យមក តតិយភាគ

ភាគទី៨៩

សូមនមស្ការ ចំពោះព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ អង្គនោះ។

អនុសយយមកៈ

អនុស័យ ៧ គឺ

កាមរាគានុស័យ ១ បដិឃានុស័យ ១ មានានុស័យ ១ ទិដ្ឋានុស័យ ១ វិចិកិច្ឆានុស័យ ១ ភវរាគានុស័យ ១ អវិជ្ជានុស័យ ១។

[១] (សួរ) កាមរាគានុស័យ ដេកសម្ងំនៅ (គឺកើត) ក្នុងទីណា។ (ឆ្លើយ) កាមរាគានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ (គឺសុខវេទនា ១ ឧបេក្ខាវេទនា ១) ក្នុងកាមធាតុ។ បដិឃានុស័យ ដេកសម្ងំនៅ ក្នុងទីណា។ បដិឃានុស័យ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ។ មានានុស័យ ដេកសម្ងំនៅ ក្នុងទីណា។ មានានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ។ ទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងទីណា។ ទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងពួកធម៌ ដែលរាប់បញ្ចូល ក្នុងសក្កាយទាំងអស់នុ៎ះ។ វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីណា។ វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងពួកធម៌ ដែលរាប់បញ្ចូលក្នុងសក្កាយទាំងអស់នុ៎ះ។ ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីណា។ ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ។ អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីណា។ អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងពួកធម៌ ដែលរាប់បញ្ចូល​ក្នុងសក្កាយ​ទាំង​អស់នុ៎ះ។

អនុសយវារៈ

[២] កាមរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ (គឺកើតមាន) បដិឃានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត បដិឃានុស័យ របស់បុគ្គល​ណា ដេកសម្ងំនៅ កាមរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ កាមរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ មានានុស័យ របស់បុគ្គលនោះ ដេក​សម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត មានានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ កាមរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ មានានុស័យ របស់អនាគាមិ​បុគ្គល ដេកសម្ងំនៅ ឯកាមរាគានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅទេ មានានុស័យ របស់បុគ្គល ៣ ពួក (គឺបុថុជ្ជន ១ សោតាបន្នបុគ្គល ១ សកទាគាមិបុគ្គល ១) ដេកសម្ងំនៅ ទាំងកាមរាគានុស័យ ក៏ដេកសម្ងំនៅដែរ។ កាមរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ទិដ្ឋានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ កាមរាគានុស័យ របស់​បុគ្គលពីរពួក (គឺសោតាបន្នបុគ្គល ១ សកទាគាមិបុគ្គល ១) ដេកសម្ងំនៅ ឯទិដ្ឋានុស័យ របស់បុគ្គលពីរពួកនោះ មិនដេកសម្ងំនៅទេ កាមរាគានុស័យ របស់បុថុជ្ជន ដេកសម្ងំនៅ ទាំងទិដ្ឋានុស័យ ក៏ដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត ទិដ្ឋានុស័យ របស់បុគ្គលណា ដេក​សម្ងំនៅ កាមរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ កាមរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ កាមរាគានុស័យ របស់បុគ្គលពីរពួក ដេកសម្ងំនៅ ឯវិចិកិច្ឆានុស័យ របស់បុគ្គល​ពីរពួក​នោះ មិនដេកសម្ងំនៅទេ កាមរាគានុស័យ របស់បុថុជ្ជន ដេកសម្ងំនៅ ទាំងវិចិកិច្ឆានុស័យ ក៏ដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ កាមរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ កាមរាគានុស័យ របស់​បុគ្គលណា ដេកសម្ងំនៅ ភវរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត ភវរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ កាមរាគានុស័យ របស់​បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ ភវរាគានុស័យ របស់អនាគាមិបុគ្គល ដេកសម្ងំនៅ ឯកាមរាគានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅទេ ភវរាគានុស័យ របស់​បុគ្គល ៣ ពួក ដេកសម្ងំនៅ ទាំងកាមរាគានុស័យ ក៏ដេកសម្ងំនៅដែរ។ កាមរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ កាមរាគានុស័យ របស់​បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អវិជ្ជានុស័យ របស់អនាគាមិបុគ្គល ដេកសម្ងំនៅ ឯកាមរាគានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅទេ អវិជ្ជានុស័យ របស់​បុគ្គល ៣ ពួក ដេកសម្ងំនៅ ទាំងកាមរាគានុស័យ ក៏ដេកសម្ងំនៅដែរ។

[៣] បដិឃានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ មានានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត មានានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ បដិឃានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ មានានុស័យ របស់អនាគាមិបុគ្គល ដេកសម្ងំនៅ ឯបដិឃានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅទេ មានានុស័យ របស់បុគ្គល ៣ ពួក ដេកសម្ងំនៅ ទាំងបដិឃានុស័យ ក៏ដេកសម្ងំនៅដែរ។ បដិឃានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ទិដ្ឋានុស័យ។បេ។ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ បដិឃានុស័យ របស់បុគ្គលពីរពួក ដេកសម្ងំនៅ ឯវិចិកិច្ឆានុស័យ របស់បុគ្គលពីរពួកនោះ មិនដេកសម្ងំនៅទេ បដិឃានុស័យ របស់បុថុជ្ជន ដេកសម្ងំនៅ ទាំងវិចិកិច្ឆានុស័យ ក៏ដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ បដិឃានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ បដិឃានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ភវរាគានុស័យ។បេ។ អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ បដិឃានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អវិជ្ជានុស័យ របស់​អនាគាមិបុគ្គល ដេកសម្ងំនៅ ឯបដិឃានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេក​សម្ងំ​នៅទេ អវិជ្ជានុស័យ របស់បុគ្គល ៣ ពួក ដេកសម្ងំនៅ ទាំងបដិឃានុស័យ ក៏ដេក​សម្ងំនៅដែរ។

[៤] មានានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ទិដ្ឋានុស័យ។បេ។ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ មានានុស័យ របស់បុគ្គល ៣ ពួក ដេកសម្ងំនៅ ឯវិចិកិច្ឆានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅទេ មានានុស័យ របស់បុថុជ្ជន ដេកសម្ងំនៅ ទាំងវិចិកិច្ឆានុស័យ ក៏ដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ មានានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ មានានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ភវរាគានុស័យ។បេ។ អវិជ្ជានុស័យ របស់​បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ មានានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។

[៥] ទិដ្ឋានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ទិដ្ឋានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ ទិដ្ឋានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ភវរាគានុស័យ។បេ។ អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ទិដ្ឋានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អវិជ្ជានុស័យ របស់បុគ្គល ៣ ពួក ដេកសម្ងំនៅ ឯទិដ្ឋានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅទេ អវិជ្ជានុស័យ របស់បុថុជ្ជន ដេកសម្ងំនៅ ទាំងទិដ្ឋានុស័យ ក៏ដេកសម្ងំនៅដែរ។

[៦] វិចិកិច្ឆានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ភវរាគានុស័យ។បេ។ អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អវិជ្ជានុស័យ របស់​បុគ្គល ៣ ពួក ដេកសម្ងំនៅ តែវិចិកិច្ឆានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំ​នៅទេ អវិជ្ជានុស័យ របស់បុថុជ្ជន ដេកសម្ងំនៅ ទាំងវិចិកិច្ឆានុស័យ ក៏ដេកសម្ងំនៅដែរ។

[៧] ភវរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ភវរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។

[៨] កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ មានានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត មានានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ មានានុស័យ របស់អនាគាមិបុគ្គល ដេកសម្ងំនៅ តែកាមរាគានុស័យ និងបដិឃានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅទេ មានានុស័យ របស់បុគ្គល ៣ ពួក ដេកសម្ងំ​នៅ ទាំងកាមរាគានុស័យ និងបដិឃានុស័យ ក៏ដេកសម្ងំនៅដែរ។ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ទិដ្ឋានុស័យ។បេ។ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គល​ពីរពួក ដេកសម្ងំនៅ តែវិចិកិច្ឆានុស័យ របស់បុគ្គលពីរពួកនោះ មិនដេកសម្ងំនៅទេ កាមរាគានុស័យ និងបដិឃានុស័យ របស់បុថុជ្ជន ដេកសម្ងំនៅ ទាំងវិចិកិច្ឆានុស័យ ក៏ដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ភវរាគានុស័យ។បេ។ អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អវិជ្ជានុស័យ របស់អនាគាមិបុគ្គល ដេកសម្ងំនៅ តែកាមរាគានុស័យ និងបដិឃានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅទេ អវិជ្ជានុស័យ របស់​បុគ្គល ៣ ពួក ដេកសម្ងំនៅ ទាំងកាមរាគានុស័យ និងបដិឃានុស័យ ក៏ដេកសម្ងំនៅដែរ។

[៩] កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ទិដ្ឋានុស័យ។បេ។ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលពីរពួក ដេកសម្ងំនៅ តែវិចិកិច្ឆានុស័យ របស់បុគ្គលពីរពួកនោះ មិនដេកសម្ងំនៅទេ កាមរាគានុស័យ បដិឃានុស័យ និង​មានានុស័យ របស់បុថុជ្ជន ដេកសម្ងំនៅ ទាំងវិចិកិច្ឆានុស័យ ក៏ដេកសម្ងំនៅដែរ។ មួយ​យ៉ាង​ទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ភវរាគានុស័យ។បេ។ អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់​បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អវិជ្ជានុស័យ និងមានានុស័យ របស់អនាគាមិបុគ្គល ដេកសម្ងំនៅ តែកាមរាគានុស័យ និងបដិឃានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេក​សម្ងំនៅទេ អវិជ្ជានុស័យ របស់បុគ្គល ៣ ពួក ដេកសម្ងំនៅ ទាំងកាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក៏ដេកសម្ងំនៅដែរ។

[១០] កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ភវរាគានុស័យ។បេ។ អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាង​ទៀត អវិជ្ជានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អវិជ្ជានុស័យ និងមានានុស័យ របស់អនាគាមិបុគ្គល ដេកសម្ងំនៅ តែកាមរាគានុស័យ បដិឃានុស័យ និងទិដ្ឋានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅទេ អវិជ្ជានុស័យ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលពីរពួក ដេកសម្ងំនៅ តែ​ទិដ្ឋានុស័យ របស់បុគ្គលពីរពួកនោះ មិនដេកសម្ងំនៅទេ អវិជ្ជានុស័យ របស់បុថុជ្ជន ដេកសម្ងំនៅ ទាំងកាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ ក៏ដេក​សម្ងំនៅដែរ។

[១១] កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ភវរាគានុស័យ។បេ។ អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់​បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អវិជ្ជានុស័យ និងមានានុស័យ របស់អនាគាមិបុគ្គល ដេកសម្ងំនៅ តែកាមរាគានុស័យ បដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់​អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅទេ អវិជ្ជានុស័យ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលពីរពួក ដេកសម្ងំនៅ តែទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលពីរពួកនោះ មិនដេកសម្ងំនៅទេ អវិជ្ជានុស័យ របស់បុថុជ្ជន ដេកសម្ងំនៅ ទាំង​កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក៏ដេក​សម្ងំនៅដែរ។

[១២] កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និង​ភវរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំ​នៅដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និង​ភវរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អវិជ្ជានុស័យ មានានុស័យ និង​ភវរាគានុស័យ របស់អនាគាមិបុគ្គល ដេកសម្ងំនៅ តែកាមរាគានុស័យ បដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅទេ អវិជ្ជានុស័យ កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងភវរាគានុស័យ របស់​បុគ្គលពីរពួក ដេកសម្ងំនៅ តែទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលពីរពួកនោះ មិនដេកសម្ងំនៅទេ អវិជ្ជានុស័យ របស់បុថុជ្ជន ដេកសម្ងំនៅ ទាំងកាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ ក៏ដេកសម្ងំ​នៅដែរ។

[១៣] កាមរាគានុស័យ ដេកសម្ងំនៅ ក្នុងទីណា បដិឃានុស័យ ដេកសម្ងំនៅ ក្នុងទីនោះ​ដែរ​ឬ។ មិនមែនទេ។ មួយយ៉ាងទៀត បដិឃានុស័យ ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ កាមរាគានុស័យ ដេកសម្ងំ​នៅ ក្នុងទីណា មានានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត មានានុស័យ ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ ដេកសម្ងំនៅក្នុងទីនោះដែរឬ។ មានានុស័យ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែកាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះទេ មានានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ ទាំងកាមរាគានុស័យ ក៏ដេកសម្ងំនៅដែរ។ កាមរាគានុស័យ ដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។បេ។ វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែ​កាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ ទាំងកាមរាគានុស័យ ក៏ដេកសម្ងំនៅដែរ។ កាមរាគានុស័យ ដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ កាមរាគានុស័យ ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទី​ណា កាមរាគានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុង​ទុក្ខវេទនានុ៎ះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែកាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុង​ទុក្ខវេទនានោះទេ អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ ទាំង​កាមរាគានុស័យ ក៏ដេកសម្ងំនៅដែរ។

[១៤] បដិឃានុស័យ ដេកសម្ងំនៅ ក្នុងទីណា មានានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត មានានុស័យ ដេកសម្ងំនៅ ក្នុងទីណា បដិឃានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បដិឃានុស័យ ដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។បេ។ វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីណា បដិឃានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ ទាំងបដិឃានុស័យ ក៏ដេកសម្ងំនៅដែរ។ បដិឃានុស័យ ដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីណា បដិឃានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បដិឃានុស័យ ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីណា បដិឃានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបដិឃានុស័យ មិនដេក​សម្ងំនៅ ក្នុងវេទនាពីរនោះទេ អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ ទាំង​បដិឃានុស័យ ក៏ដេកសម្ងំនៅដែរ។

[១៥] មានានុស័យ ដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។បេ។ វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីណា មានានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែមានានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ ទាំងមានានុស័យ ក៏ដេកសម្ងំនៅដែរ។ មានានុស័យ ដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មានានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ តែភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ មានានុស័យ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ ទាំងភវរាគានុស័យ ក៏ដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីណា មានានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មានានុស័យ ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីណា មានានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែមានានុស័យ មិន​ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុង​កាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ ទាំងមានានុស័យ ក៏ដេកសម្ងំនៅដែរ។

[១៦] ទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងទីណា វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ ទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងវេទនា ៣ នុ៎ះ ក្នុងកាមធាតុ តែភវរាគានុស័យ មិនដេកសម្ងំនៅក្នុងវេទនា ៣ នោះទេ ទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ ទាំងភវរាគានុស័យ ក៏ដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ ទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។

[១៧] វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងវេទនា ៣ នុ៎ះ ក្នុងកាមធាតុ តែភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះទេ វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ ទាំងភវរាគានុស័យ ក៏ដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីណា វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីណា វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។

[១៨] ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីនោះ​ដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងវេទនា ៣ នុ៎ះ ក្នុងកាមធាតុ តែភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះទេ អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ ទាំងភវរាគានុស័យ ក៏ដេកសម្ងំនៅដែរ។

[១៩] កាមរាគានុស័យ និងបដិឃានុស័យ ដេកសម្ងំនៅ ក្នុងទីណា មានានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត មានានុស័យ ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ និងបដិឃានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មានានុស័យ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែកាមរាគានុស័យ និង​បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ មានានុស័យ និងកាមរាគានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ តែបដិឃានុស័យ មិន​ដេក​សម្ងំនៅ ក្នុងវេទនាពីរនោះទេ បដិឃានុស័យ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែកាមរាគានុស័យ និងមានានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ។ កាមរាគានុស័យ និងបដិឃានុស័យ ដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។បេ។ វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ និងបដិឃានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែ​កាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ វិចិកិច្ឆានុស័យ និងកាមរាគានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ តែ​បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ វិចិកិច្ឆានុស័យ និងបដិឃានុស័យ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ ឯកាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនា​នោះ​ទេ។ កាមរាគានុស័យ និងបដិឃានុស័យ ដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ​ដេក​សម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ និងបដិឃានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែន​ទេ។ កាមរាគានុស័យ និងបដិឃានុស័យ ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ និងបដិឃានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែកាមរាគានុស័យ និង​បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ អវិជ្ជានុស័យ និងកាមរាគានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ តែបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ អវិជ្ជានុស័យ និងបដិឃានុស័យ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែកាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ។

[២០] កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។បេ។ វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ និងមានានុស័យ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែកាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ វិចិកិច្ឆានុស័យ កាមរាគានុស័យ និងមានានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបដិឃានុស័យ មិន​ដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ វិចិកិច្ឆានុស័យ និងបដិឃានុស័យ ដេកសម្ងំនៅ ក្នុង​ទុក្ខវេទនានុ៎ះ តែកាមរាគានុស័យ និងមានានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនា​នោះទេ។ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ភវរាគានុស័យ និងមានានុស័យ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែកាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ កាមរាគានុស័យ និងមានានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ តែភវរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ បដិឃានុស័យ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែភវរាគានុស័យ កាមរាគានុស័យ និង​មានានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ។ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អវិជ្ជានុស័យ និងមានានុស័យ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែកាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ អវិជ្ជានុស័យ កាមរាគានុស័យ និងមានានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ តែ​បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ អវិជ្ជានុស័យ និងបដិឃានុស័យ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែកាមរាគានុស័យ និងមានានុស័យ មិនដេកសម្ងំនៅ ក្នុង​ទុក្ខវេទនានោះទេ។

[២១] កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងទីណា វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ មានានុស័យ និង​ទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែកាមរាគានុស័យ និង​បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ វិចិកិច្ឆានុស័យ កាមរាគានុស័យ មានានុស័យ និងទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ តែបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ វិចិកិច្ឆានុស័យ បដិឃានុស័យ និងទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែកាមរាគានុស័យ និងមានានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ។ កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ភវរាគានុស័យ មានានុស័យ និងទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែកាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុ​នោះទេ កាមរាគានុស័យ មានានុស័យ និងទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ តែភវរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ បដិឃានុស័យ និងទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែភវរាគានុស័យ កាមរាគានុស័យ និងមានានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ។ កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អវិជ្ជានុស័យ មានានុស័យ និងទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែកាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ អវិជ្ជានុស័យ កាមរាគានុស័យ មានានុស័យ និងទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ តែបដិឃានុស័យ មិនដេក​សម្ងំនៅ ក្នុងវេទនាពីរនោះទេ អវិជ្ជានុស័យ បដិឃានុស័យ និងទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែកាមរាគានុស័យ និងមានានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនា​នោះទេ។

[២២] កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ភវរាគានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែកាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ កាមរាគានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ តែភវរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ បដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែភវរាគានុស័យ កាមរាគានុស័យ និងមានានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ។ កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អវិជ្ជានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែកាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ អវិជ្ជានុស័យ កាមរាគានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ តែបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ អវិជ្ជានុស័យ បដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែកាមរាគានុស័យ និងមានានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ។

[២៣] កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អវិជ្ជានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និង​ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែកាមរាគានុស័យ និង​បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ អវិជ្ជានុស័យ កាមរាគានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងវេទនា​ពីរនោះ ក្នុងកាមធាតុ តែបដិឃានុស័យ និងភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុង​វេទនាពីរនោះទេ អវិជ្ជានុស័យ បដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ដេក​សម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែកាមរាគានុស័យ មានានុស័យ និងភវរាគានុស័យ មិនដេក​សម្ងំនៅ ក្នុងទុក្ខវេទនានោះទេ។

[២៤] កាមរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា បដិឃានុស័យ របស់​បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បដិឃានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ កាមរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា មានានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត មានានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មានានុស័យ របស់អនាគាមិបុគ្គលនោះ ដេកសម្ងំនៅ ក្នុងវេទនាពីរ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ មានានុស័យ របស់​បុគ្គល ៣ ពួកនោះ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ មានានុស័យ របស់បុគ្គល ៣ ពួកនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរ ក្នុងកាមធាតុ ទាំងកាមរាគានុស័យ ក៏ដេកសម្ងំនៅដែរ។ កាមរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។បេ។ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះ​ដែរឬ។ កាមរាគានុស័យ របស់បុគ្គលពីរពួកនោះ ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែវិចិកិច្ឆានុស័យ របស់បុគ្គលពីរពួកនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរ​នោះទេ កាមរាគានុស័យ របស់បុថុជ្ជននោះ ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ទាំងវិចិកិច្ឆានុស័យ ក៏ដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះ​ដែរឬ។ វិចិកិច្ឆានុស័យ របស់បុថុជ្ជននោះ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែកាមរាគានុស័យ របស់បុថុជ្ជននោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនា​នោះទេ វិចិកិច្ឆានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ទាំងកាមរាគានុស័យ ក៏ដេកសម្ងំនៅដែរ។ កាមរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត ភវរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ កាមរាគានុស័យ របស់​បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុង​ទីនោះ​ដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុង​ទីណា កាមរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អវិជ្ជានុស័យ របស់អនាគាមិបុគ្គលនោះ ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែកាមរាគានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុង​វេទនាពីរនោះទេ អវិជ្ជានុស័យ របស់បុគ្គល ៣ ពួកនោះ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែកាមរាគានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេក​សម្ងំនៅ ក្នុងទុក្ខវេទនានោះទេ អវិជ្ជានុស័យ របស់បុគ្គល ៣ ពួកនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ទាំងកាមរាគានុស័យ ក៏ដេកសម្ងំនៅដែរ។

[២៥] បដិឃានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា មានានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត មានានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា បដិឃានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បដិឃានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។បេ។ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ បដិឃានុស័យ របស់បុគ្គលពីរពួកនោះ ដេកសម្ងំនៅ ក្នុងទុក្ខវេទនា​នោះ តែវិចិកិច្ឆានុស័យ របស់បុគ្គលពីរពួកនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ បដិឃានុស័យ របស់បុថុជ្ជននោះ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ ទាំងវិចិកិច្ឆានុស័យ ក៏ដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុង​ទីណា បដិឃានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ របស់បុថុជ្ជននោះ ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុង​អរូបធាតុ តែបដិឃានុស័យ របស់បុថុជ្ជននោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ វិចិកិច្ឆានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ ទាំងបដិឃានុស័យ ក៏ដេកសម្ងំនៅដែរ។ បដិឃានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាង​ទៀត ភវរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា បដិឃានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បដិឃានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា បដិឃានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អវិជ្ជានុស័យ របស់អនាគាមិបុគ្គលនោះ ដេកសម្ងំនៅ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបដិឃានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះទេ អវិជ្ជានុស័យ របស់បុគ្គល ៣ ពួកនោះ ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបដិឃានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ អវិជ្ជានុស័យ របស់បុគ្គល ៣ ពួក នោះឯង ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ ទាំងបដិឃានុស័យ ក៏ដេកសម្ងំនៅដែរ។

[២៦] មានានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។បេ។ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មានានុស័យ របស់​បុគ្គល ៣ ពួកនោះ ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុង​អរូបធាតុ តែវិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ មានានុស័យ របស់បុថុជ្ជននោះ ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ ទាំងវិចិកិច្ឆានុស័យ ក៏ដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា មានានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ របស់បុថុជ្ជននោះ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែមានានុស័យ របស់បុថុជ្ជននោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ វិចិកិច្ឆានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ ទាំងមានានុស័យ ក៏ដេកសម្ងំនៅដែរ។ មានានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មានានុស័យ របស់បុគ្គល ៤ [បានដល់បុថុជ្ជន, សោតាបន្ន, សកទាគាមិ និងអនាគាមិ។] ពួកនោះ ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែភវរាគានុស័យ របស់បុគ្គល ៤ ពួកនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ មានានុស័យ របស់បុគ្គល ៤ ពួកនោះឯង ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ ទាំងភវរាគានុស័យ ក៏ដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត ភវរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា មានានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មានានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា មានានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អវិជ្ជានុស័យ របស់បុគ្គល ៤ ពួកនោះ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែមានានុស័យ របស់បុគ្គល ៤ ពួកនោះ មិនដេក​សម្ងំនៅ ក្នុងទុក្ខវេទនានោះទេ អវិជ្ជានុស័យ របស់បុគ្គល ៤ ពួកនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ ទាំងមានានុស័យ ក៏ដេក​សម្ងំនៅដែរ។

[២៧] ទិដ្ឋានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា វិចិកិច្ឆានុស័យ របស់​បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់​បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុង​ទីនោះ​ដែរឬ។ អើ។បេ។

[២៨] វិចិកិច្ឆានុស័យ របស់បុគ្គលណា ដេកសម្ងំនៅក្នុងទីណា ភវរាគានុស័យ របស់​បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ របស់បុថុជ្ជននោះ ដេកសម្ងំ​នៅ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែភវរាគានុស័យ របស់បុថុជ្ជននោះ មិនដេក​សម្ងំ​នៅ ក្នុងវេទនា ៣ នោះទេ វិចិកិច្ឆានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ ទាំងភវរាគានុស័យ ក៏ដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត ភវរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា វិចិកិច្ឆានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ភវរាគានុស័យ របស់បុគ្គល ៣ ពួកនោះ ដេកសម្ងំ​នៅក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែវិចិកិច្ឆានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ ភវរាគានុស័យ របស់បុថុជ្ជននោះ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ ទាំងវិចិកិច្ឆានុស័យ ក៏ដេកសម្ងំនៅដែរ។ វិចិកិច្ឆានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា វិចិកិច្ឆានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អវិជ្ជានុស័យ របស់បុគ្គល ៣ ពួកនោះ ដេកសម្ងំនៅ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែវិចិកិច្ឆានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះទេ អវិជ្ជានុស័យ របស់បុថុជ្ជននោះ ដេកសម្ងំនៅ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ ទាំងវិចិកិច្ឆានុស័យ ក៏ដេកសម្ងំនៅដែរ។

[២៩] ភវរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អវិជ្ជានុស័យ របស់បុគ្គល ៤ ពួកនោះ ដេកសម្ងំនៅ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែភវរាគានុស័យ របស់បុគ្គល ៤ ពួកនោះ មិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះទេ អវិជ្ជានុស័យ របស់បុគ្គលទាំងនោះឯង ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុ​នោះ ទាំងភវរាគានុស័យ ក៏ដេកសម្ងំនៅដែរ។

[៣០] កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា មានានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត មានានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មានានុស័យ របស់អនាគាមិបុគ្គលនោះ ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែកាមរាគានុស័យ និងបដិឃានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ មានានុស័យ របស់បុគ្គល ៣ ពួកនោះ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ មានានុស័យ និង​កាមរាគានុស័យ របស់បុគ្គលទាំងនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែ​បដិឃានុស័យ របស់បុគ្គលទាំងនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ។ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។បេ។ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ របស់បុថុជ្ជននោះ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ និងបដិឃានុស័យ របស់បុថុជ្ជននោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ វិចិកិច្ឆានុស័យ និងកាមរាគានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបដិឃានុស័យ របស់បុគ្គលនោះ មិនដេក​សម្ងំនៅ ក្នុងវេទនាពីរនោះទេ វិចិកិច្ឆានុស័យ និងបដិឃានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែកាមរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ។ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលណា ដេកសម្ងំ​នៅ ក្នុងទីណា ភវរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត ភវរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អវិជ្ជានុស័យ របស់អនាគាមិបុគ្គលនោះ ដេកសម្ងំនៅ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែកាមរាគានុស័យ និងបដិឃានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះទេ អវិជ្ជានុស័យ របស់បុគ្គល ៣ ពួកនោះ ដេកសម្ងំ​នៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ អវិជ្ជានុស័យ និង​កាមរាគានុស័យ របស់បុគ្គលទាំងនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបដិឃានុស័យ របស់បុគ្គលទាំងនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ អវិជ្ជានុស័យ និងបដិឃានុស័យ របស់បុគ្គលទាំងនោះឯង ដេកសម្ងំនៅ ក្នុងទុក្ខវេទនា​នោះ តែកាមរាគានុស័យ របស់បុគ្គលទាំងនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ។

[៣១] កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។បេ។ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះ​ដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលនោះ ដេកសម្ងំ​នៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ និងមានានុស័យ របស់បុថុជ្ជននោះ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ និងបដិឃានុស័យ របស់បុថុជ្ជន​នោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ វិចិកិច្ឆានុស័យ កាមរាគានុស័យ និងមានានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបដិឃានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ វិចិកិច្ឆានុស័យ និងបដិឃានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែកាមរាគានុស័យ និងមានានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនា​នោះទេ។ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត ភវរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលណា ដេកសម្ងំ​នៅ ក្នុងទីណា អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមាន​ទេ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អវិជ្ជានុស័យ របស់អនាគាមិបុគ្គលនោះ ដេកសម្ងំនៅ ក្នុងទុក្ខវេទនា​នោះ តែកាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ អវិជ្ជានុស័យ និងមានានុស័យ របស់បុគ្គលនោះ​ឯង ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែ​កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរ​នោះទេ អវិជ្ជានុស័យ និងមានានុស័យ របស់បុគ្គល ៣ ពួកនោះ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលទាំងនោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ អវិជ្ជានុស័យ កាមរាគានុស័យ និងមានានុស័យ របស់បុគ្គលទាំងនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបដិឃានុស័យ របស់បុគ្គលទាំងនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ អវិជ្ជានុស័យ និងបដិឃានុស័យ របស់បុគ្គលទាំងនោះឯង ដេកសម្ងំនៅ ក្នុងទុក្ខវេទនា​នោះ តែកាមរាគានុស័យ និងមានានុស័យ របស់បុគ្គលទាំងនោះ មិនដេកសម្ងំនៅ ក្នុង​ទុក្ខវេទនានោះទេ។

[៣២] កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា វិចិកិច្ឆានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលនោះ ដេកសម្ងំ​នៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុថុជ្ជននោះ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ និងបដិឃានុស័យ របស់បុថុជ្ជននោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ វិចិកិច្ឆានុស័យ កាមរាគានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបដិឃានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ វិចិកិច្ឆានុស័យ បដិឃានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែកាមរាគានុស័យ និងមានានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ។ កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត ភវរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ភវរាគានុស័យ និងមានានុស័យ របស់បុគ្គល ៣ ពួកនោះ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ បដិឃានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលទាំងនោះ មិនដេក​សម្ងំ​នៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ ភវរាគានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុថុជ្ជននោះ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ និងបដិឃានុស័យ របស់បុថុជ្ជននោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុ​នោះទេ។ កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អវិជ្ជានុស័យ របស់អនាគាមិបុគ្គលនោះ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែកាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ អវិជ្ជានុស័យ និង​មានានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុង​រូបធាតុ និងក្នុងអរូបធាតុ តែកាមរាគានុស័យ បដិឃានុស័យ និងទិដ្ឋានុស័យ របស់​បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ អវិជ្ជានុស័យ និងមានានុស័យ របស់​បុគ្គលពីរពួកនោះ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ បដិឃានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលពីរពួកនោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ អវិជ្ជានុស័យ កាមរាគានុស័យ និងមានានុស័យ របស់បុគ្គល​ទាំងនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបដិឃានុស័យ និង​ទិដ្ឋានុស័យ របស់បុគ្គលទាំងនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ អវិជ្ជានុស័យ និងបដិឃានុស័យ របស់បុគ្គលទាំងនោះឯង ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែ​កាមរាគានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលទាំងនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ អវិជ្ជានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុថុជ្ជននោះ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ និងបដិឃានុស័យ របស់បុថុជ្ជននោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ អវិជ្ជានុស័យ កាមរាគានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបដិឃានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ អវិជ្ជានុស័យ បដិឃានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែកាមរាគានុស័យ និងមានានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ។

[៣៣] កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត ភវរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ភវរាគានុស័យ និងមានានុស័យ របស់បុគ្គល ៣ ពួកនោះ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ បដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ ភវរាគានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុថុជ្ជននោះ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ និងបដិឃានុស័យ របស់បុថុជ្ជននោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ។ កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អវិជ្ជានុស័យ របស់អនាគាមិបុគ្គលនោះ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែកាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ អវិជ្ជានុស័យ និងមានានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែកាមរាគានុស័យ បដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ អវិជ្ជានុស័យ និងមានានុស័យ របស់បុគ្គលពីរពួកនោះ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ បដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលពីរ​ពួក​នោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ អវិជ្ជានុស័យ កាមរាគានុស័យ និងមានានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលទាំងនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ អវិជ្ជានុស័យ និងបដិឃានុស័យ របស់បុគ្គលទាំងនោះឯង ដេកសម្ងំ​នៅ ក្នុងទុក្ខវេទនានោះ តែកាមរាគានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលទាំងនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ អវិជ្ជានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុថុជ្ជននោះ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុង​អរូបធាតុ​នោះ តែកាមរាគានុស័យ និងបដិឃានុស័យ របស់បុថុជ្ជននោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ អវិជ្ជានុស័យ កាមរាគានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបដិឃានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ អវិជ្ជានុស័យ បដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលនោះឯង ដេក​សម្ងំនៅ ក្នុងទុក្ខវេទនានោះ តែកាមរាគានុស័យ និងមានានុស័យ របស់បុគ្គលនោះ មិន​ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ។

[៣៤] កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និង​ភវរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គល​ណា ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អវិជ្ជានុស័យ មានានុស័យ និងភវរាគានុស័យ របស់អនាគាមិបុគ្គលនោះ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ បដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុង​អរូបធាតុ​នោះទេ អវិជ្ជានុស័យ និងមានានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែកាមរាគានុស័យ បដិឃានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ អវិជ្ជានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែកាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ របស់​បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ អវិជ្ជានុស័យ មានានុស័យ និង​ភវរាគានុស័យ របស់បុគ្គលពីរពួកនោះ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ បដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គល​ទាំងពីរពួក​នោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ អវិជ្ជានុស័យ កាមរាគានុស័យ និងមានានុស័យ របស់បុគ្គលទាំងនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបដិឃានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ របស់បុគ្គលទាំងនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ អវិជ្ជានុស័យ និងបដិឃានុស័យ របស់បុគ្គល​ទាំងនោះឯង ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែកាមរាគានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ របស់បុគ្គលទាំងនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ អវិជ្ជានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និង​ភវរាគានុស័យ របស់បុថុជ្ជននោះ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ និងបដិឃានុស័យ របស់បុថុជ្ជននោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ អវិជ្ជានុស័យ កាមរាគានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបដិឃានុស័យ និងភវរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរ​នោះទេ អវិជ្ជានុស័យ បដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែកាមរាគានុស័យ មានានុស័យ និងភវរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ។

ចប់ អនុលោម។

[៣៥] កាមរាគានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ បដិឃានុស័យ របស់បុគ្គល​នោះ មិនដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត បដិឃានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ កាមរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។ កាមរាគានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ មានានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ កាមរាគានុស័យ របស់អនាគាមិបុគ្គល មិនដេកសម្ងំនៅ តែ​មានានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែនជាមិនដេកសម្ងំនៅទេ កាមរាគានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ទាំងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាង​ទៀត មានានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ កាមរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។ កាមរាគានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ទិដ្ឋានុស័យ។បេ។ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ កាមរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ វិចិកិច្ឆានុស័យ របស់បុគ្គលពីរពួក មិនដេក​សម្ងំនៅ តែកាមរាគានុស័យ របស់បុគ្គលពីរពួកនោះ មិនមែនជាមិនដេកសម្ងំនៅទេ វិចិកិច្ឆានុស័យ របស់បុគ្គលពីរពួក មិនដេកសម្ងំនៅ ទាំងកាមរាគានុស័យ ក៏មិនដេកសម្ងំ​នៅដែរ។ កាមរាគានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ភវរាគានុស័យ។បេ។ អវិជ្ជានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ កាមរាគានុស័យ របស់​អនាគាមិបុគ្គល មិនដេកសម្ងំនៅ តែអវិជ្ជានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែន​ជាមិនដេកសម្ងំនៅទេ កាមរាគានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ទាំង​អវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ កាមរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។

[៣៦] បដិឃានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ មានានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ បដិឃានុស័យ របស់អនាគាមិបុគ្គល មិនដេកសម្ងំនៅ តែ​មានានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែនជាមិនដេកសម្ងំនៅទេ បដិឃានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ទាំងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាង​ទៀត មានានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ បដិឃានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។ បដិឃានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ទិដ្ឋានុស័យ។បេ។ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ បដិឃានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ វិចិកិច្ឆានុស័យ របស់បុគ្គលពីរពួក មិនដេក​សម្ងំនៅ តែបដិឃានុស័យ របស់បុគ្គលពីរពួកនោះ មិនមែនជាមិនដេកសម្ងំនៅទេ វិចិកិច្ឆានុស័យ របស់បុគ្គលពីរពួក មិនដេកសម្ងំនៅ ទាំងបដិឃានុស័យ ក៏មិនដេក​សម្ងំ​នៅដែរ។ បដិឃានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ភវរាគានុស័យ។បេ។ អវិជ្ជានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ បដិឃានុស័យ របស់​អនាគាមិបុគ្គល មិនដេកសម្ងំនៅ តែអវិជ្ជានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែនជា​មិនដេកសម្ងំនៅទេ បដិឃានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ បដិឃានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។

[៣៧] មានានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ទិដ្ឋានុស័យ។បេ។ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ មានានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ វិចិកិច្ឆានុស័យ របស់បុគ្គល ៣ ពួក មិនដេកសម្ងំនៅ តែមានានុស័យ របស់បុគ្គល ៣ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅទេ វិចិកិច្ឆានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ទាំងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មានានុស័យ របស់បុគ្គលណា មិនដេកសម្ងំ​នៅ។បេ។ ភវរាគានុស័យ អវិជ្ជានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ មានានុស័យ របស់​បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។

[៣៨] ទិដ្ឋានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា មិនដេក​សម្ងំនៅ ទិដ្ឋានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។បេ។

[៣៩] វិចិកិច្ឆានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ភវរាគានុស័យ។បេ។ អវិជ្ជានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ វិចិកិច្ឆានុស័យ របស់បុគ្គល ៣ ពួក មិនដេកសម្ងំនៅ តែអវិជ្ជានុស័យ របស់បុគ្គល ៣ ពួកនោះ មិនមែនជាមិន​ដេក​សម្ងំនៅទេ វិចិកិច្ឆានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ទាំងអវិជ្ជានុស័យ ក៏មិន​ដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។

[៤០] ភវរាគានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ អវិជ្ជានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា មិនដេក​សម្ងំនៅ ភវរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។

[៤១] កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ មានានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ កាមរាគានុស័យ និងបដិឃានុស័យ របស់​អនាគាមិបុគ្គល មិនដេកសម្ងំនៅ តែមានានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែនជា​មិនដេកសម្ងំនៅទេ កាមរាគានុស័យ និងបដិឃានុស័យ របស់ព្រះអរហន្ត មិនដេក​សម្ងំ​នៅ ទាំងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត មានានុស័យ របស់បុគ្គល​ណា មិនដេកសម្ងំនៅ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំ​នៅដែរឬ។ អើ។ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ទិដ្ឋានុស័យ។បេ។ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ វិចិកិច្ឆានុស័យ របស់បុគ្គល​ពីរ​ពួក មិនដេកសម្ងំនៅ តែកាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលពីរពួកនោះ មិនមែនជាមិនដេកសម្ងំនៅទេ វិចិកិច្ឆានុស័យ របស់បុគ្គលពីរពួក មិនដេកសម្ងំនៅ ទាំងកាមរាគានុស័យ និងបដិឃានុស័យ ក៏មិនដេកសម្ងំនៅដែរ។ កាមរាគានុស័យ និង​បដិឃានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ភវរាគានុស័យ។បេ។ អវិជ្ជានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ កាមរាគានុស័យ និងបដិឃានុស័យ របស់​អនាគាមិបុគ្គល មិនដេកសម្ងំនៅ តែអវិជ្ជានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែន​ជាមិនដេកសម្ងំនៅទេ កាមរាគានុស័យ និងបដិឃានុស័យ របស់ព្រះអរហន្ត មិនដេក​សម្ងំនៅ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់​បុគ្គលណា មិនដេកសម្ងំនៅ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលនោះ មិន​ដេកសម្ងំនៅដែរឬ។ អើ។

[៤២] កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ទិដ្ឋានុស័យ។បេ។ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ វិចិកិច្ឆានុស័យ របស់បុគ្គលពីរពួក មិនដេកសម្ងំនៅ តែកាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលពីរពួកនោះ មិនមែនជាមិនដេកសម្ងំនៅទេ វិចិកិច្ឆានុស័យ កាមរាគានុស័យ និងបដិឃានុស័យ របស់អនាគាមិបុគ្គល មិនដេកសម្ងំនៅ តែមានានុស័យ របស់​អនាគាមិបុគ្គលនោះ មិនមែនជាមិនដេកសម្ងំនៅទេ វិចិកិច្ឆានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ទាំងកាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក៏មិនដេក​សម្ងំនៅដែរ។ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលណា មិនដេក​សម្ងំនៅ ភវរាគានុស័យ។បេ។ អវិជ្ជានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។

[៤៣] កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ វិចិកិច្ឆានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលពីរពួក មិនដេកសម្ងំនៅ តែកាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលពីរពួកនោះ មិនមែនជាមិនដេកសម្ងំនៅទេ វិចិកិច្ឆានុស័យ កាមរាគានុស័យ បដិឃានុស័យ និងទិដ្ឋានុស័យ របស់អនាគាមិបុគ្គល មិនដេកសម្ងំនៅ តែមានានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែនជាមិនដេក​សម្ងំ​នៅទេ វិចិកិច្ឆានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ទាំងកាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ ក៏មិនដេកសម្ងំនៅដែរ។បេ។

[៤៤] កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ភវរាគានុស័យ។បេ។ អវិជ្ជានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា មិនដេក​សម្ងំនៅ កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។

[៤៥] កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និង​ភវរាគានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ អវិជ្ជានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា មិនដេក​សម្ងំនៅ កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។

[៤៦] កាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ កាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែបដិឃានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ កាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនុ៎ះ ទាំងបដិឃានុស័យ ក៏មិនដេកសម្ងំនៅ​ដែរ។ មួយយ៉ាងទៀត បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ តែកាមរាគានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនុ៎ះ ទាំងកាមរាគានុស័យ ក៏មិនដេកសម្ងំនៅដែរ។ កាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទី​ណា មានានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ កាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែមានានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ កាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ ក្នុង​អបរិយាបន្នៈ ទាំងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត មានានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ កាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។បេ។ វិចិកិច្ឆានុស័យ មិនដេក​សម្ងំនៅ ក្នុងទីនោះដែរឬ។ កាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ ក្នុង​រូបធាតុ និងក្នុងអរូបធាតុ តែវិចិកិច្ឆានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនា​នោះទេ កាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនុ៎ះ ទាំងវិចិកិច្ឆានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ កាមរាគានុស័យ មិនដេក​សម្ងំនៅ ក្នុងទីណា ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ កាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែភវរាគានុស័យ មិនមែនជាមិនដេក​សម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ កាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុង​ទុក្ខវេទនានុ៎ះ ក្នុងអបរិយាបន្នៈ ទាំងភវរាគានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាង​ទៀត ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ តែកាមរាគានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ ក្នុងអបរិយាបន្នៈ ទាំងកាមរាគានុស័យ ក៏មិនដេក​សម្ងំនៅដែរ។ កាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ កាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែអវិជ្ជានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ កាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនុ៎ះ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំ​នៅដែរ។ មួយយ៉ាងទៀត អវិជ្ជានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។

[៤៧] បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា មានានុស័យ មិនដេកសម្ងំនៅ ក្នុងទី​នោះដែរឬ។ បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមានានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរ​នោះទេ បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនុ៎ះ ទាំងមានានុស័យ ក៏មិនដេកសម្ងំ​នៅដែរ។ មួយយ៉ាងទៀត មានានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា បដិឃានុស័យ មិន​ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មានានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែ​បដិឃានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ មានានុស័យ មិន​ដេក​សម្ងំនៅ ក្នុងអបរិយាបន្នៈនុ៎ះ ទាំងបដិឃានុស័យ ក៏មិនដេកសម្ងំនៅដែរ។ បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។បេ។ វិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទី​នោះដែរឬ។ បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែវិចិកិច្ឆានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនុ៎ះ ទាំងវិចិកិច្ឆានុស័យ ក៏មិនដេក​សម្ងំនៅដែរ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែភវរាគានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ និងក្នុងអបរិយាបន្នៈ ទាំងភវរាគានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះ​ដែរឬ។ ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែបដិឃានុស័យ មិនមែនជា​មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ និងក្នុងអបរិយាបន្នៈ ទាំងបដិឃានុស័យ ក៏មិនដេកសម្ងំនៅដែរ។ បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះ​ដែរឬ។ បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែអវិជ្ជានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនុ៎ះ ទាំងអវិជ្ជានុស័យ ក៏មិនដេក​សម្ងំនៅដែរ។ មួយយ៉ាងទៀត អវិជ្ជានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។

[៤៨] មានានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។បេ។ វិចិកិច្ឆានុស័យ មិន​ដេក​សម្ងំនៅ ក្នុងទីនោះដែរឬ។ មានានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែ​វិចិកិច្ឆានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ មានានុស័យ មិនដេក​សម្ងំនៅ ក្នុងអបរិយាបន្នៈនុ៎ះ ទាំងវិចិកិច្ឆានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា មានានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះ​ដែរឬ។ អើ។ មានានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា មានានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុង​វេទនាពីរនុ៎ះ ក្នុងកាមធាតុ តែមានានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរ​នោះទេ ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ ក្នុងអបរិយាបន្នៈ ទាំង​មានានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មានានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មានានុស័យ មិនដេកសម្ងំនៅ ក្នុង​ទុក្ខវេទនានុ៎ះ តែអវិជ្ជានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ មានានុស័យ មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនុ៎ះ ទាំងអវិជ្ជានុស័យ ក៏មិនដេក​សម្ងំ​នៅដែរ។ មួយយ៉ាងទៀត អវិជ្ជានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា មានានុស័យ មិន​ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។

[៤៩] ទិដ្ឋានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា វិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះ​ដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។បេ។

[៥០] វិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា វិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនា ៣ នុ៎ះ ក្នុងកាមធាតុ តែវិចិកិច្ឆានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះទេ ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនុ៎ះ ទាំងវិចិកិច្ឆានុស័យ ក៏មិនដេកសម្ងំនៅដែរ។ វិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា វិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។

[៥១] ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនា ៣ នុ៎ះ ក្នុងកាមធាតុ តែអវិជ្ជានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះទេ ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនុ៎ះ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយ​យ៉ាង​ទៀត អវិជ្ជានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។

[៥២] កាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា មានានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ កាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែមានានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ កាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុង​អបរិយាបន្នៈនុ៎ះ ទាំងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត មានានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មានានុស័យ និងកាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែបដិឃានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ មានានុស័យ មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនុ៎ះ ទាំងកាមរាគានុស័យ និងបដិឃានុស័យ ក៏មិនដេក​សម្ងំនៅដែរ។ កាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។បេ។ វិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ កាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែវិចិកិច្ឆានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ កាមរាគានុស័យ និង​បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនុ៎ះ ទាំងវិចិកិច្ឆានុស័យ ក៏មិនដេក​សម្ងំ​នៅដែរ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ កាមរាគានុស័យ និង​បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះ​ដែរឬ។ កាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុង​អរូបធាតុនុ៎ះ តែភវរាគានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុ​នោះទេ កាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនុ៎ះ ទាំងភវរាគានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត ភវរាគានុស័យ មិនដេក​សម្ងំនៅ ក្នុងទីណា កាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះ​ដែរឬ។ ភវរាគានុស័យ និងកាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែ​បដិឃានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ ភវរាគានុស័យ និង​បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ តែកាមរាគានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនុ៎ះ ទាំងកាមរាគានុស័យ និងបដិឃានុស័យ ក៏មិនដេកសម្ងំនៅដែរ។ កាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ មិនដេក​សម្ងំនៅ ក្នុងទីនោះដែរឬ។ កាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុង​រូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែអវិជ្ជានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងរូបធាតុ និង​ក្នុងអរូបធាតុនោះទេ កាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុង​អបរិយាបន្នៈនុ៎ះ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត អវិជ្ជានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះ​ដែរឬ។ អើ។

[៥៣] កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។បេ។ វិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាង​ទៀត វិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះ​ដែរឬ។ អើ។ មួយយ៉ាងទៀត ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ភវរាគានុស័យ កាមរាគានុស័យ និងមានានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែបដិឃានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ ភវរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ តែកាមរាគានុស័យ និងមានានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុង​អបរិយាបន្នៈនុ៎ះ ទាំងកាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក៏មិនដេកសម្ងំ​នៅដែរ។ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ មិនដេក​សម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។

[៥៤] កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា វិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។បេ។

[៥៥] កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះ​ដែរឬ។ ភវរាគានុស័យ កាមរាគានុស័យ និងមានានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនា​នុ៎ះ តែបដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ ភវរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ តែកាមរាគានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ មិនមែន​ជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុង​អបរិយាបន្នៈនុ៎ះ ទាំងកាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និង​វិចិកិច្ឆានុស័យ ក៏មិនដេកសម្ងំនៅដែរ។បេ។

[៥៦] កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និង​ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះ​ដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ មិនដេក​សម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។

[៥៧] កាមរាគានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា បដិឃានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ កាមរាគានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែបដិឃានុស័យ របស់បុគ្គល ៣ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ កាមរាគានុស័យ របស់បុគ្គលទាំងនោះ​ឯង មិនដេកសម្ងំនៅ ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនុ៎ះ ទាំង​បដិឃានុស័យ ក៏មិនដេកសម្ងំនៅ ក្នុងទីនោះដែរ កាមរាគានុស័យ របស់បុគ្គលពីរពួក មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងបដិឃានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាង​ទៀត បដិឃានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ បដិឃានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ តែកាមរាគានុស័យ របស់បុគ្គល ៣ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ បដិឃានុស័យ របស់បុគ្គល​ទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ ទាំងកាមរាគានុស័យ ក៏មិនដេកសម្ងំនៅដែរ បដិឃានុស័យ របស់បុគ្គលពីរពួក មិន​ដេក​សម្ងំនៅ ក្នុងទីទាំងអស់ ទាំងកាមរាគានុស័យ ក៏មិនដេកសម្ងំនៅដែរ។ កាមរាគានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា មានានុស័យ របស់បុគ្គលនោះ មិនដេក​សម្ងំនៅ ក្នុងទីនោះដែរឬ។ កាមរាគានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមានានុស័យ របស់បុគ្គល ៣ ពួកនោះ មិនមែន​ជាមិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ កាមរាគានុស័យ របស់បុគ្គល​ទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ទាំងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ កាមរាគានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមានានុស័យ របស់​អនាគាមិបុគ្គលនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ កាមរាគានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ទាំង​មានានុស័យ ក៏មិនដេកសម្ងំនៅដែរ កាមរាគានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងមានានុស័យ ក៏មិនដេកសម្ងំដែរ។ មួយយ៉ាងទៀត មានានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ របស់បុគ្គលនោះ មិនដេក​សម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ កាមរាគានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។បេ។ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ កាមរាគានុស័យ របស់បុថុជ្ជននោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនា​នោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែវិចិកិច្ឆានុស័យ របស់បុថុជ្ជននោះ មិនមែនជាមិន​ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ កាមរាគានុស័យ របស់បុគ្គលនោះឯង មិនដេក​សម្ងំ​នៅ ក្នុងអបរិយាបន្នៈនោះ ទាំងវិចិកិច្ឆានុស័យ ក៏មិនដេកសម្ងំនៅដែរ កាមរាគានុស័យ របស់បុគ្គលពីរពួក មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងវិចិកិច្ឆានុស័យ ក៏មិនដេកសម្ងំនៅ​ដែរ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ របស់បុគ្គលពីរពួកនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែ​កាមរាគានុស័យ របស់បុគ្គលពីរពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរ​នោះ​ទេ វិចិកិច្ឆានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈ ទាំងកាមរាគានុស័យ ក៏មិនដេកសម្ងំនៅ​ដែរ វិចិកិច្ឆានុស័យ របស់បុគ្គលពីរពួក មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំង​កាមរាគានុស័យ ក៏មិនដេកសម្ងំនៅដែរ។ កាមរាគានុស័យ របស់បុគ្គលណា មិនដេក​សម្ងំនៅ ក្នុងទីណា ភវរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ កាមរាគានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុង​អរូបធាតុ​នោះ តែភវរាគានុស័យ របស់បុគ្គល ៣ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ កាមរាគានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ទាំងភវរាគានុស័យ ក៏មិនដេកសម្ងំនៅដែរ កាមរាគានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុង​អរូបធាតុនោះ តែភវរាគានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ កាមរាគានុស័យ របស់បុគ្គលនោះឯង មិនដេក​សម្ងំនៅ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ និងក្នុងអបរិយាបន្នៈ ទាំងភវរាគានុស័យ ក៏មិនដេកសម្ងំនៅដែរ កាមរាគានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងភវរាគានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត ភវរាគានុស័យ របស់បុគ្គល​ណា មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ភវរាគានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរ​នោះ ក្នុងកាមធាតុ តែកាមរាគានុស័យ របស់បុគ្គល ៣ ពួកនោះ មិនមែនជាមិន​ដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ ភវរាគានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំ​នៅ ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ទាំងកាមរាគានុស័យ ក៏មិនដេកសម្ងំនៅដែរ ភវរាគានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងកាមរាគានុស័យ ក៏មិនដេកសម្ងំនៅដែរ។ កាមរាគានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ កាមរាគានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែអវិជ្ជានុស័យ របស់បុគ្គល ៣ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនា​នោះទេ កាមរាគានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈ​នោះ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ កាមរាគានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែ​អវិជ្ជានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះទេ កាមរាគានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំង​អវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ កាមរាគានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ របស់បុគ្គលនោះ មិន​ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។

[៥៨] បដិឃានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា មានានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ បដិឃានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមានានុស័យ របស់បុគ្គល ៣ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ បដិឃានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំង​មានានុស័យ ក៏មិនដេកសម្ងំនៅដែរ បដិឃានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេក​សម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមានានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ បដិឃានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ទាំងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ បដិឃានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំ​នៅ ក្នុងទីទាំងអស់ ទាំងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត មានានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា បដិឃានុស័យ របស់​បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មានានុស័យរបស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែបដិឃានុស័យ របស់បុគ្គល ៣ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ មានានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំងបដិឃានុស័យ ក៏មិនដេកសម្ងំនៅដែរ មានានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងបដិឃានុស័យ ក៏មិនដេកសម្ងំនៅដែរ។ បដិឃានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។បេ។ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ បដិឃានុស័យ របស់បុថុជ្ជននោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែវិចិកិច្ឆានុស័យ របស់បុថុជ្ជននោះ មិនមែនជាមិន​ដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ បដិឃានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំងវិចិកិច្ឆានុស័យ ក៏មិនដេកសម្ងំនៅដែរ បដិឃានុស័យ របស់​បុគ្គលពីរពួក មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងវិចិកិច្ឆានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា បដិឃានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ របស់បុគ្គលពីរពួកនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែបដិឃានុស័យ របស់​បុគ្គល​ពីរពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ វិចិកិច្ឆានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈ ទាំងបដិឃានុស័យ ក៏មិនដេកសម្ងំនៅដែរ វិចិកិច្ឆានុស័យ របស់បុគ្គលពីរពួក មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងបដិឃានុស័យ ក៏មិនដេកសម្ងំនៅដែរ។ បដិឃានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ បដិឃានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែ​ភវរាគានុស័យ របស់បុគ្គល ៣ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុង​អរូបធាតុនោះទេ បដិឃានុស័យ របស់បុគ្គល ៣ ពួកនោះឯង មិនដេកសម្ងំនៅ ក្នុង​វេទនាពីរ​នោះ ក្នុងអបរិយាបន្នៈ ទាំងភវរាគានុស័យ ក៏មិនដេកសម្ងំនៅដែរ បដិឃានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែ​ភវរាគានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បដិឃានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ និងក្នុងអបរិយាបន្នៈ ទាំងភវរាគានុស័យ ក៏មិនដេកសម្ងំនៅដែរ បដិឃានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងភវរាគានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត ភវរាគានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា បដិឃានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ភវរាគានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែ​បដិឃានុស័យ របស់បុគ្គល ៣ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ ភវរាគានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ និងក្នុងអបរិយាបន្នៈ ទាំងបដិឃានុស័យ ក៏មិនដេកសម្ងំនៅដែរ ភវរាគានុស័យ របស់​ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងបដិឃានុស័យ ក៏មិនដេកសម្ងំនៅដែរ។ បដិឃានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ របស់បុគ្គល​នោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ បដិឃានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែអវិជ្ជានុស័យ របស់បុគ្គល ៣ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ បដិឃានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំង​អវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ បដិឃានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេក​សម្ងំនៅ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែអវិជ្ជានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះទេ បដិឃានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំង​អវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ បដិឃានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា បដិឃានុស័យ របស់បុគ្គលនោះ មិនដេក​សម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។

[៥៩] មានានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។បេ។ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មានានុស័យ របស់​បុថុជ្ជននោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែវិចិកិច្ឆានុស័យ របស់បុថុជ្ជននោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ មានានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំងវិចិកិច្ឆានុស័យ ក៏មិនដេកសម្ងំនៅដែរ មានានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងវិចិកិច្ឆានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា មានានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមានានុស័យ របស់បុគ្គល ៣ ពួកនោះ មិនមែនជា​មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ វិចិកិច្ឆានុស័យ របស់បុគ្គលទាំងនោះឯង មិនដេក​សម្ងំនៅ ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ទាំងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ វិចិកិច្ឆានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មានានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ភវរាគានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា មានានុស័យ របស់បុគ្គល​នោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ភវរាគានុស័យ របស់បុគ្គល ៤ ពួកនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមានានុស័យ របស់បុគ្គល ៤ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ ភវរាគានុស័យ របស់បុគ្គលទាំងនោះ​ឯង មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ទាំងមានានុស័យ ក៏មិនដេក​សម្ងំនៅដែរ ភវរាគានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំង​មានានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មានានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មានានុស័យ របស់បុគ្គល ៤ ពួកនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែ​អវិជ្ជានុស័យ របស់បុគ្គល ៤ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ មានានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំង​អវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ មានានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា មានានុស័យ របស់បុគ្គលនោះ មិនដេក​សម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។

[៦០] ទិដ្ឋានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា វិចិកិច្ឆានុស័យ របស់​បុគ្គល​នោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ របស់បុគ្គលនោះ មិនដេក​សម្ងំ​នៅ ក្នុងទីនោះដែរឬ។ អើ។បេ។

[៦១] វិចិកិច្ឆានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែភវរាគានុស័យ របស់​បុគ្គល ៣ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ វិចិកិច្ឆានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះ ក្នុង​កាមធាតុ និងក្នុងអបរិយាបន្នៈ ទាំងភវរាគានុស័យ ក៏មិនដេកសម្ងំនៅដែរ វិចិកិច្ឆានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងភវរាគានុស័យ ក៏មិនដេកសម្ងំ​នៅដែរ។ មួយយ៉ាងទៀត ភវរាគានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា វិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ភវរាគានុស័យ របស់បុថុជ្ជននោះ មិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែវិចិកិច្ឆានុស័យ របស់បុថុជ្ជននោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះទេ ភវរាគានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំងវិចិកិច្ឆានុស័យ ក៏មិន​ដេកសម្ងំនៅដែរ ភវរាគានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងវិចិកិច្ឆានុស័យ ក៏មិនដេកសម្ងំនៅដែរ។ វិចិកិច្ឆានុស័យ របស់បុគ្គលណា មិនដេក​សម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែអវិជ្ជានុស័យ របស់បុគ្គល ៣ ពួកនោះ មិនមែនជាមិន​ដេកសម្ងំនៅ ក្នុងវេទនា ៣ នោះទេ វិចិកិច្ឆានុស័យ របស់បុគ្គលទាំងនោះឯង មិនដេក​សម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ វិចិកិច្ឆានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងអវិជ្ជានុស័យ ក៏មិនដេក​សម្ងំនៅដែរ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា វិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។

[៦២] ភវរាគានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ភវរាគានុស័យ របស់បុគ្គល ៤ ពួកនោះ មិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែអវិជ្ជានុស័យ របស់បុគ្គល ៤ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះទេ ភវរាគានុស័យ របស់បុគ្គល​នោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ ភវរាគានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ អវិជ្ជានុស័យ ក៏មិន​ដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។

[៦៣] កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា មានានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុ​នោះ តែមានានុស័យ របស់បុគ្គល ៣ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលទាំងនោះឯង មិន​ដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ កាមរាគានុស័យ និងបដិឃានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុង​វេទនាពីរ​នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមានានុស័យ របស់​អនាគាមិបុគ្គលនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ ក្នុង​អបរិយាបន្នៈ ទាំងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ កាមរាគានុស័យ និង​បដិឃានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត មានានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មានានុស័យ និងកាមរាគានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែបដិឃានុស័យ របស់បុគ្គល ៣ ពួកនោះ មិនមែន​ជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ មានានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំងកាមរាគានុស័យ និងបដិឃានុស័យ ក៏មិន​ដេក​សម្ងំនៅដែរ មានានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំង​កាមរាគានុស័យ និងបដិឃានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។បេ។ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ កាមរាគានុស័យ និងបដិឃានុស័យ របស់បុថុជ្ជននោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែវិចិកិច្ឆានុស័យ របស់បុថុជ្ជននោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលនោះ​ឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំងវិចិកិច្ឆានុស័យ ក៏មិនដេកសម្ងំនៅដែរ របស់បុគ្គលពីរពួក ក្នុងទីទាំងអស់។បេ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ និងកាមរាគានុស័យ របស់បុគ្គល​ពីរពួកនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែបដិឃានុស័យ របស់បុគ្គលពីរពួក​នោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ វិចិកិច្ឆានុស័យ និងបដិឃានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែ​កាមរាគានុស័យ របស់បុគ្គលទាំងនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ វិចិកិច្ឆានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ ទាំងកាមរាគានុស័យ និងបដិឃានុស័យ ក៏មិនដេកសម្ងំនៅដែរ របស់បុគ្គលពីរពួក ក្នុងទីទាំងអស់។បេ។ កាមរាគានុស័យ និងបដិឃានុស័យ របស់​បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេក​សម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែភវរាគានុស័យ របស់បុគ្គល ៣ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ កាមរាគានុស័យ និង​បដិឃានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំង​ភវរាគានុស័យ ក៏មិនដេកសម្ងំនៅដែរ កាមរាគានុស័យ និងបដិឃានុស័យ របស់​អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែភវរាគានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុ​នោះទេ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុងវេទនា ៣ ក្នុងកាមធាតុ និងក្នុងអបរិយាបន្នៈនោះ ទាំងភវរាគានុស័យ ក៏មិនដេកសម្ងំ​នៅដែរ របស់ព្រះអរហន្ត ក្នុងទីទាំងអស់។បេ។ មួយយ៉ាងទៀត ភវរាគានុស័យ របស់​បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ និងបដិឃានុស័យ របស់​បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ភវរាគានុស័យ និងកាមរាគានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែបដិឃានុស័យ របស់​បុគ្គល ៣ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ ភវរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុង​កាមធាតុ តែកាមរាគានុស័យ របស់បុគ្គលទាំងនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរ​នោះទេ ភវរាគានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុង​អបរិយាបន្នៈនោះ ទាំងកាមរាគានុស័យ និងបដិឃានុស័យ ក៏មិនដេកសម្ងំនៅដែរ របស់​ព្រះអរហន្ត ក្នុងទីទាំងអស់។បេ។ មួយយ៉ាងទៀត កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ របស់បុគ្គលនោះ មិនដេក​សម្ងំនៅ ក្នុងទីនោះដែរឬ។ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែអវិជ្ជានុស័យ របស់បុគ្គល ៣ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុង​អបរិយាបន្នៈ​នោះ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ កាមរាគានុស័យ និង​បដិឃានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែអវិជ្ជានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះទេ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំងអវិជ្ជានុស័យ ក៏មិនដេក​សម្ងំនៅដែរ របស់ព្រះអរហន្ត ក្នុងទីទាំងអស់។បេ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់​បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គល​នោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។

[៦៤] កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។បេ។ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទី​នោះ​ដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលនោះ មិនដេក​សម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ កាមរាគានុស័យ និងមានានុស័យ របស់​បុគ្គលពីរពួកនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែបដិឃានុស័យ របស់បុគ្គល​ពីរពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ វិចិកិច្ឆានុស័យ និង​បដិឃានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែកាមរាគានុស័យ និងមានានុស័យ របស់បុគ្គលទាំងនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ វិចិកិច្ឆានុស័យ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គល​ទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមានានុស័យ របស់​បុគ្គលទាំងនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ វិចិកិច្ឆានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំង​កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ វិចិកិច្ឆានុស័យ កាមរាគានុស័យ និងបដិឃានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុង​វេទនាពីរ​នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមានានុស័យ របស់​អនាគាមិបុគ្គលនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ វិចិកិច្ឆានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ទាំង​កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ របស់ព្រះអរហន្ត ក្នុងទីទាំងអស់។បេ។ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះ​ដែរឬ។ អើ។ មួយយ៉ាងទៀត ភវរាគានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ភវរាគានុស័យ កាមរាគានុស័យ និងមានានុស័យ របស់បុគ្គលបី​ពួកនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែបដិឃានុស័យ របស់បុគ្គលបីពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ ភវរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែ​កាមរាគានុស័យ និងមានានុស័យ របស់បុគ្គលទាំងនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ ភវរាគានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុង​អបរិយាបន្នៈនោះ ទាំងកាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក៏មិនដេក​សម្ងំនៅដែរ ភវរាគានុស័យ កាមរាគានុស័យ និងបដិឃានុស័យ របស់អនាគាមិបុគ្គល​នោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមានានុស័យ របស់​អនាគាមិបុគ្គល​នោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ ភវរាគានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ទាំង​កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ របស់ព្រះអរហន្ត ក្នុងទីទាំងអស់។បេ។ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះ​ដែរឬ។ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែអវិជ្ជានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែន​ជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ កាមរាគានុស័យ បដិឃានុស័យ និង​មានានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំង​អវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ របស់ព្រះអរហន្ត ក្នុងទីទាំងអស់។បេ។ មួយយ៉ាង​ទៀត អវិជ្ជានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។

[៦៥] កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា វិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ កាមរាគានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលពីរពួកនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែ​បដិឃានុស័យ របស់បុគ្គលពីរពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ វិចិកិច្ឆានុស័យ បដិឃានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែកាមរាគានុស័យ និងមានានុស័យ របស់បុគ្គល​ទាំងនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ វិចិកិច្ឆានុស័យ កាមរាគានុស័យ បដិឃានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលទាំងនោះឯង មិនដេក​សម្ងំ​នៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមានានុស័យ របស់បុគ្គលទាំងនោះ មិនមែន​ជាមិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ វិចិកិច្ឆានុស័យ របស់បុគ្គល​ទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំងកាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ ក៏មិនដេកសម្ងំនៅដែរ វិចិកិច្ឆានុស័យ កាមរាគានុស័យ បដិឃានុស័យ និងទិដ្ឋានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរ​នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមានានុស័យ របស់អនាគាមិបុគ្គល​នោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ វិចិកិច្ឆានុស័យ របស់បុគ្គល​នោះឯង មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ទាំងកាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ ក៏មិនដេកសម្ងំនៅដែរ វិចិកិច្ឆានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងកាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ ក៏មិនដេកសម្ងំនៅដែរ។បេ។

[៦៦] កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ភវរាគានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ភវរាគានុស័យ កាមរាគានុស័យ និងមានានុស័យ របស់បុថុជ្ជននោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែបដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុថុជ្ជននោះ មិនមែនជាមិនដេក​សម្ងំនៅ ក្នុងទុក្ខវេទនានោះទេ ភវរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែកាមរាគានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុង​វេទនាពីរ​នោះទេ ភវរាគានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុង​អបរិយាបន្នៈ​នោះ ទាំងកាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក៏មិនដេកសម្ងំនៅដែរ ភវរាគានុស័យ កាមរាគានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលពីរពួកនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែ​បដិឃានុស័យ របស់បុគ្គលពីរពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ ភវរាគានុស័យ បដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែកាមរាគានុស័យ និងមានានុស័យ របស់បុគ្គលទាំងនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ ភវរាគានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំងកាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក៏មិនដេកសម្ងំនៅដែរ ភវរាគានុស័យ កាមរាគានុស័យ បដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់​អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមានានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ ភវរាគានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ទាំងកាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក៏មិនដេកសម្ងំនៅដែរ របស់ព្រះអរហន្ត ក្នុងទីទាំងអស់។បេ។

[៦៧] កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និង​ភវរាគានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ របស់​បុគ្គល​នោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេក​សម្ងំនៅ ក្នុងទុក្ខវេទនានោះ តែអវិជ្ជានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែនជាមិន​ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ របស់​ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និង​ភវរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។

ចប់ អនុសយវារៈ។

សានុសយវារៈ

[៦៨] បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ បុគ្គលនោះ ប្រកប​ដោយ​អនុស័យ ដោយបដិឃានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយ​អនុស័យ ដោយបដិឃានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ​ដែរឬ។ អើ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយមានានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយមានានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយ​កាមរាគានុស័យដែរឬ។ អនាគាមិបុគ្គល ប្រកបដោយអនុស័យ ដោយមានានុស័យ តែមិន​ប្រកបដោយអនុស័យ ដោយកាមរាគានុស័យទេ បុគ្គល ៣ ពួក (បុថុជ្ជន សោតាបន្នបុគ្គល និងសកទាគាមិបុគ្គល) ប្រកបដោយអនុស័យ ដោយមានានុស័យផង ប្រកបដោយ​អនុស័យ ដោយកាមរាគានុស័យផង។ បុគ្គលណា ប្រកបដោយអនុស័យ ដោយ​កាមរាគានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ។បេ។ ប្រកប​ដោយ​អនុស័យ ដោយវិចិកិច្ឆានុស័យដែរឬ។ បុគ្គលពីរពួក (សោតាបន្នបុគ្គល និង​សកទាគាមិបុគ្គល) ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ តែមិនប្រកប​ដោយ​អនុស័យ ដោយវិចិកិច្ឆានុស័យទេ បុថុជ្ជន ប្រកបដោយអនុស័យ ដោយ​កាមរាគានុស័យ​ផង ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយ​កាមរាគានុស័យដែរឬ។ អើ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយភវរាគានុស័យ។បេ។ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យដែរឬ។ អនាគាមិបុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យទេ បុគ្គលបីពួក ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យផង ប្រកបដោយអនុស័យ ដោយកាមរាគានុស័យផង។

[៦៩] បុគ្គលណា ប្រកបដោយអនុស័យ ដោយបដិឃានុស័យ បុគ្គលនោះ ប្រកប​ដោយ​អនុស័យ ដោយមានានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកប​ដោយ​អនុស័យ ដោយមានានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយ​បដិឃានុស័យ​ដែរឬ។ អនាគាមិបុគ្គល ប្រកបដោយអនុស័យ ដោយមានានុស័យ តែមិនប្រកបដោយ​អនុស័យ ដោយបដិឃានុស័យទេ បុគ្គលបីពួក ប្រកបដោយអនុស័យ ដោយមានានុស័យ​ផង ប្រកបដោយអនុស័យ ដោយបដិឃានុស័យផង។ បុគ្គលណា ប្រកបដោយអនុស័យ ដោយបដិឃានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ។បេ។ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យដែរឬ។ បុគ្គលពីរពួក ប្រកបដោយអនុស័យ ដោយបដិឃានុស័យ តែមិនប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យទេ បុថុជ្ជន ប្រកប​ដោយអនុស័យ ដោយបដិឃានុស័យផង ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ​ផង។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយបដិឃានុស័យដែរឬ។ អើ។ បុគ្គលណា ប្រកបដោយ​អនុស័យ ដោយបដិឃានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយភវរាគានុស័យ។បេ។ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយ​បដិឃានុស័យដែរឬ។ អនាគាមិបុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ តែមិន​ប្រកបដោយអនុស័យ ដោយបដិឃានុស័យទេ បុគ្គលបីពួក ប្រកបដោយអនុស័យ ដោយ​អវិជ្ជានុស័យផង ប្រកបដោយអនុស័យ ដោយបដិឃានុស័យផង។

[៧០] បុគ្គលណា ប្រកបដោយអនុស័យ ដោយមានានុស័យ បុគ្គលនោះ ប្រកបដោយ​អនុស័យ ដោយទិដ្ឋានុស័យ។បេ។ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យដែរឬ។ បុគ្គល ៣ ពួក ប្រកបដោយអនុស័យ ដោយមានានុស័យ តែមិនប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យទេ បុថុជ្ជន ប្រកបដោយអនុស័យ ដោយមានានុស័យ ប្រកបដោយ​អនុស័យ ដោយវិចិកិច្ឆានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយមានានុស័យដែរឬ។ អើ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយមានានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយភវរាគានុស័យ។បេ។ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យដែរឬ។ អើ។ មួយយ៉ាង​ទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ បុគ្គលនោះ ប្រកប​ដោយអនុស័យ ដោយមានានុស័យដែរឬ។ អើ។

[៧១] បុគ្គលណា ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ បុគ្គលនោះ ប្រកបដោយ​អនុស័យ ដោយវិចិកិច្ឆានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយ​អនុស័យ ដោយវិចិកិច្ឆានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ​ដែរឬ។ អើ។បេ។

[៧២] បុគ្គលណា ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ បុគ្គលនោះ ប្រកបដោយ​អនុស័យ ដោយភវរាគានុស័យ។បេ។ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យដែរឬ។ បុគ្គល ៣ ពួក ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ តែមិនប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យទេ បុថុជ្ជន ប្រកប​ដោយអនុស័យ ដោយអវិជ្ជានុស័យផង ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យផង។

[៧៣] បុគ្គលណា ប្រកបដោយអនុស័យ ដោយភវរាគានុស័យ បុគ្គលនោះ ប្រកបដោយ​អនុស័យ ដោយអវិជ្ជានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយ​អនុស័យ ដោយអវិជ្ជានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយភវរាគានុស័យ​ដែរឬ។ អើ។

[៧៤] បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយមានានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយមានានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យដែរឬ។ អនាគាមិបុគ្គល ប្រកបដោយ​អនុស័យ ដោយមានានុស័យ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យទេ បុគ្គល ៣ ពួក ប្រកបដោយអនុស័យ ដោយមានានុស័យផង ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យផង។ បុគ្គលណា ប្រកប​ដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ បុគ្គលនោះ ប្រកប​ដោយអនុស័យ ដោយទិដ្ឋានុស័យ។បេ។ ប្រកបដោយអនុស័យ ដោយ​វិចិកិច្ឆានុស័យ​ដែរឬ។ បុគ្គលពីរពួក ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និង​ដោយបដិឃានុស័យ តែមិនប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យទេ បុថុជ្ជន ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យផង ប្រកបដោយ​អនុស័យ ដោយវិចិកិច្ឆានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និង​ដោយ​បដិឃានុស័យដែរឬ។ អើ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយ​កាមរាគានុស័យ និងដោយបដិឃានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយ​ភវរាគានុស័យ។បេ។ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យដែរឬ។ អើ។ មួយយ៉ាង​ទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ បុគ្គលនោះ ប្រកបដោយ​អនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យដែរឬ។ អនាគាមិបុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ តែមិនប្រកបដោយអនុស័យ ដោយ​កាមរាគានុស័យ និងដោយបដិឃានុស័យទេ បុគ្គល ៣ ពួក ប្រកបដោយអនុស័យ ដោយ​អវិជ្ជានុស័យផង ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ​ផង។

[៧៥] បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ។បេ។ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យដែរឬ។ បុគ្គលពីរពួក ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ តែមិនប្រកបដោយ​អនុស័យ ដោយវិចិកិច្ឆានុស័យទេ បុថុជ្ជន ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យផង ប្រកបដោយអនុស័យ ដោយ​វិចិកិច្ឆានុស័យ​ផង។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយ​វិចិកិច្ឆានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយ​បដិឃានុស័យ និងដោយមានានុស័យដែរឬ។ អើ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ បុគ្គលនោះ ប្រកប​ដោយអនុស័យ ដោយភវរាគានុស័យ។បេ។ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ​ដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និង​ដោយមានានុស័យដែរឬ។ អនាគាមិបុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ និងដោយមានានុស័យ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយ​បដិឃានុស័យទេ បុគ្គល ៣ ពួក ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យផង ប្រកប​ដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ​ផង។

[៧៦] បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយ​វិចិកិច្ឆានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយ​វិចិកិច្ឆានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយ​បដិឃានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យដែរឬ។ អើ។បេ។

[៧៧] បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ បុគ្គលនោះ ប្រកបដោយ​អនុស័យ ដោយភវរាគានុស័យ។បេ។ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យដែរឬ។ អនាគាមិបុគ្គល ប្រកបដោយ​អនុស័យ ដោយអវិជ្ជានុស័យ និងដោយមានានុស័យ តែមិនប្រកបដោយអនុស័យ ដោយ​កាមរាគានុស័យ ដោយបដិឃានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យទេ បុគ្គលពីរពួក ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយកាមរាគានុស័យ ដោយ​បដិឃានុស័យ និងដោយមានានុស័យ តែមិនប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យទេ បុថុជ្ជន ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យផង ប្រកប​ដោយ​អនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយ​ទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យផង។

[៧៨] បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យដែរឬ។ អនាគាមិបុគ្គល ប្រកបដោយ​អនុស័យ ដោយអវិជ្ជានុស័យ ដោយមានានុស័យ និងដោយភវរាគានុស័យ តែមិនប្រកប​ដោយ​អនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយទិដ្ឋានុស័យ និង​ដោយវិចិកិច្ឆានុស័យទេ បុគ្គលពីរពួក ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយ​កាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ និងដោយភវរាគានុស័យ តែមិនប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យទេ បុថុជ្ជន ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យផង ប្រកបដោយអនុស័យ ដោយ​កាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ ដោយ​វិចិកិច្ឆានុស័យ និងដោយភវរាគានុស័យផង។

[៧៩] បុគ្គល ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទីណា ប្រកបដោយ​អនុស័យ ដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គល​ប្រកប​ដោយអនុស័យ ដោយបដិឃានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយ​កាមរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គល ប្រកបដោយអនុស័យ ដោយ​កាមរាគានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីណា ប្រកប​ដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនប្រកបដោយអនុស័យ ដោយ​កាមរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ ប្រកបដោយអនុស័យ ដោយ​មានានុស័យផង ប្រកបដោយអនុស័យ ដោយកាមរាគានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ។ បុគ្គល ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទីណា ប្រកប​ដោយអនុស័យ ដោយទិដ្ឋានុស័យ។បេ។ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយ​វិចិកិច្ឆានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទីនោះ​ដែរឬ។ បុគ្គល ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទុក្ខវេទនា​នោះទេ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យផង ប្រកបដោយអនុស័យ ដោយ​កាមរាគានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ។ បុគ្គល ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះ​ដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គល ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទីនោះ​ដែរឬ។ បុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទុក្ខវេទនា​នោះទេ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យផង ប្រកបដោយអនុស័យ ដោយ​កាមរាគានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ។

[៨០] បុគ្គល ប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងទីណា ប្រកបដោយ​អនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយ​បដិឃានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គល ប្រកបដោយអនុស័យ ដោយ​បដិឃានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ។បេ។ ប្រកបដោយ​អនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយ​បដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះទេ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ​ផង ប្រកបដោយអនុស័យ ដោយបដិឃានុស័យផង ក្នុងទុក្ខវេទនានោះ។ បុគ្គល ប្រកប​ដោយអនុស័យ ដោយបដិឃានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយ​ភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយ​អនុស័យ ដោយភវរាគានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គល ប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាង​ទៀត បុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះទេ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យផង ប្រកបដោយអនុស័យ ដោយបដិឃានុស័យផង ក្នុងទុក្ខវេទនានោះ។

[៨១] បុគ្គល ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ។បេ។ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ប្រកបដោយ​អនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ តែមិនប្រកបដោយអនុស័យ ដោយ​មានានុស័យ ក្នុងទុក្ខវេទនានោះទេ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យផង ប្រកបដោយអនុស័យ ដោយមានានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ។ បុគ្គល ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីណា ប្រកប​ដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនប្រកបដោយអនុស័យ ដោយ​ភវរាគានុស័យ ក្នុងវេទនាពីរនោះទេ ប្រកបដោយអនុស័យ ដោយមានានុស័យផង ប្រកប​ដោយអនុស័យ ដោយភវរាគានុស័យផង ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ។ មួយយ៉ាង​ទៀត បុគ្គល ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា ប្រកបដោយ​អនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ អើ។ បុគ្គល ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរ​ឬ។ អើ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ប្រកបដោយ​អនុស័យ ដោយអវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះ តែមិនប្រកបដោយអនុស័យ ដោយ​មានានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យផង ប្រកបដោយអនុស័យ ដោយមានានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ។

[៨២] បុគ្គល ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយ​អនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ ក្នុងទីនោះដែរឬ។ អើ។បេ។

[៨៣] បុគ្គល ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា ប្រកបដោយ​អនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ប្រកបដោយអនុស័យ ដោយ​វិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែមិនប្រកបដោយអនុស័យ ដោយ​ភវរាគានុស័យ ក្នុងវេទនា ៣ នោះទេ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យផង ប្រកបដោយអនុស័យ ដោយភវរាគានុស័យផង ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា ប្រកប​ដោយ​អនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។បេ។

[៨៤] បុគ្គល ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា ប្រកបដោយ​អនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល ប្រកប​ដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយ​ភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុង​វេទនា ៣ នោះ ក្នុងកាមធាតុ តែមិនប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុង​វេទនា ៣ នោះទេ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យផង ប្រកបដោយ​អនុស័យ ដោយភវរាគានុស័យផង ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ។

[៨៥] បុគ្គល ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីណា ប្រកប​ដោយ​អនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនប្រកប​ដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុង​អរូបធាតុនោះទេ ប្រកបដោយអនុស័យ ដោយមានានុស័យ និងដោយកាមរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះទេ។ បុគ្គល ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយ​បដិឃានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ។បេ។ ប្រកបដោយ​អនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយ​កាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ប្រកបដោយ​អនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនប្រកបដោយ​អនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុ​នោះទេ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ និងដោយកាមរាគានុស័យ ក្នុង​វេទនាពីរ​នោះ ក្នុងកាមធាតុ តែមិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុង​វេទនាពីរ​នោះទេ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ និងដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទុក្ខវេទនា​នោះទេ។ បុគ្គល ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា ប្រកប​ដោយ​អនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គល ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយ​បដិឃានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ និងដោយ​កាមរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនប្រកបដោយអនុស័យ ដោយ​បដិឃានុស័យ ក្នុងវេទនាពីរនោះទេ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ និងដោយ​បដិឃានុស័យ ក្នុងទុក្ខវេទនានោះ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទុក្ខវេទនានោះទេ។

[៨៦] បុគ្គល ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និង​ដោយ​មានានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ។បេ។ ប្រកប​ដោយ​អនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ និងដោយមានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយ​បដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ ប្រកបដោយអនុស័យ ដោយ​វិចិកិច្ឆានុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងវេទនាពីរនោះ ក្នុង​កាមធាតុ តែមិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះទេ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ និងដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុង​ទុក្ខវេទនា​នោះទេ។ បុគ្គល ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយ​បដិឃានុស័យ និងដោយមានានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយ​ភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល ប្រកប​ដោយ​អនុស័យ ដោយភវរាគានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ប្រកបដោយ​អនុស័យ ដោយមានានុស័យ។ បុគ្គល ប្រកបដោយអនុស័យ ដោយកាមរាគានុស័យផង ដោយបដិឃានុស័យផង ដោយមានានុស័យផង ក្នុងទីណា ប្រកបដោយអនុស័យ ដោយ​អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយ​អនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ប្រកបដោយ​អនុស័យ ដោយអវិជ្ជានុស័យ និងដោយមានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយ​កាមរាគានុស័យ និងដោយមានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនប្រកប​ដោយអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះទេ ប្រកបដោយអនុស័យ ដោយ​អវិជ្ជានុស័យ ដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងទុក្ខវេទនានោះទេ។

[៨៧] បុគ្គល ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយ​មានានុស័យ និងដោយទិដ្ឋានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយ​វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយ​អនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ដោយកាមរាគានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះទេ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ដោយបដិឃានុស័យ និងដោយទិដ្ឋានុស័យ ក្នុងទុក្ខវេទនានោះ តែមិនប្រកបដោយអនុស័យ ដោយ​កាមរាគានុស័យ និងដោយមានានុស័យ ក្នុងទុក្ខវេទនានោះទេ។ បុគ្គល ប្រកបដោយ​អនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ និងដោយ​ទិដ្ឋានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយ​មានានុស័យ និងដោយទិដ្ឋានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ប្រកបដោយអនុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យ។ បុគ្គល ប្រកបដោយអនុស័យ ដោយ​កាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យ ក្នុងទី​ណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាង​ទៀត បុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ ប្រកប​ដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយកាមរាគានុស័យ ដោយមានានុស័យ និង​ដោយទិដ្ឋានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនប្រកបដោយអនុស័យ ដោយ​បដិឃានុស័យ ក្នុងវេទនាពីរនោះទេ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយ​បដិឃានុស័យ និងដោយទិដ្ឋានុស័យ ក្នុងទុក្ខវេទនានោះ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងទុក្ខវេទនានោះទេ។

[៨៨] បុគ្គល ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយ​មានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទីណា ប្រកបដោយ​អនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយ​កាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយ​វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ។ បុគ្គល ប្រកបដោយអនុស័យ ដោយ​កាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយ​វិចិកិច្ឆានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ប្រកបដោយ​អនុស័យ ដោយអវិជ្ជានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយ​វិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនប្រកបដោយអនុស័យ ដោយ​កាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ ប្រកប​ដោយ​អនុស័យ ដោយអវិជ្ជានុស័យ ដោយកាមរាគានុស័យ ដោយមានានុស័យ ដោយ​ទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនប្រកប​ដោយ​អនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះទេ ប្រកបដោយអនុស័យ ដោយ​អវិជ្ជានុស័យ ដោយបដិឃានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុង​ទុក្ខវេទនា​នោះ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយ​មានានុស័យ ក្នុងទុក្ខវេទនានោះទេ។

[៨៩] បុគ្គល ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យ ក្នុងទីណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា ប្រកបដោយ​អនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយ​ទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ ដោយ​វិចិកិច្ឆានុស័យ និងដោយភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនប្រកប​ដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុង​អរូបធាតុនោះទេ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយកាមរាគានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុង​កាមធាតុ តែមិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ និងដោយភវរាគានុស័យ ក្នុងវេទនាពីរនោះទេ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយបដិឃានុស័យ ដោយ​ទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ តែមិនប្រកប​ដោយ​អនុស័យ ដោយកាមរាគានុស័យ ដោយមានានុស័យ និងដោយភវរាគានុស័យ ក្នុង​ទុក្ខវេទនា​នោះទេ។

[៩០] បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាង​ទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយ​អនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទីនោះដែរឬ។ អនាគាមិបុគ្គលនោះ ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែអនាគាមិបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងវេទនាពីរ​នោះទេ បុគ្គល ៣ ពួកនោះ ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គល ៣ ពួកនោះ មិនប្រកបដោយអនុស័យ ដោយ​កាមរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គល ៣ ពួកនោះឯង ប្រកបដោយ​អនុស័យ ដោយមានានុស័យផង ប្រកបដោយអនុស័យ ដោយកាមរាគានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយ​កាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ។បេ។ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលពីរពួកនោះ ប្រកប​ដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលពីរពួក​នោះ មិនប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះទេ បុថុជ្ជននោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យផង ប្រកបដោយអនុស័យ ដោយ​វិចិកិច្ឆានុស័យ​ផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទីនោះដែរឬ។ បុថុជ្ជននោះ ប្រកបដោយអនុស័យ ដោយ​វិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុថុជ្ជននោះ មិនប្រកប​ដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង ប្រកប​ដោយអនុស័យ ដោយវិចិកិច្ឆានុស័យផង ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ​ផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយ​កាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយ​កាមរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយ​អវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទីនោះ​ដែរឬ។ អនាគាមិបុគ្គលនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែអនាគាមិបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គល ៣ ពួកនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គល ៣ ពួកនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលទាំងនោះឯង ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យផង ប្រកបដោយអនុស័យ ដោយកាមរាគានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ។

[៩១] បុគ្គលណា ប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាង​ទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ។បេ។ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលពីរពួកនោះ ប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលពីរពួកនោះ មិនប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ​ទេ បុថុជ្ជននោះ ប្រកបដោយអនុស័យ ដោយបដិឃានុស័យផង ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យផង ក្នុងទុក្ខវេទនានោះ។ មួយយ៉ាងទៀត បុគ្គលណា ប្រកប​ដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយ​បដិឃានុស័យ ក្នុងទីនោះដែរឬ។ បុថុជ្ជននោះ ប្រកបដោយអនុស័យ ដោយ​វិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុថុជ្ជន​នោះ មិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះ បុគ្គលនោះឯង ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យផង ប្រកបដោយអនុស័យ ដោយ​បដិឃានុស័យ​ផង ក្នុងទុក្ខវេទនានោះ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយ​បដិឃានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា បុគ្គល​នោះ ប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ អនាគាមិបុគ្គលនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែអនាគាមិបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាបីនោះទេ បុគ្គល ៣ ពួកនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុង​វេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គល ៣ ពួកនោះ មិន​ប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលទាំងនោះឯង ប្រកប​ដោយអនុស័យ ដោយអវិជ្ជានុស័យផង ប្រកបដោយអនុស័យ ដោយ​បដិឃានុស័យ​ផង ក្នុងទុក្ខវេទនានោះ។

[៩២] បុគ្គលណា ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ។បេ។ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងវេទនាពីរនោះ ក្នុង​កាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គល ៣ ពួកនោះ មិនប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះទេ បុថុជ្ជននោះ ប្រកបដោយអនុស័យ ដោយមានានុស័យផង ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ។ មួយយ៉ាងទៀត បុគ្គលណា ប្រកប​ដោយ​អនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយ​មានានុស័យ ក្នុងទីនោះដែរឬ។ បុថុជ្ជននោះ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ តែបុថុជ្ជននោះ មិនប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុង​ទុក្ខវេទនានោះទេ បុគ្គលនោះឯង ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យផង ប្រកប​ដោយអនុស័យ ដោយមានានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៤ ពួកនោះ ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គល ៤ ពួកនោះ មិនប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងវេទនាពីរ​នោះ​ទេ បុគ្គលទាំងនោះឯង ប្រកបដោយអនុស័យ ដោយមានានុស័យផង ប្រកបដោយ​អនុស័យ ដោយភវរាគានុស័យផង ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកប​ដោយអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ អើ។ បុគ្គលណា ប្រកបដោយ​អនុស័យ ដោយមានានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយ​អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៤ ពួកនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទុក្ខវេទនា​នោះ តែបុគ្គល ៤ ពួកនោះ មិនប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលទាំងនោះឯង ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យផង ប្រកបដោយអនុស័យ ដោយមានានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ។

[៩៣] បុគ្គលណា ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកប​ដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកប​ដោយអនុស័យ ដោយទិដ្ឋានុស័យ ក្នុងទីនោះដែរឬ។ អើ។បេ។

[៩៤] បុគ្គលណា ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុថុជ្ជននោះ ប្រកបដោយ​អនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែបុថុជ្ជននោះ មិន​ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យផង ប្រកបដោយអនុស័យ ដោយ​ភវរាគានុស័យ​ផង ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ ប្រកបដោយអនុស័យ ដោយ​ភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គល ៣ ពួកនោះ មិនប្រកប​ដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុថុជ្ជននោះ ប្រកបដោយអនុស័យ ដោយភវរាគានុស័យផង ប្រកបដោយអនុស័យ ដោយ​វិចិកិច្ឆានុស័យ​ផង ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយ​អវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គល ៣ ពួកនោះ មិន​ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងវេទនានោះទេ បុថុជ្ជននោះ ប្រកប​ដោយ​អនុស័យ ដោយអវិជ្ជានុស័យផង ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យផង ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ។

[៩៥] បុគ្គលណា ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកប​ដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៤ ពួកនោះ ប្រកប​ដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែបុគ្គល ៤ ពួកនោះ មិនប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលទាំងនោះឯង ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យផង ប្រកបដោយអនុស័យ ដោយ​ភវរាគានុស័យ​ផង ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ។

[៩៦] បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងទី​ណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ អនាគាមិបុគ្គលនោះ ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុង​វេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែអនាគាមិបុគ្គលនោះ មិន​ប្រកប​ដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងវេទនាពីរ​នោះទេ បុគ្គល ៣ ពួកនោះ ប្រកបដោយអនុស័យ ដោយមានានុស័យ ក្នុងរូបធាតុ និងក្នុង​អរូបធាតុនោះ តែបុគ្គល ៣ ពួកនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលទាំងនោះឯង ប្រកបដោយអនុស័យ ដោយមានានុស័យ និងដោយកាមរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលទាំងនោះ មិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុង​វេទនាពីរ​នោះទេ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយ​បដិឃានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ។បេ។ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាង​ទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុថុជ្ជននោះ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុ​នោះ តែបុថុជ្ជននោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយ​បដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលនោះឯង ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ និងដោយកាមរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ និងដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទុក្ខវេទនានោះទេ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយ​បដិឃានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយ​ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គលណា ប្រកបដោយ​អនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាង​ទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ អនាគាមិបុគ្គលនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែអនាគាមិបុគ្គលនោះ មិនប្រកបដោយ​អនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គល ៣ ពួកនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គល ៣ ពួកនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយ​បដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលទាំងនោះឯង ប្រកបដោយ​អនុស័យ ដោយអវិជ្ជានុស័យ និងដោយកាមរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលទាំងនោះ មិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលទាំងនោះឯង ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ និងដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលទាំងនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ក្នុងទុក្ខវេទនានោះទេ។

[៩៧] បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ។បេ។ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយ​យ៉ាង​ទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយ​មានានុស័យ ក្នុងទីនោះដែរឬ។ បុថុជ្ជននោះ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ និងដោយមានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុថុជ្ជននោះ មិនប្រកប​ដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុង​អរូបធាតុនោះទេ បុគ្គលនោះឯង ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ដោយ​កាមរាគានុស័យ និងដោយមានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ និងដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងទុក្ខវេទនានោះទេ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយ​បដិឃានុស័យ និងដោយមានានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយមានានុស័យ។ បុគ្គលណា ប្រកបដោយ​អនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា បុគ្គល​នោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយ​មានានុស័យ ក្នុងទីនោះដែរឬ។ អនាគាមិបុគ្គលនោះ ប្រកបដោយអនុស័យ ដោយ​អវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះ តែអនាគាមិបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទុក្ខវេទនា​នោះទេ បុគ្គលនោះឯង ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ និងដោយមានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនប្រកប​ដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គល ៣ ពួកនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយមានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គល ៣ ពួកនោះ មិនប្រកបដោយអនុស័យ ដោយ​កាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គល​ទាំងនោះឯង ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយកាមរាគានុស័យ និង​ដោយ​មានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលទាំងនោះ មិនប្រកប​ដោយ​អនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលទាំងនោះឯង ប្រកបដោយ​អនុស័យ ដោយអវិជ្ជានុស័យ និងដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គល​ទាំងនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុង​ទុក្ខវេទនានោះទេ។

[៩៨] បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យ ក្នុងទីនោះដែរឬ។ បុថុជ្ជននោះ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ដោយ​មានានុស័យ និងដោយទិដ្ឋានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុថុជ្ជននោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលនោះឯង ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ដោយកាមរាគានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរ​នោះទេ បុគ្គលនោះឯង ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ ដោយបដិឃានុស័យ និងដោយទិដ្ឋានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងទុក្ខវេទនានោះទេ។បេ។

[៩៩] បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាង​ទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ ប្រកបដោយអនុស័យ ដោយភវរាគានុស័យ និងដោយមានានុស័យ ក្នុងរូបធាតុ និងក្នុង​អរូបធាតុនោះ តែបុគ្គល ៣ ពួកនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុង​អរូបធាតុនោះទេ បុថុជ្ជននោះ ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ដោយ​មានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុ​នោះ តែបុថុជ្ជននោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ និងដោយ​បដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយ​អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា ប្រកប​ដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អនាគាមិបុគ្គលនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះ តែអនាគាមិបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ និងដោយមានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលពីរពួកនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយមានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គលពីរពួកនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលទាំងនោះឯង ប្រកបដោយអនុស័យ ដោយ​អវិជ្ជានុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងវេទនាពីរនោះ ក្នុង​កាមធាតុ តែបុគ្គលទាំងនោះ មិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ ដោយ​ទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលទាំងនោះឯង ប្រកប​ដោយ​អនុស័យ ដោយអវិជ្ជានុស័យ ដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គល​ទាំងនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយមានានុស័យ ដោយ​ទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះទេ បុថុជ្ជននោះ ប្រកបដោយ​អនុស័យ ដោយអវិជ្ជានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយ​វិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុថុជ្ជននោះ មិនប្រកបដោយ​អនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុ​នោះទេ បុគ្គលនោះឯង ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយកាមរាគានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុង​កាមធាតុ តែបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរ​នោះទេ បុគ្គលនោះឯង ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយបដិឃានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនប្រកប​ដោយអនុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងទុក្ខវេទនានោះទេ។

[១០០] បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយ​បដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយ​ភវរាគានុស័យ ក្នុងទីនោះដែរឬ។ អនាគាមិបុគ្គលនោះ ប្រកបដោយអនុស័យ ដោយ​អវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះ តែអនាគាមិបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ និងដោយមានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយ​បដិឃានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយ​មានានុស័យ និងដោយភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយ​ទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលពីរពួក​នោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយមានានុស័យ និងដោយ​ភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គលពីរពួកនោះ មិនប្រកបដោយ​អនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយទិដ្ឋានុស័យ និងដោយ​វិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលទាំងនោះឯង ប្រកបដោយ​អនុស័យ ដោយអវិជ្ជានុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងវេទនាពីរ​នោះ ក្នុងកាមធាតុ តែបុគ្គលទាំងនោះ មិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលទាំងនោះឯង ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ និងដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលទាំងនោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យ ក្នុងទុក្ខវេទនានោះទេ បុថុជ្ជននោះ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយ​មានានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុថុជ្ជននោះ មិនប្រកបដោយអនុស័យ ដោយ​កាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គល​នោះឯង ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយកាមរាគានុស័យ ដោយ​មានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនប្រកបដោយអនុស័យ ដោយបដិឃានុស័យ និងដោយភវរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ ដោយ​បដិឃានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គល​នោះ មិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យ ដោយមានានុស័យ និងដោយ​ភវរាគានុស័យ ក្នុងទុក្ខវេទនានោះទេ។

ចប់ អនុលោម។

[១០១] បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ បុគ្គលនោះ មិនមាន​អនុស័យ ដោយបដិឃានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយបដិឃានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យដែរឬ។ អើ។ បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយមានានុស័យដែរឬ។ អនាគាមិបុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ តែមិនមែនជាមិនមានអនុស័យ ដោយមានានុស័យទេ ព្រះអរហន្ត មិនមានអនុស័យ ដោយកាមរាគានុស័យផង មិនមានអនុស័យ ដោយមានានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយមានានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយ​កាមរាគានុស័យដែរឬ។ អើ។ បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយទិដ្ឋានុស័យ។បេ។ មិនមានអនុស័យ ដោយ​វិចិកិច្ឆានុស័យ​ដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយ​វិចិកិច្ឆានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យដែរឬ។ បុគ្គលពីរពួក មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ តែមិនមែនជាមិនមានអនុស័យ ដោយ​កាមរាគានុស័យ​ទេ បុគ្គលពីរពួក មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមាន​អនុស័យ ដោយកាមរាគានុស័យផង។ បុគ្គលណា មិនមានអនុស័យ ដោយ​កាមរាគានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយភវរាគានុស័យ។បេ។ មិនមាន​អនុស័យ ដោយអវិជ្ជានុស័យដែរឬ។ អនាគាមិបុគ្គល មិនមានអនុស័យ ដោយ​កាមរាគានុស័យ តែមិនមែនជាមិនមានអនុស័យ ដោយអវិជ្ជានុស័យទេ ព្រះអរហន្ត មិនមាន​អនុស័យ ដោយកាមរាគានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ បុគ្គលនោះ មិនមាន​អនុស័យ ដោយកាមរាគានុស័យដែរឬ។ អើ។

[១០២] បុគ្គលណា មិនមានអនុស័យ ដោយបដិឃានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយមានានុស័យដែរឬ។ អនាគាមិបុគ្គល មិនមានអនុស័យ ដោយបដិឃានុស័យ តែមិនមែនជាមិនមានអនុស័យ ដោយមានានុស័យទេ ព្រះអរហន្ត មិនមានអនុស័យ ដោយបដិឃានុស័យផង មិនមានអនុស័យ ដោយមានានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយមានានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយ​បដិឃានុស័យដែរឬ។ អើ។ បុគ្គលណា មិនមានអនុស័យ ដោយបដិឃានុស័យ បុគ្គល​នោះ មិនមានអនុស័យ ដោយទិដ្ឋានុស័យ។បេ។ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ​ដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយបដិឃានុស័យដែរឬ។ បុគ្គលពីរពួក មិនមាន​អនុស័យ ដោយវិចិកិច្ឆានុស័យ តែមិនមែនជាមិនមានអនុស័យ ដោយបដិឃានុស័យទេ បុគ្គលពីរពួក មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយ​បដិឃានុស័យផង។ បុគ្គលណា មិនមានអនុស័យ ដោយបដិឃានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយភវរាគានុស័យ។បេ។ មិនមានអនុស័យ ដោយអវិជ្ជានុស័យ​ដែរឬ។ អនាគាមិបុគ្គល មិនមានអនុស័យ ដោយបដិឃានុស័យ តែមិនមែនជា​មិនមាន​អនុស័យ ដោយអវិជ្ជានុស័យទេ ព្រះអរហន្ត មិនមានអនុស័យ ដោយបដិឃានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយបដិឃានុស័យដែរឬ។ អើ។

[១០៣] បុគ្គលណា មិនមានអនុស័យ ដោយមានានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយទិដ្ឋានុស័យ។បេ។ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យដែរឬ។ អើ។ មួយយ៉ាង​ទៀត បុគ្គលណា មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយមានានុស័យដែរឬ។ បុគ្គល ៣ ពួក មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ តែមិនមែនជាមិនមានអនុស័យ ដោយមានានុស័យទេ ព្រះអរហន្ត មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយមានានុស័យផង។ បុគ្គលណា មិនមាន​អនុស័យ ដោយមានានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយភវរាគានុស័យ។បេ។ មិនមានអនុស័យ ដោយអវិជ្ជានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយមានានុស័យ​ដែរឬ។ អើ។

[១០៤] បុគ្គលណា មិនមានអនុស័យ ដោយទិដ្ឋានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយ​វិចិកិច្ឆានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយទិដ្ឋានុស័យដែរឬ។ អើ។បេ។

[១០៥] បុគ្គលណា មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយភវរាគានុស័យ។បេ។ មិនមានអនុស័យ ដោយអវិជ្ជានុស័យដែរឬ។ បុគ្គល ៣ ពួក មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ តែមិនមែនជាមិនមានអនុស័យ ដោយ​អវិជ្ជានុស័យ​ទេ ព្រះអរហន្ត មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយ​អវិជ្ជានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យដែរឬ។ អើ។

[១០៦] បុគ្គលណា មិនមានអនុស័យ ដោយភវរាគានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយអវិជ្ជានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយ​អវិជ្ជានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយភវរាគានុស័យដែរឬ។ អើ។

[១០៧] បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយមានានុស័យដែរឬ។ អនាគាមិបុគ្គល មិនមាន​អនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ តែមិនមែនជាមិនមាន​អនុស័យ ដោយមានានុស័យទេ ព្រះអរហន្ត មិនមានអនុស័យ ដោយកាមរាគានុស័យ និងបដិឃានុស័យផង មិនមានអនុស័យ ដោយមានានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយមានានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យដែរឬ។ អើ។ បុគ្គលណា មិនមាន​អនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយទិដ្ឋានុស័យ។បេ។ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យដែរឬ។ អើ។ មួយយ៉ាង​ទៀត បុគ្គលណា មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យដែរឬ។ បុគ្គលពីរពួក មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ តែមិនមែនជាមិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយ​បដិឃានុស័យទេ បុគ្គលពីរពួក មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមាន​អនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យផង។ បុគ្គលណា មិនមាន​អនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយភវរាគានុស័យ។បេ។ មិនមានអនុស័យ ដោយអវិជ្ជានុស័យដែរឬ។ អនាគាមិបុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ តែមិនមែនជា​មិនមាន​អនុស័យ ដោយអវិជ្ជានុស័យទេ ព្រះអរហន្ត មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយ​កាមរាគានុស័យ និងដោយបដិឃានុស័យដែរឬ។ អើ។

[១០៨] បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយទិដ្ឋានុស័យ។បេ។ មិនមាន​អនុស័យ ដោយវិចិកិច្ឆានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយ​បដិឃានុស័យ និងដោយមានានុស័យដែរឬ។ បុគ្គលពីរពួក មិនមានអនុស័យ ដោយ​វិចិកិច្ឆានុស័យ តែមិនមែនជាមិនមានអនុស័យ ដោយកាមរាគានុស័យ ដោយ​បដិឃានុស័យ និងដោយមានានុស័យទេ អនាគាមិបុគ្គល មិនមានអនុស័យ ដោយ​វិចិកិច្ឆានុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ តែមិនមែនជាមិនមាន​អនុស័យ ដោយមានានុស័យទេ ព្រះអរហន្ត មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ​ផង។ បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និង​ដោយមានានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយភវរាគានុស័យ។បេ។ មិនមាន​អនុស័យ ដោយអវិជ្ជានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយ​បដិឃានុស័យ និងដោយមានានុស័យដែរឬ។ អើ។

[១០៩] បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយ​មានានុស័យ និងដោយទិដ្ឋានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ​ដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ បុគ្គល​នោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យដែរឬ។ បុគ្គលពីរពួក មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ និងដោយទិដ្ឋានុស័យ តែមិនមែនជាមិនមានអនុស័យ ដោយកាមរាគានុស័យ ដោយ​បដិឃានុស័យ និងដោយមានានុស័យទេ អនាគាមិបុគ្គល មិនមានអនុស័យ ដោយ​វិចិកិច្ឆានុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយទិដ្ឋានុស័យ តែមិនមែន​ជាមិនមានអនុស័យ ដោយមានានុស័យទេ ព្រះអរហន្ត មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យផង។បេ។

[១១០] បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយ​មានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយភវរាគានុស័យ។បេ។ មិនមានអនុស័យ ដោយអវិជ្ជានុស័យដែរឬ។ អើ។ មួយយ៉ាង​ទៀត បុគ្គលណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យដែរឬ។ អើ។

[១១១] បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយ​មានានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យ បុគ្គល​នោះ មិនមានអនុស័យ ដោយអវិជ្ជានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ បុគ្គលនោះ មិនមានអនុស័យ ដោយ​កាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ ដោយ​វិចិកិច្ឆានុស័យ និងដោយភវរាគានុស័យដែរឬ។ អើ។

[១១២] បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទុក្ខវេទនានោះ តែមិនមែនជាមិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទុក្ខវេទនា​នោះទេ មិនមានអនុស័យ ដោយកាមរាគានុស័យផង មិនមានអនុស័យ ដោយ​បដិឃានុស័យផង ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយ​កាមរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនមែនជាមិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងវេទនាពីរនោះទេ មិនមានអនុស័យ ដោយបដិឃានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យផង ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ។ បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនមែនជាមិនមានអនុស័យ ដោយមានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ មិនមានអនុស័យ ដោយកាមរាគានុស័យផង មិនមានអនុស័យ ដោយមានានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។ បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយទិដ្ឋានុស័យ។បេ។ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមិនមែនជាមិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះទេ មិនមានអនុស័យ ដោយកាមរាគានុស័យផង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនមាន​អនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។ បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនមែនជាមិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ មិនមានអនុស័យ ដោយ​កាមរាគានុស័យផង មិនមានអនុស័យ ដោយភវរាគានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនមែន​ជាមិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងវេទនាពីរនោះទេ មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ។ បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីណា មិនមាន​អនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយ​កាមរាគានុស័យ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមិនមែនជា​មិនមាន​អនុស័យ ដោយអវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះទេ មិនមានអនុស័យ ដោយ​កាមរាគានុស័យ​ផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១១៣] បុគ្គល មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមិនមែនជាមិនមាន​អនុស័យ ដោយមានានុស័យ ក្នុងវេទនាពីរនោះទេ មិនមានអនុស័យ ដោយ​បដិឃានុស័យ​ផង មិនមានអនុស័យ ដោយមានានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយមានានុស័យ ក្នុងទុក្ខវេទនានោះ តែមិនមែនជាមិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទុក្ខវេទនា​នោះទេ មិនមានអនុស័យ ដោយមានានុស័យផង មិនមានអនុស័យ ដោយបដិឃានុស័យ​ផង ក្នុងអបរិយាបន្នៈនោះ។ បុគ្គល មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយទិដ្ឋានុស័យ។បេ។ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុង​កាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមិនមែនជាមិនមានអនុស័យ ដោយ​វិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះទេ មិនមានអនុស័យ ដោយបដិឃានុស័យផង មិនមាន​អនុស័យ ដោយវិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ អើ។ បុគ្គល មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនមែនជាមិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ មិនមានអនុស័យ ដោយ​បដិឃានុស័យផង មិនមានអនុស័យ ដោយភវរាគានុស័យផង ក្នុងវេទនាពីរនោះ ក្នុង​កាមធាតុ និងក្នុងអបរិយាបន្នៈ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយ​ភវរាគានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទុក្ខវេទនានោះ តែមិនមែនជា​មិនមាន​អនុស័យ ដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ មិនមានអនុស័យ ដោយ​ភវរាគានុស័យ​ផង មិនមានអនុស័យ ដោយបដិឃានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ និងក្នុងអបរិយាបន្នៈ។ បុគ្គល មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមាន​អនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុង​អរូបធាតុ តែមិនមែនជាមិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងវេទនាពីរនោះទេ មិនមាន​អនុស័យ ដោយបដិឃានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១១៤] បុគ្គល មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយទិដ្ឋានុស័យ។បេ។ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយមានានុស័យ ក្នុងទុក្ខវេទនានោះ តែមិនមែនជា​មិនមាន​អនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះទេ មិនមានអនុស័យ ដោយ​មានានុស័យ​ផង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា មិនមាន​អនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ អើ។ បុគ្គល មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនមែនជាមិនមានអនុស័យ ដោយមានានុស័យ ក្នុងវេទនាពីរនោះទេ មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយមានានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ។ បុគ្គល មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយមានានុស័យ ក្នុងទុក្ខវេទនានោះ តែមិនមែនជាមិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះទេ មិនមាន​អនុស័យ ដោយមានានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុង​អបរិយាបន្នៈ​នោះ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទី​ណា មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១១៥] បុគ្គល មិនមានអនុស័យ ដោយទិដ្ឋានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយ​វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយ​វិចិកិច្ឆានុស័យក្នុងទីណា មិនមានអនុស័យ ដោយទិដ្ឋានុស័យក្នុងទីនោះដែរឬ។ អើ។បេ។

[១១៦] បុគ្គល មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះ​ដែរឬ។ បុគ្គល មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែមិនមែនជាមិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះទេ មិនមាន​អនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង ក្នុង​អបរិយាបន្នៈនោះ។ បុគ្គល មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា មិនមាន​អនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនមាន​អនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទី​នោះ​ដែរឬ។ អើ។

[១១៧] បុគ្គល មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែមិនមែនជាមិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុង​វេទនា ៣ នោះទេ មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយ​អវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយ​អវិជ្ជានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១១៨] បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមាន​អនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុ​នោះ តែមិនមែនជាមិនមានអនុស័យ ដោយមានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុ​នោះទេ មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យផង មិនមាន​អនុស័យ ដោយមានានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយមានានុស័យ និងដោយកាមរាគានុស័យ ក្នុងទុក្ខវេទនានោះ តែមិនមែនជាមិនមានអនុស័យ ដោយ​បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ មិនមានអនុស័យ ដោយមានានុស័យផង មិនមាន​អនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យផង ក្នុងអបរិយាបន្នៈនោះ។ បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីណា បុគ្គល មិនមានអនុស័យ ដោយទិដ្ឋានុស័យ។បេ។ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយ​បដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនមែនជាមិនមានអនុស័យ ដោយ​វិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ មិនមានអនុស័យ ដោយ​កាមរាគានុស័យ និងដោយបដិឃានុស័យផង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីនោះ​ដែរឬ។ អើ។ បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមាន​អនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុ​នោះ តែមិនមែនជាមិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុ​នោះទេ មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យផង មិនមាន​អនុស័យ ដោយភវរាគានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយ​កាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយភវរាគានុស័យ និងដោយកាមរាគានុស័យ ក្នុងទុក្ខវេទនានោះ តែមិនមែនជា​មិនមាន​អនុស័យ ដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ មិនមានអនុស័យ ដោយ​ភវរាគានុស័យ និងដោយបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនមែន​ជាមិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងវេទនាពីរនោះទេ មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយ​បដិឃានុស័យ​ផង ក្នុងអបរិយាបន្នៈនោះ។ បុគ្គល មិនមានអនុស័យ ដោយ​កាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយ​អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ និង​ដោយ​បដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនមែនជាមិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ មិនមានអនុស័យ ដោយ​កាមរាគានុស័យ និងដោយបដិឃានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គលមិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទី​ណា មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីនោះ​ដែរឬ។ អើ។

[១១៩] បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយ​មានានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយទិដ្ឋានុស័យ។បេ។ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយ​បដិឃានុស័យ និងដោយមានានុស័យ ក្នុងទីនោះដែរឬ។ អើ។ បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទីណា មិនមាន​អនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនមាន​អនុស័យ ដោយភវរាគានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនមានអនុស័យ ដោយភវរាគានុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងទុក្ខវេទនានោះ តែមិនមែនជាមិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ មិនមាន​អនុស័យ ដោយភវរាគានុស័យ និងដោយបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនមែនជាមិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុង​វេទនាពីរ​នោះទេ មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយ​កាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យផង ក្នុងអបរិយាបន្នៈនោះ។ បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយ​មានានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១២០] បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយ​មានានុស័យ និងដោយទិដ្ឋានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយ​មានានុស័យ និងដោយទិដ្ឋានុស័យ ក្នុងទីនោះដែរឬ។ អើ។បេ។

[១២១] បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយ​មានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយ​បដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទីនោះ​ដែរឬ។ បុគ្គល មិនមានអនុស័យ ដោយភវរាគានុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងទុក្ខវេទនានោះ តែមិនមែនជាមិនមានអនុស័យ ដោយ​បដិឃានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះទេ មិនមាន​អនុស័យ ដោយភវរាគានុស័យ និងដោយបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនមែនជាមិនមានអនុស័យ ដោយកាមរាគានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះទេ មិនមានអនុស័យ ដោយ​ភវរាគានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈ​នោះ។បេ។

[១២២] បុគ្គល មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយ​មានានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និង​ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១២៣] បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ មិនមាន​អនុស័យ ដោយកាមរាគានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គល ៣ ពួកនោះ មិនមែន​ជាមិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយកាមរាគានុស័យផង មិនមានអនុស័យ ដោយបដិឃានុស័យផង ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ បុគ្គលពីរពួក មិនមានអនុស័យ ដោយកាមរាគានុស័យផង មិនមានអនុស័យ ដោយបដិឃានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គល ៣ ពួកនោះ មិនមែនជាមិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គល​ទាំងនោះឯង មិនមានអនុស័យ ដោយបដិឃានុស័យផង មិនមានអនុស័យ ដោយ​កាមរាគានុស័យផង ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ បុគ្គលពីរពួក មិនមានអនុស័យ ដោយបដិឃានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គល ៣ ពួកនោះ មិនមែនជាមិនមានអនុស័យ ដោយមានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុ​នោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយកាមរាគានុស័យផង មិនមាន​អនុស័យ ដោយមានានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ អនាគាមិបុគ្គល​នោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុង​រូបធាតុ និងក្នុងអរូបធាតុ តែអនាគាមិបុគ្គលនោះ មិនមែនជាមិនមានអនុស័យ ដោយ​មានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយ​កាមរាគានុស័យ​ផង មិនមានអនុស័យ ដោយមានានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ព្រះអរហន្ត មិនមានអនុស័យ ដោយកាមរាគានុស័យផង មិនមាន​អនុស័យ ដោយមានានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនមាន​អនុស័យ ដោយមានានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយ​កាមរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។ បុគ្គលណា មិនមានអនុស័យ ដោយ​កាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយទិដ្ឋានុស័យ។បេ។ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុថុជ្ជននោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុថុជ្ជននោះ មិនមែនជាមិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយកាមរាគានុស័យផង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ បុគ្គលពីរពួក មិនមានអនុស័យ ដោយកាមរាគានុស័យផង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលពីរពួកនោះ មិនមានអនុស័យ ដោយ​វិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលពីរពួកនោះ មិនមែនជា​មិនមាន​អនុស័យ ដោយកាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលទាំងនោះឯង មិនមាន​អនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យផង ក្នុងទុក្ខវេទនា​នោះ ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈ បុគ្គលពីរពួក មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គល ៣ ពួកនោះ មិនមែនជាមិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុ​នោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយកាមរាគានុស័យផង មិនមាន​អនុស័យ ដោយភវរាគានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ អនាគាមិបុគ្គល​នោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែអនាគាមិបុគ្គលនោះ មិនមែនជាមិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយកាមរាគានុស័យផង មិនមានអនុស័យ ដោយភវរាគានុស័យផង ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ និងក្នុង​អបរិយាបន្នៈ ព្រះអរហន្ត មិនមានអនុស័យ ដោយកាមរាគានុស័យផង មិនមានអនុស័យ ដោយភវរាគានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុង​វេទនាពីរ​នោះ ក្នុងកាមធាតុ តែបុគ្គល ៣ ពួកនោះ មិនមែនជាមិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ព្រះអរហន្ត មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមាន​អនុស័យ ដោយកាមរាគានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុង​ទុក្ខវេទនា​នោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គល ៣ ពួកនោះ មិនមែនជា​មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយកាមរាគានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ អនាគាមិបុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែអនាគាមិបុគ្គលនោះ មិនមែនជាមិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយកាមរាគានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ ព្រះអរហន្ត មិនមានអនុស័យ ដោយកាមរាគានុស័យផង មិនមាន​អនុស័យ ដោយអវិជ្ជានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនមាន​អនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយ​កាមរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១២៤] បុគ្គលណា មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ មិនមាន​អនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ មិនមាន​អនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គល ៣ ពួកនោះ មិនមែនជាមិនមានអនុស័យ ដោយមានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយបដិឃានុស័យផង មិនមានអនុស័យ ដោយមានានុស័យផង ក្នុងអបរិយាបន្នៈនោះ អនាគាមិបុគ្គលនោះ មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែអនាគាមិបុគ្គលនោះ មិនមែនជាមិនមានអនុស័យ ដោយមានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយបដិឃានុស័យផង មិនមាន​អនុស័យ ដោយមានានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ព្រះអរហន្ត មិនមានអនុស័យ ដោយបដិឃានុស័យផង មិនមានអនុស័យ ដោយមានានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ មិនមានអនុស័យ ដោយមានានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គល ៣ ពួកនោះ មិនមែនជាមិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គល​ទាំងនោះឯង មិនមានអនុស័យ ដោយមានានុស័យផង មិនមានអនុស័យ ដោយ​បដិឃានុស័យផង ក្នុងអបរិយាបន្នៈនោះ ព្រះអរហន្ត មិនមានអនុស័យ ដោយ​មានានុស័យ​ផង មិនមានអនុស័យ ដោយបដិឃានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយទិដ្ឋានុស័យ។បេ។ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុថុជ្ជននោះ មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុថុជ្ជននោះ មិនមែនជាមិនមានអនុស័យ ដោយ​វិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយ​បដិឃានុស័យ​ផង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ បុគ្គលពីរពួក មិនមានអនុស័យ ដោយបដិឃានុស័យផង មិនមានអនុស័យ ដោយ​វិចិកិច្ឆានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលពីរពួកនោះ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុង​ទុក្ខវេទនា​នោះ តែបុគ្គលពីរពួកនោះ មិនមែនជាមិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយបដិឃានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈ បុគ្គលពីរពួក មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ​ផង មិនមានអនុស័យ ដោយបដិឃានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនមាន​អនុស័យ ដោយបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយ​ភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ មិនមានអនុស័យ ដោយ​បដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គល ៣ ពួកនោះ មិនមែន​ជាមិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គល​ទាំងនោះឯង មិនមានអនុស័យ ដោយបដិឃានុស័យផង មិនមានអនុស័យ ដោយ​ភវរាគានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ និងក្នុងអបរិយាបន្នៈ អនាគាមិបុគ្គល​នោះ មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែ​អនាគាមិបុគ្គលនោះ មិនមែនជាមិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយបដិឃានុស័យផង មិនមានអនុស័យ ដោយភវរាគានុស័យផង ក្នុងកាមធាតុ និងក្នុងអបរិយាបន្នៈនោះ ព្រះអរហន្ត មិនមានអនុស័យ ដោយបដិឃានុស័យផង មិនមានអនុស័យ ដោយ​ភវរាគានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុង​ទុក្ខវេទនា​នោះ តែបុគ្គល ៣ ពួកនោះ មិនមែនជាមិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយបដិឃានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ និងក្នុង​អបរិយាបន្នៈ ព្រះអរហន្ត មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយបដិឃានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនមានអនុស័យ ដោយ​បដិឃានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះ​ដែរឬ។ បុគ្គល ៣ ពួកនោះ មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គល ៣ ពួកនោះ មិនមែនជាមិនមាន​អនុស័យ ដោយអវិជ្ជានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយបដិឃានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ អនាគាមិបុគ្គលនោះ មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែអនាគាមិបុគ្គលនោះ មិនមែនជាមិន​មានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយបដិឃានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ ព្រះអរហន្ត មិនមានអនុស័យ ដោយបដិឃានុស័យផង មិនមានអនុស័យ ដោយ​អវិជ្ជានុស័យ​ផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយ​អវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទីនោះ​ដែរឬ។ អើ។

[១២៥] បុគ្គលណា មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយទិដ្ឋានុស័យ។បេ។ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុថុជ្ជននោះ មិនមានអនុស័យ ដោយមានានុស័យ ក្នុងទុក្ខវេទនានោះ តែបុថុជ្ជននោះ មិនមែនជាមិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយមានានុស័យផង មិនមានអនុស័យ ដោយ​វិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ ព្រះអរហន្ត មិនមានអនុស័យ ដោយ​មានានុស័យ​ផង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាង​ទៀត បុគ្គលណា មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ មិនមាន​អនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុង​អរូបធាតុ តែបុគ្គល ៣ ពួកនោះ មិនមែនជាមិនមានអនុស័យ ដោយមានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមាន​អនុស័យ ដោយមានានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ព្រះអរហន្ត មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយមានានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល​ណា មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៤ ពួកនោះ មិនមានអនុស័យ ដោយ​ភវរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គល ៤ ពួកនោះ មិនមែនជា​មិនមានអនុស័យ ដោយមានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលទាំងនោះឯង មិនមាន​អនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយមានានុស័យផង ក្នុង​ទុក្ខវេទនា​នោះ ក្នុងអបរិយាបន្នៈ ព្រះអរហន្ត មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយមានានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៤ ពួកនោះ មិនមានអនុស័យ ដោយមានានុស័យ ក្នុងទុក្ខវេទនា​នោះ តែបុគ្គល ៤ ពួកនោះ មិនមែនជាមិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុង​ទុក្ខវេទនា​នោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយមានានុស័យផង មិនមាន​អនុស័យ ដោយអវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ ព្រះអរហន្ត មិនមានអនុស័យ ដោយមានានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១២៦] បុគ្គលណា មិនមានអនុស័យ ដោយទិដ្ឋានុស័យ ក្នុងទីណា បុគ្គលនោះ មិនមាន​អនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយ​ទិដ្ឋានុស័យ ក្នុងទីនោះដែរឬ។ អើ។បេ។

[១២៧] បុគ្គលណា មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនមាន​អនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ មិនមាន​អនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គល ៣ ពួកនោះ មិនមែនជាមិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយភវរាគានុស័យផង ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ និងក្នុងអបរិយាបន្នៈ ព្រះអរហន្ត មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយ​ភវរាគានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុថុជ្ជននោះ មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែបុថុជ្ជននោះ មិនមែនជាមិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ ព្រះអរហន្ត មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គល ៣ ពួកនោះ មិនមែនជាមិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ ព្រះអរហន្ត មិនមាន​អនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងទីទាំង​អស់។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១២៨] បុគ្គលណា មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៤ ពួកនោះ មិនមាន​អនុស័យ ដោយភវរាគានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែបុគ្គល ៤ ពួកនោះ មិនមែនជាមិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលទាំង​នោះឯង មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយ​អវិជ្ជានុស័យ​ផង ក្នុងអបរិយាបន្នៈនោះ ព្រះអរហន្ត មិនមានអនុស័យ ដោយ​ភវរាគានុស័យ​ផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាង​ទៀត បុគ្គលណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនមាន​អនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១២៩] បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គល ៣ ពួកនោះ មិនមែនជាមិនមានអនុស័យ ដោយ​មានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យផង មិនមានអនុស័យ ដោយ​មានានុស័យ​ផង ក្នុងអបរិយាបន្នៈនោះ អនាគាមិបុគ្គលនោះ មិនមានអនុស័យ ដោយ​កាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែអនាគាមិបុគ្គលនោះ មិនមែនជាមិនមានអនុស័យ ដោយមានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយ​បដិឃានុស័យផង មិនមានអនុស័យ ដោយមានានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុង​អបរិយាបន្នៈ ព្រះអរហន្ត មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយ​បដិឃានុស័យ​ផង មិនមានអនុស័យ ដោយមានានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាង​ទៀត បុគ្គលណា មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីណា បុគ្គលនោះ មិនមាន​អនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ មិនមានអនុស័យ ដោយមានានុស័យ និងដោយកាមរាគានុស័យ ក្នុងទុក្ខវេទនា​នោះ តែបុគ្គល ៣ ពួកនោះ មិនមែនជាមិនមានអនុស័យ ដោយបដិឃានុស័យ ក្នុង​ទុក្ខវេទនា​នោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយមានានុស័យផង មិនមាន​អនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យផង ក្នុងអបរិយាបន្នៈនោះ ព្រះអរហន្ត មិនមានអនុស័យ ដោយមានានុស័យផង មិនមានអនុស័យ ដោយ​កាមរាគានុស័យ និងដោយបដិឃានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនមាន​អនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយទិដ្ឋានុស័យ។បេ។ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុថុជ្ជននោះ មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយ​បដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុថុជ្ជននោះ មិនមែនជាមិនមាន​អនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យផង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ បុគ្គលពីរពួក មិនមានអនុស័យ ដោយ​កាមរាគានុស័យ និងដោយបដិឃានុស័យផង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលពីរពួកនោះ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ និងដោយ​កាមរាគានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលពីរពួកនោះ មិនមែនជាមិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ និងដោយបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គល​ទាំងនោះ មិនមែនជាមិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុង​អបរិយាបន្នៈនោះ បុគ្គលពីរពួក មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមាន​អនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុង​អរូបធាតុនោះ តែបុគ្គល ៣ ពួកនោះ មិនមែនជាមិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយ​កាមរាគានុស័យ និងដោយបដិឃានុស័យផង មិនមានអនុស័យ ដោយភវរាគានុស័យផង ក្នុងអបរិយាបន្នៈ អនាគាមិបុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែអនាគាមិបុគ្គលនោះ មិនមែនជាមិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យផង មិនមានអនុស័យ ដោយភវរាគានុស័យផង ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ និងក្នុង​អបរិយាបន្នៈ ព្រះអរហន្ត មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយ​បដិឃានុស័យ​ផង មិនមានអនុស័យ ដោយភវរាគានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាង​ទៀត បុគ្គលណា មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនមាន​អនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ មិនមានអនុស័យ ដោយភវរាគានុស័យ និងដោយកាមរាគានុស័យ ក្នុង​ទុក្ខវេទនា​នោះ តែបុគ្គល ៣ ពួកនោះ មិនមែនជាមិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយភវរាគានុស័យ និងដោយបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលទាំងនោះ មិនមែន​ជាមិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យផង ក្នុងអបរិយាបន្នៈនោះ ព្រះអរហន្ត មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយ​បដិឃានុស័យ​ផង ក្នុងទីទាំងអស់។ បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយ​បដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គល ៣ ពួកនោះ មិនមែនជា​មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលទាំង​នោះ​ឯង មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យផង មិនមាន​អនុស័យ ដោយអវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ អនាគាមិបុគ្គលនោះ មិនមាន​អនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែអនាគាមិបុគ្គលនោះ មិនមែនជាមិនមាន​អនុស័យ ដោយអវិជ្ជានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យផង មិនមានអនុស័យ ដោយ​អវិជ្ជានុស័យ​ផង ក្នុងអបរិយាបន្នៈនោះ ព្រះអរហន្ត មិនមានអនុស័យ ដោយ​កាមរាគានុស័យ និងដោយបដិឃានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១៣០] បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយទិដ្ឋានុស័យ។បេ។ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនមាន​អនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទីនោះ​ដែរឬ។ បុគ្គលពីរពួកនោះ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលពីរពួកនោះ មិនមែនជាមិនមាន​អនុស័យ ដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលទាំងនោះឯង មិនមាន​អនុស័យ ដោយវិចិកិច្ឆានុស័យ និងដោយបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលទាំងនោះ មិនមែនជាមិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយ​មានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយ​វិចិកិច្ឆានុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងរូបធាតុ និងក្នុង​អរូបធាតុនោះ តែបុគ្គលទាំងនោះ មិនមែនជាមិនមានអនុស័យ ដោយមានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយ​វិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យផង ក្នុងអបរិយាបន្នៈនោះ អនាគាមិបុគ្គលនោះ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែអនាគាមិបុគ្គលនោះ មិនមែនជាមិនមាន​អនុស័យ ដោយមានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ព្រះអរហន្ត មិនមាន​អនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយ​បដិឃានុស័យ និងដោយមានានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទីណា បុគ្គល​នោះ មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនមាន​អនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ មិនមានអនុស័យ ដោយភវរាគានុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គល ៣ ពួកនោះ មិនមែនជាមិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលទាំង​នោះឯង មិនមានអនុស័យ ដោយភវរាគានុស័យ និងដោយបដិឃានុស័យ ក្នុងវេទនាពីរ​នោះ ក្នុងកាមធាតុ តែបុគ្គលទាំងនោះ មិនមែនជាមិនមានអនុស័យ ដោយ​កាមរាគានុស័យ និងដោយមានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យផង ក្នុងអបរិយាបន្នៈនោះ អនាគាមិបុគ្គល​នោះ មិនមានអនុស័យ ដោយភវរាគានុស័យ ដោយកាមរាគានុស័យ និងដោយ​បដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែអនាគាមិបុគ្គលនោះ មិនមែនជា​មិនមានអនុស័យ ដោយមានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនមាន​អនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយ​បដិឃានុស័យ និងដោយមានានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ព្រះអរហន្ត មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយ​កាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយ​មានានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះ​ដែរឬ។ អនាគាមិបុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយ​បដិឃានុស័យ និងដោយមានានុស័យ ក្នុងទុក្ខវេទនានោះ តែអនាគាមិបុគ្គលនោះ មិនមែនជាមិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ​ផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ ព្រះអរហន្ត មិន​មានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ​ផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គល​ណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយ​កាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១៣១] បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនមាន​អនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយ​កាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យ ក្នុងទីនោះ​ដែរឬ។ បុគ្គលពីរពួកនោះ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ដោយ​កាមរាគានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គល​ពីរពួកនោះ មិនមែនជាមិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ដោយបដិឃានុស័យ និងដោយ​ទិដ្ឋានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលទាំងនោះ មិនមែនជា​មិនមានអនុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយទិដ្ឋានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គល​ទាំងនោះ មិនមែនជាមិនមានអនុស័យ ដោយមានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុ​នោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យ​ផង ក្នុងអបរិយាបន្នៈនោះ អនាគាមិបុគ្គលនោះ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយទិដ្ឋានុស័យ ក្នុងវេទនាពីរនោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែអនាគាមិបុគ្គលនោះ មិនមែនជាមិនមានអនុស័យ ដោយ​មានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ​ផង មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ និងដោយទិដ្ឋានុស័យផង ក្នុងទុក្ខវេទនានោះ ព្រះអរហន្ត មិនមានអនុស័យ ដោយ​វិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយ​មានានុស័យ និងដោយទិដ្ឋានុស័យផង ក្នុងទីទាំងអស់។បេ។

[១៣២] បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល​ណា មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុថុជ្ជននោះ មិនមានអនុស័យ ដោយ​ភវរាគានុស័យ ដោយកាមរាគានុស័យ និងដោយមានានុស័យ ក្នុងទុក្ខវេទនានោះ តែបុថុជ្ជននោះ មិនមែនជាមិនមានអនុស័យ ដោយបដិឃានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយភវរាគានុស័យ និងដោយបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គល​នោះ មិនមែនជាមិនមានអនុស័យ ដោយកាមរាគានុស័យ ដោយមានានុស័យ ដោយ​ទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនមាន​អនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយ​បដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ បុគ្គលពីរពួកនោះ មិនមានអនុស័យ ដោយភវរាគានុស័យ ដោយ​កាមរាគានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលពីរពួកនោះ មិនមែនជាមិនមានអនុស័យ ដោយ​បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយ​ភវរាគានុស័យ ដោយបដិឃានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលទាំងនោះ មិនមែនជាមិនមានអនុស័យ ដោយ​កាមរាគានុស័យ និងដោយមានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលទាំងនោះឯង មិន​មាន​អនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ អនាគាមិបុគ្គលនោះ មិនមានអនុស័យ ដោយភវរាគានុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែអនាគាមិបុគ្គលនោះ មិនមែនជាមិនមានអនុស័យ ដោយមានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយ​ភវរាគានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ ព្រះអរហន្ត មិនមានអនុស័យ ដោយភវរាគានុស័យផង មិនមានអនុស័យ ដោយ​កាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយ​វិចិកិច្ឆានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អនាគាមិបុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ តែអនាគាមិបុគ្គលនោះ មិនមែនជាមិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទុក្ខវេទនា​នោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ ព្រះអរហន្ត មិនមានអនុស័យ ដោយ​កាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយ​វិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងទីទាំងអស់។ មួយ​យ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ និងដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១៣៣] បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អនាគាមិបុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យ ក្នុងទុក្ខវេទនានោះ តែអនាគាមិបុគ្គលនោះ មិនមែនជាមិនមានអនុស័យ ដោយ​អវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយ​កាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ ដោយ​វិចិកិច្ឆានុស័យ និងដោយភវរាគានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ ព្រះអរហន្ត មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយ​បដិឃានុស័យ ដោយមានានុស័យ ដោយទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយ​ភវរាគានុស័យផង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង ក្នុងទីទាំងអស់។ មួយ​យ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ ដោយមានានុស័យ ដោយ​ទិដ្ឋានុស័យ ដោយវិចិកិច្ឆានុស័យ និងដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។

ចប់ សានុសយវារៈ។

[១៣៤] បុគ្គលណា លះបង់កាមរាគានុស័យ បុគ្គលនោះ លះបង់បដិឃានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា លះបង់បដិឃានុស័យ បុគ្គលនោះ លះបង់​កាមរាគានុស័យ​ដែរឬ។ អើ។ បុគ្គលណា លះបង់កាមរាគានុស័យ បុគ្គលនោះ លះបង់​មានានុស័យដែរឬ។ បុគ្គលនោះ លះបង់កិលេស ដែលតាំងនៅជាមួយ​នឹងអនុស័យ​នោះ។ មួយយ៉ាងទៀត បុគ្គលណា លះបង់មានានុស័យ បុគ្គលនោះ លះបង់​កាមរាគានុស័យដែរឬ។ មិនមែនទេ។ បុគ្គលណា លះបង់កាមរាគានុស័យ បុគ្គលនោះ លះបង់ទិដ្ឋានុស័យ។បេ។ លះបង់វិចិកិច្ឆានុស័យដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់វិចិកិច្ឆានុស័យ បុគ្គលនោះ លះបង់កាមរាគានុស័យដែរឬ។ បុគ្គល​នោះ លះបង់កិលេស ដែលតាំងនៅជាមួយនឹងអនុស័យនោះ។ បុគ្គលណា លះបង់​កាមរាគានុស័យ បុគ្គលនោះ លះបង់ភវរាគានុស័យ។បេ។ លះបង់អវិជ្ជានុស័យដែរឬ។ បុគ្គលនោះ លះបង់កិលេស ដែលតាំងនៅជាមួយនឹងអនុស័យនោះ។ មួយយ៉ាងទៀត បុគ្គល​ណា លះបង់អវិជ្ជានុស័យ បុគ្គលនោះ លះបង់កាមរាគានុស័យដែរឬ។ មិនមែន​ទេ។

[១៣៥] បុគ្គលណា លះបង់បដិឃានុស័យ បុគ្គលនោះ លះបង់មានានុស័យដែរឬ។ បុគ្គលនោះ លះបង់កិលេស ដែលតាំងនៅជាមួយនឹងអនុស័យនោះ។ មួយយ៉ាងទៀត បុគ្គលណា លះបង់មានានុស័យ បុគ្គលនោះ លះបង់បដិឃានុស័យដែរឬ។ មិនមែនទេ។ បុគ្គលណា លះបង់បដិឃានុស័យ បុគ្គលនោះ លះបង់ទិដ្ឋានុស័យ។បេ។ លះបង់​វិចិកិច្ឆានុស័យដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់វិចិកិច្ឆានុស័យ បុគ្គលនោះ លះបង់បដិឃានុស័យដែរឬ។ បុគ្គលនោះ លះបង់កិលេស ដែលតាំងនៅ​ជាមួយនឹងអនុស័យនោះ។ បុគ្គលណា លះបង់បដិឃានុស័យ បុគ្គលនោះ លះបង់​ភវរាគានុស័យ។បេ។ លះបង់អវិជ្ជានុស័យដែរឬ។ បុគ្គលនោះ លះបង់កិលេស ដែលតាំង​នៅជាមួយនឹងអនុស័យនោះ។ មួយយ៉ាងទៀត បុគ្គលណា លះបង់អវិជ្ជានុស័យ បុគ្គល​នោះ លះបង់បដិឃានុស័យដែរឬ។ មិនមែនទេ។

[១៣៦] បុគ្គលណា លះបង់មានានុស័យ បុគ្គលនោះ (លះបង់) ទិដ្ឋានុស័យ។បេ។ លះបង់វិចិកិច្ឆានុស័យដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់​វិចិកិច្ឆានុស័យ បុគ្គលនោះ លះបង់មានានុស័យដែរឬ។ បុគ្គលនោះ លះបង់កិលេស ដែលតាំងនៅជាមួយនឹងអនុស័យនោះ។ បុគ្គលណា លះបង់មានានុស័យ បុគ្គលនោះ លះបង់ភវរាគានុស័យ។បេ។ លះបង់អវិជ្ជានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល​ណា លះបង់អវិជ្ជានុស័យ បុគ្គលនោះ លះបង់មានានុស័យដែរឬ។ អើ។

[១៣៧] បុគ្គលណា លះបង់ទិដ្ឋានុស័យ បុគ្គលនោះ លះបង់វិចិកិច្ឆានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា លះបង់វិចិកិច្ឆានុស័យ បុគ្គលនោះ លះបង់ទិដ្ឋានុស័យ​ដែរឬ។ អើ។បេ។

[១៣៨] បុគ្គលណា លះបង់វិចិកិច្ឆានុស័យ បុគ្គលនោះ (លះបង់) ភវរាគានុស័យ។បេ។ លះបង់អវិជ្ជានុស័យដែរឬ។ បុគ្គលនោះ លះបង់កិលេស ដែលតាំងនៅជាមួយនឹង​អនុស័យ​នោះ។ មួយយ៉ាងទៀត បុគ្គលណា លះបង់អវិជ្ជានុស័យ បុគ្គលនោះ លះបង់​វិចិកិច្ឆានុស័យដែរឬ។ មិនមែនទេ។

[១៣៩] បុគ្គលណា លះបង់ភវរាគានុស័យ បុគ្គលនោះ លះបង់អវិជ្ជានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា លះបង់អវិជ្ជានុស័យ បុគ្គលនោះ លះបង់ភវរាគានុស័យ​ដែរឬ។ អើ។

[១៤០] បុគ្គលណា លះបង់កាមរាគានុស័យ និងបដិឃានុស័យ បុគ្គលនោះ លះបង់​មានានុស័យដែរឬ។ បុគ្គលនោះ លះបង់កិលេស ដែលតាំងនៅជាមួយនឹង​អនុស័យ​នោះ។ មួយយ៉ាងទៀត បុគ្គលណា លះបង់មានានុស័យ បុគ្គលនោះ លះបង់​កាមរាគានុស័យ និងបដិឃានុស័យដែរឬ។ មិនមែនទេ។ បុគ្គលណា លះបង់​កាមរាគានុស័យ និងបដិឃានុស័យ បុគ្គលនោះ លះបង់ទិដ្ឋានុស័យ។បេ។ លះបង់​វិចិកិច្ឆានុស័យដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់វិចិកិច្ឆានុស័យ បុគ្គលនោះ លះបង់កាមរាគានុស័យ និងបដិឃានុស័យដែរឬ។ បុគ្គលនោះ លះបង់​កិលេស ដែលតាំងនៅជាមួយនឹងអនុស័យនោះ។ បុគ្គលណា លះបង់កាមរាគានុស័យ និងបដិឃានុស័យ បុគ្គលនោះ (លះបង់) ភវរាគានុស័យ។បេ។ លះបង់អវិជ្ជានុស័យ​ដែរឬ។ បុគ្គលនោះ លះបង់កិលេស ដែលតាំងនៅជាមួយនឹងអនុស័យនោះ។ មួយយ៉ាង​ទៀត បុគ្គលណា លះបង់អវិជ្ជានុស័យ បុគ្គលនោះ លះបង់កាមរាគានុស័យ និង​បដិឃានុស័យដែរឬ។ មិនមែនទេ។

[១៤១] បុគ្គលណា លះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ បុគ្គលនោះ (លះបង់) ទិដ្ឋានុស័យ។បេ។ លះបង់វិចិកិច្ឆានុស័យដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់វិចិកិច្ឆានុស័យ បុគ្គលនោះ លះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យដែរឬ។ បុគ្គលនោះ លះបង់កិលេសដែលតាំងនៅជាមួយនឹងអនុស័យ​នោះ។ បុគ្គលណា លះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ បុគ្គលនោះ (លះបង់) ភវរាគានុស័យ។បេ។ លះបង់អវិជ្ជានុស័យដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់អវិជ្ជានុស័យ បុគ្គលនោះ លះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យដែរឬ។ បុគ្គល លះបង់មានានុស័យ។

[១៤២] បុគ្គលណា លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ បុគ្គលនោះ លះបង់វិចិកិច្ឆានុស័យដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់វិចិកិច្ឆានុស័យ បុគ្គលនោះ លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យដែរឬ។ បុគ្គល លះបង់ទិដ្ឋានុស័យ លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងកិលេសដែលតាំងនៅជាមួយនឹងអនុស័យនោះ។បេ។

[១៤៣] បុគ្គលណា លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ បុគ្គលនោះ (លះបង់) ភវរាគានុស័យ។បេ។ លះបង់អវិជ្ជានុស័យ​ដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់អវិជ្ជានុស័យ បុគ្គលនោះ លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ​ដែរឬ។ បុគ្គល លះបង់មានានុស័យ។

[១៤៤] បុគ្គលណា លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ បុគ្គលនោះ លះបង់អវិជ្ជានុស័យដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់អវិជ្ជានុស័យ បុគ្គលនោះ លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យដែរឬ។ បុគ្គល លះបង់មានានុស័យ និងភវរាគានុស័យ។

[១៤៥] បុគ្គល លះបង់កាមរាគានុស័យ ក្នុងទីណា លះបង់បដិឃានុស័យ ក្នុងទីនោះ​ដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គល លះបង់បដិឃានុស័យ ក្នុងទីណា លះបង់កាមរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គល លះបង់កាមរាគានុស័យ ក្នុងទីណា លះបង់មានានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល លះបង់មានានុស័យ ក្នុងទីណា លះបង់កាមរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល លះបង់មានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនលះបង់កាមរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ លះបង់មានានុស័យផង លះបង់កាមរាគានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ។ បុគ្គល លះបង់កាមរាគានុស័យ ក្នុងទីណា លះបង់​ទិដ្ឋានុស័យ។បេ។ លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា លះបង់កាមរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល លះបង់វិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមិនលះបង់​កាមរាគានុស័យ ក្នុងទុក្ខវេទនានោះទេ លះបង់វិចិកិច្ឆានុស័យផង លះបង់​កាមរាគានុស័យ​ផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ។ បុគ្គល លះបង់កាមរាគានុស័យ ក្នុងទីណា លះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គល លះបង់ភវរាគានុស័យ ក្នុងទីណា លះបង់កាមរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមែន​ទេ។ បុគ្គល លះបង់កាមរាគានុស័យ ក្នុងទីណា លះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល លះបង់អវិជ្ជានុស័យ ក្នុងទីណា លះបង់កាមរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល លះបង់អវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ និងក្នុង​អរូបធាតុ តែមិនលះបង់កាមរាគានុស័យ ក្នុងទុក្ខវេទនានោះទេ លះបង់អវិជ្ជានុស័យផង លះបង់កាមរាគានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ។

[១៤៦] បុគ្គល លះបង់បដិឃានុស័យ ក្នុងទីណា លះបង់មានានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គល លះបង់មានានុស័យ ក្នុងទីណា លះបង់​បដិឃានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គល លះបង់បដិឃានុស័យ ក្នុងទីណា (លះបង់) ទិដ្ឋានុស័យ។បេ។ លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាង​ទៀត បុគ្គល លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា លះបង់បដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលនោះ លះបង់វិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុង​អរូបធាតុ តែមិនលះបង់បដិឃានុស័យ ក្នុងវេទនាពីរនោះទេ លះបង់វិចិកិច្ឆានុស័យផង លះបង់បដិឃានុស័យផង ក្នុងទុក្ខវេទនានោះ។ បុគ្គល លះបង់បដិឃានុស័យ ក្នុងទីណា លះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គល លះបង់ភវរាគានុស័យ ក្នុងទីណា លះបង់បដិឃានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គល លះបង់បដិឃានុស័យ ក្នុងទីណា លះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល លះបង់អវិជ្ជានុស័យ ក្នុងទីណា លះបង់បដិឃានុស័យ ក្នុងទីនោះ​ដែរឬ។ បុគ្គល លះបង់អវិជ្ជានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុង​អរូបធាតុ តែមិនលះបង់បដិឃានុស័យ ក្នុងវេទនាពីរនោះទេ លះបង់អវិជ្ជានុស័យផង លះបង់បដិឃានុស័យផង ក្នុងទុក្ខវេទនានោះ។

[១៤៧] បុគ្គល លះបង់មានានុស័យ ក្នុងទីណា (លះបង់) ទិដ្ឋានុស័យ។បេ។ លះបង់​វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា លះបង់មានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល លះបង់វិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ តែមិនលះបង់មានានុស័យ ក្នុងទុក្ខវេទនានោះទេ លះបង់​វិចិកិច្ឆានុស័យ​ផង លះបង់មានានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ។ បុគ្គល លះបង់មានានុស័យ ក្នុងទីណា លះបង់ភវរាគានុស័យ ក្នុង​ទីនោះ​ដែរឬ។ បុគ្គល លះបង់មានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនលះបង់​ភវរាគានុស័យ ក្នុងវេទនាពីរនោះទេ លះបង់មានានុស័យផង លះបង់ភវរាគានុស័យផង ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ។ មួយយ៉ាងទៀត បុគ្គល លះបង់ភវរាគានុស័យ ក្នុងទីណា លះបង់មានានុស័យ ក្នុងទីនោះដែរឬ។ អើ។ បុគ្គលលះបង់មានានុស័យ ក្នុងទីណា លះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល លះបង់​អវិជ្ជានុស័យ ក្នុងទីណា លះបង់មានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល លះបង់​អវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះ តែមិនលះបង់មានានុស័យ ក្នុងទុក្ខវេទនានោះទេ លះបង់​អវិជ្ជានុស័យផង លះបង់មានានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុង​រូបធាតុ និងក្នុងអរូបធាតុ។

[១៤៨] បុគ្គល លះបង់ទិដ្ឋានុស័យ ក្នុងទីណា លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា លះបង់ទិដ្ឋានុស័យ ក្នុងទីនោះ​ដែរឬ។ អើ។បេ។

[១៤៩] បុគ្គល លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា លះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល លះបង់វិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែមិនលះបង់​ភវរាគានុស័យ ក្នុងវេទនា ៣ នោះទេ លះបង់វិចិកិច្ឆានុស័យផង លះបង់​ភវរាគានុស័យ​ផង ក្នុងវេទនា ៣ នោះ។ មួយយ៉ាងទៀត បុគ្គល លះបង់ភវរាគានុស័យ ក្នុងទីណា លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ បុគ្គល លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា លះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល លះបង់អវិជ្ជានុស័យ ក្នុងទីណា លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១៥០] បុគ្គល លះបង់ភវរាគានុស័យ ក្នុងទីណា លះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល លះបង់អវិជ្ជានុស័យ ក្នុងទីណា លះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល លះបង់អវិជ្ជានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែមិន​លះបង់ភវរាគានុស័យ ក្នុងវេទនា ៣ នោះទេ លះបង់អវិជ្ជានុស័យផង លះបង់​ភវរាគានុស័យផង ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ។

[១៥១] បុគ្គល លះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីណា លះបង់​មានានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល លះបង់មានានុស័យ ក្នុងទីណា លះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល លះបង់​មានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនលះបង់កាមរាគានុស័យ និង​បដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ លះបង់មានានុស័យ និង​កាមរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនលះបង់បដិឃានុស័យ ក្នុង​វេទនាពីរ​នោះទេ។ បុគ្គល លះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីណា លះបង់​ទិដ្ឋានុស័យ។បេ។ លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា លះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល លះបង់វិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ លះបង់វិចិកិច្ឆានុស័យ និងកាមរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិន​លះបង់បដិឃានុស័យ ក្នុងវេទនាពីរនោះទេ លះបង់វិចិកិច្ឆានុស័យ និងបដិឃានុស័យ ក្នុង​ទុក្ខវេទនានោះ តែមិនលះបង់កាមរាគានុស័យ ក្នុងទុក្ខវេទនានោះទេ។ បុគ្គល លះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីណា លះបង់ភវរាគានុស័យ ក្នុងទីនោះ​ដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល លះបង់ភវរាគានុស័យ ក្នុងទីណា លះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ បុគ្គល លះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីណា លះបង់អវិជ្ជានុស័យ ក្នុងទីនោះ​ដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល លះបង់អវិជ្ជានុស័យ ក្នុងទីណា លះបង់​កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល លះបង់អវិជ្ជានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ លះបង់អវិជ្ជានុស័យ និងកាមរាគានុស័យ ក្នុង​វេទនាពីរ​នោះ ក្នុងកាមធាតុ តែមិនលះបង់បដិឃានុស័យ ក្នុងវេទនាពីរនោះទេ លះបង់​អវិជ្ជានុស័យ និងបដិឃានុស័យ ក្នុងទុក្ខវេទនានោះ តែមិនលះបង់កាមរាគានុស័យ ក្នុង​ទុក្ខវេទនានោះទេ។

[១៥២] បុគ្គល លះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីណា (លះបង់) ទិដ្ឋានុស័យ។បេ។ លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា លះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល លះបង់វិចិកិច្ឆានុស័យ និងមានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនលះបង់កាមរាគានុស័យ និង​បដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ លះបង់វិចិកិច្ឆានុស័យ កាមរាគានុស័យ និងមានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិន​លះបង់​បដិឃានុស័យ ក្នុងវេទនាពីរនោះទេ លះបង់វិចិកិច្ឆានុស័យ និងបដិឃានុស័យ ក្នុង​ទុក្ខវេទនា​នោះ តែមិនលះបង់កាមរាគានុស័យ និងមានានុស័យ ក្នុងទុក្ខវេទនានោះទេ។ បុគ្គល លះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីណា លះបង់​ភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល លះបង់​ភវរាគានុស័យ ក្នុងទីណា លះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល លះបង់មានានុស័យ។ បុគ្គល លះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីណា លះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល លះបង់អវិជ្ជានុស័យ ក្នុងទីណា លះបង់​កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល លះបង់​អវិជ្ជានុស័យ និងមានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនលះបង់​កាមរាគានុស័យ និងបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ លះបង់​អវិជ្ជានុស័យ កាមរាគានុស័យ និងមានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិន​លះបង់បដិឃានុស័យ ក្នុងវេទនាពីរនោះទេ លះបង់អវិជ្ជានុស័យ និងបដិឃានុស័យ ក្នុងទុក្ខវេទនានោះ តែមិនលះបង់កាមរាគានុស័យ និងមានានុស័យ ក្នុងទុក្ខវេទនា​នោះ​ទេ។

[១៥៣] បុគ្គល លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ ក្នុងទីណា លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល លះបង់វិចិកិច្ឆានុស័យ មានានុស័យ និង​ទិដ្ឋានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនលះបង់កាមរាគានុស័យ និង​បដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ លះបង់វិចិកិច្ឆានុស័យ កាមរាគានុស័យ មានានុស័យ និងទិដ្ឋានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិន​លះបង់បដិឃានុស័យ ក្នុងវេទនាពីរនោះទេ លះបង់វិចិកិច្ឆានុស័យ បដិឃានុស័យ និងទិដ្ឋានុស័យ ក្នុងទុក្ខវេទនានោះ តែមិនលះបង់កាមរាគានុស័យ និងមានានុស័យ ក្នុង​ទុក្ខវេទនានោះទេ។បេ។

[១៥៤] បុគ្គល លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទីណា លះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល លះបង់ភវរាគានុស័យ ក្នុងទីណា លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល លះបង់មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ។ បុគ្គល លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទីណា លះបង់​អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល លះបង់អវិជ្ជានុស័យ ក្នុងទីណា លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និង​វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល លះបង់អវិជ្ជានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនលះបង់កាមរាគានុស័យ និង​បដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ លះបង់អវិជ្ជានុស័យ កាមរាគានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិន​លះបង់បដិឃានុស័យ ក្នុងវេទនាពីរនោះទេ លះបង់អវិជ្ជានុស័យ បដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ តែមិនលះបង់កាមរាគានុស័យ និង​មានានុស័យ ក្នុងទុក្ខវេទនានោះទេ។

[១៥៥] បុគ្គល លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ ក្នុងទីណា លះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល លះបង់អវិជ្ជានុស័យ ក្នុងទីណា លះបង់​កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និង​ភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល លះបង់អវិជ្ជានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនលះបង់​កាមរាគានុស័យ និងបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ លះបង់​អវិជ្ជានុស័យ កាមរាគានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងវេទនាពីរ​នោះ ក្នុងកាមធាតុ តែមិនលះបង់បដិឃានុស័យ និងភវរាគានុស័យ ក្នុងវេទនាពីរនោះទេ លះបង់អវិជ្ជានុស័យ បដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ តែមិនលះបង់កាមរាគានុស័យ មានានុស័យ និងភវរាគានុស័យ ក្នុងទុក្ខវេទនានោះទេ។

[១៥៦] បុគ្គលណា លះបង់កាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់បដិឃានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់បដិឃានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់កាមរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គល​ណា លះបង់កាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់មានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលនោះ លះបង់កិលេស ដែលតាំងនៅជាមួយនឹងអនុស័យនោះ។ មួយយ៉ាងទៀត បុគ្គលណា លះបង់មានានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់​កាមរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គលណា លះបង់កាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់ទិដ្ឋានុស័យ។បេ។ លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះ​ដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់កាមរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលទី ៨ [បុគ្គល ដែលឋិត​នៅក្នុងសោតាបត្តិមគ្គ ទុកជាបុគ្គលទី ៨ ដោយរាប់ព្រះអរហន្តជាទី ១ ចុះជាលំដាប់មក។] នោះ លះបង់វិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គល​នោះ មិនលះបង់កាមរាគានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង លះបង់​វិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ និងលះបង់កាមរាគានុស័យ ដែល​តាំងនៅ​ជាមួយនឹងអនុស័យនោះ។ បុគ្គលណា លះបង់កាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់កាមរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គលណា លះបង់កាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់​អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលនោះ លះបង់កិលេស ដែលតាំងនៅជាមួយ​នឹង​អនុស័យនោះ។ មួយយ៉ាងទៀត បុគ្គលណា លះបង់អវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់កាមរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។

[១៥៧] បុគ្គលណា លះបង់បដិឃានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់មានានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់មានានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់បដិឃានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គលណា លះបង់បដិឃានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់ទិដ្ឋានុស័យ។បេ។ លះបង់​វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់​វិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់បដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលទី ៨ នោះ លះបង់វិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុង​អរូបធាតុ តែបុគ្គលនោះ មិនលះបង់បដិឃានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង លះបង់វិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ និងលះបង់បដិឃានុស័យ ដែលតាំងនៅ​ជាមួយនឹងអនុស័យនោះ។ បុគ្គលណា លះបង់បដិឃានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់បដិឃានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គលណា លះបង់បដិឃានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់​អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលនោះ លះបង់កិលេស ដែលតាំងនៅជាមួយ​នឹងអនុស័យនោះ។ មួយយ៉ាងទៀត បុគ្គលណា លះបង់អវិជ្ជានុស័យ ក្នុងទីណា បុគ្គល​នោះ លះបង់បដិឃានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។

[១៥៨] បុគ្គលណា លះបង់មានានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់ទិដ្ឋានុស័យ។បេ។ លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់មានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលទី ៨ នោះ លះបង់វិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនលះបង់​មានានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង លះបង់វិចិកិច្ឆានុស័យ ក្នុងវេទនាពីរ​នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ និងលះបង់មានានុស័យ ដែលតាំងនៅ​ជាមួយនឹងអនុស័យនោះ។ បុគ្គលណា លះបង់មានានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ លះបង់មានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនលះបង់​ភវរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង លះបង់មានានុស័យផង លះបង់​ភវរាគានុស័យផង ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ។ មួយយ៉ាងទៀត បុគ្គលណា លះបង់ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់មានានុស័យ ក្នុងទីនោះដែរឬ។ អើ។ បុគ្គលណា លះបង់មានានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា លះបង់អវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់មានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀង​ដោយមគ្គដ៏​ប្រសើរនោះ លះបង់អវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនលះបង់​មានានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង លះបង់អវិជ្ជានុស័យផង លះបង់​មានានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ។

[១៥៩] បុគ្គលណា លះបង់ទិដ្ឋានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់ទិដ្ឋានុស័យ ក្នុងទីនោះដែរឬ។ អើ។បេ។

[១៦០] បុគ្គលណា លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលទី ៨ នោះ លះបង់វិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះ ក្នុង​កាមធាតុ តែបុគ្គលនោះ មិនលះបង់ភវរាគានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះ​ឯង លះបង់វិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ និងលះបង់ភវរាគានុស័យ ដែលតាំងនៅជាមួយនឹងអនុស័យនោះ។ មួយយ៉ាងទៀត បុគ្គលណា លះបង់​ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ មិនមែន​ទេ។បេ។

[១៦១] បុគ្គលណា លះបង់ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា លះបង់អវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយ​មគ្គដ៏ប្រសើរនោះ លះបង់អវិជ្ជានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនលះបង់ភវរាគានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង លះបង់អវិជ្ជានុស័យផង លះបង់ភវរាគានុស័យផង ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ។

[១៦២] បុគ្គលណា លះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់មានានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់មានានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គលណា លះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់ទិដ្ឋានុស័យ។បេ។ លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះ​ដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលទី ៨ នោះ លះបង់វិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គលនោះ មិនលះបង់​កាមរាគានុស័យ និងបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលនោះឯង លះបង់វិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ និងលះបង់កាមរាគានុស័យ ដែលតាំងនៅជាមួយនឹងអនុស័យនោះ តែបុគ្គលនោះ មិនលះបង់បដិឃានុស័យ ក្នុង​វេទនាពីរ​នោះទេ បុគ្គលនោះឯង លះបង់វិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ និងលះបង់​បដិឃានុស័យ ដែលតាំងនៅជាមួយនឹងអនុស័យនោះ តែបុគ្គលនោះ មិនលះបង់​កាមរាគានុស័យ ក្នុងទុក្ខវេទនានោះទេ។ បុគ្គលណា លះបង់កាមរាគានុស័យ និង​បដិឃានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមាន​ទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។ បុគ្គលណា លះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់អវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីនោះដែរឬ។ មិនមែនទេ។

[១៦៣] បុគ្គលណា លះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់ទិដ្ឋានុស័យ។បេ។ លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ មិនមាន​ទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលទី ៨ នោះ លះបង់វិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ និងលះបង់មានានុស័យ ដែលតាំងនៅជាមួយនឹងអនុស័យនោះ តែបុគ្គលនោះ មិនលះបង់កាមរាគានុស័យ និង​បដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលនោះឯង លះបង់​វិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ លះបង់កាមរាគានុស័យ និងមានានុស័យ ដែលតាំងនៅជាមួយនឹងអនុស័យនោះ តែបុគ្គលនោះ មិនលះបង់បដិឃានុស័យ ក្នុង​វេទនាពីរ​នោះទេ បុគ្គលនោះឯង លះបង់វិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ និងលះបង់​បដិឃានុស័យ ដែលតាំងនៅជាមួយនឹងអនុស័យនោះ តែបុគ្គលនោះ មិនលះបង់​កាមរាគានុស័យ និងមានានុស័យ ក្នុងទុក្ខវេទនានោះទេ។ បុគ្គលណា លះបង់​កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់​ភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់​ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលនោះ លះបង់មានានុស័យ។ បុគ្គលណា លះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់​អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់​អវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់កាមរាគានុស័យ បដិឃានុស័យ និង​មានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ លះបង់​អវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង លះបង់​អវិជ្ជានុស័យ និងមានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុង​អរូបធាតុ តែបុគ្គលនោះ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងវេទនាពីរ​នោះទេ។

[១៦៤] បុគ្គលណា លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាង​ទៀត បុគ្គលណា លះបង់វិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលទី ៨ នោះ លះបង់វិចិកិច្ឆានុស័យ និងទិដ្ឋានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ និងលះបង់​មានានុស័យ ដែលតាំងនៅជាមួយនឹងអនុស័យនោះ តែបុគ្គលនោះ មិនលះបង់​កាមរាគានុស័យ និងបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលនោះឯង លះបង់វិចិកិច្ឆានុស័យ និងទិដ្ឋានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ និងលះបង់​កាមរាគានុស័យ និងមានានុស័យ ដែលតាំងនៅជាមួយនឹងអនុស័យនោះ តែបុគ្គលនោះ មិនលះបង់បដិឃានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង លះបង់វិចិកិច្ឆានុស័យ និងទិដ្ឋានុស័យ ក្នុងទុក្ខវេទនានោះ និងលះបង់បដិឃានុស័យ ដែលតាំងនៅជាមួយនឹង​អនុស័យនោះ តែបុគ្គលនោះ មិនលះបង់កាមរាគានុស័យ និងមានានុស័យ ក្នុង​ទុក្ខវេទនាពីរ​នោះទេ។បេ។

[១៦៥] បុគ្គលណា លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះដែរឬ។ បុគ្គលនោះ លះបង់មានានុស័យ។ បុគ្គលណា លះបង់​កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គល​ណា លះបង់អវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះដែរឬ។ បុគ្គល អ្នក​ព្រមព្រៀង​ដោយមគ្គដ៏ប្រសើរនោះ លះបង់អវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គល​នោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និង​វិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង លះបង់អវិជ្ជានុស័យ និង​មានានុស័យ ក្នុងវេទនាពីនោះនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គល​នោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុង​វេទនាពីរនោះទេ។

[១៦៦] បុគ្គលណា លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់អវិជ្ជានុស័យ ក្នុងទីនោះ​ដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា លះបង់អវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀង​ដោយ​មគ្គដ៏ប្រសើរនោះ លះបង់អវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនលះបង់​កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និង​ភវរាគានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង លះបង់អវិជ្ជានុស័យ និង​មានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង លះបង់អវិជ្ជានុស័យ មានានុស័យ និងភវរាគានុស័យ ក្នុងរូបធាតុ និងក្នុង​អរូបធាតុនោះ តែបុគ្គលនោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ។

ចប់ អនុលោម។

[១៦៧] បុគ្គលណា មិនលះបង់កាមរាគានុស័យ បុគ្គលនោះ មិនលះបង់បដិឃានុស័យ​ដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់បដិឃានុស័យ បុគ្គលនោះ មិនលះបង់​កាមរាគានុស័យដែរឬ។ អើ។ បុគ្គលណា មិនលះបង់កាមរាគានុស័យ បុគ្គលនោះ មិនលះបង់មានានុស័យដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ មិនលះបង់កាមរាគានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់មានានុស័យទេ ពួកបុគ្គល​ដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់​កាមរាគានុស័យផង មិនលះបង់មានានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់មានានុស័យ បុគ្គលនោះ មិនលះបង់កាមរាគានុស័យដែរឬ។ បុគ្គល អ្នក​ព្រមព្រៀង​ដោយអនាគាមិមគ្គ មិនលះបង់មានានុស័យ តែបុគ្គលនោះ មិនមែនជា​មិនលះបង់​កាមរាគានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែល​ព្រមព្រៀង​ដោយមគ្គចេញ មិនលះបង់មានានុស័យផង មិនលះបង់កាមរាគានុស័យផង។ បុគ្គលណា មិនលះបង់កាមរាគានុស័យ បុគ្គលនោះ មិនលះបង់ទិដ្ឋានុស័យ។បេ។ មិនលះបង់វិចិកិច្ឆានុស័យដែរឬ។ បុគ្គលទី ៨ មិនលះបង់កាមរាគានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់វិចិកិច្ឆានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គល ដែល​ព្រមព្រៀងដោយអនាគាមិមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់កាមរាគានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់វិចិកិច្ឆានុស័យ បុគ្គលនោះ មិនលះបង់កាមរាគានុស័យដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ មិនលះបង់វិចិកិច្ឆានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់កាមរាគានុស័យផង។ បុគ្គលណា មិនលះបង់កាមរាគានុស័យ បុគ្គលនោះ មិនលះបង់ភវរាគានុស័យ។បេ។ មិនលះបង់​អវិជ្ជានុស័យដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ មិនលះបង់​កាមរាគានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់អវិជ្ជានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់កាមរាគានុស័យ​ផង មិនលះបង់អវិជ្ជានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់អវិជ្ជានុស័យ បុគ្គលនោះ មិនលះបង់កាមរាគានុស័យ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ មិនលះបង់អវិជ្ជានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យទេ ពួក​បុគ្គល​ដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់​អវិជ្ជានុស័យផង មិនលះបង់កាមរាគានុស័យផង។

[១៦៨] បុគ្គលណា មិនលះបង់បដិឃានុស័យ បុគ្គលនោះ មិនលះបង់មានានុស័យដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ មិនលះបង់បដិឃានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់មានានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់បដិឃានុស័យផង មិនលះបង់មានានុស័យ​ផង។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់មានានុស័យ បុគ្គលនោះ មិនលះបង់​បដិឃានុស័យដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ មិនលះបង់មានានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់បដិឃានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែ​បុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់មានានុស័យផង មិនលះបង់​បដិឃានុស័យផង។ បុគ្គលណា មិនលះបង់បដិឃានុស័យ បុគ្គលនោះ មិនលះបង់​ទិដ្ឋានុស័យ។បេ។ មិនលះបង់វិចិកិច្ឆានុស័យដែរឬ។ បុគ្គលទី ៨ មិនលះបង់​បដិឃានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់វិចិកិច្ឆានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលអ្នកព្រមព្រៀងដោយអនាគាមិមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់​បដិឃានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់​វិចិកិច្ឆានុស័យ បុគ្គលនោះ មិនលះបង់បដិឃានុស័យដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ មិនលះបង់វិចិកិច្ឆានុស័យ តែបុគ្គលនោះ មិនមែនជា​មិនលះបង់បដិឃានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀង​ដោយអនាគាមិមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់​បដិឃានុស័យផង។ បុគ្គលណា មិនលះបង់បដិឃានុស័យ បុគ្គលនោះ មិនលះបង់​ភវរាគានុស័យ។បេ។ មិនលះបង់អវិជ្ជានុស័យដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយ​មគ្គដ៏ប្រសើរ មិនលះបង់បដិឃានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់​អវិជ្ជានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀង​ដោយមគ្គ​ចេញ មិនលះបង់បដិឃានុស័យផង មិនលះបង់អវិជ្ជានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់អវិជ្ជានុស័យ បុគ្គលនោះ មិនលះបង់បដិឃានុស័យដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ មិនលះបង់អវិជ្ជានុស័យ តែបុគ្គលនោះ មិនមែនជាមិន​លះបង់បដិឃានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀង​ដោយ​មគ្គចេញ មិនលះបង់អវិជ្ជានុស័យផង មិនលះបង់បដិឃានុស័យផង។

[១៦៩] បុគ្គលណា មិនលះបង់មានានុស័យ បុគ្គលនោះ មិនលះបង់ទិដ្ឋានុស័យ។បេ។ មិនលះបង់វិចិកិច្ឆានុស័យដែរឬ។ បុគ្គលទី ៨ មិនលះបង់មានានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់វិចិកិច្ឆានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលអ្នក​ព្រមព្រៀង​ដោយមគ្គដ៏ប្រសើរ និងបុគ្គលទី ៨ ចេញ មិនលះបង់មានានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់វិចិកិច្ឆានុស័យ បុគ្គលនោះ មិនលះបង់មានានុស័យដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ មិនលះបង់វិចិកិច្ឆានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់មានានុស័យទេ ពួក​បុគ្គល​ដ៏សេស វៀរលែងតែបុគ្គលអ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងបុគ្គលទី ៨ ចេញ មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់មានានុស័យផង។ បុគ្គលណា មិនលះបង់​មានានុស័យ បុគ្គលនោះ មិនលះបង់ភវរាគានុស័យ។បេ។ មិនលះបង់អវិជ្ជានុស័យ​ដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់អវិជ្ជានុស័យ បុគ្គលនោះ មិនលះបង់​មានានុស័យដែរឬ។ អើ។

[១៧០] បុគ្គលណា មិនលះបង់ទិដ្ឋានុស័យ បុគ្គលនោះ មិនលះបង់វិចិកិច្ឆានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់វិចិកិច្ឆានុស័យ បុគ្គលនោះ មិនលះបង់​ទិដ្ឋានុស័យដែរឬ។ អើ។បេ។

[១៧១] បុគ្គលណា មិនលះបង់វិចិកិច្ឆានុស័យ បុគ្គលនោះ មិនលះបង់ភវរាគានុស័យ។បេ។ មិនលះបង់អវិជ្ជានុស័យដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ មិន​លះបង់​វិចិកិច្ឆានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់អវិជ្ជានុស័យទេ ពួកបុគ្គល​ដ៏សេស វៀរលែងតែបុគ្គលអ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងបុគ្គលទី ៨ ចេញ មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់អវិជ្ជានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់អវិជ្ជានុស័យ បុគ្គលនោះ មិនលះបង់វិចិកិច្ឆានុស័យដែរឬ។ បុគ្គលទី ៨ មិនលះបង់អវិជ្ជានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់វិចិកិច្ឆានុស័យទេ ពួក​បុគ្គល​ដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងបុគ្គលទី ៨ ចេញ មិនលះបង់អវិជ្ជានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង។

[១៧២] បុគ្គលណា មិនលះបង់ភវរាគានុស័យ បុគ្គលនោះ មិនលះបង់អវិជ្ជានុស័យ​ដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់អវិជ្ជានុស័យ បុគ្គលនោះ មិនលះបង់​ភវរាគានុស័យដែរឬ។ អើ។

[១៧៣] បុគ្គលណា មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ បុគ្គលនោះ មិនលះបង់មានានុស័យដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ មិនលះបង់​កាមរាគានុស័យ និងបដិឃានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់មានានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គដ៏ប្រសើរចេញ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង មិនលះបង់មានានុស័យផង។ មួយ​យ៉ាង​ទៀត បុគ្គលណា មិនលះបង់មានានុស័យ បុគ្គលនោះ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ មិនលះបង់​មានានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យ និងបដិឃានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់​មានានុស័យផង មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង។ បុគ្គលណា មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ បុគ្គលនោះ មិនលះបង់ទិដ្ឋានុស័យ។បេ។ មិនលះបង់វិចិកិច្ឆានុស័យដែរឬ។ បុគ្គលទី ៨ មិនលះបង់កាមរាគានុស័យ និង​បដិឃានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់វិចិកិច្ឆានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់​កាមរាគានុស័យ និងបដិឃានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់វិចិកិច្ឆានុស័យ បុគ្គលនោះ មិនលះបង់កាមរាគានុស័យ និង​បដិឃានុស័យដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ មិនលះបង់​វិចិកិច្ឆានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ​ទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលអ្នកព្រមព្រៀងដោយអនាគាមិមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង។ បុគ្គលណា មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ បុគ្គលនោះ មិនលះបង់​ភវរាគានុស័យ។បេ។ មិនលះបង់អវិជ្ជានុស័យដែរឬ។ បុគ្គល អ្នកព្រមព្រៀង​ដោយ​មគ្គដ៏ប្រសើរ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ តែបុគ្គលនោះ មិនមែនជា​មិនលះបង់អវិជ្ជានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀង​ដោយមគ្គចេញ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង មិនលះបង់​អវិជ្ជានុស័យ​ផង។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់អវិជ្ជានុស័យ បុគ្គលនោះ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យដែរឬ។ បុគ្គល អ្នកព្រមព្រៀង​ដោយ​អនាគាមិមគ្គ មិនលះបង់អវិជ្ជានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់​កាមរាគានុស័យ និងបដិឃានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែល​ព្រមព្រៀងដោយមគ្គចេញ មិនលះបង់អវិជ្ជានុស័យផង មិនលះបង់កាមរាគានុស័យ និង​បដិឃានុស័យផង។

[១៧៤] បុគ្គលណា មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ បុគ្គលនោះ មិនលះបង់ទិដ្ឋានុស័យ។បេ។ មិនលះបង់វិចិកិច្ឆានុស័យដែរឬ។ បុគ្គលទី ៨ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ តែបុគ្គលនោះ មិនមែនជា​មិនលះបង់វិចិកិច្ឆានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែល​ព្រមព្រៀង​ដោយមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់វិចិកិច្ឆានុស័យ បុគ្គលនោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និង​មានានុស័យដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ មិនលះបង់វិចិកិច្ឆានុស័យ និងមានានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យ និង​បដិឃានុស័យ​​ទេ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ មិនលះបង់វិចិកិច្ឆានុស័យ កាមរាគានុស័យ និងបដិឃានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់មានានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និង​មានានុស័យផង។ បុគ្គលណា មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និង​មានានុស័យ បុគ្គលនោះ មិនលះបង់ភវរាគានុស័យ។បេ។ មិនលះបង់អវិជ្ជានុស័យ​ដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់អវិជ្ជានុស័យ បុគ្គលនោះ មិនលះបង់​កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យដែរឬ។ បុគ្គល អ្នកព្រមព្រៀង​ដោយ​អនាគាមិមគ្គ មិនលះបង់អវិជ្ជានុស័យ និងមានានុស័យ តែបុគ្គលនោះ មិនមែនជាមិន​លះបង់កាមរាគានុស័យ និងបដិឃានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គល​ពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់អវិជ្ជានុស័យផង មិនលះបង់​កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យផង។

[១៧៥] បុគ្គលណា មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និង​ទិដ្ឋានុស័យ បុគ្គលនោះ មិនលះបង់វិចិកិច្ឆានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល​ណា មិនលះបង់វិចិកិច្ឆានុស័យ បុគ្គលនោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ មិន​លះបង់​វិចិកិច្ឆានុស័យ មានានុស័យ និងទិដ្ឋានុស័យ តែបុគ្គលនោះ មិនមែនជា​មិនលះបង់​កាមរាគានុស័យ និងបដិឃានុស័យទេ បុគ្គល អ្នកព្រមព្រៀង​ដោយមគ្គដ៏​ប្រសើរ មិនលះបង់វិចិកិច្ឆានុស័យ កាមរាគានុស័យ បដិឃានុស័យ និងទិដ្ឋានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់មានានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែ​បុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់​វិចិកិច្ឆានុស័យ​ផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យផង។បេ។

[១៧៦] បុគ្គលណា មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ បុគ្គលនោះ (មិនលះបង់) ភវរាគានុស័យ។បេ។ មិនលះបង់​អវិជ្ជានុស័យ​ដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់អវិជ្ជានុស័យ បុគ្គលនោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ​ដែរឬ។ បុគ្គលទី ៨ មិនលះបង់អវិជ្ជានុស័យ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់ទិដ្ឋានុស័យ និង​វិចិកិច្ឆានុស័យ​ទេ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ មិនលះបង់អវិជ្ជានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ តែបុគ្គលនោះ មិនមែនជាមិន​លះបង់​កាមរាគានុស័យ និងបដិឃានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់អវិជ្ជានុស័យផង មិនលះបង់​កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យផង។

[១៧៧] បុគ្គលណា មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ បុគ្គលនោះ មិនលះបង់អវិជ្ជានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់អវិជ្ជានុស័យ បុគ្គលនោះ មិនលះបង់​កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និង​ភវរាគានុស័យ​ដែរឬ។ បុគ្គលទី ៨ មិនលះបង់អវិជ្ជានុស័យ កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងភវរាគានុស័យ តែបុគ្គលនោះ មិនមែនជា​មិនលះបង់​ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យទេ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ មិនលះបង់​អវិជ្ជានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យ និងបដិឃានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែង​តែ​បុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់​អវិជ្ជានុស័យ​ផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យផង។

[១៧៨] បុគ្គល មិនលះបង់កាមរាគានុស័យ ក្នុងទីណា មិនលះបង់បដិឃានុស័យ ក្នុងទីនោះ​ដែរឬ។ បុគ្គល មិនលះបង់កាមរាគានុស័យ ក្នុងទុក្ខវេទនានោះ តែមិនមែន​ជាមិនលះបង់បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ មិនលះបង់កាមរាគានុស័យផង មិនលះបង់បដិឃានុស័យផង ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់បដិឃានុស័យ ក្នុងទីណា មិនលះបង់កាមរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់បដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនមែនជាមិនលះបង់កាមរាគានុស័យ ក្នុងវេទនាពីរនោះទេ មិនលះបង់បដិឃានុស័យ​ផង មិនលះបង់កាមរាគានុស័យផង ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ។ បុគ្គល មិនលះបង់កាមរាគានុស័យ ក្នុងទីណា មិនលះបង់មានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់កាមរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនមែនជា​មិនលះបង់មានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ មិនលះបង់កាមរាគានុស័យ​ផង មិនលះបង់មានានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់មានានុស័យ ក្នុងទីណា មិនលះបង់កាមរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។ បុគ្គល មិនលះបង់កាមរាគានុស័យ ក្នុងទីណា (មិនលះបង់) ទិដ្ឋានុស័យ។បេ។ មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់កាមរាគានុស័យ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមិនមែនជាមិនលះបង់វិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះទេ មិនលះបង់កាមរាគានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីណា មិនលះបង់កាមរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។ បុគ្គល មិនលះបង់កាមរាគានុស័យ ក្នុងទីណា មិនលះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់​កាមរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនមែនជាមិនលះបង់​ភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ មិនលះបង់កាមរាគានុស័យផង មិន​លះបង់ភវរាគានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់ភវរាគានុស័យ ក្នុងទីណា មិនលះបង់កាមរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់ភវរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនមែន​ជាមិន​លះបង់កាមរាគានុស័យ ក្នុងវេទនាពីរនោះទេ មិនលះបង់ភវរាគានុស័យផង មិនលះបង់​កាមរាគានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ។ បុគ្គល មិនលះបង់​កាមរាគានុស័យ ក្នុងទីណា មិនលះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់​កាមរាគានុស័យ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមិនមែនជាមិន​លះបង់អវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះទេ មិនលះបង់កាមរាគានុស័យផង មិនលះបង់​អវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់អវិជ្ជានុស័យ ក្នុងទីណា មិនលះបង់កាមរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១៧៩] បុគ្គល មិនលះបង់បដិឃានុស័យ ក្នុងទីណា មិនលះបង់មានានុស័យ ក្នុងទីនោះ​ដែរឬ។ បុគ្គល មិនលះបង់បដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមិនមែនជាមិនលះបង់មានានុស័យ ក្នុងវេទនាពីរនោះទេ មិនលះបង់​បដិឃានុស័យផង មិនលះបង់មានានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់មានានុស័យ ក្នុងទីណា មិនលះបង់បដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់មានានុស័យ ក្នុងទុក្ខវេទនានោះ តែមិនមែនជាមិនលះបង់​បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ មិនលះបង់មានានុស័យផង មិនលះបង់​បដិឃានុស័យ​ផង ក្នុងអបរិយាបន្នៈនោះ។ បុគ្គល មិនលះបង់បដិឃានុស័យ ក្នុងទីណា (មិនលះបង់) ទិដ្ឋានុស័យ។បេ។ មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់បដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមិនមែនជាមិនលះបង់វិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះទេ មិនលះបង់បដិឃានុស័យ​ផង មិនលះបង់វិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីណា មិនលះបង់បដិឃានុស័យ ក្នុងទីនោះដែរឬ។ អើ។ បុគ្គល មិនលះបង់បដិឃានុស័យ ក្នុងទីណា មិនលះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់បដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនមែន​ជាមិន​លះបង់ភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ មិនលះបង់បដិឃានុស័យផង មិនលះបង់ភវរាគានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ និងក្នុងអបរិយាបន្នៈ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់ភវរាគានុស័យ ក្នុងទីណា មិនលះបង់បដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់ភវរាគានុស័យ ក្នុងទុក្ខវេទនានោះ តែមិនមែន​ជាមិនលះបង់បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ មិនលះបង់ភវរាគានុស័យផង មិនលះបង់​បដិឃានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ និងក្នុងអបរិយាបន្នៈ។ បុគ្គល មិនលះបង់បដិឃានុស័យ ក្នុងទីណា មិនលះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់បដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុង​អរូបធាតុ តែមិនមែនជាមិនលះបង់អវិជ្ជានុស័យ ក្នុងវេទនាពីរនោះទេ មិនលះបង់​បដិឃានុស័យ​ផង មិនលះបង់អវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់អវិជ្ជានុស័យ ក្នុងទីណា មិនលះបង់បដិឃានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១៨០] បុគ្គល មិនលះបង់មានានុស័យ ក្នុងទីណា (មិនលះបង់) ទិដ្ឋានុស័យ។បេ។ មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលមិនលះបង់មានានុស័យ ក្នុង​ទុក្ខវេទនា​នោះ តែមិនមែនជាមិនលះបង់វិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះទេ មិនលះបង់​មានានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីណា មិនលះបង់មានានុស័យ ក្នុងទីនោះដែរឬ។ អើ។ បុគ្គល មិនលះបង់មានានុស័យ ក្នុងទីណា មិនលះបង់ភវរាគានុស័យ ក្នុងទីនោះ​ដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់ភវរាគានុស័យ ក្នុងទីណា មិនលះបង់​មានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់ភវរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនមែនជាមិនលះបង់មានានុស័យ ក្នុងវេទនាពីរនោះទេ មិនលះបង់​ភវរាគានុស័យផង មិនលះបង់មានានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ។ បុគ្គល មិនលះបង់មានានុស័យ ក្នុងទីណា មិនលះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់មានានុស័យ ក្នុងទុក្ខវេទនានោះ តែមិនមែនជាមិនលះបង់អវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះទេ មិនលះបង់មានានុស័យផង មិនលះបង់អវិជ្ជានុស័យផង ក្នុង​អបរិយាបន្នៈ​នោះ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់អវិជ្ជានុស័យ ក្នុងទីណា មិន​លះបង់ មានានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១៨១] បុគ្គល មិនលះបង់ទិដ្ឋានុស័យ ក្នុងទីណា មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះ​ដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីណា មិនលះបង់​ទិដ្ឋានុស័យ ក្នុងទីនោះដែរឬ។ អើ។បេ។

[១៨២] បុគ្គល មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីណា មិនលះបង់ភវរាគានុស័យ ក្នុងទី​នោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់ភវរាគានុស័យ ក្នុងទីណា មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់ភវរាគានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែមិនមែនជាមិនលះបង់វិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះទេ មិនលះបង់ភវរាគានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈ។ បុគ្គល មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីណា មិនលះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់អវិជ្ជានុស័យ ក្នុងទីណា មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១៨៣] បុគ្គល មិនលះបង់ភវរាគានុស័យ ក្នុងទីណា មិនលះបង់វិជ្ជានុស័យ ក្នុងទីនោះ​ដែរឬ។ បុគ្គល មិនលះបង់ភវរាគានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែមិនមែន​ជាមិនលះបង់អវិជ្ជានុស័យ ក្នុងវេទនា ៣ នោះទេ មិនលះបង់ភវរាគានុស័យផង មិន​លះបង់​អវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់​អវិជ្ជានុស័យ ក្នុងទីណា មិនលះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១៨៤] បុគ្គល មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីណា មិនលះបង់​មានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនមែនជាមិនលះបង់មានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង មិនលះបង់​មានានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់មានានុស័យ ក្នុងទីណា មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់មានានុស័យ និងកាមរាគានុស័យ ក្នុងទុក្ខវេទនានោះ តែមិនមែនជាមិន​លះបង់​បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ មិនលះបង់មានានុស័យផង មិនលះបង់​កាមរាគានុស័យ និងបដិឃានុស័យផង ក្នុងអបរិយាបន្នៈនោះ។ បុគ្គល មិនលះបង់​កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីណា មិនលះបង់ទិដ្ឋានុស័យ។បេ។ មិនលះបង់​វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនមែនជាមិនលះបង់វិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង មិនលះបង់​វិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់​វិចិកិច្ឆានុស័យ ក្នុងទីណា មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីនោះដែរ​ឬ។ អើ។ បុគ្គល មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីណា មិនលះបង់​ភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនមែនជាមិនលះបង់ភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង មិនលះបង់​ភវរាគានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់​ភវរាគានុស័យ ក្នុងទីណា មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីនោះ​ដែរឬ។ បុគ្គល មិនលះបង់ភវរាគានុស័យ និងកាមរាគានុស័យ ក្នុងទុក្ខវេទនានោះ តែមិនមែនជាមិនលះបង់បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ មិនលះបង់ភវរាគានុស័យ និងបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនមែនជាមិនលះបង់​កាមរាគានុស័យ ក្នុងវេទនាពីរនោះទេ មិនលះបង់ភវរាគានុស័យផង មិនលះបង់​កាមរាគានុស័យ និងបដិឃានុស័យផង ក្នុងអបរិយាបន្នៈនោះ។ បុគ្គល មិនលះបង់​កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីណា មិនលះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនមែនជាមិនលះបង់អវិជ្ជានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ មិនលះបង់​កាមរាគានុស័យ និងបដិឃានុស័យផង មិនលះបង់អវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈ​នោះ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់អវិជ្ជានុស័យ ក្នុងទីណា មិនលះបង់​កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១៨៥] បុគ្គល មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីណា មិនលះបង់ទិដ្ឋានុស័យ។បេ។ មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីណា មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីនោះដែរឬ។ អើ។ បុគ្គល មិនលះបង់​កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីណា មិនលះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់ភវរាគានុស័យ ក្នុងទីណា មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់ភវរាគានុស័យ កាមរាគានុស័យ និងមានានុស័យ ក្នុងទុក្ខវេទនានោះ តែមិនមែនជាមិនលះបង់បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ មិនលះបង់ភវរាគានុស័យ និងបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនមែនជាមិនលះបង់​កាមរាគានុស័យ និងមានានុស័យ ក្នុងវេទនាពីរនោះទេ មិនលះបង់ភវរាគានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យផង ក្នុងអបរិយាបន្នៈនោះ។ បុគ្គល មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីណា មិន​លះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់​អវិជ្ជានុស័យ ក្នុងទីណា មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១៨៦] បុគ្គល មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ ក្នុងទីណា មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីណា មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ ក្នុងទីនោះដែរឬ។ អើ។បេ។

[១៨៧] បុគ្គល មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទីណា មិនលះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់ភវរាគានុស័យ ក្នុងទីណា មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់ភវរាគានុស័យ កាមរាគានុស័យ និងមានានុស័យ ក្នុងទុក្ខវេទនានោះ តែ​មិនមែន​ជាមិនលះបង់បដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនា​នោះទេ មិនលះបង់ភវរាគានុស័យ និងបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនមែនជាមិនលះបង់កាមរាគានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះទេ មិនលះបង់ភវរាគានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ។ បុគ្គល មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និង​វិចិកិច្ឆានុស័យ ក្នុងទីណា មិនលះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាង​ទៀត បុគ្គល មិនលះបង់អវិជ្ជានុស័យ ក្នុងទីណា មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១៨៨] បុគ្គល មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ ក្នុងទីណា មិនលះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់អវិជ្ជានុស័យ ក្នុងទីណា មិនលះបង់​កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និង​ភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១៨៩] បុគ្គលណា មិនលះបង់កាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់​បដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គនោះ មិន​លះបង់កាមរាគានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនមែនជាមិនលះបង់​បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនលះបង់កាមរាគានុស័យផង មិនលះបង់បដិឃានុស័យផង ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលអ្នកព្រមព្រៀងដោយអនាគាមិមគ្គចេញ មិនលះបង់​កាមរាគានុស័យផង មិនលះបង់បដិឃានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់បដិឃានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់កាមរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គនោះ មិនលះបង់​បដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនមែនជា​មិនលះបង់​កាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់បដិឃានុស័យផង មិនលះបង់កាមរាគានុស័យផង ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គចេញ មិនលះបង់​បដិឃានុស័យផង មិនលះបង់កាមរាគានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនលះបង់​កាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់មានានុស័យ ក្នុងទីនោះ ដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិនលះបង់កាមរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនមែនជា មិនលះបង់មានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់​កាមរាគានុស័យផង មិនលះបង់មានានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់ កាមរាគានុស័យផង មិនលះបង់មានានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់មានានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់កាមរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គនោះ មិនលះបង់មានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់មានានុស័យផង មិនលះបង់​កាមរាគានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់​មានានុស័យផង មិនលះបង់កាមរាគានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិន​លះបង់កាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ (មិនលះបង់) ទិដ្ឋានុស័យ។បេ។ មិន​លះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលទី ៨ នោះ មិនលះបង់កាមរាគានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនមែន​ជាមិនលះបង់វិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិនលះបង់​កាមរាគានុស័យ​ផង មិនលះបង់វិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ ពួកបុគ្គលដ៏​សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់កាមរាគានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង ក្នុងទីទាំងអស់។ មួយ​យ៉ាង​ទៀត បុគ្គលណា មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់​កាមរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គនោះ មិន​លះបង់វិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនមែនជា​មិនលះបង់កាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់​វិចិកិច្ឆានុស័យ​ផង មិនលះបង់កាមរាគានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀង​ដោយអនាគាមិមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់​កាមរាគានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនលះបង់កាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយ​មគ្គដ៏ប្រសើរនោះ មិនលះបង់កាមរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គលនោះ មិនមែនជាមិនលះបង់ភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលនោះឯង មិនលះបង់កាមរាគានុស័យផង មិនលះបង់ភវរាគានុស័យផង ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ និងក្នុងអបរិយាបន្នៈ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់កាមរាគានុស័យផង មិនលះបង់​ភវរាគានុស័យ​ផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់​ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់កាមរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ មិនលះបង់ភវរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់ភវរាគានុស័យផង មិនលះបង់កាមរាគានុស័យផង ក្នុង​ទុក្ខវេទនា​នោះ ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់ភវរាគានុស័យផង មិនលះបង់កាមរាគានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនលះបង់កាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀង​ដោយមគ្គដ៏ប្រសើរនោះ មិនលះបង់កាមរាគានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់អវិជ្ជានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិនលះបង់កាមរាគានុស័យផង មិនលះបង់អវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយ​មគ្គចេញ មិនលះបង់កាមរាគានុស័យផង មិនលះបង់អវិជ្ជានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់អវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់​កាមរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គនោះ មិនលះបង់​អវិជ្ជានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនមែនជា​មិនលះបង់​កាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់​អវិជ្ជានុស័យ​ផង មិនលះបង់កាមរាគានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយ​មគ្គចេញ មិនលះបង់អវិជ្ជានុស័យផង មិនលះបង់កាមរាគានុស័យផង ក្នុងទីទាំងអស់។

[១៩០] បុគ្គលណា មិនលះបង់បដិឃានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់​មានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិន​លះបង់​បដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់មានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់បដិឃានុស័យផង មិនលះបង់មានានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុង​អបរិយាបន្នៈ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀង​ដោយមគ្គ​ចេញ មិនលះបង់បដិឃានុស័យផង មិនលះបង់មានានុស័យផង ក្នុងទីទាំងអស់។ មួយ​យ៉ាងទៀត បុគ្គលណា មិនលះបង់មានានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់​បដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គនោះ មិន​លះបង់​មានានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនមែនជាមិនលះបង់​បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនលះបង់មានានុស័យផង មិនលះបង់បដិឃានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀង​ដោយមគ្គចេញ មិនលះបង់មានានុស័យផង មិនលះបង់បដិឃានុស័យផង ក្នុងទីទាំង​អស់។ បុគ្គលណា មិនលះបង់បដិឃានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់​ទិដ្ឋានុស័យ។បេ។ មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលទី ៨ នោះ មិនលះបង់បដិឃានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់វិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិនលះបង់បដិឃានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ ពួក​បុគ្គល​ដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់បដិឃានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាង​ទៀត បុគ្គលណា មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់​បដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គនោះ មិនលះបង់​វិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនមែន​ជាមិនលះបង់​បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់បដិឃានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀងដោយ​អនាគាមិមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់​បដិឃានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនលះបង់បដិឃានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀង​ដោយមគ្គដ៏ប្រសើរនោះ មិនលះបង់បដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គលនោះ មិនមែនជាមិនលះបង់ភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលនោះឯង មិនលះបង់បដិឃានុស័យផង មិនលះបង់ភវរាគានុស័យផង ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ និងក្នុងអបរិយាបន្នៈ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់បដិឃានុស័យផង មិនលះបង់ភវរាគានុស័យ​ផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់បដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀង​ដោយអនាគាមិមគ្គនោះ មិនលះបង់ភវរាគានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនមែនជាមិនលះបង់បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនលះបង់​ភវរាគានុស័យផង មិនលះបង់បដិឃានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គល​ពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់ភវរាគានុស័យផង មិនលះបង់​បដិឃានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនលះបង់បដិឃានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀង​ដោយ​មគ្គដ៏ប្រសើរនោះ មិនលះបង់បដិឃានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់អវិជ្ជានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិនលះបង់បដិឃានុស័យផង មិនលះបង់អវិជ្ជានុស័យផង ក្នុង​អបរិយាបន្នៈ​នោះ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយ​មគ្គចេញ មិនលះបង់បដិឃានុស័យផង មិនលះបង់អវិជ្ជានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់អវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់​បដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ មិនលះបង់​អវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនមែនជាមិនលះបង់បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនលះបង់អវិជ្ជានុស័យផង មិនលះបង់​បដិឃានុស័យ​​ផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុង​អបរិយាបន្នៈ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀង​ដោយ​មគ្គ​ចេញ មិនលះបង់អវិជ្ជានុស័យផង មិនលះបង់បដិឃានុស័យផង ក្នុងទីទាំងអស់។

[១៩១] បុគ្គលណា មិនលះបង់មានានុស័យ ក្នុងទីណា បុគ្គលនោះ (មិនលះបង់) ទិដ្ឋានុស័យ។បេ។ មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលទី ៨ នោះ មិនលះបង់មានានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់វិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិនលះបង់មានានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈ ពួកបុគ្គល​ដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងបុគ្គលទី ៨ ចេញ មិនលះបង់មានានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាង​ទៀត បុគ្គលណា មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់​មានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិន​លះបង់​វិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់មានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់មានានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុង​អបរិយាបន្នៈ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងបុគ្គលទី ៨ ចេញ មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់មានានុស័យផង ក្នុងទីទាំង​អស់។ បុគ្គលណា មិនលះបង់មានានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់​ភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់​ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់មានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិនលះបង់ភវរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់មានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់ភវរាគានុស័យផង មិនលះបង់មានានុស័យផង ក្នុងទុក្ខវេទនា​នោះ ក្នុងអបរិយាបន្នៈ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀង​ដោយមគ្គដ៏​ប្រសើរចេញ មិនលះបង់ភវរាគានុស័យផង មិនលះបង់មានានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនលះបង់មានានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិនលះបង់មានានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនមែនជាមិនលះបង់អវិជ្ជានុស័យ ក្នុងទុក្ខវេទនា​នោះទេ បុគ្គលនោះឯង មិនលះបង់មានានុស័យផង មិនលះបង់អវិជ្ជានុស័យផង ក្នុង​អបរិយាបន្នៈ​នោះ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀងដោយ​មគ្គដ៏​ប្រសើរ​ចេញ មិនលះបង់មានានុស័យផង មិនលះបង់អវិជ្ជានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់អវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិន​លះបង់មានានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១៩២] បុគ្គលណា មិនលះបង់ទិដ្ឋានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់​វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់​វិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់ទិដ្ឋានុស័យ ក្នុងទីនោះដែរឬ។ អើ។បេ។

[១៩៣] បុគ្គលណា មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់​ភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិន​លះបង់វិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គលនោះ មិនមែនជា​មិន​លះបង់ភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលនោះឯង មិនលះបង់​វិចិកិច្ឆានុស័យផង មិនលះបង់ភវរាគានុស័យផង ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ និងក្នុងអបរិយាបន្នៈ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀងដោយ​មគ្គដ៏​ប្រសើរ និងបុគ្គលទី ៨ ចេញ មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់ភវរាគានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលទី ៨ នោះ មិនលះបង់​ភវរាគានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គល​នោះ មិនមែនជាមិនលះបង់វិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិន​លះបង់ភវរាគានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ ពួកបុគ្គល​ដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងបុគ្គលទី ៨ ចេញ មិនលះបង់ភវរាគានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់អវិជ្ជានុស័យ ក្នុងទីនោះ​ដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិនលះបង់​វិចិកិច្ឆានុស័យ ក្នុង​វេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនមែន​ជាមិន​លះបង់អវិជ្ជានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់អវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ ពួក​បុគ្គល​ដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងបុគ្គលទី ៨ ចេញ មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់អវិជ្ជានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់​អវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ទី ៨ នោះ មិនលះបង់អវិជ្ជានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុង​អរូបធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់វិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិនលះបង់អវិជ្ជានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង ក្នុង​អបរិយាបន្នៈ​នោះ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀង​ដោយ​មគ្គដ៏​ប្រសើរ និងបុគ្គលទី ៨ ចេញ មិនលះបង់អវិជ្ជានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង ក្នុងទីទាំងអស់។

[១៩៤] បុគ្គលណា មិនលះបង់ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់​អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិន​លះបង់​ភវរាគានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនមែនជា​មិនលះបង់​អវិជ្ជានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិនលះបង់​ភវរាគានុស័យផង មិនលះបង់អវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ ពួកបុគ្គលដ៏សេស វៀរលែង​តែបុគ្គលអ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរចេញ មិនលះបង់ភវរាគានុស័យផង មិន​លះបង់​អវិជ្ជានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់​អវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។

[១៩៥] បុគ្គលណា មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់មានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុង​រូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់មានានុស័យ ក្នុងវេទនាពីរ​នោះទេ បុគ្គលនោះឯង មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង មិនលះបង់​មានានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ពួកបុគ្គលដ៏សេស វៀរលែងតែ​បុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់កាមរាគានុស័យ និង​បដិឃានុស័យ​​ផង មិនលះបង់មានានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់មានានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គនោះ មិនលះបង់មានានុស័យ និងកាមរាគានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនមែន​ជាមិនលះបង់បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនលះបង់​មានានុស័យ និងបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនមែន​ជាមិន​លះបង់កាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់​មានានុស័យ​ផង មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង ក្នុងរូបធាតុ ក្នុង​អរូបធាតុ និងក្នុងអបរិយាបន្នៈនោះ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែល​ព្រមព្រៀងដោយមគ្គចេញ មិនលះបង់មានានុស័យផង មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនលះបង់កាមរាគានុស័យ និង​បដិឃានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់ទិដ្ឋានុស័យ។បេ។ មិនលះបង់​វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលទី ៨ នោះ មិនលះបង់កាមរាគានុស័យ និង​បដិឃានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គល​នោះ មិនមែនជាមិនលះបង់វិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង ក្នុង​អបរិយាបន្នៈនោះ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀងដោយ​អនាគាមិមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់​វិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គនោះ មិនលះបង់​វិចិកិច្ឆានុស័យ និងកាមរាគានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនមែន​ជាមិន​លះបង់បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនលះបង់វិចិកិច្ឆានុស័យ និងបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់​កាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុង​អបរិយាបន្នៈនោះ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលអ្នកព្រមព្រៀង ដោយ អនាគាមិមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់ កាមរាគានុស័យ និងបដិឃានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនលះបង់ កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិនលះបង់ កាមរាគានុស័យ និងបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនមែន ជាមិនលះបង់ភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលនោះឯង មិន លះបង់កាមរាគានុស័យ និងបដិឃានុស័យផង មិនលះបង់ភវរាគានុស័យផង ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ និងក្នុងអបរិយាបន្នៈ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង មិន លះបង់ភវរាគានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់ ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គនោះ មិនលះបង់ ភវរាគានុស័យ និងកាមរាគានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនមែនជា មិនលះបង់បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនលះបង់ ភវរាគានុស័យ និងបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនមែន ជាមិនលះបង់កាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់ ភវរាគានុស័យផង មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់ភវរាគានុស័យផង មិនលះបង់ កាមរាគានុស័យ និងបដិឃានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនលះបង់​កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់​អវិជ្ជានុស័យ​ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិនលះបង់​កាមរាគានុស័យ និងបដិឃានុស័យ ក្នុងវេទនា ៣នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់អវិជ្ជានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង មិនលះបង់​អវិជ្ជានុស័យ​ផង ក្នុងអបរិយាបន្នៈនោះ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង មិនលះបង់អវិជ្ជានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់​អវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គនោះ មិនលះបង់អវិជ្ជានុស័យ និងកាមរាគានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនមែនជាមិនលះបង់​បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនលះបង់អវិជ្ជានុស័យ និង​បដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនមែនជាមិន​លះបង់​កាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់អវិជ្ជានុស័យផង មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុង​អបរិយាបន្នៈនោះ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀង​ដោយ​មគ្គចេញ មិនលះបង់អវិជ្ជានុស័យផង មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង ក្នុងទីទាំងអស់។

[១៩៦] បុគ្គលណា មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីណា បុគ្គលនោះ (មិនលះបង់) ទិដ្ឋានុស័យ។បេ។ មិនលះបង់វិចិកិច្ឆានុស័យ ក្នុង​ទីនោះ​ដែរឬ។ បុគ្គលទី ៨ នោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និង​មានានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់វិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិនលះបង់​កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀង​ដោយ​មគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់​វិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និង​មានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គនោះ មិន​លះបង់​វិចិកិច្ឆានុស័យ កាមរាគានុស័យ និងមានានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គល​នោះ មិនមែនជាមិនលះបង់បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនលះបង់​វិចិកិច្ឆានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងវេទនាពីរនោះ ក្នុង​កាមធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យផង ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិនលះបង់វិចិកិច្ឆានុស័យ កាមរាគានុស័យ និងបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គលនោះ មិនមែនជាមិនលះបង់មានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និង​មានានុស័យ​ផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ពួកបុគ្គលដ៏សេស វៀរលែងតែ​បុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់​វិចិកិច្ឆានុស័យ​ផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀង​ដោយ​អនាគាមិមគ្គនោះ មិនលះបង់ភវរាគានុស័យ កាមរាគានុស័យ និងមានានុស័យ ក្នុង ទុក្ខវេទនានោះ តែបុគ្គលនោះ មិនមែនជាមិនលះបង់បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ​បុគ្គលនោះឯង មិនលះបង់ភវរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងវេទនាពីរ​នោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យ ក្នុងវេទនាពីរ​នោះទេ បុគ្គលនោះឯង មិនលះបង់ភវរាគានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យផង ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិនលះបង់ភវរាគានុស័យ កាមរាគានុស័យ និងបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនមែន​ជាមិនលះបង់មានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់​ភវរាគានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យផង ក្នុងទុក្ខវេទនា ក្នុងអបរិយាបន្នៈនោះ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែល​ព្រមព្រៀងដោយមគ្គចេញ មិនលះបង់ភវរាគានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនលះបង់​កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់​អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិន​លះបង់​កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គល​នោះ មិនមែនជាមិនលះបង់អវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិន​លះបង់​កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យផង មិនលះបង់អវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀង​ដោយ​មគ្គចេញ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យផង មិនលះបង់​អវិជ្ជានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់អវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គនោះ មិនលះបង់អវិជ្ជានុស័យ កាមរាគានុស័យ និងមានានុស័យ ក្នុងទុក្ខវេទនានោះ។ តែបុគ្គលនោះ មិនមែនជា​មិនលះបង់បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនលះបង់អវិជ្ជានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនមែន​ជាមិនលះបង់កាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់​អវិជ្ជានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យផង ក្នុង​រូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ ពួកបុគ្គលដ៏សេស វៀរលែងតែ​បុគ្គល​ពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់អវិជ្ជានុស័យផង មិនលះបង់​កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យផង ក្នុងទីទាំងអស់។

[១៩៧] បុគ្គលណា មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់​កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គនោះ មិនលះបង់វិចិកិច្ឆានុស័យ កាមរាគានុស័យ មានានុស័យ និងទិដ្ឋានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនមែនជាមិនលះបង់​បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនលះបង់វិចិកិច្ឆានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គល​នោះ មិនមែនជាមិនលះបង់កាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិន​លះបង់វិចិកិច្ឆានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យផង ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ បុគ្គល អ្នកព្រមព្រៀង​ដោយមគ្គដ៏ប្រសើរនោះ មិនលះបង់វិចិកិច្ឆានុស័យ កាមរាគានុស័យ បដិឃានុស័យ និងទិដ្ឋានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុង​អរូបធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់មានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គល​នោះឯង មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់​វិចិកិច្ឆានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និង​ទិដ្ឋានុស័យ​ផង ក្នុងទីទាំងអស់។បេ។

[១៩៨] បុគ្គលណា មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលទី ៨ នោះ មិនលះបង់ភវរាគានុស័យ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និង​ក្នុង​អរូបធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិនលះបង់ភវរាគានុស័យផង មិនលះបង់​កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យផង ក្នុង​អបរិយាបន្នៈនោះ បុគ្គល អ្នកព្រមព្រៀង ដោយអនាគាមិមគ្គនោះ មិនលះបង់​ភវរាគានុស័យ កាមរាគានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គល​នោះ មិនមែនជាមិនលះបង់បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនលះបង់ភវរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់ភវរាគានុស័យផង មិនលះបង់​កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យផង ក្នុង​រូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ បុគ្គល អ្នកព្រមព្រៀង​ដោយ​មគ្គដ៏​ប្រសើរនោះ មិនលះបង់ភវរាគានុស័យ កាមរាគានុស័យ បដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនមែនជាមិន​លះបង់​មានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់ភវរាគានុស័យផង មិន​លះបង់​កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់ភវរាគានុស័យផង មិន​លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិនលះបង់​កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុង​ទុក្ខវេទនានោះ តែបុគ្គលនោះ មិនមែនជាមិនលះបង់អវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យផង មិនលះបង់អវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ ពួកបុគ្គល​ដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ​ផង មិនលះបង់អវិជ្ជានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិន​លះបង់អវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលទី ៨ នោះ មិនលះបង់អវិជ្ជានុស័យ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនមែនជាមិន​លះបង់​ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិនលះបង់​អវិជ្ជានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ បុគ្គល អ្នកព្រមព្រៀងដោយ​អនាគាមិមគ្គ​នោះ មិនលះបង់អវិជ្ជានុស័យ កាមរាគានុស័យ មានានុស័យ ទិដ្ឋានុស័យ និង​វិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនមែនជាមិនលះបង់បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនលះបង់អវិជ្ជានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គល​នោះ មិនមែនជាមិនលះបង់ភវរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់​អវិជ្ជានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យផង ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់អវិជ្ជានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យផង ក្នុងទីទាំងអស់។

[១៩៩] បុគ្គលណា មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិនលះបង់​កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និង​ភវរាគានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនមែនជាមិនលះបង់អវិជ្ជានុស័យ ក្នុង​ទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យផង មិនលះបង់​អវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែល​ព្រមព្រៀងដោយមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យផង មិនលះបង់​អវិជ្ជានុស័យ​ផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់អវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលទី ៨ នោះ មិនលះបង់​អវិជ្ជានុស័យ កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងភវរាគានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនមែនជាមិន​លះបង់ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិនលះបង់​អវិជ្ជានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យផង ក្នុងអបរិយាបន្នៈនោះ បុគ្គល អ្នកព្រមព្រៀង​ដោយអនាគាមិមគ្គនោះ មិនលះបង់អវិជ្ជានុស័យ កាមរាគានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនមែនជាមិនលះបង់បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនលះបង់​អវិជ្ជានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់វិជ្ជានុស័យផង មិនលះបង់​កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និង​ភវរាគានុស័យផង ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់​អវិជ្ជានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យផង ក្នុងទីទាំងអស់។

ចប់ បជហនវារៈ។

ចប់ ភាគ៨៩។

សូមអនុមោទនា !!!

Oben-pfeil