នីវរណៈ ៦
ពួកធម៌ជានីវរណៈ (ធម៌ជារនាំង) មាន ៦ គឺ កាមច្ឆន្ទនីវរណៈ ព្យាបាទនីវរណៈ ថីនមិទ្ធនីវរណៈ ឧទ្ធច្ចកុក្កុច្ចនីវរណៈ វិចិកិច្ឆានីវរណៈ អវិជ្ជានីវរណៈ។ (ពិស្តារ បិ.៧៩, ឃ.២៤៨)
នាថករណធម៌ ធម៌ជាទីពឹង១០យ៉ាង
- ជាអ្នកមានសីល
- ជាពហុស្សូត
- មានកល្យាណមិត្ត
- ជាអ្នកប្រដៅងាយ
- ជាអ្នកមិនខ្ជិលច្រអូសក្នុងការងារ
- ជាអ្នកមានប្រាថ្នាក្នុងកុសលធម៌
- ជាអ្នកប្រារព្ធព្យាយាម
- ជាអ្នកសន្តោស
- ជាអ្នកមានស្មារតី
- ជាអ្នកមានបញ្ញា (ដឹងនូវធម៌ទៅតាមសភាពពិត គឺទុក្ខំ អនិច្ចំ អនត្តា…)
(ពិស្តារ បិ.៥០, ឃ.១៧)
សូមអនុមោទនា !!!