនមែន​ជា​ហេតុ មិនមែន​ជាមិនមែន​កើតជាមួយនឹងចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ មាន​វារៈ៣។

នហេតុទុកនោចិត្តានុបរិវត្តិទុកៈ

ហេតុទុកចិត្តានុបរិវត្តិកទុកៈ

[១៣១៧] ធម៌​មិនមែន​ជាហេតុ មិនមែន​ប្រព្រឹត្តទៅតាមចិត្ត អាស្រ័យនូវ​ធម៌​មិនមែន​ជា​ហេតុ មិនមែន​ប្រព្រឹត្តទៅតាមចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៣១៨] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នហេតុទុកនោចិត្តសំសដ្ឋសមុដ្ឋានទុកៈ

ហេតុទុកចិត្តសំសដ្ឋសមុដ្ឋានទុកៈ

[១៣១៩] ធម៌​ជាហេតុ ច្រឡំ តាំងឡើងដោយចិត្ត អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិន​មែន​​ច្រឡំ តាំងឡើងដោយចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៣២០] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១៣២១] ធម៌​មិនមែន​ជាហេតុ មិនមែន​ច្រឡំ តាំងឡើងដោយចិត្ត អាស្រ័យនូវ​ធម៌​មិន​មែន​​ជាហេតុ មិនមែន​ជាមិនមែន​ច្រឡំ តាំងឡើងដោយចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៣២២] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នហេតុទុកនោចិត្តសំសដ្ឋសមុដ្ឋានសហភុទុកៈ

ហេតុទុកចិត្តសំសដ្ឋសមុដ្ឋានសហភុទុកៈ

[១៣២៣] ធម៌​ជាហេតុ ច្រឡំ តាំងឡើង កើតជាមួយនឹងចិត្ត អាស្រ័យនូវ​ធម៌​មិនមែន​ជា​ហេតុ មិនមែន​ច្រឡំ តាំងឡើង កើតជាមួយនឹងចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៣២៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១៣២៥] ធម៌​មិនមែន​ជាហេតុ មិនមែន​ច្រឡំ តាំងឡើង កើតជាមួយនឹងចិត្ត អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាមិនមែន​ច្រឡំ តាំងឡើង កើតជាមួយនឹងចិត្ត ទើប​កើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៣២៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នហេតុទុកនោចិត្តសំសដ្ឋសមុដ្ឋានានុបរិវត្តិទុកៈ

ហេតុទុកចិត្តសំសដ្ឋសមុដ្ឋានានុបរិវត្តិទុកៈ

[១៣២៧] ធម៌​ជាហេតុ ច្រឡំ តាំងឡើង ប្រព្រឹត្តទៅតាមចិត្ត អាស្រ័យនូវ​ធម៌​មិនមែន​ជា​ហេតុ មិនមែន​ច្រឡំ តាំងឡើង ប្រព្រឹត្តទៅតាមចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៣២៨] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១៣២៩] ធម៌​មិនមែន​ជាហេតុ មិនមែន​ច្រឡំ តាំងឡើង ប្រព្រឹត្តទៅតាមចិត្ត អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាមិនមែន​ច្រឡំ តាំងឡើង ប្រព្រឹត្តទៅតាមចិត្ត ទើប​កើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៣៣០] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នហេតុទុកនអជ្ឈត្តិកទុកៈ

ហេតុទុកអជ្ឈត្តិកទុកៈ

[១៣៣១] ធម៌​មិនមែន​ជាហេតុ ជាខាងក្នុង អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជា​ខាងក្នុង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៣៣២] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១៣៣៣] ធម៌​ជាហេតុ ជាខាងក្រៅ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាខាងក្រៅ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៣៣៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នហេតុទុកនឧបាទាទុកៈ

ហេតុទុកឧបាទាទុកៈ

[១៣៣៥] ធម៌​មិនមែន​ជាហេតុ ជាឧបាទា អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជា​ឧបាទា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៣៣៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១៣៣៧] ធម៌​ជាហេតុ មិនមែន​ជាឧបាទា អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជា​មិនមែន​ជាឧបាទា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៣៣៨] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នហេតុទុកនឧបាទិន្នទុកៈ

ហេតុទុកឧបាទិន្នទុកៈ

[១៣៣៩] ធម៌​ជាហេតុ មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យក អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាមិនមានកម្មប្រកបដោយកិលេស មានតណ្ហា​ជា​ដើម កាន់យក ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៣៤០] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នហេតុទុកនោឧបាទានគោច្ឆកទុកៈ

ហេតុទុកឧបាទានគោច្ឆកទុកៈ

[១៣៤១] ធម៌​ជាហេតុ ជាឧបាទាន អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាឧបាទាន ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៣៤២] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នហេតុទុកនោកិលេសគោច្ឆកទុកៈ

ហេតុទុកកិលេសគោច្ឆកទុកៈ

[១៣៤៣] ធម៌​ជាហេតុ ជាកិលេស អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាកិលេស ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៣៤៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នហេតុទុកនទស្សនេនបហាតព្វទុកៈ

ហេតុទុកទស្សនេនបហាតព្វទុកៈ

[១៣៤៥] ធម៌​ជាហេតុ ត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌​មិនមែន​ជាហេតុ មិនមែន​ត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៣៤៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១៣៤៧] ធម៌​មិនមែន​ជាហេតុ មិនមែន​ត្រូវលះដោយទស្សនៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាមិនមែន​ត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៣៤៨] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នហេតុទុកនភាវនាយបហាតព្វទុកៈ

ហេតុទុកភាវនាយបហាតព្វទុកៈ

[១៣៤៩] ធម៌​ជាហេតុ ដែលត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌​មិនមែន​ជាហេតុ មិន​មែន​​ត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៣៥០] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១៣៥១] ធម៌​មិនមែន​ជាហេតុ មិនមែន​ត្រូវលះដោយភាវនា អាស្រ័យនូវ​ធម៌​មិនមែន​ជា​ហេតុ មិនមែន​ជាមិនមែន​ត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៣៥២] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នហេតុទុកនទស្សនេនបហាតព្វហេតុកទុកៈ

ហេតុទុកទស្សនេនបហាតព្វហេតុកទុកៈ

[១៣៥៣] ធម៌​មិនមែន​ជាហេតុ មានហេតុដែលត្រូវលះដោយទស្សនៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​មានហេតុដែលត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ មានវារៈ១។

[១៣៥៤] ធម៌​មិនមែន​ជាហេតុ មិនមែន​មានហេតុដែលត្រូវលះដោយទស្សនៈ អាស្រ័យ​នូវ​​ធម៌​មិនមែន​ជាមិនមែន​ហេតុ មិនមែន​ជាមិនមែន​ជាមានហេតុដែលត្រូវ​លះដោយ​ទស្សនៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៣៥៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នហេតុទុកនភាវនាយបហាតព្វហេតុកទុកៈ

ហេតុទុកភាវនាយបហាតព្វហេតុកទុកៈ

[១៣៥៦] ធម៌​មិនមែន​ជាហេតុ មានហេតុដែលត្រូវលះដោយភាវនា អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​មានហេតុដែលត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៣៥៧] ក្នុងហេតុប្បច្ច័យ មានវារៈ១។

[១៣៥៨] ធម៌​មិនមែន​ជាហេតុ មិនមែន​មានហេតុដែលត្រូវលះដោយភាវនា អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមែន​ជាហេតុ មិនមែន​ជាមិនមែន​មានហេតុដែលត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៣៥៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នហេតុទុកនសវិតក្កទុកៈ

ហេតុទុកសវិតក្កទុកៈ

[១៣៦០] ធម៌​ជាហេតុ ប្រកបដោយវិតក្កៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ប្រកប​ដោយវិតក្កៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៣៦១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

សេចក្តីបំប្រួញ ក្នុងបច្ច័យទាំងអស់។

នហេតុទុកនសរណទុកៈ

ហេតុទុកសរណទុកៈ

[១៣៦២] ធម៌​ជាហេតុ ប្រកបដោយរណៈ (សភាពលាមក) ពឹងផ្អែកនឹងធម៌​មិនមែន​ជា​ហេតុ មិនមែន​ប្រកបដោយរណៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៣៦៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១៣៦៤] ធម៌​មិនមែន​ជាហេតុ មិនមានរណៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាមិនមានរណៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​មិនមែន​ជាហេតុ មិនមានរណៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមែន​ជាហេតុ មិនមែន​ជាមិនមានរណៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​មិនមែន​ជាហេតុ មិនមានរណៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាមិនមានរណៈផង មិនមែន​ជាមិនមែន​ជាហេតុ មិនមែន​ជាមិនមានរណៈផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៣៦៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នសហេតុកទុកនហេតុទុកៈ

សហេតុកទុកហេតុទុកៈ

[១៣៦៦] ធម៌​ប្រកបដោយហេតុ ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយហេតុ មិន​មែន​​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ប្រកបដោយហេតុ ជាហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាមិនមានហេតុ មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ប្រកបដោយហេតុ ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយហេតុ មិនមែន​ជាហេតុផង មិនមែន​ជាមិនមានហេតុ មិនមែន​ជាហេតុផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៣៦៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១៣៦៨] ធម៌​ប្រកបដោយហេតុ មិនមែន​ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយ​ហេតុ មិនមែន​ជាមិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៣៦៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នហេតុសម្បយុត្តទុកនហេតុទុកៈ

ហេតុសម្បយុត្តទុកហេតុទុកៈ

[១៣៧០] ធម៌​ប្រកបដោយហេតុ ជាហេតុ អាស្រ័យនូវ​ធម៌​មិនប្រកបដោយហេតុ មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ មានវារៈ៣។ ប្រហែលគ្នានឹង​សហេតុកទុកៈ​ដែរ។

នហេតុសហេតុកទុកនហេតុទុកៈ

ហេតុសហេតុកទុកហេតុទុកៈ

[១៣៧១] ធម៌​ជាហេតុ ទាំងប្រកបដោយហេតុ ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ ទាំងមិនមែន​ជាមិនមានហេតុ មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៣៧២] ក្នុងហេតុប្បច្ច័យ មានវារៈ១។

[១៣៧៣] ធម៌​ប្រកបដោយហេតុ ទាំងមិនមែន​ជាហេតុ មិនមែន​ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមានហេតុ ទាំងមិនមែន​ជាមិនមែន​ជាហេតុ មិនមែន​ជាមិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៣៧៤] ក្នុងហេតុប្បច្ច័យ មានវារៈ១។

នហេតុហេតុសម្បយុត្តទុកនហេតុទុកៈ

ហេតុហេតុសម្បយុត្តទុកហេតុទុកៈ

[១៣៧៥] ធម៌​ជាហេតុ ទាំងប្រកបដោយហេតុ ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាហេតុ ទាំងមិនមែន​ប្រាសចាកហេតុ មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៣៧៦] ក្នុងហេតុប្បច្ច័យ មានវារៈ១។

[១៣៧៧] ធម៌​ប្រកបដោយហេតុ ទាំងមិនមែន​ជាហេតុ មិនមែន​ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ប្រាសចាកហេតុ ទាំងមិនមែន​ជាមិនមែន​ជាហេតុ មិនមែន​ជាមិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៣៧៨] ក្នុងហេតុប្បច្ច័យ មានវារៈ១។

អន្តិមទុកៈ បណ្ឌិត មិនគប្បីបានទេ។

នសប្បច្ចយទុកនហេតុទុកៈ

សប្បច្ចយទុកហេតុទុកៈ

[១៣៧៩] ធម៌​ប្រកបដោយបច្ច័យ ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមានបច្ច័យ មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ

[១៣៨០] ក្នុងហេតុប្បច្ច័យ មានវារៈ១។

[១៣៨១] ធម៌​ប្រកបដោយបច្ច័យ មិនមែន​ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមាន​បច្ច័យ មិនមែន​ជាមិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៣៨២] ក្នុងហេតុប្បច្ច័យ មានវារៈ១។

សង្ខតធម៌​ប្រហែលគ្នានឹងសប្បច្ចយធម៌​ដែរ។

នសនិទស្សនទុកនហេតុទុកៈ

សនិទស្សនទុកហេតុទុកៈ

[១៣៨៣] ធម៌​មិនមានការឃើញ ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការឃើញ មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៣៨៤] ក្នុងហេតុប្បច្ច័យ មានវារៈ១។

[១៣៨៥] ធម៌​ប្រកបដោយការឃើញ មិនមែន​ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកប​ដោយ​ការឃើញ មិនមែន​ជាមិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៣៨៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នសប្បដិឃទុកនហេតុទុកៈ

សប្បដិឃទុកហេតុទុកៈ

[១៣៨៧] ធម៌​មិនមានការប៉ះពាល់ ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយការ​ប៉ះពាល់ មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៣៨៨] ក្នុងហេតុប្បច្ច័យ មានវារៈ១។

[១៣៨៩] ធម៌​ប្រកបដោយការប៉ះពាល់ មិនមែន​ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកប​ដោយការប៉ះពាល់ មិនមែន​ជាមិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៣៩០] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នរូបីទុកនហេតុទុកៈ

រូបីទុកហេតុទុកៈ

[១៣៩១] ធម៌​មិនមានរូប ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​មានរូប មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​មិនមានរូប មិនមែន​ជាហេតុ អាស្រ័យនូវ​ធម៌​មិន​មាន​រូប មិនមែន​ជាមិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ តាមន័យ​ដែល​រាប់​មក​ហើយ មានវារៈ៣។

នលោកិយទុកនហេតុទុកៈ

លោកិយទុកហេតុទុកៈ

[១៣៩២] ធម៌​ជាលោកុត្តរៈ ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាលោកិយ មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ ធម៌​ជាលោកិយ ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាលោកុត្តរៈ មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។

[១៣៩៣] ក្នុងហេតុប្បច្ច័យ មានវារៈ២។

[១៣៩៤] ធម៌​ជាលោកិយ មិនមែន​ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាលោកិយ មិនមែន​ជាមិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។ ធម៌​ជាលោកិយ មិន​មែន​ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាលោកុត្តរៈ មិនមែន​ជាមិនមែន​ជាហេតុ ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។ មានវារៈ១។

[១៣៩៥] ក្នុងហេតុប្បច្ច័យ មានវារៈ៤។

នកេនចិវិញ្ញេយ្យទុកនហេតុទុកៈ

កេនចិវិញ្ញេយ្យទុកហេតុទុកៈ

[១៣៩៦] ធម៌​ដែលគប្បីដឹងច្បាស់ដោយវិញ្ញាណណានីមួយ ជាហេតុអាស្រ័យនូវ​ធម៌​ ដែល​មិនមែន​គប្បីដឹងច្បាស់ដោយវិញ្ញាណណានីមួយ មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​​ហេតុប្បច្ច័យ។

[១៣៩៧] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

[១៣៩៨] ធម៌​ដែលមិនមែន​គប្បីដឹងច្បាស់ដោយវិញ្ញាណណានីមួយ មិនមែន​ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាគប្បីដឹងច្បាស់ដោយវិញ្ញាណណានីមួយ មិនមែន​ជាមិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ

[១៣៩៩] ក្នុងហេតុប្បច្ច័យ មានវារៈ៩។

នោអាសវទុកនហេតុទុកៈ

អាសវទុកហេតុទុកៈ

[១៤០០] ធម៌​ជាអាសវៈ ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាអាសវៈ មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។ ធម៌​ជាអាសវៈ ជាហេតុ អាស្រ័យនូវ​ធម៌​មិន​មែន​​ជាមិនមែន​ជាអាសវៈ មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មាន​វារៈ១។ ធម៌​ជាអាសវៈ ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាអាសវៈ មិនមែន​ជាហេតុផង មិន​មែន​ជាមិនមែន​ជាអាសវៈ មិនមែន​ជាហេតុផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។

[១៤០១] ក្នុងហេតុប្បច្ច័យ មានវារៈ៥។

[១៤០២] ធម៌​មិនមែន​ជាអាសវៈ មិនមែន​ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាអាសវៈ មិនមែន​ជាមិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​មិនមែន​ជាអាសវៈ មិនមែន​ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមែន​ជាអាសវៈ មិនមែន​ជាមិនមែន​ជា​ហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ៣។ ធម៌​មិនមែន​ជាអាសវៈ មិនមែន​ជា​ហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាអាសវៈ មិនមែន​ជាមិនមែន​ជាហេតុផង មិនមែន​ជាមិន​មែន​ជាអាសវៈ មិនមែន​ជាមិនមែន​ជាហេតុផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ មាន​វារៈ៥។ សេចក្តីសង្ខេប។

នសារម្មណទុកនហេតុទុកៈ

សារម្មណទុកហេតុទុកៈ

[១៤០៣] ធម៌​ប្រកបដោយអារម្មណ៍ ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយ​អារម្មណ៍ មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៤០៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១៤០៥] ធម៌​ប្រកបដោយអារម្មណ៍ មិនមែន​ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមាន​អារម្មណ៍ មិនមែន​ជាមិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៤០៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣។ សេចក្តីសង្ខេប។

នសរណទុកនហេតុទុកៈ

សរណទុកហេតុទុកៈ

[១៤០៧] ធម៌​មិនមានរណៈ ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយរណៈ មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ប្រកបដោយរណៈ ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមានរណៈ មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៤០៨] ក្នុងហេតុប្បច្ច័យ មានវារៈ២។

[១៤០៩] ធម៌​មិនមានរណៈ មិនមែន​ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយរណៈ មិនមែន​ជាមិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ប្រកបដោយរណៈ មិនមែន​ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមានរណៈ មិនមែន​ជាមិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៤១០] ក្នុងហេតុប្បច្ច័យ មានវារៈ៣។ សេចក្តីសង្ខេប។

នសរណទុកនសហេតុកទុកៈ

សរណទុកសហេតុកទុកៈ

[១៤១១] ធម៌​មិនមានរណៈ ប្រកបដោយហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយរណៈ មិនមែន​ប្រកបដោយហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ប្រកបដោយរណៈ ប្រកបដោយហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមានរណៈ មិនមែន​ប្រកបដោយហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៤១២] ក្នុងហេតុប្បច្ច័យ មានវារៈ២។

[១៤១៣] ធម៌​មិនមានរណៈ មិនមានហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយរណៈ មិន​មែន​ជាមិនមានហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​មិនមានរណៈ មិនមាន​ហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមានរណៈ មិនមែន​ជាមិនមានហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៤១៤] ក្នុងហេតុប្បច្ច័យ មានវារៈ២។

នសរណទុកនហេតុសម្បយុត្តទុកៈ

សរណទុកហេតុសម្បយុត្តទុកៈ

[១៤១៥] ធម៌​មិនមានរណៈ ប្រកបដោយហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយរណៈ មិនមែន​ប្រកបដោយហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៤១៦] ក្នុងហេតុប្បច្ច័យ មានវារៈ២។

[១៤១៧] ធម៌​មិនមានរណៈ ប្រាសចាកហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយរណៈ មិនមែន​ប្រាសចាកហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៤១៨] ក្នុងហេតុប្បច្ច័យ មានវារៈ២។

នសរណទុកនហេតុសហេតុកទុកៈ

សរណទុកហេតុសហេតុកទុកៈ

[១៤១៩] ធម៌​មិនមានរណៈ ជាហេតុ ទាំងប្រកបដោយហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជា​ប្រកប​ដោយរណៈ មិនមែន​ជាហេតុ ទាំងមិនមែន​ជាមិនមានហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ប្រកបដោយរណៈ ជាហេតុ ទាំងប្រកបដោយហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមានរណៈ មិនមែន​ជាហេតុ ទាំងមិនមែន​ជាមិនមានហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៤២០] ក្នុងហេតុប្បច្ច័យ មានវារៈ២។

[១៤២១] ធម៌​មិនមានរណៈ ប្រកបដោយហេតុ ទាំងមិនមែន​ជាហេតុ អាស្រ័យនូវ​ធម៌​មិន​មែន​​ប្រកបដោយរណៈ មិនមែន​ជាមិនមានហេតុ ទាំងមិនមែន​ជាមិនមែន​ជាហេតុ ទើប​កើត​ឡើង ព្រោះ​ហេតុប្បច្ច័យ។ ធម៌​ប្រកបដោយរណៈ ប្រកបដោយហេតុ ទាំងមិនមែន​ជាហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមានរណៈ មិនមែន​ជាមិនមានហេតុ ទាំងមិនមែន​ជាមិនមែន​ជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៤២២] ក្នុងហេតុប្បច្ច័យ មានវារៈ២។

ហេតុចេវហេតុសម្បយុត្តទុកៈ មានសេចក្តីសង្ខេប។

នសរណទុកនហេតុនសហេតុកទុកៈ

សរណទុកនហេតុសហេតុកទុកៈ

[១៤២៣] ធម៌​មិនមានរណៈ មិនមែន​ជាហេតុ តែប្រកបដោយហេតុ អាស្រ័យនូវ​ធម៌​មិន​មែន​​ប្រកបដោយរណៈ មិនមែន​ជាហេតុ និងមិនមែន​ប្រកបដោយហេតុ ទើបកើតឡើង ព្រោះ​​ហេតុប្បច្ច័យ។

[១៤២៤] ក្នុងហេតុប្បច្ច័យ មានវារៈ១។

[១៤២៥] ធម៌​មិនមានរណៈ មិនមែន​ជាហេតុ និងមិនមានហេតុ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយរណៈ មិនមែន​ជាហេតុ និងមិនមែន​ជាមិនមានហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។ ធម៌​មិនមានរណៈ មិនមែន​ជាហេតុ និងមិនមានហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាមិនមានរណៈ មិនមែន​ជាហេតុ និងមិនមែន​ជាមិនមានហេតុ ទើបកើត​ឡើង ព្រោះ​ហេតុប្បច្ច័យ មានវារៈ១។

[១៤២៦] ក្នុងហេតុប្បច្ច័យ មានវារៈ២។

នសរណទុកនសប្បច្ចយទុកៈ

សរណទុកសប្បច្ចយទុកៈ

[១៤២៧] ធម៌​មិនមែន​ប្រកបដោយរណៈ មិនមែន​ប្រកបដោយបច្ច័យ (ជាបច្ច័យ) នៃធម៌​មិនមានរណៈ ប្រកបដោយបច្ច័យ។បេ។ មានវារៈ១។

នសរណទុកនសង្ខតទុកៈ

សរណទុកសង្ខតទុកៈ

[១៤២៨] ធម៌​មិនមែន​ប្រកបដោយរណៈ មិនមែន​សង្ខតៈ។ សេចក្តីសង្ខេប។

នសរណទុកនសនិទស្សនទុកៈ

សរណទុកសនិទស្សនទុកៈ

[១៤២៩] ធម៌​មិនមានរណៈ ប្រកបដោយការឃើញ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយ​រណៈ មិនមែន​ប្រកបដោយការឃើញ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៤៣០] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នសរណទុកនសប្បដិឃទុកៈ

សរណទុកសប្បដិឃទុកៈ

[១៤៣១] ធម៌​មិនមានរណៈ ប្រកបដោយការប៉ះពាល់ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកប​ដោយ​រណៈ មិនមែន​ប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៤៣២] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នសរណទុកនរូបីទុកៈ

សរណទុករូបីទុកៈ

[១៤៣៣] ធម៌​មិនមានរណៈ មានរូប អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយរណៈ មិនមែន​មានរូប ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៤៣៤] ក្នុងហេតុប្បច្ច័យ មានវារៈ២។

[១៤៣៥] ធម៌​ប្រកបដោយរណៈ មិនមានរូប ពឹងផ្អែកនឹងធម៌​មិនមែន​ប្រកបដោយរណៈ មិនមែន​ជាមិនមានរូប ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៤៣៦] ក្នុងហេតុប្បច្ច័យ មានវារៈ២។

នសរណទុកនលោកិយទុកៈ

សរណទុកលោកិយទុកៈ

[១៤៣៧] ធម៌​មិនមានរណៈ ជាលោកិយ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយរណៈ មិន​មែន​​ជាលោកិយ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៤៣៨] ក្នុងហេតុប្បច្ច័យ មានវារៈ១។

[១៤៣៩] ធម៌​មិនមានរណៈ ជាលោកុត្តរៈ ពឹងផ្អែកនឹងធម៌​មិនមែន​ប្រកបដោយរណៈ មិន​មែន​​ជាលោកុត្តរៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៤៤០] ក្នុងហេតុប្បច្ច័យ មានវារៈ១។

នសរណទុកនកេនចិវិញ្ញេយ្យទុកៈ

សរណទុកកេនចិវិញ្ញេយ្យទុកៈ

[១៤៤១] ធម៌​មិនមានរណៈ ដែលគប្បីដឹងច្បាស់ដោយវិញ្ញាណណានីមួយ អាស្រ័យនូវ​ធម៌​​មិនមែន​ប្រកបដោយរណៈ ដែលមិនមែន​គប្បីដឹងច្បាស់ដោយវិញ្ញាណណានីមួយ ទើប​កើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៤៤២] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

[១៤៤៣] ធម៌​មិនមានរណៈ ដែលមិនមែន​គប្បីដឹងច្បាស់ ដោយវិញ្ញាណណានីមួយ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយរណៈ ដែលមិនមែន​ជាមិនមែន​គប្បីដឹងច្បាស់​ដោយ​វិញ្ញាណ​ណានីមួយ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៤៤៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣។

នសរណទុកនអាសវគោច្ឆកទុកៈ

សរណទុកអាសវគោច្ឆកទុកៈ

[១៤៤៥] ធម៌​ប្រកបដោយរណៈ ជាអាសវៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមានរណៈ មិន​មែន​​ជាអាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ មានវារៈ១។

នសរណទុកនសញ្ញោជនគោច្ឆកទុកៈ

សរណទុកសញ្ញោជនគោច្ឆកទុកៈ

[១៤៤៦] ធម៌​ប្រកបដោយរណៈ ជាសញ្ញោជនៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមានរណៈ មិនមែន​ជាសញ្ញោជនៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៤៤៧] ក្នុងហេតុប្បច្ច័យ មានវារៈ១។

នសរណទុកនគន្ថគោច្ឆកទុកៈ

សរណទុកគន្ថគោច្ឆកទុកៈ

[១៤៤៨] ធម៌​ប្រកបដោយរណៈ ជាគន្ថៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមានរណៈ មិន​មែន​​ជាគន្ថៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៤៤៩] ក្នុងហេតុប្បច្ច័យ មានវារៈ១។

នសរណទុកនឱឃគោច្ឆកទុកៈ

សរណទុកឱឃគោច្ឆកទុកៈ

[១៤៥០] ធម៌​ប្រកបដោយរណៈ ជាឱឃៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមានរណៈ មិន​មែន​​ជាឱឃៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ

[១៤៥១] ក្នុងហេតុប្បច្ច័យ មានវារៈ១។

នសរណទុកនយោគគោច្ឆកទុកៈ

សរណទុកយោគគោច្ឆកទុកៈ

[១៤៥២] ធម៌​ប្រកបដោយរណៈ ជាយោគៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមានរណៈ មិន​មែន​ជាយោគៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៤៥៣] ក្នុងហេតុប្បច្ច័យ មានវារៈ១។

នសរណទុកននីវរណគោច្ឆកទុកៈ

សរណទុកនីវរណគោច្ឆកទុកៈ

[១៤៥៤] ធម៌​ប្រកបដោយរណៈ ជានីវរណៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមានរណៈ មិនមែន​ជានីវរណៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៤៥៥] ក្នុងហេតុប្បច្ច័យ មានវារៈ១។

នសរណទុកនបរាមាសគោច្ឆកទុកៈ

សរណទុកបរាមាសគោច្ឆកទុកៈ

[១៤៥៦] ធម៌​ប្រកបដោយរណៈ ជាបរាមាសៈ អាស្រ័យនូវ​ធម៌​មិនមែន​ជាមិនមានរណៈ មិនមែន​ជាបរាមាសៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៤៥៧] ក្នុងហេតុប្បច្ច័យ មានវារៈ១។

នសរណទុកនសារម្មណទុកៈ

សរណទុកសារម្មណទុកៈ

[១៤៥៨] ធម៌​ប្រកបដោយរណៈ ប្រកបដោយអារម្មណ៍ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកប​ដោយ​រណៈ មិនមែន​ប្រកបដោយអារម្មណ៍ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ មាន​វារៈ១។

[១៤៥៩] ធម៌​មិនមានរណៈ មិនមានអារម្មណ៍ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយរណៈ មិនមែន​ជាមិនមានអារម្មណ៍ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៤៦០] ក្នុងហេតុប្បច្ច័យ មានវារៈ២។

នសរណទុកនចិត្តទុកៈ

សរណទុកចិត្តទុកៈ

[១៤៦១] ធម៌​មិនមានរណៈ ជាចិត្ត អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយរណៈ មិនមែន​ជាចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៤៦២] ក្នុងហេតុប្បច្ច័យ មានវារៈ២។ សេចក្តីសង្ខេប។

នសរណទុកនចេតសិកទុកៈ

សរណទុកចេតសិកទុកៈ

[១៤៦៣] ធម៌​មិនមានរណៈ ជាចេតសិក អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយរណៈ មិន​មែន​​ជាចេតសិក ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ

[១៤៦៤] ក្នុងហេតុប្បច្ច័យ មានវារៈ២។

នសរណទុកនចិត្តសម្បយុត្តទុកៈ

សរណទុកចិត្តសម្បយុត្តទុកៈ

[១៤៦៥] ធម៌​មិនមានរណៈ ប្រកបដោយចិត្ត អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយរណៈ មិនមែន​ប្រកបដោយចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ មានវារៈ២។

នសរណទុកនចិត្តសំសដ្ឋទុកៈ

សរណទុកចិត្តសំសដ្ឋទុកៈ

[១៤៦៦] ធម៌​មិនមានរណៈ ច្រឡំដោយចិត្ត អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយរណៈ មិនមែន​ច្រឡំដោយចិត្ត ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៤៦៧] ក្នុងហេតុប្បច្ច័យ មានវារៈ២។បេ។

នសរណទុកនទស្សនេនបហាតព្វទុកៈ

សរណទុកទស្សនេនបហាតព្វទុកៈ

[១៤៦៨] ធម៌​ប្រកបដោយរណៈ ដែលត្រូវលះដោយទស្សនៈ អាស្រ័យនូវ​ធម៌​មិនមែន​ជា​មិនមានរណៈ ដែលមិនមែន​ត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៤៦៩] ក្នុងហេតុប្បច្ច័យ មានវារៈ១។

[១៤៧០] ធម៌​មិនមានរណៈ ដែលមិនមែន​ជាត្រូវលះដោយទស្សនៈ អាស្រ័យនូវ​ធម៌​មិន​មែន​​ជាមិនមានរណៈ ដែលមិនមែន​ជាត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៤៧១] ក្នុងហេតុប្បច្ច័យ មានវារៈ១។ សេចក្តីសង្ខេប។

នសរណទុកនសឧត្តរទុកៈ

សរណទុកសឧត្តរទុកៈ

[១៤៧២] ធម៌​មិនមានរណៈ ប្រកបដោយឧត្តរៈ អាស្រ័យនូវ​ធម៌​មិនមែន​ប្រកបដោយ​រណៈ មិនមែន​ប្រកបដោយឧត្តរៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៤៧៣] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។

សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ប្រហែល​គ្នានឹង​បដិច្ចវារៈដែរ។

[១៤៧៤] ធម៌​មិនមែន​ប្រកបដោយរណៈ មិនមែន​ប្រកបដោយឧត្តរៈ ជាបច្ច័យនៃធម៌​មិន​មានរណៈ ប្រកបដោយឧត្តរៈ ដោយហេតុប្បច្ច័យ មានវារៈ១។

[១៤៧៥] ធម៌​មិនមែន​ប្រកបដោយរណៈ មិនមែន​ប្រកបដោយឧត្តរៈ ជាបច្ច័យនៃធម៌​មិន​មានរណៈ ប្រកបដោយឧត្តរៈ ដោយអារម្មណប្បច្ច័យ មានវារៈ១។

[១៤៧៦] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអធិបតិប្បច្ច័យ មានវារៈ១។បេ។ ក្នុងអវិគតប្បច្ច័យ មានវារៈ១។បេ។

[១៤៧៧] ធម៌​មិនមែន​ប្រកបដោយរណៈ មិនមែន​ប្រកបដោយឧត្តរៈ ជាបច្ច័យនៃធម៌​មិន​មាន​រណៈ ប្រកបដោយឧត្តរៈ ដោយអារម្មណប្បច្ច័យ … ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ … ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយ​បច្ឆាជាតប្បច្ច័យ។

[១៤៧៨] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ១។

[១៤៧៩] ក្នុងនអារម្មណប្បច្ច័យ មានវារៈ១ ព្រោះ​ហេតុប្បច្ច័យ។

[១៤៨០] ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ព្រោះ​នហេតុប្បច្ច័យ។

បញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះចុះ។

[១៤៨១] ធម៌​មិនមានរណៈ មិនមែន​ជាឧត្តរៈ ពឹងផ្អែកនឹងធម៌​មិនមែន​ប្រកបដោយរណៈ មិនមែន​ជាអនុត្តរៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។

[១៤៨២] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។

[១៤៨៣] ធម៌​មិនមែន​ប្រកបដោយរណៈ មិនមែន​ជាអនុត្តរៈ ជាបច្ច័យនៃធម៌​មិនមាន​រណៈ ជាអនុត្តរៈ ដោយអនន្តរប្បច្ច័យ។

[១៤៨៤] ក្នុងអនន្តរប្បច្ច័យ មានវារៈ១ ក្នុងសមនន្តរប្បច្ច័យ មានវារៈ១ ក្នុង​ឧបនិស្សយប្បច្ច័យ មានវារៈ២ ក្នុងបុរេជាតប្បច្ច័យ មានវារៈ១ ក្នុងអាសេវនប្បច្ច័យ មានវារៈ១ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងអត្ថិប្បច្ច័យ មានវារៈ១ ក្នុងនត្ថិប្បច្ច័យ មាន​វារៈ១ ក្នុងវិគតប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។

[១៤៨៥] ធម៌​មិនមែន​ប្រកបដោយរណៈ មិនមែន​ជាអនុត្តរៈ ជាបច្ច័យនៃធម៌​មិនមានរណៈ ជាអនុត្តរៈ ដោយឧបនិស្សយប្បច្ច័យ … ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។ ធម៌​មិនមែន​ជា​មិនមានរណៈ មិនមែន​ជាអនុត្តរៈ ជាបច្ច័យនៃធម៌​មិនមានរណៈ ជាអនុត្តរៈ ដោយ​ឧបនិស្សយប្បច្ច័យ។

[១៤៨៦] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអារម្មណប្បច្ច័យ មានវារៈ២ ក្នុង​នឧបនិស្សយប្បច្ច័យ មានវារៈ១ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ២ ក្នុងនោវិគតប្បច្ច័យ មានវារៈ២។

[១៤៨៧] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ព្រោះ​ឧបនិស្សយប្បច្ច័យ។

[១៤៨៨] ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ២ ព្រោះ​នហេតុប្បច្ច័យ ក្នុងបុរេជាតប្បច្ច័យ មានវារៈ១ ក្នុងអត្ថិប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។

បញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ។

ចប់ បច្ចនីយានុលោមទុកទុកប្បដ្ឋាន។

ចប់ បច្ចនីយានុលោមប្បដ្ឋាន។

បដ្ឋាន ចាប់ដើមតាំងអំពីអនុលោមទុកត្តិកប្បដ្ឋាន ដល់បរិយោសាន ប្រកបដោយ​ភាណវារៈ៣០។

បដ្ឋានប្បករណ៍ បរិបូណ៌ប៉ុណ្ណេះ។

ចប់ អភិធម្មបិដក។

ចប់ ភាគ១១០។

បុណ្យណាដ៏ច្រើន ដែលយើងទាំងឡាយ បានកសាងហើយ ទាំងអម្បាលនេះ សូមទេវតា​ទាំងឡាយ អនុមោទនានូវ​បុណ្យនោះ របស់យើងទាំងឡាយ ដើម្បីសម្បត្តិសិទ្ធិគ្រប់យ៉ាង សត្វទាំងឡាយ ដែលដល់ហើយនូវ​ទុក្ខ សូមឲ្យជាសត្វបាត់ទុក្ខទៅ ដែលដល់ហើយនូវ​ភ័យ សូមឲ្យជាសត្វបាត់ភ័យទៅ ដែលដល់ហើយនូវ​សោក សូមឲ្យជាសត្វបាត់សោកទៅ សូមឲ្យសត្វទាំងឡាយ ដល់នូវ​សេចក្តីក្សេមក្សាន្ត ព្រះសម្មាសម្ពុទ្ធទាំងឡាយគ្រប់ព្រះអង្គ សុទ្ធតែទ្រទ្រង់នូវ​កម្លាំង ព្រះបច្ចេកពុទ្ធទាំងឡាយ ក៏មានកម្លាំង ខ្ញុំសូមចងនូវ​ការរក្សា​ដោយ​ធម្មតេជះនៃព្រះសម្មាសម្ពុទ្ធ និងព្រះបច្ចេកពុទ្ធទាំងឡាយនោះ ដោយប្រការ​ទាំងពួង។

សូមអនុមោទនា !!!

Oben-pfeil