យមក បញ្ចមភាគ

ភាគទី៩១

សូមនមស្ការ ចំពោះព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ អង្គនោះ។

ចិត្តយមកៈ ទី៨

បុគ្គលវារុទ្ទេស

[១] ចិត្តរបស់បុគ្គលណា រមែងកើតឡើង រមែងមិនរលត់ ចិត្តរបស់បុគ្គលនោះ នឹងរលត់ នឹងមិនកើតឡើង ឬក៏ចិត្តរបស់បុគ្គលណា នឹងរលត់ នឹងមិនកើតឡើង ចិត្តរបស់​បុគ្គល​នោះ រមែងកើតឡើង រមែងមិនរលត់។ ចិត្តរបស់បុគ្គលណា រមែងមិនកើតឡើង តែងរលត់ ចិត្តរបស់បុគ្គលនោះ នឹងមិនរលត់ នឹងកើតឡើង ឬក៏ចិត្តរបស់បុគ្គលណា នឹងមិនរលត់ នឹងកើតឡើង ចិត្តរបស់បុគ្គលនោះ រមែងមិនកើតឡើង តែងរលត់។

[២] ចិត្តរបស់បុគ្គលណា រមែងកើតឡើង ចិត្តរបស់បុគ្គលនោះ ឈ្មោះថាកើតឡើងហើយ ឬក៏ចិត្តរបស់បុគ្គលណា កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ រមែងកើតឡើង។ ចិត្ត​របស់​បុគ្គលណា រមែងមិនកើតឡើង ចិត្តរបស់បុគ្គលនោះ ឈ្មោះថា មិនកើតឡើងហើយ ឬក៏ចិត្តរបស់បុគ្គលណា មិនកើតឡើងហើយ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា រមែងមិន​កើតឡើង។

[៣] ចិត្តរបស់បុគ្គលណា រមែងរលត់ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាកើតឡើងហើយ ឬក៏ចិត្តរបស់បុគ្គលណា កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ រមែងរលត់។ ចិត្តរបស់​បុគ្គលណា រមែងមិនរលត់ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា មិនកើតឡើងហើយ ឬក៏ចិត្ត​របស់​បុគ្គលណា មិនកើតឡើងហើយ ចិត្តរបស់បុគ្គលនោះ រមែងមិនរលត់។

[៤] ចិត្តរបស់បុគ្គលណា រមែងកើតឡើង ចិត្តរបស់បុគ្គលនោះ ឈ្មោះថាធ្លាប់​កើត​ឡើង​ហើយ ឬក៏ចិត្តរបស់បុគ្គលណា ធ្លាប់កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ រមែងកើត​ឡើង។ ចិត្តរបស់បុគ្គលណា រមែងមិនកើតឡើង ចិត្តរបស់បុគ្គលនោះ ឈ្មោះថា មិនធ្លាប់​កើតឡើងហើយ ឬក៏ចិត្តរបស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ មិនកើតឡើង។ ចិត្តរបស់បុគ្គលណា រមែងកើតឡើង ចិត្តរបស់បុគ្គលនោះ នឹងកើតឡើង ឬក៏ចិត្តរបស់បុគ្គលណា នឹងកើតឡើង ចិត្តរបស់បុគ្គលនោះ រមែងកើតឡើង។ ចិត្តរបស់​បុគ្គលណា មិនកើតឡើង ចិត្តរបស់បុគ្គលនោះ នឹងមិនកើតឡើង ឬក៏ចិត្តរបស់បុគ្គលណា នឹងមិនកើតឡើង ចិត្តរបស់បុគ្គលនោះ រមែងមិនកើតឡើង។ ចិត្តរបស់បុគ្គលណា ធ្លាប់​កើត​ឡើងហើយ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា នឹងកើតឡើង ឬក៏ចិត្តរបស់បុគ្គលណា នឹងកើតឡើង ចិត្តរបស់បុគ្គលនោះ ធ្លាប់កើតឡើងហើយ។ ចិត្តរបស់បុគ្គលណា មិនធ្លាប់​កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ ឈ្មោះថានឹងមិនកើតឡើង ឬក៏ចិត្តរបស់បុគ្គលណា នឹងមិនកើតឡើង ចិត្តរបស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយ។

[៥] ចិត្តរបស់បុគ្គលណា រមែងរលត់ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាធ្លាប់រលត់ហើយ ឬក៏ចិត្តរបស់បុគ្គលណា ធ្លាប់រលត់ហើយ ចិត្តរបស់បុគ្គលនោះ រមែងរលត់។ ចិត្តរបស់​បុគ្គលណា រមែងមិនរលត់ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា មិនធ្លាប់រលត់ហើយ ឬក៏ចិត្ត​របស់​បុគ្គលណា មិនធ្លាប់រលត់ហើយ ចិត្តរបស់បុគ្គលនោះ រមែងមិនរលត់។ ចិត្តរបស់​បុគ្គលណា រមែងរលត់ ចិត្តរបស់បុគ្គលនោះ ឈ្មោះថានឹងរលត់ ឬក៏ចិត្តរបស់បុគ្គលណា នឹងរលត់ ចិត្តរបស់បុគ្គលនោះ រមែងរលត់។ ចិត្តរបស់បុគ្គលណា រមែងមិនរលត់ ចិត្តរបស់​បុគ្គលនោះ ឈ្មោះថានឹងមិនរលត់ ឬក៏ចិត្តរបស់បុគ្គលណា នឹងមិនរលត់ ចិត្តរបស់បុគ្គល​នោះ រមែងមិនរលត់។ ចិត្តរបស់បុគ្គលណា ធ្លាប់រលត់ហើយ ចិត្តរបស់បុគ្គលនោះ ឈ្មោះ​ថា​នឹងរលត់ទៅ ឬក៏ចិត្តរបស់បុគ្គលណា នឹងរលត់ ចិត្តរបស់បុគ្គលនោះ ធ្លាប់រលត់​ហើយ។ ចិត្តរបស់បុគ្គលណា មិនធ្លាប់រលត់ហើយ ចិត្តរបស់បុគ្គលនោះ ឈ្មោះថានឹង​មិន​រលត់ ឬក៏ចិត្តរបស់បុគ្គលណា នឹងមិនរលត់ ចិត្តរបស់បុគ្គលនោះ មិនធ្លាប់រលត់​ហើយ។

[៦] ចិត្តរបស់បុគ្គលណា រមែងកើតឡើង ចិត្តរបស់បុគ្គលនោះ ឈ្មោះថាធ្លាប់រលត់ហើយ ឬក៏ចិត្តរបស់បុគ្គលណា ធ្លាប់រលត់ហើយ ចិត្តរបស់បុគ្គលនោះ រមែងកើតឡើង។ ចិត្ត​របស់​បុគ្គលណា មិនកើតឡើង ចិត្តរបស់បុគ្គលនោះ ឈ្មោះថា មិនធ្លាប់រលត់ហើយ ឬក៏ចិត្តរបស់បុគ្គលណា មិនធ្លាប់រលត់ហើយ ចិត្តរបស់បុគ្គលនោះ រមែងមិនកើតឡើង។ ចិត្តរបស់បុគ្គលណា រមែងកើតឡើង ចិត្តរបស់បុគ្គលនោះ ឈ្មោះថា នឹងរលត់ ឬក៏ចិត្ត​របស់បុគ្គលណា នឹងរលត់ ចិត្តរបស់បុគ្គលនោះ រមែងកើតឡើង។ ចិត្តរបស់បុគ្គលណា រមែងមិនកើតឡើង ចិត្តរបស់បុគ្គលនោះ ឈ្មោះថា នឹងមិនរលត់ ឬក៏ចិត្តរបស់បុគ្គលណា នឹងមិនរលត់ ចិត្តរបស់បុគ្គលនោះ រមែងមិនកើតឡើង។ ចិត្តរបស់បុគ្គលណា ធ្លាប់កើត​ឡើងហើយ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា នឹងរលត់ ឬក៏ចិត្តរបស់បុគ្គលណា នឹងរលត់ ចិត្តរបស់បុគ្គលនោះ ធ្លាប់កើតឡើងហើយ។ ចិត្តរបស់បុគ្គលណា មិនធ្លាប់កើត​ឡើង​ហើយ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា នឹងមិនរលត់ ឬក៏ចិត្តរបស់បុគ្គលណា នឹងមិនរលត់ ចិត្តរបស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយ។

[៧] ចិត្តរបស់បុគ្គលណា រមែងកើតឡើង ចិត្តរបស់បុគ្គលនោះ ឈ្មោះថា រមែងមិនរលត់ ឬក៏ចិត្តរបស់បុគ្គលណា រមែងមិនរលត់ ចិត្តរបស់បុគ្គលនោះ រមែងកើតឡើង។ ចិត្តរបស់​បុគ្គលណា រមែងមិនកើតឡើង ចិត្តរបស់បុគ្គលនោះ ឈ្មោះថា រមែងរលត់ ឬក៏ចិត្តរបស់​បុគ្គលណា រមែងរលត់ ចិត្តរបស់បុគ្គលនោះ រមែងមិនកើតឡើង។

[៨] ចិត្តរបស់បុគ្គលណា កំពុងកើតឡើង ចិត្តរបស់បុគ្គលនោះ ឈ្មោះថា កើតឡើងហើយ ឬក៏ចិត្តរបស់បុគ្គលណា កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ កំពុងកើតឡើង។ ចិត្ត​របស់​បុគ្គលណា កាលមិនកើតឡើង ចិត្តរបស់បុគ្គលនោះ ឈ្មោះថា មិនកើតឡើងហើយ ឬក៏ចិត្តរបស់បុគ្គលណា មិនកើតឡើងហើយ ចិត្តរបស់បុគ្គលនោះ កាលមិនកើត​ឡើង​ទេ។

[៩] ចិត្តរបស់បុគ្គលណា កំពុងរលត់ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា កើតឡើងហើយ ឬក៏ចិត្តរបស់បុគ្គលណា កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ ក៏កំពុងរលត់។ ចិត្តរបស់​បុគ្គលណា កាលមិនរលត់ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា មិនកើតឡើងហើយ ឬក៏ចិត្ត​របស់បុគ្គលណា មិនកើតឡើងហើយ ចិត្តរបស់បុគ្គលនោះ កាលមិនរលត់។

[១០] ចិត្តរបស់បុគ្គលណា កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា ធ្លាប់កើត​ឡើងហើយ ឬក៏ចិត្តរបស់បុគ្គលណា ធ្លាប់កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ ក៏កើត​ឡើង​ហើយ។ ចិត្តរបស់បុគ្គលណា កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា នឹងកើតឡើង ឬក៏ចិត្តរបស់បុគ្គលណា នឹងកើតឡើង ចិត្តរបស់បុគ្គលនោះ ក៏កើតឡើង​ហើយ។ ចិត្តរបស់បុគ្គលណា មិនកើតឡើងហើយ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា មិន​ធ្លាប់​កើតឡើងហើយ ឬក៏ចិត្តរបស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ចិត្តរបស់បុគ្គល​នោះ ក៏មិនកើតឡើងហើយ។ ចិត្តរបស់បុគ្គលណា មិនកើតឡើងហើយ ចិត្តរបស់បុគ្គល​នោះ ឈ្មោះថា នឹងមិនកើតឡើង ឬក៏ចិត្តរបស់បុគ្គលណា នឹងមិនកើតឡើង ចិត្តរបស់​បុគ្គល​នោះ មិនកើតឡើងហើយ។

[១១] ចិត្តរបស់បុគ្គលណា ធ្លាប់កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា កើតឡើង​ហើយ ក៏មិនមែន ចិត្តរបស់បុគ្គលនោះ នឹងកើតឡើង ឬក៏ចិត្តរបស់បុគ្គលណា នឹងកើត​ឡើង ចិត្តរបស់បុគ្គលនោះ កើតឡើងហើយ ក៏មិនមែន ចិត្តរបស់នោះ ធ្លាប់កើតឡើង​ហើយ។ ចិត្តរបស់បុគ្គលនោះ ដែលកើតឡើងហើយ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា ធ្លាប់កើតឡើងហើយ។ ចិត្តរបស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ចិត្តរបស់បុគ្គល​នោះ ឈ្មោះថាមិនកើតឡើងហើយ ក៏មិនមែន ចិត្តរបស់បុគ្គលនោះ នឹងមិនកើតឡើងទេ ឬក៏ចិត្តរបស់បុគ្គលណា នឹងមិនកើតឡើង ចិត្តរបស់បុគ្គលនោះ មិនកើតឡើងហើយ ក៏មិន​មែន ចិត្តរបស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយ។

[១២] ចិត្តកើតឡើងហើយ (ក៏មាន) កំពុងកើតឡើង (ក៏មាន) ចិត្តកំពុងកើតឡើង (ក៏មាន) កើតឡើងហើយ (ក៏មាន)។ ចិត្តមិនកើតឡើងហើយ (ក៏មាន) កាលមិនកើតឡើង (ក៏មាន) ចិត្ត កាលមិនកើតឡើង (ក៏មាន) មិនកើតឡើងហើយ (ក៏មាន)។

[១៣] ចិត្តរលត់ហើយ (ក៏មាន) កំពុងរលត់ (ក៏មាន) ចិត្តកំពុងរលត់ (ក៏មាន) រលត់ហើយ (ក៏មាន)។ ចិត្តមិនរលត់ហើយ (ក៏មាន) កាលមិនរលត់ (ក៏មាន) ចិត្ត កាលមិនរលត់ (ក៏មាន) មិនរលត់ហើយ (ក៏មាន)។

[១៤] ចិត្តរបស់បុគ្គលណា កាលកើតឡើង ជាចិត្តកន្លងនូវខណៈទាំងពួង [បានដល់​ឧប្បាទក្ខណៈ។ អដ្ឋកថា។] ឈ្មោះថា មានកាលកន្លងហើយ ចិត្តរបស់បុគ្គលនោះ កាល​នឹង​រលត់ ជាចិត្តកន្លងនូវខណៈទាំងពួង [បានដល់និរោធក្ខណៈ។ អដ្ឋកថា។] ឈ្មោះថា មានកាលកន្លងហើយ ឬក៏ចិត្តរបស់បុគ្គលណា កាលនឹងរលត់ ជាចិត្តកន្លងនូវ​ខណៈទាំង​ពួង ឈ្មោះថា មានកាលកន្លងហើយ ចិត្តរបស់បុគ្គលនោះ ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ។ ចិត្តរបស់បុគ្គលណា កាលមិនទាន់កើតឡើង ជាចិត្ត​កន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ ចិត្តរបស់បុគ្គលនោះ កាលមិន​ទាន់​រលត់ ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ ឬក៏ចិត្តរបស់​បុគ្គលណា កាលមិនទាន់រលត់ ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លង​ហើយ ចិត្តរបស់បុគ្គលនោះ កាលមិនទាន់កើតឡើង ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះ​ថា មានកាលកន្លងហើយ។

ធម្មវារុទ្ទេស

[១៥] ចិត្តណា រមែងកើតឡើង មិនរលត់ ចិត្តនោះ នឹងរលត់ នឹងមិនកើតឡើង ឬក៏ចិត្តណា នឹងរលត់ នឹងមិនកើតឡើង ចិត្តនោះ រមែងកើតឡើង រមែងមិនរលត់។ ចិត្តណា រមែងកើតឡើង តែងរលត់ ចិត្តនោះ នឹងមិនរលត់ នឹងកើតឡីង ឬក៏ចិត្តណា នឹងមិនរលត់ នឹងកើតឡើង ចិត្តនោះ រមែងមិនកើតឡើង រមែងរលត់។

[១៦] ចិត្តណា រមែងកើតឡើង ចិត្តនោះ ឈ្មោះថា កើតឡើងហើយ ឬក៏ចិត្តណា កើត​ឡើង​ហើយ ចិត្តនោះ ឈ្មោះថា រមែងកើតឡើង។ ចិត្តណា រមែងមិនកើតឡើង ចិត្តនោះ ឈ្មោះថា មិនកើតឡើងហើយ ឬក៏ចិត្តណា មិនកើតឡើងហើយ ចិត្តនោះ ឈ្មោះថា រមែង​មិនកើតឡើង។

[១៧] ចិត្តណា រលត់ ចិត្តនោះ ឈ្មោះថា កើតឡើងហើយ ឬក៏ចិត្តណា កើតឡើងហើយ ចិត្តនោះ រមែងរលត់។ ចិត្តណា រមែងមិនរលត់ ចិត្តនោះ ឈ្មោះថា មិនកើតឡើងហើយ ឬក៏ចិត្តណា ដែលមិនកើតឡើងហើយ ចិត្តនោះ ឈ្មោះថា រមែងមិនរលត់។

[១៨] ចិត្តណា រមែងកើតឡើង ចិត្តនោះ ឈ្មោះថា ធ្លាប់កើតឡើងហើយ ឬក៏ចិត្តណា ធ្លាប់កើតឡើងហើយ ចិត្តនោះ រមែងកើតឡើង។ ចិត្តណារមែងមិនកើតឡើង ចិត្តនោះ ឈ្មោះថា មិនធ្លាប់កើតឡើងហើយ ឬក៏ចិត្តណា មិនធ្លាប់កើតឡើងហើយ ចិត្តនោះ ឈ្មោះថា រមែងមិនកើតឡើង។ ចិត្តណា រមែងកើតឡើង ចិត្តនោះ ឈ្មោះថា នឹងកើត​ឡើង ឬក៏ចិត្តណា នឹងកើតឡើង ចិត្តនោះ ឈ្មោះថា រមែងកើតឡើង។ ចិត្តណា រមែង​មិនកើត​ឡើង ចិត្តនោះ ឈ្មោះថា នឹងមិនកើតឡើង ឬក៏ចិត្តណា នឹងមិនកើតឡើង ចិត្តនោះ ឈ្មោះថា រមែងមិនកើតឡើង។ ចិត្តណា ធ្លាប់កើតឡើងហើយ ចិត្តនោះ ឈ្មោះ​ថា​នឹងកើតឡើង ឬក៏ចិត្តណា នឹងកើតឡើង ចិត្តនោះ ឈ្មោះថា ធ្លាប់កើតឡើងហើយ។ ចិត្តណា មិនធ្លាប់កើតឡើងហើយ ចិត្តនោះ ឈ្មោះថា នឹងមិនកើតឡើង ឬក៏ចិត្តណា នឹងមិនកើតឡើង ចិត្តនោះ ឈ្មោះថា មិនធ្លាប់កើតឡើងហើយ។

[១៩] ចិត្តណា រមែងរលត់ ចិត្តនោះ ឈ្មោះថា ធ្លាប់រលត់ហើយ ឬក៏ចិត្តណា ធ្លាប់រលត់ហើយ ចិត្តនោះ ឈ្មោះថា រមែងរលត់។ ចិត្តណា រមែងមិនរលត់ ចិត្តនោះ ឈ្មោះថា មិនធ្លាប់រលត់ហើយ ឬក៏ចិត្តណា មិនធ្លាប់រលត់ហើយ ចិត្តនោះ ឈ្មោះថា រមែងមិនរលត់។ ចិត្តណា រមែងរលត់ ចិត្តនោះ ឈ្មោះថា នឹងរលត់ ឬក៏ចិត្តណា នឹងរលត់ ចិត្តនោះ ឈ្មោះថា រមែងរលត់។ ចិត្តណា រមែងមិនរលត់ ចិត្តនោះ ឈ្មោះថា នឹងមិនរលត់ ឬក៏ចិត្តណា នឹងមិនរលត់ ចិត្តនោះ ឈ្មោះថា រមែងមិនរលត់។ ចិត្តណា ធ្លាប់រលត់ហើយ ចិត្តនោះ ឈ្មោះថា នឹងរលត់ ឬក៏ចិត្តណា នឹងរលត់ ចិត្តនោះ ឈ្មោះថា ធ្លាប់រលត់ហើយ។ ចិត្តណា មិនធ្លាប់រលត់ហើយ ចិត្តនោះ ឈ្មោះថា នឹងមិនរលត់ ឬក៏ចិត្តណា នឹងមិនរលត់ ចិត្តនោះ ឈ្មោះថា មិនធ្លាប់រលត់ហើយ។

[២០] ចិត្តណា រមែងកើតឡើង ចិត្តនោះ ឈ្មោះថា ធ្លាប់រលត់ហើយ ឬក៏ចិត្តណា ធ្លាប់រលត់ហើយ ចិត្តនោះ ឈ្មោះថា រមែងកើតឡើង។ ចិត្តណា រមែងមិនកើតឡើង ចិត្តនោះ ឈ្មោះថា មិនធ្លាប់រលត់ហើយ ឬក៏ចិត្តណា មិនធ្លាប់រលត់ហើយ ចិត្តនោះ ឈ្មោះថា រមែងមិនកើតឡើង។ ចិត្តណា រមែងកើតឡើង ចិត្តនោះ ឈ្មោះថា នឹងរលត់ ឬក៏ចិត្តណា នឹងរលត់ ចិត្តនោះ ឈ្មោះថា រមែងកើតឡើង។ ចិត្តណា រមែងមិនកើតឡើង ចិត្តនោះ ឈ្មោះថា នឹងមិនរលត់ ឬក៏ចិត្តណា នឹងមិនរលត់ ចិត្តនោះ ឈ្មោះថា រមែង​មិនកើតឡើង។ ចិត្តណា ធ្លាប់កើតឡើងហើយ ចិត្តនោះ ឈ្មោះថា នឹងរលត់ ឬក៏ចិត្តណា នឹង​រលត់ ចិត្តនោះ ឈ្មោះថា ធ្លាប់កើតឡើងហើយ។ ចិត្តណា មិនធ្លាប់កើតឡើងហើយ ចិត្តនោះ ឈ្មោះថា នឹងមិនរលត់ ឬក៏ចិត្តណា នឹងមិនរលត់ ចិត្តនោះ ឈ្មោះថា មិនធ្លាប់​កើតឡើងហើយ។

[២១] ចិត្តណា រមែងកើតឡើង ចិត្តនោះ ឈ្មោះថា មិនរលត់ ឬក៏ចិត្តណា រមែងមិនរលត់ ចិត្តនោះ ឈ្មោះថា រមែងកើតឡើង។ ចិត្តណា រមែងមិនកើតឡើង ចិត្តនោះ ឈ្មោះថា រមែងរលត់ ឬក៏ចិត្តណា រមែងរលត់ ចិត្តនោះ ឈ្មោះថា រមែងមិនកើតឡើង។

[២២] ចិត្តណា កំពុងកើតឡើង ចិត្តនោះ ឈ្មោះថា កើតឡើងហើយ ឬក៏ចិត្តណា កើត​ឡើង​ហើយ ចិត្តនោះ ឈ្មោះថា កំពុងកើតឡើង។ ចិត្តណា កាលមិនកើតឡើង ចិត្តនោះ ឈ្មោះថា មិនកើតឡើងហើយ ឬក៏ចិត្តណា មិនកើតឡើងហើយ ចិត្តនោះ ឈ្មោះថា កាល​មិនកើតឡើង។

[២៣] ចិត្តណា កំពុងរលត់ ចិត្តនោះ ឈ្មោះថា កើតឡើងហើយ ឬក៏ចិត្តណា កើតឡើង​ហើយ ចិត្តនោះ ឈ្មោះថា កំពុងរលត់។ ចិត្តណា កាលមិនរលត់ ចិត្តនោះ ឈ្មោះថា មិន​កើត​ឡើងហើយ ឬក៏ចិត្តណា មិនកើតឡើងហើយ ចិត្តនោះ ឈ្មោះថា កាលមិនរលត់។

[២៤] ចិត្តណា កើតឡើងហើយ ចិត្តនោះ ឈ្មោះថា ធ្លាប់កើតឡើងហើយ ឬក៏ចិត្តណា ធ្លាប់កើតឡើងហើយ ចិត្តនោះ ឈ្មោះថា កើតឡើងហើយ។ ចិត្តណា កើតឡើងហើយ ចិត្តនោះ ឈ្មោះថា នឹងកើតឡើង ឬក៏ចិត្តណា នឹងកើតឡើង ចិត្តនោះ ឈ្មោះថា កើត​ឡើងហើយ។ ចិត្តណា មិនកើតឡើងហើយ ចិត្តនោះ ឈ្មោះថា មិនធ្លាប់កើតឡើងហើយ ឬក៏ចិត្តណា មិនធ្លាប់កើតឡើងហើយ ចិត្តនោះ ឈ្មោះថា មិនកើតឡើងហើយ។ ចិត្តណា មិនកើតឡើងហើយ ចិត្តនោះ ឈ្មោះថា នឹងមិនកើតឡើង ឬក៏ចិត្តណា នឹងមិនកើតឡើង ចិត្តនោះ ឈ្មោះថា មិនកើតឡើងហើយ។

[២៥] ចិត្តណា ធ្លាប់កើតឡើងហើយ ចិត្តនោះ ឈ្មោះថា កើតឡើងហើយ ក៏មិនមែន គឺចិត្តនោះ នឹងកើតឡើង ឬក៏ចិត្តណា នឹងកើតឡើង ចិត្តនោះ ឈ្មោះថា កើតឡើងហើយ ក៏មិនមែន គឺចិត្តនោះ ធ្លាប់កើតឡើងហើយ។ ចិត្តណា មិនធ្លាប់កើតឡើងហើយ ចិត្តនោះ ឈ្មោះថា មិនកើតឡើងហើយ ក៏មិនមែន គឺចិត្តនោះ នឹងមិនកើតឡើង ឬក៏ចិត្តណា នឹង​មិន​កើតឡើង ចិត្តនោះ ឈ្មោះថា មិនកើតឡើងហើយ ក៏មិនមែន គឺចិត្តនោះ មិនធ្លាប់កើត​ឡើងហើយ។

[២៦] ចិត្ត កើតឡើងហើយ (ក៏មាន) កំពុងកើតឡើង (ក៏មាន) ចិត្តកំពុងកើតឡើង (ក៏មាន) កើតឡើងហើយ (ក៏មាន)។ ចិត្តមិនកើតឡើងហើយ (ក៏មាន) កាលមិនកើតឡើង (ក៏មាន) ចិត្តកាលមិនកើតឡើង (ក៏មាន) មិនកើតឡើងហើយ (ក៏មាន)។

[២៧] ចិត្តរលត់ហើយ (ក៏មាន) កំពុងរលត់ (ក៏មាន) ចិត្តកំពុងរលត់ (ក៏មាន) រលត់ហើយ (ក៏មាន)។ ចិត្តមិនរលត់ហើយ (ក៏មាន) កាលមិនរលត់ (ក៏មាន) ចិត្ត កាលមិនរលត់ (ក៏មាន) មិនរលត់ហើយ (ក៏មាន)។

[២៨] ចិត្តណា កំពុងកើតឡើង ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លង​ហើយ ចិត្តនោះ កំពុងរលត់ ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លង​ហើយ ឬក៏ចិត្តណា កំពុងរលត់ ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាល​កន្លង​ហើយ ចិត្តនោះ កំពុងកើតឡើង ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាល​កន្លង​ហើយ។ ចិត្តណា កាលមិនកើតឡើង ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាល​កន្លងហើយ ចិត្តនោះ កាលមិនរលត់ ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាល​កន្លង​ហើយ ឬក៏ចិត្តណា កាលមិនរលត់ ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មាន​កាល​កន្លងហើយ ចិត្តនោះ កាលមិនកើតឡើង ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ។

បុគ្គលធម្មវារុទ្ទេស

[២៩] ចិត្តណា របស់បុគ្គលណា រមែងកើតឡើង រមែងមិនរលត់ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា នឹងរលត់ នឹងមិនកើតឡើង ឬក៏ចិត្តណា របស់បុគ្គលណា នឹងរលត់ នឹងមិនកើតឡើង ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា រមែងកើតឡើង រមែងមិនរលត់។ ចិត្តណា របស់បុគ្គលណា រមែងមិនកើតឡើង រមែងរលត់ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា នឹងមិនរលត់ នឹងកើតឡើង ឬក៏ចិត្តណា របស់បុគ្គលណា នឹងមិនរលត់ នឹងកើតឡើង ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា រមែងមិនកើតឡើង រមែងរលត់។

[៣០] ចិត្តណា របស់បុគ្គលណា រមែងកើតឡើង ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា កើតឡើងហើយ ឬក៏ចិត្តណា របស់បុគ្គលណា កើតឡើងហើយ ចិត្តនោះ របស់បុគ្គល​នោះ ឈ្មោះថា រមែងកើតឡើង។ ចិត្តណា របស់បុគ្គលណា រមែងមិនកើតឡើង ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា រមែងកើតឡើង។ ចិត្តណា របស់បុគ្គលណា រមែងមិន​កើត​ឡើង ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា មិនកើតឡើងហើយ ឬក៏ចិត្តណា របស់បុគ្គល​ណា មិនកើតឡើងហើយ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា រមែងមិនកើតឡើង។

[៣១] ចិត្តណា របស់បុគ្គលណា រមែងរលត់ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា កើតឡើង​ហើយ ឬក៏ចិត្តណា របស់បុគ្គលណា កើតឡើងហើយ ចិត្តនោះ របស់បុគ្គល​នោះ ឈ្មោះថា រមែងរលត់។ ចិត្តណា របស់បុគ្គលណា រមែងមិនរលត់ ចិត្តនោះ របស់​បុគ្គលនោះ ឈ្មោះថា មិនកើតឡើងហើយ ឬក៏ចិត្តណា របស់បុគ្គលណា មិនកើត​ឡើង​ហើយ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា រមែងមិនរលត់។

[៣២] ចិត្តណា របស់បុគ្គលណា រមែងកើតឡើង ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា ធ្លាប់កើតឡើងហើយ ឬក៏ចិត្តណា របស់បុគ្គលណា ធ្លាប់កើតឡើងហើយ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា រមែងកើតឡើង។ ចិត្តណា របស់បុគ្គលណា រមែងមិន​កើតឡើង ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា មិនធ្លាប់កើតឡើងហើយ ឬក៏ចិត្តណា របស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា រមែង​មិនកើតឡើង។ ចិត្តណា របស់បុគ្គលណា រមែងកើតឡើង ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា នឹងកើតឡើង ឬក៏ចិត្តណា របស់បុគ្គលណា នឹងកើតឡើង ចិត្តនោះ របស់បុគ្គល​នោះ ឈ្មោះថា រមែងកើតឡើង។ ចិត្តណា របស់បុគ្គលណា រមែងមិនកើតឡើង ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា នឹងមិនកើតឡើង ឬក៏ចិត្តណា របស់បុគ្គលណា នឹងមិនកើត​ឡើង ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា រមែងមិនកើតឡើង។ ចិត្តណា របស់បុគ្គល​ណា ធ្លាប់កើតឡើងហើយ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា នឹងកើតឡើង ឬក៏ចិត្ត​ណា របស់បុគ្គលណា នឹងកើតឡើង ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា ធ្លាប់កើត​ឡើងហើយ។ ចិត្តណា របស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ចិត្តនោះ របស់បុគ្គល​នោះ ឈ្មោះថា នឹងមិនកើតឡើង ឬក៏ចិត្តណា របស់បុគ្គលណា នឹងមិនកើតឡើង ចិត្ត​នោះ របស់បុគ្គលនោះ ឈ្មោះថា មិនធ្លាប់កើតឡើងហើយ។

[៣៣] ចិត្តណា របស់បុគ្គលណា រមែងរលត់ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា ធ្លាប់រលត់ហើយ ឬក៏ចិត្តណា របស់បុគ្គលណា ធ្លាប់រលត់ហើយ ចិត្តនោះ របស់បុគ្គល​នោះ ឈ្មោះថា រមែងរលត់។ ចិត្តណា របស់បុគ្គលណា រមែងមិនរលត់ ចិត្តនោះ របស់​បុគ្គល​នោះ ឈ្មោះថា មិនធ្លាប់រលត់ហើយ ឬក៏ចិត្តណា របស់បុគ្គលណា មិនធ្លាប់រលត់​ហើយ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា រមែងមិនរលត់។ ចិត្តណា របស់បុគ្គលណា រមែងរលត់ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា នឹងរលត់ ឬក៏ចិត្តណា របស់បុគ្គលណា នឹងរលត់ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា រមែងរលត់។ ចិត្តណា របស់បុគ្គលណា រមែងមិនរលត់ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា នឹងមិនរលត់ ឬក៏ចិត្តណា របស់​បុគ្គលណា នឹងមិនរលត់ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា រមែងមិនរលត់។ ចិត្តណា របស់បុគ្គលណា ធ្លាប់រលត់ហើយ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា នឹងរលត់ ឬក៏ចិត្ត​ណា របស់បុគ្គលណា នឹងរលត់ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា ធ្លាប់រលត់ហើយ។ ចិត្តណា របស់បុគ្គលណា មិនធ្លាប់រលត់ហើយ ចិត្តនោះ របស់បុគ្គល​នោះ ឈ្មោះថា នឹងមិនរលត់ ឬក៏ចិត្តណា របស់បុគ្គលណា នឹងមិនរលត់ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា មិនធ្លាប់រលត់ហើយ។

[៣៤] ចិត្តណា របស់បុគ្គលណា រមែងកើតឡើង ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា ធ្លាប់រលត់ហើយ ឬក៏ចិត្តណា របស់បុគ្គលណា ធ្លាប់រលត់ហើយ ចិត្តនោះ របស់បុគ្គល​នោះ ឈ្មោះថា រមែងកើតឡើង។ ចិត្តណា របស់បុគ្គលណា រមែងមិនកើតឡើង ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា មិនធ្លាប់រលត់ហើយ ឬក៏ចិត្តណា របស់បុគ្គលណា មិនធ្លាប់​រលត់ហើយ ចិត្តនោះរបស់បុគ្គលនោះ ឈ្មោះថា រមែងមិនកើតឡើង។ ចិត្តណា របស់​បុគ្គល​ណា រមែងកើតឡើង ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា នឹងរលត់ ឬក៏ចិត្តណា របស់បុគ្គលណា នឹងរលត់ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា រមែងកើតឡើង។ ចិត្តណា របស់បុគ្គលណា រមែងមិនកើតឡើង ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា នឹងមិនរលត់ ឬក៏ចិត្តណា របស់បុគ្គលណា នឹងមិនរលត់ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា រមែងមិនកើតឡើង។ ចិត្តណា របស់បុគ្គលណា ធ្លាប់កើតឡើងហើយ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា នឹងរលត់ ឬក៏ចិត្តណា របស់បុគ្គលណា នឹងរលត់ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា ធ្លាប់កើតឡើងហើយ។ ចិត្តណា របស់បុគ្គលណា មិនធ្លាប់​កើតឡើងហើយ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា នឹងរលត់ ឬក៏ចិត្តណា របស់បុគ្គល​ណា នឹងមិនរលត់ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា មិនធ្លាប់កើតឡើងហើយ។

[៣៥] ចិត្តណា របស់បុគ្គលណា រមែងកើតឡើង ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា រមែងមិនរលត់ ឬក៏ចិត្តណា របស់បុគ្គលណា រមែងមិនរលត់ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា រមែងកើតឡើង។ ចិត្តណា របស់បុគ្គលណា រមែងមិនកើតឡើង ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា រមែងរលត់ ឬក៏ចិត្តណា របស់បុគ្គលណា រមែងរលត់ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា រមែងមិនកើតឡើង។

[៣៦] ចិត្តណា របស់បុគ្គលណា កំពុងកើតឡើង ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា កើតឡើងហើយ ឬក៏ចិត្តណា របស់បុគ្គលណា កើតឡើងហើយ ចិត្តនោះ របស់បុគ្គល​នោះ ឈ្មោះថា កំពុងកើតឡើង។ ចិត្តណា របស់បុគ្គលណា កាលមិនកើតឡើង ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា មិនកើតឡើងហើយ ឬក៏ចិត្តណា របស់បុគ្គលណា មិនកើត​ឡើងហើយ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា កាលមិនកើតឡើង។

[៣៧] ចិត្តណា របស់បុគ្គលណា កំពុងរលត់ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា កើតឡើងហើយ ឬក៏ចិត្តណា របស់បុគ្គលណា កើតឡើងហើយ ចិត្តនោះ របស់បុគ្គល​នោះ ឈ្មោះថា កំពុងរលត់។ ចិត្តណា របស់បុគ្គលណា កាលមិនរលត់ ចិត្តនោះ របស់​បុគ្គលនោះ ឈ្មោះថា មិនកើតឡើងហើយ ឬក៏ចិត្តណា របស់បុគ្គលណា មិនកើតឡើង​ហើយ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា កាលមិនរលត់។

[៣៨] ចិត្តណា របស់បុគ្គលណា កើតឡើងហើយ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា ធ្លាប់កើតឡើងហើយ ឬក៏ចិត្តណា របស់បុគ្គលណា ធ្លាប់កើតឡើងហើយ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា កើតឡើងហើយ។ ចិត្តណា របស់បុគ្គលណា កើតឡើងហើយ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថានឹងកើតឡើង ឬក៏ចិត្តណា របស់បុគ្គលណា នឹងកើត​ឡើង ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា កើតឡើងហើយ។ ចិត្តណា របស់បុគ្គលណា មិនកើតឡើងហើយ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា មិនធ្លាប់កើតឡើងហើយ ឬក៏ចិត្ត​ណា របស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា មិនកើតឡើងហើយ។ ចិត្តណា របស់បុគ្គលណា មិនកើតឡើងហើយ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា នឹងមិនកើតឡើង ឬក៏ចិត្តណា របស់បុគ្គលណា នឹងមិនកើត​ឡើង ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថាមិនកើតឡើងហើយ។

[៣៩] ចិត្តណា របស់បុគ្គលណា ធ្លាប់កើតឡើងហើយ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះ​ថា កើតឡើងហើយ ក៏មិនមែន គឺចិត្តនោះ របស់បុគ្គលនោះ នឹងកើតឡើង ឬក៏ចិត្តណា របស់បុគ្គលណា នឹងកើតឡើង ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា កើតឡើងហើយ ក៏មិនមែន គឺចិត្តនោះ របស់បុគ្គលនោះ ធ្លាប់កើតឡើងហើយ។ ចិត្តណា របស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា មិនកើតឡើងហើយ ក៏មិនមែន គឺចិត្តនោះ របស់បុគ្គលនោះ នឹងមិនកើតឡើង ឬក៏ចិត្តណា របស់បុគ្គលណា នឹងមិនកើតឡើង ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា មិនកើតឡើងហើយ ក៏មិនមែន គឺចិត្តនោះ របស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយ។

[៤០] ចិត្ត កើតឡើងហើយ (ក៏មាន) កំពុងកើតឡើង (ក៏មាន) ចិត្ត កំពុងកើតឡើង (ក៏មាន) កើតឡើងហើយ (ក៏មាន)។ ចិត្ត មិនកើតឡើងហើយ (ក៏មាន) កាលមិនកើតឡើង (ក៏មាន) ចិត្ត កាលមិនកើតឡើង (ក៏មាន) មិនកើតឡើងហើយ (ក៏មាន)។

[៤១] ចិត្ត រលត់ហើយ (ក៏មាន) កំពុងរលត់ (ក៏មាន) ចិត្តកំពុងរលត់ (ក៏មាន) រលត់ហើយ (ក៏មាន)។ ចិត្តមិនរលត់ហើយ (ក៏មាន) កាលមិនរលត់ (ក៏មាន) ចិត្ត កាលមិនរលត់ (ក៏មាន) មិនរលត់ហើយ ក៏មាន។

[៤២] ចិត្តណា របស់បុគ្គលណា កាលកើតឡើង ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ ចិត្តនោះ របស់បុគ្គលនោះ កាលរលត់ ជាចិត្តកន្លងនូវខណៈ​ទាំង​ពួង ឈ្មោះថា មានកាលកន្លងហើយ ឬក៏ចិត្តណា របស់បុគ្គលណា កាលរលត់ ជាចិត្ត​កន្លង​នូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ ចិត្តនោះ របស់បុគ្គលនោះ កាលកើតឡើង ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ។ ចិត្តណា របស់បុគ្គលណា កាលមិនកើតឡើង ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាល​កន្លងហើយ ចិត្តនោះ របស់បុគ្គលនោះ កាលមិនរលត់ ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ ឬក៏ចិត្តណា របស់បុគ្គលណា កាលមិនរលត់ ជាចិត្ត​កន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ ចិត្តនោះ របស់បុគ្គលនោះ កាលមិនកើតឡើង ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ។

មិស្សកវារុទ្ទស

[៤៣] ចិត្តប្រកបដោយរាគៈ របស់បុគ្គលណា រមែងកើតឡើង ចិត្តប្រាសចាករាគៈ របស់បុគ្គលណា រមែងកើតឡើង ចិត្តប្រកបដោយទោសៈ របស់បុគ្គលណា រមែងកើត​ឡើង ចិត្តប្រាសចាកទោសៈ របស់បុគ្គលណា រមែងកើតឡើង ចិត្តប្រកបដោយមោហៈ របស់បុគ្គលណា រមែងកើតឡើង ចិត្តប្រាសចាកមោហៈ របស់បុគ្គលណា រមែងកើតឡើង ចិត្តរួញរា របស់បុគ្គលណា រមែងកើតឡើង ចិត្តរាយមាយ របស់បុគ្គលណា រមែងកើត​ឡើង ចិត្តជាមហគ្គតៈ (រូបាវចរៈ និងអរូបាវចរៈ) របស់បុគ្គលណា រមែងកើតឡើង ចិត្តជា​អមហគ្គតៈ (លោកិយៈ និងលោកុត្តរៈ) របស់បុគ្គលណា រមែងកើតឡើង ចិត្តជាសឧត្តរៈ (លោកិយៈ) របស់បុគ្គលណា រមែងកើតឡើង ចិត្តជាអនុត្តរៈ (លោកុត្តរៈ) របស់បុគ្គលណា រមែងកើតឡើង ចិត្តដែលតម្កល់មាំ របស់បុគ្គលណា រមែងកើតឡើង ចិត្តដែលមិនបាន​តម្កល់មាំ របស់បុគ្គលណា រមែងកើតឡើង ចិត្តរួចស្រឡះ (ចាកអាសវក្កិលេស) របស់​បុគ្គល​ណា រមែងកើតឡើង ចិត្តមិនរួចស្រឡះ របស់បុគ្គលណា រមែងកើតឡើង ចិត្តជា​កុសល របស់បុគ្គលណា រមែងកើតឡើង ចិត្តជាអកុសល របស់បុគ្គលណា រមែងកើត​ឡើង ចិត្តជាអព្យាក្រឹត របស់បុគ្គលណា រមែងកើតឡើង ចិត្តប្រកបដោយសុខវេទនា របស់បុគ្គលណា រមែងកើតឡើង (ធម៌ទាំងនេះ បណ្ឌិតគប្បីរើឡើង ដរាបដល់សរណៈ និងអរណៈ ដោយឧបាយនេះ) ចិត្តជាអរណៈ (មិនសៅហ្មង) របស់បុគ្គលណា រមែងកើត​ឡើង រមែងមិនរលត់ ចិត្តជាអរណៈ របស់បុគ្គលនោះ នឹងរលត់ នឹងមិនកើតឡើង ឬក៏ចិត្តជាអរណៈ របស់បុគ្គលណា នឹងរលត់ នឹងមិនកើតឡើង ចិត្តជាអរណៈ របស់បុគ្គល​នោះ រមែងកើតឡើង រមែងមិនរលត់។

ចប់ ឧទ្ទេសវារៈ។

បុគ្គលវារនិទ្ទេស

[៤៤] សួរៈ ចិត្តរបស់បុគ្គលណា រមែងកើតឡើង រមែងមិនរលត់ ចិត្តរបស់បុគ្គលនោះ នឹងរលត់ នឹងមិនកើតឡើងទេឬ។ ឆ្លើយ ចិត្តរបស់ពួកជននោះ រមែងកើតឡើង រមែងមិន​រលត់ នឹងរលត់ នឹងមិនកើតឡើង ក្នុងឧប្បាទក្ខណៈ (ខណៈជាទីកើត) នៃបច្ឆិមចិត្ត ឯចិត្តរបស់ពួកជននោះ ក្រៅនេះ រមែងកើតឡើង រមែងមិនរលត់ នឹងរលត់ផង នឹងកើត​ឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា នឹងរលត់ នឹងមិន​កើត​ឡើង ចិត្តរបស់បុគ្គលនោះ រមែងកើតឡើង រមែងមិនរលត់មែនឬ។ អើ។ ចិត្តរបស់​បុគ្គលណា រមែងមិនកើតឡើង រមែងរលត់ ចិត្តរបស់បុគ្គលនោះ នឹងមិនរលត់ នឹង​កើតឡើងឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា នឹងមិនរលត់ នឹងកើត​ឡើង ចិត្តរបស់បុគ្គលនោះ រមែងមិនកើតឡើង រមែងរលត់ឬ។ មិនមានទេ។

[៤៥] ចិត្តរបស់បុគ្គលណា រមែងកើតឡើង ចិត្តរបស់បុគ្គលនោះ ឈ្មោះថា កើតឡើង​ហើយឬ។ អើ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ រមែងកើតឡើងឬ។ ចិត្តរបស់ពួកជននោះ កើតឡើងហើយ ក្នុងភង្គក្ខណៈ (ខណៈជាទី​បែកធ្លាយ) នៃចិត្ត តែចិត្តរបស់ពួកជននោះ រមែងមិនកើតឡើងទេ ចិត្តរបស់ពួកជននោះ កើតឡើងហើយផង រមែងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត។ ចិត្តរបស់បុគ្គលណា រមែងមិនកើតឡើង ចិត្តរបស់បុគ្គលនោះ ឈ្មោះថា មិនកើតឡើងហើយឬ។ ចិត្តរបស់ពួក​ជននោះ រមែងមិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត តែចិត្តរបស់ពួកជននោះ ឈ្មោះថា មិន​កើតឡើងហើយ ក៏មិនមែន ចិត្តរបស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួក​អសញ្ញសត្វ រមែងមិនកើតឡើងផង មិនកើតឡើងហើយផង។ ម្យ៉ាងទៀត ចិត្តរបស់​បុគ្គល​ណា មិនកើតឡើងហើយ ចិត្តរបស់បុគ្គលនោះ រមែងមិនកើតឡើងឬ។ អើ។

[៤៦] ចិត្ត របស់បុគ្គលណា រមែងរលត់ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា កើតឡើងហើយ​ឬ។ អើ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ រមែង​រលត់​ឬ។ ចិត្តរបស់ពួកជននោះ កើតឡើងហើយ ក្នុងឧប្បាទក្ខណៈនៃចិត្ត តែចិត្តរបស់ពួក​ជននោះ រមែងមិនរលត់ទេ ចិត្តរបស់ពួកជននោះ កើតឡើងហើយផង រមែងរលត់ផង ក្នុងភង្គក្ខណៈនៃចិត្ត។ ចិត្តរបស់បុគ្គលណា រមែងមិនរលត់ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា មិនកើតឡើងហើយឬ។ ចិត្តរបស់ពួកជននោះ រមែងមិនរលត់ ក្នុងឧប្បាទក្ខណៈនៃចិត្ត តែចិត្តរបស់ពួកជននោះ ឈ្មោះថា មិនកើតឡើងហើយ ក៏មិនមែន ចិត្តរបស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ រមែងមិនរលត់ផង មិនកើតឡើង​ហើយ​ផង។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា មិនកើតឡើងហើយ ចិត្តរបស់បុគ្គលនោះ រមែង​មិន​រលត់ទេឬ។ អើ។

[៤៧] ចិត្តរបស់បុគ្គលណា រមែងកើតឡើង ចិត្តរបស់បុគ្គលនោះ ឈ្មោះថា ធ្លាប់កើតឡើង​ហើយឬ។ អើ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា ធ្លាប់កើតឡើងហើយ ចិត្តរបស់បុគ្គល​នោះ រមែងកើតឡើងឬ។ ចិត្តរបស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួក​អសញ្ញសត្វ ធ្លាប់កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត តែចិត្តរបស់ពួកជននោះ រមែងមិន​កើតឡើងទេ ចិត្តរបស់ពួកជននោះ ឈ្មោះថា ធ្លាប់កើតឡើងហើយផង រមែងកើតឡើង​ផង ក្នុងឧប្បាទក្ខណៈនៃចិត្ត។ ចិត្តរបស់បុគ្គលណា រមែងមិនកើតឡើង ចិត្តរបស់បុគ្គល​នោះ មិនធ្លាប់កើតឡើងហើយទេឬ។ ធ្លាប់កើតឡើងហើយ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គល​ណា មិនធ្លាប់កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ រមែងមិនកើតឡើងឬ។ មិនមានទេ។ ចិត្តរបស់បុគ្គលណា រមែងកើតឡើង ចិត្តរបស់បុគ្គលនោះ នឹងកើតឡើងឬ។ ចិត្តរបស់ពួក​ជន​នោះ រមែងកើតឡើង ក្នុងឧប្បាទក្ខណៈ (ខណៈជាទីកើតឡើង) នៃបច្ឆិមចិត្ត តែចិត្ត​របស់​ពួកជននោះ នឹងកើតឡើង ក៏មិនមែន ចិត្តរបស់ពួកជននោះ ក្រៅនេះ រមែងកើត​ឡើង​ផង នឹងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា នឹងកើតឡើង ចិត្តរបស់បុគ្គលនោះ រមែងកើតឡើងឬ។ ចិត្តរបស់ពួកជននោះ គឺលោក​ដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ ឈ្មោះថា នឹងកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត តែចិត្តរបស់ជនពួកនោះ រមែងមិនកើតឡើងទេ ក៏មិនមែន ចិត្តរបស់ពួកជននោះ នឹងកើត​ឡើងផង រមែងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត។ ចិត្តរបស់បុគ្គលណា រមែងមិន​កើត​ឡើង ចិត្តរបស់បុគ្គលនោះ នឹងមិនកើតឡើងទេឬ។ ចិត្តរបស់ពួកជននោះ គឺលោក​ដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ រមែងមិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត តែចិត្ត​របស់ពួកជននោះ នឹងមិនកើតឡើង ក៏មិនមែន ចិត្តរបស់ពួកជននោះ រមែងមិនកើត​ឡើង​ផង នឹងមិនកើតឡើងផង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា នឹងមិនកើតឡើង ចិត្តរបស់បុគ្គលនោះ រមែងមិនកើតឡើងទេឬ។ ចិត្តរបស់ពួកជននោះ នឹងមិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃបច្ឆិមចិត្ត តែចិត្តរបស់ពួកជននោះ រមែងមិនកើត​ឡើង ក៏មិនមែន ចិត្តរបស់ពួកជននោះ នឹងមិនកើតឡើងផង រមែងមិនកើតឡើងផង ក្នុង​ភង្គក្ខណៈនៃបច្ឆិមចិត្ត។ ចិត្តរបស់បុគ្គលណា ធ្លាប់កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ នឹងកើតឡើងឬ។ ចិត្តរបស់ពួកជននោះ ធ្លាប់កើតឡើងហើយ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត តែចិត្តរបស់ពួកជននោះ នឹងកើតឡើង ក៏មិនមែន ចិត្តរបស់ពួកជននោះ ក្រៅពីនេះ ធ្លាប់កើតឡើងហើយផង នឹងកើតឡើងផង។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា នឹងកើត​ឡើង ចិត្តរបស់បុគ្គលនោះ កើតឡើងហើយឬ។ អើ។ ចិត្តរបស់បុគ្គលណា មិនធ្លាប់​កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ នឹងមិនកើតឡើងឬ។ មិនមានទេ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា នឹងមិនកើតឡើង ចិត្តរបស់បុគ្គលនោះ មិនធ្លាប់កើតឡើង​ហើយទេ​ឬ។ ធ្លាប់កើតឡើងហើយ។

[៤៨] ចិត្តរបស់បុគ្គលណា រមែងរលត់ ចិត្តរបស់បុគ្គលនោះ ធ្លាប់រលត់ហើយឬ។ អើ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា ធ្លាប់រលត់ហើយ ចិត្តរបស់បុគ្គលនោះ តែងរលត់ឬ។ ចិត្តរបស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ ធ្លាប់រលត់ហើយ ក្នុងឧប្បាទក្ខណៈនៃចិត្ត តែចិត្តរបស់ពួកជននោះ តែងរលត់ ក៏មិនមែន ចិត្តរបស់ពួកជន​នោះ ធ្លាប់រលត់ហើយផង តែងរលត់ផង ក្នុងភង្គក្ខណៈនៃចិត្ត។ ចិត្តរបស់បុគ្គលណា រមែងមិនរលត់ ចិត្តរបស់បុគ្គលនោះ មិនធ្លាប់រលត់ហើយទេឬ។ ធ្លាប់រលត់ហើយ។ ម្យ៉ាង​ទៀត ចិត្តរបស់បុគ្គលណា មិនធ្លាប់រលត់ហើយ ចិត្តរបស់បុគ្គលនោះ រមែងមិនរលត់​ទេឬ។ មិនមានទេ។ ចិត្តរបស់បុគ្គលណា រមែងរលត់ ចិត្តរបស់បុគ្គលនោះ នឹងរលត់ឬ។ ចិត្តរបស់ពួកជននោះ រមែងរលត់ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត តែចិត្តរបស់ពួកជននោះ នឹងរលត់ ក៏មិនមែន ចិត្តរបស់ពួកជននោះ ក្រៅពីនេះ រមែងរលត់ផង នឹងរលត់ផង ក្នុងភង្គក្ខណៈនៃចិត្ត។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា នឹងរលត់ ចិត្តរបស់បុគ្គលនោះ រមែងរលត់ឬ។ ចិត្តរបស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ នឹងរលត់ ក្នុងឧប្បាទក្ខណៈនៃចិត្ត តែចិត្តរបស់ពួកជននោះ រមែងរលត់ ក៏មិនមែន ចិត្ត​របស់​ពួកជននោះ នឹងរលត់ផង រមែងរលត់ផង ក្នុងភង្គក្ខណៈនៃចិត្ត។ ចិត្តរបស់​បុគ្គលណា រមែងមិនរលត់ ចិត្តរបស់បុគ្គលនោះ នឹងមិនរលត់ឬ។ នឹងរលត់។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា នឹងមិនរលត់ ចិត្តរបស់បុគ្គលនោះ រមែងមិនរលត់ទេឬ។ រមែង​រលត់។ ចិត្តរបស់បុគ្គលណា ធ្លាប់រលត់ហើយ ចិត្តរបស់បុគ្គលនោះ នឹងរលត់ឬ។ ចិត្តរបស់​ពួកជននោះ ធ្លាប់រលត់ហើយ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត តែចិត្តរបស់ពួកជននោះ នឹង​រលត់ ក៏មិនមែន ចិត្តរបស់ពួកជននោះ ក្រៅពីនេះ ធ្លាប់រលត់ហើយផង នឹងរលត់ផង។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា នឹងរលត់ ចិត្តរបស់បុគ្គលនោះ ធ្លាប់រលត់ហើយឬ។ អើ។ ចិត្តរបស់បុគ្គលណា មិនធ្លាប់រលត់ហើយ ចិត្តរបស់បុគ្គលនោះ នឹងមិនរលត់ឬ។ មិនមាន​ទេ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា នឹងមិនរលត់ ចិត្តរបស់បុគ្គលនោះ មិនធ្លាប់រលត់​ហើយឬ។ ធ្លាប់រលត់ហើយ។

[៤៩] ចិត្តរបស់បុគ្គលណា រមែងកើតឡើង ចិត្តរបស់បុគ្គលនោះ ធ្លាប់រលត់ហើយឬ។ អើ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា ធ្លាប់រលត់ហើយ ចិត្តរបស់បុគ្គលនោះ រមែងកើតឡើង​ឬ។ ចិត្តរបស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ ធ្លាប់រលត់​ហើយ ក្នុងភង្គក្ខណៈនៃចិត្ត តែចិត្តរបស់ពួកជននោះ រមែងកើតឡើង ក៏មិនមែន ចិត្តរបស់​ពួកជននោះ ធ្លាប់រលត់ហើយផង រមែងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត។ ចិត្តរបស់​បុគ្គលណា រមែងមិនកើតឡើង ចិត្តរបស់បុគ្គលនោះ មិនធ្លាប់រលត់ហើយឬ។ ធ្លាប់រលត់​ហើយ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា មិនធ្លាប់រលត់ហើយ ចិត្តរបស់បុគ្គលនោះ រមែង​មិនកើតឡើងឬ។ មិនមាន។ ចិត្តរបស់បុគ្គលណា រមែងកើតឡើង ចិត្តរបស់បុគ្គលនោះ នឹងរលត់ឬ។ អើ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា នឹងរលត់ ចិត្តរបស់បុគ្គលនោះ រមែង​កើតឡើងឬ។ ចិត្តរបស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ នឹងរលត់ក្នុងភង្គក្ខណៈនៃចិត្ត តែចិត្តរបស់ពួកជននោះ រមែងកើតឡើង ក៏មិនមែន ចិត្ត​របស់​ពួកជននោះ នឹងរលត់ផង រមែងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត។ ចិត្តរបស់​បុគ្គលណា រមែងមិនកើតឡើង ចិត្តរបស់បុគ្គលនោះ នឹងមិនរលត់ទេឬ។ ចិត្តរបស់ពួកជន​នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ រមែងមិនកើតឡើង ក្នុងភង្គក្ខណៈ​នៃចិត្ត តែចិត្តរបស់ពួកជននោះ នឹងមិនរលត់ ក៏មិនមែន ចិត្តរបស់ពួកជននោះ រមែង​មិន​កើតឡើងផង នឹងមិនរលត់ផង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គល​ណា នឹងមិនរលត់ ចិត្តរបស់បុគ្គលនោះ រមែងមិនកើតឡើងឬ។ អើ។ ចិត្តរបស់បុគ្គលណា ធ្លាប់កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ នឹងរលត់ឬ។ ចិត្តរបស់ពួកជននោះ ធ្លាប់កើត​ឡើង​ហើយ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត តែចិត្តរបស់ពួកជននោះ នឹងរលត់ ក៏មិនមែន ចិត្តរបស់​ពួកជននោះ ក្រៅពីនេះ ធ្លាប់កើតឡើងហើយផង នឹងរលត់ផង។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា នឹងរលត់ ចិត្តរបស់បុគ្គលនោះ ធ្លាប់កើតឡើងហើយឬ។ អើ។ ចិត្ត​របស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ នឹងមិនរលត់ទេឬ។ មិន​មាន​ទេ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា នឹងមិនរលត់ ចិត្តរបស់បុគ្គលនោះ មិនធ្លាប់​កើតឡើងហើយឬ។ ធ្លាប់កើតឡើងហើយ។

[៥០] ចិត្តរបស់បុគ្គលណា រមែងកើតឡើង ចិត្តរបស់បុគ្គលនោះ មិនរលត់ទេឬ។ អើ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា រមែងមិនរលត់ ចិត្តរបស់បុគ្គលនោះ រមែងកើតឡើងឬ។ ចិត្តរបស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ រមែងមិនរលត់ទេ តែចិត្តរបស់ពួកជននោះ រមែងកើតឡើង ក៏មិនមែន ចិត្តរបស់ពួកជននោះ រមែងមិនរលត់​ផង រមែងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត។ ចិត្តរបស់បុគ្គលណា រមែងមិនកើត​ឡើង ចិត្តរបស់បុគ្គលនោះ តែងរលត់ឬ។ ចិត្តរបស់ពួកជននោះ គឺលោកដែលចូល​កាន់និរោធ និងពួកអសញ្ញសត្វ រមែងមិនកើតឡើងទៀតទេ តែចិត្តរបស់ពួកជននោះ រមែង​រលត់ ក៏មិនមែន ចិត្តរបស់ពួកជននោះ រមែងមិនកើតឡើងផង រមែងរលត់ផង ក្នុង​ភង្គក្ខណៈនៃចិត្ត។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា រមែងរលត់ ចិត្តរបស់បុគ្គលនោះ មិន​កើតឡើងឬ។ អើ។

[៥១] ចិត្តរបស់បុគ្គលណា កំពុងកើតឡើង ចិត្តរបស់បុគ្គលនោះ ឈ្មោះថា កើតឡើង​ហើយឬ។ អើ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា កំពុងកើតឡើងឬ។ ចិត្តរបស់ពួកជននោះ កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត តែចិត្តរបស់ពួកជននោះ កំពុងកើតឡើង ក៏មិនមែន ចិត្តរបស់ពួកជននោះ កើតឡើង​ហើយ​ផង កំពុងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត។ តែចិត្តរបស់បុគ្គលណា កាលមិន​កើតឡើង ចិត្តរបស់បុគ្គលនោះ ឈ្មោះថា មិនកើតឡើងហើយឬ។ ចិត្តរបស់ពួកជននោះ កាលមិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត តែចិត្តរបស់ពួកជននោះ មិនកើតឡើងហើយ ក៏មិនមែន ចិត្តរបស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ កាលមិនកើតឡើងផង មិនកើតឡើងហើយផង។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា មិន​កើត​ឡើងហើយ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា មិនកើតឡើងទេឬ។ អើ។

[៥២] ចិត្តរបស់បុគ្គលណា កាលរលត់ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាកើតឡើងហើយឬ។ អើ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា កំពុងរលត់ឬ។ ចិត្តរបស់ពួកជននោះ កើតឡើងហើយ ក្នុងឧប្បាទក្ខណៈនៃចិត្ត តែចិត្ត​របស់​ពួកជននោះ កំពុងរលត់ ក៏មិនមែន ចិត្តរបស់ពួកជននោះ កើតឡើងហើយផង កំពុងរលត់ផង ក្នុងភង្គក្ខណៈនៃចិត្ត។ ចិត្តរបស់បុគ្គលណា កាលមិនរលត់ ចិត្តរបស់​បុគ្គល​នោះ មិនកើតឡើងហើយឬ។ ចិត្តរបស់ពួកជននោះ កាលមិនរលត់ ក្នុងឧប្បាទក្ខណៈ​នៃចិត្ត តែចិត្តរបស់ពួកជននោះ មិនកើតឡើងហើយ ក៏មិនមែន ចិត្តរបស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ កាលមិនរលត់ផង មិនកើតឡើងហើយ​ផង។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា មិនកើតឡើងហើយ ចិត្តរបស់បុគ្គលនោះ កាលមិន​រលត់ឬទេ។ អើ។

[៥៣] ចិត្តរបស់បុគ្គលណា កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា ធ្លាប់កើត​ឡើង​ហើយឬ។ អើ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា ធ្លាប់កើតឡើងហើយ ចិត្តរបស់​បុគ្គល​នោះ ឈ្មោះថា កើតឡើងហើយឬ។ ចិត្តរបស់ពួកជននោះ គឺលោកដែលចូល​កាន់និរោធ និងពួកអសញ្ញសត្វ ធ្លាប់កើតឡើងហើយ តែចិត្តរបស់ពួកជននោះ កើតឡើង​ហើយ ក៏មិនមែន ចិត្តរបស់ពួកជននោះ ដែលព្រមព្រៀងដោយចិត្ត ធ្លាប់កើតឡើង​ហើយ​ផង កើតឡើងហើយផង។ ចិត្តរបស់បុគ្គលណា កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ នឹងកើតឡើងឬ។ ចិត្តរបស់ពួកជននោះ ដែលព្រមព្រៀងដោយបច្ឆិមចិត្ត កើតឡើងហើយ តែចិត្តរបស់ពួកជននោះ នឹងកើតឡើង ក៏មិនមែន ចិត្តរបស់ពួកជននោះ ក្រៅពីនេះ ដែល​ព្រមព្រៀងដោយចិត្ត កើតឡើងហើយផង នឹងកើតឡើងផង។ ម្យ៉ាងទៀត ចិត្តរបស់​បុគ្គលណា នឹងកើតឡើង ចិត្តរបស់បុគ្គលនោះ ឈ្មោះថា កើតឡើងហើយឬ។ ចិត្តរបស់​ពួក​ជននោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ នឹងកើតឡើង តែចិត្តរបស់​ពួកជននោះ កើតឡើងហើយ ក៏មិនមែន ចិត្តរបស់ពួកជននោះ ដែលព្រមព្រៀងដោយចិត្ត នឹងកើតឡើងផង កើតឡើងហើយផង។ ចិត្តរបស់បុគ្គលណា មិនកើតឡើងហើយ ចិត្តរបស់​បុគ្គលនោះ មិនធ្លាប់កើតឡើងហើយឬ។ ធ្លាប់កើតឡើងហើយ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ មិនកើតឡើង​ហើយ​ឬ។ មិនមានទេ។ ចិត្តរបស់បុគ្គលណា មិនកើតឡើងហើយ ចិត្តរបស់បុគ្គលនោះ នឹងមិន​កើតឡើងឬ។ នឹងកើតឡើង។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា នឹងមិនកើតឡើង ចិត្ត​របស់​បុគ្គលនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។

[៥៤] ចិត្តរបស់បុគ្គលណា ធ្លាប់កើតឡើងហើយ តែចិត្តរបស់បុគ្គលនោះ កើតឡើងហើយ ក៏មិនមែន ចិត្តរបស់បុគ្គលនោះ នឹងកើតឡើងឬ។ អើ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា នឹងកើតឡើង តែចិត្តរបស់បុគ្គលនោះ កើតឡើងហើយ ក៏មិនមែន ចិត្តរបស់បុគ្គលនោះ ធ្លាប់កើតឡើងហើយឬ។ អើ។ ចិត្តរបស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ តែចិត្តរបស់​បុគ្គលនោះ មិនកើតឡើងហើយ ក៏មិនមែន ចិត្តរបស់បុគ្គលនោះ នឹងមិនកើតឡើងឬ។ មិនមានទេ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា នឹងមិនកើតឡើង តែចិត្តរបស់បុគ្គលនោះ មិនកើតឡើងហើយ ក៏មិនមែន ចិត្តរបស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយឬ។ ធ្លាប់​កើត​ឡើងហើយ។

[៥៥] ចិត្តកើតឡើងហើយ (ក៏មាន) កំពុងកើតឡើង (ក៏មាន) ឬ។ ចិត្តកើតឡើងហើយ ក្នុងភង្គក្ខណៈ ឈ្មោះថា កំពុងកើតឡើង ក៏មិនមែន គឺកើតឡើងហើយផង កំពុងកើតឡើង​ផង ក្នុងឧប្បាទក្ខណៈ។ ចិត្តកំពុងកើតឡើង (ក៏មាន) កើតឡើងហើយ (ក៏មាន) ឬ។ អើ។ ចិត្តមិនកើតឡើងហើយ (ក៏មាន) កាលមិនកើតឡើង (ក៏មាន) ឬ។ អើ។ ចិត្តកាលមិន​កើតឡើង (ក៏មាន) មិនកើតឡើងហើយ (ក៏មាន) ឬ។ ចិត្តកាលមិនកើតឡើង ក្នុង​ភង្គក្ខណៈ ឈ្មោះថា មិនកើតឡើងហើយ ក៏មិនមែន ចិត្តជាអតីត និងអនាគត ឈ្មោះថា កាលមិនកើតឡើងផង មិនកើតឡើងហើយផង។

[៥៦] ចិត្ត រលត់ហើយ (ក៏មាន) កាលរលត់ (ក៏មាន) ឬ។ មិនមែនទេ។ ចិត្ត កាលរលត់ (ក៏មាន) រលត់ហើយ (ក៏មាន) ឬ។ មិនមែនទេ។ ចិត្តមិនរលត់ហើយ (ក៏មាន) កាលមិន​រលត់ (ក៏មាន) ឬ។ ចិត្តមិនរលត់ហើយ ក្នុងភង្គក្ខណៈ តែឈ្មោះថា កាលមិនរលត់ ក៏មិនមែន គឺចិត្តជាអនាគត មិនរលត់ផង កាលមិនរលត់ផង ក្នុងឧប្បាទក្ខណៈ។ ចិត្ត កាលមិនរលត់ (ក៏មាន) មិនរលត់ហើយ (ក៏មាន) ឬ។ ចិត្តជាអតីត កាលមិនរលត់ទេ តែឈ្មោះថា មិនរលត់ហើយ ក៏មិនមែន ចំណែកខាងចិត្តជាអនាគត កាលមិនរលត់ផង មិនរលត់ហើយផង ក្នុងឧប្បាទក្ខណៈ។

[៥៧] ចិត្តរបស់បុគ្គលណា កាលកើតឡើង ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ ចិត្តរបស់បុគ្គលនោះ កាលរលត់ ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយឬ។ ចិត្តក្នុងភង្គក្ខណៈ ជាចិត្តកន្លងនូវឧប្បាទក្ខណៈ មិន​កន្លង​នូវភង្គក្ខណៈទេ ចិត្តកន្លងហើយ ជាចិត្តកន្លងនូវឧប្បាទក្ខណៈផង កន្លងនូវភង្គក្ខណៈ​ផង។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា កំពុងរលត់ ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ ចិត្តរបស់បុគ្គលនោះ កំពុងកើតឡើង ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយឬ។ ចិត្តកន្លងហើយ។ ចិត្តរបស់បុគ្គលណា កាលមិនកើត​ឡើង ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ ចិត្តរបស់បុគ្គលនោះ កាលមិនរលត់ ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយឬ។ ចិត្ត ក៏ជាអនាគត ក្នុងឧប្បាទក្ខណៈ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា កាលមិនរលត់ ជាចិត្ត​កន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ ចិត្តរបស់បុគ្គលនោះ កាលមិន​កើតឡើង ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយឬ។ ចិត្តក្នុង​ភង្គក្ខណៈ ជាចិត្តមិនកន្លងនូវភង្គក្ខណៈទេ ទាំងមិនកន្លងនូវឧប្បាទក្ខណៈ ក៏មិនមែន គឺចិត្តជា​អនាគត ក្នុងឧប្បាទក្ខណៈ មិនកន្លងនូវភង្គក្ខណៈផង មិនកន្លងនូវឧប្បាទក្ខណៈ​ផង។

ធម្មវារនិទ្ទេស

[៥៨] ចិត្តណា រមែងកើតឡើង រមែងមិនរលត់ ចិត្តនោះ នឹងរលត់ នឹងមិនកើតឡើងទេឬ។ អើ។ ម្យ៉ាងទៀត ចិត្តណា នឹងរលត់ នឹងមិនកើតឡើង ចិត្តនោះ រមែងកើតឡើង រមែងមិនរលត់ទេឬ។ អើ។ ចិត្តណា រមែងមិនកើតឡើង រមែងរលត់ ចិត្តនោះ នឹងមិនរលត់ នឹងកើតឡើងឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្តណា នឹងមិនរលត់ នឹងកើតឡើង ចិត្តនោះ រមែងមិនកើតឡើង រមែងរលត់ឬ។ មិនមានទេ។

[៥៩] ចិត្តណា រមែងកើតឡើង ចិត្តនោះ ឈ្មោះថា កើតឡើងហើយឬ។ អើ។ ម្យ៉ាងទៀត ចិត្តណា កើតឡើងហើយ ចិត្តនោះ រមែងកើតឡើងឬ។ ចិត្តកើតឡើងហើយ ក្នុងភង្គក្ខណៈ តែចិត្តនោះ រមែងកើតឡើង ក៏មិនមែន ចិត្តកើតឡើងហើយផង រមែងកើតឡើងផង ក្នុងឧប្បាទក្ខណៈ។ ចិត្តណា រមែងមិនកើតឡើង ចិត្តនោះ មិនកើតឡើងហើយឬ។ ចិត្ត​រមែង​មិនកើតឡើងក្នុងភង្គក្ខណៈ តែចិត្តនោះ មិនកើតឡើងហើយ ក៏មិនមែន គឺចិត្តជា​អតីត និងអនាគត រមែងមិនកើតឡើងផង មិនកើតឡើងហើយផង។ ម្យ៉ាងទៀត ចិត្តណា មិនកើតឡើងហើយ ចិត្តនោះ រមែងមិនកើតឡើងឬ។ អើ។

[៦០] ចិត្តណា រមែងរលត់ ចិត្តនោះ ឈ្មោះថា កើតឡើងហើយឬ។ អើ។ ម្យ៉ាងទៀត ចិត្តណា កើតឡើងហើយ ចិត្តនោះ រមែងរលត់ឬ។ ចិត្តកើតឡើងហើយ ក្នុងឧប្បាទក្ខណៈ តែចិត្តនោះ រមែងរលត់ ក៏មិនមែន ចិត្តកើតឡើងហើយផង រមែងរលត់ផង ក្នុងភង្គក្ខណៈ។ ចិត្តណា រមែងមិនរលត់ ចិត្តនោះ ឈ្មោះថា មិនកើតឡើងហើយឬ។ ចិត្តរមែងមិនរលត់ ក្នុងឧប្បាទក្ខណៈ (តែចិត្តនោះ រមែងមិនរលត់ ក៏មិនមែន) ចិត្តនោះ ឈ្មោះថា មិនកើត​ឡើងហើយ ក៏មិនមែន គឺចិត្តជាអតីត និងអនាគត រមែងមិនរលត់ផង មិនកើតឡើង​ហើយផង។ ម្យ៉ាងទៀត ចិត្តណា មិនកើតឡើងហើយ ចិត្តនោះ រមែងមិនរលត់ទេឬ។ អើ។

[៦១] ចិត្តណា រមែងកើតឡើង ចិត្តនោះ ឈ្មោះថា ធ្លាប់កើតឡើងហើយឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្តណា ធ្លាប់កើតឡើងហើយ ចិត្តនោះ រមែងកើតឡើងឬ។ មិនមែនទេ។ ចិត្តណា រមែងមិនកើតឡើង ចិត្តនោះ មិនធ្លាប់កើតឡើងហើយឬ។ ចិត្តដែលកន្លងហើយ រមែងមិនកើតឡើងទេ តែចិត្តនោះ ឈ្មោះថា មិនធ្លាប់កើតឡើងហើយ ក៏មិនមែន គឺចិត្តជា​អនាគត ក្នុងភង្គក្ខណៈ រមែងមិនកើតឡើងផង មិនធ្លាប់កើតឡើងហើយផង។ ម្យ៉ាងទៀត ចិត្តណា មិនធ្លាប់កើតឡើងហើយ ចិត្តនោះ រមែងមិនកើតឡើងឬ។ ចិត្តក្នុងឧប្បាទក្ខណៈ មិនធ្លាប់កើតឡើងហើយ ទាំងចិត្តនោះ រមែងមិនកើតឡើង ក៏មិនមែន គឺចិត្តជាអនាគត ក្នុងភង្គក្ខណៈ មិនធ្លាប់កើតឡើងហើយផង រមែងមិនកើតឡើងផង។ ចិត្តណា រមែងកើត​ឡើង ចិត្តនោះ នឹងកើតឡើងឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្តណា នឹងកើតឡើង ចិត្តនោះ រមែងកើតឡើងឬ។ មិនមែនទេ។ ចិត្តណា រមែងមិនកើតឡើង ចិត្តនោះ នឹងមិន​កើតឡើងទេឬ។ ចិត្តជាអនាគត រមែងមិនកើតឡើងទេ តែចិត្តនោះ នឹងមិនកើតឡើង ក៏មិនមែន គឺចិត្តដែលកន្លងហើយ ក្នុងភង្គក្ខណៈ រមែងមិនកើតឡើងផង នឹងមិនកើត​ឡើង​ផង។ ម្យ៉ាងទៀត ចិត្តណា នឹងមិនកើតឡើង ចិត្តនោះ រមែងមិនកើតឡើងឬ។ ចិត្តក្នុង​ឧប្បាទក្ខណៈ នឹងមិនកើតឡើងទេ តែចិត្តនោះ រមែងមិនកើតឡើង ក៏មិនមែន គឺចិត្តដែល​កន្លងហើយ ក្នុងភង្គក្ខណៈ នឹងមិនកើតឡើងផង រមែងមិនកើតឡើងផង។ ចិត្តណា ធ្លាប់កើត​ឡើងហើយ ចិត្តនោះនឹងកើតឡើងឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្តណា នឹងកើតឡើង ចិត្តនោះ ធ្លាប់កើតឡើងហើយឬ។ មិនមែនទេ។ ចិត្តណា មិនធ្លាប់កើតឡើង​ហើយ ចិត្តនោះ នឹងមិនកើតឡើងទេឬ។ ចិត្តជាអនាគត មិនធ្លាប់កើតឡើងហើយ តែចិត្ត​នោះ នឹងមិនកើតឡើង ក៏មិនមែន ចិត្តជាបច្ចុប្បន្ន មិនធ្លាប់កើតឡើងហើយផង នឹងមិន​កើតឡើងផង។ ម្យ៉ាងទៀត ចិត្តណា នឹងមិនកើតឡើង ចិត្តនោះ មិនធ្លាប់កើតឡើង​ហើយទេឬ។ ចិត្តជាអតីត នឹងមិនកើតឡើងទេ តែចិត្តនោះ មិនធ្លាប់កើតឡើងហើយ ក៏មិនមែន ចិត្តជាបច្ចុប្បន្ន នឹងមិនកើតឡើងផង មិនធ្លាប់កើតឡើងហើយផង។

[៦២] ចិត្តណា រមែងរលត់ ចិត្តនោះ ធ្លាប់រលត់ហើយឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្តណា ធ្លាប់រលត់ហើយ ចិត្តនោះ រមែងរលត់ឬ។ មិនមែនទេ។ ចិត្តណា រមែងមិនរលត់ ចិត្តនោះ មិនធ្លាប់រលត់ហើយឬ។ ចិត្តជាអតីត រមែងមិនរលត់ តែចិត្តនោះ មិនធ្លាប់រលត់​ហើយ ក៏មិនមែន ចិត្តជាអនាគត ក្នុងឧប្បាទក្ខណៈ រមែងមិនរលត់ផង មិនធ្លាប់រលត់​ហើយ​ផង។ ម្យ៉ាងទៀត ចិត្តណា មិនធ្លាប់រលត់ហើយ ចិត្តនោះ រមែងមិនរលត់ទេឬ។ ចិត្តក្នុងភង្គក្ខណៈ មិនធ្លាប់រលត់ហើយ តែចិត្តនោះ រមែងមិនរលត់ ក៏មិនមែន ចិត្តជា​អនាគត ក្នុងឧប្បាទក្ខណៈ មិនធ្លាប់រលត់ហើយផង រមែងមិនរលត់ផង។ ចិត្តណា រមែង​រលត់ ចិត្តនោះ នឹងរលត់ឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្តណា នឹងរលត់ ចិត្តនោះ រមែងរលត់ឬ។ មិនមែនទេ។ ចិត្តណា រមែងមិនរលត់ ចិត្តនោះ នឹងមិនរលត់ទេឬ។ ចិត្តជាអនាគត ក្នុងឧប្បាទក្ខណៈ រមែងមិនរលត់ទេ តែចិត្តនោះ នឹងមិនរលត់ ក៏មិនមែន ចិត្តជាអតីត រមែងមិនរលត់ផង នឹងមិនរលត់ផង។ ម្យ៉ាងទៀត ចិត្តណា នឹងមិនរលត់ ចិត្តនោះ រមែងមិនរលត់ទេឬ។ ចិត្តក្នុងភង្គក្ខណៈ នឹងមិនរលត់ តែចិត្តនោះ រមែងមិនរលត់ ក៏មិនមែន ចិត្តជាអតីត នឹងមិនរលត់ផង រមែងមិនរលត់ផង។ ចិត្តណា ធ្លាប់រលត់ហើយ ចិត្តនោះ នឹងរលត់ឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្តណា នឹងរលត់ ចិត្តនោះ ធ្លាប់រលត់​ហើយឬ។ មិនមែនទេ។ ចិត្តណា មិនធ្លាប់រលត់ហើយ ចិត្តនោះ នឹងមិនរលត់ទេឬ។ ចិត្តជា​អនាគត ក្នុងឧប្បាទក្ខណៈ មិនធ្លាប់រលត់ហើយ តែចិត្តនោះ នឹងមិនរលត់ ក៏មិនមែន ចិត្តក្នុងភង្គក្ខណៈ មិនធ្លាប់រលត់ហើយផង នឹងមិនរលត់ផង។ ម្យ៉ាងទៀត ចិត្តណា នឹងមិន​រលត់ ចិត្តនោះ មិនធ្លាប់រលត់ហើយទេឬ។ ចិត្តជាអតីត នឹងមិនរលត់ទេ តែចិត្តនោះ មិន​ធ្លាប់​រលត់ហើយ ក៏មិនមែន ចិត្តក្នុងភង្គក្ខណៈ នឹងមិនរលត់ផង មិនធ្លាប់រលត់ហើយផង។

[៦៣] ចិត្តណា រមែងកើតឡើង ចិត្តនោះ ធ្លាប់រលត់ហើយឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្តណា ធ្លាប់រលត់ហើយ ចិត្តនោះ រមែងកើតឡើងឬ។ មិនមែនទេ។ ចិត្តណា រមែងមិន​កើតឡើង ចិត្តនោះ មិនធ្លាប់រលត់ហើយឬ។ ចិត្តជាអតីត រមែងមិនកើតឡើងទេ តែចិត្ត​នោះ មិនធ្លាប់រលត់ហើយ ក៏មិនមែន ចំណែកចិត្តជាអនាគត ក្នុងភង្គក្ខណៈ រមែងមិន​កើតឡើងផង មិនធ្លាប់រលត់ហើយផង។ ម្យ៉ាងទៀត ចិត្តណា មិនធ្លាប់រលត់ហើយ ចិត្តនោះ រមែងមិនកើតឡើងទេឬ។ ចិត្តក្នុងឧប្បាទក្ខណៈ មិនធ្លាប់រលត់ហើយ តែចិត្តនោះ រមែងមិនកើតឡើង ក៏មិនមែន ចំណែកខាងចិត្តជាអនាគត ក្នុងភង្គក្ខណៈ មិនធ្លាប់​រលត់​ហើយផង រមែងមិនកើតឡើងផង។ ចិត្តណា រមែងកើតឡើង ចិត្តនោះ នឹងរលត់ឬ។ អើ។ ម្យ៉ាងទៀត ចិត្តណា នឹងរលត់ ចិត្តនោះ រមែងកើតឡើងឬ។ ចិត្តជាអនាគត នឹងរលត់ តែចិត្តនោះ រមែងកើតឡើង ក៏មិនមែន ចិត្តក្នុងឧប្បាទក្ខណៈ នឹងរលត់ផង រមែងកើតឡើង​ផង។ ចិត្តណា រមែងមិនកើតឡើង ចិត្តនោះ នឹងមិនរលត់ទេឬ។ ចិត្តជាអនាគត រមែងមិន​កើតឡើងទេ តែចិត្តនោះ នឹងមិនរលត់ ក៏មិនមែន ចំណែកខាងចិត្តជាអតីត ក្នុងភង្គក្ខណៈ រមែងមិនកើតឡើងផង នឹងមិនរលត់ផង។ ម្យ៉ាងទៀត ចិត្តណា នឹងមិនរលត់ ចិត្តនោះ រមែងមិនកើតឡើងឬ។ អើ។ ចិត្តណា ធ្លាប់កើតឡើងហើយ ចិត្តនោះ នឹងមិនរលត់ឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្តណា នឹងរលត់ ចិត្តនោះ ធ្លាប់កើតឡើងហើយឬ។ មិនមែន​ទេ។ ចិត្តណា មិនធ្លាប់កើតឡើងហើយ ចិត្តនោះ នឹងមិនរលត់ទេឬ។ ចំណែកខាងចិត្តជា​អនាគត ក្នុងឧប្បាទក្ខណៈ មិនធ្លាប់កើតឡើងហើយ តែចិត្តនោះ នឹងមិនរលត់ ក៏មិនមែន ចិត្តក្នុងភង្គក្ខណៈ មិនធ្លាប់កើតឡើងហើយផង នឹងមិនរលត់ផង។ ម្យ៉ាងទៀត ចិត្តណា នឹងមិនរលត់ ចិត្តនោះ មិនធ្លាប់កើតឡើងហើយទេឬ។ ចិត្តជាអតីត នឹងមិនរលត់ទេ តែចិត្ត​នោះ មិនធ្លាប់កើតឡើងហើយ ក៏មិនមែន ចិត្តក្នុងភង្គក្ខណៈ នឹងមិនរលត់ផង មិនធ្លាប់​កើត​ឡើងហើយផង។

[៦៤] ចិត្តណា រមែងកើតឡើង ចិត្តនោះ រមែងមិនរលត់ទេឬ។ អើ។ ម្យ៉ាងទៀត ចិត្តណា រមែងមិនរលត់ ចិត្តនោះ រមែងកើតឡើងឬ។ ចិត្តជាអតីត និងអនាគត រមែងមិនរលត់ទេ តែចិត្តនោះ កើតឡើង ក៏មិនមែន ចិត្តក្នុងឧប្បាទក្ខណៈ រមែងមិនរលត់ផង រមែងកើត​ឡើង​ផង។ ចិត្តណា រមែងមិនកើតឡើង ចិត្តនោះ រមែងរលត់ឬ។ ចិត្តជាអតីត និងអនាគត រមែងមិនកើតឡើងទេ តែចិត្តនោះ រមែងរលត់ ក៏មិនមែន ចិត្តក្នុងភង្គក្ខណៈ រមែងមិនកើត​ឡើងផង រមែងរលត់ផង។ ម្យ៉ាងទៀត ចិត្តណា រមែងរលត់ ចិត្តនោះ រមែងមិនកើត​ឡើងឬ។ អើ។

[៦៥] ចិត្តណា កំពុងកើតឡើង ចិត្តនោះ ឈ្មោះថា កើតឡើងហើយឬ។ អើ។ ម្យ៉ាងទៀត ចិត្តណា កើតឡើងហើយ ចិត្តនោះ ឈ្មោះថា កំពុងកើតឡើងឬ។ ចិត្តក្នុងភង្គក្ខណៈ កើតឡើងហើយ តែចិត្តនោះ ឈ្មោះថា កំពុងកើតឡើង ក៏មិនមែន ចិត្តក្នុងឧប្បាទក្ខណៈ កើតឡើងហើយផង កំពុងកើតឡើងផង។ ចិត្តណា កាលមិនកើតឡើង ចិត្តនោះ ឈ្មោះថា មិនកើតឡើងហើយឬ។ ចិត្តក្នុងភង្គក្ខណៈ កាលមិនកើតឡើងទេ តែចិត្តនោះ ឈ្មោះថា មិនកើតឡើងហើយ ក៏មិនមែន ចិត្តជាអតីត និងអនាគត កាលមិនកើតឡើងផង មិនកើតឡើងហើយផង។ ម្យ៉ាងទៀត ចិត្តណា មិនកើតឡើងហើយ ចិត្តនោះ ឈ្មោះថា កាលមិនកើតឡើងឬ។ អើ។

[៦៦] ចិត្តណា កំពុងរលត់ ចិត្តនោះ ឈ្មោះថា កើតឡើងហើយឬ។ អើ។ ម្យ៉ាងទៀត ចិត្តណា កើតឡើងហើយ ចិត្តនោះ ឈ្មោះថា កំពុងរលត់ឬ។ ចិត្តក្នុងឧប្បាទក្ខណៈ កើតឡើងហើយ តែចិត្តនោះ កាលរលត់ ក៏មិនមែន ចិត្តក្នុងភង្គក្ខណៈ កើតឡើងហើយផង កំពុងរលត់ផង។ ចិត្តណា កាលមិនរលត់ ចិត្តនោះ ឈ្មោះថា មិនកើតឡើងហើយឬ។ ចិត្តក្នុងឧប្បាទក្ខណៈ កាលមិនរលត់ទេ តែចិត្តនោះ មិនកើតឡើងហើយ ក៏មិនមែន ចិត្តជាអតីត និងអនាគត កាលមិនរលត់ផង មិនកើតឡើងហើយផង។ ម្យ៉ាងទៀត ចិត្តណា មិនកើតឡើងហើយ ចិត្តនោះ ឈ្មោះថា កាលមិនរលត់ឬ។ អើ។

[៦៧] ចិត្តណា កើតឡើងហើយ ចិត្តនោះ ធ្លាប់កើតឡើងហើយឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្តណា ធ្លាប់កើតឡើងហើយ ចិត្តនោះ ឈ្មោះថា កើតឡើងហើយឬ។ មិនមែនទេ។ ចិត្តណា កើតឡើងហើយ ចិត្តនោះ នឹងកើតឡើងឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្តណា នឹងកើតឡើង ចិត្តនោះ ឈ្មោះថា កើតឡើងហើយឬ។ មិនមែនទេ។ ចិត្តណា មិនកើតឡើងហើយ ចិត្តនោះ ឈ្មោះថា ធ្លាប់កើតឡើងហើយឬ។ ចិត្តជាអតីត មិនកើតឡើងហើយ តែចិត្តនោះ មិនធ្លាប់កើតឡើងហើយ ក៏មិនមែន ចិត្តជាអនាគត មិនកើតឡើងហើយផង មិនធ្លាប់កើតឡើងហើយផង។ ម្យ៉ាងទៀត ចិត្តណា មិនធ្លាប់កើតឡើងហើយ ចិត្តនោះ ឈ្មោះថា មិនកើតឡើងហើយឬ។ ចិត្តជាបច្ចុប្បន្ន មិនធ្លាប់កើតឡើងហើយ តែចិត្តនោះ មិនកើតឡើងហើយ ក៏មិនមែន ចិត្តជាអនាគត មិនធ្លាប់កើតឡើងហើយផង មិនកើតឡើងហើយផង។ ចិត្តណា មិនកើតឡើងហើយ ចិត្តនោះ នឹងមិនកើតឡើងទេឬ។ ចិត្តជាអនាគត មិនកើតឡើងហើយ តែចិត្តនោះ នឹងមិនកើតឡើង ក៏មិនមែន ចិត្តជាអតីត មិនកើតឡើងហើយផង នឹងមិនកើតឡើងផង។ ម្យ៉ាងទៀត ចិត្តណា នឹងមិនកើតឡើង ចិត្តនោះ ឈ្មោះថា មិនកើតឡើងហើយឬ។ ចិត្តជាបច្ចុប្បន្ន នឹងមិនកើតឡើងទេ តែចិត្តនោះ មិនកើតឡើងហើយ ក៏មិនមែន ចិត្តជាអតីត នឹងមិនកើតឡើងផង មិនកើតឡើងហើយផង។

[៦៨] ចិត្តណា ធ្លាប់កើតឡើងហើយ តែចិត្តនោះ ឈ្មោះថា កើតឡើងហើយ ក៏មិនមែន ចិត្តនោះ នឹងកើតឡើងឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្តណា នឹងកើតឡើង តែចិត្តនោះ កើតឡើងហើយ ក៏មិនមែន ចិត្តនោះ ឈ្មោះថា ធ្លាប់កើតឡើងហើយឬ។ មិនមែនទេ។ ចិត្តណា មិនធ្លាប់កើតឡើងហើយ តែចិត្តនោះ មិនកើតឡើងហើយ ក៏មិនមែន ចិត្តនោះ នឹងមិនកើតឡើងទេឬ។ អើ។ ម្យ៉ាងទៀត ចិត្តណា នឹងមិនកើតឡើងទេ តែចិត្តនោះ មិនកើតឡើងហើយ ក៏មិនមែន ចិត្តនោះ ឈ្មោះថា មិនធ្លាប់កើតឡើងហើយឬ។ អើ។

[៦៩] ចិត្តកើតឡើងហើយ (ក៏មាន) កំពុងកើតឡើង (ក៏មាន) ឬ។ ចិត្តក្នុងភង្គក្ខណៈ​កើតឡើងហើយ តែឈ្មោះថា កំពុងកើតឡើង ក៏មិនមែន គឺចិត្តក្នុងឧប្បាទក្ខណៈ កើត​ឡើង​ហើយផង កំពុងកើតឡើងផង។ ចិត្តកំពុងកើតឡើង (ក៏មាន) កើតឡើងហើយ (ក៏មាន) ឬ។ អើ។ ចិត្តមិនកើតឡើងហើយ (ក៏មាន) កាលមិនកើតឡើង (ក៏មាន) ឬ។ អើ។ ចិត្តកាលមិនកើតឡើង (ក៏មាន) មិនកើតឡើងហើយ (ក៏មាន) ឬ។ ចិត្តក្នុងភង្គក្ខណៈ កាលមិនកើតឡើង ឈ្មោះថា មិនកើតឡើងហើយ ក៏មិនមែន ចិត្តជាអតីត និងអនាគត កាលមិនកើតឡើងផង មិនកើតឡើងហើយផង។

[៧០] ចិត្តរលត់ហើយ (ក៏មាន) កំពុងរលត់ (ក៏មាន) ឬ។ មិនមែនទេ។ ចិត្តកំពុងរលត់ (ក៏មាន) រលត់ហើយ (ក៏មាន) ឬ។ មិនមែនទេ។ ចិត្តមិនរលត់ហើយ (ក៏មាន) កាលមិន​រលត់ (ក៏មាន) ឬ។ ចិត្តក្នុងភង្គក្ខណៈ មិនរលត់ហើយ តែចិត្តនោះ កាលមិនរលត់ ក៏មិនមែន ចំណែកខាងចិត្តជាអនាគត ក្នុងឧប្បាទក្ខណៈ មិនរលត់ហើយផង កាលមិន​រលត់​ផង។ ចិត្តកាលមិនរលត់ (ក៏មាន) មិនរលត់ហើយ (ក៏មាន) ឬ។ ចិត្តជាអតីត កាល​មិនរលត់ តែចិត្តនោះ មិនរលត់ហើយ ក៏មិនមែន ចំណែកខាងចិត្តជាអនាគត ក្នុង​ឧប្បាទក្ខណៈ កាលមិនរលត់ផង មិនរលត់ហើយផង។

[៧១] ចិត្តណា កាលកើតឡើង ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លង​ហើយ ចិត្តនោះ កាលនឹងរលត់ ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លង​ហើយឬ។ ចិត្តក្នុងភង្គក្ខណៈ កន្លងនូវឧប្បាទក្ខណៈ មិនកន្លងនូវភង្គក្ខណៈទេ ចិត្តជាអតីត ទើបជាចិត្តកន្លងនូវឧប្បាទក្ខណៈផង កន្លងនូវភង្គក្ខណៈផង។ ម្យ៉ាងទៀត ចិត្តណា កាលរលត់ ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ ចិត្តនោះ កាលនឹងកើតឡើង ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយឬ។ ចិត្តកន្លងហើយ។ ចិត្តណា កាលមិនកើតឡើង ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ ចិត្តនោះ កាលមិនរលត់ ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយឬ។ ចំណែកខាងចិត្ត ក្នុងឧប្បាទក្ខណៈ មិនទាន់មកដល់ទេ។ ម្យ៉ាងទៀត ចិត្តណា កាលមិនរលត់ ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាល​កន្លងហើយ ចិត្តនោះ កាលមិនកើតឡើង ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយឬ។ ចិត្តក្នុងភង្គក្ខណៈ មិនកន្លងនូវភង្គក្ខណៈទេ តែមិនកន្លងនូវ​ឧប្បាទក្ខណៈ ក៏មិនមែន ចំណែកខាងចិត្តជាអនាគត ក្នុងឧប្បាទក្ខណៈ ទើបជាចិត្តមិន​កន្លង​នូវភង្គក្ខណៈផង មិនកន្លងនូវឧប្បាទក្ខណៈផង។

បុគ្គលធម្មវារនិទ្ទេស

[៧២] ចិត្តណា របស់បុគ្គលណា រមែងកើតឡើង រមែងមិនរលត់ ចិត្តនោះ របស់បុគ្គល​នោះ នឹងរលត់ នឹងមិនកើតឡើងឬ។ អើ។ ម្យ៉ាងទៀត ចិត្តណា របស់បុគ្គលណា នឹងរលត់ នឹងមិនកើតឡើង ចិត្តនោះ របស់បុគ្គលនោះ រមែងកើតឡើង រមែងមិនរលត់ឬ។ អើ។ ចិត្តណា របស់បុគ្គលណា រមែងមិនកើតឡើង តែងរលត់ ចិត្តនោះ របស់បុគ្គលនោះ នឹងមិនរលត់ នឹងកើតឡើងឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្តណា របស់បុគ្គលណា នឹងមិនរលត់ នឹងកើតឡើង ចិត្តនោះ របស់បុគ្គលនោះ រមែងមិនកើតឡើង រមែងរលត់ឬ។ មិនមានទេ។

[៧៣] ចិត្តណា របស់បុគ្គលណា រមែងកើតឡើង ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា កើតឡើងហើយឬ។ អើ។ ម្យ៉ាងទៀត ចិត្តណា របស់បុគ្គលណា កើតឡើងហើយ ចិត្តនោះ របស់បុគ្គលនោះ រមែងកើតឡើងឬ។ ចិត្តក្នុងភង្គក្ខណៈ កើតឡើងហើយ តែចិត្តនោះ របស់បុគ្គលនោះ រមែងកើតឡើង ក៏មិនមែន ចិត្តក្នុងឧប្បាទក្ខណៈ កើតឡើងហើយផង រមែងកើតឡើងផង។ ចិត្តណា របស់បុគ្គលណា រមែងមិនកើតឡើង ចិត្តនោះ របស់​បុគ្គលនោះ ឈ្មោះថា មិនកើតឡើងហើយឬ។ ចិត្តក្នុងភង្គក្ខណៈ រមែងមិនកើតឡើងទេ តែចិត្តនោះ របស់បុគ្គលនោះ មិនកើតឡើងហើយ ក៏មិនមែន ចិត្តជាអតីត និងអនាគត រមែងមិនកើតឡើងផង មិនកើតឡើងហើយផង។ ម្យ៉ាងទៀត ចិត្តណា របស់បុគ្គលណា មិនកើតឡើងហើយ ចិត្តនោះ របស់បុគ្គលនោះ រមែងមិនកើតឡើងទេឬ។ អើ។

[៧៤] ចិត្តណា របស់បុគ្គលណា រមែងរលត់ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា កើតឡើងហើយឬ។ អើ។ ម្យ៉ាងទៀត ចិត្តណា របស់បុគ្គលណា កើតឡើងហើយ ចិត្តនោះ របស់បុគ្គលនោះ រមែងរលត់ឬ។ ចិត្តក្នុងឧប្បាទក្ខណៈ កើតឡើងហើយ តែចិត្តនោះ របស់បុគ្គលនោះ រមែងរលត់ ក៏មិនមែន ចិត្តក្នុងភង្គក្ខណៈ កើតឡើងហើយផង រមែងរលត់ផង។ ចិត្តណា របស់បុគ្គលណា រមែងមិនរលត់ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា មិនកើតឡើងហើយឬ។ ចិត្តក្នុងឧប្បាទក្ខណៈ រមែងមិនរលត់ទេ តែចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា មិនកើតឡើងហើយផង ក៏មិនមែន ចិត្តជាអតីត និងអនាគត រមែងមិនរលត់ផង មិនកើតឡើងហើយផង។ ម្យ៉ាងទៀត ចិត្តណា របស់បុគ្គលណា មិនកើតឡើងហើយ ចិត្តនោះ របស់បុគ្គលនោះ រមែងមិនរលត់ទេឬ។ អើ។

[៧៥] ចិត្តណា របស់បុគ្គលណា រមែងកើតឡើង ចិត្តនោះ របស់បុគ្គលនោះ ធ្លាប់កើត​ឡើងហើយឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្តណា របស់បុគ្គលណា ធ្លាប់កើតឡើងហើយ ចិត្តនោះ របស់បុគ្គលនោះ រមែងកើតឡើងឬ។ មិនមែនទេ។ ចិត្តណា របស់បុគ្គលណា មិនកើតឡើង ចិត្តនោះ របស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយទេឬ។ ចិត្តជាអតីត រមែងមិនកើតឡើងទេ តែចិត្តនោះ របស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយ ក៏មិនមែន ចំណែកខាងចិត្តជាអនាគត ក្នុងភង្គក្ខណៈ រមែងមិនកើតឡើងផង មិនធ្លាប់កើតឡើង​ហើយ​ផង។ ម្យ៉ាងទៀត ចិត្តណា របស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ចិត្តនោះ របស់បុគ្គលនោះ រមែងមិនកើតឡើងទេឬ។ ចិត្តក្នុងឧប្បាទក្ខណៈ មិនធ្លាប់កើតឡើង​ហើយ តែចិត្តនោះ របស់បុគ្គលនោះ រមែងមិនកើតឡើង ក៏មិនមែន ចំណែកខាងចិត្តជា​អនាគត ក្នុងភង្គក្ខណៈ មិនធ្លាប់កើតឡើងហើយផង រមែងមិនកើតឡើងផង។ ចិត្តណា របស់បុគ្គលណា រមែងកើតឡើង ចិត្តនោះ របស់បុគ្គលនោះ នឹងកើតឡើងឬ។ មិនមែន​ទេ។ ម្យ៉ាងទៀត ចិត្តណា របស់បុគ្គលណា នឹងកើតឡើង ចិត្តនោះ របស់បុគ្គលនោះ រមែងកើតឡើងឬ។ មិនមែនទេ។ ចិត្តណា របស់បុគ្គលណា រមែងមិនកើតឡើង ចិត្តនោះ របស់បុគ្គលនោះ នឹងមិនកើតឡើងទេឬ។ ចិត្តជាអនាគត រមែងមិនកើតឡើងទេ តែចិត្ត​នោះ របស់បុគ្គលនោះ នឹងមិនកើតឡើង ក៏មិនមែន ចំណែកខាងចិត្តជាអតីត ក្នុង​ភង្គក្ខណៈ រមែងមិនកើតឡើងផង នឹងមិនកើតឡើងផង។ ម្យ៉ាងទៀត ចិត្តណា របស់​បុគ្គល​ណា នឹងមិនកើតឡើង ចិត្តនោះ របស់បុគ្គលនោះ រមែងមិនកើតឡើងទេឬ។ ចិត្តក្នុង​ឧប្បាទក្ខណៈ នឹងមិនកើតឡើងទេ តែចិត្តនោះ របស់បុគ្គលនោះ រមែងមិនកើត​ឡើង ក៏មិនមែន ចំណែកខាងចិត្តជាអតីត ក្នុងភង្គក្ខណៈ នឹងមិនកើតឡើងផង រមែងមិន​កើតឡើងផង។ ចិត្តណា របស់បុគ្គលណា ធ្លាប់កើតឡើងហើយ ចិត្តនោះ របស់បុគ្គល​នោះ នឹងកើតឡើងឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្តណា របស់បុគ្គលណា នឹងកើតឡើង ចិត្តនោះ របស់បុគ្គលនោះ ធ្លាប់កើតឡើងហើយឬ។ មិនមែនទេ។ ចិត្តណា របស់បុគ្គល​ណា មិនធ្លាប់កើតឡើងហើយ ចិត្តនោះ របស់បុគ្គលនោះ នឹងមិនកើតឡើងទេឬ។ ចិត្តជា​អនាគត មិនធ្លាប់កើតឡើងហើយ តែចិត្តនោះ របស់បុគ្គលនោះ នឹងមិនកើតឡើង ក៏មិនមែន ចិត្តជាបច្ចុប្បន្ន មិនធ្លាប់កើតឡើងហើយផង នឹងមិនកើតឡើងផង។ ម្យ៉ាងទៀត ចិត្តណា របស់បុគ្គលណា នឹងមិនកើតឡើង ចិត្តនោះ របស់បុគ្គលនោះ មិនធ្លាប់កើត​ឡើងហើយទេឬ។ ចិត្តជាអតីត នឹងមិនកើតឡើងទេ តែចិត្តនោះ របស់បុគ្គលនោះ មិនធ្លាប់​កើតឡើងហើយ ក៏មិនមែន ចិត្តជាបច្ចុប្បន្ន នឹងមិនកើតឡើងផង មិនធ្លាប់​កើត​ឡើង​ហើយផង។

[៧៦] ចិត្តណា របស់បុគ្គលណា រមែងរលត់ ចិត្តនោះ របស់បុគ្គលនោះ ធ្លាប់រលត់​ហើយឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្តណា របស់បុគ្គលណា ធ្លាប់រលត់ហើយ ចិត្តនោះ របស់បុគ្គលនោះ រមែងរលត់ឬ។ មិនមែនទេ។ ចិត្តណា របស់បុគ្គលណា រមែងមិនរលត់ ចិត្តនោះ របស់បុគ្គលនោះ មិនធ្លាប់រលត់ហើយទេឬ។ ចិត្តជាអតីត រមែងមិនរលត់ទេ តែចិត្តនោះ របស់បុគ្គលនោះ មិនធ្លាប់រលត់ហើយ ក៏មិនមែន ចំណែកខាងចិត្តជាអនាគត ក្នុងឧប្បាទក្ខណៈ រមែងមិនរលត់ផង មិនធ្លាប់រលត់ហើយផង។ ម្យ៉ាងទៀត ចិត្តណា របស់បុគ្គលណា មិនធ្លាប់រលត់ហើយ ចិត្តនោះ របស់បុគ្គលនោះ រមែងមិនរលត់ទេឬ។ ចិត្តក្នុងភង្គក្ខណៈ មិនធ្លាប់រលត់ហើយ តែចិត្តនោះ របស់បុគ្គលនោះ រមែងមិនរលត់ ក៏មិនមែន ចំណែកខាងចិត្តជាអនាគត ក្នុងឧប្បាទក្ខណៈ មិនធ្លាប់រលត់ហើយផង រមែងមិនរលត់ផង។ ចិត្តណា របស់បុគ្គលណា រមែងរលត់ ចិត្តនោះ របស់បុគ្គលនោះ នឹងរលត់ឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្តណា របស់បុគ្គលណា នឹងរលត់ ចិត្តនោះ របស់បុគ្គលនោះ រមែងរលត់ឬ។ មិនមែនទេ។ ចិត្តណា របស់បុគ្គលណា រមែងមិនរលត់ ចិត្តនោះ របស់បុគ្គលនោះ នឹងមិនរលត់ទេឬ។ ចិត្តជាអនាគត ក្នុងឧប្បាទក្ខណៈ រមែងមិនរលត់ទេ តែចិត្តនោះ របស់បុគ្គលនោះ នឹងមិនរលត់ ក៏មិនមែន ចិត្តជាអតីត រមែងមិនរលត់ផង នឹងមិនរលត់ផង។ ម្យ៉ាងទៀត ចិត្តណា របស់បុគ្គលណា នឹងមិនរលត់ ចិត្តនោះ របស់បុគ្គលនោះ រមែងមិនរលត់ទេឬ។ ចិត្តក្នុងភង្គក្ខណៈ នឹងមិនរលត់ទេ តែចិត្តនោះ របស់បុគ្គលនោះ រមែងមិនរលត់ ក៏មិនមែន ចិត្តជាអតីត នឹងមិនរលត់ផង រមែងមិនរលត់ផង។ ចិត្តណា របស់បុគ្គលណា ធ្លាប់រលត់ហើយ ចិត្តនោះ របស់បុគ្គល​នោះ នឹងរលត់ឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្តណា របស់បុគ្គលណា នឹងរលត់ ចិត្តនោះ របស់បុគ្គលនោះ ធ្លាប់រលត់ហើយឬ។ មិនមែនទេ។ ចិត្តណា របស់បុគ្គលណា មិនធ្លាប់​រលត់ហើយ ចិត្តនោះ របស់បុគ្គលនោះ នឹងមិនរលត់ទេឬ។ ចិត្តជាអនាគត ក្នុង​ឧប្បាទក្ខណៈ មិនធ្លាប់រលត់ហើយ តែចិត្តនោះ របស់បុគ្គលនោះ នឹងមិនរលត់ ក៏មិនមែន ចិត្តក្នុងភង្គក្ខណៈ មិនធ្លាប់រលត់ហើយផង នឹងមិនរលត់ផង។ ម្យ៉ាងទៀត ចិត្តណា របស់​បុគ្គលណា នឹងមិនរលត់ ចិត្តនោះ របស់បុគ្គលនោះ មិនធ្លាប់រលត់ហើយទេឬ។ ចិត្តជា​អតីត នឹងមិនរលត់ទេ តែចិត្តនោះ របស់បុគ្គលនោះ មិនធ្លាប់រលត់ហើយ ក៏មិនមែន ចិត្តក្នុងភង្គក្ខណៈ នឹងមិនរលត់ផង មិនធ្លាប់រលត់ហើយផង។

មិស្សកវារនិទ្ទេស

[៧៧] យស្សចិត្តកន័យ (ន័យដែលនិយាយអំពីចិត្ត របស់បុគ្គលណា) គឺលោកសំដែង​ហើយ តាមភាពរបស់ខ្លួន យំចិត្តកន័យ (ន័យដែលនិយាយអំពីចិត្តណា) ក្ដី យស្សយំចិត្តក​ន័យ (ន័យនិយាយអំពីចិត្តរបស់បុគ្គលណា និងចិត្តណា) ក្តី គឺលោកសំដែងហើយ ដោយ​សេចក្តីតែមួយ។ ចិត្តប្រកបដោយរាគៈរបស់បុគ្គលណា។បេ។ ពួកធម៌ជាកុសល ពួកធម៌​ជា​អកុសល ពួកធម៌ជាអព្យាក្រឹត ពួកធម៌ដែលប្រកបដោយសុខវេទនា ពួកធម៌ដែល​ប្រកប​ដោយទុក្ខវេទនា ពួកធម៌ដែលប្រកបដោយអទុក្ខមសុខវេទនា។បេ។ ពួកធម៌ប្រកប​ដោយ​ការឃើញ ទាំងប្រកបដោយការប៉ះពាល់ ពួកធម៌មិនប្រកបដោយការឃើញ តែ​ប្រកប​ដោយការប៉ះពាល់ ពួកធម៌មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយ​ការ​ប៉ះពាល់ ពួកធម៌ជាហេតុ ពួកធម៌មិនមែនជាហេតុ។បេ។ ពួកធម៌ជាសរណៈ (ប្រកបដោយ​សេចក្តីសៅហ្មង) ពួកធម៌ជាអរណៈ (មិនមានសេចក្តីសៅហ្មង)។ យមកៈ ៣ យ៉ាង គឺ មូលយមកៈ ១ ចិត្តយមកៈ ១ ធម្មយមកៈ ១ រមែងដល់ (នូវការរួបរួម) ដរាបដល់ពួក​ធម៌ជា​សរណៈ និងពួកធម៌ជាអរណៈ។

ចប់ ចិត្តយមកៈ។

ធម្មយមកៈ

បណ្ណត្តិវារៈ

ឧទ្ទេសវារៈ

[៧៨] ពួកកុសល ឈ្មោះថា កុសលធម៌ ពួកកុសលធម៌ ឈ្មោះថាកុសល។ ពួកអកុសល ឈ្មោះថា អកុសលធម៌ ពួកអកុសលធម៌ ឈ្មោះថាអកុសល។ ពួកអព្យាកតៈ ឈ្មោះថា​អព្យាកតធម៌ ពួកអព្យាកតធម៌ ឈ្មោះថា អព្យាកតៈ។

[៧៩] មិនមែនកុសល ឈ្មោះថា មិនមែនកុសលធម៌ មិនមែនកុសលធម៌ ឈ្មោះថា មិនមែនកុសល។ មិនមែនអកុសល ឈ្មោះថា មិនមែនអកុសលធម៌ មិនមែនអកុសលធម៌ ឈ្មោះថា មិនមែនអកុសល។ មិនមែនអព្យាកតៈ ឈ្មោះថា មិនមែនអព្យាកតធម៌ មិនមែន​អព្យាកតធម៌ ឈ្មោះថា មិនមែនអព្យាកតៈ។

[៨០] ពួកកុសល ឈ្មោះថាកុសលធម៌ ពួកធម៌ ឈ្មោះថា អកុសលធម៌។ ពួកកុសល ឈ្មោះថាកុសលធម៌ ពួកធម៌ ឈ្មោះថាអព្យាកតធម៌។ ពួកអកុសល ឈ្មោះថា អកុសលធម៌ ពួកធម៌ ឈ្មោះថាកុសលធម៌។ ពួកអកុសល ឈ្មោះថាអកុសលធម៌ ពួកធម៌ ឈ្មោះថាអព្យាកតធម៌។ ពួកអព្យាកតៈ ឈ្មោះថា អព្យាកតធម៌ ពួកធម៌ ឈ្មោះថា​កុសលធម៌។ ពួកអព្យាកតៈ ឈ្មោះថាអព្យាកតធម៌ ពួកធម៌ ឈ្មោះថា អកុសលធម៌។

[៨១] មិនមែនកុសល ឈ្មោះថាមិនមែនកុសលធម៌ មិនមែនធម៌ ឈ្មោះថាមិនមែន​អកុសលធម៌។ មិនមែនកុសល ឈ្មោះថា មិនមែនកុសលធម៌ មិនមែនធម៌ ឈ្មោះថា មិនមែនអព្យាកតធម៌។ មិនមែនអកុសល ឈ្មោះថា មិនមែនអកុសលធម៌ មិនមែនធម៌ ឈ្មោះថា មិនមែនកុសលធម៌។ មិនមែនអកុសល ឈ្មោះថា មិនមែនអកុសលធម៌ មិន​មែន​ធម៌ ឈ្មោះថា មិនមែនអព្យាកតធម៌។ មិនមែនអព្យាកតៈ ឈ្មោះថា មិនមែន​អព្យាកតធម៌ មិនមែនធម៌ ឈ្មោះថា មិនមែនកុសលធម៌។ មិនមែនអព្យាកតៈ ឈ្មោះថា មិនមែនអព្យាកតធម៌ មិនមែនធម៌ ឈ្មោះថា មិនមែនអកុសលធម៌។

[៨២] ពួកកុសល ឈ្មោះថាធម៌ ពួកធម៌ ឈ្មោះថាកុសល។ ពួកអកុសល ឈ្មោះថាធម៌ ពួកធម៌ ឈ្មោះថាអកុសល។ ពួកអព្យាកតៈ ឈ្មោះថាធម៌ ពួកធម៌ ឈ្មោះថាអព្យាកតៈ។

[៨៣] មិនមែនកុសល ឈ្មោះថាមិនមែនធម៌ មិនមែនធម៌ ឈ្មោះថាមិនមែនកុសល។ មិនមែនអកុសល ឈ្មោះថាមិនមែនធម៌ មិនមែនធម៌ ឈ្មោះថាមិនមែនអកុសល។ មិនមែន​អព្យាកតៈ ឈ្មោះថាមិនមែនធម៌ មិនមែនធម៌ ឈ្មោះថាមិនមែនអព្យាកតៈ។

[៨៤] ពួកកុសល ឈ្មោះថាធម៌ ពួកធម៌ ឈ្មោះថាអកុសល។ ពួកកុសល ឈ្មោះថាធម៌ ពួកធម៌ ឈ្មោះថាអព្យាកតៈ។ ពួកអកុសល ឈ្មោះថាធម៌ ពួកធម៌ ឈ្មោះថាកុសល។ ពួកអកុសល ឈ្មោះថាធម៌ ពួកធម៌ ឈ្មោះថាអព្យាកតៈ។ ពួកអព្យាកតៈ ឈ្មោះថាធម៌ ពួកធម៌ ឈ្មោះថាកុសល។ ពួកអព្យាកតៈ ឈ្មោះថាធម៌ ពួកធម៌ ឈ្មោះថាអកុសល។

[៨៥] មិនមែនកុសល ឈ្មោះថាមិនមែនធម៌ មិនមែនធម៌ ឈ្មោះថាមិនមែនអកុសល។ មិនមែនកុសល ឈ្មោះថាមិនមែនធម៌ មិនមែនធម៌ ឈ្មោះថាមិនមែនអព្យាកតៈ។ មិនមែន​អកុសល ឈ្មោះថាមិនមែនធម៌ មិនមែនធម៌ ឈ្មោះថាមិនមែនកុសល។ មិនមែនអកុសល ឈ្មោះថាមិនមែនធម៌ មិនមែនធម៌ ឈ្មោះថាមិនមែនអព្យាកតៈ។ មិនមែនអព្យាកតៈ ឈ្មោះ​ថា​មិនមែនធម៌ មិនមែនធម៌ ឈ្មោះថាមិនមែនកុសល។ មិនមែនអព្យាកតៈ ឈ្មោះ​ថាមិនមែនធម៌ មិនមែនធម៌ ឈ្មោះថាមិនមែនអកុសល។

ចប់ ឧទ្ទេសវារៈ។

និទ្ទេសវារៈ

[៨៦] សួរៈ ពួកកុសល ឈ្មោះថាកុសលធម៌ឬ។ ឆ្លើយៈ អើ។ ពួកកុសលធម៌ ឈ្មោះថា​កុសលឬ។ អើ។ ពួកអកុសល ឈ្មោះថាអកុសលធម៌ឬ។ អើ។ ពួកអកុសលធម៌ ឈ្មោះថា​អកុសលឬ។ អើ។ ពួកអព្យាកតៈ ឈ្មោះថាអព្យាកតធម៌ឬ។ អើ។ ពួកអព្យាកតធម៌ ឈ្មោះថា​អព្យាកតៈឬ។ អើ។

[៨៧] មិនមែនកុសល ឈ្មោះថាមិនមែនកុសលធម៌ឬ។ អើ។ មិនមែនកុសលធម៌ ឈ្មោះ​ថា​មិនមែនកុសលឬ។ អើ។ មិនមែនអកុសល ឈ្មោះថាមិនមែនអកុសលធម៌ឬ។ អើ។ មិនមែនអកុសលធម៌ ឈ្មោះថាមិនមែនអកុសលឬ។ អើ។ មិនមែនអព្យាកតៈ ឈ្មោះថា​មិនមែនអព្យាកតធម៌ឬ។ អើ។ មិនមែនអព្យាកតធម៌ ឈ្មោះថាមិនមែនអព្យាកតៈ​ឬ។ អើ។

[៨៨] ពួកកុសល ឈ្មោះថាកុសលធម៌ឬ។ អើ។ ពួកធម៌ ឈ្មោះថាអកុសលធម៌ឬ។ ពួក​អកុសលធម៌ ឈ្មោះថាធម៌ផង អកុសលធម៌ផង ពួកធម៌ដ៏សេស (ក្រៅពីនេះ) ឈ្មោះថា​មិនមែនអកុសលធម៌ទេ។ ពួកកុសល ឈ្មោះថាកុសលធម៌ឬ។ អើ។ ពួកធម៌ ឈ្មោះថា​អព្យាកតធម៌ឬ។ ពួកអព្យាកតធម៌ ឈ្មោះថាធម៌ផង អព្យាកតធម៌ផង ពួកធម៌ដ៏សេស ឈ្មោះថាមិនមែនអព្យាកតធម៌ទេ។ ពួកអកុសល ឈ្មោះថា អកុសលធម៌ឬ។ អើ។ ពួកធម៌ ឈ្មោះថាកុសលធម៌ឬ។ ពួកកុសលធម៌ ឈ្មោះថាធម៌ផង កុសលធម៌ផង ពួកធម៌ដ៏សេស ឈ្មោះថាមិនមែនកុសលធម៌ទេ។ ពួកអកុសល ឈ្មោះថាអកុសលធម៌ឬ។ អើ។ ពួកធម៌ ឈ្មោះថាអព្យាកតធម៌ឬ។ ពួកអព្យាកតធម៌ ឈ្មោះថាធម៌ផង អព្យាកតធម៌ផង ពួកធម៌ដ៏​សេស ឈ្មោះថា មិនមែនអព្យាកតធម៌ទេ។ ពួកអព្យាកតៈ ឈ្មោះថាអព្យាកតធម៌ឬ។ អើ។ ពួកធម៌ ឈ្មោះថា កុសលធម៌ឬ។ ពួកកុសលធម៌ ឈ្មោះថាធម៌ផង កុសលធម៌ផង ពួកធម៌​ដ៏សេស ឈ្មោះថា មិនមែនកុសលធម៌ទេ។ ពួកអព្យាកតៈ ឈ្មោះថាអព្យាកតធម៌ឬ។ អើ។ ពួកធម៌ ឈ្មោះថា អកុសលធម៌ឬ។ ពួកអកុសលធម៌ ឈ្មោះថាធម៌ផង អកុសលធម៌ផង ពួកធម៌ដ៏សេស ឈ្មោះថា មិនមែនអកុសលធម៌ទេ។

[៨៩] មិនមែនកុសល ឈ្មោះថាមិនមែនកុសលធម៌ឬ។ អើ។ មិនមែនធម៌ ឈ្មោះថា មិនមែនអកុសលធម៌ឬ។ អើ។ មិនមែនកុសល ឈ្មោះថា មិនមែនអកុសលធម៌ឬ។ អើ។ មិនមែនធម៌ ឈ្មោះថា មិនមែនអព្យាកតធម៌ឬ។ អើ។ មិនមែនអកុសល ឈ្មោះថា មិនមែនអកុសលធម៌ឬ។ អើ។ មិនមែនធម៌ ឈ្មោះថា មិនមែនកុសលធម៌ឬ។ អើ។ មិនមែនអកុសល ឈ្មោះថា មិនមែនអកុសលធម៌ឬ។ អើ។ មិនមែនធម៌ ឈ្មោះថា មិនមែនអព្យាកតធម៌ឬ។ អើ។ មិនមែនអព្យាកតៈ ឈ្មោះថា មិនមែនអព្យាកតធម៌ឬ។ អើ។ មិនមែនធម៌ ឈ្មោះថា មិនមែនកុសលធម៌ឬ។ អើ។ មិនមែនអព្យាកតៈ ឈ្មោះថា មិនមែនអព្យាកតធម៌ឬ។ អើ។ មិនមែនធម៌ ឈ្មោះថា មិនមែនអកុសលធម៌ឬ។ អើ។

[៩០] ពួកកុសល ឈ្មោះថាធម៌ឬ។ អើ។ ពួកធម៌ ឈ្មោះថាកុសលធម៌ឬ។ ពួកកុសលធម៌ ឈ្មោះថាធម៌ផង កុសលធម៌ផង ពួកធម៌ដ៏សេស ឈ្មោះថា មិនមែនកុសលធម៌ទេ។ ពួកអកុសល ឈ្មោះថាធម៌ឬ។ អើ។ ពួកធម៌ ឈ្មោះថា អកុសលធម៌ឬ។ ពួកអកុសលធម៌ ឈ្មោះថាធម៌ផង អកុសលធម៌ផង ពួកធម៌ដ៏សេស ឈ្មោះថា មិនមែនអកុសលធម៌ទេ។ ពួកអព្យាកតៈ ឈ្មោះថាធម៌ឬ។ អើ។ ពួកធម៌ ឈ្មោះថា អព្យាកតធម៌ឬ។ ពួកអព្យាកតធម៌ ឈ្មោះថាធម៌ផង អព្យាកតធម៌ផង ពួកធម៌ដ៏សេស ឈ្មោះថា មិនអព្យាកតធម៌ទេ។

[៩១] មិនមែនកុសល ឈ្មោះថាមិនមែនធម៌ឬ។ ពួកធម៌ដ៏សេស វៀរលែងតែកុសលចេញ ឈ្មោះថា មិនមែនកុសលធម៌ទេ ពួកធម៌ដ៏សេស វៀរលែងតែកុសល និងពួកធម៌ចេញ ឈ្មោះថា មិនមែនកុសលធម៌ផង មិនមែនធម៌ផង។ មិនមែនធម៌ ឈ្មោះថា មិនមែន​កុសលធម៌ឬ។ អើ។ មិនមែនអកុសល ឈ្មោះថាមិនមែនធម៌ឬ។ ពួកធម៌ដ៏សេស វៀរលែង​តែអកុសលចេញ ឈ្មោះថា មិនមែនអកុសលធម៌ទេ ពួកធម៌ដ៏សេស វៀរលែងតែ​អកុសល និងពួកធម៌ចេញ ឈ្មោះថា មិនមែនអកុសលផង មិនមែនធម៌ផង។ មិនមែនធម៌ ឈ្មោះថា មិនមែនអកុសលធម៌ឬ។ អើ។ មិនមែនអព្យាកតៈ ឈ្មោះថា មិនមែនធម៌ឬ។ ពួកធម៌ដ៏សេស វៀរលែងតែអព្យាកតៈចេញ ឈ្មោះថា មិនមែនអព្យាកតធម៌ទេ ពួកធម៌​ដ៏សេស វៀរលែងតែអព្យាកតៈ និងពួកធម៌ចេញ ឈ្មោះថា មិនមែនអព្យាកតៈផង មិន​មែន​ធម៌ផង។ មិនមែនធម៌ ឈ្មោះថា មិនមែនអព្យាកតធម៌ឬ។ អើ។

[៩២] ពួកកុសល ឈ្មោះថាធម៌ឬ។ អើ។ ពួកធម៌ ឈ្មោះថា អកុសលធម៌ឬ។ ពួកអកុសលធម៌ ឈ្មោះថាធម៌ផង អកុសលធម៌ផង ពួកធម៌ដ៏សេស ឈ្មោះថា មិនមែនអកុសលធម៌ទេ។ ពួកកុសល ឈ្មោះថាធម៌ឬ។ អើ។ ពួកធម៌ ឈ្មោះថា អព្យាកតធម៌ឬ។ ពួកអព្យាកតធម៌ ឈ្មោះថាធម៌ផង អព្យាកតធម៌ផង ពួកធម៌ដ៏សេស ឈ្មោះថា មិនមែនអព្យាកតធម៌ទេ។ ពួកអកុសល ឈ្មោះថាធម៌ឬ។ អើ។ ពួកធម៌ ឈ្មោះថាកុសលធម៌ឬ។ ពួកកុសលធម៌ ឈ្មោះថាធម៌ផង កុសលធម៌ផង ពួកធម៌ដ៏សេស ឈ្មោះថា មិនមែនកុសលធម៌ទេ។ ពួកអកុសល ឈ្មោះថាធម៌ឬ។ អើ។ ពួកធម៌ ឈ្មោះថា អព្យាកតធម៌ឬ។ ពួកអព្យាកតធម៌ ឈ្មោះថាធម៌ផង អព្យាកតធម៌ផង ពួកធម៌ដ៏សេស ឈ្មោះថា មិនមែនអព្យាកតធម៌ទេ។ ពួកអព្យាកតៈ ឈ្មោះថាធម៌ឬ។ អើ។ ពួកធម៌ ឈ្មោះថា កុសលធម៌ឬ។ ពួកកុសលធម៌ ឈ្មោះថាធម៌ផង កុសលធម៌ផង ពួកធម៌ដ៏សេស ឈ្មោះថា មិនមែនកុសលធម៌ទេ។ ពួកអព្យាកតៈ ឈ្មោះថាធម៌ឬ។ អើ។ ពួកធម៌ ឈ្មោះថា អកុសលធម៌ឬ។ ពួកអកុសលធម៌ ឈ្មោះថាធម៌ផង អកុសលធម៌ផង ពួកធម៌ដ៏សេស ឈ្មោះថា មិនមែនអកុសលធម៌ទេ។

[៩៣] មិនមែនកុសល ឈ្មោះថាមិនមែនធម៌ឬ។ ពួកធម៌ដ៏សេស វៀរលែងតែកុសលចេញ ឈ្មោះថា មិនមែនកុសលធម៌ទេ ពួកធម៌ដ៏សេស វៀរលែងតែកុសល និងពួកធម៌ចេញ ឈ្មោះថា មិនមែនកុសលផង មិនមែនធម៌ផង។ មិនមែនធម៌ ឈ្មោះថា មិនមែន​អកុសលធម៌​ឬ។ អើ។ មិនមែនកុសល ឈ្មោះថា មិនមែនធម៌ឬ។ ពួកធម៌ដ៏សេស វៀរលែង​តែកុសលចេញ ឈ្មោះថា មិនមែនកុសលធម៌ទេ ពួកធម៌ដ៏សេស វៀរលែង​តែកុសល និងពួកធម៌ចេញ ឈ្មោះថា មិនមែនកុសលផង មិនមែនធម៌ផង។ មិនមែនធម៌ ឈ្មោះថា មិនមែនអព្យាកតធម៌ឬ។ អើ។ មិនមែនអកុសល ឈ្មោះថាមិនមែនធម៌ឬ។ ពួកធម៌ដ៏សេស វៀរលែងតែអកុសលចេញ ឈ្មោះថា មិនមែនអកុសលធម៌ទេ ពួកធម៌​ដ៏សេស វៀរលែងតែអកុសល និងពួកធម៌ចេញ ឈ្មោះថា មិនមែនអកុសលផង មិនមែន​ធម៌ផង។ មិនមែនធម៌ ឈ្មោះថា មិនមែនកុសលធម៌ឬ។ អើ។ មិនមែនអកុសល ឈ្មោះថា មិនមែនធម៌ឬ។ ពួកធម៌ដ៏សេស វៀរលែងតែអកុសលចេញ ឈ្មោះថា មិនមែន​អកុសលធម៌​ទេ ពួកធម៌ដ៏សេស វៀរលែងតែអកុសល និងពួកធម៌ចេញ ឈ្មោះថា មិនមែន​អកុសលផង មិនមែនធម៌ផង។ មិនមែនធម៌ ឈ្មោះថា មិនមែនអព្យាកតធម៌ឬ។ អើ។ មិនមែនអព្យាកតៈ ឈ្មោះថា មិនមែនធម៌ឬ។ ពួកធម៌ដ៏សេស វៀរលែងតែអព្យាកតៈចេញ ឈ្មោះថា មិនមែនអព្យាកតធម៌ទេ ពួកធម៌ដ៏សេស វៀរលែងតែអព្យាកតៈ និងពួកធម៌​ចេញ ឈ្មោះថា មិនមែនអព្យាកតៈផង មិនមែនធម៌ផង។ មិនមែនធម៌ ឈ្មោះថា មិនមែន​កុសលធម៌ឬ។ អើ។ មិនមែនអព្យាកតៈ ឈ្មោះថាមិនមែនធម៌ឬ។ ពួកធម៌ដ៏សេស វៀរលែង​តែអព្យាកតៈចេញ ឈ្មោះថា មិនមែនអព្យាកតធម៌ទេ ពួកធម៌ដ៏សេស វៀរលែង​តែអព្យាកតៈ និងពួកធម៌ចេញ ឈ្មោះថា មិនមែនអព្យាកតៈផង មិនមែនធម៌ផង។ មិនមែន​ធម៌ ឈ្មោះថា មិនមែនអកុសលធម៌ឬ។ អើ។

ចប់ និទ្ទេសវារៈ។

ចប់ បណ្ណត្តិវារៈ។

បវត្តិវារៈ

[៩៤] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងឬ។ មិនមែនទេ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងឬ។ មិនមែនទេ។

[៩៥] ពួកកុសលធម៌របស់បុគ្គលណា កើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ កើតឡើងឬ។ ពួកកុសលធម៌ របស់ពួកសត្វនោះ កើតឡើង ក្នុងឧប្បាទក្ខណៈនៃ​ពួក​កុសល ក្នុងអរូបភព តែពួកអព្យាកតធម៌ របស់ពួកសត្វនោះ មិនកើតឡើងទេ ឯពួក​កុសលធម៌ របស់ពួកសត្វនោះ ទើបកើតឡើង ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ក្នុងបញ្ចវោការភព ទាំងពួកអព្យាកតធម៌ ក៏កើតឡើងដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា កើតឡើង ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងឬ។ ពួក​អព្យាកតធម៌ របស់ពួកសត្វទាំងអស់នោះ កាលកើតឡើង កើតឡើងក្នុងឧប្បាទក្ខណៈ​នៃចិត្តដែលប្រាសចាកកុសល ក្នុងបវត្តិកាល តែពួកកុសលធម៌ របស់ពួកសត្វនោះ មិនកើត​ឡើងទេ ឯពួកអព្យាកតធម៌ របស់ពួកសត្វនោះ កើតឡើង ក្នុងឧប្បាទក្ខណៈ​នៃ​កុសលទាំងឡាយ ក្នុងបញ្ចវោការភព ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។

[៩៦] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ កើតឡើងឬ។ ពួកអកុសលធម៌ របស់ពួកសត្វនោះ កើតឡើង ក្នុងឧប្បាទក្ខណៈ​នៃ​អកុសលទាំងឡាយ ក្នុងអរូបភព តែពួកអព្យាកតធម៌ របស់ពួកសត្វនោះ មិនកើតឡើងទេ ឯពួកអកុសលធម៌ របស់ពួកសត្វនោះ កើតឡើង ក្នុងឧប្បាទក្ខណៈនៃអកុសលទាំងឡាយ ក្នុងបញ្ចវោការភព ទាំងពួកអព្យាកតធម៌ ក៏កើតឡើងដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា កើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងឬ។ ពួក​អព្យាកតធម៌ របស់ពួកសត្វទាំងអស់នោះ កាលកើតឡើង កើតឡើងក្នុងឧប្បាទក្ខណៈ​នៃចិត្តដែលប្រាសចាកអកុសល ក្នុងបវត្តិកាល តែពួកអកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើងទេ ឯពួកអព្យាកតធម៌ របស់ពួកសត្វនោះ កើតឡើង ក្នុងឧប្បាទក្ខណៈ​នៃ​អកុសលទាំងឡាយ ក្នុងបញ្ចវោការភព ទាំងពួកអកុសលធម៌ ក៏កើតឡើងដែរ។

[៩៧] ពួកកុសលធម៌ កើតឡើង ក្នុងទីណា ពួកអកុសលធម៌ កើតឡើង ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ កើតឡើងក្នុងទីណា ពួកកុសលធម៌ កើតឡើង ក្នុងទីនោះឬ។ អើ។

[៩៨] ពួកកុសលធម៌ កើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ កើតឡើង ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ កើតឡើង ក្នុងទីណា ពួកកុសលធម៌ កើតឡើង ក្នុងទីនោះ​ឬ។ ពួកអព្យាកតធម៌ កើតឡើង ក្នុងទីនោះ គឺក្នុងអសញ្ញសត្វ តែពួកកុសលធម៌ មិនកើត​ឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ ទើបកើតឡើង ក្នុងទីនោះ គឺក្នុងចតុវោការភព និងក្នុងបញ្ចវោការភព ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។

[៩៩] ពួកកុសលធម៌ កើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ កើតឡើង ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ កើតឡើងក្នុងទីណា ពួកអកុសលធម៌ កើតឡើងក្នុងទីនោះ​ឬ។ ពួកអព្យាកតធម៌ កើតឡើងក្នុងទីនោះ គឺក្នុងអសញ្ញសត្វ តែពួកអកុសលធម៌ មិនកើត​ឡើងក្នុងទីនោះទេ ឯពួកអព្យាកតធម៌ ទើបកើតឡើងក្នុងទីនោះ គឺក្នុងចតុវោការភព និង​ក្នុងបញ្ចវោការភព ទាំងពួកអកុសលធម៌ ក៏កើតឡើងដែរ។

[១០០] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើងក្នុងទីណា ពួកអកុសលធម៌ របស់​បុគ្គលនោះ កើតឡើងក្នុងទីនោះឬ។ មិនមែនទេ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់​បុគ្គលណា កើតឡើងក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងក្នុងទីនោះឬ។ មិនមែនទេ។

[១០១] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើងក្នុងទីណា ពួកអព្យាកតធម៌ របស់​បុគ្គល​នោះ កើតឡើងក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកសត្វនោះ កើតឡើង​ក្នុងទី​នោះ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ក្នុងអរូបភព តែពួកអព្យាកតធម៌ របស់ពួក​សត្វនោះ មិនកើតឡើងក្នុងទីនោះទេ ឯពួកកុសលធម៌ របស់ពួកសត្វនោះ ទើបកើតឡើង​ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ក្នុងបញ្ចវោការភព ទាំងពួក​អព្យាកតធម៌ ក៏កើតឡើងដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា កើតឡើង​ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកសត្វទាំងអស់នោះ កាលកើតឡើង កើតឡើងក្នុងទីនោះ ក្នុងឧប្បាទក្ខណៈ​នៃចិត្តដែលប្រាសចាកកុសល ក្នុងបវត្តិកាល តែពួកកុសលធម៌ របស់ពួកសត្វនោះ មិនកើត​ឡើងក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកសត្វនោះ ទើបកើតឡើងក្នុង​ទីនោះ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ក្នុងបញ្ចវោការភព ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។

[១០២] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើងក្នុងទីណា ពួកអព្យាកតធម៌ របស់​បុគ្គលនោះ កើតឡើងក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកសត្វនោះ កើតឡើងក្នុង​ទីនោះ ក្នុងឧប្បាទក្ខណៈនៃអកុសលទាំងឡាយ ក្នុងអរូបភព តែពួកអព្យាកតធម៌ របស់​ពួក​សត្វនោះ មិនកើតឡើងក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកសត្វនោះ ទើបកើត​ឡើងក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃអកុសលទាំងឡាយ ក្នុងបញ្ចវោការភព ទាំងពួក​អព្យាកតធម៌ ក៏កើតឡើងដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា កើតឡើង​ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកសត្វទាំងអស់នោះ កាលកើតឡើង កើតឡើងក្នុងទីនោះ ក្នុងឧប្បាទក្ខណៈ​នៃចិត្ត​ដែលប្រាសចាកអកុសល ក្នុងបវត្តិកាល តែពួកអកុសលធម៌ របស់ពួកសត្វនោះ មិនកើត​ឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកសត្វនោះ ទើបកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃអកុសលទាំងឡាយ ក្នុងបញ្ចវោការភព ទាំងពួកអកុសលធម៌ ក៏កើត​ឡើង​ដែរ។

[១០៣] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងឬ។ ពួកកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈ​នៃអកុសលទាំងឡាយ តែពួកអកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក៏មិនមែន ឯពួកកុសលធម៌ របស់សត្វទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួក​អសញ្ញសត្វ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកកុសល និងចិត្តដែល​ប្រាសចាកអកុសល ក្នុងភង្គក្ខណៈ (ខណៈជាទីបែកធ្លាយ) នៃចិត្ត ទាំងពួកអកុសលធម៌ ក៏មិនកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងឬ។ ពួកអកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយទេ តែពួកកុសលធម៌ របស់ពួកសត្វ​នោះ មិនកើតឡើង ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកសត្វទាំងអស់នោះ គឺពួក​លោក​ដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ មិនកើតឡើង ក្នុងឧប្បាទក្ខណៈ​នៃចិត្ត​ដែល​ប្រាសចាកអកុសល និងចិត្តដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត ទាំងពួក​កុសលធម៌ ក៏មិនកើតឡើងដែរ។

[១០៤] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនកើតឡើងដែរឬ។ ពួកកុសលធម៌ របស់ពួកសត្វទាំងអស់នោះ កាលកើតឡើង មិន​កើត​ឡើង ក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងបវត្តិកាល តែពួក​អព្យាកតធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក៏មិនមែន ឯពួកកុសលធម៌ របស់ពួក​សត្វទាំងអស់នោះ កាលច្យុត មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃអកុសលទាំងឡាយ ក្នុងអរូបភព ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ទាំងពួកអព្យាកតធម៌ ក៏មិនកើតឡើង​ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនកើតឡើង ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងឬ។ ពួកអព្យាកតធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ក្នុងអរូបភព តែពួកកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក៏មិនមែន ឯពួកអព្យាកតធម៌ របស់ពួកសត្វទាំងអស់នោះ កាលច្យុត មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃអកុសលទាំងឡាយ ក្នុងអរូបភព ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ទាំងពួកកុសលធម៌ ក៏មិនកើតឡើងដែរ។

[១០៥] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គល​នោះ មិនកើតឡើងឬ។ ពួកអកុសលធម៌ របស់ពួកសត្វទាំងអស់នោះ កាលកើតឡើង មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកអកុសល ក្នុងបវត្តិកាល តែពួក​អព្យាកតធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួក​សត្វទាំងអស់នោះ កាលច្យុត មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ក្នុង​អរូបភព ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ទាំងពួកអព្យាកតធម៌ ក៏មិនកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអកុសលធម៌ របស់បុគ្គល​នោះ មិនកើតឡើងឬ។ ពួកអព្យាកតធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក្នុង​ឧប្បាទក្ខណៈ​នៃអកុសលទាំងឡាយ ក្នុងអរូបភពទេ តែពួកអកុសលធម៌ របស់ពួក​សត្វ​នោះ មិនកើតឡើង ក៏មិនមែន ឯពួកអព្យាកតធម៌ របស់ពួកសត្វទាំងអស់នោះ កាលច្យុត មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ក្នុងអរូបភព ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ទាំងពួកអកុសលធម៌ ក៏មិនកើតឡើងដែរ។

[១០៦] ពួកកុសលធម៌ មិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ មិនកើតឡើង ក្នុងទី​នោះ​ឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ មិនកើតឡើង ក្នុងទីណា ពួកកុសលធម៌ មិនកើត​ឡើង ក្នុងទីនោះឬ។ អើ។

[១០៧] ពួកកុសលធម៌ មិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ មិនកើតឡើង ក្នុងទី​នោះឬ។ កើតឡើង។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ មិនកើតឡើង ក្នុងទីណា ពួក​កុសលធម៌ មិនកើតឡើង ក្នុងទីនោះឬ។ មិនមានទេ។

[១០៨] ពួកអកុសលធម៌ មិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ មិនកើតឡើង ក្នុងទីនោះឬ។ កើតឡើង។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ មិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ មិនកើតឡើង ក្នុងទីនោះឬ។ មិនមានទេ។

[១០៩] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់​បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃអកុសលទាំងឡាយ តែពួកអកុសលធម៌ របស់ពួកសត្វ​នោះ មិនកើតឡើង ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកអសញ្ញសត្វ​ទាំង​អស់នោះ មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកកុសល និង​ចិត្ត​ដែលប្រាសចាកអកុសល ក្នុងភង្គក្ខណៈនៃចិត្ត ទាំងពួកអកុសលធម៌ ក៏មិនកើត​ឡើង​ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួក​កុសលធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួក​សត្វនោះ មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ តែពួក​កុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈ​នៃចិត្ត​ដែល​ប្រាសចាកកុសល និងចិត្តដែលប្រាសចាកអកុសល ក្នុងភង្គក្ខណៈនៃចិត្ត ទាំងពួក​កុសលធម៌ ក៏មិនកើតឡើងដែរ។

[១១០] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកសត្វទាំងអស់នោះ កាលកើតឡើង មិនកើតឡើងក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងបវត្តិកាល តែពួកអព្យាកតធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកសត្វទាំងអស់នោះ កាលច្យុត មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃអកុសលទាំងឡាយ ក្នុងអរូបភព ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ទាំងពួកអព្យាកតធម៌ ក៏មិនកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនកើតឡើងក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈ​នៃកុសល​ទាំងឡាយ ក្នុងអរូបភពទេ តែពួកកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក្នុងទីនោះ ក៏មិនមែន ឯពួកអព្យាកតធម៌ របស់ពួកសត្វទាំងអស់នោះ កាលច្យុត មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃអកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ទាំងពួកកុសលធម៌ ក៏មិនកើតឡើងដែរ។

[១១១] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកសត្វទាំង​អស់នោះ កាលកើតឡើង មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃ​ចិត្តដែល​ប្រាសចាកអកុសល ក្នុងបវត្តិកាល តែពួកអព្យាកតធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកសត្វទាំងអស់នោះ កាលច្យុត មិនកើត​ឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ក្នុងអរូបភព ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ទាំងពួកអព្យាកតធម៌ ក៏មិនកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើត​ឡើង ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃអកុសលទាំងឡាយ ក្នុងអរូបភពទេ តែពួកអកុសលធម៌ របស់ពួក​សត្វ​នោះ មិនកើតឡើង ក្នុងទីនោះ ក៏មិនមែន ឯពួកអព្យាកតធម៌ របស់ពួកសត្វ​ទាំង​អស់​នោះ កាលច្យុត មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ក្នុង​អរូបភព ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ទាំងពួកអកុសលធម៌ ក៏មិនកើតឡើង​ដែរ។

[១១២] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយឬ។ អើ។

[១១៣] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ កើតឡើងហើយឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា កើតឡើងហើយ ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយឬ។ អើ។

[១១៤] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ កើតឡើងហើយឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា កើតឡើងហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយឬ។ អើ។

[១១៥] ពួកកុសលធម៌ កើតឡើងហើយ ក្នុងទីណា ពួកអកុសលធម៌ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ កើតឡើងហើយ ក្នុងទីណា ពួកកុសលធម៌ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។

[១១៦] ពួកកុសលធម៌ កើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ កើតឡើងហើយ ក្នុងទីណា ពួកកុសលធម៌ កើតឡើងហើយ ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ កើតឡើងហើយ ក្នុងទីនោះ គឺក្នុងអសញ្ញសត្វ តែពួកកុសលធម៌ មិនកើតឡើងហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ កើតឡើងហើយ ក្នុងទីនោះ គឺក្នុងចតុវោការភព និងបញ្ចវោការភព ទាំងពួកកុសលធម៌ ក៏កើតឡើងហើយដែរ។

[១១៧] ពួកអកុសលធម៌ កើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ កើតឡើងហើយ ក្នុងទីណា ពួកអកុសលធម៌ កើតឡើងហើយ ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ កើតឡើងហើយ ក្នុងទីនោះ គឺក្នុងអសញ្ញសត្វ តែពួកអកុសលធម៌ មិនកើតឡើងហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ កើតឡើងហើយ ក្នុងទីនោះ គឺក្នុងចតុវោការភព និងបញ្ចវោការភព ទាំងពួកអកុសលធម៌ ក៏កើតឡើងហើយដែរ។

[១១៨] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើងហើយក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើង​ហើយ ក្នុងទីនោះឬ។ កាលអកុសលចិត្ត [អកុសល ក្នុងទីនេះ សំដៅយក ជវនចិត្តទី ២ គឺចំពោះជវនចិត្ត ដែលត្រេកអរនឹងភព។ អដ្ឋកថា។] ទី២ របស់ពួកសត្វ ក្នុងសុទ្ធាវាស កាលប្រព្រឹត្តទៅ ពួកអកុសលធម៌ របស់ពួកសុទ្ធាវាសសត្វនោះ កើតឡើងហើយ ក្នុងទី​នោះ តែពួកកុសលធម៌ របស់ពួកសុទ្ធាវាសសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកសត្វនោះ ក្រៅពីនេះ គឺចតុវោការៈ និងបញ្ចវោការៈ កើត​ឡើងហើយ ក្នុងទីនោះ ទាំងពួកកុសលធម៌ ក៏កើតឡើងហើយដែរ។

[១១៩] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា កើតឡើងហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើង​ហើយ ក្នុងទីនោះឬ។ កាលចិត្តទី ២ របស់ពួកសុទ្ធាវាសសត្វ កាលប្រព្រឹត្តទៅ ពួក​អព្យាកតធម៌ របស់ពួកអសញ្ញសត្វនោះ កើតឡើងហើយ ក្នុងទីនោះ តែពួកកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះ ឯពួកអព្យាកតធម៌ របស់សត្វ​ទាំងនោះ ក្រៅពីនេះ គឺចតុវោការៈ និងបញ្ចវោការៈ កើតឡើងហើយ ក្នុងទីនោះ ទាំងពួក​កុសលធម៌ ក៏កើតឡើងហើយដែរ។

[១២០] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់​បុគ្គលណា កើតឡើងហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើង​ហើយ ក្នុងទីនោះឬ។ កាលចិត្តទី ២ របស់ពួកសុទ្ធាវាសសត្វ កាលប្រព្រឹត្តទៅ ពួក​អព្យាកតធម៌ របស់ពួកអសញ្ញសត្វនោះ កើតឡើងហើយ ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះ ឯពួកអព្យាកតធម៌ របស់ពួក​សត្វនោះ ក្រៅពីនេះ គឺចតុវោការៈ និងបញ្ចវោការៈ កើតឡើងហើយ ក្នុងទីនោះ ទាំងពួក​អកុសលធម៌ ក៏កើតឡើងហើយដែរ។

[១២១] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ពួកអកុសលធម៌ របស់​បុគ្គល​នោះ មិនកើតឡើងហើយឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់​បុគ្គលណា មិនកើតឡើងហើយ ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងហើយឬ។ មិនមានទេ។

[១២២] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ពួកអព្យាកតធម៌ របស់​បុគ្គលនោះ មិនកើតឡើងហើយឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់​បុគ្គល​ណា មិនកើតឡើងហើយ ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងហើយឬ។ មិនមានទេ។

[១២៣] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ពួកអព្យាកតធម៌ របស់​បុគ្គលនោះ មិនកើតឡើងហើយឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់​បុគ្គលណា មិនកើតឡើងហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើង​ហើយ​ឬ។ មិនមានទេ។

[១២៤] ពួកកុសលធម៌ មិនកើតឡើងហើយ ក្នុងទីណា ពួកអកុសលធម៌ មិនកើតឡើង​ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ មិនកើតឡើងហើយ ក្នុងទីណា ពួកកុសលធម៌ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។

[១២៥] ពួកកុសលធម៌ មិនកើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ មិនកើតឡើង​ហើយ ក្នុងទីនោះឬ។ កើតឡើងហើយ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ មិនកើតឡើងហើយ ក្នុងទីណា ពួកកុសលធម៌ មិនកើតឡើងហើយ ក្នុងទីនោះឬ។ មិនមានទេ។

[១២៦] ពួកអកុសលធម៌ មិនកើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ មិនកើតឡើង​ហើយ ក្នុងទីនោះឬ។ កើតឡើងហើយ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ មិនកើតឡើងហើយ ក្នុងទីណា ពួកអកុសលធម៌ មិនកើតឡើងហើយ ក្នុងទីនោះឬ។ មិនមានទេ។

[១២៧] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ កាលអកុសលចិត្តទី ២ របស់ពួក​សុទ្ធាវាសសត្វ កាលប្រព្រឹត្តទៅ ពួកកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះ ក៏មិន​មែន កាលចិត្តទី ២ របស់ពួកសុទ្ធាវាសសត្វ កាលប្រព្រឹត្តទៅ ពួកកុសលធម៌ របស់ពួក​អសញ្ញសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះ ទាំងពួកអកុសលធម៌ ក៏មិនកើតឡើង​ហើយដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។

[១២៨] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ កាលចិត្តទី ២ របស់ពួកសុទ្ធាវាស​សត្វ កាលប្រព្រឹត្តទៅ ពួកកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែពួកអព្យាកតធម៌ របស់ពួកសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះ ក៏មិន​មែន ឯពួកកុសលធម៌ របស់ពួកសត្វនោះ កាលចូលទៅកាន់សុទ្ធាវាសៈ មិនកើតឡើង​ហើយ ក្នុងទីនោះទេ ទាំងពួកអព្យាកតធម៌ ក៏មិនកើតឡើងហើយដែរ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ក្នុងទីណា ពួកកុសលធម៌ របស់​បុគ្គលនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។

[១២៩] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ក្នុងទីណា ពួក​អព្យាកតធម៌ របស់បុគ្គលនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់​ពួក​សុទ្ធាវាសសត្វ កាលប្រព្រឹត្តទៅ ពួកអកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនកើត​ឡើង​ហើយ ក្នុងទីនោះ តែពួកអព្យាកតធម៌ របស់ពួកសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកសត្វនោះ កាលចូលទៅកាន់សុទ្ធាវាសៈ មិនកើតឡើងហើយ ក្នុងទីនោះ ទាំងពួកអព្យាកតធម៌ ក៏មិនកើតឡើងហើយដែរ។ ម្យ៉ាង​ទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។

[១៣០] ពួកកុសលធម៌ របស់បុគ្គលណា នឹងកើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងកើតឡើងឬ។ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ គឺគោត្រភូចិត្ត ក្នុងលំដាប់នៃ​ចិត្តណា ពួកកុសលធម៌ របស់ពួកសត្វនោះ នឹងកើតឡើង តែពួកអកុសលធម៌ របស់ពួក​សត្វនោះ នឹងមិនកើតឡើងទេ ឯពួកកុសលធម៌ របស់ពួកសត្វនោះ ក្រៅពីនោះ នឹងកើត​ឡើង ទាំងពួកអកុសលធម៌ ក៏នឹងកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់​បុគ្គល​ណា នឹងកើតឡើង ពួកកុសលធម៌ របស់បុគ្គលនោះ នឹងកើតឡើងឬ។ អើ។

[១៣១] ពួកកុសលធម៌ របស់បុគ្គលណា នឹងកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងកើតឡើងឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងកើតឡើង ពួក​កុសលធម៌ របស់បុគ្គលនោះ នឹងកើតឡើងឬ។ ពួកអព្យាកតធម៌ របស់ពួកបុគ្គលដែល​ជាព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ នឹងកើតឡើង តែពួកកុសលធម៌ របស់​ពួកបុគ្គលនោះ នឹងមិនកើតឡើងទេ ឯពួកអព្យាកតធម៌ របស់ពួកបុគ្គលនោះ ក្រៅពីនេះ នឹងកើតឡើង ទាំងពួកកុសលធម៌ ក៏នឹងកើតឡើងដែរ។

[១៣២] ពួកអកុសលធម៌ របស់បុគ្គលណា នឹងកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គល​នោះ នឹងកើតឡើងឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងកើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងកើតឡើងឬ។ ពួកអព្យាកតធម៌ របស់ពួក​ព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកសត្វនោះ ដែលនឹងបាននូវមគ្គ​ដ៏​ប្រសើរ ក្នុងលំដាប់នៃចិត្តណា នោះ នឹងកើតឡើង តែពួកអកុសលធម៌ របស់ពួក​សត្វនោះ នឹងមិនកើតឡើងទេ ឯពួកអព្យាកតធម៌ របស់ពួកសត្វនោះ ក្រៅពីនេះ នឹងកើត​ឡើង ទាំងពួកអកុសលធម៌ ក៏នឹងកើតឡើងដែរ។

[១៣៣] ពួកកុសលធម៌ នឹងកើតឡើង ក្នុងទីណា ពួកអកុសលធម៌ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ នឹងកើតឡើង ក្នុងទីណា ពួកកុសលធម៌ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។

[១៣៤] ពួកកុសលធម៌ នឹងកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ នឹងកើតឡើង ក្នុង​ទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ នឹងកើតឡើង ក្នុងទីណា ពួកកុសលធម៌ នឹង​កើតឡើង ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ នឹងកើតឡើង ក្នុងទីនោះ គឺក្នុងអសញ្ញសត្វ តែ​ពួកកុសលធម៌ នឹងមិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ នឹងកើតឡើង ក្នុង​ទីនោះ គឺក្នុងចតុវោការភព និងបញ្ចវោការភព ទាំងពួកកុសលធម៌ ក៏នឹងកើតឡើង​ដែរ។

[១៣៥] ពួកកុសលធម៌ នឹងកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ នឹងកើតឡើង ក្នុងទី​នោះ​ឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ នឹងកើតឡើង ក្នុងទីណា ពួកអកុសលធម៌ នឹងកើតឡើង ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ នឹងកើតឡើង ក្នុងទីនោះ គឺក្នុងអសញ្ញសត្វ តែពួកអកុសលធម៌ នឹងមិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ នឹងកើតឡើង ក្នុងទីនោះ គឺក្នុងចតុវោការភព និងបញ្ចវោការភព ទាំងពួកអកុសលធម៌ ក៏នឹងកើតឡើង​ដែរ។

[១៣៦] ពួកកុសលធម៌ របស់បុគ្គលណា នឹងកើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកសត្វនោះ ដែល​ជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងចតុវោការភព និង​បញ្ចវោការភព នឹងកើតឡើង តែពួកអកុសលធម៌ របស់ពួកសត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឯពួកកុសលធម៌ របស់ពួកសត្វនោះ ក្រៅពីនេះ គឺចតុវោការៈ និង​បញ្ចវោការៈ នឹងកើតឡើង ក្នុងទីនោះ ទាំងពួកអកុសលធម៌ ក៏នឹងកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងកើតឡើង ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។

[១៣៧] ពួកកុសលធម៌ របស់បុគ្គលណា នឹងកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់​បុគ្គលនោះ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់​បុគ្គល​ណា នឹងកើតឡើង ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ នឹងកើតឡើង ក្នុងទីនោះ​ឬ។ ពួកអព្យាកតធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់​ពួកអសញ្ញសត្វនោះ នឹងកើតឡើង ក្នុងទីនោះ តែពួកកុសលធម៌ របស់ពួក​សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកសត្វនោះ ក្រៅពី​នេះ គឺចតុវោការៈ និងបញ្ចវោការៈ នឹងកើតឡើង ទាំងពួកកុសលធម៌ ក៏នឹងកើតឡើង​ដែរ។

[១៣៨] ពួកកុសលធម៌ របស់បុគ្គលណា នឹងកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់​បុគ្គលណា នឹងកើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកសត្វដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា និងរបស់ពួក​អសញ្ញសត្វ​នោះ នឹងកើតឡើង ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកសត្វនោះ នឹងមិន​កើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកសត្វនោះ ក្រៅពីនេះ គឺចតុវោការៈ និងបញ្ចវោការៈ នឹងកើតឡើង ទាំងពួកអកុសលធម៌ ក៏នឹងកើត ឡើងដែរ។

[១៣៩] ពួកកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ពួកអកុសលធម៌ របស់​បុគ្គលនោះ នឹងមិនកើតឡើងឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ពួកកុសលធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើងឬ។ ពួកអកុសលធម៌ របស់ពួកសត្វនោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នឹងមិនកើត​ឡើងទេ តែពួកកុសលធម៌ របស់ពួកសត្វនោះ នឹងមិនកើតឡើង ក៏មិនមែន ឯពួក​អកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ នឹងមិនកើត​ឡើង​ទេ ទាំងពួកកុសលធម៌ ក៏នឹងមិនកើតឡើងដែរ។

[១៤០] ពួកកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ពួកអព្យាកតធម៌ របស់​បុគ្គលនោះ នឹងមិនកើតឡើងឬ។ ពួកកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀង​ដោយមគ្គដ៏ប្រសើរនោះ នឹងមិនកើតឡើងទេ តែពួកអព្យាកតធម៌ របស់ពួក​ព្រះអរហន្ត​នោះ នឹងមិនកើតឡើង ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀង​ដោយបច្ឆិមចិត្តនោះ នឹងមិនកើតឡើង ទាំងពួកអព្យាកតធម៌ ក៏នឹងមិនកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ពួកកុសលធម៌ របស់​បុគ្គល​នោះ នឹងមិនកើតឡើងឬ។ អើ។

[១៤១] ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ពួកអព្យាកតធម៌ របស់​បុគ្គលនោះ នឹងមិនកើតឡើងឬ។ ពួកអកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀង​ដោយមគ្គដ៏ប្រសើរ និងរបស់ពួកសត្វ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្ត​ណា នោះ នឹងមិនកើតឡើងទេ តែពួកអព្យាកតធម៌ របស់ពួកសត្វនោះ នឹងមិនកើតឡើង ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកសត្វ អ្នកព្រមព្រៀងដោយបច្ឆិមចិត្តនោះ ក៏នឹងមិន​កើតឡើងទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនកើត​ឡើងឬ។ អើ។

[១៤២] ពួកកុសលធម៌ នឹងមិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ នឹងមិនកើតឡើង ក្នុងទីណា ពួក​កុសលធម៌ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។

[១៤៣] ពួកកុសលធម៌ នឹងមិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ នឹងមិនកើតឡើង ក្នុងទីនោះឬ។ នឹងកើតឡើង។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ នឹងមិនកើតឡើង ក្នុងទីណា ពួកកុសលធម៌ នឹងមិនកើតឡើង ក្នុងទីនោះឬ។ មិនមានទេ។

[១៤៤] ពួកអកុសលធម៌ នឹងមិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ នឹងមិនកើតឡើង ក្នុងទីនោះឬ។ នឹងកើតឡើង។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ នឹងមិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ នឹងមិនកើតឡើង ក្នុងទីនោះឬ។ មិនមានទេ។

[១៤៥] ពួកកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ នឹងមិន​កើតឡើង ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកសត្វនោះ ដែលជាសត្វនឹងបាន​នូវ​មគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នឹងមិនកើតឡើង ក្នុងទីនោះទេ តែពួកកុសលធម៌ របស់ពួកសត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួក​ព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកអសញ្ញសត្វនោះ នឹងមិនកើត​ឡើងទេ ទាំងពួកកុសលធម៌ ក៏នឹងមិនកើតឡើងដែរ។

[១៤៦] ពួកកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកអសញ្ញសត្វនោះ នឹងមិនកើតឡើង ក្នុងទី​នោះ​ទេ តែពួកអព្យាកតធម៌ របស់ពួកសត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកសត្វ អ្នកព្រមព្រៀងដោយបច្ឆិមចិត្តនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ នឹងមិន​កើតឡើង ក្នុងទីនោះឬ។ អើ។

[១៤៧] ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកសត្វ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុង​លំដាប់​នៃចិត្តណា និងរបស់ពួកអសញ្ញសត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ តែពួកអព្យាកតធម៌ របស់ពួកសត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះ ក៏មិនមែន ឯពួក​អកុសលធម៌ របស់ពួកសត្វ អ្នកព្រមព្រៀងដោយបច្ឆិមចិត្តនោះ នឹងមិនកើតឡើង ក្នុងទី​នោះ​ទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិន​កើតឡើង ក្នុងទីនោះឬ។ អើ។

[១៤៨] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ ធ្លាប់កើតឡើងហើយឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា ធ្លាប់កើត​ឡើង​ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងឬ។ ពួកអកុសលធម៌ របស់ពួកជន​ទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ ធ្លាប់កើតឡើងហើយ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើងទេ ឯពួកអកុសលធម៌ របស់ពួកសត្វនោះ ធ្លាប់កើតឡើង​ហើយ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ក៏កើតឡើងដែរ។

[១៤៩] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ ធ្លាប់កើតឡើងហើយឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា ធ្លាប់កើត​ឡើង​ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងឬ។ ពួកអព្យាកតធម៌ របស់ពួកជន​ទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ ធ្លាប់កើតឡើងហើយ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើងទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ ធ្លាប់កើតឡើង​ហើយ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ក៏កើតឡើងដែរ។

[១៥០] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ ធ្លាប់កើតឡើងហើយឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា ធ្លាប់កើត​ឡើង​ហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងឬ។ ពួកអព្យាកតធម៌ របស់ពួក​ជន​ទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ ធ្លាប់កើតឡើងហើយ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកអកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែអកុសលធម៌ របស់ពួកជននោះ មិនកើតឡើងទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ ធ្លាប់កើតឡើង​ហើយ ក្នុងឧប្បាទក្ខណៈនៃអកុសលទាំងឡាយ ទាំងពួកអកុសលធម៌ ក៏កើតឡើងដែរ។

[១៥១] ពួកកុសលធម៌ កើតឡើង ក្នុងទីណា។បេ។

[១៥២] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើងក្នុងទីណា ពួកអកុសលធម៌ របស់​បុគ្គលនោះ ធ្លាប់កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា ធ្លាប់កើតឡើងហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើង​ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ ធ្លាប់កើតឡើង​ហើយ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកជននោះ ធ្លាប់កើតឡើងហើយ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។

[១៥៣] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់​បុគ្គលនោះ ធ្លាប់កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់​បុគ្គលណា ធ្លាប់កើតឡើងហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើង ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ ធ្លាប់កើតឡើងហើយ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួក​កុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួក​សត្វនោះ ធ្លាប់កើតឡើងហើយ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈ នៃកុសលទាំងឡាយ ទាំងពួក​កុសលធម៌ ក៏កើតឡើងដែរ។

[១៥៤] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់​បុគ្គលនោះ ធ្លាប់កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា ធ្លាប់កើតឡើងហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ ធ្លាប់កើត​ឡើង​ហើយ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកអកុសល ក្នុងភង្គក្ខណៈ​នៃចិត្ត តែពួកអកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក្នុងទីនោះទេ ឯពួក​អព្យាកតធម៌ របស់ពួកសត្វនោះ ធ្លាប់កើតឡើងហើយ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈ​នៃ​អកុសលទាំងឡាយ ទាំងពួកអកុសលធម៌ ក៏កើតឡើងដែរ។

[១៥៥] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយឬ។ ធ្លាប់កើតឡើងហើយ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់​បុគ្គល​ណា មិនធ្លាប់កើតឡើងហើយ ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងឬ។ មិនមានទេ។

[១៥៦] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយឬ។ ធ្លាប់កើតឡើងហើយ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់​បុគ្គលណា មិនធ្លាប់កើតឡើងហើយ ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងឬ។ មិនមានទេ។

[១៥៧] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអព្យាកតធម៌ របស់​បុគ្គល​នោះ មិនធ្លាប់កើតឡើងហើយឬ។ ធ្លាប់កើតឡើងហើយ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើត​ឡើងឬ។ មិនមានទេ។

[១៥៨] ពួកកុសលធម៌ មិនកើតឡើង ក្នុងទីណា។បេ។

[១៥៩] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់​បុគ្គល​នោះ មិនធ្លាប់កើតឡើងហើយ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកសត្វទាំង​អស់នោះ មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុង​ភង្គក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកសត្វនោះ មិនធ្លាប់កើតឡើងហើយ ក្នុងទី​នោះ ក៏មិនមែន កាលបើចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កាលប្រព្រឹត្តទៅ ឯពួក​កុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនកើតឡើង ក្នុងទីនោះទេ ទាំងពួកអកុសលធម៌ ក៏មិនធ្លាប់កើតឡើងហើយដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនធ្លាប់​កើតឡើងហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ អើ។

[១៦០] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់​បុគ្គលនោះ មិនធ្លាប់កើតឡើងហើយ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកអសញ្ញសត្វ​ទាំងអស់នោះ មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្តដែលបា្រសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអព្យាកតធម៌ របស់ពួកសត្វនោះ មិនធ្លាប់កើតឡើងហើយ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកសត្វនោះ កាលចូលទៅកាន់សុទ្ធាវាស មិនកើតឡើងក្នុងទីនោះទេ ទាំងពួកអព្យាកតធម៌ ក៏មិនធ្លាប់កើតឡើងហើយដែរ។ ម្យ៉ាង​ទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ក្នុងទីណា ពួក​កុសលធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ អើ។

[១៦១] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់​បុគ្គលនោះ មិនធ្លាប់កើតឡើងហើយ ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួក​អសញ្ញសត្វ​ទាំងអស់នោះ មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈ​នៃចិត្តដែល​បា្រសចាក​អកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអព្យាកតធម៌ របស់ពួកសត្វនោះ មិនធ្លាប់​កើតឡើងហើយ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកសត្វនោះ កាលចូល​ទៅ​កាន់សុទ្ធាវាស មិនកើតឡើង ក្នុងទីនោះ ទាំងពួកអព្យាកតធម៌ ក៏មិនធ្លាប់កើតឡើង​ហើយដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ អើ។

[១៦២] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ នឹង​កើតឡើងឬ។ ពួកជន នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈ​នៃមគ្គដ៏ប្រសើរ ពួកកុសលធម៌ របស់ពួកជននោះ កើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនកើតឡើងទេ ឯពួកកុសលធម៌ របស់ពួក​ជននោះ កើតឡើងក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ក្រៅពីនេះ ទាំងពួក​អកុសលធម៌ ក៏នឹងកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងកើត​ឡើង ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងឬ។ ពួកអកុសលធម៌ របស់ពួកជន​ទាំង​អស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ នឹងកើតឡើង ក្នុង​ឧប្បាទក្ខណៈ​នៃចិត្តដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់​ពួកជននោះ មិនកើតឡើងទេ ឯពួកអកុសលធម៌ របស់ពួកជននោះ នឹងកើតឡើង ក្នុង​ឧប្បាទក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។

[១៦៣] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងកើតឡើងឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងកើតឡើង ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងឬ។ ពួកអព្យាកតធម៌ របស់ពួកជនទាំងអស់​នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ នឹងកើតឡើង ក្នុងឧប្បាទក្ខណៈ​នៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើងទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ នឹងកើតឡើង ក្នុងឧប្បាទក្ខណៈ​នៃ​កុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។

[១៦៤] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងកើតឡើងឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងកើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងឬ។ ពួកអព្យាកតធម៌ របស់ពួកជនទាំង​អស់​នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ នឹងកើតឡើង ក្នុងឧប្បាទក្ខណៈ​នៃចិត្ត ដែលប្រាសចាកអកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកជន​នោះ មិនកើតឡើងទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ នឹងកើតឡើង ក្នុង​ឧប្បាទក្ខណៈ​នៃអកុសលទាំងឡាយ ទាំងពួកអកុសលធម៌ ក៏កើតឡើងដែរ។

[១៦៥] ពួកកុសលធម៌ កើតឡើងក្នុងទីណា។បេ។

[១៦៦] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើងក្នុងទីណា ពួកអកុសលធម៌ របស់​បុគ្គល​នោះ នឹងកើតឡើង ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកជននោះ ដែលនឹង​បាននូវ​មគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ កើតឡើង​ក្នុង​ទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិន​កើត​ឡើង ក្នុងទីនោះទេ ឯពួកកុសលធម៌ របស់ពួកជននោះ ទើបកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ក្រៅពីនេះ ទាំងពួកអកុសលធម៌ ក៏នឹងកើត​ឡើង​ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងកើតឡើង ក្នុងទីណា ពួក​កុសលធម៌ របស់បុគ្គលនោះ កើតឡើងក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកជន​ទាំងអស់នោះ នឹងកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើងក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកជននោះ នឹងកើតឡើងក្នុងទីនោះ ក្នុងឧប្បាទក្ខណៈ​នៃកុសល​ទាំងឡាយ ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។

[១៦៧] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់​បុគ្គល​នោះ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គល​ណា នឹងកើតឡើង ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើង ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ នឹងកើតឡើង ក្នុងទីនោះ ក្នុង​ឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់​ពួកជននោះ មិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ នឹងកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏​កើត​ឡើងដែរ។

[១៦៨] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់​បុគ្គលនោះ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គល​ណា នឹងកើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើង ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ នឹងកើតឡើង ក្នុងទីនោះ ក្នុង​ឧប្បាទក្ខណៈ​នៃចិត្ត ដែលប្រាសចាកអកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ នឹងកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃអកុសលទាំងឡាយ ទាំងពួកអកុសលធម៌ ក៏កើតឡើងដែរ។

[១៦៩] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើងដែរឬ។ ពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូល​កាន់​និរោធ និងពួកអសញ្ញសត្វ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាក​កុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនកើតឡើង ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកព្រះអរហន្ត ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់​ពួកជន ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នោះ មិនកើតឡើង ក្នុង​ភង្គក្ខណៈនៃចិត្តនោះទេ ទាំងពួកអកុសលធម៌ ក៏នឹងមិនកើតឡើងដែរ។ ម្យ៉ាងទៀត ពួក​អកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើត​ឡើងទេឬ។ ពួកអកុសលធម៌ របស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់​នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ នឹងមិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃ​ចិត្តនោះទេ តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក៏មិនមែន ឯពួក​អកុសលធម៌ របស់ពួកព្រះអរហន្ត ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់ពួកជនដែល​នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នឹងមិនកើតឡើងក្នុងភង្គក្ខណៈ​នៃចិត្តនោះ​ទេ ទាំងពួកកុសលធម៌ ក៏មិនកើតឡើងដែរ។

[១៧០] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើងដែរឬ។ ពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូល​កាន់​និរោធ និងពួកអសញ្ញសត្វ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាក​កុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនកើតឡើង ក៏​មិនមែន ឯពួកកុសលធម៌ របស់ពួកជនអ្នកព្រមព្រៀងដោយបច្ឆិមចិត្តនោះ មិនកើត​ឡើង​ទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់​បុគ្គលណា នឹងមិនកើតឡើង ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងឬ។ អើ។

[១៧១] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គល​នោះ នឹងមិនកើតឡើងឬ។ ពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែល​ចូល​កាន់និរោធ និងពួកអសញ្ញសត្វ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែល​ប្រាសចាក​អកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនកើតឡើង ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកជនអ្នកព្រមព្រៀង​ដោយ​បច្ឆិមចិត្ត​នោះ មិនកើតឡើងទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនកើតឡើងដែរ។ ម្យ៉ាង​ទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ពួកអកុសលធម៌ របស់បុគ្គល​នោះ មិនកើតឡើងទេឬ។ អើ។

[១៧២] ពួកកុសលធម៌ មិនកើតឡើង ក្នុងទីណា។បេ។

[១៧៣] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់​បុគ្គលនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈ​នៃចិត្ត តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនកើតឡើង ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកព្រះអរហន្ត ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់ពួកជន ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា និងរបស់ពួកអសញ្ញសត្វនោះ មិន​កើត​ឡើង ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តនោះ ទាំងពួកអកុសលធម៌ ក៏នឹងមិនកើតឡើង​ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ក្នុងទីណា ពួក​កុសលធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួក​ជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃ​មគ្គដ៏ប្រសើរ នឹងមិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើងក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួក​ព្រះអរហន្ត ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់ពួកជនដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា និងរបស់ពួកអសញ្ញសត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តនោះទេ ទាំងពួកកុសលធម៌ ក៏មិនកើតឡើងដែរ។

[១៧៤] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់​បុគ្គលនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកអសញ្ញសត្វ​ទាំង​អស់នោះ មិនកើតឡើង ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអព្យាកតធម៌ របស់ពួក​សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកសត្វ អ្នកព្រមព្រៀងដោយបច្ឆិមចិត្តនោះ មិនកើតឡើង ក្នុងទីនោះទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ អើ។

[១៧៥] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកអសញ្ញសត្វ​ទាំងអស់នោះ មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាក​អកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអព្យាកតធម៌ របស់ពួកសត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកសត្វអ្នកព្រមព្រៀងដោយបច្ឆិមចិត្តនោះ មិនកើតឡើង ក្នុងទីនោះទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់​បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ អើ។

[១៧៦] ពួកកុសលធម៌ របស់បុគ្គលណា ធ្លាប់កើតឡើងហើយ ពួកអកុសលធម៌ របស់​បុគ្គលនោះ នឹងកើតឡើងឬ។ ពួកកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយ​មគ្គដ៏ប្រសើរ និងរបស់ពួកជន ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណានោះ ធ្លាប់កើតឡើងហើយ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនកើតឡើងទេ ឯពួក​កុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ ធ្លាប់កើតឡើងហើយ ទាំងពួកអកុសលធម៌ ក៏នឹងកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងកើតឡើង ពួក​កុសលធម៌ របស់បុគ្គលនោះ ធ្លាប់កើតឡើងហើយឬ។ អើ។

[១៧៧] ពួកកុសលធម៌ របស់បុគ្គលណា ធ្លាប់កើតឡើងហើយ ពួកអព្យាកតធម៌ របស់​បុគ្គល​នោះ នឹងកើតឡើងឬ។ ពួកកុសលធម៌ របស់ពួកជន អ្នកព្រមព្រៀងដោយ​បច្ឆិមចិត្ត​នោះ ធ្លាប់កើតឡើងហើយ តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនកើតឡើងទេ ឯពួកកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ ធ្លាប់កើតឡើងហើយ ទាំងពួកអព្យាកតធម៌ ក៏នឹងកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងកើតឡើង ពួកកុសលធម៌ របស់បុគ្គលនោះ ធ្លាប់កើតឡើងហើយឬ។ អើ។

[១៧៨] ពួកអកុសលធម៌ របស់បុគ្គលណា ធ្លាប់កើតឡើងហើយ ពួកអព្យាកតធម៌ របស់​បុគ្គលនោះ នឹងកើតឡើងឬ។ ពួកអកុសលធម៌ របស់ពួកជន អ្នកព្រមព្រៀងដោយ​បច្ឆិមចិត្ត​នោះ ធ្លាប់កើតឡើងហើយ តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនកើត​ឡើងទេ ឯពួកអកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ ធ្លាប់កើតឡើងហើយ ទាំងពួក​អព្យាកតធម៌ ក៏នឹងកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងកើត​ឡើង ពួកអកុសលធម៌របស់បុគ្គលនោះ ធ្លាប់កើតឡើងហើយឬ។ អើ។

[១៧៩] ពួកកុសលធម៌ ធ្លាប់កើតឡើងហើយ ក្នុងទីណា។បេ។

[១៨០] ពួកកុសលធម៌ របស់បុគ្គលណា ធ្លាប់កើតឡើងហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកជន ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុង​លំដាប់​នៃចិត្តណា នោះ ធ្លាប់កើតឡើងហើយ ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួក​ជននោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឯពួកកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ ធ្លាប់កើតឡើងហើយ ក្នុងទីនោះ ទាំងពួក​អកុសលធម៌ ក៏នឹងកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងកើត​ឡើង ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ ធ្លាប់កើតឡើងហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កាលប្រព្រឹត្តទៅ ពួកអកុសលធម៌ របស់ពួកសត្វ​នោះ នឹងកើតឡើង ក្នុងទីនោះ តែពួកកុសលធម៌ របស់ពួកសត្វនោះ មិនធ្លាប់កើតឡើង​ហើយ ក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកសត្វនោះ ក្រៅពីនេះ គឺពួកសត្វ​ចតុវោការៈ និងបញ្ចវោការៈ នឹងកើតឡើង ក្នុងទីនោះ ទាំងពួកកុសលធម៌ ក៏ធ្លាប់កើត​ឡើង​ហើយដែរ។

[១៨១] ពួកកុសលធម៌ របស់បុគ្គលណា ធ្លាប់កើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងកើតឡើងក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកជន អ្នកព្រមព្រៀង​ដោយបច្ឆិមចិត្តនោះ ធ្លាប់កើតឡើងហើយ ក្នុងទីនោះ តែពួកអព្យាកតធម៌ របស់ពួក​ជននោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឯពួកកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ ធ្លាប់កើតឡើងហើយ ក្នុងទីនោះ ទាំងពួក​អព្យាកតធម៌ ក៏នឹងកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងកើត​ឡើង ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ ធ្លាប់កើតឡើងហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កាលប្រព្រឹត្តទៅ ពួកអព្យាកតធម៌ របស់ពួក​អសញ្ញសត្វនោះ នឹងកើតឡើង ក្នុងទីនោះ តែពួកកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនធ្លាប់កើតឡើងហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ នឹងកើតឡើង ក្នុងទីនោះ ទាំងពួកកុសលធម៌ ក៏ធ្លាប់​កើតឡើងហើយដែរ។

[១៨២] ពួកអកុសលធម៌ របស់បុគ្គលណា ធ្លាប់កើតឡើងហើយ ក្នុងទីណា ពួក​អព្យាកតធម៌ របស់បុគ្គលនោះ នឹងកើតឡើងក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកជន អ្នកព្រមព្រៀងដោយបច្ឆិមចិត្តនោះ ធ្លាប់កើតឡើងហើយ ក្នុងទីនោះ តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ ធ្លាប់កើតឡើងហើយ ក្នុងទីនោះ ទាំងពួកអព្យាកតធម៌ ក៏នឹងកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងកើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ ធ្លាប់កើតឡើងហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កាលប្រព្រឹត្តទៅ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វនោះ នឹងកើតឡើង ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកជននោះ មិនធ្លាប់កើតឡើងហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកសត្វនោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ នឹងកើតឡើង ក្នុងទីនោះ ទាំងពួកអកុសលធម៌ ក៏ធ្លាប់កើតឡើង​ហើយ​ដែរ។

[១៨៣] ពួកកុសលធម៌ របស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើងឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់​បុគ្គលណា នឹងមិនកើតឡើង ពួកកុសលធម៌ របស់បុគ្គលនោះ មិនធ្លាប់កើតឡើង​ហើយ​ឬ។ ធ្លាប់កើតឡើងហើយ។

[១៨៤] ពួកកុសលធម៌ របស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើងឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ពួកកុសលធម៌ របស់បុគ្គលនោះ មិនធ្លាប់កើតឡើង​ហើយឬ។ ធ្លាប់កើតឡើងហើយ។

[១៨៥] ពួកអកុសលធម៌ របស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើងឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ មិនធ្លាប់កើតឡើង​ហើយឬ។ ធ្លាប់កើតឡើងហើយ។

[១៨៦] ពួកកុសលធម៌ មិនធ្លាប់កើតឡើងហើយ ក្នុងទីណា។បេ។

[១៨៧] ពួកកុសលធម៌ របស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ក្នុងទីណា ពួក​អកុសលធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួក​សុទ្ធាវាសសត្វ កាលប្រព្រឹត្តទៅ ពួកកុសលធម៌ របស់ពួកសត្វនោះ មិនធ្លាប់កើតឡើង​ហើយ ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកសត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនធ្លាប់កើតឡើងហើយ ក្នុងទី​នោះ​ទេ ទាំងពួកអកុសលធម៌ ក៏នឹងមិនកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនធ្លាប់​កើត​ឡើងហើយ ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀង​ដោយមគ្គដ៏ប្រសើរ និងរបស់ពួកជន ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នោះ នឹងមិនកើតឡើង ក្នុងទីនោះ តែពួកកុសលធម៌ របស់ពួកជននោះ មិនធ្លាប់កើតឡើង​ហើយ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកអសញ្ញសត្វនោះ ក៏នឹងមិន​កើតឡើង ក្នុងទីនោះទេ ទាំងពួកកុសលធម៌ ក៏មិនធ្លាប់កើតឡើងហើយដែរ។

[១៨៨] ពួកកុសលធម៌ របស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ក្នុងទីណា ពួក​អព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ នឹងកើតឡើង។ ម្យ៉ាង​ទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ក្នុងទីណា ពួកកុសលធម៌ របស់​បុគ្គលនោះ មិនធ្លាប់កើតឡើងហើយ ក្នុងទីនោះឬ។ ធ្លាប់កើតឡើងហើយ។

[១៨៩] ពួកអកុសលធម៌ របស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ក្នុងទីណា ពួក​អព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ នឹងកើតឡើង។ ម្យ៉ាង​ទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយ ក្នុងទីនោះឬ។ ធ្លាប់កើតឡើងហើយ។

ចប់ ឧប្បាទវារៈ។

[១៩០] ពួកកុសលធម៌ របស់បុគ្គលណា រលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់​ដែរឬ។ មិនមែនទេ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា រលត់ ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ មិនមែនទេ។

[១៩១] ពួកកុសលធម៌ របស់បុគ្គលណា រលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកជននោះ រលត់ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្នុងអរូបភព តែពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ទេ ឯពួកកុសលធម៌ របស់ពួកជននោះ រលត់ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្នុងបញ្ចវោការភព ទាំងពួក​អព្យាកតធម៌ ក៏រលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ ពួកអព្យាកតធម៌ របស់ពួកជនទាំង​អស់​នោះ កាលច្យុត រលត់ ក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងបវត្តិកាល តែពួក​កុសលធម៌ របស់ពួកជននោះ មិនរលត់ទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ រលត់ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្នុងបញ្ចវោការភព ទាំងពួកកុសលធម៌ ក៏រលត់ដែរ។

[១៩២] ពួកអកុសលធម៌ របស់បុគ្គលណា រលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ ពួកអកុសលធម៌ របស់ពួកជននោះ រលត់ ក្នុងភង្គក្ខណៈនៃអកុសល​ទាំងឡាយ ក្នុងអរូបភព តែពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ទេ ឯពួក​អកុសលធម៌ របស់ពួកជននោះ រលត់ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ក្នុង​បញ្ចវោការភព ទាំងពួកអព្យាកតធម៌ ក៏រលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់​បុគ្គល​ណា រលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ ពួកអព្យាកតធម៌ របស់ពួកជន ទាំងអស់នោះ កាលច្យុត រលត់ ក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាក​អកុសល ក្នុងបវត្តិកាល តែពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ទេ ឯពួក​អព្យាកតធម៌ របស់ពួកជននោះ រលត់ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ក្នុង​បញ្ចវោការភព ទាំងពួកអកុសលធម៌ ក៏រលត់ដែរ។

[១៩៣] ពួកកុសលធម៌ រលត់ ក្នុងទីណា ពួកអកុសលធម៌ រលត់ ក្នុងទីនោះដែរឬ។ អើ។ ម្យ៉ាង​ទៀត ពួកអកុសលធម៌ រលត់ ក្នុងទីណា ពួកកុសលធម៌ រលត់ ក្នុងទីនោះ ដែរឬ។ អើ។

[១៩៤] ពួកកុសលធម៌ រលត់ ក្នុងទីណា ពួកអព្យាកតធម៌ រលត់ ក្នុងទីនោះដែរឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ រលត់ ក្នុងទីណា ពួកកុសលធម៌ រលត់ ក្នុងទីនោះដែរឬ។ ពួកអព្យាកតធម៌ រលត់ ក្នុងទីនោះ គឺក្នុងអសញ្ញសត្វ តែពួកកុសលធម៌ មិនរលត់ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ រលត់ ក្នុងទីនោះ គឺក្នុងចតុវោការភព និងបញ្ចវោការភព ទាំងពួកកុសលធម៌ ក៏រលត់ដែរ។

[១៩៥] ពួកអកុសលធម៌ រលត់ ក្នុងទីណា ពួកអព្យាកតធម៌ រលត់ ក្នុងទីនោះដែរឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ រលត់ ក្នុងទីណា ពួកអកុសលធម៌ រលត់ ក្នុងទីនោះដែរឬ។ ពួកអព្យាកតធម៌ រលត់ ក្នុងទីនោះ គឺក្នុងអសញ្ញសត្វ តែពួកអកុសលធម៌ មិនរលត់ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ រលត់ ក្នុងទីនោះ គឺក្នុងចតុវោការភព និងបញ្ចវោការភព ទាំងពួកកុសលធម៌ ក៏រលត់ដែរ។

[១៩៦] ពួកកុសលធម៌ របស់បុគ្គលណា រលត់ ក្នុងទីណា ពួកអកុសលធម៌ របស់​បុគ្គល​នោះ រលត់ក្នុងទីនោះដែរឬ។ មិនមែនទេ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា រលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ ក្នុងទីនោះដែរឬ។ មិនមែនទេ។

[១៩៧] ពួកកុសលធម៌ របស់បុគ្គលណា រលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គល​នោះ រលត់ ក្នុងទីនោះដែរឬ។ ពួកកុសលធម៌ របស់ពួកជននោះ រលត់ក្នុងទីនោះ ក្នុង​ភង្គក្ខណៈ​នៃកុសលទាំងឡាយ ក្នុងអរូបភព តែពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះទេ ឯពួកកុសលធម៌ របស់ពួកជននោះ រលត់ ក្នុងទីនោះ ក្នុង​ភង្គក្ខណៈ​នៃកុសលទាំងឡាយ ក្នុងបញ្ចវោការភព ទាំងពួកអព្យាកតធម៌ ក៏រលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ ក្នុងទីណា ពួកកុសលធម៌ របស់​បុគ្គលនោះ រលត់ ក្នុងទីនោះដែរឬ។ ពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ កាល​ច្យុត រលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងបវត្តិកាល តែពួក​កុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួក​ជននោះ រលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្នុងបញ្ចវោការភព ទាំងពួក​កុសលធម៌ ក៏រលត់ដែរ។

[១៩៨] ពួកអកុសលធម៌ របស់បុគ្គលណា រលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គល​នោះ រលត់ ក្នុងទីនោះដែរឬ។ ពួកអកុសលធម៌ របស់ពួកជននោះ រលត់ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ក្នុងអរូបភព តែពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកជននោះ រលត់ ក្នុងទីនោះ ក្នុង​ភង្គក្ខណៈ​នៃអកុសលទាំងឡាយ ក្នុងបញ្ចវោការភព ទាំងពួកអព្យាកតធម៌ ក៏រលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ ក្នុងទីណា ពួកអកុសលធម៌ របស់​បុគ្គល​នោះ រលត់ ក្នុងទីនោះដែរឬ។ ពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ កាលច្យុត រលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកអកុសល ក្នុងបវត្តិកាល តែពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់​ពួកជននោះ រលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ក្នុង​បញ្ចវោការភព ទាំងពួកអកុសលធម៌ ក៏រលត់ដែរ។

[១៩៩] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងភង្គក្ខណៈនៃអកុសល​ទាំងឡាយទេ តែពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ មិនរលត់ ក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល និងចិត្តដែលប្រាសចាកអកុសល ក្នុង​ឧប្បាទក្ខណៈ​នៃចិត្ត ទាំងពួកអកុសលធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ដែរឬ។ ពួក​អកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយទេ តែពួក​កុសលធម៌ របស់ពួកជននោះ មិនរលត់ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកជន​ទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ មិនរលត់ ក្នុងភង្គក្ខណៈ​នៃចិត្ត ដែលប្រាសចាកអកុសល និងចិត្តដែលប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត ទាំងពួកកុសលធម៌ ក៏មិនរលត់ដែរ។

[២០០] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលច្យុត មិនរលត់ ក្នុង​ភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងបវត្តិកាល តែពួកអព្យាកតធម៌ របស់ពួក​ជននោះ មិនរលត់ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលកើត​ឡើង មិនរលត់ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈ​នៃ​ចិត្ត ក្នុងបវត្តិកាល ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ដែរឬ។ ពួក​អព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្នុងអរូបភព​ទេ តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ ក៏មិនមែន ឯពួកអព្យាកតធម៌ របស់ពួក​ជនទាំងអស់នោះ កាលកើតឡើង មិនរលត់ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ក្នុង​អរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ទាំងពួកកុសលធម៌ ក៏មិនរលត់ដែរ។

[២០១] ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ឬ។ ពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលច្យុត មិនរលត់ ក្នុង​ភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកអកុសល ក្នុងបវត្តិកាល តែពួកអព្យាកតធម៌ របស់ពួក​ជននោះ មិនរលត់ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលកើត​ឡើង មិនរលត់ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់​បុគ្គល​ណា មិនរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ឬ។ ពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ក្នុងអរូបភពទេ តែពួក​អកុសលធម៌ របស់ពួកជននោះ មិនរលត់ ក៏មិនមែន ឯពួកអព្យាកតធម៌ របស់ពួក​ជនទាំងអស់នោះ កាលកើតឡើង មិនរលត់ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្នុង​អរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវតិ្តកាល ទាំងពួកអកុសលធម៌ ក៏មិនរលត់ដែរ។

[២០២] ពួកកុសលធម៌ មិនរលត់ ក្នុងទីណា ពួកអកុសលធម៌ មិនរលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ មិនរលត់ ក្នុងទីណា ពួកកុសលធម៌ មិនរលត់ ក្នុងទី​នោះឬ។ អើ។

[២០៣] ពួកកុសលធម៌ មិនរលត់ ក្នុងទីណា ពួកអព្យាកតធម៌ មិនរលត់ ក្នុងទីនោះឬ។ រលត់។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ មិនរលត់ ក្នុងទីណា ពួកកុសលធម៌ មិនរលត់ ក្នុងទីនោះឬ។ មិនមានទេ។

[២០៤] ពួកអកុសលធម៌ មិនរលត់ ក្នុងទីណា ពួកអព្យាកតធម៌ មិនរលត់ ក្នុងទីនោះឬ។ រលត់។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ មិនរលត់ ក្នុងទីណា ពួកអកុសលធម៌ មិនរលត់ ក្នុងទីនោះឬ។ មិនមានទេ។

[២០៥] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់​បុគ្គលនោះ មិនរលត់ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទី​នោះ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយទេ តែពួកអកុសលធម៌ របស់ពួកជននោះ មិន​រលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ មិន​រលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកកុសល និងចិត្តដែលប្រាសចាក​អកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត ទាំងពួកអកុសលធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយទេ តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកអកុសល និងចិត្តដែលប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត ទាំងពួកកុសលធម៌ ក៏មិនរលត់ដែរ។

[២០៦] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់​បុគ្គលនោះ មិនរលត់ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលច្យុត មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងបវត្តិកាល តែពួក​អព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់​ពួកជនទាំងអស់នោះ កាលកើតឡើង មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃ​អកុសល​ទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួក​ជននោះ មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្នុងអរូបភពទេ តែពួក​កុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកអព្យាកតធម៌ របស់​ពួកជនទាំងអស់នោះ កាលកើតឡើង មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃ​អកុសល​ទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ទាំងពួក​កុសលធម៌ ក៏មិន​រលត់ដែរ។

[២០៧] ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលច្យុត មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុង​បវត្តិកាល តែពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលកើតឡើង មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះឬ។ ពួក​អព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ក្នុងអរូបភព តែពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ កាលកើតឡើង មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ទាំងពួកអកុសលធម៌ ក៏មិនរលត់ដែរ។

[២០៨] ពួកកុសលធម៌ របស់បុគ្គលណា ធ្លាប់រលត់ហើយ ពួកអកុសលធម៌ របស់បុគ្គល​នោះ រលត់ហើយឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា ធ្លាប់រលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ អើ។

[២០៩] ពួកកុសលធម៌ របស់បុគ្គលណា ធ្លាប់រលត់ហើយ ពួកអព្យាកតធម៌ របស់បុគ្គល​នោះ រលត់ហើយឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា ធ្លាប់រលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ អើ។

[២១០] ពួកអកុសលធម៌ របស់បុគ្គលណា ធ្លាប់រលត់ហើយ ពួកអព្យាកតធម៌ របស់បុគ្គល​នោះ រលត់ហើយឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា ធ្លាប់រលត់ហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ អើ។

[២១១] ពួកកុសលធម៌ រលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ រលត់ហើយ ក្នុងទីនោះ​ឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ រលត់ហើយ ក្នុងទីណា ពួកកុសលធម៌ រលត់ហើយ ក្នុងទីនោះឬ។ អើ។

[២១២] ពួកកុសលធម៌ រលត់ហើយ ក្នុងទីណា ពួកអព្យាកតធម៌ រលត់ហើយ ក្នុងទីនោះ​ឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ រលត់ហើយ ក្នុងទីណា ពួកកុសលធម៌ រលត់ហើយ ក្នុងទីនោះឬ ពួកអព្យាកតធម៌ រលត់ហើយ ក្នុងទីនោះ គឺក្នុងអសញ្ញសត្វ តែពួក​កុសលធម៌ មិនរលត់ហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ រលត់ហើយ ក្នុងទីនោះ គឺក្នុងចតុវោការភព និងបញ្ចវោការភព ទាំងពួកកុសលធម៌ ក៏រលត់ហើយដែរ។

[២១៣] ពួកអកុសលធម៌ រលត់ហើយ ក្នុងទីណា ពួកអព្យាកតធម៌ រលត់ហើយ ក្នុងទីនោះ​ឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ រលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ រលត់​ហើយ ក្នុងទីនោះឬ ពួកអព្យាកតធម៌ រលត់ហើយ  ក្នុងទីនោះ គឺក្នុងអសញ្ញសត្វ តែពួក​អកុសលធម៌ មិនរលត់ហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ រលត់ហើយ ក្នុងទីនោះ គឺក្នុងចតុវោការភព និងបញ្ចវោការភព ទាំងពួកអកុសលធម៌ ក៏រលត់ហើយដែរ។

[២១៤] ពួកកុសលធម៌ របស់បុគ្គលណា ធ្លាប់រលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ របស់​បុគ្គលនោះ រលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់​បុគ្គល​ណា ធ្លាប់រលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ហើយ​ក្នុងទីនោះឬ។ កាលអកុសលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួក​អកុសលធម៌ របស់ពួកសត្វនោះ រលត់ហើយ ក្នុងទីនោះ តែពួកកុសលធម៌ របស់ពួក​សត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកសត្វនោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ រលត់ហើយ ក្នុងទីនោះ ទាំងពួកកុសលធម៌ ក៏រលត់​ហើយដែរ។

[២១៥] ពួកកុសលធម៌ របស់បុគ្គលណា ធ្លាប់រលត់ហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា ធ្លាប់រលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វនោះ រលត់ហើយក្នុងទីនោះ តែពួកកុសលធម៌ របស់ពួកសត្វនោះ មិនធ្លាប់រលត់ហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកសត្វនោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ រលត់ហើយ ក្នុងទីនោះ ទាំងពួកកុសលធម៌ ក៏រលត់​ហើយដែរ។

[២១៦] ពួកអកុសលធម៌ របស់បុគ្គលណា រលត់ហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់​បុគ្គលណា រលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទី​នោះ​ឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកអព្យាកតធម៌ របស់​ពួកអសញ្ញសត្វនោះ រលត់ហើយក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកសត្វនោះ មិន​រលត់​ហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកសត្វនោះ ក្រៅពីនេះ គឺពួកសត្វ​ចតុវោការៈ និងបញ្ចវោការៈ រលត់ហើយ ក្នុងទីនោះ ទាំងពួកអកុសលធម៌ ក៏រលត់​ហើយដែរ។

[២១៧] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកអកុសលធម៌ របស់បុគ្គល​នោះ រលត់ហើយឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ មិនមានទេ។

[២១៨] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកអព្យាកតធម៌ របស់បុគ្គល​នោះ មិនរលត់ហើយឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ មិនមានទេ។

[២១៩] ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកអព្យាកតធម៌ របស់បុគ្គល​នោះ មិនរលត់ហើយឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ មិនមានទេ។

[២២០] ពួកកុសលធម៌ មិនរលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ មិនរលត់ហើយ ក្នុងទីនោះ​ដែរឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ មិនរលត់ហើយ ក្នុងទីណា ពួក​កុសលធម៌ មិនរលត់ហើយ ក្នុងទីនោះឬ។ អើ។

[២២១] ពួកកុសលធម៌ មិនរលត់ហើយ ក្នុងទីណា ពួកអព្យាកតធម៌ មិនរលត់ហើយ ក្នុងទីនោះឬ។ រលត់ហើយ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ មិនរលត់ហើយ ក្នុងទីណា ពួកកុសលធម៌ មិនរលត់ហើយ ក្នុងទីនោះឬ។ មិនមានទេ។

[២២២] ពួកអកុសលធម៌ មិនរលត់ហើយ ក្នុងទីណា ពួកអ្យាកតធម៌ មិនរលត់ហើយ ក្នុងទីនោះឬ។ រលត់ហើយ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ មិនរលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ មិនរលត់ហើយ ក្នុងទីនោះឬ។ មិនមានទេ។

[២២៣] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ កាលអកុសលចិត្តទីពីរ របស់ពួក​សុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកកុសលធម៌ របស់ពួកសត្វនោះ មិនរលត់ហើយ ក្នុងទី​នោះទេ តែពួកអកុសលធម៌ របស់ពួកសត្វនោះ មិនរលត់ហើយ ក្នុងទីនោះ ក៏មិនមែន កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ឯពួកកុសលធម៌ របស់ពួក​អសញ្ញសត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេ ទាំងពួកអកុសលធម៌ ក៏រលត់ហើយដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ អើ។

[២២៤] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេ តែពួកអព្យាកតធម៌ របស់ពួកសត្វនោះ មិនរលត់ហើយ ក្នុងទីនោះ ក៏មិនមែន ឯពួក​កុសលធម៌ របស់ពួកសត្វនោះ កាលចូលទៅកាន់សុទ្ធាវាស មិនរលត់ហើយ ក្នុងទីនោះទេ ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ហើយដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គល​ណា មិនរលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទី​នោះឬ។ អើ។

[២២៥] ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកអកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនរលត់ហើយ ក្នុងទីនោះ​ទេ តែពួកអព្យាកតធម៌ របស់ពួកសត្វនោះ មិនរលត់ហើយ ក្នុងទីនោះ ក៏មិនមែន ឯពួក​អកុសលធម៌ របស់ពួកសត្វនោះ កាលចូលទៅកាន់សុទ្ធាវាស មិនរលត់ហើយ ក្នុងទី​នោះទេ ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ហើយដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់​បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ អើ។

[២២៦] ពួកកុសលធម៌ របស់បុគ្គលណា នឹងរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកជន ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់​នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ នឹងរលត់ តែពួកកុសលធម៌ របស់ពួកជន​នោះ នឹងមិនរលត់ទេ ឯពួកកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ នឹងរលត់ ទាំងពួក​អកុសលធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ អើ។

[២២៧] ពួកកុសលធម៌ របស់បុគ្គលណា នឹងរលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ពួក​កុសលធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ ពួកអព្យាកតធម៌ របស់ពួកព្រះអរហន្តនោះ នឹងរលត់ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ តែពួកកុសលធម៌ របស់ពួកព្រះអរហន្តនោះ នឹង​មិន​រលត់ទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ ក្រៅពីនេះ នឹងរលត់ ទាំងពួក​កុសលធម៌ ក៏នឹងរលត់ដែរ។

[២២៨] ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ពួក​អកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ ពួកអព្យាកតធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកជនដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុង​លំដាប់​នៃចិត្តណា នោះ នឹងរលត់ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ ក្រៅពីនេះ នឹងរលត់ ទាំងពួកអកុសលធម៌ ក៏នឹង​រលត់ដែរ។

[២២៩] ពួកកុសលធម៌ នឹងរលត់ ក្នុងទីណា។បេ។

[២៣០] ពួកកុសលធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់​បុគ្គល​នោះ នឹងរលត់ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកជននោះ ដែលនឹង​បាននូវ​មគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ នឹងរលត់ ក្នុងទី​នោះ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះទេ ឯពួកកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ នឹងរលត់ ក្នុងទីនោះ ទាំងពួកអកុសលធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ អើ។

[២៣១] ពួកកុសលធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់​បុគ្គល​នោះ នឹងរលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។  ពួកអព្យាកតធម៌ របស់ពួកព្រះអរហន្ត និងរបស់ពួកអសញ្ញសត្វនោះ នឹងរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ តែពួកកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទី​នោះទេ ឯពួកអព្យាកតធម៌ របស់ពួកសត្វនោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និង​បញ្ចវោការៈ នឹងរលត់ ក្នុងទីនោះ ទាំងពួកកុសលធម៌ ក៏នឹងរលត់ដែរ។

[២៣២] ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់​បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ ពួក​អព្យាកតធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួក​អសញ្ញសត្វនោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នឹងរលត់ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកសត្វនោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ នឹងរលត់ ក្នុងទីនោះ ទាំងពួកអកុសលធម៌ ក៏នឹងរលត់ដែរ។

[២៣៣] ពួកកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួក​កុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ឬ។ ពួកអកុលសធម៌របស់ពួកជននោះ ដែល​នឹង​បាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ នឹងមិន​រលត់ទេ តែពួកកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកព្រះអរហន្តនោះ នឹងមិនរលត់ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ ទាំងពួកកុសលធម៌ ក៏នឹងមិនរលត់ដែរ។

 [២៣៤] ពួកកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ឬ។ ពួកកុសលធម៌ របស់ពួកព្រះអរហន្តនោះ នឹងមិនរលត់ ក្នុងភង្គក្ខណៈ​នៃមគ្គដ៏ប្រសើរ តែពួកអព្យាកតធម៌ របស់ពួកព្រះអរហន្តនោះ នឹងមិនរលត់ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកព្រះអរហន្តនោះ នឹងមិនរលត់ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្តទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ដែរឬ។ អើ។

[២៣៥] ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកអព្យាកតធម៌ របស់បុគ្គល​នោះ នឹងមិនរលត់ឬ។ ពួកអកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀង​ដោយមគ្គដ៏​ប្រសើរ និងរបស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នឹង​មិន​រលត់ទេ តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ ក៏មិនមែន ឯពួក​កុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្តទេ ទាំងពួក​អព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិន​រលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ឬ។ អើ។

[២៣៦] ពួកកុសលធម៌ នឹងមិនរលត់ ក្នុងទីណា។បេ។

[២៣៧] ពួកកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់​បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គល​ណា នឹងមិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ នឹងមិនរលត់ ក្នុងទីនោះទេ តែពួកកុសលធម៌ របស់ពួក​ជននោះ នឹងមិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកព្រះអរហន្ត និងរបស់ពួកអសញ្ញសត្វនោះ នឹងមិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ ទាំងពួក​កុសលធម៌ ក៏នឹងមិនរលត់ដែរ។

[២៣៨] ពួកកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកព្រះអរហន្ត និងរបស់ពួកអសញ្ញសត្វនោះ នឹងមិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួក​កុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្តទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ អើ។

[២៣៩] ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកអសញ្ញសត្វ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នោះ នឹងមិនរលត់ ក្នុងទីនោះទេ តែពួកអព្យាកតធម៌ របស់ពួកជន​នោះ នឹងមិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកជននោះ នឹងមិន​រលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត ទាំងពួកអព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ អើ។

[២៤០] ពួកកុសលធម៌ របស់បុគ្គលណា រលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់​ហើយឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា រលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ ពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ គឺលោក​ដែលចូល​កាន់និរោធ និងពួកអសញ្ញសត្វ រលត់ហើយ ក្នុងភង្គក្ខណៈនៃចិត្ត ដែល​ប្រាសចាក​កុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់​ទេ ឯពួកអកុសលធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏រលត់ដែរ។

[២៤១] ពួកកុសលធម៌ របស់បុគ្គលណា រលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់​ហើយឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ ពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ គឺលោក​ដែល​ចូលកាន់និរោធ និងពួកអសញ្ញសត្វ រលត់ហើយ ក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាក​កុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏រលត់ដែរ។

[២៤២] ពួកអកុសលធម៌ របស់បុគ្គលណា រលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់​ហើយ​ឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ហើយ ពួក​អកុសលធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ ពួកអព្យាកតធម៌ របស់ពួកជន ទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ រលត់ហើយ ក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកអកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងភង្គក្ខណៈ​នៃអកុសល​ទាំងឡាយ ទាំងពួកអកុសលធម៌ ក៏រលត់ដែរ។

[២៤៣] ពួកកុសលធម៌ រលត់ ក្នុងទីណា។បេ។

[២៤៤] ពួកកុសលធម៌ របស់បុគ្គលណា រលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គល​នោះ រលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា រលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ក្នុងទីនោះឬ។ ពួក​អកុសលធម៌ របស់ពួកជនទាំងអស់នោះ រលត់ហើយ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃ​ចិត្តដែល​ប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏រលត់ដែរ។

[២៤៥] ពួកកុសលធម៌ របស់បុគ្គលណា រលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គល​នោះ រលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ក្នុងទីនោះឬ។ ពួក​អព្យាកតធម៌ របស់ពួកជនទាំងអស់នោះ គឺពួកអសញ្ញសត្វ រលត់ហើយ ក្នុងទីនោះ ក្នុង​ភង្គក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់​ពួកជននោះ មិនរលត់ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏រលត់ដែរ។

[២៤៦] ពួកអកុសលធម៌ របស់បុគ្គលណា រលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គល​នោះ រលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ក្នុងទីនោះឬ។ ពួក​អព្យាកតធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ រលត់ហើយ ក្នុងទីនោះ ក្នុងភង្គក្ខណៈ​នៃចិត្តដែលប្រាសចាកអកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួក​សត្វនោះ មិនរលត់ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកសត្វនោះ រលត់ហើយ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ទាំងពួកអកុសលធម៌ ក៏រលត់ដែរ។

[២៤៧] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ រលត់ហើយ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់​ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ដែរឬ។ មិនមានទេ។

[២៤៨] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ រលត់ហើយ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់​ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ទេឬ។ មិនមានទេ។

[២៤៩] ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ រលត់ហើយ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់​ហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ទេឬ។ មិនមានទេ។

[២៥០] ពួកកុសលធម៌ មិនរលត់ ក្នុងទីណា។បេ។

[២៥១] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់​បុគ្គល​នោះ មិនរលត់ហើយ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកសត្វទាំងអស់នោះ មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកសត្វនោះ មិនរលត់ហើយ ក្នុងទីនោះ ក៏មិនមែន កាលចិត្តទី ២ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ឯពួកកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនរលត់ ក្នុងទីនោះទេ ទាំងពួកអកុសលធម៌ ក៏មិនរលត់ហើយដែរ។ ម្យ៉ាងទៀត ពួក​អកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ ក្នុងទីនោះឬ។ អើ។

[២៥២] ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់​បុគ្គល​នោះ មិនរលត់ហើយ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកអសញ្ញសត្វ​ទាំងអស់​នោះ មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈ​នៃចិត្ត តែពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វនោះ មិនរលត់ហើយ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកសត្វនោះ កាលចូលទៅកាន់សុទ្ធាវាស មិនរលត់ ក្នុងទីនោះទេ ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ហើយដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ ក្នុងទីនោះឬ។ អើ។

[២៥៣] ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់​បុគ្គល​នោះ មិនរលត់ហើយ ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកអសញ្ញសត្វ​ទាំងអស់នោះ មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកអកុសល ក្នុង​ឧប្បាទក្ខណៈនៃចិត្ត តែពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វនោះ មិនរលត់ហើយ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកសត្វនោះ កាលចូលទៅកាន់សុទ្ធាវាស មិនរលត់ ក្នុងទីនោះទេ ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ហើយដែរ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គល​នោះ មិនរលត់ ក្នុងទីនោះឬ។ អើ។

[២៥៤] ពួកកុសលធម៌ របស់បុគ្គលណា រលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ នឹង​រលត់​ដែរឬ។ ពួកកុសលធម៌ របស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់​នៃចិត្តណា ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ រលត់ ក្នុងភង្គក្ខណៈនៃចិត្តនោះ តែពួក​អកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ទេ ឯពួកកុសលធម៌ របស់ពួកជននោះ រលត់ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្រៅពីនេះ ទាំងពួកអកុសលធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ ពួកអកុសលធម៌ របស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួក​អសញ្ញសត្វ នឹងរលត់ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈ​នៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ទេ ឯពួកអកុសលធម៌ របស់ពួក​ជននោះ នឹងរលត់ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏រលត់ដែរ។

[២៥៥] ពួកកុសលធម៌ របស់បុគ្គលណា រលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ ពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែល​ចូលកាន់និរោធ និងពួកអសញ្ញសត្វ នឹងរលត់ ក្នុងភង្គក្ខណៈ នៃចិត្តដែលប្រាសចាក​កុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ទេ ឯពួក​អព្យាកតធម៌ របស់ពួកជននោះ នឹងរលត់ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ទាំងពួក​កុសលធម៌ ក៏រលត់ដែរ។

[២៥៦] ពួកអកុសលធម៌ របស់បុគ្គលណា រលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ពួក​អកុសលធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ ពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ នឹងរលត់ ក្នុងភង្គក្ខណៈ នៃចិត្តដែល​ប្រាសចាកអកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ នឹងរលត់ ក្នុងភង្គក្ខណៈនៃ​អកុសល​ទាំងឡាយ ទាំងពួកអកុសលធម៌ ក៏រលត់ដែរ។

[២៥៧] ពួកកុសលធម៌ រលត់ ក្នុងទីណា។បេ។

[២៥៨] ពួកកុសលធម៌ របស់បុគ្គលណា រលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គល​នោះ នឹងរលត់ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកជននោះ ដែលនឹងបាននូវ​មគ្គដ៏​ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ រលត់ ក្នុងភង្គក្ខណៈ​នៃចិត្ត​នោះ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះទេ ពួកកុសលធម៌ របស់ពួកជននោះ រលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្រៅពីនេះ ទាំងពួកអកុសលធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ក្នុងទីនោះឬ។ ពួក​អកុសលធម៌ របស់ពួកជនទាំងអស់នោះ នឹងរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈ​នៃចិត្ត​ដែលប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួក ជននោះ មិនរលត់ ក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកជននោះ នឹងរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏រលត់ដែរ។

[២៥៩] ពួកកុសលធម៌ របស់បុគ្គលណា រលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គល​នោះ នឹងរលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ ក្នុងទីនោះឬ។ ពួក​អព្យាកតធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ នឹងរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈ​នៃចិត្តដែលប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួក​ជន​នោះ មិនរលត់ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ នឹងរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏រលត់ដែរ។

[២៦០] ពួកអកុសលធម៌ របស់បុគ្គលណា រលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់​បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ ក្នុងទីនោះឬ។ ពួក​អព្យាកតធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ នឹងរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈ​នៃចិត្ត ដែលប្រាសចាកអកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួក​ជននោះ មិនរលត់ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ នឹងរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ទាំងពួកអកុសលធម៌ ក៏រលត់ដែរ។

[២៦១] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់​និរោធ និងពួកអសញ្ញសត្វ មិនរលត់ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុង​ឧប្បាទក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកព្រះអរហន្ត ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ នឹងរបស់ពួកជន ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា មិនរលត់ ក្នុងឧប្បាទក្ខណៈនៃចិត្ត​នោះទេ ទាំងពួកអកុសលធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់​បុគ្គលណា នឹងមិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ដែរឬ។ ពួក​អកុសលធម៌ របស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុង​ភង្គក្ខណៈនៃមគ្គដ៏ប្រសើរ នឹងមិនរលត់ ក្នុងភង្គក្ខណៈនៃចិត្តនោះ តែពួកកុសលធម៌ របស់​ពួក​ជននោះ មិនរលត់ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកព្រះអរហន្ត ក្នុង​ឧប្បាទក្ខណៈ​នៃមគ្គដ៏ប្រសើរ និងរបស់ពួកជន ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់​នៃ​ចិត្តណា នោះ នឹងមិនរលត់ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះទេ ទាំងពួកកុសលធម៌ ក៏មិន​រលត់ដែរ។

[២៦២] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់​និរោធ និងពួកអសញ្ញសត្វ មិនរលត់ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុង​ឧប្បាទក្ខណៈនៃចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្តទេ ទាំងពួក​អព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិន​រលត់ ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ដែរឬ។ អើ។

[២៦៣] ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ទេឬ។ ពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់​និរោធ និងពួកអសញ្ញសត្វ មិនរលត់ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកអកុសល ក្នុង​ឧប្បាទក្ខណៈនៃចិត្ត តែពួកអព្យាកតធម៌ របស់ជននោះ នឹងមិនរលត់ ក៏មិនមែន ឯពួក​អកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្តទេ ទាំងពួក​អព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិន​រលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ទេឬ។ អើ។

[២៦៤] ពួកកុសលធម៌ មិនរលត់ ក្នុងទីណា។បេ។

[២៦៥] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់​បុគ្គល​នោះ នឹងមិនរលត់ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ មិន​រលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួក​កុសលធម៌ របស់ពួកព្រះអរហន្ត ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់ពួក​អសញ្ញសត្វ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នោះ មិនរលត់ ក្នុងទី​នោះ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះទេ ទាំងពួកអកុសលធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាង​ទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់​បុគ្គលនោះ មិនរលត់ ក្នុងទីនោះទេឬ។ ពួកអកុសលធម៌ របស់ពួកជន ដែលនឹងបាន​នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ នឹងមិនរលត់ ក្នុងទី​នោះ ក្នុងភង្គក្ខណៈនៃចិត្តនោះ តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកព្រះអរហន្ត ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់ពួកអសញ្ញសត្វ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នោះ នឹង​មិន​រលត់ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះទេ ទាំងពួកកុសលធម៌ ក៏មិនរលត់ដែរ។

[២៦៦] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់​បុគ្គល​នោះ នឹងមិនរលត់ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកអសញ្ញសត្វទាំងអស់​នោះ មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងឧប្បាទក្ខណៈ​នៃ​ចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួក​កុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្តទេ ទាំងពួក​អព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិន​រលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ ក្នុងទីនោះទេឬ។ អើ។

[២៦៧] ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកអព្យាកតធម៌ របស់​បុគ្គល​នោះ នឹងមិនរលត់ ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកអសញ្ញសត្វ ទាំងអស់​នោះ មិនរលត់ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកអកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួក​អកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្តទេ ទាំង​ពួក​អព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹង​មិនរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ ក្នុងទីនោះទេឬ។ អើ។

[២៦៨] ពួកកុសលធម៌ របស់បុគ្គលណា រលត់ហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកជន ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នោះ រលត់ហើយ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ទេ ឯពួកកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ រលត់ហើយ ទាំងពួកអកុសលធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួក​អកុសលធម៌ របស់បុគ្គលណា នឹងរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ អើ។

[២៦៩] ពួកកុសលធម៌ របស់បុគ្គលណា រលត់ហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ទេ ឯពួកកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ រលត់ហើយ ទាំងពួកអព្យាកតធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ អើ។

[២៧០] ពួកអកុសលធម៌ របស់បុគ្គលណា រលត់ហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ ពួកអកុសលធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងភង្គក្ខណៈនៃ​បច្ឆិមចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ទេ ឯពួកអកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ រលត់ហើយ ទាំងពួកអព្យាកតធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ អើ។

[២៧១] ពួកកុសលធម៌ រលត់ហើយ ក្នុងទីណា។បេ។

[២៧២] ពួកកុសលធម៌ របស់បុគ្គលណា រលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ របស់​បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀង​ដោយមគ្គដ៏ប្រសើរ និងរបស់ពួកជន ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នោះ រលត់ហើយ ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះទេ ឯពួកកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និង​បញ្ចវោការៈ រលត់ហើយ ទាំងពួកអកុសលធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួក​អកុសលធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ រលត់​ហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួក​អកុសលធម៌ របស់ពួកសត្វនោះ នឹងរលត់ ក្នុងទីនោះ តែពួកកុសលធម៌ របស់ពួក​សត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួក​សត្វចតុវោការៈ និងបញ្ចវោការៈ នឹងរលត់ ក្នុងទីនោះ ទាំងពួកកុសលធម៌ ក៏រលត់​ហើយដែរ។

[២៧៣] ពួកកុសលធម៌ របស់បុគ្គលណា រលត់ហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះទេ ឯពួកកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ រលត់ហើយ ក្នុងទីនោះ ទាំងពួកអព្យាកតធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វនោះ នឹងរលត់ ក្នុងទីនោះ តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ នឹងរលត់ ក្នុងទីនោះ ទាំងពួកកុសលធម៌ ក៏រលត់ហើយដែរ។

[២៧៤] ពួកអកុសលធម៌ របស់បុគ្គលណា រលត់ហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ រលត់ហើយ ក្នុងទីនោះ ទាំងពួកអព្យាកតធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វនោះ នឹងរលត់ ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ នឹងរលត់ ក្នុងទីនោះ ទាំងពួក​អកុសលធម៌ ក៏រលត់ហើយដែរ។

[២៧៥] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកអកុសលធម៌ របស់បុគ្គល​នោះ នឹងមិនរលត់ដែរឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ រលត់ហើយ។

[២៧៦] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកអព្យាកតធម៌ របស់បុគ្គល​នោះ នឹងមិនរលត់ឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ រលត់ហើយ។

[២៧៧] ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកអព្យាកតធម៌ របស់បុគ្គល​នោះ នឹងមិនរលត់ឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ រលត់ហើយ។

[២៧៨] ពួកកុសលធម៌ មិនរលត់ហើយ ក្នុងទីណា។បេ។

[២៧៩] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធវាសសត្វ កំពុង​ប្រព្រឹត្តទៅ ពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ហើយ ក្នុងទីនោះ តែពួក​អកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេ ទាំងពួកអកុសលធម៌ ក៏នឹងមិន​រលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកជន ដែលនឹង​បាននូវ​មគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នោះ នឹងមិនរលត់ ក្នុងទីនោះ តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ហើយ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួក​អសញ្ញសត្វនោះ នឹងមិនរលត់ ក្នុងទីនោះទេ ទាំងពួកកុសលធម៌ ក៏មិនរលត់ហើយដែរ។

[២៨០] ពួកកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ នឹងមិនរលត់។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណាពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ រលត់ហើយ។

[២៨១] ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ នឹងរលត់។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់​ហើយ ក្នុងទីនោះឬ។ រលត់ហើយ។

ចប់ និរោធវារៈ។

[២៨២] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ មិនមែនទេ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា រលត់ ពួក​កុសលធម៌ របស់បុគ្គលនោះ កើតឡើងឬ។ មិនមែនទេ។

[២៨៣] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ មិនមែនទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ ពួក​កុសលធម៌ របស់បុគ្គលនោះ កើតឡើងឬ។ មិនមែនទេ។

[២៨៤] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ មិនមែនទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ ពួក​អកុសលធម៌ របស់បុគ្គលនោះ កើតឡើងឬ។ មិនមែនទេ។

[២៨៥] ពួកកុសលធម៌ កើតឡើង ក្នុងទីណា ពួកអកុសលធម៌ រលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាង​ទៀត ពួកអកុសលធម៌ រលត់ក្នុងទីណា ពួកកុសលធម៌ កើតឡើង ក្នុងទីនោះឬ។ អើ។

[២៨៦] ពួកកុសលធម៌ កើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ រលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ រលត់ ក្នុងទីណា ពួកកុសលធម៌ កើតឡើង ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ រលត់ ក្នុងទីនោះ គឺក្នុងអសញ្ញសត្វ តែពួកកុសលធម៌ មិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ រលត់ ក្នុងទីនោះ គឺក្នុងចតុវោការភព និងបញ្ចវោការភព ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។

[២៨៧] ពួកអកុសលធម៌ កើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ រលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ រលត់ក្នុងទីណា ពួកអកុសលធម៌ កើតឡើង ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ រលត់ ក្នុងទីនោះ គឺក្នុងអសញ្ញសត្វ តែពួកអកុសលធម៌ មិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ រលត់ ក្នុងទីនោះ គឺក្នុងចតុវោការភព និងបញ្ចវោការភព ទាំងពួកអកុសលធម៌ ក៏កើតឡើងដែរ។

[២៨៨] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់​បុគ្គល​នោះ រលត់ ក្នុងទីនោះឬ។ មិនមែនទេ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គល​ណា រលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើង ក្នុងទីនោះឬ។ មិន​មែនទេ។

[២៨៩] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់​បុគ្គលនោះ រលត់ ក្នុងទីនោះឬ។ មិនមែនទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គល​ណា រលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើង ក្នុងទីនោះឬ។ មិន​មែនទេ។

[២៩០] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់​បុគ្គលនោះ រលត់ ក្នុងទីនោះឬ។ មិនមែនទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គល​ណា រលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើង ក្នុងទីនោះឬ។ មិន​មែនទេ។

[២៩១] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ឬ។ ពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃ​កុសល​ទាំងឡាយទេ តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកអកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាក​កុសល ទាំងពួកអកុសលធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់​បុគ្គលណា មិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងឬ។ ពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ នៃពួកកុសលធម៌ របស់​ពួកជននោះ មិនកើតឡើង ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកជននោះ គឺលោក​ដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ មិនរលត់ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែល​ប្រាសចាក​កុសល ក្នុងភង្គក្ខណៈ នៃចិត្តដែលប្រាសចាកអកុសល ទាំងពួកកុសលធម៌ ក៏មិន​កើតឡើងដែរ។

[២៩២] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ឬ។ ពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលច្យុត មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល តែពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលកើតឡើង មិនកើតឡើង ក្នុងភង្គក្ខណៈនៃកុសលនិងអកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែល​ប្រាសចាកកុសល ក្នុងបវត្តិកាល ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើត​ឡើងឬ។ ពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក្នុងឧប្បាទក្ខណៈ នៃកុសលចិត្ត​ទាំងឡាយ តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក៏មិនមែន ឯពួក​អព្យាកតធម៌ របស់ពួកជនទាំងអស់នោះ កាលកើតឡើង មិនរលត់ ក្នុងភង្គក្ខណៈនៃ​កុសល និងអកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាក​កុសល ក្នុងបវត្តិកាល ទាំងពួកកុសលធម៌ ក៏មិនកើតឡើងដែរ។

[២៩៣] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គល​នោះ មិនរលត់ដែរឬ។ ពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលច្យុត មិនកើត​ឡើង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល តែពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកជនទាំងអស់ កាលកើតឡើង មិនកើតឡើង ក្នុងភង្គក្ខណៈនៃកុសល និងអកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈ នៃចិត្ត​ដែល​ប្រាសចាកអកុសល ក្នុងបវត្តិកាល ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាង​ទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងឬ។ ពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក្នុងឧប្បាទក្ខណៈ នៃអកុសលទាំងឡាយ តែពួកអកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក៏មិនមែន ឯពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ កាលកើតឡើង មិនរលត់ ក្នុងភង្គក្ខណៈ​នៃកុសល និងអកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាក​អកុសល ក្នុងបវត្តិកាល ទាំងពួកអកុសលធម៌ ក៏មិនកើតឡើងដែរ។

[២៩៤] ពួកកុសលធម៌ មិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ មិនរលត់ ក្នុងទីនោះ​ដែរឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ មិនរលត់ ក្នុងទីណា ពួកកុសលធម៌ មិនកើត​ឡើង ក្នុងទីនោះឬ។ អើ។

[២៩៥] ពួកកុសលធម៌ មិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ មិនរលត់ ក្នុងទីនោះឬ។ រលត់។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ មិនរលត់ ក្នុងទីណា ពួកកុសលធម៌ មិនកើតឡើង ក្នុងទីនោះឬ។ មិនមានទេ។

[២៩៦] ពួកអកុសលធម៌ មិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ មិនរលត់ ក្នុងទីនោះ​ឬ។ រលត់។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ មិនរលត់ ក្នុងទីណា ពួកអកុសលធម៌ មិនកើត​ឡើង ក្នុងទីនោះឬ។ មិនមានទេ។

[២៩៧] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយទេ ឯពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកអកុសល ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាក​កុសល ទាំងពួកអកុសលធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គល​ណា មិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈ​នៃកុសល​ទាំងឡាយ តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនរលត់ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈ​នៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈ នៃចិត្តដែលប្រាសចាកអកុសល ទាំងពួក​កុសលធម៌ ក៏មិនកើតឡើងដែរ។

[២៩៨] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលច្យុត មិនកើតឡើង ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល តែពួក​អព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួក​ជន​ទាំងអស់នោះ កាលកើតឡើង មិនកើតឡើង ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសល និងអកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងបវត្តិកាល ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈ​នៃកុសលទាំងឡាយទេ តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងទីនោះ ក៏មិនមែន ឯពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ កាលកើតឡើង មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសល និងអកុសលទាំងឡាយ ក្នុងអរូបភព ក្នុង​ឧប្បាទក្ខណៈ​នៃចិត្ត ដែលប្រាសចាកកុសល ក្នុងបវត្តិកាល ទាំងពួកកុសលធម៌ ក៏មិនកើត​ឡើងដែរ។

[២៩៩] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលច្យុត មិនកើតឡើង ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល តែពួក​អព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលកើតឡើង មិនកើតឡើង ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃ​កុសល និងអកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាក​អកុសល ក្នុងបវត្តិកាល ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់បុគ្គលណា មិនរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយទេ តែពួកអកុសលធម៌ របស់ពួកជននោះ មិនកើត​ឡើង ក្នុងទីនោះ ក៏មិនមែន ឯពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ កាលកើត​ឡើង មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃកុសល និងអកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកអកុសល ក្នុងបវត្តិកាល ទាំងពួកអកុសលធម៌ ក៏មិនកើតឡើងដែរ។

[៣០០] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ពួកអកុសលធម៌ របស់បុគ្គល​នោះ រលត់ហើយឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា រលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយឬ។ អើ។

[៣០១] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ពួកអព្យាកតធម៌ របស់បុគ្គល​នោះ រលត់ហើយឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយឬ។ អើ។

[៣០២] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ពួកអព្យាកតធម៌ របស់បុគ្គល​នោះ រលត់ហើយឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយឬ។ អើ។

[៣០៣] ពួកកុសលធម៌ កើតឡើងហើយ ក្នុងទីណា ពួកអកុសលធម៌ រលត់ហើយ ក្នុង​ទីនោះ​ឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ រលត់ហើយ ក្នុងទីណា ពួកកុសលធម៌ កើត​ឡើងហើយ ក្នុងទីនោះឬ។ អើ។

[៣០៤] ពួកកុសលធម៌ កើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ រលត់ហើយ ក្នុងទី​នោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ រលត់ហើយ ក្នុងទីណា ពួកកុសលធម៌ កើត​ឡើង​ហើយ ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ រលត់ហើយ ក្នុងទីនោះ គឺក្នុងអសញ្ញសត្វ តែ​ពួក​កុសលធម៌ មិនកើតឡើងហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ រលត់ហើយ ក្នុង​ទី​នោះ គឺក្នុងចតុវោការភព និងបញ្ចវោការភព ទាំងពួកកុសលធម៌ ក៏កើតឡើង​ហើយដែរ។

[៣០៥] ពួកអកុសលធម៌ កើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ រលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ រលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ កើតឡើងហើយ ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ រលត់ហើយ ក្នុងទីនោះ គឺក្នុង​អសញ្ញសត្វ តែពួកអកុសលធម៌ មិនកើតឡើងហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ រលត់ហើយ ក្នុងទីនោះ គឺក្នុងចតុវោការភព និងបញ្ចវោការភព ទាំងពួកអកុសលធម៌ ក៏កើត​ឡើងហើយដែរ។

[៣០៦] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ក្នុងទីណា ពួក អកុសលធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់​បុគ្គល​ណា រលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយ ក្នុងទីនោះឬ។ កាលអកុសលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួក​អកុសលធម៌ របស់ពួកសត្វនោះ រលត់ហើយ ក្នុងទីនោះ តែពួកកុសលធម៌ របស់ពួក​សត្វ​នោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកសត្វនោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ រលត់ហើយ ក្នុងទីនោះ ទាំងពួកកុសលធម៌ ក៏កើត​ឡើងហើយដែរ។

[៣០៧] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វនោះ រលត់ហើយ ក្នុងទីនោះ តែពួកកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកសត្វនោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ រលត់ហើយ ក្នុងទីនោះ ទាំងពួកកុសលធម៌ ក៏កើត​ឡើងហើយដែរ។

[៣០៨] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់​បុគ្គល​ណា រលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វនោះ រលត់ហើយ ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកសត្វនោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ រលត់ហើយ ក្នុងទីនោះ ទាំងពួកអកុសលធម៌ ក៏កើត​ឡើងហើយដែរ។

[៣០៩] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ពួកអកុសលធម៌ របស់​បុគ្គល​នោះ មិនរលត់ហើយឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គល​ណា មិនរលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ ឈ្មោះថា មិនកើតឡើងហើយឬ។ មិនមានទេ។

[៣១០] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ពួកអព្យាកតធម៌ របស់​បុគ្គលនោះ មិនរលត់ហើយឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គល​ណា មិនរលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ ឈ្មោះថា មិនកើតឡើងហើយឬ។ មិនមានទេ។

[៣១១] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ពួកអព្យាកតធម៌ របស់​បុគ្គលនោះ មិនរលត់ហើយឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គល​ណា មិនរលត់ហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ ឈ្មោះថា មិនកើតឡើង​ហើយ​ឬ។ មិនមានទេ។

[៣១២] ពួកកុសលធម៌ មិនកើតឡើងហើយ ក្នុងទីណា ពួកអកុសលធម៌ មិនរលត់ហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ មិនរលត់ហើយ ក្នុងទីណា ពួក​កុសលធម៌ ឈ្មោះថា មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។

[៣១៣] ពួកកុសលធម៌ មិនកើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ មិនរលត់ហើយ ក្នុងទីនោះឬ។ រលត់ហើយ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ មិនរលត់ហើយ ក្នុងទីណា ពួកកុសលធម៌ ឈ្មោះថា មិនកើតឡើងហើយ ក្នុងទីនោះឬ។ មិនមានទេ។

[៣១៤] ពួកអកុសលធម៌ មិនកើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ មិនរលត់ហើយ ក្នុងទីនោះឬ។ រលត់ហើយ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ មិនរលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ ឈ្មោះថា មិនកើតឡើងហើយ ក្នុងទីនោះឬ។ មិនមានទេ។

[៣១៥] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ កាលអកុសលចិត្តទីពីរ របស់ពួក​សុទ្ធាវាស​សត្វ កំពុងប្រព្រឹត្តទៅ ពួកកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ តែពួកអកុសលធម៌ របស់ពួកសត្វនោះ មិនរលត់ហើយ ក្នុងទីនោះ ក៏មិន​មែន ឯពួកកុសលធម៌ របស់ពួកអសញ្ញសត្វនោះ កាលចូលទៅកាន់សុទ្ធាវាសៈ មិនកើត​ឡើង​ហើយ ក្នុងទីនោះទេ ទាំងពួកអកុសលធម៌ ក៏មិនរលត់ហើយដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គល​នោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។  អើ។

[៣១៦] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនកើតឡើងហើយ ក្នុងទី​នោះ​ទេ តែពួកអព្យាកតធម៌ របស់ពួកសត្វនោះ មិនរលត់ហើយ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកសត្វនោះ កាលចូលទៅកាន់សុទ្ធាវាស មិនកើតឡើងហើយ ក្នុងទីនោះទេ ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ហើយដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើត​ឡើងហើយ ក្នុងទីនោះឬ។  អើ។

[៣១៧] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ក្នុងទីណា ពួក​អព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួក​សុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកអកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនកើត​ឡើង​ហើយ ក្នុងទីនោះទេ តែពួកអព្យាកតធម៌ របស់ពួកសត្វនោះ មិនរលត់ហើយ ក្នុងទី​នោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកសត្វនោះ កាលចូលទៅកាន់សុទ្ធាវាស មិនកើតឡើងហើយ ក្នុងទីនោះ ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គល​នោះ មិនរលត់ហើយ ក្នុងទីនោះឬ។  អើ។

[៣១៨] ពួកកុសលធម៌ របស់បុគ្គលណា នឹងកើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ (ពួកជន) ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ពួក​កុសលធម៌ របស់ពួកជននោះ នឹងកើតឡើង តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិន​រលត់ទេ ឯពួកកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ នឹងកើតឡើង ទាំងពួក​អកុសលធម៌ ក៏រលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ពួក​កុសលធម៌ របស់បុគ្គលនោះ នឹងកើតឡើងឬ។ អើ។

[៣១៩] ពួកកុសលធម៌ របស់បុគ្គលណា នឹងកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ នឹងកើតឡើងឬ។ ពួកអព្យាកតធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀង​ដោយមគ្គដ៏ប្រសើរនោះ នឹងរលត់ តែពួកកុសលធម៌ របស់ពួកព្រះអរហន្តនោះ នឹងមិន​កើត​ឡើងទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ ក្រៅពីនេះ នឹងរលត់ ទាំងពួក​កុសលធម៌ ក៏នឹងកើតឡើងដែរ។

[៣២០] ពួកអកុសលធម៌ របស់បុគ្គលណា នឹងកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គល​នោះ នឹងរលត់ឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ពួក​អកុសលធម៌ របស់បុគ្គលនោះ នឹងកើតឡើងឬ។ ពួកអព្យាកតធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នោះ នឹងរលត់ (ក្នុងលំដាប់នៃចិត្តនោះ) តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនកើតឡើងទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ ក្រៅពីនេះ នឹងរលត់ ទាំងពួកអកុសលធម៌ ក៏នឹងកើតឡើងដែរ។

[៣២១] ពួកកុសលធម៌ នឹងកើតឡើង ក្នុងទីណា ពួកអកុសលធម៌ នឹងរលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ នឹងរលត់ ក្នុងទីណា ពួកកុសលធម៌ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។

[៣២២] ពួកកុសលធម៌ នឹងកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ នឹងរលត់ ក្នុងទីនោះ​ឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ នឹងរលត់ ក្នុងទីណា ពួកកុសលធម៌ នឹងកើតឡើង ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ នឹងរលត់ ក្នុងទីនោះ គឺក្នុងអសញ្ញសត្វ តែពួកកុសលធម៌ នឹងមិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ នឹងរលត់ ក្នុងទីនោះ គឺក្នុង​ចតុវោការភព និងបញ្ចវោការភព ទាំងពួកកុសលធម៌ នឹងកើតឡើងដែរ។

[៣២៣] ពួកអកុសលធម៌ នឹងកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ នឹងរលត់ ក្នុងទីនោះ​ឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ នឹងរលត់ ក្នុងទីណា ពួកអកុសលធម៌ នឹងកើតឡើង ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ នឹងរលត់ ក្នុងទីនោះ គឺក្នុងអសញ្ញសត្វ តែពួក​អកុសលធម៌ នឹងមិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ នឹងរលត់ ក្នុងទីនោះ គឺក្នុងចតុវោការភព និងបញ្ចវោការភព ទាំងពួកអកុសលធម៌ ក៏នឹងកើតឡើងដែរ។

[៣២៤] ពួកកុសលធម៌ របស់បុគ្គលណា នឹងកើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់​បុគ្គលនោះ នឹងរលត់  ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកជននោះ ដែលនឹងបាន​នូវមគ្គដ៏​ប្រសើរ ក្នុងលំដាប់នៃចិត្តនោះ នឹងកើតឡើង ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះទេ ឯពួកកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ នឹងកើតឡើង ក្នុងទីនោះ ទាំងពួក​អកុសលធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ នឹងកើតឡើង ក្នុងទីនោះឬ ។ អើ។

[៣២៥] ពួកកុសលធម៌ របស់បុគ្គលណា នឹងកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់  ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គល​ណា នឹងរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួក​អសញ្ញសត្វ​នោះ នឹងរលត់ ក្នុងទីនោះ  តែពួកកុសលធម៌ របស់ពួកជននោះ នឹងមិនកើត​ឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ នឹងរលត់ ក្នុងទីនោះ ទាំងពួកកុសលធម៌ ក៏នឹងកើតឡើងដែរ។

[៣២៦] ពួកអកុសលធម៌ របស់បុគ្គលណា នឹងកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់  ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គល​ណា នឹងរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួក​អសញ្ញសត្វ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នោះ នឹងរលត់ ក្នុងទីនោះ  តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឯពួក​អព្យាកតធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ នឹង​រលត់ ក្នុងទីនោះ ទាំងពួកអកុសលធម៌ ក៏នឹងកើតឡើងដែរ។

[៣២៧] ពួកកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ពួកអកុសលធម៌ របស់​បុគ្គល​នោះ នឹងមិនរលត់ដែរឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិន​រលត់ ពួកកុសលធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើងឬ។ ពួកអកុសលធម៌ របស់ពួក​ជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នឹងមិនរលត់ តែពួក​កុសលធម៌ របស់ពួកជននោះ នឹងមិនកើតឡើង ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួក​ព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ នឹងមិនរលត់ទេ ទាំងពួក កុសលធម៌ ក៏នឹងមិនកើតឡើងដែរ។

[៣២៨] ពួកកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គល​នោះ នឹងមិនរលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀង​ដោយ​មគ្គដ៏ប្រសើរ នោះ នឹងមិនកើតឡើងទេ ពួកអព្យាកតធម៌ របស់ពួកព្រះអរហន្តនោះ នឹងមិន​រលត់ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកព្រះអរហន្តនោះ នឹងមិនកើតឡើង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្តទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ នឹងមិន​កើតឡើងឬ។ អើ។

[៣២៩] ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គល​នោះ នឹងមិនរលត់ដែរឬ។ ពួកអកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀង​ដោយមគ្គ​ដ៏ប្រសើរ និងរបស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នឹងមិនកើតឡើង តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនកើតឡើង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្តទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើងឬ។ អើ។

[៣៣០] ពួកកុសលធម៌ នឹងមិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ នឹងមិនរលត់ ក្នុងទីនោះទេ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ នឹងមិនរលត់ ក្នុងទីណា ពួកកុសលធម៌ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។

[៣៣១] ពួកកុសលធម៌ នឹងមិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ នឹងមិនរលត់ ក្នុងទីនោះឬ។ នឹងរលត់។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ នឹងមិនរលត់ ក្នុងទីណា ពួក​កុសលធម៌ នឹងមិនកើតឡើង ក្នុងទីនោះឬ។ មិនមានទេ។

[៣៣២] ពួកអកុសលធម៌ នឹងមិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ នឹងមិនរលត់ ក្នុងទីនោះឬ។ នឹងរលត់។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ នឹងមិនរលត់ ក្នុងទីណា ពួក​អកុសលធម៌ នឹងមិនកើតឡើង ក្នុងទីនោះឬ។ មិនមានទេ។

[៣៣៣] ពួកកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់​បុគ្គល​ណា នឹងមិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុង​លំដាប់នៃចិត្តណា នឹងមិនរលត់ ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិន​កើតឡើង ក្នុងទីនោះ ក៏មិនមែន តែពួកកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀង​ដោយមគ្គដ៏ប្រសើរ និងរបស់ពួកអសញ្ញសត្វនោះ នឹងមិនរលត់ ក្នុងទីនោះទេ ទាំងពួក​កុសលធម៌ ក៏នឹងមិនកើតឡើងដែរ។

[៣៣៤] ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកព្រះអរហន្ត អ្នក​ព្រមព្រៀង​ដោយមគ្គដ៏ប្រសើរ និងរបស់ពួកអសញ្ញសត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួក​កុសលធម៌ របស់ពួកជននោះ នឹងមិនកើតឡើង ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្តទេ ទាំង​ពួកអព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹង​មិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។

[៣៣៥] ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកអសញ្ញសត្វ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នោះ នឹងមិនកើតឡើង ក្នុងទីនោះ តែពួកអព្យាកតធម៌ របស់ពួក​ជន​នោះ នឹងមិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកជននោះ នឹងមិន​កើតឡើង ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត ទាំងពួកអព្យាកតធម៌ ក៏នឹងមិនរលត់​ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួក​អកុសលធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។

[៣៣៦] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ហើយដែរឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា រលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងដែរឬ។ ពួកអកុសលធម៌ របស់ពួកជនទាំង​អស់​នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ រលត់ហើយ ក្នុង​ឧប្បាទក្ខណៈ​នៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើងទេ ឯពួកអកុសលធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។

[៣៣៧] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ហើយ ពួក​កុសលធម៌ របស់បុគ្គលនោះ កើតឡើងដែរឬ។ ពួកអព្យាកតធម៌ របស់ពួកជនទាំងអស់​នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ រលត់ហើយ ក្នុងឧប្បាទក្ខណៈ​នៃចិត្តដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើងទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងឧប្បាទក្ខណៈ​នៃ​កុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។

[៣៣៨] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ហើយដែរឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងដែរឬ។ ពួកអព្យាកតធម៌ របស់ពួកជនទាំង​អស់​នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ រលត់ហើយ ក្នុង​ឧប្បាទក្ខណៈ​នៃចិត្ត ដែលប្រាសចាកអកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកជននោះ មិនកើតឡើងទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងឧប្បាទក្ខណៈនៃអកុសលទាំងឡាយ ទាំងពួកអកុសលធម៌ ក៏កើតឡើងដែរ។

[៣៣៩] ពួកកុសលធម៌ កើតឡើង ក្នុងទីណា។  បេ។

[៣៤០] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់​បុគ្គលនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គល​ណា រលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ រលត់ហើយ ក្នុងឧប្បាទក្ខណៈនៃចិត្តដែល​ប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនកើត​ឡើង ក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងទីនោះ ក្នុង​ឧប្បាទក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។

[៣៤១] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ រលត់ហើយ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួក​កុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួក​ជននោះ រលត់ហើយ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ទាំងពួក​កុសលធម៌ ក៏កើតឡើងដែរ។

[៣៤២] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់​បុគ្គលនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គល​ណា រលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើង ក្នុងទី​នោះដែរឬ។ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ រលត់ហើយ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃអកុសលទាំងឡាយ ទាំងពួកអកុសលធម៌ ក៏កើតឡើងដែរ។

[៣៤៣] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ រលត់ហើយ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិន​រលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងដែរឬ។ មិនមានទេ។

[៣៤៤] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ហើយឬ។ រលត់ហើយ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់​ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងឬ។ មិនមានទេ។

[៣៤៥] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គល​នោះ មិនរលត់ហើយឬ។ រលត់ហើយ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងឬ។ មិនមានទេ។

[៣៤៦] ពួកកុសលធម៌ មិនកើតឡើង ក្នុងទីណា។បេ។

[៣៤៧] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គល​នោះ មិនរលត់ហើយ ក្នុងទីនោះដែរឬ។ ពួកកុសលធម៌ របស់ពួកជនទាំង​អស់នោះ មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកជននោះ មិនរលត់ហើយ ក្នុងទីនោះ ក៏មិនមែន កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ឯពួកកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនកើតឡើង ក្នុងទីនោះទេ ទាំងពួកអកុសលធម៌ ក៏មិនរលត់​ហើយ​ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ អើ។

[៣៤៨] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះដែរឬ។ ពួកកុសលធម៌ របស់ពួកអសញ្ញសត្វ​ទាំងអស់នោះ មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ហើយ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកជននោះ  កាលចូលទៅកាន់សុទ្ធាវាស មិនកើតឡើង ក្នុងទីនោះទេ ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ហើយដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើត​ឡើង ក្នុងទីនោះឬ។ អើ។

[៣៤៩] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ហើយ ក្នុងទីនោះដែរឬ។ ពួកអកុសលធម៌ របស់ពួក​អសញ្ញសត្វ ទាំងអស់នោះ មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែល​ប្រាសចាកអកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់​ហើយ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកជននោះ  កាលចូលទៅកាន់​សុទ្ធាវាស មិនកើតឡើង ក្នុងទីនោះទេ ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ហើយដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ អើ។

[៣៥០] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុង​លំដាប់​នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ កើតឡើង ក្នុងឧប្បាទក្ខណៈ​នៃចិត្ត​នោះ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ទេ ឯពួកកុសលធម៌ របស់ពួក​ជននោះ កើតឡើង ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ក្រៅពីនេះ ទាំងពួក​អកុសលធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងដែរឬ។ ពួកអកុសលធម៌ របស់ពួកជន​ទាំង​អស់​នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ នឹងរលត់ ក្នុងឧប្បាទក្ខណៈ​នៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើងទេ ឯពួកអកុសលធម៌ របស់ពួកជននោះ នឹងរលត់ ក្នុងឧប្បាទក្ខណៈនៃ​កុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។

[៣៥១] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងដែរឬ។ ពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ គឺលោក​ដែល​ចូលកាន់និរោធ និងពួកអសញ្ញសត្វ នឹងរលត់ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែល​ប្រាសចាក​កុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនកើត​ឡើងទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ នឹងរលត់ ក្នុងឧប្បាទក្ខណៈ​នៃកុសល​ទាំងឡាយ ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។

[៣៥២] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ពួក​អកុសលធម៌ របស់បុគ្គលនោះ កើតឡើងដែរឬ។ ពួកអព្យាកតធម៌ របស់ពួកជនទាំង​អស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ នឹងរលត់ ក្នុងឧប្បាទក្ខណៈ​នៃចិត្ត ដែលប្រាសចាកអកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកជន​នោះ មិនកើតឡើងទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ នឹងរលត់ ក្នុងឧប្បាទក្ខណៈ​នៃអកុសលទាំងឡាយ ទាំងពួកអកុសលធម៌ ក៏កើតឡើងដែរ។

[៣៥៣] ពួកកុសលធម៌ កើតឡើង ក្នុងទីណា។បេ។

[៣៥៤] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ក្នុងទីណា  ពួកអកុសលធម៌ របស់​បុគ្គលនោះ នឹងរលត់ ក្នុងទីនោះដែរឬ។ ពួកកុសលធម៌ របស់ពួកជននោះ ដែលនឹងបាន​នូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ កើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិន​រលត់ ក្នុងទីនោះទេ ឯពួកកុសលធម៌ របស់ពួកជននោះ កើតឡើង ក្នុងទីនោះ ក្នុង​ឧប្បាទក្ខណៈនៃកុសលទាំងឡាយ ក្រៅពីនេះ ទាំងពួកអកុសលធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកកុសលធម៌ របស់​បុគ្គលនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកអកុសលធម៌ របស់ពួកជន ទាំងអស់​នោះ នឹងរលត់ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈ​នៃ​ចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងទីនោះទេ ឯពួក​អកុសលធម៌ របស់ពួកជននោះ នឹងរលត់ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃកុសល​ទាំងឡាយ ទាំងពួក​កុសលធម៌ ក៏កើតឡើងដែរ។

[៣៥៥] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ក្នុងទីណា  ពួកអព្យាកតធម៌ របស់​បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹង​រលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើង ក្នុងទីនោះ ដែរឬ។ ពួក​អព្យាកតធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ នឹងរលត់ ក្នុងទីនោះ ក្នុង​ឧប្បាទក្ខណៈ​នៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់​ពួកជននោះ មិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ នឹង​រលត់ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។

[៣៥៦] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើង ក្នុងទីណា  ពួកអព្យាកតធម៌ របស់​បុគ្គលនោះ នឹងរលត់ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួក​អព្យាកតធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ នឹងរលត់ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈ​នៃចិត្ត ដែលប្រាសចាកអកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកជន​នោះ មិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ នឹងរលត់ ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ទាំងពួកអកុសលធម៌ ក៏កើតឡើងដែរ។

[៣៥៧] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់​និរោធ និងពួកអសញ្ញសត្វ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកព្រះអរហន្ត ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត​នោះទេ ទាំងពួកអកុសលធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់​បុគ្គលណា នឹងមិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងដែរឬ។ ពួក​អកុសលធម៌ របស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ នឹងមិនរលត់ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ តែពួក​កុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួក​ព្រះអរហន្ត ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នឹងមិនរលត់ ក្នុងភង្គក្ខណៈនៃចិត្តនោះទេ ទាំងពួកកុសលធម៌ ក៏មិន​កើតឡើងដែរ។

[៣៥៨] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់​និរោធ និងពួកអសញ្ញសត្វ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្តទេ ទាំងពួក​អព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិន​រលត់ ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងឬ។ អើ។

[៣៥៩] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គល​នោះ នឹងមិនរលត់ដែរឬ។ ពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូល​កាន់​និរោធ និងពួកអសញ្ញសត្វ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាក​អកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ ក៏មិន​មែន ឯពួកអកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្តទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងឬ។ អើ។

[៣៦០] ពួកកុសលធម៌ មិនកើតឡើង ក្នុងទីណា។បេ។

[៣៦១] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈ​នៃចិត្ត តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួក​កុសលធម៌ របស់ពួកព្រះអរហន្ត ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងពួកអសញ្ញសត្វនោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា មិនកើតឡើង ក្នុងទីនោះ ក្នុង​ភង្គក្ខណៈ​នៃចិត្តនោះទេ ទាំងពួកអកុសលធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួក​អកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះដែរឬ។ ពួកអកុសលធម៌ របស់ពួកជននោះ ដែលនឹងបាននូវ​មគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ នឹងមិនរលត់ ក្នុងទី​នោះ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ តែពួកអកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកព្រះអរហន្ត ក្នុងភង្គក្ខណៈនៃ​មគ្គដ៏​ប្រសើរ និងពួកអសញ្ញសត្វនោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នឹង​មិនរលត់ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃចិត្តនោះ ទាំងពួកកុសលធម៌ ក៏មិនកើតឡើងដែរ។

[៣៦២] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់​បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះដែរឬ។ ពួកកុសលធម៌ របស់ពួកអសញ្ញសត្វ​ទាំងអស់​នោះ មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុង​ភង្គក្ខណៈ​នៃចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងទីនោះ ក្នុងភង្គក្ខណៈ​នៃបច្ឆិមចិត្តទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ អើ។

[៣៦៣] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះដែរឬ។ ពួកអកុសលធម៌ របស់ពួកអសញ្ញសត្វ​ទាំងអស់នោះ មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាក​អកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្តទេ ទាំងពួកអព្យាកតធម៌ ក៏នឹងមិនរលត់ដែរ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ អើ។

[៣៦៤] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ពួកអកុសលធម៌ របស់បុគ្គល​នោះ នឹងរលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយ​មគ្គដ៏ប្រសើរ និងរបស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា កើតឡើងហើយ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ទេ ឯពួកកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ កើតឡើងហើយ ទាំងពួកអកុសលធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយឬ។ អើ។

[៣៦៥] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ពួកអព្យាកតធម៌ របស់បុគ្គល​នោះ នឹងរលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកជននោះ កើតឡើងហើយ  ក្នុងភង្គក្ខណៈ នៃបច្ឆិមចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ទេ ឯពួកអកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ កើតឡើងហើយ ទាំងពួកអព្យាកតធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយឬ។ អើ។

[៣៦៦] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ពួកអព្យាកតធម៌ របស់បុគ្គល​នោះ នឹងរលត់ដែរឬ។ ពួកអកុសលធម៌ របស់ពួកជននោះ កើតឡើងហើយ  ក្នុង​ភង្គក្ខណៈ​នៃបច្ឆិមចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ទេ ឯពួកអកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ កើតឡើងហើយ ទាំងពួកអព្យាកតធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយឬ។ អើ។

[៣៦៧] ពួកកុសលធម៌ កើតឡើងហើយ ក្នុងទីណា។បេ។

[៣៦៨] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ក្នុងទីណា  ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះដែរឬ។ ពួកកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកជននោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា កើតឡើងហើយ ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ កើតឡើងហើយ ក្នុងទីនោះ ទាំងពួកអកុសលធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកអកុសលធម៌ របស់ពួកជននោះ នឹងរលត់ ក្នុងទីនោះ តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ នឹងរលត់ ក្នុងទីនោះ ទាំងពួកកុសលធម៌ ក៏កើតឡើងហើយដែរ។

[៣៦៩] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ក្នុងទីណា  ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះដែរឬ។ ពួកកុសលធម៌ របស់ពួកជននោះ កើតឡើង​ហើយ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹង​មិន​រលត់ ក្នុងទីនោះទេ ឯពួកកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វ​ចតុវោការៈ និងបញ្ចវោការៈ កើតឡើងហើយ ក្នុងទីនោះ ទាំងពួកអព្យាកតធម៌ ក៏នឹងរលត់​ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាស​សត្វ កំពុងប្រព្រឹត្តទៅ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វនោះ នឹងរលត់ ក្នុងទីនោះ តែពួកកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ឯពួក​អព្យាកតធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ នឹង​រលត់ ក្នុងទីនោះ ទាំងពួកកុសលធម៌ ក៏កើតឡើងហើយដែរ។

[៣៧០] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ក្នុងទីណា  ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងរលត់ ក្នុងទីនោះដែរឬ។ ពួកអកុសលធម៌ របស់ពួកជននោះ កើត​ឡើង​ហើយ ក្នុងទីនោះ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួក​សត្វចតុវោការៈ និងបញ្ចវោការៈ កើតឡើងហើយ ក្នុងទីនោះ ទាំងពួកអព្យាកតធម៌ ក៏នឹងរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វនោះ នឹងរលត់ ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកជននោះ កើតឡើងហើយ ក្នុងទីនោះ ក៏មិនមែន ឯពួកអព្យាកតធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ នឹងរលត់ ក្នុងទីនោះ ទាំងពួកអកុសលធម៌ ក៏កើតឡើងហើយដែរ។

[៣៧១] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ពួកអកុសលធម៌ របស់​បុគ្គលនោះ នឹងមិនរលត់ឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។

[៣៧២] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ពួកអព្យាកតធម៌ របស់​បុគ្គល​នោះ នឹងមិនរលត់ឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹង​មិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងហើយឬ។ មិនកើតឡើង​ហើយ ។

[៣៧៣] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ពួកអព្យាកតធម៌ របស់​បុគ្គលនោះ នឹងមិនរលត់ឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងហើយឬ។ កើតឡើង​ហើយ។

[៣៧៤] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ក្នុងទីណា។បេ។

[៣៧៥] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះដែរឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងព្រព្រឹត្តទៅ ពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើងហើយ ក្នុងទីនោះទេ តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនរលត់ ក្នុងទីនោះ ក៏មិនមែន ឯពួក​កុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ទាំងពួក​អកុសលធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងហើយ ក្នុងទីនោះដែរឬ។ ពួក​អកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកជន​នោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នឹងមិនរលត់ ក្នុងទីនោះ តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើងហើយ ក្នុងទីនោះ ក៏មិនមែន ឯពួក​អកុសលធម៌ របស់ពួកអសញ្ញសត្វនោះ  ក៏មិនរលត់ ក្នុងទីនោះទេ ទាំងពួកកុសលធម៌ ក៏មិនកើតឡើងហើយដែរ។

[៣៧៦] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ នឹងរលត់។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើង​ហើយ ក្នុងទីនោះឬ។ កើតឡើងហើយ។

[៣៧៧] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ក្នុងទីណា ពួក​អព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនរលត់ ក្នុងទីនោះឬ។ នឹងរលត់។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់បុគ្គលណា នឹងមិនរលត់ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ កើតឡើងហើយ។

ចប់ ឧប្បាទនិរោធវារៈ។

ចប់ បវត្តិវារៈ។

ភាវនាវារៈ

[៣៧៨] បុគ្គលណា ចម្រើននូវកុសលធម៌ បុគ្គលនោះ ឈ្មោះថា លះបង់នូវ​អកុសលធម៌​ឬ។ អើ។ ម្យ៉ាងទៀត បុគ្គលណា លះបង់នូវអកុសលធម៌ បុគ្គលនោះ ឈ្មោះថា ចម្រើននូវកុសលធម៌ឬ។ អើ។ បុគ្គលណា មិនចម្រើននូវកុសលធម៌ បុគ្គលនោះ ឈ្មោះថា មិនលះបង់នូវអកុសលធម៌ឬ។ អើ។ ម្យ៉ាងទៀត បុគ្គលណា មិនលះបង់នូវអកុសលធម៌ បុគ្គលនោះ ឈ្មោះថា មិនចម្រើននូវកុសលធម៌ឬ។ អើ។បេ។

ចប់ ភាវនាវារៈ។

ចប់ ធម្មយមកៈ។

ចប់ ភាគ៩១។

សូមអនុមោទនា !!!

Oben-pfeil