ភាគទី៨០
សូមនមសា្ករ ចំពោះព្រះមានព្រះភាគ អរហន្ត សមា្មសម្ពុទ្ឋអង្គនោះ។
ខន្ធវិភង្គ
[១] ខន្ធ ៥ គឺ រូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ សងា្ខរក្ខន្ធ វិញ្ញាណក្ខន្ធ។
[២] បណា្តខន្ធទាំង ៥ នោះ រូបក្ខន្ធ តើដូចមេ្តច។ រូបណាមួយជាអតីត អនាគត បច្ចុប្បន្ន ដែលជាអជ្ឈត្តរូប (រូបខាងក្នុង) កី្ត ពហិទ្ធារូប (រូបខាងក្រៅ) កី្ត ឱឡារិករូប (រូបគ្រោតគ្រាត) ក្តី សុខុមរូប (រូបលិ្អត) កី្ត ហីនរូប (រូបថោកទាប) ក្តី បណីតរូប (រូបថៃ្លថា្ល) ក្តី ទូរេរូប (រូបក្នុងទីឆ្ងាយ) ក្តី សនិ្តកេរូប (រូបក្នុងទីជិត) កី្ត នេះហៅថា រូបក្ខន្ធ ព្រោះប្រមូលរួបរួមនូវរូបទាំងអស់នោះ ក្នុងទីជាមួយគា្ន។
[៣] បណា្តរូបទាំងនោះ រូបជាអតីត តើដូចមេ្តច។ រូបណាកន្លងទៅ រលត់ទៅ ប្រាសទៅ ប្រែប្រួលទៅ អស់ទៅ បាត់បង់ទៅ កើតហើយបា្រសទៅវិញ ជាអតីត សង្គ្រោះដោយចំណែកជាអតីត បានដល់មហាភូតរូប ៤ ផង ឧបាទាយរូបនៃមហាភូតរូប ៤ ផង នេះហៅថា រូបជាអតីត។ បណា្តរូបទាំងនោះ រូបជាអនាគត តើដូចមេ្តច។ រូបណាមិនទាន់កើត មិនទាន់មាន មិនទាន់ដុះដាល មិនទាន់វិលមក មិនទាន់ត្រឡប់មក មិនទាន់បា្រកដ មិនទាន់លេចឡើង មិនទាន់ដុះឡើង មិនទាន់តាំងឡើង មិនទាន់ស្ទុះឡើង ជាអនាគត សង្រ្គោះដោយចំណែកជាអនាគត បានដល់មហាភូតរូបទាំង ៤ ផង ឧបាទាយរូបនៃមហាភូតរូប ៤ ផង នេះហៅថា រូបជាអនាគត។ បណ្តារូបទាំងនោះ រូបជាបច្ចុប្បន្ន តើដូចមេ្តច។ រូបណា កំពុងកើត កំពុងមាន កំពុងដុះដាល កំពុងវិលមក កំពុងត្រឡប់មក កំពុងប្រាកដ កំពុងលេចឡើង កំពុងដុះឡើង កំពុងតាំងឡើង កំពុងស្ទុះឡើង ជាបច្ចុប្បន្ន សង្រ្គោះដោយចំណែកជាបច្ចុប្បន្ន បានដល់មហាភូតរូបទាំង ៤ ផង ឧបាទាយរូបនៃមហាភូតរូប ៤ ផង នេះហៅថា រូបជាបច្ចុប្បន្ន។
[៤] បណា្តរូបទាំងនោះ អជ្ឈត្តរូប តើដូចមេ្តច។ រូបណា ជាខាងក្នុង អាស្រ័យខ្លួន កើតចំពោះខ្លួន ជារូបរបស់បុគ្គលមា្នក់ៗ ដែលឧបាទានកួចកាន់មាំ របស់សត្វទាំងឡាយនោះៗ បានដល់មហាភូតរូបទាំង ៤ ផង ឧបាទាយរូបនៃមហាភូតរូប ៤ ផង នេះហៅថា អជ្ឈត្តរូប។ បណា្តរូបទាំងនោះ ពហិទ្ធារូប តើដូចមេ្តច។ រូបណាជាខាងក្នុង អាស្រ័យខ្លួន កើតចំពោះខ្លួន ជារូបរបស់បុគ្គលមា្នក់ៗ ដែលឧបាទានកួចកាន់មាំ របស់ពួកសត្វដទៃ របស់ពួកបុគ្គលដទៃនោះៗ បានដល់មហាភូតរូបទាំង ៤ ផង ឧបាទាយរូបនៃមហាភូតរូប ៤ ផង នេះហៅថា ពហិទ្ធារូប។
[៥] បណា្តរូបទាំងនោះ ឱឡារិករូប តើដូចម្តេច។ ចកា្ខយតន: (អាយតន: គឺចក្ខុ)។បេ។ ផោដ្ឋពា្វយតន: (អាយតន:គឺផ្សព្វ) នេះហៅថា ឱឡារិករូប។ បណា្តរូបទាំងនោះ សុខុមរូប តើដូចម្តេច។ ឥតិ្ថន្ទ្រិយ (ឥន្ទ្រិយ គឺស្រី្ត)។បេ។ កពឡិងា្ករាហារ (អាហារដែលជាពំនូត) នេះហៅថា សុខុមរូប។
[៦] បណា្តរូបទាំងនោះ ហីនរូប តើដូចមេ្តច។ រូបណារបស់សត្វទាំងឡាយនោះៗ ជារូបដែលគេមើលងាយ គេបៀតបៀន គេគ្របសង្កត់ គេមិនធើ្វសេចកី្តគោរព ជារូបថោកថយ ដែលគេដឹងថាថោកថយ ដែលគេសន្មតថា ថោកថយ ជារូបមិនគួរបា្រថ្នា មិនគួរត្រេកអរ មិនជាទីពេញចិត្ត បានដល់ រូប សំឡេង កិ្លន រស ផោដ្ឋព្វៈ នេះហៅថា ហីនរូប។ បណា្តរូបទាំងនោះ បណីតរូប តើដូចមេ្តច។ រូបណា របស់សត្វទាំងឡាយនោះៗ ជារូបដែលគេមិនមើលងាយ គេមិនបៀតបៀន គេមិនគ្របសង្កត់ គេធើ្វសេចកី្តគោរព ជារូបថៃ្លថា្ល ដែលគេដឹងថាថ្លៃថ្លា ដែលគេសន្មតថាថៃ្លថា្ល ជារូបគួរប្រាថា្ន គួរត្រេកអរ គួរពេញចិត្ត បានដល់ រូប សំឡេង កិ្លន រស ផោដ្ឋព្វៈ នេះហៅថា បណីតរូប។ មួយទៀត ហីនរូប បើប្រៀបផ្ទឹមនឹងរូប [រូបរបស់ពួកសត្វនាគ គ្រុឌ ថោកទាបទេ តែបើប្រៀបផ្ទឹមនឹងរូបរបស់ពួកសត្វនរក ទៅជារូបឧត្តមវិញ, រូបរបស់ពួកប្រេតថោកទាបទេ តែបើប្រៀបផ្ទឹមនឹងរូបរបស់ពួកនាគ គ្រុឌ ទៅជាឧត្តមវិញ។ល។ រូបរបស់ពួកអកនិដ្ឋទេវតា ឧត្តមជាងរូបរបស់ពួកសុទស្សីទេវតា។ អដ្ឋកថា។] នោះៗ បណិ្ឌតគប្បីជ្រាបថា ជាបណីតរូបដែរ។
[៧] បណា្តរូបទាំងនោះ ទូរេរូប តើដូចមេ្តច។ ឥតិ្ថន្ទ្រិយ។បេ។ កពឡិងា្ករាហារ ឬក៏រូបដទៃណា ទោះបីមានក្នុងទីមិនជិត ក្នុងទីមិនបា្រកដ ក្នុងទីឆា្ងយ ក្នុងទីមិនបងើ្កយ នេះហៅថា ទូរេរូប។ បណា្តរូបទាំងនោះ សនិ្តកេរូប តើដូចម្តេច។ ចក្ខាយតនៈ។បេ។ ផោដ្ឋព្វាយតនៈ ឬក៏រូបដទៃណា មានក្នុងទីជិត ក្នុងទីប្រាកដ ក្នុងទីមិនឆ្ងាយ ក្នុងទីបង្កើយ នេះហៅថា សន្តិកេរូប។ មួយទៀត ទូរេរូប បើប្រៀបផឹ្ទមនឹងរូបនោះៗ បណិ្ឌតគប្បីជ្រាបថា ជាសនិ្តកេរូបដែរ។
[៨] បណា្តខន្ធទាំងនោះ វេទនាខន្ធ តើដូចមេ្តច។ វេទនាណាមួយ ជាអតីត អនាគត បច្ចុប្បន្ន ដែលជាអជ្ឈត្តវេទនាកី្ត ពហិទ្ធាវេទនាកី្ត ឱឡារិកវេទនាក្តី សុខុមវេទនាក្តី ហីនវេទនាក្តី បណីតវេទនាក្តី ទូរេវេទនាកី្ត សនិ្តកេវេទនាកី្ត នេះហៅថា វេទនាខន្ធ ព្រោះប្រមូលរួបរួមនូវវេទនាទាំងអស់នោះ ក្នុងទីជាមួយគា្ន។
[៩] បណា្តវេទនាទាំងនោះ វេទនាជាអតីត តើដូចមេ្តច។ វេទនាណា កន្លងទៅ រលត់ទៅ បា្រសទៅ ប្រែប្រួលទៅ អស់ទៅ បាត់បង់ទៅ កើតហើយបា្រសទៅវិញ ជាអតីត សង្គ្រោះដោយចំណែកជាអតីត បានដល់សុខវេទនា ទុក្ខវេទនា អទុក្ខមសុខវេទនា នេះហៅថា វេទនាជាអតីត។ បណា្តវេទនាទាំងនោះ វេទនាជាអនាគត តើដូចមេ្តច។ វេទនាណា មិនទាន់កើត មិនទាន់មាន មិនទាន់ដុះដាល មិនទាន់វិលមក មិនទាន់ត្រឡប់មក មិនទាន់បា្រកដ មិនទាន់លេចឡើង មិនទាន់ដុះឡើង មិនទាន់តាំងឡើង មិនទាន់ស្ទុះឡើង ជាអនាគត សង្គ្រោះដោយចំណែកជាអនាគត បានដល់សុខវេទនា ទុក្ខវេទនា អទុក្ខមសុខវេទនា នេះហៅថា វេទនាជាអនាគត។ បណា្តវេទនាទាំងនោះ វេទនាជាបច្ចុប្បន្ន តើដូចមេ្តច។ វេទនាណា កំពុងកើត កំពុងមាន កំពុងដុះដាល កំពុងវិលមក កំពុងត្រឡប់មក កំពុងប្រាកដ កំពុងលេចឡើង កំពុងដុះឡើង កំពុងតាំងឡើង កំពុងស្ទុះឡើង ជាបច្ចុប្បន្ន សង្រ្គោះដោយចំណែកជាបច្ចុប្បន្ន បានដល់សុខវេទនា ទុក្ខវេទនា អទុក្ខមសុខវេទនា នេះហៅថា វេទនាជាបច្ចុប្បន្ន។
[១០] បណា្តវេទនាទាំងនោះ អជ្ឈត្តវេទនា តើដូចមេ្តច។ វេទនាណា ប្រព្រឹត្តទៅខាងក្នុង អាស្រ័យខ្លួន កើតចំពោះខ្លួន ជាវេទនារបស់បុគ្គលមា្នក់ៗ ដែលឧបាទានកួចកាន់មំា របស់សត្វទាំងឡាយនោះៗ បានដល់សុខវេទនា ទុក្ខវេទនា អទុក្ខមសុខវេទនា នេះហៅថា អជ្ឈត្តវេទនា។ បណា្តវេទនាទាំងនោះ ពហិទ្ធាវេទនា តើដូចម្តេច។ វេទនាណាប្រព្រឹត្តទៅខាងក្នុង អាស្រ័យខ្លួន កើតចំពោះខ្លួន ជាវេទនារបស់បុគ្គលមា្នក់ៗ ដែលឧបាទានកួចកាន់មំា របស់ពួកសត្វដទៃ របស់ពួកបុគ្គលដទៃនោះៗ បានដល់សុខវេទនា ទុក្ខវេទនា អទុក្ខមសុខវេទនា នេះហៅថា ពហិទ្ធាវេទនា។
[១១] បណា្តវេទនាទាំងនោះ ឱឡារិកវេទនា និងសុខុមវេទនា តើដូចមេ្តច។ វេទនាជាអកុសល ហៅថា ឱឡារិកវេទនា វេទនាជាកុសល និងអព្យាក្រឹត ហៅថាសុខុមវេទនា វេទនាជាកុសល និងអកុសល ហៅថាឱឡារិកវេទនា វេទនាជាអព្យាក្រឹត ហៅថា សុខុមវេទនា វេទនាជាទុក្ខ ហៅថា ឱឡារិកវេទនា វេទនាជាសុខផង មិនមែនទុក្ខ មិនមែនសុខផង ហៅថាសុខុមវេទនា វេទនាជាសុខ និងទុក្ខ ហៅថាឱឡារិកវេទនា វេទនាជាអទុក្ខមសុខ ហៅថាសុខុមវេទនា វេទនារបស់បុគ្គលអ្នកមិនមានសមាបតិ្ត ហៅថា ឱឡារិកវេទនា វេទនារបស់បុគ្គលអ្នកមានសមាបតិ្ត ហៅថាសុខុមវេទនា វេទនាប្រកបដោយអាសវៈ ហៅថាឱឡារិកវេទនា វេទនាមិនមានអាសវៈ ហៅថាសុខុមវេទនា មួយទៀត ឱឡារិកវេទនា បើប្រៀបផឹ្ទមនឹងវេទនានោះៗ បណិ្ឌតគប្បីជ្រាបថា ជាសុខុមវេទនាដែរ។
[១២] បណា្តវេទនាទាំងនោះ ហីនវេទនា និងបណីតវេទនា តើដូចម្តេច។ វេទនាជាអកុសល ហៅថាហីនវេទនា វេទនាជាកុសល និងអព្យាក្រឹត ហៅថាបណីតវេទនា វេទនាជាកុសល និងអកុសល ហៅថាហីនវេទនា វេទនាជាអព្យាក្រឹត ហៅថាបណីតវេទនា វេទនាជាទុក្ខ ហៅថាហីនវេទនា វេទនាជាសុខផង ជាអទុក្ខមសុខផង ហៅថា បណីតវេទនា វេទនាជាសុខ និងទុក្ខ ហៅថាហីនវេទនា វេទនាជាអទុក្ខមសុខ ហៅថា បណីតវេទនា វេទនារបស់បុគ្គលអ្នកមិនមានសមាបតិ្ត ហៅថាហីនវេទនា វេទនារបស់បុគ្គលអ្នកមានសមាបតិ្ត ហៅថាបណីតវេទនា វេទនាប្រកបដោយអាសវៈ ហៅថា ហីនវេទនា វេទនាមិនមានអាសវៈ ហៅថាបណីតវេទនា មួយទៀត ហីនវេទនា បើប្រៀបផឹ្ទមនឹងវេទនានោះៗ បណិ្ឌតគប្បីជ្រាបថា ជាបណីតវេទនាដែរ។
[១៣] បណា្តវេទនាទាំងនោះ ទូរេវេទនា តើដូចម្តេច។ វេទនាជាអកុសល ឆា្ងយអំពីវេទនាជាកុសល និងអព្យាក្រឹត វេទនាជាកុសល និងអព្យាក្រឹត ឆា្ងយអំពីវេទនាជាអកុសល វេទនាជាកុសល ឆា្ងយអំពីវេទនាជាអកុសល និងអព្យាក្រឹត វេទនាជាអកុសល និងអព្យាក្រឹត ឆា្ងយអំពីវេទនាជាកុសល វេទនាជាអព្យាក្រឹត ឆា្ងយអំពីវេទនាជាកុសល និងអកុសល វេទនាជាកុសល និងអកុសល ឆា្ងយអំពីវេទនាជាអព្យាក្រឹត វេទនាជាទុក្ខ ឆា្ងយអំពីវេទនាជាសុខ និងអទុក្ខមសុខ វេទនាជាសុខ និងអទុក្ខមសុខ ឆា្ងយអំពីវេទនាជាទុក្ខ វេទនាជាសុខ ឆា្ងយអំពីវេទនាជាទុក្ខ និងអទុក្ខមសុខ វេទនាជាទុក្ខ និងអទុក្ខមសុខ ឆា្ងយអំពីវេទនាជាសុខ វេទនាជាអទុក្ខមសុខ ឆា្ងយអំពីវេទនាជាសុខ និងទុក្ខ វេទនាជាសុខ និងទុក្ខ ឆា្ងយអំពីវេទនាជាអទុក្ខមសុខ វេទនារបស់បុគ្គលអ្នកមិនមានសមាបតិ្ត ឆា្ងយអំពីវេទនារបស់បុគ្គលអ្នកមានសមាបតិ្ត វេទនារបស់បុគ្គលអ្នកមានសមាបតិ្ត ឆា្ងយអំពីវេទនារបស់បុគ្គលអ្នកមិនមានសមាបតិ្ត វេទនាប្រកបដោយអាសវៈ ឆា្ងយអំពីវេទនាមិនមានអាសវៈ វេទនាមិនមានអាសវៈ ឆា្ងយអំពីវេទនាប្រកបដោយអាសវៈ នេះហៅថា ទូរេវេទនា។ បណា្តវេទនាទាំងនោះ សនិ្តកេវេទនា តើដូចមេ្តច។ វេទនាជាអកុសល តាំងនៅក្នុងទីជិតនៃវេទនាជាអកុសល វេទនាជាកុសល តាំងនៅក្នុងទីជិតនៃវេទនាជាកុសល វេទនាជាអព្យាក្រឹត តាំងនៅក្នុងទីជិតនៃវេទនាជាអព្យាក្រឹត វេទនាជាទុក្ខ តាំងនៅក្នុងទីជិតនៃវេទនាជាទុក្ខ វេទនាជាសុខ តាំងនៅក្នុងទីជិតនៃវេទនាជាសុខ វេទនាជាអទុក្ខមសុខ តាំងនៅក្នុងទីជិតនៃវេទនាជាអទុក្ខមសុខ វេទនារបស់បុគ្គលមិនមានសមាបតិ្ត តាំងនៅក្នុងទីជិតនៃវេទនារបស់បុគ្គលមិនមានសមាបត្តិ វេទនារបស់បុគ្គលមានសមាបតិ្ត តាំងនៅក្នុងទីជិតនៃវេទនារបស់បុគ្គលមានសមាបតិ្ត វេទនាប្រកបដោយអាសវៈ តាំងនៅក្នុងទីជិតនៃវេទនាប្រកបដោយអាសវៈ វេទនាមិនមានអាសវៈ តាំងនៅក្នុងទីជិតនៃវេទនាមិនមានអាសវៈ នេះហៅថា សនិ្តកេវេទនា។ មួយទៀតទូរេវេទនា បើប្រៀបផឹ្ទមនឹងវេទនានោះៗ បណិ្ឌតគប្បីឃើញថា ដូចសនិ្តកេវេទនាដែរ។
[១៤] បណា្តខន្ធទាំងនោះ សញ្ញាខន្ធ តើដូចម្តេច។ សញ្ញាណាមួយ ជាអតីត អនាគត បច្ចុប្បន្ន ដែលជាអជ្ឈត្តសញ្ញាកី្ត ពហិទ្ធាសញ្ញាកី្ត ឱឡារិកសញ្ញាកី្ត សុខុមសញ្ញាកី្ត ហីនសញ្ញាកី្ត បណីតសញ្ញាកី្ត ទូរេសញ្ញាកី្ត សន្តិកេសញ្ញាក្តី នេះហៅថា សញ្ញាខន្ធ ព្រោះប្រមូលរួបរួមនូវសញ្ញានោះ ក្នុងទីជាមួយគា្ន។
[១៥] បណា្តសញ្ញាទាំងនោះ សញ្ញាជាអតីត តើដូចម្តេច។ សញ្ញាណាកន្លងទៅ រលត់ទៅ បា្រសទៅ ប្រែប្រួលទៅ អស់ទៅ បាត់បង់ទៅ កើតហើយប្រាសទៅវិញ ជាអតីត សង្គ្រោះដោយចំណែកជាអតីត បានដល់សញ្ញាកើតអំពីចក្ខុសម្ផ័ស្ស សញ្ញាកើតអំពីសោតសម្ផ័ស្ស សញ្ញាកើតអំពីឃានសម្ផ័ស្ស សញ្ញាកើតអំពីជិវា្ហសម្ផ័ស្ស សញ្ញាកើតអំពីកាយសម្ផ័ស្ស សញ្ញាកើតអំពីមនោសម្ផ័ស្ស នេះហៅថា សញ្ញាជាអតីត។ បណា្តសញ្ញាទាំងនោះ សញ្ញាជាអនាគត តើដូចម្តេច។ សញ្ញាណាមិនទាន់កើត មិនទាន់មាន មិនទាន់ដុះដាល មិនទាន់វិលមក មិនទាន់ត្រឡប់មក មិនទាន់បា្រកដ មិនទាន់លេចឡើង មិនទាន់ដុះឡើង មិនទាន់តាំងឡើង មិនទាន់ស្ទុះឡើង ជាអនាគត សង្គ្រោះដោយចំណែកជាអនាគត បានដល់សញ្ញាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ សញ្ញាកើតអំពីមនោសម្ផ័ស្ស នេះហៅថា សញ្ញាជាអនាគត។ បណា្តសញ្ញាទាំងនោះ សញ្ញាជាបច្ចុប្បន្ន តើដូចម្តេច។ សញ្ញាណា កំពុងកើត កំពុងមាន កំពុងដុះដាល កំពុងវិលមក កំពុងត្រឡប់មក កំពុងបា្រកដ កំពុងលេចឡើង កំពុងដុះឡើង កំពុងតាំងឡើង កំពុងស្ទុះឡើង ជាបច្ចុប្បន្ន សង្គ្រោះដោយចំណែកជាបច្ចុប្បន្ន បានដល់សញ្ញាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ សញ្ញាកើតអំពីមនោសម្ផ័ស្ស នេះហៅ សញ្ញាជាបច្ចុប្បន្ន។
[១៦] បណា្តសញ្ញាទាំងនោះ អជ្ឈត្តសញ្ញា តើដូចម្តេច។ សញ្ញាណាជាខាងក្នុង អាស្រ័យខ្លួន កើតចំពោះខ្លួន ជាសញ្ញារបស់បុគ្គលមា្នក់ៗ ដែលកួចកាន់មំា របស់សត្វទាំងឡាយនោះៗ បានដល់សញ្ញាដែលកើតអំពីចក្ខុសម្ផ័ស្ស។បេ។ សញ្ញាដែលកើតអំពីមនោសម្ផ័ស្ស នេះហៅថា អជ្ឈត្តសញ្ញា។ បណ្តាសញ្ញាទាំងនោះ ពហិទ្ឋាសញ្ញា តើដូចម្តេច។ សញ្ញាណាជាខាងក្នុង អាស្រ័យខ្លួន កើតចំពោះខ្លួន ជាសញ្ញារបស់បុគ្គលមា្នក់ៗ ដែលកួចកាន់មំា របស់សត្វដទៃ របស់បុគ្គលដទៃនោះៗ បានដល់សញ្ញា ដែលកើតអំពីចក្ខុសម្ផ័ស្ស។បេ។ សញ្ញាដែលកើតអំពីមនោសម្ផ័ស្ស នេះហៅថា ពហិទ្ធាសញ្ញា។
[១៧] បណា្តសញ្ញាទាំងនោះ ឱឡារិកសញ្ញា និងសុខុមសញ្ញា តើដូចម្តេច។ សញ្ញា ដែលកើតអំពីបដិឃសម្ផ័ស្ស ហៅថាឱឡារិកសញ្ញា សញ្ញាដែលកើតអំពីអធិវចនសម្ផ័ស្ស ហៅថាសុខុមសញ្ញា សញ្ញាជាអកុសល ហៅថាឱឡារិកសញ្ញា សញ្ញាជាកុសល និងអព្យាក្រឹត ហៅថាសុខុមសញ្ញា សញ្ញាជាកុសល និងអកុសល ហៅថាឱឡារិកសញ្ញា សញ្ញាជាអព្យាក្រឹត ហៅថាសុខុមសញ្ញា សញ្ញាដែលសម្បយុត្តដោយវេទនាជាទុក្ខ ហៅថា ឱឡារិកសញ្ញា សញ្ញាសម្បយុត្តដោយវេទនាជាសុខ និងអទុក្ខមសុខ ហៅថា សុខុមសញ្ញា សញ្ញាសម្បយុត្តដោយវេទនាជាសុខ និងទុក្ខ ហៅថាឱឡារិកសញ្ញា សញ្ញាសម្បយុត្តដោយវេទនាជាអទុក្ខមសុខ ហៅថាសុខុមសញ្ញា សញ្ញារបស់បុគ្គលមិនមានសមាបតិ្ត ហៅថាឱឡារិកសញ្ញា សញ្ញារបស់បុគ្គលមានសមាបតិ្ត ហៅថាសុខុមសញ្ញា សញ្ញាប្រកបដោយអាសវៈ ហៅថាឱឡារិកសញ្ញា សញ្ញាមិនមានអាសវៈ ហៅថា សុខុមសញ្ញា មួយទៀត ឱឡារិកសញ្ញា បើប្រៀបផឹ្ទមនឹងសញ្ញានោះៗ បណិ្ឌតគប្បីឃើញថា ដូចសុខុមសញ្ញាដែរ។
[១៨] បណ្តាសញ្ញាទាំងនោះ ហីនសញ្ញា និងបណីតសញ្ញា តើដូចម្តេច។ សញ្ញាជាអកុសល ហៅថាហីនសញ្ញា សញ្ញាជាកុសល និងអព្យាក្រឹត ហៅថាបណីតសញ្ញា សញ្ញាជាកុសល និងអកុសល ហៅថាហីនសញ្ញា សញ្ញាជាអព្យាក្រឹត ហៅថា បណីតសញ្ញា សញ្ញាដែលសម្បយុត្តដោយវេទនាជាទុក្ខ ហៅថាហីនសញ្ញា សញ្ញាសម្បយុត្តដោយវេទនាជាសុខផង ជាអទុក្ខមសុខផង ហៅថាបណីតសញ្ញា សញ្ញាសម្បយុត្តដោយវេទនាជាសុខ និងទុក្ខ ហៅថាហីនសញ្ញា សញ្ញាសម្បយុត្តដោយវេទនាជាអទុក្ខមសុខ ហៅថាបណីតសញ្ញា សញ្ញារបស់បុគ្គលមិនមានសមាបត្តិ ហៅថា ហីនសញ្ញា សញ្ញារបស់បុគ្គលមានសមាបត្តិ ហៅថា បណីតសញ្ញា សញ្ញាប្រកបដោយអាសវៈ ហៅថាហីនសញ្ញា សញ្ញាមិនប្រកបដោយអាសវៈ ហៅថាបណីតសញ្ញា មួយទៀត ហីនសញ្ញា បើប្រៀបផ្ទឹមនឹងសញ្ញានោះៗ បណ្ឌិតគប្បីឃើញថា ដូចបណីតសញ្ញាដែរ។
[១៩] បណ្តាសញ្ញាទាំងនោះ ទូរេសញ្ញា តើដូចម្តេច។ សញ្ញាជាអកុសល ឆ្ងាយអំពីសញ្ញាជាកុសល និងអព្យាក្រឹត សញ្ញាជាកុសល និងអព្យាក្រឹត ឆា្ងយអំពីសញ្ញាជាអកុសល សញ្ញាជាកុសល ឆា្ងយអំពីសញ្ញាជាអកុសល និងអព្យាក្រឹត សញ្ញាជាអកុសល និងអព្យាក្រឹត ឆា្ងយអំពីសញ្ញាជាកុសល សញ្ញាជាអព្យាក្រឹត ឆ្ងាយអំពីសញ្ញាជាកុសល និងអកុសល សញ្ញាជាកុសល និងអកុសល ឆា្ងយអំពីសញ្ញាជាអព្យាក្រឹត សញ្ញាដែលសម្បយុត្តដោយវេទនាជាទុក្ខ ឆ្ងាយអំពីសញ្ញាដែលសម្បយុត្តដោយវេទនាជាសុខផង ជាអទុក្ខមសុខផង សញ្ញាដែលសម្បយុត្តដោយវេទនាជាសុខផង ជាអទុក្ខមសុខផង ឆា្ងយអំពីសញ្ញាដែលសម្បយុត្តដោយវេទនាជាទុក្ខ សញ្ញាសម្បយុត្តដោយវេទនាជាសុខ ឆា្ងយអំពីសញ្ញាដែលសម្បយុត្តដោយវេទនាជាទុក្ខផង ជាអទុក្ខមសុខផង សញ្ញាដែលសម្បយុត្តដោយវេទនាជាទុក្ខផង ជាអទុក្ខមសុខផង ឆ្ងាយអំពីសញ្ញាដែលសម្បយុត្តដោយវេទនាជាសុខ សញ្ញាដែលសម្បយុត្តដោយវេទនាជាអទុក្ខមសុខ ឆ្ងាយអំពីសញ្ញាដែលសម្បយុត្តដោយវេទនាជាសុខ និងទុក្ខ សញ្ញាដែលសម្បយុត្តដោយវេទនាជាសុខ និងទុក្ខ ឆ្ងាយអំពីសញ្ញាដែលសម្បយុត្តដោយវេទនាជាអទុក្ខមសុខ សញ្ញារបស់បុគ្គលមិនមានសមាបតិ្ត ឆា្ងយអំពីសញ្ញារបស់បុគ្គលមានសមាបតិ្ត សញ្ញារបស់បុគ្គលមានសមាបត្តិ ឆ្ងាយអំពីសញ្ញារបស់បុគ្គលមិនមានសមាបត្តិ សញ្ញាប្រកបដោយអាសវៈ ឆា្ងយអំពីសញ្ញាមិនមានអាសវៈ សញ្ញាមិនមានអាសវៈ ឆា្ងយអំពីសញ្ញាប្រកបដោយអាសវៈ នេះហៅថា ទូរេសញ្ញា។ បណ្តាសញ្ញាទាំងនោះ សនិ្តកេសញ្ញា តើដូចម្តេច។ សញ្ញាជាអកុសល តាំងនៅក្នុងទីជិតនៃសញ្ញាជាអកុសល សញ្ញាជាកុសល តាំងនៅក្នុងទីជិតនៃសញ្ញាជាកុសល សញ្ញាជាអព្យាក្រឹត តាំងនៅក្នុងទីជិតនៃសញ្ញាជាអព្យាក្រឹត សញ្ញាសម្បយុត្តដោយវេទនាជាទុក្ខ តាំងនៅក្នុងទីជិតនៃសញ្ញាសម្បយុត្តដោយវេទនា ជាទុក្ខ សញ្ញាសម្បយុត្តដោយវេទនាជាសុខ តាំងនៅក្នុងទីជិតនៃសញ្ញាសម្បយុត្តដោយវេទនា ជាសុខ សញ្ញាសម្បយុត្តដោយវេទនាជាអទុក្ខមសុខ តំាងនៅក្នុងទីជិតនៃសញ្ញាសម្បយុត្តដោយវេទនាជាអទុក្ខមសុខ សញ្ញារបស់បុគ្គលមិនមានសមាបតិ្ត តាំងនៅក្នុងទីជិតនៃសញ្ញារបស់បុគ្គលមិនមានសមាបតិ្ត សញ្ញារបស់បុគ្គលមានសមាបតិ្ត តំាងនៅក្នុងទីជិតនៃសញ្ញារបស់បុគ្គលមានសមាបតិ្ត សញ្ញាប្រកបដោយអាសវៈ តំាងនៅក្នុងទីជិតនៃសញ្ញាប្រកបដោយអាសវៈ សញ្ញាមិនមានអាសវៈ តំាងនៅក្នុងទីជិតនៃសញ្ញាមិនមានអាសវៈ នេះហៅថា សនិ្តកេសញ្ញា។ មួយទៀត ទូរេសញ្ញា បើប្រៀបផ្ទឹមនឹងសញ្ញានោះៗ បណិ្ឌតគប្បីឃើញថា ដូចសនិ្តកេសញ្ញាដែរ។
[២០] បណ្តាខន្ធទាំងនោះ សង្ខារក្ខន្ធ តើដូចម្តេច។ សង្ខារទាំងឡាយណាមួយ ជាអតីត អនាគត បច្ចុប្បន្ន ដែលជាអជ្ឈត្តសង្ខារកី្ត ពហិទ្ធាសង្ខារកី្ត ឱឡារិកសង្ខារកី្ត សុខុមសង្ខារកី្ត ហីនសង្ខារកី្ត បណីតសង្ខារក្ខន្ធ ទូរេសង្ខារក្តី សន្តិកេសង្ខារក្តី នេះហៅថា សង្ខារក្ខន្ធ ព្រោះប្រមូលរួបរួមនូវសង្ខារក្ខន្ធនោះ ក្នុងទីជាមួយគា្ន។
[២១] បណ្តាសង្ខារទាំងនោះ សង្ខារជាអតីត តើដូចម្តេច។ សង្ខារទាំងឡាយណា កន្លងទៅ រលត់ទៅ បា្រសទៅ ប្រែប្រួលទៅ អស់ទៅ បាត់បង់ទៅ កើតហើយបា្រសទៅវិញ ជាអតីត សង្គ្រោះដោយចំណែកជាអតីត បានដល់ ចេតនាកើតអំពីចក្ខុសម្ផ័ស្ស ចេតនាកើតអំពីសោតសម្ផ័ស្ស ចេតនាកើតអំពីឃានសម្ផ័ស្ស ចេតនាកើតអំពីជិវ្ហាសម្ផ័ស្ស ចេតនាកើតអំពីកាយសម្ផ័ស្ស ចេតនាកើតអំពីមនោសម្ផ័ស្ស នេះហៅថា សង្ខារជាអតីត។ បណ្តាសង្ខារទាំងនោះ សង្ខារជាអនាគត តើដូចម្តេច។ សង្ខារទាំងឡាយណា មិនទាន់កើត មិនទាន់មាន មិនទាន់ដុះដាល មិនទាន់វិលមក មិនទាន់ត្រឡប់មក មិនទាន់បា្រកដ មិនទាន់លេចឡើង មិនទាន់ដុះឡើង មិនទាន់តាំងឡើង មិនទាន់ស្ទុះឡើង ជាអនាគត សង្គ្រោះដោយចំណែកជាអនាគត បានដល់ចេតនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ ចេតនាកើតអំពីមនោសម្ផ័ស្ស នេះហៅថា សង្ខារជាអនាគត។ បណ្តាសង្ខារទាំងនោះ សង្ខារជាបច្ចុប្បន្ន តើដូចម្តេច។ សង្ខារទាំងឡាយណា កំពុងកើត កំពុងមាន កំពុងដុះដាល កំពុងវិលមក កំពុងត្រឡប់មក កំពុងប្រាកដ កំពុងលេចឡើង កំពុងដុះឡើង កំពុងតាំងឡើង កំពុងស្ទុះឡើង ជាបច្ចុប្បន្ន សង្គ្រោះដោយចំណែកជាបច្ចុប្បន្ន បានដល់ ចេតនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ ចេតនាកើតអំពីមនោសម្ផ័ស្ស នេះហៅថា សងា្ខរជាបច្ចុប្បន្ន។
[២២] បណ្តាសង្ខារទាំងនោះ អជ្ឈត្តសង្ខារ តើដូចម្តេច។ សងា្ខរទាំងឡាយណា ជាខាងក្នុង អាស្រ័យខ្លួន កើតចំពោះខ្លួន ជាសង្ខាររបស់បុគ្គលមា្នក់ៗ ដែលកួចកាន់មំា នៃសត្វទាំងឡាយនោះៗ បានដល់ចេតនាកើតអំពីចក្ខុសម្ផស្ស។បេ។ ចេតនាកើតអំពីមនោសម្ផ័ស្ស នេះហៅថា អជ្ឈត្តសង្ខារ។ បណ្តាសង្ខារទាំងនោះ ពហិទ្ធាសងា្ខរ តើដូចម្តេច។ សង្ខារទាំងឡាយណា ជាខាងក្នុង អាស្រ័យខ្លួន កើតចំពោះខ្លួន ជាសង្ខាររបស់បុគ្គលមា្នក់ៗ ដែលកួចកាន់មំា នៃសត្វដទៃ នៃបុគ្គលនោះៗ បានដល់ចេតនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ ចេតនាកើតអំពីមនោសម្ផ័ស្ស នេះហៅថា ពហិទ្ធាសង្ខារ។
[២៣] បណ្តាសង្ខារទាំងនោះ ឱឡារិកសង្ខារ និងសុខុមសង្ខារ តើដូចម្តេច។ សង្ខារជាអកុសល ហៅថាឱឡារិកសង្ខារ សង្ខារជាកុសល និងអព្យាក្រឹត ហៅថាសុខុមសង្ខារ សង្ខារជាកុសល និងអកុសល ហៅថាឱឡារិកសង្ខារ សង្ខារជាអព្យាក្រឹត ហៅថា សុខុមសង្ខារ សង្ខារដែលសម្បយុត្តដោយវេទនាជាទុក្ខ ហៅថាឱឡារិកសង្ខារ សង្ខារដែលសម្បយុត្តដោយវេទនាជាសុខផង ជាអទុក្ខមសុខផង ហៅថាសុខុមសង្ខារ សង្ខារដែលសម្បយុត្តដោយវេទនាជាសុខ និងទុក្ខ ហៅថាឱឡារិកសង្ខារ សង្ខារដែលសម្បយុត្តដោយវេទនាជាអទុក្ខមសុខ ហៅថាសុខុមសង្ខារ សង្ខាររបស់បុគ្គលមិនមានសមាបតិ្ត ហៅថា ឱឡារិកសង្ខារ សង្ខាររបស់បុគ្គលមានសមាបតិ្ត ហៅថាសុខុមសង្ខារ សង្ខារប្រកបដោយអាសវៈ ហៅថាឱឡារិកសង្ខារ សង្ខារមិនមានអាសវៈ ហៅថាសុខុមសង្ខារ មួយទៀត ឱឡារិកសង្ខារ បើប្រៀបផ្ទឹមនឹងសង្ខារនោះៗ បណិ្ឌតគប្បីឃើញថា ដូចសុខុមសង្ខារដែរ។
[២៤] បណ្តាសង្ខារទាំងនោះ ហីនសង្ខារ និងបណីតសង្ខារ តើដូចម្តេច។ សង្ខារជាអកុសល ហៅថាហីនសង្ខារ សង្ខារជាកុសល និងអព្យាក្រឹត ហៅថាបណីតសង្ខារ សង្ខារជាកុសល និងអកុសល ហៅថាហីនសង្ខារ សង្ខារជាអព្យាក្រឹត ហៅថា បណីតសង្ខារ សង្ខារដែលសម្បយុត្តដោយវេទនាជាទុក្ខ ហៅថាហីនសង្ខារ សង្ខារដែលសម្បយុត្តដោយវេទនាជាសុខផង ជាអទុក្ខមសុខផង ហៅថាបណីតសង្ខារ សង្ខារដែលសម្បយុត្តដោយវេទនាជាសុខ និងទុក្ខ ហៅថាហីនសង្ខារ សង្ខារដែលសម្បយុត្តដោយវេទនាជាអទុក្ខមសុខ ហៅថាបណីតសង្ខារ សង្ខាររបស់បុគ្គលមិនមានសមាបត្តិ ហៅថា ហីនសង្ខារ សង្ខាររបស់បុគ្គលមានសមាបតិ្ត ហៅថាបណីតសង្ខារ សង្ខារក្រកបដោយអាសវៈ ហៅថាហីនសង្ខារ សង្ខារមិនមានអាសវៈ ហៅថាបណីតសង្ខារ មួយទៀត ហីនសង្ខារ បើប្រៀបផ្ទឹមនឹងសង្ខារនោះៗ បណិ្ឌតគប្បីឃើញថា ដូចបណីតសង្ខារដែរ។
[២៥] បណ្តាសង្ខារទាំងនោះ ទូរេសង្ខារ តើដូចម្តេច។ សង្ខារជាអកុសល ឆា្ងយអំពីសង្ខារជាកុសល និងអព្យាក្រឹត សង្ខារជាកុសល និងអព្យាក្រឹត ឆា្ងយអំពីសង្ខារជាអកុសល សង្ខារជាកុសល ឆា្ងយអំពីសង្ខារជាអកុសល និងអព្យាក្រឹត សង្ខារជាអកុសល និងអព្យាក្រឹត ឆ្ងាយអំពីសង្ខារជាកុសល សង្ខារជាអព្យាក្រឹត ឆា្ងយអំពីសង្ខារជាកុសល និងអកុសល សង្ខារជាកុសល និងអកុសល ឆ្ងាយអំពីសង្ខារជាអព្យាក្រឹត សង្ខារដែលសម្បយុត្តដោយវេទនាជាទុក្ខ ឆា្ងយអំពីសង្ខារដ៏សម្បយុត្តដោយវេទនាជាសុខផង ជាអទុក្ខមសុខផង សង្ខារដែលសម្បយុត្តដោយវេទនាជាសុខផង ជាអទុក្ខមសុខផង ឆ្ងាយអំពីសង្ខារដ៏សម្បយុត្តដោយវេទនាជាទុក្ខ សង្ខារដែលសម្បយុត្តដោយវេទនា ជាសុខ ឆ្ងាយអំពីសង្ខារដ៏សម្បយុត្តដោយវេទនាជាទុក្ខផង ជាអទុក្ខមសុខផង សង្ខារដែលសម្បយុត្តដោយវេទនាជាទុក្ខផង ជាអទុក្ខមសុខផង ឆ្ងាយអំពីសង្ខារដ៏សម្បយុត្តដោយវេទនាជាសុខ សង្ខារដែលសម្បយុត្តដោយវេទនាជាអទុក្ខមសុខ ឆ្ងាយអំពីសង្ខារដ៏សម្បយុត្តដោយវេទនាជាសុខ និងទុក្ខ សង្ខារដែលសម្បយុត្តដោយវេទនាជាសុខ និងទុក្ខ ឆា្ងយអំពីសង្ខារដ៏សម្បយុត្តដោយវេទនា ជាអទុក្ខមសុខ សង្ខាររបស់បុគ្គលមិនមានសមាបតិ្ត ឆា្ងយអំពីសង្ខាររបស់បុគ្គលមានសមាបតិ្ត សង្ខាររបស់បុគ្គលមានសមាបត្តិ ឆា្ងយអំពីសង្ខាររបស់បុគ្គលមិនមានសមាបតិ្ត សង្ខារប្រកបដោយអាសវៈ ឆា្ងយអំពីសង្ខារមិនមានអាសវៈ សង្ខារមិនមានអាសវៈ ឆា្ងយអំពីសង្ខារដ៏ប្រកបដោយអាសវៈ នេះហៅថា ទូរេសង្ខារ។ បណ្តាសង្ខារទាំងនោះ សនិ្តកេសង្ខារ តើដូចម្តេច។ សង្ខារជាអកុសល តាំងនៅក្នុងទីជិតនៃសង្ខារជាអកុសល សង្ខារជាកុសល តាំងនៅក្នុងទីជិតនៃសង្ខារជាកុសល សង្ខារជាអព្យាក្រឹត តាំងនៅក្នុងទីជិតនៃសង្ខារជាអព្យាក្រឹត សង្ខារដែលសម្បយុត្តដោយវេទនាជាទុក្ខ តាំងនៅក្នុងទីជិតនៃសង្ខារដ៏សម្បយុត្ត ដោយវេទនាជាទុក្ខ សង្ខារដែលសម្បយុត្តដោយវេទនាជាសុខ តាំងនៅក្នុងទីជិតនៃសង្ខារដ៏សម្បយុត្តដោយវេទនាជាសុខ សង្ខារដែលសម្បយុត្តដោយវេទនាជាអទុក្ខមសុខ តាំងនៅក្នុងទីជិតនៃសង្ខារដ៏សម្បយុត្តដោយវេទនាជាអទុក្ខមសុខ សង្ខាររបស់បុគ្គលមិនមានសមាបតិ្ត តាំងនៅក្នុងទីជិតនៃសង្ខាររបស់បុគ្គលមិនមានសមាបតិ្ត សង្ខាររបស់បុគ្គលមានសមាបត្តិ តាំងនៅក្នុងទីជិតនៃសង្ខាររបស់បុគ្គលមានសមាបតិ្ត សង្ខារប្រកបដោយអាសវៈ តាំងនៅក្នុងទីជិតនៃសង្ខារប្រកបដោយអាសវៈ សង្ខារមិនមានអាសវៈ តាំងនៅក្នុងទីជិតនៃសង្ខារមិនមានអាសវៈ នេះហៅថា សនិ្តកេសង្ខារ។ មួយទៀត ទូរេសង្ខារ បើប្រៀបផ្ទឹមនឹងសង្ខារនោះៗ បណិ្ឌតគប្បីឃើញថា ដូចសនិ្តកេសង្ខារដែរ។
[២៦] បណ្តាខន្ធទាំងនោះ វិញ្ញាណក្ខន្ធ តើដូចម្តេច។ វិញ្ញាណណាមួយ ជាអតីត អនាគត បច្ចុប្បន្ន ដែលជាអជ្ឈត្តវិញ្ញាណកី្ត ពហិទ្ធាវិញ្ញាណកី្ត ឱឡារិកវិញ្ញាណកី្ត សុខុមវិញ្ញាណកី្ត ហីនវិញ្ញាណកី្ត បណីតវិញ្ញាណកី្ត ទូរេវិញ្ញាណកី្ត សនិ្តកេវិញ្ញាណកី្ត នេះហៅថា វិញ្ញាណក្ខន្ធ ព្រោះប្រមូលរួបរួមនូវវិញ្ញាណនោះ ក្នុងទីជាមួយគ្នា។
[២៧] បណ្តាវិញ្ញាណទាំងនោះ វិញ្ញាណជាអតីត តើដូចម្តេច។ វិញ្ញាណណាកន្លងទៅ រលត់ទៅ បា្រសទៅ ប្រែប្រួលទៅ អស់ទៅ បាត់បង់ទៅ កើតហើយបា្រសទៅវិញ ជាអតីត សង្គ្រោះដោយចំណែកជាអតីត បានដល់ចក្ខុវិញ្ញាណ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវា្ហវិញ្ញាណ កាយវិញ្ញាណ មនោវិញ្ញាណ នេះហៅថា វិញ្ញាណជាអតីត។ បណ្តាវិញ្ញាណទាំងនោះ វិញ្ញាណជាអនាគត តើដូចម្តេច។ វិញ្ញាណណា មិនទាន់កើត មិនទាន់មាន មិនទាន់ដុះដាល មិនទាន់វិលមក មិនទាន់ត្រឡប់មក មិនទាន់ប្រាកដ មិនទាន់លេចឡើង មិនទាន់ដុះឡើង មិនទាន់តាំងឡើង មិនទាន់ស្ទុះឡើង ជាអនាគត សង្គ្រោះដោយចំណែកជាអនាគត បានដល់ចក្ខុវិញ្ញាណ។បេ។ មនោវិញ្ញាណ នេះហៅថា វិញ្ញាណជាអនាគត។ បណ្តាវិញ្ញាណទាំងនោះ វិញ្ញាណជាបច្ចុប្បន្ន តើដូចម្តេច។ វិញ្ញាណណា កំពុងកើត កំពុងមាន កំពុងដុះដាល កំពុងវិលមក កំពុងត្រឡប់មក កំពុងបា្រកដ កំពុងលេចឡើង កំពុងដុះឡើង កំពុងតាំងឡើង កំពុងស្ទុះឡើង ជាបច្ចុប្បន្ន សង្រ្គោះដោយចំណែកជាបច្ចុប្បន្ន បានដល់ចក្ខុវិញ្ញាណ។បេ។ មនោវិញ្ញាណ នេះហៅថា វិញ្ញាណជាបច្ចុប្បន្ន។
[២៨] បណ្តាវិញ្ញាណទាំងនោះ អជ្ឈត្តវិញ្ញាណ តើដូចម្តេច។ វិញ្ញាណណា ជាខាងក្នុង អាស្រ័យខ្លួន កើតចំពោះខ្លួន ជាវិញ្ញាណរបស់បុគ្គលម្នាក់ៗ ដែលកួចកាន់មាំ របស់សត្វទាំងឡាយនោះៗ បានដល់ចក្ខុវិញ្ញាណ។បេ។ មនោវិញ្ញាណ នេះហៅថា អជ្ឈត្តវិញ្ញាណ។ បណ្តាវិញ្ញាណទាំងនោះ ពហិទ្ធាវិញ្ញាណ តើដូចម្តេច។ វិញ្ញាណណា ជាខាងក្នុង អាស្រ័យខ្លួន កើតចំពោះខ្លួន ជាវិញ្ញាណរបស់បុគ្គលម្នាក់ៗ ដែលកួចកាន់មាំ របស់សត្វដទៃ របស់បុគ្គលដទៃនោះៗ បានដល់ចក្ខុវិញ្ញាណ។បេ។ មនោវិញ្ញាណ នេះហៅថា ពហិទ្ធាវិញ្ញាណ។
[២៩] បណ្តាវិញ្ញាណទាំងនោះ ឱឡារិកវិញ្ញាណ និងសុខុមវិញ្ញាណ តើដូចម្តេច។វិញ្ញាណជាអកុសល ហៅថាឱឡារិកវិញ្ញាណ វិញ្ញាណជាកុសល និងអព្យាក្រឹត ហៅថា សុខុមវិញ្ញាណ វិញ្ញាណជាកុសល និងអកុសល ហៅថាឱឡារិកវិញ្ញាណ វិញ្ញាណជាអព្យាក្រឹត ហៅថាសុខុមវិញ្ញាណ វិញ្ញាណដែលសម្បយុត្តដោយវេទនាជាទុក្ខ ហៅថា ឱឡារិកវិញ្ញាណ វិញ្ញាណដែលសម្បយុត្តដោយវេទនាជាសុខផង ជាអទុក្ខមសុខផង ហៅថា សុខុមញ្ញាណ វិញ្ញាណដែលសម្បយុត្តដោយវេទនាជាសុខ និងទុក្ខ ហៅថា ឱឡារិកវិញ្ញាណ វិញ្ញាណដែលសម្បយុត្តដោយវេទនាជាអទុក្ខមសុខ ហៅថា សុខុមវិញ្ញាណ វិញ្ញាណរបស់បុគ្គលមិនមានសមាបត្តិ ហៅថាឱឡារិកវិញ្ញាណ វិញ្ញាណរបស់បុគ្គលមានសមាបតិ្ត ហៅថាសុខុមវិញ្ញាណ វិញ្ញាណប្រកបដោយអាសវៈ ហៅថា ឱឡារិកវិញ្ញាណ វិញ្ញាណមិនមានអាសវៈ ហៅថាសុខុមវិញ្ញាណ មូយទៀត ឱឡារិកវិញ្ញាណ បើប្រៀបផ្ទឹមនឹងវិញ្ញាណនោះៗ បណិ្ឌតគប្បីឃើញថា ដូចសុខុមវិញ្ញាណដែរ។
[៣០] បណ្តាវិញ្ញាណទាំងនោះ ហីនវិញ្ញាណ និងបណីតវិញ្ញាណ តើដូចម្តេច។ វិញ្ញាណជាអកុសល ហៅថាហីនវិញ្ញាណ វិញ្ញាណជាកុសល និងអព្យាក្រឹត ហៅថាបណីតវិញ្ញាណ វិញ្ញាណជាកុសល និងអកុសល ហៅថាហីនវិញ្ញាណ វិញ្ញាណជាអព្យាក្រឹត្យ ហៅថា បណីត វិញ្ញាណ វិញ្ញាណដែលសម្បយុត្តដោយវេទនាជាទុក្ខ ហៅថាហីនវិញ្ញាណ វិញ្ញាណដែលសម្បយុត្តដោយវេទនាជាសុខផង ជាអទុក្ខមសុខផង ហៅថាបណីតវិញ្ញាណ វិញ្ញាណដែលសម្បត្តដោយវេទនាជាសុខ និងទុក្ខ ហៅថាហីនវិញ្ញាណ វិញ្ញាណដែលសម្បយុត្តដោយវេទនាជាអទុក្ខមសុខ ហៅថាបណីតវិញ្ញាណ វិញ្ញាណរបស់បុគ្គលមិនមានសមាបតិ្ត ហៅថាហីនវិញ្ញាណ វិញ្ញាណរបស់បុគ្គលមានសមាបត្តិ ហៅថា បណីតវិញ្ញាណ វិញ្ញាណដែលប្រកបដោយអាសវៈ ហៅថា ហីនវិញ្ញាណ វិញ្ញាណមិនមានអាសវៈ ហៅថាបណីតវិញ្ញាណ មួយទៀត ហីនវិញ្ញាណ បើប្រៀបផ្ទឹមនឹងវិញ្ញាណនោះៗ បណិ្ឌតគប្បីឃើញថា ដូចបណីតវិញ្ញាណដែរ។
[៣១] បណ្តាវិញ្ញាណទាំងនោះ ទូរេវិញ្ញាណ តើដូចម្តេច។ វិញ្ញាណជាអកុសល ឆា្ងយអំពីវិញ្ញាណជាកុសល និងអព្យាក្រឹត វិញ្ញាណជាកុសល និងអព្យាក្រឹត ឆា្ងយអំពីវិញ្ញាណអកុសល វិញ្ញាណជាកុសល ឆា្ងយអំពីវិញ្ញាណជាកុសល និងអព្យាក្រឹត វិញ្ញាណជាអកុសល និងអព្យាក្រឹត ឆា្ងយអំពីវិញ្ញាណជាកុសល វិញ្ញាណជាអព្យាក្រឹត ឆា្ងយអំពីវិញ្ញាណជាកុសល និងអកុសល វិញ្ញាណជាកុសល និងអកុសល ឆ្ងាយអំពីវិញ្ញាណជាអព្យាក្រឹត វិញ្ញាណដែលសម្បយុត្តដោយវេទនាជាទុក្ខ ឆា្ងយអំពីវិញ្ញាណដ៏សម្បយុត្តដោយវេទនាជាសុខផង ជាអទុក្ខមសុខផង វិញ្ញាណដែលសម្បយុត្តដោយវេទនាជាសុខផង ជាអទុក្ខមសុខផង ឆ្ងាយអំពីវិញ្ញាណដ៏សម្បយុត្តដោយវេទនាជាទុក្ខ វិញ្ញាណដែលសម្បយុត្តដោយវេទនាជាសុខ ឆ្ងាយអំពីវិញ្ញាណដ៏សម្បយុត្តដោយវេទនាជាទុក្ខផង ជាអទុក្ខមសុខផង វិញ្ញាណដែលសម្បយុត្តដោយវេទនាជាទុក្ខផង ជាអទុក្ខមសុខផង ឆ្ងាយអំពីវិញ្ញាណដ៏សម្បយុត្តដោយវេទនាជាសុខ វិញ្ញាណដែលសម្បយុត្តដោយវេទនាជាអទុក្ខមសុខ ឆ្ងាយអំពីវិញ្ញាណដ៏សម្បយុត្តដោយវេទនាជាសុខ និងទុក្ខ វិញ្ញាណដែលសម្បយុត្តដោយវេទនាជាសុខ និងទុក្ខ ឆ្ងាយអំពីវិញ្ញាណដ៏សម្បយុត្តដោយវេទនាជាអទុក្ខមសុខ វិញ្ញាណរបស់បុគ្គលមិនមានសមាបត្តិ ឆ្ងាយអំពីវិញ្ញាណរបស់បុគ្គលមានសមាបតិ្ត វិញ្ញាណរបស់បុគ្គលមានសមាបត្តិ ឆា្ងយអំពីវិញ្ញាណរបស់បុគ្គលមិនមានសមាបតិ្ត វិញ្ញាណប្រកបដោយអាសវៈ ឆ្ងាយអំពីវិញ្ញាណមិនមានអាសវៈ វិញ្ញាណមិនមានអាសវៈ ឆា្ងយអំពីវិញ្ញាណប្រកបដោយអាសវៈ នេះហៅថា ទូរេវិញ្ញាណ។ បណ្តាវិញ្ញាណទាំងនោះ សនិ្តកេវិញ្ញាណ តើដូចម្តេច។ វិញ្ញាណជាអកុសល តាំងនៅក្នុងទីជិតនៃវិញ្ញាណជាអកុសល វិញ្ញាណជាកុសល តំាងនៅក្នុងទីជិតនៃវិញ្ញាណជាកុសល វិញ្ញាណជាអព្យាក្រឹត តាំងនៅក្នុងទីជិតនៃវិញ្ញាណជាអព្យាក្រឹត វិញ្ញាណដែលសម្បយុត្តដោយវេទនាជាទុក្ខ តាំងនៅក្នុងទីជិតនៃវិញ្ញាណដ៏សម្បយុត្តដោយវេទនាជាទុក្ខ វិញ្ញាណដែលសម្បត្តយុត្តដោយវេទនាជាសុខ តាំងនៅក្នុងទីជិតនៃវិញ្ញាណដ៏សម្បយុត្តដោយវេទនាជាសុខ វិញ្ញាណដែលសម្បយុត្តដោយវេទនាជាអទុក្ខមសុខ តាំងនៅក្នុងទីជិតនៃវិញ្ញាណដ៏សម្បយុត្តដោយវេទនាជាអទុក្ខមសុខ វិញ្ញាណរបស់បុគ្គលមិនមានសមាបតិ្ត តាំងនៅក្នុងទីជិតនៃវិញ្ញាណរបស់បុគ្គលមិនមានសមាបតិ្ត វិញ្ញាណរបស់បុគ្គលមានសមាបតិ្ត តាំងនៅក្នុងទីជិតនៃវិញ្ញាណរបស់បុគ្គលមានសមាបត្តិ វិញ្ញាណប្រកបដោយអាសវៈ តាំងនៅក្នុងទីជិតនៃវិញ្ញាណប្រកបដោយអាសវៈ វិញ្ញាណមិនមានអាសវៈ តាំងនៅក្នុងទីជិតនៃវិញ្ញាណមិនមានអាសវៈ នេះហៅថា សនិ្តកេវិញ្ញាណ មួយទៀត ទូរេវិញ្ញាណ បើប្រៀបផ្ទឹមនឹងវិញ្ញាណនោះៗ បណិ្ឌតគប្បីឃើញថា ដូចសនិ្តកេវិញ្ញាណដែរ។
ចប់ សុត្តន្តភាជនីយ។
[៣២] ខន្ធ ៥ គឺ រូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ និងវិញ្ញាណក្ខន្ធ។
បណ្តាខន្ធទាំងនោះ រូបក្ខន្ធ តើដូចម្តេច។
[៣៣] រូបក្ខន្ធមានប្រការ ១ បានដល់រូបទាំងពួង មិនមែនហេតុ ឥតហេតុ បា្រសចាកហេតុ ប្រកបដោយបច្ច័យ ត្រូវបច្ច័យតាក់តែង រូបជាលោកិយ ប្រកបដោយអាសវៈ ជាប្រយោជន៍ដល់សំយោជនៈ ដែលគន្ថៈគប្បីដោតក្រង ដែលឱឃៈគប្បីប្រព្រឹត្តកន្លង ដែលយោគៈគប្បីប្រព្រឹត្តកន្លង ជាប្រយោជន៍ដល់នីវរណៈ ដែលបរាមាសៈសា្ទបអងែ្អល ជាប្រយោជន៍ដល់ឧបាទាន គួរដល់សេចកី្តសៅហ្មង ជាអព្យាក្រឹត មិនមែនអារម្មណ៍ មិនមែនចេតសិក ប្រាសចាកចិត្ត ជាសភាវៈមិនមែនវិបាក មិនមែនមានវិបាកជាប្រក្រតី ជារូបមិនសៅហ្មង តែគួរដល់សេចកី្តសៅហ្មង ជារូបប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក៏មិនមែន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មិនមែន មិនមានវិតក្កៈ មិនមានវិចារៈ មិនប្រកបដោយបីតិ មិនប្រកបដោយសុខ មិនប្រកបដោយឧបេក្ខា ជារូបមិនត្រូវលះដោយទស្សនៈ ទាំងមិនត្រូវលះដោយភាវនា ជារូបមានហេតុមិនត្រូវលះដោយទស្សនៈ ទាំងមិនត្រូវលះដោយភាវនា មិនដល់នូវការសន្សំកពូនឡើង មិនដល់នូវការមិនសន្សំកពូនឡើង មិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជារូបមានប្រមាណតូចឆា្មរ ជាកាមាវចរ មិនមែនរូបាវចរ មិនមែនអរូបាវចរ ជាបរិយាបន្នៈ មិនមែនអបរិយាបន្នៈ ជាអនិយតៈ ជាអនិយ្យានិកៈ ដែលកើតឡើងហើយ ដែលគួរដឹងដោយវិញ្ញាណ ៦ ជារូបមិនទៀង ត្រូវជរាគ្របសង្កត់ រូបក្ខន្ធ មានប្រការមួយ យ៉ាងនេះឯង។
[៣៤] រូបក្ខន្ធ មានប្រការ ២ គឺ រូបជាឧបាទាក៏មាន រូបមិនមែនជាឧបាទាក៏មាន។ រូបជាឧបាទិន្នក៏មាន រូបជាអនុបាទិន្នក៏មាន។ រូបជាឧបាទិន្នុបាទានីយៈក៏មាន រូបជាអនុបាទិន្នុបាទានីយៈក៏មាន។ រូបជាសនិទស្សនៈក៏មាន រូបជាអនិទស្សនៈក៏មាន។ រូបជាសប្បដិឃៈក៏មាន រូបជាអប្បដិឃៈក៏មាន។ រូបជាឥន្ទ្រិយក៏មាន រូបមិនមែនជាឥន្រ្ទិយក៏មាន។ រូបជាមហាភូតក៏មាន រូបមិនមែនជាមហាភូតក៏មាន។ រូបជាវិញ្ញត្តិក៏មាន រូបមិនមែនជាវិញ្ញតិ្តក៏មាន។ រូបជាចិត្តសមុដ្ឋានក៏មាន រូបមិនមែនជាចិត្តសមុដ្ឋានក៏មាន។ រូបជាចិត្តសហភូក៏មាន រូបមិនមែនជាចិត្តសហភូក៏មាន។ រូបជាចិត្តានុបរិវត្តិក៏មាន រូបមិនមែនជាចិត្តានុបរិវត្តិក៏មាន។ រូបជាខាងក្នុងក៏មាន រូបជាខាងក្រៅក៏មាន។ រូបគ្រោតគ្រាតក៏មាន រូបលិ្អតក៏មាន។ រូបតាំងនៅក្នុងទីឆ្ងាយក៏មាន រូបតាំងនៅក្នុងទីជិតក៏មាន។បេ។ រូបជាកពឡិង្ការាហារក៏មាន រូបមិនមែនជាកពឡិងា្ករាហារក៏មាន។ រូបក្ខន្ធ មានប្រការ ២ យ៉ាងនេះឯង។
[៣៥] រូបក្ខន្ធ មានប្រការ ៣ គឺ រូបណាខាងក្នុង រូបនោះជាឧបាទា រូបណាខាងក្រៅ រូបនោះជាឧបាទាក៏មាន មិនមែនជាឧបាទាក៏មាន។ រូបណាខាងក្នុង រូបនោះជាឧបាទិន្ន រូបណាខាងក្រៅ រូបនោះជាឧបាទិន្នក៏មាន ជាអនុបាទិន្នក៏មាន។ រូបណាខាងក្នុង រូបនោះជាឧបាទិន្នុបាទានីយៈ រូបណាខាងក្រៅ រូបនោះជាឧបាទិន្នុបាទានីយៈក៏មាន ជាអនុបាទិន្នុបាទានីយៈក៏មាន។បេ។ រូបណាខាងក្នុង រូបនោះមិនមែនជាកពឡិង្ការាហារ រូបណាខាងក្រៅ រូបនោះជាកពឡិង្ការាហារក៏មាន មិនមែនជាកពឡិង្ការាហារក៏មាន រូបក្ខន្ធ មានប្រការ ៣ យ៉ាងនេះឯង។
[៣៦] រូបក្ខន្ធ មានប្រការ ៤ គឺ រូបណា ជាឧបាទា រូបនោះជាឧបាទិន្នក៏មាន ជាអនុបាទិន្នក៏មាន រូបណាជាអនុបាទា រូបនោះជាឧបាទិន្នក៏មាន ជាអនុបាទិន្នក៏មាន រូបណាជាឧបាទា រូបនោះជាឧបាទិន្នុបាទានីយៈក៏មាន ជាអនុបាទិន្នុបាទានីយៈក៏មាន។ រូបណាជាឧបាទា រូបនោះជាឧបាទិន្នុបាទានីយៈក៏មាន ជាអនុបាទិន្នុបាទានីយៈក៏មាន។ រូបណាជាឧបាទា រូបនោះជាសប្បដិឃៈក៏មាន ជាអប្បដិឃៈក៏មាន រូបណាជាអនុបាទា រូបនោះជាសប្បដិឃៈក៏មាន ជាអប្បដិឃៈក៏មាន។ រូបណាជាឧបាទា រូបនោះជាឱឡារិកៈក៏មាន ជាសុខុមៈក៏មាន រូបណាជាអនុបាទា រូបនោះជាឱឡារិកៈក៏មាន ជាសុខុមៈក៏មាន។ រូបណាជាឧបាទា រូបនោះជាទូរេក៏មាន ជាសនិ្តកេក៏មាន រូបណាជាអនុបាទា រូបនោះជាទូរេក៏មាន ជាសនិ្តកេក៏មាន។បេ។ រូបដែលបុគ្គលឃើញ ឮ លិទ្ធភ្លក្ស ដឹងច្បាស់ហើយ រូបក្ខន្ធ មានប្រការ ៤ យ៉ាងនេះឯង។
[៣៧] រូបក្ខន្ធ មានប្រការ ៥ គឺ បឋវីធាតុ អាបោធាតុ តេជោធាតុ វាយោធាតុ និងឧបាទារូប រូបក្ខន្ធ មានប្រការ ៥ យ៉ាងនេះឯង។
[៣៨] រូបក្ខន្ធ មានប្រការ ៦ គឺ រូបដែលគប្បីដឹងដោយភែ្នក រូបដែលគប្បីដឹងដោយត្រចៀក រូបដែលគប្បីដឹងដោយច្រមុះ រូបដែលគប្បីដឹងដោយអណ្តាត រូបដែលគប្បីដឹងដោយកាយ រូបដែលគប្បីដឹងដោយចិត្ត រូបក្ខន្ធ មានប្រការ ៦ យ៉ាងនេះឯង។
[៣៩] រូបក្ខន្ធ មានប្រការ ៧ គឺ រូបដែលគប្បីដឹងដោយភ្នែក។បេ។ រូបដែលគប្បីដឹងដោយមនោធាតុ រូបដែលគប្បីដឹងដោយមនោវិញ្ញាណធាតុ រូបក្ខន្ធ មានប្រការ ៧ យ៉ាងនេះឯង។
[៤០] រូបក្ខន្ធ មានប្រការ ៨ គឺ រូបដែលគប្បីដឹងដោយភែ្នក។បេ។ រូបដែលគប្បីដឹងដោយកាយ មានសម្ផ័ស្សជាសុខក៏មាន មានសម្ផ័ស្សជាទុក្ខក៏មាន រូបដែលគប្បីដឹងដោយមនោធាតុ រូបដែលគប្បីដឹងដោយមនោវិញ្ញាណធាតុ រូបក្ខន្ធ មានប្រការ ៨ យ៉ាងនេះឯង។
[៤១] រូបក្ខន្ធ មានប្រការ ៩ គឺ ចក្ខុន្ទ្រិយ សោតិន្ទ្រិយ ឃានិន្រ្ទិយ ជិវិ្ហន្រ្ទិយ កាយិន្រ្ទិយ ឥត្ថិន្ទ្រិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ទាំងរូបណាដែលមិនមែនឥន្រ្ទិយ រូបក្ខន្ធ មានប្រការ ៩ យ៉ាងនេះឯង។
[៤២] រូបក្ខន្ធ មានប្រការ ១០ គឺ ចក្ខុន្រ្ទិយ។បេ។ ជីវិតិន្រ្ទិយ រូបមិនមែនឥន្ទ្រិយ រូបប្រកបដោយការប៉ះពាល់ក៏មាន មិនប្រកបដោយការប៉ះពាល់ក៏មាន រូបក្ខន្ធ មានប្រការ ១០ យ៉ាងនេះឯង។
[៤៣] រូបក្ខន្ធ មានប្រការ ១១ គឺ ចក្ខាយតនៈ សោតាយតនៈ ឃានាយតនៈ ជិវ្ហាយតនៈ កាយាយតនៈ រូបាយតនៈ សទា្ទយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋពា្វយតនៈ ទាំងរូបណា ដែលមិនប្រកបដោយការឃើញ មិនប្រកបដោយការប៉ះពាល់ រាប់បញ្ចូលក្នុងធមា្មយតនៈ រូបក្ខន្ធ មានប្រការ ១១ យ៉ាងនេះឯង។ នេះហៅថា រូបក្ខន្ធ។
បណ្តាខន្ធទំាងនោះ វេទនាខន្ធ តើដូចម្តេច ។
[៤៤] វេទនាខន្ធ មានប្រការ ១ បានដល់វេទនាខន្ធ ប្រកបដោយផស្សៈ។ វេទនាខន្ធ មានប្រការ ២ គឺ វេទនាខន្ធ ប្រកបដោយហេតុក៏មាន មិនប្រកបដោយហេតុក៏មាន។ វេទនាខន្ធ មានប្រការ ៣ គឺ វេទនាខន្ធ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។ វេទនាខន្ធ មានប្រការ ៤ គឺ វេទនាខន្ធ ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន។ វេទនាខន្ធ មានប្រការ ៥ គឺ ជាសុខិន្រ្ទិយក៏មាន ជាទុក្ខិន្រ្ទិយក៏មាន ជាសោមនស្សិន្រ្ទិយក៏មាន ជាទោមនស្សិន្ទ្រិយក៏មាន ជាឧបេក្ខិន្ទ្រិយក៏មាន។ វេទនាខន្ធមានប្រការ ៦ គឺ វេទនាកើតអំពីចក្ខុសម្ផ័ស្ស វេទនាកើតអំពីសោតសម្ផ័ស្ស វេទនាកើតអំពីឃានសម្ផ័ស្ស វេទនាកើតអំពីជិវ្ហាសម្ផ័ស្ស វេទនាកើតអំពីកាយសម្ផ័ស្ស វេទនាកើតអំពីមនោសម្ផ័ស្ស វេទនាខន្ធ មានប្រការ ៦ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការ ៧ ឝឺ វេទនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ វេទនាកើតអំពីកាយសម្ផ័ស្ស វេទនាកើតអំពីមនោធាតុសម្ផ័ស្ស វេទនាកើតអំពីមនោវិញ្ញាណធាតុសម្ផ័ស្ស វេទនាខន្ធ មានប្រការ ៧ យ៉ាងនេះឯង។ វេទនាខន្ធ មានប្រការ ៨ គឺ វេទនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ វេទនាកើតអំពីកាយសម្ផ័ស្ស ជាសុខក៏មាន ជាទុក្ខក៏មាន វេទនាកើតអំពីមនោធាតុសម្ផ័ស្ស វេទនាកើតអំពីមនោវិញ្ញាណធាតុសម្ផ័ស្ស វេទនាខន្ធ មានប្រការ ៨ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការ ៩ គឺ វេទនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ វេទនាកើតអំពីកាយសម្ផ័ស្ស វេទនាកើតអំពីមនោធាតុសម្ផ័ស្ស វេទនាកើតអំពីមនោវិញ្ញាណធាតុសម្ផ័ស្ស ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន វេទនាខន្ធ មានប្រការ ៩ យ៉ាងនេះឯង។ វេទនាខន្ធ មានប្រការ ១០ គឺ វេទនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ វេទនាកើតអំពីកាយសម្ផ័ស្ស ជាសុខក៏មាន ជាទុក្ខក៏មាន វេទនាកើតអំពីមនោធាតុសម្ផ័ស្ស វេទនាកើតអំពីមនោវិញ្ញាណធាតុសម្ផ័ស្ស ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន វេទនាខន្ធ មានប្រការ ១០ យ៉ាងនេះឯង។
[៤៥] វេទនាខន្ធ មានប្រការ ១ បានដល់វេទនាខន្ធដ៏សម្បយុត្តដោយផស្សៈ។ វេទនាខន្ធ មានប្រការ ២ គឺ វេទនាខន្ធប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមានហេតុក៏មាន។ វេទនាខន្ធ មានប្រការ ៣ គឺ វេទនាខន្ធជាវិបាកក៏មាន ជាធម៌មានវិបាកជាប្រក្រតីក៏មាន មិនមែនជាវិបាក មិនមែនមានធម៌ជាវិបាកជាប្រក្រតីក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន ប្រកបដោយសេចកី្តសៅហ្មង ទាំងគួរដល់សេចកី្តសៅហ្មងក៏មាន មិនប្រកបដោយសេចកី្តសៅហ្មង តែគួរដល់សេចកី្តសៅហ្មងក៏មាន មិនប្រកបដោយសេចក្តីសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងក៏មាន ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ប្រព្រឹត្តទៅជាមួយនឹងវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន គួរលះដោយទស្សនៈក៏មាន គួរលះដោយភាវនាក៏មាន មិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាក៏មាន មានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាក៏មាន ដល់នូវការសន្សំកពូនឡើងក៏មាន ដល់នូវការមិនសន្សំកពូនឡើងក៏មាន មិនដល់នូវការសន្សំកពូនឡើង មិនដល់នូវការមិនសន្សំកពូនឡើងក៏មាន ជារបស់សេក្ខបុគ្គលក៏មាន ជារបស់អសេក្ខបុគ្គលក៏មាន មិនមែនជារបស់សេក្ខបុគ្គលទាំងមិនមែនជារបស់អសេក្ខបុគ្គលក៏មាន មានសភាពតូចឆា្មរក៏មាន ដល់នូវសភាធំក៏មានប្រមាណមិនបានក៏មាន មានអារម្មណ៍តូចឆ្មារក៏មាន មានអារម្មណ៍ដល់នូវសភាពធំក៏មាន មានអារម្មណ៍ប្រមាណមិនបានក៏មាន ថោកទាបក៏មាន យ៉ាងកណ្តាលក៏មាន យ៉ាងឧត្តមក៏មាន មានសភាពខុស និងទៀងក៏មាន មានសភាពត្រូវ និងទៀងក៏មាន មានសភាពមិនទៀងក៏មាន មានមគ្គជាអារម្មណ៍ក៏មាន មានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន កើតហើយក៏មាន មិនទាន់កើតក៏មាន ប្រុងនឹងកើតឡើងក៏មាន ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន មានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ជាខាងក្នុង និងខាងក្រៅក៏មាន មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង និងខាងក្រៅក៏មាន។បេ។ វេទនាខន្ធ មានប្រការ ១០ យ៉ាងនេះឯង។
[៤៦] វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធប្រកបដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺ វេទនាខន្ធប្រកបដោយហេតុក៏មាន ប្រាសចាកហេតុក៏មាន មិនមែនហេតុ តែប្រកបដោយហេតុក៏មាន មិនមែនហេតុ ទាំងមិនមានហេតុក៏មាន ជាលោកិយក៏មាន ជាលោកុត្តរៈក៏មាន គប្បីដឹងដោយវិញ្ញាណណាមួយក៏មាន មិនគប្បីដឹងដោយវិញ្ញាណណាមួយក៏មាន ប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន មិនមានអាសវៈក៏មាន ប្រកបដោយអាសវៈក៏មាន ប្រាសចាកអាសវៈក៏មាន ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈក៏មាន ជាប្រយោជន៍ដល់សំយោជនៈក៏មាន មិនជាប្រយោជន៍ដល់សំយោជនៈក៏មាន ប្រកបដោយសំយោជនៈក៏មាន ប្រាសចាកសំយោជនៈក៏មាន ប្រាសចាកសំយោជនៈ តែជាប្រយោជន៍ដល់សំយោជនៈក៏មាន ប្រាសចាកសំយោជនៈ ទាំងមិនជាប្រយោជន៍ដល់សំយោជនៈក៏មាន ដែលគន្ថៈគប្បីដោតក្រងក៏មាន ដែលគន្ថៈមិនគប្បីដោតក្រងក៏មាន ប្រកបដោយគន្ថៈក៏មាន ប្រាសចាកគន្ថៈក៏មាន ប្រាកចាកគន្ថៈ តែជាធម៌ដែលគន្ថៈគប្បីដោតក្រងក៏មាន ប្រាសចាកគន្ថៈ ទាំងជាធម៌ដែលគន្ថៈមិនគប្បីដោតក្រងក៏មាន ដែលឱឃៈគប្បីប្រព្រឹត្តកន្លងក៏មាន ដែលឱឃៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន ប្រកបដោយឱឃៈក៏មាន ប្រាសចាកឱឃៈក៏មាន ប្រាសចាកឱឃៈ តែជាធម៌ដែលឱឃៈគប្បីប្រព្រឹត្តកន្លងក៏មាន ប្រាសចាកឱឃៈ ទាំងជាធម៌ដែលឱឃៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន ដែលយោគៈគប្បីប្រព្រឹត្តកន្លងក៏មាន ដែលយោគៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន ប្រកបដោយយោគៈក៏មាន ប្រាសចាកយោគៈក៏មាន បា្រសចាកយោគៈ តែជាប្រយោជន៍ដល់យោគៈក៏មាន ប្រាសចាកយោគៈ ទាំងមិនជាប្រយោជន៍ដល់យោគៈក៏មាន ជាប្រយោជន៍ដល់នីវរណៈក៏មាន មិនជាប្រយោជន៍ដល់នីវរណៈក៏មាន ប្រកបដោយនីវរណៈក៏មាន ប្រាសចាកនីវរណៈក៏មាន ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈក៏មាន ប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈក៏មាន ដែលបរាមាសៈស្ទាបអងែ្អលក៏មាន បរាមាសៈមិនស្ទាបអង្អែលក៏មាន ប្រកបដោយបរាមាសៈក៏មាន ប្រាសចាកបរាមាសៈក៏មាន ប្រាសចាកបរាមាសៈ តែជាធម៌ដែលបរាមាសៈស្ទាបអងែ្អលក៏មាន ប្រាសចាកបរាមាសៈ ទាំងជាធម៌ដែលបរាមាសៈមិនស្ទាបអងែ្អលក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយក៏មាន ជាប្រយោជន៍ដល់ឧបាទានក៏មាន មិនជាប្រយោជន៍ដល់ឧបាទានក៏មាន ប្រកបដោយឧបាទានក៏មាន ប្រាសចាកឧបាទានក៏មាន ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទានក៏មាន ប្រាសចាកឧបាទាន ទាំងមិនជា ប្រយោជន៍ដល់ឧបាទានក៏មាន គួរដល់សេចកី្តសៅហ្មងក៏មាន មិនគួរដល់សេចកី្តសៅហ្មងក៏មាន សៅហ្មងហើយក៏មាន មិនសៅហ្មងហើយក៏មាន ប្រកបដោយកិលេសក៏មាន ប្រាសចាកកិលេសក៏មាន ប្រាសចាកកិលេស តែគួរដល់សេចកី្តសៅហ្មងក៏មាន ប្រាសចាកកិលេស ទាំងមិនគួរដល់សេចកី្តសៅហ្មងក៏មាន គួរលះដោយទស្សនៈក៏មាន មិនគួរលះដោយទស្សនៈក៏មាន គួរលះដោយភាវនាក៏មាន មិនគួរលះដោយភាវនាក៏មាន មានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុមិនគួរលះដោយទស្សនៈក៏មាន មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយភាវនាក៏មាន ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈក៏មាន មិនមានវិតក្កៈក៏មាន ប្រព្រឹត្តទៅជាមួយនឹងវិចារៈក៏មាន មិនមានវិចារៈក៏មាន ប្រព្រឹត្តទៅជាមួយនឹងបីតិក៏មាន មិនមានបីតិក៏មាន កើតព្រមដោយបីតិក៏មាន មិនកើតព្រមដោយបីតិក៏មាន ជាកាមាវចរក៏មាន មិនមែនកាមាវចរក៏មាន ជារូបាវចរក៏មាន មិនមែនរូបាវចរក៏មាន ជាអរូបាវចរក៏មាន មិនមែនអរូបាវចរក៏មាន ជាបរិយាបន្នៈក៏មាន ជាអបរិយាបន្នៈក៏មាន ជានិយ្យានិកៈក៏មាន ជាអនិយ្យានិកៈក៏មាន ជានិយតៈក៏មាន ជាអនិយតៈក៏មាន ប្រកបដោយឧត្តរៈក៏មាន មិនមានឧត្តរៈក៏មាន ប្រកបដោយរណៈ (សេចក្តីសៅហ្មង) ក៏មាន មិនមានរណៈក៏មាន។ វេទនាខន្ធ មានប្រការ ៣ គឺ វេទនាខន្ធ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។បេ។ វេទនាខន្ធ មានប្រការ ១០ យ៉ាងនេះឯង។
[៤៧] វេទនាខន្ធ មានប្រការមួយ បានដល់វេទនាខន្ធដ៏សម្បយុត្តដោយផស្សៈ។ វេទនាខន្ធ មានប្រការ ២ គឺ វេទនាខន្ធ ប្រកបដោយរណៈក៏មាន មិនមានរណៈក៏មាន។ វេទនាខន្ធ មានប្រការ ៣ គឺ វេទនាខន្ធជាវិបាកក៏មាន ជាធម៌មានវិបាកជាប្រក្រតីក៏មាន មិនមែនជាវិបាក មិនមែនមានធម៌ជាវិបាកជាប្រក្រតីក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ខាងក្នុង និងខាងក្រៅក៏មាន។បេ។ វេទនាខន្ធ មានប្រការ ១០ យ៉ាងនេះឯង។
ចប់ ទុកមូលកៈ។
[៤៨] វេទនាខន្ធ មានប្រការមួយ បានដល់វេទនាខន្ធដ៏សម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺ វេទនាខន្ធប្រកបដោយហេតុក៏មាន មិនមានហេតុក៏មាន។ វេទនាខន្ធមានប្រការ ៣ គឺ វេទនាខន្ធជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។បេ។ វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធដ៏សម្បយុត្ត ដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺ វេទនាខន្ធប្រកបដោយរណៈក៏មាន មិនមានរណៈក៏មាន។ វេទនាខន្ធមានប្រការ ៣ គឺ វេទនាខន្ធជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។បេ។ វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធដ៏សម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺ វេទនាខន្ធប្រកបដោយហេតុក៏មាន មិនមានហេតុក៏មាន។ វេទនាខន្ធមានប្រការ ៣ គឺ វេទនាខន្ធជាវិបាកក៏មាន ជាធម៌មានវិបាកជាប្រក្រតីក៏មាន មិនមែនជាវិបាក មិនមែនមានធម៌ជាវិបាកជាប្រក្រតីក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។បេ។ វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធដ៏សម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺ វេទនាខន្ធប្រកបដោយរណៈក៏មាន មិនមានរណៈក៏មាន។ វេទនាខន្ធមានប្រការ ៣ គឺ វេទនាខន្ធជាវិបាកក៏មាន ជាធម៌មានវិបាកជាប្រក្រតីក៏មាន មិនមែនជាវិបាក មិនមែនជាធម៌មានវិបាកជាប្រក្រតីក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។បេ។ វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។
ចប់ តិកមូលកៈ។
[៤៩] វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធដ៏សម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺ វេទនាខន្ធប្រកបដោយហេតុក៏មាន មិនមានហេតុក៏មាន។ វេទនាខន្ធមានប្រការ ៣ គឺ វេទនាខន្ធជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។បេ។ វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធដ៏សម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺវេទនាខន្ធប្រកបដោយហេតុក៏មាន ប្រាសចាកហេតុក៏មាន។ វេទនាខន្ធមានប្រការ ៣ គឺ វេទនាខន្ធជាវិបាកក៏មាន ជាធម៌មានវិបាកជាប្រក្រតីក៏មាន មិនមែនជាវិបាក មិនមែនជាធម៌មានវិបាកជាប្រក្រតីក៏មាន។បេ។ វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធដែលសម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺ វេទនាខន្ធមិនមែនហេតុ តែប្រកបដោយហេតុក៏មាន មិនមែនហេតុ ទាំងមិនមានហេតុក៏មាន។ វេទនាខន្ធមានប្រការ ៣ គឺ វេទនាខន្ធមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ តែប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន។បេ។ វេទនាខន្ធមានប្រការ ១០យ៉ាងនេះឯង។ វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធដ៏សម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺ វេទនាខន្ធជាលោកិយក៏មាន ជាលោកុត្តរៈក៏មាន។ វេទនាខន្ធមានប្រការ ៣ គឺ វេទនាខន្ធសៅហ្មងហើយ ទាំងគួរដល់សេចកី្តសៅហ្មងក៏មាន មិនសៅហ្មងហើយ តែគួរដល់សេចកី្តសៅហ្មងក៏មាន មិនសៅហ្មងហើយទាំងមិនគួរដល់សេចកី្តសៅហ្មងក៏មាន។បេ។ វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធដ៏សម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺ វេទនាខន្ធ ដែលគប្បីដឹងដោយវិញ្ញាណណាមួយក៏មាន ដែលមិនគប្បីដឹងដោយវិញ្ញាណណាមួយក៏មាន។ វេទនាខន្ធមានប្រការ ៣ គឺ វេទនាខន្ធប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន។បេ។ វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការ ១ បានដល់វេទនាខន្ធដ៏សម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺ វេទនាខន្ធប្រកបដោយអាសវៈក៏មាន មិនមានអាសវៈក៏មាន។ វេទនាខន្ធមានប្រការ ៣ គឺ វេទនាខន្ធគួរលះដោយទស្សនៈក៏មាន គួរលះដោយភាវនាក៏មាន មិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន។បេ។ វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធដ៏សម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺវេទនាខន្ធប្រកបដោយអាសវៈក៏មាន ប្រាសចាកអាសវៈក៏មាន។ វេទនាខន្ធមានប្រការ ៣ គឺ វេទនាខន្ធមានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន។បេ។ វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធ ដែលសម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺ វេទនាខន្ធប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈក៏មាន។ វេទនាខន្ធមានប្រការ ៣ គឺ វេទនាខន្ធដល់នូវការសន្សំកពូនឡើងក៏មាន ដល់នូវការមិនសន្សំកពូនឡើងក៏មាន មិនដល់នូវការសន្សំកពូនឡើង ទាំងមិនដល់នូវការសន្សំកពូនឡើងក៏មាន។បេ។ វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធដែលសម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺវេទនាខន្ធជាប្រយោជន៍ដល់សំយោជនៈក៏មាន មិនជាប្រយោជន៍ដល់សំយោជនៈក៏មាន។ វេទនាខន្ធមានប្រការ ៣គឺ វេទនាខន្ធជារបស់សេក្ខបុគ្គលក៏មាន ជារបស់អសេក្ខបុគ្គលក៏មាន មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គលក៏មាន។បេ។ វេទនាខន្ធ មានប្រការ ១០ យ៉ាង នេះឯង។ វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធដ៏សម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺ វេទនាខន្ធប្រកបដោយសំយោជនៈក៏មាន ប្រាសចាកសំយោជនៈក៏មាន។វេទនាខន្ធមានប្រការ ៣ គឺ វេទនាខន្ធមានសភាពតូចឆា្មរក៏មាន ដល់នូវសភាពធំក៏មាន ប្រមាណមិនមានក៏មាន។បេ។ វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធដែលសម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺវេទនាខន្ធប្រាសចាកសំយោជនៈ តែជាប្រយោជន៍ដល់សំយោជនៈក៏មាន ប្រាសចាកសំយោជនៈ ទាំងមិនជាប្រយោជន៍ដល់សំយោជនៈក៏មាន។ វេទនាខន្ធមានប្រការ ៣ គឺ វេទនាខន្ធមានអារម្មណ៍តូចឆ្មារក៏មាន មានអារម្មណ៍ដល់នូវសភាពធំក៏មាន មានអារម្មណ៍ប្រមាណមិនបានក៏មាន។បេ។ វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធដ៏សម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺ វេទនាខន្ធ ដែលគន្ថៈគប្បីដោតក្រងក៏មាន ដែលគន្ថៈមិនគប្បីដោតក្រងក៏មាន។ វេទនាខន្ធមានប្រការ ៣ គឺ វេទនាខន្ធថោកទាបក៏មាន កណ្តាលក៏មាន ថៃ្លថា្លក៏មាន។បេ។ វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធដ៏សម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺវេទនាខន្ធប្រកបដោយគន្ថៈក៏មាន ប្រាសចាកគន្ថៈក៏មាន។ វេទនាខន្ធមានប្រការ ៣ គឺវេទនាខន្ធមានសភាពខុស និងទៀងក៏មាន មានសភាពត្រូវ និងទៀងក៏មាន មានសភាពមិនទៀងក៏មាន។បេ។ វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធដ៏សម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺវេទនាខន្ធប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រងក៏មាន ប្រាសចាកគន្ថៈ តែគន្ថៈមិនគប្បីដោតក្រងក៏មាន។ វេទនាខន្ធមានប្រការ ៣ គឺ វេទនាខន្ធមានមគ្គជាអារម្មណ៍ក៏មាន មានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន។បេ។វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធដ៏សម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺ វេទនាខន្ធដែលឱឃៈគប្បីប្រព្រឹត្តកន្លងក៏មាន ដែលឱឃៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន។ វេទនាខន្ធមានប្រការ ៣ គឺវេទនាខន្ធកើតហើយក៏មាន មិនទាន់កើតហើយក៏មាន ដែលប្រុងនឹងកើតក៏មាន។បេ។ វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធដ៏សម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺ វេទនាខន្ធប្រកបដោយឱឃៈក៏មាន ប្រាសចាកឱឃៈក៏មាន។ វេទនាខន្ធមានប្រការ ៣ គឺ វេទនាខន្ធជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន។ វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធដ៏សម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺ វេទនាខន្ធប្រាសចាកឱឃៈ តែឱឃៈគប្បីប្រព្រឹត្តកន្លងក៏មាន ប្រាសចាកឱឃៈ ទាំងឱឃៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន។ វេទនាខន្ធមានប្រការ ៣ គឺ វេទនាខន្ធមានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន។បេ។ វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធដ៏សម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺ វេទនាខន្ធ ដែលយោគៈគប្បីប្រព្រឹត្តកន្លងក៏មាន ដែលយោគៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន។ វេទនាខន្ធមានប្រការ ៣ គឺ វេទនាខន្ធ ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។បេ។ វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធដ៏សម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺវេទនាខន្ធប្រកបដោយយោគៈក៏មាន ប្រាសចាកយោគៈក៏មាន។ វេទនាខន្ធមានប្រការ ៣ គឺ វេទនាខន្ធ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។បេ។ វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។
ចប់ ឧភតោវឌ្ឍកៈ។
[៥០] វេទនាខន្ធមានប្រការ ៧ គឺ វេទនាខន្ធជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន វេទនាខន្ធមានប្រការ ៧ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការ ៧ ដទៃទៀត គឺវេទនាខន្ធជាវិបាកក៏មាន ជាធម៌មានវិបាកជាប្រក្រតីក៏មាន មិនមែនជាធម៌មានវិបាក ទាំងមិនមែនមានវិបាកជាប្រក្រតីក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន វេទនាខន្ធមានប្រការ ៧ យ៉ាងនេះឯង។
[៥១] វេទនាខន្ធ មានប្រការ ២៤ គឺ វេទនាខន្ធ ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន វេទនាខន្ធ ព្រោះសោតសម្ផ័ស្សជាបច្ច័យ។បេ។ វេទនាខន្ធ ព្រោះឃានសម្ផ័ស្សជាបច្ច័យ។បេ។ វេទនាខន្ធ ព្រោះជិវា្ហសម្ផ័ស្សជាបច្ច័យ។បេ។ វេទនាខន្ធ ព្រោះកាយសម្ផ័ស្សជាបច្ច័យ។បេ។ វេទនាខន្ធ ព្រោះមនោសម្ផ័ស្សជាបច្ច័យ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន វេទនាកើតអំពីចក្ខុសម្ផ័ស្ស វេទនាកើតអំពីសោតសម្ផ័ស្ស វេទនាកើតអំពីឃានសម្ផ័ស្ស វេទនាកើតអំពីជិវា្ហសម្ផ័ស្ស វេទនាកើតអំពីកាយសម្ផ័ស្ស វេទនាកើតអំពីមនោសម្ផ័ស្ស វេទនាខន្ធមានប្រការ ២៤ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការ ២៤ ដទៃទៀត គឺវេទនាខន្ធព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ជាវិបាកក៏មាន ជាធម៌មានវិបាកជាប្រក្រតីក៏មាន មិនមែនជាធម៌មានវិបាក ទាំងមិនមែនមានវិបាកជាប្រក្រតីក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន វេទនាខន្ធ ព្រោះសោតសម្ផ័ស្សជាបច្ច័យ។បេ។ វេទនាខន្ធ ព្រោះឃានសម្ផ័ស្សជាបច្ច័យ។បេ។ វេទនាខន្ធ ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ។បេ។ វេទនាខន្ធ ព្រោះកាយសម្ផ័ស្សជាបច្ច័យ។បេ។ វេទនាខន្ធ ព្រោះមនោសម្ផ័ស្សជាបច្ច័យ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន វេទនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ វេទនាកើតអំពីមនោសម្ផ័ស្ស វេទនាខន្ធមានប្រការ ២៤ យ៉ាងនេះឯង។
[៥២] វេទនាខន្ធ មានប្រការ ៣០ គឺ វេទនាខន្ធ ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន វេទនាខន្ធ ព្រោះសោតសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះឃានសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះជិវា្ហសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះកាយសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះមនោសម្ផ័ស្សជាបច្ច័យ ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន វេទនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ វេទនាកើតអំពីមនោសម្ផ័ស្ស វេទនាខន្ធមានប្រការ ៣០ យ៉ាងនេះឯង។
[៥៣] វេទនាខន្ធ មានច្រើនប្រការ គឺ វេទនាខន្ធ ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន វេទនាខន្ធ ព្រោះសោតសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះឃានសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះកាយសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះមនោសម្ផ័ស្សជាបច្ច័យ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន វេទនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ វេទនាកើតអំពីមនោសម្ផ័ស្ស វេទនាខន្ធ មានច្រើនប្រការយ៉ាងនេះឯង។ វេទនាខន្ធមានច្រើនប្រការដទៃទៀត គឺវេទនាខន្ធ ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ជាវិបាកក៏មាន ជាធម៌មានវិបាកជាប្រក្រតីក៏មាន មិនមែនជាធម៌មានវិបាក ទាំងមិនមែនមានវិបាកជាប្រក្រតីក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន វេទនាខន្ធ ព្រោះសោតសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះឃានសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះជិវា្ហសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះកាយសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះមនោសម្ផ័ស្សជាបច្ច័យ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន វេទនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ វេទនាកើតអំពីមនោសម្ផ័ស្ស វេទនាខន្ធមានច្រើនប្រការយ៉ាងនេះឯង។ នេះហៅថា វេទនាខន្ធ។
បណ្តាខន្ធទាំងនោះ សញ្ញាខន្ធ តើដូចម្តេច។
[៥៤] សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធប្រកបដោយហេតុក៏មាន មិនមានហេតុក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។ សញ្ញាខន្ធមានប្រការ ៤ គឺ សញ្ញាខន្ធជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន។ សញ្ញាខន្ធមានប្រការ ៥ គឺសញ្ញាខន្ធប្រកបដោយសុខិន្រ្ទិយក៏មាន ប្រកបដោយទុក្ខិន្រ្ទិយក៏មាន ប្រកបដោយសោមនស្សិន្រ្ទិយក៏មាន ប្រកបដោយទោមនស្សិន្រ្ទិយក៏មាន ប្រកបដោយឧបេក្ខិន្រ្ទិយក៏មាន។ សញ្ញាខន្ធមានប្រការ ៦ គឺ សញ្ញាកើតអំពីចក្ខុសម្ផ័ស្ស សញ្ញាកើតអំពីសោតសម្ផ័ស្ស សញ្ញាកើតអំពីឃានសម្ផ័ស្ស សញ្ញាកើតអំពីជិវ្ហាសម្ផ័ស្ស សញ្ញាកើតអំពីកាយសម្ផ័ស្ស សញ្ញាកើតអំពីមនោសម្ផ័ស្ស សញ្ញាខន្ធមានប្រការ ៦ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការ ៧ គឺសញ្ញាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ សញ្ញាកើតអំពីកាយសម្ផ័ស្ស សញ្ញាកើតអំពីមនោធាតុសម្ផ័ស្ស សញ្ញាកើតអំពីមនោវិញ្ញាណធាតុសម្ផ័ស្ស សញ្ញាខន្ធមានប្រការ ៧ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការ ៨ គឺសញ្ញាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ សញ្ញាកើតអំពីកាយសម្ផ័ស្ស កើតព្រមដោយសុខក៏មាន កើតព្រមដោយទុក្ខក៏មាន សញ្ញាកើតអំពីមនោធាតុសម្ផ័ស្ស សញ្ញាកើតអំពីមនោវិញ្ញាណធាតុសម្ផ័ស្ស សញ្ញាខន្ធមានប្រការ ៨ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការ ៩ គឺ សញ្ញាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ សញ្ញាកើតអំពីកាយសម្ផ័ស្ស សញ្ញាកើតអំពីមនោធាតុសម្ផ័ស្ស សញ្ញាកើតអំពីមនោវិញ្ញាណធាតុសម្ផ័ស្ស ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន សញ្ញាខន្ធមានប្រការ ៩ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការ ១០ គឺ សញ្ញាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ សញ្ញាកើតអំពីកាយសម្ផ័ស្ស កើតព្រមដោយសុខក៏មាន កើតព្រមដោយទុក្ខក៏មាន សញ្ញាកើតអំពីមនោធាតុសម្ផ័ស្ស សញ្ញាកើតអំពីមនោវិញ្ញាណធាតុសម្ផ័ស្ស ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។
[៥៥] សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធប្រកបដោយហេតុក៏មាន មិនមានហេតុក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន ជាវិបាកក៏មាន ជាធម៌មានវិបាកជាប្រក្រតីក៏មាន មិនមែនជាធម៌មានវិបាក ទាំងមិនមែនមានវិបាកជាប្រក្រតីក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន សៅហ្មងហើយ ទាំងគួរដល់សេចកី្តសៅហ្មងក៏មាន មិនសៅហ្មងហើយ តែគួរដល់សេចកី្តសៅហ្មងក៏មាន មិនសៅហ្មងហើយ ទាំងមិនគួរដល់សេចកី្តសៅហ្មងក៏មាន ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ប្រព្រឹត្តទៅជាមួយនឹងវិចារៈក៏មាន មិនមានវិតក្កៈមានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈទាំងមិនមានវិចារៈក៏មាន កើតព្រមដោយបីតិក៏មាន កើតព្រមដោយសុខៈក៏មាន កើតព្រមដោយឧបេក្ខាក៏មាន គួរលះដោយទស្សនៈក៏មាន គួរលះដោយភាវនាក៏មាន មិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន មានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន ដល់នូវការសន្សំកពូនឡើងក៏មាន ដល់នូវការមិនសន្សំកពូនឡើងក៏មាន មិនដល់នូវការសន្សំកពូនឡើង ទាំងមិនដល់នូវការមិនសន្សំកពូនឡើងក៏មាន ជារបស់សេក្ខបុគ្គលក៏មាន ជារបស់អសេក្ខបុគ្គលក៏មាន មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គលក៏មាន មានសភាពតូចឆា្មរក៏មាន ដល់នូវសភាពធំក៏មាន ប្រមាណមិនបានក៏មាន មានអារម្មណ៍តូចឆ្មារក៏មាន មានអារម្មណ៍ដល់នូវសភាពធំក៏មាន មានអារម្មណ៍ប្រមាណមិនបានក៏មាន ថោកទាបក៏មាន យ៉ាងកណ្តាលក៏មាន យ៉ាងឧត្តមក៏មាន មានសភាពខុស និងទៀងក៏មាន មានសភាពត្រូវ និងទៀងក៏មាន មានសភាពមិនទៀងក៏មាន មានមគ្គជាអារម្មណ៍ក៏មាន មានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន កើតហើយក៏មាន មិនទាន់កើតក៏មាន ប្រុងនឹងកើតឡើងក៏មាន ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន មានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ជាខាងក្នុង និងខាងក្រៅក៏មាន មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។
[៥៦] សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធប្រកបដោយហេតុក៏មាន ប្រាសចាកហេតុក៏មាន មិនមែនហេតុ តែប្រព្រឹត្តនៅជាមួយនឹងហេតុក៏មាន មិនមែនហេតុ ទាំងមិនប្រកបដោយហេតុក៏មាន ជាលោកិយក៏មាន ជាលោកុត្តរក៏មាន ដែលគប្បីដឹងដោយវិញ្ញាណណាមួយក៏មាន ដែលមិនគប្បីដឹងដោយវិញ្ញាណណាមួយក៏មាន ប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន មិនមានអាសវៈក៏មាន ប្រកបដោយអាសវៈក៏មាន ប្រាសចាកអាសវៈក៏មាន ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈក៏មាន ជាប្រយោជន៍ដល់សំយោជនៈក៏មាន មិនជាប្រយោជន៍ដល់សំយោជនៈក៏មាន ប្រកបដោយសំយោជនៈក៏មាន ប្រាសចាកសំយោជនៈក៏មាន ប្រាសចាកសំយោជនៈ តែជាប្រយោជន៍ដល់សំយោជនៈក៏មាន ប្រាសចាកសំយោជនៈ ទាំងមិនជាប្រយោជន៍ដល់សំយោជនៈក៏មាន ដែលគន្ថៈគប្បីដោតក្រងក៏មាន ដែលគន្ថៈមិនគប្បីដោតក្រងក៏មាន ប្រកបដោយគន្ថៈក៏មាន ប្រាសចាកគន្ថៈក៏មាន ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រងក៏មាន ប្រាសចាកគន្ថៈ ទាំងគន្ថៈមិនគប្បីដោតក្រងក៏មាន ដែលឱឃៈគប្បីប្រព្រឹត្តកន្លងក៏មាន ដែលឱឃៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន ប្រកបដោយឱឃៈក៏មាន ប្រាសចាកឱឃៈក៏មាន ប្រាសចាកឱឃៈ តែឱឃៈគប្បីប្រព្រឹត្តកន្លងក៏មាន ប្រាសចាកឱឃៈ ទាំងឱឃៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន ដែលយោគៈគប្បីប្រព្រឹត្តកន្លងក៏មាន ដែលយោគៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន ប្រកបដោយយោគៈក៏មាន ប្រាសចាកយោគៈក៏មាន ប្រាសចាកយោគៈ តែយោគៈគប្បីប្រព្រឹត្តកន្លងក៏មាន ប្រាសចាកយោគៈ ទាំងយោគៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន ជាប្រយោជន៍ដល់នីវរណៈក៏មាន មិនជាប្រយោជន៍ដល់នីវរណៈក៏មាន ប្រកបដោយនីវរណៈក៏មាន ប្រាសចាកនីវរណៈក៏មាន ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈក៏មាន ប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈក៏មាន ដែលបរាមាសៈស្ទាបអង្អែលក៏មាន បរាមាសៈមិនស្ទាបអង្អែលក៏មាន ប្រកបដោយបរាមាសៈក៏មាន ប្រាសចាកបរាមាសៈក៏មាន ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែលហើយក៏មាន ប្រាសចាកបរាមាសៈ ទាំងបរាមាសៈមិនស្ទាបអង្អែលហើយក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយក៏មាន ជាប្រយោជន៍ដល់ឧបាទានក៏មាន មិនជាប្រយោជន៍ដល់ឧបាទានក៏មាន ប្រកបដោយឧបាទានក៏មាន ប្រាសចាកឧបាទានក៏មាន ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទានក៏មាន ប្រាសចាកឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន គួរដល់សេចកី្តសៅហ្មងក៏មាន មិនគួរដល់សេចកី្តសៅហ្មងក៏មាន សៅហ្មងហើយក៏មាន មិនសៅហ្មងហើយក៏មាន ប្រកបដោយកិលេសក៏មាន ប្រាសចាកកិលេសក៏មាន ប្រាសចាកកិលេស តែគួរដល់សេចកី្តសៅហ្មងក៏មាន ប្រាសចាកកិលេស ទាំងមិនគួរដល់សេចកី្តសៅហ្មងក៏មាន គួរលះដោយទស្សនៈក៏មាន មិនគួរលះដោយទស្សនៈក៏មាន គួរលះដោយភាវនាក៏មាន មិនគួរលះដោយភាវនាក៏មាន មានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុមិនគួរលះដោយទស្សនៈក៏មាន មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយភាវនាក៏មាន ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈក៏មាន មិនមានវិតក្កៈក៏មាន ប្រព្រឹត្តទៅជាមួយនឹងវិចារៈក៏មាន មិនមានវិចារៈក៏មាន ប្រព្រឹត្តទៅជាមួយនឹងបីតិក៏មាន មិនមានបីតិក៏មាន កើតព្រមដោយបីតិក៏មាន មិនកើតព្រមដោយបីតិក៏មាន កើតព្រមដោយសុខៈក៏មាន មិនកើតព្រមដោយសុខៈក៏មាន កើតព្រមដោយឧបេក្ខាក៏មាន មិនកើតព្រមដោយឧបេក្ខាក៏មាន ជាកាមាវចរក៏មាន មិនមែនជាកាមាវចរក៏មាន ជារូបាវចរក៏មាន មិនមែនជារូបាវចរក៏មាន ជាអរូបាវចរក៏មាន មិនមែនជាអរូបាវចរក៏មាន ជាបរិយាបន្នៈក៏មាន ជាអបរិយាបន្នៈក៏មាន ជានិយ្យានិកៈក៏មាន ជាអនិយ្យានិកៈក៏មាន ជានិយតៈក៏មាន ជាអនិយតៈក៏មាន ប្រកបដោយឧត្តរៈក៏មាន មិនមានឧត្តរៈក៏មាន ប្រកបដោយរណៈក៏មាន មិនមានរណៈក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺសញ្ញាខន្ធជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។
[៥៧] សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធប្រកបដោយរណៈក៏មាន មិនមានរណៈក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។
ចប់ ទុកមូលកៈ។
[៥៨] សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមានហេតុក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធប្រកបដោយរណៈក៏មាន មិនមានរណៈក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺសញ្ញាខន្ធជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមានហេតុក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុងទាំងខាងក្រៅក៏មាន។បេ។សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធប្រកបដោយរណៈក៏មាន មិនមានរណៈក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។
ចប់ តិកមូលកៈ។
[៥៩] សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធមានហេតុក៏មាន មិនមានហេតុក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធប្រកបដោយហេតុក៏មាន ប្រាសចាកហេតុក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធមិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមែនហេតុ ទាំងមិនប្រកបដោយហេតុក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធជាវិបាកក៏មាន ជាធម៌មានវិបាកជាប្រក្រតីក៏មាន មិនមែនជាធម៌មានវិបាក ទាំងមិនមែនមានវិបាកជាប្រក្រតីក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធជាលោកិយក៏មាន ជាលោកុត្តរក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យក ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យក តែជាប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យក ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធដែលគប្បីដឹងដោយវិញ្ញាណណាមួយក៏មាន ដែលមិនគប្បីដឹងដោយវិញ្ញាណណាមួយក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធដែលសៅហ្មង ទាំងគួរដល់សេចកី្តសៅហ្មងក៏មាន មិនសៅហ្មង តែគួរដល់សេចកី្តសៅហ្មងក៏មាន មិនសៅហ្មង ទាំងមិនគួរដល់សេចកី្តសៅហ្មងក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធមានអាសវៈក៏មាន មិនមានអាសវៈក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធមានវិតក្កៈ ទាំងមានវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធប្រកបដោយអាសវៈក៏មាន ប្រាសចាកអាសវៈក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធកើតព្រមដោយបីតិក៏មាន កើតព្រមដោយសុខៈក៏មាន កើតព្រមដោយឧបេក្ខាក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺសញ្ញាខន្ធដែលគួរលះដោយទស្សនៈក៏មាន គួរលះដោយភាវនាក៏មាន មិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺសញ្ញាខន្ធជាប្រយោជន៍ដល់សំយោជនៈក៏មាន មិនជាប្រយោជន៍ដល់សំយោជនៈក៏មាន។ សញ្ញាខន្ធ មានប្រការ ៣ គឺ សញ្ញាខន្ធមានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធប្រកបដោយសំយោជនៈក៏មាន ប្រាសចាកសំយោជនៈក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធដល់នួវការសន្សំកពូនឡើងក៏មាន ដល់នូវការមិនសន្សំកពូនឡើងក៏មាន មិនមែនជាដល់នូវការសន្សំកពូនឡើង ទាំងមិនដល់នូវការមិនសន្សំកពូនឡើងក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធ មានប្រការ ២ គឺ សញ្ញាខន្ធប្រាសចាកសំយោជនៈ តែជាប្រយោជន៍ដល់សំយោជនៈក៏មាន ប្រាសចាកសំយោជនៈ ទាំងមិនជាប្រយោជន៍ដល់សំយោជនៈក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺសញ្ញាខន្ធជារបស់សេក្ខបុគ្គលក៏មាន ជារបស់អសេក្ខបុគ្គលក៏មាន មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គលក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធដែលគន្ថៈគប្បីដោតក្រងក៏មាន ដែលគន្ថៈមិនគប្បីដោតក្រងក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធមានសភាពតូចឆា្មរក៏មាន ដល់នូវសភាពធំក៏មាន ប្រមាណមិនបានក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធប្រកបដោយគន្ថៈក៏មាន ប្រាសចាកគន្ថៈក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធមានអារម្មណ៍តូចឆា្មរក៏មាន មានអារម្មណ៍ដល់នូវសភាពធំក៏មាន មានអារម្មណ៍ប្រមាណមិនបានក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រងក៏មាន ប្រាសចាកគន្ថៈ ទាំងគន្ថៈមិនគប្បីដោតក្រងក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធថោកទាបក៏មាន យ៉ាងកណ្តាលក៏មាន យ៉ាងឧត្តមក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធ មានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធដែលឱឃៈគប្បីប្រព្រឹត្តកន្លងក៏មាន ដែលឱឃៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធមានសភាពខុស និងទៀងក៏មាន មានសភាពត្រូវ និងទៀងក៏មាន មានសភាពមិនទៀងក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធប្រកបដោយឱឃៈក៏មាន ប្រាសចាកឱឃៈក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធមានមគ្គជាអារម្មណ៍ក៏មាន មានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធប្រាសចាកឱឃៈ តែឱឃៈគប្បីប្រព្រឹត្តកន្លងក៏មាន ប្រាសចាកឱឃៈ ទាំងឱឃៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធកើតឡើងហើយក៏មាន មិនទាន់កើតឡើងក៏មាន ប្រុងនឹងកើតឡើងក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធដែលយោគៈគប្បីប្រព្រឹត្តកន្លងក៏មាន ដែលយោគៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺសញ្ញាខន្ធជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធ មានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺសញ្ញាខន្ធប្រកបដោយយោគៈក៏មាន ប្រាសចាកយោគៈក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធ មានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធប្រាសចាកយោគៈ តែយោគៈគប្បីប្រព្រឹត្តកន្លងក៏មាន ប្រាសចាកយោគៈ ទាំងយោគៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធខាងក្នុងក៏មាន ខាងក្រៅក៏មាន ទាំងខាងក្នុង និងខាងក្រៅក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធជាប្រយោជន៍ដល់នីវរណៈក៏មាន មិនជាប្រយោជន៍ដល់នីវរណៈក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធមានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។
ចប់ ឧភតោវឌ្ឍកៈ។
[៦០] សញ្ញាខន្ធមានប្រការ ៧ គឺ សញ្ញាខន្ធជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន សញ្ញាខន្ធមានប្រការ ៧ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការ ៧ ដទៃទៀត គឺសញ្ញាខន្ធប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន សញ្ញាខន្ធមានប្រការ ៧ យ៉ាងនេះឯង។
[៦១] សញ្ញាខន្ធមានប្រការ ២៤ គឺ សញ្ញាខន្ធ ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន សញ្ញាខន្ធ ព្រោះសោតសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះឃានសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះជិវា្ហសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះកាយសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះមនោសម្ផ័ស្សជាបច្ច័យ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន សញ្ញាកើតអំពីចក្ខុសម្ផ័ស្ស សញ្ញាកើតអំពីសោតសម្ផ័ស្ស សញ្ញាកើតអំពីឃានសម្ផ័ស្ស សញ្ញាកើតអំពីជិវា្ហសម្ផ័ស្ស សញ្ញាកើតអំពីកាយសម្ផ័ស្ស សញ្ញាកើតអំពីមនោសម្ផ័ស្ស សញ្ញាខន្ធមានប្រការ ២៤ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការ ២៤ ដទៃទៀត គឺ សញ្ញាខន្ធ ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន សញ្ញាខន្ធ ព្រោះសោតសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះឃានសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះជិវា្ហសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះកាយសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះមនោសម្ផ័ស្សជាបច្ច័យ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន សញ្ញាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ សញ្ញាកើតអំពីមនោសម្ផ័ស្ស សញ្ញាខន្ធមានប្រការ ២៤ យ៉ាងនេះឯង។
[៦២] សញ្ញាខន្ធមានប្រការ ៣០ គឺ សញ្ញាខន្ធព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន សញ្ញាខន្ធព្រោះសោតសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះឃានសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះជិវា្ហសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះកាយសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះមនោសម្ផ័ស្សជាបច្ច័យ ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន សញ្ញាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ សញ្ញាកើតអំពីមនោសម្ផ័ស្ស សញ្ញាខន្ធមានប្រការ ៣០ យ៉ាងនេះឯង។
[៦៣] សញ្ញាខន្ធមានច្រើនប្រការ គឺ សញ្ញាខន្ធ ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន សញ្ញាខន្ធ ព្រោះសោតសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះឃានសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះជិវា្ហសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះកាយសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះមនោសម្ផ័ស្សជាបច្ច័យ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន សញ្ញាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ សញ្ញាកើតអំពីមនោសម្ផ័ស្ស សញ្ញាខន្ធមានច្រើនប្រការយ៉ាងនេះឯង។ សញ្ញាខន្ធមានច្រើនប្រការដទៃទៀត ឝឺ សញ្ញាខន្ធព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន សញ្ញាខន្ធព្រោះសោតសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះឃានសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះកាយសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះមនោសម្ផ័ស្សជាបច្ច័យ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន សញ្ញាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ សញ្ញាកើតអំពីមនោសម្ផ័ស្ស សញ្ញាខន្ធមានច្រើនប្រការយ៉ាងនេះឯង។ នេះហៅថា សញ្ញាខន្ធ។
បណ្តាខន្ធទាំង ៥ នោះ សង្ខារក្ខន្ធ តើដូចម្តេច។
[៦៤] សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធ មានប្រការ ២ គឺ សង្ខារក្ខន្ធជាហេតុក៏មាន មិនមែនហេតុក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺ សង្ខារក្ខន្ធជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។ សង្ខារក្ខន្ធមានប្រការ ៤ គឺ សង្ខារក្ខន្ធជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន។ សង្ខារក្ខន្ធមានប្រការ ៥ គឺ សង្ខារក្ខន្ធប្រកបដោយសុខិន្រ្ទិយក៏មាន ប្រកបដោយទុក្ខិន្រ្ទិយក៏មាន ប្រកបដោយសោមនស្សិន្រ្ទិយក៏មាន ប្រកបដោយទោមនស្សិន្រ្ទិយក៏មាន ប្រកបដោយឧបេក្ខិន្រ្ទិយក៏មាន។ សង្ខារក្ខន្ធមានប្រការ ៦ គឺ ចេតនាកើតអំពីចក្ខុសម្ផ័ស្ស ចេតនាកើតអំពីសោតសម្ផ័ស្ស ចេតនាកើតអំពីឃានសម្ផ័ស្ស ចេតនាកើតអំពីជិវ្ហាសម្ផ័ស្ស ចេតនាកើតអំពីកាយសម្ផ័ស្ស ចេតនាកើតអំពីមនោសម្ផ័ស្ស សង្ខារក្ខន្ធ មានប្រការ ៦ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការ ៧ គឺ ចេតនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ ចេតនាកើតអំពីកាយសម្ផ័ស្ស ចេតនាកើតអំពីមនោធាតុសម្ផ័ស្ស ចេតនាកើតអំពីមនោវិញ្ញាណធាតុសម្ផ័ស្ស សង្ខារក្ខន្ធមានប្រការ ៧ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការ ៨ គឺ ចេតនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ ចេតនាកើតអំពីកាយសម្ផ័ស្ស កើតព្រមដោយសុខក៏មាន កើតព្រមដោយទុក្ខក៏មាន ចេតនាកើតអំពីមនោធាតុសម្ផ័ស្ស ចេតនាកើតអំពីមនោវិញ្ញាណធាតុសម្ផ័ស្ស សង្ខារក្ខន្ធមានប្រការ ៨ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការ ៩ គឺ ចេតនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ ចេតនាកើតអំពីមនោធាតុសម្ផ័ស្ស ចេតនាកើតអំពីមនោវិញ្ញាណធាតុសម្ផ័ស្ស ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន សង្ខារក្ខន្ធមានប្រការ ៩ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការ ១០ គឺ ចេតនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ ចេតនាកើតអំពីកាយសម្ផ័ស្ស កើតព្រមដោយសុខក៏មាន កើតព្រមដោយទុក្ខក៏មាន ចេតនាកើតអំពីមនោធាតុសម្ផ័ស្ស ចេតនាកើតអំពីមនោវិញ្ញាណធាតុសម្ផ័ស្ស ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។
[៦៥] សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធជាហេតុក៏មាន មិនមែនហេតុក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺ សង្ខារក្ខន្ធប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន ជាវិបាកក៏មាន ជាធម៌មានវិបាកជាប្រក្រតីក៏មាន មិនមែនវិបាក ទាំងមិនមែនជាធម៌មានវិបាកជាប្រក្រតីក៏មាន សង្ខារក្ខន្ធមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន សៅហ្មងហើយ ទាំងគួរដល់សេចកី្តសៅហ្មងក៏មាន មិនសៅហ្មងហើយ តែគួរដល់សេចកី្តសៅហ្មងក៏មាន មិនសៅហ្មងហើយ ទាំងមិនគួរដល់សេចកី្តសៅហ្មងក៏មាន ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន កើតព្រមដោយបីតិក៏មាន កើតព្រមដោយសុខៈក៏មាន កើតព្រមដោយឧបេក្ខាក៏មាន គួរលះដោយទស្សនៈក៏មាន គួរលះដោយភាវនាក៏មាន មិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន មានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន ដល់នូវការសន្សំកពូនឡើងក៏មាន ដល់នូវការមិនសន្សំកពូនឡើងក៏មាន មិនដល់នូវការសន្សំ ទាំងមិនដល់នូវការមិនសន្សំកពូនឡើងក៏មាន ជារបស់សេក្ខបុគ្គលក៏មាន ជារបស់អសេក្ខបុគ្គលក៏មាន មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គលក៏មាន មានសភាពតូចឆ្មារក៏មាន ដល់នូវភាពធំក៏មាន ប្រមាណមិនបានក៏មាន មានអារម្មណ៍តូចឆា្មរក៏មាន មានអារម្មណ៍ដល់នូវភាពធំក៏មាន មានអារម្មណ៍ប្រមាណមិនបានក៏មាន ថោកទាបក៏មាន យ៉ាងកណ្តាលក៏មាន យ៉ាងឧត្តមក៏មាន មានសភាពខុស និងទៀងក៏មាន មានសភាពត្រូវ និងទៀងក៏មាន មានសភាពមិនទៀងក៏មាន មានមគ្គជាអារម្មណ៍ក៏មាន មានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន កើតឡើងហើយក៏មាន មិនទាន់កើតឡើងក៏មាន ប្រុងនឹងកើតឡើងក៏មាន ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន មានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន ខាងក្នុងក៏មាន ខាងក្រៅក៏មាន ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។
[៦៦] សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធមានហេតុក៏មាន មិនមានហេតុក៏មាន ប្រកបដោយហេតុក៏មាន ប្រាសចាកហេតុក៏មាន ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន ប្រព្រឹត្តទៅជាមួយនឹងហេតុតែមិនមែនហេតុក៏មាន ជាហេតុ ទាំងប្រកបដោយហេតុក៏មាន ប្រកបដោយហេតុ តែមិនមែនហេតុក៏មាន មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមែនហេតុ ទាំងមិនប្រកបដោយហេតុក៏មាន ជាលោកិយក៏មាន ជាលោកុត្តរក៏មាន ដែលគប្បីដឹងដោយវិញ្ញាណណាមួយក៏មាន ដែលមិនគប្បីដឹងដោយវិញ្ញាណណាមួយក៏មាន មានអាសវៈក៏មាន មិនមានអាសវៈក៏មាន ប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន មិនមានអាសវៈក៏មាន ប្រកបដោយអាសវៈក៏មាន ប្រាសចាកអាសវៈក៏មាន មានអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន ប្រព្រឹត្តទៅមួយនឹងអាសវៈ តែមិនមែនអាសវៈក៏មាន មានអាសវៈ ទាំងប្រកបដោយអាសវៈក៏មាន ប្រកបដោយអាសវៈ តែមិនមែនអាសវៈក៏មាន ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈក៏មាន ជាសញ្ញោជនៈក៏មាន មិនមែនសញ្ញោជនៈក៏មាន ជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន មិនជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន ប្រកបដោយសញ្ញោជនៈក៏មាន ប្រាសចាកសញ្ញោជនៈក៏មាន ជាសញ្ញោជនៈ ទាំងជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន ជាប្រយោជន៍ដល់សញ្ញោជនៈ តែមិនមែនសញ្ញោជនៈក៏មាន ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈក៏មាន ប្រកបដោយសញ្ញោជនៈ តែមិនមែនសញ្ញោជនៈក៏មាន ប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន ប្រាសចាកសញ្ញោជនៈ ទាំងមិនជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន ជាគន្ថៈក៏មាន មិនមែនគន្ថៈក៏មាន ដែលគន្ថៈគប្បីដោតក្រងក៏មាន ដែលគន្ថៈមិនគប្បីដោតក្រងក៏មាន ប្រកបដោយគន្ថៈក៏មាន ប្រាសចាកគន្ថៈក៏មាន ជាគន្ថៈ ទាំងជាធម៌ដែលគន្ថៈគប្បីដោតក្រងក៏មាន ជាធម៌ដែលគន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈក៏មាន ជាគន្ថៈ ទាំងប្រកបដោយគន្ថៈក៏មាន ប្រកបដោយគន្ថៈតែមិនមែនគន្ថៈក៏មាន ប្រាសចាកគន្ថៈ តែជាសភាពដែលគន្ថៈគប្បីដោតក្រងក៏មាន ប្រាសចាកគន្ថៈ ទាំងជាសភាពដែលគន្ថៈមិនគប្បីដោតក្រងក៏មាន ជាឱឃៈក៏មាន មិនមែនឱឃៈក៏មាន ដែលឱឃៈគប្បីប្រព្រឹត្តកន្លងក៏មាន ដែលឱឃៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន ប្រកបដោយឱឃៈក៏មាន ប្រាសចាកឱឃៈក៏មាន ជាឱឃៈ ទាំងជាធម៌ដែលឱឃៈគប្បីប្រព្រឹត្តកន្លងក៏មាន ជាធម៌ដែលឱឃៈគប្បីប្រព្រឹត្តកន្លង តែមិនមែនឱឃៈក៏មាន ជាឱឃៈ ទាំងប្រកបដោយឱឃៈក៏មាន ប្រកបដោយឱឃៈ តែមិនមែនឱឃៈក៏មាន ប្រាសចាកឱឃៈ តែជាសភាពដែលឱឃៈគប្បីប្រព្រឹត្តកន្លងក៏មាន ប្រាសចាកឱឃៈ ទាំងជាសភាពដែលឱឃៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន ជាយោគៈក៏មាន មិនមែនយោគៈក៏មាន ដែលយោគៈគប្បីប្រព្រឹត្តកន្លងក៏មាន ដែលយោគៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន ប្រកបដោយយោគៈក៏មាន ប្រាសចាកយោគៈក៏មាន ជាយោគៈ ទាំងជាធម៌ដែលយោគៈគប្បីប្រព្រឹត្តកន្លងក៏មាន ជាធម៌ដែលយោគៈគប្បីប្រព្រឹត្តកន្លង តែមិនមែនយោគៈក៏មាន ជាយោគៈ ទាំងប្រកបដោយយោគៈក៏មាន ប្រកបដោយយោគៈ តែមិនមែនយោគៈក៏មាន ប្រាសចាកយោគៈ តែជាសភាពដែលយោគៈគប្បីប្រព្រឹត្តកន្លងក៏មាន ប្រាសចាកយោគៈ ទាំងជាសភាពដែលយោគៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន ជានីវរណៈក៏មាន មិនមែននីវរណៈក៏មាន ជាប្រយោជន៍ដល់នីវរណៈក៏មាន មិនមែនជាប្រយោជន៍ដល់នីវរណៈក៏មាន ប្រកបដោយនីវរណៈក៏មាន ប្រាសចាកនីវរណៈក៏មាន ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈក៏មាន ជាប្រយោជន៍ដល់នីវរណៈ តែមិនមែននីវរណៈក៏មាន ជានីវរណៈ ទាំងប្រកបដោយនីវរណៈក៏មាន ប្រកបដោយនីវរណៈ តែមិនមែននីវរណៈក៏មាន ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈក៏មាន ប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈក៏មាន ជាបរាមាសៈក៏មាន មិនមែនបរាមាសៈក៏មាន ដែលបរាមាសៈស្ទាបអង្អែលក៏មាន ដែលបរាមាសៈមិនស្ទាបអង្អែលក៏មាន ប្រកបដោយបរាមាសៈក៏មាន ប្រាសចាកបរាមាសៈក៏មាន ជាបរាមាសៈ ទាំងជាធម៌ដែលបរាមាសៈស្ទាបអង្អែលក៏មាន ជាធម៌ដែលបរាមាសៈស្ទាបអង្អែល តែមិនមែនជាបរាមាសៈក៏មាន ប្រាសចាកបរាមាសៈ តែជាធម៌ដែលបរាមាសៈស្ទាបអង្អែលក៏មាន ប្រាសចាកបរាមាសៈ ទាំងជាធម៌ដែលបរាមាសៈមិនស្ទាបអង្អែលក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយក៏មាន ជាឧបាទានក៏មាន មិនមែនឧបាទានក៏មាន ជាប្រយោជន៍ដល់ឧបាទានក៏មាន មិនជាប្រយោជន៍ដល់ឧបាទានក៏មាន ប្រកបដោយឧបាទានក៏មាន ប្រាសចាកឧបាទានក៏មាន ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនឧបាទានក៏មាន ជាឧបាទាន ទាំងប្រកបដោយឧបាទានក៏មាន ប្រកបដោយឧបាទាន តែមិនមែនឧបាទានក៏មាន ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទានក៏មាន ប្រាសចាកឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន ជាសេចកី្តសៅហ្មងក៏មាន មិនមែនសេចកី្តសៅហ្មងក៏មាន គួរដល់នូវសេចកី្តសៅហ្មងក៏មាន មិនគួរដល់សេចកី្តសៅហ្មងក៏មាន សៅហ្មងហើយក៏មាន មិនសៅហ្មងហើយក៏មាន ប្រកបដោយសេចកី្តសៅហ្មងក៏មាន ប្រាសចាកសេចក្តីសៅហ្មងក៏មាន ជាសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មងក៏មាន គួរដល់សេចកី្តសៅហ្មង តែមិនមែនសេចក្តីសៅហ្មងក៏មាន ជាសេចក្តីសៅហ្មង ទាំងសៅហ្មងហើយក៏មាន សៅហ្មងហើយ តែមិនមែនសេចក្តីសៅហ្មងក៏មាន ជាសេចក្តីសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មងក៏មាន ប្រកបដោយសេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងក៏មាន ប្រាសចាកសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មងក៏មាន ប្រាសចាកសេចក្តីសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងក៏មាន គួរលះដោយទស្សនៈក៏មាន មិនគួរលះដោយទស្សនៈក៏មាន គួរលះដោយភាវនាក៏មាន មិនគួរលះដោយភាវនាក៏មាន មានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុមិនគួរលះដោយទស្សនៈក៏មាន មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយភាវនាក៏មាន ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈក៏មាន មិនមានវិតក្កៈក៏មាន ប្រព្រឹត្តទៅជាមួយនឹងវិចារៈក៏មាន មិនមានវិចារៈក៏មាន ប្រព្រឹត្តទៅជាមួយនឹងបីតិក៏មាន មិនមានបីតិក៏មាន កើតព្រមដោយបីតិក៏មាន មិនកើតព្រមដោយបីតិក៏មាន កើតព្រមដោយសុខៈក៏មាន មិនកើតព្រមដោយសុខៈក៏មាន កើតព្រមដោយឧបេក្ខាក៏មាន មិនកើតព្រមដោយឧបេក្ខាក៏មាន ជាកាមាវចរក៏មាន មិនមែនកាមាវចរក៏មាន ជារូបាវចរក៏មាន មិនមែនរូបាវចរក៏មាន ជាអរូបាវចរក៏មាន មិនមែនអរូបាវចរក៏មាន ជាបរិយាបន្នៈក៏មាន ជាអបរិយាបន្នៈក៏មាន ជានិយ្យានិកៈក៏មាន ជាអនិយ្យានិកៈក៏មាន ជានិយតៈក៏មាន ជាអនិយតៈក៏មាន ប្រកបដោយឧត្តរៈក៏មាន មិនប្រកបដោយឧត្តរៈក៏មាន ប្រកបដោយរណៈក៏មាន មិនមានរណៈក៏មាន។ សង្ខារក្ខន្ធ មានប្រការ ៣ គឺ សង្ខារក្ខន្ធជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង ។
[៦៧] សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធ មានប្រការ ២ គឺ សង្ខារក្ខន្ធប្រកបដោយរណៈក៏មាន មិនប្រកបដោយរណៈក៏មាន។ សង្ខារក្ខន្ធ មានប្រការ ៣ គឺ សង្ខារក្ខន្ធប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង ។
ចប់ ទុកមូលកៈ។
[៦៨] សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធជាហេតុក៏មាន មិនមែនហេតុក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺសង្ខារក្ខន្ធជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺសង្ខារក្ខន្ធ ប្រកបដោយរណៈក៏មាន មិនមានរណៈក៏មាន សង្ខារក្ខន្ធមានប្រការ ៣ គឺ សង្ខារក្ខន្ធជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺសង្ខារក្ខន្ធជាហេតុក៏មាន មិនមែនហេតុក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺ សង្ខារក្ខន្ធប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺសង្ខារក្ខន្ធប្រកបដោយរណៈក៏មាន មិនមានរណៈក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺ សង្ខារក្ខន្ធប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។
ចប់ តិកមូលកៈ។
[៦៩] សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធជាហេតុក៏មាន មិនមានហេតុក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺ សង្ខារក្ខន្ធជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹត្យក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធមានហេតុក៏មាន មិនមានហេតុក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺ សង្ខារក្ខន្ធប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធប្រកបដោយហេតុក៏មាន ប្រាសចាកហេតុក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺសង្ខារក្ខន្ធជាវិបាកក៏មាន ជាធម៌មានវិបាកជាប្រក្រតីក៏មាន មិនមែនវិបាក ទាំងមិនមែនជាធម៌មានវិបាកជាប្រក្រតីក៏មាន។បេ។ សង្ខារខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុក៏មាន។ សង្ខារក្ខន្ធ មានប្រការ ៣ គឺ សង្ខារក្ខន្ធដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទានក៏មាន ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធជាហេតុ ទាំងប្រកបដោយហេតុក៏មាន ប្រកបដោយហេតុ តែមិនមែនជាហេតុក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺសង្ខារក្ខន្ធសៅហ្មងហើយ ទាំងគួរដល់សេចកី្តសៅហ្មងក៏មាន មិនសៅហ្មងហើយ តែគួរដល់សេចកី្តសៅហ្មងក៏មាន មិនសៅហ្មងហើយ ទាំងមិនគួរដល់សេចក្តីសៅហ្មងក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺសង្ខារក្ខន្ធមិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមែនហេតុ ទាំងមិនប្រកបដោយហេតុក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺ សង្ខារក្ខន្ធមានវិតក្កៈ ទាំងមានវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធជាលោកិយក៏មាន ជាលោកុត្តរក៏មាន។ សង្ខារក្ខន្ធ មានប្រការ ៣ គឺ សង្ខារក្ខន្ធកើតព្រមដោយបីតិក៏មាន កើតព្រមដោយសុខៈក៏មាន កើតព្រមដោយឧបេក្ខាក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។សង្ខារក្ខន្ធ មានប្រការ ២ គឺ សង្ខារក្ខន្ធដែលគប្បីដឹងដោយវិញ្ញាណណាមួយក៏មាន ដែលមិនគប្បីដឹងដោយវិញ្ញាណណាមួយក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺ សង្ខារក្ខន្ធដែលគួរលះដោយទស្សនៈក៏មាន គួរលះដោយភាវនាក៏មាន មិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធ មានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺសង្ខារក្ខន្ធជាអាសវៈក៏មាន មិនមែនអាសវៈក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺ សង្ខារក្ខន្ធមានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធមានអាសវៈក៏មាន មិនមានអាសវៈក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺ សង្ខារក្ខន្ធ ដល់នូវការសន្សំកពូនឡើងក៏មាន ដល់នូវការមិនសន្សំកពូនឡើងក៏មាន មិនដល់នូវការសន្សំកពូនឡើង ទាំងមិនដល់នូវការមិនសន្សំកពូនឡើងក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធប្រកបដោយអាសវៈក៏មាន ប្រាសចាកអាសវៈក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ ឝឺសង្ខារក្ខន្ធ ជារបស់សេក្ខបុគ្គលក៏មាន ជារបស់អសេក្ខបុគ្គលក៏មាន មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គលក៏មាន។បេ។ សង្ខារក្ខន្ធ មានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធជាអាសវៈ ទាំងមានអាសវៈក៏មាន មានអាសវៈ តែមិនមែនអាសវៈក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺ សង្ខារក្ខន្ធមានសភាពតូចឆា្មរក៏មាន ដល់នូវសភាពធំក៏មាន ប្រមាណមិនបានក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធ ជាអាសវៈ ទាំងប្រកបដោយអាសវៈក៏មាន ប្រកបដោយអាសវៈ តែមិនមែនអាសវៈក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺ សង្ខារក្ខន្ធ មានអារម្មណ៍តូចឆា្មរក៏មាន មានអារម្មណ៍ដល់នូវសភាពធំក៏មាន មានអារម្មណ៍ប្រមាណមិនបានក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន ប្រាសចាកអាសវៈ ទាំងមិនប្រកបដោយអាសវៈក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺសង្ខារក្ខន្ធថោកទាបក៏មាន យ៉ាងកណ្តាលក៏មាន យ៉ាងឧត្តមក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធជាសញ្ញោជនៈក៏មាន មិនមែនសញ្ញោជនៈក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺ សង្ខារក្ខន្ធមានសភាពខុស និងទៀងក៏មាន មានសភាពត្រូវ និងទៀងក៏មាន មានសភាពមិនទៀងក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន មិនជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺ សង្ខារក្ខន្ធមានមគ្គជាអារម្មណ៍ក៏មាន មានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធប្រកបដោយសញ្ញោជនៈក៏មាន ប្រាសចាកសញ្ញោជនៈក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺ សង្ខារក្ខន្ធដែលកើតឡើងហើយក៏មាន ដែលមិនទាន់កើតឡើងក៏មាន ដែលប្រុងនឹងកើតឡើងក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធ មានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធជាសញ្ញោជនៈ ទាំងជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន ជាប្រយោជន៍ដល់សញ្ញោជនៈ តែមិនមែនសញ្ញោជនៈក៏មាន។ សង្ខារក្ខន្ធ មានប្រការ ៣ គឺសង្ខារក្ខន្ធជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធ មានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈក៏មាន ប្រកបដោយសញ្ញោជនៈ តែមិនមែនសញ្ញោជនៈក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺសង្ខារក្ខន្ធមានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធ ប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន ប្រាសចាកសញ្ញោជនៈ ទាំងមិនជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន។ សង្ខារក្ខន្ធ មានប្រការ ៣ គឺ សង្ខារក្ខន្ធខាងក្នុងក៏មាន ខាងក្រៅក៏មាន ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធ មានប្រការមូយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធជាគន្ថៈក៏មាន មិនមែនគន្ថៈក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺសង្ខារក្ខន្ធមានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។
ចប់ ឧភតោវឌ្ឍកៈ។
[៧០] សង្ខារក្ខន្ធ មានប្រការ ៧ គឺ សង្ខារក្ខន្ធជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន សង្ខារក្ខន្ធមានប្រការ ៧ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការ ៧ ដទៃទៀត គឺ សង្ខារក្ខន្ធប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន សង្ខារក្ខន្ធមានប្រការ ៧ យ៉ាងនេះឯង។
[៧១] សង្ខារក្ខន្ធមានប្រការ ២៤ គឺ សង្ខារក្ខន្ធ ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន សង្ខារក្ខន្ធព្រោះសោតសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះឃានសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះកាយសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះមនោសម្ផ័ស្សជាបច្ច័យ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន ចេតនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ ចេតនាកើតអំពីមនោសម្ផ័ស្ស សង្ខារក្ខន្ធមានប្រការ ២៤ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការ ២៤ ដទៃទៀត គឺ សង្ខារក្ខន្ធព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន សង្ខារក្ខន្ធ ព្រោះសោតសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះឃានសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះកាយសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះមនោសម្ផ័ស្សជាបច្ច័យ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន ចេតនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ ចេតនាកើតអំពីមនោសម្ផ័ស្ស សង្ខារក្ខន្ធ មានប្រការ ២៤ យ៉ាងនេះឯង។
[៧២] សង្ខារក្ខន្ធមានប្រការ ៣០ គឺ សង្ខារក្ខន្ធ ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន សង្ខារក្ខន្ធព្រោះសោតសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះឃានសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះកាយសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះមនោសម្ផ័ស្សជាបច្ច័យ ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន ចេតនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ ចេតនាកើតអំពីមនោសម្ផ័ស្ស សង្ខារក្ខន្ធមានប្រការ ៣០ យ៉ាងនេះឯង។
[៧៣] សង្ខារក្ខន្ធ មានច្រើនប្រការ គឺ សង្ខារក្ខន្ធ ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន សង្ខារក្ខន្ធ ព្រោះសោតសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះឃានសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះកាយសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះមនោសម្ផ័ស្ស ជាបច្ច័យ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន ចេតនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ ចេតនាកើតអំពីមនោសម្ផ័ស្ស សង្ខារក្ខន្ធមានច្រើនប្រការយ៉ាងនេះឯង។ សង្ខារក្ខន្ធមានច្រើនប្រការដទៃទៀត គឺ សង្ខារក្ខន្ធ ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន សង្ខារក្ខន្ធព្រោះសោតសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះឃានសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះកាយសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះមនោសម្ផ័ស្សជាបច្ច័យ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន ចេតនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ ចេតនាកើតអំពីមនោសម្ផ័ស្ស សង្ខារក្ខន្ធមានច្រើនប្រការយ៉ាងនេះឯង។ នេះហៅថា សង្ខារក្ខន្ធ។
បណ្តាខន្ធទាំង ៥ នោះ វិញ្ញាណក្ខន្ធ តើដូចម្តេច។
[៧៤] វិញ្ញាណក្ខន្ធ មានប្រការមួយ បានដល់វិញ្ញាណក្ខន្ធដ៏សម្បយុត្តដោយផស្សៈ។ វិញ្ញាណក្ខន្ធមានប្រការ ២ គឺ វិញ្ញាណក្ខន្ធមានហេតុក៏មាន មិនមានហេតុក៏មាន។ វិញ្ញាណក្ខន្ធ មានប្រការ ៣ គឺ វិញ្ញាណក្ខន្ធ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។ វិញ្ញាណក្ខន្ធ មានប្រការ ៤ គឺ វិញ្ញាណក្ខន្ធ ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន។ វិញ្ញាណក្ខន្ធ មានប្រការ ៥ គឺ វិញ្ញាណក្ខន្ធប្រកបដោយសុខិន្រ្ទិយក៏មាន ប្រកបដោយទុក្ខិន្រ្ទិយក៏មាន ប្រកបដោយសោមនស្សិន្រ្ទិយក៏មាន ប្រកបដោយទោមនស្សិន្រ្ទិយក៏មាន ប្រកបដោយឧបេក្ខិន្រ្ទិយក៏មាន។ វិញ្ញាណក្ខន្ធមានប្រការ ៦ គឺ ចក្ខុវិញ្ញាណ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ មនោវិញ្ញាណ វិញ្ញាណក្ខន្ធ មានប្រការ ៦ យ៉ាងនេះឯង។ វិញ្ញាណក្ខន្ធ មានប្រការ ៧ គឺ ចក្ខុវិញ្ញាណ។បេ។ កាយវិញ្ញាណ មនោធាតុ មនោវិញ្ញាណធាតុ វិញ្ញាណក្ខន្ធមានប្រការ ៧ យ៉ាងនេះឯង។ វិញ្ញាណក្ខន្ធ មានប្រការ ៨ គឺ ចក្ខុវិញ្ញាណ។បេ។ កាយវិញ្ញាណ កើតព្រមដោយសុខក៏មាន កើតព្រមដោយទុក្ខក៏មាន មនោធាតុ មនោវិញ្ញាណធាតុ វិញ្ញាណក្ខន្ធ មានប្រការ ៨ យ៉ាងនេះឯង។ វិញ្ញាណក្ខន្ធ មានប្រការ ៩ គឺ ចក្ខុវិញ្ញាណ។បេ។ កាយវិញ្ញាណ មនោធាតុ មនោវិញ្ញាណធាតុ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន វិញ្ញាណក្ខន្ធ មានប្រការ ៩ យ៉ាងនេះឯង។ វិញ្ញាណក្ខន្ធ មានប្រការ ១០ គឺ ចក្ខុវិញ្ញាណ។បេ។ កាយវិញ្ញាណ កើតព្រមដោយសុខក៏មាន កើតព្រមដោយទុក្ខក៏មាន មនោធាតុ មនោវិញ្ញាណធាតុ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន វិញ្ញាណក្ខន្ធ មានប្រការ ១០ យ៉ាងនេះឯង។
[៧៥] វិញ្ញាណក្ខន្ធ មានប្រការមួយ បានដល់វិញ្ញាណក្ខន្ធដ៏សម្បយុត្តដោយផស្សៈ។ វិញ្ញាណក្ខន្ធ មានប្រការ ២ គឺ វិញ្ញាណក្ខន្ធ មានហេតុក៏មាន មិនមានហេតុក៏មាន។ វិញ្ញាណក្ខន្ធ មានប្រការ៣ គឺ វិញ្ញាណក្ខន្ធ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន ជាវិបាកក៏មាន ជាធម៌មានវិបាកជាប្រក្រតីក៏មាន មិនមែនវិបាក ទាំងមិនមែនជាធម៌មានវិបាកជាប្រក្រតីក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន សៅហ្មងហើយ ទាំងគួរដល់សេចកី្តសៅហ្មងក៏មាន សៅហ្មងហើយ តែគួរដល់សេចក្តីសៅហ្មងក៏មាន សៅហ្មងហើយ ទាំងមិនគួរដល់សេចកី្តសៅហ្មងក៏មាន ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន កើតព្រមដោយបីតិក៏មាន កើតព្រមដោយសុខៈក៏មាន កើតព្រមដោយឧបេក្ខាក៏មាន គួរលះដោយទស្សនៈក៏មាន គួរលះដោយភាវនាក៏មាន មិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន មានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន ដល់នូវការសន្សំកពូនឡើងក៏មាន ដល់នូវការមិនសន្សំកពូនឡើងក៏មាន មិនដល់នូវការសន្សំកពូនឡើង ទាំងមិនដល់នូវការមិនសន្សំកពូនឡើងក៏មាន ជារបស់សេក្ខបុគ្គលក៏មាន ជារបស់អសេក្ខបុគ្គលក៏មាន មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គលក៏មាន មានសភាពតូចឆ្មារក៏មាន ដល់នូវសភាពធំក៏មាន ប្រមាណមិនបានក៏មាន មានអារម្មណ៍តូចឆា្មរក៏មាន មានអារម្មណ៍ដល់នូវសភាពធំក៏មាន មានអារម្មណ៍ប្រមាណមិនបានក៏មាន ថោកទាបក៏មាន កណ្តាលក៏មាន ឧត្តមក៏មាន មានសភាពខុស និងទៀងក៏មាន មានសភាពត្រូវ និងទៀងក៏មាន មានសភាពមិនទៀងក៏មាន មានមគ្គជាអារម្មណ៍ក៏មាន មានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន កើតឡើងហើយក៏មាន មិនទាន់កើតឡើងក៏មាន ប្រុងនឹងកើតឡើងក៏មាន ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន មានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ជាខាងក្នុង ទាំងខាងក្រៅក៏មាន មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។បេ។ វិញ្ញាណក្ខន្ធ មានប្រការ ១០ យ៉ាងនេះឯង។
[៧៦] វិញ្ញាណក្ខន្ធមានប្រការមួយ បានដល់វិញ្ញាណក្ខន្ធដ៏សម្បយុត្តដោយផស្សៈ។ វិញ្ញាណក្ខន្ធមានប្រការ ២ គឺ វិញ្ញាណក្ខន្ធប្រកបដោយហេតុក៏មាន ប្រាសចាកហេតុក៏មាន មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមែនហេតុ ទាំងមិនប្រកបដោយហេតុក៏មាន ជាលោកិយក៏មាន ជាលោកុត្តរក៏មាន ដែលគប្បីដឹងដោយវិញ្ញាណណាមួយក៏មាន ដែលមិនគប្បីដឹងដោយវិញ្ញាណណាមួយក៏មាន ប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន មិនមានអាសវៈក៏មាន ប្រកបដោយអាសវៈក៏មាន ប្រាសចាកអាសវៈក៏មាន ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន ប្រាសចាកអាសវៈ ទាំងមិនមែនអាសវៈក៏មាន ជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន មិនជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន ប្រកបដោយសញ្ញោជនៈក៏មាន ប្រាសចាកសញ្ញោជនៈក៏មាន ប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន ប្រាសចាកសញ្ញោជនៈ ទាំងមិនជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន ដែលគន្ថៈគប្បីដោតក្រងក៏មាន ដែលគន្ថៈមិនគប្បីដោតក្រងក៏មាន ប្រកបដោយគន្ថៈក៏មាន ប្រាសចាកគន្ថៈក៏មាន ប្រាសចាកគន្ថៈ តែជាសភាពដែលគន្ថៈគប្បីដោតក្រងក៏មាន ប្រាសចាកគន្ថៈ ទាំងជាសភាពដែលគន្ថៈមិនគប្បីដោតក្រងក៏មាន ដែលឱឃៈគប្បីប្រព្រឹត្តកន្លងក៏មាន ដែលឱឃៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន ប្រកបដោយឱឃៈក៏មាន ប្រាសចាកឱឃៈក៏មាន ប្រាសចាកឱឃៈ តែជាសភាពដែលឱឃៈគប្បីប្រព្រឹត្តកន្លងក៏មាន ប្រាសចាកឱឃៈ ទាំងជាសភាពដែលឱឃៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន ដែលយោគៈគប្បីប្រព្រឹត្តកន្លងក៏មាន ដែលយោគៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន ប្រកបដោយយោគៈក៏មាន ប្រាសចាកយោគៈក៏មាន ប្រាសចាកយោគៈ តែជាសភាពដែលយោគៈគប្បីប្រព្រឹត្តកន្លងក៏មាន ប្រាសចាកយោគៈ ទាំងជាសភាពដែលយោគៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន ជាប្រយោជន៍ដល់នីវរណៈក៏មាន មិនជាប្រយោជន៍ដល់នីវរណៈក៏មាន ប្រកបដោយនីវរណៈក៏មាន ប្រាសចាកនីវរណៈក៏មាន ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈក៏មាន ប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈក៏មាន ដែលបរាមាសៈស្ទាបអង្អែលក៏មាន ដែលបរាមាសៈមិនស្ទាបអង្អែលក៏មាន ប្រកបដោយបរាមាសៈក៏មាន ប្រាសចាកបរាមាសៈក៏មាន ប្រាសចាកបរាមាសៈ តែជាសភាពដែលបរាមាសស្ទាបអង្អែលក៏មាន ប្រាសចាកបរាមាសៈ ទាំងជាសភាពដែលបរាមាសៈមិនស្ទាបអង្អែលក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយក៏មាន ជាប្រយោជន៍ដល់ឧបាទានក៏មាន មិនជាប្រយោជន៍ដល់ឧបាទានក៏មាន ប្រកបដោយឧបាទានក៏មាន ប្រាសចាកឧបាទានក៏មាន ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទានក៏មាន ប្រាកចាកឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន គួរដល់សេចក្តីសៅហ្មងក៏មាន មិនគួរដល់សេចក្តីសៅហ្មងក៏មាន សៅ ហ្មងហើយក៏មាន មិនសៅហ្មងហើយក៏មាន ប្រកបដោយសេចក្តីសៅហ្មងក៏មាន ប្រាសចាកសេចក្តីសៅហ្មងក៏មាន ប្រាសចាកសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មងក៏មាន ប្រាសចាកសេចក្តីសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងក៏មាន គួរលះដោយទស្សនៈក៏មាន មិនគួរលះដោយទស្សនៈក៏មាន គួរលះដោយភាវនាក៏មាន មិនគួរលះដោយភាវនាក៏មាន មានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុមិនគួរលះដោយទស្សនៈក៏មាន មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយភាវនាក៏មាន ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈក៏មាន មិនមានវិតក្កៈក៏មាន ប្រព្រឹត្តទៅជាមួយនឹងវិចារៈក៏មាន មិនមានវិចារៈក៏មាន កើតព្រមដោយបីតិក៏មាន មិនមានបីតិក៏មាន កើតព្រមដោយបីតិក៏មាន មិនកើតព្រមដោយបីតិក៏មាន កើតព្រមដោយសុខៈក៏មាន មិនកើតព្រមដោយសុខៈក៏មាន កើតព្រមដោយឧបេក្ខាក៏មាន មិនកើតព្រមដោយឧបេក្ខាក៏មាន ជាកាមាវចរក៏មាន មិនមែនកាមាវចរក៏មាន ជារូបាវចរក៏មាន មិនមែនរូបាវចរក៏មាន ជាអរូបាវចរក៏មាន មិនមែនអរូបាវចរក៏មាន ជាបរិយាបន្នៈក៏មាន ជាអបរិយាបន្នៈក៏មាន ជានិយ្យានិកៈក៏មាន ជាអនិយ្យានិកៈក៏មាន ជានិយតៈក៏មាន ជាអនិយតៈក៏មាន ជាឧត្តរៈក៏មាន ជាអនុត្តរៈក៏មាន ប្រកបដោយរណៈក៏មាន ជាអរណៈក៏មាន។ វិញ្ញាណក្ខន្ធ មានប្រការ ៣ គឺ វិញ្ញាណក្ខន្ធ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។បេ។ វិញ្ញាណក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។
[៧៧] វិញ្ញាណក្ខន្ធ មានប្រការមួយ បានដល់វិញ្ញាណក្ខន្ធដ៏សម្បយុត្តដោយផស្សៈ។ វិញ្ញាណក្ខន្ធ មានប្រការ ២ គឺ វិញ្ញាណក្ខន្ធប្រកបដោយរណៈក៏មាន ជាអរណៈក៏មាន។ វិញ្ញាណក្ខន្ធ មានប្រការ ៣ គឺ វិញ្ញាណក្ខន្ធ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។បេ។ វិញ្ញាណក្ខន្ធ មានប្រការ ១០ យ៉ាងនេះឯង។
ចប់ ទុកមូលកៈ។
[៧៨] វិញ្ញាណក្ខន្ធ មានប្រការមួយ បានដល់វិញ្ញាណក្ខន្ធដ៏សម្បយុត្តដោយផស្សៈ។ វិញ្ញាណក្ខន្ធ មានប្រការ ២ គឺ វិញ្ញាណក្ខន្ធមានហេតុក៏មាន មិនមានហេតុក៏មាន។ វិញ្ញាណក្ខន្ធ មានប្រការ ៣ គឺ វិញ្ញាណក្ខន្ធ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។បេ។ វិញ្ញាក្ខន្ធ មានប្រការ ១០ យ៉ាងនេះឯង។ វិញ្ញាណក្ខន្ធ មានប្រការមួយ បានដល់វិញ្ញាណក្ខន្ធដ៏សម្បយុត្តដោយផស្សៈ។ វិញ្ញាណក្ខន្ធ មានប្រការ ២ គឺ វិញ្ញាណក្ខន្ធ ប្រកបដោយរណៈក៏មាន ជាអរណៈក៏មាន។ វិញ្ញាណក្ខន្ធ មានប្រការ ៣ គឺ វិញ្ញាណក្ខន្ធ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។បេ។ វិញ្ញាណក្ខន្ធ មានប្រការ ១០ យ៉ាងនេះឯង។ វិញ្ញាណក្ខន្ធ មានប្រការមួយ បានដល់វិញ្ញាណក្ខន្ធដ៏សម្បយុត្តដោយផស្សៈ។ វិញ្ញាណក្ខន្ធ មានប្រការ ២ គឺ វិញ្ញាណក្ខន្ធ មានហេតុក៏មាន មិនមានហេតុក៏មាន។ វិញ្ញាណក្ខន្ធ មានប្រការ ៣ គឺ វិញ្ញាណក្ខន្ធ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។បេ។ វិញ្ញាណក្ខន្ធ មានប្រការ ១០ យ៉ាងនេះឯង។ វិញ្ញាណក្ខន្ធ មានប្រការមួយ បានដល់វិញ្ញាណក្ខន្ធដ៏សម្បយុត្តដោយផស្សៈ។ វិញ្ញាណក្ខន្ធ មានប្រការ ២ គឺ វិញ្ញាណក្ខន្ធ ប្រកបដោយរណៈក៏មាន ជាអរណៈក៏មាន។ វិញ្ញាណក្ខន្ធ មានប្រការ ៣ គឺ វិញ្ញាណក្ខន្ធ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។បេ។ វិញ្ញាណក្ខន្ធ មានប្រការ ១០ យ៉ាងនេះឯង។
ចប់ តិកមូលកៈ។
[៧៩] វិញ្ញាណក្ខន្ធ មានប្រការមួយ បានដល់វិញ្ញាណក្ខន្ធប្រកបដោយផស្សៈ។ វិញ្ញាណក្ខន្ធ មានប្រការ ២ គឺ វិញ្ញាណក្ខន្ធប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមានហេតុក៏មាន។ វិញ្ញាក្ខន្ធមានប្រការ ៣ គឺ វិញ្ញាណក្ខន្ធ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។បេ។ វិញ្ញាណក្ខន្ធ មានប្រការ ១០ យ៉ាងនេះឯង។ វិញ្ញាណក្ខន្ធមានប្រការមួយ បានដល់ វិញ្ញាណក្ខន្ធ ប្រកបដោយផស្សៈ។ វិញ្ញាណក្ខន្ធ មានប្រការ ២ គឺ វិញ្ញាណក្ខន្ធ ប្រកបដោយហេតុក៏មាន ប្រាសចាកហេតុក៏មាន។ វិញ្ញាណក្ខន្ធ មានប្រការ ៣ គឺ វិញ្ញាណក្ខន្ធ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។បេ។ វិញ្ញាណក្ខន្ធ មានប្រការ ១០ យ៉ាងនេះឯង។ វិញ្ញាណក្ខន្ធ មានប្រការមួយ បានដល់វិញ្ញាណក្ខន្ធប្រកបដោយផស្សៈ។ វិញ្ញាណក្ខន្ធ មានប្រការ ២ គឺ វិញ្ញាណក្ខន្ធ មិនមានហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុក៏មាន។ វិញ្ញាណក្ខន្ធ មានប្រការ ៣ គឺ វិញ្ញាណក្ខន្ធ ជាវិបាកក៏មាន ជាធម៌មានវិបាកជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែនជា ធម៌មានវិបាកជាប្រក្រតីក៏មាន។បេ។ វិញ្ញាណក្ខន្ធ មានប្រការ ១០ យ៉ាងនេះឯង។ វិញ្ញាណក្ខន្ធ មានប្រការមួយ បានដល់វិញ្ញាណក្ខន្ធប្រកបដោយផស្សៈ។ វិញ្ញាណក្ខន្ធ មានប្រការ ២ គឺ វិញ្ញាណក្ខន្ធ ជាលោកិយក៏មាន ជាលោកុត្តរក៏មាន។ វិញ្ញាណក្ខន្ធ មាន ប្រការ ៣ គឺ វិញ្ញាណក្ខន្ធ ដែលប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន ដែលមិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទានក៏មាន ដែលមិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន។បេ។ វិញ្ញាណក្ខន្ធ មានប្រការ ១០ យ៉ាងនេះឯង។ វិញ្ញាណក្ខន្ធ មានប្រការមួយ បានដល់វិញ្ញាណក្ខន្ធ ដែលប្រកបដោយផស្សៈ។ វិញ្ញាណក្ខន្ធ មានប្រការ ២ គឺ វិញ្ញាណក្ខន្ធដែលគប្បីដឹងដោយវិញ្ញាណណាមួយក៏មាន មិនគប្បីដឹងដោយវិញ្ញាណណាមួយក៏មាន។ វិញ្ញាណក្ខន្ធ មានប្រការ ៣ គឺ វិញ្ញាណក្ខន្ធ ដែលសៅហ្មងហើយ ទាំងគួរដល់សេចក្តីសៅហ្មងក៏មាន សៅហ្មងហើយ តែគួរដល់សេចក្តីសៅហ្មងក៏មាន មិនសៅហ្មងហើយ ទាំងមិនគួរដល់សេចក្តីសៅហ្មងក៏មាន។បេ។ វិញ្ញាណក្ខន្ធ មានប្រការ ១០ យ៉ាងនេះឯង។ វិញ្ញាណក្ខន្ធមានប្រការមួយ បានដល់វិញ្ញាណក្ខន្ធ ប្រកបដោយផស្សៈ។ វិញ្ញាណក្ខន្ធ មានប្រការ ២ គឺ វិញ្ញាណក្ខន្ធ ប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន មិនមានអាសវៈក៏មាន។ វិញ្ញាណក្ខន្ធ មានប្រការ ៣ គឺ វិញ្ញាណក្ខន្ធ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន។បេ។ វិញ្ញាណក្ខន្ធ មានប្រការ ១០ យ៉ាងនេះឯង។ វិញ្ញាណក្ខន្ធ មានប្រការមួយ បានដល់ វិញ្ញាណក្ខន្ធ ប្រកបដោយផស្សៈ។ វិញ្ញាណក្ខន្ធ មានប្រការ ២ គឺ វិញ្ញាណក្ខន្ធ ប្រកបដោយអាសវៈក៏មាន ប្រាសចាកអាសវៈក៏មាន។ វិញ្ញាណក្ខន្ធ មានប្រការ ៣ គឺ វិញ្ញាណក្ខន្ធ កើតព្រមដោយបីតិក៏មាន កើតព្រមដោយសុខៈក៏មាន កើតព្រមដោយឧបេក្ខាក៏មាន។បេ។ វិញ្ញាណក្ខន្ធ មានប្រការ ១០ យ៉ាងនេះឯង។ វិញ្ញាណក្ខន្ធ មានប្រការមួយ បានដល់វិញ្ញាណក្ខន្ធ ប្រកបដោយផស្សៈ។ វិញ្ញាណក្ខន្ធ មានប្រការ ២ គឺ វិញ្ញាណក្ខន្ធ ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈក៏មាន។ វិញ្ញាណក្ខន្ធ មានប្រការ ៣ គឺ វិញ្ញាណក្ខន្ធ ដែលគួរលះដោយទស្សនៈក៏មាន គួរលះដោយភាវនាក៏មាន គួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន។បេ។ វិញ្ញាណក្ខន្ធ មានប្រការ ១០ យ៉ាងនេះឯង។ វិញ្ញាណក្ខន្ធ មានប្រការមួយ បានដល់ វិញ្ញាណក្ខន្ធ ប្រកបដោយផស្សៈ។ វិញ្ញាណក្ខន្ធ មានប្រការ ២ គឺ វិញ្ញាណក្ខន្ធ ជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន មិនជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន។ វិញ្ញាណក្ខន្ធ មានប្រការ ៣ គឺ វិញ្ញាណក្ខន្ធ មានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន។បេ។ វិញ្ញាណក្ខន្ធ មានប្រការ ១០ យ៉ាងនេះឯង។ វិញ្ញាណក្ខន្ធ មានប្រការមួយ បានដល់វិញ្ញាណក្ខន្ធ ប្រកបដោយផស្សៈ។ វិញ្ញាណក្ខន្ធ មានប្រការ ២ គឺ វិញ្ញាណក្ខន្ធ ប្រកបដោយសញ្ញោជនៈក៏មាន ប្រាសចាកសញ្ញោជនៈក៏មាន។ វិញ្ញាណក្ខន្ធ មានប្រការ ៣ គឺ វិញ្ញាណក្ខន្ធ ដល់នូវការសន្សំកពូនឡើងក៏មាន ដល់នូវការមិនសន្សំកពូនឡើងក៏មាន ដល់នូវការសន្សំកពូនឡើង ទាំងមិនដល់នូវការមិនសន្សំកពូនឡើងក៏មាន។បេ។ វិញ្ញាណក្ខន្ធ មានប្រការ ១០ យ៉ាងនេះឯង។ វិញ្ញាណក្ខន្ធ មានប្រការមួយ បានដល់វិញ្ញាណក្ខន្ធ ប្រកបដោយផស្សៈ។ វិញ្ញាណក្ខន្ធ មានប្រការ ២ គឺ វិញ្ញាណក្ខន្ធ ប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន ប្រាសចាកសញ្ញោជនៈ ទាំងមិនជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន។ វិញ្ញាណក្ខន្ធ មានប្រការ ៣ គឺ វិញ្ញាណក្ខន្ធជារបស់សេក្ខបុគ្គលក៏មាន ជារបស់អសេក្ខបុគ្គលក៏មាន មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គលក៏មាន។បេ។ វិញ្ញាណក្ខន្ធ មានប្រការ ១០ យ៉ាងនេះឯង។ វិញ្ញាណក្ខន្ធ មានប្រការមួយ បានដល់វិញ្ញាណក្ខន្ធប្រកបដោយផស្សៈ។ វិញ្ញាណក្ខន្ធ មានប្រការ ២ គឺ វិញ្ញាណក្ខន្ធ ដែលគន្ថៈគប្បីដោតក្រងក៏មាន ដែលគន្ថៈមិនគប្បីដោតក្រងក៏មាន។ វិញ្ញាណក្ខន្ធ មានប្រការ ៣ គឺ វិញ្ញាណក្ខន្ធ មានសភាពតូចឆ្មារក៏មាន ដល់នូវសភាពធំក៏មាន ប្រមាណមិនបានក៏មាន។បេ។ វិញ្ញាណក្ខន្ធ មានប្រការ ១០ យ៉ាងនេះឯង។ វិញ្ញាណក្ខន្ធ មានប្រការមួយ បានដល់វិញ្ញាណក្ខន្ធប្រកបដោយផស្ស។ វិញ្ញាណក្ខន្ធមានប្រការ ២ គឺ វិញ្ញាណក្ខន្ធ ប្រកបដោយគន្ថៈក៏មាន ប្រាសចាកគន្ថៈក៏មាន។ វិញ្ញាណក្ខន្ធ មានប្រការ ៣ គឺ វិញ្ញាណក្ខន្ធ មានអារម្មណ៍តូចឆ្មារក៏មាន មានអារម្មណ៍ដល់នូវសភាពធំក៏មាន មានអារម្មណ៍ប្រមាណមិនបានក៏មាន។បេ។ វិញ្ញាណក្ខន្ធ មានប្រការ ១០ យ៉ាងនេះឯង។ វិញ្ញាណក្ខន្ធ មានប្រការមួយ បានដល់វិញ្ញាណក្ខន្ធ ប្រកបដោយផស្សៈ។ វិញ្ញាណក្ខន្ធ មានប្រការ ២ គឺ វិញ្ញាណក្ខន្ធ ដែលប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រងក៏មាន ប្រាសចាកគន្ថៈ ទាំងគន្ថៈមិនគប្បីដោតក្រងក៏មាន។ វិញ្ញាណក្ខន្ធ មានប្រការ ៣ គឺ វិញ្ញាណក្ខន្ធ ថោកទាបក៏មាន កណ្តាលក៏មាន ឧត្តមក៏មាន។បេ។ វិញ្ញាណក្ខន្ធ មានប្រការ ១០ យ៉ាងនេះឯង។ វិញ្ញាណក្ខន្ធមានប្រការមួយ បានដល់វិញ្ញាណក្ខន្ធ ប្រកបដោយផស្សៈ។ វិញ្ញាណក្ខន្ធ មានប្រការ ២ គឺ វិញ្ញាណក្ខន្ធ ដែលឱឃៈគប្បីប្រព្រឹត្តកន្លងក៏មាន ឱឃៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន។ វិញ្ញាណក្ខន្ធ មានប្រការ ៣ គឺវិញ្ញាណក្ខន្ធ មានសភាពខុស និងទៀងក៏មាន មានសភាពត្រូវ និងទៀងក៏មាន មិនទៀងក៏មាន។បេ។ វិញ្ញាណក្ខន្ធ មានប្រការ ១០ យ៉ាងនេះឯង។ វិញ្ញាណក្ខន្ធ មានប្រការមួយ បានដល់វិញ្ញាណក្ខន្ធ ប្រកបដោយផស្សៈ។ វិញ្ញាណក្ខន្ធ មានប្រការ ២ គឺ វិញ្ញាណក្ខន្ធប្រកបដោយឱឃៈក៏មាន ប្រាសចាកឱឃៈក៏មាន។ វិញ្ញាណក្ខន្ធមានប្រការ ៣ គឺ វិញ្ញាណក្ខន្ធ មានមគ្គជាអារម្មណ៍ក៏មាន មានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន។បេ។ វិញ្ញាណក្ខន្ធ មានប្រការ ១០ យ៉ាងនេះឯង។ វិញ្ញាណក្ខន្ធ មានប្រការមួយ បានដល់វិញ្ញាណក្ខន្ធប្រកបដោយផស្សៈ។ វិញ្ញាណក្ខន្ធ មានប្រការ ២ គឺ វិញ្ញាណក្ខន្ធ ប្រាសចាកឱឃៈ តែឱឃៈគប្បីប្រព្រឹត្តកន្លងក៏មាន ប្រាសចាកឱឃៈ ទាំងឱឃៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន។ វិញ្ញាណក្ខន្ធ មានប្រការ ៣ គឺ វិញ្ញាណក្ខន្ធ កើតឡើងហើយក៏មាន មិនទាន់កើតឡើងហើយក៏មាន ប្រុងនឹងកើតឡើងក៏មាន។បេ។ វិញ្ញាណក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ វិញ្ញាណក្ខន្ធមានប្រការមួយ បានដល់វិញ្ញាណក្ខន្ធប្រកបដោយផស្សៈ។ វិញ្ញាណក្ខន្ធ មានប្រការ ២ គឺ វិញ្ញាណក្ខន្ធ ដែលយោគៈគប្បីប្រព្រឹត្តកន្លងក៏មាន យោគៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន។ វិញ្ញាណក្ខន្ធមានប្រការ ៣ គឺ វិញ្ញាណក្ខន្ធ ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន។បេ។ វិញ្ញាណក្ខន្ធ មានប្រការ ១០ យ៉ាងនេះឯង។ វិញ្ញាណក្ខន្ធ មានប្រការមួយ បានដល់ វិញ្ញាណក្ខន្ធប្រកបដោយផស្សៈ។ វិញ្ញាណក្ខន្ធ មានប្រការ ២ គឺ វិញ្ញាណក្ខន្ធ ប្រកបដោយយោគៈក៏មាន ប្រាសចាកយោគៈក៏មាន។ វិញ្ញាណក្ខន្ធ មានប្រការ ៣ គឺវិញ្ញាណក្ខន្ធមានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន។បេ។ វិញ្ញាណក្ខន្ធ មានប្រការ ១០ យ៉ាងនេះឯង។ វិញ្ញាណក្ខន្ធ មានប្រការមួយ បានដល់វិញ្ញាណក្ខន្ធ ប្រកបដោយផស្សៈ។ វិញ្ញាណក្ខន្ធ មានប្រការ ២ គឺ វិញ្ញាណក្ខន្ធ ប្រាសចាកយោគៈ តែយោគៈគប្បីប្រព្រឹត្តកន្លងក៏មាន ប្រាសចាកយោគៈ ទាំងយោគៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន។ វិញ្ញាណក្ខន្ធ មានប្រការ ៣ គឺ វិញ្ញាណក្ខន្ធខាងក្នុងក៏មាន ខាងក្រៅក៏មាន ខាងក្នុង និងខាងក្រៅក៏មាន។បេ។ វិញ្ញាណក្ខន្ធ មានប្រការ ១០ យ៉ាងនេះឯង។ វិញ្ញាណក្ខន្ធ មានប្រការមួយ បានដល់ វិញ្ញាណក្ខន្ធ ប្រកបដោយផស្សៈ។ វិញ្ញាណក្ខន្ធ មានប្រការ ២ គឺ វិញ្ញាណក្ខន្ធជាប្រយោជន៍ដល់នីវរណៈក៏មាន មិនជាប្រយោជន៍ដល់នីវរណៈក៏មាន។ វិញ្ញាណក្ខន្ធ មានប្រការ ៣ គឺ វិញ្ញាណក្ខន្ធ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។បេ។ វិញ្ញាណក្ខន្ធ មានប្រការ ១០យ៉ាងនេះឯង។
ចប់ ឧភតោវឌ្ឍកៈ។
[៨០] វិញ្ញាណក្ខន្ធ មានប្រការ ៧ គឺ វិញ្ញាណក្ខន្ធ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន វិញ្ញាណក្ខន្ធ មានប្រការ ៧ យ៉ាងនេះឯង។ វិញ្ញាណក្ខន្ធ មានប្រការ ៧ ដទៃទៀត គឺ វិញ្ញាណក្ខន្ធ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន វិញ្ញាណក្ខន្ធ មានប្រការ ៧ យ៉ាងនេះឯង។
[៨១] វិញ្ញាណក្ខន្ធ មានប្រការ ២៤ គឺ វិញ្ញាណក្ខន្ធ ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន វិញ្ញាណក្ខន្ធ ព្រោះសោតសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះឃានសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះកាយសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះមនោសម្ផ័ស្សជាបច្ច័យ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន ចក្ខុវិញ្ញាណ។បេ។ មនោវិញ្ញាណ វិញ្ញាណក្ខន្ធ មានប្រការ ២៤ យ៉ាងនេះឯង។ វិញ្ញាណក្ខន្ធ មានប្រការ ២៤ ដទៃទៀត គឺ វិញ្ញាណក្ខន្ធ ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងក្នុង ទាំងខាងក្រៅក៏មាន វិញ្ញាណក្ខន្ធ ព្រោះសោតសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះឃានសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះកាយសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះមនោសម្ផស្សជាបច្ច័យ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន ចក្ខុវិញ្ញាណ។បេ។ មនោវិញ្ញាណ វិញ្ញាណក្ខន្ធ មានប្រការ ២៤ យ៉ាងនេះឯង។
[៨២] វិញ្ញាណក្ខន្ធ មានប្រការ ៣០ គឺ វិញ្ញាណក្ខន្ធ ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន វិញ្ញាណក្ខន្ធព្រោះសោតសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះឃានសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះជិវា្ហសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះកាយសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះមនោសម្ផ័ស្សជាបច្ច័យ ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន ចក្ខុវិញ្ញាណ។បេ។ មនោវិញ្ញាណ វិញ្ញាណក្ខន្ធ មានប្រការ ៣០ យ៉ាងនេះឯង។
[៨៣] វិញ្ញាណក្ខន្ធ មានច្រើនប្រការ គឺ វិញ្ញាណក្ខន្ធ ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន វិញ្ញាណក្ខន្ធ ព្រោះសោតសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះឃានសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះកាយសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះមនោសម្ផ័ស្សជាបច្ច័យ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន ចក្ខុវិញ្ញាណ។បេ។ មនោវិញ្ញាណ វិញ្ញាណក្ខន្ធមានច្រើនប្រការយ៉ាងនេះឯង។ វិញ្ញាណក្ខន្ធ មានច្រើនប្រការដទៃទៀត គឺ វិញ្ញាណក្ខន្ធ ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន វិញ្ញាណក្ខន្ធ ព្រោះសោតសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះឃានសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះកាយសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះមនោសម្ផ័ស្សជាបច្ច័យ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន ចក្ខុវិញ្ញាណ។បេ។ មនោវិញ្ញាណ វិញ្ញាណក្ខន្ធ មានច្រើនប្រការយ៉ាងនេះឯង។ នេះហៅថា វិញ្ញាណក្ខន្ធ។
ចប់ អភិធម្មភាជនីយ។
[៨៤] ខន្ធ ៥ គឺ រូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ។ បណ្តាខន្ធ ៥ ខន្ធ ជាកុសលប៉ុន្មាន ជាអកុសលប៉ុន្មាន ជាអព្យាក្រឹតប៉ុន្មាន។បេ។ ប្រកបដោយសត្រូវប៉ុន្មាន មិនមានសត្រូវប៉ុន្មាន។
[៨៥] រូបខន្ធ ជាអព្យាក្រឹត ឯខន្ធ ៤ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។ ខន្ធ ២ មិនគប្បីពោលថា ប្រកបដោយសុខវេទនាផង ថាប្រកបដោយទុក្ខវេទនាផង ថាប្រកបដោយអទុក្ខមសុខវេទនាផងឡើយ ខន្ធ ៣ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។ រូបក្ខន្ធ មិនមែនជាវិបាក មិនមែនជាធម៌មានវិបាកជាប្រក្រតី ខន្ធ ៤ ជាវិបាកក៏មាន ជាធម៌មានវិបាកជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែនជាធម៌មានវិបាកជាប្រក្រតីក៏មាន។ រូបក្ខន្ធ មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទានក៏មាន ខន្ធ ៤ មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន។ រូបក្ខន្ធ មិនសៅហ្មងហើយ តែគួរដល់សេចក្តីសៅហ្មង ខន្ធ ៤ សៅហ្មងហើយ ទាំងគួរដល់សេចក្តីសៅហ្មងក៏មាន មិនសៅហ្មងហើយ តែគួរដល់សេចក្តីសៅហ្មងក៏មាន មិនសៅហ្មងហើយ ទាំងមិនគួរដល់សេចក្តីសៅហ្មងក៏មាន។ រូបក្ខន្ធ មិនមានវិតក្កៈ មិនមានវិចារៈ ខន្ធ ៣ មិនមានវិតក្កៈ តែប្រព្រឹត្តទៅជាមួយនឹងវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន សង្ខារក្ខន្ធប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ជាមួយនឹងវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន មិនគប្បីពោលថា ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ជាមួយនឹងវិចារៈផង ថាមិនមានវិតក្កៈ មានត្រឹមតែជាវិចារៈផង ថាមិនមានវិតក្កៈ ទាំងមិនមានវិចារៈផងក៏មាន។ រូបក្ខន្ធ មិនគប្បីពោលថា កើតព្រមដោយបីតិផង ថាកើតព្រមដោយសុខផង ថាកើតព្រមដោយឧបេក្ខាផងឡើយ វេទនាខន្ធ កើតព្រមដោយបីតិ មិនកើតព្រមដោយសុខ មិនកើតព្រមដោយឧបេក្ខាក៏មាន មិនគប្បីពោលថា កើតព្រមដោយបីតិក៏មាន ខន្ធ ៣ កើតព្រមដោយបីតិក៏មាន កើតព្រមដោយសុខៈក៏មាន កើតព្រមដោយឧបេក្ខាក៏មាន មិនគប្បីពោលថា កើតព្រមដោយបីតិផង ថាកើតព្រមដោយសុខៈផង ថាកើតព្រមដោយឧបេក្ខាផងក៏មាន។ រូបក្ខន្ធ មិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាទេ ខន្ធ ៤ គួរលះដោយទស្សនៈក៏មាន គួរលះដោយភាវនាក៏មាន មិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន។ រូបក្ខន្ធ មានហេតុមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា ខន្ធ ៤ មានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន។ រូបក្ខន្ធ មិនដល់នូវការសន្សំកពូនឡើង ទាំងមិនដល់នូវការមិនសន្សំកពូនឡើង ខន្ធ ៤ ដល់នូវការសន្សំកពូនឡើងក៏មាន ដល់នូវការមិនសន្សំកពូនឡើងក៏មាន មិនដល់នូវការសន្សំកពូនឡើង ទាំងមិនដល់នូវការមិនសន្សំកពូនឡើងក៏មាន។ រូបក្ខន្ធ មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គល ខន្ធ ៤ ជារបស់សេក្ខបុគ្គលក៏មាន ជារបស់អសេក្ខបុគ្គលក៏មាន មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គលក៏មាន។ រូបក្ខន្ធមានសភាពតូចឆា្មរ ខន្ធ ៤ មានសភាពតូចឆ្មារក៏មាន ដល់សភាពធំក៏មាន ប្រមាណមិនបានក៏មាន។ រូបក្ខន្ធ មិនមានអារម្មណ៍ ខន្ធ ៤ មានអារម្មណ៍តូចឆ្មារក៏មាន មានអារម្មណ៍ដល់សភាពធំក៏មាន មានអារម្មណ៍ប្រមាណមិនបានក៏មាន មិនគប្បីពោលថា មានអារម្មណ៍តូចឆា្មរផង ថាមានអារម្មណ៍ដល់នូវសភាពធំផង ថាមានអារម្មណ៍ប្រមាណមិនបានផងក៏មាន។ រូបក្ខន្ធ ជាកណ្តាល ខន្ធ ៤ ថោកទាបក៏មាន កណ្តាលក៏មាន ថៃ្លថ្លាក៏មាន។ រូបក្ខន្ធ មិនទៀង ខន្ធ ៤ មានសភាពខុស និងទៀងក៏មាន មានសភាពត្រូវ និងទៀងក៏មាន មិនទៀងក៏មាន។ រូបក្ខន្ធ មិនមានអារម្មណ៍ ខន្ធ ៤ មានមគ្គជាអារម្មណ៍ក៏មាន មានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន មិនគប្បីពោលថា មានមគ្គជាអារម្មណ៍ផង ថាមានមគ្គជាហេតុផង ថាមានមគ្គជាអធិបតីផងក៏មាន។ ខន្ធ ៤ កើតឡើងហើយក៏មាន មិនទាន់កើតឡើងក៏មាន ប្រុងនឹងកើតឡើងក៏មាន ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន។ រូបក្ខន្ធ មិនមានអារម្មណ៍ ខន្ធ ៤ មានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន មិនគប្បីពោលថា មានអារម្មណ៍ជាអតីតផង ថាមានអារម្មណ៍ជាអនាគតផង ថាមានអារម្មណ៍ជាបច្ចុប្បន្នផងក៏មាន។ ខន្ធ ៤ ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ជាខាងក្នុង និងខាងក្រៅក៏មាន។ រូបក្ខន្ធ មិនមានអារម្មណ៍ ខន្ធ ៤ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន មិនគប្បីពោលថា មានអារម្មណ៍ខាងក្នុងផង ថាមានអារម្មណ៍ខាងក្រៅផង ថាមានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅផងក៏មាន។ ខន្ធ ៤ មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់ទេ រូបក្ខន្ធប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់ក៏មាន មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ក៏មាន មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់ក៏មាន។
[៨៦] ខន្ធ ៤ មិនមែនជាហេតុ ឯសង្ខារក្ខន្ធ ជាហេតុក៏មាន មិនមែនជាហេតុក៏មាន។ រូបក្ខន្ធ មិនមានហេតុ ខន្ធ ៤ ប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមានហេតុក៏មាន។ រូបក្ខន្ធប្រាសចាកហេតុ ខន្ធ ៤ ប្រកបដោយហេតុក៏មាន ប្រាសចាកហេតុក៏មាន។ រូបក្ខន្ធ មិនគប្បីពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុផង ថាប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនជាហេតុផងឡើយ ខន្ធ ៣ មិនគប្បីពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុទេ ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុក៏មាន មិនគប្បីពោលថា ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុក៏មាន សង្ខារក្ខន្ធ ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុក៏មាន មិនគប្បីពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុផង ថាប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុផងក៏មាន។ រូបក្ខន្ធ មិនគប្បីពោលថា ជាហេតុ ទាំងប្រកបដោយហេតុផង ថាប្រកបដោយហេតុ តែមិនមែនហេតុផងឡើយ ខន្ធ ៣ មិនគប្បីពោលថា ជាហេតុ ទាំងប្រកបដោយហេតុទេ ខន្ធ ៣ ប្រកបដោយហេតុ តែមិនមែនហេតុក៏មាន មិនគប្បីពោលថា ប្រកបដោយហេតុ តែមិនមែនហេតុក៏មាន សង្ខារក្ខន្ធ ជាហេតុ ទាំងប្រកបដោយហេតុក៏មាន ប្រកបដោយហេតុ តែមិនមែនហេតុក៏មាន មិនគប្បីពោលថា ជាហេតុ ទាំងប្រកបដោយហេតុផង ថាប្រកបដោយហេតុ តែមិនមែនហេតុផងក៏មាន។ រូបក្ខន្ធ មិនមែនហេតុ ទាំងមិនមានហេតុ ខន្ធ ៣ មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមែនហេតុ ទាំងមិនមានហេតុក៏មាន សង្ខារក្ខន្ធមិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមែនហេតុ ទាំងមិនមានហេតុក៏មាន មិនគប្បីពោលថា មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុផង ថាមិនមែនជាហេតុ ទាំងមិនមានហេតុផងក៏មាន។
[៨៧] ពួកធម៌ប្រព្រឹត្តទៅជាមួយនឹងបច្ច័យ ត្រូវបច្ច័យប្រជុំតាក់តែង។ ខន្ធ ៤ មិនប្រកបដោយការឃើញ រូបក្ខន្ធ ប្រកបដោយការឃើញក៏មាន មិនប្រកបដោយការឃើញក៏មាន។ ខន្ធ ៤ មិនប្រកបដោយការប៉ះពាល់ រូបក្ខន្ធ ប្រកបដោយការប៉ះពាល់ក៏មាន មិនប្រកបដោយការប៉ះពាល់ក៏មាន។ រូបក្ខន្ធ ជារូប ខន្ធ ៤ ជាអរូប។ រូបក្ខន្ធ ជាលោកិយ ខន្ធ ៤ ជាលោកិយ ជាលោកុត្តរក៏មាន។ ខន្ធ ដែលគប្បីដឹងច្បាស់ ដោយវិញ្ញាណណាមួយ មិនគប្បីដឹងច្បាស់ដោយវិញ្ញាណណាមួយ។
[៨៨] ខន្ធ ៤ មិនមែនអាសវៈ សង្ខារក្ខន្ធ ជាអាសវៈក៏មាន មិនមែនអាសវៈក៏មាន។ រូបក្ខន្ធ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ខន្ធ ៤ ប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន មិនមានអាសវៈក៏មាន។ រូបក្ខន្ធ ប្រាកចាកអាសវៈ ខន្ធ ៤ ប្រកបដោយអាសវៈក៏មាន ប្រាសចាកអាសវៈក៏មាន។ រូបក្ខន្ធ មិនគប្បីពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈឡើយ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈ ខន្ធ ៣ មិនគប្បីពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈទេ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈក៏មាន មិនគប្បីពោលថា ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈក៏មាន សង្ខារក្ខន្ធ ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈក៏មាន មិនគប្បីពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ថាប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈផងក៏មាន។ រូបក្ខន្ធ មិនគប្បីពោលថា ជាអាសវៈ ទាំងប្រកបដោយអាសវៈផង ថាប្រកបដោយអាសវៈ តែមិនមែនជាអាសវៈផងឡើយ ខន្ធ ៣ មិនគប្បីពោលថា ជាអាសវៈ ទាំងប្រកបដោយអាសវៈទេ ប្រកបដោយអាសវៈ តែមិនមែនជាអាសវៈក៏មាន មិនគប្បីពោលថា ប្រកបដោយអាសវៈ ទាំងមិនមែនអាសវៈក៏មាន សង្ខារក្ខន្ធ ជាអាសវៈ ទាំងប្រកបដោយអាសវៈក៏មាន ប្រកបដោយអាសវៈ តែមិនមែនអាសវៈក៏មាន មិនគប្បីពោលថា ជាអាសវៈ ទាំងប្រកបដោយអាសវៈផង ថាប្រកបដោយអាសវៈ តែមិនមែនជាអាសវៈផងក៏មាន។ រូបក្ខន្ធ ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ ខន្ធ ៤ ប្រាសចាកអាសវៈ តែប្រពឹ្រត្តទៅជាមួយនឹងអាសវៈក៏មាន ប្រាសចាកអាសវៈ ទាំងមិនមែនអាសវៈក៏មាន មិនគប្បីពោលថា ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ថាប្រាសចាកអាសវៈ ទាំងមិនមែនអាសវៈផងក៏មាន។
[៨៩] ខន្ធ ៤ មិនមែនសញ្ញោជនៈ សង្ខារក្ខន្ធ ជាសញ្ញោជនៈក៏មាន មិនមែនសញ្ញោជនៈក៏មាន។ រូបក្ខន្ធ ជាប្រយោជន៍ដល់សញ្ញោជនៈ ខន្ធ ៤ ជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន មិនជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន។ រូបក្ខន្ធ ប្រាសចាកសញ្ញោជនៈ ខន្ធ ៤ ប្រកបដោយសញ្ញោជនៈក៏មាន ប្រាសចាកសញ្ញោជនៈក៏មាន។ រូបក្ខន្ធ មិនគប្បីពោលថា ជាសញ្ញោជនៈ ទាំងជាប្រយោជន៍ដល់សញ្ញោជនៈទេ ជាប្រយោជន៍ដល់សញ្ញោជនៈ តែមិនមែនសញ្ញោជនៈ ខន្ធ ៣ មិនគប្បីពោលថា ជាសញ្ញោជនៈ ទាំងជាប្រយោជន៍ដល់សញ្ញោជនៈឡើយ ជាប្រយោជន៍ដល់សញ្ញោជនៈ តែមិនមែនសញ្ញោជនៈក៏មាន មិនគប្បីពោលថា ជាប្រយោជន៍ដល់សញ្ញោជនៈ តែមិនមែនសញ្ញោជនៈក៏មាន សង្ខារក្ខន្ធ ជាសញ្ញោជនៈ ទាំងជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន ជាប្រយោជន៍ដល់សញ្ញោជនៈ តែមិនមែនសញ្ញោជនៈក៏មាន មិនគប្បីពោលថា ជាសញ្ញោជនៈ ទាំងជាប្រយោជន៍ដល់សញ្ញោជនៈផង ថាជាប្រយោជន៍ដល់សញ្ញោជនៈ តែមិនមែនសញ្ញោជនៈផងក៏មាន។ រូបក្ខន្ធ មិនគប្បីពោលថា ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈផង ថា ប្រកបដោយសញ្ញោជនៈ តែមិនមែនសញ្ញោជនៈផងទេ ខន្ធ ៣ មិនគប្បីពោលថា ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈឡើយ ប្រកបដោយសញ្ញោជនៈ តែមិនមែនសញ្ញោជនៈក៏មាន មិនគប្បីពោលថា ប្រកបដោយសញ្ញោជនៈ ទាំងមិនមែនសញ្ញោជនៈក៏មាន សង្ខារក្ខន្ធ ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈក៏មាន ប្រកបដោយសញ្ញោជនៈ តែមិនមែនសញ្ញោជនៈក៏មាន មិនគប្បីពោលថា ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈផង ថាប្រកបដោយសញ្ញោជនៈ តែមិនមែនសញ្ញោជនៈផងក៏មាន។ រូបក្ខន្ធ ប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈ ខន្ធ ៤ ប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន ប្រាសចាកសញ្ញោជនៈ ទាំងមិនជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន មិនគប្បីពោលថា ប្រាសចាកសញ្ញោជនៈ ទាំងជាប្រយោជន៍ដល់សញ្ញោជនៈផង ថាប្រាសចាកសញ្ញោជនៈ ទាំងមិនជាប្រយោជន៍ដល់សញ្ញោជនៈផងក៏មាន។
[៩០] ខន្ធ ៤ មិនមែនគន្ថៈ សង្ខារក្ខន្ធ ជាគន្ថៈក៏មាន មិនមែនគន្ថៈក៏មាន។ រូបក្ខន្ធ គន្ថៈ គប្បីដោតក្រង ខន្ធ ៤ គន្ថៈគប្បីដោតក្រងក៏មាន គន្ថៈមិនគប្បីដោតក្រងក៏មាន។ រូបក្ខន្ធ ប្រាសចាកគន្ថៈ ខន្ធ ៤ ប្រកបដោយគន្ថៈក៏មាន ប្រាសចាកគន្ថៈក៏មាន។ រូបក្ខន្ធ មិនគប្បីពោលថា ជាគន្ថៈ ទាំងគន្ថៈគប្បីដោតក្រងឡើយ គន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈ ខន្ធ ៣ មិនគប្បីពោលថា ជាគន្ថៈ ទាំងគន្ថៈគប្បីដោតក្រងទេ គន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈក៏មាន មិនគប្បីពោលថា គន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈក៏មាន សង្ខារក្ខន្ធ ជាគន្ថៈ ទាំងគន្ថៈគប្បីដោតក្រងក៏មាន គន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈក៏មាន មិនគប្បីពោលថា ជាគន្ថៈ ទាំងគន្ថៈគប្បីដោតក្រងផង ថាគន្ថៈគប្បីដោតក្រង តែមិនមែនជាគន្ថៈផងក៏មាន។ រូបក្ខន្ធ មិនគប្បីពោលថា ជាគន្ថៈ ទាំងប្រកបដោយគន្ថៈផង ថាប្រកបដោយគន្ថៈ តែមិនមែនគន្ថៈផងឡើយ ខន្ធ ៣ មិនគប្បីពោលថា ជាគន្ថៈ ទាំងប្រកបដោយគន្ថៈទេ ប្រកបដោយគន្ថៈ តែមិនមែនគន្ថៈក៏មាន មិនគប្បីពោលថា ប្រកបដោយគន្ថៈ តែមិនមែនគន្ថៈក៏មាន សង្ខារក្ខន្ធ ជាគន្ថៈ ទាំងប្រកបដោយគន្ថៈក៏មាន ប្រកបដោយគន្ថៈ តែមិនមែនគន្ថៈក៏មាន មិនគប្បីពោលថា ជាគន្ថៈ ទាំងប្រកបដោយគន្ថៈផង ថាប្រកបដោយគន្ថៈ តែមិនមែនគន្ថៈផងក៏មាន។ រូបក្ខន្ធ ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រង ខន្ធ ៤ ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រងក៏មាន ប្រាសចាកគន្ថៈ ទាំងគន្ថៈមិនគប្បីដោតក្រងក៏មាន មិនគប្បីពោលថា ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រងផង ថាប្រាសចាកគន្ថៈ ទាំងគន្ថៈមិនគប្បីដោតក្រងផងក៏មាន។
[៩១] ខន្ធ ៤ មិនមែនឱឃៈ។បេ។ មិនមែនយោគៈ។បេ។ មិនមែននីវរណៈ សង្ខារក្ខន្ធ ជានីវរណៈក៏មាន មិនមែននីវរណៈក៏មាន។ រូបក្ខន្ធ ជាប្រយោជន៍ដល់នីវរណៈ ខន្ធ ៤ ជាប្រយោជន៍ដល់នីវរណៈក៏មាន មិនមែនជាប្រយោជន៍ដល់នីវរណៈក៏មាន។ រូបក្ខន្ធប្រាសចាកនីវរណៈ ខន្ធ ៤ ប្រកបដោយនីវរណៈក៏មាន ប្រាសចាកនីវរណៈក៏មាន ។ រូបក្ខន្ធ មិនគប្បីពោលថា ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈឡើយ ជាប្រយោជន៍ដល់នីវរណៈ តែមិនមែននីវរណៈ ខន្ធ ៣ មិនគប្បីពោលថា ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈទេ ជាប្រយោជន៍ដល់នីវរណៈ តែមិនមែននីវរណៈក៏មាន មិនគប្បីពោលថា ជាប្រយោជន៍ដល់នីវរណៈ ទាំងមិនមែននីវរណៈក៏មាន សង្ខារក្ខន្ធ ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈក៏មាន ជាប្រយោជន៍ដល់នីវរណៈ តែមិនមែននីវរណៈក៏មាន មិនគប្បីពោលថា ជានីវរណៈទាំងជាប្រយោជន៍ដល់នីវរណៈផង ថាជាប្រយោជន៍ដល់នីវរណៈ តែមិនមែននីវរណៈផងក៏មាន។ រូបក្ខន្ធ មិនគប្បីពោលថា ជានីវរណៈ ទាំងប្រកបដោយនីវរណៈផង ថាប្រកបដោយនីវរណៈ តែមិនមែននីវរណៈផងឡើយ ខន្ធ ៣ មិនគប្បីពោលថា ជានីវរណៈ ទាំងប្រកបដោយនីវរណៈទេ ប្រកបដោយនីវរណៈ តែមិនមែននីវរណៈក៏មាន មិនគប្បីពោលថា ប្រកបដោយនីវរណៈ តែមិនមែននីវរណៈក៏មាន សង្ខារក្ខន្ធ ជានីវរណៈ ទាំងប្រកបដោយនីវរណៈក៏មាន ប្រកបដោយនីវរណៈ តែមិនមែននីវរណៈក៏មាន មិនគប្បីពោលថា ជានីវរណៈ ទាំងប្រកបដោយនីវរណៈផង ថាប្រកបដោយនីវរណៈ តែមិនមែននីវរណៈផងក៏មាន។ រូបក្ខន្ធ ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈ ខន្ធ ៤ ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈក៏មាន ប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈក៏មាន មិនគប្បីពោលថា ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈផង ថាប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈផងក៏មាន។
[៩២] ខន្ធ ៤ មិនមែនបរាមាសៈ សង្ខារក្ខន្ធ ជាបរាមាសៈក៏មាន មិនមែនបរាមាសៈក៏មាន។ រូបក្ខន្ធ បរាមាសៈស្ទាបអង្អែល ខន្ធ ៤ បរាមាសៈស្ទាបអង្អែលក៏មាន បរាមាសៈមិនស្ទាបអង្អែលក៏មាន។ រូបក្ខន្ធ ប្រាសចាកបរាមាសៈ ខន្ធ ៣ ប្រកបដោយបរាមាសៈក៏មាន ប្រាសចាកបរាមាសៈក៏មាន សង្ខារក្ខន្ធ ប្រកបដោយបរាមាសៈក៏មាន ប្រាសចាកបរាមាសៈក៏មាន មិនគប្បីពោលថា ប្រកបដោយបរាមាសៈផង ថាប្រាសចាកបរាមាសៈផងក៏មាន។ រូបក្ខន្ធ មិនគប្បីពោលថា ជាបរាមាសៈ ទាំងបរាមាសៈស្ទាបអង្អែលឡើយ បរាមាសៈស្ទាបអង្អែល តែមិនមែនបរាមាសៈ ខន្ធ ៣ មិនគប្បីពោលថា ជាបរាមាសៈ ទាំងបរាមាសៈស្ទាបអង្អែលទេ បរាមាសៈស្ទាបអង្អែល តែមិនមែនបរាមាសៈក៏មាន មិនគប្បីពោលថា បរាមាសៈស្ទាបអង្អែល តែមិនមែនបរាមាសៈក៏មាន សង្ខារក្ខន្ធ ជាបរាមាសៈ ទាំងបរាមាសៈស្ទាបអង្អែលក៏មាន បរាមាសៈស្ទាបអង្អែល តែមិនមែនបរាមាសៈក៏មាន មិនគប្បីពោលថា ជាបរាមាសៈ ទាំងបរាមាសៈស្ទាបអង្អែលផង ថាបរាមាសៈស្ទាបអង្អែល តែមិនមែនបរាមាសៈផងក៏មាន។ រូបក្ខន្ធ ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែល ខន្ធ ៤ ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែលក៏មាន ប្រាសចាកបរាមាសៈ ទាំងបរាមាសៈមិនស្ទាបអង្អែលក៏មាន មិនគប្បីពោលថា ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែលផង ថាប្រាសចាកបរាមាសៈ ទាំងបរាមាសៈមិនស្ទាបអង្អែលផងក៏មាន។
[៩៣] រូបក្ខន្ធ មិនមានអារម្មណ៍ ខន្ធ ៤ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍។ ខន្ធ ៤ មិនមែនចិត្ត វិញ្ញាណក្ខន្ធ ជាចិត្ត។ ខន្ធ ៣ ជាចេតសិត ខន្ធ ២ មិនមែនចេតសិត។ ខន្ធ ៣ ប្រកបដោយចិត្ត រូបក្ខន្ធ ប្រាសចាកចិត្ត វិញ្ញាណក្ខន្ធ មិនគប្បីពោលថា ប្រកបដោយចិត្តផង ថាប្រាសចាកចិត្តផងឡើយ។ ខន្ធ ៣ ច្រឡំដោយចិត្ត រូបក្ខន្ធ ប្រាសចាកការច្រឡំដោយចិត្ត វិញ្ញាណក្ខន្ធ មិនគប្បីពោលថា ច្រឡំដោយចិត្តផង ថាប្រាសចាកការច្រឡំដោយចិត្តផងឡើយ។ ខន្ធ ៣ តាំងឡើងអំពីចិត្ត វិញ្ញាណក្ខន្ធ មិនបានតាំងឡើងអំពីចិត្ត រូបក្ខន្ធ តាំងឡើងអំពីចិត្តក៏មាន មិនតាំងឡើងអំពីចិត្តក៏មាន។ ខន្ធ ៣ កើតជាមួយនឹងចិត្ត វិញ្ញាណក្ខន្ធ មិនកើតជាមួយនឹងចិត្ត រូបក្ខន្ធ កើតជាមួយនឹងចិត្តក៏មាន មិនកើតជាមួយនឹងចិត្តក៏មាន។ ខន្ធ ៣ ប្រព្រឹត្តទៅតាមចិត្ត វិញ្ញាណក្ខន្ធ មិនប្រព្រឹត្តទៅតាមចិត្ត រូបក្ខន្ធ ប្រព្រឹត្តទៅតាមចិត្តក៏មាន មិនប្រព្រឹត្តទៅតាមចិត្តក៏មាន។ ខន្ធ ៣ ច្រឡំ ទាំងតាំងឡើងអំពីចិត្ត ខន្ធ ២ មិនច្រឡំ ទាំងមិនតាំងឡើងអំពីចិត្ត។ ខន្ធ ៣ ច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត ខន្ធ ២ មិនច្រឡំ មិនតាំងឡើង មិនកើតជាមួយនឹងចិត្ត។ ខន្ធ ៣ ច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្ត ខន្ធ ២ មិនច្រឡំ មិនតាំងឡើង មិនប្រព្រឹត្តទៅតាមចិត្ត។ ខន្ធ ៣ ជាខាងក្រៅ វិញ្ញាណក្ខន្ធ ជាខាងក្នុង រូបក្ខន្ធ ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន។ ខន្ធ ៤ មិនមែនឧបាទា រូបក្ខន្ធ ជាឧបាទាក៏មាន មិនមែនឧបាទាក៏មាន ជាឧបាទិន្នក៏មាន ជាអនុបាទិន្នក៏មាន។
[៩៤] ខន្ធ ៤ មិនមែនឧបាទាន សង្ខារក្ខន្ធ ជាឧបាទានក៏មាន មិនមែនឧបាទានក៏មាន។ រូបក្ខន្ធ ជាប្រយោជន៍ដល់ឧបាទាន ខន្ធ ៤ ជាប្រយោជន៍ដល់ឧបាទានក៏មាន មិនជាប្រយោជន៍ដល់ឧបាទានក៏មាន។ រូបក្ខន្ធ ប្រាសចាកឧបាទាន ខន្ធ ៤ ប្រកបដោយឧបាទានក៏មាន ប្រាសចាកឧបាទានក៏មាន។ រូបក្ខន្ធ មិនគប្បីពោលថា ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានឡើយ ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនឧបាទាន ខន្ធ ៣ មិនគប្បីពោលថា ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានទេ ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនឧបាទានក៏មាន មិនគប្បីពោលថា ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនឧបាទានក៏មាន សង្ខារក្ខន្ធ ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនឧបាទានក៏មាន មិនគប្បីពោលថា ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានផង ថាជាប្រយោជន៍ដល់ឧបាទាន តែមិនមែនឧបាទានផងក៏មាន។ រូបក្ខន្ធ មិនគប្បីពោលថា ជាឧបាទាន ទាំងប្រកបដោយឧបាទានផង ថាប្រកបដោយឧបាទាន តែមិនមែនឧបាទានឡើយ ខន្ធ ៣ មិនគប្បីពោលថា ជាឧបាទាន ទាំងប្រកបដោយឧបាទានទេ ប្រកបដោយឧបាទាន តែមិនមែនឧបាទានក៏មាន មិនគប្បីពោលថា ប្រកបដោយឧបាទាន តែមិនមែនឧបាទានក៏មាន សង្ខារក្ខន្ធជាឧបាទាន ទាំងប្រកបដោយឧបាទានក៏មាន ប្រកបដោយឧបាទាន តែមិនមែនឧបាទានក៏មាន មិនគប្បីពោលថា ជាឧបាទាន ទាំងប្រកបដោយឧបាទានផង ថាប្រកបដោយឧបាទាន តែមិនមែនឧបាទានផងក៏មាន។ រូបក្ខន្ធ ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទាន ខន្ធ ៤ ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទានក៏មាន ប្រាសចាកឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន មិនគប្បីពោលថា ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទានផង ថាប្រាសចាកឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទានផងក៏មាន ។
[៩៥] ខន្ធ ៤ មិនមែនកិលេស សង្ខារក្ខន្ធ ជាកិលេសក៏មាន មិនមែនកិលេសក៏មាន។ រូបក្ខន្ធ គួរដល់សេចក្តីសៅហ្មង ខន្ធ ៤ គួរដល់សេចក្តីសៅហ្មងក៏មាន មិនគួរដល់សេចក្តីសៅហ្មងក៏មាន។ រូបក្ខន្ធ មិនសៅហ្មងហើយ ខន្ធ ៤ សៅហ្មងហើយក៏មាន មិនសៅហ្មងហើយក៏មាន។ រូបក្ខន្ធ ប្រាសចាកកិលេស ខន្ធ ៤ ប្រកបដោយកិលេសក៏មាន ប្រាសចាកកិលេសក៏មាន។ រូបក្ខន្ធ មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មងឡើយ គួរដល់សេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មង ខន្ធ ៣ មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មងទេ គួរដល់សេចក្តីសៅហ្មងតែមិនមែនសេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា គួរដល់សេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងក៏មាន សង្ខារក្ខន្ធ ជាសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មងក៏មាន គួរដល់សេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មងផង ថាគួរដល់សេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងផងក៏មាន។ រូបក្ខន្ធ មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងសៅហ្មងហើយផង ថាសៅហ្មងហើយ តែមិនមែនសេចក្តីសៅហ្មងផងឡើយ ខន្ធ ៣ មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងសៅហ្មងហើយទេ សៅហ្មងហើយ តែមិនមែនសេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា សៅហ្មងហើយ តែមិនមែនសេចក្តីសៅហ្មងក៏មាន សង្ខារក្ខន្ធ ជាសេចក្តីសៅហ្មង ទាំងសៅហ្មងហើយក៏មាន សៅហ្មងហើយ តែមិនមែនសេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងសៅហ្មងហើយផង ថាសៅហ្មងហើយ តែមិនមែនសេចក្តីសៅហ្មងផងក៏មាន។ រូបក្ខន្ធ មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មងផង ថាប្រកបដោយសេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងផងឡើយ ខន្ធ ៣ មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មងទេ ប្រកបដោយសេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា ប្រកបដោយសេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងក៏មាន សង្ខារក្ខន្ធ ជាសេចក្តីសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មងក៏មាន ប្រកបដោយសេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មងផង ថាប្រកបដោយសេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងក៏មាន។ រូបក្ខន្ធ ប្រាសចាកសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មង ខន្ធ ៤ ប្រាសចាកសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មងក៏មាន ប្រាសចាកសេចក្តីសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា ប្រាសចាកសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មងផង ថាប្រាសចាកសេចក្តីសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងផងក៏មាន។
[៩៦] រូបក្ខន្ធ មិនគួរលះដោយទស្សនៈ ខន្ធ ៤ គួរលះដោយទស្សនៈក៏មាន មិនគួរលះដោយទស្សនៈក៏មាន។ រូបក្ខន្ធ មិនគួរលះដោយភាវនា ខន្ធ ៤ គួរលះដោយភាវនាក៏មាន មិនគួរលះដោយភាវនាក៏មាន។ រូបក្ខន្ធ មានហេតុមិនគួរលះដោយទស្សនៈ ខន្ធ ៤ មានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុមិនគួរលះដោយទស្សនៈក៏មាន។ រូបក្ខន្ធ មានហេតុមិនគួរលះដោយភាវនា ខន្ធ ៤ មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយភាវនាក៏មាន។ រូបក្ខន្ធ មិនមានវិតក្កៈ ខន្ធ ៤ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈក៏មាន មិនមានវិតក្កៈក៏មាន។ រូបក្ខន្ធ មិនមានវិចារៈ ខន្ធ ៤ ប្រព្រឹត្តទៅជាមួយនឹងវិចារៈក៏មាន មិនមានវិចារៈក៏មាន។ រូបក្ខន្ធ មិនមានបីតិ ខន្ធ ៤ ប្រព្រឹត្តទៅជាមួយនឹងបីតិក៏មាន មិនមានបីតិក៏មាន។ រូបក្ខន្ធ មិនកើតព្រមដោយបីតិ ខន្ធ ៤ កើតព្រមដោយបីតិក៏មាន មិនកើតព្រមដោយបីតិក៏មាន។ ខន្ធ ២ មិនកើតព្រមដោយសុខៈ ខន្ធ ៣ កើតព្រមដោយសុខៈក៏មាន មិនកើតព្រមដោយសុខៈក៏មាន។ ខន្ធ ២ មិនកើតព្រមដោយឧបេក្ខា ខន្ធ ៣ កើតព្រមដោយឧបេក្ខាក៏មាន មិនកើតព្រមដោយឧបេក្ខាក៏មាន។ រូបក្ខន្ធ ជាកាមាវចរ ខន្ធ ៤ ជាកាមាវចរក៏មាន មិនមែនកាមាវចរក៏មាន។ រូបក្ខន្ធ មិនមែនរូបាវចរ ខន្ធ ៤ ជារូបាវចរក៏មាន មិនមែនរូបាវចរក៏មាន។ រូបក្ខន្ធ មិនមែនអរូបាវចរ ខន្ធ ៤ ជាអរូបាវចរក៏មាន មិនមែនអរូបាវចរក៏មាន។ រូបក្ខន្ធ ជាបរិយាបន្នៈ ខន្ធ ៤ ជាបរិយាបន្នៈក៏មាន ជាអបរិយាបន្នៈក៏មាន។ រូបក្ខន្ធជាអនិយ្យានិកៈ ខន្ធ ៤ ជានិយ្យានិកៈក៏មាន ជាអនិយ្យានិកៈក៏មាន។ រូបក្ខន្ធ ជាអនិយតៈ ខន្ធ ៤ ជានិយតៈក៏មាន ជាអនិយតៈក៏មាន។ រូបក្ខន្ធ ជាសឧត្តរៈ ខន្ធ ៤ ជាសឧត្តរៈក៏មាន ជាអនុត្តរៈក៏មាន។ រូបក្ខន្ធ មិនមានសត្រូវ ខន្ធ ៤ ប្រកបដោយសត្រូវក៏មាន មិនមានសត្រូវក៏មាន។
ចប់ បញ្ហាបុច្ឆកៈ។
ចប់ ខន្ធវិភង្គ។
អាយតនវិភង្គ
[៩៧] អាយតនៈ ១២ គឺ ចក្ខាយតនៈ រូបាយតនៈ សោតាយតនៈ សទ្ទាយតនៈ ឃានាយតនៈ គន្ធាយតនៈ ជិវ្ហាយតនៈ រសាយតនៈ កាយាយតនៈ ផោដ្ឋព្វាយតនៈ មនាយតនៈ ធម្មាយតនៈ។
[៩៨] ភ្នែក មិនទៀង ជាទុក្ខ ជារបស់សោះសូន្យ មានសភាពប្រែប្រួល រូបមិនទៀងជាទុក្ខ ជារបស់សោះសូន្យ មានសភាពប្រែប្រួល ត្រចៀកមិនទៀង ជាទុក្ខ ជារបស់សោះសូន្យ មានសភាពប្រែប្រួល សំឡេងមិនទៀង ជាទុក្ខ ជារបស់សោះសូន្យ មានសភាពប្រែប្រួល ច្រមុះមិនទៀង ជាទុក្ខ ជារបស់សោះសូន្យ មានសភាពប្រែប្រួល ក្លិនមិនទៀង ជាទុក្ខ ជារបស់សោះសូន្យ មានសភាពប្រែប្រួល អណ្តាតមិនទៀង ជាទុក្ខ ជារបស់សោះសូន្យ មានសភាពប្រែប្រួល រសមិនទៀង ជាទុក្ខ ជារបស់សោះសូន្យ មានសភាពប្រែប្រួល កាយមិនទៀង ជាទុក្ខ ជារបស់សោះសូន្យ មានសភាពប្រែប្រួល សម្ផ័ស្សមិនទៀង ជាទុក្ខ ជារបស់សោះសូន្យ មានសភាពប្រែប្រួល មនោមិនទៀង ជាទុក្ខ ជារបស់សោះសូន្យ មានសភាពប្រែប្រួល ធម៌មិនទៀង ជាទុក្ខ ជារបស់សោះសូន្យ មានសភាពប្រែប្រួល។
ចប់ សុត្តន្តភាជនីយ។
[៩៩] អាយតនៈ ១២ គឺ ចក្ខាយតនៈ សោតាយតនៈ ឃានាយតៈ ជិវ្ហាយតនៈកាយាយតនៈ មនាយតនៈ រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ ធម្មាយតនៈ ។
[១០០] បណ្តាអាយតនៈទាំងនោះ ចក្ខាយតនៈ តើដូចម្តេច។ ចក្ខុណា គឺប្រសាទអាស្រ័យមហាភូត ៤។បេ។ ហៅថាស្រុកទំនេរក៏បាន នេះហៅថា ចក្ខាយតនៈ។ បណ្តាអាយតនៈទាំងនោះ សោតាយតនៈ ឃានាយតនៈ ជិវ្ហាយតនៈ កាយាយតនៈ តើដូចម្តេច។ កាយណា គឺប្រសាទ អាស្រ័យមហាភូត ៤។បេ។ ហៅថាស្រុកទំនេរក៏បាន នេះហៅថា កាយាយតនៈ។ បណ្តាអាយតនៈទាំងនោះ មនាយតនៈ តើដូចម្តេច។ មនាយតនៈ មានប្រការមួយ បានដល់មនាយតនៈ ដែលប្រកបដោយផស្សៈ។ មនាយតនៈ មានប្រការ ២គឺ មនាយតនៈប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមានហេតុក៏មាន។ មនាយតនៈមានប្រការ ៣ គឺមនាយតនៈ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។បេ។ មនាយតនៈ មានច្រើនប្រការយ៉ាងនេះឯង នេះហៅថា មនាយតនៈ។ បណ្តាអាយតនៈទាំងនោះ រូបាយតនៈ តើដូចម្តេច។ រូបណា គឺពណ៌ ឬពន្លឺ អាស្រ័យមហាភូត ៤។បេ។ ហៅថារូបធាតុក៏បាន នេះហៅថា រូបាយតនៈ។ បណ្តាអាយតនៈទាំងនោះ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ តើដូចម្តេច។ បឋវីធាតុ។បេ។ ហៅថាផោដ្ឋព្វធាតុក៏បាន នេះហៅថា ផោដ្ឋព្វាយតនៈ។ បណ្តាអាយតនៈទាំងនោះ ធម្មាយតនៈ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ ឬក៏រូបណា ជាអនិទស្សនៈ ជាអប្បដិឃៈ រាល់បញ្ចូលក្នុងធម្មាយតនៈ ជាអសង្ខតធាតុ។ បណ្តាខន្ធទាំងនោះ វេទនាខន្ធ តើដូចម្តេច។ វេទនាខន្ធ មានប្រការមួយ បានដល់វេទនាខន្ធ ប្រកបដោយផស្សៈ។បេ។ វេទនាខន្ធ មានច្រើនប្រការ យ៉ាងនេះឯង នេះហៅថា វេទនាខន្ធ។ បណ្តាខន្ធទាំងនោះ សញ្ញាខន្ធ តើដូចម្តេច។ សញ្ញាខន្ធមានប្រការមួយ បានដល់ សញ្ញាខន្ធ ប្រកបដោយផស្សៈ។បេ។ សញ្ញាខន្ធ មានច្រើនប្រការយ៉ាងនេះឯង នេះហៅថា សញ្ញាខន្ធ។ បណ្តាខន្ធទាំងនោះ សង្ខារក្ខន្ធ តើដូចម្តេច។ សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធ ប្រកបដោយចិត្ត។បេ។ សង្ខារក្ខន្ធ មានច្រើនប្រការយ៉ាងនេះឯង នេះហៅថាសង្ខារក្ខន្ធ។ បណ្តាខន្ធទាំងនោះ រូប ជាអនិទស្សនៈ ជាអប្បដិឃៈ
រាប់បញ្ចូលក្នុងធម្មាយតនៈ តើដូចម្តេច។ ឥត្ថិន្រ្ទិយ។បេ។ កពឡិង្ការាហារ នេះហៅថា រូប ជាអនិទស្សនៈ ជាអប្បដិឃៈ រាល់បញ្ចូលក្នុងធម្មាយតនៈ។ បណ្តាអាយតនៈទាំងនោះអសង្ខតធាតុ តើដូចម្តេច។ ការអស់រាគៈ ការអស់ទោសៈ ការអស់មោហៈ នេះហៅថា អសង្ខតធាតុ។ នេះហៅថា ធម្មាយតនៈ។
ចប់ អភិធម្មភាជនីយ។
[១០១] អាយតនៈ ១២ គឺ ចក្ខាយតនៈ រូបាយតនៈ។បេ។ មនាយតនៈ ធម្មាយតនៈ។ បណ្តាអាយតនៈ ១២ អាយតនៈ ជាកុសលប៉ុន្មាន ជាអកុសលប៉ុន្មាន ជាអព្យាក្រឹតប៉ុន្មាន។បេ។ ប្រកបដោយសត្រូវប៉ុន្មាន មិនមានសត្រូវប៉ុន្មាន។
[១០២] អាយតនៈ ១០ ជាអព្យាក្រឹត អាយតនៈ ២ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។ អាយតនៈ ១០ មិនគប្បីពោលថា ប្រកបដោយសុខវេទនាផង ថា ប្រកបដោយទុក្ខវេទនាផង ថាប្រកបដោយអទុក្ខមសុខវេទនាផងឡើយ មនាយតនៈ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន ធម្មាយតនៈ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន មិនគប្បីពោលថា ប្រកបដោយសុខវេទនាផង ថាប្រកបដោយទុក្ខវេទនាផង ថាប្រកបដោយអទុក្ខមសុខវេទនាផងក៏មាន អាយតនៈ ១០ មិនមែនជាវិបាក ទាំងមិនមែនជាធម៌មានវិបាកជាប្រក្រតី អាយតនៈ ២ ជាវិបាកក៏មាន ជាធម៌មានវិបាកជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែនជាធម៌មានវិបាកជាប្រក្រតីក៏មាន។ អាយតនៈ ៥ មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន សទ្ទាយតនៈ មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន អាយតនៈ ៤ មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន អាយតនៈ ២ មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន។ អាយតនៈ ១០ មិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង អាយតនៈ ២ សៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មងក៏មាន មិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មងក៏មាន មិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងក៏មាន។ អាយតនៈ ១០ មិនមានវិតក្កៈ ទាំងមិនមានវិចារៈ មនាយតនៈ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ជាមួយនឹងវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន ធម្មាយតនៈ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ជាមួយនឹងវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន មិនគប្បីពោលថា ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ជាមួយនឹងវិចារៈផង ថាមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ថាមិនមានវិតក្កៈ ទាំងមិនមានវិចារៈផងក៏មាន។ អាយតនៈ ១០ មិនគប្បីពោលថា កើតព្រមដោយបីតិផង ថាកើតព្រមដោយសុខៈផង ថាកើតព្រមដោយឧបេក្ខាផងឡើយ អាយតនៈ ២ កើតព្រមដោយបីតីក៏មាន កើតព្រមដោយសុខៈក៏មាន កើតព្រមដោយឧបេក្ខាក៏មាន មិនគប្បីពោលថា កើតព្រមដោយបីតិផង ថាកើតព្រមដោយសុខៈផង ថាកើតព្រមដោយឧបេក្ខាផងក៏មាន។ អាយតនៈ ១០ មិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា អាយតនៈ ២ គួរលះដោយទស្សនៈក៏មាន គួរលះដោយភាវនាក៏មាន មិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន។ អាយតនៈ ១០ មានហេតុមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា អាយតនៈ ២ មានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន។ អាយតនៈ ១០ មិនដល់នូវការសន្សំកពូនឡើង ទាំងមិនមែនមិនដល់នូវការសន្សំកពូនឡើង អាយតនៈ ២ ដល់នូវការសន្សំកពូនឡើងក៏មាន មិនដល់នូវការសន្សំកពូនឡើងក៏មាន មិនដល់នូវការសន្សំកពូនឡើង ទាំងមិនមែនមិនដល់នូវការសន្សំកពូនឡើងក៏មាន។ អាយតនៈ ១០ មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គល អាយតនៈ ២ ជារបស់សេក្ខបុគ្គលក៏មាន ជារបស់អសេក្ខបុគ្គលក៏មាន មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គលក៏មាន។ អាយតនៈ ១០ មានសភាពតូចឆ្មារ អាយតនៈ ២ មានសភាពតូចឆ្មារក៏មាន ដល់នូវសភាពធំក៏មាន ប្រមាណមិនបានក៏មាន។ អាយតនៈ ១០ មិនមានអារម្មណ៍អាយតនៈ ២ មានអារម្មណ៍តូចឆ្មារក៏មាន មានអារម្មណ៍ដល់នូវសភាពធំក៏មាន មានអារម្មណ៍ប្រមាណមិនបានក៏មាន មិនគប្បីពោលថា មានអារម្មណ៍តូចឆ្មារផង ថាមានអារម្មណ៍ដល់នូវសភាពធំផង ថាមានអារម្មណ៍ប្រមាណមិនបានផងក៏មាន។ អាយតនៈ ១០ ជាកណ្តាល អាយតនៈ ២ ថោកទាបក៏មាន កណ្តាលក៏មាន ឧត្តមក៏មាន។ អាយតនៈ ១០ មិនទៀង អាយតនៈ ២ មានសភាពខុស និងទៀងក៏មាន មានសភាពត្រូវ និងទៀងក៏មាន មិនទៀងក៏មាន។ អាយតនៈ ១០ មិនមានអារម្មណ៍ អាយតនៈ ២ មានមគ្គជាអារម្មណ៍ក៏មាន មានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន មិនគប្បីពោលថា មានមគ្គជាអារម្មណ៍ផង ថាមានមគ្គជាហេតុផង ថាមានមគ្គជាអធិបតីផងក៏មាន។ អាយតនៈ ៥ កើតហើយក៏មាន ប្រុងនឹងកើត តែមិនគប្បីពោលថា មិនទាន់កើតក៏មាន សទ្ទាយតនៈ កើតហើយក៏មាន មិនទាន់កើត តែមិនគប្បីពោលថា ប្រុងនឹងកើតក៏មាន អាយតនៈ ៥ កើតហើយក៏មាន មិនទាន់កើតក៏មាន ប្រុងនឹងកើតក៏មាន ធម្មាយតនៈ កើតហើយក៏មាន មិនទាន់កើតក៏មាន ប្រុងនឹងកើតក៏មាន មិនគប្បីពោលថា កើតហើយផង ថាមិនទាន់កើតផង ថាប្រុងនឹងកើតផងក៏មាន។ អាយតនៈ ១១ ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន ធម្មាយតនៈ ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន មិនគប្បីពោលថា ជាអតីតផង ថាជាអនាគតផង ថាជាបច្ចុប្បន្នផងក៏មាន។ អាយតនៈ ១០ មិនមានអារម្មណ៍ អាយតនៈ ២ មានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន មិនគប្បីពោលថា មានអារម្មណ៍ជាអតីតផង ថាមានអារម្មណ៍ជាអនាគតផង ថាមានអារម្មណ៍ជាបច្ចុប្បន្នផងក៏មាន ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ជាខាងក្នុង និងខាងក្រៅក៏មាន។ អាយតនៈ ១០ មិនមានអារម្មណ៍ អាយតនៈ ២ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន មិនគប្បីពោលថា មានអារម្មណ៍ខាងក្នុងផង ថាមានអារម្មណ៍ខាងក្រៅផង ថាមានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅផងក៏មាន។ រូបាយតនៈ ប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់ អាយតនៈ ៩ មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ អាយតនៈ ២ មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់។
[១០៣] អាយតនៈ ១១ មិនមែនហេតុ ធម្មាយតនៈ ជាហេតុក៏មាន មិនមែនហេតុក៏មាន។ អាយតនៈ ១០ មិនមានហេតុ អាយតនៈ ២ ប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមានហេតុក៏មាន។ អាយតនៈ ១០ ប្រាសចាកហេតុ អាយតនៈ ២ ប្រកបដោយហេតុក៏មាន ប្រាសចាកហេតុក៏មាន។ អាយតនៈ ១០ មិនគប្បីពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុផង ថាប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុផងឡើយ មនាយតនៈ មិនគប្បីពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុទេ ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុក៏មាន មិនគប្បីពោលថា ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុក៏មាន ធម្មាយតនៈ ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុក៏មាន មិនគប្បីពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុផង ថាប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុផងក៏មាន។ អាយតនៈ ១០ មិនគប្បីពោលថា ជាហេតុ ទាំងប្រកបដោយហេតុផង ថាប្រកបដោយហេតុ តែមិនមែនហេតុផងឡើយ មនាយតនៈ មិនគប្បីពោលថា ជាហេតុ ទាំងប្រកបដោយហេតុទេ ប្រកបដោយហេតុ តែមិនមែនហេតុក៏មាន មិនគប្បីពោលថា ប្រកបដោយហេតុ តែមិនមែនហេតុក៏មាន ធម្មាយតនៈ ជាហេតុ ទាំងប្រកបដោយហេតុក៏មាន ប្រកបដោយហេតុ តែមិនមែនហេតុក៏មាន មិនគប្បីពោលថា ជាហេតុ ទាំងប្រកបដោយហេតុផង ថាប្រកបដោយហេតុ តែមិនមែនហេតុផងក៏មាន។ អាយតនៈ ១០ មិនមែនហេតុ ទាំងមិនមានហេតុ មនាយតនៈ មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមែនហេតុ ទាំងមិនមានហេតុក៏មាន ធម្មាយតនៈ មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមែនហេតុ ទាំងមិនមានហេតុក៏មាន មិនគប្បីពោលថា មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុផង ថាមិនមែនហេតុ ទាំងមិនមានហេតុផងក៏មាន។
[១០៤] អាយតនៈ ១១ ប្រព្រឹត្តទៅជាមួយនឹងបច្ច័យ ធម្មាយតនៈ ប្រព្រឹត្តទៅជាមួយនឹងបច្ច័យក៏មាន មិនមានបច្ច័យក៏មាន។ អាយតនៈ ១១ មានបច្ច័យតាក់តែង ធម្មាយតនៈ មានបច្ច័យតាក់តែងក៏មាន ឥតមានបច្ច័យតាក់តែងក៏មាន។ អាយតនៈ ១១ មិនប្រកបដោយការឃើញ រូបាយតនៈ ប្រកបដោយការឃើញ។ អាយតនៈ ១០ ប្រកបដោយការប៉ះពាល់ អាយតនៈ ២ មិនប្រកបដោយការប៉ះពាល់។ អាយតនៈ ១០ មានរូប មនាយតនៈ មិនមានរូប ធម្មាយតនៈ មានរូបក៏មាន ឥតរូបក៏មាន។ អាយតនៈ ១០ ជាលោកិយ អាយតនៈ ២ ជាលោកិយក៏មាន ជាលោកុត្តរក៏មាន។ គប្បីដឹងដោយវិញ្ញាណណាមួយក៏មាន មិនគប្បីដឹងដោយវិញ្ញាណណាមួយក៏មាន។
[១០៥] អាយតនៈ ១១ មិនមែនអាសវៈ ធម្មាយតនៈ ជាអាសវៈក៏មាន មិនមែនអាសវៈក៏មាន។ អាយតនៈ ១០ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ អាយតនៈ ២ ប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន មិនមានអាសវៈក៏មាន។ អាយតនៈ ១០ ប្រាសចាកអាសវៈ អាយតនៈ ២ ប្រកបដោយអាសវៈក៏មាន ប្រាសចាកអាសវៈក៏មាន។ អាយតនៈ ១០ មិនគប្បីពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈឡើយ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈ មនាយតនៈ មិនគប្បីពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈទេ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈក៏មាន មិនគប្បីពោលថា ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈក៏មាន ធម្មាយតនៈ ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈក៏មាន មិនគប្បីពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈផងថា ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈផងក៏មាន។ អាយតនៈ ១០ មិនគប្បីពោលថា ជាអាសវៈ ទាំងប្រកបដោយអាសវៈផង ថាប្រកបដោយអាសវៈ តែមិនមែនអាសវៈផងឡើយ មនាយតនៈ មិនគប្បីពោលថា ជាអាសវៈ ទាំងប្រកបដោយអាសវៈទេ ប្រកបដោយអាសវៈ តែមិនមែនអាសវៈក៏មាន មិនគប្បីពោលថា ប្រកបដោយអាសវៈ តែមិនមែនអាសវៈក៏មាន ធម្មាយតនៈ ជាអាសវៈ ទាំងប្រកបដោយអាសវៈក៏មាន ប្រកបដោយអាសវៈ តែមិនមែនអាសវៈក៏មាន មិនគប្បីពោលថា ជាអាសវៈ ទាំងប្រកបដោយអាសវៈផង ថា ប្រកបដោយអាសវៈ តែមិនមែនអាសវៈផងក៏មាន។ អាយតនៈ ១០ ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ អាយតនៈ ២ ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈក៏មាន មិនគប្បីពោលថា ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ថាប្រាសចាកអាសវៈ ទាំងមិនមានអាសវៈផងឡើយ។
[១០៦] អាយតនៈ ១១ មិនមែនសញ្ញោជនៈ ធម្មាយតនៈ ជាសញ្ញោជនៈក៏មាន មិនមែនសញ្ញោជនៈក៏មាន។ អាយតនៈ ១០ ជាប្រយោជន៍ដល់សញ្ញោជនៈ អាយតនៈ ២ ជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន មិនមែនជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន។ អាយតនៈ ១០ ប្រាសចាកសញ្ញោជនៈ អាយតនៈ ២ ប្រកបដោយសញ្ញោជនៈក៏មាន ប្រាសចាកសញ្ញោជនៈក៏មាន។ អាយតនៈ ១០ មិនគប្បីពោលថា ជាសញ្ញោជនៈ ទាំងជាប្រយោជន៍ដល់សញ្ញោជនៈឡើយ ជាប្រយោជន៍ដល់សញ្ញោជនៈ តែមិនមែនសញ្ញោជនៈ មនាយតនៈ មិនគប្បីពោលថា ជាសញ្ញោជនៈ ទាំងជាប្រយោជន៍ដល់សញ្ញោជនៈទេ ជាប្រយោជន៍ដល់សញ្ញោជនៈ តែមិនមែនសញ្ញោជនៈក៏មាន ធម្មាយតនៈ ជាសញ្ញោជនៈ ទាំងជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន ជាប្រយោជន៍ដល់សញ្ញោជនៈ តែមិនមែនសញ្ញោជនៈក៏មាន មិនគប្បីពោលថា ជាសញ្ញោជនៈ ទាំងជាប្រយោជន៍ដល់សញ្ញោជនៈផង ថាជាប្រយោជន៍ដល់សញ្ញោជនៈ តែមិនមែនសញ្ញោជនៈផងក៏មាន។ អាយតនៈ១០ មិនគប្បីពោលថា ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈផង ថាប្រកបដោយសញ្ញោជនៈ តែមិនមែនសញ្ញោជនៈផងឡើយ មនាយតនៈ មិនគប្បីពោលថា ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈទេ ប្រកបដោយសញ្ញោជនៈ តែមិនមែនសញ្ញោជនៈក៏មាន មិនគប្បីពោលថា ប្រកបដោយសញ្ញោជនៈ តែមិនមែនសញ្ញោជនៈក៏មាន ធម្មាយតនៈ ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈក៏មាន ប្រកបដោយសញ្ញោជនៈ តែមិនមែនសញ្ញោជនៈក៏មាន មិនគប្បីពោលថា ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈផង ថាប្រកបដោយសញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈផងក៏មាន។ អាយតនៈ ១០ ប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈ អាយតនៈ ២ ប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន ប្រាសចាកសញ្ញោជនៈ ទាំងមិនជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន មិនគប្បីពោលថា ប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈផង ថាប្រាសចាកសញ្ញោជនៈ តែមិនមែនជាប្រយោជន៍ដល់សញ្ញោជនៈផងក៏មាន។
[១០៧] អាយតនៈ ១១ មិនមែនគន្ថៈ ធម្មាយតនៈ ជាគន្ថៈក៏មាន មិនមែនគន្ថៈក៏មាន។ អាយតនៈ ១០ គន្ថៈគប្បីដោតក្រង អាយតនៈ ២ គន្ថៈគប្បីដោតក្រងក៏មាន មិនគប្បីដោតក្រងក៏មាន។ អាយតនៈ ១០ ប្រាសចាកគន្ថៈ អាយតនៈ ២ ប្រកបដោយគន្ថៈក៏មាន ប្រាសចាកគន្ថៈក៏មាន។ អាយតនៈ ១០ មិនគប្បីពោលថា ជាគន្ថៈ ទាំងគន្ថៈគប្បីដោតក្រងឡើយ គន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈ មនាយតនៈ មិនគប្បីពោលថា ជាគន្ថៈ ទាំងគន្ថៈគប្បីដោតក្រងទេ គន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈក៏មាន មិនគប្បីពោលថា គន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈក៏មាន ធម្មាយតនៈ ជាគន្ថៈ ទាំងគន្ថៈគប្បីដោតក្រងក៏មាន គន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈក៏មាន មិនគប្បីពោលថា ជាគន្ថៈ ទាំងគន្ថៈគប្បីដោតក្រងផង ថាគន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈផងក៏មាន។ អាយតនៈ ១០ មិនគប្បីពោលថា ជាគន្ថៈ ទាំងប្រកបដោយគន្ថៈផង ថាប្រកបដោយគន្ថៈ តែមិនមែនគន្ថៈផងឡើយ មនាយតនៈ មិនគប្បីពោលថា ជាគន្ថៈ ទាំងប្រកបដោយគន្ថៈទេ ប្រកបដោយគន្ថៈ តែមិនមែនគន្ថៈក៏មាន មិនគប្បីពោលថា ប្រកបដោយគន្ថៈ តែមិនមែនគន្ថៈក៏មាន ធម្មាយតនៈ ជាគន្ថៈ ទាំងប្រកបដោយគន្ថៈក៏មាន ប្រកបដោយគន្ថៈ តែមិនមែនគន្ថៈក៏មាន មិនគប្បីពោលថា ជាគន្ថៈ ទាំងប្រកបដោយគន្ថៈផង ថាប្រកបដោយគន្ថៈ តែមិនមែនគន្ថៈផងក៏មាន។ អាយតនៈ ១០ ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រង អាយតនៈ ២ ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រងក៏មាន ប្រាសចាកគន្ថៈ ទាំងគន្ថៈមិនគប្បីដោតក្រងក៏មាន មិនគប្បីពោលថា ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រងផង ថាប្រាសចាកគន្ថៈ ទាំងគន្ថៈមិនគប្បីដោតក្រងផងឡើយ។
[១០៨] អាយតនៈ ១១ មិនមែនឱឃៈ។បេ។ មិនមែនយោគៈ។បេ។ មិនមែននីវរណៈ ធម្មាយតនៈ ជានីវរណៈក៏មាន មិនមែននីវរណៈក៏មាន។ អាយតនៈ ១០ ជាប្រយោជន៍ដល់នីវរណៈ អាយតនៈ ២ ជាប្រយោជន៍ដល់នីវរណៈក៏មាន មិនជាប្រយោជន៍ដល់នីវរណៈក៏មាន។ អាយតនៈ ១០ ប្រាសចាកនីវរណៈ អាយតនៈ ២ ប្រកបដោយនីវរណៈក៏មាន ប្រាសចាកនីវរណៈក៏មាន។ អាយតនៈ ១០ មិនគប្បីពោលថា ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈទេ ជាប្រយោជន៍ដល់នីវរណៈ តែមិនមែននីវរណៈ មនាយតនៈ មិនគប្បីពោលថា ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈឡើយ ជាប្រយោជន៍ដល់នីវរណៈ តែមិនមែននីវរណៈក៏មាន មិនគប្បីពោលថា ជាប្រយោជន៍ដល់នីវរណៈ តែមិនមែននីវរណៈក៏មាន ធម្មាយតនៈ ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈក៏មាន ជាប្រយោជន៍ដល់នីវរណៈ តែមិនមែននីវរណៈក៏មាន មិនគប្បីពោលថា ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈផង ថាជាប្រយោជន៍ដល់នីវរណៈ តែមិនមែនជានីវរណៈផងក៏មាន។ អាយតនៈ ១០ មិនគប្បីពោលថា ជានីវរណៈ ទាំងប្រកបដោយនីវរណៈផង ថាប្រកបដោយនីវរណៈ តែមិនមែននីវរណៈផងឡើយ មនាយតនៈ មិនគប្បីពោលថា ជានីវរណៈ ទាំងប្រកបដោយនីវរណៈទេ ប្រកបដោយនីវរណៈ តែមិនមែននីវរណៈក៏មាន មិនគប្បីពោលថា ប្រកបដោយនីវរណៈ តែមិនមែននីវរណៈក៏មាន ធម្មាយតនៈ ជានីវរណៈ ទាំងប្រកបដោយនីវរណៈក៏មាន ប្រកបដោយនីវរណៈ តែមិនមែននីវរណៈក៏មាន មិនគប្បីពោលថា ជានីវរណៈ ទាំងប្រកបដោយនីវរណៈផង ថាប្រកបដោយនីវរណៈ តែមិនមែនជានីវរណៈផងក៏មាន។ អាយតនៈ ១០ ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈ អាយតនៈ ២ ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈក៏មាន ប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈក៏មាន មិនគប្បីពោលថា ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈផង ថាប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈផងក៏មាន។
[១០៩] អាយតនៈ ១១ មិនមែនបរាមាសៈទេ ធម្មាយតនៈ ជាបរាមាសៈក៏មាន មិនមែនបរាមាសៈក៏មាន។ អាយតនៈ ១០ បរាមាសៈស្ទាបអង្អែល អាយតនៈ ២ បរាមាសៈស្ទាបអង្អែលក៏មាន បរាមាសៈមិនស្ទាបអង្អែលក៏មាន។ អាយតនៈ ១០ ប្រាសចាកបរាមាសៈ មនាយតនៈប្រកបដោយបរាមាសៈក៏មាន ប្រាសចាកបរាមាសៈក៏មាន ធម្មាយតនៈ ប្រកបដោយបរាមាសៈក៏មាន ប្រាសចាកបរាមាសៈក៏មាន មិនគប្បីពោលថា ប្រកបដោយបរាមាសៈផង ថាប្រាសចាកបរាមាសៈផងក៏មាន។ អាយតនៈ ១០ មិនគប្បីពោលថា ជាបរាមាសៈ ទាំងបរាមាសៈស្ទាបអង្អែលឡើយ បរាមាសៈស្ទាបអង្អែល តែមិនមែនបរាមាសៈ មនាយតនៈ មិនគប្បីពោលថា ជាបរាមាសៈ ទាំងបរាមាសៈស្ទាបអង្អែលទេ បរាមាសៈស្ទាបអង្អែល តែមិនមែនបរាមាសៈក៏មាន មិនគប្បីពោលថា បរាមាសៈស្ទាបអង្អែល តែមិនមែនបរាមាសៈក៏មាន ធម្មាយតនៈ ជាបរាមាសៈ ទាំងបរាមាសៈស្ទាបអង្អែលក៏មាន បរាមាសៈស្ទាបអង្អែល តែមិនមែនបរាមាសៈក៏មាន មិនគប្បីពោលថា ជាបរាមាសៈ ទាំងបរាមាសៈស្ទាបអង្អែលផង ថាបរាមាសៈស្ទាបអង្អែល តែមិនមែនបរាមាសៈផងក៏មាន។ អាយតនៈ ១០ ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែល អាយតនៈ ២ ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែលក៏មាន ប្រាសចាកបរាមាសៈ ទាំងបរាមាសៈមិនស្ទាបអង្អែលក៏មាន មិនគប្បីពោលថា ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែលផង ថាប្រាសចាកបរាមាសៈ ទាំងបរាមាសៈមិនស្ទាបអង្អែលផងក៏មាន។
[១១០] អាយតនៈ ១០ មិនមានអារម្មណ៍ មនាយតនៈ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ធម្មាយតនៈ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ក៏មាន មិនមានអារម្មណ៍ក៏មាន។ មនាយតនៈ ជាចិត្ត អាយតនៈ ១១ មិនមែនចិត្ត។ អាយតនៈ ១១ មិនមែនចេតសិក ធម្មាយតនៈ ជាចេតសិកក៏មាន មិនមែនចេតសិកក៏មាន។ អាយតនៈ ១០ ប្រាសចាកចិត្ត ធម្មាយតនៈ ប្រកបដោយចិត្តក៏មាន ប្រាសចាកចិត្តក៏មាន មនាយតនៈ មិនគប្បីពោលថា ប្រកបដោយចិត្តផង ថាប្រាសចាកចិត្តផងឡើយ។ អាយតនៈ ១០ មិនច្រឡំដោយចិត្ត ធម្មាយតនៈ ច្រឡំដោយចិត្តក៏មាន មិនច្រឡំដោយចិត្តក៏មាន មនាយតនៈ មិនគប្បីពោលថា ច្រឡំដោយចិត្តផង ថាមិនច្រឡំដោយចិត្តផងឡើយ។ អាយតនៈ ៦ មិនមែនតាំងឡើងដោយចិត្ត អាយតនៈ ៦ តាំងឡើងដោយចិត្តក៏មាន មិនមែនតាំងឡើងដោយចិត្តក៏មាន។ អាយតនៈ ១១ មិនមែនកើតជាមួយនឹងចិត្ត ធម្មាយតនៈ កើតជាមួយនឹងចិត្តក៏មាន មិនមែនកើតជាមួយនឹងចិត្តក៏មាន។ អាយតនៈ ១១ មិនមែនប្រព្រឹត្តទៅតាមចិត្ត ធម្មាយតនៈ ប្រព្រឹត្តទៅតាមចិត្តក៏មាន មិនមែនប្រព្រឹត្តទៅតាមចិត្តក៏មាន។ អាយតនៈ ១១ មិនច្រឡំ មិនតាំងឡើងដោយចិត្ត ធម្មាយតនៈ ច្រឡំ ទាំងតាំងឡើងដោយចិត្តក៏មាន មិនច្រឡំ មិនតាំងឡើងដោយចិត្តក៏មាន។ អាយតនៈ ១១ មិនច្រឡំ មិនតាំងឡើង មិនកើតជាមួយនឹងចិត្ត ធម្មាយតនៈ ច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្តក៏មាន មិនច្រឡំ មិនតាំងឡើង មិនកើតជាមួយនឹងចិត្តក៏មាន។ អាយតនៈ ១១ មិនច្រឡំ មិនតាំងឡើង មិនប្រព្រឹត្តទៅតាមចិត្ត ធម្មាយតនៈ ច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្តក៏មាន មិនច្រឡំ មិនតាំងឡើង មិនប្រព្រឹត្តទៅតាមចិត្តក៏មាន។ អាយតនៈ ៦ ជាខាងក្នុង អាយតនៈ ៦ ជាខាងក្រៅ។អាយតនៈ ៩ ជាឧបាទា អាយតនៈ ២ មិនមែនជាឧបាទា ធម្មាយតនៈ ជាឧបាទាក៏មាន មិនមែនជាឧបាទាក៏មាន។ អាយតនៈ ៥ ជាឧបាទិន្ន សទ្ទាយតនៈ ជាអនុបាទិន្ន អាយតនៈ ៦ ជាឧបាទិន្នក៏មាន ជាអនុបាទិន្នក៏មាន។
[១១១] អាយតនៈ ១១ មិនមែនឧបាទាន ធម្មាយតនៈ ជាឧបាទានក៏មាន មិនមែនឧបាទានក៏មាន។ អាយតនៈ ១០ ជាប្រយោជន៍ដល់ឧបាទាន អាយតនៈ ២ ជាប្រយោជន៍ដល់ ឧបាទានក៏មាន មិនមែនជាប្រយោជន៍ដល់ឧបាទានក៏មាន។ អាយតនៈ ១០ ប្រាសចាកឧបាទាន អាយតនៈ ២ ប្រកបដោយឧបាទានក៏មាន ប្រាសចាកឧបាទានក៏មាន។ អាយតនៈ ១០ មិនគប្បីពោលថា ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានឡើយ ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនឧបាទាន មនាយតនៈ មិនគប្បីពោលថា ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានទេ ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនឧបាទានក៏មាន មិនគប្បីពោលថា ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទានក៏មាន ធម្មាយតនៈ ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនឧបាទានក៏មាន មិនគប្បីពោលថា ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានផង ថាជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទានផងក៏មាន។ អាយតនៈ ១០ មិនគប្បីពោលថា ជាឧបាទាន ទាំងប្រកបដោយឧបាទានផង ថាប្រកបដោយឧបាទាន តែមិនមែនឧបាទានផងឡើយ មនាយតនៈ មិនគប្បីពោលថា ជាឧបាទាន ទាំងប្រកបដោយឧបាទានទេ ប្រកបដោយឧបាទាន តែមិនមែនឧបាទានក៏មាន មិនគប្បីពោលថា ប្រកបដោយឧបាទាន តែមិនមែនឧបាទានក៏មាន ធម្មាយតនៈ ជាឧបាទាន ទាំងប្រកបដោយឧបាទានក៏មាន ប្រកបដោយឧបាទាន តែមិនមែនឧបាទានក៏មាន មិនគប្បីពោលថា ជាឧបាទាន ទាំងប្រកបដោយឧបាទានផង ថាប្រកបដោយឧបាទាន តែមិនមែនឧបាទានផងក៏មាន។ អាយតនៈ ១០ ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទាន អាយតនៈ ២ ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទានក៏មាន ប្រាសចាកឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន មិនគប្បីពោលថា ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទានផង ថាប្រាសចាកឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទានផងក៏មាន។
[១១២] អាយតនៈ ១១ មិនមែនកិលេស ធម្មាយតនៈ ជាកិលេសក៏មាន មិនមែនកិលេសក៏មាន។ អាយតនៈ ១០ គួរដល់សេចក្តីសៅហ្មង អាយតនៈ ២ គួរដល់សេចក្តីសៅហ្មងក៏មាន មិនគួរដល់សេចក្តីសៅហ្មងក៏មាន។ អាយតនៈ ១០ មិនសៅហ្មង អាយតនៈ ២ សៅហ្មងក៏មាន មិនសៅហ្មងក៏មាន។ អាយតនៈ ១០ ប្រាសចាកកិលេស អាយតនៈ ២ ប្រកបដោយកិលេសក៏មាន ប្រាសចាកកិលេសក៏មាន។ អាយតនៈ ១០ មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មងឡើយ គួរដល់សេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង មនាយតនៈ មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មងទេ គួរដល់សេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា គួរដល់សេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មងក៏មាន ធម្មាយតនៈជាសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មងក៏មាន គួរដល់សេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មងផង ថាគួរដល់សេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មងផងក៏មាន។ អាយតនៈ ១០ មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងសៅហ្មងហើយផង ថាសៅហ្មងហើយ តែមិនមែនជាសេចក្តីសៅហ្មងផងទេ មនាយតនៈ មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងសៅហ្មងហើយឡើយ សៅហ្មងហើយ តែមិនមែនជាសេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា សៅហ្មងហើយ តែមិនមែនជាសេចក្តីសៅហ្មងក៏មាន ធម្មាយតនៈ ជាសេចក្តីសៅហ្មង ទាំងសៅហ្មងហើយក៏មាន សៅហ្មងហើយ តែមិនមែនជាសេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងសៅហ្មងហើយផង ថាសៅហ្មងហើយ តែមិនមែនជាសេចក្តីសៅហ្មងផងក៏មាន។ អាយតនៈ ១០ មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មងផង ថាប្រកបដោយសេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងផងទេ មនាយតនៈ មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មងឡើយ ប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា ប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មងក៏មាន ធម្មាយតនៈ ជាសេចក្តីសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មងក៏មាន ប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មងផង ថាប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មងផងក៏មាន។ អាយតនៈ ១០ ប្រាសចាកសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មង អាយតនៈ ២ ប្រាសចាកសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មងក៏មាន ប្រាសចាកសេចក្តីសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា ប្រាសចាកសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មងផង ថាប្រាសចាកសេចក្តីសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងផងក៏មាន។
[១១៣] អាយតនៈ ១០ មិនគួរលះដោយទស្សនៈ អាយតនៈ ២ គួរលះដោយទស្សនៈក៏មាន មិនគួរលះដោយទស្សនៈក៏មាន។ អាយតនៈ ១០ មិនគួរលះដោយភាវនា អាយតនៈ ២ គួរលះដោយភាវនាក៏មាន មិនគួរលះដោយភាវនាក៏មាន។ អាយតនៈ ១០ មានហេតុមិនគួរលះដោយទស្សនៈ អាយតនៈ ២ មានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុមិនគួរលះដោយទស្សនៈក៏មាន។ អាយតនៈ ១០ មានហេតុមិនគួរលះដោយភាវនា អាយតនៈ ២ មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយភាវនាក៏មាន។ អាយតនៈ ១០ មិនមានវិតក្កៈ អាយតនៈ ២ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈក៏មាន មិនមានវិតក្កៈក៏មាន។ អាយតនៈ ១០ មិនមានវិចារៈ អាយតនៈ ២ ប្រព្រឹត្តទៅជាមួយនឹងវិចារៈក៏មាន មិនមានវិចារៈក៏មាន។ អាយតនៈ ១០ មិនមានបីតិ អាយតនៈ ២ ប្រព្រឹត្តទៅជាមួយនឹងបីតិក៏មាន មិនមានបីតិក៏មាន។ អាយតនៈ ១០ មិនកើតព្រមដោយបីតិ អាយតនៈ ២ កើតព្រមដោយបីតិក៏មាន មិនកើតព្រមដោយបីតិក៏មាន។ អាយតនៈ ១០ មិនកើតព្រមដោយសុខៈ អាយតនៈ ២ កើតព្រមដោយសុខៈក៏មាន មិនកើតព្រមដោយសុខៈក៏មាន។ អាយតនៈ ១០ មិនកើតព្រមដោយឧបេក្ខា អាយតនៈ ២ កើតព្រមដោយឧបេក្ខាក៏មាន មិនកើតព្រមដោយឧបេក្ខាក៏មាន។ អាយតនៈ ១០ ជាកាមាវចរ អាយតនៈ ២ ជាកាមាវចរក៏មាន មិនមែនកាមាវចរក៏មាន។ អាយតនៈ ១០ មិនមែនរូបាវចរ អាយតនៈ ២ ជារូបាវចរក៏មាន មិនមែនរូបាវចរក៏មាន។ អាយតនៈ ១០ មិនមែនអរូបាវចរ អាយតនៈ ២ ជាអរូបាវចរក៏មាន មិនមែនអរូបាវចរក៏មាន។ អាយតនៈ ១០ ជាបរិយាបន្នៈ អាយតនៈ ២ ជាបរិយាបន្នៈក៏មាន ជាអបរិយាបន្នៈក៏មាន។ អាយតនៈ ១០ មិនមែននិយ្យានិកៈ អាយតនៈ ២ ជានិយ្យានិកៈក៏មាន មិនមែននិយ្យានិកៈក៏មាន។ អាយតនៈ ១០ មិនទៀង អាយតនៈ ២ ទៀងក៏មាន មិនទៀងក៏មាន។ អាយតនៈ ១០ ប្រព្រឹត្តទៅជាមួយនឹងឧត្តរៈ អាយតនៈ ២ ប្រព្រឹត្តទៅជាមួយនឹងឧត្តរៈក៏មាន មិនមានឧត្តរៈក៏មាន។ អាយតនៈ ១០ មិនមានសត្រូវ អាយតនៈ ២ ប្រព្រឹត្តទៅជាមួយនឹងសត្រូវក៏មាន មិនមានសត្រូវក៏មាន។
ចប់ បញ្ហាបុច្ឆកៈ។
ចប់ អាយតនវិភង្គ។
ធាតុវិភង្គ
[១១៤] ធាតុ ៦ គឺ បឋវីធាតុ អាបោធាតុ តេជោធាតុ វាយោធាតុ អាកាសធាតុ វិញ្ញាណធាតុ។
[១១៥] បណ្តាធាតុ ៦ នោះ បឋវីធាតុ តើដូចម្តេច។ បឋវីធាតុ មាន ២ គឺបឋវីធាតុខាងក្នុងក៏មាន ខាងក្រៅក៏មាន។ បណ្តាធាតុ ២ នោះ បឋវីធាតុខាងក្នុង តើដូចម្តេច។ ធម្មជាតណាជាខាងក្នុង អាស្រ័យនូវខ្លួន រឹង ខះ មានអាការរឹង មានសភាពរឹង ជាខាងក្នុង ដែលវិញ្ញាណចូលទៅកាន់យកបាន គឺ សក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងបស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ឬក៏ធម្មជាតដទៃណា ជាខាងក្នុង អាស្រ័យនូវខ្លួន រឹង ខះ មានអាការរឹង មានសភាពរឹងជាខាងក្នុង ដែលវិញ្ញាណចូលទៅកាន់យកបាន នេះហៅថា បឋវីធាតុខាងក្នុង។ បណ្តាធាតុ ២ នោះ បឋវីធាតុខាងក្រៅ តើដូចម្តេច។ ធម្មជាតណាជាខាងក្រៅ រឹង ខះ មានអាការរឹង មានសភាពរឹង ជាខាងក្រៅ ដែលវិញ្ញាណមិនចូលទៅកាន់យកបានទេ គឺ ដែក លោហៈ សំណប៉ាហាំង សំណភក់ ប្រាក់ កែវមុក្តា កែវមណី កែវពៃទូរ្យ ស័ង្ខ ថ្ម កែវប្រពាឡ ប្រាក់ មាស កែវក្រហម កែវពព្រុស ស្មៅ ឈើ ក្រួស អំបែង ផែនដី ថ្ម ភ្នំ ឬក៏ធម្មធាតុដទៃណា ជាខាងក្រៅ រឹង ខះ មានអាការរឹង មានសភាពរឹងជាខាងក្រៅ ដែលវិញ្ញាណមិនចូលទៅកាន់យកបានទេ នេះហៅថា បឋវីធាតុខាងក្រៅ។ បឋវីធាតុណា ជាខាងក្នុងក្តី បឋវីធាតុណា ជាខាងក្រៅក្តី នេះហៅថាបឋវីធាតុ ព្រោះប្រមូលបំប្រួញធាតុនោះ ក្នុងទីជាមួយគ្នា។
[១១៦] បណ្តាធាតុ ៦ នោះ អាបោធាតុ តើដូចម្តេច។ អាបោធាតុ មាន ២ គឺ អាបោធាតុខាងក្នុងក៏មាន ខាងក្រៅក៏មាន។ បណ្តាធាតុ ២ នោះ អាបោធាតុខាងក្នុងតើដូចម្តេច។ ធម្មជាតណា ជាខាងក្នុង អាស្រ័យនូវខ្លួន ជាទឹក ដល់នូវភាពជាទឹក មានសភាពស្អិត ដល់នូវភាពស្អិត មានសភាពជាទីជាប់នៅនៃរូប ជាខាងក្នុង ដែលវិញ្ញាណចូលទៅកាន់យកបាន គឺ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសំបោរ ទឹករំអិល ទឹកមូត្រ ឬក៏ធម្មជាតដទៃណា ជាខាងក្នុង អាស្រ័យនូវខ្លួន ជាទឹក ដល់នូវភាពជាទឹក មានសភាពស្អិត ដល់នូវភាពស្អិត មានសភាពជាទីជាប់នៅនៃរូប ជាខាងក្នុង ដែលវិញ្ញាណចូលទៅកាន់យកបាន នេះហៅថា អាបោធាតុខាងក្នុង។ បណ្តាធាតុ ២ នោះ អាបោធាតុខាងក្រៅ តើដូចម្តច។ ធម្មជាតណា ជាខាងក្រៅ ជាទឹក ដល់នូវភាពជាទឹក មានសភាពស្អិត ដល់នូវភាពស្អិត មានសភាពជាទីជាប់នៅនៃរូប ជាខាងក្រៅ ដែលវិញ្ញាណមិនចូលទៅកាន់យកបានទេ គឺ រសគល់ រសដើម រសសំបក រសសឹ្លក រសផ្កា រសផ្លែ ទឹកដោះស្រស់ ទឹកដោះជូរ ទឹកដោះថ្លា ទឹកដោះខាប់ ប្រេង ទឹកឃ្មុំ ទឹកអំពៅ ទឹកដែលឋិតនៅលើផែនដីក្តី ទឹកដែលឋិតនៅព្ធដ៏អាកាសក្តី ឬក៏ធម្មជាតដទៃណា ជាខាងក្រៅ ជាទឹក ដល់នូវភាពជាទឹក មានសភាពស្អិត ដល់នូវភាពស្អិត មានសភាពជាទីជាប់នៅនៃរូប ជាខាងក្រៅ ដែលវិញ្ញាណមិនចូលទៅកាន់យកបានទេ នេះហៅថា អាបោធាតុខាងក្រៅ។ អាបោធាតុណា ជាខាងក្នុងក្តី អាបោធាតុណា ជាខាងក្រៅក្តី នេះហៅថា អាបោធាតុ ព្រោះប្រមូលបំព្រួញធាតុនោះ ក្នុងទីជាមួយគ្នា។
[១១៧] បណ្តាធាតុ ៦ នោះ តេជោធាតុ តើដូចម្តេច។ តេជោធាតុ មាន ២ គឺ តេជោធាតុខាងក្នុងក៏មាន ខាងក្រៅក៏មាន។ បណ្តាធាតុ ២ នោះ តេជោធាតុខាងក្នុង តើដូចម្តេច។ ធម្មជាតណា ជាខាងក្នុង អាស្រ័យនូវខ្លួន ជាសភាពក្តៅ ដល់នូវសភាពក្តៅ ជាចំហាយ ដល់នូវភាពចំហាយ ជាធម្មជាតអប់កម្ដៅ ដល់នូវភាពអប់កម្ដៅ ជាខាងក្នុង ដែលវិញ្ញាណចូលទៅកាន់យកបាន គឺ ភើ្លងដែលឲ្យកាយក្តៅសព្វ ១ ដែលឲ្យកាយគ្រាំគ្រា ១ ដែលឲ្យកាយក្តៅក្រហាយ ១ ដែលឲ្យវត្ថុគេស៊ី ផឹក ទំពា លិទ្ធភ្លក្សហើយ ដល់នូវការទ្រុឌទ្រោម រលួយអស់ ១ ឬក៏ធម្មជាតដទៃណា ជាខាងក្នុង អាស្រ័យនូវខ្លួន ជាសភាពក្តៅ ដល់នូវភាពក្តៅ ជាចំហាយ ដល់នូវភាពចំហាយ ជាធម្មជាតអប់កម្ដៅ ដល់នូវភាពអប់កម្ដៅ ជាខាងក្នុង ដែលវិញ្ញាណចូលទៅកាន់យកបាន នេះហៅថា តេជោធាតុខាងក្នុង។ បណ្តាធាតុ ២ នោះ តេជោធាតុខាងក្រៅ តើដូចម្តេច។ ធម្មជាតណា ជាខាងក្រៅ ជាភាពក្តៅ ដល់នូវភាពក្តៅ ជាចំហាយ ដល់នូវភាពចំហាយ ជាធម្មជាតិអប់កម្ដៅ ដល់នូវភាពអប់កម្ដៅ ជាខាងក្រៅ ដែលវិញ្ញាណមិនចូលទៅកាន់យកបានទេ គឺ ភ្លើងឧស ភ្លើងរំកាច់ ភ្លើងសៅ្ម ភ្លើងអាចម៍គោ ភ្លើងអង្កាម ភ្លើងសំរាម ភ្លើងរន្ទះ កំដៅភ្លើង កំដៅព្រះអាទិត្យ កំដៅគំនរឧស កំដៅគំនរស្មៅ កំដៅគំនរស្រូវ កំដៅគំនរផេះ ឬក៏ធម្មជាតដទៃណា ជាខាងក្រៅ ជាសភាពក្តៅ ដល់នូវសភាពក្តៅ ជាចំហាយ ដល់នូវភាពចំហាយ ជាធម្មជាតអប់កំដៅ ដល់នូវភាពអប់កំដៅជាខាងក្រៅ ដែលវិញ្ញាណមិនចូលទៅកាន់យកបានទេ នេះហៅថា តេជោធាតុខាងក្រៅ។ តេជោធាតុណា ជាខាងក្នុងក្តី តេជោធាតុណា ជាខាងក្រៅក្តី នេះហៅថា តេជោធាតុ ព្រោះប្រមូលបំព្រួញធាតុនោះ ក្នុងទីជាមួយគ្នា។
[១១៨] បណ្តាធាតុ ៦ នោះ វាយោធាតុ តើដូចម្តេច។ វាយោធាតុ មាន ២ គឺវាយោធាតុខាងក្នុងក៏មាន ខាងក្រៅក៏មាន។ បណ្តាធាតុ ២ នោះ វាយោធាតុខាងក្នុង តើដូចម្តេច។ ធម្មជាតណា ជាខាងក្នុង អាស្រ័យនូវខ្លួន ជាសភាពបក់ផាត់ ដល់នូវភាពបក់ផាត់ មានភាពធើ្វនូវរូបឲ្យរឹងប៉ឹង ជាខាងក្នុង ដែលវិញ្ញាណចូលទៅកាន់យកបាន គឺខ្យល់បក់ពីក្រោមឡើងលើ ខ្យល់បក់ពីលើទៅក្រោម ខ្យល់ដេកនៅខាងក្នុងផ្ទៃ (ខ្យល់ខាងក្រៅពោះវៀន) ខ្យល់ដេកនៅក្នុងក្រពះ (ខ្យល់ខាងក្នុងពោះវៀន) ខ្យល់បក់ផ្សព្វផ្សាយ សព្វអវយវៈតូចធំ ខ្យល់ដូចជាសស្ត្រា [ខ្យល់អាចប្រព្រឹត្តទៅ ដូចជាគេកាត់ទីតដោយកន្ត្រៃ។] ខ្យល់ដូចជាកាំបិតកោរ [ខ្យល់អាចពន្លះនូវហឫទ័យ ដូចជាគេពន្លះដោយកាំបិតកោរ។] ខ្យល់អាចពន្លះនូវហឫទ័យ ខ្យល់ដកដង្ហើមចូល ខ្យល់ដកដង្ហើមចេញ ឬក៏ធម្មជាតដទៃណា ជាខាងក្នុង អាស្រ័យនូវខ្លួន ជាសភាពបក់ផាត់ ដល់នូវភាពបក់ផាត់ មានភាពធើ្វរូប ឲ្យរឹងប៉ឹង ជាខាងក្នុង ដែលវិញ្ញាណចូលទៅកាន់យកបាន នេះហៅថា វាយោធាតុខាងក្នុង។ បណ្តាធាតុ ២ នោះ វាយោធាតុខាងក្រៅ តើដូចម្តេច។ ធម្មជាតណា ជាខាងក្រៅ ជាសភាពបក់ផាត់ ដល់នូវភាពបក់ផាត់ មានភាពធើ្វរូបឲ្យរឹងប៉ឹង ជាខាងក្រៅ ដែលវិញ្ញាណមិនចូលទៅកាន់យកបានទេ គឺខ្យល់បក់មកអំពីទិសខាងកើត ខ្យល់បក់មកអំពីទិសខាងលិច ខ្យល់បក់មកអំពីទិសខាងជើង ខ្យល់បក់មកអំពីទិសខាងត្បូង ខ្យល់ប្រកបដោយធូលី ខ្យល់មិនមានធូលី ខ្យល់ត្រជាក់ ខ្យល់ក្តៅ ខ្យល់តិច ខ្យល់ខ្លាំង ខ្យល់ខ្មៅ [ខ្យល់ដែលតាំងឡើងក្នុងចន្លោះៗនៃមេឃខ្មៅ។] ខ្យល់កំបុតត្បូង ខ្យល់ដែលតាំងអំពីស្លាបសត្វ ខ្យល់ដែលតាំងឡើងអំពីគ្រុឌ ខ្យល់ដែលតាំងឡើងអំពីស្លឹកត្នោតជាដើម ខ្យល់ដែលតាំងឡើងអំពីផ្លិត ឬក៏ធម្មជាតដទៃណា ជាខាងក្រៅ ជាសភាពបក់ផាត់ ដល់នូវភាពបក់ផាត់ មានភាពធើ្វរូបឲ្យរឹងប៉ឹង ជាខាងក្រៅ ដែលវិញ្ញាណមិនចូលទៅកាន់យកបានទេ នេះហៅថា វាយោធាតុខាងក្រៅ។ វាយោធាតុណា ជាខាងក្នុងក្តី វាយោធាតុណា ជាខាងក្រៅក្តី នេះហៅថា វាយោធាតុ ព្រោះប្រមូលបំព្រួញ ធាតុនោះ ក្នុងទីជាមួយគ្នា។
[១១៩] បណ្តាធាតុ ៦ នោះ អាកាសធាតុ តើដូចម្តេច។ អាកាសធាតុ មាន ២ គឺ អាកាសធាតុខាងក្នុងក៏មាន ខាងក្រៅក៏មាន។ បណ្តាធាតុ ២ នោះ អាកាសធាតុខាងក្នុង តើដូចម្តេច។ ធម្មជាតណា ជាខាងក្នុង អាស្រ័យនូវខ្លួន ជាសភាពទទេ ដល់នូវភាពទទេ ជាធម្មជាតទំនេរ ដល់នូវភាពទំនេរ ជាសភាពចន្លោះ ដល់នូវភាពចន្លោះ ជាធម្មជាតមិនប៉ះពាល់ដោយសាច់ និងឈាម ជាខាងក្នុង ដែលវិញ្ញាណចូលទៅកាន់យកបាន គឺ រន្ធត្រចៀក រន្ធច្រមុះ ទា្វរមាត់ អាកាសដែលឲ្យលេបចូល នូវវត្ថុដែលគេស៊ី ផឹក ទំពា លិទ្ធភ្លក្សហើយក្តី អាកាសដែលឲ្យវត្ថុដែលគេស៊ី ផឹក ទំពា លិទ្ធភ្លក្សហើយក្តី អាកាសដែលឲ្យវត្ថុដែលគេស៊ី ផឹក ទំពា លិទ្ធភ្លក្សហើយ ចេញមកតាមចំណែកខាងក្រោមក្តី ឬក៏ធម្មជាតដទៃណា ជាខាងក្នុង អាស្រ័យនូវខ្លួន ជាសភាពទទេ ដល់នូវភាពទទេ ជាធម្មជាតទំនេរ ដល់នូវភាពទំនេរ ជាសភាពចន្លោះ ដល់នូវភាពចន្លោះ មិនប៉ះពាល់ដោយសាច់ និងឈាមជាខាងក្នុង ដែលវិញ្ញាណចូលទៅកាន់យកបាន នេះហៅថា អាកាសធាតុខាងក្នុង។ បណ្តាធាតុ ២ នោះ អាកាសធាតុខាងក្រៅ តើដូចម្តេច។ ធម្មជាតណា ជាខាងក្រៅ ជាសភាពទទេ ដល់នូវភាពទទេ ជាធម្មជាតទំនេរ ដល់នូវភាពទំនេរ ជាសភាពចន្លោះ ដល់នូវភាពចន្លោះ មិនប៉ះពាល់ដោយមហាភូតរូប ៤ ជាខាងក្រៅ ដែលវិញ្ញាណមិនចូលទៅកាន់យកបានទេ នេះហៅថា អាកាសធាតុខាងក្រៅ។ អាកាសធាតុណា ជាខាងក្នុងក្តី អាកាសធាតុណា ជាខាងក្រៅក្តី នេះហៅថា អាកាសធាតុ ព្រោះប្រមូលបំព្រួញធាតុនោះ ក្នុងទីជាមួយគ្នា។
[១២០] បណ្តាធាតុ ៦ នោះ វិញ្ញាណធាតុ តើដូចម្តច។ ធាតុ គឺការដឹងច្បាស់ដោយចក្ខុ ធាតុគឺការដឹងច្បាស់ដោយត្រចៀក ធាតុគឺការដឹងច្បាស់ដោយច្រមុះ ធាតុគឺការដឹងច្បាស់ដោយអណ្តាត ធាតុគឺការដឹងច្បាស់ដោយកាយ ធាតុគឺការដឹងច្បាស់ដោយចិត្ត នេះហៅថា វិញ្ញាណធាតុ។ នេះធាតុ ៦។
[១២១] ធាតុ ៦ ដទៃទៀត គឺ សុខធាតុ ទុក្ខធាតុ សោមនស្សធាតុ ទោមនស្សធាតុ ឧបេក្ខាធាតុ អវិជ្ជាធាតុ។ បណ្តាធាតុ ៦ នោះ សុខធាតុ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងកាយ សេចក្តីសុខប្រព្រឹត្តទៅក្នុងកាយ ការទទួលអារម្មណ៍ជាសុខ ជាទីគាប់ចិត្ត ដែលកើតអំពីកាយសម្ផ័ស្ស សុខវេទនា ជាទីគាប់ចិត្ត ដែលកើតអំពីកាយសម្ផ័ស្សណា នេះហៅថា សុខធាតុ។ បណ្តាធាតុ ៦ នោះ ទុក្ខធាតុ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងកាយ សេចក្តីទុក្ខប្រព្រឹត្តទៅក្នុងកាយ ការទទួលអារម្មណ៍ជាទុក្ខ មិនជាទីគាប់ចិត្ត ដែលកើតអំពីកាយសម្ផ័ស្ស ទុក្ខវេទនាមិនជាទីគាប់ចិត្ត ដែលកើតអំពីកាយសម្ផ័ស្សណា នេះហៅថា ទុក្ខធាតុ។ បណ្តាធាតុ ៦ នោះ សោមនស្សធាតុ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្ត កិរិយាទទូលអារម្មណ៍ជាសុខ ជាទីគាប់ចិត្ត ដែលកើតអំពីចេតោសម្ផ័ស្ស សុខវេទនា ជាទីគាប់ចិត្ត ដែលកើតអំពីចេតោសម្ផ័ស្សណា នេះហៅថា សោមនស្សធាតុ។ បណ្តាធាតុ៦ នោះ ទោមនស្សធាតុ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីទុក្ខប្រព្រឹត្តទៅក្នុងចិត្ត កិរិយាទទួលអារម្មណ៍ជាទុក្ខ មិនជាទីគាប់ចិត្ត ដែលកើតអំពីចេតោសម្ផ័ស្ស ទុក្ខវេទនាមិនជាទីគាប់ចិត្ត ដែលកើតអំពីចេតោសម្ផ័ស្សណា នេះហៅថា ទោមនស្សធាតុ។ បណ្តាធាតុ ៦ នោះ ឧបេក្ខាធាតុ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា មិនមែនជាមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត កិរិយាទទួលអារម្មណ៍ មិនមែនទុក្ខ មិនមែនសុខ ដែលកើតអំពីចេតោសម្ផ័ស្ស វេទនាមិនមែនទុក្ខ មិនមែនសុខ ដែលកើតអំពីចេតោសម្ផ័ស្សណា នេះហៅថា ឧបេក្ខាធាតុ។ បណ្តាធាតុ ៦ នោះ អវិជ្ជាធាតុ តើដូចម្តេច។ ការមិនដឹង ការមិនឃើញ។បេ។ អវិជា្ជ ដូចគន្លឹះ គឺមោហៈ ជាឫសនៃអកុសលណា នេះហៅថា អវិជ្ជាធាតុ។ នេះធាតុ ៦។
[១២២] ធាតុ ៦ ដទៃទៀត គឺកាមធាតុ ព្យាបាទធាតុ វិហឹសាធាតុ នេក្ខម្មធាតុ អព្យាបាទធាតុ អវិហឹសាធាតុ។ បណ្តាធាតុ ៦ នោះ កាមធាតុ តើដូចម្តេច។ សេចក្តីត្រិះរិះ ការត្រិះរិះផ្សេងៗ តម្រិះ ការរំពឹង ការជញ្ជឹង ការលើកឡើងនូវចិត្ត ដែលប្រកបដោយកាម គឺមិច្ឆាសង្កប្បៈ នេះហៅថា កាមធាតុ។ ខាងក្រោមតាំងអំពីអវីចិនរកជាទីបំផុត ខាងលើតាំងអំពីបរនិម្មិតវសវត្តីទេវតាជាទីបំផុត ខន្ធ ធាតុ អាយតនៈ រូប វេទនា សញ្ញា សង្ខារ និងវិញ្ញាណ ណា មានក្នុងចន្លោះនេះ ត្រាច់ចុះក្នុងចន្លោះនេះ រាប់បញ្ចូលក្នុងចន្លោះនេះ នេះហៅថា កាមធាតុ។ បណ្តាធាតុ ៦ នោះ ព្យាបាទធាតុ តើដូចម្តេច។ សេចក្តីត្រិះរិះ ការត្រិះរិះផ្សេងៗ។បេ។ ដែលប្រកបដោយព្យាបាទ គឺ មិច្ឆាសង្កប្បៈ នេះហៅថា ព្យាបាទធាតុ។ មួយទៀត សេចក្តីគុំកួន ការចង្អៀតចង្អល់ ការតានតឹង ការថ្នាំងថ្នាក់ ការខឹង ការខឹងខាំ្លង ការខឹងក្រៃលែង ការប្រទូស្ត ការប្រទូស្តខាំ្លង ការប្រទូស្តក្រៃលែងនៃចិត្ត ការព្យាបាទនៃចិត្ត ការប្រទូស្តក្នុងចិត្ត ការក្រោធ អាការក្រោធ ភាពនៃការក្រោធ ការប្រទូស្ត អាការប្រទូស្ត ភាពនៃការប្រទូស្ត ការព្យាបាទ អាការព្យាបាទ ភាពនៃការព្យាបាទ ការពិរោធ ការពិរោធខ្លាំង កំណាច ការមិនពោលពាក្យល្អ ភាពនៃចិត្តមិនត្រេកអរក្នុងអាឃាតវត្ថុ ១០ នេះហៅថា ព្យាបាទធាតុ។ បណ្តាធាតុ ៦ នោះ វិហឹសាធាតុ តើដូចម្តេច។ សេចក្តីត្រិះរិះ ការត្រិះរិះផ្សេងៗ។បេ។ ដែលប្រកបដោយវិហឹសា គឺ មិច្ឆាសង្កប្បៈ នេះហៅថា វិហឹសាធាតុ។ បុគ្គលពួកខ្លះ ក្នុងលោកនេះ បៀតបៀនពួកសត្វ ដោយដៃក្តី ដោយដុំដីក្តី ដោយដំបងក្តី ដោយសស្រ្តាក្តី ដោយខ្សែក្តី ឬដោយវត្ថុណាមួយក្តី ការធ្វើឲ្យលំបាក ការធ្វើឲ្យលំបាកខ្លាំង ការបៀតបៀន ការបៀតបៀនខ្លាំង ការខឹង ការខឹងខ្លាំង ការបៀតបៀនសត្វដទៃ នេះហៅថា វិហឹសាធាតុ។ បណ្តាធាតុ ៦ នោះ នេក្ខម្មធាតុ តើដូចម្តេច។ សេចក្តីត្រិះរិះ ការត្រិះរិះផេ្សងៗ។បេ។ តម្រិះត្រូវ ដែលប្រកបដោយនេក្ខម្មៈ គឺសម្មាសង្កប្បៈ នេះហៅថា នេក្ខម្មធាតុ។ មួយទៀត កុសលធម៌ទាំងអស់ ក៏ឈ្មោះថា នេក្ខម្មធាតុដែរ។ បណ្តាធាតុ ៦ នោះ អព្យាបាទធាតុ តើដូចម្តេច។ សេចក្តីត្រិះរិះ ការត្រិះរិះផ្សេងៗ។បេ។ ដែលប្រកបដោយអព្យាបាទ គឺសម្មាសង្កប្បៈ នេះហៅថា អព្យាបាទធាតុ។ ការស្រឡាញ់ អាការប្រព្រឹត្តស្រឡាញ់ ភាពនៃអាការប្រព្រឹត្តស្រឡាញ់ គឺមេត្តាចេតោវិមុត្តិណា ក្នុងពួកសត្វ នេះហៅថា អព្យាបាទធាតុ។ បណ្តាធាតុ ៦ នោះ អវិហឹសាធាតុ តើដូចម្តេច។ សេចក្តីត្រិះរិះ ការត្រិះរិះផ្សេងៗ តម្រិះ ការរំពឹង ការជញ្ជឹង ការលើកឡើងនូវចិត្ត ដែលប្រកបដោយអវិហឹសា គឺសម្មាសង្កប្បៈ នេះហៅថា អវិហឹសាធាតុ។ ការអាណិត អាការប្រព្រឹត្តអាណិត ភាពនៃអាការប្រព្រឹត្តអាណិត គឺករុណាចេតោវិមុត្តិណា ក្នុងសត្វទាំងឡាយ នេះហៅថា អវិហឹសាធាតុ។ នេះធាតុ ៦។
[១២៣] ពួកធាតុ ៦ បីដងនេះ រួមជាធាតុ ១៨ ព្រោះប្រមូលបំប្រួញធាតុទាំងនោះ ក្នុងទីជាមួយគ្នា ដោយប្រការដូច្នេះ។
ចប់ សុត្តន្តភាជនីយ។
[១២៤] ធាតុ ១៨ គឺ ចក្ខុធាតុ រូបធាតុ ចក្ខុវិញ្ញាណធាតុ សោតធាតុ សទ្ទធាតុ សោតវិញ្ញាណធាតុ ឃានធាតុ គន្ធធាតុ ឃានវិញ្ញាណធាតុ ជិវ្ហាធាតុ រសធាតុ ជិវ្ហាវិញ្ញាណធាតុ កាយធាតុ ផោដ្ឋព្វធាតុ កាយវិញ្ញាណធាតុ មនោធាតុ ធម្មធាតុ មនោវិញ្ញាណធាតុ។
[១២៥] បណ្តាធាតុ ១៨ នោះ ចក្ខុធាតុ តើដូចម្តេច។ ចក្ខុណា គឺប្រសាទអាស្រ័យមហាភូត ៤។បេ។ ហៅថាស្រុកទំនេរក៏បាន នេះហៅថា ចក្ខុធាតុ។ បណ្តាធាតុ ១៨ នោះ រូបធាតុ តើដូចម្តេច។ រូបណា គឺសម្បុរ និងពន្លឺ អាស្រ័យមហាភូត ៤។បេ។ ហៅថា រូបធាតុក៏បាន នេះហៅថា រូបធាតុ។ បណ្តាធាតុ ១៨ នោះ ចក្ខុវិញ្ញាណធាតុ តើដូចម្តេច។ សេចក្តីគិត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហឫទ័យ ធម្មជាតដ៏ថ្លាស្អាត គឺមនោ មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណក្ខន្ធ ចក្ខុវិញ្ញាណធាតុ ដែលកើតអំពីខន្ធនោះ កើតព្រោះអាស្រ័យនូវចក្ខុផង នូវរូបទាំងឡាយផង នេះហៅថា ចក្ខុវិញ្ញាណធាតុ។
[១២៦] បណ្តាធាតុ ១៨ នោះ សោតធាតុ តើដូចម្តេច។ ត្រចៀកណា គឺប្រសាទអាស្រ័យមហាភូត ៤។បេ។ ហៅថា ស្រុកទំនេរក៏បាន នេះហៅថា សោតធាតុ។ បណ្តាធាតុ ១៨ នោះ សទ្ទធាតុ តើដូចម្តេច។ សំឡេងណា មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ អាស្រ័យមហាភូត ៤។បេ។ ហៅថា សទ្ទធាតុក៏បាន នេះហៅថា សទ្ទធាតុ។ បណ្តាធាតុ ១៨ នោះ សោតវិញ្ញាណធាតុ តើដូចម្តេច។ សេចក្តីគិត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហឫទ័យ ធម្មជាតដ៏ថ្លាស្អាត គឺមនោ មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណក្ខន្ធ សោតវិញ្ញាណធាតុ ដែលកើតអំពីខន្ធនោះ កើតព្រោះអាស្រ័យនូវត្រចៀកផង នូវសំឡេងទាំងឡាយផង នេះហៅថា សោតវិញ្ញាណធាតុ។
[១២៧] បណ្តាធាតុ ១៨ នោះ ឃានធាតុ តើដូចម្តេច។ ច្រមុះណា គឺប្រសាទ អាស្រ័យមហាភូត ៤។បេ។ ហៅថា ស្រុកទំនេរក៏បាន នេះហៅថា ឃានធាតុ។ បណ្តាធាតុ ១៨ នោះ គន្ធធាតុ តើដូចម្តេច។ ក្លិនណា មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ អាស្រ័យមហាភូត ៤។បេ។ ហៅថា គន្ធធាតុក៏បាន នេះហៅថា គន្ធធាតុ។ បណ្តាធាតុ ១៨ នោះ ឃានវិញ្ញាណធាតុ តើដូចម្តេច។ សេចក្តីគិត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហឫទ័យ ធម្មជាតដ៏ថ្លាស្អាត គឺ មនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ ឃានវិញ្ញាណធាតុ ដែលកើតអំពីខន្ធនោះ កើតព្រោះអាស្រ័យនូវច្រមុះផង នូវក្លិនទាំងឡាយផង នេះហៅថា ឃានវិញ្ញាណធាតុ។
[១២៨] បណ្តាធាតុ ១៨ នោះ ជិវ្ហាធាតុ តើដូចម្តេច។ អណ្តាតណា គឺប្រសាទ អាស្រ័យមហាភូត ៤។បេ។ ហៅថា ស្រុកទំនេរក៏បាន នេះហៅថា ជិវ្ហាធាតុ។ បណ្តាធាតុ ១៨ នោះ រសធាតុ តើដូចម្តេច។ រសណា មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ អាស្រ័យមហាភូត ៤។បេ។ ហៅថា រសធាតុក៏បាន នេះហៅថា រសធាតុ។ បណ្តាធាតុ ១៨ នោះ ជិវ្ហាវិញ្ញាណធាតុ តើដូចម្តេច។ សេចក្តីគិត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហឫទ័យ ធម្មជាតដ៏ថ្លាស្អាត គឺមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ ជិវ្ហាវិញ្ញាណធាតុ ដ៏កើតអំពីខន្ធនោះ កើតព្រោះអាស្រ័យនូវអណ្តាតផង នូវរសទាំងឡាយផង នេះហៅថា ជិវ្ហាវិញ្ញាណធាតុ។
[១២៩] បណ្តាធាតុ ១៨ នោះ កាយធាតុ តើដូចម្តេច។ កាយណា គឺប្រសាទ អាស្រ័យមហាភូត ៤។បេ។ ហៅថា ស្រុកទំនេរក៏បាន នេះហៅថា កាយធាតុ។ បណ្តាធាតុ ១៨ នោះ ផោដ្ឋព្វធាតុ តើដូចម្តេច។ បឋវីធាតុ។បេ។ ហៅថា ផោដ្ឋព្វធាតុក៏បាន នេះហៅថា ផោដ្ឋព្វធាតុ។ បណ្តាធាតុ ១៨ នោះ កាយវិញ្ញាណធាតុ តើដូចម្តេច។ សេចក្តីគិត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហឫទ័យ ធម្មជាតដ៏ថ្លាស្អាត គឺមនោ មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណក្ខន្ធ កាយវិញ្ញាណធាតុ ដែលកើតអំពីខន្ធនោះ កើតព្រោះអាស្រ័យនូវកាយផង នូវផស្សៈទាំងឡាយផង នេះហៅថា កាយវិញ្ញាណធាតុ។
[១៣០] បណ្តាធាតុ ១៨ នោះ មនោធាតុ តើដូចម្តេច។ សេចក្តីគិត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហឫទ័យ ធម្មជាតដ៏ថ្លាស្អាត គឺមនោ មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោធាតុ ដែលកើតអំពីខន្ធនោះ កើតឡើងក្នុងលំដាប់នៃចក្ខុវិញ្ញាណធាតុ ដែលកើតហើយ រលត់ទៅវិញ សេចក្តីគិត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហឫទ័យ ធម្មជាតដ៏ថ្លាស្អាត គឺមនោ មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោធាតុ ដែលកើតអំពីខន្ធនោះ កើតឡើងក្នុងលំដាប់នៃសោតវិញ្ញាណធាតុ។បេ។ នៃឃានវិញ្ញាណធាតុ។បេ។ នៃជិវ្ហាវិញ្ញាណធាតុ។បេ។ នៃកាយវិញ្ញាណធាតុ ដែលកើត ហើយរលត់ទៅវិញ មូយទៀត ការពិចារណាជាដំបូង ក្នុងធម៌ទាំងពួង នេះហៅថា មនោធាតុ។ បណ្តាធាតុ ១៨ នោះ ធម្មធាតុ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ និងរូបណា មិនប្រកបដោយការឃើញ មិនប្រកបដោយការប៉ះពាល់ រាប់បញ្ចូលក្នុងធម្មាយតនៈ ទាំងអសង្ខតធាតុ (នេះហៅថា ធម្មធាតុ)។ បណ្តាខន្ធ ៥ នោះ វេទនាខន្ធ តើដូចម្តេច។ វេទនាខន្ធ មានប្រការមួយ គឺ វេទនាខន្ធ ប្រកបដោយផស្សៈ។ វេទនាខន្ធ មានប្រការ ២ គឺ វេទនាខន្ធ ប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមានហេតុក៏មាន។ វេទនាខន្ធ មានប្រការ ៣ គឺ វេទនាខន្ធជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។បេ។ វេទនាខន្ធ មានច្រើនប្រការ យ៉ាងនេះឯង នេះហៅថា វេទនាខន្ធ។ បណ្តាខន្ធ ៥ នោះ សញ្ញាខន្ធ តើដូចម្តេច។ សញ្ញាខន្ធ មានប្រការមួយ គឺសញ្ញាខន្ធប្រកបដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺសញ្ញាខន្ធ ប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមានហេតុក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។បេ។ សញ្ញាខន្ធមានច្រើនប្រការយ៉ាងនេះឯង នេះហៅថា សញ្ញាខន្ធ។ បណ្តាខន្ធ ៥ នោះ សង្ខារក្ខន្ធ តើដូចម្តេច។ សង្ខារក្ខន្ធ មានប្រការមួយ គឺសង្ខារក្ខន្ធប្រកបដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធជាហេតុក៏មាន មិនមែនជាហេតុក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺសង្ខារក្ខន្ធជាកុសលក៏មាន ជា អកុសលក៏មាន ជាអព្យាក្រឹតក៏មាន។បេ។ សង្ខារក្ខន្ធ មានច្រើនប្រការយ៉ាងនេះឯង នេះហៅថា សង្ខារក្ខន្ធ។ បណ្តាខន្ធ ៥ នោះ រូបមិនប្រកបដោយការឃើញ មិនប្រកបដោយការប៉ះពាល់ រាប់បញ្ចូលក្នុងធម្មាយតនៈ តើដូចម្តេច។ ឥត្ថិន្ទ្រិយ។បេ។ កពឡិង្ការាហារ នេះហៅថា រូបមិនប្រកបដោយការឃើញ មិនប្រកបដោយការប៉ះពាល់ រាប់បញ្ចូលក្នុងធម្មាយតនៈ។ បណ្តាធាតុទាំងនោះ អសង្ខតធាតុ តើដូចម្តេច។ ការអស់រាគៈ ការអស់ទោសៈ ការអស់មោហៈ នេះហៅថា អសង្ខតធាតុ។ នេះហៅថា ធម្មធាតុ។ បណ្តាធាតុទាំងនោះ មនោវិញ្ញាណធាតុ តើដូចម្តេច។ មនោធាតុ កើតឡើងក្នុងលំដាប់នៃចក្ខុវិញ្ញាណធាតុ ដែលកើតហើយ រលត់ទៅវិញ បន្ទាប់មក សេចក្តីគិត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីខន្ធនោះ ក៏កើតក្នុងលំដាប់នៃមនោធាតុ ដែលកើតហើយ រលត់ទៅវិញ មនោធាតុ កើតក្នុងលំដាប់នៃសោតវិញ្ញាណធាតុ។បេ។ នៃឃានវិញ្ញាណធាតុ។បេ។ នៃជិវ្ហាវិញ្ញាណធាតុ។បេ។ នៃកាយវិញ្ញាណធាតុ ដែលកើតហើយ រលត់ទៅវិញ បន្ទាប់មក សេចក្តីគិត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីខន្ធនោះ ក៏កើតក្នុងលំដាប់នៃមនោធាតុ ដែលកើតហើយ រលត់ទៅវិញ។ សេចក្តីគិត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហឫទ័យ ធម្មជាតដ៏ថ្លាស្អាត គឺមនោ មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដែលកើតអំពីខន្ធនោះ កើតព្រោះអាស្រ័យនូវភវង្គចិត្តផង នូវធម៌ផង នេះហៅថា មនោវិញ្ញាណធាតុ។
ចប់ អភិធម្មភាជនីយ។
[១៣១] ធាតុ ១៨ គឺ ចក្ខុធាតុ រូបធាតុ ចក្ខុវិញ្ញាណធាតុ សោតធាតុ សទ្ទធាតុ សោតវិញ្ញាណធាតុ ឃានធាតុ គន្ធធាតុ ឃានវិញ្ញាណធាតុ ជិវ្ហាធាតុ រសធាតុ ជិវ្ហាវិញ្ញាណធាតុ កាយធាតុ ផោដ្ឋព្វធាតុ កាយវិញ្ញាណធាតុ មនោធាតុ ធម្មធាតុ មនោវិញ្ញាណធាតុ។ បណ្តាធាតុ ១៨ នោះ ធាតុជាកុសលប៉ុន្មាន ជាអកុសលប៉ុន្មាន ជាអព្យាក្រឹតប៉ុន្មាន។បេ។ ប្រកបដោយសត្រូវប៉ុន្មាន មិនមានសត្រូវប៉ុន្មាន។
[១៣២] ធាតុ ១៦ ជាអព្យាក្រឹត ធាតុ ២ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។ ធាតុ ១០ មិនគប្បីពោលថា ប្រកបដោយសុខវេទនាផង ថាប្រកបដោយទុក្ខវេទនាផង ថាប្រកបដោយអទុក្ខមសុខវេទនាផងឡើយ ធាតុ ៥ ប្រកបដោយអទុក្ខមសុខវេទនា កាយវិញ្ញាណធាតុ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន មនោវិញ្ញាណធាតុ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន ធម្មធាតុ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន មិនគប្បីពោលថា ប្រកបដោយសុខវេទនាផង ថាប្រកបដោយទុក្ខវេទនាផង ថាប្រកបដោយអទុក្ខមសុខវេទនាផងក៏មាន។ ធាតុ ១០ មិនមែនជាវិបាក ទាំងមិនមែនជាធម៌មានវិបាកជាប្រក្រតី ធាតុ ៥ ជាវិបាក មនោធាតុ ជាវិបាកក៏មាន មិនមែនជាវិបាក ទាំងមិនមែនជាធម៌មានវិបាកជាប្រក្រតីក៏មាន ធាតុ ២ ជាវិបាកក៏មាន ជាធម៌មានវិបាកជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែនជាធម៌មានវិបាកជាប្រក្រតីក៏មាន។ ធាតុ ១០ ជាធម៌ ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន សទ្ទធាតុ ជាធម៌មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន ធាតុ ៥ ជាធម៌ ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន ជាធម៌មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន ធាតុ ២ ជាធម៌ ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន ជាធម៌មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន ជាធម៌មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន។ ធាតុ ១៦ មិនសៅហ្មងហើយ តែគួរដល់សេចក្តីសៅហ្មង ធាតុ ២ សៅហ្មងហើយ ទាំងគួរដល់សេចក្តីសៅហ្មងក៏មាន មិនសៅហ្មងហើយ តែគួរដល់សេចក្តីសៅហ្មងក៏មាន មិនសៅហ្មងហើយ ទាំងមិនគួរដល់សេចក្តីសៅហ្មងក៏មាន។ ធាតុ ១៥ មិនមានវិតក្កៈ មិនមានវិចារៈ មនោធាតុ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈ មនោវិញ្ញាណធាតុ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន ធម្មធាតុ ប្រព្រឹត្តទៅជាមូយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន មិនគប្បីពោលថា ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈផង ថាមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ថាមិនមានវិតក្កៈ ទាំងមិនមានវិចារៈផងក៏មាន។ ធាតុ ១០ មិនគប្បីពោលថា កើតព្រមដោយបីតិផង ថាកើតព្រមដោយសុខៈផង ថាកើតព្រមដោយឧបេក្ខាផងទេ ធាតុ ៥ កើតព្រមដោយឧបេក្ខា កាយវិញ្ញាណធាតុ មិនកើតព្រមដោយបីតិ កើតព្រមដោយសុខៈ តែមិនកើតព្រមដោយឧបេក្ខាក៏មាន មិនគប្បីពោលថា កើតព្រមដោយសុខៈក៏មាន ធាតុ ២ កើតព្រមដោយបីតិក៏មាន កើតព្រមដោយសុខៈក៏មាន កើតព្រមដោយឧបេក្ខាក៏មាន មិនគប្បីពោលថា កើតព្រមដោយបីតិផង ថាកើតព្រមដោយសុខៈផង ថាកើតព្រមដោយឧបេក្ខាផងក៏មាន។ ធាតុ ១៦ មិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា ធាតុ ២ គួរលះដោយទស្សនៈក៏មាន គួរលះដោយភាវនាក៏មាន មិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន។ ធាតុ ១៦ មានហេតុមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា ធាតុ ២ មានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន។ ធាតុ ១៦ មិនដល់នូវការសន្សំកពូនឡើង ទាំងមិនមែនជាមិនដល់នូវការសន្សំកពូនឡើង ធាតុ ២ ដល់នូវការសន្សំកពូនឡើងក៏មាន មិនដល់នូវការសន្សំកពូនឡើងក៏មាន មិនមែនដល់នូវការសន្សំកពូនឡើង ទាំងមិនមែនជាមិនដល់នូវការសន្សំកពូនឡើងក៏មាន។ ធាតុ ១៦ មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គល ធាតុ ២ ជារបស់សេក្ខបុគ្គលក៏មាន ជារបស់អសេក្ខបុគ្គលក៏មាន មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គលក៏មាន។ ធាតុ ១៦ មានសភាពតូចឆ្មារ ធាតុ ២ មានសភាពតូចឆ្មារក៏មាន ដល់នូវសភាពធំក៏មាន មានសភាពប្រមាណមិនបានក៏មាន។ ធាតុ ១០ មិនមានអារម្មណ៍ ធាតុ ៦ មានអារម្មណ៍តូចឆ្មារ ធាតុ ២ មានអារម្មណ៍តូចឆ្មារក៏មាន មានអារម្មណ៍ដល់នូវសភាពធំក៏មាន មានអារម្មណ៍ប្រមាណមិនបានក៏មាន មិនគប្បីពោលថា មានអារម្មណ៍តូចឆ្មារផង ថាមានអារម្មណ៍ដល់នូវសភាពធំផង ថាមានអារម្មណ៍ប្រមាណមិនបានផងក៏មាន។ ធាតុ ១៦ យ៉ាងកណ្តាល ធាតុ ២ ថោកទាបក៏មាន យ៉ាងកណ្តាលក៏មាន យ៉ាងឧត្តមក៏មាន។ ធាតុ ១៦ មានសភាពមិនទៀង ធាតុ ២ មានសភាពខុស និងទៀងក៏មាន មានសភាពត្រូវ និងទៀងក៏មាន មានសភាពមិនទៀងក៏មាន។ ធាតុ ១០ មិនមានអារម្មណ៍ ធាតុ ៦ មិនគប្បីពោលថា មានមគ្គជាអារម្មណ៍ផង ថាមានមគ្គជាហេតុផង ថាមានមគ្គជាអធិបតីផងឡើយ ធាតុ ២ មានមគ្គជាអារម្មណ៍ក៏មាន មានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន មិនគប្បីពោលថា មានមគ្គជាអារម្មណ៍ផង ថាមានមគ្គជាហេតុផង ថាមានមគ្គជាអធិបតីផងក៏មាន។ ធាតុ ១០ កើតឡើងហើយក៏មាន ប្រុងនឹងកើតឡើង តែមិនគប្បីពោលថា មិនទាន់កើតឡើងហើយក៏មាន សទ្ទធាតុ កើតឡើងហើយក៏មាន មិនទាន់កើតឡើង តែមិនគប្បីពោលថា ប្រុងនឹងកើតឡើងក៏មាន ធាតុ ៦ កើតឡើងហើយក៏មាន មិនទាន់កើតឡើងក៏មាន ប្រុងនឹងកើតឡើងក៏មាន ធម្មធាតុកើតឡើងហើយក៏មាន មិនទាន់កើតឡើងក៏មាន ប្រុងនឹងកើតឡើងក៏មាន មិនគប្បីពោលថា កើតឡើងហើយផង ថាមិនទាន់កើតឡើងផង ថាប្រុងនឹងកើតឡើងផងក៏មាន។ ធាតុ ១៧ ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន ធម្មធាតុ ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន មិនគប្បីពោលថា ជាអតីតផង ថាជាអនាគតផង ថាជាបច្ចុប្បន្នផងក៏មាន។ ធាតុ ១០ មិនមានអារម្មណ៍ ធាតុ ៦ មានអារម្មណ៍ជាបច្ចុប្បន្ន ធាតុ ២ មានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន មិនគប្បីពោលថា មានអារម្មណ៍ជាអតីតផង ថាមានអារម្មណ៍ជាអនាគតផង ថាមានអារម្មណ៍ជាបច្ចុប្បន្នផងក៏មាន ខាងក្នុងក៏មាន ខាងក្រៅក៏មាន ទាំងខាងក្នុងទាំងខាងក្រៅក៏មាន។ ធាតុ ១០ មិនមានអារម្មណ៍ ធាតុ ៦ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុងទាំងខាងក្រៅក៏មាន ធាតុ ២ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន មិនគប្បីពោលថា មានអារម្មណ៍ខាងក្នុងផង ថាមានអារម្មណ៍ខាងក្រៅផង ថាមានអារម្មណ៍ទាំងក្នុង ទាំងខាងក្រៅផងក៏មាន។ រូបធាតុ ប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់ ធាតុ ៩ មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ ធាតុ ៨ មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់។
[១៣៣] ធាតុ ១៧ មិនមែនហេតុ ធម្មធាតុ ជាហេតុក៏មាន មិនមែនហេតុក៏មាន។ ធាតុ ១៦ មិនមានហេតុ ធាតុ ២ ប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមានហេតុក៏មាន។ ធាតុ ១៦ ប្រាសចាកហេតុ ធាតុ ២ ប្រកបដោយហេតុក៏មាន ប្រាសចាកហេតុក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុផង ថាប្រព្រឹត្តទៅមួយនឹងហេតុ តែមិនមែនហេតុផងឡើយ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុទេ ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុផងក៏មាន មិនគប្បីពោលថា ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុក៏មាន ធម្មធាតុ ជាហេតុ ទាំងប្រព្រឹត្តទៅជាមូយនឹងហេតុក៏មាន ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុក៏មាន មិនគប្បីពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុផង ថាប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុផងក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាហេតុ ទាំងប្រកបដោយហេតុផង ថាប្រកបដោយហេតុ តែមិនមែនហេតុផងឡើយ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាហេតុ ទាំងប្រកបដោយហេតុទេ ប្រកបដោយហេតុ តែមិនមែនហេតុក៏មាន មិនគប្បីពោលថា ប្រកបដោយហេតុ តែមិនមែនហេតុក៏មាន ធម្មធាតុ ជាហេតុ ទាំងប្រកបដោយហេតុក៏មាន ប្រកបដោយហេតុ តែមិនមែនហេតុក៏មាន មិនគប្បីពោលថា ជាហេតុ ទាំងប្រកបដោយហេតុផង ថាប្រកបដោយហេតុ តែមិនមែនហេតុផងក៏មាន។ ធាតុ ១៦ មិនមែនហេតុ ទាំងមិនមានហេតុ មនោវិញ្ញាណធាតុ មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមែនហេតុ ទាំងមិនមានហេតុក៏មាន ធម្មធាតុ មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមែនហេតុ ទាំងមិនមានហេតុក៏មាន មិនគប្បីពោលថា មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុផង ថាមិនមែនហេតុ ទាំងមិនមានហេតុផងក៏មាន។
[១៣៤] ធាតុ ១៧ ប្រព្រឹត្តទៅជាមួយនឹងបច្ច័យ ធម្មធាតុ ប្រព្រឹត្តទៅជាមួយនឹងបច្ច័យក៏មាន មិនមានបច្ច័យក៏មាន។ ធាតុ ១៧ មានបច្ច័យតាក់តែង ធម្មធាតុ មានបច្ច័យតាក់តែងក៏មាន ឥតបច្ច័យតាក់តែងក៏មាន។ ធាតុ ១៧ មិនប្រកបដោយការឃើញ រូបធាតុប្រកបដោយការឃើញ។ ធាតុ ១០ ប្រកបដោយការប៉ះពាល់ ធាតុ ៨ មិនប្រកបដោយការប៉ះពាល់។ ធាតុ ១០ មានរូប ធាតុ ៧ មិនមានរូប ធម្មធាតុ មានរូបក៏មាន មិនមានរូបក៏មាន។ ធាតុ ១៦ ជាលោកិយ ធាតុ ២ ជាលោកិយក៏មាន ជាលោកុត្តរក៏មាន។ គប្បីដឹងច្បាស់ដោយវិញ្ញាណណាមួយក៏មាន មិនគប្បីដឹងច្បាស់ដោយវិញ្ញាណណាមួយក៏មាន។
[១៣៥] ធាតុ ១៧ មិនមែនអាសវៈ ធម្មធាតុ ជាអាសវៈក៏មាន មិនមែនអាសវៈក៏មាន។ ធាតុ ១៦ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ធាតុ ២ ប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន មិនមានអាសវៈក៏មាន។ ធាតុ ១៦ ប្រាសចាកអាសវៈ ធាតុ ២ ប្រកបដោយអាសវៈក៏មាន ប្រាសចាកអាសវៈក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈទេ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈឡើយ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈក៏មាន មិនគប្បីពោលថា ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈក៏មាន ធម្មធាតុ ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈក៏មាន មិនគប្បីពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ថាប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈផងក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាអាសវៈ ទាំងប្រកបដោយអាសវៈផង ថាប្រកបដោយអាសវៈ តែមិនមែនអាសវៈផងឡើយ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាអាសវៈ ទាំងប្រកបដោយអាសវៈទេ ប្រកបដោយអាសវៈ តែមិនមែនអាសវៈក៏មាន មិនគប្បីពោលថា ប្រកបដោយអាសវៈ តែមិនមែនអាសវៈក៏មាន ធម្មធាតុ ជាអាសវៈ ទាំងប្រកបដោយអាសវៈក៏មាន ប្រកបដោយអាសវៈ តែមិនមែនអាសវៈក៏មាន មិនគប្បីពោលថា ជាអាសវៈ ទាំងប្រកបដោយអាសវៈផង ថាប្រកបដោយអាសវៈ តែមិនមែនអាសវៈផងក៏មាន។ ធាតុ ១៦ ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ ធាតុ ២ ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈក៏មាន មិនគប្បីពោលថា ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ថាប្រាសចាកអាសវៈ ទាំងមិនមានអាសវៈផងក៏មាន។
[១៣៦] ធាតុ ១៧ មិនមែនជាសំយោជនៈ ធម្មធាតុ ជាសំយោជនៈក៏មាន មិនមែនសំយោជនៈក៏មាន។ ធាតុ ១៦ ជាប្រយោជន៍ដល់សំយោជនៈ ធាតុ ២ ជាប្រយោជន៍ដល់សំយោជនៈក៏មាន មិនជាប្រយោជន៍ដល់សំយោជនៈក៏មាន។ ធាតុ ១៦ ប្រាសចាកសំយោជនៈ ធាតុ ២ ប្រកបដោយសំយោជនៈក៏មាន ប្រាសចាកសំយោជនៈក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាសំយោជនៈ ទាំងជាប្រយោជន៍ដល់សំយោជនៈឡើយ ជាប្រយោជន៍ដល់សំយោជនៈ តែមិនមែនសំយោជនៈ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាសំយោជនៈ ទាំងជាប្រយោជន៍ដល់សំយោជនៈទេ ជាប្រយោជន៍ដល់សំយោជនៈ តែមិនមែនសំយោជនៈក៏មាន មិនគប្បីពោលថា ជាប្រយោជន៍ដល់សំយោជនៈ តែមិនមែនសំយោជនៈក៏មាន ធម្មធាតុ ជាសំយោជនៈ ទាំងជាប្រយោជន៍ដល់សំយោជនៈក៏មាន ជាប្រយោជន៍ដល់សំយោជនៈ តែមិនមែនជាសំយោជនៈក៏មាន មិនគប្បីពោលថា ជាសំយោជនៈ ទាំងជាប្រយោជន៍ដល់សំយោជនៈផង ថាជាប្រយោជន៍ដល់សំយោជនៈ តែមិនមែនសំយោជនៈផងក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាសំយោជនៈ ទាំងប្រកបដោយសំយោជនៈផង ថាប្រកបដោយសំយោជនៈ តែមិនមែនជាសំយោជនៈផងឡើយ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាសំយោជនៈ ទាំងប្រកបដោយសំយោជនៈទេ ប្រកបដោយសំយោជនៈ តែមិនមែនសំយោជនៈក៏មាន មិនគប្បីពោលថា ប្រកបដោយសំយោជនៈ តែមិនមែនសំយោជនៈក៏មាន ធម្មធាតុ ជាសំយោជនៈ ទាំងប្រកបដោយសំយោជនៈក៏មាន ប្រកបដោយសំយោជនៈ តែមិនមែនសំយោជនៈក៏មាន មិនគប្បីពោលថា ជាសំយោជនៈ ទាំងប្រកបដោយសំយោជនៈផង ថាប្រកបដោយសំយោជនៈ តែមិនមែនសំយោជនៈផងក៏មាន។ ធាតុ ១៦ ប្រាសចាកសំយោជនៈ តែជាប្រយោជន៍ដល់សំយោជនៈ ធាតុ ២ ប្រាសចាកសំយោជនៈ តែជាប្រយោជន៍ដល់សំយោជនៈក៏មាន ប្រាសចាកសំយោជនៈ ទាំងមិនជាប្រយោជន៍ដល់សំយោជនៈក៏មាន មិនគប្បីពោលថា ប្រាសចាកសំយោជនៈ តែជាប្រយោជន៍ដល់សំយោជនៈផង ថាប្រាសចាកសំយោជនៈ ទាំងមិនជាប្រយោជន៍ដល់សំយោជនៈផងក៏មាន។
[១៣៧] ធាតុ ១៧ មិនមែនគន្ថៈ ធម្មធាតុ ជាគន្ថៈក៏មាន មិនមែនគន្ថៈក៏មាន។ ធាតុ ១៦ គន្ថៈគប្បីដោតក្រង ធាតុ ២ គន្ថៈគប្បីដោតក្រងក៏មាន គន្ថៈមិនគប្បីដោតក្រងក៏មាន។ ធាតុ ១៦ ប្រាសចាកគន្ថៈ ធាតុ ២ ប្រកបដោយគន្ថៈក៏មាន ប្រាសចាកគន្ថៈក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាគន្ថៈ ទាំងគន្ថៈគប្បីដោតក្រងឡើយ គន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាគន្ថៈ ទាំងគន្ថៈគប្បីដោតក្រងទេ គន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈក៏មាន មិនគប្បីពោលថា គន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈក៏មាន ធម្មធាតុជាគន្ថៈ ទាំងគន្ថៈគប្បីដោតក្រងក៏មាន គន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈក៏មាន មិនគប្បីពោលថា ជាគន្ថៈ ទាំងគន្ថៈគប្បីដោតក្រងផង ថាគន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈផងក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាគន្ថៈ ទាំងប្រកបដោយគន្ថៈផង ថាប្រកបដោយគន្ថៈ តែមិនមែនគន្ថៈផងឡើយ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាគន្ថៈ ទាំងប្រកបដោយគន្ថៈទេ ប្រកបដោយគន្ថៈ តែមិនមែនគន្ថៈក៏មាន មិនគប្បីពោលថា ប្រកបដោយគន្ថៈ តែមិនមែនគន្ថៈក៏មាន ធម្មធាតុ ជាគន្ថៈ ទាំងប្រកបដោយគន្ថៈក៏មាន ប្រកបដោយគន្ថៈ តែមិនមែនគន្ថៈក៏មាន មិនគប្បីពោលថា ជាគន្ថៈ ទាំងប្រកបដោយគន្ថៈផង ថាប្រកបដោយគន្ថៈ តែមិនមែនគន្ថៈផងក៏មាន។ ធាតុ ១៦ ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រង ធាតុ ២ ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រងក៏មាន ប្រាសចាកគន្ថៈ ទាំងគន្ថៈមិនគប្បីដោតក្រងក៏មាន មិនគប្បីពោលថា ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រងផង ថាប្រាសចាកគន្ថៈ ទាំងគន្ថៈមិនគប្បីដោតក្រងផងក៏មាន។
[១៣៨] ធាតុ ១៧ មិនមែនឱឃៈ។បេ។ មិនមែនយោគៈ។បេ។ មិនមែននីវរណៈ ធម្មធាតុ ជានីវរណៈក៏មាន មិនមែននីវរណៈក៏មាន។ ធាតុ ១៦ ជាប្រយោជន៍ដល់នីវរណៈ ធាតុ ២ ជាប្រយោជន៍ដល់នីវរណៈក៏មាន មិនជាប្រយោជន៍ដល់នីវរណៈក៏មាន។ ធាតុ ១៦ ប្រាសចាកនីវរណៈ ធាតុ ២ ប្រកបដោយនីវរណៈក៏មាន ប្រាសចាកនីវរណៈក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈឡើយ ជាប្រយោជន៍ដល់នីវរណៈ តែមិនមែននីវរណៈ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈទេ ជាប្រយោជន៍ដល់នីវរណៈ តែមិនមែននីវរណៈក៏មាន មិនគប្បីពោលថា ជានីវរណៈ តែមិនមែននីវរណៈក៏មាន ធម្មធាតុ ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈក៏មាន ជាប្រយោជន៍ដល់នីវរណៈ តែមិនមែននីវរណៈក៏មាន មិនគប្បីពោលថា ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈផង ថាជាប្រយោជន៍ដល់នីវរណៈ តែមិនមែននីវរណៈផងក៏មាន។ ធាតុ១៦ មិនគប្បីពោលថា ជានីវរណៈ ទាំងប្រកបដោយនីវរណៈផង ថាប្រកបដោយនីវរណៈ តែមិនមែននីវរណៈផងឡើយ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជានីវរណៈ ទាំងប្រកបដោយនីវរណៈទេ ប្រកបដោយនីវរណៈ តែមិនមែននីវរណៈក៏មាន មិនគប្បីពោលថា ប្រកបដោយនីវរណៈ តែមិនមែននីវរណៈក៏មាន ធម្មធាតុ ជានីវរណៈ ទាំងប្រកបដោយនីវរណៈក៏មាន ប្រកបដោយនីវរណៈ តែមិនមែននីវរណៈក៏មាន មិនគប្បីពោលថា ជានីវរណៈ ទាំងប្រកបដោយនីវរណៈផង ថាប្រកបដោយនីវរណៈ តែមិនមែននីវរណៈផងក៏មាន។ ធាតុ១៦ ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈ ធាតុ ២ ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈក៏មាន ប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈក៏មាន មិនគប្បីពោលថា ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈផង ថាប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈផងក៏មាន។
[១៣៩] ធាតុ ១៧ មិនមែនបរាមាសៈ ធម្មធាតុ ជាបរាមាសៈក៏មាន មិនមែនបរាមាសៈក៏មាន។ ធាតុ ១៦ បរាមាសៈស្ទាបអង្អែល ធាតុ ២ បរាមាសៈស្ទាបអង្អែលក៏មាន បរាមាសៈមិនស្ទាបអង្អែលក៏មាន។ ធាតុ ១៦ ប្រាសចាកបរាមាសៈ មនោវិញ្ញាណធាតុ ប្រកបដោយបរាមាសៈក៏មាន ប្រាសចាកបរាមាសៈក៏មាន ធម្មធាតុ ប្រកបដោយបរាមាសៈក៏មាន ប្រាសចាកបរាមាសៈក៏មាន មិនគប្បីពោលថា ប្រកបដោយបរាមាសៈផង ថាប្រាសចាកបរាមាសៈផងក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាបរាមាសៈ ទាំងបរាមាសៈស្ទាបអង្អែលឡើយ បរាមាសៈស្ទាបអង្អែល តែមិនមែនបរាមាសៈ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាបរាមាសៈ ទាំងបរាមាសៈស្ទាបអង្អែលទេ បរាមាសៈ ស្ទាបអង្អែល តែមិនមែនបរាមាសៈក៏មាន មិនគប្បីពោលថា បរាមាសៈស្ទាបអង្អែល តែមិនមែនបរាមាសៈក៏មាន ធម្មធាតុ ជាបរាមាសៈ ទាំងបរាមាសៈស្ទាបអង្អែលក៏មាន បរាមាសៈស្ទាបអង្អែល តែមិនមែនបរាមាសៈក៏មាន មិនគប្បីពោលថា ជាបរាមាសៈ ទាំងបរាមាសៈស្ទាបអង្អែលផង ថាបរាមាសៈស្ទាបអង្អែល តែមិនមែនបរាមាសៈផងក៏មាន។ ធាតុ ១៦ ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែល ធាតុ ២ ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែលក៏មាន ប្រាសចាកបរាមាសៈ ទាំងបរាមាសៈមិនស្ទាបអង្អែលក៏មាន មិនគប្បីពោលថា ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែលផង ថាប្រាសចាកបរាមាសៈ ទាំងបរាមាសៈមិនស្ទាបអង្អែលផងក៏មាន។
[១៤០] ធាតុ ១០ មិនមានអារម្មណ៍ ធាតុ ៧ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ធម្មធាតុ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ក៏មាន មិនមានអារម្មណ៍ក៏មាន។ ធាតុ ១១ មិនមែនចិត្ត ធាតុ ៧ ជាចិត្ត។ ធាតុ ១៧ មិនមែនចេតសិក ធម្មធាតុ ជាចេតសិកក៏មាន មិនមែនចេតសិកក៏មាន។ ធាតុ ១០ ប្រាសចាកចិត្ត ធម្មធាតុ ប្រកបដោយចិត្តក៏មាន ប្រាសចាកចិត្តក៏មាន ធាតុ ៧ មិនគប្បីពោលថា ប្រកបដោយចិត្តផង ថាប្រាសចាកចិត្តផងឡើយ។ ធាតុ ១០ មិនច្រឡំដោយចិត្ត ធម្មធាតុ ច្រឡំដោយចិត្តក៏មាន ប្រាសចាកចិត្តក៏មាន ធាតុ ៧ មិនគប្បីពោលថា ច្រឡំដោយចិត្តផង ថាមិនច្រឡំដោយចិត្តផងឡើយ។ ធាតុ ១២ មិនតាំងឡើងដោយចិត្ត ធាតុ ៦ តាំងឡើងដោយចិត្តក៏មាន មិនតាំងឡើងដោយចិត្តក៏មាន។ ធាតុ ១៧ មិនកើតជាមួយនឹងចិត្ត ធម្មធាតុ កើតជាមួយនឹងចិត្តក៏មាន មិនកើតជាមួយនឹងចិត្តក៏មាន។ ធាតុ ១៧ មិនប្រព្រឹត្តទៅតាមចិត្ត ធម្មធាតុ ប្រព្រឹត្តទៅតាមចិត្តក៏មាន មិនប្រព្រឹត្តទៅតាមចិត្តក៏មាន។ ធាតុ ១៧ មិនច្រឡំ មិនតាំងឡើងដោយចិត្ត ធម្មធាតុ ច្រឡំ ទាំងតាំងឡើងដោយចិត្តក៏មាន មិនច្រឡំ មិនតាំងឡើងដោយចិត្តក៏មាន។ ធាតុ ១៧ មិនច្រឡំ មិនតាំងឡើង មិនកើតជាមួយនឹងចិត្ត ធម្មធាតុ ច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្តក៏មាន មិនច្រឡំ មិនតាំងឡើង មិនកើតជាមួយនឹងចិត្តក៏មាន។ ធាតុ ១៧ មិនច្រឡំមិនតាំងឡើង មិនប្រព្រឹត្តទៅតាមចិត្ត ធម្មធាតុ ច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្តក៏មាន មិនច្រឡំ មិនតាំងឡើង មិនប្រព្រឹត្តទៅតាមចិត្តក៏មាន។ ធាតុ ១២ ជាខាងក្នុង ធាតុ ៦ ជាខាងក្រៅ។ ធាតុ ៩ ជាឧបាទា ធាតុ ៨ មិនមែនឧបាទា ធម្មធាតុ ជាឧបាទាក៏មាន មិនមែនឧបាទាក៏មាន។ ធាតុ ១០ ជាឧបាទិន្ន សទ្ទធាតុ ជាអនុបាទិន្ន ធាតុ ៧ ជាឧបាទិន្នក៏មាន ជាអនុបាទិន្នក៏មាន។
[១៤១] ធាតុ ១៧ មិនមែនឧបាទាន ធម្មធាតុ ជាឧបាទានក៏មាន មិនមែនឧបាទានក៏មាន។ ធាតុ ១៦ ជាប្រយោជន៍ដល់ឧបាទាន ធាតុ ២ ជាប្រយោជន៍ដល់ឧបាទានក៏មាន មិនជាប្រយោជន៍ដល់ឧបាទានក៏មាន។ ធាតុ ១៦ ប្រាសចាកឧបាទាន ធាតុ ២ ប្រកបដោយឧបាទានក៏មាន ប្រាសចាកឧបាទានក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានឡើយ ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនឧបាទាន មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានទេ ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនឧបាទានក៏មាន មិនគប្បីពោលថា ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនឧបាទានក៏មាន ធម្មធាតុ ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនឧបាទានក៏មាន មិនគប្បីពោលថា ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានផង ថាជាប្រយោជន៍ដល់ឧបាទាន តែមិនមែនឧបាទានផងក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាឧបាទាន ទាំងប្រកបដោយឧបាទានផង ថាប្រកបដោយឧបាទាន តែមិនមែនឧបាទានផងឡើយ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាឧបាទាន ទាំងប្រកបដោយឧបាទានទេ ប្រកបដោយឧបាទាន តែមិនមែនឧបាទានក៏មាន មិនគប្បីពោលថា ប្រកបដោយឧបាទាន តែមិនមែនឧបាទានក៏មាន ធម្មធាតុ ជាឧបាទាន ទាំងប្រកបដោយឧបាទានក៏មាន ប្រកដោយឧបាទាន តែមិនមែនឧបាទានក៏មាន មិនគប្បីពោលថា ជាឧបាទាន ទាំងប្រកបដោយឧបាទានផង ថាប្រកបដោយឧបាទាន តែមិនមែនឧបាទានផងក៏មាន។ ធាតុ ១៦ ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទាន ធាតុ ២ ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទានក៏មាន ប្រាសចាកឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន មិនគប្បីពោលថា ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទានផង ថាប្រាសចាកឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទានផងក៏មាន។
[១៤២] ធាតុ ១៧ មិនមែនសេចក្តីសៅហ្មង (កិលេស) ធម្មធាតុ ជាសេចក្តីសៅហ្មងក៏មាន មិនមែនសេចក្តីសៅហ្មងក៏មាន។ ធាតុ ១៦ គួរដល់សេចក្តីសៅហ្មង ធាតុ ២ គួរដល់សេចក្តីសៅហ្មងក៏មាន មិនគួរដល់សេចក្តីសៅហ្មងក៏មាន។ ធាតុ ១៦ មិនសៅហ្មងហើយ ធាតុ ២ សៅហ្មងហើយក៏មាន មិនសៅហ្មងហើយក៏មាន។ ធាតុ ១៦ ប្រាសចាកសេចក្តីសៅហ្មង ធាតុ ២ ប្រកបដោយសេចក្តីសៅហ្មងក៏មាន ប្រាសចាកសេចក្តីសៅហ្មងក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មងឡើយ គួរដល់សេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មង មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មងទេ គួរដល់សេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា គួរដល់សេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងក៏មាន ធម្មធាតុ ជាសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មងក៏មាន គួរដល់សេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មងផង ថាគួរដល់សេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងផងក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងសៅហ្មងហើយផង ថាសៅហ្មងហើយ តែមិនមែនសេចក្តីសៅហ្មងផងឡើយ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងសៅហ្មងហើយទេ សៅហ្មងហើយ តែមិនមែនសេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា សៅហ្មងហើយ តែមិនមែនសេចក្តីសៅហ្មងក៏មាន ធម្មធាតុ ជាសេចក្តីសៅហ្មង ទាំងសៅហ្មងហើយក៏មាន សៅហ្មងហើយ តែមិនមែនសេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងសៅហ្មងហើយផង ថាសៅហ្មងហើយ តែមិនមែនសេចក្តីសៅហ្មងផងក៏មាន។ ធាតុ ១៦ មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មងផង ថាប្រកបដោយសេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងផងឡើយ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មងទេ ប្រកបដោយសេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា ប្រកបដោយសេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងក៏មាន ធម្មធាតុ ជាសេចក្តីសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មងក៏មាន ប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មងផង ថាប្រកបដោយសេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងក៏មាន។ ធាតុ ១៦ ប្រាសចាកសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មង ធាតុ ២ ប្រាសចាកសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មងក៏មាន ប្រាសចាកសេចក្តីសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា ប្រាសចាកសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មងផង ថាប្រាសចាកសេចក្តីសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងផងក៏មាន។
[១៤៣] ធាតុ ១៦ មិនគួរលះដោយទស្សនៈ ធាតុ ២ គួរលះដោយទស្សនៈក៏មាន មិនគួរលះដោយទស្សនៈក៏មាន។ ធាតុ ១៦ មិនគួរលះដោយភាវនា ធាតុ ២ គួរលះដោយភាវនាក៏មាន មិនគួរលះដោយភាវនាក៏មាន។ ធាតុ ១៦ មានហេតុមិនគួរលះដោយទស្សនៈ ធាតុ ២ មានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុមិនគួរលះដោយទស្សនៈក៏មាន។ ធាតុ ១៦ មានហេតុមិនគួរលះដោយភាវនា ធាតុ ២ មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយភាវនាក៏មាន។ ធាតុ ១៥ មិនមានវិតក្កៈ មនោវិញ្ញាណធាតុ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ធាតុ ២ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈក៏មាន មិនមានវិតក្កៈក៏មាន។ ធាតុ ១៥ មិនមានវិចារៈ មនោធាតុ ប្រព្រឹត្តទៅជាមួយនឹងវិចារៈ ធាតុ ២ ប្រព្រឹត្តទៅជាមួយនឹងវិចារៈក៏មាន មិនមានវិចារៈក៏មាន។ ធាតុ ១៦ មិនមានបីតិ ធាតុ ២ ប្រព្រឹត្តទៅជាមួយនឹងបីតិក៏មាន មិនមានបីតិក៏មាន។ ធាតុ ១៦ មិនកើតព្រមដោយបីតិ ធាតុ ២ កើតព្រមដោយបីតិក៏មាន មិនកើតព្រមដោយបីតិក៏មាន។ ធាតុ ១៥ មិនកើតព្រមដោយសុខៈ ធាតុ ៣ កើតព្រមដោយសុខៈក៏មាន មិនកើតព្រមដោយសុខៈក៏មាន។ ធាតុ ១១ មិនកើតព្រមដោយឧបេក្ខា ធាតុ ៥ កើតព្រមដោយឧបេក្ខា ធាតុ ២ កើតព្រមដោយឧបេក្ខាក៏មាន មិនកើតព្រមដោយឧបេក្ខាក៏មាន។ ធាតុ ១៦ ជាកាមាវចរៈ ធាតុ ២ ជាកាមាវចរក៏មាន មិនមែនកាមាវចរក៏មាន។ ធាតុ ១៦ មិនមែនរូបាវចរ ធាតុ ២ ជារូបាវចរក៏មាន មិនមែនរូបាវចរក៏មាន។ ធាតុ ១៦ មិនមែនអរូបាវចរ ធាតុ ២ ជាអរូបាវចរក៏មាន មិនមែនអរូបាវចរក៏មាន។ ធាតុ ១៦ ជាបរិយាបន្នៈ ធាតុ ២ ជាបរិយាបន្នៈក៏មាន ជាអបរិយាបន្នៈក៏មាន។ ធាតុ ១៦ ជាអនិយ្យានិកៈ ធាតុ ២ ជានិយ្យានិកៈក៏មាន ជាអនិយ្យានិកៈក៏មាន។ ធាតុ ១៦ មិនទៀង ធាតុ ២ ទៀងក៏មាន មិនទៀងក៏មាន។ ធាតុ ១៦ ប្រកបដោយឧត្តរៈ ធាតុ ២ ប្រកបដោយឧត្តរៈក៏មាន មិនមានឧត្តរៈក៏មាន។ ធាតុ ១៦ មិនមានរណៈ ធាតុ ២ ប្រកបដោយរណៈក៏មាន មិនមានរណៈក៏មាន។
ចប់ បញ្ហាបុច្ឆកៈ។
ចប់ ធាតុវិភង្គ។
សច្ចវិភង្គ
[១៤៤] អរិយសច្ច ៤ គឺ ទុក្ខអរិយសច្ច ទុក្ខសមុទយអរិយសច្ច ទុក្ខនិរោធអរិយសច្ច ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច។
[១៤៥] បណ្តាអរិយសច្ច ៤ នោះ ទុក្ខអរិយសច្ច តើដូចម្តេច។ ការកើត ជាទុក្ខ ការចាស់គ្រាំគ្រា ជាទុក្ខ សេចក្តីស្លាប់ ជាទុក្ខ សេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ អាក់អន់ចិត្ត តានតឹងចិត្ត ជាទុក្ខ ការជួបប្រសព្វដោយសត្វ និងសង្ខារមិនជាទីស្រឡាញ់ ជាទុក្ខ ការព្រាត់ប្រាសចាកសត្វ និងសង្ខារជាទីស្រឡាញ់ ជាទុក្ខ បុគ្គលកាលចង់បានរបស់ណា តែមិនបានរបស់នោះ ការមិនបាននោះ ជាទុក្ខ ដោយបំព្រួញ ឧបាទានក្ខន្ធទាំង ៥ ក៏ជាទុក្ខ។
[១៤៦] បណ្តាទុក្ខទាំងនោះ ការកើត តើដូចម្តេច។ ការកើត កិរិយាកើតព្រម ការចុះចាប់ផ្ទៃ ការកើតចំពោះ ការកើតប្រាកដនៃខន្ធទាំងឡាយ ការបានអាយតនៈទាំងឡាយណា របស់សត្វទាំងឡាយនោះៗ ក្នុងពួកសត្វនោះៗ នេះហៅថា ការកើត។
[១៤៧] បណ្តាទុក្ខទាំងនោះ ការចាស់គ្រាំគ្រា តើដូចម្តេច។ សេចក្តីគ្រាំគ្រា ភាពនៃការទ្រុឌទ្រោម ធ្មេញបាក់ សក់ស្កូវ ស្បែកជ្រួញជ្រីវ យុរយារ ការថយចុះនៃអាយុ ការចាស់ទុំនៃឥន្រ្ទិយទាំងឡាយណា របស់សត្វទាំងឡាយនោះៗ ក្នុងពូកសត្វនោះៗ នេះហៅថា ការចាស់គ្រាំគ្រា។
[១៤៨] បណ្តាទុក្ខទាំងនោះ សេចក្តីស្លាប់ តើដូចម្តេច។ ការឃ្លាត ភាពនៃចិត្តឃ្លាត ការបែកធា្លយ សេចក្តីបាត់បង់ សេចក្តីវិនាសជីវិត សេចក្តីស្លាប់ កាលកិរិយា ការបែកធា្លយនៃខន្ធទាំងឡាយ ការដាក់ចុះនូវសាកសព ការផ្តាច់បង់ជីវិតិន្ទ្រិយណា របស់សត្វទាំងឡាយនោះៗ ក្នុងពូកសត្វនោះៗ នេះហៅថា សេចក្តីស្លាប់។
[១៤៩] បណ្តាទុក្ខទាំងនោះ សេចក្តីសោក តើដូចម្តេច។ សេចក្តីជ្រប់ស្រពោន អាការនៃចិត្តជ្រប់ស្រពោន ភាពនៃចិត្តសង្រេងសង្រៃ សេចក្តីស្ងួតស្ងប់ សេចក្តីស្ងួតស្ងប់ខ្លាំង សេចក្តីក្រៀមក្រំនៃចិត្ត សេចក្តីអាក់អន់ចិត្ត សរគឺសោក របស់សត្វ ដែលត្រូវសេចក្តីវិនាសញាតិប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសភោគប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសគឺរោគប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសសីលប៉ះពាល់ក្តី ត្រូវសេចក្តីវិនាស គឺទិដ្ឋិប៉ះពាល់ក្តី (ឬ) ដែលប្រកបដោយសេចក្តីវិនាសណាមួយ ឬទុក្ខធម៌ណាមួយប៉ះពាល់ហើយ នេះហៅថា សេចក្តីសោក។
[១៥០] បណ្តាទុក្ខទាំងនោះ សេចក្តីខ្សឹកខ្សួល តើដូចម្តេច។ ការទួញ ការទួញរៀបរាប់ អាការយំអណ្តឺតអណ្តក អាការយំបម្រះននៀល ភាពនៃការទួញ ភាពនៃការទួញរៀបរាប់ ការនិយាយ ការពោលរៀបរាប់ ការនិយាយរវើរវាយ ការនិយាយប៉ប៉ាច់ប៉ប៉ោច កិរិយានិយាយដដែលៗ ភាពនៃការនិយាយប៉ប៉ាច់ប៉ប៉ោច របស់សត្វ ដែលត្រូវសេចក្តីវិនាសញាតិប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសភោគៈប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសគឺរោគប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសសីលប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសគឺទិដ្ឋិប៉ះពាល់ក្តី (ឬ) ដែលប្រកបដោយសេចក្តីវិនាសណាមួយ ឬទុក្ខធម៌ណាមួយប៉ះពាល់ហើយ នេះហៅថា សេចក្តីខ្សឹកខ្សួល។
[១៥១] បណ្តាទុក្ខទាំងនោះ ការលំបាកកាយ តើដូចម្តេច។ សេចក្តីមិនស្រួល ប្រព្រឹត្តទៅក្នុងកាយ សេចក្តីទុក្ខ ប្រព្រឹត្តទៅក្នុងកាយ ការទទួលរងអារម្មណ៍មិនសប្បាយជាទុក្ខ ដែលកើតអំពីកាយសម្ផ័ស្ស វេទនា មិនស្រួល ជាទុក្ខ ដែលកើតអំពីកាយសម្ផ័ស្សណា នេះហៅថា ការលំបាកកាយ។
[១៥២] បណ្តាទុក្ខទាំងនោះ ការអាក់អន់ចិត្ត តើដូចម្តេច។ សេចក្តីរំខាន ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីទុក្ខ ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលរងអារម្មណ៍មិនសប្បាយជាទុក្ខ ដែលកើតអំពីចេតោសម្ផ័ស្ស វេទនា មិនសប្បាយជាទុក្ខ ដែលកើតអំពីចេតោសម្ផ័ស្សណា នេះហៅថា ការអាក់អន់ចិត្ត។
[១៥៣] បណ្តាទុក្ខទាំងនោះ ការតានតឹងចិត្ត តើដូចម្តេច។ សេចក្តីតានតឹងចិត្ត សេចក្តីទង្គឹះក្នុងចិត្ត ភាពនៃការតានតឹងចិត្ត ភាពនៃការទង្គឹះក្នុងចិត្ត របស់សត្វដែលត្រូវសេចក្តីវិនាសញាតិប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសភោគៈប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសគឺរោគប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសសីលប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសគឺទិដ្ឋិប៉ះពាល់ក្តី (ឬ) ដែលប្រកបដោយសេចក្តីវិនាសណាមួយ ឬទុក្ខធម៌ណាមួយប៉ះពាល់ហើយ នេះហៅថា ការតានតឹងចិត្ត។
[១៥៤] បណ្តាទុក្ខទាំងនោះ ការជួបប្រសព្វដោយសត្វ និងសង្ខារមិនជាទីស្រឡាញ់ ជាទុក្ខ តើដូចម្តេច។ រូបារម្មណ៍ សទ្ទារម្មណ៍ គន្ធារម្មណ៍ រសារម្មណ៍ ផោដ្ឋព្វារម្មណ៍ទាំងឡាយណា មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្តនៃបុគ្គលណា ក្នុងលោកនេះ ពុំនោះសោត ជនទាំងឡាយណា ប្រាថ្នាសេចក្តីមិនចម្រើន ប្រាថ្នាអំពើឥតប្រយោជន៍ ប្រាថ្នាសេចក្តីមិនសប្បាយ ប្រាថ្នាសេចក្តីមិនក្សេមចាកយោគៈ ចំពោះបុគ្គលនោះ ការជួបគ្នា ការជួបប្រសព្វគ្នា ការជួបជុំគ្នា ការនៅច្រឡំគ្នាដោយអារម្មណ៍ទាំងឡាយនោះៗ នេះហៅថា ការជួបប្រសព្វដោយសត្វ និងសង្ខារមិនជាទីស្រឡាញ់ ជាទុក្ខ។
[១៥៥] បណ្តាទុក្ខទាំងនោះ ការព្រាត់ប្រាសចាកសត្វ និងសង្ខារជាទីស្រឡាញ់ ជាទុក្ខ តើដូចម្តេច។ រូបារម្មណ៍ សទ្ទារម្មណ៍ គន្ធារម្មណ៍ រសារម្មណ៍ ផោដ្ឋព្វារម្មណ៍ទាំងឡាយណា ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្តនៃបុគ្គលណា ក្នុងលោកនេះ ពុំនោះសោត ជនទាំងឡាយណា គឺមាតាក្តី បិតាក្តី បងប្អូនប្រុសក្តី បងប្អូនស្រីក្តី មិត្រក្តី អាមាត្យក្តី ញាតិសាលោហិតក្តី ប្រាថ្នាសេចក្តីចម្រើន ប្រាថ្នាប្រយោជន៍ ប្រាថ្នាសេចក្តីសប្បាយ ប្រាថ្នាសេចក្តីក្សេមចាកយោគៈ ចំពោះបុគ្គលនោះ ការមិនបានជួបគ្នា ការមិនជួបប្រសព្វគ្នា ការមិនបានជួបជុំគ្នា ការមិនបានមូលមិត្រគ្នា ដោយអារម្មណ៍ទាំងឡាយនោះៗ ដោយជនទាំងឡាយនោះៗ នេះហៅថា ការព្រាត់ប្រាសចាកសត្វ និងសង្ខារជាទីស្រឡាញ់ ជាទុក្ខ។
[១៥៦] បណ្តាទុក្ខទាំងនោះ បុគ្គលកាលចង់បានរបស់ណា មិនបានរបស់នោះ ការមិនបាននោះ ជាទុក្ខ តើដូចម្តេច។ ពួកសត្វមានជាតិជាធម្មតា តែងមានសេចក្តីប្រាថ្នាកើតឡើង យ៉ាងនេះថា ធើ្វដូចម្តេចហ៎្ន ពួកយើងកុំបីមានជាតិជាធម្មតា ពុំនោះសោត ជាតិកុំបីមកកាន់យើងទាំងឡាយឡើយ សេចក្តីនេះ ពួកសត្វតែងមិនបានសម្រេចតាមប្រាថ្នាឡើយ នេះឯងហៅថា បុគ្គលកាលចង់បានរបស់ណា មិនបានរបស់នោះ ការមិនបាននោះជាទុក្ខ ពួកសត្វមានជរាជាធម្មតា។បេ។ ពួកសត្វមានព្យាធិជាធម្មតា។បេ។ ពួកសត្វមានមរណៈជាធម្មតា។បេ។ ពួកសត្វមានសោកៈ បរិទេវៈ ទុក្ខៈ ទោមនស្សៈ និងឧបាយាសៈ ជាធម្មតា តែងមានសេចក្តីប្រាថ្នាកើតឡើង យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ ពួកយើងកុំបីមានសោកៈ បរិទេវៈ ទុក្ខៈ ទោមនស្សៈ និងឧបាយាសៈ ជាធម្មតា ពុំនោះសោត សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្សៈ និងឧបាយាសៈ កុំបីមកកាន់យើងទាំងឡាយឡើយ សេចក្តីនេះ ពួកសត្វតែងមិនបានសម្រេចតាមប្រាថ្នាឡើយ នេះឯងហៅថា បុគ្គលកាលចង់បានរបស់ណា មិនបានរបស់នោះ ការមិនបាននោះជាទុក្ខ។
[១៥៧] បណ្តាទុក្ខទាំងនោះ ដោយបំព្រួញ ឧបាទានក្ខន្ធទាំង ៥ ក៏ជាទុក្ខ តើដូចម្តេច។ ឧបាទានក្ខន្ធទាំង ៥ គឺរូបូបាទានក្ខន្ធ វេទនូបាទានក្ខន្ធ សញ្ញូបាទានក្ខន្ធ សង្ខារូបាទានក្ខន្ធ វិញ្ញាណូបាទានក្ខន្ធ នេះហៅថា ដោយបំព្រួញ ឧបាទានក្ខន្ធទាំង ៥ ក៏ជាទុក្ខ។ នេះហៅថា ទុក្ខអរិយសច្ច។
[១៥៨] បណ្តាអរិយសច្ចទាំង ៤ នោះ ទុក្ខសមុទយអរិយសច្ច តើដូចម្តេច។ តណ្ហាណា ដែលនាំសត្វឲ្យកើតក្នុងភពថ្មីទៀត ប្រកបដោយតម្រេករីករាយ ជាធម្មជាតិនាំសត្វឲ្យត្រេកត្រអាល ក្នុងអារម្មណ៍នោះៗ ឬក្នុងភពនោះ គឺ កាមតណ្ហា ភវតណ្ហា វិភវតណ្ហា។
[១៥៩] តណ្ហានុ៎ះ កាលកើតឡើង រមែងកើតក្នុងទីណា កាលតាំងនៅ រមែងតាំងនៅក្នុងទីណា។ អារម្មណ៍ណា មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលកើតឡើង រមែងកើតក្នុងអារម្មណ៍នុ៎ះ កាលតាំងនៅ រមែងតាំងនៅក្នុងអារម្មណ៍នុ៎ះ។ អារម្មណ៍អ្វីហ្ន៎ មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ ក្នុងលោក។ ចក្ខុ មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលកើតឡើង រមែងកើតក្នុងចក្ខុនុ៎ះ កាលតាំងនៅ រមែងតាំងនៅក្នុងចក្ខុនុ៎ះ សោតៈ។បេ។ ឃានៈ ជិវ្ហា កាយ មនោ មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលកើតឡើង រមែងកើតក្នុងមនោនុ៎ះ កាលតាំងនៅ រមែងតាំងនៅក្នុងមនោនុ៎ះ។ រូបទាំងឡាយ មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ ក្នុងលោក តណ្ហានុ៎ះ កាលកើតឡើង រមែងកើតក្នុងរូបនុ៎ះ កាលតាំងនៅ រមែងតាំងនៅក្នុងរូបនុ៎ះ សំឡេង។បេ។ ក្លិន រស ផ្សព្វ ធម៌ទាំងឡាយ មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលកើតឡើង រមែងកើតក្នុងធម៌នុ៎ះ កាលតាំងនៅ រមែងតាំងនៅក្នុងធម៌នុ៎ះ។ ចក្ខុវិញ្ញាណ មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ ក្នុងលោក តណ្ហានុ៎ះ កាលកើតឡើង រមែងកើតក្នុងចក្ខុវិញ្ញាណនុ៎ះ កាលតាំងនៅ រមែងតាំងនៅក្នុងចក្ខុវិញ្ញាណនុ៎ះ សោតវិញ្ញាណ។បេ។ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ មនោវិញ្ញាណ មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលកើតឡើង រមែងកើតក្នុងមនោវិញ្ញាណនុ៎ះ កាលតាំងនៅ រមែងតាំងនៅក្នុងមនោវិញ្ញាណនុ៎ះ។ ចក្ខុសម្ផ័ស្ស មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលកើតឡើង រមែងកើតក្នុងចក្ខុសម្ផ័ស្សនុ៎ះ កាលតាំងនៅ រមែងតាំងនៅក្នុងចក្ខុសម្ផ័ស្សនុ៎ះ សោតសម្ផ័ស្ស។បេ។ ឃានសម្ផ័ស្ស ជិវ្ហាសម្ផ័ស្ស កាយសម្ផ័ស្ស មនោសម្ផ័ស្ស មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលកើតឡើង រមែងកើតក្នុងមនោសម្ផ័ស្សនុ៎ះ កាលតាំងនៅ រមែងតាំងនៅក្នុងមនោសម្ផ័ស្សនុ៎ះ។ វេទនាកើតអំពីចក្ខុសម្ផ័ស្ស មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលកើតឡើង រមែងកើតក្នុងវេទនា ដែលកើតអំពីចក្ខុសម្ផ័ស្សនុ៎ះ កាលតាំងនៅ រមែងតាំងនៅក្នុងវេទនា ដែលកើតអំពីចក្ខុសម្ផ័ស្សនុ៎ះ វេទនាកើតអំពីសោតសម្ផ័ស្ស។បេ។ វេទនាកើតអំពីឃានសម្ផ័ស្ស វេទនាកើតអំពីជិវ្ហាសម្ផ័ស្ស វេទនាកើតអំពីកាយសម្ផ័ស្ស វេទនាកើតអំពីមនោសម្ផ័ស្ស មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលកើតឡើង រមែងកើតក្នុងវេទនា ដែលកើតអំពីមនោសម្ផ័ស្សនុ៎ះ កាលតាំងនៅ រមែងតាំងនៅក្នុងវេទនា ដែលកើតអំពីមនោសម្ផ័ស្សនុ៎ះ។ រូបសញ្ញា មានភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលកើតឡើង រមែងកើតក្នុងរូបសញ្ញានុ៎ះ កាលតាំងនៅ រមែងតាំងនៅក្នុងរូបសញ្ញានុ៎ះ សទ្ទសញ្ញា។បេ។ គន្ធសញ្ញា រសសញ្ញា ផោដ្ឋព្វសញ្ញា ធម្មសញ្ញា មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលកើតឡើង រមែងកើតក្នុងធម្មសញ្ញានុ៎ះ កាលតាំងនៅ រមែងតាំងនៅក្នុងធម្មសញ្ញានុ៎ះ។ រូបសញ្ចេតនា មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលកើតឡើង រមែងកើតក្នុងរូបសញ្ចេតនានុ៎ះ កាលតាំងនៅ រមែងតាំងនៅក្នុងរូបសញ្ចេតនានុ៎ះ សទ្ទសញ្ចេតនា។បេ។ គន្ធសញ្ចេតនា រសសញ្ចេតនា ផោដ្ឋព្វសញ្ចេតនា ធម្មសញ្ចេតនា មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលកើតឡើង រមែងកើតក្នុងធម្មសញ្ចេតនានុ៎ះ កាលតាំងនៅ រមែងតាំងនៅក្នុងធម្មសញ្ចេតនានុ៎ះ។ រូបតណ្ហា មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលកើតឡើង រមែងកើតក្នុងរូបតណ្ហានុ៎ះ កាលតាំងនៅ រមែងតាំងនៅក្នុងរូបតណ្ហានុ៎ះ សទ្ទតណ្ហា។បេ។ គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលកើតឡើង រមែងកើតក្នុងធម្មតណ្ហានុ៎ះ កាលតាំងនៅ រមែងតាំងនៅ ក្នុងធម្មតណ្ហានុ៎ះ។ សេចក្តីត្រិះរិះរូប មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ ក្នុងលោក តណ្ហានុ៎ះ កាលកើតឡើង រមែងកើតក្នុងសេចក្តីត្រិះរិះរូបនុ៎ះ កាលតាំងនៅ រមែងតាំងនៅក្នុងសេចក្តីត្រិះរិះរូបនុ៎ះ សេចក្តីត្រិះរិះសំឡេង។បេ។ សេចក្តីត្រិះរិះក្លិន សេចក្តីត្រិះរិះរស សេចក្តីត្រិះរិះផោដ្ឋព្វៈ សេចក្តីត្រិះរិះធម៌ មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលកើតឡើង រមែងកើតក្នុងសេចក្តីត្រិះរិះធម៌នុ៎ះ កាលតាំងនៅ រមែងតាំងនៅក្នុងសេចក្តីត្រិះរិះធម៌នុ៎ះ។ ការពិចារណារូប មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលកើតឡើង រមែងកើតក្នុងការពិចារណារូបនុ៎ះ កាលតាំងនៅ រមែងតាំងនៅក្នុងការពិចារណារូបនុ៎ះ ការពិចារណាសំឡេង។បេ។ ការពិចារណាក្លិន ការពិចារណារស ការពិចារណាផ្សព្វ ការពិចារណាធម៌ មានសភាពគួរស្រឡាញ់ មានភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលកើតឡើង រមែងកើតក្នុងការពិចារណាធម៌នុ៎ះ កាលតាំងនៅ រមែងតាំងនៅក្នុងការពិចារណាធម៌នុ៎ះ។ នេះហៅថា ទុក្ខសមុទយអរិយសច្ច។
[១៦០] បណ្តាអរិយសច្ចទាំង ៤ នោះ ទុក្ខនិរោធអរិយសច្ច តើដូចម្តេច។ ការវិនាស និងការរលត់ ដោយឥតសេសសល់ សភាវៈលះបង់ ការទម្លាក់ចោល ការជម្រុះចោល ការមិនមានអាល័យចំពោះតណ្ហានោះឯង (នេះហៅថា ទុក្ខនិរោធអរិយសច្ច)។
[១៦១] តណ្ហានុ៎ះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងទីណា កាលរលត់ រមែងរលត់ក្នុងទីណា។ អារម្មណ៍ណា មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ ក្នុងលោក តណ្ហានុ៎ះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងអារម្មណ៍នុ៎ះ កាលរលត់ រមែងរលត់ក្នុងអារម្មណ៍នុ៎ះ។ អារម្មណ៍អី្វហ្ន៎ ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក។ ចក្ខុ មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងចក្ខុនុ៎ះ កាលរលត់ រមែងរលត់ក្នុងចក្ខុនុ៎ះ សោតៈ។បេ។ ឃានៈ ជិវ្ហា កាយ មនោ មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ ក្នុងលោក តណ្ហានុ៎ះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងមនោនុ៎ះ កាលរលត់ រមែងរលត់ក្នុងមនោនុ៎ះ។ រូបទាំងឡាយ មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងរូបនុ៎ះ កាលរលត់ រមែងរលត់ក្នុងរូបនុ៎ះ សំឡេង។បេ។ ក្លិន រស ផ្សព្វ ធម៌ទាំងឡាយ មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងធម៌នុ៎ះ កាលរលត់ រមែងរលត់ក្នុងធម៌នុ៎ះ។ ចក្ខុវិញ្ញាណ មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងចក្ខុវិញ្ញាណនុ៎ះ កាលរលត់ រមែងរលត់ក្នុងចក្ខុវិញ្ញាណនុ៎ះ សោតវិញ្ញាណ។បេ។ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ មនោវិញ្ញាណ មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងមនោវិញ្ញាណនុ៎ះ កាលរលត់ រមែងរលត់ក្នុងមនោវិញ្ញាណនុ៎ះ។ ចក្ខុសម្ផ័ស្ស មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងចក្ខុសម្ផ័ស្សនុ៎ះ កាលរលត់ រមែងរលត់ក្នុងចក្ខុសម្ផ័ស្សនុ៎ះ សោតសម្ផ័ស្ស។បេ។ ឃានសម្ផ័ស្ស ជិវ្ហាសម្ផ័ស្ស កាយសម្ផ័ស្ស មនោសម្ផ័ស្ស មានសភាពគួរស្រឡាញ់ មានសភាពគូរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងមនោសម្ផ័ស្សនុ៎ះ កាលរលត់ រមែងរលត់ក្នុងមនោសម្ផ័ស្សនុ៎ះ។ វេទនាកើតអំពីចក្ខុសម្ផ័ស្ស មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងវេទនា ដែលកើតអំពីចក្ខុសម្ផ័ស្សនុ៎ះ កាលរលត់ រមែងរលត់ក្នុងវេទនា ដែលកើតអំពីចក្ខុសម្ផ័ស្សនុ៎ះ វេទនាកើតអំពីសោតសម្ផ័ស្ស។បេ។ វេទនាកើតអំពីឃានសម្ផ័ស្ស វេទនាកើតអំពីជិវ្ហាសម្ផ័ស្ស វេទនាកើតអំពីកាយសម្ផ័ស្ស វេទនាកើតអំពីមនោសម្ផ័ស្ស មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងវេទនាដែលកើតអំពីមនោសម្ផ័ស្សនុ៎ះ កាលរលត់ រមែងរលត់ ក្នុងវេទនាដែលកើតអំពីមនោសម្ផ័ស្សនុ៎ះ។ រូបសញ្ញា មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងរូបសញ្ញនុ៎ះ កាលរលត់ រមែងរលត់ក្នុងរូបសញ្ញានុ៎ះ សទ្ទសញ្ញា។បេ។ គន្ធសញ្ញា រសសញ្ញា ផោដ្ឋព្វសញ្ញា ធម្មសញ្ញា មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងធម្មសញ្ញានុ៎ះ កាលរលត់ រមែងរលត់ក្នុងធម្មសញ្ញានុ៎ះ។ រូបសញ្ចេតនា មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងរូបសញ្ចេតនានុ៎ះ កាលរលត់ រមែងរលត់ក្នុងរូបសញ្ចេតនានុ៎ះ សទ្ទសញ្ចេតនា។បេ។ គន្ធសញ្ចេតនា រសសញ្ចេតនា ផោដ្ឋព្វសញ្ចេតនា ធម្មសញ្ចេតនា មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងធម្មសញ្ចេតនានុ៎ះ កាលរលត់ រមែងរលត់ក្នុងធម្មសញ្ចេតនានុ៎ះ។ រូបតណ្ហា មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងរូបតណ្ហានុ៎ះ កាលរលត់ រមែងរលត់ក្នុងរូបតណ្ហានុ៎ះ សទ្ទតណ្ហា។បេ។ គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងធម្មតណ្ហានុ៎ះ កាលរលត់ រមែងរលត់ក្នុងធម្មតណ្ហានុ៎ះ។ រូបវិតក្កៈ មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងរូបវិតក្កៈនុ៎ះ កាលរលត់ រមែងរលត់ក្នុងរូបវិតក្កៈនុ៎ះ សទ្ទវិតក្កៈ។បេ។ គន្ធវិតក្កៈ រសវិតក្កៈ ផោដ្ឋព្វវិតក្កៈ ធម្មវិតក្កៈ មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងធម្មវិតក្កៈនុ៎ះ កាលរលត់ រមែងរលត់ក្នុងធម្មវិតក្កៈនុ៎ះ។ រូបវិចារៈ មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងរូបវិចារៈនុ៎ះ កាលរលត់ រមែងរលត់ក្នុងរូបវិចារៈនុ៎ះ សទ្ទវិចារៈ។បេ។ គន្ឋវិចារៈ រសវិចារៈ ផោដ្ឋព្វវិចារៈ ធម្មវិចារៈ មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងធម្មវិចារៈនុ៎ះ កាលរលត់ រមែងរលត់ក្នុងធម្មវិចារៈនុ៎ះ។ នេះហៅថា ទុក្ខនិរោធអរិយសច្ច។
[១៦២] បណ្តាអរិយសច្ចទាំង ៤ នោះ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច តើដូម្តេច។ មគ្គដ៏ប្រសើរមានអង្គ ៨ ប្រការនេះឯង។ មគ្គដ៏ប្រសើរ មានអង្គ ៨ ប្រការ តើដូចម្តេច។ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ។
[១៦៣] បណ្តាមគ្គមានអង្គ ៨ នោះ សម្មាទិដ្ឋិ តើដូចម្តេច។ ប្រាជ្ញាដឹងច្បាស់ក្នុងកងទុក្ខ ប្រាជ្ញាដឹងច្បាស់ក្នុងតណ្ហា ជាហេតុនៃទុក្ខ ប្រាជ្ញាដឹងច្បាស់ក្នុងព្រះនិព្វាន ជាគ្រឿងរលត់នៃទុក្ខ ប្រាជ្ញាដឹងច្បាស់ក្នុងផ្លូវប្រតិបត្តិ ជាដំណើរទៅកាន់ព្រះនិព្វាន ជាគ្រឿងរលត់នៃទុក្ខ នេះហៅថា សម្មាទិដ្ឋិ។
[១៦៤] បណ្តាមគ្គមានអង្គ ៨ នោះ សម្មាសង្កប្បៈ តើដូចម្តេច។ សេចក្តីត្រិះរិះក្នុងការចេញចាកកាម សេចក្តីត្រិះរិះក្នុងការមិនព្យាបាទ សេចក្តីត្រិះរិះក្នុងការមិនបៀតបៀន នេះហៅថា សម្មាសង្កប្បៈ។
[១៦៥] បណ្តាមគ្គមានអង្គ ៨ នោះ សម្មាវាចា តើដូចម្តេច។ ការវៀរចាកពាក្យកុហក ការវៀរចាកវាចាញុះញង់គេឲ្យបែកគ្នា ការវៀរចាកវាចាទ្រគោះអាក្រក់ ការវៀរចាកពាក្យរោយរាយឥតប្រយោជន៍ នេះហៅថា សម្មាវាចា។
[១៦៦] បណ្តាមគ្គមានអង្គ ៨ នោះ សម្មាកម្មន្តៈ តើដូចម្តេច។ ការវៀរចាកបាណាតិបាត ការវៀរចាកអទិន្នាទាន ការវៀរចាកការប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ នេះហៅថា សម្មាកម្មន្តៈ។
[១៦៧] បណ្តាមគ្គមានអង្គ ៨ នោះ សម្មាអាជីវៈ តើដូចម្តេច។ អរិយសាវ័កក្នុងសាសនានេះ លះបង់ការចិញ្ចឹមជីវិតខុស ហើយសម្រេចជីវិត ដោយការចិញ្ចឹមជីវិតត្រូវ នេះហៅថា សម្មាអាជីវៈ។
[១៦៨] បណ្តាមគ្គមានអង្គ ៨ នោះ សម្មាវាយាមៈ តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ញុំាងឆន្ទះឲ្យកើត ប្រឹងប្រែង ប្រារព្ធសេចក្តីព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត ដើម្បីញុំាងពួកអកុសលធម៌ដ៏លាមក ដែលមិនទាន់កើត មិនឲ្យកើតឡើង ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធសេចក្តីព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត ដើម្បីលះបង់អកុសលធម៌ដ៏លាមក ដែលកើតហើយ។បេ។ ដើម្បីញ៉ាំងពួកកុសលធម៌ ដែលមិនទាន់កើត ឲ្យកើតឡើង។បេ។ ដើម្បីញុំាងពូកកុសលធម៌ ដែលកើតហើយ ឲ្យឋិតថេរ មិនឲ្យវិនាស ឲ្យរឹងរឹតតែចម្រើនឡើង ឲ្យធំទូលាយឡើង ឲ្យចម្រើនពោរពេញឡើង នេះហៅថា សម្មាវាយាមៈ។
[១៦៩] បណ្តាមគ្គមានអង្គ ៨ នោះ សម្មាសតិ តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញច្បាស់នូវកាយក្នុងកាយ មានព្យាយាមញុំាងកិលេសឲ្យក្តៅ ជាអ្នកដឹងខ្លួនដោយល្អ មានស្មារតីមិនប្រមាទ កម្ចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក ពិចារណាឃើញច្បាស់នូវវេទនា ក្នុងវេទនាទាំងឡាយ។បេ។ នូវចិត្ត ក្នុងចិត្ត។បេ។ ពិចារណាឃើញច្បាស់នូវធម៌ ក្នុងធម៌ទាំងឡាយ មានព្យាយាមញុំាងកិលេសឲ្យក្តៅ ជាអ្នកដឹងខ្លួនដោយល្អ មានស្មារតីមិនប្រមាទ កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក នេះហៅថា សម្មាសតិ។
[១៧០] បណ្តាមគ្គមានអង្គ ៨ នោះ សម្មាសមាធិ តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយបានដល់ឈាន ទី១ ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខៈ កើតអំពីសេចក្តីស្ងប់ស្ងាត់ ភិក្ខុបានរម្ងាប់វិតក្កៈ និងវិចារៈអស់ហើយ បានដល់ឈាន ទី២ ជាធម្មជាតកើតមានក្នុងសន្តាននៃខ្លួន មានសេចក្តីជ្រះថ្លាដ៏ឧត្តម គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខៈកើតអំពីសមាធិ ភិក្ខុមានចិត្តនឿយណាយចាកបីតិហើយ ប្រកបដោយឧបេក្ខា មានស្មារតីល្អ ជាអ្នកដឹងខ្លួនដោយប្រពៃ បានទទួលនូវសុខដោយនាមកាយ ព្រះអរិយៈទាំងឡាយ តែងសរសើរបុគ្គលដែលបានឈាន ទី៣ នោះថា បុគ្គលដែលបានឈាន ទី៣ រមែងប្រកបដោយឧបេក្ខា មានស្មារតីល្អ មានធម៌ជាគ្រឿងនៅជាសុខ ដូច្នេះ ព្រោះហេតុនៃឈាន ទី៣ ណា ក៏បានដល់នូវឈាន ទី៣ នោះ ភិក្ខុបានលះបង់សុខ និងទុក្ខអស់ហើយ មានសោមនស្ស និងទោមនស្សអស់ហើយ ក្នុងកាលមុន ក៏បានដល់នូវឈាន ទី៤ មានវេទនាមិនមែនទុក្ខ មិនមែនសុខ គឺឧបេក្ខា មានសតិដ៏បរិសុទ្ធដោយឧបេក្ខា ហើយសម្រេចសម្រាន្តនៅ នេះហៅថា សម្មាសមាធិ។ នេះហៅថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច។
ចប់ សុត្តន្តភាជនីយ។
[១៧១] សច្ចៈ ៤ គឺ ទុក្ខ ១ ទុក្ខសមុទ័យ ១ ទុក្ខនិរោធ ១ ទុក្ខនិរោធគាមិនីបដិបទា ១។
[១៧២] បណ្តាសច្ចៈទាំង ៤ នោះ ទុក្ខសមុទ័យ តើដូចម្តេច។ តណ្ហា នេះហៅថា ទុក្ខសមុទ័យ។
[១៧៣] បណ្តាសច្ចៈទាំង ៤ នោះ ទុក្ខ តើដូចម្តេច។ ពួកកិលេសដ៏សេសក្តី ពួកអកុសលធម៌ដ៏សេសក្តី ពូកកុសលមូលទាំង ៣ ប្រព្រឹត្តទៅជាមួយនឹងអាសវៈក្តី ពួកកុសលធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈដ៏សេសក្តី ពួកវិបាកនៃកុសលធម៌ និងអកុសលធម៌ទាំងឡាយ ប្រព្រឹត្តទៅជាមួយនឹងអាសវៈក្តី ទាំងពួកធម៌ណា ដែលជាកិរិយា មិនមែនកុសល មិនមែនអកុសល មិនមែនកម្មវិបាកក្តី រូបទាំងអស់ក្តី នេះហៅថា ទុក្ខ។
[១៧៤] បណ្តាសច្ចៈទាំង ៤ នោះ ទុក្ខនិរោធ តើដូចម្តេច។ ការលះបង់តណ្ហា នេះហៅថា ទុក្ខនិរោធ។
[១៧៥] បណ្តាសច្ចៈទាំង ៤ នោះ ទុក្ខនិរោធគាមិនីបដិបទា តើដូចម្តេច។ សម័យណា ភិក្ខុក្នុងសាសនានេះ ចម្រើនលោកុត្តរជ្ឈាន ជាទីស្រោចស្រង់ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់ទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ។បេ។ ក៏បានដល់នូវបឋមជ្ឈាន ជាទុក្ខាបដិបទា ទន្ធាភិញ្ញា សម័យនោះ មគ្គមានអង្គ ៨ គឺ សម្មាទិដ្ឋិ។បេ។ សម្មាសមាធិ ក៏កើតមាន។
[១៧៦] បណ្តាមគ្គមានអង្គ ៨ នោះ សម្មាទិដ្ឋិ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការយល់ត្រូវ ធម្មវិចយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មាទិដ្ឋិ។
[១៧៧] បណ្តាមគ្គមានអង្គ ៨ នោះ សម្មាសង្កប្បៈ តើដូចម្តេច។ សេចក្តីត្រិះរិះ សេចក្តីត្រិះរិះផ្សេងៗ។បេ។ សេចក្តីត្រិះរិះត្រូវ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មាសង្កប្បៈ។
[១៧៨] បណ្តាមគ្គមានអង្គ ៨ នោះ សម្មាវាចា តើដូចម្តេច។ ការវាង ការគេចចេញ ការចៀស ការវៀរចាកវចីទុច្ចរិតទាំង ៤ គឺ កិរិយាមិនធើ្វ កិរិយាមិនសាង កិរិយាមិនល្មើស ការមិនប្រព្រឹត្តកន្លងវេលា ការសម្លាប់ហេតុ ការពោលត្រូវ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មាវាចា។
[១៧៩] បណ្តាមគ្គមានអង្គ ៨ នោះ សម្មាកម្មន្តៈ តើដូចម្តេច។ ការវាង ការគេចចេញ ការចៀស ការវៀរចាកកាយទុច្ចរិតទាំង ៣ គឺ កិរិយាមិនធ្វើ កិរិយាមិនសាង កិរិយាមិនល្មើស ការមិនប្រព្រឹត្តកន្លងវេលា ការសម្លាប់ហេតុ ការងារត្រូវ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មាកម្មន្តៈ។
[១៨០] បណ្តាមគ្គមានអង្គ ៨ នោះ សម្មាអាជីវៈ តើដូចម្តេច។ ការវាង ការគេចចេញ ការចៀស ការវៀរចាកការចិញ្ចឹមជីវិតខុស គឺកិរិយាមិនធើ្វ កិរិយាមិនសាង កិរិយាមិនល្មើស ការមិនប្រព្រឹត្តកន្លងវេលា ការសម្លាប់ហេតុ ការចិញ្ចឹមជីវិតត្រូវ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មាអាជីវៈ។
[១៨១] បណ្តាមគ្គ មានអង្គ ៨ នោះ សម្មាវាយាមៈ តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។បេ។ សេចក្តីព្យាយាមត្រូវ វីរិយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មាវាយាមៈ។
[១៨២] បណ្តាមគ្គមានអង្គ ៨ នោះ សម្មាសតិ តើដូចម្តេច។ ការរលឹក ការនឹកឃើញ។បេ។ សតិត្រឹមត្រូវ សតិសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មាសតិ។
[១៨៣] បណ្តាមគ្គមានអង្គ ៨ នោះ សម្មាសមាធិ តើដូចម្តេច។ ការតម្កល់ចិត្ត។បេ។ សមាធិត្រូវ សមាធិសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មាសមាធិ។
នេះហៅថា ទុក្ខនិរោធគាមិនីបដិបទា ពួកធម៌ដ៏សេស ដែលសម្បយុត្តដោយទុក្ខនិរោធគាមិនីបដិបទា (ក៏ហៅថា ទុក្ខនិរោធគាមិនីបដិបទាដែរ)។
[១៨៤] បណ្តាសច្ចៈទាំង ៤ នោះ ទុក្ខសមុទ័យ តើដូចម្តេច។ តណ្ហា និងពួកកិលេសដ៏សេស នេះហៅថា ទុក្ខសមុទ័យ។
[១៨៥] បណ្តាសច្ចៈទាំង ៤ នោះ ទុក្ខ តើដូចម្តេច។ ពួកអកុសលធម៌ដ៏សេសក្តី ពួកកុសលមូលទាំង ៣ ប្រព្រឹត្តទៅជាមួយនឹងអាសវៈដ៏សេសក្តី ពួកកុសលធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈក្តី ពួកវិបាកនៃកុសលធម៌ និងអកុសលធម៌ទាំងឡាយ ប្រព្រឹត្តទៅជាមួយនឹងអាសវៈក្តី ទាំងពួកធម៌ណា ដែលជាកិរិយា មិនមែនកុសល មិនមែនអកុសល មិនមែនកម្មវិបាកក្តី រូបទាំងអស់ក្តី នេះហៅថា ទុក្ខ។
[១៨៦] បណ្តាសច្ចៈទាំង៤ នោះ ទុក្ខនិរោធ តើដូចម្តេច។ កិរិយាលះនូវតណ្ហាផង នូវកិលេសទាំងឡាយដ៏សេសផង នេះហៅថា ទុក្ខនិរោធ។
[១៨៧] បណ្តាសច្ចៈទាំង ៤ នោះ ទុក្ខនិរោធគាមិនីបដិបទា តើដូចម្តេច។ សម័យណា ភិក្ខុក្នុងសាសនានេះ ចម្រើនលោកុត្តរជ្ឈាន ជាទីស្រោចស្រង់ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ។បេ។ ក៏បានដល់នូវបឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា សម័យនោះ មគ្គមានអង្គ ៨ គឺ សម្មាទិដ្ឋិ។បេ។ សម្មាសមាធិ ក៏កើតមាន នេះហៅថា ទុក្ខនិរោធគាមិនីបដិបទា ពួកធម៌ដ៏សេសដែលសម្បយុត្តដោយទុក្ខនិរោធគាមិនីបដិបទា (ក៏ហៅថា ទុក្ខនិរោធគាមិនីបដិបទាដែរ)។
[១៨៨] បណ្តាសច្ចៈទាំង ៤ នោះ ទុក្ខសមុទ័យ តើដូចម្តេច។ តណ្ហាក្តី ពួកកិលេសដ៏សេសក្តី ពួកអកុសលធម៌ដ៏សេសក្តី នេះហៅថា ទុក្ខសមុទ័យ។
[១៨៩] បណ្តាសច្ចៈទាំង ៤ នោះ ទុក្ខ តើដូចម្តេច។ ពួកកុសលមូលទាំង ៣ ប្រព្រឹត្តទៅជាមួយនឹងអាសវៈក្តី ពួកកុសលធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈដ៏សេសក្តី ពួកវិបាកនៃកុសលធម៌ និងអកុសលធម៌ទាំងឡាយ ប្រព្រឹត្តទៅជាមួយនឹងអាសវៈក្តី ទាំងពួកធម៌ណា ដែលជាកិរិយា មិនមែនកុសល មិនមែនអកុសល មិនមែនកម្មវិបាកក្តី រូបទាំងអស់ក្តី នេះហៅថា ទុក្ខ។
[១៩០] បណ្តាសច្ចៈទាំង ៤ នោះ ទុក្ខនិរោធ តើដូចម្តេច។ កិរិយាលះនូវតណ្ហាក្តី នូវពួកកិលេសដ៏សេសក្តី នូវពួកអកុសលធម៌ដ៏សេសក្តី នេះហៅថា ទុក្ខនិរោធ។
[១៩១] បណ្តាសច្ចៈទាំង ៤ នោះ ទុក្ខនិរោធគាមិនីបដិបទា តើដូចម្តេច។ សម័យណា ភិក្ខុក្នុងសាសនានេះ ចម្រើនលោកុត្តរជ្ឈាន ជានិយ្យានិកៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ។បេ។ ក៏បានដល់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា សម័យនោះ មគ្គមានអង្គ ៨ គឺ សម្មាទិដ្ឋិ។បេ។ សម្មាសមាធិ ក៏កើតមាន នេះហៅថា ទុក្ខនិរោធគាមិនីបដិបទា ពួកធម៌ដ៏សេស ដែលសម្បយុត្តដោយទុក្ខនិរោធគាមិនីបដិបទា (ក៏ហៅថា ទុក្ខនិរោធគាមិនីបដិបទាដែរ)។
[១៩២] បណ្តាសច្ចៈទាំង ៤ នោះ ទុក្ខសមុទ័យ តើដូចម្តេច។ តណ្ហាក្តី ពួកកិលេសដ៏សេសក្តី ពួកអកុសលធម៌ដ៏សេសក្តី កុសលមូលទាំង ៣ ប្រព្រឹត្តទៅជាមួយនឹងអាសវៈក្តី នេះហៅថា ទុក្ខសមុទ័យ។
[១៩៣] បណ្តាសច្ចៈទាំង ៤ នោះ ទុក្ខ តើដូចម្តេច។ ពួកកុសលធម៌ ប្រព្រឹត្តទៅជាមួយនឹងអាសវៈដ៏សេសក្តី ពួកវិបាកនៃកុសលធម៌ និងអកុសលធម៌ទាំងឡាយ ប្រព្រឹត្តទៅជាមួយនឹងអាសវៈក្តី ទាំងពួកធម៌ណា ដែលជាកិរិយា មិនមែនកុសល មិនមែនអកុសល មិនមែនកម្មវិបាកក្តី រូបទាំងអស់ក្តី នេះហៅថា ទុក្ខ។
[១៩៤] បណ្តាសច្ចៈទាំង ៤ នោះ ទុក្ខនិរោធ តើដូចម្តេច។ កិរិយាលះនូវតណ្ហាក្តី នូវពួកកិលេសដ៏សេសក្តី នូវពួកអកុសលធម៌ដ៏សេសក្តី នូវពួកកុសលមូលទាំង ៣ ប្រព្រឹត្តទៅជាមួយនឹងអាសវៈក្តី នេះហៅថា ទុក្ខនិរោធ។
[១៩៥] បណ្តាសច្ចៈទាំង ៤ នោះ ទុក្ខនិរោធគាមិនីបដិបទា តើដូចម្តេច។ សម័យណា ភិក្ខុក្នុងសាសនានេះ ចម្រើនលោកុត្តរជ្ឈាន ជានិយ្យានិកៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ។បេ។ ក៏បានដល់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា សម័យនោះ មគ្គមានអង្គ ៨ គឺ សម្មាទិដ្ឋិ។បេ។ សម្មាសមាធិ ក៏កើតមាន នេះហៅថា ទុក្ខនិរោធគាមិនីបដិបទា ពួកធម៌ដ៏សេសដែលសម្បយុត្តដោយទុក្ខនិរោធគាមិនីបដិបទា (ក៏ហៅថា ទុក្ខនិរោធគាមិនីបដិបទាដែរ)។
[១៩៦] បណ្តាសច្ចៈ ទាំង ៤ នោះ ទុក្ខសមុទ័យ តើដូចម្តេច។ តណ្ហាក្តី ពួកកិលេសដ៏សេសក្តី ពួកអកុសលធម៌ដ៏សេសក្តី ពួកកុសលមូលទាំង ៣ ប្រព្រឹត្តទៅជាមួយនឹងអាសវៈក្តី ពួកកុសលធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈដ៏សេសក្តី នេះហៅថា ទុក្ខសមុទ័យ។
[១៩៧] បណ្តាសច្ចៈទាំង ៤ នោះ ទុក្ខ តើដូចម្តេច។ ពួកវិបាកនៃកុសលធម៌ និងអកុសលធម៌ទាំងឡាយ ប្រព្រឹត្តទៅជាមួយនឹងអាសវៈក្តី ទាំងពួកធម៌ណា ដែលជាកិរិយា មិនមែនកុសល មិនមែនអកុសល មិនមែនកម្មវិបាកក្តី រូបទាំងអស់ក្តី នេះហៅថា ទុក្ខ។
[១៩៨] បណ្តាសច្ចៈទាំង ៤ នោះ ទុក្ខនិរោធ តើដូចម្តេច។ កិរិយាលះនូវតណ្ហាក្តី នូវពួកកិលេសដ៏សេសក្តី នូវពួកអកុសលធម៌ដ៏សេសក្តី នូវពួកកុសលមូលទាំង ៣ ប្រព្រឹត្តទៅជាមួយនឹងអាសវៈក្តី នូវពួកកុសលធម៌ ប្រព្រឹត្តទៅជាមួយនឹងអាសវៈដ៏សេសក្តី នេះហៅថា ទុក្ខនិរោធ។
[១៩៩] បណ្តាសច្ចៈទាំង ៤ នោះ ទុក្ខនិរោធគាមិនីបដិបទា តើដូចម្តេច។ សម័យណា ភិក្ខុក្នុងសាសនានេះ ចម្រើនលោកុត្តរជ្ឈាន ជានិយ្យានិកៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់ទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ។បេ។ ក៏បានដល់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា សម័យនោះ មគ្គមានអង្គ ៨ ប្រការ គឺ សម្មាទិដ្ឋិ។បេ។ សម្មាសមាធិ ក៏កើតមាន នេះហៅថា ទុក្ខនិរោធគាមិនីបដិបទា ពួកធម៌ដ៏សេសដែលសម្បយុត្តដោយទុក្ខនិរោធគាមិនីបដិបទា (ក៏ហៅថា ទុក្ខនិរោធគាមិនីបដិបទាដែរ)។
[២០០] សច្ចៈ ៤ គឺទុក្ខ ១ ទុក្ខសមុទ័យ ១ ទុក្ខនិរោធ១ ទុក្ខនិរោធគាមិនីបដិបទា ១។
[២០១] បណ្តាសច្ចៈទាំង ៤ នោះ ទុក្ខសមុទ័យ តើដូចម្តេច។ តណ្ហា នេះហៅថា ទុក្ខសមុទ័យ។
[២០២] បណ្តាសច្ចៈទាំង ៤ នោះ ទុក្ខ តើដូចម្តេច។ ពួកកិលេសដ៏សេសក្តី ពួកអកុសលធម៌ដ៏សេសក្តី ពួកកុសលមូលទាំង ៣ ប្រព្រឹត្តទៅជាមួយនឹងអាសវៈក្តី ពួកកុសលធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈដ៏សេសក្តី ពួកវិបាកនៃកុសលធម៌ និងអកុសលធម៌ ប្រព្រឹត្តទៅជាមួយនឹងអាសវៈក្តី ទាំងពួកធម៌ណា ដែលជាកិរិយា មិនមែនកុសល មិនមែនអកុសល មិនមែនកម្មវិបាកក្តី រូបទាំងអស់ក្តី នេះហៅថា ទុក្ខ។
[២០៣] បណ្តាសច្ចៈទាំង ៤ នោះ ទុក្ខនិរោធ តើដូចម្តេច។ កិរិយាលះបង់នូវតណ្ហា នេះហៅថា ទុក្ខនិរោធ។
[២០៤] បណ្តាសច្ចៈទាំង ៤ នោះ ទុក្ខនិរោធគាមិនីបដិបទា តើដូចម្តេច។ សម័យណា ភិក្ខុក្នុងសាសនានេះ ចម្រើនលោកុត្តរជ្ឈាន ជានិយ្យានិកៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ។បេ។ ក៏បានដល់នូវបឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា សម័យនោះ មគ្គមានអង្គ ៥ គឺ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ ក៏កើតមាន។
[២០៥] បណ្តាមគ្គមានអង្គ ៥ នោះ សម្មាទិដ្ឋិ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការយល់ត្រូវ ធម្មវិចយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គរាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មាទិដ្ឋិ។
[២០៦] បណ្តាមគ្គមានអង្គ ៥ នោះ សម្មាសង្កប្បៈ តើដូចម្តេច។ សេចក្តីជញ្ជឹង សេចក្តីត្រិះរិះ សេចក្តីត្រិះរិះត្រូវ។បេ។ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មាសង្កប្បៈ។
[២០៧] បណ្តាមគ្គមានអង្គ ៥ នោះ សម្មាវាយាមៈ តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។បេ។ សេចក្តីព្យាយាមត្រូវ វីរិយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មាវាយាមៈ។
[២០៨] បណ្តាមគ្គមានអង្គ ៥ នោះ សម្មាសតិ តើដូចម្តេច។ ការរលឹក ការនឹកឃើញ។បេ។ ការរលឹកត្រូវ សតិសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មាសតិ។
[២០៩] បណ្តាមគ្គមានអង្គ ៥ នោះ សម្មាសមាធិ តើដូចម្តេច។ ការតម្កល់ចិត្ត។បេ។ សមាធិត្រូវ សមាធិសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មាសមាធិ។ នេះហៅថា ទុក្ខនិរោធគាមិនីបដិបទា ពួកធម៌ដ៏សេសដែលសម្បយុត្តដោយទុក្ខនិរោធគាមិនីបដិបទា (ក៏ហៅថា ទុក្ខនិរោធគាមិនីបដិបទាដែរ)។បេ។
[២១០] បណ្តាសច្ចៈទាំង ៤ នោះ ទុក្ខសមុទ័យ តើដូចម្តេច។ តណ្ហាក្តី ពួកកិលេសដ៏សេសក្តី ពួកអកុសលធម៌ដ៏សេសក្តី ពួកកុសលមូលទាំង ៣ ប្រព្រឹត្តទៅជាមួយនឹងអាសវៈក្តី ពួកកុសលធម៌ ប្រព្រឹត្តទៅជាមួយនឹងអាសវៈដ៏សេសក្តី នេះហៅថា ទុក្ខសមុទ័យ។
[២១១] បណ្តាសច្ចៈទាំង ៤ នោះ ទុក្ខ តើដូចម្តេច។ ពួកវិបាកនៃកុសលធម៌ និងអកុសលធម៌ទាំងឡាយ ប្រព្រឹត្តទៅជាមួយនឹងអាសវៈក្តី ទាំងពួកធម៌ណា ដែលជាកិរិយា មិនមែនកុសល មិនមែនអកុសល មិនមែនកម្មវិបាកក្តី រូបទាំងអស់ក្តី នេះហៅថា ទុក្ខ។
[២១២] បណ្តាសច្ចៈទាំង ៤ នោះ ទុក្ខនិរោធ តើដូចម្តេច។ កិរិយាលះបង់នូវតណ្ហាក្តី នូវពួកកិលេសដ៏សេសក្តី នូវពួកអកុសលធម៌ដ៏សេសក្តី នូវពួកកុសលមូលទាំង ៣ ប្រព្រឹត្តទៅជាមួយនឹងអាសវៈក្តី នូវពួកកុសលធម៌ ប្រព្រឹត្តទៅជាមួយនឹងអាសវៈដ៏សេសក្តី នេះហៅថា ទុក្ខនិរោធ។
[២១៣] បណ្តាសច្ចៈទាំង ៤ នោះ ទុក្ខនិរោធគាមិនីបដិបទា តើដូចម្តេច។ សម័យណា ភិក្ខុក្នុងសាសនានេះ ចម្រើនលោកុត្តរជ្ឈាន ជានិយ្យានិកៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ។បេ។ ក៏បានដល់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា សម័យនោះ មគ្គមានអង្គ ៥ គឺ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាយាមៈ សម្មាសតិ សម្មសមាធិ ក៏កើតមាន នេះហៅថា ទុក្ខនិរោធគាមិនីបដិបទា ពួកធម៌ដ៏សេស ដែលសម្បយុត្តដោយទុក្ខនិរោធគាមិនីបដិបទា (ក៏ហៅថា ទុក្ខនិរោធគាមិនីបដិបទាដែរ)។
[២១៤] សច្ចៈ ៤ គឺ ទុក្ខ ១ ទុក្ខសមុទ័យ ១ ទុក្ខនិរោធ ១ ទុក្ខនិរោធគាមិនីបដិបទា ១។
[២១៥] បណ្តាសច្ចៈទាំង ៤ នោះ ទុក្ខសមុទ័យ តើដូចម្តេច។ តណ្ហា នេះហៅថា ទុក្ខសមុទ័យ។
[២១៦] បណ្តាសច្ចៈទាំង ៤ នោះ ទុក្ខ តើដូចម្តេច។ ពួកកិលេសដ៏សេសក្តី ពួកអកុសលធម៌ដ៏សេសក្តី ពួកកុសលមូលទាំង ៣ ប្រព្រឹត្តទៅជាមួយនឹងអាសវៈក្តី ពួកកុសលធម៌ ប្រព្រឹត្តទៅជាមួយនឹងអាសវៈដ៏សេសក្តី ពួកវិបាកនៃកុសលធម៌ និងអកុសលធម៌ទាំងឡាយ ប្រព្រឹត្តទៅជាមួយនឹងអាសវៈក្តី ទាំងពួកធម៌ណា ដែលជាកិរិយា មិនមែនកុសល មិនមែនអកុសល មិនមែនកម្មវិបាកក្តី រូបទាំងអស់ក្តី នេះហៅថា ទុក្ខ។
[២១៧] បណ្តាសច្ចៈទាំង ៤ នោះ ទុក្ខនិរោធ តើដូចម្តេច។ កិរិយាលះបង់នូវតណ្ហា នេះហៅថា ទុក្ខនិរោធ។
[២១៨] បណ្តាសច្ចៈទាំង ៤ នោះ ទុក្ខនិរោធគាមិនីបដិបទា តើដូចម្តេច។ សម័យណា ភិក្ខុក្នុងសាសនានេះ ចម្រើនលោកុត្តរជ្ឈាន ជានិយ្យានិកៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់ទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ។បេ។ ក៏បានដល់នូវបឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា សម័យនោះ ផស្សៈក៏កើតមាន។បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន នេះហៅថា ទុក្ខនិរោធគាមិនីបដិបទា។បេ។
[២១៩] បណ្តាសច្ចៈទាំង ៤ នោះ ទុក្ខសមុទ័យ តើដូចម្តេច។ តណ្ហាក្តី ពួកកិលេសដ៏សេសក្តី ពួកអកុសលធម៌ដ៏សេសក្តី ពួកកុសលមូលទាំង ៣ ប្រព្រឹត្តទៅជាមួយនឹងអាសវៈក្តី ពួកកុសលធម៌ ប្រព្រឹត្តទៅជាមួយនឹងអាសវៈដ៏សេសក្តី នេះហៅថា ទុក្ខសមុទ័យ។
[២២០] បណ្តាសច្ចៈទាំង ៤ នោះ ទុក្ខ តើដូចម្តេច។ ពួកវិបាកនៃធម៌ទាំងឡាយជាកុសល និងអកុសល ប្រព្រឹត្តទៅជាមួយនឹងអាសវៈក្តី ទាំងពួកធម៌ណា ដែលជាកិរិយា មិនមែនកុសល មិនមែនអកុសល មិនមែនកម្មវិបាកក្តី រូបទាំងអស់ក្តី នេះហៅថា ទុក្ខ។
[២២១] បណ្តាសច្ចៈទាំង ៤ នោះ ទុក្ខនិរោធ តើដូចម្តេច។ កិរិយាលះនូវតណ្ហាក្តី នូវពួកកិលេសដ៏សេសក្តី នូវពួកអកុសលធម៌ដ៏សេសក្តី នូវពួកកុសលមូលទាំង ៣ ប្រព្រឹត្តទៅជាមួយនឹងអាសវៈក្តី នូវពួកកុសលធម៌ ប្រព្រឹត្តទៅជាមួយនឹងអាសវៈដ៏សេសក្តី នេះហៅថា ទុក្ខនិរោធ។
[២២២] បណ្តាសច្ចៈទាំង ៤ នោះ ទុក្ខនិរោធគាមិនីបដិបទា តើដូចម្តេច។ សម័យណា ភិក្ខុក្នុងសាសនានេះ ចម្រើនលោកុត្តរជ្ឈាន ជានិយ្យានិកៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់ទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ។បេ។ ក៏បានដល់នូវបឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា សម័យនោះ ផស្សៈក៏កើតមាន។បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន នេះហៅថា ទុក្ខនិរោធគាមិនីបដិបទា។
ចប់ អភិធម្មភាជនីយ។
[២២៣] អរិយសច្ច ៤ គឺ ទុក្ខអរិយសច្ច ១ ទុក្ខសមុទយអរិយសច្ច ១ ទុក្ខនិរោធអរិយសច្ច ១ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១។ បណ្តាអរិយសច្ចទាំង ៤ អរិយសច្ច ជាកុសលប៉ុន្មាន ជាអកុសលប៉ុន្មាន ជាអព្យាក្រឹតប៉ុន្មាន។បេ។ ប្រកបដោយសត្រូវប៉ុន្មាន មិនមានសត្រូវប៉ុន្មាន។
[២២៤] សមុទយសច្ច ជាអកុសល មគ្គសច្ច ជាកុសល និរោធសច្ច ជាអព្យាក្រឹត ទុក្ខសច្ច ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។ សច្ចៈ ២ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន និរោធសច្ច មិនគួរពោលថា ប្រកបដោយសុខវេទនាផង ថាប្រកបដោយទុក្ខវេទនាផង ថាប្រកបដោយអទុក្ខមសុខវេទនាផងឡើយ ទុក្ខសច្ចៈ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន មិនគួរពោលថា ប្រកបដោយសុខវេទនាផង ថាប្រកបដោយទុក្ខវេទនាផង ថាប្រកបដោយអទុក្ខមសុខវេទនាផងក៏មាន។ សច្ចៈ ២ មានវិបាកធម៌ជាប្រក្រតី និរោធសច្ច មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតី ទុក្ខសច្ច ជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតីក៏មាន។ សមុទយសច្ច ជាធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនបានកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន សច្ចៈ ២ ជាធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនបានកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន ទុក្ខសច្ច ជាធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន ជាធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនបានកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទានក៏មាន។ សមុទយសច្ច ជាធម៌សៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង សច្ចៈ ២ ជាធម៌មិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង ទុក្ខសច្ចជាធម៌សៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មងក៏មាន ជាធម៌មិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មងក៏មាន។ សមុទយសច្ច ជាធម៌ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងជាមួយនឹងវិចារៈ និរោធសច្ច ជាធម៌មិនមានវិតក្កៈ ទាំងមិនមានវិចារៈ មគ្គសច្ច ជាធម៌ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងជាមួយនឹងវិចារៈក៏មាន ជាធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន ជាធម៌មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន ទុក្ខសច្ច ជាធម៌ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងជាមួយនឹងវិចារៈក៏មាន ជាធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន ជាធម៌មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន មិនគួរពោលថា ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងជាមួយនឹងវិចារៈផង ថាមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ថាមិនមានវិតក្កៈ ទាំងមិនមានវិចារៈផងក៏មាន។ សច្ចៈ ២ ជាធម៌កើតព្រមដោយបីតិក៏មាន កើតព្រមដោយសុខៈក៏មាន កើតព្រមដោយឧបេក្ខាក៏មាន និរោធសច្ច មិនគួរពោលថា កើតព្រមដោយបីតិផង ថាកើតព្រមដោយសុខៈផង ថាកើតព្រមដោយឧបេក្ខាផងឡើយ ទុក្ខសច្ច កើតព្រមដោយបីតិក៏មាន កើតព្រមដោយសុខៈក៏មាន កើតព្រមដោយឧបេក្ខាក៏មាន មិនគួរពោលថា កើតព្រមដោយបីតិផង ថាកើតព្រមដោយសុខៈផង ថាកើតព្រមដោយឧបេក្ខាផងក៏មាន។ សច្ចៈ ២ មិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា សមុទយសច្ច គួរលះដោយទស្សនៈក៏មាន គួរលះដោយភាវនាក៏មាន ទុក្ខសច្ច គួរលះដោយទស្សនៈក៏មាន គួរលះដោយភាវនាក៏មាន មិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន។ សច្ចៈ ២ មានហេតុមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា សមុទយសច្ច មានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុគួរលះដោយភាវនាក៏មាន ទុក្ខសច្ចៈ មានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន។ សមុទយសច្ច ដល់នូវការសន្សំកពូនឡើង មគ្គសច្ចដល់នូវការមិនសន្សំកពូនឡើង និរោធសច្ច មិនដល់នូវការសន្សំកពូនឡើង ទាំងមិនដល់នូវការមិនសន្សំកពូនឡើង ទុក្ខសច្ច ដល់នូវការសន្សំកពូនឡើងក៏មាន មិនដល់នូវការសន្សំកពូនឡើង ទាំងមិនដល់នូវការមិនសន្សំកពូនឡើងក៏មាន។ មគ្គសច្ច ជារបស់សេក្ខបុគ្គល សច្ចៈ ៣ មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គល។ សមុទយសច្ច មានសភាពតូចឆ្មារ សច្ចៈ ២ ប្រមាណមិនបាន ទុក្ខសច្ច មានសភាពតូចឆ្មារក៏មាន ដល់នូវសភាពធំក៏មាន។ និរោធសច្ច មិនមានអារម្មណ៍ មគ្គសច្ច មានអារម្មណ៍ប្រមាណមិនបាន សមុទយសច្ច មានអារម្មណ៍តូចឆ្មារក៏មាន មានអារម្មណ៍ដល់នូវសភាពធំ តែមិនមែនមានអារម្មណ៍ប្រមាណមិនបានក៏មាន មិនគួរពោលថា មានអារម្មណ៍តូចឆ្មារផង ថាមានអារម្មណ៍ដល់នូវសភាពធំផងក៏មាន ទុក្ខសច្ច មានអារម្មណ៍តូចឆ្មារក៏មាន មានអារម្មណ៍ដល់នូវសភាពធំក៏មាន មានអារម្មណ៍ប្រមាណមិនបានក៏មាន មិនគួរពោលថា មានអារម្មណ៍តូចឆ្មារផង ថាមានអារម្មណ៍ដល់នូវសភាពធំផង ថាមានអារម្មណ៍ប្រមាណមិនបានផងក៏មាន។ សមុទយសច្ច ថោកទាប សច្ចៈ ២ ដ៏ឧត្តម ទុក្ខសច្ច ថោកទាបក៏មាន យ៉ាងកណ្តាលក៏មាន។ និរោធសច្ច មិនទៀង មគ្គសច្ច មានសភាពត្រូវ និងទៀង សច្ចៈ ២មានសភាពខុស និងទៀងក៏មាន មិនទៀងក៏មាន។ និរោធសច្ច មិនមានអារម្មណ៍ សមុទយសច្ច មិនគួរពោលថា មានមគ្គជាអារម្មណ៍ផង ថាមានមគ្គជាហេតុផង ថាមានមគ្គជាអធិបតីផងឡើយ មគ្គសច្ច មិនមែនមានមគ្គជាអារម្មណ៍ តែមានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន មិនគួរពោលថា មានមគ្គជាហេតុផង ថាមានមគ្គជាអធិបតីផងក៏មាន ទុក្ខសច្ច មានមគ្គជាអារម្មណ៍ តែមិនមែនមានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន មិនគួរពោលថា មានមគ្គជាអារម្មណ៍ផង ថាមានមគ្គជាអធិបតីផងក៏មាន។ សច្ចៈ ២ កើតឡើងហើយក៏មាន មិនទាន់កើតឡើង តែមិនគួរពោលថា ប្រុងនឹងកើតឡើងក៏មាន និរោធសច្ច មិនគួរពោលថា កើតឡើងហើយផង ថាមិនទាន់កើតឡើងផង ថាប្រុងនឹងកើតឡើងផងទេ ទុក្ខសច្ច កើតឡើងហើយក៏មាន មិនទាន់កើតឡើងក៏មាន ប្រុងនឹងកើតឡើងក៏មាន។ សច្ចៈ ៣ ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន និរោធសច្ច មិនគួរពោលថា ជាអតីតផង ថាជាអនាគតផង ថាជាបច្ចុប្បន្នផងឡើយ។ និរោធសច្ច មិនមានអារម្មណ៍ មគ្គសច្ច មិនគួរពោលថា មានអារម្មណ៍ជាអតីតផង ថាមានអារម្មណ៍ជាអនាគតផង ថាមានអារម្មណ៍ជាបច្ចុប្បន្នផងឡើយ សច្ចៈ ២ មានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន មិនគួរពោលថា មានអារម្មណ៍ជាអតីតផង ថាមានអារម្មណ៍ជាអនាគតផង ថាមានអារម្មណ៍ជាបច្ចុប្បន្នផងក៏មាន។ និរោធសច្ច ជាខាងក្រៅ សច្ចៈ ៣ ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។ និរោធសច្ច មិនមានអារម្មណ៍ មគ្គសច្ច មានអារម្មណ៍ខាងក្រៅ សមុទយសច្ច មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន ទុក្ខសច្ច មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន មិនគួរពោលថា មានអារម្មណ៍ខាងក្នុងផង ថាមានអារម្មណ៍ខាងក្រៅផង ថាមានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅផងក៏មាន។ សច្ចៈ ៣ មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់ ទុក្ខសច្ច ប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់ក៏មាន មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ក៏មាន មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់ក៏មាន។
[២២៥] សមុទយសច្ច ជាហេតុ និរោធសច្ច មិនមែនហេតុ សច្ចៈ ២ ជាហេតុក៏មាន មិនមែនហេតុក៏មាន។ សច្ចៈ ២ ប្រព្រឹត្តទៅជាមួយនឹងហេតុ និរោធសច្ច មិនមានហេតុ ទុក្ខសច្ចប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមានហេតុក៏មាន។ សច្ចៈ ២ ប្រកបដោយហេតុ និរោធសច្ច ប្រាសចាកហេតុ ទុក្ខសច្ច ប្រកបដោយហេតុក៏មាន ប្រាសចាកហេតុក៏មាន។ សមុទយសច្ច ជាហេតុផង ប្រព្រឹត្តទៅជាមួយនឹងហេតុផង និរោធសច្ច មិនគួរពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុផង ថាប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុផងឡើយ មគ្គសច្ច ជាហេតុផង ប្រព្រឹត្តទៅជាមួយនឹងហេតុផងក៏មាន ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុក៏មាន ទុក្ខសច្ច ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុក៏មាន មិនគួរពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុផង ថាប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុផងក៏មាន។ សមុទយសច្ច ជាហេតុផង ប្រកបដោយហេតុផង និរោធសច្ច មិនគួរពោលថា ជាហេតុ ទាំងប្រកបដោយហេតុផង ថាប្រកបដោយហេតុ តែមិនមែនហេតុផងឡើយ មគ្គសច្ច ជាហេតុផង ប្រកបដោយហេតុផងក៏មាន ប្រកបដោយហេតុ តែមិនមែនហេតុផងក៏មាន ទុក្ខសច្ច ជាហេតុផង ប្រកបដោយហេតុផងក៏មាន ប្រកបដោយហេតុ តែមិនមែនជាហេតុផងក៏មាន មិនគួរពោលថា ជាហេតុ ប្រកបដោយហេតុផង ថាប្រកបដោយហេតុ តែមិនមែនហេតុផងក៏មាន។ និរោធសច្ច មិនមែនហេតុ ទំាងមិនប្រព្រឹត្តទៅជាមួយនឹងហេតុ សមុទយសច្ច មិនគួរពោលថា មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុផង ថាមិនមែនហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុផងឡើយ មគ្គសច្ច មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនគួរពោលថា មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុផង ថាមិនមែនហេតុ ទំាងមិនប្រព្រឹត្តទៅជាមួយនឹងហេតុផងក៏មាន ទុក្ខសច្ច មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមែនហេតុ ទាំងមិនប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនគួរពោលថា មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុផង ថាមិនមែនហេតុ ទាំងមិនប្រព្រឹត្តទៅជាមួយនឹងហេតុផងក៏មាន។
[២២៦] សច្ច ៣ ប្រព្រឹត្តទៅជាមួយនឹងបច្ច័យ និរោធសច្ច មិនមានបច្ច័យ។ សច្ច ៣ មានបច្ច័យប្រជុំតាក់តែង និរោធសច្ច មិនមានបច្ច័យប្រជុំតាក់តែង។ សច្ច ៣ មិនប្រកបដោយការឃើញ ទុកសច្ច ប្រកបដោយការឃើញក៏មាន មិនប្រកបដោយការឃើញក៏មាន។ សច្ច ៣ មិនប្រកបដោយការប៉ះពាល់ ទុក្ខសច្ច ប្រកបដោយការប៉ះពាល់ក៏មាន មិនប្រកបដោយការប៉ះពាល់ក៏មាន។ សច្ច ៣ ជារូប ទុកសច្ច ជារូបក៏មាន ជាអរូបក៏មាន។ សច្ច ២ ជាលោកិយ សច្ច ២ ទៀត ជាលោកកុត្តរ។ សច្ចទាំងនោះ គួរដឹងច្បាស់ដោយវិញ្ញាណណាមួយក៏មាន មិនគួរដឹងច្បាស់ដោយវិញ្ញាណណាមួយក៏មាន។
[២២៧] សមុទយសច្ច ជាអាសវៈ សច្ច ២ មិនមែនអាសវៈ ទុក្ខសច្ច ជាអាសវៈក៏មាន មិនមែនអាសវៈក៏មាន។ សច្ច ២ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ សច្ចៈ ២ មិនមានអាសវៈ។ សមុទយសច្ច ប្រកបដោយអាសវៈ សច្ចៈ ២ ប្រាសចាកអាសវៈ ទុក្ខសច្ច ប្រកបដោយអាសវៈក៏មាន ប្រាសចាកអាសវៈក៏មាន។ សមុទយសច្ចៈ ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ សច្ចៈ ២ មិនគួរពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ថាប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈផងឡើយ ទុក្ខសច្ចៈ ជាអាសវៈ ទំាងប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈក៏មាន។ សមុទយសច្ចៈ ជាអាសវៈ ទាំងប្រកបដោយអាសវៈ សច្ចៈ ២ មិនគួរពោលថា ជាអាសវៈ ទាំងប្រកបដោយអាសវៈផង ថាប្រកបដោយអាសវៈ តែមិនមែនអាសវៈផងឡើយ ទុក្ខសច្ចៈ ជាអាសវៈ ទាំងប្រកបដោយអាសវៈក៏មាន ប្រកបដោយអាសវៈ តែមិនមែនអាសវៈក៏មាន មិនគួរពោលថា ជាអាសវៈ ទាំងប្រកបដោយអាសវៈផង ថាប្រកបដោយអាសវៈ តែមិនមែនអាសវៈផងក៏មាន សច្ច ២ ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ សមុទយសច្ចៈ មិនគួរពោលថា ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ថាប្រាសចាកអាសវៈ ទាំងមិនមានអាសវៈផងឡើយ ទុក្ខសច្ចៈ ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន មិនគួរពោលថា ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ថាប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ថាប្រាសចាកអាសវៈ ទាំងមិនមានអាសវៈផងក៏មាន ។
[២២៨] សមុទយសច្ចៈ ជាសញ្ញោជនៈ សច្ចៈ ២ មិនមែនសញ្ញោជនៈ ទុក្ខសច្ច ជាសញ្ញោជនៈក៏មាន មិនមែនសញ្ញោជនៈក៏មាន។ សច្ចៈ ២ ជាប្រយោជន៍ដល់សញ្ញោជនៈ សច្ចៈ ២ មិនមែនជាប្រយោជន៍ដល់សញ្ញោជនៈ។ សមុទយសច្ច ប្រកបដោយសញ្ញោជនៈ សច្ចៈ ២ ប្រាសចាកសញ្ញោជនៈ ទុក្ខសច្ចៈ ប្រកបដោយសញ្ញោជនៈក៏មាន ប្រាសចាកសញ្ញោជនៈក៏មាន។ សមុទយសច្ចៈ ជាសញ្ញោជនៈ ទាំងជាប្រយោជន៍ដល់សញ្ញោជនៈ សច្ចៈ ២ មិនគួរពាលថា ជាសញ្ញោជនៈ ទាំងជាប្រយោជន៍ដល់សញ្ញោជនៈផង ថាជាប្រយោជន៍ដល់សញ្ញោជនៈ តែមិនមែនសញ្ញោជនៈផងឡើយ ទុក្ខសច្ចៈ ជាសញ្ញោជនៈ ទាំងជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន ជាប្រយោជន៍ដល់សញ្ញោជនៈ តែមិនមែនសញ្ញោជនៈ ក៏មាន។ សមុទយសច្ច ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈ សច្ចៈ ២ មិនគួរពោលថា ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈផង ថាប្រកបដោយសញ្ញោជនៈ តែមិនមែនសញ្ញោជនៈផងឡើយ ទុក្ខសច្ចៈ ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញាជនៈក៏មាន ប្រកបដោយសញ្ញោជនៈ តែមិនមែនសញ្ញោជនៈក៏មាន មិនគួរពោលថា ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈផង ថាប្រកបដោយសញ្ញាជនៈ តែមិនមែនសញ្ញោជនៈផងក៏មាន។ សច្ច ២ ប្រាសចាកសញ្ញាជនៈ ទាំងមិនជាប្រយោជន៍ដល់សញ្ញាជនៈ សមុទយសច្ចៈ មិនគួរពោលថា ប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈផង ថាប្រាសចាកសញ្ញោជនៈ ទាំងមិនជាប្រយោជន៍ដល់សញ្ញោជនៈផងឡើយ ទុក្ខសច្ចៈ ប្រាសចាកសញ្ញោជន តែជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន មិនគួរពោលថា ប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈផង ថាប្រាសចាកសញ្ញោជនៈ ទាំងមិនជាប្រយោជន៍ដល់សញ្ញោជនៈផងក៏មាន។
[២២៩] សមុទយសច្ចៈ ជាគន្ថៈ សច្ចៈ ២ មិនមែនគន្ថៈ ទុក្ខសច្ចៈ ជាគន្ថៈក៏មាន មិនមែនគន្ថៈក៏មាន។ សច្ចៈ ២ គន្ថៈគប្បីដោតក្រង សច្ចៈ ២ គន្ថៈមិនគប្បីដោតក្រង។ សច្ចៈ ២ ប្រាសចាកគន្ថៈ សច្ចៈ ២ ប្រកបដោយគន្ថៈក៏មាន ប្រាសចាកគន្ថៈក៏មាន។ សមុទយសច្ចៈ ជាគន្ថៈផង គន្ថៈគប្បីដោតក្រងផង សច្ច ២ មិនគួរពោលថា ជាគន្ថៈ ទាំងគន្ថៈគប្បីដោតក្រងផង ថាគន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈផងឡើយ ទុក្ខសច្ចៈ ជាគន្ថៈ ទាំងគន្ថៈគប្បីដោតក្រងក៏មាន គន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈក៏មាន។ សមុទយសច្ច ជាគន្ថៈ ទាំងប្រកបដោយគន្ថៈក៏មាន មិនគួរពោលថា ជាគន្ថៈ ទាំងប្រកបដោយគន្ថៈផង ថាប្រកបដោយគន្ថៈ តែមិនមែនគន្ថៈផងក៏មាន សច្ចៈ ២ មិនគួរពោលថា ជាគន្ថៈ ទាំងប្រកបដោយគន្ថៈផង ថាប្រកបដោយគន្ថៈ តែមិនមែនគន្ថៈផងឡើយ ទុក្ខសច្ច ជាគន្ថៈ ទាំងប្រកបដោយគន្ថៈក៏មាន ប្រកបដោយគន្ថៈ តែមិនមែនគន្ថៈក៏មាន មិនគួរពោលថា ជាគន្ថៈ ទាំងប្រកបដោយគន្ថៈផង ថាប្រកបដោយគន្ថៈ តែមិនមែនគន្ថៈផងក៏មាន។ សច្ចៈ ២ ប្រាសចាកគន្ថៈ ទាំងគន្ថៈមិនគប្បីដោតក្រង សច្ចៈ ២ ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រងក៏មាន មិនគួរពោលថា ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រងផង ថាប្រាសចាកគន្ថៈ ទាំងគន្ថៈ មិនគប្បីដោតក្រងផងក៏មាន។
[២៣០] សមុទយសច្ចៈ ជាឱឃៈ។បេ។ ជាយោគៈ។បេ។ ជានីវរណៈ សច្ចៈ ២ មិនមែននីវរណៈ ទុក្ខសច្ចៈ ជានីវរណៈក៏មាន មិនមែននីវរណៈក៏មាន។ សច្ចៈ ២ ជាប្រយោជន៍ដល់នីវរណៈ។ សច្ចៈ ២ មិនមែនជាប្រយោជន៍ដល់នីវរណៈ។ សមុទយសច្ចៈ ប្រកបដោយនីវរណៈ សច្ចៈ ២ ប្រាសចាកនីវរណៈ ទុក្ខសច្ចៈ ប្រកបដោយនីវរណៈក៏មាន ប្រាសចាកនីវរណៈក៏មាន។ សមុទយសច្ចៈ ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈ សច្ចៈ ២ មិនគួរពោលថា ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈផង ថាជាប្រយោជន៍ដល់នីវរណៈ តែមិនមែននីវរណៈផងឡើយ ទុក្ខសច្ចៈ ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈក៏មាន ជាប្រយាជន៍ដល់នីវរណៈ តែមិនមែននីវរណៈក៏មាន។ សមុទយសច្ចៈ ជានីវរណៈ ទាំងប្រកបដោយនីវរណៈ សច្ចៈ ២ មិនគួរពោលថា ជានីវរណៈ ទាំងប្រកបដោយនីវរណៈផង ថាប្រកបដោយនីវរណៈ តែមិនមែននីវរណៈផងឡើយ ទុក្ខសច្ចៈ ជានីវរណៈ ទាំងប្រកបដោយនីវរណៈក៏មាន ប្រកបដោយនីវរណៈ តែមិនមែននីវរណៈក៏មាន មិនគួរពោលថា ជានីវរណៈ ទាំងប្រកបដោយនីវរណៈផង ថាប្រកបដោយនីវរណៈ តែមិនមែននីវរណៈផងក៏មាន។ សច្ចៈ ២ ប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈ សមុទយសច្ចៈ មិនគួរពោលថា ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈផង ថាប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈផងឡើយ ទុក្ខសច្ចៈ ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈក៏មាន មិនគួរពោលថា ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈផង ថាប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈផងក៏មាន ។
[២៣១] សច្ចៈ ៣ មិនមែនបរាមាសៈ ទុក្ខសច្ចៈ ជាបរាមាសៈក៏មាន មិនមែនបរមាសៈក៏មាន។ សច្ចៈ ២ បរាមាសៈស្ទាបអងែ្អលហើយ សច្ចៈ ២ បរាមាសៈមិនស្ទាបអងែ្អលហើយ។ សច្ចៈ ២ ប្រាសចាកបរាមាសៈ សមុទយសច្ច ប្រកបដោយបរាមាសៈក៏មាន ប្រាសចាកបរាមាសៈក៏មាន ទុក្ខសច្ចៈ ប្រកបដោយបរាមាសៈក៏មាន ប្រាសចាកបរាមាសៈក៏មាន មិនគួរពោលថា ប្រកបដោយបរាមាសៈផង ថាប្រាសចាកបរាមាសៈផងក៏មាន។ សមុទយសច្ច មិនគួរពោលថា ជាបរាមាសៈ ទាំងបរាមាសៈស្ទាបអង្អែលឡើយ បរាមាសៈស្ទាបអង្អែលហើយ តែមិនមែនជាបរាមាសៈ សច្ចៈ ២ មិនគួរពោលថា ជាបរាមាសៈ ទាំងបរាមាសៈស្ទាបអង្អែលផង ថាបរាមាសៈស្ទាបអង្អែលហើយ តែមិនមែនបរាមាសៈផងឡើយ ទុក្ខសច្ចៈ ជាបរមាសៈ ទាំងបរាមាសៈស្ទាបអង្អែលហើយក៏មាន បរាមាសៈស្ទាបអង្អែលហើយ តែមិនមែនបរាមាសៈក៏មាន។ សច្ចៈ ២ ប្រាសចាកបរាមាសៈ ទាំងបរាមាសៈមិនស្ទាបអង្អែលហើយ សច្ចៈ ២ ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែលហើយក៏មាន មិនគួរពោលថា ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែលហើយផង ថាប្រាសចាកបរាមាសៈ ទាំងបរាមាសៈមិនស្ទាបអង្អែលផងក៏មាន។
[២៣២] សច្ចៈ ២ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ និរោធសច្ច មិនមានអារម្មណ៍ ទុក្ខសច្ច ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ក៏មាន មិនមានអារម្មណ៍ក៏មាន។ សច្ចៈ ៣ មិនមែនចិត្ត ទុក្ខសច្ច ជាចិត្តក៏មាន មិនមែនចិត្តក៏មាន។ សច្ចៈ ២ ជាចេតសិក និរោធសច្ចមិនមែនចេតសិក ទុក្ខសច្ច ជាចេតសិកក៏មាន មិនមែនចេតសិកក៏មាន។ សច្ចៈ ២ ប្រកបដោយចិត្ត និរោធសច្ច ប្រាសចាកចិត្ត ទុក្ខសច្ច ប្រកបដោយចិត្តក៏មាន ប្រាសចាកចិត្តក៏មាន មិនគួរពោលថា ប្រកបដោយចិត្តផង ថាប្រាសចាកចិត្តផងក៏មាន។ សច្ចៈ ២ ច្រឡំដោយចិត្ត និរោធសច្ចៈ មិនច្រឡំដោយចិត្ត ទុក្ខសច្ចៈ ច្រឡំដោយចិត្តក៏មាន មិនច្រឡំដោយចិត្តក៏មាន មិនគួរពោលថា ច្រឡំដោយចិត្តផង ថាមិនច្រឡំដោយចិត្តផងក៏មាន។ សច្ចៈ ២ តាំងឡើងអំពីចិត្ត និរោធសច្ចៈ មិនតំាងឡើងអំពីចិត្ត ទុក្ខសច្ចៈ តាំងឡើងអំពីចិត្តក៏មាន មិនតាំងឡើងអំពីចិត្តក៏មាន។ សច្ចៈ ២ កើតជាមួយនឹងចិត្ត និរោធសច្ចៈ មិនកើតជាមួយនឹងចិត្ត ទុក្ខសច្ចៈ កើតជាមួយនឹងចិត្តក៏មាន មិនកើតជាមួយនឹងចិត្តក៏មាន។ សច្ចៈ ២ ប្រព្រឹត្តទៅតាមចិត្ត និរោធសច្ចៈ មិនប្រព្រឹត្តទៅតាមចិត្ត ទុក្ខសច្ចៈ ប្រព្រឹត្តទៅតាមចិត្តក៏មាន មិនប្រព្រឹត្តទៅតាមចិត្តក៏មាន។ សច្ចៈ ២ ច្រឡំ ទាំងតាំងឡើងអំពីចិត្ត និរោធសច្ចៈ មិនច្រឡំ មិនតាំងឡើងអំពីចិត្ត ទុក្ខសច្ចៈ ច្រឡំ ទាំងតាំងឡើងអំពីចិត្តក៏មាន មិនច្រឡំ មិនតាំងឡើងអំពីចិត្តក៏មាន សច្ចៈ ២ ច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត និរោធសច្ច មិនច្រឡំ មិនតាំងឡើង មិនកើតជាមួយនឹងចិត្ត ទុក្ខសច្ចៈ ច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្តក៏មាន មិនច្រឡំ មិនតាំងឡើង មិនកើតជាមួយនឹងចិត្តក៏មាន។ សច្ចៈ ២ ច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្ត និរោធសច្ចៈ មិនច្រឡំ មិនតាំងឡើង មិនប្រព្រឹត្តទៅតាមចិត្ត ទុក្ខសច្ចៈ ច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្តក៏មាន មិនច្រឡំ មិនតាំងឡើង មិនប្រព្រឹត្តទៅតាមចិត្តក៏មាន។ សច្ចៈ ៣ ជាខាងក្រៅ ទុក្ខសច្ចៈ ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន។ សច្ចៈ ៣ មិនមែនឧបាទា ទុក្ខសច្ចៈ ជាឧបាទាក៏មាន មិនមែនឧបាទាក៏មាន។ សច្ចៈ ៣ ត្រូវកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនបានកាន់យកហើយ ទុក្ខសច្ចៈ ត្រូវកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយក៏មាន ត្រូវកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនបានកាន់យកហើយក៏មាន។
[២៣៣] សមុទយសច្ចៈ ជាឧបាទាន សច្ចៈ ២ មិនមែនឧបាទាន ទុក្ខសច្ចៈ ជាឧបាទានក៏មាន មិនមែនឧបាទានក៏មាន។ សច្ចៈ ២ ជាប្រយោជន៍ដល់ឧបាទាន សច្ចៈ ២ មិនជា ប្រយោជន៍ដល់ឧបាទាន។ សច្ចៈ ២ ប្រាសចាកឧបាទាន សច្ចៈ ២ ប្រកបដោយឧបាទានក៏មាន ប្រាសចាកឧបាទានក៏មាន។ សមុទយសច្ច ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទាន សច្ចៈ ២ មិនគួរពោលថា ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧទានផង ថាជាប្រយោជន៍ដល់ឧបាទាន តែមិនមែនឧបាទានផងឡើយ ទុក្ខសច្ចៈ ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនឧបាទានក៏មាន។ សមុទយសច្ច ជាឧបាទាន ទាំងប្រកបដោយឧបាទានក៏មាន មិនគួរពោលថា ជាឧបាទាន ទាំងប្រកបដោយឧបាទានផង ថាប្រកបដោយឧបាទាន តែមិនមែនឧបាទានផងក៏មាន សច្ចៈ ២ មិនគួរពោលថាជាឧបាទាន ទាំងប្រកបដោយឧបាទានផង ថាប្រកបដោយឧបាទាន តែមិនមែនឧបាទានផងឡើយ ទុក្ចសច្ច ជាឧបាទាន ទាំងប្រកបដោយឧបាទានក៏មាន ប្រកបដោយឧបាទាន តែមិនមែនឧបាទានក៏មាន មិនគួរពោលថា ជាឧបាទាន ទាំងប្រកបដោយឧបាទានផង ថាប្រកបដោយឧបាទាន តែមិនមែនឧបាទានផងក៏មាន។ សច្ចៈ ២ ប្រាសចាកឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទាន សច្ចៈ ២ ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទានក៏មាន មិនគួរពោលថា ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទានផង ថាប្រាសចាកឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទានផងក៏មាន។
[២៣៤] សមុទយសច្ចៈ ជាកិលេស សច្ចៈ ២ មិនមែនកិលេស ទុក្ខសច្ចៈ ជាកិលេសក៏មាន មិនមែនកិលេសក៏មាន។ សច្ចៈ ២ គួរដល់សេចក្តីសៅហ្មង សច្ចៈ ២ មិនគួរដល់សេចក្តីសៅហ្មង។ សមុទយសច្ចៈ ប្រកបដោយសេចក្តីសៅហ្មង សច្ចៈ ២ មិនប្រកបដោយសេចក្តីសៅហ្មង ទុក្ខសច្ចៈ ប្រកបដោយសេចក្តីសៅហ្មងក៏មាន មិនប្រកបដោយសេចក្តីសៅហ្មងក៏មាន។ សមុទយសច្ចៈ ប្រកបដោយកិលេស សច្ចៈ ២ ប្រាសចាកកិលេស ទុក្ខសច្ចៈ ប្រកបដោយកិលេសក៏មាន ប្រាសចាកកិលេសក៏មាន។ សមុទយសច្ចៈ ជាកិលេស ទាំងគួរដល់សេចក្តីសៅហ្មង សច្ចៈ ២ មិនគួរពោលថា ជាកិលេស ទាំងគួរដល់សេចក្តីសៅហ្មងផង ថាគួរដល់សេចក្តីសៅហ្មង តែមិនមែនកិលេសផងឡើយ ទុក្ខសច្ច ជាកិលេស ទាំងគួរដល់សេចក្តីសៅហ្មងក៏មាន គួរដល់សេចក្តីសៅហ្មង តែមិនមែនកិលេសក៏មាន។ សមុទយសច្ចៈ ជាកិលេស ទាំងប្រកបដោយសេចក្តីសៅហ្មង សច្ចៈ ២ មិនគួរពោលថា ជាកិលេស ទាំងប្រកបដោយសេចក្តីសៅហ្មងផង ថាប្រកបដោយសេចក្តីសៅហ្មង តែមិនមែនកិលេសផងឡើយ ទុក្ខសច្ចៈ ជាកិលេស ទាំងប្រកបដោយសេចក្តីសៅហ្មងក៏មាន ប្រកបដោយសេចក្តីសៅហ្មង តែមិនមែនកិលេសក៏មាន មិនគួរពោលថា ជាកិលេស ទាំងប្រកបដោយសេចក្តីសៅហ្មងផង ថាប្រកបដោយសេចក្តីសៅហ្មង តែមិនមែនកិលេសផងក៏មាន។ សមុទយសច្ចៈ ជាកិលេស ទាំងប្រកបដោយកិលេស សច្ចៈ ២ មិនគួរពោលថា ជាកិលេស ទាំងប្រកបដោយកិលេសផង ថាប្រកបដោយកិលេស តែមិនមែនកិលេសផងឡើយ ទុក្ខសច្ច ជាកិលេស ទាំងប្រកបដោយកិលេសក៏មាន ប្រកបដោយកិលេស តែមិនមែនកិលេសក៏មាន មិនគួរពោលថា ជាកិលេស ទាំងប្រកបដោយកិលេសផង ថាប្រកបដោយកិលេស តែមិនមែនកិលេសផងក៏មាន។ សច្ចៈ ២ ប្រាសចាកកិលេស ទាំងមិនគួរដល់នូវសេចក្តីសៅហ្មង សមុទយសច្ច មិនគួរពោលថា ប្រាសចាកកិលេស តែគួរដល់សេចក្តីសៅហ្មងផង ថាប្រាសចាកកិលេស ទាំងមិនគួរដល់សេចក្តីសៅហ្មងផងឡើយ ទុក្ខសច្ចៈ ប្រាសចាកកិលេស តែគួរដល់សេចក្តីសៅហ្មងក៏មាន មិនគួរពោលថា ប្រាសចាកកិលេស តែគួរដល់សេចក្តីសៅហ្មងផង ថាប្រាសចាកកិលេស ទាំងមិនគួរដល់សេចក្តីសៅហ្មងផងក៏មាន។
[២៣៥] សច្ចៈ ២ មិនគួរលះដោយទស្សនៈ សច្ចៈ ២ គួរលះដោយទស្សនៈក៏មាន មិនគួរលះដោយទស្សនៈក៏មាន។ សច្ចៈ ២ មិនគួរលះដោយភាវនា សច្ចៈ ២ គួរលះដោយភាវនាក៏មាន មិនគួរលះដោយភាវនាក៏មាន។ សច្ចៈ ២ មានហេតុមិនគួរលះដោយទស្សនៈ សច្ចៈ ២ មានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុមិនគួរលះដោយទស្សនៈក៏មាន។ សច្ចៈ ២ មានហេតុមិនគួរលះដោយភាវនា សច្ចៈ ២ មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយភាវនាក៏មាន។ សមុទយសច្ចៈ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ និរោធសច្ចៈ មិនមានវិតក្កៈ សច្ចៈ ២ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈក៏មាន មិនមានវិតក្កៈក៏មាន។ សមុទយសច្ច ប្រព្រឹត្តទៅជាមួយនឹងវិចារៈ និរោធសច្ច មិនមានវិចារៈ សច្ច ២ ប្រព្រឹត្តទៅជាមួយនឹងវិចារៈក៏មាន មិនមានវិចារៈក៏មាន។ និរោធសច្ចៈ មិនមានបីតិ សច្ចៈ ៣ ប្រព្រឹត្តទៅជាមួយនឹងបីតិក៏មាន មិនមានបីតីក៏មាន។ និរោធសច្ចៈ មិនកើតព្រមដោយសុខៈ សច្ចៈ ៣ កើតព្រមដោយសុខៈក៏មាន មិនកើតព្រមដោយសុខៈក៏មាន។ និរោធសច្ចៈមិនកើតព្រមដោយឧបេក្ខា សច្ចៈ ៣ កើតព្រមដោយឧបេក្ខាក៏មាន មិនកើតព្រមដោយឧបេក្ខាក៏មាន។ សមុទយសច្ច ជាកាមាវចរ សច្ចៈ ២ មិនមែនកាមាវចរ ទុក្ខសច្ចៈ ជាកាមាវចរក៏មាន មិនមែនកាមាវចរក៏មាន។ សច្ចៈ ៣ មិនមែនរូបាវចរ ទុក្ខសច្ចៈជារូបបាវចរក៏មាន មិនមែនរូបាវចរក៏មាន។ សច្ចៈ ៣ មិនមែនអរូបាវចរ ទុក្ខសច្ចៈ ជាអរូបាវចរក៏មាន មិនមែនអរូបបាវចរក៏មាន។ សច្ចៈ ២ ជាបរិយាបន្នៈ (រាប់បញ្ចូលក្នុងតេភូមិកវដ្តៈ) សច្ចៈ ២ ជាអបរិយាបន្នៈ (មិនរាប់បញ្ចូលក្នុងតេភូមិកវដ្តៈ)។ មគ្គសច្ចៈជានិយ្យានិកៈ (ធម៌ជាគ្រឿងចេញចាកវដ្តៈ) សច្ចៈ ៣ ជាអនិយ្យានិកៈ។ មគ្គសច្ចៈ ជានិយតៈ (ទៀង) និរោធសច្ចៈ ជាអនិយតៈ (មិនទៀង) សច្ចៈ ២ ជានិយតៈក៏មាន ជាអនិយតៈក៏មាន។ សច្ចៈ ២ ជាសឧត្តរៈ (ធម៌ជាគ្រឿងរើខ្លួន) សច្ចៈ ២ ជាអនុត្តរៈ (ធម៌មិនមែនជាគ្រឿងរើខ្លួន)។ សមុទយសច្ចៈ ជាសរណៈ (ធម៌ប្រកបដោយសត្រូវ) សច្ចៈ ២ ជាអរណៈ (មិនប្រកបដោយសត្រូវ) ទុក្ខសច្ចៈ ជាសរណៈក៏មាន ជាអរណៈក៏មាន។
ចប់ បញ្ហាបុច្ឆកៈ។
ចប់ សច្ចវិភង្គ។
ឥន្ទ្រិយវិភង្គ
[២៣៦] ឥន្ទ្រិយ ២២ គឺ ចក្ខុន្ទ្រិយ (ឥន្ទ្រិយ គឺភ្នែក) សោតិន្ទ្រិយ (ឥន្ទ្រិយ គឺត្រចៀក) ឃានិន្ទ្រិយ (ឥន្ទ្រិយ គឺច្រមុះ) ជិវិ្ហន្ទ្រិយ (ឥន្ទ្រិយ គឺអណ្តាត) កាយិន្ទ្រិយ (ឥន្ទ្រិយ គឺកាយ) មនិន្ទ្រិយ (ឥន្ទ្រិយ គឺចិត្ត) ឥត្ថិន្ទ្រិយ (ឥន្ទ្រិយ គឺភេទស្រី) បុរិសិន្ទ្រិយ (ឥន្ទ្រិយ គឺភេទប្រុស) ជីវិតិន្ទ្រិយ (ឥន្ទ្រិយ គឺជីវិត) សុខិន្ទ្រិយ (ឥន្ទ្រិយ គឺសុខ) ទុក្ខិន្ទ្រិយ (ឥន្ទ្រិយ គឺទុក្ខ) សោមនស្សិន្ទ្រិយ (ឥន្ទ្រិយ គឺសោមនស្ស) ទោមនស្សិន្ទ្រិយ (ឥន្ទ្រិយ គឺទោមនស្ស) ឧបេក្ខិន្ទ្រិយ (ឥន្ទ្រិយ គឺឧបេក្ខា) សទ្ធិន្ទ្រិយ (ឥន្ទ្រិយ គឺសទ្ធា) វីរិយិន្ទ្រិយ (ឥន្ទ្រិយ គឺវីរិយៈ) សតិន្ទ្រិយ (ឥន្ទ្រិយ គឺសតិ) សមាធិន្ទ្រិយ (ឥន្ទ្រិយ គឺសមាធិ) បញ្ញិន្ទ្រិយ (ឥន្ទ្រិយ គឺបញ្ញា) អនញ្ញតញ្ញស្សាមីតិន្ទ្រិយ [ឥន្ទ្រិយរបស់បុគ្គលដែលប្រតិបត្តិដោយគិតថា អាត្មាអញនឹងដឹងច្បាស់នូវធម៌ ដែលជនដទៃមិនដឹងហើយ គឺអមតនិព្វាន ឬចតុស្សច្ចធម៌។] អញ្ញិន្ទ្រិយ [ឥន្ទ្រិយគឺការដឹងច្បាស់នូវអមតនិព្វាន ឬចតុស្សច្ចធម៌។] អញ្ញាតាវិន្ទ្រិយ [ឥន្ទ្រិយរបស់បុគ្គលអ្នកដឹងច្បាស់នូវអមតនិព្វាន ឬចតុស្សច្ចធម៌ គឺព្រះខីណាស្រព ដែលមានញាណកិច្ចសម្រេចហើយ ក្នុងសច្ចៈទាំង ៤។]។
[២៣៧] បណ្តាឥន្ទ្រិយទាំងនោះ ចក្ខុន្ទ្រិយ តើដូចមេ្តច។ ចក្ខុណា គឺប្រសាទ អាស្រ័យមហាភូត ទាំង ៤។បេ។ ហៅថា ស្រុកទំនេរក៏បាន នេះហៅថា ចក្ខុន្ទ្រិយ។ បណ្តាឥន្ទ្រិយទាំងនោះ សោតិន្ទ្រិយ។បេ។ ឃានិន្ទ្រិយ។បេ។ ជិវ្ហិន្ទ្រិយ។បេ។ កាយិន្ទ្រិយ តើដូចម្តេច។ កាយណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤។បេ។ ហៅថា ស្រុកទំនេរក៏បាន នេះហៅថា កាយិន្ទ្រិយ។ បណ្តាឥន្ទ្រិយទាំងនោះ មនិន្ទ្រិយ តើដូចម្តេច។ មនិន្ទ្រិយ មានប្រការមួយ ដ៏សម្បយុត្តដោយផស្សៈ។បេ។ មនិន្ទ្រិយ មានច្រើនប្រការយ៉ាងនេះឯង នេះហៅថា មនិន្ទ្រិយ។
[២៣៨] បណ្តាឥន្ទ្រិយទាំងនោះ ឥត្ថិន្ទ្រិយ តើដូចម្តេច។ ភេទនៃស្ត្រី និមិត្តនៃស្រ្តី លំនំានៃស្រ្តី អាកប្បកិរិយានៃស្ត្រី ភាពនៃស្រ្តី បែបភាពនៃស្រ្តីណា របស់ស្រ្តី នេះហៅថា ឥត្ថិន្រ្ទិយ។ បណ្តាឥន្រ្ទិយទាំងនោះ បុរិសិន្ទ្រិយ តើដូចម្តេច។ ភេទនៃបុរស និមិត្តនៃបុរស លំនាំនៃបុរស ឫក្សពានៃបុរស ភាពនៃបុរស បែបភាពនៃបុរសណា របស់បុរស នេះហៅថា បុរិសិន្ទ្រិយ។ បណ្តាឥន្ទ្រិយទាំងនោះ ជីវិតិន្ទ្រិយ តើដូចម្តេច។ ជីវិតិន្ទ្រិយ មានប្រការ ២ គឺរូបជីវិតិន្ទ្រិយ ១ អរូបជីវិតិន្ទ្រិយ ១។ បណ្តាជីវិតិន្ទ្រិយទាំងនោះ រូបជីវិតិន្ទ្រិយ តើដូចម្តេច។ អាយុ ការឋិតនៅ ការតាំងនៅ ការញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ការរំកិលទៅ ការប្រព្រឹត្តិទៅ ការរក្សា ការរស់នៅ ធម្មជាតជាធំក្នុងការរស់នៅណា នៃធម៌ដែលមានរូបទាំងនោះ នេះហៅថា រូបជីវិតិន្ទ្រិយ។ បណ្តាជីវិតិន្ទ្រិយទាំងនោះ អរូបជីវិតិន្ទ្រិយ តើដូចមេ្តច។ អាយុ ការឋិតនៅ ការតាំងនៅ ការញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ការរំកិលទៅ ការប្រព្រឹត្តិទៅ ការរក្សា ការរស់នៅ ធម្មជាតជាធំក្នុងការរស់នៅណា នៃធម៌ដែលមិនមានរូបទាំងនោះ នេះហៅថា អរូបជីវិតិន្ទ្រិយ។
[២៣៩] បណ្តាឥន្ទ្រិយទាំងនោះ សុខិន្ទ្រិយ តើដូចម្តេច។ ការឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងកាយ សេចក្តីសុខប្រព្រឹត្តទៅក្នុងកាយ ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីកាយសម្ផ័ស្ស វេទនាដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីកាយសម្ផ័ស្សណា នេះហៅថា សុខិន្រ្ទិយ។ បណ្តាឥន្ទ្រិយទាំងនោះ ទុក្ខិន្ទ្រិយ តើដូចម្តេច។ ការមិនឆ្ងាញ់ពិសាប្រព្រឹត្តទៅក្នុងកាយ សេចក្តីទុក្ខប្រព្រឹត្តទៅក្នុងកាយ ការទទួលអារម្មណ៍មិនឆ្ងាញ់ពិសាជាទុក្ខ ដែលកើតអំពីកាយសម្ផ័ស្ស វេទនាមិនឆ្ងាញ់ពិសាជាទុក្ខ ដែលកើតអំពីកាយសម្ផ័ស្សណា នេះហៅថា ទុក្ខិន្ទ្រិយ។ បណ្តាឥន្ទិ្រយទាំងនោះ សោមនស្សិន្ទ្រិយ តើដូចម្តេច។ ការឆ្ងាញ់ពិសាប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនាដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា នេះហៅថា សោមនស្សិន្ទ្រិយ។ បណ្តាឥន្ទ្រិយទាំងនោះ ទោមនស្សិន្ទ្រិយ។ តើដូចម្តេច។ ការមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីទុក្ខប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនឆ្ងាញ់ពិសាជាទុក្ខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនាមិនឆ្ងាញ់ពិសាជាទុក្ខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា នេះហៅថា ទោមនស្សិន្ទ្រិយ។ បណ្តាឥន្ទ្រិយទាំងនោះ ឧបេក្ខិន្ទ្រិយ តើដូចម្តេច។ ការមិនឆ្ងាញ់ពិសា មិនមែនជាមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនជាទុក្ខ មិនជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនាមិនជាទុក្ខ មិនជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា នេះហៅថា ឧបេក្ខិន្ទ្រិយ។
[២៤០] បណ្តាឥន្ទ្រិយទាំងនោះ សទ្ធិន្ទ្រិយ តើដូចម្តេច។ សទ្ធា ការជឿ ការញុំាងចិត្តឲ្យចុះស៊ប់ សេចក្តីជ្រះថ្លាខ្លាំង គឺសទ្ធា សទ្ធិន្ទ្រិយ សទ្ធាពលៈណា នេះហៅថា សទ្ធិន្ទ្រិយ។ បណ្តាឥន្ទ្រិយទាំងនោះ វីរិយិន្ទ្រិយ តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត ការឱហាត សង្វាត ខ្មីឃ្មាត ព្យាយាម ខិតខំ ខំពេញទំហឹង ខ្នះខ្នែង ខ្ជាប់ខ្ជួន សេចក្តីសង្វាត មិនបន្ធូរបន្ថយ ការមិនដាក់ចុះនូវសេចក្តីប្រាថ្នា ការមិនដាក់ធុរៈចោល ការផ្គងធុរៈ គឺវីរិយៈ វីរិយិន្ទ្រិយ វីរិយពលៈ សម្មាវាយាមៈណា នេះហៅថា វីរិយិន្ទ្រិយ។ បណ្តា ឥន្ទ្រិយទាំងនោះ សតិន្ទ្រិយ តើដូចម្តេច។ ស្មារតី ការនឹកឃើញ ការនឹកទាន់ ការរលឹកឃើញ ភាពនៃការរលឹកឃើញ ការចងចាំ ការមិនភ្លេច ការមិនភាន់ច្រឡំ គឺសតិ សតិន្ទ្រិយ សតិពលៈ សម្មាសតិណា នេះហៅថា សតិន្ទ្រិយ។ បណ្តាឥន្ទ្រិយទាំងនោះ សមាធិន្ទ្រិយ តើដូចម្តេច។ ការតំាងនៅ ការតាំងនៅស៊ប់ ការតម្កល់ស៊ប់ ការមិនរសេមរសាម ការមិនរាយមាយ ភាពនៃចិត្តមិនរសេមរសាម គឺសមថៈ សមាធិន្ទ្រិយ សមាធិពលៈ សម្មាសមាធិណា នេះហៅថា សមាធិន្ទ្រិយ។ បណ្តាឥន្ទ្រិយទាំងនោះ បញ្ញិន្ទ្រិយ តើដូចម្តេច។ បញ្ញា ការដឹងសព្វ ការពិចារណា ការពិចារណាសព្វ។បេ។ សេចក្តីមិនវង្វេង គឺធម្មវិចយៈ សម្មាទិដ្ឋិណា នេះហៅថា បញ្ញិន្ទ្រិយ។
[២៤១] បណ្តាឥន្ទ្រិយទាំងនោះ អនញ្ញតញ្ញស្សាមីតិន្ទ្រិយ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។បេ។ សេចក្តីមិនវង្វេង គឺធម្មវិចយៈ សម្មាទិដ្ឋិ ធម្មវិចយសមោ្ពជ្ឃង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនោះ ដែលខ្លួនមិនធ្លាប់ដឹង មិនធ្លាប់ឃើញ មិនធ្លាប់បានដល់ មិនធ្លាប់យល់ មិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះហៅថា អនញ្ញតញ្ញស្សាមីតិន្ទ្រិយ។ បណ្តាឥន្ទ្រិយទាំងនោះ អញ្ញិន្ទ្រិយ តើដូចមេ្តច។ បញ្ញា ការដឹងសព្វ។បេ។ សេចក្តីមិនវង្វេង គឺធម្មវិចយៈ សម្មាទិដ្ឋិ ធម្មវិចយសម្ពាជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា ដើម្បីធ្វើឲ្យជាក់ច្បាស់នូវធម៌ទាំងនោះ ដែលខ្លួនធ្លាប់ដឹង ធ្លាប់ឃើញ ធ្លាប់ដល់ ធ្លាប់យល់ ធ្លាប់ធ្វើឲ្យជាក់ច្បាស់ នេះហៅថា អញ្ញិន្ទ្រិយ។ បណ្តាឥន្ទ្រិយទាំងនោះ អញ្ញាតាវិន្ទ្រិយ តើដូចម្តេច។ សេចក្តីដឹងច្បាស់ បញ្ញា ការដឹងសព្វនូវធម៌ទាំងនោះ របស់បុគ្គលអ្នកដឹងច្បាស់ទាំងឡាយ។បេ។ សេចក្តីមិនវង្វេង គឺធម្មវិចយៈ សម្មាទិដ្ឋិ ធម្មវិចយសម្ពាជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា អញ្ញាតាវិន្ទ្រិយ។
ចប់ អភិធម្មភាជនីយ។
[២៤២] ឥន្ទ្រិយ ២២ គឺចក្ខុន្ទ្រិយ សោតិន្ទ្រិយ ឃានិន្ទ្រិយ ជីវិ្ហន្ទ្រិយ កាយិន្ទ្រិយ មនិន្ទ្រិយ ឥត្ថិន្ទ្រិយ បុរិសិន្ទ្រិយ ជីវិតិន្ទ្រិយ សុខិន្ទ្រិយ ទុក្ខិន្ទ្រិយ សោមនស្សិន្ទ្រិយ ទោមនស្សិន្ទ្រិយ ឧបេក្ខិន្ទ្រិយ សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ អនញ្ញតញ្ញស្សាមីតិន្ទ្រិយ អញ្ញិន្ទ្រិយ អញ្ញាតាវិន្ទ្រិយ។ បណ្តាឥន្ទ្រិយ ២២ ឥន្ទ្រិយជាកុសលប៉ុន្មាន ជាអកុសលប៉ុន្មាន ជាអព្យាក្រឹតប៉ុន្មាន។បេ។ ប្រកបដោយសត្រូវប៉ុន្មាន មិនមានសត្រូវប៉ុន្មាន។
[២៤៣] ឥន្ទ្រិយ ១០ ជាអព្យាក្រឹត ទោមនស្សិន្ទ្រិយ ជាអកុសល អនញ្ញតញ្ញស្សាមីតិន្ទ្រិយ ជាអកុសល ឥន្ទ្រិយ ៤ ជាកុសលក៏មាន ជាអព្យាក្រឹតក៏មាន ឥន្ទ្រិយ ៦ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។ ឥន្ទ្រិយ ១២ មិនគួរពោលថា ប្រកបដោយសុខវេទនាផង ថាប្រកបដោយទុក្ខវេទនាផង ថាប្រកបដោយអទុក្ខមសុខវេទនាផងឡើយ ឥន្ទ្រិយ ៦ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន ឥន្ទ្រិយ ៣ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន ជីវិតិន្ទ្រិយ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន មិនគួរពោលថា ប្រកបដោយសុខវេទនាផង ថាប្រកបដោយទុក្ខវេទនាផង ថាប្រកបដោយអទុក្ខមសុខវេទនាផងក៏មាន។ ឥន្ទ្រិយ៧ មិនមែនវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតី ឥន្ទ្រិយ ៣ ជាវិបាក ឥន្ទ្រិយ ២ មានវិបាកធម៌ជាប្រក្រតី អញ្ញិន្ទ្រិយ ជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតីក៏មាន ឥន្ទ្រិយ ៩ ជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតីក៏មាន។ ឥន្ទ្រិយ ៩ មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន ទោមនស្សិន្ទ្រិយ មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន ឥន្ទ្រិយ ៣ មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន ឥន្ទ្រិយ ៩ មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន។ ឥន្ទ្រិយ ៩ មិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង ទោមនស្សិន្ទ្រិយសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង ឥន្ទ្រិយ ៣ មិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង ឥន្ទ្រិយ ៣ មិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មងក៏មាន មិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងក៏មាន ឥន្ទ្រិយ ៦ សៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មងក៏មាន មិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មងក៏មាន មិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងក៏មាន។ ឥន្ទ្រិយ ៩ មិនមានវិតក្កៈ ទាំងមិនមានវិចារៈ ទោមនស្សិន្ទ្រិយ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងជាមួយនឹងវិចារៈ ឧបេក្ខិន្ទ្រិយ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងជាមួយនឹងវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន ឥន្ទ្រិយ ១១ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងជាមួយនឹងវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន។ ឥន្ទ្រិយ ១១ មិនគួរពោលថា កើតព្រមដោយបីតិផង ថាកើតព្រមដោយសុខៈផង ថាកើតព្រមដោយឧបេក្ខាផងឡើយ សោមនស្សិន្ទ្រិយ កើតព្រមដោយបីតិ មិនកើតព្រមដោយសុខៈ មិនកើតព្រមដោយឧបេក្ខាក៏មាន មិនគួរពោលថា កើតព្រមដោយបីតិក៏មាន ឥន្ទ្រិយ ៦ កើតព្រមដោយបីតិក៏មាន កើតព្រមដោយសុខៈក៏មាន កើតព្រមដោយឧបេក្ខាក៏មាន ឥន្ទ្រិយ ៤ កើតព្រមដោយបីតិក៏មាន កើតព្រមដោយសុខៈក៏មាន កើតព្រមដោយឧបេក្ខាក៏មាន មិនគួរពោលថា កើតព្រមដោយបីតិផង ថាកើតព្រមដោយសុខៈផង ថាកើតព្រមដោយឧបេក្ខាផងក៏មាន។ ឥន្ទ្រិយ ១៥ មិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា ទោមនស្សិន្ទ្រិយ គួរលះដោយទស្សនៈក៏មាន គួរលះដោយភាវនាក៏មាន ឥន្ទ្រិយ ៦ គួរលះដោយទស្សនៈក៏មាន គួរលះដោយភាវនាក៏មាន មិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន។ ឥន្ទ្រិយ ១៥ មានហេតុមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា ទោមនស្សិន្ទ្រិយ មានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុគួរលះដោយភាវនាក៏មាន ឥន្ទ្រិយ ៦ មានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន។ ឥន្ទ្រិយ ១០ មិនដល់នូវការសន្សំកពូនឡើង ទាំងមិនដល់នូវការមិនសន្សំកពូនឡើង ទោមនស្សិន្ទ្រិយ ដល់នូវការសន្សំកពូនឡើង អនញ្ញតញ្ញស្សាមីតិន្ទ្រិយ ដល់នូវការមិនសន្សំកពូនឡើង អញ្ញិន្ទ្រិយ ដល់នូវការមិនសន្សំកពូនឡើងក៏មាន មិនដល់នូវការសន្សំកពូនឡើង ទាំងមិនដល់នូវការមិនសន្សំកពូនឡើងក៏មាន ឥន្ទ្រិយ ៩ ដល់នូវការសន្សំកពូនឡើងក៏មាន ដល់នូវការមិនសន្សំកពូនឡើងក៏មាន មិនដល់នូវការសន្សំកពូនឡើង ទាំងមិនដល់នូវការមិនសន្សំក៏ពូនឡើងក៏មាន។ ឥន្ទ្រិយ ១០ មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គល ឥន្ទ្រិយ ២ ជារបស់សេក្ខបុគ្គល អញ្ញាតាវិន្ទ្រិយ ជារបស់អសេក្ខបុគ្គល ឥន្ទ្រិយ ៩ ជារបស់សេក្ខបុគ្គលក៏មាន ជារបស់អសេក្ខបុគ្គលក៏មាន មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គលក៏មាន។ ឥន្ទ្រិយ ១០ មានភាពតូចឆា្មរ ឥន្ទ្រិយ ៣ ប្រមាណមិនបាន ឥន្ទ្រិយ ៩ មានភាពតូចឆ្មារក៏មាន ដល់នូវភាពធំក៏មាន ប្រមាណមិនបានក៏មាន។ ឥន្ទ្រិយ ៧ មិនមានអារម្មណ៍ ឥន្ទ្រិយ ២ មានអារម្មណ៍តូចឆ្មារ ឥន្ទ្រិយ ៣ មានអារម្មណ៍ប្រមាណមិនបាន ទោមនស្សិន្ទ្រិយ មានអារម្មណ៍តូចឆ្មារក៏មាន មានអារម្មណ៍ដល់នូវភាពធំ តែមិនមែនមានអារម្មណ៍ប្រមាណមិនបានក៏មាន មិនគួរពោលថា មានអារម្មណ៍តូចឆ្មារផង ថាមានអារម្មណ៍ដល់នូវភាពធំផងក៏មាន ឥន្ទ្រិយ ៩ មានអារម្មណ៍តូចឆ្មារក៏មាន មានអារម្មណ៍ដល់នូវភាពធំក៏មាន មានអារម្មណ៍ប្រមាណមិនបានក៏មាន មិនគួរពោលថា មានអារម្មណ៍តូចឆ្មារផង ថាមានអារម្មណ៍ដល់នូវភាពធំផង ថាមានអារម្មណ៍ប្រមាណមិនបានផងក៏មាន។ ឥន្ទ្រិយ ៩ កណ្តាល ទោមនស្សិន្ទ្រិយ ថោកទាប ឥន្ទ្រិយ ៣ ឧត្តម ឥន្ទ្រិយ ៣ កណ្តាលក៏មាន ឧត្តមក៏មាន ឥន្ទ្រិយ ៦ ថោកទាបក៏មាន កណ្តាលក៏មាន ឧត្តមក៏មាន។ ឥន្ទ្រិយ ១០ មិនទៀង អនញ្ញតញ្ញស្សាមីតិន្ទ្រិយ មានភាពត្រូវ និងទៀង ឥន្ទ្រិយ ៤ មានភាពត្រូវ និងទៀងក៏មាន មានភាពមិនទៀងក៏មាន ទោមនស្សិន្ទ្រិយ មានភាពខុស និងទៀងក៏មាន មានភាពមិនទៀងក៏មាន ឥន្ទ្រិយ ៦ មានភាពខុស និងទៀងក៏មាន មានភាពត្រូវ និងទៀងក៏មាន មានភាពមិនទៀងក៏មាន។ ឥន្ទ្រិយ ៧ មិនមានអារម្មណ៍ ឥន្ទ្រិយ ៤ មិនគួរពោលថា មានមគ្គជាអារម្មណ៍ផង ថាមានមគ្គជាហេតុផង ថាមានមគ្គជាអធិបតីផងឡើយ អនញ្ញតញ្ញស្សាមីតិន្ទ្រិយ មិនមានមគ្គជាអារម្មណ៍ តែមានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន មិនគួរពោលថា បានមគ្គជាហេតុផង ថាមានមគ្គជាអធិបតីផងក៏មាន អញ្ញិន្ទ្រិយ មិនមានមគ្គជាអារម្មណ៍ តែមានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន មិនគួរពោលថា មានមគ្គជាហេតុផង ថាមានមគ្គជាអធិបតីផងក៏មាន ឥន្ទ្រិយ ៩ មានមគ្គជាអារម្មណ៍ក៏មាន មានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន មិនគួរពោលថា មានមគ្គជាអារម្មណ៍ផង ថាមានមគ្គជាហេតុផង ថាមានមគ្គជាអធិបតីផងក៏មាន។ ឥន្ទ្រិយ ១០ កើតឡើងហើយក៏មាន ប្រុងនឹងកើតឡើង តែមិនគួរពោលថា មិនទាន់កើតឡើងក៏មាន ឥន្ទ្រិយ ២ កើតឡើងហើយក៏មាន មិនទាន់កើតឡើង តែមិនគួរពោលថា ប្រុងនឹងកើតឡើងក៏មាន ឥន្ទ្រិយ ១០ កើតឡើងហើយក៏មាន មិនទាន់កើតឡើងក៏មាន ប្រុងនឹងកើតឡើងក៏មាន។ ឥន្ទ្រិយជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន។ ឥន្ទ្រិយ ៧ មិនមានអារម្មណ៍ ឥន្ទ្រិយ ២ មានអារម្មណ៍ជាបច្ចុប្បន្ន ឥន្ទ្រិយ ៣ មិនគួរពោលថា មានអារម្មណ៍ជាអតីតផង ថាមានអារម្មណ៍ជាអនាគតផង ថាមានអារម្មណ៍ជាបច្ចុប្បន្នផងទេ ឥន្ទ្រិយ ១០ មានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន មិនគួរពោលថា មានអារម្មណ៍ជាអតីតផង ថាមានអារម្មណ៍ជាអនាគតផង ថាមានអារម្មណ៍ជាបច្ចុប្បន្នផងក៏មាន។ ឥន្ទ្រិយខាងក្នុងក៏មាន ខាងក្រៅក៏មាន ខាងក្នុងទាំងខាងក្រៅក៏មាន។ ឥន្ទ្រិយ ៧ មិនមានអារម្មណ៍ ឥន្ទ្រិយ ៣ មានអារម្មណ៍ខាងក្រៅ ឥន្ទ្រិយ ៤ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ខាងក្នុង ទាំងខាងក្រៅក៏មាន ឥន្ទ្រិយ ៨ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ខាងក្នុង ទាំងខាងក្រៅក៏មាន មិនគួរពោលថា មានអារម្មណ៍ខាងក្នុងផង ថាមានអារម្មណ៍ខាងក្រៅផង ថាមានអារម្មណ៍ខាងក្នុង ទាំងខាងក្រៅផងក៏មាន។ ឥន្ទ្រិយ ៥ មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ ឥន្ទ្រិយ ១៧ មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់។
[២៤៤] ឥន្ទ្រិយ ៤ ជាហេតុ ឥន្ទ្រិយ ១៨ មិនមែនហេតុ។ ឥន្ទ្រិយ ៧ ប្រព្រឹត្តទៅជាមួយនឹងហេតុ ឥន្ទ្រិយ ៩ មិនប្រព្រឹត្តទៅជាមួយនឹងហេតុ ឥន្ទ្រិយ ៦ ប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន។ ឥន្ទ្រិយ ៧ ប្រកបដោយហេតុ ឥន្ទ្រិយ ៩ ប្រាសចាកហេតុ ឥន្ទ្រិយ ៦ ប្រកបដោយហេតុក៏មាន ប្រាសចាកហេតុក៏មាន។ ឥន្ទ្រិយ ៤ ជាហេតុផង ប្រព្រឹត្តទៅជាមួយនឹងហេតុផង ឥន្ទ្រិយ ៩ មិនគួរពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុផង ថាប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុផងឡើយ ឥន្ទ្រិយ ៣ មិនគួរពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុទេ ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុ ឥន្ទ្រិយ ៦ មិនគួរពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុឡើយ ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុក៏មាន មិនគួរពោលថា ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុក៏មាន។ ឥន្ទ្រិយ ៤ ជាហេតុផង ប្រកបដោយហេតុផង ឥន្ទ្រិយ ៩ មិនគួរពោលថា ជាហេតុ ទាំងប្រកបដោយហេតុផង ថាប្រកបដោយហេតុ តែមិនមែនហេតុផងឡើយ ឥន្ទ្រិយ ៣ មិនគួរពោលថា ជាហេតុ ទាំងប្រកបដោយហេតុទេ ប្រកបដោយហេតុ តែមិនមែនហេតុ ឥន្ទ្រិយ ៦ មិនគួរពោលថា ជាហេតុ ទាំងប្រកបដោយហេតុឡើយ ប្រកបដោយហេតុ តែមិនមែនហេតុក៏មាន មិនគួរពោលថា ប្រកបដោយហេតុ តែមិនមែនហេតុក៏មាន។ ឥន្ទ្រិយ ៩ មិនមែនហេតុ ទាំងឥតហេតុ ឥន្ទ្រិយ ៣ មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ ឥន្ទ្រិយ ៤ មិនគួរពោលថា មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុផង ថាមិនមែនហេតុ ទាំងឥតហេតុផងឡើយ ឥន្ទ្រិយ ៦ មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមែនហេតុ ទាំងឥតហេតុក៏មាន។
[២៤៥] ឥន្ទ្រិយទាំងឡាយ ប្រព្រឹត្តទៅជាមួយនឹងបច្ច័យ ត្រូវបច្ច័យតាក់តែង មិនប្រកបដោយការឃើញ។ ឥន្ទ្រិយ ៥ ប្រកបដោយការប៉ះពាល់ ឥន្ទ្រិយ ១៧ មិនប្រកបដោយការប៉ះពាល់។ ឥន្ទ្រិយ ៧ មានរូប ឥន្ទ្រិយ ១៤ មិនមានរូប ជីវិតិន្ទ្រិយ មានរូបក៏មាន មិនមានរូបក៏មាន។ ឥន្ទ្រិយ ១០ ជាលោកិយ ឥន្ទ្រិយ ៣ ជាលោកុត្តរ ឥន្ទ្រិយ ៩ ជាលោកិយក៏មាន ជាលោកុត្តរក៏មាន។ ឥន្ទ្រិយ គួរដឹងច្បាស់ដោយវិញ្ញាណណាមួយក៏មាន មិនគួរដឹងច្បាស់ដោយវិញ្ញាណណាមួយក៏មាន។
[២៤៦] ឥន្ទ្រិយទាំងឡាយ មិនមែនអាសវៈ។ ឥន្ទ្រិយ ១០ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ឥន្ទ្រិយ ៣ មិនមានអាសវៈ ឥន្ទ្រិយ ៩ ប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន មិនមានអាសវៈក៏មាន។ ឥន្ទ្រិយ ១៥ ប្រាសចាកអាសវៈ ទោមនស្សិន្ទ្រិយ ប្រកបដោយអាសវៈ ឥន្ទ្រិយ ៦ ប្រកបដោយអាសវៈក៏មាន ប្រាសចាកអាសវៈក៏មាន។ ឥន្ទ្រិយ ១០ មិនគួរពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈទេ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈ ឥន្ទ្រិយ ៣ មិនគួរពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ថាប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈផងឡើយ ឥន្ទ្រិយ ៩ មិនគួរពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈទេ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈក៏មាន មិនគួរពោលថា ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈក៏មាន។ ឥន្ទ្រិយ ១៥ មិនគួរពោលថា ជាអាសវៈ ទាំងប្រកបដោយអាសវៈផង ថាប្រកបដោយអាសវៈ តែមិនមែនអាសវៈផងឡើយ ទោមនស្សិន្ទ្រិយ មិនគួរពោលថា ជាអាសវៈ ទាំងប្រកបដោយអាសវៈទេ ប្រកបដោយអាសវៈ តែមិនមែនអាសវៈ ឥន្ទ្រិយ ៦ មិនគួរពោលថា ជាអាសវៈ ទាំងប្រកបដោយអាសវៈឡើយ ប្រកបដោយអាសវៈ តែមិនមែនអាសវៈក៏មាន មិនគួរពោលថា ប្រកបដោយអាសវៈ តែមិនមែនអាសវៈក៏មាន។ ឥន្ទ្រិយ ៩ ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ ឥន្ទ្រិយ ៣ ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ ទោមនស្សិន្ទ្រិយ មិនគួរពោលថា ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ថាប្រាសចាកអាសវៈ ទាំងមិនមានអាសវៈផងឡើយ ឥន្ទ្រិយ ៣ ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈក៏មាន ឥន្ទ្រិយ ៦ ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈក៏មាន មិនគួរពោលថា ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ថាប្រាសចាកអាសវៈ ទាំងមិនមានអាសវៈផងក៏មាន។
[២៤៧] ឥន្ទ្រិយទាំងឡាយ មិនមែនសញ្ញោជនៈ។ ឥន្ទ្រិយ ១០ ជាប្រយោជន៍ដល់សញ្ញោជនៈ ឥន្ទ្រិយ ៣ មិនមែនជាប្រយោជន៍ដល់សញ្ញោជនៈ ឥន្ទ្រិយ ៩ ជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន មិនមែនជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន។ ឥន្ទ្រិយ ១៥ ប្រាសចាកសញ្ញោជនៈ ទោមនស្សិន្ទ្រិយ ប្រកបដោយសញ្ញោជនៈ ឥន្ទ្រិយ ៦ ប្រកបដោយសញ្ញោជនៈក៏មាន ប្រាសចាកសញ្ញោជនៈក៏មាន។ ឥន្ទ្រិយ ១០ មិនគួរពោលថា ជាសញ្ញោជនៈ ទាំងជាប្រយោជន៍ដល់សញ្ញោជនៈទេ ជាប្រយោជន៍ដល់សញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈ ឥន្ទ្រិយ ៣ មិនគួរពោលថា ជាសញ្ញោជនៈ ទាំងជាប្រយោជន៍ដល់សញ្ញោជនៈផង ថាជាប្រយោជន៍ដល់សញ្ញោជនៈ តែមិនមែនសញ្ញោជនៈផងឡើយ។ ឥន្ទ្រិយ ៩ មិនគួរពោលថា ជាសញ្ញោជនៈ ទាំងជាប្រយោជន៍ដល់សញ្ញោជនៈទេ ជាប្រយោជន៍ដល់សញ្ញោជនៈ តែមិនមែនសញ្ញោជនៈក៏មាន មិនគួរពោលថា ជាប្រយាជន៍ដល់សញ្ញោជនៈ ទាំងមិនមែនសញ្ញោជនៈក៏មាន។ ឥន្ទ្រិយ ១៥ មិនគួរពោលថា ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈផង ថាប្រកបដោយសញ្ញោជនៈ តែមិនមែនសញ្ញោជនៈផងឡើយ ទោមនស្សិន្ទ្រិយ មិនគួរពោលថា ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈទេ ប្រកបដោយសញ្ញោជនៈ តែមិនមែនសញ្ញោជនៈ ឥន្ទ្រិយ ៦ មិនគួរពោលថា ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈឡើយ ប្រកបដោយសញ្ញោជនៈ តែមិនមែនសញ្ញោជនៈក៏មាន មិនគួរពោលថា ប្រកបដោយសញ្ញោជនៈ ទាំងមិនមែនសញ្ញោជនៈក៏មាន។ ឥន្ទ្រិយ ៩ ប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈ ឥន្ទ្រិយ ៣ ប្រាសចាកសញ្ញោជនៈ ទាំងមិនជាប្រយោជន៍ដល់សញ្ញោជនៈ ទោនមស្សិន្ទ្រិយ មិនគួរពោលថា ប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈផង ថាប្រាសចាកសញ្ញោជនៈ ទាំងមិនជាប្រយោជន៍ដល់សញ្ញោជនៈផងឡើយ ឥន្ទ្រិយ ៣ ប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន ប្រាសចាកសញ្ញោជនៈ ទាំងមិនជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន ឥន្ទ្រិយ ៦ ប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន ប្រាសចាកសញ្ញោជនៈ ទាំងមិនជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន មិនគួរពោលថា ប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈផង ថាប្រាសចាកសញ្ញោជនៈ ទាំងមិនជាប្រយោជន៍ដល់សញ្ញោជនៈផងក៏មាន។
[២៤៨] ឥន្ទ្រិយទាំងឡាយ មិនមែនគន្ថៈ។ ឥន្ទ្រិយ ១០ គន្ថៈគប្បីដោតក្រង ឥន្ទ្រិយ ៣ គន្ថៈមិនគប្បីដោតក្រង ឥន្ទ្រិយ ៩ គន្ថៈគប្បីដោតក្រងក៏មាន គន្ថៈមិនគប្បីដោតក្រងក៏មាន។ ឥន្ទ្រិយ ១៥ ប្រាសចាកគន្ថៈ ទោមនស្សិន្ទ្រិយ ប្រកបដោយគន្ថៈ ឥន្ទ្រិយ ៦ ប្រកបដោយគន្ថៈក៏មាន ប្រាសចាកគន្ថៈក៏មាន។ ឥន្ទ្រិយ ១០ មិនគួរពោលថា ជាគន្ថៈ ទាំងគន្ថៈគប្បីដោតក្រងទេ គន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈ ឥន្ទ្រិយ ៣ មិនគួរពោលថា ជាគន្ថៈ ទាំងគន្ថៈគប្បីដោតក្រងផង ថាគន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈផងឡើយ ឥន្ទ្រិយ ៩ មិនគួរពោលថា ជាគន្ថៈ ទាំងគន្ថៈគប្បីដោតក្រងទេ គន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈក៏មាន មិនគួរពោលថា គន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈក៏មាន។ ឥន្ទ្រិយ ១៥ មិនគួរពោលថា ជាគន្ថៈ ទាំងប្រកបដោយគន្ថៈផង ថាប្រកបដោយគន្ថៈ តែមិនមែនគន្ថៈផងឡើយ ទោមនស្សិន្ទ្រិយ មិនគួរពោលថា ជាគន្ថៈ ទាំងប្រកបដោយគន្ថៈទេ ប្រកបដោយគន្ថៈ តែមិនមែនគន្ថៈ ឥន្ទ្រិយ ៦ មិនគួរពោលថា ជាគន្ថៈ ទាំងប្រកបដោយគន្ថៈឡើយ ប្រកបដោយគន្ថៈ តែមិនមែនគន្ថៈក៏មាន មិនគួរពោលថា ប្រកបដោយគន្ថៈ តែមិនមែនគន្ថៈក៏មាន។ ឥន្ទ្រិយ ៩ ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រង ឥន្ទ្រិយ ៣ ប្រាសចាកគន្ថៈ ទាំងគន្ថៈមិនគប្បីដោតក្រង ទោមនស្សិន្ទ្រិយ មិនគួរពោលថា ប្រាសចាកគន្ថៈ ទាំងគន្ថៈគប្បីដោតក្រងផង ថាប្រាសចាកគន្ថៈ ទាំងគន្ថៈមិនគប្បីដោតក្រងផងឡើយ ឥន្ទ្រិយ ៣ ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រងក៏មាន ប្រាសចាកគន្ថៈ តែគន្ថៈមិនគប្បីដោតក្រងក៏មាន ឥន្ទ្រិយ ៦ ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រងក៏មាន ប្រាសចាកគន្ថៈ ទាំងគន្ថៈមិនគប្បីដោតក្រងក៏មាន មិនគួរពោលថា ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រងផង ថាប្រាសចាកគន្ថៈ ទាំងគន្ថៈមិនគប្បីដោតក្រងផងក៏មាន។
[២៤៩] ឥន្ទ្រិយទាំងឡាយ មិនមែនឱឃៈ។បេ។ ឥន្ទ្រិយទាំងឡាយ មិនមែនយោគៈ។បេ។ ឥន្ទ្រិយទាំងឡាយ មិនមែននីវរណៈ។ ឥន្ទ្រិយ ១០ ជាប្រយោជន៍ដល់នីវរណៈ ឥន្ទ្រិយ ៣ មិនជាប្រយោជន៍ដល់នីវរណៈ ឥន្ទ្រិយ ៩ ជាប្រយោជន៍ដល់នីវរណៈក៏មាន មិនជាប្រយោជន៍ដល់នីវរណៈក៏មាន។ ឥន្ទ្រិយ ១៥ ប្រាសចាកនីវរណៈ ទោមនស្សិន្ទ្រិយ ប្រកបដោយនីវរណៈ ឥន្ទ្រិយ ៦ ប្រកបដោយនីវរណៈក៏មាន ប្រាសចាកនីវរណៈក៏មាន។ ឥន្ទ្រិយ ១០ មិនគួរពោលថា ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈទេ ជាប្រយោជន៍ដល់នីវរណៈ តែមិនមែននីវរណៈ ឥន្ទ្រិយ ៣ មិនគួរពោលថា ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈផង ថាជាប្រយោជន៍ដល់នីវរណៈ តែមិនមែននីវរណៈផងឡើយ ឥន្ទ្រិយ ៩ មិនគួរពោលថា ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈទេ ជាប្រយោជន៍ដល់នីវរណៈ តែមិនមែននីវរណៈក៏មាន មិនគួរពោលថា ជានីវរណៈ តែមិនមែននីវរណៈក៏មាន។ ឥន្ទ្រិយ ១៥ មិនគួរពោលថា ជានីវរណៈ ទាំងប្រកបដោយនីវរណៈផង ថាប្រកបដោយនីវរណៈ តែមិនមែននីវរណៈផងឡើយ ទោមនស្សិន្ទ្រិយ មិនគួរពោលថា ជានីវរណៈ ទាំងប្រកបដោយនីវរណៈផង ថាប្រកបដោយនីវរណៈ តែមិនមែននីវរណៈផងទេ ឥន្ទ្រិយ ៦ មិនគួរពោលថា ជានីវរណៈ ទាំងប្រកបដោយនីវរណៈឡើយប្រកបដោយនីវរណៈ តែមិនមែននីវរណៈក៏មាន មិនគួរពោលថា ប្រកបដោយនីវរណៈ តែមិនមែននីវរណៈ ក៏មាន។ ឥន្ទ្រិយ ៩ ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈ ឥន្ទ្រិយ ៣ ប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈ ទោមនស្សិន្ទ្រិយ មិនគួរពោលថា ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈផង ថាប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈផងឡើយ ឥន្ទ្រិយ ៣ ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈក៏មាន ប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈក៏មាន ឥន្ទ្រិយ ៦ ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈក៏មាន ប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈក៏មាន មិនគួរពោលថា ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈផង ថាប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈផងក៏មាន។
[២៥០] ឥន្ទ្រិយទាំងឡាយ មិនមែនបរាមាសៈ។ ឥន្ទ្រិយ ១០ បរាមាសៈស្ទាបអង្អែល ឥន្ទ្រិយ ៣ បរាមាសៈមិនបានស្ទាបអង្អែល ឥន្ទ្រិយ ៩ បរាមាសៈស្ទាបអង្អែលក៏មាន បរាមាសៈមិនបានស្ទាបអង្អែលក៏មាន។ ឥន្ទ្រិយ ១៦ ប្រាសចាកបរាមាសៈ ឥន្ទ្រិយ ៦ ប្រកបដោយបរាមាសៈក៏មាន ប្រាសចាកបរាមាសៈក៏មាន។ ឥន្ទ្រិយ ១០ មិនគួរពោលថា ជាបរាមាសៈ ទាំងបរាមាសៈស្ទាបអង្អែលទេ ជាធម៌ដែលបរាមាសៈស្ទាបអង្អែល តែមិនមែនបរាមាសៈ ឥន្ទ្រិយ ៣ មិនគួរពោលថា ជាបរាមាសៈ ទាំងជាធម៌ដែលបរាមាសៈស្ទាបអង្អែលផង ថាជាធម៌ដែលបរាមាសៈស្ទាបអង្អែល តែមិនមែនបរាមាសៈផងឡើយ ឥន្ទ្រិយ៩ មិនគួរពោលថា ជាបរាមាសៈ ទាំងជាធម៌ដែលបរាមាសៈស្ទាបអង្អែលទេ ជាធម៌ដែលបរាមាសៈស្ទាបអង្អែល តែមិនមែនបរាមាសៈក៏មាន មិនគួរពោលថា ជាធម៌ដែលបរាមាសៈស្ទាបអង្អែល តែមិនមែនបរាមាសៈក៏មាន។ ឥន្ទ្រិយ ១០ ប្រាសចាកបរាមាសៈ តែជាធម៌ដែលបរាមាសៈស្ទាបអង្អែល ឥន្ទ្រិយ ៣ ប្រាសចាកបរាមាសៈ តែជាធម៌ដែលបរាមាសៈមិនបានស្ទាបអង្អែល ឥន្ទ្រិយ ៣ ប្រាសចាកបរាមាសៈ តែជាធម៌ដែលបរាមាសៈស្ទាបអង្អែលក៏មាន ប្រាសចាកបរាមាសៈ ទាំងជាធម៌ដែលបរាមាសៈមិនបានស្ទាបអង្អែលក៏មាន ឥន្ទ្រិយ ៦ ប្រាសចាកបរាមាសៈ តែជាធម៌ដែលបរាមាសៈស្ទាបអង្អែលក៏មាន ប្រាសចាកបរាមាសៈ ទាំងជាធម៌ដែលបរាមាសៈមិនបានស្ទាបអង្អែលក៏មាន មិនគួរពោលថា ប្រាសចាកបរាមាសៈ ទាំងជាធម៌ដែលបរាមាសៈស្ទាបអង្អែលផង ថាប្រាសចាកបរាមាសៈ តែជាធម៌ដែលបរាមាសៈមិនបានស្ទាបអង្អែលផងក៏មាន។
[២៥១] ឥន្ទ្រិយ ៧ មិនមានអារម្មណ៍ ឥន្ទ្រិយ ១៤ ប្រកបដោយអារម្មណ៍ ជីវិតិន្ទ្រិយ ប្រកបដោយអារម្មណ៍ក៏មាន មិនមានអារម្មណ៍ក៏មាន។ ឥន្ទ្រិយ ២១ មិនមែនចិត្ត មនិន្ទ្រិយជាចិត្ត។ ឥន្ទ្រិយ ១៣ ជាចេតសិក ឥន្ទ្រិយ ៨ មិនមែនចេតសិក ជីវិតិន្ទ្រិយ ជាចេតសិកក៏មាន មិនមែនចេតសិកក៏មាន។ ឥន្ទ្រិយ ១៣ ប្រកបដោយចិត្ត ឥន្ទ្រិយ ៧ ប្រាសចាកចិត្ត ជីវិតិន្ទ្រិយ ប្រកបដោយចិត្តក៏មាន ប្រាសចាកចិត្តក៏មាន មនិន្ទ្រិយ មិនគួរពោលថា ប្រកបដោយចិត្តផង ថាប្រាសចាកចិត្តផងឡើយ។ ឥន្ទ្រិយ ១៣ ច្រឡំដោយចិត្ត ឥន្ទ្រិយ ៧ មិនច្រឡំដោយចិត្ត ជីវិតិន្ទ្រិយ ច្រឡំដោយចិត្តក៏មាន មិនច្រឡំដោយចិត្តក៏មាន មនិន្ទ្រិយ មិនគួរពោលថា ច្រឡំដោយចិត្តផង ថាមិនច្រឡំដោយចិត្តផងឡើយ។ ឥន្ទ្រិយ ១៣ តាំងឡើងដោយចិត្ត ឥន្ទ្រិយ ៨ មិនតាំងឡើងដោយចិត្ត ជីវិតិន្ទ្រិយ តាំងឡើងដោយចិត្តក៏មាន មិនតាំងឡើងដោយចិត្តក៏មាន។ ឥន្ទ្រិយ ១៣ កើតជាមួយនឹងចិត្ត ឥន្ទ្រិយ ៨ មិនកើតជាមួយនឹងចិត្ត ជីវិតិន្ទ្រិយ កើតជាមួយនឹងចិត្តក៏មាន មិនកើតជាមួយនឹងចិត្តក៏មាន។ ឥន្ទ្រិយ ១៣ ប្រព្រឹត្តទៅតាមចិត្ត ឥន្ទ្រិយ ៨ មិនប្រព្រឹត្តទៅតាមចិត្ត ជីវិតិន្ទ្រិយ ប្រព្រឹត្តទៅតាមចិត្តក៏មាន មិនប្រព្រឹត្តទៅតាមចិត្តក៏មាន។ ឥន្ទ្រិយ ១៣ ច្រឡំ ទាំងតាំងឡើងដោយចិត្ត ឥន្ទ្រិយ ៨ មិនច្រឡំ មិនតាំងឡើងដោយចិត្ត ជីវិតិន្ទ្រិយ ច្រឡំ ទាំងតាំងឡើងដោយចិត្តក៏មាន មិនច្រឡំ មិនតាំងឡើងដោយចិត្តក៏មាន។ ឥន្ទ្រិយ ១៣ ច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត ឥន្ទ្រិយ ៨ មិនច្រឡំ មិនតាំងឡើង មិនកើតជាមួយនឹងចិត្ត ជីវិតិន្ទ្រិយ ច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្តក៏មាន មិនច្រឡំ មិនតាំងឡើង មិនកើតជាមួយនឹងចិត្តក៏មាន។ ឥន្ទ្រិយ ១៣ ច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្ត ឥន្ទ្រិយ ៨ មិនច្រឡំ មិនតាំងឡើង មិនប្រព្រឹត្តទៅតាមចិត្ត ជីវិតិន្ទ្រិយ ច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្តក៏មាន មិនច្រឡំ មិនតាំងឡើង មិនប្រព្រឹត្តទៅតាមចិត្តក៏មាន។ ឥន្ទ្រិយ ៦ ខាងក្នុង ឥន្ទ្រិយ ១៦ ខាងក្រៅ។ ឥន្ទ្រិយ ៧ ជាឧបាទា ឥន្ទ្រិយ ១៤ មិនមែនឧបាទា ជីវិតិន្ទ្រិយ ជាឧបាទាក៏មាន មិនមែនឧបាទាក៏មាន។ ឥន្ទ្រិយ ៩ មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ឥន្ទ្រិយ ៤ មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកទេ ឥន្ទ្រិយ ៩ មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកទេក៏មាន។
[២៥២] ឥន្ទ្រិយទាំងឡាយ មិនមែនឧបាទាន។ ឥន្ទ្រិយ ១០ ជាប្រយោជន៍ដល់ឧបាទាន ឥន្ទ្រិយ ៣ មិនមែនជាប្រយោន៍ដល់ឧបាទាន ឥន្ទ្រិយ ៩ ជាប្រយោជន៍ដល់ឧបាទានក៏មាន មិនមែនជាប្រយោជន៍ដល់ឧបាទានក៏មាន។ ឥន្ទ្រិយ ១៦ ប្រាសចាកឧបាទាន ឥន្ទ្រិយ ៦ ប្រកបដោយឧបាទានក៏មាន ប្រាសចាកឧបាទានក៏មាន ឥន្ទ្រិយ ១០ មិនគួរពោលថា ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានទេ ជាប្រយាជន៍ដល់ឧបាទាន តែមិនមែនឧបាទាន ឥន្ទ្រិយ ៣ មិនគួរពោលថា ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានផង ថាជាប្រយោជន៍ដល់ឧបាទាន តែមិនមែនឧបាទានផងឡើយ ឥន្ទ្រិយ ៩ មិនគួរពោលថា ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានទេ ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនឧបាទានក៏មាន មិនគួរពោលថា ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនឧបាទានក៏មាន ឥន្ទ្រិយ ១៦ មិនគួរពោលថា ជាឧបាទាន ទាំងប្រកបដោយឧបាទានផង ថាប្រកបដោយឧបាទាន តែមិនមែនឧបាទានផងឡើយ ឥន្ទ្រិយ ៦ មិនគួរពោលថា ជាឧបាទាន ទាំងប្រកបដោយឧបាទានទេ ប្រកបដោយឧបាទាន តែមិនមែនឧបាទានផងក៏មាន មិនគួរពោលថា ប្រកបដោយឧបាទាន តែមិនមែនឧបាទានក៏មាន។ ឥន្ទ្រិយ ១០ ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទាន ឥន្ទ្រិយ ៣ ប្រាសចាកឧបាទាន ទាំងមិនមែនជាប្រយោជន៍ដល់ឧបាទាន ឥន្ទ្រិយ ៣ ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទានក៏មាន ប្រាសចាកឧបាទាន ទាំងមិនមែនជាប្រយោជន៍ដល់ឧបាទានក៏មាន ឥន្ទ្រិយ ៦ ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទានក៏មាន ប្រាសចាកឧបាទាន ទាំងមិនមែនជាប្រយោជន៍ដល់ឧបាទានក៏មាន មិនគួរពោលថា ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទានផង ថាប្រាសចាកឧបាទាន ទាំងមិនមែនជាប្រយោជន៍ដល់ឧបាទានផងក៏មាន។
[២៥៣] ឥន្ទ្រិយទាំងឡាយ មិនមែនកិលេស។ ឥន្ទ្រិយ ១០ គួរដល់នូវសេចក្តីសៅហ្មង ឥន្ទ្រិយ ៣ មិនគួរដល់នូវសេចក្តីសៅហ្មង ឥន្ទ្រិយ ៩ គួរដល់នូវសេចក្តីសៅហ្មងក៏មាន មិនគួរដល់នូវសេចក្តីសៅហ្មងក៏មាន ឥន្ទ្រិយ ១៥ មិនប្រកបដោយសេចក្តីសៅហ្មង ទោមនស្សិន្ទ្រិយ ប្រកបដោយសេចក្តីសៅហ្មង ឥន្ទ្រិយ ៦ ប្រកបដោយសេចក្តីសៅហ្មងក៏មាន មិនប្រកបដោយសេចក្តីសៅហ្មងក៏មាន។ ឥន្ទ្រិយ ១៥ ប្រាសចាកកិលេស ទោមនស្សិន្ទ្រិយ ប្រកបដោយកិលេស ឥន្ទ្រិយ ៦ ប្រកបដោយកិលេសក៏មាន ប្រាសចាកកិលេសក៏មាន។ ឥន្ទ្រិយ ១០ មិនគួរពោលថា ជាកិលេស ទាំងគួរដល់នូវសេចក្តីសៅហ្មងទេ គួរដល់នូវសេចក្តីសៅហ្មង តែមិនមែនកិលេស ឥន្ទ្រិយ ៣ មិនគួរពោលថា ជាកិលេស ទាំងគួរដល់នូវសេចក្តីសៅហ្មងផង ថាគួរដល់នូវសេចក្តីសៅហ្មង តែមិនមែនកិលេសផងឡើយ ឥន្ទ្រិយ ៩ មិនគួរពោលថា ជាកិលេស ទាំងគួរដល់នូវសេចក្តីសៅហ្មងទេ គួរដល់នូវសេចក្តីសៅហ្មង តែមិនមែនកិលេសក៏មាន មិនគួរពោលថា គួរដល់នូវសេចក្តីសៅហ្មង តែមិនមែនកិលេសក៏មាន។ ឥន្ទ្រិយ ១៥ មិនគួរពោលថា ជាកិលេស ទាំងប្រកបដោយសេចក្តីសៅហ្មងផង ថាប្រកបដោយសេចក្តីសៅហ្មង តែមិនមែនកិលេសផងឡើយ ទោមនស្សិន្ទ្រិយ មិនគួរពោលថា ជាកិលេស ទាំងក្របដោយសេចក្តីសៅហ្មងទេ ប្រកបដោយសេចក្តីសៅហ្មង តែមិនមែនកិលេស ឥន្ទ្រិយ ៦ មិនគួរពោលថា ជាកិលេស ទាំងប្រកបដោយសេចក្តីសៅហ្មងឡើយ ប្រកបដោយសេចក្តីសៅហ្មង តែមិនមែនកិលេសផងក៏មាន មិនគួរពោលថា ប្រកបដោយសេចក្តីសៅហ្មង តែមិនមែនកិលេសក៏មាន។ ឥន្ទ្រិយ ១៥ មិនគួរពោលថា ជាកិលេស ទាំងប្រកបដោយកិលេសផង ថាប្រកបដោយកិលេស តែមិនមែនកិលេសផងឡើយ ទោមនស្សិន្ទ្រិយ មិនគួរពោលថា ជាកិលេស ទាំងប្រកបដោយកិលេសទេ ប្រកបដោយកិលេស តែមិនមែនកិលេស ឥន្ទ្រិយ ៦ មិនគួរពោលថា ជាកិលេស ទាំងប្រកបដោយកិលេសឡើយ ប្រកបដោយកិលេស តែមិនមែនកិលេសក៏មាន មិនគួរពោលថា ប្រកបដោយកិលេស តែមិនមែនកិលេសក៏មាន។ ឥន្ទ្រិយ ៩ ប្រាសចាកកិលេស តែគួរដល់នូវសេចក្តីសៅហ្មង ឥន្ទ្រិយ ៣ ប្រាសចាកកិលេស ទាំងមិនគួរដល់នូវសេចក្តីសៅហ្មង ទោមនស្សិន្ទ្រិយ មិនគួរពោលថា ប្រាសចាកកិលេស តែគួរដល់នូវសេចក្តីសៅហ្មងផង ថាប្រាសចាកកិលេស ទាំងមិនគួរដល់នូវសេចក្តីសៅហ្មងផងឡើយ ឥន្ទ្រិយ ៣ ប្រាសចាកកិលេស តែគួរដល់នូវសេចក្តីសៅហ្មងក៏មាន ប្រាសចាកកិលេស ទាំងមិនគួរដល់នូវសេចក្តីសៅហ្មងក៏មាន ឥន្ទ្រិយ ៦ ប្រាសចាកកិលេស តែគួរដល់នូវសេចក្តីសៅហ្មងក៏មាន ប្រាសចាកកិលេស ទាំងមិនគួរដល់នូវសេចក្តីសៅហ្មងក៏មាន មិនគួរពោលថា ប្រាសចាកកិលេស តែគួរដល់នូវសេចក្តីសៅហ្មងផង ថាប្រាសចាកកិលេស ទាំងមិនគួរដល់នូវសេចក្តីសៅហ្មងផងក៏មាន។
[២៥៤] ឥន្ទ្រិយ ១៥ មិនគួរលះដោយទស្សនៈ ឥន្ទ្រិយ ៧ គួរលះដោយទស្សនៈក៏មាន មិនគួរលះដោយទស្សនៈក៏មាន។ ឥន្ទ្រិយ ១៥ មិនគួរលះដោយភាវនា ឥន្ទ្រិយ ៧ គួរលះដោយភាវនាក៏មាន មិនគួរលះដោយភាវនាក៏មាន។ ឥន្ទ្រិយ ១៥ មិនមានហេតុគួរលះដោយទស្សនៈ ឥន្ទ្រិយ ៧ មានហេតុគួរលះដោយទស្សនៈក៏មាន មិនមានហេតុគួរលះដោយទស្សនៈក៏មាន។ ឥន្ទ្រិយ ១៥ មិនមានហេតុគួរលះដោយភាវនា ឥន្ទ្រិយ ៧ មានហេតុគួរលះដោយភាវនាក៏មាន មិនមានហេតុគួរលះដោយភាវនាក៏មាន ឥន្ទ្រិយ ៩ មិនមានវិតក្កៈ ទោមនស្សិន្ទ្រិយ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ឥន្ទ្រិយ ១២ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈក៏មាន មិនមានវិតក្កៈក៏មាន។ ឥន្ទ្រិយ ៩ មិនមានវិចារៈ ទោមនស្សិន្ទ្រិយ ប្រព្រឹត្តទៅជាមួយនឹងវិចារៈ ឥន្ទ្រិយ ១២ ប្រព្រឹត្តទៅជាមួយនឹងវិចារៈក៏មាន មិនមានវិចារៈក៏មាន។ ឥន្ទ្រិយ ១១ មិនមានបីតិ ឥន្ទ្រិយ ១១ ប្រព្រឹត្តទៅជាមួយនឹងបីតិក៏មាន មិនមានបីតិក៏មាន។ ឥន្ទ្រិយ ១១ មិនកើតព្រមដោយបីតិ ឥន្ទ្រិយ ១១ កើតព្រមដោយបីតិក៏មាន មិនកើតព្រមដោយបីតិក៏មាន។ ឥន្ទ្រិយ ១២ កើតព្រមដោយសុខៈ ឥន្ទ្រិយ ១០ កើតព្រមដោយសុខៈក៏មាន មិនកើតព្រមដោយសុខៈក៏មាន។ ឥន្ទ្រិយ ១២ មិនកើតព្រមដោយឧបេក្ខា ឥន្ទ្រិយ ១០ កើតព្រមដោយឧបេក្ខាក៏មាន មិនកើតព្រមដោយឧបេក្ខាក៏មាន។ ឥន្ទ្រិយ ១០ ជាកាមាវចរ ឥន្ទ្រិយ ៣ មិនមែនកាមាវចរ ឥន្ទ្រិយ ៩ ជាកាមាវចរក៏មាន មិនមែនកាមាវចរក៏មាន។ ឥន្ទ្រិយ ១៣ មិនមែនរូបាវចរ ឥន្ទ្រិយ ៩ ជារូបាវចរក៏មាន មិនមែនរូបាវចរក៏មាន។ ឥន្ទ្រិយ ១៤ មិនមែនអរូបាវចរ ឥន្ទ្រិយ ៨ ជាអរូបាវចរក៏មាន មិនមែនអរូបាវចរក៏មាន។ ឥន្ទ្រិយ១០ ជាបរិយាបន្នៈ ឥន្ទ្រិយ ៣ ជាអបរិយាបន្នៈ ឥន្ទ្រិយ ៩ ជាបរិយាបន្នៈក៏មាន ជាអបរិយាបន្នៈក៏មាន។ ឥន្ទ្រិយ ១១ ជាអនិយ្យានិកៈ អនញ្ញតញ្ញស្សាមីតិន្ទ្រិយ ជានិយ្យានិកៈ ឥន្ទ្រិយ ១០ ជានិយ្យានិកៈក៏មាន ជាអនិយ្យានិកៈក៏មាន។ ឥន្ទ្រិយ ១០ មិនទៀង អនញ្ញតញ្ញស្សាមីតិន្ទ្រិយ ទៀង ឥន្ទ្រិយ ១១ ទៀងក៏មាន មិនទៀងក៏មាន។ ឥន្ទ្រិយ ១០ ប្រព្រឹត្តទៅជាមួយនឹងឧត្តរៈ (ការរើឡើងនូវខ្លួន) ឥន្ទ្រិយ ៣ មិនមានឧត្តរៈ ឥន្ទ្រិយ ៩ ប្រព្រឹត្តទៅជាមួយនឹងឧត្តរៈក៏មាន មិនមានឧត្តរៈក៏មាន។ ឥន្ទ្រិយ ១៥ មិនប្រកបដោយសត្រូវ ទោមនស្សិន្ទ្រិយ ប្រកបដោយសត្រូវ ឥន្ទ្រិយ ៦ ប្រកបដោយសត្រូវក៏មាន មិនមានសត្រូវក៏មាន។
ចប់ បញ្ហាបុច្ឆកៈ។
ចប់ ឥន្ទ្រិយវិភង្គ។
ចប់ ភាគ៨០។
សូមអនុមោទនា !!!