ភិក្ខុប្រាថ្នាចង់បានលាភ ចង់ឲ្យគេគោរពសរសើរ ហើយប្រព្រឹត្តនូវធម៌ដ៍លាមកអាក្រក់។ បាបធម៌នោះ មាន ៥យ៉ាងគឺ
១. កុហនា ការកុហកដោយឫក។
២. លបនា ការលួងលោមដោយវាចា។
៣. នេមិត្តកតា ភាពជាអ្នកប្រើកលឧបាយដោយកាយខ្លះ ដោយវាចាខ្លះ។
៤. និប្បេសិកតា ភាពជាអ្នកប្រើសំដីជាខ្នោសសំរាប់កោសយកលាភ។
៥. លាភេនលាភំ និជិគឹសនតា ភាពនៃការស្វែងរកលាភ ដោយយកលាភជានុយ ឬជាធ្នាក់។
(ពិស្តារ មាននៅក្នុងបឋមវិបស្សនា សំ ប៊ុនធឿន)
សូមអនុមោទនា !!!