សីលរបស់អនុបសម្បន្ន បានដល់សីល ១០ របស់សាមណេរ។ វិន័យរបស់សាមណេរគឺ សិក្ខាបទ ១០ ទណ្ឌកម្ម ១០ នាសនង្គ ១០ សេក្ខិយវត្ត ៧៥ លោកវជ្ជសិក្ខាបទ ៤៩។
សិក្ខាបទ ១០ របស់សាមណេរគឺ
- បាណាតិបាតា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ។
- អទិន្នាទានា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា។
- អព្រហ្មចរិយា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាប្រព្រឹត្តនូវធម៌មិនប្រសើរ គឺសេពនូវមេថុនធម្ម។
- មុសាវាទា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក។
- សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី ចេតនា ជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។
- វិកាលភោជនា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាបរិភោគនូវភោជនាហារក្នុងកាលខុស។
- នច្ចគីតវាទិតវិសូកទស្សនា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយារាំ និងច្រៀង និងប្រគំ និងមើលនូវល្បែងដែលជាសត្រូវដល់កុសលធម៌។
- មាលាគន្ធវិលេបន ធារណមណ្ឌន វិភូសនដ្ឋានា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាទ្រទ្រង់ និងប្រដាប់តាក់តែង និងស្អិតស្អាង (រាងកាយ) ដោយផ្កាកម្រង និងគ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ។
- ឧច្ចាសយនមហាសយនា វេរមណី ចេតនា ជាហេតុវៀរចាកទីសេនាសនៈដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈដ៏ប្រសើរ។
- ជាតរូបរជតប្បដិគ្គហនា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាទទួលកាន់យកនូវមាស និងប្រាក់ ដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យទទួលកាន់យកហើយត្រេកអរចំពោះមាស និងប្រាក់នោះ។
ទណ្ឌកម្ម ១០
- វិកាលភោគី ហោតិ សាមណេរបរិភោគនូវភោជនាហារក្នុងកាលខុស។
- នច្ចាទិវិសូកទស្សិកោ ហោតិ សាមណេរ រាំច្រៀង ប្រគំ និងមើលនូវល្បែងដែលជាសត្រូវដល់កុសលធម៌។
- មាលាទិធារណាទិកោ ហោតិ សាមណេរទ្រទ្រង់ និងប្រដាប់តាក់តែងស្អិតស្អាងរាងកាយ ដោយផ្កាកម្រង និងគ្រឿងលាបផ្សេងៗ។
- ឧច្ចាសយនាទិកោ ហោតិ សាមណេរដេក អង្គុយលើទីសេនាសនៈដ៏ខ្ពស់ហួសប្រមាណ និងទីសេនាសនៈដ៏ប្រសើរ។
- ជាតរូបរជតបដិគ្គហណាទិកោ ហោតិ សាមណេរទទួលកាន់យកនូវមាស និងប្រាក់ និងរូបិយគ្រប់បែប ដែលគេសន្មតប្រើទិញដូរជំនួសមាសប្រាក់ក្នុងប្រទេសនោះៗ ដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យទទួលកាន់យក ហើយត្រេកអរចំពោះមាសប្រាក់រូបិយនោះ។
- ភិក្ខូនំ អលាភាយ បរិសក្កតិ សាមណេរព្យាយាមដើម្បីនឹងឲ្យសាបសូន្យលាភរបស់ភិក្ខុទាំងឡាយ។
- ភិក្ខូនំ អនត្ថាយ បរិសក្កតិ សាមណេរព្យាយាមដើម្បីនឹងមិនឲ្យជាប្រយោជន៍ដល់ភិក្ខុទាំងឡាយ។
- ភិក្ខូនំ អនាវាសាយ បរិសក្កតិ សាមណេរព្យាយាមដើម្បីនឹងមិនឲ្យភិក្ខុទាំងឡាយបានលំនៅ។
- ភិក្ខុំ អក្កោសតិ បរិភាសតិ សាមណេរជេរប្រទេចភិក្ខុ។
- ភិក្ខូ ភិក្ខូហិ ភេទេតិ សាមណេរញុំាងភិក្ខុទាំងឡាយឲ្យបែកចាកភិក្ខុទាំងឡាយ។
នាសនង្គ ១០
- បាណាតិបាតី ហោតិ សាមណេរធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង (គឺសម្លាប់សត្វ)។
- អទិន្នាទាយី ហោតិ សាមណេរកាន់យកនូវវត្ថុដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា។
- អព្រហ្មចារី ហោតិ សាមណេរប្រព្រឹត្តនូវធម៌មិនប្រសើរ (គឺសេពមេថុនធម្ម)។
- មុសាវាទី ហោតិ សាមណេរពោលនូវពាក្យកុហក។
- មជ្ជបាយី ហោតិ សាមណេរផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។
- ពុទ្ធស្ស អវណ្ណំ ភាសតិ សាមណេរពោលតិះដៀលព្រះពុទ្ធ។
- ធម្មស្ស អវណ្ណំ ភាសតិ សាមណេរពោលតិះដៀលព្រះធម៌។
- សង្ឃស្ស អវណ្ណំ ភាសតិ សាមណេរពោលតិះដៀលព្រះសង្ឃ។
- មិច្ឆាទិដ្ឋិកោ ហោតិ សាមណេរមានទិដ្ឋិខុស។
- ភិក្ខុនីទុស្សកោ ហោតិ សាមណេរទ្រុស្តនាងភិក្ខុនី។
សេក្ខិយវត្ត ៧៥
សារុប្បទី១ មាន២៦
១. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងស្លៀកអោយបរិមណ្ឌល គឺស្លៀកស្បង់គ្រងចីពរអោយត្រឹមត្រូវ។
២. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងដណ្ដប់ អោយបរិមណ្ឌល គឺស្លៀកស្បង់គ្រងចីពរអោយត្រឹមត្រូវ។
៣. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងបិទបាំងកាយគឺឃ្លុំអោយត្រឹមត្រូវដើរទៅក្នុងចន្លោះផ្ទះ។
៤ . សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងបិទបាំងកាយគឺឃ្លុំអោ យត្រឹមត្រូវអង្គុយនៅក្នុងចន្លោះផ្ទះ។
៥. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងសង្រួមអោយល្អដើរ ទៅក្នុងចន្លោះផ្ទះ។
៦. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងសង្រួមអោយល្អអង្គុយ នៅក្នុងចន្លោះផ្ទះ។
៧. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមានភ្នែកសំលឹងចុះ ក្រោមដើរទៅ ក្នុងចន្លោះផ្ទះ។
៨. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមានភ្នែកសំលឹងចុះ ក្រោមអង្គុយនៅក្នុងចន្លោះផ្ទះ។
៩. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនសើយចីវរដើរទៅក្នុងចន្លោះផ្ទះ។
១០. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងមិនសើយចីវរអង្គុយក្នុងចន្លោះផ្ទះ។
១១. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងមិនសើចខ្លាំងដើរទៅក្នុងចេន្លោះផ្ទះ។
១២. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនសើចខ្លាំង អង្គុយនៅក្នុងចន្លោះផ្ទះ។
១៣. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងនិយាយតិចៗដើរទៅក្នុងចន្លោះផ្ទះ។
១៤. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងនិយាយតិចៗអង្គុយនៅក្នុងចន្លោះផ្ទះ។
១៥. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនគ្រលែងកាយដើរទៅក្នុងចន្លោះផ្ទះ។
១៦. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនគ្រលែងកាយអង្គុយក្នុងចន្លោះផ្ទះ។
១៧. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនបង់បោយនិងមិនឆ្កាដៃដើរទៅក្នុងចន្លោះផ្ទះ។
១៨. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនបង់បោយនិងមិនឆ្កាដៃអង្គុយនៅក្នុងចន្លោះផ្ទះ។
១៩. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងមិនអង្រួនក្បាលដើរទៅក្នុងចន្លោះផ្ទះ។
២០. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនអង្រួនក្បាលអង្គុយនៅក្នុងចន្លោះផ្ទះ។
២១. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនស្ទឹមចង្កេះដើរទៅក្នុងចន្លោះផ្ទះ។
២២. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនស្ទឹមចង្កេះអង្គុយនៅក្នុងចន្លោះផ្ទះ។
២៣. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនទទូរក្បាលដើរទៅក្នុងចន្លោះផ្ទះ។
២៤. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងមិនទទូរក្បាលអង្គុយនៅក្នុងចន្លោះផ្ទះ។
២៥. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនដើរចំអើតជើងក្នុងចន្លោះផ្ទះ។
២៦. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងមិនអង្គុយត្របោមក្បាលជង្គង់ក្នុងចន្លោះផ្ទះ។
ភោជនប្បដិសំយុត្ដទី២ មាន៣០
១. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងទទួលបិណ្ឌបាតដោយគោរព។
២. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងទទួលបិណ្ឌបាត និងសំគាល់តែក្នុងបាត។
៣. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងទទួលបិណ្ឌបាតអោយល្មមនិងសម្ល។
៤. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងទទួលបិណ្ឌបាតអោយស្មើតែត្រឹមសណ្ដាប់មាត់ បាត។
៥. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងឆាន់បិណ្ឌបាតដោយគោរព។
៦. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញកាលឆាន់បិណ្ឌបាតនឹងសំគាល់តែក្នុងបាត។
៧. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញអាត្មាអញនឹងឆាន់បិណ្ឌបាតវាចអោយស្មើ។
៨. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងឆាន់បិណ្ឌបាតអោយល្មមនិងសម្ល។
៩. សាមណេរគប្បីធ្វើសេចក្តីសិក្សាថា អាត្មាអញនឹងមិនច្រមចុះត្រង់កំពូលបាយ ហើយឆាន់បិណ្ឌបាត។
១០. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងមិនកាយបាយលុបសម្ល ឬម្ហូបគោក (៣)ព្រោះអាស្រ័យសេចក្ដីល្មោភច្រើន។
១១. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញមិនមានជំងឺ នឹងមិនសូមសម្លឬបាយដើម្បីប្រយោជន៍ខ្លួនមកឆាន់។
១២. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងមិនសំលឹងមើលបាតភិក្ខុដទៃ ដោយប្រុងនឹង លើកទោសគេ។
១៣. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនធ្វើពំនូតបាយអោយធំហួសពេក។
១៤. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងធ្វើពំនូតបាយអោយបរិមណ្ឌល គឺអោយមូល។
១៥. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញកាលបើពំនូតបាយមិនទាន់ដល់មាត់និងមិនហា មាត់ចាំ។
១៦. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញកាលឆាន់ នឹងមិនញាត់ម្រាមដៃទាំងអស់អោយចូលក្នុងមាត់។
១៧. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងមិននិយាយ ទាំងពំនូតបាយនៅក្នុងមាត់។
១៨. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងឆាន់បោះដុំបាយទៅក្នុងមាត់។
១៩. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនឆាន់ខាំកាត់ ពំនូតបាយមួយកំណាត់ម្ដង។
២០. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងមិនឆាន់បៀម ពំនូតបាយក្នុងថ្ពាល់។
២១. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនឆាន់រលាស់ដៃ។
២២. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងមិនឆាន់ធ្វើគ្រាប់បាយអោយជ្រុះរោយរាយ។
២៣. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងមិនឆាន់លៀនអណ្ដាត។
២៤. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនឆាន់ ធ្វើសូរអោយលឺផ្ចាប់ៗ។
២៥. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនឆាន់ ធ្វើសូរអោយលឺគ្រូក។
២៦. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនឆាន់ លិទ្ធដៃ។
២៧. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនឆាន់ លិទ្ធបាត។
២៨. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនឆាន់ លិទ្ធបបូរមាត់។
២៩. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងមិនយកដៃប្រឡាក់ដោយអាមិសទទួលចាប់ភោជនៈទឹក
៣០. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនចាក់ទឹកលាងបាត្រទាំងគ្រាប់បាយ ក្នុងចន្លោះផ្ទះ។
ធម្មទេសនាបដិសំយុត្ដ ទី៣ មាន១៦
១. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនសំដែងធម៌ដល់មនុស្សគ្មានជំងឺ មានឆត្រក្នុងដៃ។
២. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនសំដែងធម៌ដល់មនុស្សគ្មានជំងឺ មានឈើច្រត់ឬដំបងក្នុងដៃ។
៣. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនសំដែងធម៌ដល់មនុស្សមានសស្រ្ដាក្នុងដៃ។
៤. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនសំដែងធម៌ដល់មនុស្សមានអាវុធក្នុងដៃ។
៥. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនសំដែងធម៌ដល់មនុស្សពាក់ទ្រនាប់ជើង។
៦. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនសំដែងធម៌ដល់មនុស្សពាក់ស្បែកជើង។
៧. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនសំដែងធម៌ដល់មនុស្សនៅលើយាន។
៨. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនសំដែងធម៌ដល់មនុស្សនៅលើដំណេក។
៩. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនសំដែងធម៌ដល់មនុស្សអង្គុយត្របោមក្បាលជង្គង់។
១០. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនសំដែងធម៌ដល់មនុស្សជូតឈ្នួតក្បាល។
១១. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនសំដែងធម៌ដល់មនុស្សទទូរក្បាល។
១២. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនអង្គុយផ្ទាល់ នឹងផែនដីសំដែងធម៌ដល់មនុស្សគ្មានជំងឺ ដែល អង្គុយលើអាសនៈ។
១៣. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនអង្គុយលើអាសនៈទាមសំដែងធម៌ដល់មនុស្សគ្មានជំងឺ អង្គុយលើអាសនៈខ្ពស់។
១៤. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនឈរសំដែងធម៌ ដល់មនុស្សគ្មានជំងឺអង្គុយ។
១៥. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនដើរខាងក្រោយ សំដែងធម៌ដល់មនុស្សគ្មានជំងឺដែលដើរខាងមុខ។
១៦. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញនឹងមិនដើរខាងក្រៅផ្លូវ សំដែងធម៌ដល់មនុស្សគ្មានជំងឺដែលដើរក្នុងផ្លូវ។
បកិណ្ណកទី៤ មាន៣
១. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញគ្មានជំងឺ នឹងមិនឈរបន្ទោបង់អុច្ចារៈរឺបស្សាវៈ។
២. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញគ្មានជំងឺ និងមិនបន្ទោបង់ អុច្ចារៈឬបស្សាវៈឬស្ដោះទឹកមាត់លើស្មៅស្រស់ឬឈើស្រស់។
៣. សាមណេរគប្បីធ្វើសេចក្ដីសិក្សាថា អាត្មាអញ នឹងមិនបន្ទោបង់ អុច្ចារៈឬបស្សាវៈឬស្ដោះទឹកមាត់លើទឹក។
(បិ.១២,ឃ.១៦៧)
លោកវជ្ជសិក្ខាបទ ៤៩