ធម្មសារ – ឃ

ឃរាវាសធម៌

ឃរាវាសធម៌ ៤យ៉ាង គឺ

  1. សច្ចៈ សេចក្តីពិតត្រង់។
  2. ទមៈ ការទូន្មាន ហាត់ពត់ ដុសខាត់កាយ វាចា ចិត្ត។
  3. ខន្តី សេចក្តីអត់ធន់ គឺអត់ធន់ចំពោះហេតុដែលនាំឲ្យកើតលោភៈ ទោសៈ និងមោហៈ។
  4. ចាគៈ ការលះបង់ ការបរិច្ចាគឲ្យអ្នកដទៃ។