ភ័យ ៤ យ៉ាង
ភ័យ ៤យ៉ាងគឺ ជាតិភ័យ ១ ជរាភ័យ ១ ព្យាធិភ័យ ១ មរណភ័យ ១។ (បិ.៨២, ឃ. ២០៥)
ភ័យ ៤យ៉ាងដទៃទៀត គឺ រាជភ័យ ១ ចោរភ័យ ១ អគ្គិភ័យ ១ ឧទកភ័យ ១។ (បិ.៨២, ឃ. ២០៦)
ភ័យ ៤យ៉ាងដទៃទៀតគឺ ភ័យអំពីរលក ១ ភ័យអំពីក្រពើ ១ ភ័យអំពីអន្លង់ទឹក ១ ភ័យអំពីត្រីសាហាវ ១។ (បិ.៨២, ឃ. ២០៧)
ភ័យ ៤យ៉ាងដទៃទៀតគឺ ភ័យអំពីសេចក្ដីតិះដៀលខ្លួនឯង ១ ភ័យអំពីសេចក្ដីតិះដៀលរបស់បុគ្គលដទៃ ១ ភ័យអំពីអាជ្ញា ១ ភ័យអំពីទុគ្គតិ ១ នេះ ភ័យ ៤។ (បិ.៨២, ឃ. ២០៨)
ភ័យ ៥ យ៉ាង
ភ័យ ៥យ៉ាងគឺ ភ័យអំពីការចិញ្ចឹមជីវិត ១ ភ័យអំពីគេមិនសរសើរ ១ ភ័យអំពីសេចក្ដីកោតញញើតក្នុងបរិស័ទ ១ ភ័យអំពីសេចក្ដីស្លាប់ ១ ភ័យអំពីទុគ្គតិ ១។
ភ័យ ៥យ៉ាង ដទៃទៀត គឺ
ភោជន ៥ យ៉ាង
បាយ ១ នំស្រស់ ១ នំក្រៀម ១ ត្រី ១ (សំដៅយកសត្វទឹក/បិ.៥,ឃ.៤៩១), សាច់ ១ (គឺសាច់សត្វទាំងឡាយដែលគួរ /បិ.៥,ឃ.៤៩១)។ (បិ.៤, ឃ.១៥៤)
សូមអនុមោទនា !!!