បដ្ឋាន ទសមភាគ

ភាគទី១០៣

សូមនមស្ការ ចំពោះព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធអង្គនោះ។

ឧបាទាទុកៈ

បដិច្ចវារៈ

[១] នោឧបាទាធម៌ [បានដល់ កុសល អកុសល វិបាកក្នុងភូមិ៤ កិរិយាព្យាក្រិតក្នុងភូមិ៣ មហាភូតរូប៤ និងព្រះនិព្វាន។] (ធម៌មិនមែនជាឧបាទា) អាស្រ័យនូវឧបាទាធម៌ [ចក្ខុ សោតៈ ឃានៈ ជិវ្ហា កាយ រូប សទ្ទៈ គន្ធៈ រសៈ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្ទ្រិយ ហទយវត្ថុ កាយវិញ្ញត្តិ វចីវិញ្ញត្តិ អាកាសធាតុ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សឧបចយោ រូបស្សសន្តតិ រូបស្សជរតា រូបស្សអនិច្ចតា កពឡិង្ការាហារ។] ទើបកើត​ឡើង ព្រោះហេតុប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ពួកនោឧបាទាខន្ធអាស្រ័យនូវវត្ថុ។ នោបាទាធម៌ អាស្រ័យនូវនោឧបាទាធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ខន្ធ៣ក្តី ចិត្តសមុដ្ឋានរូប ជានោឧបាទាក្តី អាស្រ័យនូវខន្ធ១ ជានោឧបាទា នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ៣ក្តី កដត្តារូប ជានោឧបាទាក្តី អាស្រ័យនូវខន្ធ១ ជានោឧបាទា នូវខន្ធ២ … នូវមហាភូត១ … មហាភូត២ អាស្រ័យនូវមហាភូត២។ ឧបាទាធម៌ អាស្រ័យនូវនោឧបាទាធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជាឧបាទា អាស្រ័យនូវពួកខន្ធជានោឧបាទា ក្នុងខណៈនៃបដិសន្ធិ ចិត្តសមុដ្ឋានរូប ជាឧបាទា កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត។ ឧបាទាធម៌ក្តី នោឧបាទាធម៌ក្តី អាស្រ័យនូវនោឧបាទាធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបជាឧបាទា និងជានោឧបាទាក្តី អាស្រ័យនូវខន្ធ១ ជានោឧបាទា នូវខន្ធ២ … ជាបដិសន្ធិ។ នោឧបាទាធម៌ អាស្រ័យនូវឧបាទាធម៌ផង នូវនោឧបាទាធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ខន្ធ៣ អាស្រ័យនូវខន្ធ១ ជានោឧបាទាផង នូវវត្ថុផង នូវខន្ធ២។

[២] នោឧបាទាធម៌ អាស្រ័យនូវឧបាទាធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ពួកនោឧបាទាខន្ធអាស្រ័យនូវវត្ថុ។ នោឧបាទាធម៌ អាស្រ័យ​នូវនោឧបាទាធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ជានោឧបាទា នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ។បេ។ នោឧបាទាធម៌ អាស្រ័យនូវ​ឧបាទាធម៌ផង នូវនោឧបាទាធម៌ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺក្នុងខណៈ​នៃបដិសន្ធិ ខន្ធ៣ អាស្រ័យនូវខន្ធ១ ជានោឧបាទាផង នូវវត្ថុផង នូវខន្ធ២ …។

[៣] នោឧបាទាធម៌ អាស្រ័យនូវនោឧបាទាធម៌ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូប ជានោឧបាទាក្តី អាស្រ័យនូវខន្ធ១ ជានោឧបាទា នូវខន្ធ២…។ ឧបាទាធម៌ អាស្រ័យនូវនោឧបាទាធម៌ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជាឧបាទា អាស្រ័យនូវពួកនោឧបាទាខន្ធ។ ឧបាទាធម៌ក្តី នោឧបាទាធម៌ក្តី អាស្រ័យនូវនោឧបាទាធម៌ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូប ជាឧបាទា និងជានោឧបាទាក្តី អាស្រ័យនូវខន្ធ១ ជានោឧបាទា នូវខន្ធ២…។ … ព្រោះអនន្តរប្បច្ច័យ មានវារៈ៣ ព្រោះសមនន្តរប្បច្ច័យ មានវារៈ៣ ព្រោះ​សហជាតប្បច្ច័យ មានវារៈ៥។

[៤] នោឧបាទាធម៌ អាស្រ័យនូវឧបាទាធម៌ ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ពួកនោឧបាទាខន្ធ អាស្រ័យនូវវត្ថុ។ នោឧបាទាធម៌ អាស្រ័យ​នូវនោឧបាទាធម៌ ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ជានោឧបាទា នូវខន្ធ២… នូវមហាភូត១។បេ។ មហាភូត៣ អាស្រ័យនូវមហាភូត១ របស់ពួកអសញ្ញសត្វ មហាភូត២ អាស្រ័យនូវ​មហាភូត២។ នោឧបាទាធម៌ អាស្រ័យនូវ​នោឧបាទាធម៌ ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ វត្ថុ អាស្រ័យនូវពួកនោឧបាទាខន្ធ។ ឧបាទាធម៌ក្តី នោឧបាទាធម៌ក្តី អាស្រ័យនូវ​នោឧបាទាធម៌ ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ខន្ធ៣ក្តី វត្ថុក្តី អាស្រ័យនូវខន្ធ១ ជានោឧបាទា នូវខន្ធ២ …។ នោឧបាទាធម៌ អាស្រ័យ​នូវឧបាទាធម៌ផង នូវនោឧបាទាធម៌ផង ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺក្នុង​ខណៈនៃបដិសន្ធិ ខន្ធ៣ អាស្រ័យនូវខន្ធ១ ជានោឧបាទាផង នូវវត្ថុផង នូវខន្ធ២…។ សេចក្តីបំប្រួញ។

[៥] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុង​សហជាតប្បច្ច័យ មានវារៈ៥ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៥ ក្នុងនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងបុរេជាតប្បច្ច័យ មានវារៈ១ ក្នុងអាសេវនប្បច្ច័យ មានវារៈ១ ក្នុងកម្មប្បច្ច័យ មានវារៈ៥ ក្នុងវិបាកប្បច្ច័យ មានវារៈ៥ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៥ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុង​វិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ៥ ក្នុងនត្ថិប្បច្ច័យ មានវារៈ៣ ក្នុង​វិគតប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។

[៦] នោឧបាទាធម៌ អាស្រ័យនូវឧបាទាធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺក្នុង​អហេតុកប្បដិសន្ធិក្ខណៈ ពួកនោឧបាទាខន្ធ អាស្រ័យនូវវត្ថុ។ នោឧបាទាធម៌ អាស្រ័យនូវ​នោឧបាទាធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបជា​នោឧបាទាក្តី អាស្រ័យនូវអហេតុកក្ខន្ធ១ ជានោឧបាទា នូវខន្ធ២ … ក្នុង​អហេតុកប្បដិសន្ធិក្ខណៈ នូវមហាភូត១។បេ។ មហាភូត៣ អាស្រ័យនូវមហាភូត១ របស់​ពួក​អសញ្ញសត្វ មហាភូត២ អាស្រ័យនូវមហាភូត២។ ឧបាទាធម៌ អាស្រ័យនូវ​នោឧបាទាធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូបជាឧបាទា អាស្រ័យ​នូវពួកអហេតុកក្ខន្ធ ជានោឧបាទា ក្នុងអហេតុកប្បដិសន្ធិក្ខណៈ ចិត្តសមុដ្ឋានរូប ជា​ឧបាទា កដត្តារូប និងឧបាទារូប រហូតដល់ពួកអសញ្ញសត្វ អាស្រ័យនូវពួកមហាភូត។ ឧបាទាធម៌ក្តី នោឧបាទាធម៌ក្តី អាស្រ័យនូវនោឧបាទាធម៌ ទើបកើតឡើង ព្រោះ​នហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូប ជាឧបាទា និងជានោឧបាទាក្តី ជា​អហេតុកប្បដិសន្ធិ អាស្រ័យនូវអហេតុកក្ខន្ធ១ ជានោឧបាទាដែរ។ នោឧបាទាធម៌ អាស្រ័យ​នូវឧបាទាធម៌ផង នូវនោឧបាទាធម៌ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺក្នុងអហេតុកប្បដិសន្ធិក្ខណៈ ខន្ធ៣ អាស្រ័យនូវខន្ធ១ ជានោឧបាទាផង នូវវត្ថុផង នូវខន្ធ២…។

[៧] នោឧបាទាធម៌ អាស្រ័យនូវនោឧបាទាធម៌ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជានោឧបាទា អាស្រ័យនូវពួកនោឧបាទាខន្ធ ក្នុងខណៈនៃបដិសន្ធិ មហាភូត១ រហូតដល់ពួកអសញ្ញសត្វ មហាភូត២ អាស្រ័យនូវមហាភូត២។ ឧបាទាធម៌ អាស្រ័យនូវនោឧបាទាធម៌ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជាឧបាទា អាស្រ័យនូវពួកនោឧបាទាខន្ធ ក្នុងខណៈនៃបដិសន្ធិ ចិត្តសមុដ្ឋានរូប ជាឧបាទា កដត្តារូប និងឧបាទារូប រហូតដល់ពួកអសញ្ញសត្វ អាស្រ័យនូវពួកមហាភូត។ ឧបាទាធម៌ក្តី នោឧបាទាធម៌ក្តី អាស្រ័យនូវនោឧបាទាធម៌ ទើបកើតឡើង ព្រោះ​នអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជាឧបាទា និងជានោឧបាទា អាស្រ័យនូវ​ពួក​នោឧបាទាខន្ធ មានបដិសន្ធិដែរ។ … ព្រោះនអធិបតិប្បច្ច័យ មានវារៈ៥ ព្រោះ​នអនន្តរប្បច្ច័យ មានវារៈ៣។ សេចក្តីបំប្រួញ។ … ព្រោះនឧបនិស្សយប្បច្ច័យ ព្រោះ​នបុរេជាតប្បច្ច័យ មានវារៈ៥ ព្រោះនបច្ឆាជាតប្បច្ច័យ មានវារៈ៥ ព្រោះនអាសេវនប្បច្ច័យ មានវារៈ៥។

[៨] នោឧបាទាធម៌ អាស្រ័យនូវនោឧបាទាធម៌ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺសម្បយុត្តកចេតនា អាស្រ័យនូវពួកនោឧបាទាខន្ធ ពាហិរៈ … អាហារសមុដ្ឋាន … ឧតុសមុដ្ឋាន … មហាភូត២ អាស្រ័យនូវមហាភូត២។ ឧបាទាធម៌ អាស្រ័យនូវ​នោឧបាទាធម៌ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ ពាហិរៈ … អាហារសមុដ្ឋាន … ឧបាទារូប អាស្រ័យនូវពួកមហាភូត មានរដូវជាសមុដ្ឋាន។ ឧបាទាធម៌ក្តី នោឧបាទាធម៌ក្តី អាស្រ័យនូវនោឧបាទាធម៌ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ ពាហិរៈ … អាហារសមុដ្ឋាន … មហាភូត៣ក្តី ឧបាទារូបក្តី អាស្រ័យនូវមហាភូត១ មានរដូវ​ជា​សមុដ្ឋាន។

[៩] នោឧបាទាធម៌ អាស្រ័យនូវនោឧបាទាធម៌ ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ ខន្ធ៣ក្តី ចិត្តសមុដ្ឋានរូប ជានោឧបាទាក្តី អាស្រ័យនូវខន្ធ១ ជានោឧបាទា មហាភូត១ រហូតដល់ពួកអសញ្ញសត្វ ក្នុងនោឧបាទាមូលកៈ មានវារៈ៣ យ៉ាងនេះ។

[១០] នោឧបាទាធម៌ អាស្រ័យនូវនោឧបាទាធម៌ ទើបកើតឡើង ព្រោះនអាហារប្បច្ច័យ ពាហិរៈ … ឧតុសមុដ្ឋាន… មហាភូត១ របស់ពួកអសញ្ញសត្វ … មហាភូត២ អាស្រ័យនូវ​មហាភូត២។ ឧបាទាធម៌ អាស្រ័យនូវនោឧបាទាធម៌ ទើបកើតឡើង ព្រោះ​នអាហារប្បច្ច័យ ពាហិរៈ … ឧតុសមុដ្ឋាន … ឧបាទារូប អាស្រ័យនូវពួកមហាភូត របស់​ពួក​អសញ្ញសត្វ។ ឧបាទាធម៌ក្តី នោឧបាទាធម៌ក្តី អាស្រ័យនូវនោឧបាទាធម៌ ទើបកើត​ឡើង ព្រោះនអាហារប្បច្ច័យ ពាហិរៈ … មហាភូត៣ក្តី ឧបាទារូបក្តី អាស្រ័យនូវ​មហាភូត១ មានរដូវជាសមុដ្ឋាន។

[១១] នោឧបាទាធម៌ អាស្រ័យនូវនោឧបាទាធម៌ ទើបកើតឡើង ព្រោះនឥន្រ្ទិយប្បច្ច័យ គឺពាហិរៈ … អាហារសមុដ្ឋាន … មហាភូត១ មានរដូវជាសមុដ្ឋាន…។ ឧបាទាធម៌ អាស្រ័យនូវនោឧបាទាធម៌ ទើបកើតឡើង ព្រោះនឥន្រ្ទិយប្បច្ច័យ គឺពួកមហាភូតខាង​ក្រៅ… មានអាហារជាសមុដ្ឋាន… មានរដូវជាសមុដ្ឋាន… រូបជីវិតិន្រ្ទិយ អាស្រ័យនូវពួក​មហាភូត របស់ពួកអសញ្ញសត្វ។ ឧបាទាធម៌ក្តី នោឧបាទាធម៌ក្តី អាស្រ័យនូវ​នោឧបាទាធម៌ ទើបកើតឡើង ព្រោះឥន្រ្ទិយប្បច្ច័យ គឺពាហិរៈ … អាហារសមុដ្ឋាន … ឧតុសមុដ្ឋាន … មហាភូត១…។

[១២] នោឧបាទាធម៌ អាស្រ័យនូវនោឧបាទាធម៌ ទើបកើតឡើង ព្រោះនឈានប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលច្រឡំដោយបញ្ចវិញ្ញាណ នូវខន្ធ២ … ពាហិរៈ … អាហារសមុដ្ឋាន … ឧតុសមុដ្ឋាន … មហាភូត២ អាស្រ័យនូវមហាភូត២ របស់ពួក​អសញ្ញសត្វ។ ឧបាទាធម៌ អាស្រ័យនូវនោឧបាទាធម៌ ទើបកើតឡើង ព្រោះ​នឈានប្បច្ច័យ គឺជាខាងក្រៅ … មានអាហារជាសមុដ្ឋាន … មានរដូវជាសមុដ្ឋាន … កដត្តារូប ជាឧបាទា អាស្រ័យនូវពួកមហាភូត របស់ពួកអសញ្ញសត្វ។ ឧបាទាធម៌ក្តី នោឧបាទាធម៌ក្តី អាស្រ័យនូវនោឧបាទាធម៌ ទើបកើតឡើង ព្រោះនឈានប្បច្ច័យ គឺពាហិរៈ … អាហារសមុដ្ឋាន … ឧតុសមុដ្ឋាន … មហាភូត៣ អាស្រ័យនូវមហាភូត១ របស់ពួកអសញ្ញសត្វ កដត្តារូប ជាឧបាទា និងឧបាទារូប អាស្រ័យនូវពួកមហាភូត។

[១៣] នោឧបាទាធម៌ អាស្រ័យនូវឧបាទាធម៌ ទើបកើតឡើង ព្រោះនមគ្គប្បច្ច័យ មាន​វារៈ៥។ … ព្រោះនសម្បយុត្តប្បច្ច័យ មានវារៈ៣។

[១៤] នោឧបាទាធម៌ អាស្រ័យនូវនោឧបាទាធម៌ ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ជានោឧបាទា ក្នុងអរូប នូវខន្ធ២… ពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… មហាភូត១ របស់ពួកអសញ្ញសត្វ…។ ឧបាទាធម៌ អាស្រ័យ​នូវនោឧបាទាធម៌ ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺជាខាងក្រៅ … មានអាហារជាសមុដ្ឋាន … មានរដូវជាសមុដ្ឋាន … កដត្តារូប ជាឧបាទា និងឧបាទារូប អាស្រ័យនូវពួកមហាភូត របស់ពួកអសញ្ញសត្វ។ ឧបាទាធម៌ក្តី នោឧបាទាធម៌ក្តី អាស្រ័យ​នូវនោឧបាទាធម៌ ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺពាហិរៈ … អាហារសមុដ្ឋាន … មហាភូត៣ក្តី ឧបាទារូបក្តី អាស្រ័យនូវមហាភូត១ ដែលមានរដូវជាសមុដ្ឋាន មហាភូត២ អាស្រ័យនូវមហាភូត២ មហាភូត៣ក្តី កដត្តារូបក្តី ឧបាទារូបក្តី អាស្រ័យនូវមហាភូត១ របស់ពួកអសញ្ញសត្វ មហាភូត២ក្តី កដត្តារូបក្តី ឧបាទារូបក្តី អាស្រ័យនូវមហាភូត២ … ព្រោះនោនត្ថិប្បច្ច័យ ព្រោះនោវិគតប្បច្ច័យ។

[១៥] ក្នុងនហេតុប្បច្ច័យ មានវារៈ៥ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៥ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៥ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៥ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៣ ក្នុង​នអាហារប្បច្ច័យ មានវារៈ៣ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ៣ ក្នុងនឈានប្បច្ច័យ មានវារៈ៣ ក្នុងនមគ្គប្បច្ច័យ មានវារៈ៥ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុង​នវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មាន​វារៈ៣។

[១៦] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងនកម្មប្បច្ច័យ មានវារៈ១ ក្នុងនវិបាកប្បច្ច័យ មានវារៈ៣ ក្នុង​នសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងនោនត្ថិប្បច្ច័យ មាន​វារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

[១៧] ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មាន​វារៈ៣ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសហជាតប្បច្ច័យ មានវារៈ៥ ក្នុង​អញ្ញមញ្ញប្បច្ច័យ មានវារៈ៥ ក្នុងនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងបុរេជាតប្បច្ច័យ មានវារៈ១ ក្នុងអាសេវនប្បច្ច័យ មានវារៈ១ ក្នុងមគ្គប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។

សហជាតវារៈ ដូចគ្នានឹងបដិច្ចវារៈដែរ។

បច្ចយវារៈ

[១៨] នោឧបាទាធម៌ ពឹងផ្អែកនឹងឧបាទាធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកនោឧបាទាខន្ធ ពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃបដិសន្ធិ។បេ។ នោឧបាទាធម៌ ពឹងផ្អែកនឹងនោឧបាទាធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមានវារៈ៣។ ក្នុងនោឧបាទាមូលកៈ មានវារៈ៣ ដូចគ្នានឹងបដិច្ចវារៈដែរ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ។ នោឧបាទាធម៌ ពឹងផ្អែកនឹងឧបាទាធម៌ផង នឹងនោឧបាទាធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ជានោឧបាទាផង នឹងវត្ថុផង នឹងខន្ធ២ … ជាបដិសន្ធិ។

[១៩] នោឧបាទាធម៌ ពឹងផ្អែកនឹងឧបាទាធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ពួកនោឧបាទាខន្ធជាបដិសន្ធិ ពឹងផ្អែកនឹងវត្ថុ។ នោឧបាទាធម៌ ពឹងផ្អែកនឹងនោឧបាទាធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺមានវារៈ១ ដូចគ្នានឹងបដិច្ចវារៈដែរ។ នោឧបាទាធម៌ ពឹងផ្អែកនឹងឧបាទាធម៌ផង នឹងនោឧបាទាធម៌ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយចក្ខុវិញ្ញាណផង នឹងចក្ខាយតនៈផង នឹងខន្ធ២ … ដែលច្រឡំដោយកាយវិញ្ញាណ … ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ជានោឧបាទាផង នឹងវត្ថុផង នឹងខន្ធ២ … ជាបដិសន្ធិ។ សេចក្តីបំប្រួញ។

[២០] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុង​សហជាតប្បច្ច័យ មានវារៈ៥ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៥ ក្នុងនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុង​អាសេវនប្បច្ច័យ មានវារៈ៣ ក្នុងកម្មប្បច្ច័យ មានវារៈ៥។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។

[២១] នោឧបាទាធម៌ ពឹងផ្អែកនឹងឧបាទាធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ពួក​អហេតុកក្ខន្ធ ជានោឧបាទា ពឹងផ្អែកនឹងវត្ថុ ក្នុងអហេតុកប្បដិសន្ធិក្ខណៈ មោហៈ ដែល​ច្រឡំ​ដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងវត្ថុ។ នោឧបាទាធម៌ ពឹងផ្អែកនឹង​នោឧបាទាធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូប ជា​នោឧបាទាក្តី ពឹងផ្អែកនឹងអហេតុកក្ខន្ធ១ ជានោឧបាទា នឹងខន្ធ២ … ក្នុង​អហេតុកប្បដិសន្ធិក្ខណៈ មហាភូត១ រហូតដល់ពួកអសញ្ញសត្វ មោហៈ ដែលច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយ​ឧទ្ធច្ចៈ។ ឯវារៈមាន៣ ដូចគ្នានឹងបដិច្ចវារៈដែរ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ។ នោឧបាទាធម៌ ពឹងផ្អែកនឹងឧបាទាធម៌ផង នឹងនោឧបាទាធម៌ផង ទើបកើតឡើង ព្រោះ​នហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយចក្ខុវិញ្ញាណផង នឹង​ចក្ខាយតនៈ​ផង នឹងខន្ធ២ … ដែលច្រឡំដោយកាយវិញ្ញាណ … ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ជានោឧបាទាផង នឹងវត្ថុផង នឹងខន្ធ២ … ក្នុងបដិសន្ធិក្ខណៈ មោហៈ ដែលច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈផង នឹងវត្ថុផង។ … ព្រោះនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះ​នអាសេវនប្បច្ច័យ មានវារៈ៥។

[២២] នោឧបាទាធម៌ ពឹងផ្អែកនឹងឧបាទាធម៌ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺ​នោឧបាទាចេតនា ពឹងផ្អែកនឹងវត្ថុ។ នោឧបាទាធម៌ ពឹងផ្អែកនឹងនោឧបាទាធម៌ ទើបកើត​ឡើង ព្រោះនកម្មប្បច្ច័យ គឺសម្បយុត្តកចេតនា ពឹងផ្អែកនឹងពួកខន្ធជានោឧបាទា ពាហិរៈ … អាហារសមុដ្ឋាន … ឧតុសមុដ្ឋាន … មហាភូត២ ពឹងផ្អែកនឹងមហាភូត២។ ឧបាទាធម៌ ពឹងផ្អែកនឹងនោឧបាទាធម៌ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺជាខាងក្រៅ … មាន​អាហារជាសមុដ្ឋាន … ឧបាទារូប ពឹងផ្អែកនឹងពួកមហាភូត ដែលមានរដូវជា​សមុដ្ឋាន។ ឧបាទាធម៌ក្តី នោឧបាទាធម៌ក្តី ពឹងផ្អែកនឹងនោឧបាទាធម៌ ទើបកើតឡើង ព្រោះ​នកម្មប្បច្ច័យ គឺពាហិរៈ … អាហារសមុដ្ឋាន … មហាភូត៣ក្តី ឧបាទារូបក្តី ពឹងផ្អែកនឹង​មហាភូត១ ដែលមានរដូវជាសមុដ្ឋាន នឹងខន្ធ២ …។ នោឧបាទាធម៌ ពឹងផ្អែកនឹង​ឧបាទាធម៌ផង នឹងនោឧបាទាធម៌ផង ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺ​នោឧបាទាចេតនា ពឹងផ្អែកនឹងពួកខន្ធជានោឧបាទាផង នឹងវត្ថុផង។ … ព្រោះ​នវិបាកប្បច្ច័យ មានវារៈ៥ ព្រោះនអាហារប្បច្ច័យ មានវារៈ៣ ព្រោះនឥន្រ្ទិយប្បច្ច័យ មានវារៈ៣។

[២៣] នោឧបាទាធម៌ ពឹងផ្អែកនឹងឧបាទាធម៌ ទើបកើតឡើង ព្រោះនឈានប្បច្ច័យ គឺចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ។ នោឧបាទាធម៌ ពឹងផ្អែកនឹងនោឧបាទាធម៌ ទើបកើតឡើង ព្រោះនឈានប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយបញ្ចវិញ្ញាណ នឹងខន្ធ២ … ពាហិរៈ … អាហារសមុដ្ឋាន … ឧតុសមុដ្ឋាន … មហាភូត២ ពឹងផ្អែកនឹងមហាភូត២ របស់ពួក​អសញ្ញសត្វ។ ឧបាទាធម៌ ពឹងផ្អែកនឹងនោឧបាទាធម៌ ទើបកើតឡើង ព្រោះ​នឈានប្បច្ច័យ ជាខាងក្រៅ … មានអាហារជាសមុដ្ឋាន … មានរដូវជាសមុដ្ឋាន … កដត្តារូប ជាឧបាទា ពឹងផ្អែកនឹងពួកមហាភូត របស់ពួកអសញ្ញសត្វ។ ឧបាទាធម៌ក្តី នោឧបាទាធម៌ក្តី ពឹងផ្អែកនឹងនោឧបាទាធម៌ ទើបកើតឡើង ព្រោះនឈានប្បច្ច័យ គឺពាហិរៈ … អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… មហាភូត៣ក្តី កដត្តារូប ជាឧបាទាក្តី ពឹងផ្អែកនឹងមហាភូត១ របស់ពួកអសញ្ញសត្វ នឹងខន្ធ២ …។ នោឧបាទាធម៌ ពឹងផ្អែកនឹងឧបាទាធម៌ផង នឹងនោឧបាទាធម៌ផង ទើបកើតឡើង ព្រោះនឈានប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយចក្ខុវិញ្ញាណផង នឹងចក្ខាយតនៈផង នឹង​ខន្ធ២…។ … ព្រោះនមគ្គប្បច្ច័យ មានវារៈ៥ ព្រោះនសម្បយុត្តប្បច្ច័យ មានវារៈ៣ ព្រោះ​នវិប្បយុត្តប្បច្ច័យ មានវារៈ៣ ព្រោះនោនត្ថិប្បច្ច័យ មានវារៈ៣ ព្រោះនោវិគតប្បច្ច័យ មានវារៈ៣។

[២៤] ក្នុងនហេតុប្បច្ច័យ មានវារៈ៥ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងនកម្មប្បច្ច័យ មានវារៈ៥ ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុងនអាហារប្បច្ច័យ មានវារៈ៣ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ៣ ក្នុងនឈានប្បច្ច័យ មានវារៈ៥ ក្នុងនមគ្គប្បច្ច័យ មានវារៈ៥ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុង​នវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

ការរាប់២យ៉ាងក្រៅពីនេះក្តី និស្សយវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។

សំសដ្ឋវារៈ

[២៥] នោឧបាទាធម៌ ច្រឡំនឹងនោឧបាទាធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ជានោឧបាទា ខន្ធ២ ច្រឡំនឹងខន្ធ២ ក្នុងខណៈនៃបដិសន្ធិ។បេ។ សេចក្តី​បំប្រួញ។

[២៦] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអធិបតិប្បច្ច័យ មានវារៈ១ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។

[២៧] នោឧបាទាធម៌ ច្រឡំនឹងនោឧបាទាធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងអហេតុកក្ខន្ធ១ ជានោឧបាទា នឹងខន្ធ២ … ក្នុងអហេតុកប្បដិសន្ធិក្ខណៈ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ច្រឡំនឹងពួកខន្ធ ដែលច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ សេចក្តីបំប្រួញ។

[២៨] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអធិបតិប្បច្ច័យ មានវារៈ១ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ១ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ១ ក្នុងនអាសេវនប្បច្ច័យ មានវារៈ១ ក្នុង​នកម្មប្បច្ច័យ មានវារៈ១ ក្នុងនវិបាកប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១។

ការរាប់ទាំង២យ៉ាងក្រៅពីនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។

បញ្ហាវារៈ

[២៩] នោឧបាទាធម៌ ជាបច្ច័យនៃនោឧបាទាធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុជា​នោឧបាទា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូប ជានោឧបាទាផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។បេ។ នោឧបាទាធម៌ ជាបច្ច័យនៃឧបាទាធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុជានោឧបាទា ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូបជាឧបាទា ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។បេ។ នោឧបាទាធម៌ ជាបច្ច័យនៃ​ឧបាទាធម៌​ផង នៃនោឧបាទាធម៌ផង ដោយហេតុប្បច្ច័យ គឺពួកហេតុជានោឧបាទា ជាបច្ច័យនៃ​ពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូប ជាឧបាទា និងជានោឧបាទាផង ដោយ​ហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។បេ។

[៣០] ឧបាទាធម៌ ជាបច្ច័យនៃនោឧបាទាធម៌ ដោយអារម្មណប្បច្ច័យ គឺនូវចក្ខុ … នូវកាយ ពួករូប ពួករស … នូវវត្ថុ ថាមិនទៀង។បេ។ ទោមនស្សកើតឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ រសាយតនៈ ជាបច្ច័យនៃជិវ្ហាវិញ្ញាណ ដោយអារម្មណប្បច្ច័យ ពួកឧបាទាខន្ធ ជាបច្ច័យនៃការពិចារណា នូវឥទ្ធិវិធញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ និងអនាគតំ​សញ្ញាណ ដោយអារម្មណប្បច្ច័យ។ នោឧបាទាធម៌ ជាបច្ច័យនៃនោឧបាទាធម៌ ដោយ​អារម្មណប្បច្ច័យ គឺបុគ្គល នូវទាន … នូវសីល … ធ្វើនូវឧបោសថកម្ម ហើយពិចារណា​នូវកុសលនោះ ត្រេកអរ រីករាយ រាគៈកើតឡើង ព្រោះប្រារព្ធនូវកុសលនោះ។បេ។ ទោមនស្សកើតឡើង ក្នុងកាលមុន។បេ។ អំពីឈាន។បេ។ ពួកព្រះអរិយៈ ចេញអំពីមគ្គ ពិចារណានូវមគ្គ នូវផល … នូវនិព្វាន … និព្វាន ជាបច្ច័យនៃការពិចារណា នូវគោត្រភូ វោទានៈ មគ្គ និងផល ដោយអារម្មណប្បច្ច័យ ពួកព្រះអរិយៈ ពិចារណានូវពួកកិលេស ដែលលះបង់ហើយ នូវពួកកិលេស ដែលសង្កត់សង្កិនហើយ … ក្នុងកាលមុន។បេ។ នូវពួកផោដ្ឋព្វៈ … នូវពួកនោឧបាទាខន្ធ ថាមិនទៀង។បេ។ ទោមនស្សកើតឡើង បុគ្គល​ដឹង​នូវចិត្តរបស់បុគ្គល អ្នកប្រកបដោយនោឧបាទាចិត្ត ដោយចេតោបរិយញ្ញាណ អាកាសានញ្ចាយតនៈ (ជាបច្ច័យ) នៃវិញ្ញាណញ្ចាយតនៈ អាកិញ្ចញ្ញាយតនៈ (ជាបច្ច័យ) នៃនេវសញ្ញានាសញ្ញាយតនៈ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយ​អារម្មណប្បច្ច័យ ពួកនោឧបាទាខន្ធជាបច្ច័យ នៃការពិចារណានូវឥទ្ធិវិធញ្ញាណ ចេតោបរិយ​ញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំ​សញ្ញាណ ដោយអារម្មណប្បច្ច័យ។

[៣១] ឧបាទាធម៌ ជាបច្ច័យនៃនោឧបាទាធម៌ ដោយអធិបតិប្បច្ច័យ បានដល់ អារម្មណាធិបតិ គឺបុគ្គល នូវចក្ខុ … នូវកាយ ពួករូប ពួករស … ធ្វើនូវវត្ថុ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ កើតឡើង ព្រោះធ្វើនូវវត្ថុនោះ ឲ្យជាទីគោរព ទិដ្ឋិកើតឡើង។ នោឧបាទាធម៌ ជាបច្ច័យនៃនោឧបាទាធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គល នូវទាន … នូវសីល … ធ្វើនូវឧបោសថកម្ម ធ្វើនូវកុសលនោះ ឲ្យជាទីគោរព ហើយពិចារណា ត្រេកអរ រីករាយ រាគៈកើតឡើង ព្រោះធ្វើនូវកុសលនោះ ឲ្យជាទីគោរព ទិដ្ឋិកើតឡើង នូវពួកកុសល ដែលសន្សំហើយ ក្នុងកាលមុន… ចេញអំពីឈាន នូវឈាន… ពួកព្រះអរិយៈ ចេញអំពីមគ្គ ធ្វើនូវមគ្គ ឲ្យជាទីគោរព … នូវផល … នូវនិព្វាន … និព្វាន ជាបច្ច័យនៃគោត្រភូ វោទានៈ មគ្គ និងផល ដោយអធិបតិប្បច្ច័យ បុគ្គល នូវពួកផោដ្ឋព្វៈ …ធ្វើនូវពួកនោឧបាទាខន្ធ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈកើតឡើង ព្រោះធ្វើនូវវត្ថុនោះ ឲ្យជាទីគោរព ទិដ្ឋិកើតឡើង។ ឯសហជាតាធិបតិ គឺ​នោឧបាទាធិបតិធម៌ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូប ជា​នោឧបាទាផង ដោយអធិបតិប្បច្ច័យ។ នោឧបាទាធម៌ ជាបច្ច័យនៃឧបាទាធម៌ ដោយ​អធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺនោឧបាទាធិបតិធម៌ ជាបច្ច័យនៃចិត្ត​សមុដ្ឋានរូប​ជាឧបាទា ដោយអធិបតិប្បច្ច័យ។ នោឧបាទាធម៌ ជាបច្ច័យនៃឧបាទាធម៌ផង នៃនោឧបាទាធម៌ផង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺ​នោឧបាទាធិបតិធម៌ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបជាឧបាទា និងជានោឧបាទាផង ដោយអធិបតិប្បច្ច័យ។

[៣២] នោឧបាទាធម៌ ជាបច្ច័យនៃនោឧបាទាធម៌ ដោយអនន្តរប្បច្ច័យ គឺពួក​នោឧបាទាខន្ធមុនៗ ជាបច្ច័យនៃពួកនោឧបាទាខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ អនុលោម ជាបច្ច័យនៃគោត្រភូ និងផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។ … ជាបច្ច័យ ដោយសមនន្តរប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ដូចគ្នានឹងបដិច្ចវារៈដែរ។ … ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ ដូចគ្នានឹងបដិច្ចវារៈដែរ។ … ជាបច្ច័យ ដោយ​និស្សយប្បច្ច័យ ដូចគ្នានឹងនិស្សយប្បច្ច័យ ក្នុងបច្ចយវារៈដែរ។

[៣៣] ឧបាទាធម៌ ជាបច្ច័យនៃនោឧបាទាធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់ អារម្មណូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គល នូវចក្ខុសម្បទា នូវកាយសម្បទា វណ្ណសម្បទា គន្ធសម្បទា និងរសសម្បទា … អាស្រ័យនូវភោជន ហើយឲ្យទាន។បេ។ បំបែកសង្ឃ ចក្ខុសម្បទា … កាយសម្បទា វណ្ណសម្បទា គន្ធសម្បទា រសសម្បទា … ភោជន ជាបច្ច័យនៃសទ្ធា និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។ នោឧបាទាធម៌ ជាបច្ច័យ នៃនោឧបាទាធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់​អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គល​អាស្រ័យនូវសទ្ធា ហើយឲ្យទាន។បេ។ ញ៉ាំងសមាបត្តិឲ្យកើត តម្លើងមានះ ប្រកាន់ទិដ្ឋិ នូវសីល … នូវសទ្ធា។បេ។ នូវសេចក្តីប្រាថ្នា កាយិកសុខ កាយិកទុក្ខ និងរដូវ … អាស្រ័យនូវសេនាសនៈ ហើយឲ្យទាន។បេ។ បំបែកសង្ឃ សទ្ធា។បេ។ សេនាសនៈ ជាបច្ច័យនៃសទ្ធា។បេ។ នៃផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។

[៣៤] ឧបាទាធម៌ ជាបច្ច័យនៃនោឧបាទាធម៌ ដោយបុរេជាតប្បច្ច័យ បានដល់​អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺបុគ្គល នូវចក្ខុ។បេ។ នូវវត្ថុ ថាមិនទៀង។បេ។ ទោមនស្សកើតឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ រសាយតនៈ (ជាបច្ច័យ) នៃជិវ្ហាវិញ្ញាណ។ ឯវត្ថុបុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ … វត្ថុ ជាបច្ច័យនៃពួកនោឧបាទាខន្ធ ដោយបុរេជាតប្បច្ច័យ។ នោឧបាទាធម៌ ជាបច្ច័យ​នៃនោឧបាទាធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត គឺនូវពួកផោដ្ឋព្វៈ ថាមិនទៀង។បេ។ ទោមនស្សកើតឡើង ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។ ឧបាទាធម៌ក្តី នោឧបាទាធម៌ក្តី ជាបច្ច័យនៃនោឧបាទាធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ ផោដ្ឋព្វាយតនៈក្តី វត្ថុក្តី ជាបច្ច័យនៃពួកនោឧបាទាខន្ធ ដោយបុរេជាតប្បច្ច័យ ផោដ្ឋព្វាយតនៈក្តី កាយាយតនៈក្តី ជាបច្ច័យនៃកាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។

[៣៥] នោឧបាទាធម៌ ជាបច្ច័យនៃនោឧបាទាធម៌ ដោយបច្ឆាជាតប្បច្ច័យ បានដល់​បច្ឆាជាត គឺពួកនោឧបាទាខន្ធ ជាបច្ច័យនៃនោឧបាទាកាយនេះ ដែលកើតមុន ដោយ​បច្ឆាជាតប្បច្ច័យ។ បណ្ឌិតគប្បីសួរមូលផងចុះ បច្ឆាជាត គឺពួកនោឧបាទាខន្ធ ជាបច្ច័យនៃ​ឧបាទាកាយនេះ ដែលកើតឡើង ដោយបច្ឆាជាតប្បច្ច័យ។ បណ្ឌិត គប្បីសួរមូលផងចុះ បច្ឆាជាត គឺពួកនោឧបាទាខន្ធ ជាបច្ច័យនៃឧបាទាកាយ និងនោឧបាទាកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។ … ជាបច្ច័យ ដោយអាសេវនប្បច្ច័យ។

[៣៦] នោឧបាទាធម៌ ជាបច្ច័យនៃនោឧបាទាធម៌ ដោយកម្មប្បច្ច័យ បានដល់ សហជាត និងនានាខណិកៈ។ សហជាត គឺនោឧបាទាចេតនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូប ជានោឧបាទាផង ដោយកម្មប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ ឯនានាខណិកៈ គឺនោឧបាទាចេតនា ជាបច្ច័យនៃពួកវិបាកក្ខន្ធផង នៃពួកកដត្តារូប ជានោឧបាទាផង ដោយកម្មប្បច្ច័យ។ នោឧបាទាធម៌ ជាបច្ច័យនៃឧបាទាធម៌ ដោយ​កម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺនោឧបាទាចេតនា ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូបជាឧបាទា ដោយកម្មប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ …។ ឯនានាខណិកៈ គឺនោឧបាទាចេតនា ជាបច្ច័យនៃពួកកដត្តារូបជាឧបាទា ដោយ​កម្មប្បច្ច័យ។ នោឧបាទាធម៌ ជាបច្ច័យនៃឧបាទាធម៌ផង នៃនោឧបាទាធម៌ផង ដោយ​កម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺនោឧបាទាចេតនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបជាឧបាទា និងជានោឧបាទា​ផង ដោយកម្មប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ ឯនានាខណិកៈ គឺនោឧបាទាចេតនា ជាបច្ច័យនៃពួកវិបាកក្ខន្ធផង នៃពួកកដត្តារូប ជាឧបាទា និងជានោឧបាទាផង ដោយ​កម្មប្បច្ច័យ។

[៣៧] នោឧបាទាធម៌ ជាបច្ច័យនៃនោឧបាទាធម៌ ដោយវិបាកប្បច្ច័យ គឺវិបាកក្ខន្ធ១ ជានោឧបាទា នៃខន្ធ៣ … ជាបដិសន្ធិ មានវារៈ៣។

[៣៨] នោឧបាទាធម៌ ជាបច្ច័យនៃឧបាទាធម៌ ដោយអាហារប្បច្ច័យ គឺកពឡិង្ការាហារ ជាបច្ច័យនៃឧបាទាកាយនេះ ដោយអាហារប្បច្ច័យ។ បណ្ឌិត គប្បីសួរនូវមូលផងចុះ កពឡិង្ការាហារ ជាបច្ច័យនៃនោឧបាទាកាយនេះ ដោយអាហារប្បច្ច័យ។ បណ្ឌិត គប្បីសួរមូលផងចុះ កពឡិង្ការាហារ ជាបច្ច័យនៃឧបាទាកាយ និងនោឧបាទាកាយនេះ ដោយអាហារប្បច្ច័យ។ នោឧបាទាធម៌ ជាបច្ច័យនៃនោឧបាទាធម៌ ដោយអាហារប្បច្ច័យ គឺពួកនោឧបាទាអាហារ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូប ជានោឧបាទាផង ដោយអាហារប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។បេ។ វារៈ៣ ក្នុង​នោឧបាទាមូលកៈ ជាបដិសន្ធិ។

[៣៩] ឧបាទាធម៌ ជាបច្ច័យនៃឧបាទាធម៌ ដោយឥន្រ្ទិយប្បច្ច័យ គឺរូបជីវិតិន្រ្ទិយ ជាបច្ច័យនៃពួកកដត្តារូប ជាឧបាទា ដោយឥន្រ្ទិយប្បច្ច័យ។ បណ្ឌិត គប្បីសួរមូលផងចុះ ចក្ខុន្រ្ទិយ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយិន្រ្ទិយ … រូបជីវិតិន្រ្ទិយ ជាបច្ច័យនៃពួក​កដត្តារូប ជានោឧបាទា ដោយឥន្រ្ទិយប្បច្ច័យ។ បណ្ឌិត គប្បីសួរមូលផងចុះ រូបជីវិតិន្ទ្រិយ ជាបច្ច័យនៃពួកកដត្តារូបជាឧបាទា និងជានោឧបាទា ដោយឥន្រ្ទិយប្បច្ច័យ។ នោឧបាទាធម៌ ជាបច្ច័យនៃនោឧបាទាធម៌ ដោយឥន្រ្ទិយប្បច្ច័យ មានវារៈ៣ ជាបដិសន្ធិ​ទៀត។ ឧបាទាធម៌ក្តី នោឧបាទាធម៌ក្តី ជាបច្ច័យនៃនោឧបាទាធម៌ ដោយឥន្រ្ទិយប្បច្ច័យ គឺចក្ខុន្រ្ទិយក្តី ចក្ខុវិញ្ញាណក្តី ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណ ដោយ​ឥន្រ្ទិយប្បច្ច័យ កាយិន្រ្ទិយ…។

[៤០] នោឧបាទាធម៌ ជាបច្ច័យនៃនោឧបាទាធម៌ ដោយឈានប្បច្ច័យ មានវារៈ៣។ … ជាបច្ច័យ ដោយមគ្គប្បច្ច័យ មានវារៈ៣ ជាបដិសន្ធិ បណ្ឌិតគប្បីធ្វើចុះ។ … ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ មានវារៈ១។

[៤១] ឧបាទាធម៌ ជាបច្ច័យនៃនោឧបាទាធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់ សហជាត និងបុរេជាត។ សហជាត គឺក្នុងខណៈនៃបដិសន្ធិ វត្ថុ ជាបច្ច័យនៃពួកនោឧបាទាខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ ឯបុរេជាត គឺចក្ខាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ កាយាយតនៈ … វត្ថុ ជាបច្ច័យនៃពួកនោឧបាទាខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ នោឧបាទាធម៌ ជាបច្ច័យ​នៃនោឧបាទាធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួកនោឧបាទាខន្ធ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ជានោឧបាទា ដោយវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកនោឧបាទាខន្ធ ជាបច្ច័យនៃពួកកដត្តារូប ជានោឧបាទា ដោយ​វិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺពួកនោឧបាទាខន្ធ ជាបច្ច័យនៃនោឧបាទាកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។ នោឧបាទាធម៌ ជាបច្ច័យនៃឧបាទាធម៌ ដោយ​វិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺនោឧបាទាខន្ធ ជាបច្ច័យ​នៃពួកចិត្តសមុដ្ឋានរូប ជាឧបាទា ដោយវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ ឯបច្ឆាជាត គឺពួកនោឧបាទាខន្ធ ជាបច្ច័យនៃឧបាទាកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។ នោឧបាទាធម៌ ជាបច្ច័យនៃឧបាទាធម៌ផង នៃនោឧបាទាធម៌ផង ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួកនោឧបាទាខន្ធ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ជាឧបាទា និងជានោឧបាទា ដោយវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ ឯបច្ឆាជាត គឺពួកនោឧបាទាខន្ធ ជាបច្ច័យ នៃឧបាទាកាយ និងនោឧបាទាកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។

[៤២] ឧបាទាធម៌ ជាបច្ច័យនៃឧបាទាធម៌ ដោយអត្ថិប្បច្ច័យ បានដល់អាហារ និងឥន្រ្ទិយ។ កពឡិង្ការាហារ ជាបច្ច័យនៃឧបាទាកាយនេះ ដោយអត្ថិប្បច្ច័យ រូបជីវិតិន្រ្ទិយ ជាបច្ច័យ​នៃពួកកដត្តារូប ជាឧបាទា ដោយអត្ថិប្បច្ច័យ។ ឧបាទាធម៌ ជាបច្ច័យនៃនោឧបាទាធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺក្នុងខណៈនៃបដិសន្ធិ វត្ថុ ជាបច្ច័យនៃពួកខន្ធជានោឧបាទា ដោយអត្ថិប្បច្ច័យ។ បុរេជាត គឺនូវចក្ខុ ថាមិនទៀង។ សេចក្តីបំប្រួញ។ ដូចគ្នានឹងបុរេជាតប្បច្ច័យដែរ មិនមានការធ្វើ​ឲ្យផ្សេងៗគ្នាទេ។ កពឡិង្ការាហារ ជាបច្ច័យនៃនោឧបាទាកាយនេះ ដោយអត្ថិប្បច្ច័យ រូបជីវិតិន្រ្ទិយ ជាបច្ច័យនៃពួកកដត្តារូបជានោឧបាទា ដោយអត្ថិប្បច្ច័យ។ ឧបាទាធម៌ ជាបច្ច័យនៃឧបាទាធម៌ផង នៃនោឧបាទាធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់អាហារ និងឥន្រ្ទិយ។ កពឡិង្ការាហារ ជាបច្ច័យនៃឧបាទាកាយ និងនោឧបាទាកាយនេះ ដោយ​អត្ថិប្បច្ច័យ រូបជីវិតិន្រ្ទិយ ជាបច្ច័យនៃពួកកដត្តារូប ជាឧបាទា និងជានោឧបាទា ដោយអត្ថិប្បច្ច័យ។ នោឧបាទាធម៌ ជាបច្ច័យនៃនោឧបាទាធម៌ ដោយអត្ថិប្បច្ច័យ បានដល់​សហជាត បុរេជាត និងបច្ឆាជាត។ សហជាត គឺខន្ធ១ ជានោឧបាទា ជាបច្ច័យនៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូប ជានោឧបាទាផង ដោយអត្ថិប្បច្ច័យ នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ មហាភូត១ ជាបច្ច័យនៃមហាភូត៣ ដោយអត្ថិប្បច្ច័យ។បេ។ មហាភូត២ ជាបច្ច័យនៃមហាភូត២ ដោយអត្ថិប្បច្ច័យ រហូតដល់ពួកអសញ្ញសត្វ។ បុរេជាត គឺនូវពួកផោដ្ឋព្វៈ ថាមិនទៀង។បេ។ ទោមនស្សកើតឡើង ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកនោឧបាទាខន្ធ ជាបច្ច័យនៃ​នោឧបាទាកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ នោឧបាទាធម៌ ជាបច្ច័យនៃ​ឧបាទាធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួក​នោឧបាទាខន្ធ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូបជាឧបាទា ដោយអត្ថិប្បច្ច័យ ក្នុងខណៈនៃ​បដិសន្ធិ …។ ឯបច្ឆាជាត គឺពួកនោឧបាទាខន្ធ ជាបច្ច័យនៃឧបាទាកាយនេះ ដែលកើត​មុន ដោយអត្ថិប្បច្ច័យ។ នោឧបាទាធម៌ ជាបច្ច័យនៃឧបាទាធម៌ផង នៃនោឧបាទាធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺខន្ធ១ ជានោឧបាទា ជាបច្ច័យនៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបជាឧបាទា និងជានោឧបាទាផង ដោយ​អត្ថិប្បច្ច័យ នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ…។ ឯបច្ឆាជាត គឺពួកនោឧបាទាខន្ធ ជាបច្ច័យ​នៃឧបាទាកាយ និងនោឧបាទាកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ ឧបាទាធម៌ក្តី នោឧបាទាធម៌ក្តី ជាបច្ច័យនៃឧបាទាធម៌ ដោយអត្ថិប្បច្ច័យ បានដល់​បច្ឆាជាត អាហារ និងឥន្រ្ទិយ។ បច្ឆាជាត គឺពួកនោឧបាទាខន្ធក្តី កពឡិង្ការាហារក្តី ជាបច្ច័យនៃឧបាទាកាយនេះ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកនោឧបាទាខន្ធក្តី រូបជីវិតិន្រ្ទិយក្តី ជាបច្ច័យនៃពួកកដត្តារូប ជាឧបាទា ដោយអត្ថិប្បច្ច័យ។ ឧបាទាធម៌ក្តី នោឧបាទាធម៌ក្តី ជាបច្ច័យនៃនោឧបាទាធម៌ ដោយអត្ថិប្បច្ច័យ បានដល់ សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺខន្ធ១ ដែលច្រឡំ​ដោយ​ចក្ខុវិញ្ញាណក្តី ចក្ខាយតនៈក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២ … ខន្ធ១ ជានោឧបាទាក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ១ ជានោឧបាទាក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ។ បុរេជាត គឺ​ផោដ្ឋព្វាយតនៈក្តី វត្ថុក្តី ជាបច្ច័យ នៃពួកនោឧបាទាខន្ធដោយអត្ថិប្បច្ច័យ ផោដ្ឋព្វាយតនៈ​ក្តី កាយាយតនៈក្តី ជាបច្ច័យនៃកាយវិញ្ញាណ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួក​នោឧបាទាខន្ធក្តី កពឡិង្ការាហារក្តី ជាបច្ច័យនៃនោឧបាទាកាយនេះ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកនោឧបាទាខន្ធក្តី រូបជីវិតិន្រ្ទិយក្តី ជាបច្ច័យនៃពួកកដត្តារូប ជានោឧបាទា ដោយអត្ថិប្បច្ច័យ។ ឧបាទាធម៌ក្តី នោឧបាទាធម៌ក្តី ជាបច្ច័យនៃឧបាទាធម៌ផង នៃ​នោឧបាទាធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់បច្ឆាជាត អាហារ និងឥន្រ្ទិយ។ បច្ឆាជាត គឺពួកនោឧបាទាខន្ធក្តី កពឡិង្ការាហារក្តី ជាបច្ច័យនៃឧបាទាកាយ និងនោឧបាទាកាយ​នេះ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកនោឧបាទាខន្ធក្តី រូបជីវិតិន្រ្ទិយក្តី ជាបច្ច័យនៃពួក​កដត្តារូប ជាឧបាទា និងជានោឧបាទា ដោយអត្ថិប្បច្ច័យ។

[៤៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ៤ ក្នុងអនន្តរប្បច្ច័យ មានវារៈ១ ក្នុងសមនន្តរប្បច្ច័យ មានវារៈ១ ក្នុង​សហជាតប្បច្ច័យ មានវារៈ៥ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៥ ក្នុងនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ២ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុង​បច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ១ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ៣ ក្នុងអាហារប្បច្ច័យ មានវារៈ៦ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៧ ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៤ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ១ ក្នុងវិគតប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

[៤៤] ឧបាទាធម៌ ជាបច្ច័យនៃឧបាទាធម៌ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយ​ឥន្រ្ទិយប្បច្ច័យ។ ឧបាទាធម៌ ជាបច្ច័យនៃនោឧបាទាធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយ​បុរេជាតប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។ ឧបាទាធម៌ ជាបច្ច័យនៃឧបាទាធម៌ផង នៃនោឧបាទាធម៌ផង ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។ នោឧបាទាធម៌ ជាបច្ច័យនៃនោឧបាទាធម៌ ដោយ​អារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។ នោឧបាទាធម៌ ជាបច្ច័យនៃឧបាទាធម៌ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។ នោឧបាទាធម៌ ជាបច្ច័យនៃឧបាទាធម៌ផង នៃនោឧបាទាធម៌ផង ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។ ឧបាទាធម៌ក្តី នោឧបាទាធម៌ក្តី ជាបច្ច័យនៃឧបាទាធម៌ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។ ឧបាទាធម៌ក្តី នោឧបាទាធម៌ក្តី ជាបច្ច័យនៃនោឧបាទាធម៌ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។ ឧបាទាធម៌ក្តី នោឧបាទាធម៌ក្តី ជាបច្ច័យនៃឧបាទាធម៌ផង នៃនោឧបាទាធម៌ផង ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។

[៤៥] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងនោអត្ថិប្បច្ច័យ មានវារៈ៤ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនោវិគតប្បច្ច័យ មានវារៈ៩ ក្នុងនោអវិគតប្បច្ច័យ មានវារៈ៤។

[៤៦] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មាន​វារៈ៣ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុង​នអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៣ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោអវិគតប្បច្ច័យ មានវារៈ៣។

[៤៧] ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ព្រោះនហេតុប្បច្ច័យ … ក្នុងអធិបតិប្បច្ច័យ មានវារៈ៤។ សេចក្តីបំប្រួញ។ អនុលោមមាតិកា បណ្ឌិត គប្បីឲ្យពិស្តារផងចុះ។ … ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

ចប់ ឧបាទាទុកៈ។

ឧបាទិន្នទុកៈ

បដិច្ចវារៈ

[៤៨] ឧបាទិន្នធម៌ (ធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ [វិបាកក្នុងភូមិ៣ និងកដត្តារូប។] អាស្រ័យនូវឧបាទិន្នធម៌ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ជាឧបាទិន្ន នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យនូវខន្ធ១ ជាឧបាទិន្ន នូវខន្ធ២ … វត្ថុ អាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ មហាភូត១ … កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត។ អនុបាទិន្នធម៌ (ធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនបានកាន់​យកហើយ [កុសល អកុសល កិរិយាព្យាក្រឹត ក្នុងភូមិ៣ មគ្គ៤ ផល៤ ព្រះនិព្វាន១។]) អាស្រ័យនូវឧបាទិន្នធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យ​នូវពួកឧបាទិន្នក្ខន្ធ។ ឧបាទិន្នធម៌ក្តី អនុបាទិន្នធម៌ក្តី អាស្រ័យនូវឧបាទិន្នធម៌ ទើបកើត​ឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ជាឧបាទិន្ន នូវខន្ធ២ …។ អនុបាទិន្នធម៌ អាស្រ័យនូវអនុបាទិន្នធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ជាអនុបាទិន្ន នូវខន្ធ២ … អាស្រ័យ​នូវមហាភូត១ … ចិត្តសមុដ្ឋានរូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត។ អនុបាទិន្នធម៌ អាស្រ័យនូវឧបាទិន្នធម៌ផង នូវអនុបាទិន្នធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកឧបាទិន្នក្ខន្ធផង នូវពួកមហាភូតផង។

[៤៩] ឧបាទិន្នធម៌ អាស្រ័យនូវឧបាទិន្នធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ជាឧបាទិន្ន នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធអាស្រ័យនូវវត្ថុ។ អនុបាទិន្នធម៌ អាស្រ័យនូវអនុបាទិន្នធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ជាអនុបាទិន្ន នូវខន្ធ២…។

[៥០] អនុបាទិន្នធម៌ អាស្រ័យនូវអនុបាទិន្នធម៌ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ជាអនុបាទិន្ន នូវខន្ធ២ … អាស្រ័យនូវ​មហាភូត១ … ចិត្តសមុដ្ឋានរូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត។ សេចក្តីបំប្រួញ។

[៥១] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ១ ក្នុងអនន្តរប្បច្ច័យ មានវារៈ២ ក្នុងសមនន្តរប្បច្ច័យ មានវារៈ២ ក្នុង​សហជាតប្បច្ច័យ មានវារៈ៥ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ២ ក្នុងនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ២ ក្នុងបុរេជាតប្បច្ច័យ មានវារៈ២ ក្នុង​អាសេវនប្បច្ច័យ មានវារៈ១ ក្នុងកម្មប្បច្ច័យ មានវារៈ៥ ក្នុងវិបាកប្បច្ច័យ មានវារៈ៥ ក្នុងអាហារប្បច្ច័យ មានវារៈ៥ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៥ ក្នុងឈានប្បច្ច័យ មានវារៈ៥ ក្នុងមគ្គប្បច្ច័យ មានវារៈ៥ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ៥ ក្នុងនត្ថិប្បច្ច័យ មានវារៈ២ ក្នុងវិគតប្បច្ច័យ មានវារៈ២ ក្នុង​អវិគតប្បច្ច័យ មានវារៈ៥។

[៥២] ឧបាទិន្នធម៌ អាស្រ័យនូវឧបាទិន្នធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវអហេតុកក្ខន្ធ១ ជាឧបាទិន្ន នូវខន្ធ២ … ក្នុងអហេតុកប្បដិសន្ធិក្ខណៈ ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យនូវខន្ធ១ ជាឧបាទិន្ន នូវខន្ធ២ … វត្ថុ អាស្រ័យនូវពួកខន្ធ ពួកខន្ធ​អាស្រ័យនូវវត្ថុ អាស្រ័យនូវមហាភូត១ … កដត្តារូប និងឧបាទារូប អាស្រ័យនូវពួក​មហាភូត អាស្រ័យនូវមហាភូត១ របស់ពួកអសញ្ញសត្វ … កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត។ អនុបាទិន្នធម៌ អាស្រ័យនូវឧបាទិន្នធម៌ ទើបកើតឡើង ព្រោះ​នហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកអហេតុកក្ខន្ធ ជាឧបាទិន្ន។ ឧបាទិន្នធម៌​ក្តី អនុបាទិន្នធម៌ក្តី អាស្រ័យនូវឧបាទិន្នធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវអហេតុកក្ខន្ធ១ ជាឧបាទិន្ន នូវខន្ធ២…។ អនុបាទិន្នធម៌ អាស្រ័យនូវអនុបាទិន្នធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូប​ក្តី អាស្រ័យនូវអហេតុកក្ខន្ធ១ ជាអនុបាទិន្ន នូវខន្ធ២ … មហាភូត១ … ចិត្តសមុដ្ឋានរូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត ពាហិរៈ … អាហារសមុដ្ឋាន … មហាភូត១ មានរដូវជាសមុដ្ឋាន … ឧបាទារូប អាស្រ័យនូវពួកមហាភូត មោហៈ ដែលច្រឡំដោយ​វិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយ​ឧទ្ធច្ចៈ។ អនុបាទិន្នធម៌ អាស្រ័យនូវឧបាទិន្នធម៌ផង នូវអនុបាទិន្នធម៌ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកអហេតុកក្ខន្ធ ជាឧបាទិន្នផង នូវពួកមហាភូតផង។

[៥៣] ឧបាទិន្នធម៌ អាស្រ័យនូវឧបាទិន្នធម៌ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យនូវពួកឧបាទិន្នក្ខន្ធ វត្ថុ អាស្រ័យនូវពួកខន្ធ មហាភូត១ … កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត មហាភូត១ របស់ពួក​អសញ្ញសត្វ … កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត។ អនុបាទិន្នធម៌ អាស្រ័យនូវឧបាទិន្នធម៌ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកឧបាទិន្នក្ខន្ធ។ អនុបាទិន្នធម៌ អាស្រ័យនូវអនុបាទិន្នធម៌ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវអនុបាទិន្នក្ខន្ធ មហាភូត១ … ពាហិរៈ … អាហារសមុដ្ឋាន … មហាភូត១ មានរដូវជាសមុដ្ឋាន … ឧបាទារូប អាស្រ័យ​នូវពួកមហាភូត។ អនុបាទិន្នធម៌ អាស្រ័យនូវឧបាទិន្នធម៌ផង នូវអនុបាទិន្នធម៌ផង ទើប​កើត​ឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកឧបាទិន្នក្ខន្ធផង នូវពួកមហាភូតផង។

[៥៤] ឧបាទិន្នធម៌ អាស្រ័យនូវឧបាទិន្នធម៌ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ។ … ព្រោះនអនន្តរប្បច្ច័យ ព្រោះនសមនន្តរប្បច្ច័យ ព្រោះនអញ្ញមញ្ញប្បច្ច័យ ព្រោះ​នឧបនិស្សយប្បច្ច័យ។

[៥៥] ឧបាទិន្នធម៌ អាស្រ័យនូវឧបាទិន្នធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ជាឧបាទិន្ន ក្នុងអរូប នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យនូវខន្ធ១ ជាឧបាទិន្ន រហូតដល់ពួកអសញ្ញសត្វ។ អនុបាទិន្នធម៌ អាស្រ័យនូវឧបាទិន្នធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកឧបាទិន្នក្ខន្ធ។ អនុបាទិន្នធម៌ អាស្រ័យនូវអនុបាទិន្នធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ជាអនុបាទិន្ន ក្នុងអរូប នូវខន្ធ២ … ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកអនុបាទិន្នក្ខន្ធ មហាភូត១ មានរដូវជាសមុដ្ឋាន រហូតដល់​ពួកអសញ្ញសត្វ។ អនុបាទិន្នធម៌ អាស្រ័យនូវឧបាទិន្នធម៌ផង នូវអនុបាទិន្នធម៌ផង ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកឧបាទិន្នក្ខន្ធផង នូវពួកមហាភូតផង។ … ព្រោះនបច្ឆាជាតប្បច្ច័យ ព្រោះនអាសេវនប្បច្ច័យ។

[៥៦] អនុបាទិន្នធម៌ អាស្រ័យនូវអនុបាទិន្នធម៌ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺអនុបាទិន្នចេតនា អាស្រ័យនូវពួកអនុបាទិន្នក្ខន្ធ ពាហិរៈ … អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន…។បេ។ ឧបាទារូប អាស្រ័យនូវពួកមហាភូត។

[៥៧] ឧបាទិន្នធម៌ អាស្រ័យនូវឧបាទិន្នធម៌ ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ គឺមហាភូត១ របស់ពួកអសញ្ញសត្វ … កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត។ អនុបាទិន្នធម៌ អាស្រ័យនូវអនុបាទិន្នធម៌ ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ជាអនុបាទិន្ន នូវខន្ធ២ … មហាភូត១ មានរដូវ​ជាសមុដ្ឋាន រហូតតទៅ។

[៥៨] ឧបាទិន្នធម៌ អាស្រ័យនូវឧបាទិន្នធម៌ ទើបកើតឡើង ព្រោះនអាហារប្បច្ច័យ គឺមហាភូត១ របស់ពួកអសញ្ញសត្វ…។ អនុបាទិន្នធម៌ អាស្រ័យនូវអនុបាទិន្នធម៌ ទើបកើតឡើង ព្រោះនអាហារប្បច្ច័យ គឺពាហិរៈ … ឧតុសមុដ្ឋាន…។បេ។

[៥៩] ឧបាទិន្នធម៌ អាស្រ័យនូវឧបាទិន្នធម៌ ទើបកើតឡើង ព្រោះនឥន្រ្ទិយប្បច្ច័យ គឺរូបជីវិតិន្រ្ទិយ អាស្រ័យនូវពួកមហាភូត របស់ពួកអសញ្ញសត្វ។ អនុបាទិន្នធម៌ អាស្រ័យនូវអនុបាទិន្នធម៌ ទើបកើតឡើង ព្រោះនឥន្រ្ទិយប្បច្ច័យ គឺពាហិរៈ … អាហារសមុដ្ឋាន … ឧតុសមុដ្ឋាន…។បេ។

[៦០] ឧបាទិន្នធម៌ អាស្រ័យនូវឧបាទិន្នធម៌ ទើបកើតឡើង ព្រោះនឈានប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ដែលច្រឡំដោយបញ្ចវិញ្ញាណ នូវខន្ធ២ … របស់ពួកអសញ្ញសត្វ។បេ។ អនុបាទិន្នធម៌ អាស្រ័យនូវអនុបាទិន្នធម៌ ទើបកើតឡើង ព្រោះនឈានប្បច្ច័យ គឺពាហិរៈ … អាហារសមុដ្ឋាន … ឧតុសមុដ្ឋាន…។បេ។

[៦១] ឧបាទិន្នធម៌ អាស្រ័យនូវឧបាទិន្នធម៌ ទើបកើតឡើង ព្រោះនមគ្គប្បច្ច័យ គឺដូចគ្នានឹងនហេតុប្បច្ច័យដែរ មោហៈ មិនមានទេ។ … ព្រោះនសម្បយុត្តប្បច្ច័យ។

[៦២] អនុបាទិន្នធម៌ អាស្រ័យនូវឧបាទិន្នធម៌ ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ជាឧបាទិន្ន ក្នុងអរូប នូវខន្ធ២ … អាស្រ័យនូវមហាភូត១ របស់ពួកអសញ្ញសត្វ…។ អនុបាទិន្នធម៌ អាស្រ័យនូវអនុបាទិន្នធម៌ ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ជាអនុបាទិន្ន ក្នុងអរូប នូវខន្ធ២ … ពាហិរៈ … អាហារសមុដ្ឋាន … ឧតុសមុដ្ឋាន…។បេ។ … ព្រោះនោនត្ថិប្បច្ច័យ ព្រោះ​នោវិគតប្បច្ច័យ។

[៦៣] ក្នុងនហេតុប្បច្ច័យ មានវារៈ៥ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៤ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៤ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៤ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៤ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៤ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៤ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៥ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៥ ក្នុងនកម្មប្បច្ច័យ មានវារៈ១ ក្នុងនវិបាកប្បច្ច័យ មានវារៈ២ ក្នុងនអាហារប្បច្ច័យ មានវារៈ២ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ២ ក្នុងនឈានប្បច្ច័យ មានវារៈ២ ក្នុងនមគ្គប្បច្ច័យ មានវារៈ៥ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៤ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៤ ក្នុងនោវិគតប្បច្ច័យ មានវារៈ៤។

[៦៤] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៤ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៤ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៥ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៥ ក្នុងនកម្មប្បច្ច័យ មានវារៈ១ ក្នុងនវិបាកប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៤ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុង​នោនត្ថិប្បច្ច័យ មានវារៈ៤ ក្នុងនោវិគតប្បច្ច័យ មានវារៈ៤។

[៦៥] ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មានវារៈ២ ក្នុងសមនន្តរប្បច្ច័យ មានវារៈ២ ក្នុងសហជាតប្បច្ច័យ មានវារៈ៥ ក្នុង​អញ្ញមញ្ញប្បច្ច័យ មានវារៈ២ ក្នុងនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ២ ក្នុងបុរេជាតប្បច្ច័យ មានវារៈ២ ក្នុងអាសេវនប្បច្ច័យ មានវារៈ១ ក្នុងកម្មប្បច្ច័យ មានវារៈ៥ ក្នុងវិបាកប្បច្ច័យ មានវារៈ៥ ក្នុងមគ្គប្បច្ច័យ មានវារៈ១ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ២។បេ។ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។

សហជាតវារៈ ដូចជាបដិច្ចវារៈដែរ។

បច្ចយវារៈ

[៦៦] ឧបាទិន្នធម៌ ពឹងផ្អែកនឹងឧបាទិន្នធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី កដត្តារូបក្តី ពឹងផ្អែកនឹងខន្ធ១ ជាឧបាទិន្ន នឹងខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ៣ក្តី កដត្តារូបក្តី ពឹងផ្អែកនឹងខន្ធ១ ជាឧបាទិន្ន នឹងខន្ធ២ … វត្ថុ ពឹងផ្អែកនឹងពួកខន្ធ ពួកខន្ធ​ពឹងផ្អែកនឹងវត្ថុ មហាភូត១ … កដត្តារូប និងឧបាទារូប ពឹងផ្អែកនឹងពួកមហាភូត ពួក​ឧបាទិន្នក្ខន្ធ ពឹងផ្អែកនឹងវត្ថុ។ អនុបាទិន្នធម៌ ពឹងផ្អែកនឹងឧបាទិន្នធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកឧបាទិន្នក្ខន្ធ ពួកអនុបាទិន្នក្ខន្ធ ពឹងផ្អែកនឹងវត្ថុ។ ឧបាទិន្នធម៌ក្តី អនុបាទិន្នធម៌ក្តី ពឹងផ្អែកនឹងឧបាទិន្នធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ ជាឧបាទិន្ន នឹងខន្ធ២ … មហាភូត១ … ចិត្តសមុដ្ឋានរូប និងឧបាទារូប ពឹងផ្អែកនឹងពួកមហាភូត។ អនុបាទិន្នធម៌ ពឹងផ្អែកនឹងអនុបាទិន្នធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ ជាអនុបាទិន្ន នឹងខន្ធ២ … មហាភូត១ … ចិត្តសមុដ្ឋានរូប និងឧបាទារូប ពឹងផ្អែកនឹងពួកមហាភូត។ អនុបាទិន្នធម៌ ពឹងផ្អែកនឹងឧបាទិន្នធម៌ផង នឹងអនុបាទិន្នធម៌​ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកឧបាទិន្នក្ខន្ធផង នឹងពួកមហាភូតផង ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ជាអនុបាទិន្នផង នឹងវត្ថុផង នឹងខន្ធ២…។

[៦៧] ឧបាទិន្នធម៌ ពឹងផ្អែកនឹងឧបាទិន្នធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ជាឧបាទិន្ន នឹងខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធ​ពឹងផ្អែកនឹងវត្ថុ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹង​កាយាយតនៈ ពួកឧបាទិន្នក្ខន្ធ ពឹងផ្អែកនឹងវត្ថុ។ អនុបាទិន្នធម៌ ពឹងផ្អែកនឹងឧបាទិន្នធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺពួកអនុបាទិន្នក្ខន្ធ ពឹងផ្អែកនឹងវត្ថុ។ អនុបាទិន្នធម៌ ពឹងផ្អែកនឹងអនុបាទិន្នធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែក​នឹងខន្ធ១ ជាអនុបាទិន្ន នឹងខន្ធ២…។ អនុបាទិន្នធម៌ ពឹងផ្អែកនឹងឧបាទិន្នធម៌ផង នឹង​អនុបាទិន្នធម៌ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ជាអនុបាទិន្នផង នឹងវត្ថុផង នឹងខន្ធ២…។

[៦៨] អនុបាទិន្នធម៌ ពឹងផ្អែកនឹងឧបាទិន្នធម៌ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺពួកអនុបាទិន្នក្ខន្ធ ពឹងផ្អែកនឹងវត្ថុ។ អនុបាទិន្នធម៌ ពឹងផ្អែកនឹងអនុបាទិន្នធម៌ ទើបកើត​ឡើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ ជាអនុបាទិន្ន នឹងខន្ធ២ … មហាភូត១ … ចិត្តសមុដ្ឋានរូប និងឧបាទារូប ពឹងផ្អែកនឹងពួកមហាភូត។ អនុបាទិន្នធម៌ ពឹងផ្អែកនឹងឧបាទិន្នធម៌ផង នឹងអនុបាទិន្នធម៌ផង ទើបកើតឡើង ព្រោះ​អធិបតិប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ជាអនុបាទិន្នផង នឹងវត្ថុផង នឹងខន្ធ២ …។ សេចក្តីបំប្រួញ។

[៦៩] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ក្នុងអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងអនន្តរប្បច្ច័យ មានវារៈ៤ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៤ ក្នុង​សហជាតប្បច្ច័យ មានវារៈ៥ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៤ ក្នុងនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៤ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៤ ក្នុង​អាសេវនប្បច្ច័យ មានវារៈ៣ ក្នុងកម្មប្បច្ច័យ មានវារៈ៥ ក្នុងវិបាកប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។

[៧០] ឧបាទិន្នធម៌ ពឹងផ្អែកនឹងឧបាទិន្នធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងអហេតុកក្ខន្ធ១ ជាឧបាទិន្ន នឹងខន្ធ២ … ក្នុងអហេតុកប្បដិសន្ធិក្ខណៈ វត្ថុ ពឹងផ្អែកនឹងពួកខន្ធ ឯពួកខន្ធពឹងផ្អែកនឹងវត្ថុ មហាភូត១ … កដត្តារូប និងឧបាទារូប ពឹងផ្អែកនឹងពួកមហាភូត មហាភូត១ របស់ពួកអសញ្ញសត្វ … ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹងចក្ខាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ពួកឧបាទិន្នក្ខន្ធជាអហេតុកៈ ពឹងផ្អែក​នឹងវត្ថុ។ អនុបាទិន្នធម៌ ពឹងផ្អែកនឹងឧបាទិន្នធម៌ ទើបកើតឡើង ព្រោះ​នហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកអហេតុកក្ខន្ធ ជាឧបាទិន្ន ពួក​អហេតុកក្ខន្ធ ជាអនុបាទិន្ន ពឹងផ្អែកនឹងវត្ថុ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងវត្ថុ។ ឧបាទិន្នធម៌ក្តី អនុបាទិន្នធម៌ក្តី ពឹងផ្អែកនឹង​ឧបាទិន្នធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹង​អហេតុកក្ខន្ធ១ ជាឧបាទិន្ន នឹងខន្ធ២…។ អនុបាទិន្នធម៌ ពឹងផ្អែកនឹងឧបាទិន្នធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹង​អហេតុកក្ខន្ធ១ ជាអនុបាទិន្ន នឹងខន្ធ២ … មហាភូត១ … ពាហិរៈ … អាហារសមុដ្ឋាន … ឧតុសមុដ្ឋាន … មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ អនុបាទិន្នធម៌ ពឹងផ្អែកនឹងឧបាទិន្នធម៌ផង នឹងអនុបាទិន្នធម៌ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹង​អហេតុកក្ខន្ធ ជាឧបាទិន្នផង នឹងពួកមហាភូតផង ខន្ធ៣ ពឹងផ្អែកនឹងអហេតុកក្ខន្ធ១ ជាអនុបាទិន្នផង នឹងវត្ថុផង នឹងខន្ធ២ … មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំ​ដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងវត្ថុ​ផង។ សេចក្តីបំប្រួញ។

[៧១] ក្នុងនហេតុប្បច្ច័យ មានវារៈ៥ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៤ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៤ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៤ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៤ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៤ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៥ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៥ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៤ ក្នុងនអាហារប្បច្ច័យ មានវារៈ២ ក្នុង​នឥន្រ្ទិយប្បច្ច័យ មានវារៈ២ ក្នុងនឈានប្បច្ច័យ មានវារៈ២ ក្នុងនមគ្គប្បច្ច័យ មានវារៈ៥ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៤ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៤ ក្នុងនោវិគតប្បច្ច័យ មានវារៈ៤។

[៧២] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៤ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មានវារៈ៥។បេ។ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៤ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៥ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៥ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៣ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៤ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុង​នោនត្ថិប្បច្ច័យ មានវារៈ៤ ក្នុងនោវិគតប្បច្ច័យ មានវារៈ៤។

[៧៣] ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មានវារៈ៤ ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។

និស្សយវារៈ ដូចគ្នានឹងបច្ចយវារៈដែរ។

សំសដ្ឋវារៈ

[៧៤] ឧបាទិន្នធម៌ ច្រឡំនឹងឧបាទិន្នធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ជាឧបាទិន្ន នឹងខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ។បេ។ អនុបាទិន្នធម៌ ច្រឡំនឹងអនុបាទិន្នធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ជាអនុបាទិន្ន នឹងខន្ធ២…។

[៧៥] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ១ ក្នុងអនន្តរប្បច្ច័យ មានវារៈ២ ក្នុងសមនន្តរប្បច្ច័យ មានវារៈ២ ក្នុង​សហជាតប្បច្ច័យ មានវារៈ២ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ២ ក្នុងនិស្សយប្បច្ច័យ មានវារៈ២ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ២ ក្នុងបុរេជាតប្បច្ច័យ មានវារៈ២ ក្នុង​អាសេវនប្បច្ច័យ មានវារៈ១ ក្នុងកម្មប្បច្ច័យ មានវារៈ២ ក្នុងវិបាកប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។

[៧៦] ឧបាទិន្នធម៌ ច្រឡំនឹងឧបាទិន្នធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងអហេតុកក្ខន្ធ១ ជាឧបាទិន្ន នឹងខន្ធ២ … ក្នុងអហេតុកប្បដិសន្ធិក្ខណៈ។បេ។ អនុបាទិន្នធម៌ ច្រឡំនឹងអនុបាទិន្នធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងអហេតុកក្ខន្ធ១ ជាអនុបាទិន្ន នឹងខន្ធ២ … មោហៈដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ច្រឡំនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។

[៧៧] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអធិបតិប្បច្ច័យ មានវារៈ២ ក្នុង​នបុរេជាតប្បច្ច័យ មានវារៈ២ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ២ ក្នុងនអាសេវនប្បច្ច័យ មានវារៈ២ ក្នុងនកម្មប្បច្ច័យ មានវារៈ១ ក្នុងនវិបាកប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ២ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២។

ការរាប់២យ៉ាងក្រៅនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។

បញ្ហាវារៈ

[៧៨] ឧបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ ដោយហេតុប្បច្ច័យ គឺពួកឧបាទិន្នហេតុ ជា​បច្ច័យ​នៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកឧបាទិន្នហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកកដត្តារូបផង ដោយហេតុប្បច្ច័យ។ ឧបាទិន្នធម៌ ជាបច្ច័យនៃអនុបាទិន្នធម៌ ដោយហេតុប្បច្ច័យ គឺពួកឧបាទិន្នហេតុ ជាបច្ច័យនៃពួក​ចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ។ ឧបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ផង នៃ​អនុបាទិន្នធម៌ផង ដោយហេតុប្បច្ច័យ គឺពួកឧបាទិន្នហេតុ ជាបច្ច័យនៃពួក​សម្បយុត្តកក្ខន្ធ​ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។ អនុបាទិន្នធម៌ ជាបច្ច័យនៃ​អនុបាទិន្នធម៌ ដោយហេតុប្បច្ច័យ គឺពួកអនុបាទិន្នហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ​ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។

[៧៩] ឧបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ ដោយអារម្មណប្បច្ច័យ គឺ (បុគ្គល) នូវចក្ខុ … នូវកាយ ពួករូបជាឧបាទិន្នៈ ពួកគន្ធៈ ពួករសៈ ពួកផោដ្ឋព្វៈ និងវត្ថុ … នូវឧបាទិន្នក្ខន្ធ ថាមិនទៀង។បេ។ ទោមនស្សកើតឡើង កាលកុសលាកុសល រលត់ហើយ វិបាកក៏កើត​ឡើង ព្រោះមានកុសលាកុសលនោះ ជាអារម្មណ៍ រូបាយតនៈ ជាឧបាទិន្ន (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ គន្ធាយតនៈ ជាឧបាទិន្ន (ជាបច្ច័យ) នៃឃានវិញ្ញាណ។បេ។ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយអារម្មណប្បច្ច័យ។ ឧបាទិន្នធម៌ ជាបច្ច័យនៃអនុបាទិន្នធម៌ ដោយអារម្មណប្បច្ច័យ គឺ (បុគ្គល) នូវចក្ខុ … នូវកាយ ពួករូបជាឧបាទិន្ន ពួកគន្ធៈ ពួករសៈ ពួកផោដ្ឋព្វៈ និងវត្ថុ … នូវពួកខន្ធជាឧបាទិន្ន ថាមិនទៀង។បេ។ ទោមនស្សកើតឡើង បុគ្គលឃើញនូវរូប ជាឧបាទិន្ន ដោយទិព្វចក្ខុ ដឹងនូវចិត្ត របស់បុគ្គលអ្នកប្រកបដោយឧបាទិន្នចិត្ត ដោយចេតោបរិយញ្ញាណ ពួក​ឧបាទិន្នក្ខន្ធ ជាបច្ច័យ នៃការពិចារណានូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិ​ញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។ អនុបាទិន្នធម៌ ជាបច្ច័យនៃអនុបាទិន្នធម៌ ដោយអារម្មណប្បច្ច័យ គឺ (បុគ្គល) នូវទាន … នូវសីល … ធ្វើនូវឧបោសថកម្ម ហើយពិចារណានូវកុសលនោះ ត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវកុសលនោះ។បេ។ ទោមនស្សកើតឡើង នូវពួកកុសល ដែលសន្សំហើយ ក្នុងកាលមុន … អំពីឈាន … ពួកព្រះអរិយៈចេញអំពីមគ្គ ហើយពិចារណានូវមគ្គ នូវផល … នូវនិព្វាន … និព្វាន ជាបច្ច័យនៃការពិចារណា នូវគោត្រភូ វោទានៈ មគ្គ និងផល ដោយអារម្មណប្បច្ច័យ ពួកព្រះអរិយៈ ពិចារណានូវពួកកិលេស ដែលលះបង់ហើយ … នូវពួកកិលេស ដែលសង្កត់សង្កិនហើយ… នូវពួកកិលេស ដែលសន្សំហើយ ក្នុងកាល​មុន … នូវពួករូបជាអនុបាទិន្ន … នូវពួកសំឡេង … នូវពួកផោដ្ឋព្វៈ … នូវពួកខន្ធជា​អនុបាទិន្ន ថាមិនទៀង។បេ។ ទោមនស្សកើតឡើង ឃើញនូវរូបជាអនុបាទិន្ន ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ ដឹងនូវចិត្តរបស់បុគ្គលអ្នកប្រកប​ដោយ​អនុបាទិន្នចិត្ត ដោយចេតោបរិយញ្ញាណ អាកាសានញ្ចាយតនៈ (ជាបច្ច័យ) នៃ​វិញ្ញាណញ្ចាយតនៈ អាកិញ្ចញ្ញាយតនៈ (ជាបច្ច័យ) នៃនេវសញ្ញានាសញ្ញាយតនៈ ពួកអនុបាទិន្នក្ខន្ធ ជាបច្ច័យនៃការពិចារណានូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយ​អារម្មណប្បច្ច័យ។ អនុបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ ដោយអារម្មណប្បច្ច័យ គឺ (បុគ្គល) … នូវពួករូបជាអនុឧបាទិន្ន … នូវពួកសំឡេង … នូវពួកផោដ្ឋព្វៈ … នូវពួកអនុបាទិន្នក្ខន្ធ ថាមិនទៀង។បេ។ ទោមនស្សកើតឡើង កាលកុសលាកុសល រលត់ហើយ វិបាកកើតឡើង ព្រោះមានកុសលាកុសលនោះជាអារម្មណ៍ អាកាសា​នញ្ចាយតនៈ (ជាបច្ច័យ) នៃវិញ្ញាណញ្ចាយតនៈ អាកិញ្ចញ្ញាយនតៈ (ជាបច្ច័យ) នៃនេវសញ្ញានាសញ្ញាយតនៈ រូបាយតនៈ ជាអនុបាទិន្ន (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ សទ្ទាយតនៈ … ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយអារម្មណប្បច្ច័យ។

[៨០] ឧបាទិន្នធម៌ ជាបច្ច័យនៃអនុបាទិន្នធម៌ ដោយអធិបតិប្បច្ច័យ បានដល់ អារម្មណាធិបតិ គឺ (បុគ្គល) នូវចក្ខុ … នូវកាយ នូវពួករូប ជាឧបាទិន្ន ពួកគន្ធៈ ពួករសៈ ពួកផោដ្ឋព្វៈ និងវត្ថុ … ត្រេកអរ រីករាយ ព្រោះធ្វើនូវពួកឧបាទិន្នក្ខន្ធ ឲ្យជាទីគោរព រាគៈ កើតឡើង ព្រោះធ្វើនូវហេតុនោះ ឲ្យជាទីគោរព ទិដ្ឋិកើតឡើង។ អនុបាទិន្នធម៌ ជាបច្ច័យ​នៃអនុបាទិន្នធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺ (បុគ្គល) នូវទាន … នូវសីល … ធ្វើនូវឧបោសថកម្ម ធ្វើនូវកុសលនោះ ឲ្យជាទីគោរព ហើយពិចារណា ត្រេកអរ រីករាយ រាគៈកើតឡើង ព្រោះធ្វើនូវកុសលនោះ ឲ្យជាទីគោរព។បេ។ ទិដ្ឋិ … ក្នុងកាលមុន … អំពីឈាន … ពួកព្រះអរិយៈ ចេញអំពីមគ្គ ធ្វើនូវមគ្គ ឲ្យជាទីគោរព ហើយពិចារណា នូវផល … នូវនិព្វាន … និព្វាន ជាបច្ច័យនៃគោត្រភូ វោទានៈ មគ្គ និងផល ដោយអធិបតិប្បច្ច័យ នូវពួកអនុបាទិន្នរូប … នូវពួកសំឡេង … នូវពួកផោដ្ឋព្វៈ … រាគៈ ធ្វើនូវពួកអនុបាទិន្នក្ខន្ធ ឲ្យជាទីគោរព ទើបកើត​ឡើង ទិដ្ឋិកើតឡើង។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ជាអនុបាទិន្ន ជាបច្ច័យនៃ​ពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។

[៨១] ឧបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ ដោយអនន្តរប្បច្ច័យ គឺពួកឧបាទិន្នក្ខន្ធមុនៗ ជាបច្ច័យនៃពួកឧបាទិន្នក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ បញ្ចវិញ្ញាណ ជាបច្ច័យនៃ​វិបាកមនោធាតុ ដោយអនន្តរប្បច្ច័យ វិបាកមនោធាតុ ជាបច្ច័យនៃវិបាកមនោវិញ្ញាណធាតុ ដោយអនន្តរប្បច្ច័យ។ ឧបាទិន្នធម៌ ជាបច្ច័យនៃអនុបាទិន្នធម៌ ដោយអនន្តរប្បច្ច័យ គឺភវង្គ (ជាបច្ច័យ) នៃអាវជ្ជនៈ វិបាកមនោវិញ្ញាណធាតុ ជាបច្ច័យនៃកិរិយាមនោវិញ្ញាណធាតុ ដោយអនន្តរប្បច្ច័យ។ អនុបាទិន្នធម៌ ជាបច្ច័យនៃអនុបាទិន្នធម៌ ដោយអនន្តរប្បច្ច័យ គឺពួកអនុបាទិន្នក្ខន្ធមុនៗ ជាបច្ច័យនៃពួកអនុបាទិន្នក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ ពួកអនុបាទិន្នក្ខន្ធ ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ អនុលោម ជាបច្ច័យនៃគោត្រភូ និងផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។ អនុបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ ដោយ​អនន្តរប្បច្ច័យ គឺអាវជ្ជនៈ (ជាបច្ច័យ) នៃបញ្ចវិញ្ញាណ ពួកអនុបាទិន្នក្ខន្ធ ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។ … ជាបច្ច័យ ដោយសមនន្តរប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ គឺមានវារៈ៥ ដូចគ្នានឹងបដិច្ចវារៈដែរ។ … ជាបច្ច័យ ដោយ​អញ្ញមញ្ញប្បច្ច័យ គឺមានវារៈ២ ដូចគ្នានឹងបដិច្ចវារៈដែរ។ … ជាបច្ច័យ ដោយ​និស្សយប្បច្ច័យ គឺមានវារៈ៥ ដូចគ្នានឹងនិស្សយប្បច្ច័យ ក្នុងបច្ចយវារៈដែរ។

[៨២] ឧបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺកាយិកសុខ ជាបច្ច័យនៃកាយិកសុខ និងកាយិកទុក្ខ ដោយឧបនិស្សយប្បច្ច័យ កាយិកទុក្ខ … រដូវ ជាឧបាទិន្ន … ភោជន ជាបច្ច័យនៃកាយិកសុខ និងកាយិកទុក្ខ ដោយឧបនិស្សយប្បច្ច័យ កាយិកសុខ … កាយិកទុក្ខ … រដូវ … ភោជន ជាបច្ច័យនៃកាយិកសុខ និងកាយិកទុក្ខ ដោយឧបនិស្សយប្បច្ច័យ។ ឧបាទិន្នធម៌ ជាបច្ច័យនៃអនុបាទិន្នធម៌ ដោយ​ឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវកាយិកសុខ ហើយឲ្យទាន។បេ។ បំបែកសង្ឃ នូវកាយិកទុក្ខ … នូវរដូវ ជាឧបាទិន្ន … អាស្រ័យនូវភោជន ហើយឲ្យទាន។បេ។ ញ៉ាំងសមាបត្តិឲ្យកើតឡើង។បេ។ បំបែកសង្ឃ កាយិកសុខ … កាយិកទុក្ខ … រដូវ … ភោជន ជាបច្ច័យនៃសទ្ធា។បេ។ នៃសេចក្តីប្រាថ្នា មគ្គ និងផលសមាបត្តិ ដោយ​ឧបនិស្សយប្បច្ច័យ។ អនុបាទិន្នធម៌ ជាបច្ច័យនៃអនុបាទិន្នធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូ​បនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយឲ្យទាន តម្លើងមានះ ប្រកាន់ទិដ្ឋិ សីល។បេ។ នូវសេចក្តីប្រាថ្នា … នូវរដូវ … នូវភោជន … អាស្រ័យនូវសេនាសនៈ ហើយឲ្យទាន។បេ។ បំបែកសង្ឃ សទ្ធា។បេ។ សេចក្តីប្រាថ្នា … រដូវ … ភោជន … សេនាសនៈ ជាបច្ច័យនៃសទ្ធា។បេ។ នៃសេចក្តីប្រាថ្នា មគ្គ និងផលសមាបត្តិ ដោយ​ឧបនិស្សយប្បច្ច័យ។ អនុបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គល​អាស្រ័យ​នូវសទ្ធា ហើយញ៉ាំងខ្លួនឲ្យក្តៅ ឲ្យក្តៅសព្វ ការស្វែងរក … សីល។បេ។ នូវសេចក្តីប្រាថ្នា … នូវរដូវ … នូវភោជន … បុគ្គលអាស្រ័យនូវសេនាសនៈ ហើយញ៉ាំងខ្លួនឲ្យក្តៅ ឲ្យក្តៅ​សព្វ ការស្វែងរក … សទ្ធា។បេ។ សេនាសនៈ ជាបច្ច័យនៃកាយិកសុខ និងកាយិកទុក្ខ ដោយ​ឧបនិស្សយប្បច្ច័យ កុសលាកុសលកម្ម ជាបច្ច័យនៃវិបាក ដោយ​ឧបនិស្សយប្បច្ច័យ។

[៨៣] ឧបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ ដោយបុរេជាតប្បច្ច័យ បានដល់ អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺ (បុគ្គល) នូវចក្ខុ … នូវកាយ នូវពួករូបជាឧបាទិន្ន ពួកគន្ធៈ ពួកផោដ្ឋព្វៈ …។បេ។ នូវវត្ថុ ថាមិនទៀង។បេ។ ទោមនស្ស … កាលកុសលាកុសល រលត់ហើយ វិបាកកើតឡើង ព្រោះមានកុសលាកុសល​នោះ​ជាអារម្មណ៍ រូបាយតនៈជាឧបាទិន្ន (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ គន្ធាយតនៈ … ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ។ ឯវត្ថុបុរេជាត គឺចក្ខាយតនៈ (បច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (បច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃពួកឧបាទិន្នក្ខន្ធ ដោយបុរេជាតប្បច្ច័យ។ ឧបាទិន្នធម៌ ជាបច្ច័យនៃអនុបាទិន្នធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺ (បុគ្គល) នូវចក្ខុ … នូវកាយ នូវពួករូប ជាឧបាទិន្ន ពួកគន្ធៈ ពួករសៈ ពួកផោដ្ឋព្វៈ … នូវវត្ថុ ថាមិនទៀង។បេ។ ទោមនស្សកើតឡើង បុគ្គលឃើញនូវរូប ជាឧបាទិន្ន ដោយទិព្វចក្ខុ។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកអនុបាទិន្នក្ខន្ធ ដោយបុរេជាតប្បច្ច័យ។ អនុបាទិន្នធម៌ ជាបច្ច័យនៃ​អនុបាទិន្នធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត គឺ (បុគ្គល) នូវពួករូប ជាអនុបាទិន្ន … នូវពួកសំឡេង … នូវពួកក្លិន … នូវពួកផោដ្ឋព្វៈ ថាមិនទៀង។បេ។ ទោមនស្សកើតឡើង ឃើញនូវរូប ជាអនុបាទិន្ន ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ។ អនុបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត គឺ (បុគ្គល) នូវពួករូប ជាអនុបាទិន្ន … នូវពួកគន្ធៈ … នូវពួកផោដ្ឋព្វៈ ថាមិនទៀង។បេ។ ទោមនស្សកើតឡើង កាលកុសលាកុសលរលត់ហើយ វិបាកកើតឡើង ព្រោះកុសលាកុសលនោះជាអារម្មណ៍ រូបាយតនៈ ជាអនុបាទិន្ន (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ សទ្ទាយតនៈ … ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ វត្ថុ ជាបច្ច័យនៃពួកឧបាទិន្នក្ខន្ធ ដោយបុរេជាតប្បច្ច័យ។ ឧបាទិន្នធម៌​ក្តី អនុបាទិន្នធម៌ក្តី ជាបច្ច័យនៃឧបាទិន្នធម៌ ដោយបុរេជាតប្បច្ច័យ បានដល់​អារម្មណបុរេជាត និងវត្ថុបុរេជាត។ រូបាយតនៈ ជាអនុបាទិន្នក្តី វត្ថុក្តី ផោដ្ឋព្វាយតនៈក្តី វត្ថុក្តី ជាបច្ច័យនៃពួកឧបាទិន្នក្ខន្ធ ដោយបុរេជាតប្បច្ច័យ រូបាយតនៈ ជាអនុបាទិន្នក្តី ចក្ខាយតនៈក្តី ជាបច្ច័យនៃចក្ខុវិញ្ញាណ សទ្ទាយតនៈក្តី … ផោដ្ឋព្វាយតនៈក្តី កាយាយតនៈ​ក្តី ជាបច្ច័យនៃកាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។ ឧបាទិន្នធម៌ក្តី អនុបាទិន្នធម៌ក្តី ជាបច្ច័យនៃអនុបាទិន្នធម៌ ដោយបុរេជាតប្បច្ច័យ បានដល់​អារម្មណបុរេជាត និងវត្ថុបុរេជាត។ រូបាយតនៈ ជាអនុបាទិន្នក្តី វត្ថុក្តី ផោដ្ឋព្វាយតនៈក្តី វត្ថុក្តី ជាបច្ច័យនៃពួកអនុបាទិន្នក្ខន្ធ ដោយបុរេជាតប្បច្ច័យ។

[៨៤] ឧបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ ដោយបច្ឆាជាតប្បច្ច័យ បានដល់ បច្ឆាជាត គឺពួកឧបាទិន្នក្ខន្ធ ជាបច្ច័យនៃឧបាទិន្នកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។ ឧបាទិន្នធម៌ ជាបច្ច័យនៃអនុបាទិន្នធម៌ ដោយបច្ឆាជាតប្បច្ច័យ បានដល់ បច្ឆាជាត គឺពួក​ឧបាទិន្នក្ខន្ធ ជាបច្ច័យនៃអនុបាទិន្នកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។ ឧបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ផង នៃអនុបាទិន្នធម៌ផង ដោយបច្ឆាជាតប្បច្ច័យ។ សេចក្តីបំប្រួញ។ អនុបាទិន្នធម៌ ជាបច្ច័យនៃអនុបាទិន្នធម៌ ដោយបច្ឆាជាតប្បច្ច័យ។ សេចក្តី​បំប្រួញ។ អនុបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ ដោយបច្ឆាជាតប្បច្ច័យ។ សេចក្តី​បំប្រួញ។ អនុបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ផង នៃអនុបាទិន្នធម៌ផង ដោយ​បច្ឆាជាតប្បច្ច័យ។ សេចក្តីបំប្រួញ។

[៨៥] អនុបាទិន្នធម៌ ជាបច្ច័យនៃអនុបាទិន្នធម៌ ដោយអាសេវនប្បច្ច័យ។

[៨៦] ឧបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ ដោយកម្មប្បច្ច័យ គឺឧបាទិន្នចេតនា ជាបច្ច័យ​នៃពួកសម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ឧបាទិន្នចេតនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។ ឧបាទិន្នធម៌ ជាបច្ច័យនៃអនុបាទិន្នធម៌ ដោយកម្មប្បច្ច័យ គឺឧបាទិន្នចេតនា ជាបច្ច័យនៃពួកចិត្ត​សមុដ្ឋានរូប ដោយកម្មប្បច្ច័យ។ ឧបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ផង នៃ​អនុបាទិន្នធម៌​ផង ដោយកម្មប្បច្ច័យ គឺឧបាទិន្នចេតនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ អនុបាទិន្នធម៌ ជាបច្ច័យនៃអនុបាទិន្នធម៌ ដោយកម្មប្បច្ច័យ គឺអនុបាទិន្នចេតនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្ត​សមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ អនុបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ ដោយ​កម្មប្បច្ច័យ បានដល់នានាខណិកៈ គឺអនុបាទិន្នចេតនា ជាបច្ច័យនៃពួកវិបាកក្ខន្ធផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។

[៨៧] ឧបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ ដោយវិបាកប្បច្ច័យ គឺឧបាទិន្នក្ខន្ធ១។ សេចក្តី​បំប្រួញ។ ក្នុងឧបាទិន្នមូលកៈ មានវារៈ៣។ អនុបាទិន្នធម៌ ជាបច្ច័យនៃអនុបាទិន្នធម៌ ដោយវិបាកប្បច្ច័យ គឺអនុបាទិន្នក្ខន្ធ១ ជាវិបាក ជាបច្ច័យនៃខន្ធ៣ផង នៃចិត្តសមុដ្ឋានរូប​ផង ដោយវិបាកប្បច្ច័យ ខន្ធ២…។

[៨៨] ឧបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ ដោយអាហារប្បច្ច័យ គឺពួកអាហារ ជាឧបាទិន្ន ជាបច្ច័យ គឺជាបដិសន្ធិ នៃពួកសម្បយុត្តកក្ខន្ធ ដោយអាហារប្បច្ច័យ កពឡិង្ការាហារ ជាឧបាទិន្ន ជាបច្ច័យនៃឧបាទិន្នកាយនេះ ដោយអាហារប្បច្ច័យ។ ឧបាទិន្នធម៌ ជាបច្ច័យ​នៃ​អនុបាទិន្នធម៌ ដោយអាហារប្បច្ច័យ គឺពួកអាហារ ជាឧបាទិន្ន ជាបច្ច័យនៃពួកចិត្ត​សមុដ្ឋានរូប កពឡិង្ការាហារ ជាឧបាទិន្ន ជាបច្ច័យនៃអនុបាទិន្នកាយនេះ ដោយ​អាហារប្បច្ច័យ។ ឧបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ផង នៃអនុបាទិន្នធម៌ផង ដោយ​អាហារប្បច្ច័យ គឺពួកអាហារ ជាឧបាទិន្ន ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្ត​សមុដ្ឋានរូបផង កពឡិង្ការាហារ ជាបច្ច័យនៃកាយនេះ ដែលជាឧបាទិន្ន និងជាអនុបាទិន្ន ដោយអាហារប្បច្ច័យ។ អនុបាទិន្នធម៌ ជាបច្ច័យនៃអនុបាទិន្នធម៌ ដោយអាហារប្បច្ច័យ គឺពួកអាហារ ជាអនុបាទិន្ន ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអាហារប្បច្ច័យ កពឡិង្ការាហារ ជាអនុបាទិន្ន ជាបច្ច័យនៃអនុបាទិន្នកាយនេះ ដោយអាហារប្បច្ច័យ។ អនុបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ ដោយអាហារប្បច្ច័យ គឺកពឡិង្ការាហារ ជាអនុបាទិន្ន ជាបច្ច័យនៃឧបាទិន្នកាយនេះ ដោយអាហារប្បច្ច័យ។ អនុបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ផង នៃអនុបាទិន្នធម៌ផង ដោយអាហារប្បច្ច័យ គឺកពឡិង្ការាហារ ជាអនុបាទិន្ន ជាបច្ច័យនៃកាយនេះ ជាឧបាទិន្ន និងជាអនុបាទិន្ន ដោយអាហារប្បច្ច័យ។ ឧបាទិន្នធម៌ក្តី អនុបាទិន្នធម៌ក្តី ជាបច្ច័យនៃឧបាទិន្នធម៌ ដោយ​អាហារប្បច្ច័យ គឺកពឡិង្ការាហារ ជាឧបាទិន្នក្តី ជាអនុបាទិន្នក្តី ជាបច្ច័យនៃកាយនេះ ជាឧបាទិន្ន ដោយអាហារប្បច្ច័យ។ ឧបាទិន្នធម៌ក្តី អនុបាទិន្នធម៌ក្តី ជាបច្ច័យនៃ​អនុបាទិន្នធម៌ ដោយអាហារប្បច្ច័យ គឺកពឡិង្ការាហារ ជាឧបាទិន្នក្តី ជាអនុបាទិន្នក្តី ជាបច្ច័យនៃកាយនេះ ជាអនុបាទិន្ន ដោយអាហារប្បច្ច័យ។ ឧបាទិន្នធម៌ក្តី អនុបាទិន្នធម៌ក្តី ជាបច្ច័យនៃឧបាទិន្នធម៌ផង នៃអនុបាទិន្នធម៌ផង ដោយអាហារប្បច្ច័យ គឺកពឡិង្ការាហារ ជាឧបាទិន្នក្តី ជាអនុបាទិន្នក្តី ជាបច្ច័យនៃកាយនេះ ជាឧបាទិន្ន និងជាអនុបាទិន្ន ដោយ​អាហារប្បច្ច័យ។

[៨៩] ឧបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ ដោយឥន្រ្ទិយប្បច្ច័យ គឺពួកឥន្រ្ទិយ ជាឧបាទិន្ន ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយឥន្រ្ទិយប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកឥន្រ្ទិយ ជាឧបាទិន្ន ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកកដត្តារូបផង ដោយឥន្រ្ទិយប្បច្ច័យ ចក្ខុន្រ្ទិយ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយិន្រ្ទិយ … រូបជីវិតិន្រ្ទិយ ជាបច្ច័យនៃ​ពួកកដត្តារូប ដោយឥន្រ្ទិយប្បច្ច័យ។ ឧបាទិន្នធម៌ ជាបច្ច័យនៃអនុបាទិន្នធម៌។បេ។ ក្នុង​ឧបាទិន្នមូលកៈ មានវារៈ៣ រូបជីវិតិន្រ្ទិយ នៃវារៈទី១ មិនមានក្នុងពួកវារៈដទៃទេ។ អនុបាទិន្នធម៌ ជាបច្ច័យនៃអនុបាទិន្នធម៌ ដោយឥន្រ្ទិយប្បច្ច័យ គឺពួកឥន្រ្ទិយ ជាអនុបាទិន្ន ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយឥន្រ្ទិយប្បច្ច័យ។

[៩០] ឧបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ ដោយឈានប្បច្ច័យ មានវារៈ៤។ … ជាបច្ច័យ ដោយមគ្គប្បច្ច័យ មានវារៈ៤ ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ មានវារៈ២។

[៩១] ឧបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់ សហជាត បុរេជាត និងបច្ឆាជាត។ សហជាត គឺក្នុងខណៈនៃបដិសន្ធិ ពួកឧបាទិន្នក្ខន្ធ ជាបច្ច័យនៃ​ពួកកដត្តារូប ដោយវិប្បយុត្តប្បច្ច័យ ពួកខន្ធជាបច្ច័យនៃវត្ថុ ដោយវិប្បយុត្តប្បច្ច័យ វត្ថុ ជាបច្ច័យនៃពួកខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ បុរេជាត គឺចក្ខាយតនៈ ជាបច្ច័យនៃ​ចក្ខុវិញ្ញាណ កាយាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃពួកឧបាទិន្នក្ខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺពួកឧបាទិន្នក្ខន្ធ ជាបច្ច័យនៃឧបាទិន្នកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។ ឧបាទិន្នធម៌ ជាបច្ច័យនៃអនុបាទិន្នធម៌ ដោយ​វិប្បយុត្តប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សហជាត គឺពួកឧបាទិន្នក្ខន្ធ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ។ បុរេជាត គឺវត្ថុ ជាបច្ច័យនៃ​ពួកអនុបាទិន្នក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺពួកឧបាទិន្នក្ខន្ធ ជាបច្ច័យនៃអនុបាទិន្នកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។ ឧបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ផង នៃអនុបាទិន្នធម៌ផង ដោយវិប្បយុត្តប្បច្ច័យ បានដល់បច្ឆាជាត គឺពួកឧបាទិន្នក្ខន្ធ ជាបច្ច័យនៃកាយនេះ ជាឧបាទិន្ន និងជាអនុបាទិន្ន ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។ អនុបាទិន្នធម៌ ជាបច្ច័យនៃអនុបាទិន្នធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួកអនុបាទិន្នក្ខន្ធ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺពួកអនុបាទិន្នក្ខន្ធ ជាបច្ច័យនៃអនុបាទិន្នកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។ អនុបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់បច្ឆាជាត គឺពួកអនុបាទិន្នក្ខន្ធ ជាបច្ច័យនៃឧបាទិន្នកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។ អនុបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ផង នៃអនុបាទិន្នធម៌ផង ដោយវិប្បយុត្តប្បច្ច័យ បានដល់​បច្ឆាជាត គឺពួកអនុបាទិន្នក្ខន្ធ ជាបច្ច័យនៃកាយនេះ ជាឧបាទិន្ន និងជាអនុបាទិន្ន ដែល​កើត​មុន ដោយវិប្បយុត្តប្បច្ច័យ។

[៩២] ឧបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សេចក្តីបំប្រួញ។ ដូចយ៉ាងបទ ដែលលោក​តម្កល់ទុក​ហើយ បណ្ឌិតគប្បីចែកឲ្យបរិបូណ៌ចុះ។ ឧបាទិន្នធម៌ ជាបច្ច័យនៃអនុបាទិន្នធម៌ ដោយ​អត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត និងអាហារ។ សេចក្តីបំប្រួញ។ ដូចយ៉ាងបទ ដែលលោកតម្កល់ទុកហើយ បណ្ឌិតគប្បីឲ្យពិស្តារចុះ។ ឧបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ផង នៃអនុបាទិន្នធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់ សហជាត បច្ឆាជាត និងអាហារ។ សេចក្តីបំប្រួញ។ ដូចយ៉ាងបទ ដែលលោកតម្កល់ទុកហើយ បណ្ឌិតគប្បីឲ្យពិស្តារចុះ។ អនុបាទិន្នធម៌ ជាបច្ច័យនៃអនុបាទិន្នធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត និងអាហារ។ សេចក្តីបំប្រួញ។ ដូចយ៉ាងបទ ដែលលោកតម្កល់ទុកហើយ បណ្ឌិតគប្បីចែកចុះ។ អនុបាទិន្នធម៌ ជាបច្ច័យនៃ​ឧបាទិន្នធម៌ ដោយអត្ថិប្បច្ច័យ បានដល់បុរេជាត បច្ឆាជាត និងអាហារ។ បុរេជាត គឺ (បុគ្គលឃើញ) នូវពួករូប ជាអនុបាទិន្ន ដែលកើតមុន … នូវពួកសំឡេង … នូវពួកផោដ្ឋព្វៈ ថាមិនទៀង។បេ។ ទោមនស្សកើតឡើង កាលកុសលាកុសលរលត់ហើយ វិបាកកើត​ឡើង ព្រោះមានកុសលាកុសលនោះជាអារម្មណ៍ រូបាយតនៈ ជាអនុបាទិន្ន (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ …។ បច្ឆាជាត គឺពួកអនុបាទិន្នក្ខន្ធ ជាបច្ច័យនៃ​ឧបាទិន្នកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ កពឡិង្ការាហារ ជាអនុបាទិន្ន ជាបច្ច័យនៃឧបាទិន្នកាយនេះ ដោយអត្ថិប្បច្ច័យ។ អនុបាទិន្នធម៌ ជាបច្ច័យនៃ​ឧបាទិន្នធម៌​ផង នៃអនុបាទិន្នធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់បច្ឆាជាត និងអាហារ។ បច្ឆាជាត គឺពួកអនុបាទិន្នក្ខន្ធ ជាបច្ច័យនៃកាយនេះ ជាឧបាទិន្ន និងជាអនុបាទិន្ន ដែលកើតមុន ដោយអត្ថិប្បច្ច័យ កពឡិង្ការាហារ ជាអនុបាទិន្ន ជាបច្ច័យនៃកាយនេះ ជាឧបាទិន្ន និងជាអនុបាទិន្ន ដោយអត្ថិប្បច្ច័យ។ ឧបាទិន្នធម៌ក្តី អនុបាទិន្នធម៌ក្តី ជាបច្ច័យនៃ​ឧបាទិន្នធម៌ ដោយអត្ថិប្បច្ច័យ បានដល់បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ បុរេជាត គឺរូបាយតនៈ ជាអនុបាទិន្នក្តី វត្ថុក្តី ផោដ្ឋព្វាយតនៈក្តី វត្ថុក្តី ជាបច្ច័យនៃពួកឧបាទិន្នក្ខន្ធ ដោយអត្ថិប្បច្ច័យ រូបាយតនៈ ជាអនុបាទិន្នក្តី ចក្ខាយតនៈក្តី (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាអនុបាទិន្នក្តី កាយាយតនៈក្តី ជាបច្ច័យនៃកាយវិញ្ញាណ ដោយ​អត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកអនុបាទិន្នក្ខន្ធក្តី កពឡិង្ការាហារ ជាអនុបាទិន្នក្តី ជាបច្ច័យនៃ​ឧបាទិន្នកាយនេះ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកអនុបាទិន្នក្ខន្ធក្តី រូបជីវិតិន្រ្ទិយក្តី ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។ ឧបាទិន្នធម៌ក្តី អនុបាទិន្នធម៌ក្តី ជាបច្ច័យ​នៃអនុបាទិន្នធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត និងអាហារ។ សហជាត គឺពួកឧបាទិន្នក្ខន្ធក្តី ពួកមហាភូតក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ សហជាត គឺអនុបាទិន្នក្ខន្ធ១ ក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយ​អត្ថិប្បច្ច័យ ខន្ធ២…។ បុរេជាត គឺរូបាយតនៈ ជាអនុបាទិន្នក្តី វត្ថុក្តី ជាបច្ច័យនៃ​ពួកអនុបាទិន្នក្ខន្ធ ដោយអត្ថិប្បច្ច័យ ផោដ្ឋព្វាយតនៈក្តី វត្ថុក្តី ជាបច្ច័យនៃពួកអនុបាទិន្នក្ខន្ធ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកឧបាទិន្នក្ខន្ធក្តី កពឡិង្ការាហារ ជាអនុបាទិន្នក្តី ជាបច្ច័យនៃអនុបាទិន្នកាយនេះ ដោយអត្ថិប្បច្ច័យ។ ឧបាទិន្នធម៌ក្តី អនុបាទិន្នធម៌ក្តី ជាបច្ច័យ​នៃឧបាទិន្នធម៌ផង នៃអនុបាទិន្នធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់អាហារ គឺកពឡិង្ការាហារ ជាឧបាទិន្នក្តី ជាអនុបាទិន្នក្តី ជាបច្ច័យនៃកាយនេះ ជាឧបាទិន្ន និង​ជាអនុបាទិន្ន ដោយអត្ថិប្បច្ច័យ។ … ជាបច្ច័យ ដោយនត្ថិប្បច្ច័យ ជាបច្ច័យ ដោយ​វិគតប្បច្ច័យ ជាបច្ច័យ ដោយអវិគតប្បច្ច័យ។

[៩៣] ក្នុងហេតុប្បច្ច័យ មានវារៈ៤ ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ក្នុងអធិបតិប្បច្ច័យ មានវារៈ២ ក្នុងអនន្តរប្បច្ច័យ មានវារៈ៤ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៤ ក្នុង​សហជាតប្បច្ច័យ មានវារៈ៥ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ២ ក្នុងនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៤ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៦ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ៦ ក្នុងអាសេវនប្បច្ច័យ មានវារៈ១ ក្នុងកម្មប្បច្ច័យ មានវារៈ៥ ក្នុងវិបាកប្បច្ច័យ មានវារៈ៤ ក្នុងអាហារប្បច្ច័យ មានវារៈ៩ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៤ ក្នុងឈានប្បច្ច័យ មានវារៈ៤ ក្នុងមគ្គប្បច្ច័យ មានវារៈ៤ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៤ ក្នុងវិគតប្បច្ច័យ មានវារៈ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

[៩៤] ឧបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។ ឧបាទិន្នធម៌ ជាបច្ច័យនៃអនុបាទិន្នធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ។ ឧបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ផង នៃអនុបាទិន្នធម៌ផង ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ។ អនុបាទិន្នធម៌ ជាបច្ច័យនៃអនុបាទិន្នធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយ​បច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ។ អនុបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយ​បុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ។ អនុបាទិន្នធម៌ ជាបច្ច័យនៃឧបាទិន្នធម៌ផង នៃអនុបាទិន្នធម៌ផង ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ។ ឧបាទិន្នធម៌ក្តី អនុបាទិន្នធម៌ក្តី ជាបច្ច័យនៃឧបាទិន្នធម៌ ដោយបុរេជាប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។ ឧបាទិន្នធម៌ក្តី អនុបាទិន្នធម៌ក្តី ជាបច្ច័យនៃអនុបាទិន្នធម៌ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ។ ឧបាទិន្នធម៌ក្តី អនុបាទិន្នធម៌ក្តី ជាបច្ច័យនៃឧបាទិន្នធម៌ផង នៃអនុបាទិន្នធម៌ផង ដោយអាហារប្បច្ច័យ។

[៩៥] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ៨ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងនោអត្ថិប្បច្ច័យ មានវារៈ៤ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនោវិគតប្បច្ច័យ មានវារៈ៩ ក្នុងនោអវិគតប្បច្ច័យ មានវារៈ៤។

[៩៦] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៤ ព្រោះហេតុប្បច្ច័យ … ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៤។បេ។ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៤ ក្នុងនោវិគតប្បច្ច័យ មានវារៈ៤។

[៩៧] ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ព្រោះនហេតុប្បច្ច័យ … ក្នុងអធិបតិប្បច្ច័យ មានវារៈ២។ អនុលោមមាតិកា បណ្ឌិតគប្បីធ្វើចុះ។ … ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

ចប់ ឧបាទិន្នទុកៈ។

ឧបាទានទុកៈ

បដិច្ចវារៈ

[៩៨] ឧបាទានធម៌ អាស្រ័យនូវឧបាទានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺកាមុបាទាន អាស្រ័យនូវទិដ្ឋុបាទាន ទិដ្ឋុបាទាន អាស្រ័យនូវកាមុបាទាន កាមុបាទាន អាស្រ័យនូវសីលព្វតុបាទាន សីលព្វតុបាទាន អាស្រ័យនូវកាមុបាទាន កាមុបាទាន អាស្រ័យនូវអត្តវាទុបាទាន អត្តវាទុបាទាន អាស្រ័យនូវកាមុបាទាន។ នោឧបាទានធម៌ (ធម៌មិនមែនជាឧបាទាន[អកុសលដ៏សេស ក្រៅពីឧបាទាន កុសល និងវិបាកក្នុងភូមិ៤ កិរិយាព្យាក្រឹតក្នុងភូមិ៣ រូប និព្វាន។]) អាស្រ័យនូវឧបាទានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវពួកឧបាទាន។ ឧបាទានធម៌ក្តី នោឧបាទានធម៌ក្តី អាស្រ័យនូវឧបាទានធម៌ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺកាមុបាទានក្តី ពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវ​ទិដ្ឋុបាទាន កាមុបាទាន…។ បណ្ឌិត គប្បីធ្វើជាចក្កៈទាំងអស់ចុះ។ នោឧបាទានធម៌ អាស្រ័យនូវនោឧបាទានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យនូវនោឧបាទានក្ខន្ធ១ នូវខន្ធ២ … ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យ​នូវនោឧបាទានក្ខន្ធ១ ក្នុងបដិសន្ធិក្ខណៈ នូវខន្ធ២ … វត្ថុ អាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ មហាភូត១ … ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យ​នូវពួកមហាភូត។ ឧបាទានធម៌ អាស្រ័យនូវនោឧបាទានធម៌ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺពួកឧបាទាន អាស្រ័យនូវពួកនោឧបាទានក្ខន្ធ។ ឧបាទានធម៌ក្តី នោឧបាទានធម៌ក្តី អាស្រ័យនូវនោឧបាទានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ពួកឧបាទានក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវនោឧបាទានក្ខន្ធ១ ខន្ធ២ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ២។ ឧបាទានធម៌ អាស្រ័យនូវឧបាទានធម៌ផង នូវនោឧបាទានធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺកាមុបាទាន អាស្រ័យនូវ​ទិដ្ឋុបាទានផង នូវពួកសម្បយុត្តកក្ខន្ធផង។ បណ្ឌិតគប្បីធ្វើជាចក្កៈទាំងអស់ចុះ។ នោឧបាទានធម៌ អាស្រ័យនូវឧបាទានធម៌ផង នូវនោឧបាទានធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវនោឧបាទានក្ខន្ធ១ផង នូវឧបាទានផង នូវខន្ធ២ … ចិត្តសមុដ្ឋានរូប អាស្រ័យនូវឧបាទានផង នូវនោឧបាទានផង នូវពួកមហាភូតផង ពួកនោឧបាទានក្ខន្ធ អាស្រ័យនូវឧបាទានផង នូវវត្ថុផង។ ឧបាទានធម៌​ក្តី នោឧបាទានធម៌ក្តី អាស្រ័យនូវឧបាទានធម៌ផង នូវនោឧបាទានធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី កាមុបាទានក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវ​នោឧបាទានក្ខន្ធ១ផង នូវទិដ្ឋុបាទានផង នូវខន្ធ២ …។ បណ្ឌិតគប្បីធ្វើជាចក្កៈចុះ។

[៩៩] ឧបាទានធម៌ អាស្រ័យនូវឧបាទានធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺបញ្ហាទាំង៩ បណ្ឌិតគប្បីធ្វើចុះ ឯរូប បណ្ឌិតគប្បីដកចោលចេញ។

[១០០] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុង​អវិគតប្បច្ច័យ មានវារៈ៩។

[១០១] នោឧបាទានធម៌ អាស្រ័យនូវនោឧបាទានធម៌ ទើបកើតឡើង ព្រោះ​នហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវនោឧបាទានក្ខន្ធ១ ជាអហេតុកៈ នូវខន្ធ២ … វត្ថុ អាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ ក្នុងអហេតុកប្បដិសន្ធិក្ខណៈ មហាភូត១ … ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត ពាហិរៈ … អាហារសមុដ្ឋាន … ឧតុសមុដ្ឋាន…។បេ។ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ របស់ពួក​អសញ្ញសត្វ។

[១០២] នោឧបាទានធម៌ អាស្រ័យនូវឧបាទានធម៌ ទើបកើតឡើង ព្រោះ​នអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកឧបាទាន។ នោឧបាទានធម៌ អាស្រ័យនូវនោឧបាទានធម៌ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកនោឧបាទានក្ខន្ធ កដត្តារូប អាស្រ័យនូវពួកនោឧបាទានក្ខន្ធ ក្នុង​បដិសន្ធិក្ខណៈ វត្ថុ អាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ មហាភូត១ រហូតដល់ពួក​អសញ្ញសត្វ។ នោឧបាទានធម៌ អាស្រ័យនូវឧបាទានធម៌ផង នូវនោឧបាទានធម៌ផង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកឧបាទានក្ខន្ធ​ផង នូវពួកសម្បយុត្តកក្ខន្ធផង ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកឧបាទានផង នូវពួក​មហាភូត​ផង។ … ព្រោះនអធិបតិប្បច្ច័យ ព្រោះនអនន្តរប្បច្ច័យ។បេ។ ព្រោះ​នឧបនិស្សយប្បច្ច័យ។

[១០៣] ឧបាទានធម៌ អាស្រ័យនូវឧបាទានធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺក្នុងអរូប កាមុបាទាន អាស្រ័យនូវអត្តវាទុបាទាន អត្តវាទុបាទាន អាស្រ័យនូវ​កាមុបាទាន។ នោឧបាទានធម៌ អាស្រ័យនូវឧបាទានធម៌ ទើបកើតឡើង ព្រោះ​នបុរេជាតប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវពួកឧបាទាន ក្នុងអរូប ចិត្តសមុដ្ឋាន​រូប អាស្រ័យនូវពួកឧបាទាន។ សេចក្តីបំប្រួញ។ បញ្ហាទាំង៩ ឧបាទានទាំង២ ក្នុងអរូប។ សេចក្តីបំប្រួញ។

[១០៤] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣។បេ។ ក្នុង​នឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុង​នវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុង​នោវិគតប្បច្ច័យ មានវារៈ៣។

[១០៥] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុង​នបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុង​នវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

[១០៦] ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ព្រោះនហេតុប្បច្ច័យ ក្នុងបច្ច័យទាំងអស់ សុទ្ធតែ​មានវារៈ១ … ក្នុងមគ្គប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។

ឯសហជាតវារៈ ដូចគ្នានឹងបដិច្ចវារៈដែរ បណ្ឌិតកាលចែក គប្បីធ្វើថា កាមុបាទាន កើតជាមួយនឹងទិដ្ឋុបាទានចុះ។

បច្ចយវារៈ

[១០៧] ឧបាទានធម៌ ពឹងផ្អែកនឹងឧបាទានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺ​កាមុបាទាន ពឹងផ្អែកនឹងទិដ្ឋុបាទាន។ មានវារៈ៣ ដូចគ្នានឹងបដិច្ចវារៈដែរ។ នោឧបាទានធម៌ ពឹងផ្អែកនឹងនោឧបាទានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងនោឧបាទានក្ខន្ធ១ នឹងខន្ធ២ … ក្នុងបដិសន្ធិក្ខណៈ ពួកមហាភូតខាងក្នុង ពឹងផ្អែកនឹងពួកខន្ធ រហូតដល់ពួកនោឧបាទានក្ខន្ធ ពឹងផ្អែកនឹងវត្ថុ។ ឧបាទានធម៌ ពឹងផ្អែកនឹងនោឧបាទានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួក​ឧបាទាន ពឹងផ្អែកនឹងពួកនោឧបាទានក្ខន្ធ ពួកឧបាទាន ពឹងផ្អែកនឹងវត្ថុ។ ឧបាទានធម៌ក្តី នោឧបាទានធម៌ក្តី ពឹងផ្អែកនឹងនោឧបាទានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ពួកឧបាទានក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងនោឧបាទានក្ខន្ធ១ នឹងខន្ធ២ … ពួកឧបាទាន ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកមហាភូត ពួកឧបាទានក្តី ពួកសម្បយុត្តកក្ខន្ធក្តី ពឹងផ្អែកនឹងវត្ថុ។ ឧបាទានធម៌ ពឹងផ្អែកនឹងឧបាទានធម៌ផង នឹង​នោឧបាទានធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺកាមុបាទាន ពឹងផ្អែកនឹង​ទិដ្ឋុបាទានផង នឹងពួកសម្បយុត្តកក្ខន្ធផង ទិដ្ឋុបាទាន ពឹងផ្អែកនឹងកាមុបាទានផង នឹងពួកសម្បយុត្តកក្ខន្ធផង។ បណ្ឌិតគប្បីធ្វើជាចក្កៈចុះ។ កាមុបាទាន ពឹងផ្អែកនឹង​ទិដ្ឋុបាទានផង នឹងវត្ថុផង។ បណ្ឌិត គប្បីធ្វើជាចក្កៈចុះ។ នោឧបាទានធម៌ ពឹងផ្អែកនឹង​ឧបាទានធម៌ផង នឹងនោឧបាទានធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងនោឧបាទានក្ខន្ធ១ផង នឹងឧបាទានផង នឹងខន្ធ២ …។ បណ្ឌិត គប្បីធ្វើជាចក្កចុះ។ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកឧបាទានផង នឹងពួក​មហាភូតផង ពួកនោឧបាទានក្ខន្ធ ពឹងផ្អែកនឹងពួកឧបាទានផង នឹងវត្ថុផង។ ឧបាទានធម៌​ក្តី នោឧបាទានធម៌ក្តី ពឹងផ្អែកនឹងឧបាទានធម៌ផង នឹងនោឧបាទានធម៌ផង ទើបកើត​ឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី កាមុបាទានក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹង​នោឧបាទានក្ខន្ធ១ផង នឹងទិដ្ឋុបាទានផង។ ចក្កៈ។ កាមុបាទានក្តី ពួកសម្បយុត្តកក្ខន្ធក្តី ពឹងផ្អែកនឹងទិដ្ឋុបាទានផង នឹងវត្ថុផង។ ចក្កៈ។ … ព្រោះអារម្មណប្បច្ច័យ គឺអាយតនៈ៥ក្តី វត្ថុក្តី បណ្ឌិតគប្បីធ្វើក្នុងអារម្មណប្បច្ច័យ និងក្នុងនោឧបាទានមូលកៈចុះ។

[១០៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មាន​វារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុង​អវិគតប្បច្ច័យ មានវារៈ៩។

[១០៩] នោឧបាទានធម៌ ពឹងផ្អែកនឹងនោឧបាទានធម៌ ទើបកើតឡើង ព្រោះ​នហេតុប្បច្ច័យ គឺពឹងផ្អែកនឹងនោឧបាទានក្ខន្ធ១ ជាអហេតុកៈ ក្នុង​អហេតុកប្បដិសន្ធិក្ខណៈ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ រហូតដល់ពួកអសញ្ញសត្វ កាយវិញ្ញាណ ពឹងផ្អែក​នឹង​កាយាយតនៈ ពួកនោឧបាទានក្ខន្ធ ជាអហេតុកៈ ពឹងផ្អែក​នឹងវត្ថុ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែល​ច្រឡំ​ដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងវត្ថុផង។

[១១០] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មាន​វារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩។ សេចក្តីបំប្រួញ។ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ដូចគ្នានឹងបដិច្ចវារៈដែរ។ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

ការរាប់ទាំង២យ៉ាងក្រៅនេះក្តី និស្សយវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។

សំសដ្ឋវារៈ

[១១១] ឧបាទានធម៌ ច្រឡំនឹងឧបាទានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺ​កាមុបាទាន ច្រឡំនឹងទិដ្ឋុបាទាន ទិដ្ឋុបាទាន ច្រឡំនឹងកាមុបាទាន។ ចក្កៈ។ ប្រស្នាទាំង៩ បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។

[១១២] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុង​វិគតប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

[១១៣] នោឧបាទានធម៌ ច្រឡំនឹងនោឧបាទានធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងនោឧបាទានក្ខន្ធ១ ជាអហេតុកៈ នឹងខន្ធ២ … ក្នុង​អហេតុកប្បដិសន្ធិក្ខណៈ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ច្រឡំនឹង​ពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។

[១១៤] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុង​នបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩។

ការរាប់២យ៉ាងក្រៅនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។

បញ្ហាវារៈ

[១១៥] ឧបាទានធម៌ ជាបច្ច័យនៃឧបាទានធម៌ ដោយហេតុប្បច្ច័យ គឺពួកឧបាទានហេតុ ជាបច្ច័យនៃពួកសម្បយុត្តកឧបាទាន ដោយហេតុប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកឧបាទានហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយ​ហេតុប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកឧបាទានហេតុ ជាបច្ច័យនៃពួក​សម្បយុត្តកក្ខន្ធ​ផង នៃពួកឧបាទានផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។ នោឧបាទានធម៌ ជាបច្ច័យនៃនោឧបាទានធម៌ ដោយហេតុប្បច្ច័យ គឺពួកនោឧបាទានហេតុ ជាបច្ច័យនៃ​ពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ក្នុង​បដិសន្ធិក្ខណៈ។បេ។ នោឧបាទានធម៌ ជាបច្ច័យនៃឧបាទានធម៌ ដោយហេតុប្បច្ច័យ គឺពួកនោឧបាទានហេតុ ជាបច្ច័យនៃពួកសម្បយុត្តកឧបាទាន ដោយហេតុប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកនោឧបាទានហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួក​ឧបាទានផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។ ឧបាទានធម៌ក្តី នោឧបាទានធម៌​ក្តី ជាបច្ច័យនៃឧបាទានធម៌ ដោយហេតុប្បច្ច័យ គឺពួកឧបាទានហេតុក្តី ពួកនោឧបាទានហេតុក្តី ជាបច្ច័យនៃពួកសម្បយុត្តកឧបាទាន ដោយហេតុប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកឧបាទានហេតុក្តី ពួកនោឧបាទានហេតុក្តី ជាបច្ច័យនៃពួក​សម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។ មូល បណ្ឌិត​គប្បីធ្វើចុះ ពួកឧបាទានហេតុក្តី ពួកនោឧបាទានហេតុក្តី ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ​ផង នៃពួកឧបាទានផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។

[១១៦] ឧបាទានធម៌ ជាបច្ច័យនៃឧបាទានធម៌ ដោយអារម្មណប្បច្ច័យ គឺពួកឧបាទាន ប្រារព្ធនូវពួកឧបាទាន ទើបកើតឡើង។ វារៈ៣ បណ្ឌិតគប្បីប្រារព្ធធ្វើចុះ។ នោឧបាទានធម៌ ជាបច្ច័យនៃនោឧបាទានធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យនូវទាន នូវសីល … ធ្វើនូវឧបោសថកម្ម ពិចារណានូវកុសលនោះ ត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវកុសលនោះ … ទិដ្ឋិ វិចិកិច្ឆា ឧទ្ធច្ចៈ … ទោមនស្សកើតឡើង នូវពួកកុសល ដែលសន្សំល្អហើយ ក្នុងកាលមុន … ចេញអំពីឈាន ពិចារណានូវឈាន ពួកព្រះអរិយៈ ចេញអំពីមគ្គ ពិចារណានូវមគ្គ នូវផល … ពិចារណានូវព្រះនិព្វាន ព្រះនិព្វាន ជាបច្ច័យនៃការពិចារណា នូវគោត្រភូ វោទានៈ មគ្គ និងផល ដោយអារម្មណប្បច្ច័យ ពួកព្រះអរិយៈ (ពិចារណា) នូវពួកនោឧបាទាន នូវពួកកិលេស ដែលលះបង់ហើយ … ពិចារណានូវពួកកិលេស ដែលសង្កត់សង្កិនហើយ នូវពួកកិលេស ដែលសន្សំហើយ ក្នុងកាលមុន … នូវចក្ខុ … នូវវត្ថុ … នូវពួកនោឧបាទានក្ខន្ធ ថាមិនទៀង។បេ។ ទោមនស្ស​កើតឡើង ឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ ដឹងនូវចិត្ត​របស់បុគ្គល អ្នកប្រកបដោយនោឧបាទានចិត្ត ដោយចេតោបរិយញ្ញាណ អាកាសា​នញ្ចាយតនៈ (ជាបច្ច័យ) នៃវិញ្ញាណញ្ចាយតនៈ អាកិញ្ចញ្ញាយតនៈ … រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ … ពួកនោឧបាទានក្ខន្ធ ជាបច្ច័យនៃ​ការពិចារណា នូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។ នោឧបាទានធម៌ ជាបច្ច័យនៃឧបាទានធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គល នូវទាន … នូវសីល … ធ្វើនូវឧបោសថកម្ម ហើយត្រេកអរ រីករាយ ចំពោះកុសលនោះ រាគៈ ប្រារព្ធនូវ​កុសលនោះ ទើបកើតឡើង ទិដ្ឋិកើតឡើង នូវពួកកុសល ដែលសន្សំហើយ ក្នុងកាលមុន … អំពីឈាន … នូវចក្ខុ … នូវវត្ថុ … ត្រេកអរ រីករាយ ចំពោះពួកនោឧបាទានក្ខន្ធ រាគៈ ប្រារព្ធនូវខន្ធនោះ ទើបកើតឡើង ទិដ្ឋិ…។ នោឧបាទានធម៌ ជាបច្ច័យនៃឧបាទានធម៌ផង នៃនោឧបាទានធម៌ផង ដោយអារម្មណប្បច្ច័យ គឺបុគ្គល នូវទាន … នូវសីល … នូវឧបោសថកម្ម … នូវពួកកុសល ដែលសន្សំហើយ ក្នុងកាលមុន … អំពីឈាន … នូវចក្ខុ … នូវវត្ថុ … ត្រេកអរ រីករាយ ចំពោះពួកនោឧបាទានក្ខន្ធ ពួកឧបាទានក្ខន្ធក្តី ពួក​សម្បយុត្តកក្ខន្ធក្តី ប្រារព្ធនូវខន្ធនោះ ទើបកើតឡើង។ ឧបាទានធម៌ក្តី នោឧបាទានធម៌ក្តី ជាបច្ច័យនៃឧបាទានធម៌ ដោយអារម្មណប្បច្ច័យ បណ្ឌិតគប្បីប្រារព្ធធ្វើនូវវារៈ៣ចុះ។

[១១៧] ឧបាទានធម៌ ជាបច្ច័យនៃឧបាទានធម៌ ដោយអធិបតិប្បច្ច័យ បានដល់ អារម្មណាធិបតិ គឺពួកឧបាទាន ធ្វើនូវពួកឧបាទាន ឲ្យជាទីគោរព ទើបកើតឡើង។ មានវារៈ៣ បានដល់អារម្មណាធិបតិហ្នឹងឯង។ នោឧបាទានធម៌ ជាបច្ច័យនៃ​នោឧបាទានធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលឲ្យនូវទាន នូវសីល … នូវឧបោសថកម្ម … ក្នុងកាលមុន … ចេញអំពីឈាន ធ្វើនូវឈាន ឲ្យជាទីគោរព ហើយពិចារណា ត្រេកអរ។បេ។ ពួក​ព្រះអរិយៈ ចេញអំពីមគ្គ (ធ្វើ) នូវមគ្គ ឲ្យជាទីគោរព … នូវផល … ធ្វើនូវព្រះនិព្វាន ឲ្យជាទីគោរព ហើយពិចារណា ព្រះនិព្វាន ជាបច្ច័យនៃផល ដោយអធិបតិប្បច្ច័យ នូវចក្ខុ … នូវវត្ថុ … ធ្វើនូវពួកនោឧបាទានក្ខន្ធ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិ…។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ជានោឧបាទាន ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយ​អធិបតិប្បច្ច័យ។ នោឧបាទានធម៌ ជាបច្ច័យនៃឧបាទានធម៌ ដោយអធិបតិប្បច្ច័យ បានដល់​អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គល នូវទាន … នូវសីល … ធ្វើនូវឧបោសថកម្ម ហើយត្រេកអរ រីករាយ ចំពោះកុសលនោះ រាគៈ ធ្វើនូវពួកខន្ធនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិ…។ ក្នុងកាលមុន … អំពីឈាន … នូវចក្ខុ … នូវវត្ថុ … ធ្វើនូវពួកនោឧបាទានក្ខន្ធ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិ…។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ជា​នោឧបាទាន ជាបច្ច័យនៃពួកសម្បយុត្តកឧបាទាន ដោយអធិបតិប្បច្ច័យ។ នោឧបាទាន​ធម៌ ជាបច្ច័យនៃឧបាទានធម៌ផង នៃនោឧបាទានធម៌ផង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គល នូវទាន …នូវសីល …នូវឧបោសថកម្ម … ក្នុងកាលមុន …អំពីឈាន … នូវចក្ខុ …នូវវត្ថុ … ធ្វើនូវពួកនោឧបាទានក្ខន្ធ ឲ្យជាទីគោរព ត្រេកអរ រីករាយ ពួកឧបាទានក្តី សម្បយុត្តកក្ខន្ធក្តី ធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ទើបកើតឡើង។ សហជាតាធិបតិ គឺអធិបតិធម៌ ជានោឧបាទាន ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកឧបាទានផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ ឧបាទានធម៌ក្តី នោឧបាទានធម៌ក្តី ជាបច្ច័យនៃឧបាទានធម៌ ដោយអធិបតិប្បច្ច័យ គឺមានវារៈ៣។ ឯអារម្មណាធិបតិ បណ្ឌិត​គប្បីប្រារព្ធធ្វើនូវវារៈ៣ ឲ្យនៅជាអារម្មណាធិបតិដដែល។

[១១៨] ឧបាទានធម៌ ជាបច្ច័យនៃឧបាទានធម៌ ដោយអនន្តរប្បច្ច័យ គឺពួកឧបាទានមុនៗ ជាបច្ច័យនៃពួកឧបាទានក្រោយៗ ដោយអនន្តរប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកឧបាទានមុនៗ ជាបច្ច័យនៃពួកនោឧបាទានក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ ឧបាទានធម៌ ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកឧបាទានមុនៗ ជាបច្ច័យនៃពួកឧបាទាន និងពួកសម្បយុត្តកក្ខន្ធក្រោយៗ ដោយ​អនន្តរប្បច្ច័យ។ នោឧបាទានធម៌ ជាបច្ច័យនៃនោឧបាទានធម៌ ដោយអនន្តរប្បច្ច័យ គឺ​ពួក​នោឧបាទានក្ខន្ធមុនៗ ជាបច្ច័យនៃពួកនោឧបាទានក្ខន្ធក្រោយៗ ដោយ​អនន្តរប្បច្ច័យ អនុលោម ជាបច្ច័យនៃគោត្រភូ និងផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។ នោឧបាទានធម៌ ជាបច្ច័យនៃឧបាទានធម៌ ដោយអនន្តរប្បច្ច័យ គឺពួកនោឧបាទានក្ខន្ធមុនៗ ជាបច្ច័យនៃ​ពួក​ឧបាទានក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ អាវជ្ជនៈ ជាបច្ច័យនៃពួកឧបាទាន ដោយអនន្តរប្បច្ច័យ។ នោឧបាទានធម៌ ជាបច្ច័យនៃឧបាទានធម៌ផង នៃនោឧបាទានធម៌​ផង ដោយអនន្តរប្បច្ច័យ គឺពួកនោឧបាទានក្ខន្ធមុនៗ ជាបច្ច័យនៃពួកឧបាទាន និងពួក​សម្បយុត្តកក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ អាវជ្ជនៈ ជាបច្ច័យនៃពួកឧបាទានផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយអនន្តរប្បច្ច័យ។ ឧបាទានធម៌ក្តី នោឧបាទានធម៌ក្តី ជាបច្ច័យ នៃឧបាទានធម៌ ដោយអនន្តរប្បច្ច័យ គឺពួកឧបាទានក្តី ពួកសម្បយុត្តកក្ខន្ធក្តី មុនៗ ជាបច្ច័យនៃពួកឧបាទានក្រោយៗ ដោយអនន្តរប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកឧបាទានក្តី សម្បយុត្តកក្ខន្ធក្តី មុនៗ ជាបច្ច័យនៃពួកនោឧបាទានក្ខន្ធក្រោយៗ ដោយ​អនន្តរប្បច្ច័យ ពួកឧបាទានក្តី សម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកឧបាទានក្តី ពួកសម្បយុត្តកក្ខន្ធក្តី មុនៗ ជាបច្ច័យនៃ​ពួកឧបាទាន និងពួកសម្បយុត្តកក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ។ … ជាបច្ច័យ ដោយសមនន្តរប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ គឺដូចគ្នានឹងបដិច្ចវារៈដែរ។ … ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ គឺដូចគ្នានឹងបដិច្ចវារៈដែរ។ … ជាបច្ច័យ ដោយ​និស្សយប្បច្ច័យ គឺដូចគ្នានឹងបច្ចយវារៈដែរ។

[១១៩] ឧបាទានធម៌ ជាបច្ច័យនៃឧបាទានធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់​អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺពួក​ឧបាទាន ជាបច្ច័យនៃពួកឧបាទាន ដោយឧបនិស្សយប្បច្ច័យ មានវារៈ៣។ នោឧបាទាន​ធម៌ ជាបច្ច័យនៃនោឧបាទានធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយឲ្យនូវទាន។បេ។ ញ៉ាំងសមាបត្តិឲ្យកើតឡើង តម្លើងមានះ ប្រកាន់ទិដ្ឋិ នូវសីល។បេ។ នូវបញ្ញា … នូវរាគៈ។បេ។ នូវសេចក្តីប្រាថ្នា … អាស្រ័យនូវសេនាសនៈ ហើយលួច​យកនូវទ្រព្យ ដែលគេមិនបានឲ្យ កុហក … នូវពាក្យញុះញង់ … ឲ្យនូវទាន។បេ។ ញ៉ាំងសមាបត្តិឲ្យកើតឡើង តម្លើងមានះ ប្រកាន់ទិដ្ឋិ អាស្រ័យនូវសីល … នូវរាគៈ … នូវសេចក្តីប្រាថ្នា … អាស្រ័យនូវសេនាសនៈ ហើយឲ្យនូវទាន។បេ។ បំបែកសង្ឃ សទ្ធា។បេ។ សេនាសនៈ ជាបច្ច័យនៃសទ្ធា។បេ។ នៃផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។ ឧបាទានធម៌ ជាបច្ច័យនៃឧបាទានធម៌ ដោយឧបនិស្សយប្បច្ច័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា តម្លើងមានះ ប្រកាន់ទិដ្ឋិ នូវសីល។បេ។ អាស្រ័យនូវ​សេនាសនៈ នូវទ្រព្យដែលគេមិនបានឲ្យ … កុហក … នូវពាក្យញុះញង់ នូវពាក្យអាក្រក់ … នូវពាក្យរោយរាយ … នូវទីត … នូវការឆក់យកទ្រព្យគេ … នូវការប្លន់​យក​ទ្រព្យក្នុង​ផ្ទះមួយ … ត្រង់ផ្លូវជួបគ្នា … នូវប្រពន្ធអ្នកដទៃ … នូវការសម្លាប់អ្នកស្រុក … នូវការ​សម្លាប់អ្នកនិគម … សទ្ធា។បេ។ សេនាសនៈ ជាបច្ច័យនៃពួកឧបាទាន ដោយ​ឧបនិស្សយប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើចុះ បុគ្គលអាស្រ័យនូវសទ្ធា ហើយតម្លើងមានះ ប្រកាន់ទិដ្ឋិ នូវសីល។បេ។ អាស្រ័យនូវសេនាសនៈ ហើយលួចយកនូវទ្រព្យ ដែលគេ​មិនបានឲ្យ កុហក … នូវពាក្យញុះញង់ … នូវពាក្យអាក្រក់ … នូវពាក្យរោយរាយ… នូវទីត … នូវការឆក់យកទ្រព្យគេ … នូវការប្លន់យកទ្រព្យក្នុងផ្ទះមួយ … ត្រង់ផ្លូវជួបគ្នា … នូវប្រពន្ធអ្នកដទៃ … នូវការសម្លាប់អ្នកស្រុក … នូវការសម្លាប់អ្នកនិគម … សទ្ធា។បេ។ សេនាសនៈ ជាបច្ច័យនៃពួកឧបាទានផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយ​ឧបនិស្សយប្បច្ច័យ។ ឧបាទានធម៌ក្តី នោឧបាទានធម៌ក្តី ជាបច្ច័យនៃឧបាទានធម៌ ដោយ​ឧបនិស្សយប្បច្ច័យ បានដល់ អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ មានវារៈ៣។

[១២០] នោឧបាទានធម៌ ជាបច្ច័យនៃនោឧបាទានធម៌ ដោយបុរេជាតប្បច្ច័យ បានដល់​អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺ (បុគ្គល) នូវចក្ខុ … នូវវត្ថុ … ថាមិនទៀង។បេ។ ទោមនស្សកើតឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ។ ឯវត្ថុបុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ … វត្ថុ ជាបច្ច័យនៃនោឧបាទានក្ខន្ធ ដោយបុរេជាតប្បច្ច័យ។ នោឧបាទានធម៌ ជាបច្ច័យនៃ​ឧបាទានធម៌ ដោយបុរេជាតប្បច្ច័យ បានដល់ អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺ (បុគ្គល) នឹងចក្ខុ … ត្រេកអរ រីករាយ នឹងវត្ថុ រាគៈ ប្រារព្ធនូវវត្ថុនោះ ទើបកើតឡើង ទិដ្ឋិ…។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកឧបាទាន ដោយ​បុរេជាតប្បច្ច័យ។ នោឧបាទានធម៌ ជាបច្ច័យនៃឧបាទានធម៌ផង នៃនោឧបាទានធម៌ផង ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺ (បុគ្គល) នឹងចក្ខុ … ត្រេកអរ រីករាយ នឹងវត្ថុ ពួកឧបាទានក្តី ពួកសម្បយុត្តកក្ខន្ធក្តី ប្រារព្ធនូវវត្ថុនោះ ទើបកើតឡើង។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកឧបាទានផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយបុរេជាតប្បច្ច័យ។

[១២១] ឧបាទានធម៌ ជាបច្ច័យនៃនោឧបាទានធម៌ ដោយបច្ឆាជាតប្បច្ច័យ។សេចក្តី​បំប្រួញ។ នោឧបាទានធម៌ ជាបច្ច័យនៃនោឧបាទានធម៌ ដោយបច្ឆាជាតប្បច្ច័យ។ សេចក្តី​បំប្រួញ។ ឧបាទានធម៌ក្តី នោឧបាទានធម៌ក្តី ជាបច្ច័យនៃនោឧបាទានធម៌ ដោយ​បច្ឆាជាតប្បច្ច័យ។ សេចក្តីបំប្រួញ។ … ជាបច្ច័យ ដោយអាសេវនប្បច្ច័យ។

[១២២] នោឧបាទានធម៌ ជាបច្ច័យនៃនោឧបាទានធម៌ ដោយកម្មប្បច្ច័យ បានដល់​សហជាត និងនានាខណិកៈ។ សហជាត គឺនោឧបាទានចេតនា ជាបច្ច័យនៃ​ពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺនោឧបាទានចេតនា ជាបច្ច័យនៃពួកវិបាកក្ខន្ធផង នៃពួកកដត្តារូបផង ដោយ​កម្មប្បច្ច័យ។ នោឧបាទានធម៌ ជាបច្ច័យនៃឧបាទានធម៌ ដោយកម្មប្បច្ច័យ គឺ​នោឧបាទានចេតនា ជាបច្ច័យនៃពួកសម្បយុត្តកឧបាទាន ដោយកម្មប្បច្ច័យ។ នោឧបាទានធម៌ ជាបច្ច័យនៃឧបាទានធម៌ផង នៃនោឧបាទានធម៌ផង ដោយកម្មប្បច្ច័យ គឺនោឧបាទានចេតនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកឧបាទានផង នៃពួក​ចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។

[១២៣] នោឧបាទានធម៌ ជាបច្ច័យនៃនោឧបាទានធម៌ ដោយវិបាកប្បច្ច័យ គឺ​នោឧបាទានក្ខន្ធ១ ជាវិបាក។បេ។ វារៈ១។

[១២៤] នោឧបាទានធម៌ ជាបច្ច័យនៃនោឧបាទានធម៌ ដោយអាហារប្បច្ច័យ គឺមានវារៈ៣ កពឡិង្ការាហារតែ១គត់។ … ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ គឺមានវារៈ៣ រូបជីវិតិន្រ្ទិយ​តែ១។ … ជាបច្ច័យ ដោយឈានប្បច្ច័យ គឺមានវារៈ៣។

[១២៥] ឧបាទានធម៌ ជាបច្ច័យនៃឧបាទានធម៌ ដោយមគ្គប្បច្ច័យ គឺពួកអង្គមគ្គ ជា​ឧបាទាន ជាបច្ច័យនៃពួកសម្បយុត្តកឧបាទាន ដោយមគ្គប្បច្ច័យ។ បញ្ហា៩ បណ្ឌិត​គប្បីធ្វើដោយហេតុនេះចុះ។ … ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ មានវារៈ៩។

[១២៦] ឧបាទានធម៌ ជាបច្ច័យនៃនោឧបាទានធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់​សហជាត និងបច្ឆាជាត។ សហជាត គឺពួកឧបាទាន ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺពួកឧបាទាន ដែលកើតក្រោយ ជាបច្ច័យនៃ​កាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។ នោឧបាទានធម៌ ជាបច្ច័យនៃ​នោឧបាទានធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ នោឧបាទានធម៌ ជាបច្ច័យនៃឧបាទានធម៌ ដោយវិប្បយុត្តប្បច្ច័យ បាន​ដល់ បុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកឧបាទាន ដោយវិប្បយុត្តប្បច្ច័យ។ នោឧបាទានធម៌ ជាបច្ច័យនៃឧបាទានធម៌ផង នៃនោឧបាទានធម៌ផង ដោយវិប្បយុត្តប្បច្ច័យ បានដល់​បុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកឧបាទានផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយ​វិប្បយុត្តប្បច្ច័យ។ ឧបាទានធម៌ក្តី នោឧបាទានធម៌ក្តី ជាបច្ច័យនៃនោឧបាទានធម៌ ដោយ​វិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួកឧបាទានក្តី ពួក​សម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺពួកឧបាទានក្តី ពួកសម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយ​វិប្បយុត្តប្បច្ច័យ។

[១២៧] ឧបាទានធម៌ ជាបច្ច័យនៃឧបាទានធម៌ ដោយអត្ថិប្បច្ច័យ គឺទិដ្ឋុបាទាន ជាបច្ច័យនៃកាមុបាទាន ដោយអត្ថិប្បច្ច័យ។ ចក្កៈ។ ឧបាទានធម៌ ជាបច្ច័យនៃ​នោឧបាទានធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួកឧបាទាន ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយ​អត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺពួកឧបាទាន ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយ​អត្ថិប្បច្ច័យ។ ឧបាទានធម៌ ជាបច្ច័យនៃឧបាទានធម៌ផង នៃនោឧបាទានធម៌ផង ដោយ​អត្ថិប្បច្ច័យ។ សេចក្តីបំប្រួញ ដូចគ្នានឹងបដិច្ចវារៈដែរ។ នោឧបាទានធម៌ ជាបច្ច័យនៃ​នោឧបាទានធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សេចក្តីបំប្រួញ បណ្ឌិតគប្បីឲ្យពិស្តារចុះ។ នោឧបាទានធម៌ ជាបច្ច័យនៃ​ឧបាទានធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត ដូចគ្នានឹង​សហជាតប្បច្ច័យដែរ ឯបុរេជាត ដូចគ្នានឹងបុរេជាតប្បច្ច័យដែរ។ នោឧបាទានធម៌ ជា​បច្ច័យ​នៃឧបាទានធម៌ផង នៃនោឧបាទានធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សេចក្តីបំប្រួញ។ សហជាត ដូចគ្នានឹងសហជាតប្បច្ច័យដែរ បុរេជាត ដូចគ្នានឹងបុរេជាតប្បច្ច័យដែរ បណ្ឌិត គប្បីចែកចុះ។ ឧបាទានធម៌ក្តី នោឧបាទានធម៌ក្តី ជាបច្ច័យនៃឧបាទានធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺទិដ្ឋុបាទានក្តី ពួកសម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃកាមុបាទាន ដោយអត្ថិប្បច្ច័យ។ ចក្កៈ។ សហជាត គឺទិដ្ឋុបាទានក្តី វត្ថុក្តី ជាបច្ច័យនៃកាមុបាទាន ដោយអត្ថិប្បច្ច័យ។ ចក្កៈ។ ឧបាទានធម៌ក្តី នោឧបាទានធម៌ក្តី ជាបច្ច័យនៃនោឧបាទានធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺ​នោឧបាទានក្ខន្ធ១ក្តី ពួកឧបាទានក្តី ជាបច្ច័យនៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយ​អត្ថិប្បច្ច័យ ខន្ធ២ …។ សហជាត គឺពួកឧបាទានក្តី ពួកមហាភូតក្តី ជាបច្ច័យនៃ​ពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ សហជាត គឺពួកឧបាទានក្តី វត្ថុក្តី ជាបច្ច័យ​នៃពួកនោឧបាទានក្ខន្ធ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកឧបាទានក្តី ពួក​សម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកឧបាទានក្តី ពួកសម្បយុត្តកក្ខន្ធក្តី កពឡិង្ការាហារក្តី ជាបច្ច័យនៃកាយនេះ ដោយ​អត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកឧបាទានក្តី ពួកសម្បយុត្តកក្ខន្ធក្តី រូបជីវិតិន្រ្ទិយក្តី ជាបច្ច័យ​នៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។ ឧបាទានធម៌ក្តី នោឧបាទានធម៌ក្តី ជាបច្ច័យនៃ​ឧបាទានធម៌ផង នៃនោឧបាទានធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត និង​បុរេជាត។ សហជាត គឺនោឧបាទានក្ខន្ធ១ក្តី ទិដ្ឋុបាទានក្តី ជាបច្ច័យនៃខន្ធ៣ផង នៃ​កាមុបាទានផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ ខន្ធ២ …។ ចក្កៈ។ សហជាត គឺទិដ្ឋុបាទានក្តី វត្ថុក្តី ជាបច្ច័យនៃកាមុបាទានផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយ​អត្ថិប្បច្ច័យ។ ចក្កៈ។

[១២៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុង​សហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងនិស្សយប្បច្ច័យ មាន​វារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុង​បច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៣ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៣ ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ៩ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងវិគតប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

[១២៩] ឧបាទាធម៌ ជាបច្ច័យនៃឧបាទានធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ ឧបាទានធម៌ ជាបច្ច័យនៃ​នោឧបាទានធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។ ឧបាទានធម៌ ជាបច្ច័យ​នៃឧបាទានធម៌ផង នៃនោឧបាទានធម៌ផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ នោឧបាទានធម៌ ជាបច្ច័យនៃ​នោឧបាទានធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយ​បច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។ នោឧបាទានធម៌ ជាបច្ច័យនៃឧបាទានធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយ​បុរេជាតប្បច្ច័យ។ នោឧបាទានធម៌ ជាបច្ច័យនៃឧបាទានធម៌ផង នៃនោឧបាទានធម៌ផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយ​ឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។ ឧបាទានធម៌ក្តី នោឧបាទានធម៌ក្តី ជាបច្ច័យនៃឧបាទានធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ ឧបាទានធម៌ក្តី នោឧបាទានធម៌ក្តី ជាបច្ច័យនៃនោឧបាទានធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។ ឧបាទានធម៌ក្តី នោឧបាទានធម៌ក្តី ជាបច្ច័យនៃឧបាទានធម៌ផង នៃនោឧបាទានធម៌ផង ដោយ​អារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។

[១៣០] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យ​ទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងនោអវិគតប្បច្ច័យ មានវារៈ៩។

[១៣១] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មាន​វារៈ៩ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុង​នវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនោវិគតប្បច្ច័យ មាន​វារៈ៩។

[១៣២] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ … ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ អនុលោមមាតិកា បណ្ឌិតគប្បីធ្វើចុះ។ … ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

ចប់ ឧបាទានទុកៈ។

ឧបាទានីយទុកៈ

បដិច្ចវារៈ

[១៣៣] ឧបាទានីយធម៌ [កុសល អកុសល វិបាក កិរិយាព្យាក្រឹតក្នុងភូមិ៣ និងរូប​ទាំងអស់] (ធម៌ជាប្រយោជន៍ដល់ឧបាទាន) អាស្រ័យនូវឧបាទានីយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវឧបាទានីយក្ខន្ធ១ នូវខន្ធ២ … វត្ថុ អាស្រ័យនូវពួកខន្ធ ក្នុងបដិសន្ធិក្ខណៈ ពួកខន្ធអាស្រ័យនូវវត្ថុ មហាភូត១…។

លោកិយទុកៈ យ៉ាងណា បណ្ឌិតគប្បីធ្វើ (ឧបាទានីយទុកៈ) យ៉ាងនោះដែរ មិនមាន​ការធ្វើ​ឲ្យប្លែកៗគ្នាទេ។

ឧបាទានសម្បយុត្តទុកៈ

បដិច្ចវារៈ

[១៣៤] ឧបាទានសម្បយុត្តធម៌ [បានដល់ លោភមូល៨ ជាទិដ្ឋិគតសម្បយុត្ត៤ ជាទិដ្ឋិគតវិប្បយុត្ត៤។] (ធម៌ប្រកបដោយឧបាទាន) អាស្រ័យនូវឧបាទានសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវឧបាទានសម្បយុត្តក្ខន្ធ១ នូវ​ខន្ធ២…។ ឧបាទានវិប្បយុត្តធម៌ [បានដល់ លោភៈ ជាទិដ្ឋិគតវិប្បយុត្តទាំង៤ ទោសមូល២ មោហមូល២ កុសលក្នុងភូមិ៤ វិបាកក្នុងភូមិ៤ កិរិយាព្យាក្រឹត ក្នុងភូមិ៣ រូប និងនិព្វាន។] (ធម៌ដែលប្រាសចាកឧបាទាន) អាស្រ័យនូវឧបាទានសម្បយុត្តធម៌ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកឧបាទានសម្បយុត្តក្ខន្ធ លោភៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិ។ ឧបាទានសម្បយុត្តធម៌ក្តី ឧបាទានវិប្បយុត្តធម៌ក្តី អាស្រ័យនូវឧបាទានសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវ​ឧបាទានសម្បយុត្តក្ខន្ធ១ នូវខន្ធ២ … ខន្ធ៣ក្តី លោភៈក្តី អាស្រ័យនូវខន្ធ១ ដែលច្រឡំ​ដោយលោភៈ តែប្រាសចាកទិដ្ឋិ នូវខន្ធ២…។ ឧបាទានវិប្បយុត្តធម៌ អាស្រ័យនូវ​ឧបាទានវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវឧបាទានវិប្បយុត្តក្ខន្ធ១ នូវខន្ធ២ … ចិត្តសមុដ្ឋានរូប អាស្រ័យនូវលោភៈ ដែល​ប្រាសចាកទិដ្ឋិ ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យនូវឧបាទានវិប្បយុត្តក្ខន្ធ១ ក្នុង​បដិសន្ធិក្ខណៈ នូវ​ខន្ធ២ … វត្ថុ អាស្រ័យនូវពួកខន្ធ ឯពួកខន្ធអាស្រ័យនូវវត្ថុ មហាភូត១…។ ឧបាទានសម្បយុត្ត​ធម៌ អាស្រ័យនូវឧបាទានវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវលោភៈ ដែលប្រាសចាកទិដ្ឋិ។ ឧបាទានសម្បយុត្តធម៌ក្តី ឧបាទានវិប្បយុត្តធម៌ក្តី អាស្រ័យនូវឧបាទានវិប្បយុត្តធម៌ ទើប​កើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវ​លោភៈ ដែលប្រាសចាកទិដ្ឋិ។ ឧបាទានសម្បយុត្តធម៌ អាស្រ័យនូវឧបាទានសម្បយុត្តធម៌​ផង នូវឧបាទានវិប្បយុត្តធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យ​នូវខន្ធ១ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិផង នូវលោភៈផង នូវខន្ធ២…។ ឧបាទានវិប្បយុត្តធម៌ អាស្រ័យនូវឧបាទានសម្បយុត្តធម៌ផង នូវឧបាទានវិប្បយុត្តធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួក​ឧបាទាន​សម្បយុត្តក្ខន្ធ​ផង នូវពួកមហាភូតផង ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលច្រឡំ​ដោយលោភៈ តែប្រាសចាកទិដ្ឋិផង នូវលោភៈផង។ ឧបាទានសម្បយុត្តធម៌ក្តី ឧបាទាន​វិប្បយុត្តធម៌ក្តី អាស្រ័យនូវឧបាទានសម្បយុត្តធម៌ផង នូវឧបាទានវិប្បយុត្តធម៌ផង ទើប​កើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិផង នូវលោភៈផង នូវខន្ធ២…។

[១៣៥] ឧបាទានសម្បយុត្តធម៌ អាស្រ័យនូវឧបាទានសម្បយុត្តធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវឧបាទានសម្បយុត្តក្ខន្ធ១ នូវខន្ធ២…។ ឧបាទានវិប្បយុត្តធម៌ អាស្រ័យនូវឧបាទានសម្បយុត្តធម៌ ទើបកើតឡើង ព្រោះ​អារម្មណប្បច្ច័យ គឺលោភៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយលោភៈ តែប្រាសចាក​ទិដ្ឋិ។ ឧបាទានសម្បយុត្តធម៌ក្តី ឧបាទានវិប្បយុត្តធម៌ក្តី អាស្រ័យនូវឧបាទាន​សម្បយុត្ត​ធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ក្តី លោភៈក្តី អាស្រ័យនូវខន្ធ១ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិ នូវខន្ធ២…។ ឧបាទានវិប្បយុត្តធម៌ អាស្រ័យ​នូវឧបាទានវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យ​នូវពួកឧបាទានវិប្បយុត្តក្ខន្ធ វត្ថុ អាស្រ័យនូវពួកខន្ធ ក្នុងបដិសន្ធិក្ខណៈ ពួកខន្ធ​អាស្រ័យនូវវត្ថុ។ ឧបាទានសម្បយុត្តធម៌ អាស្រ័យនូវឧបាទានវិប្បយុត្តធម៌ ទើប​កើត​ឡើង ព្រោះអារម្មណប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវលោភៈ ដែល​ប្រាសចាកទិដ្ឋិ។ ឧបាទានសម្បយុត្តធម៌ អាស្រ័យនូវឧបាទានសម្បយុត្តធម៌ផង នូវ​ឧបាទាន​វិប្បយុត្តធម៌​ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យ​នូវខន្ធ១ ដែលច្រឡំ​ដោយ​លោភៈ តែប្រាសចាកទិដ្ឋិផង នូវលោភៈផង នូវខន្ធ២ …។ សេចក្តីបំប្រួញ។

[១៣៦] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៦ ក្នុងអធិបតិប្បច្ច័យ មាន​វារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៦ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៦ ក្នុង​សហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងនិស្សយប្បច្ច័យ មាន​វារៈ​៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៦ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៦ ក្នុង​អាសេវនប្បច្ច័យ មានវារៈ៦ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុង​អាហារប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងមគ្គប្បច្ច័យ មាន​វារៈ៩ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មាន​វារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៦ ក្នុងវិគតប្បច្ច័យ មានវារៈ៦ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

[១៣៧] ឧបាទានវិប្បយុត្តធម៌ អាស្រ័យនូវឧបាទានវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះ​នហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវឧបាទានវិប្បយុត្តក្ខន្ធ១ ជា​អហេតុកៈ នូវខន្ធ២ … អហេតុកប្បដិសន្ធិ រហូតដល់ពួកអសញ្ញសត្វ មោហៈ ដែលច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ។

[១៣៨] ឧបាទានវិប្បយុត្តធម៌ អាស្រ័យនូវឧបាទានសម្បយុត្តធម៌ ទើបកើតឡើង ព្រោះ​នអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកឧបាទានសម្បយុត្តក្ខន្ធ។ ឧបាទាន​វិប្បយុត្តធម៌ អាស្រ័យនូវឧបាទានវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកឧបាទានវិប្បយុត្តក្ខន្ធ ចិត្តសមុដ្ឋានរូប អាស្រ័យនូវ​លោភៈ ដែលប្រាសចាកទិដ្ឋិ ក្នុងបដិសន្ធិក្ខណៈ រហូតដល់ពួកអសញ្ញសត្វ។ ឧបាទាន​វិប្បយុត្តធម៌ អាស្រ័យនូវឧបាទានសម្បយុត្តធម៌ផង នូវឧបាទានវិប្បយុត្តធម៌ផង ទើបកើត​ឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកឧបាទាន​សម្បយុត្តក្ខន្ធ​ផង នូវពួកមហាភូតផង ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិផង នូវលោភៈផង។ … ព្រោះនអធិបតិប្បច្ច័យ នអនន្តរប្បច្ច័យ នសមនន្តរប្បច្ច័យ និងនឧបនិស្សយប្បច្ច័យ។

[១៣៩] ឧបាទានសម្បយុត្តធម៌ អាស្រ័យនូវឧបាទានសម្បយុត្តធម៌ ទើបកើតឡើង ព្រោះ​នបុរេជាតប្បច្ច័យ គឺក្នុងអរូប ខន្ធ៣ អាស្រ័យនូវឧបាទានសម្បយុត្តក្ខន្ធ១ នូវខន្ធ២ …។ ឧបាទានវិប្បយុត្តធម៌ អាស្រ័យនូវឧបាទានសម្បយុត្តធម៌ ទើបកើតឡើង ព្រោះ​នបុរេជាតប្បច្ច័យ គឺក្នុងអរូប លោភៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយលោភៈ តែ​ប្រាសចាក​ទិដ្ឋិ ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកឧបាទានសម្បយុត្តក្ខន្ធ។ ឧបាទាន​សម្បយុត្តធម៌​ក្តី ឧបាទានវិប្បយុត្តធម៌ក្តី អាស្រ័យនូវឧបាទានសម្បយុត្តធម៌ ទើបកើត​ឡើង ព្រោះនបុរេជាតប្បច្ច័យ គឺក្នុងអរូប ខន្ធ៣ក្តី លោភៈក្តី អាស្រ័យនូវខន្ធ១ ដែល​ច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិ នូវខន្ធ២…។ ឧបាទានវិប្បយុត្តធម៌ អាស្រ័យនូវ​ឧបាទានវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺក្នុងអរូប ខន្ធ៣ អាស្រ័យ​នូវឧបាទានវិប្បយុត្តក្ខន្ធ១ នូវខន្ធ២ … ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួក​ឧបាទាន​វិប្បយុត្តក្ខន្ធ ចិត្តសមុដ្ឋានរូប អាស្រ័យនូវលោភៈដែលប្រាសចាកទិដ្ឋិ ក្នុងបដិសន្ធិក្ខណៈ រហូតដល់ពួកអសញ្ញសត្វ។ ឧបាទានសម្បយុត្តធម៌ អាស្រ័យនូវឧបាទានវិប្បយុត្តធម៌ ទើប​កើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺក្នុងអរូប ពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវលោភៈ ដែល​ប្រាសចាកទិដ្ឋិ។ ឧបាទានសម្បយុត្តធម៌ អាស្រ័យនូវឧបាទានសម្បយុត្តធម៌ផង នូវ​ឧបាទានវិប្បយុត្តធម៌ផង ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺក្នុងអរូប ខន្ធ៣ អាស្រ័យ​នូវខន្ធ១ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិផង នូវលោភៈផង នូវខន្ធ២ …។ ឧបាទានវិប្បយុត្តធម៌ អាស្រ័យនូវឧបាទានសម្បយុត្តធម៌ផង នូវឧបាទានវិប្បយុត្ត​ធម៌​ផង ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួក​ឧបាទានវិប្បយុត្តក្ខន្ធផង នូវពួកមហាភូតផង ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែល​ច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិផង នូវលោភៈផង។ … ព្រោះនបច្ឆាជាតប្បច្ច័យ និងនអាសេវនប្បច្ច័យ។

[១៤០] ឧបាទានសម្បយុត្តធម៌ អាស្រ័យនូវឧបាទានសម្បយុត្តធម៌ ទើបកើតឡើង ព្រោះ​នកម្មប្បច្ច័យ គឺសម្បយុត្តកចេតនា អាស្រ័យនូវពួកឧបាទានសម្បយុត្តក្ខន្ធ។ ឧបាទាន​វិប្បយុត្តធម៌ អាស្រ័យនូវឧបាទានវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះ​នកម្មប្បច្ច័យ គឺ​សម្បយុត្តកចេតនា អាស្រ័យនូវពួកឧបាទានវិប្បយុត្តក្ខន្ធ ពាហិរៈ … អាហារសមុដ្ឋាន … ឧតុសមុដ្ឋាន…។ ឧបាទានសម្បយុត្តធម៌ អាស្រ័យនូវឧបាទានវិប្បយុត្តធម៌ ទើបកើត​ឡើង ព្រោះនកម្មប្បច្ច័យ គឺសម្បយុត្តកចេតនា អាស្រ័យនូវលោភៈ ដែលប្រាសចាកទិដ្ឋិ។ ឧបាទានសម្បយុត្តធម៌ អាស្រ័យនូវឧបាទានសម្បយុត្តធម៌ផង នូវឧបាទានវិប្បយុត្តធម៌​ផង ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺសម្បយុត្តកចេតនា អាស្រ័យនូវពួកខន្ធ ដែល​ច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិផង នូវលោភៈផង។ សេចក្តីបំប្រួញ។

[១៤១] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មាន​វារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៧ ក្នុង​នបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មាន​វារៈ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុង​នសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងនោនត្ថិប្បច្ច័យ មាន​វារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

ការរាប់ទាំងពីរយ៉ាងក្រៅនេះ បណ្ឌិតគប្បីធ្វើចុះ ឯសហជាតវារៈ ដូចគ្នានឹង​បដិច្ចវារៈ​ដែរ។

បច្ចយវារៈ

[១៤២] ឧបាទានសម្បយុត្តធម៌ ពឹងផ្អែកនឹងឧបាទានសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមានវារៈ៣ ដូចគ្នានឹងបដិច្ចវារៈដែរ។ ឧបាទានវិប្បយុត្តធម៌ ពឹងផ្អែក​នឹងឧបាទានវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពឹងផ្អែកនឹងឧបាទាន​វិប្បយុត្តក្ខន្ធ១ … រហូតដល់ពួកមហាភូតខាងក្នុង ពួកឧបាទានវិប្បយុត្តក្ខន្ធ ពឹងផ្អែកនឹង​វត្ថុ លោភៈ ដែលប្រាសចាកទិដ្ឋិ ពឹងផ្អែកនឹងវត្ថុ។ ឧបាទានសម្បយុត្តធម៌ ពឹងផ្អែក​នឹង​ឧបាទានវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកឧបាទានសម្បយុត្តក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ពួកសម្បយុត្តកក្ខន្ធ ពឹងផ្អែកនឹងលោភៈដែលប្រាសចាកទិដ្ឋិ។ ឧបាទាន​សម្បយុត្តធម៌ក្តី ឧបាទានវិប្បយុត្តធម៌ក្តី ពឹងផ្អែកនឹងឧបាទានវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកឧបាទានសម្បយុត្តក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែក​នឹងពួកមហាភូត ពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងលោភៈ ដែល​ប្រាសចាកទិដ្ឋិ ពួកខន្ធដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិក្តី លោភៈក្តី ពឹងផ្អែក​នឹងវត្ថុ។ ឧបាទានសម្បយុត្តធម៌ ពឹងផ្អែកនឹងឧបាទានសម្បយុត្តធម៌ផង នឹងឧបាទាន​វិប្បយុត្តធម៌​ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹង​ឧបាទាន​សម្បយុត្តក្ខន្ធ១ផង នឹងវត្ថុផង នឹងខន្ធ២ … ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំ​ដោយលោភៈ តែប្រាសចាកទិដ្ឋិផង នឹងលោភៈផង នឹងខន្ធ២…។ ឧបាទានវិប្បយុត្តធម៌ ពឹងផ្អែកនឹងឧបាទានសម្បយុត្តធម៌ផង នឹងឧបាទានវិប្បយុត្តធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកឧបាទានសម្បយុត្តក្ខន្ធផង នឹងពួក​មហាភូតផង ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយលោភៈ តែប្រាសចាក​ទិដ្ឋិផង នឹងលោភៈផង លោភៈ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយលោភៈ តែ​ប្រាសចាក​ទិដ្ឋិផង នឹងវត្ថុផង។ ឧបាទានសម្បយុត្តធម៌ក្តី ឧបាទានវិប្បយុត្តធម៌ក្តី ពឹងផ្អែក​នឹងឧបាទានសម្បយុត្តធម៌ផង នឹងឧបាទានវិប្បយុត្តធម៌ផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងឧបាទានសម្បយុត្តក្ខន្ធ១ផង នឹងវត្ថុផង នឹងខន្ធ២ … ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកឧបាទានសម្បយុត្តក្ខន្ធផង នឹងពួកមហាភូតផង ខន្ធ៣ក្តី លោភៈក្តី ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិផង នឹងវត្ថុផង នឹងខន្ធ២ …។ សេចក្តីបំប្រួញ។ វិញ្ញាណទាំង៥ ក្នុងអារម្មណប្បច្ច័យ បណ្ឌិតគប្បីធ្វើចុះ។

[១៤៣] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុង​វិបាកប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

[១៤៤] ឧបាទានវិប្បយុត្តធម៌ ពឹងផ្អែកនឹងឧបាទានវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះ​នហេតុប្បច្ច័យ គឺពឹងផ្អែកនឹងឧបាទានវិប្បយុត្តក្ខន្ធ១ ជាអហេតុកៈ … រហូតដល់ពួក​អសញ្ញសត្វ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ នឹងកាយាយតនៈ… ពួកឧបាទាន​វិប្បយុត្តក្ខន្ធ ជាអហេតុកៈ ពឹងផ្អែកនឹងវត្ថុ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយ​ឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងវត្ថុផង។ សេចក្តីបំប្រួញ។

[១៤៥] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មាន​វារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៧ ក្នុង​នបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុង​នឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

ការរាប់ទាំង២យ៉ាងក្រៅនេះក្តី និស្សយវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។

សំសដ្ឋវារៈ

[១៤៦] ឧបាទានសម្បយុត្តធម៌ ច្រឡំនឹងឧបាទានសម្បយុត្តធម៌ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺច្រឡំនឹងឧបាទានសម្បយុត្តក្ខន្ធ១ … មានវារៈ៣។ ឧបាទានវិប្បយុត្តធម៌ ច្រឡំនឹងឧបាទានវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺអរូប ដូចគ្នានឹង​បដិច្ចវារៈដែរ។ ឧបាទានសម្បយុត្តធម៌ ច្រឡំនឹងឧបាទានវិប្បយុត្តធម៌ ទើបកើត​ឡើង ព្រោះហេតុប្បច្ច័យ គឺអរូប ដូចគ្នានឹងបដិច្ចវារៈដែរ។ ឧបាទានសម្បយុត្តធម៌ ច្រឡំនឹង​ឧបាទានសម្បយុត្តធម៌ផង នឹងឧបាទានវិប្បយុត្តធម៌ផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺអរូប ដូចគ្នានឹងបដិច្ចវារៈដែរ។

[១៤៧] ក្នុងហេតុប្បច្ច័យ មានវារៈ៦ ក្នុងអារម្មណប្បច្ច័យ មានវារៈ៦ ក្នុងអធិបតិប្បច្ច័យ មានវារៈ៦ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៦ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុង​អវិគតប្បច្ច័យ មានវារៈ៦។

[១៤៨] ឧបាទានវិប្បយុត្តធម៌ ច្រឡំនឹងឧបាទានវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះ​នហេតុប្បច្ច័យ។

[១៤៩] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៦ ក្នុង​នបុរេជាតប្បច្ច័យ មានវារៈ៦ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៦ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៦ ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ៦ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៦។

ការរាប់ទាំង២យ៉ាងក្រៅនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។

បញ្ហាវារៈ

[១៥០] ឧបាទានសម្បយុត្តធម៌ ជាបច្ច័យនៃឧបាទានសម្បយុត្តធម៌ ដោយហេតុប្បច្ច័យ គឺពួកឧបាទានសម្បយុត្តហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ។ ឧបាទានសម្បយុត្តធម៌ ជាបច្ច័យនៃឧបាទានវិប្បយុត្តធម៌ ដោយហេតុប្បច្ច័យ គឺពួក​ឧបាទានសម្បយុត្តហេតុ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ ពួកហេតុ​ដែល​ច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិ ជាបច្ច័យនៃលោភៈ ដែលប្រាសចាកទិដ្ឋិផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើចុះ ពួក​ឧបាទានសម្បយុត្តហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយ​ហេតុប្បច្ច័យ ពួកហេតុដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិ ជាបច្ច័យនៃ​ពួកសម្បយុត្តកក្ខន្ធផង នៃលោភៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។ ឧបាទានវិប្បយុត្តធម៌ ជាបច្ច័យនៃឧបាទានវិប្បយុត្តធម៌ ដោយហេតុប្បច្ច័យ គឺពួក​ឧបាទានវិប្បយុត្តហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ លោភៈដែលប្រាសចាកទិដ្ឋិ ជាបច្ច័យ គឺជាបដិសន្ធិនៃពួក​ចិត្ត​សមុដ្ឋានរូប ដោយហេតុប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើចុះ លោភៈដែលប្រាសចាកទិដ្ឋិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើចុះ លោភៈ​ដែលប្រាសចាកទិដ្ឋិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយ​ហេតុប្បច្ច័យ។ ឧបាទានសម្បយុត្តធម៌ក្តី ឧបាទានវិប្បយុត្តធម៌ក្តី ជាបច្ច័យនៃ​ឧបាទាន​សម្បយុត្តធម៌ ដោយហេតុប្បច្ច័យ គឺមោហៈក្តី លោភៈក្តី ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ។ មូល បណ្ឌិត​គប្បីធ្វើចុះ មោហៈក្តី លោភៈក្តី ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិ ជាបច្ច័យនៃ​ពួក​ចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ។ ឧបាទានសម្បយុត្តធម៌ក្តី ឧបាទានវិប្បយុត្តធម៌​ក្តី ជាបច្ច័យនៃឧបាទានសម្បយុត្តធម៌ផង នៃឧបាទានវិប្បយុត្តធម៌ផង ដោយហេតុប្បច្ច័យ គឺមោហៈក្តី លោភៈក្តី ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិ ជាបច្ច័យនៃពួក​សម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។

[១៥១] ឧបាទានសម្បយុត្តធម៌ ជាបច្ច័យនៃ​ឧបាទានសម្បយុត្តធម៌​ដោយ​អារម្មណប្បច្ច័យ គឺពួកឧបាទានសម្បយុត្តក្ខន្ធ កើតឡើង ព្រោះប្រារព្ធនូវពួកឧបាទានសម្បយុត្តក្ខន្ធ។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកឧបាទានវិប្បយុត្តក្ខន្ធក្តី លោភៈក្តី កើតឡើង ព្រោះប្រារព្ធនូវ​ពួក​ឧបាទានសម្បយុត្តក្ខន្ធ។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកខន្ធដែលច្រឡំដោយលោភៈ តែ​ប្រាសចាកទិដ្ឋិក្តី លោភៈក្តី កើតឡើង ព្រោះប្រារព្ធនូវពួកឧបាទានសម្បយុត្តក្ខន្ធ។ ឧបាទានវិប្បយុត្តធម៌ ជាបច្ច័យនៃឧបាទានវិប្បយុត្តធម៌ ដោយអារម្មណប្បច្ច័យ គឺ (បុគ្គល) ឲ្យនូវទាន … នូវសីល … នូវឧបោសថកម្ម។បេ។ នូវពួកកុសល ដែល​សន្សំល្អ​ហើយ ក្នុងកាលមុន … ចេញអំពីឈាន ហើយពិចារណានូវឈាន ត្រេកអរ រីករាយ រាគៈ ដែលប្រាសចាកទិដ្ឋិ ប្រារព្ធនូវកុសលនោះ … វិចិកិច្ឆា … ឧទ្ធច្ចៈ … ទោមនស្ស របស់​បុគ្គល​អ្នកមានសេចក្តីក្តៅក្រហាយ ព្រោះតែលះបង់ឈាន កើតឡើង ពួកព្រះអរិយៈ ចេញ​អំពីមគ្គ ហើយពិចារណានូវមគ្គ នូវផល … ពិចារណានូវព្រះនិព្វាន ព្រះនិព្វាន ជាបច្ច័យនៃការពិចារណា នូវគោត្រភូ វោទានៈ មគ្គ និងផល ដោយអារម្មណប្បច្ច័យ ពួកព្រះអរិយៈ (ពិចារណា) នូវពួកឧបាទានវិប្បយុត្តកិលេស ដែលលះបង់ហើយ … នូវពួកកិលេស ដែលសង្កត់សង្កិនហើយ… ក្នុងកាលមុន … នូវចក្ខុ … នូវវត្ថុ … ឃើញ​ច្បាស់​នូវពួកឧបាទានវិប្បយុត្តក្ខន្ធផង នូវលោភៈផង ថាមិនទៀង … ហើយត្រេកអរ រីករាយ រាគៈ ដែលប្រាសចាកទិដ្ឋិ ប្រារព្ធនូវខន្ធនោះ … វិចិកិច្ឆា … ឧទ្ធច្ចៈ …ទោមនស្ស … ដំណើរទាំងអស់ មានបរិបូណ៌ (តាំងអំពីឃើញរូប) ដោយទិព្វចក្ខុ រហូតដល់​កាយវិញ្ញាណ ពួកឧបាទានវិប្បយុត្តក្ខន្ធ ជាបច្ច័យនៃការពិចារណានូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និង​អនាគតំ​សញ្ញាណ ដោយអារម្មណប្បច្ច័យ។ ឧបាទានវិប្បយុត្តធម៌ ជាបច្ច័យនៃឧបាទាន​សម្បយុត្ត​ធម៌ ដោយអារម្មណប្បច្ច័យ គឺ (បុគ្គល) ឲ្យនូវទាន…។បេ។ នូវឈាន … នូវចក្ខុ … នូវវត្ថុ … ត្រេកអរ រីករាយ នឹងពួកឧបាទានវិប្បយុត្តក្ខន្ធផង នឹងលោភៈផង រាគៈ ប្រារព្ធនូវ​វត្ថុនោះ ទើបកើតឡើង ទិដ្ឋិ។បេ។ ឧបាទានវិប្បយុត្តធម៌ ជាបច្ច័យនៃឧបាទាន​សម្បយុត្តធម៌​ផង នៃឧបាទានវិប្បយុត្តធម៌ផង ដោយអារម្មណប្បច្ច័យ គឺនូវចក្ខុ … នូវវត្ថុ … ពួកខន្ធដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិក្តី លោភៈក្តី កើតឡើង ព្រោះប្រារព្ធ​នូវពួកឧបាទានវិប្បយុត្តក្ខន្ធផង នូវលោភៈផង។ ឧបាទានសម្បយុត្តធម៌ក្តី ឧបាទាន​វិប្បយុត្តធម៌ក្តី ជាបច្ច័យនៃឧបាទានសម្បយុត្តធម៌ ដោយអារម្មណប្បច្ច័យ គឺពួកឧបាទាន​សម្បយុត្តក្ខន្ធ កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធដែលច្រឡំដោយលោភៈ តែប្រាសចាក​ទិដ្ឋិផង នូវលោភៈផង។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកឧបាទានវិប្បយុត្តក្ខន្ធក្តី លោភៈក្តី កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិផង នូវ​លោភៈ​ផង។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកខន្ធដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិក្តី លោភៈក្តី កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធ ដែលច្រឡំដោយលោភៈ តែប្រាសចាក​ទិដ្ឋិផង នូវលោភៈផង។

[១៥២] ឧបាទានសម្បយុត្តធម៌ ជាបច្ច័យនៃឧបាទានសម្បយុត្តធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺពួកឧបាទាន​សម្បយុត្តក្ខន្ធ កើតឡើង ព្រោះធ្វើនូវពួកឧបាទានសម្បយុត្តក្ខន្ធ ឲ្យជាទីគោរព។ ឯ​សហជាតាធិបតិ គឺឧបាទានសម្បយុត្តាធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយ​អធិបតិប្បច្ច័យ។ មូល គឺអារម្មណាធិបតិ និងសហជាតាធិបតិ បណ្ឌិតគប្បីធ្វើចុះ។ អារម្មណាធិបតិ គឺលោភៈ ដែលប្រាសចាកទិដ្ឋិ កើតឡើង ព្រោះធ្វើនូវពួក​ឧបាទាន​សម្បយុត្តក្ខន្ធ ឲ្យជាទីគោរព។ ឯសហជាតាធិបតិ គឺឧបាទានសម្បយុត្តាធិបតិ ជាបច្ច័យ​នៃ​ពួកចិត្តសមុដ្ឋានរូប ដោយអធិបតិប្បច្ច័យ អធិបតិ ដែលច្រឡំដោយលោភៈ តែ​ប្រាសចាក​ទិដ្ឋិ ជាបច្ច័យនៃលោភៈ ដោយអធិបតិប្បច្ច័យ។ មូល គឺអារម្មណាធិបតិ និងសហជាតាធិបតិ បណ្ឌិតគប្បីធ្វើចុះ។ អារម្មណាធិបតិ គឺពួកខន្ធដែលច្រឡំដោយ​លោភៈ តែប្រាសចាកទិដ្ឋិក្តី លោភៈក្តី កើតឡើង ព្រោះធ្វើនូវពួកឧបាទានសម្បយុត្តក្ខន្ធ ឲ្យជាទីគោរព។ ឯសហជាតាធិបតិ គឺឧបាទានសម្បយុត្តាធិបតិ ជាបច្ច័យនៃពួក​សម្បយុត្តកក្ខន្ធ​ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ អធិបតិ ដែលច្រឡំ​ដោយលោភៈ តែប្រាសចាកទិដ្ឋិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃលោភៈផង នៃពួក​ចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ ឧបាទានវិប្បយុត្តធម៌ ជាបច្ច័យនៃ​ឧបាទាន​វិប្បយុត្តធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺ (បុគ្គល) នូវទាន … នូវសីល។បេ។ ចេញអំពីឈាន ហើយធ្វើនូវឈាន ឲ្យជាទីគោរព ហើយពិចារណា ត្រេកអរ រីករាយ រាគៈ ដែលប្រាសចាកទិដ្ឋិ ធ្វើនូវកុសល​នោះ ឲ្យជាទីគោរព ទើបកើតឡើង។បេ។ ពួកព្រះអរិយៈ ចេញអំពីមគ្គ។បេ។ ជាបច្ច័យនៃ​ផល ដោយអធិបតិប្បច្ច័យ នូវចក្ខុ … នូវត្ថុ … ធ្វើនូវពួកឧបាទានវិប្បយុត្តក្ខន្ធផង នូវលោភៈផង ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ដែលប្រាសចាកទិដ្ឋិ ធ្វើនូវខន្ធ​នោះ ឲ្យជាទីគោរព ទើបកើតឡើង។បេ។ ឯសហជាតាធិបតិ គឺឧបាទានវិប្បយុត្តាធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ ឧបាទានវិប្បយុត្តធម៌ ជាបច្ច័យនៃឧបាទានសម្បយុត្តធម៌ ដោយអធិបតិប្បច្ច័យ បានដល់ អារម្មណាធិបតិ គឺ (បុគ្គល) ឲ្យនូវទាន។បេ។ អំពីឈាន … នូវចក្ខុ … នូវវត្ថុ … ធ្វើនូវពួក​ឧបាទានវិប្បយុត្តក្ខន្ធផង នូវលោភៈផង ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង។ ឧបាទានវិប្បយុត្តធម៌ ជាបច្ច័យ​នៃឧបាទានសម្បយុត្តធម៌ផង នៃឧបាទានវិប្បយុត្តធម៌ផង ដោយអធិបតិប្បច្ច័យ បានដល់ អារម្មណាធិបតិ គឺនូវចក្ខុ … នូវវត្ថុ … ពួកខន្ធដែលច្រឡំដោយលោភៈ តែ​ប្រាសចាក​ទិដ្ឋិក្តី លោភៈក្តី កើតឡើង ព្រោះធ្វើនូវពួកឧបាទានវិប្បយុត្តក្ខន្ធផង នូវលោភៈ​ផង ឲ្យជាទីគោរព។ ឧបាទានសម្បយុត្តធម៌ក្តី ឧបាទានវិប្បយុត្តធម៌ក្តី ជាបច្ច័យ​នៃ​ឧបាទានសម្បយុត្តធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺពួក​ឧបាទាន​សម្បយុត្តក្ខន្ធ កើតឡើង ព្រោះធ្វើនូវពួកខន្ធ ដែលច្រឡំដោយលោភៈ តែប្រាសចាក​ទិដ្ឋិផង នូវលោភៈផង ឲ្យជាទីគោរព។ មូល បណ្ឌិតគប្បីធ្វើចុះ លោភៈដែល​ប្រាសចាក​ទិដ្ឋិ កើតឡើង ព្រោះធ្វើនូវពួកខន្ធ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិផង នូវលោភៈផង ឲ្យជាទីគោរព។ មូលបណ្ឌិតគប្បីធ្វើចុះ ពួកខន្ធដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិក្តី លោភៈក្តី កើតឡើង ព្រោះធ្វើនូវពួកខន្ធ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិផង នូវលោភៈផង ឲ្យជាទីគោរព។

[១៥៣] ឧបាទានសម្បយុត្តធម៌ ជាបច្ច័យនៃឧបាទានសម្បយុត្តធម៌ ដោយអនន្តរប្បច្ច័យ គឺពួកឧបាទានសម្បយុត្តក្ខន្ធមុនៗ ជាបច្ច័យ នៃពួកឧបាទានសម្បយុត្តក្ខន្ធក្រោយៗ ដោយ​អនន្តរប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកខន្ធមុនៗ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិ ជាបច្ច័យនៃលោភៈក្រោយៗ ដែលប្រាសចាកទិដ្ឋិ ដោយអនន្តរប្បច្ច័យ ពួកឧបាទានសម្បយុត្តក្ខន្ធ ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។ មូល បណ្ឌិត​គប្បីធ្វើចុះ ពួកខន្ធមុនៗ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិ ជាបច្ច័យនៃពួក​ខន្ធក្រោយៗ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិផង នៃលោភៈផង ដោយ​អនន្តរប្បច្ច័យ។ ឧបាទានវិប្បយុត្តធម៌ ជាបច្ច័យនៃឧបាទានវិប្បយុត្តធម៌ ដោយ​អនន្តរប្បច្ច័យ គឺលោភៈមុនៗ ដែលប្រាសចាកទិដ្ឋិ ជាបច្ច័យនៃលោភៈក្រោយៗ ដែល​ប្រាសចាកទិដ្ឋិ ដោយអនន្តរប្បច្ច័យ លោភៈដែលប្រាសចាកទិដ្ឋិ ជាបច្ច័យនៃវុដ្ឋានៈ ដោយ​អនន្តរប្បច្ច័យ ពួកឧបាទានវិប្បយុត្តក្ខន្ធមុនៗ ជាបច្ច័យពួកឧបាទានវិប្បយុត្តក្ខន្ធ​ក្រោយៗ ដោយអនន្តរប្បច្ច័យ អនុលោម ជាបច្ច័យនៃគោត្រភូ និងផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើចុះ លោភៈមុនៗ ដែលប្រាសចាកទិដ្ឋិ ជា​បច្ច័យ​នៃពួកខន្ធក្រោយៗ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិ ដោយ​អនន្តរប្បច្ច័យ អាវជ្ជនា (ការពិចារណា) ជាបច្ច័យនៃពួកឧបាទានសម្បយុត្តក្ខន្ធ ដោយ​អនន្តរប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើចុះ លោភៈមុនៗ ដែលប្រាសចាកទិដ្ឋិ ជាបច្ច័យនៃ​ពួកខន្ធក្រោយៗ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិផង នៃលោភៈផង ដោយ​អនន្តរប្បច្ច័យ។ អាវជ្ជនា ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយលោភៈ តែប្រាសចាក​ទិដ្ឋិផង នៃលោភៈផង ដោយអនន្តរប្បច្ច័យ។ ឧបាទានសម្បយុត្តធម៌ក្តី ឧបាទាន​វិប្បយុត្តធម៌ក្តី ជាបច្ច័យនៃឧបាទានសម្បយុត្តធម៌ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិក្តី លោភៈក្តី ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិ ដោយអនន្តរប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកខន្ធមុនៗ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិក្តី លោភៈក្តី ជាបច្ច័យនៃ​លោភៈ​ក្រោយៗ ដែលប្រាសចាកទិដ្ឋិ ដោយអនន្តរប្បច្ច័យ ពួកខន្ធដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិក្តី លោភៈក្តី ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។ មូល បណ្ឌិត​គប្បីធ្វើចុះ ពួកខន្ធមុនៗ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិក្តី លោភៈក្តី ជាបច្ច័យ​នៃពួកខន្ធក្រោយៗ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិផង នៃលោភៈផង ដោយ​អនន្តរប្បច្ច័យ។

[១៥៤] ឧបាទានសម្បយុត្តធម៌ ជាបច្ច័យនៃឧបាទានសម្បយុត្តធម៌ ដោយ​សមនន្តរប្បច្ច័យ។ … ជាបច្ច័យ ដោយសហជាតប្បច្ច័យ មានវារៈ៩ ដូចគ្នានឹង​បដិច្ចវារៈ​ដែរ។ … ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ដូចគ្នានឹងបដិច្ចវារៈដែរ។ … ជាបច្ច័យ ដោយនិស្សយប្បច្ច័យ មានវារៈ៩ ដូចគ្នានឹងបច្ចយវារៈដែរ។

[១៥៥] ឧបាទានសម្បយុត្តធម៌ ជាបច្ច័យនៃឧបាទានសម្បយុត្តធម៌ ដោយ​ឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺពួកឧបាទានសម្បយុត្តក្ខន្ធ ជាបច្ច័យនៃពួកឧបាទាន​សម្បយុត្តក្ខន្ធ ដោយឧបនិស្សយប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកឧបាទាន​សម្បយុត្តក្ខន្ធ ជាបច្ច័យនៃពួកឧបាទានវិប្បយុត្តក្ខន្ធផង នៃលោភៈផង ដោយ​ឧបនិស្សយប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកឧបាទានសម្បយុត្តក្ខន្ធ ជាបច្ច័យនៃពួក​ខន្ធ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិផង នៃលោភៈផង ដោយ​ឧបនិស្សយប្បច្ច័យ។ ឧបាទានវិប្បយុត្តធម៌ ជាបច្ច័យនៃឧបាទានវិប្បយុត្តធម៌ ដោយ​ឧបនិស្សយប្បច្ច័យ បានដល់ អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយឲ្យនូវទាន។បេ។ ញ៉ាំង​សមាបត្តិ​ឲ្យកើតឡើង តម្លើងមានះ នូវសីល។បេ។ នូវបញ្ញា … នូវឧបាទានវិប្បយុត្តរាគៈ នូវមានះ នូវសេចក្តីប្រាថ្នា … អាស្រ័យនូវសេនាសនៈ ហើយឲ្យនូវទាន។បេ។ បំបែកនូវសង្ឃ សទ្ធា។បេ។ សេនាសនៈ ជាបច្ច័យនៃសទ្ធា។បេ។ នៃបញ្ញា នៃឧបាទានវិប្បយុត្តរាគៈ មានះ សេចក្តីប្រាថ្នា កាយិកសុខ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។ ឧបាទាន​វិប្បយុត្តធម៌ ជាបច្ច័យនៃឧបាទានសម្បយុត្តធម៌ ដោយឧបនិស្សយប្បច្ច័យ មានវារៈ៣។ បុគ្គលអាស្រ័យនូវសទ្ធា ហើយតម្លើងមានះ ប្រកាន់ទិដ្ឋិ នូវសីល។បេ។ នូវបញ្ញា … នូវឧបាទានវិប្បយុត្តរាគៈ នូវមានះ នូវសេចក្តីប្រាថ្នា.អាស្រ័យនូវសេនាសនៈ នូវទ្រព្យ​ដែល​គេមិនបានឲ្យ … កុហក … នូវពាក្យញុះញុង … នូវពាក្យឥតប្រយោជន៍ … នូវទីត … នូវការលបឆក់យកទ្រព្យគេ … នូវការប្លន់យកទ្រព្យក្នុងផ្ទះមួយ … (ចាំស្កាត់) ក្នុងផ្លូវ​ជួបគ្នា … នូវប្រពន្ធនៃបុគ្គលដទៃ … នូវការសម្លាប់អ្នកស្រុក … នូវការសម្លាប់អ្នកនិគម … សទ្ធា … សេនាសនៈ ជាបច្ច័យនៃឧបាទានសម្បយុត្តរាគៈ មោហៈ មានះ ទិដ្ឋិ និង​សេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។ ឧបាទានវិប្បយុត្តធម៌ ជាបច្ច័យនៃ​ឧបាទាន​សម្បយុត្តធម៌ផង នៃឧបាទានវិប្បយុត្តធម៌ផង ដោយឧបនិស្សយប្បច្ច័យ បានដល់ អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គល​អាស្រ័យនូវសទ្ធា ហើយតម្លើងមានះ នូវសីល … នូវបញ្ញា … នូវ​ឧបាទាន​វិប្បយុត្តរាគៈ។បេ។ អាស្រ័យនូវសេនាសនៈ ហើយធ្វើនូវការសម្លាប់អ្នកស្រុក ធ្វើនូវការ​សម្លាប់អ្នកនិគម សទ្ធា … សេនាសនៈ ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិផង នៃលោភៈផង ដោយឧបនិស្សយប្បច្ច័យ។ ឧបាទានសម្បយុត្តធម៌ក្តី ឧបាទានវិប្បយុត្តធម៌ក្តី ជាបច្ច័យនៃឧបាទានសម្បយុត្តធម៌ ដោយឧបនិស្សយប្បច្ច័យ ពួកខន្ធដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិក្តី លោភៈក្តី ជាបច្ច័យនៃពួក​ឧបាទាន​សម្បយុត្តក្ខន្ធ ដោយឧបនិស្សយប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកខន្ធដែលច្រឡំ​ដោយលោភៈ តែប្រាសចាកទិដ្ឋិក្តី លោភៈក្តី ជាបច្ច័យនៃពួកឧបាទានវិប្បយុត្តក្ខន្ធផង នៃលោភៈផង ដោយឧបនិស្សយប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកខន្ធដែល​ច្រឡំ​ដោយ​លោភៈ តែប្រាសចាកទិដ្ឋិក្តី លោភៈក្តី ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិផង នៃលោភៈផង ដោយឧបនិស្សយប្បច្ច័យ។

[១៥៦] ឧបាទានវិប្បយុត្តធម៌ ជាបច្ច័យនៃឧបាទានវិប្បយុត្តធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺ (បុគ្គល) នូវចក្ខុ … នូវវត្ថុ … ថាមិនទៀង។បេ។ ទោមនស្ស កើតឡើង ឃើញនូវរូបដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ…។ ឯវត្ថុបុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ … វត្ថុ ជាបច្ច័យនៃពួកឧបាទានវិប្បយុត្តក្ខន្ធផង នៃលោភៈផង ដោយបុរេជាតប្បច្ច័យ។ ឧបាទានវិប្បយុត្តធម៌ ជាបច្ច័យនៃឧបាទានសម្បយុត្តធម៌ ដោយបុរេជាតប្បច្ច័យ បានដល់​អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺ (បុគ្គល) នូវចក្ខុ … ត្រេកអរ រីករាយ ចំពោះវត្ថុ រាគៈ ប្រារព្ធនូវវត្ថុនោះ ទើបកើតឡើង ទិដ្ឋិកើតឡើង។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកឧបាទានសម្បយុត្តក្ខន្ធ ដោយបុរេជាតប្បច្ច័យ។ ឧបាទាន​វិប្បយុត្តធម៌ ជាបច្ច័យនៃឧបាទានសម្បយុត្តធម៌ផង នៃឧបាទានវិប្បយុត្តធម៌ផង ដោយ​បុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ … ពួកខន្ធដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិក្តី លោភៈក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវវត្ថុ។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយលោភៈ តែប្រាសចាក​ទិដ្ឋិផង នៃលោភៈផង ដោយបុរេជាតប្បច្ច័យ។

[១៥៧] ឧបាទានសម្បយុត្តធម៌ ជាបច្ច័យ នៃឧបាទានវិប្បយុត្តធម៌ ដោយ​បច្ឆាជាតប្បច្ច័យ។ សេចក្តីបំប្រួញ។ ឧបាទានវិប្បយុត្តធម៌ ជាបច្ច័យនៃឧបាទាន​វិប្បយុត្ត​ធម៌ ដោយបច្ឆាជាតប្បច្ច័យ។ សេចក្តីបំប្រួញ។ ឧបាទានសម្បយុត្តធម៌ក្តី ឧបាទាន​វិប្បយុត្តធម៌ក្តី ជាបច្ច័យនៃឧបាទានវិប្បយុត្តធម៌ ដោយបច្ឆាជាតប្បច្ច័យ។ សេចក្តី​បំប្រួញ។ … ជាបច្ច័យ ដោយអាសេវនប្បច្ច័យ។

[១៥៨] ឧបាទានសម្បយុត្តធម៌ ជាបច្ច័យនៃឧបាទានសម្បយុត្តធម៌ ដោយកម្មប្បច្ច័យ គឺឧបាទានសម្បយុត្តចេតនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ។ ឧបាទានសម្បយុត្តធម៌ ជាបច្ច័យនៃឧបាទានវិប្បយុត្តធម៌ ដោយកម្មប្បច្ច័យ បានដល់ សហជាត និងនានាខណិកៈ។ សហជាត គឺឧបាទានសម្បយុត្តចេតនា ជាបច្ច័យនៃ​ពួកចិត្តសមុដ្ឋានរូប ដោយកម្មប្បច្ច័យ ចេតនា ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិ ជាបច្ច័យនៃលោភៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺឧបាទានសម្បយុត្តចេតនា ជាបច្ច័យនៃពួកវិបាកក្ខន្ធផង នៃពួកកដត្តារូបផង ដោយ​កម្មប្បច្ច័យ។ ឧបាទានសម្បយុត្តធម៌ ជាបច្ច័យនៃឧបាទានសម្បយុត្តធម៌ផង នៃឧបាទាន​វិប្បយុត្តធម៌ផង ដោយកម្មប្បច្ច័យ គឺឧបាទានសម្បយុត្តចេតនា ជាបច្ច័យនៃពួក​សម្បយុត្តកក្ខន្ធ​ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ ចេតនា ដែលច្រឡំ​ដោយ​លោភៈ តែប្រាសចាកទិដ្ឋិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃលោភៈផង នៃពួកចិត្ត​សមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ ឧបាទានវិប្បយុត្តធម៌ ជាបច្ច័យនៃ​ឧបាទានវិប្បយុត្តធម៌ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺឧបាទានវិប្បយុត្តចេតនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្ត​សមុដ្ឋានរូប​ផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺឧបាទានវិប្បយុត្តចេតនា ជាបច្ច័យ​នៃពួកវិបាកក្ខន្ធផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។

[១៥៩] ឧបាទានវិប្បយុត្តធម៌ ជាបច្ច័យនៃឧបាទានវិប្បយុត្តធម៌ ដោយវិបាកប្បច្ច័យ គឺ​ឧបាទានវិប្បយុត្តក្ខន្ធ១ ជាវិបាក។បេ។ វារៈ១។

[១៦០] ឧបាទានសម្បយុត្តធម៌ ជាបច្ច័យនៃឧបាទានសម្បយុត្តធម៌ ដោយ​អាហារប្បច្ច័យ។ … ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ ជាបច្ច័យ ដោយឈានប្បច្ច័យ ជា​បច្ច័យ ដោយមគ្គប្បច្ច័យ។ ឯលោភៈ ដែលប្រាសចាកទិដ្ឋិ លោកបានសំដែងហើយ ក្នុងកម្មប្បច្ច័យ យ៉ាងណា (លោភៈនេះ) បណ្ឌិត គប្បីសំដែងក្នុងបច្ច័យទាំង៤នេះ យ៉ាង​នោះដែរ មានបញ្ហាបួនៗ។ … ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ មានវារៈ៦។

[១៦១] ឧបាទានសម្បយុត្តធម៌ ជាបច្ច័យនៃឧបាទានវិប្បយុត្តធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ ឧបាទានវិប្បយុត្តធម៌ ជាបច្ច័យ​នៃ​ឧបាទានវិប្បយុត្តធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ ឧបាទានវិប្បយុត្តធម៌ ជាបច្ច័យនៃឧបាទានសម្បយុត្តធម៌ ដោយ​វិប្បយុត្តប្បច្ច័យ បានដល់ បុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកឧបាទានសម្បយុត្តកក្ខន្ធ ដោយ​វិប្បយុត្តប្បច្ច័យ។ ឧបាទានវិប្បយុត្តធម៌ ជាបច្ច័យនៃឧបាទានសម្បយុត្តធម៌ផង នៃ​ឧបាទាន​វិប្បយុត្តធម៌ផង ដោយវិប្បយុត្តប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យ​នៃពួកខន្ធ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិផង នៃលោភៈផង ដោយ​វិប្បយុត្តប្បច្ច័យ។ ឧបាទានសម្បយុត្តធម៌ក្តី ឧបាទានវិប្បយុត្តធម៌ក្តី ជាបច្ច័យនៃ​ឧបាទានវិប្បយុត្តធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួកខន្ធដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិក្តី លោភៈក្តី ជាបច្ច័យ​នៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺ។បេ។

[១៦២] ឧបាទានសម្បយុត្តធម៌ ជាបច្ច័យនៃឧបាទានសម្បយុត្តធម៌ ដោយអត្ថិប្បច្ច័យ គឺមានវារៈ១ ដូចគ្នានឹងបដិច្ចវារៈដែរ។ ឧបាទានសម្បយុត្តធម៌ ជាបច្ច័យនៃ​ឧបាទានវិប្បយុត្ត​ធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សេចក្តី​បំប្រួញ។ ឧបាទានសម្បយុត្តធម៌ ជាបច្ច័យនៃឧបាទានសម្បយុត្តធម៌ផង នៃឧបាទាន​វិប្បយុត្តធម៌ផង ដោយអត្ថិប្បច្ច័យ គឺដូចគ្នានឹងបដិច្ចវារៈដែរ។ ឧបាទានវិប្បយុត្តធម៌ ជាបច្ច័យនៃឧបាទានវិប្បយុត្តធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សេចក្តីបំប្រួញ។ ឧបាទានវិប្បយុត្តធម៌ ជាបច្ច័យនៃ​ឧបាទានសម្បយុត្តធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សេចក្តី​បំប្រួញ។ ឧបាទានវិប្បយុត្តធម៌ ជាបច្ច័យនៃឧបាទានសម្បយុត្តធម៌ផង នៃឧបាទាន​វិប្បយុត្តធម៌​ផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ បណ្តាសហជាត និងបុរេជាតទាំងនេះ សហជាត ដូចគ្នានឹងសហជាតប្បច្ច័យ ឯបុរេជាត ដូចគ្នានឹង​បុរេជាតប្បច្ច័យដែរ។ ឧបាទានសម្បយុត្តធម៌ក្តី ឧបាទានវិប្បយុត្តធម៌ក្តី ជាបច្ច័យនៃ​ឧបាទាន​សម្បយុត្តធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺឧបាទានសម្បយុត្តក្ខន្ធ១ ក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២…។ សហជាត គឺខន្ធ១ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិក្តី លោភៈក្តី ជាបច្ច័យ​នៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២…។ ឧបាទានសម្បយុត្តធម៌ក្តី ឧបាទានវិប្បយុត្តធម៌ក្តី ជាបច្ច័យនៃឧបាទានវិប្បយុត្តធម៌ ដោយអត្ថិប្បច្ច័យ បានដល់ សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺពួកឧបាទានសម្បយុត្តក្ខន្ធក្តី ពួកមហាភូតក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ សហជាត គឺពួកខន្ធដែល​ច្រឡំដោយ​លោភៈ តែប្រាសចាកទិដ្ឋិក្តី លោភៈក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ សហជាត គឺពួកខន្ធដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិក្តី វត្ថុក្តី ជាបច្ច័យនៃ​លោភៈ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកខន្ធដែលច្រឡំដោយលោភៈ តែប្រាសចាក​ទិដ្ឋិក្តី លោភៈក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកខន្ធដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិក្តី លោភៈក្តី កពឡិង្ការាហារក្តី ជា​បច្ច័យ​នៃកាយនេះ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកខន្ធ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិក្តី លោភៈក្តី រូបជីវិតិន្រ្ទិយក្តី ជាបច្ច័យនៃពួកកដត្តារូប ដោយ​អត្ថិប្បច្ច័យ។ ឧបាទានសម្បយុត្តធម៌ក្តី ឧបាទានវិប្បយុត្តធម៌ក្តី ជាបច្ច័យ នៃឧបាទាន​សម្បយុត្តធម៌ផង នៃឧបាទានវិប្បយុត្តធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺខន្ធ១ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិក្តី លោភៈក្តី ជាបច្ច័យនៃខន្ធ៣ផង នៃចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ ខន្ធ២…។ សហជាត គឺខន្ធ១ ដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ផង នៃលោភៈផង ដោយអត្ថិប្បច្ច័យ ខន្ធ២…។ … ជាបច្ច័យ ដោយនត្ថិប្បច្ច័យ ជាបច្ច័យ ដោយវិគតប្បច្ច័យ ជាបច្ច័យ ដោយអវិគតប្បច្ច័យ។

[១៦៣] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុង​សហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុង​បច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៤ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៤ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៤ ក្នុងឈានប្បច្ច័យ មានវារៈ៤ ក្នុងមគ្គប្បច្ច័យ មានវារៈ៤ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងវិគតប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

[១៦៤] ឧបាទានសម្បយុត្តធម៌ ជាបច្ច័យនៃឧបាទានសម្បយុត្តធម៌ ដោយ​អារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ ឧបាទានសម្បយុត្តធម៌ ជាបច្ច័យនៃឧបាទានវិប្បយុត្តធម៌ ដោយអារម្មណប្បច្ច័យ ជា​បច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយ​បច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។ ឧបាទានសម្បយុត្តធម៌ ជាបច្ច័យ នៃឧបាទានសម្បយុត្តធម៌ផង នៃឧបាទានវិប្បយុត្តធម៌ផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ ឧបាទាន​វិប្បយុត្តធម៌ ជាបច្ច័យនៃឧបាទានវិប្បយុត្តធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ ជាបច្ច័យ ដោយ​អាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។ ឧបាទានវិប្បយុត្តធម៌ ជាបច្ច័យនៃ​ឧបាទានសម្បយុត្តធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។ ឧបាទាន​វិប្បយុត្តធម៌ ជាបច្ច័យនៃឧបាទានសម្បយុត្តធម៌ផង នៃឧបាទានវិប្បយុត្តធម៌ផង ដោយ​អារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។ ឧបាទានសម្បយុត្តធម៌ក្តី ឧបាទានវិប្បយុត្តធម៌ក្តី ជាបច្ច័យនៃឧបាទានសម្បយុត្តធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ ឧបាទានសម្បយុត្តធម៌ក្តី ឧបាទាន​វិប្បយុត្តធម៌ក្តី ជាបច្ច័យនៃឧបាទានវិប្បយុត្តធម៌ ដោយអារម្មណប្បច្ច័យ ជា​បច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយ​បច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។ ឧបាទានសម្បយុត្តធម៌ក្តី ឧបាទានវិប្បយុត្តធម៌ក្តី ជាបច្ច័យ នៃឧបាទានសម្បយុត្តធម៌ផង នៃឧបាទានវិប្បយុត្តធម៌ផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។

[១៦៥] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងនោវិគតប្បច្ច័យ មានវារៈ៩។

[១៦៦] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុង​នអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនោវិគតប្បច្ច័យ មានវារៈ៩។

[១៦៧] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ … ក្នុងអធិបតិប្បច្ច័យ មានវារៈ៩។ អនុលោមមាតិកា។ … ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

ចប់ ឧបាទានសម្បយុត្តទុកៈ។

ឧបាទានឧបាទានិយទុកៈ

បដិច្ចវារៈ

[១៦៨] ធម៌ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវធម៌ ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺកាមុបាទាន អាស្រ័យនូវទិដ្ឋុបាទាន ទិដ្ឋុបាទាន អាស្រ័យនូវកាមុបាទាន។ ចក្កៈ។ ធម៌ជាប្រយោជន៍​ដល់ឧបាទាន តែមិនមែនជាឧបាទាន អាស្រ័យនូវធម៌ ជាឧបាទាន ទាំងជាប្រយោជន៍​ដល់​ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូប​ក្តី អាស្រ័យនូវពួកឧបាទាន។ ធម៌ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានក្តី ធម៌ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទានក្តី អាស្រ័យនូវធម៌ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺកាមុបាទានក្តី ពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវទិដ្ឋុបាទាន។ ចក្កៈ។ ធម៌ជា​ប្រយោជន៍​ដល់ឧបាទាន តែមិនមែនជាឧបាទាន អាស្រ័យនូវធម៌ ជាឧបាទាន តែមិនមែន​ជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូប​ក្តី អាស្រ័យនូវខន្ធ១ ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទាន បដិសន្ធិ ដរាបដល់មហាភូតខាងក្នុង។ ធម៌ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទាន អាស្រ័យ​នូវ​ធម៌ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទាន ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺពួកឧបាទាន អាស្រ័យនូវពួកខន្ធជាប្រយោជន៍ដល់ឧបាទាន តែមិនមែន​ជា​ឧបាទាន។ ធម៌ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានក្តី ធម៌ជាប្រយោជន៍​ដល់​ឧបាទាន តែមិនមែនជាឧបាទានក្តី អាស្រ័យនូវធម៌ជាប្រយោជន៍ដល់ឧបាទាន តែមិន​មែន​ជាឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ខន្ធ៣ក្តី ពួកឧបាទានក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យនូវខន្ធ១ ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទាន នូវខន្ធ២…។ ធម៌ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវធម៌ជាឧបាទាន ទាំងជា​ប្រយោជន៍​ដល់ឧបាទានផង នូវធម៌ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទាន​ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺកាមុបាទាន អាស្រ័យនូវទិដ្ឋុបាទានផង នូវពួក​សម្បយុត្តកក្ខន្ធផង។ ចក្កៈ។ ធម៌ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទាន អាស្រ័យនូវធម៌ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានផង នូវធម៌ជាប្រយោជន៍​ដល់​ឧបាទាន តែមិនមែនជាឧបាទានផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជា​ឧបាទាន​ផង នូវពួកឧបាទានផង នូវខន្ធ២ … ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកឧបាទានផង នូវពួកមហាភូតផង។ ធម៌ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានក្តី ធម៌ជា​ប្រយោជន៍​ដល់ឧបាទាន តែមិនមែនជាឧបាទានក្តី អាស្រ័យនូវធម៌ ជាឧបាទាន ទាំងជា​ប្រយោជន៍ដល់ឧបាទានផង នូវធម៌ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទាន​ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី កាមុបាទានក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទានផង នូវទិដ្ឋុបាទាន​ផង នូវខន្ធ២…។ ចក្ក។

ឧបាទានទុកៈ យ៉ាងណា (ឧបាទានឧបាទានិយទុកៈ) ក៏យ៉ាងនោះដែរ បដិច្ចវារៈក្តី សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី បណ្ឌិត​គប្បីធ្វើ​យ៉ាងនេះចុះ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ។ អាមសនៈ គឺបរាមាសទុកៈ ទើបមានការ​ធ្វើឲ្យផ្សេងៗគ្នា។

បញ្ហាវារៈ

[១៦៩] ធម៌ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទាន ជាបច្ច័យនៃធម៌ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទាន ដោយហេតុប្បច្ច័យ គឺពួកហេតុ ជាឧបាទាន ទាំងជា​ប្រយោជន៍ដល់ឧបាទាន ជាបច្ច័យ នៃពួកសម្បយុត្តកឧបាទាន ដោយហេតុប្បច្ច័យ។ ធម៌ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទាន ជាបច្ច័យនៃធម៌ជាប្រយោជន៍ដល់​ឧបាទាន តែមិនមែនជាឧបាទាន ដោយហេតុប្បច្ច័យ គឺពួកហេតុជាឧបាទាន ទាំងជា​ប្រយោជន៍​ដល់ឧបាទាន ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។ បញ្ហាទាំង៩ មិនប្លែកគ្នាទេ ដូចឧបាទានទុកៈដែរ។

[១៧០] ធម៌ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទាន ជាបច្ច័យនៃធម៌ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទាន ដោយអារម្មណប្បច្ច័យ គឺពួកឧបាទាន ប្រារព្ធហើយនូវ​ពួក​ឧបាទាន ទើបកើតឡើង។ មានវារៈ៣។ ធម៌ជាប្រយោជន៍ដល់ឧបាទាន តែមិនមែន​ជាឧបាទាន ជាបច្ច័យនៃធម៌ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទាន ដោយ​អារម្មណប្បច្ច័យ គឺ (បុគ្គល) នូវទាន។បេ។ ចេញអំពីឈាន ហើយពិចារណានូវឈាន ត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវកុសលនោះ… ទិដ្ឋិ វិចិកិច្ឆា ឧទ្ធច្ចៈ… ទោមនស្ស​កើតឡើង ពួកព្រះអរិយៈពិចារណានូវគោត្រភូ ពិចារណានូវវោទានៈ នូវពួកកិលេស ដែល​លះបង់​ហើយ… នូវពួកកិលេស ដែលសង្កត់សង្កិនហើយ… នូវពួកកិលេស ដែលសន្សំ​ហើយ ក្នុងកាលមុន… នូវចក្ខុ … នូវវត្ថុ…។ សេចក្តីបំប្រួញ។ ជាបច្ច័យនៃការពិចារណា នូវអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។ ធម៌ជាប្រយោជន៍ដល់ឧបាទាន តែមិន​មែន​ជាឧបាទាន ជាបច្ច័យនៃធម៌ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទាន ដោយ​អារម្មណប្បច្ច័យ។ សេចក្តីបំប្រួញ។ វារៈទាំង២ក្រៅនេះ ដូចគ្នានឹងឧបាទានទុកៈដែរ។ ធម៌ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានក្តី ធម៌ជាប្រយោជន៍ដល់ឧបាទាន តែមិន​មែនជាឧបាទានក្តី ជាបច្ច័យនៃធម៌ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទាន ដោយ​អារម្មណប្បច្ច័យ មានវារៈ៣។ អធិបតិធម៌ខាងក្រោម មានវារៈ៣ ដូចឧបាទានទុកៈដែរ។

[១៧១] ធម៌ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទាន ជាបច្ច័យនៃធម៌ជា​ប្រយោជន៍​ដល់ឧបាទាន តែមិនមែនជាឧបាទាន ដោយអធិបតិប្បច្ច័យ បានដល់​អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺ (បុគ្គល) នូវទាន។បេ។ ចេញអំពីឈាន ធ្វើនូវឈានឲ្យជាទីគោរព ហើយពិចារណា ត្រេកអរ រីករាយ រាគៈ ធ្វើនូវកុសលនោះ ឲ្យជាទីគោរព … ទិដ្ឋិកើតឡើង។បេ។ ពួកសេក្ខបុគ្គល ធ្វើនូវគោត្រភូ​ឲ្យជាទីគោរព … នូវវោទានៈ … នូវចក្ខុ … នូវវត្ថុ … ធ្វើនូវពួកខន្ធជាប្រយោជន៍​ដល់​ឧបាទាន តែមិនមែនជាឧបាទាន ឲ្យជាទីគោរព ត្រេកអរ រីករាយ រាគៈ ធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិ។បេ។ ពួកខន្ធជាប្រយោជន៍ដល់ឧបាទាន តែមិនមែន​ជាឧបាទាន កើតឡើង។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទាន ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ បច្ច័យទាំង២ដ៏សេសក្តី អារម្មណាធិបតិក្តី សហជាតាធិបតិក្តី ដូចឧបាទានទុកៈដែរ។ ឯការត និងអធិបតិ មានវារៈ៣ ដូចឧបាទានទុកៈដែរ បច្ច័យ​ទាំងអស់ ដូចឧបាទានទុកៈដែរ ឯលោកុត្តរៈ ក្នុងឧបាទានិយៈ មិនមានទេ បច្ចនីយៈក្តី ការរាប់ទាំង២យ៉ាងក្រៅនេះក្តី ដូចឧបាទានទុកៈដែរ។

ចប់ ឧបាទានឧបាទានិយទុកៈ។

ឧបាទានឧបាទានសម្បយុត្តទុកៈ

បដិច្ចវារៈ

[១៧២] ធម៌ជាឧបាទាន ទាំងប្រកបដោយឧបាទាន អាស្រ័យនូវធម៌ជាឧបាទាន ទាំង​ប្រកប​ដោយឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺកាមុបាទាន អាស្រ័យ​នូវ​ទិដ្ឋុបាទាន។ បណ្ឌិតគប្បីធ្វើជាចក្កៈចុះ។ ធម៌ប្រកបដោយឧបាទាន តែមិនមែនជា​ឧបាទាន អាស្រ័យនូវធម៌ជាឧបាទាន ទាំងប្រកបដោយឧបាទាន ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវពួកឧបាទាន។ ធម៌ជាឧបាទាន ទាំង​ប្រកប​ដោយឧបាទានក្តី ធម៌ប្រកបដោយឧបាទាន តែមិនមែនជាឧបាទានក្តី អាស្រ័យនូវ​ធម៌ជាឧបាទាន ទាំងប្រកបដោយឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺ​កាមុបាទានក្តី ពួកសម្បយុត្តកក្ខន្ធក្តី អាស្រ័យនូវទិដ្ឋុបាទាន។ ចក្កៈ។ នូវធម៌ប្រកប​ដោយ​ឧបាទាន។ សេចក្តីបំប្រួញ។ មានការប៉ះពាល់ មានការធ្វើឲ្យផ្សេងៗគ្នា ដូចគ្នានឹង​ឧបាទានទុកៈ​ដែរ មានបញ្ហា៩ រូបមិនមានទេ វារៈទាំងអស់ បណ្ឌិតគប្បីឲ្យ​ពិស្តារ​យ៉ាងនេះចុះ អរូបនៅដដែល។

បញ្ហាវារៈ

[១៧៣] ធម៌ជាឧបាទាន ទាំងប្រកបដោយឧបាទាន ជាបច្ច័យនៃធម៌ជាឧបាទាន ទាំង​ប្រកប​ដោយឧបាទាន ដោយហេតុប្បច្ច័យ គឺពួកហេតុជាឧបាទាន ទាំងប្រកបដោយ​ឧបាទាន ជាបច្ច័យនៃពួកសម្បយុត្តកឧបាទាន ដោយហេតុប្បច្ច័យ។ មូល បណ្ឌិតគប្បី​សួរផងចុះ ពួកហេតុជាឧបាទាន ទាំងប្រកបដោយឧបាទាន ជាបច្ច័យនៃពួក​សម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ។ មូល បណ្ឌិតគប្បីសួរផងចុះ ពួកហេតុជាឧបាទាន ទាំងប្រកបដោយឧបាទាន ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកឧបាទានផង ដោយហេតុប្បច្ច័យ។ ធម៌ប្រកបដោយឧបាទាន តែមិនមែនជាឧបាទាន ជាបច្ច័យនៃធម៌​ប្រកប​ដោយឧបាទាន តែមិនមែនជាឧបាទាន ដោយហេតុប្បច្ច័យ គឺពួកហេតុប្រកប​ដោយ​ឧបាទាន តែមិនមែនជាឧបាទាន ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយ​ហេតុប្បច្ច័យ។ មូល បណ្ឌិតគប្បីសួរផងចុះ ពួកហេតុប្រកបដោយឧបាទាន តែមិនមែនជា​ឧបាទាន ជាបច្ច័យនៃពួកសម្បយុត្តកឧបាទាន ដោយហេតុប្បច្ច័យ។ មូល បណ្ឌិតគប្បី​សួរ​ផងចុះ ពួកហេតុប្រកបដោយឧបាទាន តែមិនមែនជាឧបាទាន ជាបច្ច័យនៃពួក​សម្បយុត្តកក្ខន្ធ​ផង នៃពួកឧបាទានផង ដោយហេតុប្បច្ច័យ។ ធម៌ជាឧបាទាន ទាំងប្រកប​ដោយឧបាទានក្តី ធម៌ប្រកបដោយឧបាទាន តែមិនមែនជាឧបាទានក្តី ជាបច្ច័យនៃធម៌ជា​ឧបាទាន ទាំងប្រកបដោយឧបាទាន ដោយហេតុប្បច្ច័យ គឺពួកហេតុជាឧបាទាន ទាំង​ប្រកប​ដោយឧបាទានក្តី ពួកហេតុប្រកបដោយឧបាទាន តែមិនមែនជាឧបាទានក្តី ជា​បច្ច័យ​នៃពួកសម្បយុត្តកឧបាទាន ដោយហេតុប្បច្ច័យ។ មូល បណ្ឌិតគប្បីសួរផងចុះ ពួកហេតុជាឧបាទាន ទាំងប្រកបដោយឧបាទានក្តី ពួកហេតុប្រកបដោយឧបាទាន តែមិន​មែនជាឧបាទានក្តី ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ។ មូល បណ្ឌិត​គប្បីសួរផងចុះ ពួកហេតុជាឧបាទាន ទាំងប្រកបដោយឧបាទានក្តី ពួកហេតុប្រកប​ដោយ​ឧបាទាន តែមិនមែនជាឧបាទានក្តី ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកឧបាទាន​ផង ដោយហេតុប្បច្ច័យ។

[១៧៤] ធម៌ជាឧបាទាន ទាំងប្រកបដោយឧបាទាន ជាបច្ច័យនៃធម៌ជាឧបាទាន ទាំង​ប្រកប​ដោយឧបាទាន ដោយអារម្មណប្បច្ច័យ គឺពួកឧបាទានកើតឡើង ព្រោះប្រារព្ធនូវ​ពួកឧបាទាន។ មូល បណ្ឌិតគប្បីសួរផងចុះ ពួកខន្ធប្រកបដោយឧបាទាន តែមិនមែនជា​ឧបាទាន កើតឡើង ព្រោះប្រារព្ធនូវពួកឧបាទាន។ បណ្ឌិតគប្បីសួរនូវមូលចុះ ពួក​ឧបាទាន​ក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះប្រារព្ធនូវពួកឧបាទាន។ ធម៌ប្រកប​ដោយឧបាទាន តែមិនមែនជាឧបាទាន ជាបច្ច័យនៃធម៌ប្រកបដោយឧបាទាន តែមិនមែន​ជាឧបាទាន ដោយអារម្មណប្បច្ច័យ គឺពួកខន្ធប្រកបដោយឧបាទាន តែមិនមែនជា​ឧបាទាន កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធប្រកបដោយឧបាទាន តែមិនមែនជា​ឧបាទាន។ បណ្ឌិតគប្បីធ្វើវារៈ៣យ៉ាងចុះ។ ក្នុងតំណដែលតគ្នា បណ្ឌិត គប្បីធ្វើវារៈ៣​យ៉ាង​ទៀតចុះ។

[១៧៥] ធម៌ជាឧបាទាន ទាំងប្រកបដោយឧបាទាន ជាបច្ច័យនៃធម៌ជាឧបាទាន ទាំង​ប្រកប​ដោយឧបាទាន ដោយអធិបតិប្បច្ច័យ គឺមានវារៈ៣។ ធម៌ប្រកបដោយឧបាទាន តែមិនមែនជាឧបាទាន ជាបច្ច័យនៃធម៌ប្រកបដោយឧបាទាន តែមិនមែនជាឧបាទាន ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ សហជាតាធិបតិ មានវារៈ៣ដែរ។ អធិបតិ​ទាំង២យ៉ាង បណ្ឌិតគប្បីធ្វើក្នុងវារៈទាំង៣ចុះ។ ឯឃដនាធិបតិ មានវារៈ៣។

[១៧៦] ធម៌ជាឧបាទាន ទាំងប្រកបដោយឧបាទាន ជាបច្ច័យនៃធម៌ជាឧបាទាន ទាំង​ប្រកប​ដោយឧបាទាន ដោយអនន្តរប្បច្ច័យ គឺពួកខន្ធជាឧបាទាន ទាំងប្រកបដោយ​ឧបាទានមុនៗ ជាបច្ច័យនៃពួកឧបាទានក្រោយៗ ដោយអនន្តរប្បច្ច័យ។ បញ្ហា៩យ៉ាង បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ អាវជ្ជនាក្តី វុដ្ឋានៈក្តី មិនមានទេ។

[១៧៧] ធម៌ជាឧបាទាន ទាំងប្រកបដោយឧបាទាន ជាបច្ច័យនៃធម៌ជាឧបាទាន ទាំង​ប្រកបដោយឧបាទាន ដោយសមនន្តរប្បច្ច័យ គឺមានវារៈ៩។ … ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ មានវារៈ៩ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ មានវារៈ៩។

[១៧៨] ធម៌ជាឧបាទាន ទាំងប្រកបដោយឧបាទាន ជាបច្ច័យនៃធម៌ជាឧបាទាន ទាំង​ប្រកប​ដោយឧបាទាន ដោយឧបនិស្សយប្បច្ច័យ។បេ។ មានវារៈ៣។ ធម៌ប្រកបដោយ​ឧបាទាន តែមិនមែនជាឧបាទាន ជាបច្ច័យនៃធម៌ ដែលប្រកបដោយឧបាទាន តែមិនមែន​ជាឧបាទាន ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺពួកខន្ធប្រកបដោយឧបាទាន តែមិនមែន​ជាឧបាទាន ជាបច្ច័យនៃពួកខន្ធ ដែលប្រកបដោយឧបាទាន តែមិនមែនជាឧបាទាន ដោយ​ឧបនិស្សយប្បច្ច័យ មានវារៈ៣។ ឯក្នុងឃដនូបនិស្ស័យ មានវារៈ៣ដែរ។ … ជាបច្ច័យ ដោយអាសេវនប្បច្ច័យ មានវារៈ៩។

[១៧៩] ធម៌ប្រកបដោយឧបាទាន តែមិនមែនជាឧបាទាន ជាបច្ច័យនៃធម៌ ដែល​ប្រកប​ដោយឧបាទាន តែមិនមែនជាឧបាទាន ដោយកម្មប្បច្ច័យ មានវារៈ៣។ … ជាបច្ច័យ ដោយអាហារប្បច្ច័យ មានវារៈ៣ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ មានវារៈ៣ ជាបច្ច័យ ដោយឈានប្បច្ច័យ មានវារៈ៣ ជាបច្ច័យ ដោយមគ្គប្បច្ច័យ មានវារៈ៩ ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ មានវារៈ៩ ជាបច្ច័យ ដោយអត្ថិប្បច្ច័យ មានវារៈ៩ ជាបច្ច័យ ដោយនត្ថិប្បច្ច័យ មានវារៈ៩ ជាបច្ច័យ ដោយវិគតប្បច្ច័យ មានវារៈ៩ ជាបច្ច័យ ដោយ​អវិគតប្បច្ច័យ មានវារៈ៩។

[១៨០] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុង​សហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងនិស្សយប្បច្ច័យ មាន​វារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងអាហារប្បច្ច័យ មានវារៈ៣ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ៣ ក្នុងឈានប្បច្ច័យ មាន​វារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ៩ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មាន​វារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងវិគតប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

[១៨១] ធម៌ជាឧបាទាន ទាំងប្រកបដោយឧបាទាន ជាបច្ច័យនៃធម៌ជាឧបាទាន ទាំង​ប្រកប​ដោយឧបាទាន ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ ធម៌ជាឧបាទាន ទាំងប្រកបដោយឧបាទាន ជា​បច្ច័យ​នៃធម៌ ដែលប្រកបដោយឧបាទាន តែមិនមែនជាឧបាទាន ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ ធម៌ជាឧបាទាន ទាំងប្រកបដោយឧបាទាន ជាបច្ច័យនៃធម៌ជាឧបាទាន ទាំងប្រកបដោយឧបាទានផង នៃធម៌ដែលប្រកបដោយឧបាទាន តែមិនមែនជាឧបាទានផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។

វារៈ៩ បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ ក្នុងមូលនៃបច្ច័យមួយៗ មានបញ្ហាបីៗ។

[១៨២] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងនោអវិគតប្បច្ច័យ មានវារៈ៩។

[១៨៣] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុង​នឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងនមគ្គប្បច្ច័យ មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៩ ក្នុង​នោវិគតប្បច្ច័យ មានវារៈ៩។

[១៨៤] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ … ក្នុងអធិបតិប្បច្ច័យ មានវារៈ៩។ អនុលោមមាតិកា បណ្ឌិតគប្បីធ្វើផងចុះ។

ចប់ ឧបាទានឧបាទានសម្បយុត្តទុកៈ។

ឧបាទានវិប្បយុត្តឧបាទានិយទុកៈ

បដិច្ចវារៈ

[១៨៥] ឧបាទានវិប្បយុត្តឧបាទានិយធម៌ (ធម៌ដែលប្រាសចាកឧបាទាន តែជាប្រយោជន៍​ដល់ឧបាទាន) អាស្រ័យនូវឧបាទានវិប្បយុត្តឧបាទានិយធម៌ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវឧបាទានវិប្បយុត្តឧបាទានិយក្ខន្ធ១ នូវខន្ធ២ … ក្នុងបដិសន្ធិក្ខណៈ។បេ។ មហាភូត១ … ចិត្តសមុដ្ឋានរូប កដត្តារូប និង​ឧបាទារូប អាស្រ័យនូវពួកមហាភូត។ ឧបាទានវិប្បយុត្តអនុឧបាទានិយធម៌ អាស្រ័យនូវ​ឧបាទានវិប្បយុត្តអនុបាទានិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យ​នូវឧបាទានវិប្បយុត្តអនុបាទានិយក្ខន្ធ១ នូវខន្ធ២…។ ឧបាទានវិប្បយុត្ត​ឧបាទានិយធម៌ អាស្រ័យនូវឧបាទានវិប្បយុត្តអនុបាទានិយធម៌ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកឧបាទានវិប្បយុត្តអនុបាទានិយក្ខន្ធ។ ឧបាទានវិប្បយុត្ត​ឧបាទានិយធម៌​ក្តី ឧបាទានវិប្បយុត្តអនុបាទានិយធម៌ក្តី អាស្រ័យនូវឧបាទានវិប្បយុត្ត​អនុបាទានិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវឧបាទានវិប្បយុត្តអនុបាទានិយក្ខន្ធ១។ ឧបាទានវិប្បយុត្តឧបាទានិយធម៌ អាស្រ័យ​​នូវឧបាទានវិប្បយុត្តឧបាទានិយធម៌ផង នូវ​ឧបាទានវិប្បយុត្តអនុបាទានិយធម៌​ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួក​ឧបាទានវិប្បយុត្តអនុបាទានិយក្ខន្ធផង នូវពួកមហាភូតផង។

[១៨៦] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ២។បេ។ ក្នុង​អវិគតប្បច្ច័យ មានវារៈ៥។ ទុកៈនេះ ដូចគ្នានឹងលោកិយទុកៈ ក្នុងចូឡន្តរទុកៈដែរ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ។

ចប់ ឧបាទានវិប្បយុត្តឧបាទានិយទុកៈ។

កិលេសទុកៈ

បដិច្ចវារៈ

[១៨៧] កិលេសធម៌ អាស្រ័យនូវកិលេសធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមោហៈ ទិដ្ឋិ ថីនៈ ឧទ្ធច្ចៈ អហិរិកៈ និងអនោត្តប្បៈ អាស្រ័យនូវលោភៈ មោហៈ ទិដ្ឋិ ឧទ្ធច្ចៈ អហិរិកៈ និងអនោត្តប្បៈ អាស្រ័យនូវលោភៈ មោហៈ មានះ ថីនៈ ឧទ្ធច្ចៈ អហិរិកៈ និងអនោត្តប្បៈ អាស្រ័យនូវលោភៈ មោហៈ មានះ ឧទ្ធច្ចៈ អហិរិកៈ និងអនោត្តប្បៈ អាស្រ័យនូវលោភៈ មោហៈ ថីនៈ ឧទ្ធច្ចៈ អហិរិកៈ និងអនោត្តប្បៈ អាស្រ័យនូវលោភៈ មោហៈ ឧទ្ធច្ចៈ អហិរិកៈ និងអនោត្តប្បៈ អាស្រ័យនូវលោភៈ មោហៈ ថីនៈ ឧទ្ធច្ចៈ អហិរិកៈ និងអនោត្តប្បៈ អាស្រ័យនូវទោសៈ មោហៈ ឧទ្ធច្ចៈ អហិរិកៈ និងអនោត្តប្បៈ អាស្រ័យនូវទោសៈ មោហៈ ឧទ្ធច្ចៈ អហិរិកៈ និងអនោត្តប្បៈ អាស្រ័យនូវវិចិកិច្ឆា មោហៈ អហិរិកៈ និងអនោត្តប្បៈ អាស្រ័យនូវឧទ្ធច្ចៈ។ នោកិលេសធម៌ អាស្រ័យនូវកិលេសធម៌ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវកិលេស។ កិលេស​ធម៌​ក្តី នោកិលេសធម៌ក្តី អាស្រ័យនូវកិលេសធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមោហៈ ទិដ្ឋិ ថីនៈ ឧទ្ធច្ចៈ អហិរិកៈ និងអនោត្តប្បៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូប​ក្តី អាស្រ័យនូវលោភៈ។ ចងជាចក្កៈផងចុះ។ នោកិលេសធម៌ អាស្រ័យ​នូវនោកិលេសធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវនោកិលេសក្ខន្ធ១ នូវខន្ធ២ … ក្នុងបដិសន្ធិក្ខណៈ វត្ថុ អាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ មហាភូត១…។ កិលេសធម៌ អាស្រ័យនូវនោកិលេសធម៌ ទើបកើត​ឡើង ព្រោះហេតុប្បច្ច័យ គឺពួកកិលេស អាស្រ័យនូវពួកនោកិលេសក្ខន្ធ។ កិលេសធម៌ក្តី នោកិលេសធម៌ក្តី អាស្រ័យនូវនោកិលេសធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ពួកកិលេសក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវនោកិលេសក្ខន្ធ១ នូវខន្ធ២…។ កិលេសធម៌ អាស្រ័យនូវកិលេសធម៌ផង នូវនោកិលេសធម៌ផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺមោហៈ ទិដ្ឋិ ថីនៈ ឧទ្ធច្ចៈ អហិរិកៈ និងអនោត្តប្បៈ អាស្រ័យនូវលោភៈផង នូវពួកសម្បយុត្តកក្ខន្ធផង។ ចងជាចក្កៈផងចុះ។ នោកិលេសធម៌ អាស្រ័យនូវកិលេស​ធម៌​ផង នូវនោកិលេសធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវនោកិលេសក្ខន្ធ១ផង នូវពួកកិលេសផង នូវខន្ធ២ … ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកកិលេសផង នូវពួកមហាភូតផង។ កិលេសធម៌ក្តី នោកិលេសធម៌ក្តី អាស្រ័យ​នូវកិលេសធម៌ផង នូវនោកិលេសធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ មោហៈ ទិដ្ឋិ ថីនៈ ឧទ្ធច្ចៈ អហិរិកៈ អនោត្តប្បៈ និងចិត្តសមុដ្ឋានរូប អាស្រ័យនូវ​នោកិលេសក្ខន្ធ១ផង នូវលោភៈផង នូវខន្ធ២…។ ចងជាចក្កៈផងចុះ។ សេចក្តីបំប្រួញ។

[១៨៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យ​ទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

[១៨៩] កិលេសធម៌ អាស្រ័យនូវកិលេសធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ អាស្រ័យនូវវិចិកិច្ឆា មោហៈ អាស្រ័យនូវឧទ្ធច្ចៈ។ នោកិលេសធម៌ អាស្រ័យនូវ​នោកិលេសធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យ​នូវនោកិលេសក្ខន្ធ១ ជាអហេតុកៈ នូវខន្ធ២ … មានអហេតុកប្បដិសន្ធិ រហូត​ដល់ពួកអសញ្ញសត្វ។ កិលេសធម៌ អាស្រ័យនូវនោកិលេសធម៌ ទើបកើតឡើង ព្រោះ​នហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ កិលេសធម៌ អាស្រ័យនូវកិលេសធម៌ផង នូវនោកិលេសធម៌ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំ​ដោយ​វិចិកិច្ឆា អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆាផង នូវវិចិកិច្ឆាផង មោហៈ ដែល​ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយឧទ្ធច្ចៈផង នូវឧទ្ធច្ចៈផង។

[១៩០] នោកិលេសធម៌ អាស្រ័យនូវកិលេសធម៌ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកកិលេស។ នោកិលេសធម៌ អាស្រ័យនូវនោកិលេសធម៌ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួក​នោកិលេសក្ខន្ធ ក្នុងបដិសន្ធិក្ខណៈ វត្ថុ អាស្រ័យនូវពួកខន្ធ មានរហូតដល់ពួក​អសញ្ញសត្វ។ នោកិលេសធម៌ អាស្រ័យនូវកិលេសធម៌ផង នូវនោកិលេសធម៌ផង ទើប​កើត​ឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកកិលេសផង នូវពួក​សម្បយុត្តកក្ខន្ធផង ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកកិលេសផង នូវពួកមហាភូតផង។ … ព្រោះនអធិបតិប្បច្ច័យ ព្រោះនអនន្តរប្បច្ច័យ ព្រោះនសមនន្តរប្បច្ច័យ ព្រោះ​នអញ្ញមញ្ញប្បច្ច័យ ព្រោះនឧបនិស្សយប្បច្ច័យ។

[១៩១] កិលេសធម៌ អាស្រ័យនូវកិលេសធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺក្នុងអរូប មោហៈ ទិដ្ឋិ ថីនៈ ឧទ្ធច្ចៈ អហិរិកៈ និងអនោត្តប្បៈ អាស្រ័យនូវលោភៈ មោហៈ ទិដ្ឋិ ឧទ្ធច្ចៈ អហិរិកៈ និងអនោត្តប្បៈ អាស្រ័យនូវលោភៈ មោហៈ មានះ ថីនៈ ឧទ្ធច្ចៈ អហិរិកៈ និងអនោត្តប្បៈ អាស្រ័យនូវលោភៈ មោហៈ មានះ ឧទ្ធច្ចៈ អហិរិកៈ និងអនោត្តប្បៈ អាស្រ័យនូវលោភៈ មោហៈ ថីនៈ ឧទ្ធច្ចៈ អហិរិកៈ និងអនោត្តប្បៈ អាស្រ័យនូវលោភៈ មោហៈ ឧទ្ធច្ចៈ អហិរិកៈ និងអនោត្តប្បៈ អាស្រ័យនូវលោភៈ មោហៈ ឧទ្ធច្ចៈ អហិរិកៈ និងអនោត្តប្បៈ អាស្រ័យនូវវិចិកិច្ឆា មោហៈ អហិរិកៈ និងអនោត្តប្បៈ អាស្រ័យនូវឧទ្ធច្ចៈ។ ក្នុងអរូប មិនមានទោសមូលទេ។ នោកិលេសធម៌ អាស្រ័យនូវ​កិលេសធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺក្នុងអរូប ពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវពួកកិលេស ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកកិលេស។ បញ្ហាទាំង៩យ៉ាង បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។ … ព្រោះនបច្ឆាជាតប្បច្ច័យ ព្រោះនអាសេវនប្បច្ច័យ។

[១៩២] នោកិលេសធម៌ អាស្រ័យនូវកិលេសធម៌ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺពួកសម្បយុត្តកចេតនា អាស្រ័យនូវពួកកិលេស នោកិលេសធម៌ អាស្រ័យនូវ​នោកិលេសធម៌ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺពួកសម្បយុត្តកចេតនា អាស្រ័យ​នូវពួកនោកិលេសក្ខន្ធ ពាហិរៈ … អាហារសមុដ្ឋាន … ឧតុសមុដ្ឋាន…។បេ។ នោកិលេស​ធម៌ អាស្រ័យនូវកិលេសធម៌ផង នូវនោកិលេសធម៌ផង ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺសម្បយុត្តកចេតនា អាស្រ័យនូវពួកកិលេសផង នូវពួកសម្បយុត្តកក្ខន្ធផង។ បច្ច័យទាំង​អស់ បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។

[១៩៣] ក្នុងនហេតុប្បច្ច័យ មានវារៈ៤ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្ទ្រិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុង​នមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

ការរាប់២យ៉ាងក្រៅនេះក្តី សហជាតវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។

បច្ចយវារៈ

[១៩៤] កិលេសធម៌ ពឹងផ្អែកនឹងកិលេសធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមាន​វារៈ៣ ដូចគ្នានឹងបដិច្ចវារៈដែរ។ នោកិលេសធម៌ ពឹងផ្អែកនឹងនោកិលេសធម៌ ទើបកើត​ឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងនោកិលេសក្ខន្ធ១ រហូតដល់ពួកមហាភូត​ខាងក្នុង ពួកនោកិលេសក្ខន្ធ ពឹងផ្អែកនឹងវត្ថុ។ កិលេសធម៌ ពឹងផ្អែកនឹងនោកិលេសធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកកិលេស ពឹងផ្អែកនឹងពួកនោកិលេសក្ខន្ធ ពួក​កិលេស ពឹងផ្អែកនឹងវត្ថុ។ កិលេសធម៌ក្តី នោកិលេសធម៌ក្តី ពឹងផ្អែកនឹងនោកិលេសធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ពួកកិលេសក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹង​នោកិលេសក្ខន្ធ១ នឹងខន្ធ២ … ពួកកិលេស ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹង​ពួក​មហាភូត ពួកកិលេសក្តី ពួកសម្បយុត្តកក្ខន្ធក្តី ពឹងផ្អែកនឹងវត្ថុ។ កិលេសធម៌ ពឹងផ្អែកនឹងកិលេសធម៌ផង នឹងនោកិលេសធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមោហៈ ទិដ្ឋិ ថីនៈ ឧទ្ធច្ចៈ អហិរិកៈ និងអនោត្តប្បៈ ពឹងផ្អែកនឹងលោភៈផង នឹងពួក​សម្បយុត្តកក្ខន្ធផង។ ចងជាចក្កៈចុះ។ ពួកកិលេស ពឹងផ្អែកនឹងលោភៈផង នឹងវត្ថុផង។ នោកិលេសធម៌ ពឹងផ្អែកនឹងកិលេសធម៌ផង នឹងនោកិលេសធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងនោកិលេសក្ខន្ធ១ផង នឹងកិលេសផង នឹងខន្ធ២ … ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកកិលេសផង នឹងពួក​មហាភូតផង ពួកនោកិលេសក្ខន្ធ ពឹងផ្អែកនឹងពួកកិលេសផង នឹងវត្ថុផង។ កិលេសធម៌ក្តី នោកិលេសធម៌ក្តី ពឹងផ្អែកនឹងកិលេសធម៌ផង នឹងនោកិលេសធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ មោហៈ ទិដ្ឋិ ថីនៈ ឧទ្ធច្ចៈ អហិរិកៈ និងអនោត្តប្បៈក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងនោកិលេសក្ខន្ធ១ផង នឹងលោភៈផង នឹងខន្ធ២…។ ចងជាចក្កៈចុះ។ មោហៈ ទិដ្ឋិ ថីនៈ ឧទ្ធច្ចៈ អហិរិកៈ និងអនោត្តប្បៈ ពួកសម្បយុត្តកក្ខន្ធ ពឹងផ្អែកនឹងលោភៈផង នឹងវត្ថុផង។ ចងជាចក្កៈចុះ។

បញ្ចវិញ្ញាណ ក្នុងនោកិលេសមូល បណ្ឌិតគប្បីធ្វើក្នុងអារម្មណប្បច្ច័យចុះ។

[១៩៥] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុង​អវិគតប្បច្ច័យ មានវារៈ៩។

[១៩៦] កិលេសធម៌ ពឹងផ្អែកនឹងកិលេសធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ពឹងផ្អែកនឹងវិចិកិច្ឆា មោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងឧទ្ធច្ចៈ។ នោកិលេសធម៌ ពឹងផ្អែកនឹងនោកិលេសធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺរហូតដល់ពួកអសញ្ញសត្វ ចក្ខុវិញ្ញាណ កាយាយតនៈ ពឹងផ្អែក​នឹងចក្ខាយតនៈ … ពួកនោកិលេសក្ខន្ធ ជាអហេតុកៈ ពឹងផ្អែកនឹងវត្ថុ។ កិលេសធម៌ ពឹងផ្អែកនឹងនោកិលេសធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំ​ដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈផង នឹងវត្ថុផង។ កិលេសធម៌ ពឹងផ្អែកនឹងកិលេសធម៌ផង នឹងនោកិលេស​ធម៌​ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ពឹងផ្អែក​នឹងវិចិកិច្ឆាផង នឹងពួកសម្បយុត្តកក្ខន្ធផង នឹងវត្ថុផង មោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងឧទ្ធច្ចៈផង នឹងពួកសម្បយុត្តកក្ខន្ធផង នឹងវត្ថុផង។ សេចក្តីបំប្រួញ។

[១៩៧] ក្នុងនហេតុប្បច្ច័យ មានវារៈ៤ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៩។បេ។ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មាន​វារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

ឯការរាប់២យ៉ាងក្រៅពីនេះក្តី និស្សយវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។

សំសដ្ឋវារៈ

[១៩៨] កិលេសធម៌ ច្រឡំនឹងកិលេសធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមោហៈ ទិដ្ឋិ ថីនៈ ឧទ្ធច្ចៈ អហិរិកៈ និងអនោត្តប្បៈ ច្រឡំនឹងលោភៈ។ ចងជាចក្កៈចុះ។ បញ្ហាទាំង៩ បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។

[១៩៩] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

[២០០] កិលេសធម៌ ច្រឡំនឹងកិលេសធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺនហេតុប្បញ្ហា៤យ៉ាង បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។

[២០១] ក្នុងនហេតុប្បច្ច័យ មានវារៈ៤ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុង​នបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩។ ការរាប់ពីរ​យ៉ាងក្រៅនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិតធ្វើយ៉ាងនេះចុះ។

បញ្ហាវារៈ

[២០២] កិលេសធម៌ ជាបច្ច័យនៃកិលេសធម៌ ដោយហេតុប្បច្ច័យ គឺពួកកិលេសហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្កិលេស ដោយហេតុប្បច្ច័យ។ មូល បណ្ឌិតគប្បីសួរផងចុះ ពួកកិលេសហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយ​ហេតុប្បច្ច័យ។ មូល បណ្ឌិតគប្បីសួរផងចុះ ពួកកិលេសហេតុ ជាបច្ច័យនៃសម្បយុត្តកក្ខន្ធ​ផង នៃពួកកិលេសផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។ នោកិលេសធម៌ ជាបច្ច័យនៃនោកិលេសធម៌ ដោយហេតុប្បច្ច័យ គឺពួកនោកិលេសហេតុ ជាបច្ច័យ គឺជាបដិសន្ធិនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។

[២០៣] កិលេសធម៌ ជាបច្ច័យនៃកិលេសធម៌ ដោយអារម្មណប្បច្ច័យ គឺពួកកិលេស កើតឡើង ព្រោះប្រារព្ធនូវពួកកិលេស។ មូល បណ្ឌិតគប្បីសួរផងចុះ ពួកនោកិលេស កើតឡើង ព្រោះប្រារព្ធនូវពួកកិលេស។ មូល បណ្ឌិតគប្បីសួរផងចុះ ពួកកិលេសក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះប្រារព្ធនូវពួកកិលេស។ នោកិលេសធម៌ ជាបច្ច័យ​នៃនោកិលេសធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គល (ឲ្យ) នូវទាន … នូវសីល … នូវឧបោសថកម្ម … ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន … ចេញអំពីឈាន ពិចារណា​នូវឈាន ត្រេកអរ រីករាយ រាគៈ … ទិដ្ឋិ វិចិកិច្ឆា ឧទ្ធច្ចៈ … ទោមនស្ស កើតឡើង ព្រោះ​ប្រារព្ធនូវកុសលនោះ ពួកព្រះអរិយៈ ចេញអំពីមគ្គ។បេ។ ជាបច្ច័យនៃការ​ពិចារណា​នូវផល ដោយអារម្មណប្បច្ច័យ នូវចក្ខុ … នូវវត្ថុ … នូវពួកនោកិលេសក្ខន្ធ ថាមិនទៀង។បេ។ ទោមនស្សកើតឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ដោយទិព្វសោតធាតុ។បេ។ ជាបច្ច័យនៃការពិចារណា នូវអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ នោកិលេសធម៌ ជាបច្ច័យនៃកិលេសធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គល (ឲ្យ) នូវទាន។បេ។ ចេញអំពី​ឈាន ត្រេកអរ រីករាយនឹងឈាន រាគៈ… ទិដ្ឋិ … វិចិកិច្ឆា … ឧទ្ធច្ចៈ… ព្រោះ​ប្រារព្ធ​នូវកុសលនោះ។បេ។ ទោមនស្ស របស់បុគ្គលអ្នកមានសេចក្តីស្តាយក្រោយ ព្រោះ​សាបសូន្យ​ឈាន កើតឡើង នឹងចក្ខុ … នឹងវត្ថុ… បុគ្គល ត្រេកអរ រីករាយ នឹងពួក​នោកិលេសក្ខន្ធ រាគៈ ប្រារព្ធនូវធម៌នោះ។បេ។ ទោមនស្ស…។ នោកិលេសធម៌ ជាបច្ច័យ​នៃកិលេសធម៌ផង នៃនោកិលេសធម៌ផង ដោយអារម្មណប្បច្ច័យ គឺបុគ្គល (ឲ្យ) នូវទាន។បេ។ ចេញអំពីឈាន។បេ។ នឹងចក្ខុ …នឹងវត្ថុ … បុគ្គលត្រេកអរ រីករាយ នឹងពួក​នោកិលេសក្ខន្ធ ពួកកិលេសក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះប្រារព្ធនូវខន្ធនោះ។ កិលេសធម៌ក្តី នោកិលេសធម៌ក្តី ជាបច្ច័យនៃកិលេសធម៌ ដោយអារម្មណប្បច្ច័យ មានវារៈ៣។

[២០៤] កិលេសធម៌ ជាបច្ច័យនៃកិលេសធម៌ ដោយអធិបតិប្បច្ច័យ បានដល់ អារម្មណាធិបតិ គឺពួកកិលេស កើតឡើង ព្រោះធ្វើនូវពួកកិលេស ឲ្យជាទីគោរព។ មានវារៈ៣ នៅជាអារម្មណាធិបតិដដែល។ នោកិលេសធម៌ ជាបច្ច័យនៃនោកិលេសធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គល (ឲ្យ) នូវទាន … នូវសីល … ធ្វើនូវឧបោសថកម្ម ធ្វើនូវកុសលកម្មនោះ ឲ្យជាទី​គោរព ហើយពិចារណា ត្រេកអរ រីករាយ រាគៈ កើតឡើង ទិដ្ឋិកើតឡើង ព្រោះធ្វើនូវ​កុសលនោះ ឲ្យជាទីគោរព ក្នុងកាលមុន … អំពីឈាន …ពួកព្រះអរិយៈ ចេញអំពីមគ្គ ហើយធ្វើនូវមគ្គ ឲ្យជាទីគោរព។បេ។ ជាបច្ច័យនៃផល ដោយអធិបតិប្បច្ច័យ នូវចក្ខុ… នូវវត្ថុ…បុគ្គល ធ្វើនូវពួកនោកិលេសក្ខន្ធ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ កើតឡើង ព្រោះធ្វើនូវកុសលនោះ ឲ្យជាទីគោរព ទិដ្ឋិ…។ ឯសហជាតាធិបតិ គឺនោកិលេសាធិបតិ ជាបច្ច័យនៃពួកសម្បយុត្តក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ នោកិលេសធម៌ ជាបច្ច័យនៃកិលេសធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គល (ឲ្យ) នូវទាន។បេ។ នូវឈាន… នូវចក្ខុ … នូវវត្ថុ …បុគ្គលធ្វើនូវពួកនោកិលេសក្ខន្ធ ឲ្យជាទីគោរព ហើយ​ត្រេកអរ រីករាយ រាគៈ កើតឡើង ព្រោះធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ទិដ្ឋិ …។ ឯ​សហជាតាធិបតិ គឺនោកិលេសាធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្កិលេស ដោយ​អធិបតិប្បច្ច័យ។ នោកិលេសធម៌ ជាបច្ច័យនៃកិលេសធម៌ផង នៃនោកិលេសធម៌ផង ដោយអធិបតិប្បច្ច័យ បានដល់ អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គល (ឲ្យ) នូវទាន។បេ។ នូវឈាន… នូវចក្ខុ… នូវវត្ថុ… បុគ្គលធ្វើនូវពួក​នោកិលេសក្ខន្ធ ឲ្យជាទីគោរព ត្រេកអរ រីករាយ ពួកកិលេសក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះធ្វើនូវធម៌នោះ ឲ្យជាទីគោរព។ ឯសហជាតាធិបតិ គឺនោកិលេសាធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកកិលេសផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយ​អធិបតិប្បច្ច័យ។ កិលេសធម៌ក្តី នោកិលេសធម៌ក្តី ជាបច្ច័យនៃកិលេសធម៌ ដោយ​អធិបតិប្បច្ច័យ គឺមានវារៈ៣ នៅជាអារម្មណាធិបតិដដែល។

[២០៥] កិលេសធម៌ ជាបច្ច័យនៃកិលេសធម៌ ដោយអនន្តរប្បច្ច័យ គឺពួកកិលេសមុនៗ ជាបច្ច័យ នៃពួកកិលេសក្រោយៗ ដោយអនន្តរប្បច្ច័យ។ គប្បីសួរនូវមូលផងចុះ ពួក​កិលេស​មុនៗ ជាបច្ច័យនៃពួកនោកិលេសក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ ពួកកិលេស ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។ គប្បីសួរនូវមូលផងចុះ ពួកកិលេសមុនៗ ជាបច្ច័យនៃពួកកិលេសផង នៃពួកសម្បយុត្តកក្ខន្ធផង ក្រោយៗ ដោយអនន្តរប្បច្ច័យ។ នោកិលេសធម៌ ជាបច្ច័យនៃនោកិលេសធម៌ ដោយអនន្តរប្បច្ច័យ គឺពួកនោកិលេសក្ខន្ធ​មុនៗ ជាបច្ច័យនៃពួកនោកិលេសក្រោយៗ ដោយអនន្តរប្បច្ច័យ។បេ។ ជាបច្ច័យនៃ​ផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។ គប្បីសួរនូវមូលផងចុះ ពួកនោកិលេសក្ខន្ធមុនៗ ជាបច្ច័យនៃពួកកិលេសក្រោយៗ ដោយអនន្តរប្បច្ច័យ ការពិចារណា ជាបច្ច័យនៃពួក​កិលេស ដោយអនន្តរប្បច្ច័យ។ គប្បីសួរនូវមូលផងចុះ ពួកនោកិលេសក្ខន្ធមុនៗ ជាបច្ច័យ​នៃពួកកិលេសផង នៃពួកសម្បយុត្តកក្ខន្ធផង ក្រោយៗ ដោយអនន្តរប្បច្ច័យ ការ​ពិចារណា ជាបច្ច័យនៃពួកកិលេសផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយអនន្តរប្បច្ច័យ។ កិលេសធម៌ក្តី នោកិលេសធម៌ក្តី ជាបច្ច័យនៃពួកកិលេសធម៌ ដោយអនន្តរប្បច្ច័យ គឺពួកកិលេសក្តី ពួកសម្បយុត្តកក្ខន្ធក្តី មុនៗ ជាបច្ច័យនៃពួកកិលេសក្រោយៗ ដោយ​អនន្តរប្បច្ច័យ។ គប្បីសួរនូវមូលផងចុះ ពួកកិលេសក្តី ពួកសម្បយុត្តកក្ខន្ធក្តី មុនៗ ជាបច្ច័យនៃពួកនោកិលេសក្រោយៗ ដោយអនន្តរប្បច្ច័យ ពួកកិលេសក្តី ពួក​សម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។ គប្បីសួរនូវមូលផងចុះ ពួក​កិលេសក្តី ពួកសម្បយុត្តកក្ខន្ធក្តី មុនៗ ជាបច្ច័យនៃពួកកិលេសផង នៃពួកសម្បយុត្តកក្ខន្ធ​ផង ក្រោយៗ ដោយអនន្តរប្បច្ច័យ។ … ជាបច្ច័យ ដោយសមនន្តរប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ។

[២០៦] កិលេសធម៌ ជាបច្ច័យនៃកិលេសធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់ អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺពួកកិលេស នៃពួកកិលេស … មានវារៈ៣។ នោកិលេសធម៌ ជាបច្ច័យនៃ​នោកិលេស​ធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និង​បកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយឲ្យនូវទាន តម្លើងនូវមានះ ប្រកាន់នូវទិដ្ឋិ នូវសីល។បេ។ នូវបញ្ញា … នូវរាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ សេចក្តីប្រាថ្នា និងកាយិកសុខ… បុគ្គលអាស្រ័យនូវសេនាសនៈ ហើយឲ្យនូវទាន។បេ។ បំបែកនូវសង្ឃ សទ្ធា។បេ។ សេនាសនៈ ជាបច្ច័យនៃសទ្ធា។បេ។ នៃផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។ នោកិលេសធម៌ ជាបច្ច័យនៃកិលេសធម៌ ដោយ​ឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយតម្លើងនូវមានះ ប្រកាន់នូវទិដ្ឋិ នូវសីល។បេ។ បុគ្គលអាស្រ័យនូវសេនាសនៈ ហើយសម្លាប់នូវសត្វ។បេ។ បំបែកនូវសង្ឃ សទ្ធា។បេ។ សេនាសនៈ ជាបច្ច័យនៃពួកកិលេស ដោយឧបនិស្សយប្បច្ច័យ។ នោកិលេសធម៌ ជាបច្ច័យនៃកិលេសធម៌ផង នៃនោកិលេសធម៌ផង ដោយ​ឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយតម្លើងនូវមានះ ប្រកាន់នូវទិដ្ឋិ នូវសីល។បេ។ បុគ្គលអាស្រ័យនូវសេនាសនៈ ហើយសម្លាប់នូវសត្វ។បេ។ បំបែកនូវសង្ឃ សទ្ធា។បេ។ សេនាសនៈ ជាបច្ច័យនៃពួកកិលេសផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយ​ឧបនិស្សយប្បច្ច័យ។ កិលេសធម៌ក្តី នោកិលេសធម៌ក្តី ជាបច្ច័យនៃកិលេសធម៌ ដោយ​ឧបនិស្សយប្បច្ច័យ មានវារៈ៣។

[២០៧] នោកិលេសធម៌ ជាបច្ច័យនៃនោកិលេសធម៌ ដោយបុរេជាតប្បច្ច័យ បានដល់ អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ … នូវវត្ថុ ថាមិនទៀង។បេ។ ទោមនស្សកើតឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយ​ទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ…។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកនោកិលេសក្ខន្ធ ដោយបុរេជាតប្បច្ច័យ។ នោកិលេសធម៌ ជាបច្ច័យ​នៃ​កិលេសធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនឹងចក្ខុ … បុគ្គល ត្រេកអរ រីករាយ នឹងវត្ថុ រាគៈ ព្រោះ​ប្រារព្ធនូវ​វត្ថុនោះ។បេ។ ទោមនស្សកើតឡើង។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកកិលេស ដោយបុរេជាតប្បច្ច័យ។ នោកិលេសធម៌ ជាបច្ច័យនៃកិលេសធម៌ផង នៃនោកិលេសធម៌​ផង ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនឹងចក្ខុ …បុគ្គលត្រេកអរ រីករាយ នឹងវត្ថុ ពួកកិលេសក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះប្រារព្ធនូវវត្ថុនោះ។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកកិលេសផង នៃពួក​សម្បយុត្តកក្ខន្ធ​ផង ដោយបុរេជាតបច្ច័យ។

[២០៨] កិលេសធម៌ ជាបច្ច័យនៃនោកិលេសធម៌ ដោយបច្ឆាជាតប្បច្ច័យ។ សេចក្តី​បំប្រួញ។ នោកិលេសធម៌ ជាបច្ច័យនៃនោកិលេសធម៌ ដោយបច្ឆាជាតប្បច្ច័យ។ សេចក្តី​បំប្រួញ។ កិលេសធម៌ក្តី នោកិលេសធម៌ក្តី ជាបច្ច័យនៃនោកិលេសធម៌ ដោយ​បច្ឆាជាតប្បច្ច័យ។ សេចក្តីបំប្រួញ។ … ជាបច្ច័យ ដោយអាសេវនប្បច្ច័យ មានវារៈ៩។

[២០៩] នោកិលេសធម៌ ជាបច្ច័យនៃនោកិលេសធម៌ ដោយកម្មប្បច្ច័យ បានដល់​សហជាត និងនានាខណិកៈ។ សហជាត គឺនោកិលេសចេតនា ជាបច្ច័យនៃពួក​សម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺ​នោកិលេសចេតនា ជាបច្ច័យនៃពួកវិបាកក្ខន្ធផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។ នោកិលេសធម៌ ជាបច្ច័យនៃកិលេសធម៌ ដោយកម្មប្បច្ច័យ គឺនោកិលេសចេតនា ជាបច្ច័យនៃពួកកិលេស ដោយកម្មប្បច្ច័យ។ នោកិលេសធម៌ ជាបច្ច័យនៃកិលេសធម៌ផង នៃនោកិលេសធម៌ផង ដោយកម្មប្បច្ច័យ គឺនោកិលេសចេតនា ជាបច្ច័យនៃពួក​សម្បយុត្តកក្ខន្ធផង នៃពួកកិលេសផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។

[២១០] នោកិលេសធម៌ ជាបច្ច័យនៃនោកិលេសធម៌ ដោយវិបាកប្បច្ច័យ មានវារៈ១។ … ជាបច្ច័យ ដោយអាហារប្បច្ច័យ មានវារៈ៣ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ មានវារៈ៣ ជាបច្ច័យ ដោយឈានប្បច្ច័យ មានវារៈ៣ ជាបច្ច័យ ដោយមគ្គប្បច្ច័យ មានវារៈ៩ ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ មានវារៈ៩។

[២១១] កិលេសធម៌ ជាបច្ច័យនៃនោកិលេសធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់​សហជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ នោកិលេសធម៌ ជាបច្ច័យនៃនោកិលេសធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ នោកិលេសធម៌ ជាបច្ច័យនៃកិលេសធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកកិលេស ដោយវិប្បយុត្តប្បច្ច័យ។ នោកិលេសធម៌ ជាបច្ច័យនៃកិលេសធម៌​ផង នៃនោកិលេសធម៌ផង ដោយវិប្បយុត្តប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យ​នៃពួកកិលេសផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយវិប្បយុត្តប្បច្ច័យ។ កិលេសធម៌ក្តី នោកិលេសធម៌ក្តី ជាបច្ច័យនៃនោកិលេសធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។

[២១២] កិលេសធម៌ ជាបច្ច័យនៃកិលេសធម៌ ដោយអត្ថិប្បច្ច័យ គឺមានវារៈ១ ដូចគ្នានឹង​បដិច្ចវារៈដែរ។ កិលេសធម៌ ជាបច្ច័យនៃនោកិលេសធម៌ ដោយអត្ថិប្បច្ច័យ បានដល់​សហជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ កិលេសធម៌ ជាបច្ច័យនៃកិលេសធម៌ផង នៃនោកិលេសធម៌ផង ដោយអត្ថិប្បច្ច័យ គឺដូចគ្នានឹងបដិច្ចវារៈដែរ។ នោកិលេសធម៌ ជាបច្ច័យនៃនោកិលេសធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សេចក្តីបំប្រួញ។ នោកិលេសធម៌ ជាបច្ច័យនៃកិលេសធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សេចក្តីបំប្រួញ។ សហជាត ដូចគ្នានឹងសហជាតប្បច្ច័យ បុរេជាត ដូចគ្នានឹងបុរេជាតប្បច្ច័យដែរ។ នោកិលេសធម៌ ជាបច្ច័យនៃកិលេសធម៌ផង នៃនោកិលេសធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត និង​បុរេជាត។ សហជាត ដូចគ្នានឹងសហជាតប្បច្ច័យ ឯបុរេជាត ដូចគ្នានឹង​បុរេជាតប្បច្ច័យ​ដែរ។ កិលេសធម៌ក្តី នោកិលេសធម៌ក្តី ជាបច្ច័យនៃកិលេសធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺលោភៈក្តី សម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃមោហៈ ទិដ្ឋិ ថីនៈ ឧទ្ធច្ចៈ អហិរិកៈ និងអនោត្តប្បៈ ដោយអត្ថិប្បច្ច័យ។ សហជាត គឺលោភៈក្តី វត្ថុក្តី ជាបច្ច័យនៃមោហៈ ទិដ្ឋិ ថីនៈ ឧទ្ធច្ចៈ អហិរិកៈ និងអនោត្តប្បៈ ដោយអត្ថិប្បច្ច័យ។ គប្បីចងជាចក្កៈចុះ។ កិលេសធម៌ក្តី នោកិលេសធម៌ក្តី ជាបច្ច័យនៃនោកិលេសធម៌ ដោយអត្ថិប្បច្ច័យ បានដល់ សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺនោកិលេសក្ខន្ធ១ក្តី កិលេសក្តី ជាបច្ច័យនៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ។ សហជាត គឺពួកកិលេសក្តី ពួកមហាភូតក្តី ជាបច្ច័យនៃចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ សហជាត គឺពួកកិលេសក្តី វត្ថុក្តី ជាបច្ច័យនៃពួកនោកិលេសក្ខន្ធ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកកិលេសក្តី ពួកសម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកកិលេសក្តី ពួកសម្បយុត្តកក្ខន្ធក្តី កពឡិង្ការាហារក្តី ជាបច្ច័យនៃកាយនេះ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកកិលេសក្តី ពួកសម្បយុត្តកក្ខន្ធក្តី រូបជីវិតិន្រ្ទិយក្តី ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។ កិលេសធម៌ក្តី នោកិលេសធម៌​ក្តី ជាបច្ច័យនៃកិលេសធម៌ផង នៃនោកិលេសធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺនោកិលេសក្ខន្ធ១ក្តី លោភៈក្តី ជាបច្ច័យនៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង នៃមោហៈ ទិដ្ឋិ ថីនៈ ឧទ្ធច្ចៈ អហិរិកៈ និងអនោត្តប្បៈផង ដោយអត្ថិប្បច្ច័យ។ សហជាត គឺលោភៈក្តី វត្ថុក្តី ជាបច្ច័យនៃមោហៈ ទិដ្ឋិ ថីនៈ ឧទ្ធច្ចៈ អហិរិកៈ និងអនោត្តប្បៈផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយ​អត្ថិប្បច្ច័យ។ … ជាបច្ច័យ ដោយនត្ថិប្បច្ច័យ ជាបច្ច័យ ដោយវិគតប្បច្ច័យ ជាបច្ច័យ ដោយអវិគតប្បច្ច័យ។

[២១៣] ក្នុងហេតុប្បច្ច័យ មានវារៈ៤ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុង​សហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងនិស្សយប្បច្ច័យ មាន​វារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុង​បច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៣ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៣ ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ៩ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងវិគតប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

[២១៤] កិលេសធម៌ ជាបច្ច័យនៃកិលេសធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ កិលេសធម៌ ជាបច្ច័យនៃ​នោកិលេសធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ។ កិលេសធម៌ ជាបច្ច័យនៃ​កិលេសធម៌ផង នៃនោកិលេសធម៌ផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ នោកិលេសធម៌ ជាបច្ច័យនៃ​នោកិលេសធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយ​បច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។ នោកិលេសធម៌ ជាបច្ច័យនៃកិលេសធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។ នោកិលេសធម៌ ជាបច្ច័យនៃកិលេសធម៌ផង នៃនោកិលេសធម៌​ផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយ​ឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។ កិលេសធម៌ក្តី នោកិលេសធម៌ក្តី ជាបច្ច័យនៃកិលេសធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ កិលេសធម៌ក្តី នោកិលេសធម៌ក្តី ជាបច្ច័យនៃ​នោកិលេសធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយ​អាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។ កិលេសធម៌ក្តី នោកិលេសធម៌ក្តី ជា​បច្ច័យ​នៃកិលេសធម៌ផង នៃនោកិលេសធម៌ផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។

[២១៥] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងនោអវិគតប្បច្ច័យ មានវារៈ៩។

[២១៦] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៤ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មានវារៈ៤ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៤ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៤ ក្នុង​នអញ្ញមញ្ញប្បច្ច័យ មានវារៈ២ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៤ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៤ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៤ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៤ ក្នុងនោវិគតប្បច្ច័យ មានវារៈ៤។

[២១៧] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ… ក្នុងអធិបតិប្បច្ច័យ មានវារៈ៩។ អនុលោមមាតិកា បណ្ឌិតគប្បីធ្វើផងចុះ។ … ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

ចប់ កិលេសទុកៈ។

សង្កិលេសិកទុកៈ

បដិច្ចវារៈ

[២១៨] សង្កិលេសិកធម៌ [គឺធម៌ដែលគួរដើម្បីដល់នូវសេចក្តីសៅហ្មង (ពួកកិលេសទាំង​អស់)។] អាស្រ័យនូវសង្កិលេសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។

លោកិយទុកៈ យ៉ាងណា (សង្កិលេសិកទុកៈ) បណ្ឌិត គប្បីធ្វើយ៉ាងនោះដែរ មិនមានការ​ធ្វើ​ផ្សេងៗគ្នាទេ។

សង្កិលិដ្ឋទុកៈ

បដិច្ចវារៈ

[២១៩] ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង អាស្រ័យនូវធម៌ ដែលប្រកបដោយ​សេចក្តី​សៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលប្រកប​ដោយសេចក្តីសៅហ្មង នូវខន្ធ២…។ ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង អាស្រ័យ​នូវ​ធម៌ ដែលប្រកបដោយសេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺ​ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលប្រកបដោយសេចក្តីសៅហ្មង។ ធម៌ដែលប្រកប​ដោយសេចក្តីសៅហ្មងក្តី ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មងក្តី អាស្រ័យនូវធម៌ ដែលប្រកបដោយសេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ដែលប្រកបដោយសេចក្តីសៅហ្មង នូវខន្ធ២…។ ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង អាស្រ័យនូវធម៌ ដែលមិនប្រកបដោយ​សេចក្តី​សៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យ​នូវខន្ធ១ ដែលមិនប្រកបដោយសេចក្តីសៅហ្មង នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ វត្ថុ អាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ មហាភូត១…។ ធម៌ដែលមិនប្រកបដោយ​សេចក្តីសៅហ្មង អាស្រ័យនូវធម៌ ដែលប្រកបដោយសេចក្តីសៅហ្មងផង នូវធម៌ដែលមិន​ប្រកបដោយសេចក្តីសៅហ្មងផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលប្រកបដោយសេចក្តីសៅហ្មងផង នូវពួកមហាភូតផង។ សេចក្តី​បំប្រួញ។

[២២០] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងអនន្តរប្បច្ច័យ មានវារៈ២ ក្នុងសមនន្តរប្បច្ច័យ មានវារៈ២ ក្នុង​សហជាតប្បច្ច័យ មានវារៈ៥ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ២ ក្នុងនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ២ ក្នុងបុរេជាតប្បច្ច័យ មានវារៈ២ ក្នុង​អាសេវនប្បច្ច័យ មានវារៈ២ ក្នុងកម្មប្បច្ច័យ មានវារៈ៥ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុង​អាហារប្បច្ច័យ មានវារៈ៥។ សេចក្តីបំប្រួញ។ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។

[២២១] ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង អាស្រ័យនូវធម៌ ដែលប្រកបដោយ​សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង អាស្រ័យនូវធម៌ ដែលមិនប្រកបដោយសេចក្តី​សៅហ្មង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យ​នូវ​ខន្ធ១ ដែលមិនប្រកបដោយសេចក្តីសៅហ្មង ជាអហេតុកៈ នូវខន្ធ២ … អហេតុកប្បដិសន្ធិ មានវារៈ២ រហូតដល់ពួកអសញ្ញសត្វ។

[២២២] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៤ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៥ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៥ ក្នុងនកម្មប្បច្ច័យ មានវារៈ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុង​នមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

ការរាប់ទាំង២យ៉ាងក្រៅពីនេះក្តី សហជាតវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។

បច្ចយវារៈ

[២២៣] ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ពឹងផ្អែកនឹងធម៌ ដែលប្រកបដោយ​សេចក្តី​សៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមានវារៈ៣ ដូចគ្នានឹងបដិច្ចវារៈ​ដែរ។ ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង ពឹងផ្អែកនឹងធម៌ ដែលមិនប្រកបដោយ​សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែក​នឹងខន្ធ១ ដែលមិនប្រកបដោយសេចក្តីសៅហ្មង នឹងខន្ធ២ …មានបដិសន្ធិ រហូតដល់ពួក​មហាភូតខាងក្នុងដែរ។ ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ពឹងផ្អែកនឹងធម៌ ដែលមិន​ប្រកបដោយសេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកខន្ធ ដែលប្រកប​ដោយសេចក្តីសៅហ្មង ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលប្រកបដោយសេចក្តីសៅហ្មងក្តី ធម៌​ដែល​មិន​ប្រកបដោយសេចក្តីសៅហ្មងក្តី ពឹងផ្អែកនឹងធម៌ ដែលមិនប្រកប​ដោយសេចក្តី​សៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកខន្ធដែលប្រកបដោយសេចក្តីសៅហ្មង ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកមហាភូត។ ធម៌ដែលប្រកបដោយ​សេចក្តី​សៅហ្មង ពឹងផ្អែកនឹងធម៌ ដែលប្រកបដោយសេចក្តីសៅហ្មងផង នឹងធម៌ ដែលមិនប្រកប​ដោយសេចក្តីសៅហ្មងផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលប្រកបដោយសេចក្តីសៅហ្មងផង នឹងវត្ថុផង នឹងខន្ធ២…។ ធម៌ដែលមិន​ប្រកប​ដោយ​សេចក្តីសៅហ្មង ពឹងផ្អែកនឹងធម៌ ដែលប្រកបដោយសេចក្តីសៅហ្មងផង នឹងធម៌​ដែល​មិនប្រកបដោយសេចក្តីសៅហ្មងផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកខន្ធ ដែលប្រកបដោយសេចក្តីសៅហ្មងផង នឹងពួក​មហាភូត​ផង។ ពួកធម៌ដែលប្រកបដោយសេចក្តីសៅហ្មងក្តី ធម៌ដែលមិនប្រកបដោយ​សេចក្តី​សៅហ្មងក្តី ពឹងផ្អែកនឹងធម៌ ដែលប្រកបដោយសេចក្តីសៅហ្មងផង នឹងធម៌ដែល​មិនប្រកប​ដោយសេចក្តីសៅហ្មងផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលប្រកបដោយសេចក្តីសៅហ្មងផង នឹងវត្ថុផង នឹងខន្ធ២ … ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកខន្ធ ដែលប្រកបដោយសេចក្តីសៅហ្មងផង នឹងពួក​មហាភូត​ផង។ សេចក្តីបំប្រួញ។

[២២៤] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៤ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៤ ក្នុង​សហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៤ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៤ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៤ ក្នុង​អាសេវនប្បច្ច័យ មានវារៈ៤ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៩ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៩ ក្នុងវិគតប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

[២២៥] ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ពឹងផ្អែកនឹងធម៌ ដែលប្រកបដោយ​សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង ពឹងផ្អែកនឹងធម៌ ដែលមិនប្រកបដោយ​សេចក្តី​សៅហ្មង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺដែលមិនប្រកបដោយសេចក្តីសៅហ្មង ជាអហេតុកៈ … រហូតដល់ពួកអសញ្ញសត្វ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ពួកខន្ធដែលមិនប្រកប​ដោយសេចក្តី​សៅហ្មង​ជាអហេតុកៈ ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ពឹងផ្អែកនឹងធម៌ ដែលមិនប្រកបដោយសេចក្តីសៅហ្មង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងវត្ថុ ធម៌ដែលប្រកបដោយ​សេចក្តី​សៅហ្មង ពឹងផ្អែកនឹងធម៌ ដែលប្រកបដោយសេចក្តីសៅហ្មងផង នឹងធម៌ដែលមិនប្រកប​ដោយសេចក្តីសៅហ្មងផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំ​ដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈផង នឹងវត្ថុផង។

[២២៦] ក្នុងនហេតុប្បច្ច័យ មានវារៈ៤ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៤ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុង​នមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មាន​វារៈ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

ការរាប់២យ៉ាងក្រៅពីនេះក្តី និស្សយវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។

សំសដ្ឋវារៈ

[២២៧] ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ច្រឡំនឹងធម៌ ដែលប្រកបដោយសេចក្តី​សៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលប្រកប​ដោយ​សេចក្តីសៅហ្មង នឹងខន្ធ២…។ ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង ច្រឡំនឹងធម៌ ដែលមិនប្រកបដោយសេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលមិនប្រកបដោយសេចក្តីសៅហ្មង នឹងខន្ធ២… ជាបដិសន្ធិ។

[២២៨] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ២ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ២ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុង​អវិគតប្បច្ច័យ មានវារៈ២។

[២២៩] ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ច្រឡំនឹងធម៌ ដែលប្រកបដោយសេចក្តី​សៅហ្មង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ច្រឡំនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ ធម៌​ដែល​មិនប្រកបដោយសេចក្តីសៅហ្មង ច្រឡំនឹងធម៌ ដែលមិនប្រកបដោយសេចក្តី​សៅហ្មង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលមិនប្រកប​ដោយសេចក្តីសៅហ្មង ជាអហេតុកៈ នឹងខន្ធ២ …ជាអហេតុកប្បដិសន្ធិ។

[២៣០] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអធិបតិប្បច្ច័យ មានវារៈ២ ក្នុង​នបុរេជាតប្បច្ច័យ មានវារៈ២ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ២ ក្នុងនអាសេវនប្បច្ច័យ មានវារៈ២ ក្នុងនកម្មប្បច្ច័យ មានវារៈ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ២ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ២ ក្នុង​នវិប្បយុត្តប្បច្ច័យ មានវារៈ២។

ការរាប់ទាំង២យ៉ាងក្រៅពីនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។

បញ្ហាវារៈ

[២៣១] ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលប្រកបដោយ​សេចក្តីសៅហ្មង ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ។ ធម៌ដែលប្រកបដោយសេចក្តី​សៅហ្មង ជាបច្ច័យនៃធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង ដោយហេតុប្បច្ច័យ គឺពួក​ហេតុ ដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយ​ហេតុប្បច្ច័យ។ ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលប្រកបដោយ​សេចក្តីសៅហ្មងផង នៃធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មងផង ដោយ​ហេតុប្បច្ច័យ គឺពួកហេតុ ដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃពួក​សម្បយុត្តកក្ខន្ធ​ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។ ធម៌ដែលមិន​ប្រកប​ដោយ​​សេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលមិនប្រកបដោយសេចក្តីសៅហ្មង ដោយ​ហេតុប្បច្ច័យ គឺពួកហេតុ ដែលមិនប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃពួក​សម្បយុត្តកក្ខន្ធ​​ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។បេ។

[២៣២] ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលប្រកបដោយ​សេចក្តីសៅហ្មង ដោយអារម្មណប្បច្ច័យ គឺ (បុគ្គល) ត្រេកអរ រីករាយ នឹងរាគៈ រាគៈ ប្រារព្ធនូវរាគៈនោះ … ទិដ្ឋិ វិចិកិច្ឆា ឧទ្ធច្ចៈ … ទោមនស្ស កើតឡើង បុគ្គលត្រេកអរ​នឹងទិដ្ឋិ។ ដូចគ្នានឹងកុសលត្តិកៈដែរ។ ប្រារព្ធនូវវិចិកិច្ឆា… ប្រារព្ធនូវឧទ្ធច្ចៈ … ទោមនស្ស កើតឡើង ទិដ្ឋិ …វិចិកិច្ឆា … ឧទ្ធច្ចៈ…។ ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យ​នៃធម៌ ដែលមិនប្រកបដោយសេចក្តីសៅហ្មង ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ពិចារណានូវពួកកិលេស ដែលលះបង់ហើយ នូវពួកកិលេស ដែលសង្កត់សង្កិនហើយ … ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន …បុគ្គលឃើញនូវពួកខន្ធ ដែលប្រកបដោយសេចក្តី​សៅហ្មង ថាមិនទៀង…។បេ។ ពួកព្រះអរិយៈដឹងនូវចិត្ត របស់បុគ្គលអ្នកប្រកបដោយចិត្ត ដែលប្រកបដោយសេចក្តីសៅហ្មង ដោយចេតោបរិយញ្ញាណ ពួកខន្ធដែលប្រកបដោយ​សេចក្តី​សៅហ្មង ជាបច្ច័យនៃការពិចារណា នូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិ​ញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។ ធម៌ដែល​មិន​ប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលមិនប្រកបដោយសេចក្តីសៅហ្មង ដោយអារម្មណប្បច្ច័យ គឺនូវទាន …នូវសីល … នូវឧបោសថកម្ម… ក្នុងកាលមុន។បេ។ ចេញអំពីឈាន ហើយពិចារណានូវឈាន ពួកព្រះអរិយៈ ចេញអំពីមគ្គ ហើយពិចារណា​នូវមគ្គ។បេ។ ជាបច្ច័យនៃការពិចារណា ដោយអារម្មណប្បច្ច័យ នូវចក្ខុ … នូវវត្ថុ … ឃើញច្បាស់នូវពួកខន្ធ ដែលមិនប្រកបដោយសេចក្តីសៅហ្មង ថាមិនទៀង…។បេ។ ដោយទិព្វចក្ខុ។ប។ ជាបច្ច័យនៃការពិចារណា នូវអនាគតំសញ្ញាណ ដោយ​អារម្មណប្បច្ច័យ។ ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែល​ប្រកប​ដោយសេចក្តីសៅហ្មង ដោយអារម្មណប្បច្ច័យ គឺនូវទាន… នូវសីល។បេ។ ចេញអំពីឈាន … នឹងចក្ខុ … នឹងវត្ថុ… ត្រេកអរ រីករាយ នឹងពួកខន្ធ ដែលមិន​ប្រកប​ដោយសេចក្តីសៅហ្មង រាគៈ ប្រារព្ធនូវខន្ធនោះ។បេ។ ទោមនស្ស កើតឡើង។

[២៣៣] ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលប្រកបដោយ​សេចក្តីសៅហ្មង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលត្រេកអរ រីករាយ ព្រោះធ្វើនូវរាគៈនោះ ឲ្យជាទីគោរព រាគៈ កើតឡើង ព្រោះធ្វើនូវរាគៈនោះ ឲ្យជាទីគោរព ទិដ្ឋិ កើតឡើង បុគ្គលត្រេកអរ រីករាយ ព្រោះធ្វើនូវទិដ្ឋិនោះ ឲ្យជាទីគោរព រាគៈ កើតឡើង ព្រោះធ្វើនូវទិដ្ឋិនោះ ឲ្យជាទីគោរព ទិដ្ឋិ…។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យ​នៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។ ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលមិនប្រកបដោយសេចក្តីសៅហ្មង ដោយអធិបតិប្បច្ច័យ បានដល់​សហជាតាធិបតិ គឺអធិបតិធម៌ ដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃពួក​ចិត្តសមុដ្ឋានរូប ដោយអធិបតិប្បច្ច័យ។ ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យ​នៃធម៌ ដែលប្រកបដោយសេចក្តីសៅហ្មងផង នៃធម៌ដែលមិនប្រកបដោយសេចក្តី​សៅហ្មង​ផង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិធម៌ ដែលប្រកប​ដោយសេចក្តីសៅហ្មង ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែល​មិនប្រកបដោយសេចក្តីសៅហ្មង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និង​សហជាតាធិបតិ។ អារម្មណាធិបតិ គឺនូវទាន … នូវសីល …នូវឧបោសថកម្ម … ក្នុង​កាលមុន។បេ។ បុគ្គលចេញអំពីឈាន ធ្វើនូវឈានឲ្យជាទីគោរព ហើយពិចារណា ពួក​ព្រះអរិយៈចេញអំពីមគ្គ ធ្វើនូវមគ្គឲ្យជាទីគោរព ហើយពិចារណា។បេ។ ព្រះនិព្វាន ជាបច្ច័យនៃផល ដោយអធិបតិប្បច្ច័យ។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ដែលមិន​ប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូប​ផង ដោយអធិបតិប្បច្ច័យ។ ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលប្រកបដោយសេចក្តីសៅហ្មង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺ​នូវទាន …នូវសីល …នូវឧបោសថកម្ម…ក្នុងកាលមុន។បេ។ ចេញអំពីឈាន …នូវចក្ខុ …នូវវត្ថុ …បុគ្គលធ្វើនូវពួកខន្ធ ដែលមិនប្រកបដោយសេចក្តីសៅហ្មង ឲ្យជាទីគោរព​ហើយ ត្រេកអរ រីករាយ រាគៈ កើតឡើង ព្រោះធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ទិដ្ឋិកើត​ឡើង។

[២៣៤] ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលប្រកបដោយ​សេចក្តីសៅហ្មង ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលប្រកបដោយសេចក្តីសៅហ្មង ដោយអនន្តរប្បច្ច័យ។ ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលមិនប្រកបដោយសេចក្តី​សៅហ្មង ដោយអនន្តរប្បច្ច័យ គឺពួកខន្ធដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃ​វុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។ ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលមិនប្រកបដោយសេចក្តីសៅហ្មង ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលមិន​ប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលមិនប្រកបដោយសេចក្តី​សៅហ្មង។បេ។ នៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។ ធម៌ដែលមិនប្រកបដោយ​សេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលប្រកបដោយសេចក្តីសៅហ្មង ដោយអនន្តរប្បច្ច័យ គឺ​ការពិចារណា ជាបច្ច័យនៃពួកខន្ធ ដែលប្រកបដោយសេចក្តីសៅហ្មង ដោយ​អនន្តរប្បច្ច័យ។ …ជាបច្ច័យ ដោយសមនន្តរប្បច្ច័យ មានវារៈ៤ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ មានវារៈ៥ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ មានវារៈ២ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ មានវារៈ៧។

[២៣៥] ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលប្រកបដោយ​សេចក្តីសៅហ្មង ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវរាគៈ ហើយសម្លាប់នូវ​សត្វ។បេ។ បំបែកនូវសង្ឃ នូវទោសៈ… អាស្រ័យនូវសេចក្តីប្រាថ្នា ហើយសម្លាប់នូវ​សត្វ។បេ។ បំបែកនូវសង្ឃ រាគៈ។បេ។ សេចក្តីប្រាថ្នា ជាបច្ច័យនៃរាគៈ។បេ។ នៃសេចក្តី​ប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។ ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃ​ធម៌ ដែលមិនប្រកបដោយសេចក្តីសៅហ្មង ដោយឧបនិស្សយប្បច្ច័យ បានដល់​អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវរាគៈ ហើយឲ្យនូវទាន។បេ។ ញុំាងសមាបត្តិឲ្យកើតឡើង នូវទោសៈ… អាស្រ័យនូវ​សេចក្តី​ប្រាថ្នា ហើយឲ្យនូវទាន។បេ។ ញុំាងសមាបត្តិ ឲ្យកើតឡើង រាគៈ …សេចក្តីប្រាថ្នា ជាបច្ច័យ​នៃសទ្ធា បញ្ញា កាយិកសុខ កាយិកទុក្ខ មគ្គ ផល និងផលសមាបត្តិ ដោយ​ឧបនិស្សយប្បច្ច័យ។ ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែល​មិន​ប្រកបដោយសេចក្តីសៅហ្មង ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយឲ្យនូវទាន។បេ។ ញុំាងសមាបត្តិ ឲ្យកើតឡើង នូវសីល …អាស្រ័យនូវបញ្ញា កាយិកសុខ កាយិកទុក្ខ រដូវ និងភោជន …នូវសេនាសនៈ ហើយឲ្យនូវទាន។បេ។ ញុំាងសមាបត្តិ ឲ្យកើតឡើង សទ្ធា។បេ។ សេនាសនៈ ជាបច្ច័យនៃសទ្ធា។បេ។ នៃ​ផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។ ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ដោយឧបនិស្សយប្បច្ច័យ បានដល់​អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺ​បុគ្គល​អាស្រ័យនូវសទ្ធា ហើយសម្លាប់នូវសត្វ។បេ។ បំបែកនូវសង្ឃ នូវសីល …នូវបញ្ញា កាយិកសុខ កាយិកទុក្ខ រដូវ និងភោជន… អាស្រ័យនូវសេនាសនៈ ហើយ​សម្លាប់នូវសត្វ។បេ។ បំបែកនូវសង្ឃ សទ្ធា។បេ។ សេនាសនៈ ជាបច្ច័យនៃរាគៈ។បេ។ នៃសេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។

[២៣៦] ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលមិនប្រកប​ដោយ​សេចក្តីសៅហ្មង ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និង​វត្ថុបុរេជាត។ សេចក្តីបំប្រួញ។ ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលប្រកបដោយសេចក្តីសៅហ្មង ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និង​វត្ថុបុរេជាត។ សេចក្តីបំប្រួញ។

[២៣៧] ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលមិនប្រកបដោយ​សេចក្តីសៅហ្មង ដោយបច្ឆាជាតប្បច្ច័យ។ ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង ជា​បច្ច័យនៃធម៌ ដែលមិនប្រកបដោយសេចក្តីសៅហ្មង ដោយបច្ឆាជាតប្បច្ច័យ។ …ជាបច្ច័យ ដោយអាសេវនប្បច្ច័យ មានវារៈ២។

[២៣៨] ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលប្រកបដោយ​សេចក្តីសៅហ្មង ដោយកម្មប្បច្ច័យ គឺចេតនា ដែលប្រកបដោយសេចក្តីសៅហ្មង ជា​បច្ច័យ​នៃពួកសម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ។ ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលមិនប្រកបដោយសេចក្តីសៅហ្មង ដោយកម្មប្បច្ច័យ បានដល់ សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ដែល​ប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃពួកវិបាកក្ខន្ធផង នៃពួកកដត្តារូបផង ដោយ​កម្មប្បច្ច័យ។ មូល បណ្ឌិតគប្បីសួរផងចុះ។ ចេតនា ដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ ធម៌​ដែល​មិនប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលមិនប្រកបដោយ​សេចក្តី​សៅហ្មង ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលមិនប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួក​ចិត្តសមុដ្ឋានរូប​ផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ដែលមិនប្រកប​ដោយ​សេចក្តីសៅហ្មង ជាបច្ច័យនៃពួកវិបាកក្ខន្ធផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។

[២៣៩] ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលមិនប្រកប​ដោយ​សេចក្តីសៅហ្មង ដោយវិបាកប្បច្ច័យ មានវារៈ១។

[២៤០] ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលប្រកបដោយ​សេចក្តី​សៅហ្មង ដោយអាហារប្បច្ច័យ។ …ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ ជាបច្ច័យ ដោយ​ឈានប្បច្ច័យ ជាបច្ច័យ ដោយមគ្គប្បច្ច័យ ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ។

[២៤១] ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលមិនប្រកប​ដោយ​សេចក្តីសៅហ្មង ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សេចក្តី​បំប្រួញ។ ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលមិនប្រកប​ដោយ​សេចក្តីសៅហ្មង ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត បុរេជាត និង​បច្ឆាជាត។ សេចក្តីបំប្រួញ។ ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលប្រកបដោយសេចក្តីសៅហ្មង ដោយវិប្បយុត្តប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលប្រកបដោយសេចក្តីសៅហ្មង ដោយវិប្បយុត្តប្បច្ច័យ។

[២៤២] ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលប្រកបដោយ​សេចក្តី​សៅហ្មង ដោយអត្ថិប្បច្ច័យ មានវារៈ១ ដូចគ្នានឹងបដិច្ចវារៈដែរ។ ធម៌ដែលប្រកបដោយ​សេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលមិនប្រកបដោយសេចក្តីសៅហ្មង ដោយ​អត្ថិប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ ធម៌ដែលប្រកបដោយ​សេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលប្រកបដោយសេចក្តីសៅហ្មងផង នៃធម៌ ដែលមិន​ប្រកបដោយសេចក្តីសៅហ្មងផង ដោយអត្ថិប្បច្ច័យ ដូចគ្នានឹងបដិច្ចវារៈដែរ។ ធម៌ដែល​មិនប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលមិនប្រកបដោយសេចក្តីសៅហ្មង ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សេចក្តី​បំប្រួញ។ ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលប្រកបដោយ​សេចក្តីសៅហ្មង ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សេចក្តីបំប្រួញ។ ធម៌ដែលប្រកបដោយសេចក្តីសៅហ្មងក្តី ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មងក្តី ជាបច្ច័យនៃធម៌ ដែលមិនប្រកបដោយសេចក្តីសៅហ្មង ដោយអត្ថិប្បច្ច័យ បានដល់ សហជាត និងបុរេជាត។ សហជាត គឺខន្ធ១ ដែលប្រកបដោយសេចក្តីសៅហ្មងក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២…។ សេចក្តីបំប្រួញ។ ធម៌ដែលប្រកប​ដោយ​សេចក្តីសៅហ្មងក្តី ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មងក្តី ជាបច្ច័យនៃធម៌ ដែលមិន​ប្រកបដោយសេចក្តីសៅហ្មង ដោយអត្ថិប្បច្ច័យ បានដល់សហជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺពួកខន្ធ ដែលប្រកបដោយសេចក្តីសៅហ្មងក្តី ពួកមហាភូតក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកខន្ធ ដែលប្រកប​ដោយ​សេចក្តីសៅហ្មងក្តី កពឡិង្ការាហារក្តី ជាបច្ច័យនៃកាយនេះ ដោយអត្ថិប្បច្ច័យ បច្ឆាជាត គឺពួកខន្ធ ដែលប្រកបដោយសេចក្តីសៅហ្មងក្តី រូបជីវិតិន្រ្ទិយក្តី ជាបច្ច័យនៃ​ពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។ …ជាបច្ច័យ ដោយនត្ថិប្បច្ច័យ ជាបច្ច័យ ដោយ​វិគតប្បច្ច័យ ជាបច្ច័យ ដោយអវិគតប្បច្ច័យ។

[២៤៣] ក្នុងហេតុប្បច្ច័យ មានវារៈ៤ ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងអនន្តរប្បច្ច័យ មានវារៈ៤ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៤ ក្នុង​សហជាតប្បច្ច័យ មានវារៈ៥ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ២ ក្នុងនិស្សយប្បច្ច័យ មានវារៈ៧ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៤ ក្នុងបុរេជាតប្បច្ច័យ មានវារៈ២ ក្នុង​បច្ឆាជាតប្បច្ច័យ មានវារៈ២ ក្នុងអាសេវនប្បច្ច័យ មានវារៈ២ ក្នុងកម្មប្បច្ច័យ មានវារៈ៤ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៤ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៤ ក្នុងឈានប្បច្ច័យ មានវារៈ៤ ក្នុងមគ្គប្បច្ច័យ មានវារៈ៤ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងអត្ថិប្បច្ច័យ មានវារៈ៧ ក្នុងនត្ថិប្បច្ច័យ មានវារៈ៤ ក្នុងវិគតប្បច្ច័យ មានវារៈ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ៧។

[២៤៤] ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលប្រកបដោយ​សេចក្តីសៅហ្មង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែល​មិនប្រកបដោយសេចក្តីសៅហ្មង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។ ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលប្រកបដោយសេចក្តីសៅហ្មងផង នៃធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មងផង ដោយសហជាតប្បច្ច័យ។ ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលមិនប្រកបដោយសេចក្តីសៅហ្មង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ ជាបច្ច័យ ដោយ​អាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។ ធម៌ដែលមិនប្រកបដោយ​សេចក្តី​សៅហ្មង ជាបច្ច័យនៃធម៌ ដែលប្រកបដោយសេចក្តីសៅហ្មង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។ ធម៌ដែល​ប្រកប​ដោយសេចក្តីសៅហ្មងក្តី ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មងក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយសេចក្តីសៅហ្មង ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយ​បុរេជាតប្បច្ច័យ។ ធម៌ដែលប្រកបដោយសេចក្តីសៅហ្មងក្តី ធម៌ដែលមិនប្រកប​ដោយ​សេចក្តីសៅហ្មងក្តី ជាបច្ច័យនៃធម៌ ដែលមិនប្រកបដោយសេចក្តីសៅហ្មង ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជា​បច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។

[២៤៥] ក្នុងនហេតុប្បច្ច័យ មានវារៈ៧ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៧ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៧ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៧ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៧ ក្នុងនសហជាតប្បច្ច័យ មានវារៈ៥ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៥ ក្នុង​ននិស្សយប្បច្ច័យ មានវារៈ៥ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៧ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៦ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៧។បេ។ ក្នុងនមគ្គប្បច្ច័យ មានវារៈ៧ ក្នុង​នសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៤ ក្នុងនោអត្ថិប្បច្ច័យ មាន​វារៈ៤ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងនោវិគតប្បច្ច័យ មានវារៈ៧ ក្នុង​នោអវិគតប្បច្ច័យ មានវារៈ៤។

[២៤៦] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៤ ព្រោះហេតុប្បច្ច័យ …ក្នុងនអធិបតិប្បច្ច័យ មានវារៈ៤ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៤ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៤ ក្នុង​នអញ្ញមញ្ញប្បច្ច័យ មានវារៈ២ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៤ ក្នុងនសម្បយុត្តប្បច្ច័យ មាន​វារៈ២ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៤ ក្នុង​នោវិគតប្បច្ច័យ មានវារៈ៤។

[២៤៧] ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ព្រោះនហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ មានវារៈ៥។ អនុលោមមាតិកា បណ្ឌិតគប្បីធ្វើផងចុះ។… ក្នុងអវិគតប្បច្ច័យ មានវារៈ៧។

ចប់ សង្កិលិដ្ឋទុកៈ។

កិលេសសម្បយុត្តទុកៈ

បដិច្ចវារៈ

[២៤៨] ធម៌ដែលប្រកបដោយកិលេស អាស្រ័យនូវធម៌ ដែលប្រកបដោយកិលេស ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលប្រកបដោយកិលេស នូវខន្ធ២…។ ធម៌ដែលប្រាសចាកកិលេស អាស្រ័យនូវធម៌ ដែលប្រកបដោយកិលេស ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលប្រកប​ដោយកិលេស។

កិលេសសម្បយុត្តទុកៈ ដូចគ្នានឹងសង្កិលិដ្ឋទុកៈដែរ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ។

ចប់ កិលេសសម្បយុត្តទុកៈ។

កិលេសសង្កិលេសិកទុកៈ

បដិច្ចវារៈ

[២៤៩] ធម៌ដែលសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវធម៌ ដែលសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មោហៈ ទិដ្ឋិ ថីនៈ ឧទ្ធច្ចៈ អហិរិកៈ អនោត្តប្បៈ អាស្រ័យនូវលោភៈ។ គប្បីធ្វើជាចក្កៈផងចុះ។ ធម៌គួរដល់​សេចក្តី​សៅហ្មង តែមិនមែនជាសៅហ្មង អាស្រ័យនូវធម៌ដែលសៅហ្មង ទាំងគួរដល់​សេចក្តី​សៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវពួកកិលេស។ ធម៌ដែលសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មងក្តី ធម៌គួរដល់​សេចក្តីសៅហ្មង តែមិនមែនជាសៅហ្មងក្តី អាស្រ័យនូវធម៌ដែលសៅហ្មង ទាំងគួរដល់​សេចក្តី​សៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមោហៈ ទិដ្ឋិ ថីនៈ ឧទ្ធច្ចៈ អហិរិកៈ អនោត្តប្បៈ ពួកសម្បយុត្តកក្ខន្ធ និងចិត្តសមុដ្ឋានរូប អាស្រ័យនូវលោភៈ។ បដិច្ចវារៈក្តី សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នា​នឹងកិលេសទុកៈយ៉ាងនោះដែរ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ អាមសនៈ គឺបរាមាសទុកៈ ទើបផ្សេងគ្នា។

បញ្ហាវារៈ

[២៥០] ធម៌ដែលសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ដែលសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង ដោយហេតុប្បច្ច័យ គឺពួកហេតុដែលសៅហ្មង ទាំងគួរដល់​សេចក្តីសៅហ្មង ជាបច្ច័យនៃពួកសម្បយុត្តកក្កិលេស ដោយហេតុប្បច្ច័យ។ មានវារៈ៤ ដូចគ្នានឹងកិលេសទុកៈ យ៉ាងនេះដែរ។

[២៥១] ធម៌ដែលសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ដែលសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង ដោយអារម្មណប្បច្ច័យ គឺពួកខន្ធដែលសៅហ្មង កើតឡើង ព្រោះប្រារព្ធនូវពួកកិលេស។ មូល (បណ្ឌិតគប្បីសួរផងចុះ) ពួកខន្ធគួរដល់សេចក្តី​សៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង កើតឡើង ព្រោះប្រារព្ធនូវពួកកិលេស។ មូល (បណ្ឌិតគប្បីសួរផងចុះ) ពួកកិលេសក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះប្រារព្ធ​នូវពួកកិលេស។ ធម៌ដែលគួរដល់សេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង ជាបច្ច័យ​នៃ​ធម៌ដែល​គួរដល់សេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង ដោយ​អារម្មណប្បច្ច័យ គឺនូវទាន… នូវសីល … នូវឧបោសថកម្ម… ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន… ចេញអំពីឈាន ពិចារណានូវឈាន ត្រេកអរ រីករាយ រាគៈ កើតឡើង ព្រោះប្រារព្ធនូវឈាននោះ ឧទ្ធច្ចៈ… ទោមនស្ស របស់បុគ្គលអ្នកមានសេចក្តី​ស្តាយ​ក្រោយ ព្រោះសាបសូន្យចាកឈាន កើតឡើង ពួកព្រះអរិយៈ ពិចារណានូវគោត្រភូ ពិចារណានូវវោទានៈ នូវចក្ខុ… នូវវត្ថុ …នូវពួកខន្ធ ដែលគួរដល់សេចក្តីសៅហ្មង តែ​មិន​មែនជាសេចក្តីសៅហ្មង ថាមិនទៀង។បេ។ ទោមនស្ស កើតឡើង ដោយទិព្វចក្ខុ។បេ។ ជាបច្ច័យនៃការពិចារណា ដោយអារម្មណប្បច្ច័យ។ បច្ច័យទាំង២ក្រៅពីនេះ ដូចគ្នានឹង​កិលេសទុកៈដែរ។ ឯឃដនារម្មណ៍ ដូចគ្នានឹងកិលេសទុកៈដែរ។

[២៥២] ធម៌ដែលសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ មានវារៈ៣។ ធម៌ដែលគួរដល់សេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែល​គួរដល់សេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង ដោយអធិបតិប្បច្ច័យ បានដល់​អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺនូវទាន… នូវសីល …នូវ​ឧបោសថកម្ម …ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន… ចេញអំពីឈាន ធ្វើនូវឈាន ឲ្យ​ជាទី​គោរព ហើយពិចារណា ពួកសេក្ខបុគ្គល ធ្វើនូវគោត្រភូឲ្យជាទីគោរព ហើយ​ពិចារណា ធ្វើនូវវោទានៈ ឲ្យជាទីគោរព ហើយពិចារណា នូវចក្ខុ… នូវវត្ថុ… ពួកខន្ធដែល​គួរដល់សេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង កើតឡើង ព្រោះធ្វើនូវពួកខន្ធ ដែលគួរដល់សេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង ឲ្យជាទីគោរព។ ឯ​សហជាតាធិបតិ គឺអធិបតិធម៌ ដែលគួរដល់សេចក្តីសៅហ្មង តែមិនមែនជា​សេចក្តី​សៅហ្មង ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយ​អធិបតិប្បច្ច័យ។ ឯបច្ច័យទាំង២ក្រៅពីនេះ ដូចគ្នានឹងកិលេសទុកៈដែរ។ ឃដនាធិបតិ ក៏ដូចគ្នាដែរ។

[២៥៣] ធម៌ដែលសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ដែលសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង ដោយអនន្តរប្បច្ច័យ គឺមានវារៈ៣ ដូចគ្នានឹងកិលេសទុកៈ​ដែរ។ ធម៌ដែលគួរដល់សេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលគួរដល់សេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង ដោយអនន្តរប្បច្ច័យ គឺពួក​ខន្ធមុនៗ ដែលគួរដល់សេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង ជាបច្ច័យនៃពួក​ខន្ធក្រោយៗ ដែលគួរដល់សេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង ដោយ​អនន្តរប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃគោត្រភូ អនុលោម (ជាបច្ច័យ) នៃវោទានៈ ការពិចារណា ជាបច្ច័យនៃពួកខន្ធ ដែលគួរដល់សេចក្តីសៅហ្មង តែមិនមែនជា​សេចក្តី​សៅហ្មង ដោយអនន្តរប្បច្ច័យ។ បច្ច័យទាំង២ក្រៅពីនេះ ដូចគ្នានឹងអនន្តរកិលេសទុកៈ​ដែរ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ។ ឯឃដនានន្តរក្តី បច្ច័យទាំងអស់ក្តី ដូចគ្នានឹង​កិលេសទុកៈ​ដែរ មិនមានការធ្វើឲ្យផ្សេងៗគ្នាដែរ។ លោកុត្តរធម៌ មិនមានក្នុង​ឧបនិស្សយប្បច្ច័យ​​ទេ ទុកៈនេះ ដូចគ្នានឹងកិលេសទុកៈដែរ មិនមាន​ការធ្វើឲ្យ​ផ្សេងៗគ្នា​ឡើយ។

ចប់ កិលេសសង្កិលេសិកទុកៈ។

កិលេសសង្កិលិដ្ឋទុកៈ

បដិច្ចវារៈ

[២៥៤] ធម៌ដែលសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង អាស្រ័យនូវធម៌ដែល​សៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមោហៈ ទិដ្ឋិ ថីនៈ ឧទ្ធច្ចៈ អហិរិកៈ អនោត្តប្បៈ អាស្រ័យនូវលោភៈ។ ចងជាចក្កៈផងចុះ។ ធម៌ដែល​ប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង អាស្រ័យនូវធម៌ដែល​សៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួក​សម្បយុត្តកក្ខន្ធ អាស្រ័យនូវពួកកិលេស។ ធម៌ដែលសៅហ្មង ទាំងប្រកបដោយសេចក្តី​សៅហ្មងក្តី ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មងក្តី អាស្រ័យ​នូវធម៌ដែលសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺមោហៈ ទិដ្ឋិ ថីនៈ ឧទ្ធច្ចៈ អហិរិកៈ អនោត្តប្បៈ និងពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវលោភៈ។ ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តី​សៅហ្មង អាស្រ័យនូវធម៌ដែលប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តី​សៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលប្រកប​ដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង នូវខន្ធ២…។ ធម៌ដែលសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង អាស្រ័យនូវធម៌ ដែលប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកកិលេស អាស្រ័យ​នូវពួកខន្ធ ដែលប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង។ ធម៌ដែល​សៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មងក្តី ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង តែ​មិនមែនជាសេចក្តីសៅហ្មងក្តី អាស្រ័យនូវធម៌ ដែលប្រកបដោយសេចក្តីសៅហ្មង តែមិន​មែន​ជាសេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ពួកកិលេសក្តី អាស្រ័យនូវខន្ធ១ ដែលប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង។ ធម៌ដែលសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង អាស្រ័យនូវធម៌ដែលសៅហ្មង ទាំង​ប្រកបដោយសេចក្តីសៅហ្មងផង នូវធម៌ដែលប្រកបដោយសេចក្តីសៅហ្មង តែមិនមែន​ជា​សេចក្តីសៅហ្មងផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមោហៈ ទិដ្ឋិ ថីនៈ ឧទ្ធច្ចៈ អហិរិកៈ និងអនោត្តប្បៈ អាស្រ័យនូវលោភៈផង នូវពួកសម្បយុត្តកក្ខន្ធផង។ ចងជាចក្កៈ​ផងចុះ។ ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង អាស្រ័យ​នូវធម៌ ដែលសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មងផង នូវធម៌ដែលប្រកបដោយ​សេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មងផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជា​សេចក្តី​សៅហ្មងផង នូវពួកកិលេសផង នូវខន្ធ២…។ ធម៌ដែលសៅហ្មង ទាំងប្រកបដោយ​សេចក្តីសៅហ្មងក្តី ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តី​សៅហ្មង​ក្តី អាស្រ័យនូវធម៌ដែលសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មងផង នូវធម៌ដែល​ប្រកប​ដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មងផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺខន្ធ៣ មោហៈ ទិដ្ឋិ ថីនៈ ឧទ្ធច្ចៈ អហិរិកៈ និងអនោត្តប្បៈ អាស្រ័យនូវខន្ធ១ ដែលប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មងផង នូវលោភៈផង នូវ​ខន្ធ២…។ ចងជាចក្កៈផងចុះ។

[២៥៥] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងអាហារប្បច្ច័យ មានវារៈ៩ ក្នុង​អវិគតប្បច្ច័យ មានវារៈ៩។

[២៥៦] ធម៌ដែលសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង អាស្រ័យនូវធម៌ ដែល​សៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺ​មោហៈ ដែលច្រឡំដោយវិចិកិច្ឆា អាស្រ័យនូវវិចិកិច្ឆា មោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវឧទ្ធច្ចៈ។ ធម៌ដែលសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង អាស្រ័យ​នូវធម៌ ដែលប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យ​នូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ ធម៌ដែលសៅហ្មង ទាំងប្រកប​ដោយសេចក្តីសៅហ្មង អាស្រ័យនូវធម៌ដែលសៅហ្មង ទាំងប្រកបដោយសេចក្តី​សៅហ្មង​ផង នូវធម៌ដែលប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មងផង ទើប​កើត​ឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នូវវិចិកិច្ឆាផង នូវឧទ្ធច្ចៈផង។

[២៥៧] ក្នុងនហេតុប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុង​នបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុង​នវិប្បយុត្តប្បច្ច័យ មានវារៈ៩។

ការរាប់ពីរយ៉ាងក្រៅពីនេះក្តី សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈយ៉ាងនេះដែរ។

បញ្ហាវារៈ

[២៥៨] ធម៌ដែលសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែល​សៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង ដោយហេតុប្បច្ច័យ គឺពួកហេតុដែល​សៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃពួកសម្បយុត្តកក្កិលេស ដោយ​ហេតុប្បច្ច័យ។ ធម៌ដែលសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង ដោយហេតុប្បច្ច័យ គឺពួកហេតុដែលសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃពួក​សម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ។ ធម៌ដែលសៅហ្មង ទាំងប្រកប​ដោយ​សេចក្តី​សៅហ្មង ជាបច្ច័យនៃធម៌ដែលសៅហ្មង ទាំងប្រកបដោយ​សេចក្តីសៅហ្មងផង នៃធម៌​ដែលប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តី​សៅហ្មង​ផង ដោយ​ហេតុប្បច្ច័យ គឺពួកហេតុដែលសៅហ្មង ទាំងប្រកបដោយសេចក្តី​សៅហ្មង ជាបច្ច័យ​នៃពួក​សម្បយុត្តកក្ខន្ធផង នៃពួកកិលេសផង ដោយហេតុប្បច្ច័យ។

[២៥៩] ធម៌ដែលសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ដែល​សៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង ដោយអារម្មណប្បច្ច័យ គឺពួកកិលេសកើត​ឡើង ព្រោះប្រារព្ធនូវពួកកិលេស។ មូល បណ្ឌិតគប្បីធ្វើផងចុះ ពួកខន្ធដែលប្រកប​ដោយ​សេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង កើតឡើង ព្រោះប្រារព្ធនូវពួកកិលេស។ មូល បណ្ឌិតគប្បីធ្វើផងចុះ ពួកកិលេសក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះប្រារព្ធ​នូវពួកកិលេស។ ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង ដោយ​អារម្មណប្បច្ច័យ គឺពួកខន្ធ ដែលប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តី​សៅហ្មង កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធ ដែលប្រកបដោយសេចក្តីសៅហ្មង តែមិន​មែន​ជា​សេចក្តីសៅហ្មង។ មូល បណ្ឌិតគប្បីធ្វើផងចុះ ពួកកិលេស កើតឡើង ព្រោះ​ប្រារព្ធនូវពួកខន្ធ ដែលប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង។ មូល បណ្ឌិតគប្បីធ្វើផងចុះ ពួកកិលេសក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះ​ប្រារព្ធនូវពួកខន្ធ ដែលប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង។ ពួកបច្ច័យក្រៅពីនេះ បណ្ឌិតគប្បីធ្វើឲ្យមានវារៈ៣ផងចុះ។

[២៦០] ធម៌ដែលសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែល​សៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង ដោយអធិបតិប្បច្ច័យ បានដល់​អារម្មណាធិបតិ ហើយមានវារៈ៣។ ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជា​សេចក្តី​សៅហ្មង ជាបច្ច័យនៃធម៌ ដែលប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជា​សេចក្តីសៅហ្មង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺព្រោះធ្វើនូវពួកខន្ធ ដែលប្រកបដោយសេចក្តីសៅហ្មង តែមិនមែន​ជាសេចក្តីសៅហ្មង ឲ្យជាទីគោរព។បេ។ មានវារៈ៣ ឯអធិបតិទាំង២ បណ្ឌិតគប្បីធ្វើ​ឲ្យមានវារៈ៣ផងចុះ។ អធិបតិ២ក្រៅពីនេះ បណ្ឌិត គប្បីធ្វើឲ្យមានវារៈ៣ ដូចគ្នា។

[២៦១] ធម៌ដែលសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែល​សៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង ដោយអនន្តរប្បច្ច័យ គឺបណ្ឌិតគប្បីធ្វើឲ្យមាន​វារៈ៩ ការពិចារណាក្តី វុដ្ឋានៈក្តី មិនមានទេ។ … ជាបច្ច័យ ដោយសមនន្តរប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ ជាបច្ច័យ ដោយ​និស្សយប្បច្ច័យ ជាបច្ច័យ ដោយឧប្បនិស្សយប្បច្ច័យ មានប្រស្នា៩ ការចែក មិនមានទេ។ …ជាបច្ច័យ ដោយអាសេវនប្បច្ច័យ មានវារៈ៩។

[២៦២] ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង ជាបច្ច័យ​នៃធម៌ ដែលប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង ដោយ​កម្មប្បច្ច័យ គឺចេតនា ដែលប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ។ ធម៌ដែលប្រកបដោយសេចក្តី​សៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ដែលសៅហ្មង ទាំងប្រកបដោយ​សេចក្តីសៅហ្មង ដោយកម្មប្បច្ច័យ គឺចេតនា ដែលប្រកបដោយសេចក្តីសៅហ្មង តែ​មិនមែនជាសេចក្តីសៅហ្មង ជាបច្ច័យនៃពួកសម្បយុត្តកក្កិលេស ដោយកម្មប្បច្ច័យ។ ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង ជាបច្ច័យនៃ​ធម៌​ដែលសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មងផង នៃធម៌ដែលប្រកបដោយ​សេចក្តី​សៅហ្មង តែមិនមែនជាសេចក្តីសៅហ្មងផង ដោយកម្មប្បច្ច័យ គឺចេតនា ដែលប្រកប​ដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ​ផង នៃពួកកិលេសផង ដោយកម្មប្បច្ច័យ។ …ជាបច្ច័យ ដោយអាហារប្បច្ច័យ មានវារៈ៣ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ មានវារៈ៣ ជាបច្ច័យ ដោយឈានប្បច្ច័យ មានវារៈ៣ ជាបច្ច័យ ដោយមគ្គប្បច្ច័យ មានវារៈ៩ ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ មានវារៈ៩ ជាបច្ច័យ ដោយអត្ថិប្បច្ច័យ មានវារៈ៩ ជាបច្ច័យ ដោយនត្ថិប្បច្ច័យ ជាបច្ច័យ ដោយ​វិគតប្បច្ច័យ ជាបច្ច័យ ដោយអវិគតប្បច្ច័យ។

[២៦៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុង​សហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងនិស្សយប្បច្ច័យ មាន​វារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងអាហារប្បច្ច័យ មានវារៈ៣ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៣ ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ៩ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងវិគតប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

[២៦៤] ធម៌ដែលសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែល​សៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ មានវារៈ៩ បទទាំង៣ បណ្ឌិត​គប្បីធ្វើផងចុះ។

[២៦៥] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យ​ទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងនោអវិគតប្បច្ច័យ មានវារៈ៩។

[២៦៦] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុង​នឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនមគ្គប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

[២៦៧] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ។ អនុលោមមាតិកា បណ្ឌិត​គប្បីធ្វើផងចុះ។ …ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

ចប់ កិលេសសង្កិលិដ្ឋទុកៈ។

កិលេសកិលេសសម្បយុត្តទុកៈ

បដិច្ចវារៈ

[២៦៨] ធម៌ដែលសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង អាស្រ័យនូវធម៌ ដែល​សៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមោហៈ ទិដ្ឋិ ថីនៈ ឧទ្ធច្ចៈ អហិរិកៈ និងអនោត្តប្បៈ អាស្រ័យនូវលោភៈ។ ដូចគ្នានឹង​កិលេសញ្ចេវសង្កិលិដ្ឋទុកៈដែរ មិនមានការធ្វើឲ្យប្លែកៗគ្នាទេ វារៈទាំងអស់ បណ្ឌិត​គប្បី​ឲ្យពិស្តារផងចុះ។

ចប់ កិលេសកិលេសសម្បយុត្តទុកៈ។

កិលេសវិប្បយុត្តសង្កិលេសិកទុកៈ

បដិច្ចវារៈ

[២៦៩] ធម៌ប្រាសចាកសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវធម៌​ប្រាសចាក​សេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ដែលប្រាសចាកសេចក្តី​សៅហ្មង តែគួរដល់សេចក្តីសៅហ្មង នូវខន្ធ២…។

លោកិយទុកៈ យ៉ាងណា កិលេសវិប្បយុត្តសង្កិលេសិកទុកៈ យ៉ាងនោះដែរ មិនមាន​ការធ្វើឲ្យផ្សេងៗគ្នាទេ។

ចប់ កិលេសវិប្បយុត្តសង្កិលេសិកទុកៈ។

ទស្សនទុកៈ

បដិច្ចវារៈ

[២៧០] ទស្សនេនបហាតព្វធម៌ [គឺសោតាបត្តិមគ្គ ព្រោះឃើញព្រះនិព្វានមុនគេ។ អដ្ឋកថា។] (ធម៌ដែលត្រូវលះដោយទស្សនៈ) អាស្រ័យនូវទស្សនេនបហាតព្វធម៌ ទើប​កើត​ឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវទស្សនេនបហាតព្វក្ខន្ធ១ នូវខន្ធ២…។ នទស្សនេនបហាតព្វធម៌ (ធម៌ដែលមិនត្រូវលះដោយទស្សនៈ) អាស្រ័យនូវ​ទស្សនេនបហាតព្វ​ធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវ​ពួកទស្សនេនបហាតព្វក្ខន្ធ។ ទស្សនេនបហាតព្វធម៌ក្តី នទស្សនេនបហាតព្វធម៌ក្តី អាស្រ័យ​នូវទស្សនេនបហាតព្វធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវទស្សនេនបហាតព្វក្ខន្ធ១ នូវខន្ធ២…។ នទស្សនេនបហាតព្វ​ធម៌ អាស្រ័យនូវនទស្សនេនបហាតព្វធម៌ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យ​នូវ​នទស្សនេនបហាតព្វក្ខន្ធ១ នូវខន្ធ២…វត្ថុ អាស្រ័យ​នូវពួក​ខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ ក្នុងបដិសន្ធិក្ខណៈ មហាភូត១…។ នទស្សនេនបហាតព្វធម៌ អាស្រ័យនូវទស្សនេនបហាតព្វធម៌ផង នូវ​នទស្សនេនបហាតព្វធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យ​នូវពួកទស្សនេនបហាតព្វក្ខន្ធផង នូវពួកមហាភូតផង។ សេចក្តីបំប្រួញ។

[២៧១] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងអនន្តរប្បច្ច័យ មានវារៈ២ ក្នុងសមនន្តរប្បច្ច័យ មានវារៈ២ ក្នុង​សហជាតប្បច្ច័យ មានវារៈ៥ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ២ ក្នុងនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ២ ក្នុងបុរេជាតប្បច្ច័យ មានវារៈ២ ក្នុង​អាសេវនប្បច្ច័យ មានវារៈ២ ក្នុងកម្មប្បច្ច័យ មានវារៈ៥ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។

[២៧២] ទស្សនេនបហាតព្វធម៌ អាស្រ័យនូវទស្សនេនបហាតព្វធម៌ ទើបកើតឡើង ព្រោះ​នហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយ​វិចិកិច្ឆា។ នទស្សនេនបហាតព្វធម៌ អាស្រ័យនូវនទស្សនេនបហាតព្វធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំ​ដោយឧទ្ធច្ចៈ រហូតដល់ពួកអសញ្ញសត្វ។

[២៧៣] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មាន​វារៈ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុង​នបុរេជាតប្បច្ច័យ មានវារៈ៤ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៥ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៥ ក្នុងនកម្មប្បច្ច័យ មានវារៈ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុង​នមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មាន​វារៈ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

ការរាប់ទាំងពីរយ៉ាងក្រៅនេះក្តី សហជាតវារៈក្តី បណ្ឌិតគប្បីធ្វើចុះ។

បច្ចយវារៈ

[២៧៤] ទស្សនេនបហាតព្វធម៌ ពឹងផ្អែកនឹងទស្សនេនបហាតព្វធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣ ដូចគ្នានឹងបដិច្ចវារៈដែរ។ នទស្សនេនបហាតព្វធម៌ ពឹងផ្អែក​នឹងនទស្សនេនបហាតព្វធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងនទស្សនេនបហាតព្វក្ខន្ធ១ នឹងខន្ធ២ …ក្នុងខណៈ​នៃ​បដិសន្ធិ រហូតដល់ពួកមហាភូតខាងក្នុង ពួកនទស្សនេនបហាតព្វក្ខន្ធ ពឹងផ្អែកនឹងវត្ថុ។ ទស្សនេនបហាតព្វធម៌ ពឹងផ្អែកនឹងនទស្សនេនបហាតព្វធម៌ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺពួកទស្សនេនបហាតព្វក្ខន្ធ ពឹងផ្អែកនឹងវត្ថុ។ ទស្សនេនបហាតព្វធម៌ក្តី នទស្សនេនបហាតព្វធម៌ក្តី ពឹងផ្អែកនឹងនទស្សនេនបហាតព្វធម៌ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺពួកទស្សនេនបហាតព្វក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹង​ពួក​មហាភូត។ ទស្សនេនបហាតព្វធម៌ ពឹងផ្អែកនឹងទស្សនេនបហាតព្វធម៌ផង នឹង​នទស្សនេនបហាតព្វធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹង​ទស្សនេនបហាតព្វក្ខន្ធ១ផង នឹងវត្ថុផង នឹងខន្ធ២…។ នទស្សនេនបហាតព្វធម៌ ពឹងផ្អែក​នឹងទស្សនេនបហាតព្វធម៌ផង នឹងនទស្សនេនបហាតព្វធម៌ផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកទស្សនេនបហាតព្វក្ខន្ធផង នឹងពួក​មហាភូត​ផង។ ទស្សនេនបហាតព្វធម៌ក្តី នទស្សនេនបហាតព្វធម៌ក្តី ពឹងផ្អែកនឹង​ទស្សនេនបហាតព្វធម៌ផង នឹងនទស្សនេនបហាតព្វធម៌ផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងទស្សនេនបហាតព្វក្ខន្ធ១ផង នឹងវត្ថុផង នឹងខន្ធ២ …ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកទស្សនេនបហាតព្វក្ខន្ធផង នឹងពួកមហាភូតផង។

[២៧៥] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

[២៧៦] ទស្សនេនបហាតព្វធម៌ ពឹងផ្អែកនឹងទស្សនេនបហាតព្វធម៌ ទើបកើតឡើង ព្រោះ​នហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយ​វិចិកិច្ឆា។ នទស្សនេនបហាតព្វធម៌ ពឹងផ្អែកនឹងនទស្សនេនបហាតព្វធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងនទស្សនេនបហាតព្វក្ខន្ធ១ ជាអហេតុកៈ រហូតដល់ពួកអសញ្ញសត្វ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ នឹង​កាយាយតនៈ… ពួកនទស្សនេនបហាតព្វក្ខន្ធ ជាអហេតុកៈ ពឹងផ្អែកនឹងវត្ថុ មោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយឧទ្ធច្ចៈ មោហៈ ដែលច្រឡំ​ដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងវត្ថុ។ ទស្សនេនបហាតព្វធម៌ ពឹងផ្អែកនឹងនទស្សនេនបហាតព្វ​ធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ពឹងផ្អែក​នឹងវត្ថុ។ ទស្សនេនបហាតព្វធម៌ ពឹងផ្អែកនឹងទស្សនេនបហាតព្វធម៌ផង នឹង​នទស្សនេនបហាតព្វ​ធម៌ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំ​ដោយវិចិកិច្ឆា ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆាផង នឹងវត្ថុផង។

[២៧៧] ក្នុងនហេតុប្បច្ច័យ មានវារៈ៤ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៤ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ៤ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុង​នសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

ការរាប់២យ៉ាង ក្រៅពីនេះក្តី និស្សយវារៈក្តី បណ្ឌិតគប្បីធ្វើផងចុះ។

សំសដ្ឋវារៈ

[២៧៨] ទស្សនេនបហាតព្វធម៌ ច្រឡំនឹងទស្សនេនបហាតព្វធម៌ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។ នទស្សនេនបហាតព្វធម៌ ច្រឡំនឹងនទស្សនេនបហាតព្វ​ធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។

[២៧៩] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។

[២៨០] ទស្សនេនបហាតព្វធម៌ ច្រឡំនឹងទស្សនេនបហាតព្វធម៌ ទើបកើតឡើង ព្រោះ​នហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំនឹងពួកខន្ធ ដែលច្រឡំដោយ​វិចិកិច្ឆា។ នទស្សនេនបហាតព្វធម៌ ច្រឡំនឹងនទស្សនេនបហាតព្វធម៌ ទើបកើតឡើង ព្រោះ​នហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។

[២៨១] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអធិបតិប្បច្ច័យ មានវារៈ២ ក្នុង​នបុរេជាតប្បច្ច័យ មានវារៈ២ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ២ ក្នុងនអាសេវនប្បច្ច័យ មានវារៈ២ ក្នុងនកម្មប្បច្ច័យ មានវារៈ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ២ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២។

ការរាប់ពីរយ៉ាងក្រៅពីនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។

បញ្ហាវារៈ

[២៨២] ទស្សនេនបហាតព្វធម៌ ជាបច្ច័យ នៃទស្សនេនបហាតព្វធម៌ ដោយហេតុប្បច្ច័យ មានវារៈ៣។ នទស្សនេនបហាតព្វធម៌ ជាបច្ច័យ នៃនទស្សនេនបហាតព្វធម៌ ដោយ​ហេតុប្បច្ច័យ គឺពួកនទស្សនេនបហាតព្វហេតុ (ហេតុដែលមិនត្រូវលះដោយ​សោតាបត្តិមគ្គ) ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយ​ហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។បេ។

[២៨៣] ទស្សនេនបហាតព្វធម៌ ជាបច្ច័យ នៃទស្សនេនបហាតព្វធម៌ ដោយ​អារម្មណប្បច្ច័យ គឺបុគ្គលត្រេកអរ រីករាយ ចំពោះទស្សនេនបហាតព្វរាគៈ ទស្សនេនបហាតព្វរាគៈ កើតឡើង ព្រោះប្រារព្ធនូវទស្សនេនបហាតព្វរាគៈនោះ ទិដ្ឋិ …វិចិកិច្ឆា …ទស្សនេនបហាតព្វទោមនស្ស កើតឡើង បុគ្គលត្រេកអរ រីករាយ ចំពោះ​ទស្សនេនបហាតព្វទិដ្ឋិ ទស្សនេនបហាតព្វរាគៈ កើតឡើង ព្រោះប្រារព្ធនូវ​ទស្សនេនបហាតព្វទិដ្ឋិ​នោះ ទិដ្ឋិ… វិចិកិច្ឆា…ទស្សនេនបហាតព្វទោមនស្ស កើតឡើង វិចិកិច្ឆា កើតឡើង ព្រោះប្រារព្ធនូវវិចិកិច្ឆា ទិដ្ឋិ …ទោមនស្ស កើតឡើង ទស្សនេនបហាតព្វទោមនស្ស កើតឡើង ព្រោះប្រារព្ធនូវទស្សនេនបហាតព្វទោមនស្ស ទិដ្ឋិកើតឡើង វិចិកិច្ឆាកើតឡើង។ ទស្សនេនបហាតព្វធម៌ ជាបច្ច័យ នៃ​នទស្សនេនបហាតព្វធម៌ ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ពិចារណា​នូវពួក​ទស្សនេនបហាតព្វក្កិលេស ដែលលះបង់ហើយ ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន …ឃើញនូវពួកទស្សនេនបហាតព្វក្ខន្ធ ថាមិនទៀង …ដឹងនូវចិត្តរបស់បុគ្គល អ្នកប្រកប​ដោយ​​ទស្សនេនបហាតព្វចិត្ត ដោយចេតោបរិយញ្ញាណ ពួកទស្សនេនបហាតព្វក្ខន្ធ ជាបច្ច័យ​នៃការពិចារណា នូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។ នទស្សនេន​បហាតព្វធម៌ ជាបច្ច័យ នៃនទស្សនេនបហាតព្វធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គល (ឲ្យ) នូវទាន… នូវសីល… ធ្វើនូវឧបោសថកម្ម ពិចារណា ត្រេកអរ រីករាយ ចំពោះកុសលនោះ នទស្សនេនបហាតព្វរាគៈ កើតឡើង ព្រោះប្រារព្ធនូវកុសលនោះ នទស្សនេន​បហាតព្វ​ទោមនស្ស កើតឡើង ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន … អំពីឈាន …ពួកព្រះអរិយៈ ចេញអំពីមគ្គ ពិចារណានូវមគ្គ។បេ។ ជាបច្ច័យនៃ​ការពិចារណា​នូវផល ដោយ​អារម្មណប្បច្ច័យ ពួកព្រះអរិយៈពិចារណា នូវពួក​នទស្សនេនបហាតព្វក្កិលេស ដែល​លះបង់ហើយ ពិចារណានូវពួកកិលេស ដែលសង្កត់​សង្កិន​ហើយ ក្នុងកាលមុន។បេ។ នូវចក្ខុ … នូវវត្ថុ …ឃើញនូវពួក​នទស្សនេន​បហាតព្វក្ខន្ធ ថាមិនទៀង …ត្រេកអរ រីករាយ នទស្សនេនបហាតព្វរាគៈ កើតឡើង ព្រោះប្រារព្ធនូវនទស្សនេនបហាតព្វក្ខន្ធនោះ ឧទ្ធច្ចៈ …នទស្សនេនបហាតព្វទោមនស្ស កើតឡើង ដោយទិព្វចក្ខុ។បេ។ ជាបច្ច័យនៃ​ការពិចារណា នូវអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។ នទស្សនេនបហាតព្វធម៌ ជាបច្ច័យនៃទស្សនេនបហាតព្វធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យនូវទាន …នូវ​សីល… នូវឧបោសថកម្ម… ក្នុងកាលមុន… អំពីឈាន។បេ។ នូវចក្ខុ… នូវវត្ថុ …ត្រេកអរ រីករាយ ចំពោះពួកនទស្សនេនបហាតព្វក្ខន្ធ ទស្សនេនបហាតព្វរាគៈ កើតឡើង ព្រោះ​ប្រារព្ធនូវនទស្សនេនបហាតព្វក្ខន្ធនោះ ទិដ្ឋិ …វិចិកិច្ឆា … ទស្សនេនបហាតព្វទោមនស្ស កើតឡើង។

[២៨៤] ទស្សនេនបហាតព្វធម៌ ជាបច្ច័យនៃទស្សនេនបហាតព្វធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលធ្វើនូវទស្សនេន​បហាតព្វរាគៈ ឲ្យជាទីគោរព ត្រេកអរ រីករាយ ចំពោះទស្សនេនបហាតព្វរាគៈ ធ្វើនូវ​ទស្សនេនបហាតព្វរាគៈនោះ ឲ្យជាទីគោរព …ទិដ្ឋិកើតឡើង ធ្វើនូវទិដ្ឋិឲ្យជាទីគោរព។បេ។ ឯសហជាតាធិបតិ គឺទស្សនេនបហាតព្វាធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។ ទស្សនេនបហាតព្វធម៌ ជាបច្ច័យនៃនទស្សនេនបហាតព្វធម៌ ដោយ​អធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺទស្សនេនបហាតព្វាធិបតិ (ជាបច្ច័យ) នៃពួកចិត្តសមុដ្ឋានរូប ដោយអធិបតិប្បច្ច័យ។ ទស្សនេនបហាតព្វធម៌ ជាបច្ច័យនៃ​ទស្សនេនបហាតព្វធម៌ផង នៃនទស្សនេនបហាតព្វធម៌ផង ដោយអធិបតិប្បច្ច័យ បាន​ដល់​សហជាតាធិបតិ គឺទស្សនេនបហាតព្វាធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ នទស្សនេនបហាតព្វធម៌ ជាបច្ច័យ​នៃនទស្សនេនបហាតព្វធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និង​សហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលឲ្យនូវទាន… នូវសីល… នូវឧបោសថកម្ម… ដែលសន្សំហើយ ក្នុងកាលមុន… ចេញអំពីឈាន ត្រេកអរ រីករាយនឹងឈាន នទស្សនេន​បហាតព្វរាគៈ កើតឡើង ព្រោះធ្វើនូវកុសលនោះ ឲ្យជាទីគោរព។បេ។ ពួកព្រះអរិយៈ ចេញអំពីមគ្គ ធ្វើនូវមគ្គឲ្យជាទីគោរព។បេ។ ជាបច្ច័យនៃផល ដោយអធិបតិប្បច្ច័យ។ សហជាតាធិបតិ គឺនទស្សនេនបហាតព្វាធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួក​ចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ នទស្សនេនបហាតព្វធម៌ ជាបច្ច័យនៃ​ទស្សនេនបហាតព្វធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺឲ្យនូវទាន។បេ។ នូវឈាន… នូវចក្ខុ … នូវវត្ថុ … ធ្វើនូវពួកនទស្សនេនបហាតព្វក្ខន្ធ ឲ្យជាទីគោរព ហើយ​ត្រេកអរ រីករាយ ទស្សនេនបហាតព្វរាគៈ កើតឡើង ព្រោះធ្វើនូវនទស្សនេន​បហាតព្វក្ខន្ធ​នោះ ឲ្យជាទីគោរព ទិដ្ឋិកើតឡើង។

[២៨៥] ទស្សនេនបហាតព្វធម៌ ជាបច្ច័យនៃទស្សនេនបហាតព្វធម៌ ដោយអនន្តរប្បច្ច័យ គឺពួកទស្សនេនបហាតព្វក្ខន្ធមុនៗ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ។ ទស្សនេនបហាតព្វធម៌ ជាបច្ច័យនៃនទស្សនេនបហាតព្វធម៌ ដោយអនន្តរប្បច្ច័យ គឺពួកទស្សនេនបហាតព្វក្ខន្ធ ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។ (មូល គប្បីធ្វើចុះ) ពួកនទស្សនេនបហាតព្វក្ខន្ធមុនៗ។បេ។ ជាបច្ច័យនៃផលសមាបត្តិ ដោយ​អនន្តរប្បច្ច័យ។ មូល (គប្បីធ្វើផងចុះ) ការពិចារណា ជាបច្ច័យនៃពួក​ទស្សនេន​បហាតព្វក្ខន្ធ ដោយអនន្តរប្បច្ច័យ។ …ជាបច្ច័យ ដោយសមនន្តរប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ មានវារៈ២ ជាបច្ច័យ ដោយ​និស្សយប្បច្ច័យ។

[២៨៦] ទស្សនេនបហាតព្វធម៌ ជាបច្ច័យនៃទស្សនេនបហាតព្វធម៌ ដោយ​ឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវទស្សនេនបហាតព្វរាគៈ ហើយសម្លាប់នូវ​សត្វ។បេ។ បំបែកនូវសង្ឃ នូវទស្សនេនបហាតព្វទោមនស្ស …នូវមោហៈ … នូវទិដ្ឋិ …អាស្រ័យនូវសេចក្តីប្រាថ្នា ហើយសម្លាប់នូវសត្វ។បេ។ បំបែកនូវសង្ឃ ទស្សនេន​បហាតព្វរាគៈ។បេ។ សេចក្តីប្រាថ្នា ជាបច្ច័យនៃទស្សនេនបហាតព្វរាគៈ។បេ។ នៃ​សេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។ ទស្សនេនបហាតព្វធម៌ ជាបច្ច័យនៃ​នទស្សនេន​បហាតព្វធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និង​បកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវទស្សនេនបហាតព្វរាគៈ ហើយឲ្យនូវទាន។បេ។ ញុំាងសមាបត្តិ ឲ្យកើតឡើង នូវទស្សនេនបហាតព្វទោមនស្ស… នូវមោហៈ… នូវទិដ្ឋិ …អាស្រ័យនូវសេចក្តីប្រាថ្នា ហើយឲ្យនូវទាន។បេ។ ញុំាង​សមាបត្តិឲ្យ​កើតឡើង ទស្សនេនបហាតព្វរាគៈ។បេ។ សេចក្តីប្រាថ្នា ជាបច្ច័យនៃសទ្ធា។បេ។ នៃបញ្ញា នទស្សនេនបហាតព្វរាគៈ ទោសៈ មោហៈ មានះ សេចក្តីប្រាថ្នា កាយិកសុខ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។ នទស្សនេនបហាតព្វធម៌ ជាបច្ច័យ នៃនទស្សនេនបហាតព្វធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់​អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គល​អាស្រ័យនូវសទ្ធា ហើយឲ្យនូវទាន។បេ។ ញុំាងសមាបត្តិ ឲ្យកើតឡើង តម្លើង​នូវមានះ នូវសីល… នូវបញ្ញា នូវនទស្សនេនបហាតព្វរាគៈ ទោសៈ មោហៈ មានះ សេចក្តី​ប្រាថ្នា និងកាយិកសុខ… អាស្រ័យនូវសេនាសនៈ ហើយឲ្យនូវទាន។បេ។ ញុំាងសមាបត្តិ ឲ្យកើតឡើង តម្លើងនូវមានះ សទ្ធា។បេ។ បញ្ញា… នទស្សនេនបហាតព្វរាគៈ។បេ។ សេចក្តីប្រាថ្នា …កាយិកសុខ …សេនាសនៈ (ជាបច្ច័យ) នៃសទ្ធា។បេ។ ជាបច្ច័យនៃបញ្ញា នៃនទស្សនេនបហាតព្វរាគៈ។បេ។ នៃសេចក្តីប្រាថ្នា កាយិកសុខ មគ្គ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។ នទស្សនេនបហាតព្វធម៌ ជាបច្ច័យ នៃទស្សនេនបហាតព្វធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និង​បកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា… ប្រកាន់នូវទិដ្ឋិ នូវសីល។បេ។ អាស្រ័យនូវបញ្ញា… នូវនទស្សនេនបហាតព្វរាគៈ …នូវទោសៈ មោហៈ មានះ សេចក្តីប្រាថ្នា និងកាយិកសុខ… អាស្រ័យនូវសេនាសនៈ ហើយសម្លាប់នូវសត្វ។បេ។ បំបែកនូវសង្ឃ …សទ្ធា។បេ។ សេនាសនៈ ជាបច្ច័យនៃទស្សនេនបហាតព្វរាគៈ ទោសៈ មោហៈ ទិដ្ឋិ និងសេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។

[២៨៧] នទស្សនេនបហាតព្វធម៌ ជាបច្ច័យ នៃនទស្សនេនបហាតព្វធម៌ ដោយ​បុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺបុគ្គលឃើញច្បាស់នូវចក្ខុ… នូវវត្ថុ ថាមិនទៀង …ត្រេកអរ រីករាយ នទស្សនេន​បហាតព្វរាគៈ ប្រារព្ធនូវវត្ថុនោះ …ឧទ្ធច្ចៈ …នទស្សនេនបហាតព្វទោមនស្ស កើតឡើង ដោយទិព្វចក្ខុ។បេ។ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ។ ឯវត្ថុបុរេជាត គឺចក្ខាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ កាយាយតនៈ …វត្ថុ ជាបច្ច័យ នៃពួកនទស្សនេន​បហាតព្វក្ខន្ធ ដោយបុរេជាតប្បច្ច័យ។ នទស្សនេនបហាតព្វធម៌ ជាបច្ច័យនៃទស្សនេន​បហាតព្វធម៌ ដោយបុរេជាតប្បច្ច័យ បានដល់ អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនឹងចក្ខុ … ត្រេកអរ រីករាយ នឹងវត្ថុ នទស្សនេនបហាតព្វរាគៈ ប្រារព្ធនូវវត្ថុនោះ …ទិដ្ឋិ … វិចិកិច្ឆា …ទស្សនេនបហាតព្វទោមនស្ស កើតឡើង។ ឯ​វត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យ នៃពួកទស្សនេនបហាតព្វក្ខន្ធ ដោយបុរេជាតប្បច្ច័យ។

[២៨៨] ទស្សនេនបហាតព្វធម៌ ជាបច្ច័យ នៃនទស្សនេនបហាតព្វធម៌ ដោយ​បច្ឆាជាតប្បច្ច័យ។ សេចក្តីបំប្រួញ។ នទស្សនេនបហាតព្វធម៌ ជាបច្ច័យ នៃនទស្សនេន​បហាតព្វធម៌ ដោយបច្ឆាជាតប្បច្ច័យ។ សេចក្តីបំប្រួញ។ …ជាបច្ច័យ ដោយ​អាសេវនប្បច្ច័យ មានវារៈ២។

[២៨៩] ទស្សនេនបហាតព្វធម៌ ជាបច្ច័យ នៃទស្សនេនបហាតព្វធម៌ ដោយកម្មប្បច្ច័យ។ ទស្សនេនបហាតព្វចេតនា ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ។ ទស្សនេនបហាតព្វធម៌ ជាបច្ច័យ នៃនទស្សនេនបហាតព្វធម៌ ដោយកម្មប្បច្ច័យ បានដល់​សហជាត និងនានាខណិកៈ។ សហជាត គឺទស្សនេនបហាតព្វចេតនា ជាបច្ច័យនៃ​ពួកចិត្តសមុដ្ឋានរូប ដោយកម្មប្បច្ច័យ។ នានាខណិកៈ គឺទស្សនេនបហាតព្វចេតនា ជាបច្ច័យនៃពួកវិបាកក្ខន្ធផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។ ទស្សនេន​បហាតព្វធម៌ ជាបច្ច័យ នៃទស្សនេនបហាតព្វធម៌ផង នៃនទស្សនេនបហាតព្វធម៌ផង ដោយកម្មប្បច្ច័យ ទស្សនេនបហាតព្វចេតនា ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ នទស្សនេនបហាតព្វធម៌ ជាបច្ច័យ នៃនទស្សនេនបហាតព្វធម៌ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺនទស្សនេនបហាតព្វចេតនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួក​ចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ នានាខណិកៈ គឺនទស្សនេនបហាតព្វចេតនា ជាបច្ច័យនៃពួកវិបាកក្ខន្ធផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។

[២៩០] នទស្សនេនបហាតព្វធម៌ ជាបច្ច័យ នៃនទស្សនេនបហាតព្វធម៌ ដោយ​វិបាកប្បច្ច័យ។ …ជាបច្ច័យ ដោយអាហារប្បច្ច័យ មានវារៈ៤ ជាបច្ច័យ ដោយ​ឥន្រ្ទិយប្បច្ច័យ មានវារៈ៤ ជាបច្ច័យ ដោយឈានប្បច្ច័យ មានវារៈ៤ ជាបច្ច័យ ដោយ​មគ្គប្បច្ច័យ មានវារៈ៤ ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ មានវារៈ២។

[២៩១] ទស្សនេនបហាតព្វធម៌ ជាបច្ច័យ នៃនទស្សនេនបហាតព្វធម៌ ដោយ​វិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ នទស្សនេន​បហាតព្វធម៌ ជាបច្ច័យ នៃនទស្សនេនបហាតព្វធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់​សហជាត បុរេជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ នទស្សនេនបហាតព្វធម៌ ជាបច្ច័យ នៃនទស្សនេនបហាតព្វធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យ នៃពួកទស្សនេនបហាតព្វក្ខន្ធ ដោយវិប្បយុត្តប្បច្ច័យ។

[២៩២] ទស្សនេនបហាតព្វធម៌ ជាបច្ច័យ នៃទស្សនេនបហាតព្វធម៌ ដោយអត្ថិប្បច្ច័យ ដូចគ្នានឹងបដិច្ចវារៈដែរ។ ទស្សនេនបហាតព្វធម៌ ជាបច្ច័យនៃនទស្សនេនបហាតព្វធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ ទស្សនេនបហាតព្វធម៌ ជាបច្ច័យ​នៃទស្សនេនបហាតព្វធម៌ផង នៃនទស្សនេនបហាតព្វធម៌ផង ដោយអត្ថិប្បច្ច័យ ដូចគ្នា​នឹងបដិច្ចវារៈដែរ។ នទស្សនេនបហាតព្វធម៌ ជាបច្ច័យនៃនទស្សនេនបហាតព្វធម៌ ដោយ​អត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សេចក្តីបំប្រួញ។ នទស្សនេនបហាតព្វធម៌ ជាបច្ច័យនៃទស្សនេនបហាតព្វធម៌ ដោយអត្ថិប្បច្ច័យ បានដល់​បុរេជាត គឺនូវចក្ខុ …។ សេចក្តីបំប្រួញ។ ដូចគ្នានឹងបុរេជាតប្បច្ច័យដែរ។ ទស្សនេន​បហាតព្វធម៌ក្តី នទស្សនេនបហាតព្វធម៌ក្តី ជាបច្ច័យនៃទស្សនេនបហាតព្វធម៌ ដោយ​អត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺទស្សនេនបហាតព្វក្ខន្ធ១ក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២…។ ទស្សនេនបហាតព្វធម៌ក្តី នទស្សនេន​បហាតព្វធម៌ក្តី ជាបច្ច័យនៃនទស្សនេនបហាតព្វធម៌ ដោយអត្ថិប្បច្ច័យ បានដល់ សហជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺពួកទស្សនេន​បហាតព្វក្ខន្ធ​ក្តី ពួកមហាភូតក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកទស្សនេនបហាតព្វក្ខន្ធក្តី កពឡិង្ការាហារក្តី ជាបច្ច័យនៃកាយនេះ ដោយ​អត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកទស្សនេនបហាតព្វក្ខន្ធក្តី រូបជីវិតិន្រ្ទិយក្តី ជាបច្ច័យនៃ​ពួក​កដត្តារូប ដោយអត្ថិប្បច្ច័យ។ … ជាបច្ច័យ ដោយនត្ថិប្បច្ច័យ ជាបច្ច័យ ដោយវិគតប្បច្ច័យ ជាបច្ច័យ ដោយអវិគតប្បច្ច័យ។

[២៩៣] ក្នុងហេតុប្បច្ច័យ មានវារៈ៤ ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងអនន្តរប្បច្ច័យ មានវារៈ៤ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៤ ក្នុង​សហជាតប្បច្ច័យ មានវារៈ៥ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ២ ក្នុងនិស្សយប្បច្ច័យ មានវារៈ៧ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៤ ក្នុងបុរេជាតប្បច្ច័យ មានវារៈ២ ក្នុង​បច្ឆាជាតប្បច្ច័យ មានវារៈ២ ក្នុងអាសេវនប្បច្ច័យ មានវារៈ២ ក្នុងកម្មប្បច្ច័យ មានវារៈ៤ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៤ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៤ ក្នុងឈានប្បច្ច័យ មានវារៈ៤ ក្នុងមគ្គប្បច្ច័យ មានវារៈ៤ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងអត្ថិប្បច្ច័យ មានវារៈ៧ ក្នុងនត្ថិប្បច្ច័យ មានវារៈ៤ ក្នុងវិគតប្បច្ច័យ មានវារៈ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ៧។

[២៩៤] ទស្សនេនបហាតព្វធម៌ ជាបច្ច័យ នៃទស្សនេនបហាតព្វធម៌ ដោយ​អារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ ទស្សនេនបហាតព្វធម៌ ជាបច្ច័យ នៃនទស្សនេនបហាតព្វធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។ ទស្សនេនបហាតព្វធម៌ ជាបច្ច័យ នៃទស្សនេនបហាតព្វធម៌ផង នៃនទស្សនេនបហាតព្វធម៌ផង ដោយសហជាតប្បច្ច័យ។ នទស្សនេនបហាតព្វធម៌ ជាបច្ច័យ នៃនទស្សនេនបហាតព្វធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។ នទស្សនេន​បហាតព្វធម៌ ជាបច្ច័យ នៃទស្សនេនបហាតព្វធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។ ទស្សនេនបហាតព្វធម៌ក្តី នទស្សនេនបហាតព្វធម៌ក្តី ជាបច្ច័យនៃទស្សនេនបហាតព្វធម៌ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។ ទស្សនេនបហាតព្វធម៌ក្តី នទស្សនេនបហាតព្វធម៌ក្តី ជាបច្ច័យនៃនទស្សនេនបហាតព្វធម៌ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយ​បច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។

[២៩៥] ក្នុងនហេតុប្បច្ច័យ មានវារៈ៧ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៧ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៧ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៧ ក្នុងនសមនន្តរប្បច្ច័យ មាន​វារៈ៧ ក្នុងនសហជាតប្បច្ច័យ មានវារៈ៥ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៥ ក្នុង​ននិស្សយប្បច្ច័យ មានវារៈ៥ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៧ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៦ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៧។បេ។ ក្នុងនមគ្គប្បច្ច័យ មានវារៈ៧ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៤ ក្នុងនោអត្ថិប្បច្ច័យ មានវារៈ៤ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងនោវិគតប្បច្ច័យ មានវារៈ៧ ក្នុង​នោអវិគតប្បច្ច័យ មានវារៈ៤។

[២៩៦] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៤ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៤ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៤ ក្នុង​នអញ្ញមញ្ញប្បច្ច័យ មានវារៈ២ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៤ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៤ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៤ ក្នុងនោវិគតប្បច្ច័យ មានវារៈ៤។

[២៩៧] ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ព្រោះនហេតុប្បច្ច័យ … ក្នុងអធិបតិប្បច្ច័យ មានវារៈ៥។ អនុលោមមាតិកា បណ្ឌិតគប្បីធ្វើផងចុះ។ … ក្នុងអវិគតប្បច្ច័យ មានវារៈ៧។

ចប់ ទស្សនទុកៈ។

ភាវនាទុកៈ

បដិច្ចវារៈ

[២៩៨] ភាវនាយបហាតព្វធម៌ [គឺសកទាគាមិ អនាគាមិ និងអរហត្តមគ្គ។ អដ្ឋកថា។] (ធម៌ដែលត្រូវលះដោយភាវនា) អាស្រ័យនូវភាវនាយបហាតព្វធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ទស្សនទុកៈ យ៉ាងណា ភាវនាទុកៈ បណ្ឌិតគប្បីឲ្យពិស្តារ​យ៉ាងនោះ​ចុះ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ។

[២៩៩] ក្នុងហេតុប្បច្ច័យ មានវារៈ៥។បេ។ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។

[៣០០] ភាវនាយបហាតព្វធម៌ អាស្រ័យនូវភាវនាយបហាតព្វធម៌ ទើបកើតឡើង ព្រោះ​នហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយ​ឧទ្ធច្ចៈ។ នភាវនាយបហាតព្វធម៌ (ធម៌ដែលមិនត្រូវលះដោយភាវនា) អាស្រ័យនូវ​នភាវនាយបហាតព្វធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំ​ដោយវិចិកិច្ឆា អាស្រ័យនូវនភាវនាយបហាតព្វក្ខន្ធ១ ជាអហេតុកៈផង នូវពួកខន្ធ ដែល​ច្រឡំដោយវិចិកិច្ឆាផង រហូតដល់ពួកអសញ្ញសត្វ។ សេចក្តីបំប្រួញ។

[៣០១] ក្នុងនហេតុប្បច្ច័យ មានវារៈ២។បេ។ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។ (ត្រង់ពួកខន្ធ) ដែលច្រឡំដោយឧទ្ធច្ចៈ ក្នុងនហេតុប្បច្ច័យ ជាបច្ចនីយៈ ក្នុងបច្ចយវារៈ មានវារៈ៣ មោហៈ បណ្ឌិតគប្បីរើឡើងសំដែងចុះ វារៈទាំងអស់ ដូចគ្នានឹងទស្សនទុកៈដែរ ឯឧទ្ធច្ចបច្ចនីយៈ ទើបផ្សេងគ្នា។

បញ្ហាវារៈ

[៣០២] ភាវនាយបហាតព្វធម៌ ជាបច្ច័យនៃភាវនាយបហាតព្វធម៌ ដោយហេតុប្បច្ច័យ គឺពួកភាវនាយបហាតព្វហេតុ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ មាន​វារៈ៣។ នភាវនាយបហាតព្វធម៌ ជាបច្ច័យ នៃនភាវនាយបហាតព្វធម៌ ដោយ​ហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។

[៣០៣] ភាវនាយបហាតព្វធម៌ ជាបច្ច័យនៃភាវនាយបហាតព្វធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលត្រេកអរ រីករាយ នឹងភាវនាយបហាតព្វរាគៈ ភាវនាយបហាតព្វរាគៈ ព្រោះប្រារព្ធ​នូវភាវនាយបហាតព្វរាគៈនោះ … ឧទ្ធច្ចៈ …ភាវនាយបហាតព្វទោមនស្ស… ឧទ្ធច្ចៈ កើតឡើង ព្រោះប្រារព្ធនូវឧទ្ធច្ចៈ ភាវនាយបហាតព្វទោមនស្ស កើតឡើង ភាវនាយ​បហាតព្វទោមនស្ស ប្រារព្ធនូវភាវនាយបហាតព្វទោមនស្ស …ឧទ្ធច្ចៈ កើតឡើង។ ភាវនាយបហាតព្វធម៌ ជាបច្ច័យ នៃនភាវនាយបហាតព្វធម៌ ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ (ឃើញ) នូវពួកភាវនាយបហាតព្វក្កិលេស ដែលលះបង់ហើយ …នូវពួកកិលេស ដែលសង្កត់សង្កិនហើយ … ដែលសន្សំហើយ ក្នុងកាលមុន …ឃើញ​ច្បាស់ នូវពួកភាវនាយបហាតព្វក្ខន្ធ ថាមិនទៀង …ត្រេកអរ រីករាយ នភាវនាយ​បហាតព្វរាគៈ កើតឡើង ព្រោះប្រារព្ធនូវភាវនាយបហាតព្វក្ខន្ធនោះ ទិដ្ឋិ …វិចិកិច្ឆា …នភាវនាយបហាតព្វទោមនស្ស កើតឡើង ពួកព្រះអរិយៈ ដឹងនូវចិត្ត របស់បុគ្គល​អ្នក​ប្រកបដោយភាវនាយបហាតព្វចិត្ត ដោយចេតោបរិយញ្ញាណ ពួកភាវនាយ​បហាតព្វក្ខន្ធ ជាបច្ច័យនៃការពិចារណា នូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ។បេ។ និង​អនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។ នភាវនាយបហាតព្វធម៌ ជាបច្ច័យ នៃ​នភាវនាយបហាតព្វធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យនូវទាន… នូវសីល …ធ្វើនូវឧបោសថកម្ម ហើយពិចារណា នូវកុសលនោះ ត្រេកអរ រីករាយ នភាវនាយ​បហាតព្វរាគៈ កើតឡើង ព្រោះប្រារព្ធនូវកុសលនោះ ទិដ្ឋិ …វិចិកិច្ឆា …នភាវនាយ​បហាតព្វទោមនស្ស កើតឡើង ក្នុងកាលមុន។បេ។ អំពីឈាន។បេ។ ពួកព្រះអរិយៈ ចេញអំពីមគ្គ។បេ។ ជាបច្ច័យនៃការពិចារណា នូវផល ដោយអារម្មណប្បច្ច័យ ពួក​ព្រះអរិយៈ (ឃើញ) នូវពួកនភាវនាយបហាតព្វក្កិលេស ដែលលះបង់ហើយ។បេ។ នូវចក្ខុ …នូវវត្ថុ …ឃើញច្បាស់នូវពួកនភាវនាយបហាតព្វក្ខន្ធ ថាមិនទៀង …ត្រេកអរ រីករាយ នភាវនាយបហាតព្វរាគៈ កើតឡើង ព្រោះប្រារព្ធនូវនភាវនាយបហាតព្វក្ខន្ធនោះ ទិដ្ឋិ… វិចិកិច្ឆា… នភាវនាយបហាតព្វទោមនស្ស កើតឡើង ដោយទិព្វចក្ខុ។បេ។ ជាបច្ច័យ​នៃការពិចារណានូវយថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។ នភាវនាយបហាតព្វធម៌ ជាបច្ច័យនៃភាវនាយបហាតព្វធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យនូវទាន… នូវសីល…។បេ។ នូវឈាន… នូវចក្ខុ …នូវវត្ថុ… ត្រេកអរ រីករាយ នឹងពួកនភាវនាយបហាតព្វក្ខន្ធ ភាវនាយបហាតព្វរាគៈ កើតឡើង ព្រោះប្រារព្ធនូវ​នភាវនាយបហាតព្វក្ខន្ធនោះ… ឧទ្ធច្ចៈ… ភាវនាយបហាតព្វទោមនស្ស កើតឡើង។

[៣០៤] ភាវនាយបហាតព្វធម៌ ជាបច្ច័យ នៃភាវនាយបហាតព្វធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គល ធ្វើនូវ​ភាវនាយបហាតព្វរាគៈ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ ភាវនាយបហាតព្វរាគៈ កើតឡើង ព្រោះធ្វើនូវភាវនាយបហាតព្វរាគៈនោះ ឲ្យជាទីគោរព។ ឯសហជាតាធិបតិ គឺភាវនាយបហាតព្វាធិបតិ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។ ភាវនាយបហាតព្វធម៌ ជាបច្ច័យនៃនភាវនាយបហាតព្វធម៌ ដោយអធិបតិប្បច្ច័យ បានដល់​អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលធ្វើនូវ​ភាវនាយបហាតព្វរាគៈ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ នភាវនាយបហាតព្វរាគៈ កើតឡើង ព្រោះធ្វើនូវភាវនាយបហាតព្វរាគៈនោះ ឲ្យជាទីគោរព ទិដ្ឋិកើតឡើង។ ឯសហជាតាធិបតិ គឺភាវនាយបហាតព្វាធិបតិ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយ​អធិបតិប្បច្ច័យ។ ភាវនាយបហាតព្វធម៌ ជាបច្ច័យនៃភាវនាយបហាតព្វធម៌ផង នៃ​នភាវនាយបហាតព្វធម៌ផង ដោយអធិបតិប្បច្ច័យ បានដល់ សហជាតាធិបតិ គឺ​ភាវនាយបហាតព្វាធិបតិ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ នភាវនាយបហាតព្វធម៌ ជាបច្ច័យ នៃនភាវនាយបហាតព្វធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលឲ្យនូវទាន នូវសីល… ធ្វើនូវឧបោសថកម្ម នភាវនាយបហាតព្វរាគៈ កើតឡើង ព្រោះធ្វើនូវកុសលនោះ ឲ្យជាទីគោរព។ សហជាតាធិបតិ គឺនភាវនាយបហាតព្វាធិបតិ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ នភាវនាយបហាតព្វធម៌ ជាបច្ច័យ នៃភាវនាយបហាតព្វធម៌ ដោយអធិបតិប្បច្ច័យ បាន​ដល់​អារម្មណាធិបតិ គឺនូវទាន។បេ។ នូវឈាន… នូវចក្ខុ… នូវវត្ថុ… ធ្វើនូវពួក​នភាវនាយបហាតព្វក្ខន្ធ ឲ្យជាទីគោរព ត្រេកអរ រីករាយ ភាវនាយបហាតព្វរាគៈ កើត​ឡើង ព្រោះធ្វើនូវនភាវនាយបហាតព្វក្ខន្ធនោះ ឲ្យជាទីគោរព។

[៣០៥] ភាវនាយបហាតព្វធម៌ ជាបច្ច័យ នៃភាវនាយបហាតព្វធម៌ ដោយអនន្តរប្បច្ច័យ មានវារៈ៤។ ភាវនាទុកៈ ដូចគ្នានឹងទស្សនទុកៈដែរ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ។ …ជាបច្ច័យ ដោយសហជាតប្បច្ច័យ មានវារៈ៥ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ មានវារៈ២ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ មានវារៈ៧។

[៣០៦] ភាវនាយបហាតព្វធម៌ ជាបច្ច័យ នៃភាវនាយបហាតព្វធម៌ ដោយ​ឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺភាវនាយបហាតព្វរាគៈ… ទោសៈ… មោហៈ មានះ… សេចក្តីប្រាថ្នា ជាបច្ច័យ នៃភាវនាយបហាតព្វរាគៈ ទោសៈ មោហៈ មានះ និង​សេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។ ភាវនាយបហាតព្វធម៌ ជាបច្ច័យ នៃនភាវនាយ​បហាតព្វធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវភាវនាយបហាតព្វរាគៈ ហើយឲ្យនូវទាន។បេ។ ញុំាងសមាបត្តិ ឲ្យកើតឡើង សម្លាប់នូវសត្វ។បេ។ បំបែកនូវសង្ឃ នូវភាវនាយបហាតព្វទោសៈ… នូវមោហៈ… នូវមានះ… បុគ្គលអាស្រ័យនូវសេចក្តីប្រាថ្នា ហើយឲ្យនូវទាន។បេ។ ញុំាងសមាបត្តិ ឲ្យកើតឡើង សម្លាប់នូវសត្វ។បេ។ បំបែកនូវសង្ឃ ភាវនាយបហាតព្វរាគៈ។បេ។ សេចក្តីប្រាថ្នា (ជាបច្ច័យ) នៃសទ្ធា។បេ។ បញ្ញា ជាបច្ច័យ​នៃនភាវនាយបហាតព្វរាគៈ ទោសៈ មោហៈ ទិដ្ឋិ សេចក្តីប្រាថ្នា កាយិកសុខ កាយិកទុក្ខ មគ្គ ផល និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។ នភាវនាយបហាតព្វធម៌ ជា​បច្ច័យ នៃនភាវនាយបហាតព្វធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយឲ្យនូវទាន។បេ។ ញុំាងសមាបត្តិ ឲ្យកើតឡើង ប្រកាន់នូវទិដ្ឋិ នូវសីល… បុគ្គល​អាស្រ័យនូវបញ្ញា នភាវនាយបហាតព្វរាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ សេចក្តីប្រាថ្នា កាយិកសុខ និងកាយិកទុក្ខ… នូវសេនាសនៈ ហើយសម្លាប់នូវសត្វ។បេ។ បំបែកនូវសង្ឃ សទ្ធា។បេ។ សេនាសនៈ ជាបច្ច័យនៃសទ្ធា។បេ។ នៃបញ្ញា នភាវនាយបហាតព្វរាគៈ ទោសៈ មោហៈ ទិដ្ឋិ សេចក្តីប្រាថ្នា កាយិកសុខ កាយិកទុក្ខ មគ្គ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។ នភាវនាយបហាតព្វធម៌ ជាបច្ច័យនៃភាវនាយបហាតព្វធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និង​បកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយតម្លើងនូវមានះ នូវសីល។បេ។ នូវបញ្ញា នូវរាគៈ។បេ។ នូវសេចក្តីប្រាថ្នា កាយិកសុខ និងកាយិកទុក្ខ។បេ។ អាស្រ័យនូវសេនាសនៈ ហើយតម្លើងនូវមានះ សទ្ធា។បេ។ សេនាសនៈ ជាបច្ច័យ នៃភាវនាយបហាតព្វរាគៈ ទោសៈ មោហៈ មានះ និងសេចក្តីប្រាថ្នា ដោយ​ឧបនិស្សយប្បច្ច័យ។

[៣០៧] នភាវនាយបហាតព្វធម៌ ជាបច្ច័យ នៃនភាវនាយបហាតព្វធម៌ ដោយ​បុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺបុគ្គល​ឃើញច្បាស់នូវចក្ខុ… នូវវត្ថុ ថាមិនទៀង …ត្រេកអរ រីករាយ នភាវនាយបហាតព្វរាគៈ កើតឡើង ព្រោះប្រារព្ធនូវវត្ថុនោះ ទិដ្ឋិកើតឡើង វិចិកិច្ឆាកើតឡើង នភាវនាយ​បហាតព្វទោមនស្ស កើតឡើង ដោយទិព្វចក្ខុ។បេ។ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ។ ឯវត្ថុបុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យ នៃពួកនភាវនាយបហាតព្វក្ខន្ធ ដោយ​បុរេជាតប្បច្ច័យ។ នភាវនាយបហាតព្វធម៌ ជាបច្ច័យ នៃភាវនាយបហាតព្វធម៌ ដោយ​បុរេជាតប្បច្ច័យ បានដល់ អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺបុគ្គល​ត្រេកអរ រីករាយ នឹងចក្ខុ… នឹងវត្ថុ ភាវនាយបហាតព្វរាគៈ កើតឡើង ព្រោះប្រារព្ធ​នូវវត្ថុនោះ ឧទ្ធច្ចៈ កើតឡើង ភាវនាយបហាតព្វទោមនស្ស កើតឡើង។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យ នៃពួកភាវនាយបហាតព្វក្ខន្ធ ដោយបុរេជាតប្បច្ច័យ។ …ជាបច្ច័យ ដោយ​បច្ឆាជាតប្បច្ច័យ មានវារៈ២ ជាបច្ច័យ ដោយអាសេវនប្បច្ច័យ មានវារៈ២។

[៣០៨] … ជាបច្ច័យ ដោយកម្មប្បច្ច័យ គឺភាវនាយបហាតព្វចេតនា ជាបច្ច័យ នៃពួក​សម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ។ មូល បណ្ឌិតគប្បីសួរផងចុះ ភាវនាយ​បហាតព្វចេតនា ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយកម្មប្បច្ច័យ។ មូល បណ្ឌិតគប្បី​សួរផងចុះ ភាវនាយបហាតព្វចេតនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្ត​សមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ នភាវនាយបហាតព្វធម៌ ជាបច្ច័យ នៃនភាវនាយ​បហាតព្វធម៌ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺនភាវនាយបហាតព្វចេតនា ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូប​ផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺនភាវនាយបហាតព្វចេតនា ជាបច្ច័យ​នៃពួកវិបាកក្ខន្ធផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។ …ជាបច្ច័យ ដោយ​វិបាកប្បច្ច័យ មានវារៈ១។ សេចក្តីបំប្រួញ។ …ជាបច្ច័យ ដោយអវិគតប្បច្ច័យ។ ភាវនាទុកៈ ដូចគ្នានឹងទស្សនទុកៈ គ្រប់បច្ច័យទាំងអស់ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ។

[៣០៩] ក្នុងហេតុប្បច្ច័យ មានវារៈ៤ ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងអនន្តរប្បច្ច័យ មានវារៈ៤ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៤ ក្នុង​សហជាតប្បច្ច័យ មានវារៈ៥ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ២ ក្នុងនិស្សយប្បច្ច័យ មានវារៈ៧ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៤ ក្នុងបុរេជាតប្បច្ច័យ មានវារៈ២ ក្នុង​បច្ឆាជាតប្បច្ច័យ មានវារៈ២ ក្នុងអាសេវនប្បច្ច័យ មានវារៈ២ ក្នុងកម្មប្បច្ច័យ មានវារៈ៤ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៤ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៤ ក្នុងឈានប្បច្ច័យ មានវារៈ៤ ក្នុងមគ្គប្បច្ច័យ មានវារៈ៤ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងអត្ថិប្បច្ច័យ មានវារៈ៧ ក្នុងនត្ថិប្បច្ច័យ មានវារៈ៤ ក្នុងវិគតប្បច្ច័យ មានវារៈ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ៧។

ការចែកនូវបច្ចនីយៈ ដូចគ្នានឹងទស្សនទុកៈដែរ បណ្ឌិតគប្បីចែកផងចុះ ឯការរាប់​ទាំង៣​យ៉ាង បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។

ចប់ ភាវនាទុកៈ។

ចប់ ភាគ១០៣។

សូមអនុមោទនា !!!

Oben-pfeil