ភាគទី៩៧
អនុលោមត្តិកប្បដ្ឋាន ខាងចុង
សូមនមស្សការ ចំពោះព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ អង្គនោះ។
វិតក្កត្តិកៈ
បដិច្ចវារៈ
[១] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ខន្ធ១ អាស្រ័យខន្ធ៣ ខន្ធ២ អាស្រ័យខន្ធ២ ខន្ធ៣ អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យខន្ធ២។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺវិតក្កៈ អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ វិតក្កៈអាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងខណៈនៃបដិសន្ធិ។ ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ កដត្តារូប អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងខណៈនៃបដិសន្ធិ។
[២] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២ ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី កដត្តារូបក្តី អាស្រ័យខន្ធ២។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺវិតក្កៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ វិតក្កៈក្តី កដត្តារូបក្តី អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងខណៈនៃបដិសន្ធិ។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី វិតក្កៈក្តី អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ខន្ធ២ក្តី វិតក្កៈក្តី អាស្រ័យខន្ធ២ ខន្ធ៣ក្តី វិតក្កៈក្តី អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី វិតក្កៈក្តី អាស្រ័យខន្ធ២។
[៣] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌មិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី វិតក្កៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ខន្ធ២ក្តី វិតក្កៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២ ខន្ធ៣ក្តី វិតក្កៈក្តី កដត្តារូបក្តី អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី វិតក្កៈក្តី កដត្តារូបក្តី អាស្រ័យខន្ធ២។
[៤] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ខន្ធ២ អាស្រ័យខន្ធ២ ខន្ធ៣ អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យខន្ធ២។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យវិតក្កៈ ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យវិតក្កៈ ក្នុងខណៈនៃបដិសន្ធិ។ ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺវិចារៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ចិត្តសមុដ្ឋានរូប អាស្រ័យវិតក្កៈ វិចារៈក្តី កដត្តារូបក្តី អាស្រ័យខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យវិតក្កៈ ក្នុងខណៈនៃបដិសន្ធិ។
[៥] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យវិតក្កៈ ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី កដត្តារូបក្តី អាស្រ័យវិតក្កៈ ក្នុងខណៈនៃបដិសន្ធិ។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី វិចារៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ខន្ធ២ក្តី វិចារៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២ ខន្ធ៣ក្តី វិចារៈក្តី កដត្តារូបក្តី អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី វិចារៈក្តី កដត្តារូបក្តី អាស្រ័យខន្ធ២។
[៦] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២ ចិត្តសមុដ្ឋានរូប អាស្រ័យវិចារៈ ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី កដត្តារូប អាស្រ័យខន្ធ២ កដត្តារូប អាស្រ័យវិចារៈ ក្នុងខណៈនៃបដិសន្ធិ វត្ថុអាស្រ័យខន្ធទាំងឡាយ ខន្ធទាំងឡាយ អាស្រ័យវត្ថុ វត្ថុអាស្រ័យវិចារៈ វិចារៈអាស្រ័យវត្ថុ មហាភូត៣ អាស្រ័យមហាភូត១ ចិត្តសមុដ្ឋានរូប កដត្តារូប ឧបាទារូប អាស្រ័យមហាភូតទាំងឡាយ។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យវិចារៈ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យវិចារៈ ក្នុងខណៈនៃបដិសន្ធិ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ វិតក្កៈ អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ។
[៧] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌មិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យមហាភូតទាំងឡាយ។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យវិចារៈ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី កដត្តារូបក្តី អាស្រ័យវិចារៈ ក្នុងខណៈនៃបដិសន្ធិ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យមហាភូតទាំងឡាយ វិតក្កៈ អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យមហាភូតទាំងឡាយ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ។
[៨] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យមហាភូតទាំងឡាយ។
[៩] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យខន្ធ២ផង វត្ថុផង។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺវិតក្កៈ អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ។ ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង មហាភូតទាំងឡាយផង កដត្តារូប អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង មហាភូតទាំងឡាយផង ក្នុងខណៈនៃបដិសន្ធិ។
[១០] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យខន្ធ២ផង វត្ថុផង កដត្តារូប អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង មហាភូតទាំងឡាយផង។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺវិតក្កៈ អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង មហាភូតទាំងឡាយផង។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី អាស្រ័យធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី វិតក្កៈក្តី អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី វិតក្កៈក្តី អាស្រ័យខន្ធ២ផង វត្ថុផង។
[១១] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី វិតក្កៈក្តី អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី វិតក្កៈក្តី អាស្រ័យខន្ធ២ផង វត្ថុផង កដត្តារូប អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង មហាភូតទាំងឡាយផង។
[១២] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យវិតក្កៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ខន្ធ២ អាស្រ័យខន្ធ២ផង វិចារៈផង ខន្ធ៣ អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យខន្ធ២ផង វិចារៈផង ខន្ធ៣ អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យខន្ធ២ផង វត្ថុផង។ ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង មហាភូតទាំងឡាយផង ចិត្តសមុដ្ឋានរូប អាស្រ័យវិតក្កៈផង មហាភូតទាំងឡាយផង កដត្តារូប អាស្រ័យខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យខន្ធ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង មហាភូតទាំងឡាយផង ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យវិតក្កៈផង មហាភូតទាំងឡាយផង ក្នុងខណៈនៃបដិសន្ធិ វិចារៈ អាស្រ័យខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ។
[១៣] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យវិតក្កៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យវិតក្កៈផង មហាភូតទាំងឡាយផង។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២ផង វិចារៈផង ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី កដត្តារូបក្តី អាស្រ័យខន្ធ២ផង វិចារៈផង ខន្ធ៣ក្តី វិចារៈក្តី អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី វិចារៈក្តី អាស្រ័យខន្ធ២ផង វត្ថុផង។
[១៤] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ខន្ធ២ អាស្រ័យខន្ធ២ផង វិតក្កៈផង ខន្ធ៣ អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យខន្ធ២ផង វិតក្កៈផង។ ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង កដត្តារូប អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ក្នុងខណៈនៃបដិសន្ធិ។
[១៥] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២ផង វិតក្កៈផង ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី កដត្តារូបក្តី អាស្រ័យខន្ធ២ផង វិតក្កៈផង។
[១៦] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យខន្ធ២ផង វិតក្កៈផង វត្ថុផង។ ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង មហាភូតទាំងឡាយផង កដត្តារូប អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង មហាភូតទាំងឡាយផង ក្នុងខណៈនៃបដិសន្ធិ។
[១៧] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ១ អាស្រ័យខន្ធ៣ផង វិតក្កៈផង វត្ថុផង ខន្ធ២ អាស្រ័យខន្ធ២ផង វិតក្កៈផង វត្ថុផង កដត្តារូប អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង មហាភូតទាំងឡាយផង។
[១៨] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ខន្ធ២ អាស្រ័យខន្ធ២ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺវិតក្កៈ អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងខណៈនៃបដិសន្ធិ…។
[១៩] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ក្តី វិតក្កៈក្តី អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ខន្ធ២ក្តី វិតក្កៈក្តី អាស្រ័យខន្ធ២ ក្នុងខណៈនៃបដិសន្ធិ…។
[២០] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ខន្ធ២ អាស្រ័យខន្ធ២ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យវិតក្កៈ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺវិចារៈ អាស្រ័យខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ក្នុងខណៈនៃបដិសន្ធិ…។
[២១] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ក្តី វិចារៈក្តី អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ខន្ធ២ក្តី វិចារៈក្តី អាស្រ័យខន្ធ២ ក្នុងខណៈនៃបដិសន្ធិ…។
[២២] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ខន្ធ២ អាស្រ័យខន្ធ២ ខន្ធ៣ អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យខន្ធ២ ខន្ធទាំងឡាយ អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ វិចារៈអាស្រ័យវត្ថុ។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យវិចារៈ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យវិចារៈ ក្នុងខណៈនៃបដិសន្ធិ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ វិតក្កៈ អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ។
[២៣] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ។
[២៤] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យខន្ធ២ផង វត្ថុផង។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺវិតក្កៈ អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ។
[២៥] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ក្តី វិតក្កៈក្តី អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី វិតក្កៈក្តី អាស្រ័យខន្ធ២ផង វត្ថុផង។
[២៦] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យវិតក្កៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ខន្ធ២ អាស្រ័យខន្ធ២ផង វិចារៈផង ខន្ធ៣ អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យខន្ធ២ផង វិចារៈផង ខន្ធ៣ អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យខន្ធ២ផង វត្ថុផង។ ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺវិចារៈ អាស្រ័យខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ។
[២៧] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ក្តី វិចារៈក្តី អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី វិចារៈក្តី អាស្រ័យខន្ធ២ផង វត្ថុផង។
[២៨] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ខន្ធ២ អាស្រ័យខន្ធ២ផង វិតក្កៈផង ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យខន្ធ២ផង វិតក្កៈផង វត្ថុផង។
បច្ច័យទាំងពីរ លោកចែកហើយ ដោយផ្លូវនៃការស្វាធ្យាយ បច្ច័យ ២០ ដ៏សេស បណ្ឌិតគប្បីចែកយ៉ាងនេះដែរ។
[២៩] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ (ខន្ធទាំងឡាយ អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ខន្ធ៣ អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងខណៈនៃបដិសន្ធិ (ខន្ធទាំងឡាយ អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺវិតក្កៈ អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ (វិតក្កៈ អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ (ចិត្តសមុដ្ឋានរូប អាស្រ័យ) ខន្ធទាំងឡាយ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៣០] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ខន្ធទាំងឡាយ (អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ចិត្តសមុដ្ឋានរូប (អាស្រ័យ) ខន្ធទាំងឡាយ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺវិតក្កៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ វិតក្កៈ (អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ចិត្តសមុដ្ឋានរូប (អាស្រ័យ) ខន្ធទាំងឡាយ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ក្តី វិតក្កៈក្តី អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ខន្ធ២ក្តី វិតក្កៈក្តី អាស្រ័យខន្ធ២ (ខន្ធទាំងឡាយ អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៣១] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ក្តី វិតក្កៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ខន្ធ២ក្តី វិតក្កៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២ ខន្ធទាំងឡាយក្តី វិតក្កៈក្តី (អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ចិត្តសមុដ្ឋានរូប (អាស្រ័យ) ខន្ធទាំងឡាយ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៣២] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង។បេ។ ខន្ធ៣ អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ (អាស្រ័យ) ខន្ធ២ … (អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យវិតក្កៈ (ខន្ធទាំងឡាយ អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺវិចារៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ វិចារៈ (អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ចិត្តសមុដ្ឋានរូប (អាស្រ័យ) ខន្ធទាំងឡាយ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ចិត្តសមុដ្ឋានរូប អាស្រ័យវិតក្កៈ (ចិត្តសមុដ្ឋានរូប អាស្រ័យ) វិតក្កៈ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៣៣] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យវិតក្កៈ ខន្ធទាំងឡាយ (អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ចិត្តសមុដ្ឋានរូប (អាស្រ័យ) វិតក្កៈ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ក្តី វិចារៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ខន្ធ២ក្តី វិចារៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២ ខន្ធទាំងឡាយក្តី វិចារៈក្តី (អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ចិត្តសមុដ្ឋានរូប (អាស្រ័យ) ខន្ធទាំងឡាយ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៣៤] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ចិត្តសមុដ្ឋានរូប (អាស្រ័យ) ខន្ធ២ … ខន្ធទាំងឡាយ (អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ចិត្តសមុដ្ឋានរូប (អាស្រ័យ) ខន្ធទាំងឡាយ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ ចិត្តសមុដ្ឋានរូប អាស្រ័យវិចារៈ (ចិត្តសមុដ្ឋានរូប អាស្រ័យ) វិចារៈ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ កដត្តារូប អាស្រ័យវិចារៈ ក្នុងខណៈនៃបដិសន្ធិ (កដត្តារូប អាស្រ័យ) វិចារៈ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ វត្ថុ អាស្រ័យខន្ធទាំងឡាយ ខន្ធទាំងឡាយ អាស្រ័យវត្ថុ ខន្ធទាំងឡាយ (អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ វត្ថុ (អាស្រ័យ) ខន្ធទាំងឡាយ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ វត្ថុ អាស្រ័យវិចារៈ វិចារៈ អាស្រ័យវត្ថុ វិចារៈ (អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ វត្ថុ (អាស្រ័យ) វិចារៈ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ មហាភូត៣ អាស្រ័យមហាភូត១ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យមហាភូតទាំងឡាយ (ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យ) ខន្ធទាំងឡាយ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ (ខន្ធទាំងឡាយ អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យវិចារៈ (ខន្ធទាំងឡាយ អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យវិចារៈ ក្នុងខណៈនៃបដិសន្ធិ (ខន្ធទាំងឡាយ អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ (ខន្ធទាំងឡាយ អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ វិតក្កៈ អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ (វិតក្កៈ អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ។
[៣៥] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យមហាភូតទាំងឡាយ ខន្ធទាំងឡាយ (អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ កដត្តារូប (អាស្រ័យ) ខន្ធទាំងឡាយ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យវិចារៈ ខន្ធទាំងឡាយ (អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ចិត្តសមុដ្ឋានរូប (អាស្រ័យ) វិចារៈ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី កដត្តារូបក្តី អាស្រ័យវិចារៈ ក្នុងខណៈនៃបដិសន្ធិ ខន្ធទាំងឡាយ (អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ កដត្តារូប (អាស្រ័យ) វិចារៈ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យមហាភូតទាំងឡាយ ខន្ធទាំងឡាយ (អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ កដត្តារូប (អាស្រ័យ) ខន្ធទាំងឡាយ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ វិតក្កៈ អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យមហាភូតទាំងឡាយ វិតក្កៈ អាស្រ័យវត្ថុ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ កដត្តារូប (អាស្រ័យ) ខន្ធទាំងឡាយ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ (ខន្ធទាំងឡាយ អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ (ខន្ធទាំងឡាយក្តី វិតក្កៈក្តី អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ។
[៣៦] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យមហាភូតទាំងឡាយ ខន្ធទាំងឡាយក្តី វិតក្កៈក្តី (អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ កដត្តារូប (អាស្រ័យ) ខន្ធទាំងឡាយ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ។
[៣៧] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ (ខន្ធទាំងឡាយ អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង … វិតក្កៈ អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ (វិតក្កៈ អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ។ ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង … ចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង មហាភូតទាំងឡាយផង (ចិត្តសមុដ្ឋានរូប អាស្រ័យ) ខន្ធទាំងឡាយ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៣៨] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង។បេ។ ខន្ធ៣ អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យខន្ធ២ផង វត្ថុផង កដត្តារូប អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង មហាភូតទាំងឡាយផង ខន្ធទាំងឡាយ (អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ កដត្តារូប (អាស្រ័យ) ខន្ធទាំងឡាយ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង … វិតក្កៈ អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង មហាភូតទាំងឡាយផង វិតក្កៈ (អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ កដត្តារូប (អាស្រ័យ) ខន្ធទាំងឡាយ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង … ខន្ធ៣ក្តី វិតក្កៈក្តី អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី វិតក្កៈក្តី អាស្រ័យខន្ធ២ផង វត្ថុផង (ខន្ធទាំងឡាយ អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ។
[៣៩] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង … ខន្ធ៣ក្តី វិតក្កៈក្តី អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី វិតក្កៈក្តី អាស្រ័យខន្ធ២ផង វត្ថុផង កដត្តារូប អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង មហាភូតទាំងឡាយផង ខន្ធទាំងឡាយក្តី វិតក្កៈក្តី (អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ កដត្តារូប (អាស្រ័យ) ខន្ធទាំងឡាយ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ។
[៤០] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង … ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យវិតក្កៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ (ខន្ធទាំងឡាយ អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង … ខន្ធ៣ អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង (ខន្ធទាំងឡាយ អាស្រ័យ) ខន្ធ២ផង វត្ថុផង (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ខន្ធ៣ អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ក្នុងខណៈនៃបដិសន្ធិ (ខន្ធទាំងឡាយ អាស្រ័យ) ខន្ធ២ផង វត្ថុផង (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ខន្ធ៣អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ (ខន្ធទាំងឡាយ អាស្រ័យ) ខន្ធ២ផង វត្ថុផង ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ។ ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង … ចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង (ចិត្តសមុដ្ឋានរូប អាស្រ័យ) ខន្ធទាំងឡាយផង វិចារៈផង (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង មហាភូតទាំងឡាយផង (ចិត្តសមុដ្ឋានរូប អាស្រ័យ) ខន្ធទាំងឡាយ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ចិត្តសមុដ្ឋានរូប អាស្រ័យវិតក្កៈផង មហាភូតទាំងឡាយផង (ចិត្តសមុដ្ឋានរូប អាស្រ័យ) វិតក្កៈ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ កដត្តារូប អាស្រ័យខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ក្នុងខណៈនៃបដិសន្ធិ (កដត្តារូប អាស្រ័យ) ខន្ធទាំងឡាយផង វិចារៈផង (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ កដត្តារូប អាស្រ័យខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង មហាភូតទាំងឡាយផង ក្នុងខណៈនៃបដិសន្ធិ (កដត្តារូប អាស្រ័យ) ខន្ធទាំងឡាយ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ កដត្តារូប អាស្រ័យវិតក្កៈផង មហាភូតទាំងឡាយផង ក្នុងខណៈនៃបដិសន្ធិ (កដត្តារូប អាស្រ័យ) វិតក្កៈ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ វិចារៈ អាស្រ័យខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ (វិចារៈ អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ។
[៤១] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យវិតក្កៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យវិតក្កៈផង មហាភូតទាំងឡាយផង ខន្ធទាំងឡាយ (អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ កដត្តារូប (អាស្រ័យ) វិតក្កៈ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង … ខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ខន្ធទាំងឡាយ (អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ចិត្តសមុដ្ឋានរូប (អាស្រ័យ) ខន្ធទាំងឡាយផង វិចារៈផង (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ក្នុងខណៈនៃបដិសន្ធិ ខន្ធទាំងឡាយ (អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ កដត្តារូប (អាស្រ័យ) ខន្ធទាំងឡាយផង វិចារៈផង (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ខន្ធ៣ អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យខន្ធ២ផង ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង មហាភូតទាំងឡាយផង ខន្ធទាំងឡាយ (អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ កដត្តារូប (អាស្រ័យ) ខន្ធទាំងឡាយ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ ខន្ធ៣ក្តី វិចារៈក្តី អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ (អាស្រ័យ) ខន្ធ២ផង … (អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ។
[៤២] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ទើបកើតឡើង … ខន្ធ៣ អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង (ខន្ធទាំងឡាយ អាស្រ័យ) ខន្ធ២ផង វត្ថុផង (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ (ខន្ធទាំងឡាយ អាស្រ័យ) វត្ថុ ក្នុងខណៈនៃបដិសន្ធិ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ។ ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ទើបកើតឡើង … ចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង (ចិត្តសមុដ្ឋានរូប អាស្រ័យ) ខន្ធទាំងឡាយផង វិតក្កៈផង (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ (ចិត្តសមុដ្ឋានរូប អាស្រ័យ) ខន្ធទាំងឡាយផង វិតក្កៈផង ក្នុងខណៈនៃបដិសន្ធិ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ។
[៤៣] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ទើបកើតឡើង … ខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង (ខន្ធទាំងឡាយ អាស្រ័យ) ខន្ធ២ … ខន្ធទាំងឡាយ (អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ចិត្តសមុដ្ឋានរូប (អាស្រ័យ) ខន្ធទាំងឡាយផង វិតក្កៈផង (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ ខន្ធទាំងឡាយ (អាស្រ័យ) វត្ថុ ក្នុងខណៈនៃបដិសន្ធិ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ កដត្តារូប (អាស្រ័យ) ខន្ធទាំងឡាយផង វិតក្កៈផង (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ។
[៤៤] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង … ខន្ធ៣ អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ (ខន្ធទាំងឡាយ អាស្រ័យ) ខន្ធ២ … ខន្ធទាំងឡាយ (អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ។ ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង … ចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង មហាភូតទាំងឡាយផង (ចិត្តសមុដ្ឋានរូប អាស្រ័យ) ខន្ធទាំងឡាយផង វិតក្កៈផង (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ (ចិត្តសមុដ្ឋានរូប អាស្រ័យ) ខន្ធទាំងឡាយផង វិតក្កៈផង ក្នុងខណៈនៃបដិសន្ធិ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ។
[៤៥] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យខន្ធ២ផង ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង មហាភូតទាំងឡាយផង ខន្ធទាំងឡាយ (អាស្រ័យ) វត្ថុ (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ កដត្តារូប (អាស្រ័យ) ខន្ធទាំងឡាយផង វិតក្កៈផង (ទើបកើតឡើង) ព្រោះវិប្បយុត្តប្បច្ច័យ។
[៤៦] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះអត្ថិប្បច្ច័យ។ សេចក្តីបំប្រួញ។ ព្រោះនត្ថិប្បច្ច័យ វិគតប្បច្ច័យ និងអវិគតប្បច្ច័យ។
[៤៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ២១ ក្នុងអធិបតិប្បច្ច័យ មានវារៈ២៣ ក្នុងអនន្តរប្បច្ច័យ មានវារៈ២១ ក្នុងសមនន្តរប្បច្ច័យ មានវារៈ២១ ក្នុងសហជាតប្បច្ច័យ មានវារៈ៣៧ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ២៨ ក្នុងនិស្សយប្បច្ច័យ មានវារៈ៣៧ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ២១ ក្នុងបុរេជាតប្បច្ច័យ មានវារៈ១១ ក្នុងអាសេវនប្បច្ច័យ មានវារៈ១១ ក្នុងកម្មប្បច្ច័យ មានវារៈ៣៧ ក្នុងវិបាកប្បច្ច័យ មានវារៈ៣៧ ក្នុងអាហារប្បច្ច័យ ឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ និងមគ្គប្បច្ច័យ មានវារៈ៣៧ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ២១ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៣៧ ក្នុងអត្ថិប្បច្ច័យ មានវារៈ៣៧ ក្នុងនត្ថិប្បច្ច័យ មានវារៈ២១ ក្នុងវិគតប្បច្ច័យ មានវារៈ២១ ក្នុងអវិគតប្បច្ច័យ មានវារៈ៣៧។
ក្នុងអារម្មណប្បច្ច័យ មានវារៈ២១ ព្រោះហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។ ការរាប់ក្នុងកុសលត្តិកៈយ៉ាងណា បណ្ឌិតគប្បីរាប់យ៉ាងនេះដែរ។
ចប់ អនុលោម។
[៤៨] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ជាអហេតុកៈ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ខន្ធ២ អាស្រ័យខន្ធ២ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺវិតក្កៈ អាស្រ័យខន្ធទាំងឡាយ ជាអហេតុកៈ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ…។ ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ជាអហេតុកៈ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ…។
[៤៩] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ជាអហេតុកៈ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ…។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺវិតក្កៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធទាំងឡាយ ជាអហេតុកៈ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ…។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី វិតក្កៈក្តី អាស្រ័យខន្ធ១ ជាអហេតុកៈ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ខន្ធ២ក្តី វិតក្កៈក្តី អាស្រ័យខន្ធ២ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ…។
[៥០] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី វិតក្កៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ជាអហេតុកៈ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ…។
[៥១] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យវិតក្កៈ ដែលជាអហេតុកៈ ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យវិតក្កៈ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យវិតក្កៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យវិតក្កៈ ដែលជាអហេតុកៈ កដត្តារូប អាស្រ័យវិតក្កៈ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ។
[៥២] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យវិតក្កៈ ដែលជាអហេតុកៈ ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី កដត្តារូបក្តី អាស្រ័យវិតក្កៈ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ។
[៥៣] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ជាអហេតុកៈ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ខន្ធ១ អាស្រ័យខន្ធ៣ ខន្ធ២ អាស្រ័យខន្ធ២ មហាភូត៣ អាស្រ័យមហាភូត១ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យមហាភូតទាំងឡាយ ពាហិររូប… អាហារសមុដ្ឋានរូប… ឧតុសមុដ្ឋានរូប… អាស្រ័យមហាភូត១ របស់ពួកអសញ្ញសត្វ… កដត្តារូប និងឧបាទារូប អាស្រ័យមហាភូតទាំងឡាយ។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យវត្ថុ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺវិតក្កៈ អាស្រ័យវត្ថុ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ។
[៥៤] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យវត្ថុ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ កដត្តារូប អាស្រ័យមហាភូតទាំងឡាយ។
[៥៥] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺវិតក្កៈ អាស្រ័យវត្ថុ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ កដត្តារូប អាស្រ័យមហាភូតទាំងឡាយ។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី អាស្រ័យវត្ថុ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ។
[៥៦] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី អាស្រ័យវត្ថុ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ កដត្តារូប អាស្រ័យមហាភូតទាំងឡាយ។
[៥៧] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វត្ថុផង ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ខន្ធ២ អាស្រ័យខន្ធ២ផង វត្ថុផង។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺវិតក្កៈ អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វត្ថុផង ក្នុងខណៈនៃអហេតុកប្បដិសន្ធិ។ ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ជាអហេតុកៈ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង មហាភូតទាំងឡាយផង កដត្តារូប អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង មហាភូតទាំងឡាយផង ក្នុងខណៈនៃអហេតុកប្បដិសន្ធិ។
[៥៨] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វត្ថុផង ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ខន្ធ២ អាស្រ័យខន្ធ២ផង វត្ថុផង កដត្តារូប អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង មហាភូតទាំងឡាយផង។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺវិតក្កៈ អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វត្ថុផង ក្នុងខណៈនៃអហេតុកប្បដិសន្ធិ កដត្តារូប អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង មហាភូតទាំងឡាយផង។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី អាស្រ័យធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី វិតក្កៈក្តី អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វត្ថុផង ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ខន្ធ២ក្តី វិតក្កៈក្តី អាស្រ័យខន្ធ២ផង វត្ថុផង។
[៥៩] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី វិតក្កៈក្តី អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វត្ថុផង ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ខន្ធ២ក្តី វិតក្កៈក្តី អាស្រ័យខន្ធ២ផង វត្ថុផង កដត្តារូប អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង មហាភូតទាំងឡាយផង។
[៦០] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យវិតក្កៈផង វត្ថុផង ក្នុងខណៈនៃអហេតុកប្បដិសន្ធិ។ ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យវិតក្កៈ ជាអហេតុកៈផង មហាភូតទាំងឡាយផង កដត្តារូប អាស្រ័យវិតក្កៈផង មហាភូតទាំងឡាយផង ក្នុងខណៈនៃអហេតុកប្បដិសន្ធិ។
[៦១] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យវិតក្កៈផង វត្ថុផង ក្នុងខណៈនៃអហេតុកប្បដិសន្ធិ កដត្តារូប អាស្រ័យវិតក្កៈផង មហាភូតទាំងឡាយផង។
[៦២] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ជាអហេតុកៈ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ខន្ធ២ អាស្រ័យខន្ធ២ផង វិតក្កៈផង ខន្ធ៣ អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ខន្ធ២ អាស្រ័យខន្ធ២ផង វិតក្កៈផង មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង វិតក្កៈផង។ ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ជាអហេតុកៈ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ក្នុងខណៈនៃអហេតុកប្បដិសន្ធិ…។
[៦៣] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ជាអហេតុកៈ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២ផង វិតក្កៈផង ក្នុងខណៈនៃអហេតុកប្បដិសន្ធិ…។
[៦៤] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង វត្ថុផង ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ខន្ធ២ អាស្រ័យខន្ធ២ផង វិតក្កៈផង វត្ថុផង។ ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ជាអហេតុកៈ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង មហាភូតទាំងឡាយផង ក្នុងខណៈនៃអហេតុកប្បដិសន្ធិ…។
[៦៥] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង វត្ថុផង ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ខន្ធ២ អាស្រ័យខន្ធ២ផង វិតក្កៈផង វត្ថុផង កដត្តារូប អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង មហាភូតទាំងឡាយផង។
[៦៦] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ កដត្តារូប អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងខណៈនៃបដិសន្ធិ។
[៦៧] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ចិត្តសមុដ្ឋានរូប អាស្រ័យវិតក្កៈ កដត្តារូប អាស្រ័យខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យវិតក្កៈ ក្នុងខណៈនៃបដិសន្ធិ។
[៦៨] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ចិត្តសមុដ្ឋានរូប អាស្រ័យវិចារៈ កដត្តារូប អាស្រ័យខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យវិចារៈ វត្ថុ អាស្រ័យខន្ធទាំងឡាយ ពាហិររូប អាស្រ័យមហាភូត១… អាហារសមុដ្ឋានរូប … ឧតុសមុដ្ឋានរូប … អាស្រ័យមហាភូត១ របស់ពួកអសញ្ញសត្វ។
[៦៩] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង មហាភូតទាំងឡាយផង កដត្តារូប អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង មហាភូតទាំងឡាយផង ក្នុងខណៈនៃបដិសន្ធិ។
[៧០] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង មហាភូតទាំងឡាយផង ចិត្តសមុដ្ឋានរូប អាស្រ័យវិតក្កៈផង មហាភូតទាំងឡាយផង ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ក្នុងខណៈនៃបដិសន្ធិ។បេ។ កដត្តារូប។
[៧១] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ក្នុងខណៈនៃបដិសន្ធិ…។
[៧២] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង មហាភូតទាំងឡាយផង កដត្តារូប (កើតឡើង) ក្នុងខណៈនៃបដិសន្ធិ។
[៧៣] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ។បេ។ វារៈ៧។
[៧៤] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ខន្ធ៣ អាស្រ័យខន្ធ១ ជាវិបាក ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យវិតក្កៈ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ វិចារៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធទាំងឡាយ ជាវិបាក ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យវិតក្កៈ។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺខន្ធ៣ក្តី វិចារៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ជាវិបាក ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ។
[៧៥] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ខន្ធ៣ អាស្រ័យខន្ធ១ ជាវិបាក ដែលមិនមានវិតក្កៈ មិនមានវិចារៈ។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យវិចារៈ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យវិចារៈ ដែលជាវិបាក។ (ធម៌) ៧ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ។
[៧៦] អាស្រ័យធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង។ សេចក្តីបំប្រួញ។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង … ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង អាស្រ័យខន្ធ១ ជាវិបាក ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង។ សេចក្តីបំប្រួញ។
[៧៧] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះនអនន្តរប្បច្ច័យ នសមនន្តរប្បច្ច័យ នអញ្ញមញ្ញប្បច្ច័យ និងនឧបនិស្សយប្បច្ច័យ … (សេចក្តីអធិប្បាយ) ប្រហែលគ្នានឹងនអារម្មណប្បច្ច័យដែរ។
[៧៨] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ មានវារៈ៧។
[៧៩] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺអាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ក្នុងអរូបភព។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យវិតក្កៈ ក្នុងអរូបភព ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺវិចារៈ អាស្រ័យខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ក្នុងអរូបភព ចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ចិត្តសមុដ្ឋានរូប អាស្រ័យវិតក្កៈ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី កដត្តារូបក្តី អាស្រ័យវិតក្កៈ ក្នុងខណៈនៃបដិសន្ធិ។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ក្តី វិចារៈក្តី អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ក្នុងអរូបភព ក្នុងខណៈនៃបដិសន្ធិ…។
[៨០] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ក្នុងអរូបភព។បេ។ ចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ចិត្តសមុដ្ឋានរូប អាស្រ័យវិចារៈ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យវិចារៈ ក្នុងអរូបភព ក្នុងខណៈនៃបដិសន្ធិ…។ សេចក្តីបំប្រួញ។
[៨១] (ធម៌) ៧ អាស្រ័យធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ក្នុងអរូបភព ក្នុងខណៈនៃបដិសន្ធិ…។ សេចក្តីបំប្រួញ។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង។ សេចក្តីបំប្រួញ។ អរូបសុទ្ធយ៉ាងណា ឯអរូបធម៌ទាំងឡាយ បណ្ឌិតគប្បីធ្វើយ៉ាងនោះ ក្នុងនបុរេជាតមូលកៈ ក្នុងខណៈនៃបដិសន្ធិដែរ។ ព្រោះនបច្ឆាជាតប្បច្ច័យ និងនអាសេវនប្បច្ច័យ។
[៨២] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះនអាសេវនប្បច្ច័យ គឺអាស្រ័យខន្ធ១ ជាវិបាក ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ។ សេចក្តីបំប្រួញ។
[៨៣] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះនអាសេវនប្បច្ច័យ គឺអាស្រ័យខន្ធ១ ជាវិបាក ដែលមិនមានវិតក្កៈ មិនមានវិចារៈ។ សេចក្តីបំប្រួញ។
[៨៤] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ។
[៨៥] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យវិតក្កៈ។
[៨៦] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ពាហិររូប … អាហារសមុដ្ឋានរូប … អាស្រ័យមហាភូត១ ដែលមានរដូវជាសមុដ្ឋាន។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យវិចារៈ។
[៨៧] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង។
[៨៨] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង។
[៨៩] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ។ សេចក្តីបំប្រួញ។ ព្រោះនអាហារប្បច្ច័យ ពាហិររូប … ឧតុសមុដ្ឋានរូប។បេ។ ព្រោះនឥន្ទ្រិយប្បច្ច័យ ពាហិររូប … អាហារសមុដ្ឋានរូប … ឧតុសមុដ្ឋានរូប… រូបជីវិតិន្ទ្រិយ អាស្រ័យមហាភូតទាំងឡាយ របស់ពួកអសញ្ញសត្វ។ ខន្ធ១ ដែលច្រឡំដោយបញ្ចវិញ្ញាណ ព្រោះនឈានប្បច្ច័យ។បេ។ ពាហិររូប… អាហារសមុដ្ឋានរូប… ឧតុសមុដ្ឋានរូប… របស់ពួកអសញ្ញសត្វ…។ (ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ មួយអន្លើដោយវិបាក ក្នុងនអាសេវនមូលកៈ បណ្ឌិតកាលដឹង គប្បីធ្វើឲ្យប្រហែលគ្នានឹងនបុរេជាតប្បច្ច័យដែរ។ ម៉្យាងទៀត វិបាក បណ្ឌិត កាលដឹងនូវធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ថាជាធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ គប្បីសំដែងផងចុះ) … ព្រោះនមគ្គប្បច្ច័យ និងនសម្បយុត្តប្បច្ច័យ…។
[៩០] … ព្រោះនវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងអរូប ខន្ធ២ អាស្រ័យខន្ធ២។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺវិតក្កៈ អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងអរូប។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ក្តី វិតក្កៈក្តី អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងអរូប ខន្ធ២ក្តី វិតក្កៈក្តី អាស្រ័យខន្ធ២។
[៩១] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ក្នុងអរូប ខន្ធ២ អាស្រ័យខន្ធ២។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យវិតក្កៈ ក្នុងអរូប។ ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺវិចារៈ អាស្រ័យខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ក្នុងអរូប។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ក្តី វិចារៈក្តី អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ក្នុងអរូប ខន្ធ២ក្តី វិចារៈក្តី អាស្រ័យខន្ធ២។
[៩២] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ក្នុងអរូប ខន្ធ២ អាស្រ័យខន្ធ២ ពាហិររូប… អាហារសមុដ្ឋានរូប … ឧតុសមុដ្ឋានរូប … អាស្រ័យមហាភូត១ របស់ពួកអសញ្ញសត្វ។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យវិចារៈ ក្នុងអរូប។
[៩៣] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ក្នុងអរូប ខន្ធ២ អាស្រ័យខន្ធ២ផង វិចារៈផង។
[៩៤] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ក្នុងអរូប ខន្ធ២ អាស្រ័យខន្ធ២ផង វិតក្កៈផង។
[៩៥] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះនោនត្ថិប្បច្ច័យ និងនោវិគតប្បច្ច័យ។
[៩៦] វារៈ៣៣ ក្នុងនហេតុប្បច្ច័យ វារៈ៧ ក្នុងនអារម្មណប្បច្ច័យ វារៈ៣៧ ក្នុងនអធិបតិប្បច្ច័យ វារៈ៧ ក្នុងនអនន្តរប្បច្ច័យ វារៈ៧ ក្នុងនសមនន្តរប្បច្ច័យ វារៈ៧ ក្នុងនអញ្ញមញ្ញប្បច្ច័យ វារៈ៧ ក្នុងនឧបនិស្សយប្បច្ច័យ វារៈ៣៧ ក្នុងនបុរេជាតប្បច្ច័យ វារៈ៣៧ ក្នុងនបច្ឆាជាតប្បច្ច័យ វារៈ៣៧ ក្នុងនអាសេវនប្បច្ច័យ វារៈ៧ ក្នុងនកម្មប្បច្ច័យ វារៈ២០ ក្នុងនវិបាកប្បច្ច័យ វារៈ១ ក្នុងនអាហារប្បច្ច័យ វារៈ១ ក្នុងនឥន្ទ្រិយប្បច្ច័យ វារៈ១ ក្នុងនឈានប្បច្ច័យ វារៈ៣៣ ក្នុងនមគ្គប្បច្ច័យ វារៈ៧ ក្នុងនសម្បយុត្តប្បច្ច័យ វារៈ១១ ក្នុងនវិប្បយុត្តប្បច្ច័យ វារៈ៧ ក្នុងនោនត្ថិប្បច្ច័យ វារៈ៧ ក្នុងនោវិគតប្បច្ច័យ។ ការរាប់នូវបច្ចនីយៈ ក្នុងកុសលត្តិកៈយ៉ាងណា បណ្ឌិតគប្បីរាប់យ៉ាងនេះដែរ។
ចប់ បច្ចនីយៈ។
[៩៧] វារៈ៧ ក្នុងនអារម្មណប្បច្ច័យ ព្រោះហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។ ការរាប់នូវអនុលោមបច្ចនីយៈ ក្នុងកុសលត្តិកៈយ៉ាងណា បណ្ឌិតគប្បីរាប់យ៉ាងនោះដែរ។
[៩៨] វារៈ១៤ ក្នុងអារម្មណប្បច្ច័យ ព្រោះនហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។ ការរាប់នូវបច្ចនីយានុលោម ក្នុងកុសលត្តិកៈយ៉ាងណា បណ្ឌិតគប្បីរាប់យ៉ាងនោះដែរ។
ចប់ បដិច្ចវារៈ។
ឯសហជាតវារៈ បណ្ឌិតគប្បីធ្វើឲ្យប្រហែលគ្នានឹងបដិច្ចវារៈផងចុះ។
បច្ចយវារៈ
[៩៩] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ពឹងផ្អែកនឹងធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ និងខន្ធ២ … មានបញ្ហា៧។ ពឹងផ្អែកនឹងធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ មានបញ្ហា៥ ប្រហែលគ្នានឹងបដិច្ចវារៈដែរ។
[១០០] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ពឹងផ្អែកនឹងធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ ដែលមិនមានវិតក្កៈ មិនមានវិចារៈ (ចិត្តសមុដ្ឋានរូប) ពឹងផ្អែកនឹងខន្ធ២ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងវិចារៈ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃបដិសន្ធិ វិចារៈ ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ពឹងផ្អែកនឹងធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង… ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ពឹងផ្អែកនឹងធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ… ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ពឹងផ្អែកនឹងវិចារៈ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ពឹងផ្អែកនឹងវត្ថុ វិតក្កៈ ពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃបដិសន្ធិ…។
[១០១] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ពឹងផ្អែកនឹងធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង… ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមហាភូតទាំងឡាយ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ពឹងផ្អែកនឹងធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ… ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងវិចារៈ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមហាភូតទាំងឡាយ វិតក្កៈ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមហាភូតទាំងឡាយ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ពឹងផ្អែកនឹងធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ… ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ពឹងផ្អែកនឹងធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ… ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមហាភូតទាំងឡាយ ក្នុងខណៈនៃបដិសន្ធិ…។
[១០២] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ពឹងផ្អែកនឹងធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង… ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វត្ថុផង និងខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ពឹងផ្អែកនឹងធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង។បេ។ បញ្ហា៧ បណ្ឌិតគប្បីធ្វើ ក្នុងខណៈនៃបដិសន្ធិ ដែលប្រព្រឹត្តទៅ ក្នុងបឋមឧទាហរណ៍ចុះ។
[១០៣] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ពឹងផ្អែកនឹងធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង… ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ពឹងផ្អែកនឹងវិតក្កៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ។បេ។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ពឹងផ្អែកនឹងធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង… ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វត្ថុផង ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ។ ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ពឹងផ្អែកនឹងធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង… ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង មហាភូតទាំងឡាយផង ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងវិតក្កៈផង មហាភូតទាំងឡាយផង វិចារៈ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វត្ថុផង វារៈខន្ធ៤ ក្នុងខណៈនៃបដិសន្ធិ យ៉ាងនេះឯង។
[១០៤] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ពឹងផ្អែកនឹងធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង… ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ពឹងផ្អែកនឹងវិតក្កៈផង វត្ថុផង ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងវិតក្កៈផង មហាភូតទាំងឡាយផង ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ពឹងផ្អែកនឹងធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង… ខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វត្ថុផង ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង មហាភូតទាំងឡាយផង ខន្ធ៣ក្តី វិចារៈក្តី ពឹងផ្អែកនឹងខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វត្ថុផង ខន្ធ៣ ក្នុងខណៈនៃបដិសន្ធិ។
បវត្តិប្បដិសន្ធិ ក្នុងតំណដ៏សេសទាំងពីរ បណ្ឌិតគប្បីឲ្យពិស្ដារចុះ។
ចប់ ហេតុប្បច្ច័យ។
បច្ចយវារៈ បណ្ឌិត កាលរំពឹងនូវហេតុប្បច្ច័យរួចហើយ គប្បីសំដែងឲ្យពិស្ដារផងចុះ។
ការរាប់នូវបដិច្ចវារៈ យ៉ាងណា (ឯបច្ចយវារៈ) បណ្ឌិតគប្បីរាប់យ៉ាងនោះដែរ។ វារៈ៣៧ ក្នុងអធិបតិប្បច្ច័យ វារៈ២១ ក្នុងបុរេជាតប្បច្ច័យ និងអាសេវនប្បច្ច័យ នេះជាសេចក្តីប្លែកគ្នា ក្នុងបច្ច័យវារៈនេះ។
[១០៥] បញ្ហា៣៣ ក្នុងនហេតុប្បច្ច័យ ក្នុងបច្ចនីយៈ មោហៈ៧ ក្នុងឋាន៧ បណ្ឌិតគប្បីសើរើឡើងចុះ។ ចិត្តសមុដ្ឋាន៧ បណ្ឌិតគប្បីសើរើឡើង ក្នុងនអារម្មណប្បច្ច័យ ក្នុងមូលប្បទេសទាំងឡាយ តែម៉្យាងចុះ។ បញ្ហា៧ មានធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាមូល បណ្ឌិតគប្បីធ្វើ ក្នុងនអធិបតិប្បច្ច័យផងចុះ។
[១០៦] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ពឹងផ្អែកនឹងធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ជាវិបាក ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ក្នុងខណៈនៃបដិសន្ធិ…។ និងធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ…។ បញ្ហា៥ បណ្ឌិតគប្បីធ្វើឲ្យដូចជាក្នុងបដិច្ចន័យដែរ។
[១០៧] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ពឹងផ្អែកនឹងធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង… គឺអធិបតិធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ ជាវិបាក ដែលមិនមានវិតក្កៈ មិនមានវិចារៈ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងវិចារៈ ដែលជាវិបាក គឺអធិបតិធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃបដិសន្ធិ ខន្ធទាំងឡាយ ជាវិបាក ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី វិចារៈក្តី ពឹងផ្អែកនឹងវត្ថុ។បេ។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ពឹងផ្អែកនឹងធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ… អធិបតិ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ពឹងផ្អែកនឹងធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ… គឺអធិបតិធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ពឹងផ្អែកនឹងវិចារៈ គឺអធិបតិធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ពឹងផ្អែកនឹងវត្ថុ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ពឹងផ្អែកនឹងវិចារៈ ដែលជាវិបាក ខន្ធទាំងឡាយ ជាវិបាក ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ពឹងផ្អែកនឹងធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ… ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមហាភូតទាំងឡាយ ក្នុងខណៈនៃបដិសន្ធិ។បេ។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ពឹងផ្អែកនឹងធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ… ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងវិចារៈ ដែលជាវិបាក ខន្ធទាំងឡាយ ជាវិបាក ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមហាភូតទាំងឡាយ វិតក្កៈ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមហាភូតទាំងឡាយ ខន្ធទាំងឡាយ ជាវិបាក ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ពឹងផ្អែកនឹងធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ… ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃបដិសន្ធិ…។ នេះជាតំណទី១ ចប់សព្វគ្រប់ប៉ុណ្ណេះឯង។
[១០៨] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ពឹងផ្អែកនឹងធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង… ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ពឹងផ្អែកនឹងវិតក្កៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ពឹងផ្អែកនឹងធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង… គឺអធិបតិធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង អធិបតិធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វត្ថុផង ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ជាវិបាក ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ពឹងផ្អែកនឹងខន្ធ១ ជាវិបាក ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ…។ បញ្ហា៥ បណ្ឌិតគប្បីធ្វើផងចុះ។ វត្ថុ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ មកក្នុងទីណា វិបាក បណ្ឌិតគប្បីធ្វើ ក្នុងទីនោះចុះ។ បញ្ហា៣៧ បណ្ឌិតគប្បីធ្វើ ក្នុងនអធិបតិមូលកៈចុះ។ នអនន្តរប្បច្ច័យក្តី នសមនន្តរប្បច្ច័យក្តី នអញ្ញមញ្ញប្បច្ច័យក្តី នឧបនិស្សយប្បច្ច័យក្តី សុទ្ធតែមានបញ្ហារូប៧ ដូចគ្នា បញ្ហា៣៧ ក្នុងនបុរេជាតប្បច្ច័យ ប្រហែលគ្នានឹងបដិច្ចវារៈ និងបច្ចនីយៈដែរ។ បញ្ហា៣៧ ក្នុងនបច្ឆាជាតប្បច្ច័យ។ ក្នុងនអាសេវនប្បច្ច័យសោត ក៏ប្រហែលគ្នាដែរ។ ឯធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ មកក្នុងបច្ច័យណា វិបាកទាំងឡាយ បណ្ឌិតគប្បីធ្វើ ក្នុងបច្ច័យនោះចុះ។
[១០៩] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ពឹងផ្អែកនឹងធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ… ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ។ ពឹងផ្អែកនឹងធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ… ចេតនា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ចេតនាដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ។ ពឹងផ្អែកនឹងធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ… ចេតនា ដែលមិនមានវិតក្កៈ មិនមានវិចារៈ។ បណ្ឌិតគប្បីធ្វើឲ្យពេញគ្រប់គ្រាន់ផងចុះ។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ… ចេតនា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ… ចេតនា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ពឹងផ្អែកនឹងវិចារៈ ចេតនាដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ពឹងផ្អែកនឹងវត្ថុ។
[១១០] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ពឹងផ្អែកនឹងធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង… ចេតនា ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វត្ថុផង។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ពឹងផ្អែកនឹងធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង… ចេតនា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ពឹងផ្អែកនឹងវិតក្កៈផង វត្ថុផង។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ពឹងផ្អែកនឹងធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង… ចេតនា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ចេតនា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វត្ថុផង។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ពឹងផ្អែកនឹងធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង… ចេតនា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង។
[១១១] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ពឹងផ្អែកនឹងធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ ចេតនា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង វត្ថុផង។
[១១២] បញ្ហា៣៧ បណ្ឌិតគប្បីធ្វើ ក្នុងនវិបាកប្បច្ច័យ។ នអាហារប្បច្ច័យ នឥន្ទ្រិយប្បច្ច័យ នឈានប្បច្ច័យ នមគ្គប្បច្ច័យ នសម្បយុត្តប្បច្ច័យ នវិប្បយុត្តប្បច្ច័យ នោនត្ថិប្បច្ច័យ និងនោវិគតប្បច្ច័យ បណ្ឌិតគប្បីឲ្យពិស្ដារផងចុះ។
[១១៣] វារៈ៣៣ ក្នុងនហេតុប្បច្ច័យ វារៈ៧ ក្នុងនអារម្មណប្បច្ច័យ វារៈ៣៧ ក្នុងនអធិបតិប្បច្ច័យ វារៈ៧ ក្នុងនអនន្តរប្បច្ច័យ ក្នុងនសមនន្តរប្បច្ច័យ ក្នុងនអញ្ញមញ្ញប្បច្ច័យ និងក្នុងនឧបនិស្សយប្បច្ច័យ វារៈ៣៧ ក្នុងនបុរេជាតប្បច្ច័យ ក្នុងនបច្ឆាជាតប្បច្ច័យ និងក្នុងនអាសេវនប្បច្ច័យ វារៈ១១ ក្នុងនកម្មប្បច្ច័យ វារៈ៣៧ ក្នុងនវិបាកប្បច្ច័យ វារៈ១ ក្នុងនអាហារប្បច្ច័យ វារៈ១ ក្នុងនឥន្ទ្រិយប្បច្ច័យ វារៈ១ ក្នុងនឈានប្បច្ច័យ វារៈ៣៣ ក្នុងនមគ្គប្បច្ច័យ វារៈ៧ ក្នុងនសម្បយុត្តប្បច្ច័យ វារៈ១១ ក្នុងនវិប្បយុត្តប្បច្ច័យ វារៈ៧ ក្នុងនោនត្ថិប្បច្ច័យ វារៈ៧ ក្នុងនោវិគតប្បច្ច័យ។
ចប់ បច្ចយវារៈ។
ឯនិស្សយប្បច្ច័យ មិនផ្សេងគ្នាទេ។
សំសដ្ឋវារៈ
[១១៤] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ច្រឡំដោយធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំដោយខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ច្រឡំដោយធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ… វិតក្កៈ ច្រឡំដោយខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងខណៈនៃបដិសន្ធិ។បេ។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ច្រឡំដោយធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ… ខន្ធ៣ក្តី វិតក្កៈក្តី ច្រឡំដោយខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ។បេ។
[១១៥] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ច្រឡំដោយធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំដោយខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ច្រឡំដោយធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ… ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ច្រឡំដោយវិតក្កៈ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ច្រឡំដោយធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ… វិចារៈ ច្រឡំដោយខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ វិចារៈ ច្រឡំដោយខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ក្នុងខណៈនៃបដិសន្ធិ។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ច្រឡំដោយធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ… ខន្ធ៣ក្តី វិចារៈក្តី ច្រឡំដោយខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ច្រឡំដោយធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ខន្ធ៣ ច្រឡំដោយខន្ធ១ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ច្រឡំដោយខន្ធ២ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ច្រឡំដោយធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ… ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ច្រឡំដោយវិចារៈ ច្រឡំដោយវិចារៈ ក្នុងខណៈនៃបដិសន្ធិ។
[១១៦] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ច្រឡំដោយធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង… ខន្ធ៣ ច្រឡំដោយខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ខន្ធ២។បេ។ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ច្រឡំដោយធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំដោយខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ខន្ធ២ផង វិតក្កៈផង ក្នុងខណៈនៃបដិសន្ធិ…។ បច្ច័យទាំងអស់ បណ្ឌិត កាលយល់តាមនូវហេតុប្បច្ច័យ គប្បីឲ្យពិស្ដារផងចុះ។
[១១៧] ក្នុងហេតុប្បច្ច័យ មានវារៈ១១ ក្នុងបច្ច័យទាំងអស់ មានវារៈ១១ គឺក្នុងអារម្មណប្បច្ច័យ អធិបតិប្បច្ច័យ អនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ ឧបនិស្សយប្បច្ច័យ បុរេជាតប្បច្ច័យ អាសេវនប្បច្ច័យ កម្មប្បច្ច័យ វិបាកប្បច្ច័យ អាហារប្បច្ច័យ ឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ មគ្គប្បច្ច័យ សម្បយុត្តប្បច្ច័យ វិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ នត្ថិប្បច្ច័យ វិគតប្បច្ច័យ និងអវិគតប្បច្ច័យ។
ចប់ អនុលោម។
បណ្ឌិត កាលមិនភាន់ច្រឡំ គប្បីធ្វើនូវបច្ចនីយៈផងចុះ។
[១១៨] ក្នុងនហេតុប្បច្ច័យ មានវារៈ៦ ក្នុងនអធិបតិប្បច្ច័យ មានវារៈ១១ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ១១ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ១១ ក្នុងនអាសេវនប្បច្ច័យ មានវារៈ១១ ក្នុងនកម្មប្បច្ច័យ មានវារៈ៧ ក្នុងនវិបាកប្បច្ច័យ មានវារៈ១១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ៦ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១១។
ចប់ បច្ចនីយៈ។
ឯវារៈ២ ក្រៅនេះ បណ្ឌិតគប្បីឲ្យពិស្ដារចុះ។ ទាំងសម្បយុត្តវារៈ បណ្ឌិតក៏គប្បីឲ្យពិស្ដារផងដែរ។
ចប់ សំសដ្ឋវារៈ។
បញ្ហាវារៈ
[១១៩] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយ ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[១២០] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃវិតក្កៈ ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[១២១] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃចិត្តសមុដ្ឋានរូបទាំងឡាយ ដោយហេតុប្បច្ច័យ ពួកហេតុ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងខណៈនៃបដិសន្ធិ ជាបច្ច័យនៃកដត្តារូបទាំងឡាយ ដោយហេតុប្បច្ច័យ។
[១២២] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃសម្បយុត្តកក្ខន្ធទាំងឡាយផង ចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយហេតុប្បច្ច័យ ពួកហេតុ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងខណៈនៃបដិសន្ធិ ជាបច្ច័យនៃសម្បយុត្តកក្ខន្ធទាំងឡាយផង កដត្តារូបទាំងឡាយផង ដោយហេតុប្បច្ច័យ។
[១២៣] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃវិតក្កៈផង ចិត្តសមុដ្ឋានរូបទាំងឡាយ ដោយហេតុប្បច្ច័យ ពួកហេតុ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងខណៈនៃបដិសន្ធិ ជាបច្ច័យនៃវិតក្កៈផង កដត្តារូបទាំងឡាយផង ដោយហេតុប្បច្ច័យ។
[១២៤] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយផង វិតក្កៈផង ដោយហេតុប្បច្ច័យ។បេ។ ពួកហេតុ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងខណៈនៃបដិសន្ធិ ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយផង វិតក្កៈផង ដោយហេតុប្បច្ច័យ។
[១២៥] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃសម្បយុត្តកក្ខន្ធទាំងឡាយផង វិតក្កៈផង ចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយហេតុប្បច្ច័យ ពួកហេតុ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងខណៈនៃបដិសន្ធិ ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយផង វិតក្កៈផង កដត្តារូបទាំងឡាយផង ដោយហេតុប្បច្ច័យ។
[១២៦] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយ ដោយហេតុប្បច្ច័យ ពួកហេតុ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ក្នុងខណៈនៃបដិសន្ធិ ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយ ដោយហេតុប្បច្ច័យ។
[១២៧] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃវិចារៈផង ចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយហេតុប្បច្ច័យ ពួកហេតុ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ក្នុងខណៈនៃបដិសន្ធិ ជាបច្ច័យនៃវិចារៈផង កដត្តារូបទាំងឡាយផង ដោយហេតុប្បច្ច័យ។
[១២៨] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃសម្បយុត្តកក្ខន្ធទាំងឡាយផង វិចារៈផង ចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយហេតុប្បច្ច័យ ពួកហេតុ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ក្នុងខណៈនៃបដិសន្ធិ ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយផង វិចារៈផង កដត្តារូបទាំងឡាយផង ដោយហេតុប្បច្ច័យ។
[១២៩] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយផង ចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយហេតុប្បច្ច័យ ពួកហេតុ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ក្នុងខណៈនៃបដិសន្ធិ ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយផង កដត្តារូបទាំងឡាយផង ដោយហេតុប្បច្ច័យ។
[១៣០] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអារម្មណប្បច្ច័យ គឺ (បុគ្គល) ឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ហើយពិចារណានូវកុសលនោះ ពិចារណានូវកុសលទាំងឡាយ ដែលខ្លួនសន្សំហើយ ក្នុងកាលមុន ចេញអំពីឈាន ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ… ចេញអំពីមគ្គ… ចេញអំពីផល ហើយពិចារណានូវផល ព្រះអរិយៈទាំងឡាយ ពិចារណានូវកិលេសទាំងឡាយ ដែលលះបង់ហើយ ពិចារណានូវកិលេសទាំងឡាយ ដែលសង្កត់សង្កិនហើយ ដឹងនូវកិលេសទាំងឡាយ ដែលធ្លាប់សន្សំទុកមក ក្នុងកាលមុន ពិចារណាឃើញច្បាស់នូវខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន រមែងត្រេកអរ រីករាយ រាគៈប្រារព្ធនូវខន្ធនោះ ទើបកើតឡើង ទោមនស្សកើតឡើង ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ប្រារព្ធនូវខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង។
[១៣១] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអារម្មណប្បច្ច័យ គឺ (បុគ្គល) ឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ហើយពិចារណានូវកុសលនោះ វិតក្កៈប្រារព្ធនូវកុសលនោះ ទើបកើតឡើង ពិចារណានូវកុសលទាំងឡាយ ដែលសន្សំហើយ ក្នុងកាលមុន ចេញចាកឈាន ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ… ចេញចាកមគ្គ… ចេញចាកផល ហើយពិចារណានូវផល វិតក្កៈប្រារព្ធផលនោះ ទើបកើតឡើង ព្រះអរិយៈទាំងឡាយ ពិចារណានូវកិលេសទាំងឡាយ ដែលលះបង់ហើយ ពិចារណានូវកិលេសទាំងឡាយ ដែលសង្កត់សង្កិនហើយ ដឹងនូវកិលេសទាំងឡាយ ដែលធ្លាប់សន្សំមក ក្នុងកាលមុន ពិចារណាឃើញច្បាស់នូវខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន រមែងត្រេកអរ រីករាយ វិតក្កៈប្រារព្ធនូវខន្ធនោះ ទើបកើតឡើង វិតក្កៈប្រារព្ធនូវខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង។
[១៣២] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអារម្មណប្បច្ច័យ គឺ (បុគ្គល) ដឹងនូវចិត្ត នៃបុគ្គលអ្នកព្រមព្រៀងដោយចិត្ត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយចេតោបរិយញ្ញាណ ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ប្រារព្ធនូវខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង។
[១៣៣] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយអារម្មណប្បច្ច័យ គឺ (បុគ្គល) ឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ហើយពិចារណានូវកុសលនោះ ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ប្រារព្ធនូវកុសលនោះ ទើបកើតឡើង ពិចារណានូវកុសលទាំងឡាយ ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន ចេញអំពីឈាន ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ… អំពីមគ្គ… អំពីផល… ហើយពិចារណានូវផល ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ប្រារព្ធនូវផលនោះ ទើបកើតឡើង ព្រះអរិយៈទាំងឡាយ ពិចារណានូវកិលេសទាំងឡាយ ដែលលះបង់ហើយ ពិចារណានូវកិលេសទាំងឡាយ ដែលសង្កត់សង្កិនហើយ ដឹងនូវកិលេសទាំងឡាយ ដែលសន្សំទុកមក ក្នុងកាលមុន ពិចារណាឃើញច្បាស់នូវខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ទើបត្រេកអរ រីករាយ ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ប្រារព្ធនូវខន្ធនោះ ទើបកើតឡើង ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ប្រារព្ធនូវខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង។
[១៣៤] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអារម្មណប្បច្ច័យ គឺព្រះអរិយបុគ្គល ចេញចាកឈាន ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ… ចាកមគ្គ… ចាកផល… ហើយពិចារណានូវផល វិតក្កៈ ប្រារព្ធនូវផលនោះ ទើបកើតឡើង ពិចារណាឃើញច្បាស់នូវខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិតក្កៈផង ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន រមែងត្រេកអរ រីករាយ វិតក្កៈ ប្រារព្ធនូវខន្ធនោះ ទើបកើតឡើង វិតក្កៈ ប្រារព្ធនូវខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិតក្កៈផង ទើបកើតឡើង។
[១៣៥] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអារម្មណប្បច្ច័យ គឺ (ពួកព្រះអរិយបុគ្គល) ចេញអំពីឈាន ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ… អំពីមគ្គ… អំពីផល… ហើយពិចារណានូវផល ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ប្រារព្ធនូវផលនោះ ទើបកើតឡើង ពិចារណាឃើញច្បាស់នូវខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិតក្កៈផង ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន រមែងត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវខន្ធទាំងនោះ ទើបកើតឡើង។បេ។ ទោមនស្សកើតឡើង ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ប្រារព្ធនូវខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិតក្កៈផង ទើបកើតឡើង។បេ។
[១៣៦] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអារម្មណប្បច្ច័យ គឺ (បុគ្គល) ដឹងនូវចិត្ត នៃបុគ្គលអ្នកព្រមព្រៀងដោយចិត្ត ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយចេតោបរិយញ្ញាណ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ប្រារព្ធនូវខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិតក្កៈផង ទើបកើតឡើង។
[១៣៧] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយអារម្មណប្បច្ច័យ គឺ (ព្រះអរិយបុគ្គល) ចេញអំពីឈាន ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ… ចាកមគ្គ… ចាកផល… ហើយពិចារណានូវផល… ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ប្រារព្ធនូវផលនោះ ទើបកើតឡើង ពិចារណាឃើញច្បាស់នូវខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិតក្កៈផង ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន រមែងត្រេកអរ រីករាយ ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ប្រារព្ធនូវខន្ធនោះ ទើបកើតឡើង ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ប្រារព្ធនូវខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិតក្កៈផង ទើបកើតឡើង។
[១៣៨] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអារម្មណប្បច្ច័យ គឺព្រះនិព្វាន ជាបច្ច័យនៃមគ្គ និងផល ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង ដោយអារម្មណប្បច្ច័យ (បុគ្គល) ឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ ដឹងនូវចិត្តនៃបុគ្គល អ្នកព្រមព្រៀងដោយចិត្ត ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយចេតោបរិយញ្ញាណ អាកាសានញ្ចាយតនៈ ជាបច្ច័យនៃវិញ្ញាណញ្ចាយតនៈ អាកិញ្ចញ្ញាយតនៈ ជាបច្ច័យនៃនេវសញ្ញានាសញ្ញាយតនៈ ដោយអារម្មណប្បច្ច័យ រូបាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយអារម្មណប្បច្ច័យ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ប្រារព្ធនូវខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង ទើបកើតឡើង។
[១៣៩] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអារម្មណប្បច្ច័យ គឺព្រះអរិយបុគ្គលទាំងឡាយ ចេញចាកឈាន ដែលមិនមានវិតក្កៈ មិនមានវិចារៈ… ចាកមគ្គ… ចេញចាកផលផង ហើយពិចារណានូវផល ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ប្រារព្ធនូវផលនោះ ទើបកើតឡើង ព្រះអរិយបុគ្គលទាំងឡាយ ពិចារណានូវព្រះនិព្វាន ព្រះនិព្វាន ជាបច្ច័យនៃការពិចារណា នូវគោត្រភូ និងវោទានៈ នូវមគ្គ និងផល ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអារម្មណប្បច្ច័យ (បុគ្គល) ពិចារណាឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន រមែងត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវចក្ខុនោះ ទើបកើតឡើង ទោមនស្សកើតឡើង (ពិចារណាឃើញច្បាស់) នូវសោតៈ… ឃានៈ ជិវ្ហា កាយ ពួករូប ពួកសំឡេង ពួកក្លិន ពួករស ពួកផោដ្ឋព្វៈ វត្ថុ… នូវខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន រមែងត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវខន្ធនោះ ទើបកើតឡើង ទោមនស្សកើតឡើង ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ប្រារព្ធនូវខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង ទើបកើតឡើង។បេ។
[១៤០] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអារម្មណប្បច្ច័យ គឺព្រះអរិយបុគ្គលទាំងឡាយ ចេញអំពីឈាន ដែលមិនមានវិតក្កៈ មិនមានវិចារៈ… អំពីមគ្គ… អំពីផល… ហើយពិចារណានូវផល វិតក្កៈ ប្រារព្ធនូវផលនោះ ទើបកើតឡើង ព្រះអរិយបុគ្គលទាំងឡាយ ពិចារណានូវព្រះនិព្វាន ព្រះនិព្វាន ជាបច្ច័យនៃមគ្គ និងផល ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិតក្កៈផង ដោយអារម្មណប្បច្ច័យ (បុគ្គល) ពិចារណាឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន… នូវវត្ថុ… នូវខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន រមែងត្រេកអរ រីករាយ វិតក្កៈ ប្រារព្ធនូវខន្ធនោះ ទើបកើតឡើង វិតក្កៈ ប្រារព្ធនូវខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង ទើបកើតឡើង។
[១៤១] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយអារម្មណប្បច្ច័យ គឺព្រះនិព្វាន ជាបច្ច័យនៃមគ្គ និងផល ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ដោយអារម្មណប្បច្ច័យ។
[១៤២] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយអារម្មណប្បច្ច័យ គឺព្រះអរិយបុគ្គលទាំងឡាយ ចេញអំពីឈាន ដែលមិនមានវិតក្កៈ មិនមានវិចារៈ… អំពីមគ្គ… ចេញអំពីផល ហើយពិចារណានូវផល ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ប្រារព្ធនូវផលនោះ ទើបកើតឡើង ព្រះអរិយបុគ្គលទាំងឡាយ ពិចារណានូវព្រះនិព្វាន ព្រះនិព្វាន ជាបច្ច័យនៃគោត្រភូ វោទានៈ និងវិតក្កៈផង នៃមគ្គ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ និងវិតក្កៈផង នៃផល ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ និងវិតក្កៈផង នៃអាវជ្ជនៈ និងវិតក្កៈផង ដោយអារម្មណប្បច្ច័យ (បុគ្គល) ពិចារណាឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ប្រារព្ធនូវចក្ខុនោះ ទើបកើតឡើង ពិចារណាឃើញច្បាស់នូវសោតៈ…។បេ។ នូវផោដ្ឋព្វៈ នូវវត្ថុ… នូវខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ប្រារព្ធនូវខន្ធទាំងនោះ ទើបកើតឡើង។
[១៤៣] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអារម្មណប្បច្ច័យ គឺខន្ធទាំងឡាយ ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ប្រារព្ធនូវខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ទើបកើតឡើង។
[១៤៤] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអារម្មណប្បច្ច័យ គឺវិតក្កៈ ប្រារព្ធនូវខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ទើបកើតឡើង។
[១៤៥] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអារម្មណប្បច្ច័យ គឺខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ប្រារព្ធនូវខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ទើបកើតឡើង។
[១៤៦] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយអារម្មណប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ប្រារព្ធនូវខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ទើបកើតឡើង។
[១៤៧] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអារម្មណប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ប្រារព្ធនូវខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ទើបកើតឡើង។
[១៤៨] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអារម្មណប្បច្ច័យ គឺវិតក្កៈ ប្រារព្ធនូវខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ទើបកើតឡើង។
[១៤៩] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអារម្មណប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យ នៃចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ប្រារព្ធនូវខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ទើបកើតឡើង។
[១៥០] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយអារម្មណប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ប្រារព្ធនូវខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ទើបកើតឡើង។
[១៥១] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺ (បុគ្គល) ឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ធ្វើកុសលនោះ ឲ្យជាទីគោរព ហើយពិចារណា ធ្វើកុសលទាំងឡាយ ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន ឲ្យជាទីគោរព ហើយពិចារណា ចេញហើយអំពីឈាន ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ… អំពីមគ្គ… អំពីផល… ធ្វើផលឲ្យជាទីគោរព ហើយពិចារណា ធ្វើខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើខន្ធនោះឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង។ ឯសហជាតាធិបតិ គឺធម៌ជាអធិបតិ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយ ដោយអធិបតិប្បច្ច័យ។
[១៥២] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺ (បុគ្គល) ឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ធ្វើកុសលនោះ ឲ្យជាទីគោរព ហើយពិចារណា វិតក្កៈ ធ្វើកុសលនោះ ឲ្យជាទីគោរព ទើបកើតឡើង ធ្វើកុសលទាំងឡាយ ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន ឲ្យជាទីគោរព ហើយពិចារណា ចេញហើយអំពីឈាន ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ… ចេញហើយអំពីមគ្គ… ចេញអំពីផល ធ្វើផលឲ្យជាទីគោរព ហើយពិចារណា វិតក្កៈ ធ្វើផលនោះឲ្យជាទីគោរព ទើបកើតឡើង (បុគ្គល) ធ្វើខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ វិតក្កៈ ធ្វើខន្ធនោះឲ្យជាទីគោរព ទើបកើតឡើង។ ឯសហជាតាធិបតិ គឺធម៌ជាអធិបតិ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃវិតក្កៈ ដោយអធិបតិប្បច្ច័យ។
[១៥៣] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺធម៌ជាអធិបតិ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យ នៃចិត្តសមុដ្ឋានរូបទាំងឡាយ ដោយអធិបតិប្បច្ច័យ។
[១៥៤] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺធម៌ជាអធិបតិ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយផង ចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយអធិបតិប្បច្ច័យ។
[១៥៥] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺធម៌ជាអធិបតិ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃវិតក្កៈផង ចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយអធិបតិប្បច្ច័យ។
[១៥៦] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺ (បុគ្គល) ឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ធ្វើកុសលនោះ ឲ្យជាទីគោរព ហើយពិចារណា ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ធ្វើនូវកុសលនោះឲ្យជាទីគោរព ទើបកើតឡើង (បុគ្គល) ធ្វើកុសលទាំងឡាយ ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន ឲ្យជាទីគោរព ហើយពិចារណា ចេញអំពីឈាន ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ… អំពីមគ្គ… អំពីផល… ធ្វើផលឲ្យជាទីគោរព ហើយពិចារណា ខន្ធទាំងឡាយដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ធ្វើផលនោះឲ្យជាទីគោរព ទើបកើតឡើង (បុគ្គល) ធ្វើខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ធ្វើខន្ធនោះឲ្យជាទីគោរព ទើបកើតឡើង។ ឯសហជាតាធិបតិ គឺ (ធម៌) ជាអធិបតិ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយផង វិតក្កៈផង ដោយអធិបតិប្បច្ច័យ។
[១៥៧] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺ (ធម៌) ជាអធិបតិ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយផង វិតក្កៈផង ចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយអធិបតិប្បច្ច័យ។
[១៥៨] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺ (បុគ្គល) ចេញហើយអំពីឈាន ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ… អំពីមគ្គ… អំពីផល ធ្វើផលឲ្យជាទីគោរព ហើយពិចារណា វិតក្កៈធ្វើផលនោះ ឲ្យជាទីគោរព ទើបកើតឡើង (បុគ្គល) ធ្វើខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិតក្កៈផង ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ វិតក្កៈ ធ្វើនូវខន្ធនោះឲ្យជាទីគោរព ទើបកើតឡើង។ ឯសហជាតាធិបតិ គឺ (ធម៌) ជាអធិបតិ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយ ដោយអធិបតិប្បច្ច័យ។
[១៥៩] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺ (បុគ្គល) ចេញហើយអំពីឈាន ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អំពីមគ្គ… អំពីផល… ធ្វើផលឲ្យជាទីគោរព ហើយពិចារណា ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ធ្វើផលនោះ ឲ្យជាទីគោរព ទើបកើតឡើង (បុគ្គល) ធ្វើខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិតក្កៈផង ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើខន្ធនោះឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង។
[១៦០] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺ (ធម៌) ជាអធិបតិ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃវិចារៈផង ចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយអធិបតិប្បច្ច័យ។
[១៦១] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺ (ធម៌) ជាអធិបតិ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយផង វិចារៈផង ចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយអធិបតិប្បច្ច័យ។
[១៦២] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺ (បុគ្គល) ចេញហើយអំពីឈាន ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អំពីមគ្គ… អំពីផល… ធ្វើផលឲ្យជាទីគោរព ហើយពិចារណា ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ធ្វើនូវផលនោះ ឲ្យជាទីគោរព ទើបកើតឡើង (បុគ្គល) ធ្វើខន្ធទាំងឡាយដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិតក្កៈផង ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ធ្វើខន្ធនោះឲ្យជាទីគោរព ទើបកើតឡើង។
[១៦៣] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺព្រះនិព្វាន ជាបច្ច័យនៃមគ្គ និងផល ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង ដោយអធិបតិប្បច្ច័យ។ ឯសហជាតាធិបតិ គឺ (ធម៌) ជាអធិបតិ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយផង ចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយអធិបតិប្បច្ច័យ។
[១៦៤] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺព្រះអរិយបុគ្គលទាំងឡាយ ចេញហើយអំពីឈាន ដែលមិនមានវិតក្កៈ មិនមានវិចារៈ… អំពីមគ្គ … ចេញហើយអំពីផល ធ្វើផលឲ្យជាទីគោរព ហើយពិចារណា ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ធ្វើនូវផលនោះ ឲ្យជាទីគោរព ទើបកើតឡើង ព្រះអរិយបុគ្គលទាំងឡាយ ធ្វើព្រះនិព្វានឲ្យជាទីគោរព ហើយពិចារណា ព្រះនិព្វាន ជាបច្ច័យនៃគោត្រភូ និងវោទានៈ នៃមគ្គ និងផល ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអធិបតិប្បច្ច័យ (បុគ្គល) ធ្វើចក្ខុឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើចក្ខុនោះឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង ធ្វើនូវសោតៈ… ឃានៈ ជិវ្ហា កាយ ពួករូប ពួកសំឡេង ពួកក្លិន ពួករស ពួកផោដ្ឋព្វៈ វត្ថុ… នូវខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើខន្ធនោះឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង។
[១៦៥] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺអរិយបុគ្គលទាំងឡាយ ចេញហើយអំពីឈាន ដែលមិនមានវិតក្កៈ មិនមានវិចារៈ… អំពីមគ្គ… អំពីផល… ធ្វើផលឲ្យជាទីគោរព ហើយពិចារណា វិតក្កៈ ធ្វើផលនោះឲ្យជាទីគោរព ទើបកើតឡើង ព្រោះអរិយបុគ្គលទាំងឡាយ ធ្វើព្រះនិព្វានឲ្យជាទីគោរព ហើយពិចារណា ព្រះនិព្វាន ជាបច្ច័យនៃមគ្គ និងផល ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិតក្កៈផង ដោយអធិបតិប្បច្ច័យ (បុគ្គល) ធ្វើនូវចក្ខុ… វត្ថុ… នូវខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ វិតក្កៈ ធ្វើខន្ធនោះ ឲ្យជាទីគោរព ទើបកើតឡើង។
[១៦៦] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺព្រះនិព្វាន ជាបច្ច័យនៃមគ្គ និងផល ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ដោយអធិបតិប្បច្ច័យ។
[១៦៧] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺព្រះអរិយបុគ្គលទាំងឡាយ ចេញហើយអំពីឈាន ដែលមិនមានវិតក្កៈ មិនមានវិចារៈ… អំពីមគ្គ… អំពីផល ធ្វើផលឲ្យជាទីគោរព ហើយពិចារណា ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ធ្វើផលនោះ ឲ្យជាទីគោរព ទើបកើតឡើង ព្រះអរិយបុគ្គលទាំងឡាយ ធ្វើព្រះនិព្វាន ឲ្យជាទីគោរព ហើយពិចារណា ព្រះនិព្វាន ជាបច្ច័យនៃគោត្រភូ វោទានៈ និងវិតក្កៈផង មគ្គ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ និងវិតក្កៈផង ផលដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ និងវិតក្កៈផង ដោយអធិបតិប្បច្ច័យ ធ្វើចក្ខុឲ្យជាទីគោរព។ សេចក្តីបំប្រួញ។ (បុគ្គលធ្វើ) នូវវត្ថុ… នូវខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ធ្វើខន្ធនោះឲ្យជាទីគោរព ទើបកើតឡើង។
[១៦៨] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ធ្វើខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ឲ្យជាទីគោរព ទើបកើតឡើង។
[១៦៩] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺវិតក្កៈ ធ្វើខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ឲ្យជាទីគោរព ទើបកើតឡើង។
[១៧០] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ធើ្វខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ឲ្យជាទីគោរព ទើបកើតឡើង។
[១៧១] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ធើ្វខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ឲ្យជាទីគោរព ទើបកើតឡើង។
[១៧២] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺវិតក្កៈ ធ្វើខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ឲ្យជាទីគោរព ទើបកើតឡើង។
[១៧៣] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ធ្វើខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ឲ្យជាទីគោរព ទើបកើតឡើង។
[១៧៤] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអនន្តរប្បច្ច័យ ខន្ធទាំងឡាយមុនៗ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអនន្តរប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃគោត្រភូ អនុលោម (ជាបច្ច័យ) នៃវោទានៈ គោត្រភូ (ជាបច្ច័យ) នៃមគ្គ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ វោទានៈ (ជាបច្ច័យ) នៃមគ្គ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មគ្គ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ (ជាបច្ច័យ) នៃផល ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ផល ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ (ជាបច្ច័យ) នៃផល ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អនុលោម (ជាបច្ច័យ) នៃផលសមាបត្តិ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអនន្តរប្បច្ច័យ។
[១៧៥] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអនន្តរប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃវិតក្កៈក្រោយៗ ដោយអនន្តរប្បច្ច័យ ចុតិចិត្ត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ (ជាបច្ច័យ) នៃឧបបត្តិចិត្ត ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ (ជាបច្ច័យ) នៃវុដ្ឋានៈ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិតក្កៈផង បរិកម្មនៃឈាន ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ (ជាបច្ច័យ) នៃឈាន ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ គោត្រភូ (ជាបច្ច័យ) នៃមគ្គ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ វោទានៈ (ជាបច្ច័យ) នៃមគ្គ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អនុលោម (ជាបច្ច័យ) នៃផលសមាបត្តិដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិតក្កៈផង ដោយអនន្តរប្បច្ច័យ។
[១៧៦] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអនន្តរប្បច្ច័យ អាវជ្ជនៈ ជាបច្ច័យនៃវិញ្ញាណ៥ ដោយអនន្តរប្បច្ច័យ ចុតិចិត្ត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃឧបបត្តិចិត្ត ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង ដោយអនន្តរប្បច្ច័យ ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃវុដ្ឋានៈ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង បរិកម្មនៃទុតិយជ្ឈាន ជាបច្ច័យនៃវិចារៈ ក្នុងទុតិយជ្ឈាន ដោយអនន្តរប្បច្ច័យ បរិកម្មនៃតតិយជ្ឈាន… បរិកម្មនៃចតុត្ថជ្ឈាន… បរិកម្មនៃអាកាសានញ្ចាយតនៈ… បរិកម្មនៃវិញ្ញាណញ្ចាយតនៈ… បរិកម្មនៃអាកិញ្ចញ្ញាយតនៈ… បរិកម្មនៃនេវសញ្ញានាសញ្ញាយតនៈ… បរិកម្មនៃទិព្វចក្ខុ… បរិកម្មនៃទិព្វសោតធាតុ… បរិកម្មនៃឥទ្ធិវិធញ្ញាណ… បរិកម្មនៃចេតោបរិយញ្ញាណ… បរិកម្មនៃបុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ… គោត្រភូ (ជាបច្ច័យ) នៃមគ្គ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង វោទានៈ (ជាបច្ច័យ) នៃមគ្គ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង អនុលោម ជាបច្ច័យនៃផលសមាបត្តិ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង ដោយអនន្តរប្បច្ច័យ។
[១៧៧] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយអនន្តរប្បច្ច័យ គឺចុតិចិត្ត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃឧបបត្តិចិត្ត ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ដោយអនន្តរប្បច្ច័យ ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃវុដ្ឋានៈ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ដោយអនន្តរប្បច្ច័យ បរិកម្មនៃឈាន ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃឈានដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ដោយអនន្តរប្បច្ច័យ គោត្រភូ (ជាបច្ច័យ) នៃមគ្គ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង វោទានៈ (ជាបច្ច័យ) នៃមគ្គ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង អនុលោម ជាបច្ច័យនៃផលសមាបត្តិ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ដោយអនន្តរប្បច្ច័យ។
[១៧៨] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយអនន្តរប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ដោយអនន្តរប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃគោត្រភូផង វិតក្កៈផង អនុលោម (ជាបច្ច័យ) នៃវោទានៈផង វិតក្កៈផង គោត្រភូ (ជាបច្ច័យ) នៃមគ្គ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង វោទានៈ (ជាបច្ច័យ) នៃមគ្គ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង មគ្គដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃផលដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ផល ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ (ជាបច្ច័យ) នៃផល ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង អនុលោម ជាបច្ច័យនៃផលសមាបត្តិ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ដោយអនន្តរប្បច្ច័យ។
[១៧៩] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអនន្តរប្បច្ច័យ គឺវិតក្កៈមុនៗ ជាបច្ច័យនៃវិតក្កៈក្រោយៗ ដោយអនន្តរប្បច្ច័យ ខន្ធទាំងឡាយមុនៗ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអនន្តរប្បច្ច័យ មគ្គ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ (ជាបច្ច័យ) នៃផល ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ផល ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃផល ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអនន្តរប្បច្ច័យ។
[១៨០] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអនន្តរប្បច្ច័យ គឺវិតក្កៈមុនៗ ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអនន្តរប្បច្ច័យ ចុតិចិត្ត ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃឧបបត្តិចិត្ត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអនន្តរប្បច្ច័យ ភវង្គៈ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃអាវជ្ជនៈ ដោយអនន្តរប្បច្ច័យ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃវុដ្ឋានៈ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអនន្តរប្បច្ច័យ។
[១៨១] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃវិចារៈក្រោយៗ ដោយអនន្តរប្បច្ច័យ ចុតិចិត្តដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃឧបបត្តិចិត្ត ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង ដោយអនន្តរប្បច្ច័យ ពួកខន្ធដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃវុដ្ឋានៈ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង ដោយអនន្តរប្បច្ច័យ។បេ។
[១៨២] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ដោយអនន្តរប្បច្ច័យ មគ្គ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ (ជាបច្ច័យ) នៃផលដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ផលដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃផល ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ដោយអនន្តរប្បច្ច័យ។
[១៨៣] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយអនន្តរប្បច្ច័យ គឺវិតក្កៈមុនៗ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ដោយអនន្តរប្បច្ច័យ ចុតិចិត្ត ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃឧបបត្តិចិត្ត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ដោយអនន្តរប្បច្ច័យ ភវង្គៈ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃអាវជ្ជនៈផង វិតក្កៈផង ដោយអនន្តរប្បច្ច័យ ពួកខន្ធដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃវុដ្ឋានៈដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ដោយអនន្តរប្បច្ច័យ។
[១៨៤] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអនន្តរប្បច្ច័យ គឺវិចារៈមុនៗ ជាបច្ច័យនៃវិចារៈក្រោយៗ ដោយអនន្តរប្បច្ច័យ។បេ។ ពួកខន្ធមុនៗ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអនន្តរប្បច្ច័យ មគ្គ ដែលមិនមានវិតក្កៈ មិនមានវិចារៈ (ជាបច្ច័យ) នៃផល ដែលមិនមានវិតក្កៈ មិនមានវិចារៈ ផលដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃផល ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអនន្តរប្បច្ច័យ នេវសញ្ញានាសញ្ញាយតនៈ (របស់បុគ្គល) កាលចេញអំពីនិរោធ ជាបច្ច័យនៃផលសមាបត្តិ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង ដោយអនន្តរប្បច្ច័យ។
[១៨៥] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអនន្តរប្បច្ច័យ គឺចុតិចិត្តដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃឧបបត្តិចិត្ត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអនន្តរប្បច្ច័យ ភវង្គៈដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃអាវជ្ជនៈ ដោយអនន្តរប្បច្ច័យ ពួកខន្ធដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃវុដ្ឋានៈ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអនន្តរប្បច្ច័យ នេវសញ្ញានាសញ្ញាយតនៈ របស់បុគ្គល កាលចេញអំពីនិរោធ ជាបច្ច័យនៃផលសមាបត្តិ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអនន្តរប្បច្ច័យ។
[១៨៦] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអនន្តរប្បច្ច័យ គឺវិចារៈមុនៗ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអនន្តរប្បច្ច័យ ចុតិចិត្ត ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃឧបបត្តិចិត្ត ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិតក្កៈផង ដោយអនន្តរប្បច្ច័យ ពួកខន្ធដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃវុដ្ឋានៈ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិតក្កៈផង ដោយអនន្តរប្បច្ច័យ នេវសញ្ញានាសញ្ញាយតនៈ របស់បុគ្គល កាលចេញអំពីនិរោធ ជាបច្ច័យនៃផលសមាបត្តិ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិតក្កៈផង ដោយអនន្តរប្បច្ច័យ។
[១៨៧] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយអនន្តរប្បច្ច័យ គឺចុតិចិត្ត ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃឧបបត្តិចិត្ត ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ដោយអនន្តរប្បច្ច័យ ពួកខន្ធដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃវុដ្ឋានៈ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ដោយអនន្តរប្បច្ច័យ នេវសញ្ញានាសញ្ញាយតនៈ របស់បុគ្គល កាលចេញអំពីនិរោធ ជាបច្ច័យនៃផលសមាបត្តិ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ដោយអនន្តរប្បច្ច័យ។
[១៨៨] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយអនន្តរប្បច្ច័យ គឺចុតិចិត្តដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃឧបបត្តិចិត្ត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ដោយអនន្តរប្បច្ច័យ ភវង្គៈ ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី វិចារៈក្តី ជាបច្ច័យ នៃអាវជ្ជនៈផង វិតក្កៈផង ដោយអនន្តរប្បច្ច័យ ពួកខន្ធដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃវុដ្ឋានៈ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ដោយអនន្តរប្បច្ច័យ នេវសញ្ញានាសញ្ញាយតនៈ របស់បុគ្គល កាលចេញអំពីនិរោធ ជាបច្ច័យនៃផលសមាបត្តិ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ដោយអនន្តរប្បច្ច័យ។
[១៨៩] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអនន្តរប្បច្ច័យ គឺចុតិចិត្តដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃឧបបត្តិចិត្ត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអនន្តរប្បច្ច័យ ភវង្គៈដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃអាវជ្ជនៈ ដោយអនន្តរប្បច្ច័យ ពួកខន្ធដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃវុដ្ឋានៈ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអនន្តរប្បច្ច័យ។
[១៩០] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអនន្តរប្បច្ច័យ មគ្គដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃផល ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអនន្តរប្បច្ច័យ ផលដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃផល ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអនន្តរប្បច្ច័យ។
[១៩១] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃវិចារៈក្រោយៗ ដោយអនន្តរប្បច្ច័យ ចុតិចិត្តដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃឧបបត្តិចិត្ត ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអនន្តរប្បច្ច័យ ពួកខន្ធដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃវុដ្ឋានៈ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអនន្តរប្បច្ច័យ។
[១៩២] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ដោយអនន្តរប្បច្ច័យ មគ្គ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃផល ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ដោយអនន្តរប្បច្ច័យ គឺផលដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យ នៃផលដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ដោយអនន្តរប្បច្ច័យ។
[១៩៣] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយអនន្តរប្បច្ច័យ គឺចុតិចិត្ត ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃឧបបត្តិចិត្ត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ដោយអនន្តរប្បច្ច័យ ភវង្គៈ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃអាវជ្ជនៈផង វិតក្កៈផង ដោយអនន្តរប្បច្ច័យ ពួកខន្ធដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃវុដ្ឋានៈ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ដោយអនន្តរប្បច្ច័យ។
[១៩៤] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអនន្តរប្បច្ច័យ អនុលោមក្តី វិតក្កៈក្តី (ជាបច្ច័យ) នៃគោត្រភូ អនុលោមក្តី វិតក្កៈក្តី (ជាបច្ច័យ) នៃវោទានៈ គោត្រភូក្តី វិតក្កៈក្តី (ជាបច្ច័យ) នៃមគ្គ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ វោទានៈក្តី វិតក្កៈក្តី (ជាបច្ច័យ) នៃមគ្គ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ។បេ។ មគ្គដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃផល ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ផលដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃផល ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អនុលោមក្តី វិតក្កៈក្តី ជាបច្ច័យនៃផលសមាបត្តិ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអនន្តរប្បច្ច័យ។
[១៩៥] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃវិតក្កៈក្រោយៗ ដោយអនន្តរប្បច្ច័យ ចុតិចិត្ត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃឧបបត្តិចិត្ត ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអនន្តរប្បច្ច័យ ពួកខន្ធដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃវុដ្ឋានៈ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអនន្តរប្បច្ច័យ បរិកម្មនៃឈាន ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃឈាន ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអនន្តរប្បច្ច័យ គោត្រភូក្តី វិតក្កៈក្តី (ជាបច្ច័យ) នៃមគ្គ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ វោទានៈក្តី វិតក្កៈក្តី (ជាបច្ច័យ) នៃមគ្គ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អនុលោមក្តី វិតក្កៈក្តី ជាបច្ច័យនៃផលសមាបត្តិ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអនន្តរប្បច្ច័យ។
[១៩៦] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអនន្តរប្បច្ច័យ គឺអាវជ្ជនៈក្តី វិតក្កៈក្តី ជាបច្ច័យនៃបញ្ចវិញ្ញាណ ដោយអនន្តរប្បច្ច័យ ចុតិចិត្ត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃឧបបត្តិចិត្ត ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង ដោយអនន្តរប្បច្ច័យ ពួកខន្ធដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃវុដ្ឋានៈ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង ដោយអនន្តរប្បច្ច័យ បរិកម្មនៃទុតិយជ្ឈានក្តី វិតក្កៈក្តី ជាបច្ច័យនៃទុតិយជ្ឈានផង វិចារៈផង ដោយអនន្តរប្បច្ច័យ បរិកម្មនៃតតិយជ្ឈានក្តី វិតក្កៈក្តី បរិកម្មនៃចតុត្ថជ្ឈានក្តី វិតក្កៈក្តី បរិកម្មនៃអាកាសានញ្ចាយតនៈក្តី វិតក្កៈក្តី បរិកម្មនៃវិញ្ញាណញ្ចាយតនៈក្តី វិតក្កៈក្តី បរិកម្មនៃអាកិញ្ចញ្ញាយតនៈក្តី វិតក្កៈក្តី បរិកម្មនៃនេវសញ្ញានាសញ្ញាយតនៈក្តី វិតក្កៈក្តី បរិកម្មនៃទិព្វចក្ខុក្តី វិតក្កៈក្តី បរិកម្មនៃទិព្វសោតធាតុក្តី វិតក្កៈក្តី បរិកម្មនៃឥទ្ធិវិធញ្ញាណក្តី វិតក្កៈក្តី បរិកម្មនៃចេតោបរិយញ្ញាណក្តី វិតក្កៈក្តី នៃបុព្វេនិវាសានុស្សតិញ្ញាណ។បេ។ នៃយថាកម្មុបគញ្ញាណ។បេ។ បរិកម្មនៃអនាគតំសញ្ញាណក្តី វិតក្កៈក្តី គោត្រភូក្តី វិតក្កៈក្តី ជាបច្ច័យនៃមគ្គ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង វោទានៈក្តី វិតក្កៈក្តី ជាបច្ច័យនៃមគ្គ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង អនុលោមក្តី វិតក្កៈក្តី ជាបច្ច័យនៃផលសមាបត្តិ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង ដោយអនន្តរប្បច្ច័យ។
[១៩៧] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយអនន្តរប្បច្ច័យ គឺចុតិចិត្ត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃឧបបត្តិចិត្តដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ដោយអនន្តរប្បច្ច័យ ពួកខន្ធដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃវុដ្ឋានៈដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ដោយអនន្តរប្បច្ច័យ បរិកម្មនៃឈាន ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃឈាន ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ដោយអនន្តរប្បច្ច័យ គោត្រភូក្តី វិតក្កៈក្តី ជាបច្ច័យនៃមគ្គ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ដោយអនន្តរប្បច្ច័យ វោទានៈក្តី វិតក្កៈក្តី ជាបច្ច័យនៃមគ្គ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង អនុលោមក្តី វិតក្កៈក្តី ជាបច្ច័យនៃផលសមាបត្តិ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ដោយអនន្តរប្បច្ច័យ។
[១៩៨] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ដោយអនន្តរប្បច្ច័យ អនុលោមក្តី វិតក្កៈក្តី ជាបច្ច័យនៃគោត្រភូ និងវិតក្កៈ អនុលោមក្តី វិតក្កៈក្តី (ជាបច្ច័យ) នៃវោទានៈ និងវិតក្កៈ គោត្រភូក្តី វិតក្កៈក្តី ជាបច្ច័យនៃមគ្គ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង វោទានៈក្តី វិតក្កៈក្តី ជាបច្ច័យនៃមគ្គ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ដោយអនន្តរប្បច្ច័យ មគ្គដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃផល ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ផលដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃផលដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង អនុលោមក្តី វិតក្កៈក្តី ជាបច្ច័យនៃផលសមាបត្តិ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ដោយអនន្តរប្បច្ច័យ។
[១៩៩] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយដោយវិចារៈ ដោយសមនន្តរប្បច្ច័យ។ អនន្តរប្បច្ច័យក្តី សមនន្តរប្បច្ច័យក្តី មានសេចក្តីដូចគ្នា។
[២០០] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយសហជាតប្បច្ច័យ គឺខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃខន្ធ៣ ដោយសហជាតប្បច្ច័យ ខន្ធ៣ ជាបច្ច័យនៃខន្ធ១ ដោយសហជាតប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ ដោយសហជាតប្បច្ច័យ ខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ (ជាបច្ច័យ) នៃខន្ធ៣ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ (ជាបច្ច័យ) នៃខន្ធ២…។
[២០១] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយសហជាតប្បច្ច័យ គឺពួកខន្ធដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃវិតក្កៈ ដោយសហជាតប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[២០២] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយសហជាតប្បច្ច័យ គឺពួកខន្ធដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយសហជាតប្បច្ច័យ នៃពួកកដត្តារូប ក្នុងខណៈនៃបដិសន្ធិ…។
[២០៣] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយសហជាតប្បច្ច័យ គឺខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃខន្ធ៣ផង ពួកចិត្តសមុដ្ឋានរូបផង ដោយសហជាតប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ផង ពួកចិត្តសមុដ្ឋានរូបផង ដោយសហជាតប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ សេចក្តីបំប្រួញ។
[២០៤] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយសហជាតប្បច្ច័យ គឺពួកខន្ធដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃវិតក្កៈផង ពួកចិត្តសមុដ្ឋានរូបផង ដោយសហជាតប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[២០៥] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយសហជាតប្បច្ច័យ គឺខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃខន្ធ៣ផង វិតក្កៈផង ដោយសហជាតប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ផង វិតក្កៈផង ដោយសហជាតប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[២០៦] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយសហជាតប្បច្ច័យ គឺខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃខន្ធ៣ផង វិតក្កៈផង ពួកចិត្តសមុដ្ឋានរូបផង ដោយសហជាតប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ផង វិតក្កៈផង ចិត្តសមុដ្ឋានរូបផង (ដោយសហជាតប្បច្ច័យ) ក្នុងខណៈនៃបដិសន្ធិ…។
[២០៧] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយសហជាតប្បច្ច័យ គឺខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃខន្ធ៣ ដោយសហជាតប្បច្ច័យ ខន្ធ២ (ជាបច្ច័យនៃខន្ធ២) ក្នុងខណៈនៃបដិសន្ធិ…។
[២០៨] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយសហជាតប្បច្ច័យ គឺវិតក្កៈ ជាបច្ច័យ នៃពួកខន្ធដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយសហជាតប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[២០៩] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយសហជាតប្បច្ច័យ គឺពួកខន្ធដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃវិចារៈផង ពួកចិត្តសមុដ្ឋានរូបផង ដោយសហជាតប្បច្ច័យ វិតក្កៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយសហជាតប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[២១០] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយសហជាតប្បច្ច័យ គឺវិតក្កៈ ជាបច្ច័យនៃពួកខន្ធ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ពួកចិត្តសមុដ្ឋានរូបផង ដោយសហជាតប្បច្ច័យ វិតក្កៈ ក្នុងខណៈនៃបដិសន្ធិ…។
[២១១] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយសហជាតប្បច្ច័យ គឺខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃខន្ធ៣ផង វិចារៈផង ពួកចិត្តសមុដ្ឋានរូបផង ដោយសហជាតប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ផង វិចារៈផង ពួកចិត្តសមុដ្ឋានរូបផង ក្នុងខណៈនៃបដិសន្ធិ…។
[២១២] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយសហជាតប្បច្ច័យ គឺខន្ធ១ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃខន្ធ៣ផង ពួកចិត្តសមុដ្ឋានរូបផង ដោយសហជាតប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ផង ពួកចិត្តសមុដ្ឋានរូបផង ដោយសហជាតប្បច្ច័យ វិចារៈ (ជាបច្ច័យ) នៃពួកចិត្តសមុដ្ឋានរូប ខន្ធ១ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃខន្ធ៣ផង ពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ (ជាបច្ច័យ) នៃខន្ធ២ផង ពួកកដត្តារូបផង វិចារៈ (ជាបច្ច័យ) នៃពួកកដត្តារូប ពួកខន្ធ (ជាបច្ច័យ) នៃវត្ថុ វត្ថុ (ជាបច្ច័យ) នៃពួកខន្ធ វិចារៈ (ជាបច្ច័យ) នៃវត្ថុ វត្ថុ (ជាបច្ច័យ) នៃវិចារៈ មហាភូត១ (ជាបច្ច័យ) នៃមហាភូត៣ ពួកមហាភូត នៃពួកចិត្តសមុដ្ឋានរូប ពួកកដត្តារូប ពួកឧបាទារូប ពាហិរ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… មហាភូត១… របស់ពួកអសញ្ញសត្វ… ពួកមហាភូត ជាបច្ច័យនៃពួកកដត្តារូប និងពួកឧបាទារូប ដោយសហជាតប្បច្ច័យ។
[២១៣] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយសហជាតប្បច្ច័យ វត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងខណៈនៃបដិសន្ធិ ដោយសហជាតប្បច្ច័យ។
[២១៤] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយសហជាតប្បច្ច័យ គឺវិចារៈ ជាបច្ច័យនៃពួកខន្ធដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយសហជាតប្បច្ច័យ វិចារៈ ជាបច្ច័យនៃពួកខន្ធដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ក្នុងខណៈនៃបដិសន្ធិ ដោយសហជាតប្បច្ច័យ វត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ក្នុងខណៈនៃបដិសន្ធិ ដោយសហជាតប្បច្ច័យ វត្ថុ ជាបច្ច័យនៃវិតក្កៈ ក្នុងខណៈនៃបដិសន្ធិ ដោយសហជាតប្បច្ច័យ។
[២១៥] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយសហជាតប្បច្ច័យ គឺវិចារៈ ជាបច្ច័យនៃពួកខន្ធដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ពួកចិត្តសមុដ្ឋានរូបផង ដោយសហជាតប្បច្ច័យ វិចារៈ (ជាបច្ច័យ) នៃពួកខន្ធដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ វត្ថុ ជាបច្ច័យនៃពួកខន្ធដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ក្នុងខណៈនៃបដិសន្ធិ ដោយសហជាតប្បច្ច័យ។
[២១៦] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយសហជាតប្បច្ច័យ គឺវត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ក្នុងខណៈនៃបដិសន្ធិ ដោយសហជាតប្បច្ច័យ។
[២១៧] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយសហជាតប្បច្ច័យ គឺខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ក្នុងខណៈនៃបដិសន្ធិ ដោយសហជាតប្បច្ច័យ ខន្ធ២ក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ២ ដោយសហជាតប្បច្ច័យ។
[២១៨] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយសហជាតប្បច្ច័យ គឺពួកខន្ធដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វត្ថុក្តី ជាបច្ច័យនៃវិតក្កៈ ក្នុងខណៈនៃបដិសន្ធិ ដោយសហជាតប្បច្ច័យ។
[២១៩] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយសហជាតប្បច្ច័យ គឺពួកខន្ធដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ពួកមហាភូតក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយសហជាតប្បច្ច័យ ពួកខន្ធដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ពួកមហាភូតក្តី (ជាបច្ច័យ) នៃពួកកដត្តារូប ក្នុងខណៈនៃបដិសន្ធិ។
[២២០] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយសហជាតប្បច្ច័យ គឺខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វត្ថុក្តី (ជាបច្ច័យ) នៃខន្ធ៣ផង វិតក្កៈផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ២ផង វិតក្កៈផង ដោយសហជាតប្បច្ច័យ។
[២២១] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយសហជាតប្បច្ច័យ គឺវិតក្កៈក្តី វត្ថុក្តី ជាបច្ច័យនៃពួកខន្ធ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងខណៈនៃបដិសន្ធិ ដោយសហជាតប្បច្ច័យ។
[២២២] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយសហជាតប្បច្ច័យ គឺខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី (ជាបច្ច័យ) នៃខន្ធ៣ ខន្ធ២ក្តី វិចារៈក្តី ជាបច្ច័យនៃខន្ធ២ ដោយសហជាតប្បច្ច័យ ខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី (ជាបច្ច័យ) នៃខន្ធ៣ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី វិចារៈក្តី (ជាបច្ច័យ) នៃខន្ធ២ ខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ក្នុងខណៈនៃបដិសន្ធិ ដោយសហជាតប្បច្ច័យ។
[២២៣] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយសហជាតប្បច្ច័យ គឺពួកខន្ធដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយសហជាតប្បច្ច័យ ពួកខន្ធដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ពួកមហាភូតក្តី ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប វិតក្កៈក្តី ពួកមហាភូតក្តី ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ពួកខន្ធដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី (ជាបច្ច័យ) នៃពួកកដត្តារូប ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ពួកមហាភូតក្តី (ជាបច្ច័យ) នៃពួកកដត្តារូប ក្នុងខណៈនៃបដិសន្ធិ វិតក្កៈក្តី ពួកមហាភូតក្តី (ជាបច្ច័យ) នៃពួកកដត្តារូប ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វត្ថុក្តី ជាបច្ច័យ នៃវិចារៈ ក្នុងខណៈនៃបដិសន្ធិ ដោយសហជាតប្បច្ច័យ។
[២២៤] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយសហជាតប្បច្ច័យ គឺខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃខន្ធ៣ផង ពួកចិត្តសមុដ្ឋានរូបផង ដោយសហជាតប្បច្ច័យ ខន្ធ៣ក្តី វិចារៈក្តី ជាបច្ច័យនៃខន្ធ១ផង ពួកចិត្តសមុដ្ឋានរូបផង ដោយសហជាតប្បច្ច័យ ខន្ធ២ក្តី វិចារៈក្តី ជាបច្ច័យនៃខន្ធ២ផង ពួកចិត្តសមុដ្ឋានរូបផង ដោយសហជាតប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃខន្ធ៣ផង ពួកកដត្តារូបផង ដោយសហជាតប្បច្ច័យ ខន្ធ២ … ខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ផង វិចារៈផង ក្នុងខណៈនៃបដិសន្ធិ ដោយសហជាតប្បច្ច័យ ខន្ធ២ក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ២ផង វិចារៈផង ដោយសហជាតប្បច្ច័យ។
[២២៥] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយសហជាតប្បច្ច័យ គឺខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃខន្ធ៣ ដោយសហជាតប្បច្ច័យ ខន្ធ២ក្តី វិតក្កៈក្តី ជាបច្ច័យនៃខន្ធ២ ដោយសហជាតប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។បេ។
[២២៦] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយសហជាតប្បច្ច័យ គឺពួកខន្ធដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយសហជាតប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[២២៧] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយសហជាតប្បច្ច័យ គឺខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃខន្ធ៣ផង ពួកចិត្តសមុដ្ឋានរូបផង ដោយសហជាតប្បច្ច័យ ខន្ធ២ក្តី វិតក្កៈក្តី ជាបច្ច័យនៃខន្ធ២ផង ពួកចិត្តសមុដ្ឋានរូបផង ដោយសហជាតប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[២២៨] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយសហជាតប្បច្ច័យ គឺខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ក្នុងខណៈនៃបដិសន្ធិ ដោយសហជាតប្បច្ច័យ ខន្ធ២ក្តី វិតក្កៈក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ២ ដោយសហជាតប្បច្ច័យ។
[២២៩] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយសហជាតប្បច្ច័យ គឺពួកខន្ធដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ពួកមហាភូតក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយសហជាតប្បច្ច័យ ពួកខន្ធដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ពួកមហាភូតក្តី ជាបច្ច័យនៃពួកកដត្តារូប ក្នុងខណៈនៃបដិសន្ធិ ដោយសហជាតប្បច្ច័យ។
[២៣០] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអញ្ញមញ្ញប្បច្ច័យ គឺខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃខន្ធ៣ ដោយអញ្ញមញ្ញប្បច្ច័យ ខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃខន្ធ៣ ក្នុងខណៈនៃបដិសន្ធិ ដោយអញ្ញមញ្ញប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ ដោយអញ្ញមញ្ញប្បច្ច័យ។
[២៣១] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអញ្ញមញ្ញប្បច្ច័យ គឺពួកខន្ធដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃវិតក្កៈ ដោយអញ្ញមញ្ញប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[២៣២] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអញ្ញមញ្ញប្បច្ច័យ គឺពួកខន្ធដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃវត្ថុ ក្នុងខណៈនៃបដិសន្ធិ ដោយអញ្ញមញ្ញប្បច្ច័យ។
[២៣៣] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយអញ្ញមញ្ញប្បច្ច័យ គឺខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃខន្ធ៣ផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ ដោយអញ្ញមញ្ញប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ផង វត្ថុផង ដោយអញ្ញមញ្ញប្បច្ច័យ។
[២៣៤] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយអញ្ញមញ្ញប្បច្ច័យ គឺពួកខន្ធដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃវិតក្កៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ ដោយអញ្ញមញ្ញប្បច្ច័យ។
[២៣៥] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយអញ្ញមញ្ញប្បច្ច័យ គឺខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃខន្ធ៣ផង វិតក្កៈផង ដោយអញ្ញមញ្ញប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ផង វិតក្កៈផង ដោយអញ្ញមញ្ញប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[២៣៦] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយអញ្ញមញ្ញប្បច្ច័យ គឺខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃខន្ធ៣ផង វិតក្កៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ ដោយអញ្ញមញ្ញប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ផង វិតក្កៈផង វត្ថុផង ដោយអញ្ញមញ្ញប្បច្ច័យ។
[២៣៧] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអញ្ញមញ្ញប្បច្ច័យ គឺខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃខន្ធ៣ ដោយអញ្ញមញ្ញប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ ដោយអញ្ញមញ្ញប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[២៣៨] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអញ្ញមញ្ញប្បច្ច័យ គឺវិតក្កៈ ជាបច្ច័យ នៃពួកខន្ធដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអញ្ញមញ្ញប្បច្ច័យ។បេ។ ក្នុងខណៈនៃបដិសន្ធិ…។
[២៣៩] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអញ្ញមញ្ញប្បច្ច័យ គឺពួកខន្ធដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃវិចារៈ ដោយអញ្ញមញ្ញប្បច្ច័យ ពួកខន្ធដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃវិចារៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ ដោយអញ្ញមញ្ញប្បច្ច័យ វិតក្កៈ ជាបច្ច័យនៃវត្ថុ ក្នុងខណៈនៃបដិសន្ធិ ដោយអញ្ញមញ្ញប្បច្ច័យ។
[២៤០] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយអញ្ញមញ្ញប្បច្ច័យ គឺវិតក្កៈ ជាបច្ច័យ នៃពួកខន្ធដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ ដោយអញ្ញមញ្ញប្បច្ច័យ។
[២៤១] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយអញ្ញមញ្ញប្បច្ច័យ គឺខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃខន្ធ៣ផង វិចារៈផង ដោយអញ្ញមញ្ញប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ផង វិចារៈផង ដោយអញ្ញមញ្ញប្បច្ច័យ ខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃខន្ធ៣ផង វិចារៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ ដោយអញ្ញមញ្ញប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ផង វិចារៈផង វត្ថុផង ដោយអញ្ញមញ្ញប្បច្ច័យ។
[២៤២] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអញ្ញមញ្ញប្បច្ច័យ គឺខន្ធ១ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃខន្ធ៣ ដោយអញ្ញមញ្ញប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ ដោយអញ្ញមញ្ញប្បច្ច័យ ខន្ធ១ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃខន្ធ៣ផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ ដោយអញ្ញមញ្ញប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ផង វត្ថុផង ដោយអញ្ញមញ្ញប្បច្ច័យ ពួកខន្ធ (ជាបច្ច័យ) នៃវត្ថុ វត្ថុជាបច្ច័យនៃពួកខន្ធវិចារៈ (ជាបច្ច័យ) វត្ថុ វត្ថុ (ជាបច្ច័យ) នៃវិចារៈ មហាភូត១ (ជាបច្ច័យ) នៃមហាភូត៣ ពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… មហាភូត១ របស់ពួកអសញ្ញសត្វ…។
[២៤៣] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអញ្ញមញ្ញប្បច្ច័យ គឺវត្ថុ ជាបច្ច័យនៃពួកខន្ធដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងខណៈនៃបដិសន្ធិ ដោយអញ្ញមញ្ញប្បច្ច័យ។
[២៤៤] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអញ្ញមញ្ញប្បច្ច័យ គឺវិចារៈ ជាបច្ច័យនៃពួកខន្ធដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអញ្ញមញ្ញប្បច្ច័យ វិចារៈ ជាបច្ច័យនៃពួកខន្ធដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ក្នុងខណៈនៃបដិសន្ធិ ដោយអញ្ញមញ្ញប្បច្ច័យ វត្ថុ ជាបច្ច័យនៃពួកខន្ធដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ក្នុងខណៈនៃបដិសន្ធិ ដោយអញ្ញមញ្ញប្បច្ច័យ វត្ថុ ជាបច្ច័យនៃវិតក្កៈ ក្នុងខណៈនៃបដិសន្ធិ ដោយអញ្ញមញ្ញប្បច្ច័យ។
[២៤៥] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយអញ្ញមញ្ញប្បច្ច័យ គឺវិចារៈ ជាបច្ច័យនៃពួកខន្ធដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ ដោយអញ្ញមញ្ញប្បច្ច័យ វត្ថុ ជាបច្ច័យនៃពួកខន្ធដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ក្នុងខណៈនៃបដិសន្ធិ ដោយអញ្ញមញ្ញប្បច្ច័យ។
[២៤៦] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយអញ្ញមញ្ញប្បច្ច័យ គឺវត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ក្នុងខណៈនៃបដិសន្ធិ ដោយអញ្ញមញ្ញប្បច្ច័យ។
[២៤៧] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអញ្ញមញ្ញប្បច្ច័យ គឺខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ២ ដោយអញ្ញមញ្ញប្បច្ច័យ។
[២៤៨] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអញ្ញមញ្ញប្បច្ច័យ គឺពួកខន្ធដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វត្ថុក្តី ជាបច្ច័យនៃវិតក្កៈ ក្នុងខណៈនៃបដិសន្ធិ ដោយអញ្ញមញ្ញប្បច្ច័យ។
[២៤៩] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយអញ្ញមញ្ញប្បច្ច័យ គឺខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ផង វិតក្កៈផង ក្នុងខណៈនៃបដិសន្ធិ ដោយអញ្ញមញ្ញប្បច្ច័យ ខន្ធ២ក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ២ផង វិតក្កៈផង ដោយអញ្ញមញ្ញប្បច្ច័យ។
[២៥០] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអញ្ញមញ្ញប្បច្ច័យ គឺវិតក្កៈក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងខណៈនៃបដិសន្ធិ ដោយអញ្ញមញ្ញប្បច្ច័យ។
[២៥១] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអញ្ញមញ្ញប្បច្ច័យ គឺខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យ នៃខន្ធ៣ ដោយអញ្ញមញ្ញប្បច្ច័យ ខន្ធ២ក្តី វិចារៈក្តី ជាបច្ច័យនៃខន្ធ២ ដោយអញ្ញមញ្ញប្បច្ច័យ ខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី វិចារៈក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ២ ដោយអញ្ញមញ្ញប្បច្ច័យ។
[២៥២] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអញ្ញមញ្ញប្បច្ច័យ គឺខន្ធទាំងឡាយដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃវត្ថុ ក្នុងខណៈនៃបដិសន្ធិ ដោយអញ្ញមញ្ញប្បច្ច័យ ខន្ធទាំងឡាយដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វត្ថុក្តី ជាបច្ច័យនៃវិចារៈ ក្នុងខណៈនៃបដិសន្ធិ ដោយអញ្ញមញ្ញប្បច្ច័យ។
[២៥៣] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយអញ្ញមញ្ញប្បច្ច័យ គឺខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃខន្ធ៣ផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ ដោយអញ្ញមញ្ញប្បច្ច័យ ខន្ធ២ក្តី វិចារៈក្តី ជាបច្ច័យនៃខន្ធ២ផង វត្ថុផង ដោយអញ្ញមញ្ញប្បច្ច័យ ខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ផង វិចារៈផង ក្នុងខណៈនៃបដិសន្ធិ ដោយអញ្ញមញ្ញប្បច្ច័យ ខន្ធ២ក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ២ផង វិចារៈផង ដោយអញ្ញមញ្ញប្បច្ច័យ។
[២៥៤] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអញ្ញមញ្ញប្បច្ច័យ គឺខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃខន្ធ៣ ដោយអញ្ញមញ្ញប្បច្ច័យ ខន្ធ២ក្តី វិតក្កៈក្តី ជាបច្ច័យ នៃខន្ធ២ ដោយអញ្ញមញ្ញប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[២៥៥] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអញ្ញមញ្ញប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃវត្ថុ ក្នុងខណៈនៃបដិសន្ធិ ដោយអញ្ញមញ្ញប្បច្ច័យ។
[២៥៦] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយអញ្ញមញ្ញប្បច្ច័យ គឺខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃខន្ធ៣ផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ ដោយអញ្ញមញ្ញប្បច្ច័យ ខន្ធ២ក្តី វិតក្កៈក្តី ជាបច្ច័យនៃខន្ធ២ផង វត្ថុផង ដោយអញ្ញមញ្ញប្បច្ច័យ។
[២៥៧] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអញ្ញមញ្ញប្បច្ច័យ គឺខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ក្នុងខណៈនៃបដិសន្ធិ ដោយអញ្ញមញ្ញប្បច្ច័យ ខន្ធ២ក្តី វិតក្កៈក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ២ ដោយអញ្ញមញ្ញប្បច្ច័យ។
[២៥៨] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយនិស្សយប្បច្ច័យ គឺខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ (ជាបច្ច័យ) នៃខន្ធ៣។ សេចក្តីបំប្រួញ។ មានបញ្ហាវារៈ៧។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយនិស្សយប្បច្ច័យ។ សេចក្តីបំប្រួញ។ មានបញ្ហាវារៈ៥។
[២៥៩] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយនិស្សយប្បច្ច័យ គឺខន្ធ១ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃខន្ធ៣ផង ពួកចិត្តសមុដ្ឋានរូបផង ដោយនិស្សយប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ផង ពួកចិត្តសមុដ្ឋានរូបផង ដោយនិស្សយប្បច្ច័យ វិចារៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយនិស្សយប្បច្ច័យ ខន្ធ១ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃខន្ធ៣ផង ពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយនិស្សយប្បច្ច័យ ខន្ធ២ (ជាបច្ច័យ) នៃខន្ធ២។ សេចក្តីបំប្រួញ។ មហាភូត១ របស់ពួកអសញ្ញសត្វ… ចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង ដោយនិស្សយប្បច្ច័យ។
[២៦០] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយនិស្សយប្បច្ច័យ គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយនិស្សយប្បច្ច័យ វត្ថុ ក្នុងខណៈនៃបដិសន្ធិ។
[២៦១] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយនិស្សយប្បច្ច័យ គឺវិចារៈ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយនិស្សយប្បច្ច័យ វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិតក្កៈផង ដោយនិស្សយប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។ សេចក្តីបំប្រួញ។
[២៦២] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយនិស្សយប្បច្ច័យ គឺវិចារៈ (ជាបច្ច័យ) នៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ពួកចិត្តសមុដ្ឋានរូបផង វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ដោយនិស្សយប្បច្ច័យ វិចារៈ ក្នុងខណៈនៃបដិសន្ធិ…។
[២៦៣] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយនិស្សយប្បច្ច័យ គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ដោយនិស្សយប្បច្ច័យ វត្ថុ ក្នុងខណៈនៃបដិសន្ធិ…។
[២៦៤] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយនិស្សយប្បច្ច័យ គឺខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយនិស្សយប្បច្ច័យ។ បវត្តិក្តី បដិសន្ធិក្តី បណ្ឌិតគប្បីសំដែង តទៅចុះ។
[២៦៥] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយនិស្សយប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វត្ថុក្តី (ជាបច្ច័យ) នៃវិតក្កៈ ក្នុងខណៈនៃបដិសន្ធិ…។
[២៦៦] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយនិស្សយប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី មហាភូតទាំងឡាយក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយនិស្សយប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[២៦៧] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយនិស្សយប្បច្ច័យ គឺខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ផង វិតក្កៈផង ដោយនិស្សយប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[២៦៨] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយនិស្សយប្បច្ច័យ គឺវិតក្កៈក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងខណៈនៃបដិសន្ធិ…។
[២៦៩] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយនិស្សយប្បច្ច័យ គឺខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី (ជាបច្ច័យ) នៃខន្ធ៣ ខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វត្ថុក្តី (ជាបច្ច័យ) នៃខន្ធ៣ ក្នុងខណៈនៃបដិសន្ធិ…។
[២៧០] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយនិស្សយប្បច្ច័យ គឺខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយនិស្សយប្បច្ច័យ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី មហាភូតទាំងឡាយក្តី (ជាបច្ច័យ) នៃពួកចិត្តសមុដ្ឋានរូប វិតក្កៈក្តី មហាភូតទាំងឡាយក្តី (ជាបច្ច័យ) នៃពួកចិត្តសមុដ្ឋានរូប ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វត្ថុក្តី ជាបច្ច័យនៃវិចារៈ ដោយនិស្សយប្បច្ច័យ បដិសន្ធិ មាន៤។ សេចក្តីបំប្រួញ។
[២៧១] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយនិស្សយប្បច្ច័យ គឺខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃខន្ធ៣ផង ពួកចិត្តសមុដ្ឋានរូបផង ដោយនិស្សយប្បច្ច័យ ខន្ធ២ក្តី វិចារៈក្តី ជាបច្ច័យនៃខន្ធ២ផង ពួកចិត្តសមុដ្ឋានរូបផង ដោយនិស្សយប្បច្ច័យ ខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វត្ថុក្តី (ជាបច្ច័យ) នៃខន្ធ៣ផង វិចារៈផង ខន្ធ២ក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ២ផង វិចារៈផង ដោយនិស្សយប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[២៧២] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី (ជាបច្ច័យ) នៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ… នៃធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ… នៃធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង… មានបញ្ហាវារៈ៣។
[២៧៣] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ… នៃធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយនិស្សយប្បច្ច័យ។ វារៈ២ បណ្ឌិតគប្បីឲ្យពិស្ដារចុះ។
[២៧៤] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺ(បុគ្គល) អាស្រ័យសទ្ធា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ហើយឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ញ៉ាំងឈាន ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ឲ្យកើតឡើង ញ៉ាំងវិបស្សនា ឲ្យកើតឡើង ញ៉ាំងមគ្គ។បេ។ ញ៉ាំងសមាបត្តិ ឲ្យកើតឡើង ដំឡើងមានះ ប្រកាន់ទិដ្ឋិ (បុគ្គល) អាស្រ័យសីល ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ… សុតៈ ចាគៈ បញ្ញា រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ… សេចក្តីប្រាថ្នា ហើយឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ញ៉ាំងឈាន ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ឲ្យកើតឡើង ញ៉ាំងវិបស្សនា ឲ្យកើតឡើង ញ៉ាំងមគ្គ… ញ៉ាំងសមាបត្តិ… សម្លាប់សត្វ បំបែកសង្ឃ សទ្ធា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ… សីលៈ សុតៈ ចាគៈ បញ្ញា រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ… សេចក្តីប្រាថ្នា ជាបច្ច័យនៃសទ្ធា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ សីលៈ សុតៈ ចាគៈ បញ្ញា រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ និងសេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។
[២៧៥] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺ (បុគ្គល) អាស្រ័យសទ្ធា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ហើយញ៉ាំងឈាន ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ឲ្យកើតឡើង ញ៉ាំងមគ្គ … ញ៉ាំងសមាបត្តិ … សីល ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ។ សេចក្តីបំប្រួញ។ (បុគ្គល) អាស្រ័យសេចក្តីប្រាថ្នា ហើយញ៉ាំងឈាន ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ឲ្យកើតឡើង ញ៉ាំងមគ្គ… ញ៉ាំងសមាបត្តិ… សទ្ធា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ… សេចក្តីប្រាថ្នា ជាបច្ច័យនៃសទ្ធា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ និងសីល សុតៈ ចាគៈ បញ្ញាផង វិតក្កៈផង ដោយឧបនិស្សយប្បច្ច័យ។
[២៧៦] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺ (បុគ្គល) អាស្រ័យសទ្ធា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ហើយញ៉ាំងឈាន ដែលមិនមានវិតក្កៈ មិនមានវិចារៈ ឲ្យកើតឡើង ញ៉ាំងមគ្គ… ញ៉ាំងអភិញ្ញា… ញ៉ាំងសមាបត្តិ ឲ្យកើតឡើង សីល ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ… អាស្រ័យសេចក្តីប្រាថ្នា ហើយញ៉ាំងឈាន ដែលមិនមានវិតក្កៈ មិនមានវិចារៈ ឲ្យកើតឡើង ញ៉ាំងមគ្គ… ញ៉ាំងអភិញ្ញា… ញ៉ាំងសមាបត្តិ ឲ្យកើតឡើង សទ្ធា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ។ សេចក្តីបំប្រួញ។ សេចក្តីប្រាថ្នា ជាបច្ច័យនៃសទ្ធា ដែលមិនមានវិតក្កៈ មិនមានវិចារៈ និងសីល សុតៈ ចាគៈ បញ្ញាផង វិចារៈ កាយិកសុខ និងកាយិកទុក្ខផង ដោយឧបនិស្សយប្បច្ច័យ។
[២៧៧] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺសទ្ធា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ… សេចក្តីប្រាថ្នា ជាបច្ច័យនៃសទ្ធា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ និងសីល សុតៈ ចាគៈ បញ្ញាផង វិចារៈផង ដោយឧបនិស្សយប្បច្ច័យ។
[២៧៨] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺសទ្ធា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ… សេចក្តីប្រាថ្នា ជាបច្ច័យនៃសទ្ធា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ និងសេចក្តីប្រាថ្នាផង វិតក្កៈផង ដោយឧបនិស្សយប្បច្ច័យ។
[២៧៩] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺ (បុគ្គល) អាស្រ័យសទ្ធា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ហើយញ៉ាំងឈាន ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ឲ្យកើតឡើង ញ៉ាំងមគ្គ… ញ៉ាំងសមាបត្តិ ឲ្យកើតឡើង អាស្រ័យសីល ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ… សុតៈ ចាគៈ បញ្ញា… អាស្រ័យវិតក្កៈ ហើយញ៉ាំងឈាន ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ឲ្យកើតឡើង ញ៉ាំងមគ្គ… ញ៉ាំងសមាបត្តិ ឲ្យកើតឡើង សទ្ធា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ… សីលៈ សុតៈ ចាគៈ បញ្ញា… វិតក្កៈក្តី ជាបច្ច័យនៃសទ្ធា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ និងសីលៈ សុតៈ ចាគៈ បញ្ញាផង វិតក្កៈផង ដោយឧបនិស្សយប្បច្ច័យ។
[២៨០] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺ (បុគ្គល) អាស្រ័យសទ្ធា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ហើយឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ញ៉ាំងឈាន ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ឲ្យកើតឡើង ញ៉ាំងវិបស្សនា… ញ៉ាំងមគ្គ… ញ៉ាំងសមាបត្តិ ឲ្យកើតឡើង ដំឡើងមានះ ប្រកាន់ទិដ្ឋិ អាស្រ័យសីល ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ… សុតៈ ចាគៈ បញ្ញា… អាស្រ័យវិតក្កៈ ហើយឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ញ៉ាំងឈាន ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ឲ្យកើតឡើង ញ៉ាំងវិបស្សនា ឲ្យកើតឡើង ញ៉ាំងមគ្គឲ្យកើតឡើង ញ៉ាំងសមាបត្តិ ឲ្យកើតឡើង សម្លាប់សត្វ បំបែកសង្ឃ សទ្ធា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ… សីលៈ សុតៈ ចាគៈ បញ្ញា… វិតក្កៈក្តី ជាបច្ច័យនៃសទ្ធា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ និងសេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។
[២៨១] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺ (បុគ្គល) អាស្រ័យសទ្ធា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ញ៉ាំងឈាន ដែលមិនមានវិតក្កៈ មិនមានវិចារៈ ឲ្យកើតឡើង ញ៉ាំងមគ្គ… ញ៉ាំងអភិញ្ញា… ញ៉ាំងសមាបត្តិ ឲ្យកើតឡើង (អាស្រ័យ) សីល ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ… សុតៈ ចាគៈ បញ្ញា… អាស្រ័យវិតក្កៈ ហើយញ៉ាំងឈាន ដែលមិនមានវិតក្កៈ មិនមានវិចារៈ ឲ្យកើតឡើង ញ៉ាំងមគ្គ… ញ៉ាំងអភិញ្ញា… ញ៉ាំងសមាបត្តិ ឲ្យកើតឡើង សទ្ធា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ… សីលៈ សុតៈ ចាគៈ បញ្ហា… វិតក្កៈក្តី ជាបច្ច័យនៃសទ្ធា ដែលមិនមានវិតក្កៈ មិនមានវិចារៈ និងសីលៈ សុតៈ ចាគៈ បញ្ញាផង វិចារៈ កាយិកសុខ និងកាយិកទុក្ខផង ដោយឧបនិស្សយប្បច្ច័យ។
[២៨២] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺសទ្ធា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ… សីលៈ សុតៈ ចាគៈ បញ្ញា… វិតក្កៈក្តី ជាបច្ច័យនៃសទ្ធា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ និងសីលៈ សុតៈ ចាគៈ បញ្ញាផង វិចារៈផង ដោយឧបនិស្សយប្បច្ច័យ។
[២៨៣] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺសទ្ធា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ… សីល សុតៈ ចាគៈ បញ្ញា… វិតក្កៈក្តី ជាបច្ច័យនៃសទ្ធា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ និងសេចក្តីប្រាថ្នាផង វិតក្កៈផង ដោយឧបនិស្សយប្បច្ច័យ។
[២៨៤] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺ (បុគ្គល) អាស្រ័យសទ្ធា ដែលមិនមានវិតក្កៈ មិនមានវិចារៈ ហើយញ៉ាំងឈាន ដែលមិនមានវិតក្កៈ មិនមានវិចារៈ ឲ្យកើតឡើង ញ៉ាំងមគ្គ… ញ៉ាំងអភិញ្ញា… ញ៉ាំងសមាបត្តិ ឲ្យកើតឡើង អាស្រ័យសីល ដែលមិនមានវិតក្កៈ មិនមានវិចារៈ… សុតៈ ចាគៈ បញ្ញា វិចារៈ កាយិកសុខ កាយិកទុក្ខ រដូវ ភោជន… អាស្រ័យសេនាសនៈ ហើយញ៉ាំងឈាន ដែលមិនមានវិតក្កៈ មិនមានវិចារៈ ឲ្យកើតឡើង ញ៉ាំងមគ្គ… ញ៉ាំងអភិញ្ញា… ញ៉ាំងសមាបត្តិ ឲ្យកើតឡើង សទ្ធា ដែលមិនមានវិតក្កៈ មិនមានវិចារៈ… សីលៈ សុតៈ ចាគៈ បញ្ញា វិចារៈ កាយិកសុខ កាយិកទុក្ខ រដូវ ភោជន… សេនាសនៈ ជាបច្ច័យនៃសទ្ធា ដែលមិនមានវិតក្កៈ មិនមានវិចារៈ និងសីលៈ សុតៈ ចាគៈ បញ្ញា វិចារៈ កាយិកសុខ កាយិកទុក្ខ ដោយឧបនិស្សយប្បច្ច័យ។
[២៨៥] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺ (បុគ្គល) អាស្រ័យសទ្ធា ដែលមិនមានវិតក្កៈ មិនមានវិចារៈ ហើយឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ញ៉ាំងឈាន ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ឲ្យកើតឡើង ញ៉ាំងវិបស្សនា… ញ៉ាំងមគ្គ… ញ៉ាំងសមាបត្តិ ឲ្យកើតឡើង ដំឡើងមានះ ប្រកាន់ទិដ្ឋិ (អាស្រ័យ) សីល ដែលមិនមានវិតក្កៈ មិនមានវិចារៈ… សុតៈ ចាគៈ បញ្ញា វិចារៈ កាយិកសុខ កាយិកទុក្ខ រដូវ ភោជន… អាស្រ័យសេនាសនៈ ហើយឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ញ៉ាំងឈាន ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ឲ្យកើតឡើង ញ៉ាំងវិបស្សនា… ញ៉ាំងមគ្គ… ញ៉ាំងសមាបត្តិ ឲ្យកើតឡើង សម្លាប់សត្វ បំបែកសង្ឃ សទ្ធា ដែលមិនមានវិតក្កៈ មិនមានវិចារៈ។ សេចក្តីបំប្រួញ។ សេនាសនៈ ជាបច្ច័យនៃសទ្ធា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ និងសីល។បេ។ សេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។
[២៨៦] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺ (បុគ្គល) អាស្រ័យសទ្ធា ដែលមិនមានវិតក្កៈ មិនមានវិចារៈ ហើយញ៉ាំងឈាន ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ឲ្យកើតឡើង ញ៉ាំងវិបស្សនា… ញ៉ាំងមគ្គ… ញ៉ាំងសមាបត្តិ ឲ្យកើតឡើង (អាស្រ័យ) សីល ដែលមិនមានវិតក្កៈ មិនមានវិចារៈ… អាស្រ័យសេនាសនៈ ហើយញ៉ាំងឈាន ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ឲ្យកើតឡើង ញ៉ាំងវិបស្សនា… ញ៉ាំងមគ្គ… ញ៉ាំងសមាបត្តិ ឲ្យកើតឡើង សទ្ធា ដែលមិនមានវិតក្កៈ មិនមានវិចារៈ… សេនាសនៈ ជាបច្ច័យនៃសទ្ធា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ និងសីលៈ សុតៈ ចាគៈ បញ្ញាផង វិតក្កៈផង ដោយឧបនិស្សយប្បច្ច័យ។
[២៨៧] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺសទ្ធា ដែលមិនមានវិតក្កៈ មិនមានវិចារៈ… សេនាសនៈ ជាបច្ច័យនៃសទ្ធា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ និងសីលៈ សុតៈ ចាគៈ បញ្ញាផង វិចារៈផង ដោយឧបនិស្សយប្បច្ច័យ។
[២៨៨] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺសទ្ធា ដែលមិនមានវិតក្កៈ មិនមានវិចារៈ… សេនាសនៈ ជាបច្ច័យនៃសទ្ធា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ នៃសីល និងសេចក្តីប្រាថ្នាផង វិតក្កៈផង ដោយឧបនិស្សយប្បច្ច័យ។
[២៨៩] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺសទ្ធា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ… សីលៈ សុតៈ ចាគៈ បញ្ញា… វិចារៈក្តី ជាបច្ច័យនៃសទ្ធា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ… នៃបញ្ញា ដោយឧបនិស្សយប្បច្ច័យ។
[២៩០] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺសទ្ធា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ… សីលៈ សុតៈ ចាគៈ បញ្ញា… វិចារៈក្តី ជាបច្ច័យនៃសទ្ធា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ និងសីលៈ សុតៈ ចាគៈ បញ្ញាផង វិតក្កៈផង ដោយឧបនិស្សយប្បច្ច័យ។
[២៩១] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺសទ្ធា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ… សីលៈ សុតៈ ចាគៈ បញ្ញា… វិចារៈក្តី ជាបច្ច័យនៃសទ្ធា ដែលមិនមានវិតក្កៈ មិនមានវិចារៈ និងសីលៈ សុតៈ ចាគៈ បញ្ញាផង វិចារៈ កាយិកសុខ កាយិកទុក្ខផង ដោយឧបនិស្សយប្បច្ច័យ។
[២៩២] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺសទ្ធា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ… សីលៈ សុតៈ ចាគៈ បញ្ញា… វិចារៈក្តី ជាបច្ច័យនៃសទ្ធា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ និងសីលៈ សុតៈ ចាគៈ បញ្ញាផង វិចារៈផង ដោយឧបនិស្សយប្បច្ច័យ។
[២៩៣] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺសទ្ធាដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ… សីលៈ សុតៈ ចាគៈ បញ្ញា… វិចារៈក្តី ជាបច្ច័យនៃសទ្ធា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ និងសីលៈ សុតៈ ចាគៈ បញ្ញា រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ សេចក្តីប្រាថ្នាផង វិតក្កៈផង ដោយឧបនិស្សយប្បច្ច័យ។
[២៩៤] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺសទ្ធា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ… សីលៈ សុតៈ ចាគៈ បញ្ញា រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ សេចក្តីប្រាថ្នា… វិតក្កៈក្តី ជាបច្ច័យនៃសទ្ធា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ និងសីល។បេ។ សេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។
[២៩៥] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺសទ្ធា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ… សីលៈ។បេ។ សេចក្តីប្រាថ្នា… វិតក្កៈក្តី ជាបច្ច័យនៃសទ្ធា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ និងសីលៈ សុតៈ ចាគៈ បញ្ញាផង វិតក្កៈផង ដោយឧបនិស្សយប្បច្ច័យ។
[២៩៦] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺសទ្ធា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ… សីលៈ សុតៈ ចាគៈ បញ្ញា។បេ។ សេចក្តីប្រាថ្នា… វិតក្កៈក្តី ជាបច្ច័យនៃសទ្ធា ដែលមិនមានវិតក្កៈ មិនមានវិចារៈ និងសីលៈ សុតៈ ចាគៈ បញ្ញាផង វិតក្កៈ កាយិកសុខ និងកាយិកទុក្ខផង ដោយឧបនិស្សយប្បច្ច័យ។
[២៩៧] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺសទ្ធា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ… សីលៈ សុតៈ ចាគៈ បញ្ញា។បេ។ សេចក្តីប្រាថ្នា… វិតក្កៈក្តី ជាបច្ច័យនៃសទ្ធា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ និងសីលៈ សុតៈ ចាគៈ បញ្ញាផង វិចារៈផង ដោយឧបនិស្សយប្បច្ច័យ។
[២៩៨] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺសទ្ធា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ… សីលៈ សុតៈ ចាគៈ បញ្ញា រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ សេចក្តីប្រាថ្នា… វិតក្កៈក្តី ជាបច្ច័យនៃសទ្ធា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ។បេ។ នៃសេចក្តីប្រាថ្នាផង វិតក្កៈផង ដោយឧបនិស្សយប្បច្ច័យ។
[២៩៩] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺ (បុគ្គល) ឃើញរូប ដោយទិព្វចក្ខុ ឮសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។ ឯវត្ថុបុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង ដោយបុរេជាតប្បច្ច័យ។
[៣០០] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺ (បុគ្គល) ឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន។បេ។ (បុគ្គល) ឃើញច្បាស់នូវផោដ្ឋព្វៈទាំងឡាយ… នូវវត្ថុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ហើយត្រេកអរ រីករាយ រាគៈ ប្រារព្ធ នូវវត្ថុនោះ ទើបកើតឡើង ទោមនស្សក៏កើតឡើង។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយបុរេជាតប្បច្ច័យ។
[៣០១] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺ (បុគ្គល) ឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ហើយត្រេកអរ រីករាយ វិតក្កៈ ប្រារព្ធនូវចក្ខុនោះ ទើបកើតឡើង។ សេចក្តីបំប្រួញ។ (បុគ្គល) ឃើញច្បាស់នូវវត្ថុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ហើយត្រេកអរ រីករាយ វិតក្កៈ ប្រារព្ធនូវវត្ថុនោះ ទើបកើតឡើង។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិតក្កៈផង ដោយបុរេជាតប្បច្ច័យ។
[៣០២] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយបុរេជាតប្បច្ច័យ បានដល់វត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ដោយបុរេជាតប្បច្ច័យ។
[៣០៣] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺ (បុគ្គល) ឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ហើយត្រេកអរ រីករាយ ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ប្រារព្ធនូវចក្ខុនោះ ទើបកើតឡើង (បុគ្គល) ឃើញច្បាស់នូវសោតៈ… ឃានៈ ជិវ្ហា កាយ ពួករូប ពួកសំឡេង ពួកក្លិន ពួករស ពួកផោដ្ឋព្វៈ… នូវវត្ថុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ហើយត្រេកអរ រីករាយ ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ប្រារព្ធនូវសោតៈ (ជាដើម) នោះ ទើបកើតឡើង។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ដោយបុរេជាតប្បច្ច័យ។
[៣០៤] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
[៣០៥] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
[៣០៦] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺខន្ធទាំងឡាយដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
[៣០៧] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
[៣០៨] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
[៣០៩] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអាសេវនប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអាសេវនប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃគោត្រភូ អនុលោម (ជាបច្ច័យ) នៃវោទានៈ គោត្រភូ (ជាបច្ច័យ) នៃមគ្គ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ វោទានៈ ជាបច្ច័យនៃមគ្គ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអាសេវនប្បច្ច័យ។
[៣១០] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអាសេវនប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃវិតក្កៈក្រោយៗ ដោយអាសេវនប្បច្ច័យ បរិកម្មនៃឈាន ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃឈាន ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអាសេវនប្បច្ច័យ គោត្រភូ ជាបច្ច័យនៃមគ្គ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអាសេវនប្បច្ច័យ វោទានៈ ជាបច្ច័យនៃមគ្គ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអាសេវនប្បច្ច័យ។
[៣១១] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអាសេវនប្បច្ច័យ បរិកម្មនៃទុតិយជ្ឈាន ជាបច្ច័យនៃវិចារៈ ក្នុងទុតិយជ្ឈាន ដោយអាសេវនប្បច្ច័យ បរិកម្មនៃតតិយជ្ឈាន (ជាបច្ច័យ) នៃតតិយជ្ឈាន បរិកម្មនៃចតុត្ថជ្ឈាន (ជាបច្ច័យ) នៃចតុត្ថជ្ឈាន បរិកម្មនៃអាកាសានញ្ចាយតនៈ (ជាបច្ច័យ) នៃអាកាសានញ្ចាយតនៈ បរិកម្មនៃវិញ្ញាណញ្ចាយតនៈ (ជាបច្ច័យ) នៃវិញ្ញាណញ្ចាយតនៈ បរិកម្មនៃអាកិញ្ចញ្ញាយតនៈ (ជាបច្ច័យ) នៃអាកិញ្ចញ្ញាយតនៈ បរិកម្មនៃនេវសញ្ញានាសញ្ញាយតនៈ (ជាបច្ច័យ) នៃនេវសញ្ញានាសញ្ញាយតនៈ បរិកម្មនៃទិព្វចក្ខុ (ជាបច្ច័យ) នៃទិព្វចក្ខុ បរិកម្មនៃទិព្វសោតធាតុ (ជាបច្ច័យ) នៃទិព្វសោតធាតុ នៃឥទ្ធិវិធញ្ញាណ។បេ។ នៃចេតោបរិយញ្ញាណ។បេ។ បរិកម្មនៃបុព្វេនិវាសានុស្សតិញ្ញាណ (ជាបច្ច័យ) នៃបុព្វេនិវាសានុស្សតិញ្ញាណ។បេ។ នៃយថាកម្មុបគញ្ញាណ។បេ។ បរិកម្មនៃអនាគតំសញ្ញាណ។បេ។ គោត្រភូ (ជាបច្ច័យ) នៃមគ្គ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង វោទានៈ ជាបច្ច័យនៃមគ្គ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង ដោយអាសេវនប្បច្ច័យ។
[៣១២] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយអាសេវនប្បច្ច័យ គឺបរិកម្មនៃឈាន ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃឈាន ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ដោយអាសេវនប្បច្ច័យ គោត្រភូ (ជាបច្ច័យ) នៃមគ្គ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង វោទានៈ ជាបច្ច័យនៃមគ្គ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ដោយអាសេវនប្បច្ច័យ។
[៣១៣] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយអាសេវនប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ដោយអាសេវនប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃគោត្រភូផង វិតក្កៈផង អនុលោម (ជាបច្ច័យ) នៃវោទានៈផង វិតក្កៈផង គោត្រភូ (ជាបច្ច័យ) នៃមគ្គ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង វោទានៈ ជាបច្ច័យ នៃមគ្គដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ដោយអាសេវនប្បច្ច័យ។
[៣១៤] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអាសេវនប្បច្ច័យ គឺវិតក្កៈមុនៗ ជាបច្ច័យនៃវិតក្កៈក្រោយៗ ដោយអាសេវនប្បច្ច័យ ខន្ធទាំងឡាយមុនៗ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអាសេវនប្បច្ច័យ។
[៣១៥] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអាសេវនប្បច្ច័យ គឺវិតក្កៈមុនៗ ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអាសេវនប្បច្ច័យ។
[៣១៦] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអាសេវនប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃវិចារៈក្រោយៗ ដោយអាសេវនប្បច្ច័យ។
[៣១៧] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយអាសេវនប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ដោយអាសេវនប្បច្ច័យ។
[៣១៨] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយអាសេវនប្បច្ច័យ គឺវិតក្កៈមុនៗ ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ដោយអាសេវនប្បច្ច័យ។
[៣១៩] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអាសេវនប្បច្ច័យ គឺវិចារៈមុនៗ ជាបច្ច័យនៃវិចារៈក្រោយៗ ដោយអាសេវនប្បច្ច័យ ខន្ធទាំងឡាយមុនៗ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអាសេវនប្បច្ច័យ។
[៣២០] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអាសេវនប្បច្ច័យ គឺវិចារៈមុនៗ ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអាសេវនប្បច្ច័យ។
[៣២១] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយអាសេវនប្បច្ច័យ គឺវិចារៈមុនៗ ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ដោយអាសេវនប្បច្ច័យ។
[៣២២] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអាសេវនប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអាសេវនប្បច្ច័យ។
[៣២៣] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអាសេវនប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃវិចារៈក្រោយៗ ដោយអាសេវនប្បច្ច័យ។
[៣២៤] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយអាសេវនប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ដោយអាសេវនប្បច្ច័យ។
[៣២៥] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអាសេវនប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអាសេវនប្បច្ច័យ អនុលោមក្តី វិតក្កៈក្តី (ជាបច្ច័យ) នៃគោត្រភូ អនុលោមក្តី វិតក្កៈក្តី (ជាបច្ច័យ) នៃវោទានៈ គោត្រភូក្តី វិតក្កៈក្តី (ជាបច្ច័យ) នៃមគ្គ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ វោទានៈក្តី វិតក្កៈក្តី ជាបច្ច័យនៃមគ្គ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអាសេវនប្បច្ច័យ។
[៣២៦] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអាសេវនប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃវិតក្កៈក្រោយៗ ដោយអាសេវនប្បច្ច័យ បរិកម្មនៃឈាន ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃឈាន ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអាសេវនប្បច្ច័យ គោត្រភូក្តី វិតក្កៈក្តី (ជាបច្ច័យ) នៃមគ្គ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ វោទានៈក្តី វិតក្កៈក្តី ជាបច្ច័យនៃមគ្គ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអាសេវនប្បច្ច័យ។
[៣២៧] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអាសេវនប្បច្ច័យ គឺបរិកម្មនៃទុតិយជ្ឈានក្តី វិតក្កៈក្តី ជាបច្ច័យនៃវិចារៈ ក្នុងទុតិយជ្ឈាន ដោយអាសេវនប្បច្ច័យ បរិកម្មនៃនេវសញ្ញានាសញ្ញាយតនៈក្តី វិតក្កៈក្តី… បរិកម្មនៃទិព្វចក្ខុក្តី វិតក្កៈក្តី… បរិកម្មនៃអនាគតំសញ្ញាណក្តី វិតក្កៈក្តី ជាបច្ច័យនៃអនាគតំសញ្ញាណ ដោយអាសេវនប្បច្ច័យ គោត្រភូក្តី វិតក្កៈក្តី ជាបច្ច័យនៃមគ្គដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង ដោយអាសេវនប្បច្ច័យ វោទានៈក្តី វិតក្កៈក្តី ជាបច្ច័យនៃមគ្គ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង ដោយអាសេវនប្បច្ច័យ។
[៣២៨] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយអាសេវនប្បច្ច័យ គឺបរិកម្មនៃឈាន ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិតក្កៈក្តី (ជាបច្ច័យ) នៃឈានដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង គោត្រភូក្តី វិតក្កៈក្តី (ជាបច្ច័យ) នៃមគ្គដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង វោទានៈក្តី វិតក្កៈក្តី ជាបច្ច័យនៃមគ្គ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ដោយអាសេវនប្បច្ច័យ។
[៣២៩] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយអាសេវនប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ដោយអាសេវនប្បច្ច័យ អនុលោមក្តី វិតក្កៈក្តី (ជាបច្ច័យ) នៃគោត្រភូផង វិតក្កៈផង អនុលោមក្តី វិតក្កៈក្តី (ជាបច្ច័យ) នៃវោទានៈផង វិតក្កៈផង គោត្រភូក្តី វិតក្កៈក្តី (ជាបច្ច័យ) នៃមគ្គ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង វោទានៈក្តី វិតក្កៈក្តី ជាបច្ច័យ នៃមគ្គ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ដោយអាសេវនប្បច្ច័យ។
[៣៣០] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ ចេតនា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ក្នុងខណៈនៃបដិសន្ធិ ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃពួកវិបាកក្ខន្ធ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយកម្មប្បច្ច័យ។
[៣៣១] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃវិតក្កៈ ដោយកម្មប្បច្ច័យ ចេតនា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃវិតក្កៈ ក្នុងខណៈនៃបដិសន្ធិ ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃវិតក្កៈ ដែលជាវិបាក ដោយកម្មប្បច្ច័យ។
[៣៣២] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយកម្មប្បច្ច័យ ចេតនា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃពួកកដត្តារូប ក្នុងខណៈនៃបដិសន្ធិ ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃពួកវិបាកក្ខន្ធ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។
[៣៣៣] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ ចេតនា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃពួកវិបាកក្ខន្ធ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។
[៣៣៤] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃវិតក្កៈផង ពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ ចេតនា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃវិតក្កៈផង ពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃវិតក្កៈ ដែលជាវិបាកផង ពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។
[៣៣៥] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង វិតក្កៈផង ដោយកម្មប្បច្ច័យ ចេតនា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង វិតក្កៈផង ក្នុងខណៈនៃបដិសន្ធិ ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃពួកវិបាកក្ខន្ធ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ដោយកម្មប្បច្ច័យ។
[៣៣៦] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង វិតក្កៈផង ពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ ចេតនា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង វិតក្កៈផង ពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃពួកវិបាកក្ខន្ធ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ពួកកដត្ដារូបផង ដោយកម្មប្បច្ច័យ។
[៣៣៧] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ ឯនានាខណិកៈ គឺចេតនា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃពួកវិបាកក្ខន្ធ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយកម្មប្បច្ច័យ។
[៣៣៨] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃវិចារៈផង ពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ ចេតនា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃវិបាកផង វិចារៈផង ពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃវិបាកផង វិចារៈផង ពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។
[៣៣៩] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង វិចារៈផង ពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ ចេតនា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង វិចារៈផង ពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃពួកវិបាកក្ខន្ធ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។
[៣៤០] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ ចេតនា ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃពួកវិបាកក្ខន្ធ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។
[៣៤១] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយវិបាកប្បច្ច័យ គឺវិបាកក្ខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃខន្ធ៣ ដោយវិបាកប្បច្ច័យ ខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃខន្ធ៣ ក្នុងខណៈនៃបដិសន្ធិ ដោយវិបាកប្បច្ច័យ។
[៣៤២] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយវិបាកប្បច្ច័យ គឺវិបាកក្ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃវិតក្កៈ ដោយវិបាកប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ បញ្ហា៧ ដែលមានធម៌ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាមូល (ចប់) បរិបូណ៌។
[៣៤៣] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយវិបាកប្បច្ច័យ គឺវិបាកក្ខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃខន្ធ៣ ដោយវិបាកប្បច្ច័យ ខន្ធ២… វិបាកក្ខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ក្នុងខណៈនៃបដិសន្ធិ…។ បញ្ហា៥ ដែលមានធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈជាមូល បណ្ឌិតគប្បីធ្វើចុះ។ បណ្ឌិតគប្បីកំណត់ថា ជាវិបាក។
[៣៤៤] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយវិបាកប្បច្ច័យ គឺវិបាកក្ខន្ធ១ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃខន្ធ៣ផង ពួកចិត្តសមុដ្ឋានរូបផង ដោយវិបាកប្បច្ច័យ ខន្ធ២។បេ។ វិចារៈ ជាវិបាក ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិបាកប្បច្ច័យ ខន្ធទាំងឡាយ ជាបច្ច័យនៃវត្ថុ ក្នុងខណៈនៃបដិសន្ធិ ដោយវិបាកប្បច្ច័យ វិចារៈ ជាបច្ច័យនៃវត្ថុ ដោយវិបាកប្បច្ច័យ។
[៣៤៥] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយវិបាកប្បច្ច័យ គឺវិចារៈ ជាវិបាក ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយវិបាកប្បច្ច័យ វិចារៈ ជាវិបាក ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ក្នុងខណៈនៃបដិសន្ធិ ដោយវិបាកប្បច្ច័យ។
[៣៤៦] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយវិបាកប្បច្ច័យ គឺវិចារៈ ជាវិបាក ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ពួកចិត្តសមុដ្ឋានរូបផង ដោយវិបាកប្បច្ច័យ វិចារៈ ជាវិបាក ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយវិបាកប្បច្ច័យ។
[៣៤៧] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយវិបាកប្បច្ច័យ គឺវិបាកក្ខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃខន្ធ៣ ដោយវិបាកប្បច្ច័យ ខន្ធ២… ក្នុងខណៈនៃបដិសន្ធិ…។
[៣៤៨] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយវិបាកប្បច្ច័យ គឺវិបាកក្ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិបាកប្បច្ច័យ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃពួកកដត្តារូប ក្នុងខណៈនៃបដិសន្ធិ ដោយវិបាកប្បច្ច័យ។
[៣៤៩] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយវិបាកប្បច្ច័យ គឺវិបាកក្ខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃខន្ធ៣ផង ពួកចិត្តសមុដ្ឋានរូបផង ដោយវិបាកប្បច្ច័យ វិបាកក្ខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃខន្ធ៣ផង ពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយវិបាកប្បច្ច័យ។
[៣៥០] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយវិបាកប្បច្ច័យ គឺវិបាកក្ខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃខន្ធ៣ ដោយវិបាកប្បច្ច័យ ខន្ធ២… ក្នុងខណៈនៃបដិសន្ធិ…។
[៣៥១] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយវិបាកប្បច្ច័យ គឺវិបាកក្ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិបាកប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៣៥២] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយវិបាកប្បច្ច័យ គឺវិបាកក្ខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃខន្ធ៣ផង ពួកចិត្តសមុដ្ឋានរូបផង ដោយវិបាកប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៣៥៣] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអាហារប្បច្ច័យ គឺពួកអាហារ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអាហារប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៣៥៤] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអាហារប្បច្ច័យ គឺពួកអាហារ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃវិតក្កៈ ដោយអាហារប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ បញ្ហា៧ ដែលមានធម៌ ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈជាមូល បណ្ឌិតគប្បីចែកដោយហេតុនេះចុះ។
[៣៥៥] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអាហារប្បច្ច័យ គឺពួកអាហារ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអាហារប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៣៥៦] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអាហារប្បច្ច័យ គឺពួកអាហារ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃវិចារៈផង ពួកចិត្តសមុដ្ឋានរូបផង ដោយអាហារប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៣៥៧] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយអាហារប្បច្ច័យ គឺពួកអាហារ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង វិចារៈផង ពួកចិត្តសមុដ្ឋានរូបផង ដោយអាហារប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៣៥៨] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអាហារប្បច្ច័យ គឺពួកអាហារ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយអាហារប្បច្ច័យ កពឡិង្ការាហារ ជាបច្ច័យនៃកាយនេះ ក្នុងខណៈនៃបដិសន្ធិ ដោយអាហារប្បច្ច័យ។
[៣៥៩] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយឥន្ទ្រិយប្បច្ច័យ គឺពួកឥន្ទ្រិយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយឥន្ទ្រិយប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៣៦០] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយឥន្ទ្រិយប្បច្ច័យ គឺពួកឥន្ទ្រិយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃវិតក្កៈ ដោយឥន្ទ្រិយប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ បញ្ហា៧ ដែលមានធម៌ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈជាមូល បណ្ឌិតគប្បីចែកដោយហេតុនេះចុះ។
[៣៦១] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយឥន្ទ្រិយប្បច្ច័យ គឺពួកឥន្ទ្រិយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយឥន្ទ្រិយប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៣៦២] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយឥន្ទ្រិយប្បច្ច័យ គឺពួកឥន្ទ្រិយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃវិចារៈផង ពួកចិត្តសមុដ្ឋានរូបផង ដោយឥន្ទ្រិយប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៣៦៣] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយឥន្ទ្រិយប្បច្ច័យ គឺពួកឥន្ទ្រិយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង វិចារៈផង ពួកចិត្តសមុដ្ឋានរូបផង ដោយឥន្ទ្រិយប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៣៦៤] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយឥន្ទ្រិយប្បច្ច័យ គឺពួកឥន្ទ្រិយ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយឥន្ទ្រិយប្បច្ច័យ ចក្ខុន្ទ្រិយ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ក្នុងខណៈនៃបដិសន្ធិ កាយិន្ទ្រិយ ជាបច្ច័យនៃកាយវិញ្ញាណ ដោយឥន្ទ្រិយប្បច្ច័យ រូបជីវិតិន្ទ្រិយ ជាបច្ច័យនៃពួកកដត្តារូប ដោយឥន្ទ្រិយប្បច្ច័យ។
[៣៦៥] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយឈានប្បច្ច័យ គឺអង្គឈានទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយឈានប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ បញ្ហា៧ ដែលមានធម៌ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈជាមូល បណ្ឌិតគប្បីចែកដោយហេតុនេះចុះ។
[៣៦៦] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយឈានប្បច្ច័យ គឺអង្គឈានទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយឈានប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ បញ្ហា៥ ដែលមានធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈជាមូល បណ្ឌិតគប្បីចែកដោយហេតុនេះចុះ។
[៣៦៧] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយឈានប្បច្ច័យ គឺអង្គឈានទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយឈានប្បច្ច័យ វិចារៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយឈានប្បច្ច័យ វិចារៈ ជាបច្ច័យនៃពួកកដត្តារូប ក្នុងខណៈនៃបដិសន្ធិ ដោយឈានប្បច្ច័យ វិចារៈ ជាបច្ច័យនៃវត្ថុ ដោយឈានប្បច្ច័យ។
[៣៦៨] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយឈានប្បច្ច័យ គឺវិចារៈ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយឈានប្បច្ច័យ វិចារៈ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ក្នុងខណៈនៃបដិសន្ធិ ដោយឈានប្បច្ច័យ។
[៣៦៩] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយឈានប្បច្ច័យ គឺវិចារៈ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ពួកចិត្តសមុដ្ឋានរូបផង ដោយឈានប្បច្ច័យ វិចារៈ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយឈានប្បច្ច័យ។
[៣៧០] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយឈានប្បច្ច័យ គឺអង្គឈានទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយឈានប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៣៧១] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយឈានប្បច្ច័យ គឺអង្គឈានទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយឈានប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៣៧២] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយឈានប្បច្ច័យ គឺអង្គឈានទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយឈានប្បច្ច័យ គឺអង្គឈានទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយឈានប្បច្ច័យ។
[៣៧៣] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយឈានប្បច្ច័យ គឺអង្គឈានទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយឈានប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។
[៣៧៤] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយឈានប្បច្ច័យ គឺអង្គឈានទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយឈានប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៣៧៥] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយឈានប្បច្ច័យ គឺអង្គឈានទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយឈានប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៣៧៦] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយមគ្គប្បច្ច័យ គឺអង្គមគ្គទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយមគ្គប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ បញ្ហា៧ ដែលមានធម៌ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈជាមូល បណ្ឌិតគប្បីចែកដោយហេតុនេះចុះ។
[៣៧៧] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយមគ្គប្បច្ច័យ គឺអង្គមគ្គទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយមគ្គប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ បញ្ហា៥ ដែលមានធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈជាមូល បណ្ឌិតគប្បីចែកដោយហេតុនេះចុះ។
[៣៧៨] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយមគ្គប្បច្ច័យ គឺអង្គមគ្គទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយមគ្គប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៣៧៩] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយមគ្គប្បច្ច័យ គឺអង្គមគ្គទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយមគ្គប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៣៨០] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយមគ្គប្បច្ច័យ គឺអង្គមគ្គទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយមគ្គប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៣៨១] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយមគ្គប្បច្ច័យ គឺអង្គមគ្គទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយមគ្គប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៣៨២] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយសម្បយុត្តប្បច្ច័យ គឺខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃខន្ធ៣ ដោយសម្បយុត្តប្បច្ច័យ ខន្ធ២ (ជាបច្ច័យ) នៃខន្ធ២ ក្នុងខណៈនៃបដិសន្ធិ…។
[៣៨៣] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយសម្បយុត្តប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃវិតក្កៈ ដោយសម្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៣៨៤] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយសម្បយុត្តប្បច្ច័យ គឺខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃខន្ធ៣ផង វិតក្កៈផង ដោយសម្បយុត្តប្បច្ច័យ ខន្ធ២ (ជាបច្ច័យ) នៃខន្ធ២ផង វិតក្កៈផង ក្នុងខណៈនៃបដិសន្ធិ…។
[៣៨៥] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយសម្បយុត្តប្បច្ច័យ គឺខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃខន្ធ៣ ដោយសម្បយុត្តប្បច្ច័យ ខន្ធ២ (ជាបច្ច័យ) នៃខន្ធ២ ក្នុងខណៈនៃបដិសន្ធិ…។
[៣៨៦] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយសម្បយុត្តប្បច្ច័យ គឺវិតក្កៈ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយសម្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៣៨៧] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយសម្បយុត្តប្បច្ច័យ គឺខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃវិចារៈ ដោយសម្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៣៨៨] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយសម្បយុត្តប្បច្ច័យ គឺខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃខន្ធ៣ផង វិចារៈផង ដោយសម្បយុត្តប្បច្ច័យ ខន្ធ២ (ជាបច្ច័យ) នៃខន្ធ២ផង វិចារៈផង ក្នុងខណៈនៃបដិសន្ធិ…។
[៣៨៩] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយសម្បយុត្តប្បច្ច័យ គឺខន្ធ១ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃខន្ធ៣ ដោយសម្បយុត្តប្បច្ច័យ ខន្ធ២… ក្នុងខណៈនៃបដិសន្ធិ…។
[៣៩០] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយសម្បយុត្តប្បច្ច័យ គឺវិចារៈ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយសម្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៣៩១] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយសម្បយុត្តប្បច្ច័យ គឺខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃខន្ធ៣ ដោយសម្បយុត្តប្បច្ច័យ ខន្ធ២ក្តី វិចារៈក្តី ជាបច្ច័យនៃខន្ធ២ ក្នុងខណៈនៃបដិសន្ធិ…។
[៣៩២] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយសម្បយុត្តប្បច្ច័យ គឺខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃខន្ធ៣ ដោយសម្បយុត្តប្បច្ច័យ ខន្ធ២ក្តី វិតក្កៈក្តី… ក្នុងខណៈនៃបដិសន្ធិ…។
[៣៩៣] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃពួកកដត្តារូប ក្នុងខណៈនៃបដិសន្ធិ ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។
[៣៩៤] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃពួកកដត្តារូប ក្នុងខណៈនៃបដិសន្ធិ ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។
[៣៩៥] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សហជាត គឺខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ វិចារៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃពួកកដត្តារូប ក្នុងខណៈនៃបដិសន្ធិ ដោយវិប្បយុត្តប្បច្ច័យ វិចារៈ ជាបច្ច័យនៃពួកកដត្តារូប ដោយវិប្បយុត្តប្បច្ច័យ ខន្ធទាំងឡាយ ជាបច្ច័យនៃវត្ថុ ដោយវិប្បយុត្តប្បច្ច័យ វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដោយវិប្បយុត្តប្បច្ច័យ វិចារៈ ជាបច្ច័យនៃវត្ថុ ដោយវិប្បយុត្តប្បច្ច័យ វត្ថុ ជាបច្ច័យនៃវិចារៈ ដោយវិប្បយុត្តប្បច្ច័យ។ ឯបុរេជាត គឺចក្ខាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ ដោយវិប្បយុត្តប្បច្ច័យ កាយាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយវិប្បយុត្តប្បច្ច័យ វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។
[៣៩៦] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងខណៈនៃបដិសន្ធិ ដោយវិប្បយុត្តប្បច្ច័យ។ ឯបុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយវិប្បយុត្តប្បច្ច័យ។
[៣៩៧] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិតក្កៈផង ក្នុងខណៈនៃបដិសន្ធិ ដោយវិប្បយុត្តប្បច្ច័យ។ ឯបុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយវិប្បយុត្តប្បច្ច័យ។
[៣៩៨] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ក្នុងខណៈនៃបដិសន្ធិ ដោយវិប្បយុត្តប្បច្ច័យ។ ឯបុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ដោយវិប្បយុត្តប្បច្ច័យ។
[៣៩៩] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ក្នុងខណៈនៃបដិសន្ធិ ដោយវិប្បយុត្តប្បច្ច័យ។ ឯបុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ដោយវិប្បយុត្តប្បច្ច័យ។
[៤០០] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃពួកកដត្តារូប ក្នុងខណៈនៃបដិសន្ធិ ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។
[៤០១] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃពួកកដត្តារូប ក្នុងខណៈនៃបដិសន្ធិ ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។
[៤០២] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអត្ថិប្បច្ច័យ គឺខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២… ក្នុងខណៈនៃបដិសន្ធិ…។
[៤០៣] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអត្ថិប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃវិតក្កៈ ដោយអត្ថិប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៤០៤] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃពួកកដត្តារូប ក្នុងខណៈនៃបដិសន្ធិ ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ បញ្ហាដ៏សេស (ក្នុងធម៌) ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈជាមូល ប្រហែលគ្នានឹងសហជាតប្បច្ច័យដែរ។
[៤០៥] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអត្ថិប្បច្ច័យ គឺខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២ (ជាបច្ច័យ) នៃខន្ធ២ ក្នុងខណៈនៃបដិសន្ធិ…។
[៤០៦] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអត្ថិប្បច្ច័យ គឺវិតក្កៈ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអត្ថិប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៤០៧] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃពួកកដត្តារូប ក្នុងខណៈនៃបដិសន្ធិ ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ បញ្ហា៥ ដ៏សេស ដែលមានធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈជាមូល ប្រហែលគ្នានឹងសហជាតប្បច្ច័យដែរ។
[៤០៨] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។ សហជាត គឺខន្ធ១ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃខន្ធ៣ផង ពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ ខន្ធ២… វិចារៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ ខន្ធ១ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃខន្ធ៣ផង ពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយអត្ថិប្បច្ច័យ ខន្ធទាំងឡាយ ជាបច្ច័យនៃវត្ថុ ដោយអត្ថិប្បច្ច័យ វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដោយអត្ថិប្បច្ច័យ វិចារៈ ជាបច្ច័យនៃវត្ថុ ដោយអត្ថិប្បច្ច័យ វត្ថុ ជាបច្ច័យនៃវិចារៈ ដោយអត្ថិប្បច្ច័យ មហាភូត១ ជាបច្ច័យនៃមហាភូត៣ ដោយអត្ថិប្បច្ច័យ មហាភូតទាំងឡាយ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ពួកកដត្តារូប និងពួកឧបាទារូប ដោយអត្ថិប្បច្ច័យ ពាហិរ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… មហាភូត១ របស់ពួកអសញ្ញសត្វ (ជាបច្ច័យ) នៃមហាភូត៣ មហាភូតទាំងឡាយ ជាបច្ច័យនៃពួកកដត្តារូប និងពួកឧបាទារូប ដោយអត្ថិប្បច្ច័យ។ ឯបុរេជាត គឺ (បុគ្គល) ឃើញរូបដោយទិព្វចក្ខុ ឮសំឡេងដោយទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយអត្ថិប្បច្ច័យ ចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយអត្ថិប្បច្ច័យ វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ កពឡិង្ការាហារ ជាបច្ច័យនៃកាយនេះ ដោយអត្ថិប្បច្ច័យ។ រូបជីវិតិន្ទ្រិយ ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។
[៤០៩] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងខណៈនៃបដិសន្ធិ ដោយអត្ថិប្បច្ច័យ។ ឯបុរេជាត គឺ (បុគ្គល) ឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ក៏ត្រេកអរ រីករាយ រាគៈ ប្រារព្ធចក្ខុនោះ ទើបកើតឡើង ទោមនស្សកើតឡើង នូវពួករូប… ពួកសំឡេង ពួកក្លិន ពួករស ពួកផោដ្ឋព្វៈ… ឃើញច្បាស់នូវវត្ថុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន… ទោមនស្សកើតឡើង វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអត្ថិប្បច្ច័យ។
[៤១០] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺវិចារៈ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអត្ថិប្បច្ច័យ វិចារៈ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ក្នុងខណៈនៃបដិសន្ធិ ដោយអត្ថិប្បច្ច័យ វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិតក្កៈផង ក្នុងខណៈនៃបដិសន្ធិ ដោយអត្ថិប្បច្ច័យ។ ឯបុរេជាត គឺ (បុគ្គល) ឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន រមែងត្រេកអរ រីករាយ វិតក្កៈ ប្រារព្ធចក្ខុនោះ ទើបកើតឡើង នូវសោតៈ… ឃានៈ ជិវ្ហា កាយ ពួករូប ពួកសំឡេង ពួកក្លិន ពួករស ពួកផោដ្ឋព្វៈ… ឃើញច្បាស់នូវវត្ថុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ក៏ត្រេកអរ រីករាយ វិតក្កៈ ប្រារព្ធវត្ថុនោះ ទើបកើតឡើង វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិតក្កៈផង ដោយអត្ថិប្បច្ច័យ។
[៤១១] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺវិចារៈ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ពួកចិត្តសមុដ្ឋានរូបផង វិចារៈ (ជាបច្ច័យ) នៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយអត្ថិប្បច្ច័យ វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ក្នុងខណៈនៃបដិសន្ធិ ដោយអត្ថិប្បច្ច័យ។ ឯបុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ដោយអត្ថិប្បច្ច័យ។
[៤១២] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ក្នុងខណៈនៃបដិសន្ធិ ដោយអត្ថិប្បច្ច័យ។ ឯបុរេជាត គឺ (បុគ្គល) ពិចារណាឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ក៏ត្រេកអរ រីករាយ ខន្ធទាំងឡាយដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ប្រារព្ធនូវចក្ខុនោះ ទើបកើតឡើង នូវសោតៈ… ឃានៈ ជិវ្ហា កាយ… ឃើញច្បាស់នូវវត្ថុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ក៏ត្រេកអរ រីករាយ ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ប្រារព្ធនូវវត្ថុនោះ ទើបកើតឡើង វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ដោយអត្ថិប្បច្ច័យ។
[៤១៣] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២ក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ២ ដោយអត្ថិប្បច្ច័យ ខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ក្នុងខណៈនៃបដិសន្ធិ ដោយអត្ថិប្បច្ច័យ ខន្ធ២ក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ២ ដោយអត្ថិប្បច្ច័យ។
[៤១៤] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺខន្ធទាំងឡាយដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វត្ថុក្តី ជាបច្ច័យនៃវិតក្កៈ ដោយអត្ថិប្បច្ច័យ ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វត្ថុក្តី ជាបច្ច័យនៃវិតក្កៈ ក្នុងខណៈនៃបដិសន្ធិ ដោយអត្ថិប្បច្ច័យ។
[៤១៥] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។ សហជាត គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី មហាភូតទាំងឡាយក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី មហាភូតទាំងឡាយក្តី ជាបច្ច័យនៃពួកកដត្តារូប ក្នុងខណៈនៃបដិសន្ធិ ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី កពឡិង្ការាហារក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី រូបជីវិតិន្ទ្រិយក្តី ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។
[៤១៦] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ផង វិតក្កៈផង ដោយអត្ថិប្បច្ច័យ ខន្ធ២ក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ២ផង វិតក្កៈផង ដោយអត្ថិប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៤១៧] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺវិតក្កៈក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអត្ថិប្បច្ច័យ វិតក្កៈក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងខណៈនៃបដិសន្ធិ ដោយអត្ថិប្បច្ច័យ។
[៤១៨] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២ក្តី វិចារៈក្តី (ជាបច្ច័យ) នៃខន្ធ២។បេ។ ខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២ក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ២ ដោយអត្ថិប្បច្ច័យ ខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃខន្ធ៣ ក្នុងខណៈនៃបដិសន្ធិ ដោយអត្ថិប្បច្ច័យ ខន្ធ២ក្តី វិចារៈក្តី (ជាបច្ច័យ) នៃខន្ធ២ ខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វត្ថុក្តី (ជាបច្ច័យ) នៃខន្ធ៣ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ២ ដោយអត្ថិប្បច្ច័យ។
[៤១៩] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។ សហជាត គឺខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ សហជាត គឺខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី មហាភូតទាំងឡាយក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ សហជាត គឺវិតក្កៈក្តី មហាភូតទាំងឡាយក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ សហជាត គឺខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វត្ថុក្តី ជាបច្ច័យនៃវិចារៈ ដោយអត្ថិប្បច្ច័យ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃពួកកដត្តារូប ក្នុងខណៈនៃបដិសន្ធិ ដោយអត្ថិប្បច្ច័យ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី មហាភូតទាំងឡាយក្តី ជាបច្ច័យនៃពួកកដត្តារូប ក្នុងខណៈនៃបដិសន្ធិ ដោយអត្ថិប្បច្ច័យ វិតក្កៈក្តី មហាភូតទាំងឡាយក្តី ជាបច្ច័យ នៃពួកកដត្តារូប ក្នុងខណៈនៃបដិសន្ធិ ដោយអត្ថិប្បច្ច័យ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វត្ថុក្តី ជាបច្ច័យនៃវិចារៈ ក្នុងខណៈនៃបដិសន្ធិ ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិតក្កៈក្តី កពឡិង្ការាហារក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺខន្ធទាំងឡាយដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិតក្កៈក្តី រូបជីវិតិន្ទ្រិយក្តី ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។
[៤២០] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃខន្ធ៣ផង ពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ ខន្ធ២ក្តី វិចារៈក្តី… ខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ផង វិចារៈផង ដោយអត្ថិប្បច្ច័យ ខន្ធ២ក្តី វត្ថុក្តី… ក្នុងខណៈនៃបដិសន្ធិ។បេ។
[៤២១] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអត្ថិប្បច្ច័យ គឺខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២ក្តី វិតក្កៈក្តី… ក្នុងខណៈនៃបដិសន្ធិ…។
[៤២២] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺខន្ធទាំងឡាយដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃពួកកដត្តារូប ក្នុងខណៈនៃបដិសន្ធិ ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។
[៤២៣] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយអត្ថិប្បច្ច័យ គឺខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ជាបច្ច័យនៃខន្ធ៣ផង ពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ ខន្ធ២ក្តី វិតក្កៈក្តី (ជាបច្ច័យ) នៃខន្ធ២ ក្នុងខណៈនៃបដិសន្ធិ…។
[៤២៤] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៤២៥] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។ សហជាត គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី មហាភូតទាំងឡាយក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី កពឡិង្ការាហារក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី រូបជីវិតិន្ទ្រិយក្តី ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។
[៤២៦] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអត្ថិប្បច្ច័យ ជាបច្ច័យ ដោយវិគតប្បច្ច័យ។ នត្ថិប្បច្ច័យក្តី វិគតប្បច្ច័យក្តី ប្រហែលគ្នានឹងអនន្តរប្បច្ច័យដែរ។
អវិគតប្បច្ច័យ ប្រហែលគ្នានឹងអត្ថិប្បច្ច័យដែរ។
[៤២៧] ក្នុងហេតុប្បច្ច័យ មានវារៈ១១ ក្នុងអារម្មណប្បច្ច័យ មានវារៈ២១ ក្នុងអធិបតិប្បច្ច័យ មានវារៈ២៣ ក្នុងអនន្តរប្បច្ច័យ មានវារៈ២៥ ក្នុងសមនន្តរប្បច្ច័យ មានវារៈ២៥ ក្នុងសហជាតប្បច្ច័យ មានវារៈ៣០ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ២៨ ក្នុងនិស្សយប្បច្ច័យ មានវារៈ៣០ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ២៥ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៥ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ៥ ក្នុងអាសេវនប្បច្ច័យ មានវារៈ២១ ក្នុងកម្មប្បច្ច័យ មានវារៈ១១ ក្នុងវិបាកប្បច្ច័យ មានវារៈ២១ ក្នុងអាហារប្បច្ច័យ មានវារៈ១១ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ១១ ក្នុងឈានប្បច្ច័យ មានវារៈ២១ ក្នុងមគ្គប្បច្ច័យ មានវារៈ១៦ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ១១ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ៣០ ក្នុងនត្ថិប្បច្ច័យ មានវារៈ២៥ ក្នុងវិគតប្បច្ច័យ មានវារៈ២៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៣០។ ការ ត ប្រហែលគ្នានឹងកុសលត្តិកៈដែរ។ ការរាប់បញ្ហាវារៈ បណ្ឌិត កាលមិនភាន់ច្រឡំ គប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោម។
[៤២៨] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអារម្មណប្បច្ច័យ ជាបច្ច័យដោយសហជាតប្បច្ច័យ ជាបច្ច័យដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យដោយកម្មប្បច្ច័យ។
[២៤៩] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអារម្មណប្បច្ច័យ ជាបច្ច័យដោយសហជាតប្បច្ច័យ ជាបច្ច័យដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យដោយកម្មប្បច្ច័យ។
[៤៣០] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអារម្មណប្បច្ច័យ ជាបច្ច័យដោយសហជាតប្បច្ច័យ ជាបច្ច័យដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យដោយកម្មប្បច្ច័យ។
[៤៣១] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយសហជាតប្បច្ច័យ ជាបច្ច័យដោយកម្មប្បច្ច័យ។
[៤៣២] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយសហជាតប្បច្ច័យ ជាបច្ច័យដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យដោយកម្មប្បច្ច័យ។
[៤៣៣] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យដោយសហជាតប្បច្ច័យ ជាបច្ច័យដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យដោយកម្មប្បច្ច័យ។
[៤៣៤] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយសហជាតប្បច្ច័យ ជាបច្ច័យដោយកម្មប្បច្ច័យ។
[៤៣៥] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអារម្មណប្បច្ច័យ ជាបច្ច័យដោយសហជាតប្បច្ច័យ ជាបច្ច័យដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យដោយកម្មប្បច្ច័យ។
[៤៣៦] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអារម្មណប្បច្ច័យ ជាបច្ច័យដោយសហជាតប្បច្ច័យ ជាបច្ច័យដោយឧបនិស្សយប្បច្ច័យ។
[៤៣៧] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអារម្មណប្បច្ច័យ ជាបច្ច័យដោយសហជាតប្បច្ច័យ ជាបច្ច័យដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យដោយកម្មប្បច្ច័យ។
[៤៣៨] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយសហជាតប្បច្ច័យ។
[៤៣៩] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយសហជាតប្បច្ច័យ ជាបច្ច័យដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យដោយកម្មប្បច្ច័យ។
[៤៤០] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យដោយឧបនិស្សយប្បច្ច័យ។
[៤៤១] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអារម្មណប្បច្ច័យ ជាបច្ច័យដោយសហជាតប្បច្ច័យ ជាបច្ច័យដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យដោយបុរេជាតប្បច្ច័យ ជាបច្ច័យដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យដោយកម្មប្បច្ច័យ ជាបច្ច័យដោយអាហារប្បច្ច័យ ជាបច្ច័យដោយឥន្ទ្រិយប្បច្ច័យ។
[៤៤២] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអារម្មណប្បច្ច័យ ជាបច្ច័យដោយសហជាតប្បច្ច័យ ជាបច្ច័យដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យដោយបុរេជាតប្បច្ច័យ។
[៤៤៣] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអារម្មណប្បច្ច័យ ជាបច្ច័យដោយសហជាតប្បច្ច័យ ជាបច្ច័យដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យដោយបុរេជាតប្បច្ច័យ។
[៤៤៤] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។
[៤៤៥] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យដោយសហជាតប្បច្ច័យ ជាបច្ច័យដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យដោយបុរេជាតប្បច្ច័យ។
[៤៤៦] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី (ជាបច្ច័យ) នៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ… បានដល់សហជាត និងបុរេជាត។
[៤៤៧] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី (ជាបច្ច័យ) នៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ… បានដល់សហជាត និងបុរេជាត។
[៤៤៨] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី (ជាបច្ច័យ) នៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ… បានដល់សហជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។
[៤៤៩] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី (ជាបច្ច័យ) នៃធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង… បានដល់សហជាត និងបុរេជាត។
[៤៥០] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអារម្មណប្បច្ច័យ ជាបច្ច័យដោយសហជាតប្បច្ច័យ ជាបច្ច័យដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យដោយបុរេជាតប្បច្ច័យ។
[៤៥១] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអារម្មណប្បច្ច័យ ជាបច្ច័យដោយសហជាតប្បច្ច័យ ជាបច្ច័យដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យដោយបុរេជាតប្បច្ច័យ។
[៤៥២] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ។
[៤៥៣] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។
[៤៥៤] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៤៥៥] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៤៥៦] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៤៥៧] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ។
[៤៥៨] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយសហជាតប្បច្ច័យ។
[៤៥៩] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយឧបនិស្សយប្បច្ច័យ។
[៤៦០] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៤៦១] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី (ជាបច្ច័យ) នៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ… បានដល់សហជាត និងបុរេជាត។
[៤៦២] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី (ជាបច្ច័យ) នៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ… បានដល់សហជាត បុរេជាត អាហារ និងឥន្ទ្រិយ។
ចប់ បច្ចនីយមាតិកា។
[៤៦៣] ក្នុងនហេតុប្បច្ច័យ មានវារៈ៣៥ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣៥ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣៥ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣៥ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣៥ ក្នុងនសហជាតប្បច្ច័យ មានវារៈ២៩ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ២៩ ក្នុងននិស្សយប្បច្ច័យ មានវារៈ២៩ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣៤ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៣៥ ក្នុងនបច្ឆាជាតប្បច្ច័យ នអាសេវនប្បច្ច័យ នកម្មប្បច្ច័យ នវិបាកប្បច្ច័យ នអាហារប្បច្ច័យ នឥន្ទ្រិយប្បច្ច័យ នឈានប្បច្ច័យ និងនមគ្គប្បច្ច័យ មានវារៈ៣៥ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ២៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២៧ ក្នុងនោអត្ថិប្បច្ច័យ មានវារៈ២៧ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣៥ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣៥ ក្នុងនោអវិគតប្បច្ច័យ មានវារៈ២៧។ បណ្ឌិត កាលរាប់នូវបច្ចនីយៈ គប្បីអនុម័តិនូវបទទាំងឡាយនេះ ហើយរាប់ចុះ។
ចប់ បច្ចនីយៈ។
[៤៦៤] ក្នុងនអារម្មណប្បច្ច័យ មានវារៈ១១ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ មានវារៈ១១ ក្នុងនអនន្តរប្បច្ច័យ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ១១ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ១១ ក្នុងនបុរេជាតប្បច្ច័យ ក្នុងនបច្ឆាជាតប្បច្ច័យ ក្នុងនអាសេវនប្បច្ច័យ ក្នុងនកម្មប្បច្ច័យ ក្នុងនវិបាកប្បច្ច័យ ក្នុងនអាហារប្បច្ច័យ ក្នុងនឥន្ទ្រិយប្បច្ច័យ ក្នុងនឈានប្បច្ច័យ ក្នុងនមគ្គប្បច្ច័យ មានវារៈ១១ទាំងអស់។ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៧ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ១១ ក្នុងនោវិគតប្បច្ច័យ មានវារៈ១១។ ការរាប់នូវអនុលោមប្បច្ចនីយៈ បណ្ឌិតគប្បីរាប់ដោយហេតុនេះចុះ។
ចប់ អនុលោមប្បច្ចនីយៈ។
[៤៦៥] ក្នុងអារម្មណប្បច្ច័យ មានវារៈ២១ ព្រោះនហេតុប្បច្ច័យ… ក្នុងអធិបតិប្បច្ច័យ មានវារៈ២៣ ក្នុងអនន្តរប្បច្ច័យ មានវារៈ២៥ ក្នុងសមនន្តរប្បច្ច័យ មានវារៈ២៥ ក្នុងសហជាតប្បច្ច័យ មានវារៈ៣០ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ២៨ ក្នុងនិស្សយប្បច្ច័យ មានវារៈ៣០ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ២៥ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៥ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ៥ ក្នុងអាសេវនប្បច្ច័យ មានវារៈ២១ ក្នុងកម្មប្បច្ច័យ មានវារៈ១១ ក្នុងវិបាកប្បច្ច័យ មានវារៈ២១ ក្នុងអាហារប្បច្ច័យ មានវារៈ១១ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ១១ ក្នុងឈានប្បច្ច័យ មានវារៈ២១ ក្នុងមគ្គប្បច្ច័យ មានវារៈ១៦ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ១១ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ៣០ ក្នុងនត្ថិប្បច្ច័យ មានវារៈ២៥ ក្នុងវិគតប្បច្ច័យ មានវារៈ២៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៣០។ បណ្ឌិតគប្បីចែកបច្ចនីយានុលោម ដោយហេតុនេះចុះ។
ចប់ បច្ចនីយានុលោម។
ចប់ វិតក្កត្តិកៈ ទី៦។
បីតិត្តិកៈ
បដិច្ចវារៈ
[៤៦៦] ធម៌ដែលច្រឡំដោយបីតិ អាស្រ័យធម៌ដែលច្រឡំដោយបីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលច្រឡំដោយបីតិ ខន្ធ១ អាស្រ័យខន្ធ៣ ខន្ធ២ អាស្រ័យខន្ធ២ ខន្ធ៣ អាស្រ័យខន្ធ១ ដែលច្រឡំដោយបីតិ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យខន្ធ២។ ធម៌ដែលច្រឡំដោយសុខ អាស្រ័យធម៌ដែលច្រឡំដោយបីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ដែលច្រឡំដោយសុខ អាស្រ័យខន្ធ១ ដែលច្រឡំដោយបីតិ ខន្ធ២ អាស្រ័យខន្ធ២ ខន្ធ៣ ដែលច្រឡំដោយសុខ អាស្រ័យខន្ធ១ ដែលច្រឡំដោយបីតិ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យខន្ធ២។ ធម៌ដែលច្រឡំដោយបីតិក្តី ដែលច្រឡំដោយសុខក្តី អាស្រ័យធម៌ ដែលច្រឡំដោយបីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ដែលច្រឡំដោយបីតិក្តី ដែលច្រឡំដោយសុខក្តី អាស្រ័យខន្ធ១ ដែលច្រឡំដោយបីតិ ខន្ធ២ អាស្រ័យខន្ធ២ ខន្ធ៣ ដែលច្រឡំដោយបីតិក្តី ដែលច្រឡំដោយសុខក្តី អាស្រ័យខន្ធ១ ដែលច្រឡំដោយបីតិ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យខន្ធ២។
[៤៦៧] ធម៌ដែលច្រឡំដោយសុខ អាស្រ័យធម៌ ដែលច្រឡំដោយសុខ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ អាស្រ័យខន្ធ១ ដែលច្រឡំដោយសុខ ខន្ធ១ អាស្រ័យខន្ធ២ ខន្ធ២ អាស្រ័យខន្ធ១ ដែលច្រឡំដោយសុខ ក្នុងខណៈនៃបដិសន្ធិ ខន្ធ១ អាស្រ័យខន្ធ២។ ធម៌ដែលច្រឡំដោយបីតិ អាស្រ័យធម៌ ដែលច្រឡំដោយសុខ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ដែលច្រឡំដោយបីតិ អាស្រ័យខន្ធ១ ដែលច្រឡំដោយសុខ ខន្ធ២ អាស្រ័យខន្ធ២ ខន្ធ៣ ដែលច្រឡំដោយបីតិ អាស្រ័យខន្ធ១ ដែលច្រឡំដោយសុខ ក្នុងខណៈនៃបដិសន្ធិ។បេ។ ខន្ធ២ អាស្រ័យខន្ធ២។ ធម៌ដែលច្រឡំដោយបីតិក្តី ដែលច្រឡំដោយសុខក្តី អាស្រ័យធម៌ ដែលច្រឡំដោយសុខ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ ដែលច្រឡំដោយបីតិក្តី ដែលច្រឡំដោយសុខក្តី អាស្រ័យខន្ធ១ ដែលច្រឡំដោយសុខ ខន្ធ១ អាស្រ័យខន្ធ២ ខន្ធ២ ដែលច្រឡំដោយបីតិក្តី ដែលច្រឡំដោយសុខក្តី អាស្រ័យខន្ធ១ ដែលច្រឡំដោយសុខ ក្នុងខណៈនៃបដិសន្ធិ ខន្ធ១ អាស្រ័យខន្ធ២។
[៤៦៨] ធម៌ដែលច្រឡំដោយឧបេក្ខា អាស្រ័យធម៌ ដែលច្រឡំដោយឧបេក្ខា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ អាស្រ័យខន្ធ១ ដែលច្រឡំដោយឧបេក្ខា ខន្ធ១ អាស្រ័យខន្ធ២ ក្នុងខណៈនៃបដិសន្ធិ…។
[៤៦៩] ធម៌ដែលច្រឡំដោយបីតិ អាស្រ័យធម៌ដែលច្រឡំដោយបីតិផង ដែលច្រឡំដោយសុខផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ដែលច្រឡំដោយបីតិ អាស្រ័យខន្ធ១ ដែលច្រឡំដោយបីតិផង ដែលច្រឡំដោយសុខផង ខន្ធ២ អាស្រ័យខន្ធ២ ខន្ធ៣ ដែលច្រឡំដោយបីតិ អាស្រ័យខន្ធ១ ដែលច្រឡំដោយបីតិផង ដែលច្រឡំដោយសុខផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យខន្ធ២។ ធម៌ដែលច្រឡំដោយសុខ អាស្រ័យធម៌ដែលច្រឡំដោយបីតិផង ដែលច្រឡំដោយសុខផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ ដែលច្រឡំដោយសុខ អាស្រ័យខន្ធ១ ដែលច្រឡំដោយបីតិផង ដែលច្រឡំដោយសុខផង ខន្ធ១ អាស្រ័យខន្ធ២ ខន្ធ២ ដែលច្រឡំដោយសុខ អាស្រ័យខន្ធ១ ដែលច្រឡំដោយបីតិផង ដែលច្រឡំដោយសុខផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ១ អាស្រ័យខន្ធ២។ ធម៌ដែលច្រឡំដោយបីតិក្តី ដែលច្រឡំដោយសុខក្តី អាស្រ័យធម៌ដែលច្រឡំដោយបីតិផង ដែលច្រឡំដោយសុខផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ ដែលច្រឡំដោយបីតិក្តី ដែលច្រឡំដោយសុខក្តី អាស្រ័យខន្ធ១ ដែលច្រឡំដោយបីតិផង ដែលច្រឡំដោយសុខផង ខន្ធ១ អាស្រ័យខន្ធ២ ខន្ធ២ ដែលច្រឡំដោយបីតិក្តី ច្រឡំដោយសុខក្តី អាស្រ័យខន្ធ១ ដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ១ អាស្រ័យខន្ធ២។
ចប់ ហេតុប្បច្ច័យ។
[៤៧០] ធម៌ដែលច្រឡំដោយបីតិ អាស្រ័យធម៌ ដែលច្រឡំដោយបីតិ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ និងអធិបតិប្បច្ច័យ គឺ (ធម៌ដែលច្រឡំដោយបីតិ) មិនមាន ក្នុងខណៈនៃបដិសន្ធិ។ (ធម៌ដែលច្រឡំដោយបីតិ អាស្រ័យធម៌ ដែលច្រឡំដោយបីតិ ទើបកើតឡើង) ព្រោះអនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ ឧបនិស្សយប្បច្ច័យ និងបុរេជាតប្បច្ច័យ។ (ធម៌ដែលច្រឡំដោយបីតិ) មិនមាន ក្នុងខណៈនៃបដិសន្ធិ ជាបុរេជាតប្បច្ច័យ។ វិបាកប្បច្ច័យ មិនមាន ក្នុងអាសេវនប្បច្ច័យ ព្រោះអាសេវនប្បច្ច័យ។ ព្រោះកម្មប្បច្ច័យ វិបាកប្បច្ច័យ អាហារប្បច្ច័យ។បេ។ ឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ មគ្គប្បច្ច័យ សម្បយុត្តប្បច្ច័យ វិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ នត្ថិប្បច្ច័យ វិគតប្បច្ច័យ និងអវិគតប្បច្ច័យ។
ចប់ មាតិកា។
[៤៧១] ក្នុងហេតុប្បច្ច័យ មានវារៈ១០ ក្នុងអារម្មណប្បច្ច័យ មានវារៈ១០ ក្នុងអធិបតិប្បច្ច័យ មានវារៈ១០ ក្នុងបច្ច័យទាំងអស់ គឺអនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ ឧបនិស្សយប្បច្ច័យ បុរេជាតប្បច្ច័យ បច្ឆាជាតប្បច្ច័យ អាសេវនប្បច្ច័យ កម្មប្បច្ច័យ វិបាកប្បច្ច័យ អាហារប្បច្ច័យ ឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ មគ្គប្បច្ច័យ សម្បយុត្តប្បច្ច័យ វិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ នត្ថិប្បច្ច័យ វិគតប្បច្ច័យ និងអវិគតប្បច្ច័យ មានវារៈ១០។ ការរាប់នូវអនុលោម បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោម។
[៤៧២] ធម៌ដែលច្រឡំដោយបីតិ អាស្រ័យធម៌ ដែលច្រឡំដោយបីតិ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ជាអហេតុកៈ ដែលច្រឡំដោយបីតិ ខន្ធ២ អាស្រ័យខន្ធ២។ ធម៌ដែលច្រឡំដោយសុខ អាស្រ័យធម៌ ដែលច្រឡំដោយបីតិ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ ដែលច្រឡំដោយសុខ អាស្រ័យខន្ធ១ ជាអហេតុកៈ ដែលច្រឡំដោយបីតិ ខន្ធ២ អាស្រ័យខន្ធ២។ ធម៌ដែលច្រឡំដោយបីតិក្តី ធម៌ដែលច្រឡំដោយសុខក្តី អាស្រ័យធម៌ដែលច្រឡំដោយបីតិ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ ដែលច្រឡំដោយបីតិក្តី ច្រឡំដោយសុខក្តី អាស្រ័យខន្ធ១ ជាអហេតុកៈ ដែលច្រឡំដោយបីតិ ខន្ធ២ អាស្រ័យខន្ធ២។
[៤៧៣] ធម៌ដែលច្រឡំដោយសុខ អាស្រ័យធម៌ ដែលច្រឡំដោយសុខ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ២ អាស្រ័យខន្ធ១ ជាអហេតុកៈ ដែលច្រឡំដោយសុខ ខន្ធ១ អាស្រ័យខន្ធ២។ ធម៌ដែលច្រឡំដោយបីតិ អាស្រ័យធម៌ ដែលច្រឡំដោយសុខ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ ដែលច្រឡំដោយបីតិ អាស្រ័យខន្ធ១ ជាអហេតុកៈ ដែលច្រឡំដោយសុខ ខន្ធ២ អាស្រ័យខន្ធ២។ ធម៌ដែលច្រឡំដោយបីតិក្តី ធម៌ដែលច្រឡំដោយសុខក្តី អាស្រ័យធម៌ ដែលច្រឡំដោយសុខ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ២ ដែលច្រឡំដោយបីតិក្តី ច្រឡំដោយសុខក្តី អាស្រ័យខន្ធ១ ជាអហេតុកៈ ដែលច្រឡំដោយសុខ ខន្ធ១ អាស្រ័យខន្ធ២។
[៤៧៤] ធម៌ដែលច្រឡំដោយឧបេក្ខា អាស្រ័យធម៌ ដែលច្រឡំដោយឧបេក្ខា ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ២ អាស្រ័យខន្ធ១ ជាអហេតុកៈ ដែលច្រឡំដោយឧបេក្ខា ខន្ធ១ អាស្រ័យខន្ធ២ ខន្ធ២ អាស្រ័យខន្ធ១ ដែលច្រឡំដោយឧបេក្ខា ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ខន្ធ១ អាស្រ័យខន្ធ២ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។
[៤៧៥] ធម៌ដែលច្រឡំដោយបីតិ អាស្រ័យធម៌ ដែលច្រឡំដោយបីតិផង ដែលច្រឡំដោយសុខផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ ដែលច្រឡំដោយបីតិ អាស្រ័យខន្ធ១ ជាអហេតុកៈ ដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង ខន្ធ២ អាស្រ័យខន្ធ២។ ធម៌ដែលច្រឡំដោយសុខ អាស្រ័យធម៌ ដែលច្រឡំដោយបីតិផង ធម៌ដែលច្រឡំដោយសុខផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ២ ដែលច្រឡំដោយសុខ អាស្រ័យខន្ធ១ ជាអហេតុកៈ ដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង ខន្ធ១ អាស្រ័យខន្ធ២។ ធម៌ដែលច្រឡំដោយបីតិក្តី ធម៌ដែលច្រឡំដោយសុខក្តី អាស្រ័យធម៌ ដែលច្រឡំដោយបីតិផង ធម៌ដែលច្រឡំដោយសុខផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ២ ដែលច្រឡំដោយបីតិក្តី ច្រឡំដោយសុខក្តី អាស្រ័យខន្ធ១ ជាអហេតុកៈ ដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង ខន្ធ១ អាស្រ័យខន្ធ២។
[៤៧៦] ធម៌ដែលច្រឡំដោយបីតិ អាស្រ័យធម៌ ដែលច្រឡំដោយបីតិ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ។ នអធិបតិ បរិបូណ៌ ក្នុងខណៈនៃបដិសន្ធិ។ បណ្ឌិតគប្បីកំណត់ថា (នអធិបតិ) មានក្នុងអរូប និងក្នុងខណៈនៃបដិសន្ធិ ព្រោះនបុរេជាតប្បច្ច័យ។ … ព្រោះនបច្ឆាជាតប្បច្ច័យ និងនអាសេវនប្បច្ច័យ។ ធម៌ដែលច្រឡំដោយបីតិ អាស្រ័យធម៌ ដែលច្រឡំដោយបីតិ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលច្រឡំដោយបីតិ អាស្រ័យខន្ធទាំងឡាយ ដែលច្រឡំដោយបីតិ។ ធម៌ដែលច្រឡំដោយសុខ អាស្រ័យធម៌ ដែលច្រឡំដោយបីតិ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលច្រឡំដោយសុខ អាស្រ័យខន្ធទាំងឡាយ ដែលច្រឡំដោយបីតិ។ បញ្ហា១០ បណ្ឌិតគប្បីឲ្យពិស្ដារ ដោយហេតុនេះចុះ។ ធម៌ដែលច្រឡំដោយបីតិ អាស្រ័យធម៌ ដែលច្រឡំដោយបីតិ ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ។បេ។ បរិបូណ៌។ បដិសន្ធិ មិនមានទេ។
[៤៧៧] ធម៌ដែលច្រឡំដោយសុខ អាស្រ័យធម៌ ដែលច្រឡំដោយសុខ ទើបកើតឡើង ព្រោះនឈានប្បច្ច័យ គឺខន្ធ២ អាស្រ័យខន្ធ១ ដែលច្រឡំដោយសុខ ច្រឡំដោយកាយវិញ្ញាណ ខន្ធ១ អាស្រ័យខន្ធ២។
[៤៧៨] ធម៌ដែលច្រឡំដោយឧបេក្ខា អាស្រ័យធម៌ ដែលច្រឡំដោយឧបេក្ខា ទើបកើតឡើង ព្រោះនឈានប្បច្ច័យ គឺខន្ធ២ អាស្រ័យខន្ធ១ ដែលច្រឡំដោយចក្ខុវិញ្ញាណ ខន្ធ១ អាស្រ័យខន្ធ២។ នមគ្គប្បច្ច័យ ប្រហែលគ្នានឹងនហេតុប្បច្ច័យដែរ។ មោហៈ មិនមានទេ។ អរូបបញ្ហា បរិបូណ៌ ព្រោះនវិប្បយុត្តប្បច្ច័យ។
[៤៧៩] ក្នុងនហេតុប្បច្ច័យ មានវារៈ១០ ក្នុងនអធិបតិប្បច្ច័យ មានវារៈ១០ ក្នុងនបុរេជាតប្បច្ច័យ ក្នុងនបច្ឆាជាតប្បច្ច័យ ក្នុងនអាសេវនប្បច្ច័យ ក្នុងនកម្មប្បច្ច័យ ក្នុងនវិបាកប្បច្ច័យ មានវារៈ១០ ក្នុងនឈានប្បច្ច័យ មានវារៈ២ ក្នុងនមគ្គប្បច្ច័យ មានវារៈ១០ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១០។ បច្ចនីយៈ បណ្ឌិតគប្បីធ្វើឲ្យគ្រប់គ្រាន់ផងចុះ។
ចប់ បច្ចនីយៈ។
[៤៨០] ក្នុងនអធិបតិប្បច្ច័យ មានវារៈ១០ ព្រោះហេតុប្បច្ច័យ… ក្នុងនបុរេជាតប្បច្ច័យ មានវារៈ១០ ក្នុងនបច្ឆាជាតប្បច្ច័យ ក្នុងនអាសេវនប្បច្ច័យ ក្នុងនកម្មប្បច្ច័យ ក្នុងនវិបាកប្បច្ច័យ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១០ អនុលោមប្បច្ចនីយៈ បណ្ឌិតគប្បីរាប់ដោយពិស្ដារចុះ។
ចប់ អនុលោមប្បច្ចនីយៈ។
[៤៨១] ក្នុងអារម្មណប្បច្ច័យ មានវារៈ១០ ព្រោះនហេតុប្បច្ច័យ… ក្នុងអនន្តរប្បច្ច័យ មានវារៈ១០ ក្នុងសមនន្តរប្បច្ច័យ មានវារៈ១០ ក្នុងសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ ឧបនិស្សយប្បច្ច័យ បុរេជាតប្បច្ច័យ អាសេវនប្បច្ច័យ កម្មប្បច្ច័យ វិបាកប្បច្ច័យ អាហារប្បច្ច័យ ឥន្ទ្រិយប្បច្ច័យ និងឈានប្បច្ច័យ មានវារៈ១០ទាំងអស់។ ក្នុងមគ្គប្បច្ច័យ មានវារៈ១ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ១០ ក្នុងវិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ នត្ថិប្បច្ច័យ វិគតប្បច្ច័យ និងអវិគតប្បច្ច័យ មានវារៈ១០ទាំងអស់។
ចប់ បច្ចនីយានុលោម។
ចប់ បដិច្ចវារៈ។
សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ។
បញ្ហាវារៈ
[៤៨២] ធម៌ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយបីតិ ដោយហេតុប្បច្ច័យ គឺហេតុទាំងឡាយ ដែលច្រឡំដោយបីតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ហេតុទាំងឡាយ ដែលច្រឡំដោយបីតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ក្នុងខណៈនៃបដិសន្ធិ ដោយហេតុប្បច្ច័យ។
[៤៨៣] ធម៌ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយសុខ ដោយហេតុប្បច្ច័យ គឺហេតុទាំងឡាយ ដែលច្រឡំដោយបីតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដែលច្រឡំដោយសុខ ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៤៨៤] ធម៌ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយបីតិផង ធម៌ដែលច្រឡំដោយសុខផង ដោយហេតុប្បច្ច័យ គឺហេតុទាំងឡាយ ដែលច្រឡំដោយបីតិ ជាបច្ច័យនៃសម្បយុត្តកក្ខន្ធ ដែលច្រឡំដោយបីតិផង ដែលច្រឡំដោយសុខផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៤៨៥] ធម៌ដែលច្រឡំដោយសុខ (ជាបច្ច័យ) នៃធម៌ដែលច្រឡំដោយសុខ… ធម៌ដែលច្រឡំដោយបីតិ… ធម៌ដែលច្រឡំដោយបីតិផង ធម៌ដែលច្រឡំដោយសុខផង… (ក្នុងធម៌) ដែលមានសុខជាមូល មានវារៈ៣។
[៤៨៦] ធម៌ដែលច្រឡំដោយឧបេក្ខា ជាបច្ច័យនៃធម៌ ដែលច្រឡំដោយឧបេក្ខា ដោយហេតុប្បច្ច័យ គឺហេតុទាំងឡាយ ដែលច្រឡំដោយឧបេក្ខា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៤៨៧] ធម៌ដែលច្រឡំដោយបីតិក្តី ធម៌ដែលច្រឡំដោយសុខក្តី (ជាបច្ច័យ) នៃធម៌ដែលច្រឡំដោយបីតិ… ធម៌ដែលច្រឡំដោយសុខ… ជាបច្ច័យនៃធម៌ដែលច្រឡំដោយបីតិផង ធម៌ដែលច្រឡំដោយសុខផង ដោយហេតុប្បច្ច័យ គឺហេតុទាំងឡាយ ដែលច្រឡំដោយបីតិក្តី ដែលច្រឡំដោយសុខក្តី ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដែលច្រឡំដោយបីតិផង ដែលច្រឡំដោយសុខផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៤៨៨] ធម៌ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយបីតិ ដោយអារម្មណប្បច្ច័យ គឺ (បុគ្គល) ឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ដោយចិត្ត ដែលច្រឡំដោយបីតិ ហើយពិចារណានូវកុសលនោះ ដោយចិត្ត ដែលច្រឡំដោយបីតិ ចេញអំពីឈាន ដែលច្រឡំដោយបីតិ ចេញអំពីមគ្គ ចេញអំពីផល ហើយពិចារណានូវកុសលនោះ ដោយចិត្ត ដែលច្រឡំដោយបីតិ ព្រះអរិយៈទាំងឡាយ ពិចារណានូវពួកកិលេស ដែលច្រឡំដោយបីតិ ដែលលោកលះបង់ហើយ ដោយចិត្ត ដែលច្រឡំដោយបីតិ ពិចារណានូវពួកកិលេស ដែលសង្កត់សង្កិនហើយ ដឹងនូវពួកកិលេស ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន ឃើញច្បាស់នូវខន្ធទាំងឡាយ ដែលច្រឡំដោយបីតិ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ដោយចិត្ត ដែលច្រឡំដោយបីតិ ហើយត្រេកអរ រីករាយ រាគៈ ដែលច្រឡំដោយបីតិ ប្រារព្ធនូវខន្ធនោះ ទើបកើតឡើង ទិដ្ឋិក៏កើតឡើង ខន្ធទាំងឡាយ ដែលច្រឡំដោយបីតិ ប្រារព្ធនូវខន្ធទាំងឡាយ ដែលច្រឡំដោយបីតិ ទើបកើតឡើង។
[៤៨៩] ធម៌ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយសុខ ដោយអារម្មណប្បច្ច័យ គឺ (បុគ្គល) ឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ដោយចិត្ត ដែលច្រឡំដោយបីតិ ហើយពិចារណានូវកុសលនោះ ដោយចិត្ត ដែលច្រឡំដោយសុខ ចេញអំពីឈាន ដែលច្រឡំដោយបីតិ ចេញអំពីមគ្គ ចេញអំពីផល ហើយពិចារណានូវកុសលនោះ ដោយចិត្ត ដែលច្រឡំដោយសុខ ព្រះអរិយៈទាំងឡាយ ពិចារណានូវពួកកិលេស ដែលច្រឡំដោយបីតិ ដែលលះបង់ហើយ ដោយចិត្ត ដែលច្រឡំដោយសុខ ពិចារណានូវពួកកិលេស ដែលសង្កត់សង្កិនហើយ ដឹងនូវពួកកិលេស ដែលសន្សំមកហើយ ក្នុងកាលមុន ឃើញច្បាស់នូវខន្ធទាំងឡាយ ដែលច្រឡំដោយបីតិ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ដោយចិត្ត ដែលច្រឡំដោយសុខ ហើយត្រេកអរ រីករាយ រាគៈ ដែលច្រឡំដោយសុខ ប្រារព្ធនូវខន្ធនោះ ទើបកើតឡើង ទិដ្ឋិក៏កើតឡើង ខន្ធទាំងឡាយ ដែលច្រឡំដោយសុខ ប្រារព្ធនូវខន្ធទាំងឡាយ ដែលច្រឡំដោយបីតិ ទើបកើតឡើង។
[៤៩០] ធម៌ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយឧបេក្ខា ដោយអារម្មណប្បច្ច័យ គឺ (បុគ្គល) ឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ដោយចិត្ត ដែលច្រឡំដោយបីតិ ហើយពិចារណានូវកុសលនោះ ដោយចិត្ត ដែលច្រឡំដោយឧបេក្ខា ចេញអំពីឈាន ដែលច្រឡំដោយបីតិ ចេញអំពីមគ្គ ចេញអំពីផល ហើយពិចារណានូវកុសលនោះ ដោយចិត្ត ដែលច្រឡំដោយឧបេក្ខា ព្រះអរិយៈទាំងឡាយ ពិចារណានូវពួកកិលេស ដែលច្រឡំដោយបីតិ ដែលលោកលះបង់ហើយ ដោយចិត្ត ដែលច្រឡំដោយឧបេក្ខា ហើយពិចារណានូវពួកកិលេស ដែលសង្កត់សង្កិនហើយ ដឹងនូវពួកកិលេស ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន ឃើញច្បាស់នូវខន្ធទាំងឡាយ ដែលច្រឡំដោយបីតិ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ដោយចិត្ត ដែលច្រឡំដោយឧបេក្ខា ហើយត្រេកអរ រីករាយ រាគៈ ដែលច្រឡំដោយឧបេក្ខា ប្រារព្ធនូវខន្ធនោះ ទើបកើតឡើង ទិដ្ឋិក៏កើតឡើង វិចិកិច្ឆាក៏កើតឡើង ឧទ្ធច្ចៈក៏កើតឡើង (ព្រះអរិយៈទាំងឡាយ) ដឹងនូវចិត្ត របស់បុគ្គលអ្នកប្រកបដោយចិត្ត ដែលច្រឡំដោយបីតិ ដោយចេតោបរិយញ្ញាណ ខន្ធទាំងឡាយ ដែលច្រឡំដោយបីតិ ជាបច្ច័យនៃការពិចារណា នូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ ខន្ធទាំងឡាយ ដែលច្រឡំដោយឧបេក្ខា ប្រារព្ធនូវខន្ធទាំងឡាយ ដែលច្រឡំដោយបីតិ ទើបកើតឡើង។
[៤៩១] ធម៌ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយបីតិផង ធម៌ដែលច្រឡំដោយសុខផង ដោយអារម្មណប្បច្ច័យ គឺ (បុគ្គល) ឲ្យទាន ដោយចិត្ត ដែលច្រឡំដោយបីតិ នូវសីល… ធ្វើឧបោសថកម្ម ហើយពិចារណានូវកុសលនោះ ដោយចិត្តដែលច្រឡំដោយបីតិផង ដែលច្រឡំដោយសុខផង ចេញអំពីឈាន ដែលច្រឡំដោយបីតិ ចេញអំពីមគ្គ ចេញអំពីផល ហើយពិចារណានូវកុសលនោះ ដោយចិត្តដែលច្រឡំដោយបីតិផង ដែលច្រឡំដោយសុខផង ព្រះអរិយៈទាំងឡាយ ពិចារណានូវកិលេស ដែលច្រឡំដោយបីតិ ដែលលោកលះបង់ហើយ ដោយចិត្តដែលច្រឡំដោយបីតិផង ដែលច្រឡំដោយសុខផង ពិចារណានូវកិលេស ដែលសង្កត់សង្កិនហើយ ដឹងនូវពួកកិលេស ដែលធ្លាប់សន្សំមកហើយ ក្នុងកាលមុន ឃើញច្បាស់នូវខន្ធទាំងឡាយ ដែលច្រឡំដោយបីតិ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ដោយចិត្តដែលច្រឡំដោយបីតិផង ដែលច្រឡំដោយសុខផង ហើយត្រេកអរ រីករាយ រាគៈដែលច្រឡំដោយបីតិក្តី ដែលច្រឡំដោយសុខក្តី ប្រារព្ធនូវខន្ធនោះ ទើបកើតឡើង ទិដ្ឋិក៏កើតឡើង ខន្ធទាំងឡាយ ដែលច្រឡំដោយបីតិក្តី ដែលច្រឡំដោយសុខក្តី ប្រារព្ធនូវខន្ធទាំងឡាយ ដែលច្រឡំដោយបីតិ ទើបកើតឡើង។
[៤៩២] ធម៌ដែលច្រឡំដោយសុខ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយសុខ ដោយអារម្មណប្បច្ច័យ។ ធម៌ដែលច្រឡំដោយសុខ (ជាបច្ច័យ) នៃធម៌ដែលច្រឡំដោយបីតិ… ធម៌ដែលច្រឡំដោយឧបេក្ខា… ជាបច្ច័យនៃធម៌ ដែលច្រឡំដោយបីតិផង ធម៌ដែលច្រឡំដោយសុខផង ដោយអារម្មណប្បច្ច័យ គឺខន្ធទាំងឡាយ ដែលច្រឡំដោយបីតិក្តី ច្រឡំដោយសុខក្តី ប្រារព្ធនូវខន្ធទាំងឡាយ ដែលច្រឡំដោយសុខ ទើបកើតឡើង។
[៤៩៣] ធម៌ដែលច្រឡំដោយឧបេក្ខា ជាបច្ច័យនៃធម៌ ដែលច្រឡំដោយឧបេក្ខា ដោយអារម្មណប្បច្ច័យ គឺ (បុគ្គល) ឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ដោយចិត្ត ដែលច្រឡំដោយឧបេក្ខា ហើយពិចារណានូវកុសលនោះ ដោយចិត្ត ដែលច្រឡំដោយឧបេក្ខា ចេញអំពីឈាន ដែលច្រឡំដោយឧបេក្ខា… អំពីមគ្គ… ចេញអំពីផល ហើយពិចារណានូវកុសលនោះ ដោយចិត្ត ដែលច្រឡំដោយឧបេក្ខា ព្រះអរិយៈទាំងឡាយ ពិចារណានូវកិលេស ដែលច្រឡំដោយឧបេក្ខា ដែលលោកលះបង់ហើយ ដោយចិត្ត ដែលច្រឡំដោយឧបេក្ខា ពិចារណានូវកិលេស ដែលសង្កត់សង្កិនហើយ ដឹងនូវពួកកិលេស ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន ឃើញច្បាស់នូវខន្ធទាំងឡាយ ដែលច្រឡំដោយឧបេក្ខា ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ដោយចិត្ត ដែលច្រឡំដោយឧបេក្ខា ហើយត្រេកអរ រីករាយ រាគៈ ដែលច្រឡំដោយឧបេក្ខា ប្រារព្ធនូវខន្ធនោះ ទើបកើតឡើង ទិដ្ឋិក៏កើតឡើង វិចិកិច្ឆាក៏កើតឡើង ឧទ្ធច្ចៈក៏កើតឡើង ដឹងនូវចិត្តរបស់បុគ្គលអ្នកប្រកបដោយចិត្ត ដែលច្រឡំដោយឧបេក្ខា ដោយចេតោបរិយញ្ញាណ អាកាសានញ្ចាយតនៈ ជាបច្ច័យនៃវិញ្ញាណញ្ចាយតនៈ ដោយអារម្មណប្បច្ច័យ អាកិញ្ចញ្ញាយតនៈ ជាបច្ច័យនៃនេវសញ្ញានាសញ្ញាយតនៈ ដោយអារម្មណប្បច្ច័យ ខន្ធទាំងឡាយ ដែលច្រឡំដោយឧបេក្ខា ជាបច្ច័យនៃការពិចារណានូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ ខន្ធទាំងឡាយ ដែលច្រឡំដោយឧបេក្ខា ប្រារព្ធនូវខន្ធទាំងឡាយ ដែលច្រឡំដោយឧបេក្ខា ទើបកើតឡើង។
[៤៩៤] ធម៌ដែលច្រឡំដោយឧបេក្ខា (ជាបច្ច័យ) នៃធម៌ដែលច្រឡំដោយបីតិ… នៃធម៌ដែលច្រឡំដោយសុខ… ជាបច្ច័យនៃធម៌ ដែលច្រឡំដោយបីតិផង ធម៌ដែលច្រឡំដោយសុខផង ដោយអារម្មណប្បច្ច័យ គឺ (បុគ្គល) ឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ដោយចិត្ត ដែលច្រឡំដោយឧបេក្ខា ហើយពិចារណានូវកុសលនោះ ដោយចិត្ត ដែលច្រឡំដោយបីតិផង ដែលច្រឡំដោយសុខផង ចេញអំពីឈាន ដែលច្រឡំដោយឧបេក្ខា ចេញអំពីមគ្គ ចេញអំពីផល ហើយពិចារណានូវកុសលនោះ ដោយចិត្តដែលច្រឡំដោយបីតិផង ដែលច្រឡំដោយសុខផង ព្រះអរិយៈទាំងឡាយ ពិចារណានូវកិលេស ដែលច្រឡំដោយឧបេក្ខា ដែលលោកលះបង់ហើយ ដោយចិត្តដែលច្រឡំដោយបីតិផង ដែលច្រឡំដោយសុខផង ពិចារណានូវកិលេស ដែលសង្កត់សង្កិនហើយ ដឹងនូវពួកកិលេស ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន ឃើញច្បាស់នូវខន្ធទាំងឡាយ ដែលច្រឡំដោយឧបេក្ខា ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ដោយចិត្តដែលច្រឡំដោយបីតិផង ដែលច្រឡំដោយសុខផង ហើយត្រេកអរ រីករាយ រាគៈដែលច្រឡំដោយបីតិក្តី ដែលច្រឡំដោយសុខក្តី ប្រារព្ធនូវខន្ធនោះ ទើបកើតឡើង ទិដ្ឋិក៏កើតឡើង ខន្ធទាំងឡាយ ដែលច្រឡំដោយបីតិក្តី ដែលច្រឡំដោយសុខក្តី ប្រារព្ធនូវខន្ធទាំងឡាយ ដែលច្រឡំដោយឧបេក្ខា ទើបកើតឡើង។
[៤៩៥] ធម៌ដែលច្រឡំដោយបីតិក្តី ធម៌ដែលច្រឡំដោយសុខក្តី (ជាបច្ច័យ) នៃធម៌ ដែលច្រឡំដោយបីតិ… ធម៌ដែលច្រឡំដោយសុខ… ជាបច្ច័យនៃធម៌ ដែលច្រឡំដោយឧបេក្ខា ដោយអារម្មណប្បច្ច័យ គឺ (បុគ្គល) ឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ដោយចិត្តដែលច្រឡំដោយបីតិផង ដែលច្រឡំដោយសុខផង ឃើញច្បាស់នូវខន្ធទាំងឡាយ ដែលច្រឡំដោយបីតិផង ដែលច្រឡំដោយសុខផង ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ដោយចិត្ត ដែលច្រឡំដោយឧបេក្ខា ហើយត្រេកអរ រីករាយ រាគៈដែលច្រឡំដោយឧបេក្ខា ប្រារព្ធនូវខន្ធនោះ ទើបកើតឡើង ទិដ្ឋិ… វិចិកិច្ឆា… ឧទ្ធច្ចៈក៏កើតឡើង ដឹងនូវចិត្តរបស់បុគ្គលអ្នកប្រកបដោយចិត្ត ដែលច្រឡំដោយបីតិ និងច្រឡំដោយសុខ ដោយចេតោបរិយញ្ញាណ ខន្ធទាំងឡាយដែលច្រឡំដោយបីតិផង ដែលច្រឡំដោយសុខផង ជាបច្ច័យនៃការពិចារណានូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ ខន្ធទាំងឡាយ ដែលច្រឡំដោយឧបេក្ខា ប្រារព្ធនូវខន្ធទាំងឡាយ ដែលច្រឡំដោយបីតិផង ដែលច្រឡំដោយសុខផង ទើបកើតឡើង។
[៤៩៦] ធម៌ដែលច្រឡំដោយបីតិក្តី ធម៌ដែលច្រឡំដោយសុខក្តី ជាបច្ច័យនៃធម៌ ដែលច្រឡំដោយបីតិផង ធម៌ដែលច្រឡំដោយសុខផង ដោយអារម្មណប្បច្ច័យ។ សេចក្តីបំប្រួញ។
[៤៩៧] ធម៌ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយបីតិ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺ (បុគ្គល) ឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ដោយចិត្ត ដែលច្រឡំដោយបីតិ ហើយធ្វើនូវកុសលនោះ ឲ្យជាទីគោរព ដោយចិត្ត ដែលច្រឡំដោយបីតិ ហើយពិចារណា ចេញអំពីឈាន ដែលច្រឡំដោយបីតិ ចេញអំពីមគ្គ ចេញអំពីផល ធ្វើនូវកុសលនោះ ឲ្យជាទីគោរព ដោយចិត្ត ដែលច្រឡំដោយបីតិ ហើយពិចារណា ធ្វើនូវខន្ធទាំងឡាយ ដែលច្រឡំដោយបីតិ ឲ្យជាទីគោរព ដោយចិត្ត ដែលច្រឡំដោយបីតិ ហើយត្រេកអរ រីករាយ រាគៈ ដែលច្រឡំដោយបីតិ ធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិក៏កើតឡើង។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ដែលច្រឡំដោយបីតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។
[៤៩៨] ធម៌ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយសុខ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺ (ដោយចិត្ត) ដែលច្រឡំដោយបីតិ។បេ។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ដែលច្រឡំដោយបីតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដែលច្រឡំដោយសុខ ដោយអធិបតិប្បច្ច័យ។
[៤៩៩] ធម៌ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយឧបេក្ខា ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺ (បុគ្គល) ឲ្យទាន ដោយចិត្ត ដែលច្រឡំដោយបីតិ ដោយចិត្ត ដែលច្រឡំដោយឧបេក្ខា។ សេចក្តីបំប្រួញ។
[៥០០] ធម៌ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ដែលច្រឡំដោយបីតិផង ធម៌ដែលច្រឡំដោយសុខផង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺ (ដោយចិត្ត) ដែលច្រឡំដោយបីតិ។បេ។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ដែលច្រឡំដោយបីតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដែលច្រឡំដោយបីតិផង ដែលច្រឡំដោយសុខផង ដោយអធិបតិប្បច្ច័យ។
[៥០១] ធម៌ដែលច្រឡំដោយសុខ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយសុខ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺ (ដោយចិត្ត) ដែលច្រឡំដោយសុខ។បេ។ សេចក្តីបំប្រួញ។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ដែលច្រឡំដោយសុខ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។
[៥០២] ធម៌ដែលច្រឡំដោយសុខ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយបីតិ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ សេចក្តីបំប្រួញ។ សហជាតាធិបតិ គឺអធិបតិធម៌ ដែលច្រឡំដោយសុខ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដែលច្រឡំដោយបីតិ ដោយអធិបតិប្បច្ច័យ។
[៥០៣] ធម៌ដែលច្រឡំដោយសុខ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយឧបេក្ខា ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ។ សេចក្តីបំប្រួញ។
[៥០៤] ធម៌ដែលច្រឡំដោយសុខ ជាបច្ច័យនៃធម៌ដែលច្រឡំដោយបីតិផង ធម៌ដែលច្រឡំដោយសុខផង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ សេចក្តីបំប្រួញ។ សហជាតាធិបតិ គឺអធិបតិធម៌ ដែលច្រឡំដោយសុខ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដែលច្រឡំដោយបីតិផង ដែលច្រឡំដោយសុខផង ដោយអធិបតិប្បច្ច័យ។
[៥០៥] ធម៌ដែលច្រឡំដោយឧបេក្ខា ជាបច្ច័យនៃធម៌ ដែលច្រឡំដោយឧបេក្ខា ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ សេចក្តីបំប្រួញ។ សហជាតាធិបតិ គឺអធិបតិធម៌ ដែលច្រឡំដោយឧបេក្ខា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។
[៥០៦] ធម៌ដែលច្រឡំដោយឧបេក្ខា ជាបច្ច័យនៃធម៌ ដែលច្រឡំដោយបីតិ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ។ សេចក្តីបំប្រួញ។ ធម៌ដែលច្រឡំដោយឧបេក្ខា ជាបច្ច័យនៃធម៌ ដែលច្រឡំដោយសុខ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ។ សេចក្តីបំប្រួញ។
[៥០៧] ធម៌ដែលច្រឡំដោយឧបេក្ខា ជាបច្ច័យនៃធម៌ដែលច្រឡំដោយបីតិផង ធម៌ដែលច្រឡំដោយសុខផង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ។ សេចក្តីបំប្រួញ។
[៥០៨] ធម៌ដែលច្រឡំដោយបីតិក្តី ធម៌ដែលច្រឡំដោយសុខក្តី ជាបច្ច័យនៃធម៌ ដែលច្រឡំដោយបីតិ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។បេ។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ដែលច្រឡំដោយបីតិក្តី ដែលច្រឡំដោយសុខក្តី ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដែលច្រឡំដោយបីតិ ដោយអធិបតិប្បច្ច័យ។
[៥០៩] ធម៌ដែលច្រឡំដោយបីតិក្តី ធម៌ដែលច្រឡំដោយសុខក្តី ជាបច្ច័យនៃធម៌ ដែលច្រឡំដោយសុខ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ សេចក្តីបំប្រួញ។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ដែលច្រឡំដោយបីតិក្តី ច្រឡំដោយសុខក្តី ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដែលច្រឡំដោយសុខ ដោយអធិបតិប្បច្ច័យ។
[៥១០] ធម៌ដែលច្រឡំដោយបីតិក្តី ធម៌ដែលច្រឡំដោយសុខក្តី ជាបច្ច័យនៃធម៌ ដែលច្រឡំដោយឧបេក្ខា ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ។ សេចក្តីបំប្រួញ។
[៥១១] ធម៌ដែលច្រឡំដោយបីតិក្តី ធម៌ដែលច្រឡំដោយសុខក្តី ជាបច្ច័យនៃធម៌ដែលច្រឡំដោយបីតិផង ធម៌ដែលច្រឡំដោយសុខផង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ។បេ។ សហជាតាធិបតិ គឺអធិបតិធម៌ ដែលច្រឡំដោយបីតិក្តី អធិបតិធម៌ ដែលច្រឡំដោយសុខក្តី ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដែលច្រឡំដោយបីតិផង ដែលច្រឡំដោយសុខផង ដោយអធិបតិប្បច្ច័យ។
[៥១២] ធម៌ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយបីតិ ដោយអនន្តរប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលច្រឡំដោយបីតិ ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលច្រឡំដោយបីតិ ដោយអនន្តរប្បច្ច័យ អនុលោម ដែលច្រឡំដោយបីតិ ជាបច្ច័យនៃគោត្រភូ ដោយអនន្តរប្បច្ច័យ។ បណ្ឌិតគប្បីសំដែងថា ជាបច្ច័យនៃបទទាំងអស់ ដោយហេតុនេះចុះ។ អនុលោម (ជាបច្ច័យ) នៃវោទានៈ គោត្រភូ (ជាបច្ច័យ) នៃមគ្គ វោទានៈ (ជាបច្ច័យ) នៃមគ្គ មគ្គ (ជាបច្ច័យ) នៃផល ផល (ជាបច្ច័យ) នៃផល អនុលោម ជាបច្ច័យនៃផលសមាបត្តិ ដែលច្រឡំដោយបីតិ ដោយអនន្តរប្បច្ច័យ។
[៥១៣] ធម៌ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយសុខ ដោយអនន្តរប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលច្រឡំដោយបីតិ ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលច្រឡំដោយសុខ ដោយអនន្តរប្បច្ច័យ អនុលោម ដែលច្រឡំដោយបីតិ ជាបច្ច័យនៃគោត្រភូ ដែលច្រឡំដោយសុខ ដោយអនន្តរប្បច្ច័យ អនុលោម ដែលច្រឡំដោយបីតិ (ជាបច្ច័យ) នៃវោទានៈ ដែលច្រឡំដោយសុខ។ សេចក្តីបំប្រួញ។ អនុលោម ដែលច្រឡំដោយបីតិ ជាបច្ច័យនៃផលសមាបត្តិ ដែលច្រឡំដោយសុខ ដោយអនន្តរប្បច្ច័យ។
[៥១៤] ធម៌ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយឧបេក្ខា ដោយអនន្តរប្បច្ច័យ គឺចុតិចិត្ត ដែលច្រឡំដោយបីតិ ជាបច្ច័យនៃឧបបត្តិចិត្ត ដែលច្រឡំដោយឧបេក្ខា ដោយអនន្តរប្បច្ច័យ ភវង្គៈ ដែលច្រឡំដោយបីតិ ជាបច្ច័យនៃអាវជ្ជនៈ ដោយអនន្តរប្បច្ច័យ វិបាកមនោវិញ្ញាណធាតុ ដែលច្រឡំដោយបីតិ ជាបច្ច័យនៃកិរិយាមនោវិញ្ញាណធាតុ ដោយអនន្តរប្បច្ច័យ ភវង្គៈ ដែលច្រឡំដោយបីតិ ជាបច្ច័យនៃភវង្គៈ ដែលច្រឡំដោយឧបេក្ខា ដោយអនន្តរប្បច្ច័យ កុសល និងអកុសល ដែលច្រឡំដោយបីតិ (ជាបច្ច័យ) នៃវុដ្ឋានៈ ដែលច្រឡំដោយឧបេក្ខា កិរិយា (ជាបច្ច័យ) នៃវុដ្ឋានៈ ផល (ជាបច្ច័យ) នៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។
[៥១៥] ធម៌ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ដែលច្រឡំដោយបីតិផង ធម៌ដែលច្រឡំដោយសុខផង ដោយអនន្តរប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលច្រឡំដោយបីតិ ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង ដោយអនន្តរប្បច្ច័យ អនុលោម ដែលច្រឡំដោយបីតិ ជាបច្ច័យនៃគោត្រភូ ដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង ដោយអនន្តរប្បច្ច័យ។ សេចក្តីបំប្រួញ។ អនុលោម ដែលច្រឡំដោយបីតិ ជាបច្ច័យនៃផលសមាបត្តិ ដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង ដោយអនន្តរប្បច្ច័យ។
[៥១៦] ធម៌ដែលច្រឡំដោយសុខ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយសុខ ដោយអនន្តរប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលច្រឡំដោយសុខ ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលច្រឡំដោយសុខ ដោយអនន្តរប្បច្ច័យ អនុលោម ដែលច្រឡំដោយសុខ ជាបច្ច័យនៃគោត្រភូ ដែលច្រឡំដោយសុខ ដោយអនន្តរប្បច្ច័យ។ សេចក្តីបំប្រួញ។ អនុលោម ដែលច្រឡំដោយសុខ ជាបច្ច័យនៃផលសមាបត្តិ ដែលច្រឡំដោយសុខ ដោយអនន្តរប្បច្ច័យ។
[៥១៧] ធម៌ដែលច្រឡំដោយសុខ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយបីតិ ដោយអនន្តរប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលច្រឡំដោយសុខ (ជាបច្ច័យ) នៃខន្ធទាំងឡាយក្រោយៗ ដែលច្រឡំដោយបីតិ។ សេចក្តីបំប្រួញ។ អនុលោម ដែលច្រឡំដោយសុខ ជាបច្ច័យនៃផលសមាបត្តិ ដែលច្រឡំដោយបីតិ ដោយអនន្តរប្បច្ច័យ។
[៥១៨] ធម៌ដែលច្រឡំដោយសុខ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយឧបេក្ខា ដោយអនន្តរប្បច្ច័យ គឺចុតិចិត្ត ដែលច្រឡំដោយសុខ ជាបច្ច័យនៃឧបបត្តិចិត្ត ដែលច្រឡំដោយឧបេក្ខា ដោយអនន្តរប្បច្ច័យ ភវង្គៈ ដែលច្រឡំដោយសុខ ជាបច្ច័យនៃអាវជ្ជនៈ ដោយអនន្តរប្បច្ច័យ កាយវិញ្ញាណ ដែលច្រឡំដោយសុខ ជាបច្ច័យនៃវិបាកមនោធាតុ ដោយអនន្តរប្បច្ច័យ វិបាកមនោវិញ្ញាណធាតុ ដែលច្រឡំដោយសុខ ជាបច្ច័យនៃកិរិយាមនោវិញ្ញាណធាតុ ដោយអនន្តរប្បច្ច័យ ភវង្គៈ ដែលច្រឡំដោយសុខ ជាបច្ច័យនៃភវង្គៈ ដែលច្រឡំដោយឧបេក្ខា ដោយអនន្តរប្បច្ច័យ កុសល និងអកុសល ដែលច្រឡំដោយសុខ (ជាបច្ច័យ) នៃវុដ្ឋានៈ ដែលច្រឡំដោយឧបេក្ខា កិរិយា (ជាបច្ច័យ) នៃវុដ្ឋានៈ ផល ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។
[៥១៩] ធម៌ដែលច្រឡំដោយសុខ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយបីតិផង ធម៌ដែលច្រឡំដោយសុខផង ដោយអនន្តរប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលច្រឡំដោយសុខ (ជាបច្ច័យ) នៃខន្ធទាំងឡាយក្រោយៗ ដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង។ សេចក្តីបំប្រួញ។ អនុលោម ដែលច្រឡំដោយសុខ ជាបច្ច័យនៃផលសមាបត្តិ ដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង ដោយអនន្តរប្បច្ច័យ។
[៥២០] ធម៌ដែលច្រឡំដោយឧបេក្ខា ជាបច្ច័យនៃធម៌ ដែលច្រឡំដោយឧបេក្ខា ដោយអនន្តរប្បច្ច័យ គឺអាវជ្ជនៈ ជាបច្ច័យនៃបញ្ចវិញ្ញាណ ដោយអនន្តរប្បច្ច័យ ខន្ធទាំងឡាយមុនៗ ដែលច្រឡំដោយឧបេក្ខា (ជាបច្ច័យ) នៃខន្ធទាំងឡាយក្រោយៗ ដែលច្រឡំដោយឧបេក្ខា។ សេចក្តីបំប្រួញ។ អនុលោម ដែលច្រឡំដោយឧបេក្ខា (ជាបច្ច័យ) នៃផលសមាបត្តិ ដែលច្រឡំដោយឧបេក្ខា នេវសញ្ញានសញ្ញាយតនៈ របស់បុគ្គល កាលចេញអំពីនិរោធ ជាបច្ច័យនៃផលសមាបត្តិ ដែលច្រឡំដោយឧបេក្ខា ដោយអនន្តរប្បច្ច័យ។
[៥២១] ធម៌ដែលច្រឡំដោយឧបេក្ខា ជាបច្ច័យនៃធម៌ ដែលច្រឡំដោយបីតិ ដោយអនន្តរប្បច្ច័យ គឺចុតិចិត្ត ដែលច្រឡំដោយឧបេក្ខា (ជាបច្ច័យ) នៃឧបបត្តិចិត្ត ដែលច្រឡំដោយបីតិ អាវជ្ជនៈ (ជាបច្ច័យ) នៃខន្ធទាំងឡាយ ដែលច្រឡំដោយបីតិ វិបាកមនោធាតុ (ជាបច្ច័យ) នៃវិបាកមនោវិញ្ញាណធាតុ ដែលច្រឡំដោយបីតិ ភវង្គៈ ដែលច្រឡំដោយឧបេក្ខា (ជាបច្ច័យ) នៃភវង្គៈ ដែលច្រឡំដោយបីតិ កុសល និងអកុសល ដែលច្រឡំដោយឧបេក្ខា (ជាបច្ច័យ) នៃវុដ្ឋានៈ ដែលច្រឡំដោយបីតិ កិរិយា (ជាបច្ច័យ) នៃវុដ្ឋានៈ ផល (ជាបច្ច័យ) នៃវុដ្ឋានៈ នេវសញ្ញានសញ្ញាយតនៈ របស់បុគ្គល កាលចេញអំពីនិរោធ ជាបច្ច័យនៃផលសមាបត្តិ ដែលច្រឡំដោយបីតិ ដោយអនន្តរប្បច្ច័យ។
[៥២២] ធម៌ដែលច្រឡំដោយឧបេក្ខា (ជាបច្ច័យ) នៃធម៌ ដែលច្រឡំដោយសុខ… ជាបច្ច័យនៃធម៌ដែលច្រឡំដោយបីតិផង ធម៌ដែលច្រឡំដោយសុខផង ដោយអនន្តរប្បច្ច័យ។ ឯដំណើរទាំងនោះ បណ្ឌិតគប្បីកំណត់ចុះ។
[៥២៣] ធម៌ដែលច្រឡំដោយបីតិក្តី ធម៌ដែលច្រឡំដោយសុខក្តី (ជាបច្ច័យ) នៃធម៌ ដែលច្រឡំដោយបីតិ… នៃធម៌ ដែលច្រឡំដោយសុខ… ជាបច្ច័យនៃធម៌ ដែលច្រឡំដោយឧបេក្ខា ដោយអនន្តរប្បច្ច័យ គឺចុតិចិត្តដែលច្រឡំដោយបីតិក្តី ច្រឡំដោយសុខក្តី ជាបច្ច័យនៃឧបបត្តិចិត្ត ដែលច្រឡំដោយឧបេក្ខា ភវង្គៈ ដែលច្រឡំដោយបីតិក្តី ច្រឡំដោយសុខក្តី (ជាបច្ច័យ) នៃអាវជ្ជនៈ វិបាកមនោវិញ្ញាណធាតុ ដែលច្រឡំដោយបីតិក្តី ច្រឡំដោយសុខក្តី (ជាបច្ច័យ) នៃកិរិយាមនោវិញ្ញាណធាតុ ភវង្គៈដែលច្រឡំដោយបីតិក្តី ច្រឡំដោយសុខក្តី (ជាបច្ច័យ) នៃភវង្គៈ ដែលច្រឡំដោយឧបេក្ខា កុសល និងអកុសល ដែលច្រឡំដោយបីតិក្តី ច្រឡំដោយសុខក្តី (ជាបច្ច័យ) នៃវុដ្ឋានៈ ដែលច្រឡំដោយឧបេក្ខា កិរិយា (ជាបច្ច័យ) នៃវុដ្ឋានៈ ផល ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។
[៥២៤] ធម៌ដែលច្រឡំដោយបីតិក្តី ធម៌ដែលច្រឡំដោយសុខក្តី ជាបច្ច័យនៃធម៌ ដែលច្រឡំដោយបីតិផង ធម៌ដែលច្រឡំដោយសុខផង ដោយអនន្តរប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលច្រឡំដោយបីតិក្តី ច្រឡំដោយសុខក្តី (ជាបច្ច័យ) នៃខន្ធទាំងឡាយក្រោយៗ ដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង។ សេចក្តីបំប្រួញ។ អនុលោម ដែលច្រឡំដោយបីតិក្តី ច្រឡំដោយសុខក្តី ជាបច្ច័យនៃផលសមាបត្តិ ដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង ដោយអនន្តរប្បច្ច័យ។
[៥២៥] ធម៌ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយបីតិ ដោយសមនន្តរប្បច្ច័យ។ ប្រហែលគ្នានឹងអនន្តរប្បច្ច័យដែរ។
[៥២៦] ធម៌ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយបីតិ ដោយសហជាតប្បច្ច័យ គឺខន្ធ១ ដែលច្រឡំដោយបីតិ ជាបច្ច័យនៃខន្ធ៣ ដោយសហជាតប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ ដោយសហជាតប្បច្ច័យ។ ប្រហែលគ្នានឹងបដិច្ចវារៈដែរ។ បញ្ហា១០ ក្នុងសហជាតប្បច្ច័យ។
[៥២៧] ធម៌ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយបីតិ ដោយអញ្ញមញ្ញប្បច្ច័យ ជាបច្ច័យដោយនិស្សយប្បច្ច័យ។ បញ្ហា១០យ៉ាង បណ្ឌិតគប្បីធ្វើផងចុះ។
[៥២៨] ធម៌ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយបីតិ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺ (បុគ្គល) អាស្រ័យសទ្ធា ដែលច្រឡំដោយបីតិ ហើយឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ញ៉ាំងឈាន ដែលច្រឡំដោយបីតិ ឲ្យកើតឡើង ដោយចិត្ត ដែលច្រឡំដោយបីតិ ញ៉ាំងវិបស្សនា… ញ៉ាំងមគ្គ… ញ៉ាំងសមាបត្តិ ឲ្យកើតឡើង ដំឡើងមានះ ប្រកាន់ទិដ្ឋិ (អាស្រ័យ) សីល ដែលច្រឡំដោយបីតិ… សុតៈ… ចាគៈ… អាស្រ័យបញ្ញា ហើយឲ្យទាន សមាទានសីល ដំឡើងមានះ ប្រកាន់ទិដ្ឋិ ដោយចិត្ត ដែលច្រឡំដោយបីតិ (អាស្រ័យ) រាគៈ ដែលច្រឡំដោយបីតិ… មោហៈ មានះ ទិដ្ឋិ… អាស្រ័យសេចក្តីប្រាថ្នា ហើយឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ញ៉ាំងឈាន ដែលច្រឡំដោយបីតិ ឲ្យកើតឡើង ញ៉ាំងសមាបត្តិ ឲ្យកើតឡើង ដោយចិត្ត ដែលច្រឡំដោយបីតិ យកទ្រព្យដែលគេមិនបានឲ្យ និយាយពាក្យកុហក និយាយពាក្យញុះញង់ និយាយពាក្យឥតប្រយោជន៍ កាត់ទី ត លបឆក់យកទ្រព្យគេ ប្លន់យកផ្ទះមួយ ឈរចាំស្កាត់កណ្ដាលផ្លូវ គប់រកប្រពន្ធបុគ្គលដទៃ សម្លាប់អ្នកស្រុក សម្លាប់អ្នកនិគម ដោយចិត្ត ដែលច្រឡំដោយបីតិ សទ្ធា ដែលច្រឡំដោយបីតិ… សីល សុតៈ ចាគៈ បញ្ញា រាគៈ មោហៈ មានះ ទិដ្ឋិ… សេចក្តីប្រាថ្នា ជាបច្ច័យនៃសទ្ធា ដែលច្រឡំដោយបីតិ នៃសីល សុតៈ ចាគៈ បញ្ញា រាគៈ មោហៈ មានះ ទិដ្ឋិ និងសេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។
[៥២៩] ធម៌ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយសុខ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺ (បុគ្គល) អាស្រ័យសទ្ធា ដែលច្រឡំដោយបីតិ ហើយឲ្យទាន ដោយចិត្ត ដែលច្រឡំដោយសុខ។បេ។ ញ៉ាំងសមាបត្តិ ឲ្យកើតឡើង ដំឡើងមានះ ប្រកាន់ទិដ្ឋិ (អាស្រ័យ) សីល ដែលច្រឡំដោយបីតិ… សុតៈ ចាគៈ បញ្ញា រាគៈ មោហៈ មានះ ទិដ្ឋិ… អាស្រ័យសេចក្តីប្រាថ្នា ហើយឲ្យទាន ដោយចិត្ត ដែលច្រឡំដោយសុខ។បេ។ ញ៉ាំងសមាបត្តិ ឲ្យកើតឡើង យកទ្រព្យដែលគេមិនបានឲ្យ ដោយចិត្ត ដែលច្រឡំដោយសុខ… សម្លាប់អ្នកនិគម សទ្ធា ដែលច្រឡំដោយបីតិ… សេចក្តីប្រាថ្នា ជាបច្ច័យនៃសទ្ធា ដែលច្រឡំដោយសុខ នៃសេចក្តីប្រាថ្នា និងកាយវិញ្ញាណ ដែលច្រឡំដោយសុខ ដោយឧបនិស្សយប្បច្ច័យ។
[៥៣០] ធម៌ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយឧបេក្ខា ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យសទ្ធា ដែលច្រឡំដោយបីតិ ហើយឲ្យទាន ដោយចិត្តដែលច្រឡំដោយឧបេក្ខា… ញ៉ាំងអភិញ្ញា ឲ្យកើតឡើង ញ៉ាំងសមាបត្តិ ឲ្យកើតឡើង… ប្រកាន់ទិដ្ឋិ (អាស្រ័យ) សីល ដែលច្រឡំដោយបីតិ… អាស្រ័យសេចក្តីប្រាថ្នា ហើយឲ្យទាន ដោយចិត្តដែលច្រឡំដោយឧបេក្ខា… សម្លាប់អ្នកនិគម សទ្ធាដែលច្រឡំដោយបីតិ… សេចក្តីប្រាថ្នា ជាបច្ច័យនៃសទ្ធា ដែលច្រឡំដោយឧបេក្ខា និងសេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។
[៥៣១] ធម៌ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ដែលច្រឡំដោយបីតិផង ធម៌ដែលច្រឡំដោយសុខផង ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ដែលច្រឡំដោយបីតិ ហើយឲ្យទាន ដោយចិត្តដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង… ប្រកាន់ទិដ្ឋិ នូវសីល ដែលច្រឡំដោយបីតិ ច្រឡំដោយសុខ… អាស្រ័យនូវសេចក្តីប្រាថ្នា ហើយឲ្យទាន ដោយចិត្តដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង… សម្លាប់អ្នកនិគម សទ្ធា ដែលច្រឡំដោយបីតិ… សេចក្តីប្រាថ្នា ជាបច្ច័យ នៃសទ្ធាដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង នៃសេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។
[៥៣២] ធម៌ដែលច្រឡំដោយសុខ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយសុខ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គល អាស្រ័យនូវសទ្ធា ដែលច្រឡំដោយសុខ ហើយឲ្យទាន ដោយចិត្ត ដែលច្រឡំដោយសុខ… ប្រកាន់ទិដ្ឋិ នូវសីល ដែលច្រឡំដោយសុខ… នូវសេចក្តីប្រាថ្នា… អាស្រ័យនូវកាយវិញ្ញាណ ដែលច្រឡំដោយសុខ ហើយឲ្យទាន ដោយចិត្តដែលច្រឡំដោយសុខ… សម្លាប់អ្នកនិគម សទ្ធា ដែលច្រឡំដោយសុខ… សេចក្តីប្រាថ្នា… កាយវិញ្ញាណ ដែលច្រឡំដោយសុខ ជាបច្ច័យនៃសទ្ធា ដែលច្រឡំដោយសុខ នៃសេចក្តីប្រាថ្នា នៃកាយវិញ្ញាណ ដែលច្រឡំដោយសុខ ដោយឧបនិស្សយប្បច្ច័យ។
[៥៣៣] ធម៌ដែលច្រឡំដោយសុខ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយបីតិ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គល អាស្រ័យនូវសទ្ធា ដែលច្រឡំដោយសុខ ហើយឲ្យទាន ដោយចិត្ត ដែលច្រឡំដោយបីតិ… ប្រកាន់ទិដ្ឋិ នូវសីល ដែលច្រឡំដោយសុខ… នូវសេចក្តីប្រាថ្នា… អាស្រ័យនូវកាយវិញ្ញាណ ដែលច្រឡំដោយសុខ ហើយឲ្យទាន ដោយចិត្តដែលច្រឡំដោយបីតិ… សម្លាប់អ្នកនិគម សទ្ធា ដែលច្រឡំដោយសុខ… សេចក្តីប្រាថ្នា… កាយវិញ្ញាណ ដែលច្រឡំដោយសុខ ជាបច្ច័យនៃសទ្ធា ដែលច្រឡំដោយបីតិ នៃសេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។
[៥៣៤] ធម៌ដែលច្រឡំដោយសុខ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយឧបេក្ខា ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ដែលច្រឡំដោយសុខ ហើយឲ្យទាន ដោយចិត្ត ដែលច្រឡំដោយឧបេក្ខា… ញ៉ាំងអភិញ្ញា ឲ្យកើតឡើង… ប្រកាន់ទិដ្ឋិ នូវសីលដែលច្រឡំដោយសុខ… នូវសេចក្តីប្រាថ្នា… អាស្រ័យនូវកាយវិញ្ញាណ ដែលច្រឡំដោយសុខ ហើយឲ្យទាន ដោយចិត្តដែលច្រឡំដោយឧបេក្ខា… សម្លាប់អ្នកនិគម សទ្ធាដែលច្រឡំដោយសុខ… សេចក្តីប្រាថ្នា… កាយវិញ្ញាណ ដែលច្រឡំដោយសុខ ជាបច្ច័យនៃសទ្ធា ដែលច្រឡំដោយឧបេក្ខា នៃសេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។
[៥៣៥] ធម៌ដែលច្រឡំដោយសុខ ជាបច្ច័យនៃធម៌ដែលច្រឡំដោយបីតិផង ធម៌ដែលច្រឡំដោយសុខផង ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធាដែលច្រឡំដោយសុខ ហើយឲ្យទាន ដោយចិត្តដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង… ប្រកាន់ទិដ្ឋិ នូវសីលដែលច្រឡំដោយសុខ… នូវសេចក្តីប្រាថ្នា… អាស្រ័យនូវកាយវិញ្ញាណ ដែលច្រឡំដោយសុខ ហើយឲ្យទាន ដោយចិត្តដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង… សម្លាប់អ្នកនិគម។បេ។ សទ្ធាដែលច្រឡំដោយសុខ… សេចក្តីប្រាថ្នា… កាយវិញ្ញាណដែលច្រឡំដោយសុខ ជាបច្ច័យនៃសទ្ធា ដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង នៃសេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។
[៥៣៦] ធម៌ដែលច្រឡំដោយឧបេក្ខា ជាបច្ច័យនៃធម៌ ដែលច្រឡំដោយឧបេក្ខា ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ដែលច្រឡំដោយឧបេក្ខា ហើយឲ្យទាន ដោយចិត្តដែលច្រឡំដោយឧបេក្ខា… ញ៉ាំងអភិញ្ញា ឲ្យកើតឡើង… ប្រកាន់ទិដ្ឋិ នូវសីលដែលច្រឡំដោយឧបេក្ខា… អាស្រ័យនូវសេចក្តីប្រាថ្នា ហើយឲ្យទាន ដោយចិត្តដែលច្រឡំដោយឧបេក្ខា… សម្លាប់អ្នកនិគម សទ្ធាដែលច្រឡំដោយឧបេក្ខា… សេចក្តីប្រាថ្នា ជាបច្ច័យនៃសទ្ធា ដែលច្រឡំដោយឧបេក្ខា នៃសេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។
[៥៣៧] ធម៌ដែលច្រឡំដោយឧបេក្ខា ជាបច្ច័យនៃធម៌ ដែលច្រឡំដោយបីតិ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ដែលច្រឡំដោយឧបេក្ខា ហើយឲ្យទាន ដោយចិត្តដែលច្រឡំដោយបីតិ… ប្រកាន់ទិដ្ឋិ នូវសីលដែលច្រឡំដោយឧបេក្ខា… អាស្រ័យនូវសេចក្តីប្រាថ្នា ហើយឲ្យទាន ដោយចិត្ត ដែលច្រឡំដោយបីតិ… សម្លាប់អ្នកនិគម សទ្ធាដែលច្រឡំដោយឧបេក្ខា… សេចក្តីប្រាថ្នា ជាបច្ច័យនៃសទ្ធា ដែលច្រឡំដោយបីតិ នៃសេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។
[៥៣៨] ធម៌ដែលច្រឡំដោយឧបេក្ខា ជាបច្ច័យនៃធម៌ ដែលច្រឡំដោយសុខ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ដែលច្រឡំដោយឧបេក្ខា ហើយឲ្យទាន ដោយចិត្តដែលច្រឡំដោយសុខ… ប្រកាន់ទិដ្ឋិ នូវសីលដែលច្រឡំដោយឧបេក្ខា… អាស្រ័យនូវសេចក្តីប្រាថ្នា ហើយឲ្យទាន ដោយចិត្តដែលច្រឡំដោយសុខ… សម្លាប់អ្នកនិគម សទ្ធាដែលច្រឡំដោយឧបេក្ខា… សេចក្តីប្រាថ្នា ជាបច្ច័យនៃសទ្ធា ដែលច្រឡំដោយសុខ នៃសេចក្តីប្រាថ្នា នៃកាយវិញ្ញាណ ដែលច្រឡំដោយសុខ ដោយឧបនិស្សយប្បច្ច័យ។
[៥៣៩] ធម៌ដែលច្រឡំដោយឧបេក្ខា ជាបច្ច័យនៃធម៌ដែលច្រឡំដោយបីតិផង ធម៌ដែលច្រឡំដោយសុខផង ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ដែលច្រឡំដោយឧបេក្ខា ហើយឲ្យទាន ដោយចិត្តដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង… ប្រកាន់ទិដ្ឋិ នូវសីលដែលច្រឡំដោយឧបេក្ខា… អាស្រ័យនូវសេចក្តីប្រាថ្នា ហើយឲ្យទាន ដោយចិត្តដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង… សម្លាប់អ្នកនិគម សទ្ធាដែលច្រឡំដោយឧបេក្ខា… សេចក្តីប្រាថ្នា ជាបច្ច័យនៃសទ្ធា ដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង នៃសេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។
[៥៤០] ធម៌ដែលច្រឡំដោយបីតិក្តី ធម៌ដែលច្រឡំដោយសុខក្តី ជាបច្ច័យនៃធម៌ ដែលច្រឡំដោយបីតិ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធាដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង ហើយឲ្យទាន ដោយចិត្តដែលច្រឡំដោយបីតិ… ប្រកាន់ទិដ្ឋិ នូវសីលដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង… អាស្រ័យនូវសេចក្តីប្រាថ្នា ហើយឲ្យទាន ដោយចិត្តដែលច្រឡំដោយបីតិ… សម្លាប់អ្នកនិគម សទ្ធាដែលច្រឡំដោយបីតិក្តី ច្រឡំដោយសុខក្តី… សេចក្តីប្រាថ្នា ជាបច្ច័យនៃសទ្ធា ដែលច្រឡំដោយបីតិ នៃសេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។
[៥៤១] ធម៌ដែលច្រឡំដោយបីតិក្តី ធម៌ដែលច្រឡំដោយសុខក្តី ជាបច្ច័យនៃធម៌ ដែលច្រឡំដោយសុខ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធាដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង ហើយឲ្យទាន ដោយចិត្តដែលច្រឡំដោយសុខ… ប្រកាន់ទិដ្ឋិ នូវសីលដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង… អាស្រ័យនូវសេចក្តីប្រាថ្នា ហើយឲ្យទាន ដោយចិត្តដែលច្រឡំដោយសុខ… សម្លាប់អ្នកនិគម សទ្ធាដែលច្រឡំដោយបីតិក្តី ច្រឡំដោយសុខក្តី… សេចក្តីប្រាថ្នា ជាបច្ច័យនៃសទ្ធា ដែលច្រឡំដោយសុខ នៃសេចក្តីប្រាថ្នា នៃកាយវិញ្ញាណ ដែលច្រឡំដោយសុខ ដោយឧបនិស្សយប្បច្ច័យ។
[៥៤២] ធម៌ដែលច្រឡំដោយបីតិក្តី ធម៌ដែលច្រឡំដោយសុខក្តី ជាបច្ច័យនៃធម៌ ដែលច្រឡំដោយឧបេក្ខា ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង ហើយឲ្យទាន ដោយចិត្តដែលច្រឡំដោយឧបេក្ខា… ញ៉ាំងអភិញ្ញា ឲ្យកើតឡើង… ប្រកាន់ទិដ្ឋិ នូវសីល ដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង… អាស្រ័យនូវសេចក្តីប្រាថ្នា ហើយឲ្យទាន ដោយចិត្តដែលច្រឡំដោយឧបេក្ខា… សម្លាប់អ្នកនិគម សទ្ធាដែលច្រឡំដោយបីតិក្តី ច្រឡំដោយសុខក្តី… សេចក្តីប្រាថ្នា ជាបច្ច័យនៃសទ្ធា ដែលច្រឡំដោយឧបេក្ខា នៃសេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។
[៥៤៣] ធម៌ដែលច្រឡំដោយបីតិក្តី ធម៌ដែលច្រឡំដោយសុខក្តី ជាបច្ច័យនៃធម៌ ដែលច្រឡំដោយបីតិផង ធម៌ដែលច្រឡំដោយសុខផង ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ដែលច្រឡំដោយបីតិផង ដែលច្រឡំដោយសុខផង ហើយឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ដោយចិត្តដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង ញ៉ាំងឈានដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង ឲ្យកើតឡើង ញ៉ាំងវិបស្សនា… ញ៉ាំងមគ្គ… ញ៉ាំងសមាបត្តិ… ញ៉ាំងមានះ… ប្រកាន់ទិដ្ឋិ នូវសីលដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង… នូវសុតៈ ចាគៈ បញ្ញា រាគៈ មោហៈ មានះ ទិដ្ឋិ… អាស្រ័យនូវសេចក្តីប្រាថ្នា ហើយឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ដោយចិត្តដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង ញ៉ាំងឈាន ដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង… ញ៉ាំងវិបស្សនា… ញ៉ាំងមគ្គ… ញ៉ាំងសមាបត្តិ ឲ្យកើតឡើង កាន់យកទ្រព្យដែលគេមិនបានឲ្យ និយាយពាក្យកុហក និយាយពាក្យញុះញង់ និយាយពាក្យឥតប្រយោជន៍ កាត់នូវទី ត លបឆក់ទ្រព្យគេ ប្លន់យកទ្រព្យក្នុងផ្ទះមួយ ឈរស្កាត់កណ្ដាលផ្លូវ គប់រកនូវប្រពន្ធអ្នកដទៃ សម្លាប់អ្នកស្រុក សម្លាប់អ្នកនិគម ដោយចិត្តដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង សទ្ធាដែលច្រឡំដោយបីតិក្តី ច្រឡំដោយសុខក្តី… សេចក្តីប្រាថ្នា ជាបច្ច័យនៃសទ្ធា ដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង នៃសេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។
[៥៤៤] ធម៌ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយបីតិ ដោយអាសេវនប្បច្ច័យ បានដល់ខន្ធទាំងឡាយមុនៗ ដែលច្រឡំដោយបីតិ ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលច្រឡំដោយបីតិ ដោយអាសេវនប្បច្ច័យ អនុលោម ដែលច្រឡំដោយបីតិ (ជាបច្ច័យ) នៃគោត្រភូ ដែលច្រឡំដោយបីតិ អនុលោម (ជាបច្ច័យ) នៃវោទានៈ គោត្រភូ (ជាបច្ច័យ) នៃមគ្គ វោទានៈ ជាបច្ច័យនៃមគ្គ ដោយអាសេវនប្បច្ច័យ។
[៥៤៥] ធម៌ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយសុខ ដោយអាសេវនប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលច្រឡំដោយបីតិ ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលច្រឡំដោយសុខ ដោយអាសេវនប្បច្ច័យ អនុលោម ដែលច្រឡំដោយបីតិ ជាបច្ច័យនៃគោត្រភូ ដែលច្រឡំដោយសុខ ដោយអាសេវនប្បច្ច័យ អនុលោមដែលច្រឡំដោយបីតិ ជាបច្ច័យនៃវោទានៈ ដែលច្រឡំដោយសុខ ដោយអាសេវនប្បច្ច័យ គោត្រភូដែលច្រឡំដោយបីតិ (ជាបច្ច័យ) នៃមគ្គ ដែលច្រឡំដោយសុខ វោទានៈដែលច្រឡំដោយបីតិ (ជាបច្ច័យ) នៃមគ្គ ដែលច្រឡំដោយសុខ ដោយអាសេវនប្បច្ច័យ។
[៥៤៦] ធម៌ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ដែលច្រឡំដោយបីតិផង ធម៌ដែលច្រឡំដោយសុខផង ដោយអាសេវនប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលច្រឡំដោយបីតិ ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង ដោយអាសេវនប្បច្ច័យ។ សេចក្តីបំប្រួញ។ វោទានៈ ដែលច្រឡំដោយបីតិ ជាបច្ច័យនៃមគ្គ ដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង ដោយអាសេវនប្បច្ច័យ។
[៥៤៧] ធម៌ដែលច្រឡំដោយសុខ (ជាបច្ច័យ) នៃធម៌ ដែលច្រឡំដោយសុខ… នៃធម៌ដែលច្រឡំដោយបីតិ… ជាបច្ច័យនៃធម៌ដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង ដោយអាសេវនប្បច្ច័យ។ សេចក្តីបំប្រួញ។ បណ្ឌិតគប្បីឃើញនូវបីតិន័យ ហើយគប្បីធ្វើចុះ។
[៥៤៨] ធម៌ដែលច្រឡំដោយឧបេក្ខា ជាបច្ច័យនៃធម៌ ដែលច្រឡំដោយឧបេក្ខា ដោយអាសេវនប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលប្រឡំដោយឧបេក្ខា ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលច្រឡំដោយឧបេក្ខា វោទានៈ ដែលច្រឡំដោយឧបេក្ខា ជាបច្ច័យនៃមគ្គ ដែលច្រឡំដោយឧបេក្ខា ដោយអាសេវនប្បច្ច័យ។
[៥៤៩] ធម៌ដែលច្រឡំដោយបីតិក្តី ធម៌ដែលច្រឡំដោយសុខក្តី (ជាបច្ច័យ) នៃធម៌ ដែលច្រឡំដោយបីតិ… នៃធម៌ដែលច្រឡំដោយសុខ… ជាបច្ច័យនៃធម៌ ដែលច្រឡំដោយបីតិផង នៃធម៌ដែលច្រឡំដោយសុខផង ដោយអាសេវនប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលច្រឡំដោយបីតិក្តី ច្រឡំដោយសុខក្តី ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង ដោយអាសេវនប្បច្ច័យ។ សេចក្តីបំប្រួញ។ វោទានៈ ដែលច្រឡំដោយបីតិក្តី ច្រឡំដោយសុខក្តី ជាបច្ច័យនៃមគ្គ ដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង ដោយអាសេវនប្បច្ច័យ។
[៥៥០] ធម៌ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយបីតិ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលច្រឡំដោយបីតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ ចេតនា ដែលច្រឡំដោយបីតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ក្នុងខណៈនៃបដិសន្ធិ ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ដែលច្រឡំដោយបីតិ ជាបច្ច័យនៃខន្ធទាំងឡាយ ជាវិបាក ដែលច្រឡំដោយបីតិ ដោយកម្មប្បច្ច័យ។
[៥៥១] ធម៌ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយសុខ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលច្រឡំដោយបីតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដែលច្រឡំដោយសុខ ដោយកម្មប្បច្ច័យ ចេតនា ដែលច្រឡំដោយបីតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដែលច្រឡំដោយសុខ ក្នុងខណៈនៃបដិសន្ធិ ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ដែលច្រឡំដោយបីតិ ជាបច្ច័យនៃខន្ធទាំងឡាយ ជាវិបាក ដែលច្រឡំដោយសុខ ដោយកម្មប្បច្ច័យ។
[៥៥២] ធម៌ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយឧបេក្ខា ដោយកម្មប្បច្ច័យ បានដល់នានាខណិកៈ គឺចេតនា ដែលច្រឡំដោយបីតិ ជាបច្ច័យនៃខន្ធទាំងឡាយ ជាវិបាក ដែលច្រឡំដោយឧបេក្ខា ដោយកម្មប្បច្ច័យ។
[៥៥៣] ធម៌ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ដែលច្រឡំដោយបីតិផង ធម៌ដែលច្រឡំដោយសុខផង ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលច្រឡំដោយបីតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង ដោយកម្មប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ ឯនានាខណិកៈ គឺចេតនា ដែលច្រឡំដោយបីតិ ជាបច្ច័យនៃខន្ធទាំងឡាយ ជាវិបាក ដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង ដោយកម្មប្បច្ច័យ។
[៥៥៤] ធម៌ដែលច្រឡំដោយសុខ (ជាបច្ច័យ) នៃធម៌ដែលច្រឡំដោយសុខ…។ បណ្ឌិតគប្បីឃើញនូវការរាប់៤យ៉ាង ហើយធ្វើចុះ។
[៥៥៥] ធម៌ដែលច្រឡំដោយឧបេក្ខា ជាបច្ច័យនៃធម៌ ដែលច្រឡំដោយឧបេក្ខា ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ … ជាបច្ច័យនៃធម៌ ដែលច្រឡំដោយបីតិ ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺ… ជាបច្ច័យនៃធម៌ ដែលច្រឡំដោយសុខ ដោយកម្មប្បច្ច័យ នានាខណិកៈ គឺចេតនា ដែលច្រឡំដោយឧបេក្ខា…។ … ជាបច្ច័យនៃធម៌ ដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង ដោយកម្មប្បច្ច័យ នានាខណិកៈ គឺចេតនា ដែលច្រឡំដោយឧបេក្ខា…។ ធម៌ដែលច្រឡំដោយបីតិក្តី ច្រឡំដោយសុខក្តី ជាបច្ច័យនៃធម៌ ដែលច្រឡំដោយបីតិ… វារៈទាំង៤នេះ បណ្ឌិតគប្បីធ្វើចុះ។ បណ្ឌិត កាលអនុម័តិនូវធម៌ ដែលច្រឡំដោយបីតិ គប្បីចែកផងចុះ។
[៥៥៦] ធម៌ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយបីតិ ដោយវិបាកប្បច្ច័យ គឺខន្ធ១ ជាវិបាក ដែលច្រឡំដោយបីតិ ជាបច្ច័យនៃខន្ធ៣ ដោយវិបាកប្បច្ច័យ ខន្ធ២ (ជាបច្ច័យ) នៃខន្ធ២ ខន្ធ១ ដែលច្រឡំដោយបីតិ (ជាបច្ច័យ) នៃខន្ធ៣ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ ជាបច្ច័យនៃខន្ធ២។បេ។ បញ្ហា១០ បណ្ឌិតគប្បីឲ្យពិស្ដារ ដូចជាក្នុងហេតុប្បច្ច័យ ក្នុងបដិច្ចវារៈដែរ។
[៥៥៧] ធម៌ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយបីតិ ដោយអាហារប្បច្ច័យ ជាបច្ច័យដោយឥន្ទ្រិយប្បច្ច័យ ជាបច្ច័យដោយឈានប្បច្ច័យ ជាបច្ច័យដោយមគ្គប្បច្ច័យ ជាបច្ច័យដោយសម្បយុត្តប្បច្ច័យ ជាបច្ច័យដោយអត្ថិប្បច្ច័យ។ បញ្ហា១០ បណ្ឌិតគប្បីឲ្យពិស្ដារចុះ។ ជាបច្ច័យដោយនត្ថិប្បច្ច័យ ជាបច្ច័យដោយវិគតប្បច្ច័យ។ នត្ថិប្បច្ច័យក្តី វិគតប្បច្ច័យក្តី ប្រហែលគ្នានឹងអនន្តរប្បច្ច័យដែរ។ ជាបច្ច័យដោយអវិគតប្បច្ច័យ។
[៥៥៨] ក្នុងហេតុប្បច្ច័យ មានវារៈ១០ ក្នុងអារម្មណប្បច្ច័យ មានវារៈ១៦ ក្នុងអធិបតិប្បច្ច័យ មានវារៈ១៦ ក្នុងអនន្តរប្បច្ច័យ មានវារៈ១៦ ក្នុងសមនន្តរប្បច្ច័យ មានវារៈ១៦ ក្នុងសហជាតប្បច្ច័យ មានវារៈ១០ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ១០ ក្នុងនិស្សយប្បច្ច័យ មានវារៈ១០ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ១៦ ក្នុងអាសេវនប្បច្ច័យ មានវារៈ១០ ក្នុងកម្មប្បច្ច័យ មានវារៈ១៦ ក្នុងវិបាកប្បច្ច័យ មានវារៈ១០ ក្នុងអាហារប្បច្ច័យ ក្នុងឥន្ទ្រិយប្បច្ច័យ ក្នុងឈានប្បច្ច័យ ក្នុងមគ្គប្បច្ច័យ ក្នុងសម្បយុត្តប្បច្ច័យ ក្នុងអត្ថិប្បច្ច័យ មានវារៈ១០ ក្នុងនត្ថិប្បច្ច័យ មានវារៈ១៦ ក្នុងវិគតប្បច្ច័យ មានវារៈ១៦ ក្នុងអវិគតប្បច្ច័យ មានវារៈ១០។ បណ្ឌិត កាលអនុម័តនូវកុសលត្តិកៈ ជាអនុលោម គប្បីរាប់ចុះ។
ចប់ អនុលោម។
[៥៥៩] ធម៌ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយបីតិ ដោយអារម្មណប្បច្ច័យ ជាបច្ច័យដោយសហជាតប្បច្ច័យ ជាបច្ច័យដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យដោយកម្មប្បច្ច័យ។
[៥៦០] ធម៌ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយសុខ ដោយអារម្មណប្បច្ច័យ ជាបច្ច័យដោយសហជាតប្បច្ច័យ ជាបច្ច័យដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យដោយកម្មប្បច្ច័យ។
[៥៦១] ធម៌ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយឧបេក្ខា ដោយអារម្មណប្បច្ច័យ ជាបច្ច័យដោយឧបនិស្សយប្បច្ច័យ។
[៥៦២] ធម៌ដែលច្រឡំដោយបីតិ ជាបច្ច័យនៃធម៌ដែលច្រឡំដោយបីតិផង ធម៌ដែលច្រឡំដោយសុខផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យដោយសហជាតប្បច្ច័យ ជាបច្ច័យដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យដោយកម្មប្បច្ច័យ។
[៥៦៣] ធម៌ដែលច្រឡំដោយសុខ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយសុខ ដោយអារម្មណប្បច្ច័យ ជាបច្ច័យដោយសហជាតប្បច្ច័យ ជាបច្ច័យដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យដោយកម្មប្បច្ច័យ។
[៥៦៤] ធម៌ដែលច្រឡំដោយសុខ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយបីតិ ដោយអារម្មណប្បច្ច័យ ជាបច្ច័យដោយសហជាតប្បច្ច័យ ជាបច្ច័យដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យដោយកម្មប្បច្ច័យ។
[៥៦៥] ធម៌ដែលច្រឡំដោយសុខ ជាបច្ច័យនៃធម៌ ដែលច្រឡំដោយឧបេក្ខា ដោយអារម្មណប្បច្ច័យ ជាបច្ច័យដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យដោយកម្មប្បច្ច័យ។
[៥៦៦] ធម៌ដែលច្រឡំដោយសុខ ជាបច្ច័យនៃធម៌ដែលច្រឡំដោយបីតិផង ធម៌ដែលច្រឡំដោយសុខផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យដោយសហជាតប្បច្ច័យ ជាបច្ច័យដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យដោយកម្មប្បច្ច័យ។
[៥៦៧] ធម៌ដែលច្រឡំដោយឧបេក្ខា ជាបច្ច័យនៃធម៌ ដែលច្រឡំដោយឧបេក្ខា ដោយអារម្មណប្បច្ច័យ ជាបច្ច័យដោយសហជាតប្បច្ច័យ ជាបច្ច័យដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យដោយកម្មប្បច្ច័យ។
[៥៦៨] ធម៌ដែលច្រឡំដោយឧបេក្ខា ជាបច្ច័យនៃធម៌ ដែលច្រឡំដោយបីតិ ដោយអារម្មណប្បច្ច័យ ជាបច្ច័យដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យដោយកម្មប្បច្ច័យ។
[៥៦៩] ធម៌ដែលច្រឡំដោយឧបេក្ខា ជាបច្ច័យនៃធម៌ ដែលច្រឡំដោយសុខ ដោយអារម្មណប្បច្ច័យ ជាបច្ច័យដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យដោយកម្មប្បច្ច័យ។
[៥៧០] ធម៌ដែលច្រឡំដោយឧបេក្ខា ជាបច្ច័យនៃធម៌ដែលច្រឡំដោយបីតិផង ធម៌ដែលច្រឡំដោយសុខផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។
[៥៧១] ធម៌ដែលច្រឡំដោយបីតិក្តី ធម៌ដែលច្រឡំដោយសុខក្តី ជាបច្ច័យនៃធម៌ ដែលច្រឡំដោយបីតិ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។
[៥៧២] ធម៌ដែលច្រឡំដោយបីតិក្តី ធម៌ដែលច្រឡំដោយសុខក្តី ជាបច្ច័យនៃធម៌ ដែលច្រឡំដោយសុខ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។
[៥៧៣] ធម៌ដែលច្រឡំដោយបីតិក្តី ធម៌ដែលច្រឡំដោយសុខក្តី ជាបច្ច័យនៃធម៌ ដែលច្រឡំដោយឧបេក្ខា ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។
[៥៧៤] ធម៌ដែលច្រឡំដោយបីតិក្តី ធម៌ដែលច្រឡំដោយសុខក្តី ជាបច្ច័យនៃធម៌ ដែលច្រឡំដោយបីតិផង ធម៌ដែលច្រឡំដោយសុខផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។
[៥៧៥] ក្នុងនហេតុប្បច្ច័យ មានវារៈ១៦ ក្នុងបច្ច័យទាំងអស់ មានវារៈ១៦ គឺក្នុងនអារម្មណប្បច្ច័យ នអធិបតិប្បច្ច័យ នអនន្តរប្បច្ច័យ នសមនន្តរប្បច្ច័យ នសហជាតប្បច្ច័យ នអញ្ញមញ្ញប្បច្ច័យ ននិស្សយប្បច្ច័យ នឧបនិស្សយប្បច្ច័យ នបុរេជាតប្បច្ច័យ នបច្ឆាជាតប្បច្ច័យ នអាសេវនប្បច្ច័យ នកម្មប្បច្ច័យ នវិបាកប្បច្ច័យ នអាហារប្បច្ច័យ នឥន្ទ្រិយប្បច្ច័យ នឈានប្បច្ច័យ នមគ្គប្បច្ច័យ នសម្បយុត្តប្បច្ច័យ នវិប្បយុត្តប្បច្ច័យ នោអត្ថិប្បច្ច័យ នោនត្ថិប្បច្ច័យ នោវិគតប្បច្ច័យ និងនោអវិគតប្បច្ច័យ។ បណ្ឌិត កាលអនុម័តនូវបច្ចនីយៈ គប្បីរាប់ផងចុះ។
ចប់ បច្ចនីយៈ។
[៥៧៦] ក្នុងនអារម្មណប្បច្ច័យ មានវារៈ១០ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ មានវារៈ១០ ក្នុងបច្ច័យទាំងអស់ គឺក្នុងនអនន្តរប្បច្ច័យ នសមនន្តរប្បច្ច័យ នឧបនិស្សយប្បច្ច័យ នបុរេជាតប្បច្ច័យ នបច្ឆាជាតប្បច្ច័យ នអាសេវនប្បច្ច័យ នកម្មប្បច្ច័យ នវិបាកប្បច្ច័យ នអាហារប្បច្ច័យ នឥន្ទ្រិយប្បច្ច័យ នឈានប្បច្ច័យ នមគ្គប្បច្ច័យ នវិប្បយុត្តប្បច្ច័យ នោនត្ថិប្បច្ច័យ និងនោវិគតប្បច្ច័យ មានវារៈ១០។ បណ្ឌិត កាលអនុម័តនូវអនុលោមប្បច្ចនីយៈ គប្បីរាប់ផងចុះ។
ចប់ អនុលោមប្បច្ចនីយៈ។
[៥៧៧] ក្នុងអារម្មណប្បច្ច័យ មានវារៈ១៦ ព្រោះនហេតុប្បច្ច័យ… ក្នុងអធិបតិប្បច្ច័យ អនន្តរប្បច្ច័យ និងសមនន្តរប្បច្ច័យ មានវារៈ១៦ ក្នុងសហជាតប្បច្ច័យ មានវារៈ១០ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ១០ ក្នុងនិស្សយប្បច្ច័យ មានវារៈ១០ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ១៦ ក្នុងអាសេវនប្បច្ច័យ មានវារៈ១០ ក្នុងកម្មប្បច្ច័យ មានវារៈ១៦ ក្នុងវិបាកប្បច្ច័យ មានវារៈ១០ ក្នុងអាហារប្បច្ច័យ មានវារៈ១០ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ១០ ក្នុងឈានប្បច្ច័យ មានវារៈ១០ ក្នុងមគ្គប្បច្ច័យ មានវារៈ១០ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ១០ ក្នុងអត្ថិប្បច្ច័យ មានវារៈ១០ ក្នុងនត្ថិប្បច្ច័យ មានវារៈ១៦ ក្នុងវិគតប្បច្ច័យ មានវារៈ១៦ ក្នុងអវិគតប្បច្ច័យ មានវារៈ១០។ បណ្ឌិត កាលអនុម័តនូវបច្ចនីយានុលោម គប្បីរាប់ផងចុះ។
ចប់ បច្ចនីយានុលោម។
ចប់ បីតិត្តិកៈ ទី៧។
ទស្សនត្តិកៈ
បដិច្ចវារៈ
[៥៧៨] ធម៌ដែលគួរលះដោយទស្សនៈ [បានដល់ សោតាបត្តិមគ្គ ព្រោះឃើញនូវព្រះនិព្វានជាដំបូង។] អាស្រ័យធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលគួរលះដោយទស្សនៈ ខន្ធ២ អាស្រ័យខន្ធ២។ ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា [គួរលះដោយមគ្គទាំងឡាយនោះៗ។ អដ្ឋសាលិនីអភិធម្មដ្ឋកថាធម្មសង្គណី និក្ខេបកណ្ឌ។] អាស្រ័យធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈ។ ធម៌ដែលគួរលះដោយទស្សនៈក្តី ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាក្តី អាស្រ័យធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលគួរលះដោយទស្សនៈ ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២។
[៥៧៩] ធម៌ដែលគួរលះដោយភាវនា អាស្រ័យធម៌ ដែលគួរលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលគួរលះដោយភាវនា ខន្ធ២ អាស្រ័យខន្ធ២។ ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា អាស្រ័យធម៌ ដែលគួរលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលគួរលះដោយភាវនា។ ធម៌ដែលគួរលះដោយភាវនាក្តី ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាក្តី អាស្រ័យធម៌ ដែលគួរលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលគួរលះដោយភាវនា ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២។
[៥៨០] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា អាស្រ័យធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២ ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យខន្ធ១ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី កដត្តារូបក្តី អាស្រ័យខន្ធ២ វត្ថុ អាស្រ័យខន្ធទាំងឡាយ ខន្ធទាំងឡាយ អាស្រ័យវត្ថុ មហាភូត៣ អាស្រ័យមហាភូត១ មហាភូត២ អាស្រ័យមហាភូត២ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យមហាភូតទាំងឡាយ។
[៥៨១] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា អាស្រ័យធម៌ ដែលគួរលះដោយទស្សនៈផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈផង មហាភូតទាំងឡាយផង។
[៥៨២] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា អាស្រ័យធម៌ដែលគួរលះដោយភាវនាផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលគួរលះដោយភាវនាផង មហាភូតទាំងឡាយផង។
[៥៨៣] ធម៌ដែលគួរលះដោយទស្សនៈ អាស្រ័យធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលគួរលះដោយទស្សនៈ ខន្ធ២ អាស្រ័យខន្ធ២។
[៥៨៤] ធម៌ដែលគួរលះដោយភាវនា អាស្រ័យធម៌ ដែលគួរលះដោយភាវនា ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលគួរលះដោយភាវនា ខន្ធ២ អាស្រ័យខន្ធ២។
[៥៨៥] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា អាស្រ័យធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ខន្ធ២ អាស្រ័យខន្ធ២ ខន្ធ៣ អាស្រ័យខន្ធ១ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យខន្ធ២ ខន្ធទាំងឡាយ អាស្រ័យវត្ថុ។
[៥៨៦] ធម៌ដែលគួរលះដោយទស្សនៈ អាស្រ័យធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺមានវារៈ៣។ ធម៌ដែលគួរលះដោយភាវនា អាស្រ័យធម៌ ដែលគួរលះដោយភាវនា ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺមានវារៈ៣។ ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា អាស្រ័យធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២ មហាភូត៣ អាស្រ័យមហាភូត១ មហាភូត២ អាស្រ័យមហាភូត២ ចិត្តសមុដ្ឋានរូប និងឧបាទារូប អាស្រ័យមហាភូតទាំងឡាយ។ ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា អាស្រ័យធម៌ដែលគួរលះដោយទស្សនៈផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈផង មហាភូតទាំងឡាយផង។ ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា អាស្រ័យធម៌ ដែលគួរលះដោយភាវនាផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលគួរលះដោយភាវនាផង មហាភូតទាំងឡាយផង។
[៥៨៧] ធម៌ដែលគួរលះដោយទស្សនៈ អាស្រ័យធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះអនន្តរប្បច្ច័យ និងសមនន្តរប្បច្ច័យ។ ប្រហែលគ្នានឹងអារម្មណប្បច្ច័យដែរ។
[៥៨៨] ធម៌ដែលគួរលះដោយទស្សនៈ អាស្រ័យធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះសហជាតប្បច្ច័យ គឺមានវារៈ៣។ ដោយភាវនា… មានវារៈ៣។ ដោយនេវទស្សនៈ។ បេយ្យាលៈ។ អាស្រ័យមហាភូត១… ពាហិរ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… មហាភូត១ របស់ពួកអសញ្ញសត្វ…។ ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា អាស្រ័យធម៌ដែលគួរលះដោយទស្សនៈផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង ទើបកើតឡើង ព្រោះសហជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈផង មហាភូតទាំងឡាយផង។ ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា អាស្រ័យធម៌ដែលគួរលះដោយភាវនាផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង ទើបកើតឡើង ព្រោះសហជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលគួរលះដោយភាវនាផង មហាភូតទាំងឡាយផង។
[៥៨៩] ធម៌ដែលគួរលះដោយទស្សនៈ អាស្រ័យធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺមានវារៈ១។ ធម៌ដែលគួរលះដោយភាវនា… មានវារៈ១។ ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា អាស្រ័យធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ខន្ធ២ អាស្រ័យខន្ធ២ ខន្ធ៣ អាស្រ័យខន្ធ១ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យខន្ធ២ វត្ថុ អាស្រ័យខន្ធទាំងឡាយ ខន្ធទាំងឡាយ អាស្រ័យវត្ថុ មហាភូត៣ អាស្រ័យមហាភូត១ មហាភូត២ អាស្រ័យមហាភូត២ ពាហិរ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… របស់ពួកអសញ្ញសត្វ… មហាភូត២ អាស្រ័យមហាភូត២។
[៥៩០] ធម៌ដែលគួរលះដោយទស្សនៈ អាស្រ័យធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះនិស្សយប្បច្ច័យ។ ប្រហែលគ្នានឹងហេតុប្បច្ច័យដែរ។ ព្រោះឧបនិស្សយប្បច្ច័យ គឺមានវារៈ៣។ ព្រោះបុរេជាតប្បច្ច័យ គឺមានវារៈ៣។ បដិសន្ធិ មិនមានទេ។ ព្រោះអាសេវនប្បច្ច័យ គឺវិបាកប្បដិសន្ធិ មិនមានទេ។ ព្រោះកម្មប្បច្ច័យ គឺអជ្ឈត្តិកក្តី មហាភូតរបស់ពួកអសញ្ញសត្វក្តី មានបរិបូណ៌។
[៥៩១] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា អាស្រ័យធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ទើបកើតឡើង ព្រោះវិបាកប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យវិបាកក្ខន្ធ១ វត្ថុ អាស្រ័យខន្ធទាំងឡាយ ក្នុងខណៈនៃបដិសន្ធិ ខន្ធទាំងឡាយ អាស្រ័យវត្ថុ មហាភូត១… ចិត្តសមុដ្ឋានរូប កដត្តារូប ឧបាទារូប អាស្រ័យមហាភូតទាំងឡាយ។
[៥៩២] ធម៌ដែលគួរលះដោយទស្សនៈ អាស្រ័យធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះអាហារប្បច្ច័យ។ អជ្ឈត្តិកក្តី មហាភូតក្តី អាហារសមុដ្ឋានក្តី ក៏មានបរិបូណ៌។ ឥន្ទ្រិយប្បច្ច័យ ប្រហែលគ្នានឹងកម្មប្បច្ច័យដែរ។ ឈានប្បច្ច័យ មគ្គប្បច្ច័យ ប្រហែលគ្នានឹងហេតុប្បច្ច័យដែរ។ សម្បយុត្តប្បច្ច័យ ប្រហែលគ្នានឹងអារម្មណប្បច្ច័យដែរ។ វិប្បយុត្តប្បច្ច័យ ប្រហែលគ្នានឹងវិប្បយុត្តប្បច្ច័យ ក្នុងកុសលត្តិកៈដែរ។ អត្ថិប្បច្ច័យ ប្រហែលគ្នានឹងសហជាតប្បច្ច័យ។ នត្ថិប្បច្ច័យ។បេ។ វិគតប្បច្ច័យ អវិគតប្បច្ច័យ។
[៥៩៣] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៩ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ៩ ក្នុងឈានប្បច្ច័យ មានវារៈ៩ ក្នុងមគ្គប្បច្ច័យ មានវារៈ៩ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងវិគតប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។ បណ្ឌិត កាលអនុម័តនូវបទទាំងឡាយនេះ គប្បីរាប់នូវអនុលោមចុះ។
ចប់ អនុលោម។
[៥៩៤] ធម៌ដែលគួរលះដោយទស្សនៈ អាស្រ័យធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា អាស្រ័យខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា។
[៥៩៥] ធម៌ដែលគួរលះដោយភាវនា អាស្រ័យធម៌ ដែលគួរលះដោយភាវនា ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ អាស្រ័យខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈ។
[៥៩៦] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា អាស្រ័យធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យអហេតុកក្ខន្ធ១ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា អហេតុកក្ខន្ធ អាស្រ័យខន្ធ២ ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យខន្ធ១ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យខន្ធ២ វត្ថុ អាស្រ័យខន្ធទាំងឡាយ ខន្ធទាំងឡាយ អាស្រ័យវត្ថុ មហាភូត៣ អាស្រ័យមហាភូត១ ចិត្តសមុដ្ឋានរូប កដត្តារូប ឧបាទារូប អាស្រ័យមហាភូតទាំងឡាយ ពាហិរ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… មហាភូត៣ អាស្រ័យមហាភូត១ របស់ពួកអសញ្ញសត្វ កដត្តារូប ឧបាទារូប អាស្រ័យមហាភូតទាំងឡាយ។
[៥៩៧] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា អាស្រ័យធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈ។
[៥៩៨] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា អាស្រ័យធម៌ ដែលគួរលះដោយភាវនា ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលគួរលះដោយភាវនា។
[៥៩៩] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា អាស្រ័យធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា កដត្តារូប អាស្រ័យខន្ធទាំងឡាយ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ក្នុងខណៈនៃបដិសន្ធិ វត្ថុ អាស្រ័យខន្ធទាំងឡាយ… មហាភូត១… ពាហិរ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… មហាភូត១ របស់ពួកអសញ្ញសត្វ…។
[៦០០] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា អាស្រ័យធម៌ ដែលគួរលះដោយទស្សនៈផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈផង មហាភូតទាំងឡាយផង។
[៦០១] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា អាស្រ័យធម៌ ដែលគួរលះដោយភាវនាផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលគួរលះដោយភាវនាផង មហាភូតទាំងឡាយផង។
[៦០២] ធម៌ដែលគួរលះដោយទស្សនៈ អាស្រ័យធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ។ (នអធិបតិប្បច្ច័យ) ដ៏បរិបូណ៌ ប្រហែលគ្នានឹងហេតុប្បច្ច័យដែរ។ ព្រោះនអនន្តរប្បច្ច័យ នសមនន្តរប្បច្ច័យ នអញ្ញមញ្ញប្បច្ច័យ និងនឧបនិស្សយប្បច្ច័យ…។
[៦០៣] … ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលគួរលះដោយទស្សនៈ ក្នុងអរូបភព។ ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា អាស្រ័យធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈ។ ធម៌ដែលគួរលះដោយភាវនា អាស្រ័យធម៌ ដែលគួរលះដោយភាវនា។បេ។ ខន្ធ៣ អាស្រ័យខន្ធ១ ដែលគួរលះដោយភាវនា ក្នុងអរូបភព ខន្ធ២ អាស្រ័យខន្ធ២។ ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា អាស្រ័យធម៌ ដែលគួរលះដោយភាវនា។បេ។ ចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលគួរលះដោយភាវនា។ ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា អាស្រ័យធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ក្នុងអរូបភព ខន្ធ២ អាស្រ័យខន្ធ២ ចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យខន្ធ១ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី កដត្តារូបក្តី អាស្រ័យខន្ធ២ វត្ថុ អាស្រ័យខន្ធទាំងឡាយ ខន្ធទាំងឡាយ អាស្រ័យវត្ថុ មហាភូត៣ អាស្រ័យមហាភូត១។បេ។ ពាហិរ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… មហាភូត១ របស់ពួកអសញ្ញសត្វ…។ ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា អាស្រ័យធម៌ ដែលគួរលះដោយទស្សនៈផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង។បេ។ ចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈផង មហាភូតទាំងឡាយផង។ ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា អាស្រ័យធម៌ ដែលគួរលះដោយភាវនាផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលគួរលះដោយភាវនាផង មហាភូតទាំងឡាយផង។
[៦០៤] ធម៌ដែលគួរលះដោយទស្សនៈ អាស្រ័យធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះនបច្ឆាជាតប្បច្ច័យ នអាសេវនប្បច្ច័យ និងនកម្មប្បច្ច័យ គឺចេតនា ដែលគួរលះដោយទស្សនៈ អាស្រ័យខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈ។
[៦០៥] ធម៌ដែលគួរលះដោយភាវនា អាស្រ័យធម៌ ដែលគួរលះដោយភាវនា ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលគួរលះដោយភាវនា អាស្រ័យខន្ធទាំងឡាយ ដែលគួរលះដោយភាវនា។ ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា អាស្រ័យធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា អាស្រ័យខន្ធទាំងឡាយ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ពាហិរ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… មហាភូត១ របស់ពួកអសញ្ញសត្វ…។
[៦០៦] ធម៌ដែលគួរលះដោយទស្សនៈ អាស្រ័យធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ។ ប្រហែលគ្នានឹងអធិបតិប្បច្ច័យដែរ។បេ។ បដិសន្ធិ មិនមានទេ។
[៦០៧] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា អាស្រ័យធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ទើបកើតឡើង ព្រោះនអាហារប្បច្ច័យ គឺពាហិរ… ឧតុសមុដ្ឋាន… មហាភូត១ របស់ពួកអសញ្ញសត្វ…។
[៦០៨] នូវធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា។បេ។ ព្រោះនឥន្ទ្រិយប្បច្ច័យ គឺពាហិរ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… មហាភូត១… រូបជីវិតិន្ទ្រិយ អាស្រ័យមហាភូតទាំងឡាយ របស់ពួកអសញ្ញសត្វ។
[៦០៩] នូវធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា។បេ។ ព្រោះនឈានប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលច្រឡំដោយបញ្ចវិញ្ញាណ នូវខន្ធ២… ពាហិរ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… មហាភូត១ របស់ពួកអសញ្ញសត្វ…។
[៦១០] នូវធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា។បេ។ ព្រោះនមគ្គប្បច្ច័យ គឺនូវអហេតុកក្ខន្ធ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា… មហាភូត១ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ… ពាហិរ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… មហាភូត១ របស់ពួកអសញ្ញសត្វ…។
[៦១១] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា អាស្រ័យធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះនសម្បយុត្តប្បច្ច័យ។ ប្រហែលគ្នានឹងនអារម្មណប្បច្ច័យដែរ។
[៦១២] នូវធម៌ដែលគួរលះដោយទស្សនៈ។បេ។ ព្រោះនវិប្បយុត្តប្បច្ច័យ គឺអាស្រ័យខន្ធ១ ដែលគួរលះដោយទស្សនៈ ក្នុងអរូបភព។ នូវធម៌ដែលគួរលះដោយភាវនា។បេ។ ព្រោះនវិប្បយុត្តប្បច្ច័យ គឺនូវខន្ធ១ ដែលគួរលះដោយភាវនា ក្នុងអរូបភព…។ នូវធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា… ព្រោះនវិប្បយុត្តប្បច្ច័យ គឺពាហិររូប អាស្រ័យខន្ធ១ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ក្នុងអរូបភព… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… របស់ពួកអសញ្ញសត្វ…។
[៦១៣] (ធម៌) ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា អាស្រ័យធម៌ ដែលគួរលះដោយទស្សនៈ… ព្រោះនោនត្ថិប្បច្ច័យ និងនោវិគតប្បច្ច័យ។ ប្រហែលគ្នានឹងនអារម្មណប្បច្ច័យដែរ។
[៦១៤] ក្នុងនហេតុប្បច្ច័យ មានវារៈ៣ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៥ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៥ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៥ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៧ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្ទ្រិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៥ ក្នុងនោវិគតប្បច្ច័យ មានវារៈ៥។ បណ្ឌិតដឹង (យ៉ាងនេះ) ហើយ គប្បីរាប់ចុះ។
ចប់ បច្ចនីយៈ។
[៦១៥] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៥ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៥ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៥ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៧ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៥ ក្នុងនោវិគតប្បច្ច័យ មានវារៈ៥។ បណ្ឌិត កាលអនុម័តយ៉ាងនេះហើយ គប្បីរាប់ចុះ។
ចប់ អនុលោមប្បច្ចនីយៈ។
[៦១៦] ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះនហេតុប្បច្ច័យ… ក្នុងអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសហជាតប្បច្ច័យ មានវារៈ៣ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៣ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ៣ ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ២ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងអត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងវិគតប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។ បណ្ឌិត កាលអនុម័តយ៉ាងនេះ គប្បីរាប់ចុះ។
ចប់ បច្ចនីយានុលោម។
ចប់ បដិច្ចវារៈ។
សហជាតវារៈ
[៦១៧] ធម៌ដែលគួរលះដោយទស្សនៈ កើតជាមួយនឹងធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ កើតជាមួយនឹងខន្ធ១ ដែលគួរលះដោយទស្សនៈ (ខន្ធ២) កើតជាមួយនឹងខន្ធ២។បេ។
សហជាតវារៈ ប្រហែលគ្នានឹងបដិច្ចវារៈដែរ។
បច្ចយវារៈ
[៦១៨] ធម៌ដែលគួរលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមានវារៈ៣។ (ធម៌ដែលគួរលះ) ដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលគួរលះដោយភាវនា… មានវារៈ៣។
[៦១៩] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា នឹងខន្ធ២… ខន្ធ៣ក្តី កដត្តារូបក្តី ពឹងផ្អែកនឹងខន្ធ១ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ វត្ថុ ពឹងផ្អែកនឹងខន្ធទាំងឡាយ ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ មហាភូត៣ ពឹងផ្អែកនឹងមហាភូត១ ចិត្តសមុដ្ឋានរូប កដត្តារូប ឧបាទារូប ពឹងផ្អែកនឹងមហាភូតទាំងឡាយ ខន្ធទាំងឡាយ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលគួរលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈ ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលគួរលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលគួរលះដោយភាវនា ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលគួរលះដោយទស្សនៈក្តី ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាក្តី ពឹងផ្អែកនឹងធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមហាភូតទាំងឡាយ។ ធម៌ដែលគួរលះដោយភាវនាក្តី ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាក្តី ពឹងផ្អែកនឹងធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលគួរលះដោយភាវនា ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមហាភូតទាំងឡាយ។
[៦២០] ធម៌ដែលគួរលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ដែលគួរលះដោយទស្សនៈផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលគួរលះដោយទស្សនៈផង វត្ថុផង ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង។ ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ពឹងផ្អែកនឹងធម៌ដែលគួរលះដោយទស្សនៈផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈផង មហាភូតទាំងឡាយផង។ ធម៌ដែលគួរលះដោយទស្សនៈក្តី ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាក្តី ពឹងផ្អែកនឹងធម៌ដែលគួរលះដោយទស្សនៈផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលគួរលះដោយទស្សនៈផង វត្ថុផង ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈផង មហាភូតទាំងឡាយផង។
[៦២១] ធម៌ដែលគួរលះដោយភាវនា ពឹងផ្អែកនឹងធម៌ដែលគួរលះដោយភាវនាផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលគួរលះដោយភាវនាផង វត្ថុផង នឹងខន្ធ២ផង វត្ថុផង…។ ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ពឹងផ្អែកនឹងធម៌ដែលគួរលះដោយភាវនាផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលគួរលះដោយភាវនាផង មហាភូតទាំងឡាយផង។ ធម៌ដែលគួរលះដោយភាវនាក្តី ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាក្តី ពឹងផ្អែកនឹងធម៌ដែលគួរលះដោយភាវនាផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលគួរលះដោយភាវនាផង វត្ថុផង នឹងខន្ធ២ផង វត្ថុផង… ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលគួរលះដោយភាវនាផង មហាភូតទាំងឡាយផង។
[៦២២] ធម៌ដែលគួរលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលគួរលះដោយទស្សនៈ នឹងខន្ធ២…។
[៦២៣] ធម៌ដែលគួរលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលគួរលះដោយភាវនា ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលគួរលះដោយភាវនា។
[៦២៤] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា នឹងខន្ធ២… ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ក្នុងខណៈនៃបដិសន្ធិ នឹងខន្ធ២… ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ខន្ធទាំងឡាយ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលគួរលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈ ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលគួរលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធទាំងឡាយ ដែលគួរលះដោយភាវនា ពឹងផ្អែកនឹងវត្ថុ។
[៦២៥] ធម៌ដែលគួរលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ដែលគួរលះដោយទស្សនៈផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលគួរលះដោយទស្សនៈផង វត្ថុផង (ខន្ធ២) ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង។
[៦២៦] ធម៌ដែលគួរលះដោយភាវនា ពឹងផ្អែកនឹងធម៌ដែលគួរលះដោយភាវនាផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលគួរលះដោយភាវនាផង វត្ថុផង ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង។
[៦២៧] ធម៌ដែលគួរលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ។ បរិបូណ៌។ បដិសន្ធិ មិនមាន។ អនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ ប្រហែលគ្នានឹងអារម្មណប្បច្ច័យដែរ។
[៦២៨] … ព្រោះសហជាតប្បច្ច័យ គឺខន្ធ១ ដែលគួរលះដោយទស្សនៈ… មានវារៈ៣។ ធម៌ដែលគួរលះដោយភាវនា… មានវារៈ៣។ ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ទើបកើតឡើង ព្រោះសហជាតប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ វត្ថុ ពឹងផ្អែកនឹងខន្ធទាំងឡាយ ក្នុងខណៈនៃបដិសន្ធិ ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ មហាភូត៣ ពឹងផ្អែកនឹងមហាភូត១ ពាហិរ ពឹងផ្អែកនឹងមហាភូតទាំងឡាយ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… មហាភូត១ របស់ពួកអសញ្ញសត្វ… ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ខន្ធទាំងឡាយ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលគួរលះដោយទសន្សៈ ពឹងផ្អែកនឹងធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ទើបកើតឡើង ព្រោះសហជាតប្បច្ច័យ។ គឺបច្ច័យទាំងឡាយដ៏សេស ប្រហែលគ្នានឹងហេតុប្បច្ច័យដែរ។
[៦២៩] ធម៌ដែលគួរលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ ឧបនិស្សយប្បច្ច័យ និងបុរេជាតប្បច្ច័យ គឺបដិសន្ធិ មិនមាន។ ព្រោះអាសេវនប្បច្ច័យ គឺបដិសន្ធិ និងវិបាក មិនមាន។ ព្រោះកម្មប្បច្ច័យ វិបាកប្បច្ច័យ អាហារប្បច្ច័យ ឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ មគ្គប្បច្ច័យ សម្បយុត្តប្បច្ច័យ វិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ វិគតប្បច្ច័យ និងអវិគតប្បច្ច័យ។
[៦៣០] ក្នុងហេតុប្បច្ច័យ មានវារៈ១៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ៧ ក្នុងអធិបតិប្បច្ច័យ មានវារៈ១៧ ក្នុងអនន្តរប្បច្ច័យ មានវារៈ៧ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៧ ក្នុងសហជាតប្បច្ច័យ មានវារៈ១៧ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៧ ក្នុងនិស្សយប្បច្ច័យ មានវារៈ១៧ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៧ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៧ ក្នុងអាសេវនប្បច្ច័យ មានវារៈ៧ ក្នុងកម្មប្បច្ច័យ មានវារៈ១៧ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ១៧ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ១៧ ក្នុងឈានប្បច្ច័យ មានវារៈ១៧ ក្នុងមគ្គប្បច្ច័យ មានវារៈ១៧ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៧ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ១៧ ក្នុងអត្ថិប្បច្ច័យ មានវារៈ១៧ ក្នុងនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងវិគតប្បច្ច័យ មានវារៈ៧ ក្នុងអវិគតប្បច្ច័យ មានវារៈ១៧។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោម។
[៦៣១] ធម៌ដែលគួរលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា។
[៦៣២] ធម៌ដែលគួរលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលគួរលះដោយភាវនា ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈ។
[៦៣៣] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងអហេតុកក្ខន្ធ១ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា នឹងខន្ធ២… វត្ថុ ពឹងផ្អែកនឹងខន្ធទាំងឡាយ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ មហាភូត១… ពាហិរ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… របស់ពួកអសញ្ញសត្វ… ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ អហេតុកក្ខន្ធទាំងឡាយ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលគួរលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា… ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលគួរលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា… ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងវត្ថុ។
[៦៣៤] ធម៌ដែលគួរលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ដែលគួរលះដោយទស្សនៈផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង… ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ពឹងផ្អែកនឹងខន្ធទាំងឡាយដែលច្រឡំដោយវិចិកិច្ឆាផង វត្ថុផង។
[៦៣៥] ធម៌ដែលគួរលះដោយភាវនា ពឹងផ្អែកនឹងធម៌ដែលគួរលះដោយភាវនាផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង… ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈផង វត្ថុផង។
[៦៣៦] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈ។
[៦៣៧] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលគួរលះដោយភាវនា ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលគួរលះដោយភាវនា។
[៦៣៨] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា… ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា កដត្តារូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ក្នុងខណៈនៃបដិសន្ធិ វត្ថុ ពឹងផ្អែកនឹងខន្ធទាំងឡាយ ពាហិររូប ពឹងផ្អែកនឹងមហាភូត១… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… របស់ពួកអសញ្ញសត្វ។បេ។
[៦៣៩] ធម៌ដែលគួរលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ដែលគួរលះដោយទស្សនៈផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង… ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈផង មហាភូតទាំងឡាយផង។
[៦៤០] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ពឹងផ្អែកនឹងធម៌ដែលគួរលះដោយភាវនាផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង… ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលគួរលះដោយភាវនាផង មហាភូតទាំងឡាយផង។
[៦៤១] ធម៌ដែលគួរលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ។ ប្រហែលគ្នានឹងសហជាតប្បច្ច័យដែរ។ ព្រោះនអនន្តរប្បច្ច័យ នសមនន្តរប្បច្ច័យ នអញ្ញមញ្ញប្បច្ច័យ និងនឧបនិស្សយប្បច្ច័យ។
[៦៤២] ធម៌ដែលគួរលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺ (ខន្ធ៣) ពឹងផ្អែកនឹងខន្ធ១ ដែលគួរលះដោយទស្សនៈ ក្នុងអរូបភព។ ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈ។
[៦៤៣] ធម៌ដែលគួរលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលគួរលះដោយភាវនា… ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ១ ដែលគួរលះដោយភាវនា ក្នុងអរូបភព…។ ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលគួរលះដោយភាវនា… ព្រោះនបុរេជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលគួរលះដោយភាវនា។ ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា… ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ក្នុងអរូបភព ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា កដត្តារូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ក្នុងខណៈនៃបដិសន្ធិ វត្ថុ ពឹងផ្អែកនឹងខន្ធទាំងឡាយ ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ មហាភូត១… ពាហិរ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… មហាភូត១ របស់ពួកអសញ្ញសត្វ…។ ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ពឹងផ្អែកនឹងធម៌ដែលគួរលះដោយទស្សនៈផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង… ព្រោះនបុរេជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈផង មហាភូតទាំងឡាយផង។ ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលគួរលះដោយភាវនាផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង… ព្រោះនបុរេជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលគួរលះដោយភាវនាផង មហាភូតទាំងឡាយផង។ នឹងធម៌ ដែលគួរលះដោយទស្សនៈ។បេ។ ព្រោះនបច្ឆាជាតប្បច្ច័យ និងនអាសេវនប្បច្ច័យ…។
[៦៤៤] … ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលគួរលះដោយទស្សនៈ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈ។ នឹងធម៌ ដែលគួរលះដោយភាវនា… ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលគួរលះដោយភាវនា ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលគួរលះដោយភាវនា។ នឹងធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា… ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ពាហិរ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន…។ ធម៌ដែលគួរលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា… ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលគួរលះដោយទស្សនៈ ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលគួរលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា… ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលគួរលះដោយភាវនា ពឹងផ្អែកនឹងវត្ថុ។
[៦៤៥] ធម៌ដែលគួរលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ដែលគួរលះដោយទស្សនៈផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង… ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលគួរលះដោយទស្សនៈ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈផង វត្ថុផង។ ធម៌ដែលគួរលះដោយភាវនា ពឹងផ្អែកនឹងធម៌ដែលគួរលះដោយភាវនាផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង… ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលគួរលះដោយភាវនា ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលគួរលះដោយភាវនាផង វត្ថុផង។
[៦៤៦] ធម៌ដែលគួរលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ។ មានវារៈបរិបូណ៌។ បដិសន្ធិ មិនមានទេ។ … ព្រោះនអាហារប្បច្ច័យ គឺពាហិរ… ឧតុសមុដ្ឋាន… របស់ពួកអសញ្ញសត្វ…។ … ព្រោះនឥន្ទ្រិយប្បច្ច័យ ពាហិរ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… រូបជីវិតិន្ទ្រិយ ពឹងផ្អែកនឹងមហាភូតទាំងឡាយ របស់ពួកអសញ្ញសត្វ។ … ព្រោះនឈានប្បច្ច័យ គឺបញ្ចវិញ្ញាណ… ពាហិរ…។បេ។ របស់ពួកអសញ្ញសត្វ…។ … ព្រោះនមគ្គប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងអហេតុកក្ខន្ធ១ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា មហាភូត១ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ… របស់ពួកអសញ្ញសត្វ…។ … ព្រោះនសម្បយុត្តប្បច្ច័យ… ព្រោះនវិប្បយុត្តប្បច្ច័យ គឺពឹងផ្អែកនឹងខន្ធ១ ដែលគួរលះដោយទស្សនៈ ក្នុងអរូបភព ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលគួរលះដោយភាវនា ក្នុងអរូបភព។ ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា។បេ។ ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ក្នុងអរូបភព នឹងខន្ធ២… ពាហិរ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… របស់ពួកអសញ្ញសត្វ…។ ព្រោះនោនត្ថិប្បច្ច័យ និងនោវិគតប្បច្ច័យ។
[៦៤៧] ក្នុងនហេតុប្បច្ច័យ មានវារៈ៧ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងនអធិបតិប្បច្ច័យ មានវារៈ១៧ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៥ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៥ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៥ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៧ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ១៧ ក្នុងនអាសេវនប្បច្ច័យ មានវារៈ១៧ ក្នុងនកម្មប្បច្ច័យ មានវារៈ៧ ក្នុងនវិបាកប្បច្ច័យ មានវារៈ១៧ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្ទ្រិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៥ ក្នុងនោវិគតប្បច្ច័យ មានវារៈ៥។
ចប់ បច្ចនីយៈ។
[៦៤៨] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ មានវារៈ១៧ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៥ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៥ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៥ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៧ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ១៧ ក្នុងនអាសេវនប្បច្ច័យ មានវារៈ១៧ ក្នុងនកម្មប្បច្ច័យ មានវារៈ៧ ក្នុងនវិបាកប្បច្ច័យ មានវារៈ១៧ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៥ ក្នុងនោវិគតប្បច្ច័យ មានវារៈ៥។
ចប់ អនុលោមប្បច្ចនីយៈ។
[៦៤៩] ក្នុងអារម្មណប្បច្ច័យ មានវារៈ៧ ព្រោះនហេតុប្បច្ច័យ… ក្នុងអនន្តរប្បច្ច័យ មានវារៈ៧ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៧ ក្នុងសហជាតប្បច្ច័យ មានវារៈ៧ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៧ ក្នុងនិស្សយប្បច្ច័យ មានវារៈ៧ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៧ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៧ ក្នុងអាសេវនប្បច្ច័យ មានវារៈ៧ ក្នុងកម្មប្បច្ច័យ មានវារៈ៧ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៧ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ៧ ក្នុងឈានប្បច្ច័យ មានវារៈ៧ ក្នុងមគ្គប្បច្ច័យ មានវារៈ៦ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៧ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៧ ក្នុងអត្ថិប្បច្ច័យ មានវារៈ៧ ក្នុងនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងវិគតប្បច្ច័យ មានវារៈ៧ ក្នុងអវិគតប្បច្ច័យ មានវារៈ៧។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយានុលោម។
ចប់ បច្ចយវារៈ។
និស្សយវារៈ បណ្ឌិតគប្បីធ្វើឲ្យប្រហែលគ្នានឹងបច្ចយវារៈដែរ។
សំសដ្ឋវារៈ
[៦៥០] ធម៌ដែលគួរលះដោយទស្សនៈ ច្រឡំនឹងធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលគួរលះដោយទស្សនៈ ខន្ធ២ ច្រឡំនឹងខន្ធ២។
[៦៥១] ធម៌ដែលគួរលះដោយភាវនា ច្រឡំនឹងធម៌ ដែលគួរលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺ (ខន្ធ៣) ច្រឡំនឹងខន្ធ១ ដែលគួរលះដោយភាវនា។
[៦៥២] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ច្រឡំនឹងធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា… ខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា។បេ។ (ខន្ធ៣) ច្រឡំនឹងខន្ធ១ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ក្នុងខណៈនៃបដិសន្ធិ។
[៦៥៣] ធម៌ដែលគួរលះដោយទស្សនៈ ច្រឡំនឹងធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ។ បទទាំងអស់ បណ្ឌិតគប្បីឲ្យពិស្ដារចុះ សុទ្ធតែមានវារៈ៣ៗ។
[៦៥៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសហជាតប្បច្ច័យ មានវារៈ៣ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៣ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ៣ ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងអត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងវិគតប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
ចប់ អនុលោម។
[៦៥៥] ធម៌ដែលគួរលះដោយទស្សនៈ ច្រឡំនឹងធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលប្រព្រឹត្តទៅមួយអន្លើដោយវិចិកិច្ឆា ច្រឡំនឹងខន្ធទាំងឡាយ ដែលប្រព្រឹត្តទៅមួយអន្លើដោយវិចិកិច្ឆា។
[៦៥៦] ធម៌ដែលគួរលះដោយភាវនា ច្រឡំនឹងធម៌ ដែលគួរលះដោយភាវនា ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលប្រព្រឹត្តទៅមួយអន្លើដោយឧទ្ធច្ចៈ ច្រឡំនឹងខន្ធទាំងឡាយ ដែលប្រព្រឹត្តទៅមួយអន្លើដោយឧទ្ធច្ចៈ។
[៦៥៧] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ច្រឡំនឹងធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងអហេតុកក្ខន្ធ១ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ក្នុងខណៈនៃអហេតុកប្បដិសន្ធិ…។
[៦៥៨] ធម៌ដែលមិនគួរលះដោយទស្សនៈ ច្រឡំដោយធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ នបុរេជាតប្បច្ច័យ នបច្ឆាជាតប្បច្ច័យ នអាសេវនប្បច្ច័យ នកម្មប្បច្ច័យ និងនវិបាកប្បច្ច័យ។ ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា។បេ។ ព្រោះនឈានប្បច្ច័យ គឺបញ្ចវិញ្ញាណ។ … ព្រោះនមគ្គប្បច្ច័យ គឺអហេតុកក្ខន្ធ។ (ធម៌) ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា។បេ។ ព្រោះនវិប្បយុត្តប្បច្ច័យ គឺមានវារៈ៣។
[៦៥៩] ក្នុងនហេតុប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៣ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣។
ចប់ បច្ចនីយៈ។
[៦៦០] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ… ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣។
ចប់ អនុលោមប្បច្ចនីយៈ។
[៦៦១] ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះនហេតុប្បច្ច័យ… ក្នុងអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសហជាតប្បច្ច័យ មានវារៈ៣ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៣ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ៣ ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ២ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងអត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងវិគតប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
ចប់ បច្ចនីយានុលោម។
ចប់ សំសដ្ឋវារៈ។
[៦៦២] ធម៌ដែលគួរលះដោយទស្សនៈ ប្រកបដោយធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
សម្បយុត្តវារៈ ប្រហែលគ្នានឹងសំសដ្ឋវារៈដែរ។
បញ្ហាវារៈ
[៦៦៣] ធម៌ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលគួរលះដោយទស្សនៈ ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ។
[៦៦៤] ធម៌ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ។
[៦៦៥] ធម៌ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃធម៌ដែលគួរលះដោយទស្សនៈផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង។
[៦៦៦] ធម៌ដែលគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលគួរលះដោយភាវនា ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលគួរលះដោយភាវនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ។
[៦៦៧] ធម៌ដែលគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា… គឺពួកហេតុ ដែលគួរលះដោយភាវនា ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ។
[៦៦៨] ធម៌ដែលគួរលះដោយភាវនា ជាបច្ច័យនៃធម៌ដែលគួរលះដោយភាវនាផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង… គឺពួកហេតុ ដែលគួរលះដោយភាវនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។
[៦៦៩] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា… គឺពួកហេតុ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ពួកហេតុ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយហេតុប្បច្ច័យ។
[៦៧០] ធម៌ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលគួរលះដោយទស្សនៈ ដោយអារម្មណប្បច្ច័យ គឺបុគ្គលត្រេកអរ រីករាយ ចំពោះរាគៈ ដែលគួរលះដោយទស្សនៈ រាគៈដែលគួរលះដោយទស្សនៈ ប្រារព្ធនូវរាគៈនោះ ទើបកើតឡើង ទិដ្ឋិកើតឡើង វិចិកិច្ឆាកើតឡើង ទោមនស្ស ដែលគួរលះដោយទស្សនៈ កើតឡើង បុគ្គលត្រេកអរ រីករាយ ចំពោះទិដ្ឋិ រាគៈ ដែលគួរលះដោយទស្សនៈ ប្រារព្ធនូវទិដ្ឋិនោះ ទើបកើតឡើង ទិដ្ឋិកើតឡើង វិចិកិច្ឆាកើតឡើង ទោមនស្ស ដែលគួរលះដោយទស្សនៈ កើតឡើង វិចិកិច្ឆា ប្រារព្ធនូវវិចិកិច្ឆា កើតឡើង ទិដ្ឋិកើតឡើង ទោមនស្ស ដែលគួរលះដោយទស្សនៈ កើតឡើង ទោមនស្ស ដែលគួរលះដោយទស្សនៈ ប្រារព្ធនូវទោមនស្ស ដែលគួរលះដោយទស្សនៈ ទើបកើតឡើង វិចិកិច្ឆាកើតឡើង។
[៦៧១] ធម៌ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយអារម្មណប្បច្ច័យ គឺព្រះអរិយៈទាំងឡាយ ពិចារណានូវពួកកិលេស ដែលគួរលះដោយទស្សនៈ ដែលលះបង់ហើយ ដឹងនូវពួកកិលេស ដែលធ្លាប់សន្សំមកហើយ ក្នុងកាលមុន ឃើញច្បាស់នូវខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ដឹងចិត្តនៃបុគ្គល អ្នកប្រកបដោយចិត្ត ដែលគួរលះដោយទស្សនៈ ដោយចេតោបរិយញ្ញាណ ខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃការពិចារណា នូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៦៧២] ធម៌ដែលគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលគួរលះដោយភាវនា ដោយអារម្មណប្បច្ច័យ គឺបុគ្គលត្រេកអរ រីករាយ ចំពោះរាគៈ ដែលគួរលះដោយភាវនា រាគៈដែលគួរលះដោយភាវនា ប្រារព្ធនូវរាគៈនោះ ទើបកើតឡើង ឧទ្ធច្ចៈកើតឡើង ទោមនស្ស ដែលគួរលះដោយភាវនា កើតឡើង ឧទ្ធច្ចៈ ប្រារព្ធនូវឧទ្ធច្ចៈ ទើបកើតឡើង ទោមនស្ស ដែលគួរលះដោយភាវនា ទើបកើតឡើង ទោមនស្ស ដែលគួរលះដោយភាវនា ប្រារព្ធនូវទោមនស្ស ដែលគួរលះដោយភាវនា ទើបកើតឡើង ឧទ្ធច្ចៈកើតឡើង។
[៦៧៣] ធម៌ដែលគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលគួរលះដោយទស្សនៈ ដោយអារម្មណប្បច្ច័យ គឺបុគ្គលត្រេកអរ រីករាយ ចំពោះរាគៈ ដែលគួរលះដោយភាវនា រាគៈដែលគួរលះដោយទស្សនៈ ប្រារព្ធនូវរាគៈនោះ ទើបកើតឡើង ទិដ្ឋិកើតឡើង វិចិកិច្ឆាកើតឡើង ទោមនស្ស ដែលគួរលះដោយទស្សនៈ កើតឡើង ទិដ្ឋិ ប្រារព្ធនូវឧទ្ធច្ចៈ ទើបកើតឡើង វិចិកិច្ឆាកើតឡើង ទោមនស្ស ដែលគួរលះដោយទស្សនៈ កើតឡើង ទោមនស្ស ដែលគួរលះដោយទស្សនៈ ប្រារព្ធនូវទោមនស្ស ដែលគួរលះដោយភាវនា ទើបកើតឡើង ទិដ្ឋិកើតឡើង វិចិកិច្ឆាកើតឡើង។
[៦៧៤] ធម៌ដែលគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយអារម្មណប្បច្ច័យ គឺព្រះអរិយៈទាំងឡាយ ពិចារណានូវកិលេស ដែលគួរលះដោយភាវនា ដែលលះបង់ហើយ ពិចារណានូវកិលេស ដែលសង្កត់សង្កិនហើយ ឃើញច្បាស់នូវខន្ធទាំងឡាយ ដែលគួរលះដោយភាវនា ដែលធ្លាប់សន្សំមកហើយ ក្នុងកាលមុន ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ដឹងនូវចិត្តនៃបុគ្គលអ្នកប្រកបដោយចិត្ត ដែលគួរលះដោយភាវនា ដោយចេតោបរិយញ្ញាណ ខន្ធទាំងឡាយ ដែលគួរលះដោយភាវនា ជាបច្ច័យ នៃការពិចារណា នូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៦៧៥] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ហើយពិចារណានូវកុសលនោះ ពិចារណានូវកុសលទាំងឡាយ ដែលធ្លាប់សន្សំមកហើយ ក្នុងកាលមុន ចេញអំពីឈាន ហើយពិចារណានូវឈាន ព្រះអរិយៈទាំងឡាយ ចេញអំពីមគ្គ ហើយពិចារណានូវមគ្គ ពិចារណានូវនិព្វាន ព្រះនិព្វាន ជាបច្ច័យនៃការពិចារណានូវគោត្រភូ វោទានៈ មគ្គ និងផល ដោយអារម្មណប្បច្ច័យ បុគ្គលឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន នូវសោតៈ… នូវឃានៈ ជិវ្ហា កាយ ពួករូប ពួកសំឡេង ពួកក្លិន ពួករស ពួកផោដ្ឋព្វៈ… នូវវត្ថុ ឃើញច្បាស់នូវខន្ធទាំងឡាយ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ឃើញរូបដោយទិព្វចក្ខុ (ឮ) សំឡេង ដោយទិព្វសោតធាតុ… ដឹងចិត្តនៃបុគ្គលអ្នកប្រកបដោយចិត្ត ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយចេតោបរិយញ្ញាណ អាកាសានញ្ចាយតនៈ (ជាបច្ច័យ) នៃវិញ្ញាណញ្ចាយតនៈ អាកិញ្ចញ្ញាយតនៈ (ជាបច្ច័យ) នៃនេវសញ្ញានាសញ្ញាយតនៈ រូបាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ ដោយអារម្មណប្បច្ច័យ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយអារម្មណប្បច្ច័យ ខន្ធទាំងឡាយ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃការពិចារណានូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៦៧៦] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលគួរលះដោយទស្សនៈ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ហើយត្រេកអរ រីករាយ ចំពោះកុសលនោះ រាគៈ ដែលគួរលះដោយទស្សនៈ ប្រារព្ធនូវកុសលនោះ ទើបកើតឡើង ទិដ្ឋិកើតឡើង វិចិកិច្ឆាកើតឡើង ទោមនស្ស ដែលគួរលះដោយទស្សនៈ កើតឡើង (ព្រះអរិយបុគ្គល) ពិចារណានូវកុសលទាំងឡាយ ដែលធ្លាប់សន្សំមកហើយ ក្នុងកាលមុន ចេញអំពីឈាន ហើយត្រេកអរចំពោះឈាន រាគៈ ដែលគួរលះដោយទស្សនៈ ប្រារព្ធនូវឈាននោះ… ទិដ្ឋិ… វិចិកិច្ឆា… កាលបើឈានសាបសូន្យហើយ វិប្បដិសារិបុគ្គល… ទោមនស្ស ដែលគួរលះដោយទស្សនៈ កើតឡើង ត្រេកអរ រីករាយ ចំពោះចក្ខុ ចំពោះសោតៈ… ចំពោះឃានៈ ជិវ្ហា កាយ ពួករូប ពួកសំឡេង ពួកក្លិន ពួករស ពួកផោដ្ឋព្វៈ… វត្ថុ ត្រេកអរ រីករាយ ចំពោះខន្ធទាំងឡាយ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា រាគៈ ដែលគួរលះដោយទស្សនៈ ប្រារព្ធនូវខន្ធនោះ… ទិដ្ឋិ… វិចិកិច្ឆា…។
[៦៧៧] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលគួរលះដោយភាវនា ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ហើយត្រេកអរ រីករាយ ចំពោះកុសលនោះ រាគៈ ប្រារព្ធនូវកុសលនោះ ទើបកើតឡើង ឧទ្ធច្ចៈកើតឡើង ទោមនស្ស ដែលគួរលះដោយភាវនា កើតឡើង នូវកុសលទាំងឡាយ ដែលធ្លាប់សន្សំមកហើយ ក្នុងកាលមុន… ចេញអំពីឈាន… ចំពោះចក្ខុ… វត្ថុ… ត្រេកអរ ចំពោះខន្ធទាំងឡាយ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា រាគៈ ដែលគួរលះដោយភាវនា ប្រារព្ធនូវខន្ធនោះ ទើបកើតឡើង ឧទ្ធច្ចៈកើតឡើង ទោមនស្ស ដែលគួរលះដោយភាវនា កើតឡើង។
[៦៧៨] ធម៌ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលគួរលះដោយទស្សនៈ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលធ្វើនូវរាគៈ ដែលគួរលះដោយទស្សនៈ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ដែលគួរលះដោយទស្សនៈ ធ្វើនូវរាគៈនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង បុគ្គលធ្វើនូវទិដ្ឋិ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ដែលគួរលះដោយទស្សនៈ ធ្វើនូវទិដ្ឋិនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង។ ឯសហជាតាធិបតិ គឺធម៌ជាអធិបតិ ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។
[៦៧៩] ធម៌ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺធម៌ជាអធិបតិ ដែលគួរលះដោយទស្សនៈ (ជាបច្ច័យ) នៃពួកចិត្តសមុដ្ឋានរូប។
[៦៨០] ធម៌ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃធម៌ដែលគួរលះដោយទស្សនៈផង ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺធម៌ជាអធិបតិ ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។
[៦៨១] ធម៌ដែលគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលគួរលះដោយភាវនា ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលធ្វើនូវរាគៈ ដែលគួរលះដោយភាវនា ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ដែលគួរលះដោយភាវនា ធ្វើនូវរាគៈ ឲ្យជាទីគោរព ទើបកើតឡើង។ ឯសហជាតាធិបតិ គឺធម៌ជាអធិបតិ ដែលគួរលះដោយភាវនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។
[៦៨២] ធម៌ដែលគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលគួរលះដោយទស្សនៈ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺបុគ្គលធ្វើនូវរាគៈ ដែលគួរលះដោយភាវនា ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ដែលគួរលះដោយទស្សនៈ ធ្វើនូវរាគៈនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង។
[៦៨៣] ធម៌ដែលគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺធម៌ជាអធិបតិ ដែលគួរលះដោយភាវនា (ជាបច្ច័យ) នៃពួកចិត្តសមុដ្ឋានរូប។
[៦៨៤] ធម៌ដែលគួរលះដោយភាវនា ជាបច្ច័យនៃធម៌ដែលគួរលះដោយភាវនាផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺធម៌ជាអធិបតិ ដែលគួរលះដោយភាវនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង។
[៦៨៥] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលឲ្យទាន សមាទានសីល ធ្វើនូវឧបោសថកម្ម ធ្វើនូវកុសលនោះ ឲ្យជាទីគោរព ហើយពិចារណានូវកុសលទាំងឡាយ ដែលធ្លាប់សន្សំមកហើយ ក្នុងកាលមុន… ចេញអំពីឈាន ធ្វើនូវឈានឲ្យជាទីគោរព ហើយពិចារណា ព្រះអរិយៈទាំងឡាយ ចេញអំពីមគ្គ ធ្វើនូវមគ្គ ឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវផលឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវព្រះនិព្វានឲ្យជាទីគោរព ហើយពិចារណា ព្រះនិព្វាន ជាបច្ច័យនៃគោត្រភូ វោទានៈ មគ្គ និងផល ដោយអធិបតិប្បច្ច័យ។ ឯសហជាតាធិបតិ គឺធម៌ជាអធិបតិ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។
[៦៨៦] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលគួរលះដោយទស្សនៈ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺបុគ្គលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ធ្វើនូវកុសលនោះ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ដែលគួរលះដោយទស្សនៈ ធ្វើនូវកុសលនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង ធ្វើនូវកុសលទាំងឡាយ ដែលធ្លាប់សន្សំមកហើយ ក្នុងកាលមុន ឲ្យជាទីគោរព… ចេញអំពីឈាន ហើយធ្វើនូវឈាន ឲ្យជាទីគោរព… នូវវត្ថុ ធ្វើនូវខន្ធទាំងឡាយ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ដែលគួរលះដោយទស្សនៈ ធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង។
[៦៨៧] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា (ជាបច្ច័យ) នៃធម៌ដែលគួរលះដោយភាវនា… បានដល់អារម្មណាធិបតិ គឺបុគ្គលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ហើយត្រេកអរ រីករាយ ចំពោះកុសលនោះ រាគៈ ដែលគួរលះដោយភាវនា ធ្វើនូវកុសលនោះ ឲ្យជាទីគោរព ទើបកើតឡើង ក្នុងកាលមុន។បេ។ ធ្វើនូវខន្ធទាំងឡាយ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ដែលគួរលះដោយភាវនា ធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ទើបកើតឡើង។
[៦៨៨] ធម៌ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលគួរលះដោយទស្សនៈ ដោយអនន្តរប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលគួរលះដោយទស្សនៈ ដោយអនន្តរប្បច្ច័យ។
[៦៨៩] ធម៌ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា… គឺខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។
[៦៩០] ធម៌ដែលគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលគួរលះដោយភាវនា ដោយអនន្តរប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលគួរលះដោយភាវនា ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលគួរលះដោយភាវនា ដោយអនន្តរប្បច្ច័យ។
[៦៩១] ធម៌ដែលគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយអនន្តរប្បច្ច័យ គឺខន្ធទាំងឡាយ ដែលគួរលះដោយភាវនា ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។
[៦៩២] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយអនន្តរប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា។បេ។ ដោយអនន្តរប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃគោត្រភូ អនុលោម (ជាបច្ច័យ) នៃវោទានៈ គោត្រភូ (ជាបច្ច័យ) នៃមគ្គ វោទានៈ (ជាបច្ច័យ) នៃមគ្គ មគ្គ (ជាបច្ច័យ) នៃផល ផល (ជាបច្ច័យ) នៃផល អនុលោម (ជាបច្ច័យ) នៃផលសមាបត្តិ នេវសញ្ញានាសញ្ញាយតនៈ របស់បុគ្គល កាលចេញអំពីនិរោធ ជាបច្ច័យនៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។
[៦៩៣] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលគួរលះដោយទស្សនៈ។បេ។ អាវជ្ជនៈ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈ ដោយអនន្តរប្បច្ច័យ។
[៦៩៤] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលគួរលះដោយភាវនា ដោយអនន្តរប្បច្ច័យ គឺអាវជ្ជនៈ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលគួរលះដោយភាវនា ដោយអនន្តរប្បច្ច័យ។
[៦៩៥] ធម៌ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលគួរលះដោយទស្សនៈ ដោយសមនន្តរប្បច្ច័យ។ ប្រហែលគ្នានឹងអនន្តរប្បច្ច័យដែរ។
[៦៩៦] ធម៌ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលគួរលះដោយទស្សនៈ ដោយសហជាតប្បច្ច័យ គឺមានវារៈ៣។
[៦៩៧] ធម៌ដែលគួរលះដោយភាវនា (ជាបច្ច័យ) នៃធម៌ ដែលគួរលះដោយភាវនា… គឺមានវារៈ៣។
[៦៩៨] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយសហជាតប្បច្ច័យ គឺខន្ធ១ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃខន្ធ៣ផង ពួកចិត្តសមុដ្ឋានរូបផង ដោយសហជាតប្បច្ច័យ ខន្ធ២… ខន្ធទាំងឡាយ ជាបច្ច័យនៃវត្ថុ ក្នុងខណៈនៃបដិសន្ធិ ដោយសហជាតប្បច្ច័យ វត្ថុ (ជាបច្ច័យ) នៃខន្ធទាំងឡាយ មហាភូត១ (ជាបច្ច័យ) នៃមហាភូត៣ មហាភូតទាំងឡាយ (ជាបច្ច័យ) នៃពួកចិត្តសមុដ្ឋានរូប ពាហិរ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… របស់ពួកអសញ្ញសត្វ…។
[៦៩៩] ធម៌ដែលគួរលះដោយទស្សនៈក្តី ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាក្តី (ជាបច្ច័យ) នៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា… គឺខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈក្តី មហាភូតទាំងឡាយក្តី (ជាបច្ច័យ) នៃពួកចិត្តសមុដ្ឋានរូប។
[៧០០] ធម៌ដែលគួរលះដោយភាវនាក្តី ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាក្តី ជាបច្ច័យនៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយសហជាតប្បច្ច័យ គឺខន្ធទាំងឡាយ ដែលគួរលះដោយភាវនាក្តី មហាភូតទាំងឡាយក្តី (ជាបច្ច័យ) នៃពួកចិត្តសមុដ្ឋានរូប។
[៧០១] ធម៌ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលគួរលះដោយទស្សនៈ ដោយអញ្ញមញ្ញប្បច្ច័យ គឺខន្ធ១ ដែលគួរលះដោយទស្សនៈ…។
[៧០២] ធម៌ដែលគួរលះដោយភាវនា (ជាបច្ច័យ) នៃធម៌ ដែលគួរលះដោយភាវនា… គឺខន្ធ១ ដែលគួរលះដោយភាវនា (ជាបច្ច័យ) នៃខន្ធ៣។
[៧០៣] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា (ជាបច្ច័យ) នៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា… គឺខន្ធ១ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃខន្ធ៣ ដោយអញ្ញមញ្ញប្បច្ច័យ ខន្ធ២… ខន្ធ១ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃខន្ធ៣ផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ ដោយអញ្ញមញ្ញប្បច្ច័យ ខន្ធ២… ខន្ធទាំងឡាយ (ជាបច្ច័យ) នៃវត្ថុ វត្ថុ (ជាបច្ច័យ) នៃខន្ធទាំងឡាយ មហាភូត១ ជាបច្ច័យនៃមហាភូត៣ ដោយអញ្ញមញ្ញប្បច្ច័យ របស់ពួកអសញ្ញសត្វ…។
[៧០៤] ធម៌ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលគួរលះដោយទស្សនៈ ដោយនិស្សយប្បច្ច័យ គឺមានវារៈ៣។ ដោយភាវនា… គឺមានវារៈ៣។ ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា (ជាបច្ច័យនៃធម៌) ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា។បេ។ គឺខន្ធ១ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា (ជាបច្ច័យ) នៃខន្ធ៣ផង ពួកចិត្តសមុដ្ឋានរូបផង ខន្ធ២… ខន្ធទាំងឡាយ (ជាបច្ច័យ) នៃវត្ថុ ក្នុងខណៈនៃបដិសន្ធិ វត្ថុ (ជាបច្ច័យ) នៃខន្ធទាំងឡាយ មហាភូត១… របស់ពួកអសញ្ញសត្វ… ចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ។បេ។ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ…។
[៧០៥] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលគួរលះដោយទស្សនៈ ដោយនិស្សយប្បច្ច័យ គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈ ដោយនិស្សយប្បច្ច័យ។ ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា (ជាបច្ច័យ) នៃធម៌ ដែលគួរលះដោយភាវនា… គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលគួរលះដោយភាវនា ដោយនិស្សយប្បច្ច័យ។
[៧០៦] ធម៌ដែលគួរលះដោយទស្សនៈក្តី ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាក្តី ជាបច្ច័យនៃធម៌ ដែលគួរលះដោយទស្សនៈ ដោយនិស្សយប្បច្ច័យ គឺខន្ធ១ ដែលគួរលះដោយទស្សនៈក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយនិស្សយប្បច្ច័យ ខន្ធ២…។
[៧០៧] ធម៌ដែលគួរលះដោយទស្សនៈក្តី ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាក្តី (ជាបច្ច័យ) នៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា… គឺខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈក្តី មហាភូតទាំងឡាយក្តី (ជាបច្ច័យ) នៃពួកចិត្តសមុដ្ឋានរូប។
[៧០៨] ធម៌ដែលគួរលះដោយភាវនាក្តី ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាក្តី ជាបច្ច័យនៃធម៌ ដែលគួរលះដោយភាវនា ដោយនិស្សយប្បច្ច័យ គឺខន្ធ១ ដែលគួរលះដោយភាវនាក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយនិស្សយប្បច្ច័យ ខន្ធ២…។
[៧០៩] ធម៌ដែលគួរលះដោយភាវនាក្តី ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាក្តី ជាបច្ច័យនៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយនិស្សយប្បច្ច័យ គឺខន្ធទាំងឡាយ ដែលគួរលះដោយភាវនាក្តី មហាភូតទាំងឡាយក្តី (ជាបច្ច័យ) នៃពួកចិត្តសមុដ្ឋានរូប។
[៧១០] ធម៌ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលគួរលះដោយទស្សនៈ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវរាគៈ ដែលគួរលះដោយទស្សនៈ ហើយសម្លាប់សត្វ កាន់យកទ្រព្យដែលគេមិនឲ្យ… បំបែកសង្ឃ នូវទោសៈ ដែលគួរលះដោយទស្សនៈ… នូវមោហៈ… នូវទិដ្ឋិ… អាស្រ័យនូវសេចក្តីប្រាថ្នា ហើយសម្លាប់សត្វ… បំបែកសង្ឃ រាគៈ ដែលគួរលះដោយទស្សនៈ… ទោសៈ មោហៈ ទិដ្ឋិ… សេចក្តីប្រាថ្នា ជាបច្ច័យនៃរាគៈ ទោសៈ មោហៈ ទិដ្ឋិ និងសេចក្តីប្រាថ្នា ដែលគួរលះដោយទស្សនៈ ដោយឧបនិស្សយប្បច្ច័យ។
[៧១១] ធម៌ដែលគួរលះដោយទស្សនៈ (ជាបច្ច័យ) នៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា… បានដល់ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គល អាស្រ័យនូវរាគៈ ដែលគួរលះដោយទស្សនៈ ហើយឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម។ សេចក្តីបំប្រួញ។ ញ៉ាំងសមាបត្តិ ឲ្យកើតឡើង នូវទោសៈ ដែលគួរលះដោយទស្សនៈ… អាស្រ័យនូវសេចក្តីប្រាថ្នា ហើយឲ្យទាន… ញ៉ាំងសមាបត្តិ ឲ្យកើតឡើង រាគៈ ដែលគួរលះដោយទស្សនៈ… ទោសៈ មោហៈ ទិដ្ឋិ… សេចក្តីប្រាថ្នា ជាបច្ច័យនៃសទ្ធា បញ្ញា កាយិកសុខ កាយិកទុក្ខ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។
[៧១២] ធម៌ដែលគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលគួរលះដោយភាវនា ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺរាគៈ ដែលគួរលះដោយភាវនា… ទោសៈ មោហៈ មានះ… សេចក្តីប្រាថ្នា ជាបច្ច័យនៃរាគៈ ទោសៈ មោហៈ មានះ និងសេចក្តីប្រាថ្នា ដែលគួរលះដោយភាវនា ដោយឧបនិស្សយប្បច្ច័យ។
[៧១៣] ធម៌ដែលគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលគួរលះដោយទស្សនៈ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវរាគៈ ដែលគួរលះដោយភាវនា ហើយសម្លាប់សត្វ… បំបែកសង្ឃ នូវទោសៈ ដែលគួរលះដោយភាវនា… នូវមោហៈ… នូវមានះ… អាស្រ័យនូវសេចក្តីប្រាថ្នា ហើយសម្លាប់សត្វ… បំបែកសង្ឃ រាគៈ ដែលគួរលះដោយភាវនា… ទោសៈ មោហៈ មានះ… សេចក្តីប្រាថ្នា ជាបច្ច័យនៃរាគៈ ទោសៈ មោហៈ ទិដ្ឋិ និងសេចក្តីប្រាថ្នា ដែលគួរលះដោយទស្សនៈ ដោយឧបនិស្សយប្បច្ច័យ ឆន្ទរាគៈ ក្នុងភណ្ឌៈរបស់ខ្លួន ជាបច្ច័យនៃឆន្ទរាគៈ ក្នុងភណ្ឌៈនៃបុគ្គលដទៃ ដោយឧបនិស្សយប្បច្ច័យ ឆន្ទរាគៈ ក្នុងទ្រព្យដែលខ្លួនហួងហែងហើយ ជាបច្ច័យនៃឆន្ទរាគៈ ក្នុងទ្រព្យដែលបុគ្គលដទៃហួងហែងហើយ ដោយឧបនិស្សយប្បច្ច័យ។
[៧១៤] ធម៌ដែលគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវរាគៈ ដែលគួរលះដោយភាវនា ហើយឲ្យទាន… ញ៉ាំងសមាបត្តិ ឲ្យកើតឡើង នូវទោសៈ ដែលគួរលះដោយភាវនា… នូវមោហៈ… នូវមានះ… អាស្រ័យនូវសេចក្តីប្រាថ្នា ហើយឲ្យទាន… ញ៉ាំងសមាបត្តិ ឲ្យកើតឡើង រាគៈ ដែលគួរលះដោយភាវនា… ទោសៈ មោហៈ មានះ… សេចក្តីប្រាថ្នា ជាបច្ច័យនៃសទ្ធា និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។
[៧១៥] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយឲ្យទាន… ញ៉ាំងសមាបត្តិ ឲ្យកើតឡើង… នូវសីល… នូវសុតៈ ចាគៈ បញ្ញា កាយិកសុខ កាយិកទុក្ខ រដូវ ភោជន… អាស្រ័យនូវសេនាសនៈ ហើយឲ្យទាន… ញ៉ាំងសមាបត្តិ ឲ្យកើតឡើង សទ្ធា… សីល សុតៈ ចាគៈ បញ្ញា កាយិកសុខ កាយិកទុក្ខ រដូវ ភោជន… សេនាសនៈ ជាបច្ច័យនៃសទ្ធា បញ្ញា កាយិកសុខ កាយិកទុក្ខ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។
[៧១៦] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលគួរលះដោយទស្សនៈ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា… ប្រកាន់ទិដ្ឋិ នូវសីល… អាស្រ័យនូវសេនាសនៈ ហើយសម្លាប់សត្វ… បំបែកសង្ឃ សទ្ធា… សេនាសនៈ ជាបច្ច័យនៃរាគៈ ទោសៈ មោហៈ ទិដ្ឋិ និងសេចក្តីប្រាថ្នា ដែលគួរលះដោយទស្សនៈ ដោយឧបនិស្សយប្បច្ច័យ។
[៧១៧] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលគួរលះដោយភាវនា ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយដំឡើងមានះ នូវសីល… នូវបញ្ញា កាយិកសុខ កាយិកទុក្ខ រដូវ ភោជន… អាស្រ័យនូវសេនាសនៈ ហើយដំឡើងមានះ សទ្ធា… បញ្ញា កាយិកសុខ កាយិកទុក្ខ រដូវ ភោជន… សេនាសនៈ ជាបច្ច័យនៃរាគៈ ទោសៈ មោហៈ មានះ និងសេចក្តីប្រាថ្នា ដែលគួរលះដោយភាវនា ដោយឧបនិស្សយប្បច្ច័យ។
[៧១៨] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺបុគ្គលឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន នូវសោតៈ… នូវឃានៈ ជិវ្ហា កាយ ពួករូប ពួកសំឡេង ពួកក្លិន ពួករស ពួកផោដ្ឋព្វៈ វត្ថុ… ឃើញរូប ដោយទិព្វចក្ខុ ឮសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។ ឯវត្ថុបុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយបុរេជាតប្បច្ច័យ។
[៧១៩] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលគួរលះដោយទស្សនៈ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺបុគ្គលត្រេកអរ រីករាយ ចំពោះចក្ខុ រាគៈ ដែលគួរលះដោយទស្សនៈ ប្រារព្ធនូវចក្ខុនោះ ទើបកើតឡើង ទិដ្ឋិកើតឡើង វិចិកិច្ឆាកើតឡើង ទោមនស្ស ដែលគួរលះដោយទស្សនៈ កើតឡើង។បេ។ បុគ្គលត្រេកអរ រីករាយ ចំពោះវត្ថុ រាគៈ ដែលគួរលះដោយទស្សនៈ ប្រារព្ធនូវវត្ថុនោះ ទើបកើតឡើង ទិដ្ឋិកើតឡើង វិចិកិច្ឆាកើតឡើង ទោមនស្ស ដែលគួរលះដោយទស្សនៈ កើតឡើង។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈ ដោយបុរេជាតប្បច្ច័យ។
[៧២០] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលគួរលះដោយភាវនា ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺបុគ្គលត្រេកអរ រីករាយ ចំពោះចក្ខុ រាគៈ ដែលគួរលះដោយភាវនា ប្រារព្ធនូវចក្ខុនោះ ទើបកើតឡើង ឧទ្ធច្ចៈកើតឡើង ទោមនស្ស ដែលគួរលះដោយភាវនា កើតឡើង នូវសោតៈ… កាយ ពួករូប… ពួកផោដ្ឋព្វៈ… ត្រេកអរ រីករាយ ចំពោះវត្ថុ រាគៈ ដែលគួរលះដោយភាវនា ប្រារព្ធនូវវត្ថុនោះ ទើបកើតឡើង ឧទ្ធច្ចៈកើតឡើង ទោមនស្ស ដែលគួរលះដោយភាវនា កើតឡើង។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលគួរលះដោយភាវនា ដោយបុរេជាតប្បច្ច័យ។
[៧២១] ធម៌ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
[៧២២] ធម៌ដែលគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺខន្ធទាំងឡាយ ដែលគួរលះដោយភាវនា ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
[៧២៣] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺខន្ធទាំងឡាយ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
[៧២៤] ធម៌ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលគួរលះដោយទស្សនៈ ដោយអាសេវនប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដោយអាសេវនប្បច្ច័យ។
[៧២៥] ធម៌ដែលគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលគួរលះដោយភាវនា ដោយអាសេវនប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលគួរលះដោយភាវនា ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដោយអាសេវនប្បច្ច័យ។
[៧២៦] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយអាសេវនប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដោយអាសេវនប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃគោត្រភូ អនុលោម (ជាបច្ច័យ) នៃវោទានៈ គោត្រភូ (ជាបច្ច័យ) នៃមគ្គ វោទានៈ ជាបច្ច័យនៃមគ្គ ដោយអាសេវនប្បច្ច័យ។
[៧២៧] ធម៌ដែលគួរលះដោយទស្សនៈ ដែលគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលគួរលះដោយទស្សនៈ ដោយកម្មប្បច្ច័យ គឺចេតនា ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ។
[៧២៨] ធម៌ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃពួកវិបាកក្ខន្ធផង ពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។
[៧២៩] ធម៌ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃធម៌ដែលគួរលះដោយទស្សនៈផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង ដោយកម្មប្បច្ច័យ គឺចេតនា ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។
[៧៣០] ធម៌ដែលគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលគួរលះដោយភាវនា ដោយកម្មប្បច្ច័យ គឺចេតនា ដែលគួរលះដោយភាវនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ។
[៧៣១] ធម៌ដែលគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយកម្មប្បច្ច័យ គឺចេតនា ដែលគួរលះដោយភាវនា ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយកម្មប្បច្ច័យ។
[៧៣២] ធម៌ដែលគួរលះដោយភាវនា ជាបច្ច័យនៃធម៌ដែលគួរលះដោយភាវនាផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង ដោយកម្មប្បច្ច័យ គឺចេតនា ដែលគួរលះដោយភាវនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។
[៧៣៣] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ គឺចេតនា ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ។ ឯនានាខណិកៈ គឺចេតនា ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃពួកវិបាកក្ខន្ធផង ពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។
[៧៣៤] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយវិបាកប្បច្ច័យ គឺវិបាកក្ខន្ធ១ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃខន្ធ៣ផង ពួកចិត្តសមុដ្ឋានរូបផង ដោយវិបាកប្បច្ច័យ ខន្ធទាំងឡាយ ជាបច្ច័យនៃវត្ថុ ក្នុងខណៈនៃបដិសន្ធិ ដោយវិបាកប្បច្ច័យ។
[៧៣៥] ធម៌ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលគួរលះដោយទស្សនៈ ដោយអាហារប្បច្ច័យ។ សេចក្តីបំប្រួញ។ កពឡិង្ការាហារ។ បញ្ហា៧។ … ជាបច្ច័យដោយឥន្ទ្រិយប្បច្ច័យ ចក្ខុន្ទ្រិយក្តី រូបជីវិតិន្ទ្រិយក្តី។ បញ្ហា៧។ ជាបច្ច័យដោយឈានប្បច្ច័យ ជាបច្ច័យដោយមគ្គប្បច្ច័យ ជាបច្ច័យដោយសម្បយុត្តប្បច្ច័យ ជាបច្ច័យដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។
[៧៣៦] ធម៌ដែលគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ បទនេះ ប្រហែលគ្នានឹងទស្សនៈដែរ។
[៧៣៧] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សហជាត គឺខន្ធទាំងឡាយ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ ខន្ធទាំងឡាយ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃពួកកដត្តារូប ក្នុងខណៈនៃបដិសន្ធិ ដោយវិប្បយុត្តប្បច្ច័យ ខន្ធទាំងឡាយ ជាបច្ច័យនៃវត្ថុ ដោយវិប្បយុត្តប្បច្ច័យ វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដោយវិប្បយុត្តប្បច្ច័យ។ ឯបុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។
[៧៣៨] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលគួរលះដោយទស្សនៈ ដោយវិប្បយុត្តប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈ ដោយវិប្បយុត្តប្បច្ច័យ។
[៧៣៩] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលគួរលះដោយភាវនា ដោយវិប្បយុត្តប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលគួរលះដោយភាវនា ដោយវិប្បយុត្តប្បច្ច័យ។
[៧៤០] ធម៌ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលគួរលះដោយទស្សនៈ ដោយអត្ថិប្បច្ច័យ គឺខន្ធ១ ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២…។
[៧៤១] ធម៌ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។
[៧៤២] ធម៌ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃធម៌ដែលគួរលះដោយទស្សនៈផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង ដោយអត្ថិប្បច្ច័យ គឺខន្ធ១ ដែលគួរលះដោយទស្សនៈ (ជាបច្ច័យ) នៃខន្ធ៣ផង ពួកចិត្តសមុដ្ឋានរូបផង ខន្ធ២…។ ធម៌ដែលគួរលះដោយភាវនា (ជាបច្ច័យ) នៃធម៌ ដែលគួរលះដោយភាវនា… គឺមានវារៈ៣។ បណ្ឌិតគប្បីធ្វើឲ្យប្រហែលគ្នាដោយទស្សនៈដែរ។
[៧៤៣] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។ សហជាត គឺខន្ធ១ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃខន្ធ៣ផង ពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ ខន្ធទាំងឡាយ (ជាបច្ច័យ) នៃវត្ថុ ក្នុងខណៈនៃបដិសន្ធិ វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដោយអត្ថិប្បច្ច័យ មហាភូត១។ សេចក្តីបំប្រួញ។ មហាភូត១ របស់ពួកអសញ្ញសត្វ…។ ឯបុរេជាត គឺបុគ្គលឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន នូវសោតៈ… កាយ ពួករូប… ពួកផោដ្ឋព្វៈ… ឃើញច្បាស់នូវវត្ថុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ឃើញនូវរូប ដោយទិព្វចក្ខុ ឮសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ ចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ កពឡិង្ការាហារ (ជាបច្ច័យ) នៃកាយនេះ រូបជីវិតិន្ទ្រិយ (ជាបច្ច័យ) នៃពួកកដត្តារូប។
[៧៤៤] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលគួរលះដោយទស្សនៈ ដោយអត្ថិប្បច្ច័យ បានដល់បុរេជាត គឺបុគ្គលត្រេកអរ រីករាយ ចំពោះចក្ខុ រាគៈ ដែលគួរលះដោយទស្សនៈ ប្រារព្ធនូវចក្ខុនោះ ទើបកើតឡើង ទិដ្ឋិកើតឡើង វិចិកិច្ឆាកើតឡើង ទោមនស្សកើតឡើង ចំពោះសោតៈ… បុគ្គលត្រេកអរចំពោះវត្ថុ វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈ ដោយអត្ថិប្បច្ច័យ។
[៧៤៥] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលគួរលះដោយភាវនា ដោយអត្ថិប្បច្ច័យ បានដល់បុរេជាត គឺបុគ្គលត្រេកអរ រីករាយ ចំពោះចក្ខុ រាគៈ ដែលគួរលះដោយភាវនា ប្រារព្ធនូវចក្ខុនោះ ទើបកើតឡើង ទិដ្ឋិកើតឡើង ទោមនស្ស ដែលគួរលះដោយភាវនា… ចំពោះសោតៈ… បុគ្គលត្រេកអរ រីករាយ ចំពោះវត្ថុ វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលគួរលះដោយភាវនា ដោយអត្ថិប្បច្ច័យ។
[៧៤៦] ធម៌ដែលគួរលះដោយទស្សនៈក្តី ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាក្តី ជាបច្ច័យនៃធម៌ ដែលគួរលះដោយទស្សនៈ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺខន្ធ១ ដែលគួរលះដោយទស្សនៈក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២ក្តី វត្ថុក្តី…។
[៧៤៧] ធម៌ដែលគួរលះដោយទស្សនៈក្តី ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាក្តី ជាបច្ច័យនៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយអត្ថិប្បច្ច័យ បានដល់សហជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។ សហជាត គឺខន្ធទាំងឡាយដែលគួរលះដោយទស្សនៈក្តី មហាភូតទាំងឡាយក្តី ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈក្តី កពឡិង្ការាហារក្តី ជាបច្ច័យ នៃកាយនេះ ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺខន្ធទាំងឡាយដែលគួរលះដោយទស្សនៈក្តី រូបជីវិតិន្ទ្រិយក្តី ជាបច្ច័យ នៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។
[៧៤៨] ធម៌ដែលគួរលះដោយភាវនាក្តី ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាក្តី (ជាបច្ច័យ) នៃធម៌ ដែលគួរលះដោយភាវនា…។បេ។ បញ្ហា២ គប្បីធ្វើចុះ។
[៧៤៩] ធម៌ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលគួរលះដោយទស្សនៈ ដោយនត្ថិប្បច្ច័យ ជាបច្ច័យ ដោយវិគតប្បច្ច័យ ជាបច្ច័យ ដោយអវិគតប្បច្ច័យ។
[៧៥០] ក្នុងហេតុប្បច្ច័យ មានវារៈ៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ៨ ក្នុងអធិបតិប្បច្ច័យ មានវារៈ១០ ក្នុងអនន្តរប្បច្ច័យ មានវារៈ៧ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៧ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ១៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៨ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងកម្មប្បច្ច័យ មានវារៈ៧ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៧ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ៧ ក្នុងឈានប្បច្ច័យ មានវារៈ៧ ក្នុងមគ្គប្បច្ច័យ មានវារៈ៧ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ១៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងវិគតប្បច្ច័យ មានវារៈ៧ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោម។
[៧៥១] ធម៌ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលគួរលះដោយទស្សនៈ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៧៥២] ធម៌ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយអារម្មណប្បច្ច័យ ជាបច្ច័យដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។
[៧៥៣] ធម៌ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃធម៌ដែលគួរលះដោយទស្សនៈផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង ដោយសហជាតប្បច្ច័យ។
[៧៥៤] ធម៌ដែលគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលគួរលះដោយភាវនា ដោយអារម្មណប្បច្ច័យ ជាបច្ច័យដោយសហជាតប្បច្ច័យ ជាបច្ច័យដោយឧបនិស្សយប្បច្ច័យ។
[៧៥៥] ធម៌ដែលគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលគួរលះដោយទស្សនៈ ដោយអារម្មណប្បច្ច័យ ជាបច្ច័យដោយឧបនិស្សយប្បច្ច័យ។
[៧៥៦] ធម៌ដែលគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយអារម្មណប្បច្ច័យ ជាបច្ច័យដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យដោយបច្ឆាជាតប្បច្ច័យ។
[៧៥៧] ធម៌ដែលគួរលះដោយភាវនា ជាបច្ច័យនៃធម៌ដែលគួរលះដោយភាវនាផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង ដោយសហជាតប្បច្ច័យ។
[៧៥៨] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យដោយកម្មប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យដោយឥន្ទ្រិយប្បច្ច័យ។
[៧៥៩] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលគួរលះដោយទស្សនៈ ដោយអារម្មណប្បច្ច័យ ជាបច្ច័យដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។
[៧៦០] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលគួរលះដោយភាវនា ដោយអារម្មណប្បច្ច័យ ជាបច្ច័យដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។
[៧៦១] ធម៌ដែលគួរលះដោយទស្សនៈក្តី ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាក្តី (ជាបច្ច័យ) នៃធម៌ ដែលគួរលះដោយទស្សនៈ… បានដល់សហជាត និងបុរេជាត។
[៧៦២] ធម៌ដែលគួរលះដោយទស្សនៈក្តី ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាក្តី (ជាបច្ច័យ) នៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា… បានដល់សហជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។
[៧៦៣] ធម៌ដែលគួរលះដោយភាវនាក្តី ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាក្តី (ជាបច្ច័យ) នៃធម៌ ដែលគួរលះដោយភាវនា… បានដល់សហជាត និងបុរេជាត។
[៧៦៤] ធម៌ដែលគួរលះដោយភាវនាក្តី ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាក្តី (ជាបច្ច័យ) នៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា… បានដល់សហជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។
[៧៦៥] ក្នុងនហេតុប្បច្ច័យ មានវារៈ១៤ ក្នុងនអារម្មណប្បច្ច័យ មានវារៈ១៤ ក្នុងនអធិបតិប្បច្ច័យ មានវារៈ១៤ ក្នុងនអនន្តរប្បច្ច័យ មានវារៈ១៤ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ១៤ ក្នុងនសហជាតប្បច្ច័យ មានវារៈ១០ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ១០ ក្នុងននិស្សយប្បច្ច័យ មានវារៈ១០ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ១៤ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ១២ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ១៤ ក្នុងនអាសេវនប្បច្ច័យ មានវារៈ១៤ ក្នុងនកម្មប្បច្ច័យ មានវារៈ១៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ១៤ ក្នុងនអាហារប្បច្ច័យ មានវារៈ១៤ ក្នុងនឥន្ទ្រិយប្បច្ច័យ មានវារៈ១៤ ក្នុងនឈានប្បច្ច័យ មានវារៈ១៤ ក្នុងនមគ្គប្បច្ច័យ មានវារៈ១៤ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ១០ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៨ ក្នុងនោអត្ថិប្បច្ច័យ មានវារៈ៨ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ១៤ ក្នុងនោវិគតប្បច្ច័យ មានវារៈ១៤ ក្នុងនោអវិគតប្បច្ច័យ មានវារៈ៨។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយៈ។
[៧៦៦] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៧ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ មានវារៈ៧ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៧ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៧ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៧ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៧ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៧ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៧ ក្នុងនកម្មប្បច្ច័យ មានវារៈ៧ ក្នុងនវិបាកប្បច្ច័យ មានវារៈ៧ ក្នុងនអាហារប្បច្ច័យ មានវារៈ៧ ក្នុងនឥន្ទ្រិយប្បច្ច័យ មានវារៈ៧ ក្នុងនឈានប្បច្ច័យ មានវារៈ៧ ក្នុងនមគ្គប្បច្ច័យ មានវារៈ៧ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងនោវិគតប្បច្ច័យ មានវារៈ៧។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោមប្បច្ចនីយៈ។
[៧៦៧] ក្នុងអារម្មណប្បច្ច័យ មានវារៈ៨ ព្រោះនហេតុប្បច្ច័យ… ក្នុងអធិបតិប្បច្ច័យ មានវារៈ១០ ក្នុងអនន្តរប្បច្ច័យ មានវារៈ៧ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៧ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ១៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៨ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងកម្មប្បច្ច័យ មានវារៈ៧ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៧ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ៧ ក្នុងឈានប្បច្ច័យ មានវារៈ៧ ក្នុងមគ្គប្បច្ច័យ មានវារៈ៧ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ១៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងវិគតប្បច្ច័យ មានវារៈ៧ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយានុលោម។
ចប់ ទស្សនត្តិកៈ ទី៨។
ចប់ ភាគ៩៧។
សូមអនុមោទនា !!!