សីលរបស់ភិក្ខុ មាន ៤គឺ
១. បាតិមោក្ខសំវរសីល សីលគឺការសង្រួមតាមសិក្ខាបទក្នុងបាតិមោក្ខ។
២. ឥន្ទ្រិយសំវរសីល សីលគឺការសង្រួមក្នុងឥន្ទ្រិយ។
៣. អាជីវបារិសុទ្ធិសីល សីលសម្រេចអំពីការព្យាយាមជាគ្រឿងចិញ្ចឹមជីវិត។
៤. បច្ចយសន្និស្សិតសីល សីលដែលបរិសុទ្ធ អាស្រ័យដោយការពិចារណា ហើយទើបបរិភោគ ប្រើប្រាស់នូវបច្ច័យ ៤។
សូមអនុមោទនា !!!