ធាតុកថា បុគ្គលប្បញ្ញត្តិ

ភាគទី៨៣

អភិធម្មបិដក ធាតុកថា

សូមនមស្ការ ចំពោះព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ។

មាតិកា

[មាតិកាមាន ៥ គឺ ក-នយមាតិកា (មាតិការបស់ន័យ) ដែលលោកតំកល់ទុកដោយបទ ១៤ គឺ សង្គហោ អសង្គហោ។បេ។ វិប្បយុត្តេន សង្គហិតំ អសង្គហិតំ។ ខ-អព្ភន្តរមាតិកា(មតិកាខាងក្នុង) ដែលលោកតំកល់ទុកដោយបទ ១២៥ គឺ បញ្ចក្ខន្ធា។បេ។ មនសិការោ។ គ-នយមុខមាតិកា (មាតិកាជាប្រធានរបស់ន័យ) ដែលលោកតំកល់ទុកដោយបទ ៤ គឺ តីហិសង្គហោ តីហិអសង្គហោ ចតូហិសម្បយោគោ ចតូហិវិប្បយោគោ។ ឃ-លក្ខណមាតិកា(មាតិកាសំដែងនូវលក្ខណៈ) ដែលលោកតំកល់ទុកដោយបទ ២ គឺ សភាគោ វិសភាគោ។ ង-ពាហិរមាតិកា (មាតិកាខាងក្រៅ) ដែលលោកបំព្រួញនូវតិកបទ ៦៦ និងទុកបទ២០០។]

[១] ការសង្រ្គោះ [សង្គ្រោះ មាន ៤ គឺ ក- ជាតិសង្គហៈ (សង្គ្រោះដោយជាតិ) តួយ៉ាងជាតិក្សត្រ ជាតិព្រាហ្មណ៍ ជាតិអ្នកជួញប្រែ ជាតិអ្នកគ្រួ ឬក៏ ធម៌ទាំង ៣ នេះ គឺ សម្មាវាចា សម្មាកម្មន្តោ សម្មាអាជីវោ សង្គ្រោះចូលក្នុងសីលក្ខន្ធ។ ខ- សញ្ជាតិសង្គហៈ (សង្គ្រោះរួមជាតិ) តួយ៉ាងជាតិអ្នកដែនកោសល ជាតិអ្នកដែនមគធៈ ឬក៏ ធម៌ទាំង ៣នេះ គឺ សម្មាវាយាមោ សម្មាសតិ សម្មាសមាធិ សង្គ្រោះចូលក្នុងសមាធិក្ខន្ធ។ គ- កិរិយាសង្គហៈ (សង្គ្រោះតាមអំពើដែលគេធ្វើរួចមកហើយ) តួយ៉ាងអ្នកជិះដំរី អ្នកជិះសេះ អ្នកជិះរថ ឬក៏ ធម៌ទាំង ២នេះគឺ សម្មាទិដ្ឋិ និងសម្មាសង្កប្បោ សង្គ្រោះចូលក្នុងបញ្ញាខន្ធ។ ឃ- គណនសង្គហៈ (សង្គ្រោះដោយការរាប់) តួយ៉ាងចក្ខាយតនៈ រាប់ជារូបក្ខន្ធជាដើម។ អដ្ឋកថា។] ការមិនសង្រ្គោះ ការមិនសង្រ្គោះ មួយអន្លើដោយការសង្រ្គោះ ការសង្រ្គោះ មួយអន្លើដោយការមិនសង្រ្គោះ ការសង្រ្គោះ មួយអន្លើដោយការសង្រ្គោះ ការមិនសង្រ្គោះ មួយអន្លើដោយការមិនសង្រ្គោះ ការប្រកបព្រម ការប្រាសចេញ ការប្រាសចេញ មួយអន្លើ​ដោយការប្រកបព្រម ការប្រកបព្រម មួយអន្លើដោយការប្រាសចេញ ការប្រកបព្រម មួយអន្លើដោយការប្រកបព្រម ការប្រាសចេញ មួយអន្លើដោយការប្រាសចេញ ការប្រកប​ព្រម និងការប្រាសចេញ មួយអន្លើដោយការសង្រ្គោះ ការសង្រ្គោះ និងការមិនសង្រ្គោះ មួយអន្លើដោយការប្រកបព្រម ការប្រកបព្រម និងការប្រាសចេញ មួយអន្លើដោយ​ការមិនសង្រ្គោះ ការសង្រ្គោះ និងការមិនសង្រ្គោះ មួយអន្លើដោយការប្រាសចេញ។ ខន្ធ៥ អាយតនៈ១២ ធាតុ១៨ សច្ចៈ៤ ឥន្រ្ទិយ២២ បដិច្ចសមុប្បាទ សតិប្បដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ ឈាន៤ អប្បមញ្ញា៤ ឥន្រ្ទិយ៥ ពលៈ៥ ពោជ្ឈង្គ៧ មគ្គមានអង្គ៨ ដ៏ប្រសើរ ផស្សៈ វេទនា សញ្ញា ចេតនា ចិត្ត អធិមោក្ខ (ការជឿស៊ប់) មនសិការ (ការធ្វើទុកក្នុងចិត្ត)។ ការសង្រ្គោះដោយបទ ៣ [បទ៣ គឺ ខន្ធ ធាតុ អាយតនៈ។] ការមិនសង្រ្គោះដោយបទ៣ ការសមប្រកបដោយបទ ៤ [បទ ៤ គឺអរូបក្ខន្ធទាំង ៤។ អដ្ឋកថា។] ការប្រាសចេញ​ចាកបទ៤។ ធម៌មានចំណែកស្មើ ធម៌មានចំណែកមិនស្មើ។ ធម្មសង្គណិទាំងអស់ ជា​មាតិកានៃធាតុកថា។

ចប់មាតិកា។

សង្គហាសង្គហបទនិទ្ទេស

[២] រូបក្ខន្ធ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ រូបក្ខន្ធ សង្រ្គោះ​ដោយខន្ធ១ អាយតនៈ១១ ធាតុ១១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះ​ដោយ​ខន្ធ៤ អាយតនៈ១ ធាតុ៧។

[៣] វេទនាខន្ធ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ វេទនាខន្ធ សង្រ្គោះដោយខន្ធ១ អាយតនៈ១ ធាតុ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះ​ដោយខន្ធ៤ អាយតនៈ១១ ធាតុ១៧។

[៤] សញ្ញាខន្ធ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ សញ្ញាខន្ធ សង្រ្គោះដោយខន្ធ១ អាយតនៈ១ ធាតុ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះ​ដោយខន្ធ៤ អាយតនៈ១១ ធាតុ១៧។

[៥] សង្ខារក្ខន្ធ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ សង្ខារក្ខន្ធ សង្រ្គោះដោយខន្ធ១ អាយតនៈ១ ធាតុ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះ​ដោយខន្ធ៤ អាយតនៈ១១ ធាតុ១៧។

[៦] វិញ្ញាណក្ខន្ធ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ វិញ្ញាណក្ខន្ធ​សង្រ្គោះដោយខន្ធ១ អាយតនៈ១ ធាតុ៧។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះ​ដោយខន្ធ៤ អាយតនៈ១១ ធាតុ១១។

[៧] រូបក្ខន្ធ និងវេទនាខន្ធ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ រូបក្ខន្ធ និងវេទនាខន្ធ សង្រ្គោះដោយខន្ធ២ អាយតនៈ១១ ធាតុ១១។ មិនសង្គ្រោះ​ដោយ​ធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ៣ អាយតនៈ១ ធាតុ៧។

[៨] រូបក្ខន្ធ និងសញ្ញាខន្ធ សង្រ្គោះដោយខន្ធ ២ អាយតនៈ ១១ ធាតុ ១១។ មិន​សង្រ្គោះ​ដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៣ អាយតនៈ ១ ធាតុ ៧។

[៩] រូបក្ខន្ធ និងសង្ខារក្ខន្ធ សង្រ្គោះដោយខន្ធ២ អាយតនៈ ១១ ធាតុ ១១។ មិនសង្រ្គោះ​ដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៣ អាយតនៈ ១ ធាតុ ៧។

[១០] រូបក្ខន្ធ និងវិញ្ញាណក្ខន្ធ សង្រ្គោះដោយខន្ធ ២ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះ​ដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៣ មិនមែនមិនសង្រ្គោះ ដោយ​អាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[១១] រូបក្ខន្ធ វេទនាខន្ធ និងសញ្ញាខន្ធ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ រូបក្ខន្ធ វេទនាខន្ធ និងសញ្ញាខន្ធ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ១១ ធាតុ ១១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១ ធាតុ ៧។

[១២] រូបក្ខន្ធ វេទនាខន្ធ និងសង្ខារក្ខន្ធ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ១១ ធាតុ ១១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១ ធាតុ ៧។

[១៣] រូបក្ខន្ធ វេទនាខន្ធ និងវិញ្ញាណក្ខន្ធ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ២ មិនមែនមិនសង្រ្គោះ​ដោយ​អាយតនៈ​ណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[១៤] រូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ និងសង្ខារក្ខន្ធ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈ​ប៉ុន្មាន ធាតុប៉ុន្មាន។ រូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ និងសង្ខារក្ខន្ធ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ៧។

[១៥] រូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ និងវិញ្ញាណក្ខន្ធ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ មិនមែនមិន​សង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[១៦] រូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ និងវិញ្ញាណក្ខន្ធ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ រូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ និងវិញ្ញាណក្ខន្ធ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[១៧] បញ្ចក្ខន្ធ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ បញ្ចក្ខន្ធ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[១៨] ចក្ខ្វាយតនៈ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ចក្ខ្វាយតនៈ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះ​ដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។

[១៩] សោតាយតនៈ ឃានាយតនៈ ជិវ្ហាយតនៈ កាយាយតនៈ រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។

[២០] មនាយតនៈ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ៧។ មិនសង្រ្គោះ​ដោយធម៌​ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ១១ ធាតុ ១១។

[២១] ធម្មាយតនៈ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ១១ ធាតុ ១៧។

[២២] ចក្ខ្វាយតនៈ និងសោតាយតនៈ សង្រ្គោះដោយខន្ធ ១ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១០ ធាតុ ១៦។

[២៣] ចក្ខ្វាយតនៈ និងឃានាយតនៈ ១ ចក្ខ្វាយតនៈ និងជិវា្ហយតនៈ ១ ចក្ខ្វាយតនៈ និងកាយាយតនៈ ១ ចក្ខ្វាយតនៈ និងរូបាយតនៈ ១ ចក្ខ្វាយតនៈ និងសទ្ទាយតនៈ ១ ចក្ខ្វាយតនៈ និងគន្ធាយតនៈ ១ ចក្ខ្វាយតនៈ និងរសាយតនៈ ១ ចក្ខ្វាយតនៈ និង​ផោដ្ឋព្វាយតនៈ ១ សង្រ្គោះដោយខន្ធ ១ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះ​ដោយធម៌​ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១០ ធាតុ ១៦។

[២៤] ចក្ខ្វាយតនៈ និងមនាយតនៈ សង្រ្គោះដោយខន្ធ ២ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៣ អាយតនៈ ១០ ធាតុ១០។

[២៥] ចក្ខ្វាយតនៈ និងធម្មាយតនៈ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[២៦] អាយតនៈ ១២ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ អាយតនៈ ១២ រៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុ​ណាមួយ​ឡើយ។

[២៧] ចក្ខុធាតុ សង្គ្រោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ចក្ខុធាតុ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះ​ដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។

[២៨] សោតធាតុ ឃានធាតុ ជិវ្ហាធាតុ កាយធាតុ រូបធាតុ សទ្ទធាតុ គន្ធធាតុ រសធាតុ ផោដ្ឋព្វធាតុ ចក្ខុវិញ្ញាណធាតុ សោតវិញ្ញាណធាតុ ឃានវិញ្ញាណធាតុ ជិវ្ហាវិញ្ញាណធាតុ កាយវិញ្ញាណធាតុ មនោធាតុ មនោវិញ្ញាណធាតុ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។

[២៩] ធម្មធាតុ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១១ ធាតុ ១៧។

[៣០] ចក្ខុធាតុ និងសោតធាតុ សង្រ្គោះដោយខន្ធ ១ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះ​ដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១០ ធាតុ ១៦។

[៣១] ចក្ខុធាតុ និងឃានធាតុ ១ ចក្ខុធាតុ និងជិវ្ហាធាតុ ១ ចក្ខុធាតុ និងកាយធាតុ ១ ចក្ខុធាតុ និងរូបធាតុ ១ ចក្ខុធាតុ និងសទ្ទធាតុ ១ ចក្ខុធាតុ និងគន្ធធាតុ ១ ចក្ខុធាតុ និងរសធាតុ ១ ចក្ខុធាតុ និងផោដ្ឋព្វធាតុ ១ សង្រ្គោះដោយខន្ធ ១ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១០ ធាតុ ១៦។

[៣២] ចក្ខុធាតុ និងចក្ខុវិញ្ញាណធាតុ សង្រ្គោះដោយខន្ធ ២ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៣ អាយតនៈ ១០ ធាតុ ១៦។

[៣៣] ចក្ខុធាតុ និងសោតវិញ្ញាណធាតុ ១ ចក្ខុធាតុ និងឃានវិញ្ញាណធាតុ ១ ចក្ខុធាតុ និងជិវ្ហាវិញ្ញាណធាតុ ១ ចក្ខុធាតុ និងកាយវិញ្ញាណធាតុ ១ ចក្ខុធាតុ និងមនោធាតុ ១ ចក្ខុធាតុ និងមនោវិញ្ញាណធាតុ ១ សង្រ្គោះដោយខន្ធ ២ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៣ អាយតនៈ ១០ ធាតុ ១៦។

[៣៤] ចក្ខុធាតុ និងធម្មធាតុ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះ​ដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៣៥] ធាតុទាំង ១៨ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ធាតុទាំង ១៨ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយ​ឡើយ។

[៣៦] ទុក្ខសច្ច សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ទុក្ខសច្ច សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[៣៧] សមុទយសច្ច និងមគ្គសច្ច សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។

[៣៨] និរោធសច្ច មិនសង្រ្គោះដោយខន្ធណានីមួយឡើយ សង្រ្គោះដោយអាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៥ អាយតនៈ ១១ ធាតុ ១៧។

[៣៩] ទុក្ខសច្ច និងសមុទយសច្ច សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិន​សង្រ្គោះ​ដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[៤០] ទុក្ខសច្ច និងមគ្គសច្ច សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិន​សង្រ្គោះ​ដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[៤១] ទុក្ខសច្ច និងនិរោធសច្ច វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះ​ដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនមែន​មិន​សង្រ្គោះ​ដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែន​មិន​សង្រ្គោះ​ដោយធាតុណាមួយឡើយ។

[៤២] ទុក្ខសច្ច សមុទយសច្ច និងមគ្គសច្ច សង្គ្រោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្គ្រោះដោយខន្ធណាមួយ មិនមែន​មិន​សង្គ្រោះដោយអាយតនៈណាមួយ មិនមែនមិនសង្គ្រោះដោយធាតុណាមួយឡើយ។

[៤៣] ទុក្ខសច្ច សមុទយសច្ច និងនិរោធសច្ច វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពី​ខន្ធចេញ សង្គ្រោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[៤៤] ទុក្ខសច្ច សមុទយសច្ច មគ្គសច្ច និងនិរោធសច្ច វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្គ្រោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្គ្រោះ​ដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយ​អាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[៤៥] សច្ច ៤ សង្គ្រោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ សច្ច ៤ វៀរ​លែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្គ្រោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិន​មែន​មិន​សង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយ​ឡើយ។

[៤៦] ចក្ខុន្ទ្រិយ សង្គ្រោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ចក្ខុន្ទ្រិយ សង្គ្រោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិន​សង្គ្រោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។

[៤៧] សោតិន្ទ្រិយ ឃានិន្ទ្រិយ ជិវិ្ហន្ទ្រិយ កាយិន្ទ្រិយ ឥត្ថិន្ទ្រិយ បុរិសិន្ទ្រិយ សង្គ្រោះដោយ​ខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។

[៤៨] មនិន្ទ្រិយ សង្គ្រោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ៧។ មិនសង្គ្រោះ​ដោយ​ធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១១។

[៤៩] ជីវិតិន្ទ្រិយ សង្គ្រោះដោយខន្ធ ២ អាយតនៈ ១ ធាតុ ១។ មិនសង្គ្រោះដោយ​ធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ៣ អាយតនៈ ១១ ធាតុ ១៧។

[៥០] សុខិន្ទ្រិយ ទុក្ខិន្ទ្រិយ សោមនស្សិន្ទ្រិយ ទោមនស្សិន្ទ្រិយ ឧបេក្ខិន្ទ្រិយ សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ អនញ្ញតញ្ញស្សាមីតិន្ទ្រិយ អញ្ញិន្ទ្រិយ និងអញ្ញាតាវិន្ទ្រិយ សង្គ្រោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្គ្រោះ​ដោយ​ធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។

[៥១] ចក្ខុន្ទ្រិយ និងសោតិន្ទ្រិយ សង្គ្រោះដោយខន្ធ ១ អាយតនៈ ២ ធាតុ ២។ មិនសង្គ្រោះ​ដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ៤ អាយតនៈ ១០ ធាតុ ១៦។

[៥២] ចក្ខុន្ទ្រិយ និងឃានិន្ទ្រិយ ១ ចក្ខុន្ទ្រិយ និងជិវ្ហិន្ទ្រិយ ១ ចក្ខុន្ទ្រិយ និងកាយិន្ទ្រិយ ១ ចក្ខុន្ទ្រិយ និងឥត្ថិន្ទ្រិយ ១ ចក្ខុន្ទ្រិយ និងបុរិសិន្ទ្រិយ ១ សង្គ្រោះដោយខន្ធ ១ អាយតនៈ ២ ធាតុ ២។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ៤ អាយតនៈ ១០ ធាតុ ១៦។

[៥៣] ចក្ខុន្ទ្រិយ និងមនិន្ទ្រិយ សង្គ្រោះដោយខន្ធ ២ អាយតនៈ ២ ធាតុ ៨។ មិនសង្គ្រោះ​ដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ៣ អាយតនៈ ១០ ធាតុ ១០។

[៥៤] ចក្ខុន្ទ្រិយ និងជីវិតិន្ទ្រិយ សង្គ្រោះដោយខន្ធ ២ អាយតនៈ ២ ធាតុ ២។ មិនសង្គ្រោះ​ដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៣ អាយតនៈ ១០ ធាតុ ១៦។

[៥៥] ចក្ខុន្ទ្រិយ និងសុខិន្ទ្រិយ ១ ចក្ខុន្ទ្រិយ និងទុក្ខិន្ទ្រិយ ១ ចក្ខុន្ទ្រិយ និងសោមនស្សិន្ទ្រិយ ១ ចក្ខុន្ទ្រិយ និងទោមនស្សិន្ទ្រិយ ១ ចក្ខុន្ទ្រិយ និងឧបេក្ខិន្ទ្រិយ ១ ចក្ខុន្ទ្រិយ និងសទ្ធិន្ទ្រិយ ១ ចក្ខុន្ទ្រិយ និងវីរិយិន្ទ្រិយ ១ ចក្ខុន្ទ្រិយ និងសតិន្ទ្រិយ ១ ចក្ខុន្ទ្រិយ និងសមាធិន្ទ្រិយ ១ ចក្ខុន្ទ្រិយ និងបញ្ញិន្ទ្រិយ ១ ចក្ខុន្ទ្រិយ និងអនញ្ញតញ្ញស្សាមីតិន្ទ្រិយ ១ ចក្ខុន្ទ្រិយ និង​អញ្ញិន្ទ្រិយ ១ ចក្ខុន្ទ្រិយ និងអញ្ញាតាវិន្ទ្រិយ ១ សង្គ្រោះដោយខន្ធ ២ អាយតនៈ ២ ធាតុ ២។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ៣ អាយតនៈ ១០ ធាតុ ១៦។

[៥៦] ឥន្ទ្រិយ ២២ សង្គ្រោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ឥន្ទ្រិយ ២២ សង្គ្រោះដោយខន្ធ ៤ អាយតនៈ ៧ ធាតុ ១៣។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិន​សង្គ្រោះ​ដោយខន្ធ ១ អាយតនៈ ៥ ធាតុ ៥។

[៥៧] អវិជ្ជា សង្គ្រោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។

[៥៨] សង្ខារ (កើតមាន) ព្រោះអវិជ្ជាជាបច្ច័យ សង្គ្រោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។

[៥៩] វិញ្ញាណ (កើតមាន) ព្រោះសង្ខារជាបច្ច័យ សង្គ្រោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ៧។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១១។

[៦០] នាមរូប (កើតមាន) ព្រោះវិញ្ញាណជាបច្ច័យ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១១។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ៧។

[៦១] សឡាយតនៈ (កើតមាន) ព្រោះនាមរូបជាបច្ច័យ សង្គ្រោះដោយខន្ធ ២ អាយតនៈ ៦ ធាតុ ១២។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៣ អាយតនៈ ៦ ធាតុ ៦។

[៦២] ផស្សៈ (កើតមាន) ព្រោះសឡាយតនៈជាបច្ច័យ វេទនា (កើតមាន) ព្រោះផស្សៈ​ជា​បច្ច័យ តណ្ហា (កើតមាន) ព្រោះវេទនាជាបច្ច័យ ឧបាទាន (កើតមាន) ព្រោះតណ្ហា​ជា​បច្ច័យ កម្មភព (កើតមាន) ព្រោះឧបាទានជាបច្ច័យ សង្គ្រោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។

[៦៣] ឧបបត្តិភព កាមភព សញ្ញាភព បពា្ចវោការភព សង្គ្រោះដោយខន្ធ ៥ អាយតនៈ ១១ ធាតុ ១៧។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្គ្រោះដោយខន្ធណាមួយឡើយ តែមិនសង្រ្គោះដោយអាយតនៈ ១ ធាតុ ១ ទេ។

[៦៤] រូបភព សង្រ្គោះដោយខន្ធ ៥ អាយតនៈ ៥ ធាតុ ៨ ។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយឡើយ តែមិនសង្រ្គោះដោយអាយតនៈ ៧ ធាតុ ១០ ទេ។

[៦៥] អរូបភព នេវសញ្ញានាសញ្ញាភព ចតុវោការភព សង្គ្រោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៦៦] អសញ្ញាភព និងឯកវោការភព សង្រ្គោះដោយខន្ធ ១ អាយតនៈ ២ ធាតុ ២។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ៤ អាយតនៈ ១០ ធាតុ ១៦។

[៦៧] ជាតិ សង្រ្គោះដោយខន្ធ ២ ជរា សង្រ្គោះដោយខន្ធ ២ មរណៈ សង្រ្គោះដោយខន្ធ ២ អាយតនៈ ១ ធាតុ ១។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ៣ អាយតនៈ ១១ ធាតុ ១៧។

[៦៨] សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស ឧបាយាស សតិប្បដ្ឋាន សម្មប្បធាន សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិន​សង្គ្រោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។

[៦៩] ឥទ្ធិបាទ សង្រ្គោះដោយខន្ធ ២ អាយតនៈ ២ ធាតុ ២។ មិនសង្គ្រោះ​ដោយ​ធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ៣ អាយតនៈ ១០ ធាតុ ១៦។

[៧០] ឈាន សង្រ្គោះដោយខន្ធ ២ អាយតនៈ ១ ធាតុ ១។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ៣ អាយតនៈ ១១ ធាតុ ១៧។

[៧១] អប្បមញ្ញា ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គមានអង្គ ៨ ដ៏ប្រសើរ ផស្សៈ វេទនា សញ្ញា ចេតនា អធិមោក្ខ មនសិការ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។

[៧២] ចិត្ត សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ៧។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១១។

[៧៣] ពួកធម៌ជាកុសល និងពួកធម៌ជាអកុសល សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈ​ប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌ជាកុសល និងពួកធម៌ជាអកុសល សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៧៤] ពួកធម៌ជាអព្យាក្រឹត វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះ​ដោយ​ខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិន​សង្គ្រោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិន​សង្រ្គោះ​ដោយធាតុណាមួយឡើយ។

[៧៥] ពួកធម៌ប្រកបដោយសុខវេទនា ពួកធម៌ប្រកបដោយទុក្ខវេទនា សង្រ្គោះដោយខន្ធ ៣ អាយតនៈ ២ ធាតុ ៣។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ២ អាយតនៈ ១០ ធាតុ ១៥។

[៧៦] ពួកធម៌ប្រកបដោយអទុក្ខមសុខវេទនា សង្រ្គោះដោយខន្ធ ៣ អាយតនៈ ២ ធាតុ ៧។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ២ អាយតនៈ ១០ ធាតុ ១១។

[៧៧] ពួកធម៌ជាវិបាក សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិនសង្គ្រោះ​ដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[៧៨] ពួកធម៌មានវិបាកធម៌ជាប្រក្រតី និងពួកធម៌ដែលសៅហ្មងហើយ ទាំងគួរដល់នូវ​សេចក្តីសៅហ្មង សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្គ្រោះដោយ​ធម៌​ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៧៩] ពួកធម៌មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតី វៀរលែងព្រះនិព្វាន​ជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៣។ មិន​សង្គ្រោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិន​សង្គ្រោះ​ដោយអាយតនៈណាមួយ តែមិនសង្រ្គោះដោយធាតុ ៥ទេ។

[៨០] ពួកធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យក ទាំងជា​ប្រយោជន៍​​ដល់ឧបាទាន សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១១ ធាតុ ១៧។ មិនសង្គ្រោះ​ដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយឡើយ តែមិនសង្គ្រោះដោយ​អាយតនៈ ១ ធាតុ ១ ទេ។

[៨១] ពួកធម៌ ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក តែជា​ប្រយោជន៍ដល់ឧបាទាន សង្រ្គោះដោយខន្ធ ៥ អាយតនៈ ៧ ធាតុ ៨។ មិនសង្គ្រោះ​ដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយឡើយ តែមិនសង្គ្រោះដោយ​អាយតនៈ ៥ ធាតុ ១០ ទេ។

[៨២] ពួកធម៌ ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក ទាំងមិនជា​ប្រយោជន៍ដល់ឧបាទាន ពួកធម៌មិនសៅហ្មង ទាំងមិនគួរដល់នូវសេចក្តីសៅហ្មង វៀរ​លែង​ព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៨៣] ពួកធម៌មិនសៅហ្មង តែគួរដល់នូវសេចក្តីសៅហ្មង សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយ​ឡើយ។

[៨៤] ពួកធម៌ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៣។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៥។

[៨៥] ពួកធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈ និងពួកធម៌ប្រកបដោយបីតិ សង្រ្គោះដោយ​ខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៨៦] ពួកធម៌មិនមានវិតក្កៈ មិនមានវិចារៈ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធ​ចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៧។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ​ឡើយ តែមិនសង្រ្គោះដោយធាតុ ១ ទេ។

[៨៧] ពួកធម៌ប្រកបដោយសុខ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ២ ធាតុ ៣។ មិន​សង្គ្រោះ​ដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ២ អាយតនៈ ១០ ធាតុ ១៥។

[៨៨] ពួកធម៌ប្រកបដោយឧបេក្ខា សង្រ្គោះដោយខន្ធ ៣ អាយតនៈ ២ ធាតុ ៧។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្គ្រោះដោយខន្ធ ២ អាយតនៈ ១០ ធាតុ ១១។

[៨៩] ពួកធម៌គួរលះដោយទស្សនៈ ពួកធម៌គួរលះដោយភាវនា ពួកធម៌មានហេតុគួរលះ​ដោយទស្សនៈ ពួកធម៌មានហេតុគួរលះដោយភាវនា ពួកធម៌ដល់នូវការសន្សំកពូនឡើង ពួកធម៌ដល់នូវការមិនសន្សំកពូនឡើង ពួកធម៌ជារបស់សេក្ខបុគ្គល ពួកធម៌ជារបស់​អសេក្ខបុគ្គល ពួកធម៌ដល់នូវសភាពធំ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៩០] ពួកធម៌មិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា ពួកធម៌មានហេតុ​មិន​គួរ​លះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា ពួកធម៌មិនដល់នូវការសន្សំកពូនឡើង ទាំងមិនដល់នូវការមិនសន្សំកពូនឡើង ពួកធម៌មិនមែនជារបស់សេក្ខបុគ្គល មិនមែនជា​របស់​អសេក្ខបុគ្គល វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិន​សង្រ្គោះ​ដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះ​ដោយធាតុណាមួយឡើយ។

[៩១] ពួកធម៌មានសភាពតូចឆ្មារ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិន​សង្រ្គោះដោយ​អាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[៩២] ពួកធម៌មិនមានប្រមាណ និងពួកធម៌ដ៏ឧត្តម វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយ​ធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៩៣] ពួកធម៌មានអារម្មណ៍តូចឆ្មារ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[៩៤] ពួកធម៌មានអារម្មណ៍ដល់នូវសភាពធំ ពួកធម៌មានអារម្មណ៍មិនមានប្រមាណ ពួកធម៌ថោកទាប ពួកធម៌មានសភាពខុស និងទៀង ពួកធម៌មានសភាពត្រូវ និងទៀង ពួកធម៌មានមគ្គជាអារម្មណ៍ ពួកធម៌មានមគ្គជាហេតុ ពួកធម៌មានមគ្គជាអធិបតី សង្រ្គោះ​ដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៩៥] ពួកធម៌ជាកណ្តាល សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះ​ដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយ​អាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[៩៦] ពួកធម៌មិនទៀង វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញសង្រ្គោះ​ដោយ​ខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះ​ដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះ​ដោយធាតុ​ណាមួយឡើយ។

[៩៧] ពួកធម៌ដែលកើតឡើងហើយ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិន​សង្រ្គោះ​ដោយ​អាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[៩៨] ពួកធម៌ដែលមិនទាន់កើតឡើង សង្រ្គោះដោយខន្ធ ៥ អាយតនៈ ៧ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយឡើយ តែមិន​សង្រ្គោះ​ដោយអាយតនៈ ៥ ធាតុ ១០ ទេ។

[៩៩] ពួកធម៌ដែលប្រុងនឹងកើតឡើង សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១១ ធាតុ ១៧។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយឡើយ តែមិន​សង្រ្គោះដោយអាយតនៈ ១ ធាតុ ១ ទេ។

[១០០] ពួកធម៌ជាអតីត ពួកធម៌ជាអនាគត ពួកធម៌ជាបច្ចុប្បន្ន ពួកធម៌ជាខាងក្នុង ពួកធម៌​ជាខាងក្រៅ ពួកធម៌ទាំងខាងក្នុងទាំងខាងក្រៅ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែន​មិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយ​ឡើយ។

[១០១] ពួកធម៌ខាងក្រៅ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះ​ដោយ​ខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិន​សង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិន​សង្រ្គោះដោយធាតុណាមួយឡើយ។

[១០២] ពួកធម៌មានអារម្មណ៍ជាអតីត និងពួកធម៌មានអារម្មណ៍ជាអនាគត សង្រ្គោះដោយ​ខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[១០៣] ពួកធម៌មានអារម្មណ៍ជាបច្ចុប្បន្ន ពួកធម៌មានអារម្មណ៍ខាងក្នុង ពួកធម៌មាន​អារម្មណ៍​ខាងក្រៅ ពួកធម៌មានអារម្មណ៍ខាងក្នុង និងខាងក្រៅ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[១០៤] ពួកធម៌ប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។

[១០៥] ពួកធម៌មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ សង្រ្គោះដោយ​ខន្ធ ១ អាយតនៈ ៩ ធាតុ ៩។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ៣ ធាតុ ៩។

[១០៦] ពួកធម៌មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់ វៀរលែង​ព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយឡើយ តែមិន​សង្រ្គោះដោយអាយតនៈ ១០ ធាតុ ១០ ទេ។

[១០៧] ពួកធម៌ជាហេតុ ពួកធម៌ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ជាហេតុ ទាំងប្រកបដោយហេតុ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះ​ដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។

[១០៨] ពួកធម៌មិនមែនហេតុ ពួកធម៌មិនប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ប្រាសចាក​ហេតុ ពួកធម៌មិនមែនហេតុ ទាំងមិនប្រព្រឹត្តទៅជាមួយនឹងហេតុ វៀរលែងព្រះនិព្វាន​ជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិន​សង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះ​ដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[១០៩] ពួកធម៌ប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ប្រកបដោយហេតុ ពួកធម៌គ្រាន់តែ​ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុ ពួកធម៌គ្រាន់តែប្រកបដោយហេតុ តែមិន​មែន​ហេតុ ពួកធម៌មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[១១០] ពួកធម៌ប្រព្រឹត្តទៅជាមួយនឹងបច្ច័យ ពួកធម៌ជាសង្ខតៈ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះ​ដោយខន្ធ​ណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុ​ណាមួយឡើយ។

[១១១] ពួកធម៌មិនមានបច្ច័យ ពួកធម៌ជាអសង្ខតៈ មិនសង្រ្គោះដោយខន្ធណាមួយឡើយ តែសង្រ្គោះដោយអាយតនៈ ១១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះ​ដោយខន្ធ ៥ អាយតនៈ ១ ធាតុ ១៧។

[១១២] ពួកធម៌ប្រកបដោយការឃើញ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។

[១១៣] ពួកធម៌មិនប្រកបដោយការឃើញ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធ​ចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១១ ធាតុ ១៧។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយឡើយ តែមិនសង្រ្គោះដោយអាយតនៈ ១ ធាតុ ១ ទេ។

[១១៤] ពួកធម៌ប្រកបដោយការប៉ះពាល់ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។

[១១៥] ពួកធម៌មិនប្រកបដោយការប៉ះពាល់ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធ​ចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ២ ធាតុ ៨។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយឡើយ តែមិនសង្រ្គោះដោយអាយតនៈ ១០ ធាតុ ១០ ទេ។

[១១៦] ពួកធម៌មានរូប សង្រ្គោះដោយខន្ធ ១ អាយតនៈ ១១ ធាតុ ១១។ មិនសង្រ្គោះ​ដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១ ធាតុ ៧។

[១១៧] ពួកធម៌មិនមានរូប វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះ​ដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[១១៨] ពួកធម៌ជាលោកិយ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះ​ដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយ​អាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[១១៩] ពួកធម៌ជាលោកុត្តរ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[១២០] ពួកធម៌ដែលគប្បីដឹងដោយវិញ្ញាណណានីមួយ ពួកធម៌ដែលមិនគប្បីដឹងដោយ​វិញ្ញាណ​ណានីមួយ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិន​សង្រ្គោះ​ដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះ​ដោយ​ធាតុណាមួយឡើយ។

[១២១] ពួកធម៌ជាអាសវៈ ពួកធម៌ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ ពួកធម៌ជា​អាសវៈ ទាំងប្រកបដោយអាសវៈ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧ ទេ។

[១២២] ពួកធម៌មិនមែនអាសវៈ ពួកធម៌ប្រាសចាកអាសវៈ វៀរលែងព្រះនិព្វានជា​អសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះ​ដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយ​អាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[១២៣] ពួកធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ពួកធម៌គ្រាន់តែប្រព្រឹត្តទៅជាមួយនឹង​អាសវៈ តែមិនមែនអាសវៈ ពួកធម៌ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ សង្រ្គោះ​ដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[១២៤] ពួកធម៌មិនមែនអាសវៈ ពួកធម៌ប្រាសចាកអាសវៈ ទាំងមិនមែនជាអាសវៈ វៀរ​លែង​ព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[១២៥] ពួកធម៌ប្រកបដោយអាសវៈ ពួកធម៌គ្រាន់តែប្រកបដោយអាសវៈ តែមិនមែន​ជា​អាសវៈ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[១២៦] ពួកធម៌ជាសញ្ញោជនៈ ពួកធម៌ជាគន្ថៈ ពួកធម៌ជាឱឃៈ ពួកធម៌ជាយោគៈ ពួកធម៌​ជា​នីវរណៈ ពួកធម៌ជាបរាមាសៈ ពួកធម៌ជាបរាមាសៈ ទាំងបរាមាសៈស្ទាបអង្អែលផង សង្រ្គោះ​ដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិន​សង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។

[១២៧] ពួកធម៌មិនមែនបរាមាសៈ ពួកធម៌ប្រាសចាកបរាមាសៈ វៀរលែងព្រះនិព្វាន​ជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិន​សង្រ្គោះ​ដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[១២៨] ពួកធម៌ដែលបរាមាសៈស្ទាបអង្អែល ពួកធម៌ដែលគ្រាន់តែបរាមាសៈស្ទាបអង្អែល តែមិនមែនជាបរាមាសៈ ពួកធម៌ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែល សង្រ្គោះ​ដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែន​មិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែន​មិនសង្រ្គោះដោយធាតុណាមួយឡើយ។

[១២៩] ពួកធម៌ដែលបរាមាសៈមិនស្ទាបអង្អែល ពួកធម៌ប្រាសចាកបរាមាសៈ ពួកធម៌​ដែល​បរាមាសៈមិនស្ទាបអង្អែល វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះ​ដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិន​សង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[១៣០] ពួកធម៌ប្រកបដោយបរាមាសៈ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[១៣១] ពួកធម៌ប្រកបដោយអារម្មណ៍ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[១៣២] ពួកធម៌មិនមានអារម្មណ៍ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១១ ធាតុ ១១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយខន្ធ ៤ អាយតនៈ ១ ធាតុ ៧។

[១៣៣] ពួកធម៌ គឺចិត្ត សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ៧។ មិនសង្រ្គោះ​ដោយ​ធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១១។

[១៣៤] ពួកធម៌មិនមែនចិត្ត វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះ​ដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះ​ដោយខន្ធ ១ អាយតនៈ ១ ធាតុ ៧។

[១៣៥] ពួកធម៌ គឺចេតសិក ពួកធម៌ប្រកបដោយចិត្ត ពួកធម៌ច្រឡំដោយចិត្ត សង្រ្គោះ​ដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះ​ដោយ​ខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។

[១៣៦] ពួកធម៌មិនមែនចេតសិក វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះ​ដោយខន្ធ ២ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយខន្ធ ៣ តែមិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិន​សង្រ្គោះ​​ដោយធាតុណាមួយឡើយ។

[១៣៧] ពួកធម៌ប្រាសចាកចិត្ត ពួកធម៌មិនច្រឡំដោយចិត្ត វៀរលែងព្រះនិព្វានជា​អសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១១ ធាតុ ១១។ មិនសង្រ្គោះ​ដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១ ធាតុ ៧។

[១៣៨] ពួកធម៌មានចិត្តជាសមុដ្ឋាន សង្រ្គោះដោយខន្ធ ៤ អាយតនៈ ៦ ធាតុ ៦។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ៦ ធាតុ ១២។

[១៣៩] ពួកធម៌មិនមែនតាំងឡើងដោយចិត្ត ពួកធម៌មិនកើតជាមួយនឹងចិត្ត ពួកធម៌មិន​ប្រព្រឹត្ត​ទៅតាមចិត្ត វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ២ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៣ តែ​មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយ​ឡើយ។

[១៤០] ពួកធម៌កើតជាមួយនឹងចិត្ត ពួកធម៌ប្រព្រឹត្តទៅតាមចិត្ត សង្រ្គោះដោយខន្ធ ៤ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១១ ធាតុ ១៧។

[១៤១] ពួកធម៌ដែលច្រឡំ ទាំងតាំងឡើងដោយចិត្ត ពួកធម៌ដែលច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត ពួកធម៌ដែលច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្ត សង្រ្គោះដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះ​ដោយខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។

[១៤២] ពួកធម៌ដែលមិនច្រឡំ ទាំងមិនតាំងឡើងដោយចិត្ត ពួកធម៌ដែលមិនច្រឡំ ទាំងមិនតាំងឡើង ទាំងមិនកើតជាមួយនឹងចិត្ត ពួកធម៌ដែលមិនច្រឡំ ទាំងមិនតាំងឡើង ទាំងមិនប្រព្រឹត្តទៅតាមចិត្ត វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះ​ដោយខន្ធ ២ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះ​ដោយខន្ធ ៣ តែមិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះ​ដោយ​ធាតុណាមួយឡើយ។

[១៤៣] ពួកធម៌ខាងក្នុង សង្រ្គោះដោយខន្ធ ២ អាយតនៈ ៦ ធាតុ ១២។ មិនសង្រ្គោះ​ដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៣ អាយតនៈ ៦ ធាតុ ៦។

[១៤៤] ពួកធម៌ខាងក្រៅ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ៦ ធាតុ ៦។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ៦ ធាតុ ១២។

[១៤៥] ពួកធម៌ដែលប្រកាន់មាំ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។ មិន​សង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។

[១៤៦] ពួកធម៌ដែលមិនប្រកាន់មាំ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ៣ ធាតុ ៩។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែន​មិនសង្រ្គោះដោយខន្ធណាមួយឡើយ តែមិនសង្រ្គោះដោយអាយតនៈ ៩ ធាតុ ៩ ទេ។

[១៤៧] ពួកធម៌ដែលកម្មក្កិលេស មានតណ្ហាជាដើម កាន់យក សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១១ ធាតុ ១៧។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះ​ដោយ​ខន្ធណាមួយឡើយ តែមិនសង្រ្គោះដោយអាយតនៈ ១ ធាតុ ១ ទេ។

[១៤៨] ពួកធម៌ ដែលកម្មក្កិលេសមានតណ្ហាជាដើមមិនកាន់យក វៀរលែងព្រះនិព្វាន​ជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ៧ ធាតុ ៨។ មិន​សង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយឡើយ តែមិនសង្រ្គោះ​ដោយអាយតនៈ ៥ ធាតុ ១០ ទេ។

[១៤៩] ពួកធម៌ដែលប្រកាន់មាំ ពួកធម៌ជាកិលេស ពួកធម៌ជាកិលេស ទាំងគួរដល់នូវ​សេចក្តីសៅហ្មង ពួកធម៌ជាកិលេស ទាំងជាសភាវៈសៅហ្មងហើយ ពួកធម៌ជាកិលេស ទាំងប្រកបដោយកិលេស សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះ​ដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។

[១៥០] ពួកធម៌មិនមែនកិលេស ពួកធម៌មិនសៅហ្មងហើយ ពួកធម៌ប្រាសចាកកិលេស វៀរ​លែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែន​មិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយ​ឡើយ។

[១៥១] ពួកធម៌គួរដល់នូវសេចក្តីសៅហ្មង ពួកធម៌គ្រាន់តែគួរដល់នូវសេចក្តីសៅហ្មង តែមិនមែនកិលេស ពួកធម៌ប្រាសចាកកិលេស តែគួរដល់នូវសេចក្តីសៅហ្មង សង្រ្គោះ​ដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិន​សង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិន​សង្រ្គោះដោយធាតុណាមួយឡើយ។

[១៥២] ពួកធម៌មិនគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ប្រាសចាកកិលេស ពួកធម៌មិន​គួរ​ដល់សេចក្តីសៅហ្មង វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[១៥៣] ពួកធម៌ដែលសៅហ្មងហើយ ពួកធម៌ប្រកបដោយកិលេស ពួកធម៌ដែលសៅហ្មង​ហើយ តែមិនមែនជាកិលេស ពួកធម៌ដែលគ្រាន់តែប្រកបដោយកិលេស តែមិនមែនជា​កិលេស សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ១០ ធាតុ ១៦។

[១៥៤] ពួកធម៌គួរលះដោយទស្សនៈ (ការឃើញនូវព្រះនិព្វានជាដំបូង គឺសោតាបត្តិមគ្គ) ពួកធម៌គួរលះដោយភាវនា គឺ មគ្គ ៣ ខាងលើ ពួកធម៌មានហេតុគួរលះដោយទស្សនៈ ពួកធម៌មានហេតុគួរលះដោយភាវនា សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[១៥៥] ពួកធម៌មិនគួរលះដោយទស្សនៈ ពួកធម៌មិនគួរលះដោយភាវនា ពួកធម៌មាន​ហេតុ​មិនគួរលះដោយទស្សនៈ ពួកធម៌មានហេតុមិនគួរលះដោយភាវនា វៀរលែង​ព្រះនិព្វាន​ជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិន​សង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិន​សង្រ្គោះ​ដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[១៥៦] ពួកធម៌ប្រកបដោយវិតក្តៈ ពួកធម៌ប្រកបដោយវិចារៈ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៣។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៥។

[១៥៧] ពួកធម៌មិនមានវិតក្តៈ ពួកធម៌មិនមានវិចារៈ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពី​ខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៧។ មិនសង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះ​ដោយ​អាយតនៈ​ណា​មួយឡើយ តែមិនសង្រ្គោះដោយធាតុ ១ ទេ។

[១៥៨] ពួកធម៌ប្រកបដោយបីតិ ពួកធម៌ច្រឡំដោយបីតិ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[១៥៩] ពួកធម៌មិនមានបីតិ ពួកធម៌មិនច្រឡំដោយបីតិ ពួកធម៌មិនប្រកបដោយសុខ វៀរ​លែងព្រះនិព្វាន ជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិន​មែន​មិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយ​ឡើយ។

[១៦០] ពួកធម៌ច្រឡំដោយសុខ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ២ ធាតុ ៣។ មិន​សង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១០ ធាតុ ១៥។

[១៦១] ពួកធម៌ច្រឡំដោយឧបេក្ខា សង្រ្គោះដោយខន្ធ ៣ អាយតនៈ ២ ធាតុ ៧។ មិន​សង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១០ ធាតុ ១១។

[១៦២] ពួកធម៌មិនច្រឡំដោយឧបេក្ខា វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៣។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែន​មិន​សង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយ​អាយតនៈណាមួយ​ឡើយ តែ​មិន​សង្រ្គោះដោយធាតុ ៥។

[១៦៣] ពួកធម៌ជាកាមាវចរ ពួកធម៌ជាបរិយាបន្នៈ (រាប់បញ្ចូលក្នុងវដ្តៈ) ពួកធម៌ជាសឧត្តរៈ (ប្រកបដោយការរើខ្លួនឡើង) សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិន​សង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិន​សង្រ្គោះ​ដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[១៦៤] ពួកធម៌មិនមែនកាមាវចរ ពួកធម៌ជាអបរិយាបន្នៈ (មិនរាប់បញ្ចូលក្នុងវដ្តៈ) ពួកធម៌​ជាអនុត្តរៈ (មិនប្រកបដោយការរើខ្លួងឡើង) វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពី​ខន្ធចេញ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[១៦៥] ពួកធម៌ជារូបាវចរ ពួកធម៌ជាអរូបាវចរ ពួកធម៌ជាគ្រឿងចេញចាកវដ្តៈ ពួកធម៌​ទៀង ពួកធម៌ដែលប្រកបដោយសត្រូវ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិន​សង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[១៦៦] ពួកធម៌មិនមែនជារូបាវចរ ពួកធម៌មិនមែនជាអរូបាវចរ ពួកធម៌មិនមែនជា​គ្រឿង​ចេញ​ចាកវដ្តៈ ពួកធម៌មិនទៀង ពួកធម៌មិនមែនជាសត្រូវ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈ​​ប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌មិនមែនជាសត្រូវ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពី​ខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះ​ដោយ​ធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយ​អាយតនៈ​​​ណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

ចប់ សង្គហាសង្គហបទនិទ្ទេស។

សង្គហិតេន អសង្គហិតបទនិទ្ទេស

[១៦៧] ពួកធម៌ណា សង្រ្គោះដោយចក្ខ្វាយតនៈ។បេ។ ពួកធម៌ណា សង្រ្គោះដោយ​ផោដ្ឋព្វាយតនៈ ពួកធម៌ណា សង្រ្គោះដោយចក្ខុធាតុ។បេ។ ពួកធម៌ណា សង្រ្គោះដោយ​ផោដ្ឋព្វធាតុ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះ​ដោយ​ធាតុសង្គហៈ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។

[១៦៨] ពួកធម៌ណា សង្រ្គោះដោយចក្ខុវិញ្ញាណធាតុ ពួកធម៌ណា សង្រ្គោះដោយ​សោតវិញ្ញាណធាតុ ពួកធម៌ណា សង្រ្គោះដោយឃានវិញ្ញាណធាតុ ពួកធម៌ណា សង្រ្គោះ​ដោយជិវ្ហាវិញ្ញាណធាតុ ពួកធម៌ណា សង្រ្គោះដោយកាយវិញ្ញាណធាតុ ពួកធម៌ណា សង្រ្គោះដោយមនោធាតុ ពួកធម៌ណា សង្រ្គោះដោយមនោវិញ្ញាណធាតុ ដោយ​ខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌​នោះ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១២។

[១៦៩] ពួកធម៌ណា សង្រ្គោះដោយចក្ខុន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយសោតិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយឃានិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយជិវ្ហិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយកាយិន្ទ្រិយ ពួកធម៌ណា សង្រ្គោះដោយឥត្ថិន្រ្ទិយ ពួកធម៌ណា សង្រ្គោះ​ដោយបុរិសិន្រ្ទិយ ដោយខន្ធសង្គហៈ មិនសង្គ្រោះដោយអាយតនសង្គហៈ មិនសង្គ្រោះ​ដោយធាតុសង្គហៈ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។

[១៧០] ពួកធម៌ណា សង្រ្គោះដោយអសញ្ញាភព ពួកធម៌ណា សង្រ្គោះដោយភពមានខន្ធ ១ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយ​ធាតុសង្គហៈ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ៣ ធាតុ ៩។

[១៧១] ពួកធម៌ណា សង្រ្គោះដោយសេចក្តីខ្សឹកខ្សួល ពួកធម៌ណា សង្រ្គោះដោយ​ពួកធម៌ប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់ ដោយខន្ធសង្គហៈ មិន​សង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ មិន​សង្រ្គោះ​ដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។

[១៧២] ពួកធម៌ណា សង្រ្គោះដោយពួកធម៌ មិនប្រកបដោយការឃើញ តែប្រកបដោយ​ការប៉ះពាល់ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយ​ធាតុសង្គហៈ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១០ ធាតុ ១៦។

[១៧៣] ពួកធម៌ណា សង្រ្គោះដោយពួកធម៌ ប្រកបដោយការឃើញ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ មិន​សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។

[១៧៤] ពួកធម៌ណា សង្រ្គោះដោយពួកធម៌ប្រកបដោយការប៉ះពាល់ ពួកធម៌ណា សង្រ្គោះ​ដោយពួកឧបាទាធម៌ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ទាំងនោះ មិនសង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈ​ប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌ទាំងនោះ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ១៧។

អាយតនៈ ១០ ធាតុ ១៧ ឥន្រ្ទិយ ៧ អសញ្ញាភព ឯកវោការភព សេចក្តីខ្សឹកខ្សួល ធម្មជាតប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់ និងធម្មជាតមិនប្រកប​ដោយការ​ឃើញ ឈ្មោះថា សប្បដិឃធម៌ ឈ្មោះថា ឧបាទាធម៌ទៀតផង។

ចប់ សង្គហិតេន អសង្គហិតបទនិទ្ទេស។

អសង្គហិតេន សង្គហិតបទនិទ្ទេស

[១៧៥] ពួកធម៌ណា មិនសង្រ្គោះដោយវេទនាខន្ធ ពួកធម៌ណា មិនសង្រ្គោះដោយ​សញ្ញាខន្ធ ពួកធម៌ណា មិនសង្រ្គោះដោយសង្ខារក្ខន្ធ ពួកធម៌ណា មិនសង្រ្គោះដោយ​សមុទយសច្ច ពួកធម៌ណា មិនសង្រ្គោះដោយមគ្គសច្ច ដោយខន្ធសង្គហៈ សង្រ្គោះដោយ​អាយតនសង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ធម៌ទាំងនោះ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌នោះ វៀរលែងព្រះនិព្វាន ជាអសង្ខតៈ ក្រៅអំពី​ខន្ធចេញ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១។

[១៧៦] ពួកធម៌ណា មិនសង្រ្គោះដោយនិរោធសច្ច ដោយខន្ធសង្គហៈ សង្រ្គោះដោយ​អាយតនសង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ១ ធាតុ ១។

[១៧៧] ពួកធម៌ណា មិនសង្រ្គោះដោយជីវិតិន្រ្ទិយ ដោយខន្ធសង្គហៈ សង្រ្គោះដោយ​អាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ វៀរលែងព្រះនិព្វាន​ជា​អសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ២ អាយតនៈ ១ ធាតុ ១។

[១៧៨] ពួកធម៌ណា មិនសង្រ្គោះដោយឥតិ្ថន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយ​បុរិសិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយសុខិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះ​ដោយ​ទុក្ខិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយសោមនស្សិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះ​ដោយ​ទោមនស្សិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយឧបេក្ខិន្រ្ទិយ ពួកធម៌ណា មិន​សង្រ្គោះដោយសទិ្ធន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយវីរិយិន្រ្ទិយ ពួកធម៌ណា មិន​សង្រ្គោះ​ដោយសតិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយសមាធិន្រ្ទិយ ពួកធម៌ណា មិន​សង្រ្គោះដោយបញ្ញិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយអនញ្ញតញ្ញស្សាមីតិន្រ្ទិយ ពួកធម៌​​ណា មិនសង្រ្គោះដោយអញ្ញិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយអញ្ញាតាវិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយអវិជ្ជា ពួកធម៌ណា មិនសង្រ្គោះដោយសង្ខារ ព្រោះ​អវិជ្ជាជាបច្ច័យ ពួកធម៌ណា មិនសង្រ្គោះដោយផស្សៈ ព្រោះសឡាយតនៈជាបច្ច័យ ពួក​ធម៌ណា មិនសង្រ្គោះដោយវេទនា ព្រោះផស្សៈជាបច្ច័យ ពួកធម៌ណា មិនសង្រ្គោះ​ដោយតណ្ហា ព្រោះវេទនាជាបច្ច័យ ពួកធម៌ណា មិនសង្រ្គោះដោយឧបាទាន ព្រោះ​តណ្ហា​ជាបច្ច័យ ពួកធម៌ណា មិនសង្រ្គោះដោយកម្មភព ព្រោះឧបាទានជាបច្ច័យ ដោយ​ខន្ធសង្គហៈ សង្រ្គោះដោយអាយតនសង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ទាំង​នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១។

[១៧៩] ពួកធម៌ណា មិនសង្រ្គោះដោយជាតិ ពួកធម៌ណា មិនសង្រ្គោះដោយជរា ពួកធម៌​ណា មិនសង្រ្គោះដោយមរណៈ ពួកធម៌ណា មិនសង្រ្គោះដោយឈាន ដោយខន្ធសង្គហៈ សង្រ្គោះដោយអាយតនសង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ វៀរលែង​ព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ២ អាយតនៈ ១ ធាតុ ១។

[១៨០] ពួកធម៌ណា មិនសង្រ្គោះដោយសេចក្តីសោក ពួកធម៌ណា មិនសង្រ្គោះដោយទុក្ខ ពួកធម៌ណា មិនសង្រ្គោះដោយទោមនស្ស ពួកធម៌ណា មិនសង្រ្គោះដោយឧបាយាសៈ (សេចក្តីតានតឹងចិត្ត) ពួកធម៌ណា មិនសង្រ្គោះដោយសតិប្បដ្ឋាន ពួកធម៌ណា មិន​សង្រ្គោះដោយសម្មប្បធាន ពួកធម៌ណា មិនសង្រ្គោះដោយអប្បមញ្ញា ពួកធម៌ណា មិនសង្រ្គោះដោយឥន្រ្ទិយ ៥ ពួកធម៌ណា មិនសង្រ្គោះដោយពលៈ ៥ ពួកធម៌ណា មិន​សង្រ្គោះ​ដោយពោជ្ឈង្គ ៧ ពួកធម៌ណា មិនសង្រ្គោះដោយមគ្គមានអង្គ ៨ ដ៏ប្រសើរ ពួកធម៌​ណា មិនសង្រ្គោះដោយផស្សៈ ពួកធម៌ណា មិនសង្រ្គោះដោយវេទនា ពួកធម៌ណា មិនសង្រ្គោះដោយសញ្ញា ពួកធម៌ណា មិនសង្រ្គោះដោយចេតនា ពួកធម៌ណា មិន​សង្រ្គោះ​ដោយអធិមោក្ខ (ការជឿស៊ប់) ពួកធម៌ណា មិនសង្រ្គោះដោយមនសិការ (ការធ្វើ​ទុក​ក្នុងចិត្ត) ពួកធម៌ណា មិនសង្រ្គោះដោយធម៌ជាហេតុ ពួកធម៌ណា មិនសង្រ្គោះ​ដោយធម៌ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ណា មិនសង្រ្គោះដោយ​ធម៌ជាហេតុ ទាំងប្រកបដោយហេតុ ដោយខន្ធសង្គហៈ សង្រ្គោះដោយអាយតនសង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធ​ចេញ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១។

[១៨១] ពួកធម៌ណា មិនសង្រ្គោះដោយធម៌មិនមានបច្ច័យ ពួកធម៌ណា មិនសង្រ្គោះ​ដោយ​ធម៌មិនមានបច្ច័យតាក់តែង ដោយខន្ធសង្គហៈ សង្រ្គោះដោយអាយតនសង្គហៈ សង្រ្គោះ​ដោយធាតុសង្គហៈ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ១ ធាតុ ១។

[១៨២] ពួកធម៌ណា មិនសង្រ្គោះដោយធម៌ជាអាសវៈ ពួកធម៌ណា មិនសង្រ្គោះដោយ​ធម៌ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌​ជា​អាសវៈ ទាំងប្រកបដោយអាសវៈ ដោយខន្ធសង្គហៈ សង្រ្គោះដោយអាយតនសង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធ​ចេញ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១។

[១៨៣] ពួកធម៌ណា មិនសង្រ្គោះដោយធម៌ជាសញ្ញោជនៈ ពួកធម៌ណា មិនសង្រ្គោះ​ដោយ​ធម៌ជាគន្ថៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ជាឱឃៈ ពួកធម៌ណា មិនសង្រ្គោះ​ដោយធម៌ជាយោគៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ជានីវរណៈ ពួកធម៌ណា មិន​សង្រ្គោះ​ដោយធម៌ជាបរាមាសៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ជាបរាមាសៈ ទាំងជា​ធម្មជាតដែលបរាមាសៈស្ទាបអង្អែលហើយ ដោយខន្ធសង្គហៈ សង្រ្គោះដោយ​អាយតន​សង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅ​អំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១។

[១៨៤] ពួកធម៌ណា មិនសង្រ្គោះដោយធម៌ជាចេតសិក ពួកធម៌ណា មិនសង្រ្គោះ​ដោយ​ធម៌ប្រកបដោយចិត្ត ពួកធម៌ណា មិនសង្រ្គោះដោយធម៌ច្រឡំដោយចិត្ត ពួកធម៌ណា មិន​សង្រ្គោះដោយធម៌ច្រឡំ ទាំងតាំងឡើងអំពីចិត្ត ពួកធម៌ណា មិនសង្រ្គោះ​ដោយធម៌​ដែល​ច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត ពួកធម៌ណា មិនសង្រ្គោះដោយ​ធម៌ដែល​ច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្ត ដោយខន្ធសង្គហៈ សង្រ្គោះដោយ​អាយតនសង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ វៀរលែងព្រះនិព្វាន​ជា​អសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។

[១៨៥] ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលកើតជាមួយនឹងចិត្ត ពួកធម៌ណា មិន​សង្រ្គោះដោយធម៌ដែលប្រព្រឹត្តទៅតាមចិត្ត ដោយខន្ធសង្គហៈ តែសង្រ្គោះដោយ​អាយតន​សង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ មិនសង្រ្គោះដោយ​ខន្ធណា​នីមួយ តែសង្រ្គោះដោយអាយតនៈ ១ ធាតុ ១។

[១៨៦] ពួកធម៌ណា មិនសង្រ្គោះដោយធម៌ជាឧបាទាន ពួកធម៌ណា មិនសង្រ្គោះដោយ​ធម៌ជាកិលេស ពួកធម៌ណា មិនសង្រ្គោះដោយធម៌ជាកិលេស ទាំងគួរដល់សេចក្តី​សៅហ្មង ពួកធម៌ណា មិនសង្រ្គោះដោយធម៌ជាកិលេស ទាំងជាធម៌សៅហ្មងហើយ ពួកធម៌​​ណា មិនសង្គ្រោះដោយធម៌ជាកិលេស ទាំងប្រកបដោយកិលេស ដោយ​ខន្ធសង្គហៈ សង្រ្គោះដោយអាយតនសង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌នោះ វៀរលែង​ព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១។

ចប់ អសង្គហិតេន សង្គហិតបទនិទ្ទេស។

សង្គហិតេន សង្គហិតបទនិទ្ទេស

[១៨៧] ពួកធម៌ណា សង្រ្គោះដោយសមុទយសច្ច ពួកធម៌ណា សង្រ្គោះដោយមគ្គសច្ច ដោយខន្ធសង្គហៈ សង្រ្គោះដោយអាយតនសង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌​ណា សង្រ្គោះដោយធម៌ទាំងនោះ ដោយខន្ធសង្គហៈ សង្រ្គោះដោយអាយតនសង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។

[១៨៨] ពួកធម៌ណា សង្រ្គោះដោយឥត្ថិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយបុរិសិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយសុខិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយទុក្ខិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយសោមនស្សិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយទោមនស្សិន្រ្ទិយ ពួកធម៌​ណា សង្រ្គោះដោយឧបេក្ខិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយសទ្ធិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយវីរិយិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយសតិន្រ្ទិយ ពួកធម៌ណា សង្រ្គោះ​ដោយសមាធិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយបញ្ញិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយ​អនញ្ញតញ្ញស្សាមីតិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយអញ្ញិន្រ្ទិយ ពួកធម៌ណា សង្រ្គោះ​ដោយអញ្ញាតាវិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយអវិជ្ជា ពួកធម៌ណា សង្រ្គោះដោយសង្ខារ ព្រោះអវិជ្ជាជាបច្ច័យ ពួកធម៌ណា សង្រ្គោះដោយផស្សៈ ព្រោះសឡាយតនៈជាបច្ច័យ ពួកធម៌ណា សង្រ្គោះដោយតណ្ហា ព្រោះវេទនាជាបច្ច័យ ពួកធម៌ណា សង្រ្គោះដោយ​ឧបាទាន ព្រោះតណ្ហាជាបច្ច័យ ពួកធម៌ណា សង្រ្គោះដោយកម្មភព ព្រោះឧបាទាន​ជាបច្ច័យ ពួកធម៌ណា សង្រ្គោះដោយសោក ពួកធម៌ណា សង្រ្គោះដោយបរិទេវៈ ពួកធម៌​ណា សង្រ្គោះដោយទុក្ខ ពួកធម៌ណា សង្រ្គោះដោយទោមនស្ស ពួកធម៌ណា សង្រ្គោះ​ដោយឧបាយាសៈ ពួកធម៌ណា សង្រ្គោះដោយសតិប្បដ្ឋាន ពួកធម៌ណា សង្រ្គោះដោយ​សម្មប្បធាន ពួកធម៌ណា សង្រ្គោះដោយអប្បមញ្ញា ពួកធម៌ណា សង្រ្គោះដោយឥន្រ្ទិយ ៥ ពួកធម៌ណា សង្រ្គោះដោយពលៈ ៥ ពួកធម៌ណា សង្រ្គោះដោយពោជ្ឈង្គ ៧ ពួកធម៌ណា សង្រ្គោះដោយមគ្គមានអង្គ ៨ ដ៏ប្រសើរ ពួកធម៌ណា សង្រ្គោះដោយផស្សៈ ពួកធម៌ណា សង្រ្គោះដោយចេតនា ពួកធម៌ណា សង្រ្គោះដោយអធិមោក្ខ ពួកធម៌ណា សង្រ្គោះ​ដោយមនសិការ ពួកធម៌ណា សង្រ្គោះដោយធម៌ជាហេតុ ពួកធម៌ណា សង្រ្គោះដោយ​ធម៌ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ណា សង្រ្គោះដោយធម៌ជាហេតុ ទាំងប្រកបដោយហេតុ ពួកធម៌ណា សង្រ្គោះដោយធម៌ជាអាសវៈ ពួកធម៌ណា សង្រ្គោះ​ដោយធម៌ជាសញ្ញោជនៈ ពួកធម៌ណា សង្រ្គោះដោយធម៌ជាគន្ថៈ ពួកធម៌ណា សង្រ្គោះ​ដោយធម៌ជាឱឃៈ ពួកធម៌ណា សង្រ្គោះដោយធម៌ជាយោគៈ ពួកធម៌ណា សង្រ្គោះ​ដោយ​ធម៌ជានីវរណៈ ពួកធម៌ណា សង្រ្គោះដោយធម៌ជាបរាមាសៈ ពួកធម៌ណា សង្រ្គោះដោយ​ធម៌ជាឧបាទាន ពួកធម៌ណា សង្រ្គោះដោយធម៌ជាកិលេស ពួកធម៌ណា សង្រ្គោះដោយ​ធម៌ជាកិលេស ទាំងគួរដល់សេចក្តីសៅហ្មង ពួកធម៌ណា សង្រ្គោះដោយធម៌ជាកិលេស ទាំងជាធម៌សៅហ្មងហើយ ពួកធម៌ណា សង្រ្គោះដោយធម៌ជាកិលេស ទាំងប្រកបដោយ​កិលេស ដោយខន្ធសង្គហៈ សង្រ្គោះដោយអាយតនសង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា សង្រ្គោះដោយធម៌ទាំងនោះ ដោយខន្ធសង្គហៈ សង្រ្គោះដោយ​អាយតន​សង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈ​ប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។

ចប់ សង្គហិតេន សង្គហិតបទនិទ្ទេស។

អសង្គហិតេន អសង្គហិតបទនិទ្ទេស

[១៨៩] ពួកធម៌ណា មិនសង្រ្គោះដោយរូបក្ខន្ធ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយ​អាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះ​ដោយធម៌​ទាំងនោះ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយ​ធាតុសង្គហៈ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធប៉ុន្មាន  អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ៧។

[១៩០] ពួកធម៌ណា មិនសង្រ្គោះដោយវេទនាខន្ធ ពួកធម៌ណា មិនសង្រ្គោះដោយ​សញ្ញាខន្ធ ពួកធម៌ណា មិនសង្រ្គោះដោយសង្ខារក្ខន្ធ ដោយខន្ធសង្គហៈ មិនសង្រ្គោះ​ដោយ​អាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្គ្រោះ​ដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្គ្រោះដោយ​ខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។

[១៩១] ពួកធម៌ណា មិនសង្រ្គោះដោយវិញ្ញាណក្ខន្ធ ពួកធម៌ណា មិនសង្រ្គោះដោយ​មនាយតនៈ ពួកធម៌ណា មិនសង្រ្គោះដោយចក្ខុវិញ្ញាណធាតុ។បេ។ ពួកធម៌ណា មិន​សង្រ្គោះ​ដោយមនោធាតុ ពួកធម៌ណា មិនសង្រ្គោះដោយមនោវិញ្ញាណធាតុ ពួកធម៌ណា មិនសង្រ្គោះដោយមនិន្រ្ទិយ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១១។

[១៩២] ពួកធម៌ណា មិនសង្រ្គោះដោយចក្ខ្វាយតនៈ។បេ។ ពួកធម៌ណា មិនសង្រ្គោះ​ដោយផោដ្ឋព្វាយតនៈ ពួកធម៌ណា មិនសង្រ្គោះដោយចក្ខុធាតុ។បេ។ ពួកធម៌ណា មិន​សង្រ្គោះដោយផោដ្ឋព្វធាតុ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិន​សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។

[១៩៣] ពួកធម៌ណា មិនសង្រ្គោះដោយធម្មាយតនៈ ពួកធម៌ណា មិនសង្រ្គោះដោយ​ធម្មធាតុ ពួកធម៌ណា មិនសង្រ្គោះដោយឥត្ថិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយ​បុរិសិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយជីវិតិន្រ្ទិយ ដោយខន្ធសង្គហៈ មិនសង្គ្រោះ​ដោយអាយតនសង្គហៈ មិនសង្គ្រោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះ​ដោយ​ធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ៧។

[១៩៤] ពួកធម៌ណា មិនសង្រ្គោះដោយសមុទយសច្ច ពួកធម៌ណា មិនសង្រ្គោះដោយ​មគ្គសច្ច ពួកធម៌ណា មិនសង្រ្គោះដោយនិរោធសច្ច ដោយខន្ធសង្គហៈ មិនសង្រ្គោះ​ដោយ​អាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះ​ដោយ​ធម៌​ទាំង​នោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។

[១៩៥] ពួកធម៌ណា មិនសង្រ្គោះដោយចក្ខុន្រ្ទិយ។បេ។ ពួកធម៌ណា មិនសង្រ្គោះដោយ​កាយិន្រ្ទិយ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយ​ធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ២ ធាតុ ៨។

[១៩៦] ពួកធម៌ណា មិនសង្រ្គោះដោយសុខិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយ​ទុក្ខិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយសោមនស្សិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះ​ដោយទោមនស្សិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយឧបេក្ខិន្រ្ទិយ ពួកធម៌ណា មិន​សង្រ្គោះ​ដោយសទ្ធិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយវីរិយិន្រ្ទិយ ពួកធម៌ណា មិន​សង្រ្គោះ​ដោយសតិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយសមាធិន្រ្ទិយ ពួកធម៌ណា មិន​សង្រ្គោះដោយបញ្ញិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយអនញ្ញតញ្ញស្សាមីតិន្រ្ទិយ ពួក​ធម៌​​ណា មិនសង្រ្គោះដោយអញ្ញិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយអញ្ញាតាវិន្រ្ទិយ ពួក​ធម៌ណា មិនសង្រ្គោះដោយអវិជ្ជា ពួកធម៌ណា មិនសង្រ្គោះដោយសង្ខារ ព្រោះអវិជ្ជា​ជាបច្ច័យ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយ​ធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះ​ដោយ​​ខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។

[១៩៧] ពួកធម៌ណា មិនសង្រ្គោះដោយវិញ្ញាណ ព្រោះសង្ខារជាបច្ច័យ ដោយខន្ធសង្គហៈ មិន​សង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិន​សង្រ្គោះ​ដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១១។

[១៩៨] ពួកធម៌ណា មិនសង្រ្គោះដោយនាមរូប ព្រោះវិញ្ញាណជាបច្ច័យ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិន​សង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្គ្រោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ៧។

[១៩៩] ពួកធម៌ណា មិនសង្រ្គោះដោយសឡាយតនៈ ព្រោះនាមរូបជាបច្ច័យ ដោយ​ខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌​ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១។

[២០០] ពួកធម៌ណា មិនសង្រ្គោះដោយផស្សៈ ព្រោះសឡាយតនៈជាបច្ច័យ ពួកធម៌ណា មិនសង្រ្គោះដោយវេទនា ព្រោះផស្សៈជាបច្ច័យ ពួកធម៌ណា មិនសង្រ្គោះដោយតណ្ហា ព្រោះវេទនាជាបច្ច័យ ពួកធម៌ណា មិនសង្រ្គោះដោយឧបាទាន ព្រោះតណ្ហាជាបច្ច័យ ពួកធម៌ណា មិនសង្រ្គោះដោយកម្មភព ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយ​អាយតន​សង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។

[២០១] ពួកធម៌ណា មិនសង្រ្គោះដោយអរូបភព ពួកធម៌ណា មិនសង្រ្គោះដោយ​នេវសញ្ញានាសញ្ញាភព ពួកធម៌ណា មិនសង្រ្គោះដោយចតុវោការភព ពួកធម៌ណា មិន​សង្រ្គោះ​ដោយឥទ្ធិបាទ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិន​សង្រ្គោះ​ដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[២០២] ពួកធម៌ណា មិនសង្រ្គោះដោយអសញ្ញាភព ពួកធម៌ណា មិនសង្រ្គោះដោយ​ឯកវោការភព ពួកធម៌ណា មិនសង្រ្គោះដោយជាតិ ពួកធម៌ណា មិនសង្រ្គោះដោយជរា ពួកធម៌ណា មិនសង្រ្គោះដោយមរណៈ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយ​អាយតន​សង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ៧។

[២០៣] ពួកធម៌ណា មិនសង្រ្គោះដោយបរិទេវៈ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយ​អាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌​ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។

[២០៤] ពួកធម៌ណា មិនសង្រ្គោះដោយសោក ពួកធម៌ណា មិនសង្រ្គោះដោយទុក្ខ ពួកធម៌ណា មិនសង្រ្គោះដោយទោមនស្ស ពួកធម៌ណា មិនសង្រ្គោះដោយឧបាទាយាសៈ ពួកធម៌ណា មិនសង្រ្គោះដោយសតិប្បដ្ឋាន ពួកធម៌ណា មិនសង្រ្គោះដោយសម្មប្បធាន ពួកធម៌ណា មិនសង្រ្គោះដោយឈាន ពួកធម៌ណា មិនសង្រ្គោះដោយអប្បមញ្ញា ពួកធម៌​ណា មិនសង្រ្គោះដោយឥន្រ្ទិយ ៥ ពួកធម៌ណា មិនសង្រ្គោះដោយពលៈ ៥ ពួកធម៌ណា មិនសង្រ្គោះដោយពោជ្ឈង្គ ៧ ពួកធម៌ណា មិនសង្រ្គោះដោយមគ្គមានអង្គ ៨ ដ៏ប្រសើរ ពួកធម៌ណា មិនសង្រ្គោះដោយផស្សៈ ពួកធម៌ណា មិនសង្រ្គោះដោយវេទនា ពួកធម៌ណា មិនសង្រ្គោះដោយសញ្ញា ពួកធម៌ណា មិនសង្រ្គោះដោយចេតនា ពួកធម៌ណា មិន​សង្រ្គោះ​ដោយអធិមោក្ខ ពួកធម៌ណា មិនសង្រ្គោះដោយមនសិការ ដោយខន្ធសង្គហៈ មិន​សង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិន​សង្រ្គោះ​​ដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។

[២០៥] ពួកធម៌ណា មិនសង្រ្គោះដោយចិត្ត ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយ​អាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌​ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១១។

[២០៦] ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌ជាកុសល ពួកធម៌ណា មិនសង្រ្គោះដោយ​ពួកធម៌ជាអកុសល ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌ដែលប្រកបដោយសុខវេទនា ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌ដែលប្រកបដោយទុក្ខវេទនា ពួកធម៌ណា មិន​សង្រ្គោះ​ដោយពួកធម៌ដែលប្រកបដោយអទុក្ខមសុខវេទនា ពួកធម៌ណា មិនសង្រ្គោះ​ដោយ​ពួកធម៌ជាវិបាក ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌មានវិបាកជាប្រក្រតី ពួកធម៌​ណា មិនសង្រ្គោះដោយពួកធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់​យក ទាំងមិនជាប្រយោជន៍ដល់ឧបាទាន ពួកធម៌ណា មិនសង្រ្គោះដោយធម៌សៅហ្មង ទាំងគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌មិនសៅហ្មង ទាំង​មិន​គួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌មិនមានវិតក្កៈ មានត្រឹមតែ​វិចារៈ ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌ប្រកបដោយបីតិ ពួកធម៌ណា មិនសង្រ្គោះ​ដោយ​ពួកធម៌ប្រកបដោយសុខ ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌​ប្រកបដោយ​ឧបេក្ខា ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌ដែលគួរលះដោយទស្សនៈ ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌ដែលគួរលះដោយភាវនា ពួកធម៌ណា មិនសង្រ្គោះ​ដោយពួក​ធម៌​មានហេតុគួរលះដោយទស្សនៈ ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌​មានហេតុគួរ​លះ​ដោយភាវនា ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌ដែលដល់នូវការសន្សំ ពួកធម៌​ណា មិនសង្រ្គោះដោយពួកធម៌ដែលដល់នូវការមិនសន្សំ ពួកធម៌ណា មិនសង្រ្គោះ​ដោយ​ពួកធម៌ជារបស់សេក្ខបុគ្គល ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌ជារបស់អសេក្ខបុគ្គល ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌ដល់នូវសភាពជាធំ ពួកធម៌ណា មិនសង្រ្គោះ​ដោយ​ពួកធម៌ប្រមាណមិនបាន ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌​មានអារម្មណ៍​តូចឆ្មារ ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌មានអារម្មណ៍ដល់នូវសភាពធំ ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌មានអារម្មណ៍ប្រមាណមិនបាន ពួកធម៌ណា មិនសង្រ្គោះ​ដោយ​ពួកធម៌ថោកទាប ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌ថ្លៃថ្លា ពួកធម៌ណា មិនសង្រ្គោះ​ដោយពួកធម៌មានសភាពខុស និងទៀង ពួកធម៌ណា មិនសង្រ្គោះដោយ​ពួកធម៌មាន​សភាព​ត្រូវ និងទៀង ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌មានមគ្គជាអារម្មណ៍ ពួកធម៌​ណា មិនសង្រ្គោះដោយពួកធម៌មានមគ្គជាហេតុ ពួកធម៌ណា មិនសង្រ្គោះដោយ​ពួកធម៌​មានមគ្គជាអធិបតី ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌មានអារម្មណ៍ជាអតីត ពួកធម៌​ណា មិនសង្រ្គោះដោយពួកធម៌មានអារម្មណ៍ជាអនាគត ពួកធម៌ណា មិនសង្រ្គោះ​ដោយ​ពួកធម៌មានអារម្មណ៍ជាបច្ចុប្បន្ន ពួកធម៌ណា មិនសង្រ្គោះដោយ​ពួកធម៌មាន​អារម្មណ៍​ខាងក្នុង ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌មានអារម្មណ៍ខាងក្រៅ ពួកធម៌ណា មិន​សង្រ្គោះដោយពួកធម៌មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅ ដោយខន្ធសង្គហៈ មិន​សង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិន​សង្រ្គោះ​ដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[២០៧] ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ប្រកបដោយការឃើញ ទាំងប្រកបដោយ​ការប៉ះពាល់ ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌មិនប្រកបដោយការឃើញ តែប្រកប​ដោយការប៉ះពាល់ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះ​ដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិន​សង្រ្គោះ​ដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។

[២០៨] ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជាហេតុ ពួកធម៌ណា មិនសង្គ្រោះ​ដោយ​ពួកធម៌ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ណា មិនសង្គ្រោះដោយ​ពួកធម៌​ជាហេតុ ទាំងប្រកបដោយហេតុ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌​នោះ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។

[២០៩] ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ប្រកបដោយហេតុ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ គ្រាន់តែ​ប្រកបដោយហេតុ តែមិនមែនហេតុ ពួកធម៌ណា មិនសង្គ្រោះដោយ​ពួកធម៌​គ្រាន់​តែ​ប្រកបដោយហេតុ តែមិនមែនជាហេតុ ពួកធម៌ណា មិនសង្គ្រោះដោយ​ពួកធម៌​មិនមែន​ហេតុ ដោយពួកធម៌ប្រព្រឹត្តទៅជាមួយនឹងហេតុ ដោយខន្ធសង្គហៈ មិនសង្រ្គោះ​ដោយ​អាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះ​ដោយ​ធម៌​ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[២១០] ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ មិនមានបច្ច័យ ពួកធម៌ណា មិន​សង្គ្រោះ​ដោយពួកធម៌ មិនមានបច្ច័យតាក់តែង ដោយខន្ធសង្គហៈ មិនសង្រ្គោះ​ដោយអាយតន​សង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។

[២១១] ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ប្រកបដោយការឃើញ ពួកធម៌ណា មិន​សង្គ្រោះដោយពួកធម៌ប្រកបដោយការប៉ះពាល់ ដោយខន្ធសង្គហៈ មិនសង្រ្គោះ​ដោយ​អាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះ​ដោយ​ធម៌​ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។

[២១២] ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌មានរូប ដោយខន្ធសង្គហៈ មិនសង្រ្គោះ​ដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះ​ដោយ​ធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ៧។

[២១៣] ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌មិនមានរូប ពួកធម៌ណា មិនសង្គ្រោះ​ដោយ​ពួកធម៌ជាលោកុត្តរ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិន​សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិន​សង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[២១៤] ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជាអាសវៈ ពួកធម៌ណា មិនសង្គ្រោះ​ដោយ​ពួកធម៌ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ ពួកធម៌ណា មិនសង្គ្រោះ​ដោយពួក​ធម៌​ជាអាសវៈ ទាំងប្រកបដោយអាសវៈ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយ​អាយតន​សង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។

[២១៥] ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌មិនមានអាសវៈ ពួកធម៌ណា មិនសង្គ្រោះ​ដោយពួកធម៌ប្រកបដោយអាសវៈ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ គ្រាន់តែប្រកប​ដោយអាសវៈ តែមិនមែនជាអាសវៈ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ ប្រាសចាក​អាសវៈ ទាំងមិនមានអាសវៈ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិន​សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[២១៦] ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជាសញ្ញោជនៈ ពួកធម៌ណា មិនសង្គ្រោះ​ដោយពួកធម៌ជាគន្ថៈ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជាឱឃៈ ពួកធម៌ណា មិន​សង្គ្រោះដោយពួកធម៌ជាយោគៈ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជានីវរណៈ ពួក​ធម៌​ណា មិនសង្គ្រោះដោយពួកធម៌ជាបរាមាសៈ ពួកធម៌ណា មិនសង្គ្រោះ​ដោយពួក​ធម៌ជាបរាមាសៈ ទាំងជាធម៌ដែលបរាមាសៈស្ទាបអង្អែលហើយ ដោយខន្ធសង្គហៈ មិន​សង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិន​សង្រ្គោះ​​ដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។

[២១៧] ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌ដែលបរាមាសៈមិនស្ទាបអង្អែលហើយ ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌ប្រកបដោយបរាមាសៈ ពួកធម៌ណា មិនសង្រ្គោះ​ដោយពួកធម៌ប្រាសចាកបរាមាសៈ ទាំងបរាមាសៈមិនស្ទាបអង្អែល ពួកធម៌ណា មិន​សង្គ្រោះ​ដោយពួកធម៌ប្រកបដោយអារម្មណ៍ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយ​អាយតន​សង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះ​ដោយ​ធម៌​ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[២១៨] ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌មិនមានអារម្មណ៍ ពួកធម៌ណា មិនសង្គ្រោះ​ដោយពួកធម៌មិនមែនជាចិត្ត ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ប្រាសចាកចិត្ត ពួក​ធម៌​ណា មិនសង្គ្រោះដោយពួកធម៌មិនច្រឡំដោយចិត្ត ពួកធម៌ណា មិនសង្គ្រោះ​ដោយ​ពួកធម៌ដែលតាំងឡើងអំពីចិត្ត ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌​ដែលកើតជាមួយ​នឹងចិត្ត ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ប្រព្រឹត្តទៅតាមចិត្ត ពួកធម៌ណា មិន​សង្គ្រោះ​ដោយពួកធម៌ខាងក្រៅ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជាឧបាទា ដោយ​ខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌​ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ៧។

[២១៩] ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌គឺចិត្ត ដោយខន្ធសង្គហៈ មិនសង្រ្គោះ​ដោយ​អាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះ​ដោយ​ធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១១។

[២២០] ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជាចេតសិក ពួកធម៌ណា មិនសង្គ្រោះ​ដោយពួកធម៌ប្រកបដោយចិត្ត ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌​ដែលច្រឡំ​ដោយ​ចិត្ត ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ដែលច្រឡំ ទាំងតាំងឡើងអំពីចិត្ត ពួកធម៌​ណា មិនសង្គ្រោះដោយពួកធម៌ដែលច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌ដែលច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្ត ដោយ​ខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌​ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។

[២២១] ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ខាងក្នុង ដោយខន្ធសង្គហៈ មិនសង្រ្គោះ​ដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះ​ដោយ​ធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១។

[២២២] ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជាឧបាទាន ពួកធម៌ណា មិនសង្គ្រោះ​ដោយ​ពួកធម៌ជាកិលេស ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជាកិលេស ទាំងគួរដល់​នូវសេចក្តីសៅហ្មង ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជាកិលេស ទាំងជាធម៌​សៅហ្មង​​ហើយ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជាកិលេស ទាំងប្រកបដោយ​កិលេស ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយ​ធាតុសង្គហៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្រ្គោះ​ដោយខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។

[២២៣] ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ មិនគួរដល់សេចក្តីសៅហ្មង ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ដែលសៅហ្មងហើយ ពួកធម៌ណា មិនសង្គ្រោះដោយ​ពួកធម៌​ប្រកប​ដោយសេចក្តីសៅហ្មង ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌​ដែលសៅហ្មង​ហើយ តែមិនមែនជាកិលេស ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ប្រកបដោយកិលេស តែមិនមែនជាកិលេស ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ប្រាសចាកកិលេស ទាំងមិន​គួរដល់សេចក្តីសៅហ្មង ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ ដែលគួរលះដោយ​ទស្សនៈ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ដែលគួរលះដោយភាវនា ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ មានហេតុគួរលះដោយទស្សនៈ ពួកធម៌ណា មិនសង្គ្រោះ​ដោយពួកធម៌ មានហេតុគួរលះដោយភាវនា ពួកធម៌ណា មិនសង្គ្រោះដោយ​ពួកធម៌​ប្រកបដោយវិតក្តៈ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ប្រកបដោយវិចារៈ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ប្រព្រឹត្តទៅជាមួយនឹងបីតិ ពួកធម៌ណា មិនសង្គ្រោះ​ដោយពួក​ធម៌ប្រកបដោយបីតិ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ប្រកបដោយសុខ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ប្រកបដោយឧបេក្ខា ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌​មិនមែនជាកាមាវចរ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជារូបាវចរ ពួកធម៌ណា មិន​សង្គ្រោះដោយពួកធម៌ជាអរូបាវចរ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជាអបរិយាបន្នៈ ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ជាគ្រឿងចេញចាកវដ្ដៈ ពួកធម៌ណា មិនសង្គ្រោះ​ដោយពួកធម៌មានសភាពទៀង ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌មិន​ប្រកបដោយ​ការរើខ្លួន ពួកធម៌ណា មិនសង្គ្រោះដោយពួកធម៌ប្រកបដោយសត្រូវ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌ណា មិន​សង្រ្គោះដោយធម៌ទាំងនោះ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិន​សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ មិនសង្គ្រោះដោយខន្ធប៉ុន្មាន អាយតនៈ​ប៉ុន្មាន ធាតុប៉ុន្មាន។ ធម៌ទាំងនោះ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

ធម៌ ២២ គឺរូប ១ ធម្មាយតនៈ ១ ធម្មធាតុ ១ ឥត្ថិន្រ្ទិយ ១ បុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ នាមរូប ១ ភព ២ ជាតិ ១ ជរា ១ មច្ចុ ១ រូប ១ ធម្មជាតមិនមានអារម្មណ៍ ១ ធម្មជាតមិនមែនចិត្ត ១ ធម្មជាតប្រាសចាកចិត្ត ១ ធម្មជាតមិនច្រឡំដោយចិត្ត ១ ធម្មជាតតាំងឡើងអំពីចិត្ត ១ ធម្មជាតកើតជាមួយនឹងចិត្ត ១ ធម្មជាតប្រព្រឹត្តទៅតាមចិត្ត ១ ធម្មជាតិខាងក្រៅ ១ ឧបាទា ១ ន័យនុ៎ះ ព្រះសាស្តា ទ្រង់ត្រាស់ដឹងដោយប្រពៃហើយ។

ចប់ អសង្គហិតេន អសង្គហិតបទនិទ្ទេស។

សម្បយោគវិប្បយោគបទនិទ្ទេស

[២២៤] រូបក្ខន្ធ ប្រកបដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ៤ អាយតនៈ គឺមនាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាក​អាយតនៈ គឺមនាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះ គឺ វេទនា សញ្ញា សង្ខារ​ក៏មាន។

[២២៥] វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះ គឺសញ្ញាខន្ធ សង្ខារក្ខន្ធក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះ គឺរូប និងនិព្វានក៏មាន។

[២២៦] វិញ្ញាណក្ខន្ធ ប្រកបដោយខន្ធ ៣ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មានប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២២៧] ចក្ខាយតនៈ។បេ។ ផោដ្ឋព្វាយតនៈ ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាក​ធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២២៨] មនាយតនៈ ប្រកបដោយខន្ធ ៣ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះ ក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះ ក៏មាន។

[២២៩] ចក្ខុធាតុ។បេ។ ផោដ្ឋព្វធាតុ ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និង​ធម៌ពួកខ្លះ ក៏មាន។

[២៣០] ចក្ខុវិញ្ញាណធាតុ។បេ។ មនោធាតុ មនោវិញ្ញាណធាតុ ប្រកបដោយខន្ធ ៣ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាក​​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌​ពួកខ្លះក៏មាន។

[២៣១] សមុទយសច្ច មគ្គសច្ច ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៣២] និរោធសច្ច ចក្ខុន្រ្ទិយ។បេ។ កាយិន្រ្ទិយ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៣៣] មនិន្រ្ទិយ ប្រកបដោយខន្ធ ៣ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៣៤] សុខិន្រ្ទិយ ទុក្ខិន្រ្ទិយ សោមនស្សិន្រ្ទិយ ទោមនស្សិន្រ្ទិយ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៣៥] ឧបេក្ខិន្រ្ទិយ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ៦ ក៏មាន ប្រកប​ដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១១ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៣៦] សទ្ធិន្រ្ទិយ វីរិយិន្រ្ទិយ សតិន្ទ្រិយ សមាធិន្រ្ទិយ បញ្ញិន្រ្ទិយ អនញ្ញតញ្ញស្សាមីតិន្រ្ទិយ អញ្ញិន្រ្ទិយ អញ្ញាតាវិន្រ្ទិយ សង្ខារទាំងឡាយ (កើតមាន) ព្រោះអវិជ្ជាជាបច្ច័យ ប្រកប​ដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និង​ធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៣៧] វិញ្ញាណ (កើតមាន) ព្រោះសង្ខារជាបច្ច័យ ប្រកបដោយខន្ធ ៣ ក៏មាន ប្រកប​ដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៣៨] ផស្សៈ (កើតមាន) ព្រោះសឡាយតនៈជាបច្ច័យ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៣៩] វេទនា (កើតមាន) ព្រោះផស្សៈជាបច្ច័យ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាក​ធម៌​ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៤០] តណ្ហា (កើតមាន) ព្រោះវេទនាជាបច្ច័យ ឧបាទាន (កើតមាន) ព្រោះតណ្ហា​ជាបច្ច័យ កម្មភព (កើតមាន) ព្រោះឧបាទានជាបច្ច័យ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាក​ធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៤១] រូបភព ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ មិនមែន​ប្រាសចាក​ខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៣។

[២៤២] អរូបភព នេវសញ្ញានាសញ្ញាយតនភព ចតុវោការភព ប្រកបដែរឬទេ។ មិនមាន​ទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៤៣] អសញ្ញាភព ឯកវោការភព បរិទេវៈ ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាក​ធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៤៤] សេចក្តីសោក ទុក្ខ ទោមនស្ស ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាក​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន។ ប្រាសចាកអាយតនៈ ១ ធាតុ ១ និង​ធម៌ពួកខ្លះក៏មាន។

[២៤៥] ឧបាយាសៈ សតិប្បដ្ឋាន សម្មប្បធាន ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាក​ធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៤៦] ឥទ្ធិបាទ ប្រកបដោយខន្ធ ២ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៤៧] ឈានប្រកបដោយខន្ធ ២ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៤៨] អប្បមញ្ញា ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គមានអង្គ ៨ ដ៏ប្រសើរ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៤៩] ផស្សៈ ចេតនា មនសិការ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៥០] វេទនា សញ្ញា ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រកប​ដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាក​ខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌​ពួកខ្លះក៏មាន។

[២៥១] ចិត្តប្រកបដោយខន្ធ ៣ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌​ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៥២] អធិមោក្ខ (ការជឿស៊ប់) ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ២ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៥ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៥៣] ពួកធម៌ជាកុសល ពួកធម៌ជាអកុសល ប្រកបដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៥៤] ពួកធម៌ប្រកបដោយសុខវេទនា ពួកធម៌ប្រកបដោយទុក្ខវេទនា ប្រកបដោយខន្ធ ១ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៥ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៥៥] ពួកធម៌ប្រកបដោយអទុក្ខមសុខវេទនា ប្រកបដោយខន្ធ ១ ក៏មាន ប្រកប​ដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១១ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៥៦] ពួកធម៌ជាវិបាក ប្រកបដែឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាក​ខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌​ពួកខ្លះក៏មាន។

[២៥៧] ពួកធម៌មានវិបាកធម៌ជាប្រក្រតី ពួកធម៌ដែលសៅហ្មង ទាំងគួរដល់នូវសេចក្តី​សៅហ្មង ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៥៨] ពួកធម៌មិនមែនវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតី ពួកធម៌ដែលកម្ម​ប្រកប​​​ដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ តែជាប្រយោជន៍​ដល់​ឧបាទាន ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ មិនមែន​ប្រាសចាក​ខន្ធ​ណា​មួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៥។

[២៥៩] ពួកធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក ទាំងមិន​ជាប្រយោជន៍ដល់ឧបាទាន ពួកធម៌ដែលមិនសៅហ្មង ទាំងមិនគួរដល់នូវសេចក្តីសៅហ្មង ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៦។

[២៦០] ពួកធម៌ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ ប្រកបដោយខន្ធ ១ ក៏មាន ប្រកប​ដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាក​​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៥ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌​ពួកខ្លះក៏មាន។

[២៦១] ពួកធម៌មិនមានវិតក្តៈ មានត្រឹមតែវិចារៈ ពួកធម៌ច្រឡំដោយបីតិ ប្រកបដោយខន្ធ ១ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និង​ធម៌ពួកខ្លះក៏មាន។

[២៦២] ពួកធម៌មិនមានវិតក្កៈ មិនមានវិចារៈ ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាក​ធម៌ប៉ុន្មាន។ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈ​ណាមួយ​ឡើយ តែប្រាសចាកធាតុ ១។

[២៦៣] ពួកធម៌ច្រឡំដោយសុខ ប្រកបដោយខន្ធ ១ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៥ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៦៤] ពួកធម៌ច្រឡំដោយឧបេក្ខា ប្រកបដោយខន្ធ ១ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១១ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៦៥] ពួកធម៌គួរលះដោយទស្សនៈ ពួកធម៌គួរលះដោយភាវនា ពួកធម៌មានហេតុគួរ​លះ​ដោយទស្សនៈ ពួកធម៌មានហេតុគួរលះដោយភាវនា ពួកធម៌ដល់នូវការសន្សំ ពួកធម៌​ដល់​នូវ​ការមិនសន្សំ ពួកធម៌ជារបស់សេក្ខបុគ្គល ពួកធម៌ជារបស់អសេក្ខបុគ្គល ពួកធម៌​ដល់នូវសភាពធំ ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៦៦] ពួកធម៌មានប្រមាណមិនបាន ពួកធម៌ដ៏ឧត្តម ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាក​ធម៌ប៉ុន្មាន។ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាក​អាយតនៈ​ណា​​មួយឡើយ តែប្រាសចាកធាតុ ៦។

[២៦៧] ពួកធម៌មានអារម្មណ៍តូចឆ្មារ ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាក​ធម៌​ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៦៨] ពួកធម៌មានអារម្មណ៍ដល់នូវសភាពធំ ពួកធម៌មានអារម្មណ៍ប្រមាណមិនបាន ពួកធម៌ថោកទាប ពួកធម៌មានសភាពខុស និងទៀង ពួកធម៌មានសភាពត្រូវ និងទៀង ពួកធម៌មានមគ្គជាអារម្មណ៍ ពួកធម៌មានមគ្គជាហេតុ ពួកធម៌មានមគ្គជាអធិបតី ប្រកប​ដែរ​ឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៦៩] ពួកធម៌មិនទាន់កើតឡើង ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ មិន​មែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែ​ប្រាសចាក​​ធាតុ ៥។

[២៧០] ពួកធម៌មានអារម្មណ៍ជាអតីត ពួកធម៌មានអារម្មណ៍ជាអនាគត ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៧១] ពួកធម៌មានអារម្មណ៍ជាបច្ចុប្បន្ន ពួកធម៌មានអារម្មណ៍ខាងក្នុង ពួកធម៌មាន​អារម្មណ៍ខាងក្រៅ ពួកធម៌មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅ ប្រកបដែរឬទេ។ មិន​មានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៧២] ពួកធម៌ប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់ ពួកធម៌មិន​ប្រកប​ដោយការឃើញ តែប្រកបដោយការប៉ះពាល់ ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាក​ធម៌​ប៉ុន្មាន។ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៧៣] ពួកធម៌ជាហេតុ ពួកធម៌ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ជា​ហេតុ ទាំងប្រកបដោយហេតុ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៧៤] ពួកធម៌ប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ប្រកបដោយហេតុ ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៧៥] ពួកធម៌ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុ ពួកធម៌ប្រកបដោយហេតុ តែមិនមែនហេតុ ពួកធម៌មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៧៦] ពួកធម៌មិនមានបច្ច័យ ពួកធម៌មិនមានបច្ច័យតាក់តែង ពួកធម៌ប្រកបដោយ​ការឃើញ ពួកធម៌ប្រកបដោយការប៉ះពាល់ ពួកធម៌មានរូប ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន  ប្រាសចាក​អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៧៧] ពួកធម៌ជាលោកុត្តរ ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ មិន​មែន​​ប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែ​ប្រាសចាក​ធាតុ ៦។

[២៧៨] ពួកធម៌ជាអាសវៈ ពួកធម៌ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ ពួកធម៌​ជាអាសវៈ ទាំងប្រកបដោយអាសវៈ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៧៩] ពួកធម៌មិនមានអាសវៈ ពួកធម៌ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ ប្រកប​ដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ មិនមែនប្រាសចាកខន្ធណាមួយ មិនមែន​ប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៦។

[២៨០] ពួកធម៌ប្រកបដោយអាសវៈ ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាក​ធម៌​ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៨១] ពួកធម៌ប្រកបដោយអាសវៈ តែមិនមែនអាសវៈ ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៨២] ពួកធម៌ជាសញ្ញោជនៈ ពួកធម៌ជាគន្ថៈ ពួកធម៌ជាឱឃៈ ពួកធម៌ជាយោគៈ ពួកធម៌​ជានីវរណៈ ពួកធម៌ជាបរាមាសៈ ពួកធម៌ជាបរាមាសៈ ទាំងបរាមាសៈស្ទាបអង្អែលហើយ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៨៣] ពួកធម៌ដែលបរាមាសៈមិនស្ទាបអង្អែល ពួកធម៌ដែលប្រាសចាកបរាមាសៈ ទាំង​បរាមាសៈមិនស្ទាបអង្អែល ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ មិន​មែន​​ប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែ​ប្រាសចាក​ធាតុ ៦។

[២៨៤] ពួកធម៌ប្រកបដោយបរាមាសៈ ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និង​ធម៌ពួកខ្លះ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៨៥] ពួកធម៌ប្រកបដោយអារម្មណ៍ ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាក​ធម៌​ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៨៦] ពួកធម៌មិនមានអារម្មណ៍ ពួកធម៌ប្រាសចាកចិត្ត ពួកធម៌ច្រឡំដោយចិត្ត ពួកធម៌​ជាឧបាទា ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៨៧] ពួកធម៌គឺចិត្ត ប្រកបដោយខន្ធ ៣ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៨៨] ពួកធម៌គឺចេតសិក ពួកធម៌ប្រកបដោយចិត្ត ពួកធម៌ច្រឡំដោយចិត្ត ពួកធម៌ច្រឡំ ទាំងតាំងឡើងអំពីចិត្ត ពួកធម៌ច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត ពួកធម៌ច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្ត ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ៧។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៨៩] ពួកធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក ប្រកប​ដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ មិនមែនប្រាសចាកខន្ធណាមួយ មិនមែន​ប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៥។

[២៩០] ពួកធម៌ជាឧបាទាន ពួកធម៌ជាកិលេស ពួកធម៌ជាកិលេស ទាំងគួរដល់នូវ​សេចក្តី​សៅហ្មង ពួកធម៌ជាកិលេស ទាំងសៅហ្មងហើយ ពួកធម៌ជាកិលេស ទាំងប្រកប​ដោយ​កិលេស ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៩១] ពួកធម៌មិនគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ប្រាសចាកកិលេស ពួកធម៌មិនគួរ​ដល់នូវសេចក្តីសៅហ្មង ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ មិនមែន​ប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៦។

[២៩២] ពួកធម៌ដែលសៅហ្មងហើយ ពួកធម៌ប្រកបដោយកិលេស ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៩៣] ពួកធម៌សៅហ្មងហើយ តែមិនមែនជាកិលេស ពួកធម៌ប្រកបដោយកិលេស តែ​មិន​មែនជាកិលេស ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងពួកធម៌ខ្លះ។ ប្រាសចាក​ធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៩៤] ពួកធម៌ដែលគួរលះដោយទស្សនៈ ពួកធម៌ដែលគួរលះដោយភាវនា ពួកធម៌មាន​ហេតុគួរលះដោយទស្សនៈ ពួកធម៌មានហេតុគួរលះដោយភាវនា ប្រកបដែរឬទេ។ មិន​មានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៩៥] ពួកធម៌ប្រកបដោយវិតក្តៈ ពួកធម៌ប្រកបដោយវិចារៈ ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៥ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៩៦] ពួកធម៌មិនមានវិតក្កៈ ពួកធម៌មិនមានវិចារៈ ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាក​​ធម៌ប៉ុន្មាន។ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈ​ណា​មួយ​ឡើយ តែប្រាសចាកធាតុ ១។

[២៩៧] ពួកធម៌ប្រកបដោយបីតិ ពួកធម៌ច្រឡំដោយបីតិ ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៩៨] ពួកធម៌ច្រឡំដោយសុខ ប្រកបដោយខន្ធ ១ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៥ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[២៩៩] ពួកធម៌ច្រឡំដោយឧបេក្ខា ប្រកបដោយខន្ធ ១ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១១ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣០០] ពួកធម៌មិនមែនកាមាវចរ ពួកធម៌ជាអបរិយាបន្នៈ ពួកធម៌មិនប្រកបដោយ​ការរើ​ខ្លួន ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ មិនមែនប្រាសចាក​ខន្ធណា​មួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៦។

[៣០១] ពួកធម៌ជារូបាវចរ ពួកធម៌ជាអរូបាវចរ ពួកធម៌ជានិយ្យានិកៈ ពួកធម៌មាន​សភាព​ទៀង ពួកធម៌ប្រកបដោយសត្រូវ ប្រកបដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

ចប់ សម្បយោគវិប្បយោគបទនិទ្ទេស។

សម្បយុត្តេន វិប្បយុត្តបទនិទ្ទេស

[៣០២] ពួកធម៌ណា ប្រកបដោយវេទនាខន្ធ ពួកធម៌ណា ប្រកបដោយសញ្ញាខន្ធ ពួកធម៌​ណា ប្រកបដោយសង្ខារក្ខន្ធ ពួកធម៌ណា ប្រកបដោយវិញ្ញាណក្ខន្ធ ពួកធម៌ណា ប្រកប​ដោយ​មនាយតនៈ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌ទាំងនោះ ប្រាសចាក​ខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ធម៌ទាំងនោះ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣០៣] ពួកធម៌ណា ប្រកបដោយចក្ខុវិញ្ញាណធាតុ។បេ។ ពួកធម៌ណា ប្រកបដោយ​មនោធាតុ ពួកធម៌ណា ប្រកបដោយមនោវិញ្ញាណធាតុ ពួកធម៌ណា ប្រាសចាកធម៌​ទាំង​នោះ ពួកធម៌ទាំងនោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈ​ណាមួយ​ឡើយ តែប្រាសចាកធាតុ ១។

[៣០៤] ពួកធម៌ណា ប្រកបដោយមនិន្រ្ទិយ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌ទាំងនោះ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣០៥] ពួកធម៌ណា ប្រកបដោយឧបេក្ខិន្រ្ទិយ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌ទាំងនោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយ​ឡើយ តែប្រាសចាកធាតុ ៥។

[៣០៦] ពួកធម៌ណា ប្រកបដោយវិញ្ញាណ ព្រោះសង្ខារជាបច្ច័យ ពួកធម៌ណា ប្រកប​ដោយ​ផស្សៈ ព្រោះសឡាយតនៈជាបច្ច័យ ពួកធម៌ណាប្រកបដោយវេទនា ព្រោះផស្សៈ​ជាបច្ច័យ ពួកធម៌ណា ប្រកបដោយផស្សៈ ពួកធម៌ណា ប្រកបដោយវេទនា ពួកធម៌ណា ប្រកបដោយសញ្ញា ពួកធម៌ណា ប្រកបដោយចេតនា ពួកធម៌ណា ប្រកបដោយចិត្ត ពួកធម៌ណា ប្រកបដោយមនសិការ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌​ទាំងនោះ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣០៧] ពួកធម៌ណា ប្រកបដោយអធិមោក្ខ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌​ទាំងនោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ១។

[៣០៨] ពួកធម៌ណា ប្រកបដោយពួកធម៌ដែលប្រកបដោយអទុក្ខមសុខវេទនា ពួកធម៌​ណា ប្រកបដោយធម៌ដែលច្រឡំដោយឧបេក្ខា ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌ទាំងនោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយ​ឡើយ តែប្រាសចាកធាតុ ៥។

[៣០៩] ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយវិតក្តៈ ប្រកបដោយវិចារៈ ពួកធម៌​ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌ទាំងនោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែន​ប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ១។

[៣១០] ពួកធម៌ណា ប្រកបដោយធម៌គឺចិត្ត ពួកធម៌ណា ប្រកបដោយធម៌គឺចេតសិក ពួកធម៌​ណា ប្រកបដោយធម៌ដែលប្រកបដោយចិត្ត ពួកធម៌ណា ប្រកបដោយធម៌ដែល​ច្រឡំដោយចិត្ត ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំ ទាំងតាំងឡើងអំពីចិត្ត ពួកធម៌​ណា ប្រកបដោយធម៌ដែលច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្ត ពួកធម៌ណា ប្រាសចាក​ធម៌ទាំងនោះ ពួកធម៌ទាំងនោះ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣១១] ពួកធម៌ណា ប្រកបដោយធម៌ ដែលប្រកបដោយវិតក្កៈ ពួកធម៌ណា ប្រកបដោយ​ធម៌ ដែលប្រកបដោយវិចារៈ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌ទាំងនោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាស​ចាក​ធាតុ ១។

[៣១២] ពួកធម៌ណា ប្រកបដោយធម៌ ដែលច្រឡំដោយឧបេក្ខា ពួកធម៌ណា ប្រាសចាក​ធម៌ទាំងនោះ ពួកធម៌ទាំងនោះ ប្រាសចាកខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌ទាំងនោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈ​ណាមួយ​ឡើយ តែប្រាសចាកធាតុ ៥។

ខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ឥន្រ្ទិយ ២ បដិច្ចសមុប្បាទ ៣ ធម៌ទាំងឡាយ មានផស្សៈជាគម្រប់ ៥ អធិមោក្ខ មនសិការ ពួកធម៌ ៣ ក្នុងតិកៈទាំងឡាយ ពួកធម៌ ៧ និងធម៌ ២ ក្នុងចន្លោះ ប្រកបដោយចិត្ត ប្រកបដោយវិតក្តៈ វិចារៈ និងឧបេក្ខា។

ចប់ សម្បយុត្តេន វិប្បយុត្តបទនិទ្ទេស។

វិប្បយុត្តេន សម្បយុត្តបទនិទ្ទេស

[៣១៣] ពួកធម៌ណា ប្រាសចាករូបក្ខន្ធ ពួកធម៌ទាំងនោះ ប្រកបដោយខន្ធប៉ុន្មាន អាយតនៈ​ប៉ុន្មាន ធាតុប៉ុន្មាន។ មិនមានទេ។

[៣១៤] ពួកធម៌ណា ប្រាសចាកវេទនាខន្ធ ពួកធម៌ណា ប្រាសចាកសញ្ញាខន្ធ ពួកធម៌ណា ប្រាសចាកសង្ខារក្ខន្ធ ពួកធម៌ណា ប្រាសចាកវិញ្ញាណក្ខន្ធ។បេ។ ពួកធម៌ណា ប្រាសចាក​ធម៌ប្រកបដោយសត្រូវ ពួកធម៌ណា ប្រាសចាកធម៌មិនប្រកបដោយសត្រូវ ពួកធម៌ទាំង​នោះ ប្រកបដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ មិនមានទេ។

ចប់ វិប្បយុត្តេន សម្បយុត្តបទនិទ្ទេស។

សម្បយុត្តេន សម្បយុត្តបទនិទ្ទេស

[៣១៥] ពួកធម៌ណា ប្រកបដោយវេទនាខន្ធ ពួកធម៌ណា ប្រកបដោយសញ្ញាខន្ធ ពួកធម៌​ណា ប្រកបដោយសង្ខារក្ខន្ធ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣១៦] ពួកធម៌ណា ប្រកបដោយវិញ្ញាណក្ខន្ធ ពួកធម៌ណា ប្រកបដោយមនាយតនៈ ពួកធម៌ណា ប្រកបដោយចក្ខុវិញ្ញាណធាតុ។បេ។ ពួកធម៌ណា ប្រកបដោយមនោធាតុ ពួក​ធម៌​ណា ប្រកបដោយមនោវិញ្ញាណធាតុ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌​នោះ ប្រកបដោយខន្ធ ៣ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣១៧] ពួកធម៌ណា ប្រកបដោយសមុទយសច្ច ពួកធម៌ណា ប្រកបដោយមគ្គសច្ច ពួក​ធម៌​ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣១៨] ពួកធម៌ណា ប្រកបដោយមនិន្ទ្រិយ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួក​ធម៌​នោះ ប្រកបដោយខន្ធ ៣ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌​ពួកខ្លះ​ក៏មាន។

[៣១៩] ពួកធម៌ណា ប្រកបដោយសុខិន្រ្ទិយ ពួកធម៌ណា ប្រកបដោយទុក្ខិន្រ្ទិយ ពួកធម៌​ណា ប្រកបដោយសោមនស្សិន្រ្ទិយ ពួកធម៌ណា ប្រកបដោយទោមនស្សិន្រ្ទិយ ពួកធម៌​ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣២០] ពួកធម៌ណា ប្រកបដោយឧបេក្ខិន្រ្ទិយ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួក​ធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ៦ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣២១] ពួកធម៌ណា ប្រកបដោយសទ្ធិន្រ្ទិយ ពួកធម៌ណា ប្រកបដោយវីរិយិន្រ្ទិយ ពួកធម៌​ណា ប្រកបដោយសតិន្រ្ទិយ ពួកធម៌ណា ប្រកបដោយសមាធិន្រ្ទិយ ពួកធម៌ណា ប្រកប​ដោយបញ្ញិន្រ្ទិយ ពួកធម៌ណា ប្រកបដោយអនញ្ញតញ្ញស្សាមីតិន្រ្ទិយ ពួកធម៌ណា ប្រកប​ដោយអញ្ញិន្រ្ទិយ ពួកធម៌ណា ប្រកបដោយអញ្ញាតាវិន្រ្ទិយ ពួកធម៌ណា ប្រកប​ដោយអវិជ្ជា ពួកធម៌ណា ប្រកបដោយសង្ខារ ព្រោះអវិជ្ជាជាបច្ច័យ ពួកធម៌ណា ប្រកប​ដោយ​ធម៌​ទាំង​នោះ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣២២] ពួកធម៌ណា ប្រកបដោយវិញ្ញាណព្រោះសង្ខារជាបច្ច័យ ពួកធម៌ណា ប្រកប​ដោយ​ធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣២៣] ពួកធម៌ណា ប្រកបដោយផស្សៈ ព្រោះសឡាយតនៈជាបច្ច័យ ពួកធម៌ណា ប្រកប​ដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣២៤] ពួកធម៌ណា ប្រកបដោយវេទនា ព្រោះផស្សៈជាបច្ច័យ ពួកធម៌ណា ប្រកបដោយ​ធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រកប​ដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣២៥] ពួកធម៌ណា ប្រកបដោយតណ្ហា ព្រោះវេទនាជាបច្ច័យ ពួកធម៌ណា ប្រកប​ដោយ​ឧបាទាន ព្រោះតណ្ហាជាបច្ច័យ ពួកធម៌ណា ប្រកបដោយកម្មភព ពួកធម៌ណា ប្រកប​ដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកប​ដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣២៦] ពួកធម៌ណា ប្រកបដោយសោក ពួកធម៌ណា ប្រកបដោយទុក្ខ ពួកធម៌ណា ប្រកប​ដោយទោមនស្ស ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកប​ដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌​ពួកខ្លះក៏មាន។

[៣២៧] ពួកធម៌ណា ប្រកបដោយឧបាយាសៈ ពួកធម៌ណា ប្រកបដោយសតិប្បដ្ឋាន ពួកធម៌​ណា ប្រកបដោយសម្មប្បធាន ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣២៨] ពួកធម៌ណា ប្រកបដោយឥទ្ធិបាទ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌​នោះ ប្រកបដោយខន្ធ ២ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌​ពួកខ្លះក៏មាន។

[៣២៩] ពួកធម៌ណា ប្រកបដោយឈាន ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌​នោះ ប្រកបដោយខន្ធ ២ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៣០] ពួកធម៌ណា ប្រកបដោយអប្បមញ្ញា ពួកធម៌ណា ប្រកបដោយឥន្រ្ទិយ ៥ ពួកធម៌​ណា ប្រកបដោយពលៈ ៥ ពួកធម៌ណា ប្រកបដោយពោជ្ឈង្គ ៧ ពួកធម៌ណា ប្រកបដោយ​មគ្គមានអង្គ ៨ ដ៏ប្រសើរ ពួកធម៌ណា ប្រកបដោយពួកធម៌ទាំងនោះ ពួកធម៌​នោះ  ប្រកប​ដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និង​ធម៌ពួកខ្លះក៏មាន។

[៣៣១] ពួកធម៌ណា ប្រកបដោយផស្សៈ ពួកធម៌ណា ប្រកបដោយចេតនា ពួកធម៌ណា ប្រកប​ដោយមនសិការ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកប​ដោយ​ខន្ធ ៣ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និង​ធម៌ពួក​ខ្លះក៏មាន។

[៣៣២] ពួកធម៌ណា ប្រកបដោយវេទនា ពួកធម៌ណា ប្រកបដោយសញ្ញា ពួកធម៌ណា ប្រកប​ដោយធម៌ទាំងនោះ ពួកធម៌នោះ  ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រកប​ដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៣៣] ពួកធម៌ណា ប្រកបដោយចិត្ត ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌​នោះ ប្រកបដោយខន្ធ ៣ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៣៤] ពួកធម៌ណា ប្រកបដោយអធិមោក្ខ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួក​ធម៌​នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ២ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៣៥] ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយសុខវេទនា ពួកធម៌ណា ប្រកប​ដោយ​ធម៌ដែលប្រកបដោយទុក្ខវេទនា ពួកធម៌ណា ប្រកបដោយធម៌ដែល​ប្រកបដោយ​អទុក្ខមសុខវេទនា ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ១ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៣៦] ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ ពួក​ធម៌ណា ប្រកបដោយធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ពួកធម៌ណា ប្រកប​ដោយធម៌ដែលច្រឡំដោយបីតិ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះ។

[៣៣៧] ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំដោយសុខ ពួកធម៌ណា ប្រកបដោយ​ធម៌​ដែលច្រឡំដោយឧបេក្ខា ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកប​ដោយខន្ធ ១ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៣៨] ពួកធម៌ណា ប្រកបដោយធម៌ជាហេតុ ពួកធម៌ណា ប្រកបដោយធម៌ជាហេតុ ទាំង​ប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ណា ប្រកបដោយធម៌ជាហេតុ ទាំងប្រកបដោយ​ហេតុ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៣៩] ពួកធម៌ណា ប្រកបដោយធម៌ដែលប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុ ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយហេតុ តែមិនមែនហេតុ ពួកធម៌ណា ប្រកប​ដោយធម៌មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ណា ប្រកប​ដោយ​ធម៌​ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះ។

[៣៤០] ពួកធម៌ណា ប្រកបដោយធម៌ជាអាសវៈ ពួកធម៌ណា ប្រកបដោយធម៌ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ ពួកធម៌ណា ប្រកបដោយធម៌ជាអាសវៈ ទាំងប្រកប​ដោយអាសវៈ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួក​ខ្លះ​ក៏មាន។

[៣៤១] ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយអាសវៈ តែមិនមែនអាសវៈ ពួក​ធម៌​ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះ។

[៣៤២] ពួកធម៌ណា ប្រកបដោយធម៌ជាសញ្ញោជនៈ ជាគន្ថៈ ជាឱឃៈ ជាយោគៈ ជា​នីវរណៈ ជាបរាមាសៈ ពួកធម៌ណា ប្រកបដោយធម៌ជាបរាមាសៈ ទាំងបរាមាសៈស្ទាប​អង្អែល ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួក​ខ្លះ​ក៏មាន។

[៣៤៣] ពួកធម៌ណា ប្រកបដោយធម៌ ដែលប្រកបដោយបរាមាសៈ ពួកធម៌ណា ប្រកប​ដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌​ពួកខ្លះ។

[៣៤៤] ពួកធម៌ណា ប្រកបដោយធម៌គឺចិត្ត ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌​នោះ ប្រកបដោយខន្ធ ៣ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌​ពួកខ្លះ​ក៏មាន។

[៣៤៥] ពួកធម៌ណា ប្រកបដោយធម៌គឺចេតសិក ពួកធម៌ណា ប្រកបដោយធម៌ ដែល​ប្រកប​​ដោយចិត្ត ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំដោយចិត្ត ពួកធម៌ណា ប្រកប​ដោយធម៌ដែលច្រឡំ ទាំងតាំងឡើងអំពីចិត្ត ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំ ទាំង​តាំង​ឡើង ទាំងប្រព្រឹត្តទៅតាមចិត្ត ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកប​ដោយខន្ធ ១ អាយតនៈ ១ ធាតុ ៧។

[៣៤៦] ពួកធម៌ណា ប្រកបដោយធម៌ជាឧបាទាន ពួកធម៌ណា ប្រកបដោយ​ធម៌ជា​កិលេស ពួកធម៌ណា ប្រកបដោយធម៌ជាកិលេស ទាំងជាធម៌គួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ណា ប្រកបដោយធម៌ជាកិលេស ទាំងជាធម៌សៅហ្មងហើយ ពួកធម៌ណា ប្រកប​ដោយធម៌ជាកិលេស ទាំងប្រកបដោយកិលេស ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៤៧] ពួកធម៌ណា ប្រកបដោយធម៌ដែលសៅហ្មងហើយ តែមិនមែនកិលេស ពួកធម៌​ណា ប្រកបដោយធម៌ដែលប្រកបដោយកិលេស តែមិនមែនកិលេស ពួកធម៌ណា ប្រកប​ដោយធម៌ដែលប្រកបដោយវិតក្កៈ ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយវិចារៈ ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយបីតិ ពួកធម៌ណា ប្រកបដោយ​ធម៌ដែល​ច្រឡំដោយបីតិ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះ។

[៣៤៨] ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំដោយសុខ ពួកធម៌ណា ប្រកបដោយធម៌ ដែលច្រឡំដោយឧបេក្ខា ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកប​ដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌នោះ ប្រកបដោយខន្ធ ១ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

ចប់ សម្បយុត្តេន សម្បយុត្តបទនិទ្ទេស។

វិប្បយុត្តេន វិប្បយុត្តបទនិទ្ទេស

[៣៤៩] ពួកធម៌ណា ប្រាសចាករូបក្ខន្ធ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌នោះ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៥០] ពួកធម៌ណា ប្រាសចាកវេទនាខន្ធ ពួកធម៌ណា ប្រាសចាកសញ្ញាខន្ធ ពួកធម៌ណា ប្រាសចាកសង្ខារក្ខន្ធ ពួកធម៌ណា ប្រាសចាកវិញ្ញាណក្ខន្ធ ពួកធម៌ណា ប្រាសចាក​មនាយតនៈ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៥១] ពួកធម៌ណា ប្រាសចាកចក្ខាយតនៈ។បេ។ ពួកធម៌ណា ប្រាសចាក​ផោដ្ឋព្វាយតនៈ ពួកធម៌ណា ប្រាសចាកចក្ខុធាតុ។បេ។ ពួកធម៌ណា ប្រាសចាក​ផោដ្ឋព្វធាតុ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៥២] ពួកធម៌ណា ប្រាសចាកចក្ខុវិញ្ញាណធាតុ។បេ។ ពួកធម៌ណា ប្រាសចាកមនោធាតុ ពួកធម៌ណា ប្រាសចាកមនោវិញ្ញាណធាតុ ពួកធម៌ណា ប្រាសចាកសមុទយសច្ច ពួកធម៌​ណា ប្រាសចាកមគ្គសច្ច ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាក​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌​ពួកខ្លះ​ក៏មាន។

[៣៥៣] ពួកធម៌ណា ប្រាសចាកនិរោធសច្ច ពួកធម៌ណា ប្រាសចាកចក្ខុន្រ្ទិយ។បេ។ ពួក​ធម៌​ណា ប្រាសចាកកាយិន្រ្ទិយ ពួកធម៌ណា ប្រាសចាកឥត្ថិន្រ្ទិយ ពួកធម៌ណា ប្រាសចាក​បុរិសិន្រ្ទិយ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៥៤] ពួកធម៌ណា ប្រាសចាកមនិន្រ្ទិយ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌​នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៥៥] ពួកធម៌ណា ប្រាសចាកសុខិន្រ្ទិយ ពួកធម៌ណា ប្រាសចាកទុក្ខិន្រ្ទិយ ពួកធម៌ណា ប្រាសចាកសោមនស្សិន្រ្ទិយ ពួកធម៌ណា ប្រាសចាកទោមនស្សិន្រ្ទិយ ពួកធម៌ណា ប្រាសចាក​ធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៥៦] ពួកធម៌ណា ប្រាសចាកឧបេក្ខិន្រ្ទិយ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១១ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៥៧] ពួកធម៌ណា ប្រាសចាកសទ្ធិន្រ្ទិយ ពួកធម៌ណា ប្រាសចាកវីរិយិន្រ្ទិយ ពួកធម៌ណា ប្រាសចាកសតិន្រ្ទិយ ពួកធម៌ណា ប្រាសចាកសមាធិន្រ្ទិយ ពួកធម៌ណា ប្រាសចាក​បញ្ញិន្រ្ទិយ ពួកធម៌ណា ប្រាសចាកអនញ្ញតញ្ញស្សាមីតិន្រ្ទិយ ពួកធម៌ណា ប្រាសចាក​អញ្ញិន្រ្ទិយ ពួកធម៌ណា ប្រាសចាកអញ្ញាតាវិន្រ្ទិយ ពួកធម៌ណា ប្រាសចាកអវិជ្ជា ពួកធម៌​ណា ប្រាសចាកសង្ខារទាំងឡាយ ព្រោះអវិជ្ជាជាបច្ច័យ ពួកធម៌ណា ប្រាសចាក​ធម៌​ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៥៨] ពួកធម៌ណា ប្រាសចាកវិញ្ញាណ ព្រោះសង្ខារជាបច្ច័យ ពួកធម៌ណា ប្រាសចាក​ផស្សៈ ព្រោះសឡាយតនៈជាបច្ច័យ ពួកធម៌ណា ប្រាសចាកវេទនា ព្រោះផស្សៈជាបច្ច័យ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៥៩] ពួកធម៌ណា ប្រាសចាកតណ្ហា ព្រោះវេទនាជាបច្ច័យ ពួកធម៌ណា ប្រាសចាក​ឧបាទាន ព្រោះតណ្ហាជាបច្ច័យ ពួកធម៌ណា ប្រាសចាកកម្មភព ពួកធម៌ណា ប្រាសចាក​ធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៦០] ពួកធម៌ណា ប្រាសចាករូបភព ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ មិន​មែន​ប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែ​ប្រាសចាក​ធាតុ ៣។

[៣៦១] ពួកធម៌ណា ប្រាសចាកអសញ្ញាភព ពួកធម៌ណា ប្រាសចាកឯកវោការភព ពួកធម៌​ណា ប្រាសចាកសេចក្តីខ្សឹកខ្សួល ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៦២] ពួកធម៌ណា ប្រាសចាកអរូបភព ពួកធម៌ណា ប្រាសចាកនេវសញ្ញានាសញ្ញាភព ពួកធម៌ណា ប្រាសចាកចតុវោការភព ពួកធម៌ណា ប្រាសចាកសេចក្តីសោក ពួកធម៌ណា ប្រាសចាកសេចក្តីទុក្ខ ពួកធម៌ណា ប្រាសចាកទោមនស្ស ពួកធម៌ណា ប្រាសចាក​ឧបាយាសៈ ពួកធម៌ណា ប្រាសចាកសតិប្បដ្ឋាន ពួកធម៌ណា ប្រាសចាកសម្មប្បធាន ពួកធម៌ណា ប្រាសចាកឥទ្ធិបាទ ពួកធម៌ណា ប្រាសចាកឈាន ពួកធម៌ណា ប្រាសចាក​អប្បមញ្ញា ពួកធម៌ណា ប្រាសចាកឥន្រ្ទិយ ៥ ពួកធម៌ណា ប្រាសចាកពលៈ ៥ ពួកធម៌ណា ប្រាសចាកពោជ្ឈង្គ ៧ ពួកធម៌ណា ប្រាសចាកមគ្គមានអង្គ ៨ ដ៏ប្រសើរ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៦៣] ពួកធម៌ណា ប្រាសចាកផស្សៈ ពួកធម៌ណា ប្រាសចាកវេទនា ពួកធម៌ណា ប្រាសចាកសញ្ញា ពួកធម៌ណា ប្រាសចាកចេតនា ពួកធម៌ណា ប្រាសចាកចិត្ត ពួកធម៌ណា ប្រាសចាកមនសិការ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៦៤] ពួកធម៌ណា ប្រាសចាកអធិមោក្ខ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌​នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៥ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៦៥] ពួកធម៌ណា ប្រាសចាកពួកធម៌ជាកុសល ពួកធម៌ណា ប្រាសចាកពួកធម៌​ជា​អកុសល ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៦៦] ពួកធម៌ណា ប្រាសចាកធម៌ដែលប្រកបដោយសុខវេទនា ពួកធម៌ណា ប្រាសចាក​ធម៌ដែលប្រកបដោយទុក្ខវេទនា ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាក​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៥ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌​ពួកខ្លះក៏មាន។

[៣៦៧] ពួកធម៌ណា ប្រាសចាកធម៌ដែលប្រកបដោយអទុក្ខមសុខវេទនា ពួកធម៌ណា ប្រាសចាក​ធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១១ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៦៨] ពួកធម៌ណា ប្រាសចាកធម៌ជាវិបាក ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌​នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៦៩] ពួកធម៌ណា ប្រាសចាកធម៌មានវិបាកជាប្រក្រតី ពួកធម៌ណា ប្រាសចាកធម៌​ដែល​សៅហ្មងហើយ ទាំងគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួក​ធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៧០] ពួកធម៌ណា ប្រាសចាកធម៌មិនមែនជាវិបាក ទាំងមិនមែនមានវិបាកជាប្រក្រតី ពួកធម៌ណា ប្រាសចាកធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់​យក​ហើយ តែជាប្រយោជន៍ដល់ឧបាទាន ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌​នោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែ​ប្រាសចាក​ធាតុ ៥។

[៣៧១] ពួកធម៌ណា ប្រាសចាកធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន ពួកធម៌ណា ប្រាសចាកធម៌​ដែល​មិន​សៅហ្មងហើយ ទាំងមិនគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ណា ប្រាសចាកធម៌​ទាំងនោះ ពួកធម៌នោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាក​អាយតនៈ​ណាមួយឡើយ តែប្រាសចាកធាតុ ៦។

[៣៧២] ពួកធម៌ណា ប្រាសចាកធម៌ដែលប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ ពួកធម៌​ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៥ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៧៣] ពួកធម៌ណា ប្រាសចាកធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ពួកធម៌ណា ប្រាសចាកធម៌ដែលច្រឡំដោយបីតិ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និង​ធម៌ពួកខ្លះក៏មាន។

[៣៧៤] ពួកធម៌ណា ប្រាសចាកធម៌ដែលមិនមានវិតក្កៈ ទាំងមិនមានវិចារៈ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែន​ប្រាសចាក​អាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ១។

[៣៧៥] ពួកធម៌ណា ប្រាសចាកធម៌ដែលច្រឡំដោយសុខ ពួកធម៌ណា ប្រាសចាក​ធម៌ទាំង​នោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៥ ក៏មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៧៦] ពួកធម៌ណា ប្រាសចាកធម៌ដែលច្រឡំដោយឧបេក្ខា ពួកធម៌ណា ប្រាសចាកធម៌​ទាំង​នោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១១ ក៏មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៧៧] ពួកធម៌ណា ប្រាសចាកធម៌ដែលគួរលះដោយទស្សនៈ ពួកធម៌ណា ប្រាសចាក​ធម៌​ដែល​គួរលះដោយភាវនា ពួកធម៌ណា ប្រាសចាកធម៌ដែលមានហេតុគួរលះ​ដោយ​ទស្សនៈ ពួកធម៌ណា ប្រាសចាកធម៌ដែលមានហេតុគួរលះដោយភាវនា ពួកធម៌ណា ប្រាសចាក​ធម៌ជាគ្រឿងដល់នូវការសន្សំ ពួកធម៌ណា ប្រាសចាកធម៌ដែលដល់នូវ​ការមិន​សន្សំ ពួកធម៌ណា ប្រាសចាកធម៌ជារបស់សេក្ខបុគ្គល ពួកធម៌ណា ប្រាសចាកធម៌​ជា​របស់អសេក្ខបុគ្គល ពួកធម៌ណា ប្រាសចាកធម៌ដែលដល់នូវសភាពធំ ពួកធម៌ណា ប្រាសចាក​ធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៧៨] ពួកធម៌ណា ប្រាសចាកធម៌ប្រមាណមិនបាន ពួកធម៌ណា ប្រាសចាកធម៌ដ៏ឧត្តម ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែន​ប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៦។

[៣៧៩] ពួកធម៌ណា ប្រាសចាកធម៌ដែលមានអារម្មណ៍តូចឆ្មារ ពួកធម៌ណា ប្រាសចាក​ធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៨០] ពួកធម៌ណា ប្រាសចាកធម៌ដែលមានអារម្មណ៍ដល់នូវសភាពធំ ពួកធម៌ណា ប្រាសចាក​ធម៌ដែលមានអារម្មណ៍ប្រមាណមិនបាន ពួកធម៌ណា ប្រាសចាកធម៌ថោកទាប ពួកធម៌ណា ប្រាសចាកធម៌ដែលមានសភាពខុស និងទៀង ពួកធម៌ណា ប្រាសចាក​ធម៌ដែលមានសភាពត្រូវ និងទៀង ពួកធម៌ណា ប្រាសចាកធម៌ដែលមានមគ្គជាអារម្មណ៍ ពួកធម៌ណា ប្រាសចាកធម៌ដែលមានមគ្គជាហេតុ ពួកធម៌ណា ប្រាសចាកធម៌ដែល​មាន​មគ្គជាអធិបតី ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៨១] ពួកធម៌ណា ប្រាសចាកធម៌ដែលមិនទាន់កើតឡើង ពួកធម៌ណា ប្រាសចាកធម៌​ទាំងនោះ ពួកធម៌នោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាក​អាយតនៈ​ណា​មួយឡើយ តែប្រាសចាកធាតុ ៥។

[៣៨២] ពួកធម៌ណា ប្រាសចាកធម៌មានអារម្មណ៍ជាអតីត ពួកធម៌ណា ប្រាសចាកធម៌​មានអារម្មណ៍ជាអនាគត ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាក​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះ​ក៏មាន។

[៣៨៣] ពួកធម៌ណា ប្រាសចាកធម៌មានអារម្មណ៍ជាបច្ចុប្បន្ន ពួកធម៌ណា ប្រាសចាកធម៌​ដែល​មានអារម្មណ៍ខាងក្នុង ពួកធម៌ណា ប្រាសចាកធម៌ដែលមានអារម្មណ៍ខាងក្រៅ ពួកធម៌ណា ប្រាសចាកធម៌ដែលមានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៨៤] ពួកធម៌ណា ប្រាសចាកធម៌ដែលប្រកបដោយការឃើញ ទាំងប្រកបដោយ​ការ​ប៉ះពាល់ ពួកធម៌ណា ប្រាសចាកធម៌ដែលមិនប្រកបដោយការឃើញ តែប្រកបដោយ​ការប៉ះពាល់ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៨៥] ពួកធម៌ណា ប្រាសចាកធម៌ជាហេតុ ពួកធម៌ណា ប្រាសចាកធម៌ដែលប្រព្រឹត្ត​ទៅ​ជាមួយនឹងហេតុ ពួកធម៌ណា ប្រាសចាកធម៌ប្រកបដោយហេតុ ពួកធម៌ណា ប្រាសចាក​ធម៌ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ណា ប្រាសចាកធម៌ដែល​ប្រព្រឹត្តទៅ​ជាមួយនឹងហេតុ តែមិនមែនហេតុ ពួកធម៌ណា ប្រាសចាកធម៌ជាហេតុ ទាំងប្រកប​ដោយហេតុ ពួកធម៌ណា ប្រាសចាកធម៌ប្រកបដោយហេតុ តែមិនមែនជាហេតុ ពួកធម៌​ណា ប្រាសចាកធម៌មិនមែនជាហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ណា ប្រាសចាក​ធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៨៦] ពួកធម៌ណា ប្រាសចាកធម៌ដែលមិនមានបច្ច័យ ពួកធម៌ណា ប្រាសចាកធម៌ដែល​មិនមានបច្ច័យតាក់តែង ពួកធម៌ណា ប្រាសចាកធម៌ដែលប្រកបដោយការឃើញ ពួកធម៌​ណា ប្រាសចាកធម៌ដែលប្រកបដោយការប៉ះពាល់ ពួកធម៌ណា ប្រាសចាក​ធម៌​ដែល​មានរូប ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៨៧] ពួកធម៌ណា ប្រាសចាកធម៌ជាលោកុត្តរ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយ​ឡើយ តែប្រាសចាកធាតុ ៦។

[៣៨៨] ពួកធម៌ណា ប្រាសចាកធម៌ជាអាសវៈ ពួកធម៌ណា ប្រាសចាកធម៌ដែលប្រកប​ដោយអាសវៈ ពួកធម៌ណា ប្រាសចាកធម៌ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ ពួកធម៌ណា ប្រាសចាកធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ពួកធម៌ណា ប្រាសចាក​ធម៌ដែលប្រកបដោយអាសវៈ តែមិនមែនអាសវៈ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៨៩] ពួកធម៌ណា ប្រាសចាកធម៌ដែលមិនមានអាសវៈ ពួកធម៌ណា ប្រាសចាកធម៌​ដែល​ប្រាសចាកអាសវៈ ទាំងមិនមែនអាសវៈ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួក​ធម៌​នោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយ​ឡើយ តែប្រាសចាកធាតុ ៦។

[៣៩០] ពួកធម៌ណា ប្រាសចាកធម៌ជាសំយោជនៈ ពួកធម៌ណា ប្រាសចាកធម៌ជាគន្ថៈ ពួកធម៌ណា ប្រាសចាកធម៌ជាឱឃៈ ពួកធម៌ណា ប្រាសចាកធម៌ជាយោគៈ ពួកធម៌ណា ប្រាសចាកធម៌ជានីវរណៈ ពួកធម៌ណា ប្រាសចាកធម៌ជាបរាមាសៈ ពួកធម៌ណា ប្រាសចាក​ធម៌ដែលប្រកបដោយបរាមាសៈ ពួកធម៌ណា ប្រាសចាកធម៌ជាបរាមាសៈ ទាំងបរាមាសៈស្ទាបអង្អែលហើយ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៩១] ពួកធម៌ណា ប្រាសចាកធម៌ដែលបរាមាសៈមិនស្ទាបអង្អែលហើយ ពួកធម៌ណា ប្រាសចាកធម៌ដែលប្រាសចាកបរាមាសៈ ទាំងបរាមាសៈមិនស្ទាបអង្អែលហើយ ពួកធម៌​ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែន​ប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៦។

[៣៩២] ពួកធម៌ណា ប្រាសចាកធម៌ដែលប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ពួកធម៌ណា ប្រាសចាកធម៌គឺចិត្ត ពួកធម៌ណា ប្រាសចាកធម៌គឺចេតសិក ពួកធម៌ណា ប្រាសចាក​ធម៌ដែលប្រកបដោយចិត្ត ពួកធម៌ណា ប្រាសចាកធម៌ដែលច្រឡំដោយចិត្ត ពួកធម៌ណា ប្រាសចាកធម៌ដែលច្រឡំ ទាំងតាំងឡើងអំពីចិត្ត ពួកធម៌ណា ប្រាសចាកធម៌ដែលច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត ពួកធម៌ណា ប្រាសចាកធម៌ដែលច្រឡំ ទាំងតាំង​ឡើង ទាំងប្រព្រឹត្តទៅតាមចិត្ត ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៩៣] ពួកធម៌ណា ប្រាសចាកធម៌ដែលមិនមានអារម្មណ៍ ពួកធម៌ណា ប្រាសចាកធម៌​ដែលប្រាសចាកចិត្ត ពួកធម៌ណា ប្រាសចាកធម៌ដែលច្រឡំដោយចិត្ត ពួកធម៌ណា ប្រាសចាកធម៌ដែលជាឧបាទា ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាក​ខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌​ពួកខ្លះក៏មាន។

[៣៩៤] ពួកធម៌ណា ប្រាសចាកធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ មិនមែន​ប្រាសចាក​ខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៥។

[៣៩៥] ពួកធម៌ណា ប្រាសចាកធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ ពួកធម៌ណា ប្រាសចាកធម៌ជាកិលេស ពួកធម៌ណា ប្រាសចាក​ធម៌ដែល​សៅហ្មងហើយ ពួកធម៌ណា ប្រាសចាកធម៌ដែលប្រកបដោយកិលេស ពួកធម៌ណា ប្រាសចាកធម៌ជាកិលេស ទាំងគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ណា ប្រាសចាកធម៌​ជាកិលេស ទាំងសៅហ្មងហើយ ពួកធម៌ណា ប្រាសចាកធម៌ដែលសៅហ្មងហើយ តែមិនមែនជាកិលេស ពួកធម៌ណា ប្រាសចាកធម៌ជាកិលេស ទាំងប្រកបដោយកិលេស ពួកធម៌ណា ប្រាសចាកធម៌ដែលប្រកបដោយកិលេស តែមិនមែនកិលេស ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៩៦] ពួកធម៌ណា ប្រាសចាកធម៌ដែលមិនគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ណា ប្រាសចាកធម៌ដែលប្រាសចាកកិលេស ទាំងមិនគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែន​ប្រាសចាក​អាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៦។

[៣៩៧] ពួកធម៌ណា ប្រាសចាកធម៌ដែលគួរលះដោយទស្សនៈ ពួកធម៌ណា ប្រាសចាក​ធម៌ដែលគួរលះដោយភាវនា ពួកធម៌ណា ប្រាសចាកធម៌មានហេតុគួរលះដោយទស្សនៈ ពួកធម៌ណា ប្រាសចាកធម៌មានហេតុគួរលះដោយភាវនា ពួកធម៌ណា ប្រាសចាក​ធម៌​ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៣៩៨] ពួកធម៌ណា ប្រាសចាកធម៌ដែលប្រកបដោយវិតក្កៈ ពួកធម៌ណា ប្រាសចាក​ធម៌ដែលប្រកបដោយវិចារៈ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាក​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៥ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះ​ក៏មាន។

[៣៩៩] ពួកធម៌ណា ប្រាសចាកធម៌ដែលមិនមានវិតក្កៈ ពួកធម៌ណា ប្រាសចាកធម៌​ដែល​មិនមានវិចារៈ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ មិនមែនប្រាសចាក​ខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ១។

[៤០០] ពួកធម៌ណា ប្រាសចាកធម៌ដែលប្រកបដោយបីតិ ពួកធម៌ណា ប្រាសចាកធម៌​ដែល​ច្រឡំដោយបីតិ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងពួកធម៌ខ្លះក៏មាន។

[៤០១] ពួកធម៌ណា ប្រាសចាកធម៌ដែលច្រឡំដោយសុខ ពួកធម៌ណា ប្រាសចាកធម៌​ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៥ ក៏មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៤០២] ពួកធម៌ណា ប្រាសចាកធម៌ដែលច្រឡំដោយឧបេក្ខា ពួកធម៌ណា ប្រាសចាក​ធម៌ទាំង​នោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១១ ក៏មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៤០៣] ពួកធម៌ណា ប្រាសចាកធម៌មិនមែនជាកាមាវចរ ពួកធម៌ណា ប្រាសចាកធម៌​ដែលមិនរាប់បញ្ចូលក្នុងវដ្ដៈ ពួកធម៌ណា ប្រាសចាកធម៌ដែលមិនអាចរើខ្លួន ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែន​ប្រាសចាក​អាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៦។

[៤០៤] ពួកធម៌ណា ប្រាសចាកធម៌ជារូបាវចរ ពួកធម៌ណា ប្រាសចាកធម៌ជាអរូបាវចរ ពួកធម៌ណា ប្រាសចាកធម៌ជាគ្រឿងចេញចាកវដ្ដៈ ពួកធម៌ណា ប្រាសចាកធម៌មាន​សភាពទៀង ពួកធម៌ណា ប្រាសចាកធម៌ជាសត្រូវ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

ចប់ វិប្បយុត្តេន វិប្បយុត្តបទនិទ្ទេស។

សង្គហិតេ្តន សម្បយុត្តវិប្បយុត្តបទនិទ្ទេស

[៤០៥] ពួកធម៌ណា សង្រ្គោះដោយសមុទសច្ច ពួកធម៌ណា សង្រ្គោះដោយមគ្គសច្ច ដោយខន្ធសង្គហៈ សង្រ្គោះដោយអាយតនសង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌​នោះ ប្រកបដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និង​ធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុនា្មន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៤០៦] ពួកធម៌ណា សង្រ្គោះដោយឥត្ថិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយបុរិសិន្រ្ទិយ ដោយខន្ធសង្គហៈ សង្រ្គោះដោយអាយតនសង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌​នោះ ប្រកបដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ មិនមានទេ។ ប្រាសចាក​ធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៤០៧] ពួកធម៌ណា សង្រ្គោះដោយសុខិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយទុក្ខិន្រ្ទិយ ពួក​ធម៌​ណា សង្រ្គោះដោយសោមនស្សិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយ​ទោមនស្សិន្រ្ទិយ ដោយខន្ធសង្គហៈ សង្រ្គោះដោយអាយតនសង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌​នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៤០៨] ពួកធម៌ណា សង្រ្គោះដោយឧបេក្ខិន្រ្ទិយ ដោយខន្ធសង្គហៈ សង្រ្គោះដោយ​អាយតនសង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ២ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាក​ធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៥ ក៏មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៤០៩] ពួកធម៌ណា សង្រ្គោះដោយសទ្ធិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយវីរិយិន្រ្ទិយ ពួក​ធម៌​ណា សង្រ្គោះដោយសតិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយសមាធិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយបញ្ញិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយអនញ្ញតញ្ញស្សាមីតិន្រ្ទិយ ពួកធម៌​ណា សង្រ្គោះដោយអញ្ញិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយអញ្ញាតាវិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយអវិជ្ជា ពួកធម៌ណា សង្រ្គោះដោយសង្ខារ ព្រោះអវិជ្ជាជាបច្ច័យ ពួកធម៌ណា សង្រ្គោះដោយផស្សៈព្រោះសឡាយតនៈជាបច្ច័យ ពួកធម៌ណា សង្រ្គោះដោយ​តណ្ហា​ព្រោះ​វេទនាជាបច្ច័យ ពួកធម៌ណា សង្គ្រោះដោយឧបាទានព្រោះតណ្ហាជាបច្ច័យ ពួកធម៌​ណា សង្រ្គោះដោយកម្មភព ដោយខន្ធសង្គហៈ សង្រ្គោះដោយអាយតនសង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រកបដោយ ខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៤១០] ពួកធម៌ណា សង្រ្គោះដោយសេចក្តីខ្សឹកខ្សួល ដោយខន្ធសង្គហៈ សង្រ្គោះដោយ​អាយតនសង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ ប្រកបដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ 

[៤១១] ពួកធម៌ណា សង្រ្គោះដោយសេចក្តីសោកស្តាយ ពួកធម៌ណា សង្រ្គោះដោយ​សេចក្តីទុក្ខ ពួកធម៌ណា សង្រ្គោះដោយទោមនស្ស ដោយខន្ធសង្គហៈ សង្រ្គោះដោយ​អាយតនសង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះ ក៏មាន។ ប្រាសចាក​ធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៤១២] ពួកធម៌ណា សង្រ្គោះដោយឧបាយាសៈ ពួកធម៌ណា សង្រ្គោះដោយសតិប្បដ្ឋាន ពួកធម៌ណា សង្រ្គោះដោយសម្មប្បធាន ពួកធម៌ណា សង្រ្គោះដោយអប្បមញ្ញា ពួកធម៌​ណា សង្រ្គោះដោយឥន្រ្ទិយ ៥ ពួកធម៌ណា សង្រ្គោះដោយពលៈ ៥ ពួកធម៌ណា សង្រ្គោះដោយពោជ្ឈង្គ ៧ ពួកធម៌ណា សង្រ្គោះដោយមគ្គមានអង្គ ៨ ដ៏ប្រសើរ ពួកធម៌ណា សង្រ្គោះដោយផស្សៈ ពួកធម៌ណា សង្រ្គោះដោយចេតនា ពួកធម៌ណា សង្រ្គោះ​ដោយអធិមោក្ខ ពួកធម៌ណា សង្រ្គោះដោយមនសិការ ពួកធម៌ណា សង្រ្គោះ​ដោយធម៌ជាហេតុ ពួកធម៌ណា សង្រ្គោះដោយធម៌ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយ​នឹងហេតុ ពួកធម៌ណា សង្រ្គោះដោយធម៌ជាហេតុ ទាំងប្រកបដោយហេតុ ពួកធម៌ណា សង្រ្គោះ​ដោយធម៌ជាអាសវៈ ពួកធម៌ណា សង្រ្គោះដោយធម៌ជាអាសវៈ ទាំងប្រព្រឹត្ត​ទៅជាមួយនឹងអាសវៈ ពួកធម៌ណា សង្រ្គោះដោយធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ពួកធម៌ណា សង្រ្គោះដោយធម៌ជាសញ្ញោជនៈ ពួកធម៌ណា សង្រ្គោះដោយពួកធម៌ជាគន្ថៈ ពួកធម៌ណា សង្រ្គោះដោយធម៌ជាឱឃៈ ពួកធម៌ណា សង្រ្គោះដោយធម៌ជាយោគៈ ពួកធម៌​ណា សង្រ្គោះដោយធម៌ជានីវរណៈ ពួកធម៌ណា សង្រ្គោះដោយធម៌ជាបរាមាសៈ ពួកធម៌​ណា សង្រ្គោះដោយធម៌ជាឧបាទាន ពួកធម៌ណា សង្រ្គោះដោយធម៌ជាកិលេស ពួកធម៌​ណា សង្រ្គោះដោយធម៌ជាកិលេស ទាំងគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ណា សង្រ្គោះ​ដោយធម៌ជាកិលេស ទាំងសៅហ្មងហើយ ពួកធម៌ណា សង្រ្គោះដោយធម៌ជាកិលេស ទាំងប្រកបដោយកិលេស ដោយខន្ធសង្គហៈ សង្រ្គោះដោយអាយតនសង្គហៈ សង្រ្គោះ​ដោយធាតុសង្គហៈ ពួកធម៌នោះ ប្រកបដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រកបដោយ ខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះ ក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

ចប់ សង្គហិតេន សម្បយុត្តវិប្បយុត្តបទនិទ្ទេស។

សម្បយុត្តេន សង្គហិតាសង្គហិតបទនិទ្ទេស

[៤១៣] ពួកធម៌ណា ប្រកបដោយវេទនាខន្ធ ពួកធម៌ណា ប្រកបដោយសញ្ញាខន្ធ ពួកធម៌​ណា ប្រកបដោយសង្ខារខន្ធ ពួកធម៌នោះ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ២ ធាតុ ៨។ មិន​សង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១០ ធាតុ ១០។

[៤១៤] ពួកធម៌ណា ប្រកបដោយវិញ្ញាណក្ខន្ធ ពួកធម៌ណា ប្រកបដោយមនាយតនៈ ពួកធម៌ណា ប្រកបដោយចក្ខុវិញ្ញាណធាតុ។បេ។ ពួកធម៌ណា ប្រកបដោយមនោធាតុ ពួកធម៌ណា ប្រកបដោយមនោវិញ្ញាណធាតុ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។

[៤១៥] ពួកធម៌ណា ប្រកបដោយសមុទយសច្ច ពួកធម៌ណា ប្រកបដោយមគ្គសច្ច ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៤១៦] ពួកធម៌ណា ប្រកបដោយមនិន្រ្ទិយ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។

[៤១៧] ពួកធម៌ណា ប្រកបដោយសុខិន្រ្ទិយ ពួកធម៌ណា ប្រកបដោយទុក្ខិន្រ្ទិយ ពួកធម៌ណា ប្រកបដោយសោមនស្សិន្រ្ទិយ ពួកធម៌ណា ប្រកបដោយទោមនស្សិន្រ្ទិយ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១០ ធាតុ ១៦។

[៤១៨] ពួកធម៌ណា ប្រកបដោយឧបេក្ខិន្រ្ទិយ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ២ ធាតុ ៧។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ២  អាយតនៈ ១០ ធាតុ ១១។

[៤១៩] ពួកធម៌ណា ប្រកបដោយសទ្ធិន្រ្ទិយ ពួកធម៌ណា ប្រកបដោយវីរិយិន្រ្ទិយ ពួកធម៌ណា ប្រកបដោយសតិន្រ្ទិយ ពួកធម៌ណា ប្រកបដោយសមាធិន្រ្ទិយ ពួកធម៌ណា ប្រកបដោយបញ្ញិន្រ្ទិយ ពួកធម៌ណា ប្រកបដោយអនញ្ញតញ្ញស្សាមីតិន្រ្ទិយ ពួកធម៌ណា ប្រកបដោយអញ្ញិន្រ្ទិយ ពួកធម៌ណា ប្រកបដោយអញ្ញាតាវិន្រ្ទិយ ពួកធម៌ណា ប្រកប​ដោយអវិជ្ជា ពួកធម៌ណា ប្រកបដោយសង្ខារព្រោះអវិជ្ជាជាបច្ច័យ ពួកធម៌នោះ សង្រ្គោះ​ដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៤២០] ពួកធម៌ណា ប្រកបដោយវិញ្ញាណព្រោះសង្ខារជាបច្ច័យ ពួកធម៌នោះ សង្រ្គោះ​ដោយ​ខន្ធ ៣ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះ​ដោយ​ខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។

[៤២១] ពួកធម៌ណា ប្រកបដោយផស្សៈព្រោះសឡាយតនៈជាបច្ច័យ ពួកធម៌នោះ សង្រ្គោះ​ដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[៤២២] ពួកធម៌ណា ប្រកបដោយវេទនាព្រោះផស្សៈជាបច្ច័យ ពួកធម៌នោះ សង្រ្គោះ​ដោយ​ខន្ធ ៣ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះ​ដោយ​ខន្ធ ២ អាយតនៈ ១០ ធាតុ ១០។

[៤២៣] ពួកធម៌ណា ប្រកបដោយតណ្ហា ព្រោះវេទនាជាបច្ច័យ ពួកធម៌ណា ប្រកបដោយ​ឧបាទាន ព្រោះតណ្ហាជាបច្ច័យ ពួកធម៌ណា ប្រកបដោយកម្មភព ពួកធម៌នោះ សង្រ្គោះ​ដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៤២៤] ពួកធម៌ណា ប្រកបដោយសេចក្តីសោក ពួកធម៌ណា ប្រកបដោយសេចក្តីទុក្ខ ពួក​ធម៌ណា ប្រកបដោយទោមនស្ស ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១០ ធាតុ ១៦។

[៤២៥] ពួកធម៌ណា ប្រកបដោយឧបាយាសៈ ពួកធម៌ណា ប្រកបដោយសតិប្បដ្ឋាន ពួក​ធម៌ណា ប្រកបដោយសម្មប្បធាន ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៤២៦] ពួកធម៌ណា ប្រកបដោយឥទ្ធិបាទ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។

[៤២៧] ពួកធម៌ណា ប្រកបដោយឈាន ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១០ ធាតុ ១៦។

[៤២៨] ពួកធម៌ណា ប្រកបដោយអប្បមញ្ញា ពួកធម៌ណា ប្រកបដោយឥន្រ្ទិយ ៥ ពួកធម៌ណា ប្រកបដោយពលៈ ៥ ពួកធម៌ណា ប្រកបដោយពោជ្ឈង្គ ៧ ពួកធម៌ណា ប្រកបដោយមគ្គមានអង្គ ៨ ដ៏ប្រសើរ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៤២៩] ពួកធម៌ណា ប្រកបដោយផស្សៈ ពួកធម៌ណា ប្រកបដោយចេតនា ពួកធម៌ណា ប្រកបដោយមនសិការៈ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[៤៣០] ពួកធម៌ណា ប្រកបដោយវេទនា ពួកធម៌ណា ប្រកបដោយសញ្ញា ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិន​សង្រ្គោះដោយខន្ធ ២ អាយតនៈ ១០ ធាតុ ១០។

[៤៣១] ពួកធម៌ណា ប្រកបដោយចិត្ត ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។

[៤៣២] ពួកធម៌ណា ប្រកបដោយអធិមោក្ខ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៣។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៥។

[៤៣៣] ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយសុខវេទនា ពួកធម៌ណា ប្រកប​ដោយធម៌ដែលប្រកបដោយទុក្ខវេទនា ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកប​ដោយ​អទុក្ខមសុខវេទនា ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយវិតក្កៈ ទាំងប្រកប​ដោយ​វិចារៈ ពួកធម៌ណា ប្រកបដោយធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំដោយបីតិ ពួកធម៌ណា ប្រកបដោយធម៌​ដែល​ច្រឡំដោយសុខ ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំដោយឧបេក្ខា ពួកធម៌នោះ សង្រ្គោះ​ដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះ​ដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។

[៤៣៤] ពួកធម៌ណា ប្រកបដោយធម៌ជាហេតុ ពួកធម៌ណា ប្រកបដោយធម៌ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ណា ប្រកបដោយធម៌ជាហេតុ ទាំងប្រកប​ដោយ​ហេតុ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះ​ដោយ​ធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៤៣៥] ពួកធម៌ណា ប្រកបដោយធម៌ ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុ ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយហេតុ តែមិនមែនហេតុ ពួកធម៌ណា ប្រកបដោយធម៌មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌នោះ សង្រ្គោះ​ដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។

[៤៣៦] ពួកធម៌ណា ប្រកបដោយធម៌ជាអាសវៈ ពួកធម៌ណា ប្រកបដោយធម៌ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ ពួកធម៌ណា ប្រកបដោយធម៌ជាអាសវៈ ទាំងប្រកប​ដោយអាសវៈ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិន​សង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៤៣៧] ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយអាសវៈ តែមិនមែនអាសវៈ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។

[៤៣៨] ពួកធម៌ណា ប្រកបដោយធម៌ជាសញ្ញោជនៈ ពួកធម៌ណា ប្រកបដោយធម៌ជាគន្ថៈ ពួកធម៌ណា ប្រកបដោយធម៌ជាឱឃៈ ពួកធម៌ណា ប្រកបដោយធម៌ជាយោគៈ ពួកធម៌​ណា ប្រកបដោយធម៌ជានីវរណៈ ពួកធម៌ណា ប្រកបដោយធម៌ជាបរាមាសៈ ពួកធម៌ណា ប្រកបដោយធម៌ជាបរាមាសៈ ទាំងបរាមាសៈស្ទាបអង្អែលហើយ ពួកធម៌នោះ សង្រ្គោះ​ដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៤៣៩] ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយបរាមាសៈ ពួកធម៌នោះ សង្រ្គោះ​ដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។

[៤៤០] ពួកធម៌ណា ប្រកបដោយធម៌គឺចិត្ត ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។

[៤៤១] ពួកធម៌ណា ប្រកបដោយធម៌គឺចេតសិក ពួកធម៌ណា ប្រកបដោយធម៌ដែល​ប្រកបដោយចិត្ត ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំដោយចិត្ត ពួកធម៌ណា ប្រកប​ដោយធម៌ដែលច្រឡំ ទាំងតាំងឡើងអំពីចិត្ត ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំ ទាំង​តាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្ត ពួកធម៌នោះ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ៧។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១១។

[៤៤២] ពួកធម៌ណា ប្រកបដោយធម៌ជាឧបាទាន ពួកធម៌ណា ប្រកបដោយធម៌ជាកិលេស ពួកធម៌ណា ប្រកបដោយធម៌ជាកិលេស ទាំងគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ណា ប្រកបដោយធម៌ជាកិលេស ទាំងជាធម៌សៅហ្មងហើយ ពួកធម៌ណា ប្រកបដោយ​ធម៌​ជា​កិលេស ទាំងប្រកបដោយកិលេស ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៤៤៣] ពួកធម៌ណា ប្រកបដោយធម៌ដែលសៅហ្មងហើយ តែមិនមែនជាកិលេស ពួកធម៌​ណា ប្រកបដោយធម៌ដែលប្រកបដោយកិលេស តែមិនមែនកិលេស ពួកធម៌ណា ប្រកប​ដោយធម៌ដែលប្រកបដោយវិតក្កៈ ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយវិចារៈ ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយបីតិ ពួកធម៌ណា ប្រកបដោយ​ធម៌ដែល​ច្រឡំដោយបីតិ ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំដោយសុខ ពួកធម៌ណា ប្រកប​ដោយធម៌ដែលច្រឡំដោយឧបេក្ខា ពួកធម៌នោះ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈ​ប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១។ មិន​សង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧។

ចប់ សម្បយុត្តេន សង្គហិតាសង្គហិតបទនិទ្ទេស។

អសង្គហិតេន សម្បយុត្តវិប្បយុត្តបទនិទ្ទេស

[៤៤៤] ពួកធម៌ណា មិនសង្រ្គោះដោយរូបក្ខន្ធ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយ​អាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ ប្រកបដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ ក៏មាន ប្រកប​ដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៤៤៥] ពួកធម៌ណា មិនសង្រ្គោះដោយធម្មាយតនៈ ពួកធម៌ណា មិនសង្រ្គោះដោយ​ធម្មធាតុ ពួកធម៌ណា មិនសង្រ្គោះដោយឥត្ថិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយ​បុរិសិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយជីវិតិន្រ្ទិយ ពួកធម៌ណា មិនសង្រ្គោះដោយ​នាមរូប ព្រោះវិញ្ញាណជាបច្ច័យ ពួកធម៌ណា មិនសង្រ្គោះដោយអសញ្ញាភព ពួកធម៌ណា មិនសង្រ្គោះដោយឯកវោការភព ពួកធម៌ណា មិនសង្រ្គោះដោយជាតិ ពួកធម៌ណា មិនសង្រ្គោះដោយជរា ពួកធម៌ណា មិនសង្រ្គោះដោយមរណៈ ដោយខន្ធសង្គហៈ មិន​សង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ ប្រកប​ដោយខន្ធ ៣ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៤៤៦] ពួកធម៌ណា មិនសង្រ្គោះដោយអរូបភព ពួកធម៌ណា មិនសង្រ្គោះដោយ​នេវសញ្ញានាសញ្ញាភព ពួកធម៌ណា មិនសង្រ្គោះដោយចតុវោការភព ពួកធម៌ណា មិន​សង្រ្គោះដោយឥទ្ធិបាទ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិន​សង្រ្គោះ​ដោយធាតុសង្គហៈ ពួកធម៌នោះ ប្រកបដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៤៤៧] ពួកធម៌ណា មិនសង្រ្គោះដោយកុសលធម៌ ពួកធម៌ណា មិនសង្រ្គោះដោយ​អកុសលធម៌ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលប្រកបដោយសុខវេទនា ពួកធម៌​ណា មិនសង្រ្គោះដោយធម៌ដែលប្រកបដោយទុក្ខវេទនា ពួកធម៌ណា មិនសង្រ្គោះដោយ​ធម៌ដែលប្រកបដោយអទុក្ខមសុខវេទនា ពួកធម៌ណា មិនសង្រ្គោះដោយធម៌ជាវិបាក ពួកធម៌ណា មិនសង្រ្គោះដោយធម៌មានវិបាកជាប្រក្រតី ពួកធម៌ណា មិនសង្រ្គោះដោយ​ធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ ទាំងមិនជា​ប្រយោជន៍ដល់ឧបាទាន ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលសៅហ្មងហើយ ទាំងគួរ​ដល់នូវសេចក្តីសៅហ្មង ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលមិនសៅហ្មងហើយ ទាំងមិនគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ណា មិនសង្រ្គោះដោយពួកធម៌ដែលប្រកប​ដោយ​វិតក្កៈ ទាំងប្រកបដោយវិចារៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែល​មិនមាន​វិតក្កៈ មានត្រឹមតែវិចារៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលច្រឡំដោយបីតិ ពួកធម៌​ណា មិនសង្រ្គោះដោយធម៌ដែលច្រឡំដោយសុខ ពួកធម៌ណា មិនសង្រ្គោះដោយធម៌​ដែលច្រឡំដោយឧបេក្ខា ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលគួរលះដោយទស្សនៈ ពួកធម៌​ណា មិនសង្រ្គោះដោយធម៌ដែលគួរលះដោយភាវនា ពួកធម៌ណា មិនសង្រ្គោះ​ដោយ​ធម៌មានហេតុគួរលះដោយទស្សនៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌មានហេតុ​គួរលះ​ដោយភាវនា ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលដល់នូវការសន្សំ ពួកធម៌​ណា មិនសង្រ្គោះដោយធម៌ដែលដល់នូវការមិនសង្សំ ពួកធម៌ណា មិនសង្រ្គោះដោយ​ធម៌ជារបស់សេក្ខបុគ្គល ពួកធម៌ណា មិនសង្រ្គោះដោយធម៌ជារបស់អសេក្ខបុគ្គល ពួកធម៌​ណា មិនសង្រ្គោះដោយធម៌ដែលដល់នូវសភាពធំ ពួកធម៌ណា មិនសង្រ្គោះដោយ​ធម៌​ប្រមាណមិនបាន ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលមានអារម្មណ៍តូចឆ្មារ ពួកធម៌​ណា មិនសង្រ្គោះដោយធម៌ដែលមានអារម្មណ៍ដល់នូវសភាពធំ ពួកធម៌ណា មិនសង្រ្គោះ​ដោយធម៌ដែលមានអារម្មណ៍ប្រមាណមិនបាន ពួកធម៌ណា មិនសង្រ្គោះដោយ​ធម៌ថោក​ទាប ពួកធម៌ណា មិនសង្រ្គោះដោយធម៌ឧត្តម ពួកធម៌ណា មិនសង្រ្គោះដោយធម៌មាន​សភាពខុស និងទៀង ពួកធម៌ណា មិនសង្រ្គោះដោយធម៌មានសភាពត្រូវ និងទៀង ពួកធម៌ណា មិនសង្រ្គោះដោយធម៌មានមគ្គជាអារម្មណ៍ ពួកធម៌ណា មិនសង្រ្គោះដោយ​ធម៌មានមគ្គជាហេតុ ពួកធម៌ណា មិនសង្រ្គោះដោយធម៌មានមគ្គជាអធិបតី ពួកធម៌ណា មិនសង្រ្គោះដោយធម៌មានអារម្មណ៍ជាអតីត ពួកធម៌ណា មិនសង្រ្គោះដោយធម៌មាន​អារម្មណ៍​ជាអនាគត ពួកធម៌ណា មិនសង្រ្គោះដោយធម៌មានអារម្មណ៍ជាបច្ចុប្បន្ន ពួកធម៌ណា មិនសង្រ្គោះដោយធម៌មានអារម្មណ៍ខាងក្នុង ពួកធម៌ណា មិនសង្រ្គោះដោយ​ធម៌មានអារម្មណ៍ខាងក្រៅ ពួកធម៌ណា មិនសង្រ្គោះដោយធម៌មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ប្រកបដោយហេតុ ពួកធម៌ណា មិនសង្រ្គោះដោយធម៌​ដែលប្រព្រឹត្ត​ទៅ​ជាមួយនឹងហេតុ តែមិនមែនហេតុ ពួកធម៌ណា មិនសង្រ្គោះដោយធម៌​ប្រកបដោយ​ហេតុ តែមិនមែនហេតុ ពួកធម៌ណា មិនសង្រ្គោះដោយធម៌មិនមែនហេតុ តែប្រព្រឹត្ត​ទៅជាមួយនឹងហេតុ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះ​ដោយធាតុសង្គហៈ ពួកធម៌នោះ ប្រកបដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៤៤៨] ពួកធម៌ណា មិនសង្រ្គោះដោយធម៌មានរូប ដោយខន្ធសង្គហៈ មិនសង្រ្គោះ​ដោយ​អាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៤៤៩] ពួកធម៌ណា មិនសង្រ្គោះដោយធម៌មិនមានរូប ពួកធម៌ណា មិនសង្រ្គោះ​ដោយ​ធម៌ជាលោកុត្តរ ពួកធម៌ណា មិនសង្រ្គោះដោយធម៌មិនមានអាសវៈ ពួកធម៌ណា មិន​សង្រ្គោះ​ដោយធម៌ប្រកបដោយអាសវៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ប្រកបដោយ​អាសវៈ តែមិនមែនអាសវៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ប្រាសចាកអាសវៈ ទាំងមិន​មានអាសវៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌មិនជាប្រយោជន៍ដល់សញ្ញោជនៈ ពួកធម៌​ណា មិនសង្រ្គោះដោយធម៌ដែលគន្ថៈមិនគប្បីដោតក្រង ពួកធម៌ណា មិនសង្រ្គោះដោយ​ធម៌ដែលឱឃៈមិនគប្បីប្រព្រឹត្តកន្លង ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលយោគៈមិន​គប្បី​ប្រព្រឹត្តកន្លង ពួកធម៌ណា មិនសង្រ្គោះដោយធម៌មិនជាប្រយោជន៍ដល់នីវរណៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលបរាមាសៈមិនស្ទាបអង្អែល ពួកធម៌ណា មិន​សង្រ្គោះដោយធម៌ដែលប្រកបដោយបរាមាសៈ ពួកធម៌ណា មិនសង្រ្គោះដោយ​ធម៌​ប្រាសចាក​បរាមាសៈ ទាំងបរាមាសៈមិនស្ទាបអង្អែលហើយ ពួកធម៌ណា មិនសង្រ្គោះ​ដោយ​ធម៌ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយ​អាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ ប្រកបដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៤៥០] ពួកធម៌ណា មិនសង្រ្គោះដោយធម៌មិនមានអារម្មណ៍ ពួកធម៌ណា មិនសង្រ្គោះ​ដោយធម៌មិនមែនចិត្ត ពួកធម៌ណា មិនសង្រ្គោះដោយធម៌ប្រាសចាកចិត្ត ពួកធម៌ណា មិនសង្រ្គោះដោយធម៌ច្រឡំដោយចិត្ត ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែល​តាំងឡើង​អំពីចិត្ត ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលកើតជាមួយនឹងចិត្ត ពួកធម៌ណា មិនសង្រ្គោះ​ដោយធម៌ដែលប្រព្រឹត្តទៅតាមចិត្ត ពួកធម៌ណា មិនសង្រ្គោះដោយ​ធម៌ខាង​ក្រៅ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះ​ដោយធាតុសង្គហៈ ពួកធម៌នោះ ប្រកបដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

[៤៥១] ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលមិនជាប្រយោជន៍ដល់ឧបាទាន ពួកធម៌​ណា មិនសង្រ្គោះដោយធម៌ដែលប្រកបដោយធម៌មិនមែនឧបាទាន ពួកធម៌ណា មិន​សង្រ្គោះ​ដោយធម៌ដែលប្រកបដោយឧបាទាន តែមិនមានឧបាទាន ពួកធម៌ណា មិន​សង្រ្គោះ​ដោយធម៌ប្រាសចាកឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទាន ពួកធម៌ណា មិនសង្រ្គោះដោយធម៌មិនគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ណា មិនសង្រ្គោះដោយ​ធម៌​ដែលមិនសៅហ្មងហើយ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ប្រកបដោយកិលេស ពួក​ធម៌ណា មិនសង្រ្គោះដោយធម៌ដែលសៅហ្មងហើយ តែមិនមែនកិលេស ពួកធម៌ណា មិនសង្រ្គោះដោយធម៌ប្រកបដោយកិលេស តែមិនមែនកិលេស ពួកធម៌ណា មិនសង្រ្គោះ​ដោយធម៌ដែលប្រាសចាកកិលេស ទាំងមិនគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ណា មិន​សង្រ្គោះដោយធម៌ដែលគួរលះដោយទស្សនៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែល​គួរលះ​ដោយភាវនា ពួកធម៌ណា មិនសង្រ្គោះដោយធម៌មាន​ហេតុដែលគួរលះ​ដោយ​ទស្សនៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌មានហេតុដែលគួរលះដោយភាវនា ពួកធម៌​ណា មិនសង្រ្គោះដោយធម៌ដែលប្រកបដោយវិតក្កៈ ពួកធម៌ណា មិនសង្រ្គោះ​ដោយធម៌​ដែលប្រកបដោយវិចារៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលប្រកបដោយបីតិ ពួកធម៌​ណា មិនសង្រ្គោះដោយធម៌ដែលច្រឡំដោយបីតិ ពួកធម៌ណា មិនសង្រ្គោះ​ដោយធម៌​ដែល​ច្រឡំដោយសុខ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ដែលច្រឡំដោយឧបេក្ខា ពួកធម៌​ណា មិនសង្រ្គោះដោយធម៌មិនមែនកាមាវចរ ពួកធម៌ណា មិនសង្រ្គោះ​ដោយធម៌​ជារូបាវចរ ពួកធម៌ណា មិនសង្រ្គោះដោយធម៌ជាអរូបាវចរ ពួកធម៌ណា មិនសង្រ្គោះ​ដោយធម៌​ដែលមិនរាប់បញ្ចូលក្នុងវដ្ដៈ ពួកធម៌ណា មិនសង្រ្គោះ​ដោយធម៌ជា​គ្រឿងចេញ​ចាកវដ្ដៈ ពួកធម៌ណា មិនសង្រ្គោះដោយធម៌មានសភាពទៀង ពួកធម៌ណា មិនសង្រ្គោះ​ដោយធម៌ដែលមិនអាចរើខ្លួន ពួកធម៌ណា មិនសង្រ្គោះដោយធម៌ប្រកបដោយសត្រូវ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ ប្រកបដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។

ចប់ អសង្គហិតេន សម្បយុត្តវិប្បយុត្តបទនិទ្ទេស។

វិប្បយុត្តេន សង្គហិតាសង្គហិតបទនិទ្ទេស

[៤៥២] ពួកធម៌ណា ប្រាសចាករូបក្ខន្ធ ពួកធម៌នោះ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈ​ប៉ុនា្មន ធាតុប៉ុន្មាន។ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិន​សង្រ្គោះ​ដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[៤៥៣] ពួកធម៌ណា ប្រាសចាកវេទនាខន្ធ ពួកធម៌ណា ប្រាសចាកសញ្ញាខន្ធ ពួកធម៌ណា ប្រាសចាកសង្ខារក្ខន្ធ ពួកធម៌ណា ប្រាសចាកវិញ្ញាណក្ខន្ធ ពួកធម៌ណា ប្រាសចាក​មនាយតនៈ ពួកធម៌ណា ប្រាសចាកមនិន្រ្ទិយ ពួកធម៌នោះ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុនា្មន ធាតុប៉ុន្មាន។ ពួកធម៌នោះ វៀរលែងព្រះនិព្វាន ជាអសង្ខតៈ ក្រៅអំពី​ខន្ធចេញ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១១ ធាតុ ១១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១ ធាតុ ៧។

[៤៥៤] ពួកធម៌ណា ប្រាសចាកចក្ខាយតនៈ។បេ។ ពួកធម៌ណា ប្រាសចាកផោដ្ឋព្វាយតនៈ ពួកធម៌ណា ប្រាសចាកចក្ខុធាតុ។បេ។ ពួកធម៌ណា ប្រាសចាកផោដ្ឋព្វធាតុ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[៤៥៥] ពួកធម៌ណា ប្រាសចាកចក្ខុវិញ្ញាណធាតុ ពួកធម៌ណា ប្រាសចាក​សោតវិញ្ញាណធាតុ ពួកធម៌ណា ប្រាសចាកឃានវិញ្ញាណធាតុ ពួកធម៌ណា ប្រាសចាក​ជិវា្ហវិញ្ញាណធាតុ ពួកធម៌ណា ប្រាសចាកកាយវិញ្ញាណធាតុ ពួកធម៌ណា ប្រាសចាក​មនោធាតុ ពួកធម៌ណា ប្រាសចាកមនោវិញ្ញាណធាតុ ពួកធម៌នោះ វៀរលែងព្រះនិព្វាន ជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៧។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិន​សង្រ្គោះ​ដោយអាយតនៈណាមួយឡើយ តែមិនសង្រ្គោះដោយធាតុ ១ ទេ។

[៤៥៦] ពួកធម៌ណា ប្រាសចាកទុក្ខសច្ច ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៤៥៧] ពួកធម៌ណា ប្រាសចាកសមុទយសច្ច ពួកធម៌ណា ប្រាសចាកមគ្គសច្ច ពួកធម៌​នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិន​មែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយ​ឡើយ។

[៤៥៨] ពួកធម៌ណា ប្រាសចាកនិរោធសច្ច ពួកធម៌ណា ប្រាសចាកចក្ខុន្រ្ទិយ ពួកធម៌ណា ប្រាសចាកសោតិន្រ្ទិយ ពួកធម៌ណា ប្រាសចាកឃានិន្រ្ទិយ ពួកធម៌ណា ប្រាសចាក​ជិវិ្ហន្រ្ទិយ ពួកធម៌ណា ប្រាសចាកកាយិន្រ្ទិយ ពួកធម៌ណា ប្រាសចាកឥតិ្ថន្រ្ទិយ ពួកធម៌ណា ប្រាសចាកបុរិសិន្រ្ទិយ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិន​សង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[៤៥៩] ពួកធម៌ណា ប្រាសចាកមនិន្រ្ទិយ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពី​ខន្ធចេញ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១១ ធាតុ ១១។ មិនសង្រ្គោះ​ដោយ​ធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១ ធាតុ ៧។

[៤៦០] ពួកធម៌ណា ប្រាសចាកសុខិន្រ្ទិយ ពួកធម៌ណា ប្រាសចាកទុក្ខិន្រ្ទិយ ពួកធម៌ណា ប្រាសចាកសោមនស្សិន្រ្ទិយ ពួកធម៌ណា ប្រាសចាកទោមនស្សិន្រ្ទិយ ពួកធម៌នោះ វៀរ​លែង​ព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិន​មែន​មិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយ​ឡើយ។

[៤៦១] ពួកធម៌ណា ប្រាសចាកឧបេក្ខិន្រ្ទិយ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៣។ មិន​សង្រ្គោះ​ដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយ​អាយតនៈណាមួយឡើយ តែមិនសង្រ្គោះដោយធាតុ ៥ ទេ។

[៤៦២] ពួកធម៌ណា ប្រាសចាកសទ្ធិន្រ្ទិយ ពួកធម៌ណា ប្រាសចាកវីរិយិន្រ្ទិយ ពួកធម៌ណា ប្រាសចាកសតិន្រ្ទិយ ពួកធម៌ណា ប្រាសចាកសមាធិន្រ្ទិយ ពួកធម៌ណា ប្រាសចាក​បញ្ញិន្រ្ទិយ ពួកធម៌ណា ប្រាសចាកអនញ្ញតញ្ញស្សាមីតិន្រ្ទិយ ពួកធម៌ណា ប្រាសចាក​អញ្ញិន្រ្ទិយ ពួកធម៌ណា ប្រាសចាកអញ្ញាតាវិន្រ្ទិយ ពួកធម៌ណា ប្រាសចាកអវិជ្ជា ពួកធម៌ណា ប្រាសចាកសង្ខារ ព្រោះអវិជ្ជាជាបច្ច័យ ពួកធម៌នោះ វៀរលែងព្រះនិព្វាន​ជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិន​សង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[៤៦៣] ពួកធម៌ណា ប្រាសចាកវិញ្ញាណ ព្រោះសង្ខារជាបច្ច័យ ពួកធម៌ណា ប្រាសចាក​ផស្សៈ ព្រោះសឡាយតនៈជាបច្ច័យ ពួកធម៌ណា ប្រាសចាកវេទនា ព្រោះផស្សៈជាបច្ច័យ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១១ ធាតុ ១១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១ ធាតុ ៧។

[៤៦៤] ពួកធម៌ណា ប្រាសចាកតណ្ហា ព្រោះវេទនាជាបច្ច័យ ពួកធម៌ណា ប្រាសចាក​ឧបាទាន ព្រោះតណ្ហាជាបច្ច័យ ពួកធម៌ណា ប្រាសចាកកម្មភព ពួកធម៌នោះ វៀរលែង​ព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិន​សង្រ្គោះ​ដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[៤៦៥] ពួកធម៌ណា ប្រាសចាកឧប្បត្តិភព ពួកធម៌ណា ប្រាសចាកសញ្ញាភព ពួកធម៌ណា ប្រាសចាកបញ្ចវោការភព ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៣។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៥។

[៤៦៦] ពួកធម៌ណា ប្រាសចាកកាមភព ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៥។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៣។

[៤៦៧] ពួកធម៌ណា ប្រាសចាករូបភព ពួកធម៌ណា ប្រាសចាកអសញ្ញាភព ពួកធម៌ណា ប្រាសចាកឯកវោការភព ពួកធម៌ណា ប្រាសចាកការខ្សឹកខ្សួល ពួកធម៌នោះ សង្រ្គោះ​ដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[៤៦៨] ពួកធម៌ណា ប្រាសចាកអរូបភព ពួកធម៌ណា ប្រាសចាកនេវសញ្ញានាសញ្ញាភព ពួកធម៌ណា ប្រាសចាកចតុវោការភព ពួកធម៌ណា ប្រាសចាកសេចក្តីសោក ពួកធម៌ណា ប្រាសចាកទុក្ខ ពួកធម៌ណា ប្រាសចាកទោមនស្ស ពួកធម៌ណា ប្រាសចាកឧបាយាសៈ ពួកធម៌ណា ប្រាសចាកសតិប្បដ្ឋាន ពួកធម៌ណា ប្រាសចាកសម្មប្បធាន ពួកធម៌ណា ប្រាសចាកឥទ្ធិបាទ ពួកធម៌ណា ប្រាសចាកឈាន ពួកធម៌ណា ប្រាសចាកអប្បមញ្ញា ពួកធម៌ណា ប្រាសចាកឥន្រ្ទិយ ៥ ពួកធម៌ណា ប្រាសចាកពលៈ ៥ ពួកធម៌ណា ប្រាសចាកពោជ្ឈង្គ ៧ ពួកធម៌ណា ប្រាសចាកមគ្គមានអង្គ ៨ ដ៏ប្រសើរ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយ​ឡើយ។

[៤៦៩] ពួកធម៌ណា ប្រាសចាកផស្សៈ ពួកធម៌ណា ប្រាសចាកវេទនា ពួកធម៌ណា ប្រាសចាកសញ្ញា ពួកធម៌ណា ប្រាសចាកចេតនា ពួកធម៌ណា ប្រាសចាកចិត្ត ពួកធម៌ណា ប្រាសចាកការធ្វើទុកក្នុងចិត្ត ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពី​ខន្ធចេញ សង្រ្គោះដោយខន្ធ ១ អាយតនៈ ១១ ធាតុ ១១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១ ធាតុ ៧។

[៤៧០] ពួកធម៌ណា ប្រាសចាកអធិមោក្ខ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៧។ មិនសង្រ្គោះ​ដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយ​អាយតនៈណាមួយឡើយ តែមិនសង្រ្គោះដោយធាតុ ១ ទេ។

[៤៧១] ពួកធម៌ណា ប្រាសចាកពួកធម៌ជាកុសល ពួកធម៌ណា ប្រាសចាកពួកធម៌ជា​អកុសល ពួកធម៌ណា ប្រាសចាកពួកធម៌ដែលប្រកបដោយសុខវេទនា ពួកធម៌ណា ប្រាសចាក​ធម៌ដែលប្រកបដោយទុក្ខវេទនា ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះ​ដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយ​អាយតនៈ​ណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[៤៧២] ពួកធម៌ណា ប្រាសចាកពួកធម៌ជាអព្យាក្រឹត ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៤៧៣] ពួកធម៌ណា ប្រាសចាកធម៌ដែលប្រកបដោយអទុក្ខមសុខវេទនា ពួកធម៌ណា ប្រាសចាកធម៌ជាវិបាក ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៣។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈ​ណាមួយ​ឡើយ តែមិនសង្រ្គោះដោយធាតុ ៥ ទេ។

[៤៧៤] ពួកធម៌ណា ប្រាសចាកធម៌មានវិបាកជាប្រក្រតី ពួកធម៌ណា ប្រាសចាក​ធម៌​សៅហ្មងហើយ ទាំងគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌នោះ វៀរលែងព្រះនិព្វាន​ជា​អសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះ​ដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយ​អាយតនៈ​ណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[៤៧៥] ពួកធម៌ណា ប្រាសចាកធម៌មិនមែនវិបាក ទាំងមិនមែនមានវិបាកជាប្រក្រតី ពួក​ធម៌ណា ប្រាសចាកធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក​ហើយ តែជាប្រយោជន៍ដល់ឧបាទាន ពួកធម៌ណា ប្រាសចាកធម៌ដែលកម្ម​ប្រកប​ដោយ​កិលេស មានតណ្ហាជាដើម មិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន ពួកធម៌ណា ប្រាសចាកធម៌ដែលមិនសៅហ្មងហើយ ទាំងមិនគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[៤៧៦] ពួកធម៌ណា ប្រាសចាកធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់​យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៣។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៥។

[៤៧៧] ពួកធម៌ណា ប្រាសចាកធម៌ដែលមិនសៅហ្មងហើយ តែគួរដល់នូវសេចក្តី​សៅហ្មង ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះ​ដោយ​ធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៤៧៨] ពួកធម៌ណា ប្រាសចាកធម៌ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ ពួកធម៌​នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៧។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយឡើយ តែមិនសង្រ្គោះដោយធាតុ ១ ទេ។

[៤៧៩] ពួកធម៌ណា ប្រាសចាកធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈ ពួកធម៌ណា ប្រាសចាកធម៌ច្រឡំដោយបីតិ ពួកធម៌ណា ប្រាសចាកធម៌ច្រឡំដោយសុខ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយ​ឡើយ។

[៤៨០] ពួកធម៌ណា ប្រាសចាកធម៌មិនមានវិតក្កៈ ទាំងមិនមានវិចារៈ ពួកធម៌នោះ សង្រ្គោះ​ដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៣។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៥។

[៤៨១] ពួកធម៌ណា ប្រាសចាកធម៌ច្រឡំដោយឧបេក្ខា ពួកធម៌នោះ វៀរលែងព្រះនិព្វាន​ជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៣។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិន​សង្រ្គោះ​ដោយអាយតនៈណាមួយឡើយ តែមិនសង្រ្គោះដោយធាតុ ៥ ទេ។

[៤៨២] ពួកធម៌ណា ប្រាសចាកធម៌ដែលគួរលះដោយទស្សនៈ ពួកធម៌ណា ប្រាសចាក​ធម៌​ដែលគួរលះដោយភាវនា ពួកធម៌ណា ប្រាសចាកធម៌មានហេតុដែលគួរលះ​ដោយ​ទស្សនៈ ពួកធម៌ណា ប្រាសចាកធម៌មានហេតុដែលគួរលះដោយភាវនា ពួកធម៌ណា ប្រាសចាកធម៌ដែលដល់នូវការសន្សំ ពួកធម៌ណា ប្រាសចាកធម៌ដែល​ដល់នូវ​ការមិន​សន្សំ ពួកធម៌ណា ប្រាសចាកធម៌ជារបស់សេក្ខបុគ្គល ពួកធម៌ណា ប្រាសចាកធម៌​ជារបស់អសេក្ខបុគ្គល ពួកធម៌ណា ប្រាសចាកធម៌ដែលដល់នូវសភាពធំ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយ​ឡើយ។

[៤៨៣] ពួកធម៌ណា ប្រាសចាកធម៌ដែលមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយ​ភាវនា ពួកធម៌ណា ប្រាសចាកធម៌មានហេតុដែលមិនគួរលះដោយទស្សនៈ ទាំងមិនគួរ​លះ​ដោយភាវនា ពួកធម៌ណា ប្រាសចាកធម៌ដែលមិនដល់នូវការសន្សំ ទាំងមិនមែន​មិនដល់នូវការមិនសន្សំ ពួកធម៌ណា ប្រាសចាកធម៌មិនមែនជារបស់សេក្ខបុគ្គល ទាំងមិន​មែនជារបស់អសេក្ខបុគ្គល ពួកធម៌ណា ប្រាសចាកធម៌មានសភាពតូចឆ្មារ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិន​សង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៤៨៤] ពួកធម៌ណា ប្រាសចាកធម៌មានប្រមាណមិនបាន ពួកធម៌ណា ប្រាសចាក​ពួកធម៌ឧត្តម ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិន​សង្រ្គោះ​ដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[៤៨៥] ពួកធម៌ណា ប្រាសចាកធម៌មានអារម្មណ៍តូចឆ្មារ ពួកធម៌នោះ វៀរលែង​ព្រះនិព្វាន​ជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិន​សង្រ្គោះ​ដោយអាយតនៈណាមួយឡើយ តែមិនសង្រ្គោះដោយធាតុ ៦ ទេ។

[៤៨៦] ពួកធម៌ណា ប្រាសចាកធម៌ដែលមានអារម្មណ៍ដល់នូវសភាពធំ ពួកធម៌ណា ប្រាសចាកធម៌មានអារម្មណ៍មានប្រមាណមិនបាន ពួកធម៌ណា ប្រាសចាកធម៌ថោកទាប ពួកធម៌ណា ប្រាសចាកធម៌មានសភាពខុស និងទៀង ពួកធម៌ណា ប្រាសចាក​ធម៌មាន​សភាពត្រូវ និងទៀង ពួកធម៌ណា ប្រាសចាកធម៌មានមគ្គជាអារម្មណ៍ ពួកធម៌ណា ប្រាសចាក​ធម៌មានមគ្គជាហេតុ ពួកធម៌ណា ប្រាសចាកធម៌មានមគ្គជាអធិបតី ពួកធម៌​នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្គ្រោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្គ្រោះដោយខន្ធណាមួយ មិនមែនមិនសង្គ្រោះដោយអាយតនៈណាមួយ មិនមែនមិនសង្គ្រោះដោយធាតុណាមួយ​ឡើយ។

[៤៨៧] ពួកធម៌ណា ប្រាសចាកធម៌ជាកណ្តាល ពួកធម៌ណា ប្រាសចាកធម៌មាន​សភាព​មិនទៀង ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិន​សង្រ្គោះ​ដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៤៨៨] ពួកធម៌ណា ប្រាសចាកធម៌ដែលកើតឡើងហើយ ពួកធម៌ណា ប្រាសចាកធម៌​ដែល​មិនទាន់កើតឡើង ពួកធម៌ណា ប្រាសចាកធម៌ដែលបម្រុងនឹងកើតឡើង ពួកធម៌​ណា ប្រាសចាកធម៌ជាអតីត ពួកធម៌ណា ប្រាសចាកធម៌ជាអនាគត ពួកធម៌ណា ប្រាសចាក​ធម៌ជាបច្ចុប្បន្ន ពួកធម៌ណា ប្រាសចាកធម៌ជាខាងក្នុង ពួកធម៌ណា ប្រាសចាក​ធម៌ជាខាងក្រៅ ពួកធម៌ណា ប្រាសចាកធម៌ប្រកបដោយការឃើញ ទាំងប្រកបដោយ​ការប៉ះពាល់ ពួកធម៌ណា ប្រាសចាកធម៌មិនប្រកបដោយការឃើញ តែប្រកបដោយ​ការ​ប៉ះពាល់ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិន​សង្រ្គោះ​ដោយ​ធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[៤៨៩] ពួកធម៌ណា ប្រាសចាកធម៌មានអារម្មណ៍ជាអតីត ពួកធម៌ណា ប្រាសចាកធម៌​មានអារម្មណ៍ជាអនាគត ពួកធម៌ណា ប្រាសចាកធម៌មានអារម្មណ៍ខាងក្នុង ពួកធម៌ណា ប្រាសចាកធម៌មានអារម្មណ៍ខាងក្រៅ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពី​ខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះ​ដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយ​អាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[៤៩០] ពួកធម៌ណា ប្រាសចាកធម៌មានអារម្មណ៍ជាបច្ចុប្បន្ន ពួកធម៌ណា ប្រាសចាកធម៌​មានអារម្មណ៍ខាងក្នុង និងខាងក្រៅ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពី​ខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈ​ណាមួយ​ឡើយ តែមិនសង្រ្គោះដោយធាតុ ៦ ទេ។

[៤៩១] ពួកធម៌ណា ប្រាសចាកធម៌ជាហេតុ ពួកធម៌ណា ប្រាសចាកធម៌ប្រព្រឹត្តទៅ​ជាមួយ​នឹងហេតុ ពួកធម៌ណា ប្រាសចាកធម៌ប្រកបដោយហេតុ ពួកធម៌ណា ប្រាសចាកធម៌​ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ណា ប្រាសចាកធម៌ប្រព្រឹត្តទៅ​ជាមួយ​នឹងហេតុ តែមិនមែនហេតុ ពួកធម៌ណា ប្រាសចាកធម៌ជាហេតុ ទាំងប្រកបដោយហេតុ ពួកធម៌ណា ប្រាសចាកធម៌ប្រកបដោយហេតុ តែមិនមែនហេតុ ពួកធម៌ណា ប្រាសចាក​ធម៌មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌នោះ វៀរលែងព្រះនិព្វាន​ជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិន​សង្រ្គោះ​ដោយ​អាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[៤៩២] ពួកធម៌ណា ប្រាសចាកធម៌មិនមានហេតុ ពួកធម៌ណា ប្រាសចាកធម៌ដែល​ប្រាសចាកហេតុ ពួកធម៌ណា ប្រាសចាកធម៌មិនមែនហេតុ ទាំងឥតហេតុ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិន​សង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៤៩៣] ពួកធម៌ណា ប្រាសចាកធម៌មិនមានបច្ច័យ ពួកធម៌ណា ប្រាសចាកធម៌ដែលមិន​មានបច្ច័យតាក់តែង ពួកធម៌ណា ប្រាសចាកធម៌ប្រកបដោយការឃើញ ពួកធម៌ណា ប្រាសចាកធម៌ប្រកបដោយការប៉ះពាល់ ពួកធម៌ណា ប្រាសចាកធម៌មានរូប ពួកធម៌ណា ប្រាសចាកធម៌ជាលោកុត្តរ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[៤៩៤] ពួកធម៌ណា ប្រាសចាកធម៌ជាលោកិយ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៤៩៥] ពួកធម៌ណា ប្រាសចាកធម៌ជាអាសវៈ ពួកធម៌ណា ប្រាសចាកធម៌ប្រកបដោយ​អាសវៈ ពួកធម៌ណា ប្រាសចាកធម៌ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ ពួកធម៌​ណា ប្រាសចាកធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ពួកធម៌ណា ប្រាសចាក​ធម៌ដែលប្រាសចាកអាសវៈ ទាំងមិនមែនអាសវៈ ពួកធម៌នោះ វៀរលែងព្រះនិព្វានជា​អសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិន​សង្រ្គោះដោយ​អាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[៤៩៦] ពួកធម៌ណា ប្រាសចាកធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ពួកធម៌ណា ប្រាសចាក​ធម៌ដែលប្រាសចាកអាសវៈ ពួកធម៌ណា ប្រាសចាកធម៌ដែលប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ តែមិនមែនជាអាសវៈ ពួកធម៌ណា ប្រាសចាកធម៌ដែលប្រាសចាកអាសវៈ តែប្រព្រឹត្ត​ទៅជាមួយនឹងអាសវៈ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៤៩៧] ពួកធម៌ណា ប្រាសចាកធម៌ដែលមិនមានអាសវៈ ពួកធម៌ណា ប្រាសចាកធម៌​ដែលប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[៤៩៨] ពួកធម៌ណា ប្រាសចាកធម៌ជាសញ្ញោជនៈ ពួកធម៌ណា ប្រាសចាកធម៌ជាគន្ថៈ ពួកធម៌ណា ប្រាសចាកធម៌ជាឱឃៈ ពួកធម៌ណា ប្រាសចាកធម៌ជាយោគៈ ពួកធម៌ណា ប្រាសចាកធម៌ជានីវរណៈ ពួកធម៌ណា ប្រាសចាកធម៌ជាបរាមាសៈ ពួកធម៌ណា ប្រាសចាក​ធម៌ប្រកបដោយបរាមាសៈ ពួកធម៌ណា ប្រាសចាកធម៌ជាបរាមាសៈ ទាំង​បរាមាសៈស្ទាបអង្អែលហើយ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពី​ខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[៤៩៩] ពួកធម៌ណា ប្រាសចាកធម៌ដែលបរាមាសៈស្ទាបអង្អែលហើយ ពួកធម៌ណា ប្រាសចាកធម៌ដែលប្រាសចាកបរាមាសៈ ពួកធម៌ណា ប្រាសចាកធម៌ដែលបរាមាសៈ​ស្ទាប​អង្អែលហើយ តែមិនមែនបរាមាសៈ ពួកធម៌ណា ប្រាសចាកធម៌ដែល​ប្រាសចាក​បរាមាសៈ តែបរាមាសៈស្ទាបអង្អែលហើយ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៥០០] ពួកធម៌ណា ប្រាសចាកធម៌ដែលបរាមាសៈមិនស្ទាបអង្អែលហើយ ពួកធម៌ណា ប្រាសចាកធម៌ដែលប្រាសចាកបរាមាសៈ ទាំងបរាមាសៈមិនស្ទាបអង្អែលហើយ ពួកធម៌​នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិន​សង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[៥០១] ពួកធម៌ណា ប្រាសចាកធម៌ដែលប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ពួកធម៌ណា ប្រាសចាកធម៌គឺចិត្ត ពួកធម៌ណា ប្រាសចាកធម៌គឺចេតសិក ពួកធម៌ណា ប្រាសចាក​ធម៌ប្រកបដោយចិត្ត ពួកធម៌ណា ប្រាសចាកធម៌ច្រឡំដោយចិត្ត ពួកធម៌ណា ប្រាសចាក​ធម៌ដែលច្រឡំ ទាំងតាំងឡើងអំពីចិត្ត ពួកធម៌ណា ប្រាសចាកធម៌ដែលច្រឡំ ទាំងតាំង​ឡើងទាំងកើតជាមួយនឹងចិត្ត ពួកធម៌ណា ប្រាសចាកធម៌ដែលច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តតាមចិត្ត ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះ​ដោយខន្ធ ១ អាយតនៈ ១១ ធាតុ ១១។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិន​សង្រ្គោះដោយខន្ធ ៤ អាយតនៈ ១ ធាតុ ៧។

[៥០២] ពួកធម៌ណា ប្រាសចាកធម៌មិនមានអារម្មណ៍ ពួកធម៌ណា ប្រាសចាកធម៌​ដែលប្រាសចាកចិត្ត ពួកធម៌ណា ប្រាសចាកធម៌ដែលមិនច្រឡំដោយចិត្ត ពួកធម៌ណា ប្រាសចាកធម៌ជាឧបាទា ពួកធម៌ណា ប្រាសចាកធម៌ដែលកម្មប្រកបដោយកិលេស មាន​តណ្ហាជាដើម មិនកាន់យកហើយ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[៥០៣] ពួកធម៌ណា ប្រាសចាកធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៣។ មិន​សង្រ្គោះ​ដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៥។

[៥០៤] ពួកធម៌ណា ប្រាសចាកធម៌ជាឧបាទាន ពួកធម៌ណា ប្រាសចាកធម៌ជាកិលេស ពួកធម៌ណា ប្រាសចាកធម៌ដែលសៅហ្មងហើយ ពួកធម៌ណា ប្រាសចាកធម៌​ដែល​ប្រកប​ដោយកិលេស ពួកធម៌ណា ប្រាសចាកធម៌ជាកិលេស ទាំងគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ណា ប្រាសចាកធម៌ជាកិលេស ទាំងជាធម៌សៅហ្មងហើយ ពួកធម៌ណា ប្រាសចាក​ធម៌ដែលសៅហ្មងហើយ តែមិនមែនជាកិលេស ពួកធម៌ណា ប្រាសចាកធម៌ជាកិលេស ទាំងប្រកបដោយកិលេស ពួកធម៌ណា ប្រាសចាកធម៌ដែលប្រកបដោយកិលេស តែមិន​មែនជាកិលេស ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះ​ដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែន​មិន​សង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិន​សង្រ្គោះដោយធាតុណាមួយឡើយ។

[៥០៥] ពួកធម៌ណា ប្រាសចាកធម៌គួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ណា ប្រាសចាក​ធម៌ដែលមិនសៅហ្មងហើយ ពួកធម៌ណា ប្រាសចាកធម៌ដែលប្រាសចាកកិលេស ពួកធម៌​ណា ប្រាសចាកធម៌គួរដល់នូវសេចក្តីសៅហ្មង តែមិនមែនកិលេស ពួកធម៌ណា ប្រាសចាក​ធម៌ដែលប្រាសចាកកិលេស តែគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌នោះ សង្រ្គោះ​ដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះ​ដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៥០៦] ពួកធម៌ណា ប្រាសចាកធម៌មិនគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ណា ប្រាសចាក​ធម៌ដែលប្រាសចាកកិលេស ទាំងមិនគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌នោះ សង្រ្គោះ​ដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[៥០៧] ពួកធម៌ណា ប្រាសចាកធម៌ដែលគួរលះដោយទស្សនៈ ពួកធម៌ណា ប្រាសចាក​ធម៌ដែលគួរលះដោយភាវនា ពួកធម៌ណា ប្រាសចាកធម៌មានហេតុដែលគួរលះដោយ​ទស្សនៈ ពួកធម៌ណា ប្រាសចាកធម៌មានហេតុដែលគួរលះដោយភាវនា ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែន​មិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែន​មិនសង្រ្គោះដោយធាតុណាមួយ​ឡើយ។

[៥០៨] ពួកធម៌ណា ប្រាសចាកធម៌ដែលមិនគួរលះដោយទស្សនៈ ពួកធម៌ណា ប្រាសចាក​ធម៌ដែលមិនគួរលះដោយភាវនា ពួកធម៌ណា ប្រាសចាកធម៌មានហេតុ​ដែលមិន​គួរលះដោយទស្សនៈ ពួកធម៌ណា ប្រាសចាក​ធម៌មានហេតុ​ដែលមិនគួរលះ​ដោយ​ភាវនា ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះ​ដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៥០៩] ពួកធម៌ណា ប្រាសចាកធម៌ប្រកបដោយវិតក្កៈ ពួកធម៌ណា ប្រាសចាកធម៌​ប្រកប​ដោយវិចារៈ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះ​ដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៧។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិន​សង្រ្គោះ​ដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះដោយអាយតនៈណាមួយឡើយ តែមិន​សង្រ្គោះដោយធាតុ ១ ទេ។

[៥១០] ពួកធម៌ណា ប្រាសចាកធម៌ដែលប្រកបដោយបីតិ ពួកធម៌ណា ប្រាសចាក​ធម៌ដែលច្រឡំដោយបីតិ ពួកធម៌ណា ប្រាសចាកធម៌ដែលច្រឡំដោយសុខ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែន​មិនសង្រ្គោះដោយអាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយ​ឡើយ។

[៥១១] ពួកធម៌ណា ប្រាសចាកធម៌ដែលច្រឡំដោយឧបេក្ខា ពួកធម៌នោះ វៀរលែង​ព្រះនិព្វាន​ជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៣។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិន​សង្រ្គោះ​ដោយអាយតនៈណាមួយឡើយ តែមិនសង្រ្គោះដោយធាតុ ៥ ទេ។

[៥១២] ពួកធម៌ណា ប្រាសចាកធម៌ជាកាមាវចរ ពួកធម៌ណា ប្រាសចាកធម៌​ដែល​រាប់​បញ្ចូលក្នុងវដ្ដៈ ពួកធម៌ណា ប្រាសចាកធម៌ប្រកបដោយការរើខ្លួន ពួកធម៌នោះ សង្រ្គោះ​ដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

[៥១៣] ពួកធម៌ណា ប្រាសចាកធម៌មិនមែនកាមាវចរ ពួកធម៌ណា ប្រាសចាកធម៌​ដែល​មិនរាប់បញ្ចូលក្នុងវដ្ដៈ ពួកធម៌ណា ប្រាសចាកធម៌ដែលមិនអាចរើខ្លួន ពួកធម៌នោះ សង្រ្គោះ​ដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិនសង្រ្គោះដោយធម៌ប៉ុន្មាន។ មិន​សង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០។

[៥១៤] ពួកធម៌ណា ប្រាសចាកធម៌ជារូបាវចរ ពួកធម៌ណា ប្រាសចាកធម៌ជាអរូបាវចរ ពួកធម៌ណា ប្រាសចាកធម៌ជាគ្រឿងចេញចាកវដ្ដៈ ពួកធម៌ណា ប្រាសចាកធម៌ទៀង ពួកធម៌ណា ប្រាសចាកធម៌ប្រកបដោយសត្រូវ ពួកធម៌នោះ វៀរលែងព្រះនិព្វាន​ជា​អសង្ខតៈ ក្រៅអំពីខន្ធចេញ សង្រ្គោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិនសង្រ្គោះ​ដោយធម៌ប៉ុន្មាន។ មិនមែនមិនសង្រ្គោះដោយខន្ធណាមួយ មិនមែនមិនសង្រ្គោះ​ដោយ​អាយតនៈណាមួយ មិនមែនមិនសង្រ្គោះដោយធាតុណាមួយឡើយ។

[៥១៥] ពួកធម៌ណា ប្រាសចាកធម៌មិនមែនជារូបាវចរ ពួកធម៌ណា ប្រាសចាកធម៌​មិនមែន​ជាអរូបាវចរ ពួកធម៌ណា ប្រាសចាកធម៌មិនមែនជាគ្រឿងចេញចាកវដ្ដៈ ពួកធម៌ណា ប្រាសចាកធម៌មិនទៀង ពួកធម៌ណា ប្រាសចាកធម៌មិនប្រកបដោយសត្រូវ ពួកធម៌នោះ សង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌នោះ សង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន។ មិនសង្រ្គោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។

ធម្មាយតនៈ ១ ធម្មធាតុ ១ ជីវិត ១ នាមរូប ១ សឡាយតនៈ ១ ជាតិ ១ ជរា ១ មរណៈ ១ និងធម៌ ២ តែមិនមានក្នុងតិកៈឡើយ ធម៌ ៧ មានក្នុងចន្លោះជាដំបូង ធម៌ ១០ មានក្នុងគោច្ឆកៈ ធម៌ ១៤ មានក្នុងចន្លោះខាងចុង ធម៌ ៦ មានក្នុងទីបំផុត ធម៌ ៤៧ នេះ រមែងមានដោយសមុច្ឆេទផង ដោយមោឃបុច្ឆកៈផង។

ចប់ វិប្បយុត្តេន សង្គហិតាសង្គហិតបទនិទ្ទេស។

ចប់ ធាតុកថាបករណៈ។

អភិធម្មបិដក បុគ្គលប្បញ្ញត្តិ

សូមនមស្ការ ចំពោះព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ អង្គនោះ។

ឧទ្ទេសវារៈ

[១] បញ្ញត្តិ ៦ [ប្រែថា “ ការតែងតាំង, ការប្រកាស, ការតាំងទុក, ការដាក់ចុះ ”។] គឺ ខន្ធប្បញ្ញត្តិ ១ អាយតនប្បញ្ញត្តិ ១ ធាតុប្បញ្ញត្តិ ១ សច្ចប្បញ្ញត្តិ ១ ឥន្រ្ទិយប្បញ្ញត្តិ ១ បុគ្គលប្បញ្ញត្តិ ១។

ខន្ធប្បញ្ញត្តិ

[២] ខន្ធប្បញ្ញត្តិ របស់ខន្ធទាំងឡាយ មានប៉ុន្មាន។ ខន្ធ ៥ គឺ រូបក្ខន្ធ ១ វេទនាខន្ធ ១ សញ្ញាខន្ធ ១ សង្ខារក្ខន្ធ ១ វិញ្ញាណក្ខន្ធ ១ មានប្រមាណប៉ុណ្ណា ខន្ធប្បញ្ញត្តិ របស់​ខន្ធ​ទាំងឡាយ​មានប្រមាណប៉ុណ្ណេះ។

អាយតនប្បញ្ញត្តិ

[៣] អាយតនប្បញ្ញត្តិ របស់អាយតនៈទាំងឡាយ មានប៉ុន្មាន។ អាយតនៈ ១២ គឺ ចក្ខាយតនៈ ១ រូបាយតនៈ ១ សោតាយតនៈ ១ សទ្ទាយតនៈ ១ ឃានាយតនៈ ១ គន្ធាយតនៈ ១ ជិវ្ហាយតនៈ ១ រសាយតនៈ ១ កាយាយតនៈ ១ ផោដ្ឋព្វាយតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ មានប្រមាណប៉ុណ្ណា អាយតនប្បញ្ញត្តិ របស់​អាយតនៈ​ទាំង​ឡាយ មានប្រមាណប៉ុណ្ណេះ។

ធាតុប្បញ្ញត្តិ

[៤] ធាតុប្បញ្ញត្តិ របស់ធាតុទាំងឡាយ មានប៉ុន្មាន។ ធាតុ ១៨ គឺ ចក្ខុធាតុ ១ រូបធាតុ ១ ចក្ខុវិញ្ញាណធាតុ ១ សោតធាតុ ១ សទ្ទធាតុ ១ សោតវិញ្ញាណធាតុ ១ ឃានធាតុ ១ គន្ធធាតុ ១ ឃានវិញ្ញាណធាតុ ១ ជិវ្ហាធាតុ ១ រសធាតុ ១ ជិវ្ហាវិញ្ញាណធាតុ ១ កាយធាតុ ១ ផោដ្ឋព្វធាតុ ១ កាយវិញ្ញាណធាតុ ១ មនោធាតុ ១ ធម្មធាតុ ១ មនោវិញ្ញាណធាតុ ១ មានប្រមាណប៉ុណ្ណា ធាតុប្បញ្ញត្តិ របស់ធាតុទាំងឡាយ មានប្រមាណប៉ុណ្ណេះ។

សច្ចប្បញ្ញត្តិ

[៥] សច្ចប្បញ្ញតិ្ត របស់សច្ចៈទាំងឡាយ មានប៉ុន្មាន។ សច្ចៈ ៤ គឺ ទុក្ខសច្ច ១ សមុទយសច្ច ១ និរោធសច្ច ១ មគ្គសច្ច ១ មានប្រមាណប៉ុណ្ណា សច្ចប្បញ្ញត្តិ របស់សច្ចៈទាំងឡាយ មាន​ប្រមាណប៉ុណ្ណេះ។

ឥន្រ្ទិយប្បញ្ញត្តិ

[៦] ឥន្រ្ទិយប្បញ្ញត្តិ របស់ឥន្រ្ទិយទាំងឡាយ មានប៉ុន្មាន។ តន្រ្ទិយ ២២ គឺ ចក្ខុន្រ្ទិយ ១ សោតិន្រ្ទិយ ១ ឃានិន្រ្ទិយ ១ ជិវិ្ហន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ ១ បុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សុខិន្រ្ទិយ ១ ទុក្ខិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ១ ទោមនស្សិន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្រ្ទិយ ១ អនញ្ញតញ្ញស្សាមីតិន្រ្ទិយ ១ អញ្ញិន្រ្ទិយ ១ អញ្ញាតាវិន្រ្ទិយ ១ [ពីចក្ខុន្រ្ទិយ ទៅដល់សុខិន្រ្ទិយ ១០ នេះ ជាកាមាវចរ (ប្រព្រឹត្តទៅក្នុងកាម) ពីទុក្ខិន្រ្ទិយ ទៅដល់បញ្ញិន្រ្ទិយ ៩ នេះ ជាមិស្សកៈ (ច្រឡូកច្រឡំគ្នា) ឯឥន្រ្ទិយ ៣ ខាងចុង ជាលោកុត្តរៈ។] មានប្រមាណប៉ុណ្ណា ឥន្រ្ទិយប្បញ្ញត្តិ របស់ឥន្រ្ទិយទាំងឡាយ មានប្រមាណប៉ុណ្ណេះ។

បុគ្គលប្បញ្ញត្តិ

បុគ្គលប្បញ្ញត្តិ របស់បុគ្គលទាំងឡាយ មានប៉ុន្មាន។

ឯកកមាតិកា

[៧] បុគ្គលជាសមយវិមុត្ត (អ្នករួចស្រឡះតាមកាលគួរ) បុគ្គលជាអសមយវិមុត្ត (អ្នករួច​ស្រឡះចាកអាសវៈតាមកាលមិនគួរ) បុគ្គលជាកុប្បធម្មៈ (មានធម៌កម្រើក) បុគ្គលជា​អកុប្បធម្មៈ (មានធម៌មិនកម្រើក) បុគ្គលជាបរិហានធម្មៈ (មានធម៌សាបសូន្យ) បុគ្គលជា​អបរិហានធម្មៈ (មានធម៌មិនសាបសូន្យ) បុគ្គលជាចេតនាភព្វៈ (គួរដោយចេតនា) បុគ្គល​ជាអនុរក្ខនាភព្វៈ (គួរដោយការរក្សា) បុគ្គលជាបុថុជ្ជន បុគ្គលជាគោត្រភូ បុគ្គលជា​ភយូបរតៈ (វៀរចាកបាបដោយភ័យ) បុគ្គលជាអភយូបរតៈ (វៀរចាកបាបដោយ​មិនមាន​ភ័យ) បុគ្គលជាភព្វាគមនៈ (គួរដល់កិរិយាមកកាន់សម្មត្តនិយាម គឺមគ្គ) បុគ្គលជា​អភព្វាគមនៈ (មិនគួរដល់កិរិយាមកកាន់សម្មត្តនិយាម) បុគ្គលជានិយតៈ (បុគ្គលទៀង) បុគ្គលជាអនិយតៈ (បុគ្គលមិនទៀង) បុគ្គលជាបដិបន្នកៈ (បុគ្គលប្រតិបត្តិព្រមព្រៀង​ដោយមគ្គ) បុគ្គលជាផលេដ្ឋិតៈ (បុគ្គលឋិតនៅក្នុងផល) បុគ្គលជាសមសីសី (មានធម៌ជា​ប្រធានស្មើគ្នា) បុគ្គលជាឋិតកប្បី (ញុំាងកប្បឲ្យឋិតនៅ) បុគ្គលជាអរិយៈ បុគ្គលមិនមែន​ជាអរិយៈ បុគ្គលជាសេក្ខៈ បុគ្គលជាអសេក្ខៈ បុគ្គលមិនមែនសេក្ខៈ ទាំងមិនមែនអសេក្ខៈ បុគ្គលមានវិជ្ជា ៣ បុគ្គលមានអភិញ្ញា ៦ បុគ្គលជាព្រះសម្មាសម្ពុទ្ធ បុគ្គលជាព្រះបច្ចេកពុទ្ធ បុគ្គលជាឧភតោភាគវិមុត្ត (រួចស្រឡះដោយចំណែកទាំងពីរ) បុគ្គលជាបញ្ញាវិមុត្ត (រួច​ស្រឡះ​ដោយបញ្ញា) បុគ្គលជាកាយសក្ខី (មានកាយជាបន្ទាល់) បុគ្គលជាទិដ្ឋិប្បត្តៈ (សម្រេចដោយទិដ្ឋិ) បុគ្គលជាសទ្ធាវិមុត្ត (រួចស្រឡះដោយសទ្ធា) បុគ្គលជាធម្មានុសារី (រលឹកតាមធម៌) បុគ្គលជាសទ្ធានុសារី (រលឹកតាមសទ្ធា) បុគ្គលជាសត្តក្ខត្តុំបរមៈ (កើត​អស់វារៈ ៧ ដង) បុគ្គលជាកោលំកោលៈ (ចេញពីត្រកូលទៅកាន់ត្រកូល) បុគ្គលជាឯកពីជី (មានពូជគឺខន្ធតែម្តង) បុគ្គលជាសកទាគាមី (មកកាន់លោកនេះម្តងទៀត) បុគ្គលជា​អនាគាមី (មិនមកកាន់លោកនេះទៀត) បុគ្គលជាអន្តរាបរិនិព្វាយី (បរិនិព្វានពាក់កណ្តាល​អាយុ) បុគ្គលជាឧបហច្ចបរិនិព្វាយី (កន្លងហួសពាក់កណ្តាលអាយុទើបបរិនិព្វាន) បុគ្គល​ជាអសង្ខារបរិនិព្វាយី (បរិនិព្វានដោយមិនបាច់ព្យាយាមខ្លាំង) បុគ្គលជា​សសង្ខារ​បរិនិព្វាយី (បរិនិព្វានដោយព្យាយាមខ្លាំង) បុគ្គលជាឧទ្ធំសោតអកនិដ្ឋគាមី (មានខ្សែនៃមគ្គ​ទៅខាងលើដរាបដល់អកនិដ្ឋព្រហ្មហើយបរិនិព្វាន) បុគ្គលជាសោតាបន្នៈ ប្រតិបត្តិ​ដើម្បី​ធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល បុគ្គលជាសកទាគាមី ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់​នូវសកទាគាមិផល បុគ្គលជាអនាគាមី ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល បុគ្គលជាអរហន្ត ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្តផល។

ចប់ ឯកកមាតិកា។

ទុកមាតិកា

[៨] បុគ្គលពីរពួក។ គឺ បុគ្គលមានសេចក្តីក្រោធ ១ បុគ្គលចងសេចក្តីក្រោធទុក ១។ បុគ្គលអ្នកលុបគុណគេ ១ បុគ្គលអ្នកប្រណាំងវាសនា ១។ បុគ្គលមានសេចក្តីច្រណែន ១ បុគ្គលមានសេចក្តីកំណាញ់ ១។ បុគ្គលមានសេចក្តីអួតអាង ១ បុគ្គលមានមាយា ១។ បុគ្គលមិនខ្មាសបាប ១ បុគ្គលមិនខ្លាចបាប ១។ បុគ្គលប្រដៅក្រ ១ បុគ្គលមានមិត្តអាក្រក់ ១។ បុគ្គលមានទ្វារមិនរក្សាក្នុងឥន្រ្ទិយទាំងឡាយ ១ បុគ្គលមិនដឹងប្រមាណក្នុងភោជន ១។ បុគ្គលភ្លេចស្មារតី ១ បុគ្គលមិនដឹងខ្លួន ១។ បុគ្គលវិបតិ្តសីល ១ បុគ្គលវិបត្តិទិដ្ឋិ ១។ បុគ្គលមានសញ្ញោជនៈខាងក្នុង ១ បុគ្គលមានសញ្ញោជនៈខាងក្រៅ ១។ បុគ្គលមិនមាន​សេចក្តីក្រោធ ១ បុគ្គលមិនចងសេចក្តីក្រោធទុក ១។ បុគ្គលមិនលុបគុណគេ ១ បុគ្គលមិនប្រណាំងវាសនា ១។ បុគ្គលមិនមានសេចក្តីច្រណែន ១ បុគ្គលមិនមាន​សេចក្តីកំណាញ់ ១។ បុគ្គលមិនមានអំនួត ១ បុគ្គលមិនមានមាយា ១។ បុគ្គលមាន​សេចក្តីខ្មាសបាប ១ បុគ្គលមានសេចក្តីខ្លាចបាប ១។ បុគ្គលប្រដៅងាយ ១ បុគ្គលមាន​មិត្តល្អ ១។ បុគ្គលមានទ្វាររក្សាហើយ ក្នុងឥន្រ្ទិយទាំងឡាយ ១ បុគ្គលអ្នកដឹង​ប្រមាណ​ក្នុងភោជន ១។ បុគ្គលមានស្មារតីតំកល់មាំ ១ បុគ្គលអ្នកដឹងខ្លួន ១។ បុគ្គលបរិបូណ៌​ដោយសីល ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ ១។ បុគ្គលពីរពួក រកបានដោយក្រក្នុងលោក។ បុគ្គលពីរពួក គេចំអែតបានដោយក្រ។ បុគ្គលពីរពួក គេចំអែតបានដោយងាយ។ អាសវៈ​របស់បុគ្គលពីរពួក រមែងចម្រើន។ អាសវៈរបស់បុគ្គលពីរពួក រមែងមិនចម្រើន បុគ្គលមាន​អធ្យាស្រ័យថោកទាប ១ បុគ្គលមានអធ្យាស្រ័យខ្ពង់ខ្ពស់ ១។ បុគ្គលឆ្អែតដោយខ្លួនឯង ១ បុគ្គលញុំាងគេឲ្យឆ្អែត ១។

ចប់ ទុកមាតិកា។

តិកមាតិកា

[៩] បុគ្គល ៣ ពួក។ គឺបុគ្គលមិនមានបំណង ១ បុគ្គលមានបំណង ១ បុគ្គល​ប្រាសចាក​បំណង ១។ បុគ្គល ៣ ពួក ប្រៀបដោយបុគ្គលមានជម្ងឺ។ បុគ្គលជាកាយសក្ខី (មានកាយ​ជាបន្ទាល់) ១ បុគ្គលជាទិដ្ឋិប្បត្តៈ (សម្រេចដោយទិដ្ឋិ) ១ បុគ្គលជាសទ្ធាវិមុត្ត (រួចស្រឡះ​ចាកអាសវៈដោយសទ្ធា) ១។ បុគ្គលមានសំដីដូចលាមក ១ បុគ្គលមានសំដីដូចផ្កា ១ បុគ្គលមានសំដីដូចទឹកឃ្មុំ ១។ បុគ្គលមានចិត្តប្រៀបដោយដំបៅ ១ បុគ្គលមាន​ចិត្តប្រៀប​ដោយផ្លេកបន្ទោរ ១ បុគ្គលមានចិត្តប្រៀបដោយពេជ្រ ១។ បុគ្គលខ្វាក់ ១ បុគ្គលមាន​ភ្នែកម្ខាង ១ បុគ្គលមានភ្នែកទាំងពីរ ១។ បុគ្គលមានបញ្ញាដូចក្អមផ្កាប់ ១ បុគ្គលមាន​បញ្ញាដូចជាថ្នក់លេច ១ បុគ្គលមានបញ្ញាក្រាស់ ១។ បុគ្គលខ្លះមិន​ប្រាសចាក​តម្រេក​ក្នុងកាម និងភពក៏មាន ១ បុគ្គលខ្លះប្រាសចាកតម្រេកក្នុងកាម តែមិនទាន់​ប្រាសចាក​តម្រេកក្នុងភព ក៏មាន ១ បុគ្គលខ្លះប្រាសចាកតម្រេកក្នុងកាមផង ក្នុងភពផង ក៏មាន ១។ បុគ្គលប្រៀបដោយគំនូសថ្ម ១ បុគ្គលប្រៀបដោយគំនូសដី ១ បុគ្គលប្រៀបដោយ​គំនូស​ទឹក ១។ បុគ្គល ៣ ពួក ប្រៀបដោយសំពត់សំបកឈើ។ បុគ្គល ៣ ពួក ប្រៀបដោយ​សំពត់កាសិកៈ។ បុគ្គលដែលគេប្រមាណបានដោយងាយ ១ បុគ្គលដែលគេប្រមាណ​បានដោយក្រ ១ បុគ្គលដែលគេប្រមាណមិនបាន ១។ បុគ្គលខ្លះ មិនគួរគេសេព មិនគួរគប់ មិនគួរចូលទៅអង្គុយជិត ក៏មាន ១ បុគ្គលខ្លះ គួរគេសេព គួរគប់ គួរចូលទៅអង្គុលជិត ក៏មាន ១ បុគ្គលខ្លះគួរគេធ្វើសក្ការៈ គោរព ហើយសេពគប់ ចូលទៅអង្គុយជិត ក៏មាន ១។ បុគ្គលខ្លះ គួរគេខ្ពើម មិនគួរសេព មិនគួរគប់ មិនគួរចូលទៅអង្គុយជិត ក៏មាន ១ បុគ្គលខ្លះ គួរគេរមិលមើល តែមិនគួរសេព មិនគួរគប់ មិនគួរចូលទៅអង្គុយជិត ក៏មាន ១ បុគ្គលខ្លះ គួរគេសេព គួរគប់ គួរចូលទៅអង្គុយជិត ក៏មាន ១។ បុគ្គលខ្លះធ្វើពេញលេញក្នុងសីល តែធ្វើបន្តិចបន្តួចក្នុងសមាធិ ធ្វើបន្តិចបន្តួចក្នុងបញ្ញា ក៏មាន ១ បុគ្គលខ្លះធ្វើពេញលេញ ក្នុងសីលផង ធ្វើពេញលេញក្នុងសមាធិផង តែធ្វើបន្តិចបន្តួចក្នុងបញ្ញា ក៏មាន ១ បុគ្គលខ្លះធ្វើពេញលេញ ក្នុងសីលផង ធ្វើពេញលេញក្នុងសមាធិផង ធ្វើពេញលេញ​ក្នុង​បញ្ញាផង ក៏មាន ១។ បុគ្គលជាគ្រូមាន ៣ ពួក បុគ្គលជាគ្រូ ៣ ពួក ដទៃទៀត។

ចប់ តិកមាតិកា។

ចតុក្កមាតិកា

[១០] បុគ្គល ៤ ពួក។ គឺ បុគ្គលជាអសប្បុរស ១ បុគ្គលជាអសប្បុរសក្រៃលែងជាង​អសប្បុរស ១ បុគ្គលជាសប្បុរស ១ បុគ្គលជាសប្បុរសក្រៃលែងជាងសប្បុរស ១។ បុគ្គល​អាក្រក់ ១ បុគ្គលអាក្រក់ក្រៃលែងជាងបុគ្គលអាក្រក់ ១ បុគ្គលល្អ ១ បុគ្គលល្អក្រៃលែង​ជាងបុគ្គលល្អ ១។ បុគ្គលមានធម៌អាក្រក់ ១ បុគ្គលមានធម៌អាក្រក់ក្រៃលែង​ជាងបុគ្គល​មានធម៌អាក្រក់ ១ បុគ្គលមានធម៌ល្អ ១ បុគ្គលមានធម៌ល្អក្រៃលែងជាងបុគ្គលមានធម៌ល្អ ១។ បុគ្គលប្រកបដោយទោស ១ បុគ្គលច្រើនដោយទោស ១ បុគ្គលប្រកប​ដោយ​ទោសតិច ១ បុគ្គលមិនមានទោស ១។ បុគ្គលជាឧគ្ឃដិតញ្ញូ ១ បុគ្គលជាវិបចិតញ្ញូ ១ បុគ្គលជានេយ្យៈ ១ បុគ្គលជាបទបរមៈ ១។ បុគ្គលមានប្រាជ្ញាគួរ តែមានប្រាជ្ញាមិនរួសរាន់ ១ បុគ្គលមានប្រាជ្ញារួសរាន់ តែមានប្រាជ្ញាមិនគួរ ១ បុគ្គលមានប្រាជ្ញាគួរ ទាំងមាន​ប្រាជ្ញារួសរាន់ ១ បុគ្គលមានប្រាជ្ញាមិនគួរ ទាំងមានប្រាជ្ញាមិនរួសរាន់ ១។ បុគ្គលជា​ធម្មកថិក ៤ ពួក។ បុគ្គល ៤ ពួក ប្រៀបដោយមេឃ។ បុគ្គល ៤ ពួក ប្រៀបដោយកណ្តុរ។ បុគ្គល ៤ ពួក ប្រៀបដោយផ្លែស្វាយ។ បុគ្គល ៤ ពួក ប្រៀបដោយក្អម។ បុគ្គល ៤ ពួក ប្រៀបដោយអន្លង់ទឹក។ បុគ្គល ៤ ពួក ប្រៀបដោយគោបម្រើ។ បុគ្គល ៤ ពួក ប្រៀបដោយសត្វអាសីរពិស។ បុគ្គលខ្លះ មិនពិចារណា មិនស្ទង់មើល ហើយ​ពោល​សរសើរបុគ្គលដែលគួរតិះដៀល ក៏មាន ១ បុគ្គលខ្លះ មិនពិចារណា មិនស្ទង់មើល ហើយពោលតិះដៀលបុគ្គលដែលគួរសរសើរ ក៏មាន ១ បុគ្គលខ្លះ មិនពិចារណា មិនស្ទង់មើល ហើយសំដែងសេចក្តីជ្រះថ្លា ក្នុងទីដែលមិនគួរជ្រះថ្លា ក៏មាន ១ បុគ្គលខ្លះ មិនពិចារណា មិនស្ទង់មើល ហើយសំដែងសេចក្តីមិនជ្រះថ្លា ក្នុងទីដែលគួរជ្រះថ្លា ក៏មាន ១។ បុគ្គលខ្លះ ពិចារណា ស្ទង់មើល ហើយពោលតិះដៀលបុគ្គលដែលគួរតិះដៀល ក៏មាន ១ បុគ្គលខ្លះ ពិចារណា ស្ទង់មើល ហើយពោលសរសើរបុគ្គលដែលគួរសរសើរ ក៏មាន ១ បុគ្គលខ្លះ ពិចារណា ស្ទង់មើល ហើយសំដែងសេចក្តីមិនជ្រះថ្លា ក្នុងទីដែលមិនគួរជ្រះថ្លា ក៏មាន ១ បុគ្គលខ្លះពិចារណា ស្ទង់មើល ហើយសំដែងសេចក្តីជ្រះថ្លា ក្នុងទីដែលគួរជ្រះថ្លា ក៏មាន ១។ បុគ្គលខ្លះ ពោលតិះដៀលបុគ្គលដែលមិនគួរតិះដៀលពិតប្រាកដ តាមកាល​គួរ តែមិនពោលសរសើរបុគ្គលដែលគួរសរសើរពិតប្រាកដ តាមកាលគួរ ក៏មាន ១ បុគ្គលខ្លះ ពោលសរសើរបុគ្គលដែលគួរសរសើរពិតប្រាកដ តាមកាលគួរ តែមិនពោល​តិះដៀលបុគ្គលដែលគួរតិះដៀលពិតប្រាកដ តាមកាលគួរ ក៏មាន ១ បុគ្គលខ្លះ ពោល​តិះដៀលបុគ្គលដែលគួរតិះដៀលពិតប្រាកដ តាមកាលគួរផង ពោលសរសើរបុគ្គលដែល​គួរសរសើរពិតប្រាកដ តាមកាលគួរផង ក៏មាន បុគ្គលខ្លះ មិនពោល​តិះដៀល​បុគ្គល​ដែលគួរតិះដៀលពិតប្រាកដ តាមកាលគួរផង មិនពោលសរសើរបុគ្គលដែល​គួរសរសើរ​ពិត​ប្រាកដ តាមកាលគួរផង ក៏មាន ១។ បុគ្គលចិញ្ចឹមជីវិតដោយផលនៃការព្យាយាម មិនចិញ្ចឹមជីវិតដោយផលនៃបុណ្យ ១ បុគ្គលចិញ្ចឹមជីវិតដោយផលនៃបុណ្យ មិនចិញ្ចឹម​ជីវិត​ដោយផលនៃការព្យាយាម ១ បុគ្គលចិញ្ចឹមជីវិតដោយផលនៃការព្យាយាម ទាំង​ចិញ្ចឹម​ជីវិតដោយផលនៃបុណ្យ ១ បុគ្គលមិនចិញ្ចឹមជីវិតដោយផលនៃការព្យាយាម ទាំង​មិន​ចិញ្ចឹមជីវិតដោយផលនៃបុណ្យ ១។ បុគ្គលងងឹត មានងងឹតប្រព្រឹត្តទៅខាងមុខ ១ បុគ្គលងងឹត មានពន្លឺប្រព្រឹត្តទៅខាងមុខ ១ បុគ្គលភ្លឺ មានងងឹតប្រព្រឹត្តទៅខាងមុខ ១ បុគ្គលភ្លឺ មានពន្លឺប្រព្រឹត្តទៅខាងមុខ ១។ បុគ្គលឱនចុះហើយ ឱនចុះទៀត ១ បុគ្គល​ឱនចុះហើយ ងើបឡើង ១ បុគ្គលងើបឡើងហើយ ឱនចុះទៅវិញ ១ បុគ្គលងើប​ឡើង​ហើយ ងើបឡើងទៀត ១។ បុគ្គល ៤ ពួក ប្រៀបដោយដើមឈើ។ បុគ្គលមាន​រូបជា​ប្រមាណ ជ្រះថ្លាព្រោះរូប ១ បុគ្គលមានសំឡេងជាប្រមាណ ជ្រះថ្លាព្រោះសំឡេង ១ បុគ្គល​មានវត្ថុសៅហ្មងជាប្រមាណ ជ្រះថ្លាព្រោះវត្ថុសៅហ្មង ១ បុគ្គលមានធម៌ជា​ប្រមាណ ជ្រះថ្លាព្រោះធម៌ ១។ បុគ្គលខ្លះ ប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន តែមិនប្រតិបត្តិ​ដើម្បីប្រយោជន៍បុគ្គលដទៃ ក៏មាន ១ បុគ្គលខ្លះ ប្រតិបត្តិដើម្បីប្រយោជន៍បុគ្គលដទៃ តែមិនប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន ក៏មាន ១ បុគ្គលខ្លះ ប្រតិបត្តិដើម្បីប្រយោជន៍​ខ្លួនឯង​ផង ដើម្បីប្រយោជន៍បុគ្គលដទៃផង ក៏មាន ១ បុគ្គលខ្លះ មិនប្រតិបត្តិ​ដើម្បីប្រយោជន៍​ខ្លួនឯង ទាំងមិនប្រតិបត្តិដើម្បីប្រយោជន៍បុគ្គលដទៃ ក៏មាន ១។ បុគ្គលខ្លះ ដុតកំដៅ​ខ្លួនឯង ប្រកបការព្យាយាម ដើម្បីដុតកំដៅខ្លួនឯង ក៏មាន ១ បុគ្គលខ្លះ ដុតកំដៅ​បុគ្គលដទៃ ប្រកបការព្យាយាម ដើម្បីដុតកំដៅបុគ្គលដទៃ ក៏មាន ១ បុគ្គលខ្លះ ដុត​កំដៅខ្លួនឯង ប្រកបការព្យាយាមដើម្បីដុតកំដៅខ្លួនឯងផង ដុតកំដៅបុគ្គលដទៃ ប្រកប​ការព្យាយាមដើម្បីដុតកំដៅបុគ្គលដទៃផង ក៏មាន ១ បុគ្គលខ្លះ មិនដុតកំដៅខ្លួនឯង មិនប្រកបព្យាយាមដើម្បីដុតកំដៅខ្លួនឯង ទាំងមិនដុតកំដៅបុគ្គលដទៃ មិនប្រកប​ព្យាយាម​ដើម្បីដុតកំដៅបុគ្គលដទៃ បុគ្គលនោះ មិនដុតកំដៅខ្លួនឯង មិនដុតកំដៅ​បុគ្គលដទៃ ជាអ្នកមិនស្រេកឃ្លាន ជាអ្នករលត់ទុក្ខ ត្រជាក់ត្រជំ ទទួលសេចក្តីសុខ មានខ្លួនដ៏ប្រសើរ សម្រេចសម្រាន្តនៅ ក្នុងបច្ចុប្បន្ន ក៏មាន ១។ បុគ្គលប្រកបដោយរាគៈ ១ បុគ្គលប្រកបដោយទោសៈ ១ បុគ្គលប្រកបដោយមោហៈ ១ បុគ្គលប្រកបដោយមានះ ១។ បុគ្គលខ្លះ ជាអ្នកបានចេតោសមថៈក្នុងសន្តាន តែមិនបានអធិប្បញ្ញាធម្មវិបស្សនា ក៏មាន ១ បុគ្គលខ្លះ ជាអ្នកបានអធិប្បញ្ញាធម្មវិបស្សនា មិនបានចេតោសមថៈក្នុងសន្តាន ក៏មាន ១ បុគ្គលខ្លះ ជាអ្នកបានចេតោសមថៈក្នុងសន្តាន ទាំងបានអធិប្បញ្ញាធម្មវិបស្សនា ក៏មាន ១ បុគ្គលខ្លះ ជាអ្នកមិនបានចេតោសមថៈក្នុងសន្តាន ទាំងមិនបានអធិប្បញ្ញាធម្មវិបស្សនា ក៏មាន ១។ បុគ្គលទៅបណ្តោយតាមខ្សែទឹក គឺវដ្ដៈ ១ បុគ្គលទៅច្រាសខ្សែទឹក គឺវដ្ដៈ ១ បុគ្គលមានខ្លួនតាំងនៅនឹង ១ បុគ្គលឆ្លងទៅដល់ត្រើយ ជាព្រាហ្មណ៍ឋិតនៅលើគោក ១។ បុគ្គលជាអ្នកចេះដឹងតិច មិនប្រតិបត្តិតាមដោយសេចក្តីចេះដឹង ១ បុគ្គលជាអ្នក​ចេះ​ដឹងតិច តែប្រតិបត្តិតាមសេចក្តីចេះដឹង ១ បុគ្គលជាអ្នកចេះដឹងច្រើន មិនប្រតិបត្តិ​តាមសេចក្តីចេះដឹង ១ បុគ្គលចេះដឹងច្រើន ប្រតិបត្តិតាមសេចក្តីចេះដឹង ១។ បុគ្គល​ជា​សមណៈមិនកម្រើក ១ បុគ្គលជាសមណៈផ្កាឈូកក្រហម ១ បុគ្គល​ជាសមណៈ​ផ្កាឈូកស ១ បុគ្គលជាសមណៈចម្រើនដោយសុខ ក្នុងពួកសមណៈ ១។

ចប់ ចតុក្កមាតិកា។

បញ្ចកមាតិកា

[១១] បុគ្គល ៥ ពួក។ គឺបុគ្គលខ្លះ ប្រព្រឹត្តល្មើស (ត្រូវអាបត្តិ) ផង មានសេចក្តី​ក្តៅ​ក្រហាយផង មិនដឹងច្បាស់តាមពិតនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជា​ហេតុធ្វើ​ឲ្យពួកអកុសលធម៌ដ៏លាមកទាំងនោះ របស់បុគ្គលនោះ ដែលកើតឡើងហើយ ឲ្យរលត់​ទៅវិញ មិនមានសេសសល់ផង ក៏មាន ១ បុគ្គលខ្លះ ប្រព្រឹត្តល្មើស មិនមាន​សេចក្តី​ក្តៅក្រហាយ ទាំងមិនដឹងច្បាស់តាមពិតនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជា​ហេតុធ្វើ​ឲ្យពួកអកុសលធម៌ដ៏លាមកទាំងនោះ របស់បុគ្គលនោះ ដែលកើតឡើងហើយ ឲ្យរលត់ទៅវិញ មិនមានសេសសល់ ក៏មាន ១ បុគ្គលខ្លះ មិនប្រព្រឹត្តល្មើសទេ មាន​សេចក្តីក្តៅក្រហាយ ទាំងមិនដឹងច្បាស់តាមពិតនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជា​ហេតុធ្វើឲ្យអកុសលធម៌ដ៏លាមកទាំងនោះ របស់បុគ្គលនោះ ដែលកើតឡើងហើយ ឲ្យរលត់ទៅវិញ មិនមានសេសសល់ ក៏មាន ១ បុគ្គលខ្លះ មិនប្រព្រឹត្តល្មើស មិនមាន​សេចក្តីក្តៅក្រហាយទេ មិនដឹងច្បាស់តាមពិតនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជា​ហេតុធ្វើឲ្យអកុសលធម៌ដ៏លាមកទាំងនោះ របស់បុគ្គលនោះ ដែលកើតឡើងហើយ ឲ្យរលត់​ទៅវិញ មិនមានសេសសល់ ក៏មាន ១ បុគ្គលខ្លះ មិនប្រព្រឹត្តល្មើស មិនមាន​សេចក្តីក្តៅក្រហាយផង ដឹងច្បាស់តាមពិតនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជា​ហេតុធ្វើអកុសលធម៌ដ៏លាមកទាំងនោះ របស់បុគ្គលនោះ ដែលកើតឡើងហើយ ឲ្យរលត់ទៅវិញ មិនមានសេសសល់ផង ក៏មាន ១។ បុគ្គលឲ្យហើយ ត្រឡប់​មើលងាយ​វិញ ១ បុគ្គលមើលងាយ ព្រោះការនៅរួម ១ បុគ្គលមានមាត់តាំងទុកភ្លាម ១ បុគ្គល​លេះលោះ ១ បុគ្គលទន់អន់ល្ងង់ខ្លៅ ១។ បុគ្គល ៥ ពួក ប្រៀបដោយទាហាន។ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គ។ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តខលុបច្ឆាភត្តិកធុតង្គ។ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តឯកាសនិកធុតង្គ។ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្ត​បំសុកូលិក​ធុតង្គ។ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តតេចីវរិកធុតង្គ។ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្ត​អារញ្ញិកធុតង្គ។ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តរុក្ខមូលិកធុតង្គ។ បុគ្គល ៥ ពួក ជាអ្នក​ប្រព្រឹត្តអព្ភោកាសិកធុតង្គ។ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តនេសជិ្ជកធុតង្គ។ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តយថាសន្ថតិកធុតង្គ។ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តសោសានិកធុតង្គ។

ចប់ បញ្ចកមាតិកា។

ឆក្កមាតិកា

[១២] បុគ្គល ៦ ពួក។ គឺបុគ្គលខ្លះ ត្រាស់ដឹងដោយខ្លួនឯង នូវសច្ចៈ ក្នុងធម៌ដែល​ខ្លួនមិន​ធ្លាប់ស្តាប់ក្នុងកាលមុន ក៏ដល់នូវសព្វញ្ញុតញ្ញាណក្នុងធម៌ទាំងនោះផង ដល់នូវភាពស្ទាត់​ក្នុង​ទសពលញ្ញាណផង ក៏មាន ១ បុគ្គលខ្លះ ត្រាស់ដឹងដោយខ្លួងឯង នូវសច្ចៈ ក្នុងធម៌​ដែលខ្លួនមិនធ្លាប់ស្តាប់ក្នុងកាលមុន មិនដល់នូវសព្វញ្ញុតញ្ញាណក្នុងធម៌ទាំងនោះផង មិន​ដល់នូវភាពស្ទាត់ក្នុងទសពលញ្ញាណផង ក៏មាន ១ បុគ្គលខ្លះ មិនត្រាស់ដឹងដោយខ្លួនឯង នូវសច្ចៈ ក្នុងធម៌ដែលខ្លួនមិនធ្លាប់ស្តាប់ក្នុងកាលមុន ក៏ធ្វើនូវទីបំផុតទុក្ខក្នុងបច្ចុប្បន្នផង ដល់នូវសាវកបារមីញាណផង ក៏មាន ១ បុគ្គលខ្លះ មិនត្រាស់ដឹងដោយខ្លួនឯង នូវសច្ចៈ ក្នុងធម៌ដែលខ្លួនមិនធ្លាប់ស្តាប់ក្នុងកាលមុន ក៏ធ្វើនូវទីបំផុតទុក្ខក្នុងបច្ចុប្បន្ន មិនដល់នូវ​សាវកបារមីញាណ ក៏មាន ១ បុគ្គលខ្លះ មិនត្រាស់ដឹងដោយខ្លួនឯង នូវសច្ចៈ ក្នុងធម៌ដែល​ខ្លួនមិនធ្លាប់ស្តាប់ក្នុងកាលមុន មិនធ្វើនូវទីបំផុតទុក្ខក្នុងបច្ចុប្បន្នទេ ជាអនាគាមិបុគ្គល មិនមកកាន់មនុស្សលោកនេះ ក៏មាន ១ បុគ្គលខ្លះ មិនត្រាស់ដឹងដោយខ្លួនឯង នូវសច្ចៈ ក្នុងធម៌ដែលខ្លួនមិនធ្លាប់ស្តាប់ក្នុងកាលមុន មិនធ្វើនូវទីបំផុតទុក្ខក្នុងបច្ចុប្បន្នទេ ជា​សោតាបន្នបុគ្គល និងសកទាគាមិបុគ្គល មកកាន់មនុស្សលោកនេះទៀត ក៏មាន ១។

ចប់ ឆក្កមាតិកា។

សត្តកមាតិកា

[១៣] បុគ្គល ៧ ពួក។ គឺបុគ្គល ៧ ពួក ប្រៀបដោយទឹក គឺ បុគ្គលមុជចុះតែម្តង ហើយ​ចេះតែមុជចុះទៅទៀត ១ បុគ្គលងើបឡើងហើយ មុជចុះទៅវិញ ១ បុគ្គលងើបឡើងហើយ ឋិតនៅ ១ បុគ្គលងើបឡើងហើយ រមិលមើល ក្រឡេកមើល ១ បុគ្គលងើបឡើងហើយ ហែលទៅ ១ បុគ្គលងើបឡើង ដល់កំពង់ ហើយឋិតនៅ ១ បុគ្គលងើបឡើង ឆ្លងដល់ត្រើយ ជាព្រាហ្មណ៍ឋិតនៅលើគោក ១។ បុគ្គលជាឧភតោភាគវិមុត្ត ១ បុគ្គលជាបញ្ញាវិមុត្ត ១ បុគ្គលជាកាយសក្ខី ១ បុគ្គលជាទិដ្ឋិប្បត្តៈ ១ បុគ្គលជាសទ្ធាវិមុត្ត ១ បុគ្គលជាធម្មានុសារី ១ បុគ្គលជាសទ្ធានុសារី ១។

ចប់ សត្តកមាតិកា។

អដ្ឋកមាតិកា

[១៤] បុគ្គល ៨ ពួក។ គឺបុគ្គល ៤ ពួក ព្រមព្រៀងដោយមគ្គ បុគ្គល ៤ ពួក ព្រមព្រៀង​ដោយផង។

ចប់ អដ្ឋកមាតិកា។

នវកមាតិកា

[១៥] បុគ្គល ៩ ពួក។ គឺបុគ្គលជាព្រះសម្មាសម្ពុទ្ធ ១ បុគ្គលជាព្រះបច្ចេកសម្ពុទ្ធ ១ បុគ្គល​ជា​ឧភតោភាគវិមុត្ត ១ បុគ្គលជាបញ្ញាវិមុត្ត ១ បុគ្គលជាកាយសក្ខី ១ បុគ្គលជាទិដ្ឋិប្បត្តៈ ១ បុគ្គលជាសទ្ធាវិមុត្ត ១ បុគ្គលជាធម្មានុសារី ១ បុគ្គលជាសទ្ធានុសារី ១។

ចប់ នវកមាតិកា។

ទសកមាតិកា

[១៦] បុគ្គល ១០ ពួក។ គឺបុគ្គល ៥ ពួក មានការសម្រេចក្នុងកាមាវចរភូមិនេះ បុគ្គល ៥ ពួក មានការសម្រេច ព្រោះលះបង់អត្តភាពក្នុងកាមាវចរភូមិនេះ។

ចប់ ទសកមាតិកា។

ចប់ បុគ្គលប្បញ្ញត្តិមាតិកា។

ឯកកនិទ្ទេស

[១៧] បុគ្គលជាសមយវិមុត្ត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ បានវិមោក្ខ ៨ [សមាបត្តិ ៨ ជារូបាវចរ និងអរូបាវចរ គឺរូបជ្ឈាន ៤ អរូបជ្ឈាន ៤ ឈ្មោះថា វិមោក្ខ ព្រោះរួច​ស្រឡះចាកធម៌​ជាសត្រូវដល់សមាបត្តិទាំងនោះ។] ដោយនាមកាយ តាមកាលគួរ [បុគ្គល​ប្រាថ្នានឹងចូលសមាបត្តិ មានកាល ២ គឺកាលគួរ ១ កាលមិនគួរ ១។ កាលដែល​កំពុង​ជម្រះសរីរៈ​ពីព្រលឹម និងកាលកំពុងធ្វើវត្ត ឈ្មោះថា កាលមិនគួរ កាលដែលជម្រះ​សរីរៈហើយ ធ្វើវត្តហើយ ចូលទៅអង្គុយក្នុងលំនៅហើយ មិនទាន់ដល់កាលទៅបិណ្ឌបាត​នៅឡើយ ក្នុងចន្លោះនេះ ឈ្មោះថា កាលគួរ។ មួយទៀត ភិក្ខុកំណត់កាលនឹង​ចេញទៅ​បិណ្ឌបាត ហើយកំពុងថ្វាយបង្គំចេតិយ កាលដែលភិក្ខុ មានភិក្ខុសង្ឃចោមរោម កំពុងឈរ​ក្នុងរោងសម្រាប់ធ្វើវិតក្កៈ កាលកំពុងទៅបិណ្ឌបាត កាលកំពុងត្រាច់ទៅក្នុងស្រុក កាល​កំពុងឆាន់បបរ​ក្នុងអាសនសាលា និងកាលកំពុងធ្វើវត្ត ទាំងអស់នេះ ឈ្មោះថា កាល​មិនគួរ កាលដែលមានឱកាសស្ងាត់​ក្នុងអាសនសាលា មិនទាន់ដល់ពេលភត្តកាល (ពេលឆាន់) នៅឡើយ ក្នុងចន្លោះនេះឯង ឈ្មោះថា កាលគួរ មួយទៀត កាល​កំពុង​ឆាន់ភត្ត កាលកំពុង​ទៅកាន់វិហារ កាលកំពុងទុកដាក់បាត្រចីវរ វេលាថ្ងៃ កាលកំពុងធ្វើវត្ត និងកាល​កំពុងឲ្យបរិបុច្ឆា ទាំងអស់នេះ ឈ្មោះថា កាលមិនគួរ ដល់ការចូលសមាបត្តិទេ។ ឯពាក្យថា សម័យ ក៏មានន័យដូចគ្នានឹងកាលនេះដែរ។] តាមសម័យគួរ អាសវៈពួកខ្លះ របស់បុគ្គលនោះ ក៏បានអស់ទៅ ព្រោះឃើញដោយបញ្ញា [ឃើញច្បាស់នូវសង្ខារ ដោយ​វិបស្សនាបញ្ញា ឃើញចតុស្សច្ចធម៌ ដោយមគ្គប្បញ្ញា។] នេះហៅថា បុគ្គលជាសមយវិមុត្ត [ជាឈ្មោះបុគ្គល ៣ ពួក គឺ សោតាបន្នបុគ្គល សកទាគាមិបុគ្គល អនាគាមិបុគ្គល។ អដ្ឋកថា។]។

[១៨] បុគ្គលជាអសមយវិមុត្ត តើដូចមេ្តច។ បុគ្គលខ្លះ ក្នុងលោកនេះ មិនបានវិមោក្ខ ៨ ដោយនាមកាយ តាមកាលគួរ តាមសម័យគួរទេ [បុគ្គលណា មានសទ្ធា មាន​វិបស្សនា​ក្លៀវក្លា កាលបើបុគ្គលនោះប្រារព្ធហើយ ទុកជាកំពុងដើរក្តី ឈរក្តី អង្គុយក្តី ដេកក្តី ទំពាស៊ីក្តី ឆាន់ ឬប្រើប្រាស់អ្វីក្តី គង់តែបានសម្រេចមគ្គផលដែរ ព្រោះបុគ្គល​ដែលរួច​ស្រឡះ​ដោយមគ្គវិមោក្ខ មិនចាំបាច់សម័យគួរ សម័យមិនគួរឡើយ។ អដ្ឋកថា។] អាសវៈ​របស់បុគ្គលនោះ បានអស់ទៅ ព្រោះឃើញដោយបញ្ញា នេះហៅថា បុគ្គលជា​អសមយវិមុត្ត។ សូម្បីពួកអរិយបុគ្គលទាំងអស់ ក៏ឈ្មោះថា អសមយវិមុត្ត ក្នុងអរិយវិមោក្ខ (លោកុត្តរវិមោក្ខដែរ)។

[១៩] បុគ្គលជាកុប្បធម្មៈ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ បានសមាបត្តិ​ប្រកប​ដោយរូបក្តី ប្រកបដោយអរូបក្តី បុគ្គលនោះឯង មិនបានតាមប្រាថ្នា មិនបានដោយ​មិន​លំបាក មិនបានដោយងាយ ចូលមិនបានផង ចេញមិនបានផង តាមឱកាស​ដែលប្រាថ្នា តាមសមាបត្តិ​ដែលប្រាថ្នា តាមកាលកំណត់​ដែលប្រាថ្នាទេ ដំណើរនុ៎ះឯង រមែងមាន ត្រង់ដែលសមាបត្តិទាំងនោះ កម្រើកព្រោះអាស្រ័យសេចក្តីប្រមាទ​របស់បុគ្គលនោះ នេះ​ហៅ​ថា បុគ្គលជាកុប្បធម្មៈ។

[២០] បុគ្គលជាអកុប្បធម្មៈ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ បានសមាបត្តិ​ទាំង​ឡាយ​ប្រកបដោយរូបក្តី ប្រកបដោយអរូបក្តី បុគ្គលនោះឯង បានតាមប្រាថ្នា បានមិន​លំបាក បានដោយងាយ ចូលផង ចេញផង តាមឱកាសដែលប្រាថ្នា តាមសមាបត្តិ​ដែលប្រាថ្នា តាមកាលកំណត់ដែលប្រាថ្នា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជា​ឱកាសទេ ត្រង់ដែលសមាបត្តិទាំងនោះ កម្រើកព្រោះអាស្រ័យសេចក្តីប្រមាទ​របស់​បុគ្គល​នោះ នេះហៅថា បុគ្គលជាអកុប្បធម្មៈ។ សូម្បីពួកអរិយបុគ្គលទាំងអស់ ក៏ឈ្មោះថា អកុប្បធម្មៈ ក្នុងអរិយវិមោក្ខដែរ។

[២១] បុគ្គលជាបរិហានធម្មៈ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ បានសមាបត្តិ​ទាំងឡាយ ប្រកបដោយរូបក្តី ប្រកបដោយអរូបក្តី បុគ្គលនោះឯង មិនបានតាមប្រាថ្នា មិនបានដោយមិនលំបាក មិនបានដោយងាយ ចូលមិនបានផង ចេញមិនបានផង តាម​ឱកាសដែលប្រាថ្នា តាមសមាបត្តិដែលប្រាថ្នា តាមកាលកំណត់ដែលប្រាថ្នាទេ ដំណើរនុ៎ះ​ឯងរមែងមាន ត្រង់ដែលបុគ្គលនោះ សាបសូន្យចាកសមាបត្តិទាំងនោះ ព្រោះអាស្រ័យ​សេចក្តី​ប្រមាទ នេះហៅថា បុគ្គលជាបរិហានធម្មៈ។

[២២] បុគ្គលជាអបរិហានធម្មៈ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ បាន​សមាបត្តិ​ទាំងឡាយ ប្រកបដោយរូបក្តី ប្រកបដោយអរូបក្តី បុគ្គលនោះឯង បានតាមប្រាថ្នា បាន​ដោយមិនលំបាក បានដោយងាយ ចូលផង ចេញផង តាមឱកាស​ដែលប្រាថ្នា តាម​សមាបត្តិដែលប្រាថ្នា តាមកាលកំណត់ដែលប្រាថ្នា ដំណើរនុ៎ះឯង មិនមែនជាហេតុ មិនមែន​ជាឱកាសទេ ត្រង់ដែលបុគ្គលនោះ សាបសូន្យចាកសមាបត្តិទាំងនោះ ព្រោះ​អាស្រ័យសេចក្តីប្រមាទ នេះហៅថា បុគ្គលជាអបរិហានធម្មៈ។ សូម្បីពួកព្រះអរិយបុគ្គល​ទាំងអស់ ក៏ឈ្មោះថា អបរិហានធម្មៈ ក្នុងអរិយវិមោក្ខដែរ។

[២៣] បុគ្គលជាចេតនាភព្វៈ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ បានសមាបត្តិ​ទាំងឡាយ ប្រកបដោយរូបក្តី ប្រកបដោយអរូបក្តី បុគ្គលនោះឯង មិនបានតាមប្រាថ្នា មិនបានដោយមិនលំបាក មិនបានដោយងាយ ចូលមិនបានផង ចេញមិនបានផង តាមឱកាសដែលប្រាថ្នា តាមសមាបត្តិដែលប្រាថ្នា តាមកាលកំណត់ដែលប្រាថ្នា បើចូល (សមាធិ) ក៏មិនសាបសូន្យចាកសមាបត្តិទាំងនោះ បើមិនចូលទេ ក៏សាបសូន្យចាក​សមាបត្តិ​ទាំងនោះ នេះហៅថា បុគ្គលជាចេតនាភព្វៈ។

[២៤] បុគ្គលជាអនុរក្ខនាភព្វៈ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ បានសមាបត្តិ​ទាំងឡាយ ប្រកបដោយរូបក្តី ប្រកបដោយអរូបក្តី បុគ្គលនោះឯង មិនបានតាមប្រាថ្នា មិនបានដោយមិនលំបាក មិនបានដោយងាយ ចូលមិនបានផង ចេញមិនបានផង តាមឱកាសដែលប្រាថ្នា តាមសមាបត្តិដែលប្រាថ្នា តាមកាលកំណត់ដែលប្រាថ្នា បើរក្សា គឺសេពនូវឧបការធម៌ ហើយចូលសមាបត្តិ រមែងមិនសាបសូន្យចាកសមាបត្តិទាំងនោះ បើ​មិនរក្សាទេ រមែងសាបសូន្យចាកសមាបតិ្តទាំងនោះ នេះហៅថា បុគ្គលជា​អនុរក្ខនាភព្វៈ។

[២៥] បុគ្គលជាបុថុជ្ជន តើដូចម្តេច។ បុគ្គលណា មិនទាន់លះបង់សញ្ញោជនៈ ៣ [ទិដ្ឋិសញ្ញោជនៈ ១ សីលព្វតបរាមាសសញ្ញោជនៈ ១ វិចិកិច្ឆាសញ្ញោជនៈ ១។] ទាំង​មិនប្រតិបតិ្តដើម្បីលះបង់ធម៌ទាំងនោះ នេះហៅថា បុគ្គលជាបុថុជ្ជន។

[២៦] បុគ្គលជាគោត្រភូ តើដូចម្តេច។ ការយាងចុះ គឺការកើតប្រាកដនៃអរិយធម៌ (លោកុត្តរមគ្គ) ក្នុងលំដាប់ស្មើ នៃពួកធម៌ណា បុគ្គលប្រកបព្រមដោយធម៌ទាំងនោះ នេះ​ហៅថា បុគ្គលជាគោត្រភូ [បុគ្គលដែលកន្លងនូវបុថុជ្ជនសង្ខៈ បុថុជ្ជនគោត្រ បុថុជ្ជនមណ្ឌល បុថុជ្ជនប្បញ្ញត្តិទាំងអស់ ដោយញាណ មាននិព្វានជាអារម្មណ៍ ហើយ​យាង​ចុះ​កាន់អរិយសង្ខៈ អរិយគោត្រ អរិយមណ្ឌល និងអរិយប្បញ្ញត្តិ បានឈ្មោះថា គោត្រភូបុគ្គល។]។

[២៧] បុគ្គលជាភយូបរតៈ តើដូចម្តេច។ សេក្ខបុគ្គល ៧ ពួក និងបុគ្គលជាបុថុជ្ជន ដែលមានសីល ឈ្មោះថា ភយូបរតបុគ្គល។ ព្រះអរហន្ត ឈ្មោះថា អភយូបរតបុគ្គល។

[២៨] បុគ្គលជាអភព្វាគមនៈ តើដូចម្តេច។ បុគ្គលណា ប្រកបដោយគ្រឿងរារាំងគឺកម្ម ប្រកបដោយគ្រឿងរារាំងគឺកិលេស ប្រកបដោយគ្រឿងរារាំងគឺវិបាក ជាអ្នកមិនមានសទ្ធា មិនមានឆន្ទៈ មានបញ្ញាអាប់អន់ ល្ងង់ខ្លៅ មិនគួរឈានចុះកាន់សម្មត្តនិយាម ក្នុងធម៌​ជា​កុសលទាំងឡាយ នេះឈ្មោះថា បុគ្គលជាអភព្វាគមនៈ។

[២៩] បុគ្គលជាភព្វាគមនៈ តើដូចម្តេច។ បុគ្គលណា មិនប្រកបដោយគ្រឿងរារាំងគឺកម្ម មិនប្រកបដោយគ្រឿងរារាំងគឺកិលេស មិនប្រកបដោយគ្រឿងរារាំងគឺវិបាក ជាអ្នកមាន​សទ្ធា មានឆន្ទៈ មានបញ្ញា មិនល្ងង់ខ្លៅ គួរឈានចុះកាន់សម្មត្តនិយាម ក្នុងធម៌ជាកុសល​ទាំងឡាយ នេះហៅថា បុគ្គលជាភព្វាគមនៈ។

[៣០] បុគ្គលជានិយតៈ តើដូចម្តេច។ បុគ្គលប្រកបដោយអនន្តរិយកម្ម ៥ ពួក បុគ្គល​ប្រកបដោយនិយតមិច្ឆាទិដ្ឋិ និងអរិយបុគ្គល ៨ ពួក ឈ្មោះថា និយតបុគ្គល។ បុគ្គល​ក្រៅ​ពីនេះ ឈ្មោះថា អនិយតបុគ្គល។

[៣១] បុគ្គលជាបដិបន្នកៈ តើដូចម្តេច។ បុគ្គល ៤ ពួក ដែលព្រមព្រៀងដោយមគ្គ ឈ្មោះថា បដិបន្នកបុគ្គល។ បុគ្គល ៤ ពួក ដែលព្រមព្រៀងដោយផល ឈ្មោះថា ផលេដ្ឋិតបុគ្គល។

[៣២] បុគ្គលជាសមសីសី តើដូចម្តេច។ បុគ្គលណា មានការអស់ទៅនៃអាសវៈ និងការ​អស់ទៅនៃជីវិត មិនមុនមិនក្រោយ នេះហៅថា បុគ្គលជាសមសីសី។

[៣៣] បុគ្គលជាឋិតកប្បី តើដូចម្តេច។ បុគ្គលនេះ ជាអ្នកប្រតិបត្តិដើម្បី​ធ្វើឲ្យជាក់ច្បាស់​នូវ​សោតាបត្តិផល ទុកជាវេលាភ្លើងឆេះកប្បនឹងមាន បើបុគ្គលនេះ មិនទាន់ធ្វើឲ្យ​ជាក់ច្បាស់​នូវសោតាបត្តិផល ដរាបណា ភ្លើងក៏មិនគប្បីឆេះកប្ប ដរាបនោះដែរ នេះហៅ​ថា បុគ្គលជាឋិតកប្បី។ បុគ្គលដែលព្រមព្រៀងដោយមគ្គទាំងអស់ ក៏ឈ្មោះថា ឋិតកប្បីដែរ។

[៣៤] បុគ្គលជាអរិយៈ តើដូចម្តេច។ អរិយបុគ្គលទាំង ៨ ពួក ឈ្មោះថា អរិយៈ [បុគ្គលដែល​ឆ្ងាយចាកកិលេស ឬបុគ្គលដែលមនុស្ស និងទេវតា គប្បីចូលទៅរក ឈ្មោះថា អរិយៈ។ មួយទៀត បុគ្គលដែលឈ្មោះថា អរិយៈ ព្រោះជាអ្នកស្អាតបរិសុទ្ធ។]។ បុគ្គលក្រៅពីនេះ ឈ្មោះថា អនរិយៈ។

[៣៥] បុគ្គលជាសេក្ខៈ តើដូចម្តេច។ បុគ្គល ៤ ពួក ព្រមព្រៀងដោយមគ្គ បុគ្គល ៣ ពួក ព្រមព្រៀងដោយផល ឈ្មោះថា សេក្ខៈ។ ព្រះអរហន្ត ឈ្មោះថា អសេក្ខៈ។ បុគ្គល​ក្រៅពីនេះ ឈ្មោះថា មិនមែនសេក្ខៈ ទាំងមិនមែនអសេក្ខៈ។

[៣៦] បុគ្គលបានវិជ្ជា ៣ តើដូចម្តេច។ បុគ្គលប្រកបដោយវិជ្ជា ៣ យ៉ាង ឈ្មោះថា បុគ្គលបានវិជ្ជា ៣ [បុគ្គលដែលបានបុព្វេនិវាសញ្ញាណ និងទិព្វចក្ខុញ្ញាណជាមុន ទើបបាន​សម្រេច​អរហត្តជាក្រោយ ឬបានសម្រេចអរហត្តជាមុន ទើបបានបុព្វេនិវាសញ្ញាណ និង​ទិព្វចក្ខុញ្ញាណជាខាងក្រោយ ឈ្មោះថា បានវិជ្ជា ៣ (រាប់ដោយត្រង់គឺ បុព្វេនិវាសានុស្សតិវិជ្ជា ១ ទិព្វចក្ខុវិជ្ជា ១ អាសវក្ខយវិជ្ជា គឺសម្រេចអរហត្ត ១។ អដ្ឋកថា។]។

[៣៧] បុគ្គលបានអភិញ្ញា ៦ តើដូចម្តេច។ បុគ្គលប្រកបដោយអភិញ្ញា ៦ ឈ្មោះថា បាន​អភិញ្ញា ៦ [អភិញ្ញា ៦ គឺ ឥទ្ធិវិធៈ (សំដែងឫទ្ធិបានផ្សេងៗ) ១ ទិព្វសោត (ត្រចៀកទិព្វ គឺ​ស្តាប់​សំឡេងជិតឆ្ងាយឮបាន) ១ ចេតោបរិយញ្ញាណ ឬបរចិត្តវិជ្ជា (ដឹងចិត្តបុគ្គល​ដទៃ​បាន) ១ បុព្វេនិវាសានុស្សតិ (រលឹកជាតិពីកាលមុនបាន) ១ ទិព្វចក្ខុ ឬចុតូបបាតវិជ្ជា (ដឹង​ចុតិ បដិសន្ធិរបស់សត្វដទៃ) ១ អាសវក្ខយវិជ្ជា (ដឹងធម៌ជាគ្រឿងអស់ទៅនៃអាសវៈ) ១]។

[៣៨] បុគ្គលជាព្រះសម្មាសម្ពុទ្ធ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ត្រាស់ដឹង​ចំពោះ​ខ្លួននូវសច្ចៈ ក្នុងធម៌ដែលខ្លួនមិនធ្លាប់ស្តាប់ក្នុងកាលមុន ដល់នូវសព្វញ្ញុតញ្ញាណ ក្នុងធម៌​នោះ​ផង ដល់នូវភាពស្ទាត់ក្នុងទសពលញ្ញាណផង នេះហៅថា បុគ្គលជា​ព្រះសម្មាសម្ពុទ្ធ។

[៣៩] បុគ្គលជាព្រះបច្ចេកសម្ពុទ្ធ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ត្រាស់ដឹង​ចំពោះខ្លួន នូវសច្ចៈ ក្នុងធម៌ដែលខ្លួនមិនធ្លាប់ស្តាប់ក្នុងកាលមុន មិនដល់នូវ​សព្វញ្ញុតញ្ញាណ ក្នុងធម៌នោះផង មិនដល់នូវភាពស្ទាត់ក្នុងទសពលញ្ញាណផង នេះហៅ​ថា បុគ្គលជាព្រះបច្ចេកសម្ពុទ្ធ។

[៤០] បុគ្គលជាឧភតោភាគវិមុត្ត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ បានវិមោក្ខ ៨ ដោយនាមកាយ ទាំងអាសវៈរបស់​បុគ្គលនោះ ក៏អស់ទៅ ព្រោះឃើញដោយបញ្ញា នេះហៅថា បុគ្គលជាឧភតោភាគវិមុត្ត [ជាឈ្មោះនៃព្រះអរហន្ត ដែលបានរួចស្រឡះ​ចាក​ចំណែក​ទាំង ២ គឺ រួចស្រឡះចាករូបកាយ ដោយអរូបសមាបត្តិ ១ រួចស្រឡះចាក​នាមកាយ ដោយមគ្គ ១។ ក្នុងអដ្ឋកថា មានអធិប្បាយជាច្រើនន័យទៅទៀត តាមលទ្ធិ​ព្រះថេរៈ​នោះៗ។]។

[៤១] បុគ្គលជាបញ្ញាវិមុត្ត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មិនបានវិមោក្ខ ៨ ដោយនាមកាយទេ អាសវៈរបស់​បុគ្គលនោះ ក៏អស់ទៅ ព្រោះឃើញដោយបញ្ញា នេះហៅ​ថា បុគ្គលជាបញ្ញាវិមុត្ត។

[៤២] បុគ្គលជាកាយសក្ខី តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ បានវិមោក្ខ ៨ ដោយ​នាមកាយ ទាំងអាសវៈពួកខ្លះ​របស់បុគ្គលនោះ ក៏អស់ទៅ ព្រោះឃើញដោយបញ្ញា នេះហៅថា បុគ្គលជាកាយសក្ខី [បុគ្គលដែលបានបឋមជ្ឈានផលជាមុន ទើបបានធ្វើ​ឲ្យជាក់​ច្បាស់​នូវនិរោធនិព្វានជាខាងក្រោយ ឈ្មោះថា កាយសក្ខី មាន ៦ ពួក គឺរាប់​អំពី​សោតាបត្តិផល ទៅដល់អរហត្តមគ្គ។ អដ្ឋកថា។]។

[៤៣] បុគ្គលជាទិដ្ឋិប្បត្តៈ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ដឹងច្បាស់តាមពិតថា នេះទុក្ខ ដឹងច្បាស់តាមពិតថា នេះហេតុនាំឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះធម៌​រលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះបដិទា ជាដំណើរទៅកាន់ធម៌រលត់ទុក្ខ ធម៌ទាំងឡាយ ដែលព្រះតថាគតសំដែងហើយ បុគ្គលនោះ បានឃើញដោយល្អ បានប្រព្រឹត្តដោយល្អ ដោយបញ្ញាផង អាសវៈពួកខ្លះរបស់បុគ្គលនោះ ក៏អស់ទៅ ព្រោះឃើញដោយបញ្ញាផង នេះហៅថា បុគ្គលជាទិដ្ឋិប្បត្តៈ [បុគ្គលដែលបានដឹង បានឃើញ បានយល់ បានធ្វើ​ឲ្យ​ជាក់ច្បាស់ បានប៉ះពាល់ដោយប្រាជ្ញាថា សង្ខារជាទុក្ខ និរោធជាសុខ ឈ្មោះថា ទិដ្ឋិប្បត្តៈ មាន ៦ ពួក ដូចកាយសក្ខី។]។

[៤៤] បុគ្គលជាសទ្ធាវិមុត្ត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ដឹងច្បាស់តាមពិតថា នេះទុក្ខ ដឹងច្បាស់តាមពិតថា នេះហេតុនាំឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះធម៌​រលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះជាបដិទា ជាដំណើរទៅកាន់ធម៌រលត់ទុក្ខ ធម៌ទាំង​ឡាយ ដែលព្រះតថាគតសំដែងហើយ បុគ្គលនោះ បានឃើញដោយល្អ បានប្រព្រឹត្ត​ដោយល្អ ដោយបញ្ញាផង អាសវៈពួកខ្លះរបស់បុគ្គលនោះ ក៏អស់ទៅ ព្រោះឃើញ​ដោយ​បញ្ញាផង តែមិនដូចជាទិដ្ឋិប្បត្តបុគ្គលទេ នេះហៅថា បុគ្គលជាសទ្ធាវិមុត្ត [ប្រែថា រួច​ស្រឡះ​ដោយសទ្ធា មាន ៦ ពួក ដូចកាយសក្ខី។]។

[៤៥] បុគ្គលជាធម្មានុសារី តើដូចម្តេច។ បុគ្គលណា កំពុងប្រតិបត្តិ​ដើម្បីធ្វើឲ្យ​ជាក់ច្បាស់​នូវសោតាបត្តិផល មានឥន្រ្ទិយគឺបញ្ញាដ៏ក្រៃលែង ចម្រើនអរិយមគ្គ មានបញ្ញាជាគ្រឿងនាំ មានបញ្ញា​ជាប្រធាន នេះហៅថា បុគ្គលជាធម្មានុសារី [ប្រែថា រលឹកតាមធម៌គឺបញ្ញា ជា​ឈ្មោះនៃបុគ្គលដែលឋិតនៅក្នុងសោតាបត្តិមគ្គ។]។ បុគ្គលកំពុងប្រតិបត្តិដើម្បីធ្វើឲ្យ​ជាក់ច្បាស់​នូវសោតាបត្តិផល ឈ្មោះថា ធម្មានុសារី។ ឯបុគ្គលឋិតនៅក្នុងផល ឈ្មោះថា ទិដ្ឋិប្បត្តៈ។

[៤៦] បុគ្គលជាសទ្ធានុសារី តើដូចម្តេច។ បុគ្គលណា ប្រតិបត្តិដើម្បីធ្វើ​ឲ្យជាក់ច្បាស់​នូវសោតាបត្តិផល មានឥន្រ្ទិយ គឺសទ្ធាដ៏ក្រៃលែង ចម្រើនអរិយមគ្គ មានសទ្ធាជាគ្រឿងនាំ មានសទ្ធាជាប្រធាន នេះហៅថា បុគ្គលជាសទ្ធានុសារី [ជាឈ្មោះនៃបុគ្គល​ដែលឋិត​នៅ​ក្នុង​​សោតាបត្តិមគ្គដែរ។ អដ្ឋកថា។]។ បុគ្គលកំពុងប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់​នូវ​សោតាបត្តិផល ឈ្មោះថា សទ្ធានុសារី។ ឯបុគ្គលឋិតនៅក្នុងផល ឈ្មោះថា សទ្ធាវិមុត្ត។

[៤៧] បុគ្គលជាសត្តក្ខត្តុំបរមៈ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ដល់នូវសោតៈ ព្រោះអស់ទៅនៃសញ្ញោជនៈ ៣ [សញ្ញោជនៈ ៣ គឺ សក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វតបរាមាសៈ ១។] មានសភាពមិនធ្លាក់ចុះក្នុងអបាយ ជាបុគ្គលទៀង មាន​ការ​ត្រាស់ដឹងប្រព្រឹត្តទៅខាងមុខ បុគ្គលនោះ ស្ទុះទៅ អន្ទោលទៅ ក្នុងទេវតា និងមនុស្ស អស់វារៈ ៧ ដង ហើយធ្វើនូវទីបំផុតនៃវដ្ដទុក្ខ នេះហៅថា បុគ្គលជាសត្តក្ខត្តុំបរមៈ [ជា​ឈ្មោះ​នៃសោតាបន្នបុគ្គលទី ១។]។

[៤៨] បុគ្គលជាកោលំកោលៈ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ដល់នូវសោតៈ ព្រោះអស់ទៅនៃសញ្ញោជនៈ ៣ មានសភាពមិនធ្លាក់ចុះក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹងប្រព្រឹត្តទៅខាងមុខ បុគ្គលនោះ ស្ទុះទៅ អន្ទោលទៅ កាន់ត្រកូល ២ ឬ ៣ ហើយធ្វើនូវទីបំផុតនៃវដ្ដទុក្ខ នេះហៅថា បុគ្គលជាកោលំកោលៈ [ជាឈ្មោះ​នៃ​សោតាបន្នបុគ្គល​ទី ២ បុគ្គលនេះ តាំងពីបានសោតាបត្តិផលទៅ មិនកើតក្នុងត្រកូល​ទាបទេ កើតតែក្នុង​ត្រកូលខ្ពស់ អន្ទោលទៅដរាបដល់អស់ ៦ ជាតិ ទើបធ្វើនូវ​ទីបំផុត​នៃវដ្តទុក្ខ។ អដ្ឋកថា។]។

[៤៩] បុគ្គលជាឯកពីជី តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ដល់នូវសោតៈ ព្រោះ​អស់​ទៅនៃសញ្ញោជនៈ ៣ មានសភាពមិនធ្លាក់ចុះក្នុងអបាយ ជាបុគ្គលទៀង មានការ​ត្រាស់​ដឹងប្រព្រឹត្តទៅខាងមុខ បុគ្គលនោះ កើតក្នុងភពជារបស់មនុស្សតែម្តងទៀត ហើយ​ធ្វើ​​នូវទីបំផុតនៃវដ្ដទុក្ខ នេះហៅថា បុគ្គលជាឯកពីជី [ជាឈ្មោះនៃសោតាបន្នបុគ្គលទី ៣។]។

[៥០] បុគ្គលជាសកទាគាមី តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាសកទាគាមិបុគ្គល ព្រោះអស់ទៅនៃសញ្ញោជនៈ ៣ ព្រោះស្រាលស្តើងនៃរាគៈ ទោសៈ មោហៈ មកកាន់​លោកនេះ អស់វារៈម្តងទៀត ហើយធ្វើនូវទីបំផុតនៃវដ្ដទុក្ខ នេះហៅថា បុគ្គលជា​សកទាគាមី [បុគ្គលដែលមកកាន់មនុស្សលោកនេះ អស់វារៈម្តងទៀត ដោយអំណាច​បដិសន្ធិ ឈ្មោះថា សកទាគាមិបុគ្គល ៗនេះ មាន ៥ ពួក គឺបុគ្គលខ្លះ ដល់សកទាគាមិផល ក្នុងមនុស្សលោកនេះ ហើយបរិនិព្វានក្នុងមនុស្សលោកនេះតែម្តង ១ បុគ្គលខ្លះ ដល់​សកទាគាមិផល ក្នុងមនុស្សលោកនេះ ហើយទៅបរិនិព្វានក្នុងទេវលោក ១ បុគ្គលខ្លះ ដល់សកទាគាមិផលក្នុងទេវលោក ហើយបរិនិព្វានក្នុងទេវលោកនោះតែម្តង ១ បុគ្គលខ្លះ ដល់សកទាគាមិផល ក្នុងទេវលោក មកកើតក្នុងមនុស្សលោកនេះ ហើយទើបបរិនិព្វាន ១ បុគ្គលខ្លះ ដល់សកទាគាមិផល ក្នុងមនុស្សលោកនេះ ទៅកើតនៅអស់កំណត់អាយុ​ក្នុងទេវលោក ហើយត្រឡប់មកកើត​ក្នុងមនុស្សលោកនេះម្តងទៀត ទើបបរិនិព្វាន ១។ ឯពាក្យថា សកទាគាមិបុគ្គលនេះ សំដៅយកតែបុគ្គលទី ៥ ខាងចុងប៉ុណ្ណោះ ឯបុគ្គល ៤ ពួក​ខាងដើម មិនរាប់យកក្នុងទីនេះទេ ប្លែកអំពីឯកពីជីសោតៈ មានបដិសន្ធិតែម្តង ហើយ​បរិនិព្វានទៅ ឯសកទាគាមិបុគ្គល មានបដិសន្ធិ ២ ដង ទើបបរិនិព្វាន។]។

[៥១] បុគ្គលជាអនាគាមី តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាឱបបាតិកៈ​កំណើត​ព្រោះអស់ទៅនៃសញ្ញាជនៈជា​ចំណែកខាងក្រោម ៥ [គឺ សក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វតបរាមាសៈ ១ កាមច្ឆន្ទៈ ១ ព្យាបាទៈ ១។] ហើយបរិនិព្វានក្នុង​សុទ្ធាវាសទេវលោក​នោះ មានសភាពមិនត្រឡប់​ចាកលោកនោះវិញ នេះហៅថា បុគ្គលជាអនាគាមី។

[៥២] បុគ្គលជាអន្តរាបរិនិព្វាយី តើដូចមេ្តច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាឱបបាតិកៈ​កំណើត ព្រោះអស់ទៅនៃសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ ជាអ្នកបរិនិព្វាន​ក្នុងសុទ្ធាវាសទេវលោកនោះ មានសភាពមិនត្រឡប់ចាកលោកនោះវិញ បុគ្គលនោះ ញុំាងអរិយមគ្គឲ្យកើតឡើង ក្នុងប្រមាណនៃអាយុ ដែលកើតក្នុងលំដាប់ ឬដែលមិន​ទាន់​ដល់ពាក់កណ្តាល ដើម្បីលះបង់​នូវសញ្ញោជនៈខាងលើ [គឺរូបរាគ ១ អរូបរាគ ១ មានះ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១។ អដ្ឋកថា។] នេះហៅថា បុគ្គលជាអន្តរាបរិនិព្វាយី។

[៥៣] បុគ្គលជាឧបហច្ចបរិនិព្វាយី តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាឱបបាតិកៈ​កំណើត ព្រោះអស់ទៅនៃសញ្ញោជនៈជាចំណែកខាងក្រោម ៥ ហើយជាអ្នកបរិនិព្វាន ក្នុងសុទ្ធាវាសទេវលោកនោះ មានសភាពមិនត្រឡប់ចាកលោកនោះវិញ បុគ្គលនោះ កន្លងពាក់កណ្តាលអាយុជាប្រមាណ ឬទល់នឹងកាលកិរិយា ហើយទើបញុំាងអរិយមគ្គឲ្យ​កើត​ឡើង ដើម្បីលះបង់សញ្ញោជនៈខាងលើ នេះហៅថា បុគ្គលជាឧបហច្ចបរិនិព្វាយី។

[៥៤] បុគ្គលជាអសង្ខារបរិនិព្វាយី តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាឱបបាតិកៈ​កំណើត ព្រោះអស់ទៅនៃសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ ហើយជាអ្នក​បរិនិព្វាន​ក្នុងសុទ្ធាវាសទេវលោកនោះ មានសភាពមិនត្រឡប់ចាកលោកនោះវិញ បុគ្គលនោះញុំាង​អរិយមគ្គឲ្យកើតឡើង ដោយអសង្ខារ គឺដោយព្យាយាមបន្តិចបន្តួច ដើម្បីលះបង់​សញ្ញោជនៈ​ខាងលើ នេះហៅថា បុគ្គលជាអសង្ខារបរិនិព្វាយី។

[៥៥] បុគ្គលជាសសង្ខារបរិនិព្វាយី តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាឱបបាតិកៈ​កំណើត ព្រោះអស់ទៅនៃសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ ហើយជាអ្នក​បរិនិព្វាន​ក្នុងសុទ្ធាវាសទេវលោកនោះ មានសភាពមិនត្រឡប់ចាកលោកនោះវិញ បុគ្គលនោះញុំាង​អរិយមគ្គឲ្យកើតឡើងដោយសសង្ខារ គឺដោយព្យាយាមតឹង ដើម្បីលះបង់សញ្ញោជនៈ​ខាង​លើ នេះហៅថា បុគ្គលជាសសង្ខារបរិនិព្វាយី។

[៥៦] បុគ្គលជាឧទ្ធំសោតអកនិដ្ឋគាមី តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជា​ឱបបាតិកៈ​កំណើត ព្រោះអស់ទៅនៃសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ ហើយជា​អ្នកបរិនិព្វានក្នុងសុទ្ធាវាសទេវលោកនោះ មានសភាពមិនត្រឡប់ចាកលោកនោះវិញ បុគ្គល​នោះ ច្យុតចាកអវិហា ទៅកាន់អតប្បា ច្យុតចាកអតប្បា ទៅកាន់សុទស្សា ច្យុតចាក​សុទស្សា ទៅកាន់សុទស្សី ច្យុតចាកសុទស្សី ទៅកាន់អកនិដ្ឋ ហើយញុំាង​អរិយមគ្គឲ្យ​កើតឡើង ក្នុងជាន់អកនិដ្ឋ ដើម្បីលះបង់សញ្ញោជនៈខាងលើ នេះហៅថា បុគ្គលជា​ឧទ្ធំសោតអកនិដ្ឋគាមី។

[៥៧] បុគ្គលជាសោតាបន្នៈ ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបតិ្តផល តើដូច​ម្តេច។ បុគ្គលប្រតិបត្តិដើម្បីលះបង់សញ្ញោជនៈ ៣ ប្រតិបត្តិដើម្បីធ្វើឲ្យ​ជាក់ច្បាស់​នូវ​សោតាបត្តិផល បានដល់បុគ្គលដែលលះបង់សញ្ញោជនៈ ៣ នេះហៅថា បុគ្គលជា​សោតាបន្នៈ។ បុគ្គលប្រតិបត្តិដើម្បីឲ្យស្រាលស្តើងកាមរាគ និងព្យាបាទ ប្រតិបត្តិ​ដើម្បីធ្វើ​ឲ្យជាក់ច្បាស់នូវសកទាគាមិផល បានដល់បុគ្គលដែលមានកាមរាគ និងព្យាបាទស្រាល​ស្តើង នេះហៅថា បុគ្គលជាសកទាគាមី។ បុគ្គលប្រតិបត្តិដើម្បីលះបង់កាមរាគ និង​ព្យាបាទ មិនឲ្យសេសសល់ ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល បានដល់​បុគ្គលដែលលះបង់កាមរាគ និងព្យាបាទ មិនឲ្យសេសសល់ នេះហៅថា បុគ្គលជា​អនាគាមី។ បុគ្គលប្រតិបត្តិដើម្បីលះបង់រូបរាគ អរូបរាគ មានះ ឧទ្ធច្ចៈ និងអវិជ្ជា មិនឲ្យសេសសល់ ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្តផល បានដល់បុគ្គលដែល​លះបង់រូបរាគ អរូបរាគ មានះ ឧទ្ធច្ចៈ និងអវិជ្ជា មិនឲ្យសេសសល់ នេះហៅថា បុគ្គលជា​អរហន្ត។

ចប់ ឯកកនិទ្ទេស។

ទុកនិទ្ទេស

[៥៨] បុគ្គលមានសេចក្តីក្រោធ តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ក្រោធ តើដូចម្តេច។ ការក្រោធ អាការក្រោធ ភាពនៃសេចក្តីក្រោធ ការប្រទូស្ត អាការប្រទូស្ត ភាពនៃ​សេចក្តីប្រទូស្ត ការព្យាបាទ អាការព្យាបាទ ភាពនៃសេចក្តីព្យាបាទ ការខឹង ការខឹងខ្លាំង ភាពនៃចិត្តកាច ការព្រហើន ភាពនៃសេចក្តីតូចចិត្តណា នេះហៅថា ក្រោធ។ បុគ្គល​ដែលមិនលះបង់ក្រោធនេះ នេះហៅថា បុគ្គលមានសេចក្តីក្រោធ។ បុគ្គលចង​សេចក្តី​ក្រោធទុក តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ការចងសេចក្តីក្រោធទុក តើដូចម្តេច។ សេចក្តីក្រោធក្នុងកាលខាងដើម ការចងសេចក្តីក្រោធទុកក្នុងកាលខាងក្រោយទៀត ការចង​សេចក្តីក្រោធទុក អាការចងសេចក្តីក្រោធទុក ភាពនៃការចងសេចក្តីក្រោធទុក ការតាំងទុក អាការតំកល់ទុក សេចក្តីតំកល់ព្រម ការតំកល់ទុករឿយ ៗ ការចងទុករឿយ ៗ អំពើដ៏មាំនៃសេចក្តីក្រោធណា ដែលមានសភាពដូច្នេះ នេះហៅថា ការចង​សេចក្តី​ក្រោធទុក។ បុគ្គលដែលមិនលះបង់ការចងសេចក្តីក្រោធទុកនេះ នេះហៅថា បុគ្គល​ចង​សេចក្តីក្រោធទុក។

[៥៩] បុគ្គលអ្នកលុបគុណគេ តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ការលុបគុណគេ តើដូចម្តេច។ ការលុបគុណ អាការលុបគុណ ភាពនៃសេចក្តីលុបគុណ ការវេរឃ្នើ អំពើវេរឃ្នើណា នេះហៅថា ការលុបគុណ។ បុគ្គលដែលមិនលះបង់ការលុបគុណនេះ នេះហៅថា បុគ្គលអ្នកលុបគុណគេ។ បុគ្គលអ្នកប្រណាំងវាសនា តើដូចម្តេច។ បណ្តា​ធម៌ទាំងនោះ ការប្រណាំងវាសនា តើដូចម្តេច។ ការប្រណាំងវាសនា អាការប្រណាំង​វាសនា ភាពនៃសេចក្តីប្រណាំងវាសនា ការនាំមកនៃការប្រណាំងវាសនា ហេតុជាទីតាំង​នៃវិវាទ ការកាន់យកជាគូ ការមិនលះបង់ ណា នេះហៅថា ការប្រណាំងវាសនា។ បុគ្គលដែលមិនលះបង់ការប្រណាំងវាសនានេះ នេះហៅថា បុគ្គលអ្នកប្រណាំងវាសនា។

[៦០] បុគ្គលមានសេចក្តីច្រណែន តើដូចម្តេច។ បណ្តាធម៌ទាំងនោះ សេចក្តីច្រណែន តើដូចម្តេច។ ការច្រណែន អាការច្រណែន ភាពនៃសេចក្តីច្រណែន ការឈ្នានីស អាការឈ្នានីស ភាពនៃសេចក្តីឈ្នានីស ក្នុងលាភសក្ការៈ សេចក្តីគោរព ការរាប់អាន ការថ្វាយបង្គំ និងការបូជា របស់បុគ្គលដទៃណា នេះហៅថា សេចក្តីច្រណែន។ បុគ្គល​ដែលមិនលះបង់សេចក្តីច្រណែននេះ នេះហៅថា បុគ្គលមានសេចក្តីច្រណែន។ បុគ្គលមានសេចក្តីកំណាញ់ តើដូចម្តេច។ បណ្តាធម៌ទាំងនោះ សេចក្តីកំណាញ់ តើដូច​ម្តេច។ សេចក្តីកំណាញ់ ៥ យ៉ាង គឺ កំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់សេចក្តីសរសើរ ១ កំណាញ់ធម៌ ១ ការកំណាញ់ អាការកំណាញ់ ភាព​នៃសេចក្តីកំណាញ់ សេចក្តីប្រាថ្នាខ្លាំង សេចក្តីកំណាញ់រឹង សេចក្តីស្វិតស្វាញ ចិត្ត​ហួងហែងមិនរើសមុខណា ដែលមានសភាពដូច្នេះ នេះហៅថា សេចក្តីកំណាញ់។ បុគ្គលដែលមិនលះបង់សេចក្តីកំណាញ់នេះ នេះហៅថា បុគ្គលមានសេចក្តីកំណាញ់។

[៦១] បុគ្គលមានសេចក្តីអួតអាង តើដូចម្តេច។ បណ្តាធម៌ទាំងនោះ សេចក្តីអួតអាង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកអួតអាង ជាអ្នកឡែបឡប មានការអួតអាង អាការអួតអាង ភាពនៃសេចក្តីអួតអាង សេចក្តីរឹងរូស សេចក្តីរឹងត្អឹង ការបោកប្រាស សេចក្តីបោកប្រាសណា នេះហៅថា សេចក្តីអួតអាង។ បុគ្គលដែលមិនលះបង់​សេចក្តី​អួតអាង​នេះ នេះហៅថា បុគ្គលមានសេចក្តីអួតអាង។ បុគ្គលមានមាយា តើដូចម្តេច។ បណ្តាធម៌ទាំងនោះ មាយា តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ប្រព្រឹត្ត​ទុច្ចរិត​ដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត តំកល់ទុកនូវ​សេចក្តី​ប្រាថ្នា​ដ៏លាមក ព្រោះហេតុបិទបាំងទុច្ចរិតនោះ ប្រាថ្នាថា កុំឲ្យគេស្គាល់អញ ត្រិះរិះថា កុំឲ្យគេស្គាល់អញ ពោលវាចាថា កុំឲ្យគេស្គាល់អញ ព្យយាមបដោយកាយថា កុំឲ្យគេ​ស្គាល់អញ មាយា ភាពមាយា ការបិទបាំងទោស ការបញ្ឆោត ការបំភាន់ ការបោះចោល​នូវបាប ការរក្សាទុកនូវទោស ការលាក់ ការលាក់ភ្ជិត ការបិទបាំងនូវបាប ការបិទបាំងភ្ជិត អំពើមិនរាក់ អំពើមិនធ្វើឲ្យប្រាកដ ការបិទបាំងជិត កិរិយាដ៏លាមកណា ដែល​មាន​សភាពដូច្នេះ នេះហៅថា មាយា។ បុគ្គលដែលមិនលះបង់មាយានេះ នេះហៅថា បុគ្គល​មានមាយា។

[៦២] បុគ្គលមិនខ្មាសបាប តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ការមិនខ្មាសបាប តើដូចម្តេច។ ធម្មជាតណា ដែលបុគ្គលមិនខ្មាសដោយអំពើដែលគេត្រូវខ្មាស មិនខ្មាស​ដោយការភប់ប្រសប់នឹងធម៌ជាអកុសលដ៏លាមក នេះហៅថា ការមិនខ្មាសបាប។ បុគ្គល​ប្រកបដោយសេចក្តីមិនខ្មាសនេះ ឈ្មោះថា បុគ្គលមិនខ្មាសបាប។ បុគ្គលមិនខ្លាចបាប តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ការមិនខ្លាចបាប តើដូចម្តេច។ ធម្មជាតណា ដែល​បុគ្គល​មិនខ្លាចដោយអំពើដែលគេត្រូវខ្លាច មិនខ្លាចដោយការភប់ប្រសប់​នឹងធម៌ជា​អកុសល​ដ៏លាមក នេះហៅថា ការមិនខ្លាចបាប។ បុគ្គលប្រកប​ដោយការ​មិនខ្លាច​បាបនេះ ឈ្មោះ​ថា បុគ្គលមិនខ្លាចបាប។

[៦៣] បុគ្គលប្រដៅក្រ តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ភាពនៃបុគ្គលប្រដៅក្រ តើដូចម្តេច។ ការប្រដៅក្រ សេចក្តីប្រដៅក្រ ភាពដែលគេប្រដៅបានដោយក្រ ភាពនៃ​បុគ្គល​ដែលប្រកាន់យកតែខាងខុស ភាពនៃបុគ្គលដែលត្រេកអរក្នុងធម៌ជាសត្រូវ ការមិន​អើពើ ភាពនៃបុគ្គលមិនអើពើ ភាពនៃបុគ្គលមិនគោរព ភាពនៃបុគ្គលមិន​ទទួលស្តាប់​បង្គាប់ ចំពោះសហធម្មិកដែលស្តីប្រដៅ នេះហៅថា ភាពនៃបុគ្គលប្រដៅក្រ។ បុគ្គល​ប្រកបដោយសេចក្តីប្រដៅក្រនេះ ឈ្មោះថា បុគ្គលប្រដៅក្រ។ បុគ្គលមានមិត្តអាក្រក់ តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ភាពនៃបុគ្គលមានមិត្តអាក្រក់ តើដូចម្តេច។ បុគ្គលណា មិនមានសទ្ធា ទ្រុស្តសីល ជាអ្នកចេះដឹងតិច មានសេចក្តីកំណាញ់ មិនមានបញ្ញា ការសេព ការសេពដោយស្និទ្ធស្នាល ការសេពដោយត្រូវគំនិតគ្នា ការគប់រកគ្នា ការគប់រកត្រូវ​គំនិតគ្នា សេចក្តីស្រឡាញ់ ការស្រឡាញ់ជិតដិតនឹងគ្នា ភាពនៃបុគ្គលមូលមិត្តជាមួយគ្នា ចំពោះបុគ្គលទាំងនោះណា នេះហៅថា ភាពនៃបុគ្គលមានមិត្តអាក្រក់។ បុគ្គលប្រកប​ដោយ​ភាពជាអ្នកមានមិត្តអាក្រក់នេះ ឈ្មោះថា បុគ្គលមានមិត្តអាក្រក់។

[៦៤] បុគ្គលមានទ្វារមិនរក្សាក្នុងឥន្រ្ទិយ តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ភាពនៃ​បុគ្គលមានទ្វារមិនរក្សាក្នុងឥន្រ្ទិយ តើដូចម្តេច ។ បុគ្គលខ្លះ ក្នុងលោកនេះ ឃើញរូប​ដោយ​ចក្ខុ ជាអ្នកកាន់យកនិមិត្ត កាន់យកអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌​ដ៏លាមក គប្បីគ្របសង្កត់បុគ្គលដែលមិនសង្រួមចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុមិនសង្រួម​ចក្ខុន្រ្ទិយណា មិនប្រតិបត្តិដើម្បីសង្រួមចក្ខុន្រ្ទិយនោះ មិនរក្សាចក្ខុន្រ្ទិយ មិនដល់នូវការ​សង្រួមក្នុងចក្ខុន្រ្ទិយ។ ឮសំឡេងដោយត្រចៀក។បេ។ ធុំក្លិនដោយច្រមុះ។បេ។ លិទ្ធរស​ដោយអណ្តាត។បេ។ ពាល់សម្ផ័ស្សដោយកាយ។បេ។ ដឹងច្បាស់ធម្មារម្មណ៍ដោយ​ចិត្ត​ហើយ ជាអ្នកកាន់យកនិមិត្ត កាន់យកអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌​ដ៏លាមក គប្បីគ្របសង្កត់បុគ្គលដែលមិនសង្រួមមនិន្រ្ទិយនុ៎ះ ព្រោះហេតុមិនសង្រួម​មនិន្រ្ទិយណា មិនប្រតិបត្តិដើម្បីសង្រួមមនិន្រ្ទិយនោះ មិនរក្សាមនិន្រ្ទិយ មិនដល់នូវការ​សង្រួមក្នុងមនិន្រ្ទិយនោះ មិនរក្សាមនិន្ទ្រិយ មិនដល់នូវការសង្រួមក្នុងមនិន្ទ្រិយ ការមិន​គ្រប់គ្រង អាការមិនគ្រប់គ្រង ការមិនរក្សា សេចក្តីមិនសង្រួមនូវឥន្រ្ទិយទាំង ៦ នេះ ណា នេះហៅថា ភាពនៃបុគ្គលមានទ្វារមិនរក្សាក្នុងឥន្រ្ទិយ។ បុគ្គលប្រកបដោយភាពជា​អ្នក​មានទ្វារមិនរក្សាក្នុងឥន្រ្ទិយនេះ ឈ្មោះថា ជាអ្នកមានទ្វារមិនគ្រប់គ្រងក្នុងឥន្រ្ទិយ។ បុគ្គលមិនដឹងប្រមាណក្នុងភោជន តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ភាពនៃ​បុគ្គល​មិនដឹងប្រមាណក្នុងភោជន តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មិនពិចារណា មិនធ្វើដោយឧបាយប្រាជ្ញា ក៏បរិភោគអាហារ ដើម្បីលេង ដើម្បីស្រវឹង ដើម្បីប្រដាប់ ដើម្បីស្អិតស្អាង ការមិនសន្តោស ការមិនដឹងប្រមាណ សេចក្តីមិនពិចារណា​ក្នុងភោជន​នោះ ណា នេះហៅថា ភាពនៃបុគ្គលមិនដឹងប្រមាណក្នុងភោជន។ បុគ្គលប្រកបដោយ​ភាពជា​អ្នកមិនដឹងប្រមាណក្នុងភោជននេះ ឈ្មោះថា ជាអ្នកមិនដឹងប្រមាណក្នុងភោជន។

[៦៥] បុគ្គលភ្លេចស្មារតី តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ការភ្លេចស្មារតី តើដូចម្តេច។ ការមិននឹក ការមិននឹករឿយ ៗ សេចក្តីមិនប្រុងស្មារតី ការនឹកមិនឃើញ ការមិនរលឹក សេចក្តីមិនចងចាំ ការរវើរវាយក្នុងអារម្មណ៍ ការវង្វេងភ្លេចណា នេះហៅថា ការភ្លេច​ស្មារតី។ បុគ្គលប្រកបដោយការភ្លេចស្មារតីនេះ ឈ្មោះថា បុគ្គលភ្លេចស្មារតី។ បុគ្គលមិន​ដឹងខ្លួន តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ការមិងដឹងខ្លួន តើដូចម្តេច។ ការមិនដឹង ការមិនឃើញ ការមិនត្រាស់ដឹង ការមិនត្រាស់ដឹងរឿយ ៗ ការមិនត្រាស់ដឹងព្រម ការមិនចាក់ធ្លុះ ការមិនបានដោតក្រងទុក ការមិនចុះចិត្តស៊ប់ អាការមិនរំពឹងមើល សេចក្តី​មិនពិចារណា អំពើមិនជាក់ច្បាស់ ការយល់បានដោយក្រ ភាពនៃចិត្តល្ងង់ ការមិនដឹងខ្លួន ការវង្វេង ការវង្វេងជ្រប់ ការភ្លេចភ្លាំង អវិជ្ជា អន្លង់គឺអវិជ្ជា ការប្រកបគឺអវិជ្ជា អនុស័យ​គឺ​អវិជ្ជា ការស្កាត់ដំណើរគឺអវិជ្ជា គន្លឹះគឺអវិជ្ជា ការវង្វេង អកុសលមូលណា នេះហៅថា សេចក្តី​មិនដឹងខ្លួន។ បុគ្គលប្រកបដោយសេចក្តីមិនដឹងខ្លួននេះ ឈ្មោះថា បុគ្គលមិន​ដឹងខ្លួន។

[៦៦] បុគ្គលវិបត្តិសីល តើដូចម្តេច។ បណ្តាធម៌ទាំងនោះ វិបត្តិសីល តើដូចម្តេច។ ការប្រព្រឹត្តិល្មើសប្រកបដោយកាយ ការប្រព្រឹត្តិល្មើសប្រកបដោយវាចា ការប្រព្រឹត្តិល្មើស​ប្រកបដោយកាយ និងវាចា នេះហៅថា វិបត្តិសីល ភាពនៃបុគ្គលទ្រុស្តសីលទាំងអស់ ក៏ឈ្មោះថា វិបត្តិសីលដែរ។ បុគ្គលប្រកបដោយវិបត្តិសីលនេះ ឈ្មោះថា បុគ្គល​វិបត្តិសីល។ បុគ្គលវិបត្តិទិដ្ឋិ តើដូចម្តេច។ បណ្តាធម៌ទាំងនោះ វិបត្តិទិដ្ឋិ តើដូចម្តេច។ (សេចក្តីយល់) ថា ទានដែលបុគ្គលឲ្យហើយមិនមានផល ការបូជាធំមិនមានផល ការបូជា​តូចមិនមានផល ផលវិបាករបស់កម្ម ដែលបុគ្គលធ្វើល្អ និងធ្វើអាក្រក់មិនមាន លោក​នេះ​មិនមាន លោកខាងមុខមិនមាន មាតាមិនមានគុណ បិតាមិនមានគុណ ពួកសត្វជា​ឱបបាតិកៈកំណើតមិនមាន ពួកសមណព្រាហ្មណ៍ក្នុងលោក ប្រព្រឹត្តល្អ ប្រតិបត្តិត្រូវ ដែលធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខ ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯង ហើយសំដែងបានមិនមាន ទិដ្ឋិ ដំណើរនៃទិដ្ឋិ ព្រៃញាតស្បាតគឺទិដ្ឋិ ផ្លូវឆ្ងាយគឺទិដ្ឋិ ចម្រូងគឺទិដ្ឋិ ការយល់ឆ្វេងគឺទិដ្ឋិ ការទាក់ទិនគឺទិដ្ឋិ ការកាន់ ការប្រកាន់ ការប្រកាន់ខ្ជាប់ ការស្ទាបអង្អែល ផ្លូវអាក្រក់ ផ្លូវខុស ធម្មជាតដែលខុស លទ្ធិដូចជាកំពង់ ការប្រកាន់​ក្នុងការស្វែងរកខុសណា ដែលមានសភាពដូច្នេះ នេះហៅថា វិបត្តិទិដ្ឋិ មិច្ឆាទិដ្ឋិទាំងអស់ ក៏ឈ្មោះថា វិបត្តិទិដ្ឋិដែរ។ បុគ្គលប្រកបដោយវិបត្តិទិដ្ឋិនេះ ឈ្មោះថា បុគ្គលវិបត្តិទិដ្ឋិ។

[៦៧] បុគ្គលមានសញ្ញោជនៈខាងក្នុង តើដូចម្តេច ។ បុគ្គលដែលមិន​បានលះបង់​សញ្ញោជនៈ ជាចំណែកខាងក្រោម ៥ នេះហៅថា បុគ្គលមានសញ្ញោជនៈខាងក្នុង។ បុគ្គល​មានសញ្ញោជនៈខាងក្រៅ តើដូចម្តេច។ បុគ្គលដែលមិនបានលះបង់សញ្ញោជនៈ ជាចំណែកខាងលើ ៥ នេះហៅថា បុគ្គលមានសញ្ញោជនៈខាងក្រៅ។

[៦៨] បុគ្គលមិនមានសេចក្តីក្រោធ តើដូចម្តេច។ បណ្តាធម៌ទាំងនោះ សេចក្តីក្រោធ តើដូចម្តេច។ ការក្រោធ អាការក្រោធ ភាពនៃសេចក្តីក្រោធ ការប្រទូស្ត អាការប្រទូស្ត ភាពនៃសេចក្តីប្រទូស្ត ការព្យាបាទ អាការព្យាបាទ ភាពនៃសេចក្តីព្យាបាទ ការខឹង ការខឹងខ្លាំង ភាពនៃចិត្តកាច ការព្រហើន សេចក្តីតូចចិត្តណា នេះហៅថា សេចក្តីក្រោធ។ បុគ្គលដែលលះបង់សេចក្តីក្រោធនេះ នេះហៅថា បុគ្គលមិនមានសេចក្តីក្រោធ។ បុគ្គល​មិន​ចងសេចក្តីក្រោធទុក តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ការចងសេចក្តីក្រោធទុក តើដូចម្តេច។ សេចក្តីក្រោធក្នុងកាលមុន សេចក្តីចងក្រោធទុកក្នុងកាលខាងក្រោយ ការ​ចង​ក្រោធទុក អាការចងក្រោធទុក ភាពនៃសេចក្តីចងក្រោធទុក សេចក្តីតាំងទុក អាការ​តំកល់ទុក សេចក្តីតំកល់ព្រម ការតំកល់ទុករឿយ ៗ អាការចងទុករឿយ ៗ អំពើ​ដ៏មាំ​នៃ​សេចក្តីក្រោធណា ដែលមានសភាពដូច្នេះ នេះហៅថា ការចងសេចក្តីក្រោធទុក។ បុគ្គល​ដែលលះបង់ការចងសេចក្តីក្រោធទុកនេះ នេះហៅថា បុគ្គលមិនចងសេចក្តីក្រោធ​ទុក។

[៦៩] បុគ្គលមិនលុបគុណគេ តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ការលុបគុណគេ តើដូចម្តេច។ ការលុបគុណ អាការលុបគុណ ភាពនៃសេចក្តីលុបគុណ ការវេរឃ្នើ អំពើវេរឃ្នើណា នេះហៅថា ការលុបគុណគេ។ បុគ្គលដែលលះបង់ការលុបគុណនេះ នេះហៅថា បុគ្គលមិនលុបគុណគេ។ បុគ្គលអ្នកមិនប្រណាំងវាសនា តើដូចម្តេច។ បណ្តា​ធម៌ទាំងនោះ ការប្រណាំងវាសនា តើដូចម្តេច។ ការប្រណាំងវាសនា អាការ​ប្រណាំង​វាសនា ភាពនៃសេចក្តីប្រណាំងវាសនា អាហារនៃការប្រណាំងវាសនា ហេតុជាទីតាំង​នៃវិវាទ សេចក្តីកាន់យកជាគូ ការមិនលះបង់ណា នេះហៅថា កាប្រណាំងវាសនា។ បុគ្គលដែលលះបង់ការប្រណាំងវាសនានេះ នេះហៅថា បុគ្គលមិនប្រណាំងវាសនា។

[៧០] បុគ្គលមិនមានសេចក្តីច្រណែន តើដូចម្តេច។ បណ្តាធម៌ទាំងនោះ សេចក្តីច្រណែន តើដូចម្តេច។ ការច្រណែន អាការច្រណែន ភាពនៃសេចក្តីច្រណែន ការឈ្នានីស អាការ​ឈ្នានីស ភាពនៃសេចក្តីឈ្នានីសក្នុងលាភសក្ការៈ ការគោរព ការរាប់អាន ការថ្វាយបង្គំ និងការបូជា របស់បុគ្គលដទៃណា នេះហៅថា សេចក្តីច្រណែន។ បុគ្គលដែល​លះបង់​សេចក្តីច្រណែននេះ នេះហៅថា បុគ្គលមិនមានសេចក្តីច្រណែន។ បុគ្គលមិនមាន​សេចក្តី​កំណាញ់ តើដូចម្តេច។ បណ្តាធម៌ទាំងនោះ សេចក្តីកំណាញ់ តើដូចម្តេច។ សេចក្តី​កំណាញ់ ៥ យ៉ាង គឺ កំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់​សេចក្តីសរសើរ ១ កំណាញ់ធម៌ ១ ការកំណាញ់ អាការកំណាញ់ ភាពនៃសេចក្តីកំណាញ់ សេចក្តីប្រាថ្នាខ្លាំង សេចក្តីកំណាញ់រឹង សេចក្តីស្វិតស្វាញ ចិត្តហួងហែងមិនរើសមុខ ណា ដែលមានសភាពដូច្នេះ នេះហៅថា សេចក្តីកំណាញ់។ បុគ្គលដែលលះបង់​សេចក្តី​កំណាញ់​នេះ នេះហៅថា បុគ្គលមិនមានសេចក្តីកំណាញ់។

[៧១] បុគ្គលជាអ្នកមិនអួតអាង តើដូចម្តេច។ បណ្តាធម៌ទាំងនោះ សេចក្តីអួតអាង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកអួតអាង អែបអប មានការអួតអាង អាការ​អួតអាង ភាពនៃការអួតអាង សេចក្តីរឹងរូស សេចក្តីរឹងត្អឹង ការបោកប្រាស សេចក្តី​បោកប្រាស ណា នេះហៅថា សេចក្តីអួតអាង។ បុគ្គលដែលលះបង់សេចក្តីអួតអាងនេះ នេះហៅថា បុគ្គលជាអ្នកមិនអួតអាង។ បុគ្គលមិនមានមាយា តើដូចម្តេច។ បណ្តាធម៌​ទាំងនោះ មាយា តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត តាំងទុកនូវសេចក្តីប្រាថ្នាដ៏លាមក ព្រោះហេតុបិទបាំងទុច្ចរិតនោះ ប្រាថ្នាថា កុំឲ្យគេស្គាល់អញ ត្រិះរិះថា កុំឲ្យគេស្គាល់អញ ពោលពាក្យថា កុំឲ្យគេស្គាល់អញ ព្យាយាមដោយកាយថា កុំឲ្យគេស្គាល់អញ មាយា ភាពនៃបុគ្គលមានមាយា ការបិទបាំងទោស ការបញ្ឆោត ការបំភាន់ ការបោះ​ចោល​នូវបាប ការរក្សាទុកនូវទោស ការលាក់ ការលាក់ភ្ជិត ការបិទបាំងនូវបាប ការបិតបាំងភ្ជិត អំពើមិនរាក់ អំពើមិនធ្វើឲ្យប្រាកដ ការបិទបាំងជិត កិរិយាដ៏លាមកណា ដែលមាន​សភាពដូច្នេះ នេះហៅថា មាយា។ បុគ្គលដែលលះបង់មាយានេះ នេះហៅថា បុគ្គលមិន​មានមាយា។

[៧២] បុគ្គលមានសេចក្តីខ្មាសបាប តើដូចម្តេច។ បណ្តាធម៌ទាំងនោះ សេចក្តីខ្មាសបាប តើដូចម្តេច។ ធម្មជាតណា ដែលបុគ្គលខ្មាសដោយអំពើដែលគេត្រូវខ្មាស ខ្មាសដោយការ​ភប់ប្រសប់នឹងធម៌ជាអកុសលដ៏លាមក នេះហៅថា សេចក្តីខ្មាសបាប។ បុគ្គលប្រកប​ដោយសេចក្តីខ្មាសបាបនេះ ឈ្មោះថា បុគ្គលមានសេចក្តីខ្មាសបាប។ បុគ្គលមាន​សេចក្​តីខ្លាចបាប តើដូចម្តេច។ បណ្តាធម៌ទាំងនោះ សេចក្តីខ្លាចបាប តើដូចម្តេច។ ធម្មជាតណា ដែលបុគ្គលខ្លាចដោយអំពើដែលគេត្រូវខ្លាច ខ្លាចដោយការភប់ប្រសប់​នឹងធម៌ជាអកុសល​ដ៏លាមក នេះហៅថា សេចក្តីខ្លាចបាប។ បុគ្គលប្រកបដោយសេចក្តីខ្លាចបាបនេះ ឈ្មោះ​ថា បុគ្គលមានសេចក្តីខ្លាចបាប។

[៧៣] បុគ្គលប្រដៅងាយ តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ភាពនៃបុគ្គលដែល​គេប្រដៅ​ងាយ តើដូចម្តេច។ ការប្រដៅងាយ សេចក្តីប្រដៅងាយ ភាពដែលគេប្រដៅ​បានដោយ​ងាយ ភាពនៃបុគ្គលមិនប្រកាន់យកខាងខុស ភាពនៃបុគ្គលត្រេកអរក្នុងធម៌មិនជាសត្រូវ សេចក្តីប្រកបដោយការអើពើ ភាពនៃបុគ្គលប្រកបដោយការអើពើ ភាពនៃបុគ្គលប្រកប​ដោយ​ការគោរព ភាពនៃបុគ្គលប្រកបដោយការទទួលស្តាប់បង្គាប់ ចំពោះសហធម្មិក​ដែល​ស្តីប្រដៅ នេះហៅថា ភាពនៃបុគ្គលដែលគេប្រដៅបានដោយងាយ។ បុគ្គលប្រកប​ដោយភាពដែលគេប្រដៅបានដោយងាយនេះ ឈ្មោះថា បុគ្គលប្រដៅងាយ។ បុគ្គលមាន​មិត្តល្អ តើដូចម្តេច។ បណ្តាបុគ្គលទាំងនោះ ភាពនៃបុគ្គលមានមិត្តល្អ តើដូចម្តេច។ បុគ្គលណា មានសទ្ធា មានសីល ជាពហុស្សូត មានចាគៈ មានបញ្ញា ការសេពគប់ ការសេពដោយស្និទ្ធស្នាល ការសេពដោយត្រូវគំនិតគ្នា ការគប់រកគ្នា ការគប់រក​ត្រូវ​គំនិតគ្នា សេចក្តីស្រឡាញ់ សេចក្តីស្រឡាញ់ជិតដិតនឹងគ្នា ភាពនៃបុគ្គលមូល​មិត្តជា​មួយគ្នា ចំពោះបុគ្គលទាំងនោះណា នេះហៅថា ភាពនៃបុគ្គលមានមិត្តល្អ។ បុគ្គល​ប្រកប​ដោយភាពជាអ្នកមានមិត្តល្អនេះ ឈ្មោះថា បុគ្គលមានមិត្តល្អ។

[៧៤] បុគ្គលមានទ្វាររក្សាក្នុងឥន្រ្ទិយ តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ភាពនៃបុគ្គល​មានទ្វាររក្សាក្នុងឥន្រ្ទិយ តើដូចម្តេច ។ បុគ្គលខ្លះ ក្នុងលោកនេះ ឃើញរូបដោយចក្ខុ ហើយជាអ្នកកាន់មិនយកនិមិត្ត មិនកាន់យកអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ដ៏លាមក គប្បីគ្របសង្កត់បុគ្គលដែលមិនសង្រួមចក្ចុន្រ្ទិយនុ៎ះ ព្រោះហេតុ​មិន​សង្រួមចក្ខុន្រ្ទិយណា ក៏ប្រតិបត្តិដើម្បីសង្រួមចក្ខុន្រ្ទិយនោះ រក្សាចក្ខុន្រ្ទិយ ដល់នូវ​សេចក្តីសង្រួមក្នុងចក្ខុន្រ្ទិយ ឮសម្លេងដោយត្រចៀក។បេ។ ធុំក្លិនដោយច្រមុះ។បេ។ ភ្លក្សរស​ដោយអណ្តាត។បេ។ ពាល់ត្រូវសម្ផ័ស្សដោយកាយ។បេ។ ដឹងច្បាស់​នូវធម្មារម្មណ៍​ដោយចិត្ត ហើយជាអ្នកមិនកាន់យកនិមិត្ត មិនកាន់យកអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ដ៏លាមក គប្បីគ្របសង្កត់បុគ្គល​ដែលមិនសង្រួម​មនិន្រ្ទិយ​នុ៎ះ ព្រោះហេតុមិនសង្រួមមនិន្រ្ទិយណា ក៏ប្រតិបត្តិដើម្បីសង្រួមមនិន្រ្ទិយនោះ រក្សា​មនិន្រ្ទិយ ដល់នូវការសង្រួមក្នុងមនិន្រ្ទិយ ការគ្រប់គ្រង អាការគ្រប់គ្រង ការរក្សា ការ​សង្រួម នូវឥន្រ្ទិយទាំង ៦ នេះ ណា នេះហៅថា ភាពនៃបុគ្គលមានទ្វាររក្សាក្នុងឥន្រ្ទិយ។ បុគ្គលប្រកបដោយភាពជាអ្នកមានទ្វាររក្សាក្នុងឥន្រ្ទិយនេះ ឈ្មោះថា អ្នកមានទ្វាររក្សាក្នុង​ឥន្រ្ទិយ។ បុគ្គលដឹងប្រមាណក្នុងភោជន តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ភាពនៃបុគ្គល​ដឹងប្រមាណក្នុងភោជន តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ពិចារណា​ដោយ​ឧបាយប្រាជ្ញា ហើយបរិភោគអាហារ ដើម្បីលេងក៏ទេ ដើម្បីស្រវឹងក៏ទេ ដើម្បីប្រដាប់ក៏ទេ ដើម្បីស្អិតស្អាងរាងកាយក៏ទេ (បរិភោគ) កំណត់ទុក ដើម្បីតាំងនៅនៃកាយនេះ ដើម្បី​ប្រព្រឹត្តទៅនៃកាយនេះ ដើម្បីនឹងបំបាត់នូវសេចក្តីលំបាក ដើម្បីនឹងអនុគ្រោះ​ដល់​ព្រហ្មចរិយៈ ថាអញនឹងកំចាត់បង់នូវវេទនាចាស់ផង នឹងញុំាងវេទនាថ្មីមិនឲ្យកើតឡើង​បានផង ការប្រព្រឹត្តិទៅក្តី សេចក្តីមិនមានទោសក្តី ការនៅសប្បាយក្តី នឹងមានដល់អញ ការសន្តោស ការដឹងប្រមាណ ការពិចារណាក្នុងភោជននោះ ណា នេះហៅថា ភាពនៃ​បុគ្គលដឹងប្រមាណក្នុងភោជន។ បុគ្គលប្រកបដោយភាពជាអ្នកដឹង​ប្រមាណក្នុងភោជន​នេះ ឈ្មោះថា បុគ្គលដឹងប្រមាណក្នុងភោជន។

[៧៥] បុគ្គលមានស្មារតីតំកល់មាំ តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ស្មារតី តើដូចម្តេច។ ការនឹកឃើញ ការនឹករឿយ ៗ ស្មារតី ការរលឹកឃើញ ការចាំទុក ការមិនរវើរវាយ​ក្នុង​អារម្មណ៍ ការមិនវង្វេងភ្លេច ឥន្រ្ទិយគឺការនឹក កម្លាំងគឺការនឹក ការនឹកត្រូវ ណា នេះហៅថា ស្មារតី។ បុគ្គលប្រកបដោយស្មារតីនេះ ឈ្មោះថា បុគ្គលមានស្មារតីតំកល់មាំ។ បុគ្គល​ជាអ្នកដឹងខ្លួន តើដូចម្តេច។ បណ្តាធម៌ទាំងនោះ សេចក្តីដឹងខ្លួន តើដូចម្តេច។ ការដឹង ការដឹងច្បាស់ ការពិចារណា ការពិចារណាសព្វ ការពិចារណាធម៌ ការកំណត់ ការកត់​សំគាល់ ការកំណត់ទុក ភាពជាបណ្ឌិត ភាពជាអ្នកឈ្លាស ការពេញព្រៀប ការវាងវៃ ការគិត ការត្រិះរិះ ធម្មជាតដូចជាផែនដី ប្រាជ្ញា ធម្មជាតជាគ្រឿងទំលុះទំលាយ ការដឹងច្បាស់ សេចក្តីដឹងព្រម សភាពជាជន្លួញ បញ្ញា ឥន្រ្ទិយគឺបញ្ញា កម្លាំងគឺបញ្ញា កាំបិតគឺបញ្ញា ប្រាសាទគឺបញ្ញា រស្មីគឺបញ្ញា ពន្លឺគឺបញ្ញា ការរុងរឿងគឺបញ្ញា កែវគឺបញ្ញា ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា នេះហៅថា សេចក្តីដឹងខ្លួន។ បុគ្គល​ប្រកបដោយសេចក្តីដឹងខ្លួននេះ ឈ្មោះថា បុគ្គលជាអ្នកដឹងខ្លួន។

[៧៦] បុគ្គលបរិបូណ៌ដោយសីល តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ការបរិបូណ៌​ដោយ​សីល តើដូចម្តេច។ ការមិនប្រព្រឹត្តិល្មើសប្រកបដោយកាយ ការមិនប្រព្រឹត្តិល្មើស​ប្រកប​ដោយវាចា ការមិនប្រព្រឹត្តិល្មើសប្រកបដោយកាយ និងវាចា នេះហៅថា ការបរិបូណ៌​ដោយសីល។ ការសង្រួមក្នុងសីលទាំងអស់ ក៏ឈ្មោះថា ការបរិបូណ៌ដោយសីលដែរ។ បុគ្គលប្រកបដោយការបរិបូណ៌ដោយសីល នេះឈ្មោះថា អ្នកបរិបូណ៌ដោយសីល។ បុគ្គលបរិបូណ៌ដោយទិដ្ឋិ តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ការបរិបូណ៌ដោយទិដ្ឋិ តើដូចម្តេច។ (ការយល់) ថា ទានដែលបុគ្គលឲ្យហើយមានផល ការបូជាធំមានផល ការបូជាតូចមានផល ផលវិបាកនៃកម្មដែលបុគ្គលធ្វើល្អ និងអាក្រក់ មាន លោកនេះមាន លោកខាងមុខមាន មាតាមានគុណ បិតាមានគុណ ពួកសត្វជាឱបបាតិកៈកំណើតមាន ពួកសមណព្រាហ្មណ៍ក្នុងលោក ជាអ្នកប្រព្រឹត្តល្អ ប្រតិបត្តិត្រូវ ដែលធ្វើឲ្យ​ជាក់ច្បាស់​នូវលោក​នេះនិងលោកខាងមុខ ដោយបញ្ញាដ៏ឧត្តមដោយខ្លួនឯង ហើយសំដែងបាន មាន ការដឹង ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវ ណា លែង​មានសភាពដូច្នេះ នេះហៅថា ការបរិបូណ៌ដោយទិដ្ឋិ។ ការឃើញត្រូវទាំងអស់ ក៏ឈ្មោះ​ថា ការបរិបូណ៌ដោយទិដ្ឋិដែរ។ បុគ្គលប្រកបដោយការបរិបូណ៌ដោយទិដ្ឋិនេះ ឈ្មោះថា អ្នកបរិបូណ៌ដោយទិដ្ឋិ។

[៧៧] បុគ្គល ២ ពួក រកបានដោយក្រក្នុងលោក តើដូចម្តេច។ បុគ្គលជាបុព្វការី ១ បុគ្គល​ជាកតញ្ញូកតវេទី ១ បុគ្គល ២ ពួកនេះ រកបានដោយក្រក្នុងលោក។

[៧៨] បុគ្គល ២ ពួក គេចំអែតបានដោយក្រ តើដូចម្តេច។ បុគ្គលដែលទុកនូវ​របស់ដែល​ខ្លួនរកបានហើយបានហើយ ១ បុគ្គលដែលលះបង់នូវរបស់​ដែលខ្លួនរកបាន​ហើយបាន​ហើយ ១ បុគ្គល ២ ពួកនេះ គេចំអែតបានដោយក្រ។

[៧៩] បុគ្គល ២ ពួក គេចំអែតបានដោយងាយ តើដូចម្តេច។ បុគ្គលដែលមិន​ទុកនូវរបស់​ដែលខ្លួនរកបានហើយបានហើយ ១ បុគ្គលដែលមិនលះបង់នូវរបស់ដែល​ខ្លួនរកបាន​ហើយ​បាន​ហើយ ១ បុគ្គល ២ ពួកនេះ គេចំអែតបានដោយងាយ។

[៨០] អាសវៈនៃបុគ្គល ២ ពួក រមែងចំរើន តើដូចម្តេច។ បុគ្គលដែល​រង្កៀសសង្ស័យ​នូវវត្ថុដែលមិនត្រូវរង្កៀសសង្ស័យ ១ បុគ្គលដែលមិនរង្កៀសសង្ស័យ​នូវវត្ថុដែលត្រូវ​រង្កៀស​សង្ស័យ ១ អាសវៈនៃបុគ្គល ២ ពួកនេះ រមែងចំរើន។

[៨១] អាសវៈនៃបុគ្គល ២ ពួក រមែងមិនចំរើន តើដូចម្តេច។ បុគ្គលដែល​មិនរង្កៀស​សង្ស័យ​នូវវត្ថុដែលមិនត្រូវរង្កៀសសង្ស័យ ១ បុគ្គលដែលរង្កៀសសង្ស័យ​នូវវត្ថុដែលត្រូវ​រង្កៀស​សង្ស័យ ១ អាសវៈនៃបុគ្គល ២ ពួកនេះ រមែងមិនចំរើន។

[៨២] បុគ្គលមានអធ្យាស្រ័យថោកទាប តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នក​ទ្រុស្តសីល មានធម៌លាមក បុគ្គលនោះ តែងសេពគប់ ចូលទៅអង្គុយ​ជិតបុគ្គល​ដទៃដែល​ទ្រុស្តសីល មានធម៌លាមកដែរ នេះហៅថា បុគ្គលមានអធ្យាស្រ័យថោកទាប។ បុគ្គល​មានអធ្យាស្រ័យខ្ពង់ខ្ពស់ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសីល មាន​ធម៌ល្អ បុគ្គលនោះ តែងសេពគប់ ចូលទៅអង្គុយជិតបុគ្គលដទៃដែលមានសីល មាន​ធម៌ល្អ នេះហៅថា បុគ្គលមានអធ្យាស្រ័យខ្ពង់ខ្ពស់។

[៨៣] បុគ្គលឆ្អែតដោយខ្លួនឯង តើដូចម្តេច។ ព្រះបច្ចេកសម្ពុទ្ធ និងព្រះអរហន្ត ជាសាវ័ក​របស់ព្រះតថាគត ឈ្មោះថា ឆ្អែតដោយខ្លួនឯង ឯព្រះសម្មាសម្ពុទ្ធ ឈ្មោះថា ឆ្អែត​ដោយ​ព្រះអង្គឯងផង ញុំាងគេឲ្យឆ្អែតផង។

ចប់ ទុកនិទ្ទេស។

តិកនិទ្ទេស

[៨៤] បុគ្គលមិនមានបំណង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកទ្រុស្តសីល មានធម៌លាមក មានមារយាទ គឺបុគ្គលគប្បីរលឹកដោយសេចក្តីរង្កៀស ដោយអំពើ​មិន​ស្អាត បិទបាំងអំពើ មិនមែនសមណៈ ប្តេជ្ញាខ្លួនថាជាសមណៈ មិនមែនព្រហ្មចារី ប្តេជ្ញាខ្លួន​ថាជាព្រហ្មចារី ជាអ្នកស្អុយក្នុង មានចិត្តទទឹកដោយរាគៈ ជ្រោកជ្រាកដោយកិលេស បុគ្គលនោះ បានឮដំណឹងថា ភិក្ខុឈ្មោះនេះ បានធ្វើឲ្យជាក់ច្បាស់ សម្រេចដោយ​ប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯងក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ បុគ្គលនោះ មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលណាហ្ន៎ អាត្មាអញនឹងបានធ្វើឲ្យជាក់ច្បាស់សម្រេច ដោយប្រាជ្ញាដ៏ឧត្តមដោយ​ខ្លួនឯងក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃ​អាសវៈទាំងឡាយ នេះហៅថា បុគ្គលមិនមានបំណង។ បុគ្គលអ្នកមានបំណង តើដូច​ម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសីល មានធម៌ល្អ បុគ្គលនោះ បានឮដំណឹងថា ភិក្ខុឈ្មោះនេះ បានធ្វើឲ្យជាក់ច្បាស់សម្រេច ដោយប្រាជ្ញាដ៏ឧត្តមដោយ​ខ្លួនឯងក្នុង​បច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅ​នៃអាសវៈ​ទាំងឡាយ បុគ្គលនោះ តែងមានសេចក្តីត្រិះរិះយ៉ាងនេះថា កាលណាហ្ន៎ អាត្មាអញ​នឹងបានធ្វើឲ្យជាក់ច្បាស់សម្រេច ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯងក្នុងបច្ចុប្បន្ន នូវ​ចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ នេះ​ហៅថា បុគ្គលអ្នកមានបំណង។ បុគ្គលអ្នកប្រាសចាកបំណង តើដូចម្តេច។ បុគ្គលខ្លះ ក្នុង​លោកនេះ បានធ្វើឲ្យជាក់ច្បាស់សម្រេច​ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯង​ក្នុង​បច្ចុប្បន្ន នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ បុគ្គល​នោះ ឮដំណឹងថា ភិក្ខុឈ្មោះនេះ បានធ្វើឲ្យជាក់ច្បាស់សម្រេច ដោយប្រាជ្ញាដ៏​ឧត្តម​ដោយ​ខ្លួនឯងក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់​ទៅនៃអាសវៈទាំងឡាយ បុគ្គលនោះ មិនមានសេចក្តីត្រិះរិះយ៉ាងនេះថា កាលណាហ្ន៎ អាត្មាអញនឹងបានធ្វើឲ្យជាក់ច្បាស់សម្រេច ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯងក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ។ ដំណើរនោះ តើព្រោះហេតុអ្វី។ ព្រោះថា បំណងក្នុងវិមុត្តិរបស់បុគ្គលនោះ ដែលមាន​ចិត្តមិនទាន់រួចស្រឡៈចាកក្នុងអាសវៈក្នុងកាលមុន បំណងនោះ ក៏ស្ងប់រម្ងាប់ទៅ នេះហៅ​ថា បុគ្គលប្រាសចាកបំណង។

[៨៥] បណ្តាបុគ្គលទាំងនោះ បុគ្គល ៣ ពួក ប្រៀបដោយបុគ្គលឈឺ តើដូចម្តេច។ បុគ្គលឈឺមាន ៣ ពួក គឺបុគ្គលឈឺខ្លះ ក្នុងលោកនេះ ទោះបាននូវភោជនជាទីសប្បាយក្តី មិនបាននូវភោជនជាទីសប្បាយក្តី ទោះបាននូវភេសជ្ជៈជាទីសប្បាយក្តី មិនបាននូវ​ភេសជ្ជៈជាទីសប្បាយក្តី ទោះបាននូវឧបដ្ឋាកដ៏សមគួរក្តី មិនបាននូវឧបដ្ឋាកដ៏សមគួរក្តី ក៏នៅតែមិនសះស្បើយចាកអាពាធនោះ ១។ មួយទៀត បុគ្គលឈឺខ្លះ ក្នុងលោកនេះ ទោះបាននូវភោជនជាទីសប្បាយក្តី មិនបាននូវភោជនជាទីសប្បាយក្តី ទោះបាននូវភេជ្ជៈ​ជាទីសប្បាយក្តី មិនបាននូវភេជ្ជៈជាទីសប្បាយក្តី ទោះបាននូវឧបដ្ឋាកដ៏សមគួរក្តី មិនបាន​នូវឧបដ្ឋាកដ៏សមគួរក្តី ក៏សះស្បើយចាកអាពាធនោះបាន ១។ មួយទៀត បុគ្គលឈឺខ្លះ ក្នុងលោកនេះ លុះតែបាននូវភោជនជាទីសប្បាយ មិនមែនជាមិនបានទេ បាននូវភេសជ្ជៈ​ជាទីសប្បាយ មិនមែនជាមិនបានទេ បាននូវឧបដ្ឋាកដ៏សមគួរ មិនមែនជាមិនបានទេ ទើបសះស្បើយចាកអាពាធនោះបាន ១។ បណ្តាបុគ្គលឈឺទាំងបីពួកនោះ បុគ្គលឈឺណា លុះតែបាននូវភោជនជាទីសប្បាយ មិនមែនជាមិនបានទេ បាននូវភេសជ្ជៈជាទីសប្បាយ មិនមែនជាមិនបានទេ បាននូវឧបដ្ឋាកដ៏សមគួរ មិនមែនជាមិនបានទេ ទើបសះស្បើយ​ចាកអាពាធនោះបាន ព្រោះអាស្រ័យបុគ្គលឈឺនេះហើយ បានជាព្រះមានព្រះភាគ ទ្រង់​អនុញ្ញាតគិលានភត្ត ទ្រង់អនុញ្ញាតគិលានភេសជ្ជៈ ទ្រង់អនុញ្ញាតគិលានុបដ្ឋាកមួយទៀត ព្រោះអាស្រ័យបុគ្គលឈឺនេះឯង សូម្បីបុគ្គលឈឺ [សំដៅយកបុគ្គលមានជំងឺ ២ ពួកខាង​ដើម។] ឯទៀត ក៏បុគ្គលគួរបំរើដែរ។

[៨៦] បុគ្គល ៣ ពួក ប្រៀបដោយបុគ្គលឈឺ រមែងមានក្នុងលោក ក៏យ៉ាងនោះដែរ។ បុគ្គល ៣ ពួក តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ទោះបានឃើញព្រះតថាគតក្តី មិនបាន​ឃើញព្រះតថាគតក្តី ទោះបានស្តាប់ធម្មវិន័យ ដែលព្រះតថាគតសំដែងហើយក្តី មិនបាន​ស្តាប់ធម្មវិន័យ ដែលព្រះតថាគតសំដែងហើយក្តី ក៏នៅតែមិនបានត្រាច់ចុះកាន់​សម្មត្តនិយាម ក្នុងកុសលធម៌ទាំងឡាយឡើយ។ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ទោះបាន​ឃើញព្រះតថាគតក្តី មិនបានឃើញព្រះតថាគតក្តី ទោះបានស្តាប់ធម្មវិន័យ ដែលព្រះតថាគតសំដែងហើយក្តី មិនបានស្តាប់ធម្មវិន័យ ដែលព្រះតថាគត​សំដែងហើយ​ក្តី ក៏គង់ត្រាច់ចុះកាន់សម្មត្តនិយាម ក្នុងកុសលធម៌ទាំងឡាយបាន។ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ លុះតែបានឃើញព្រះតថាគត មិនមែនជាមិនបានឃើញទេ បានស្តាប់​ធម្មវិន័យ ដែលព្រះតថាគតសំដែងហើយ មិនមែនជាមិនបានស្តាប់ទេ ទើបត្រាច់ចុះ​កាន់​សម្មត្តនិយាមក្នុងកុសលធម៌ទាំងឡាយបាន។ បណ្តាបុគ្គលទាំងបីពួកនោះ បុគ្គលណា​ដែលលុះតែ​បានឃើញព្រះតថាគត មិនមែនជាមិនបានឃើញទេ បានស្តាប់ធម្មវិន័យ​ដែល​ព្រះតថាគតសំដែងហើយ មិនមែនជាមិនបានស្តាប់ទេ ទើបត្រាច់ចុះកាន់​សម្មត្តនិយាម ក្នុងកុសលធម៌ទាំងឡាយបាន ព្រោះតែអាស្រ័យនូវបុគ្គលនេះ បានជា​ព្រះមានព្រះភាគ ទ្រង់អនុញ្ញាតធម្មទេសនា [សំដៅយកធម្មទេសនាដែល​អនុញ្ញាតឲ្យ​សំដែងក្នុង ១ ខែ ៨ ដង។] មិនតែប៉ុណ្ណោះសោត ព្រោះតែអាស្រ័យបុគ្គលនោះឯង សូម្បី​បុគ្គលឯទៀត ក៏ព្រះមានព្រះភាគគួរសំដែងធម៌ដែរ។ នេះ បុគ្គល ៣ ពួក ប្រៀប​ដោយ​បុគ្គល​ឈឺ រមែងមានក្នុងលោក។

[៨៧] ចុះបុគ្គលជាកាយសក្ខី (មានកាយជាបន្ទាល់) តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ បាននូវវិមោក្ខទាំង ៨ ដោយនាមកាយ ទាំងអាសវៈពួកខ្លះ របស់បុគ្គលនោះ ក៏អស់រលីង ព្រោះឃើញដោយប្រាជ្ញា នេះហៅថា បុគ្គលជាកាយសក្ខី។ បុគ្គលជាទិដ្ឋិប្បត្តៈ (សម្រេច​ដោយទិដ្ឋិ) តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ដឹងច្បាស់តាមពិតថា នេះទុក្ខ ដឹងច្បាស់តាមពិតថា នេះហេតុនាំឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះធម៌រំលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ ឯពួកធម៌ដែល​ព្រះតថាគតសំដែងហើយ បុគ្គលនោះ បានឃើញច្បាស់ដោយប្រពៃ បានប្រព្រឹត្តដោយ​ប្រពៃ ដោយប្រាជ្ញា ទាំងអាសវៈពួកខ្លះ របស់បុគ្គលនោះ ក៏អស់រលីង ព្រោះឃើញ​ដោយប្រាជ្ញា នេះហៅថា បុគ្គលជាទិដ្ឋិប្បត្តៈ។ បុគ្គលជាសទ្ធាវិមុត្ត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ដឹងច្បាស់តាមពិតថា នេះទុក្ខ។បេ។ ឯពួកធម៌ដែលព្រះតថាគត​សំដែង​ហើយ បុគ្គលនោះ ក៏បានឃើញច្បាស់ដោយប្រពៃ បានប្រព្រឹត្តដោយប្រពៃ ដោយប្រាជ្ញា ទាំង​អាសវៈពួកខ្លះ របស់បុគ្គលនោះ ក៏អស់រលីង ព្រោះឃើញដោយប្រាជ្ញា ប៉ុន្តែមិន​ដូចគ្នានឹងបុគ្គលជាទិដ្ឋិប្បត្តៈទេ នេះហៅថា បុគ្គលជាសទ្ធាវិមុត្ត [បុគ្គលដែលរួច​ចាក​អាសវៈ​ដោយសទ្ធា។]។

[៨៨] បុគ្គលមានសំដីដូចលាមក តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកពោល​ពាក្យកុហក ទោះទៅក្នុងទីប្រជុំក្តី ទៅក្នុងបរិស័ទក្តី ទៅក្នុងកណ្តាលនៃញាតិក្តី ទៅក្នុង​កណ្តាលនៃពួកសេនាក្តី ទៅក្នុងកណ្តាលនៃរាជត្រកូលក្តី បើមានគេនាំទៅសួរជាសាក្សីថា នែបុរសអើយ ចូរមកអាយ អ្នកដឹងនូវហេតុណា ចូរនិយាយនូវហេតុនោះចុះ បុគ្គលនោះ កាលមិនដឹងសោះ និយាយថាដឹង ឬកាលដឹង និយាយថាមិនដឹងវិញ កាលមិនឃើញ និយាយថាឃើញ ឬកាលឃើញ និយាយថាមិនឃើញវិញ បុគ្គលជាអ្នកពោលពាក្យ​កុហក​ដោយដឹងខ្លួន ព្រោះហេតុនៃខ្លួនក្តី ព្រោះហេតុនៃបុគ្គលដទៃក្តី ព្រោះហេតុនៃអាមិសៈ​បន្តិចបន្តួចក្តី ដោយប្រការដូច្នេះ នេះហៅថា បុគ្គលមានសំដីដូចលាមក។ បុគ្គលមាន​សំដីដូចផ្កា តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ បានលះបង់មុសាវាទ វៀរចាកមុសាវាទ ទោះទៅក្នុងទីប្រជុំក្តី ទៅក្នុងបរិស័ទក្តី ទៅក្នុងកណ្តាលនៃពួកញាតិក្តី ទៅក្នុងកណ្តាល​នៃពួកសេនាក្តី ទៅក្នុងកណ្តាលនៃរាជត្រកូលក្តី បើមានគេនាំទៅសួរជាសាក្សីថា នែបុរស​អើយ ចូរមកអាយ អ្នកដឹងនូវហេតុណា ចូរនិយាយនូវហេតុនោះចុះ បុគ្គលនោះ កាលមិនដឹង និយាយថាមិនដឹង ឬកាលដឹង និយាយថាដឹង កាលមិនឃើញ និយាយ​ថាមិនឃើញ ឬកាលឃើញ និយាយថាឃើញ បុគ្គលមិនពោលមុសាវាទដោយដឹងខ្លួន ព្រោះ​ហេតុនៃខ្លួនក្តី ព្រោះហេតុនៃបុគ្គលដទៃក្តី ព្រោះហេតុនៃអាមិសៈបន្តិចបន្តួចក្តី ដោយ​ប្រការដូច្នេះ នេះហៅថា បុគ្គលមានសំដីដូចផ្កា។ បុគ្គលមានសំដីដូចទឹកឃ្មុំ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកពោលវាចាមិនមានទោស ដែលនាំមក​នូវសេចក្តីសុខ ដល់ត្រចៀក គួរជាទីស្រឡាញ់ ពេញហឫទ័យ ជាវាចាអ្នកក្រុង ជាទី​ត្រេកអរ​​នៃជនច្រើន ជាទីពេញចិត្តនៃជនច្រើន នេះហៅថា បុគ្គលមានសំដីដូចទឹកឃ្មុំ។

[៨៩] បុគ្គលមានចិត្តប្រៀបដោយដំបៅ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នក​មានសេចក្តីក្រោធ ច្រើនដោយការចង្អៀតចង្អល់ សូម្បីគេស្តីថាតែបន្តិចបន្តួច ក៏ខ្នក់ចិត្ត ខឹងព្យាបាទ តតប ធ្វើសេចក្តីក្រោធ ការប្រទូស្ត និងសេចក្តីមិនត្រេកអរឲ្យប្រាកដ ដំបៅចាស់ ដែលបុគ្គលឲ្យជល់នឹងឈើ ឬអំបែង តែងហូរទឹករងៃ ដោយក្រៃលែង​ជាងប្រមាណ យ៉ាងណាមិញ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសេចក្តីក្រោធ ច្រើន​ដោយសេចក្តីចង្អៀតចង្អល់ សូម្បីគេស្តីថាតែបន្តិចបន្តួច ក៏ខ្នក់ចិត្ត ខឹងព្យាបាទ តតប ធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីមិនត្រេកអរឲ្យប្រាកដ ក៏យ៉ាងនោះឯង នេះ​ហៅថា បុគ្គលមានចិត្តប្រៀបដោយដំបៅ។ បុគ្គលមានចិត្តប្រៀបដោយផ្លេកបន្ទោរ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ដឹងច្បាស់តាមពិតថា នេះទុក្ខ ដឹងច្បាស់តាមពិតថា នេះហេតុនាំឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះធម៌រំលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះបដិទាជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ បុរសមានចក្ខុ គប្បីឃើញនូវរូបទាំងឡាយ នាចន្លោះ​នៃផ្លេកបន្ទោរ ក្នុងរាត្រីងងឹត យ៉ាងណាមិញ បុគ្គលខ្លះ ក្នុងលោកនេះ ដឹងច្បាស់​តាមពិតថា នេះទុក្ខ ដឹងច្បាស់តាមពិតថា នេះហេតុនាំឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះធម៌រំលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះបដិបទាជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ ក៏យ៉ាង​នោះឯង នេះហៅថា បុគ្គលមានចិត្តប្រៀបដោយផ្លេកបន្ទោរ។ បុគ្គលមាន​ចិត្តប្រៀប​ដោយពេជ្រ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ បានធ្វើ​ឲ្យជាក់ច្បាស់​សម្រេច ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯងក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែល​មិនមាន​អាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ហើយសម្រេចសម្រាន្តនៅ ដូចជា​កែវមណីក្តី ថ្មក្តី ឈ្មោះថា មិនដាច់បន្តិចបន្តួចដោយពេជ្រ មិនមានឡើយ យ៉ាងណាមិញ បុគ្គលខ្លះ ក្នុងលោកនេះ បានធ្វើឲ្យជាក់ច្បាស់សម្រេច ដោយប្រាជ្ញាដ៏​ឧត្តមដោយ​ខ្លួនឯង​ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃ​អាសវៈ​ទាំងឡាយ ហើយសម្រេចសម្រាន្តនៅ ក៏យ៉ាងនោះដែរ នេះហៅថា បុគ្គលមាន​ចិត្តប្រៀប​ដោយពេជ្រ។

[៩០] បុគ្គលខ្វាក់ តើដូចម្តេច។ បុគ្គលគប្បីបាននូវភោគៈ ដែលខ្លួនមិនទាន់បាន ឬគប្បីធ្វើ​នូវភោគៈដែលបានហើយ ឲ្យកាន់តែចំរើនឡើង ដោយចក្ខុគឺបញ្ញា មានសភាពបែបណា បុគ្គលខ្លះ ក្នុងលោកនេះ មិនមានចក្ខុ មានសភាពបែបនោះផង បុគ្គលគប្បីដឹងនូវ​ធម៌ជា​កុសល និងអកុសល គប្បីដឹងនូវធម៌ដែលប្រកបដោយទោស និងមិនមានទោស គប្បីដឹង​នូវធម៌ដ៏ថោកទាប និងខ្ពង់ខ្ពស់ គប្បីដឹងនូវធម៌មានចំណែកប្រៀបដោយធម៌ខ្មៅ និងធម៌​ស ដោយចក្ខុ មានសភាពបែបណា បុគ្គលនោះ មិនមានចក្ខុ មានសភាព​បែបនោះ​ផង​ឡើយ នេះហៅថា បុគ្គលខ្វាក់។ បុគ្គលមានភ្នែកម្ខាង តើដូចម្តេច។ បុគ្គលគប្បី​បាននូវ​ភោគៈ ដែលខ្លួនមិនទាន់បាន ឬគប្បីធ្វើនូវភោគៈដែលបានហើយ ឲ្យកាន់តែចំរើនឡើង ដោយចក្ខុ មានសភាពបែបណា បុគ្គលខ្លះ ក្នុងលោកនេះ មានតែចក្ខុមាន​សភាពបែប​នោះ បុគ្គលគប្បីដឹងនូវធម៌ជាកុសល និងអកុសល គប្បីដឹងនូវធម៌ប្រកបដោយទោស និងមិនមានទោស គប្បីដឹងនូវធម៌ដ៏ថោកទាប និងខ្ពង់ខ្ពស់ គប្បីដឹងនូវធម៌មាន​ចំណែក​ប្រៀបដោយធម៌ខ្មៅ និងធម៌ស ដោយចក្ខុមានសភាពបែបណា បុគ្គលនោះ មិនមាន​ចក្ខុមានសភាពបែបនោះឡើយ នេះហៅថា បុគ្គលមានភ្នែកម្ខាង។ បុគ្គលមានភ្នែកពីរ តើដូចម្តេច។ បុគ្គលគប្បីបាននូវភោគៈ ដែលខ្លួនមិនទាន់បាន ឬថាគប្បីធ្វើនូវភោគៈ ដែល​បានហើយ ឲ្យកាន់តែចំរើនឡើង ដោយចក្ខុមានសភាពបែបណា បុគ្គលខ្លះ ក្នុងលោកនេះ មានចក្ខុមានសភាពបែបនោះផង បុគ្គលគប្បីដឹងនូវធម៌ជាកុសល និងអកុសល គប្បីដឹង​នូវ​ធម៌ប្រកបដោយទោស និងមិនមានទោស គប្បីដឹងនូវធម៌ដ៏ថោកទាប និងខ្ពង់ខ្ពស់ គប្បីដឹងនូវធម៌មានចំណែកប្រៀបដោយធម៌ខ្មៅ និងធម៌ស ដោយចក្ខុមានសភាព​បែប​ណា បុគ្គលនោះ មានចក្ខុ មានសភាពបែបនោះផង នោះហៅថា បុគ្គលមានភ្នែកពីរ។

[៩១] បុគ្គលមានបញ្ញាដូចភាជន៍ផ្កាប់ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ទៅកាន់​អារាមដើម្បីស្តាប់ធម៌ ក្នុងសំណាក់នៃភិក្ខុរឿយ ៗ ពួកភិក្ខុសំដែងធម៌ មានពីរោះក្នុង​បទខាងដើម មានពីរោះក្នុងបទកណ្តាល មានពីរោះក្នុងបទខាងចុង ប្រកបដោយអត្ថ ប្រកបដោយព្យញ្ជនៈ ប្រកាសនូវព្រហ្មចរិយៈដ៏បរិបូណ៌បរិសុទ្ធសព្វគ្រប់ ចំពោះបុគ្គល​នោះ បុគ្គលនោះ អង្គុយលើអាសនៈនោះ មិនធ្វើទុកក្នុងចិត្តនូវចំណែកជាខាងដើម មិនធ្វើ​ទុក​ក្នុងចិត្តនូវចំណែកជាកណ្តាល មិនធ្វើទុកក្នុងចិត្តនូវចំណែកជាខាងចុងនៃកថានោះទេ បើទុកជាក្រោកចាកអាសនៈនោះហើយ ក៏មិនធ្វើទុកក្នុងចិត្តនូវចំណែកជាខាងដើម មិន​ធ្វើ​ទុកក្នុងចិត្តនូវចំណែកជាកណ្តាល មិនធ្វើទុកក្នុងចិត្តនូវចំណែកជាខាងចុងនៃកថានោះ ដូចជាក្អមផ្កាប់ បុគ្គលយកទឹកទៅចាក់ដាក់ក្នុងក្អមនោះ តែងកំពប់ហូរខ្ចាយចេញ ដក់នៅ​មិនបាន យ៉ាងណាមិញ បុគ្គលខ្លះ ក្នុងលោកនេះ ទៅកាន់អារាមដើម្បីស្តាប់ធម៌ ក្នុង​សំណាក់នៃពួកភិក្ខុរឿយ ៗ ពួកភិក្ខុសំដែងធម៌ មានពីរោះក្នុងបទខាងដើម មាន​ពីរោះ​ក្នុងបទកណ្តាល មានពីរោះក្នុងបទខាងចុង ប្រកបដោយអត្ថ ប្រកបដោយព្យញ្ជនៈ ប្រកាស​នូវព្រហ្មចរិយៈដ៏បរិបូណ៌បរិសុទ្ធសព្វគ្រប់ ចំពោះបុគ្គលនោះ បុគ្គលនោះ អង្គុយ​លើអាសនៈនោះ មិនធ្វើទុកក្នុងចិត្តនូវចំណែកជាខាងដើម មិនធ្វើទុកក្នុងចិត្តនូវចំណែក​ជាកណ្តាល មិនធ្វើទុកក្នុងចិត្តនូវចំណែកជាខាងចុងនៃកថានោះទេ បើទុកជាក្រោកចាក​អាសនៈនោះហើយ ក៏មិនធ្វើទុកក្នុងចិត្តនូវចំណែកជាខាងដើម មិនធ្វើទុកក្នុងចិត្តនូវ​ចំណែក​ជាកណ្តាល មិនធ្វើទុកក្នុងចិត្តនូវចំណែកជាខាងចុងនៃកថានោះ ក៏យ៉ាងនោះដែរ នេះ​ហៅថា បុគ្គលមានបញ្ញាដូចភាជន៍ផ្កាប់។ បុគ្គលមានបញ្ញាដូចជាថ្នក់លេច តើដូច​ម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ទៅកាន់អារាមដើម្បីស្តាប់ធម៌ ក្នុងសំណាក់​នៃពួក​ភិក្ខុរឿយ ៗ ពួកភិក្ខុសំដែងធម៌ មានពីរោះក្នុងបទខាងដើម មានពីរោះក្នុងបទកណ្តាល មានពីរោះក្នុងបទខាងចុង ប្រកបដោយអត្ថ ប្រកបដោយព្យញ្ជនៈ ប្រកាសនូវព្រហ្មចរិយៈ ដ៏បរិបូណ៌បរិសុទ្ធសព្វគ្រប់ ចំពោះបុគ្គលនោះ បុគ្គលនោះ អង្គុយលើអាសនៈនោះ បានធ្វើទុកក្នុងចិត្តនូវចំណែកជាខាងដើម ធ្វើទុកក្នុងចិត្តនូវចំណែកជាកណ្តាល ធ្វើទុកក្នុង​ចិត្តនូវចំណែកជាខាងចុងនៃកថានោះ តែលុះក្រោកចាកអាសនៈនោះហើយ មិនធ្វើទុក​ក្នុងចិត្តនូវចំណែកជាខាងដើម មិនធ្វើទុកក្នុងចិត្តនូវចំណែកជាកណ្តាល មិនធ្វើទុកក្នុង​ចិត្តនូវ​ចំណែកជាខាងចុងនៃកថានោះឡើយ បុរសយកវត្ថុដែលគួរទំពាស៊ីផ្សេង ៗ គឺ ល្ង អង្ករ នំអន្សម ផ្លែពុទ្រា ទៅដាក់ចុះក្នុងថ្នក់ កាលបុរសនោះ ក្រោកចាកទីអង្គុយនោះ រមែងជ្រុះខ្ចាត់ខ្ចាយ ព្រោះតែភ្លេចស្មារតី យ៉ាងណាមិញ បុគ្គលខ្លះ ក្នុងលោកនេះ តែងទៅកាន់អារាមដើម្បីស្តាប់ធម៌ ក្នុងសំណាក់នៃពួកភិក្ខុរឿយ ៗ ដែរ ពួកភិក្ខុសំដែងធម៌ មានពីរោះក្នុងបទខាងដើម មានពីរោះក្នុងបទកណ្តាល មានពីរោះក្នុងបទខាងចុង ប្រកប​ដោយអត្ថ ប្រកបដោយព្យញ្ជនៈ ប្រកាសនូវព្រហ្មចរិយៈដ៏បរិបូណ៌បរិសុទ្ធសព្វគ្រប់ ចំពោះ​បុគ្គលនោះ បុគ្គលនោះ អង្គុយលើអាសនៈនោះ បានធ្វើទុកក្នុងចិត្តនូវចំណែកជាខាងដើម ធ្វើទុកក្នុងចិត្តនូវចំណែកជាកណ្តាល ធ្វើទុកក្នុងចិត្តនូវចំណែកខាងចុងនៃកថានោះ តែលុះ​ក្រោកចាកអាសនៈហើយ មិនធ្វើទុកក្នុងចិត្តនូវចំណែកខាងដើម មិនធ្វើទុក​ក្នុងចិត្តនូវចំណែកកណ្តាល មិនធ្វើទុកក្នុងចិត្តនូវចំណែកខាងចុងនៃកថានោះឡើយ ក៏​យ៉ាង​នោះដែរ នេះហៅថា បុគ្គលមានបញ្ញាដូចជាថ្នក់លេច។ បុគ្គលមានបញ្ញាក្រាស់ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ទៅកាន់អារាមដើម្បីស្តាប់ធម៌ ក្នុងសំណាក់​នៃពួកភិក្ខុរឿយ ៗ ពួកភិក្ខុសំដែងធម៌ មានពីរោះក្នុងបទខាងដើម មានពីរោះក្នុងបទ​កណ្តាល មានពីរោះក្នុងបទខាងចុង ប្រកបដោយអត្ថ ប្រកបដោយព្យញ្ជនៈ ប្រកាសនូវ​ព្រហ្មចរិយៈដ៏បរិបូណ៌បរិសុទ្ធសព្វគ្រប់ចំពោះបុគ្គលនោះ បុគ្គលនោះ អង្គុយលើ​អាសនៈ​នោះ ក៏តែងធ្វើទុកក្នុងចិត្តនូវចំណែកជាខាងដើម ធ្វើទុកក្នុងចិត្តនូវ​ចំណែក​ជាកណ្តាល ធ្វើទុកក្នុងចិត្តនូវចំណែកជាខាងចុងនៃកថានោះផង លុះក្រោកចាកអាសនៈនោះហើយ ក៏តែងធ្វើទុកក្នុងចិត្តនូវចំណែកជាខាងដើម ធ្វើទុកក្នុងចិត្តនូវចំណែកជាកណ្តាល ធ្វើទុក​ក្នុង​ចិត្តនូវចំណែកជាខាងចុងនៃកថានោះផង ក្អមផ្ងារ បុគ្គលយកទឹកទៅ​ចាក់ដាក់ក្នុង​ក្អមនោះ (ទឹក) ក៏ដក់នៅ មិនកំពប់ខ្ចាយចេញឡើយ យ៉ាងណាមិញ បុគ្គលខ្លះ ក្នុងលោក​នេះ ទៅកាន់អារាមដើម្បីស្តាប់ធម៌ ក្នុងសំណាក់នៃពួកភិក្ខុរឿយ ៗ ពួកភិក្ខុសំដែងធម៌ មានពីរោះក្នុងបទខាងដើម មានពីរោះក្នុងបទកណ្តាល មានពីរោះក្នុងបទខាងចុង ប្រកប​ដោយអត្ថ ប្រកបដោយព្យញ្ជនៈ ប្រកាសនូវព្រហ្មចរិយៈដ៏បរិបូណ៌បរិសុទ្ធ​សព្វគ្រប់​ចំពោះ​បុគ្គលនោះ បុគ្គលនោះ អង្គុយលើអាសនៈនោះ តែងធ្វើទុកក្នុងចិត្តនូវចំណែកជាខាងដើម ធ្វើទុកក្នុងចិត្តនូវចំណែកជាកណ្តាល ធ្វើទុកក្នុងចិត្តនូវចំណែកជាខាងចុងនៃកថានោះផង លុះក្រោកចាកអាសនៈហើយ តែងធ្វើទុកក្នុងចិត្តនូវចំណែកជាខាងដើម ធ្វើទុកក្នុងចិត្តនូវ​ចំណែកជាកណ្តាល ធ្វើទុកក្នុងចិត្តនូវចំណែកជាខាងចុងនៃកថានោះផង ក៏យ៉ាងនោះដែរ នេះហៅថា បុគ្គលមានបញ្ញាក្រាស់។

[៩២] បុគ្គលមិនទាន់ប្រាសចាកតម្រេកក្នុងកាម និងភព តើដូចម្តេច។ បុគ្គលជា​សោតាបន្នៈ និងសកទាគាមី នេះហៅថា បុគ្គលមិនទាន់ប្រាសចាកតម្រេកក្នុងកាម និង​ភព។ បុគ្គលដែលប្រាសចាកតម្រេកក្នុងកាម តែមិនទាន់ប្រាសចាកតម្រេកក្នុងភព តើដូច​ម្តេច។ បុគ្គលជាអនាគាមី នេះហៅថា បុគ្គលប្រាសចាកតម្រេកក្នុងកាម តែមិនទាន់​ប្រាសចាក​តម្រេកក្នុងភព។ បុគ្គលប្រាសចាកតម្រេកក្នុងកាមផង ក្នុងភពផង តើដូច​ម្តេច។ បុគ្គលជាព្រះអរហន្ត នេះហៅថា បុគ្គលប្រាសចាកតម្រេកក្នុងកាមផង ក្នុងភព​ផង។

[៩៣] បុគ្គលប្រៀបដោយគំនូសថ្ម តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ក្រោធរឿយ ៗ ឯសេចក្តីក្រោធនោះ របស់បុគ្គលនោះសោត តែងដេកត្រាំនៅ អស់កាលយូរអង្វែង គំនូសថ្ម មិនងាយរលប់ឆាប់ ដោយខ្យល់ ឬទឹកឡើយ ជាគំនូស​តែងឋិត​នៅអស់​កាល​ជាយូរអង្វែង យ៉ាងណាមិញ បុគ្គលខ្លះ ក្នុងលោកនេះ ក្រោធរឿយ ៗ ឯសេចក្តីក្រោធនោះ របស់បុគ្គលនោះសោត តែងដេកត្រាំនៅ អស់កាលយូរអង្វែង ក៏យ៉ាងនោះដែរ នេះហៅ​ថា បុគ្គលប្រៀបដោយគំនូសថ្ម។ បុគ្គលប្រៀបដោយគំនូសដី តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ក្រោធរឿយ ៗ តែសេចក្តីក្រោធនោះ របស់បុគ្គលនោះ មិនបានដេកត្រាំ​នៅអស់កាលយូរអង្វែងឡើយ គំនូសដី តែងឆាប់រលប់ទៅ ដោយខ្យល់ ឬទឹក ជាគំនូស​មិនឋិតនៅអស់កាលជាយូរអង្វែង យ៉ាងណាមិញ បុគ្គលខ្លះ ក្នុងលោកនេះ ក្រោធរឿយ ៗ តែសេចក្តីក្រោធនោះ របស់បុគ្គលនោះ មិនដេកត្រាំនៅអស់កាលយូរអង្វែងឡើយ ក៏​យ៉ាង​នោះដែរ នេះហៅថា បុគ្គលប្រៀបដោយគំនូសដី។ បុគ្គលប្រៀបដោយគំនូសទឹក តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ទុកជាគេនិយាយដោយពាក្យដ៏រឹងរូសក្តី ទុកជា​គេ​និយាយពាក្យអាក្រក់ក្តី ទុកជាគេនិយាយដោយពាក្យមិនជាទីគាប់ចិត្តក្តី ក៏នៅតែ​ស្រស់​ស្រាយផង រីករាយផង រួសរាយផង គំនូសទឹក តែងឆាប់រលប់ទៅ ជាគំនូសមិន​ឋិតនៅអស់កាលជាយូរអង្វែង យ៉ាងណាមិញ បុគ្គលពួកខ្លះ ក្នុងលោកនេះ ទុកជា​គេនិយាយដោយពាក្យរឹងរូសក្តី ទុកជាគេនិយាយដោយពាក្យអាក្រក់ក្តី ទុកជាគេនិយាយ​ដោយពាក្យមិនជាទីពេញចិត្តក្តី ក៏នៅតែស្រស់ស្រាយផង រីករាយផង រួសរាយផង ក៏យ៉ាង​នោះដែរ នេះហៅថា បុគ្គលប្រៀបដោយគំនូសទឹក។

[៩៤] បណ្តាបុគ្គលទាំងនោះ បុគ្គល ៣ ពួក ប្រៀបដោយសំពត់សម្បកឈើ តើដូចម្តេច។ សំពត់សម្បកឈើមាន ៣ យ៉ាង គឺ សំពត់សម្បកឈើនៅថ្មី ជាសំពត់មាន​ពណ៌អាក្រក់​ផង មានសម្ផ័ស្សរឹងផង មានតម្លៃតិចផង ១ សំពត់សម្បកឈើជាកណ្តាល ជាសំពត់​មានពណ៌អាក្រក់ផង មានសម្ផ័ស្សរឹងផង មានតម្លៃតិចផង ១ សំពត់សម្បកឈើចាស់ ជាសំពត់មានពណ៌អាក្រក់ផង មានសម្ផ័ស្សរឹងផង មានតម្លៃតិចផង ១។ ពួកជន តែងយក​សំពត់សម្បកឈើដែលចាស់ ទៅជូតឆ្នាំង ឬយកសំពត់សម្បកឈើចាស់នោះ ទៅចោល​លើ​គំនរសម្រាម។

[៩៥] បុគ្គល ៣ ពួក ប្រៀបដោយសំពត់សម្បកឈើនេះ រមែងមានក្នុងពួកភិក្ខុ ក៏យ៉ាង​នោះឯង។ បុគ្គល ៣ ពួក តើដូចម្តេច។ ប្រសិនបើភិក្ខុថ្មី [សំដៅយក​ភិក្ខុដែល​ឧបសម្ប័ទ​មិនទាន់ ៥ វស្សា ទុកជាមានអាយុ ៦០ ឆ្នាំ ក៏ដោយ ក៏ឈ្មោះថា ភិក្ខុថ្មី។ អដ្ឋកថា។] ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក អំពើនេះ ព្រោះភិក្ខុនោះ មានពណ៌ គឺសីលអាក្រក់ សំពត់សម្បកឈើនោះ មានពណ៌អាក្រក់ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មាន​ឧបមេយ្យយ៉ាងនោះដែរ បើពួកជនណាមួយ ទៅសេពគប់ ចូលទៅអង្គុយជិត តែងដល់​នូវការប្រព្រឹត្តិតាម នូវទិដ្ឋិរបស់បុគ្គលនោះ ការសេពនោះ ប្រព្រឹត្តទៅដើម្បីមិន​ជា​ប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលជាយូរអង្វែង ដល់ជនទាំងនោះ អំពើនេះ ព្រោះ​បុគ្គល​នោះ មានសម្ផ័ស្សជាទុក្ខ សំពត់សម្បកឈើនោះ មានសម្ផ័ស្សរឹង មានឧបមា​យ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ បុគ្គលនេះ បើទទួលចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ របស់ជនពួកណា ការទទួលនោះ ជាអំពើមិនមានផលច្រើន មិនមានអានិសង្សច្រើន ដល់ជនពួកនោះឡើយ អំពើនេះ ព្រោះបុគ្គលនោះមានតម្លៃតិច សំពត់សម្បកឈើមានតម្លៃតិច មានឧបមាយ៉ាងណាមិញ បុគ្គលនេះ មានឧបមេយ្យយ៉ាងនោះដែរ បើភិក្ខុជាកណ្តាល [រាប់ពី ៥ វស្សា ទៅដល់ ៩ វស្សា ឈ្មោះថា ភិក្ខុជាកណ្តាល។ ពី ១០ វស្សាឡើងទៅ ឈ្មោះថា ភិក្ខុជាថេរៈ។ អដ្ឋកថា។]។បេ។ បើភិក្ខុជាថេរៈ តែជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក អំពើនេះ ព្រោះ​ភិក្ខុនោះមានពណ៌ គឺសីលអាក្រក់ សំពត់សម្បកឈើមានពណ៌អាក្រក់ មានឧបមា​យ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ បើពួកជនណាមួយ សេពគប់ ចូលទៅ​អង្គុយជិត តែងដល់នូវការប្រព្រឹត្តិតាមនូវទិដ្ឋិរបស់បុគ្គលនោះ ការសេពនោះ ប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលជាយូរអង្វែង ដល់ជន​ពួកនោះ អំពើនេះ ព្រោះបុគ្គលនោះមានសម្ផ័ស្សជាទុក្ខ សំពត់សម្បកឈើ មានសម្ផ័ស្ស​រឹងនោះ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ បុគ្គលនេះ បើទទួលចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ របស់ជនពួកណា ការទទួលនោះ តែងមិនមានផលច្រើន មិនមានអានិសង្សច្រើន ដល់ជនពួកនោះ អំពើនេះ ព្រោះបុគ្គលនោះមានតម្លៃតិច សំពត់សម្បកឈើមានតម្លៃតិចនោះ មាន​ឧបមា​យ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ ប្រសិនបើភិក្ខុជាថេរៈ មាន​សភាព​យ៉ាងនេះ និយាយក្នុងកណ្តាលជំនុំសង្ឃ ពួកភិក្ខុនាំគ្នានិយាយយ៉ាងនេះ នឹងភិក្ខុ​ជា​ថេរៈនោះថា ប្រយោជន៍អ្វីដោយពាក្យដែលលោកជាមនុស្សល្ងង់ មិនឈ្លាស ពោល​ហើយ លោកសំគាល់នូវពាក្យដែលគេគប្បីពោលចុះ ភិក្ខុនោះ ក៏ខឹងអន់ចិត្ត (បើ) សង្ឃលើកទោស ដោយវាចា មានសភាពយ៉ាងណា ក៏បញ្ចេញនូវវាចាមាន​សភាព​យ៉ាង​នោះ ដូចជាសំពត់សំបកឈើ ដែលគេចោលលើគំនរសម្រាម។ នេះបុគ្គល ៣ ពួក ប្រៀប​ដោយសំពត់សំបកឈើ រមែងមានក្នុងពួកភិក្ខុ។

[៩៦] បណ្តាបុគ្គលទាំងនោះ បុគ្គល ៣ ពួក ប្រៀបដោយសំពត់កាសិកៈ តើដូចម្តេច។ សំពត់កាសិកៈ មាន ៣ យ៉ាង គឺសំពត់កាសិកៈថ្មី ជាសំពត់មានពណ៌ល្អផង មានសម្ផ័ស្ស​ទន់ផង មានតម្លៃច្រើនផង ១ សំពត់កាសិកៈជាកណ្តាល ជាសំពត់មានពណ៌ល្អផង មាន​សម្ផ័ស្សទន់ផង មានតម្លៃច្រើនផង ១ សំពត់កាសិកៈចាស់ ជាសំពត់មានពណ៌ល្អផង មានសម្ផ័ស្សទន់ផង មានតម្លៃច្រើនផង ១ ពួកជន តែងយកសំពត់កាសិកៈ​ដែលចាស់​ហើយ ធ្វើជាសំពត់សម្រាប់វេចកែវបាន ឬតម្កល់ទុកនូវសំពត់នោះ ក្នុងទូសម្រាប់​ដាក់​នូវគ្រឿងក្រអូប។

[៩៧] បុគ្គល ៣ ពួក ប្រៀបដោយសំពត់កាសិកៈនេះ រមែងមានក្នុងពួកភិក្ខុ ក៏យ៉ាងនេះ​ឯង។ បុគ្គល ៣ ពួក តើដូចម្តេច។ ប្រសិនបើភិក្ខុបួសថ្មី ជាអ្នកមានសីល មាន​កល្យាណធម៌ អំពើនេះ ព្រោះភិក្ខុនោះ មានពណ៌ គឺសីលល្អ សំពត់កាសិកៈនោះ មានពណ៌​ល្អ មានឧបមាយ៉ាងណា បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ បើពួកជន​ណាមួយ សេពគប់ ចូលទៅអង្គុយជិត តែងដល់នូវការប្រព្រឹត្តិតាមនូវទិដ្ឋិរបស់បុគ្គលនោះ ការសេពគប់ជាដើមនោះ តែងប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ជន​ពួកនោះ អស់កាលជាយូរអង្វែង អំពើនេះ ព្រោះបុគ្គលនោះមានសម្ផ័ស្សជាសុខ សំពត់​កាសិកៈនោះ មានសម្ផ័ស្សទន់ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មាន​ឧបមេយ្យ​យ៉ាង​​នោះដែរ បុគ្គលនេះ បើទទួលចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជ​បរិក្ខារ របស់ជនពួកណា ការទទួលនោះ រមែនមានផលច្រើន មានអានិសង្សច្រើន ដល់ជនពួកនោះ អំពើនេះ ព្រោះបុគ្គលនោះ មានតម្លៃច្រើន សំពត់កាសិកៈនោះ មាន​តម្លៃច្រើន មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ បើភិក្ខុជា​កណ្តាល។បេ។ បើភិក្ខុជាថេរៈ មានសីល មានកល្យាណធម៌ អំពើនេះ ព្រោះភិក្ខុ​នោះ​មានពណ៌ គឺសីលល្អ សំពត់កាសិកៈនោះ មានពណ៌ល្អ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ បើពួកជនណាមួយ សេពគប់ ចូលទៅ​អង្គុយ​ជិត តែងដល់នូវការប្រព្រឹត្តិតាមនូវទិដ្ឋិរបស់បុគ្គលនោះ ការសេពគប់ជាដើមនោះ តែង​ប្រព្រឹត្ត​ទៅដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ជនពួកនោះ អស់កាលជាអង្វែង អំពើនេះ ព្រោះបុគ្គលនោះ មានសម្ផ័ស្សជាសុខ សំពត់កាសិកៈនោះ មានសម្ផ័ស្សទន់ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ បុគ្គលនេះ បើទទួល​ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ របស់ជនពួកណា ការទទួល​នោះ រមែនមានផលច្រើន មានអានិសង្សច្រើន ដល់ជនពួកនោះ អំពើនេះ ព្រោះបុគ្គល​នោះ មានតម្លៃច្រើន សំពត់កាសិកៈនោះ មានតម្លៃច្រើន មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ បើភិក្ខុជាថេរៈ មានសភាពបែបនេះ និយាយ​ក្នុងកណ្តាលជំនុំសង្ឃ ពួកភិក្ខុនាំគ្នានិយាយយ៉ាងនេះ នឹងភិក្ខុជាថេរៈនោះថា បពិត្រ​លោក​មានអាយុ លោកជាអ្នកមានសទ្ធាតិច ភិក្ខុជាថេរៈពោលនូវធម៌ផង នូវវិន័យផង ពាក្យនោះ របស់ភិក្ខុជាថេរៈនោះ គួរយកទុកដាក់ក្នុងចិត្តបាន ដូចជាសំពត់កាសិកៈ គួរយក​ទុកដាក់ក្នុងទូសម្រាប់ដាក់នូវវត្ថុមានក្លិនក្រអូប។ នេះបុគ្គល ៣ ពួក ប្រៀបដោយ​សំពត់កាសិកៈ រមែងមានក្នុងពួកភិក្ខុ។

[៩៨] បុគ្គលដែលគេប្រមាណបានដោយងាយ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នករាយមាយ លើកកម្ពស់ មានចិត្តឃ្លេងឃ្លោង មានមាត់រឹង មានវាចារាត់រាយ ភ្លេច​ស្មារតី មិនដឹងខ្លួន មានចិត្តមិនតម្កល់មាំ មានចិត្តភ័ន្តច្រឡំ មានឥន្រ្ទិយប្រាកដ នេះហៅថា បុគ្គលដែលគេប្រមាណបានដោយងាយ។ បុគ្គលដែលគេប្រមាណបានដោយក្រ តើដូច​ម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមិនរាយមាយ មិនលើកកម្ពស់ មានចិត្តមិន​ឃ្លេងឃ្លោង មានមាត់មិនរឹង មានវាចាមិនរាត់រាយ មានស្មារតីតម្កល់ស៊ប់ មានសេចក្តី​ដឹងខ្លួន មានចិត្តតម្កល់មាំ មានចិត្តមូលក្នុងអារម្មណ៍តែមួយ មានឥន្រ្ទិយសង្រួមហើយ នេះហៅថា បុគ្គលដែលគេប្រមាណបានដោយក្រ។ បុគ្គលដែលគេប្រមាណមិនបាន តើដូច​ម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ បានធ្វើឲ្យជាក់ច្បាស់សម្រេច ដោយបញ្ញា​ដ៏ឧត្តម​ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់​ទៅនៃអាសវៈទាំងឡាយ ហើយសម្រេចសម្រាន្តនៅ នេះហៅថា បុគ្គលដែលគេ​ប្រមាណ​មិនបាន។

[៩៩] បុគ្គលដែលគេមិនគួរសេព មិនគួរគប់ មិនគួរចូលទៅអង្គុយជិត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកថោកទាបជាង ដោយសីល សមាធិ និងបញ្ញា បុគ្គល​បែបនេះ គេមិនគួរសេព មិនគួរគប់ មិនគួរចូលទៅអង្គុយជិត វៀរលែងតែ​មានសេចក្តី​អាណិត វៀរលែងតែមានសេចក្តីអនុគ្រោះ។ បុគ្គលដែលគេគួរសេព គួរគប់រក គួរចូល​ទៅអង្គុយជិត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកស្មើគ្នា ដោយសីល សមាធិ និងបញ្ញា បុគ្គលមានសភាពយ៉ាងនេះ គេគួរសេព គួរគប់រក គួរចូលទៅអង្គុយជិត។ ដំណើរនោះ តើព្រោះហេតុអ្វី។ ព្រោះថា សីលកថា របស់ពួកសប្បុរស ដែលដល់​នូវភាព​ស្មើគ្នាដោយសីល នឹងជាកថាកើតមានដល់ពួកយើងផង សីលកថានោះ នឹងជាទី​សប្បាយនៃពួកយើងផង សីលកថានោះ នឹងប្រព្រឹត្តទៅដល់ពួកយើងផង សមាធិកថា របស់ពួកសប្បុរស ដែលដល់នូវភាពស្មើគ្នាដោយសមាធិ នឹងជាកថាកើតមានដល់ពួក​យើងផង សមាធិកថានោះ នឹងជាទីសប្បាយនៃពួកយើងផង សមាធិកថានោះ នឹងប្រព្រឹត្ត​ទៅដល់ពួកយើងផង បញ្ញាកថា របស់ពួកសប្បុរស ដែលដល់នូវភាពស្មើគ្នាដោយបញ្ញា នឹងជាកថាកើតមានដល់ពួកយើងផង បញ្ញាកថានោះ នឹងជាទីសប្បាយនៃពួកយើងផង បញ្ញាកថានោះ នឹងប្រព្រឹត្តទៅដល់ពួកយើងផង ព្រោះហេតុនោះ បុគ្គលបែបនេះ គេគួរសេព គួរគប់រក គួរចូលទៅអង្គុយជិត។ បុគ្គលដែលគួរធ្វើសក្ការៈគោរព ហើយសេព គប់រក ចូលទៅអង្គុយជិត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកច្រើនដោយសីល សមាធ និងបញ្ញា បុគ្គលបែបនេះ គេគួរធ្វើសក្ការៈ គោរព ហើយសេព គប់រក ចូលទៅអង្គុយជិត។ ដំណើរនោះ តើព្រោះហេតុអ្វី។ ព្រោះថា បុគ្គលដែលគិតថា អញនឹងបំពេញនូវសីលក្ខន្ធ ដែលមិនទាន់បរិបូណ៌ ឬនឹងអនុគ្រោះនូវសីលក្ខន្ធ ដែល​បរិបូណ៌ហើយ ដោយបញ្ញា ក្នុងទីនោះ ៗ អញនឹងបំពេញនូវសមាធិក្ខន្ធ ដែលមិន​ទាន់​បរិបូណ៌ ឬនឹងអនុគ្រោះនូវសមាធិក្ខន្ធ ដែលបរិបូណ៌ហើយ ដោយបញ្ញា ក្នុងទីនោះ ៗ អញនឹងបំពេញនូវបញ្ញាខន្ធ ដែលមិនទាន់បរិបូណ៌ ឬនឹងអនុគ្រោះនូវបញ្ញាខន្ធ ដែល​បរិបូណ៌​ហើយ ដោយបញ្ញា ក្នុងទីនោះ ៗ ព្រោះហេតុនោះ បុគ្គលមានសភាពបែបនេះ គេគួរធ្វើសក្ការៈ គោរព ហើយសេព គប់រក ចូលទៅអង្គុយជិត។

[១០០] បុគ្គលដែលគេគួរខ្ពើម មិនគួរសេពគប់ មិនគួររាប់រក មិនគួរចូលទៅអង្គុយជិត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក មានមារយាទ​គឺបុគ្គលគប្បីរលឹកដោយសេចក្តីរង្កៀសដោយអំពើមិនស្អាត បិទបាំងអំពើទុក មិនមែនជា​សមណៈ ប្តេជ្ញាខ្លួនថាជាសមណៈ មិនមែនជាព្រហ្មចារី ប្តេជ្ញាខ្លួនថាជាព្រហ្មចារី ជាអ្នក​ស្អុយក្នុង មានចិត្តទទឹកដោយរាគៈ ជ្រោកជ្រាកដោយកិលេស បុគ្គលបែបនេះ គេគប្បី​ខ្ពើម មិនគួរសេព មិនគួរគប់រក មិនគួរចូលទៅអង្គុយជិត។ ដំណើរនោះ តើព្រោះហេតុអ្វី។ ព្រោះថា បុគ្គលមិនដល់នូវការប្រព្រឹត្តិតាម នូវទិដ្ឋិរបស់បុគ្គលបែបនេះ ក៏ពិតមែនហើយ តែកិត្តិស័ព្ទដ៏អាក្រក់នៃបុគ្គលនោះ រមែងខ្ចរខ្ចាយថា បុរសបុគ្គលនោះ មានមិត្រអាក្រក់ មានសំឡាញ់អាក្រក់ ងាកទៅរកបុគ្គលអាក្រក់ ពស់នៅក្នុងរណ្តៅលាមក មិនចឹកស៊ី ក៏ពិតមែនហើយ តែលាមក​គង់ប្រឡាក់នូវពស់នោះ យ៉ាងណាមិញ បុគ្គលមិនដល់នូវ​ការប្រព្រឹត្តិតាមនូវទិដ្ឋិរបស់បុគ្គលបែបនេះ ក៏ពិតមែនហើយ តែកិត្តិសព្ទដ៏អាក្រក់នៃ​បុគ្គល​នោះ រមែងខ្ចរខ្ចាយថា បុរសបុគ្គលនេះ មានមិត្រអាក្រក់ មានសំឡាញ់អាក្រក់ ងាកទៅរកបុគ្គលអាក្រក់ ក៏យ៉ាងនោះដែរ ព្រោះហេតុនោះ បុគ្គលបែបនេះ គេគួរខ្ពើម មិនគួរសេព មិនគួរគប់រក មិនគួរចូលទៅអង្គុយជិត។ បុគ្គលគេគួរសំឡឹងមើល តែមិនគួរ​សេព មិនគួរគប់រក មិនគួរចូលទៅអង្គុយជិត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកក្រោធ ច្រើនដោយការចង្អៀតចង្អល់ សូម្បីតែគេស្តីថាបន្តិចបន្តួច ក៏ខ្នក់ចិត្ត ខឹង ព្យាបាទ តតប ធ្វើសេចក្តីក្រោធ ប្រទូស្ត និងសេចក្តីមិនត្រេកអរឲ្យប្រាកដ ដំបៅរីក ដែលបុគ្គលឲ្យជល់ដោយឈើ ឬអម្បែង តែងហូរទឹករងៃដោយក្រៃលែងជាងប្រមាណ យ៉ាងណាមិញ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកក្រោធ ច្រើនដោយសេចក្តីចង្អៀតចង្អល់ សូម្បីគេស្តីថាបន្តិចបន្តួច ក៏ខ្នក់ចិត្ត ខឹង ព្យាបាទ តតប ធ្វើសេចក្តីក្រោធ ប្រទូស្ត និង​សេចក្តីមិនត្រេកអរឲ្យប្រាកដ ក៏យ៉ាងនោះដែរ អង្កត់ភ្លើងអុសដង្កោ ដែលគេទង្គិច​ដោយ​ឈើ ឬអម្បែង រមែងបែកព្រាយឮប្រែះៗ ដោយក្រៃលែងជាងប្រមាណ យ៉ាងណាមិញ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកក្រោធ ច្រើនដោយសេចក្តីចង្អៀតចង្អល់ សូម្បីគេស្តីថា​បន្តិចបន្តួច ក៏ខ្នក់ចិត្ត ខឹង ព្យាបាទ តតប ធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តី​មិនត្រេកអរ ឲ្យប្រាកដ ក៏យ៉ាងនោះដែរ រណ្តៅលាមកដែលបុគ្គលកូរវឹកដោយឈើ ឬអម្បែង រមែងមានក្លិនអាក្រក់ ដោយក្រៃលែងជាងប្រមាណ យ៉ាងណាមិញ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកក្រោធ ច្រើនដោយសេចក្តីចង្អៀតចង្អល់ សូម្បីគេស្តីថាបន្តិចបន្តួច ក៏ខ្នក់ចិត្ត ខឹង ព្យាបាទ តតប ធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីមិនត្រេកអរ ឲ្យប្រាកដ ក៏យ៉ាងនោះដែរ បុគ្គលបែបនេះ គេគួរសំឡឹងមើល តែមិនគួរសេព មិនគួរ​គប់រក មិនគួរចូលទៅអង្គុយជិត។ ដំណើរនោះ តើព្រោះហេតុអ្វី។ ព្រោះថា អ្នកផង​តែងគិតថា អ្នកនេះ មុខជានឹងជេរអញ នឹងផ្តាសាអញ ឬនឹងធ្វើនូវអំពើមិន​ជាប្រយោជន៍​ដល់អញពុំខាន ព្រោះហេតុនោះ បុគ្គលបែបនេះ គេគួរសំឡឹងមើល តែមិនគួរសេព មិនគួរគប់រក មិនគួរចូលទៅអង្គុយជិត។ បុគ្គលគួរគេសេព គួរគប់រក គួរចូលទៅអង្គុយជិត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសីល មានធម៌ល្អ បុគ្គលបែបនេះ ដែលគួរសេព គួរគប់រក គួរចូលទៅអង្គុយជិត។ ដំណើរនោះ តើព្រោះហេតុអ្វី។ បុគ្គល​មិនដល់នូវការប្រព្រឹត្តិតាម នូវទិដ្ឋិរបស់បុគ្គលបែបនេះ ក៏ពិតមែនហើយ តែកិត្តិស័ព្ទដ៏​ល្អនៃបុគ្គលនោះ តែងខ្ចរខ្ចាយល្បីទៅថា បុរសបុគ្គលនេះ មានមិត្រល្អ មានសំឡាញ់ល្អ ងាកទៅរកបុគ្គលល្អ ព្រោះហេតុនោះ បុគ្គលបែបនេះ គួរគេសេព គួរគប់រក គួរចូល​ទៅអង្គុយជិត។

[១០១] បុគ្គលធ្វើឲ្យពេញលេញក្នុងសីល តែធ្វើបន្តិចបន្តួច​ក្នុងសមាធិ ធ្វើបន្តិចបន្តួចក្នុង​បញ្ញា តើដូចម្តេច។ បុគ្គលជាសោតាបន្នៈ និងសកទាគាមី នេះហៅថា បុគ្គលធ្វើឲ្យ​ពេញ​ក្នុង​សីល តែធ្វើបន្តិចបន្តួចក្នុងសមាធិ ធ្វើបន្តិចបន្តួចក្នុងបញ្ញា។ បុគ្គលធ្វើពេញលេញ​ក្នុង​សីលផង ធ្វើពេញលេញក្នុងសមាធិផង តែធ្វើបន្តិចបន្តួចក្នុងបញ្ញា តើដូចម្តេច។ បុគ្គល​ជា​អនាគាមី នេះហៅថា បុគ្គលធ្វើពេញលេញក្នុងសីលផង ធ្វើពេញលេញ​ក្នុង​សមាធិផង តែ​ធ្វើ​​បន្តិចបន្តួចក្នុងបញ្ញា។ បុគ្គលធ្វើពេញលេញក្នុងសីលផង ធ្វើពេញលេញ​ក្នុងសមាធិផង ធ្វើ​ពេញលេញក្នុងបញ្ញាផង តើដូចម្តេច។ បុគ្គលជាព្រះអរហន្ត នេះហៅថា បុគ្គល​ធ្វើ​ពេញ​លេញក្នុងសីលផង ធ្វើពេញលេញក្នុងសមាធិផង ធ្វើពេញលេញក្នុង​បញ្ញាផង។

[១០២] បណ្តាបុគ្គលទាំងនោះ បុគ្គលជាគ្រូ ៣ ពួក តើដូចម្តេច។ គ្រូខ្លះ ក្នុងលោកនេះ បញ្ញត្តនូវការកំណត់កាម មិនបញ្ញត្តនូវការកំណត់រូប មិនបញ្ញត្តនូវការកំណត់វេទនា គ្រូខ្លះ ក្នុងលោកនេះ បញ្ញត្តនូវការកំណត់កាមផង បញ្ញត្តនូវការកំណត់រូបផង តែមិនបញ្ញត្ត​នូវការ​កំណត់វេទនា គ្រូខ្លះ ក្នុងលោកនេះ បញ្ញត្តនូវការកំណត់កាមផង បញ្ញត្តនូវ​ការ​កំណត់រូបផង បញ្ញត្តនូវការកំណត់វេទនាផង។ បណ្តាគ្រូទាំងនោះ គ្រូណា បញ្ញត្តនូវ​ការកំណត់កាម តែមិនបញ្ញត្តនូវការកំណត់រូប មិនបញ្ញត្តនូវការកំណត់វេទនា បណ្ឌិត​គប្បី​យល់ថា គ្រូ (នោះ) បាននូវរូបាវចរសមាបត្តិ ដោយការបញ្ញត្តិនោះ។ បណ្តាគ្រូទាំងនោះ គ្រូណា ដែលបញ្ញត្តនូវការកំណត់កាមផង បញ្ញត្តនូវការកំណត់រូបផង តែមិនបញ្ញត្តនូវ​ការកំណត់វេទនា បណ្ឌិតគប្បីយល់ថា គ្រូ (នោះ) បាននូវអរូបាវចរសមាបត្តិ ដោយការ​បញ្ញត្តិនោះ។ បណ្តាគ្រូទាំងនោះ គ្រូណា បញ្ញត្តនូវការកំណត់កាមផង បញ្ញត្តនូវការ​កំណត់រូបផង បញ្ញត្តនូវការកំណត់វេទនាផង បណ្ឌិតគប្បីយល់ថា គ្រូ (នោះ) ជា​ព្រះសម្មាសម្ពុទ្ធ ដោយការបញ្ញត្តិនោះ។ នេះបុគ្គលជាគ្រូ មានបីពួក។

[១០៣] បណ្តាបុគ្គលទាំងនោះ បុគ្គលជាគ្រូ ៣ ពួក ដោយឡែកទៀត តើដូចម្តេច។ គ្រូខ្លះ ក្នុងលោកនេះ បញ្ញត្តនូវខ្លួនក្នុងបច្ចុប្បន្ន ថាទៀង ថាមាំមួនផង បញ្ញត្តនូវខ្លួនក្នុងបរលោក ថាទៀង ថាមាំមួនផង គ្រូខ្លះ ក្នុងលោកនេះ បញ្ញត្តនូវខ្លួនក្នុងបច្ចុប្បន្ន ថាទៀង ថាមាំមួន តែមិនបញ្ញត្តនូវខ្លួនក្នុងបរលោក ថាទៀង ថាមាំមួនឡើយ គ្រូខ្លះ ក្នុងលោកនេះ មិន​បញ្ញត្តនូវខ្លួនក្នុងបច្ចុប្បន្ន ថាទៀង ថាមាំមួនផង មិនបញ្ញត្តនូវខ្លួនក្នុងបរលោក ថាទៀងថា មាំមួនផង។ បណ្តាគ្រូទាំងនោះ គ្រូណា បញ្ញត្តនូវខ្លួនក្នុងបច្ចុប្បន្ន ថាទៀង ថាមាំមួនផង បញ្ញត្តនូវខ្លួនក្នុងបរលោក ថាទៀង ថាមាំមួនផង បណ្ឌិតគប្បីយល់ថា គ្រូ (នោះ) ជាសស្សតវាទ (អ្នកពោលថាទៀង) ដោយការបញ្ញត្តិនោះ។ បណ្តាគ្រូទាំងនោះ គ្រូណា បញ្ញត្តនូវខ្លួនក្នុងបច្ចុប្បន្ន ថាទៀង ថាមាំមួន តែមិនបញ្ញត្តនូវខ្លួនក្នុងបរលោក ថាទៀង ថាមាំមួនឡើយ បណ្ឌិតគប្បីយល់ថា គ្រូ (នោះ) ជាឧច្ឆេទវាទ (អ្នកពោលថាសូន្យ) ដោយការបញ្ញត្តិនោះ។ បណ្តាគ្រូទាំងនោះ គ្រូណា មិនបញ្ញត្តនូវខ្លួនក្នុងបច្ចុប្បន្ន ថាទៀង ថាមាំមួនផង មិនបញ្ញត្តនូវខ្លួនក្នុងបរលោក ថាទៀង ថាមាំមួនផង បណ្ឌិតគប្បីយល់ថា គ្រូ (នោះ) ជាព្រះសម្មាសម្ពុទ្ធ ដោយការបញ្ញត្តិនោះ។ នេះគ្រូ ៣ ពួក ដោយឡែកទៀត។

ចប់ តិកនិទ្ទេស។

ចតុក្កនិទ្ទេស

[១០៤] បុគ្គលជាអសប្បុរស តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុសក្នុងកាម និយាយកុហក តាំងនៅក្នុងសេចក្តីប្រមាទ គឺផឹកនូវ​ទឹកស្រវឹង គឺសុរា និងមេរ័យ នេះហៅថា បុគ្គលជាអសប្បុរស។ បុគ្គលជាអសប្បុរស​ក្រៃលែង​ជាងអសប្បុរស តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ សម្លាប់សត្វ​ដោយ​ខ្លួនឯងផង បបួលអ្នកដទៃឲ្យសម្លាប់សត្វផង លួចទ្រព្យគេដោយខ្លួនឯងផង បបួលអ្នក​ដទៃ​ឲ្យលួចទ្រព្យគេផង ប្រព្រឹត្តខុសក្នុងកាមដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យប្រព្រឹត្ត​ខុស​ក្នុងកាមផង និយាយកុហកដោយខ្លួងឯងផង បបួលអ្នកដទៃឲ្យនិយាយ​ពាក្យកុហក​ផង តាំងនៅក្នុងសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ​ដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យតាំងនៅក្នុងសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យផង នេះហៅថា បុគ្គលជាអសប្បុរសក្រៃលែងជាអសប្បុរស។ បុគ្គលជាសប្បុរស តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាក​កាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន នេះហៅថា បុគ្គលជាសប្បុរស។ បុគ្គលជាសប្បុរសក្រៃលែងជាងសប្បុរស តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាតដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យវៀរចាក​បាណាតិបាតផង វៀរចាកអទិន្នាទានដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យវៀរចាក​អទិន្នាទាន​ផង វៀរចាកកាមេសុមិច្ឆាចារដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យវៀរចាក​កាមេសុមិច្ឆាចារផង វៀរចាកមុសាវាទដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យវៀរចាក​មុសាវាទផង វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋានដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យ​វៀរចាក​សុរាមេរយមជ្ជប្បមាទដ្ឋានផង នេះហៅថា បុគ្គលជាសប្បុរសក្រៃលែង​ជាង​សប្បុរស។

[១០៥] បុគ្គលអាក្រក់ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ លួច​ទ្រព្យគេ ប្រព្រឹត្តខុសក្នុងកាម និយាយកុហក ពោលពាក្យញុះញង់ ពោលពាក្យអាក្រក់ ពោលពាក្យរោយរាយ មានចិត្តសំឡឹងរំពៃចំពោះទ្រព្យអ្នកដទៃ មានចិត្តព្យាបាទ មានទិដ្ឋិ​ខុស នេះហៅថា បុគ្គលអាក្រក់។ បុគ្គលអាក្រក់ក្រៃលែងជាងបុគ្គលអាក្រក់ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យសម្លាប់​សត្វផង លួចទ្រព្យគេដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យលួចទ្រព្យគេផង ប្រព្រឹត្តខុស​ក្នុង​កាមដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យប្រព្រឹត្តខុសក្នុងកាមផង ពោលពាក្យកុហក​ដោយខ្លួងឯងផង បបួលអ្នកដទៃឲ្យពោលពាក្យកុហកផង ពោលពាក្យញុះញង់​ដោយខ្លួន​ឯងផង បបួលអ្នកដទៃឲ្យពោលពាក្យញុះញង់ផង ពោលពាក្យអាក្រក់ដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យពោលពាក្យអាក្រក់ផង ពោលពាក្យរោយរាយដោយខ្លួនឯងផង បបួល​អ្នក​ដទៃឲ្យពោលពាក្យរោយរាយផង មានចិត្តសំឡឹងរំពៃចំពោះទ្រព្យអ្នកដទៃ​ដោយខ្លួន​ឯងផង បបួលអ្នកដទៃឲ្យមានចិត្តសំឡឹងរំពៃចំពោះទ្រព្យអ្នកដទៃផង មានចិត្តព្យាបាទ​ដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យព្យាបាទផង មានទិដ្ឋិខុសដោយខ្លួនឯងផង បបួលអ្នក​ដទៃ​ឲ្យមានទិដ្ឋិខុសផង នេះហៅថា បុគ្គលអាក្រក់ក្រៃលែងជាងបុគ្គលអាក្រក់។ បុគ្គលល្អ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ ជាអ្នកមិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ នេះ​ហៅថា បុគ្គលល្អ។ បុគ្គលល្អក្រៃលែងជាងបុគ្គលល្អ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោក​នេះ ជាអ្នកវៀរចាកបាណាតិបាតដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យវៀរចាក​បាណាតិបាត​​ផង វៀរចាកអទិន្នាទានដោយខ្លួនឯងផង បបួលអ្នកដទៃ​ឲ្យវៀរចាក​អទិន្នាទាន​ផង វៀរចាកកាមេសុមិច្ឆាចារដោយខ្លួនឯងផង បបួលអ្នកដទៃ​ឲ្យវៀរចាក​កាមេសុមិច្ឆាចារ​ផង វៀរចាកមុសាវាទដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យវៀរចាក​មុសាវាទ​ផង វៀរចាកបិសុណវាចាដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យវៀរចាក​បិសុណវាចា​ផង វៀរចាកផរុសវាចាដោយខ្លួនឯងផង បបួលអ្នកដទៃ​ឲ្យវៀរចាក​ផរុសវាចា​ផង វៀរចាកសម្ផប្បលាបៈដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យវៀរចាកសម្ផប្បលាបៈផង មិនមានអភិជ្ឈាដោយខ្លួនឯងផង បបួលអ្នកដទៃមិនឲ្យមានអភិជ្ឈាផង មិនមានចិត្ត​ព្យាបាទ​ដោយខ្លួនឯងផង បបួលអ្នកដទៃមិនឲ្យមានព្យាបាទផង ជាសម្មាទិដ្ឋិដោយ​ខ្លួនឯង​ផង បបួលអ្នកដទៃឲ្យជាសម្មាទិដ្ឋិផង នេះហៅថា បុគ្គលល្អក្រៃលែង​ជាង​បុគ្គល​ល្អ។

[១០៦] បុគ្គលមានធម៌អាក្រក់ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ។បេ។ មានទិដ្ឋិខុស នេះហៅថា បុគ្គលមានធម៌អាក្រក់។ បុគ្គលមាន​ធម៌អាក្រក់ក្រៃលែងជាងបុគ្គលមានធម៌អាក្រក់ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យសម្លាប់សត្វផង លួចទ្រព្យគេ​ដោយ​ខ្លួនឯងផង បបួលអ្នកដទៃឲ្យលួចទ្រព្យគេផង។បេ។ មានទិដ្ឋិខុសដោយខ្លួនឯងផង បបួល​អ្នកដទៃឲ្យមានទិដ្ឋិខុសផង នេះហៅថា បុគ្គលមានធម៌​អាក្រក់ក្រៃលែង​ជាងបុគ្គល​មានធម៌អាក្រក់។ បុគ្គលមានធម៌ល្អ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នក​វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន។បេ។ ជាសម្មាទិដ្ឋិ នេះហៅថា បុគ្គល​មានធម៌ល្អ។ បុគ្គលមានធម៌ល្អក្រៃលែងជាងបុគ្គលមានធម៌ល្អ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាតដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យវៀរចាក​បាណាតិបាត​ផង។បេ។ ជាសម្មាទិដ្ឋិដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យជាសម្មាទិដ្ឋិផង នេះហៅថា បុគ្គលមានធម៌ល្អក្រៃលែងជាងបុគ្គលមានធម៌ល្អ។

[១០៧] បុគ្គលប្រកបដោយទោស តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នក​ប្រកប​ដោយកាយកម្មមានទោស ប្រកបដោយវចីកម្មមានទោស ប្រកបដោយមនោកម្ម​មាន​ទោស នេះហៅថា បុគ្គលប្រកបដោយទោស។ បុគ្គលច្រើនដោយទោស តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកប្រកបច្រើនដោយកាយកម្មមានទោស ប្រកបតិចដោយ​កាយកម្មមិនមានទោស ជាអ្នកប្រកបច្រើនដោយវចីកម្មមានទោស ប្រកបតិចដោយ​វចីកម្មមិន​មានទោស ជាអ្នកប្រកបច្រើន​ដោយមនោកម្មមានទោស ប្រកបតិចដោយ​មនោកម្មមិនមានទោស នេះហៅថា បុគ្គលច្រើនដោយទោស។ បុគ្គលប្រកបដោយ​ទោសតិច តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកប្រកបច្រើនដោយ​កាយកម្ម​មិនមានទោស ប្រកបតិចដោយកាយកម្មមានទោស ជាអ្នកប្រកបច្រើនដោយ​វចីកម្មមិន​មានទោស ប្រកបតិចដោយវចីកម្មមានទោស ជាអ្នកប្រកបច្រើនដោយ​មនោកម្មមិនមាន​ទោស ប្រកបតិចដោយមនោកម្មមានទោស នេះហៅថា បុគ្គលប្រកបដោយទោសតិច។ បុគ្គលមិនមានទោស តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកប្រកបដោយ​កាយកម្មមិនមានទោស ប្រកបដោយវចីកម្មមិនមានទោស ប្រកបដោយមនោកម្មមិន​មាន​ទោស នេះហៅថា បុគ្គលមិនមានទោស។

[១០៨] បុគ្គលជាឧគ្ឃដិតញ្ញូ តើដូចម្តេច។ បុគ្គលណា មានការត្រាស់ដឹងនូវមគ្គ និងផល​តំណាលគ្នានឹងវេលានៃធម៌ដែលធម្មកថិកបង្ហើបសំដែងហើយ នេះហៅថា បុគ្គលជា​ឧគ្ឃដិតញ្ញូ។ បុគ្គលជាវិបញ្ចិតញ្ញូ តើដូចម្តេច។ បុគ្គលណា កាល​ធម្មកថិក​សំដែង​ចែកអត្ថនៃភាសិតដែលសង្ខេបឲ្យពិស្តារ ទើបមានការត្រាស់ដឹង​នូវមគ្គ និងផង នេះហៅ​ថា បុគ្គលជាវិបញ្ចិតញ្ញូ។ បុគ្គលជានេយ្យៈ តើដូចម្តេច។ បុគ្គលណា លុះ​តែរៀនបាលី រៀនអដ្ឋកថា ធ្វើទុកក្នុងចិត្ត​ដោយឧបាយនៃប្រាជ្ញា សេព​គប់រក ចូលទៅ​អង្គុយជិត​នឹងពួក​កល្យាណមិត្ត តាមលំដាប់យ៉ាងនេះ ទើបមានការត្រាស់ដឹងនូវមគ្គ និងផលបាន នេះហៅ​ថា បុគ្គលជានេយ្យៈ។ បុគ្គលជាបទបរមៈ តើដូចម្តេច។ បុគ្គលណា ទុកជា​ស្តាប់​ច្រើនក៏ដោយ ពោលច្រើនក៏ដោយ ចងចាំច្រើនក៏ដោយ បង្រៀន​ច្រើន​ក៏ដោយ ក៏មិន​មានការត្រាស់ដឹងនូវមគ្គ និងផលក្នុងជាតិនោះ នេះហៅថា បុគ្គលជា​បទបរមៈ។

[១០៩] បុគ្គលមានប្រាជ្ញាគួរ តែមានប្រាជ្ញាមិនរួសរាន់ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោក​នេះ កាលបើគេសួរប្រស្នា ក៏ពោលពាក្យដោះស្រាយដ៏គួរ គឺសមហេតុផល តែមិនរួសរាន់ នេះហៅថា បុគ្គលមានប្រាជ្ញាគួរ តែមានប្រាជ្ញាមិនរួសរាន់។ បុគ្គលមានប្រាជ្ញារួសរាន់ តែមានប្រាជ្ញាមិនគួរ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ កាលបើគេសួរប្រស្នា ក៏ពោលពាក្យដោះស្រាយដោយរួសរាន់ តែមិនគួរ គឺមិនសមហេតុផល នេះហៅថា បុគ្គលមានប្រាជ្ញារួសរាន់ តែមានប្រាជ្ញាមិនគួរ។ បុគ្គលមានប្រាជ្ញាគួរ ទាំងមាន​ប្រាជ្ញា​រួសរាន់ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ កាលបើគេសួរប្រស្នា ក៏ពោល​ដោះស្រាយ​គួរផង រួសរាន់ផង នេះហៅថា បុគ្គលមានប្រាជ្ញាគួរផង មានប្រាជ្ញារួសរាន់ផង។ បុគ្គល​មានប្រាជ្ញាមិនគួរ ទាំងមានប្រាជ្ញាមិនរួសរាន់ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ កាលបើគេសួរប្រស្នា ក៏ពោលពាក្យដោះស្រាយមិនគួរផង មិនរួសរាន់ផង នេះហៅថា បុគ្គលមានប្រាជ្ញាមិនគួរ ទាំងមានប្រាជ្ញាមិនរួសរាន់។

[១១០] បណ្តាបុគ្គលទាំងនោះ បុគ្គលជាធម្មកថិក ៤ ពួក តើដូចម្តេច។ ធម្មកថិកខ្លះ ក្នុងលោកនេះ សំដែងធម៌តិចទេ តែប្រកបដោយប្រយោជន៍ ឯបរិស័ទរបស់ធម្មកថិកនោះ ជាអ្នកមិនឈ្លាសចំពោះធម៌ប្រកបដោយប្រយោជន៍ ទាំងមិនប្រកបដោយប្រយោជន៍ ធម្មកថិក​បែបនេះ របស់បរិស័ទបែបនេះ ក៏ដល់នូវការរាប់ថាជាធម្មកថិកដែរ ។ ធម្មកថិក​ខ្លះ ក្នុងលោកនេះ សំដែងធម៌តិចទេ តែប្រកបដោយប្រយោជន៍ ឯបរិស័ទរបស់​ធម្មកថិក​នោះ ជាអ្នកឈ្លាសចំពោះធម៌ប្រកបដោយប្រយោជន៍ ទាំងមិនប្រកបដោយប្រយោជន៍ ធម្មកថិកបែបនេះ របស់បរិស័ទបែបនេះ ក៏ដល់នូវការរាប់ថាជាធម្មកថិកដែរ។ ធម្មកថិក​ខ្លះ ក្នុងលោកនេះ សំដែងធម៌ច្រើន តែមិនប្រកបដោយប្រយោជន៍ ឯបរិស័ទរបស់​ធម្មកថិក​នោះ ជាអ្នកមិនឈ្លាសចំពោះធម៌ប្រកបដោយប្រយោជន៍ ទាំងមិនប្រកបដោយ​ប្រយោជន៍ ធម្មកថិកបែបនេះ របស់បរិស័ទបែបនេះ ក៏ដល់នូវការរាប់ថាជាធម្មកថិកដែរ។ ធម្មកថិកខ្លះ ក្នុងលោកនេះ សំដែងធម៌ច្រើន ទាំងជាធម៌ប្រកបដោយប្រយោជន៍ ឯបរិស័ទ​របស់ធម្មកថិកនោះ ជាអ្នកឈ្លាសចំពោះធម៌ប្រកបដោយប្រយោជន៍ ទាំងមិនប្រកប​ដោយ​ប្រយោជន៍ ធម្មកថិកបែបនេះ របស់បរិស័ទបែបនេះ ក៏ដល់នូវការរាប់​ថាជា​ធម្មកថិកដែរ។ នេះ បុគ្គលជាធម្មកថិក ៤ ពួក។

[១១១] បណ្តាបុគ្គលទាំងនោះ បុគ្គល ៤ ពួក ប្រៀបដោយមេឃ តើដូចម្តេច។ មេឃមាន ៤ យ៉ាងគឺ (មេឃ) គ្រាន់តែផ្គរតែឥតភ្លៀង ១ មានភ្លៀងតែឥតផ្គរ ១ មានទាំងផ្គរ​មានទាំង​ភ្លៀង ១ មិនមានទាំងផ្គរមិនមានទាំងភ្លៀង ១។

[១១២] បុគ្គលទាំង ៤ ពួក ប្រៀបដោយមេឃនេះ តែងមានក្នុងលោក យ៉ាងនេះឯង។ បុគ្គល ៤ ពួក តើដូចម្តេច។ បុគ្គលដូចមេឃគ្រាន់តែផ្គរ តែឥតភ្លៀង ១ បុគ្គលដូច​មេឃ​មានភ្លៀង តែឥតផ្គរ ១ បុគ្គលដូចមេឃមានទាំងផ្គរ មានទាំងភ្លៀង ១ បុគ្គលដូចមេឃ​មិនមានទាំងផ្គរ មិនមានទាំងភ្លៀង ១។ បុគ្គលដូចមេឃគ្រាន់តែផ្គរ តែឥតភ្លៀង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកបានតែខាងពោល តែមិនធ្វើ បុគ្គលដូច​មេឃគ្រាន់តែផ្គរ តែឥតភ្លៀង យ៉ាងនេះឯង មេឃនោះគ្រាន់តែផ្គរ តែឥតភ្លៀង មាន​ឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចមេឃ​មាន​ភ្លៀង តែឥតផ្គរ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើ តែជាអ្នក​មិន​ពោល​ឡើយ បុគ្គលដូចមេឃមានភ្លៀង តែឥតផ្គរ យ៉ាងនេះឯង មេឃនោះ មានភ្លៀង តែឥតផ្គរ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គល​ដូចមេឃ​មានទាំងផ្គរ មានទាំងភ្លៀង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកពោលផង ធ្វើផង បុគ្គលដូចមេឃមានទាំងផ្គរ មានទាំងភ្លៀង យ៉ាងនេះឯង មេឃនោះ មានទាំងផ្គរ មានទាំងភ្លៀង មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចមេឃមិនមានទាំងផ្គរ មិនមានទាំងភ្លៀង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមិនពោលផង មិនធ្វើផង បុគ្គលដូចមេឃមិនមានទាំងផ្គរ មិនមានទាំងភ្លៀង យ៉ាង​នេះឯង មេឃនោះ ដែលមិនមានទាំងផ្គរ មិនមានទាំងភ្លៀង មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧមេយ្យយ៉ាងនោះដែរ។ នេះបុគ្គល ៤ ពួក ប្រៀបដោយមេឃ តែង​មាន​ក្នុងលោក។

[១១៣] បណ្តាបុគ្គលទាំងនោះ បុគ្គល ៤ ពួក ប្រៀបដោយសត្វកណ្តុរ តើដូចម្តេច។ កណ្តុរមាន ៤ ពួក គឺកណ្តុរគ្រាន់តែធ្វើរន្ធតែមិននៅ ១ គ្រាន់តែនៅតែមិនធ្វើរន្ធ ១ ធ្វើរន្ធផង​នៅផង ១ រន្ធក៏មិនធ្វើ នៅក៏មិននៅ ១។

[១១៤] បុគ្គល ៤ ពួក ប្រៀបដោយកណ្តុរនេះ តែងមានក្នុងលោក យ៉ាងនោះឯង។ បុគ្គល ៤ ពួក តើដូចម្តេច។ បុគ្គលដូចកណ្តុរគ្រាន់តែធ្វើរន្ធ តែមិននៅ ១ បុគ្គលដូចកណ្តុរ​គ្រាន់តែ​នៅ តែមិនធ្វើរន្ធ ១ បុគ្គលដូចកណ្តុរធ្វើរន្ធផង នៅផង ១ បុគ្គលដូចកណ្តុរ រន្ធក៏មិនធ្វើ នៅក៏មិននៅ ១។ បុគ្គលដូចកណ្តុរគ្រាន់តែធ្វើរន្ធ តែមិននៅ តើដូចម្តេច។ បុគ្គលខ្លះ ក្នុង​លោកនេះ បានរៀនធម៌ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ តែបុគ្គលនោះ មិនដឹងច្បាស់តាមពិតថា នេះទុក្ខ មិនដឹងច្បាស់​តាម​ពិតថា នេះហេតុនាំឲ្យកើតទុក្ខ មិនដឹងច្បាស់តាមពិតថា នេះធម៌រំលត់ទុក្ខ មិនដឹងច្បាស់​តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ បុគ្គលដូចកណ្តុរគ្រាន់តែធ្វើរន្ធ តែមិននៅ យ៉ាងនេះឯង កណ្តុរនោះ ធ្វើរន្ធហើយ តែមិននៅ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចកណ្តុរគ្រាន់តែនៅ តែមិនធ្វើរន្ធ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មិនរៀនធម៌ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈទេ តែបុគ្គលនោះ ដឹងច្បាស់តាមពិតថា នេះទុក្ខ ដឹងច្បាស់តាមពិតថា នេះហេតុនាំឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះធម៌​រំលត់​ទុក្ខ ដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ បុគ្គលដូចកណ្តុរ​គ្រាន់តែនៅ តែមិនធ្វើរន្ធ យ៉ាងនេះឯង កណ្តុរនោះ គ្រាន់តែនៅ តែមិនធ្វើរន្ធ មានឧបមា​យ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចកណ្តុរធ្វើរន្ធផង នៅផង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ រៀនធម៌ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ ថែមទាំងបុគ្គលនោះ ដឹងច្បាស់​តាម​ពិតថា នេះទុក្ខ ដឹងច្បាស់តាមពិតថា នេះហេតុនាំឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះធម៌​រំលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះបដិបទាជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ បុគ្គល​ដូចកណ្តុរធ្វើរន្ធផង នៅផង យ៉ាងនេះឯង កណ្តុរនោះ ធ្វើរន្ធផង នៅផង មាន​ឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចកណ្តុរ រន្ធក៏​មិនធ្វើ នៅក៏មិននៅ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មិនរៀនធម៌ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ បុគ្គលនោះ ទាំង​មិនដឹងច្បាស់តាមពិតថា នេះទុក្ខ មិនដឹងច្បាស់តាមពិតថា នេះហេតុនាំឲ្យកើតទុក្ខ មិន​ដឹងច្បាស់​តាមពិតថា នេះធម៌រំលត់ទុក្ខ មិនដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរ​ទៅកាន់ធម៌រំលត់ទុក្ខ បុគ្គលដូចកណ្តុរ រន្ធក៏មិនធ្វើ នៅក៏មិននៅ យ៉ាងនេះឯង កណ្តុរនោះ រន្ធក៏មិនធ្វើ នៅក៏មិននៅ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យ​យ៉ាង​នោះដែរ។ នេះបុគ្គល ៤ ពួក ប្រៀបដោយសត្វកណ្តុរ តែងមានក្នុងលោក។

[១១៥] បណ្តាបុគ្គលទាំងនោះ បុគ្គល ៤ ពួក ប្រៀបដោយផ្លែស្វាយ តើដូចម្តេច។ ផ្លែស្វាយ​មាន ៤ យ៉ាង គឺ ស្វាយខ្ចីតែមានសម្បុរទុំ ១ ស្វាយទុំតែមានសម្បុរខ្ចី ១ ស្វាយខ្ចី​មានសម្បុរខ្ចី ១ ស្វាយទុំមានសម្បុរទុំ ១។

[១១៦] បុគ្គល ៤ ពួក ប្រៀបដោយផ្លែស្វាយនេះ តែងមានក្នុងលោក ក៏យ៉ាងនោះឯង។ បុគ្គល ៤ ពួក តើដូចម្តេច។ បុគ្គលដូចស្វាយខ្ចី តែមានសម្បុរទុំ ១ បុគ្គលដូចស្វាយទុំ តែមានសម្បុរខ្ចី ១ បុគ្គលដូចស្វាយខ្ចី មានសម្បុរខ្ចី ១ បុគ្គលដូចស្វាយទុំ មានសម្បុរទុំ ១។ បុគ្គលដូចស្វាយខ្ចី តែមានសម្បុរទុំ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មានការ​ឈានទៅមុខ ការឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈ​ចូល លាអវយវៈចេញ ទ្រទ្រង់នូវសង្ឃាដី បាត្រ និងចីវរ ប្រកបដោយសេចក្តីជ្រះថ្លា តែបុគ្គលនោះ មិនដឹងច្បាស់តាមពិតថា នេះទុក្ខ មិនដឹងច្បាស់តាមពិតថា នេះហេតុនាំ​ឲ្យកើតទុក្ខ មិនដឹងច្បាស់តាមពិតថា នេះធម៌រំលត់ទុក្ខ មិនដឹងច្បាស់តាមពិតថា នេះ​បដិបទា ជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ បុគ្គលដូចស្វាយខ្ចី តែមានសម្បុរទុំ យ៉ាងនេះឯង ផ្លែស្វាយនោះខ្ចី តែមានសម្បុរទុំ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យ​យ៉ាងនោះដែរ។ បុគ្គលដូចស្វាយទុំ តែមានសម្បុរខ្ចី តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មានការឈានដើរទៅមុខ ការឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាអវយវៈចេញ ទ្រទ្រង់នូវសង្ឃាដី បាត្រ និងចីវរ មិនប្រកប​ដោយ​សេចក្តីជ្រះថ្លាទេ តែបុគ្គលនោះ ដឹងច្បាស់តាមពិតថា នេះទុក្ខ ដឹងច្បាស់តាមពិតថា នេះហេតុនាំឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះធម៌រំលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ បុគ្គលដូចស្វាយទុំ តែមានសម្បុរខ្ចី យ៉ាង​នេះឯង ផ្លែស្វាយនោះទុំ តែមានសម្បុរដូចខ្ចី មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចស្វាយខ្ចី មានសម្បុរខ្ចី តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មានការឈានទៅមុខ ការឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេក​មើល​ចំហៀង បត់អវយវៈចូល លាអវយវៈចេញ ទ្រទ្រង់នូវសង្ឃាដី បាត្រ និងចីវរ មិនជាទីជ្រះថ្លា ថែមទាំងបុគ្គលនោះ មិនដឹងច្បាស់តាមពិតថា នេះទុក្ខ។បេ។ មិន​ដឹងច្បាស់​តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ បុគ្គលដូចស្វាយខ្ចី មានសម្បុរខ្ចី យ៉ាងនេះឯង ផ្លែស្វាយនោះខ្ចី មានសម្បុរខ្ចី មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចស្វាយទុំមានសម្បុរទុំ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មានការឈានទៅមុខ ការឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាអវយវៈចេញ ទ្រទ្រង់នូវសង្ឃាដី បាត្រ និងចីវរ ប្រកបដោយសេចក្តីជ្រះថ្លា ថែមទាំងបុគ្គលនោះ ដឹងច្បាស់តាមពិតថា នេះទុក្ខ។បេ។ ដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ បុគ្គលដូចស្វាយទុំ មានសម្បុរទុំ យ៉ាងនេះឯង ផ្លែស្វាយនោះទុំ មានសម្បុរទុំ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ នេះ បុគ្គល ៤ ពួក ប្រៀបដោយផ្លែស្វាយ តែងមានក្នុងលោក។

[១១៧] បណ្តាបុគ្គលទាំងនោះ បុគ្គល ៤ ពួក ប្រៀបដោយក្អម តើដូចម្តេច។ ក្អមមាន ៤ យ៉ាង គឺ ក្អមទទេ តែគ្របជិត ១ ក្អមមានទឹកពេញ តែបើកចំហ ១ ក្អមទទេ ហើយបើកចំហ ១ ក្អមមានទឹកពេញ ហើយគ្របជិត ១។

[១១៨] បុគ្គល ៤ ពួក ប្រៀបដោយក្អមនេះ តែងមានក្នុងលោក ក៏យ៉ាងនោះឯង។ បុគ្គល ៤ ពួក តើដូចម្តេច។ បុគ្គលដូចក្អមទទេ តែគ្របជិត ១ បុគ្គលដូចក្អមមានទឹកពេញ តែបើក​ចំហ ១ បុគ្គលដូចក្អមទទេ ហើយបើកចំហ ១ បុគ្គលដូចក្អមមានទឹកពេញ ហើយគ្របជិត ១។ បុគ្គលដូចក្អមទទេ តែគ្របជិត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មានការ​ឈានដើរទៅមុខ ការឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់​អវយវៈ​ចូល លាអវយវៈចេញ ទ្រទ្រង់នូវសង្ឃាដី បាត្រ និងចីវរ ប្រកបដោយ​សេចក្តី​ជ្រះថ្លា តែបុគ្គលនោះ មិនដឹងច្បាស់តាមពិតថា នេះទុក្ខ។បេ។ មិនដឹងច្បាស់តាមពិតថា នេះបដិបទាជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ បុគ្គលដូចក្អមទទេ តែគ្របជិត យ៉ាងនេះឯង ក្អមនោះ ទទេតែគ្របជិត មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យ​យ៉ាង​នោះ​ដែរ។ បុគ្គលដូចក្អមមានទឹកពេញ តែបើកចំហ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មានការឈានដើរទៅមុខ ការឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាអវយវៈចេញ ទ្រទ្រង់នូវសង្ឃាដី បាត្រ និងចីវរ មិនប្រកប​ដោយ​សេចក្តីជ្រះថ្លាឡើយ តែបុគ្គលនោះ ដឹងច្បាស់តាមពិតថា នេះទុក្ខ។បេ។ ដឹងច្បាស់​តាមពិតថា នេះបដិបទាជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ បុគ្គលដូចក្អមមានទឹកពេញ តែ​បើក​ចំហ យ៉ាងនេះឯង ក្អមនោះ មានទឹកពេញ តែបើកចំហ មានឧបមាយ៉ាងណាមិញ បុគ្គល​នេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចក្អមទទេ ហើយបើកចំហ តើដូច​ម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មានការឈានដើរទៅមុខ ការឈានថយក្រោយ ក្រឡេក​មើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាអវយវៈចេញ ទ្រទ្រង់នូវសង្ឃាដី បាត្រ និងចីវរ មិនប្រកបដោយសេចក្តីជ្រះថ្លាទេ ថែមទាំងបុគ្គលនោះ មិនដឹងច្បាស់តាមពិតថា នេះទុក្ខ។បេ។ មិនដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ បុគ្គលដូចក្អមទទេ ហើយបើកចំហ យ៉ាងនេះឯង ក្អមនោះទទេ ហើយបើកចំហ មាន​ឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចក្អមមាន​ទឹកពេញ ហើយគ្របជិត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មានការឈានដើរទៅមុខ ការឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាអវយវៈ​ចេញ ទ្រទ្រង់នូវសង្ឃាដី បាត្រ និងចីវរ ប្រកបដោយសេចក្តីជ្រះថ្លា ថែមទាំងបុគ្គលនោះ ដឹងច្បាស់តាមពិតថា នេះទុក្ខ។បេ។ ដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរ​ទៅកាន់ធម៌រំលត់ទុក្ខ បុគ្គលដូចក្អមមានទឹកពេញ ហើយគ្របជិត យ៉ាងនេះឯង ក្អមនោះ មានទឹកពេញ ហើយគ្របជិត មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មាន​ឧបមេយ្យ​យ៉ាងនោះដែរ។ នេះ បុគ្គល ៤ ពួក ប្រៀបដោយក្អម តែងមានក្នុងលោក។

[១១៩] បណ្តាបុគ្គលទាំងនោះ បុគ្គល ៤ ពួក ប្រៀបដោយអន្លង់ទឹក តើដូចម្តេច។ អន្លង់ទឹកមាន ៤ យ៉ាង គឺ អន្លង់ទឹករាក់ តែមានរស្មីជ្រៅ ១ អន្លង់ទឹកជ្រៅ តែមានរស្មីរាក់ ១ អន្លង់ទឹករាក់ មានរស្មីរាក់ ១ អន្លង់ទឹកជ្រៅ មានរស្មីជ្រៅ ១។

[១២០] បុគ្គល ៤ ពួក ប្រៀបដោយអន្លង់ទឹកនេះ តែងមានក្នុងលោក ក៏យ៉ាងនោះឯង។ បុគ្គល ៤ ពួក តើដូចម្តេច។ បុគ្គលដូចអន្លង់ទឹករាក់ តែមានរស្មីជ្រៅ ១ បុគ្គលដូច​អន្លង់​ទឹកជ្រៅ តែមានរស្មីរាក់ ១ បុគ្គលដូចអន្លង់ទឹករាក់ មានរស្មីរាក់ ១ បុគ្គលដូចអន្លង់ទឹកជ្រៅ មានរស្មីជ្រៅ ១។ បុគ្គលដូចអន្លង់ទឹករាក់ តែមានរស្មីជ្រៅ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មានការឈានដើរទៅមុខ ការឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេក​មើលចំហៀង បត់អវយវៈចូល លាអវយវៈចេញ ទ្រទ្រង់នូវសង្ឃាដី បាត្រ និងចីវរ ប្រកបដោយសេចក្តីជ្រះថ្លា តែបុគ្គលនោះ មិនដឹងច្បាស់តាមពិតថា នេះទុក្ខ។បេ។ មិនដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ បុគ្គលដូចអន្លង់​ទឹករាក់ តែមានរស្មីជ្រៅ យ៉ាងនេះឯង អន្លង់ទឹកនោះ​រាក់ តែមានរស្មីជ្រៅ មានឧបមា​យ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចអន្លង់ទឹកជ្រៅ តែ​មាន​រស្មីរាក់ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មានការឈានដើរទៅមុខ ការ​ឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាអវយវៈ​ចេញ ទ្រទ្រង់នូវសង្ឃាដី បាត្រ និងចីវរ មិនប្រកបដោយសេចក្តីជ្រះថ្លាឡើយ តែបុគ្គល​នោះ ដឹងច្បាស់តាមពិតថា នេះទុក្ខ។បេ។ ដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរ​ទៅកាន់ធម៌រំលត់ទុក្ខ បុគ្គលដូចអន្លង់ទឹកជ្រៅ តែមានរស្មីរាក់ យ៉ាងនេះឯង អន្លង់ទឹកនោះ​ជ្រៅ តែមានរស្មីរាក់ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យ​យ៉ាងនោះ​ដែរ។ បុគ្គលដូចអន្លង់ទឹករាក់ មានរស្មីរាក់ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មានការឈានដើរទៅមុខ ការឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាអវយវៈចេញ ទ្រទ្រង់នូវសង្ឃាដី បាត្រ និងចីវរ មិនប្រកប​ដោយ​សេចក្តីជ្រះថ្លា ថែមទាំងបុគ្គលនោះ មិនដឹងច្បាស់តាមពិតថា នេះទុក្ខ។បេ។ មិន​ដឹងច្បាស់​តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ បុគ្គលដូចអន្លង់ទឹករាក់ មានរស្មីរាក់ យ៉ាងនេះឯង អន្លង់ទឹកនោះ រាក់ មានរស្មីរាក់ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចអន្លង់ទឹកជ្រៅ មានរស្មីជ្រៅ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មានការឈានដើរទៅមុខ ការឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាអវយវៈចេញ ទ្រទ្រង់នូវ​សង្ឃាដី បាត្រ និងចីវរ ប្រកបដោយសេចក្តីជ្រះថ្លា ថែមទាំងបុគ្គលនោះ បានដឹងច្បាស់​តាមពិតថា នេះទុក្ខ។បេ។ បានដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅ​កាន់​ធម៌រំលត់ទុក្ខ បុគ្គលដូចអន្លង់ទឹកជ្រៅ មានរស្មីក៏ជ្រៅ យ៉ាងនេះឯង អន្លង់ទឹកនោះ​ជ្រៅ មានរស្មីក៏ជ្រៅ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ នេះ បុគ្គល ៤ ពួក ប្រៀបដោយអន្លង់ទឹក តែងមានក្នុងលោក។

[១២១] បណ្តាបុគ្គលទាំងនោះ បុគ្គល ៤ ពួក ប្រៀបដោយគោបម្រើ តើដូចម្តេច។ គោបម្រើមាន ៤ ពួក គឺ គោបម្រើកាចក្នុងហ្វូងគោរបស់ខ្លួន មិនកាចក្នុងហ្វូងគោដទៃ ១ កាចក្នុងហ្វូងគោដទៃ មិនកាចក្នុងហ្វូងគោរបស់ខ្លួន ១ កាចក្នុងហ្វូងគោរបស់ខ្លួន ទាំងកាច​ក្នុងហ្វូងគោដទៃ ១ មិនកាចក្នុងហ្វូងគោរបស់ខ្លួន ទាំងមិនកាចក្នុងហ្វូងគោដទៃ ១។

[១២២] បុគ្គល ៤ ពួក ប្រៀបដោយគោបម្រើនេះ តែងមានក្នុងលោក ក៏យ៉ាងនោះឯង។ បុគ្គល ៤ ពួក តើដូចម្តេច។ បុគ្គលដូចគោកាចក្នុងហ្វូងគោរបស់ខ្លួន មិនកាចក្នុង​ហ្វូងគោ​ដទៃ ១ បុគ្គលដូចគោកាចក្នុងហ្វូងគោដទៃ មិនកាចក្នុងហ្វូងគោរបស់ខ្លួន ១ បុគ្គលដូចគោ​កាចក្នុងហ្វូងគោរបស់ខ្លួន ទាំងកាចក្នុងហ្វូងគោដទៃ ១ បុគ្គលដូចគោមិនកាច​ក្នុងហ្វូងគោ​របស់ខ្លួន ទាំងមិនកាចក្នុងហ្វូងគោដទៃ ១។ បុគ្គលដូចគោកាចក្នុងហ្វូងគោរបស់ខ្លួន មិនកាចក្នុងហ្វូងគោដទៃ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកញុំាងបរិស័ទ​របស់​ខ្លួនឲ្យតក់ស្លុត មិនញុំាងបរិស័ទអ្នកដទៃ​ឲ្យតក់ស្លុត បុគ្គលដូចគោកាចក្នុងហ្វូងគោ​របស់​ខ្លួន មិនកាចក្នុងហ្វូងគោដទៃ យ៉ាងនេះឯង គោបម្រើនោះ កាចក្នុងហ្វូងគោរបស់ខ្លួន មិនកាចក្នុងហ្វូងគោដទៃ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យ​យ៉ាង​នោះ​ដែរ។ បុគ្គលដូចគោកាចក្នុងហ្វូងគោដទៃ មិនកាចក្នុងហ្វូងគោរបស់ខ្លួន តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកញុំាងបរិស័ទអ្នកដទៃឲ្យតក់ស្លុត មិនញុំាងបរិស័ទ​របស់​ខ្លួន ឲ្យតក់ស្លុត បុគ្គលដូចគោកាចក្នុងហ្វូងគោដទៃ មិនកាចក្នុងហ្វូងគោរបស់ខ្លួន យ៉ាង​នេះ​ឯង គោបម្រើនោះ កាចក្នុងហ្វូងគោដទៃ មិនកាចក្នុងហ្វូងគោរបស់ខ្លួន មានឧបមា​យ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចគោកាច​ក្នុង​ហ្វូងគោ​របស់ខ្លួន ទាំងកាចក្នុងហ្វូងគោដទៃ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកញុំាងបរិស័ទរបស់ខ្លួន ឲ្យតក់ស្លុតផង ញុំាងបរិស័ទអ្នកដទៃ​ឲ្យតក់ស្លុតផង បុគ្គល​ដូចគោកាច ក្នុងហ្វូងគោរបស់ខ្លួនផង កាចក្នុងហ្វូងគោដទៃផង យ៉ាងនេះឯង គោបម្រើ​នោះ កាចក្នុងហ្វូងគោរបស់ខ្លួន ទាំងកាចក្នុងហ្វូងគោដទៃ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចគោមិនកាចក្នុងហ្វូងគោរបស់ខ្លួន ទាំងមិនកាចក្នុងហ្វូងគោដទៃ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមិន​ញុំាង​បរិស័ទរបស់ខ្លួន​ឲ្យតក់ស្លុត ទាំងមិនញុំាងបរិស័ទអ្នកដទៃ​ឲ្យតក់ស្លុត បុគ្គលដូចគោ​មិនកាច​ក្នុងហ្វូងគោរបស់ខ្លួន ទាំងមិនកាចក្នុងហ្វូងគោដទៃ យ៉ាងនេះឯង គោបម្រើនោះ មិនកាចក្នុងហ្វូងគោរបស់ខ្លួន ទាំងមិនកាចក្នុងហ្វូងគោដទៃ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ នេះ បុគ្គល ៤ ពួក ប្រៀបដោយគោបម្រើ តែងមានក្នុងលោក។

[១២៣] បណ្តាបុគ្គលទាំងនោះ បុគ្គល ៤ ពួក ប្រៀបដោយសត្វអាសីរពិស តើដូចម្តេច។ សត្វអាសីរពិសមាន ៤ ពួក គឺ អាសីរពិស មានពិសរួសរាន់ មានពិសមិនពន្លឹក ១ មានពិស​ដ៏ពន្លឹក មានពិសមិនរួសរាន់ ១ មានពិសរួសរាន់ ទាំងមានពិសដ៏ពន្លឹក ១ មិនមាន​ពិសរួសរាន់ ទាំងមិនមានពិសដ៏ពន្លឹក ១។

[១២៤] បុគ្គល ៤ ពួក ប្រៀបដោយសត្វអាសីរពិសនេះ តែងមានក្នុងលោក ក៏យ៉ាងនោះ​ឯង។ បុគ្គល ៤ ពួក តើដូចម្តេច។ បុគ្គលដូចអាសីរពិស មានពិសរួសរាន់ មិនមានពិស​ដ៏ពន្លឹក ១ មានពិសដ៏ពន្លឹក មិនមានពិសរួសរាន់ ១ មានពិសរួសរាន់ ទាំងមានពិសដ៏ពន្លឹក ១ មិនមានពិសរួសរាន់ ទាំងមិនមានពិសដ៏ពន្លឹក ១។ បុគ្គលដូចអាសីរពិស មាន​ពិស​រួសរាន់ មិនមានពិសដ៏ពន្លឹក តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ក្រោធរឿយ ៗ តែសេចក្តីក្រោធនោះ របស់បុគ្គលនោះ មិនបានដេកត្រាំនៅ​អស់កាលយូរអង្វែងទេ បុគ្គល​ដូចអាសីរពិស មានពិសរួសរាន់ មិនមានពិសដ៏ពន្លឹក យ៉ាងនេះឯង សត្វអាសីរពិស​នោះ មានពិសរួសរាន់ មិនមានពិសដ៏ពន្លឹក មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មាន​ឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចអាសីរពិស មានពិសដ៏ពន្លឹក មិនមានពិសរួសរាន់ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មិនសូវក្រេវក្រោធរឿយ ៗ ទេ តែសេចក្តី​ក្រោធ​នោះ របស់បុគ្គលនោះ (កើតឡើងម្តង ៗ) តែងដេកត្រាំនៅអស់កាលយូរអង្វែង បុគ្គល​ដូចអាសីរពិស មានពិសដ៏ពន្លឹក មិនមានពិសរួសរាន់ យ៉ាងនេះឯង សត្វអាសីរពិសនោះ មានពិសដ៏ពន្លឹក មិនមានពិសរួសរាន់ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មាន​ឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចអាសីរពិស មានពិសរួសរាន់ ទាំងមានពិសដ៏ពន្លឹក តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ តែងក្រោធរឿយ ៗ ថែមទាំងសេចក្តីក្រោធនោះ របស់បុគ្គលនោះ តែងដេកត្រាំនៅអស់កាលយូរអង្វែង បុគ្គលដូចអាសីរពិស មានពិស​រួសរាន់ ទាំងមានពិសដ៏ពន្លឹក យ៉ាងនេះឯង សត្វអាសីរពិសនោះ មានពិសរួសរាន់ ទាំងមានពិសដ៏ពន្លឹក មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យ​យ៉ាងនោះ​ដែរ។ បុគ្គលដូចអាសីរពិស មិនមានពិសរួសរាន់ ទាំងមិនមានពិសដ៏ពន្លឹក តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មិនក្រោធរឿយ ៗ ថែមទាំងសេចក្តីក្រោធនោះ របស់បុគ្គលនោះ ក៏មិនដេកត្រាំនៅអស់កាលយូរអង្វែង បុគ្គលដូចអាសីរពិស មិនមានពិសរួសរាន់ ទាំងមិន​មានពិសដ៏ពន្លឹក យ៉ាងនេះឯង សត្វអាសីរពិសនោះ មិនមានពិសរួសរាន់ ទាំងមិនមាន​ពិសដ៏ពន្លឹក មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ នេះ បុគ្គល ៤ ពួក ប្រៀបដោយសត្វអាសីរពិស ៤ តែងមានក្នុងលោក។

[១២៥] បុគ្គលមិនពិចារណា មិនស្ទង់មើល ហើយពោលសរសើរបុគ្គលដែលគួរតិះដៀល តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ពោលសរសើរពួកតិរ្ថិយ និងពួកសាវ័ករបស់តិរិ្ថយ ដែលប្រតិបត្តិអាក្រក់ ប្រតិបត្តិខុស ថាជាអ្នកប្រតិបត្តិល្អដូច្នេះក្តី ថាជាអ្នកប្រតិបត្តិត្រូវ​ដូច្នេះក្តី បុគ្គលមិនពិចារណា មិនស្ទង់មើល ហើយពោលសរសើរបុគ្គលដែលគួរតិះដៀល យ៉ាងនេះឯង។ បុគ្គលមិនពិចារណា មិនស្ទង់មើល ហើយពោលតិះដៀលបុគ្គលដែល​គួរ​សរសើរ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ពោលតិះដៀលព្រះពុទ្ធ និងសាវ័ករបស់​ព្រះពុទ្ធ ដែលប្រតិបត្តិល្អ ប្រតិបត្តិត្រូវ ថាជាអ្នកប្រតិបត្តិអាក្រក់ដូច្នេះក្តី ថាជាអ្នកប្រតិបត្តិ​ខុសដូច្នេះក្តី បុគ្គលមិនពិចារណា មិនស្ទង់មើល ហើយពោលតិះដៀលបុគ្គល​ដែលគួរ​សរសើរ យ៉ាងនេះឯង។ បុគ្គលមិនពិចារណា មិនស្ទង់មើល ហើយសំដែងសេចក្តីជ្រះថា្ល ក្នុងទីដែលមិនគួរជ្រះថ្លា តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ញុំាងសេចក្តី​ជ្រះថ្លា​ឲ្យកើត ក្នុងផ្លូវប្រតិបត្តិអាក្រក់ ក្នុងផ្លូវប្រតិបត្តិខុស ថាជាផ្លូវប្រតិបត្តិល្អដូច្នេះក្តី ថាជាផ្លូវ​ប្រតិបត្តិ​ត្រូវដូច្នេះក្តី បុគ្គលមិនពិចារណា មិនស្ទង់មើល ហើយសំដែងសេចក្តីជ្រះថ្លា ក្នុងទីដែលមិនគួរជ្រះថ្លា យ៉ាងនេះឯង។ បុគ្គលមិនពិចារណា មិនស្ទង់មើល ហើយ​សំដែងសេចក្តីមិនជ្រះថ្លា ក្នុងទីដែលគួរជ្រះថ្លា តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ញុំាងសេចក្តីមិនជ្រះថ្លាឲ្យកើត ក្នុងផ្លូវប្រតិបត្តិល្អ ក្នុងផ្លូវប្រតិបត្តិត្រូវ ថាជាផ្លូវប្រតិបត្តិ​អាក្រក់ដូច្នេះក្តី ថាជាផ្លូវប្រតិបត្តិខុសដូច្នេះក្តី បុគ្គលមិនពិចារណា មិនស្ទង់មើល ហើយ​សំដែងសេចក្តីមិនជ្រះថ្លា ក្នុងទីដែលគួរជ្រះថ្លា យ៉ាងនេះឯង។

[១២៦] បុគ្គលពិចារណា ស្ទង់មើល ហើយពោលតិះដៀលបុគ្គលដែលគួរតិះដៀល តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ពោលតិះដៀលពួកតិរ្ថិយ និងពួកសាវ័ករបស់តិរិ្ថយ ដែលប្រតិបត្តិអាក្រក់ ប្រតិបត្តិខុស ថាជាអ្នកប្រតិបត្តិអាក្រក់ដូច្នេះក្តី ថាជាអ្នកប្រតិបត្តិ​ខុសដូច្នេះក្តី បុគ្គលពិចារណា ស្ទង់មើល ហើយពោលតិះដៀល​បុគ្គលដែលគួរតិះដៀល យ៉ាងនេះឯង។ បុគ្គលពិចារណា ស្ទង់មើល ហើយពោលសរសើរបុគ្គលដែលគួរសរសើរ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ពោលសរសើរព្រះពុទ្ធ និងពួកសាវ័ករបស់ព្រះពុទ្ធ ដែលប្រតិបត្តិល្អ ប្រតិបត្តិត្រូវ ថាជាអ្នកប្រតិបត្តិល្អដូច្នេះក្តី ថាជាអ្នកប្រតិបត្តិ្តត្រូវដូច្នេះក្តី បុគ្គលពិចារណា ស្ទង់មើល ហើយពោលសរសើរបុគ្គលដែលគួរសរសើរ យ៉ាងនេះឯង។ បុគ្គលពិចារណា ស្ទង់មើល ហើយសំដែងសេចក្តីមិនជ្រះថា្ល ក្នុងទីដែលមិនគួរជ្រះថ្លា តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ញុំាងសេចក្តីមិនជ្រះថ្លាឲ្យកើត ក្នុងផ្លូវប្រតិបត្តិ​អាក្រក់ ក្នុងផ្លូវប្រតិបត្តិខុស ថាជាផ្លូវប្រតិបត្តិអាក្រក់ដូច្នេះក្តី ថាជាផ្លូវប្រតិបត្តិខុសដូច្នេះក្តី បុគ្គលពិចារណា ស្ទង់មើល ហើយសំដែងសេចក្តីមិនជ្រះថ្លា ក្នុងទីដែលមិនគួរជ្រះថ្លា យ៉ាង​នេះឯង។ បុគ្គលពិចារណា ស្ទង់មើល ហើយសំដែងនូវសេចក្តីជ្រះថ្លា ក្នុងទីដែល​គួរ​ជ្រះថ្លា តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ញុំាងសេចក្តីជ្រះថ្លាឲ្យកើត ក្នុងផ្លូវ​ប្រតិបត្តិ​ល្អ ក្នុងផ្លូវប្រតិបត្តិត្រូវ ថាជាផ្លូវប្រតិបត្តិល្អដូច្នេះក្តី ថាជាផ្លូវប្រតិបត្តិត្រូវដូច្នេះក្តី បុគ្គល​ពិចារណា ស្ទង់មើល ហើយសំដែងសេចក្តីជ្រះថ្លា ក្នុងទីដែលគួរជ្រះថ្លា យ៉ាងនេះឯង។

[១២៧] បុគ្គលពោលតិះដៀល​នូវបុគ្គលដែលគួរតិះដៀលពិតប្រាកដ តាមកាលគួរ មិន​ពោល​សរសើរ​នូវបុគ្គលដែលគួរសរសើរ​ពិតប្រាកដ តាមកាលគួរ តើដូចម្តេច។ គុណគួរ​សរសើរក៏មាន ទោសគួរតិះដៀលក៏មាន បុគ្គលខ្លះ ក្នុងលោកនេះ ទោសគួរតិះដៀលណា មានក្នុងបុគ្គលនោះ ក៏ពោលនូវទោសនោះ ពិតប្រាកដតាមកាលគួរ គុណគួរសរសើរណា មានក្នុងបុគ្គលនោះ ក៏មិនពោលនូវគុណនោះ ពិតប្រាកដ​តាមកាលគួរទេ បុគ្គល​ពោល​តិះដៀល​នូវបុគ្គលដែលគួរតិះដៀលពិតប្រាកដ តាមកាលគួរ មិនពោលសរសើរ​នូវបុគ្គល​ដែលគួរសរសើរ​ពិតប្រាកដ តាមកាលគួរ យ៉ាងនេះឯង។ បុគ្គលពោលសរសើរ​នូវបុគ្គល​ដែលគួរសរសើរ​ពិតប្រាកដ តាមកាលគួរ មិនពោលតិះដៀល​នូវបុគ្គលដែលគួរតិះដៀល​ពិតប្រាកដ តាមកាលគួរ តើដូចម្តេច។ គុណគួរសរសើរក៏មាន ទោសគួរតិះដៀលក៏មាន បុគ្គលខ្លះ ក្នុងលោកនេះ គុណគួរសរសើរណា មានក្នុងបុគ្គលនោះ ក៏ពោលនូវគុណនោះ​ពិតប្រាកដ តាមកាលគួរ ទោសគួរតិះដៀលណា មានក្នុងបុគ្គលនោះ មិនពោលនូវ​ទោសនោះ​ពិតប្រាកដ តាមកាលគួរទេ បុគ្គលពោលសរសើរ​នូវបុគ្គលដែលគួរ​សរសើរ​ពិតប្រាកដតាមកាលគួរ តែមិនពោលតិះដៀល​នូវបុគ្គលដែលគួរតិះដៀល​ពិតប្រាកដ តាម​កាលគួរ យ៉ាងនេះឯង។ បុគ្គល​ពោលតិះដៀលនូវបុគ្គលដែលគួរតិះដៀល​ពិតប្រាកដ តាមកាលគួរផង ពោលសរសើរនូវបុគ្គលដែលគួរសរសើរ​ពិតប្រាកដ តាមកាលគួរផង តើដូចម្តេច។ គុណគួរសរសើរក៏មាន ទោសគួរតិះដៀលក៏មាន បុគ្គលខ្លះ ក្នុងលោកនេះ ទោសគួរតិះដៀលណា មានក្នុងបុគ្គលនោះ ក៏ពោលនូវទោសនោះ​ពិតប្រាកដ តាម​កាល​គួរ គុណគួរសរសើរណា មានក្នុងបុគ្គលនោះ ក៏ពោលនូវគុណនោះ ពិតប្រាកដ​តាម​កាលគួរ ជាអ្នកដឹង​នូវកាលគួរ ដើម្បីព្យាករណ៍នូវបញ្ហានោះ ក្នុងដំណើរនោះ បុគ្គល​ពោលតិះដៀល​នូវបុគ្គលដែលគួរតិះដៀល​ពិតប្រាកដ តាមកាលគួរផង ពោលសរសើរ​នូវបុគ្គលដែលគួរសរសើរ​ពិតប្រាកដ តាមកាលគួរផង យ៉ាងនេះឯង។ បុគ្គលមិនពោល​តិះដៀល​នូវបុគ្គលដែលគួរតិះដៀល​ពិតប្រាកដ តាមកាលគួរផង មិនពោលសរសើរ​នូវ​បុគ្គល​ដែលគួរសរសើរ​ពិតប្រាកដ តាមកាលគួរផង តើដូចម្តេច។ គុណគួរសរសើរក៏មាន ទោសគួរតិះដៀលក៏មាន បុគ្គលខ្លះ ក្នុងលោកនេះ ទោសគួរតិះដៀលណា មានក្នុង​បុគ្គលនោះ មិនពោលនូវទោសនោះ​ពិតប្រាកដ តាមកាលគួរផង គុណគួរសរសើរណា មានក្នុងបុគ្គលនោះ មិនពោលនូវគុណនោះ​ពិតប្រាកដ តាមកាលគួរផង ជាបុគ្គល​មានឧបេក្ខា មានស្មារតីដឹងខ្លួន បុគ្គលមិនពោលតិះដៀល​នូវបុគ្គលដែលគួរតិះដៀល​ពិត​ប្រាកដ តាមកាលគួរផង មិនពោលសរសើរនូវបុគ្គលដែលគួរសរសើរ​ពិតប្រាកដ តាម​កាល​គួរផង យ៉ាងនេះឯង។

[១២៨] បុគ្គលចិញ្ចឹមជីវិតដោយផលនៃការព្យាយាម មិនចិញ្ចឹមជីវិតដោយផលបុណ្យ តើដូចម្តេច។ កាលបុគ្គលណា ខំសង្វាតប្រឹងប្រែង ព្យាយាម ការចិញ្ចឹមជីវិត ទើបកើត​ចំរើនឡើង មិនមែនកើតចំរើនឡើងដោយផលបុណ្យទេ នេះហៅថា បុគ្គល​ចិញ្ចឹម​ជីវិត​ដោយផលនៃការព្យាយាម មិនចិញ្ចឹមជីវិតដោយផលបុណ្យ។ បុគ្គលចិញ្ចឹមជីវិត​ដោយ​ផលបុណ្យ មិនចិញ្ចឹមជីវិតដោយផលនៃការព្យាយាម តើដូចម្តេច។ សំដៅយកពួក​បរនិម្មិតវសវត្តីទេវតា និងពួកទេវតាជាន់លើនៃពួកបរនិម្មិតវសវត្តីទេវតានោះ ឈ្មោះថា បុគ្គលចិញ្ចឹមជីវិតដោយផលបុណ្យ មិនចិញ្ចឹមជីវិតដោយផលនៃការព្យាយាម។ បុគ្គល​ចិញ្ចឹមជីវិតដោយផលនៃការព្យាយាម ទាំងចិញ្ចឹមជីវិតដោយផលបុណ្យ តើដូចម្តេច។ កាលបុគ្គលណា ខំសង្វាត ប្រឹងប្រែង ព្យាយាម ការចិញ្ចឹមជីវិត​ទើបកើតចំរើនឡើង ទាំងកើត​ចំរើនឡើង​ដោយផលបុណ្យ នេះហៅថា បុគ្គល​ចិញ្ចឹមជីវិត​ដោយ​ផលនៃការ​ព្យាយាម ទាំងចិញ្ចឹមជីវិតដោយផលបុណ្យ។ បុគ្គល​មិនចិញ្ចឹមជីវិតដោយ​ផលនៃការ​ព្យាយាម ទាំងមិនចិញ្ចឹមជីវិតដោយផលបុណ្យ តើដូចម្តេច។ ពួកសត្វនរក ឈ្មោះថា បុគ្គលមិនចិញ្ចឹមជីវិតដោយផលនៃការព្យាយាម ទាំងមិនចិញ្ចឹមជីវិតដោយផលបុណ្យ។

[១២៩] បុគ្គលងងឹត មានងងឹតប្រព្រឹត្តទៅខាងមុខ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ កើតក្នុងត្រកូលទាប គឺត្រកូលចណ្ឌាលក្តី ត្រកូលអ្នកនេសាទក្តី ត្រកូលអ្នកត្បាញផែងក្តី ត្រកូលជាងរថក្តី ត្រកូលអ្នកចាក់សម្រាមក្តី ជាត្រកូលខ្សត់ មានបាយ ទឹក និងភោជនតិច ប្រព្រឹត្តចិញ្ចឹមជីវិតបានដោយលំបាក ដែលជាត្រកូលរកបាយ និងសំពត់ស្លៀក​ដណ្តប់​បានដោយក្រ បុគ្គលនោះឯង ជាមនុស្សមានសម្បុរអាក្រក់ លំបាកមើល ជាបុគ្គល​ទាបតឿ មានអាពាធច្រើន គឺខ្វាក់ ឬក្ងែង ខ្ចក ឬខ្វិន ជាអ្នកមិនបានបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីសំណាក់អាស្រ័យ និងគ្រឿងប្រទីប បុគ្គលនោះ ថែមទាំងប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិត​ដោយចិត្ត បុគ្គលនោះ លុះប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្ត​ទុច្ចរិតដោយចិត្តហើយ លុះដល់បែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត និងនរក បុគ្គលងងឹត មានងងឹតប្រព្រឹត្តទៅខាងមុខ យ៉ាងនេះឯង។ បុគ្គលងងឹត មានពន្លឺប្រព្រឹត្តទៅខាងមុខ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ កើតក្នុងត្រកូលទាប គឺត្រកូលចណ្ឌាលក្តី ត្រកូលអ្នកនេសាទក្តី ត្រកូលអ្នកត្បាញផែងក្តី ត្រកូលជាងរថក្តី ត្រកូលអ្នកចាក់សម្រាមក្តី ជាត្រកូលខ្សត់ មានបាយ ទឹក និងភោជនតិច ប្រព្រឹត្តចិញ្ចឹមជីវិតបានដោយលំបាក ដែលជាត្រកូលរកបាយ និងសំពត់ស្លៀកដណ្តប់​បានដោយក្រ បុគ្គលនោះឯង ជាមនុស្សមានសម្បុរអាក្រក់ លំបាកមើល ជាបុគ្គល​ទាបតឿ មានអាពាធច្រើន គឺខ្វាក់ ឬក្ងែង ខ្ចក ឬខ្វិន ជាអ្នកមិនបានបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីសំណាក់អាស្រ័យ គ្រឿងប្រទីប តែបុគ្គល​នោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត បុគ្គលនោះ លុះប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិត​ដោយ​ចិត្តហើយ លុះដល់បែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងសុគតិសួគ៌​ទេវលោក បុគ្គលងងឹត មានពន្លឺប្រព្រឹត្តទៅខាងមុខ យ៉ាងនេះឯង។ បុគ្គលភ្លឺ មានងងឹត​ប្រព្រឹត្តទៅខាងមុខ តើដូចម្តេច។ បុគ្គលខ្លះក្នុងលោកនេះ កើតក្នុងត្រកូលខ្ពង់ខ្ពស់ គឺ ត្រកូលខត្តិយមហាសាលក្តី ត្រកូលព្រាហ្មណមហាសាលក្តី ត្រកូលគហបតិមហាសាលក្តី ជាត្រកូលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មានមាស និងប្រាក់ច្រើន មានទ្រព្យ និងគ្រឿងប្រើប្រាស់ច្រើន មានទ្រព្យ និងស្រូវច្រើន បុគ្គលនោះ មានរូបល្អ គួររមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរនៃសរីរៈល្អក្រៃលែង ជាអ្នកបានបាយទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីសំណាក់អាស្រ័យ និងគ្រឿងប្រទីប តែបុគ្គលនោះ ប្រព្រឹត្តទុច្ចរិចដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិត​ដោយ​ចិត្ត បុគ្គលនោះ លុះប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិត​ដោយចិត្តហើយ លុះដល់បែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក បុគ្គលភ្លឺ មានងងឹតប្រព្រឹត្តទៅខាងមុខ យ៉ាងនេះឯង។ បុគ្គលភ្លឺ មានពន្លឺ​ប្រព្រឹត្ត​ទៅខាងមុខ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ កើតក្នុងត្រកូលខ្ពង់ខ្ពស់ គឺត្រកូលខត្តិយមហាសាលក្តី ត្រកូលព្រាហ្មណមហាសាលក្តី ត្រកូលគហបតិ​មហាសាល​ក្តី ជាត្រកូលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មានមាស និងប្រាក់ច្រើន មានទ្រព្យ និងគ្រឿងប្រើប្រាស់ច្រើន មានទ្រព្យ និងស្រូវច្រើន បុគ្គលនោះ មានរូបល្អ គួររមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរនៃសរីរៈល្អក្រៃលែង ជាអ្នកបានបាយទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីសំណាក់អាស្រ័យ និងគ្រឿងប្រទីប បុគ្គលនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត បុគ្គលនោះ លុះប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិត​ដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្តហើយ លុះដល់បែកធ្លាយរាងកាយស្លាប់ទៅ តែងទៅ​កើតក្នុងសុគតិសួគ៌ទេវលោក បុគ្គលភ្លឺ មានពន្លឺប្រព្រឹត្តទៅខាងមុខ យ៉ាងនេះឯង។

[១៣០] បុគ្គលឱនចុះហើយ ឱនចុះទៀត តើដូចម្តេច។បេ។ បុគ្គលឱនចុះហើយ ឱនចុះ​ទៀត យ៉ាងនេះឯង។ បុគ្គលឱនចុះហើយ ងើបឡើង តើដូចម្តេច។បេ។ បុគ្គលឱន​ចុះ​ហើយ ងើបឡើង យ៉ាងនេះឯង។ បុគ្គលងើបឡើងហើយ ឱនចុះទៅវិញ តើដូចម្តេច។បេ។ បុគ្គលងើបឡើងហើយ ឱនចុះទៅវិញ យ៉ាងនេះឯង។ បុគ្គលងើបឡើងហើយ ងើប​ឡើង​ទៀត តើដូចម្តេច។បេ។ បុគ្គលងើបឡើងហើយ ងើបឡើងទៀត យ៉ាងនេះឯង។

[១៣១] បណ្តាបុគ្គលទាំងនោះ បុគ្គល ៤ ពួក ប្រៀបដោយដើមឈើ តើដូចម្តេច។ ឈើ​មាន ៤ ពួក គឺ ឈើស្រាយ មានឈើខ្លឹមជាបរិវារ ១ ឈើខ្លឹម មានឈើស្រាយជាបរិវារ ១ ឈើស្រាយ មានឈើស្រាយជាបរិវារ ១ ឈើខ្លឹម មានឈើខ្លឹមជាបរិវារ ១។

[១៣២] បុគ្គល ៤ ពួក ប្រៀបដោយដើមឈើនេះ រមែងមានក្នុងលោក យ៉ាងនេះឯង។ បុគ្គល ៤ ពួក តើដូចម្តេច។ គឺ បុគ្គលដូចឈើស្រាយ មានឈើខ្លឹមជាបរិវារ ១ បុគ្គល​ដូចឈើខ្លឹម មានឈើស្រាយជាបរិវារ ១ បុគ្គលដូចឈើស្រាយ មានឈើស្រាយជាបរិវារ ១ បុគ្គលដូចឈើខ្លឹម មានឈើខ្លឹមជាបរិវារ ១។ បុគ្គលដូចឈើស្រាយ មានឈើខ្លឹម​ជាបរិវារ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់ តែបរិស័ទ​របស់បុគ្គលនោះ មានសីល មានធម៌ល្អ បុគ្គលដូចឈើស្រាយ មានឈើខ្លឹម​ជាបរិវារ យ៉ាងនេះឯង ឈើនោះស្រាយ មានឈើខ្លឹមជាបរិវារ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចឈើខ្លឹម មានឈើស្រាយជាបរិវារ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសីល មានធម៌ល្អ តែបរិស័ទរបស់​បុគ្គលនោះ ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់ បុគ្គលដូចឈើខ្លឹម មានឈើស្រាយ​ជាបរិវារ យ៉ាងនេះឯង ឈើនោះខ្លឹម មានឈើស្រាយជាបរិវារ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលដូចឈើស្រាយ មានឈើស្រាយ​ជា​បរិវារ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់ ទាំងបរិស័ទ​របស់បុគ្គលនោះ ក៏ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់ដែរ បុគ្គលដូច​ឈើស្រាយ មានឈើស្រាយជាបរិវារ យ៉ាងនេះឯង ឈើនោះស្រាយ មានឈើស្រាយ​ជាបរិវារ មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គល​ដូចឈើខ្លឹម មានឈើខ្លឹមជាបរិវារ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសីល មានធម៌ល្អ ទាំងបរិស័ទរបស់បុគ្គលនោះ ក៏ជាអ្នកមានសីល មានធម៌ល្អដែរ បុគ្គល​ដូច​ឈើខ្លឹម មានឈើខ្លឹមជាបរិវារ យ៉ាងនេះឯង ឈើនោះខ្លឹម មានឈើខ្លឹមជាបរិវារ មាន​ឧបមា​យ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ នេះ បុគ្គល ៤ ពួក ប្រៀបដោយឈើ តែងមានក្នុងលោក។

[១៣៣] បុគ្គលរាប់អានក្នុងរូប ជ្រះថ្លាព្រោះរូប តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ឃើញកំពស់ក្តី ឃើញទំហំក្តី ឃើញទ្រង់ទ្រាយក្តី ឃើញរូបដ៏ពេញលេញក្តី ក៏កាន់យក​នូវសេចក្តីរាប់អាន​ក្នុងចំណែក មានកំពស់ជាដើមនោះ ហើយញុំាងសេចក្តីជ្រះថ្លា​ឲ្យកើត នេះហៅថា បុគ្គលរាប់អានក្នុងរូប ជ្រះថ្លាព្រោះរូប។ បុគ្គលរាប់អានក្នុងសំឡេង ជ្រះថ្លា​ព្រោះសំឡេង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ កាលបើមានការ​ពណ៌នារបស់​បុគ្គលដទៃ ការលើកតំកើងរបស់បុគ្គលដទៃ ការសរសើររបស់បុគ្គលដទៃ ការនាំទៅនូវ​គុណ​របស់បុគ្គលដទៃ ក៏កាន់យកនូវសេចក្តីរាប់អាន ក្នុងចំណែកមានការពណ៌នា​របស់​បុគ្គលដទៃជាដើមនោះ ហើយញុំាងសេចក្តីជ្រះថ្លា​ឲ្យកើត នេះហៅថា បុគ្គលរាប់អាន​ក្នុងសំឡេង ជ្រះថ្លាព្រោះសំឡេង។ បុគ្គលរាប់អានក្នុងវត្ថុសៅហ្មង ជ្រះថ្លាព្រោះ​វត្ថុសៅហ្មង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ឃើញចីវរសៅហ្មងក្តី ឃើញបាត្រ​សៅហ្មងក្តី ឃើញសេនាសនៈសៅហ្មងក្តី ឃើញអំពើដែលគេធ្វើបានដោយកម្រ មាន​ប្រការ​ផ្សេង ៗ ក្តី ក៏កាន់យកសេចក្តីរាប់អាន​ក្នុងចំណែក មានចីវរសៅហ្មងជាដើមនោះ ហើយញុំាងសេចក្តីជ្រះថ្លា​ឲ្យកើត នេះហៅថា បុគ្គលរាប់អានក្នុងវត្ថុសៅហ្មង ជ្រះថ្លាព្រោះ​វត្ថុសៅហ្មង។ បុគ្គលរាប់អានក្នុងធម៌ ជ្រះថ្លាព្រោះធម៌ តើដូចម្តេច។ បុគ្គលខ្លះ ក្នុង​លោកនេះ ឃើញសីលក្តី ឃើញសមាធិក្តី ឃើញបញ្ញាក្តី ក៏កាន់យកសេចក្តីរាប់អាន​ក្នុងគុណ មានសីលគុណជាដើមនោះ ហើយញុំាងសេចក្តីជ្រះថ្លា​ឲ្យកើត នេះហៅថា បុគ្គល​រាប់អានក្នុងធម៌ ជ្រះថ្លាព្រោះធម៌។

[១៣៤] បុគ្គលប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន តែមិនប្រតិបត្តិដើម្បីប្រយោជន៍បុគ្គលដទៃ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកបរិបូណ៌សីលដោយខ្លួនឯង មិនបបួល​អ្នក​ដទៃឲ្យបរិបូណ៌សីលផង បរិបូណ៌សមាធិដោយខ្លួនឯង មិនបបួលអ្នកដទៃឲ្យបរិបូណ៌​សមាធិផង បរិបូណ៌បញ្ញាដោយខ្លួនឯង មិនបបួលអ្នកដទៃឲ្យបរិបូណ៌បញ្ញាផង បរិបូណ៌​វិមុត្តិ​ដោយខ្លួនឯង មិនបបួលអ្នកដទៃឲ្យបរិបូណ៌វិមុត្តិផង បរិបូណ៌វិមុត្តិញ្ញាណទស្សនៈ​ដោយខ្លួនឯង មិនបបួលអ្នកដទៃឲ្យបរិបូណ៌វិមុត្តិញ្ញាណទស្សនៈផង បុគ្គលប្រតិបត្តិ ដើម្បី​ប្រយោជន៍ខ្លួនឯង មិនប្រតិបតិ្ត​ដើម្បីប្រយោជន៍បុគ្គលដទៃ យ៉ាងនេះឯង។ បុគ្គលប្រតិបត្តិ​ដើម្បីប្រយោជន៍បុគ្គលដទៃ មិនប្រតិបត្តិដើម្បីប្រយោជន៍ខ្លួនឯង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមិនបរិបូណ៌សីលដោយខ្លួនឯង បបួលអ្នកដទៃឲ្យបរិបូណ៌សីល មិនបរិបូណ៌សមាធិដោយខ្លួនឯង បបួលអ្នកដទៃ​ឲ្យបរិបូណ៌សមាធិ មិនបរិបូណ៌បញ្ញា​ដោយខ្លួនឯង បបួលអ្នកដទៃឲ្យបរិបូណ៌បញ្ញា មិនបរិបូណ៌វិមុត្តិដោយខ្លួនឯង បបួលអ្នក​ដទៃ​​ឲ្យបរិបូណ៌វិមុត្តិ មិនបរិបូណ៌វិមុត្តិញ្ញាណទស្សនៈដោយខ្លួនឯង បបួលអ្នកដទៃ​ឲ្យបរិបូណ៌វិមុត្តិញ្ញាណទស្សនៈ បុគ្គលប្រតិបត្តិ​ដើម្បីប្រយោជន៍បុគ្គលដទៃ មិនប្រតិបតិ្ត​ដើម្បីប្រយោជន៍ខ្លួនឯង យ៉ាងនេះឯង។ បុគ្គលប្រតិបត្តិដើម្បីប្រយោជន៍ខ្លួនផង ដើម្បី​ប្រយោជន៍បុគ្គលដទៃផង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកបរិបូណ៌​សីល​ដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យបរិបូណ៌សីលផង បរិបូណ៌សមាធិដោយខ្លួនឯងផង បបួលអ្នកដទៃឲ្យបរិបូណ៌សមាធិផង បរិបូណ៌បញ្ញាដោយខ្លួនឯងផង បបួលអ្នកដទៃ​ឲ្យបរិបូណ៌បញ្ញាផង បរិបូណ៌វិមុត្តិដោយខ្លួនឯងផង បបួលអ្នកដទៃ​ឲ្យបរិបូណ៌វិមុត្តិផង បរិបូណ៌វិមុត្តិញ្ញាណទស្សនៈដោយខ្លួនឯងផង បបួលអ្នកដទៃ​ឲ្យបរិបូណ៌វិមុត្តិញ្ញាណ​ទស្សនៈ​ផង បុគ្គលប្រតិបត្តិដើម្បីប្រយោជន៍ខ្លួនឯងផង ប្រតិបត្តិដើម្បីប្រយោជន៍​បុគ្គល​ដទៃផងយ៉ាងនេះឯង។ បុគ្គលមិនប្រតិបត្តិ​ដើម្បីប្រយោជន៍ខ្លួនឯង ទាំងមិនប្រតិបត្តិ​ដើម្បីប្រយោជន៍បុគ្គលដទៃ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មិនបរិបូណ៌​សីល​ដោយខ្លួនឯង ទាំងមិនបបួលអ្នកដទៃឲ្យបរិបូណ៌សីល មិនបរិបូណ៌សមាធិដោយខ្លួនឯង ទាំងមិនបបួលអ្នកដទៃ ឲ្យបរិបូណ៌សមាធិ មិនបរិបូណ៌បញ្ញាដោយខ្លួនឯង ទាំងមិនបបួល​អ្នកដទៃឲ្យបរិបូណ៌បញ្ញា មិនបរិបូណ៌វិមុត្តិដោយខ្លួនឯង ទាំងមិនបបួលអ្នកដទៃ​ឲ្យ​បរិបូណ៌វិមុត្តិ មិនបរិបូណ៌វិមុត្តិញ្ញាណទស្សនៈដោយខ្លួនឯង ទាំងមិនបបួលអ្នកដទៃ​ឲ្យ​បរិបូណ៌វិមុត្តិញ្ញាណទស្សនៈ បុគ្គលមិនប្រតិបត្តិ​ដើម្បីប្រយោជន៍ខ្លួនឯង ទាំងមិនប្រតិបត្តិ​ដើម្បីប្រយោជន៍បុគ្គលដទៃ យ៉ាងនេះឯង។

[១៣៥] បុគ្គលដុតកំដៅខ្លួនឯង ប្រកបនូវការព្យាយាមដុតកំដៅខ្លួនឯង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ គ្មានសំពត់ (អាក្រាត) លះបង់មារយាទល្អ ស៊ីលិទ្ធដៃ (ទាំងជម្រះ​ឧច្ចារៈដោយម្រាមដៃ) បើមានគេហៅថា ចូរចូលមក ក៏មិនមក បើគេឃាត់ថា ចូរឈប់ ក៏មិនឈប់ មិនត្រេកអរនឹងភត្តដែលគេនាំមកមុន មិនត្រេកអរនឹងភត្តដែល​គេធ្វើចំពោះ​ខ្លួន មិនត្រេកអរនឹងកិច្ចនិមន្តន៍ បុគ្គលនោះ មិនទទួលភត្តអំពីមាត់ឆ្នាំង មិនទទួលភត្តអំពី​មាត់កញ្ជើ មិនទទួលភត្តដែលគេនាំមក​កន្លងធរណីទ្វារ មិនទទួលភត្តដែលគេនាំមកកន្លង​កំណាត់ឈើ មិនទទួលភត្តដែលគេនាំមកកន្លងអង្រែ មិនទទួលភត្តរបស់មនុស្សពីរនាក់​កំពុង​បរិភោគ មិនទទួលភត្តរបស់ស្រ្តីមានគភ៌ មិនទទួលភត្តរបស់ស្រ្តីដែលកំពុងបំបៅកូន មិនទទួលភត្តរបស់ស្រ្តីដែលកំពុងនៅរួមនឹងបុរស មិនទទួលភត្តដែលអចេលកសាវ័ក​អង្គាស​មក មិនទទួលភត្តក្នុងទីដែលមានឆ្កែចាំ មិនទទួលភត្តក្នុងទីដែលមានរុយរោម មិនស៊ីត្រី មិនស៊ីសាច់ មិនផឹកសុរា មិនផឹកមេរ័យ មិនផឹកទឹកថ្នាំដែលត្រាំ​ដោយស្រូវ​ទាំងពួង បុគ្គលនោះ ទទួលភត្តចំពោះតែក្នុងផ្ទះមួយ ញុំាងអត្តភាពឲ្យប្រព្រឹត្ត​ទៅដោយ​ដុំបាយមួយពុំនូតខ្លះ ទទួលភត្តចំពោះតែក្នុងផ្ទះពីរ ញុំាងអត្តភាព​ឲ្យប្រព្រឹត្តទៅដោយ​ដុំបាយ​ពីរពុំនូតខ្លះ។បេ។ ទទួលភត្តចំពោះតែក្នុងផ្ទះ ៧ ញុំាងអត្តភាព​ឲ្យប្រព្រឹត្តទៅ​ដោយ​ដុំបាយ ៧ ពំនូតខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅដោយភត្ត ១ ភាជន៍តូចខ្លះ ញុំាងអត្តភាព​ឲ្យប្រព្រឹត្តទៅដោយភត្ត ២ ភាជន៍តូចខ្លះ។បេ។ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅដោយភត្ត ៧ ភាជន៍តូចខ្លះ ស៊ីអាហាររំលង ១ ថ្ងៃខ្លះ ស៊ីអាហាររំលង ២ ថ្ងៃខ្លះ។បេ។ ស៊ីអាហាររំលង ៧ ថ្ងៃខ្លះ បុគ្គលប្រកបនូវសេចក្តីព្យាយាម ក្នុងការផ្លាស់ប្តូរនូវការបរិភោគភត្តរំលងកន្លះខែខ្លះ មានសភាពយ៉ាងនេះ ដូច្នេះឯង បុគ្គលនោះ មានបន្លែស្រស់ជាអាហារខ្លះ មានអង្ករស្រងែ​ជាអាហារខ្លះ មានស្កួយជាអាហារខ្លះ មានកំទេចស្បែក (ចំនៀរស្បែក) ជាអាហារខ្លះ មានស្លែ ឬសារាយជាអាហារខ្លះ មានកន្ទក់ជាអាហារខ្លះ មានបាយក្តាំងជាអាហារខ្លះ មានម្សៅជាអាហារខ្លះ មានស្មៅជាអាហារខ្លះ មានអាចម៍គោស្រស់ជាអាហារខ្លះ មាន​មើម និងផ្លែឈើក្នុងព្រៃជាអាហារខ្លះ បរិភោគតែផ្លែឈើដែលជ្រុះឯងខ្លះ បុគ្គលនោះ ទ្រទ្រង់សំពត់សំបកធ្មៃខ្លះ ទ្រទ្រង់សំពត់ដែលគេត្បាញលាយគ្នាខ្លះ ទ្រទ្រង់សំពត់​ដែល​បក​ចេញអំពីសាកសពខ្លះ ទ្រទ្រង់សំពត់បង្សុកូលខ្លះ ទ្រទ្រង់សំពត់សំបកឈើខ្លះ ទ្រទ្រង់​ស្បែកខ្លាខ្លះ ទ្រទ្រង់ស្បែកខ្លាទាំងក្រចកខ្លះ ទ្រទ្រង់ស្បូវក្រងខ្លះ ទ្រទ្រង់សំពត់ត្បាញ​ដោយសំបកក្រចៅខ្លះ ទ្រទ្រង់ចម្រៀកក្តារជាសំពត់ខ្លះ ទ្រទ្រង់សំពត់កម្ពលដែលត្បាញ​ដោយសក់មនុស្សខ្លះ ទ្រទ្រង់សំពត់កម្ពលដែលត្បាញ​ដោយកន្ទុយសេះខ្លះ ទ្រទ្រង់​សំពត់​ដែលត្បាញ​ដោយស្លាបមៀមខ្លះ ទុកសក់ និងពុកមាត់ ប្រព្រឹត្តកាន់វត្តក្នុង​ការព្យាយាម​ទុកសក់ និងពុកមាត់ខ្លះ ឈរសម្រឹង ហាមឃាត់នូវអាសនៈខ្លះ អង្គុយច្រហោង ប្រព្រឹត្ត​កាន់វត្តក្នុងការព្យាយាម​អង្គុយច្រហោងខ្លះ ដេកលើបន្លា សម្រេចការដេកលើបន្លាខ្លះ ប្រព្រឹត្តកាន់វត្តចុះត្រាំទឹក ១ ថ្ងៃ ៣ ដង គឺព្រឹក ថ្ងៃត្រង់ ល្ងាចខ្លះ បុគ្គលប្រកបនូវ​ការព្យាយាម​ដុតកំដៅកាយច្រើនប្រការ មានសភាពយ៉ាងនេះ ដូច្នេះឯង បុគ្គល​ដុតកំដៅ​ខ្លួនឯង ប្រកបនូវការព្យាយាម​ដើម្បីដុតកំដៅខ្លួនឯង យ៉ាងនេះឯង។ បុគ្គលដុតកំដៅ​អ្នកដទៃ ប្រកបនូវការព្យាយាមដើម្បីដុតកំដៅអ្នកដទៃ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោក​នេះ ជាអ្នកសម្លាប់ចៀម សម្លាប់ជ្រូក សម្លាប់ម្រឹគ សម្លាប់សត្វស្លាប ជាព្រាន សម្លាប់ត្រី ជាចោរ ជាអ្នកសម្លាប់ចោរ សម្លាប់គោ ជានាយគុក ពុំនោះសោត បុគ្គលដទៃណាមួយ ជាអ្នកធ្វើការងារអាក្រក់ បុគ្គលដុតកំដៅអ្នកដទៃ ប្រកបនូវការព្យាយាម​ដើម្បីដុតកំដៅ​អ្នកដទៃ យ៉ាងនេះឯង។ បុគ្គលដុតកំដៅខ្លួនឯង ប្រកបនូវការព្យាយាម​ដើម្បីដុតកំដៅ​ខ្លួនឯង ដុតកំដៅអ្នកដទៃ ប្រកបនូវការព្យាយាមដើម្បីដុត​កំដៅអ្នកដទៃផង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាក្សត្រទ្រង់រាជ្យ ដែលបានមុទ្ធាភិសេករួចហើយក្តី ជាព្រាហ្មណ​មហាសាលក្តី ព្រះរាជា ឬព្រាហ្មណ៍នោះ ឲ្យគេសាងរោងសម្រាប់ទទួលភ្ញៀវថ្មី ក្នុងទិស​ខាងកើតនៃនគរ ហើយកោរសក់ ពុកមាត់ និងពុកចង្កា ស្លៀកដណ្តប់ស្បែកខ្លាទាំងក្រចក លាបប្រឡាក់កាយដោយទឹកដោះថ្លា និងប្រេង អេះខ្នងដោយស្នែងនៃម្រឹគ ហើយចូល​ទៅកាន់រោងសម្រាប់ទទួលភ្ញៀវ ព្រមទាំងមហេសី និងព្រាហ្មណ៍ជាបុរោហិត ព្រះរាជា ឬព្រាហ្មណ៍នោះ ក៏សម្រេចនូវការដេកលើផែនដី​ប្រាសចាកកម្រាល ដែលគេលាបពណ៌​ខៀវ​ក្នុងទីនោះ ទឹកដោះណា មានក្នុងដោះទី ១ នៃមេគោនុ៎ះដែលមានកូនខ្ចី ព្រះរាជា​ក៏ចិញ្ចឹមជីវិត​ដោយទឹកដោះនោះ ទឹកដោះណា មានក្នុងដោះទី ២ មហេសីក៏ចិញ្ចឹមជីវិត​ដោយទឹកដោះនោះ ទឹកដោះណា មានក្នុងដោះទី ៣ ព្រាហ្មណ៍ជា​បុរោហិតក៏ចិញ្ចឹម​ជីវិត​ដោយទឹកដោះនោះ ទឹកដោះណា មានក្នុងដោះទី ៤ ក៏បូជាភ្លើងដោយទឹកដោះនោះ ឯកូនគោចិញ្ចឹមជីវិត​ដោយទឹកដោះដ៏សេសសល់ ព្រះរាជា ឬព្រាហ្មណ៍នោះ មានវាចា​យ៉ាងនេះថា គោឈ្មោលទាំងប៉ុណ្ណេះ ចូរគេសម្លាប់ដើម្បីយ័ញ្ញចុះ កូនគោឈ្មោល​ទាំង​ប៉ុណ្ណេះ ចូរគេសម្លាប់ដើម្បីយ័ញ្ញចុះ កូនគោញីទាំងប៉ុណ្ណេះ ចូរគេសម្លាប់ដើម្បីយ័ញ្ញចុះ ពពែទាំង​ប៉ុណ្ណេះ ចូរគេសម្លាប់ដើម្បីយ័ញ្ញចុះ ចៀមទាំងប៉ុណ្ណេះ ចូរគេសម្លាប់ដើម្បី​យ័ញ្ញចុះ សេះទាំងប៉ុណ្ណេះ ចូរគេសម្លាប់ដើម្បីយ័ញ្ញចុះ ឈើទាំងប៉ុណ្ណេះ ចូរគេកាប់​ដើម្បីយ័ញ្ញចុះ ទ្រព្យទាំងប៉ុណ្ណេះ ចូរពុកផុយទៅដើម្បីលំបាក (នៃម្ចាស់ទ្រព្យ) មួយទៀត ពួកជនទាំងឡាយណា ដែលជាខ្ញុំក្តី ជាអ្នកបម្រើក្តី ជាកម្មករក្តី របស់ព្រះរាជា ឬព្រាហ្មណ៍​នោះ ជនទាំងនោះ ត្រូវអាជ្ញាគម្រាម ត្រូវភ័យគម្រាម មានមុខទទឹកដោយទឹកភ្នែក ទួញយំ ធ្វើបរិកម្ម បុគ្គលដុតកំដៅខ្លួងឯង ប្រកបនូវការព្យាយាមដើម្បីដុតកំដៅខ្លួនឯងផង ដុត​កំដៅ​អ្នកដទៃ ប្រកបនូវការព្យាយាមដើម្បី​ដុតកំដៅអ្នកដទៃផង យ៉ាងនេះឯង។ បុគ្គល​មិនដុតកំដៅខ្លួនឯង មិនប្រកបនូវការព្យាយាម​ដើម្បីដុតកំដៅខ្លួនឯង ទាំងមិនដុតកំដៅ​អ្នកដទៃ មិនប្រកបនូវការព្យាយាម​ដើម្បីដុតកំដៅអ្នកដទៃ បុគ្គលនោះ មិនដុតកំដៅ​ខ្លួនឯង មិនដុតកំដៅអ្នកដទៃ ជាអ្នកមិនមានសេចក្តីស្រេកឃ្លាន មានតែសេចក្តីរំលត់ទុក្ខ ត្រជាក់​ត្រជំ ទទួលសេចក្តីសុខ មានខ្លួនដ៏ប្រសើរ សម្រេចសម្រាន្តនៅក្នុងបច្ចុប្បន្ន តើដូចម្តេច។ ព្រះតថាគត កើតឡើងក្នុងលោកនេះ ព្រះអង្គឆ្ងាយចាកសេចក្តី​សៅហ្មង​គ្រប់យ៉ាង ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង​ដោយប្រពៃចំពោះព្រះអង្គ ព្រះអង្គ​បរិបូណ៌​ដោយវិជ្ជា និងចរណៈ ព្រះអង្គមានដំណើរល្អទៅកាន់ព្រះនិព្វាន ព្រះអង្គទ្រង់​ជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គជាអ្នកទូន្មាននូវបុរសដែលគួរទូន្មានបាន ដូចនាយសារថី ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គបានត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់​មកកាន់ភពថ្មីទៀត ព្រះតថាគតនោះ ទ្រង់បានធ្វើឲ្យជាក់ច្បាស់​ដោយប្រាជ្ញាដ៏ឧត្តមនៃ​ព្រះអង្គ នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ហើយ​ប្រកាសបាន ព្រះអង្គសំដែងធម៌ពីរោះបទដើម ពីរោះបទកណ្តាល និងពីរោះបទចុង ទ្រង់ប្រកាសព្រហ្មចរិយធម៌ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈ ពេញបរិបូណ៌បរិសុទ្ធទាំងអស់។ គហបតីក្តី កូនគហបតីក្តី បុគ្គលកើតក្នុងត្រកូលណាមួយក្តី តែងស្តាប់ធម៌នោះ។ លុះ​បុគ្គល​នោះ ស្តាប់ធម៌នោះហើយ តែងបានចំពោះនូវសទ្ធាក្នុងព្រះតថាគត។ បុគ្គលនោះ ប្រកបដោយការបានចំពោះ​នូវសទ្ធានោះហើយ ក៏ពិចារណាដូច្នេះថា ការនៅគ្រប់គ្រងផ្ទះ ចង្អៀតចង្អល់ណាស់ ជាផ្លូវហូរមកនៃធូលី គឺកិលេស មានតែបព្វជ្ជាទើប​មានឱកាស​ទូលាយ បុគ្គលខ្លះនៅគ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិបូណ៌តែ​ម៉្យាង ឲ្យបរិសុទ្ធតែម៉្យាង ឲ្យដូចជាស័ង្ខដែលគេខាត់បានឡើយ បើដូច្នោះ គួរតែអាត្មាអញ កោរសក់ ពុកមាត់ និងពុកចង្កា ហើយស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ​ចូល​ទៅកាន់ផ្នួស។ លុះសម័យខាងក្រោយមក បុគ្គលនោះ ក៏លះបង់គំនរភោគៈតិចក្តី លះបង់គំនរភោគៈច្រើនក្តី លះបង់ញាតិវង្សតិចក្តី លះបង់ញាតិវង្សច្រើនក្តី ហើយ​កោរសក់ ពុកមាត់ និងពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់​ផ្នួស។ កាលបើបុគ្គលនោះ បួសយ៉ាងនេះហើយ ក៏សមាទាននូវសិក្ខា និងសាជីវៈ​របស់ភិក្ខុទាំងឡាយ លះបង់នូវបាណាតិបាត វៀរចាកបាណាតិបាត មានអាជ្ញាដាក់​ចុះហើយ មានគ្រឿងសស្ត្រាដាក់ចុះហើយ មានសេចក្តីខ្មាសអៀន ដល់នូវសេចក្តី​អាណិត ជាអ្នកអនុគ្រោះ ផ្តល់ប្រយោជន៍ដល់សត្វទាំងអស់ លះបង់នូវអទិន្នាទាន វៀរចាក​អទិន្នាទាន កាន់យកតែរបស់ដែលគេឲ្យ ប្រាថ្នានូវរបស់ដែលគេឲ្យ មិនមាន​ចិត្តល្មួច មានខ្លួនស្អាត លះបង់នូវអព្រហ្មចរិយៈ ជាអ្នកប្រព្រឹត្តនូវធម៌ដ៏ប្រសើរ ប្រព្រឹត្តល្អ ចៀសវៀង វៀរចាកមេថុន ដែលជាធម៌របស់អ្នកស្រុក លះបង់នូវមុសាវាទ វៀរចាក​មុសាវាទ ជាអ្នកពោលនូវពាក្យពិត តនូវពាក្យពិត មានសំដីខ្ជាប់ខ្ជួន ពោលនូវ​ពាក្យគួរ​អ្នកផងជឿបាន មិនពោលបំភ្លាត់សត្វលោកឡើយ លះបង់បិសុណវាចា វៀរចាក​បិសុណវាចា គឺឮពាក្យពីខាងនេះ មិនទៅប្រាប់ខាងនោះ ដើម្បីបំបែកជនទាំងនេះឡើយ ឬឮអំពីខាងនោះ មិនប្រាប់ដល់ជនទាំងឡាយខាងនេះ ដើម្បីបំបែកជនខាងនោះឡើយ ជាអ្នកផ្សះផ្សានូវពួកជនដែលបែកគ្នាហើយផង ជាអ្នកជួយផ្ចុងផ្តើម ចំពោះពួកជន​ដែល​បាន​ប្រកប​ដោយប្រយោជន៍ហើយផង ជាអ្នករីករាយនឹងសេចក្តីព្រមព្រៀង ត្រេកអរនឹង​សេចក្តីព្រមព្រៀង ពេញចិត្តនឹងសេចក្តីព្រមព្រៀង ជាអ្នកពោលតែសំដីដែលធ្វើ​សេចក្តី​ព្រមព្រៀង ជាអ្នកលះបង់ផរុសវាចា វៀរចាកផរុសវាចា សំដីណាជាសំដីឥតទោស ជាសុខដល់ត្រចៀក គួរជាទីស្រឡាញ់ តាំងនៅក្នុងហឫទ័យ ជាសំដីអ្នកក្រុង ជាទី​រីករាយ​នៃជនច្រើន ជាទីគាប់ចិត្តនៃជនច្រើន តែងពោលតែសំដីមានសភាពដូច្នោះ លះបង់​សម្ផប្បលាបៈ វៀរចាកសម្ផប្បលាបៈ ពោលតាមកាលគួរ ពោលពាក្យពិត ពោលតែអត្ថ ពោលតែធម៌ ពោលតែវិន័យ ពោលតែសំដីដែលគួរកប់ទុកក្នុងហឫទ័យ ជាសំដីប្រកប​ដោយ​ហេតុ ប្រកបដោយគ្រឿងប្រៀបធៀបដោយកាលគួរ មានដើមមានចុង ប្រកប​ដោយ​ប្រយោជន៍។ បុគ្គលនោះ វៀរចាកការផ្តាច់ផ្តិលនូវពីជគាម និងភូតគាម ជាអ្នក​បរិភោគតែមួយពេល វៀរចាកការបរិភោគក្នុងរាត្រី វៀរចាកការបរិភោគក្នុងកាលខុស វៀរចាកការរាំ ច្រៀង ប្រគំ និងការមើលល្បែងផ្សេង ៗ ដែលជាសត្រូវដល់សាសនា ជាអ្នកវៀរចាកការប្រដាប់​តាក់តែងរាងកាយ ដោយផ្កាកម្រង និងគ្រឿងក្រអូប គ្រឿង​លាបផ្សេង ៗ វៀរចាកការដេកលើទីសេនាសនៈខ្ពស់ និងទីសេនាសនៈដ៏ប្រសើរ វៀរចាក​ការ​ទទួលមាស និងប្រាក់ វៀរចាកការទទួលធញ្ញជាតិស្រស់ វៀរចាកការទទួល​សាច់ស្រស់ វៀរចាកការទទួលស្រ្តី និងនាងកុមារី វៀរចាកការទទួលខ្ញុំស្រី និងខ្ញុំប្រុស វៀរចាក​ការទទួលពពែ និងចៀម វៀរចាកការទទួលមាន់ និងជ្រូក វៀរចាកការទទួលដំរី គោ សេះឈ្មោល និងសេះញី វៀរចាកការទទួលស្រែ និងចម្ការ វៀរចាក​កិរិយា​ប្រកប​រឿយ ៗ នូវទូតកម្ម គឺនាំសំបុត្រ ឬពាក្យបណ្តាំរបស់គ្រហស្ថ វៀរចាកកិរិយាលក់ដូរ វៀរចាកការឆបោកដោយជញ្ជីង ឆបោកដោយភាជន៍មាស ឆបោកដោយរង្វាស់រង្វាល់ វៀរចាកកិរិយាសើរើបញ្ឆោតបន្លំ និងការកោងកាច វៀរចាកកិរិយាកាត់ សម្លាប់ ចាប់ចង ធ្វើមនុស្សឲ្យវង្វេងផ្លូវ ប្លន់កំហែងយកទ្រព្យ។ បុគ្គលនោះ ជាអ្នកសន្តោសដោយចីវរ ជាគ្រឿងការពារកាយ សន្តោសដោយបិណ្ឌបាត ជាគ្រឿងរក្សាផ្ទៃ បុគ្គលនោះ បើទៅ​ក្នុងទីណា ៗ កាន់យកត្រឹមតែចីវរ និងបិណ្ឌបាតប៉ុណ្ណោះ បក្សីសកុណជាតិ បើហើរទៅ​ក្នុងទីណា ៗ មានតែទម្ងន់ស្លាបទៅក្នុងទីនោះ ៗ យ៉ាងណាមិញ ភិក្ខុជាអ្នកសន្តោស​ដោយចីវរ ជាគ្រឿងរក្សាកាយ សន្តោសដោយបិណ្ឌបាត ជាគ្រឿងរក្សាផ្ទៃ ភិក្ខុនោះ ទៅក្នុងទីណា ៗ កាន់យកត្រឹមតែចីវរ និងបិណ្ឌបាតប៉ុណ្ណោះទៅ យ៉ាងនោះដែរ។ ភិក្ខុនោះ ប្រកបដោយសីលក្ខន្ធដ៏ប្រសើរនេះ ហើយទទួលតែសេចក្តីសុខ ដែលមិនមានទោស​ក្នុងសន្តាន។ ភិក្ខុនោះ ឃើញរូបដោយភ្នែក មិនកាន់យកនិមិត្ត មិនកាន់យកអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ដ៏លាមក គប្បីគ្របសង្កត់បុគ្គលនុ៎ះ ដែលមិន​សង្រួមចក្ខុន្រ្ទិយ ព្រោះហេតុនៃការមិនសង្រួមនូវចក្ខុន្រ្ទិយណា ក៏ប្រតិបត្តិ​ដើម្បីសង្រួម​ចក្ខុន្រ្ទិយនោះ រក្សាចក្ខុន្រ្ទិយ ដល់នូវការសង្រួម​ក្នុងចក្ខុន្រ្ទិយ ឮសំឡេងដោយត្រចៀក។បេ។ ធុំក្លិនដោយច្រមុះ។បេ។ ភ្លក្សរសដោយអណ្តាត។បេ។ ពាល់ត្រូវផោដ្ឋព្វៈ​ដោយ​កាយ។បេ។ ដឹងធម្មារម្មណ៍ដោយចិត្ត មិនកាន់យកនិមិត្ត មិនកាន់យកអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ដ៏លាមក គប្បីគ្របសង្កត់ភិក្ខុនុ៎ះ ដែលមិនសង្រួម​មនិន្រ្ទិយ ព្រោះហេតុនៃការមិនសង្រួម​នូវមនិន្រ្ទិយ​ណា ក៏ប្រតិបត្តិ​ដើម្បីសង្រួមនូវ​មនិន្រ្ទិយ​នោះ រក្សាមនិន្រ្ទិយ ដល់នូវការសង្រួមក្នុងមនិន្រ្ទិយ។ ភិក្ខុនោះ ប្រកបដោយ​ការសង្រួម​នូវឥន្រ្ទិយដ៏ប្រសើរនេះហើយ រមែងទទួលនូវសេចក្តីសុខដែលមិនលាយឡំ​ដោយកិលេសក្នុងសន្តាន។ ភិក្ខុនោះ ជាអ្នកដឹងខ្លួន​ក្នុងការឈានទៅមុខ និងការឈាន​ថយក្រោយ ជាអ្នកដឹងខ្លួន ក្នុងការមើលទៅមុខ និងការមើលទៅទិសផ្សេងៗ ជាអ្នក​ដឹងខ្លួន ក្នុងការបត់ដៃជើង ឬលាដៃជើង ជាអ្នកដឹងខ្លួន ក្នុងការទ្រទ្រង់នូវសង្ឃាដី បាត្រ និងចីវរ ជាអ្នកដឹងខ្លួន ក្នុងការស៊ី ផឹក ទំពាស៊ី ភ្លក្សរស ជាអ្នកដឹងខ្លួន ក្នុងការ​បន្ទោបង់​ឧច្ចារៈ និងបស្សាវៈ ជាអ្នកដឹងខ្លួន ក្នុងការដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ឡើង និយាយ ឬនៅស្លៀម។ ភិក្ខុនោះ ប្រកបដោយសីលក្ខន្ធ​ដ៏ប្រសើរនេះផង ប្រកបដោយការសង្រួម​នូវឥន្រ្ទិយដ៏ប្រសើរនេះផង ប្រកបដោយសតិ និងសម្បជញ្ញៈ​ដ៏ប្រសើរនេះផង ប្រកប​ដោយសេចក្តីសន្តោស​ដ៏ប្រសើរនេះផង តែងគប់រកតែទីសេនាសនៈស្ងាត់ គឺ ព្រៃ គល់ឈើ ញកភ្នំ រូងភ្នំ ព្រៃស្មសាន ព្រៃធំ ទីវាល គំនរចំបើង។ ភិក្ខុនោះ លុះឆាន់​បិណ្ឌបាតហើយ ក្នុងវេលាក្រោយភត្ត ក៏អង្គុយពែនភ្នែន តម្រង់កាយឲ្យត្រង់ ផ្ចង់សតិ​ឲ្យមានមុខឆ្ពោះទៅរកកម្មដ្ឋាន។ ភិក្ខុនោះ លះបង់អភិជ្ឈា​ក្នុងលោក មានចិត្តប្រាសចេញ​ចាកអភិជ្ឈា ជម្រះចិត្តឲ្យស្អាតចាកអភិជ្ឈា លះបង់ព្យាបាទជាគ្រឿងប្រទូស្ត មានចិត្តមិន​ប្រកបដោយព្យាបាទ មានសេចក្តីអនុគ្រោះដោយប្រយោជន៍​ដល់សព្វសត្វ ជម្រះចិត្ត​ឲ្យស្អាត​ចាកព្យាបាទ​ជាគ្រឿងប្រទូស្ត លះបង់នូវថីនមិទ្ធៈ ប្រាសចាកថីនមិទ្ធៈ មានសេចក្តី​សំគាល់ក្នុងពន្លឺ មានសតិ និងសម្បជញ្ញៈ ជម្រះចិត្តឲ្យស្អាតចាកថីនមិទ្ធៈ លះបង់​ឧទ្ធច្ចកុក្កុច្ចៈ មិនមានសេចក្តីរវើរវាយ មានចិត្តស្ងប់ស្ងាត់ក្នុងសន្តាន ជម្រះចិត្តឲ្យស្អាត​ចាកឧទ្ធច្ចកុក្កុច្ចៈ លះបង់វិចិកិច្ឆា មានវិចិកិច្ឆាកន្លងហើយ មិនមានសេចក្តីងឿងឆ្ងល់​ក្នុងកុសលធម៌ទាំងឡាយ ជម្រះចិត្តឲ្យស្អាតចាកវិចិកិច្ឆា។ ភិក្ខុនោះ លះបង់នីវរណៈទាំង ៥ នេះ ដែលជាឧបក្កិលេសរបស់ចិត្ត ជាធម្មជាតធ្វើបញ្ញាឲ្យមានកម្លាំងថយបានហើយ ក៏ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានតែបីតិ និងសុខដែលកើតអំពីសេចក្តីស្ងាត់ ហើយសម្រេចសម្រាន្តនៅ ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈអស់ហើយ ក៏បានដល់នូវ​ទុតិយជ្ឈាន ជាធម្មជាតកើតមានក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា មាន​សភាព​ជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ ដែលកើត​អំពីសមាធិប៉ុណ្ណោះ ហើយសម្រេចសម្រាន្តនៅ ព្រោះនឿយណាយចាកបីតិផង ជាអ្នក​ប្រកបដោយឧបេក្ខាផង ទាំងមានសតិ និងសម្បជញ្ញៈផង ទទួលសុខ​ដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរបុគ្គល​ដែលបានតតិយជ្ឈាននោះថា ធម្មតាបុគ្គល​ដែលបានតតិយជ្ឈានហើយ រមែងប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជា​គ្រឿង​នៅជាសុខ ដូច្នេះ ព្រោះហេតុនៃតតិយជ្ឈានណា ក៏បានដល់នូវតតិយជ្ឈាននោះ ហើយ​សម្រេចសម្រាន្តនៅ ព្រោះលះបង់សុខផង លះបង់ទុក្ខផង មានសោមនស្ស និង​ទោមនស្សអស់ទៅ ក្នុងកាលមុនផង ទើបបានដល់​នូវចតុត្ថជ្ឈាន មានអារម្មណ៍​មិនមែន​ទុក្ខ មិនមែនសុខ គឺជាឧបេក្ខា មានស្មារតីបរិសុទ្ធដោយឧបេក្ខា ហើយសម្រេច​សម្រាន្ត​នៅ។ ភិក្ខុនោះ កាលបើចិត្តតាំងនៅមាំបរិសុទ្ធផូរផង់ មិនមានទីទួលគឺកិលេស ប្រាសចាក​ឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រទៅ​តាមអារម្មណ៍ យ៉ាងនេះហើយ ក៏បង្អោនចិត្តទៅ ដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ គឺប្រាជ្ញារលឹកឃើញ​នូវខន្ធដែលអាស្រ័យនៅ​ក្នុងកាលមុន។ ភិក្ខុនោះ រលឹកឃើញ​នូវ​បុព្វេនិវាសជាច្រើនប្រការ។ រលឹកឃើញដូចម្តេចខ្លះ។ គឺរលឹកឃើញបាន ១ជាតិខ្លះ ២ជាតិខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥ជាតិខ្លះ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ ១០០ជាតិខ្លះ ១ពាន់ជាតិខ្លះ ១សែនជាតិខ្លះ អស់អនេកសំវដ្ដកប្បខ្លះ អនេកវិវដ្ដកប្បខ្លះ និងអនេកសំវដ្ដវិវដ្តកប្បខ្លះ ថា អាត្មាអញបានកើតក្នុងទីឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ រងសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណោះ លុះអាត្មាអញច្យុតចាកទីនោះហើយ បានទៅកើតក្នុងទីឯណោះទៀត អាត្មាអញទៅកើតក្នុងទីនោះ ក៏មានឈ្មោះយ៉ាងនេះ មានគោត្រ​យ៉ាងនេះ មានសម្បុរ​យ៉ាងនេះ មានអាហារ​យ៉ាងនេះ រងសុខ និងទុក្ខ​យ៉ាងនេះ មានកំណត់អាយុប៉ុណ្ណោះ អាត្មាអញច្យុតអំពីទីនោះ ក៏បានមកកើតក្នុងទីនេះ។ ភិក្ខុនោះ រលឹកឃើញនូវបុព្វេនិវាសច្រើនប្រការ ព្រមទាំងអាការៈ គឺរូប និងអាហារជាដើម ព្រមទាំង​ឧទ្ទេស គឺឈ្មោះ និងគោត្រ ដោយប្រការដូច្នេះ។ ភិក្ខុនោះ កាលបើចិត្តតាំងនៅមាំ បរិសុទ្ធផូរផង់ ឥតមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏បង្អោន​ចិត្តទៅដើម្បីចុតូបបាតញ្ញាណ គឺប្រាជ្ញាដឹង​នូវចុតិ និងបដិសន្ធិ​របស់សត្វទាំងឡាយ។ ភិក្ខុនោះ មានចក្ខុទិព្វ​ដ៏បរិសុទ្ធវិសេស កន្លងចក្ខុរបស់មនុស្សធម្មតា តែងឃើញពួកសត្វ កំពុងច្យុត កំពុងកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹងច្បាស់នូវពួកសត្វ​ដែលអន្ទោលទៅតាមយថាកម្មថា អើហ្ន៎ សត្វទាំងនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត តិះដៀលព្រះអរិយបុគ្គល មានសេចក្តីយល់ខុស ប្រកាន់អំពើដែលខុស លុះសត្វទាំង​អម្បាលនោះ បែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតក្នុងកំណើតនៃតិរច្ឆាន ប្រេត អសុរកាយ និងនរក អើហ្ន៎ ចំណែកឯសត្វពួកនេះ ប្រកបដោយកាយសុចរិត ប្រកប​ដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាសត្វមិនតិះដៀល​នូវព្រះអរិយបុគ្គល មានសេចក្តីយល់ត្រូវ ប្រកាន់នូវអំពើដែលយល់ត្រូវ លុះសត្វទាំងអម្បាលនោះ បែកធ្លាយ​រាងកាយស្លាប់ទៅ ក៏បានទៅកើត​ក្នុងសុគតិសួគ៌ទេវលោក។ ភិក្ខុនោះ ដែលមាន​ចក្ខុទិព្វ​ដ៏បរិសុទ្ធ កន្លងចក្ខុរបស់មនុស្សធម្មតា តែងឃើញនូវពួកសត្វ កំពុងច្យុត កំពុងកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹងច្បាស់​នូវពួកសត្វដែលអន្ទោលទៅតាមយថាកម្ម ដោយប្រការដូច្នេះឯង។ ភិក្ខុនោះ កាលបើចិត្តតាំងមាំ បរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏បង្អោនចិត្តទៅដើម្បីអាសវក្ខយញ្ញាណ គឺប្រាជ្ញាជាគ្រឿងដឹងនូវធម៌​ដែល​ធ្វើអាសវៈឲ្យអស់ទៅ។ ភិក្ខុនោះ ដឹងច្បាស់តាមពិតថា នេះទុក្ខ ដឹងច្បាស់តាមពិតថា នេះហេតុនាំឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះជាធម៌រំលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះផ្លូវប្រតិបតិ្តទៅកាន់ធម៌រំលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះអាសវៈ ដឹងច្បាស់​តាមពិតថា នេះហេតុឲ្យកើតអាសវៈ ដឹងច្បាស់តាមពិតថា នេះធម៌រំលត់អាសវៈ ដឹងច្បាស់​តាមពិតថា នេះផ្លូវប្រតិបត្តិទៅកាន់ធម៌រំលត់អាសវៈ។ កាលបើភិក្ខុនោះ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តក៏រួចចាកកាមាសវៈផង ចិត្តក៏រួចចាកភវាសវៈផង ចិត្តក៏រួច​ចាកអវិជ្ជាសវៈផង។ កាលបើចិត្តរួចផុតស្រឡះហើយ ប្រាជ្ញាញាណ ក៏កើតមានឡើងថា ចិត្តអាត្មាអញផុតស្រឡះហើយ។ ភិក្ខុនោះ ដឹងច្បាស់ថា ជាតិរបស់អាត្មាអញអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញបានប្រព្រឹត្តហើយ សោឡសកិច្ច អាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ​ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បុគ្គលមិន​ដុតកំដៅខ្លួងឯង មិនប្រកបនូវការព្យាយាម​ដើម្បីដុតកំដៅខ្លួនឯង ទាំងមិនដុតកំដៅ​អ្នកដទៃ មិនប្រកបនូវការព្យាយាម​ដើម្បីដុតកំដៅអ្នកដទៃ បុគ្គលនោះ មិនដុតកំដៅ​ខ្លួនឯង មិនដុតកំដៅអ្នកដទៃ ជាអ្នកមិនមានសេចក្តីស្រេកឃ្លាន មានតែសេចក្តីរលត់ទុក្ខ ត្រជាក់ត្រជំ ទទួលសេចក្តីសុខ មានខ្លួនប្រសើរ សម្រេចសម្រាន្តនៅក្នុងបច្ចុប្បន្ន យ៉ាង​នេះឯង។

[១៣៦] បុគ្គលប្រកបដោយរាគៈ តើដូចម្តេច។ បុគ្គលដែលមិនទាន់លះបង់រាគៈចេញបាន នេះហៅថា បុគ្គលប្រកបដោយរាគៈ។ បុគ្គលប្រកបដោយទោសៈ តើដូចម្តេច។ បុគ្គល​ដែលមិនទាន់លះបង់ទោសៈចេញបាន នេះហៅថា បុគ្គលប្រកបដោយទោសៈ។ បុគ្គល​ប្រកបដោយមោហៈ តើដូចម្តេច។ បុគ្គលដែលមិនទាន់លះបង់មោហៈចេញបាន នេះហៅ​ថា បុគ្គលប្រកបដោយមោហៈ។ បុគ្គលប្រកបដោយមានះ តើដូចម្តេច។ បុគ្គលដែល​មិនទាន់លះបង់មានះចេញបាន នេះហៅថា បុគ្គលប្រកបដោយមានះ។

[១៣៧] បុគ្គលជាអ្នកបានចេតោសមថៈ​ក្នុងសន្តាន តែមិនបានអធិប្បញ្ញាធម្មវិបស្សនា តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកបានសមាបត្តិ ប្រកបដោយរូបក្តី ប្រកប​ដោយអរូបក្តី តែមិនបានលោកុត្តរមគ្គ ឬលោកុត្តរផល បុគ្គលជាអ្នកបានចេតោសមថៈ ក្នុងសន្តាន តែមិនបានអធិប្បញ្ញាធម្មវិបស្សនា យ៉ាងនេះឯង។ បុគ្គលជាអ្នកបាន​អធិប្បញ្ញាធម្មវិបស្សនា តែមិនបានចេតោសមថៈ ក្នុងសន្តាន តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកបានលោកុត្តរមគ្គ ឬលោកុត្តរផល តែមិនបានសមាបត្តិ​ប្រកបដោយ​រូបក្តី ប្រកបដោយអរូបក្តី បុគ្គលជាអ្នកបានអធិប្បញ្ញាធម្មវិបស្សនា តែមិនបាន​ចេតោសមថៈ​​ក្នុងសន្តាន យ៉ាងនេះឯង។ បុគ្គលជាអ្នកបានចេតោសមថៈក្នុងសន្តាន ទាំង​បានអធិប្បញ្ញាធម្មវិបស្សនា តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកបានសមាបត្តិ​ប្រកបដោយរូបក្តី ប្រកបដោយអរូបក្តី បានលោកុត្តរមគ្គ ឬលោកុត្តរផល បុគ្គល​ជាអ្នកបានចេតោសមថៈ ក្នុងសន្តានផង បានអធិប្បញ្ញាធម្មវិបស្សនាផង យ៉ាងនេះឯង។ បុគ្គលជាអ្នកមិនបានចេតោសមថៈក្នុងសន្តាន ទាំងមិនបានអធិប្បញ្ញាធម្មវិបស្សនា តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមិនបានសមាបត្តិ​ប្រកបដោយរូបក្តី ប្រកប​ដោយ​អរូបក្តី ទាំងមិនបានលោកុត្តរមគ្គ ឬលោកុត្តរផល បុគ្គលជាអ្នកមិនបាន​ចេតោសមថៈ​​ក្នុងសន្តាន ទាំងមិនបានអធិប្បញ្ញាធម្មវិបស្សនា យ៉ាងនេះឯង។

[១៣៨] បុគ្គលទៅបណ្តោយតាមខ្សែទឹក តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ សេពកាមទាំងឡាយផង ធ្វើបាបកម្មផង នេះហៅថា បុគ្គលទៅបណ្តោយតាមខ្សែទឹក។ បុគ្គលទៅប្រាសខ្សែទឹក តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មិនសេពកាម​ទាំងឡាយ​ផង មិនធ្វើបាបកម្មផង បុគ្គលនោះ ខំប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យបរិសុទ្ធពេញលេញ ទាំង​ប្រកប​ដោយទុក្ខខ្លះ ទាំងប្រកបដោយទោមនស្សខ្លះ ទាំងមានមុខទទឹកដោយ​ទឹកភ្នែក ទួញយំខ្លះ នេះហៅថា បុគ្គលទៅច្រាសខ្សែទឹក។ បុគ្គលមានខ្លួនតាំងនៅនឹង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាឱបបាតិកៈកំណើត ព្រោះការអស់ទៅនៃសញ្ញោជនៈ ជា​ចំណែកខាងក្រោម ៥ ជាអ្នកបរិនិព្វានក្នុងសុទ្ធាវាសព្រហ្មលោកនោះ មានសភាពមិន​ត្រឡប់​​ចាកលោកនោះវិញ នេះហៅថា បុគ្គលមានខ្លួនតាំងនៅនឹង។ បុគ្គលឆ្លង​ទៅ​ដល់ត្រើយ ជាព្រាហ្មណ៍ឋិតនៅលើគោក តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើឲ្យជាក់ច្បាស់ សម្រេច​ដោយបញ្ញាដ៏ឧត្តមខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ នេះហៅថា បុគ្គល​ឆ្លងទៅដល់ត្រើយ ជាព្រាហ្មណ៍ឋិតនៅលើគោក។

[១៣៩] បុគ្គលជាអ្នកចេះដឹងតិច មិនប្រតិបត្តិតាមដោយការចេះដឹង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានពុទ្ធវចនៈ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ មានប្រមាណតិច បុគ្គលនោះ មិនដឹងនូវ​អត្ថនៃពុទ្ធវចនៈដែលមានប្រមាណតិចនោះ មិនដឹងនូវធម៌ មិនប្រតិបត្តិធម៌ តាមសមគួរ​ដល់ធម៌ បុគ្គលជាអ្នកចេះដឹងតិច មិនប្រតិបតិ្តតាមដោយការចេះដឹង យ៉ាងនេះឯង។ បុគ្គល​ជាអ្នកចេះដឹងតិច តែប្រតិបត្តិតាមដោយការចេះដឹង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មានពុទ្ធវចនៈ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ មានប្រមាណតិច តែបុគ្គលនោះ ដឹងនូវអត្ថនៃ​ពុទ្ធវចនៈ​មានប្រមាណតិចនោះ ដឹងនូវធម៌ ហើយប្រតិបត្តិធម៌តាមសមគួរដល់ធម៌ បុគ្គល​ជាអ្នក​ចេះ​ដឹងតិច តែប្រតិបត្តិតាមដោយការចេះដឹង យ៉ាងនេះឯង។ បុគ្គល​ជាអ្នកចេះដឹងច្រើន តែមិនប្រតិបត្តិតាមដោយការចេះដឹង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មាន​ពុទ្ធវចនៈ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ មានប្រមាណច្រើន តែបុគ្គលនោះ មិនដឹងនូវអត្ថនៃពុទ្ធវចនៈ​មានប្រមាណ​ច្រើននោះ មិនដឹងនូវធម៌ មិនប្រតិបត្តិធម៌ តាមសមគួរដល់ធម៌ បុគ្គល​ជាអ្នកចេះដឹងច្រើន តែមិនប្រតិបតិ្តតាមដោយការចេះដឹង យ៉ាងនេះឯង។ បុគ្គលជាអ្នកចេះដឹងច្រើន ទាំង​ប្រតិបត្តិតាមដោយការចេះដឹង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មានពុទ្ធវចនៈ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ មានប្រមាណច្រើន ទាំងបុគ្គលនោះ ដឹងនូវអត្ថនៃពុទ្ធវចនៈមានប្រមាណច្រើន ដឹងនូវធម៌ ហើយប្រតិបត្តិធម៌តាមសមគួរដល់ធម៌ បុគ្គលជាអ្នកចេះដឹងច្រើន ទាំងប្រតិបត្តិ​តាម​ដោយ​ការចេះដឹង យ៉ាងនេះឯង។

[១៤០] បុគ្គលជាសមណៈមិនកម្រើក តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកដល់​នូវសោតៈ មានកិរិយាមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀងទាត់ មានការត្រាស់ដឹង​ប្រព្រឹត្ត​ទៅខាងមុខ ព្រោះការអស់ទៅនៃសញ្ញោជនៈ ៣ នេះហៅថា បុគ្គលជាសមណៈ​មិនកម្រើក។ បុគ្គលជាសមណៈដូចផ្កាឈូកក្រហម តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាសកទាគាមី មកកាន់លោកនេះអស់វារៈម្តងទៀត ទើបធ្វើនូវទីបំផុតនៃទុក្ខបាន ព្រោះ​ការអស់ទៅនៃសញ្ញោជនៈ ៣ ព្រោះភាពស្រាលស្តើងនៃរាគៈ ទោសៈ និងមោហៈ នេះហៅថាបុគ្គលជាសមណៈ ដូចផ្កាឈូកក្រហម។ បុគ្គលជាសមណៈ ដូចផ្កាឈូកស តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាឱបបាតិកៈកំណើត ព្រោះការអស់ទៅ​នៃ​សញ្ញោជនៈ ជាចំណែកខាងក្រោម ៥ ជាអ្នកបរិនិព្វាន​ក្នុងសុទ្ធាវាសព្រហ្មលោកនោះ មានសភាពមិនត្រឡប់ចាកលោកនោះវិញ នេះហៅថា បុគ្គលជាសមណៈ​ដូចផ្កា​ឈូកស។ បុគ្គលជាសមណៈចម្រើនដោយសុខ ក្នុងពួកសមណៈ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើឲ្យជាក់ច្បាស់សម្រេច ដោយបញ្ញាដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះការអស់ទៅនៃអាសវៈទាំងឡាយ នេះហៅថា បុគ្គលជាសមណៈចម្រើនដោយសុខ ក្នុងពួកសមណៈ។

ចប់ ចតុក្កនិទ្ទេស។

បញ្ចកនិទ្ទេស

[១៤១] បណ្តាបុគ្គលទាំងនោះ បុគ្គលណា ប្រព្រឹត្តល្មើសផង ជាអ្នកមានសេចក្តី​ក្តៅ​ក្រហាយផង មិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជា​ហេតុធ្វើ​ឲ្យពួកអកុសលធម៌ដ៏លាមកទាំងនោះ របស់បុគ្គលនោះ ដែលកើតឡើងហើយ រលត់​ទៅវិញ មិនមានសេសសល់ផង បុគ្គលនោះ គួរឲ្យគេស្តីបានយ៉ាងនេះថា លោកមានអាយុ មានអាសវៈទាំងឡាយ ដែលកើតអំពីការប្រព្រឹត្តិល្មើស កើតមាន ទាំងមានអាសវៈ​ទាំងឡាយ ដែលកើតអំពីសេចក្តីក្តៅក្រហាយចម្រើនដុះដាល (ព្រោះហេតុនោះ) សូម​លោក​មានអាយុ លះបង់នូវពួកអាសវៈ ដែលកើតអំពីការប្រព្រឹត្តិល្មើស បន្ទោបង់​នូវពួក​អាសវៈដែលកើតអំពីសេចក្តីក្តៅក្រហាយចោលចេញ ហើយចម្រើន​នូវចិត្ត និងបញ្ញាតទៅ កាលបើយ៉ាងនេះ លោកមានអាយុ នឹងជាអ្នកស្មើដោយបុគ្គលទី ៥ ឯណោះ។ បណ្តា​បុគ្គលទាំងនោះ បុគ្គលណា ប្រព្រឹត្តល្មើស តែជាអ្នកមិនមានសេចក្តីក្តៅក្រហាយ ទាំងមិន​ដឹងតាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុធ្វើឲ្យពួកអកុសលធម៌​ដ៏លាមក​ទាំងនោះ របស់បុគ្គលនោះ ដែលកើតឡើងហើយ រលត់ទៅវិញ មិនមាន​សេសសល់ បុគ្គលនោះ គួរឲ្យគេស្តីបានយ៉ាងនេះថា លោកមានអាយុ មានអាសវៈ​ទាំងឡាយ ដែលកើតអំពីការប្រព្រឹត្តិល្មើសកើតមាន តែមានអាសវៈទាំងឡាយ ដែលកើត​អំពីសេចក្តីក្តៅក្រហាយ មិនចម្រើនដុះដាលទេ (ព្រោះហេតុនោះ) សូមលោកមានអាយុ លះបង់ពួកអាសវៈ ដែលកើតអំពីការប្រព្រឹត្តិល្មើសចេញ ហើយចម្រើននូវចិត្ត និង​បញ្ញា តទៅ កាលបើយ៉ាងនេះ លោកមានអាយុ នឹងជាអ្នកស្មើដោយបុគ្គលទី ៥ ឯណោះ។ បណ្តាបុគ្គលទាំងនោះ បុគ្គលណាមិនប្រព្រឹត្តិល្មើសទេ តែមានសេចក្តីក្តៅក្រហាយ ទាំងមិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុធ្វើ​ឲ្យពួក​អកុសលធម៌ដ៏លាមកទាំងនោះ របស់បុគ្គលនោះ ដែលកើតឡើងហើយ រលត់ទៅវិញ មិនមានសេសសល់ បុគ្គលនោះ គួរឲ្យគេស្តីបាន យ៉ាងនេះថា លោកមានអាយុ មាន​អាសវៈទាំងឡាយ ដែលកើតអំពីការប្រព្រឹត្តិល្មើស មិនកើតឡើងទេ តែមានអាសវៈ​ទាំងឡាយ ដែលកើតអំពីសេចក្តីក្តៅក្រហាយ ចម្រើនដុះដាល (ព្រោះហេតុនោះ) សូម​លោកមានអាយុ បន្ទោបង់ពួកអាសវៈ ដែលកើតអំពីសេចក្តីក្តៅក្រហាយចោលចេញ ហើយចម្រើននូវចិត្ត និងបញ្ញាតទៅ កាលបើយ៉ាងនេះ លោកមានអាយុ នឹងជាអ្នក​ស្មើដោយបុគ្គលទី ៥ ឯណោះ។ បណ្តាបុគ្គលទាំងនោះ បុគ្គលណា មិនប្រព្រឹត្តិល្មើស មិនមានសេចក្តីក្តៅក្រហាយទេ តែមិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ​នោះ ដែលជាហេតុធ្វើឲ្យពួកអកុសលធម៌ដ៏លាមកទាំងនោះ របស់បុគ្គលនោះ ដែលកើត​ឡើងហើយ រលត់ទៅវិញ មិនមានសេសសល់ បុគ្គលនោះ គួរឲ្យគេស្តីបានយ៉ាងនេះថា លោកមានអាយុ មានអាសវៈទាំងឡាយ ដែលកើតអំពីការប្រព្រឹត្តិល្មើស មិនកើតមាន ទាំងមានអាសវៈទាំងឡាយ ដែលកើតអំពីសេចក្តីក្តៅក្រហាយ ក៏មិនចម្រើនដុះដាល​ឡើយ (ព្រោះហេតុនោះ) សូមលោកមានអាយុ ចម្រើននូវចិត្ត និងបញ្ញាតទៅ កាលបើ​យ៉ាងនេះ លោកមានអាយុ នឹងជាអ្នកស្មើដោយបុគ្គលទី ៥ ឯណោះ។ នេះ បុគ្គល ៤ ពួក ដែលបុគ្គលជាទី ៥ ឯណោះ កាលទូន្មានយ៉ាងនេះ ប្រៀនប្រដៅយ៉ាងនេះហើយ រមែង​ដល់នូវការអស់ទៅនៃអាសវៈទាំងឡាយ តាមលំដាប់។

[១៤២] បុគ្គលឲ្យហើយ ត្រឡប់មើលងាយវិញ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ឲ្យនូវចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ដល់បុគ្គលណា បុគ្គលអ្នកឲ្យនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញឲ្យ ឯបុគ្គលនេះទទួលយក លុះឲ្យហើយ ត្រឡប់មើលងាយបុគ្គលនោះវិញ បុគ្គលឲ្យហើយ ត្រឡប់មើលងាយវិញ យ៉ាងនេះឯង។ បុគ្គលមើលងាយ ព្រោះការនៅរួម តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ នៅរួមជាមួយនឹងបុគ្គលណាអស់ ២ ឆ្នាំក្តី អស់ ៣ ឆ្នាំក្តី ក៏មើលងាយបុគ្គលនោះ ព្រោះការនៅរួម បុគ្គលមើលងាយ ព្រោះការនៅរួមយ៉ាងនេះឯង។ បុគ្គលមានមុខ​ជឿងាយ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ កាលបើមានគេពោលគុណក្តី ទោសក្តី របស់បុគ្គលដទៃ ក៏ចុះចិត្តជឿភ្លាមមួយរំពេច បុគ្គលមានមុខជឿងាយ យ៉ាងនេះឯង។ បុគ្គលស៊ែះពភ្លែះ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មានជំនឿផ្តេសផ្តាស មានការ​សេពគប់ផ្តេសផ្តាស មានសេចក្តីស្រឡាញ់ផ្តេសផ្តាស មានសេចក្តីជ្រះថ្លាផ្តេសផ្តាស បុគ្គលស៊ែះពភ្លែះ យ៉ាងនេះឯង។ បុគ្គលល្ងង់ខ្លៅ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មិនដឹងនូវធម៌ជាកុសល និងអកុសល មិនដឹងនូវធម៌មានទោស និងធម៌មិនមានទោស មិនដឹងនូវធម៌ថោកទាប និងធម៌ខ្ពង់ខ្ពស់ មិនដឹងនូវធម៌មានចំណែកប្រៀប​ដោយវត្ថុមាន​ពណ៌ខ្មៅ និងពណ៌ស បុគ្គលល្ងង់ខ្លៅ យ៉ាងនេះឯង។

[១៤៣] បណ្តាបុគ្គលទាំងនោះ បុគ្គល ៥ ពួក ប្រៀបដោយទាហាន តើដូចម្តេច។ ទាហាន​មាន ៥ ពួកគឺ ទាហានខ្លះ ក្នុងលោកនេះ គ្រាន់តែឃើញនូវចុងនៃធូលី (ដែលហុយឡើង) ក៏រួញរាថយក្រោយ មិនហ៊ានតទល់ មិនអាចចូលកាន់សង្រ្គាម ទាហានខ្លះ ក្នុងលោកនេះ មានសភាពយ៉ាងនេះឯង នេះ ទាហានទី ១ រមែងមានក្នុងលោកនេះ។ មួយទៀត ទាហាន​ខ្លះ ក្នុងលោកនេះ អត់ទ្រាំនូវចុងនៃធូលីបាន តែដល់ឃើញចុងទង់ជ័យ (នៃបច្ចាមិត្ត) ក៏រួញរាថយក្រោយ មិនហ៊ានតទល់ មិនអាចចូលកាន់សង្រ្គាម ទាហានខ្លះ ក្នុងលោកនេះ មានសភាពយ៉ាងនេះឯង នេះទាហានទី ២ រមែនមានក្នុងលោក។ មួយទៀត ទាហានខ្លះ ក្នុងលោកនេះ អត់ទ្រាំនូវចុងនៃធូលី អត់ទ្រាំនូវចុងនៃទង់ជ័យ (នៃបច្ចាមិត្ត) បានដែរ តែលុះឮសំឡេងហ៊ោ ក៏រួញរាថយក្រោយ មិនហ៊ានតទល់ មិនអាចចូលកាន់សង្រ្គាម ទាហានខ្លះ ក្នុងលោកនេះ មានសភាពយ៉ាងនេះឯង នេះទាហានទី ៣ រមែងមាន​ក្នុងលោក។ មួយទៀត ទាហានខ្លះ ក្នុងលោកនេះ អត់ទ្រាំនូវចុងនៃធូលី អត់ទ្រាំនូវ​ចុងនៃទង់ជ័យ អត់ទ្រាំនូវសំឡេងហ៊ោបានដែរ តែត្រូវគេបៀតបៀន ក៏វិនាសស្លាប់ខ្លួន ព្រោះការប្រហារបន្តិចបន្តួច ទាហានខ្លះ ក្នុងលោកនេះ មានសភាពយ៉ាងនេះឯង នេះ​ទាហានទី ៤ រមែងមានក្នុងលោក។ មួយទៀត ទាហានខ្លះ ក្នុងលោកនេះ អត់ទ្រាំនូវ​ចុងនៃធូលី អត់ទ្រាំនូវចុងនៃទង់ជ័យ អត់ទ្រាំនូវសំឡេងហ៊ោ អត់ទ្រាំនូវការប្រហារបាន ទាហាននោះ ឈ្នះសង្រ្គាមនោះ មានសង្រ្គាមឈ្នះស្រឡះហើយ ក៏នៅគ្រប់គ្រង​ក្បាលសង្រ្គាម [ហៅថា រណសិរ្ស ក៏បាន។] នោះឯង ទាហានខ្លះ ក្នុងលោកនេះ មានសភាពយ៉ាងនេះឯង នេះទាហានទី ៥ រមែងមានក្នុងលោក។ នេះ ទាហាន ៥ ពួក រមែងមានក្នុងលោក។

[១៤៤] បុគ្គល ៥ ពួក ប្រៀបដោយទាហាននេះ រមែងមានក្នុងពួកភិក្ខុ ក៏យ៉ាងនោះឯង។ ភិក្ខុ ៥ ពួក តើដូចម្តេច។ ភិក្ខុខ្លះ ក្នុងសាសនានេះ គ្រាន់តែឃើញចុងនៃធូលី ក៏រួញរា ថយក្រោយ មិនតទល់ មិនអាចបន្តនូវព្រហ្មចរិយធម៌ ធ្វើឲ្យប្រាកដនូវភាពថយ​កម្លាំងក្នុង​សិក្ខា លះបង់នូវសិក្ខា វិលត្រឡប់មកកាន់ភេទថោកទាបវិញ។ ចុះអ្វីជាចុងនៃធូលី​របស់ភិក្ខុនោះ។ ភិក្ខុក្នុងសាសនានេះ បានឮថា ក្នុងស្រុកក្តី ក្នុងនិគមក្តី ឯណោះ មានស្រី ឬកុមារីមានរូបល្អ គួររមិលមើល គួរជ្រះថ្លា ប្រកបដោយពណ៌នៃសរីរៈ​ដ៏ល្អក្រៃលែង ភិក្ខុនោះ លុះបានឮដំណឹងនោះហើយ ក៏រួញរា ថយក្រោយ មិនតទល់ មិនអាចបន្ត​នូវ​ព្រហ្មចរិយធម៌ ធ្វើឲ្យប្រាកដនូវភាពថយកម្លាំង​ក្នុងសិក្ខា លះបង់នូវសិក្ខា វិលត្រឡប់​មកកាន់ភេទថោកទាបវិញ នេះ​ឈ្មោះថា ចុងនៃធូលី របស់ភិក្ខុនោះ។ ទាហាននោះ ឃើញនូវចុងនៃធូលីហើយ ក៏រួញរា ថយក្រោយ មិនហ៊ានតទល់ មិនអាចចូលកាន់សង្រ្គាម មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលខ្លះ ក្នុង​លោកនេះ មានសភាពយ៉ាងនេះឯង។ នេះបុគ្គលទី ១ ប្រៀបដោយទាហាន រមែងមាន​ក្នុងពួកភិក្ខុ។ មួយទៀត ភិក្ខុខ្លះក្នុងសាសនានេះ អត់ទ្រាំនូវចុងនៃធូលីបាន តែលុះឃើញ​នូវចុងនៃទង់ជ័យហើយ ក៏រួញរា ថយក្រោយ មិនហ៊ានតទល់ មិនអាចបន្តនូវ​ព្រហ្មចរិយធម៌ ធ្វើឲ្យប្រាកដនូវភាពថយកម្លាំង​ក្នុងសិក្ខា លះបង់នូវសិក្ខា វិលត្រឡប់​មកកាន់ភេទថោកទាបវិញ។ ចុះអ្វីជាចុងនៃទង់ជ័យរបស់ភិក្ខុនោះ។ ភិក្ខុក្នុងសាសនានេះ មិនបានឮថា ក្នុងស្រុកក្តី ក្នុងនិគមក្តី ឯណោះ មានស្រី ឬកុមារីមានរូបល្អ គួររមិលមើល គួរជ្រះថ្លា ប្រកបដោយពណ៌នៃសរីរៈដ៏ល្អក្រៃលែង ដូច្នេះទេ តែបានឃើញដោយខ្លួនឯង នូវស្រី ឬកុមារី ដែលមានរូបល្អ គួររមិលមើល គួរជ្រះថ្លា ប្រកបដោយពណ៌​នៃសរីរៈ​ដ៏ល្អក្រៃលែង ភិក្ខុនោះ លុះបានឃើញនូវស្រី ឬកុមារីនោះហើយ ក៏រួញរា ថយក្រោយ មិនហ៊ានតទល់ មិនអាចបន្តនូវព្រហ្មចរិយធម៌ ធ្វើឲ្យប្រាកដ​នូវភាពជាអ្នកថយ​កម្លាំងក្នុង​សិក្ខា លះបង់នូវសិក្ខា វិលត្រឡប់មកកាន់ភេទថោកទាបវិញ នេះឈ្មោះថា ចុងនៃ​ទង់ជ័យ របស់ភិក្ខុនោះ។ ទាហាននោះ អត់ទ្រាំនូវចុងនៃធូលីបានដែរ តែលុះបាន​ឃើញ​នូវចុងនៃទង់ជ័យ ក៏រួញរាថយក្រោយ មិនហ៊ានតទល់ មិនអាចចូលកាន់សង្រ្គាម មាន​ឧបមា​យ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលខ្លះ ក្នុងសាសនា​នេះ មានសភាពយ៉ាងនេះឯង។ នេះបុគ្គលទី ២ ប្រៀបដោយទាហាន រមែងមានក្នុង​ពួកភិក្ខុ។ មួយទៀត ភិក្ខុខ្លះ ក្នុងសាសនានេះ អត់ទ្រាំនូវចុងនៃធូលី អត់ទ្រាំនូវចុង​នៃ​ទង់ជ័យបានដែរ តែលុះបានឮសំឡេងហ៊ោ (នៃបច្ចាមិត្ត) ក៏រួញរា ថយក្រោយ មិនហ៊ានតទល់ មិនអាចបន្តនូវព្រហ្មចរិយធម៌ ធ្វើឲ្យប្រាកដ​នូវភាពជាអ្នកថយ​កម្លាំងក្នុង​សិក្ខា លះបង់នូវសិក្ខា វិលត្រឡប់មកកាន់ភេទថោកទាបវិញ។ ចុះអ្វីជាសំឡេងហ៊ោ របស់ភិក្ខុនោះ។ មាតុគ្រាមចូលទៅរកភិក្ខុក្នុងសាសនានេះ ដែលនៅក្នុងព្រៃក្តី នៅទៀប​គល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី ហើយសើចល្បួង និយាយចែចង់ សើចខ្លាំង ចំអកចំអន់ ភិក្ខុនោះ កាលបើត្រូវមាតុគ្រាម​សើចល្បួង និយាយចែចង់ សើចខ្លាំង ចំអកចំអន់ ក៏រួយរា ថយក្រោយ មិនទប់ទល់ មិនអាចបន្តនូវព្រហ្មចរិយធម៌ ធ្វើឲ្យប្រាកដនូវភាព​ជាអ្នកថយ​កម្លាំង​ក្នុងសិក្ខា លះបង់នូវសិក្ខា វិលត្រឡប់មកកាន់ភេទថោកទាបវិញ នេះឈ្មោះថា សំឡេងហ៊ោរបស់ភិក្ខុនោះ។ ទាហាននោះ អត់ទ្រាំនូវចុងនៃធូលី អត់ទ្រាំនូវចុងនៃ​ទង់ជ័យ​បានដែរ តែលុះបានឮសំឡេងហ៊ោ ក៏រួញរា ថយក្រោយ មិនហ៊ានតទល់ មិនអាចចូលកាន់សង្រ្គាម មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មាន​ឧបមេយ្យយ៉ាង​នោះ​ដែរ។ បុគ្គលខ្លះ ក្នុងសាសនានេះ មានសភាពយ៉ាងនេះឯង។ នេះបុគ្គលទី ៣ ប្រៀបដោយទាហាន រមែងមានក្នុងពួកភិក្ខុ។ មួយទៀត ភិក្ខុខ្លះ ក្នុងសាសនានេះ អត់ទ្រាំនូវចុងនៃធូលី អត់ទ្រាំនូវចុងនៃទង់ជ័យ អត់ទ្រាំនូវសំឡេងហ៊ោបានដែរ តែត្រូវគេ​បៀតបៀន ក៏វិនាសស្លាប់ខ្លួន ព្រោះការប្រហារ (របស់បច្ចាមិត្ត)។ ចុះអ្វីជាការប្រហារ របស់ភិក្ខុនោះ។ មាតុគ្រាមចូលទៅរកភិក្ខុក្នុងសាសនានេះ ដែលនៅក្នុងព្រៃក្តី នៅទៀប​គល់​ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី ហើយអង្គុយកៀកកើយ ដេកជិត ឱបរឹត ភិក្ខុនោះ កាលបើត្រូវមាតុគ្រាម​អង្គុយកៀកកើយ ដេកជិត ឱបរឹតហើយ ក៏មិនបានលះបង់នូវសិក្ខា មិនបានធ្វើឲ្យប្រាកដនូវភាពជាអ្នកថយកម្លាំងទេ ហើយសេពនូវមេថុនធម្ម (នឹងមាតុគ្រាម​នោះ) នេះជាការប្រហាររបស់ភិក្ខុនោះ។ ទាហាននោះ អត់ទ្រាំនូវចុងនៃធូលី អត់ទ្រាំ​នូវចុងនៃទង់ជ័យ អត់ទ្រាំនូវសំឡេងហ៊ោ (នៃបច្ចាមិត្ត) បានដែរ តែត្រូវគេបៀតបៀន ក៏វិនាសស្លាប់ខ្លួនក្នុងសង្រ្គាម មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យ​យ៉ាងនោះដែរ។ បុគ្គលខ្លះ ក្នុងសាសនានេះ មានសភាពយ៉ាងនេះឯង។ នេះបុគ្គលទី ៤ ប្រៀបដោយទាហាន រមែងមានក្នុងពួកភិក្ខុ។ មួយទៀត ភិក្ខុខ្លះ ក្នុងសាសនានេះ អត់ទ្រាំនូវចុងនៃធូលី អត់ទ្រាំនូវចុងនៃទង់ជ័យ អត់ទ្រាំនូវសំឡេងហ៊ោ អត់ទ្រាំនូវ​ការប្រហារបាន ភិក្ខុនោះ ឈ្នះនូវសង្រ្គាមនោះ មានសង្រ្គាមឈ្នះស្រឡះហើយ ក៏នៅ​គ្រប់គ្រងក្បាលសង្រ្គាមជ័យនោះឯង។ ចុះអ្វីជាការឈ្នះសង្រ្គាម របស់ភិក្ខុនោះ។ មាតុគ្រាម​ចូលទៅរកភិក្ខុក្នុងសាសនានេះ ដែលនៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុង​ផ្ទះស្ងាត់ក្តី ហើយអង្គុយកៀកកៀយ ដេកជិត ឱបរឹត។ ភិក្ខុនោះ កាលបើត្រូវមាតុគ្រាម​អង្គុយកៀកកៀយ ដេកជិត ឱបរឹតហើយ ក៏ច្រានចេញដោះខ្លួន ចៀសចេញទៅ​តាម​ប្រាថ្នា។ ភិក្ខុនោះគប់រក​នូវទីសេនាសេនៈស្ងាត់ គឺព្រៃ គល់ឈើ ភ្នំ ញកភ្នំ រូងភ្នំ ព្រៃស្មសាន ព្រៃធំ ទីវាល គំនរចំបើង។ ភិក្ខុនោះ នៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី តែងអង្គុយពែនភ្នែន តម្រង់កាយឲ្យត្រង់ ផ្ចង់ស្មារតី ឲ្យមានមុខ​ឆ្ពោះទៅរកកម្មដ្ឋាន។ ភិក្នុនោះ លះបង់នូវអភិជ្ឈា​ក្នុងលោក មានចិត្តប្រាសចាកអភិជ្ឈា ជម្រះចិត្តឲ្យស្អាតចាកអភិជ្ឈា លះបង់ព្យាបាទ ជាគ្រឿងប្រទូស្ត មានចិត្តមិន​ប្រកបដោយ​ព្យាបាទ មានសេចក្តីអនុគ្រោះដោយប្រយោជន៍​ដល់សព្វសត្វ ជម្រះចិត្តឲ្យស្អាតចាក​ព្យាបាទ ជាគ្រឿងប្រទូស្ត លះបង់ថីនមិទ្ធៈ ប្រាសចាកថីនមិទ្ធៈ មានសេចក្តីសំគាល់នូវពន្លឺ មានសតិ និងសម្បជញ្ញៈ ជម្រះចិត្តឲ្យស្អាតចាកថីនមិទ្ធៈ លះបង់ឧទ្ធច្ចកុក្កុច្ចៈ មានចិត្ត​មិនរវើរវាយ មានចិត្តស្ងប់ស្ងាត់ក្នុងសន្តាន ជម្រះចិត្តឲ្យស្អាត ចាកឧទ្ធច្ចកុក្កុច្ចៈ លះបង់​វិចិកិច្ឆា មានវិចិកិច្ឆាកន្លងបង់ហើយ មិនមានសេចក្តីងឿងឆ្ងល់ក្នុងកុសលធម៌ទាំងឡាយ ជម្រះចិត្តឲ្យស្អាតចាកវិចិកិច្ឆា។ ភិក្ខុនោះ លះបង់នីវរណៈទាំង ៥ នេះ ដែលជា​ឧបក្កិលេស​របស់ចិត្ត ជាធម្មជាតធ្វើបញ្ញាឲ្យមានកម្លាំងថយបានហើយ ក៏ស្ងាត់ចាកកាម​ទាំងឡាយ ស្ងាត់ចាកអកុសលធម៌ បានដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងាត់ ហើយសម្រេចសម្រាន្តនៅ លុះរម្ងាប់​នូវវិតក្កៈ និងវិចារៈអស់ហើយ ក៏បានដល់នូវទុតិយជ្ឈាន នូវតតិយជ្ឈាន នូវចតុត្ថជ្ឈាន ហើយសម្រេចសម្រាន្តនៅ។ ភិក្ខុនោះ កាលបើចិត្តតាំងនៅមាំ បរិសុទ្ធផូរផង់ មិនមានទី​ទួលគឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹង​ធឹង មិនញាប់ញ័រទៅតាមអារម្មណ៍ ដោយប្រការដូច្នេះហើយ ក៏បង្អោនចិត្តទៅ​ដើម្បី​ញាណ ជាទីអស់ទៅ​នៃអាសវៈទាំងឡាយ។ ភិក្ខុនោះ ដឹងច្បាស់តាមពិតថា នេះទុក្ខ ដឹងច្បាស់តាមពិតថា នេះហេតុនាំឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះធម៌រំលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះផ្លូវប្រតិបត្តិទៅកាន់ធម៌រំលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះ​អាសវៈ ដឹងច្បាស់តាមពិតថា នេះហេតុនាំឲ្យកើតអាសវៈ ដឹងច្បាស់តាមពិតថា នេះ​ធម៌រំលត់អាសវៈ ដឹងច្បាស់តាមពិតថា នេះផ្លូវប្រតិបត្តិទៅកាន់ធម៌រំលត់អាសវៈ។ កាលបើ​ភិក្ខុនោះ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តក៏រួចចាកកាមាសវៈផង ចិត្តក៏រួចចាក​ភវាសវៈផង ចិត្តក៏រួចចាកអវិជ្ជាសវៈផង។ កាលបើចិត្តរួចផុតស្រឡះហើយ សេចក្តីដឹងថា ចិត្តរួចផុតស្រឡះហើយ ក៏កើតមានប្រាកដ ភិក្ខុនោះ ដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយធម៌ អាត្មាអញប្រព្រឹត្តហើយ សោឡសកិច្ច អាត្មាអញ​បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមាន​ឡើយ។ នេះឈ្មោះថា ការឈ្នះសង្រ្គាមរបស់ភិក្ខុនោះ។ ទាហាននោះ អត់ទ្រាំនូវ​ចុងនៃធូលី អត់ទ្រាំនូវចុងនៃទង់ជ័យ អត់ទ្រាំនូវសំឡេងហ៊ោ អត់ទ្រាំនូវការប្រហារ (របស់បច្ចាមិត្ត) បាន ទាហាននោះ បានឈ្នះនូវសង្រ្គាមនោះ មានសង្រ្គាមឈ្នះ​ស្រឡះ​ហើយ ក៏នៅគ្រប់គ្រងក្បាលសង្រ្គាមនោះឯង មានឧបមាយ៉ាងណាមិញ បុគ្គលនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បុគ្គលក្នុងសាសនានេះ មានសភាពយ៉ាងនេះឯង។ នេះបុគ្គលទី ៥ ប្រៀបដោយទាហាន រមែងមានក្នុងពួកភិក្ខុ។ នេះបុគ្គល ៥ ពួក ប្រៀប​ដោយ​ទាហាន រមែងមានក្នុងពួកភិក្ខុ។

[១៤៥] បណ្តាបុគ្គលទាំងនោះ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គ តើដូចម្តេច។ ភិក្ខុជាអ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គ ព្រោះភាពនៃខ្លួនជាបុគ្គលល្ងង់ ជាបុគ្គលវង្វេង ១ ភិក្ខុមានសេចក្តីប្រាថ្នាលាមក ត្រូវសេចក្តីប្រាថ្នាគ្របសង្កត់ហើយ ជាអ្នកប្រព្រឹត្ត​បិណ្ឌបាតិកធុតង្គ ១ ភិក្ខុប្រព្រឹត្តបិណ្ឌបាតិកធុតង្គ ព្រោះការឆ្កួត និងការរវើរវាយចិត្ត ១ ភិក្ខុប្រព្រឹត្តបិណ្ឌបាតិកធុតង្គ ដោយគិតថា បិណ្ឌបាតិកវត្ត ជាកិច្ចដែលព្រះពុទ្ធ និង​ពុទ្ធសាវ័កទាំងឡាយ សរសើរហើយ ១ មួយវិញទៀត ភិក្ខុអាស្រ័យសេចក្តីប្រាថ្នាតិច អាស្រ័យសេចក្តីសន្តោស អាស្រ័យការដុសខាត់ចិត្ត អាស្រ័យសេចក្តី​ប្រតិបត្តិជា​ប្រយោជន៍ ហើយជាអ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គ ១។ បណ្តាភិក្ខុទាំងនោះ បិណ្ឌបាតិក​ភិក្ខុ​ណា អាស្រ័យសេចក្តីប្រាថ្នាតិច អាស្រ័យសេចក្តីសន្តោស អាស្រ័យការដុសខាត់ចិត្ត អាស្រ័យសេចក្តីប្រតិបត្តិជាប្រយោជន៍ ហើយជាអ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គ បណ្តា​បិណ្ឌបាតិកភិក្ខុទាំង ៥ ពួកនេះ ភិក្ខុនេះ លើសលុបផង វិសេសវិសាលផង ជាប្រធានផង ឧដុង្គឧត្តមផង ប្រសើរជាងគេផង។ ទឹកដោះស្រស់ កើតអំពីមេគោ ទឹកដោះជូរ កើតអំពី​ទឹកដោះស្រស់ ទឹកដោះខាប់ កើតអំពីទឹកដោះជូរ ទឹកដោះរាវ កើតអំពីទឹកដោះខាប់ ទឹកដោះថ្លា កើតអំពីទឹកដោះរាវ បណ្តាទឹកដោះទាំងនោះ ទឹកដោះថ្លា ប្រាកដ​ជាប្រសើរ​ជាង យ៉ាងណាមិញ បិណ្ឌបាតិកភិក្ខុណា ដែលអាស្រ័យសេចក្តីប្រាថ្នាតិច អាស្រ័យ​សេចក្តី​សន្តោស អាស្រ័យការដុសខាត់ចិត្ត អាស្រ័យការប្រតិបត្តិជាប្រយោជន៍ ហើយជា​អ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គ បណ្តាបិណ្ឌបាតិកភិក្ខុទាំង ៥ ពួកនេះ ភិក្ខុនេះ លើសលុប​ផង វិសេសវិសាលផង ជាប្រធានផង ឧដុង្គឧត្តមផង ប្រសើរជាងគេផង ក៏យ៉ាងនោះដែរ។ នេះបុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គ។

[១៤៦] បណ្តាបុគ្គលទាំងនោះ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តខលុបច្ឆាភត្តិកធុតង្គ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តឯកាសនិកធុតង្គ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តបំសុកូលិកធុតង្គ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តតេចីវរិកធុតង្គ បុគ្គល ៥ពួក ជាអ្នកប្រព្រឹត្តអារញ្ញិកធុតង្គ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តរុក្ខមូលិកធុតង្គ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តអព្ភោកាសិកធុតង្គ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តនេសជ្ជិកធុតង្គ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តយថាសន្ថតិកធុតង្គ តើដូចម្តេច។ បណ្តាបុគ្គលទាំងនោះ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តសោសានិកធុតង្គ តើដូចម្តេច។ ភិក្ខុប្រព្រឹត្តសោសានិកធុតង្គ ព្រោះភាពនៃខ្លួនជាបុគ្គលល្ងង់ ជាបុគ្គលវង្វេង ១ ភិក្ខុមាន​សេចក្តីប្រាថ្នាលាមក ត្រូវសេចក្តីប្រាថ្នាគ្របសង្កត់ហើយ ជាអ្នកប្រព្រឹត្តសោសានិកធុតង្គ ១ ភិក្ខុប្រព្រឹត្តសោសានិកធុតង្គ ព្រោះការឆ្កួតចិត្ត និងការរវើរវាយចិត្ត ១ ភិក្ខុប្រព្រឹត្ត​សោសានិកធុតង្គដោយគិតថា សោសានិកធុតង្គនេះ ជាកិច្ចដែលព្រះពុទ្ធ និងពុទ្ធសាវ័ក​ទាំងឡាយសរសើរហើយ ១ មួយវិញទៀត ភិក្ខុអាស្រ័យសេចក្តីប្រាថ្នាតិច អាស្រ័យ​សេចក្តី​សន្តោស អាស្រ័យការដុសខាត់ចិត្ត អាស្រ័យសេចក្តីប្រតិបត្តិជាប្រយោជន៍ ហើយ​ជាអ្នកប្រព្រឹត្តសោសានិកធុតង្គ ១។ បណ្តាភិក្ខុទាំងនោះ សោសានិកភិក្ខុណា អាស្រ័យ​សេចក្តីប្រាថ្នាតិច អាស្រ័យសេចក្តីសន្តោស អាស្រ័យការដុសខាត់ចិត្ត អាស្រ័យ​សេចក្តី​ប្រតិបតិ្តជាប្រយោជន៍ ហើយជាអ្នកប្រព្រឹត្តសោសានិកធុតង្គ បណ្តាសោសានិកភិក្ខុទាំង ៥ ពួកនេះ ភិក្ខុនេះ លើលលុបផង វិសេសវិសាលផង ជាប្រធានផង ឧដុង្គឧត្តមផង ប្រសើរជាងគេផង។ ទឹកដោះស្រស់ កើតអំពីមេគោ ទឹកដោះជូរ កើតអំពីទឹកដោះស្រស់ ទឹកដោះខាប់ កើតអំពីទឹកដោះជូរ ទឹកដោះរាវកើតអំពីទឹកដោះខាប់ ទឹកដោះថ្លា កើតអំពី​ទឹកដោះរាវ បណ្តាទឹកដោះទាំងនោះ ទឹកដោះថ្លា ប្រាកដជាប្រសើរជាង យ៉ាងណាមិញ សោសានិកភិក្ខុណា អាស្រ័យសេចក្តីប្រាថ្នាតិច អាស្រ័យសេចក្តីសន្តោស អាស្រ័យ​ការដុស​ខាត់ចិត្ត អាស្រ័យសេចក្តីប្រតិបត្តិជាប្រយោជន៍ ហើយជាអ្នកប្រព្រឹត្ត​សោសានិក​ធុតង្គ បណ្តាសោសានិកភិក្ខុទាំង ៥ ពួកនេះ ភិក្ខុនេះ លើសលុបផង វិសេសវិសាលផង ជាប្រធានផង ឧដុង្គឧត្តមផង ប្រសើរជាងគេផង ក៏យ៉ាងនោះដែរ។ នេះ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តសោសានិកធុតង្គ។

ចប់ បញ្ចកនិទ្ទេស។

ឆក្កនិទ្ទេស

[១៤៧] បណ្តាបុគ្គលទាំងនោះ បុគ្គលណា ត្រាស់ដឹងដោយខ្លួនឯង នូវសច្ចៈ ក្នុងធម៌​ទាំងឡាយ ដែលខ្លួនមិនធ្លាប់ឮ ក្នុងកាលមុន ក៏ដល់នូវសព្វញ្ញុតញ្ញាណ ក្នុងធម៌​ទាំង​នោះផង ដល់នូវភាពស្ទាត់ក្នុងទសពលញ្ញាណផង បណ្ឌិតគប្បីជ្រាបថា បុគ្គលនោះ គឺព្រះសម្មាសម្ពុទ្ធ ដោយហេតុនោះ។ បណ្តាបុគ្គលទាំងនោះ បុគ្គលណា ត្រាស់ដឹង​ដោយខ្លួនឯង នូវសច្ចៈ ក្នុងធម៌ទាំងឡាយ ដែលខ្លួនមិនធ្លាប់ឮ ក្នុងកាលមុន តែមិនដល់​នូវសព្វញ្ញុតញ្ញាណ ក្នុងធម៌ទាំងនោះផង មិនដល់នូវភាពស្ទាត់ ក្នុងទសពលញ្ញាណផង បណ្ឌិតគប្បីជ្រាបថា បុគ្គលនោះ គឺព្រះបច្ចេកសម្ពុទ្ធ ដោយហេតុនោះ។ បណ្តាបុគ្គល​ទាំងនោះ បុគ្គលណា មិនត្រាស់ដឹងដោយខ្លួនឯង នូវសច្ចៈ ក្នុងធម៌ទាំងឡាយ​ដែលខ្លួន​មិនធ្លាប់ឮក្នុងកាលមុន តែជាអ្នកធ្វើនូវទីបំផុតនៃកងទុក្ខ ក្នុងបច្ចុប្បន្នផង ដល់នូវ​សាវកបារមីញាណផង បណ្ឌិតគប្បីជ្រាបថា បុគ្គលនោះ គឺព្រះសារីបុត្ត និង​ព្រះមោគ្គល្លាន ដោយហេតុនោះ។ បណ្តាបុគ្គលទាំងនោះ បុគ្គលណា មិនត្រាស់ដឹង​ដោយ​ខ្លួនឯង នូវសច្ចៈ ក្នុងធម៌ទាំងឡាយ ដែលខ្លួនមិនធ្លាប់ឮក្នុងកាលមុន ជាអ្នកធ្វើនូវ​ទីបំផុត​នៃកងទុក្ខ ក្នុងបច្ចុប្បន្នបាន តែមិនដល់នូវសាវកបារមីញាណឡើយ បណ្ឌិតគប្បី​ជ្រាបថា បុគ្គលនោះ គឺពួកព្រះអរហន្តដ៏សេស ដោយហេតុនោះ។ បណ្តាបុគ្គលទាំងនោះ បុគ្គលណា មិនត្រាស់ដឹង​ដោយខ្លួនឯងនូវសច្ចៈ ក្នុងធម៌ទាំងឡាយ ដែលខ្លួនមិនធ្លាប់​ឮក្នុងកាលមុនផង ជាអ្នកមិនទាន់ធ្វើនូវទីបំផុតនៃកងទុក្ខ ក្នុងបច្ចុប្បន្នផង ជាអនាគាមិ​បុគ្គល ព្រោះមិនមកកាន់មនុស្សលោកនេះទៀតផង បណ្ឌិតគប្បីជ្រាបថា បុគ្គលនោះ គឺអនាគាមិបុគ្គល ដោយហេតុនោះ។ បណ្តាបុគ្គលទាំងនោះ បុគ្គលណា មិនត្រាស់ដឹង​ដោយខ្លួនឯង នូវសច្ចៈ ក្នុងធម៌ទាំងឡាយ ដែលខ្លួនមិនធ្លាប់ឮក្នុងកាលមុនផង ជាអ្នក​មិនទាន់ធ្វើនូវទីបំផុតនៃកងទុក្ខ ក្នុងបច្ចុប្បន្ន នៅវិលមកកាន់មនុស្សលោកនេះទៀតផង បណ្ឌិតគប្បីជ្រាបថា បុគ្គលនោះ គឺព្រះសោតាបន្នបុគ្គល និងព្រះសកទាគាមិបុគ្គល ដោយ​ហេតុនោះ។

ចប់ ឆក្កនិទ្ទេស។

សត្តកនិទ្ទេស

[១៤៨] បុគ្គលមុជចុះតែម្តង ហើយចេះតែមុជចុះទៅទៀត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោក​នេះ ប្រកបដោយអកុសលធម៌ខ្មៅតែម្យ៉ាង បុគ្គលមុជចុះតែម្តង ហើយចេះតែ​មុជ​ចុះទៅទៀត យ៉ាងនេះឯង។ បុគ្គលងើបឡើង ហើយមុជចុះទៅវិញ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ងើបឡើងក្នុងធម៌ជាកុសល ប្រកបដោយសទ្ធាដ៏ប្រពៃ ងើបឡើង​ក្នុងធម៌ជាកុសល ប្រកបដោយហិរិដ៏ប្រពៃ ងើបឡើងក្នុងធម៌ជាកុសល ប្រកបដោយ​ឱត្តប្បៈដ៏ប្រពៃ ងើបឡើងក្នុងធម៌ជាកុសល ប្រកបដោយវីរិយៈដ៏ប្រពៃ ងើបឡើងក្នុង​ធម៌​ជា​កុសល ប្រកបដោយបញ្ញាដ៏ប្រពៃ តែសទ្ធានោះ របស់បុគ្គលនោះ មិននៅនឹង មិន​ចម្រើនឡើង តែងសាបសូន្យទៅវិញ ហិរិនោះ របស់បុគ្គលនោះ មិននៅនឹង មិនចម្រើន​ឡើង តែងសាបសូន្យទៅវិញ ឱត្តប្បៈនោះ របស់បុគ្គលនោះ មិននៅនឹង មិនចម្រើនឡើង តែងសាបសូន្យទៅវិញ វីរិយៈនោះ របស់បុគ្គលនោះ មិននៅនឹង មិនចម្រើនឡើង តែង​សាបសូន្យទៅវិញ បញ្ញានោះ របស់បុគ្គលនោះ មិននៅនឹង មិនចម្រើនឡើង តែង​សាបសូន្យទៅវិញ បុគ្គលងើបឡើង ហើយមុជចុះទៅវិញ យ៉ាងនេះឯង។ បុគ្គលងើបឡើង ហើយឋិតនៅ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ងើបឡើងក្នុងធម៌ជាកុសល ប្រកប​ដោយសទ្ធាដ៏ប្រពៃ… ក្នុងធម៌ជាកុសល ប្រកបដោយហិរិដ៏ប្រពៃ ក្នុងធម៌ជាកុសល ប្រកប​ដោយឱត្តប្បៈដ៏ប្រពៃ ក្នុងធម៌ជាកុសល ប្រកបដោយវីរិយៈដ៏ប្រពៃ ក្នុងធម៌ជាកុសល ប្រកបដោយបញ្ញាដ៏ប្រពៃ សទ្ធានោះ របស់បុគ្គលនោះ មិនសាបសូន្យទៅ មិនចម្រើន​ឡើង ឋិតនៅនឹងដដែល ហិរិនោះ របស់បុគ្គលនោះ មិនសាបសូន្យ មិនចម្រើនឡើង ឋិត​នៅ​នឹងដដែល ឱត្តប្បៈនោះ របស់បុគ្គលនោះ មិនសាបសូន្យ មិនចម្រើនឡើង ឋិតនៅ​នឹងដដែល វីរិយៈនោះ របស់បុគ្គលនោះ មិនសាបសូន្យ មិនចម្រើនឡើង ឋិតនៅនឹង​ដដែល បញ្ញានោះ របស់បុគ្គលនោះ មិនសាបសូន្យ មិនចម្រើនឡើង ឋិតនៅនឹងដដែល បុគ្គលងើបឡើងហើយ ឋិតនៅ យ៉ាងនេះឯង។ បុគ្គលងើបឡើងហើយ រមិលមើល ក្រឡេកមើល តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ងើបឡើង ក្នុងធម៌ជាកុសល ប្រកបដោយសទ្ធាដ៏ប្រពៃ… ក្នុងធម៌ជាកុសល ប្រកបដោយហិរិដ៏ប្រពៃ ក្នុងធម៌ជាកុសល ប្រកបដោយឱត្តប្បៈដ៏ប្រពៃ ក្នុងធម៌ជាកុសល ប្រកបដោយវីរិយៈដ៏ប្រពៃ ក្នុងធម៌ជា​កុសល ប្រកបដោយបញ្ញាដ៏ប្រពៃ បុគ្គលនោះ ជាសោតាបន្នៈ ព្រោះអស់ទៅនៃ​សញ្ញោជនៈ ទាំង ៣ មានសភាពមិនធ្លាក់ចុះក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង​ប្រព្រឹត្តទៅខាងមុខ បុគ្គលងើបឡើងហើយ រមិលមើល ក្រឡេកមើល យ៉ាងនេះឯង។ បុគ្គលងើបឡើងហើយ ហែលទៅ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ងើបឡើង ក្នុងធម៌ជាកុសល ប្រកបដោយសទ្ធាដ៏ប្រពៃ… ក្នុងធម៌ជាកុសល ប្រកបដោយហិរិដ៏ប្រពៃ ក្នុងធម៌ជាកុសល ប្រកបដោយឱត្តប្បៈដ៏ប្រពៃ ក្នុងធម៌ជាកុសល ប្រកបដោយវីរិយៈ​ដ៏ប្រពៃ ក្នុងធម៌ជាកុសល ប្រកបដោយបញ្ញាដ៏ប្រពៃ បុគ្គលនោះ ជាសកទាគាមី ព្រោះ​អស់ទៅនៃសញ្ញោជនៈទាំង ៣ ព្រោះស្រាលស្តើងនៃរាគៈ ទោសៈ និងមោហៈ នៅវិល​មកកាន់លោកនេះ អស់វារៈម្តងទៀត ទើបធ្វើនូវទីបំផុតនៃកងទុក្ខ បុគ្គលងើបឡើងហើយ ហែលទៅ យ៉ាងនេះឯង។ បុគ្គលងើបឡើង ដល់កំពង់ ហើយឋិតនៅ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ងើបឡើង ក្នុងធម៌ជាកុសល ប្រកបដោយសទ្ធាដ៏ប្រពៃ… ក្នុងធម៌ជាកុសល ប្រកបដោយហិរិដ៏ប្រពៃ ក្នុងធម៌ជាកុសល ប្រកបដោយឱត្តប្បៈដ៏ប្រពៃ ក្នុងធម៌ជាកុសល ប្រកបដោយវីរិយៈដ៏ប្រពៃ ក្នុងធម៌ជាកុសល ប្រកបដោយបញ្ញាដ៏ប្រពៃ បុគ្គលនោះ ជាឱបបាតិកៈកំណើត ព្រោះអស់ទៅនៃសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ បរិនិព្វានក្នុងសុទ្ធាវាសព្រហ្មលោកនោះ មានសភាពមិនវិលត្រឡប់ចាក​ព្រហ្មលោកនោះ​វិញ បុគ្គលងើបឡើង ដល់កំពង់ ហើយឋិតនៅ យ៉ាងនេះឯង។ បុគ្គលងើបឡើង ឆ្លងដល់ត្រើយ ជាព្រាហ្មណ៍ឋិតនៅលើគោក តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ងើបឡើងក្នុងធម៌ជាកុសល ប្រកបដោយសទ្ធាដ៏ប្រពៃ ងើបឡើងក្នុងធម៌ជាកុសល ប្រកប​ដោយហិរិដ៏ប្រពៃ ងើបឡើងក្នុងធម៌ជាកុសល ប្រកបដោយឱត្តប្បៈដ៏ប្រពៃ ងើបឡើង​ក្នុងធម៌ជាកុសល ប្រកបដោយវីរិយៈដ៏ប្រពៃ ងើបឡើងក្នុងធម៌ជាកុសល ប្រកបដោយ​បញ្ញាដ៏ប្រពៃ បុគ្គលនោះ ធ្វើឲ្យជាក់ច្បាស់ សម្រេចដោយបញ្ញាដ៏ឧត្តមដោយខ្លួនឯង ក្នុង​បច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃ​អាសវៈ​ទាំងឡាយ ហើយសម្រេចសម្រាន្តនៅ បុគ្គលងើបឡើង ឆ្លងដល់ត្រើយ ជាព្រាហ្មណ៍​ឋិតនៅលើគោក យ៉ាងនេះឯង។

[១៤៩] បុគ្គលជាឧភតោភាគវិមុត្ត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ បាននូវវិមោក្ខ ៨ ដោយនាមកាយ ទាំងអាសវៈ របស់បុគ្គលនោះ ក៏អស់រលីង ព្រោះបានឃើញដោយបញ្ញា នេះហៅថា បុគ្គលជាឧភតោភាគវិមុត្ត។ បុគ្គលជាបញ្ញាវិមុត្ត ជាកាយសក្ខី ជាទិដ្ឋិប្បត្តៈ ជាសទ្ធាវិមុត្ត ជាធម្មានុសារី តើដូចម្តេច។ បុគ្គលជាសទ្ធានុសារី តើដូចម្តេច។ បុគ្គលណា ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់​នូវសោតាបត្តិផល មានសទ្ធិន្រ្ទិយដ៏លើសលុប បុគ្គលនោះ ចម្រើននូវអរិយមគ្គ មានសទ្ធាជាគ្រឿងនាំទៅ មានសទ្ធាជាប្រធាន នេះហៅថា បុគ្គល​ជាសទ្ធានុសារី។ បុគ្គលដែលប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់​នូវសោតាបត្តិផល ហៅថា សទ្ធានុសារី។ បុគ្គលដែលតាំងនៅក្នុងផល ហៅថា សទ្ធាវិមុត្ត។

ចប់សត្តកនិទ្ទេស។

អដ្ឋកនិទ្ទេស

[១៥០] បុគ្គល ៤ ពួក ព្រមព្រៀងដោយមគ្គ បុគ្គល ៤ ពួក ព្រមព្រៀងដោយផល តើដូចម្តេច។ សោតាបន្នបុគ្គល ១ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ១ សកទាគាមិបុគ្គល ១ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសកទាគាមិផល ១ អនាគាមិបុគ្គល ១ បុគ្គលប្រតិបត្តិ​ដើម្បីធ្វើឲ្យជាក់ច្បាស់​នូវអនាគាមិផល ១ ព្រះអរហន្ត ១ បុគ្គលប្រតិបត្តិ​ដើម្បីភាពជាព្រះអរហន្ត ១។ នេះ បុគ្គល ៤ ពួក ព្រមព្រៀងដោយមគ្គ នេះ បុគ្គល ៤ ពួក ព្រមព្រៀងដោយផល។

ចប់ អដ្ឋកនិទ្ទេស។

នវកនិទ្ទេស

[១៥១] បុគ្គលជាព្រះសម្មាសម្ពុទ្ធ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ត្រាស់ដឹង​ដោយ​ខ្លួនឯង នូវសច្ចៈ ក្នុងធម៌ទាំងឡាយ ដែលខ្លួនមិនធ្លាប់ឮក្នុងកាលមុន ទាំងដល់នូវ​សព្វញ្ញុតញ្ញាណក្នុងធម៌ទាំងនោះផង ដល់នូវភាពស្ទាត់ក្នុងទសពលញ្ញាណផង នេះហៅ​ថា បុគ្គលជាព្រះសម្មាសម្ពុទ្ធ។ បុគ្គលជាព្រះបច្ចេកសម្ពុទ្ធ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ត្រាស់ដឹងដោយខ្លួនឯង នូវសច្ចៈ ក្នុងធម៌ទាំងឡាយ ដែលខ្លួនមិន​ធ្លាប់​ឮក្នុងកាលមុន តែមិនដល់នូវសព្វញ្ញុតញ្ញាណក្នុងធម៌ទាំងនោះផង មិនដល់នូវភាពស្ទាត់​ក្នុងទសពលញ្ញាណផង នេះហៅថា បុគ្គលជាព្រះបច្ចេកសម្ពុទ្ធ។ បុគ្គលជា​ឧភតោភាគ​វិមុត្ត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ បាននូវវិមោក្ខ ៨ ដោយនាមកាយ ទាំងអាសវៈទាំងឡាយ របស់បុគ្គលនោះ ក៏អស់រលីង … ព្រោះបានឃើញដោយបញ្ញា នេះហៅថា បុគ្គលជា​ឧភតោភាគវិមុត្ត។ បុគ្គលជាបញ្ញាវិមុត្ត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មិនបាននូវវិមោក្ខ ៨ ដោយនាមកាយឡើយ តែអាសវៈរបស់បុគ្គលនោះ អស់រលីង ព្រោះបានឃើញដោយបញ្ញា នេះហៅថា បុគ្គលជាបញ្ញាវិមុត្ត។ បុគ្គលជា​កាយសក្ខី តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ បាននូវវិមោក្ខ ៨ ដោយនាមកាយ ទាំងអាសវៈពួកខ្លះ របស់បុគ្គលនោះ ក៏អស់រលីង ព្រោះឃើញដោយបញ្ញា នេះហៅថា បុគ្គលជាកាយសក្ខី។ បុគ្គលជាទិដ្ឋិប្បត្តៈ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ដឹងច្បាស់​តាមពិតថា នេះទុក្ខ។បេ។ ដឹងច្បាស់តាមពិតថា នេះផ្លូវប្រតិបត្តិ ទៅកាន់ធម៌រំលត់ទុក្ខ ទាំងពួកធម៌​ដែលព្រះតថាគតទ្រង់សំដែងហើយ បុគ្គលនោះ ក៏បានឃើញល្អ ប្រព្រឹត្តល្អ​ដោយ​បញ្ញា ទាំងអាសវៈពួកខ្លះ របស់បុគ្គលនោះ ក៏អស់រលីង ព្រោះបានឃើញ​ដោយបញ្ញា នេះហៅថា បុគ្គលជាទិដ្ឋិប្បត្តៈ។ បុគ្គលជាសទ្ធាវិមុត្ត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ដឹងច្បាស់តាមពិតថា នេះទុក្ខ។បេ។ ដឹងច្បាស់តាមពិតថា នេះផ្លូវ​ប្រតិបតិ្ត​ទៅកាន់ធម៌រំលត់ទុក្ខ ទាំងពួកធម៌ដែលព្រះតថាគតទ្រង់សំដែងហើយ បុគ្គលនោះ ក៏បាន​ឃើញល្អ ប្រព្រឹត្តល្អដោយបញ្ញា ទាំងអាសវៈពួកខ្លះ របស់បុគ្គលនោះ ក៏អស់ទៅ ព្រោះ​បានឃើញដោយបញ្ញា តែមិនដូចជាទិដ្ឋិប្បត្តៈបុគ្គលទេ នេះហៅថា បុគ្គលជាសទ្ធាវិមុត្ត។ បុគ្គលជាធម្មានុសារី តើដូចម្តេច។ បុគ្គលណា ប្រតិបត្តិដើម្បីធ្វើឲ្យ​ជាក់ច្បាស់នូវ​សោតាបត្តិផល មានបញ្ញិន្រ្ទិយដ៏លើសលុប បុគ្គលនោះ ចម្រើននូវអរិយមគ្គ មានបញ្ញា​ជាគ្រឿងនាំទៅ មានបញ្ញាជាប្រធាន នេះហៅថា បុគ្គលជាធម្មានុសារី។ បុគ្គលដែល​ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឈ្មោះថា ធម្មានុសារី។ បុគ្គលដែល​តាំងនៅក្នុងផល ឈ្មោះថា ទិដ្ឋិប្បត្តៈ។ បុគ្គលជាសទ្ធានុសារី តើដូចម្តេច។ បុគ្គលណា ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល មានសទ្ធិន្រ្ទិយដ៏លើសលុប បុគ្គលនោះ ចម្រើននូវអរិយមគ្គ មានសទ្ធាជាគ្រឿងនាំទៅ មានសទ្ធាជាប្រធាន នេះហៅថា បុគ្គល​ជាសទ្ធានុសារី។ បុគ្គលប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឈ្មោះថា សទ្ធានុសារី។ បុគ្គលដែលតាំងនៅក្នុងផល ឈ្មោះថា សទ្ធាវិមុត្ត។

ចប់ នវកនិទ្ទេស។

ទសកនិទ្ទេស

[១៥២] បុគ្គល ៥ ពួក មានការសម្រេចក្នុងកាមាវចរភូមិនេះ តើដូចម្តេច។ សត្តក្ខត្តុំបរមបុគ្គល ១ កោលំកោលបុគ្គល ១ ឯកពីជិបុគ្គល ១ សកទាគាមិបុគ្គល ១ និងបុគ្គលដែលជាព្រះអរហន្តក្នុងបច្ចុប្បន្ន ១ នេះ បុគ្គល ៥ ពួក មានការ​សម្រេចក្នុង​កាមាវចរភូមិនេះ។ បុគ្គល ៥ ពួក មានការសម្រេច ព្រោះលះបង់នូវអត្តភាព​ក្នុង​កាមាវចរភូមិនេះ តើដូចម្តេច។ អន្តរាបរិនិព្វាយិបុគ្គល ១ ឧបហច្ចបរិនិព្វាយិបុគ្គល ១ អសង្ខារបរិនិព្វាយិបុគ្គល ១ សសង្ខារបរិនិព្វាយិបុគ្គល ១ ឧទ្ធំសោតអកនិដ្ឋគាមិបុគ្គល ១ នេះ បុគ្គល ៥ ពួក មានការសម្រេច ព្រោះលះបង់នូវអត្តភាពក្នុងកាមាវចរភូមិនេះ។

ចប់ ទសកនិទ្ទេស។

បុគ្គលប្បញ្ញត្តិ នៃបុគ្គលទាំងឡាយ មានប្រមាណប៉ុណ្ណេះ។

ចប់ បុគ្គលប្បញ្ញត្តិបករណៈ ឆភាណវារៈ។

ចប់ ភាគ៨៣។

សូមអនុមោទនា !!!

Oben-pfeil