បលិពោធ គឺធម៌ជាគ្រឿងកង្វល់ មាន ១០យ៉ាង
- អាវាសបលិពោធ កង្វល់ដោយការគ្រប់គ្រងទីលំនៅ។
- កុលបលិពោធ កង្វល់ដោយជាប់ជំពាក់នៅក្នុងត្រកូលញាតិ ឬត្រកូលរបស់ឧបដ្ឋាក។
- លាភបលិពោធ កង្វល់ដោយការទទួលលាភ គឺកង្វល់ដោយការធ្វើអនុមោទនា ឬសំដែងធម៌ដល់ទាយក។
- គណៈបលិពោធ កង្វល់ដោយពួកអ្នករៀនព្រះសូត្រ ឬពួកលោករៀនអភិធម្ម គឺកង្វល់ដោយការបង្រៀន។
- កម្មបលិពោធ កង្វល់ដោយការងារ គឺកង្វល់ដោយការធ្វើការងារខ្លួនឯង ឬចាត់បង្គាប់ឲ្យគេធ្វើ។
- អទ្ធានបលិពោធ កង្វល់ដោយដើរដំណើរផ្លូវឆ្ងាយ។
- ញាតិបលិពោធ កង្វល់ថែទាំព្យាបាលជម្ងឺរបស់ញាតិ គឺអាចារ្យ និងឧបជ្ឈាយ៍។
- អាពាធបលិពោធ កង្វល់ដោយព្យាបាលរោគរបស់ខ្លួន។
- គន្ថបលិពោធ កង្វល់ដោយការរៀនព្រះបរិយត្តិ។
- ឥទ្ធិបលិពោធ កង្វល់ដោយរក្សាទុកនូវឫទ្ធិជារបស់បុថុជ្ជន តែថាឫទ្ធិនេះ ជាកង្វល់ដល់វិបស្សនា មិនមែនជាកង្វល់ដល់សមាធិឡើយ គឺលោកអ្នកចម្រើនវិបស្សនាត្រូវផ្តាច់បង់ចេញ។
វិធីដែលនឹងផ្តាច់បង់បលិពោធទាំងនេះមាន ២ គឺត្រូវលះបង់ចេញ ឬត្រូវធ្វើបង្ហើយឲ្យរួចរាល់។
សូមអនុមោទនា !!!
