ភាគទី៩៩
សូមនមស្ការ ចំពោះព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។
បរិត្តារម្មណត្តិកៈ
បដិច្ចវារៈ
[១] ធម៌ដែលមានអារម្មណ៍តូចឆ្មារ អាស្រ័យនូវធម៌ ដែលមានអារម្មណ៍តូចឆ្មារ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលមានអារម្មណ៍តូចឆ្មារ នូវខន្ធ២… ខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលមានអារម្មណ៍តូចឆ្មារ ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២…។
[២] ធម៌ដែលមានអារម្មណ៍ដល់នូវសភាពធំ អាស្រ័យនូវធម៌ ដែលមានអារម្មណ៍ដល់នូវសភាពធំ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលមានអារម្មណ៍ដល់នូវសភាពធំ នូវខន្ធ២… ដែលមានអារម្មណ៍ដល់នូវសភាពធំ ក្នុងខណៈនៃបដិសន្ធិ…។
[៣] ធម៌ដែលមានអារម្មណ៍ប្រមាណមិនបាន អាស្រ័យនូវធម៌ ដែលមានអារម្មណ៍ប្រមាណមិនបាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលមានអារម្មណ៍ប្រមាណមិនបាន នូវខន្ធ២…។
[៤] ធម៌ដែលមានអារម្មណ៍តូចឆ្មារ អាស្រ័យនូវធម៌ ដែលមានអារម្មណ៍តូចឆ្មារ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ និងអធិបតិប្បច្ច័យ។ សេចក្ដីបំប្រួញ។ ព្រោះអវិគតប្បច្ច័យ។
[៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៣។ សេចក្ដីបំប្រួញ។ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោម។
[៦] ធម៌ដែលមានអារម្មណ៍តូចឆ្មារ អាស្រ័យនូវធម៌ ដែលមានអារម្មណ៍តូចឆ្មារ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវអហេតុកក្ខន្ធ១ ដែលមានអារម្មណ៍តូចឆ្មារ នូវខន្ធ២… ខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលមានអារម្មណ៍តូចឆ្មារ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ នូវខន្ធ២… មោហៈដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។
[៧] ធម៌ដែលមានអារម្មណ៍ដល់នូវសភាពធំ អាស្រ័យនូវធម៌ ដែលមានអារម្មណ៍ដល់នូវសភាពធំ… ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវអហេតុកក្ខន្ធ១ ដែលមានអារម្មណ៍ដល់នូវសភាពធំ នូវខន្ធ២… មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។
[៨] ធម៌ដែលមានអារម្មណ៍ប្រមាណមិនបាន អាស្រ័យនូវធម៌ ដែលមានអារម្មណ៍ប្រមាណមិនបាន … ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវអហេតុកក្ខន្ធ១ ដែលមានអារម្មណ៍ប្រមាណមិនបាន នូវខន្ធ២…។
[៩] ធម៌ដែលមានអារម្មណ៍តូចឆ្មារ អាស្រ័យនូវធម៌ ដែលមានអារម្មណ៍តូចឆ្មារ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលមានអារម្មណ៍តូចឆ្មារ នូវខន្ធ២… ក្នុងខណៈនៃបដិសន្ធិ…។
[១០] ធម៌ដែលមានអារម្មណ៍ដល់នូវសភាពធំ អាស្រ័យនូវធម៌ ដែលមានអារម្មណ៍ដល់នូវសភាពធំ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលមានអារម្មណ៍ដល់នូវសភាពធំ នូវខន្ធ២… ក្នុងខណៈនៃបដិសន្ធិ…។
[១១] ធម៌ដែលមានអារម្មណ៍ប្រមាណមិនបាន អាស្រ័យនូវធម៌ ដែលមានអារម្មណ៍ប្រមាណមិនបាន… ព្រោះនអធិបតិប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលមានអារម្មណ៍ប្រមាណមិនបាន នូវខន្ធ២…។
[១២] ធម៌ដែលមានអារម្មណ៍តូចឆ្មារ អាស្រ័យនូវធម៌ ដែលមានអារម្មណ៍តូចឆ្មារ… ព្រោះនបុរេជាតប្បច្ច័យ គឺនូវខន្ធ១ ដែលមានអារម្មណ៍តូចឆ្មារ… ក្នុងអរូប… ក្នុងខណៈនៃបដិសន្ធិ…។
[១៣] ធម៌ដែលមានអារម្មណ៍ដល់នូវសភាពធំ អាស្រ័យនូវធម៌ ដែលមានអារម្មណ៍ដល់នូវសភាពធំ … ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលមានអារម្មណ៍ដល់នូវសភាពធំ ក្នុងអរូប នូវខន្ធ២… បដិសន្ធិមិនមាន ក្នុងអារម្មណ៍ដល់នូវសភាពធំ ព្រោះនបុរេជាតប្បច្ច័យទេ។
[១៤] ធម៌ដែលមានអារម្មណ៍ប្រមាណមិនបាន អាស្រ័យនូវធម៌ ដែលមានអារម្មណ៍ប្រមាណមិនបាន … ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលមានអារម្មណ៍ប្រមាណមិនបាន ក្នុងអារុប្បៈ នូវខន្ធ២…។ នបច្ឆាជាតប្បច្ច័យ និងនអាសេវនប្បច្ច័យ ដូចគ្នានឹងនអធិបតិប្បច្ច័យដែរ។
[១៥] ធម៌ដែលមានអារម្មណ៍តូចឆ្មារ អាស្រ័យនូវធម៌ ដែលមានអារម្មណ៍តូចឆ្មារ… ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលមានអារម្មណ៍តូចឆ្មារ អាស្រ័យនូវខន្ធទាំងឡាយ ដែលមានអារម្មណ៍តូចឆ្មារ។
[១៦] ធម៌ដែលមានអារម្មណ៍ដល់នូវសភាពធំ អាស្រ័យនូវធម៌ ដែលមានអារម្មណ៍ដល់នូវសភាពធំ… ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលមានអារម្មណ៍ដល់នូវសភាពធំ អាស្រ័យនូវខន្ធទាំងឡាយ ដែលមានអារម្មណ៍ដល់នូវសភាពធំ។
[១៧] ធម៌ដែលមានអារម្មណ៍ប្រមាណមិនបាន អាស្រ័យនូវធម៌ ដែលមានអារម្មណ៍ប្រមាណមិនបាន… ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលមានអារម្មណ៍ប្រមាណមិនបាន អាស្រ័យនូវខន្ធទាំងឡាយ ដែលមានអារម្មណ៍ប្រមាណមិនបាន។
[១៨] ធម៌ដែលមានអារម្មណ៍តូចឆ្មារ អាស្រ័យនូវធម៌ ដែលមានអារម្មណ៍តូចឆ្មារ… ព្រោះនវិបាកប្បច្ច័យ គឺបដិសន្ធិមិនមានទេ។ ព្រោះនឈានប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលច្រឡំដោយវិញ្ញាណ៥ នូវខន្ធ២…។ ព្រោះនមគ្គប្បច្ច័យ គឺនូវអហេតុកក្ខន្ធ១ ដែលមានអារម្មណ៍តូចឆ្មារ… នូវខន្ធ២… នូវខន្ធ២ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ…។
[១៩] ធម៌ដែលមានអារម្មណ៍ដល់នូវសភាពធំ អាស្រ័យនូវធម៌ ដែលមានអារម្មណ៍ដល់នូវសភាពធំ… ព្រោះនមគ្គប្បច្ច័យ គឺនូវអហេតុកក្ខន្ធ១ ដែលមានអារម្មណ៍ដល់នូវសភាពធំ… នូវខន្ធ២…។
[២០] ធម៌ដែលមានអារម្មណ៍ប្រមាណមិនបាន អាស្រ័យនូវធម៌ ដែលមានអារម្មណ៍ប្រមាណមិនបាន… ព្រោះនមគ្គប្បច្ច័យ គឺនូវអហេតុកក្ខន្ធ១ ដែលមានអារម្មណ៍ប្រមាណមិនបាន… នូវខន្ធ២…។
[២១] ធម៌ដែលមានអារម្មណ៍តូចឆ្មារ អាស្រ័យនូវធម៌ ដែលមានអារម្មណ៍តូចឆ្មារ… ព្រោះនវិប្បយុត្តប្បច្ច័យ គឺនូវខន្ធ១ ដែលមានអារម្មណ៍តូចឆ្មារ ក្នុងអរូប…។
[២២] ធម៌ដែលមានអារម្មណ៍ដល់នូវសភាពធំ អាស្រ័យនូវធម៌ ដែលមានអារម្មណ៍ដល់នូវសភាពធំ… ព្រោះនវិប្បយុត្តប្បច្ច័យ គឺនូវខន្ធ១ មានអារម្មណ៍ដល់នូវសភាពធំ ក្នុងអរូប…។
[២៣] ធម៌ដែលមានអារម្មណ៍ប្រមាណមិនបាន អាស្រ័យនូវធម៌ ដែលមានអារម្មណ៍ប្រមាណមិនបាន… ព្រោះនវិប្បយុត្តប្បច្ច័យ គឺនូវខន្ធ១ ដែលមានអារម្មណ៍ប្រមាណមិនបាន ក្នុងអរូប… នូវខន្ធ២…។
[២៤] ក្នុងនហេតុប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មាន៣វារៈ។បេ។ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៣ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយៈ។
[២៥] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ… ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោមប្បច្ចនីយៈ។
[២៦] ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះនហេតុប្បច្ច័យ… ក្នុងអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសហជាតប្បច្ច័យ មានវារៈ៣ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ២ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៣ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ៣ ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ២ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងអត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងវិគតប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយានុលោម។
ចប់ បច្ចយវារៈ។
សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ។
បញ្ហាវារៈ
[២៧] ធម៌ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍តូចឆ្មារ ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ពួកហេតុ ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ក្នុងខណៈនៃបដិសន្ធិ ដោយហេតុប្បច្ច័យ។
[២៨] ធម៌ដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍ដល់នូវសភាពធំ ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[២៩] ធម៌ដែលមានអារម្មណ៍ប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍ប្រមាណមិនបាន ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលមានអារម្មណ៍ប្រមាណមិនបាន ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ។
[៣០] ធម៌ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍តូចឆ្មារ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ហើយពិចារណានូវកុសលនោះ ពិចារណានូវកុសលទាំងឡាយ ដែលសន្សំល្អហើយ ក្នុងកាលមុន ព្រះអរិយៈទាំងឡាយ ពិចារណានូវពួកកិលេស ដែលមានអារម្មណ៍តូចឆ្មារ ដែលលះបង់ហើយ ពិចារណានូវពួកកិលេស ដែលសង្កត់សង្កិនហើយ ដឹងនូវពួកកិលេស ដែលធ្លាប់សន្សំមក ក្នុងកាលមុន ឃើញច្បាស់នូវខន្ធទាំងឡាយតូចឆ្មារ ដែលមានអារម្មណ៍តូចឆ្មារ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ត្រេកអរ រីករាយ រាគៈ ដែលមានអារម្មណ៍តូចឆ្មារ ប្រារព្ធនូវពួកខន្ធនោះ ទើបកើតឡើង ទោមនស្សកើតឡើង បុគ្គលដឹងនូវចិត្តនៃបុគ្គលអ្នកប្រកបដោយចិត្តតូចឆ្មារ ដែលមានអារម្មណ៍តូចឆ្មារ ដោយចេតោបរិយញ្ញាណ ពួកខន្ធតូចឆ្មារ ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃការពិចារណានូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៣១] ធម៌ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍ដល់នូវសភាពធំ ដោយអារម្មណប្បច្ច័យ គឺបុគ្គលពិចារណានូវទិព្វចក្ខុ ពិចារណានូវទិព្វសោតធាតុ ពិចារណានូវឥទ្ធិវិធញ្ញាណ ដែលមានអារម្មណ៍តូចឆ្មារ នូវចេតោបរិយញ្ញាណ… នូវបុព្វេនិវាសានុស្សតិញ្ញាណ… នូវយថាកម្មុបគញ្ញាណ… ពិចារណានូវអនាគតំសញ្ញាណ ឃើញច្បាស់នូវពួកខន្ធ ដែលដល់នូវសភាពធំ ដែលមានអារម្មណ៍តូចឆ្មារ ថាមិនទៀង… ត្រេកអរ រីករាយ រាគៈ ដែលមានអារម្មណ៍ដល់នូវសភាពធំ ប្រារព្ធនូវខន្ធនោះ… ទោមនស្សកើតឡើង បុគ្គលដឹងនូវចិត្តនៃបុគ្គលអ្នកប្រកបដោយចិត្ត ដល់នូវសភាពធំ ដែលមានអារម្មណ៍តូចឆ្មារ ដោយចេតោបរិយញ្ញាណ ពួកខន្ធដែលដល់នូវសភាពធំ ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃការពិចារណានូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៣២] ធម៌ដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍ដល់នូវសភាពធំ ដោយអារម្មណប្បច្ច័យ។បេ។ បុគ្គលពិចារណានូវវិញ្ញាណញ្ចាយតនៈ ពិចារណានូវនេវសញ្ញានាសញ្ញាយតនៈ ពិចារណានូវអារម្មណ៍ ដែលដល់នូវសភាពធំ នូវចេតោបរិយញ្ញាណ… នូវបុព្វេនិវាសានុស្សតិញ្ញាណ… នូវយថាកម្មុបគញ្ញាណ… ពិចារណានូវអនាគតំសញ្ញាណ ឃើញច្បាស់នូវពួកខន្ធ ដែលមានសភាពធំ ដែលមានអារម្មណ៍ដល់នូវសភាពធំ ថាមិនទៀង… ត្រេកអរ រាគៈ ដែលមានអារម្មណ៍ដល់នូវសភាពធំ ប្រារព្ធនូវខន្ធនោះ… ទោមនស្សកើតឡើង បុគ្គលដឹងនូវចិត្តនៃបុគ្គលអ្នកប្រកបដោយចិត្ត ដែលមានសភាពធំ ដែលមានអារម្មណ៍ដល់នូវសភាពធំ ដោយចេតោបរិយញ្ញាណ ពួកខន្ធដែលដល់នូវសភាពធំ ដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃការពិចារណានូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៣៣] ធម៌ដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍តូចឆ្មារ ដោយអារម្មណប្បច្ច័យ គឺបុគ្គលពិចារណានូវបឋមជ្ឈានប្បច្ចវេក្ខណៈ ពិចារណានូវនេវសញ្ញានាសញ្ញាយតនប្បច្ចវេក្ខណៈ ពិចារណានូវទិព្វចក្ខុប្បច្ចវេក្ខណៈ ពិចារណានូវទិព្វសោតធាតុប្បច្ចវេក្ខណៈ នូវឥទ្ធិវិធញ្ញាណ… នូវចេតោបរិយញ្ញាណ… នូវបុព្វេនិវាសានុស្សតិញ្ញាណ… នូវយថាកម្មុបគញ្ញាណ… ពិចារណានូវអនាគតំសញ្ញាណប្បច្ចវេក្ខណៈ ព្រះអរិយៈទាំងឡាយ ពិចារណានូវពួកកិលេស ដែលមានអារម្មណ៍ដល់នូវសភាពធំ ដែលលះបង់ហើយ ពិចារណានូវពួកកិលេស ដែលសង្កត់សង្កិនហើយ ដឹងនូវពួកកិលេស ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន បុគ្គលឃើញច្បាស់នូវពួកខន្ធតូចឆ្មារ ដែលមានអារម្មណ៍ដល់នូវសភាពធំ ថាមិនទៀង… ត្រេកអរ រីករាយ រាគៈ ដែលមានអារម្មណ៍តូចឆ្មារ ប្រារព្ធនូវពួកខន្ធនោះ… ទោមនស្សកើតឡើង បុគ្គលដឹងនូវចិត្តនៃបុគ្គលអ្នកប្រកបដោយចិត្តតូចឆ្មារ ដែលមានអារម្មណ៍ដល់នូវសភាពធំ ដោយចេតោបរិយញ្ញាណ ពួកខន្ធតូចឆ្មារ ដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃការពិចារណា នូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៣៤] ធម៌ដែលមានអារម្មណ៍ប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍ប្រមាណមិនបាន ដោយអារម្មណប្បច្ច័យ គឺព្រះអរិយៈទាំងឡាយ ចេញអំពីមគ្គ ហើយពិចារណានូវមគ្គ ពិចារណានូវផល បុគ្គលដឹងនូវចិត្តនៃបុគ្គលអ្នកប្រកបដោយចិត្តតូចឆ្មារ ដែលមានអារម្មណ៍ប្រមាណមិនបាន ដោយចេតោបរិយញ្ញាណ ខន្ធទាំងឡាយ ដែលមានអារម្មណ៍ប្រមាណមិនបាន ជាបច្ច័យនៃការពិចារណានូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៣៥] ធម៌ដែលមានអារម្មណ៍ប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍តូចឆ្មារ ដោយអារម្មណប្បច្ច័យ គឺព្រះអរិយៈទាំងឡាយ ពិចារណានូវគោត្រភូ ពិចារណានូវវោទានៈ ពិចារណានូវមគ្គប្បច្ចវេក្ខណៈ ពិចារណានូវផលប្បច្ចវេក្ខណៈ ពិចារណានូវនិព្វានប្បច្ចវេក្ខណៈ បុគ្គលឃើញច្បាស់នូវខន្ធទាំងឡាយតូចឆ្មារ ដែលមានអារម្មណ៍ប្រមាណមិនបាន ថាមិនទៀង… ដឹងនូវចិត្តនៃបុគ្គលអ្នកប្រកបដោយចិត្តតូចឆ្មារ ដែលមានអារម្មណ៍ប្រមាណមិនបាន ដោយចេតោបរិយញ្ញាណ ខន្ធទាំងឡាយតូចឆ្មារ ដែលមានអារម្មណ៍ប្រមាណមិនបាន ជាបច្ច័យនៃការពិចារណា នូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៣៦] ធម៌ដែលមានអារម្មណ៍ប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍ដល់នូវសភាពធំ ដោយអារម្មណប្បច្ច័យ គឺព្រះអរិយៈទាំងឡាយ ពិចារណានូវចេតោបរិយញ្ញាណ ដែលមានអារម្មណ៍ប្រមាណមិនបាន… ជាបច្ច័យនៃការពិចារណា នូវបុព្វេនិវាសានុស្សតិញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៣៧] ធម៌ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍តូចឆ្មារ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ហើយធ្វើនូវកុសលនោះ ឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវកុសលទាំងឡាយ ដែលធ្លាប់សន្សំល្អហើយ ក្នុងកាលមុន ឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវខន្ធទាំងឡាយតូចឆ្មារ ដែលមានអារម្មណ៍តូចឆ្មារ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវកុសលនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។
[៣៨] ធម៌ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍ដល់នូវសភាពធំ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺបុគ្គលធ្វើនូវទិព្វចក្ខុ ឲ្យជាទីគោរព ហើយពិចារណា នូវទិព្វសោតធាតុ… នូវឥទ្ធិវិធញ្ញាណ មានអារម្មណ៍តូចឆ្មារ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ… ពិចារណានូវអនាគតំសញ្ញាណ ធ្វើនូវខន្ធទាំងឡាយ ដែលដល់នូវសភាពធំ តែមានអារម្មណ៍តូចឆ្មារ ឲ្យជាទីគោរព ហើយត្រេកអរ រាគៈ មានអារម្មណ៍ដល់នូវសភាពធំ ធ្វើនូវពួកខន្ធនោះ ឲ្យជាទីគោរព… ទិដ្ឋិកើតឡើង។
[៣៩] ធម៌ដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍ដល់នូវសភាពធំ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលធ្វើវិញ្ញាណញ្ចាយតនៈ ឲ្យជាទីគោរព… នេវសញ្ញានាសញ្ញាយតនៈ… ឥទ្ធិវិធញ្ញាណ ដែលមានអារម្មណ៍ដល់នូវសភាពធំ… ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ ធ្វើនូវអនាគតំសញ្ញាណ ឲ្យជាទីគោរព… ធ្វើនូវខន្ធទាំងឡាយ ដែលដល់នូវសភាពធំ មានអារម្មណ៍ដល់នូវសភាពធំ ឲ្យជាទីគោរព ហើយត្រេកអរ រាគៈ ដែលមានអារម្មណ៍ដល់នូវសភាពធំ ធ្វើនូវពួកខន្ធនោះ ឲ្យជាទីគោរព… ទិដ្ឋិ…។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។
[៤០] ធម៌ដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍តូចឆ្មារ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺបុគ្គលធ្វើនូវបឋមជ្ឈានប្បច្ចវេក្ខណៈ ឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវអនាគតំសញ្ញាណប្បច្ចវេក្ខណៈ ឲ្យជាទីគោរព … ធ្វើនូវខន្ធទាំងឡាយតូចឆ្មារ ដែលមានអារម្មណ៍ដល់នូវសភាពធំ ឲ្យជាទីគោរព ហើយត្រេកអរ រាគៈ មានអារម្មណ៍តូចឆ្មារ ធ្វើនូវពួកខន្ធនោះ ឲ្យជាទីគោរព… ទិដ្ឋិកើតឡើង។
[៤១] ធម៌ដែលមានអារម្មណ៍ប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍ប្រមាណមិនបាន ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺព្រះអរិយៈទាំងឡាយ ចេញអំពីមគ្គ ធ្វើនូវមគ្គឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវផលឲ្យជាទីគោរព…។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ដែលមានអារម្មណ៍ប្រមាណមិនបាន (ជាបច្ច័យ) នៃពួកសម្បយុត្តកក្ខន្ធ។
[៤២] ធម៌ដែលមានអារម្មណ៍ប្រមាណមិនបាន (ជាបច្ច័យ) នៃធម៌ ដែលមានអារម្មណ៍តូចឆ្មារ… បានដល់អារម្មណាធិបតិ គឺសេក្ខបុគ្គលទាំងឡាយ ធ្វើនូវគោត្រភូ ឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវវោទានៈឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវមគ្គប្បច្ចវេក្ខណៈ ឲ្យជាទីគោរព ហើយពិចារណា ផលប្បច្ចវេក្ខណៈ… ធ្វើនូវនិព្វានប្បច្ចវេក្ខណៈ ឲ្យជាទីគោរព ហើយពិចារណា។
[៤៣] ធម៌ដែលមានអារម្មណ៍ប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍ដល់នូវសភាពធំ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺសេក្ខបុគ្គលទាំងឡាយ ធ្វើនូវចេតោបរិយញ្ញាណ ដែលមានអារម្មណ៍ប្រមាណមិនបាន ឲ្យជាទីគោរព… នូវបុព្វេនិវាសានុស្សតិញ្ញាណ… ធ្វើនូវអនាគតំសញ្ញាណ ឲ្យជាទីគោរព ហើយពិចារណា។
[៤៤] ធម៌ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍តូចឆ្មារ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ។
[៤៥] ធម៌ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍ដល់នូវសភាពធំ ដោយអនន្តរប្បច្ច័យ គឺចុតិចិត្ត ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃឧបបត្តិចិត្ត ដែលមានអារម្មណ៍ដល់នូវសភាពធំ ដោយអនន្តរប្បច្ច័យ ភវង្គៈ ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃអាវជ្ជនា ដែលមានអារម្មណ៍ដល់នូវសភាពធំ ដោយអនន្តរប្បច្ច័យ ពួកខន្ធ ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃវុដ្ឋានៈ ដែលមានអារម្មណ៍ដល់នូវសភាពធំ ដោយអនន្តរប្បច្ច័យ។
[៤៦] ធម៌ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍ប្រមាណមិនបាន ដោយអនន្តរប្បច្ច័យ គឺអនុលោម ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃគោត្រភូ អនុលោម (ជាបច្ច័យ) នៃវោទានៈ អនុលោម ជាបច្ច័យ នៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។
[៤៧] ធម៌ដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍ដល់នូវសភាពធំ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ។
[៤៨] ធម៌ដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍តូចឆ្មារ ដោយអនន្តរប្បច្ច័យ គឺចុតិចិត្ត ដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃឧបបត្តិចិត្ត ដែលមានអារម្មណ៍តូចឆ្មារ ដោយអនន្តរប្បច្ច័យ ភវង្គៈ ដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃអាវជ្ជនា ដែលមានអារម្មណ៍តូចឆ្មារ ដោយអនន្តរប្បច្ច័យ ពួកខន្ធ ដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃវុដ្ឋានៈ ដែលមានអារម្មណ៍តូចឆ្មារ ដោយអនន្តរប្បច្ច័យ។
[៤៩] ធម៌ដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍ប្រមាណមិនបាន ដោយអនន្តរប្បច្ច័យ គឺអនុលោម ដែលមានអារម្មណ៍ដល់នូវសភាពធំ (ជាបច្ច័យ) នៃគោត្រភូ អនុលោម (ជាបច្ច័យ) នៃវោទានៈ អនុលោម (ជាបច្ច័យ) នៃផលសមាបត្តិ នេវសញ្ញានាសញ្ញាយតនៈ របស់បុគ្គលកាលចេញអំពីនិរោធ ជាបច្ច័យនៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។
[៥០] ធម៌ដែលមានអារម្មណ៍មានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍មានប្រមាណមិនបាន ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលមានអារម្មណ៍មានប្រមាណមិនបាន ជាបច្ច័យនៃពួកខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ គោត្រភូ (ជាបច្ច័យ) នៃមគ្គ វោទានៈ (ជាបច្ច័យ) នៃមគ្គ មគ្គ (ជាបច្ច័យ) នៃផល ផលជាបច្ច័យនៃផល ដោយអនន្តរប្បច្ច័យ។
[៥១] ធម៌ដែលមានអារម្មណ៍មានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍តូចឆ្មារ ដោយអនន្តរប្បច្ច័យ គឺការពិចារណានូវមគ្គ (ជាបច្ច័យ) នៃវុដ្ឋានៈ ដែលមានអារម្មណ៍តូចឆ្មារ ការពិចារណានូវផល (ជាបច្ច័យ) នៃវុដ្ឋានៈ ដែលមានអារម្មណ៍តូចឆ្មារ ការពិចារណានូវព្រះនិព្វាន (ជាបច្ច័យ) នៃវុដ្ឋានៈ ដែលមានអារម្មណ៍តូចឆ្មារ ចេតោបរិយញ្ញាណ ដែលមានអារម្មណ៍មានប្រមាណមិនបាន (ជាបច្ច័យ) នៃវុដ្ឋានៈ ដែលមានអារម្មណ៍តូចឆ្មារ បុព្វេនិវាសានុស្សតិញ្ញាណ (ជាបច្ច័យ) នៃវុដ្ឋានៈ ដែលមានអារម្មណ៍តូចឆ្មារ អនាគតំសញ្ញាណ (ជាបច្ច័យ) នៃវុដ្ឋានៈ ដែលមានអារម្មណ៍តូចឆ្មារ ផលជាបច្ច័យនៃវុដ្ឋានៈ ដែលមានអារម្មណ៍តូចឆ្មារ ដោយអនន្តរប្បច្ច័យ។
[៥២] ធម៌ដែលមានអារម្មណ៍មានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍ដល់នូវសភាពធំ ដោយអនន្តរប្បច្ច័យ គឺការពិចារណា នូវមគ្គ (ជាបច្ច័យ) នៃវុដ្ឋានៈ ដែលមានអារម្មណ៍ដល់នូវសភាពធំ ការពិចារណានូវផល មានអារម្មណ៍ដល់នូវសភាពធំ… ការពិចារណានូវព្រះនិព្វាន ដែលមានអារម្មណ៍ដល់នូវសភាពធំ… ផលជាបច្ច័យនៃវុដ្ឋានៈ ដែលមានអារម្មណ៍ដល់នូវសភាពធំ ដោយអនន្តរប្បច្ច័យ។
[៥៣] ធម៌ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍តូចឆ្មារ ដោយសមនន្តរប្បច្ច័យ គឺប្រហែលគ្នានឹងអនន្តរប្បច្ច័យដែរ។
[៥៤] ធម៌ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍តូចឆ្មារ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ គឺវារៈទាំងបី បណ្ឌិតគប្បីធ្វើឲ្យប្រហែលគ្នានឹងបដិច្ចវារៈផងចុះ។ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យសទ្ធា ដែលមានអារម្មណ៍តូចឆ្មារ ហើយឲ្យទាន សីល… ធ្វើឧបោសថកម្ម… ញុំាងឈានដែលមានអារម្មណ៍តូចឆ្មារ ឲ្យកើតឡើង វិបស្សនា… អភិញ្ញា… ញុំាងសមាបត្តិឲ្យកើតឡើង តម្លើងមានះ ប្រកាន់ទិដ្ឋិ សីល ដែលមានអារម្មណ៍តូចឆ្មារ… បញ្ញា រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ សេចក្ដីប្រាថ្នា កាយិកសុខ… អាស្រ័យកាយិកទុក្ខ ហើយឲ្យទាន សីល… ឧបោសថកម្ម… ញុំាងឈានដែលមានអារម្មណ៍តូចឆ្មារ ឲ្យកើតឡើង វិបស្សនា… អភិញ្ញា… ញុំាងសមាបត្តិឲ្យកើតឡើង សម្លាប់សត្វ បំបែកសង្ឃ សទ្ធា ដែលមានអារម្មណ៍តូចឆ្មារ… បញ្ញា… រាគៈ សេចក្ដីប្រាថ្នា កាយិកសុខ… កាយិកទុក្ខ ជាបច្ច័យនៃសទ្ធា ដែលមានអារម្មណ៍តូចឆ្មារ បញ្ញា រាគៈ សេចក្ដីប្រាថ្នា កាយិកសុខ និងកាយិកទុក្ខ ដោយឧបនិស្សយប្បច្ច័យ។
[៥៥] ធម៌ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍ដល់នូវសភាពធំ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ដែលមានអារម្មណ៍តូចឆ្មារ ហើយញុំាងឈាន ដែលមានអារម្មណ៍ដល់នូវសភាពធំ ឲ្យកើតឡើង វិបស្សនា… អភិញ្ញា… ញុំាងសមាបត្តិឲ្យកើតឡើង តម្លើងមានះ ប្រកាន់ទិដ្ឋិ សីល ដែលមានអារម្មណ៍តូចឆ្មារ… បញ្ញា រាគៈ សេចក្ដីប្រាថ្នា កាយិកសុខ… អាស្រ័យនូវកាយិកទុក្ខ ញុំាងឈាន ដែលមានអារម្មណ៍ដល់នូវសភាពធំ ឲ្យកើតឡើង វិបស្សនា… អភិញ្ញា… ញុំាងសមាបត្តិឲ្យកើតឡើង តម្លើងមានះ ប្រកាន់ទិដ្ឋិ សទ្ធា ដែលមានអារម្មណ៍តូចឆ្មារ… កាយិកសុខ… កាយិកទុក្ខ… ជាបច្ច័យនៃសទ្ធា ដែលមានអារម្មណ៍ដល់នូវសភាពធំ បញ្ញា រាគៈ សេចក្ដីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។
[៥៦] ធម៌ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍មានប្រមាណមិនបាន ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ដែលមានអារម្មណ៍តូចឆ្មារ ហើយញុំាងឈាន ដែលមានអារម្មណ៍មានប្រមាណមិនបាន ឲ្យកើតឡើង ញុំាងមគ្គ… ញុំាងអភិញ្ញា… ញុំាងសមាបត្តិឲ្យកើតឡើង សីល ដែលមានអារម្មណ៍តូចឆ្មារ… បញ្ញា រាគៈ កាយិកសុខ… អាស្រ័យកាយិកទុក្ខ ហើយញុំាងឈាន ដែលមានអារម្មណ៍មានប្រមាណមិនបាន ឲ្យកើតឡើង ញុំាងមគ្គ… ញុំាងអភិញ្ញា… ញុំាងសមាបត្តិឲ្យកើតឡើង សទ្ធា ដែលមានអារម្មណ៍តូចឆ្មារ… កាយិកសុខ ជាបច្ច័យនៃសទ្ធា ដែលមានអារម្មណ៍មានប្រមាណមិនបាន និងបញ្ញា ដោយឧបនិស្សយប្បច្ច័យ។
[៥៧] ធម៌ដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍ដល់នូវសភាពធំ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ដែលមានអារម្មណ៍ដល់នូវសភាពធំ ហើយញុំាងឈាន ដែលមានអារម្មណ៍ដល់នូវសភាពធំ ឲ្យកើតឡើង ញុំាងវិបស្សនា… ញុំាងអភិញ្ញា… ញុំាងសមាបត្តិ… នូវមានះ… ប្រកាន់ទិដ្ឋិ នូវសីល ដែលមានអារម្មណ៍ដល់នូវសភាពធំ… នូវបញ្ញា… នូវរាគៈ… អាស្រ័យនូវសេចក្ដីប្រាថ្នា… នូវឈាន ដែលមានអារម្មណ៍ដល់នូវសភាពធំ… ប្រកាន់ទិដ្ឋិ សទ្ធា ដែលមានអារម្មណ៍ដល់នូវសភាពធំ… បញ្ញា… រាគៈ… សេចក្ដីប្រាថ្នា ជាបច្ច័យនៃសទ្ធា ដែលមានអារម្មណ៍ដល់នូវសភាពធំ និងសេចក្ដីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។
[៥៨] ធម៌ដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍តូចឆ្មារ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ដែលមានអារម្មណ៍ដល់នូវសភាពធំ ហើយឲ្យទាន សមាទានសីល ធ្វើនូវឧបោសថកម្ម ញុំាងឈាន ដែលមានអារម្មណ៍តូចឆ្មារ… ញុំាងវិបស្សនា… ញុំាងអភិញ្ញា… ញុំាងសមាបត្តិ… តម្លើងមានះ ប្រកាន់ទិដ្ឋិ នូវសីល ដែលមានអារម្មណ៍ដល់នូវសភាពធំ… អាស្រ័យនូវសេចក្ដីប្រាថ្នា ហើយឲ្យទាន… ប្រកាន់ទិដ្ឋិ សទ្ធា ដែលមានអារម្មណ៍ដល់នូវសភាពធំ… សេចក្ដីប្រាថ្នា ជាបច្ច័យនៃសទ្ធា ដែលមានអារម្មណ៍តូចឆ្មារ នៃសេចក្ដីប្រាថ្នា កាយិកសុខ និងកាយិកទុក្ខ ដោយឧបនិស្សយប្បច្ច័យ។
[៥៩] ធម៌ដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍មានប្រមាណមិនបាន ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ដែលមានអារម្មណ៍ដល់នូវសភាពធំ ហើយញុំាងឈាន ដែលមានអារម្មណ៍មានប្រមាណមិនបាន… ញុំាងមគ្គ… ញុំាងអភិញ្ញា… ញុំាងសមាបត្តិ ឲ្យកើតឡើង នូវសីល ដែលមានអារម្មណ៍ដល់នូវសភាពធំ… អាស្រ័យនូវសេចក្ដីប្រាថ្នា ហើយញុំាងឈាន ដែលមានអារម្មណ៍មានប្រមាណមិនបាន… ញុំាងសមាបត្តិឲ្យកើតឡើង សទ្ធា ដែលមានអារម្មណ៍ដល់នូវសភាពធំ… សេចក្ដីប្រាថ្នា ជាបច្ច័យនៃសទ្ធា ដែលមានអារម្មណ៍មានប្រមាណមិនបាន និងបញ្ញា ដោយឧបនិស្សយប្បច្ច័យ។
[៦០] ធម៌ដែលមានអារម្មណ៍មានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍មានប្រមាណមិនបាន ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ដែលមានអារម្មណ៍មានប្រមាណមិនបាន ហើយញុំាងឈាន ដែលមានអារម្មណ៍មានប្រមាណមិនបាន… ញុំាងមគ្គ… ញុំាងអភិញ្ញា… ញុំាងសមាបត្តិឲ្យកើតឡើង នូវសីល ដែលមានអារម្មណ៍មានប្រមាណមិនបាន… អាស្រ័យនូវបញ្ញា ហើយញុំាងឈាន ដែលមានអារម្មណ៍មានប្រមាណមិនបាន… ញុំាងមគ្គ… ញុំាងសមាបត្តិឲ្យកើតឡើង សទ្ធាដែលមានអារម្មណ៍មានប្រមាណមិនបាន… បញ្ញា ជាបច្ច័យនៃសទ្ធា ដែលមានអារម្មណ៍មានប្រមាណមិនបាន នៃបញ្ញា និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។
[៦១] ធម៌ដែលមានអារម្មណ៍មានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍តូចឆ្មារ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ដែលមានអារម្មណ៍មានប្រមាណមិនបាន ហើយឲ្យទាន សមាទានសីល ធ្វើនូវឧបោសថកម្ម ញុំាងឈាន ដែលមានអារម្មណ៍តូចឆ្មារ ឲ្យកើតឡើង ញុំាងវិបស្សនា… ញុំាងអភិញ្ញា… ញុំាងសមាបតិ្ត ឲ្យកើតឡើង នូវសីល ដែលមានអារម្មណ៍មានប្រមាណមិនបាន… អាស្រ័យនូវបញ្ញា ហើយឲ្យទាន… ញុំាងសមាបត្តិ ឲ្យកើតឡើង សទ្ធា ដែលមានអារម្មណ៍មានប្រមាណមិនបាន… បញ្ញា ជាបច្ច័យនៃសទ្ធា ដែលមានអារម្មណ៍តូចឆ្មារ នៃបញ្ញា កាយិកសុខ និងកាយិកទុក្ខ ដោយឧបនិស្សយប្បច្ច័យ។
[៦២] ធម៌ដែលមានអារម្មណ៍មានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍ដល់នូវសភាពធំ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្ដរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ដែលមានអារម្មណ៍មានប្រមាណមិនបាន ហើយញុំាងឈាន ដែលមានអារម្មណ៍ដល់នូវសភាពធំ… ញុំាងវិបស្សនា… ញុំាងអភិញ្ញា… ញុំាងសមាបត្តិ ឲ្យកើតឡើង នូវសីល ដែលមានអារម្មណ៍មានប្រមាណមិនបាន… អាស្រ័យនូវបញ្ញា ហើយញុំាងឈាន ដែលមានអារម្មណ៍ដល់នូវសភាពធំ… ញុំាងវិបស្សនា… ញុំាងអភិញ្ញា… ញុំាងសមាបត្តិ ឲ្យកើតឡើង សទ្ធា ដែលមានអារម្មណ៍មានប្រមាណមិនបាន… បញ្ញា ជាបច្ច័យនៃសទ្ធា ដែលមានអារម្មណ៍ដល់នូវសភាពធំ និងបញ្ញា ដោយឧបនិស្សយប្បច្ច័យ។
[៦៣] ធម៌ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍តូចឆ្មារ ដោយអាសេវនប្បច្ច័យ គឺពួកខន្ធមុនៗ ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលមានអារម្មណ៍តូចឆ្មារ ដោយអាសេវនប្បច្ច័យ។
[៦៤] ធម៌ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍មានប្រមាណមិនបាន ដោយអាសេវនប្បច្ច័យ គឺអនុលោម ដែលមានអារម្មណ៍តូចឆ្មារ (ជាបច្ច័យ) នៃគោត្រភូ អនុលោម ជាបច្ច័យនៃវោទានៈ ដោយអាសេវនប្បច្ច័យ។
[៦៥] ធម៌ដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍ដល់នូវសភាពធំ ដោយអាសេវនប្បច្ច័យ គឺពួកខន្ធមុនៗ ដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលមានអារម្មណ៍ដល់នូវសភាពធំ ដោយអាសេវនប្បច្ច័យ។
[៦៦] ធម៌ដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យ នៃធម៌ដែលមានអារម្មណ៍មានប្រមាណមិនបាន ដោយអាសេវនប្បច្ច័យ គឺអនុលោម ដែលមានអារម្មណ៍ដល់នូវសភាពធំ (ជាបច្ច័យ) នៃគោត្រភូ អនុលោម ជាបច្ច័យនៃវោទានៈ ដោយអាសេវនប្បច្ច័យ។
[៦៧] ធម៌ដែលមានអារម្មណ៍មានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍មានប្រមាណមិនបាន ដោយអាសេវនប្បច្ច័យ គឺពួកខន្ធមុនៗ ដែលមានអារម្មណ៍មានប្រមាណមិនបាន ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលមានអារម្មណ៍មានប្រមាណមិនបាន ដោយអាសេវនប្បច្ច័យ គោត្រភូ (ជាបច្ច័យ) នៃមគ្គ វោទានៈ ជាបច្ច័យនៃមគ្គ ដោយអាសេវនប្បច្ច័យ។
[៦៨] ធម៌ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍តូចឆ្មារ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃពួកវិបាកក្ខន្ធ ដែលមានអារម្មណ៍តូចឆ្មារ ដោយកម្មប្បច្ច័យ។
[៦៩] ធម៌ដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍ដល់នូវសភាពធំ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃពួកវិបាកក្ខន្ធ ដែលមានអារម្មណ៍ដល់នូវសភាពធំ ដោយកម្មប្បច្ច័យ។
[៧០] ធម៌ដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍តូចឆ្មារ ដោយកម្មប្បច្ច័យ បានដល់នានាខណិកៈ គឺចេតនា ដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃពួកវិបាកក្ខន្ធ ដែលមានអារម្មណ៍តូចឆ្មារ ដោយកម្មប្បច្ច័យ។
[៧១] ធម៌ដែលមានអារម្មណ៍មានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍មានប្រមាណមិនបាន ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលមានអារម្មណ៍មានប្រមាណមិនបាន ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ដែលមានអារម្មណ៍មានប្រមាណមិនបាន ជាបច្ច័យនៃពួកវិបាកក្ខន្ធ ដែលមានអារម្មណ៍មានប្រមាណមិនបាន ដោយកម្មប្បច្ច័យ។
[៧២] ធម៌ដែលមានអារម្មណ៍មានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍តូចឆ្មារ ដោយកម្មប្បច្ច័យ បានដល់នានាខណិកៈ គឺចេតនា ដែលមានអារម្មណ៍មានប្រមាណមិនបាន ជាបច្ច័យនៃពួកវិបាកក្ខន្ធ ដែលមានអារម្មណ៍តូចឆ្មារ ដោយកម្មប្បច្ច័យ។
[៧៣] ធម៌ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍តូចឆ្មារ ដោយវិបាកប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ ជាបច្ច័យ ដោយឈានប្បច្ច័យ ជាបច្ច័យ ដោយមគ្គប្បច្ច័យ ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ ជាបច្ច័យ ដោយអត្ថិប្បច្ច័យ ជាបច្ច័យ ដោយនត្ថិប្បច្ច័យ ជាបច្ច័យ ដោយវិគតប្បច្ច័យ ជាបច្ច័យ ដោយអវិគតប្បច្ច័យ។
[៧៤] ក្នុងហេតុប្បច្ច័យ មានវារៈ៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ៧ ក្នុងអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសហជាតប្បច្ច័យ មានវារៈ៣ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងអាសេវនប្បច្ច័យ មានវារៈ៥ ក្នុងកម្មប្បច្ច័យ មានវារៈ៥ ក្នុងវិបាកប្បច្ច័យ មានវារៈ៣ ក្នុងអាហារប្បច្ច័យ មានវារៈ៣ ក្នុងឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ មគ្គប្បច្ច័យ សម្បយុត្តប្បច្ច័យ និងអត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងវិគតប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោម។
[៧៥] ធម៌ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍តូចឆ្មារ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។
[៧៦] ធម៌ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍ដល់នូវសភាពធំ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៧៧] ធម៌ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍មានប្រមាណមិនបាន ដោយឧបនិស្សយប្បច្ច័យ។
[៧៨] ធម៌ដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍ដល់នូវសភាពធំ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៧៩] ធម៌ដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍តូចឆ្មារ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។
[៨០] ធម៌ដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍មានប្រមាណមិនបាន ដោយឧបនិស្សយប្បច្ច័យ។
[៨១] ធម៌ដែលមានអារម្មណ៍មានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍មានប្រមាណមិនបាន ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៨២] ធម៌ដែលមានអារម្មណ៍មានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍តូចឆ្មារ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។
[៨៣] ធម៌ដែលមានអារម្មណ៍មានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍ដល់នូវសភាពធំ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៨៤] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងនសហជាតប្បច្ច័យ មានវារៈ៩ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងននិស្សយប្បច្ច័យ មានវារៈ៩ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៧ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩។ សេចក្ដីបំប្រួញ។ ក្នុងនមគ្គប្បច្ច័យ មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងនោអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនោវិគតប្បច្ច័យ មានវារៈ៩ ក្នុងនោអវិគតប្បច្ច័យ មានវារៈ៩។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយៈ។
[៨៥] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ នអនន្តរប្បច្ច័យ នសមនន្តរប្បច្ច័យ នឧបនិស្សយប្បច្ច័យ នបុរេជាតប្បច្ច័យ នបច្ឆាជាតប្បច្ច័យ និងនអាសេវនប្បច្ច័យ មានវារៈ៣។ សេចក្ដីបំប្រួញ។ ក្នុងនមគ្គប្បច្ច័យ នវិប្បយុត្តប្បច្ច័យ នោនត្ថិប្បច្ច័យ និងនោវិគតប្បច្ច័យ មានវារៈ៣។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោមប្បច្ចនីយៈ។
[៨៦] ក្នុងអារម្មណប្បច្ច័យ មានវារៈ៧ ព្រោះនហេតុប្បច្ច័យ… ក្នុងអធិបតិប្បច្ច័យ មានវារៈ៧ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសហជាតប្បច្ច័យ មានវារៈ៣ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងអាសេវនប្បច្ច័យ មានវារៈ៥ ក្នុងកម្មប្បច្ច័យ មានវារៈ៥ ក្នុងវិបាកប្បច្ច័យ មានវារៈ៣។ សេចក្ដីបំប្រួញ។ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងអត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងវិគតប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយានុលោម។
ចប់ បរិត្តារម្មណត្តិកៈ ទី១៣។
ហីនត្តិកៈ
បដិច្ចវារៈ
[៨៧] ធម៌ថោកទាប អាស្រ័យនូវធម៌ថោកទាប ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ដ៏ថោកទាប ខន្ធ២ អាស្រ័យនូវខន្ធ២។ ធម៌កណ្ដាល អាស្រ័យនូវធម៌ថោកទាប ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធថោកទាប។ ធម៌ថោកទាបក្ដី ធម៌ជាកណ្ដាលក្ដី អាស្រ័យនូវធម៌ថោកទាប ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្ដី ចិត្តសមុដ្ឋានរូបក្ដី អាស្រ័យនូវខន្ធ១ដ៏ថោកទាប នូវខន្ធ២…។
[៨៨] ធម៌ជាកណ្ដាល អាស្រ័យនូវធម៌ជាកណ្ដាល… គឺខន្ធ៣ក្ដី ចិត្តសមុដ្ឋានរូបក្ដី អាស្រ័យនូវខន្ធ១ជាកណ្ដាល នូវខន្ធ២… វត្ថុអាស្រ័យនូវពួកខន្ធ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធ អាស្រ័យនូវវត្ថុ នូវមហាភូត១… ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត។
[៨៩] ធម៌ជាន់ខ្ពស់ អាស្រ័យនូវធម៌ជាន់ខ្ពស់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមានវារៈ៣។
[៩០] ធម៌ជាកណ្ដាល អាស្រ័យនូវធម៌ជាកណ្ដាលផង នូវធម៌ជាន់ខ្ពស់ផង… ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធជាន់ខ្ពស់ផង នូវពួកមហាភូតផង។
[៩១] ធម៌ជាកណ្ដាល អាស្រ័យនូវធម៌ថោកទាបផង នូវធម៌ជាកណ្តាលផង … ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធថោកទាបផង នូវពួកមហាភូតផង។ ហីនត្តិកៈ បណ្ឌិតគប្បីឲ្យពិស្ដារ ប្រហែលនឹងសង្កិលិដ្ឋត្តិកៈផងចុះ។ ចប់បរិបូណ៌។
ចប់ ហីនត្តិកៈ ទី១៤។
មច្ឆត្តត្តិកៈ
បដិច្ចវារៈ
[៩២] ធម៌ដែលមានសភាពខុស និងទៀង អាស្រ័យនូវធម៌ ដែលមានសភាពខុស និងទៀង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលមានសភាពខុស និងទៀង នូវខន្ធ២…។ ធម៌មិនទៀង អាស្រ័យនូវធម៌ ដែលមានសភាពខុស និងទៀង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលមានសភាពខុស និងទៀង។ ធម៌ដែលមានសភាពខុស និងទៀងក្តី ធម៌មិនទៀងក្តី អាស្រ័យនូវធម៌ ដែលមានសភាពខុស និងទៀង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្ដី ចិត្ដសមុដ្ឋានរូបក្ដី អាស្រ័យនូវខន្ធ១ ដែលមានសភាពខុស និងទៀង នូវខន្ធ២…។
[៩៣] ធម៌ដែលមានសភាពត្រូវ និងទៀង អាស្រ័យនូវធម៌ដែលមានសភាពត្រូវ និងទៀង… ព្រោះហេតុប្បច្ច័យ គឺមានវារៈ៣។
[៩៤] ធម៌ដែលមិនទៀង អាស្រ័យនូវធម៌ ដែលមិនទៀង… ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្ដី ចិត្ដសមុដ្ឋានរូបក្ដី អាស្រ័យនូវខន្ធ១ ដែលមិនទៀង នូវខន្ធ២… ខន្ធ៣ក្ដី កដត្ដារូបក្ដី អាស្រ័យនូវខន្ធ១ ដែលមិនទៀង ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២… វត្ថុ អាស្រ័យនូវពួកខន្ធ ពួកខន្ធ អាស្រ័យនូវវត្ថុ មហាភូត៣ អាស្រ័យនូវមហាភូត១ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យនូវមហាភូត២។
[៩៥] ធម៌ដែលមិនទៀង អាស្រ័យនូវធម៌ដែលមានសភាពខុស និងទៀងផង ដែលមិនទៀងផង… ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលមានសភាពខុស និងទៀងផង ពួកមហាភូតផង។
[៩៦] ធម៌ដែលមិនទៀង អាស្រ័យនូវធម៌ដែលមានសភាពត្រូវ និងទៀងផង ដែលមិនទៀងផង… ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលមានសភាពត្រូវ និងទៀងផង ពួកមហាភូតផង។
[៩៧] ធម៌ដែលមានសភាពខុស និងទៀង អាស្រ័យនូវធម៌ដែលមានសភាពខុស និងទៀង… ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលមានសភាពខុស និងទៀង នូវខន្ធ២…។
[៩៨] ធម៌ដែលមានសភាពត្រូវ និងទៀង អាស្រ័យនូវធម៌ដែលមានសភាពត្រូវ និងទៀង… ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលមានសភាពត្រូវ និងទៀង នូវខន្ធ២…។
[៩៩] ធម៌ដែលមិនទៀង អាស្រ័យនូវធម៌ដែលមិនទៀង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលមិនទៀង នូវខន្ធ២… ខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលមិនទៀង ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២… ពួកខន្ធអាស្រ័យនូវវត្ថុ។ បច្ច័យទាំងអស់ បណ្ឌិតគប្បីឲ្យពិស្ដារ តាមហេតុនេះផងចុះ។ សេចក្ដីបំប្រួញ។
[១០០] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៩។ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ៩ ក្នុងឈានប្បច្ច័យ មានវារៈ៩ ក្នុងមគ្គប្បច្ច័យ មានវារៈ៩ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងវិគតប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោម។
[១០១] ធម៌ដែលមិនទៀង អាស្រ័យនូវធម៌ដែលមិនទៀង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវអហេតុកក្ខន្ធ១ ដែលមិនទៀង នូវខន្ធ២… ពាហិរ អាស្រ័យនូវមហាភូត១ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ… អាហារ… ឧតុ… របស់ពួកអសញ្ញសត្វ… មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។
[១០២] ធម៌ដែលមិនទៀង អាស្រ័យនូវធម៌ ដែលមានសភាពខុស និងទៀង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលមានសភាពខុស និងទៀង។ សេចក្តីបំប្រួញ។
[១០៣] ធម៌ដែលមានសភាពខុស និងទៀង អាស្រ័យនូវធម៌ ដែលមានសភាពខុស និងទៀង ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិធម៌ ដែលមានសភាពខុស និងទៀង អាស្រ័យនូវពួកខន្ធ ដែលមានសភាពខុស និងទៀង។
[១០៤] ធម៌ដែលមានសភាពត្រូវ និងទៀង អាស្រ័យនូវធម៌ ដែលមានសភាពត្រូវ និងទៀង ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិធម៌ ដែលមានសភាពត្រូវ និងទៀង អាស្រ័យនូវពួកខន្ធ ដែលមានសភាពត្រូវ និងទៀង។
[១០៥] ធម៌ដែលមិនទៀង អាស្រ័យនូវធម៌ ដែលមិនទៀង ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ដែលមិនទៀង នូវខន្ធ២ … វត្ថុ អាស្រ័យនូវពួកខន្ធ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធ អាស្រ័យនូវវត្ថុ មហាភូត១…។ សេចក្តីបំប្រួញ។ របស់ពួកអសញ្ញសត្វ។បេ។
[១០៦] ធម៌ដែលមិនទៀង អាស្រ័យនូវធម៌ ដែលមានសភាពខុស និងទៀង … ព្រោះនអនន្តរប្បច្ច័យ។ សេចក្តីបំប្រួញ។ បច្ច័យទាំងអស់ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
[១០៧] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៥ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៥ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៥ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៦ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៥ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្ទ្រិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៥ ក្នុងនោវិគតប្បច្ច័យ មានវារៈ៥។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយៈ។
[១០៨] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងនអនន្តរប្បច្ច័យ នសមនន្តរប្បច្ច័យ នអញ្ញមញ្ញប្បច្ច័យ និងនឧបនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៦ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៥ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៥ ក្នុងនោវិគតប្បច្ច័យ មានវារៈ៥។ បណ្ឌិតគប្បីរាប់យ៉ាងនេះផងចុះ។
ចប់ អនុលោមប្បច្ចនីយៈ។
[១០៩] ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ព្រោះនហេតុប្បច្ច័យ… ក្នុងអនន្តរប្បច្ច័យ មានវារៈ១ ក្នុងសមនន្តរប្បច្ច័យ មានវារៈ១ ក្នុងសហជាតប្បច្ច័យ មានវារៈ១។ សេចក្តីបំប្រួញ។ ក្នុងវិគតប្បច្ច័យ មានវារៈ១។ បណ្ឌិត គប្បីរាប់យ៉ាងនេះផងចុះ។
ចប់ បច្ចនីយានុលោម។
ចប់ បដិច្ចវារៈ។
សហជាតវារៈ ប្រហែលគ្នានឹងបដិច្ចវារៈដែរ។
បច្ចយវារៈ
[១១០] ធម៌ដែលមានសភាពខុស និងទៀង ពឹងផ្អែកនឹងធម៌ ដែលមានសភាពខុស និងទៀង… ព្រោះហេតុប្បច្ច័យ គឺមានវារៈ៣។បេ។ ធម៌ដែលមានសភាពត្រូវ និងទៀង ពឹងផ្អែកនឹងធម៌ ដែលមានសភាពត្រូវ និងទៀង… ព្រោះហេតុប្បច្ច័យ គឺមានវារៈ៣។
[១១១] ធម៌ដែលមិនទៀង ពឹងផ្អែកនឹងធម៌ដែលមិនទៀង… ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្ដី ចិត្តសមុដ្ឋានរូបក្ដី ពឹងផ្អែកនឹងខន្ធ១ ដែលមិនទៀង នឹងខន្ធ២… វត្ថុពឹងផ្អែកនឹងពួកខន្ធ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធពឹងផ្អែកនឹងវត្ថុ ពួកខន្ធដែលមិនទៀង ពឹងផ្អែកនឹងមហាភូត១ ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលមានសភាពខុស និងទៀង ពឹងផ្អែកនឹងធម៌ ដែលមិនទៀង… ព្រោះហេតុប្បច្ច័យ គឺពួកខន្ធ ដែលមានសភាពខុស និងទៀង ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលមានសភាពត្រូវ និងទៀង ពឹងផ្អែកនឹងធម៌ ដែលមិនទៀង… ព្រោះហេតុប្បច្ច័យ គឺពួកខន្ធ ដែលមានសភាពត្រូវ និងទៀង ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលមានសភាពខុស និងទៀងក្ដី ធម៌ដែលមិនទៀងក្ដី ពឹងផ្អែកនឹងធម៌ ដែលមិនទៀង… ព្រោះហេតុប្បច្ច័យ គឺពួកខន្ធ ដែលមានសភាពខុស និងទៀង ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកមហាភូត។ ធម៌ដែលមានសភាពត្រូវ និងទៀងក្ដី ធម៌ដែលមិនទៀងក្ដី ពឹងផ្អែកនឹងធម៌ ដែលមិនទៀង… ព្រោះហេតុប្បច្ច័យ គឺពួកខន្ធ ដែលមានសភាពត្រូវ និងទៀង ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកមហាភូត។
[១១២] ធម៌ដែលមានសភាពខុស និងទៀង ពឹងផ្អែកនឹងធម៌ ដែលមានសភាពខុស និងទៀងផង ធម៌ដែលមិនទៀងផង… ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផែ្អកនឹងខន្ធ១ ដែលមានសភាពខុស និងទៀងផង វត្ថុផង នឹងខន្ធ២…។ ធម៌ដែលមិនទៀង ពឹងផ្អែកនឹងធម៌ ដែលមានសភាពខុស និងទៀងផង ដែលមិនទៀងផង… ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកខន្ធ ដែលមានសភាពខុស និងទៀងផង ពួកមហាភូតផង។ ធម៌ដែលមានសភាពខុស និងទៀងក្តី ធម៌ដែលមិនទៀងក្តី ពឹងផ្អែកនឹងធម៌ ដែលមានសភាពខុស និងទៀងផង ធម៌ដែលមិនទៀងផង… ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលមានសភាពខុស និងទៀងផង វត្ថុផង នឹងខន្ធ២… ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកខន្ធ ដែលមានសភាពខុស និងទៀងផង ពួកមហាភូតផង។
[១១៣] ធម៌ដែលមានសភាពត្រូវ និងទៀង ពឹងផ្អែកនឹងធម៌ ដែលមានសភាពត្រូវ និងទៀងផង ធម៌ដែលមិនទៀងផង … ព្រោះហេតុប្បច្ច័យ គឺមានវារៈ៣ ឯប្រស្នា ប្រហែលគា្ននឹងមិច្ឆត្តធម៌ដែរ។បណ្ឌិត គប្បីរាប់យ៉ាងនេះផងចុះ។
[១១៤] ធម៌ដែលមានសភាពខុស និងទៀង ពឹងផ្អែកនឹងធម៌ ដែលមានសភាពខុស និងទៀង… ព្រោះអារម្មណប្បច្ច័យ។ សេចក្តីបំប្រួញ។ បណ្ឌិត គប្បីចែកឲ្យដូចគ្នានឹងបច្ច័យវារៈ ក្នុងកុសលត្តិកៈផងចុះ។ ព្រោះអវិគតប្បច្ច័យ។
[១១៥] ក្នុងហេតុប្បច្ច័យ មានវារៈ១៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ៧ ក្នុងអធិបតិប្បច្ច័យ មានវារៈ១៧ ក្នុងអនន្តរប្បច្ច័យ មានវារៈ៧ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៧ ក្នុងសហជាតប្បច្ច័យ មានវារៈ១៧ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៧ ក្នុងនិស្សយប្បច្ច័យ មានវារៈ១៧ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៧ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៧ ក្នុងអាសេវនប្បច្ច័យ មានវារៈ៧ ក្នុងកម្មប្បច្ច័យ មានវារៈ១៧ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ១៧ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ១៧ ក្នុងឈានប្បច្ច័យ មានវារៈ១៧ ក្នុងមគ្គប្បច្ច័យ មានវារៈ១៧ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៧ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ១៧ ក្នុងអត្ថិប្បច្ច័យ មានវារៈ១៧ ក្នុងនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងវិគតប្បច្ច័យ មានវារៈ៧ ក្នុងអវិគតប្បច្ច័យ មានវារៈ១៧។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោម។
[១១៦] ធម៌ដែលមិនទៀង ពឹងផ្អែកនឹងធម៌ ដែលមិនទៀង… ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្ដី ពឹងផ្អែកនឹងអហេតុកក្ខន្ធ១ ដែលមិនទៀង នឹងខន្ធ២… វត្ថុ ពឹងផ្អែកនឹងពួកខន្ធ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ពួកខន្ធ ពឹងផ្អែកនឹងវត្ថុ មហាភូត១… របស់ពួកអសញ្ញសត្វ… ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចកា្ខយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ពួកអហេតុកក្ខន្ធ ដែលមិនទៀង ពឹងផ្អែកនឹងវត្ថុ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង វត្ថុផង។
[១១៧] ធម៌មិនទៀង ពឹងផ្អែកនឹងធម៌ ដែលមានសភាពខុស និងទៀង… ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកខន្ធ ដែលមានសភាពខុស និងទៀង។ វារៈ៥ បណ្ឌិត គប្បីធ្វើឲ្យប្រហែលគ្នានឹងកុសលត្តិកៈដែរ។
[១១៨] ធម៌ដែលមានសភាពខុស និងទៀង ពឹងផ្អែកនឹងធម៌ ដែលមានសភាពខុស និងទៀង… ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិធម៌ ដែលមានសភាពខុស និងទៀង ពឹងផ្អែកនឹងពួកខន្ធ ដែលមានសភាពខុស និងទៀង។
[១១៩] ធម៌ដែលមានសភាពត្រូវ និងទៀង ពឹងផ្អែកនឹងធម៌ ដែលមានសភាពត្រូវ និងទៀង… ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិធម៌ ដែលមានសភាពត្រូវ និងទៀង ពឹងផ្អែកនឹងពួកខន្ធ ដែលមានសភាពត្រូវ និងទៀង។
[១២០] ធម៌ដែលមិនទៀង ពឹងផ្អែកនឹងធម៌ដែលមិនទៀង… ព្រោះនអធិបតិប្បច្ច័យ គឺខន្ធ៣ក្ដី ចិត្តសមុដ្ឋានរូបក្ដី ពឹងផ្អែកនឹងខន្ធ១ ដែលមិនទៀង នឹងខន្ធ២… ក្នុងខណៈនៃបដិសន្ធិ…។ សេចក្ដីបំប្រួញ។ របស់ពួកអសញ្ញសត្វ… ពឹងផ្អែកនឹងចក្ខាយតនៈ… ពឹងផ្អែកនឹងកាយាយតនៈ… ពួកខន្ធដែលមិនទៀង ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលមានសភាពខុស និងទៀង ពឹងផ្អែកនឹងធម៌ដែលមិនទៀង… ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិធម៌ ដែលមានសភាពខុស និងទៀង ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលមានសភាពត្រូវ និងទៀង ពឹងផ្អែកនឹងធម៌ដែលមិនទៀង… ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិធម៌ ដែលមានសភាពត្រូវ និងទៀង ពឹងផ្អែកនឹងវត្ថុ។
[១២១] ធម៌ដែលមានសភាពខុស និងទៀង ពឹងផ្អែកនឹងធម៌ ដែលមានសភាពខុស និងទៀងផង ធម៌ដែលមិនទៀងផង… ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិធម៌ ដែលមានសភាពខុស និងទៀង ពឹងផ្អែកនឹងពួកខន្ធ ដែលមានសភាពខុស និងទៀងផង វត្ថុផង។
[១២២] ធម៌ដែលមានសភាពត្រូវ និងទៀង ពឹងផ្អែកនឹងធម៌ ដែលមានសភាពត្រូវ និងទៀងផង ធម៌ដែលមិនទៀងផង… ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិធម៌ ដែលមានសភាពត្រូវ និងទៀង ពឹងផ្អែកនឹងពួកខន្ធ ដែលមានសភាពត្រូវ និងទៀងផង នឹងវត្ថុផង។
[១២៣] ធម៌ដែលមិនទៀង ពឹងផ្អែកនឹងធម៌ ដែលមានសភាពខុស និងទៀង… ព្រោះនអនន្តរប្បច្ច័យ។ សេចក្ដីបំប្រួញ។ ព្រោះនោនត្ថិប្បច្ច័យ និងនោវិគតប្បច្ច័យ។
[១២៤] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៧ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៥ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៥ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៥ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៦ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ១៧ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៥ ក្នុងនកម្មប្បច្ច័យ មានវារៈ៧ ក្នុងនវិបាកប្បច្ច័យ មានវារៈ១៧ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្ទ្រិយប្បច្ច័យ នឈានប្បច្ច័យ និងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៥ ក្នុងនោវិគតប្បច្ច័យ មានវារៈ៥។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយៈ។
[១២៥] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ មានវារៈ៧ ក្នុងនអនន្ដរប្បច្ច័យ មានវារៈ៥ ក្នុងនសមនន្តរប្បច្ច័យ នអញ្ញមញ្ញប្បច្ច័យ និងនឧបនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៦ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ១៧ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៥ ក្នុងនកម្មប្បច្ច័យ មានវារៈ៧ ក្នុងនវិបាកប្បច្ច័យ មានវារៈ១៧ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៥ ក្នុងនោវិគតប្បច្ច័យ មានវារៈ៥។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោមប្បច្ចនីយៈ។
[១២៦] ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ព្រោះនហេតុប្បច្ច័យ… ក្នុងអនន្ដរប្បច្ច័យ មានវារៈ១។ សេចក្ដីបំប្រួញ។ ក្នុងអវិគតប្បច្ច័យ មានវារៈ១។ បណ្ឌិត គប្បីរាប់យ៉ាងនេះផងចុះ។
ចប់ បច្ចនីយានុលោម។
និស្សយវារៈ ប្រហែលគ្នានឹងបច្ចយវារៈដែរ។
សំសដ្ឋវារៈ
[១២៧] ធម៌ដែលមានសភាពខុស និងទៀង ច្រឡំនឹងធម៌ ដែលមានសភាពខុស និងទៀង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលមានសភាពខុស និងទៀង នឹងខន្ធ២…។
[១២៨] ធម៌ដែលមានសភាពត្រូវ និងទៀង ច្រឡំនឹងធម៌ ដែលមានសភាពត្រូវ និងទៀង… ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលមានសភាពត្រូវ និងទៀង នឹងខន្ធ២…។
[១២៩] ធម៌ដែលមិនទៀង ច្រឡំនឹងធម៌ដែលមិនទៀង… ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលមិនទៀង នឹងខន្ធ២។បេ។ ក្នុងខណៈនៃបដិសនិ្ធ…។
[១៣០] ធម៌ដែលមានសភាពខុស និងទៀង ច្រឡំនឹងធម៌ ដែលមានសភាពខុស និងទៀង… ព្រោះអារម្មណប្បច្ច័យ។ សេចក្ដីបំប្រួញ។ ព្រោះអវិគតប្បច្ច័យ។
[១៣១] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣។ សេចក្ដីបំប្រួញ។ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោម។
[១៣២] ធម៌ដែលមិនទៀង ច្រឡំនឹងធម៌ ដែលមិនទៀង… ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងអហេតុកក្ខន្ធ១ ដែលមិនទៀង នឹងខន្ធ២… ក្នុងខណៈនៃអហេតុកប្បដិសន្ធិ…។
[១៣៣] ធម៌ដែលមានសភាពខុស និងទៀង ច្រឡំនឹងធម៌ ដែលមានសភាពខុស និងទៀង ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិធម៌ ដែលមានសភាពខុស និងទៀង ច្រឡំនឹងពួកខន្ធ ដែលមានសភាពខុស និងទៀង។
[១៣៤] ធម៌ដែលមានសភាពត្រូវ និងទៀង ច្រឡំនឹងធម៌ ដែលមានសភាពត្រូវ និងទៀង… ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិធម៌ ដែលមានសភាពត្រូវ និងទៀង ច្រឡំនឹងពួកខន្ធ ដែលមានសភាពត្រូវ និងទៀង។
[១៣៥] ធម៌ដែលមិនទៀង ច្រឡំនឹងធម៌ ដែលមិនទៀង… ព្រោះនអធិបតិប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលមិនទៀង នឹងខន្ធ២… ក្នុងខណៈនៃបដិសន្ធិ…។
[១៣៦] ធម៌ដែលមានសភាពត្រូវ និងទៀង ច្រឡំនឹងធម៌ ដែលមានសភាពត្រូវ និងទៀង… ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលមានសភាពត្រូវ និងទៀង ក្នុងអរូប នឹងខន្ធ២…។
[១៣៧] ធម៌ដែលមិនទៀង ច្រឡំនឹងធម៌ ដែលមិនទៀង… ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលមិនទៀង ក្នុងអរូប… នឹងខន្ធ២… ក្នុងខណៈនៃបដិសន្ធិ…។
[១៣៨] ធម៌ដែលមានសភាពខុស និងទៀង ច្រឡំនឹងធម៌ ដែលមានសភាពខុស និងទៀង… ព្រោះនបច្ឆាជាតប្បច្ច័យ (ចប់) បរិបូណ៌។
[១៣៩] ធម៌ដែលមិនទៀង ច្រឡំនឹងធម៌ ដែលមិនទៀង… ព្រោះនអាសេវនប្បច្ច័យ គឺច្រឡំនឹងខន្ធ១ ដែលមិនទៀង… នឹងខន្ធ២… ក្នុងខណៈនៃបដិសន្ធិ…។
[១៤០] ធម៌ដែលមានសភាពខុស និងទៀង ច្រឡំនឹងធម៌ ដែលមានសភាពខុស និងទៀង… ព្រោះនកម្មប្បច្ច័យ និងនវិបាកប្បច្ច័យ។
[១៤១] ធម៌ដែលមិនទៀង ច្រឡំនឹងធម៌ ដែលមិនទៀង… ព្រោះនឈានប្បច្ច័យ បានដល់បញ្ចវិញ្ញាណ។ ព្រោះនមគ្គប្បច្ច័យ អហេតុកៈ ដែលមិនទៀង …។
[១៤២] ធម៌ដែលមានសភាពត្រូវ និងទៀង ច្រឡំនឹងធម៌ ដែលមានសភាពត្រូវ និងទៀង… ព្រោះនវិប្បយុត្ដប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលមានសភាពត្រូវ និងទៀង ក្នុងអរូប នឹងខន្ធ២…។
[១៤៣] ធម៌ដែលមិនទៀង ច្រឡំនឹងធម៌ ដែលមិនទៀង… ព្រោះនវិប្បយុត្ដប្បច្ច័យ គឺនឹងខន្ធ១ ដែលមិនទៀង ក្នុងអរូប… នឹងខន្ធ២…។
[១៤៤] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ២ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងនអាសេវនប្បច្ច័យ មានវារៈ១ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៣ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយៈ។
[១៤៥] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ… ក្នុងនបុរេជាតប្បច្ច័យ មានវារៈ២ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងនអាសេវនប្បច្ច័យ មានវារៈ១ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោមប្បច្ចនីយៈ។
[១៤៦] ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ព្រោះនហេតុប្បច្ច័យ… ក្នុងអនន្តរប្បច្ច័យ មានវារៈ១។ សេចក្ដីបំប្រួញ។ ក្នុងអវិគតប្បច្ច័យ មានវារៈ១។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយានុលោម។
សម្បយុត្តវារៈ ប្រហែលគ្នានឹងសំសដ្ឋវារៈដែរ។
បញ្ហាវារៈ
[១៤៧] ធម៌ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពខុស និងទៀង ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ។
[១៤៨] ធម៌ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃធម៌ ដែលមិនទៀង ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប។
[១៤៩] ធម៌ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពខុស និងទៀងផង ធម៌ដែលមិនទៀងផង ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។
[១៥០] ធម៌ដែលមានសភាពត្រូវ និងទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពត្រូវ និងទៀង ដោយហេតុប្បច្ច័យ គឺមានវារៈ៣។
[១៥១] ធម៌ដែលមិនទៀង ជាបច្ច័យនៃធម៌ដែលមិនទៀង ដោយហេតុប្បច្ច័យ គឺពួកហេតុដែលមិនទៀង (ជាបច្ច័យ) នៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ក្នុងខណៈនៃបដិសន្ធិ…។
[១៥២] ធម៌ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃធម៌ដែលមិនទៀង ដោយអារម្មណប្បច្ច័យ គឺព្រះអរិយៈទាំងឡាយ តែងពិចារណានូវពួកកិលេស ដែលមានសភាពខុស និងទៀង ដែលលះហើយ ដឹងនូវពួកកិលេស ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន ឃើញច្បាស់នូវពួកខន្ធ ដែលមានសភាពខុស និងទៀង ថាមិនទៀង… ដឹងនូវចិត្តនៃបុគ្គលអ្នកប្រកបដោយចិត្ត ដែលមានសភាពខុស និងទៀង ដោយចេតោបរិយញ្ញាណ ពួកខន្ធដែលមានសភាពខុស និងទៀង ជាបច្ច័យនៃការពិចារណា នូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[១៥៣] ធម៌ដែលមានសភាពត្រូវ និងទៀង ជាបច្ច័យនៃធម៌ដែលមិនទៀង ដោយអារម្មណប្បច្ច័យ ព្រះអរិយៈទាំងឡាយ ចេញអំពីមគ្គ ហើយពិចារណានូវមគ្គ ដឹងនូវចិត្តរបស់បុគ្គលអ្នកប្រកបដោយចិត្ត ដែលមានសភាពត្រូវ និងទៀង ដោយចេតោបរិយញ្ញាណ ពួកខន្ធដែលមានសភាពត្រូវ និងទៀង ជាបច្ច័យនៃការពិចារណា នូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[១៥៤] ធម៌ដែលមិនទៀង ជាបច្ច័យនៃធម៌ដែលមិនទៀង ដោយអារម្មណប្បច្ច័យ គឺពួកជនឲ្យទាន សមាទានសីល ធ្វើនូវឧបោសថកម្ម ហើយពិចារណានូវកុសលនោះ នូវកុសលទាំងឡាយ ដែលសន្សំល្អហើយ ក្នុងកាលមុន… ចេញអំពីឈាន ហើយពិចារណានូវឈាន ព្រះអរិយៈទាំងឡាយ ពិចារណានូវផល ពិចារណានូវព្រះនិព្វាន ព្រះនិព្វាន ជាបច្ច័យនៃការពិចារណា នូវគោត្រភូ វោទានៈ និងផល ដោយអារម្មណប្បច្ច័យ ព្រះអរិយៈទាំងឡាយ តែងពិចារណានូវពួកកិលេស ដែលមិនទៀង ដែលលះបង់ហើយ នូវកិលេស ដែលសង្កត់សង្កិនហើយ… ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន… នូវចក្ខុ… នូវវត្ថុ… ឃើញនូវពួកខន្ធដែលមិនទៀង ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ហើយត្រេកអរ រីករាយ រាគៈ ដែលមិនទៀង ប្រារព្ធនូវខន្ធនោះ… ទោមនស្សកើតឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ ដឹងនូវចិត្ដរបស់បុគ្គល អ្នកប្រកបដោយចិត្ដដែលមិនទៀង ដោយចេតោបរិយញ្ញាណ អាកាសានញ្ចាយតនៈ (ជាបច្ច័យ) នៃវិញ្ញាណញ្ចាយតនៈ អាកិញ្ចញ្ញាយតនៈ ជាបច្ច័យនៃនេវសញ្ញានាសញ្ញាយតនៈ ដោយអារម្មណប្បច្ច័យ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយអារម្មណប្បច្ច័យ ពួកខន្ធដែលមិនទៀង ជាបច្ច័យនៃការពិចារណានូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[១៥៥] ធម៌ដែលមិនទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពខុស និងទៀង ដោយអារម្មណប្បច្ច័យ គឺរូបជីវិតិន្ទ្រិយ ជាបច្ច័យនៃមាតុឃាតកម្ម បិតុឃាតកម្ម អរហន្តឃាតកម្ម និងរុហិរុប្បាទកម្ម ដោយអារម្មណប្បច្ច័យ ពួកខន្ធដែលមានសភាពខុស និងទៀង របស់បុគ្គលកាលស្ទាបអង្អែលនូវវត្ថុណា កើតឡើង វត្ថុនោះ ជាបច្ច័យនៃពួកខន្ធ ដែលមានសភាពខុស និងទៀង ដោយអារម្មណប្បច្ច័យ។
[១៥៦] ធម៌ដែលមិនទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពត្រូវ និងទៀង ដោយអារម្មណប្បច្ច័យ គឺព្រះនិព្វាន ជាបច្ច័យនៃមគ្គ ដោយអារម្មណប្បច្ច័យ។
[១៥៧] ធម៌ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពខុស និងទៀង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិធម៌ ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។
[១៥៨] ធម៌ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃធម៌ដែលមិនទៀង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិធម៌ ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអធិបតិប្បច្ច័យ។
[១៥៩] ធម៌ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពខុស និងទៀងផង ធម៌ដែលមិនទៀងផង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិធម៌ ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។
[១៦០] ធម៌ដែលមានសភាពត្រូវ និងទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពត្រូវ និងទៀង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិធម៌ ដែលមានសភាពត្រូវ និងទៀង ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។
[១៦១] ធម៌ដែលមានសភាពត្រូវ និងទៀង ជាបច្ច័យនៃធម៌ដែលមិនទៀង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺព្រះអរិយៈទាំងឡាយ ចេញអំពីមគ្គ ធ្វើនូវមគ្គឲ្យជាទីគោរព ហើយពិចារណា។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ដែលមានសភាពត្រូវ និងទៀង ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអធិបតិប្បច្ច័យ។
[១៦២] ធម៌ដែលមានសភាពត្រូវ និងទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពត្រូវ និងទៀងផង ធម៌ដែលមិនទៀងផង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិធម៌ ដែលមានសភាពត្រូវ និងទៀង (ជាបច្ច័យ) នៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង។
[១៦៣] ធម៌ដែលមិនទៀង ជាបច្ច័យនៃធម៌ដែលមិនទៀង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលឲ្យទាន នូវសីល… ឧបោសថកម្ម… ធ្វើនូវកុសលនោះ ឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវពួកកុសល ដែលសន្សំល្អហើយ ក្នុងកាលមុន ឲ្យជាទីគោរព ហើយពិចារណា ព្រះអរិយៈទាំងឡាយ ធ្វើនូវផលឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវព្រះនិព្វានឲ្យជាទីគោរព… ព្រះនិព្វាន ជាបច្ច័យនៃគោត្រភូ វោទានៈ និងផល ដោយអធិបតិប្បច្ច័យ បុគ្គលធ្វើនូវចក្ខុ… នូវវត្ថុ… ធ្វើនូវពួកខន្ធ ដែលមិនទៀង ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ដែលមិនទៀង ធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ទើបកើតឡើង។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ដែលមិនទៀង ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។
[១៦៤] ធម៌ដែលមិនទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពត្រូវ និងទៀង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺព្រះនិពា្វន ជាបច្ច័យនៃមគ្គ ដោយអធិបតិប្បច្ច័យ។
[១៦៥] ធម៌ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃធម៌ដែលមិនទៀង ដោយអនន្តរប្បច្ច័យ គឺពួកខន្ធ ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។
[១៦៦] ធម៌ដែលមានសភាពត្រូវ និងទៀង ជាបច្ច័យនៃធម៌ដែលមិនទៀង ដោយអនន្តរប្បច្ច័យ គឺមគ្គ ជាបច្ច័យនៃផល ដោយអនន្តរប្បច្ច័យ។
[១៦៧] ធម៌ដែលមិនទៀង ជាបច្ច័យនៃធម៌ ដែលមិនទៀង ដោយអនន្តរប្បច្ច័យ គឺពួកខន្ធដែលមិនទៀងមុនៗ ជាបច្ច័យនៃពួកខន្ធ ដែលមិនទៀងក្រោយៗ ដោយអនន្តរប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃគោត្រភូ អនុលោម (ជាបច្ច័យ) នៃវោទានៈ ផល (ជាបច្ច័យ) នៃផល អនុលោម (ជាបច្ច័យ) នៃផលសមាបត្តិ នេវសញ្ញានាសញ្ញាយតនៈ របស់បុគ្គលកាលចេញអំពីនិរោធ ជាបច្ច័យនៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។
[១៦៨] ធម៌ដែលមិនទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពខុស និងទៀង ដោយអនន្តរប្បច្ច័យ គឺទោមនស្ស ដែលមិនទៀង ជាបច្ច័យនៃទោមនស្ស ដែលមានសភាពខុស និងទៀង ដោយអនន្តរប្បច្ច័យ អនិយតមិច្ឆាទិដ្ឋិ (ជាបច្ច័យ) នៃនិយតមិច្ឆាទិដ្ឋិ ដោយអនន្តរប្បច្ច័យ។
[១៦៩] ធម៌ដែលមិនទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពត្រូវ និងទៀង ដោយអនន្តរប្បច្ច័យ គឺគោត្រភូ (ជាបច្ច័យ) នៃមគ្គ វោទានៈ ជាបច្ច័យនៃមគ្គ ដោយអនន្តរប្បច្ច័យ។
[១៧០] ធម៌ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃធម៌ដែលមិនទៀង ដោយសមនន្តរប្បច្ច័យ គឺប្រហែលគ្នានឹងអនន្តរប្បច្ច័យដែរ។ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ប្រស្នា៩ មានសេចក្តីប្រហែលគ្នានឹងបដិច្ចវារៈដែរ។ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ គឺប្រស្នា៣ មានសេចក្តីប្រហែលគ្នានឹងបដិច្ចវារៈដែរ។ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ គឺប្រស្នា១៣ មានសេចក្តីប្រហែលគ្នានឹងកុសលត្តិកៈដែរ។
[១៧១] ធម៌ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពខុស និងទៀង ដោយឧបនិស្សយប្បច្ច័យ បានដល់បកតូបនិស្ស័យ គឺមាតុឃាតកម្ម ជាបច្ច័យនៃបិតុឃាតកម្ម ដោយឧបនិស្សយប្បច្ច័យ មាតុឃាតកម្ម… បិតុឃាតកម្ម… អរហន្តឃាតកម្ម… រុហិរុប្បាទកម្ម… សង្ឃភេទកម្ម… ជាបច្ច័យនៃនិយតមិច្ឆាទិដ្ឋិ ដោយឧបនិស្សយប្បច្ច័យ។ ចក្កៈ បណ្ឌិតគប្បីធ្វើផងចុះ។ និយតមិច្ឆាទិដ្ឋិ ជាបច្ច័យនៃនិយតមិច្ឆាទិដ្ឋិ ដោយឧបនិស្សយប្បច្ច័យ និយតមិច្ឆាទិដ្ឋិ ជាបច្ច័យនៃមាតុឃាតកម្ម… នៃសង្ឃភេទកម្ម ដោយឧបនិស្សយប្បច្ច័យ។
[១៧២] ធម៌ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃធម៌ដែលមិនទៀង ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលផ្តាច់ជីវិតមាតា ហើយឲ្យទាន សមាទានសីល ធ្វើនូវឧបោសថកម្ម ដើម្បីប្រយោជន៍ឃាត់ឃាំងនូវផលនៃកម្មនោះ ផ្តាច់ជីវិតបិតា… ជីវិតព្រះអរហន្ត… ញុំាងលោហិតនៃព្រះតថាគតដោយទោសចិត្ត… បំបែកសង្ឃ នូវទាន… នូវសីល… ធ្វើឧបោសថកម្ម ដើម្បីប្រយោជន៍ឃាត់ឃាំងនូវផលនៃកម្មនោះ។
[១៧៣] ធម៌ដែលមានសភាពត្រូវ និងទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពត្រូវ និងទៀង ដោយឧបនិស្សយប្បច្ច័យ បានដល់បកតូបនិស្ស័យ គឺបឋមមគ្គ ជាបច្ច័យនៃទុតិយមគ្គ ដោយឧបនិស្សយប្បច្ច័យ តតិយមគ្គ ជាបច្ច័យនៃចតុត្ថមគ្គ ដោយឧបនិស្សយប្បច្ច័យ។
[១៧៤] ធម៌ដែលមានសភាពត្រូវ និងទៀង ជាបច្ច័យនៃធម៌ ដែលមិនទៀង ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺព្រះអរិយៈទាំងឡាយ អាស្រ័យនូវមគ្គ ហើយញុំាងសមាបត្តិ ដែលមិនទាន់កើត ឲ្យកើតឡើង ចូលកាន់សមាបត្តិ ដែលកើតឡើងហើយ ឃើញច្បាស់នូវសង្ខារទាំងឡាយ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន មគ្គជាបច្ច័យនៃអត្ថប្បដិសម្ភិទា របស់ពួកព្រះអរិយៈ… នៃឋានាឋានកោសល្ល ដោយឧបនិស្សយប្បច្ច័យ មគ្គជាបច្ច័យនៃផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។
[១៧៥] ធម៌ដែលមិនទៀង ជាបច្ច័យនៃធម៌ដែលមិនទៀង ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ដែលមិនទៀង ហើយឲ្យទាន នូវសីល… នូវឧបោសថកម្ម… ញុំាងឈាន… ញុំាងអភិញ្ញា… ញុំាងសមាបត្តិ… នូវមានះ… ប្រកាន់ទិដ្ឋិ នូវសីល ដែលមិនទៀង… នូវសុតៈ ចាគៈ បញ្ញា រាគៈ បត្ថនា កាយិកសុខ កាយិកទុក្ខ រដូវ និងភោជន… អាស្រ័យនូវសេនាសនៈ ហើយឲ្យទាន… សម្លាប់អ្នកនិគម សទ្ធាដែលមិនទៀង… បញ្ញា… រាគៈ… សេនាសនៈ ជាបច្ច័យនៃសទ្ធា ដែលមិនទៀង នៃកាយិកសុខ កាយិកទុក្ខ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ បរិកម្មនៃបឋមជ្ឈាន (ជាបច្ច័យ) នៃបឋមជ្ឈាននោះឯង បរិកម្មនៃនេវសញ្ញានាសញ្ញាយតនៈ (ជាបច្ច័យ) នៃនេវសញ្ញានាសញ្ញាយតនៈនោះឯង បឋមជ្ឈាន (ជាបច្ច័យ) នៃទុតិយជ្ឈាន អាកិញ្ចញ្ញាយតនៈ (ជាបច្ច័យ) នៃនេវសញ្ញានាសញ្ញាយតនៈ បាណាតិបាត ជាបច្ច័យនៃបាណាតិបាត ដោយឧបនិស្សយប្បច្ច័យ។ ចក្កៈ បណ្ឌិតគប្បីធ្វើផងចុះ។
[១៧៦] ធម៌ដែលមិនទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពខុស និងទៀង ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវរាគៈដែលមិនទៀង ហើយផ្តាច់ជីវិតមាតា… បំបែកសង្ឃ… ទោសៈដែលមិនទៀង… បត្ថនា… កាយិកសុខ… អាស្រ័យនូវសេនាសនៈ ហើយផ្តាច់ជីវិតមាតា… បំបែកសង្ឃ… រាគៈដែលមិនទៀង… សេនាសនៈ ជាបច្ច័យនៃមាតុឃាតកម្ម បិតុឃាតកម្ម អរហន្តឃាតកម្ម រុហិរុប្បាទកម្ម សង្ឃភេទកម្ម និងនិយតមិច្ឆាទិដ្ឋិ ដោយឧបនិស្សយប្បច្ច័យ។
[១៧៧] ធម៌ដែលមិនទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពត្រូវ និងទៀង ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបរិកម្មនៃបឋមមគ្គ (ជាបច្ច័យ) នៃបឋមមគ្គ បរិកម្មនៃចតុត្ថមគ្គ ជាបច្ច័យនៃចតុត្ថមគ្គ ដោយឧបនិស្សយប្បច្ច័យ។
[១៧៨] ធម៌ដែលមិនទៀង ជាបច្ច័យនៃធម៌ដែលមិនទៀង ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺបុគ្គលឃើញច្បាស់នូវចក្ខុ… នូវវត្ថុ ថាមិនទៀង… ត្រេកអរ រីករាយ រាគៈ ដែលមិនទៀង ប្រារព្ធនូវវត្ថុនោះ ទើបកើតឡើង នូវរូបដោយទិព្វចក្ខុ… ឮនូវសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។ ឯវត្ថុបុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ… វត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលមិនទៀង ដោយបុរេជាតប្បច្ច័យ។
[១៧៩] ធម៌ដែលមិនទៀង ជាបច្ច័យនៃធម៌ដែលមានសភាពខុស និងទៀង ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺរូបជីវិតិន្ទ្រិយ ជាបច្ច័យនៃមាតុឃាតកម្ម បិតុឃាតកម្ម អរហន្តឃាតកម្ម និងរុហិរុប្បាទកម្ម។បេ។ ដោយបុរេជាតប្បច្ច័យ។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលមានសភាពខុស និងទៀង ដោយបុរេជាតប្បច្ច័យ។
[១៨០] ធម៌ដែលមិនទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពត្រូវ និងទៀង ដោយបុរេជាតប្បច្ច័យ បានដល់វត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលមានសភាពត្រូវ និងទៀង ដោយបុរេជាតប្បច្ច័យ។
[១៨១] ធម៌ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃធម៌ដែលមិនទៀង ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺពួកខន្ធ ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
[១៨២] ធម៌ដែលមានសភាពត្រូវ និងទៀង ជាបច្ច័យនៃធម៌ដែលមិនទៀង ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺពួកខន្ធ ដែលមានសភាពត្រូវ និងទៀង ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
[១៨៣] ធម៌ដែលមិនទៀង ជាបច្ច័យនៃធម៌ដែលមិនទៀង ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺពួកខន្ធ ដែលមិនទៀង ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
[១៨៤] ធម៌ដែលមិនទៀង ជាបច្ច័យនៃធម៌ដែលមិនទៀង ដោយអាសេវនប្បច្ច័យ គឺពួកខន្ធមុនៗ ដែលមិនទៀង ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលមិនទៀង ដោយអាសេវនប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃគោត្រភូ អនុលោម ជាបច្ច័យនៃវោទានៈ ដោយអាសេវនប្បច្ច័យ។
[១៨៥] ធម៌ដែលមិនទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពខុស និងទៀង ដោយអាសេវនប្បច្ច័យ គឺទោមនស្ស ដែលមិនទៀង ជាបច្ច័យនៃទោមនស្ស ដែលមានសភាពខុស និងទៀង ដោយអាសេវនប្បច្ច័យ អនិយតមិច្ឆាទិដ្ឋិ ជាបច្ច័យនៃនិយតមិច្ឆាទិដ្ឋិ ដោយអាសេវនប្បច្ច័យ។
[១៨៦] ធម៌ដែលមិនទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពត្រូវ និងទៀង ដោយអាសេវនប្បច្ច័យ គឺគោត្រភូ (ជាបច្ច័យ) នៃមគ្គ វោទានៈ ជាបច្ច័យនៃមគ្គ ដោយអាសេវនប្បច្ច័យ។
[១៨៧] ធម៌ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពខុស និងទៀង ដោយកម្មប្បច្ច័យ គឺចេតនា ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃពួកសម្បយុត្ដកក្ខន្ធ ដោយកម្មប្បច្ច័យ។
[១៨៨] ធម៌ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃធម៌ដែលមិនទៀង ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃពួកវិបាកក្ខន្ធផង ពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។
[១៨៩] ធម៌ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពខុស និងទៀងផង ធម៌ដែលមិនទៀងផង ដោយកម្មប្បច្ច័យ បានដល់ចេតនា ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។
[១៩០] ធម៌ដែលមានសភាពត្រូវ និងទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពត្រូវ និងទៀង ដោយកម្មប្បច្ច័យ គឺចេតនា ដែលមានសភាពត្រូវ និងទៀង ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ។
[១៩១] ធម៌ដែលមានសភាពត្រូវ និងទៀង ជាបច្ច័យនៃធម៌ ដែលមិនទៀង ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលមានសភាពត្រូវ និងទៀង ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ដែលមានសភាពត្រូវ និងទៀង ជាបច្ច័យនៃពួកវិបាកក្ខន្ធ ដោយកម្មប្បច្ច័យ។
[១៩២] ធម៌ដែលមានសភាពត្រូវ និងទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពត្រូវ និងទៀងផង ធម៌ដែលមិនទៀងផង ដោយកម្មប្បច្ច័យ គឺចេតនា ដែលមានសភាពត្រូវ និងទៀង ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។
[១៩៣] ធម៌ដែលមិនទៀង ជាបច្ច័យនៃធម៌ដែលមិនទៀង ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលមិនទៀង ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ ឯនានាខណិកៈ គឺចេតនា ដែលមិនទៀង ជាបច្ច័យនៃពួកវិបាកក្ខន្ធផង ពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។
[១៩៤] ធម៌ដែលមិនទៀង ជាបច្ច័យនៃធម៌ដែលមិនទៀង ដោយវិបាកប្បច្ច័យ គឺវិបាកក្ខន្ធ១ ដែលមិនទៀង ជាបច្ច័យនៃខន្ធ៣ផង ពួកចិត្តសមុដ្ឋានរូបផង ដោយវិបាកប្បច្ច័យ ខន្ធទាំងឡាយ (ជាបច្ច័យ) នៃវត្ថុ ក្នុងខណៈនៃបដិសន្ធិ។
[១៩៥] ធម៌ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពខុស និងទៀង ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ ជាបច្ច័យ ដោយឈានប្បច្ច័យ ជាបច្ច័យ ដោយមគ្គប្បច្ច័យ ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ។
[១៩៦] ធម៌ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃធម៌ ដែលមិនទៀង ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួកខន្ធ ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺពួកខន្ធ ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។
[១៩៧] ធម៌ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃធម៌ ដែលមិនទៀង ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួកខន្ធ ដែលមានសភាពត្រូវ និងទៀង ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺពួកខន្ធ ដែលមានសភាពត្រូវ និងទៀង ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។
[១៩៨] ធម៌ដែលមិនទៀង ជាបច្ច័យនៃធម៌ដែលមិនទៀង ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សហជាត គឺពួកខន្ធដែលមិនទៀង (ជាបច្ច័យ) នៃពួកចិត្តសមុដ្ឋានរូប ពួកខន្ធ ជាបច្ច័យនៃវត្ថុ ក្នុងខណៈនៃបដិសន្ធិ ដោយវិប្បយុត្តប្បច្ច័យ វត្ថុជាបច្ច័យនៃពួកខន្ធ ដោយវិប្បយុត្តប្បច្ច័យ បុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុជាបច្ច័យនៃពួកខន្ធដែលមិនទៀង ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺពួកខន្ធដែលមិនទៀង ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។
[១៩៩] ធម៌ដែលមិនទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពខុស និងទៀង ដោយវិប្បយុត្តប្បច្ច័យ បានដល់បុរេជាត គឺវត្ថុជាបច្ច័យនៃពួកខន្ធ ដែលមានសភាពខុស និងទៀង ដោយវិប្បយុត្តប្បច្ច័យ។
[២០០] ធម៌ដែលមិនទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពត្រូវ និងទៀង ដោយវិប្បយុត្តប្បច្ច័យ បានដល់បុរេជាត គឺវត្ថុជាបច្ច័យនៃពួកខន្ធ ដែលមានសភាពត្រូវ និងទៀង ដោយវិប្បយុត្តប្បច្ច័យ។
[២០១] ធម៌ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពខុស និងទៀង ដោយអត្ថិប្បច្ច័យ គឺខន្ធ១ ដែលមានសភាពខុស និងទៀង (ជាបច្ច័យ) នៃខន្ធ៣ ខន្ធ២ (ជាបច្ច័យ) នៃខន្ធ២។
[២០២] ធម៌ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃធម៌ដែលមិនទៀង ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួកខន្ធ ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺពួកខន្ធ ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។
[២០៣] ធម៌ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពខុស និងទៀងផង ធម៌ដែលមិនទៀងផង ដោយអត្ថិប្បច្ច័យ គឺខន្ធ១ ដែលមានសភាពខុស និងទៀង (ជាបច្ច័យ) នៃខន្ធ៣ផង ពួកចិត្តសមុដ្ឋានរូបផង ខន្ធ២…។
[២០៤] ធម៌ដែលមានសភាពត្រូវ និងទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពត្រូវ និងទៀង ដោយអត្ថិប្បច្ច័យ មានបញ្ហា៣។
[២០៥] ធម៌ដែលមិនទៀង ជាបច្ច័យនៃធម៌ដែលមិនទៀង ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។ សហជាត គឺខន្ធ១ ដែលមិនទៀង ជាបច្ច័យនៃខន្ធ៣ផង ពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ ខន្ធ២… ពួកខន្ធ ជាបច្ច័យនៃវត្ថុ ក្នុងខណៈនៃបដិសន្ធិ ដោយអត្ថិប្បច្ច័យ វត្ថុជាបច្ច័យនៃពួកខន្ធ ដោយអត្ថិប្បច្ច័យ មហាភូត១… មហាភូត១ របស់ពួកអសញ្ញសត្វ…។ បុរេជាត គឺបុគ្គលឃើញច្បាស់នូវចក្ខុ… នូវវត្ថុ ថាមិនទៀង ជាទុក្ខ ជាអនត្តា រមែងត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវវត្ថុនោះ ទើបកើតឡើង ទោមនស្សកើតឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ ចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុជាបច្ច័យនៃពួកខន្ធដែលមិនទៀង ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកខន្ធដែលមិនទៀង ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ កពឡិង្ការាហារ ជាបច្ច័យនៃកាយនេះ ដោយអត្ថិប្បច្ច័យ។ រូបជីវិតិន្ទ្រិយ ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។
[២០៦] ធម៌ដែលមិនទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពខុស និងទៀង ដោយអត្ថិប្បច្ច័យ បានដល់បុរេជាត គឺរូបជីវិតិន្ទ្រិយ ជាបច្ច័យនៃមាតុឃាតកម្ម។បេ។ នៃរុហិរុប្បាទកម្ម ដោយអត្ថិប្បច្ច័យ វត្ថុជាបច្ច័យនៃពួកខន្ធ ដែលមានសភាពខុស និងទៀង ដោយអត្ថិប្បច្ច័យ។
[២០៧] ធម៌ដែលមិនទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពត្រូវ និងទៀង ដោយអត្ថិប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលមានសភាពត្រូវ និងទៀង ដោយអត្ថិប្បច្ច័យ។
[២០៨] ធម៌ដែលមានសភាពខុស និងទៀងក្ដី ធម៌ដែលមិនទៀងក្ដី (ជាបច្ច័យ) នៃធម៌ ដែលមានសភាពខុស និងទៀង… បានដល់សហជាត និងបុរេជាត។ សហជាត គឺខន្ធ១ ដែលមានសភាពខុស និងទៀងក្ដី វត្ថុក្ដី (ជាបច្ច័យ) នៃខន្ធ៣ ខន្ធ២ក្ដី…។
[២០៩] ធម៌ដែលមានសភាពខុស និងទៀងក្ដី ធម៌ដែលមិនទៀងក្ដី (ជាបច្ច័យ) នៃធម៌ដែលមិនទៀង… បានដល់សហជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺពួកខន្ធ ដែលមានសភាពខុស និងទៀងក្ដី ពួកមហាភូតក្ដី ជាបច្ច័យនៃពួកចិត្ដសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកខន្ធ ដែលមានសភាពខុស និងទៀងក្ដី កពឡិង្ការាហារក្ដី ជាបច្ច័យនៃកាយនេះ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកខន្ធ ដែលមានសភាពខុស និងទៀងក្ដី រូបជីវិតិន្រ្ទិយក្ដី ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។
[២១០] ធម៌ដែលមានសភាពត្រូវ និងទៀងក្តី ធម៌ដែលមិនទៀងក្ដី ជាបច្ច័យនៃធម៌ ដែលមានសភាពត្រូវ និងទៀង ដោយអត្ថិប្បច្ច័យ គឺមានបញ្ហា២ ប្រហែលគ្នានឹងមិច្ឆត្តនិយតធម៌ដែរ។
[២១១] ក្នុងហេតុប្បច្ច័យ មានវារៈ៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងអធិបតិប្បច្ច័យ មានវារៈ៨ ក្នុងអនន្តរប្បច្ច័យ មានវារៈ៥ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៥ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ១៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៧ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងកម្មប្បច្ច័យ មានវារៈ៧ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៧ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ៧ ក្នុងឈានប្បច្ច័យ មានវារៈ៧ ក្នុងមគ្គប្បច្ច័យ មានវារៈ៧ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ១៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ៥ ក្នុងវិគតប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោម។
[២១២] ធម៌ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពខុស និងទៀង ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[២១៣] ធម៌ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃធម៌ដែលមិនទៀង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។
[២១៤] ធម៌ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពខុស និងទៀងផង ធម៌ដែលមិនទៀងផង ដោយសហជាតប្បច្ច័យ។
[២១៥] ធម៌ដែលមានសភាពត្រូវ និងទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពត្រូវ និងទៀង ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[២១៦] ធម៌ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃធម៌ដែលមិនទៀង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ។
[២១៧] ធម៌ដែលមានសភាពត្រូវ និងទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពត្រូវ និងទៀងផង ធម៌ដែលមិនទៀងផង ដោយសហជាតប្បច្ច័យ។
[២១៨] ធម៌ដែលមិនទៀង ជាបច្ច័យនៃធម៌ដែលមិនទៀង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ។
[២១៩] ធម៌ដែលមិនទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពខុស និងទៀង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។
[២២០] ធម៌ដែលមិនទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពត្រូវ និងទៀង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។
[២២១] ធម៌ដែលមានសភាពខុស និងទៀងក្តី ធម៌ដែលមិនទៀងក្ដី (ជាបច្ច័យ) នៃធម៌ ដែលមានសភាពខុស និងទៀង… បានដល់សហជាត និងបុរេជាត។
[២២២] ធម៌ដែលមានសភាពខុស និងទៀងក្តី ធម៌ដែលមិនទៀងក្តី (ជាបច្ច័យ) នៃធម៌ដែលមិនទៀង… បានដល់សហជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។
[២២៣] ធម៌ដែលមានសភាពត្រូវ និងទៀងក្តី ធម៌ដែលមិនទៀងក្តី (ជាបច្ច័យ) នៃធម៌ដែលមានសភាពត្រូវ និងទៀង… បានដល់សហជាត និងបុរេជាត។
[២២៤] ធម៌ដែលមានសភាពត្រូវ និងទៀងក្តី ធម៌ដែលមិនទៀងក្តី (ជាបច្ច័យ) នៃធម៌ដែលមិនទៀង… បានដល់សហជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។
[២២៥] ក្នុងនហេតុប្បច្ច័យ មានវារៈ១៣ ក្នុងនអារម្មណប្បច្ច័យ នអធិបតិប្បច្ច័យ នអនន្តរប្បច្ច័យ និងនសមនន្តរប្បច្ច័យ មានវារៈ១៣ ក្នុងនសហជាតប្បច្ច័យ មានវារៈ៩ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងននិស្សយប្បច្ច័យ មានវារៈ៩ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ១៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ១១ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ១៣ ក្នុងនអាសេវនប្បច្ច័យ មានវារៈ១៣ ក្នុងនកម្មប្បច្ច័យ នវិបាកប្បច្ច័យ និងនអាហារប្បច្ច័យ មានវារៈ១៣។ សេចក្តីបំប្រួញ។ ក្នុងនមគ្គប្បច្ច័យ មានវារៈ១៣ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៧ ក្នុងនោអត្ថិប្បច្ច័យ មានវារៈ៧ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ១៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ១៣ ក្នុងនោអវិគតប្បច្ច័យ មានវារៈ៧។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយៈ។
[២២៦] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៧ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ មានវារៈ៧ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៧ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៧ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៧។បេ។ ក្នុងនមគ្គប្បច្ច័យ មានវារៈ៧ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងនោវិគតប្បច្ច័យ មានវារៈ៧។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោមប្បច្ចនីយៈ។
[២២៧] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ព្រោះហេតុប្បច្ច័យ… ក្នុងអធិបតិប្បច្ច័យ មានវារៈ៨ ក្នុងអនន្តរប្បច្ច័យ មានវារៈ៥ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៥ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ១៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៧ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងកម្មប្បច្ច័យ មានវារៈ៧ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៧ ក្នុងឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ និងមគ្គប្បច្ច័យ មានវារៈ៧ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ១៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងវិគតប្បច្ច័យ មានវារៈ៧ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។ បណ្ឌិតគប្បីរាប់យ៉ាងនេះផងចុះ។
ចប់ បច្ចនីយានុលោម។
ចប់ មិច្ឆត្តត្តិកៈ ទី១៥។
មគ្គារម្មណត្តិកៈ
បដិច្ចវារៈ
[២២៨] ធម៌ដែលមានមគ្គជាអារម្មណ៍ អាស្រ័យនូវធម៌ ដែលមានមគ្គជាអារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាអារម្មណ៍ នូវខន្ធ២…។ ធម៌ដែលមានមគ្គជាអធិបតិ អាស្រ័យនូវធម៌ ដែលមានមគ្គជាអារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ដែលមានមគ្គជាអធិបតិ អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាអារម្មណ៍ ខន្ធ១ អាស្រ័យនូវខន្ធ៣ នូវខន្ធ២…។ ពួកធម៌ ដែលមានមគ្គជាអារម្មណ៍ក្តី ធម៌ដែលមានមគ្គជាអធិបតិក្តី អាស្រ័យនូវធម៌ ដែលមានមគ្គជាអារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ដែលមានមគ្គជាអារម្មណ៍ក្តី មានមគ្គជាអធិបតិក្តី អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាអារម្មណ៍ នូវខន្ធ២…។
[២២៩] ធម៌ដែលមានមគ្គជាហេតុ អាស្រ័យនូវធម៌ ដែលមានមគ្គជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាហេតុ នូវខន្ធ២…។ ធម៌ដែលមានមគ្គជាអធិបតិ អាស្រ័យនូវធម៌ ដែលមានមគ្គជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ដែលមានមគ្គជាអធិបតិ អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាហេតុ នូវខន្ធ២… ពួកធម៌ ដែលមានមគ្គជាហេតុក្តី ធម៌ដែលមានមគ្គជាអធិបតិក្តី អាស្រ័យនូវធម៌ ដែលមានមគ្គជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ដែលមានមគ្គជាហេតុក្តី មានមគ្គជាអធិបតិក្តី អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាហេតុ នូវខន្ធ២…។
[២៣០] ធម៌ដែលមានមគ្គជាអធិបតិ អាស្រ័យនូវធម៌ ដែលមានមគ្គជាអធិបតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាអធិបតិ នូវខន្ធ២…។ ធម៌ដែលមានមគ្គជាអារម្មណ៍ អាស្រ័យនូវធម៌ ដែលមានមគ្គជាអធិបតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ដែលមានមគ្គជាអារម្មណ៍ អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាអធិបតិ នូវខន្ធ២…។ ធម៌ដែលមានមគ្គជាហេតុ អាស្រ័យនូវធម៌ ដែលមានមគ្គជាអធិបតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ដែលមានមគ្គជាហេតុ អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាអធិបតិ នូវខន្ធ២…។ ពួកធម៌ ដែលមានមគ្គជាអារម្មណ៍ក្តី ធម៌ដែលមានមគ្គជាអធិបតិក្តី អាស្រ័យនូវធម៌ដែលមានមគ្គជាអធិបតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ដែលមានមគ្គជាអារម្មណ៍ក្តី មានមគ្គជាអធិបតិក្តី អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាអធិបតិ នូវខន្ធ២…។ ធម៌ដែលមានមគ្គជាហេតុក្តី ធម៌ដែលមានមគ្គជាអធិបតិក្តី អាស្រ័យនូវធម៌ ដែលមានមគ្គជាអធិបតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ដែលមានមគ្គជាហេតុក្តី មានមគ្គជាអធិបតិក្តី អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាអធិបតិ នូវខន្ធ២…។
[២៣១] ធម៌ដែលមានមគ្គជាអារម្មណ៍ អាស្រ័យនូវធម៌ ដែលមានមគ្គជាអារម្មណ៍ផង ធម៌ដែលមានមគ្គជាអធិបតិផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ដែលមានមគ្គជាអារម្មណ៍ អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាអារម្មណ៍ផង មានមគ្គជាអធិបតិផង នូវខន្ធ២…។ ធម៌ដែលមានមគ្គជាអធិបតិ អាស្រ័យនូវធម៌ ដែលមានមគ្គជាអារម្មណ៍ផង ធម៌ដែលមានមគ្គជាអធិបតិផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ដែលមានមគ្គជាអធិបតិ អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាអារម្មណ៍ផង មានមគ្គជាអធិបតិផង ខន្ធ២…។ ពួកធម៌ដែលមានមគ្គជាអារម្មណ៍ក្ដី ធម៌ដែលមានមគ្គជាអធិបតិក្ដី អាស្រ័យនូវធម៌ ដែលមានមគ្គជាអារម្មណ៍ផង ធម៌ដែលមានមគ្គជាអធិបតិផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ដែលមានមគ្គជាអារម្មណ៍ក្ដី មានមគ្គជាអធិបតិក្ដី អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាអារម្មណ៍ផង មានមគ្គជាអធិបតិផង នូវខន្ធ២…។
[២៣២] ធម៌ដែលមានមគ្គជាហេតុ អាស្រ័យនូវធម៌ ដែលមានមគ្គជាហេតុផង ធម៌ដែលមានមគ្គជាអធិបតិផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ដែលមានមគ្គជាហេតុ អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាហេតុផង មានមគ្គជាអធិបតិផង នូវខន្ធ២…។ ធម៌ដែលមានមគ្គជាអធិបតិ អាស្រ័យនូវធម៌ ដែលមានមគ្គជាហេតុផង ធម៌ដែលមានមគ្គជាអធិបតិផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ដែលមានមគ្គជាអធិបតិ អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាហេតុផង មានមគ្គជាអធិបតិផង នូវខន្ធ២…។ ពួកធម៌ដែលមានមគ្គជាហេតុក្ដី ធម៌ដែលមានមគ្គជាអធិបតិក្ដី អាស្រ័យនូវធម៌ដែលមានមគ្គជាហេតុផង ធម៌ដែលមានមគ្គជាអធិបតិផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ដែលមានមគ្គជាហេតុក្ដី មានមគ្គជាអធិបតិក្ដី អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាហេតុផង មានមគ្គជាអធិបតិផង នូវខន្ធ២…។
[២៣៣] ធម៌ដែលមានមគ្គជាអារម្មណ៍ អាស្រ័យនូវធម៌ ដែលមានមគ្គជាអារម្មណ៍ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ អធិបតិប្បច្ច័យ អនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ ឧបនិស្សយប្បច្ច័យ បុរេជាតប្បច្ច័យ អាសេវនប្បច្ច័យ កម្មប្បច្ច័យ អាហារប្បច្ច័យ ឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ មគ្គប្បច្ច័យ សម្បយុត្តប្បច្ច័យ វិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ នត្ថិប្បច្ច័យ វិគតប្បច្ច័យ និងអវិគតប្បច្ច័យ។
[២៣៤] ក្នុងហេតុប្បច្ច័យ មានវារៈ១៧ ក្នុងអារម្មណប្បច្ច័យ អធិបតិប្បច្ច័យ អនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ ឧបនិស្សយប្បច្ច័យ បុរេជាតប្បច្ច័យ អាសេវនប្បច្ច័យ កម្មប្បច្ច័យ អាហារប្បច្ច័យ ឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ មគ្គប្បច្ច័យ សម្បយុត្តប្បច្ច័យ វិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ នត្ថិប្បច្ច័យ វិគតប្បច្ច័យ និងអវិគតប្បច្ច័យ មានវារៈ១៧។ បណ្ឌិតគប្បីរាប់យ៉ាងនេះផងចុះ។
ចប់ អនុលោម។
[២៣៥] ធម៌ដែលមានមគ្គជាអារម្មណ៍ អាស្រ័យនូវធម៌ ដែលមានមគ្គជាអារម្មណ៍ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវអហេតុកក្ខន្ធ១ ដែលមានមគ្គជាអារម្មណ៍ នូវខន្ធ២…។
[២៣៦] ធម៌ដែលមានមគ្គជាអារម្មណ៍ អាស្រ័យនូវធម៌ ដែលមានមគ្គជាអារម្មណ៍ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាអារម្មណ៍ នូវខន្ធ២…។ ធម៌ដែលមានមគ្គជាអធិបតិ អាស្រ័យនូវធម៌ ដែលមានមគ្គជាអារម្មណ៍ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺខន្ធ៣ ដែលមានមគ្គជាអធិបតិ អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាអារម្មណ៍ នូវខន្ធ២…។ ធម៌ដែលមានមគ្គជាអារម្មណ៍ក្ដី ធម៌ដែលមានមគ្គជាអធិបតិក្ដី អាស្រ័យនូវធម៌ ដែលមានមគ្គជាអារម្មណ៍ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺខន្ធ៣ ដែលមានមគ្គជាអារម្មណ៍ក្ដី មានមគ្គជាអធិបតិក្ដី អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាអារម្មណ៍ នូវខន្ធ២…។
[២៣៧] ធម៌ដែលមានមគ្គជាហេតុ អាស្រ័យនូវធម៌ ដែលមានមគ្គជាហេតុ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិធម៌ ដែលមានមគ្គជាហេតុ អាស្រ័យនូវខន្ធទាំងឡាយ ដែលមានមគ្គជាហេតុ។ ធម៌ដែលមានមគ្គជាអធិបតិ អាស្រ័យនូវធម៌ ដែលមានមគ្គជាហេតុ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិធម៌ ដែលមានមគ្គជាអធិបតិ អាស្រ័យនូវខន្ធទាំងឡាយ ដែលមានមគ្គជាហេតុ។ ធម៌ដែលមានមគ្គជាហេតុក្ដី ធម៌ដែលមានមគ្គជាអធិបតិក្ដី អាស្រ័យនូវធម៌ ដែលមានមគ្គជាហេតុ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិធម៌ ដែលមានមគ្គជាហេតុក្ដី ធម៌ដែលមានមគ្គជាអធិបតិក្ដី អាស្រ័យនូវខន្ធទាំងឡាយ ដែលមានមគ្គជាហេតុ។
[២៣៨] ធម៌ដែលមានមគ្គជាអធិបតិ អាស្រ័យនូវធម៌ ដែលមានមគ្គជាអធិបតិ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិធម៌ ដែលមានមគ្គជាអធិបតិ អាស្រ័យនូវខន្ធទាំងឡាយ ដែលមានមគ្គជាអធិបតិ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាអធិបតិ នូវខន្ធ២…។ ធម៌ដែលមានមគ្គជាអារម្មណ៍ អាស្រ័យនូវធម៌ ដែលមានមគ្គជាអធិបតិ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺខន្ធ៣ ដែលមានមគ្គជាអារម្មណ៍ អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាអធិបតិ នូវខន្ធ២…។ ធម៌ដែលមានមគ្គជាហេតុ អាស្រ័យនូវធម៌ ដែលមានមគ្គជាអធិបតិ… ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិធម៌ ដែលមានមគ្គជាហេតុ អាស្រ័យនូវខន្ធទាំងឡាយ ដែលមានមគ្គជាអធិបតិ។ ធម៌ដែលមានមគ្គជាអារម្មណ៍ក្ដី ធម៌ដែលមានមគ្គជាអធិបតិក្ដី អាស្រ័យនូវធម៌ ដែលមានមគ្គជាអធិបតិ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺខន្ធ៣ ដែលមានមគ្គជាអារម្មណ៍ក្ដី មានមគ្គជាអធិបតិក្ដី អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាអធិបតិ នូវខន្ធ២…។ ធម៌ដែលមានមគ្គជាហេតុក្ដី ធម៌ដែលមានមគ្គជាអធិបតិក្ដី អាស្រ័យនូវធម៌ ដែលមានមគ្គជាអធិបតិ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិធម៌ ដែលមានមគ្គជាហេតុក្ដី មានមគ្គជាអធិបតិក្ដី អាស្រ័យនូវខន្ធទាំងឡាយ ដែលមានមគ្គជាអធិបតិ។
[២៣៩] ធម៌ដែលមានមគ្គជាអារម្មណ៍ អាស្រ័យនូវធម៌ ដែលមានមគ្គជាអារម្មណ៍ផង ធម៌ដែលមានមគ្គជាអធិបតិផង ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺខន្ធ៣ ដែលមានមគ្គជាអារម្មណ៍ អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាអារម្មណ៍ផង មានមគ្គជាអធិបតិផង នូវខន្ធ២…។ ធម៌ដែលមានមគ្គជាអធិបតិ អាស្រ័យនូវធម៌ ដែលមានមគ្គជាអារម្មណ៍ផង ធម៌ដែលមានមគ្គជាអធិបតិផង… ព្រោះនអធិបតិប្បច្ច័យ គឺខន្ធ៣ ដែលមានមគ្គជាអធិបតិ អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាអារម្មណ៍ផង មានមគ្គជាអធិបតិផង នូវខន្ធ២…។ ធម៌ដែលមានមគ្គជាអារម្មណ៍ក្ដី ធម៌ដែលមានមគ្គជាអធិបតិក្ដី អាស្រ័យនូវធម៌ ដែលមានមគ្គជាអារម្មណ៍ផង ធម៌ដែលមានមគ្គជាអធិបតិផង ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺខន្ធ៣ មានមគ្គជាអារម្មណ៍ក្ដី មានមគ្គជាអធិបតិក្ដី អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាអារម្មណ៍ផង មានមគ្គជាអធិបតិផង ខន្ធ២…។
[២៤០] ធម៌ដែលមានមគ្គជាហេតុ អាស្រ័យនូវធម៌ ដែលមានមគ្គជាហេតុផង ធម៌ដែលមានមគ្គជាអធិបតិផង ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិធម៌ ដែលមានមគ្គជាហេតុ អាស្រ័យនូវខន្ធទាំងឡាយ ដែលមានមគ្គជាហេតុផង មានមគ្គជាអធិបតិផង។ ធម៌ដែលមានមគ្គជាអធិបតិ អាស្រ័យនូវធម៌ ដែលមានមគ្គជាហេតុផង ធម៌ដែលមានមគ្គជាអធិបតិផង…។ គឺអធិបតិធម៌ ដែលមានមគ្គជាអធិបតិ អាស្រ័យខន្ធទាំងឡាយ ដែលមានមគ្គជាហេតុផង មានមគ្គជាអធិបតិផង។ ធម៌ដែលមានមគ្គជាហេតុក្ដី ធម៌ដែលមានមគ្គជាអធិបតិក្ដី អាស្រ័យនូវធម៌ ដែលមានមគ្គជាហេតុផង ធម៌ដែលមានមគ្គជាអធិបតិផង… ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិធម៌ ដែលមានមគ្គជាហេតុក្ដី មានមគ្គជាអធិបតិក្ដី អាស្រ័យនូវខន្ធទាំងឡាយ ដែលមានមគ្គជាហេតុផង មានមគ្គជាអធិបតិផង។
[២៤១] ធម៌ដែលមានមគ្គជាអារម្មណ៍ អាស្រ័យនូវធម៌ ដែលមានមគ្គជាអារម្មណ៍ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ និងនបច្ឆាជាតប្បច្ច័យ គឺបច្ច័យទាំងពីរ មានបរិបូណ៌រួចហើយ។
[២៤២] ធម៌ដែលមានមគ្គជាអារម្មណ៍ អាស្រ័យនូវធម៌ ដែលមានមគ្គអារម្មណ៍… ព្រោះនអាសេវនប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាអារម្មណ៍ នូវខន្ធ២…។ ធម៌ដែលមានមគ្គជាអធិបតិ អាស្រ័យនូវធម៌ ដែលមានមគ្គជាអារម្មណ៍ ទើបកើតឡើង ព្រោះនអាសេវនប្បច្ច័យ គឺខន្ធ៣ មានមគ្គជាអធិបតិ អាស្រ័យនូវខន្ធ១ ដែលមាន មគ្គជាអារម្មណ៍ នូវខន្ធ២…។ ធម៌ដែលមានមគ្គជាអារម្មណ៍ក្ដី ធម៌ដែលមានមគ្គជាអធិបតិក្ដី អាស្រ័យនូវធម៌ ដែលមានមគ្គជាអារម្មណ៍… ព្រោះនអាសេវនប្បច្ច័យ គឺខន្ធ៣ មាន មគ្គជាអារម្មណ៍ក្ដី មានមគ្គជាអធិបតិក្ដី អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាអារម្មណ៍ នូវខន្ធ២…។
[២៤៣] ធម៌ដែលមានមគ្គជាអធិបតិ អាស្រ័យនូវធម៌ ដែលមានមគ្គជាអធិបតិ… ព្រោះនអាសេវនប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាអធិបតិ នូវខន្ធ២…។ ធម៌ដែលមានមគ្គជាអារម្មណ៍ អាស្រ័យនូវធម៌ ដែលមានមគ្គជាអធិបតិ… ព្រោះនអាសេវនប្បច្ច័យ គឺខន្ធ៣ ដែលមានមគ្គជាអារម្មណ៍ អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាអធិបតិ នូវខន្ធ២…។ ធម៌ដែលមានមគ្គជាអារម្មណ៍ក្ដី ធម៌ដែលមានមគ្គជាអធិបតិក្ដី អាស្រ័យនូវធម៌ ដែលមានមគ្គជាអធិបតិ… ព្រោះនអាសេវនប្បច្ច័យ គឺខន្ធ៣ ដែលមានមគ្គជាអារម្មណ៍ក្ដី ដែលមានមគ្គជាអធិបតិក្ដី អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាអធិបតិ នូវខន្ធ២…។
[២៤៤] ធម៌ដែលមានមគ្គជាអារម្មណ៍ អាស្រ័យនូវធម៌ ដែលមានមគ្គជាអារម្មណ៍ផង ធម៌ដែលមានមគ្គជាអធិបតិផង… ព្រោះនអាសេវនប្បច្ច័យ គឺខន្ធ៣ មានមគ្គជាអារម្មណ៍ អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាអារម្មណ៍ផង ដែលមានមគ្គជាអធិបតិផង នូវខន្ធ២…។ ធម៌ដែលមានមគ្គជាអធិបតិ អាស្រ័យនូវធម៌ ដែលមានមគ្គជាអារម្មណ៍ផង ធម៌ដែលមានមគ្គជាអធិបតិផង… ព្រោះនអាសេវនប្បច្ច័យ គឺខន្ធ៣ មានមគ្គជាអធិបតិ អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាអារម្មណ៍ផង ដែលមានមគ្គជាអធិបតិផង នូវខន្ធ២…។ ធម៌ដែលមានមគ្គជាអារម្មណ៍ក្ដី ធម៌ដែលមានមគ្គជាអធិបតិក្ដី អាស្រ័យនូវធម៌ ដែលមានមគ្គជាអារម្មណ៍ផង ធម៌ដែលមានមគ្គជាអធិបតិផង… ព្រោះនអាសេវនប្បច្ច័យ គឺខន្ធ៣ ដែលមានមគ្គជាអារម្មណ៍ក្ដី ដែលមានមគ្គជាអធិបតិក្ដី អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាអារម្មណ៍ផង ដែលមានមគ្គជាអធិបតិផង ខន្ធ២…។
[២៤៥] ធម៌ដែលមានមគ្គជាអារម្មណ៍ អាស្រ័យនូវធម៌ ដែលមានមគ្គជាអារម្មណ៍ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺចេតនា មានមគ្គជាអារម្មណ៍ អាស្រ័យនូវខន្ធទាំងឡាយ ដែលមានមគ្គជាអារម្មណ៍។ ធម៌ដែលមានមគ្គជាអធិបតិ អាស្រ័យនូវធម៌ ដែលមានមគ្គជាអារម្មណ៍ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលមានមគ្គជាអធិបតិ អាស្រ័យនូវខន្ធទាំងឡាយ ដែលមានមគ្គជាអារម្មណ៍។ ធម៌ដែលមានមគ្គជាអារម្មណ៍ក្ដី ធម៌ដែលមានមគ្គជាអធិបតិក្ដី អាស្រ័យនូវធម៌ ដែលមានមគ្គជាអារម្មណ៍… ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលមានមគ្គជាអារម្មណ៍ក្ដី មានមគ្គជាអធិបតិក្ដី អាស្រ័យនូវខន្ធទាំងឡាយ ដែលមានមគ្គជាអារម្មណ៍។
[២៤៦] ធម៌ដែលមានមគ្គជាហេតុ អាស្រ័យនូវធម៌ ដែលមានមគ្គជាហេតុ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺចេតនា មានមគ្គជាហេតុ អាស្រ័យនូវខន្ធទាំងឡាយ ដែលមានមគ្គជាហេតុ។ ធម៌ដែលមានមគ្គជាអធិបតិ អាស្រ័យនូវធម៌ ដែលមានមគ្គជាហេតុ… ព្រោះនកម្មប្បច្ច័យ គឺចេតនា មានមគ្គជាអធិបតិ អាស្រ័យនូវខន្ធទាំងឡាយ ដែលមានមគ្គជាហេតុ។ ធម៌ដែលមានមគ្គជាហេតុក្ដី ធម៌ដែលមានមគ្គជាអធិបតិក្ដី អាស្រ័យនូវធម៌ ដែលមានមគ្គជាហេតុ… ព្រោះនកម្មប្បច្ច័យ គឺចេតនា មានមគ្គជាហេតុក្ដី មានមគ្គជាអធិបតិក្ដី អាស្រ័យនូវខន្ធទាំងឡាយ ដែលមានមគ្គជាហេតុ។
[២៤៧] ធម៌ដែលមានមគ្គជាអធិបតិ អាស្រ័យនូវធម៌ ដែលមានមគ្គជាអធិបតិ… ព្រោះនកម្មប្បច្ច័យ គឺចេតនា មានមគ្គជាអធិបតិ អាស្រ័យនូវខន្ធទាំងឡាយ ដែលមានមគ្គជាអធិបតិ មានបញ្ហា៥។
[២៤៨] ធម៌ដែលមានមគ្គជាអារម្មណ៍ អាស្រ័យនូវធម៌ ដែលមានមគ្គជាអារម្មណ៍ផង ធម៌ដែលមានមគ្គជាអធិបតិផង… ព្រោះនកម្មប្បច្ច័យ។ ក្នុងបឋមឃដនៈ (តំណទី១) មានវារៈ៣។
[២៤៩] ធម៌ដែលមានមគ្គជាហេតុ អាស្រ័យនូវធម៌ ដែលមានមគ្គជាហេតុផង ធម៌មានមគ្គជាអធិបតិផង ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ។ ក្នុងទុតិយឃដនៈ (តំណទី២) មានបញ្ហា៣។
[២៥០] ធម៌ដែលមានមគ្គជាអារម្មណ៍ អាស្រ័យនូវធម៌ ដែលមានមគ្គជាអារម្មណ៍ ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ បរិបូណ៌។
[២៥១] ធម៌ដែលមានមគ្គជាអារម្មណ៍ អាស្រ័យនូវធម៌ ដែលមានមគ្គជាអារម្មណ៍ ទើបកើតឡើង ព្រោះនមគ្គប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវអហេតុកក្ខន្ធ១ ដែលមានមគ្គជាអារម្មណ៍ ខន្ធ២…។
[២៥២] ធម៌ដែលមានមគ្គជាអារម្មណ៍ អាស្រ័យនូវធម៌ ដែលមានមគ្គជាអារម្មណ៍ ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ បរិបូណ៌ហើយ។ ពាក្យថា អរូប បណ្ឌិត គប្បីកំណត់យ៉ាងនេះផងចុះ។
[២៥៣] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអធិបតិប្បច្ច័យ មានវារៈ១៧ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ១៧ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ១៧ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ១៧ ក្នុងនវិបាកប្បច្ច័យ មានវារៈ១៧ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១៧។ បណ្ឌិតគប្បីរាប់យ៉ាងនេះផងចុះ។
ចប់ បច្ចនីយៈ។
[២៥៤] ក្នុងនអធិបតិប្បច្ច័យ មានវារៈ១៧ ព្រោះហេតុប្បច្ច័យ… ក្នុងនបុរេជាតប្បច្ច័យ មានវារៈ១៧ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ១៧ ក្នុងនអាសេវនប្បច្ច័យ និងនកម្មប្បច្ច័យ មានវារៈ៩ ក្នុងនវិបាកប្បច្ច័យ និងនវិប្បយុត្តប្បច្ច័យ មានវារៈ១៧។ បណ្ឌិតគប្បីរាប់យ៉ាងនេះផងចុះ។
ចប់ អនុលោមប្បច្ចនីយៈ។
[២៥៥] ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ព្រោះនហេតុប្បច្ច័យ… ក្នុងអនន្តរប្បច្ច័យ មានវារៈ១ ក្នុងសមនន្តរប្បច្ច័យ មានវារៈ១។ សេចក្តីបំប្រួញ។ ក្នុ្នងបច្ច័យទាំងអស់ មានវារៈ១ ដូចគ្នា។ ក្នុងឈានប្បច្ច័យ សម្បយុត្តប្បច្ច័យ វិប្បយុត្តប្បច្ច័យ នត្ថិប្បច្ច័យ វិគតប្បច្ច័យ និងអវិគតប្បច្ច័យ មានវារៈ១។ បណ្ឌិត គប្បីរាប់យ៉ាងនេះផងចុះ។
ចប់ បច្ចនីយានុលោម។
ចប់ បដិច្ចវារៈ។
សហជាតវារៈក្តី បច្ច័យវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ។
បញ្ហាវារៈ
[២៥៦] ធម៌ដែលមានមគ្គជាអារម្មណ៍ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ ដោយហេតុប្បច្ច័យ គឺហេតុទាំងឡាយ មានមគ្គជាអារម្មណ៍ ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយ ដោយហេតុប្បច្ច័យ។បេ។
[២៥៧] ធម៌ដែលមានមគ្គជាអារម្មណ៍ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអធិបតិ ដោយហេតុប្បច្ច័យ គឺហេតុទាំងឡាយ មានមគ្គជាអារម្មណ៍ ជាបច្ច័យនៃសម្បយុត្តកក្ខន្ធទាំងឡាយ ដែលមានមគ្គជាអធិបតិ ដោយហេតុប្បច្ច័យ។
[២៥៨] ធម៌ដែលមានមគ្គជាអារម្មណ៍ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ផង ធម៌ដែលមានមគ្គជាអធិបតិផង ដោយហេតុប្បច្ច័យ។បេ។ បញ្ហា១៧ បណ្ឌិត គប្បីធ្វើដោយហេតុនេះចុះ។
[២៥៩] ធម៌ដែលមានមគ្គជាហេតុ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ចេញអំពីមគ្គ ហើយពិចារណានូវមគ្គ ដឹងនូវចិត្តរបស់បុគ្គលអ្នកប្រកបដោយចិត្ត មានមគ្គជាហេតុ ដោយចេតោបរិយញ្ញាណ ខន្ធទាំងឡាយ មានមគ្គជាហេតុ ជាបច្ច័យនៃការពិចារណា នូវចេតោបរិយញ្ញាណ នូវបុព្វេនិវាសានុស្សតិញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[២៦០] ធម៌ដែលមានមគ្គជាហេតុ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអធិបតិ ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ចេញអំពីមគ្គ ធ្វើនូវមគ្គឲ្យជាទីគោរព ហើយពិចារណា។
[២៦១] ធម៌ដែលមានមគ្គជាហេតុ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ផង ធម៌ដែលមានមគ្គជាអធិបតិផង ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ចេញអំពីមគ្គ ធ្វើនូវមគ្គឲ្យជាទីគោរព ហើយពិចារណា។
[២៦២] ធម៌ដែលមានមគ្គជាអធិបតិ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអធិបតិ ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ចេញអំពីមគ្គ ធ្វើនូវមគ្គឲ្យជាទីគោរព ហើយពិចារណា។
[២៦៣] ធម៌ដែលមានមគ្គជាអធិបតិ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ចេញអំពីមគ្គ ពិចារណានូវមគ្គ ដឹងនូវចិត្តរបស់បុគ្គលអ្នកប្រកបដោយចិត្ត ដែលមានមគ្គជាអធិបតិ ដោយចេតោបរិយញ្ញាណ ខន្ធទាំងឡាយ ដែលមានមគ្គជាអធិបតិ ជាបច្ច័យនៃការពិចារណា នូវចេតោបរិយញ្ញាណ នូវបុព្វេនិវាសានុស្សតិញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[២៦៤] ធម៌ដែលមានមគ្គជាអធិបតិ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ផង ធម៌ដែលមានមគ្គជាអធិបតិផង ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ចេញអំពីមគ្គ ធ្វើនូវមគ្គឲ្យជាទីគោរព ហើយពិចារណា។
[២៦៥] ធម៌ដែលមានមគ្គជាហេតុក្តី ធម៌ដែលមានមគ្គជាអធិបតិក្តី ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ចេញអំពីមគ្គ ហើយពិចារណានូវមគ្គ ដឹងនូវចិត្ត របស់បុគ្គលអ្នកប្រកបដោយចិត្ត ដែលមានមគ្គជាហេតុ និងដែលមានមគ្គជាអធិបតិ ដោយចេតោបរិយញ្ញាណ ខន្ធទាំងឡាយ ដែលមានមគ្គជាហេតុក្តី ដែលមានមគ្គជាអធិបតិក្តី ជាបច្ច័យនៃការពិចារណា នូវចេតោបរិយញ្ញាណ បុពេ្វនិវាសានុស្សតិញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[២៦៦] ធម៌ដែលមានមគ្គជាហេតុក្ដី ធម៌ដែលមានមគ្គជាអធិបតិក្ដី ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអធិបតិ ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ចេញអំពីមគ្គ ធ្វើនូវមគ្គឲ្យជាទីគោរព ហើយពិចារណា។
[២៦៧] ធម៌ដែលមានមគ្គជាហេតុក្ដី ធម៌ដែលមានមគ្គជាអធិបតិក្ដី ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ផង ធម៌ដែលមានមគ្គជាអធិបតិផង ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ចេញអំពីមគ្គ ធ្វើនូវមគ្គឲ្យជាទីគោរព ហើយពិចារណា។
[២៦៨] ធម៌ដែលមានមគ្គជាអារម្មណ៍ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិធម៌ ដែលមានមគ្គជាអារម្មណ៍ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។
[២៦៩] ធម៌ដែលមានមគ្គជាអារម្មណ៍ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអធិបតិ ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិធម៌ ដែលមានមគ្គជាអារម្មណ៍ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដែលមានមគ្គជាអធិបតិ ដោយអធិបតិប្បច្ច័យ។
[២៧០] ធម៌ដែលមានមគ្គជាអារម្មណ៍ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ផង ធម៌ដែលមានមគ្គជាអធិបតិផង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិធម៌ ដែលមានមគ្គជាអារម្មណ៍ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដែលមានមគ្គជាអារម្មណ៍ផង ដែលមានមគ្គជាអធិបតិផង ដោយអធិបតិប្បច្ច័យ។
[២៧១] ធម៌ដែលមានមគ្គជាហេតុ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាហេតុ ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិធម៌ ដែលមានមគ្គជាហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។
[២៧២] ធម៌ដែលមានមគ្គជាហេតុ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺពួកព្រះអរិយៈ ចេញអំពីមគ្គ ធ្វើនូវមគ្គឲ្យជាទីគោរព ហើយពិចារណា។
[២៧៣] ធម៌ដែលមានមគ្គជាហេតុ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអធិបតិ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺពួកព្រះអរិយៈ ចេញអំពីមគ្គ ធ្វើនូវមគ្គឲ្យជាទីគោរព ហើយពិចារណា។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ដែលមានមគ្គជាហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដែលមានមគ្គជាអធិបតិ ដោយអធិបតិប្បច្ច័យ។
[២៧៤] ធម៌ដែលមានមគ្គជាហេតុ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ផង ធម៌ដែលមានមគ្គជាអធិបតិផង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺពួកព្រះអរិយៈ ចេញអំពីមគ្គ ធ្វើនូវមគ្គឲ្យជាទីគោរព ហើយពិចារណា។
[២៧៥] ធម៌ដែលមានមគ្គជាហេតុ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាហេតុផង ធម៌ដែលមានមគ្គជាអធិបតិផង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិធម៌ ដែលមានមគ្គជាហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដែលមានមគ្គជាហេតុផង ដែលមានមគ្គជាអធិបតិផង ដោយអធិបតិប្បច្ច័យ។
[២៧៦] ធម៌ដែលមានមគ្គជាអធិបតិ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអធិបតិ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺពួកព្រះអរិយៈ ចេញអំពីមគ្គ។បេ។ ហើយពិចារណា។ ឯសហជាតាធិបតិ គឺធម៌ដែលមានមគ្គជាអធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។
[២៧៧] ធម៌ដែលមានមគ្គជាអធិបតិ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺពួកព្រះអរិយៈ ចេញអំពីមគ្គ។បេ។ ហើយពិចារណា។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ដែលមានមគ្គជាអធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដែលមានមគ្គជាអារម្មណ៍ ដោយអធិបតិប្បច្ច័យ។
[២៧៨] ធម៌ដែលមានមគ្គជាអធិបតិ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាហេតុ ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ។ គឺអធិបតិធម៌ ដែលមានមគ្គជាអធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដែលមានមគ្គជាហេតុ ដោយអធិបតិប្បច្ច័យ។
[២៧៩] ធម៌ដែលមានមគ្គជាអធិបតិ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ផង ធម៌ដែលមានមគ្គជាអធិបតិផង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺពួកព្រះអរិយៈ ចេញអំពីមគ្គ។បេ។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ដែលមានមគ្គជាអធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដែលមានមគ្គជាអារម្មណ៍ផង មានមគ្គជាអធិបតិផង ដោយអធិបតិប្បច្ច័យ។
[២៨០] ធម៌ដែលមានមគ្គជាអធិបតិ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាហេតុផង ធម៌ដែលមានមគ្គជាអធិបតិផង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិធម៌ ដែលមានមគ្គជាអធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដែលមានមគ្គជាហេតុផង ដែលមានមគ្គជាអធិបតិផង ដោយអធិបតិប្បច្ច័យ។
[២៨១] ធម៌ដែលមានមគ្គជាអារម្មណ៍ក្ដី ធម៌ដែលមានមគ្គជាអធិបតិក្ដី ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិធម៌ ដែលមានមគ្គជាអារម្មណ៍ក្ដី ដែលមានមគ្គជាអធិបតិក្ដី ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដែលមានមគ្គជាអារម្មណ៍ ដោយអធិបតិប្បច្ច័យ។
[២៨២] ធម៌ដែលមានមគ្គជាអារម្មណ៍ក្ដី ធម៌ដែលមានមគ្គជាអធិបតិក្ដី ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអធិបតិ ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិធម៌ ដែលមានមគ្គជាអារម្មណ៍ក្ដី ដែលមានមគ្គជាអធិបតិក្ដី ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដែលមានមគ្គជាអធិបតិ ដោយអធិបតិប្បច្ច័យ។
[២៨៣] ធម៌ដែលមានមគ្គជាអារម្មណ៍ក្ដី ដែលមានមគ្គជាអធិបតិក្ដី ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ផង ធម៌ដែលមានមគ្គជាអធិបតិផង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិធម៌ ដែលមានមគ្គជាអារម្មណ៍ក្ដី ដែលមានមគ្គជាអធិបតិក្ដី ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដែលមានមគ្គជាអារម្មណ៍ផង ដែលមានមគ្គជាអធិបតិផង ដោយអធិបតិប្បច្ច័យ។
[២៨៤] ធម៌ដែលមានមគ្គជាហេតុក្ដី ធម៌ដែលមានមគ្គជាអធិបតិក្ដី ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺពួកព្រះអរិយៈ ចេញអំពីមគ្គ ធ្វើនូវមគ្គឲ្យជាទីគោរព ហើយពិចារណា។
[២៨៥] ធម៌ដែលមានមគ្គជាហេតុក្ដី ធម៌ដែលមានមគ្គជាអធិបតិក្ដី ជាបច្ច័យនៃធម៌ ដែលមានមគ្គជាហេតុ ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិធម៌ ដែលមានមគ្គជាហេតុក្ដី ដែលមានមគ្គជាអធិបតិក្ដី ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដែលមានមគ្គជាហេតុ ដោយអធិបតិប្បច្ច័យ។
[២៨៦] ធម៌ដែលមានមគ្គជាហេតុក្ដី ធម៌ដែលមានមគ្គជាអធិបតិក្ដី ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអធិបតិ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ ដោយអធិបតិប្បច្ច័យ អារម្មណាធិបតិ គឺពួកព្រះអរិយៈ ចេញអំពីមគ្គ។បេ។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ដែលមានមគ្គជាហេតុក្ដី ដែលមានមគ្គជាអធិបតិក្ដី ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដែលមានមគ្គជាអធិបតិ ដោយអធិបតិប្បច្ច័យ។
[២៨៧] ធម៌ដែលមានមគ្គជាហេតុក្ដី ធម៌ដែលមានមគ្គជាអធិបតិក្ដី ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ផង ធម៌ដែលមានមគ្គជាអធិបតិផង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺពួកព្រះអរិយៈ (ចេញ) អំពីមគ្គ។បេ។ ហើយពិចារណា។
[២៨៨] ធម៌ដែលមានមគ្គជាហេតុក្ដី ធម៌ដែលមានមគ្គជាអធិបតិក្ដី ជាបច្ច័យនៃធម៌ ដែលមានមគ្គជាហេតុផង ធម៌ដែលមានមគ្គជាអធិបតិផង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិធម៌ ដែលមានមគ្គជាហេតុក្ដី ដែលមានមគ្គជាអធិបតិក្ដី ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដែលមានមគ្គជាហេតុផង ដែលមានមគ្គជាអធិបតិផង ដោយអធិបតិប្បច្ច័យ។
[២៨៩] ធម៌ដែលមានមគ្គជាអារម្មណ៍ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលមានមគ្គជាអារម្មណ៍ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលមានមគ្គជាអារម្មណ៍ ដោយអនន្តរប្បច្ច័យ អាវជ្ជនៈ ជាបច្ច័យនៃពួកខន្ធ ដែលមានមគ្គជាអារម្មណ៍ ដោយអនន្តរប្បច្ច័យ។
[២៩០] ធម៌ដែលមានមគ្គជាអារម្មណ៍ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអធិបតិ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលមានមគ្គជាអារម្មណ៍ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលមានមគ្គជាអធិបតិ ដោយអនន្តរប្បច្ច័យ អាវជ្ជនា ជាបច្ច័យនៃពួកខន្ធ ដែលមានមគ្គជាអធិបតិ ដោយអនន្តរប្បច្ច័យ។
[២៩១] ធម៌ដែលមានមគ្គជាអារម្មណ៍ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ផង ធម៌ដែលមានមគ្គជាអធិបតិផង ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលមានមគ្គជាអារម្មណ៍ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលមានមគ្គជាអារម្មណ៍ផង ដែលមានមគ្គជាអធិបតិផង ដោយអនន្តរប្បច្ច័យ អាវជ្ជនា ជាបច្ច័យនៃពួកខន្ធ ដែលមានមគ្គជាអារម្មណ៍ផង ដែលមានមគ្គជាអធិបតិផង ដោយអនន្តរប្បច្ច័យ។
[២៩២] ធម៌ដែលមានមគ្គជាអធិបតិ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអធិបតិ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលមានមគ្គជាអធិបតិ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលមានមគ្គជាអធិបតិ ដោយអនន្តរប្បច្ច័យ។
[២៩៣] ធម៌ដែលមានមគ្គជាអធិបតិ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលមានមគ្គជាអធិបតិ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលមានមគ្គជាអារម្មណ៍ ដោយអនន្តរប្បច្ច័យ។
[២៩៤] ធម៌ដែលមានមគ្គជាអធិបតិ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ផង ធម៌ដែលមានមគ្គជាអធិបតិផង ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលមានមគ្គជាអធិបតិ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលមានមគ្គជាអារម្មណ៍ផង ដែលមានមគ្គជាអធិបតិផង ដោយអនន្តរប្បច្ច័យ។
[២៩៥] ធម៌ដែលមានមគ្គជាអារម្មណ៍ក្តី ធម៌ដែលមានមគ្គជាអធិបតិក្តី ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលមានមគ្គជាអារម្មណ៍ក្តី ដែលមានមគ្គជាអធិបតិក្តី ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលមានមគ្គជាអារម្មណ៍ ដោយអនន្តរប្បច្ច័យ។
[២៩៦] ធម៌ដែលមានមគ្គជាអារម្មណ៍ក្តី ធម៌ដែលមានមគ្គជាអធិបតិក្តី ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអធិបតិ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលមានមគ្គជាអារម្មណ៍ក្តី ដែលមានមគ្គជាអធិបតិក្តី ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលមានមគ្គជាអធិបតិ ដោយអនន្តរប្បច្ច័យ។
[២៩៧] ធម៌ដែលមានមគ្គជាអារម្មណ៍ក្តី ធម៌ដែលមានមគ្គជាអធិបតិក្តី ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ផង ដែលមានមគ្គជាអធិបតិផង ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលមានមគ្គជាអារម្មណ៍ក្តី ដែលមានមគ្គជាអធិបតិក្តី ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលមានមគ្គជាអារម្មណ៍ផង ដែលមានមគ្គជាអធិបតិផង ដោយអនន្តរប្បច្ច័យ។
[២៩៨] ធម៌ដែលមានមគ្គជាអារម្មណ៍ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ ដោយសមនន្តរប្បច្ច័យ គឺបទទាំងអស់ ប្រហែលគ្នានឹងអនន្តរប្បច្ច័យដែរ។ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ បញ្ហាទាំង១៧ បណ្ឌិតត្រូវធ្វើឲ្យដូចគ្នា ក្នុងបទទាំង៣ផងចុះ។
[២៩៩] ធម៌ដែលមានមគ្គជាអារម្មណ៍ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺការពិចារណា ជាបច្ច័យនៃការពិចារណា ដោយឧបនិស្សយប្បច្ច័យ។
[៣០០] ធម៌ដែលមានមគ្គជាអារម្មណ៍ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអធិបតិ ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺការពិចារណា (ជាបច្ច័យ) នៃការពិចារណា ដោយឧបនិស្សយប្បច្ច័យ។
[៣០១] ធម៌ដែលមានមគ្គជាអារម្មណ៍ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ផង ដែលមានមគ្គជាអធិបតិផង ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺការពិចារណា ជាបច្ច័យនៃការពិចារណា ដោយឧបនិស្សយប្បច្ច័យ។
[៣០២] ធម៌ដែលមានមគ្គជាហេតុ ជាបច្ច័យនៃធម៌ដែលមានមគ្គជាហេតុ ដោយឧបនិស្សយប្បច្ច័យ បានដល់បកតូបនិស្ស័យ គឺមគ្គទី១ ជាបច្ច័យនៃមគ្គទី២ ដោយឧបនិស្សយប្បច្ច័យ។ សេចក្តីបំប្រួញ។ មគ្គទី៣ ជាបច្ច័យនៃមគ្គទី៤ ដោយឧបនិស្សយប្បច្ច័យ។
[៣០៣] ធម៌ដែលមានមគ្គជាហេតុ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ គឺព្រះអរិយៈទាំងឡាយ ចេញអំពីមគ្គ ធ្វើនូវមគ្គឲ្យជាទីគោរព ហើយពិចារណា។
[៣០៤] ធម៌ដែលមានមគ្គជាហេតុ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអធិបតិ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺមគ្គទី១ (ជាបច្ច័យ) នៃមគ្គទី២ មគ្គទី៣ ជាបច្ច័យនៃមគ្គទី៤ ដោយឧបនិស្សយប្បច្ច័យ។
[៣០៥] ធម៌ដែលមានមគ្គជាហេតុ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ផង ធម៌ដែលមានមគ្គ ជាអធិបតិផង ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ គឺព្រះអរិយៈទាំងឡាយ ចេញអំពីមគ្គ ធ្វើនូវមគ្គឲ្យជាទីគោរព ហើយពិចារណា។
[៣០៦] ធម៌ដែលមានមគ្គជាហេតុ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាហេតុផង ធម៌ដែលមានមគ្គជាអធិបតិផង ដោយឧបនិស្សយប្បច្ច័យ បានដល់បកតូបនិស្ស័យ គឺមគ្គទី១ ជាបច្ច័យនៃមគ្គទី២។បេ។ ដោយឧបនិស្សយប្បច្ច័យ។
[៣០៧] ធម៌ដែលមានមគ្គជាអធិបតិ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអធិបតិ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺមគ្គទី១ (ជាបច្ច័យ) នៃមគ្គទី២ មគ្គទី៣ ជាបច្ច័យនៃមគ្គទី៤ ដោយឧបនិស្សយប្បច្ច័យ ការពិចារណា ជាបច្ច័យនៃការពិចារណា ដោយឧបនិស្សយប្បច្ច័យ។
[៣០៨] ធម៌ដែលមានមគ្គជាអធិបតិ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺការពិចារណា ជាបច្ច័យនៃការពិចារណា ដោយឧបនិស្សយប្បច្ច័យ។
[៣០៩] ធម៌ដែលមានមគ្គជាអធិបតិ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាហេតុ ដោយឧបនិស្សយប្បច្ច័យ បានដល់បកតូបនិស្ស័យ គឺមគ្គទី១។បេ។ ជាបច្ច័យនៃមគ្គទី៤ ដោយឧបនិស្សយប្បច្ច័យ។
[៣១០] ធម៌ដែលមានមគ្គជាអធិបតិ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ផង មានមគ្គជាអធិបតិផង ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺការពិចារណា ជាបច្ច័យនៃការពិចារណា ដោយឧបនិស្សយប្បច្ច័យ។
[៣១១] ធម៌ដែលមានមគ្គជាអធិបតិ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាហេតុផង ធម៌ដែលមានមគ្គជាអធិបតិផង ដោយឧបនិស្សយប្បច្ច័យ បានដល់បកតូបនិស្ស័យ គឺមគ្គទី១។បេ។ ជាបច្ច័យនៃមគ្គទី៤ ដោយឧបនិស្សយប្បច្ច័យ។
[៣១២] ធម៌ដែលមានមគ្គជាអារម្មណ៍ក្តី ធម៌ដែលមានមគ្គជាអធិបតិក្តី ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺការពិចារណា ជាបច្ច័យនៃការពិចារណា ដោយឧបនិស្សយប្បច្ច័យ។
[៣១៣] ធម៌ដែលមានមគ្គជាអារម្មណ៍ក្តី ធម៌ដែលមានមគ្គជាអធិបតិក្តី ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអធិបតិ ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺការពិចារណា ជាបច្ច័យនៃការពិចារណា ដោយឧបនិស្សយប្បច្ច័យ។
[៣១៤] ធម៌ដែលមានមគ្គជាអារម្មណ៍ក្តី ធម៌ដែលមានមគ្គជាអធិបតិក្តី ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ផង ធម៌ដែលមានមគ្គជាអធិបតិផង ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺការពិចារណា ជាបច្ច័យនៃការពិចារណា ដោយឧបនិស្សយប្បច្ច័យ។
[៣១៥] ធម៌ដែលមានមគ្គជាហេតុក្តី ធម៌ដែលមានមគ្គជាអធិបតិក្តី ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ គឺព្រះអរិយៈទាំងឡាយ ចេញអំពីមគ្គ ធ្វើនូវមគ្គឲ្យជាទីគោរព ហើយពិចារណា។
[៣១៦] ធម៌ដែលមានមគ្គជាហេតុក្តី ធម៌ដែលមានមគ្គជាអធិបតិក្តី ជាបច្ច័យនៃធម៌ ដែលមានមគ្គជាហេតុ ដោយឧបនិស្សយប្បច្ច័យ បានដល់បកតូបនិស្ស័យ គឺមគ្គទី១ (ជាបច្ច័យ) នៃមគ្គទី២ មគ្គទី៣ ជាបច្ច័យនៃមគ្គទី៤ ដោយឧបនិស្សយប្បច្ច័យ។
[៣១៧] ធម៌ដែលមានមគ្គជាហេតុក្តី ធម៌ដែលមានមគ្គជាអធិបតិក្តី ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអធិបតិ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺមគ្គទី១ (ជាបច្ច័យ) នៃមគ្គទី២ មគ្គទី៣ ជាបច្ច័យនៃមគ្គទី៤ ដោយឧបនិស្សយប្បច្ច័យ។
[៣១៨] ធម៌ដែលមានមគ្គជាហេតុក្តី ធម៌ដែលមានមគ្គជាអធិបតិក្តី ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ផង ធម៌ដែលមានមគ្គជាអធិបតិផង ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ គឺព្រះអរិយៈទាំងឡាយ ចេញអំពីមគ្គ ធ្វើនូវមគ្គឲ្យជាទីគោរព ហើយពិចារណា។
[៣១៩] ធម៌ដែលមានមគ្គជាហេតុក្តី ធម៌ដែលមានមគ្គជាអធិបតិក្តី ជាបច្ច័យនៃធម៌ដែលមានមគ្គជាហេតុផង ធម៌ដែលមានមគ្គជាអធិបតិផង ដោយឧបនិស្សយប្បច្ច័យ បានដល់បកតូបនិស្ស័យ គឺមគ្គទី១ (ជាបច្ច័យ) នៃមគ្គទី២ មគ្គទី៣ ជាបច្ច័យនៃមគ្គទី៤ ដោយឧបនិស្សយប្បច្ច័យ។
[៣២០] ធម៌ដែលមានមគ្គជាអារម្មណ៍ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ ដោយអាសេវនប្បច្ច័យ គឺពួកខន្ធមុនៗ ដែលមានមគ្គជាអារម្មណ៍ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលមានមគ្គជាអារម្មណ៍ ដោយអាសេវនប្បច្ច័យ។
[៣២១] ធម៌ដែលមានមគ្គជាអារម្មណ៍ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអធិបតិ ដោយអាសេវនប្បច្ច័យ គឺបញ្ហា៩ បណ្ឌិតត្រូវធ្វើឲ្យប្រហែលគ្នានឹងអនន្តរប្បច្ច័យចុះ។ ការពិចារណា បណ្ឌិតមិនត្រូវធ្វើឡើយ។
[៣២២] ធម៌ដែលមានមគ្គជាអារម្មណ៍ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ ដោយកម្មប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ គឺនានាខណិកៈ មិនមានទេ ឯបញ្ហា១៧ បណ្ឌិតត្រូវធ្វើផងចុះ។ ធម៌ដែលមានមគ្គជាអារម្មណ៍ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ ជាបច្ច័យ ដោយឈានប្បច្ច័យ ជាបច្ច័យ ដោយមគ្គប្បច្ច័យ ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ ជាបច្ច័យ ដោយអត្ថិប្បច្ច័យ។ បច្ច័យទាំង៧នេះ មានបញ្ហា១៧ ប្រហែលគ្នានឹងហេតុប្បច្ច័យដែរ។ ជាបច្ច័យ ដោយនត្ថិប្បច្ច័យ ជាបច្ច័យ ដោយវិគតប្បច្ច័យ គឺប្រហែលគ្នានឹងអនន្តរប្បច្ច័យដែរ។ ជាបច្ច័យ ដោយវិគតប្បច្ច័យ គឺមានបញ្ហា១៧។
[៣២៣] ក្នុងហេតុប្បច្ច័យ មានវារៈ១៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ២១ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសហជាតប្បច្ច័យ មានវារៈ១៧ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ១៧ ក្នុងនិស្សយប្បច្ច័យ មានវារៈ១៧ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ២១ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ១៧ ក្នុងអាហារប្បច្ច័យ ឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ មគ្គប្បច្ច័យ និងសម្បយុត្តប្បច្ច័យ មានវារៈ១៧ ក្នុងអត្ថិប្បច្ច័យ មានវារៈ១៧ ក្នុងនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងវិគតប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ១៧។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោម។
[៣២៤] ធម៌ដែលមានមគ្គជាអារម្មណ៍ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៣២៥] ធម៌ដែលមានមគ្គជាអារម្មណ៍ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអធិបតិ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៣២៦] ធម៌ដែលមានមគ្គជាអារម្មណ៍ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ផង ធម៌ដែលមានមគ្គជាអធិបតិផង ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៣២៧] ធម៌ដែលមានមគ្គជាហេតុ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាហេតុ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៣២៨] ធម៌ដែលមានមគ្គជាហេតុ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៣២៩] ធម៌ដែលមានមគ្គជាហេតុ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអធិបតិ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៣៣០] ធម៌ដែលមានមគ្គជាហេតុ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ផង ធម៌ដែលមានមគ្គជាអធិបតិផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៣៣១] ធម៌ដែលមានមគ្គជាហេតុ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាហេតុផង ធម៌ដែលមានមគ្គជាអធិបតិផង ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៣៣២] ធម៌ដែលមានមគ្គជាអធិបតិ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអធិបតិ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៣៣៣] ធម៌ដែលមានមគ្គជាអធិបតិ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៣៣៤] ធម៌ដែលមានមគ្គជាអធិបតិ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាហេតុ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៣៣៥] ធម៌ដែលមានមគ្គជាអធិបតិ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ផង ធម៌ដែលមានមគ្គជាអធិបតិផង ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៣៣៦] ធម៌ដែលមានមគ្គជាអធិបតិ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាហេតុផង ធម៌ដែលមានមគ្គជាអធិបតិផង ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៣៣៧] ធម៌ដែលមានមគ្គជាអារម្មណ៍ក្តី ធម៌ដែលមានមគ្គជាអធិបតិក្តី ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៣៣៨] ធម៌ដែលមានមគ្គជាអារម្មណ៍ក្តី ធម៌ដែលមានមគ្គជាអធិបតិក្តី ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអធិបតិ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៣៣៩] ធម៌ដែលមានមគ្គជាអារម្មណ៍ក្តី ធម៌ដែលមានមគ្គជាអធិបតិក្តី ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ផង ធម៌ដែលមានមគ្គជាអធិបតិផង ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៣៤០] ធម៌ដែលមានមគ្គជាហេតុក្តី ធម៌ដែលមានមគ្គជាអធិបតិក្តី ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៣៤១] ធម៌ដែលមានមគ្គជាហេតុក្តី ធម៌ដែលមានមគ្គជាអធិបតិក្តី ជាបច្ច័យនៃធម៌ ដែលមានមគ្គជាហេតុ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៣៤២] ធម៌ដែលមានមគ្គជាហេតុក្តី ធម៌ដែលមានមគ្គជាអធិបតិក្តី ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអធិបតិ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៣៤៣] ធម៌ដែលមានមគ្គជាហេតុក្តី ធម៌ដែលមានមគ្គជាអធិបតិក្តី ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ផង ដែលមានមគ្គជាអធិបតិផង ដោយឧបនិស្សយប្បច្ច័យ។
[៣៤៤] ធម៌ដែលមានមគ្គជាហេតុក្តី ធម៌ដែលមានមគ្គជាអធិបតិក្តី ជាបច្ច័យនៃធម៌ ដែលមានមគ្គជាហេតុផង ធម៌ដែលមានមគ្គជាអធិបតិផង ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៣៤៥] ក្នុងនហេតុប្បច្ច័យ មានវារៈ២១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ១៧ កាលបើនអារម្មណប្បច្ច័យ លោកសង្គ្រោះយកហើយ អារម្មណ៍ទាំងពីរគឺបកតារម្មណ៍ក្តី ឧបនិស្សយារម្មណ៍ក្តី រមែងដាច់ចេញពីគ្នា ក្នុងនអធិបតិប្បច្ច័យ មានវារៈ២១ ក្នុងនអនន្តរប្បច្ច័យ នសមនន្តរប្បច្ច័យ នសហជាតប្បច្ច័យ នអញ្ញមញ្ញប្បច្ច័យ ននិស្សយប្បច្ច័យ នឧបនិស្សយប្បច្ច័យ នបុរេជាតប្បច្ច័យ នបច្ឆាជាតប្បច្ច័យ នអាសេវនប្បច្ច័យ នកម្មប្បច្ច័យ នវិបាកប្បច្ច័យ នអាហារប្បច្ច័យ នឥន្ទ្រិយប្បច្ច័យ នឈានប្បច្ច័យ នមគ្គប្បច្ច័យ នសម្បយុត្តប្បច្ច័យ នវិប្បយុត្តប្បច្ច័យ នោអត្ថិប្បច្ច័យ នោនត្ថិប្បច្ច័យ នោវិគតប្បច្ច័យ និងនោអវិគតប្បច្ច័យ មានវារៈ២១។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយៈ។
[៣៤៦] ក្នុងនអារម្មណប្បច្ច័យ មានវារៈ១៧ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ នអនន្តរប្បច្ច័យ នសមនន្តរប្បច្ច័យ នឧបនិស្សយប្បច្ច័យ នបុរេជាតប្បច្ច័យ នបច្ឆាជាតប្បច្ច័យ នអាសេវនប្បច្ច័យ នកម្មប្បច្ច័យ នវិបាកប្បច្ច័យ នអាហារប្បច្ច័យ នឥន្ទ្រិយប្បច្ច័យ នឈានប្បច្ច័យ នមគ្គប្បច្ច័យ នវិប្បយុត្តប្បច្ច័យ នោនត្ថិប្បច្ច័យ និងនោវិគតប្បច្ច័យ មានវារៈ១៧។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោមប្បច្ចនីយៈ។
[៣៤៧] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ… ក្នុងអធិបតិប្បច្ច័យ មានវារៈ២១ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសហជាតប្បច្ច័យ មានវារៈ១៧ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ១៧ ក្នុងនិស្សយប្បច្ច័យ មានវារៈ១៧ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ២១ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ១៧ ក្នុងអាហារប្បច្ច័យ មានវារៈ១៧ ក្នុងឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ មគ្គប្បច្ច័យ និងសម្បយុត្តប្បច្ច័យ មានវារៈ១៧ ក្នុងអត្ថិប្បច្ច័យ មានវារៈ១៧ ក្នុងនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងវិគតប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ១៧។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយានុលោម។
ចប់ បញ្ហាវារៈ។
ចប់ មគ្គារម្មណត្តិកៈ ទី១៦។
ឧប្បន្នត្តិកៈ
បញ្ហាវារៈ
[៣៤៨] ធម៌ដែលកើតឡើងហើយ ជាបច្ច័យនៃធម៌ ដែលកើតឡើងហើយ ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលកើតឡើងហើយ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ពួកហេតុ ដែលកើតឡើងហើយ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយហេតុប្បច្ច័យ។
[៣៤៩] ធម៌ដែលកើតឡើងហើយ ជាបច្ច័យនៃធម៌ ដែលកើតឡើងហើយ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឃើញច្បាស់នូវចក្ខុ ដែលកើតឡើងហើយ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ក៏ត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវចក្ខុនោះ ទើបកើតឡើង ទិដ្ឋិកើតឡើង វិចិកិច្ឆា… ឧទ្ធច្ចៈ… ទោមនស្ស… នូវត្រចៀក ដែលកើតឡើងហើយ… នូវច្រមុះ អណ្តាត កាយ ពួករូប ពួកសំឡេង ពួកក្លិន ពួករស ពួកផោដ្ឋព្វៈ វត្ថុ… ឃើញច្បាស់នូវពួកខន្ធ ដែលកើតឡើងហើយ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន។បេ។ ទោមនស្សកើតឡើង បុគ្គលឃើញច្បាស់នូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ ពួកខន្ធដែលកើតឡើងហើយ ជាបច្ច័យនៃការពិចារណានូវឥទ្ធិវិធញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៣៥០] ធម៌ដែលមិនទាន់កើតឡើងហើយ ជាបច្ច័យនៃធម៌ ដែលកើតឡើងហើយ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឃើញច្បាស់នូវពួករូប ដែលមិនទាន់កើតឡើងហើយ… នូវពួកសំឡេង ពួកក្លិន ពួករស ពួកផោដ្ឋព្វៈ… នូវពួកខន្ធ ដែលមិនទាន់កើតឡើងហើយ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន។បេ។ ទោមនស្សកើតឡើង ពួកខន្ធដែលមិនទាន់កើតឡើងហើយ ជាបច្ច័យនៃការពិចារណានូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៣៥១] ធម៌ដែលកំពុងកើតឡើង ជាបច្ច័យនៃធម៌ ដែលកើតឡើងហើយ ដោយអារម្មណប្បច្ច័យ គឺបុគ្គល (ឃើញច្បាស់) នូវចក្ខុ ដែលកំពុងកើតឡើង… នូវកាយ ពួករូប ពួកសំឡេង ពួកក្លិន ពួករស ពួកផោដ្ឋព្វៈ វត្ថុ… នូវពួកខន្ធ ដែលកំពុងកើតឡើង ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន។បេ។ ទោមនស្សកើតឡើង ពួកខន្ធដែលកំពុងកើតឡើង ជាបច្ច័យនៃការពិចារណា នូវឥទ្ធិវិធញ្ញាណ។បេ។ ដោយអារម្មណប្បច្ច័យ។
[៣៥២] ធម៌ដែលកើតឡើងហើយ ជាបច្ច័យនៃធម៌ ដែលកើតឡើងហើយ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលធ្វើនូវចក្ខុ ដែលកើតឡើងហើយ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ ធ្វើនូវចក្ខុនោះ ឲ្យជាទីគោរព។បេ។ ទិដ្ឋិកើតឡើង នូវត្រចៀក ដែលកើតឡើងហើយ… ច្រមុះ អណ្ដាត កាយ ពួករូប ពួកសំឡេង ពួកក្លិន ពួករស ពួកផោដ្ឋព្វៈ វត្ថុ… បុគ្គល ធ្វើនូវពួកខន្ធ ដែលកើតឡើងហើយ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវពួកខន្ធនោះ ដែលកើតឡើងហើយ ឲ្យជាទីគោរព ទើបកើតឡើង។បេ។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ដែលកើតឡើងហើយ ជាបច្ច័យនៃពួកសម្បយុត្តកធម៌ផង ពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។
[៣៥៣] ធម៌ដែលមិនទាន់កើតឡើងហើយ ជាបច្ច័យនៃធម៌ ដែលកើតឡើងហើយ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺបុគ្គល (ធ្វើ) នូវពួករូប ដែលមិនទាន់កើតឡើងហើយ… នូវពួកសំឡេង ពួកក្លិន ពួករស ពួកផោដ្ឋព្វៈ… បុគ្គលធ្វើនូវពួកខន្ធ ដែលមិនទាន់កើតឡើងហើយ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវពួកខន្ធនោះ ដែលមិនទាន់កើតឡើងហើយ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង។
[៣៥៤] ធម៌ដែលកំពុងកើតឡើង ជាបច្ច័យនៃធម៌ ដែលកើតឡើងហើយ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺបុគ្គលធ្វើនូវចក្ខុ ដែលកំពុងកើតឡើង… នូវកាយ ពួករូប… នូវពួកផោដ្ឋព្វៈ វត្ថុ… ធ្វើនូវពួកខន្ធ ដែលកំពុងកើតឡើង ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង។
[៣៥៥] ធម៌ដែលកើតឡើងហើយ ជាបច្ច័យនៃធម៌ ដែលកើតឡើងហើយ ដោយសហជាតប្បច្ច័យ គឺខន្ធ១ ដែលកើតឡើងហើយ ជាបច្ច័យនៃខន្ធ៣ផង ពួកចិត្តសមុដ្ឋានរូបផង ដោយសហជាតប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ផង ពួកចិត្តសមុដ្ឋានរូបផង ដោយសហជាតប្បច្ច័យ ខន្ធ១ ដែលមិនទាន់កើតឡើង ជាបច្ច័យនៃខន្ធ៣ផង ពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយសហជាតប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ផង ពួកកដត្តារូបផង ដោយសហជាតប្បច្ច័យ ពួកខន្ធជាបច្ច័យនៃវត្ថុ ដោយសហជាតប្បច្ច័យ វត្ថុជាបច្ច័យនៃពួកខន្ធ ដោយសហជាតប្បច្ច័យ មហាភូត១ ជាបច្ច័យនៃមហាភូត៣ ដោយសហជាតប្បច្ច័យ មហាភូត២… ពួកមហាភូត ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប និងពួកឧបាទារូប ដោយសហជាតប្បច្ច័យ ពាហិរ… អាហារ… រដូវ… មហាភូត១ របស់ពួកអសញ្ញសត្វ… មហាភូត២… ពួកមហាភូត ជាបច្ច័យនៃពួកកដត្តារូប និងពួកឧបាទារូប ដោយសហជាតប្បច្ច័យ។
[៣៥៦] ធម៌ដែលកើតឡើងហើយ ជាបច្ច័យនៃធម៌ ដែលកើតឡើងហើយ ដោយអញ្ញមញ្ញប្បច្ច័យ គឺខន្ធ១ ដែលកើតឡើងហើយ ជាបច្ច័យនៃខន្ធ៣ ដោយអញ្ញមញ្ញប្បច្ច័យ ខន្ធ២… ខន្ធ១ ដែលកើតឡើងហើយ ជាបច្ច័យនៃខន្ធ៣ផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ ដោយអញ្ញមញ្ញប្បច្ច័យ ខន្ធ២… ពួកខន្ធជាបច្ច័យនៃវត្ថុ ដោយអញ្ញមញ្ញប្បច្ច័យ វត្ថុជាបច្ច័យនៃពួកខន្ធ ដោយអញ្ញមញ្ញប្បច្ច័យ មហាភូត១… ពាហិរ… អាហារ… រដូវ… មហាភូត១ របស់ពួកអសញ្ញសត្វ ជាបច្ច័យនៃមហាភូត៣ ដោយអញ្ញមញ្ញប្បច្ច័យ មហាភូត២…។
[៣៥៧] ធម៌ដែលកើតឡើងហើយ ជាបច្ច័យនៃធម៌ ដែលកើតឡើងហើយ ដោយនិស្សយប្បច្ច័យ គឺខន្ធ១ ដែលកើតឡើងហើយ ជាបច្ច័យនៃខន្ធ៣ផង ពួកចិត្តសមុដ្ឋានរូបផង ដោយនិស្សយប្បច្ច័យ ខន្ធ២… ពួកខន្ធ (ជាបច្ច័យ) នៃវត្ថុ ក្នុងខណៈនៃបដិសន្ធិ វត្ថុ (ជាបច្ច័យ) នៃពួកខន្ធ មហាភូត១… ពាហិរ… អាហារ… រដូវ… មហាភូត១ របស់ពួកអសញ្ញសត្វ… ពួកមហាភូត (ជាបច្ច័យ) នៃពួកកដត្តារូប និងពួកឧបាទារូប ចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុជាបច្ច័យនៃពួកខន្ធ ដែលកើតឡើងហើយ ដោយនិស្សយប្បច្ច័យ។
[៣៥៨] ធម៌ដែលកើតឡើងហើយ ជាបច្ច័យនៃធម៌ ដែលកើតឡើងហើយ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវរដូវ ដែលកើតឡើងហើយ ញុំាងឈានឲ្យកើតឡើង ញុំាងវិបស្សនា… ញុំាងមគ្គ… ញុំាងអភិញ្ញា… ញុំាងសមាបត្តិ… តម្លើងមានះ ប្រកាន់ទិដ្ឋិ នូវភោជន ដែលកើតឡើងហើយ… អាស្រ័យនូវសេនាសនៈ ហើយញុំាងឈានឲ្យកើតឡើង ញុំាងវិបស្សនា… ញុំាងមគ្គ… ញុំាងអភិញ្ញា… ញុំាងសមាបត្តិ… តម្លើងមានះ ប្រកាន់ទិដ្ឋិ នូវរដូវដែលកើតឡើងហើយ… ភោជន… សេនាសនៈ ជាបច្ច័យនៃសទ្ធា ដែលកើតឡើងហើយ នៃបញ្ញា កាយិកសុខ កាយិកទុក្ខ មគ្គ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។
[៣៥៩] ធម៌ដែលមិនទាន់កើតឡើងហើយ ជាបច្ច័យនៃធម៌ ដែលកើតឡើងហើយ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលកាលប្រាថ្នានូវវណ្ណសម្បទា ដែលមិនទាន់កើតឡើងហើយ ឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម នូវសទ្ទសម្បទា ដែលមិនទាន់កើតឡើង… នូវគន្ធសម្បទា រសសម្បទា ផោដ្ឋព្វសម្បទា… កាលប្រាថ្នានូវពួកខន្ធ ដែលមិនទាន់កើតឡើងហើយ ទាន… សីល… ឧបោសថកម្ម… វណ្ណសម្បទា ដែលមិនទាន់កើតឡើងហើយ… ពួកខន្ធដែលមិនទាន់កើតឡើងហើយ ជាបច្ច័យនៃសទ្ធា ដែលកើតឡើងហើយ នៃបញ្ញា កាយិកសុខ កាយិកទុក្ខ មគ្គ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។
[៣៦០] ធម៌ដែលកំពុងកើតឡើង ជាបច្ច័យនៃធម៌ ដែលកើតឡើងហើយ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលកាលប្រាថ្នានូវចក្ខុសម្បទា ដែលកំពុងកើតឡើង ទាន… សីល… ឧបោសថកម្ម… នូវសោតសម្បទា ដែលកំពុងកើតឡើង… នូវកាយសម្បទា វណ្ណសម្បទា គន្ធសម្បទា… នូវរសសម្បទា… នូវផោដ្ឋព្វសម្បទា… កាលប្រាថ្នានូវពួកខន្ធ ដែលកំពុងកើតឡើង ទាន… សីល… ឧបោសថកម្ម… ចក្ខុសម្បទា ដែលកំពុងកើតឡើង… កាយសម្បទា វណ្ណសម្បទា។បេ។ ផោដ្ឋព្វសម្បទា… ពួកខន្ធដែលកំពុងកើតឡើង ជាបច្ច័យនៃសទ្ធា ដែលកើតឡើងហើយ នៃបញ្ញា កាយិកសុខ កាយិកទុក្ខ មគ្គ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។
[៣៦១] ធម៌ដែលកើតឡើងហើយ ជាបច្ច័យនៃធម៌ ដែលកើតឡើងហើយ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺបុគ្គលឃើញច្បាស់នូវចក្ខុ… នូវវត្ថុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវវត្ថុនោះ ទើបកើតឡើង ទោមនស្សកើតឡើង នូវរូប ដោយទិព្វចក្ខុ… ឮនូវសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។ ឯវត្ថុបុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ។បេ។ វត្ថុជាបច្ច័យនៃពួកខន្ធ ដែលកើតឡើងហើយ ដោយបុរេជាតប្បច្ច័យ។
[៣៦២] ធម៌ដែលកើតឡើងហើយ ជាបច្ច័យនៃធម៌ ដែលកើតឡើងហើយ ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺពួកខន្ធ ដែលកើតឡើងហើយ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
[៣៦៣] ធម៌ដែលកើតឡើងហើយ ជាបច្ច័យនៃធម៌ ដែលកើតឡើងហើយ ដោយកម្មប្បច្ច័យ គឺចេតនា ដែលកើតឡើងហើយ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ គឺចេតនា ដែលកើតឡើងហើយ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយកម្មប្បច្ច័យ។
[៣៦៤] ធម៌ដែលកើតឡើងហើយ ជាបច្ច័យនៃធម៌ ដែលកើតឡើងហើយ ដោយវិបាកប្បច្ច័យ គឺខន្ធ១ ដែលកើតឡើងហើយ ជាវិបាក ជាបច្ច័យនៃខន្ធ៣ផង ពួកចិត្តសមុដ្ឋានរូបផង ដោយវិបាកប្បច្ច័យ ខន្ធ២… ខន្ធ១ ដែលកើតឡើងហើយ ជាបច្ច័យនៃខន្ធ៣ផង ពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ២… ពួកខន្ធ ជាបច្ច័យនៃវត្ថុ ដោយវិបាកប្បច្ច័យ។
[៣៦៥] ធម៌ដែលកើតឡើងហើយ ជាបច្ច័យនៃធម៌ ដែលកើតឡើងហើយ ដោយអាហារប្បច្ច័យ គឺពួកអាហារ ដែលកើតឡើងហើយ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយអាហារប្បច្ច័យ កពឡិង្ការាហារ ជាបច្ច័យនៃកាយនេះ ក្នុងខណៈនៃបដិសន្ធិ ដោយអាហារប្បច្ច័យ។
[៣៦៦] ធម៌ដែលកើតឡើងហើយ ជាបច្ច័យនៃធម៌ ដែលកើតឡើងហើយ ដោយឥន្រ្ទិយប្បច្ច័យ គឺពួកឥន្រ្ទិយ ដែលកើតឡើងហើយ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយឥន្រ្ទិយប្បច្ច័យ ចក្ខុន្រ្ទិយ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយិន្រ្ទិយ ជាបច្ច័យនៃកាយវិញ្ញាណ រូបជីវិតិន្ទ្រិយ ជាបច្ច័យនៃពួកកដត្តារូប ក្នុងខណៈនៃបដិសន្ធិ ដោយឥន្រ្ទិយប្បច្ច័យ។
[៣៦៧] ធម៌ដែលកើតឡើងហើយ ជាបច្ច័យនៃធម៌ ដែលកើតឡើងហើយ ដោយឈានប្បច្ច័យ ជាបច្ច័យ ដោយមគ្គប្បច្ច័យ ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ ជាបច្ច័យ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សហជាត គឺពួកខន្ធ ដែលកើតឡើងហើយ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ ពួកខន្ធ ដែលកើតឡើងហើយ ជាបច្ច័យនៃពួកកដត្តារូប ក្នុងខណៈនៃបដិសន្ធិ ដោយវិប្បយុត្តប្បច្ច័យ ពួកខន្ធ (ជាបច្ច័យ) នៃវត្ថុ វត្ថុជាបច្ច័យនៃពួកខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ បុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ… វត្ថុជាបច្ច័យនៃពួកខន្ធ ដែលកើតឡើងហើយ ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺពួកខន្ធ ដែលកើតឡើងហើយ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។
[៣៦៨] ធម៌ដែលកើតឡើងហើយ ជាបច្ច័យនៃធម៌ ដែលកើតឡើងហើយ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។ សហជាត គឺខន្ធ១ ដែលកើតឡើងហើយ ជាបច្ច័យនៃខន្ធ៣ផង ពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ នូវខន្ធ២… ក្នុងខណៈនៃបដិសន្ធិ។ សេចក្ដីបំប្រួញ។ មហាភូត១… ពាហិរ… អាហារ… រដូវ… របស់ពួកអសញ្ញសត្វ…។ បុរេជាត គឺ (បុគ្គល) នូវចក្ខុ ថាមិនទៀង ជាទុក្ខ… នូវវត្ថុ ថាមិនទៀង… ទោមនស្សកើតឡើង (បុគ្គល) ដោយទិព្វចក្ខុ… ឮនូវសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយអត្ថិប្បច្ច័យ ចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុជាបច្ច័យនៃពួកខន្ធ ដែលកើតឡើងហើយ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកខន្ធ ដែលកើតឡើងហើយ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ កពឡិង្ការាហារ (ជាបច្ច័យ) នៃកាយនេះ រូបជីវិតិន្ទ្រិយ ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។
[៣៦៩] ធម៌ដែលកើតឡើងហើយ ជាបច្ច័យនៃធម៌ ដែលកើតឡើងហើយ ដោយអវិគតប្បច្ច័យ។
[៣៧០] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងសហជាតប្បច្ច័យ មានវារៈ១ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ១ ក្នុងនិស្សយប្បច្ច័យ មានវារៈ១ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងបុរេជាតប្បច្ច័យ មានវារៈ១ ក្នុងបច្ឆាជាតប្បច្ច័យ កម្មប្បច្ច័យ វិបាកប្បច្ច័យ អាហារប្បច្ច័យ ឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ មគ្គប្បច្ច័យ សម្បយុត្តប្បច្ច័យ វិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ និងអវិគតប្បច្ច័យ មានវារៈ១។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោម។
[៣៧១] ធម៌ដែលកើតឡើងហើយ ជាបច្ច័យនៃធម៌ ដែលកើតឡើងហើយ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ។
[៣៧២] ធម៌ដែលមិនទាន់កើតឡើងហើយ ជាបច្ច័យនៃធម៌ ដែលកើតឡើងហើយ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៣៧៣] ធម៌ដែលកំពុងកើតឡើង ជាបច្ច័យនៃធម៌ ដែលកើតឡើងហើយ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៣៧៤] ក្នុងនហេតុប្បច្ច័យ មានវារៈ៣ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣។បេ។ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនោអត្ថិប្បច្ច័យ មានវារៈ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣ ក្នុងនោអវិគតប្បច្ច័យ មានវារៈ២។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយៈ។
[៣៧៥] ក្នុងនអារម្មណប្បច្ច័យ មានវារៈ១ ព្រោះហេតុប្បច្ច័យ។ សេចក្ដីបំប្រួញ។ ក្នុងនោនត្ថិប្បច្ច័យ និងនោវិគតប្បច្ច័យ មានវារៈ១។
ចប់ អនុលោមប្បច្ចនីយៈ។
[៣៧៦] ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះនហេតុប្បច្ច័យ… ក្នុងអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងសហជាតប្បច្ច័យ មានវារៈ១ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ១ ក្នុងនិស្សយប្បច្ច័យ មានវារៈ១ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងបុរេជាតប្បច្ច័យ មានវារៈ១ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ១ ក្នុងកម្មប្បច្ច័យ វិបាកប្បច្ច័យ អាហារប្បច្ច័យ ឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ មគ្គប្បច្ច័យ សម្បយុត្តប្បច្ច័យ វិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ និងអវិគតប្បច្ច័យ មានវារៈ១។
ចប់ បច្ចនីយានុលោម។
ចប់ បញ្ហាវារៈ។
ចប់ ឧប្បន្នត្តិកៈ ទី១៧។
អតីតត្តិកៈ
បញ្ហាវារៈ
[៣៧៧] បច្ចុប្បន្នធម៌ ជាបច្ច័យនៃបច្ចុប្បន្នធម៌ ដោយហេតុប្បច្ច័យ គឺបច្ចុប្បន្នហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៣៧៨] អតីតធម៌ ជាបច្ច័យនៃបច្ចុប្បន្នធម៌ ដោយអារម្មណប្បច្ច័យ គឺ (បុគ្គល) ឲ្យទាន សីល… ឧបោសថកម្ម… ហើយពិចារណា ពិចារណានូវកុសលទាំងឡាយ ដែលធា្លប់សន្សំល្អហើយ ក្នុងកាលមុន ចេញអំពីឈាន ហើយពិចារណានូវឈាន ព្រះអរិយៈទាំងឡាយ ចេញអំពីមគ្គ ហើយពិចារណានូវមគ្គ ពិចារណានូវផល ពិចារណានូវពួកកិលេស ដែលលះបង់ហើយ ពិចារណានូវកិលេស ដែលសង្កត់សង្កិនហើយ ឃើញច្បាស់នូវអតីតចក្ខុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន។បេ។ ទោមនស្សកើតឡើង នូវត្រចៀក ដែលកន្លងហើយ… នូវច្រមុះ អណ្តាត កាយ ពួករូប ពួកសំឡេង ពួករស ពួកផោដ្ឋព្វៈ វត្ថុ… ឃើញច្បាស់នូវអតីតក្ខន្ធទាំងឡាយ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ហើយត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវខន្ធនោះ ទើបកើតឡើង ទិដ្ឋិកើតឡើង វិចិកិច្ឆា … ឧទ្ធច្ចៈ… ទោមនស្សកើតឡើង អាកាសានញ្ចាយតនៈ ជាបច្ច័យនៃវិញ្ញាណញ្ចាយតនៈ ដោយអារម្មណប្បច្ច័យ អាកិញ្ចញ្ញាយតនៈ ជាបច្ច័យនៃនេវសញ្ញានាសញ្ញាយតនៈ ដោយអារម្មណប្បច្ច័យ អតីតក្ខន្ធទាំងឡាយ ជាបច្ច័យ នៃការពិចារណានូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុពេ្វនិវាសានុស្សតិញ្ញាណ និងយថាកម្មុបគញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៣៧៩] អនាគតធម៌ ជាបច្ច័យនៃបច្ចុប្បន្នធម៌ ដោយអារម្មណប្បច្ច័យ គឺ (បុគ្គល) នូវអនាគតចក្ខុ… នូវវត្ថុ… នូវអនាគតក្ខន្ធទាំងឡាយ ថាមិនទៀង… ទោមនស្សកើតឡើង អនាគតក្ខន្ធទាំងឡាយ ជាបច្ច័យនៃការពិចារណា នូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៣៨០] បច្ចុប្បន្នធម៌ ជាបច្ច័យនៃបច្ចុប្បន្នធម៌ ដោយអារម្មណប្បច្ច័យ គឺ (បុគ្គល) នូវបច្ចុប្បន្នចក្ខុ… កាយ ពួករូប ពួកសំឡេង ពួកក្លិន ពួករស ពួកផោដ្ឋព្វៈ វត្ថុ… នូវបច្ចុប្បន្នក្ខន្ធទាំងឡាយ ថាមិនទៀង… ទោមនស្សកើតឡើង ដោយទិព្វចក្ខុ… ឮនូវសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋញ្វយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ បច្ចុប្បន្នក្ខន្ធទាំងឡាយ ជាបច្ច័យនៃការពិចារណា នូវឥទ្ធិវិធញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៣៨១] អតីតធម៌ ជាច្ច័យនៃបច្ចុប្បន្នធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺ (បុគ្គល) ឲ្យទាន នូវសីល។បេ។ ធ្វើនូវកុសលទាំងឡាយ ដែលសន្សំល្អហើយ ក្នុងកាលមុន ឲ្យជាទីគោរព ហើយពិចារណា ចេញអំពីឈាន ធ្វើនូវឈានឲ្យជាទីគោរព ហើយពិចារណា ព្រះអរិយៈទាំងឡាយ ចេញអំពីមគ្គ ធ្វើនូវមគ្គ ឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវផល ឲ្យជាទីគោរព ហើយពិចារណា នូវអតីតចក្ខុ… នូវកាយ ពួករូប ពួកសំឡេង ពួកក្លិន ពួករស ពួកផោដ្ឋព្វៈ វត្ថុ… (បុគ្គល) ធ្វើនូវអតីតក្ខន្ធទាំងឡាយ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង។
[៣៨២] អនាគតធម៌ ជាបច្ច័យនៃបច្ចុប្បន្នធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺ (បុគ្គល) នូវអនាគតចក្ខុ… នូវវត្ថុ… ធ្វើនូវអនាគតក្ខន្ធទាំងឡាយ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធើ្វនូវខន្ធនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង។
[៣៨៣] បច្ចុប្បន្នធម៌ ជាបច្ច័យនៃបច្ចុប្បន្នធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺ (បុគ្គល) នូវបច្ចុប្បន្នចក្ខុ… នូវវត្ថុ… ធ្វើនូវបច្ចុប្បន្នក្ខន្ធទាំងឡាយ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង។ ឯសហជាតាធិបតិ គឺបច្ចុប្បន្នាធិបតិធម៌ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។
[៣៨៤] អតីតធម៌ ជាបច្ច័យនៃបច្ចុប្បន្នធម៌ ដោយអនន្តរប្បច្ច័យ គឺអតីតក្ខន្ធមុនៗ ជាបច្ច័យនៃពួកបច្ចុប្បន្នក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃគោត្រភូ អនុលោម (ជាបច្ច័យ) នៃវោទានៈ គោត្រភូ (ជាបច្ច័យ) នៃមគ្គ វោទានៈ (ជាបច្ច័យ) នៃមគ្គ មគ្គ (ជាបច្ច័យ) នៃផល ផល (ជាបច្ច័យ) នៃផល អនុលោម (ជាបច្ច័យ) នៃផលសមាបត្តិ នេវសញ្ញានាសញ្ញាយតនៈ របស់បុគ្គល កាលចេញអំពីនិរោធ ជាបច្ច័យនៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។
[៣៨៥] អតីតធម៌ ជាបច្ច័យនៃបច្ចុប្បន្នធម៌ ដោយសមនន្តរប្បច្ច័យ គឺប្រហែលគ្នានឹងអនន្តរប្បច្ច័យដែរ។
[៣៨៦] បច្ចុប្បន្នធម៌ ជាបច្ច័យនៃបច្ចុប្បន្នធម៌ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ។ សេចក្តីបំប្រួញ។
[៣៨៧] អតីតធម៌ ជាបច្ច័យនៃបច្ចុប្បន្នធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺ។បេ។ បុគ្គលអាស្រ័យនូវសំឡេង ដែលកន្លងហើយ ឲ្យទាន សីល… ធ្វើឧបោសថកម្ម ញុំាងឈាន។បេ។ ញុំាងវិបស្សនា… ញុំាងមគ្គ… ញុំាងអភិញ្ញា… ញុំាងសមាបត្តិ ឲ្យកើតឡើង តម្លើងមានះ ប្រកាន់ទិដ្ឋិ អាស្រ័យនូវអតីតសីល… នូវបញ្ញា រាគៈ សេចក្តីប្រាថ្នា កាយិកសុខ… អាស្រ័យនូវកាយិកទុក្ខ ហើយឲ្យទាន សីល… ឧបោសថកម្ម។បេ។ ញុំាងសមាបត្តិ ឲ្យកើតឡើង សម្លាប់សត្វ បំបែកសង្ឃ អតីតសទ្ធា… បញ្ញា រាគៈ សេចក្តីប្រាថ្នា កាយិកសុខ… កាយិកទុក្ខ ជាបច្ច័យនៃបច្ចុប្បន្នប្បញ្ញា រាគៈ សេចក្តីប្រាថ្នា។បេ។ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។
[៣៨៨] អនាគតធម៌ ជាបច្ច័យនៃបច្ចុប្បន្នធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលកាលប្រាថ្នានូវចក្ខុសម្បទា ជាអនាគត នូវសោតសម្បទា… នូវឃានសម្បទា ជិវ្ហាសម្បទា កាយសម្បទា វណ្ណសម្បទា សទ្ទសម្បទា គន្ធសម្បទា រសសម្បទា… កាលប្រាថ្នានូវផោដ្ឋព្វសម្បទា កាលប្រាថ្នានូវអនាគតក្ខន្ធទាំងឡាយ ឲ្យទាន សីល… ឧបោសថកម្ម… ចក្ខុសម្បទា ជាអនាគត… វណ្ណសម្បទា… ផោដ្ឋព្វសម្បទា… អនាគតក្ខន្ធទាំងឡាយ ជាបច្ច័យនៃសទ្ធា ជាបច្ចុប្បន្ននៃបញ្ញា កាយិកសុខ កាយិកទុក្ខ មគ្គ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។
[៣៨៩] បច្ចុប្បន្នធម៌ ជាបច្ច័យនៃបច្ចុប្បន្នធម៌ ដោយឧបនិស្សប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវរដូវ ជាបច្ចុប្បន្ន ហើយញុំាងឈានឲ្យកើតឡើង ញុំាងវិបស្សនា។បេ។ នូវភោជន ជាបច្ចុប្បន្ន… បុគ្គលអាស្រ័យនូវសេនាសនៈ ហើយញុំាងឈានឲ្យកើតឡើង ញុំាងសមាបត្តិឲ្យកើតឡើង រដូវ ជាបច្ចុប្បន្ន… ភោជន… សេនាសនៈ ជាបច្ច័យនៃសទ្ធា ជាបច្ចុប្បន្ន បញ្ញា កាយិកៈ។បេ។ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។
[៣៩០] បច្ចុប្បន្នធម៌ ជាបច្ច័យនៃបច្ចុប្បន្នធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺបុគ្គលឃើញនូវចក្ខុ… នូវវត្ថុ ថាមិនទៀង… ទោមនស្សកើតឡើង ឃើញនូវរូប ដោយទិព្វចក្ខុ ដោយទិព្វសោតធាតុ… រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។ ឯវត្ថុបុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃពួកខន្ធជាបច្ចុប្បន្ន ដោយបុរេជាតប្បច្ច័យ។
[៣៩១] បច្ចុប្បន្នធម៌ ជាបច្ច័យនៃបច្ចុប្បន្នធម៌ ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺពួកខន្ធជាបច្ចុប្បន្ន ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
[៣៩២] អតីតធម៌ ជាបច្ច័យនៃបច្ចុប្បន្នធម៌ ដោយអាសេវនប្បច្ច័យ គឺពួកអតីតក្ខន្ធមុនៗ ជាបច្ច័យនៃពួកបច្ចុប្បន្នក្ខន្ធក្រោយៗ ដោយអាសេវនប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃគោត្រភូ អនុលោម (ជាបច្ច័យ) នៃវោទានៈ គោត្រភូ (ជាបច្ច័យ) នៃមគ្គ វោទានៈ ជាបច្ច័យនៃមគ្គ ដោយអាសេវនប្បច្ច័យ។
[៣៩៣] អតីតធម៌ ជាបច្ច័យនៃបច្ចុប្បន្នធម៌ ដោយកម្មប្បច្ច័យ បានដល់នានាខណិកៈ គឺអតីតចេតនា ជាបច្ច័យនៃពួកវិបាកក្ខន្ធ ជាបច្ចុប្បន្នផង នៃពួកកដត្ដារូបផង ដោយកម្មប្បច្ច័យ។
[៣៩៤] បច្ចុប្បន្នធម៌ ជាបច្ច័យនៃបច្ចុប្បន្នធម៌ ដោយកម្មប្បច្ច័យ គឺបច្ចុប្បន្នចេតនា ជាបច្ច័យនៃពួកសម្បយុត្ដកក្ខន្ធផង នៃពួកចិត្ដសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ បច្ចុប្បន្នចេតនា ជាបច្ច័យនៃសម្បយុត្ដកក្ខន្ធផង នៃពួកកដត្ដារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយកម្មប្បច្ច័យ។
[៣៩៥] បច្ចុប្បន្នធម៌ ជាបច្ច័យនៃបច្ចុប្បន្នធម៌ ដោយវិបាកប្បច្ច័យ គឺវិបាកក្ខន្ធ១ ជាបច្ចុប្បន្ន ជាបច្ច័យនៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយវិបាកប្បច្ច័យ ខន្ធ២… ពួកខន្ធជាបច្ច័យនៃវត្ថុ ក្នុងខណៈនៃបដិសន្ធិ ដោយវិបាកប្បច្ច័យ។
[៣៩៦] បច្ចុប្បន្នធម៌ ជាបច្ច័យនៃបច្ចុប្បន្នធម៌ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ ជាបច្ច័យ ដោយឈានប្បច្ច័យ ជាបច្ច័យ ដោយមគ្គប្បច្ច័យ ជាបច្ច័យ ដោយសម្បយុត្ដប្បច្ច័យ ជាបច្ច័យ ដោយវិប្បយុត្ដប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សហជាត គឺពួកបច្ចុប្បន្នក្ខន្ធ ជាបច្ច័យនៃពួកចិត្ដសមុដ្ឋានរូប ដោយវិប្បយុត្ដប្បច្ច័យ ពួកបច្ចុប្បន្នក្ខន្ធ ជាបច្ច័យនៃពួកកដត្ដារូប ក្នុងខណៈនៃបដិសន្ធិ ដោយវិប្បយុត្ដប្បច្ច័យ ពួកខន្ធ ជាបច្ច័យនៃវត្ថុ ដោយវិប្បយុត្ដប្បច្ច័យ វត្ថុ ជាបច្ច័យនៃពួកខន្ធ ដោយវិប្បយុត្ដប្បច្ច័យ។ បុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ… វត្ថុជាបច្ច័យនៃពួកបច្ចុប្បន្នក្ខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ បច្ឆាជាត គឺពួកបច្ចុប្បន្នក្ខន្ធ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។
[៣៩៧] បច្ចុប្បន្នធម៌ ជាបច្ច័យនៃបច្ចុប្បន្នធម៌ ដោយអត្ថិប្បច្ច័យ មានវារៈប្រហែលគ្នានឹងអត្ថិប្បច្ច័យ ក្នុងឧប្បន្នត្តិកៈដែរ។
[៣៩៨] អតីតធម៌ ជាបច្ច័យនៃបច្ចុប្បន្នធម៌ ដោយនត្ថិប្បច្ច័យ ជាបច្ច័យ ដោយវិគតប្បច្ច័យ។
[៣៩៩] បច្ចុប្បន្នធម៌ ជាបច្ច័យនៃបច្ចុប្បន្នធម៌ ដោយអវិគតប្បច្ច័យ។បេ។
[៤០០] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងអនន្តរប្បច្ច័យ មានវារៈ១ ក្នុងសមនន្តរប្បច្ច័យ មានវារៈ១ ក្នុងសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និងនិស្សយប្បច្ច័យ មានវារៈ១ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងបុរេជាតប្បច្ច័យ បច្ឆាជាតប្បច្ច័យ និងអាសេវនប្បច្ច័យ មានវារៈ១ ក្នុងកម្មប្បច្ច័យ មានវារៈ២ ក្នុងវិបាកប្បច្ច័យ និងអាហារប្បច្ច័យ មានវារៈ១។ សេចក្តីបំប្រួញ។ ក្នុងអវិគតប្បច្ច័យ មានវារៈ១។ បណ្ឌិតគប្បីរាប់យ៉ាងនេះផងចុះ។
ចប់ អនុលោម។
[៤០១] អតីតធម៌ ជាបច្ច័យនៃបច្ចុប្បន្នធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។
[៤០២] អនាគតធម៌ ជាបច្ច័យនៃបច្ចុប្បន្នធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៤០៣] បច្ចុប្បន្នធម៌ ជាបច្ច័យនៃបច្ចុប្បន្នធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ។
[៤០៤] ក្នុងនហេតុប្បច្ច័យ មានវារៈ៣ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣។ សេចក្តីបំប្រួញ។ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនោអត្ថិប្បច្ច័យ មានវារៈ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣ ក្នុងនោអវិគតប្បច្ច័យ មានវារៈ២។ បណ្ឌិត គប្បីរាប់យ៉ាងនេះផងចុះ។
ចប់ បច្ចនីយៈ។
[៤០៥] ក្នុងនអារម្មណប្បច្ច័យ មានវារៈ១ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ នអនន្តរប្បច្ច័យ នសមនន្តរប្បច្ច័យ នអញ្ញមញ្ញប្បច្ច័យ និងនឧបនិស្សយប្បច្ច័យ (មានវារៈ១)។ សេចក្តីបំប្រួញ។ ក្នុងនសម្បយុត្តប្បច្ច័យ នវិប្បយុត្តប្បច្ច័យ នោនត្ថិប្បច្ច័យ និងនោវិគតប្បច្ច័យ មានវារៈ១។ បណ្ឌិត គប្បីរាប់យ៉ាងនេះផងចុះ។
ចប់ អនុលោមប្បច្ចនីយៈ។
[៤០៦] ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះនហេតុប្បច្ច័យ… ក្នុងអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងអនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និងនិស្សយប្បច្ច័យ មានវារៈ១ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងបុរេជាតប្បច្ច័យ មានវារៈ១ ក្នុងបច្ឆាជាតប្បច្ច័យ និងអាសេវនប្បច្ច័យ មានវារៈ១។ សេចក្តីបំប្រួញ។ ក្នុងកម្មប្បច្ច័យ មានវារៈ២ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងបទទាំងអស់នេះ សុទ្ធតែមានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។ បណ្ឌិត គប្បីរាប់យ៉ាងនេះផងចុះ។
ចប់ បច្ចនីយានុលោម។
ចប់ បញ្ហាវារៈ។
ចប់ អតីតត្តិកៈ ទី១៨។
អតីតារម្មណត្តិកៈ
បដិច្ចវារៈ
[៤០៧] អតីតារម្មណធម៌ (ធម៌ដែលមានអារម្មណ៍កន្លងទៅហើយ) អាស្រ័យនូវអតីតារម្មណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ជាអតីតារម្មណ៍ ខន្ធ២ អាស្រ័យនូវខន្ធ២ ខន្ធ៣ អាស្រ័យនូវខន្ធ១ ជាអតីតារម្មណ៍ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យនូវខន្ធ២។
[៤០៨] អនាគតារម្មណធម៌ (ធម៌ដែលមានអារម្មណ៍មិនទាន់មានមក) អាស្រ័យនូវអនាគតារម្មណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ជាអនាគតារម្មណ៍ នូវខន្ធ២…។
[៤០៩] បច្ចុប្បន្នារម្មណធម៌ អាស្រ័យនូវបច្ចុប្បន្នារម្មណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ជាបច្ចុប្បន្នារម្មណ៍ នូវខន្ធ២… ខន្ធ៣ អាស្រ័យនូវខន្ធ១ ជាបច្ចុប្បន្នារម្មណ៍ ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២…។
[៤១០] អតីតារម្មណធម៌ អាស្រ័យនូវអតីតារម្មណធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ និងអធិបតិប្បច្ច័យ គឺបដិសន្ធិមិនមាន ក្នុងអធិបតិប្បច្ច័យទេ។ ព្រោះអនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ ឧបនិស្សយប្បច្ច័យ បុរេជាតប្បច្ច័យ និងអាសេវនប្បច្ច័យ គឺក្នុងបុរេជាតប្បច្ច័យ និងអាសេវនប្បច្ច័យ មិនមានបដិសន្ធិទេ។ ព្រោះកម្មប្បច្ច័យ និងវិបាកប្បច្ច័យ គឺនូវវិបាកក្ខន្ធ១ ជាអតីតារម្មណ៍…។ ឯប្រស្នាទាំង៣ ចប់បរិបូណ៌ហើយ បវត្តិប្បដិសន្ធិ បណ្ឌិត គប្បីធ្វើផងចុះ។ ព្រោះអាហារប្បច្ច័យ ឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ មគ្គប្បច្ច័យ សម្បយុត្តប្បច្ច័យ វិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ នត្ថិប្បច្ច័យ វិគតប្បច្ច័យ និងអវិគតប្បច្ច័យ។
[៤១១] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៣។ សេចក្តីបំប្រួញ។ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៣ ក្នុងវិគតប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោម។
[៤១២] អតីតារម្មណធម៌ អាស្រ័យនូវអតីតារម្មណធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវអហេតុកក្ខន្ធ១ ជាអតីតារម្មណ៍ នូវខន្ធ២… មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ។
[៤១៣] អនាគតារម្មណធម៌ អាស្រ័យនូវអនាគតារម្មណធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវអហេតុកក្ខន្ធ១ ជាអនាគតារម្មណ៍ នូវខន្ធ២… មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។
[៤១៤] បច្ចុប្បន្នារម្មណធម៌ អាស្រ័យនូវបច្ចុប្បន្នារម្មណធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវអហេតុកក្ខន្ធ១ ជាបច្ចុប្បន្នារម្មណ៍ នូវខន្ធ២… មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកបច្ចុប្បន្នារម្មណក្ខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ។
[៤១៥] អតីតារម្មណធម៌ អាស្រ័យនូវអតីតារម្មណធម៌ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺប្រហែលគ្នានឹងសហជាតប្បច្ច័យ ក្នុងអនុលោមដែរ។
[៤១៦] អតីតារម្មណធម៌ អាស្រ័យនូវអតីតារម្មណធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺអាស្រ័យនូវខន្ធ១ ជាអតីតារម្មណ៍ ក្នុងអរូប នូវខន្ធ២… ក្នុងខណៈនៃបដិសន្ធិ…។
[៤១៧] អនាគតារម្មណធម៌ អាស្រ័យនូវអនាគតារម្មណធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ជាអនាគតារម្មណ៍ ក្នុងអរូប នូវខន្ធ២…។
[៤១៨] បច្ចុប្បន្នារម្មណធម៌ អាស្រ័យនូវបច្ចុប្បន្នារម្មណធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺអាស្រ័យនូវខន្ធ១ ជាបច្ចុប្បន្នារម្មណ៍ ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២…។
[៤១៩] អតីតារម្មណធម៌ អាស្រ័យនូវអតីតារម្មណធម៌ ទើបកើតឡើង ព្រោះនបច្ឆាជាតប្បច្ច័យ និងនអាសេវនប្បច្ច័យ គឺដូចគ្នានឹងនអធិបតិប្បច្ច័យដែរ។ ព្រោះកម្មប្បច្ច័យ គឺចេតនា ជាអតីតារម្មណ៍ អាស្រ័យនូវពួកខន្ធជាអតីតារម្មណ៍។
[៤២០] អនាគតារម្មណធម៌ អាស្រ័យនូវអនាគតារម្មណធម៌ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺចេតនា ជាអនាគតារម្មណ៍ អាស្រ័យនូវពួកខន្ធ ជាអនាគតារម្មណ៍។
[៤២១] បច្ចុប្បន្នារម្មណធម៌ អាស្រ័យនូវបច្ចុប្បន្នារម្មណធម៌ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺចេតនា ជាបច្ចុប្បន្នារម្មណ៍ អាស្រ័យនូវពួកខន្ធ ជាបច្ចុប្បន្នារម្មណ៍។
[៤២២] អតីតារម្មណធម៌ អាស្រ័យនូវអតីតារម្មណធម៌ ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ គឺក្នុងនវិបាកប្បច្ច័យ មិនមានបដិសន្ធិទេ។
[៤២៣] បច្ចុប្បន្នារម្មណធម៌ អាស្រ័យនូវបច្ចុប្បន្នារម្មណធម៌ ទើបកើតឡើង ព្រោះនឈានប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលប្រកបដោយបញ្ចវិញ្ញាណ នូវខន្ធ២…។
[៤២៤] អតីតារម្មណធម៌ អាស្រ័យនូវអតីតារម្មណធម៌ ទើបកើតឡើង ព្រោះនមគ្គប្បច្ច័យ គឺអាស្រ័យនូវអហេតុកក្ខន្ធ១ ជាអតីតារម្មណ៍ ប្រស្នា៣ ប្រហែលគ្នានឹងនហេតុប្បច្ច័យដែរ ឯមោហៈ មិនមានទេ។
[៤២៥] អតីតារម្មណធម៌ អាស្រ័យនូវអតីតារម្មណធម៌ ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺអាស្រ័យនូវខន្ធ១ ជាអតីតារម្មណ៍ ក្នុងអរូប នូវខន្ធ២…។
[៤២៦] អនាគតារម្មណធម៌ អាស្រ័យនូវអនាគតារម្មណធម៌ ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺអាស្រ័យនូវខន្ធ១ ជាអនាគតារម្មណ៍ ក្នុងអរូប នូវខន្ធ២…។
[៤២៧] ក្នុងនហេតុប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ នបុរេជាតប្បច្ច័យ នបច្ឆាជាតប្បច្ច័យ នអាសេវនប្បច្ច័យ នកម្មប្បច្ច័យ និងនវិបាកប្បច្ច័យ មានវារៈ៣ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយៈ។
[៤២៨] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ… ក្នុងនបុរេជាតប្បច្ច័យ នបច្ឆាជាតប្បច្ច័យ នអាសេវនប្បច្ច័យ នកម្មប្បច្ច័យ និងនវិបាកប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោមប្បច្ចនីយៈ។
[៤២៩] ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះនហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។ គ្រប់បច្ច័យទាំងអស់ សុទ្ធតែមានវារៈ៣ ដូចគ្នា។ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយានុលោម។
ចប់ បដិច្ចវារៈ។
សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ។
បញ្ហាវារៈ
[៤៣០] អតីតារម្មណធម៌ ជាបច្ច័យនៃអតីតារម្មណធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុ ជាអតីតារម្មណ៍ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ពួកហេតុជាអតីតារម្មណ៍ (ជាបច្ច័យ) នៃពួកសម្បយុត្តកក្ខន្ធ ក្នុងខណៈនៃបដិសន្ធិ។
[៤៣១] អនាគតារម្មណធម៌ ជាបច្ច័យនៃអនាគតារម្មណធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុ ជាអនាគតារម្មណ៍ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ។
[៤៣២] បច្ចុប្បន្នារម្មណធម៌ ជាបច្ច័យនៃបច្ចុប្បន្នារម្មណធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុ ជាបច្ចុប្បន្នារម្មណ៍ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ពួកហេតុជាបច្ចុប្បន្នារម្មណ៍ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។
[៤៣៣] អតីតារម្មណធម៌ ជាបច្ច័យនៃអតីតារម្មណធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលពិចារណានូវវិញ្ញាណញ្ចាយតនៈ ជាអតីត ពិចារណានូវនេវសញ្ញានាសញ្ញាយតនៈ ពិចារណានូវអតីតឥទ្ធិវិធញ្ញាណ ជាអតីតារម្មណ៍ នូវចេតោបរិយញ្ញាណ… នូវបុព្វេនិវាសានុស្សតិញ្ញាណ… ពិចារណានូវយថាកម្មុបគញ្ញាណ ពួកព្រះអរិយៈ ពិចារណានូវពួកកិលេស ជាអតីតារម្មណ៍ ដែលលះបង់ហើយ នូវពួកកិលេស ដែលសង្កត់សង្កិនហើយ… នូវពួកកិលេស ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន… ឃើញច្បាស់នូវពួកអតីតក្ខន្ធ ជាអតីតារម្មណ៍ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ត្រេកអរ រីករាយ រាគៈ ជាអតីតារម្មណ៍ ប្រារព្ធនូវអតីតក្ខន្ធនោះ ទើបកើតឡើង ទិដ្ឋិ… វិចិកិច្ឆា… ឧទ្ធច្ចៈ… ទោមនស្ស កើតឡើង ពួកអតីតក្ខន្ធ ជាអតីតារម្មណ៍ ជាបច្ច័យនៃការពិចារណានូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ និងយថាកម្មុបគញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៤៣៤] អតីតារម្មណធម៌ ជាបច្ច័យនៃអនាគតារម្មណធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលពិចារណានូវវិញ្ញាណញ្ចាយតនៈ ជាអនាគត ពិចារណានូវនេវសញ្ញានាសញ្ញាយតនៈ ពិចារណានូវអនាគតឥទ្ធិវិធញ្ញាណ ជាអតីតារម្មណ៍ នូវចេតោបរិយញ្ញាណ… នូវបុព្វេនិវាសានុស្សតិញ្ញាណ… នូវយថាកម្មុបគញ្ញាណ… ឃើញច្បាស់នូវពួកអនាគតក្ខន្ធ ជាអតីតារម្មណ៍ ថាមិនទៀង… ត្រេកអរ រីករាយ រាគៈ ជាអនាគតារម្មណ៍ ប្រារព្ធនូវខន្ធនោះ ទើបកើតឡើង ទោមនស្សកើតឡើង ពួកអនាគតក្ខន្ធ ជាអតីតារម្មណ៍ (ជាបច្ច័យ) នៃការពិចារណានូវចេតោបរិយញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៤៣៥] អតីតារម្មណធម៌ ជាបច្ច័យនៃបច្ចុប្បន្នារម្មណធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលដឹងនូវចិត្តនៃបុគ្គល អ្នកប្រកបដោយបច្ចុប្បន្នចិត្ត ជាអតីតារម្មណ៍ ដោយចេតោបរិយញ្ញាណ ពួកបច្ចុប្បន្នក្ខន្ធ ជាអតីតារម្មណ៍ ជាបច្ច័យនៃការពិចារណា នូវចេតោបរិយញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៤៣៦] អនាគតារម្មណធម៌ ជាបច្ច័យនៃអនាគតារម្មណធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលពិចារណានូវអនាគតឥទ្ធិវិធញ្ញាណ ជាអនាគតារម្មណ៍ នូវចេតោបរិយញ្ញាណ… នូវអនាគតំសញ្ញាណ… ឃើញច្បាស់នូវពួកអនាគតក្ខន្ធ ជាអនាគតារម្មណ៍ ថាមិនទៀង… ត្រេកអរ រីករាយ រាគៈ ជាអនាគតារម្មណ៍ ប្រារព្ធនូវខន្ធនោះ ទោមនស្សកើតឡើង ពួកអនាគតក្ខន្ធ ជាអនាគតារម្មណ៍ ជាបច្ច័យនៃការពិចារណា នូវចេតោបរិយញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៤៣៧] អនាគតារម្មណធម៌ ជាបច្ច័យនៃអតីតារម្មណធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលពិចារណានូវអតីតឥទ្ធិវិធញ្ញាណ ជាអនាគតារម្មណ៍ នូវចេតោបរិយញ្ញាណ… នូវអនាគតំសញ្ញាណ… ពួកព្រះអរិយៈ ពិចារណានូវពួកកិលេស ជាអនាគតារម្មណ៍ ដែលលះបង់ហើយ ពិចារណានូវពួកកិលេស ដែលសង្កត់សង្កិនហើយ នូវពួកកិលេស ដែលធ្លាប់សន្សំមកហើយ ក្នុងកាលមុន… ឃើញច្បាស់នូវពួកអតីតក្ខន្ធ ជាអនាគតារម្មណ៍ ថាមិនទៀង … ត្រេកអរ រីករាយ រាគៈ ជាអតីតារម្មណ៍ ប្រារព្ធនូវខន្ធនោះ ទើបកើតឡើង ទោមនស្សកើតឡើង ពួកអតីតក្ខន្ធ ជាអនាគតារម្មណ៍ ជាបច្ច័យនៃការពិចារណា នូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ និងយថាកម្មុបគញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៤៣៨] អនាគតារម្មណធម៌ ជាបច្ច័យនៃបច្ចុប្បន្នារម្មណធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលដឹងនូវចិត្តរបស់បុគ្គលអ្នកប្រកបដោយបច្ចុប្បន្នចិត្ត ជាអនាគតារម្មណ៍ ដោយចេតោបរិយញ្ញាណ ពួកបច្ចុប្បន្នក្ខន្ធ ជាអនាគតារម្មណ៍ ជាបច្ច័យនៃការពិចារណា នូវចេតោបរិយញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៤៣៩] បច្ចុប្បន្នារម្មណធម៌ ជាបច្ច័យនៃបច្ចុប្បន្នារម្មណធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលដឹងនូវចិត្តរបស់បុគ្គលអ្នកប្រកបដោយបច្ចុប្បន្នចិត្ត ជាបច្ចុប្បន្នារម្មណ៍ ដោយចេតោបរិយញ្ញាណ ពួកបច្ចុប្បន្នក្ខន្ធ ជាបច្ចុប្បន្នារម្មណ៍ ជាបច្ច័យនៃការពិចារណា នូវចេតោបរិយញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៤៤០] បច្ចុប្បន្នារម្មណធម៌ ជាបច្ច័យនៃអតីតារម្មណធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលពិចារណានូវទិព្វចក្ខុជាអតីត ពិចារណានូវទិព្វសោត ពិចារណានូវអតីតឥទ្ធិវិធញ្ញាណ ជាបច្ចុប្បន្នារម្មណ៍ នូវចេតោបរិយញ្ញាណ… ពួកព្រះអរិយៈ ពិចារណានូវពួកកិលេស ជាបច្ចុប្បន្នារម្មណ៍ ដែលលះបង់ហើយ នូវពួកកិលេស ដែលសង្កត់សង្កិនហើយ… នូវពួកកិលេស ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន… ឃើញច្បាស់នូវពួកអតីតក្ខន្ធ ជាបច្ចុប្បន្នារម្មណ៍ ថាមិនទៀង… ត្រេកអរ រីករាយ រាគៈ ជាអតីតារម្មណ៍ ប្រារព្ធនូវពួកខន្ធនោះ… ទោមនស្សកើតឡើង ពួកអតីតក្ខន្ធ ជាបច្ចុប្បន្នារម្មណ៍ ជាបច្ច័យនៃការពិចារណា នូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ និងយថាកម្មុបគញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៤៤១] បច្ចុប្បន្នារម្មណធម៌ ជាបច្ច័យនៃអនាគតារម្មណធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលពិចារណានូវទិព្វចក្ខុជាអនាគត ពិចារណានូវទិព្វសោតធាតុ ពិចារណានូវអនាគតឥទ្ធិវិធញ្ញាណ ជាបច្ចុប្បន្នារម្មណ៍ នូវចេតោបរិយញ្ញាណ… ឃើញច្បាស់នូវពួកអនាគតក្ខន្ធ ជាបច្ចុប្បន្នារម្មណ៍ ថាមិនទៀង…។បេ។ រាគៈ ជាអនាគតារម្មណ៍ ប្រារព្ធនូវខន្ធនោះ… ទោមនស្សកើតឡើង ពួកអនាគតក្ខន្ធ ជាបច្ចុប្បន្នារម្មណ៍ ជាបច្ច័យនៃការពិចារណា នូវចេតោបរិយញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៤៤២] អតីតារម្មណធម៌ ជាបច្ច័យនៃអតីតារម្មណធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលធ្វើនូវវិញ្ញាណញ្ចាយតនៈជាអតីត ឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវនេវសញ្ញនាសញ្ញាយតនៈ ឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវអតីតឥទ្ធិវិធញ្ញាណ ជាអតីតារម្មណ៍ ឲ្យជាទីគោរព ហើយពិចារណា នូវចេតោបរិយញ្ញាណ នូវបុព្វេនិវាសានុស្សតិញ្ញាណ… ធ្វើនូវយថាកម្មុបគញ្ញាណ ឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវពួកអតីតក្ខន្ធ ជាអតីតារម្មណ៍ ឲ្យជាទីគោរព ហើយពិចារណា… ត្រេកអរ រីករាយ រាគៈ ជាអតីតារម្មណ៍ ធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង។ ឯសហជាតាធិបតិ គឺអតីតារម្មណាធិបតិធម៌ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។
[៤៤៣] អតីតារម្មណធម៌ ជាបច្ច័យនៃអនាគតារម្មណធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺបុគ្គលធ្វើនូវវិញ្ញាណញ្ចាយតនៈ ជាអនាគត ឲ្យជាទីគោរព… នូវនេវសញ្ញានាសញ្ញាយតនៈ ធ្វើនូវអនាគតឥទ្ធិវិធញ្ញាណ ជាអតីតារម្មណ៍ ឲ្យជាទីគោរព… នូវចេតោបរិយញ្ញាណ… នូវបុព្វេនិវាសានុស្សតិញ្ញាណ… នូវយថាកម្មុបគញ្ញាណ ធ្វើនូវពួកអនាគតក្ខន្ធ ជាអតីតារម្មណ៍ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ជាអនាគតារម្មណ៍ ធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង។
[៤៤៤] អនាគតារម្មណធម៌ ជាបច្ច័យនៃអនាគតារម្មណធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលធ្វើនូវអនាគតឥទ្ធិវិធញ្ញាណ ជាអនាគតារម្មណ៍ ឲ្យជាទីគោរព… នូវចេតោបរិយញ្ញាណ… ធ្វើនូវអនាគតំសញ្ញាណ ឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវពួកអនាគតក្ខន្ធ ជាអនាគតារម្មណ៍ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ជាអនាគតារម្មណ៍ ធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង។ សហជាតាធិបតិ គឺអនាគតារម្មណាធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។
[៤៤៥] អនាគតារម្មណធម៌ ជាបច្ច័យនៃអតីតារម្មណធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ ឯអារម្មណាធិបតិ គឺបុគ្គលធ្វើនូវអតីតឥទ្ធិវិធញ្ញាណ ជាអនាគតារម្មណ៍ ឲ្យជាទីគោរព… នូវចេតោបរិយញ្ញាណ… ធ្វើនូវអនាគតំសញ្ញាណ ឲ្យជាទីគោរព ធ្វើនូវពួកអតីតក្ខន្ធ ជាអនាគតារម្មណ៍ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ជាអតីតារម្មណ៍ ធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង។
[៤៤៦] បច្ចុប្បន្នារម្មណធម៌ ជាបច្ច័យនៃបច្ចុប្បន្នារម្មណធម៌ ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺបច្ចុប្បន្នារម្មណាធិបតិធម៌ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។
[៤៤៧] បច្ចុប្បន្នារម្មណធម៌ ជាបច្ច័យនៃអតីតារម្មណធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺបុគ្គលធ្វើនូវទិព្វចក្ខុ ជាអតីត ឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវទិព្វសោតធាតុ ឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវអតីតឥទ្ធិវិធញ្ញាណ ជាបច្ចុប្បន្នារម្មណ៍ ឲ្យជាទីគោរព… ធ្វើនូវចេតោបរិយញ្ញាណ ឲ្យជាទីគោរព… ធ្វើនូវពួកអតីតក្ខន្ធ ជាបច្ចុប្បន្នារម្មណ៍ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ជាអតីតារម្មណ៍ ធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង។
[៤៤៨] បច្ចុប្បន្នារម្មណធម៌ ជាបច្ច័យនៃអនាគតារម្មណធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺបុគ្គលធ្វើនូវទិព្វចក្ខុជាអនាគត ឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវទិព្វសោតធាតុ ឲ្យជាទីគោរព… ធ្វើនូវអនាគតឥទ្ធិវិធញ្ញាណ ជាបច្ចុប្បន្នារម្មណ៍ ឲ្យជាទីគោរព ធ្វើនូវពួកអនាគតក្ខន្ធ ជាបច្ចុប្បន្នារម្មណ៍ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ជាអនាគតារម្មណ៍ ធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង។
[៤៤៩] អតីតារម្មណធម៌ ជាបច្ច័យនៃអតីតារម្មណធម៌ ដោយអនន្តរប្បច្ច័យ គឺពួកអតីតារម្មណក្ខន្ធមុនៗ ជាបច្ច័យ នៃពួកអតីតារម្មណក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ។
[៤៥០] អតីតារម្មណធម៌ ជាបច្ច័យនៃអនាគតារម្មណធម៌ ដោយអនន្តរប្បច្ច័យ គឺអតីតារម្មណភវង្គ ជាបច្ច័យនៃអាវជ្ជនា ជាអនាគតារម្មណ៍ ដោយអនន្តរប្បច្ច័យ។
[៤៥១] អតីតារម្មណធម៌ ជាបច្ច័យនៃបច្ចុប្បន្នារម្មណធម៌ ដោយអនន្តរប្បច្ច័យ គឺចុតិចិត្ត ជាអតីតារម្មណ៍ ជាបច្ច័យនៃបដិសន្ធិចិត្ត ជាបច្ចុប្បន្នារម្មណ៍ ដោយអនន្តរប្បច្ច័យ អតីតារម្មណភវង្គ ជាបច្ច័យនៃអាវជ្ជនា ជាបច្ចុប្បន្នារម្មណ៍ ដោយអនន្តរប្បច្ច័យ។
[៤៥២] អនាគតារម្មណធម៌ ជាបច្ច័យនៃអនាគតារម្មណធម៌ ដោយអនន្តរប្បច្ច័យ គឺពួកអនាគតារម្មណក្ខន្ធមុនៗ ជាបច្ច័យ នៃពួកអនាគតារម្មណក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ។
[៤៥៣] អនាគតារម្មណធម៌ ជាបច្ច័យនៃអតីតារម្មណធម៌ ដោយអនន្តរប្បច្ច័យ គឺឥទ្ធិវិធញ្ញាណ ជាអនាគតារម្មណ៍ ជាបច្ច័យនៃវុដ្ឋានៈ (ការចេញ) ជាអតីតារម្មណ៍ ចេតោបរិយញ្ញាណ (ជាបច្ច័យ) នៃវុដ្ឋានៈ ជាអតីតារម្មណ៍ អនាគតំសញ្ញាណ (ជាបច្ច័យ) នៃវុដ្ឋានៈ ជាអតីតារម្មណ៍ ពួកអនាគតារម្មណក្ខន្ធ ជាបច្ច័យនៃវុដ្ឋានៈ ជាអតីតារម្មណ៍ ដោយអនន្តរប្បច្ច័យ។
[៤៥៤] បច្ចុប្បន្នារម្មណធម៌ ជាបច្ច័យ នៃបច្ចុប្បន្នារម្មណធម៌ ដោយអនន្តរប្បច្ច័យ គឺពួកបច្ចុប្បន្នារម្មណក្ខន្ធមុនៗ ជាបច្ច័យ នៃពួកបច្ចុប្បន្នារម្មណក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ បដិសន្ធិចិត្ត ជាបច្ចុប្បន្នារម្មណ៍ (ជាបច្ច័យ) នៃបច្ចុប្បន្នារម្មណភវង្គ បច្ចុប្បន្នារម្មណភវង្គ ជាបច្ច័យ នៃបច្ចុប្បន្នារម្មណភវង្គ ដោយអនន្តរប្បច្ច័យ។
[៤៥៥] បច្ចុប្បន្នារម្មណធម៌ ជាបច្ច័យនៃអតីតារម្មណធម៌ ដោយអនន្តរប្បច្ច័យ គឺបដិសន្ធិចិត្ត ជាបច្ចុប្បន្នារម្មណ៍ (ជាបច្ច័យ) នៃភវង្គ ជាអតីតារម្មណ៍ បច្ចុប្បន្នារម្មណភវង្គ (ជាបច្ច័យ) នៃអតីតារម្មណភវង្គ ពួកបច្ចុប្បន្នារម្មណក្ខន្ធ ជាបច្ច័យនៃវុដ្ឋានៈ ជាអតីតារម្មណ៍ ដោយអនន្តរប្បច្ច័យ។
[៤៥៦] អតីតារម្មណធម៌ ជាបច្ច័យ នៃអតីតារម្មណធម៌ ដោយសមនន្តរប្បច្ច័យ គឺដូចគ្នានឹងអនន្តរប្បច្ច័យដែរ។
[៤៥៧] អតីតារម្មណធម៌ ជាបច្ច័យនៃអតីតារម្មណធម៌ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ។ ឯបច្ច័យទាំង៣ (នេះ) ដូចគ្នានឹងបដិច្ចវារៈដែរ។
[៤៥៨] អតីតារម្មណធម៌ ជាបច្ច័យនៃអតីតារម្មណធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺអនិច្ចានុបស្សនា ទុក្ខានុបស្សនា និងអនត្តានុបស្សនា ជាអតីតារម្មណ៍ ជាបច្ច័យនៃអនិច្ចានុបស្សនា ទុក្ខានុបស្សនា និងអនត្តានុបស្សនា ជាអតីតារម្មណ៍ ដោយឧបនិស្សយប្បច្ច័យ។
[៤៥៩] អតីតារម្មណធម៌ ជាបច្ច័យនៃអនាគតារម្មណធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺអនិច្ចានុបស្សនា ទុក្ខានុបស្សនា និងអនត្តានុបស្សនា ជាអតីតារម្មណ៍ ជាបច្ច័យនៃអនិច្ចានុបស្សនា ទុក្ខានុបស្សនា និងអនត្តានុបស្សនា ជាអនាគតារម្មណ៍ ដោយឧបនិស្សយប្បច្ច័យ។
[៤៦០] អតីតារម្មណធម៌ ជាបច្ច័យនៃបច្ចុប្បន្នារម្មណធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ ឯបកតូបនិស្ស័យ គឺអនិច្ចានុបស្សនា ទុក្ខានុបស្សនា និងអនត្តានុបស្សនា ជាអតីតារម្មណ៍ ជាបច្ច័យនៃអនិច្ចានុបស្សនា ទុក្ខានុបស្សនា និងអនត្តានុបស្សនា ជាបច្ចុប្បន្នារម្មណ៍ ដោយឧបនិស្សយប្បច្ច័យ។
[៤៦១] អនាគតារម្មណធម៌ ជាបច្ច័យនៃអនាគតារម្មណធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ ឯបកតូបនិស្ស័យ គឺអនិច្ចានុបស្សនា ទុក្ខានុបស្សនា និងអនត្តានុបស្សនា ជាអនាគតារម្មណ៍ ជាបច្ច័យនៃអនិច្ចានុបស្សនា ទុក្ខានុបស្សនា និងអនត្តានុបស្សនា ជាអនាគតារម្មណ៍ ដោយឧបនិស្សយប្បច្ច័យ។
[៤៦២] អនាគតារម្មណធម៌ ជាបច្ច័យនៃអតីតារម្មណធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ ឯបកតូបនិស្ស័យ គឺអនិច្ចានុបស្សនា ទុក្ខានុបស្សនា និងអនត្តានុបស្សនា ជាអនាគតារម្មណ៍ ជាបច្ច័យនៃអនិច្ចានុបស្សនា ទុក្ខានុបស្សនា និងអនត្តានុបស្សនា ជាអតីតារម្មណ៍ ដោយឧបនិស្សយប្បច្ច័យ។
[៤៦៣] អនាគតារម្មណធម៌ ជាបច្ច័យនៃបច្ចុប្បន្នារម្មណធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់បកតូបនិស្ស័យ គឺអនិច្ចានុបស្សនា ទុក្ខានុបស្សនា និងអនត្តានុបស្សនា ជាអនាគតារម្មណ៍ ជាបច្ច័យនៃអនិច្ចានុបស្សនា ទុក្ខានុបស្សនា និងអនត្តានុបស្សនា ជាបច្ចុប្បន្នារម្មណ៍ ដោយឧបនិស្សយប្បច្ច័យ។
[៤៦៤] បច្ចុប្បន្នារម្មណធម៌ (ជាបច្ច័យ) នៃបច្ចុប្បន្នារម្មណធម៌… បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺអនិច្ចានុបស្សនា ទុក្ខានុបស្សនា និងអនត្តានុបស្សនា ជាបច្ចុប្បន្នារម្មណ៍ ជាបច្ច័យនៃអនិច្ចានុបស្សនា ទុក្ខានុបស្សនា និងអនត្តានុបស្សនា ជាបច្ចុប្បន្នារម្មណ៍ ដោយឧបនិស្សយប្បច្ច័យ។
[៤៦៥] បច្ចុប្បន្នារម្មណធម៌ ជាបច្ច័យនៃអតីតារម្មណធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ ឯបកតូបនិស្ស័យ គឺអនិច្ចានុបស្សនា ទុក្ខានុបស្សនា និងអនត្តានុបស្សនា ជាបច្ចុប្បន្នារម្មណ៍ ជាបច្ច័យនៃអនិច្ចានុបស្សនា ទុក្ខានុបស្សនា និងអនត្តានុបស្សនា ជាអតីតារម្មណ៍ ដោយឧបនិស្សយប្បច្ច័យ។
[៤៦៦] បច្ចុប្បន្នារម្មណធម៌ ជាបច្ច័យនៃអនាគតារម្មណធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ ឯបកតូបនិស្ស័យ គឺអនិច្ចានុបស្សនា ទុក្ខានុបស្សនា និងអនត្តានុបស្សនា ជាបច្ចុប្បន្នារម្មណ៍ ជាបច្ច័យនៃអនិច្ចានុបស្សនា ទុក្ខានុបស្សនា និងអនត្តានុបស្សនា ជាអនាគតារម្មណ៍ ដោយឧបនិស្សយប្បច្ច័យ។
[៤៦៧] អតីតារម្មណធម៌ ជាបច្ច័យនៃអតីតារម្មណធម៌ ដោយអាសេវនប្បច្ច័យ គឺពួកខន្ធ ជាអតីតារម្មណ៍មុនៗ ជាបច្ច័យនៃពួកខន្ធ ជាអតីតារម្មណ៍ក្រោយៗ ដោយអាសេវនប្បច្ច័យ។
[៤៦៨] អនាគតារម្មណធម៌ ជាបច្ច័យនៃអនាគតារម្មណធម៌ ដោយអាសេវនប្បច្ច័យ គឺពួកខន្ធ ជាអនាគតារម្មណ៍មុនៗ ជាបច្ច័យនៃពួកខន្ធ ជាអនាគតារម្មណ៍ក្រោយៗ ដោយអាសេវនប្បច្ច័យ។
[៤៦៩] បច្ចុប្បន្នារម្មណធម៌ ជាបច្ច័យនៃបច្ចុប្បន្នារម្មណធម៌ ដោយអាសេវនប្បច្ច័យ គឺពួកខន្ធ ជាបច្ចុប្បន្នារម្មណ៍មុនៗ ជាបច្ច័យនៃពួកខន្ធ ជាបច្ចុប្បន្នារម្មណ៍ក្រោយៗ ដោយអាសេវនប្បច្ច័យ។
[៤៧០] អតីតារម្មណធម៌ ជាបច្ច័យនៃអតីតារម្មណធម៌ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ជាអតីតារម្មណ៍ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ជាអតីតារម្មណ៍ ជាបច្ច័យនៃពួកវិបាកក្ខន្ធ ជាអតីតារម្មណ៍ ដោយកម្មប្បច្ច័យ។
[៤៧១] អតីតារម្មណធម៌ ជាបច្ច័យនៃអនាគតារម្មណធម៌ ដោយកម្មប្បច្ច័យ បានដល់នានាខណិកៈ គឺអតីតារម្មណចេតនា ជាបច្ច័យនៃពួកវិបាកក្ខន្ធ ជាអនាគតារម្មណ៍ ដោយកម្មប្បច្ច័យ។
[៤៧២] អតីតារម្មណធម៌ ជាបច្ច័យនៃបច្ចុប្បន្នារម្មណធម៌ ដោយកម្មប្បច្ច័យ បានដល់នានាខណិកៈ គឺអតីតារម្មណចេតនា ជាបច្ច័យនៃពួកវិបាកក្ខន្ធ ជាបច្ចុប្បន្នារម្មណ៍ ដោយកម្មប្បច្ច័យ។
[៤៧៣] អនាគតារម្មណធម៌ ជាបច្ច័យនៃអនាគតារម្មណធម៌ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺអនាគតារម្មណចេតនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺអនាគតារម្មណចេតនា ជាបច្ច័យនៃពួកវិបាកក្ខន្ធ ជាអនាគតារម្មណ៍ ដោយកម្មប្បច្ច័យ។
[៤៧៤] អនាគតារម្មណធម៌ ជាបច្ច័យនៃអតីតារម្មណធម៌ ដោយកម្មប្បច្ច័យ បានដល់នានាខណិកៈ គឺអនាគតារម្មណចេតនា ជាបច្ច័យនៃពួកវិបាកក្ខន្ធ ជាអតីតារម្មណ៍ ដោយកម្មប្បច្ច័យ។
[៤៧៥] អនាគតារម្មណធម៌ ជាបច្ច័យនៃបច្ចុប្បន្នារម្មណធម៌ ដោយកម្មប្បច្ច័យ បានដល់នានាខណិកៈ គឺអនាគតារម្មណចេតនា ជាបច្ច័យនៃពួកវិបាកក្ខន្ធ ជាបច្ចុប្បន្នារម្មណ៍ ដោយកម្មប្បច្ច័យ។
[៤៧៦] បច្ចុប្បន្នារម្មណធម៌ ជាបច្ច័យនៃបច្ចុប្បន្នារម្មណធម៌ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺបច្ចុប្បន្នារម្មណចេតនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺបច្ចុប្បន្នារម្មណចេតនា ជាបច្ច័យនៃពួកវិបាកក្ខន្ធ ជាបច្ចុប្បន្នារម្មណ៍ ដោយកម្មប្បច្ច័យ។
[៤៧៧] បច្ចុប្បន្នារម្មណធម៌ ជាបច្ច័យនៃអតីតារម្មណធម៌ ដោយកម្មប្បច្ច័យ បានដល់នានាខណិកៈ គឺបច្ចុប្បន្នារម្មណចេតនា ជាបច្ច័យនៃពួកវិបាកក្ខន្ធ ជាអតីតារម្មណ៍ ដោយកម្មប្បច្ច័យ។
[៤៧៨] បច្ចុប្បន្នារម្មណធម៌ ជាបច្ច័យនៃអនាគតារម្មណធម៌ ដោយកម្មប្បច្ច័យ បានដល់នានាខណិកៈ គឺបច្ចុប្បន្នារម្មណចេតនា ជាបច្ច័យនៃពួកវិបាកក្ខន្ធ ជាអនាគតារម្មណ៍ ដោយកម្មប្បច្ច័យ។
[៤៧៩] អតីតារម្មណធម៌ ជាបច្ច័យនៃអតីតារម្មណធម៌ ដោយវិបាកប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ ជាបច្ច័យ ដោយឈានប្បច្ច័យ ជាបច្ច័យ ដោយមគ្គប្បច្ច័យ ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ ជាបច្ច័យ ដោយអត្ថិប្បច្ច័យ ជាបច្ច័យ ដោយនត្ថិប្បច្ច័យ ជាបច្ច័យ ដោយវិគតប្បច្ច័យ ដោយអវិគតប្បច្ច័យ។
[៤៨០] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៧ ក្នុងអនន្តរប្បច្ច័យ មានវារៈ៧ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៧ ក្នុងសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និងនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ៣ ក្នុងអាហារប្បច្ច័យ មានវារៈ៣ ក្នុងឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ មគ្គប្បច្ច័យ និងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងអត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងវិគតប្បច្ច័យ មានវារៈ៧ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោម។
[៤៨១] អតីតារម្មណធម៌ ជាបច្ច័យនៃអតីតារម្មណធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។
[៤៨២] អតីតារម្មណធម៌ ជាបច្ច័យនៃអនាគតារម្មណធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។
[៤៨៣] អតីតារម្មណធម៌ ជាបច្ច័យនៃបច្ចុប្បន្នារម្មណធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។
[៤៨៤] អនាគតារម្មណធម៌ ជាបច្ច័យនៃអនាគតារម្មណធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។
[៤៨៥] អនាគតារម្មណធម៌ ជាបច្ច័យនៃអតីតារម្មណធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។
[៤៨៦] អនាគតារម្មណធម៌ ជាបច្ច័យនៃបច្ចុប្បន្នារម្មណធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។
[៤៨៧] បច្ចុប្បន្នារម្មណធម៌ ជាបច្ច័យនៃបច្ចុប្បន្នារម្មណធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។
[៤៨៨] បច្ចុប្បន្នារម្មណធម៌ ជាបច្ច័យនៃអតីតារម្មណធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។
[៤៨៩] បច្ចុប្បន្នារម្មណធម៌ ជាបច្ច័យនៃអនាគតារម្មណធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។
[៤៩០] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៩។ សេចក្តីបំប្រួញ។ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងនោវិគតប្បច្ច័យ មានវារៈ៩ ក្នុងនោអវិគតប្បច្ច័យ មានវារៈ៩។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយៈ។
[៤៩១] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ នអនន្តរប្បច្ច័យ នសមនន្តរប្បច្ច័យ នឧបនិស្សយប្បច្ច័យ នបុរេជាតប្បច្ច័យ នបច្ឆាជាតប្បច្ច័យ នអាសេវនប្បច្ច័យ នកម្មប្បច្ច័យ និងនវិបាកប្បច្ច័យ មានវារៈ៣ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៣។ សេចក្តីបំប្រួញ។ ក្នុងនោនត្ថិប្បច្ច័យ និងនោវិគតប្បច្ច័យ មានវារៈ៣។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោមប្បច្ចនីយៈ។
[៤៩២] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ… ក្នុងអធិបតិប្បច្ច័យ មានវារៈ៧ ក្នុងអនន្តរប្បច្ច័យ និងសមនន្តរប្បច្ច័យ មានវារៈ៧ ក្នុងសហជាតប្បច្ច័យ មានវារៈ៣ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ៣ ក្នុងអាហារប្បច្ច័យ ឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ មគ្គប្បច្ច័យ សម្បយុត្តប្បច្ច័យ និងអត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងវិគតប្បច្ច័យ មានវារៈ៧ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយានុលោម។
ចប់ បញ្ហាវារៈ។
ចប់ អតីតារម្មណត្តិកៈ ទី១៩។
អជ្ឈត្តត្តិកៈ
បដិច្ចវារៈ
[៤៩៣] ធម៌ខាងក្នុងអាស្រ័យនូវធម៌ខាងក្នុង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ខាងក្នុង នូវខន្ធ២… ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យនូវខន្ធ១ខាងក្នុង ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២… វត្ថុ អាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ មហាភូត៣ អាស្រ័យនូវមហាភូត១ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យនូវមហាភូតទាំងឡាយ។
[៤៩៤] ធម៌ខាងក្រៅ អាស្រ័យនូវធម៌ខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ខាងក្រៅ នូវខន្ធ២… ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យនូវខន្ធ១ខាងក្រៅ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យនូវខន្ធ២ វត្ថុ អាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ មហាភូត៣ អាស្រ័យនូវមហាភូត១ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យនូវមហាភូតទាំងឡាយ។
[៤៩៥] ធម៌ខាងក្នុង អាស្រ័យនូវធម៌ខាងក្នុង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ខាងក្នុង អាស្រ័យនូវខន្ធ២ ខន្ធ៣ អាស្រ័យនូវខន្ធ១ខាងក្នុង ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធអាស្រ័យនូវវត្ថុ។
[៤៩៦] ធម៌ខាងក្រៅ អាស្រ័យនូវធម៌ខាងក្រៅ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ខាងក្រៅ នូវខន្ធ២… ពួកខន្ធអាស្រ័យនូវវត្ថុ ក្នុងខណៈនៃបដិសន្ធិ។
[៤៩៧] ធម៌ខាងក្នុង អាស្រ័យនូវធម៌ខាងក្នុង ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ខាងក្នុង នូវខន្ធ២… ចិត្តសមុដ្ឋានរូប និងឧបាទារូប អាស្រ័យនូវមហាភូត១ អាស្រ័យនូវមហាភូតទាំងឡាយ។
[៤៩៨] ធម៌ខាងក្រៅ អាស្រ័យនូវធម៌ខាងក្រៅ… ព្រោះអធិបតិប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ខាងក្រៅ នូវខន្ធ២… ចិត្តសមុដ្ឋានរូប និងឧបាទារូប អាស្រ័យនូវមហាភូត១ អាស្រ័យនូវមហាភូតទាំងឡាយ។
[៤៩៩] ធម៌ខាងក្នុង អាស្រ័យនូវធម៌ខាងក្នុង… ព្រោះអនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ និងសហជាតប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ខាងក្នុង នូវខន្ធ២… ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យនូវខន្ធ១ខាងក្នុង ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២… វត្ថុ អាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ មហាភូត៣ អាស្រ័យនូវមហាភូត១ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យនូវមហាភូតទាំងឡាយ អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… កដត្តារូប និងឧបាទារូប អាស្រ័យនូវមហាភូត១ របស់ពួកអសញ្ញសត្វ អាស្រ័យនូវមហាភូតទាំងឡាយ។
[៥០០] ធម៌ខាងក្រៅ អាស្រ័យនូវធម៌ខាងក្រៅ ទើបកើតឡើង ព្រោះសហជាតប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ខាងក្រៅ នូវខន្ធ២… ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យនូវខន្ធ១ខាងក្រៅ ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២… វត្ថុ អាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យនូវមហាភូត១ អាស្រ័យនូវមហាភូតទាំងឡាយ ពាហិរៈ… អាហារសមុដ្ឋាន ឧតុសមុដ្ឋាន… កដត្តារូប និងឧបាទារូប អាស្រ័យនូវមហាភូត១ របស់ពួកអសញ្ញសត្វ អាស្រ័យនូវមហាភូតទាំងឡាយ។
[៥០១] ធម៌ខាងក្នុង អាស្រ័យនូវធម៌ខាងក្នុង ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ ឧបនិស្សយប្បច្ច័យ បុរេជាតប្បច្ច័យ និងអាសេវនប្បច្ច័យ គឺបដិសន្ធិ មិនមានក្នុងបុរេជាតប្បច្ច័យ និងអាសេវនប្បច្ច័យទេ។ ព្រោះកម្មប្បច្ច័យ វិបាកប្បច្ច័យ អាហារប្បច្ច័យ ឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ មគ្គប្បច្ច័យ សម្បយុត្តប្បច្ច័យ វិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ នត្ថិប្បច្ច័យ វិគតប្បច្ច័យ និងអវិគតប្បច្ច័យ។
[៥០២] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២។ សេចក្តីបំប្រួញ។ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
ចប់ អនុលោម។
[៥០៣] ធម៌ខាងក្នុង អាស្រ័យនូវធម៌ខាងក្នុង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវអហេតុកក្ខន្ធ១ខាងក្នុង នូវខន្ធ២… ក្នុងខណៈនៃអហេតុកប្បដិសន្ធិ វត្ថុ អាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ នូវមហាភូត១… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… នូវមហាភូត១ របស់ពួកអសញ្ញសត្វ… កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ។
[៥០៤] ធម៌ខាងក្រៅ អាស្រ័យនូវធម៌ខាងក្រៅ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវអហេតុកក្ខន្ធ១ខាងក្រៅ នូវខន្ធ២… ក្នុងខណៈនៃអហេតុកប្បដិសន្ធិ វត្ថុ អាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ អាស្រ័យនូវមហាភូត១ ពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… អាស្រ័យនូវមហាភូត១ របស់ពួកអសញ្ញសត្វ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ។
[៥០៥] ធម៌ខាងក្នុង អាស្រ័យនូវធម៌ខាងក្នុង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធខាងក្នុង ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យនូវពួកខន្ធខាងក្នុង វត្ថុអាស្រ័យនូវពួកខន្ធ អាហារសមុដ្ឋាន អាស្រ័យនូវមហាភូត១… ឧតុសមុដ្ឋាន… អាស្រ័យនូវមហាភូត១ របស់ពួកអសញ្ញសត្វ។
[៥០៦] ធម៌ខាងក្រៅ អាស្រ័យនូវធម៌ខាងក្រៅ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធខាងក្រៅ ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យនូវពួកខន្ធខាងក្រៅ វត្ថុអាស្រ័យនូវពួកខន្ធ នូវមហាភូត១… ពាហិរៈ… អាហារ … ឧតុ … របស់ពួកអសញ្ញសត្វ។
[៥០៧] ធម៌ខាងក្នុង អាស្រ័យនូវធម៌ខាងក្នុង ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ។បេ។ ដូចគ្នានឹងសហជាតប្បច្ច័យ ក្នុងអនុលោមដែរ ការធ្វើឲ្យផ្សេងៗគ្នា មិនមានទេ។ ព្រោះនអនន្តរប្បច្ច័យ នសមនន្តរប្បច្ច័យ នអញ្ញមញ្ញប្បច្ច័យ នឧបនិស្សយប្បច្ច័យ និងនបុរេជាតប្បច្ច័យ គឺអាស្រ័យនូវខន្ធ១ខាងក្នុង ក្នុងអរូប។បេ។ ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធខាងក្នុង ក្នុងខណៈនៃបដិសន្ធិ ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យនូវខន្ធ១ខាងក្នុង… នូវខន្ធ២… វត្ថុអាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ អាហារ អាស្រ័យនូវមហាភូត១… ឧតុ … របស់ពួកអសញ្ញសត្វ…។
[៥០៨] ធម៌ខាងក្រៅ អាស្រ័យនូវធម៌ខាងក្រៅ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺក្នុងអរូប អាស្រ័យនូវខន្ធ១ខាងក្រៅ នូវខន្ធ២… ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធខាងក្រៅ ក្នុងខណៈនៃបដិសន្ធិ មានសេចក្តីបរិបូណ៌។ នូវមហាភូត១… ពាហិរៈ… អាហារ… ឧតុ … របស់ពួកអសញ្ញសត្វ…។
[៥០៩] អាស្រ័យនូវធម៌ខាងក្នុង… ព្រោះនបច្ឆាជាតប្បច្ច័យ នអាសេវនប្បច្ច័យ និងនកម្មប្បច្ច័យ គឺចេតនាខាងក្នុង អាស្រ័យនូវពួកខន្ធខាងក្នុង អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន…។
[៥១០] ធម៌ខាងក្រៅ អាស្រ័យនូវធម៌ខាងក្រៅ… ព្រោះនកម្មប្បច្ច័យ គឺចេតនាខាងក្រៅ អាស្រ័យនូវពួកខន្ធខាងក្រៅ ពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន…។
[៥១១] អាស្រ័យនូវធម៌ខាងក្នុង… ព្រោះនវិបាកប្បច្ច័យ គឺបដិសន្ធិ មិនមានទេ។ ព្រោះនអាហារប្បច្ច័យ ឧតុ… របស់ពួកអសញ្ញសត្វ…។
[៥១២] អាស្រ័យនូវធម៌ខាងក្រៅ… ព្រោះនអាហារប្បច្ច័យ គឺពាហិរៈ… ឧតុ… របស់ពួកអសញ្ញសត្វ…។
[៥១៣] អាស្រ័យនូវធម៌ខាងក្នុង… ព្រោះនឥន្ទ្រិយប្បច្ច័យ គឺអាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… រូបជីវិតិន្ទ្រិយ អាស្រ័យនូវពួកមហាភូត របស់ពួកអសញ្ញសត្វ។
[៥១៤] អាស្រ័យនូវធម៌ខាងក្រៅ… ព្រោះនឥន្ទ្រិយប្បច្ច័យ គឺពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… រូបជីវិតិន្ទ្រិយ អាស្រ័យនូវពួកមហាភូត របស់ពួកអសញ្ញសត្វ។
[៥១៥] ធម៌ខាងក្នុង អាស្រ័យនូវធម៌ខាងក្នុង… ព្រោះនឈានប្បច្ច័យ គឺបញ្ចវិញ្ញាណ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… របស់ពួកអសញ្ញសត្វ។
[៥១៦] ធម៌ខាងក្រៅ អាស្រ័យនូវធម៌ខាងក្រៅ… ព្រោះនឈានប្បច្ច័យ គឺបញ្ចវិញ្ញាណ… ពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… របស់ពួកអសញ្ញសត្វ…។
[៥១៧] អាស្រ័យនូវធម៌ខាងក្នុង… ព្រោះនមគ្គប្បច្ច័យ គឺដូចគ្នានឹងនហេតុប្បច្ច័យដែរ តែមោហៈមិនមានទេ។ ព្រោះនសម្បយុត្តប្បច្ច័យ និងនវិប្បយុត្តប្បច្ច័យ គឺក្នុងអរូប អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… របស់ពួកអសញ្ញសត្វ…។
[៥១៨] អាស្រ័យនូវធម៌ខាងក្រៅ… ព្រោះនវិប្បយុត្តប្បច្ច័យ គឺក្នុងអរូប ពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… របស់ពួកអសញ្ញសត្វ… ព្រោះនោនត្ថិប្បច្ច័យ និងនោវិគតប្បច្ច័យ។
[៥១៩] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអារម្មណប្បច្ច័យ មានវារៈ២ ក្នុងនអធិបតិប្បច្ច័យ មានវារៈ២ ក្នុងនអនន្តរប្បច្ច័យ មានវារៈ២ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ២។ សេចក្តីបំប្រួញ។ បច្ច័យទាំងអស់ សុទ្ធតែមានវារៈ២ ក្នុងនោវិគតប្បច្ច័យ មានវារៈ២។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយៈ។
[៥២០] ក្នុងនអារម្មណប្បច្ច័យ មានវារៈ២ ព្រោះហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។ ក្នុងនវិបាកប្បច្ច័យ នសម្បយុត្តប្បច្ច័យ នោនត្ថិប្បច្ច័យ និងនោវិគតប្បច្ច័យ មានវារៈ២។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោមប្បច្ចនីយៈ។
[៥២១] ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ព្រោះនហេតុប្បច្ច័យ… ក្នុងអនន្តរប្បច្ច័យ មានវារៈ២។ សេចក្តីបំប្រួញ។ ក្នុងមគ្គប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយានុលោម។
ចប់ បដិច្ចវារៈ។
សហជាតវារៈ ដូចគ្នានឹងបដិច្ចវារៈដែរ។
បច្ចយវារៈ
[៥២២] ធម៌ខាងក្នុង ពឹងផ្អែកនឹងធម៌ខាងក្នុង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ខាងក្នុង នឹងខន្ធ២… ឯក្នុងខណៈនៃបដិសន្ធិ មានសេចក្តីបរិបូណ៌។ មហាភូត១… ពួកខន្ធខាងក្នុង ពឹងផ្អែកនឹងវត្ថុ។
[៥២៣] ធម៌ខាងក្រៅ ពឹងផ្អែកនឹងធម៌ខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពឹងផ្អែកនឹងខន្ធ១ខាងក្រៅ… ក្នុងខណៈនៃបដិសន្ធិ និងមហាភូត១… ពួកខន្ធខាងក្រៅ ពឹងផ្អែកនឹងវត្ថុ។
[៥២៤] ធម៌ខាងក្នុង ពឹងផ្អែកនឹងធម៌ខាងក្នុង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺដូចបដិច្ចវារៈដែរ។ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ នឹងកាយាយតនៈ… ពួកខន្ធខាងក្នុង ពឹងផ្អែកនឹងវត្ថុ។
[៥២៥] ធម៌ខាងក្រៅ ពឹងផ្អែកនឹងធម៌ខាងក្រៅ… ដូចគ្នានឹងបដិច្ចវារៈដែរ។ នឹងចក្ខាយតនៈ នឹងកាយាយតនៈ… ពួកខន្ធខាងក្រៅ ពឹងផ្អែកនឹងវត្ថុ។
[៥២៦] ធម៌ខាងក្នុង ពឹងផ្អែកនឹងធម៌ខាងក្នុង ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺវត្ថុដ៏លើសលែង ដូចគ្នានឹងបដិច្ចវារៈដែរ។ ព្រោះអនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ និងសហជាតប្បច្ច័យ គឺពួកបច្ច័យក្នុងមហាភូត (ចប់) បរិបូណ៌ ក្នុងសហជាតវារៈ បញ្ចាយតនៈក្តី វត្ថុក្តី បណ្ឌិតគប្បីធ្វើ ក្នុងកាលជាខាងក្រោយ នៃពួកមហាភូតផង នៃពួកខន្ធផងចុះ។ ព្រោះអញ្ញមញ្ញប្បច្ច័យ និងនិស្សយប្បច្ច័យ។ សេចក្តីបំប្រួញ។ ព្រោះអវិគតប្បច្ច័យ។
[៥២៧] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ (មានវារៈ២)។ សេចក្តីបំប្រួញ។ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
ចប់ អនុលោម។
[៥២៨] ធម៌ខាងក្នុង ពឹងផ្អែកនឹងធម៌ខាងក្នុង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺនឹងអហេតុកក្ខន្ធ១ខាងក្នុង… វត្ថុ ពឹងផ្អែកនឹងពួកខន្ធ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ពួកខន្ធ ពឹងផ្អែកនឹងវត្ថុ នឹងមហាភូត១… អាហារ… ឧតុ… របស់ពួកអសញ្ញសត្វ… ចក្ខាយតនៈ… កាយាយតនៈ… ពួកអហេតុកក្ខន្ធខាងក្នុង ពឹងផ្អែកនឹងវត្ថុ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងវត្ថុផង។
[៥២៩] ធម៌ខាងក្រៅ ពឹងផ្អែកនឹងធម៌ខាងក្រៅ… ព្រោះនហេតុប្បច្ច័យ គឺបវត្តិប្បដិសន្ធិក្តី ពួកមហាភូតក្តី បណ្ឌិតគប្បីធ្វើផងចុះ។ ចក្ខាយតនៈ… កាយាយតនៈ… ពួកអហេតុកក្ខន្ធខាងក្រៅ ពឹងផ្អែកនឹងវត្ថុ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងវត្ថុផង។បេ។ ព្រោះនអារម្មណប្បច្ច័យ និងនអធិបតិប្បច្ច័យ គឺដូចគ្នានឹងសហជាតវារៈដែរ។ ព្រោះនអនន្តរប្បច្ច័យ នសមនន្តរប្បច្ច័យ នអញ្ញមញ្ញប្បច្ច័យ នឧបនិស្សយប្បច្ច័យ និងនបុរេជាតប្បច្ច័យ គឺដូចគ្នានឹងបដិច្ចវារៈដែរ។ ព្រោះនបច្ឆាជាតប្បច្ច័យ នអាសេវនប្បច្ច័យ និងនកម្មប្បច្ច័យ។ សេចក្តីបំប្រួញ។ ព្រោះនវិប្បយុត្តប្បច្ច័យ គឺដូចគ្នានឹងវិប្បយុត្តប្បច្ច័យ ក្នុងបច្ចនីយៈនៃបដិច្ចវារៈដែរ។ ព្រោះនោនត្ថិប្បច្ច័យ និងនោវិគតប្បច្ច័យ។
[៥៣០] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអារម្មណប្បច្ច័យ មានវារៈ២។ សេចក្តីបំប្រួញ។ ក្នុងនោវិគតប្បច្ច័យ មានវារៈ២។
ចប់ បច្ចនីយៈ។
[៥៣១] ក្នុងនអារម្មណប្បច្ច័យ មានវារៈ២ ព្រោះនហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ មានវារៈ២។បេ។ ក្នុងនវិបាកប្បច្ច័យ នសម្បយុត្តប្បច្ច័យ នោនត្ថិប្បច្ច័យ និងនោវិគតប្បច្ច័យ មានវារៈ២។
ចប់ អនុលោមប្បច្ចនីយៈ។
[៥៣២] ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ព្រោះនហេតុប្បច្ច័យ។បេ។ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
ចប់ បច្ចនីយានុលោម។
និស្សយវារៈ ដូចគ្នានឹងបច្ចយវារៈដែរ ឯសំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី បណ្ឌិត គប្បីឲ្យពិស្តារចុះ។
បញ្ហាវារៈ
[៥៣៣] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្នុង ដោយហេតុប្បច្ច័យ គឺពួកហេតុខាងក្នុង ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៥៣៤] ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្រៅ ដោយហេតុប្បច្ច័យ គឺពួកហេតុខាងក្រៅ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៥៣៥] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្នុង ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ហើយពិចារណានូវកុសលនោះ នូវកុសលទាំងឡាយ ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន… ចេញអំពីឈាន… ពួកព្រះអរិយៈចេញអំពីមគ្គ ហើយពិចារណានូវមគ្គ ពិចារណានូវផល ពិចារណានូវពួកកិលេស ដែលលះបង់ហើយ ពិចារណានូវពួកកិលេស ដែលសង្កត់សង្កិនហើយ ដឹងនូវពួកកិលេស ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន នូវចក្ខុខាងក្នុង… នូវកាយ ពួករូប… នូវពួកផោដ្ឋព្វៈ វត្ថុ… ឃើញច្បាស់នូវពួកខន្ធខាងក្នុង ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ហើយត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវខន្ធនោះ… ទោមនស្សកើតឡើង ឃើញនូវរូបដោយទិព្វចក្ខុ… ឮនូវសំឡេង ដោយទិព្វសោតធាតុ អាកាសានញ្ចាយតនៈ ជាបច្ច័យ នៃវិញ្ញាណញ្ចាយតនៈ ដោយអារម្មណប្បច្ច័យ អាកិញ្ចញ្ញាយតនៈ ជាបច្ច័យ នៃនេវសញ្ញានាសញ្ញាយតនៈ ដោយអារម្មណប្បច្ច័យ រូបាយតនៈ… ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយអារម្មណប្បច្ច័យ ពួកខន្ធខាងក្នុង ជាបច្ច័យ នៃការពិចារណានូវឥទ្ធិវិធញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៥៣៦] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្រៅ ដោយអារម្មណប្បច្ច័យ គឺបុគ្គលដទៃ (ឃើញ) នូវចក្ខុខាងក្នុង។ សេចក្តីបំប្រួញ។ នូវវត្ថុ… ឃើញច្បាស់នូវពួកខន្ធខាងក្នុង ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ហើយត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវខន្ធនោះ… ទោមនស្សកើតឡើង នូវរូបដោយទិព្វចក្ខុ… នូវសំឡេងដោយទិព្វសោតធាតុ… ដឹងនូវចិត្តរបស់បុគ្គលអ្នកប្រកបដោយចិត្តខាងក្នុង ដោយចេតោបរិយញ្ញាណ រូបាយតនៈខាងក្នុង (ជាបច្ច័យ) នៃចក្ខុវិញ្ញាណខាងក្រៅ ផោដ្ឋព្វាយតនៈខាងក្នុង ជាបច្ច័យនៃកាយវិញ្ញាណខាងក្រៅ ដោយអារម្មណប្បច្ច័យ ពួកខន្ធខាងក្នុង ជាបច្ច័យ នៃការពិចារណានូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៥៣៧] ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្រៅ ដោយអារម្មណប្បច្ច័យ គឺបុគ្គលដទៃឲ្យទាន នូវសីល… នូវឧបោសថកម្ម… ហើយពិចារណានូវកុសលនោះ ពិចារណានូវកុសលទាំងឡាយ ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន ចេញអំពីឈាន… ពួកព្រះអរិយៈចេញអំពីមគ្គ ហើយពិចារណានូវមគ្គ ពិចារណានូវផល… នូវព្រះនិព្វាន ឯព្រះនិព្វាន ជាបច្ច័យនៃការពិចារណា នូវគោត្រភូ វោទានៈ មគ្គ និងផល ដោយអារម្មណប្បច្ច័យ ពួកព្រះអរិយៈ ពិចារណានូវពួកកិលេស ដែលលះបង់ហើយ នូវពួកកិលេស ដែលសង្កត់សង្កិនហើយ… នូវពួកកិលេស ដែលធ្លាប់សន្សំមកហើយ ក្នុងកាលមុន… បុគ្គលដទៃ នូវចក្ខុខាងក្រៅ… នូវវត្ថុ… នូវពួកខន្ធខាងក្រៅ ថាមិនទៀង… ទោមនស្សកើតឡើង បុគ្គល នូវរូប ដោយទិព្វចក្ខុ… នូវសំឡេងដោយទិព្វសោតធាតុ… របស់បុគ្គលអ្នកប្រកបដោយចិត្តខាងក្រៅ ដោយចេតោបរិយញ្ញាណ… អាកាសានញ្ចាយតនៈ ជាបច្ច័យ នៃវិញ្ញាណញ្ចាយតនៈ ដោយអារម្មណប្បច្ច័យ អាកិញ្ចញ្ញាយតនៈ ជាបច្ច័យ នៃនេវសញ្ញានាសញ្ញាយតនៈ ដោយអារម្មណប្បច្ច័យ ពួកខន្ធខាងក្រៅ ជាបច្ច័យនៃការពិចារណា នូវឥទ្ធិវិធញ្ញាណ និងចេតោបរិយញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៥៣៨] ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្នុង ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ពិចារណានូវព្រះនិព្វាន ព្រះនិព្វាន ជាបច្ច័យនៃការពិចារណា នូវគោត្រភូ វោទានៈ មគ្គ និងផល ដោយអារម្មណប្បច្ច័យ បុគ្គល នូវចក្ខុខាងក្រៅ… នូវវត្ថុ… នូវពួកខន្ធខាងក្រៅ ថាមិនទៀង… ទោមនស្សកើតឡើង បុគ្គលឃើញនូវរូបដោយទិព្វចក្ខុ… ឮនូវសំឡេងដោយទិព្វសោតធាតុ… ដឹងនូវចិត្តរបស់បុគ្គលអ្នកប្រកបដោយចិត្តខាងក្រៅ ដោយចេតោបរិយញ្ញាណ រូបាយតនៈខាងក្រៅ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណខាងក្នុង ផោដ្ឋព្វាយតនៈខាងក្រៅ (ជាបច្ច័យ) នៃកាយវិញ្ញាណខាងក្នុង ពួកខន្ធខាងក្រៅ ជាបច្ច័យ នៃការពិចារណានូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៥៣៩] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្នុង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិគឺបុគ្គលឲ្យទាន នូវសីល… នូវឧបោសថកម្ម… ធ្វើនូវកុសលនោះ ឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវកុសលទាំងឡាយ ដែលធ្លាប់សន្សំល្អហើយ ក្នុងកាលមុន ឲ្យជាទីគោរព… ចេញអំពីឈាន ធ្វើនូវឈានឲ្យជាទីគោរព… ពួកព្រះអរិយៈ ចេញអំពីមគ្គ ហើយធ្វើនូវមគ្គឲ្យជាទីគោរព… ធ្វើនូវផលឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវចក្ខុខាងក្នុង… នូវវត្ថុ… នូវពួកខន្ធខាងក្នុង ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវខន្ធនោះឲ្យជាទីគោរព… ទិដ្ឋិកើតឡើង។ ឯសហជាតាធិបតិ គឺអធិបតិធម៌ខាងក្នុង ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។
[៥៤០] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្រៅ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺបុគ្គលដទៃ ធ្វើនូវចក្ខុខាងក្នុង… នូវវត្ថុ… នូវពួកខន្ធខាងក្នុង ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ទើបកើតឡើង… ទិដ្ឋិកើតឡើង។
[៥៤១] ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្រៅ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលដទៃ ឲ្យទាន នូវសីល… នូវឧបោសថកម្ម… ធ្វើនូវកុសលនោះ ឲ្យជាទីគោរព… ធ្វើនូវកុសលទាំងឡាយ ដែលសន្សំល្អហើយ ក្នុងកាលមុន ឲ្យជាទីគោរព… ចេញអំពីឈាន… ពួកព្រះអរិយៈ ចេញអំពីមគ្គ ធ្វើនូវមគ្គឲ្យជាទីគោរព… ធ្វើនូវផលឲ្យជាទីគោរព… ព្រះនិព្វាន ជាបច្ច័យនៃគោត្រភូ វោទានៈ មគ្គ និងផល ដោយអធិបតិប្បច្ច័យ នូវចក្ខុខាងក្រៅ… នូវវត្ថុ… ធ្វើនូវពួកខន្ធខាងក្រៅ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ទិដ្ឋិកើតឡើង។ ឯសហជាតាធិបតិ គឺអធិបតិធម៌ខាងក្រៅ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។
[៥៤២] ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្នុង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺពួកព្រះអរិយៈ ធ្វើនូវព្រះនិព្វាន ឲ្យជាទីគោរព ហើយពិចារណា ព្រះនិព្វាន ជាបច្ច័យនៃគោត្រភូ វោទានៈ មគ្គ និងផល ដោយអធិបតិប្បច្ច័យ នូវចក្ខុខាងក្រៅ… នូវវត្ថុ… ធ្វើនូវពួកខន្ធខាងក្រៅ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវខន្ធនោះ ឲ្យជាទីគោរព… ទិដ្ឋិកើតឡើង។
[៥៤៣] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្នុង ដោយអនន្តរប្បច្ច័យ គឺពួកខន្ធខាងក្នុងមុនៗ ជាបច្ច័យនៃពួកខន្ធខាងក្នុងក្រោយៗ ដោយអនន្តរប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃគោត្រភូ អនុលោម (ជាបច្ច័យ) នៃវោទានៈ គោត្រភូ (ជាបច្ច័យ) នៃមគ្គ វោទានៈ (ជាបច្ច័យ) នៃមគ្គ មគ្គ (ជាបច្ច័យ) នៃផល។បេ។ អនុលោម (ជាបច្ច័យ) នៃផលសមាបត្តិ នេវសញ្ញានាសញ្ញាយតនៈ របស់បុគ្គលកាលចេញអំពីនិរោធ ជាបច្ច័យនៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។
[៥៤៤] ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្រៅ ដោយអនន្តរប្បច្ច័យ គឺត្រង់ពាក្យថា ពួកខន្ធខាងក្រៅមុនៗនោះ ជាដំណើរធ្វើឲ្យផ្សេងគ្នាប៉ុណ្ណោះឯង។
[៥៤៥] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្នុង ដោយសមនន្តរប្បច្ច័យ គឺដូចអនន្តរប្បច្ច័យដែរ។បេ។ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធាខាងក្នុង ហើយឲ្យនូវទាន នូវសីល… នូវឧបោសថកម្ម… នូវឈាន… ញុំាងវិបស្សនា… ញុំាងមគ្គ… ញុំាងអភិញ្ញា… ញុំាងសមាបត្តិ ឲ្យកើតឡើង ដំឡើងមានះ… ប្រកាន់ទិដ្ឋិ នូវសីលខាងក្នុង… នូវបញ្ញា រាគៈ សេចក្ដីប្រាថ្នា កាយិកសុខ កាយិកទុក្ខ រដូវ ភោជន… អាស្រ័យនូវសេនាសនៈ ហើយឲ្យនូវទាន… ញុំាងសមាបត្តិឲ្យកើតឡើង សម្លាប់សត្វ បំបែកសង្ឃ សទ្ធាខាងក្នុង… បញ្ញា រាគៈ សេចក្ដីប្រាថ្នា កាយិកសុខ កាយិកទុក្ខ… សេនាសនៈ ជាបច្ច័យនៃសទ្ធាខាងក្នុង នៃបញ្ញា រាគៈ សេចក្ដីប្រាថ្នា កាយិកសុខ កាយិកទុក្ខ មគ្គ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។
[៥៤៦] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្រៅ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលដទៃ អាស្រ័យនូវសទ្ធាខាងក្នុង ហើយឲ្យទាន… តម្លើងមានះ ប្រកាន់ទិដ្ឋិ បុគ្គលដទៃ នូវសីលខាងក្នុង… អាស្រ័យនូវសេនាសនៈ ហើយឲ្យទាន… សម្លាប់សត្វ បំបែកសង្ឃ សទ្ធាខាងក្នុង… សេនាសនៈ ជាបច្ច័យនៃសទ្ធាខាងក្រៅ នៃមគ្គ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។
[៥៤៧] ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្រៅ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលដទៃ អាស្រ័យនូវសទ្ធាខាងក្រៅ… នូវសេចក្ដីប្រាថ្នា កាយិកសុខ… នូវសេនាសនៈ ហើយឲ្យទាន… បំបែកសង្ឃ សទ្ធាខាងក្រៅ… សេនាសនៈ ជាបច្ច័យនៃសទ្ធាខាងក្រៅ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។
[៥៤៨] ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្នុង ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធាខាងក្រៅ… នូវសេនាសនៈ ហើយឲ្យទាន… បំបែកសង្ឃ សទ្ធាខាងក្រៅ… សេនាសនៈ ជាបច្ច័យនៃសទ្ធាខាងក្នុង និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។
[៥៤៩] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្នុង ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺបុគ្គល នូវចក្ខុខាងក្នុង… នូវវត្ថុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន… ទោមនស្សកើតឡើង បុគ្គល (ឃើញ) នូវរូប ដោយទិព្វចក្ខុ… ឮនូវសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។ ឯវត្ថុបុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុជាបច្ច័យនៃពួកខន្ធខាងក្នុង ដោយបុរេជាតប្បច្ច័យ។
[៥៥០] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្រៅ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត គឺបុគ្គលដទៃ (ឃើញ) នូវចក្ខុខាងក្នុង… នូវវត្ថុ ថាមិនទៀង… ទោមនស្សកើតឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈខាងក្នុង (ជាបច្ច័យ) នៃចក្ខុវិញ្ញាណខាងក្រៅ ផោដ្ឋព្វាយតនៈខាងក្នុង ជាបច្ច័យនៃកាយវិញ្ញាណខាងក្រៅ ដោយបុរេជាតប្បច្ច័យ។
[៥៥១] ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្រៅ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺបុគ្គលដទៃ (ឃើញ) នូវចក្ខុខាងក្រៅ… នូវវត្ថុ ថាមិនទៀង… ឃើញនូវរូបដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈខាងក្រៅ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណខាងក្រៅ ផោដ្ឋព្វាយតនៈខាងក្រៅ (ជាបច្ច័យ) នៃកាយវិញ្ញាណខាងក្រៅ។ ឯវត្ថុបុរេជាត គឺចក្ខាយតនៈខាងក្រៅ… កាយាយតនៈ… វត្ថុ ជាបច្ច័យនៃពួកខន្ធខាងក្រៅ ដោយបុរេជាតប្បច្ច័យ។
[៥៥២] ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្នុង ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត គឺបុគ្គល (ឃើញ) នូវចក្ខុខាងក្រៅ… នូវវត្ថុ ថាមិនទៀង… ទោមនស្សកើតឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ… នូវសំឡេងដោយទិព្វសោតធាតុ… រូបាយតនៈខាងក្រៅ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណខាងក្នុង។បេ។ ផោដ្ឋព្វាយតនៈខាងក្រៅ (ជាបច្ច័យ) នៃកាយវិញ្ញាណខាងក្នុង ដោយបុរេជាតប្បច្ច័យ។
[៥៥៣] ធម៌ខាងក្នុងក្ដី ធម៌ខាងក្រៅក្ដី ជាបច្ច័យនៃធម៌ខាងក្នុង ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត គឺរូបាយតនៈខាងក្រៅក្ដី ចក្ខាយតនៈខាងក្នុងក្ដី ជាបច្ច័យនៃចក្ខុវិញ្ញាណខាងក្នុង ដោយបុរេជាតប្បច្ច័យ ផោដ្ឋព្វាយតនៈខាងក្រៅក្ដី កាយាយតនៈខាងក្នុងក្ដី (ជាបច្ច័យ) នៃកាយវិញ្ញាណខាងក្នុង រូបាយតនៈខាងក្រៅក្ដី វត្ថុខាងក្នុងក្ដី… ផោដ្ឋព្វាយតនៈខាងក្រៅក្ដី វត្ថុខាងក្នុងក្ដី ជាបច្ច័យនៃពួកខន្ធខាងក្នុង ដោយបុរេជាតប្បច្ច័យ។
[៥៥៤] ធម៌ខាងក្នុងក្ដី ធម៌ខាងក្រៅក្ដី ជាបច្ច័យនៃធម៌ខាងក្រៅ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាតគឺរូបាយតនៈខាងក្នុងក្ដី ចក្ខាយតនៈខាងក្រៅក្ដី ជាបច្ច័យនៃចក្ខុវិញ្ញាណខាងក្រៅ ដោយបុរេជាតប្បច្ច័យ ផោដ្ឋព្វាយតនៈខាងក្នុងក្ដី កាយាយតនៈខាងក្រៅក្ដី (ជាបច្ច័យ) នៃកាយវិញ្ញាណខាងក្រៅ ដោយបុរេជាតប្បច្ច័យ រូបាយតនៈខាងក្នុងក្ដី វត្ថុខាងក្រៅក្ដី… ផោដ្ឋព្វាយតនៈខាងក្នុងក្ដី វត្ថុខាងក្រៅក្ដី ជាបច្ច័យនៃពួកខន្ធខាងក្រៅ ដោយបុរេជាតប្បច្ច័យ។
[៥៥៥] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្នុង ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺពួកខន្ធខាងក្នុង ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
[៥៥៦] ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្រៅ ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺពួកខន្ធខាងក្រៅ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
[៥៥៧] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្នុង ដោយអាសេវនប្បច្ច័យ គឺពួកខន្ធខាងក្នុងមុនៗ ជាបច្ច័យនៃពួកខន្ធខាងក្នុងក្រោយៗ ដោយអាសេវនប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃគោត្រភូ អនុលោម (ជាបច្ច័យ) នៃវោទានៈ គោត្រភូ ជាបច្ច័យនៃមគ្គ វោទានៈ ជាបច្ច័យនៃមគ្គ ដោយអាសេវនប្បច្ច័យ។
[៥៥៨] ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្រៅ ដោយអាសេវនប្បច្ច័យ គឺមុនៗ។បេ។ ដូចគ្នានឹងអជ្ឈត្តធម៌ដែរ។
[៥៥៩] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្នុង ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនាខាងក្នុង ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនាខាងក្នុង ជាបច្ច័យនៃពួកវិបាកក្ខន្ធខាងក្នុងផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។
[៥៦០] ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្រៅ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនាខាងក្រៅ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនាខាងក្រៅ ជាបច្ច័យនៃពួកវិបាកក្ខន្ធខាងក្រៅផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។
[៥៦១] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្នុង ដោយវិបាកប្បច្ច័យ គឺ (ចប់) បរិបូណ៌ ដូចបដិច្ចវារៈដែរ។
[៥៦២] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្នុង ដោយអាហារប្បច្ច័យ គឺពួកអាហារខាងក្នុង ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយអាហារប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ កពឡិង្ការាហារខាងក្នុង ជាបច្ច័យនៃកាយខាងក្នុង ដោយអាហារប្បច្ច័យ។
[៥៦៣] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្រៅ ដោយអាហារប្បច្ច័យ គឺកពឡិង្ការាហារខាងក្នុង ជាបច្ច័យនៃកាយខាងក្រៅ ដោយអាហារប្បច្ច័យ។
[៥៦៤] ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្រៅ ដោយអាហារប្បច្ច័យ បានដល់បវត្តិប្បដិសន្ធិ។ កពឡិង្ការាហារខាងក្រៅ ជាបច្ច័យនៃកាយខាងក្រៅ ដោយអាហារប្បច្ច័យ។
[៥៦៥] ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្នុង ដោយអាហារប្បច្ច័យ គឺកពឡិង្ការាហារខាងក្រៅ ជាបច្ច័យនៃកាយខាងក្នុង ដោយអាហារប្បច្ច័យ។
[៥៦៦] ធម៌ខាងក្នុងក្ដី ធម៌ខាងក្រៅក្ដី ជាបច្ច័យនៃធម៌ខាងក្នុង ដោយអាហារប្បច្ច័យ គឺកពឡិង្ការាហារខាងក្នុងក្ដី កពឡិង្ការាហារខាងក្រៅក្ដី ជាបច្ច័យនៃកាយខាងក្នុង ដោយអាហារប្បច្ច័យ។
[៥៦៧] ធម៌ខាងក្នុងក្ដី ធម៌ខាងក្រៅក្ដី ជាបច្ច័យនៃធម៌ខាងក្រៅ ដោយអាហារប្បច្ច័យ គឺកពឡិង្ការាហារខាងក្នុងក្ដី កពឡិង្ការាហារខាងក្រៅក្ដី ជាបច្ច័យនៃកាយខាងក្រៅ ដោយអាហារប្បច្ច័យ។
[៥៦៨] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្នុង ដោយឥន្ទ្រិយប្បច្ច័យ បានដល់ពួកឥន្ទ្រិយ ដែលប្រព្រឹត្តទៅខាងក្នុង ឯរូបជីវិតិន្ទ្រិយ បណ្ឌិតគប្បីឲ្យពិស្ដារចុះ។ ជាបច្ច័យ ដោយឈានប្បច្ច័យ ជាបច្ច័យ ដោយមគ្គប្បច្ច័យ ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ ជាបច្ច័យ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត បទនៃមាតិកាទាំងឡាយ បណ្ឌិត កាលអនុម័ត គប្បីឲ្យពិស្ដារចុះ។
[៥៦៩] ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្រៅ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សេចក្ដីបំប្រួញ។
[៥៧០] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្នុង ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។ សហជាត គឺខន្ធ១ខាងក្នុង (ជាបច្ច័យ) នៃខន្ធ៣ផង នៃចិត្តសមុដ្ឋានរូបផង ខន្ធ២… ពួកខន្ធ (ជាបច្ច័យ) នៃវត្ថុ ក្នុងខណៈនៃបដិសន្ធិ វត្ថុ (ជាបច្ច័យ) នៃពួកខន្ធ មហាភូត១…។ សេចក្ដីបំប្រួញ។ មហាភូត១ របស់ពួកអសញ្ញសត្វ (ជាបច្ច័យ) នៃមហាភូត៣។ បុរេជាត គឺ នូវចក្ខុ… នូវវត្ថុ… ដូចគ្នានឹងបុរេជាតដែរ។ វត្ថុជាបច្ច័យនៃពួកខន្ធខាងក្នុង ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកខន្ធខាងក្នុងក្ដី កពឡិង្ការាហារខាងក្នុងក្ដី (ជាបច្ច័យ) នៃកាយនេះ រូបជីវិតិន្ទ្រិយ (ជាបច្ច័យ) នៃពួកកដត្តារូប។
[៥៧១] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្រៅ ដោយអត្ថិប្បច្ច័យ បានដល់បុរេជាត និងអាហារ។ បុរេជាត គឺបុគ្គលដទៃ ឃើញច្បាស់នូវចក្ខុខាងក្នុង… នូវវត្ថុ ថាមិនទៀង… ដោយទិព្វចក្ខុ… ដោយទិព្វសោតធាតុ… រូបាយតនៈខាងក្នុង… ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណខាងក្រៅ ដោយអត្ថិប្បច្ច័យ។ កពឡិង្ការាហារខាងក្នុង ជាបច្ច័យនៃកាយខាងក្រៅ ដោយអត្ថិប្បច្ច័យ។
[៥៧២] ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្រៅ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ មិនមានការធ្វើឲ្យផ្សេងៗគ្នា ត្រង់ធម៌ជាខាងក្រៅឡើយ ឯបទនៃមាតិកាទាំងឡាយ បណ្ឌិតគប្បីឲ្យពិស្ដារចុះ។
[៥៧៣] ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្នុង ដោយអត្ថិប្បច្ច័យ បានដល់បុរេជាត និងអាហារ។ បុរេជាត គឺបុគ្គល (ឃើញច្បាស់) នូវចក្ខុខាងក្រៅ… នូវវត្ថុ… នូវរូប ដោយទិព្វចក្ខុ… នូវសំឡេង ដោយទិព្វសោតធាតុ… រូបាយតនៈខាងក្រៅ… ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណខាងក្នុង ដោយអត្ថិប្បច្ច័យ។ កពឡិង្ការាហារខាងក្រៅ ជាបច្ច័យនៃកាយខាងក្នុង ដោយអត្ថិប្បច្ច័យ។
[៥៧៤] ធម៌ខាងក្នុងក្ដី ធម៌ខាងក្រៅក្ដី ជាបច្ច័យនៃធម៌ខាងក្នុង ដោយអត្ថិប្បច្ច័យ បានដល់បុរេជាត និងអាហារ។ បុរេជាត គឺរូបាយតនៈខាងក្រៅក្ដី ចក្ខុខាងក្នុងក្ដី (ជាបច្ច័យ) នៃចក្ខុវិញ្ញាណខាងក្នុង ផោដ្ឋព្វាយតនៈខាងក្រៅក្ដី កាយាយតនៈខាងក្នុងក្ដី ជាបច្ច័យ នៃកាយវិញ្ញាណខាងក្នុង ដោយអត្ថិប្បច្ច័យ រូបាយតនៈខាងក្រៅក្ដី វត្ថុខាងក្នុងក្ដី… ផោដ្ឋព្វាយតនៈខាងក្រៅក្ដី វត្ថុខាងក្នុងក្ដី ជាបច្ច័យនៃពួកខន្ធខាងក្នុង ដោយអត្ថិប្បច្ច័យ។ ឯអាហារ គឺកពឡិង្ការាហារខាងក្នុងក្ដី កពឡិង្ការាហារខាងក្រៅក្ដី ជាបច្ច័យនៃកាយខាងក្នុង ដោយអត្ថិប្បច្ច័យ។
[៥៧៥] ធម៌ខាងក្នុងក្ដី ធម៌ខាងក្រៅក្ដី ជាបច្ច័យនៃធម៌ខាងក្រៅ ដោយអត្ថិប្បច្ច័យ បានដល់បុរេជាត និងអាហារ។ បុរេជាត គឺរូបាយតនៈខាងក្នុងក្ដី ចក្ខាយតនៈខាងក្រៅក្ដី ជាបច្ច័យនៃចក្ខុវិញ្ញាណខាងក្រៅ ដោយអត្ថិប្បច្ច័យ ផោដ្ឋព្វាយតនៈខាងក្នុងក្ដី កាយាយតនៈខាងក្រៅក្ដី ជាបច្ច័យ នៃកាយវិញ្ញាណខាងក្រៅ ដោយអត្ថិប្បច្ច័យ រូបាយតនៈខាងក្នុងក្ដី វត្ថុខាងក្រៅក្ដី ជាបច្ច័យនៃពួកខន្ធខាងក្រៅ ដោយអត្ថិប្បច្ច័យ ផោដ្ឋព្វាយតនៈខាងក្នុងក្ដី វត្ថុខាងក្រៅក្ដី ជាបច្ច័យនៃពួកខន្ធខាងក្រៅ ដោយអត្ថិប្បច្ច័យ។ ឯអាហារ គឺកពឡិង្ការាហារខាងក្នុងក្ដី កពឡិង្ការាហារខាងក្រៅក្ដី ជាបច្ច័យនៃកាយខាងក្រៅ ដោយអត្ថិប្បច្ច័យ។
[៥៧៦] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្នុង ដោយនត្ថិប្បច្ច័យ ជាបច្ច័យ ដោយវិគតប្បច្ច័យ ជាបច្ច័យ ដោយអវិគតប្បច្ច័យ។
[៥៧៧] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ក្នុងអធិបតិប្បច្ច័យ មានវារៈ៤ ក្នុងអនន្តរប្បច្ច័យ មានវារៈ២ ក្នុងសមនន្តរប្បច្ច័យ មានវារៈ២ ក្នុងសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និងនិស្សយប្បច្ច័យ មានវារៈ២ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៤ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៦ ក្នុងបច្ឆាជាតប្បច្ច័យ អាសេវនប្បច្ច័យ កម្មប្បច្ច័យ និងវិបាកប្បច្ច័យ មានវារៈ២ ក្នុងអាហារប្បច្ច័យ មានវារៈ៦ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ២ ក្នុងឈានប្បច្ច័យ មគ្គប្បច្ច័យ សម្បយុត្តប្បច្ច័យ និងវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងអត្ថិប្បច្ច័យ មានវារៈ៦ ក្នុងនត្ថិប្បច្ច័យ មានវារៈ២ ក្នុងវិគតប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ៦។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោម។
[៥៧៨] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្នុង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ។
[៥៧៩] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្រៅ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ។
[៥៨០] ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្រៅ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ។
[៥៨១] ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្នុង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ។
[៥៨២] ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី ជាបច្ច័យនៃធម៌ខាងក្នុង… បានដល់បុរេជាត និងអាហារ។
[៥៨៣] ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី (ជាបច្ច័យ) នៃធម៌ខាងក្រៅ… បានដល់បុរេជាត និងអាហារ។
[៥៨៤] ក្នុងនហេតុប្បច្ច័យ មានវារៈ៦ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៦ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៦។ សេចក្តីបំប្រួញ។ គ្រប់បទទាំងអស់ បណ្ឌិតគប្បីធ្វើឲ្យមានវារៈ៦ផងចុះ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងនោអត្ថិប្បច្ច័យ មានវារៈ៤ ក្នុងនោនត្ថិប្បច្ច័យ ក្នុងនោវិគតប្បច្ច័យ មានវារៈ៦ ក្នុងនោអវិគតប្បច្ច័យ មានវារៈ៤។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយៈ។
[៥៨៥] ក្នុងនអារម្មណប្បច្ច័យ មានវារៈ២ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ នអនន្តរប្បច្ច័យ នសមនន្តរប្បច្ច័យ នអញ្ញមញ្ញប្បច្ច័យ និងនឧបនិស្សយប្បច្ច័យ មានវារៈ២។ សេចក្ដីបំប្រួញ។ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ២ ក្នុងនសម្បយុត្តប្បច្ច័យ នវិប្បយុត្តប្បច្ច័យ នោនត្ថិប្បច្ច័យ និងនោវិគតប្បច្ច័យ មានវារៈ២។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោមប្បច្ចនីយៈ។
[៥៨៦] ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ព្រោះនហេតុប្បច្ច័យ… ក្នុងអធិបតិប្បច្ច័យ មានវារៈ៤ អនុលោមបទទាំងឡាយ បណ្ឌិតគប្បីរាប់ (តទៅទៀតចុះ) ក្នុងអវិគតប្បច្ច័យ មានវារៈ៦។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយានុលោម។
ចប់ បញ្ហាវារៈ។
ចប់ អជ្ឈត្តត្តិកៈ ទី២០។
អជ្ឈត្តារម្មណត្តិកៈ
បដិច្ចវារៈ
[៥៨៧] អជ្ឈត្តារម្មណធម៌ អាស្រ័យនូវអជ្ឈត្តារម្មណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ជាអជ្ឈត្តារម្មណ៍ នូវខន្ធ២… ខន្ធ៣ អាស្រ័យនូវខន្ធ១ ជាអជ្ឈត្តារម្មណ៍ ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២…។
[៥៨៨] ពហិទ្ធារម្មណធម៌ អាស្រ័យនូវពហិទ្ធារម្មណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ជាពហិទ្ធារម្មណ៍ នូវខន្ធ២… ខន្ធ៣ អាស្រ័យនូវខន្ធ១ ជាពហិទ្ធារម្មណ៍ ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២…។
[៥៨៩] អជ្ឈត្តារម្មណធម៌ អាស្រ័យនូវអជ្ឈត្តារម្មណធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ សេចក្ដីបំប្រួញ។ ព្រោះអវិគតប្បច្ច័យ។
[៥៩០] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២។ សេចក្ដីបំប្រួញ។ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោម។
[៥៩១] អជ្ឈត្តារម្មណធម៌ អាស្រ័យនូវអជ្ឈត្តារម្មណធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវអហេតុកក្ខន្ធ១ ជាអជ្ឈត្តារម្មណ៍ នូវខន្ធ២… អាស្រ័យនូវខន្ធ១ ជាអជ្ឈត្តារម្មណ៍ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ នូវខន្ធ២… មោហៈដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។
[៥៩២] ពហិទ្ធារម្មណធម៌ អាស្រ័យនូវពហិទ្ធារម្មណធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវអហេតុកក្ខន្ធ១ ជាពហិទ្ធារម្មណ៍ នូវខន្ធ២… មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ។
[៥៩៣] អជ្ឈត្តារម្មណធម៌ អាស្រ័យនូវអជ្ឈត្តារម្មណធម៌ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺដូចសហជាតប្បច្ច័យ ក្នុងអនុលោមដែរ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ។ ព្រោះនបុរេជាតប្បច្ច័យ គឺអាស្រ័យនូវខន្ធ១ ជាអជ្ឈត្តារម្មណ៍ ក្នុងអរូប ក្នុងខណៈនៃបដិសន្ធិ…។
[៥៩៤] ពហិទ្ធារម្មណធម៌ អាស្រ័យនូវពហិទ្ធារម្មណធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺអាស្រ័យនូវខន្ធ១ ជាពហិទ្ធារម្មណ៍ ក្នុងអរូប ក្នុងខណៈនៃបដិសន្ធិ… ព្រោះនបច្ឆាជាតប្បច្ច័យ និងនអាសេវនប្បច្ច័យ គឺដូចគ្នានឹងសហជាតប្បច្ច័យដែរ។ ព្រោះនកម្មប្បច្ច័យ គឺចេតនា ជាអជ្ឈត្តារម្មណ៍ អាស្រ័យនូវខន្ធទាំងឡាយ ជាអជ្ឈត្តារម្មណ៍។
[៥៩៥] ពហិទ្ធារម្មណធម៌ អាស្រ័យនូវពហិទ្ធារម្មណធម៌ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺចេតនា ជាពហិទ្ធារម្មណ៍ អាស្រ័យនូវខន្ធទាំងឡាយ ជាពហិទ្ធារម្មណ៍។
[៥៩៦] អាស្រ័យនូវអជ្ឈត្តារម្មណធម៌… ព្រោះនវិបាកប្បច្ច័យ គឺបដិសន្ធិ មិនមានទេ។ ព្រោះនឈានប្បច្ច័យ គឺនូវខន្ធ១ ជាអជ្ឈត្តារម្មណ៍ ដែលប្រកបដោយបញ្ចវិញ្ញាណ…។
[៥៩៧] អាស្រ័យនូវពហិទ្ធារម្មណធម៌… ព្រោះនឈានប្បច្ច័យ គឺនូវខន្ធ១ ជាពហិទ្ធារម្មណ៍ ដែលប្រកបដោយបញ្ចវិញ្ញាណ… ព្រោះនមគ្គប្បច្ច័យ គឺដូចគ្នានឹងនហេតុប្បច្ច័យដែរ តែមោហៈ មិនមានឡើយ។ ព្រោះនវិប្បយុត្តប្បច្ច័យ គឺនូវខន្ធ១ ជាអជ្ឈត្តារម្មណ៍ ក្នុងអរូប…។
[៥៩៨] អាស្រ័យនូវពហិទ្ធារម្មណធម៌… ព្រោះនវិប្បយុត្តប្បច្ច័យ គឺនូវខន្ធ១ ជាពហិទ្ធារម្មណ៍ ក្នុងអរូប…។
[៥៩៩] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអធិបតិប្បច្ច័យ មានវារៈ២ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ២ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ២ ក្នុងនអាសេវនប្បច្ច័យ នកម្មប្បច្ច័យ នវិបាកប្បច្ច័យ នឈានប្បច្ច័យ នមគ្គប្បច្ច័យ និងនវិប្បយុត្តប្បច្ច័យ មានវារៈ២។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយៈ។
[៦០០] ក្នុងនអធិបតិប្បច្ច័យ មានវារៈ២ ព្រោះហេតុប្បច្ច័យ… ក្នុងនវិបាកប្បច្ច័យ មានវារៈ២ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោមប្បច្ចនីយៈ។
[៦០១] ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ព្រោះនហេតុប្បច្ច័យ… ក្នុងអនន្តរប្បច្ច័យ មានវារៈ២ ក្នុងសមនន្តរប្បច្ច័យ មានវារៈ២។ សេចក្ដីបំប្រួញ។ ក្នុងមគ្គប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយានុលោម។
ចប់ បដិច្ចវារៈ។
សហជាតវារៈក្ដី បច្ចយវារៈក្ដី និស្សយវារៈក្ដី សំសដ្ឋវារៈក្ដី សម្បយុត្តវារៈក្ដី ប្រហែលគ្នានឹងបដិច្ចវារៈដែរ។
បញ្ហាវារៈ
[៦០២] អជ្ឈត្តារម្មណធម៌ ជាបច្ច័យនៃអជ្ឈត្តារម្មណធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុ ជាអជ្ឈត្ដារម្មណ៍ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ពួកហេតុ ជាអជ្ឈត្ដារម្មណ៍ (ជាបច្ច័យ) នៃពួកសម្បយុត្តកក្ខន្ធ ក្នុងខណៈនៃបដិសន្ធិ។
[៦០៣] ពហិទ្ធារម្មណធម៌ ជាបច្ច័យនៃពហិទ្ធារម្មណធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុ ជាពហិទ្ធារម្មណ៍… ក្នុងខណៈនៃបដិសន្ធិ …។
[៦០៤] អជ្ឈត្ដារម្មណធម៌ ជាបច្ច័យនៃអជ្ឈត្ដារម្មណធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលពិចារណា នូវវិញ្ញាណញ្ចាយតនៈ ជាអជ្ឈត្ដារម្មណ៍ ពិចារណានូវនេវសញ្ញានាសញ្ញាយតនៈ ពិចារណានូវទិព្វចក្ខុខាងក្នុង ជាអជ្ឈត្ដារម្មណ៍ ពិចារណានូវទិព្វសោតធាតុ… នូវឥទ្ធិវិធញ្ញាណ… នូវបុព្វេនិវាសានុស្សតិញ្ញាណ… នូវយថាកម្មុបគញ្ញាណ… នូវអនាគតំសញ្ញាណ ពួកព្រះអរិយៈ ពិចារណានូវពួកកិលេស ជាអជ្ឈត្តារម្មណ៍ ដែលបានលះបង់ហើយ ពិចារណានូវពួកកិលេស ដែលសង្កត់សង្កិនហើយ នូវពួកកិលេស ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន… ឃើញច្បាស់នូវពួកខន្ធខាងក្នុង ដែលជាអជ្ឈត្តារម្មណ៍ ថាមិនទៀង… ត្រេកអរ រីករាយ រាគៈ ដែលជាអជ្ឈត្តារម្មណ៍ ប្រារព្ធនូវខន្ធនោះ… ទោមនស្ស ទើបកើតឡើង ពួកខន្ធខាងក្នុង ដែលជាអជ្ឈត្តារម្មណ៍ ជាបច្ច័យនៃការពិចារណា នូវបុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៦០៥] អជ្ឈត្តារម្មណធម៌ ជាបច្ច័យនៃពហិទ្ធារម្មណធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលដទៃ ពិចារណានូវវិញ្ញាណញ្ចាយតនៈ ជាអជ្ឈត្តារម្មណ៍… នូវនេវសញ្ញានាសញ្ញាយតនៈ បុគ្គលដទៃ ពិចារណានូវទិព្វចក្ខុខាងក្នុង ដែលជាអជ្ឈត្តារម្មណ៍ ពិចារណានូវទិព្វសោតធាតុ… នូវឥទ្ធិវិធញ្ញាណ… នូវបុព្វេនិវាសានុស្សតិញ្ញាណ… នូវយថាកម្មុបគញ្ញាណ… នូវអនាគតំសញ្ញាណ ឃើញច្បាស់នូវពួកខន្ធខាងក្នុង ជាអជ្ឈត្តារម្មណ៍ ថាមិនទៀង ជាទុក្ខ ជាអនត្តា ដឹងនូវចិត្តរបស់បុគ្គលអ្នកប្រកបដោយអជ្ឈត្តចិត្ត ជាអជ្ឈត្តារម្មណ៍ ដោយចេតោបរិយញ្ញាណ ពួកខន្ធខាងក្រៅ ជាអជ្ឈត្តារម្មណ៍ ជាបច្ច័យនៃការពិចារណា នូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៦០៦] ពហិទ្ធារម្មណធម៌ ជាបច្ច័យនៃពហិទ្ធារម្មណធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលដទៃ ពិចារណានូវទិព្វចក្ខុខាងក្រៅ ជាពហិទ្ធារម្មណ៍ នូវទិព្វសោតធាតុ… នូវឥទ្ធិវិធញ្ញាណ… នូវចេតោបរិយញ្ញាណ… នូវបុព្វេនិវាសានុស្សតិញ្ញាណ… នូវយថាកម្មុបគញ្ញាណ… ពិចារណានូវអនាគតំសញ្ញាណ បុគ្គលដទៃ ឃើញច្បាស់នូវពួកខន្ធខាងក្រៅ ជាពហិទ្ធារម្មណ៍ ថាមិនទៀង ជាទុក្ខ ជាអនត្តា ដឹងនូវចិត្តរបស់បុគ្គលអ្នកប្រកបដោយចិត្តខាងក្រៅ ជាពហិទ្ធារម្មណ៍ ដោយចេតោបរិយញ្ញាណ ពួកខន្ធខាងក្រៅ ជាពហិទ្ធារម្មណ៍ ជាបច្ច័យនៃការពិចារណា នូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៦០៧] ពហិទ្ធារម្មណធម៌ ជាបច្ច័យនៃអជ្ឈត្តារម្មណធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ពិចារណានូវកុសលនោះ ពិចារណានូវកុសលទាំងឡាយ ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន ចេញអំពីឈាន ហើយពិចារណានូវឈាន ព្រះអរិយៈទាំងឡាយ ចេញអំពីមគ្គ ហើយពិចារណានូវមគ្គ ពិចារណានូវផល ពិចារណានូវពួកកិលេស ដែលលះបង់ហើយ… នូវពួកកិលេស ដែលសង្កត់សង្កិនហើយ… នូវពួកកិលេស ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន។បេ។ បុគ្គលពិចារណានូវទិព្វចក្ខុខាងក្នុង ជាពហិទ្ធារម្មណ៍ នូវទិព្វសោតធាតុ… នូវឥទ្ធិវិធញ្ញាណ… នូវចេតោបរិយញ្ញាណ… នូវបុព្វេនិវាសានុស្សតិញ្ញាណ… នូវយថាកម្មុបគញ្ញាណ… នូវអនាគតំសញ្ញាណ… ឃើញច្បាស់នូវពួកខន្ធខាងក្នុង ជាពហិទ្ធារម្មណ៍ ថាមិនទៀង… ត្រេកអរ រីករាយ រាគៈ ជាអជ្ឈត្តារម្មណ៍ ប្រារព្ធនូវខន្ធនោះ… ទោមនស្សក៏កើតឡើង ពួកខន្ធខាងក្នុង ជាពហិទ្ធារម្មណ៍ ជាបច្ច័យនៃការពិចារណា នូវឥទ្ធិវិធញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៦០៨] អជ្ឈត្តារម្មណធម៌ ជាបច្ច័យនៃអជ្ឈត្តារម្មណធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលធ្វើនូវវិញ្ញាណញ្ចាយតនៈខាងក្នុង ជាអជ្ឈត្តារម្មណ៍ ឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវនេវសញ្ញានាសញ្ញាយតនៈ ឲ្យជាទីគោរព… ធ្វើនូវទិព្វចក្ខុខាងក្នុង ជាអជ្ឈត្តារម្មណ៍ ឲ្យជាទីគោរព… នូវទិព្វសោតធាតុ… នូវឥទ្ធិវិធញ្ញាណ… នូវបុព្វេនិវាសានុស្សតិញ្ញាណ… នូវយថាកម្មុបគញ្ញាណ… ធ្វើនូវអនាគតំសញ្ញាណ ឲ្យជាទីគោរព… ធ្វើនូវពួកខន្ធខាងក្នុង ជាអជ្ឈត្តារម្មណ៍ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ជាអជ្ឈត្តារម្មណ៍ ធ្វើនូវខន្ធនោះ ឲ្យជាទីគោរព… ទិដ្ឋិកើតឡើង។ ឯសហជាតាធិបតិ គឺអជ្ឈត្តារម្មណាធិបតិធម៌ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។
[៦០៩] ពហិទ្ធារម្មណធម៌ ជាបច្ច័យនៃពហិទ្ធារម្មណធម៌ ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺពហិទ្ធារម្មណាធិបតិធម៌ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។
[៦១០] ពហិទ្ធារម្មណធម៌ ជាបច្ច័យនៃអជ្ឈត្តារម្មណធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺបុគ្គលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ធ្វើនូវកុសលនោះ ឲ្យជាទីគោរព ហើយពិចារណានូវពួកកុសល ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន… ចេញអំពីឈាន… ព្រះអរិយៈទាំងឡាយ ចេញអំពីមគ្គ (ធ្វើ) នូវមគ្គ… ធ្វើនូវផលឲ្យជាទីគោរព… ធ្វើនូវទិព្វចក្ខុខាងក្នុង ដែលជាពហិទ្ធារម្មណ៍ ឲ្យជាទីគោរព… ធ្វើនូវទិព្វសោតធាតុ (ឲ្យជាទីគោរព)… នូវឥទ្ធិវិធញ្ញាណ… នូវចេតោបរិយញ្ញាណ… នូវបុព្វេនិវាសានុស្សតិញ្ញាណ… នូវយថាកម្មុបគញ្ញាណ ធ្វើនូវអនាគតំសញ្ញាណ ឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវពួកខន្ធខាងក្នុង ដែលជាពហិទ្ធារម្មណ៍ ឲ្យជាទីគោរព ហើយត្រេកអរ រាគៈ ជាអជ្ឈត្តារម្មណ៍ ធ្វើនូវខន្ធនោះឲ្យជាទីគោរព… ទិដ្ឋិក៏កើតឡើង។
[៦១១] អជ្ឈត្តារម្មណធម៌ ជាបច្ច័យនៃអជ្ឈត្តារម្មណធម៌ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធជាអជ្ឈត្តារម្មណ៍មុនៗ ជាបច្ច័យនៃពួកខន្ធជាអជ្ឈត្តារម្មណ៍ក្រោយៗ ដោយអនន្តរប្បច្ច័យ។
[៦១២] អជ្ឈត្តារម្មណធម៌ ជាបច្ច័យនៃពហិទ្ធារម្មណធម៌ ដោយអនន្តរប្បច្ច័យ គឺចុតិចិត្ត ដែលជាអជ្ឈត្តារម្មណ៍ ជាបច្ច័យនៃឧបបត្តិចិត្ត ដែលជាពហិទ្ធារម្មណ៍ ដោយអនន្តរប្បច្ច័យ ភវង្គៈ ជាអជ្ឈត្តារម្មណ៍ ជាបច្ច័យនៃអាវជ្ជនៈ ជាពហិទ្ធារម្មណ៍ ដោយអនន្តរប្បច្ច័យ ពួកខន្ធជាអជ្ឈត្តារម្មណ៍ ជាបច្ច័យនៃវុដ្ឋានៈ ដែលជាពហិទ្ធារម្មណ៍ ដោយអនន្តរប្បច្ច័យ អនុលោម ដែលជាអជ្ឈត្តារម្មណ៍ (ជាបច្ច័យ) នៃគោត្រភូ អនុលោម (ជាបច្ច័យ) នៃវោទានៈ អនុលោម (ជាបច្ច័យ) នៃផលសមាបត្តិ នេវសញ្ញានាសញ្ញាយតនៈ របស់បុគ្គលកាលចេញអំពីនិរោធ ជាបច្ច័យនៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។
[៦១៣] ពហិទ្ធារម្មណធម៌ ជាបច្ច័យនៃពហិទ្ធារម្មណធម៌ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធ ដែលជាពហិទ្ធារម្មណ៍មុនៗ ជាបច្ច័យនៃពួកខន្ធ ដែលជាពហិទ្ធារម្មណ៍ក្រោយៗ ដោយអនន្តរប្បច្ច័យ អនុលោម ដែលជាពហិទ្ធារម្មណ៍ (ជាបច្ច័យ) នៃគោត្រភូ អនុលោម (ជាបច្ច័យ) នៃវោទានៈ គោត្រភូ (ជាបច្ច័យ) នៃមគ្គ វោទានៈ (ជាបច្ច័យ) នៃមគ្គ មគ្គ (ជាបច្ច័យ) នៃផល ផល (ជាបច្ច័យ) នៃផល អនុលោម ជាបច្ច័យនៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។
[៦១៤] ពហិទ្ធារម្មណធម៌ ជាបច្ច័យនៃអជ្ឈត្តារម្មណធម៌ ដោយអនន្តរប្បច្ច័យ គឺចុតិចិត្ត ដែលជាពហិទ្ធារម្មណ៍ ជាបច្ច័យនៃឧបបត្តិចិត្ត ដែលជាអជ្ឈត្តារម្មណ៍ ដោយអនន្តរប្បច្ច័យ ភវង្គៈ ដែលជាពហិទ្ធារម្មណ៍ ជាបច្ច័យនៃអាវជ្ជនៈ ដែលជាអជ្ឈត្តារម្មណ៍ ដោយអនន្តរប្បច្ច័យ ពួកខន្ធដែលជាពហិទ្ធារម្មណ៍ ជាបច្ច័យនៃវុដ្ឋានៈ ដែលជាអជ្ឈត្តារម្មណ៍ ដោយអនន្តរប្បច្ច័យ។
[៦១៥] អជ្ឈត្តារម្មណធម៌ ជាបច្ច័យនៃអជ្ឈត្តារម្មណធម៌ ដោយសមនន្តរប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺអនិច្ចានុបស្សនា ទុក្ខានុបស្សនា និងអនត្តានុបស្សនា ដែលជាអជ្ឈត្តារម្មណ៍ ជាបច្ច័យនៃអនិច្ចានុបស្សនា ទុក្ខានុបស្សនា និងអនត្តានុបស្សនា ដែលជាអជ្ឈត្តារម្មណ៍ ដោយឧបនិស្សយប្បច្ច័យ។
[៦១៦] អជ្ឈត្តារម្មណធម៌ ជាបច្ច័យនៃពហិទ្ធារម្មណធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ បកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺអនិច្ចានុបស្សនា ទុក្ខានុបស្សនា និងអនត្តានុបស្សនា ដែលជាអជ្ឈត្តារម្មណ៍ ជាបច្ច័យនៃអនិច្ចានុបស្សនា ទុក្ខានុបស្សនា និងអនត្តានុបស្សនា ដែលជាពហិទ្ធារម្មណ៍ ដោយឧបនិស្សយប្បច្ច័យ។
[៦១៧] ពហិទ្ធារម្មណធម៌ ជាបច្ច័យនៃពហិទ្ធារម្មណធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺអនិច្ចានុបស្សនា ទុក្ខានុបស្សនា និងអនត្តានុបស្សនា ដែលជាពហិទ្ធារម្មណ៍ ជាបច្ច័យនៃអនិច្ចានុបស្សនា ទុក្ខានុបស្សនា និងអនត្តានុបស្សនា ដែលជាពហិទ្ធារម្មណ៍ ដោយឧបនិស្សយប្បច្ច័យ។
[៦១៨] ពហិទ្ធារម្មណធម៌ ជាបច្ច័យនៃអជ្ឈត្តារម្មណធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺអនិច្ចានុបស្សនា ទុក្ខានុបស្សនា និងអនត្តានុបស្សនា ដែលជាពហិទ្ធារម្មណ៍ ជាបច្ច័យនៃអនិច្ចានុបស្សនា ទុក្ខានុបស្សនា និងអនត្តានុបស្សនា ដែលជាអជ្ឈត្តារម្មណ៍ ដោយឧបនិស្សយប្បច្ច័យ។
[៦១៩] អជ្ឈត្តារម្មណធម៌ ជាបច្ច័យនៃអជ្ឈត្តារម្មណធម៌ ដោយអាសេវនប្បច្ច័យ គឺពួកខន្ធ ដែលជាអជ្ឈត្តារម្មណ៍មុនៗ ជាបច្ច័យនៃពួកខន្ធ ដែលជាអជ្ឈត្តារម្មណ៍ក្រោយៗ ដោយអាសេវនប្បច្ច័យ។
[៦២០] អជ្ឈត្តារម្មណធម៌ ជាបច្ច័យនៃពហិទ្ធារម្មណធម៌ ដោយអាសេវនប្បច្ច័យ គឺអនុលោម ដែលជាអជ្ឈត្តារម្មណ៍ (ជាបច្ច័យ) នៃគោត្រភូ អនុលោម ជាបច្ច័យនៃវោទានៈ ដោយអាសេវនប្បច្ច័យ។
[៦២១] ពហិទ្ធារម្មណធម៌ ជាបច្ច័យនៃពហិទ្ធារម្មណធម៌ ដោយអាសេវនប្បច្ច័យ គឺអនុលោម ដែលជាពហិទ្ធារម្មណ៍ (ជាបច្ច័យ) នៃគោត្រភូ អនុលោម (ជាបច្ច័យ) នៃវោទានៈ គោត្រភូ (ជាបច្ច័យ) នៃមគ្គ វោទានៈ ជាបច្ច័យនៃមគ្គ ដោយអាសេវនប្បច្ច័យ។
[៦២២] អជ្ឈត្តារម្មណធម៌ ជាបច្ច័យនៃអជ្ឈត្តារម្មណធម៌ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ជាអជ្ឈត្តារម្មណ៍ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ជាអជ្ឈត្តារម្មណ៍ ជាបច្ច័យនៃពួកវិបាកក្ខន្ធ ដែលជាអជ្ឈត្តារម្មណ៍ ដោយកម្មប្បច្ច័យ។
[៦២៣] អជ្ឈត្តារម្មណធម៌ ជាបច្ច័យនៃពហិទ្ធារម្មណធម៌ ដោយកម្មប្បច្ច័យ បានដល់នានាខណិកៈ គឺចេតនា ជាអជ្ឈត្តារម្មណ៍ ជាបច្ច័យនៃពួកវិបាកក្ខន្ធ ដែលជាពហិទ្ធារម្មណ៍ ដោយកម្មប្បច្ច័យ។
[៦២៤] ពហិទ្ធារម្មណធម៌ ជាបច្ច័យនៃពហិទ្ធារម្មណធម៌ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ជាពហិទ្ធារម្មណ៍ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ជាពហិទ្ធារម្មណ៍ ជាបច្ច័យនៃពួកវិបាកក្ខន្ធ ដែលជាពហិទ្ធារម្មណ៍ ដោយកម្មប្បច្ច័យ។
[៦២៥] ពហិទ្ធារម្មណធម៌ ជាបច្ច័យនៃអជ្ឈត្តារម្មណធម៌ ដោយកម្មប្បច្ច័យ បានដល់នានាខណិកៈ គឺចេតនា ជាពហិទ្ធារម្មណ៍ ជាបច្ច័យនៃពួកវិបាកក្ខន្ធ ដែលជាអជ្ឈត្តារម្មណ៍ ដោយកម្មប្បច្ច័យ។
[៦២៦] អជ្ឈត្តារម្មណធម៌ ជាបច្ច័យនៃអជ្ឈត្តារម្មណធម៌ ដោយវិបាកប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ ជាបច្ច័យ ដោយឈានប្បច្ច័យ ជាបច្ច័យ ដោយមគ្គប្បច្ច័យ ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ ជាបច្ច័យ ដោយអត្ថិប្បច្ច័យ ជាបច្ច័យ ដោយនត្ថិប្បច្ច័យ ជាបច្ច័យ ដោយវិគតប្បច្ច័យ ជាបច្ច័យ ដោយអវិគតប្បច្ច័យ។
[៦២៧] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ក្នុងអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងអនន្តរប្បច្ច័យ មានវារៈ៤ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៤ ក្នុងសហជាតប្បច្ច័យ មានវារៈ២ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ២ ក្នុងនិស្សយប្បច្ច័យ មានវារៈ២ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៤ ក្នុងអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងកម្មប្បច្ច័យ មានវារៈ៤ ក្នុងវិបាកប្បច្ច័យ មានវារៈ២។ សេចក្ដីបំប្រួញ។ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ២ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងអត្ថិប្បច្ច័យ មានវារៈ២ ក្នុងនត្ថិប្បច្ច័យ មានវារៈ៤ ក្នុងវិគតប្បច្ច័យ មានវារៈ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ២។ បណ្ឌិតគប្បីរាប់យ៉ាងនេះផងចុះ។
ចប់ អនុលោម។
[៦២៨] អជ្ឈត្តារម្មណធម៌ ជាបច្ច័យនៃអជ្ឈត្តារម្មណធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។
[៦២៩] អជ្ឈត្តារម្មណធម៌ ជាបច្ច័យនៃពហិទ្ធារម្មណធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។
[៦៣០] ពហិទ្ធារម្មណធម៌ ជាបច្ច័យនៃពហិទ្ធារម្មណធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។
[៦៣១] ពហិទ្ធារម្មណធម៌ ជាបច្ច័យនៃអជ្ឈត្តារម្មណធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។
[៦៣២] ក្នុងនហេតុប្បច្ច័យ មានវារៈ៤ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៤ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៤ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៤។ សេចក្ដីបំប្រួញ។ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៤ (ដូចគ្នា) ក្នុងនបុរេជាតប្បច្ច័យ នបច្ឆាជាតប្បច្ច័យ និងនអាសេវនប្បច្ច័យ (មានវារៈ៤)។ សេចក្ដីបំប្រួញ។ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៤។ សេចក្ដីបំប្រួញ។ ក្នុងនោអវិគតប្បច្ច័យ មានវារៈ៤។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយៈ។
[៦៣៣] ក្នុងនអារម្មណប្បច្ច័យ មានវារៈ២ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ មានវារៈ២ ក្នុងនអនន្តរប្បច្ច័យ នសមនន្តរប្បច្ច័យ នឧបនិស្សយប្បច្ច័យ នអាសេវនប្បច្ច័យ នកម្មប្បច្ច័យ នោនត្ថិប្បច្ច័យ និងនោវិគតប្បច្ច័យ មានវារៈ២ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ២។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោមប្បច្ចនីយៈ។
[៦៣៤] ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ព្រោះហេតុប្បច្ច័យ… ក្នុងអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងអនន្តរប្បច្ច័យ មានវារៈ៤ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៤ ក្នុងសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និងនិស្សយប្បច្ច័យ មានវារៈ២ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៤ ក្នុងអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងកម្មប្បច្ច័យ មានវារៈ៤ ក្នុងវិបាកប្បច្ច័យ មានវារៈ២។ សេចក្ដីបំប្រួញ។ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងអត្ថិប្បច្ច័យ មានវារៈ២ ក្នុងនត្ថិប្បច្ច័យ មានវារៈ៤ ក្នុងវិគតប្បច្ច័យ មានវារៈ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ២។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយានុលោម។
ចប់ បញ្ហាវារៈ។
ចប់ អជ្ឈត្តារម្មណត្តិកៈ ទី២១។
សនិទស្សនសប្បដិឃត្តិកៈ
បដិច្ចវារៈ
[៦៣៥] អនិទស្សនសប្បដិឃធម៌ (ធម៌ដែលមិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់) អាស្រ័យនូវអនិទស្សនសប្បដិឃធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមហាភូត២ អាស្រ័យនូវមហាភូត១ ជាអនិទស្សនសប្បដិឃៈ មហាភូត១ អាស្រ័យនូវមហាភូត២ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប ជាអនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកមហាភូត ជាអនិទស្សនសប្បដិឃៈ ចក្ខាយតនៈ និងរសាយតនៈ អាស្រ័យនូវផោដ្ឋព្វាយតនៈ។ សនិទស្សនសប្បដិឃធម៌ (ធម៌ដែលប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់) អាស្រ័យនូវអនិទស្សនសប្បដិឃធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប ជាសនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកមហាភូត ជាអនិទស្សនសប្បដិឃៈ រូបាយតនៈ អាស្រ័យនូវផោដ្ឋព្វាយតនៈ។ អនិទស្សនសប្បដិឃធម៌ អាស្រ័យនូវអនិទស្សនសប្បដិឃធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប ជាអនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកមហាភូត ជាអនិទស្សនសប្បដិឃៈ អាបោធាតុ ឥន្ទ្រិយ និងកពទ្បិង្ការាហារ អាស្រ័យនូវផោដ្ឋព្វាយតនៈ។ សនិទស្សនសប្បដិឃធម៌ក្តី អនិទស្សនអប្បដិឃធម៌ (ធម៌ដែលមិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់) ក្ដី អាស្រ័យនូវអនិទស្សនសប្បដិឃធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប កដត្ដារូប និងឧបាទារូប ជាសនិទស្សនសប្បដិឃៈក្ដី ជាអនិទស្សនអប្បដិឃៈក្ដី អាស្រ័យនូវពួកមហាភូត ជាអនិទស្សនសប្បដិឃៈ រូបាយតនៈ អាបោធាតុ ឥន្ទ្រិយ និងកពឡិង្ការាហារ អាស្រ័យនូវផោដ្ឋព្វាយតនៈ។ អនិទស្សនសប្បដិឃធម៌ក្តី អនិទស្សនអប្បដិឃធម៌ក្ដី អាស្រ័យនូវអនិទស្សនសប្បដិឃធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមហាភូត២ក្ដី អាបោធាតុក្ដី អាស្រ័យនូវមហាភូត១ ជាអនិទស្សនសប្បដិឃៈ មហាភូត១ក្ដី អាបោធាតុក្ដី អាស្រ័យនូវមហាភូត២ ចិត្ដសមុដ្ឋានរូប កដត្តារូប និងឧបាទារូប ជាអនិទស្សនសប្បដិឃៈក្តី ជាអនិទស្សនអប្បដិឃៈក្ដី អាស្រ័យនូវពួកមហាភូត ជាអនិទស្សនសប្បដិឃៈ ចក្ខាយតនៈ រសាយតនៈ អាបោធាតុ ឥន្ទ្រិយ និងកពឡិង្ការាហារ អាស្រ័យនូវផោដ្ឋព្វាយតនៈ។ សនិទស្សនសប្បដិឃធម៌ក្តី អនិទស្សនសប្បដិឃធម៌ក្តី អាស្រ័យនូវអនិទស្សនសប្បដិឃធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប ជាសនិទស្សនសប្បដិឃៈក្តី ជាអនិទស្សនសប្បដិឃៈក្តី អាស្រ័យនូវពួកមហាភូត ជាអនិទស្សនសប្បដិឃៈ រូបាយតនៈ ចក្ខាយតនៈ រសាយតនៈ អាស្រ័យនូវផោដ្ឋព្វាយតនៈ។ សនិទស្សនសប្បដិឃធម៌ក្តី អនិទស្សនសប្បដិឃធម៌ក្តី អនិទស្សនអប្បដិឃធម៌ក្តី អាស្រ័យនូវអនិទស្សនសប្បដិឃធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប ជាសនិទស្សនសប្បដិឃៈក្តី ជាអនិទស្សនសប្បដិឃៈក្តី ជាអនិទស្សនអប្បដិឃៈក្តី អាស្រ័យនូវពួកមហាភូត ជាអនិទស្សនសប្បដិឃៈ រូបាយតនៈ ចក្ខាយតនៈ រសាយតនៈ អាបោធាតុ ឥន្ទ្រិយ និងកពឡិង្ការាហារ អាស្រ័យនូវផោដ្ឋព្វាយតនៈ។
[៦៣៦] អនិទស្សនអប្បដិឃធម៌ អាស្រ័យនូវអនិទស្សនអប្បដិឃធម៌… ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្ដី ចិត្តសមុដ្ឋានរូបជាអនិទស្សនអប្បដិឃៈក្ដី អាស្រ័យនូវខន្ធ១ ជាអនិទស្សនអប្បដិឃៈ ខន្ធ២ក្ដី ចិត្តសមុដ្ឋានរូបជាអនិទស្សនអប្បដិឃៈក្ដី អាស្រ័យនូវខន្ធ២ ខន្ធ៣ក្ដី កដត្តារូបជាអនិទស្សនអប្បដិឃៈក្ដី អាស្រ័យនូវខន្ធ១ ជាអនិទស្សនអប្បដិឃៈ ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២… វត្ថុអាស្រ័យនូវខន្ធទាំងឡាយ ខន្ធទាំងឡាយ អាស្រ័យនូវវត្ថុ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប ជាអនិទស្សនអប្បដិឃៈ អាស្រ័យនូវអាបោធាតុ ឥន្ទ្រិយ និងកពឡិង្ការាហារ អាស្រ័យនូវអាបោធាតុ។ សនិទស្សនសប្បដិឃធម៌ អាស្រ័យនូវអនិទស្សនអប្បដិឃធម៌… ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូបជាសនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកខន្ធជាអនិទស្សនអប្បដិឃៈ កដត្តារូប ជាសនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកខន្ធជាអនិទស្សនអប្បដិឃៈ ក្នុងខណៈនៃបដិសន្ធិ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប ជាសនិទស្សនសប្បដិឃៈ អាស្រ័យនូវអាបោធាតុ រូបាយតនៈ អាស្រ័យនូវអាបោធាតុ។ អនិទស្សនសប្បដិឃធម៌ អាស្រ័យនូវអនិទស្សនអប្បដិឃធម៌… ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូបជាអនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកខន្ធជាអនិទស្សនអប្បដិឃៈ កដត្ដារូបជាអនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកខន្ធជាអនិទស្សនអប្បដិឃៈ ក្នុងខណៈនៃបដិសន្ធិ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូបជាអនិទស្សនសប្បដិឃៈ អាស្រ័យនូវអាបោធាតុ ចក្ខាយតនៈ និងរសាយតនៈ អាស្រ័យនូវអាបោធាតុ។ សនិទស្សនសប្បដិឃធម៌ក្ដី អនិទស្សនអប្បដិឃធម៌ក្ដី អាស្រ័យនូវអនិទស្សនអប្បដិឃធម៌… ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្ដី ចិត្តសមុដ្ឋានរូបជាសនិទស្សនសប្បដិឃៈក្ដី ជាអនិទស្សនអប្បដិឃៈក្ដី អាស្រ័យនូវខន្ធ១ ជាអនិទស្សនអប្បដិឃៈ នូវខន្ធ២… ខន្ធ៣ក្ដី កដត្តារូប ជាសនិទស្សនសប្បដិឃៈក្ដី ជាអនិទស្សនអប្បដិឃៈក្ដី អាស្រ័យនូវខន្ធ១ ជាអនិទស្សនអប្បដិឃៈ ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២… ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប សនិទស្សនសប្បដិឃៈក្ដី ជាអនិទស្សនអប្បដិឃៈក្ដី អាស្រ័យនូវអាបោធាតុ រូបាយតនៈ ឥន្ទ្រិយ និងកពឡិង្ការាហារ អាស្រ័យនូវអាបោធាតុ។ អនិទស្សនសប្បដិឃធម៌ក្ដី អនិទស្សនអប្បដិឃធម៌ក្ដី អាស្រ័យនូវអនិទស្សនអប្បដិឃធម៌… ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្ដី ចិត្តសមុដ្ឋានរូប ជាអនិទស្សនសប្បដិឃៈក្ដី ជាអនិទស្សនអប្បដិឃៈក្ដី អាស្រ័យនូវខន្ធ១ ជាអនិទស្សនអប្បដិឃៈ នូវខន្ធ២… ខន្ធ៣ក្ដី កដត្តារូបជាអនិទស្សនសប្បដិឃៈក្ដី ជាអនិទស្សនអប្បដិឃៈក្ដី អាស្រ័យនូវខន្ធ១ ជាអនិទស្សនអប្បដិឃៈ ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២… ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប ជាអនិទស្សនសប្បដិឃៈក្ដី ជាអនិទស្សនអប្បដិឃៈក្ដី អាស្រ័យនូវអាបោធាតុ ចក្ខាយតនៈ រសាយតនៈ ឥន្ទ្រិយ និងកពឡិង្ការាហារ អាស្រ័យនូវអាបោធាតុ។ សនិទស្សនសប្បដិឃធម៌ក្ដី អនិទស្សនសប្បដិឃធម៌ក្ដី អាស្រ័យនូវអនិទស្សនអប្បដិឃធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជាសនិទស្សនសប្បដិឃៈក្ដី ជាអនិទស្សនសប្បដិឃៈក្ដី អាស្រ័យនូវពួកខន្ធ ជាអនិទស្សនអប្បដិឃៈ កដត្តារូប ជាសនិទស្សនសប្បដិឃៈក្ដី ជាអនិទស្សនសប្បដិឃៈក្ដី អាស្រ័យនូវពួកខន្ធ ជាអនិទស្សនអប្បដិឃៈ ក្នុងខណៈនៃបដិសន្ធិ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប ជាសនិទស្សនសប្បដិឃៈក្ដី ជាអនិទស្សនសប្បដិឃៈក្ដី អាស្រ័យនូវអាបោធាតុ រូបាយតនៈ ចក្ខាយតនៈ និងរសាយតនៈ អាស្រ័យនូវអាបោធាតុ។ សនិទស្សនសប្បដិឃធម៌ក្ដី អនិទស្សនសប្បដិឃៈធម៌ក្ដី អនិទស្សនអប្បដិឃធម៌ក្ដី អាស្រ័យនូវអនិទស្សនអប្បដិឃធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្ដី ចិត្តសមុដ្ឋានរូប ជាសនិទស្សនសប្បដិឃៈក្ដី ជាអនិទស្សនសប្បដិឃៈក្ដី ជាអនិទស្សនអប្បដិឃៈក្ដី អាស្រ័យនូវខន្ធ១ ជាអនិទស្សនអប្បដិឃៈ នូវខន្ធ២… ខន្ធ៣ក្តី កដត្តារូបជាសនិទស្សនសប្បដិឃៈក្ដី ជាអនិទស្សនសប្បដិឃៈក្ដី ជាអនិទស្សនអប្បដិឃៈក្ដី អាស្រ័យនូវខន្ធ១ ជាអនិទស្សនអប្បដិឃៈ ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២… ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប ជាសនិទស្សនសប្បដិឃៈក្ដី ជាអនិទស្សនសប្បដិឃៈក្ដី ជាអនិទស្សនអប្បដិឃៈក្ដី អាស្រ័យនូវអាបោធាតុ រូបាយតនៈ ចក្ខាយតនៈ រសាយតនៈ ឥន្ទ្រិយ និងកពឡិង្ការាហារ អាស្រ័យនូវអាបោធាតុ។
[៦៣៧] សនិទស្សនសប្បដិឃធម៌ អាស្រ័យនូវអនិទស្សនសប្បដិឃធម៌ផង នូវអនិទស្សនអប្បដិឃធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្ដសមុដ្ឋានរូប ជាសនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកខន្ធ ជាអនិទស្សនអប្បដិឃៈផង នូវពួកមហាភូតផង កដត្ដារូប ជាសនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកខន្ធ ជាអនិទស្សនអប្បដិឃៈផង នូវពួកមហាភូតផង ក្នុងខណៈនៃបដិសន្ធិ ចិត្ដសមុដ្ឋារូប កដត្ដារូប និងឧបាទារូប ជាសនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកខន្ធ ជាអនិទស្សនសប្បដិឃៈផង ចិត្ដសមុដ្ឋានរូប កដត្ដារូប និងឧបាទារូប ជាសនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកមហាភូតផង អាបោធាតុផង រូបាយតនៈ អាស្រ័យនូវផោដ្ឋព្វាយតនៈផង អាបោធាតុផង។ អនិទស្សនសប្បដិឃធម៌ អាស្រ័យនូវអនិទស្សនសប្បដិឃធម៌ផង អនិទស្សនអប្បដិឃធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជាអនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកខន្ធ ជាអនិទស្សនអប្បដិឃៈផង ពួកមហាភូតផង កដត្ដារូប ជាអនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកខន្ធ ជាអនិទស្សនអប្បដិឃៈផង ពួកមហាភូតផង ក្នុងខណៈនៃបដិសន្ធិ មហាភូត២ អាស្រ័យនូវមហាភូតរូប១ ជាអនិទស្សនសប្បដិឃៈផង អាបោធាតុផង មហាភូត១ អាស្រ័យនូវមហាភូត២ផង អាបោធាតុផង ចិត្តសមុដ្ឋានរូប កដត្ដារូប និងឧបាទារូប ជាអនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកមហាភូត ជាអនិទស្សនសប្បដិឃៈផង អាបោធាតុផង ចក្ខាយតនៈ និងរសាយតនៈ អាស្រ័យនូវផោដ្ឋព្វាយតនៈផង អាបោធាតុផង។ អនិទស្សនអប្បដិឃធម៌ អាស្រ័យនូវអនិទស្សនសប្បដិឃធម៌ផង អនិទស្សនអប្បដិឃធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្ដសមុដ្ឋានរូប ជាអនិទស្សនអប្បដិឃៈ អាស្រ័យនូវពួកខន្ធ ជាអនិទស្សនអប្បដិឃៈផង ពួកមហាភូតផង កដត្ដារូប ជាអនិទស្សនអប្បដិឃៈ អាស្រ័យនូវពួកខន្ធ ជាអនិទស្សនអប្បដិឃៈផង ពួកមហាភូតផង ក្នុងខណៈនៃបដិសន្ធិ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប ជាអនិទស្សនអប្បដិឃៈ អាស្រ័យនូវពួកមហាភូត ជាអនិទស្សនសប្បដិឃៈផង អាបោធាតុផង ឥន្រ្ទិយ និងកពឡិង្ការាហារ អាស្រ័យនូវផោដ្ឋព្វាយតនៈផង អាបោធាតុផង។ សនិទស្សនសប្បដិឃធម៌ក្ដី អនិទស្សនអប្បដិឃធម៌ក្ដី អាស្រ័យអនិទស្សនសប្បដិឃធម៌ផង អនិទស្សនអប្បដិឃធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្ដសមុដ្ឋានរូប ជាសនិទស្សនសប្បដិឃៈក្ដី ជាអនិទស្សនអប្បដិឃៈក្ដី អាស្រ័យនូវពួកខន្ធ ជាអនិទស្សនអប្បដិឃៈផង ពួកមហាភូតផង កដត្ដារូប ជាសនិទស្សនអប្បដិឃៈក្ដី ជាអនិទស្សនអប្បដិឃៈក្ដី អាស្រ័យនូវពួកខន្ធ ជាអនិទស្សនអប្បដិឃៈផង ពួកមហាភូតផង ក្នុងខណៈនៃបដិសន្ធិ ចិត្ដសមុដ្ឋានរូប កដត្ដារូប និងឧបាទារូប ជាសនិទស្សនសប្បដិឃៈក្ដី ជាអនិទស្សនអប្បដិឃៈក្ដី អាស្រ័យនូវពួកមហាភូត ជាអនិទស្សនសប្បដិឃៈផង អាបោធាតុផង រូបាយតនៈ ឥន្រ្ទិយ និងកពឡិង្ការាហារ អាស្រ័យនូវផោដ្ឋព្វាយតនៈផង អាបោធាតុផង។ អនិទស្សនសប្បដិឃធម៌ក្ដី អនិទស្សនអប្បដិឃធម៌ក្ដី អាស្រ័យអនិទស្សនសប្បដិឃធម៌ផង អនិទស្សនអប្បដិឃធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជាអនិទស្សនសប្បដិឃៈក្ដី ជាអនិទស្សនអប្បដិឃៈក្ដី អាស្រ័យនូវពួកខន្ធ ជាអនិទស្សនអប្បដិឃៈផង ពួកមហាភូតផង កដត្តារូប ជាអនិទស្សនសប្បដិឃៈក្ដី ជាអនិទស្សនអប្បដិឃៈក្ដី អាស្រ័យនូវពួកខន្ធ ជាអនិទស្សនអប្បដិឃៈផង ពួកមហាភូតផង ក្នុងខណៈនៃបដិសន្ធិ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប ជាអនិទស្សនសប្បដិឃៈក្ដី ជាអនិទស្សនអប្បដិឃៈក្ដី អាស្រ័យនូវពួកមហាភូត ជាអនិទស្សនសប្បដិឃៈផង អាបោធាតុផង ចក្ខាយតនៈ រសាយតនៈ ឥន្ទ្រិយ និងកពឡិង្ការាហារ អាស្រ័យនូវផោដ្ឋព្វាយតនៈផង អាបោធាតុផង។ សនិទស្សនសប្បដិឃធម៌ក្ដី អនិទស្សនសប្បដិឃធម៌ក្ដី អាស្រ័យនូវអនិទស្សនសប្បដិឃធម៌ផង អនិទស្សនអប្បដិឃធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជាសនិទស្សនសប្បដិឃៈក្ដី ជាអនិទស្សនសប្បដិឃៈក្ដី អាស្រ័យនូវពួកខន្ធ ជាអនិទស្សនអប្បដិឃៈផង ពួកមហាភូតផង កដត្តារូប ជាសនិទស្សនសប្បដិឃៈក្ដី ជាអនិទស្សនសប្បដិឃៈក្តី អាស្រ័យនូវពួកខន្ធ ជាអនិទស្សនអប្បដិឃៈផង ពួកមហាភូតផង ក្នុងខណៈនៃបដិសន្ធិ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប ជាសនិទស្សនសប្បដិឃៈក្ដី ជាអនិទស្សនសប្បដិឃៈក្ដី អាស្រ័យនូវពួកមហាភូត ជាអនិទស្សនសប្បដិឃៈផង អាបោធាតុផង រូបាយតនៈ ចក្ខាយតនៈ និងរសាយតនៈ អាស្រ័យនូវផោដ្ឋព្វាយតនៈផង អាបោធាតុផង។ សនិទស្សនសប្បដិឃធម៌ក្ដី អនិទស្សនសប្បដិឃធម៌ក្ដី អនិទស្សនអប្បដិឃធម៌ក្តី អាស្រ័យនូវអនិទស្សនសប្បដិឃធម៌ផង អនិទស្សនអប្បដិឃធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជាសនិទស្សនសប្បដិឃៈក្ដី ជាអនិទស្សនសប្បដិឃៈក្ដី ជាអនិទស្សនអប្បដិឃៈក្ដី អាស្រ័យនូវពួកខន្ធ ជាអនិទស្សនអប្បដិឃៈផង ពួកមហាភូតផង កដត្តារូប ជាសនិទស្សនសប្បដិឃៈក្ដី ជាអនិទស្សនសប្បដិឃៈក្ដី ជាអនិទស្សនអប្បដិឃៈក្តី អាស្រ័យនូវពួកខន្ធ ជាអនិទស្សនអប្បដិឃៈផង ពួកមហាភូតផង ក្នុងខណៈនៃបដិសន្ធិ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប ជាសនិទស្សនសប្បដិឃៈក្ដី ជាអនិទស្សនសប្បដិឃៈក្ដី ជាអនិទស្សនអប្បដិឃៈក្តី អាស្រ័យនូវពួកមហាភូត ជាអនិទស្សនសប្បដិឃៈផង អាបោធាតុផង រូបាយតនៈ ចក្ខាយតនៈ រសាយតនៈ ឥន្ទ្រិយ និងកពឡិង្ការាហារ អាស្រ័យនូវផោដ្ឋព្វាយតនៈផង អាបោធាតុផង។
[៦៣៨] អនិទស្សនអប្បដិឃធម៌ អាស្រ័យនូវអនិទស្សនអប្បដិឃធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ជាអនិទស្សនអប្បដិឃៈ នូវខន្ធ២… ខន្ធ៣ អាស្រ័យនូវខន្ធ១ ជាអនិទស្សនអប្បដិឃៈ ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២… ពួកខន្ធអាស្រ័យនូវវត្ថុ។
[៦៣៩] អនិទស្សនសប្បដិឃធម៌ អាស្រ័យនូវអនិទស្សនសប្បដិឃធម៌ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺមហាភូត២ អាស្រ័យនូវមហាភូត១ ជាអនិទស្សនសប្បដិឃៈ មហាភូត១ អាស្រ័យនូវមហាភូត២ ចិត្ដសមុដ្ឋានរូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត ជាអនិទស្សនសប្បដិឃៈ បញ្ហា៧ ក្នុងអនិទស្សនសប្បដិឃមូលកៈ បណ្ឌិតគប្បីចែកដោយហេតុនេះចុះ បទទាំងឡាយខាងចុង មិនមានឡើយ។
[៦៤០] អនិទស្សនអប្បដិឃធម៌ អាស្រ័យនូវអនិទស្សនអប្បដិឃធម៌ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធ៣ក្ដី ចិត្តសមុដ្ឋានរូប ជាអនិទស្សនអប្បដិឃៈក្ដី អាស្រ័យនូវខន្ធ១ ជាអនិទស្សនអប្បដិឃៈ នូវខន្ធ២… ចិត្តសមុដ្ឋានរូប ជាអនិទស្សនអប្បដិឃៈ អាស្រ័យនូវអាបោធាតុ បញ្ហា៧ ក្នុងអនិទស្សនអប្បដិឃមូលកៈ បណ្ឌិតគប្បីចែកដោយហេតុនេះចុះ បទបញ្ចប់ មិនមានឡើយ។
[៦៤១] សនិទស្សនសប្បដិឃធម៌ អាស្រ័យនូវអនិទស្សនសប្បដិឃធម៌ផង អនិទស្សនអប្បដិឃធម៌ផង ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យគឺចិត្តសមុដ្ឋានរូប ជាសនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកខន្ធ ជាអនិទស្សនអប្បដិឃៈផង ពួកមហាភូតផង ចិត្តសមុដ្ឋានរូប និងឧបាទារូប ជាសនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកមហាភូត ជាអនិទស្សនអប្បដិឃៈផង អាបោធាតុផង បញ្ហា៧ បណ្ឌិតគប្បីចែកដោយហេតុនេះចុះ។
[៦៤២] អនិទស្សនអប្បដិឃធម៌ អាស្រ័យនូវអនិទស្សនអប្បដិឃធម៌ ទើបកើតឡើង ព្រោះអនន្តរប្បច្ច័យ និងសមនន្តរប្បច្ច័យ គឺដូចគ្នានឹងអារម្មណប្បច្ច័យដែរ។
[៦៤៣] អនិទស្សនសប្បដិឃធម៌ អាស្រ័យនូវអនិទស្សនសប្បដិឃធម៌ ទើបកើតឡើង ព្រោះសហជាតប្បច្ច័យ គឺមហាភូត២ អាស្រ័យនូវមហាភូត១ ជាអនិទស្សនសប្បដិឃៈ មហាភូត១ អាស្រ័យនូវមហាភូត២ ចិត្ដសមុដ្ឋានរូប កដត្ដារូប និងឧបាទារូប ជាអនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកមហាភូត ជាអនិទស្សនសប្បដិឃៈ ចក្ខាយតនៈ អាស្រ័យផោដ្ឋព្វាយតនៈ ពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… មហាភូត២ អាស្រ័យនូវមហាភូត១ របស់ពួកអសញ្ញសត្វ បញ្ហា៧ ជាអនិទស្សនសប្បដិឃមូលកៈ បណ្ឌិត គប្បីចែកដោយហេតុនេះចុះ។
[៦៤៤] អនិទស្សនអប្បដិឃធម៌ អាស្រ័យនូវអនិទស្សនអប្បដិឃធម៌ ទើបកើតឡើង ព្រោះសហជាតប្បច្ច័យ គឺខន្ធ៣ក្ដី ចិត្ដសមុដ្ឋានរូប ជាអនិទស្សនអប្បដិឃៈក្តី អាស្រ័យនូវខន្ធ១ ជាអនិទស្សនអប្បដិឃៈ នូវខន្ធ២… ខន្ធ៣ក្ដី កដត្ដារូប ជាអនិទស្សនអប្បដិឃៈក្តី អាស្រ័យនូវខន្ធ១ ជាអនិទស្សនអប្បដិឃៈ ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២… វត្ថុ អាស្រ័យនូវពួកខន្ធ ពួកខន្ធ អាស្រ័យនូវវត្ថុ ចិត្ដសមុដ្ឋានរូប កដត្ដារូប និងឧបាទារូប ជាអនិទស្សនអប្បដិឃៈ អាស្រ័យនូវអាបោធាតុ ឥន្រ្ទិយ និងកពឡិង្ការាហារ អាស្រ័យនូវអាបោធាតុ ពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… កដត្ដារូប ជាអនិទស្សនអប្បដិឃៈ អាស្រ័យនូវអាបោធាតុ របស់ពួកអសញ្ញសត្វ បញ្ហា៧ ក្នុងអនិទស្សនអប្បដិឃៈ បណ្ឌិត គប្បីធើ្វតាមហេតុនេះចុះ។
[៦៤៥] សនិទស្សនសប្បដិឃធម៌ អាស្រ័យនូវអនិទស្សនសប្បដិឃធម៌ផង អនិទស្សនអប្បដិឃធម៌ផង ទើបកើតឡើង ព្រោះសហជាតប្បច្ច័យ គឺចិត្ដសមុដ្ឋានរូប ជាសនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកខន្ធ ជាអនិទស្សនអប្បដិឃៈផង ពួកមហាភូតផង កដត្តារូប ជាសនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកខន្ធ ជាអនិទស្សនអប្បដិឃៈផង ពួកមហាភូតផង ក្នុងខណៈនៃបដិសន្ធិ ចិត្ដសមុដ្ឋានរូប កដត្ដារូប និងឧបាទារូប ជាសនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកមហាភូត ជាអនិទស្សនសប្បដិឃៈផង អាបោធាតុផង រូបាយតនៈ អាស្រ័យនូវផោដ្ឋព្វាយតនៈផង នូវអាបោធាតុផង ពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… កដត្ដារូប និងឧបាទារូប ជាសនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកមហាភូត ជាអនិទស្សនសប្បដិឃៈ របស់ពួកអសញ្ញសត្វផង នូវអាបោធាតុផង បញ្ហា៧ បណ្ឌិត គប្បីចែកតាមហេតុនេះចុះ។
[៦៤៦] អនិទស្សនសប្បដិឃធម៌ (ធម៌មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់) អាស្រ័យនូវអនិទស្សនសប្បដិឃធម៌ ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺមហាភូត២ អាស្រ័យនូវមហាភូត១ ជាអនិទស្សនសប្បដិឃៈ មហាភូត១ អាស្រ័យនូវមហាភូត២។ អនិទស្សនអប្បដិឃធម៌ (ធម៌មិនប្រកបដោយការឃើញ មិនប្រកបដោយការប៉ះពាល់) អាស្រ័យនូវអនិទស្សនសប្បដិឃធម៌ ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺអាបោធាតុ អាស្រ័យនូវពួកមហាភូត ជាអនិទស្សនសប្បដិឃៈ។ អនិទស្សនសប្បដិឃធម៌ក្ដី អនិទស្សនអប្បដិឃធម៌ក្ដី អាស្រ័យនូវអនិទស្សនសប្បដិឃធម៌ ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺមហាភូត២ក្ដី អាបោធាតុក្ដី អាស្រ័យនូវមហាភូត១ ជាអនិទស្សនសប្បដិឃៈ មហាភូត១ក្ដី អាបោធាតុក្ដី អាស្រ័យនូវមហាភូត២។
[៦៤៧] អនិទស្សនអប្បដិឃធម៌ អាស្រ័យនូវអនិទស្សនអប្បដិឃធម៌ ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ជាអនិទស្សនអប្បដិឃៈ នូវខន្ធ២… ខន្ធ៣ក្ដី វត្ថុក្ដី អាស្រ័យនូវខន្ធ១ ជាអនិទស្សនអប្បដិឃៈ ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២… វត្ថុ អាស្រ័យនូវពួកខន្ធ ពួកខន្ធ អាស្រ័យនូវវត្ថុ។ អនិទស្សនសប្បដិឃធម៌ អាស្រ័យនូវអនិទស្សនអប្បដិឃធម៌ ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺពួកមហាភូត ជាអនិទស្សនសប្បដិឃៈ អាស្រ័យនូវអាបោធាតុ។
[៦៤៨] អនិទស្សនសប្បដិឃធម៌ អាស្រ័យនូវអនិទស្សនសប្បដិឃធម៌ផង នូវអនិទស្សនអប្បដិឃធម៌ផង ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺមហាភូត២ អាស្រ័យនូវមហាភូត១ ជាអនិទស្សនសប្បដិឃៈផង នូវអាបោធាតុផង មហាភូត១ អាស្រ័យនូវមហាភូត២ផង អាបោធាតុផង។
[៦៤៩] អនិទស្សនសប្បដិឃធម៌ អាស្រ័យនូវអនិទស្សនសប្បដិឃធម៌ ទើបកើតឡើង ព្រោះនិស្សយប្បច្ច័យ ឧបនិស្សយប្បច្ច័យ បុរេជាតប្បច្ច័យ អាសេវនប្បច្ច័យ កម្មប្បច្ច័យ វិបាកប្បច្ច័យ អាហារប្បច្ច័យ ឥន្រ្ទិយប្បច្ច័យ ឈានប្បច្ច័យ មគ្គប្បច្ច័យ សម្បយុត្តប្បច្ច័យ វិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ នត្ថិប្បច្ច័យ វិគតប្បច្ច័យ និងអវិគតប្បច្ច័យ។
[៦៥០] ក្នុងហេតុប្បច្ច័យ មានវារៈ២១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអធិបតិប្បច្ច័យ មានវារៈ២១ ក្នុងអនន្ដរប្បច្ច័យ មានវារៈ១ ក្នុងសមនន្ដរប្បច្ច័យ មានវារៈ១ ក្នុងសហជាតប្បច្ច័យ មានវារៈ២១ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងនិស្សយប្បច្ច័យ មានវារៈ២១ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ១ ក្នុងបុរេជាតប្បច្ច័យ មានវារៈ១ ក្នុងអាសេវនប្បច្ច័យ មានវារៈ១ ក្នុងកម្មប្បច្ច័យ មានវារៈ២១ ក្នុងវិបាកប្បច្ច័យ និងអាហារប្បច្ច័យ មានវារៈ២១ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ២១ ក្នុងឈានប្បច្ច័យ និងមគ្គប្បច្ច័យ មានវារៈ២១ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ២១ ក្នុងអត្ថិប្បច្ច័យ មានវារៈ២១ ក្នុងនត្ថិប្បច្ច័យ មានវារៈ១ ក្នុងវិគតប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ២១។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោម។
[៦៥១] អនិទស្សនសប្បដិឃធម៌ អាស្រ័យនូវអនិទស្សនសប្បដិឃធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមហាភូត២ អាស្រ័យនូវមហាភូត១ ជាអនិទស្សនសប្បដិឃៈ មហាភូត១ អាស្រ័យនូវមហាភូត២ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប ជាអនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកមហាភូត ជាអនិទស្សនសប្បដិឃៈ ចក្ខាយតនៈ និងរសាយតនៈ អាស្រ័យនូវផោដ្ឋព្វាយតនៈ ពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… មហាភូត២ អាស្រ័យនូវមហាភូត១ ជាអនិទស្សនសប្បដិឃៈ របស់ពួកអសញ្ញសត្វ មហាភូត១ អាស្រ័យនូវមហាភូត២ ប្រស្នាទាំង៧ ក្នុងអនិទស្សនសប្បដិឃមូលកៈ បណ្ឌិតគប្បីចែកតាមហេតុនេះចុះ។
[៦៥២] អនិទស្សនអប្បដិឃធម៌ អាស្រ័យនូវអនិទស្សនអប្បដិឃធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្ដី ចិត្តសមុដ្ឋានរូប ជាអនិទស្សនអប្បដិឃៈក្ដី អាស្រ័យនូវអហេតុកក្ខន្ធ១ ជាអនិទស្សនអប្បដិឃៈ នូវខន្ធ២… ខន្ធ៣ក្ដី កដត្តារូប ជាអនិទស្សនអប្បដិឃៈក្ដី អាស្រ័យនូវខន្ធ១ ជាអនិទស្សនអប្បដិឃៈ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ វត្ថុអាស្រ័យនូវពួកខន្ធ ពួកខន្ធ អាស្រ័យនូវវត្ថុ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប ជាអនិទស្សនអប្បដិឃៈ អាស្រ័យនូវអាបោធាតុ ឥន្ទ្រិយ កពឡិង្ការាហារ អាស្រ័យនូវអាបោធាតុ ពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… កដត្តារូប និងឧបាទារូប ជាអនិទស្សនអប្បដិឃៈ អាស្រ័យនូវអាបោធាតុ របស់ពួកអសញ្ញសត្វ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ប្រស្នាទាំង៧ ជាអនិទស្សនអប្បដិឃមូលកៈ បណ្ឌិតគប្បីចែកតាមហេតុនេះចុះ។
[៦៥៣] សនិទស្សនសប្បដិឃធម៌ អាស្រ័យនូវអនិទស្សនសប្បដិឃធម៌ផង នូវអនិទស្សនអប្បដិឃធម៌ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជាសនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកអហេតុកក្ខន្ធ ជាអនិទស្សនអប្បដិឃៈផង នូវពួកមហាភូតផង កដត្តារូប ជាសនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកខន្ធ ជាអនិទស្សនអប្បដិឃៈ ក្នុងខណៈនៃអហេតុកប្បដិសន្ធិផង នូវពួកមហាភូតផង ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប ជាសនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកមហាភូត ជាអនិទស្សនសប្បដិឃៈផង នូវអាបោធាតុផង រូបាយតនៈ អាស្រ័យនូវផោដ្ឋព្វាយតនៈផង នូវអាបោធាតុផង ពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… កដត្តារូប និងឧបាទារូប ជាសនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកមហាភូត ជាអនិទស្សនសប្បដិឃៈ របស់ពួកអសញ្ញសត្វផង អាបោធាតុផង ប្រស្នាទាំង៧ ដែលបណ្ឌិតអ្នកមិនភាន់ច្រឡំ គប្បីឲ្យពិស្ដារតាមហេតុនេះចុះ។
[៦៥៤] អនិទស្សនសប្បដិឃធម៌ អាស្រ័យនូវអនិទស្សនសប្បដិឃធម៌ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺមហាភូត២ អាស្រ័យនូវមហាភូត១ ជាអនិទស្សនសប្បដិឃៈ មហាភូត១ អាស្រ័យនូវមហាភូត២ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប ជាអនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកមហាភូត ជាអនិទស្សនសប្បដិឃៈ ចក្ខាយតនៈ និងរសាយតនៈ អាស្រ័យនូវផោដ្ឋព្វាយតនៈ ពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… មហាភូត២ អាស្រ័យនូវមហាភូត១ ជាអនិទស្សនសប្បដិឃៈ របស់ពួកអសញ្ញសត្វ មហាភូត១ អាស្រ័យនូវមហាភូត២ ប្រស្នាទាំង៧ ជាអនិទស្សនសប្បដិឃមូលកៈ បណ្ឌិតគប្បីឲ្យពិស្ដារតាមហេតុនេះចុះ។
[៦៥៥] អនិទស្សនអប្បដិឃធម៌ អាស្រ័យនូវអនិទស្សនអប្បដិឃធម៌ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជាអនិទស្សនអប្បដិឃៈ អាស្រ័យនូវពួកខន្ធ ជាអនិទស្សនអប្បដិឃៈ កដត្តារូប ជាអនិទស្សនអប្បដិឃៈ អាស្រ័យនូវពួកខន្ធ ជាអនិទស្សនអប្បដិឃៈ ក្នុងខណៈនៃបដិសន្ធិ វត្ថុអាស្រ័យនូវពួកខន្ធ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប ជាអនិទស្សនអប្បដិឃៈ អាស្រ័យនូវអាបោធាតុ ឥន្ទ្រិយ និងកពឡិង្ការាហារ អាស្រ័យនូវអាបោធាតុ ពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… កដត្តារូប ឧបាទារូប ជាអនិទស្សនអប្បដិឃៈ អាស្រ័យនូវអាបោធាតុ របស់ពួកអសញ្ញសត្វ ប្រស្នាទាំង៧ ក្នុងអនិទស្សនអប្បដិឃមូលកៈ បណ្ឌិតគប្បីឲ្យពិស្ដារតាមហេតុនេះចុះ។
[៦៥៦] សនិទស្សនសប្បដិឃធម៌ អាស្រ័យនូវអនិទស្សនសប្បដិឃធម៌ផង អនិទស្សនអប្បដិឃធម៌ផង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជាសនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកខន្ធ ជាអនិទស្សនអប្បដិឃៈផង នូវពួកមហាភូតផង កដត្តារូប ជាសនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកខន្ធ ជាអនិទស្សនអប្បដិឃៈ ក្នុងខណៈនៃបដិសន្ធិផង នូវពួកមហាភូតផង ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប ជាសនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកមហាភូត ជាអនិទស្សនសប្បដិឃៈផង នូវអាបោធាតុផង រូបាយតនៈ អាស្រ័យនូវផោដ្ឋព្វាយតនៈផង នូវអាបោធាតុផង ពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… កដត្តារូប និងឧបាទារូប ជាសនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកមហាភូត ជាអនិទស្សនសប្បដិឃៈ របស់ពួកអសញ្ញសត្វផង នូវអាបោធាតុផង ក្នុងការជាប់ទាក់ទង បណ្ឌិតគប្បីចែកប្រស្នាទាំង៧ តាមហេតុនេះចុះ។
[៦៥៧] អនិទស្សនសប្បដិឃធម៌ អាស្រ័យនូវអនិទស្សនសប្បដិឃធម៌ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺដូចគ្នានឹងសហជាតប្បច្ច័យដែរ។ ព្រោះនអនន្តរប្បច្ច័យ នសមនន្តរប្បច្ច័យ និងនអញ្ញមញ្ញប្បច្ច័យ គឺចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប ជាអនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកមហាភូត ជាអនិទស្សនសប្បដិឃៈ ចក្ខាយតនៈ និងរសាយតនៈ អាស្រ័យនូវផោដ្ឋព្វាយតនៈ ពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… កដត្តារូប និងឧបាទារូប ជាអនិទស្សនអប្បដិឃៈ អាស្រ័យនូវពួកមហាភូត របស់ពួកអសញ្ញសត្វ ប្រស្នា២១ បណ្ឌិតគប្បីចែកតាមហេតុនេះចុះ។ ព្រោះនឧបនិស្សយប្បច្ច័យ នបុរេជាតប្បច្ច័យ នបច្ឆាជាតប្បច្ច័យ និងនអាសេវនប្បច្ច័យ។ ព្រោះនកម្មប្បច្ច័យ ពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… មហាភូត២ អាស្រ័យនូវមហាភូត១ ជាអនិទស្សនសប្បដិឃៈ មហាភូត១ អាស្រ័យនូវមហាភូត២ ឧបាទារូប ជាអនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកមហាភូត ជាអនិទស្សនសប្បដិឃៈ ប្រស្នា២១ បណ្ឌិតចែកកម្មប្បច្ច័យ ហើយគប្បីធ្វើតាមនកម្មប្បច្ច័យផងចុះ។ ព្រោះនវិបាកប្បច្ច័យ បដិសន្ធិក្ដី កដត្តារូបក្ដី មិនមានទេ (បដិសន្ធិ និងកដត្តារូប) បណ្ឌិតគប្បីធ្វើក្នុងបញ្ចវោការៈចុះ។ ព្រោះនអាហារប្បច្ច័យ គឺពាហិរៈ… ឧតុសមុដ្ឋាន… របស់ពួកអសញ្ញសត្វ ប្រស្នា២១ បណ្ឌិតគប្បីចែកតាមហេតុនេះចុះ។ ព្រោះនឥន្ទ្រិយប្បច្ច័យ ពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… មហាភូត១ ជាអនិទស្សនសប្បដិឃៈ… រូបជីវិតិន្ទ្រិយ អាស្រ័យនូវពួកមហាភូត របស់ពួកអសញ្ញសត្វ។ សេចក្ដីបំប្រួញ។ ប្រស្នាទាំងអស់ បណ្ឌិតគប្បីចែកផងចុះ។ ព្រោះនឈានប្បច្ច័យ ពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… មហាភូត១ របស់ពួកអសញ្ញសត្វ។ សេចក្ដីបំប្រួញ។ ប្រស្នាទាំង៧ បណ្ឌិតគប្បីចែកផងចុះ។
[៦៥៨] អនិទស្សនអប្បដិឃធម៌ អាស្រ័យនូវអនិទស្សនអប្បដិឃធម៌ ទើបកើតឡើង ព្រោះនឈានប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ប្រកបដោយបញ្ចវិញ្ញាណ នូវខន្ធ២… ពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… កដត្តារូប និងឧបាទារូប ជាអនិទស្សនអប្បដិឃៈ អាស្រ័យនូវអាបោធាតុ របស់ពួកអសញ្ញសត្វ ប្រស្នាទាំង៧ បណ្ឌិតគប្បីចែកយ៉ាងនេះចុះ ។
[៦៥៩] សនិទស្សនសប្បដិឃធម៌ អាស្រ័យនូវអនិទស្សនសប្បដិឃធម៌ផង នូវអនិទស្សនអប្បដិឃធម៌ផង ទើបកើតឡើង ព្រោះនឈានប្បច្ច័យ គឺពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… កដត្តារូប និងឧបាទារូប ជាសនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកមហាភូត ជាអនិទស្សនសប្បដិឃៈ របស់ពួកអសញ្ញសត្វផង នូវអាបោធាតុផង ប្រស្នាទាំង៧ បណ្ឌិត គប្បីចែកយ៉ាងនេះចុះ។ ព្រោះនមគ្គប្បច្ច័យ បណ្ឌិតគប្បីធើ្វឲ្យគ្រប់គ្រាន់ ដូចនហេតុប្បច្ច័យដែរ មោហៈ មិនមានទេ។ ព្រោះនសម្បយុត្ដប្បច្ច័យ និងនវិប្បយុត្ដប្បច្ច័យ គ្រប់គ្រាន់ហើយ។ ព្រោះនោនត្ថិប្បច្ច័យ និងនោវិគតប្បច្ច័យ ។
[៦៦០] ក្នុងនហេតុប្បច្ច័យ មានវារៈ២១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ២១ ក្នុងនអធិបតិប្បច្ច័យ មានវារៈ២១។ សេចក្ដីបំប្រួញ។ ក្នុងបច្ច័យទាំងអស់ មានវារៈ២១ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ២១ ក្នុងនោវិគតប្បច្ច័យ មានវារៈ២១។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយៈ។
[៦៦១] ក្នុងនអារម្មណប្បច្ច័យ មានវារៈ២១ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ មានវារៈ២១។ សេចក្ដីបំប្រួញ។ ក្នុងនវិបាកប្បច្ច័យ មានវារៈ២១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ២១ ក្នុងនវិប្បយុត្ដប្បច្ច័យ មានវារៈ២១ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ២១ ក្នុងនោវិគតប្បច្ច័យ មានវារៈ២១។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោមប្បច្ចនីយៈ។
[៦៦២] ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ព្រោះនហេតុប្បច្ច័យ… ក្នុងអនន្ដរប្បច្ច័យ មានវារៈ១ ក្នុងសមនន្ដរប្បច្ច័យ មានវារៈ១ ក្នុងសហជាតប្បច្ច័យ មានវារៈ២១។ សេចក្ដីបំប្រួញ។ ក្នុងឈានប្បច្ច័យ មានវារៈ២១ ក្នុងមគ្គប្បច្ច័យ មានវារៈ២១ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ២១ ក្នុងអត្ថិប្បច្ច័យ មានវារៈ២១ ក្នុងនត្ថិប្បច្ច័យ មានវារៈ១ ក្នុងវិគតប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ២១។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយានុលោម។
ចប់ បដិច្ចវារៈ។
សហជាតវារៈក្ដី បច្ចយវារៈក្ដី និស្សយវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ។ សំសដ្ឋវារៈក្ដី សម្បយុត្ដវារៈក្តី បណ្ឌិតគប្បីធើ្វក្នុងអរូបផងចុះ។
បញ្ហាវារៈ
[៦៦៣] អនិទស្សនអប្បដិឃធម៌ ជាបច្ច័យនៃអនិទស្សនអប្បដិឃធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុ ជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូប ជាអនិទស្សនអប្បដិឃៈផង ដោយហេតុប្បច្ច័យ ពួកហេតុ ជាអនិទស្សនអប្បដិឃៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកកដត្តារូប ជាអនិទស្សនអប្បដិឃៈផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។
[៦៦៤] អនិទស្សនអប្បដិឃធម៌ ជាបច្ច័យនៃសនិទស្សនសប្បដិឃធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុ ជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ជាសនិទស្សនសប្បដិឃៈ ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ… ប្រស្នាទាំង៧ ក្នុងអនិទស្សនអប្បដិឃមូលកៈ បណ្ឌិត គប្បីចែកតាមហេតុនេះចុះ។
[៦៦៥] សនិទស្សនសប្បដិឃធម៌ ជាបច្ច័យ នៃអនិទស្សនអប្បដិឃធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឃើញច្បាស់នូវរូបទាំងឡាយ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវរូបនោះ ទើបកើតឡើង ទិដ្ឋិ… វិចិកិច្ឆា… ឧទ្ធច្ចៈ… ទោមនស្ស កើតឡើង បុគ្គលឃើញនូវរូបដោយទិព្វចក្ខុ រូបាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ ដោយអារម្មណប្បច្ច័យ ពួកខន្ធជាសនិទស្សនសប្បដិឃៈ ជាបច្ច័យនៃការពិចារណា នូវឥទ្ធិវិធញ្ញាណ បុពេ្វនិវាសានុស្សតិញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៦៦៦] អនិទស្សនសប្បដិឃធម៌ ជាបច្ច័យ នៃអនិទស្សនអប្បដិឃធម៌ ដោយអារម្មណប្បច្ច័យ គឺនូវចក្ខុ… នូវកាយ ពួកសំឡេង ពួកក្លិន ពួករស… នូវពួកផោដ្ឋព្វៈ ថាមិនទៀង។បេ។ ទោមនស្សកើតឡើង បុគ្គលឮនូវសំឡេង ដោយទិព្វសោតធាតុ សទ្ទាយតនៈ (ជាបច្ច័យ) នៃសោតវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ ពួកខន្ធ ជាអនិទស្សនសប្បដិឃៈ ជាបច្ច័យនៃការពិចារណានូវឥទ្ធិវិធញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៦៦៧] អនិទស្សនអប្បដិឃធម៌ ជាបច្ច័យ នៃអនិទស្សនអប្បដិឃធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យនូវទាន សមាទាននូវសីល ធ្វើនូវឧបោសថកម្ម ហើយពិចារណានូវកុសលនោះ ពិចារណានូវពួកកុសល ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន ចេញអំពីឈាន… ពួកព្រះអរិយៈ ចេញអំពីមគ្គ ហើយពិចារណានូវមគ្គ ពិចារណានូវផល ពិចារណានូវព្រះនិព្វាន ព្រះនិព្វានជាបច្ច័យនៃការពិចារណា នូវគោត្រភូ វោទានៈ មគ្គ និងផល ដោយអារម្មណប្បច្ច័យ ពួកព្រះអរិយៈ ពិចារណានូវពួកកិលេស ដែលលះបង់ហើយ ពិចារណានូវពួកកិលេស ដែលសង្កត់សង្កិនហើយ នូវពួកកិលេស ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន… នូវវត្ថុ… នូវឥត្ថិន្ទ្រិយ បុរិសិន្ទ្រិយ ជីវិតិន្ទ្រិយ អាបោធាតុ កពឡិង្ការាហារ… នូវពួកខន្ធ ជាអនិទស្សនអប្បដិឃៈ ថាមិនទៀង… ទោមនស្សកើតឡើង បុគ្គលដឹងនូវចិត្តរបស់បុគ្គលអ្នកប្រកបដោយចិត្ត ជាអនិទស្សនអប្បដិឃៈ ដោយចេតោបរិយញ្ញាណ អាកាសានញ្ចាយតនៈ ជាបច្ច័យនៃវិញ្ញាណញ្ចាយតនៈ ដោយអារម្មណប្បច្ច័យ អាកិញ្ចញ្ញាយតនៈ ជាបច្ច័យនៃនេវសញ្ញានាសញ្ញាយតនៈ ពួកខន្ធជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃការពិចារណានូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៦៦៨] សនិទស្សនសប្បដិឃធម៌ ជាបច្ច័យ នៃអនិទស្សនអប្បដិឃធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺបុគ្គលធ្វើនូវរូបឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវរូបនោះ ឲ្យជាទីគោរព… ទិដ្ឋិកើតឡើង។
[៦៦៩] អនិទស្សនសប្បដិឃធម៌ ជាបច្ច័យ នៃអនិទស្សនអប្បដិឃធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺ (បុគ្គល) នូវចក្ខុ… នូវកាយ ពួកសំឡេង ពួកក្លិន… ធ្វើនូវពួកផោដ្ឋព្វៈ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវផោដ្ឋព្វៈនោះ ឲ្យជាទីគោរព… ទិដ្ឋិកើតឡើង។
[៦៧០] អនិទស្សនអប្បដិឃធម៌ ជាបច្ច័យ នៃអនិទស្សនអប្បដិឃធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលឲ្យនូវទាន នូវសីល… នូវឧបោសថកម្ម… ធ្វើនូវកុសលនោះ ឲ្យជាទីគោរព… ចេញអំពីឈាន… ពួកព្រះអរិយៈ ចេញអំពីមគ្គ… ចេញអំពីផល… ធ្វើនូវផល ឲ្យជាទីគោរព… ធ្វើនូវព្រះនិព្វាន ឲ្យជាទីគោរព ព្រះនិព្វានជាបច្ច័យនៃគោត្រភូ វោទានៈ មគ្គ និងផល ដោយអធិបតិប្បច្ច័យ… នូវវត្ថុ… នូវឥត្ថិន្ទ្រិយ បុរិសិន្ទ្រិយ ជីវិតិន្ទ្រិយ អាបោធាតុ កពឡិង្ការាហារ… ធ្វើនូវពួកខន្ធ ជាអនិទស្សនអប្បដិឃៈ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវខន្ធនោះ ឲ្យជាទីគោរព… ទិដ្ឋិកើតឡើង។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូប ជាអនិទស្សនអប្បដិឃៈផង ដោយអធិបតិប្បច្ច័យ។
[៦៧១] អនិទស្សនអប្បដិឃធម៌ ជាបច្ច័យ នៃសនិទស្សនសប្បដិឃធម៌ ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិធម៌ ជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ជាអនិទស្សនសប្បដិឃៈ ដោយអធិបតិប្បច្ច័យ ប្រស្នាទាំង៧ ក្នុងអនិទស្សនអប្បដិឃមូលកៈ ឯអធិបតិធម៌ បណ្ឌិត គប្បីចែកតាមការសង្គ្រោះនូវរូប៣ប្រការទៀតចុះ។
[៦៧២] អនិទស្សនអប្បដិឃធម៌ ជាបច្ច័យ នៃអនិទស្សនអប្បដិឃធម៌ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធ ជាអនិទស្សនអប្បដិឃធម៌មុនៗ ជាបច្ច័យនៃពួកខន្ធ ជាអនិទស្សនអប្បដិឃៈក្រោយៗ ដោយអនន្តរប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃគោត្រភូ អនុលោម (ជាបច្ច័យ) នៃវោទានៈ គោត្រភូ (ជាបច្ច័យ) នៃមគ្គ វោទានៈ (ជាបច្ច័យ) នៃមគ្គ មគ្គ (ជាបច្ច័យ) នៃផល ផល (ជាបច្ច័យ) នៃផល អនុលោម (ជាបច្ច័យ) នៃផលសមាបត្តិ នេវសញ្ញានាសញ្ញាយតនៈ របស់បុគ្គល កាលចេញអំពីនិរោធ ជាបច្ច័យនៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។
[៦៧៣] អនិទស្សនអប្បដិឃធម៌ ជាបច្ច័យ នៃអនិទស្សនអប្បដិឃធម៌ ដោយសមនន្តរប្បច្ច័យ គឺដូចគ្នានឹងអនន្តរប្បច្ច័យដែរ។
[៦៧៤] អនិទស្សនសប្បដិឃធម៌ ជាបច្ច័យ នៃអនិទស្សនសប្បដិឃធម៌ ដោយសហជាតប្បច្ច័យ គឺដូចគ្នានឹងបដិច្ចវារៈដែរ តែបណ្ឌិតត្រូវធ្វើឲ្យមានរបៀបរៀបរយផងចុះ។ ក្នុងអញ្ញមញ្ញប្បច្ច័យ ដូចអញ្ញមញ្ញប្បច្ច័យ ក្នុងបដិច្ចវារៈ។ ក្នុងនិស្សយប្បច្ច័យ ដូចគ្នានឹងបដិច្ចវារៈដែរ។
[៦៧៥] សនិទស្សនសប្បដិឃធម៌ ជាបច្ច័យ នៃអនិទស្សនអប្បដិឃធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ ឯបកតូបនិស្ស័យ គឺបុគ្គលកាលប្រាថ្នានូវវណ្ណសម្បទា ឲ្យនូវទាន នូវសីល… នូវឧបោសថកម្ម… វណ្ណសម្បទា ជាបច្ច័យនៃសទ្ធា បញ្ញា រាគៈ សេចក្តីប្រាថ្នា កាយិកសុខ កាយិកទុក្ខ មគ្គ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។
[៦៧៦] អនិទស្សនសប្បដិឃធម៌ ជាបច្ច័យ នៃអនិទស្សនអប្បដិឃធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ ឯបកតូបនិស្ស័យ គឺបុគ្គល កាលប្រាថ្នានូវចក្ខុសម្បទា… នូវកាយសម្បទា… នូវសទ្ទសម្បទា… កាលប្រាថ្នានូវផោដ្ឋព្វសម្បទា ឲ្យនូវទាន នូវសីល… នូវឧបោសថកម្ម… នូវរដូវ… អាស្រ័យនូវសេនាសនៈ ហើយឲ្យនូវទាន នូវសីល… នូវឧបោសថកម្ម… នូវឈាន… នូវវិបស្សនា… នូវមគ្គ… នូវអភិញ្ញា… នូវសមាបត្តិ… សម្លាប់នូវសត្វ បំបែកនូវសង្ឃ ចក្ខុសម្បទា… ផោដ្ឋព្វសម្បទា… រដូវ… សេនាសនៈ ជាបច្ច័យនៃសទ្ធា បញ្ញា រាគៈ សេចក្តីប្រាថ្នា កាយិកសុខ កាយិកទុក្ខ មគ្គ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។
[៦៧៧] អនិទស្សនអប្បដិឃធម៌ ជាបច្ច័យ នៃអនិទស្សនសប្បដិឃធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយឲ្យនូវទាន នូវសីល… នូវឧបោសថកម្ម… នូវឈាន… នូវសមាបត្តិ… តម្លើងនូវមានះ ប្រកាន់នូវទិដ្ឋិ នូវសីល… នូវបញ្ញា រាគៈ សេចក្តីប្រាថ្នា កាយិកសុខ កាយិកទុក្ខ… អាស្រ័យនូវភោជន ហើយឲ្យនូវទាន… បំបែកនូវសង្ឃ ពួកខន្ធជាអនិទស្សនអប្បដិឃៈ… សទ្ធា បញ្ញា រាគៈ សេចក្តីប្រាថ្នា កាយិកសុខ កាយិកទុក្ខ… ភោជន (ជាបច្ច័យ) នៃសទ្ធា បញ្ញា។សេចក្តីបំប្រួញ។ ជាបច្ច័យនៃមគ្គ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។
[៦៧៨] សនិទស្សនសប្បដិឃធម៌ ជាបច្ច័យ នៃអនិទស្សនអប្បដិឃធម៌ ដោយបុរេជាតប្បច្ច័យ។ បានដល់អារម្មណបុរេជាត គឺដោយទិព្វចក្ខុ… រូបាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។
[៦៧៩] អនិទស្សនសប្បដិឃធម៌ ជាបច្ច័យ នៃអនិទស្សនអប្បដិឃធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ… នូវកាយ… នូវពួកសំឡេង… នូវពួកផោដ្ឋព្វៈ… ថាមិនទៀង… ទោមនស្សកើតឡើង បុគ្គលឮនូវសំឡេង ដោយទិព្វសោតធាតុ សទ្ទាយតនៈ (ជាបច្ច័យ) នៃសោតវិញ្ញាណ។បេ។ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។ ឯវត្ថុបុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។
[៦៨០] អនិទស្សនអប្បដិឃធម៌ ជាបច្ច័យ នៃអនិទស្សនអប្បដិឃធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវវត្ថុ… នូវឥត្ថិន្ទ្រិយ បុរិសិន្ទ្រិយ ជីវិតិន្ទ្រិយ អាបោធាតុ កពឡិង្ការាហារ ថាមិនទៀង… ទោមនស្សកើតឡើង។ ឯវត្ថុបុរេជាត គឺវត្ថុជាបច្ច័យនៃពួកខន្ធ ជាអនិទស្សនអប្បដិឃៈ ដោយបុរេជាតប្បច្ច័យ។
[៦៨១] សនិទស្សនសប្បដិឃធម៌ក្តី អនិទស្សនអប្បដិឃធម៌ក្តី ជាបច្ច័យ នៃអនិទស្សនអប្បដិឃធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត គឺរូបាយតនៈក្តី វត្ថុក្តី… ជាបច្ច័យ នៃពួកខន្ធ ជាអនិទស្សនអប្បដិឃៈ ដោយបុរេជាតប្បច្ច័យ។
[៦៨២] អនិទស្សនសប្បដិឃធម៌ក្តី អនិទស្សនអប្បដិឃធម៌ក្តី ជាបច្ច័យ នៃអនិទស្សនអប្បដិឃធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត គឺចក្ខាយតនៈក្តី វត្ថុក្តី… ផោដ្ឋព្វាយតនៈក្តី វត្ថុក្តី ជាបច្ច័យនៃពួកខន្ធ ជាអនិទស្សនអប្បដិឃៈ ដោយបុរេជាតប្បច្ច័យ។
[៦៨៣] សនិទស្សនសប្បដិឃធម៌ក្តី អនិទស្សនសប្បដិឃធម៌ក្តី ជាបច្ច័យ នៃអនិទស្សនអប្បដិឃធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត គឺរូបាយតនៈក្តី ចក្ខាយតនៈក្តី ជាបច្ច័យនៃចក្ខុវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។
[៦៨៤] អនិទស្សនអប្បដិឃធម៌ ជាបច្ច័យ នៃអនិទស្សនអប្បដិឃធម៌ ដោយបច្ឆាជាតប្បច្ច័យ។ បានដល់បច្ឆាជាត គឺពួកខន្ធ ជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃកាយនេះ ជាអនិទស្សនអប្បដិឃៈ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
[៦៨៥] អនិទស្សនអប្បដិឃធម៌ ជាបច្ច័យ នៃសនិទស្សនសប្បដិឃធម៌ ដោយបច្ឆាជាតប្បច្ច័យ។ បានដល់បច្ឆាជាត គឺពួកខន្ធ ជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃកាយនេះ ជាសនិទស្សនសប្បដិឃៈ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ ប្រស្នាទាំង៧ បណ្ឌិតគប្បីចែកយ៉ាងនេះចុះ តែការសង្គ្រោះនូវរូប មាន៣យ៉ាងដែរ។
[៦៨៦] អនិទស្សនអប្បដិឃធម៌ ជាបច្ច័យ នៃអនិទស្សនអប្បដិឃធម៌ ដោយអាសេវនប្បច្ច័យ គឺពួកខន្ធ ជាអនិទស្សនអប្បដិឃៈមុនៗ ជាបច្ច័យនៃពួកខន្ធ ជាអនិទស្សនអប្បដិឃៈក្រោយៗ ដោយអាសេវនប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃគោត្រភូ អនុលោម (ជាបច្ច័យ) នៃវោទានៈ គោត្រភូ (ជាបច្ច័យ) នៃមគ្គ វោទានៈ ជាបច្ច័យនៃមគ្គ ដោយអាសេវនប្បច្ច័យ។
[៦៨៧] អនិទស្សនអប្បដិឃធម៌ ជាបច្ច័យ នៃអនិទស្សនអប្បដិឃធម៌ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូប ជាអនិទស្សនអប្បដិឃៈផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃពួកវិបាកក្ខន្ធផង នៃពួកកដត្តារូប ជាអនិទស្សនអប្បដិឃៈផង ដោយកម្មប្បច្ច័យ។
[៦៨៨] អនិទស្សនអប្បដិឃធម៌ ជាបច្ច័យ នៃសនិទស្សនសប្បដិឃធម៌ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ជាសនិទស្សនសប្បដិឃៈ ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃពួកកដត្តារូប ជាសនិទស្សនសប្បដិឃៈ ដោយកម្មប្បច្ច័យ ប្រស្នាទាំង៧ ដែលជាសហជាត និងនានាខណិកៈ បណ្ឌិត គប្បីចែកតាមហេតុយ៉ាងនេះចុះ តែការសង្គ្រោះនូវរូប មាន៣យ៉ាងដែរ។
[៦៨៩] អនិទស្សនអប្បដិឃធម៌ ជាបច្ច័យ នៃអនិទស្សនអប្បដិឃធម៌ ដោយវិបាកប្បច្ច័យ គឺវិបាកក្ខន្ធ១ ជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូប ជាអនិទស្សនអប្បដិឃៈផង ដោយវិបាកប្បច្ច័យ ខន្ធ២… ខន្ធ១ ជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃខន្ធ៣ផង នៃពួកកដត្តារូប ជាអនិទស្សនអប្បដិឃៈផង ដោយវិបាកប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធ ជាបច្ច័យនៃវត្ថុ ដោយវិបាកប្បច្ច័យ។
[៦៩០] អនិទស្សនអប្បដិឃធម៌ ជាបច្ច័យ នៃសនិទស្សនសប្បដិឃធម៌ ដោយវិបាកប្បច្ច័យ គឺពួកវិបាកក្ខន្ធ ជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ជាសនិទស្សនសប្បដិឃៈ ដោយវិបាកប្បច្ច័យ ពួកខន្ធជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃពួកកដត្តារូប ជាសនិទស្សនសប្បដិឃៈ ដោយវិបាកប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ឯបញ្ហាទាំង៧ និងបវត្តិប្បដិសន្ធិ បណ្ឌិត គប្បីឲ្យពិស្តារយ៉ាងនេះចុះ។
[៦៩១] អនិទស្សនអប្បដិឃធម៌ ជាបច្ច័យ នៃអនិទស្សនអប្បដិឃធម៌ ដោយអាហារប្បច្ច័យ គឺពួកអាហារ ជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូប ជាអនិទស្សនអប្បដិឃៈផង ដោយអាហារប្បច្ច័យ ពួកអាហារ ជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកកដត្តារូប ជាអនិទស្សនអប្បដិឃៈផង ដោយអាហារប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ កពឡិង្ការាហារ ជាបច្ច័យនៃកាយនេះ ជាអនិទស្សនអប្បដិឃៈ ដោយអាហារប្បច្ច័យ។
[៦៩២] អនិទស្សនអប្បដិឃធម៌ ជាបច្ច័យ នៃសនិទស្សនសប្បដិឃធម៌ ដោយអាហារប្បច្ច័យ គឺពួកអាហារ ជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ជាសនិទស្សនសប្បដិឃៈ ដោយអាហារប្បច្ច័យ ពួកអាហារ ជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃពួកកដត្តារូប ជាសនិទស្សនសប្បដិឃៈ ដោយអាហារប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ កពឡិង្ការាហារ ជាបច្ច័យនៃកាយនេះ ជាសនិទស្សនសប្បដិឃៈ ដោយអាហារប្បច្ច័យ ប្រស្នាទាំង៧ក្តី បវត្តិប្បដិសន្ធិក្តី បណ្ឌិត គប្បីចែកយ៉ាងនេះចុះ ឯកពឡិង្ការាហារ បណ្ឌិត គប្បីធ្វើឲ្យដូចក្នុងប្រស្នាទាំង៧ដែរ។
[៦៩៣] អនិទស្សនសប្បដិឃធម៌ ជាបច្ច័យនៃអនិទស្សនអប្បដិឃធម៌ ដោយឥន្ទ្រិយប្បច្ច័យ គឺចក្ខុន្ទ្រិយ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយិន្ទ្រិយ ជាបច្ច័យនៃកាយវិញ្ញាណ ដោយឥន្ទ្រិយប្បច្ច័យ។
[៦៩៤] អនិទស្សនអប្បដិឃធម៌ ជាបច្ច័យ នៃអនិទស្សនអប្បដិឃធម៌ ដោយឥន្ទ្រិយប្បច្ច័យ គឺពួកឥន្ទ្រិយ ជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូប ជាអនិទស្សនអប្បដិឃៈផង ដោយឥន្ទ្រិយប្បច្ច័យ ពួកឥន្ទ្រិយ ជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកកដត្តារូប ជាអនិទស្សនសប្បដិឃៈផង ដោយឥន្ទ្រិយប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ រូបជីវិតិន្ទ្រិយ ជាបច្ច័យនៃពួកកដត្តារូប ជាអនិទស្សនអប្បដិឃៈ ដោយឥន្ទ្រិយប្បច្ច័យ។
[៦៩៥] អនិទស្សនអប្បដិឃធម៌ ជាបច្ច័យ នៃសនិទស្សនសប្បដិឃធម៌ ដោយឥន្ទ្រិយប្បច្ច័យ គឺពួកឥន្ទ្រិយ ជាអនិទស្សនអប្បដិឃៈ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ជាសនិទស្សនសប្បដិឃៈ ដោយឥន្ទ្រិយប្បច្ច័យ ពួកឥន្ទ្រិយ ជាអនិទស្សនអប្បដិឃៈ ជាបច្ច័យ នៃពួកកដត្តារូប ជាសនិទស្សនសប្បដិឃៈ ដោយឥន្ទ្រិយប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ រូបជីវិតិន្ទ្រិយ ជាបច្ច័យនៃពួកកដត្តារូប ជាសនិទស្សនសប្បដិឃៈ ដោយឥន្ទ្រិយប្បច្ច័យ បវត្តិប្បដិសន្ធិក្តី ប្រស្នាទាំង៧ក្តី បណ្ឌិត (គប្បីចែក) យ៉ាងនេះចុះ ឯរូបជីវិតិន្ទ្រិយ បណ្ឌិត គប្បីចែកក្នុងទីបំផុតៗ។
[៦៩៦] អនិទស្សនសប្បដិឃធម៌ក្តី អនិទស្សនអប្បដិឃធម៌ក្តី ជាបច្ច័យ នៃអនិទស្សនអប្បដិឃធម៌ ដោយឥន្ទ្រិយប្បច្ច័យ គឺចក្ខុន្ទ្រិយក្តី ចក្ខុវិញ្ញាណក្តី ជាបច្ច័យនៃពួកខន្ធ ដែលប្រកបដោយចក្ខុវិញ្ញាណ ដោយឥន្ទ្រិយប្បច្ច័យ។ សេចក្តីបំប្រួញ។ កាយិន្ទ្រិយក្តី កាយវិញ្ញាណក្តី ជាបច្ច័យនៃពួកខន្ធ ដែលប្រកបដោយកាយវិញ្ញាណ ដោយឥន្ទ្រិយប្បច្ច័យ។
[៦៩៧] អនិទស្សនអប្បដិឃធម៌ ជាបច្ច័យនៃអនិទស្សនអប្បដិឃធម៌ ដោយឈានប្បច្ច័យ ជាបច្ច័យដោយមគ្គប្បច្ច័យ ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ គឺខន្ធ១ ជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃខន្ធ៣ ដោយសម្បយុត្តប្បច្ច័យ ខន្ធ២… ក្នុងខណៈនៃបដិសន្ធិ…។
[៦៩៨] អនិទស្សនសប្បដិឃធម៌ ជាបច្ច័យនៃអនិទស្សនអប្បដិឃធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់បុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយវិប្បយុត្តប្បច្ច័យ។
[៦៩៩] អនិទស្សនអប្បដិឃធម៌ ជាបច្ច័យនៃអនិទស្សនអប្បដិឃធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សហជាត គឺពួកខន្ធ ជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ជាអនិទស្សនអប្បដិឃៈ ដោយវិប្បយុត្តប្បច្ច័យ ពួកខន្ធជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃពួកកដត្តារូប ជាអនិទស្សនអប្បដិឃៈ ដោយវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធជាបច្ច័យនៃវត្ថុ ដោយវិប្បយុត្តប្បច្ច័យ វត្ថុជាបច្ច័យនៃពួកខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ បុរេជាត គឺវត្ថុជាបច្ច័យនៃពួកខន្ធ ជាអនិទស្សនអប្បដិឃៈ ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺពួកខន្ធ ជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃកាយនេះ ជាអនិទស្សនអប្បដិឃៈ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។
[៧០០] អនិទស្សនអប្បដិឃធម៌ ជាបច្ច័យ នៃសនិទស្សនសប្បដិឃធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួកខន្ធ ជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ជាសនិទស្សនសប្បដិឃៈ ដោយវិប្បយុត្តប្បច្ច័យ ពួកខន្ធជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃពួកកដត្តារូប ជាសនិទស្សនសប្បដិឃៈ ដោយវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។ ឯបច្ឆាជាត គឺពួកខន្ធ ជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃកាយនេះ ជាសនិទស្សនសប្បដិឃៈ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ ប្រស្នា៥ដ៏សេស បណ្ឌិតគប្បីឲ្យពិស្តារ ដូចសហជាត និងបច្ឆាជាតយ៉ាងនេះចុះ។
[៧០១] សនិទស្សនសប្បដិឃធម៌ ជាបច្ច័យ នៃអនិទស្សនសប្បដិឃធម៌ ដោយអត្ថិប្បច្ច័យ បានដល់បុរេជាត គឺនូវរូបទាំងឡាយ ថាមិនទៀង… ទោមនស្សកើតឡើង នូវរូបដោយទិព្វចក្ខុ… រូបាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ ដោយអត្ថិប្បច្ច័យ។
[៧០២] អនិទស្សនសប្បដិឃធម៌ ជាបច្ច័យ នៃអនិទស្សនសប្បដិឃធម៌ ដោយអត្ថិប្បច្ច័យ គឺមហាភូត១ ជាអនិទស្សនសប្បដិឃៈ ជាបច្ច័យនៃមហាភូត២ ដោយអត្ថិប្បច្ច័យ មហាភូត២ ជាបច្ច័យនៃមហាភូត១ ដោយអត្ថិប្បច្ច័យ ពួកមហាភូត ជាអនិទស្សនសប្បដិឃៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ពួកកដត្តារូប និងពួកឧបាទារូប ជាអនិទស្សនសប្បដិឃៈ ដោយអត្ថិប្បច្ច័យ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃចក្ខាយតនៈ និងរសាយតនៈ ដោយអត្ថិប្បច្ច័យ ពាហិរៈ… អាហារសមុដ្ឋាន ឧតុសមុដ្ឋាន មហាភូត១ ជាបច្ច័យនៃមហាភូត២ ដោយអត្ថិប្បច្ច័យ មហាភូត២ ជាបច្ច័យនៃមហាភូត១ ដោយអត្ថិប្បច្ច័យ ពួកឧតុសមុដ្ឋាន និងពួកមហាភូត ជាបច្ច័យនៃពួកឧបាទារូប ជាអនិទស្សនសប្បដិឃៈ ដោយអត្ថិប្បច្ច័យ មហាភូត១ ជាអនិទស្សនសប្បដិឃៈ របស់ពួកអសញ្ញសត្វ ជាបច្ច័យនៃមហាភូត២ ដោយអត្ថិប្បច្ច័យ មហាភូត២…។
[៧០៣] អនិទស្សនសប្បដិឃធម៌ ជាបច្ច័យ នៃសនិទស្សនសប្បដិឃធម៌ ដោយអត្ថិប្បច្ច័យ គឺដូចក្នុងនិស្សយប្បច្ច័យ ក្នុងបដិច្ចវារៈដែរ។
[៧០៤] អនិទស្សនសប្បដិឃធម៌ ជាបច្ច័យនៃអនិទស្សនអប្បដិឃធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺពួកមហាភូត ជាអនិទស្សនសប្បដិឃៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ពួកកដត្តារូប និងពួកឧបាទារូប ជាអនិទស្សនអប្បដិឃៈ ដោយអត្ថិប្បច្ច័យ បណ្ឌិតគប្បីឲ្យពិស្តារ រហូតដល់ពួកអសញ្ញសត្វផងចុះ។ បុរេជាត គឺនូវចក្ខុ… នូវកាយ… នូវពួកសំឡេង… នូវពួកផោដ្ឋព្វៈ ថាមិនទៀង… ទោមនស្សកើតឡើង ចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយអត្ថិប្បច្ច័យ ប្រស្នា៤ដ៏សេស បណ្ឌិត គប្បីឲ្យពិស្តារដូចគ្នានឹងសហជាតប្បច្ច័យ ក្នុងបដិច្ចវារៈដែរ មិនមានការធ្វើឲ្យផ្សេងៗគ្នាឡើយ។
[៧០៥] អនិទស្សនអប្បដិឃធម៌ ជាបច្ច័យនៃអនិទស្សនអប្បដិឃធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។ សហជាត គឺខន្ធ១ ជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូប ជាអនិទស្សនអប្បដិឃៈផង ដោយអត្ថិប្បច្ច័យ ខន្ធ២… អាបោធាតុ (ជាបច្ច័យ) នៃពួកចិត្តសមុដ្ឋានរូប ពួកកដត្តារូប និងអាបោធាតុ ពួកឧបាទារូប ជាអនិទស្សនអប្បដិឃៈ ក្នុងខណៈនៃបដិសន្ធិ ជាបច្ច័យនៃឥន្ទ្រិយផង នៃកពឡិង្ការាហារផង ដោយអត្ថិប្បច្ច័យ ពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… អាបោធាតុ របស់ពួកអសញ្ញសត្វ (ជាបច្ច័យ) នៃពួកកដត្តារូប ជាអនិទស្សនអប្បដិឃៈ។ បុរេជាត គឺនូវវត្ថុ… នូវឥត្ថិន្ទ្រិយ បុរិសិន្ទ្រិយ ជីវិតិន្ទ្រិយ អាបោធាតុ… នូវកពឡិង្ការាហារ ថាមិនទៀង… ទោមនស្សកើតឡើង វត្ថុជាបច្ច័យនៃពួកខន្ធ ជាអនិទស្សនអប្បដិឃៈ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកខន្ធ ជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃកាយនេះ ជាអនិទស្សនអប្បដិឃៈ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ កពឡិង្ការាហារ ជាបច្ច័យនៃកាយនេះ ជាអនិទស្សនអប្បដិឃៈ ដោយអត្ថិប្បច្ច័យ។ ឯរូបជីវិតិន្ទ្រិយ ជាបច្ច័យនៃពួកកដត្តារូប ជាអនិទស្សនអប្បដិឃៈ ដោយអត្ថិប្បច្ច័យ ប្រស្នា៦ដ៏សេស បណ្ឌិតគប្បីចែកយ៉ាងនេះចុះ ឯសហជាតប្បច្ច័យក្តី បច្ឆាជាតប្បច្ច័យក្តី អាហារប្បច្ច័យក្តី ឥន្ទ្រិយប្បច្ច័យក្តី បណ្ឌិត គប្បីធ្វើយ៉ាងនេះដែរ។
[៧០៦] សនិទស្សនសប្បដិឃធម៌ក្តី អនិទស្សនអប្បដិឃធម៌ក្តី ជាបច្ច័យនៃអនិទស្សនអប្បដិឃធម៌ ដោយអត្ថិប្បច្ច័យ បានដល់បុរេជាត គឺរូបាយតនៈក្តី វត្ថុក្តី ជាបច្ច័យនៃពួកខន្ធ ជាអនិទស្សនអប្បដិឃៈ ដោយអត្ថិប្បច្ច័យ។
[៧០៧] អនិទស្សនសប្បដិឃធម៌ក្តី អនិទស្សនអប្បដិឃធម៌ក្តី ជាបច្ច័យនៃសនិទស្សនសប្បដិឃធម៌ ដោយអត្ថិប្បច្ច័យ គឺពួកខន្ធ ជាអនិទស្សនអប្បដិឃៈក្តី ពួកមហាភូតក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ជាសនិទស្សនសប្បដិឃៈ ដោយអត្ថិប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ… សេចក្តីបំប្រួញ។ (ឯពួកខន្ធ) របស់ពួកអសញ្ញសត្វ បណ្ឌិតគប្បីធ្វើផងចុះ។
[៧០៨] អនិទស្សនសប្បដិឃធម៌ក្ដី អនិទស្សនអប្បដិឃធម៌ក្ដី នៃអនិទស្សនអប្បដិឃធម៌…។ សេចក្ដីបំប្រួញ។
[៧០៩] អនិទស្សនសប្បដិឃធម៌ក្តី អនិទស្សនអប្បដិឃធម៌ក្តី ជាបច្ច័យនៃអនិទស្សនអប្បដិឃធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺពួកខន្ធ ជាអនិទស្សនអប្បដិឃៈក្តី ពួកមហាភូតក្តី (ជាបច្ច័យ) នៃពួកចិត្តសមុដ្ឋានរូប ជាអនិទស្សនអប្បដិឃៈ (ខន្ធទាំងនោះ) បណ្ឌិតគប្បីធ្វើឲ្យរហូតដល់ពួកអសញ្ញសត្វផងចុះ ឯបុរេជាត គឺចក្ខាយតនៈក្ដី… វត្ថុក្តី… ផោដ្ឋព្វាយតនៈក្ដី វត្ថុក្តី ជាបច្ច័យនៃពួកខន្ធ ជាអនិទស្សនអប្បដិឃៈ ដោយអត្ថិប្បច្ច័យ ប្រស្នាដ៏សេស បណ្ឌិតគប្បីចែកផងចុះ។
[៧១០] សនិទស្សនសប្បដិឃធម៌ក្តី អនិទស្សនសប្បដិឃធម៌ក្តី ជាបច្ច័យនៃអនិទស្សនអប្បដិឃធម៌ ដោយអត្ថិប្បច្ច័យ បានដល់បុរេជាត គឺរូបាយតនៈក្ដី ចក្ខាយតនៈក្ដី ជាបច្ច័យនៃចក្ខុវិញ្ញាណ ដោយអត្ថិប្បច្ច័យ។
[៧១១] សនិទស្សនសប្បដិឃធម៌ក្តី អនិទស្សនសប្បដិឃធម៌ក្តី អនិទស្សនអប្បដិឃធម៌ក្តី ជាបច្ច័យនៃអនិទស្សនអប្បដិឃធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត គឺរូបាយតនៈក្ដី ចក្ខាយតនៈក្ដី ចក្ខុវិញ្ញាណក្ដី ជាបច្ច័យនៃពួកខន្ធ ដែលប្រកបដោយចក្ខុវិញ្ញាណ ដោយអត្ថិប្បច្ច័យ។
នត្ថិប្បច្ច័យ និងវិគតប្បច្ច័យ ដូចគ្នានឹងអនន្តរប្បច្ច័យ។ អវិគតប្បច្ច័យ ដូចគ្នានឹងអត្ថិប្បច្ច័យដែរ។
[៧១២] ក្នុងហេតុប្បច្ច័យ មានវារៈ៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ១ ក្នុងសមនន្តរប្បច្ច័យ មានវារៈ១ ក្នុងសហជាតប្បច្ច័យ មានវារៈ២១ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងនិស្សយប្បច្ច័យ មានវារៈ២១ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៦ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ៧ ក្នុងអាសេវនប្បច្ច័យ មានវារៈ១ ក្នុងកម្មប្បច្ច័យ មានវារៈ៧ ក្នុងវិបាកប្បច្ច័យ មានវារៈ៧ ក្នុងអាហារប្បច្ច័យ មានវារៈ៧ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ៩ ក្នុងឈានប្បច្ច័យ មានវារៈ៧ ក្នុងមគ្គប្បច្ច័យ មានវារៈ៧ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៨ ក្នុងអត្ថិប្បច្ច័យ មានវារៈ២៥ ក្នុងនត្ថិប្បច្ច័យ មានវារៈ១ ក្នុងវិគតប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ២៥។
[៧១៣] ក្នុងអធិបតិប្បច្ច័យ មានវារៈ៧ ព្រោះហេតុប្បច្ច័យ… ក្នុងសហជាតប្បច្ច័យ មានវារៈ៧ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ១ ក្នុងនិស្សយប្បច្ច័យ មានវារៈ៧ ក្នុងវិបាកប្បច្ច័យ មានវារៈ៧ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ៧ ក្នុងមគ្គប្បច្ច័យ មានវារៈ៧ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៧ ក្នុងអត្ថិប្បច្ច័យ មានវារៈ៧ ក្នុងអវិគតប្បច្ច័យ មានវារៈ៧។
[៧១៤] ពាក្យថា សហជាតប្បច្ច័យ និស្សយប្បច្ច័យ អត្ថិប្បច្ច័យ និងអវិគតប្បច្ច័យ មានវារៈ៧ ព្រោះហេតុប្បច្ច័យ។ ពាក្យថា សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ អត្ថិប្បច្ច័យ និងអវិគតប្បច្ច័យ មានវារៈ១ ព្រោះហេតុប្បច្ច័យ។ ពាក្យថា សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ និងអវិគតប្បច្ច័យ មានវារៈ១ ព្រោះហេតុប្បច្ច័យ។ ពាក្យថា សហជាតប្បច្ច័យ និស្សយប្បច្ច័យ វិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ និងអវិគតប្បច្ច័យ មានវារៈ៧ ព្រោះហេតុប្បច្ច័យ។ ពាក្យថា សហជាតប្បច្ច័យ និស្សយប្បច្ច័យ វិបាកប្បច្ច័យ អត្ថិប្បច្ច័យ និងអវិគតប្បច្ច័យ មានវារៈ៧ ព្រោះហេតុប្បច្ច័យ។ ពាក្យថា សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ វិបាកប្បច្ច័យ អត្ថិប្បច្ច័យ និងអវិគតប្បច្ច័យ មានវារៈ១ ព្រោះហេតុប្បច្ច័យ។ ពាក្យថា សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ វិបាកប្បច្ច័យ សម្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ និងអវិគតប្បច្ច័យ មានវារៈ១ ព្រោះហេតុប្បច្ច័យ។ ពាក្យថា សហជាតប្បច្ច័យ និស្សយប្បច្ច័យ វិបាកប្បច្ច័យ វិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ និងអវិគតប្បច្ច័យ មានវារៈ៧ ព្រោះហេតុប្បច្ច័យ។ ពាក្យថា សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ វិបាកប្បច្ច័យ វិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ និងអវិគតប្បច្ច័យ មានវារៈ១ ព្រោះហេតុប្បច្ច័យ។ វារៈនៃការរាប់ទាំងអស់ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោម។
[៧១៥] សនិទស្សនសប្បដិឃធម៌ ជាបច្ច័យនៃអនិទស្សនអប្បដិឃធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។
[៧១៦] អនិទស្សនសប្បដិឃធម៌ ជាបច្ច័យនៃអនិទស្សនសប្បដិឃធម៌ ដោយសហជាតប្បច្ច័យ។ អនិទស្សនសប្បដិឃធម៌ ជាបច្ច័យនៃសនិទស្សនសប្បដិឃធម៌ ដោយសហជាតប្បច្ច័យ។ អនិទស្សនសប្បដិឃធម៌ ជាបច្ច័យនៃអនិទស្សនអប្បដិឃធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។ អនិទស្សនសប្បដិឃធម៌ ជាបច្ច័យនៃសនិទស្សនសប្បដិឃធម៌ផង អនិទស្សនអប្បដិឃធម៌ផង ដោយសហជាតប្បច្ច័យ។ អនិទស្សនសប្បដិឃធម៌ ជាបច្ច័យនៃអនិទស្សនសប្បដិឃធម៌ផង នៃអនិទស្សនអប្បដិឃធម៌ផង ដោយសហជាតប្បច្ច័យ។ អនិទស្សនសប្បដិឃធម៌ ជាបច្ច័យនៃសនិទស្សនសប្បដិឃធម៌ផង នៃអនិទស្សនសប្បដិឃធម៌ផង ដោយសហជាតប្បច្ច័យ។ អនិទស្សនសប្បដិឃធម៌ ជាបច្ច័យនៃសនិទស្សនសប្បដិឃធម៌ផង នៃអនិទស្សនសប្បដិឃធម៌ផង នៃអនិទស្សនអប្បដិឃធម៌ផង ដោយសហជាតប្បច្ច័យ។
[៧១៧] អនិទស្សនអប្បដិឃធម៌ ជាបច្ច័យនៃអនិទស្សនអប្បដិឃធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ។អនិទស្សនអប្បដិឃធម៌ ជាបច្ច័យនៃសនិទស្សនសប្បដិឃធម៌ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ។ អនិទស្សនអប្បដិឃធម៌ ជាបច្ច័យនៃអនិទស្សនសប្បដិឃធម៌ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ។ អនិទស្សនអប្បដិឃធម៌ ជាបច្ច័យនៃសនិទស្សនសប្បដិឃធម៌ផង អនិទស្សនអប្បដិឃធម៌ផង ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ។ អនិទស្សនអប្បដិឃធម៌ ជាបច្ច័យនៃអនិទស្សនសប្បដិឃធម៌ផង អនិទស្សនអប្បដិឃធម៌ផង ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ។ អនិទស្សនអប្បដិឃធម៌ ជាបច្ច័យនៃអនិទស្សនសប្បដិឃធម៌ផង អនិទស្សនអប្បដិឃធម៌ផង ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ។ អនិទស្សនអប្បដិឃធម៌ ជាបច្ច័យនៃសនិទស្សនសប្បដិឃធម៌ផង អនិទស្សនសប្បដិឃធម៌ផង ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ។ អនិទស្សនអប្បដិឃធម៌ ជាបច្ច័យនៃសនិទស្សនសប្បដិឃធម៌ផង អនិទស្សនសប្បដិឃធម៌ផង អនិទស្សនអប្បដិឃធម៌ផង ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ។
[៧១៨] សនិទស្សនសប្បដិឃធម៌ក្ដី អនិទស្សនអប្បដិឃធម៌ក្ដី (ជាបច្ច័យ) នៃអនិទស្សនអប្បដិឃធម៌… បានដល់បុរេជាត។
[៧១៩] អនិទស្សនសប្បដិឃធម៌ក្ដី អនិទស្សនអប្បដិឃធម៌ក្ដី ជាបច្ច័យនៃសនិទស្សនសប្បដិឃធម៌ ដោយសហជាតប្បច្ច័យ។ អនិទស្សនសប្បដិឃធម៌ក្ដី អនិទស្សនអប្បដិឃធម៌ក្ដី ជាបច្ច័យ នៃអនិទស្សនសប្បដិឃធម៌ ដោយសហជាតប្បច្ច័យ។ អនិទស្សនសប្បដិឃធម៌ក្ដី អនិទស្សនអប្បដិឃធម៌ក្ដី (ជាបច្ច័យ) នៃអនិទស្សនអប្បដិឃធម៌… បានដល់សហជាត និងបុរេជាត។ អនិទស្សនសប្បដិឃធម៌ក្ដី អនិទស្សនអប្បដិឃធម៌ក្ដី ជាបច្ច័យ នៃសនិទស្សនសប្បដិឃធម៌ផង នៃអនិទស្សនអប្បដិឃធម៌ផង ដោយសហជាតប្បច្ច័យ។ អនិទស្សនសប្បដិឃធម៌ក្ដី អនិទស្សនអប្បដិឃធម៌ក្ដី ជាបច្ច័យ នៃអនិទស្សនសប្បដិឃធម៌ផង នៃអនិទស្សនអប្បដិឃធម៌ផង ដោយសហជាតប្បច្ច័យ។ អនិទស្សនសប្បដិឃធម៌ក្ដី អនិទស្សនអប្បដិឃធម៌ក្ដី ជាបច្ច័យ នៃសនិទស្សនសប្បដិឃធម៌ផង នៃអនិទស្សនសប្បដិឃធម៌ផង ដោយសហជាតប្បច្ច័យ។ អនិទស្សនសប្បដិឃធម៌ក្តី អនិទស្សនអប្បដិឃធម៌ក្តី ជាបច្ច័យនៃសនិទស្សនសប្បដិឃធម៌ផង នៃអនិទស្សនសប្បដិឃធម៌ផង នៃអនិទស្សនអប្បដិឃធម៌ផង ដោយសហជាតប្បច្ច័យ។
[៧២០] សនិទស្សនសប្បដិឃធម៌ក្ដី អនិទស្សនសប្បដិឃធម៌ក្ដី ជាបច្ច័យនៃអនិទស្សនអប្បដិឃធម៌… បានដល់បុរេជាត។
[៧២១] សនិទស្សនសប្បដិឃធម៌ក្ដី អនិទស្សនសប្បដិឃធម៌ក្ដី អនិទស្សនអប្បដិឃធម៌ក្ដី ជាបច្ច័យ នៃអនិទស្សនអប្បដិឃធម៌ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។
[៧២២] ក្នុងនហេតុប្បច្ច័យ មានវារៈ២៥ ក្នុងនអារម្មណប្បច្ច័យ មានវារៈ២២ ក្នុងនអធិបតិប្បច្ច័យ មានវារៈ២៥ ក្នុងនអនន្តរប្បច្ច័យ មានវារៈ២៥ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ២៥ ក្នុងនសហជាតប្បច្ច័យ មានវារៈ១២ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ២៤ ក្នុងននិស្សយប្បច្ច័យ មានវារៈ៩ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ២៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ២២ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ២៥ ក្នុងនអាសេវនប្បច្ច័យ មានវារៈ២៥ ក្នុងនកម្មប្បច្ច័យ មានវារៈ២៥ ក្នុងនវិបាកប្បច្ច័យ មានវារៈ២៤ ក្នុងនអាហារប្បច្ច័យ មានវារៈ២៥ ក្នុងនឥន្ទ្រិយប្បច្ច័យ មានវារៈ២៣ ក្នុងនឈានប្បច្ច័យ មានវារៈ២៥ ក្នុងនមគ្គប្បច្ច័យ មានវារៈ២៥ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ២៤ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២២ ក្នុងនោអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ២៥ ក្នុងនោវិគតប្បច្ច័យ មានវារៈ២៥ ក្នុងនោអវិគតប្បច្ច័យ មានវារៈ៩។
[៧២៣] ក្នុងនអារម្មណប្បច្ច័យ មានវារៈ២២ ព្រោះនហេតុប្បច្ច័យ ដូចក្នុងដំណើរទី១ដែរ។ … ក្នុងនោអវិគតប្បច្ច័យ មានវារៈ៩។
[៧២៤] ក្នុងនអធិបតិប្បច្ច័យ មានវារៈ២២ ព្រោះហេតុប្បច្ច័យ និងនអារម្មណប្បច្ច័យ… ក្នុងនអនន្តរប្បច្ច័យ មានវារៈ២២ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ២២ ក្នុងនសហជាតប្បច្ច័យ មានវារៈ៩ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ២២ ក្នុងននិស្សយប្បច្ច័យ មានវារៈ៩ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ២១ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ២២ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ២២។ សេចក្ដីបំប្រួញ។ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ២២ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២២ ក្នុងនោអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ២២ ក្នុងនោវិគតប្បច្ច័យ មានវារៈ២២ ក្នុងនោអវិគតប្បច្ច័យ មានវារៈ៩។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយៈ។
[៧២៥] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៧ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ មានវារៈ៧ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៧ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៧ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៧ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៧ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៧ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៧។ សេចក្ដីបំប្រួញ។ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៧ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៧ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងនោវិគតប្បច្ច័យ មានវារៈ៧។
[៧២៦] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៧ ព្រោះហេតុប្បច្ច័យ សហជាតប្បច្ច័យ និស្សយប្បច្ច័យ អត្ថិប្បច្ច័យ និងអវិគតប្បច្ច័យ… ក្នុងនអនន្តរប្បច្ច័យ មានវារៈ៧ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៧ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៧។ សេចក្ដីបំប្រួញ ក្នុងទីនេះ។ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៧ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងនោវិគតប្បច្ច័យ មានវារៈ៧។
[៧២៧] ក្នុងនអារម្មណប្បច្ច័យ មានវារៈ១ ព្រោះហេតុប្បច្ច័យ សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ អត្ថិប្បច្ច័យ និងអវិគតប្បច្ច័យ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ១… ក្នុងនោវិគតប្បច្ច័យ មានវារៈ១។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោមប្បច្ចនីយៈ
[៧២៨] ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះនហេតុប្បច្ច័យ… ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ១ ក្នុងសមនន្តរប្បច្ច័យ មានវារៈ១ ក្នុងសហជាតប្បច្ច័យ មានវារៈ២១ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងនិស្សយប្បច្ច័យ មានវារៈ២១ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៦ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ៧ ក្នុងអាសេវនប្បច្ច័យ មានវារៈ១ ក្នុងកម្មប្បច្ច័យ មានវារៈ៧ ក្នុងវិបាកប្បច្ច័យ មានវារៈ៧ ក្នុងអាហារប្បច្ច័យ មានវារៈ៧ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៩ ក្នុងឈានប្បច្ច័យ មានវារៈ៧ ក្នុងមគ្គប្បច្ច័យ មានវារៈ៧ ក្នុងសម្បយុត្ដប្បច្ច័យ មានវារៈ១ ក្នុងវិប្បយុត្ដប្បច្ច័យ មានវារៈ៨ ក្នុងអត្ថិប្បច្ច័យ មានវារៈ២៥ ក្នុងនត្ថិប្បច្ច័យ មានវារៈ១ ក្នុងវិគតប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ២៥។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយានុលោម។
ចប់ បញ្ហាវារៈ។
ចប់ សនិទស្សនសប្បដិឃត្ដិកៈ ទី២២។
ចប់ អនុលោមត្ដិកប្បដ្ឋាន ខាងចុងបំផុត។
ចប់ ភាគ៩៩។
សូមអនុមោទនា !!!