ការស្ទាត់ជំនាញ ៥យ៉ាង
- អាវជ្ជនវសី ស្ទាត់ក្នុងការនឹករកអង្គឈាន។
- សមាបជ្ជនវសី ស្ទាត់ក្នុងការចូលកាន់អង្គឈាន។
- អធិដ្ឋានវសី ស្ទាត់ក្នុងការតម្កល់ទុកអង្គឈាន។
- វុដ្ឋានវសី ស្ទាត់ក្នុងការចេញចាកអង្គឈាន។
- បច្ចវេក្ខណវសី ស្ទាត់ក្នុងការពិចារណាលះបង់អង្គឈាន។
វិធីហ្វឹកហាត់ចិត្តឲ្យបានជាឧបេក្ខាឆាប់រហ័សនោះគឺ យោគាវចរ ត្រូវប្រតិបត្តិចម្រើនអានាបានស្សតិកម្មដ្ឋានតាមលំដាប់ខ្យល់ ៤ត្រកូលនោះឯង គ្រប់ឥរិយាបថទាំង ៤ ចំរើនរឿយៗ សេពរឿយៗ ធ្វើឲ្យច្រើនទៅ យោគាវចរនោះ នឹងបាននូវចិត្តជាឧបេក្ខាឆាប់រហ័សពិតប្រាកដ។
ឧបេក្ខាចិត្ត ដែលស្ទាត់ជំនាញ តែងបានក្នុងខណៈចិត្តទី ៤ ឬទី ៥ បើជាខិប្បាភិញ្ញាបុគ្គល (បុគ្គលអ្នកត្រាស់ដឹងឆាប់) ឧបេក្ខាបានក្នុងខណៈចិត្តទី ៤ ដូច្នេះគឺ ឧបចារជវ័ន ១ អនុលោមជវ័ន ១ គោត្រភូជវ័ន ១ ឧបេក្ខាជវ័ន ១។ បើជាទន្ធាភិញ្ញាបុគ្គល (បុគ្គលអ្នកត្រាស់ដឹងយឺត) ឧបេក្ខាបានក្នុងខណៈចិត្តទី ៥គឺ បរិកម្មជវ័ន ១ ឧបចារជវ័ន ១ អនុលោមជវ័ន ១ គោត្រភូជវ័ន ១ ឧបេក្ខាជវ័ន ១។
(បឋមវិបស្សនា សំ ប៊ុនធឿន កេតុធម្មោ)
សូមអនុមោទនា !!!