សញ្ញោជនៈ ១០
ពួកធម៌ជាសញ្ញោជនៈ (ធម៌ចងសត្វទុកក្នុងវដ្តៈ) មាន ១០ ប្រការ គឺកាមរាគសញ្ញោជនៈ បដិឃសញ្ញោជនៈ មានសញ្ញោជនៈ ទិដ្ឋិសញ្ញោជនៈ វិចិកិច្ឆាសញ្ញោជនៈ សីលព្វតបរាមាសសញ្ញោជនៈ ភវរាគសញ្ញោជនៈ ឥស្សាសញ្ញោជនៈ មច្ឆរិយសញ្ញោជនៈ អវិជ្ជាសញ្ញោជនៈ ១។ (ពិស្តារ បិ.៧៩, ឃ.២១៩)
សញ្ញោជនៈ ១០ ដទៃទៀត
សំយោជនៈជាចំណែកខាងក្រោម ៥ គឺ សក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វតបរាមាសៈ ១ កាមច្ឆន្ទៈ ១ ព្យាបាទៈ ១។
សំយោជនៈជាចំណែកខាងលើ ៥ គឺ រូបរាគៈ ១ អរូបរាគៈ ១ មានះ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១។ (បិ.៨២, ឃ.២១០)
សាច់ ១០យ៉ាង ដែលព្រះអង្គបញ្ញត្ត
សាច់មនុស្ស ១ សាច់ដំរី ១ សាច់សេះ ១ សាច់ឆ្កែ ១ សាច់ពស់ ១ សាច់សីហៈ ១ សាច់ខ្លាធំ ១ សាច់ខ្លាដម្បង ១ សាច់ខ្លាឃ្មុំ ១ សាច់ឆ្កែព្រៃ ១។
ភិក្ខុឆាន់សាច់មនុស្ស ត្រូវអាបត្តិថុល្លច្ច័យ (បិ.៧, ឃ.១០៧)។ ភិក្ខុឆាន់សាច់ ៩យ៉ាងដទៃទៀត ត្រូវអាបត្តិទុក្កដ (បិ.៧, ឃ.១០៨)។
សំវរធម៌ ៥
- បាតិមោក្ខសំវរ គឺសង្រួមតាមសិក្ខាបទដែលមាននៅក្នុងបាតិមោក្ខ។
- សតិសំវរ ការសង្រួមសតិ គឺសង្រួមក្នុងឥន្ទ្រិយទាំង ៦។
- ញាណសំវរ ការសង្រួមញាណ គឺប្រាជ្ញាតំកល់ខ្លួនដោយប្រពៃ។
- ខន្តិសំវរ ការសង្រួមក្នុងការអត់ធន់ មានត្រជាក់ ក្តៅជាដើម។
- វីរិយសំវរ សង្រួមព្យាយាម ដើម្បីអត់សង្កត់ កំចាត់នូវអកុសលវិតក្កៈ។
មើលសេចក្តីពិស្តារ សំវរធម៌
សាធុនរធម៌ ៤
- ជាអ្នកតបគុណគេ
- ជាអ្នកមិនទ្រូស្តមិត្រ (មិនក្បត់មិត្រ)
- ជាអ្នកមិនដុតបាតដៃទទឹក (មិនប្រទូស្តអ្នកដែលទើបធ្វើគុណចំពោះខ្លួនថ្មីៗ)
- ជាអ្នកមិនសេពគប់ស្ត្រីអត់ធម៌
សូមអនុមោទនា !!!