ចរណៈ ១៥
- សទ្ធា ការជឿដោយត្រឹមត្រូវ។
- សតិ ការរឭកដឹង។
- ហិរិ សេចក្តីខ្មាសបាប។
- ឱត្តប្បៈ សេចក្តីខ្លាចបាប។
- វីរិយៈ ព្យាយាមចម្រើនកុសល ព្យាយាមលះបាប ព្យាយាមកុំឲ្យបាបកើត ជាដើម។
- សុតៈ ការស្តាប់ច្រើន ចេះដឹងច្រើន។
- បញ្ញា សេចក្តីដឹងច្បាស់តាមសេចក្តីពិត។
- សង្រួមក្នុងភោជន គឺដឹងប្រមាណក្នុងភោជន។
- ប្រកបរឿយៗនូវការភ្ញាក់រលឹក។
- សីលសំរវៈ ការសង្រួមក្នុងសីល។
- ឥន្ទ្រិយសំរវៈ គឺការសង្រួមនៅក្នុងទ្វារទាំង ៦។
- បឋមឈាន
- ទុតិយឈាន
- តតិយឈាន
- ចតុត្ថឈាន
ចំណងរបស់ចិត្ត ៥
- បុគ្គលមិនទាន់ប្រាសចាកតម្រេក មិនទាន់ប្រាសចាកចំណង់ មិនទាន់ប្រាសចាកសេចក្ដីស្រឡាញ់ មិនទាន់ប្រាសចាកសេចក្ដីស្រេកឃ្លាន មិនទាន់ប្រាសចាកសេចក្ដីក្រវល់ក្រវាយ មិនទាន់ប្រាសចាកសេចក្តីប្រាថ្នាក្នុងកាម។
- មិនទាន់ប្រាសចាកតម្រេក មិនទាន់ប្រាសចាកចំណង់ មិនទាន់ប្រាសចាកសេចក្តីស្រឡាញ់ មិនទាន់ប្រាសចាកសេចក្ដីស្រេកឃ្លាន មិនទាន់ប្រាសចាកសេចក្ដីក្រវល់ក្រវាយ មិនទាន់ប្រាសចាកសេចក្ដីប្រាថ្នាក្នុងកាយ។
- មិនទាន់ប្រាសចាកតម្រេក មិនទាន់ប្រាសចាកចំណង់ មិនទាន់ប្រាសចាកសេចក្តីស្រឡាញ់ មិនទាន់ប្រាសចាកសេចក្ដីស្រេកឃ្លាន មិនទាន់ប្រាសចាកសេចក្ដីក្រវល់ក្រវាយ មិនទាន់ប្រាសចាកសេចក្តីប្រាថ្នាក្នុងរូប។
- បរិភោគត្រាតែឆ្អែតពេញពោះ ហើយប្រកបរឿយៗ នូវសេចក្ដីសុខក្នុងទីដេក នូវសេចក្ដីសុខ (ក្នុងការដេកប្រែប្រួល) ទៅខាងស្ដាំខាងឆ្វេង នូវសេចក្ដីសុខក្នុងការដេកលក់ស៊ប់។
- ប្រព្រឹត្តព្រហ្មចរិយៈ ព្រោះប្រាថ្នានូវពួកទេវតាណាមួយ ថាអាត្មាអញនឹងបានជាទេវតា (មានស័ក្តិធំ) ឬទេវតា (មានស័ក្តតូច) ណាមួយ ដោយសីលនេះក្ដី ដោយវ័តនេះក្ដី ដោយតបៈនេះក្ដី ដោយព្រហ្មចរិយៈនេះក្ដី។ (បិ. ៨២, ឃ. ២១៦)