បដ្ឋាន តតិយភាគ

ភាគទី៩៦

សូមនមស្ការ ចំពោះព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ ព្រះអង្គនោះ។

វិបាកត្តិកៈ

បដិច្ចវារៈ

[១] វិបាកធម៌ អាស្រ័យវិបាកធម៌ ទើបកើតទ្បើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យ​វិបាកក្ខន្ធ១។បេ។ ខន្ធ២ អាស្រ័យខន្ធ២ ខន្ធ៣ អាស្រ័យវិបាកក្ខន្ធ១ ក្នុងខណៈ​នៃ​បដិសន្ធិ។បេ។ ខន្ធ២ អាស្រ័យខន្ធ២។ ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជា​ប្រក្រតី អាស្រ័យ​វិបាកធម៌ ទើបកើតទ្បើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យ​វិបាកក្ខន្ធទាំងទ្បាយ កដត្តារូប អាស្រ័យវិបាកក្ខន្ធទាំងទ្បាយ ក្នុងខណៈនៃ​បដិសន្ធិ។ វិបាកក្តី ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីក្តី អាស្រ័យវិបាកធម៌ ទើប​កើតទ្បើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យវិបាកក្ខន្ធ១ ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២ ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យវិបាកក្ខន្ធ១ ក្នុងខណៈ​នៃបដិសន្ធិ ខន្ធ២ក្តី កដត្តារូបក្តី អាស្រ័យខន្ធ២។

[២] ធម៌មានវិបាកជាប្រក្រតី អាស្រ័យធម៌មានវិបាកជាប្រក្រតី ទើបកើតទ្បើង ព្រោះ​ហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលជាធម៌មានវិបាកជាប្រក្រតី ខន្ធ២ អាស្រ័យ​ខន្ធ២។ ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យធម៌មានវិបាក​ជា​ប្រក្រតី ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលជាធម៌មានវិបាកជាប្រក្រតី។ ធម៌មានវិបាកជាប្រក្រតី ធម៌មិនមែន​ជាវិបាក មិនមែន​មានវិបាកជាប្រក្រតី អាស្រ័យធម៌មានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលជាធម៌មានវិបាកជាប្រក្រតី ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២។

[៣] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យធម៌​មិនមែនជាវិបាក មិន​មែនមានវិបាកជាប្រក្រតី ទើបកើតទ្បើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូប​ក្តី អាស្រ័យខន្ធ១ ដែលជាធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២ មហាភូត៣ អាស្រ័យមហាភូត១ មហាភូត២ អាស្រ័យ​មហាភូត២ ចិត្តសមុដ្ឋានរូប កដត្តារូប ឧបាទារូប អាស្រ័យមហាភូតទាំងទ្បាយ។ វិបាកធម៌ អាស្រ័យធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតទ្បើង ព្រោះ​ហេតុប្បច្ច័យ គឺវិបាកក្ខន្ធទាំងទ្បាយ អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ។ វិបាកធម៌ក្តី ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីក្តី អាស្រ័យធម៌មិនមែន​ជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតទ្បើង ព្រោះហេតុប្បច្ច័យ គឺវិបាកក្ខន្ធ​ទាំងទ្បាយ អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យមហាភូតទាំងទ្បាយ។

[៤] វិបាកធម៌ អាស្រ័យវិបាកធម៌ផង ធម៌មិនមែនជាវិបាក មិនមែនមានវិបាក​ជាប្រក្រតី​ផង ទើបកើតទ្បើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យវិបាកក្ខន្ធ១ផង វត្ថុផង ក្នុង​ខណៈ​នៃបដិសន្ធិ ខន្ធ២ អាស្រ័យខន្ធ២ផង វត្ថុផង។ ធម៌មិនមែនជាវិបាក មិនមែនមាន​វិបាកជាប្រក្រតី អាស្រ័យវិបាកធម៌ផង ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជា​ប្រក្រតីផង ទើបកើតទ្បើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យ​វិបាកក្ខន្ធទាំង​ទ្បាយផង មហាភូតទាំងទ្បាយផង កដត្តារូប អាស្រ័យ​វិបាកក្ខន្ធទាំងទ្បាយផង មហាភូត​ទាំងទ្បាយផង ក្នុងខណៈនៃបដិសន្ធិ។ វិបាកធម៌ក្តី ធម៌មិនមែនជាវិបាក មិនមែនមាន​វិបាក​ជាប្រក្រតីក្តី អាស្រ័យវិបាកធម៌ផង ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជា​ប្រក្រតីផង ទើបកើតទ្បើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យវិបាកក្ខន្ធ១ផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យខន្ធ២ផង វត្ថុផង កដត្តារូប អាស្រ័យ​វិបាកក្ខន្ធ​ទាំងទ្បាយផង មហាភូតទាំងទ្បាយផង។

[៥] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យធម៌មានវិបាក​ជាប្រក្រតី​ផង ធម៌មិនមែនជាវិបាក មិនមែនមាន​វិបាកជាប្រក្រតីផង ទើបកើតទ្បើង ព្រោះ​ហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងទ្បាយ ដែលជាធម៌មានវិបាក​ជា​ប្រក្រតីផង មហាភូត​ទាំងទ្បាយផង។

[៦] វិបាកធម៌ អាស្រ័យវិបាកធម៌ ទើបកើតទ្បើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យវិបាកក្ខន្ធ១ ខន្ធ២ អាស្រ័យខន្ធ២ ខន្ធ៣ អាស្រ័យវិបាកក្ខន្ធ១ ក្នុងខណៈ​នៃ​បដិសន្ធិ ខន្ធ២ អាស្រ័យខន្ធ២។

[៧] ធម៌មានវិបាកជាប្រក្រតី អាស្រ័យធម៌មានវិបាកជាប្រក្រតី ទើបកើតទ្បើង ព្រោះ​អារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលជាធម៌​មានវិបាកជាប្រក្រតី ខន្ធ២ អាស្រ័យ​ខន្ធ២។

[៨] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យ​ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតទ្បើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលជាធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ខន្ធ២ អាស្រ័យ​ខន្ធ២។ វិបាកធម៌ អាស្រ័យធម៌​មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតទ្បើង ព្រោះអារម្មណប្បច្ច័យ គឺវិបាកក្ខន្ធទាំងទ្បាយ អាស្រ័យវត្ថុ ក្នុងខណៈ នៃបដិសន្ធិ។

[៩] វិបាកធម៌ អាស្រ័យវិបាកធម៌ផង ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជា​ប្រក្រតី​ផង ទើបកើតទ្បើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យវិបាកក្ខន្ធ១ផង វត្ថុផង ក្នុង​ខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យខន្ធ២ផង វត្ថុផង។

[១០] វិបាកធម៌ អាស្រ័យវិបាកធម៌ ទើបកើតទ្បើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធ៣ អាស្រ័យ​វិបាកក្ខន្ធ១ ខន្ធ២ អាស្រ័យខន្ធ២។ ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យវិបាកធម៌ ទើបកើតទ្បើង ព្រោះអធិបតិប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យ​វិបាកក្ខន្ធទាំងទ្បាយ។ វិបាកធម៌ក្តី ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីក្តី អាស្រ័យវិបាកធម៌ ទើបកើតទ្បើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យវិបាកក្ខន្ធ១ ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២ ខន្ធ៣ អាស្រ័យធម៌​មាន​វិបាកជាប្រក្រតី។

[១១] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យធម៌មិនមែនជាវិបាក មិន​មែនមាន​វិបាកជាប្រក្រតី ទើបកើតទ្បើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូប​ក្តី អាស្រ័យខន្ធ១ ដែលជាធម៌មិនមែនជាវិបាក មិនមែនមាន​វិបាកជា​ប្រក្រតី ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២ មហាភូត៣ អាស្រ័យមហាភូត១ ចិត្តសមុដ្ឋានរូប កដត្តារូប ឧបាទារូប អាស្រ័យមហាភូតទាំងទ្បាយ។

[១២] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យវិបាកធម៌ផង ធម៌មិន​មែន​ជាវិបាក មិនមែនមានវិបាកជាប្រក្រតីផង ទើបកើតទ្បើង ព្រោះអធិបតិប្បច្ច័យ គឺ​ចិត្តសមុដ្ឋានរូប អាស្រ័យវិបាកក្ខន្ធទាំងទ្បាយផង មហាភូតទាំងទ្បាយផង។

[១៣] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យធម៌មានវិបាកជា​ប្រក្រតី​ផង ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីផង ទើបកើតទ្បើង ព្រោះ​អធិបតិប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យពួកខន្ធ ដែលជាធម៌មានវិបាកជាប្រក្រតីផង មហាភូតទាំងទ្បាយផង។

[១៤] វិបាកធម៌ អាស្រ័យវិបាកធម៌ ទើបកើតទ្បើង ព្រោះអនន្តរប្បច្ច័យ … ព្រោះ​សមនន្តរប្បច្ច័យ … ប្រហែលគ្នានឹងអារម្មណប្បច្ច័យដែរ។ ព្រោះសហជាតប្បច្ច័យ … សហជាតប្បច្ច័យទាំងអស់ ប្រហែលគ្នានឹង​ហេតុប្បច្ច័យដែរ។

[១៥] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតទ្បើង ព្រោះសហជាតប្បច្ច័យ គឺពាហិររូប … អាហារសមុដ្ឋានរូប … ឧតុសមុដ្ឋានរូប … របស់ពួកអសញ្ញសត្វ។ ការធ្វើឲ្យផ្សេងៗគ្នា​នេះ ក្នុងសហជាតប្បច្ច័យ។

[១៦] វិបាកធម៌ អាស្រ័យវិបាកធម៌ ទើបកើតទ្បើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺខន្ធ៣ អាស្រ័យវិបាកក្ខន្ធ១ ខន្ធ២ អាស្រ័យខន្ធ២ ខន្ធ៣ អាស្រ័យវិបាកក្ខន្ធ១ ក្នុងខណៈ​នៃបដិសន្ធិ ខន្ធ២ អាស្រ័យខន្ធ២។ ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យវិបាកធម៌ ទើបកើតទ្បើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺវត្ថុ អាស្រ័យវិបាកក្ខន្ធ​ទាំងទ្បាយ ក្នុងខណៈនៃបដិសន្ធិ។ វិបាកធម៌ក្តី ធម៌មិនមែនជាវិបាក មិនមែនមាន​វិបាក​ជាប្រក្រតីក្តី អាស្រ័យវិបាកធម៌ ទើបកើតទ្បើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺខន្ធ៣ក្តី វត្ថុក្តី អាស្រ័យវិបាកក្ខន្ធ១ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី វត្ថុក្តី អាស្រ័យខន្ធ២។

[១៧] ធម៌មានវិបាកជាប្រក្រតី អាស្រ័យធម៌មានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះ​អញ្ញមញ្ញប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលជាធម៌មានវិបាកជាប្រក្រតី ខន្ធ២ អាស្រ័យ​ខន្ធ២។

[១៨] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតទ្បើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺខន្ធ៣ អាស្រ័យ​ខន្ធ១ ដែលជាធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី មហាភូត១ … ពាហិររូប … អាហារសមុដ្ឋានរូប … ឧតុសមុដ្ឋានរូប … (មហាភូត៣) អាស្រ័យមហាភូត១ របស់​ពួកអសញ្ញសត្វ។ វិបាកធម៌ អាស្រ័យធម៌មិនមែនជាវិបាក មិនមែនមានវិបាក​ជាប្រក្រតី ទើបកើតទ្បើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺវិបាកក្ខន្ធទាំងទ្បាយ អាស្រ័យវត្ថុ ក្នុងខណៈ​នៃបដិសន្ធិ។

[១៩] វិបាកធម៌ អាស្រ័យវិបាកធម៌ផង ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី​ផង ទើបកើតទ្បើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺខន្ធ៣ អាស្រ័យវិបាកក្ខន្ធ១ផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យខន្ធ២ផង វត្ថុផង។

[២០] វិបាកធម៌ អាស្រ័យវិបាកធម៌ ទើបកើតទ្បើង ព្រោះនិស្សយប្បច្ច័យ។ សេចក្តី​បំប្រួញ។ ព្រោះឧបនិស្សយប្បច្ច័យ ព្រោះបុរេជាតប្បច្ច័យ។

[២១] ធម៌មានវិបាកជាប្រក្រតី អាស្រ័យធម៌មានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះ​អាសេវនប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលជាធម៌មានវិបាកជាប្រក្រតី ខន្ធ២ អាស្រ័យខន្ធ២។

[២២] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះអាសេវនប្បច្ច័យ គឺខន្ធ៣ អាស្រ័យ​ខន្ធ១ ដែលជាធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ខន្ធ២ អាស្រ័យខន្ធ២។

[២៣] វិបាកធម៌ អាស្រ័យវិបាកធម៌ ទើបកើតទ្បើង ព្រោះកម្មប្បច្ច័យ។ សេចក្តីបំប្រួញ។ ព្រោះវិបាកប្បច្ច័យ មានវារៈ៣។

[២៤] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះវិបាកប្បច្ច័យ គឺមហាភូត៣ អាស្រ័យ​មហាភូត១ ចិត្តសមុដ្ឋានរូប កដត្តារូប ឧបាទារូប អាស្រ័យមហាភូតទាំងទ្បាយ។ វិបាកធម៌ អាស្រ័យធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះ​វិបាកប្បច្ច័យ គឺវិបាកក្ខន្ធទាំងទ្បាយ អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ។ វិបាកធម៌​ក្តី ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីក្តី អាស្រ័យធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះវិបាកប្បច្ច័យ គឺវិបាកក្ខន្ធទាំងទ្បាយ អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យមហាភូតទាំងទ្បាយ។

[២៥] វិបាកធម៌ អាស្រ័យវិបាកធម៌ផង ធម៌មិនមែនជាវិបាក មិនមែនមាន​វិបាកជា​ប្រក្រតី​ផង ទើបកើតឡើង ព្រោះវិបាកប្បច្ច័យ។បេ។ ធម៌មិនមែនជាវិបាក មិនមែនមានវិបាក​ជា​ប្រក្រតី ទើបកើតឡើង ព្រោះវិបាកប្បច្ច័យ។បេ។ វិបាកធម៌ក្តី ធម៌មិនមែនជាវិបាក មិនមែន​មានវិបាកជាប្រក្រតីក្តី ទើបកើតឡើង ព្រោះវិបាកប្បច្ច័យ។

[២៦] វិបាកធម៌ អាស្រ័យវិបាកធម៌ ទើបកើតឡើង ព្រោះអាហារប្បច្ច័យ។ សេចក្តី​បំប្រួញ។ ព្រោះឥន្រ្ទិយប្បច្ច័យ ឈានប្បច្ច័យ មគ្គប្បច្ច័យ សម្បយុត្តប្បច្ច័យ វិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ នត្ថិប្បច្ច័យ វិគតប្បច្ច័យ និងអវិគតប្បច្ច័យ។

[២៧] ក្នុងហេតុប្បច្ច័យ មានវារៈ១៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៥ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៥ ក្នុង​សហជាតប្បច្ច័យ មានវារៈ១៣ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៧ ក្នុងនិស្សយប្បច្ច័យ មានវារៈ១៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុង​អាសេវនប្បច្ច័យ មានវារៈ២ ក្នុងកម្មប្បច្ច័យ មានវារៈ១៣ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងអាហារប្បច្ច័យ មានវារៈ១៣ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ១៣ ក្នុងឈានប្បច្ច័យ មាន​វារៈ១៣ ក្នុងមគ្គប្បច្ច័យ មានវារៈ១៣ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ១៣ ក្នុងអត្ថិប្បច្ច័យ មានវារៈ១៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ៥ ក្នុងវិគតប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។

[២៨] ក្នុងអារម្មណប្បច្ច័យ មានវារៈ៥ ព្រោះហេតុប្បច្ច័យ។បេ។ ក្នុងអវិគតប្បច្ច័យ មាន​វារៈ១៣។ បណ្ឌិតគប្បីរាប់ដូចជាការរាប់​នូវកុសលត្តិកៈដែរ។

[២៩] ក្នុងហេតុប្បច្ច័យ មានវារៈ២ ព្រោះអាសេវនប្បច្ច័យ … ក្នុងអារម្មណប្បច្ច័យ មាន​វារៈ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ២ ក្នុងអនន្តរប្បច្ច័យ មានវារៈ២ ក្នុងសមនន្តរប្បច្ច័យ មានវារៈ២ ក្នុងសហជាតប្បច្ច័យ មានវារៈ២ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ២ ក្នុង​និស្សយប្បច្ច័យ មានវារៈ២ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ២ ក្នុងបុរេជាតប្បច្ច័យ មាន​វារៈ២ ក្នុងកម្មប្បច្ច័យ មានវារៈ២ ក្នុងអាហារប្បច្ច័យ មានវារៈ២ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ២ ក្នុងឈានប្បច្ច័យ មានវារៈ២ ក្នុងមគ្គប្បច្ច័យ មានវារៈ២ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងអត្ថិប្បច្ច័យ មានវារៈ២ ក្នុងនត្ថិប្បច្ច័យ មានវារៈ២ ក្នុងវិគតប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។

[៣០] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ព្រោះវិបាកប្បច្ច័យ … ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុង​និស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងបុរេជាតប្បច្ច័យ មានវារៈ១ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងអាហារប្បច្ច័យ មានវារៈ៩ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៩ ក្នុងឈានប្បច្ច័យ មានវារៈ៩ ក្នុងមគ្គប្បច្ច័យ មានវារៈ៩ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងវិគតប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

ចប់ អនុលោមគណនា។

[៣១] វិបាកធម៌ អាស្រ័យវិបាកធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យអហេតុកវិបាកក្ខន្ធ១ ខន្ធ២ អាស្រ័យខន្ធ២ ខន្ធ៣ អាស្រ័យវិបាកក្ខន្ធ១ ក្នុង​ខណៈ​នៃអហេតុកប្បដិសន្ធិ ខន្ធ១ អាស្រ័យខន្ធ៣ ខន្ធ២ អាស្រ័យខន្ធ២។ ធម៌មិនមែន​ជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យវិបាកធម៌ ទើបកើតឡើង ព្រោះ​នហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យអហេតុកវិបាកក្ខន្ធទាំងទ្បាយ កដត្តារូប អាស្រ័យ​វិបាកកក្ខន្ធ​ទាំងទ្បាយ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ។ វិបាកធម៌ក្តី ធម៌មិន​មែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីក្តី អាស្រ័យវិបាកធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យអហេតុកវិបាកក្ខន្ធ១ ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២ ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យវិបាកក្ខន្ធ១ ក្នុងខណៈ​នៃអហេតុកប្បដិសន្ធិ ខន្ធ២ក្តី កដត្តារូបក្តី អាស្រ័យខន្ធ២។

[៣២] ធម៌មានវិបាកជាប្រក្រតី អាស្រ័យធម៌មានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះ​នហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យខន្ធ​ទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។

[៣៣] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យអហេតុកក្ខន្ធ១ ដែលជាធម៌មិនមែនជាវិបាក មិនមែនមាន​វិបាក​ជាប្រក្រតី ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២ មហាភូត៣ អាស្រ័យ​មហាភូត១ មហាភូត២ អាស្រ័យមហាភូត២ ចិត្តសមុដ្ឋានរូប កដត្តារូប ឧបាទារូប អាស្រ័យ​មហាភូតទាំងទ្បាយ ពាហិររូប … អាហារសមុដ្ឋានរូប … ឧតុសមុដ្ឋានរូប … មហាភូត៣ អាស្រ័យមហាភូត១ របស់ពួកអសញ្ញសត្វ កដត្តារូប ឧបាទារូប អាស្រ័យ​មហាភូតទាំងទ្បាយ។ វិបាកធម៌ អាស្រ័យធម៌មិនមែនជាវិបាក មិនមែនមានវិបាក​ជា​ប្រក្រតី ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺវិបាកក្ខន្ធទាំងទ្បាយ អាស្រ័យវត្ថុ ក្នុង​ខណៈ​នៃអហេតុកប្បដិសន្ធិ។ វិបាកធម៌ក្តី ធម៌មិនមែនជាវិបាក មិនមែនមានវិបាក​ជាប្រក្រតីក្តី អាស្រ័យធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺវិបាកក្ខន្ធទាំងឡាយ អាស្រ័យវត្ថុ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ កដត្តារូប អាស្រ័យមហាភូតទាំងឡាយ។

[៣៤] វិបាកធម៌ អាស្រ័យវិបាកធម៌ផង ធម៌មិនមែនជាវិបាក មិនមែនមានវិបាក​ជាប្រក្រតី​ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យវិបាកក្ខន្ធ១ផង វត្ថុផង ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ខន្ធ២ អាស្រ័យខន្ធ២ផង វត្ថុផង។ ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យវិបាកធម៌ផង ធម៌មិនមែនជាវិបាក មិនមែនមាន​វិបាកជាប្រក្រតីផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យ​អហេតុកវិបាកក្ខន្ធទាំងទ្បាយផង មហាភូតទាំងទ្បាយផង កដត្តារូប អាស្រ័យវិបាកក្ខន្ធ​ទាំងទ្បាយផង មហាភូតទាំងទ្បាយផង ក្នុងខណៈនៃ​អហេតុកប្បដិសន្ធិ។ វិបាកធម៌ក្តី ធម៌មិនមែនជាវិបាក មិនមែនមាន​វិបាកជាប្រក្រតីក្តី អាស្រ័យវិបាកធម៌ផង ធម៌មិនមែន​ជាវិបាក មិនមែនមានវិបាកជាប្រក្រតីផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យវិបាកក្ខន្ធ១ផង វត្ថុផង ក្នុងខណៈនៃអហេតុកប្បបដិសន្ធិ ខន្ធ២ អាស្រ័យ​ខន្ធ២ផង វត្ថុផង កដត្តារូប អាស្រ័យវិបាកក្ខន្ធទាំងទ្បាយផង មហាភូតទាំងទ្បាយផង។

[៣៥] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យវិបាកធម៌ ទើបកើត​ឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យវិបាកក្ខន្ធទាំងទ្បាយ កដត្តារូប អាស្រ័យវិបាកក្ខន្ធទាំងទ្បាយ ក្នុងខណៈនៃបដិសន្ធិ។

[៣៦] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យធម៌មានវិបាកជា​ប្រក្រតី ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យពួកខន្ធ ដែលជាធម៌មានវិបាកជាប្រក្រតី។

[៣៧] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងទ្បាយ ដែលជាធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី មហាភូត៣ អាស្រ័យមហាភូត១ ចិត្តសមុដ្ឋានរូប កដត្តារូប ឧបាទារូប អាស្រ័យ​មហាភូតទាំងទ្បាយ ពាហិររូប … អាហារសមុដ្ឋានរូប … ឧតុសមុដ្ឋានរូប … មហាភូត៣ អាស្រ័យមហាភូត១ របស់ពួកអសញ្ញសត្វ កដត្តារូប ឧបាទារូប អាស្រ័យ​មហាភូត​ទាំងទ្បាយ។

[៣៨] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យវិបាកធម៌ផង ធម៌​មិនមែន​ជាវិបាក មិនមែនមានវិបាកជាប្រក្រតីផង ទើបកើតឡើង ព្រោះ​នអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យវិបាកក្ខន្ធទាំងទ្បាយផង មហាភូត​ទាំងទ្បាយ​ផង កដត្តារូប អាស្រ័យវិបាកក្ខន្ធទាំងទ្បាយផង មហាភូតទាំងទ្បាយផង ក្នុងខណៈនៃ​បដិសន្ធិ។

[៣៩] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យធម៌មានវិបាកជា​ប្រក្រតី​ផង ធម៌មិនមែនជាវិបាក មិនមែនមាន​វិបាកជាប្រក្រតីផង ទើបកើតឡើង ព្រោះ​នអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងទ្បាយ ដែលជាធម៌មានវិបាកជា​ប្រក្រតីផង មហាភូតទាំងទ្បាយផង។

[៤០] វិបាកធម៌ អាស្រ័យវិបាកធម៌ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ។ អនុលោម ប្រហែលគ្នានឹងសហជាតប្បច្ច័យ តាមដែលលោកបំប្រួញហើយ។

[៤១] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យវិបាកធម៌ ទើបកើត​ឡើង ព្រោះនអនន្តរប្បច្ច័យ … ព្រោះនសមនន្តរប្បច្ច័យ ព្រោះនអញ្ញមញ្ញប្បច្ច័យ គឺចិត្តសមុដ្ឋានរូប កដត្តារូប ឧបាទារូប អាស្រ័យមហាភូតទាំងទ្បាយ ពាហិររូប … អាហារសមុដ្ឋានរូប … ឧតុសមុដ្ឋានរូប… កដត្តារូប ឧបាទារូប អាស្រ័យមហាភូត​ទាំងទ្បាយ របស់ពួកអសញ្ញសត្វ សេចក្តីផ្សេងៗគ្នានេះ ព្រោះនអញ្ញមញ្ញប្បច្ច័យ ព្រោះ​នឧបនិស្សយប្បច្ច័យ។

[៤២] វិបាកធម៌ អាស្រ័យវិបាកធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ អាស្រ័យវិបាកក្ខន្ធ១ ក្នុងអរូបភព ខន្ធ២ អាស្រ័យខន្ធ២ (ខន្ធទាំងទ្បាយ) អាស្រ័យ​វិបាកក្ខន្ធ១ ក្នុងខណៈនៃបដិសន្ធិ។ សេចក្តីបំប្រួញ។ ធម៌មិនមែនជាវិបាក មិនមែនមាន​វិបាកជាប្រក្រតី អាស្រ័យវិបាកធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺ​ចិត្តសមុដ្ឋានរូប អាស្រ័យវិបាកក្ខន្ធទាំងទ្បាយ ក្នុងខណៈនៃបដិសន្ធិ។ សេចក្តីបំបួ្រញ។ វិបាកធម៌ក្តី ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីក្តី អាស្រ័យវិបាកធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យវិបាកក្ខន្ធ១ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី កដត្តារូបក្តី អាស្រ័យខន្ធ២។

[៤៣] ធម៌មានវិបាកជាប្រក្រតី អាស្រ័យធម៌មានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះ​នបុរេជាតប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលជាធម៌មានវិបាកជាប្រក្រតី ក្នុងអរូបភព ខន្ធ២ អាស្រ័យខន្ធ២។ ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យ​ធម៌មានវិបាកជា​ប្រក្រតី ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងទ្បាយ ដែលជាធម៌មានវិបាកជាប្រក្រតី។

[៤៤] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ អាស្រ័យ​ខន្ធ១ ដែលជាធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ក្នុងអរូបភព ខន្ធ២ អាស្រ័យខន្ធ២ ចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងទ្បាយ ដែលជាធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី មហាភូត៣ អាស្រ័យមហាភូត១ ពាហិររូប … អាហារសមុដ្ឋានរូប … ឧតុសមុដា្ឋនរូប… (មហាភូត៣) អាស្រ័យមហាភូត១ របស់ពួក​អសញ្ញសត្វ។ វិបាកធម៌ អាស្រ័យធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺវិបាកក្ខន្ធទាំងទ្បាយ អាស្រ័យវត្ថុ ក្នុងខណៈ​នៃបដិសន្ធិ។ វិបាកធម៌ក្តី ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីក្តី អាស្រ័យ​ធម៌មិនមែន​ជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺវិបាកក្ខន្ធទាំងទ្បាយ អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យមហាភូត​ទាំងទ្បាយ។

[៤៥] វិបាកធម៌ អាស្រ័យវិបាកធម៌ផង ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជា​ប្រក្រតី​ផង ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ អាស្រ័យវិបាកក្ខន្ធ១ផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យខន្ធ២ផង វត្ថុផង។ ធម៌មិនមែនជាវិបាក មិនមែន​មាន​វិបាកជាប្រក្រតី អាស្រ័យវិបាកធម៌ផង ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជា​ប្រក្រតីផង ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យវិបាកក្ខន្ធ​ទាំងទ្បាយផង មហាភូតទាំងទ្បាយផង កដត្តារូប អាស្រ័យវិបាកក្ខន្ធទាំងទ្បាយផង មហាភូតទាំងទ្បាយផង ក្នុងខណៈនៃបដិសន្ធិ។ វិបាកធម៌ក្តី ធម៌មិនមែនជាវិបាក មិនមែន​មានវិបាកជាប្រក្រតីក្តី អាស្រ័យវិបាកធម៌ផង ធម៌មិនមែនជាវិបាក មិនមែនមានវិបាក​ជាប្រក្រតីផង ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ អាស្រ័យវិបាកក្ខន្ធ១ផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យខន្ធ២ផង វត្ថុផង កដត្តារូប អាស្រ័យ​វិបាកក្ខន្ធទាំងទ្បាយផង មហាភូតទាំងទ្បាយផង។

[៤៦] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យធម៌មានវិបាកជា​ប្រក្រតី​ផង ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីផង ទើបកើតឡើង ព្រោះ​នបុរេជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងទ្បាយ ដែលជាធម៌មានវិបាកជា​ប្រក្រតីផង មហាភូតទាំងទ្បាយផង។ វិបាកធម៌ អាស្រ័យវិបាកធម៌ ទើបកើតឡើង ព្រោះនបច្ឆាជាតប្បច្ច័យ។ សេចក្តីបំប្រួញ។ ព្រោះនអាសេវនប្បច្ច័យ។ ធម៌មានវិបាកជា​ប្រក្រតី អាស្រ័យធម៌មានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺចេតនា ជាធម៌មានវិបាកជាប្រក្រតី អាស្រ័យខន្ធទាំងទ្បាយ ដែលជាធម៌មានវិបាកជាប្រក្រតី។

[៤៧] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺចេតនា ជាធម៌មិនមែន​ជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យខន្ធទាំងទ្បាយ ដែលជាធម៌មិនមែន​ជាវិបាក មិនមែនមានវិបាកជាប្រក្រតី ពាហិររូប … អាហារសមុដ្ឋានរូប … ឧតុសមុដ្ឋានរូប … មហាភូត៣ អាស្រ័យមហាភូត១ ឧបាទារូប អាស្រ័យមហាភូតទាំងទ្បាយ។

[៤៨] ធម៌មានវិបាកជាប្រក្រតី អាស្រ័យធម៌មានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះ​នវិបាកប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលជាធម៌មានវិបាកជាប្រក្រតី ខន្ធ២ អាស្រ័យ​ខន្ធ២។ ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យធម៌មិនមាន​វិបាក​ជាប្រក្រតី ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធ​ទាំងទ្បាយ ដែលជាធម៌មានវិបាកជាប្រក្រតី។ ធម៌មានវិបាកជាប្រក្រតីក្តី ធម៌មិនមែនជា​វិបាក មិនមែនមានវិបាកជាប្រក្រតីក្តី អាស្រ័យធម៌មានវិបាក​ជា​ប្រក្រតី ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដា្ឋនរូបក្តី អាស្រ័យខន្ធ១ ដែលជាធម៌មាន​វិបាក​ជាប្រក្រតី ខន្ធ២ក្តី ចិត្តសមុដា្ឋនរូបក្តី អាស្រ័យខន្ធ២។

[៤៩] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យធម៌មិនមែនជាវិបាក មិនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលជាធម៌មិនមែនជាវិបាក មិនមែនមានវិបាកប្រក្រតី ខន្ធ២ក្តី ចិត្តសមុដា្ឋនរូប​ក្តី អាស្រ័យខន្ធ២ មហាភូត៣ អាស្រ័យមហាភូត១ ចិត្តសមុដា្ឋនរូប ឧបាទារូប អាស្រ័យមហាភូតទាំងទ្បាយ ពាហិររូប … អាហារសមុដា្ឋនរូប … ឧតុសមុដា្ឋនរូប … មហាភូត៣ អាស្រ័យមហាភូត១ របស់ពួកអសញ្ញសត្វ កដត្តារូប ឧបាទារូប អាស្រ័យមហាភូតទាំងទ្បាយ។

[៥០] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យធម៌មានវិបាកជា​ប្រក្រតី​ផង ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីផង ទើបកើតឡើង ព្រោះ​នវិបាកប្បច្ច័យ គឺចិត្តសមុដា្ឋនរូប អាស្រ័យខន្ធទាំងទ្បាយ ដែលជាធម៌មាន​វិបាកជា​ប្រក្រតីផង មហាភូតទាំងទ្បាយផង។

[៥១] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យធម៌​មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះនអាហារប្បច្ច័យ គឺពាហិររូប … អាហារសមុដា្ឋនរូប … ឧតុសមុដ្ឋានរូប … មហាភូត៣ អាស្រ័យមហាភូត១ របស់ពួក​អសញ្ញសត្វ កដត្តារូប ឧបាទារូប អាស្រ័យមហាភូតទាំងទ្បាយ។

[៥២] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះនឥន្រ្ទិយប្បច្ច័យ គឺពាហិររូប … អាហារសមុដា្ឋនរូប … ឧតុសមុដា្ឋនរូប … មហាភូត៣ អាស្រ័យមហាភូត១ រូបជីវិតិន្រ្ទិយ អាស្រ័យ​​មហាភូតទាំងទ្បាយ របស់ពួកអសញ្ញសត្វ។

[៥៣] វិបាកធម៌ អាស្រ័យវិបាកធម៌ ទើបកើតឡើង ព្រោះនឈានប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលច្រទ្បំដោយបញ្ចវិញ្ញាណ ខន្ធ២ អាស្រ័យខន្ធ២។

[៥៤] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យធម៌​មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះនឈានប្បច្ច័យ គឺពាហិររូប … អាហារសមុដ្ឋានរូប … ឧតុសមុដ្ឋានរូប … មហាភូត៣ អាស្រ័យមហាភូត១ របស់ពួក​អសញ្ញសត្វ។បេ។

[៥៥] វិបាកធម៌ អាស្រ័យវិបាកធម៌ ទើបកើតឡើង ព្រោះនមគ្គប្បច្ច័យ គឺខន្ធ៣ អាស្រ័យ​អហេតុកវិបាកក្ខន្ធ១។

[៥៦] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះនមគ្គប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលជាអហេតុកៈ ជាធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី។

[៥៧] វិបាកធម៌ អាស្រ័យវិបាកធម៌ផង ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជា​ប្រក្រតី​ផង ទើបកើតឡើង ព្រោះនមគ្គប្បច្ច័យ គឺខន្ធ៣ អាស្រ័យវិបាកក្ខន្ធ១ផង វត្ថុផង ក្នុង​ខណៈនៃអហេតុកប្បដិសន្ធិ។

[៥៨] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យវិបាកធម៌ ទើបកើត​ឡើង ព្រោះនសម្បយុត្តប្បច្ច័យ គឺខន្ធ២។ ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជា​ប្រក្រតី អាស្រ័យធម៌មានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះនសម្បយុត្តប្បច្ច័យ គឺ​ខន្ធ២។ ខន្ធ១ អាស្រ័យធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី។

[៥៩] វិបាកធម៌ អាស្រ័យវិបាកធម៌ ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ អាស្រ័យវិបាកក្ខន្ធ១ ក្នុងអរូបភព ខន្ធ៣ អាស្រ័យខន្ធ២ ខន្ធ២ អាស្រ័យខន្ធ២។

[៦០] ធម៌មានវិបាកជាប្រក្រតី អាស្រ័យធម៌មានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះ​នវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលជាធម៌មានវិបាកជាប្រក្រតី ក្នុងអរូបភព ខន្ធ២ អាស្រ័យខន្ធ២។

[៦១] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ អាស្រ័យ​ខន្ធ១ ដែលជាធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ក្នុងអរូបភព ខន្ធ២ អាស្រ័យខន្ធ២ ពាហិររូប … អាហារសមុដ្ឋានរូប … ឧតុសមុដ្ឋានរូប … មហាភូត៣ អាស្រ័យ​មហាភូត១ របស់ពួកអសញ្ញសត្វ កដត្តារូប ឧបាទារូប អាស្រ័យមហាភូត​ទាំងឡាយ។

[៦២] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យ​វិបាកធម៌ ទើបកើត​ឡើង ព្រោះនោនត្ថិប្បច្ច័យ … នោវិគតប្បច្ច័យ …។

[៦៣] ក្នុងនហេតុប្បច្ច័យ មានវារៈ១០ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ១៣ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៥ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៥ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៥ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ១២ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ១៣ ក្នុង​នអាសេវនប្បច្ច័យ មានវារៈ១៣ ក្នុងនកម្មប្បច្ច័យ មានវារៈ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុង​នឈានប្បច្ច័យ មានវារៈ២ ក្នុងនមគ្គប្បច្ច័យ មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៥ ក្នុងនោវិគតប្បច្ច័យ មានវារៈ៥។

[៦៤] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះនហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មានវារៈ១០ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុង​នអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ១០ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ១០ ក្នុងនអាសេវនប្បច្ច័យ មានវារៈ១០ ក្នុងនកម្មប្បច្ច័យ មានវារៈ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ២ ក្នុងនអាហារប្បច្ច័យ មាន​វារៈ១ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ២ ក្នុងនមគ្គប្បច្ច័យ មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុង​នោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

[៦៥] ក្នុងនធិបតិប្បច្ច័យ មានវារៈ៣ ព្រោះនហេតុប្បច្ច័យ ព្រោះនអារម្មណប្បច្ច័យ … ក្នុង​នអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ មាន​វារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

នហេតុមូលកៈ

បណ្ឌិតគប្បីរាប់ ក្នុងនហេតុមូលកៈនេះ ដូចជាលោករាប់ហើយ ដោយផ្លូវនៃការ​ស្វាធ្យាយន៍ ក្នុងកុសលត្តិកៈដែរ។

ចប់ បច្ចនីយៈ។

[៦៦] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មានវារៈ១៣ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៥ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៥ ក្នុង​នអញ្ញមញ្ញប្បច្ច័យ មានវារៈ៥ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ១២ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ១៣ ក្នុងនអាសេវនប្បច្ច័យ មានវារៈ១៣ ក្នុងនកម្មប្បច្ច័យ មានវារៈ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៥ ក្នុង​នោវិគតប្បច្ច័យ មានវារៈ៥។

[៦៧] ក្នុងនធិបតិប្បច្ច័យ មានវារៈ៥ ព្រោះហេតុប្បច្ច័យ ព្រោះអារម្មណប្បច្ច័យ … ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៥ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៥ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៥ ក្នុងនកម្មប្បច្ច័យ មានវារៈ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ២ ក្នុង​នវិប្បយុត្តប្បច្ច័យ មានវារៈ៣។

[៦៨] ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ ព្រោះអារម្មណប្បច្ច័យ ព្រោះអធិបតិប្បច្ច័យ … ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងនអាសេវនប្បច្ច័យ មាន​វារៈ៣ ក្នុងនកម្មប្បច្ច័យ មានវារៈ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ២ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣។

[៦៩] ព្រោះហេតុប្បច្ច័យ អារម្មណប្បច្ច័យ អធិបតិប្បច្ច័យ និងអនន្តរប្បច្ច័យ។ មូលកៈ លោកបំប្រួញហើយ។ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៣ ព្រោះបុរេជាតប្បច្ច័យ … ក្នុងនអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងនកម្មប្បច្ច័យ មានវារៈ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ២។ សេចក្តីបំប្រួញ។ បណ្ឌិតគប្បីរាប់ ដូចជាការរាប់នូវអនុលោមប្បច្ចនីយៈ ក្នុងកុសលត្តិកៈ ដែលលោករាប់​ហើយដែរ។

ចប់ អនុលោមប្បច្ចនីយៈ។

[៧០] ក្នុងអារម្មណប្បច្ច័យ មានវារៈ៥ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មានវារៈ៥ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៥ ក្នុងសហជាតប្បច្ច័យ មានវារៈ១០ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៧ ក្នុងនិស្សយប្បច្ច័យ មានវារៈ១០ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ២ ក្នុងកម្មប្បច្ច័យ មានវារៈ១០ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងអាហារប្បច្ច័យ មានវារៈ១០ ក្នុង​ឥន្រ្ទិយប្បច្ច័យ មានវារៈ១០ ក្នុងឈានប្បច្ច័យ មានវារៈ១០ ក្នុងមគ្គប្បច្ច័យ មានវារៈ១ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ១០ ក្នុងអត្ថិប្បច្ច័យ មាន​វារៈ១០ ក្នុងនត្ថិប្បច្ច័យ មានវារៈ៥ ក្នុងវិគតប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ១០។

[៧១] ក្នុងសហជាតប្បច្ច័យ មានវារៈ៣ ព្រោះនហេតុប្បច្ច័យ ព្រោះនអារម្មណប្បច្ច័យ … ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ២ ក្នុងនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ៣ ក្នុងអាហារប្បច្ច័យ មានវារៈ៣ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៣ ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងអត្ថិប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។

[៧២] ក្នុងសហជាតប្បច្ច័យ មានវារៈ៣ ព្រោះនហេតុប្បច្ច័យ នអារម្មណប្បច្ច័យ នអធិបតិប្បច្ច័យ នអនន្តរប្បច្ច័យ នសមនន្តរប្បច្ច័យ និងនអញ្ញមញ្ញប្បច្ច័យ … ក្នុងនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ៣ ក្នុងអាហារប្បច្ច័យ មានវារៈ៣ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៣ ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងអត្ថិប្បច្ច័យ មានវារៈ៣ ក្នុអវិគតប្បច្ច័យ មានវារៈ៣។ សេចក្តីបំប្រួញ។

បណ្ឌិតគប្បីរាប់ ដូចនហេតុមូលកៈ ដែលលោករាប់ហើយ ក្នុងកុសលត្តិកៈដែរ។

វារៈនេះ បណ្ឌិតគប្បីឲ្យពិស្តារ ដូចបច្ចនីយានុលោម ក្នុងកុសលត្តិកៈ ដែលលោក​ឲ្យពិស្តារ​ហើយដែរ។

ចប់ បច្ចនីយានុលោម។

ចប់ បដិច្ចវារៈ។

សហជាតវារៈ

[៧៣] វិបាកធម៌ កើតជាមួយនឹងវិបាកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ កើតជាមួយនឹងវិបាកក្ខន្ធ១ ខន្ធ១ កើតជាមួយនឹងខន្ធ៣ ខន្ធ២ កើតជាមួយនឹងខន្ធ២។ សេចក្តីបំប្រួញ។ ក្នុងហេតុប្បច្ច័យ មានវារៈ១៣។បេ។ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។ ក្នុងនហេតុប្បច្ច័យ មានវារៈ១០។បេ។ ក្នុងនោវិគតប្បច្ច័យ មានវារៈ៥។ ក្នុង​នអារម្មណប្បច្ច័យ មានវារៈ៥ ព្រោះហេតុប្បច្ច័យ… ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣។ ក្នុង​អារម្មណប្បច្ច័យ មានវារៈ៥ ព្រោះនហេតុប្បច្ច័យ … ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។

ចប់ សហជាតវារៈ។

បច្ចយវារៈ

[៧៤] វិបាកធម៌ ពឹងផ្អែកនឹងវិបាកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងវិបាកក្ខន្ធ១ ខន្ធ១ ពឹងផ្អែកនឹងខន្ធ៣ ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ ក្នុងខណៈនៃ​បដិសន្ធិ។ ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ពឹងផ្អែកនឹងវិបាកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងវិបាកក្ខន្ធទាំងទ្បាយ កដត្តារូប ពឹងផ្អែកនឹងវិបាកក្ខន្ធទាំងទ្បាយ ក្នុងខណៈនៃបដិសន្ធិ។ វិបាកធម៌ក្តី ធម៌មិន​មែន​ជាវិបាក មិនមែនមានវិបាកជាប្រក្រតីក្តី ពឹងផ្អែកនឹងវិបាកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងវិបាកក្ខន្ធ១ ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ២ ក្នុងខណៈនៃបដិសន្ធិ … ។

[៧៥] ធម៌មានវិបាកជាប្រក្រតី ពឹងផ្អែកនឹងធម៌មានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលជាធម៌មានវិបាកជាប្រក្រតី ខន្ធ២ ពឹងផ្អែកនឹងខន្ធ២។ ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ពឹងផ្អែកនឹងធម៌​មានវិបាកជាប្រក្រតី ទើបកើតទ្បើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែក​នឹងខន្ធទាំងទ្បាយ ដែលជាធម៌មានវិបាកជាប្រក្រតី។ ធម៌មានវិបាកជាប្រក្រតីក្តី ធម៌មិន​មែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីក្តី ពឹងផ្អែកនឹងធម៌មានវិបាកជាប្រក្រតី ទើប​កើត​ឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ ដែល​ជា​ធម៌មានវិបាកជាប្រក្រតី ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ២។

[៧៦] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ពឹងផ្អែកនឹងធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដា្ឋនរូប​ក្តី ពឹងផ្អែកនឹងខន្ធ១ ដែលជាធម៌មិនមែនជាវិបាក មិនមែន​មានវិបាក​ជាប្រក្រតី ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ២ (មហាភូត៣) ពឹងផ្អែកនឹង​មហាភូត១។បេ។ ចិត្តសមុដ្ឋានរូប កដត្តារូប ឧបាទារូប ពឹងផ្អែកនឹងមហាភូតទាំងទ្បាយ ពួកខន្ធជាធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ពឹងផ្អែកនឹងវត្ថុ។ វិបាកធម៌ ពឹងផ្អែកនឹងធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺវិបាកក្ខន្ធទាំងទ្បាយ ពឹងផ្អែកនឹងវត្ថុ វិបាកក្ខន្ធទាំងទ្បាយ ពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃបដិសន្ធិ។ ធម៌មានវិបាកជាប្រក្រតី ពឹងផ្អែកនឹងធម៌មិនមែនជាវិបាក មិន​មែន​មានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធទាំងទ្បាយ ជាធម៌​មានវិបាកជាប្រក្រតី ពឹងផ្អែកនឹងវត្ថុ។ វិបាកធម៌ក្តី ធម៌មិនមែនជាវិបាក មិនមែនមាន​វិបាកជាប្រក្រតីក្តី ពឹងផ្អែកនឹងធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើប​កើត​ឡើង ព្រោះហេតុប្បច្ច័យ គឺវិបាកក្ខន្ធទាំងទ្បាយ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមហាភូតទាំងទ្បាយ វិបាកក្ខន្ធទាំងទ្បាយ ពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃ​បដិសន្ធិ កដត្តារូប ពឹងផ្អែកនឹងមហាភូតទាំងទ្បាយ។ ធម៌មានវិបាកជាប្រក្រតីក្តី ធម៌មិន​មែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីក្តី ពឹងផ្អែកនឹងធម៌មិនមែនជាវិបាក មិនមែន​មានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធទាំងទ្បាយ ជាធម៌មាន​វិបាកជាប្រក្រតី ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមហាភូតទាំងទ្បាយ។

[៧៧] វិបាកធម៌ ពឹងផ្អែកនឹងវិបាកធម៌ផង ធម៌មិនមែនជាវិបាក មិនមែនមាន​វិបាកជា​ប្រក្រតីផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងវិបាកក្ខន្ធ១ផង វត្ថុផង ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង ខន្ធ៣ ពឹងផ្អែកនឹងវិបាកក្ខន្ធ១ផង វត្ថុផង ក្នុងខណៈ​នៃបដិសន្ធិ ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង។ ធម៌មិនមែនជាវិបាក មិនមែនមានវិបាក​ជាប្រក្រតី ពឹងផ្អែកនឹងវិបាកធម៌ផង ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជា​ប្រក្រតី​ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងវិបាកក្ខន្ធ​ទាំងទ្បាយផង មហាភូតទាំងទ្បាយផង កដត្តារូប ពឹងផ្អែកនឹង​វិបាកក្ខន្ធ​ទាំងឡាយ​ផង មហាភូត​ទាំងឡាយ​ផង ក្នុងខណៈនៃបដិសន្ធិ។ វិបាកធម៌ក្តី ធម៌មិនមែនជាវិបាក មិនមែន​មានវិបាក​ជាប្រក្រតីក្តី ពឹងផ្អែកនឹងវិបាកធម៌ផង ធម៌មិនមែនជាវិបាក មិនមែនមានវិបាក​ជាប្រក្រតីផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងវិបាកក្ខន្ធ១ផង វត្ថុផង ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងវិបាកក្ខន្ធ​ទាំង​ទ្បាយផង មហាភូតទាំងទ្បាយផង ខន្ធ៣ ពឹងផ្អែកនឹងវិបាកក្ខន្ធ១ផង វត្ថុផង ក្នុង​ខណៈនៃបដិសន្ធិ ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង កដត្តារូប ពឹងផ្អែកនឹងវិបាកក្ខន្ធ​ទាំងទ្បាយផង មហាភូតទាំងទ្បាយផង។

[៧៨] ធម៌មានវិបាកជាប្រក្រតី ពឹងផ្អែកនឹងធម៌មានវិបាកជា​ប្រក្រតីផង ធម៌មិនមែនជា​វិបាក មិនមែនមានវិបាកជាប្រក្រតីផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលជាធម៌មានវិបាកជាប្រក្រតីផង វត្ថុផង ខន្ធ២ ពឹងផ្អែកនឹង​ខន្ធ២ផង វត្ថុផង។ ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ពឹងផ្អែកនឹងធម៌​មាន​វិបាកជាប្រក្រតីផង ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីផង ទើប​កើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងទ្បាយ ដែលជា​ធម៌មានវិបាកជាប្រក្រតីផង មហាភូតទាំងទ្បាយផង។ ធម៌មានវិបាកជាប្រក្រតីក្តី ធម៌​មិនមែន​ជាវិបាក មិនមែនមានវិបាកជាប្រក្រតីក្តី ពឹងផ្អែកនឹងធម៌មានវិបាកជាប្រក្រតីផង ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលជាធម៌មានវិបាកជាប្រក្រតីផង វត្ថុផង ខន្ធ២ ពឹងផ្អែក​នឹងខន្ធ២ផង វត្ថុផង ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងទ្បាយ ដែលជាធម៌មាន​វិបាក​ជាប្រក្រតីផង មហាភូតទាំងទ្បាយផង។

[៧៩] វិបាកធម៌ ពឹងផ្អែកនឹងវិបាកធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងវិបាកក្ខន្ធ១ ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ ក្នុងខណៈនៃបដិសន្ធិ … ។

[៨០] ធម៌មានវិបាកជាប្រក្រតី ពឹងផ្អែកនឹងធម៌មានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលជាធម៌មានវិបាកជាប្រក្រតី ខន្ធ២ ពឹងផ្អែកនឹងខន្ធ២។

[៨១] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ពឹងផ្អែកនឹងធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែក​នឹងខន្ធ១ ដែលជាធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ខន្ធ២ ពឹងផ្អែក​នឹងខន្ធ២ ខន្ធទាំងទ្បាយ ជាធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ពឹងផ្អែក​នឹងវត្ថុ។ វិបាកធម៌ ពឹងផ្អែកនឹងធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើប​កើត​ឡើង ព្រោះអារម្មណប្បច្ច័យ គឺចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ សោតវិញ្ញាណ ពឹងផ្អែកនឹងសោតាយតនៈ ឃានវិញ្ញាណ ពឹងផ្អែកនឹងឃានាយតនៈ ជិវ្ហាវិញ្ញាណ ពឹងផ្អែក​​នឹងជិវ្ហាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ វិបាកក្ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ វិបាកក្ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃបដិសន្ធិ។ ធម៌មាន​វិបាកជាប្រក្រតី ពឹងផ្អែកនឹងធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើត​ឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធទាំងទ្បាយ ជាធម៌មានវិបាកជាប្រក្រតី ពឹងផ្អែក​នឹងវត្ថុ។

[៨២] វិបាកធម៌ ពឹងផ្អែកនឹងវិបាកធម៌ផង ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជា​ប្រក្រតីផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែល​ច្រទ្បំ​ដោយចក្ខុវិញ្ញាណផង ចក្ខាយតនៈផង ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង ចក្ខាយតនៈផង សោត … ឃាន … ជិវ្ហា … កាយ … ខន្ធ៣ ពឹងផ្អែកនឹងវិបាកក្ខន្ធ១ផង វត្ថុផង ខន្ធ២ ពឹងផ្អែក​នឹងខន្ធ២ផង វត្ថុផង ខន្ធ៣ ពឹងផ្អែកនឹងវិបាកក្ខន្ធ១ផង វត្ថុផង ក្នុងខណៈ​នៃបដិសន្ធិ ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង។

[៨៣] ធម៌មានវិបាកជាប្រក្រតី ពឹងផ្អែកនឹងធម៌មានវិបាកជា​ប្រក្រតីផង ធម៌មិនមែនជា​វិបាក មិនមែនមានវិបាកជាប្រក្រតីផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលជាធម៌មានវិបាកជាប្រក្រតីផង វត្ថុផង ខន្ធ២ ពឹងផ្អែកនឹង​ខន្ធ​២ផង វត្ថុផង។

[៨៤] វិបាកធម៌ពឹងផ្អែកនឹងវិបាកធម៌ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងវិបាកក្ខន្ធ១។ ខន្ធ៣ មិនមានក្នុងខណៈនៃបដិសន្ធិ ព្រោះអធិបតិប្បច្ច័យទេ។ ខន្ធ៣ ក្នុងអធិបតិប្បច្ច័យ ពឹងផ្អែកនឹងធម៌មានវិបាកជាប្រក្រតី។

[៨៥] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ពឹងផ្អែកនឹងធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូប​ក្តី ពឹងផ្អែកនឹងខន្ធ១ ដែលជាធម៌មិនមែនជាវិបាក មិនមែនមានវិបាកជា​ប្រក្រតី ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ២ មហាភូត៣ ពឹងផ្អែកនឹងមហាភូត១ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមហាភូតទាំងទ្បាយ ខន្ធទាំងឡាយ ជាធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ពឹងផ្អែកនឹងវត្ថុ។

[៨៦] វិបាកធម៌ ពឹងផ្អែកនឹងធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើត​ឡើង ព្រោះអធិបតិប្បច្ច័យ គឺវិបាកក្ខន្ធទាំងទ្បាយ ពឹងផ្អែកនឹងវត្ថុ។ ធម៌មានវិបាកជា​ប្រក្រតី ពឹងផ្អែកនឹងធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធទាំងឡាយ ជាធម៌មានវិបាកជាប្រក្រតី ពឹងផ្អែកនឹងវត្ថុ។ វិបាកធម៌ក្តី ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីក្តី ពឹងផ្អែកនឹងធម៌មិនមែន​ជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺវិបាកក្ខន្ធ​ទាំងទ្បាយ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមហាភូតទាំងទ្បាយ។ ធម៌មាន​វិបាកជាប្រក្រតីក្តី ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីក្តី ពឹងផ្អែកនឹងធម៌​មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធទាំងទ្បាយ ជាធម៌មានវិបាកជាប្រក្រតី ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែក​នឹងមហាភូតទាំងទ្បាយ។

[៨៧] វិបាកធម៌ ពឹងផ្អែកនឹងវិបាកធម៌ផង ធម៌មិនមែនជាវិបាក មិនមែនមានវិបាក​ជា​ប្រក្រតី​ផង ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងវិបាកក្ខន្ធ១ផង វត្ថុផង ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង។ ធម៌មិនមែនជាវិបាក មិនមែនមាន​វិបាក​ជាប្រក្រតី ពឹងផ្អែកនឹងវិបាកធម៌ផង ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី​ផង ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងវិបាកក្ខន្ធ​ទាំងទ្បាយផង មហាភូតទាំងទ្បាយផង។ វិបាកធម៌ក្តី ធម៌មិនមែនជាវិបាក មិនមែន​មានវិបាកជាប្រក្រតីក្តី ពឹងផ្អែកនឹងវិបាកធម៌ផង ធម៌មិនមែនជាវិបាក មិនមែនមាន​វិបាក​ជាប្រក្រតីផង ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹង​វិបាកក្ខន្ធ១ផង វត្ថុផង ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹង​វិបាកក្ខន្ធ​ទាំងទ្បាយ​ផង មហាភូតទាំងទ្បាយផង។

[៨៨] ធម៌មានវិបាកជាប្រក្រតី ពឹងផ្អែកនឹងធម៌មានវិបាកជាប្រក្រតីផង ធម៌មិនមែន​ជាវិបាក មិនមែនមានវិបាកជាប្រក្រតីផង ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលជាធម៌មានវិបាកជាប្រក្រតីផង វត្ថុផង ខន្ធ២ ពឹងផ្អែកនឹង​ខន្ធ២ផង វត្ថុផង។ ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ពឹងផ្អែកនឹងធម៌​មាន​វិបាកជាប្រក្រតីផង ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីផង ទើបកើត​ឡើង ព្រោះអធិបតិប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងទ្បាយ ដែលជាធម៌​មានវិបាកជាប្រក្រតីផង មហាភូតទាំងទ្បាយផង។ ធម៌មានវិបាកជាប្រក្រតីក្តី ធម៌មិន​មែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីក្តី ពឹងផ្អែកនឹងធម៌មានវិបាកជាប្រក្រតីផង ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីផង ទើបកើតឡើង ព្រោះ​អធិបតិប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលជាធម៌មានវិបាកជាប្រក្រតីផង វត្ថុផង ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងទ្បាយ ដែលជា​ធម៌មានវិបាកជាប្រក្រតីផង មហាភូតទាំងទ្បាយផង។

[៨៩] វិបាកធម៌ ពឹងផ្អែកនឹងវិបាកធម៌ ទើបកើតឡើង ព្រោះអនន្តរប្បច្ច័យ … ព្រោះ​សមនន្តរប្បច្ច័យ …។ ប្រហែលគ្នានឹងអារម្មណប្បច្ច័យដែរ។

[៩០] ព្រោះសហជាតប្បច្ច័យ … ព្រោះអញ្ញមញ្ញប្បច្ច័យ ខន្ធ៣ ពឹងផ្អែកនឹងវិបាកក្ខន្ធ១ ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ ខន្ធ៣ ពឹងផ្អែកនឹងវិបាកក្ខន្ធ១ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ ពឹងផ្អែកនឹងខន្ធ២។ ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ពឹងផ្អែកនឹង​វិបាកធម៌ ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺវត្ថុ ពឹងផ្អែកនឹងវិបាកក្ខន្ធទាំងទ្បាយ ក្នុងខណៈនៃបដិសន្ធិ។ វិបាកធម៌ក្តី ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីក្តី ពឹងផ្អែកនឹងវិបាកធម៌ ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺខន្ធ៣ក្តី វត្ថុក្តី ពឹងផ្អែក​នឹងវិបាកក្ខន្ធ១ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី វត្ថុក្តី ពឹងផ្អែកនឹងខន្ធ២។

[៩១] ធម៌មានវិបាកជាប្រក្រតី ពឹងផ្អែកនឹងធម៌មានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះ​អញ្ញមញ្ញប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលជាធម៌មានវិបាកជាប្រក្រតី ខន្ធ២ ពឹងផ្អែក​នឹងខន្ធ២។

[៩២] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ពឹងផ្អែកនឹងធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែក​នឹងខន្ធ១ ដែលជាធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ខន្ធ២ ពឹងផ្អែក​នឹងខន្ធ២ មហាភូត៣ ពឹងផ្អែកនឹងមហាភូត១ ពាហិររូប … អាហារសមុដ្ឋានរូប … ឧតុសមុដ្ឋានរូប … មហាភូត៣ ពឹងផ្អែកនឹងមហាភូត១ របស់ពួកអសញ្ញសត្វ មហាភូត២ ពឹងផ្អែកនឹងមហាភូត២ ពួកខន្ធជាធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ពឹងផ្អែកនឹងវត្ថុ។ វិបាកធម៌ ពឹងផ្អែកនឹងធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ។បេ។ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ វិបាកក្ខន្ធទាំងទ្បាយ ពឹងផ្អែកនឹងវត្ថុ វិបាកក្ខន្ធ​ទាំងទ្បាយ ពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃបដិសន្ធិ។ ធម៌មានវិបាកជាប្រក្រតី ពឹងផ្អែក​នឹង​ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺពួកខន្ធ ជាធម៌មានវិបាកជាប្រក្រតី ពឹងផ្អែកនឹងវត្ថុ។

[៩៣] វិបាកធម៌ ពឹងផ្អែកនឹងវិបាកធម៌ផង ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជា​ប្រក្រតីផង ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលច្រទ្បំ​ដោយចក្ខុវិញ្ញាណផង ចក្ខាយតនៈផង ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង ចក្ខាយតនៈផង សោត … ឃាន … ជិវ្ហា … កាយ … ខន្ធ៣ ពឹងផ្អែកនឹងវិបាកក្ខន្ធ១ផង វត្ថុផង ខន្ធ២ ពឹងផ្អែក​នឹងខន្ធ២ផង វត្ថុផង ខន្ធ៣ ពឹងផ្អែកនឹងវិបាកក្ខន្ធ១ផង វត្ថុផង ក្នុងខណៈ​នៃ​បដិសន្ធិ ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង។

[៩៤] ធម៌មានវិបាកជាប្រក្រតី ពឹងផ្អែកនឹងធម៌មានវិបាកជាប្រក្រតីផង ធម៌មិនមែនជា​វិបាក មិនមែនមានវិបាកជាប្រក្រតីផង ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលជាធម៌មាន​វិបាកជាប្រក្រតីផង វត្ថុផង ខន្ធ២ ពឹងផ្អែកនឹង​ខន្ធ២ផង វត្ថុផង។

[៩៥] វិបាកធម៌ ពឹងផ្អែកនឹងវិបាកធម៌ ទើបកើតឡើង ព្រោះនិស្សយប្បច្ច័យ។ ប្រហែល​គ្នានឹងសហជាតប្បច្ច័យដែរ។ ខន្ធ៣ ពឹងផ្អែកនឹងវិបាកក្ខន្ធ១ ទើបកើតឡើង ព្រោះ​ឧបនិស្សយប្បច្ច័យ ព្រោះបុរេជាតប្បច្ច័យ គឺខន្ធ២ ពឹងផ្អែកនឹងខន្ធ២ (ខន្ធទាំងទ្បាយ) ពឹងផ្អែកនឹងវត្ថុ ទើបកើតឡើង ព្រោះបុរេជាតប្បច្ច័យ។ ប្រហែលគ្នានឹងអនន្តរប្បច្ច័យ​ដែរ។ សេចក្តីបំប្រួញ។

[៩៦] ធម៌មានវិបាកជាប្រក្រតី ពឹងផ្អែកនឹងធម៌មានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះអាសេវនប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលជាធម៌មានវិបាកជាប្រក្រតី ខន្ធ១ ពឹងផ្អែកនឹងខន្ធ៣ ខន្ធ២ ពឹងផ្អែកនឹងខន្ធ២។

[៩៧] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ពឹងផ្អែកនឹងធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះអាសេវនប្បច្ច័យ គឺ (ខន្ធ៣) ពឹងផ្អែកនឹងខន្ធ១ ដែលជាធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី។បេ។ ពួកខន្ធជាធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ពឹងផ្អែកនឹងវត្ថុ។ ធម៌មាន​វិបាកជាប្រក្រតី ពឹងផ្អែកនឹងធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើត​ឡើង ព្រោះអាសេវនប្បច្ច័យ គឺពួកខន្ធ ជាធម៌មានវិបាកជាប្រក្រតី ពឹងផ្អែកនឹងវត្ថុ។

[៩៨] ធម៌មានវិបាកជាប្រក្រតី ពឹងផ្អែកនឹងធម៌មានវិបាកជាប្រក្រតីផង ធម៌មិនមែនជា​វិបាក មិនមែនមានវិបាកជាប្រក្រតីផង ទើបកើតឡើង ព្រោះអាសេវនប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលជាធម៌មានវិបាកជាប្រក្រតីផង វត្ថុផង ខន្ធ១ ពឹងផ្អែកនឹង​ខន្ធ៣​ផង វត្ថុផង ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង។

[៩៩] វិបាកធម៌ ពឹងផ្អែកនឹងវិបាកធម៌ ទើបកើតឡើង ព្រោះកម្មប្បច្ច័យ គឺខន្ធ៣។ ប្រហែល​គ្នានឹងសហជាតប្បច្ច័យដែរ។

[១០០] វិបាកធម៌ ពឹងផ្អែកនឹងវិបាកធម៌ ទើបកើតឡើង ព្រោះវិបាកប្បច្ច័យ គឺខន្ធ៣។ ធម៌មិនមែនជាវិបាក មិនមែនមានវិបាក​ជាប្រក្រតី ពឹងផ្អែកនឹងធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះវិបាកប្បច្ច័យ មហាភូត៣ ពឹងផ្អែក​នឹងមហាភូត១ មហាភូត២ ពឹងផ្អែកនឹងមហាភូត២ ចិត្តសមុដ្ឋានរូបក្តី កដត្តារូបក្តី ឧបាទារូបក្តី វិបាកក្តី ខន្ធទាំង២ក្តី ខន្ធ៣ក្តី ពឹងផ្អែកនឹងមហាភូតទាំងទ្បាយ។ វិបាកធម៌ក្តី ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីក្តី ខន្ធ៣ក្តី។ ព្រោះអាហារប្បច្ច័យ ព្រោះ​ឥន្រ្ទិយប្បច្ច័យ ព្រោះឈានប្បច្ច័យ ព្រោះមគ្គប្បច្ច័យ ព្រោះសម្បយុត្តប្បច្ច័យ ព្រោះ​វិប្បយុត្តប្បច្ច័យ ព្រោះអត្ថិប្បច្ច័យ ព្រោះនត្ថិប្បច្ច័យ ព្រោះវិគតប្បច្ច័យ ព្រោះ​អវិគតប្បច្ច័យ។

[១០១] ក្នុងហេតុប្បច្ច័យ មានវារៈ១៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ៧ ក្នុងអធិបតិប្បច្ច័យ មានវារៈ១៧ ក្នុងអនន្តរប្បច្ច័យ មានវារៈ៧ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៧ ក្នុង​សហជាតប្បច្ច័យ មានវារៈ១៧ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងនិស្សយប្បច្ច័យ មានវារៈ១៧ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៧ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៧ ក្នុងអាសេវនប្បច្ច័យ មានវារៈ៤ ក្នុងកម្មប្បច្ច័យ មានវារៈ១៧ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងអាហារប្បច្ច័យ មានវារៈ១៧ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ១៧ ក្នុងឈានប្បច្ច័យ មានវារៈ១៧ ក្នុងមគ្គប្បច្ច័យ មានវារៈ១៧ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៧ ក្នុង​វិប្បយុត្តប្បច្ច័យ មានវារៈ១៧ ក្នុងអត្ថិប្បច្ច័យ មានវារៈ១៧ ក្នុងនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងវិគតប្បច្ច័យ មានវារៈ៧ ក្នុងអវិគតប្បច្ច័យ មានវារៈ១៧។

[១០២] ក្នុងអារម្មណប្បច្ច័យ មានវារៈ៧ ព្រោះហេតុប្បច្ច័យ… ក្នុងអធិបតិប្បច្ច័យ មាន​វារៈ១៧។ សេចក្តីបំប្រួញ។ … ក្នុងអវិគតប្បច្ច័យ មានវារៈ១៧។ បណ្ឌិតគប្បីរាប់ ដូចជា​ការរាប់ក្នុងកុសលត្តិកៈដែរ។

ចប់ អនុលោម។

[១០៣] វិបាកធម៌ ពឹងផ្អែកនឹងវិបាកធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងអហេតុកវិបាកក្ខន្ធ១។ ធម៌មានវិបាកជាប្រក្រតី ពឹងផ្អែកនឹងធម៌មានវិបាកជា​ប្រក្រតី ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រទ្បំដោយវិចិកិច្ឆា ច្រទ្បំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងខន្ធទាំងទ្បាយ ដែលច្រទ្បំដោយវិចិកិច្ឆា ច្រទ្បំដោយ​ឧទ្ធច្ចៈ។ ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ពឹងផ្អែកនឹងធម៌មិនមែន​ជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺ (ខន្ធ៣) ពឹងផ្អែកនឹងអហេតុកក្ខន្ធ១ ដែលជាធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី។ វិបាកធម៌ ពឹងផ្អែកនឹងធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ។បេ។ ធម៌មានវិបាកជា​ប្រក្រតី ពឹងផ្អែកនឹងធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រទ្បំដោយវិចិកិច្ឆា ច្រទ្បំដោយឧទ្ធច្ចៈ ពឹងផ្អែក​នឹងវត្ថុ។ វិបាកធម៌ក្តី ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីក្តី ពឹងផ្អែកនឹង​ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺអហេតុកវិបាកក្ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹង​មហាភូត​ទាំងទ្បាយ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ …។ វិបាកធម៌ ពឹងផ្អែកនឹងវិបាកធម៌ផង ធម៌​មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីផង ទើបកើតឡើង… ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង… វិបាកធម៌ក្តី ធម៌មិនមែនជាវិបាក មិនមែន​មានវិបាកជាប្រក្រតីក្តី ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ។ ធម៌មានវិបាកជាប្រក្រតី ពឹងផ្អែកនឹងធម៌មានវិបាកជាប្រក្រតីផង ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជា​ប្រក្រតី​ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយ​ឧទ្ធច្ចៈផង វត្ថុផង។ ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ពឹងផ្អែកនឹង​វិបាកធម៌ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ។ សេចក្តីបំប្រួញ។ បទទាំងអស់ បណ្ឌិត​គប្បីឲ្យពិស្តារចុះ។

[១០៤] ក្នុងនហេតុប្បច្ច័យ មានវារៈ១២ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ១៧ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៥ ក្នុងនសមនន្តរប្បច្ច័យ មាន​វារៈ៥ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៥ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៥ ក្នុង​នបុរេជាតប្បច្ច័យ មានវារៈ១២ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ១៧ ក្នុងនអាសេវនប្បច្ច័យ មាន​វារៈ១៧ ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុង​នអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មាន​វារៈ៤ ក្នុងនមគ្គប្បច្ច័យ មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុង​នវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៥ ក្នុងនោវិគតប្បច្ច័យ មានវារៈ៥។

[១០៥] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះនហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មានវារៈ១២។ សេចក្តីបំប្រួញ។ … ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។ បណ្ឌិតគប្បីរាប់ ដូចជា​ការរាប់នូវបច្ចនីយៈ ក្នុងកុសលត្តិកៈដែរ។

ចប់ បច្ចនីយៈ។

[១០៦] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ មានវារៈ១៧។ សេចក្តីបំប្រួញ។ ក្នុងនោវិគតប្បច្ច័យ មានវារៈ៥។ បណ្ឌិតគប្បីរាប់ ដូចជា​ការរាប់នូវអនុលោមបច្ចនីយៈ ក្នុងកុសលត្តិកដែរ។

ចប់ អនុលោមបច្ចនីយៈ។

[១០៧] ក្នុងអារម្មណប្បច្ច័យ មានវារៈ៧ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មានវារៈ៧ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៧។បេ។ … ក្នុងអវិគតប្បច្ច័យ មានវារៈ១២។ ក្នុងសហជាតប្បច្ច័យ មានវារៈ៣ ព្រោះនហេតុប្បច្ច័យ ព្រោះនអារម្មណប្បច្ច័យ … ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ២។ សេចក្តីបំប្រួញ។ … ក្នុងអវិគតប្បច្ច័យ មានវារៈ៣។ បណ្ឌិតគប្បីរាប់ ដូចជាការរាប់នូវបច្ចនីយានុលោម ក្នុងកុសលត្តិកៈដែរ។

ចប់ បច្ចនីយានុលោម។

ចប់ បច្ចយវារៈ។

និស្សយវារៈ

[១០៨] វិបាកធម៌ អាស្រ័យវិបាកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យ​វិបាកក្ខន្ធ១។

[១០៩] ក្នុងហេតុប្បច្ច័យ មានវារៈ១៧ ក្នុងនហេតុប្បច្ច័យ មានវារៈ១២ ក្នុង​នោវិគតប្បច្ច័យ មានវារៈ៥ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ព្រោះហេតុប្បច្ច័យ ក្នុង​នវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៧ ព្រោះនហេតុប្បច្ច័យ ក្នុង​អវិគតប្បច្ច័យ មានវារៈ១២។

ចប់ និស្សយវារៈ។

សំសដ្ឋវារៈ

[១១០] វិបាកធម៌ ច្រឡំដោយវិបាកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំ​ដោយវិបាកក្ខន្ធ១។ សេចក្តីបំប្រួញ។ បទទាំងអស់ បណ្ឌិតគប្បីដឹង​ដោយ​ពិស្តារចុះ។

[១១១] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុង​សហជាតប្បច្ច័យ មានវារៈ៣ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុង​អាសេវនប្បច្ច័យ មានវារៈ២ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៣ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ៣ ក្នុងឈានប្បច្ច័យ មាន​វារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងអត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងវិគតប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។ សេចក្តីបំប្រួញ។ បណ្ឌិត គប្បីរាប់ដូច​ជាការរាប់ ក្នុងកុសលត្តិកៈដែរ។

ចប់ អនុលោម។

[១១២] វិបាកធម៌ ច្រឡំដោយវិបាកធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំ​ដោយអហេតុកវិបាកក្ខន្ធ១ ខន្ធ២ ច្រឡំដោយខន្ធ២។ បទទាំងអស់ បណ្ឌិតចែក​ផងចុះ។

[១១៣] ក្នុងនហេតុប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ក្នុង​នបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងនកម្មប្បច្ច័យ មានវារៈ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ២ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ២ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣។ បណ្ឌិត​គប្បីរាប់ ដូចជាការរាប់នូវបច្ចនីយៈ ក្នុងកុសលត្តិកៈដែរ។

ចប់ បច្ចនីយៈ។

[១១៤] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។ … ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣។ បណ្ឌិតគប្បីរាប់ ដូចជាការរាប់នូវអនុលោមបច្ចនីយៈ ក្នុងកុសលត្តិកៈដែរ។

ចប់ អនុលោមបច្ចនីយៈ។

[១១៥] ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះនហេតុប្បច្ច័យ … ក្នុងអវិគតប្បច្ច័យ មានវារៈ៣។ បណ្ឌិត គប្បីរាប់ ដូចជាការរាប់នូវបច្ចនីយានុលោម ក្នុងកុសលត្តិកៈដែរ។

ចប់ បច្ចនីយានុលោម។

ចប់ សំសដ្ឋវារៈ។

សម្បយុត្តវារៈ

[១១៦] វិបាកធម៌ ប្រកបដោយវិបាកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ប្រកបដោយវិបាកក្ខន្ធ១។ ក្នុងនហេតុប្បច្ច័យ មានវារៈ៣។ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះនហេតុប្បច្ច័យ។

ចប់ សម្បយុត្តវារៈ។

បញ្ហាវារៈ

[១១៧] វិបាកធម៌ ជាបច្ច័យនៃវិបាកធម៌ ដោយហេតុប្បច្ច័យ គឺពួកវិបាក ជាហេតុ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ពួកវិបាក ជាហេតុ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ក្នុងខណៈនៃបដិសន្ធិ ដោយហេតុប្បច្ច័យ។ វិបាកធម៌ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ (ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី) ដោយ​ហេតុប្បច្ច័យ គឺពួកវិបាក ជាហេតុ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ ពួកវិបាក ជាហេតុ ជាបច្ច័យ នៃពួកកដត្តារូប ក្នុងខណៈនៃបដិសន្ធិ ដោយហេតុប្បច្ច័យ។ វិបាកធម៌ជាបច្ច័យ នៃវិបាកធម៌ផង នៃនេវវិបាកនវិបាកធម្មធម៌ផង ដោយហេតុប្បច្ច័យ គឺពួកវិបាកជាហេតុ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយ​ហេតុប្បច្ច័យ ពួកវិបាក ជាហេតុ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយហេតុប្បច្ច័យ។

[១១៨] វិបាកធម្មធម៌ (ធម៌មានវិបាកជាប្រក្រតី) ជាបច្ច័យ នៃវិបាកធម្មធម៌ ដោយ​ហេតុប្បច្ច័យ គឺវិបាកធម្មធម៌ទាំងឡាយ ជាហេតុ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយ​ហេតុប្បច្ច័យ។ វិបាកធម្មធម៌ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយហេតុប្បច្ច័យ គឺវិបាកធម្មធម៌ទាំងឡាយ ជាហេតុ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ។ វិបាកធម្មធម៌ ជាបច្ច័យ នៃវិបាកធម្មធម៌ផង នៃនេវវិបាកនវិបាកធម្មធម៌ផង ដោយ​ហេតុប្បច្ច័យ គឺវិបាកធម្មធម៌ទាំងឡាយ ជាហេតុ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។

[១១៩] នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយហេតុប្បច្ច័យ គឺនេវវិបាកនវិបាកធម្មធម៌ទាំងឡាយ ជាហេតុ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួក​ចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។

[១២០] វិបាកធម៌ ជាបច្ច័យ នៃវិបាកធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គល ឃើញច្បាស់​នូវវិបាកក្ខន្ធទាំងឡាយ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ក៏ត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវវិបាកក្ខន្ធនោះ ទើបកើតឡើង ទិដ្ឋិកើតឡើង វិចិកិច្ឆាកើតឡើង ឧទ្ធច្ចៈកើតឡើង ទោមនស្សកើតឡើង កាលបើកុសល និងអកុសល រលត់ហើយ វិបាក ទើបកើតឡើង ព្រោះអំពើនោះជាអារម្មណ៍។ វិបាកធម៌ជាបច្ច័យ នៃវិបាកធម្មធម៌ ដោយអារម្មណប្បច្ច័យ គឺពួកសេក្ខបុគ្គល ពិចារណាឃើញនូវផល ក៏ឃើញច្បាស់នូវវិបាកក្ខន្ធទាំងឡាយ ថាមិន​ទៀង ជាទុក្ខ មិនមែនខ្លួន តែងត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវវិបាកក្ខន្ធនោះ ទើបកើត​ឡើង។បេ។ ទោមនស្សកើតឡើង ពួកសេក្ខបុគ្គល ដឹងនូវចិត្តនៃបុគ្គល ដែល​ប្រកប​ដោយវិបាកចិត្ត ដោយចេតោបរិយញ្ញាណ។ វិបាកក្ខន្ធទាំងឡាយ ជាបច្ច័យនៃ​ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មូបគញ្ញាណ និង​អនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។ វិបាកធម៌ ជាបច្ច័យ នៃ​នេវវិបាកនវិបាកធម្មធម៌ ដោយអាម្មណប្បច្ច័យ គឺព្រះអរហន្ត ពិចារណាឃើញនូវផល គឺឃើញច្បាស់ នូវវិបាកក្ខន្ធទាំងឡាយ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ដឹងនូវចិត្ត នៃ​បុគ្គលដែលប្រកបដោយវិបាកចិត្ត ដោយចេតោបរិយញ្ញាណ។ វិបាកក្ខន្ធទាំងឡាយ ជា​បច្ច័យ នៃការពិចារណានូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ និង​អនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។

[១២១] វិបាកធម្មធម៌ ជាបច្ច័យ នៃវិបាកធម្មធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ពិចារណានូវអំពើ​ជាកុសលនោះ ពិចារណានូវ​អំពើ​ជាកុសលទាំងឡាយ ដែលខ្លួនធ្លាប់​សន្សំល្អហើយក្នុងកាលមុន ចេញចាកឈាន ពិចារណា​ឈាន ពួកសេក្ខបុគ្គល ពិចារណានូវគោត្រភូ ពិចារណានូវវោទានៈ ពួកសេក្ខបុគ្គល ចេញចាកមគ្គ ពិចារណានូវមគ្គ ពួកសេក្ខបុគ្គល ពិចារណានូវពួកកិលេស ដែលខ្លួនលះបង់ហើយ ពិចារណានូវពួកកិលេស ដែលខ្លួនសង្កត់សង្កិន​ហើយ ដឹងនូវ​ពួកកិលេស ដែលខ្លួនធ្លាប់សន្សំទុកហើយ ក្នុងកាលមុន ឃើញច្បាស់នូវ​វិបាកធម្មធម្មក្ខន្ធ​ទាំងឡាយ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន តែងត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវខន្ធនោះ ទើបកើតឡើង។បេ។ ទោមនស្សកើតឡើង ពួកសេក្ខបុគ្គល ដឹងនូវចិត្តនៃបុគ្គល ដែល​ប្រកប​ដោយវិបាកធម្មធម្មចិត្ត ដោយចេតោបរិយញ្ញាណ អាកាសានញ្ចាយតនកុសល ជាបច្ច័យ នៃវិញ្ញាណញ្ចាយតនកុសល ដោយអារម្មណប្បច្ច័យ។បេ។ អាកិញ្ចញ្ញាយតន​កុសល ជាបច្ច័យ នៃនេវសញ្ញានាសញ្ញាយតនកុសល ដោយអារម្មណប្បច្ច័យ វិបាកធម្មធម្មក្ខន្ធទាំងឡាយ ជាបច្ច័យនៃឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មូបគញ្ញាណ និងអនាគគំសញ្ញាណ ដោយ​អារម្មណប្បច្ច័យ។ វិបាកធម្មធម៌ ជាបច្ច័យ នៃវិបាកធម្មធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឃើញច្បាស់ នូវវិបាកធម្មធម្មក្ខន្ធទាំងឡាយ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន តែងត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវខន្ធនោះ ទើបកើតឡើង។បេ។ ទោមនស្សកើតឡើង កាលបើកុសល និងអកុសល រលត់ហើយ វិបាកកើតឡើង ព្រោះអំពើនោះជាអារម្មណ៍ អាកាសានញ្ចាយតនកុសល ជាបច្ច័យ នៃវិញ្ញាណញ្ចាយតនវិបាក ដោយ​អារម្មណប្បច្ច័យ។បេ។ អាកិញ្ចញ្ញាយតនកុសល ជាបច្ច័យ នៃ​នេវសញ្ញានាសញ្ញាយតនវិបាក ដោយអារម្មណប្បច្ច័យ វិបាកធម្មធម៌ ជាបច្ច័យ នៃ​នេវវិបាកនវិបាកធម្មធម៌ ដោយអារម្មណប្បច្ច័យ ព្រះអរហន្ត ចេញចាកមគ្គ ពិចារណាមគ្គ ពិចារណានូវអំពើទាំងឡាយ ដែលខ្លួនសន្សំហើយ ក្នុងកាលមុន ព្រះអរហន្ត ពិចារណា​នូវកិលេសទាំងឡាយ ដែលខ្លួនលះបង់ហើយ ដឹងនូវកិលេសទាំងឡាយ ដែលខ្លួន​សន្សំទុក ក្នុងកាលមុន ឃើញច្បាស់ នូវវិបាកធម្មធម្មក្ខន្ធទាំងឡាយ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ដឹងនូវចិត្ត នៃបុគ្គលដែលប្រកបដោយវិបាកធម្មធម្មចិត្ត ដោយ​ចេតោបរិយញ្ញាណ អាកាសានញ្ចាយតនកុសល ជាបច្ច័យ នៃវិញ្ញាណញ្ចាយតនកិរិយា ដោយអារម្មណប្បច្ច័យ។បេ។ អាកិញ្ចញ្ញាយតនកុសល ជាបច្ច័យ នៃ​នេវសញ្ញានាសញ្ញាយតនកិរិយា ដោយអារម្មណប្បច្ច័យ វិបាកធម្មធម្មក្ខន្ធទាំងឡាយ ជាបច្ច័យ​នៃការពិចារណា នូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មូបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។

[១២២] នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយ​អារម្មណប្បច្ច័យ គឺព្រះអរហន្ត ពិចារណានូវព្រះនិព្វាន ព្រះនិព្វាន ជាបច្ច័យនៃ​ការ​ពិចារណា ដោយអារម្មណប្បច្ច័យ។ ព្រះអរហន្ត ឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន សោតៈ … ឃានៈ ជិវ្ហា កាយ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ វត្ថុ … ឃើញ​ច្បាស់ នូវនេវវិបាកនវិបាកធម្មធម្មក្ខន្ធទាំងឡាយ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ឃើញ​ច្បាស់នូវរូប ដោយទិព្វចក្ខុ ឮសំឡេងដោយទិព្វសោតធាតុ ដឹងនូវចិត្តនៃបុគ្គល ដែល​ប្រកបដោយនេវវិបាកនវិបាកធម្មធម្មចិត្ត ដោយចេតោបរិយញ្ញាណ អាកាសានញ្ចាយតន​កិរិយា ជាបច្ច័យ នៃវិញ្ញាណញ្ចាយតនកិរិយា ដោយ​អារម្មណប្បច្ច័យ។បេ។ អាកិញ្ចញ្ញាយតន​កិរិយា ជាបច្ច័យ នៃនេវសញ្ញានាសញ្ញាយតនកិរិយា ដោយ​អារម្មណប្បច្ច័យ នេវវិបាកនវិបាកធម្មធម្មក្ខន្ធទាំងឡាយ ជាបច្ច័យ នៃការ​ពិចារណា​នូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មូបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។ នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យ​នៃ​វិបាកធម៌ ដោយអារម្មណប្បច្ច័យ គឺព្រះនិព្វាន ជាបច្ច័យនៃផល ដោយ​អារម្មណប្បច្ច័យ ពួកសេក្ខបុគ្គលក្តី ពួកបុថុជ្ជនក្តី ពិចារណាឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន តែងត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវចក្ខុនោះ ទើបកើតឡើង។បេ។ ទោមនស្ស កើតឡើង កាលបើកុសល និងអកុសល រលត់ហើយ វិបាកទើបកើតឡើង ព្រោះអំពើនោះ ជាបច្ច័យ សោតៈ … ឃានៈ ជិវ្ហា កាយ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ វត្ថុ … ពួកសេក្ខបុគ្គល ពិចារណាឃើញច្បាស់ នូវនេវវិបាកនវិបាកធម្មធម្មក្ខន្ធទាំងឡាយ ថា​មិនទៀង ជាទុក្ខ មិនមែនខ្លួន ត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវខន្ធនោះ ទើបកើតឡើង។បេ។ ទោមនស្សកើតឡើង កាលបើកុសល និងអកុសល រលត់ហើយ វិបាកកើតឡើង ព្រោះអំពើនោះជាអារម្មណ៍ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ។បេ។ ផោដ្ឋព្វាយតនៈ ជាបច្ច័យ នៃកាយវិញ្ញាណ ដោយអារម្មណប្បច្ច័យ។ នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យ នៃវិបាកធម្មធម៌ ដោយអារម្មណប្បច្ច័យ គឺពួកសេក្ខបុគ្គល ពិចារណានូវព្រះនិព្វាន ព្រះនិព្វាន ជាបច្ច័យនៃគោត្រភូ វោទានៈ និងមគ្គ ដោយអារម្មណប្បច្ច័យ។ ពួក​សេក្ខបុគ្គលក្តី ពួកបុថុជ្ជនក្តី ពិចារណាឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ មិនមែន​ខ្លួន តែងត្រេកអរ រីករាយ ចំពោះចក្ខុនោះ។បេ។ ទោមនស្សកើតឡើង សោតៈ …។បេ។ ពួកសេក្ខបុគ្គល ពិចារណាឃើញច្បាស់ នូវនេវវិបាកនវិបាកធម្មធម្មក្ខន្ធទាំងឡាយ ថាមិន​ទៀង ជាទុក្ខ មិនមែនខ្លួន តែងត្រេកអរ រីករាយ ឃើញច្បាស់នូវរូប ដោយទិព្វចក្ខុ ឮសំឡេង ដោយទិព្វសោតធាតុ ដឹងនូវចិត្តនៃបុគ្គល ដែលប្រកបដោយ​នេវវិបាកនវិបាកធម្មធម្មចិត្ត ដោយចេតោបរិយញ្ញាណ នេវវិបាកនវិបាកធម្មធម្មក្ខន្ធ​ទាំងឡាយជាបច្ច័យ នៃឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។

[១២៣] វិបាកធម៌ ជាបច្ច័យនៃវិបាកធម៌ ដោយអធិបតិប្បច្ច័យ គឺបានដល់​សហជាតាធិបតិ គឺវិបាកាធិបតិ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធដោយអធិបតិប្បច្ច័យ។ វិបាកធម៌ ជាបច្ច័យ នៃវិបាកធម្មធម៌ ដោយអធិបតិប្បច្ច័យ គឺបានដល់អារម្មណាធិបតិ គឺពួកសេក្ខបុគ្គល ធ្វើផលឲ្យជាទីគោរព ទើបពិចារណា ធ្វើវិបាកក្ខន្ធទាំងឡាយ ឲ្យជាទីគោរព ទើបត្រេកអរ រីករាយ រាគៈ ធ្វើខន្ធនោះឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង។បេ។ វិបាកធម៌ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយអធិបតិប្បច្ច័យ គឺបានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ ឯអារម្មណាធិបតិ ព្រះអរហន្ត ធ្វើផលឲ្យជាទីគោរព ទើបពិចារណា។ ឯសហជាតាធិបតិ គឺវិបាកាធិបតិ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយអធិបតិប្បច្ច័យ។ វិបាកធម៌ ជាបច្ច័យ នៃវិបាកធម៌ផង នៃនេវវិបាកនវិបាកធម្មធម៌ផង ដោយអធិបតិប្បច្ច័យ គឺបានដល់សហជាតាធិបតិ គឺ​វិបាកាធិបតិ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយ​អធិបតិប្បច្ច័យ។

[១២៤] វិបាកធម្មធម៌ ជាបច្ច័យ នៃវិបាកធម្មធម៌ ដោយអធិបតិប្បច្ច័យ គឺបានដល់​អារម្មណាធិបតិ និងសហជាតាធិបតិ។ ឯអារម្មណាធិបតិ គឺបុគ្គលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ធ្វើអំពើទាំងនោះ ឲ្យជាទីគោរព ទើបពិចារណា ធ្វើអំពើទាំងឡាយ ដែលខ្លួនសន្សំល្អហើយ ក្នុងកាលមុន ឲ្យជាទីគោរព ទើបពិចារណា ចេញចាកឈាន ធ្វើឈានឲ្យជាទីគោរព ទើបពិចារណា ពួកសេក្ខបុគ្គល ធ្វើគោត្រភូ ឲ្យជាទីគោរព ទើបពិចារណា ធ្វើវោទានៈ ឲ្យជាទីគោរព ទើបពិចារណា ពួកសេក្ខបុគ្គល ចេញចាកមគ្គ ធ្វើមគ្គឲ្យជាទីគោរព ទើបពិចារណា ធ្វើវិបាកធម្មធម្មក្ខន្ធទាំងឡាយឲ្យជាទីគោរព ទើប​ត្រេកអរ រីករាយ រាគៈ ធ្វើខន្ធនោះឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង។បេ។ ឯសហជាតាធិបតិ វិបាកធម្មធម្មាធិបតិ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយ​អធិបតិប្បច្ច័យ។ វិបាកធម្មធម៌ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយអធិបតិប្បច្ច័យ គឺបានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ ឯអារម្មណាធិបតិ គឺព្រះអរហន្ត ចេញចាកមគ្គ ធ្វើមគ្គឲ្យជាទីគោរព ទើបពិចារណា។ ឯសហជាតាធិបតិ គឺ​វិបាកធម្មធម្មាធិបតិ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយអធិបតិប្បច្ច័យ។ វិបាកធម្មធម៌ ជាបច្ច័យ នៃវិបាកធម្មធម៌ផង នៃនេវវិបាកនវិបាកធម្មធម៌ផង ដោយអធិបតិប្បច្ច័យ គឺបានដល់សហជាតាធិបតិ គឺវិបាកធម្មធម្មាធិបតិ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។

[១២៥] នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយ​អធិបតិប្បច្ច័យ គឺបានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ ឯអារម្មណាធិបតិ គឺ​ព្រះអរហន្ត ធ្វើនូវព្រះនិព្វាន ឲ្យជាទីគោរព ទើបពិចារណា។ ឯសហជាតាធិបតិ គឺ​នេវវិបាកនវិបាកធម្មធម្មាធិបតិ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួក​ចិត្តសមុដ្ឋានរូប​ផង ដោយអធិបតិប្បច្ច័យ។ នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យ នៃ​វិបាកធម្មធម៌ ដោយអធិបតិប្បច្ច័យ គឺបានដល់អារម្មណាធិបតិ ព្រះនិព្វាន ជាបច្ច័យ​នៃផល ដោយអធិបតិប្បច្ច័យ។ នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យ នៃវិបាកធម្មធម៌ ដោយអធិបតិប្បច្ច័យ គឺបានដល់អារម្មណាធិបតិ គឺពួកសេក្ខបុគ្គល ធ្វើព្រះនិព្វាន ឲ្យជាទីគោរព ទើបពិចារណា ព្រះនិព្វាន ជាបច្ច័យនៃគោត្រភូ វោទានៈ និងមគ្គ ដោយអធិបតិប្បច្ច័យ ពួកសេក្ខបុគ្គល ធ្វើចក្ខុឲ្យជាទីគោរព ទើបត្រេកអរ រីករាយ រាគៈ ធ្វើចក្ខុនោះឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង។បេ។ សោតៈ …។បេ។ ពួក​សេក្ខបុគ្គល ធ្វើនេវវិបាកនវិបាកធម្មធម្មក្ខន្ធទាំងឡាយ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើខន្ធទាំងនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង។បេ។

[១២៦] វិបាកធម៌ ជាបច្ច័យ នៃវិបាកធម៌ ដោយអនន្តរប្បច្ច័យ គឺពួកវិបាកក្ខន្ធមុនៗ ជាបច្ច័យ នៃពួកវិបាកក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ បញ្ចវិញ្ញាណ ជាបច្ច័យនៃ​វិបាកមនោធាតុ ដោយអនន្តរប្បច្ច័យ វិបាកមនោធាតុ ជាបច្ច័យនៃ​វិបាក​មនោវិញ្ញាណធាតុ ដោយអនន្តរប្បច្ច័យ។ វិបាកធម៌ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយអនន្តរប្បច្ច័យ គឺភវង្គៈ ជាបច្ច័យនៃអាវជ្ជនៈ ដោយអនន្តរប្បច្ច័យ វិបាក​មនោវិញ្ញាណធាតុ ជាបច្ច័យនៃកិរិយាមនោវិញ្ញាណធាតុ ដោយអនន្តរប្បច្ច័យ។

[១២៧] វិបាកធម្មធម៌ ជាបច្ច័យនៃវិបាកធម្មធម៌ ដោយអនន្តរប្បច្ច័យ គឺពួកវិបាក​ធម្មធម្មក្ខន្ធមុនៗ ជាបច្ច័យ នៃពួកវិបាកធម្មធម្មក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ អនុលោម ជាបច្ច័យនៃគោត្រភូ អនុលោម ជាបច្ច័យនៃវោទានៈ គោត្រភូ ជាបច្ច័យនៃមគ្គ វោទានៈ ជាបច្ច័យនៃមគ្គ ដោយអនន្តរប្បច្ច័យ។ វិបាកធម្មធម៌ ជាបច្ច័យ នៃវិបាកធម៌ ដោយអនន្តរប្បច្ច័យ គឺពួកវិបាកធម្មធម្មក្ខន្ធ ជាបច្ច័យនៃវុដ្ឋានៈ មគ្គ ជាបច្ច័យនៃផល អនុលោម របស់ពួកសេក្ខបុគ្គល ជាបច្ច័យ នៃផលសមាបត្តិ នេវសញ្ញា​នាសញ្ញាយតនកុសល របស់បុគ្គលដែលចេញចាកនិរោធ ជា​បច្ច័យ នៃផលសមាបត្តិ ដោយ​អនន្តរប្បច្ច័យ។

[១២៨] នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយ​អនន្តរប្បច្ច័យ គឺពួកនេវវិបាកនវិបាកធម្មធម្មក្ខន្ធមុនៗ ជាបច្ច័យ នៃពួក​នេវវិបាកនវិបាកធម្មធម្មក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ។ នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យនៃវិបាកធម៌ ដោយអនន្តរប្បច្ច័យ គឺអាវជ្ជនៈ ជាបច្ច័យនៃបញ្ចវិញ្ញាណ ដោយ​អនន្តរប្បច្ច័យ ពួកនេវវិបាកនវិបាកធម្មធម្មក្ខន្ធ ជាបច្ច័យនៃវុដ្ឋានៈ អនុលោម របស់​ព្រះអរហន្ត ជាបច្ច័យនៃផលសមាបត្តិ នេវសញ្ញានាសញ្ញាយតនកិរិយា របស់បុគ្គល​ដែល​ចេញពីនិរោធ ជាបច្ច័យនៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។ នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យ នៃវិបាកធម្មធម៌ ដោយអនន្តរប្បច្ច័យ គឺអាវជ្ជនៈ ជាបច្ច័យនៃពួក​វិបាក​ធម្មធម្មក្ខន្ធដោយអនន្តរប្បច្ច័យ។

[១២៩] វិបាកធម៌ ជាបច្ច័យនៃវិបាកធម៌ ដោយសមនន្តរប្បច្ច័យ គឺប្រហែលគ្នានឹង​អនន្តរប្បច្ច័យដែរ។ វិបាកធម៌ ជាបច្ច័យនៃវិបាកធម៌ ដោយសហជាតប្បច្ច័យ គឺវិបាកក្ខន្ធ១ (ជាបច្ច័យ) នៃវិបាកក្ខន្ធ៣។បេ។ ខន្ធ៣។

[១៣០] វិបាកធម្មធម៌ ជាបច្ច័យនៃវិបាកធម្មធម៌ ដោយសហជាតប្បច្ច័យ គឺខន្ធ៣។ នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយសហជាតប្បច្ច័យ គឺនេវវិបាកនវិបាកធម្មធម្មក្ខន្ធ១ មហាភូត១ … ពាហិររូប … អាហារសមុដ្ឋានរូប … ឧតុសមុដ្ឋានរូប … មហាភូត១ របស់ពួកអសញ្ញសត្វ។

[១៣១] នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យ នៃវិបាកធម៌ ដោយសហជាតប្បច្ច័យ គឺវត្ថុ ជាបច្ច័យនៃពួកវិបាកក្ខន្ធ ក្នុងខណៈនៃបដិសន្ធិ ដោយសហជាតប្បច្ច័យ។

[១៣២] វិបាកធម៌ក្តី នេវវិបាកនវិបាកធម្មធម៌ក្តី ជាបច្ច័យនៃវិបាកធម៌ ដោយ​សហជាតប្បច្ច័យ គឺវិបាកក្ខន្ធ១ក្តី វត្ថុក្តី (ជាបច្ច័យ) នៃខន្ធ៣ ក្នុងខណៈនៃបដិសន្ធិ។ វិបាកធម៌ក្តី នេវវិបាកនវិបាកធម្មធម៌ក្តី ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយ​សហជាតប្បច្ច័យ គឺពួកវិបាកក្ខន្ធក្តី ពួកមហាភូតក្តី (ជាបច្ច័យ) នៃពួកចិត្តសមុដ្ឋានរូប។

[១៣៣] វិបាកធម្មធម៌ក្តី នេវវិបាកនវិបាកធម្មធម៌ក្តី ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយសហជាតប្បច្ច័យ គឺពួកវិបាកធម្មធម្មក្ខន្ធក្តី ពួកមហាភូតក្តី ជាបច្ច័យ នៃពួក​ចិត្តសមុដ្ឋានរូប ដោយសហជាតប្បច្ច័យ។

[១៣៤] វិបាកធម៌ ជាបច្ច័យ នៃវិបាកធម៌ ដោយអញ្ញមញ្ញប្បច្ច័យ គឺវិបាកក្ខន្ធ១ ក្នុងខណៈ​នៃបដិសន្ធិ …។ វិបាកធម៌ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយអញ្ញមញ្ញប្បច្ច័យ គឺពួកវិបាកក្ខន្ធ ជាបច្ច័យនៃវត្ថុ ក្នុងខណៈនៃបដិសន្ធិ ដោយអញ្ញមញ្ញប្បច្ច័យ។ វិបាកធម៌ ជាបច្ច័យនៃវិបាកធម៌ផង នៃនេវវិបាកនវិបាកធម្មធម៌ផង ដោយអញ្ញមញ្ញប្បច្ច័យ គឺ​វិបាកក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ផង នៃវត្ថុផង ក្នុងខណៈនៃបដិសន្ធិ ដោយ​អញ្ញមញ្ញប្បច្ច័យ។

[១៣៥] វិបាកធម្មធម៌ ជាបច្ច័យនៃវិបាកធម្មធម៌ ដោយអញ្ញមញ្ញប្បច្ច័យ គឺវិបាក​ធម្មធម្មក្ខន្ធ១ (ជាបច្ច័យ) នៃខន្ធ៣ ខន្ធ២ (ជាបច្ច័យ) នៃខន្ធ២។ នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយ​អញ្ញមញ្ញប្បច្ច័យ គឺនេវវិបាកនវិបាក​ធម្មធម្មក្ខន្ធ១ (ជាបច្ច័យ) នៃខន្ធ៣ ខន្ធ២ (ជាបច្ច័យ) នៃខន្ធ២។ នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យនៃវិបាកធម៌ ដោយអញ្ញមញ្ញប្បច្ច័យ គឺវត្ថុ (ជាបច្ច័យ) នៃពួកវិបាកក្ខន្ធ​ ក្នុង​ខណៈនៃបដិសន្ធិ។

[១៣៦] វិបាកធម៌ក្តី នេវវិបាកនវិបាកធម្មធម៌ក្តី (ជាបច្ច័យ) នៃវិបាកធម៌ គឺវិបាកក្ខន្ធ១ក្តី វត្ថុក្តី (ជាបច្ច័យ) នៃខន្ធ៣ ក្នុងខណៈនៃបដិសន្ធិ។ បញ្ហា៧។

[១៣៧] វិបាកធម៌ ជាបច្ច័យនៃវិបាកធម៌ ដោយនិស្សយប្បច្ច័យ គឺខន្ធ៣។ វិបាកធម្មធម៌ (ជាបច្ច័យ) នៃវិបាកធម្មធម៌ គឺខន្ធ៣។ នេវវិបាកនវិបាកធម្មធម៌ (ជាបច្ច័យ) នៃ​នេវវិបាកនវិបាកធម្មធម៌។បេ។ នេវវិបាកនវិបាកធម្មធម៌ (ជាបច្ច័យ) នៃវិបាកធម៌ គឺចក្ខាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ ដោយនិស្សយប្បច្ច័យ។បេ។ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ (ជាបច្ច័យ) នៃពួកវិបាកក្ខន្ធ វត្ថុ (ជាបច្ច័យ) នៃ​ពួកវិបាកក្ខន្ធក្នុងខណៈនៃបដិសន្ធិ។ នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យ នៃ​វិបាកធម្មធម៌ ដោយនិស្សយប្បច្ច័យ គឺវត្ថុ (ជាបច្ច័យ) នៃពួកវិបាកធម្មធម្មក្ខន្ធ។

[១៣៨] វិបាកធម៌ក្តី នេវវិបាកនវិបាកធម្មធម៌ក្តី ជាបច្ច័យនៃវិបាកធម៌ ដោយ​និស្សយប្បច្ច័យ គឺខន្ធ១ ដែលច្រឡំដោយចក្ខុវិញ្ញាណក្តី ចក្ខាយតនៈក្តី។បេ។ កាយាយតនៈ​ក្តី វិបាកក្ខន្ធ១ក្តី វត្ថុក្តី (ជាបច្ច័យ) នៃខន្ធ៣ វិបាកក្ខន្ធ១ក្តី វត្ថុក្តី ក្នុង​ខណៈនៃបដិសន្ធិ។ វិបាកធម៌ក្តី នេវវិបាកនវិបាកធម្មធម៌ក្តី ជាបច្ច័យ នៃ​នេវវិបាកនវិបាកធម្មធម៌ ដោយនិស្សយប្បច្ច័យ គឺពួកវិបាកក្ខន្ធក្តី ពួកមហាភូតក្តី។ សេចក្តីបំប្រួញ។ ក្នុងខណៈនៃបដិសន្ធិ …។ វិបាកធម្មធម៌ក្តី នេវវិបាកនវិបាកធម្មធម៌ក្តី ជាបច្ច័យនៃវិបាកធម្មធម៌ ដោយនិស្សយប្បច្ច័យ គឺវិបាកធម្មធម្មក្ខន្ធ១ក្តី វត្ថុក្តី។ វិបាកធម្មធម៌ក្តី នេវវិបាកនវិបាកធម្មធម៌ក្តី ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយ​និស្សយប្បច្ច័យ គឺពួកវិបាកធម្មធម្មក្ខន្ធក្តី ពួកមហាភូតក្តី (ជាបច្ច័យ) នៃពួក​ចិត្តសមុដ្ឋានរូប។ បញ្ហា១៣។

[១៣៩] វិបាកធម៌ ជាបច្ច័យនៃវិបាកធម៌ ដោយឧបនិស្សយប្បច្ច័យ គឺបានដល់​អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺកាយិកសុខ ជាបច្ច័យ​នៃកាយិកសុខ កាយិកទុក្ខ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ កាយិកទុក្ខ ជាបច្ច័យនៃកាយិកសុខ កាយិកទុក្ខ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ ផលសមាបត្តិ ជាបច្ច័យ នៃកាយិកសុខ ដោយឧបនិស្សយប្បច្ច័យ។ វិបាកធម៌ (ជាបច្ច័យ) នៃវិបាកធម្មធម៌ ដោយឧបនិស្សយប្បច្ច័យ គឺបានដល់អារម្មណូបនិស្ស័យ និង​បកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យកាយិកសុខ ហើយឲ្យទាន សមាទានសីល។បេ។ បំបែកសង្ឃ អាស្រ័យកាយិកទុក្ខ ហើយឲ្យទាន សមាទានសីល។បេ។ បំបែកសង្ឃ កាយិកសុខ … កាយិកទុក្ខ (ជាបច្ច័យ) នៃសទ្ធា។បេ។ ជាបច្ច័យ​នៃសេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។ វិបាកធម៌ ជាបច្ច័យ នៃ​នេវវិបាកនវិបាកធម្មធម៌ ដោយឧបនិស្សយប្បច្ច័យ គឺបានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺព្រះអរហន្ត អាស្រ័យ​កាយិកសុខ ធ្វើកិរិយាសមាបត្តិ ដែលមិនទាន់កើត ឲ្យកើតឡើង ចូលកាន់កិរិយាសមាបត្តិ ដែលកើតឡើងហើយ ពិចារណាឃើញច្បាស់នូវសង្ខារទាំងឡាយ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន អាស្រ័យកាយិកទុក្ខ ធ្វើកិរិយាសមាបត្តិ ដែលមិនទាន់កើត ឲ្យកើតឡើង ចូលកាន់កិរិយាសមាបត្តិ ដែលកើតឡើងហើយ។

[១៤០] វិបាកធម្មធម៌ ជាបច្ច័យនៃវិបាកធម្មធម៌ ដោយឧបនិស្សយប្បច្ច័យ គឺបានដល់​អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គល​អាស្រ័យសទ្ធា ហើយឲ្យទាន។បេ។ ដំឡើងមានះ ប្រកាន់ទិដ្ឋិ សីល … សុតៈ … ចាគៈ … អាស្រ័យបញ្ញា ហើយឲ្យទាន។បេ។ ដំឡើងមានះ ប្រកាន់ទិដ្ឋិ រាគៈ … ទោសៈ មោហៈ មានះ ទិដ្ឋិ … អាស្រ័យសេចក្តីប្រាថ្នា ហើយឲ្យទាន។បេ។ ធ្វើសមាបត្តិឲ្យកើតឡើង សម្លាប់សត្វ។បេ។ បំបែកសង្ឃ។បេ។ សទ្ធា។បេ។ សេចក្តីប្រាថ្នា (ជាបច្ច័យ) នៃសទ្ធា នៃសីល។បេ។ ជាបច្ច័យនៃសេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ បរិកម្មនៃបឋមជ្ឈាន (ជាបច្ច័យ) នៃបឋមជ្ឈាន។បេ។ បរិកម្ម នៃនេវសញ្ញានាសញ្ញាយតនៈ (ជាបច្ច័យ) នៃនេវសញ្ញានាសញ្ញាយតនៈ បឋមជ្ឈាន (ជាបច្ច័យ) នៃទុតិយជ្ឈាន។បេ។ អាកិញ្ចញ្ញាយតនៈ ជាបច្ច័យ នៃនេវសញ្ញានាសញ្ញាយតនៈ ដោយឧបនិស្សយប្បច្ច័យ។បេ។ បរិកម្មនៃមគ្គទី១ (ជាបច្ច័យ) នៃមគ្គទី១។បេ។ បរិកម្មនៃមគ្គទី៤ (ជាបច្ច័យ) នៃមគ្គទី៤ មគ្គទី១ (ជាបច្ច័យ) នៃមគ្គទី២ មគ្គទី២ (ជាបច្ច័យ) នៃមគ្គទី៣ មគ្គទី៣ ជាបច្ច័យ នៃមគ្គទី៤ ដោយឧបនិស្សយប្បច្ច័យ ពួកសេក្ខបុគ្គល អាស្រ័យមគ្គហើយ ធ្វើកុសលសមាបត្តិ ដែលមិនទាន់កើត ឲ្យកើតឡើង។បេ។ មគ្គ (ជាបច្ច័យ) នៃ​អត្ថប្បដិសម្ភិទា របស់ពួកសេក្ខបុគ្គល។បេ។ ជាបច្ច័យ នៃសេចក្តីឈ្លាសក្នុងឋានាឋានៈ ដោយឧបនិស្សយប្បច្ច័យ បាណាតិបាត (ជាបច្ច័យ) នៃបាណាតិបាត។បេ។ ជាបច្ច័យ​នៃមិច្ឆាទិដ្ឋិ ដោយឧបនិស្សយប្បច្ច័យ។បេ។ មិច្ឆាទិដ្ឋិ (ជាបច្ច័យ) នៃមិច្ឆាទិដ្ឋិ។បេ។ នៃព្យាបាទ មាតុឃាតកម្ម ជាបច្ច័យនៃមាតុឃាតកម្ម ដោយឧបនិស្សយប្បច្ច័យ។បេ។ ជាបច្ច័យនៃនិយតមិច្ឆាទិដ្ឋិ ដោយឧបនិស្សយប្បច្ច័យ និយតមិច្ឆាទិដ្ឋិ (ជាបច្ច័យ) នៃ​និយតមិច្ឆាទិដ្ឋិ ជាបច្ច័យនៃសង្ឃភេទកម្ម ដោយឧបនិស្សយប្បច្ច័យ។បេ។

[១៤១] វិបាកធម្មធម៌ ជាបច្ច័យនៃវិបាកធម៌ ដោយឧបនិស្សយប្បច្ច័យ គឺបានដល់​អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យសទ្ធា ធ្វើខ្លួន​ឲ្យក្តៅ ឲ្យក្តៅសព្វ រងនូវទុក្ខដែលមានការស្វែងរកជាមូល។បេ។ អាស្រ័យសេចក្តីប្រាថ្នា ធ្វើខ្លួនឲ្យក្តៅ ឲ្យក្តៅសព្វ។បេ។ សទ្ធា។បេ។ សេចក្តីប្រាថ្នា ជាបច្ច័យនៃកាយិកសុខ កាយិកទុក្ខ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ កុសល និងអកុសល ជាបច្ច័យ​នៃកម្មវិបាក ដោយឧបនិស្សយប្បច្ច័យ មគ្គ ជាបច្ច័យ នៃផលសមាបត្តិ ដោយ​ឧបនិស្សយប្បច្ច័យ។ វិបាកធម្មធម៌ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយ​ឧបនិស្សយប្បច្ច័យ គឺបានដល់អារម្មណូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺព្រះអរហន្ត អាស្រ័យមគ្គ ធ្វើកិរិយាសមាបត្តិ ដែលមិនទាន់កើត ឲ្យកើតឡើង ចូលកាន់​កិរិយាសមាបត្តិ ដែលកើតឡើងហើយ ពិចារណាឃើញច្បាស់នូវសង្ខារទាំងឡាយ ថាមិន​ទៀង ជាទុក្ខ មិនមែនខ្លួន។បេ។ មគ្គ ជាបច្ច័យនៃអត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា និងឋានាឋានកោសល្ល របស់ព្រះអរហន្ត ដោយ​ឧបនិស្សយប្បច្ច័យ។

[១៤២] នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយ​ឧបនិស្សយប្បច្ច័យ គឺបានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និង​បកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺព្រះអរហន្ត អាស្រ័យរដូវ … ភោជន … សេនាសនៈ ធ្វើកិរិយាសមាបត្តិ ដែលមិនទាន់កើត ឲ្យកើតឡើង ចូលកាន់កិរិយាសមាបត្តិ ដែល​កើតឡើងហើយ។ នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យនៃវិបាកធម៌ ដោយ​ឧបនិស្សយប្បច្ច័យ គឺបានដល់​អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និង​បកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺរដូវ… ភោជន … សេនាសនៈ ជាបច្ច័យ​នៃកាយិកសុខ កាយិកទុក្ខ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។ នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យនៃវិបាកធម្មធម៌ ដោយឧបនិស្សយប្បច្ច័យ គឺបានដល់​អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យរដូវ ហើយឲ្យទាន។បេ។ បំបែកសង្ឃ អាស្រ័យភោជន … សេនាសនៈ ហើយឲ្យទាន។បេ។ បំបែកសង្ឃ រដូវ … ភោជន … សេនាសនៈ (ជាបច្ច័យ) នៃសទ្ធា។បេ។ ជាបច្ច័យ នៃសេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។

[១៤៣] នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយ​បុរេជាតប្បច្ច័យ គឺបានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺព្រះអរហន្ត (ពិចារណាឃើញ) នូវចក្ខុ ថាមិនទៀង។បេ។ នូវកាយ នូវរូបទាំងឡាយ។បេ។ នូវផ្សព្វទាំងឡាយ នូវវត្ថុ ថាមិនទៀង។បេ។ នូវរូប ដោយទិព្វចក្ខុ។បេ។ នូវសំឡេង ដោយទិព្វសោតធាតុ។បេ។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម្មក្ខន្ធ​ទាំងឡាយ ដោយបុរេជាតប្បច្ច័យ។ នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យនៃវិបាកធម៌ ដោយបុរេជាតប្បច្ច័យ គឺបានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺពួកសេក្ខបុគ្គលក្តី ពួកបុថុជ្ជនក្តី ពិចារណាឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ហើយត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវចក្ខុនោះ ទើបកើតឡើង។បេ។ ទោមនស្សកើតឡើង កាលបើកុសល និងអកុសល រលត់ហើយ វិបាកកើតឡើង ព្រោះអំពើនោះជាអារម្មណ៍ នូវសោតៈ។បេ។ នូវវត្ថុ ថាមិនទៀង។បេ។ (វិបាក) កើតឡើង ព្រោះអំពើនោះជាអារម្មណ៍ រូបាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។បេ។ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ។ ឯវត្ថុបុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ។បេ។ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យ នៃពួកវិបាកក្ខន្ធ ដោយបុរេជាតប្បច្ច័យ។ នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យ​នៃវិបាកធម្មធម៌ ដោយបុរេជាតប្បច្ច័យ គឺបានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺពួកសេក្ខបុគ្គលក្តី ពួកបុថុជ្ជនក្តី (ពិចារណាឃើញ) នូវចក្ខុ។បេ។ រាគៈ ប្រារព្ធ ទើបកើតឡើង។បេ។ ទោមនស្សកើតឡើង នូវសោតៈ។បេ។ នូវវត្ថុ ថាមិនទៀង។បេ។ ទោមនស្ស។បេ។ នូវរូប ដោយទិព្វចក្ខុ។បេ។ នូវសំឡេង ដោយទិព្វសោតធាតុ។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកវិបាកធម្មធម្មក្ខន្ធ ដោយបុរេជាតប្បច្ច័យ។

[១៤៤] វិបាកធម៌ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយបច្ឆាជាតប្បច្ច័យ បានដល់​បច្ឆាជាត គឺពួកវិបាកក្ខន្ធជាបច្ច័យ នៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។

[១៤៥] វិបាកធម្មធម៌ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយបច្ឆាជាតប្បច្ច័យ គឺនេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយបច្ឆាជាតប្បច្ច័យ។

[១៤៦] វិបាកធម្មធម៌ ជាបច្ច័យនៃវិបាកធម្មធម៌ ដោយអាសេវនប្បច្ច័យ គឺពួក​វិបាក​ធម្មធម្មក្ខន្ធមុនៗ (ជាបច្ច័យ) នៃពួកវិបាកធម្មធម្មក្ខន្ធក្រោយៗ អនុលោម (ជាបច្ច័យ) នៃគោត្រភូ អនុលោម (ជាបច្ច័យ) នៃវោទានៈ គោត្រភូ (ជាបច្ច័យ) នៃមគ្គ វោទានៈ ជា​បច្ច័យនៃមគ្គ ដោយអាសេវនប្បច្ច័យ។

[១៤៧] នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយ​អាសេវនប្បច្ច័យ គឺ (ពួកខន្ធ) មុនៗ។បេ។ ជាបច្ច័យ ដោយអាសេវនប្បច្ច័យ។

[១៤៨] វិបាកធម៌ ជាបច្ច័យនៃវិបាកធម៌ ដោយកម្មប្បច្ច័យ គឺវិបាកចេតនា ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ វិបាកចេតនា ក្នុងខណៈនៃបដិសន្ធិ។ វិបាកធម៌ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយកម្មប្បច្ច័យ គឺវិបាកចេតនា ជាបច្ច័យ​នៃពួក​ចិត្តសមុដ្ឋានរូប ដោយកម្មប្បច្ច័យ វិបាកចេតនា ក្នុងខណៈនៃបដិសន្ធិ (ជាបច្ច័យ) នៃ​ពួកកដត្តារូប។ វិបាកធម៌ ជាបច្ច័យនៃវិបាកធម្មធម៌ផង នៃនេវវិបាកនវិបាកធម្មធម៌ផង ដោយកម្មប្បច្ច័យ គឺវិបាកចេតនា (ជាបច្ច័យ) នៃពួកសម្បយុត្តកក្ខន្ធផង នៃពួក​ចិត្តសមុដ្ឋានរូបផង វិបាកចេតនា (ជាបច្ច័យ) នៃពួកសម្បយុត្តកក្ខន្ធផង នៃពួក​កដត្តារូប​ផង ក្នុងខណៈនៃបដិសន្ធិ។

[១៤៩] វិបាកធម្មធម៌ ជាបច្ច័យនៃវិបាកធម្មធម៌ ដោយកម្មប្បច្ច័យ គឺវិបាកធម្មធម្មចេតនា (ជាបច្ច័យ) នៃពួកសម្បយុត្តកក្ខន្ធ។ វិបាកធម្មធម៌ ជាបច្ច័យនៃវិបាកធម៌ ដោយកម្មប្បច្ច័យ បានដល់នានាខណិកា គឺពួកវិបាកធម្មធម្មចេតនា ជាបច្ច័យ នៃពួកវិបាកក្ខន្ធ ដោយកម្មប្បច្ច័យ។ វិបាកធម្មធម៌ ជាបច្ច័យនៃនេវវិបាកនវិបាកធម្មធម៌ ដោយកម្មប្បច្ច័យ គឺបានដល់សហជាតានានាខណិកា។ សហជាតា គឺវិបាកធម្មធម្មចេតនា (ជាបច្ច័យ) នៃពួកចិត្តសមុដ្ឋានរូប។ ឯនានាខណិកា គឺវិបាកធម្មធម្មចេតនា (ជាបច្ច័យ) នៃពួក​កដត្តារូប។ វិបាកធម្មធម៌ (ជាបច្ច័យ) នៃវិបាកធម៌ផង នៃនេវវិបាកនវិបាកធម្មធម៌ផង គឺបានដល់នានាខណិកា គឺវិបាកធម្មធម្មចេតនា ជាបច្ច័យនៃពួកវិបាកក្ខន្ធផង នៃពួក​កដត្តារូបផង ដោយកម្មប្បច្ច័យ។ វិបាកធម្មធម៌ ជាបច្ច័យនៃវិបាកធម្មធម៌ផង នៃ​នេវវិបាកនវិបាកធម្មធម៌ផង ដោយកម្មប្បច្ច័យ គឺវិបាកធម្មធម្មចេតនា ជាបច្ច័យ​នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។

[១៥០] នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យនៃនេវវិបាកនវិបាកធម្មធម៌ ដោយកម្មប្បច្ច័យ គឺនេវវិបាកនវិបាកធម្មធម្មចេតនា (ជាបច្ច័យ) នៃពួកសម្បយុត្តកក្ខន្ធផង នៃពួក​ចិត្តសមុដ្ឋានរូប​ផង។

[១៥១] វិបាកធម៌ ជាបច្ច័យនៃវិបាកធម៌ ដោយវិបាកប្បច្ច័យ គឺវិបាកខន្ធ១ (ជាបច្ច័យ) នៃខន្ធ៣ ក្នុងខណៈនៃបដិសន្ធិ …។ វិបាកធម៌ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយវិបាកប្បច្ច័យ គឺពួកវិបាកក្ខន្ធ (ជាបច្ច័យ) នៃពួកចិត្តសមុដ្ឋានរូប ពួកវិបាកក្ខន្ធ (ជាបច្ច័យ) នៃពួកកដត្តារូប ក្នុងខណៈនៃបដិសន្ធិ។ វិបាកធម៌ ជាបច្ច័យនៃវិបាកធម៌ផង នៃនេវវិបាកនវិបាកធម្មធម៌ផង ដោយវិបាកប្បច្ច័យ គឺវិបាកក្ខន្ធ១ (ជាបច្ច័យ) នៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង វិបាកក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ផង នៃពួកកដត្តារូបផង ក្នុង​ខណៈនៃបដិសន្ធិ ដោយវិបាកប្បច្ច័យ។ វិបាកធម៌ ជាបច្ច័យនៃវិបាកធម៌ ដោយ​អាហារប្បច្ច័យ គឺវិបាកាហារ (ជាបច្ច័យ) នៃពួកសម្បយុត្តកក្ខន្ធ គឺខន្ធ៣។ ឯបដិសន្ធិ នៃខន្ធទាំង៣នេះ បណ្ឌិតគប្បីធ្វើចុះ។ វិបាកធម្មធម៌ ជាបច្ច័យនៃវិបាកធម្មធម៌ ដោយ​អាហារប្បច្ច័យ គឺខន្ធ៣។

[១៥២] នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យនៃនេវវិបាកនវិបាកធម្មធម៌ ដោយ​អាហារប្បច្ច័យ គឺនេវវិបាកនវិបាកធម្មធម្មាហារ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃ​ពួកចិត្តសមុដ្ឋានរូបផង ដោយអាហារប្បច្ច័យ កវឡិង្ការាហារ ជាបច្ច័យនៃកាយនេះ ដោយ​អាហារប្បច្ច័យ។

[១៥៣] វិបាកធម៌ ជាបច្ច័យនៃវិបាកធម៌ ដោយឥន្រ្ទិយប្បច្ច័យ គឺខន្ធ៣។ បដិសន្ធិ បណ្ឌិត​គប្បីធ្វើចុះ។ វិបាកធម្មធម៌ ជាបច្ច័យនៃវិបាកធម្មធម៌ ដោយឥន្រ្ទិយប្បច្ច័យ គឺខន្ធ៣។

[១៥៤] នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យនៃនេវវិបាកនវិបាកធម្មធម៌ ដោយ​ឥន្រ្ទិយប្បច្ច័យ គឺឥន្រ្ទិយទាំងឡាយ ជានេវវិបាកនវិបាកធម្មធម៌ (ជាបច្ច័យ) នៃពួក​សម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង រូបជីវិតិន្រ្ទិយ ជាបច្ច័យនៃពួកកដត្តារូប ដោយ​ឥន្រ្ទិយប្បច្ច័យ។ នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យនៃវិបាកធម៌ ដោយ​ឥន្រ្ទិយប្បច្ច័យ គឺចក្ខុន្រ្ទិយ ជាបច្ច័យនៃចក្ខុវិញ្ញាណ ដោយឥន្រ្ទិយប្បច្ច័យ។ កាយិន្រ្ទិយ។បេ។

[១៥៥] វិបាកធម៌ក្តី នេវវិបាកនវិបាកធម្មធម៌ក្តី ជាបច្ច័យនៃវិបាកធម៌ ដោយឥន្រ្ទិយប្បច្ច័យ គឺចក្ខុន្រ្ទិយក្តី ចក្ខុវិញ្ញាណក្តី ជាបច្ច័យនៃពួកខន្ធដែលច្រឡំដោយចក្ខុវិញ្ញាណ ដោយ​ឥន្រ្ទិយប្បច្ច័យ។បេ។ កាយិន្រ្ទិយក្តី កាយវិញ្ញាណក្តី ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំ​ដោយ​កាយវិញ្ញាណ ដោយឥន្រ្ទិយប្បច្ច័យ។

[១៥៦] វិបាកធម៌ ជាបច្ច័យនៃវិបាកធម៌ ដោយឈានប្បច្ច័យ គឺខន្ធ៣។ វិបាកធម្មធម៌ ជាបច្ច័យនៃវិបាកធម្មធម៌ ដោយឈានប្បច្ច័យ គឺខន្ធ៣។ នេវវិបាកនវិបាកធម្មធម៌ ជា​បច្ច័យ​នៃនេវវិបាកនវិបាកធម្មធម៌ ដោយឈានប្បច្ច័យ គឺអង្គឈានទាំងឡាយ ជា​នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយឈានប្បច្ច័យ។

[១៥៧] វិបាកធម៌ ជាបច្ច័យនៃវិបាកធម៌ ដោយមគ្គប្បច្ច័យ គឺខន្ធ៣។ វិបាកធម្មធម៌ ជាបច្ច័យនៃវិបាកធម្មធម៌ ដោយមគ្គប្បច្ច័យ គឺខន្ធ៣។ នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយមគ្គប្បច្ច័យ គឺអង្គមគ្គទាំងឡាយ ជា​នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយ​មគ្គប្បច្ច័យ។

[១៥៨] វិបាកធម៌ ជាបច្ច័យនៃវិបាកធម៌ ដោយសម្បយុត្តប្បច្ច័យ គឺវិបាកក្ខន្ធ១ (ជាបច្ច័យ) នៃខន្ធ៣ ខន្ធ២ (ជាបច្ច័យ) នៃខន្ធ២ ក្នុងខណៈនៃបដិសន្ធិ …។

[១៥៩] វិបាកធម្មធម៌ ជាបច្ច័យនៃវិបាកធម្មធម៌ ដោយសម្បយុត្តប្បច្ច័យ។ នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយសម្បយុត្តប្បច្ច័យ។បេ។ គឺខន្ធ២ ជាបច្ច័យនៃខន្ធ២ ដោយសម្បយុត្តប្បច្ច័យ។

[១៦០] វិបាកធម៌ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់​សហជាតៈ និងបច្ឆាជាតៈ។ សហជាតៈ គឺវិបាកក្ខន្ធទាំងឡាយ (ជាបច្ច័យ) នៃពួក​ចិត្តសមុដ្ឋានរូប វិបាកក្ខន្ធទាំងឡាយ (ជាបច្ច័យ) នៃពួកកដត្តារូប ក្នុងខណៈនៃបដិសន្ធិ។ ឯបច្ឆាជាតៈ គឺវិបាកក្ខន្ធទាំងឡាយ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយ​វិប្បយុត្តប្បច្ច័យ។

[១៦១] វិបាកធម្មធម៌ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាតៈ និងបច្ឆាជាតៈ។ សហជាតៈ គឺពួកវិបាកធម្មធម្មក្ខន្ធ (ជាបច្ច័យ) នៃពួកចិត្តសមុដ្ឋានរូប។ ឯបច្ឆាជាតៈ គឺពួកវិបាកធម្មធម្មក្ខន្ធ ជាបច្ច័យនៃកាយនេះ ដែល​កើតមុន ដោយវិប្បយុត្តប្បច្ច័យ។

[១៦២] នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយ​វិប្បយុត្តប្បច្ច័យ បានដល់សហជាតៈ បុរេជាតៈ និងបច្ឆាជាតៈ។ សហជាតៈ គឺពួក​នេវវិបាកនវិបាកធម្មធម្មក្ខន្ធ (ជាបច្ច័យ) នៃពួកចិត្តសមុដ្ឋានរូប។ ឯបុរេជាតៈ គឺវត្ថុ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម្មក្ខន្ធទាំងឡាយ ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាតៈ គឺនេវវិបាកនវិបាកធម្មធម្មក្ខន្ធទាំងឡាយ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយ​វិប្បយុត្តប្បច្ច័យ។ នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យនៃវិបាកធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាតៈ និងបុរេជាតៈ។ សហជាតៈ គឺវត្ថុ ជាបច្ច័យនៃពួកវិបាកក្ខន្ធ ក្នុងខណៈ​នៃបដិសន្ធិ ដោយវិប្បយុត្តប្បច្ច័យ។ ឯបុរេជាតៈ គឺចក្ខាយតនៈ (ជាបច្ច័យ) នៃ​ចក្ខុវិញ្ញាណ។បេ។ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យ នៃ​ពួកវិបាកក្ខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យនៃវិបាកធម្មធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់បុរេជាតៈ គឺវត្ថុ ជាបច្ច័យនៃពួក​វិបាកធម្មធម្មក្ខន្ធ​ ដោយ​វិប្បយុត្តប្បច្ច័យ។

[១៦៣] វិបាកធម៌ ជាបច្ច័យនៃវិបាកធម៌ ដោយអត្ថិប្បច្ច័យ គឺវិបាកក្ខន្ធ១ (ជាបច្ច័យ) នៃខន្ធ៣ វិបាកក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ ក្នុងខណៈនៃបដិសន្ធិ។ វិបាកធម៌ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាតៈ និងបច្ឆាជាតៈ។ សហជាតៈ គឺវិបាកក្ខន្ធទាំងឡាយ (ជាបច្ច័យ) នៃពួកចិត្តសមុដ្ឋានរូប វិបាកក្ខន្ធទាំងឡាយ (ជាបច្ច័យ) នៃពួកកដត្តារូប ក្នុងខណៈនៃបដិសន្ធិ។ ឯបច្ឆាជាតៈ គឺវិបាកក្ខន្ធទាំងឡាយ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ វិបាកធម៌ ជាបច្ច័យនៃ​វិបាកធម៌ផង នៃនេវវិបាកនវិបាកធម្មធម៌ផង ដោយអត្ថិប្បច្ច័យ គឺវិបាកក្ខន្ធ១ (ជាបច្ច័យ) នៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង ក្នុងខណៈនៃបដិសន្ធិ …។

[១៦៤] វិបាកធម្មធម៌ ជាបច្ច័យនៃវិបាកធម្មធម៌ ដោយអត្ថិប្បច្ច័យ គឺខន្ធ២ ជាបច្ច័យ​នៃខន្ធ២ ដោយអត្ថិប្បច្ច័យ។ វិបាកធម្មធម៌ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយ​អត្ថិប្បច្ច័យ បានដល់សហជាតៈ និងបច្ឆាជាតៈ។ សហជាតៈ គឺវិបាកធម្មធម្មក្ខន្ធ​ទាំងឡាយ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាតៈ គឺ​វិបាកធម្មធម្មក្ខន្ធទាំងឡាយ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ វិបាកធម្មធម៌ ជាបច្ច័យនៃវិបាកធម្មធម៌ផង នៃនេវវិបាកនវិបាកធម្មធម៌ផង ដោយ​អត្ថិប្បច្ច័យ គឺវិបាកធម្មធម្មក្ខន្ធ១ (ជាបច្ច័យ) នៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង។

[១៦៥] នេវវិបាកនវិបាកធម្មធម៌ (ជាបច្ច័យ) នៃនេវវិបាកនវិបាកធម្មធម៌ បានដល់​សហជាតៈ បុរេជាតៈ បច្ឆាជាតៈ អាហារ និងឥន្រ្ទិយ។ សហជាតៈ គឺ​នេវវិបាកនវិបាកធម្មធម្មក្ខន្ធ១ (ជាបច្ច័យ) នៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយ​អត្ថិប្បច្ច័យ មហាភូត១ … មហាភូតទាំងឡាយ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប នៃពួក​កដត្តារូប នៃពួកឧបាទារូប ដោយអត្ថិប្បច្ច័យ ពាហិររូប … អាហារសមុដ្ឋានរូប … ឧតុសមុដ្ឋានរូប … មហាភូត១ របស់ពួកអសញ្ញសត្វ។ ឯបុរេជាតៈ គឺព្រះអរហន្ត (ពិចារណាឃើញ) នូវចក្ខុ ថាមិនទៀង។បេ។ នូវសោតៈ។បេ។ នូវវត្ថុ ថាមិនទៀង។បេ។ ឃើញរូបដោយទិព្វចក្ខុ ឮសំឡេង ដោយទិព្វសោតធាតុ។បេ។ វត្ថុ ជាបច្ច័យ នៃពួក​នេវវិបាកនវិបាកធម្មធម្មក្ខន្ធ ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាតៈ គឺពួក​នេវវិបាកនវិបាកធម្មធម្មក្ខន្ធ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ កពឡិង្ការាហារ ជាបច្ច័យនៃកាយនេះ ដោយអត្ថិប្បច្ច័យ។ រូបជីវិតិន្រ្ទិយ ជាបច្ច័យ នៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។ នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យនៃវិបាកធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាតៈ និងបុរេជាតៈ។ សហជាតៈ គឺវត្ថុ ជាបច្ច័យ នៃពួកវិបាកក្ខន្ធ ក្នុងខណៈនៃបដិសន្ធិ ដោយអត្ថិប្បច្ច័យ។ ឯបុរេជាតៈ គឺពួក​សេក្ខបុគ្គលក្តី ពួកបុថុជ្ជនក្តី (ពិចារណាឃើញ) នូវចក្ខុ ថាមិនទៀង។បេ។ រមែងត្រេកអរ រាគៈ ប្រារព្ធនូវចក្ខុនោះ ទើបកើតឡើង។បេ។ ទោមនស្សកើតឡើង កាលបើកុសល និងអកុសល រលត់ហើយ វិបាក (កើតឡើង) ព្រោះអំពើនោះជាអារម្មណ៍ … នូវសោតៈ …។បេ។ នូវវត្ថុ … វិបាក (កើតឡើង) ព្រោះអំពើនោះជាអារម្មណ៍ … រូបាយតនៈ ជាបច្ច័យ​នៃចក្ខុវិញ្ញាណ។បេ។ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ ចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យ​នៃពួកវិបាកក្ខន្ធ ដោយអត្ថិប្បច្ច័យ។ នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យនៃវិបាកធម្មធម៌ ដោយអត្ថិប្បច្ច័យ បានដល់បុរេជាតៈ គឺពួកសេក្ខបុគ្គលក្តី ពួកបុថុជ្ជនក្តី (ពិចារណាឃើញ) នូវចក្ខុ ថាមិនទៀង។បេ។ រមែងត្រេកអរ។បេ។ ទោមនស្សកើតឡើង នូវសោត … នូវវត្ថុ ថាមិនទៀង។បេ។ ទោមនស្សកើតឡើង ដោយទិព្វចក្ខុ។បេ។ វត្ថុជាបច្ច័យ នៃពួក​វិបាកធម្មធម្មក្ខន្ធ ដោយអត្ថិប្បច្ច័យ។

[១៦៦] វិបាកធម៌ក្តី នេវវិបាកនវិបាកធម្មធម៌ក្តី ជាបច្ច័យនៃវិបាកធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាតៈ និងបុរេជាតៈ។ សហជាតៈ គឺខន្ធ១ ដែលច្រឡំដោយចក្ខុវិញ្ញាណក្តី ចក្ខាយតនៈក្តី (ជាបច្ច័យ) នៃខន្ធ៣។បេ។ វិបាកក្ខន្ធ១ ដែលច្រឡំដោយកាយវិញ្ញាណក្តី វត្ថុក្តី (ជាបច្ច័យ) នៃខន្ធ៣ វិបាកក្ខន្ធ១ក្តី វត្ថុក្តី (ជាបច្ច័យ) នៃខន្ធ៣ ក្នុងខណៈនៃបដិសន្ធិ។ វិបាកធម៌ក្តី នេវវិបាកនវិបាកធម្មធម៌ក្តី ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយ​អត្ថិប្បច្ច័យ បានដល់សហជាតៈ បច្ឆាជាតៈ អាហារ និងឥន្រ្ទិយ។ សហជាតៈ គឺពួក​វិបាកក្ខន្ធក្តី ពួកមហាភូតក្តី (ជាបច្ច័យ) នៃពួកចិត្តសមុដ្ឋានរូប ពួកវិបាកក្ខន្ធក្តី មហាភូតក្តី ជាបច្ច័យនៃពួកកដត្តារូប ក្នុងខណៈនៃបដិសន្ធិ ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាតៈ គឺពួក​វិបាកក្ខន្ធក្តី កពឡិង្ការាហារក្តី (ជាបច្ច័យ) នៃកាយនេះ។ ឯបច្ឆាជាតៈ គឺពួកវិបាកក្ខន្ធក្តី រូបជីវិតិន្រ្ទិយក្តី (ជាបច្ច័យ) នៃពួកកដត្តារូប។

[១៦៧] វិបាកធម្មធម៌ក្តី នេវវិបាកនវិបាកធម្មធម៌ក្តី ជាបច្ច័យ នៃវិបាកធម្មធម៌ ដោយ​អត្ថិប្បច្ច័យ បានដល់សហជាតៈ និងបុរេជាតៈ។ សហជាតៈ គឺវិបាកធម្មធម្មក្ខន្ធ១ក្តី វត្ថុក្តី (ជាបច្ច័យ) នៃខន្ធ៣។ វិបាកធម្មធម៌ក្តី នេវវិបាកនវិបាកធម្មធម៌ក្តី ជាបច្ច័យ នៃ​នេវវិបាកនវិបាកធម្មធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាតៈ បច្ឆាជាតៈ អាហារ និងឥន្រ្ទិយ។ សហជាតៈ គឺពួកវិបាកធម្មធម្មក្ខន្ធក្តី ពួកមហាភូតក្តី (ជាបច្ច័យ) នៃពួក​ចិត្តសមុដ្ឋានរូប។ ឯបច្ឆាជាតៈ គឺពួកវិបាកធម្មធម្មក្ខន្ធក្តី កពឡិង្ការាហារក្តី ជាបច្ច័យ​នៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាតៈ គឺពួកវិបាកធម្មធម្មក្ខន្ធក្តី រូបជីវិតិន្រ្ទិយក្តី (ជាបច្ច័យ) នៃពួកកដត្តារូប។ វិបាកធម៌ គឺនត្ថិប្បច្ច័យ និងវិគតប្បច្ច័យ ប្រហែលគ្នានឹងអនន្តរប្បច្ច័យ អវិគតប្បច្ច័យ ប្រហែលគ្នានឹងអត្ថិប្បច្ច័យ។

[១៦៨] ក្នុងហេតុប្បច្ច័យ មានវារៈ៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ១០ ក្នុងអនន្តរប្បច្ច័យ មានវារៈ៧ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៧ ក្នុង​សហជាតប្បច្ច័យ មានវារៈ១១ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៧ ក្នុងនិស្សយប្បច្ច័យ មានវារៈ១៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុង​បច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ២ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ៣ ក្នុងអាហារប្បច្ច័យ មានវារៈ៧ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៩ ក្នុងឈានប្បច្ច័យ មានវារៈ៧ ក្នុងមគ្គប្បច្ច័យ មានវារៈ៧ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ១៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងវិគតប្បច្ច័យ មានវារៈ៧ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។

[១៦៩] ក្នុងអធិបតិប្បច្ច័យ មានវារៈ៧ ព្រោះហេតុប្បច្ច័យ … ក្នុងសហជាតប្បច្ច័យ មានវារៈ៧ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៥ ក្នុងនិស្សយប្បច្ច័យ មានវារៈ៧ ក្នុង​វិបាកប្បច្ច័យ មានវារៈ៣ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៧ ក្នុងមគ្គប្បច្ច័យ មានវារៈ៧ ក្នុង​សម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយត្តប្បច្ច័យ មានវារៈ៣ ក្នុងអត្ថិប្បច្ច័យ មានវារៈ៧ ក្នុងអវិគតប្បច្ច័យ មានវារៈ៧។

ការរាប់ជាអនុលោម នូវបញ្ហាវារៈក្នុងកុសលត្តិកៈ ដែលលោកបានរាប់ហើយ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះចុះ។

ចប់ អនុលោម។

[១៧០] វិបាកធម៌ ជាបច្ច័យនៃវិបាកធម៌ ដោយអារម្មណប្បច្ច័យ … ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ … ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ វិបាកធម៌ ជាបច្ច័យនៃ​វិបាកធម្មធម៌ ដោយអារម្មណប្បច្ច័យ … ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ វិបាកធម៌ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយអារម្មណប្បច្ច័យ … ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ … ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ … ជាបច្ច័យ ដោយ​បច្ឆាជាតប្បច្ច័យ។ វិបាកធម៌ ជាបច្ច័យនៃវិបាកធម៌ផង នៃនេវវិបាកនវិបាកធម្មធម៌ផង ដោយ​សហជាតប្បច្ច័យ។

[១៧១] វិបាកធម្មធម៌ ជាបច្ច័យនៃវិបាកធម្មធម៌ ដោយអារម្មណប្បច្ច័យ … ជាបច្ច័យ ដោយសហជាតប្បច្ច័យ … ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ វិបាកធម្មធម៌ ជាបច្ច័យ​នៃវិបាកធម៌ ដោយអារម្មណប្បច្ច័យ … ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ … ជាបច្ច័យ​ដោយកម្មប្បច្ច័យ។ វិបាកធម្មធម៌ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយ​អារម្មណប្បច្ច័យ … ជាបច្ច័យ ដោយសហជាតប្បច្ច័យ … ជាបច្ច័យ ដោយ​ឧបនិស្សយបច្ច័យ … ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ … ជាបច្ច័យ ដោយកម្មប្បច្ច័យ។ វិបាកធម្មធម៌ ជាបច្ច័យ នៃវិបាកធម៌ផង នៃនេវវិបាកនវិបាកធម្មធម៌ផង ដោយ​កម្មប្បច្ច័យ។ វិបាកធម្មធម៌ ជាបច្ច័យនៃវិបាកធម្មធម៌ផង នៃនេវវិបាកនវិបាកធម្មធម៌ផង ដោយ​សហជាតប្បច្ច័យ។

[១៧២] នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយ​អារម្មណប្បច្ច័យ … ជាបច្ច័យ ដោយសហជាតប្បច្ច័យ … ជាបច្ច័យ ដោយ​ឧបនិស្សយប្បច្ច័យ … ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ … ជាបច្ច័យ ដោយ​បច្ឆាជាតប្បច្ច័យ … ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។ នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យនៃវិបាកធម៌ ដោយអារម្មណប្បច្ច័យ … ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ … ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ … ជាបច្ច័យ ដោយ​បុរេជាតប្បច្ច័យ។ នេវវិបាកនវិបាកធម្មធម៌ ជាបច្ច័យនៃវិបាកធម្មធម៌ ដោយ​អារម្មណប្បច្ច័យ … ជាបច្ច័យ ដោយឧបនិស្សយបច្ច័យ … ជាបច្ច័យ ដោយ​បុរេជាតប្បច្ច័យ។

[១៧៣] វិបាកធម៌ក្តី នេវវិបាកនវិបាកធម្មធម៌ក្តី (ជាបច្ច័យ) នៃវិបាកធម៌ បានដល់​សហជាតៈ និងបុរេជាតៈ។ វិបាកធម៌ក្តី នេវវិបាកនវិបាកធម្មធម៌ក្តី (ជាបច្ច័យ) នៃ​នេវវិបាកនវិបាកធម្មធម៌ បានដល់សហជាតៈ បច្ឆាជាតៈ អាហារ និងឥន្រ្ទិយ។

[១៧៤] វិបាកធម្មធម៌ក្តី នេវវិបាកនវិបាកធម្មធម៌ក្តី (ជាបច្ច័យ) នៃវិបាកធម្មធម៌ បានដល់​សហជាតៈ និងបុរេជាតៈ។ វិបាកធម្មធម៌ក្តី នេវវិបាកនវិបាកធម្មធម៌ក្តី (ជាបច្ច័យ) នៃ​នេវវិបាកនវិបាកធម្មធម៌ បានដល់សហជាតៈ បច្ឆាជាតៈ អាហារ និងឥន្រ្ទិយ។

[១៧៥] ក្នុងនហេតុប្បច្ច័យ មានវារៈ១៦ ក្នុងនអារម្មណប្បច្ច័យ មានវារៈ១៦ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ១៦ ក្នុងនអនន្តរប្បច្ច័យ មានវារៈ១៦ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ១៦ ក្នុងនសហជាតប្បច្ច័យ មានវារៈ១២ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ១២ ក្នុងននិស្សយប្បច្ច័យ មានវារៈ១២ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ១៦ ក្នុង​នបុរេជាតប្បច្ច័យ មានវារៈ១៤ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ១៦ ក្នុងនអាសេវនប្បច្ច័យ មានវារៈ១៦ ក្នុងនកម្មប្បច្ច័យ មានវារៈ១៥ ក្នុងនវិបាកប្បច្ច័យ មានវារៈ១៤ ក្នុង​នអាហារប្បច្ច័យ មានវារៈ១៦ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១៦ ក្នុងនឈានប្បច្ច័យ មានវារៈ១៦ ក្នុងនមគ្គប្បច្ច័យ មានវារៈ១៦ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ១២ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១០ ក្នុងនោអត្ថិប្បច្ច័យ មានវារៈ១០ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ១៦ ក្នុងនោវិគតប្បច្ច័យ មានវារៈ១៦ ក្នុងនោអវិគតប្បច្ច័យ មានវារៈ១០។

[១៧៦] ក្នុងនអារម្មណប្បច្ច័យ មានវារៈ១៦ ព្រោះនហេតុប្បច្ច័យ។ សេចក្តីបំប្រួញ … ក្នុងនោវិគតប្បច្ច័យ មានវារៈ១០។ ដែលបណ្ឌិតគប្បីឲ្យពិស្តារ ដូចជាការរាប់នូវបច្ចនីយៈ ក្នុងកុសលត្តិកៈ ដែលលោកឲ្យពិស្តារហើយដែរ។

ចប់ បច្ចនីយៈ។

[១៧៧] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៧ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មានវារៈ៧ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៧ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៧ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយបច្ច័យ មានវារៈ៧ ក្នុង​នបុរេជាតប្បច្ច័យ មានវារៈ៧ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៧ ក្នុងនអាសេវនប្បច្ច័យ មាន​វារៈ៧ ក្នុងនកម្មប្បច្ច័យ មានវារៈ៧ ក្នុងនវិបាកប្បច្ច័យ មានវារៈ៤ ក្នុង​នអាហារប្បច្ច័យ មានវារៈ៧ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ៧ ក្នុងនឈានប្បច្ច័យ មានវារៈ៧ ក្នុងនមគ្គប្បច្ច័យ មានវារៈ៧ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុង​នវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងនោវិគតប្បច្ច័យ មាន​វារៈ៧។

[១៧៨] ពាក្យថា សហជាតប្បច្ច័យ និស្សយប្បច្ច័យ អត្ថិប្បច្ច័យ អវិគតប្បច្ច័យ ដូច្នេះ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៧ ព្រោះហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។ … ក្នុង​នោវិគតប្បច្ច័យ មានវារៈ៧។ បណ្ឌិត គប្បីឲ្យពិស្តារ ដូចជាការរាប់នូវអនុលោមបច្ចនីយៈ ក្នុងកុសលត្តិកៈ ដែលលោកឲ្យពិស្តារហើយដែរ។ នេះជាផ្លូវនៃការស្វាធ្យាយ ដែលបុគ្គល​អ្នកមិនវង្វេង (គប្បីឲ្យពិស្តារចុះ)។

ចប់ អនុលោមបច្ចនីយៈ។

[១៧៩] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ … ក្នុងអធិបតិប្បច្ច័យ មានវារៈ១០ ក្នុងអនន្តរប្បច្ច័យ មានវារៈ៧ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៧ ក្នុង​សហជាតប្បច្ច័យ មានវារៈ១១ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៧ ក្នុងនិស្សយប្បច្ច័យ មានវារៈ១៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ២ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ៣ ក្នុងអាហារប្បច្ច័យ មានវារៈ៧ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៩ ក្នុងឈានប្បច្ច័យ មានវារៈ៧ ក្នុងមគ្គប្បច្ច័យ មានវារៈ៧ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ១៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងវិគតប្បច្ច័យ មានវារៈ៧ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។

[១៨០] ក្នុងអធិបតិប្បច្ច័យ មានវារៈ៧ ព្រោះនហេតុប្បច្ច័យ ព្រោះនអារម្មណប្បច្ច័យ។ សេចក្តីបំប្រួញ។ … ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។ បណ្ឌិត គប្បីឲ្យពិស្តារ ដូចជា​ការរាប់​នូវបច្ចនីយានុលោម ក្នុងកុសលត្តិកៈ ដែលលោកឲ្យពិស្តារហើយដែរ។

ចប់ បច្ចនីយានុលោម។

ចប់ វិបាកត្តិកៈ ទី៣។

ឧបាទិន្នត្តិកៈ

បដិច្ចវារៈ

[១៨១] ឧបាទិន្នុបាទានិយធម៌ (ធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហា ជាដើម កាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន) អាស្រ័យឧបាទិន្នុបាទានិយធម៌ ទើបកើត​ឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យឧបាទិន្នុបាទានិយក្ខន្ធ១ ខន្ធ២ អាស្រ័យខន្ធ២ ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យឧបាទិន្នុបាទានិយក្ខន្ធ១ ក្នុងខណៈ​នៃ​បដិសន្ធិ ខន្ធ២ក្តី កដត្តារូបក្តី អាស្រ័យខន្ធ២ វត្ថុ អាស្រ័យខន្ធទាំងឡាយ ខន្ធទាំងឡាយ អាស្រ័យវត្ថុ មហាភូត៣ អាស្រ័យមហាភូត១ ដែលជាឧបាទិន្នុបាទានិយៈ មហាភូត២ អាស្រ័យមហាភូត២ កដត្តារូប ឧបាទារូប អាស្រ័យមហាភូតទាំងឡាយ។ អនុបាទិន្នុបាទានិយធម៌ (ធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនបាន​កាន់យកហើយ តែជាប្រយោជន៌ដល់ឧបាទាន) អាស្រ័យឧបាទិន្នុបាទានិយធម៌ ទើប​កើត​ឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យឧបាទិន្នុបាទានិយក្ខន្ធ​ទាំង​ឡាយ។ ឧបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នុបាទានិយធម៌ក្តី អាស្រ័យឧបាទិន្នុបាទានិយ​ធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យ​ឧបាទិន្នុបាទានិយក្ខន្ធ១ ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២។

[១៨២] អនុបាទិន្នុបាទានិយធម៌ អាស្រ័យអនុបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យអនុបាទិន្នុបាទានិយក្ខន្ធ១ ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២ មហាភូត៣ អាស្រ័យមហាភូត១ ដែលជា​អនុបាទិន្នុបាទានិយៈ ចិត្តសមុដ្ឋានរូប ឧបាទារូប អាស្រ័យមហាភូតទាំងឡាយ។

[១៨៣] អនុបាទិន្នអនុបាទានិយធម៌ (ធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហា​ជាដើម មិនបានកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន) អាស្រ័យ​អនុបាទិន្នអនុបាទានិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យ​អនុបាទិន្នអនុបាទានិយក្ខន្ធ១ ខន្ធ២ អាស្រ័យខន្ធ២។ អនុបាទិន្នុបាទានិយធម៌ អាស្រ័យ​អនុបាទិន្នអនុបាទានិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យ​អនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយ។ អនុបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្ន​អនុបាទានិយធម៌ក្តី អាស្រ័យអនុបាទិន្នអនុបាទានិយធម៌ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យអនុបាទិន្នុបាទានិយក្ខន្ធ១ ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២។

[១៨៤] អនុបាទិន្នុបាទានិយធម៌ អាស្រ័យអនុបាទិន្នអនុបាទានិយធម៌ផង អនុបាទិន្នុបាទានិយធម៌​ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយផង មហាភូតទាំងឡាយផង។

[១៨៥] អនុបាទិន្នុបាទានិយធម៌ អាស្រ័យឧបាទិន្នុបាទានិយធម៌ផង អនុបាទិន្នុបាទានិយ​ធម៌​ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យ​ឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយផង មហាភូតទាំងឡាយផង។

[១៨៦] ឧបាទិន្នុបាទានិយធម៌ អាស្រ័យឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះ​អារម្មណប្បច្ច័យ គឺ (ខន្ធ៣) អាស្រ័យឧបាទិន្នុបាទានិយក្ខន្ធ១… ក្នុងខណៈនៃបដិសន្ធិ…។ អាស្រ័យអនុបាទិន្នុបាទានិយធម៌។ អាស្រ័យអនុបាទិន្នអនុបាទានិយធម៌។ ព្រោះ​អារម្មណប្បច្ច័យ មានបញ្ហា៣។

[១៨៧] អនុបាទិន្នុបាទានិយធម៌ អាស្រ័យអនុបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យអនុបាទិន្នុបាទានិយក្ខន្ធ១ (មហាភូត៣) អាស្រ័យមហាភូត១ … ចិត្តសមុដ្ឋានរូប ឧបាទារូប អាស្រ័យ​មហាភូត​ទាំងឡាយ។ ខន្ធ៣ អាស្រ័យអនុបាទិន្នអនុបាទានិយធម៌។ អនុបាទិន្នុបាទានិយធម៌ អាស្រ័យអនុបាទិន្នុបាទានិយធម៌ផង អនុបាទិន្នអនុបាទានិយធម៌ផង ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យអនុបាទិន្នអនុបាទានិយក្ខន្ធ​ទាំងឡាយ​ផង មហាភូតទាំងឡាយ​ផង។

[១៨៨] ឧបាទិន្នុបាទានិយធម៌ អាស្រ័យឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះ​អនន្តរប្បច្ច័យ … ព្រោះសមនន្តរប្បច្ច័យ … ព្រោះសហជាតប្បច្ច័យ អាស្រ័យ​ឧបាទិន្នុបាទានិយក្ខន្ធ១ … អាស្រ័យមហាភូត១ ក្នុងខណៈនៃបដិសន្ធិ … កដត្តារូប ឧបាទារូប អាស្រ័យមហាភូតទាំងឡាយ អាស្រ័យមហាភូត១ របស់ពួកអសញ្ញសត្វ … កដត្តារូប ឧបាទារូប អាស្រ័យមហាភូតទាំងឡាយ។ ខន្ធ៣ អាស្រ័យ​ឧបាទិន្នុបាទានិយធម៌។ អនុបាទិន្នុបាទានិយធម៌ អាស្រ័យអនុបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះសហជាតប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យ​អនុបាទិន្នុបាទានិយក្ខន្ធ១។បេ។ អាស្រ័យមហាភូត១ … ចិត្តសមុដ្ឋានរូប ឧបាទារូប អាស្រ័យមហាភូតទាំងឡាយ ពាហិររូប … អាហារសមុដ្ឋានរូប … ឧតុសមុដ្ឋានរូប អាស្រ័យ​មហាភូត១…។ ខន្ធ៣ អាស្រ័យអនុបាទិន្នុបាទានិយធម៌។ អនុបាទិន្នុបាទានិយ​ធម៌ អាស្រ័យអនុបាទិន្នុបាទានិយធម៌ផង អនុបាទិន្នអនុបាទានិយធម៌ផង។ អនុបាទិន្នុបាទានិយធម៌ អាស្រ័យឧបាទិន្នុបាទានិយធម៌ផង អនុបាទិន្នុបាទានិយធម៌​ផង។

[១៨៩] ឧបាទិន្នុបាទានិយធម៌ អាស្រ័យឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះ​អញ្ញមញ្ញប្បច្ច័យ គឺអាស្រ័យឧបាទិន្នុបាទានិយក្ខន្ធ១ … ខន្ធ៣ក្តី វត្ថុក្តី អាស្រ័យ​ឧបាទិន្នុបាទានិយក្ខន្ធ១ ក្នុងខណៈនៃបដិសន្ធិ វត្ថុ អាស្រ័យខន្ធទាំងឡាយ ខន្ធទាំងឡាយ អាស្រ័យវត្ថុ អាស្រ័យមហាភូត១ … មហាភូត២ អាស្រ័យមហាភូត២ មហាភូត១ របស់​ពួកអសញ្ញសត្វ …។ ពាហិររូប អាស្រ័យអនុបាទិន្នុបាទានិយធម៌ … អាហាររូប … ឧតុសមុដ្ឋានរូប …។ អាស្រ័យអនុបាទិន្នអនុបាទានិយធម៌។

[១៩០] អាស្រ័យឧបាទិន្នុបាទានិយធម៌ … ព្រោះនិស្សយប្បច្ច័យ។ មានបញ្ហា៩។ … ព្រោះ​ឧបនិស្សយប្បច្ច័យ។

[១៩១] ឧបាទិន្នុបាទានិយធម៌ អាស្រ័យឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះ​បុរេជាតប្បច្ច័យ។ មានបញ្ហា៣។

[១៩២] អនុបាទិន្នុបាទានិយធម៌ អាស្រ័យអនុបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះ​អាសេវនប្បច្ច័យ គឺអាស្រ័យអនុបាទិន្នុបាទានិយក្ខន្ធ១។ អនុបាទិន្នអនុបាទានិយធម៌ អាស្រ័យអនុបាទិន្នអនុបាទានិយធម៌ ទើបកើតឡើង ព្រោះអាសេវនប្បច្ច័យ គឺអាស្រ័យ​អនុបាទិន្នអនុបាទានិយក្ខន្ធ១។

[១៩៣] ឧបាទិន្នុបាទានិយធម៌ អាស្រ័យឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះ​កម្មប្បច្ច័យ។ មានបញ្ហា៩ ដូចជាក្នុងហេតុប្បច្ច័យដែរ។

[១៩៤] ឧបាទិន្នុបាទានិយធម៌ អាស្រ័យឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះ​វិបាកប្បច្ច័យ គឺខន្ធ៣។ អនុបាទិន្នុបាទានិយធម៌ អាស្រ័យអនុបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះវិបាកប្បច្ច័យ គឺអាស្រ័យមហាភូត១ … ចិត្តសមុដ្ឋានរូប ឧបាទារូប អាស្រ័យមហាភូតទាំងឡាយ។ អនុបាទិន្នអនុបាទានិយធម៌ អាស្រ័យ​អនុបាទិន្នអនុបាទានិយ​ធម៌ ទើបកើតឡើង ព្រោះវិបាកប្បច្ច័យ គឺខន្ធ៣ អាស្រ័យ​អនុបាទិន្នអនុបាទានិយក្ខន្ធ១ ដែលជាវិបាក។ មានបញ្ហា៩។

[១៩៥] ឧបាទិន្នុបាទានិយធម៌ អាស្រ័យឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះ​អាហារប្បច្ច័យ។បេ។ ព្រោះឥន្រ្ទិយប្បច្ច័យ ព្រោះឈានប្បច្ច័យ ព្រោះមគ្គប្បច្ច័យ ព្រោះ​សម្បយុត្តប្បច្ច័យ ព្រោះវិប្បយុត្តប្បច្ច័យ ព្រោះអត្ថិប្បច្ច័យ ព្រោះនត្ថិប្បច្ច័យ ព្រោះ​វិគតប្បច្ច័យ ព្រោះអវិគតប្បច្ច័យ។ បណ្ឌិតគប្បីឲ្យពិស្តារ ដូចជាបដិច្ចវារៈ ក្នុងកុសលត្តិកៈ ដែល​លោកឲ្យពិស្តារហើយ តាមលំអាននៃការស្វាធ្យាយដែរ។

[១៩៦] វារៈ៩ ក្នុងហេតុប្បច្ច័យ វារៈ៣ ក្នុងអារម្មណប្បច្ច័យ វារៈ៥ ក្នុងអធិបតិប្បច្ច័យ វារៈ៣ ក្នុងអនន្តរប្បច្ច័យ វារៈ៣ ក្នុងសមនន្តរប្បច្ច័យ វារៈ៩ ក្នុងសហជាតប្បច្ច័យ វារៈ៣ ក្នុងអញ្ញមញ្ញប្បច្ច័យ វារៈ៩ ក្នុងនិស្សយប្បច្ច័យ វារៈ៣ ក្នុងឧបនិស្សយប្បច្ច័យ វារៈ៣ ក្នុងបុរេជាតប្បច្ច័យ វារៈ២ ក្នុងអាសេវនប្បច្ច័យ វារៈ៩ ក្នុងកម្មប្បច្ច័យ វារៈ៩ ក្នុង​វិបាកប្បច្ច័យ វារៈ៩ ក្នុងអាហារប្បច្ច័យ វារៈ៩ ក្នុងឥន្រ្ទិយប្បច្ច័យ វារៈ៩ ក្នុងឈានប្បច្ច័យ វារៈ៩ ក្នុងមគ្គប្បច្ច័យ វារៈ៣ ក្នុងសម្បយុត្តប្បច្ច័យ វារៈ៩ ក្នុងវិប្បយុត្តប្បច្ច័យ វារៈ៩ ក្នុងអត្ថិប្បច្ច័យ វារៈ៣ ក្នុងនត្ថិប្បច្ច័យ វារៈ៣ ក្នុងវិគតប្បច្ច័យ វារៈ៩ ក្នុងអវិគតប្បច្ច័យ។ វារៈ៣ ក្នុងអារម្មណប្បច្ច័យ ព្រោះហេតុប្បច្ច័យ … វារៈ៩ ក្នុងអវិគតប្បច្ច័យ។

បណ្ឌិតគប្បីរាប់ ដូចជាការរាប់នូវបដិច្ចវារៈ ក្នុងកុសលត្តិកៈ ដែលលោករាប់ហើយ តាម​លំអាននៃការស្វាធ្យាយដែរ។

[១៩៧] ឧបាទិន្នុបាទានិយធម៌ អាស្រ័យឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះ​នហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យឧបាទិន្នុបាទានិយក្ខន្ធ១ ដែលជាអហេតុកៈ ខន្ធ២ អាស្រ័យ​ខន្ធ២ ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យឧបាទិន្នុបាទានិយក្ខន្ធ១ ក្នុងខណៈ​នៃ​អហេតុកប្បដិសន្ធិ ខន្ធ២ក្តី កដត្តារូបក្តី អាស្រ័យខន្ធ២ វត្ថុ អាស្រ័យខន្ធទាំងឡាយ ខន្ធទាំងឡាយ អាស្រ័យវត្ថុ មហាភូត៣ អាស្រ័យមហាភូត១ កដត្តារូប ឧបាទារូប អាស្រ័យមហាភូតទាំងឡាយ អាស្រ័យមហាភូត១ របស់ពួកអសញ្ញសត្វ … កដត្តារូប ឧបាទារូប អាស្រ័យមហាភូតទាំងឡាយ។ អនុបាទិន្នុបាទានិយធម៌ អាស្រ័យ​ឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យ​ឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ដែលជាអហេតុកៈ។ ឧបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នុបាទានិយធម៌​ក្តី អាស្រ័យឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះ​នហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យឧបាទិន្នុបាទានិយក្ខន្ធ១ ដែលជា​អហេតុកៈ ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២។

[១៩៨] អនុបាទិន្នុបាទានិយធម៌ អាស្រ័យអនុបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យអនុបាទិន្នុបាទានិយក្ខន្ធ១ ជាអហេតុកៈ ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី មហាភូត១ ដែលជាអនុបាទានិយៈក្តី អាស្រ័យ​ខន្ធ២ ចិត្តសមុដ្ឋានរូប ឧបាទារូប អាស្រ័យមហាភូតទាំងឡាយ ពាហិររូប… អាហារសមុដ្ឋានរូប … អាស្រ័យមហាភូត១ ដែលមានរដូវជាសមុដ្ឋាន ឧបាទារូប អាស្រ័យ​មហាភូតទាំងឡាយ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យ​ខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។

[១៩៩] អនុបាទិន្នុបាទានិយធម៌ អាស្រ័យឧបាទិន្នុបាទានិយធម៌ផង អនុបាទិន្នុ​បាទានិយធម៌​ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យ​ឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ដែលជាអហេតុកៈផង មហាភូតទាំងឡាយផង។

[២០០] ឧបាទិន្នុបាទានិយធម៌ អាស្រ័យឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះ​នអារម្មណប្បច្ច័យ គឺកដត្តារូប អាស្រ័យឧបាទិន្នុបាទានិយក្ខន្ធ​ទាំងឡាយ ក្នុងខណៈ​នៃបដិសន្ធិ វត្ថុ អាស្រ័យខន្ធទាំងឡាយ ខន្ធទាំងឡាយ អាស្រ័យមហាភូត១ អាស្រ័យ​មហាភូត១ របស់ពួកអសញ្ញសត្វ។ អនុបាទិន្នុបាទានិយធម៌ អាស្រ័យ​ឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យឧបាទិន្នុបាទានិយក្ខន្ធ​ទាំងឡាយ។ អនុបាទិន្នុបាទានិយធម៌ អាស្រ័យ​អនុបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យអនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ពាហិររូប អាស្រ័យមហាភូត១ … អាហារសមុដ្ឋានរូប … អាស្រ័យមហាភូត១ ដែលមានរដូវជាសមុដ្ឋាន។ អនុបាទិន្នុបាទានិយធម៌ អាស្រ័យអនុបាទិន្នអនុបាទានិយធម៌ ទើបកើតឡើង ព្រោះ​នអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយ។ អនុបាទិន្នុបាទានិយធម៌ អាស្រ័យអនុបាទិន្នុបាទានិយធម៌ផង អនុបាទិន្ន​អនុបាទានិយធម៌​ផង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យ​អនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយផង មហាភូតទាំងឡាយ​ផង។ អនុបាទិន្នុ​បាទានិយធម៌ អាស្រ័យឧបាទិន្នុបាទានិយធម៌ផង អនុបាទិន្នុបាទានិយធម៌ផង ទើបកើត​ឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យ​ឧបាទិន្នុបាទានិយក្ខន្ធ​ទាំងឡាយផង មហាភូតទាំងឡាយផង។

[២០១] ឧបាទិន្នុបាទានិយធម៌ អាស្រ័យឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះ​នអធិបតិប្បច្ច័យ។ បដិសន្ធិបរិបូណ៌។ មានបញ្ហា៣។ អាស្រ័យ​អនុបាទិន្នអនុបាទានិយ​ធម៌។ មានបញ្ហា១។ អនុបាទិន្នអនុបាទានិយធម៌ អាស្រ័យអនុបាទិន្នអនុបាទានិយធម៌ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិ ដែលជាអនុបាទិន្នអនុបាទានិយៈ អាស្រ័យអនុបាទិន្នអនុបាទានិយក្ខន្ធ​ទាំងឡាយ។ អនុបាទិន្នុបាទានិយធម៌ អាស្រ័យ​ឧបាទិន្នុបាទានិយធម៌ផង អនុបាទិន្នុបាទានិយធម៌ផង ទើបកើតឡើង ព្រោះ​នអធិបតិប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយផង មហាភូត​ទាំងឡាយ​ផង។

[២០២] ឧបាទិន្នុបាទានិយធម៌ អាស្រ័យឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះ​នអនន្តរប្បច្ច័យ។បេ។ … ព្រោះនសមនន្តរប្បច្ច័យ ព្រោះនអញ្ញមញ្ញប្បច្ច័យ ព្រោះ​នឧបនិស្សយប្បច្ច័យ ព្រោះនបុរេជាតប្បច្ច័យ ព្រោះនបច្ឆាជាតប្បច្ច័យ ព្រោះ​នអាសេវនប្បច្ច័យ។ អនុបាទិន្នអនុបាទានិយធម៌ អាស្រ័យអនុបាទិន្នអនុបាទានិយធម៌ ទើបកើតឡើង ព្រោះនអាសេវនប្បច្ច័យ គឺខន្ធ៣ អាស្រ័យ​អនុបាទិន្នអនុបាទានិយក្ខន្ធ១ ដែល​ជាវិបាក។ សេចក្តីបំប្រួញ។

[២០៣] អនុបាទិន្នុបាទានិយធម៌ អាស្រ័យអនុបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះ​នកម្មប្បច្ច័យ គឺអនុបាទិន្នុបាទានិយចេតនា អាស្រ័យ​អនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ពាហិររូប … អាហារសមុដ្ឋានរូប … អាស្រ័យមហាភូត១ ដែលមានរដូវជាសមុដ្ឋាន។

[២០៤] អនុបាទិន្នអនុបាទានិយធម៌ អាស្រ័យអនុបាទិន្នអនុបាទានិយធម៌ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺអនុបាទិន្នអនុបាទានិយចេតនា អាស្រ័យ​អនុបាទិន្ន​អនុបាទានិយក្ខន្ធ​ទាំងឡាយ ដែលជាកុសល។

[២០៥] ឧបាទិន្នុបាទានិយធម៌ អាស្រ័យឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ គឺអាស្រ័យមហាភូត១ របស់ពួកអសញ្ញសត្វ កដត្តារូប ឧបាទារូប អាស្រ័យមហាភូតទាំងឡាយ។ អនុបាទិន្នុបាទានិយធម៌ អាស្រ័យឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ។ មានបញ្ហា១។ អនុបាទិន្នអនុបាទានិយធម៌ អាស្រ័យអនុបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ គឺខន្ធ៣ អាស្រ័យអនុបាទិន្នុបាទានិយក្ខន្ធ១ ដែលជាកុសល។ មានបញ្ហា៣។ អនុបាទិន្នុបាទានិយ​ធម៌ អាស្រ័យអនុបាទិន្នុបាទានិយធម៌ផង អនុបាទិន្នអនុបាទានិយធម៌ផង ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយ ដែលជាកុសលផង មហាភូតទាំងឡាយផង។

[២០៦] ឧបាទិន្នុបាទានិយធម៌ អាស្រ័យឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះ​នអាហារប្បច្ច័យ គឺអាស្រ័យមហាភូត១ របស់ពួកអសញ្ញសត្វ។ អនុបាទិន្នុបាទានិយធម៌ អាស្រ័យអនុបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនអាហារប្បច្ច័យ គឺពាហិររូប… អាស្រ័យមហាភូត១ ដែលមានរដូវជាសមុដ្ឋាន។ សេចក្តីបំប្រួញ។

[២០៧] ឧបាទិន្នុបាទានិយធម៌ អាស្រ័យឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះ​នឥន្រ្ទិយប្បច្ច័យ គឺរូបជីវិតិន្រ្ទិយ អាស្រ័យមហាភូតទាំងឡាយ របស់ពួកអសញ្ញសត្វ។

[២០៨] អនុបាទិន្នុបាទានិយធម៌ អាស្រ័យអនុបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនឥន្រ្ទិយប្បច្ច័យ គឺពាហិររូប … អាហារសមុដ្ឋានរូប … អាស្រ័យមហាភូត១ ដែល​មានរដូវជាសមុដ្ឋាន។

[២០៩] ឧបាទិន្នុបាទានិយធម៌ អាស្រ័យឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះ​នឈានប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលច្រឡំដោយ​បញ្ចវិញ្ញាណ។ សេចក្តី​បំប្រួញ។ អាស្រ័យមហាភូត១ របស់ពួកអសញ្ញសត្វ។ អនុបាទិន្នុបាទានិយធម៌ អាស្រ័យ​អនុបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនឈានប្បច្ច័យ គឺពាហិររូប … អាហារសមុដ្ឋានរូប … អាស្រ័យមហាភូត១ ដែលមានរដូវជាសមុដ្ឋាន។

[២១០] ឧបាទិន្នុបាទានិយធម៌ អាស្រ័យឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះ​នមគ្គប្បច្ច័យ គឺខន្ធ៣ អាស្រ័យឧបាទិន្នុបាទានិយក្ខន្ធ១ ដែលជា​អហេតុកៈ។ មាន​បញ្ហា៥។

[២១១] ឧបាទិន្នុបាទានិយធម៌ អាស្រ័យឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះ​នសម្បយុត្តប្បច្ច័យ។ ប្រហែលគ្នានឹងនអារម្មណប្បច្ច័យដែរ។

[២១២] ឧបាទិន្នុបាទានិយធម៌ អាស្រ័យឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះ​នវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ អាស្រ័យឧបាទិន្នុបាទានិយក្ខន្ធ១ ក្នុងអរូបភព អាស្រ័យ​មហាភូត១ របស់ពួកអសញ្ញសត្វ។ អនុបាទិន្នុបាទានិយធម៌ អាស្រ័យ​អនុបាទិន្នុបាទានិយ​ធម៌ ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ អាស្រ័យ​អនុបាទិន្នុបាទានិយក្ខន្ធ១ ក្នុងអរូបភព ពាហិររូប … អាហារសមុដ្ឋានរូប … អាស្រ័យមហាភូត១ ដែលមានរដូវជាសមុដ្ឋាន។ អនុបាទិន្នអនុបាទានិយធម៌ អាស្រ័យ​អនុបាទិន្នអនុបាទានិយធម៌ ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ អាស្រ័យ​អនុបាទិន្នអនុបាទានិយក្ខន្ធ១ ក្នុងអរូបភព ខន្ធ២ អាស្រ័យខន្ធ២។

[២១៣] ឧបាទិន្នុបាទានិយធម៌ អាស្រ័យឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះ​នោនត្ថិប្បច្ច័យ … ព្រោះនោវិគតប្បច្ច័យ។ បណ្ឌិតគប្បីឲ្យពិស្តារ ដូចជាបច្ចនីយវារៈ ដែល​លោកឲ្យពិស្តារហើយ ក្នុងកុសលត្តិកៈដែរ។

[២១៤] វារៈ៥ ក្នុងនហេតុប្បច្ច័យ វារៈ៦ ក្នុងនអារម្មណប្បច្ច័យ វារៈ៦ ក្នុងនអធិបតិប្បច្ច័យ វារៈ៦ ក្នុងនអនន្តរប្បច្ច័យ វារៈ៦ ក្នុងនសមនន្តរប្បច្ច័យ វារៈ៦ ក្នុងនអញ្ញមញ្ញប្បច្ច័យ វារៈ៦ ក្នុងនឧបនិស្សយប្បច្ច័យ វារៈ៧ ក្នុងនបុរេជាតប្បច្ច័យ វារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ វារៈ៩ ក្នុងនអាសេវនប្បច្ច័យ វារៈ២ ក្នុងនកម្មប្បច្ច័យ វារៈ៦ ក្នុងនវិបាកប្បច្ច័យ វារៈ២ ក្នុងនអាហារប្បច្ច័យ វារៈ២ ក្នុងនឥន្រ្ទិយប្បច្ច័យ វារៈ២ ក្នុងនឈានប្បច្ច័យ វារៈ៥ ក្នុងនមគ្គប្បច្ច័យ វារៈ៦ ក្នុងនសម្បយុត្តប្បច្ច័យ វារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ វារៈ៦ ក្នុងនោនត្ថិប្បច្ច័យ វារៈ៦ ក្នុងនោវិគតប្បច្ច័យ។ វារៈ៤ ក្នុងនអារម្មណប្បច្ច័យ ព្រោះ​នហេតុប្បច្ច័យ។ សេចក្តីបំប្រួញ … វារៈ៤ ក្នុងនោវិគតប្បច្ច័យ។ បណ្ឌិតគប្បីរាប់ ដូចជា​ការរាប់ក្នុងកុសលត្តិកៈដែរ។

ចប់ បច្ចនីយៈ។

[២១៥] វារៈ៦ ក្នុងនអារម្មណប្បច្ច័យ ព្រោះហេតុប្បច្ច័យ សេចក្តីបំប្រួញ។ … វារៈ៦ ក្នុង​នោវិគតប្បច្ច័យ។ បណ្ឌិតគប្បីរាប់ ដូចជាការរាប់​នូវអនុលោមបច្ចនីយៈ ក្នុងកុសលត្តិកៈ​ដែរ។

ចប់ អនុលោមបច្ចីយៈ។

[២១៦] វារៈ២ ក្នុងអារម្មណប្បច្ច័យ ព្រោះនហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។ … វារៈ៥ ក្នុង​អវិគតប្បច្ច័យ។ បណ្ឌិតគប្បីរាប់ ដូចជាការរាប់នូវ​បច្ចនីយានុលោម ក្នុងកុសលត្តិកៈ​ដែរ។

ចប់ បច្ចនីយានុលោម។

ចប់ បដិច្ចវារៈ។

សហជាតវារៈ

[២១៧] ឧបាទិន្នុបាទានិយធម៌ កើតជាមួយនឹងឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ បដិច្ចវារៈក្តី សហជាតវារៈក្តី ប្រហែលៗគ្នា។

ចប់ សហជាតវារៈ។

បច្ចយវារៈ

[២១៨] ឧបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយក្ខន្ធ១ វត្ថុ ពឹងផ្អែកនឹងខន្ធទាំងឡាយ ក្នុងខណៈនៃបដិសន្ធិ ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ មហាភូត៣ ពឹងផ្អែកនឹងមហាភូត១ កដត្តារូប ឧបាទារូប ពឹងផ្អែកនឹងមហាភូតទាំងឡាយ ឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ។ អនុបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ ទើបកើត​ឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ អនុបាទិន្នុបាទានិយក្ខន្ធ​ទាំងឡាយ ពឹងផ្អែកនឹងវត្ថុ។ អនុបាទិន្នអនុបាទានិយធម៌ ពឹង​ផ្អែក​នឹងឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺអនុបាទិន្ន​អនុបាទានិយក្ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ។ ឧបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នុ​បាទានិយធម៌ក្តី ពឹងផ្អែកនឹង​ឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងឧបាទិន្នុបាទានិយក្ខន្ធ១។ អនុបាទិន្នុ​បាទានិយធម៌ ពឹងផ្អែកនឹងអនុបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ មានបញ្ហា១។ អនុបាទិន្នអនុបាទានិយធម៌ ពឹងផ្អែកនឹងអនុបាទិន្នអនុបាទានិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ មានបញ្ហា៣។ អនុបាទិន្នអនុបាទានិយធម៌ ពឹងផ្អែក​នឹង​ឧបាទិន្នុបាទានិយធម៌ផង អនុបាទិន្នអនុបាទានិយធម៌ផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងអនុបាទិន្នអនុបាទានិយក្ខន្ធ១ផង វត្ថុផង ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង។ អនុបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹងអនុបាទិន្នុ​បាទានិយធម៌ផង អនុបាទិន្នអនុបាទានិយធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយផង មហាភូត​ទាំងឡាយ​ផង។ អនុបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ផង អនុបាទិន្នុបាទានិយធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយផង មហាភូតទាំងឡាយផង ខន្ធ៣ ពឹងផ្អែក​នឹងអនុបាទិន្នុបាទានិយក្ខន្ធ១ផង វត្ថុផង ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង។

[២១៩] ឧបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹង​ឧបាទិន្នុបាទានិយក្ខន្ធ១ ខន្ធ២ ពឹងផ្អែក​នឹងខន្ធ២ ខន្ធ៣ ពឹងផ្អែកនឹង​ឧបាទិន្នុបាទានិយក្ខន្ធ១ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតន។បេ។ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ពឹងផ្អែក​នឹងវត្ថុ។ អនុបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺអនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ។ អនុបាទិន្ន​អនុបាទានិយធម៌ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះ​អារម្មណប្បច្ច័យ គឺអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ។ អនុបាទិន្នុ​បាទានិយធម៌ ពឹងផ្អែកនឹងអនុបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងអនុបាទិន្នុបាទានិយក្ខន្ធ១ ខន្ធ២ ពឹងផ្អែកនឹងខន្ធ២។ អនុបាទិន្ន​អនុបាទានិយធម៌ ពឹងផ្អែកនឹងអនុបាទិន្នអនុបាទានិយធម៌ ទើបកើតឡើង ព្រោះ​អារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងអនុបាទិន្នអនុបាទានិយក្ខន្ធ១ ខន្ធ២ ពឹងផ្អែក​នឹងខន្ធ២។

[២២០] អនុបាទិន្នអនុបាទានិយធម៌ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ផង អនុបាទិន្ន​អនុបាទានិយធម៌ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែក​នឹងអនុបាទិន្នអនុបាទានិយក្ខន្ធ១ផង វត្ថុផង ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង។ អនុបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹង​ឧបាទិន្នុបាទានិយធម៌ផង អនុបាទិន្នុបាទានិយធម៌​ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹង​អនុបាទិន្នុ​បាទានិយក្ខន្ធ១ផង វត្ថុផង ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង។

[២២១] អនុបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺអនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ។ អនុបាទិន្ន​អនុបាទានិយធម៌ ពឹងផ្អែកនឹង​ឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ។ អនុបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹងអនុបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ។ មានបញ្ហា១។ ពឹងផ្អែកនឹងអនុបាទិន្នអនុបាទានិយធម៌។ មានបញ្ហា៣។ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយ​ធម៌​ផង អនុបាទិន្នអនុបាទានិយធម៌ផង … ព្រោះអធិបតិប្បច្ច័យ។ ពឹងផ្អែក​នឹង​អនុបាទិន្នុបាទានិយធម៌ផង អនុបាទិន្នអនុបាទានិយធម៌ផង … ព្រោះអធិបតិប្បច្ច័យ។ អនុបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ផង អនុបាទិន្នុបាទានិយធម៌​ផង ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងអនុបាទិន្នុ​បាទានិយក្ខន្ធ១​ផង វត្ថុផង ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង។

[២២២] ឧបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះអនន្តរប្បច្ច័យ។ បច្ច័យ ២៤ បណ្ឌិតគប្បីឲ្យពិស្តារចុះ។ … ព្រោះអវិគតប្បច្ច័យ។

[២២៣] វារៈ១១ ក្នុងហេតុប្បច្ច័យ វារៈ៧ ក្នុងអារម្មណប្បច្ច័យ វារៈ៩ ក្នុងអធិបតិប្បច្ច័យ វារៈ៧ ក្នុងអនន្តរប្បច្ច័យ វារៈ៧ ក្នុងសមនន្តរប្បច្ច័យ វារៈ១១ ក្នុងសហជាតប្បច្ច័យ វារៈ៧ ក្នុងអញ្ញមញ្ញប្បច្ច័យ វារៈ១១ ក្នុងនិស្សយប្បច្ច័យ វារៈ៧ ក្នុងឧបនិស្សយប្បច្ច័យ វារៈ៧ ក្នុងបុរេជាតប្បច្ច័យ វារៈ៦ ក្នុងអាសេវនប្បច្ច័យ វារៈ១១ ក្នុងកម្មប្បច្ច័យ វារៈ១១ ក្នុងវិបាកប្បច្ច័យ វារៈ១១ ក្នុងអាហារប្បច្ច័យ វារៈ១១ ក្នុងឥន្រ្ទិយប្បច្ច័យ វារៈ១១ ក្នុង​ឈានប្បច្ច័យ វារៈ១១ ក្នុងមគ្គប្បច្ច័យ វារៈ៧ ក្នុងសម្បយុត្តប្បច្ច័យ វារៈ១១ ក្នុង​វិប្បយុត្តប្បច្ច័យ វារៈ១១ ក្នុងអត្ថិប្បច្ច័យ វារៈ៧ ក្នុងនត្ថិប្បច្ច័យ វារៈ៧ ក្នុងវិគតប្បច្ច័យ វារៈ១១ ក្នុងអវិគតប្បច្ច័យ។

[២២៤] វារៈ៧ ក្នុងអារម្មណប្បច្ច័យ ព្រោះហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។ … វារៈ១១ ក្នុងអវិគតប្បច្ច័យ។ បណ្ឌិតគប្បីរាប់ ដូចជាការរាប់ ក្នុងកុសលត្តិកៈដែរ។

ចប់ អនុលោម។

[២២៥] ឧបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះ​នហេតុប្បច្ច័យ គឺពឹងផ្អែកនឹងឧបាទិន្នុបាទានិយក្ខន្ធ១ ដែលជាអហេតុកៈ … ក្នុងខណៈ​នៃអហេតុកប្បដិសន្ធិ … មហាភូត១ របស់ពួកអសញ្ញសត្វ … ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹងចក្ខាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ឧបាទិន្នុបាទានិយក្ខន្ធទាំង​ឡាយ ដែលជាអហេតុកៈ ពឹងផ្អែកនឹងវត្ថុ។ អនុបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹង​ឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែក​នឹងឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ដែលជាអហេតុកៈ អនុបាទិន្នុបាទានិយក្ខន្ធ​ទាំងឡាយ ដែលជាអហេតុកៈ ពឹងផ្អែកនឹងវត្ថុ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងវត្ថុ។ ឧបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នុបាទានិយធម៌ក្តី ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងឧបាទិន្នុបាទានិយក្ខន្ធ១ ដែលជាអហេតុកៈ។ អនុបាទិន្នុ​បាទានិយធម៌ ពឹងផ្អែកនឹងអនុបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងអនុបាទិន្នុបាទានិយក្ខន្ធ១ ដែលជាអហេតុកៈ។បេ។ ពាហិររូប … អាហារសមុដ្ឋានរូប … ឧតុសមុដ្ឋានរូប … មហាភូត១។បេ។ រូប មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ អនុបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹង​ឧបាទិន្នុ​បាទានិយធម៌ផង អនុបាទិន្នុបាទានិយធម៌ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ដែលជាអហេតុកៈផង មហាភូតទាំងឡាយផង ខន្ធ៣ ពឹងផ្អែកនឹងអនុបាទិន្នុបាទានិយក្ខន្ធ១ ដែលជា​អហេតុកៈ​ផង វត្ថុផង ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយ​ឧទ្ធច្ចៈផង វត្ថុផង។

[២២៦] ឧបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះ​នអារម្មណប្បច្ច័យ។ សេចក្តីបំប្រួញ។ … ព្រោះនអធិបតិប្បច្ច័យ ពឹងផ្អែកនឹង​ឧបាទិន្នុ​បាទានិយក្ខន្ធ១។ អនុបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ ទើបកើត​ឡើង ព្រោះនអធិបតិប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងឧបាទិន្នុ​បាទានិយក្ខន្ធ​ទាំងឡាយ អនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ។ អនុបាទិន្នអនុបាទានិយ​ធម៌ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិ ជាអនុបាទិន្នអនុបាទានិយៈ ពឹងផ្អែកនឹងវត្ថុ។ ឧបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នុ​បាទានិយ​ធម៌​ក្តី ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងឧបាទិន្នុបាទានិយក្ខន្ធ១។បេ។ ពឹងផ្អែកនឹង​ឧបាទិន្នុបាទានិយធម៌។ មានបញ្ហា១។ អនុបាទិន្នអនុបាទានិយធម៌ ពឹងផ្អែកនឹង​អនុបាទិន្នអនុបាទានិយធម៌ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិ ជា​អនុបាទិន្នអនុបាទានិយៈ ពឹងផ្អែកនឹងអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយ។

[២២៧] អនុបាទិន្នអនុបាទានិយធម៌ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ផង អនុបាទិន្ន​អនុបាទានិយធម៌ផង ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិ ជាអនុបាទិន្ន​អនុបាទានិយៈ ពឹងផ្អែកនឹងអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយផង វត្ថុផង។ អនុបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ផង អនុបាទិន្នុបាទានិយធម៌​ផង ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹង​ឧបាទិន្នុ​បាទានិយក្ខន្ធទាំងឡាយផង មហាភូតទាំងឡាយផង ខន្ធ៣ ពឹងផ្អែកនឹង​អនុបាទិន្នុ​បាទានិយក្ខន្ធ១ផង វត្ថុផង ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង។

[២២៨] ឧបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះ​នអនន្តរប្បច្ច័យ … ព្រោះនសមនន្តរប្បច្ច័យ ព្រោះនអញ្ញមញ្ញប្បច្ច័យ ព្រោះ​នឧបនិស្សយប្បច្ច័យ ព្រោះនបុរេជាតប្បច្ច័យ ព្រោះនបច្ឆាជាតប្បច្ច័យ ព្រោះ​នអាសេវនប្បច្ច័យ។

[២២៩] អនុបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺអនុបាទិន្នុបាទានិយចេតនា ពឹងផ្អែកនឹងវត្ថុ។ អនុបាទិន្ន​អនុបាទានិយ​ធម៌ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺអនុបាទិន្នអនុបាទានិយចេតនា ជាកុសល ពឹងផ្អែកនឹងវត្ថុ។ អនុបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹងអនុបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺអនុបាទិន្នុ​បាទានិយចេតនា ពឹងផ្អែកនឹងអនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ពាហិររូប … អាហារសមុដ្ឋានរូប … ពឹងផ្អែកនឹងមហាភូត១ ដែលមានរដូវជាសមុដ្ឋាន។ អនុបាទិន្ន​អនុបាទានិយធម៌ ពឹងផ្អែកនឹងអនុបាទិន្នអនុបាទានិយធម៌ ទើបកើតឡើង ព្រោះ​នកម្មប្បច្ច័យ គឺអនុបាទិន្នអនុបាទានិយចេតនា ពឹងផ្អែកនឹងអនុបាទិន្នអនុបាទានិយក្ខន្ធ​ទាំងឡាយ ដែលជាកុសល។ អនុបាទិន្នអនុបាទានិយធម៌ ពឹងផ្អែកនឹង​ឧបាទិន្នុបាទានិយធម៌​ផង អនុបាទិន្នអនុបាទានិយធម៌ផង ទើបកើតឡើង ព្រោះ​នកម្មប្បច្ច័យ គឺអនុបាទិន្នអនុបាទានិយកុសលចេតនា ពឹងផ្អែកនឹង​អនុបាទិន្ន​អនុបាទានិយក្ខន្ធទាំងឡាយ ដែលជាកុសលផង វត្ថុផង។ អនុបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ផង អនុបាទិន្នុបាទានិយធម៌ផង ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺអនុបាទិន្នុបាទានិយចេតនា ពឹងផ្អែកនឹង​អនុបាទិន្នុបាទានិយក្ខន្ធ​ទាំងឡាយផង វត្ថុផង។

[២៣០] ឧបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះ​នវិបាកប្បច្ច័យ គឺពឹងផ្អែកនឹងមហាភូត១ របស់ពួកអសញ្ញសត្វ។ អនុបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ គឺអនុបាទិន្ន​អនុបាទានិយក្ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ។ អនុបាទិន្នអនុបាទានិយធម៌ ពឹងផ្អែកនឹង​ឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ គឺអនុបាទិន្នអនុបាទានិយក្ខន្ធ​ទាំងឡាយ ជាកុសល ពឹងផ្អែកនឹងវត្ថុ។ ពឹងផ្អែកនឹងអនុបាទិន្នុបាទានិយធម៌ … មានបញ្ហា១។ (ខន្ធ) ៣ ពឹងផ្អែកនឹងអនុបាទិន្នអនុបាទានិយធម៌។ អនុបាទិន្ន​អនុបាទានិយធម៌ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ផង អនុបាទិន្នអនុបាទានិយធម៌ផង ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ។ សេចក្តីបំប្រួញ។ អនុបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹងអនុបាទិន្នុបាទានិយធម៌ផង អនុបាទិន្នអនុបាទានិយធម៌ផង ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ។ សេចក្តីបំប្រួញ។ អនុបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹង​ឧបាទិន្នុបាទានិយធម៌ផង អនុបាទិន្នុបាទានិយធម៌ផង ទើបកើតឡើង ព្រោះ​នវិបាកប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងអនុបាទិន្នុបាទានិយក្ខន្ធ១ផង វត្ថុផង ខន្ធ២ ពឹងផ្អែក​នឹងខន្ធ២ផង វត្ថុផង។

[២៣១] ឧបាទិន្នុបាទានិយធម៌ ពឹងផ្អែកនឹងឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះ​នអាហារប្បច្ច័យ … ព្រោះនឥន្រ្ទិយប្បច្ច័យ ព្រោះនឈានប្បច្ច័យ ព្រោះនមគ្គប្បច្ច័យ ព្រោះនសម្បយុត្តប្បច្ច័យ ព្រោះនវិប្បយុត្តប្បច្ច័យ ព្រោះនោនត្ថិប្បច្ច័យ ព្រោះ​នោវិគតប្បច្ច័យ។

[២៣២] វារៈ៥ ព្រោះនហេតុប្បច្ច័យ វារៈ៦ ក្នុងនអារម្មណប្បច្ច័យ វារៈ៨ ក្នុង​នអធិបតិប្បច្ច័យ វារៈ៦ ក្នុងនអនន្តរប្បច្ច័យ វារៈ៦ ក្នុងនសមនន្តរប្បច្ច័យ វារៈ៦ ក្នុងនអញ្ញមញ្ញប្បច្ច័យ វារៈ៦ ក្នុងនឧបនិស្សយប្បច្ច័យ វារៈ៧ ក្នុងនបុរេជាតប្បច្ច័យ វារៈ១១ ក្នុងនបច្ឆាជាតប្បច្ច័យ វារៈ១១ ក្នុងនអាសេវនប្បច្ច័យ វារៈ៦ ក្នុងនកម្មប្បច្ច័យ វារៈ១០ ក្នុងនវិបាកប្បច្ច័យ វារៈ២ ក្នុងនអាហារប្បច្ច័យ វារៈ២ ក្នុងនឥន្រ្ទិយប្បច្ច័យ វារៈ២ ក្នុងនឈានប្បច្ច័យ វារៈ៥ ក្នុងនមគ្គប្បច្ច័យ វារៈ៦ ក្នុងនសម្បយុត្តប្បច្ច័យ វារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ វារៈ៦ ក្នុងនោនត្ថិប្បច្ច័យ វារៈ៦ ក្នុងនោវិគតប្បច្ច័យ។ បណ្ឌិត​គប្បីរាប់ដោយពិស្តារ។ វារៈ៦ ក្នុងអារម្មណប្បច្ច័យ ព្រោះហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។ … វារៈ៦ ក្នុងនោវិគតប្បច្ច័យ។ បណ្ឌិតគប្បីរាប់ដោយពិស្តារ។ វារៈ៤ ក្នុងអារម្មណប្បច្ច័យ ព្រោះនហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។ … វារៈ៥ ក្នុងអវិគតប្បច្ច័យ។

ចប់ បច្ចយវារៈ។

និស្សយវារៈ

[២៣៣] ឧបាទិន្នុបាទានិយធម៌ អាស្រ័យឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យឧបាទិន្នុបាទានិយក្ខន្ធ១ អាស្រ័យខន្ធ៣។ សេចក្តី​បំប្រួញ។ បច្ចយវារៈក្តី និស្សយវារៈក្តី មានសេចក្តីប្រហែលៗគ្នា។

ចប់ និស្សយវារៈ។

សំសដ្ឋវារៈ

[២៣៤] ឧបាទិន្នុបាទានិយធម៌ ច្រឡំដោយឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំដោយឧបាទិន្នុបាទានិយក្ខន្ធ១ ខន្ធ១ ច្រឡំដោយខន្ធ៣ ខន្ធ២ ច្រឡំដោយខន្ធ២ ខន្ធ៣ ច្រឡំដោយឧបាទិន្នុបាទានិយក្ខន្ធ១ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ ច្រឡំដោយខន្ធ២។ អនុបាទិន្នុបាទានិយធម៌ ច្រឡំដោយអនុបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំដោយអនុបាទិន្នុបាទានិយក្ខន្ធ១ ខន្ធ២ ច្រឡំដោយខន្ធ២។ អនុបាទិន្នអនុបាទានិយធម៌ ច្រឡំដោយអនុបាទិន្នអនុបាទានិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំដោយអនុបាទិន្នអនុបាទានិយក្ខន្ធ១ ខន្ធ២ ច្រឡំដោយខន្ធ២។

[២៣៥] វារៈ៣ ក្នុងហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។ វារៈ២ ក្នុងអធិបតិប្បច្ច័យ វារៈ២ ក្នុងអាសេវនប្បច្ច័យ វារៈ២ ក្នុងវិបាកប្បច្ច័យ។ សេចក្តីបំប្រួញ។ វារៈ៣ ក្នុង​អវិគតប្បច្ច័យ។ បណ្ឌិតគប្បីរាប់ ដូចជាការរាប់ ក្នុងកុសលត្តិកៈដែរ។

ចប់ អនុលោម។

[២៣៦] ឧបាទិន្នុបាទានិយធម៌ ច្រឡំដោយឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះ​នហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំដោយឧបាទិន្នុបាទានិយក្ខន្ធ១ ដែលជាអហេតុកៈ ខន្ធ២ ច្រឡំដោយខន្ធ២ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ…។ អនុបាទិន្នុបាទានិយធម៌ ច្រឡំ​ដោយអនុបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំ​ដោយអនុបាទិន្នុបាទានិយក្ខន្ធ១ ជាអហេតុកៈ ខន្ធ២ ច្រឡំដោយខន្ធ២ មោហៈ ដែល​ប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈ ច្រឡំដោយខន្ធទាំងឡាយ ដែលប្រកប​ដោយ​វិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈ។ សេចក្តីបំប្រួញ ។

វារៈ២ ក្នុងនហេតុប្បច្ច័យ វារៈ៣ ក្នុងនអធិបតិប្បច្ច័យ វារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ។ សេចក្តីបំប្រួញ។

ចប់ បច្ចនីយ។

[២៣៧] វារៈ៣ ក្នុងនអធិបតិប្បច្ច័យ ព្រោះហេតុប្បច្ច័យ … វារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ។ វារៈ២ ក្នុងអារម្មណប្បច្ច័យ ព្រោះនហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។ … វារៈ២ ក្នុង​អវិគតប្បច្ច័យ។

ចប់ សំសដ្ឋវារៈ។

សម្បយុត្តវារៈ

[២៣៨] ឧបាទិន្នុបាទានិយធម៌ ប្រកបដោយឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ វារៈ៣ ក្នុងហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។ … វារៈ៣ ក្នុងអវិគតប្បច្ច័យ។ សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី មានសេចក្តីប្រហែលៗគ្នា។

ចប់ សម្បយុត្តវារៈ។

បញ្ហាវារៈ

[២៣៩] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយហេតុប្បច្ច័យ គឺពួកឧបាទិន្នុបាទានិយហេតុ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ពួកឧបាទិន្នុបាទានិយហេតុ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយហេតុប្បច្ច័យ។

[២៤០] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយហេតុប្បច្ច័យ គឺពួកឧបាទិន្នុបាទានិយហេតុ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ។

[២៤១] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ផង នៃ​អនុបាទិន្នុបាទានិយធម៌​ផង ដោយហេតុប្បច្ច័យ គឺពួកឧបាទិន្នុបាទានិយហេតុ ជាបច្ច័យ​នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។

[២៤២] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយហេតុប្បច្ច័យ គឺពួកអនុបាទិន្នុបាទានិយហេតុ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួក​ចិត្តសមុដ្ឋានរូប​ផង ដោយហេតុប្បច្ច័យ។

[២៤៣] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នអនុបាទានិយធម៌ ដោយ​ហេតុប្បច្ច័យ គឺពួកអនុបាទិន្នអនុបាទានិយហេតុ ជាបច្ច័យ នៃពួក​សម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ។

[២៤៤] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយ​ហេតុប្បច្ច័យ គឺពួកអនុបាទិន្នអនុបាទានិយហេតុ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយ​ហេតុប្បច្ច័យ។

[២៤៥] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យនៃអនុបាទិន្នុបាទានិយធម៌ផង នៃ​អនុបាទិន្នអនុបាទានិយធម៌ផង ដោយហេតុប្បច្ច័យ គឺពួកអនុបាទិន្នអនុបាទានិយហេតុ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។

[២៤៦] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយអារម្មណប្បច្ច័យ គឺពួកសេក្ខបុគ្គលក្តី ពួកបុថុជ្ជនក្តី ពិចារណាឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន រមែងត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវចក្ខុនោះ ទើបកើតឡើង ទោមនស្សកើតឡើង កាលកុសល និងអកុសលរលត់ហើយ វិបាកក៏កើតឡើង ព្រោះអំពើនោះជាអារម្មណ៍ សោតៈ .. ឃានៈ ជិវ្ហា កាយ … ពួកឧបាទិន្នុបាទានិយរូប … ក្លិន រស ផោដ្ឋព្វៈ វត្ថុ … ពិចារណាឃើញច្បាស់ នូវពួកឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន រមែងត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវខន្ធទាំងនោះ ទើបកើតឡើង ទោមនស្សកើតឡើង កាលបើកុសល និងអកុសល រលត់ហើយ វិបាកក៏កើតឡើង ព្រោះអំពើនោះជាអារម្មណ៍ រូបាយតនៈ ជាឧបាទិន្នុបាទានិយៈ ជា​បច្ច័យនៃចក្ខុវិញ្ញាណ គន្ធាយតនៈ ជាឧបាទិន្នុបាទានិយៈ … រសាយតនៈ … ផោដ្ឋព្វាយតនៈ ជាបច្ច័យ នៃកាយវិញ្ញាណ ដោយអារម្មណប្បច្ច័យ។

[២៤៧] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយ​អារម្មណប្បច្ច័យ គឺបុគ្គល ពិចារណាឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន រមែងត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវចក្ខុនោះ ទើបកើតឡើង ទោមនស្សកើតឡើង សោតៈ … ឃានៈ ជិវ្ហា កាយ … ពួកឧបាទិន្នុបាទានិយរូប … ក្លិន រស ផោដ្ឋព្វៈ វត្ថុ … ពិចារណា​ឃើញច្បាស់ នូវឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន រមែងត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវខន្ធទាំងនោះ ទើបកើតឡើង ទោមនស្សកើតឡើង ឃើញនូវឧបាទិន្នុបាទានិយរូប ដោយទិព្វចក្ខុ ដឹងនូវចិត្តនៃបុគ្គល ដែលប្រកបដោយឧបាទិន្នុបាទានិយចិត្ត ដោយចេតោបរិយញ្ញាណ ឧបាទិន្នុ​បាទានិយក្ខន្ធ​ទាំងឡាយ ជាបច្ច័យ នៃការពិចារណានូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។

[២៤៨] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយ​អារម្មណប្បច្ច័យ គឺបុគ្គលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ពិចារណានូវ​កុសលនោះ ពិចារណានូវកុសលទាំងឡាយ ដែលខ្លួនធ្លាប់សន្សំហើយ ក្នុងកាលមុន ចេញចាកឈាន ហើយពិចារណានូវឈាន ពួកអរិយបុគ្គល ពិចារណានូវគោត្រភូ ពិចារណានូវវោទានៈ ពួកអរិយបុគ្គល ពិចារណានូវពួកកិលេស ដែលខ្លួនលះបង់ហើយ ពិចារណានូវពួកកិលេស ដែលខ្លួនសង្កត់សង្កិនហើយ ដឹងច្បាស់នូវពួកកិលេស ដែលខ្លួនធ្លាប់សន្សំទុកហើយ ក្នុងកាលមុន នូវពួកអនុបាទិន្នុបាទានិយរូប … សំឡេង ក្លិន រស ផោដ្ឋព្វៈ … ពិចារណាឃើញច្បាស់ នូវអនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ថាមិន​ទៀង ជាទុក្ខ មិនមែនខ្លួន រមែងត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវខន្ធនោះ ទើបកើតឡើង ទោមនស្សកើតឡើង ពួកអរិយបុគ្គល ឃើញនូវអនុបាទិន្នុបាទានិយរូប ដោយទិព្វចក្ខុ ឮសំឡេងដោយទិព្វសោតធាតុ ដឹងនូវចិត្តនៃបុគ្គល ដែលប្រកបដោយអនុបាទិន្នុ​បាទានិយ​ចិត្ត ដោយចេតោបរិយញ្ញាណ អាកាសានញ្ចាយតនៈ ជាបច្ច័យ នៃ​វិញ្ញាណញ្ចាយតនៈ ដោយអារម្មណប្បច្ច័យ អាកិញ្ចញ្ញាយតនៈ ជាបច្ច័យ នៃ​នេវសញ្ញានាសញ្ញាយតនៈ ដោយអារម្មណប្បច្ច័យ អនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យនៃការពិចារណា នូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិ​ញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។

[២៤៩] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយ​អារម្មណប្បច្ច័យ គឺពួកសេក្ខបុគ្គលក្តី ពួកបុថុជ្ជនក្តី (ពិចារណាឃើញច្បាស់) នូវពួក​អនុបាទិន្នុបាទានិយ រូប … សំឡេង ក្លិន រស ផោដ្ឋព្វៈ … ពិចារណាឃើញច្បាស់ នូវអនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន រមែងត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវខន្ធនោះ ទើបកើតឡើង ទោមនស្សកើតឡើង កាលបើកុសល និងអកុសល រលត់ហើយ វិបាកក៏កើតឡើង ព្រោះអំពើនោះជាអារម្មណ៍ អាកាសានញ្ចាយតន​កុសល ជាបច្ច័យនៃវិញ្ញាណញ្ចាយតនវិបាក ដោយអារម្មណប្បច្ច័យ អាកិញ្ចញ្ញាយតនកុសល ជាបច្ច័យ នៃនេវសញ្ញានាសញ្ញាយតនវិបាក ដោយ​អារម្មណប្បច្ច័យ រូបាយតនៈ ជាអនុបាទិន្នុបាទានិយៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយអារម្មណប្បច្ច័យ។

[២៥០] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យនៃអនុបាទិន្នអនុបាទានិយធម៌ ដោយ​អារម្មណប្បច្ច័យ គឺនិព្វាន ជាបច្ច័យនៃមគ្គ និងផល ដោយអារម្មណប្បច្ច័យ។

[២៥១] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យនៃអនុបាទិន្នុបាទានិយធម៌ ដោយ​អារម្មណប្បច្ច័យ គឺពួកអរិយបុគ្គល ចេញចាកមគ្គ ពិចារណានូវមគ្គ ពិចារណានូវផល ពិចារណានូវព្រះនិព្វាន និព្វានជាបច្ច័យ នៃការពិចារណា នូវគោត្រភូ និងវោទានៈ ដោយអារម្មណប្បច្ច័យ ពួកអរិយបុគ្គល ដឹងនូវចិត្ត នៃបុគ្គលដែល​ប្រកបដោយ​អនុបាទិន្នអនុបាទានិយចិត្ត ដោយចេតោបរិយញ្ញាណ អនុបាទិន្នអនុបាទានិយក្ខន្ធ​ទាំងឡាយ ជាបច្ច័យនៃការពិចារណា នូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។

[២៥២] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺបុគ្គលធ្វើចក្ខុឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវចក្ខុនោះ ឲ្យជាទីគោរពហើយ ទើបកើតឡើង ទិដ្ឋិកើតឡើង សោតៈ … ឃានៈ ជិវ្ហា កាយ … ពួកឧបាទិន្នុបាទានិយ រូប … ក្លិន … រស ផោដ្ឋព្វៈ វត្ថុ … បុគ្គល ធ្វើនូវ​ឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវ​ខន្ធនោះ ឲ្យជាទីគោរពហើយ ទើបកើតឡើង ទិដ្ឋិកើតឡើង។ អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យនៃអនុបាទិន្នុបាទានិយធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ហើយធ្វើនូវកុសលនោះឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវកុសលទាំងឡាយ ដែល​ខ្លួន​ធ្លាប់សន្សំល្អហើយ ក្នុងកាលមុន ឲ្យជាទីគោរព ហើយពិចារណា ចេញចាកឈាន ហើយធ្វើនូវឈាននោះឲ្យជាទីគោរព ហើយពិចារណា ពួកសេក្ខបុគ្គល ធ្វើនូវគោត្រភូ ឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវវោទានៈ ឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវ​ពួកអនុបាទិន្នុបាទានិយ រូប … សំឡេង ក្លិន រស ផោដ្ឋព្វៈ … ធ្វើនូវ​អនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវអំពើនោះឲ្យជាទីគោរព ហើយទើបកើតឡើង ទិដ្ឋិកើតឡើង។ ឯសហជាតាធិបតិ គឺអធិបតិ ជាអនុបាទិន្នុបាទានិយៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួក​ចិត្តសមុដ្ឋានរូប​ផង ដោយអធិបតិប្បច្ច័យ។

[២៥៣] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យនៃ​អនុបាទិន្នអនុបាទានិយធម៌ ដោយ​អធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺ​ព្រះនិព្វាន ជាបច្ច័យនៃមគ្គ និងផល ដោយអធិបតិប្បច្ច័យ។ ឯសហជាតាធិបតិ គឺអធិបតិ ជាអនុបាទិន្នុបាទានិយៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។

[២៥៤] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយ​អធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺពួក​អរិយបុគ្គល ចេញចាកមគ្គហើយ ធ្វើនូវមគ្គឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវ​ផលឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវនិព្វានឲ្យជាទីគោរព ហើយពិចារណា និព្វាន ជាបច្ច័យនៃគោត្រភូ និងវោទានៈ ដោយអធិបតិប្បច្ច័យ។ ឯសហជាតាធិបតិ គឺអធិបតិ ជាអនុបាទិន្នអនុបាទានិយៈ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយអធិបតិប្បច្ច័យ។

[២៥៥] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ផង អនុបាទិន្នអនុបាទានិយធម៌ផង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺ​អធិបតិ ជាអនុបាទិន្នអនុបាទានិយៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួក​ចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។

[២៥៦] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយអនន្តរប្បច្ច័យ គឺពួកឧបាទិន្នុបាទានិយក្ខន្ធមុនៗ ជាបច្ច័យ នៃពួកឧបាទិន្នុបាទានិយក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ បញ្ចវិញ្ញាណ ជាបច្ច័យនៃវិបាកមនោធាតុ ដោយអនន្តរប្បច្ច័យ វិបាកមនោធាតុ ជាបច្ច័យ នៃវិបាកមនោវិញ្ញាណធាតុ ដោយអនន្តរប្បច្ច័យ។

[២៥៧] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយអនន្តរប្បច្ច័យ គឺភវង្គចិត្ត ជាបច្ច័យនៃអាវជ្ជនៈ វិបាកមនោវិញ្ញាណធាតុកិរិយា ជាបច្ច័យនៃ​មនោវិញ្ញាណធាតុ ដោយអនន្តរប្បច្ច័យ។

[២៥៨] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយ​អនន្តរប្បច្ច័យ គឺពួកអនុបាទិន្នុបាទានិយក្ខន្ធមុនៗ ជាបច្ច័យ នៃពួក​អនុបាទិន្នុ​បាទានិយក្ខន្ធ​ក្រោយៗ ដោយអនន្តរប្បច្ច័យ អនុលោមៈ ជាបច្ច័យនៃគោត្រភូ អនុលោមៈ ជាបច្ច័យនៃវោទានៈ អាវជ្ជនៈ ជាបច្ច័យ នៃពួកអនុបាទិន្នុបាទានិយក្ខន្ធ ដោយ​អនន្តរប្បច្ច័យ។

[២៥៩] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយអនន្តរប្បច្ច័យ គឺអាវជ្ជនៈ ជាបច្ច័យនៃពួកបញ្ចវិញ្ញាណ ដោយអនន្តរប្បច្ច័យ ឧបាទិន្នុបាទានិយក្ខន្ធ​ទាំងឡាយ ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។

[២៦០] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នអនុបាទានិយធម៌ ដោយ​អនន្តរប្បច្ច័យ គឺគោត្រភូ ជាបច្ច័យនៃមគ្គ វោទានៈ ជាបច្ច័យនៃមគ្គ អនុលោមៈ ជា​បច្ច័យនៃផលសមាបត្តិ នេវសញ្ញានាសញ្ញាយតនៈ របស់បុគ្គលដែលចេញចាកនិរោធ ជាបច្ច័យនៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។

[២៦១] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នអនុបាទានិយធម៌ ដោយ​អនន្តរប្បច្ច័យ គឺពួកអនុបាទិន្នអនុបាទានិយក្ខន្ធមុនៗ ជាបច្ច័យ នៃពួកអនុបាទិន្ន​អនុបាទានិយក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ មគ្គ ជាបច្ច័យនៃផល ផលជា​បច្ច័យ​នៃផល ដោយអនន្តរប្បច្ច័យ។

[២៦២] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយ​អនន្តរប្បច្ច័យ គឺផល ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។ ឧបាទិន្នុបាទានិយធម៌ ជា​បច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយសមនន្តរប្បច្ច័យ។ ប្រហែលគ្នានឹង​អនន្តរប្បច្ច័យ​ដែរ។

[២៦៣] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យនៃឧបាទិន្នុបាទានិយធម៌ ដោយ​សហជាតប្បច្ច័យ គឺឧបាទិន្នុបាទានិយក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ ដោយសហជាតប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ ឧបាទិន្នុបាទានិយក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ផង នៃពួក​កដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយសហជាតប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ផង នៃពួកកដត្តារូបផង ខន្ធទាំងឡាយ ជាបច្ច័យនៃវត្ថុ វត្ថុជាបច្ច័យនៃខន្ធទាំងឡាយ មហាភូត១ ជាបច្ច័យនៃមហាភូត៣ មហាភូត៣ ជាបច្ច័យនៃមហាភូត១ មហាភូត២ ជាបច្ច័យនៃមហាភូត២ មហាភូតទាំងឡាយ ជាបច្ច័យនៃពួកកដត្តារូប និងពួកឧបាទារូប ដោយសហជាតប្បច្ច័យ មហាភូត១ របស់ពួកអសញ្ញសត្វ។ សេចក្តីបំប្រួញ។

[២៦៤] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយ​សហជាតប្បច្ច័យ គឺពួកឧបាទិន្នុបាទានិយក្ខន្ធ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយ​សហជាតប្បច្ច័យ។

[២៦៥] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ផង នៃ​អនុបាទិន្នុ​បាទានិយធម៌ផង ដោយសហជាតប្បច្ច័យ គឺឧបាទិន្នុបាទានិយក្ខន្ធ១ ជាបច្ច័យ នៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយសហជាតប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃ​ខន្ធ២ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយសហជាតប្បច្ច័យ។

[២៦៦] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយ​សហជាតប្បច្ច័យ គឺអនុបាទិន្នុបាទានិយក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ផង នៃពួក​ចិត្តសមុដ្ឋានរូបផង ដោយសហជាតប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ផង នៃពួក​ចិត្តសមុដ្ឋានរូបផង ដោយសហជាតប្បច្ច័យ មហាភូត១ ជាអនុបាទិន្នុបាទានិយៈ មហាភូត​ទាំងឡាយ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ពាហិររូប … អាហារសមុដ្ឋានរូប … មហាភូត១ ដែលមានរដូវជាសមុដ្ឋាន មហាភូតទាំងឡាយ ជាបច្ច័យនៃពួកឧបាទារូប ដោយសហជាតប្បច្ច័យ។

[២៦៧] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នអនុបាទានិយធម៌ ដោយសហជាតប្បច្ច័យ គឺអនុបាទិន្នអនុបាទានិយក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ ខន្ធ២ ជាបច្ច័យនៃខន្ធ២ ដោយសហជាតប្បច្ច័យ។

[២៦៨] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយ​សហជាតប្បច្ច័យ គឺអនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយសហជាតប្បច្ច័យ។

[២៦៩] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ផង នៃ​អនុបាទិន្នអនុបាទានិយធម៌ផង ដោយសហជាតប្បច្ច័យ គឺអនុបាទិន្នអនុបាទានិយក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយសហជាតប្បច្ច័យ ខន្ធ២ ជា​បច្ច័យនៃខន្ធ២ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយសហជាតប្បច្ច័យ។

[២៧០] អនុបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នអនុបាទានិយធម៌ក្តី ជាបច្ច័យ នៃ​អនុបាទិន្នុបាទានិយធម៌ ដោយសហជាតប្បច្ច័យ គឺអនុបាទិន្នអនុបាទានិយក្ខន្ធ​ទាំងឡាយ​ក្តី មហាភូតទាំងឡាយក្តី ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយ​សហជាតប្បច្ច័យ។

[២៧១] ឧបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នុបាទានិយធម៌ក្តី ជាបច្ច័យ នៃ​អនុបាទិន្នុបាទានិយធម៌ ដោយសហជាតប្បច្ច័យ គឺឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយក្តី មហាភូតទាំងឡាយក្តី ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយសហជាតប្បច្ច័យ។

[២៧២] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយ​អញ្ញមញ្ញប្បច្ច័យ គឺឧបាទិន្នុបាទានិយក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ ដោយអញ្ញមញ្ញប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ ឧបាទិន្នុបាទានិយក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ផង នៃវត្ថុផង ក្នុងខណៈនៃបដិសន្ធិ ខន្ធទាំងឡាយ ជាបច្ច័យនៃវត្ថុ វត្ថុ ជាបច្ច័យ នៃខន្ធទាំងឡាយ មហាភូត១ ជាបច្ច័យនៃមហាភូត៣ មហាភូត២ ជាបច្ច័យនៃមហាភូត២ មហាភូត១ របស់ពួកអសញ្ញសត្វ។

[២៧៣] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយ​អញ្ញមញ្ញប្បច្ច័យ គឺអនុបាទិន្នុបាទានិយក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ ខន្ធ២ ជាបច្ច័យនៃខន្ធ២ ដោយអញ្ញមញ្ញប្បច្ច័យ មហាភូត១ ពាហិររូប … អាហារសមុដ្ឋានរូប … មហាភូត១ ដែល​មានរដូវជាសមុដ្ឋាន។

[២៧៤] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នអនុបាទានិយធម៌ ដោយ​អញ្ញមញ្ញប្បច្ច័យ គឺអនុបាទិន្នអនុបាទានិយក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ ខន្ធ២ ជាបច្ច័យ​នៃខន្ធ២។

[២៧៥] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយនិស្សយប្បច្ច័យ គឺឧបាទិន្នុបាទានិយក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ ដោយនិស្សយប្បច្ច័យ។ សេចក្តីបំប្រួញ។ មហាភូត១ ក្នុងខណៈនៃបដិសន្ធិ មហាភូត១ របស់ពួកអសញ្ញសត្វ ចក្ខាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ កាយាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យ នៃឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ដោយនិស្សយប្បច្ច័យ។

[២៧៦] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយ​និស្សយប្បច្ច័យ គឺឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយ​និស្សយប្បច្ច័យ វត្ថុ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ដោយ​និស្សយប្បច្ច័យ។

[២៧៧] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នអនុបាទានិយធម៌ ដោយ​និស្សយប្បច្ច័យ គឺវត្ថុ ជាបច្ច័យ នៃអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយ ដោយ​និស្សយប្បច្ច័យ។

[២៧៨] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ផង នៃ​អនុបាទិន្នុបាទានិយធម៌ផង ដោយនិស្សយប្បច្ច័យ គឺឧបាទិន្នុបាទានិយក្ខន្ធ១ ជាបច្ច័យ​នៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយនិស្សយប្បច្ច័យ ខន្ធ២ ជាបច្ច័យ​នៃខន្ធ២ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយនិស្សយប្បច្ច័យ។

[២៧៩] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ មានបញ្ហា១។ អនុបាទិន្នអនុបាទានិយធម៌ មានបញ្ហា៣។

[២៨០] ឧបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នអនុបាទានិយធម៌ក្តី ជាបច្ច័យ នៃ​អនុបាទិន្នអនុបាទានិយធម៌ ដោយនិស្សយបច្ច័យ គឺអនុបាទិន្នអនុបាទានិយក្ខន្ធ១ក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយនិស្សយប្បច្ច័យ ខន្ធ២ក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ២ ដោយ​និស្សយប្បច្ច័យ។

[២៨១] អនុបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នអនុបាទានិយធម៌ក្តី ជាបច្ច័យ នៃ​អនុបាទិន្នុបាទានិយធម៌ ដោយនិស្សយប្បច្ច័យ គឺអនុបាទិន្នអនុបាទានិយក្ខន្ធ​ទាំងឡាយ​ក្តី មហាភូតទាំងឡាយក្តី ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយនិស្សយប្បច្ច័យ។

[២៨២] ឧបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នុបាទានិយធម៌ក្តី ជាបច្ច័យ នៃ​អនុបាទិន្នុបាទានិយធម៌ ដោយនិស្សយប្បច្ច័យ គឺឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយក្តី មហាភូតទាំងឡាយក្តី ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយនិស្សយប្បច្ច័យ អនុបាទិន្នុ​បាទានិយក្ខន្ធ១ក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយនិស្សយប្បច្ច័យ ខន្ធ២ក្តី វត្ថុក្តី ជា​បច្ច័យ​នៃខន្ធ២ ដោយនិស្សយប្បច្ច័យ។

[២៨៣] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយ​ឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺ​សេចក្តីសុខប្រព្រឹត្តទៅក្នុងកាយ ជាបច្ច័យ នៃសេចក្តីសុខប្រព្រឹត្តទៅក្នុងកាយ និង​សេចក្តី​ទុក្ខប្រព្រឹត្តទៅក្នុងកាយ ដោយឧបនិស្សយប្បច្ច័យ សេចក្តីទុក្ខប្រព្រឹត្ត​ទៅក្នុង​កាយ (ជាបច្ច័យ) នៃសេចក្តីសុខប្រព្រឹត្តទៅក្នុងកាយ និងសេចក្តីទុក្ខប្រព្រឹត្តទៅក្នុងកាយ រដូវ (ជាបច្ច័យ) នៃសេចក្តីសុខប្រព្រឹត្តទៅក្នុងកាយ និងសេចក្តីទុក្ខប្រព្រឹត្តទៅក្នុងកាយ ភោជន (ជាបច្ច័យ) នៃសេចក្តីសុខប្រព្រឹត្តទៅក្នុងកាយ និងសេចក្តីទុក្ខប្រព្រឹត្ត​ទៅក្នុង​កាយ សេចក្តីសុខប្រព្រឹត្តទៅក្នុងកាយ … សេចក្តីទុក្ខប្រព្រឹត្តទៅក្នុងកាយ … រដូវ … ភោជន ជាបច្ច័យ នៃសេចក្តីសុខប្រព្រឹត្តទៅក្នុងកាយ និងសេចក្តីទុក្ខប្រព្រឹត្តទៅក្នុងកាយ ដោយឧបនិស្សយប្បច្ច័យ។

[២៨៤] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយ​ឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវ​សេចក្តីសុខប្រព្រឹត្តទៅក្នុងកាយ ហើយឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ធ្វើឈានឲ្យកើត ធ្វើវិបស្សនាឲ្យកើត ធ្វើអភិញ្ញាឲ្យកើត ធ្វើសមាបត្តិឲ្យកើត សម្លាប់សត្វ បំបែកសង្ឃ បុគ្គលអាស្រ័យ​សេចក្តីទុក្ខ​ប្រព្រឹត្តទៅ​ក្នុងកាយ … រដូវ … បុគ្គលអាស្រ័យភោជន ហើយឲ្យទាន បំបែកសង្ឃ សេចក្តីសុខ​ប្រព្រឹត្តទៅក្នុងកាយ … សេចក្តីទុក្ខប្រព្រឹត្តទៅក្នុងកាយ រដូវ … ភោជន ជាបច្ច័យ​នៃ​អនុបាទិន្នុបាទានិយសទ្ធា នៃសីល សុតៈ ចាគៈ បញ្ញា រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ និងសេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។

[២៨៥] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យនៃអនុបាទិន្នអនុបាទានិយធម៌ ដោយ​ឧបនិស្សយប្បច្ច័យ បានដល់បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យ​សេចក្តីសុខប្រព្រឹត្តទៅ​ក្នុងកាយ ហើយធ្វើមគ្គឲ្យកើត ចូលកាន់ផលសមាបត្តិ អាស្រ័យសេចក្តីទុក្ខប្រព្រឹត្ត​ទៅក្នុងកាយ … រដូវ … អាស្រ័យភោជន ហើយធ្វើមគ្គឲ្យកើត ចូលកាន់ផលសមាបត្តិ។ សេចក្តីសុខប្រព្រឹត្តទៅ​ក្នុងកាយ … សេចក្តីទុក្ខប្រព្រឹត្តទៅក្នុងកាយ … រដូវ … ភោជន ជាបច្ច័យ​នៃមគ្គ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។

[២៨៦] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយ​ឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គល អាស្រ័យ​អនុបាទិន្នុបាទានិយសទ្ធា ហើយឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ធ្វើឈានឲ្យកើត ធ្វើវិបស្សនាឲ្យកើត ធ្វើអភិញ្ញាឲ្យកើត ធ្វើសមាបត្តិឲ្យកើត សម្លាប់សត្វ បំបែកសង្ឃ ដំឡើងមានះ ប្រកាន់ទិដ្ឋិ បុគ្គល អាស្រ័យអនុបាទិន្នុបាទានិយសីល … សុតៈ ចាគៈ បញ្ញា រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ សេចក្តីប្រាថ្នា រដូវ និងភោជន … អាស្រ័យសេនាសនៈ ហើយឲ្យទាន ធ្វើសមាបត្តិឲ្យកើត សម្លាប់សត្វ បំបែកសង្ឃ ដំឡើងមានះ ប្រកាន់ទិដ្ឋិ អនុបាទិន្នុបាទានិយសទ្ធា … សីលៈ សុតៈ ចាគៈ បញ្ញាៈ រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ សេចក្តីប្រាថ្នា រដូវ ភោជន … សេនាសនៈ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយសទ្ធា … នៃសីល សុតៈ ចាគៈ បញ្ញា រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ … នៃសេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ បរិកម្មនៃ​បឋមជ្ឈាន ជាបច្ច័យនៃបឋមជ្ឈាន បរិកម្ម នៃនេវសញ្ញានាសញ្ញាយតនជ្ឈាន ជាបច្ច័យនៃ​នេវសញ្ញានាសញ្ញាយតនជ្ឈាន ឈានទី១ ជាបច្ច័យនៃឈានទី២ អាកិញ្ចញ្ញាយតនៈ ជាបច្ច័យនៃនេវសញ្ញានាសញ្ញាយតនៈ បាណាតិបាត ជាបច្ច័យនៃបាណាតិបាត និយតមិច្ឆាទិដ្ឋិ ជាបច្ច័យនៃនិយតមិច្ឆាទិដ្ឋិ។

[២៨៧] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយ​ឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យអនុបាទិន្នុបាទានិយសទ្ធា ហើយធ្វើខ្លួនឲ្យក្តៅ ឲ្យក្តៅសព្វ រមែងរងទុក្ខ ដែលមានការស្វែងរកជាមូល អាស្រ័យអនុបាទិន្នុបាទានិយសីល …។ សេចក្តីបំប្រួញ។ … បុគ្គល អាស្រ័យសេនាសនៈ ហើយធ្វើខ្លួនឲ្យក្តៅ ឲ្យក្តៅសព្វ រមែងរងទុក្ខ ដែលមាន​ការស្វែងរកជាមូល អនុបាទិន្នុបាទានិយសទ្ធា …។ សេចក្តីបំប្រួញ។ សេនាសនៈ ជាបច្ច័យ នៃសេចក្តីសុខប្រព្រឹត្តទៅក្នុងកាយ និងសេចក្តីទុក្ខប្រព្រឹត្តទៅក្នុងកាយ ដោយ​ឧបនិស្សយប្បច្ច័យ កុសល និងអកុសលកម្ម ជាបច្ច័យនៃវិបាក ដោយ​ឧបនិស្សយប្បច្ច័យ។

[២៨៨] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នអនុបាទានិយធម៌ ដោយ​ឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបរិកម្មនៃមគ្គទី១ ជាបច្ច័យនៃមគ្គទី១ ដោយឧបនិស្សយប្បច្ច័យ បរិកម្មនៃមគ្គទី២ មគ្គទី៣ និងមគ្គទី៤ ជាបច្ច័យនៃមគ្គទី៤ ដោយឧបនិស្សយប្បច្ច័យ។

[២៨៩] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នអនុបាទានិយធម៌ ដោយ​ឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺមគ្គទី១ ជាបច្ច័យនៃមគ្គទី២ ដោយឧបនិស្សយប្បច្ច័យ មគ្គទី២ ជាបច្ច័យនៃមគ្គទី៣ មគ្គទី៣ ជាបច្ច័យនៃមគ្គទី៤ មគ្គ ជាបច្ច័យនៃផលសមាបត្តិ ដោយ​ឧបនិស្សយប្បច្ច័យ។

[២៩០] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយ​ឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺ​ផលសមាបត្តិ ជាបច្ច័យ នៃសេចក្តីសុខប្រព្រឹត្តទៅក្នុងកាយ ដោយ​ឧបនិស្សយប្បច្ច័យ។

[២៩១] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយ​ឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺពួកព្រះអរិយៈ អាស្រ័យមគ្គ ហើយធ្វើសមាបត្តិ ដែលមិនទាន់កើត ឲ្យកើតឡើង ចូលកាន់សមាបត្តិ ដែលកើតឡើងហើយ ពិចារណាឃើញច្បាស់ នូវសង្ខារទាំងឡាយ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន មគ្គ ជាបច្ច័យនៃអត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា និងឋានាឋានកោសល្ល របស់ពួកព្រះអរិយៈ ដោយឧបនិស្សយប្បច្ច័យ។

[២៩២] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺពួកសេក្ខបុគ្គលក្តី ពួកបុថុជ្ជនក្តី ពិចារណាឃើញច្បាស់ នូវចក្ខុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន រមែងត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវចក្ខុនេះ ទើបកើតឡើង ទោមនស្សកើតឡើង កាលបើកុសល និងអកុសល រលត់ហើយ វិបាកក៏កើតឡើង ព្រោះអំពើនោះជាអារម្មណ៍ (ពួកសេក្ខបុគ្គល និងបុថុជ្ជន) ពិចារណាឃើញច្បាស់ នូវសោតៈ … ឃានៈ ជិវ្ហា កាយ … នូវឧបាទិន្នុបាទានិយរូបទាំងឡាយ … ក្លិន … រស … ផោដ្ឋព្វៈ … នូវវត្ថុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន រមែងត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវវត្ថុនោះ ទើបកើតឡើង ទោមនស្សកើតឡើង កាលបើកុសល និងអកុសល រលត់ហើយ វិបាក ក៏កើតឡើង ព្រោះអំពើនោះជាអារម្មណ៍ រូបាយតនៈ ជាឧបាទិន្នុបាទានិយៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ គន្ធាយតនៈ ជាឧបាទិន្នុបាទានិយៈ … រសាយតនៈ … ផោដ្ឋព្វាយតនៈ ជាបច្ច័យ នៃ​កាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។ ឯវត្ថុបុរេជាត គឺចក្ខាយតនៈ ជាបច្ច័យ​នៃ​ចក្ខុវិញ្ញាណ កាយាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃ​ឧបាទិន្នុ​បាទានិយក្ខន្ធទាំងឡាយ ដោយបុរេជាតប្បច្ច័យ។

[២៩៣] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យនៃអនុបាទិន្នុបាទានិយធម៌ ដោយ​បុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺ (ពួកសេក្ខបុគ្គល និងបុថុជ្ជន) ពិចារណាឃើញច្បាស់ នូវចក្ខុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន រមែងត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវចក្ខុនោះ ទើបកើតឡើង ទោមនស្សកើតឡើង (ពួកសេក្ខបុគ្គល និងបុថុជ្ជន) ពិចារណាឃើញច្បាស់នូវសោតៈ … នូវវត្ថុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន រមែងត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវវត្ថុនោះ ទើបកើតឡើង ទោមនស្សកើតឡើង (ពួកព្រះអរិយៈ) ឃើញនូវឧបាទិន្នុបាទានិយរូប ដោយទិព្វចក្ខុ។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ដោយ​បុរេជាតប្បច្ច័យ។

[២៩៤] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នអនុបាទានិយធម៌ ដោយ​បុរេជាតប្បច្ច័យ បានដល់វត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យ នៃអនុបាទិន្នអនុបាទានិយក្ខន្ធ​ទាំងឡាយ ដោយបុរេជាតប្បច្ច័យ។

[២៩៥] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយ​បុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត គឺបុគ្គល ឃើញច្បាស់នូវ​អនុបាទិន្នុ​បាទានិយរូប​ទាំងឡាយ … សំឡេង … ក្លិន … រស … ផោដ្ឋព្វៈ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន រមែងត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវផោដ្ឋព្វៈនោះ ទើបកើតឡើង ទោមនស្សកើតឡើង (បុគ្គល) ឃើញនូវអនុបាទិន្នុបាទានិយរូប ដោយទិព្វចក្ខុ ឮសំឡេង​ដោយ​ទិព្វសោតធាតុ។

[២៩៦] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយ​បុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត គឺបុគ្គល ឃើញច្បាស់​នូវអនុបាទិន្នុ​បាទានិយរូបទាំងឡាយ … សំឡេង … ក្លិន … រស … ផោដ្ឋព្វៈ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន រមែងត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវផោដ្ឋព្វៈទាំងនោះ ទើបកើតឡើង ទោមនស្សកើតឡើង កាលបើកុសល និងអកុសល រលត់ហើយ វិបាកក៏កើតឡើង ព្រោះអំពើនោះជាអារម្មណ៍ រូបាយតនៈ ជាអនុបាទិន្នុបាទានិយៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។

[២៩៧] ឧបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នុបាទានិយធម៌ក្តី ជាបច្ច័យ នៃ​ឧបាទិន្នុបាទានិយធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និង​វត្ថុបុរេជាត។ រូបាយតនៈ ជាអនុបាទិន្នុបាទានិយៈក្តី ចក្ខាយតនៈក្តី ជាបច្ច័យ​នៃ​ចក្ខុវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។ សេចក្តីបំប្រួញ។ ផោដ្ឋព្វាយតនៈ ជាអនុបាទិន្នុ​បាទានិយៈក្តី កាយាយតនៈក្តី ជាបច្ច័យនៃកាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ រូបាយតនៈ ជាអនុបាទិន្នុបាទានិយៈក្តី វត្ថុក្តី ជាបច្ច័យ នៃឧបាទិន្នុបាទានិយក្ខន្ធ​ទាំងឡាយ ដោយបុរេជាតប្បច្ច័យ។ សេចក្តីបំប្រួញ។ ផោដ្ឋព្វាយតនៈ ជាអនុបាទិន្នុ​បាទានិយៈក្តី វត្ថុក្តី ជាបច្ច័យ នៃឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ដោយបុរេជាតប្បច្ច័យ។

[២៩៨] ឧបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នុបាទានិយធម៌ក្តី ជាបច្ច័យ នៃ​អនុបាទិន្នុបាទានិយធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និង​វត្ថុបុរេជាត។ រូបាយតនៈ ជាអនុបាទិន្នុបាទានិយៈក្តី វត្ថុក្តី ជាបច្ច័យ​នៃ​អនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ដោយបុរេជាតប្បច្ច័យ។ សេចក្តីបំប្រួញ។ ផោដ្ឋព្វាយតនៈ ជាអនុបាទិន្នុបាទានិយៈក្តី វត្ថុក្តី ជាបច្ច័យ នៃ​អនុបាទិន្នុបាទានិយក្ខន្ធ​ទាំងឡាយ ដោយបុរេជាតប្បច្ច័យ។

[២៩៩] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យនៃឧបាទិន្នុបាទានិយធម៌ ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺឧបាទិន្នុបាទានិយក្ខន្ធ​ទាំងឡាយ ជាបច្ច័យនៃ​ឧបាទិន្នុ​បាទានិយកាយ​នេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។

[៣០០] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយ​បច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យ នៃ​អនុបាទិន្នុបាទានិយកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។

[៣០១] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ផង នៃ​អនុបាទិន្នុបាទានិយធម៌ផង ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាតប្បច្ច័យ គឺ​ឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យ នៃឧបាទិន្នុបាទានិយកាយនេះផង នៃ​អនុបាទិន្នុបាទានិយកាយនេះផង ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។

[៣០២] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយ​បច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺអនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យ នៃ​អនុបាទិន្នុបាទានិយកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។

[៣០៣] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយ​បច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺអនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យនៃ​ឧបាទិន្នុបាទានិយកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។

[៣០៤] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ផង នៃ​អនុបាទិន្នុ​បាទានិយធម៌ផង ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺ​អនុបាទិន្នុ​បាទានិយក្ខន្ធ​ទាំងឡាយ ជាបច្ច័យ នៃឧបាទិន្នុបាទានិយកាយនេះផង នៃអនុបាទិន្នុបាទានិយកាយ​នេះផង ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។

[៣០៥] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយ​បច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យ​នៃឧបាទិន្នុបាទានិយកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។

[៣០៦] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយ​បច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។

[៣០៧] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ផង នៃ​អនុបាទិន្នុបាទានិយធម៌ផង ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺ​អនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យ នៃឧបាទិន្នុបាទានិយកាយនេះផង នៃអនុបាទិន្នុបាទានិយកាយនេះផង ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។

[៣០៨] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយ​អាសេវនប្បច្ច័យ បានដល់អនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយមុនៗ ជាបច្ច័យនៃ​អនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយក្រោយៗ ដោយអាសេវនប្បច្ច័យ អនុលោម ជាបច្ច័យ​នៃគោត្រភូ អនុលោម ជាបច្ច័យនៃវោទានៈ ដោយអាសេវនប្បច្ច័យ។

[៣០៩] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នអនុបាទានិយធម៌ ដោយ​អាសេវនប្បច្ច័យ គឺគោត្រភូ ជាបច្ច័យនៃមគ្គ វោទានៈ ជាបច្ច័យនៃមគ្គ ដោយ​អាសេវនប្បច្ច័យ។

[៣១០] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយកម្មប្បច្ច័យ គឺឧបាទិន្នុបាទានិយចេតនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ ឧបាទិន្នុបាទានិយចេតនា ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយកម្មប្បច្ច័យ ចេតនា ជាបច្ច័យនៃវត្ថុ ដោយកម្មប្បច្ច័យ។

[៣១១] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយកម្មប្បច្ច័យ គឺឧបាទិន្នុបាទានិយចេតនា ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយកម្មប្បច្ច័យ។ ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ផង នៃ​អនុបាទិន្នុ​បាទានិយធម៌​ផង ដោយកម្មប្បច្ច័យ គឺឧបាទិន្នុបាទានិយចេតនា ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។

[៣១២] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យនៃអនុបាទិន្នុបាទានិយធម៌ ដោយកម្មប្បច្ច័យ គឺអនុបាទិន្នុបាទានិយចេតនា ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូប​ផង ដោយកម្មប្បច្ច័យ។

[៣១៣] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយកម្មប្បច្ច័យ បានដល់នានាខណិកៈ គឺអនុបាទិន្នុបាទានិយចេតនា ជាបច្ច័យ នៃពួកឧបាទិន្នុ​បាទានិយក្ខន្ធ ជាវិបាកផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។

[៣១៤] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នអនុបាទានិយធម៌ ដោយ​កម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺអនុបាទិន្ន​អនុបាទានិយចេតនា ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ។ ឯ​នានាខណិកៈ គឺអនុបាទិន្នអនុបាទានិយកុសលចេតនា ជាបច្ច័យ នៃពួក​អនុបាទិន្ន​អនុបាទានិយក្ខន្ធ ជាវិបាក ដោយកម្មប្បច្ច័យ។

[៣១៥] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយ​កម្មប្បច្ច័យ គឺអនុបាទិន្នអនុបាទានិយចេតនា ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយ​កម្មប្បច្ច័យ។

[៣១៦] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យនៃអនុបាទិន្នុបាទានិយធម៌ផង នៃ​អនុបាទិន្នអនុបាទានិយធម៌ផង ដោយកម្មប្បច្ច័យ គឺអនុបាទិន្នអនុបាទានិយចេតនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។

[៣១៧] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយវិបាកប្បច្ច័យ គឺឧបាទិន្នុបាទានិយក្ខន្ធ១ ជាវិបាក ជាបច្ច័យនៃខន្ធ៣ ដោយវិបាកប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ ដោយវិបាកប្បច្ច័យ ឧបាទិន្នុបាទានិយក្ខន្ធ១ ជាវិបាក ជាបច្ច័យនៃ​ខន្ធ៣ផង នៃពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយវិបាកប្បច្ច័យ ខន្ធ២ ជាបច្ច័យ​នៃខន្ធ២ផង នៃពួកកដត្តារូបផង ដោយវិបាកប្បច្ច័យ ខន្ធទាំងឡាយ ជាបច្ច័យនៃវត្ថុ ដោយវិបាកប្បច្ច័យ។

[៣១៨] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយវិបាកប្បច្ច័យ គឺឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ជាវិបាក ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយ​វិបាកប្បច្ច័យ។

[៣១៩] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ផង នៃអនុបាទិន្នុ​បាទានិយធម៌ផង ដោយវិបាកប្បច្ច័យ គឺឧបាទិន្នុបាទានិយក្ខន្ធ១ ជាវិបាក ជាបច្ច័យ​នៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយវិបាកប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយវិបាកប្បច្ច័យ។

[៣២០] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នអនុបាទានិយធម៌ ដោយ​វិបាកប្បច្ច័យ គឺអនុបាទិន្នអនុបាទានិយក្ខន្ធ១ ជាវិបាក ជាបច្ច័យនៃខន្ធ៣ ដោយ​វិបាកប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ ដោយវិបាកប្បច្ច័យ។

[៣២១] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយ​វិបាកប្បច្ច័យ គឺអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយ ជាវិបាក ជាបច្ច័យនៃពួក​ចិត្តសមុដ្ឋានរូប ដោយវិបាកប្បច្ច័យ។

[៣២២] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ផង នៃអនុបាទិន្នអនុបាទានិយធម៌ផង ដោយវិបាកប្បច្ច័យ គឺអនុបាទិន្នអនុបាទានិយក្ខន្ធ១ ជាវិបាក ជាបច្ច័យនៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយវិបាកប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយវិបាកប្បច្ច័យ។

[៣២៣] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយអាហារប្បច្ច័យ គឺពួកអាហារ ជាឧបាទិន្នុបាទានិយៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយ​អាហារប្បច្ច័យ ពួកអាហារ ជាឧបាទិន្នុបាទានិយៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយអាហារប្បច្ច័យ កពឡិង្ការាហារ ជា​ឧបាទិន្នុបាទានិយៈ ជាបច្ច័យនៃកាយ ជាឧបាទិន្នុបាទានិយៈ ដោយអាហារប្បច្ច័យ។

[៣២៤] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយ​អាហារប្បច្ច័យ គឺពួកអាហារ ជាឧបាទិន្នុបាទានិយៈ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយអាហារប្បច្ច័យ កពឡិង្ការាហារ ជាឧបាទិន្នុបាទានិយៈ ជាបច្ច័យនៃកាយ ជា​អនុបាទិន្នុបាទានិយៈ ដោយអាហារប្បច្ច័យ។

[៣២៥] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ផង នៃអនុបាទិន្នុ​បាទានិយធម៌ផង ដោយអាហារប្បច្ច័យ គឺពួកអាហារ ជាឧបាទិន្នុបាទានិយៈ ជាបច្ច័យ​នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអាហារប្បច្ច័យ កពឡិង្ការាហារ ជាឧបាទិន្នុបាទានិយៈ ជាបច្ច័យនៃកាយ ជាឧបាទិន្នុបាទានិយៈផង ជា​អនុបាទិន្នុបាទានិយៈផង ដោយអាហារប្បច្ច័យ។

[៣២៦] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយ​អាហារប្បច្ច័យ គឺអាហារ ជាអនុបាទិន្នុបាទានិយៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអាហារប្បច្ច័យ កពឡិង្ការាហារ ជាអនុបាទិន្នុបាទានិយៈ ជាបច្ច័យនៃកាយ ជាអនុបាទិន្នុបាទានិយៈ ដោយអាហារប្បច្ច័យ។

[៣២៧] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយ​អាហារប្បច្ច័យ គឺកពឡិង្ការាហារ ជាអនុបាទិន្នុបាទានិយៈ ជាបច្ច័យ នៃកាយ ជា​ឧបាទិន្នុបាទានិយៈ ដោយអាហារប្បច្ច័យ។

[៣២៨] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ផង នៃអនុបាទិន្នុ​បាទានិយធម៌ផង ដោយអាហារប្បច្ច័យ គឺកពឡិង្ការាហារ ជាអនុបាទិន្នុបាទានិយៈ ជាបច្ច័យនៃកាយ ជាឧបាទិន្នុបាទានិយៈផង ជាអនុទិន្នុបាទានិយៈផង ដោយ​អាហារប្បច្ច័យ។

[៣២៩] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នអនុបាទានិយធម៌ ដោយ​អាហារប្បច្ច័យ គឺអាហារ ជាអនុបាទិន្នអនុបាទានិយៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយអាហារប្បច្ច័យ។

[៣៣០] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយ​អាហារប្បច្ច័យ គឺអាហារ ជាអនុបាទិន្នអនុបាទានិយៈ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយអាហារប្បច្ច័យ។

[៣៣១] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ផង នៃ​អនុបាទិន្នអនុបាទានិយធម៌ផង ដោយអាហារប្បច្ច័យ គឺអាហារ ជាអនុបាទិន្ន​អនុបាទានិយៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយ​អាហារប្បច្ច័យ។

[៣៣២] ឧបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នុបាទានិយធម៌ក្តី ជាបច្ច័យ នៃឧបាទិន្នុ​បាទានិយធម៌ ដោយអាហារប្បច្ច័យ គឺកពឡិង្ការាហារ ជាឧបាទិន្នុបាទានិយៈក្តី ជា​អនុបាទិន្នុបាទានិយៈក្តី ជាបច្ច័យនៃកាយ ជាឧបាទិន្នុបាទានិយៈ ដោយ​អាហារប្បច្ច័យ។

[៣៣៣] ឧបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នុបាទានិយធម៌ក្តី ជាបច្ច័យ នៃអនុបាទិន្នុ​បាទានិយធម៌ ដោយអាហារប្បច្ច័យ គឺកពឡិង្ការាហារ ជាឧបាទិន្នុបាទានិយៈក្តី ជា​អនុបាទិន្នុបាទានិយៈក្តី ជាបច្ច័យនៃកាយ ជាអនុបាទិន្នុបាទានិយៈ ដោយ​អាហារប្បច្ច័យ។

[៣៣៤] ឧបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នុបាទានិយធម៌ក្តី ជាបច្ច័យ នៃ​ឧបាទិន្នុបាទានិយធម៌ផង នៃអនុបាទិន្នុបាទានិយធម៌ផង ដោយអាហារប្បច្ច័យ គឺកពឡិង្ការាហារ ជាឧបាទិន្នុបាទានិយៈក្តី ជាអនុបាទិន្នុបាទានិយៈក្តី ជាបច្ច័យនៃកាយ ជាឧបាទិន្នុបាទានិយៈផង ជាអនុបាទិន្នុបាទានិយៈផង ដោយអាហារប្បច្ច័យ។

[៣៣៥] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយឥន្រ្ទិយប្បច្ច័យ គឺពួកឥន្រ្ទិយ ជាឧបាទិន្នុបាទានិយៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយ​ឥន្រ្ទិយប្បច្ច័យ ពួកឥន្រ្ទិយ ជាឧបាទិន្នុបាទានិយៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយឥន្រ្ទិយប្បច្ច័យ ចក្ខុន្រ្ទិយ ជាបច្ច័យ​នៃចក្ខុវិញ្ញាណ កាយិន្រ្ទិយ ជាបច្ច័យនៃកាយវិញ្ញាណ រូបជីវិតិន្រ្ទិយ ជាបច្ច័យនៃពួក​កដត្តារូប ដោយឥន្រ្ទិយប្បច្ច័យ។

[៣៣៦] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយ​ឥន្រ្ទិយប្បច្ច័យ គឺពួកឥន្រ្ទិយ ជាឧបាទិន្នុបាទានិយៈ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយឥន្រ្ទិយប្បច្ច័យ។

[៣៣៧] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ផង នៃ​អនុបាទិន្នុបាទានិយធម៌ផង ដោយឥន្រ្ទិយប្បច្ច័យ គឺពួកឥន្រ្ទិយ ជាឧបាទិន្នុបាទានិយៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយឥន្រ្ទិយប្បច្ច័យ។

[៣៣៨] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយ​ឥន្រ្ទិយប្បច្ច័យ គឺពួកឥន្រ្ទិយ ជាអនុបាទិន្នុបាទានិយៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយឥន្រ្ទិយប្បច្ច័យ។

[៣៣៩] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នអនុបាទានិយធម៌ ដោយ​ឥន្រ្ទិយប្បច្ច័យ គឺពួកឥន្រ្ទិយ ជាអនុបាទិន្នុបាទានិយៈ ជាបច្ច័យ នៃពួក​សម្បយុត្តកក្ខន្ធ ដោយឥន្រ្ទិយប្បច្ច័យ។

[៣៤០] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយ​ឥន្រ្ទិយប្បច្ច័យ គឺពួកឥន្រ្ទិយ ជាអនុបាទិន្នអនុបាទានិយៈ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយឥន្រ្ទិយប្បច្ច័យ។

[៣៤១] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ផង នៃ​អនុបាទិន្នអនុបាទានិយធម៌ផង ដោយឥន្រ្ទិយប្បច្ច័យ គឺពួកឥន្រ្ទិយ ជា​អនុបាទិន្នអនុបាទានិយៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយ​ឥន្រ្ទិយប្បច្ច័យ។

[៣៤២] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយឈានប្បច្ច័យ គឺអង្គឈានទាំងឡាយ ជាឧបាទិន្នុបាទានិយៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយ​ឈានប្បច្ច័យ អង្គឈានទាំងឡាយ ជាឧបាទិន្នុបាទានិយៈ ជាបច្ច័យ នៃពួក​សម្បយុត្តកក្ខន្ធផង នៃពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយឈានប្បច្ច័យ។

[៣៤៣] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយឈានប្បច្ច័យ គឺអង្គឈានទាំងឡាយ ជាឧបាទិន្នុបាទានិយៈ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយ​ឈានប្បច្ច័យ។

[៣៤៤] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ផង នៃ​អនុបាទិន្នុ​បាទានិយធម៌ផង ដោយឈានប្បច្ច័យ គឺអង្គឈានទាំងឡាយ ជាឧបាទិន្នុបាទានិយៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូប ដោយឈានប្បច្ច័យ។

[៣៤៥] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយ​ឈានប្បច្ច័យ គឺអង្គឈានទាំងឡាយ ជាអនុបាទិន្នុបាទានិយៈ ជាបច្ច័យ នៃពួក​សម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយឈានប្បច្ច័យ។

[៣៤៦] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នអនុបាទានិយធម៌ ដោយ​ឈានប្បច្ច័យ គឺអង្គឈានទាំងឡាយ ជាអនុបាទិន្នអនុបាទានិយៈ ជាបច្ច័យ នៃពួក​សម្បយុត្តកក្ខន្ធ ដោយឈានប្បច្ច័យ។

[៣៤៧] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយ​ឈានប្បច្ច័យ គឺអង្គឈានទាំងឡាយ ជាអនុបាទិន្នអនុបាទានិយៈ ជាបច្ច័យ នៃពួក​ចិត្តសមុដ្ឋានរូប ដោយឈានប្បច្ច័យ។

[៣៤៨] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ផង នៃ​អនុបាទិន្នអនុបាទានិយធម៌ផង ដោយឈានប្បច្ច័យ គឺអង្គឈានទាំងឡាយ ជា​អនុបាទិន្ន​អនុបាទានិយៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយឈានប្បច្ច័យ។

[៣៤៩] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយមគ្គប្បច្ច័យ គឺអង្គមគ្គទាំងឡាយ ជាឧបាទិន្នុបាទានិយៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយ​មគ្គប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ …។

[៣៥០] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយមគ្គប្បច្ច័យ គឺអង្គមគ្គទាំងឡាយ ជាឧបាទិន្នុបាទានិយៈ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយ​មគ្គប្បច្ច័យ។

[៣៥១] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ផង នៃ​អនុបាទិន្នុ​បាទានិយធម៌ផង ដោយមគ្គប្បច្ច័យ គឺអង្គមគ្គទាំងឡាយ ជា​ឧបាទិន្នុបាទានិយៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយ​មគ្គប្បច្ច័យ។

[៣៥២] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយ​មគ្គប្បច្ច័យ គឺអង្គមគ្គទាំងឡាយ ជាអនុបាទិន្នុបាទានិយៈ ជាបច្ច័យ នៃពួក​សម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយមគ្គប្បច្ច័យ។

[៣៥៣] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នអនុបាទានិយធម៌ ដោយ​មគ្គប្បច្ច័យ គឺអង្គមគ្គទាំងឡាយ ជាអនុបាទិន្នអនុបាទានិយៈ ជាបច្ច័យ នៃពួក​សម្បយុត្តកក្ខន្ធ ដោយមគ្គប្បច្ច័យ។

[៣៥៤] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយ​មគ្គប្បច្ច័យ គឺអង្គមគ្គទាំងឡាយ ជាអនុបាទិន្នអនុបាទានិយៈ ជាបច្ច័យ នៃពួក​ចិត្តសមុដ្ឋានរូប ដោយមគ្គប្បច្ច័យ។

[៣៥៥] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ផង នៃ​អនុបាទិន្នអនុបាទានិយធម៌ផង ដោយមគ្គប្បច្ច័យ គឺអង្គមគ្គទាំងឡាយ ជា​អនុបាទិន្នអនុបាទានិយៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយមគ្គប្បច្ច័យ។

[៣៥៦] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយ​សម្បយុត្តប្បច្ច័យ គឺឧបាទិន្នុបាទានិយក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ ដោយសម្បយុត្តប្បច្ច័យ ខន្ធ២ (ជាបច្ច័យ) នៃខន្ធ២ ក្នុងខណៈនៃបដិសន្ធិ …។

[៣៥៧] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យនៃអនុបាទិន្នុបាទានិយធម៌ ដោយ​សម្បយុត្តប្បច្ច័យ គឺអនុបាទិន្នុបាទានិយក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ ដោយសម្បយុត្តប្បច្ច័យ ខន្ធ២ (ជាបច្ច័យ) នៃខន្ធ២។

[៣៥៨] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នអនុបាទានិយធម៌ ដោយ​សម្បយុត្តប្បច្ច័យ គឺអនុបាទិន្នអនុបាទានិយក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ ដោយ​សម្បយុត្តប្បច្ច័យ ខន្ធ២ (ជាបច្ច័យ) នៃខន្ធ២។

[៣៥៩] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យនៃឧបាទិន្នុបាទានិយធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សហជាត គឺឧបាទិន្នុបាទានិយក្ខន្ធ​ទាំងឡាយ ជាបច្ច័យ នៃពួកកដត្តារូប ក្នុងខណៈនៃបដិសន្ធិ ដោយវិប្បយុត្តប្បច្ច័យ ខន្ធទាំងឡាយ ជាបច្ច័យនៃវត្ថុ ដោយវិប្បយុត្តប្បច្ច័យ វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដោយវិប្បយុត្តប្បច្ច័យ។ ឯបុរេជាត គឺចក្ខាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ ដោយ​វិប្បយុត្តប្បច្ច័យ។បេ។ កាយាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយវិប្បយុត្តប្បច្ច័យ វត្ថុ ជាបច្ច័យនៃឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យនៃកាយនេះ ជាឧបាទិន្នុបាទានិយៈ ដែល​កើតមុន ដោយវិប្បយុត្តប្បច្ច័យ។

[៣៦០] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយ​វិប្បយុត្តប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សហជាត គឺឧបាទិន្នុ​បាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ។ ឯបុរេជាត គឺវត្ថុ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យនៃកាយនេះ ជាអនុបាទិន្នុ​បាទានិយៈ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។

[៣៦១] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នអនុបាទានិយធម៌ ដោយ​វិប្បយុត្តប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យ នៃអនុបាទិន្នអនុបាទានិយក្ខន្ធ​ទាំងឡាយ ដោយវិប្បយុត្តប្បច្ច័យ។

[៣៦២] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ផង នៃ​អនុបាទិន្នុបាទានិយធម៌ផង ដោយវិប្បយុត្តប្បច្ច័យ បានដល់បច្ឆាជាត គឺឧបាទិន្នុ​បាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យនៃកាយនេះ ជាឧបាទិន្នុបាទានិយៈផង ជាអនុបាទិន្នុ​បាទានិយៈផង ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។

[៣៦៣] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយ​វិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺអនុបាទិន្នុ​បាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺអនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យនៃកាយនេះ ជាអនុបាទិន្នុ​បាទានិយៈ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។

[៣៦៤] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយ​វិប្បយុត្តប្បច្ច័យ បានដល់បច្ឆាជាត គឺអនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យ​នៃកាយនេះ ជាឧបាទិន្នុបាទានិយៈ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។

[៣៦៥] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ផង នៃអនុបាទិន្នុ​បាទានិយធម៌ផង ដោយវិប្បយុត្តប្បច្ច័យ បានដល់បច្ឆាជាត គឺអនុបាទិន្នុ​បាទានិយក្ខន្ធ​ទាំងឡាយ ជាបច្ច័យនៃកាយនេះ ជាឧបាទិន្នុបាទានិយៈផង ជាអនុបាទិន្នុបាទានិយៈផង ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។

[៣៦៦] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយ​វិប្បយុត្តប្បច្ច័យ បានដល់បច្ឆាជាត គឺអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យ​នៃកាយនេះ ជាឧបាទិន្នុបាទានិយៈ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។

[៣៦៧] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយ​វិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺអនុបាទិន្ន​អនុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យនៃកាយនេះ ជា​អនុបាទិន្នុបាទានិយៈ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។

[៣៦៨] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ផង នៃ​អនុបាទិន្នុបាទានិយធម៌ផង ដោយវិប្បយុត្តប្បច្ច័យ បានដល់បច្ឆាជាត គឺអនុបាទិន្ន​អនុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យនៃកាយនេះ ជាឧបាទិន្នុបាទានិយៈផង ជា​អនុបាទិន្នុបាទានិយៈផង ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។

[៣៦៩] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺឧបាទិន្នុបាទានិយក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ ដោយអត្ថិប្បច្ច័យ ឧបាទិន្នុបាទានិយក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ផង នៃពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយអត្ថិប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ផង នៃពួកកដត្តារូបផង ដោយអត្ថិប្បច្ច័យ ខន្ធទាំងឡាយ (ជាបច្ច័យ) នៃវត្ថុ វត្ថុ (ជាបច្ច័យ) នៃខន្ធទាំងឡាយ មហាភូត១ … មហាភូតទាំងឡាយ ជាបច្ច័យ នៃពួកកដត្តារូប និងឧបាទារូប ដោយ​អត្ថិប្បច្ច័យ មហាភូត១ របស់ពួកអសញ្ញសត្វ … មហាភូតទាំងឡាយ ជាបច្ច័យ​នៃពួកកដត្តារូប និងឧបាទារូប ដោយអត្ថិប្បច្ច័យ។ ឯបុរេជាត គឺពួកសេក្ខបុគ្គលក្តី ពួកបុថុជ្ជនក្តី ពិចារណាឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន រមែងត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវចក្ខុនោះ ទើបកើតឡើង ទោមនស្សកើតឡើង កាលបើកុសល និងអកុសលរលត់ហើយ វិបាកក៏កើតឡើង ព្រោះអំពើនោះជាអារម្មណ៍ (ពួកសេក្ខបុគ្គល និងបុថុជ្ជន) ពិចារណាឃើញច្បាស់នូវសោតៈ … ឃានៈ ជិវ្ហា កាយ ឧបាទិន្នុបាទានិយរូបទាំងឡាយ ក្លិន រស ផោដ្ឋព្វៈ … នូវវត្ថុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន រមែងត្រេកអរ រីករាយ រាគៈប្រារព្ធនូវវត្ថុនោះ ទើបកើតឡើង ទោមនស្សកើតឡើង កាលបើកុសល និងអកុសល រលត់ហើយ វិបាកក៏កើតឡើង ព្រោះអំពើនោះជាអារម្មណ៍ រូបាយតនៈ ជាឧបាទិន្នុបាទានិយៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ គន្ធាយតនៈ ជាឧបាទិន្នុបាទានិយៈ … រសាយតនៈ … ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ ចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ។បេ។ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យ នៃឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យនៃកាយនេះ ជាឧបាទិន្នុ​បាទានិយៈ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ កពឡិង្ការាហារ ជាឧបាទិន្នុបាទានិយៈ ជាបច្ច័យនៃកាយ ជាឧបាទិន្នុបាទានិយៈ ដោយអត្ថិប្បច្ច័យ។ រូបជីវិតិន្រ្ទិយ ជាបច្ច័យ​នៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។

[៣៧០] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត និងអាហារ។ សហជាត គឺឧបាទិន្នុ​បាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ ឯបុរេជាតៈ គឺពួកបុគ្គល ពិចារណាឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន រមែងត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវចក្ខុនោះ ទើបកើតឡើង ទោមនស្សកើតឡើង (ពួកបុគ្គល) ពិចារណាឃើញច្បាស់នូវសោតៈ … ឃានៈ ជិវ្ហា កាយ ឧបាទិន្នុបាទានិយរូបទាំងឡាយ ក្លិន រស ផោដ្ឋព្វៈ … នូវវត្ថុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន រមែងត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវវត្ថុនោះ ទើបកើតឡើង ទោមនស្សកើតឡើង (បុគ្គល) ឃើញនូវ​ឧបាទិន្នុបាទានិយរូប ដោយទិព្វចក្ខុ វត្ថុ ជាបច្ច័យនៃអនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យនៃកាយនេះ ជាអនុបាទិន្នុបាទានិយៈ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ កពឡិង្ការាហារ ជា​ឧបាទិន្នុបាទានិយៈ ជាបច្ច័យនៃកាយ ជាអនុបាទិន្នុបាទានិយៈ ដោយអត្ថិប្បច្ច័យ។

[៣៧១] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នអនុបាទានិយធម៌ ដោយ​អត្ថិប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យ នៃអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយ ដោយអត្ថិប្បច្ច័យ។

[៣៧២] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ផង នៃ​អនុបាទិន្នុបាទានិយធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត បច្ឆាជាត និងអាហារ។ សហជាត គឺឧបាទិន្នុបាទានិយក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយ​អត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យនៃកាយនេះ ជាឧបាទិន្នុបាទានិយៈផង ជាអនុបាទិន្នុបាទានិយៈផង ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ កពឡិង្ការាហារ ជាឧបាទិន្នុបាទានិយៈ ជាបច្ច័យនៃកាយ ជាឧបាទិន្នុបាទានិយៈផង ជាអនុបាទិន្នុបាទានិយៈផង ដោយអត្ថិប្បច្ច័យ។

[៣៧៣] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត និងអាហារ។ សហជាត គឺអនុបាទិន្នុ​បាទានិយក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ មហាភូត១ ជាបច្ច័យនៃមហាភូត៣ មហាភូតទាំងឡាយ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ឧបាទារូប ដោយអត្ថិប្បច្ច័យ ពាហិររូប … អាហារសមុដ្ឋានរូប … មហាភូត១ មានរដូវជាសមុដ្ឋាន។ ឯបុរេជាត គឺបុគ្គល ពិចារណាឃើញច្បាស់ នូវអនុបាទិន្នុបាទានិយរូបទាំងឡាយ … សំឡេង ក្លិន រស … នូវផោដ្ឋព្វៈ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន រមែងត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវផោដ្ឋព្វៈនោះ ទើបកើតឡើង ទោមនស្សកើតឡើង បុគ្គលឃើញ​នូវអនុបាទិន្នុបាទានិយរូប ដោយទិព្វចក្ខុ ស្តាប់សំឡេង ដោយទិព្វសោតធាតុ។ ឯបច្ឆាជាត អនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យនៃកាយនេះ ជាអនុបាទិន្នុ​បាទានិយៈ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ កពឡិង្ការាហារ ជាអនុបាទិន្នុបាទានិយៈ ជាបច្ច័យនៃកាយ ជាអនុបាទិន្នុបាទានិយៈ ដោយអត្ថិប្បច្ច័យ។

[៣៧៤] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយអត្ថិប្បច្ច័យ បានដល់បុរេជាត បច្ឆាជាត និងអាហារ។ បុរេជាត គឺបុគ្គល ពិចារណាឃើញច្បាស់ នូវអនុបាទិន្នុបាទានិយរូបទាំងឡាយ … សំឡេង ក្លិន រស … នូវផោដ្ឋព្វៈ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន រមែងត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវផោដ្ឋព្វៈនោះ ទើបកើតឡើង ទោមនស្សកើតឡើង កាលបើកុសល និងអកុសល រលត់ហើយ វិបាកក៏កើតឡើង ព្រោះអំពើនោះជាអារម្មណ៍ រូបាយតនៈ ជាអនុបាទិន្នុបាទានិយៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺ​អនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យនៃកាយនេះ ជាឧបាទិន្នុបាទានិយៈ ដែល​កើត​មុន ដោយអត្ថិប្បច្ច័យ។ កពឡិង្ការាហារ ជាអនុបាទិន្នុបាទានិយៈ ជាបច្ច័យនៃកាយ ជាឧបាទិន្នុបាទានិយៈ ដោយអត្ថិប្បច្ច័យ។

[៣៧៥] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ផង នៃ​អនុបាទិន្នុបាទានិយធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់បច្ឆាជាត និងអាហារ។ បច្ឆាជាត គឺអនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យ នៃកាយនេះ ជាឧបាទិន្នុបាទានិយៈផង ជាអនុបាទិន្នុបាទានិយៈផង ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ កពឡិង្ការាហារ ជា​អនុបាទិន្នុបាទានិយៈ ជាបច្ច័យនៃកាយ ជាឧបាទិន្នុបាទានិយៈផង ជាអនុបាទិន្នុ​បាទានិយៈ​ផង ដោយអត្ថិប្បច្ច័យ។

[៣៧៦] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នអនុបាទានិយធម៌ ដោយ​អត្ថិប្បច្ច័យ គឺអនុបាទិន្នអនុបាទានិយក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ ដោយអត្ថិប្បច្ច័យ។

[៣៧៧] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយ​អត្ថិប្បច្ច័យ បានដល់បច្ឆាជាត គឺអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យនៃ​កាយនេះ ជាឧបាទិន្នុបាទានិយៈ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។

[៣៧៨] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយ​អត្ថិប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺអនុបាទិន្នអនុបាទានិយក្ខន្ធ​ទាំងឡាយ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺ​អនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យនៃកាយនេះ ជាអនុបាទិន្នុបាទានិយៈ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។

[៣៧៩] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ផង នៃ​អនុបាទិន្នអនុបាទានិយធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺអនុបាទិន្នអនុបាទានិយក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ផង នៃកាយនេះ ជា​ឧបាទិន្នុបាទានិយៈ ដែលកើតមុនផង ដោយអត្ថិប្បច្ច័យ ខន្ធ៣ ជាបច្ច័យនៃខន្ធ១ផង នៃកាយនេះ ជាឧបាទិន្នុបាទានិយៈ ដែលកើតមុនផង ដោយអត្ថិប្បច្ច័យ ខន្ធ២ ជា​បច្ច័យ​នៃខន្ធ២ផង នៃកាយនេះ ជាឧបាទិន្នុបាទានិយៈ ដែលកើតមុនផង ដោយ​អត្ថិប្បច្ច័យ។

[៣៨០] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ផង នៃ​អនុបាទិន្នអនុបាទានិយធម៌ផង ដោយ​អត្ថិប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺ​អនុបាទិន្នអនុបាទានិយក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ផង នៃពួក​ចិត្តសមុដ្ឋានរូប​ផង ដោយអត្ថិប្បច្ច័យ ខន្ធ៣ ជាបច្ច័យនៃខន្ធ១ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយ​អត្ថិប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺអនុបាទិន្នអនុបាទានិយក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ផង នៃកាយនេះ ជា​អនុបាទិន្នុបាទានិយៈ ដែលកើតមុនផង ដោយអត្ថិប្បច្ច័យ ខន្ធ៣ ជាបច្ច័យនៃខន្ធ១ផង នៃកាយនេះ ជាអនុបាទិន្នុបាទានិយៈ ដែលកើតមុនផង ដោយអត្ថិប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ផង នៃកាយនេះ ជាអនុបាទិន្នុបាទានិយៈ ដែលកើតមុនផង ដោយ​អត្ថិប្បច្ច័យ។

[៣៨១] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ផង នៃ​អនុបាទិន្នុបាទានិយធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់បច្ឆាជាត គឺអនុបាទិន្ន​អនុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យនៃកាយនេះ ជាឧបាទិន្នុបាទានិយៈផង ជា​អនុបាទិន្នុបាទានិយៈផង ដែលកើតមុន ដោយអត្ថិប្បច្ច័យ។

[៣៨២] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ផង នៃ​អនុបាទិន្នុបាទានិយធម៌ផង នៃអនុបាទិន្នអនុបាទានិយធម៌ផង ដោយអត្ថិប្បច្ច័យ បាន​ដល់​សហជាត និងបច្ឆាជាត។ សហជាត គឺអនុបាទិន្នអនុបាទានិយក្ខន្ធ១ ជាបច្ច័យ​នៃខន្ធ៣ផង នៃកាយនេះ ជាឧបាទិន្នុបាទានិយធម៌ផង ជាអនុបាទិន្នុបាទានិយៈផង ដែលកើតមុន ដោយអត្ថិប្បច្ច័យ ខន្ធ៣ ជាបច្ច័យនៃខន្ធ១ផង នៃកាយនេះ ជា​ឧបាទិន្នុបាទានិយៈផង ជាអនុបាទិន្នុបាទានិយៈផង ដែលកើតមុន ដោយអត្ថិប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ផង នៃកាយនេះ ជាឧបាទិន្នុបាទានិយៈផង ជា​អនុបាទិន្នុបាទានិយៈ​ផង ដែលកើតមុន ដោយអត្ថិប្បច្ច័យ។

[៣៨៣] ឧបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នអនុបាទានិយធម៌ក្តី ជាបច្ច័យ នៃ​ឧបាទិន្នុបាទានិយធម៌ ដោយអត្ថិប្បច្ច័យ បានដល់បច្ឆាជាត និងឥន្រ្ទិយ។ បច្ឆាជាត គឺអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយក្តី រូបជីវិតិន្រ្ទិយក្តី ជាបច្ច័យ នៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។

[៣៨៤] ឧបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នអនុបាទានិយធម៌ក្តី ជាបច្ច័យ នៃ​អនុបាទិន្នអនុបាទានិយធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺអនុបាទិន្នអនុបាទានិយក្ខន្ធ១ក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ៣ក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ១ ដោយអត្ថិប្បច្ច័យ ខន្ធ២ក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ២ ដោយអត្ថិប្បច្ច័យ។

[៣៨៥] អនុបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នអនុបាទានិយធម៌ក្តី ជាបច្ច័យ នៃ​ឧបាទិន្នុបាទានិយធម៌ ដោយអត្ថិប្បច្ច័យ បានដល់បច្ឆាជាត និងអាហារ។ បច្ឆាជាត គឺអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយក្តី កពឡិង្ការាហារ ជាអនុបាទិន្នុបាទានិយៈក្តី ជាបច្ច័យនៃកាយ ជាឧបាទិន្នុបាទានិយៈ ដោយអត្ថិប្បច្ច័យ។

[៣៨៦] អនុបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នអនុបាទានិយធម៌ក្តី ជាបច្ច័យ នៃ​អនុបាទិន្នុបាទានិយធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បច្ឆាជាត និងអាហារ។ សហជាត គឺអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយក្តី មហាភូតទាំងឡាយក្តី ជាបច្ច័យ​នៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺអនុបាទិន្នអនុបាទានិយក្ខន្ធ​ទាំងឡាយក្តី កពឡិង្ការាហារ ជាអនុបាទិន្នុបាទានិយៈក្តី ជាបច្ច័យនៃកាយ ជា​អនុបាទិន្នុបាទានិយៈ ដោយអត្ថិប្បច្ច័យ។

[៣៨៧] អនុបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នអនុបាទានិយធម៌ក្តី ជាបច្ច័យ នៃឧបាទិន្នុបាទានិយៈធម៌ផង នៃអនុបាទិន្នុបាទានិយៈធម៌ផង ដោយ​អត្ថិប្បច្ច័យ បាន​ដល់បច្ឆាជាត និងអាហារ។ បច្ឆាជាត គឺ​អនុបាទិន្នអនុបាទានិយក្ខន្ធ​ទាំងឡាយក្តី កពឡិង្ការាហារ ជាអនុបាទិន្នុបាទានិយៈក្តី ជាបច្ច័យនៃកាយ ជាឧបាទិន្នុបាទានិយៈផង ជាអនុបាទិន្នុបាទានិយៈផង ដោយអត្ថិប្បច្ច័យ។

[៣៨៨] ឧបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នុបាទានិយធម៌ក្តី ជាបច្ច័យ នៃ​ឧបាទិន្នុបាទានិយធម៌ ដោយអត្ថិប្បច្ច័យ បានដល់បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ បុរេជាត គឺរូបាយតនៈក្តី ចក្ខាយតនៈក្តី ជាអនុបាទិន្នុបាទានិយៈ ជាបច្ច័យ​នៃចក្ខុវិញ្ញាណ ដោយអត្ថិប្បច្ច័យ។ សេចក្តីបំប្រួញ។ ផោដ្ឋព្វាយតនៈក្តី កាយាយតនៈក្តី ជាអនុបាទិន្នុបាទានិយៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយអត្ថិប្បច្ច័យ រូបាយតនៈក្តី វត្ថុក្តី ជាអនុបាទិន្នុបាទានិយៈ (ជាបច្ច័យ) នៃឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ។ សេចក្តី​បំប្រួញ។ ផោដ្ឋព្វាយតនៈក្តី វត្ថុក្តី ជាអនុបាទិន្នុបាទានិយៈ ជាបច្ច័យ នៃ​ឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺឧបាទិន្នុ​បាទានិយក្ខន្ធទាំងឡាយក្តី កពឡិង្ការាហារ ជា​អនុបាទិន្នុបាទានិយៈ​ក្តី ជាបច្ច័យនៃកាយ ជាឧបាទិន្នុបាទានិយៈ ដោយអត្ថិប្បច្ច័យ កពឡិង្ការាហារ ជាឧបាទិន្នុបាទានិយៈក្តី ជាអនុបាទិន្នុបាទានិយៈក្តី ជាបច្ច័យនៃកាយ ជាឧបាទិន្នុបាទានិយៈ ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺអនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយក្តី រូបជីវិតិន្រ្ទិយក្តី ជាបច្ច័យនៃ​ពួក​កដត្តារូប ដោយអត្ថិប្បច្ច័យ។

[៣៨៩] ឧបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នុបាទានិយធម៌ក្តី ជាបច្ច័យ នៃ​អនុបាទិន្នុបាទានិយធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត និងអាហារ។ សហជាត គឺឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយក្តី មហាភូតទាំងឡាយក្តី ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ ឯបុរេជាត គឺរូបាយតនៈក្តី វត្ថុក្តី ជាអនុបាទិន្នុបាទានិយៈ (ជាបច្ច័យ) នៃអនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយ។ សេចក្តី​បំប្រួញ។ ផោដ្ឋព្វាយតនៈក្តី វត្ថុក្តី ជាអនុបាទិន្នុបាទានិយៈ ជាបច្ច័យ នៃ​អនុបាទិន្នុបាទានិយក្ខន្ធ​ទាំងឡាយ ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺឧបាទិន្នុ​បាទានិយក្ខន្ធទាំងឡាយក្តី កពឡិង្ការាហារ ជាអនុបាទិន្នុបាទានិយៈក្តី ជាបច្ច័យនៃកាយ ជាអនុបាទិន្នុបាទានិយៈ ដោយអត្ថិប្បច្ច័យ កពឡិង្ការាហារ ជា​ឧបាទិន្នុបាទានិយៈក្តី ជាអនុបាទិន្នុបាទានិយៈក្តី ជាបច្ច័យនៃកាយ ជាអនុបាទិន្នុបាទានិយៈ ដោយអត្ថិប្បច្ច័យ។

[៣៩០] ឧបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នុបាទានិយធម៌ក្តី ជាបច្ច័យ នៃឧបាទិន្នុ​បាទានិយធម៌ផង នៃអនុបាទិន្នុបាទានិយធម៌ផង ដោយ​អត្ថិប្បច្ច័យ បានដល់អាហារ គឺកពឡិង្ការាហារ ជាឧបាទិន្នុបាទានិយៈក្តី ជាអនុបាទិន្នុបាទានិយៈក្តី ជាបច្ច័យនៃកាយ ជាឧបាទិន្នុបាទានិយៈផង ជាអនុបាទិន្នុបាទានិយៈផង ដោយអត្ថិប្បច្ច័យ។

[៣៩១] ឧបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នអនុបាទានិយធម៌ក្តី ជាបច្ច័យនៃឧបាទិន្នុបាទានិយធម៌ ដោយ​អត្ថិប្បច្ច័យ បានដល់បច្ឆាជាតិ អាហារ និងឥន្រ្ទិយ។ បច្ឆាជាត គឺអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយក្តី កពឡិង្ការាហារ ជាអនុបាទិន្នុបាទានិយៈក្តី រូបជីវិតិន្រ្ទិយក្តី ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។

[៣៩២] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យនៃឧបាទិន្នុបាទានិយធម៌ ដោយនត្ថិប្បច្ច័យ … ជាបច្ច័យ ដោយវិគតប្បច្ច័យ … ជាបច្ច័យ ដោយអវិគតប្បច្ច័យ។ សេចក្តីបំប្រួញ។

[៣៩៣] ក្នុងហេតុប្បច្ច័យ មានវារៈ៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ៦ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងអនន្តរប្បច្ច័យ មានវារៈ៧ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៧ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ១១ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៧ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងអាសេវនប្បច្ច័យ មានវារៈ២ ក្នុងកម្មប្បច្ច័យ មានវារៈ៨ ក្នុងវិបាកប្បច្ច័យ មានវារៈ៦ ក្នុងអាហារប្បច្ច័យ មានវារៈ១២ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៧ ក្នុងឈានប្បច្ច័យ មានវារៈ៧ ក្នុងមគ្គប្បច្ច័យ មានវារៈ៧ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ១០ ក្នុងអត្ថិប្បច្ច័យ មានវារៈ២៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងវិគតប្បច្ច័យ មានវារៈ៧ ក្នុងអវិគតប្បច្ច័យ មានវារៈ២៣។

[៣៩៤] ក្នុងអធិបតិប្បច្ច័យ មានវារៈ៤ ព្រោះហេតុប្បច្ច័យ … ក្នុងសហជាតប្បច្ច័យ មានវារៈ៧ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ៧ ក្នុងវិបាកប្បច្ច័យ មានវារៈ៦ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៧ ក្នុងមគ្គប្បច្ច័យ មានវារៈ៧ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៤ ក្នុងអត្ថិប្បច្ច័យ មានវារៈ៧ ក្នុងអវិគតប្បច្ច័យ មានវារៈ៧។ សេចក្តីបំប្រួញ។

បណ្ឌិតគប្បីរាប់ ដូចជាការរាប់នូវកុសលត្តិកៈ ដែលលោករាប់ហើយ តាមផ្លូវនៃ​ការស្វាធ្យាយ​ដែរ។ ការរាប់ក្នុងឧបាទិន្នត្តិកៈ ដ៏ជ្រាលជ្រៅ និងល្អិតល្អជាង​ការរាប់នូវ​កុសលត្តិកៈទៅទៀត បណ្ឌិត កាលមិនវងេ្វង គប្បីធ្វើយ៉ាងនេះ ហើយរាប់ចុះ។

ចប់ អនុលោម។

[៣៩៥] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយ​អារម្មណប្បច្ច័យ … ជាបច្ច័យ ដោយសហជាតប្បច្ច័យ … ជាបច្ច័យ ដោយ​ឧបនិស្សយប្បច្ច័យ … ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ … ជាបច្ច័យ ដោយ​បច្ឆាជាតប្បច្ច័យ … ជាបច្ច័យ ដោយអាហារប្បច្ច័យ … ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។

[៣៩៦] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយ​អារម្មណប្បច្ច័យ … ជាបច្ច័យ ដោយសហជាតប្បច្ច័យ … ជាបច្ច័យ ដោយ​ឧបនិស្សយប្បច្ច័យ … ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ … ជាបច្ច័យ ដោយ​បច្ឆាជាតប្បច្ច័យ… ជាបច្ច័យ ដោយអាហារប្បច្ច័យ។

[៣៩៧] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នអនុបាទានិយធម៌ ដោយ​ឧបនិស្សយប្បច្ច័យ … ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។

[៣៩៨] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ផង នៃ​អនុបាទិន្នុបាទានិយធម៌ផង ដោយសហជាតប្បច្ច័យ … ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ … ជាបច្ច័យ ដោយអាហារប្បច្ច័យ។

[៣៩៩] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយ​អារម្មណប្បច្ច័យ … ជាបច្ច័យ ដោយសហជាតប្បច្ច័យ … ជាបច្ច័យ ដោយ​ឧបនិស្សយប្បច្ច័យ … ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ … ជាបច្ច័យ ដោយ​បច្ឆាជាតប្បច្ច័យ … ជាបច្ច័យ ដោយអាហារប្បច្ច័យ។

[៤០០] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយ​អារម្មណប្បច្ច័យ … ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ … ជាបច្ច័យ ដោយ​បុរេជាតប្បច្ច័យ … ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ … ជាបច្ច័យ ដោយកម្មប្បច្ច័យ … ជាបច្ច័យ ដោយអាហារប្បច្ច័យ។

[៤០១] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នអនុបាទានិយធម៌ ដោយ​ឧបនិស្សយប្បច្ច័យ។

[៤០២] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ផង នៃអនុបាទិន្នុ​បាទានិយធម៌ផង ដោយបច្ឆាជាតប្បច្ច័យ … ជាបច្ច័យ ដោយអាហារប្បច្ច័យ។

[៤០៣] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នអនុបាទានិយធម៌ ដោយ​សហជាតប្បច្ច័យ … ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។

[៤០៤] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយ​ឧបនិស្សយប្បច្ច័យ … ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ។

[៤០៥] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយ​អារម្មណប្បច្ច័យ … (ជាបច្ច័យ) ដោយសហជាតប្បច្ច័យ … ជាបច្ច័យ ដោយ​ឧបនិស្សយប្បច្ច័យ … ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ។

[៤០៦] អនុបាទិន្នអនុបាទានិយធម៌ (ជាបច្ច័យ) នៃឧបាទិន្នុបាទានិយធម៌ផង នៃអនុបាទិន្នអនុបាទានិយធម៌ផង បានដល់សហជាត និងបច្ឆាជាត។

[៤០៧] អនុបាទិន្នអនុបាទានិយធម៌ (ជាបច្ច័យ) នៃ​អនុបាទិន្នុបាទានិយធម៌ផង នៃ​អនុបាទិន្នអនុបាទានិយធម៌ផង បានដល់សហជាត និងបច្ឆាជាត។

[៤០៨] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ផង នៃ​អនុបាទិន្នុបាទានិយធម៌ផង ដោយបច្ឆាជាតប្បច្ច័យ។

[៤០៩] អនុបាទិន្នអនុបាទានិយធម៌ (ជាបច្ច័យ) នៃឧបាទិន្នុបាទានិយធម៌ផង នៃ​អនុបាទិន្នុបាទានិយធម៌ផង នៃអនុបាទិន្នអនុបាទានិយធម៌ផង បានដល់សហជាត និងបច្ឆាជាត។

[៤១០] ឧបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នអនុបាទានិយធម៌ក្តី (ជាបច្ច័យ) នៃ​ឧបាទិន្នុបាទានិយធម៌ បានដល់បច្ឆាជាត និងឥន្រ្ទិយ។

[៤១១] ឧបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នអនុបាទានិយធម៌ក្តី (ជាបច្ច័យ) នៃ​អនុបាទិន្នអនុបាទានិយធម៌ បានដល់សហជាត និងបុរេជាត។

[៤១២] អនុបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នអនុបាទានិយធម៌ក្តី (ជាបច្ច័យ) នៃ​ឧបាទិន្នុបាទានិយធម៌ បានដល់បច្ឆាជាត និងអាហារ។

[៤១៣] អនុបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នអនុបាទានិយធម៌ក្តី (ជាបច្ច័យ) នៃ​ឧបាទិន្នុបាទានិយធម៌ បានដល់សហជាត បច្ឆាជាត និងអាហារ។

[៤១៤] អនុបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នអនុបាទានិយធម៌ក្តី (ជាបច្ច័យ) នៃ​ឧបាទិន្នុបាទានិយធម៌ផង នៃអនុបាទិន្នុបាទានិយធម៌ផង បានដល់​បច្ឆាជាត និង​អាហារ។

[៤១៥] ឧបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នុបាទានិយធម៌ក្តី (ជាបច្ច័យ) នៃ​ឧបាទិន្នុបាទានិយធម៌ បានដល់បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។

[៤១៦] ឧបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នុបាទានិយធម៌ក្តី (ជាបច្ច័យ) នៃ​អនុបាទិន្នុបាទានិយធម៌ បានដល់សហជាត បុរេជាត បច្ឆាជាត និង​អាហារ។

[៤១៧] ឧបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នុបាទានិយធម៌ក្តី (ជាបច្ច័យ) នៃ​ឧបាទិន្នុបាទានិយធម៌ផង នៃអនុបាទិន្នុបាទានិយធម៌ផង បានដល់​អាហារ។

[៤១៨] ឧបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នអនុបាទានិយធម៌ក្តី (ជាបច្ច័យ) នៃឧបាទិន្នុបាទានិយធម៌ បានដល់​បច្ឆាជាត អាហារ និងឥន្រ្ទិយ។

[៤១៩] ក្នុងនហេតុប្បច្ច័យ មានវារៈ២៤ ក្នុងនអារម្មណប្បច្ច័យ មានវារៈ២៤ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ២៤ ក្នុងនអនន្តរប្បច្ច័យ មានវារៈ២៤ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ២៤ ក្នុងនសហជាតប្បច្ច័យ មានវារៈ២០ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ២០ ក្នុងននិស្សយប្បច្ច័យ មានវារៈ២០ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ២៣ ក្នុង​នបុរេជាតប្បច្ច័យ មានវារៈ២៣ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ១៧ ក្នុង​នអាសេវនប្បច្ច័យ មានវារៈ២៤ ក្នុងនកម្មប្បច្ច័យ មានវារៈ២៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ២៤ ក្នុងនអាហារប្បច្ច័យ មានវារៈ២០ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ២២ ក្នុងនឈានប្បច្ច័យ មានវារៈ២៤ ក្នុងនមគ្គប្បច្ច័យ មានវារៈ២៤ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ២០ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១៤ ក្នុងនោអត្ថិប្បច្ច័យ មានវារៈ៩ ក្នុង​នោនត្ថិប្បច្ច័យ មានវារៈ២៤ ក្នុងនោវិគតប្បច្ច័យ មានវារៈ២៤ ក្នុងនោអវិគតប្បច្ច័យ មានវារៈ៩។

[៤២០] ក្នុងនអារម្មណប្បច្ច័យ មានវារៈ២៤ ព្រោះនហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។ បណ្ឌិតគប្បីឲ្យពិស្តារ ដូចជាការរាប់នូវបច្ចនីយៈ ក្នុងកុសលត្តិកៈ ដែលលោកឲ្យ​ពិស្តារ​ហើយដែរ។

ចប់ បច្ចនីយៈ។

[៤២១] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៧ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មានវារៈ៧ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៧ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៧ ក្នុង​នអញ្ញមញ្ញប្បច្ច័យ មានវារៈ៤ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៧ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៧ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៧ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៧ ក្នុងនកម្មប្បច្ច័យ មានវារៈ៧ ក្នុងនវិបាកប្បច្ច័យ មានវារៈ៤ ក្នុងនអាហារប្បច្ច័យ មានវារៈ៧ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ៧ ក្នុងនឈានប្បច្ច័យ មានវារៈ៧ ក្នុង​នមគ្គប្បច្ច័យ មានវារៈ៧ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៤ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងនោវិគតប្បច្ច័យ មានវារៈ៧។ ពាក្យថា សហជាតប្បច្ច័យ និស្សយប្បច្ច័យ អត្ថិប្បច្ច័យ អវិគតប្បច្ច័យ ដូច្នេះ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៧ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មានវារៈ៧ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៧។ សេចក្តីបំប្រួញ។

បណ្ឌិត គប្បីរាប់ ដូចជាការរាប់នូវអនុលោមបច្ចនីយៈ ក្នុងកុសលត្តិកៈ ដែលលោកបាន​ចែកហើយដែរ។

ចប់ អនុលោមបច្ចនីយ។

[៤២២] ក្នុងអារម្មណប្បច្ច័យ មានវារៈ៦ ព្រោះនហេតុប្បច្ច័យ … ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងអនន្តរប្បច្ច័យ មានវារៈ៧ ក្នុងសមន្តរប្បច្ច័យ មានវារៈ៧ ក្នុង​សហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ១១ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៧ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងអាសេវនប្បច្ច័យ មានវារៈ២ ក្នុងកម្មប្បច្ច័យ មានវារៈ៨ ក្នុងវិបាកប្បច្ច័យ មានវារៈ៦ ក្នុងអាហារប្បច្ច័យ មានវារៈ១២ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៧ ក្នុងឈានប្បច្ច័យ មានវារៈ៧ ក្នុងមគ្គប្បច្ច័យ មានវារៈ៧ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ១០ ក្នុងអត្ថិប្បច្ច័យ មានវារៈ២៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងវិគតប្បច្ច័យ មានវារៈ៧ ក្នុងអវិគតប្បច្ច័យ មានវារៈ២៣។ សេចក្តីបំប្រួញ។

បណ្ឌិតគប្បីរាប់ ដូចជាការរាប់នូវបច្ចនីយានុលោម ក្នុងកុសលត្តិកៈ ដែលលោកបាន​ចែករួចហើយដែរ។

ចប់ ឧបាទិន្នត្តិកៈ ទី៤។

សង្កិលិដ្ឋត្តិកៈ

បដិច្ចវារៈ

[៤២៣] សង្កិលិដ្ឋសង្កិលេសិកធម៌ (ធម៌ដែលសៅហ្មងហើយ ទាំងគួរដល់សេចក្តី​សៅហ្មង) អាស្រ័យសង្កិលិដ្ឋសង្កិលេសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យសង្កិលិដ្ឋសង្កិលេសិកក្ខន្ធ១ ខន្ធ២ អាស្រ័យខន្ធ២។ អសង្កិលិដ្ឋសង្កិលេសិកធម៌ (ធម៌ដែលមិនសៅហ្មងហើយ តែគួរដល់សេចក្តីសៅហ្មង) អាស្រ័យ​សង្កិលិដ្ឋ​សង្កិលេសិក​ធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យ​សង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយ។ សង្កិលិដ្ឋសង្កិលេសិកធម៌ក្តី អសង្កិលិដ្ឋ​សង្កិលេសិកធម៌ក្តី អាស្រ័យសង្កិលិដ្ឋសង្កិលេសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យសង្កិលិដ្ឋសង្កិលេសិកក្ខន្ធ១ ខន្ធ២ក្តី ចិត្ត​សមុដ្ឋានរូប​ក្តី អាស្រ័យខន្ធ២។

[៤២៤] អសង្កិលិដ្ឋសង្កិលេសិកធម៌ អាស្រ័យអសង្កិលិដ្ឋសង្កិលេសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អស្រ័យអសង្កិលិដ្ឋសង្កិលេសិកក្ខន្ធ១ ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២ ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យ​អសង្កិលិដ្ឋសង្កិលេសិកក្ខន្ធ១ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី កដត្តារូបក្តី អាស្រ័យខន្ធ២ វត្ថុ អាស្រ័យខន្ធទាំងឡាយ ខន្ធទាំងឡាយ អាស្រ័យវត្ថុ មហាភូត៣ អាស្រ័យមហាភូត១ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យមហាភូតទាំងឡាយ។

[៤២៥] អសង្កិលិដ្ឋអសង្កិលេសិកធម៌ (ធម៌ដែលមិនសៅហ្មងហើយ ទាំងមិនគួរដល់​សេចក្តីសៅហ្មង) អាស្រ័យអសង្កិលិដ្ឋអសង្កិលេសិកធម៌ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យអសង្កិលិដ្ឋអសង្កិលេសិកក្ខន្ធ១ ខន្ធ២ អាស្រ័យខន្ធ២។ អសង្កិលិដ្ឋសង្កិលេសិកធម៌ អាស្រ័យអសង្កិលិដ្ឋអសង្កិលេសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យអសង្កិលិដ្ឋអសង្កិលេសិកក្ខន្ធទាំងឡាយ។ អសង្កិលិដ្ឋសង្កិលេសិកធម៌​ក្តី អសង្កិលិដ្ឋអសង្កិលេសិកធម៌ក្តី អាស្រ័យអសង្កិលិដ្ឋ​អសង្កិលេសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យអសង្កិលិដ្ឋអសង្កិលេសិកក្ខន្ធ១ ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២។

[៤២៦] អសង្កិលិដ្ឋសង្កិលេសិកធម៌ អាស្រ័យអសង្កិលិដ្ឋសង្កិលេសិកធម៌ផង អសង្កិលិដ្ឋ​អសង្កិលេសិកធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ចិត្តសមុដ្ឋានរូប អាស្រ័យ​អសង្កិលិដ្ឋអសង្កិលេសិកក្ខន្ធទាំងឡាយផង មហាភូតទាំងឡាយផង។

[៤២៧] អសង្កិលិដ្ឋសង្កិលេសិកធម៌ អាស្រ័យសង្កិលិដ្ឋសង្កិលេសិកធម៌ផង អសង្កិលិដ្ឋ​សង្កិលេសិកធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ចិត្តសមុដ្ឋានរូប អាស្រ័យ​សង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយផង មហាភូតទាំងឡាយផង។ សេចក្តីបំប្រួញ។

[៤២៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣។ សេចក្តីបំប្រួញ។ ក្នុងវិបាកប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។ បណ្ឌិត គប្បីចែក ដូចជា​បទដែលលោកចែកហើយ ក្នុងកុសលត្តិកៈដែរ។

[៤២៩] សង្កិលិដ្ឋសង្កិលេសិកធម៌ អាស្រ័យសង្កិលិដ្ឋសង្កិលេសិកធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យ​ខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។

[៤៣០] អសង្កិលិដ្ឋសង្កិលេសិកធម៌ អាស្រ័យ​អសង្កិលិដ្ឋសង្កិលេសិកធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យអសង្កិលិដ្ឋសង្កិលេសិកក្ខន្ធ១ ដែលជាអហេតុកៈ មហាភូត១ របស់ពួកអសញ្ញសត្វ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ…។ សេចក្តីបំប្រួញ។ បណ្ឌិត គប្បីចែក ដូចជាបទដែលលោកចែកហើយ ក្នុងកុសលត្តិកៈ​ដែរ។ ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៦។ សេចក្តីបំប្រួញ។ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ព្រោះ​ហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ព្រោះនហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។ សហជាតវារៈក្តី បច្ច័យវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី បណ្ឌិត គប្បីឲ្យពិស្តារចុះ។

បញ្ហាវារៈ

[៤៣១] សង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​ហេតុប្បច្ច័យ ពួកហេតុ ជាសង្កិលិដ្ឋសង្កិលេសិកៈ ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយ ដោយហេតុប្បច្ច័យ។

[៤៣២] សង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​ហេតុប្បច្ច័យ ពួកហេតុ ជាសង្កិលិដ្ឋសង្កិលេសិកៈ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយ​ហេតុប្បច្ច័យ។

[៤៣៣] សង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃសង្កិលិដ្ឋសង្កិលេសិកធម៌ផង នៃ​អសង្កិលិដ្ឋសង្កិលេសិកធម៌ផង ដោយហេតុប្បច្ច័យ ពួកហេតុ ជាសង្កិលិដ្ឋសង្កិលេសិកៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។

[៤៣៤] អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​ហេតុប្បច្ច័យ ពួកហេតុ ជាអសង្កិលិដ្ឋសង្កិលេសិកៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ពួកហេតុជាអសង្កិលិដ្ឋសង្កិលេសិកៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយ​ហេតុប្បច្ច័យ។

[៤៣៥] អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋអសង្កិលេសិកធម៌ ដោយ​ហេតុប្បច្ច័យ ពួកហេតុ ជាអសង្កិលិដ្ឋអសង្កិលេសិកៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ​ដោយហេតុប្បច្ច័យ។

[៤៣៦] អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​ហេតុប្បច្ច័យ ពួកហេតុ ជាអសង្កិលិដ្ឋអសង្កិលេសិកៈ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ។

[៤៣៧] អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ផង នៃ​អសង្កិលិដ្ឋអសង្កិលេសិកធម៌ផង ដោយហេតុប្បច្ច័យ ពួកហេតុ ជាអសង្កិលិដ្ឋ​អសង្កិលេសិកៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយ​ហេតុប្បច្ច័យ។

[៤៣៨] សង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​អារម្មណប្បច្ច័យ បុគ្គលត្រេកអរ រីករាយនឹងរាគៈ រាគៈ ប្រារព្ធនូវរាគៈនោះ ទើបកើតឡើង ទិដ្ឋិក៏កើតឡើង វិចិកិច្ឆាកើតឡើង ឧទ្ធច្ចៈកើតឡើង ទោមនស្សកើតឡើង បុគ្គល​ត្រេកអរនឹងទិដ្ឋិ ប្រារព្ធនូវវិចិកិច្ឆា ប្រារព្ធនូវឧទ្ធច្ចៈ ប្រារព្ធនូវទោមនស្ស។ បណ្ឌិត គប្បីចែក ដូចជាបទដែលលោកចែកហើយ ក្នុងកុសលត្តិកៈដែរ។

[៤៣៩] សង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​អារម្មណប្បច្ច័យ គឺព្រះអរិយៈទាំងឡាយ ពិចារណានូវកិលេសទាំងឡាយ ដែលលះបង់​ហើយ ពិចារណានូវកិលេសទាំងឡាយ ដែលសង្កត់សង្កិនហើយ ដឹងច្បាស់នូវកិលេស​ទាំងឡាយ ដែលសន្សំទុកហើយ ក្នុងកាលមុន ឃើញច្បាស់នូវសង្កិលិដ្ឋ​សង្កិលេសិកក្ខន្ធ​ទាំងឡាយ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ដឹងច្បាស់នូវចិត្ត របស់បុគ្គលអ្នក​ប្រកបដោយ​សង្កិលិដ្ឋសង្កិលេសិកៈ ដោយ​ចេតោបរិយញ្ញាណ ពួកសេក្ខបុគ្គលក្តី ពួកបុថុជ្ជនក្តី ឃើញច្បាស់ នូវសង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន កាលបើកុសលរលត់ហើយ វិបាកកើតឡើង ព្រោះអំពើនោះជាអារម្មណ៍ (ពួកសេក្ខបុគ្គល និងបុថុជ្ជន) ត្រេកអរ រីករាយ នឹងសង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយ ទោមនស្សក៏កើតឡើង កាលបើអកុសលរលត់ហើយ វិបាកក៏កើតឡើង ព្រោះអំពើ​នោះ​ជាអារម្មណ៍ សង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយ ជាបច្ច័យនៃការពិចារណា នូវ​ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និង​អនាគតំ​សញ្ញាណ ដោយអារម្មណប្បច្ច័យ។

[៤៤០] អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​អារម្មណប្បច្ច័យ គឺបុគ្គលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ពិចារណានូវ​កុសលនោះ ពិចារណានូវកុសលទាំងឡាយ ដែលសន្សំទុកហើយ ក្នុងកាលមុន ចេញចាកឈាន ពិចារណាឈាន ពួកព្រះអរិយៈ ពិចារណាគោត្រភូ ពិចារណាវោទានៈ ឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ពិចារណាឃើញច្បាស់នូវសោតៈ … ឃានៈ ជិវ្ហា កាយ រូបទាំងឡាយ សំឡេង ក្លិន រស ផោដ្ឋព្វៈ វត្ថុ … នូវ​អសង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ឃើញរូប​ដោយទិព្វចក្ខុ ឮសំឡេងដោយទិព្វសោតធាតុ ដឹងច្បាស់នូវចិត្ត នៃបុគ្គលអ្នកប្រកប​ដោយអសង្កិលិដ្ឋសង្កិលេសិកចិត្ត ដោយ​ចេតោបរិយញ្ញាណ អាកាសានញ្ចាយតនៈ ជាបច្ច័យនៃវិញ្ញាណញ្ចាយតនៈ អាកិញ្ចញ្ញាយតនៈ ជាបច្ច័យនៃ​នេវសញ្ញានាសញ្ញា​យតនៈ ដោយអារម្មណប្បច្ច័យ រូបាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ ដោយ​អារម្មណប្បច្ច័យ។បេ។ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយ​អារម្មណប្បច្ច័យ អសង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយ ជាបច្ច័យនៃការពិចារណា នូវ​ឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និង​អនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។

[៤៤១] អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យនៃសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​អារម្មណប្បច្ច័យ គឺបុគ្គលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម រមែងត្រេកអរ រីករាយនឹងកុសលកម្មនោះ រាគៈ ប្រារព្ធនូវកុសលនោះ ទើបកើតឡើង ទិដ្ឋិកើតឡើង ទោមនស្សកើតឡើង បុគ្គលត្រេកអរនឹងកុសលទាំងឡាយ ដែលសន្សំទុកហើយ ក្នុង​កាល​មុន ចេញចាកឈាន ត្រេកអរនឹងឈាន ត្រេកអរនឹងចក្ខុ … ផោដ្ឋព្វៈ … នូវវត្ថុ … ត្រេកអរ រីករាយនឹងអសង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយ រាគៈ ប្រារព្ធនូវខន្ធទាំងនោះ ទើបកើតឡើង ទោមនស្សកើតឡើង។

[៤៤២] អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋអសង្កិលេសិកធម៌ ដោយអារម្មណប្បច្ច័យ គឺព្រះនិព្វាន ជាបច្ច័យនៃមគ្គ និងផល ដោយអារម្មណប្បច្ច័យ។

[៤៤៣] អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​អារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ចេញចាកមគ្គ ពិចារណាមគ្គ ពិចារណាផល ពិចារណា​ព្រះនិព្វាន ព្រះនិព្វាន ជាបច្ច័យនៃការពិចារណា នូវគោត្រភូ និងវោទានៈ ដោយ​អារម្មណប្បច្ច័យ ពួកព្រះអរិយៈ ដឹងនូវចិត្តនៃបុគ្គល ដែលប្រកបដោយ​អសង្កិលិដ្ឋ​អសង្កិលេសិកចិត្ត ដោយចេតោបរិយញ្ញាណ អសង្កិលិដ្ឋអសង្កិលេសិកក្ខន្ធទាំងឡាយ ជាបច្ច័យនៃការពិចារណា នូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ និង​អនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។

[៤៤៤] សង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​អធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គល ធ្វើរាគៈឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើរាគៈនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិក៏កើតឡើង បុគ្គលធ្វើទិដ្ឋិឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើទិដ្ឋិនោះឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិក៏កើតឡើង។ ឯសហជាតាធិបតិ គឺអធិបតិ ជាសង្កិលិដ្ឋសង្កិលេសិកៈ ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយ ដោយ​អធិបតិប្បច្ច័យ។

[៤៤៥] សង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​អធិបតិប្បច្ច័យ បានដល់​សហជាតាធិបតិ គឺអធិបតិ ជាសង្កិលិដ្ឋសង្កិលេសិកៈ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយអធិបតិប្បច្ច័យ។

[៤៤៦] សង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃសង្កិលិដ្ឋសង្កិលេសិកធម៌ផង នៃ​អសង្កិលិដ្ឋសង្កិលេសិកធម៌ផង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិ ជាសង្កិលិដ្ឋសង្កិលេសិកៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួក​ចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។

[៤៤៧] អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​អធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គល​ឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ធ្វើកុសលនោះឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវកុសលទាំងឡាយ ដែលសន្សំទុកហើយ ក្នុងកាលមុន ឲ្យជាទីគោរព ហើយ​ពិចារណា ចេញចាកឈាន ធ្វើឈានឲ្យជាទីគោរព ហើយពិចារណា ពួកសេក្ខបុគ្គល ធ្វើនូវគោត្រភូឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវវោទានៈឲ្យជាទីគោរព ហើយ​ពិចារណា។ ឯសហជាតាធិបតិ គឺអធិបតិ ជាអសង្កិលិដ្ឋសង្កិលេសិកៈ ជាបច្ច័យ នៃពួក​សម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។

[៤៤៨] អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​អធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺបុគ្គលឲ្យទាន សមាទានសីល ធ្វើ​ឧបោសថកម្ម ធ្វើកុសលនោះឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវ​កុសលនោះឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិក៏កើតឡើង បុគ្គលធ្វើនូវកុសលទាំងឡាយ ដែលសន្សំទុកហើយ ក្នុងកាលមុន ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ ចេញចាក​ឈាន ធ្វើឈានឲ្យជាទីគោរព ហើយត្រេកអរ រីករាយ ធ្វើចក្ខុឲ្យជាទីគោរព ហើយ​ត្រេកអរ រីករាយ នូវផោដ្ឋព្វៈទាំងឡាយ … វត្ថុ … ធ្វើនូវអសង្កិលិដ្ឋសង្កិលេសិកក្ខន្ធ​ទាំងឡាយ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវខន្ធទាំងនោះឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិក៏កើតឡើង។

[៤៤៩] អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋអសង្កិលេសិកធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺព្រះនិព្វាន ជាបច្ច័យនៃមគ្គ និងផល ដោយអធិបតិប្បច្ច័យ។ ឯសហជាតាធិបតិ គឺអធិបតិ ជាអសង្កិលិដ្ឋអសង្កិលេសិកៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយ​អធិបតិប្បច្ច័យ។

[៤៥០] អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺពួកព្រះអរិយៈ ចេញចាកមគ្គ ធ្វើមគ្គឲ្យជាទីគោរព ហើយពិចារណា ធ្វើផលឲ្យ​ជាទីគោរព ហើយពិចារណា ធ្វើព្រះនិព្វានឲ្យជាទីគោរព ហើយពិចារណា ព្រះនិព្វាន ជាបច្ច័យនៃគោត្រភូ និងវោទានៈ ដោយអធិបតិប្បច្ច័យ។ ឯសហជាតាធិបតិ គឺអធិបតិ ជាអសង្កិលិដ្ឋអសង្កិលេសិកៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអធិបតិប្បច្ច័យ។

[៥៥១] អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋអសង្កិលេសិកធម៌ផង នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ផង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិ ជាអសង្កិលិដ្ឋអសង្កិលេសិកៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួក​ចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។

[៤៥២] សង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​អនន្តរប្បច្ច័យ សង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយមុនៗ ជាបច្ច័យ នៃសង្កិលិដ្ឋ​សង្កិលេសិកក្ខន្ធ​ទាំងឡាយក្រោយៗ ដោយអនន្តរប្បច្ច័យ។

[៤៥៣] សង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​អនន្តរប្បច្ច័យ សង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយ ជាបច្ច័យ នៃវុដ្ឋានៈ ដោយ​អនន្តរប្បច្ច័យ។

[៤៥៤] អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​អនន្តរប្បច្ច័យ អសង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយមុនៗ ជាបច្ច័យ នៃអសង្កិលិដ្ឋ​សង្កិលេសិកក្ខន្ធទាំងឡាយក្រោយៗ ដោយអនន្តរប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃគោត្រភូ អនុលោម (ជាបច្ច័យ) នៃវោទានៈ អាវជ្ជនៈ ជាបច្ច័យនៃ​អសង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយ ដោយអនន្តរប្បច្ច័យ។

[៤៥៥] អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​អនន្តរប្បច្ច័យ អាវជ្ជនៈ ជាបច្ច័យ នៃសង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយ ដោយ​អនន្តរប្បច្ច័យ។

[៤៥៦] អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋអសង្កិលេសិកធម៌ ដោយ​អនន្តរប្បច្ច័យ គោត្រភូ (ជាបច្ច័យ) នៃមគ្គ វោទានៈ (ជាបច្ច័យ) នៃមគ្គ អនុលោម (ជាបច្ច័យ) នៃផលសមាបត្តិ នេវសញ្ញានាសញ្ញាយតនៈ របស់បុគ្គល កាលចេញចាក​និរោធ ជាបច្ច័យ នៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។

[៤៥៧] អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋអសង្កិលេសិកធម៌ ដោយអនន្តរប្បច្ច័យ អសង្កិលិដ្ឋអសង្កិលេសិកក្ខន្ធទាំងឡាយមុនៗ ជាបច្ច័យ នៃ​អសង្កិលិដ្ឋអសង្កិលេសិកក្ខន្ធទាំងឡាយក្រោយៗ ដោយអនន្តរប្បច្ច័យ មគ្គ (ជាបច្ច័យ) នៃផល ផលជាបច្ច័យនៃផល ដោយអនន្តរប្បច្ច័យ។

[៤៥៨] អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​អនន្តរប្បច្ច័យ ផលជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។

[៤៥៩] សង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​សមនន្តរប្បច្ច័យ។បេ។ … ជាបច្ច័យ ដោយសហជាតប្បច្ច័យ … ជាបច្ច័យ ដោយ​អញ្ញមញ្ញប្បច្ច័យ … ជាបច្ច័យ ដោយនិស្សយប្បច្ច័យ … ជាបច្ច័យ ដោយ​ឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យរាគៈ ហើយសម្លាប់សត្វ បំបែកសង្ឃ អាស្រ័យទោសៈ ហើយសម្លាប់សត្វ បំបែកសង្ឃ រាគៈ … សេចក្តីប្រាថ្នា ជាបច្ច័យនៃរាគៈ និងសេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ បាណាតិបាត ជាបច្ច័យនៃបាណាតិបាត ដោយ​ឧបនិស្សយប្បច្ច័យ និយតមិច្ឆាទិដ្ឋិ ជាបច្ច័យនៃនិយតមិច្ឆាទិដ្ឋិ ដោយ​ឧបនិស្សយប្បច្ច័យ។

[៤៦០] សង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​ឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យរាគៈ ហើយឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ធ្វើឈាន … វិបស្សនា … ធ្វើអភិញ្ញាឲ្យកើតឡើង ធ្វើសមាបត្តិឲ្យកើតឡើង អាស្រ័យសេចក្តីប្រាថ្នា ហើយឲ្យទាន ធ្វើសមាបត្តិ ឲ្យកើតឡើង រាគៈ … សេចក្តីប្រាថ្នា ជាបច្ច័យនៃសទ្ធា សេចក្តីសុខប្រព្រឹត្តទៅក្នុងកាយ និងសេចក្តីទុក្ខប្រព្រឹត្តទៅក្នុងកាយ ដោយ​ឧបនិស្សយប្បច្ច័យ បុគ្គលសម្លាប់សត្វ ហើយឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ធ្វើឈានឲ្យកើតឡើង ធ្វើវិបស្សនាឲ្យកើតឡើង ធ្វើអភិញ្ញាឲ្យកើតឡើង ធ្វើសមាបត្តិ​ឲ្យកើតឡើង ដើម្បីប្រយោជន៍ដល់ការឃាត់នូវផលនៃកម្មនោះ បំបែកសង្ឃ ហើយ​ឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ដើម្បីប្រយោជន៍ដល់​ការឃាត់នូវផល​នៃកម្ម​នោះ អកុសលកម្ម ជាបច្ច័យនៃវិបាក ដោយឧបនិស្សយប្បច្ច័យ។

[៤៦១] សង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋអសង្កិលេសិកធម៌ ដោយ​ឧបនិស្សយប្បច្ច័យ បានដល់បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យរាគៈ ហើយធ្វើមគ្គឲ្យកើត​ឡើង ចូលកាន់ផលសមាបត្តិ អាស្រ័យទោសៈ … អាស្រ័យសេចក្តីប្រាថ្នា ហើយធ្វើ​មគ្គឲ្យ​កើតឡើង ចូលកាន់ផលសមាបត្តិ រាគៈ … សេចក្តីប្រាថ្នា ជាបច្ច័យនៃមគ្គ និង​ផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។

[៤៦២] អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​ឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យសទ្ធា ហើយឲ្យទាន ធ្វើសមាបត្តិ ឲ្យកើតឡើង អាស្រ័យសីល … សុតៈ ចាគៈ បញ្ញា សេចក្តីសុខប្រព្រឹត្តទៅក្នុងកាយ សេចក្តីទុក្ខប្រព្រឹត្ត​ទៅក្នុងកាយ រដូវ ភោជន … អាស្រ័យសេនាសនៈ ហើយឲ្យទាន ធ្វើសមាបត្តិឲ្យ​កើត​ឡើង សទ្ធា … សេនាសនៈ ជាបច្ច័យនៃសទ្ធា និងសេចក្តីសុខប្រព្រឹត្តទៅក្នុងកាយ ដោយឧបនិស្សយប្បច្ច័យ កុសលកម្ម ជាបច្ច័យនៃវិបាក ដោយឧបនិស្សយប្បច្ច័យ បរិកម្មនៃឈានទី១ ឈានទី១ (ជាបច្ច័យ) នៃឈានទី១ អាកិញ្ចញ្ញាយតនៈ (ជាបច្ច័យ) នៃនេវសញ្ញានាសញ្ញាយតនៈ។

[៤៦៣] អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​ឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គល អាស្រ័យសទ្ធា ហើយដម្លើងមានះ ប្រកាន់ទិដ្ឋិ (អាស្រ័យ) សីល … អាស្រ័យសេនាសនៈ ហើយសម្លាប់សត្វ បំបែកសង្ឃ សទ្ធា … សេនាសនៈ ជាបច្ច័យ​នៃរាគៈ និងសេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។

[៤៦៤] អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋអសង្កិលេសិកធម៌ ដោយ​ឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបរិកម្ម នៃមគ្គទី១ (ជាបច្ច័យ) នៃមគ្គទី១ … នៃមគ្គទី២ នៃមគ្គទី៣ នៃមគ្គទី៤ ដោយ​ឧបនិស្សយប្បច្ច័យ។

[៤៦៥] អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋអសង្កិលេសិកធម៌ ដោយ​ឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺមគ្គទី១ (ជាបច្ច័យ) នៃមគ្គទី២ មគ្គទី២ (ជាបច្ច័យ) នៃមគ្គទី៣ មគ្គទី៣ ជាបច្ច័យនៃមគ្គទី៤ មគ្គទី៤ (ជាបច្ច័យ) នៃផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។

[៤៦៦] អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​ឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺពួកព្រះអរិយៈ អាស្រ័យនូវមគ្គ ហើយធ្វើសមាបត្តិ ដែលមិនទាន់កើត ឲ្យកើតឡើង ចូលកាន់សមាបត្តិ ដែលកើតឡើងហើយ ពិចារណាឃើញច្បាស់ នូវសង្ខារទាំងឡាយ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន មគ្គ (ជាបច្ច័យ) នៃអត្ថប្បដិសម្ភិទា របស់ពួកព្រះអរិយៈ ធម្ម … និរុត្តិ … បដិភាណ … និងឋានាឋានកោសល្ល ដោយ​ឧបនិស្សយប្បច្ច័យ ផលសមាបត្តិ ជាបច្ច័យនៃសេចក្តីសុខប្រព្រឹត្តទៅក្នុងកាយ ដោយ​ឧបនិស្សយប្បច្ច័យ។

[៤៦៧] អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​បុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺបុគ្គល ពិចារណាឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ពិចារណាឃើញច្បាស់ នូវសោតៈ … ឃានៈ ជិវ្ហា កាយ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ … នូវវត្ថុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ឃើញរូប ដោយទិព្វចក្ខុ ឮសំឡេងដោយទិព្វសោតធាតុ រូបាយតនៈ (ជាបុរេជាត) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបុរេជាតនៃកាយវិញ្ញាណ។ ឯវត្ថុបុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ ជាបច្ច័យ នៃកាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ វត្ថុ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយ ដោយ​បុរេជាតប្បច្ច័យ។

[៤៦៨] អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​បុរេជាតប្បច្ច័យ បានដល់​អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺបុគ្គល ត្រេកអរ រីករាយនឹងចក្ខុ រាគៈ ប្រារព្ធនូវចក្ខុនោះ ទើបកើតឡើង ទោមនស្សកើតឡើង សោតៈ…។បេ។ ផោដ្ឋព្វៈ … បុគ្គល ត្រេកអរ រីករាយ នឹងវត្ថុ រាគៈ ប្រារព្ធនូវវត្ថុនោះ ទើបកើតឡើង ទោមនស្សកើតឡើង។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យ នៃ​សង្កិលិដ្ឋ​សង្កិលេសិកក្ខន្ធទាំងឡាយ ដោយបុរេជាតប្បច្ច័យ។

[៤៦៩] អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃ​អសង្កិលិដ្ឋអសង្កិលេសិកធម៌ ដោយ​បុរេជាតប្បច្ច័យ គឺវត្ថុ ជាបច្ច័យ នៃអសង្កិលិដ្ឋអសង្កិលេសិកក្ខន្ធទាំងឡាយ ដោយ​បុរេជាតប្បច្ច័យ។

[៤៧០] សង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​បច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺសង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយ ជាបច្ច័យនៃ​កាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។

[៤៧១] អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​បច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺអសង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយ ជាបច្ច័យ​នៃ​កាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។

[៤៧២] អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​បច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺអសង្កិលិដ្ឋអសង្កិលេសិកក្ខន្ធទាំងឡាយ ជាបច្ច័យ​នៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។

[៤៧៣] សង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​អាសេវនប្បច្ច័យ គឺសង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយមុនៗ ជាបច្ច័យ នៃសង្កិលិដ្ឋ​សង្កិលេសិកក្ខន្ធទាំងឡាយក្រោយៗ ដោយអាសេវនប្បច្ច័យ។

[៤៧៤] អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​អាសេវនប្បច្ច័យ គឺពួកខន្ធមុនៗ។បេ។ អនុលោម (ជាបច្ច័យ) នៃគោត្រភូ អនុលោម ជាបច្ច័យនៃវោទានៈ ដោយអាសេវនប្បច្ច័យ។

[៤៧៥] អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋអសង្កិលេសិកធម៌ ដោយ​អាសេវនប្បច្ច័យ គឺគោត្រភូ (ជាបច្ច័យ) នៃមគ្គ វោទានៈ ជាបច្ច័យនៃមគ្គ ដោយ​អាសេវនប្បច្ច័យ។

[៤៧៦] សង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​កម្មប្បច្ច័យ គឺសង្កិលិដ្ឋសង្កិលេសិកចេតនា ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយ​កម្មប្បច្ច័យ។

[៤៧៧] សង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​កម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺសង្កិលិដ្ឋ​សង្កិលេសិក​ចេតនា ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺ​សង្កិលិដ្ឋសង្កិលេសិកចេតនា ជាបច្ច័យ នៃពួកវិបាកក្ខន្ធផង នៃពួកកដត្តារូបផង ដោយ​កម្មប្បច្ច័យ។

[៤៧៨] សង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃសង្កិលិដ្ឋសង្កិលេសិកធម៌ផង នៃ​អសង្កិលិដ្ឋសង្កិលេសិកធម៌ផង ដោយកម្មប្បច្ច័យ សង្កិលិដ្ឋសង្កិលេសិកចេតនា ជា​បច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។

[៤៧៩] អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​កម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺអសង្កិលិដ្ឋសង្កិលេសិក​ចេតនា ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយ​កម្មប្បច្ច័យ។ ឯនានាខណិកៈ គឺអសង្កិលិដ្ឋសង្កិលេសិកចេតនា ជាបច្ច័យ នៃពួក​វិបាកក្ខន្ធផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។

[៤៨០] អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋអសង្កិលេសិកធម៌ ដោយ​កម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺអសង្កិលិដ្ឋ​អសង្កិលេសិក​ចេតនា ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធដោយកម្មប្បច្ច័យ។ ឯ​នានាខណិកៈ គឺអសង្កិលិដ្ឋអសង្កិលេសិកចេតនា ជាបច្ច័យ នៃអសង្កិលិដ្ឋ​អសង្កិលេសិកក្ខន្ធ​ទាំងឡាយ ដែលជាវិបាក ដោយកម្មប្បច្ច័យ។

[៤៨១] អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​កម្មប្បច្ច័យ បានដល់សហជាត គឺអសង្កិលិដ្ឋអសង្កិលេសិកចេតនា ជាបច្ច័យនៃពួក​ចិត្តសមុដ្ឋានរូប ដោយកម្មប្បច្ច័យ។

[៤៨២] អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ផង នៃ​អសង្កិលិដ្ឋអសង្កិលេសិកធម៌ផង ដោយកម្មប្បច្ច័យ បានដល់សហជាត គឺអសង្កិលិដ្ឋ​អសង្កិលេសិកចេតនា ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។

[៤៨៣] អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​វិបាកប្បច្ច័យ គឺអសង្កិលិដ្ឋសង្កិលេសិកក្ខន្ធ១ ជាវិបាក ជាបច្ច័យ នៃខន្ធ៣ផង នៃពួក​ចិត្តសមុដ្ឋានរូបផង ដោយវិបាកប្បច្ច័យ ខន្ធ២ (ជាបច្ច័យ) នៃខន្ធ២ អសង្កិលិដ្ឋ​សង្កិលេសិកក្ខន្ធ១ ជាបច្ច័យ នៃខន្ធ៣ផង នៃពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយវិបាកប្បច្ច័យ ខន្ធ២ (ជាបច្ច័យ) នៃខន្ធ២ ខន្ធទាំងឡាយ ជាបច្ច័យនៃវត្ថុ ដោយ​វិបាកប្បច្ច័យ។

[៤៨៤] អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋអសង្កិលេសិកធម៌ ដោយ​វិបាកប្បច្ច័យ គឺអសង្កិលិដ្ឋអសង្កិលេសិកក្ខន្ធ១ ជាវិបាក ជាបច្ច័យនៃខន្ធ៣ ដោយ​វិបាកប្បច្ច័យ ខន្ធ២ (ជាបច្ច័យ) នៃខន្ធ២។

[៤៨៥] អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​វិបាកប្បច្ច័យ គឺអសង្កិលិដ្ឋអសង្កិលេសិកក្ខន្ធទាំងឡាយ ជាវិបាក ជាបច្ច័យនៃពួក​ចិត្តសមុដ្ឋានរូប ដោយវិបាកប្បច្ច័យ។

[៤៨៦] អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ផង នៃ​អសង្កិលិដ្ឋអសង្កិលេសិកធម៌ផង ដោយវិបាកប្បច្ច័យ គឺអសង្កិលិដ្ឋ​អសង្កិលេសិក​ក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយវិបាកប្បច្ច័យ ខន្ធទាំង២។បេ។

[៤៨៧] សង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​អាហារប្បច្ច័យ គឺខន្ធ៣។

[៤៨៨] អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​អាហារប្បច្ច័យ គឺពួកអាហារ ជាអសង្កិលិដ្ឋសង្កិលេសិកៈ ជាបច្ច័យ នៃពួក​សម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអាហារប្បច្ច័យ កពឡិង្ការាហារ ជាបច្ច័យនៃកាយនេះ ក្នុងខណៈនៃបដិសន្ធិ ដោយអាហារប្បច្ច័យ។បេ។

[៤៨៩] អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋអសង្កិលេសិកធម៌ ដោយ​អាហារប្បច្ច័យ គឺខន្ធ៣។

[៤៩០] សង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃសង្កិលិដ្ឋអសង្កិលេសិកធម៌ ដោយ​ឥន្រ្ទិយប្បច្ច័យ គឺខន្ធ៣។ អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋ​សង្កិលេសិក​ធម៌ ដោយឥន្រ្ទិយប្បច្ច័យ គឺពួកឥន្រ្ទិយ ជាអសង្កិលិដ្ឋសង្កិលេសិកៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយឥន្រ្ទិយប្បច្ច័យ ចក្ខុន្រ្ទិយ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ក្នុងខណៈនៃបដិសន្ធិ កាយិន្រ្ទិយ ជាបច្ច័យ​នៃកាយវិញ្ញាណ ដោយឥន្រ្ទិយប្បច្ច័យ រូបជីវិតិន្រ្ទិយ ជាបច្ច័យនៃពួកកដត្តារូប ដោយ​ឥន្រ្ទិយប្បច្ច័យ។ អសង្កិលិដ្ឋអសង្កិលេសិកធម៌ គឺខន្ធ៣។

[៤៩១] សង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​ឈានប្បច្ច័យ … ជាបច្ច័យ ដោយមគ្គប្បច្ច័យ … ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ។

[៤៩២] សង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​វិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺសង្កិលិដ្ឋ​សង្កិលេសិកក្ខន្ធ​ទាំងឡាយ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺសង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។

[៤៩៣] អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​វិប្បយុត្តប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សហជាត គឺអសង្កិលិដ្ឋ​សង្កិលេសិកក្ខន្ធទាំងឡាយ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ អសង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយ ជាបច្ច័យ នៃពួកកដត្តារូប ក្នុងខណៈនៃបដិសន្ធិ ដោយវិប្បយុត្តប្បច្ច័យ ខន្ធទាំងឡាយ (ជាបច្ច័យ) នៃវត្ថុ វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដោយវិប្បយុត្តប្បច្ច័យ។ ឯបុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយវិប្បយុត្តប្បច្ច័យ វត្ថុ ជាបច្ច័យ នៃ​អសង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយ ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺអសង្កិលិដ្ឋ​សង្កិលេសិកក្ខន្ធទាំងឡាយ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។

[៤៩៤] អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​វិប្បយុត្តប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យ នៃសង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយ ដោយវិប្បយុត្តប្បច្ច័យ។

[៤៩៥] អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋអសង្កិលេសិកធម៌ ដោយ​វិប្បយុត្តប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យ នៃអសង្កិលិដ្ឋអសង្កិលេសិកក្ខន្ធ​ទាំងឡាយ ដោយវិប្បយុត្តប្បច្ច័យ។

[៤៩៦] អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​វិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺអសង្កិលិដ្ឋ​អសង្កិលេសិកក្ខន្ធ​ទាំងឡាយ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺអសង្កិលិដ្ឋអសង្កិលេសិកក្ខន្ធទាំងឡាយ ជាបច្ច័យនៃកាយនេះ ដែលកើត​មុន ដោយវិប្បយុត្តប្បច្ច័យ។

[៤៩៧] សង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យនៃសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​អត្ថិប្បច្ច័យ គឺសង្កិលិដ្ឋសង្កិលេសិកក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ។បេ។

[៤៩៨] សង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​អត្ថិប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺសង្កិលិដ្ឋសង្កិលេសិកក្ខន្ធ​ទាំងឡាយ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺ​សង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយ​អត្ថិប្បច្ច័យ។

[៤៩៩] សង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃសង្កិលិដ្ឋសង្កិលេសិកធម៌ផង នៃ​អសង្កិលិដ្ឋសង្កិលេសិកធម៌ផង ដោយអត្ថិប្បច្ច័យ គឺសង្កិលិដ្ឋសង្កិលេសិកក្ខន្ធ១ ជា​បច្ច័យ​នៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ ខន្ធ២ …។

[៥០០] អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសសិកធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺអសង្កិលិដ្ឋសង្កិលេសិកក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ មហាភូត១ របស់ពួកអសញ្ញសត្វ ជាបច្ច័យនៃខន្ធ៣ ក្នុងបដិសន្ធិក្ខណៈ ដោយអត្ថិប្បច្ច័យ។បេ។ ឯបុរេជាត គឺបុគ្គលពិចារណាឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន នូវសោតៈ…។បេ។ នូវកាយ រូប ផោដ្ឋព្វៈ … ពិចារណា​ឃើញច្បាស់នូវវត្ថុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ឃើញរូប ដោយទិព្វចក្ខុ ឮសំឡេងដោយទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយអត្ថិប្បច្ច័យ ចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃ​អសង្កិលិដ្ឋ​សង្កិលេសិកក្ខន្ធ​ទាំងឡាយ ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺអសង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ កពឡិង្ការាហារ (ជាបច្ច័យ) នៃកាយនេះ រូបជីវិតន្រ្ទិយ ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។

[៥០១] អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​អត្ថិប្បច្ច័យ បានដល់បុរេជាត គឺបុគ្គលត្រេកអរ រីករាយនឹងចក្ខុ រាគៈ ប្រារព្ធនូវចក្ខុនោះ ទើបកើតឡើង ទោមនស្សកើតឡើង បុគ្គលត្រេកអរនឹងវត្ថុ វត្ថុ ជាបច្ច័យនៃ​សង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយ ដោយអត្ថិប្បច្ច័យ។

[៥០២] អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋអសង្កិលេសិកធម៌ ដោយ​អត្ថិប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យ នៃអសង្កិលិដ្ឋអសង្កិលេសិកក្ខន្ធទាំងឡាយ ដោយអត្ថិប្បច្ច័យ។

[៥០៣] អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋអសង្កិលេសិកធម៌ ដោយ​អត្ថិប្បច្ច័យ គឺអសង្កិលិដ្ឋអសង្កិលេសិកក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ។

[៥០៤] អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​អត្ថិប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺអសង្កិលិដ្ឋ​អសង្កិលេសិកក្ខន្ធ​ទាំងឡាយ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺ​អសង្កិលិដ្ឋអសង្កិលេសិកក្ខន្ធទាំងឡាយ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយ​អត្ថិប្បច្ច័យ។

[៥០៥] អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ផង នៃអសង្កិលិដ្ឋអសង្កិលេសិកធម៌ផង ដោយអត្ថិប្បច្ច័យ គឺអសង្កិលិដ្ឋអសង្កិលេសិកក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ។

[៥០៦] អសង្កិលិដ្ឋសង្កិលេសិកធម៌ក្តី អសង្កិលិដ្ឋអសង្កិលេសិកធម៌ក្តី ជាបច្ច័យនៃ​អសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺអសង្កិលិដ្ឋអសង្កិលេសិកក្ខន្ធទាំងឡាយក្តី មហាភូត​ទាំងឡាយ​ក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺ​អសង្កិលិដ្ឋអសង្កិលេសិកក្ខន្ធទាំងឡាយក្តី កពឡិង្ការាហារក្តី ជាបច្ច័យនៃកាយនេះ ដោយ​អត្ថិប្បច្ច័យ។ បច្ឆាជាត គឺអសង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយក្តី រូបជីវិតិន្រ្ទិយក្តី ជាបច្ច័យ នៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។

[៥០៧] អសង្កិលិដ្ឋសង្កិលេសិកធម៌ក្តី អសង្កិលិដ្ឋអសង្កិលេសិកធម៌ក្តី ជាបច្ច័យ នៃ​អសង្កិលិដ្ឋអសង្កិលេសិកធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ ឯសហជាត គឺអសង្កិលិដ្ឋអសង្កិលេសិកក្ខន្ធ១ក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយ​អត្ថិប្បច្ច័យ។

[៥០៨] សង្កិលិដ្ឋសង្កិលេសិកធម៌ក្តី អសង្កិលិដ្ឋសង្កិលេសិកធម៌ក្តី ជាបច្ច័យ នៃ​សង្កិលិដ្ឋសង្កិលេសិកធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ ឯ​សហជាត គឺសង្កិលិដ្ឋសង្កិលេសិកក្ខន្ធ១ក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២។

[៥០៩] សង្កិលិដ្ឋសង្កិលេសិកធម៌ក្តី អសង្កិលិដ្ឋសង្កិលេសិកធម៌ក្តី ជាបច្ច័យ នៃ​អសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺសង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយក្តី មហាភូតទាំងឡាយក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺសង្កិលិដ្ឋ​សង្កិលេសិកក្ខន្ធទាំងឡាយក្តី កពឡិង្ការាហារក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺសង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយក្តី រូបជីវិតិន្រ្ទិយក្តី ជាបច្ច័យ នៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។

[៥១០] សង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យនៃសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​នត្ថិប្បច្ច័យ … ជាបច្ច័យ ដោយវិគតប្បច្ច័យ … ជាបច្ច័យ ដោយអវិគតប្បច្ច័យ។

[៥១១] ក្នុងហេតុប្បច្ច័យ មានវារៈ៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ៦ ក្នុងអធិបតិប្បច្ច័យ មានវារៈ៨ ក្នុងអនន្តរប្បច្ច័យ មានវារៈ៧ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៧ ក្នុង​សហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ១៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៨ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុង​បច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងកម្មប្បច្ច័យ មានវារៈ៧ ក្នុងវិបាកប្បច្ច័យ មានវារៈ៤ ក្នុងអាហារប្បច្ច័យ ក្នុងឥន្រ្ទិយប្បច្ច័យ ក្នុងឈានប្បច្ច័យ ក្នុងមគ្គប្បច្ច័យ មានវារៈ៧ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មាន​វារៈ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ១៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងវិគតប្បច្ច័យ មានវារៈ៧ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។

[៥១២] ក្នុងអធិបតិប្បច្ច័យ មានវារៈ៤ ព្រោះហេតុប្បច្ច័យ … ក្នុងសហជាតប្បច្ច័យ មានវារៈ៧ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ៧ ក្នុងវិបាកប្បច្ច័យ មានវារៈ៤ ក្នុងឥន្រ្ទិយប្បច្ច័យ (មានវារៈ៤) ក្នុងមគ្គប្បច្ច័យ មានវារៈ៤ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងអត្ថិប្បច្ច័យ មានវារៈ៧ ក្នុងអវិគតប្បច្ច័យ មានវារៈ៧។

[៥១៣] ពាក្យថា សហជាតប្បច្ច័យ និស្សយប្បច្ច័យ អត្ថិប្បច្ច័យ អវិគតប្បច្ច័យ ដូច្នេះ មានវារៈ៧ ព្រោះហេតុប្បច្ច័យ។ ពាក្យថា សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ អត្ថិប្បច្ច័យ អវិគតប្បច្ច័យ ដូច្នេះ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។ ពាក្យថា សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ អវិគតប្បច្ច័យ ដូច្នេះ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។ ពាក្យថា សហជាតប្បច្ច័យ និស្សយប្បច្ច័យ វិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ អវិគតប្បច្ច័យ ដូច្នេះ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។ ពាក្យថា សហជាតប្បច្ច័យ និស្សយប្បច្ច័យ វិបាកប្បច្ច័យ អត្ថិប្បច្ច័យ អវិគតប្បច្ច័យ ដូច្នេះ មានវារៈ៤ ព្រោះហេតុប្បច្ច័យ។ ពាក្យថា សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ វិបាកប្បច្ច័យ អត្ថិប្បច្ច័យ អវិគតប្បច្ច័យ ដូច្នេះ មានវារៈ២ ព្រោះហេតុប្បច្ច័យ។ ពាក្យថា សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ វិបាកប្បច្ច័យ សម្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ អវិគតប្បច្ច័យ ដូច្នេះ មានវារៈ២ ព្រោះហេតុប្បច្ច័យ។ ពាក្យថា សហជាតប្បច្ច័យ និស្សយប្បច្ច័យ វិបាកប្បច្ច័យ វិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ អវិគតប្បច្ច័យ ដូច្នេះ មានវារៈ២ ព្រោះហេតុប្បច្ច័យ។ ពាក្យថា សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ វិបាកប្បច្ច័យ វិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ អវិគតប្បច្ច័យ ដូច្នេះ មានវារៈ១ ព្រោះហេតុប្បច្ច័យ។ បណ្ឌិតគប្បីឲ្យពិស្តារ ដូចជាក្នុងកុសលត្តិកៈដែរ។

ចប់ អនុលោម។

[៥១៤] សង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​អារម្មណប្បច្ច័យ … ជាបច្ច័យ ដោយសហជាតប្បច្ច័យ … ជាបច្ច័យ ដោយ​ឧបនិស្សយប្បច្ច័យ។

[៥១៥] សង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​អារម្មណប្បច្ច័យ … ជាបច្ច័យ ដោយសហជាតប្បច្ច័យ … ជាបច្ច័យ ដោយ​ឧបនិស្សយប្បច្ច័យ … ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ … ជាបច្ច័យ ដោយកម្មប្បច្ច័យ។

[៥១៦] សង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋអសង្កិលេសិកធម៌ ដោយ​ឧបនិស្សយប្បច្ច័យ។

[៥១៧] សង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃសង្កិលិដ្ឋសង្កិលេសិកធម៌ផង នៃ​អសង្កិលិដ្ឋសង្កិលេសិកធម៌ផង ដោយសហជាតប្បច្ច័យ។

[៥១៨] អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​អារម្មណប្បច្ច័យ … ជាបច្ច័យ ដោយសហជាតប្បច្ច័យ … ជាបច្ច័យ ដោយ​ឧបនិស្សយប្បច្ច័យ … ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ … ជាបច្ច័យ ដោយ​បច្ឆាជាតប្បច្ច័យ … ជាបច្ច័យ ដោយកម្មប្បច្ច័យ … ជាបច្ច័យ ដោយអាហារប្បច្ច័យ … ជា​បច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។

[៥១៩] អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយ​អារម្មណប្បច្ច័យ … ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ … ជាបច្ច័យ ដោយ​បុរេជាតប្បច្ច័យ។

[៥២០] អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋអសង្កិលេសិកធម៌ ដោយ​ឧបនិស្សយប្បច្ច័យ … ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។

[៥២១] អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋអសង្កិលេសិកធម៌ ដោយ​សហជាតប្បច្ច័យ … ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។

[៥២២] អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋអសង្កិលេសិកធម៌ ដោយ​អារម្មណប្បច្ច័យ … ជាបច្ច័យ ដោយសហជាតប្បច្ច័យ … ជាបច្ច័យ ដោយ​ឧបនិស្សយប្បច្ច័យ … ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ។

[៥២៣] អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ផង នៃ​អសង្កិលិដ្ឋអសង្កិលេសិកធម៌ផង ដោយសហជាតប្បច្ច័យ។

[៥២៤] អសង្កិលិដ្ឋសង្កិលេសិកធម៌ក្តី អសង្កិលិដ្ឋអសង្កិលេសិកធម៌ក្តី (ជាបច្ច័យ) នៃ​អសង្កិលិដ្ឋសង្កិលេសិកធម៌ បានដល់សហជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។

[៥២៥] អសង្កិលិដ្ឋសង្កិលេសិកធម៌ក្តី អសង្កិលិដ្ឋអសង្កិលេសិកធម៌ក្តី (ជាបច្ច័យ) នៃ​អសង្កិលិដ្ឋអសង្កិលេសិកធម៌ បានដល់សហជាត និងបុរេជាត។

[៥២៦] សង្កិលិដ្ឋសង្កិលេសិកធម៌ក្តី អសង្កិលិដ្ឋសង្កិលេសិកធម៌ក្តី (ជាបច្ច័យ) នៃ​សង្កិលិដ្ឋសង្កិលេសិកធម៌ បានដល់សហជាត និងបុរេជាត។

[៥២៧] សង្កិលិដ្ឋសង្កិលេសិកធម៌ក្តី អសង្កិលិដ្ឋសង្កិលេសិកធម៌ក្តី (ជាបច្ច័យ) នៃ​អសង្កិលិដ្ឋអសង្កិលេសិកធម៌ បានដល់សហជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។

[៥២៨] ក្នុងនហេតុប្បច្ច័យ មានវារៈ១៤ ក្នុងនអារម្មណប្បច្ច័យ មានវារៈ១៤ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ១៤ ក្នុងនអនន្តរប្បច្ច័យ មានវារៈ១៤ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ១៤ ក្នុងនសហជាតប្បច្ច័យ មានវារៈ១០ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ១០ ក្នុងននិស្សយប្បច្ច័យ មានវារៈ១០ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ១៣ ក្នុង​នបុរេជាតប្បច្ច័យ មានវារៈ១២ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ១៤ ក្នុងនអាសេវនប្បច្ច័យ ក្នុងនកម្មប្បច្ច័យ ក្នុងនវិបាកប្បច្ច័យ មានវារៈ១៤ ក្នុងនអាហារប្បច្ច័យ ក្នុង​នឥន្រ្ទិយប្បច្ច័យ ក្នុងនឈានប្បច្ច័យ ក្នុងនមគ្គប្បច្ច័យ មានវារៈ១៤ ក្នុង​នសម្បយុត្តប្បច្ច័យ មានវារៈ១០ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៨ ក្នុងនោអត្ថិប្បច្ច័យ មានវារៈ៨ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ១៤ ក្នុងនោវិគតប្បច្ច័យ មានវារៈ១៤ ក្នុង​នោអវិគតប្បច្ច័យ មានវារៈ៨។ ក្នុងនអារម្មណប្បច្ច័យ មានវារៈ១៤ ព្រោះនហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។ បណ្ឌិតគប្បីរាប់ ដូចជាការរាប់ នូវបច្ចនីយៈ ក្នុងកុសលត្តិកៈដែរ។

ចប់ បច្ចនីយៈ។

[៥២៩] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៧ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ ក្នុងនអនន្តរប្បច្ច័យ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៧ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយបច្ច័យ ក្នុងនបុរេជាតប្បច្ច័យ ក្នុងនបច្ឆាជាតប្បច្ច័យ ក្នុង​នអាសេវនប្បច្ច័យ ក្នុងនកម្មប្បច្ច័យ ក្នុងនវិបាកប្បច្ច័យ ក្នុងនអាហារប្បច្ច័យ ក្នុង​នឥន្រ្ទិយប្បច្ច័យ ក្នុងនឈានប្បច្ច័យ មានវារៈ៧ ក្នុងនមគ្គប្បច្ច័យ មានវារៈ៧ ក្នុង​នសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងនោវិគតប្បច្ច័យ មានវារៈ៧។ ពាក្យថា សហជាតប្បច្ច័យ និស្សយប្បច្ច័យ អត្ថិប្បច្ច័យ អវិគតប្បច្ច័យ ដូច្នេះ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៧ ព្រោះហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។ បណ្ឌិត គប្បីចែកដូចជាការរាប់ នូវអនុលោមបច្ចនីយៈ ក្នុងកុសលត្តិកៈ ដែលលោកចែកហើយដែរ។

ចប់ អនុលោមបច្ចនីយៈ។

[៥៣០] ក្នុងអារម្មណប្បច្ច័យ មានវារៈ៦ ព្រោះនហេតុប្បច្ច័យ … ក្នុងអធិបតិប្បច្ច័យ មានវារៈ៨ ក្នុងអនន្តរប្បច្ច័យ មានវារៈ៧ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៧ ក្នុង​សហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ១៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៨ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុង​បច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងកម្មប្បច្ច័យ មានវារៈ៧ ក្នុងវិបាកប្បច្ច័យ មានវារៈ៤ ក្នុងអាហារប្បច្ច័យ ក្នុងឥន្រ្ទិយប្បច្ច័យ ក្នុងឈានប្បច្ច័យ ក្នុងមគ្គប្បច្ច័យ មានវារៈ៧ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មាន​វារៈ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ១៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងវិគតប្បច្ច័យ មានវារៈ៧ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។ ក្នុងអធិបតិប្បច្ច័យ មានវារៈ៧ ព្រោះនហេតុប្បច្ច័យ ព្រោះ​នអារម្មណប្បច្ច័យ។ សេចក្តីបំប្រួញ។

បណ្ឌិត គប្បីចែកដូចជាការរាប់ នូវបច្ចនីយានុលោម ក្នុងកុសលត្តិកៈ ដែលលោកចែក​ហើយដែរ។

ចប់ បច្ចនីយានុលោម។

ចប់ សង្កិលិដ្ឋត្តិកៈ ទី៥។

ចប់ អនុលោមត្តិកប្បដ្ឋាន ខាងដើម។

ចប់ ភាគ៩៦។

សូមអនុមោទនា !!!

Oben-pfeil