គោចរ ៣ យ៉ាង

កន្លែងជាទីត្រេចទៅ របស់ឥន្ទ្រិយទាំង ៦ មានចក្ខុន្ទ្រិយ ជាដើម ហៅថា គោចរ។ ក្នុង​ន័យនេះ លោកសំដៅយកតែអារម្មណ៍ដែលជាហេតុនាំឲ្យកើតគុណ មានសីលគុណ​ជាដើម។

គោចរ មាន ៣គឺ

  1. ឧបនិស្សយគោចរ អារម្មណ៍ជាឧបនិស្ស័យនៃសីលគុណជាដើម បានដល់​កល្យាណមិត្ត។
  2. អារក្ខគោចរ អារម្មណ៍ជាគ្រឿងរក្សាទុកនូវចក្ខុទ្វារជាដើម បានដល់ សតិ។
  3. ឧបនិពន្ធគោចរ អារម្មណ៍ជាគ្រឿងចងទុកនូវចិត្ត បានដល់ សតិប្បដ្ឋាន។

អធិប្បាយ

១. ឧបនិស្សយគោចរ កល្យាណមិត្ត បរិបូណ៌ដោយគុណ មានកថាវត្ថុ ១០ បរិបូណ៌ដោយ​សីល សុតៈ ចាគៈ បញ្ញា តែងណែនាំ​អ្នកដែលចូលទៅអាស្រ័យនឹងលោក ឲ្យឆ្លងផុត​ចាក​សេចក្តីសង្ស័យក្នុងធម៌ យល់ត្រង់ ជ្រះថ្លា បរិបូណ៌ដោយគុណទាំងនោះ​តាម​កល្យាណមិត្ត​ទាំងនោះ។

២. អារក្ខគោចរ ព្រះសម្មាសម្ពុទ្ធត្រាស់ថា ភិក្ខុក្នុងសាសនានេះ វេលាចូលទៅកាន់​ស្រុកក្តី ដើរទៅតាមផ្លូវក្តី តែងមានចក្ខុសំឡឹងចុះក្រោម ក្រឡេកមើលចម្ងាយមួយជួរនឹម មិនអើត ឈ្ងោក មិនក្រឡេកមើលទិសផ្សេងៗ។

៣. ឧបនិពន្ធ សំដៅយកសតិប្បដ្ឋាន ៤ ដែលជាអារម្មណ៍ចងទុកនូវចិត្តក្នុងកម្មដ្ឋាន។

សូមអនុមោទនា !!!

Oben-pfeil