ធម្មសារ – ទ

ទោសនៃសេចក្តីមិនអត់ធន់ ៥យ៉ាង

ទោសនៃសេចក្ដីមិនអត់ធន់ ៥ គឺ

១. បុគ្គលអ្នកមិនអត់ធន់ រមែងមិនជាទីស្រឡាញ់ មិនជាទីពេញចិត្តនៃជនច្រើនគ្នា។

២. បុគ្គលអ្នកមិនអត់ធន់ រមែងច្រើនដោយពៀរ។

៣. បុគ្គលអ្នកមិនអត់ធន់ រមែងច្រើនដោយទោស។

៤. បុគ្គលអ្នកមិនអត់ធន់ រមែងវង្វេងពេលធ្វើមរណកាល។

៥. បែកធ្លាយ​រាងកាយ រមែងចូលទៅកាន់អបាយ ទុគ្គតិ វិនិបាត នរក។ (បិ. ៨២, ឃ.២២២)


ទុក្ខ ១២ កង

១. ជាតិទុក្ខ ទុក្ខព្រោះមានកំណើត។

២. ជរាទុក្ខ ទុក្ខព្រោះសេចក្តីចាស់គ្រាំគ្រា។

៣. ព្យាធិទុក្ខ ទុក្ខព្រោះមានរោគបៀតបៀន។

៤. មរណទុក្ខ ទុក្ខព្រោះសេចក្តីស្លាប់ដោយចៀសពុំរួច។

៥. សោកទុក្ខ ទុក្ខព្រោះសេចក្តីសោកក្រៀមក្រំ។

៦. បរិទេវទុក្ខ ទុក្ខដោយការយំខ្សឹកខ្សួលរៀបរាប់។

៧. ទុក្ខទុក្ខ ទុក្ខដោយផ្លូវកាយ មានជម្ងឺឈឺចាប់ជាដើម។

៨. ទោមនស្សទុក្ខ ទុក្ខដោយផ្លូវចិត្ត មានការថ្នាំងថ្នាក់ជាដើម។

៩. ឧបាយាសទុក្ខ ទុក្ខព្រោះសេចក្តីចង្អៀតចង្អល់ចិត្ត។

១០. អប្បយេហិ សម្បយោគទុក្ខ ទុក្ខព្រោះបានជួបប្រទះនឹងសត្វ និងសង្ខារ ដែលមិន​ជាទី​ស្រឡាញ់ មិនចង់បាន។

១១. បិយេហិ វិប្បយោគទុក្ខ ទុក្ខព្រោះព្រាត់ប្រាសចាកសត្វ និងសង្ខារ ដែល​ជាទី​ស្រឡាញ់។

១២. យម្បិច្ឆំ ន លភតិ តម្បិទុក្ខ ទុក្ខព្រោះមិនបាននូវវត្ថុដែលចង់បាន។

សូមអនុមោទនា !!!

Oben-pfeil