វិបស្សនាធុរៈ

វិបស្សនាធុរៈ គឺការបដិបត្តិធ្វើវិបស្សនា សមាធិ ដើម្បីឃើញច្បាស់នូវ​សេចក្តីពិតក្នុងលោក គឺ​ឃើញ​ច្បាស់​នូវ​ដំណើរ​សង្ខារធម៌​តាម​សច្ចភាព ហើយមិន​ប្រកាន់មាំ​អ្វីៗ​ក្នុងលោក។ ការ​ធ្វើ​កិច្ច​ក្នុងវិបស្សនានេះ អាចដុតបំផ្លាញកិលេសក្នុងខន្ធសន្តាន មានលោភៈ ទោសៈ មោហៈ​ជាដើម។

ព្រះយោគាវាចរ ដែលមានបំណងអប់រំចិត្តដោយ​ការ​ចម្រើន​កម្មដ្ឋាន ត្រូវ​ជម្រះ​សីល​របស់​ខ្លួន​ឲ្យ​បរិសុទ្ធ​​ជាមុនសិន ព្រោះចិត្ត​របស់​បុគ្គល​ដែលមាន​សីលមិន​បរិសុទ្ធ ឬទ្រុស្តសីល មិនអាច​ញុំាង​គុណវិសេស​ឲ្យ​កើត​ឡើង​បាន​ឡើយ។

ខាងក្រោមនេះ ខ្ញុំព្រះករុណាខ្ញុំ​បានស្រង់​​​គោល​ធម៌​ខ្លះៗ ចេញពី​សៀវភៅ​បឋម​វិបស្សនា​ ដែល​រៀបរៀង​​ឡើងដោយ​ព្រះគ្រូ​ធម្មវិបស្សនា សំ ប៊ុនធឿន កេតុធម្មោ និងការ​​បង្រៀន​​របស់​​ព្រះធម្មាចារ្យ​​មួយ​ចំនួន​ទៀត។



សូមអនុមោទនា !!!

Oben-pfeil