បដ្ឋាន នវមភាគ

ភាគទី១០២

អនុលោមទុកប្បដ្ឋាន ខាងចុង

សូមនមស្ការ ចំពោះព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ។

សារម្មណទុកៈ

បដិច្ចវារៈ

[១] សារម្មណធម៌ (ធម៌ប្រកបដោយអារម្មណ៍ [គឺកុសលស អកុសល វិបាកក្នុងភូមិ៤ កិរិយាអព្យាក្រិតក្នុងភូមិ៣។ អដ្ឋកថា។]) អាស្រ័យនូវសារម្មណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ជាសារម្មណៈ នូវខន្ធ២…ក្នុង​ខណៈ​នៃបដិសន្ធិ។បេ។ អនារម្មណធម៌ (ធម៌មិនមានអារម្មណ៍ [គឺរូប និព្វាន។ អដ្ឋកថា។]) អាស្រ័យនូវសារម្មណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវសារម្មណខន្ធក្នុងខណៈនៃបដិសន្ធិ។បេ។ សារម្មណធម៌ក្តី អនារម្មណធម៌ក្តី អាស្រ័យនូវសារម្មណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ជាសារម្មណៈ នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ។បេ។ អនារម្មណធម៌ អាស្រ័យនូវអនារម្មណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមហាភូត១។បេ។ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត។ សារម្មណធម៌ អាស្រ័យនូវអនារម្មណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ពួកសារម្មណក្ខន្ធអាស្រ័យនូវវត្ថុ។ សារម្មណធម៌ក្តី អនារម្មណធម៌ក្តី អាស្រ័យនូវ​អនារម្មណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ពួក​សារម្មណក្ខន្ធអាស្រ័យនូវវត្ថុ កដត្តារូប អាស្រ័យនូវពួកមហាភូត។ សារម្មណធម៌ អាស្រ័យនូវសារម្មណធម៌ផង នូវអនារម្មណធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ខន្ធ៣ អាស្រ័យនូវខន្ធ១ ជាសារម្មណៈផង នូវវត្ថុផង នូវខន្ធ២…។ អនារម្មណធម៌ អាស្រ័យនូវសារម្មណធម៌ផង នូវអនារម្មណធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវសារម្មណក្ខន្ធផង នូវពួកមហាភូតផង ក្នុងខណៈនៃបដិសន្ធិ។បេ។ សារម្មណធម៌ក្តី អនារម្មណធម៌ក្តី អាស្រ័យនូវ​សារម្មណធម៌​ផង នូវអនារម្មណធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ខន្ធ៣ អាស្រ័យនូវខន្ធ១ ជាសារម្មណៈផង នូវវត្ថុផង នូវខន្ធ២ … កដត្តារូប អាស្រ័យ​នូវសារម្មណក្ខន្ធផង នូវពួកមហាភូតផង។

[២] សារម្មណធម៌ អាស្រ័យនូវសារម្មណធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ជាសារម្មណៈ នូវខន្ធ២ … ជាបដិសន្ធិ។ សារម្មណធម៌ អាស្រ័យនូវអនារម្មណធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ពួកសារម្មណក្ខន្ធអាស្រ័យនូវវត្ថុ។ សារម្មណធម៌ អាស្រ័យនូវសារម្មណធម៌ផង នូវអនារម្មណធម៌ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺក្នុងខណៈបដិសន្ធិ ខន្ធ៣ អាស្រ័យនូវខន្ធ១ ជាសារម្មណៈផង នូវវត្ថុផង នូវខន្ធ២ …សេចក្តីបំប្រួញ។

[៣] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងបុរេជាតប្បច្ច័យ មានវារៈ១ ក្នុងអាសេវនប្បច្ច័យ មានវារៈ១ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងអាហារប្បច្ច័យ មានវារៈ៩ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ៩ ក្នុងឈានប្បច្ច័យ មានវារៈ៩ ក្នុងមគ្គប្បច្ច័យ មានវារៈ៩ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងវិគតប្បច្ច័យ មានវារៈ៣ ក្នុងអវិគតិប្បច្ច័យ មានវារៈ៩។

[៤] សារម្មណធម៌ អាស្រ័យនូវសារម្មណធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវអហេតុកក្ខន្ធ១ ជាសារម្មណៈ នូវខន្ធ២ … ក្នុងខណៈនៃអហេតុកប្បដិសន្ធិ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំ​ដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ អនារម្មណធម៌ អាស្រ័យនូវសារម្មណធម៌ ទើបកើត​ឡើង ព្រោះនហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជាអហេតុកប្បដិសន្ធិ អាស្រ័យនូវពួក​អហេតុកក្ខន្ធជាសារម្មណៈ។ សារម្មណធម៌ក្តី អនារម្មណធម៌ក្តី អាស្រ័យនូវសារម្មណធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវ​អហេតុកក្ខន្ធ១ ជាសារម្មណៈ នូវខន្ធ២ … ជាអហេតុកប្បដិសន្ធិ។ អនារម្មណធម៌ អាស្រ័យនូវអនារម្មណធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមហាភូត១ … មហាភូត១ របស់ពួកអសញ្ញសត្វ …។ សារម្មណធម៌ អាស្រ័យនូវអនារម្មណធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺក្នុងខណៈនៃអហេតុកប្បដិសន្ធិ ពួកសារម្មណក្ខន្ធ អាស្រ័យនូវវត្ថុ។ សារម្មណធម៌ក្តី អនារម្មណធម៌ក្តី អាស្រ័យនូវអនារម្មណធម៌ ទើបកើត​ឡើង ព្រោះនហេតុប្បច្ច័យ គឺក្នុងខណៈនៃអហេតុកប្បដិសន្ធិ ពួកសារម្មណក្ខន្ធ​អាស្រ័យ​នូវ​វត្ថុ កដត្តារូប អាស្រ័យនូវពួកមហាភូត។ សារម្មណធម៌ អាស្រ័យនូវសារម្មណធម៌ផង នូវ​អនារម្មណធម៌ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺក្នុងខណៈនៃ​អហេតុកប្បដិសន្ធិ ខន្ធ៣ អាស្រ័យនូវខន្ធ១ ជាសារម្មណៈផង នូវវត្ថុផង នូវខន្ធ២ …។ អនារម្មណធម៌ អាស្រ័យនូវសារម្មណធម៌ផង នូវអនារម្មណធម៌ផង ទើបកើតឡើង ព្រោះ​នហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជាអហេតុកប្បដិសន្ធិ អាស្រ័យនូវពួក​អហេតុកក្ខន្ធ​ជាសារម្មណៈផង នូវពួកមហាភូតផង។ សារម្មណធម៌ក្តី អនារម្មណធម៌ក្តី អាស្រ័យ​នូវសារម្មណធម៌ផង នូវអនារម្មណធម៌ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺក្នុង​ខណៈនៃអហេតុកប្បដិសន្ធិ ខន្ធ៣ អាស្រ័យនូវខន្ធ១ ជាសារម្មណៈផង នូវវត្ថុផង នូវខន្ធ២ … កដត្តារូប អាស្រ័យនូវពួកសារម្មណក្ខន្ធផង នូវពួកមហាភូតផង។

[៥] អនារម្មណធម៌ អាស្រ័យនូវសារម្មណធម៌ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកសារម្មណក្ខន្ធក្នុងខណៈនៃបដិសន្ធិ។បេ។ អនារម្មណ​ធម៌ អាស្រ័យនូវអនារម្មណធម៌ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ រហូតដល់ពួក​អសញ្ញសត្វ។ អនារម្មណធម៌ អាស្រ័យនូវសារម្មណធម៌ផង នូវអនារម្មណធម៌ផង ទើប​កើត​ឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជាបដិសន្ធិ អាស្រ័យនូវពួក​សារម្មណក្ខន្ធផង នូវពួកមហាភូតផង។ សេចក្តីបំប្រួញ។

[៦] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុង​នអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ២ ក្នុងនមគ្គប្បច្ច័យ មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុង​នោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

[៧] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មាន​វារៈ៩។ សេចក្តីបំប្រួញ។

[៨] ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះនហេតុប្បច្ច័យ … ក្នុងសហជាតប្បច្ច័យ មានវារៈ៩។ សេចក្តីបំប្រួញ។ … ក្នុងមគ្គប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

ឯសហជាតវារៈ ដូចគ្នានឹងបដិច្ចវារៈដែរ។

បច្ចយវារៈ

[៩] សារម្មណធម៌ ពឹងផ្អែកនឹងសារម្មណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមាន​វារៈ៣ ដូចបដិច្ចវារៈដែរ។ អនារម្មណធម៌ ពឹងផ្អែកនឹងអនារម្មណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមហាភូត១។បេ។ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប ពឹងផ្អែកនឹងពួកមហាភូត។ សារម្មណធម៌ ពឹងផ្អែកនឹងអនារម្មណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសារម្មណក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃបដិសន្ធិ ពួក​សារម្មណក្ខន្ធពឹងផ្អែកនឹងវត្ថុ។ សារម្មណធម៌ក្តី អនារម្មណធម៌ក្តី ពឹងផ្អែកនឹង​អនារម្មណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសារម្មណក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូបជាបដិសន្ធិ ពឹងផ្អែកនឹងពួកមហាភូត។ សារម្មណធម៌ ពឹងផ្អែកនឹង​សារម្មណធម៌ផង នឹងអនារម្មណធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ជាសារម្មណៈផង នឹងវត្ថុផង នឹងខន្ធ២ … ជាបដិសន្ធិ។ អនារម្មណធម៌ ពឹងផ្អែកនឹងសារម្មណធម៌ផង នឹងអនារម្មណធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជាបដិសន្ធិ ពឹងផ្អែកនឹងពួកសារម្មណក្ខន្ធផង នឹងពួកមហាភូតផង។ សារម្មណធម៌ក្តី អនារម្មណធម៌ក្តី ពឹងផ្អែកនឹងសារម្មណធម៌ផង នឹងអនារម្មណធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ជាសារម្មណៈផង នឹងវត្ថុផង នឹងខន្ធ២ … ចិត្តសមុដ្ឋានរូប ជាបដិសន្ធិ ពឹងផ្អែកនឹងពួកសារម្មណក្ខន្ធផង នឹងពួកមហាភូតផង។

[១០] សារម្មណធម៌ ពឹងផ្អែកនឹងសារម្មណធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ជាសារម្មណៈ នឹងខន្ធ២ … ជាបដិសន្ធិ។ សារម្មណធម៌ ពឹងផ្អែក​នឹងអនារម្មណធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺចក្ខុវិញ្ញាណ ពឹងផ្អែក​នឹងចក្ខ្វាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ពួកសារម្មណក្ខន្ធជាបដិសន្ធិ ពឹងផ្អែកនឹងវត្ថុ។ សារម្មណធម៌ ពឹងផ្អែកនឹងសារម្មណធម៌ផង នឹងអនារម្មណធម៌ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយ​ចក្ខុវិញ្ញាណផង នឹងចក្ខ្វាយតនៈផង នឹងខន្ធ២ … ច្រឡំដោយកាយវិញ្ញាណ។បេ។ ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ជាសារម្មណៈផង នឹងវត្ថុផង នឹងខន្ធ២ … ជាបដិសន្ធិ។ សេចក្តី​បំព្រួញ។

[១១] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុង​សហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងអាហារប្បច្ច័យ មានវារៈ៩ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៩ ក្នុងឈានប្បច្ច័យ មានវារៈ៩ ក្នុងមគ្គប្បច្ច័យ មានវារៈ៩ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងវិគតប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

[១២] សារម្មណធម៌ ពឹងផ្អែកនឹងសារម្មណធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមានវារៈ៣ ដូចបដិច្ចវារៈដែរ។ អនារម្មណធម៌ ពឹងផ្អែកនឹងអនារម្មណធម៌ ទើបកើត​ឡើង ព្រោះនហេតុប្បច្ច័យ គឺមហាភូត១ … មហាភូត១ របស់ពួកអសញ្ញសត្វ …។ សារម្មណធម៌ ពឹងផ្អែកនឹងអនារម្មណធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺ​ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខ្វាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ពួក​អហេតុកក្ខន្ធ​ជាសារម្មណៈ ពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃបដិសន្ធិ មោហៈដែលច្រឡំ​ដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងវត្ថុ។ សារម្មណធម៌ក្តី អនារម្មណធម៌ក្តី ពឹងផ្អែកនឹងអនារម្មណធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺពួកសារម្មណក្ខន្ធ​ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ជាបដិសន្ធិ ពឹងផ្អែកនឹងពួកមហាភូត។ សារម្មណធម៌ ពឹងផ្អែកនឹងសារម្មណធម៌ផង នឹងអនារម្មណធម៌ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយចក្ខុវិញ្ញាណផង នឹងចក្ខ្វាយតនៈផង នឹង​ខន្ធ២ … ដែលច្រឡំដោយកាយវិញ្ញាណ។បេ។ ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ជាសារម្មណៈ​ផង នឹងវត្ថុផង នឹងខន្ធ២ … ជាបដិសន្ធិ។ អនារម្មណធម៌ ពឹងផ្អែកនឹងសារម្មណធម៌ផង នឹងអនារម្មណធម៌ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជាបដិសន្ធិ ពឹងផ្អែកនឹងពួកសារម្មណក្ខន្ធផង នឹងពួកមហាភូតផង។ សារម្មណធម៌ក្តី អនារម្មណធម៌ក្តី ពឹងផ្អែកនឹងសារម្មណធម៌ផង នឹងអនារម្មណធម៌ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ជាសារម្មណៈផង នឹងវត្ថុផង ចិត្តសមុដ្ឋានរូប ពឹងផ្អែក​នឹងខន្ធ២ផង នឹងសារម្មណក្ខន្ធផង នឹងពួកមហាភូតផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ៣ ពឹងផ្អែកនឹងពួកខន្ធផង នឹងខន្ធ១ ជាសារម្មណៈផង នឹងវត្ថុផង នឹងខន្ធ២ … កដត្តារូប ពឹងផ្អែកនឹងពួកសារម្មណក្ខន្ធផង នឹងពួកមហាភូតផង។ សេចក្តីបំប្រួញ។

[១៣] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ៤ ក្នុង​នមគ្គប្បច្ច័យ មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មាន​វារៈ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

[១៤] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩។ សេចក្តីបំប្រួញ។

[១៥] ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសហជាតប្បច្ច័យ មានវារៈ៩។ សេចក្តី​បំប្រួញ។ … ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។ និស្សយវារៈ ដូចបច្ចយវារៈ​ដែរ។

សំសដ្ឋវារៈ

[១៦] សារម្មណធម៌ ច្រឡំនឹងសារម្មណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ជាសារម្មណៈ។បេ។ ខន្ធ២ ច្រឡំនឹងខន្ធ២។

[១៧] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអធិបតិប្បច្ច័យ មានវារៈ១ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។

[១៨] សារម្មណធម៌ ច្រឡំនឹងសារម្មណធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងអហេតុកក្ខន្ធ១ ជាសារម្មណៈ នឹងខន្ធ២ … មោហៈ ច្រឡំនឹងពួកខន្ធ ដែលច្រឡំ​ដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ សេចក្តីបំប្រួញ។

[១៩] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអធិបតិប្បច្ច័យ មានវារៈ១ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ១ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ១ ក្នុងនអាសេវនប្បច្ច័យ មានវារៈ១ ក្នុង​នកម្មប្បច្ច័យ មានវារៈ១ ក្នុងនវិបាកប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១។ ការរាប់ទាំងពីរ​យ៉ាងក្រៅ​នេះក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីធើ្វចុះ។

បញ្ហាវារៈ

[២០] សារម្មណធម៌ ជាបច្ច័យនៃសារម្មណធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុជា​សារម្មណៈ ជាបច្ច័យ គឺជាបដិសន្ធិ នៃពួកសម្បយុត្តកក្ខន្ធដោយហេតុប្បច្ច័យ។ សារម្មណធម៌ ជាបច្ច័យនៃអនារម្មណធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុជាសារម្មណៈ ជាបច្ច័យ គឺជាបដិសន្ធិ នៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ។ សារម្មណធម៌ ជាបច្ច័យនៃសារម្មណធម៌ផង នៃអនារម្មណធម៌ផង ដោយហេតុប្បច្ច័យ គឺពួកហេតុជា​សារម្មណៈ ជាបច្ច័យ គឺជាបដិសន្ធិ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។

[២១] សារម្មណធម៌ ជាបច្ច័យនៃសារម្មណធម៌ ដោយអារម្មណប្បច្ច័យ គឺនូវទាន … នូវសីល … នូវឧបោសថកម្ម … ពិចារណានូវកុសលនោះ ត្រេកអរ រីករាយ ព្រោះប្រារព្ធ​នូវកុសលនោះ។បេ។ ទោមនស្ស កើតឡើង នូវពួកកុសល ដែលធ្លាប់សន្សំហើយ ក្នុង​កាល​មុន … អំពីឈាន … ពួកព្រះអរិយៈ ពិចារណានូវគោត្រភូ និងវោទានៈ ពួក​ព្រះអរិយៈ ចេញអំពីមគ្គ ពិចារណានូវមគ្គ ពិចារណានូវផល ពិចារណានូវពួកកិលេស ដែលលះបង់ហើយ ពិចារណានូវពួកកិលេស ដែលសង្កត់សង្កិនហើយ ដឹងនូវពួក​កិលេស ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន នូវពួកសារម្មណក្ខន្ធថាមិនទៀង។បេ។ ទោមនស្សកើតឡើង បុគ្គលដឹងនូវចិត្ត របស់បុគ្គលអ្នកប្រកបដោយសារម្មណចិត្ត ដោយ​ចេតោបរិយញ្ញាណ អាកាសានញ្ចាយតនៈ (ជាបច្ច័យ) នៃវិញ្ញាណញ្ចាយតនៈ អាកិញ្ចញ្ញាយតនៈ (ជាបច្ច័យ) នៃនេវសញ្ញានាសញ្ញាយតនៈ ពួកសារម្មណក្ខន្ធ ជាបច្ច័យ​នៃ​ការពិចារណា នូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។ អនារម្មណធម៌ ជាបច្ច័យនៃសារម្មណធម៌ ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ពិចារណានូវ​ព្រះនិព្វាន ព្រះនិព្វាន ជាបច្ច័យនៃការពិចារណានូវគោត្រភូ វោទានៈ មគ្គ និងផល ដោយអារម្មណប្បច្ច័យ នូវចក្ខុ …នូវវត្ថុ ថាមិនទៀង។បេ។ ទោមនស្ស កើតឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ ពួក​អនារម្មណក្ខន្ធ ជាបច្ច័យនៃការពិចារណា នូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុពេ្វនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយ​អារម្មណប្បច្ច័យ។

[២២] សារម្មណធម៌ ជាបច្ច័យនៃសារម្មណធម៌ ដោយអធិបតិប្បច្ច័យ បានដល់ អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺនូវទាន … នូវសីល … នូវឧបោសថកម្ម … បុគ្គលធ្វើនូវកុសលនោះ ឲ្យជាទីគោរព ហើយពិចារណា ត្រេកអរ រីករាយ រាគៈ កើតឡើង ព្រោះធើ្វនូវកុសលនោះ ឲ្យជាទីគោរព ទិដ្ឋិកើតឡើង។បេ។ នូវពួកកុសល ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន … ចេញអំពីឈាន នូវឈាន … ពួកព្រះអរិយៈ ចេញអំពីមគ្គ … នូវមគ្គ ឲ្យជាទីគោរព … នូវផល ឲ្យជាទីគោរព … ធើ្វនូវ​ពួកសារម្មណក្ខន្ធឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ កើតឡើង ព្រោះធើ្វនូវពួក​ខន្ធនោះ ឲ្យជាទីគោរព ទិដ្ឋិកើតឡើង។បេ។ ឯសហជាតាធិបតិ គឺសារម្មណាធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។ សារម្មណធម៌ ជាបច្ច័យនៃ​អនារម្មណធម៌ ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺសារម្មណាធិបតិ ជាបច្ច័យ​នៃពួកចិត្តសមុដ្ឋានរូប ដោយអធិបតិប្បច្ច័យ។ សារម្មណធម៌ ជាបច្ច័យនៃ​សារម្មណធម៌ផង នៃអនារម្មណធម៌ផង ដោយអធិបតិប្បច្ច័យ បានដល់ សហជាតាធិបតិ គឺសារម្មណាធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយ​អធិបតិប្បច្ច័យ។ អនារម្មណធម៌ ជាបច្ច័យនៃសារម្មណធម៌ ដោយអធិបតិប្បច្ច័យ បាន​ដល់​អារម្មណាធិបតិ គឺពួកព្រះអរិយៈ ធ្វើនូវព្រះនិព្វាន ឲ្យជាទីគោរព ហើយពិចារណា ព្រះនិព្វាន ជាបច្ច័យនៃគោត្រភូ វោទានៈ មគ្គ និងផល ដោយអធិបតិប្បច្ច័យ នូវចក្ខុ … ធើ្វនូវវត្ថុ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈកើតឡើង ព្រោះធើ្វនូវវត្ថុនោះ ឲ្យជាទីគោរព ទិដ្ឋិកើតឡើង។បេ។

[២៣] សារម្មណធម៌ ជាបច្ច័យនៃសារម្មណធម៌ ដោយអនន្តរប្បច្ច័យ គឺពួក​សារម្មណៈមុនៗ។បេ។ ជាបច្ច័យនៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។ ជាបច្ច័យ ដោយ​សមនន្តរប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ គឺបច្ច័យទាំង៧ ដូចសហជាតប្បច្ច័យ ក្នុងបដិច្ចវារៈដែរ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ គឺបច្ច័យទាំង៦ ដូចអញ្ញមញ្ញប្បច្ច័យ ក្នុងបដិច្ចវារៈដែរ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ គឺបច្ច័យទាំង៧ ដូចនិស្សយប្បច្ច័យ ក្នុង​បច្ចយវារៈដែរ។

[២៤] សារម្មណធម៌ ជាបច្ច័យនៃសារម្មណធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់​អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គល​អាស្រ័យនូវសទ្ធា ហើយឲ្យនូវទាន ដំឡើងនូវមានះ ប្រកាន់នូវទិដ្ឋិ នូវសីល … នូវបញ្ញា សេចក្តីបា្រថ្នា និងកាយិកសុខ … អាស្រ័យនូវកាយិកទុក្ខ ហើយឲ្យនូវទាន។បេ។ ញុំាងសមាបត្តិ ឲ្យកើតឡើង សម្លាប់សត្វ។បេ។ បំបែកសង្ឃ សទ្ធា … បញ្ញា រាគៈ។បេ។ សេចក្តីបា្រថ្នា កាយិកសុខ កាយិកទុក្ខ (ជាបច្ច័យ) នៃសទ្ធា រាគៈ សេចក្តីបា្រថ្នា កាយិកសុខ កាយិកទុក្ខ មគ្គ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។ អនារម្មណធម៌ ជាបច្ច័យនៃសារម្មណធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់​អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺ (បុគ្គល) នូវរដូវ … នូវភោជន … អាស្រ័យនូវសេនាសនៈ ហើយឲ្យនូវទាន ញ៉ាំងសមាបត្តិ ឲ្យកើតឡើង សម្លាប់សត្វ បំបែកសង្ឃ រដូវ … ភោជន … សេនាសនៈ (ជាបច្ច័យ) នៃសទ្ធា។បេ។ នៃសេចក្តីបា្រថ្នា កាយិកសុខ កាយិកទុក្ខ មគ្គ និងផលសមាបត្តិ ដោយ​ឧបនិស្សយប្បច្ច័យ។

[២៥] អនារម្មណធម៌ ជាបច្ច័យនៃសារម្មណធម៌ ដោយបុរេជាតប្បច្ច័យ បានដល់ អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ … នូវវត្ថុ ថាមិនទៀង។បេ។ ទោមនស្សកើតឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយ​ទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ។ ឯវត្ថុបុរេជាត គឺចក្ខ្វាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃពួកសារម្មណក្ខន្ធ ដោយបុរេជាតប្បច្ច័យ។

[២៦] សារម្មណធម៌ ជាបច្ច័យនៃអនារម្មណធម៌ ដោយបច្ឆាជាតប្បច្ច័យ គឺមានវារៈ១។

[២៧] សារម្មណធម៌ ជាបច្ច័យនៃសារម្មណធម៌ ដោយអាសេវនប្បច្ច័យ គឺមានវារៈ១។

[២៨] សារម្មណធម៌ ជាបច្ច័យនៃសារម្មណធម៌ ដោយកម្មប្បច្ច័យ បានដល់សហជាត និង​នានាខណិកៈ។ សហជាត គឺសារម្មណចេតនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយ​កម្មប្បច្ច័យ។ ឯនានាខណិកៈ គឺសារម្មណចេតនា ជាបច្ច័យនៃពួកវិបាកក្ខន្ធ ដោយ​កម្មប្បច្ច័យ។ សារម្មណធម៌ ជាបច្ច័យនៃអនារម្មណធម៌ ដោយកម្មប្បច្ច័យ បានដល់​សហជាត និងនានាខណិកៈ។ សហជាត គឺសារម្មណចេតនា ជាបច្ច័យនៃចិត្តសមុដ្ឋានរូប ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺសារម្មណចេតនា ជាបច្ច័យនៃពួកកដត្តារូប ដោយ​កម្មប្បច្ច័យ។ សារម្មណធម៌ ជាបច្ច័យនៃសារម្មណធម៌ផង នៃអនារម្មណធម៌ផង ដោយ​កម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺសារម្មណចេតនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ ឯ​នានាខណិកៈ គឺសារម្មណចេតនា ជាបច្ច័យនៃពួកវិបាកក្ខន្ធផង នៃពួកកដត្តារូបផង ដោយ​កម្មប្បច្ច័យ។

[២៩] សារម្មណធម៌ ជាបច្ច័យនៃសារម្មណធម៌ ដោយវិបាកប្បច្ច័យ គឺមានវារៈ៣។

[៣០] សារម្មណធម៌ ជាបច្ច័យនៃសារម្មណធម៌ ដោយអាហារប្បច្ច័យ គឺមានវារៈ៣។ អនារម្មណធម៌ ជាបច្ច័យនៃអនារម្មណធម៌ ដោយអាហារប្បច្ច័យ គឺកពឡិង្ការាហារ ជាបច្ច័យនៃកាយនេះ ដោយអាហារប្បច្ច័យ។

[៣១] សារម្មណធម៌ ជាបច្ច័យនៃសារម្មណធម៌ ដោយឥន្រ្ទិយប្បច្ច័យ គឺមានវារៈ៣។ អនារម្មណធម៌ ជាបច្ច័យនៃអនារម្មណធម៌ ដោយឥន្រ្ទិយប្បច្ច័យ គឺរូបជីវិតិន្រ្ទិយ ជាបច្ច័យ​នៃ​ពួកកដត្តារូប ដោយឥន្រ្ទិយប្បច្ច័យ។ អនារម្មណធម៌ ជាបច្ច័យនៃសារម្មណធម៌ ដោយ​ឥន្រ្ទិយប្បច្ច័យ គឺចក្ខុន្រ្ទិយ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយិន្រ្ទិយ ជាបច្ច័យនៃ​កាយវិញ្ញាណ ដោយឥន្រ្ទិយប្បច្ច័យ។ សារម្មណធម៌ក្តី អនារម្មណធម៌ក្តី ជាបច្ច័យនៃ​សារម្មណធម៌ ដោយឥន្រ្ទិយប្បច្ច័យ គឺចក្ខុន្រ្ទិយក្តី ចក្ខុវិញ្ញាណក្តី ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណ ដោយឥន្រ្ទិយប្បច្ច័យ កាយិន្រ្ទិយក្តី កាយវិញ្ញាណក្តី ជា​បច្ច័យ​នៃពួកខន្ធ ដែលច្រឡំដោយកាយវិញ្ញាណ ដោយឥន្រ្ទិយប្បច្ច័យ។

[៣២] សារម្មណធម៌ ជាបច្ច័យនៃអនារម្មណធម៌ ដោយឈានប្បច្ច័យ គឺមានវារៈ៣ ជាបច្ច័យ ដោយមគ្គប្បច្ច័យ គឺមានវារៈ៣ ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ គឺមានវារៈ១។

[៣៣] សារម្មណធម៌ ជាបច្ច័យនៃអនារម្មណធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់ សហជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ អនារម្មណធម៌ ជាបច្ច័យនៃសារម្មណធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺក្នុងខណៈ​នៃ​បដិសន្ធិ វត្ថុ ជាបច្ច័យនៃពួកសារម្មណក្ខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ ឯបុរេជាត គឺ​ចក្ខ្វាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ ជាបច្ច័យនៃ​កាយវិញ្ញាណ ដោយ​វិប្បយុត្តប្បច្ច័យ។

[៣៤] សារម្មណធម៌ ជាបច្ច័យនៃសារម្មណធម៌ ដោយអត្ថិប្បច្ច័យ គឺខន្ធ១ ជាសារម្មណៈ ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២ … បដិសន្ធិ។ សារម្មណធម៌ ជាបច្ច័យនៃ​អនារម្មណធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ សារម្មណធម៌ ជាបច្ច័យនៃសារម្មណធម៌ផង នៃអនារម្មណធម៌ផង ដោយអត្ថិប្បច្ច័យ គឺដូចគ្នានឹងបដិច្ចវារៈដែរ។ អនារម្មណធម៌ ជាបច្ច័យនៃអនារម្មណធម៌ ដោយអត្ថិប្បច្ច័យ គឺមហាភូត១ រហូតដល់ពួកអសញ្ញសត្វ។ អនារម្មណធម៌ ជាបច្ច័យនៃសារម្មណធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺក្នុងខណៈនៃបដិសន្ធិ វត្ថុ ជាបច្ច័យនៃពួកសារម្មណក្ខន្ធ ដោយអត្ថិប្បច្ច័យ។ ឯបុរេជាត គឺនូវចក្ខុ … នូវវត្ថុ ថាមិនទៀង។បេ។ ទោមនស្ស កើតឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ ចក្ខ្វាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃពួកសារម្មណក្ខន្ធ ដោយអត្ថិប្បច្ច័យ។ សារម្មណធម៌ក្តី អនារម្មណធម៌ក្តី ជាបច្ច័យនៃសារម្មណធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺខន្ធ១ ដែលច្រឡំដោយចក្ខុវិញ្ញាណក្តី ចក្ខ្វាយតនៈក្តី ជាបច្ច័យ​នៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២ … ខន្ធ១ … ដែលច្រឡំដោយកាយវិញ្ញាណក្តី។ កាយាយតនៈក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២ … ខន្ធ១ ជាសារម្មណៈក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២ … បដិសន្ធិ។ សារម្មណធម៌ក្តី អនារម្មណធម៌ក្តី ជាបច្ច័យនៃអនារម្មណធម៌ ដោយអត្ថិប្បច្ច័យ បានដល់ សហជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺពួកសារម្មណក្ខន្ធក្តី ពួកមហាភូតក្តី ជាបច្ច័យ គឺជាបដិសន្ធិ នៃ​ពួក​ចិត្តសមុដ្ឋានរូប ដោយអតិ្ថប្បច្ច័យ។ បច្ឆាជាត គឺពួកសារម្មណក្ខន្ធក្តី កពឡិងា្ករាហារ​ក្តី ជាបច្ច័យនៃកាយនេះ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកសារម្មណក្ខន្ធក្តី រូបជីវិតិន្ទ្រិយក្តី ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។

[៣៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ៤ ក្នុងអនន្តប្បច្ច័យ មានវារៈ១ ក្នុងសមនន្តរប្បច្ច័យ មានវារៈ១ ក្នុង​សហជាតប្បច្ច័យ មានវារៈ៧ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងនិស្សយប្បច្ច័យ មានវារៈ៧ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ២ ក្នុងបុរេជាតប្បច្ច័យ មានវារៈ១ ក្នុង​បច្ឆាជាតប្បច្ច័យ មានវារៈ១ ក្នុងអាសេវនប្បច្ច័យ មានវារៈ១ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ៣ ក្នុងអាហារប្បច្ច័យ មានវារៈ៤ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ៦ ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងអត្ថិប្បច្ច័យ មានវារៈ៧ ក្នុងនត្ថិប្បច្ច័យ មានវារៈ១ ក្នុងវិគតប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ៧។

[៣៦] សារម្មណធម៌ ជាបច្ច័យនៃសារម្មណធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។ សារម្មណធម៌ ជាបច្ច័យនៃអនារម្មណធម៌ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយ​បច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។ សារម្មណធម៌ ជាបច្ច័យនៃ​សារម្មណធម៌​ផង នៃអនារម្មណធម៌ផង ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។ អនារម្មណធម៌ ជាបច្ច័យនៃអនារម្មណធម៌ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយ​អាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។ អនារម្មណធម៌ ជាបច្ច័យនៃ​សារម្មណធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយ​ឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។ សារម្មណធម៌ក្តី អនារម្មណធម៌ក្តី ជាបច្ច័យនៃសារម្មណធម៌ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។ សារម្មណធម៌ក្តី អនារម្មណធម៌ក្តី ជាបច្ច័យនៃអនារម្មណធម៌ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយ​ឥន្រ្ទិយប្បច្ច័យ។

[៣៧] ក្នុងនហេតុប្បច្ច័យ មានវារៈ៧ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៧។បេ។ ក្នុង​នសមនន្តរប្បច្ច័យ មានវារៈ៧ ក្នុងនសហជាតប្បច្ច័យ មានវារៈ៦ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងននិស្សយប្បច្ច័យ មានវារៈ៦ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៧ ក្នុង​នបុរេជាតប្បច្ច័យ មានវារៈ៧ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៧។បេ។ ក្នុងនមគ្គប្បច្ច័យ មានវារៈ៧ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុង​នោអត្ថិប្បច្ច័យ មានវារៈ៤ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងនោវិគតប្បច្ច័យ មានវារៈ៧ ក្នុងនោអវិគតប្បច្ច័យ មានវារៈ៤។

[៣៨] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ។បេ។ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ១ ក្នុង​នឧបនិស្សយប្បច្ច័យ មានវារៈ៣។បេ។ ក្នុងនមគ្គប្បច្ច័យ មានវារៈ៣ ក្នុង​នសម្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងនោនត្ថិប្បច្ច័យ មាន​វារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

[៣៩] ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ព្រោះនហេតុប្បច្ច័យ… ក្នុងអធិបតិប្បច្ច័យ មាន​វារៈ៤ ក្នុងអនន្តរប្បច្ច័យ មានវារៈ១។ អនុលោមមាតិកា បណ្ឌិតគប្បីធើ្វយ៉ាងនេះចុះ។ … ក្នុងអវិគតប្បច្ច័យ មានវារៈ៧។

ចប់ សារម្មណទុកៈ។

ចិត្តទុកៈ

បដិច្ចវារៈ

[៤០] នោចិត្តធម៌ (ធម៌មិនមែនជាចិត្ត [បានដល់វេទនាខន្ធ សញ្ញាខន្ធ សង្ខារខន្ធ រូប និព្វាន។ អដ្ឋកថា។]) អាស្រ័យនូវចិត្តធម៌ [ចក្ខុវិញ្ញាណ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ មនោវិញ្ញាណ មនោវិញ្ញាណធាតុ។ អដ្ឋកថា។] ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវចិត្ត ពួកសម្បយុត្តកក្ខន្ធក្តី កដត្តារូបក្តី អាស្រ័យនូវចិត្ត ក្នុងខណៈនៃបដិសន្ធិ។ នោចិត្តធម៌ អាស្រ័យនូវនោចិត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ មិនមែនជាចិត្ត ខន្ធ១ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ២ ក្នុងខណៈនៃបដិសន្ធិ វត្ថុអាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ អាស្រ័យនូវ​មហាភូត១។បេ។ ចិត្តធម៌ អាស្រ័យនូវនោចិត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តអាស្រ័យនូវពួកខន្ធមិនមែនជាចិត្ត ក្នុងខណៈនៃបដិសន្ធិ ចិត្ត អាស្រ័យនូវពួក​ខន្ធមិនមែនជាចិត្ត ក្នុងខណៈនៃបដិសន្ធិ ចិត្ត អាស្រ័យនូវវត្ថុ។ ចិត្តធម៌ក្តី នោចិត្តធម៌ក្តី អាស្រ័យនូវនោចិត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តក្តី ចិត្តសមុដ្ឋានរូប​ក្តី អាស្រ័យនូវខន្ធ១មិនមែនជាចិត្ត នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី ចិត្តក្តី កដត្តារូបក្តី អាស្រ័យនូវខន្ធ១ មិនមែនជាចិត្ត ខន្ធ១ក្តី ចិត្តក្តី កដត្តារូបក្តី អាស្រ័យនូវខន្ធ២ ក្នុងខណៈនៃបដិសន្ធិ ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី អាស្រ័យនូវវត្ថុ។ នោចិត្តធម៌ អាស្រ័យនូវចិត្តធម៌ផង នូវនោចិត្តធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ មិនមែនជាចិត្តផង នូវចិត្តផង នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី កដត្តារូបក្តី អាស្រ័យនូវខន្ធ១ មិនមែនជាចិត្តផង នូវចិត្តផង នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ពួកនោចិត្តក្ខន្ធ អាស្រ័យនូវចិត្តផង នូវវត្ថុផង។

[៤១] នោចិត្តធម៌ អាស្រ័យនូវចិត្តធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺពួក​សម្បយុត្តកក្ខន្ធ អាស្រ័យនូវចិត្ត ក្នុងខណៈនៃបដិសន្ធិ។បេ។ នោចិត្តធម៌ អាស្រ័យ​នូវ​នោចិត្តធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ២ អាស្រ័យនូវខន្ធ១​មិនមែន​ជាចិត្ត នូវខន្ធ២ … ពួកខន្ធអាស្រ័យនូវវត្ថុ ក្នុងខណៈនៃបដិសន្ធិ។ ចិត្តធម៌ អាស្រ័យនូវ​នោចិត្តធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺចិត្ត អាស្រ័យនូវពួកនោចិត្តក្ខន្ធ ក្នុង​ខណៈនៃបដិសន្ធិ ចិត្ត អាស្រ័យនូវពួកនោចិត្តក្ខន្ធ ក្នុងខណៈនៃបដិសន្ធិ ចិត្ត អាស្រ័យ​នូវវត្ថុ។ ចិត្តក្តី នោចិត្តធម៌ក្តី អាស្រ័យនូវនោចិត្តធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ២ក្តី ចិត្តក្តី អាស្រ័យនូវខន្ធ១ មិនមែនជាចិត្ត អាស្រ័យនូវខន្ធ២ … ក្នុងខណៈនៃ​បដិសន្ធិ ខន្ធ២ក្តី ចិត្តក្តី អាស្រ័យនូវខន្ធ១ មិនមែនជាចិត្ត នូវខន្ធ២ … ក្នុងខណៈនៃ​បដិសន្ធិ ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី អាស្រ័យនូវវត្ថុ។ នោចិត្តធម៌ អាស្រ័យនូវចិត្តធម៌ផង នូវនោចិត្តធម៌ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ២ អាស្រ័យនូវខន្ធ១​មិនមែន​ជាចិត្តផង នូវចិត្តផង នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ពួកនោចិត្តក្ខន្ធ អាស្រ័យ​នូវចិត្តផង នូវវត្ថុផង។ សេចក្តីបំប្រួញ។

[៤២] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងអនន្តរប្បច្ច័យ មានវារៈ៥ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៥ ក្នុង​សហជាតប្បច្ច័យ មានវារៈ៥ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៥ ក្នុងនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៥ ក្នុង​អាសេវនប្បច្ច័យ មានវារៈ៥។ ក្នុងកម្មប្បច្ច័យ មានវារៈ៥ ក្នុងវិបាកប្បច្ច័យ មានវារៈ៥ ក្នុងអាហារប្បច្ច័យ មានវារៈ៥ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៥ ក្នុងឈានប្បច្ច័យ មានវារៈ៥ ក្នុងមគ្គប្បច្ច័យ មានវារៈ៥ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ៥ ក្នុងនត្ថិប្បច្ច័យ មានវារៈ៥ ក្នុងវិគតប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។

[៤៣] នោចិត្តធម៌ អាស្រ័យនូវចិត្តធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺពួក​សម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវអហេតុកចិត្ត ក្នុងខណៈនៃ​អហេតុកប្បដិសន្ធិ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវចិត្ត ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ នោចិត្តធម៌ អាស្រ័យនូវនោចិត្តធម៌ ទើបកើត​ឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវ​អហេតុកក្ខន្ធ១​មិនមែនជាចិត្ត នូវខន្ធ២ … មានអហេតុកប្បដិសន្ធិ រហូតដល់ពួក​អសញ្ញសត្វ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែល​ច្រឡំ​ដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ ចិត្តធម៌ អាស្រ័យនូវនោចិត្តធម៌ ទើប​កើតឡើង ព្រោះនហេតុប្បច្ច័យ គឺចិត្ត អាស្រ័យនូវអហេតុកក្ខន្ធមិនមែនជាចិត្ត ក្នុងខណៈ​នៃ​អហេតុកប្បដិសន្ធិ ចិត្ត អាស្រ័យនូវពួកខន្ធមិនមែនជាចិត្ត ក្នុងខណៈនៃ​អហេតុកប្បដិសន្ធិ ចិត្ត អាស្រ័យនូវវត្ថុ។ ចិត្តធម៌ក្តី នោចិត្តធម៌ក្តី អាស្រ័យនូវនោចិត្តធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យ​នូវអហេតុកក្ខន្ធ១ ដែលមិនមែនជាចិត្ត នូវខន្ធ២។បេ។ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី អាស្រ័យនូវវត្ថុ។ នោចិត្តធម៌ អាស្រ័យនូវចិត្តធម៌ផង នូវនោចិត្តធម៌ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវអហេតុកក្ខន្ធ១ ដែលមិនមែនជាចិត្តផង នូវចិត្តផង នូវខន្ធ២ … ក្នុងខណៈ​នៃអហេតុកប្បដិសន្ធិ ខន្ធ២ក្តី កដត្តារូបក្តី អាស្រ័យនូវខន្ធ១ ដែលមិនមែនជាចិត្តផង នូវចិត្តផង នូវខន្ធ២ … ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ពួកនោចិត្តក្ខន្ធ អាស្រ័យនូវចិត្តផង នូវវត្ថុផង មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវចិត្ត ដែល​ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នូវពួកសម្បយុត្តកក្ខន្ធផង។

[៤៤] នោចិត្តធម៌ អាស្រ័យនូវចិត្តធម៌ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺ​ចិត្តសមុដ្ឋានរូប ជាបដិសន្ធិ អាស្រ័យនូវចិត្ត។ នោចិត្តធម៌ អាស្រ័យនូវនោចិត្តធម៌ ទើប​កើត​ឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជាបដិសន្ធិ រហូតដល់អសញ្ញសត្វ អាស្រ័យនូវពួកនោចិត្តក្ខន្ធ។ នោចិត្តធម៌ អាស្រ័យនូវចិត្តធម៌ផង នូវនោចិត្តធម៌ផង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវចិត្តផង នូវពួក​សម្បយុត្តកក្ខន្ធផង ចិត្តសមុដ្ឋានរូប អាស្រ័យនូវចិត្តផង នូវពួកមហាភូតផង ក្នុងខណៈនៃ​បដិសន្ធិ កដត្តារូប អាស្រ័យនូវចិត្តផង នូវពួកសម្បយុត្តកក្ខន្ធផង កដត្តារូប អាស្រ័យនូវ​ចិត្តផង នូវពួកមហាភូតផង។

[៤៥] នោចិត្តធម៌ អាស្រ័យនូវនោចិត្តធម៌ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺមាន​វារៈ៥។ ព្រោះនអនន្តរប្បច្ច័យ។បេ។ ព្រោះនឧបនិស្សយប្បច្ច័យ មានវារៈ៣។

[៤៦] នោចិត្តធម៌ អាស្រ័យនូវចិត្តធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺពួក​សម្បយុត្តកក្ខន្ធ អាស្រ័យនូវចិត្ត ក្នុងអរូប ចិត្តសមុដ្ឋានរូប អាស្រ័យនូវចិត្ត ក្នុងខណៈនៃ​បដិសន្ធិ ពួកសម្បយុត្តកក្ខន្ធក្តី កដត្តារូបក្តី អាស្រ័យនូវចិត្ត។ នោចិត្តធម៌ អាស្រ័យនូវ​នោចិត្តធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ២ អាស្រ័យនូវខន្ធ១ ដែលមិន​មែន​ជាចិត្ត ក្នុងអរូប នូវខន្ធ២។បេ។ ចិត្តសមុដ្ឋានរូប ជាបដិសន្ធិ រហូតដល់អសញ្ញសត្វ អាស្រ័យនូវពួកនោចិត្តក្ខន្ធ។ ចិត្តធម៌ អាស្រ័យនូវនោចិត្តធម៌ ទើបកើតឡើង ព្រោះ​នបុរេជាតប្បច្ច័យ គឺក្នុងអរូប ចិត្តអាស្រ័យនូវពួកនោចិត្តក្ខន្ធ ក្នុងខណៈនៃបដិសន្ធិ ចិត្ត អាស្រ័យនូវវត្ថុ។ ចិត្តធម៌ក្តី នោចិត្តធម៌ក្តី អាស្រ័យនូវនោចិត្តធម៌ ទើបកើតឡើង ព្រោះ​នបុរេជាតប្បច្ច័យ គឺក្នុងអរូប ខន្ធ២ក្តី ចិត្តក្តី អាស្រ័យនូវខន្ធ១ ដែលមិនមែនជាចិត្ត ក្នុង​ខណៈ​នៃបដិសន្ធិ ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី អាស្រ័យនូវវត្ថុ។ នោចិត្តធម៌ អាស្រ័យ​នូវចិត្តធម៌ផង នូវនោចិត្តធម៌ផង ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺក្នុងអរូប ខន្ធ២ អាស្រ័យនូវខន្ធ១ ដែលមិនមែនជាចិត្តផង នូវចិត្តផង នូវខន្ធ២ … ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកនោចិត្តក្ខន្ធផង នូវចិត្តផង ចិត្តសមុដ្ឋានរូប អាស្រ័យនូវចិត្តផង នូវពួក​មហាភូតផង ក្នុងខណៈនៃបដិសន្ធិ ពួកនោចិត្តក្ខន្ធ អាស្រ័យនូវចិត្តផង នូវវត្ថុផង ក្នុង​ខណៈ​នៃបដិសន្ធិ កដត្តារូប អាស្រ័យនូវចិត្តផង នូវពួកសម្បយុត្តកក្ខន្ធផង កដត្តារូប អាស្រ័យ​នូវចិត្តផង នូវពួកមហាភូតផង។ ព្រោះនបច្ឆាជាតប្បច្ច័យ ព្រោះ​នអាសេវនប្បច្ច័យ។

[៤៧] នោចិត្តធម៌ អាស្រ័យនូវចិត្តធម៌ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺ​សម្បយុត្តកចេតនា អាស្រ័យនូវចិត្ត។ នោចិត្តធម៌ អាស្រ័យនូវនោចិត្តធម៌ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺសម្បយុត្តកចេតនា អាស្រ័យនូវពួកនោចិត្តក្ខន្ធ ពាហិរៈ … អាហារសមុដ្ឋាន … ឧតុសមុដ្ឋាន …។ នោចិត្តធម៌ អាស្រ័យនូវចិត្តធម៌ផង នូវនោចិត្តធម៌​ផង ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺសម្បយុត្តកចេតនា អាស្រ័យនូវពួក​នោចិត្តក្ខន្ធ​ផង នូវចិត្តផង។ សេចក្តីបំប្រួញ។

[៤៨] ក្នុងនហេតុប្បច្ច័យ មានវារៈ៥ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៥ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៥ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៥ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ៥ ក្នុង​នមគ្គប្បច្ច័យ មានវារៈ៥ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

[៤៩] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ មានវារៈ៥។ សេចក្តីបំប្រួញ។

[៥០] ក្នុងអារម្មណប្បច្ច័យ មានវារៈ៥ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មានវារៈ៥ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៥ ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុង​អវិគតប្បច្ច័យ មានវារៈ៥។ សហជាតវារៈ ដូចបដិច្ចវារៈដែរ។

បច្ចវារៈ

[៥១] នោចិត្តធម៌ ពឹងផ្អែកនឹងចិត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួក​សម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូប ជាបដិសន្ធិក្តី ពឹងផ្អែកនឹងចិត្ត។ នោចិត្តធម៌ ពឹងផ្អែក​នឹង​នោចិត្តធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ ដែលមិនមែនជាចិត្ត នឹងខន្ធ២។បេ។ ជាបដិសន្ធិ រហូតដល់ពួក​មហាភូត ពួកនោចិត្តក្ខន្ធ ពឹងផ្អែកនឹងវត្ថុ។ ចិត្តធម៌ ពឹងផ្អែកនឹងនោចិត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្ត ពឹងផ្អែកនឹងពួកនោចិត្តក្ខន្ធ ចិត្ត ពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃ​បដិសន្ធិ ចិត្ត ពឹងផ្អែកនឹងពួកនោចិត្តក្ខន្ធ ក្នុងខណៈនៃបដិសន្ធិ ចិត្ត ពឹងផ្អែកនឹងវត្ថុ។ ចិត្តធម៌ក្តី នោចិត្តធម៌ក្តី ពឹងផ្អែកនឹងនោចិត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ ដែលមិនមែនជាចិត្ត នឹងខន្ធ២ … ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី ពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី ចិត្តក្តី កដត្តារូបក្តី ពឹងផ្អែកនឹងខន្ធ១ ដែលមិនមែនជាចិត្ត នឹងខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី ពឹងផ្អែកនឹងវត្ថុ។ នោចិត្តធម៌ ពឹងផ្អែកនឹងចិត្តធម៌ផង នឹង​នោចិត្តធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែក​នឹងខន្ធ១ ដែលមិនមែនជាចិត្តផង នឹងចិត្តផង នឹងខន្ធ២ … ពួកនោចិត្តក្ខន្ធ ពឹងផ្អែក​នឹងចិត្តផង នឹងវត្ថុផង ក្នុងខណៈ នៃបដិសន្ធិ ខន្ធ២ក្តី កដត្តារូបក្តី ពឹងផ្អែកនឹងខន្ធ១ ដែលមិនមែនជាចិត្តផង នឹងចិត្តផង នឹងខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ពួកនោចិត្តក្ខន្ធ​ពឹងផ្អែក​នឹងចិត្តផង នឹងវត្ថុផង។

[៥២] នោចិត្តធម៌ ពឹងផ្អែកនឹងចិត្តធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺមានវារៈ១ ដូចគ្នានឹងបដិច្ចវារៈដែរ។ នោចិត្តធម៌ ពឹងផ្អែកនឹងនោចិត្តធម៌ ទើបកើតឡើង ព្រោះ​អារម្មណប្បច្ច័យ គឺខន្ធ២ ពឹងផ្អែកនឹងខន្ធ១ ដែលមិនមែនជាចិត្ត នឹងខន្ធ២។បេ។ ក្នុង​ខណៈ​​នៃបដិសន្ធិ ពួកនោចិត្តក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ពួកខន្ធដែលច្រឡំដោយចក្ខុវិញ្ញាណ ពឹងផ្អែក​នឹងចក្ខ្វាយតនៈ ពួកខន្ធ ដែលច្រឡំដោយកាយវិញ្ញាណ ពឹងផ្អែកនឹង​កាយាយតនៈ ពួកនោចិត្តក្ខន្ធ ពឹងផ្អែកនឹងវត្ថុ។ ចិត្តធម៌ ពឹងផ្អែកនឹងនោចិត្តធម៌ ទើបកើត​ឡើង ព្រោះអារម្មណប្បច្ច័យ គឺចិត្ត ពឹងផ្អែកនឹងពួកនោចិត្តក្ខន្ធ ចិត្ត ពឹងផ្អែកនឹងវត្ថុ ក្នុង​ខណៈនៃបដិសន្ធិ ចិត្ត ពឹងផ្អែកនឹងពួកនោចិត្តក្ខន្ធ ក្នុងខណៈនៃបដិសន្ធិ ចិត្តពឹងផ្អែក​នឹងវត្ថុ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខ្វាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ។ ចិត្តធម៌ក្តី នោចិត្តធម៌ក្តី ពឹងផ្អែកនឹងនោចិត្តធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ២ក្តី ចិត្តក្តី ពឹងផ្អែកនឹងខន្ធ១ ដែលមិនមែនជាចិត្ត នឹងខន្ធ២ … ចិត្តក្តី ពួក​សម្បយុត្តកក្ខន្ធក្តី ពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃបដិសន្ធិ ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី ពឹងផ្អែក​នឹងវត្ថុ ចក្ខុវិញ្ញាណក្តី ពួកសម្បយុត្តកក្ខន្ធក្តី ពឹងផ្អែកនឹងចក្ខ្វាយតនៈ កាយ​វិញ្ញាណ​ក្តី ពួកសម្បយុត្តកក្ខន្ធក្តី ពឹងផ្អែកនឹងកាយាយតនៈ។ នោចិត្តធម៌ ពឹងផ្អែកនឹង​ចិត្តធម៌ផង នឹងនោចិត្តធម៌ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ២ ពឹងផ្អែក​នឹងខន្ធ១ ដែលមិនមែនជាចិត្តផង នឹងចិត្តផង នឹងខន្ធ២ … ពួកនោចិត្តក្ខន្ធ ពឹងផ្អែក​នឹងចិត្តផង នឹងវត្ថុផង ក្នុងខណៈនៃបដិសន្ធិ ពួកនោចិត្តក្ខន្ធ ពឹងផ្អែកនឹងចិត្តផង នឹងវត្ថុ​ផង ពួកខន្ធដែលច្រឡំដោយចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខ្វាយតនៈផង នឹងចក្ខុវិញ្ញាណផង នឹងកាយតនៈផង … សេចក្តីបំប្រួញ។

[៥៣] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៥ ក្នុងវិគតប្បច្ច័យ មានវារៈ៥។

[៥៤] នោចិត្តធម៌ ពឹងផ្អែកនឹងចិត្តធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺពួក​សម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងអហេតុកចិត្ត ក្នុងខណៈនៃ​អហេតុកប្បដិសន្ធិ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងចិត្ត ដែល​ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ នោចិត្តធម៌ ពឹងផ្អែកនឹងនោចិត្តធម៌ ទើប​កើត​ឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹង​អហេតុកក្ខន្ធ១ ដែលមិនមែនជាចិត្ត នឹងខន្ធ២ … មានអហេតុកប្បដិសន្ធិ រហូតដល់ពួក​អសញ្ញសត្វ ពួកខន្ធដែលច្រឡំដោយចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខ្វាយតនៈ ពួកខន្ធដែលច្រឡំដោយ​កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ពួកនោចិត្តក្ខន្ធជាអហេតុកៈ ពឹងផ្អែកនឹងវត្ថុ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងវត្ថុផង។ ចិត្តធម៌ ពឹងផ្អែកនឹងនោចិត្តធម៌ ទើប​កើតឡើង ព្រោះនហេតុប្បច្ច័យ គឺចិត្ត ពឹងផ្អែកនឹងពួកអហេតុកក្ខន្ធ ដែលមិនមែនជាចិត្ត ចិត្តជាអហេតុកប្បដិសន្ធិ ពឹងផ្អែកនឹងវត្ថុ។បេ។ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ចិត្ត ពឹងផ្អែកនឹងវត្ថុ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខ្វាយតនៈ ពឹងផ្អែកនឹងកាយាយតនៈ។បេ។ ចិត្តធម៌ក្តី នោចិត្តធម៌ក្តី ពឹងផ្អែកនឹងនោចិត្តធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងអហេតុកក្ខន្ធ១ ដែលមិនមែនជាចិត្ត នឹងខន្ធ២។បេ។ ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី ជាអហេតុកប្បដិសន្ធិ ពឹងផ្អែកនឹងវត្ថុ។បេ។ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី ពឹងផ្អែកនឹងវត្ថុ ពឹងផ្អែក​នឹងចក្ខ្វាយតនៈ។បេ។ កាយាយតនៈ។បេ។ នោចិត្តធម៌ ពឹងផ្អែកនឹងចិត្តធម៌ផង នឹង​នោចិត្តធម៌ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែក​នឹងអហេតុកក្ខន្ធ១ ដែលមិនមែនជាចិត្តផង នឹងចិត្តផង នឹងខន្ធ២។បេ។ ពួកនោចិត្តក្ខន្ធ ពឹងផ្អែកនឹងចិត្តផង នឹងវត្ថុផង ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ពួកនោចិត្តក្ខន្ធ ពឹងផ្អែក​នឹង​ចិត្តផង នឹងវត្ថុផង ពួកខន្ធដែលច្រឡំដោយចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខ្វាយតនៈផង នឹងចក្ខុវិញ្ញាណផង នឹងកាយាយតនៈផង។បេ។ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងចិត្តផង។ សេចក្តីបំប្រួញ។

[៥៥] ក្នុងនហេតុប្បច្ច័យ មានវារៈ៥ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៥ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៥ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៥ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ៥ ក្នុង​នមគ្គប្បច្ច័យ មានវារៈ៥ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មាន​វារៈ៥ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុ្នងនោវិគតប្បច្ច័យ មានវារៈ៣។

[៥៦] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មានវារៈ៥។ សេចក្តីបំប្រួញ។

[៥៧] ក្នុងអារម្មណប្បច្ច័យ មានវារៈ៥ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មានវារៈ៥ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៥ ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុង​អវិគតប្បច្ច័យ មានវារៈ៥។

និស្សយវារៈ ដូចបច្ចយវារៈដែរ។

សំសដ្ឋវារៈ

[៥៨] នោចិត្តធម៌ ច្រឡំនឹងចិត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួក​សម្បយុត្តកក្ខន្ធ ច្រឡំនឹងចិត្ត ក្នុងខណៈនៃបដិសនិ្ឋ។បេ។ នោចិត្តធម៌ ច្រឡំនឹង​នោចិត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ ច្រឡំនឹងខន្ធ១ ដែលមិនមែន​ជាចិត្ត ខន្ធ១ជាបដិសន្ធិ ច្រឡំនឹងខន្ធ២។ ចិត្តធម៌ ច្រឡំនឹងនោចិត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តជាបដិសន្ធិ ច្រឡំនឹងពួកខន្ធ ដែលមិនមែនជាចិត្ត។ ចិត្តធម៌ក្តី នោចិត្តធម៌ក្តី ច្រឡំនឹងនោចិត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តធម៌ក្តី ច្រឡំនឹងខន្ធ១ ដែលមិនមែនជាចិត្ត នឹងខន្ធ២។បេ។ ជាបដិសន្ធិ។ នោចិត្តធម៌ ច្រឡំនឹងចិត្តធម៌ផង នឹងនោចិត្តធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ច្រឡំ​នឹង​ខន្ធ១ ដែលមិនមែនជាចិត្តផង នឹងចិត្តផង នឹងខន្ធ២។បេ។ ជាបដិសន្ធិ។ សេចក្តី​បំប្រួញ។

[៥៩] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។ សេចក្តី​បំប្រួញ។

[៦០] ក្នុងនហេតុប្បច្ច័យ មានវារៈ៥ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៥ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៥ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៥ ក្នុង​នកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុងនឈានប្បច្ច័យ មានវារៈ៥ ក្នុងនមគ្គប្បច្ច័យ មានវារៈ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៥។ ការរាប់២យ៉ាង​ក្រៅពី​នេះក្តី សម្បយុត្តវារៈក្តី ទាំងអស់នេះ បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។

បញ្ហាវារៈ

[៦១] នោចិត្តធម៌ ជាបច្ច័យនៃនោចិត្តធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលមិនមែន​ជាចិត្ត ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។បេ។ នោចិត្តធម៌ ជាបច្ច័យនៃចិត្តធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលមិនមែនជាចិត្ត ជាបច្ច័យ គឺជាបដិសន្ធិនៃចិត្ត ដោយហេតុប្បច្ច័យ។ នោចិត្តធម៌ ជាបច្ច័យនៃចិត្តធម៌ផង នៃនោចិត្តធម៌ផង ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលមិនមែនជាចិត្ត ជាបច្ច័យ គឺជាបដិសន្ធិ នៃពួកសម្បយុត្តកក្ខន្ធផង នៃចិត្តផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។

[៦២] ចិត្តធម៌ ជាបច្ច័យនៃចិត្តធម៌ ដោយអារម្មណប្បច្ច័យ គឺចិត្តកើតឡើង ព្រោះប្រារព្ធនូវ​ចិត្ត។ មូល បណ្ឌិតគប្បីធើ្វចុះ។ ពួកនោចិត្តក្ខន្ធ កើតឡើង ព្រោះប្រារព្ធនូវចិត្ត។ មូល បណ្ឌិតគប្បីធ្វើចុះ។ ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះប្រារព្ធនូវចិត្ត។ នោចិត្តធម៌ ជាបច្ច័យនៃនោចិត្តធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យនូវទាន រក្សានូវ​សីល ធើ្វនូវឧបោសថកម្ម ហើយពិចារណានូវកុសលនោះ ត្រេកអរ រីករាយ រាគៈកើត​ឡើង ព្រោះបា្ររព្ធនូវកុសលនោះ។បេ។ ទោមនស្សកើតឡើង នូវពួកកុសល ដែលខ្លួនធ្លាប់សន្សំហើយ ក្នុងកាលមុន … ចេញអំពីឈាន នូវឈាន … ពួកព្រះអរិយៈ​ចេញអំពីមគ្គ ហើយពិចារណានូវមគ្គ ពិចារណានូវផល ពិចារណានូវព្រះនិព្វាន និព្វាន ជាបច្ច័យនៃការពិចារណា នូវគោត្រភូ វោទានៈ មគ្គ និងផល ដោយអារម្មណប្បច្ច័យ ពួកព្រះអរិយៈ ពិចារណានូវពួកកិលេសមិនមែនជាចិត្ត ដែលលះបង់ហើយ ពិចារណានូវ​ពួក​កិលេស ដែលខ្លួនសង្កត់សង្កិនហើយ ដឹងនូវពួកកិលេស ដែលខ្លួនធ្លាប់សន្សំហើយ ក្នុងកាលមុន នូវចក្ខុ … នូវវត្ថុ … នូវពួកនោចិត្តក្ខន្ធ ថាមិនទៀង។បេ។ ទោមនស្ស​កើតឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ ដឹងនូវចិត្តរបស់បុគ្គលអ្នកប្រកបដោយធម៌ មិនមែនជាចិត្ត ដោយចេតោបរិយញ្ញាណ អាកាសានញ្ចាយតនៈ។បេ។ អាកិញ្ចញ្ញាយតនៈ។បេ។ រូបាយតនៈ ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ។បេ។ ពួកនោចិត្តក្ខន្ធ ជាបច្ច័យនៃ​ការ​ពិចារណា នូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុពេ្វនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។ នោចិត្តធម៌ ជាបច្ច័យនៃចិត្តធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យនូវទាន … ដូចជាដំណើរទី១ មិនមានការធ្វើឲ្យផេ្សងៗគា្នទេ។ នេះជាសេចក្តីផេ្សងគ្នា គឺរូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ។ នោចិត្តក្ខន្ធ ជាបច្ច័យ​នៃការពិចារណា នូវឥទ្ធិវិធញ្ញាណ។បេ។ ដោយអារម្មណប្បច្ច័យ។ នោចិត្តធម៌ ជាបច្ច័យ​នៃចិត្តធម៌ផង នៃនោចិត្តធម៌ផង ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យនូវទាន … ដូចជាដំណើរទី១ មិនមានការធ្វើឲ្យផ្សេងៗគា្នទេ។ នេះជាសេចក្តីផ្សេងគ្នា គឺរូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណផង នៃពួកសម្បយុត្តកក្ខន្ធផង ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណផង នៃពួកសម្បយុត្តកក្ខន្ធផង។ នោចិត្តក្ខន្ធ (ជាបច្ច័យ) នៃការពិចារណា​នូវឥទ្ធិវិធញ្ញាណ។បេ។ ដោយអារម្មណប្បច្ច័យ។ ចិត្តធម៌ក្តី នោចិត្តធម៌ក្តី ជាបច្ច័យ​នៃចិត្តធម៌ ដោយអារម្មណប្បច្ច័យ គឺចិត្តប្រារព្ធនូវចិត្តផង នូវពួកសម្បយុត្តកក្ខន្ធផង មានវារៈ៣។

[៦៣] ចិត្តធម៌ ជាបច្ច័យនៃចិត្តធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺចិត្ត​កើតឡើង ព្រោះធើ្វនូវចិត្ត ឲ្យជាទីគោរព។ ចិត្តធម៌ ជាបច្ច័យនៃនោចិត្តធម៌ ដោយ​អធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺពួក​នោចិត្តក្ខន្ធ​កើតឡើង ព្រោះធើ្វនូវចិត្ត ឲ្យជាទីគោរព។ ឯសហជាតាធិបតិ គឺចិត្តាធិបតិធម៌ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ ចិត្តធម៌ ជាបច្ច័យនៃចិត្តធម៌ផង នៃនោចិត្តធម៌ផង ដោយអធិបតិប្បច្ច័យ បានដល់​អារម្មណាធិបតិ គឺចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះធើ្វនូវចិត្ត ឲ្យជាទីគោរព។ នោចិត្តធម៌ ជាបច្ច័យនៃនោចិត្តធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺនូវទាន … នូវសីល … នូវឧបោសថកម្ម … បុគ្គល​ធើ្វនូវកុសលនោះ ហើយពិចារណានូវកុសលនោះ ឲ្យជាទីគោរព ត្រេកអរ រីករាយ រាគៈកើតឡើង ព្រោះធើ្វនូវកុសលនោះ ឲ្យជាទីគោរព ទិដ្ឋិកើតឡើង។បេ។ ក្នុងកាលមុន … អំពីឈាន … ពួកព្រះអរិយៈ ចេញអំពីមគ្គ ពិចារណានូវមគ្គ នូវផល … ព្រោះធើ្វ​នូវព្រះនិព្វាន ឲ្យជាទីគោរព … ព្រះនិព្វាន ជាបច្ច័យនៃគោត្រភូ វោទានៈ មគ្គ និងផល ដោយអធិបតិប្បច្ច័យ នូវចក្ខុ … នូវវត្ថុ … ត្រេកអរ រីករាយ ព្រោះធើ្វនូវនោចិត្តក្ខន្ធ ឲ្យជាទី​គោរព រាគៈកើតឡើង ព្រោះធើ្វនូវពួកខន្ធនោះឲ្យធ្ងន់ ទិដ្ឋិកើតឡើង។បេ។ ឯ​សហជាតាធិបតិ គឺនោចិត្តាធិបតិធម៌ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្ត​សមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ នោចិត្តធម៌ ជាបច្ច័យនៃចិត្តធម៌ ដោយ​អធិបតិប្បច្ច័យ គឺដំណើរទាំង២យ៉ាង ដូចជាដំណើរទី១ដែរ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ ឯអារម្មណាធិបតិ និងសហជាតាធិបតិ បណ្ឌិតគប្បីធ្វើចុះ។ ចិត្តធម៌ក្តី នោចិត្តធម៌ក្តី ជាបច្ច័យនៃចិត្តធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺមានវារៈ៣ មានការ​ធ្វើឲ្យធ្ងន់ជាអារម្មណ៍ បណ្ឌិតគប្បីធ្វើចុះ គឺអារម្មណាធិបតិហឹ្នងដដែល។

[៦៤] ចិត្តធម៌ ជាបច្ច័យនៃចិត្តធម៌ ដោយអនន្តរប្បច្ច័យ គឺចិត្តមុនៗ ជាបច្ច័យនៃ​ចិត្តក្រោយៗ ដោយអនន្តរប្បច្ច័យ។ ចិត្តធម៌ ជាបច្ច័យនៃនោចិត្តធម៌ ដោយអនន្តរប្បច្ច័យ គឺចិត្តមុនៗ ជាបច្ច័យនៃនោចិត្តក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ ចិត្តជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។ ចិត្តធម៌ ជាបច្ច័យនៃចិត្តធម៌ផង នៃនោចិត្តធម៌ផង ដោយ​អនន្តរប្បច្ច័យ គឺចិត្តមុនៗ ជាបច្ច័យនៃចិត្តក្រោយៗផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយ​អនន្តរប្បច្ច័យ។ នោចិត្តធម៌ ជាបច្ច័យនៃនោចិត្តធម៌ ដោយអនន្តរប្បច្ច័យ គឺពួកនោចិត្តក្ខន្ធ​មុនៗ។បេ។ ជាបច្ច័យនៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ វារៈទាំង២យ៉ាងនេះ បណ្ឌិត​អ្នកមានប្រាថ្នានឹងបំពេញ គប្បីធ្វើឲ្យដូចដំណើរមុនចុះ។ ចិត្តធម៌ក្តី នោចិត្តធម៌ក្តី ជាបច្ច័យ​នៃចិត្តធម៌ ដោយអនន្តរប្បច្ច័យ គឺចិត្តមុនៗក្តី ពួកសម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃចិត្ត​ក្រោយៗ ដោយអនន្តរប្បច្ច័យ។ បណ្ឌិតគប្បីសួរមូលចុះ ចិត្តមុនៗក្តី ពួកសម្បយុត្តកក្ខន្ធក្តី ជាបច្ច័យ នៃពួកនោចិត្តក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។ បណ្ឌិតគប្បីសួរមូលចុះ ចិត្តមុនៗក្តី ពួក​សម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃចិត្តក្រោយៗផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយ​អនន្តរប្បច្ច័យ។ ជាបច្ច័យ ដោយសមនន្តរប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ គឺមានវារៈ៥ ដូចបដិច្ចវារៈដែរ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ គឺមានវារៈ៥ ដូចបដិច្ចវារៈ​ដែរ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ គឺមានវារៈ៥ ដូចបច្ចយវារៈដែរ។

[៦៥] ចិត្តធម៌ ជាបច្ច័យនៃចិត្តធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់ អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺចិត្ត ជាបច្ច័យនៃចិត្ត ដោយឧបនិស្សយប្បច្ច័យ មានវារៈ៣។ នោចិត្តធម៌ ជាបច្ច័យនៃនោចិត្តធម៌ ដោយ​ឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយឲ្យទាន។បេ។ តំឡើងមានះ ប្រកាន់ទិដ្ឋិ សីល។បេ។ បុគ្គលអាស្រ័យនូវសេនាសនៈ ហើយឲ្យទាន។បេ។ បំបែកសង្ឃ សទ្ធា។បេ។ សេនាសនៈ ជាបច្ច័យនៃសទ្ធា។បេ។ នៃមគ្គ និងផលសមាបត្តិ ដោយ​ឧបនិស្សយប្បច្ច័យ។ នោចិត្តធម៌ ជាបច្ច័យនៃចិត្តធម៌ ដោយឧបនិស្សយប្បច្ច័យ គឺវារៈ​ទាំង២​យ៉ាងនេះ បណ្ឌិតអ្នកបា្រថ្នានឹងបំពេញ គប្បីធ្វើក្នុងបច្ច័យទាំងអស់ ឲ្យដូចជា​ដំណើរទី១ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ។ ចិត្តធម៌ក្តី នោចិត្តធម៌ក្តី ជាបច្ច័យនៃចិត្តធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និង​បកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃចិត្ត ដោយឧបនិស្សយប្បច្ច័យ មានវារៈ៣។

[៦៦] នោចិត្តធម៌ ជាបច្ច័យនៃនោចិត្តធម៌ ដោយបុរេជាតប្បច្ច័យ បានដល់​អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ … នូវវត្ថុ ថាមិនទៀង។បេ។ ទោមនស្សកើតឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយ​ទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយកាយវិញ្ញាណ ដោយ​បុរេជាតប្បច្ច័យ។ ឯវត្ថុបុរេជាត គឺចក្ខ្វាយតនៈ (ជាបច្ច័យ) នៃពួកខន្ធ ដែលច្រឡំដោយ​ចក្ខុវិញ្ញាណ កាយាយតនៈ … វត្ថុ ជាបច្ច័យនៃពួកនោចិត្តក្ខន្ធ ដោយបុរេជាតប្បច្ច័យ។ នោចិត្តធម៌ ជាបច្ច័យនៃចិត្តធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ … នូវវត្ថុ ថាមិនទៀង។បេ។ ទោមនស្ស​កើតឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ។ ឯវត្ថុបុរេជាត គឺចក្ខ្វាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃចិត្ត ដោយបុរេជាតប្បច្ច័យ។ នោចិត្តធម៌ ជាបច្ច័យ​នៃចិត្តធម៌ផង នៃនោចិត្តធម៌ផង ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ … នូវវត្ថុ ថាមិនទៀង។បេ។ ទោមនស្ស​កើត​ឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណផង នៃពួកសម្បយុត្តកក្ខន្ធផង ផោដ្ឋព្វាយតនៈ។បេ។ ឯវត្ថុបុរេជាត គឺចក្ខ្វាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយ​បុរេជាតប្បច្ច័យ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណផង នៃពួក​សម្បយុត្តកក្ខន្ធ​ផង វត្ថុ ជាបច្ច័យនៃចិត្តផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយ​បុរេជាតប្បច្ច័យ។

[៦៧] ចិត្តធម៌ ជាបច្ច័យនៃនោចិត្តធម៌ ដោយបច្ឆាជាតប្បច្ច័យ។ សេចក្តីបំប្រួញ។ នោចិត្តធម៌ ជាបច្ច័យនៃនោចិត្តធម៌ ដោយបច្ឆាជាតប្បច្ច័យ។ សេចក្តីបំប្រួញ។ ចិត្តធម៌ក្តី នោចិត្តធម៌ក្តី ជាបច្ច័យនៃនោចិត្តធម៌ ដោយបច្ឆាជាតប្បច្ច័យ។ សេចក្តីបំប្រួញ។

[៦៨] ចិត្តធម៌ ជាបច្ច័យនៃចិត្តធម៌ ដោយអាសេវនប្បច្ច័យ គឺមានវារៈ៩។

[៦៩] នោចិត្តធម៌ ជាបច្ច័យនៃនោចិត្តធម៌ ដោយកម្មប្បច្ច័យ បានដល់សហជាត និង​នានាខណិកៈ។ សហជាត គឺចេតនា ដែលមិនមែនជាចិត្ត ជាបច្ច័យនៃពួក​សម្បយុត្តកក្ខន្ធ​ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ដែលមិនមែនជាចិត្ត ជាបច្ច័យនៃពួកវិបាកក្ខន្ធផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។ នោចិត្តធម៌ ជាបច្ច័យនៃចិត្តធម៌ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលមិនមែនជាចិត្ត ជាបច្ច័យនៃចិត្ត ដោយកម្មប្បច្ច័យ។ ឯ​នានាខណិកៈ គឺចេតនា ដែលមិនមែនជាចិត្ត ជាបច្ច័យនៃវិបាកចិត្ត ដោយកម្មប្បច្ច័យ។ នោចិត្តធម៌ ជាបច្ច័យនៃចិត្តធម៌ផង នៃនោចិត្តធម៌ផង ដោយកម្មប្បច្ច័យ បានដល់​សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលមិនមែនជាចិត្ត ជាបច្ច័យ​នៃពួក​សម្បយុត្តកក្ខន្ធផង នៃចិត្តផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ ឯ​នានាខណិកៈ គឺចេតនា ដែលមិនមែនជាចិត្ត ជាបច្ច័យនៃពួកវិបាកក្ខន្ធផង នៃចិត្តផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។

[៧០] ចិត្តធម៌ ជាបច្ច័យនៃនោចិត្តធម៌ ដោយវិបាកប្បច្ច័យ គឺមានវារៈ៥ ជាបច្ច័យ ដោយអាហារប្បច្ច័យ គឺមានវារៈ៥ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ គឺមានវារៈ៥។

[៧១] នោចិត្តធម៌ ជាបច្ច័យនៃនោចិត្តធម៌ ដោយឈានប្បច្ច័យ គឺមានវារៈ៣ ជាបច្ច័យ ដោយមគ្គប្បច្ច័យ គឺមានវារៈ៣ ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ គឺមានវារៈ៥។

[៧២] ចិត្តធម៌ ជាបច្ច័យនៃនោចិត្តធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និង​បច្ឆាជាត។ សេចក្តីបំប្រួញ។ នោចិត្តធម៌ ជាបច្ច័យនៃនោចិត្តធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សហជាត គឺពួកនោចិត្តក្ខន្ធ ជាបច្ច័យនៃ​ពួក​ចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកនោចិត្តក្ខន្ធ ជាបច្ច័យ​នៃវត្ថុ ដោយវិប្បយុត្តប្បច្ច័យ វត្ថុ ជាបច្ច័យនៃពួកខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ បុរេជាត គឺចក្ខ្វាយតនៈ (ជាបច្ច័យ) នៃពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃពួកខន្ធ ដែលច្រឡំដោយកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃពួកនោចិត្តក្ខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺពួកនោចិត្តក្ខន្ធ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។ នោចិត្តធម៌ ជាបច្ច័យនៃចិត្តធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់​សហជាត និងបុរេជាត។ សហជាត គឺក្នុងខណៈនៃបដិសន្ធិ វត្ថុ ជាបច្ច័យនៃចិត្ត ដោយ​វិប្បយុត្តប្បច្ច័យ។ ឯបុរេជាត គឺចក្ខ្វាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃចិត្ត ដោយវិប្បយុត្តប្បច្ច័យ។ នោចិត្តធម៌ ជាបច្ច័យនៃចិត្តធម៌ផង នៃនោចិត្តធម៌ផង ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺក្នុងខណៈនៃបដិសន្ធិ វត្ថុ ជាបច្ច័យនៃចិត្តផង នៃពួក​សម្បយុត្តកក្ខន្ធផង ដោយវិប្បយុត្តប្បច្ច័យ។ ឯបុរេជាត គឺចក្ខ្វាយតនៈ ជាបច្ច័យនៃ​ចក្ខុវិញ្ញាណផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយវិប្បយុត្តប្បច្ច័យ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ … វត្ថុ ជាបច្ច័យនៃចិត្តផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយ​វិប្បយុត្តប្បច្ច័យ។ ចិត្តធម៌ក្តី នោចិត្តធម៌ក្តី ជាបច្ច័យនៃនោចិត្តធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។

[៧៣] ចិត្តធម៌ ជាបច្ច័យនៃនោចិត្តធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ នោចិត្តធម៌ ជាបច្ច័យនៃនោចិត្តធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សេចក្តីបំប្រួញ។ នោចិត្តធម៌ ជាបច្ច័យនៃចិត្តធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺពួកនោចិត្តក្ខន្ធ (ជាបច្ច័យ) នៃចិត្ត ក្នុងខណៈនៃបដិសន្ធិ ពួកនោចិត្ត។បេ។ ក្នុងខណៈ​នៃបដិសន្ធិ វត្ថុ ជាបច្ច័យនៃចិត្ត ដោយអត្ថិប្បច្ច័យ។ បុរេជាត គឺនូវចក្ខុ … នូវវត្ថុ ថាមិនទៀង … ដូចជាបុរេជាតប្បច្ច័យដែរ។ សេចក្តីបំប្រួញ។ នោចិត្តធម៌ ជាបច្ច័យនៃ​ចិត្តធម៌​ផង នៃនោចិត្តធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺនោចិត្តក្ខន្ធ១ ជាបច្ច័យនៃខន្ធ២ផង នៃចិត្តផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ នោចិត្តក្ខន្ធ១។បេ។ ក្នុងខណៈនៃបដិសន្ធិ វត្ថុ ជាបច្ច័យនៃចិត្តផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយអត្ថិប្បច្ច័យ។ បុរេជាត គឺនូវចក្ខុ … នូវវត្ថុ … ដូចជាបុរេជាតប្បច្ច័យ។ សេចក្តីបំប្រួញ។ ចិត្តធម៌ក្តី នោចិត្តធម៌ក្តី ជាបច្ច័យ​នៃនោចិត្តធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺនោចិត្តក្ខន្ធ១ក្តី ចិត្តក្តី ជាបច្ច័យនៃខន្ធ២ផង នៃពួកចិត្ត​សមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ ខន្ធ២…។ សហជាត គឺចិត្តក្តី វត្ថុក្តី ជាបច្ច័យនៃ​ពួកនោចិត្តក្ខន្ធ ដោយអត្ថិប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានវារៈ២។ សហជាត គឺចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ សហជាត គឺចិត្តក្តី ពួកមហាភូតក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី កពឡិង្ការាហារក្តី ជាបច្ច័យនៃកាយនេះ ដោយ​អត្ថិប្បច្ច័យ។ បច្ឆាជាត គឺចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី រូបជីវិតិន្រ្ទិយក្តី ជាបច្ច័យនៃពួក​កដត្តារូប ដោយអត្ថិប្បច្ច័យ។

[៧៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុង​សហជាតប្បច្ច័យ មានវារៈ៥ ក្នុអញ្ញមញ្ញប្បច្ច័យ មានវារៈ៥ ក្នុងនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ៥ ក្នុងអាហារប្បច្ច័យ មានវារៈ៥ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៥ ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុង​វិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ៥ ក្នុងនត្ថិប្បច្ច័យ មានវារៈ៩ ក្នុង​វិគតប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។

[៧៥] ចិត្តធម៌ ជាបច្ច័យនៃចិត្តធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​ឧបនិស្សយប្បច្ច័យ។ ចិត្តធម៌ ជាបច្ច័យនៃនោចិត្តធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយ​បច្ឆាជាតប្បច្ច័យ។ ចិត្តធម៌ ជាបច្ច័យនៃចិត្តធម៌ផង នៃនោចិត្តធម៌ផង ដោយ​អារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ នោចិត្តធម៌ ជាបច្ច័យនៃ​នោចិត្តធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយ​ឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយ​ឥន្រ្ទិយប្បច្ច័យ។ នោចិត្តធម៌ ជាបច្ច័យនៃចិត្តធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយ​បុរេជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។ នោចិត្តធម៌ ជាបច្ច័យនៃចិត្តធម៌ផង នៃនោចិត្តធម៌ផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។ ចិត្តធម៌ក្តី នោចិត្តធម៌ក្តី ជាបច្ច័យនៃចិត្តធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​ឧបនិស្សយប្បច្ច័យ។ ចិត្តធម៌ក្តី នោចិត្តធម៌ក្តី ជាបច្ច័យនៃនោចិត្តធម៌ ដោយ​អារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ។ ចិត្តធម៌ក្តី នោចិត្តធម៌ក្តី ជាបច្ច័យនៃចិត្តធម៌ផង នៃ​នោចិត្តធម៌ផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។

[៧៦] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងនោអវិគតប្បច្ច័យ មានវារៈ៩។

[៧៧] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។បេ។ … ក្នុង​នសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ១ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៣ ក្នុងនមគ្គប្បច្ច័យ មានវារៈ៣ ក្នុង​នសម្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

[៧៨] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ … ក្នុងអធិបតិប្បច្ច័យ មានវារៈ៩។

អនុលោមប្បដិលោមមាតិកា បណ្ឌិតគប្បីធ្វើចុះ។

ចប់ ចិត្តទុកៈ។

ចេតសិកទុកៈ

បដិច្ចវារៈ

[៧៩] ចេតសិកធម៌ [គឺវេទនា សញ្ញា និងសង្ខារ។ អដ្ឋកថា។] អាស្រ័យនូវចេតសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ អាស្រ័យនូវចេតសិកក្ខន្ធ១ ខន្ធ១ អាស្រ័យនូវខន្ធ២ ក្នុងខណៈនៃបដិសន្ធិ។បេ។ អចេតសិកធម៌ [គឺចិត្ត រូប និងនិព្វាន។ អដ្ឋកថា។] អាស្រ័យនូវចេតសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវពួកចេតសិកក្ខន្ធ ចិត្តក្តី កដត្តារូបក្តី អាស្រ័យនូវ​ពួក​ចេតសិកក្ខន្ធ ក្នុងខណៈនៃបដិសន្ធិ។ ចេតសិកធម៌ក្តី អចេតសិកធម៌ក្តី អាស្រ័យនូវ​ចេតសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវចេតសិកក្ខន្ធ១ នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ។បេ។ អចេតសិកធម៌ អាស្រ័យនូវអចេតសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យ​នូវចិត្ត ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យនូវចិត្ត វត្ថុ អាស្រ័យនូវចិត្ត ចិត្ត អាស្រ័យនូវវត្ថុ មហាភូត១ … ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យនូវ​ពួកមហាភូត។ ចេតសិកធម៌ អាស្រ័យនូវអចេតសិកធម៌ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវចិត្ត ក្នុងខណៈនៃបដិសន្ធិ ចិត្ត។បេ។ ក្នុងខណៈនៃបដិសន្ធិ ពួកចេតសិកក្ខន្ធ អាស្រ័យនូវវត្ថុ។ ចេតសិកធម៌ក្តី អចេតសិកធម៌ក្តី អាស្រ័យនូវអចេតសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវចិត្ត ក្នុងខណៈនៃបដិសន្ធិ ចិត្ត។បេ។ ក្នុងខណៈនៃបដិសន្ធិ ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី អាស្រ័យនូវវត្ថុ។ ចេតសិកធម៌ អាស្រ័យនូវចេតសិកធម៌ផង នូវអចេតសិកធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ អាស្រ័យនូវ​ចេតសិកក្ខន្ធ១ផង នូវចិត្តផង នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យនូវ​ចេតសិកក្ខន្ធផង នូវចិត្តផង នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យនូវ​ចេតសិកក្ខន្ធ១ផង នូវចិត្តផង នូវវត្ថុផង នូវខន្ធ២…។ អចេតសិកធម៌ អាស្រ័យនូវ​ចេតសិកធម៌​ផង នូវអចេតសិកធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្ត​សមុដ្ឋានរូប អាស្រ័យនូវពួកចេតសិកក្ខន្ធផង នូវចិត្តផង ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួក​ចេតសិកក្ខន្ធផង នូវពួកមហាភូតផង ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យនូវពួក​ចេតសិកក្ខន្ធផង នូវចិត្តផង ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យនូវពួក​ចេតសិកក្ខន្ធ​ផង នូវពួកមហាភូតផង ក្នុងខណៈនៃបដិសន្ធិ ចិត្ត អាស្រ័យនូវពួកចេតសិកក្ខន្ធផង នូវវត្ថុផង។ ចេតសិកធម៌ក្តី អចេតសិកធម៌ក្តី អាស្រ័យនូវចេតសិកធម៌ផង នូវ​អចេតសិកធម៌​ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវចេតសិកក្ខន្ធ១ផង នូវចិត្តផង នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី កដត្តារូបក្តី អាស្រ័យនូវចេតសិកក្ខន្ធ១ផង នូវចិត្តផង នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី ចិត្តក្តី អាស្រ័យនូវចេតសិកក្ខន្ធ១ផង នូវវត្ថុផង ខន្ធ១ក្តី ចិត្តក្តី អាស្រ័យនូវ​ខន្ធ២ផង នូវវត្ថុផង។

[៨០] ចេតសិកធម៌ អាស្រ័យនូវចេតសិកធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ២ អាស្រ័យនូវចេតសិកក្ខន្ធ១ នូវខន្ធ២ … បដិសន្ធិ។ អចេតសិកធម៌ អាស្រ័យ​នូវចេតសិកធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺចិត្តជាបដិសន្ធិ អាស្រ័យនូវ​ពួកចេតសិកក្ខន្ធ។ ចេតសិកធម៌ក្តី អចេតសិកធម៌ក្តី អាស្រ័យនូវចេតសិកធម៌ ទើបកើត​ឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ២ក្តី ចិត្តក្តី អាស្រ័យនូវចេតសិកក្ខន្ធ១ នូវខន្ធ២ … បដិសន្ធិ។ អចេតសិកធម៌ អាស្រ័យនូវអចេតសិកធម៌ ទើបកើតឡើង ព្រោះ​អារម្មណប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ចិត្ត អាស្រ័យនូវវត្ថុ។ ចេតសិកធម៌ អាស្រ័យនូវ​អចេតសិកធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវ​ចិត្ត ក្នុងខណៈនៃបដិសន្ធិ ចិត្ត។បេ។ ក្នុងខណៈនៃបដិសន្ធិ ពួកចេតសិកក្ខន្ធ អាស្រ័យ​នូវវត្ថុ។ ចេតសិកធម៌ក្តី អចេតសិកធម៌ក្តី អាស្រ័យនូវអចេតសិកធម៌ ទើបកើតឡើង ព្រោះ​អារម្មណប្បច្ច័យ គឺចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី អាស្រ័យនូវវត្ថុ ក្នុងខណៈនៃបដិសន្ធិ។ ចេតសិកធម៌ អាស្រ័យនូវចេតសិកធម៌ផង នូវអចេតសិកធម៌ផង ទើបកើតឡើង ព្រោះ​អារម្មណប្បច្ច័យ គឺខន្ធ២ អាស្រ័យនូវចេតសិកក្ខន្ធ១ផង នូវចិត្តផង នូវខន្ធ២ … ខន្ធ២ អាស្រ័យនូវចេតសិកក្ខន្ធ១ផង នូវចិត្តផង ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២ … ខន្ធ២ អាស្រ័យ​នូវចេតសិកក្ខន្ធ១ផង នូវវត្ថុផង ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២…។ អចេតសិកធម៌ អាស្រ័យនូវចេតសិកធម៌ផង នូវអចេតសិកធម៌ផង ទើបកើតឡើង ព្រោះ​អារម្មណប្បច្ច័យ គឺចិត្ត អាស្រ័យនូវចេតសិកក្ខន្ធ១ផង នូវវត្ថុផង ក្នុងខណៈនៃបដិសន្ធិ។ ចេតសិកធម៌ក្តី អចេតសិកធម៌ក្តី អាស្រ័យនូវចេតសិកធម៌ផង នូវអចេតសិកធម៌ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ២ក្តី ចិត្តក្តី អាស្រ័យនូវចេតសិកក្ខន្ធ១ផង នូវវត្ថុផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ២…។

[៨១] ចេតសិកធម៌ អាស្រ័យនូវចេតសិកធម៌ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ។ សេចក្តីបំប្រួញ។

[៨២] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុង​សហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងនិស្សយប្បច្ច័យ មាន​វារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៥ ក្នុង​អាសេវនប្បច្ច័យ មានវារៈ៥ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមាន​វារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

[៨៣] ចេតសិកធម៌ អាស្រ័យនូវចេតសិកធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ២ អាស្រ័យនូវចេតសិកក្ខន្ធ១ ជាអហេតុកៈ នូវខន្ធ២ … មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងខណៈ​នៃអហេតុកប្បដិសន្ធិ។ អចេតសិកធម៌ អាស្រ័យនូវចេតសិកធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺចិត្តក្តី ចិត្តសមុដ្ឋានរូបក្តី ជាអហេតុកប្បដិសន្ធិ អាស្រ័យនូវពួក​ចេតសិកក្ខន្ធ ជាអហេតុកៈ។ ចេតសិកធម៌ក្តី អចេតសិកធម៌ក្តី អាស្រ័យនូវចេតសិកធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវ​ចេតសិកក្ខន្ធ១ ជាអហេតុកៈ នូវខន្ធ២ … ជាអហេតុកប្បដិសន្ធិ។ អចេតសិកធម៌ អាស្រ័យនូវអចេតសិកធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវអហេតុកចិត្ត កដត្តារូប អាស្រ័យនូវចិត្ត ក្នុងខណៈនៃអហេតុកប្បដិសន្ធិ វត្ថុ អាស្រ័យនូវចិត្ត ចិត្ត អាស្រ័យនូវវត្ថុ មហាភូត១ … មហាភូត១ របស់ពួកអសញ្ញសត្វ…។ ចេតសិកធម៌ អាស្រ័យនូវអចេតសិកធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺពួក​សម្បយុត្តកក្ខន្ធ អាស្រ័យនូវអហេតុកចិត្ត ពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវចិត្ត ក្នុងខណៈ​នៃ​អហេតុកប្បដិសន្ធិ ពួកចេតសិកក្ខន្ធ អាស្រ័យនូវវត្ថុ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវចិត្ត ដែលច្រឡំដោយ​វិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ ចេតសិកធម៌ក្តី អចេតសិកធម៌ក្តី អាស្រ័យនូវអចេតសិកធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យ​នូវ​អហេតុកចិត្ត ពួកសម្បយុត្តកក្ខន្ធក្តី កដត្តារូបក្តី អាស្រ័យនូវចិត្ត ក្នុងខណៈនៃ​អហេតុកប្បដិសន្ធិ ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី អាស្រ័យនូវវត្ថុ ក្នុងខណៈនៃ​អហេតុកប្បដិសន្ធិ។ ចេតសិកធម៌ អាស្រ័យនូវចេតសិកធម៌ផង នូវអចេតសិកធម៌ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ២ អាស្រ័យនូវចេតសិកក្ខន្ធ១ ជាអហេតុកៈផង នូវចិត្តផង នូវខន្ធ២ … ខន្ធ២ អាស្រ័យនូវចេតសិកក្ខន្ធ១ផង នូវចិត្តផង ក្នុងខណៈនៃ​អហេតុកប្បដិសន្ធិ នូវខន្ធ២ … ខន្ធ២ អាស្រ័យនូវចេតសិកក្ខន្ធ១ផង នូវវត្ថុផង ក្នុងខណៈ​នៃអហេតុកប្បដិសន្ធិ នូវខន្ធ២ … មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នូវចិត្តផង។ អចេតសិកធម៌ អាស្រ័យនូវចេតសិកធម៌ផង នូវអចេតសិកធម៌ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកចេតសិកក្ខន្ធជាអហេតុកៈផង នូវចិត្តផង ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកចេតសិកក្ខន្ធជាអហេតុកៈផង នូវពួកមហាភូត​ផង កដត្តារូប អាស្រ័យនូវពួកចេតសិកក្ខន្ធផង នូវចិត្តផង ក្នុងខណៈនៃអហេតុកប្បដិសន្ធិ កដត្តារូប អាស្រ័យនូវពួកចេតសិកក្ខន្ធផង នូវពួកមហាភូតផង ក្នុងខណៈនៃ​អហេតុកប្បដិសន្ធិ ចិត្ត អាស្រ័យនូវពួកចេតសិកក្ខន្ធផង នូវវត្ថុផង ក្នុងខណៈនៃ​អហេតុកប្បដិសន្ធិ។ ចេតសិកធម៌ក្តី អចេតសិកធម៌ក្តី អាស្រ័យនូវចេតសិកធម៌ផង នូវអចេតសិកធម៌ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវចេតសិកក្ខន្ធ១ ជាអហេតុកៈផង នូវចិត្តផង ខន្ធ២ក្តី កដត្តារូបក្តី អាស្រ័យ​នូវចេតសិកក្ខន្ធ១ផង នូវចិត្តផង ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ខន្ធ២ក្តី ចិត្តក្តី អាស្រ័យ​នូវចេតសិកក្ខន្ធ១ផង នូវវត្ថុផង ក្នុងខណៈនៃអហេតុកប្បដិសន្ធិ នូវខន្ធ២…។

[៨៤] អចេតសិកធម៌ អាស្រ័យនូវចេតសិកធម៌ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកចេតសិកក្ខន្ធ ក្នុងខណៈនៃបដិសន្ធិ។បេ។ អចេតសិក​ធម៌ អាស្រ័យនូវអចេតសិកធម៌ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវចិត្តជាបដិសន្ធិ រហូតដល់ពួកអសញ្ញសត្វ។ អចេតសិកធម៌ អាស្រ័យនូវ​ចេតសិកធម៌​ផង នូវអចេតសិកធម៌ផង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្ត​សមុដ្ឋានរូប អាស្រ័យនូវពួកចេតសិកក្ខន្ធផង នូវវិញ្ញាណផង នូវចិត្តផង ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកចេតសិកក្ខន្ធផង នូវពួកមហាភូតផង វារៈទាំង២យ៉ាង បណ្ឌិតគប្បីធើ្វ ក្នុងខណៈនៃបដិសន្ធិ។ សេចក្តីបំប្រួញ។

[៨៥] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ៦ ក្នុង​នមគ្គប្បច្ច័យ មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

[៨៦] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩។ សេចក្តីបំប្រួញ។

[៨៧] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មានវារៈ៩។បេ។ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៥ ក្នុងអាសេវនប្បច្ច័យ មានវារៈ៥ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។ ឯសហជាតវារៈ ដូចគ្នានឹងបដិច្ចវារៈដែរ។

បច្ចយវារៈ

[៨៨] ចេតសិកធម៌ ពឹងផ្អែកនឹងចេតសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមានវារៈ៣ ដូចគ្នានឹងបដិច្ចវារៈដែរ។ អចេតសិកធម៌ ពឹងផ្អែកនឹងអចេតសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងចិត្ត ចិត្តពឹងផ្អែកនឹងវត្ថុ កដត្តារូប ពឹងផ្អែកនឹងចិត្ត ក្នុងខណៈនៃបដិសន្ធិ វត្ថុ ពឹងផ្អែកនឹងចិត្ត ចិត្តពឹងផ្អែកនឹងវត្ថុ មហាភូត១…។ ចេតសិកធម៌ ពឹងផ្អែកនឹងអចេតសិកធម៌ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ ពឹងផ្អែកនឹងចិត្ត ពួកចេតសិកក្ខន្ធពឹងផ្អែកនឹងវត្ថុ វារៈទាំង២យ៉ាង បណ្ឌិតគប្បីធ្វើ ក្នុងខណៈនៃបដិសន្ធិចុះ។ ចេតសិកធម៌ក្តី អចេតសិកធម៌​ក្តី ពឹងផ្អែកនឹងអចេតសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងចិត្ត ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី ពឹងផ្អែកនឹងវត្ថុ វារៈ២យ៉ាង បណ្ឌិតគប្បីធើ្វ ក្នុងខណៈនៃបដិសន្ធិចុះ។ ចេតសិកធម៌ ពឹងផ្អែកនឹងចេតសិកធម៌ផង នឹងអចេតសិកធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ ពឹងផ្អែកនឹង​ចេតសិកក្ខន្ធ១​ផង នឹងចិត្តផង នឹងខន្ធ២ … ខន្ធ២ ពឹងផ្អែកនឹងចេតសិកក្ខន្ធ១ផង នឹងចិត្តផង នឹងវត្ថុផង នឹងខន្ធ២ … វារៈ២យ៉ាង បណ្ឌិតគប្បីធើ្វ ក្នុងខណៈនៃបដិសន្ធិចុះ។ អចេតសិកធម៌ ពឹងផ្អែកនឹងចេតសិកធម៌ផង នឹងអចេតសិកធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកចេតសិកក្ខន្ធផង នឹងចិត្តផង ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកចេតសិកក្ខន្ធផង នឹងពួកមហាភូតផង ចិត្តពឹងផ្អែកនឹងពួក​ចេតសិកក្ខន្ធផង នឹងវត្ថុផង វារៈ៣យ៉ាង បណ្ឌិតគប្បីធើ្វ ក្នុងខណៈនៃបដិសន្ធិចុះ។ ចេតសិកធម៌ក្តី អចេតសិកធម៌ក្តី ពឹងផ្អែកនឹងចេតសិកធម៌ផង នឹងអចេតសិកធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹង​ចេតសិកក្ខន្ធ១​ផង នឹងចិត្តផង នឹងខន្ធ២ … ខន្ធ២ក្តី ចិត្តក្តី ពឹងផ្អែកនឹងចេតសិកក្ខន្ធ១ផង នឹងវត្ថុផង នឹងខន្ធ២ … វារៈ២យ៉ាង បណ្ឌិតគប្បីធ្វើ ក្នុងខណៈនៃបដិសន្ធិចុះ។

[៨៩] ចេតសិកធម៌ ពឹងផ្អែកនឹងចេតសិកធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺមានវារៈ៣ ដូចគ្នានឹងបដិច្ចវារៈដែរ។ អចេតសិកធម៌ ពឹងផ្អែកនឹងអចេតសិកធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខ្វាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ចិត្តជាបដិសន្ធិ ពឹងផ្អែកនឹងវត្ថុ។ ចេតសិកធម៌ ពឹងផ្អែកនឹងអចេតសិកធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺពួកខន្ធ ដែលច្រឡំ​ដោយចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខ្វាយតនៈ ពឹងផ្អែកនឹងកាយាយតនៈ … ពួក​សម្បយុត្តកក្ខន្ធ ពឹងផ្អែកនឹងចិត្ត ពួកចេតសិកក្ខន្ធ ពឹងផ្អែកនឹងវត្ថុ វារៈ២យ៉ាង បណ្ឌិត​គប្បីធើ្វ ក្នុងខណៈនៃបដិសន្ធិចុះ។ ចេតសិកធម៌ក្តី អចេតសិកធម៌ក្តី ពឹងផ្អែកនឹង​អចេតសិកធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺចក្ខុវិញ្ញាណក្តី ពួកសម្បយុត្តកក្ខន្ធ​ក្តី ពឹងផ្អែកនឹងចក្ខ្វាយតនៈ ពឹងផ្អែកនឹងកាយាយតនៈ … ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី ពឹងផ្អែកនឹងវត្ថុ វារៈ១ ក្នុងខណៈនៃបដិសន្ធិ។ ចេតសិកធម៌ ពឹងផ្អែកនឹងចេតសិកធម៌ផង នឹងអចេតសិកធម៌ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ២ ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយចក្ខុវិញ្ញាណផង នឹងចក្ខុវិញ្ញាណផង នឹងខន្ធ២ … ខន្ធ២ ពឹងផ្អែកនឹង​ខន្ធ១ ដែលច្រឡំដោយចក្ខុវិញ្ញាណផង នឹងចក្ខ្វាយតនៈផង នឹងខន្ធ២ … ដែលច្រឡំ​ដោយកាយវិញ្ញាណ … ខន្ធ២ ពឹងផ្អែកនឹងចេតសិកក្ខន្ធ១ផង នឹងចិត្តផង នឹងខន្ធ២ … ខន្ធ២ ពឹងផ្អែកនឹងចេតសិកក្ខន្ធ១ផង នឹងវត្ថុផង នឹងខន្ធ២ … វារៈ២ ក្នុងខណៈ​នៃបដិសន្ធិ។ អចេតសិកធម៌ ពឹងផ្អែកនឹងចេតសិកធម៌ផង នឹងអចេតសិកធម៌ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺចក្ខុវិញ្ញាណ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំ​ដោយ​ចក្ខុវិញ្ញាណផង នឹងចក្ខ្វាយតនៈផង ដែលច្រឡំដោយកាយវិញ្ញាណ … ចិត្ត ពឹងផ្អែកនឹងពួកចេតសិកក្ខន្ធផង នឹងវត្ថុផង ឯបដិសន្ធិ មានវារៈ១។ ចេតសិកធម៌ក្តី អចេតសិកធម៌ក្តី ពឹងផ្អែកនឹងចេតសិកធម៌ផង នឹងអចេតសិកធម៌ផង ទើបកើតឡើង ព្រោះ​អារម្មណប្បច្ច័យ គឺខន្ធ២ក្តី ចក្ខុវិញ្ញាណក្តី ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយ​ចក្ខុវិញ្ញាណផង នឹងចក្ខ្វាយតនៈផង ពឹងផ្អែកនឹងខន្ធ២ … ខន្ធ២ក្តី ចិត្តក្តី ពឹងផ្អែក​នឹងចេតសិកក្ខន្ធ១ផង នឹងវត្ថុផង នឹងខន្ធ២ … បដិសន្ធិ មានវារៈ១។ សេចក្តីបំប្រួញ។

[៩០] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុង​អាសេវនប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

[៩១] ចេតសិកធម៌ ពឹងផ្អែកនឹងចេតសិកធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺអហេតុកចេតសិក …។ សេចក្តីបំប្រួញ។ ប្រស្នា៩ក្តី បញ្ចវិញ្ញាណក្តី បណ្ឌិតគប្បីធ្វើ ដូចអារម្មណប្បច្ច័យដែរ មោហៈ ក្នុងវារៈទាំង៣ និងប្រស្នាទាំងអស់ បណ្ឌិត កាលមិន​វង្វេង គប្បីធ្វើ ក្នុងបវត្តិប្បដិសន្ធិចុះ។

[៩២] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ៩ ក្នុង​នមគ្គប្បច្ច័យ មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

[៩៣] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩។ សេចក្តីបំប្រួញ។

[៩៤] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុង​អវិគតប្បច្ច័យ មានវារៈ៩។

សំសដ្ឋវារៈ

[៩៥] ចេតសិកធម៌ ច្រឡំនឹងចេតសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ ច្រឡំនឹងចេតសិកក្ខន្ធ១ នឹងខន្ធ២ … ជាបដិសន្ធិ។ អចេតសិកធម៌ ច្រឡំនឹងចេតសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តជាបដិសន្ធិ ច្រឡំនឹងពួកចេតសិកក្ខន្ធ។ ចេតសិកធម៌ក្តី អចេតសិកធម៌ក្តី ច្រឡំនឹងចេតសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តក្តី ច្រឡំនឹងចេតសិកក្ខន្ធ១ នឹងខន្ធ២… ជាបដិសន្ធិ។ ចេតសិកធម៌ ច្រឡំនឹង​អចេតសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធជាបដិសន្ធិ ច្រឡំ​នឹង​ចិត្ត។ ចេតសិកធម៌ ច្រឡំនឹងចេតសិកធម៌ផង នឹងអចេតសិកធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ ច្រឡំនឹងចេតសិកក្ខន្ធ១ផង នឹងចិត្តផង នឹងខន្ធ២ … ជាបដិសន្ធិ។ សេចក្តីបំប្រួញ។

[៩៦] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។

[៩៧] ចេតសិកធម៌ ច្រឡំនឹងចេតសិកធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺប្រស្នា៥​យ៉ាង បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ ក្នុងវារៈទាំង៣ មានមោហៈដែរ។ សេចក្តីបំប្រួញ។

[៩៨] ក្នុងនហេតុប្បច្ច័យ មានវារៈ៥ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៥ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៥ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៥ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុងនឈានប្បច្ច័យ មានវារៈ៥ ក្នុងនមគ្គប្បច្ច័យ មានវារៈ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៥។ ការរាប់២យ៉ាងក្រៅ​ពីនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។

បញ្ហាវារៈ

[៩៩] ចេតសិកធម៌ ជាបច្ច័យនៃចេតសិកធម៌ ដោយហេតុប្បច្ច័យ គឺពួកចេតសិកហេតុ ជាបច្ច័យ គឺជាបដិសន្ធិ នៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ។ ចេតសិកធម៌ ជាបច្ច័យ​នៃអចេតសិកធម៌ ដោយហេតុប្បច្ច័យ គឺពួកចេតសិកហេតុ ជាបច្ច័យ គឺជា​បដិសន្ធិនៃចិត្តផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។ ចេតសិកធម៌ ជាបច្ច័យ នៃចេតសិកធម៌ផង នៃអចេតសិកធម៌ផង ដោយហេតុប្បច្ច័យ គឺពួក​ចេតសិកហេតុ ជាបច្ច័យ គឺជាបដិសន្ធិ នៃពួកសម្បយុត្តកក្ខន្ធផង នៃចិត្តផង នៃពួក​ចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។

[១០០] ចេតសិកធម៌ ជាបច្ច័យនៃចេតសិកធម៌ ដោយអារម្មណប្បច្ច័យ គឺពួកចេតសិកក្ខន្ធ​កើតឡើង ព្រោះបា្ររព្ធនូវពួកចេតសិកក្ខន្ធ។ បណ្ឌិតគប្បីសួរនូវមូលផងចុះ ចិត្តកើតឡើង ព្រោះបា្ររព្ធនូវចេតសិកក្ខន្ធ។ បណ្ឌិតគប្បីសួរនូវមូលផងចុះ ពួកចេតសិកក្ខន្ធក្តី ចិត្តក្តី កើតឡើង ព្រោះបា្ររព្ធនូវពួកចេតសិកក្ខន្ធ។ អចេតសិកធម៌ ជាបច្ច័យនៃអចេតសិកធម៌ ដោយ​អារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ពិចារណានូវផល ពិចារណានូវព្រះនិព្វាន ព្រះនិព្វាន ជាបច្ច័យនៃការពិចារណា នូវគោត្រភូ វោទានៈ មគ្គ និងផល ដោយ​អារម្មណប្បច្ច័យ នូវចក្ខុ … នូវវត្ថុ … បុគ្គលឃើញច្បាស់ នូវពួកអចេតសិកក្ខន្ធ ថាមិនទៀង ត្រេកអរ រីករាយ ចិត្ត កើតឡើង ព្រោះបា្ររព្ធនូវចេតសិកក្ខន្ធនោះ បុគ្គល​ឃើញនូវ​រូប​ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ ដឹងនូវចិត្តរបស់បុគ្គល អ្នកប្រកបដោយ​អចេតសិកចិត្ត ដោយចេតោបរិយញ្ញាណ អាកាសានញ្ចាយតនៈ។បេ។ អាកិញ្ចញ្ញាយតនៈ។បេ។ ពួកអចេតសិកក្ខន្ធ ជាបច្ច័យនៃការពិចារណានូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និង​អនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។ អចេតសិកធម៌ ជាបច្ច័យនៃចេតសិកធម៌ ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ពិចារណានូវព្រះនិព្វាន ដូចដំណើរទី១ដែរ។ នូវចក្ខុ … នូវវត្ថុ … នូវពួកអចេតសិកក្ខន្ធ ថាមិនទៀង។បេ។ ទោមនស្សកើតឡើង បុគ្គល​ឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ ដឹងនូវពួកអចេតសិកក្ខន្ធ ដោយចេតោបរិយញ្ញាណ អាកាសានញ្ចាយតនៈ … អាកិញ្ចញ្ញាយតនៈ (ជាបច្ច័យ) នៃនេវសញ្ញានាសញ្ញាយតនៈ រូបាយតនៈ (ជាបច្ច័យ) នៃពួកខន្ធ ដែលច្រឡំដោយ​ចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ … ពួកអចេតសិកក្ខន្ធ ជាបច្ច័យនៃការពិចារណា នូវ​ឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និង​អនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។ អចេតសិកធម៌ ជាបច្ច័យនៃ​ចេតសិកធម៌ផង នៃអចេតសិកធម៌ផង ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ពិចារណានូវព្រះនិព្វាន ដូចដំណើរទី១ដែរ។ នូវចក្ខុ … នូវវត្ថុ … បុគ្គលឃើញច្បាស់ នូវពួកអចេតសិកក្ខន្ធ ថាមិនទៀង ត្រេកអរ រីករាយ ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះបា្ររព្ធ​នូវ​អចេតសិកក្ខន្ធនោះ ទិព្វ …។ សេចក្តីបំប្រួញ។ រូបាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយអារម្មណប្បច្ច័យ ផោដ្ឋព្វាយតនៈ … ពួកអចេតសិកក្ខន្ធ ជាបច្ច័យនៃការពិចារណា នូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិ​ញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។ ចេតសិក​ធម៌​ក្តី អចេតសិកធម៌ក្តី ជាបច្ច័យនៃចេតសិកធម៌ ដោយអារម្មណប្បច្ច័យ គឺពួក​ចេតសិកក្ខន្ធ​កើតឡើង ព្រោះបា្ររព្ធនូវពួកចេតសិកក្ខន្ធផង នូវចិត្តផង។ បណ្ឌិតគប្បី​សួរនូវមូលផងចុះ ចិត្តកើតឡើង ព្រោះបា្ររព្ធនូវពួកចេតសិកក្ខន្ធផង នូវចិត្តផង។ បណ្ឌិត​គប្បីសួរនូវមូលផងចុះ ពួកចេតសិកក្ខន្ធក្តី ចិត្តក្តី កើតឡើង ព្រោះប្រារព្ធនូវ​ពួក​ចេតសិកក្ខន្ធផង នូវចិត្តផង។

[១០១] ចេតសិកធម៌ ជាបច្ច័យនៃចេតសិកធម៌ ដោយអធិបតិប្បច្ច័យ បានដល់​អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺពួកចេតសិកក្ខន្ធ កើតឡើង ព្រោះធ្វើនូវចេតសិកក្ខន្ធ ឲ្យជាទីគោរព។ ឯសហជាតាធិបតិ គឺចេតសិកាធិបតិធម៌ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។ បណ្ឌិតគប្បីសួរនូវមូលផងចុះ អារម្មណាធិបតិ គឺចិត្តកើតឡើង ព្រោះធ្វើនូវចេតសិកក្ខន្ធ ឲ្យជាទីគោរព ឯ​សហជាតាធិបតិ គឺចេតសិកាធិបតិ ជាបច្ច័យនៃចិត្តផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយ​អធិបតិប្បច្ច័យ។ បណ្ឌិតគប្បីសួរនូវមូលផងចុះ អារម្មណាធិបតិ គឺពួកចេតសិកក្ខន្ធក្តី ចិត្តក្តី កើតឡើង ព្រោះធ្វើនូវពួកចេតសិកក្ខន្ធ ឲ្យជាទីគោរព ឯសហជាតាធិបតិ គឺ​ចេតសិកាធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃចិត្តផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ អចេតសិកធម៌ ជាបច្ច័យនៃអចេតសិកធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺពួកព្រះអរិយៈ ធ្វើនូវ​ព្រះនិព្វាន ឲ្យជាទីគោរព ហើយពិចារណា ព្រះនិព្វាន ជាបច្ច័យនៃគោត្រភូ វោទានៈ មគ្គ និងផល ដោយអធិបតិប្បច្ច័យ នូវចក្ខុ … នូវវត្ថុ… បុគ្គលធ្វើនូវពួកអចេតសិកក្ខន្ធ ឲ្យជាទី​គោរព។ ហើយត្រេកអរ រីករាយ ចិត្តកើតឡើង ព្រោះធ្វើនូវខន្ធនោះ ឲ្យជាទីគោរព។ សហជាតាធិបតិ គឺអចេតសិកាធិបតិ ជាបច្ច័យនៃចិត្តផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ អចេតសិកធម៌ ជាបច្ច័យ នៃចេតសិកធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺពួកព្រះអរិយៈ ធ្វើនូវ​ព្រះនិព្វាន ឲ្យជាទីគោរព … ដូចដំណើរទី១ដែរ។ នូវចក្ខុ … នូវវត្ថុ … បុគ្គលធ្វើនូវ​ពួកអចេតសិកក្ខន្ធ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈកើតឡើង ព្រោះធ្វើ​នូវ​អចេតសិកក្ខន្ធនោះ ឲ្យជាទីគោរព ទិដ្ឋិកើតឡើង។បេ។ ឯសហជាតាធិបតិ គឺ​អចេតសិកាធិបតិ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។ អចេតសិកធម៌ ជាបច្ច័យនៃចេតសិកធម៌ផង នៃអចេតសិកធម៌ផង ដោយអធិបតិប្បច្ច័យ បានដល់​អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺពួកព្រះអរិយៈ ព្រះនិព្វាន … ដូចដំណើរទី១ដែរ។ បុគ្គលធ្វើនូវពួកអចេតសិកក្ខន្ធ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ ពួកអចេតសិកក្ខន្ធក្តី ចិត្តក្តី កើតឡើង ព្រោះធ្វើនូវអចេតសិកក្ខន្ធនោះ ឲ្យជាទីគោរព។ សហជាតាធិបតិ គឺអចេតសិកាធិបតិ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្ត​សមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ ចេតសិកធម៌ក្តី អចេតសិកធម៌ក្តី ជាបច្ច័យនៃ​ចេតសិកធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ។ មានវារៈ៣។ ជា​អារម្មណាធិបតិ​ដដែល។

[១០២] ចេតសិកធម៌ ជាបច្ច័យនៃចេតសិកធម៌ ដោយអនន្តរប្បច្ច័យ គឺពួក​ចេតសិកក្ខន្ធ​មុនៗ ជាបច្ច័យនៃពួកចេតសិកក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ។ បណ្ឌិតគប្បីសួរនូវ​មូលផងចុះ ពួកចេតសិកក្ខន្ធមុនៗ ជាបច្ច័យនៃចិត្តក្រោយៗ ដោយអនន្តរប្បច្ច័យ។ បណ្ឌិត​គប្បី​សួរនូវមូលផងចុះ ពួកចេតសិកក្ខន្ធមុនៗ ជាបច្ច័យ នៃពួកចេតសិកក្ខន្ធ​ក្រោយៗផង នៃចិត្តផង ដោយអនន្តរប្បច្ច័យ។ អចេតសិកធម៌ ជាបច្ច័យនៃអចេតសិកធម៌ ដោយអនន្តរប្បច្ច័យ គឺចិត្តមុនៗ ជាបច្ច័យនៃចិត្តក្រោយៗ ដោយអនន្តរប្បច្ច័យ អនុលោម ជាបច្ច័យនៃគោត្រភូផង នៃផលសមាបត្តិផង ដោយអនន្តរប្បច្ច័យ។ អចេតសិកធម៌ ជាបច្ច័យនៃចេតសិកធម៌ ដោយអនន្តរប្បច្ច័យ គឺមានវារៈ៣ បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ បណ្ឌិតគប្បីធ្វើឲ្យពេញ ដូចដំណើរទី១ចុះ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ។ ចេតសិកធម៌​ក្តី អចេតសិកធម៌ក្តី ជាបច្ច័យនៃចេតសិកធម៌ ដោយអនន្តរប្បច្ច័យ គឺមានវារៈ៣ អាវជ្ជនៈក្តី វុដ្ឋានៈក្តី មិនមានទេ។ ជាបច្ច័យ ដោយសមនន្តរប្បច្ច័យ គឺមានវារៈ៩ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ គឺមានវារៈ៩ ដូចគ្នានឹងបដិច្ចវារៈដែរ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ គឺមានវារៈ៩ ដូចគ្នានឹងបដិច្ចវារៈដែរ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ គឺមានវារៈ៩ ដូចគ្នា​នឹងបច្ចយវារៈដែរ។

[១០៣] ចេតសិកធម៌ ជាបច្ច័យនៃចេតសិកធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់​អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺពួកចេតសិកក្ខន្ធ ជាបច្ច័យនៃពួកចេតសិកក្ខន្ធ ដោយឧបនិស្សយប្បច្ច័យ។ បណ្ឌិតគប្បី​សួរ​នូវមូលផងចុះ មានវារៈ៣ ពួកចេតសិកក្ខន្ធ ជាឧបនិស្ស័យ ជាបច្ច័យនៃចិត្ត ដោយ​ឧបនិស្សយប្បច្ច័យ។ បណ្ឌិត គប្បីសួរនូវមូលផងចុះ មានវារៈ៣ ពួកចេតសិកក្ខន្ធ ជា​ឧបនិស្ស័យ ជាបច្ច័យនៃពួកចេតសិកក្ខន្ធផង នៃចិត្តផង ដោយឧបនិស្សយប្បច្ច័យ។ អចេតសិកធម៌ ជាបច្ច័យនៃអចេតសិកធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់​អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺនូវរដូវ … នូវភោជន … នូវសេនាសនៈ … បុគ្គលអាស្រ័យនូវចិត្ត ហើយឲ្យនូវទាន។បេ។ បំបែកនូវសង្ឃ រដូវ … ភោជន … សេនាសនៈ … ចិត្ត ជាបច្ច័យនៃសទ្ធា។បេ។ នៃបញ្ញា និងរាគៈ។បេ។ នៃសេចក្តីប្រាថ្នា កាយិកសុខ កាយិកទុក្ខ មគ្គ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។ អចេតសិកធម៌ ជាបច្ច័យនៃចេតសិកធម៌ ដោយ​ឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺនូវរដូវ … នូវភោជន … នូវសេនាសនៈ … បុគ្គលអាស្រ័យ​នូវចិត្ត ហើយឲ្យនូវទាន មានវារៈ៣ ដូចដំណើរទី១ដែរ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ។ ចេតសិកធម៌ក្តី អចេតសិកធម៌ក្តី ជាបច្ច័យនៃចេតសិកធម៌ ដោយឧបនិស្សយប្បច្ច័យ គឺមានវារៈ៣។

[១០៤] អចេតសិកធម៌ ជាបច្ច័យនៃអចេតសិកធម៌ ដោយបុរេជាតប្បច្ច័យ បានដល់​អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺបុគ្គលឃើញនូវចក្ខុ … នូវវត្ថុ … ថាមិនទៀង ត្រេកអរ រីករាយ ចិត្តកើតឡើង ព្រោះប្រារព្ធនូវវត្ថុនោះ បុគ្គលឃើញនូវរូប​ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ។ ឯវត្ថុបុរេជាត គឺចក្ខ្វាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃចិត្ត ដោយបុរេជាតប្បច្ច័យ។ អចេតសិកធម៌ ជាបច្ច័យនៃចេតសិកធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ … នូវវត្ថុ ថាមិនទៀង។បេ។ ទោមនស្សកើតឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃពួកខន្ធ ដែលច្រឡំដោយកាយវិញ្ញាណ។ ឯវត្ថុបុរេជាត គឺចក្ខ្វាយតនៈ (ជាបច្ច័យ) នៃពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណ កាយាយតនៈ … វត្ថុ ជាបច្ច័យ នៃពួកចេតសិកក្ខន្ធ ដោយបុរេជាតប្បច្ច័យ។ អចេតសិកធម៌ ជាបច្ច័យនៃ​ចេតសិកធម៌ផង នៃអចេតសិកធម៌ផង ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺបុគ្គលឃើញនូវចក្ខុ … នូវវត្ថុ ថាមិនទៀង ត្រេកអរ រីករាយ ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះប្រារព្ធនូវវត្ថុនោះ បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ​ផង នៃពួកសម្បយុត្តកក្ខន្ធផង ផោដ្ឋព្វាយតនៈ…។ ឯវត្ថុបុរេជាត គឺចក្ខ្វាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណផង នៃពួកសម្បយុត្តកក្ខន្ធផង កាយាយតនៈ … វត្ថុ ជាបច្ច័យនៃចិត្តផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយបុរេជាតប្បច្ច័យ។

[១០៥] ចេតសិកធម៌ ជាបច្ច័យនៃអចេតសិកធម៌ ដោយបច្ឆាជាតប្បច្ច័យ។ សេចក្តី​បំប្រួញ។ អចេតសិកធម៌ ជាបច្ច័យនៃអចេតសិកធម៌ ដោយបច្ឆាជាតប្បច្ច័យ។ សេចក្តី​បំប្រួញ។ ចេតសិកធម៌ក្តី អចេតសិកធម៌ក្តី ជាបច្ច័យនៃអចេតសិកធម៌ ដោយ​បច្ឆាជាតប្បច្ច័យ។ សេចក្តីបំប្រួញ។

[១០៦] ចេតសិកធម៌ ជាបច្ច័យនៃចេតសិកធម៌ ដោយអាសេវនប្បច្ច័យ។

[១០៧] ចេតសិកធម៌ ជាបច្ច័យនៃចេតសិកធម៌ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតសិកចេតនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយ​កម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតសិកចេតនា ជាបច្ច័យនៃពួកវិបាកក្ខន្ធ ដោយ​កម្មប្បច្ច័យ។ ចេតសិកធម៌ ជាបច្ច័យនៃអចេតសិកធម៌ ដោយកម្មប្បច្ច័យ បានដល់​សហជាត និងនានាខណិកៈ។ សហជាត គឺចេតសិកចេតនា ជាបច្ច័យនៃចិត្តផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតសិកចេតនា ជាបច្ច័យ​នៃវិបាកចិត្តផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។ ចេតសិកធម៌ ជាបច្ច័យ​នៃ​ចេតសិកធម៌ផង នៃអចេតសិកធម៌ផង ដោយកម្មប្បច្ច័យ បានដល់សហជាត និង​នានាខណិកៈ។ សហជាត គឺចេតសិកចេតនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃ​ចិត្តផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺ​ចេតសិកចេតនា ជាបច្ច័យនៃពួកវិបាកក្ខន្ធផង នៃចិត្តផង នៃពួកកដត្តារូបផង ដោយ​កម្មប្បច្ច័យ។

[១០៨] ចេតសិកធម៌ ជាបច្ច័យនៃចេតសិកធម៌ ដោយវិបាកប្បច្ច័យ គឺមានវារៈ៩ ជាបច្ច័យ ដោយអាហារប្បច្ច័យ គឺមានវារៈ៩ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ គឺមានវារៈ៩ ជាបច្ច័យ ដោយឈានប្បច្ច័យ គឺមានវារៈ៣ ជាបច្ច័យ ដោយមគ្គប្បច្ច័យ គឺមានវារៈ៣ ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ គឺមានវារៈ៥។

[១០៩] ចេតសិកធម៌ ជាបច្ច័យនៃអចេតសិកធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់​សហជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ អចេតសិកធម៌ ជាបច្ច័យនៃអចេតសិកធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សហជាត គឺចិត្ត ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ចិត្តជាបច្ច័យ​នៃពួកកដត្តារូប ដោយវិប្បយុត្តប្បច្ច័យ ចិត្តជាបច្ច័យនៃវត្ថុ ដោយវិប្បយុត្តប្បច្ច័យ វត្ថុ ជាបច្ច័យនៃចិត្ត ដោយវិប្បយុត្តប្បច្ច័យ។ បុរេជាត គឺចក្ខ្វាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ ដោយវិប្បយុត្តប្បច្ច័យ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃចិត្ត ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺចិត្ត ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយ​វិប្បយុត្តប្បច្ច័យ។ អចេតសិកធម៌ ជាបច្ច័យនៃចេតសិកធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺក្នុងខណៈនៃបដិសន្ធិ វត្ថុជាបច្ច័យនៃ​ពួកចេតសិកក្ខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ បុរេជាត គឺចក្ខ្វាយតនៈ (ជាបច្ច័យ) នៃពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណ កាយាយតនៈ … វត្ថុ ជាបច្ច័យនៃពួកចេតសិកក្ខន្ធ ដោយ​វិប្បយុត្តប្បច្ច័យ។ អចេតសិកធម៌ ជាបច្ច័យនៃចេតសិកធម៌ផង នៃអចេតសិកធម៌ផង ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺក្នុងខណៈ​នៃ​បដិសន្ធិ វត្ថុ ជាបច្ច័យនៃពួកចេតសិកក្ខន្ធផង នៃចិត្តផង ដោយវិប្បយុត្តប្បច្ច័យ។ ឯបុរេជាត គឺចក្ខ្វាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណផង នៃពួកសម្បយុត្តកក្ខន្ធផង កាយាយតនៈ … វត្ថុ ជាបច្ច័យ នៃចិត្តផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយ​វិប្បយុត្តប្បច្ច័យ។ ចេតសិកធម៌ក្តី អចេតសិកធម៌ក្តី ជាបច្ច័យ នៃអចេតសិកធម៌ ដោយ​វិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។

[១១០] ចេតសិកធម៌ ជាបច្ច័យនៃចេតសិកធម៌ ដោយអត្ថិប្បច្ច័យ គឺមានវារៈ១ ដូច​បដិច្ចវារៈ​ដែរ។ ចេតសិកធម៌ ជាបច្ច័យនៃអចេតសិកធម៌ ដោយអត្ថិប្បច្ច័យ បានដល់​សហជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ ចេតសិកធម៌ ជាបច្ច័យនៃចេតសិកធម៌ផង នៃអចេតសិកធម៌ផង ដោយអត្ថិប្បច្ច័យ គឺមានវារៈ១ ដូចបដិច្ចវារៈដែរ។ អចេតសិកធម៌ ជាបច្ច័យនៃអចេតសិកធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សេចក្តីបំប្រួញ។ អចេតសិកធម៌ ជាបច្ច័យនៃចេតសិកធម៌ ដោយ​អត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺចិត្ត ជាបច្ច័យនៃ​ពួក​ចេតសិកក្ខន្ធ ដោយអត្ថិប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ចិត្ត។បេ។ ក្នុងខណៈនៃបដិសន្ធិ វត្ថុ ជាបច្ច័យនៃពួកចេតសិកក្ខន្ធ ដោយអត្ថិប្បច្ច័យ។ ឯបុរេជាត គឺនូវចក្ខុ … នូវវត្ថុ ថាមិនទៀង … ដូចបុរេជាតប្បច្ច័យដែរ មិនមានផ្សេងៗគ្នាទេ។ អចេតសិកធម៌ ជាបច្ច័យ​នៃចេតសិកធម៌ផង នៃអចេតសិកធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត និង​បុរេជាត។ សហជាត គឺចិត្ត ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ចិត្ត។បេ។ ក្នុងខណៈនៃបដិសន្ធិ វត្ថុ ជាបច្ច័យ​នៃពួកចេតសិកក្ខន្ធផង នៃចិត្តផង ដោយអត្ថិប្បច្ច័យ។ ឯបុរេជាត គឺនូវចក្ខុ … នូវវត្ថុ ថាមិនទៀង … ដូចបុរេជាតប្បច្ច័យដែរ មិនមានផ្សេងៗគ្នាទេ។ ចេតសិកធម៌ក្តី អចេតសិកធម៌​ក្តី ជាបច្ច័យនៃចេតសិកធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺខន្ធ១ ដែលច្រឡំដោយចក្ខុវិញ្ញាណក្តី ចក្ខ្វាយតនៈក្តី ជាបច្ច័យនៃខន្ធ២ ដែលច្រឡំដោយកាយវិញ្ញាណ … ចេតសិកក្ខន្ធ១ក្តី វត្ថុក្តី ចិត្តក្តី ជាបច្ច័យនៃខន្ធ២ ដោយអត្ថិប្បច្ច័យ នូវខន្ធ២…។ សហជាត គឺចេតសិកក្ខន្ធ១ក្តី វត្ថុក្តី ចិត្តក្តី ជាបច្ច័យនៃខន្ធ២ ដោយអត្ថិប្បច្ច័យ នូវខន្ធ២ … ឯវារៈទាំង២យ៉ាង បណ្ឌិតគប្បីធ្វើ ក្នុងខណៈនៃបដិសន្ធិចុះ។ ចេតសិកធម៌ក្តី អចេតសិកធម៌ក្តី ជាបច្ច័យនៃអចេតសិកធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។ សហជាត គឺពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណក្តី ចក្ខ្វាយតនៈក្តី (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ដែលច្រឡំដោយកាយវិញ្ញាណ … ពួកចេតសិកក្ខន្ធក្តី ចិត្តក្តី ជាបច្ច័យនៃពួកចិត្ត​សមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ ពួកចេតសិកក្ខន្ធក្តី ចិត្តក្តី ពួកមហាភូតក្តី ជាបច្ច័យនៃ​ពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ សហជាត គឺពួកចេតសិកក្ខន្ធក្តី វត្ថុក្តី (ជាបច្ច័យ) នៃចិត្ត ដោយអត្ថិប្បច្ច័យ សហជាត គឺពួកចេតសិកក្ខន្ធក្តី វត្ថុក្តី ជាបច្ច័យនៃចិត្ត ដោយអត្ថិប្បច្ច័យ វារៈ៣ បណ្ឌិតគប្បីធ្វើ ក្នុងខណៈនៃបដិសន្ធិផងចុះ។ បច្ឆាជាត គឺពួកចេតសិកក្ខន្ធក្តី ចិត្តក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកចេតសិកក្ខន្ធក្តី ចិត្តក្តី កពឡិង្ការាហារក្តី ជាបច្ច័យនៃកាយនេះ ដោយ​អត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកចេតសិកក្ខន្ធក្តី ចិត្តក្តី រូបជីវិតិន្ទ្រិយក្តី ជាបច្ច័យនៃពួក​កដត្តារូប ដោយអត្ថិប្បច្ច័យ។ ចេតសិកធម៌ក្តី អចេតសិកធម៌ក្តី ជាបច្ច័យនៃចេតសិកធម៌​ផង នៃអចេតសិកធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺខន្ធ១ ដែលច្រឡំដោយចក្ខុវិញ្ញាណក្តី ចក្ខ្វាយតនៈក្តី ជាបច្ច័យនៃខន្ធ២ផង នៃ​ចក្ខុវិញ្ញាណ​ផង ដោយអត្ថិប្បច្ច័យ ខន្ធ១ ដែលច្រឡំដោយកាយវិញ្ញាណក្តី កាយាយតនៈ​ក្តី ជាបច្ច័យនៃខន្ធ២ផង នៃកាយវិញ្ញាណផង ដោយអត្ថិប្បច្ច័យ ខន្ធ២…។ សហជាត គឺចេតសិកក្ខន្ធ១ក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ២ផង នៃចិត្តផង ដោយអត្ថិប្បច្ច័យ ខន្ធ២ … មានវារៈ២ បណ្ឌិតគប្បីធ្វើ ក្នុងខណៈនៃបដិសន្ធិចុះ។

[១១១] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុង​សហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងនិស្សយប្បច្ច័យ មាន​វារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុង​បច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងអាហារប្បច្ច័យ មានវារៈ៩ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ៩ ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងវិគតប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

[១១២] ចេតសិកធម៌ ជាបច្ច័យនៃចេតសិកធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។ ចេតសិកធម៌ ជាបច្ច័យនៃអចេតសិកធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។ ចេតសិកធម៌ ជាបច្ច័យនៃចេតសិកធម៌ផង នៃ​អចេតសិកធម៌​ផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។ អចេតសិកធម៌ ជាបច្ច័យនៃ​អចេតសិកធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយ​បច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ។ អចេតសិកធម៌ ជាបច្ច័យនៃចេតសិកធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។ អចេតសិកធម៌ ជាបច្ច័យនៃចេតសិកធម៌ផង នៃអចេតសិកធម៌ផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។ ចេតសិកធម៌ក្តី អចេតសិកធម៌ក្តី ជាបច្ច័យ នៃចេតសិកធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយ​ឧបនិស្សយប្បច្ច័យ។ ចេតសិកធម៌ក្តី អចេតសិកធម៌ក្តី ជាបច្ច័យនៃអចេតសិកធម៌ ដោយ​អារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ។ ចេតសិកធម៌ក្តី អចេតសិកធម៌ក្តី ជាបច្ច័យនៃចេតសិកធម៌ផង នៃអចេតសិកធម៌ផង ដោយ​អារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។

[១១៣] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យ​ទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងនោអវិគតប្បច្ច័យ មានវារៈ៩។

[១១៤] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុង​នអញ្ញមញ្ញប្បច្ច័យ មានវារៈ១ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងបច្ច័យទាំងអស់ សុទ្ធ​តែ​មានវារៈ៣ ក្នុងនមគ្គប្បច្ច័យ មានវារៈ៣ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ១ ក្នុង​នវិប្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

[១១៥] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ… ក្នុងអធិបតិប្បច្ច័យ មាន​វារៈ៩។ អនុលោមមាតិកា បណ្ឌិតគប្បីធ្វើចុះ។ … ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

ចប់ ចេតសិកទុកៈ។

ចិត្តសម្បយុត្តទុកៈ

បដិច្ចវារៈ

[១១៦] ចិត្តសម្បយុត្តធម៌ [បានដល់វេទនាខន្ធ សញ្ញាខន្ធ និងសង្ខារក្ខន្ធ។ អដ្ឋកថា។] (ធម៌ដែលប្រកបដោយចិត្ត) អាស្រ័យនូវចិត្តសម្បយុត្តធម៌ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺខន្ធ២ អាស្រ័យនូវចិត្តសម្បយុត្តក្ខន្ធ១ ខន្ធ១ អាស្រ័យនូវខន្ធ២ ក្នុងខណៈ​នៃបដិសន្ធិ។បេ។ ចិត្តវិប្បយុត្តធម៌ [រូប និងនិព្វាន។ អដ្ឋកថា។] (ធម៌ដែលប្រាសចាកចិត្ត) អាស្រ័យនូវចិត្តសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកចិត្តសម្បយុត្តក្ខន្ធ ក្នុងខណៈនៃបដិសន្ធិ។បេ។ ចិត្តសម្បយុត្តធម៌ក្តី ចិត្តវិប្បយុត្តធម៌ក្តី អាស្រ័យនូវចិត្តសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវចិត្តសម្បយុត្តក្ខន្ធ១ នូវខន្ធ២ … ជាបដិសន្ធិ។ ចិត្តវិប្បយុត្តធម៌ អាស្រ័យនូវចិត្តវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមហាភូត១ … ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកមហាភូត ក្នុងខណៈនៃបដិសន្ធិ មហាភូត១ … កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត។ ចិត្តសម្បយុត្តធម៌ អាស្រ័យ​នូវចិត្តវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ពួកចិត្តសម្បយុត្តក្ខន្ធ អាស្រ័យនូវវត្ថុ។ ចិត្តសម្បយុត្តធម៌ក្តី ចិត្តវិប្បយុត្តធម៌ក្តី អាស្រ័យ​នូវចិត្តវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ពួកចិត្ត​សម្បយុត្តកក្ខន្ធ អាស្រ័យនូវវត្ថុ កដត្តារូប អាស្រ័យនូវពួកមហាភូត។ ចិត្តសម្បយុត្តធម៌ អាស្រ័យនូវចិត្តសម្បយុត្តធម៌ផង នូវចិត្តវិប្បយុត្តធម៌ផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យនូវចិត្តសម្បយុត្តក្ខន្ធ១ផង នូវវត្ថុផង នូវខន្ធ២…។ ចិត្តវិប្បយុត្តធម៌ អាស្រ័យនូវចិត្តសម្បយុត្តធម៌ផង នូវចិត្តវិប្បយុត្តធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកចិត្តសម្បយុត្តក្ខន្ធ​ផង នូវពួកមហាភូតផង ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យនូវពួកចិត្ត​សម្បយុត្តក្ខន្ធ​ផង នូវពួកមហាភូតផង។ ចិត្តសម្បយុត្តធម៌ក្តី ចិត្តវិប្បយុត្តធម៌ក្តី អាស្រ័យនូវចិត្ត​សម្បយុត្តធម៌ផង នូវចិត្តវិប្បយុត្តធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺក្នុងខណៈ​នៃបដិសន្ធិ ខន្ធ២ អាស្រ័យនូវចិត្តសម្បយុត្តក្ខន្ធ១ផង នូវវត្ថុផង នូវខន្ធ២ … កដត្តារូប អាស្រ័យនូវពួកចិត្តសម្បយុត្តក្ខន្ធផង នូវពួកមហាភូតផង។

[១១៧] ចិត្តសម្បយុត្តធម៌ អាស្រ័យនូវចិត្តសម្បយុត្តធម៌ ទើបកើតឡើង ព្រោះ​អារម្មណប្បច្ច័យ គឺខន្ធ២ អាស្រ័យនូវចិត្តសម្បយុត្តក្ខន្ធ១ នូវខន្ធ២ … ជាបដិសន្ធិ។ ចិត្តសម្បយុត្តធម៌ អាស្រ័យនូវចិត្តវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺក្នុង​ខណៈនៃបដិសន្ធិ ពួកចិត្តសម្បយុត្តកក្ខន្ធអាស្រ័យនូវវត្ថុ។ ចិត្តសម្បយុត្តធម៌ អាស្រ័យ​នូវ​ចិត្តសម្បយុត្តធម៌ផង នូវចិត្តវិប្បយុត្តធម៌ផង ទើបកើតឡើង ព្រោះ​អារម្មណប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យនូវចិត្តសម្បយុត្តក្ខន្ធ១ផង នូវវត្ថុ​ផង នូវខន្ធ២ … សេចក្តីបំប្រួញ។

[១១៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុង​សហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងបុរេជាតប្បច្ច័យ មានវារៈ១ ក្នុង​អាសេវនប្បច្ច័យ មានវារៈ១ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងអាហារប្បច្ច័យ មានវារៈ៩ ក្នុងឥន្រ្ទិយប្បច្ច័យ ឈានប្បច្ច័យ និងមគ្គប្បច្ច័យ មានវារៈ៩ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងវិគតប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

[១១៩] ចិត្តសម្បយុត្តធម៌ អាស្រ័យនូវចិត្តសម្បយុត្តធម៌ ទើបកើតឡើង ព្រោះ​នហេតុប្បច្ច័យ គឺខន្ធ២ អាស្រ័យនូវអហេតុកក្ខន្ធ១ ជាចិត្តសម្បយុត្ត នូវខន្ធ២ … ក្នុងខណៈនៃអហេតុកប្បដិសន្ធិ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ ឯប្រស្នាទាំង៩ អ្នកប្រាជ្ញគប្បីធ្វើយ៉ាងនេះចុះ បទថា អហេតុកៈ ដូច្នេះ បណ្ឌិតគប្បីកំណត់​ក្នុងបច្ច័យទាំង​ពួង មោហមូល មានតែ១គត់ បណ្ឌិតគប្បីបំពេញចុះ។

[១២០] ចិត្តវិប្បយុត្តធម៌ អាស្រ័យនូវចិត្តសម្បយុត្តធម៌ ទើបកើតឡើង ព្រោះ​នអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជាបដិសន្ធិ អាស្រ័យនូវពួកចិត្តសម្បយុត្តក្ខន្ធ។ ចិត្តវិប្បយុត្តធម៌ អាស្រ័យនូវចិត្តវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺមហាភូត១ រហូតដល់ពួកអសញ្ញសត្វ។ ចិត្តវិប្បយុត្តធម៌ អាស្រ័យនូវចិត្តសម្បយុត្តធម៌​ផង នូវចិត្តវិប្បយុត្តធម៌ផង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកចិត្តសម្បយុត្តក្ខន្ធផង នូវពួកមហាភូតផង មានវារៈ១ ក្នុងខណៈនៃបដិសន្ធិ សេចក្តីបំប្រួញ។

[១២១] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្ទ្រិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុង​នមគ្គប្បច្ច័យ មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

[១២២] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មាន​វារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ១ ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុង​នសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងនោនត្ថិប្បច្ច័យ មាន​វារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

[១២៣] ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុង​បុរេជាតប្បច្ច័យ មានវារៈ១ ក្នុងអាសេវនប្បច្ច័យ មានវារៈ១ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងមគ្គប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

សហជាតវារៈ ដូចបដិច្ចវារៈដែរ។

បច្ចយវារៈ

[១២៤] ចិត្តសម្បយុត្តធម៌ ពឹងផ្អែកនឹងចិត្តសម្បយុត្តធម៌ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺមានវារៈ៣ ដូចបដិច្ចវារៈដែរ។ ចិត្តវិប្បយុត្តធម៌ ពឹងផ្អែកនឹង​ចិត្តវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមានវារៈ១ … ដូចបដិច្ចវារៈដែរ។ ចិត្តសម្បយុត្តធម៌ ពឹងផ្អែកនឹងចិត្តវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួក​ចិត្ត​​សម្បយុត្តកក្ខន្ធ​ជាបដិសន្ធិ ពឹងផ្អែកនឹងវត្ថុ។ ចិត្តសម្បយុត្តធម៌ក្តី ចិត្តវិប្បយុត្តធម៌​ក្តី ពឹងផ្អែកនឹងចិត្តវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ជាបដិសន្ធិ ពឹងផ្អែកនឹងពួកមហាភូត។ ចិត្តសម្បយុត្តធម៌ ពឹងផ្អែកនឹងចិត្តសម្បយុត្តធម៌ផង នឹងចិត្តវិប្បយុត្តធម៌ផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺខន្ធ២ ពឹងផ្អែកនឹងចិត្តសម្បយុត្តក្ខន្ធ១ផង នឹងវត្ថុផង នឹងខន្ធ២ … ជាបដិសន្ធិ។ ចិត្តវិប្បយុត្តធម៌ ពឹងផ្អែកនឹងចិត្តសម្បយុត្តធម៌ផង នឹងចិត្តវិប្បយុត្តធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជាបដិសន្ធិ ពឹងផ្អែកនឹងពួក​ចិត្តសម្បយុត្តក្ខន្ធផង នឹងពួកមហាភូតផង។ ចិត្តសម្បយុត្តធម៌ក្តី ចិត្តវិប្បយុត្តធម៌ក្តី ពឹងផ្អែកនឹងចិត្តសម្បយុត្តធម៌ផង នឹងចិត្តវិប្បយុត្តធម៌ផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺខន្ធ២ ពឹងផ្អែកនឹងចិត្តសម្បយុត្តក្ខន្ធ១ផង នឹងវត្ថុផង នឹងខន្ធ២ … ចិត្ត​សមុដ្ឋានរូប ជាបដិសន្ធិ ពឹងផ្អែកនឹងពួកចិត្តសម្បយុត្តក្ខន្ធផង នឹងពួកមហាភូតផង។

[១២៥] ចិត្តសម្បយុត្តធម៌ ពឹងផ្អែកនឹងចិត្តសម្បយុត្តធម៌ ទើបកើតឡើង ព្រោះ​អារម្មណប្បច្ច័យ គឺមានវារៈ១ ដូចគ្នានឹងបដិច្ចវារៈដែរ។ ចិត្តសម្បយុត្តធម៌ ពឹងផ្អែកនឹង​ចិត្តវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺពួកខន្ធ ដែលច្រឡំដោយ​ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខ្វាយតនៈ នឹងកាយាយតនៈ … ពួកចិត្តសម្បយុត្តកក្ខន្ធជា​បដិសន្ធិ ពឹងផ្អែកនឹងវត្ថុ។ ចិត្តសម្បយុត្តធម៌ ពឹងផ្អែកនឹងចិត្តសម្បយុត្តធម៌ផង នឹងចិត្ត​វិប្បយុត្តធម៌ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ២ ពឹងផ្អែកនឹងខន្ធ១ ដែល​ច្រឡំដោយចក្ខុវិញ្ញាណផង នឹងចក្ខ្វាយតនៈផង នឹងខន្ធ២ … ដែលច្រឡំដោយ​កាយវិញ្ញាណ … ខន្ធ២ ពឹងផ្អែកនឹងចិត្តសម្បយុត្តក្ខន្ធ១ផង នឹងវត្ថុផង នឹងខន្ធ២ … ក្នុង​ខណៈ​នៃបដិសន្ធិ សេចក្តីបំប្រួញ។

[១២៦] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មាន​វារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុង​សហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងនិស្សយប្បច្ច័យ មាន​វារៈ​៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុង​អាសេវនប្បច្ច័យ មានវារៈ៣ ក្នុងកម្មប្បច្ច័យ មានវារៈ៩។បេ។ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

[១២៧] ចិត្តសម្បយុត្តធម៌ ពឹងផ្អែកនឹងចិត្តសម្បយុត្តធម៌ ទើបកើតឡើង ព្រោះ​នហេតុប្បច្ច័យ គឺមានវារៈ៣ ដូចគ្នានឹងបដិច្ចវារៈដែរ។ ចិត្តវិប្បយុត្តធម៌ ពឹងផ្អែកនឹង​ចិត្តវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមហាភូត១ រហូតដល់ពួក​អសញ្ញសត្វ។ ចិត្តសម្បយុត្តធម៌ ពឹងផ្អែកនឹងចិត្តវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះ​នហេតុប្បច្ច័យ គឺពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខ្វាយតនៈ នឹង​កាយាយតនៈ … ពួកអហេតុកក្ខន្ធ ជាចិត្តសម្បយុត្ត ជាបដិសន្ធិ ពឹងផ្អែកនឹងវត្ថុ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងវត្ថុ។ ចិត្តសម្បយុត្តធម៌ក្តី ចិត្តវិប្បយុត្តធម៌ក្តី ពឹងផ្អែកនឹងចិត្តវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺពួកអហេតុកក្ខន្ធជាចិត្តសម្បយុត្ត ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ជាបដិសន្ធិ ពឹងផ្អែកនឹងពួកមហាភូត។ ចិត្តសម្បយុត្តធម៌ ពឹងផ្អែកនឹងចិត្តសម្បយុត្តធម៌ផង នឹង​ចិត្តវិប្បយុត្តធម៌ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ២ ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយចក្ខុវិញ្ញាណផង នឹងចក្ខ្វាយតនៈផង នឹងខន្ធ២ … ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយកាយវិញ្ញាណផង នឹងកាយាយតនៈផង … ខន្ធ២ ពឹងផ្អែកនឹង​អហេតុកក្ខន្ធ១ ជាចិត្តសម្បយុត្តផង នឹងវត្ថុផង នឹងខន្ធ២ … ក្នុងខណៈនៃ​អហេតុកប្បដិសន្ធិ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹង​ពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងវត្ថុផង។ ប្រស្នា២យ៉ាង និង​បវត្តិប្បដិសន្ធិ អ្នកប្រាជ្ញគប្បីធ្វើយ៉ាងនេះចុះ។ សេចក្តីបំប្រួញ។

[១២៨] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុង​នបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុង​នឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ៤ ក្នុងនមគ្គប្បច្ច័យ មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

[១២៩] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ … ក្នុងនកម្មប្បច្ច័យ មាន​វារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុង​នោវិគតប្បច្ច័យ មានវារៈ៣។

[១៣០] ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះនហេតុប្បច្ច័យ។បេ។ … ក្នុងមគ្គប្បច្ច័យ មានវារៈ៣។បេ។ … ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

និស្សយវារៈ ដូចគ្នានឹងបច្ចយវារៈដែរ។

សំសដ្ឋវារៈ

[១៣១] ចិត្តសម្បយុត្តធម៌ ច្រឡំនឹងចិត្តសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ ច្រឡំនឹងចិត្តសម្បយុត្តក្ខន្ធ១ នឹងខន្ធ២ … ជាបដិសន្ធិ។

[១៣២] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអធិបតិប្បច្ច័យ មានវារៈ១ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។

[១៣៣] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអធិបតិប្បច្ច័យ មានវារៈ១ ក្នុង​នបុរេជាតប្បច្ច័យ មានវារៈ១ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ១ ក្នុងនអាសេវនប្បច្ច័យ មានវារៈ១ ក្នុងនកម្មប្បច្ច័យ មានវារៈ១ ក្នុងនវិបាកប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១។

ការរាប់ទាំង២យ៉ាងក្រៅពីនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។

បញ្ហាវារៈ

[១៣៤] ចិត្តសម្បយុត្តធម៌ ជាបច្ច័យនៃចិត្តសម្បយុត្តធម៌ ដោយហេតុប្បច្ច័យ គឺពួកចិត្ត​សម្បយុត្តហេតុ ជាបច្ច័យ គឺជាបដិសន្ធិ នៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ។ ចិត្តសម្បយុត្តធម៌ ជាបច្ច័យនៃចិត្តវិប្បយុត្តធម៌ ដោយហេតុប្បច្ច័យ គឺពួកចិត្ត​សម្បយុត្តហេតុ ជាបច្ច័យ គឺជាបដិសន្ធិ នៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ។ ចិត្តសម្បយុត្តធម៌ ជាបច្ច័យ នៃចិត្តសម្បយុត្តធម៌ផង នៃចិត្តវិប្បយុត្តធម៌ផង ដោយ​ហេតុប្បច្ច័យ គឺពួកចិត្តសម្បយុត្តហេតុ ជាបច្ច័យ គឺជាបដិសន្ធិ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។

[១៣៥] ចិត្តសម្បយុត្តធម៌ ជាបច្ច័យនៃចិត្តសម្បយុត្តធម៌ ដោយអារម្មណប្បច្ច័យ គឺនូវទាន … នូវសីល … បុគ្គលធ្វើនូវឧបោសថកម្ម ពិចារណានូវឧបោសថកម្មនោះ ហើយត្រេកអរ រីករាយ រាគៈកើតឡើង ព្រោះប្រារព្ធនូវពួកកុសលនោះ ទោមនស្សកើតឡើង នូវពួក​កុសល ដែលសន្សំហើយ ក្នុងកាលមុន … ចេញអំពីឈាន នូវឈាន … ពួកព្រះអរិយៈ ចេញអំពីមគ្គ ពិចារណានូវមគ្គ ពិចារណានូវផល នូវពួកកិលេស ដែលលះបង់ហើយ … ពិចារណានូវពួកកិលេស ដែលសង្កត់សង្កិនហើយ ដឹងនូវពួកកិលេស ដែលធ្លាប់សន្សំ​ហើយ ក្នុងកាលមុន នូវពួកចិត្តសម្បយុត្តក្ខន្ធ ថាមិនទៀង។បេ។ ទោមនស្ស កើតឡើង បុគ្គលដឹងនូវចិត្តរបស់បុគ្គល អ្នកប្រកបដោយចិត្តសម្បយុត្តធម៌ ដោយ​ចេតោបរិយ​ញ្ញាណ អាកាសានញ្ចាយតនៈ (ជាបច្ច័យ) នៃវិញ្ញាណញ្ចាយតនៈ អាកិញ្ចញ្ញាយតនៈ (ជាបច្ច័យ) នៃនេវសញ្ញានាសញ្ញាយតនៈ ពួកចិត្តសម្បយុត្តក្ខន្ធ ជាបច្ច័យនៃការពិចារណា នូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។ ចិត្តវិប្បយុត្តធម៌ ជាបច្ច័យនៃចិត្ត​សម្បយុត្តធម៌ ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ពិចារណានូវព្រះនិព្វាន ព្រះនិព្វាន ជាបច្ច័យនៃការពិចារណា នូវគោត្រភូ វោទានៈ មគ្គ និងផល ដោយអារម្មណប្បច្ច័យ នូវចក្ខុ … នូវវត្ថុ … នូវចិត្តវិប្បយុត្តក្ខន្ធ ថាមិនទៀង។បេ។ ទោមនស្សកើតឡើង បុគ្គល​ឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ … ពួកចិត្តវិប្បយុត្តក្ខន្ធ ជាបច្ច័យ​នៃការពិចារណា នូវឥទ្ធិវិធញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និង​អនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។

[១៣៦] ចិត្តសម្បយុត្តធម៌ ជាបច្ច័យនៃចិត្តសម្បយុត្តធម៌ ដោយអធិបតិប្បច្ច័យ បានដល់​អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺនូវទាន … នូវសីល… នូវឧបោសថកម្ម … ធ្វើនូវកុសលនោះ ឲ្យជាទីគោរព ហើយពិចារណា ត្រេកអរ រីករាយ រាគៈកើតឡើង ព្រោះធ្វើនូវកុសលនោះ ឲ្យជាទីគោរព ទិដ្ឋិកើតឡើង ក្នុងកាលមុន … អំពីឈាន … ពួកព្រះអរិយៈ ចេញអំពីមគ្គ ធ្វើនូវមគ្គ ឲ្យជាទីគោរព … ធ្វើនូវផល ឲ្យជាទី​គោរព ហើយពិចារណា បុគ្គលធ្វើនូវពួកចិត្តសម្បយុត្តក្ខន្ធ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈកើតឡើង ព្រោះធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ទិដ្ឋិកើតឡើង។ ឯ​សហជាតាធិបតិ គឺចិត្តសម្បយុត្តាធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយ​អធិបតិប្បច្ច័យ។ ចិត្តសម្បយុត្តធម៌ ជាបច្ច័យនៃចិត្តវិប្បយុត្តធម៌ ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺចិត្តសម្បយុត្តាធិបតិ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយ​អធិបតិប្បច្ច័យ។ ចិត្តសម្បយុត្តធម៌ ជាបច្ច័យនៃចិត្តសម្បយុត្តធម៌ផង នៃចិត្តវិប្បយុត្តធម៌​ផង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺចិត្តសម្បយុត្តាធិបតិ ជាបច្ច័យនៃ​ពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ ចិត្តវិប្បយុត្តធម៌ ជាបច្ច័យនៃចិត្តសម្បយុត្តធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺពួក​ព្រះអរិយៈ ធ្វើនូវព្រះនិព្វាន ឲ្យជាទីគោរព ហើយពិចារណា ព្រះនិព្វាន ជាបច្ច័យនៃ​គោត្រភូ វោទានៈ មគ្គ និងផល ដោយអធិបតិប្បច្ច័យ នូវចក្ខុ … នូវវត្ថុ … បុគ្គលធ្វើ​នូវពួកចិត្តវិប្បយុត្តក្ខន្ធ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈកើតឡើង ព្រោះធ្វើនូវ​ខន្ធនោះ ឲ្យជាទីគោរព ទិដ្ឋិកើតឡើង។

[១៣៧] ចិត្តសម្បយុត្តធម៌ ជាបច្ច័យនៃចិត្តសម្បយុត្តធម៌ ដោយអនន្តរប្បច្ច័យ គឺពួក​ចិត្តសម្បយុត្តក្ខន្ធមុនៗ។បេ។ ជាបច្ច័យនៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។ ជាបច្ច័យ ដោយសមនន្តរប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ គឺប្រស្នា៧ ដូចគ្នានឹង​បដិច្ចវារៈដែរ តំណ មិនមានទេ។ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ គឺមានប្រស្នា៦ ដូចគ្នា​នឹង​បដិច្ចវារៈដែរ។ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ គឺមានប្រស្នា៧ ដូចគ្នានឹងបច្ចយវារៈ​ដែរ តំណ មិនមានទេ។

[១៣៨] ចិត្តសម្បយុត្តធម៌ ជាបច្ច័យនៃចិត្តសម្បយុត្តធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់​អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯ​បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយឲ្យនូវទាន។បេ។ ដំឡើងនូវមានះ ប្រកាន់នូវទិដ្ឋិ នូវសីល…។បេ។ នូវសេចក្តីប្រាថ្នា … នូវកាយិកសុខ … អាស្រ័យនូវ​កាយិកទុក្ខ ហើយឲ្យនូវទាន។បេ។ សម្លាប់នូវសត្វ បំបែកនូវសង្ឃ សទ្ធា។បេ។ កាយិកទុក្ខ ជាបច្ច័យនៃសទ្ធា។បេ។ នៃមគ្គ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។ ចិត្តវិប្បយុត្តធម៌ ជាបច្ច័យនៃចិត្តសម្បយុត្តធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់​អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺនូវរដូវ … នូវភោជន … បុគ្គលអាស្រ័យនូវសេនាសនៈ ហើយឲ្យនូវទាន។បេ។ បំបែក​នូវសង្ឃ រដូវ … ភោជន … សេនាសនៈ ជាបច្ច័យនៃសទ្ធា។បេ។ នៃផលសមាបត្តិ ដោយ​ឧបនិស្សយប្បច្ច័យ។

[១៣៩] ចិត្តវិប្បយុត្តធម៌ ជាបច្ច័យនៃចិត្តសម្បយុត្តធម៌ ដោយបុរេជាតប្បច្ច័យ បានដល់​អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ … នូវវត្ថុ ថាមិនទៀង។បេ។ ទោមនស្សកើតឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយ​ទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ…។ ឯវត្ថុបុរេជាត គឺចក្ខ្វាយតនៈ (ជាបច្ច័យ) នៃពួកខន្ធ ដែលច្រឡំ​ដោយចក្ខុវិញ្ញាណ កាយាយតនៈ … វត្ថុ ជាបច្ច័យ នៃពួកចិត្តសម្បយុត្តកក្ខន្ធ ដោយ​បុរេជាតប្បច្ច័យ។

[១៤០] ចិត្តសម្បយុត្តធម៌ ជាបច្ច័យនៃចិត្តវិប្បយុត្តធម៌ ដោយបច្ឆាជាតប្បច្ច័យ សេចក្តី​បំប្រួញ មានវារៈ១។ ជាបច្ច័យ ដោយអាសេវនប្បច្ច័យ គឺមានវារៈ១។

[១៤១] ចិត្តសម្បយុត្តធម៌ ជាបច្ច័យនៃចិត្តសម្បយុត្តធម៌ ដោយកម្មប្បច្ច័យ បានដល់​សហជាត និងនានាខណិកៈ។ សហជាត គឺចិត្តសម្បយុត្តចេតនា (ចេតនា ដែលប្រកប​ដោយចិត្ត) ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចិត្តសម្បយុត្តចេតនា ជាបច្ច័យ នៃពួកវិបាកក្ខន្ធ ដោយកម្មប្បច្ច័យ។ ចិត្តសម្បយុត្តធម៌ ជាបច្ច័យ នៃចិត្តវិប្បយុត្តធម៌ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចិត្តសម្បយុត្តចេតនា ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចិត្តសម្បយុត្តចេតនា ជាបច្ច័យនៃពួកកដត្តារូប ដោយកម្មប្បច្ច័យ។ ចិត្តសម្បយុត្តធម៌ ជាបច្ច័យ នៃចិត្តសម្បយុត្តធម៌ផង នៃចិត្តវិប្បយុត្តធម៌ផង ដោយ​កម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចិត្តសម្បយុត្តចេតនា ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចិត្តសម្បយុត្តចេតនា ជាបច្ច័យ នៃពួកវិបាកក្ខន្ធផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។

[១៤២] ចិត្តសម្បយុត្តធម៌ ជាបច្ច័យនៃចិត្តសម្បយុត្តធម៌ ដោយវិបាកប្បច្ច័យ មានវារៈ៣។

[១៤៣] ចិត្តសម្បយុត្តធម៌ ជាបច្ច័យនៃចិត្តសម្បយុត្តធម៌ ដោយអាហារប្បច្ច័យ មាន​វារៈ​៣។ ចិត្តវិប្បយុត្តធម៌ ជាបច្ច័យនៃចិត្តវិប្បយុត្តធម៌ ដោយអាហារប្បច្ច័យ គឺ​កពឡិង្ការាហារ ជាបច្ច័យនៃកាយនេះ ដោយអាហារប្បច្ច័យ។

[១៤៤] ចិត្តសម្បយុត្តធម៌ ជាបច្ច័យនៃចិត្តសម្បយុត្តធម៌ ដោយឥន្រ្ទិយប្បច្ច័យ មានវារៈ​៣។ ចិត្តវិប្បយុត្តធម៌ ជាបច្ច័យនៃចិត្តវិប្បយុត្តធម៌ ដោយឥន្ទ្រិយប្បច្ច័យ គឺរូបជីវិតិន្រ្ទិយ ជាបច្ច័យនៃពួកកដត្តារូប ដោយឥន្រ្ទិយប្បច្ច័យ។ ចិត្តវិប្បយុត្តធម៌ ជាបច្ច័យនៃចិត្ត​សម្បយុត្តធម៌ ដោយឥន្ទ្រិយប្បច្ច័យ គឺចក្ខុន្ទ្រិយ ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយ​ចក្ខុវិញ្ញាណ ដោយឥន្ទ្រិយប្បច្ច័យ កាយិន្រ្ទិយ។បេ។ ចិត្តសម្បយុត្តធម៌ក្តី ចិត្តវិប្បយុត្តធម៌​ក្តី ជាបច្ច័យ នៃចិត្តសម្បយុត្តធម៌ ដោយឥន្ទ្រិយប្បច្ច័យ គឺចក្ខុន្ទ្រិយក្តី ឧបេក្ខិន្ទ្រិយក្តី ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណ ដោយឥន្ទ្រិយប្បច្ច័យ កាយិន្រ្ទិយក្តី សុខិន្ទ្រិយក្តី កាយិន្ទ្រិយក្តី ទុក្ខិន្ទ្រិយក្តី ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយកាយវិញ្ញាណ ដោយឥន្ទ្រិយប្បច្ច័យ។ ជាបច្ច័យ ដោយឈានប្បច្ច័យ មានវារៈ៣ ជាបច្ច័យ ដោយ​មគ្គប្បច្ច័យ មានវារៈ៣ ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ មានវារៈ១។

[១៤៥] ចិត្តសម្បយុត្តធម៌ ជាបច្ច័យនៃចិត្តវិប្បយុត្តធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់​សហជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ ចិត្តវិប្បយុត្តធម៌ ជាបច្ច័យនៃចិត្តសម្បយុត្តធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺក្នុងខណៈនៃ​បដិសន្ធិ វត្ថុ ជាបច្ច័យ នៃពួកចិត្តសម្បយុត្តកក្ខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ ឯបុរេជាត គឺចក្ខ្វាយតនៈ ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណ ដោយវិប្បយុត្តប្បច្ច័យ កាយាយតនៈ … វត្ថុ ជាបច្ច័យ នៃពួកចិត្តសម្បយុត្តកក្ខន្ធ ដោយវិប្បយុត្តប្បច្ច័យ។

[១៤៦] ចិត្តសម្បយុត្តធម៌ ជាបច្ច័យនៃចិត្តសម្បយុត្តធម៌ ដោយអត្ថិប្បច្ច័យ មានវារៈ១ ដូចគ្នានឹងបដិច្ចវារៈដែរ។ ចិត្តសម្បយុត្តធម៌ ជាបច្ច័យ នៃចិត្តវិប្បយុត្តធម៌ ដោយ​អត្ថិប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ ចិត្តសម្បយុត្តធម៌ ជាបច្ច័យ នៃចិត្តសម្បយុត្តធម៌ផង នៃចិត្តវិប្បយុត្តធម៌ផង ដោយអត្ថិប្បច្ច័យ ដូចគ្នានឹង​បដិច្ចវារៈដែរ។ ចិត្តវិប្បយុត្តធម៌ ជាបច្ច័យនៃចិត្តវិប្បយុត្តធម៌ ដោយអត្ថិប្បច្ច័យ បានដល់​សហជាត អាហារ និងឥន្ទ្រិយ។ សេចក្តីបំប្រួញ។ ចិត្តវិប្បយុត្តធម៌ ជាបច្ច័យនៃ​ចិត្តវិប្បយុត្តធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺក្នុងខណៈនៃបដិសន្ធិ វត្ថុ ជាបច្ច័យ នៃពួកចិត្តសម្បយុត្តកក្ខន្ធ ដោយអត្ថិប្បច្ច័យ។ ឯបុរេជាត គឺនូវចក្ខុ … នូវវត្ថុ ថាមិនទៀង … ដូចគ្នានឹងបុរេជាតប្បច្ច័យដែរ។ ចិត្តសម្បយុត្តធម៌ក្តី ចិត្តវិប្បយុត្តធម៌ក្តី ជាបច្ច័យនៃចិត្តសម្បយុត្តធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺខន្ធ១ ដែលច្រឡំដោយចក្ខុវិញ្ញាណក្តី ចក្ខ្វាយតនៈក្តី នៃខន្ធ២ … កាយាយតនៈក្តី ចិត្តសម្បយុត្តក្ខន្ធ១ក្តី វត្ថុក្តី នៃខន្ធ២ … ខន្ធ២ … មានបដិសន្ធិដែរ។ ចិត្តសម្បយុត្តធម៌ក្តី ចិត្តវិប្បយុត្តធម៌ក្តី ជាបច្ច័យនៃចិត្តវិប្បយុត្តធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។ សហជាត គឺពួកចិត្តសម្បយុត្តក្ខន្ធក្តី ពួកមហាភូតក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយ​អត្ថិប្បច្ច័យ មានបដិសន្ធិដែរ។ បច្ឆាជាត គឺពួកចិត្តសម្បយុត្តកក្ខន្ធក្តី កពឡិង្ការាហារក្តី ជាបច្ច័យនៃកាយនេះ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកចិត្តសម្បយុត្តកក្ខន្ធក្តី រូបជីវិតិន្ទ្រិយក្តី ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។

[១៤៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ៤ ក្នុងអនន្តរប្បច្ច័យ មានវារៈ១ ក្នុងសមនន្តរប្បច្ច័យ មានវារៈ១ ក្នុង​សហជាតប្បច្ច័យ មានវារៈ៧ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងនិស្សយប្បច្ច័យ មានវារៈ៧ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ២ ក្នុងបុរេជាតប្បច្ច័យ មានវារៈ១ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ១ ក្នុងអាសេវនប្បច្ច័យ មានវារៈ១ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ៣ ក្នុងអាហារប្បច្ច័យ មានវារៈ៤ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ៦ ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងអត្ថិប្បច្ច័យ មានវារៈ៧ ក្នុងនត្ថិប្បច្ច័យ មានវារៈ១ ក្នុងវិគតប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ៧។

[១៤៨] ចិត្តសម្បយុត្តធម៌ ជាបច្ច័យនៃចិត្តសម្បយុត្តធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយ​កម្មប្បច្ច័យ។ ចិត្តសម្បយុត្តធម៌ ជាបច្ច័យនៃចិត្តវិប្បយុត្តធម៌ ដោយសហជាតប្បច្ច័យ ជា​បច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។ ចិត្តសម្បយុត្តធម៌ ជាបច្ច័យ​នៃចិត្តសម្បយុត្តធម៌ផង នៃចិត្តវិប្បយុត្តធម៌ផង ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។ ចិត្តវិប្បយុត្តធម៌ ជាបច្ច័យនៃចិត្តវិប្បយុត្តធម៌ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ។ ចិត្តវិប្បយុត្តធម៌ ជាបច្ច័យ នៃចិត្តសម្បយុត្តធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។ ចិត្តសម្បយុត្តធម៌​ក្តី ចិត្តវិប្បយុត្តធម៌ក្តី ជាបច្ច័យ នៃចិត្តសម្បយុត្តធម៌ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។ ចិត្តសម្បយុត្តធម៌ក្តី ចិត្តវិប្បយុត្តធម៌ក្តី ជាបច្ច័យ នៃ​ចិត្តវិប្បយុត្តធម៌ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ។

[១៤៩] ក្នុងនហេតុប្បច្ច័យ មានវារៈ៧ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៧ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៧ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៧ ក្នុងនសមនន្តរប្បច្ច័យ មាន​វារៈ៧ ក្នុងនសហជាតប្បច្ច័យ មានវារៈ៦ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុង​ននិស្សយប្បច្ច័យ មានវារៈ៦ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៧ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៧ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៧ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនោអត្ថិប្បច្ច័យ មានវារៈ៤ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងនោវិគតប្បច្ច័យ មានវារៈ៧ ក្នុងនោអវិគតប្បច្ច័យ មានវារៈ៤។

[១៥០] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុង​នអញ្ញមញ្ញប្បច្ច័យ មានវារៈ១ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៣ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

[១៥១] ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ព្រោះនហេតុប្បច្ច័យ … ក្នុងអធិបតិប្បច្ច័យ មានវារៈ៤។ អនុលោមមាតិកា បណ្ឌិតគប្បីធ្វើចុះ។ … ក្នុងអវិគតប្បច្ច័យ មានវារៈ៧។

ចប់ ចិត្តសម្បយុត្តទុកៈ។

ចិត្តសំសដ្ឋទុកៈ

បដិច្ចវារៈ

[១៥២] ចិត្តសំសដ្ឋធម៌ [គឺវេទនាខន្ធ សញ្ញាខន្ធ និងសង្ខារក្ខន្ធ។] (ធម៌ដែលច្រឡំ​ដោយ​ចិត្ត) អាស្រ័យនូវចិត្តសំសដ្ឋធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ អាស្រ័យ​នូវចិត្តសំសដ្ឋក្ខន្ធ១ នូវខន្ធ២ … មានបដិសន្ធិដែរ។ ចិត្តវិសំសដ្ឋធម៌ [គឺរូប និងនិព្វាន។] (ធម៌ដែលប្រាសចាកការច្រឡំដោយចិត្ត) អាស្រ័យនូវចិត្តសំសដ្ឋធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជាបដិសន្ធិ អាស្រ័យនូវពួកចិត្តសំសដ្ឋក្ខន្ធ។

ចិត្តសម្បយុត្តទុកៈ យ៉ាងណា ចិត្តសំសដ្ឋទុកៈ បណ្ឌិតគប្បីធ្វើយ៉ាងនោះដែរ មិនមានការ​ធ្វើ​ឲ្យផ្សេងៗគ្នាទេ។

ចិត្តសមុដ្ឋានទុកៈ

បដិច្ចវារៈ

[១៥៣] ចិត្តសមុដ្ឋានធម៌ [គឺវេទនាខន្ធ។] (ធម៌មានចិត្តជាសមុដ្ឋាន) អាស្រ័យនូវចិត្ត​សមុដ្ឋានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវ​ចិត្តសមុដ្ឋានក្ខន្ធ១ នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យនូវចិត្ត​សមុដ្ឋានក្ខន្ធ​១ នូវខន្ធ២ … មហាភូត១ ជាចិត្តសមុដ្ឋាន … ចិត្តសមុដ្ឋានរូប និងឧបាទារូប អាស្រ័យ​នូវ​ពួកមហាភូត។ នោចិត្តសមុដ្ឋានធម៌ [គឺចិត្ត រូបដ៏វិសេស និងនិព្វាន។] (ធម៌មិនមាន​ចិត្តជាសមុដ្ឋាន) អាស្រ័យនូវចិត្តសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្ត អាស្រ័យនូវពួកចិត្តសមុដ្ឋានក្ខន្ធ ក្នុងខណៈនៃបដិសន្ធិ ចិត្តក្តី កដត្តារូបក្តី អាស្រ័យនូវពួក​ចិត្តសមុដ្ឋានក្ខន្ធ។ ចិត្តសមុដ្ឋានធម៌ក្តី នោចិត្តសមុដ្ឋានធម៌ក្តី អាស្រ័យនូវចិត្តសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវចិត្ត​សមុដ្ឋានក្ខន្ធ១ នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី ចិត្តក្តី កដត្តារូបក្តី អាស្រ័យនូវ​ចិត្តសមុដ្ឋានក្ខន្ធ១ នូវខន្ធ២…។ នោចិត្តសមុដ្ឋានធម៌ អាស្រ័យនូវនោចិត្តសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យនូវចិត្ត វត្ថុ អាស្រ័យនូវចិត្ត ចិត្ត អាស្រ័យនូវវត្ថុ មហាភូត១ … កដត្តារូប និងឧបាទារូប អាស្រ័យ​នូវពួកមហាភូត។ ចិត្តសមុដ្ឋានធម៌ អាស្រ័យនូវនោចិត្តសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវចិត្ត ក្នុងខណៈ​នៃបដិសន្ធិ ពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវចិត្ត ក្នុងខណៈនៃបដិសន្ធិ ពួកចិត្តសមុដ្ឋាន​ក្ខន្ធ អាស្រ័យនូវវត្ថុ។ ចិត្តសមុដ្ឋានធម៌ក្តី នោចិត្តសមុដ្ឋានធម៌ក្តី អាស្រ័យនូវនោចិត្ត​សមុដ្ឋាន​ធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ពួក​សម្បយុត្តកក្ខន្ធក្តី កដត្តារូបក្តី អាស្រ័យនូវចិត្ត ក្នុងខណៈនៃបដិសន្ធិ ចិត្តក្តី ពួក​សម្បយុត្តកក្ខន្ធក្តី អាស្រ័យនូវវត្ថុ។ ចិត្តសមុដ្ឋានធម៌ អាស្រ័យនូវចិត្តសមុដ្ឋានធម៌ផង នូវនោចិត្តសមុដ្ឋានធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវចិត្តសមុដ្ឋានក្ខន្ធ១ផង នូវចិត្តផង នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យនូវចិត្តសមុដ្ឋានក្ខន្ធ១ផង នូវចិត្តផង នូវខន្ធ២…។ នោចិត្តសមុដ្ឋានធម៌ អាស្រ័យ​នូវចិត្តសមុដ្ឋានធម៌ផង នូវនោចិត្តសមុដ្ឋានធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យនូវពួកចិត្តសមុដ្ឋានក្ខន្ធផង នូវចិត្តផង ក្នុងខណៈ​នៃបដិសន្ធិ ឧបាទារូប អាស្រ័យនូវពួកចិត្តសមុដ្ឋានក្ខន្ធផង នូវពួកមហាភូតផង ក្នុងខណៈនៃបដិសន្ធិ ចិត្ត អាស្រ័យនូវពួកចិត្តសមុដ្ឋានក្ខន្ធផង នូវវត្ថុផង។ ចិត្ត​សមុដ្ឋានធម៌​ក្តី នោចិត្តសមុដ្ឋានធម៌ក្តី អាស្រ័យនូវចិត្តសមុដ្ឋានធម៌ផង នូវនោចិត្ត​សមុដ្ឋានធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី កដត្តារូបក្តី អាស្រ័យនូវចិត្តសមុដ្ឋានក្ខន្ធ១ផង នូវចិត្តផង នូវខន្ធ២ … ក្នុងខណៈ​នៃ​បដិសន្ធិ ខន្ធ២ក្តី ចិត្តក្តី អាស្រ័យនូវចិត្តសមុដ្ឋានក្ខន្ធ១ផង នូវវត្ថុផង នូវខន្ធ២ …។

[១៥៤] ចិត្តសមុដ្ឋានធម៌ អាស្រ័យនូវចិត្តសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះ​អារម្មណប្បច្ច័យ គឺខន្ធ២ អាស្រ័យនូវចិត្តសមុដ្ឋានក្ខន្ធ១ នូវខន្ធ២ … ជាបដិសន្ធិ។ នោចិត្តសមុដ្ឋានធម៌ អាស្រ័យនូវចិត្តសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺចិត្តជាបដិសន្ធិ អាស្រ័យនូវពួកចិត្តសមុដ្ឋានក្ខន្ធ។ ចិត្តសមុដ្ឋានធម៌ក្តី នោចិត្តសមុដ្ឋាន​ធម៌​ក្តី អាស្រ័យនូវចិត្តសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ២ក្តី ចិត្តក្តី អាស្រ័យនូវចិត្តសមុដ្ឋានក្ខន្ធ១ នូវខន្ធ២ … ជាបដិសន្ធិ។ នោចិត្តសមុដ្ឋានធម៌ អាស្រ័យ​នូវនោចិត្តសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ចិត្តអាស្រ័យនូវវត្ថុ។ ចិត្តសមុដ្ឋានធម៌ អាស្រ័យនូវនោចិត្តសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវចិត្ត ក្នុងខណៈនៃបដិសន្ធិ ពួក​សម្បយុត្តកក្ខន្ធ អាស្រ័យនូវចិត្ត ក្នុងខណៈនៃបដិសន្ធិ ពួកចិត្តសមុដ្ឋានក្ខន្ធ អាស្រ័យ​នូវវត្ថុ។ ចិត្តសមុដ្ឋានធម៌ក្តី នោចិត្តសមុដ្ឋានធម៌ក្តី អាស្រ័យនូវនោចិត្តសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី អាស្រ័យនូវវត្ថុ។ ចិត្តសមុដ្ឋានធម៌ អាស្រ័យនូវចិត្តសមុដ្ឋានធម៌ផង នូវនោចិត្តសមុដ្ឋាន​ធម៌​ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ២ អាស្រ័យនូវចិត្តសមុដ្ឋានក្ខន្ធ១ផង នូវចិត្តផង នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យនូវចិត្តសមុដ្ឋានក្ខន្ធ១ផង នូវចិត្តផង នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យនូវចិត្តសមុដ្ឋានក្ខន្ធ១ផង នូវវត្ថុផង នូវខន្ធ២ …។ នោចិត្តសមុដ្ឋានធម៌ អាស្រ័យនូវចិត្តសមុដ្ឋានធម៌ផង នូវ​នោចិត្តសមុដ្ឋានធម៌ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ចិត្ត អាស្រ័យនូវពួកចិត្តសមុដ្ឋានក្ខន្ធផង នូវវត្ថុផង។ ចិត្តសមុដ្ឋានធម៌ក្តី នោចិត្តសមុដ្ឋាន​ធម៌ក្តី អាស្រ័យនូវចិត្តសមុដ្ឋានធម៌ផង នូវនោចិត្តសមុដ្ឋានធម៌ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី ចិត្តក្តី អាស្រ័យនូវចិត្ត​សមុដ្ឋាន​ក្ខន្ធ១ផង នូវវត្ថុផង នូវខន្ធ២ …។

[១៥៥] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុង​សហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៥ ក្នុង​អាសេវនប្បច្ច័យ មានវារៈ៥ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងអាហារប្បច្ច័យ មានវារៈ៩ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ៩ ក្នុងឈានប្បច្ច័យ មានវារៈ៩ ក្នុងមគ្គប្បច្ច័យ មានវារៈ៩ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែ​មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

[១៥៦] ចិត្តសមុដ្ឋានធម៌ អាស្រ័យនូវចិត្តសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះ​នហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវអហេតុកក្ខន្ធ១ ជាចិត្តសមុដ្ឋាន នូវខន្ធ២ … ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ខន្ធ២ អាស្រ័យនូវចិត្តសមុដ្ឋានក្ខន្ធ១ នូវ​ខន្ធ២ … ជាមហាភូត១ ចិត្តសមុដ្ឋាន … ចិត្តសមុដ្ឋានរូបក្តី ឧបាទារូបក្តី អាស្រ័យនូវ​ពួកមហាភូត មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ នោចិត្តសមុដ្ឋានធម៌ អាស្រ័យនូវចិត្ត​សមុដ្ឋានធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺចិត្ត អាស្រ័យនូវពួកអហេតុកក្ខន្ធ ជាចិត្តសមុដ្ឋាន ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ចិត្តក្តី កដត្តារូបក្តី អាស្រ័យនូវពួក​ចិត្តសមុដ្ឋានក្ខន្ធ។ ចិត្តសមុដ្ឋានធម៌ក្តី នោចិត្តសមុដ្ឋានធម៌ក្តី អាស្រ័យនូវចិត្តសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យ​នូវអហេតុកក្ខន្ធ១ ជាចិត្តសមុដ្ឋាន នូវខន្ធ២ … ក្នុងខណៈនៃអហេតុកប្បដិសន្ធិ។បេ។ នោចិត្តសមុដ្ឋានធម៌ អាស្រ័យនូវនោចិត្តសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះ​នហេតុប្បច្ច័យ គឺក្នុងខណៈនៃអហេតុកប្បដិសន្ធិ កដត្តារូប អាស្រ័យនូវចិត្ត វត្ថុ អាស្រ័យ​នូវចិត្ត ចិត្ត អាស្រ័យនូវវត្ថុ មហាភូត១ រហូតដល់ពួកអសញ្ញសត្វ បណ្ឌិតគប្បីធ្វើចុះ។ ចិត្តសមុដ្ឋានធម៌ អាស្រ័យនូវនោចិត្តសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវអហេតុកចិត្ត ក្នុងខណៈនៃ​អហេតុកប្បដិសន្ធិ ចិត្ត។បេ។ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ពួកចិត្តសមុដ្ឋានក្ខន្ធក្តី មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី អាស្រ័យនូវវត្ថុ។ ចិត្តសមុដ្ឋានធម៌​ក្តី នោចិត្តសមុដ្ឋានធម៌ក្តី អាស្រ័យនូវនោចិត្តសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះ​នហេតុប្បច្ច័យ គឺក្នុងខណៈនៃអហេតុកប្បដិសន្ធិ ពួកសម្បយុត្តកក្ខន្ធក្តី កដត្តារូបក្តី អាស្រ័យនូវចិត្ត ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី អាស្រ័យ​នូវវត្ថុ។ ចិត្តសមុដ្ឋានធម៌ អាស្រ័យនូវចិត្តសមុដ្ឋានធម៌ផង នូវនោចិត្តសមុដ្ឋានធម៌ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវ​អហេតុកក្ខន្ធ១ ជាចិត្តសមុដ្ឋានផង នូវចិត្តផង នូវខន្ធ២ … ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ខន្ធ២ អាស្រ័យនូវចិត្តសមុដ្ឋានក្ខន្ធ១ផង នូវចិត្តផង នូវខន្ធ២ … ក្នុងខណៈនៃ​អហេតុកប្បដិសន្ធិ ខន្ធ២ អាស្រ័យនូវចិត្តសមុដ្ឋានក្ខន្ធ១ផង នូវវត្ថុផង នូវខន្ធ២ … មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នូវចិត្តផង។ នោចិត្តសមុដ្ឋានធម៌ អាស្រ័យនូវចិត្តសមុដ្ឋានធម៌ផង នូវនោចិត្តសមុដ្ឋានធម៌ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺក្នុងខណៈនៃ​អហេតុកប្បដិសន្ធិ កដត្តារូប អាស្រ័យនូវចិត្តសមុដ្ឋានក្ខន្ធផង នូវចិត្តផង ក្នុងខណៈនៃ​អហេតុកប្បដិសន្ធិ កដត្តារូប អាស្រ័យនូវពួកចិត្តសមុដ្ឋានក្ខន្ធផង នូវពួកមហាភូតផង ក្នុង​ខណៈនៃអហេតុកប្បដិសន្ធិ ចិត្ត អាស្រ័យនូវពួកចិត្តសមុដ្ឋានក្ខន្ធផង នូវវត្ថុផង។ ចិត្ត​សមុដ្ឋាន​ធម៌ក្តី នោចិត្តសមុដ្ឋានធម៌ក្តី អាស្រ័យនូវចិត្តសមុដ្ឋានធម៌ផង នូវនោចិត្ត​សមុដ្ឋាន​ធម៌ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺក្នុងខណៈនៃអហេតុកប្បដិសន្ធិ ខន្ធ​២ក្តី កដត្តារូបក្តី អាស្រ័យនូវចិត្តសមុដ្ឋានក្ខន្ធ១ផង នូវចិត្តផង នូវខន្ធ២ … ក្នុងខណៈ​នៃ​​អហេតុកប្បដិសន្ធិ ខន្ធ២ក្តី ចិត្តក្តី អាស្រ័យនូវចិត្តសមុដ្ឋានក្ខន្ធ១ផង នូវវត្ថុផង នូវខន្ធ២ …។

[១៥៧] ចិត្តសមុដ្ឋានធម៌ អាស្រ័យនូវចិត្តសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះ​នអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកចិត្តសមុដ្ឋានក្ខន្ធផង នូវមហាភូត១ ជា​ចិត្តសមុដ្ឋាន … ចិត្តសមុដ្ឋានរូបក្តី ឧបាទារូបក្តី អាស្រ័យនូវពួកមហាភូត។ នោចិត្ត​សមុដ្ឋាន​​ធម៌ អាស្រ័យនូវចិត្តសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះ​នអារម្មណប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យនូវពួកចិត្ត​សមុដ្ឋានក្ខន្ធ។ នោចិត្តសមុដ្ឋានធម៌ អាស្រ័យនូវនោចិត្តសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះ​នអារម្មណប្បច្ច័យ គឺក្នុងខណៈនៃ​បដិសន្ធិ កដត្តារូប អាស្រ័យនូវចិត្ត វត្ថុ អាស្រ័យនូវចិត្ត មហាភូត១ រហូតដល់ពួក​អសញ្ញសត្វ។ ចិត្តសមុដ្ឋានធម៌ អាស្រ័យនូវនោចិត្តសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះ​នអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវចិត្ត។ ចិត្តសមុដ្ឋានធម៌ អាស្រ័យនូវ​ចិត្តសមុដ្ឋានធម៌ផង នូវនោចិត្តសមុដ្ឋានធម៌ផង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកចិត្តសមុដ្ឋានក្ខន្ធផង នូវចិត្តផង ចិត្តសមុដ្ឋានរូប អាស្រ័យ​​នូវចិត្តផង នូវពួកមហាភូតផង។ នោចិត្តសមុដ្ឋានធម៌ អាស្រ័យនូវចិត្ត​សមុដ្ឋានធម៌​ផង នូវនោចិត្តសមុដ្ឋានធម៌ផង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យនូវពួកចិត្តសមុដ្ឋានក្ខន្ធផង នូវចិត្តផង ក្នុង​ខណៈ​នៃបដិសន្ធិ កដត្តារូប អាស្រ័យនូវពួកចិត្តសមុដ្ឋានក្ខន្ធផង នូវពួកមហាភូតផង។ សេចក្តីបំប្រួញ។

[១៥៨] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៦ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៦ ក្នុងនសមនន្តរប្បច្ច័យ មាន​វារៈ៦ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៦ ក្នុង​នបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្ទ្រិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ៦ ក្នុង​នមគ្គប្បច្ច័យ មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៦ ក្នុងនោវិគតប្បច្ច័យ មានវារៈ៦។

[១៥៩] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៦ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មាន​វារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុង​នសម្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនោនត្ថិប្បច្ច័យ មាន​វារៈ៦ ក្នុង​នោវិគតប្បច្ច័យ មានវារៈ៦។

[១៦០] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៥ ក្នុង​អាសេវនប្បច្ច័យ មានវារៈ៥ ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

សហជាតវារៈ ដូចគ្នានឹងបដិច្ចវារៈដែរ។

បច្ចយវារៈ

[១៦១] ចិត្តសមុដ្ឋានធម៌ ពឹងផ្អែកនឹងចិត្តសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមានវារៈ៣ ដូចគ្នានឹងបដិច្ចវារៈដែរ។ នោចិត្តសមុដ្ឋានធម៌ ពឹងផ្អែកនឹង​នោចិត្តសមុដ្ឋាន​ធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្ត ពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃបដិសន្ធិ ដូចគ្នានឹងបដិច្ចវារៈដែរ។ ចិត្តសមុដ្ឋានធម៌ ពឹងផ្អែកនឹងនោចិត្តសមុដ្ឋានធម៌ ទើបកើត​ឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងចិត្ត ពួកចិត្តសមុដ្ឋានក្ខន្ធ ពឹងផ្អែកនឹងវត្ថុ វារៈ២ បណ្ឌិតគប្បីធ្វើ ក្នុងខណៈនៃបដិសន្ធិចុះ។ ចិត្តសមុដ្ឋានធម៌ក្តី នោចិត្តសមុដ្ឋានធម៌ក្តី ពឹងផ្អែកនឹងនោចិត្តសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី ពឹងផ្អែកនឹងវត្ថុ វារៈ២ ក្នុងខណៈនៃ​បដិសន្ធិ ដូចគ្នានឹងបដិច្ចវារៈដែរ។ ចិត្តសមុដ្ឋានធម៌ ពឹងផ្អែកនឹងចិត្តសមុដ្ឋានធម៌ផង នឹងនោចិត្តសមុដ្ឋានធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ ពឹងផ្អែកនឹង​ចិត្តសមុដ្ឋានក្ខន្ធ១ផង នឹងចិត្តផង នឹងខន្ធ២ … ខន្ធ២ ពឹងផ្អែកនឹងចិត្តសមុដ្ឋានក្ខន្ធ១ផង នឹងវត្ថុផង នឹងខន្ធ២ … វារៈ២ ក្នុងខណៈនៃបដិសន្ធិ ដូចគ្នានឹងបដិច្ចវារៈដែរ។ នោចិត្ត​សមុដ្ឋានធម៌ ពឹងផ្អែកនឹងចិត្តសមុដ្ឋានធម៌ផង នឹងនោចិត្តសមុដ្ឋានធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្ត ពឹងផ្អែកនឹងពួកចិត្តសមុដ្ឋានក្ខន្ធផង នឹងវត្ថុផង វារៈ៣ បណ្ឌិតគប្បីធ្វើ ក្នុងខណៈនៃបដិសន្ធិចុះ ដូចគ្នានឹងបដិច្ចវារៈដែរ។ ចិត្តសមុដ្ឋានធម៌ក្តី នោចិត្តសមុដ្ឋានធម៌ក្តី ពឹងផ្អែកនឹងចិត្តសមុដ្ឋានធម៌ផង នឹងនោចិត្តសមុដ្ឋានធម៌ផង ទើប​កើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តក្តី ពឹងផ្អែកនឹងចិត្តសមុដ្ឋានក្ខន្ធ១ផង នឹងវត្ថុ​ផង នឹងខន្ធ២ … វារៈ២ បណ្ឌិតគប្បីធ្វើ ក្នុងខណៈនៃបដិសន្ធិចុះ ដូចគ្នានឹងបដិច្ចវារៈដែរ។

[១៦២] ចិត្តសមុដ្ឋានធម៌ ពឹងផ្អែកនឹងចិត្តសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះ​អារម្មណប្បច្ច័យ មានវារៈ៣ ដូចគ្នានឹងបដិច្ចវារៈដែរ។ នោចិត្តសមុដ្ឋានធម៌ ពឹងផ្អែកនឹង​នោចិត្តសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺចក្ខុវិញ្ញាណ ពឹងផ្អែកនឹង​ចក្ខ្វាយតនៈផង នឹងកាយាយតនៈផង … ចិត្ត ពឹងផ្អែកនឹងវត្ថុ។ ចិត្តសមុដ្ឋានធម៌ ពឹងផ្អែក​នឹងនោចិត្តសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺពួក​សម្បយុត្តកក្ខន្ធ ពឹងផ្អែកនឹងចក្ខុវិញ្ញាណ នឹងកាយវិញ្ញាណ … ពួកសម្បយុត្តកក្ខន្ធ ពឹងផ្អែកនឹងចិត្ត ពួកចិត្ត​សមុដ្ឋានក្ខន្ធ ពឹងផ្អែកនឹងវត្ថុ មានវារៈ២ ក្នុងខណៈនៃបដិសន្ធិ។ ចិត្តសមុដ្ឋានធម៌ក្តី នោចិត្តសមុដ្ឋានធម៌ក្តី ពឹងផ្អែកនឹងនោចិត្តសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះ​អារម្មណប្បច្ច័យ គឺចក្ខុវិញ្ញាណក្តី ពួកសម្បយុត្តកក្ខន្ធក្តី ពឹងផ្អែកនឹងចក្ខ្វាយតនៈ នឹង​កាយាយតនៈ … ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី ជាបដិសន្ធិ ពឹងផ្អែកនឹងវត្ថុ។ ចិត្តសមុដ្ឋាន​ធម៌ ពឹងផ្អែកនឹងចិត្តសមុដ្ឋានធម៌ផង នឹងនោចិត្តសមុដ្ឋានធម៌ផង ទើបកើតឡើង ព្រោះ​អារម្មណប្បច្ច័យ គឺខន្ធ២ ពឹងផ្អែកនឹងចិត្តសមុដ្ឋានក្ខន្ធ១ផង នឹងចិត្តផង នឹងខន្ធ២ … ខន្ធ២ ពឹងផ្អែកនឹងចិត្តសមុដ្ឋានក្ខន្ធ១ផង នឹងវត្ថុផង នឹងខន្ធ២ … វារៈ២ បណ្ឌិតគប្បីធ្វើ ក្នុងខណៈនៃបដិសន្ធិចុះ។ នោចិត្តសមុដ្ឋានធម៌ ពឹងផ្អែកនឹងចិត្តសមុដ្ឋានធម៌ផង នឹង​នោចិត្តសមុដ្ឋានធម៌ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺចក្ខុវិញ្ញាណ ពឹងផ្អែកនឹង​ពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណផង នឹងចក្ខ្វាយតនៈផង ដែលច្រឡំដោយ​កាយវិញ្ញាណ … ចិត្ត ពឹងផ្អែកនឹងពួកចិត្តសមុដ្ឋានក្ខន្ធផង នឹងវត្ថុផង ក្នុងខណៈនៃ​បដិសន្ធិ។បេ។ ចិត្តសមុដ្ឋានធម៌ក្តី នោចិត្តសមុដ្ឋានធម៌ក្តី ពឹងផ្អែកនឹងចិត្តសមុដ្ឋានធម៌ផង នឹងនោចិត្តសមុដ្ឋានធម៌ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ២ក្តី ចក្ខុវិញ្ញាណ​ក្តី ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយចក្ខុវិញ្ញាណផង នឹងចក្ខ្វាយតនៈផង នឹងខន្ធ២ … ដែលច្រឡំដោយកាយវិញ្ញាណ … ខន្ធ២ក្តី ចិត្តក្តី ពឹងផ្អែកនឹងចិត្តសមុដ្ឋានក្ខន្ធ១ផង នឹង​វត្ថុផង នឹងខន្ធ២ … ជាបដិសន្ធិដែរ។ សេចក្តីបំប្រួញ។

[១៦៣] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

[១៦៤] ចិត្តសមុដ្ឋានធម៌ ពឹងផ្អែកនឹងចិត្តសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះ​នហេតុប្បច្ច័យ គឺបច្ច័យទាំងអស់ក្តី បញ្ហាទាំង៩ក្តី បណ្ឌិតគប្បីធ្វើឲ្យដូចគ្នានឹង​បដិច្ចវារៈ​ចុះ ឯបញ្ចវិញ្ញាណ បណ្ឌិតគប្បីធ្វើចុះ មានវារៈ៣ និងមោហៈដែរ។

[១៦៥] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៦ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៦ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៦ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៦ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្ទ្រិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ៩ ក្នុង​នមគ្គប្បច្ច័យ មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៦ ក្នុងនោវិគតប្បច្ច័យ មានវារៈ៦។

ការរាប់ទាំង២យ៉ាងក្រៅនេះក្តី និស្សយវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។

[១៦៦] ចិត្តសមុដ្ឋានធម៌ ច្រឡំនឹងចិត្តសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ ច្រឡំនឹងចិត្តសមុដ្ឋានក្ខន្ធ១ នឹងខន្ធ២ … មានបដិសន្ធិដែរ។ នោចិត្តសមុដ្ឋានធម៌ ច្រឡំនឹងចិត្តសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្ត ជាបដិសន្ធិ ច្រឡំនឹង​ពួកចិត្តសមុដ្ឋានក្ខន្ធ។ ចិត្តសមុដ្ឋានធម៌ក្តី នោចិត្តសមុដ្ឋានធម៌ក្តី ច្រឡំនឹងចិត្តសមុដ្ឋាន​ធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តក្តី ច្រឡំនឹងចិត្តសមុដ្ឋានក្ខន្ធ១ នឹងខន្ធ២ … ជាបដិសន្ធិ។ ចិត្តសមុដ្ឋានធម៌ ច្រឡំនឹងនោចិត្តសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធជាបដិសន្ធិ ច្រឡំនឹងចិត្ត។ ចិត្តសមុដ្ឋានធម៌ ច្រឡំនឹងចិត្តសមុដ្ឋានធម៌ផង នឹងនោចិត្តសមុដ្ឋានធម៌ផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺខន្ធ២ ច្រឡំនឹងចិត្តសមុដ្ឋានក្ខន្ធ១ផង នឹងចិត្តផង នឹងខន្ធ២ … ជាបដិសន្ធិ សេចក្តីបំប្រួញ។

[១៦៧] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។

[១៦៨] ចិត្តសមុដ្ឋានធម៌ ច្រឡំនឹងចិត្តសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺបញ្ហា៥ បណ្ឌិតគប្បីធ្វើចុះ មានវារៈ៣ មានមោហៈដែរ។

[១៦៩] ក្នុងនហេតុប្បច្ច័យ មានវារៈ៥ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៥ ក្នុង​នបុរេជាតប្បច្ច័យ មានវារៈ៥ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៥ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៥ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុងនឈានប្បច្ច័យ មានវារៈ៥ ក្នុងនមគ្គប្បច្ច័យ មានវារៈ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៥។

ការរាប់ទាំង២យ៉ាងក្រៅនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។

បញ្ហាវារៈ

[១៧០] ចិត្តសមុដ្ឋានធម៌ ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ ដោយហេតុប្បច្ច័យ គឺពួកចិត្ត​សមុដ្ឋានហេតុ ជាបច្ច័យ គឺជាបដិសន្ធិ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូប​ផង ដោយហេតុប្បច្ច័យ។ ចិត្តសមុដ្ឋានធម៌ ជាបច្ច័យ នៃនោចិត្តសមុដ្ឋានធម៌ ដោយ​ហេតុប្បច្ច័យ គឺពួកចិត្តសមុដ្ឋានហេតុ ជាបច្ច័យនៃចិត្ត ដោយហេតុប្បច្ច័យ ក្នុងខណៈនៃ​បដិសន្ធិ ពួកចិត្តសមុដ្ឋានហេតុ ជាបច្ច័យនៃចិត្តផង នៃពួកកដត្តារូបផង ដោយ​ហេតុប្បច្ច័យ។ ចិត្តសមុដ្ឋានធម៌ ជាបច្ច័យ នៃចិត្តសមុដ្ឋានធម៌ផង នៃនោចិត្តសមុដ្ឋានធម៌​ផង ដោយហេតុប្បច្ច័យ គឺពួកចិត្តសមុដ្ឋានហេតុ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃចិត្តផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។បេ។

[១៧១] ចិត្តសមុដ្ឋានធម៌ ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ ដោយអារម្មណប្បច្ច័យ គឺពួកចិត្ត​សមុដ្ឋានក្ខន្ធកើតឡើង ព្រោះប្រារព្ធនូវពួកចិត្តសមុដ្ឋានក្ខន្ធ។ មូល បណ្ឌិតគប្បីធ្វើចុះ ចិត្តកើតឡើង ព្រោះប្រារព្ធនូវពួកចិត្តសមុដ្ឋានក្ខន្ធ។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកចិត្ត​សមុដ្ឋានក្ខន្ធក្តី ចិត្តក្តី កើតឡើង ព្រោះប្រារព្ធនូវពួកចិត្តសមុដ្ឋានក្ខន្ធ។ នោចិត្តសមុដ្ឋាន​ធម៌ ជាបច្ច័យ នៃនោចិត្តសមុដ្ឋានធម៌ ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ពិចារណា​នូវព្រះនិព្វាន ព្រះនិព្វាន ជាបច្ច័យនៃការពិចារណា នូវគោត្រភូ វោទានៈ មគ្គ និងផល ដោយអារម្មណប្បច្ច័យ បុគ្គលឃើញច្បាស់នូវចក្ខុ … នូវវត្ថុ … នូវពួកនោចិត្តសមុដ្ឋានក្ខន្ធ ថាមិនទៀង។បេ។ បុគ្គលត្រេកអរ រីករាយ ចិត្ត កើតឡើង ព្រោះប្រារព្ធនូវខន្ធនោះ បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ ដឹងនូវចិត្តរបស់​បុគ្គល​អ្នកប្រកបដោយចិត្ត ជានោចិត្តសមុដ្ឋាន ដោយចេតោបរិយញ្ញាណ អាកាសា​នញ្ចាយតនៈ … អាកិញ្ចញ្ញាយតនៈ … រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ … ពួកនោចិត្តសមុដ្ឋានក្ខន្ធ ជាបច្ច័យនៃការពិចារណា នូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និង​អនាគតំ​សញ្ញាណ ដោយអារម្មណប្បច្ច័យ។ នោចិត្តសមុដ្ឋានធម៌ ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ពិចារណានូវព្រះនិព្វាន ដូចគ្នានឹងដំណើរទី១ដែរ នូវចក្ខុ … នូវវត្ថុ … នូវពួកនោចិត្តសមុដ្ឋានក្ខន្ធ ថាមិនទៀង។បេ។ ទោមនស្ស កើតឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ។ សេចក្តីបំប្រួញ។ រូបាយតនៈ (ជាបច្ច័យ) នៃពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ … ពួកនោចិត្តសមុដ្ឋានក្ខន្ធ ជាបច្ច័យនៃ​ការពិចារណា នូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ។បេ។ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។ នោចិត្តសមុដ្ឋានធម៌ ជាបច្ច័យ នៃចិត្ត​សមុដ្ឋានធម៌ផង នៃនោចិត្តសមុដ្ឋានធម៌ផង ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ពិចារណានូវព្រះនិព្វាន ដូចដំណើរទី១ដែរ បុគ្គលឃើញនូវពួកនោចិត្តសមុដ្ឋានក្ខន្ធ ថាមិន​ទៀង។បេ។ បុគ្គលត្រេកអរ រីករាយ ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះប្រារព្ធនូវខន្ធនោះ ដោយទិព្វចក្ខុ … រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណផង នៃពួកសម្បយុត្តកក្ខន្ធផង ផោដ្ឋព្វាយតនៈ … ពួកនោចិត្តសមុដ្ឋានក្ខន្ធ ជាបច្ច័យនៃការ​ពិចារណា នូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ។បេ។ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។ ចិត្តសមុដ្ឋានធម៌ក្តី នោចិត្តសមុដ្ឋានធម៌ក្តី ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ ដោយអារម្មណប្បច្ច័យ គឺមានវារៈ៣ បណ្ឌិតគប្បីប្រារព្ធ ហើយធ្វើផងចុះ។

[១៧២] ចិត្តសមុដ្ឋានធម៌ ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ ដោយអធិបតិប្បច្ច័យ បានដល់​អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺពួកចិត្តសមុដ្ឋានក្ខន្ធកើតឡើង ព្រោះធ្វើនូវពួកចិត្តសមុដ្ឋានក្ខន្ធ ឲ្យជាទីគោរព។ ឯសហជាតាធិបតិ គឺចិត្តសមុដ្ឋានាធិបតិ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ វារៈ៣ក្តី អារម្មណាធិបតិក្តី សហជាតាធិបតិក្តី បណ្ឌិតគប្បីធ្វើចុះ។ នោចិត្តសមុដ្ឋានធម៌ ជាបច្ច័យនៃនោចិត្តសមុដ្ឋានធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ ពួក​ព្រះអរិយៈ ធ្វើនូវព្រះនិព្វាន ឲ្យជាទីគោរព។បេ។ ត្រេកអរ រីករាយ ព្រោះធ្វើនូវពួក​នោចិត្តសមុដ្ឋានក្ខន្ធ ឲ្យជាទីគោរព ចិត្តកើតឡើង ព្រោះធ្វើនូវខន្ធនោះ ឲ្យជាទីគោរព។ នោចិត្តសមុដ្ឋានធម៌ ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ ដោយអធិបតិប្បច្ច័យ បានដល់​អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺពួកព្រះអរិយៈ ធ្វើនូវព្រះនិព្វាន ឲ្យជាទីគោរព។បេ។ ត្រេកអរ រីករាយ ព្រោះធ្វើនូវពួកចិត្តសមុដ្ឋានក្ខន្ធ ឲ្យជាទីគោរព រាគៈកើតឡើង ទិដ្ឋិកើតឡើង។ ឯសហជាតាធិបតិ គឺនោចិត្តសមុដ្ឋានាធិបតិ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ ចិត្តសមុដ្ឋាន​ធម៌ ជាបច្ច័យ នៃចិត្តសមុដ្ឋានធម៌ផង នៃនោចិត្តសមុដ្ឋានធម៌ផង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺពួកព្រះអរិយៈ ធ្វើនូវព្រះនិព្វាន ឲ្យជាទីគោរព។បេ។ ធ្វើនូវពួក​នោចិត្តសមុដ្ឋានក្ខន្ធ ឲ្យជាទីគោរព។បេ។ ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង។ ចិត្តសមុដ្ឋានធម៌ក្តី នោចិត្តសមុដ្ឋានធម៌ក្តី ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ ដោយ​អធិបតិប្បច្ច័យ បានដល់ អារម្មណាធិបតិ គឺមានវារៈ៣ ជាអារម្មណាធិបតិដដែល។

[១៧៣] ចិត្តសមុដ្ឋានធម៌ ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ ដោយអនន្តរប្បច្ច័យ គឺមានវារៈ៣ វុដ្ឋានៈ មិនមានទេ។ នោចិត្តសមុដ្ឋានធម៌ ជាបច្ច័យ នៃនោចិត្តសមុដ្ឋានធម៌ ដោយ​អនន្តរប្បច្ច័យ គឺចិត្តមុនៗ នៃចិត្តក្រោយៗ។បេ។ នេវសញ្ញានាសញ្ញាយតនៈ របស់បុគ្គល កាលចេញអំពីនិរោធ ជាបច្ច័យនៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។ ការរាប់ទាំង២​យ៉ាង​ក្រៅពីនេះ បណ្ឌិតគប្បីធ្វើ ឲ្យដូចគ្នានឹងសមនន្តរប្បច្ច័យនេះដែរ។ ចិត្តសមុដ្ឋានធម៌​ក្តី នោចិត្តសមុដ្ឋានធម៌ក្តី ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ ដោយអនន្តរប្បច្ច័យ គឺមានវារៈ៣ ពួកបច្ច័យ បណ្ឌិតគប្បីធ្វើផងចុះ វុដ្ឋានៈ មិនមានទេ។

[១៧៤] ចិត្តសមុដ្ឋានធម៌ ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ ដោយសហជាតប្បច្ច័យ គឺដូចគ្នា​នឹងបដិច្ចវារៈដែរ។ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ គឺដូចគ្នានឹងបដិច្ចវារៈដែរ។ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ គឺដូចគ្នានឹងបច្ចយវារៈដែរ។

[១៧៥] ចិត្តសមុដ្ឋានធម៌ ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់​អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯ​បកតូបនិស្ស័យ គឺមានវារៈ៣ ប្រស្នា បណ្ឌិតគប្បីធ្វើផងចុះ។ នោចិត្តសមុដ្ឋានធម៌ ជា​បច្ច័យ នៃនោចិត្តសមុដ្ឋានធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺនូវរដូវ … នូវភោជន … នូវសេនាសនៈ … បុគ្គលអាស្រ័យនូវចិត្ត ហើយឲ្យនូវទាន។បេ។ បំបែកនូវសង្ឃ រដូវ … ភោជន … សេនាសនៈ … ចិត្ត ជាបច្ច័យនៃចិត្ត ដោយឧបនិស្សយប្បច្ច័យ។ នោចិត្ត​សមុដ្ឋានធម៌ ជាបច្ច័យ នៃចិត្តសមុដ្ឋានធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់​អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺនូវរដូវ … នូវភោជន … នូវសេនាសនៈ … បុគ្គលអាស្រ័យនូវចិត្ត ហើយឲ្យនូវទាន។បេ។ បំបែកនូវសង្ឃ រដូវ … ភោជន … សេនាសនៈ …ចិត្ត ជាបច្ច័យនៃសទ្ធា។បេ។ នៃមគ្គ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។ នោចិត្តសមុដ្ឋានធម៌ ជាបច្ច័យនៃចិត្ត​សមុដ្ឋានធម៌ផង នៃនោចិត្តសមុដ្ឋានធម៌ផង ដោយឧបនិស្សយប្បច្ច័យ បានដល់​អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺនូវ​រដូវ … នូវភោជន … នូវសេនាសនៈ … បុគ្គលអាស្រ័យនូវចិត្ត ហើយឲ្យនូវទាន។បេ។ បំបែកនូវសង្ឃ រដូវ … ភោជន …សេនាសនៈ … ចិត្ត ជាបច្ច័យ នៃពួកចិត្ត​សមុដ្ឋានក្ខន្ធ​ផង នៃចិត្តផង ដោយឧបនិស្សយប្បច្ច័យ។ ចិត្តសមុដ្ឋានធម៌ក្តី នោចិត្ត​សមុដ្ឋាន​ធម៌ក្តី ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់​អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺមានវារៈ៣។

[១៧៦] ចិត្តសមុដ្ឋានធម៌ ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ ដោយបុរេជាតប្បច្ច័យ បានដល់​អារម្មណបុរេជាត គឺនូវពួកចិត្តសមុដ្ឋានរូប។បេ។ បុគ្គលឃើញនូវពួកផោដ្ឋព្វៈ ថាមិន​ទៀង។បេ។ ទោមនស្សកើតឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណ ដោយ​បុរេជាតប្បច្ច័យ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយ​កាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។ ចិត្តសមុដ្ឋានធម៌ ជាបច្ច័យ នៃនោចិត្តសមុដ្ឋានធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត គឺនូវពួកចិត្តសមុដ្ឋានរូប។បេ។ បុគ្គល​ឃើញ​នូវពួកផោដ្ឋព្វៈ ថាមិនទៀង។បេ។ ត្រេកអរ រីករាយ ចិត្តកើតឡើង ព្រោះប្រារព្ធ​នូវផោដ្ឋព្វៈនោះ បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបច្ច័យ នៃកាយវិញ្ញាណ ដោយ​បុរេជាតប្បច្ច័យ។ ចិត្តសមុដ្ឋានធម៌ ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ផង នៃនោចិត្តសមុដ្ឋាន​ធម៌​ផង ដោយបុរេជាតប្បច្ច័យ បានដល់ អារម្មណបុរេជាត គឺនូវពួកចិត្តសមុដ្ឋានរូប។បេ។ បុគ្គលឃើញនូវពួកផោដ្ឋព្វៈ ថាមិនទៀង។បេ។ ត្រេកអរ រីករាយ ចិត្តក្តី ពួក​សម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះប្រារព្ធនូវផោដ្ឋព្វៈនោះ បុគ្គលឃើញនូវរូប ដោយ​ទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយបុរេជាតប្បច្ច័យ ផោដ្ឋព្វាយតនៈ…។ នោចិត្តសមុដ្ឋាន​ធម៌ ជាបច្ច័យនៃនោចិត្តសមុដ្ឋានធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ…។បេ។ នូវវត្ថុ … នូវកាយ … នូវពួករូប។បេ។ នូវពួកផោដ្ឋព្វៈ ថាមិនទៀង។បេ។ ចិត្តកើតឡើង ព្រោះប្រារព្ធនូវផោដ្ឋព្វៈនោះ បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ…។ ឯវត្ថុបុរេជាត គឺចក្ខ្វាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ … វត្ថុ ជាបច្ច័យនៃចិត្ត ដោយបុរេជាតប្បច្ច័យ។ នោចិត្ត​សមុដ្ឋាន​ធម៌ ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ ដោយបុរេជាតប្បច្ច័យ បានដល់​អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ … នូវវត្ថុ ថាមិនទៀង។បេ។ ទោមនស្សកើតឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយ​ទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ…។ ឯវត្ថុបុរេជាត គឺចក្ខ្វាយតនៈ (ជាបច្ច័យ) នៃពួកខន្ធ ដែលច្រឡំ​ដោយចក្ខុវិញ្ញាណ កាយាយតនៈ … វត្ថុ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានក្ខន្ធ ដោយ​បុរេជាតប្បច្ច័យ។ នោចិត្តសមុដ្ឋានធម៌ ជាបច្ច័យ នៃចិត្តសមុដ្ឋានធម៌ផង នៃនោចិត្ត​សមុដ្ឋាន​ធម៌ផង ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ …នូវវត្ថុ ថាមិនទៀង។បេ។ ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះប្រារព្ធនូវវត្ថុនោះ ដោយទិព្វចក្ខុ … ដោយទិព្វសោតធាតុ … រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណផង នៃពួកសម្បយុត្តកក្ខន្ធផង ផោដ្ឋព្វាយតនៈ…។ ឯ​វត្ថុបុរេជាត គឺចក្ខ្វាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណផង នៃពួកសម្បយុត្តកក្ខន្ធផង កាយាយតនៈ … វត្ថុ ជាបច្ច័យនៃចិត្តផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយ​បុរេជាតប្បច្ច័យ។ ចិត្តសមុដ្ឋានធម៌ក្តី នោចិត្តសមុដ្ឋានធម៌ក្តី ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ រូបាយតនៈ ជាចិត្ត​សមុដ្ឋានក្តី វត្ថុក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានក្ខន្ធ ដោយបុរេជាតប្បច្ច័យ ផោដ្ឋព្វាយតនៈ ជាចិត្តសមុដ្ឋានក្តី … រូបាយតនៈ ជាចិត្តសមុដ្ឋានក្តី ចក្ខ្វាយតនៈក្តី (ជាបច្ច័យ) នៃពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាចិត្តសមុដ្ឋានក្តី កាយាយតនៈក្តី…។ ចិត្តសមុដ្ឋានធម៌ក្តី នោចិត្តសមុដ្ឋានធម៌ក្តី ជាបច្ច័យនៃនោចិត្តសមុដ្ឋានធម៌ ដោយ​បុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ រូបាយតនៈ ជាចិត្តសមុដ្ឋាន​ក្តី វត្ថុក្តី ជាបច្ច័យនៃចិត្ត ដោយបុរេជាតប្បច្ច័យ ផោដ្ឋព្វាយតនៈ ជាចិត្តសមុដ្ឋានក្តី វត្ថុក្តី … រូបាយតនៈ ជាចិត្តសមុដ្ឋានក្តី ចក្ខ្វាយតនៈក្តី (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាចិត្តសមុដ្ឋានក្តី កាយាយតនៈក្តី…។ ចិត្តសមុដ្ឋានធម៌ក្តី នោចិត្តសមុដ្ឋានធម៌ក្តី ជាបច្ច័យ នៃចិត្តសមុដ្ឋានធម៌ផង នៃនោចិត្តសមុដ្ឋានធម៌ផង ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ រូបាយតនៈ ជាចិត្តសមុដ្ឋានក្តី វត្ថុក្តី ជាបច្ច័យនៃចិត្តផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយបុរេជាតប្បច្ច័យ ផោដ្ឋព្វាយតនៈ ជាចិត្តសមុដ្ឋានក្តី វត្ថុក្តី … រូបាយតនៈ ជាចិត្តសមុដ្ឋានក្តី ចក្ខ្វាយតនៈក្តី ជាបច្ច័យនៃ​ចក្ខុវិញ្ញាណផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយបុរេជាតប្បច្ច័យ ផោដ្ឋព្វាយតនៈ ជាចិត្តសមុដ្ឋានក្តី…។

[១៧៧] ចិត្តសមុដ្ឋានធម៌ ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ ដោយបច្ឆាជាតប្បច្ច័យ បានដល់​បច្ឆាជាត គឺពួកចិត្តសមុដ្ឋានក្ខន្ធ ជាបច្ច័យនៃចិត្តសមុដ្ឋានកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ ឯបច្ឆាជាត បណ្ឌិតគប្បីឲ្យពិស្តារ តាមអាការនេះឯង។ ជាបច្ច័យ ដោយអាសេវនប្បច្ច័យ មានវារៈ៩។

[១៧៨] ចិត្តសមុដ្ឋានធម៌ ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ ដោយកម្មប្បច្ច័យ បានដល់​សហជាត និងនានាខណិកៈ។ សហជាត គឺចិត្តសមុដ្ឋានចេតនា ជាបច្ច័យនៃពួក​សម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចិត្តសមុដ្ឋានចេតនា ជាបច្ច័យ នៃពួកវិបាកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយ​កម្មប្បច្ច័យ។ ចិត្តសមុដ្ឋានធម៌ ជាបច្ច័យនៃនោចិត្តសមុដ្ឋានធម៌ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចិត្តសមុដ្ឋានចេតនា ជាបច្ច័យនៃចិត្ត ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចិត្តសមុដ្ឋានចេតនា ជាបច្ច័យនៃវិបាកចិត្តផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។ ចិត្តសមុដ្ឋានធម៌ ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ផង នៃនោចិត្តសមុដ្ឋានធម៌ផង ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចិត្តសមុដ្ឋានចេតនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃចិត្តផង នៃពួក​ចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចិត្តសមុដ្ឋានចេតនា ជាបច្ច័យ​នៃពួកវិបាកក្ខន្ធផង នៃចិត្តផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។

[១៧៩] ចិត្តសមុដ្ឋានធម៌ ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ ដោយវិបាកប្បច្ច័យ គឺមានវារៈ៩។

[១៨០] ចិត្តសមុដ្ឋានធម៌ ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ ដោយអាហារប្បច្ច័យ គឺពួកចិត្ត​សមុដ្ឋានាហារ ជាបច្ច័យ គឺជាបដិសន្ធិ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្ត​សមុដ្ឋានរូប​ផង ដោយអាហារប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកចិត្តសមុដ្ឋានាហារ ជាបច្ច័យនៃ​ចិត្ត ដោយអាហារប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ កពឡិង្ការាហារ ជាចិត្តសមុដ្ឋាន ជា​បច្ច័យ នៃនោចិត្តសមុដ្ឋានកាយនេះ ដោយអាហារប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើផងចុះ ពួកចិត្តសមុដ្ឋានាហារ ជាបច្ច័យ គឺជាបដិសន្ធិ នៃពួកសម្បយុត្តកក្ខន្ធផង នៃចិត្តផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអាហារប្បច្ច័យ។ នោចិត្តសមុដ្ឋានធម៌ ជាបច្ច័យ នៃ​នោចិត្តសមុដ្ឋានធម៌ ដោយអាហារប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ពួកនោចិត្ត​សមុដ្ឋានាហារ ជាបច្ច័យនៃពួកកដត្តារូប ដោយអាហារប្បច្ច័យ កពឡិង្ការាហារ ជា​នោចិត្តសមុដ្ឋាន ជាបច្ច័យ នៃនោចិត្តសមុដ្ឋានកាយនេះ ដោយអាហារប្បច្ច័យ។ មូល បណ្ឌិត​គប្បីធ្វើចុះ ពួកនោចិត្តសមុដ្ឋានាហារ ជាបច្ច័យ គឺជាបដិសន្ធិ នៃពួក​សម្បយុត្តកក្ខន្ធ​ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអាហារប្បច្ច័យ។ មូល បណ្ឌិត​គប្បី​ធ្វើចុះ ក្នុងខណៈនៃបដិសន្ធិ ពួកនោចិត្តសមុដ្ឋានាហារ ជាបច្ច័យ នៃពួក​សម្បយុត្តកក្ខន្ធ​ផង នៃពួកកដត្តារូបផង ដោយអាហារប្បច្ច័យ។ ចិត្តសមុដ្ឋានធម៌ក្តី នោចិត្តសមុដ្ឋាន​ធម៌​ក្តី ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ ដោយអាហារប្បច្ច័យ គឺចិត្តសមុដ្ឋានាហារ​ក្តី នោចិត្ត​សមុដ្ឋានាហារក្តី ជាបច្ច័យ គឺជាបដិសន្ធិ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូប​ផង ដោយអាហារប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើចុះ ក្នុងខណៈនៃបដិសន្ធិ ចិត្ត​សមុដ្ឋានាហារក្តី នោចិត្តសមុដ្ឋានាហារក្តី ជាបច្ច័យនៃពួកកដត្តារូប ដោយអាហារប្បច្ច័យ កពឡិង្ការាហារ ជាចិត្តសមុដ្ឋាន និងជានោចិត្តសមុដ្ឋាន ជាបច្ច័យ នៃនោចិត្តសមុដ្ឋាន​កាយនេះ ដោយអាហារប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើចុះ ក្នុងខណៈនៃបដិសន្ធិ ចិត្ត​សមុដ្ឋានាហារក្តី នោចិត្តសមុដ្ឋានាហារក្តី ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួក​កដត្តារូបផង ដោយអាហារប្បច្ច័យ។

[១៨១] ចិត្តសមុដ្ឋានធម៌ ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ ដោយឥន្ទ្រិយប្បច្ច័យ មានវារៈ៣។ នោចិត្តសមុដ្ឋានធម៌ ជាបច្ច័យនៃនោចិត្តសមុដ្ឋានធម៌ ដោយឥន្ទ្រិយប្បច្ច័យ គឺក្នុងខណៈ​នៃបដិសន្ធិ ពួកឥន្ទ្រិយ ជានោចិត្តសមុដ្ឋាន ជាបច្ច័យនៃពួកកដត្តារូប ដោយ​ឥន្ទ្រិយប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ចក្ខុន្ទ្រិយ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយិន្ទ្រិយ (ជាបច្ច័យ) នៃកាយវិញ្ញាណ រូបជីវិតិន្ទ្រិយ ជាបច្ច័យនៃពួកកដត្តារូប ដោយ​ឥន្ទ្រិយប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកឥន្ទ្រិយ ជានោចិត្តសមុដ្ឋាន ជាបច្ច័យនៃ​ពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយឥន្ទ្រិយប្បច្ច័យ ក្នុងខណៈនៃ​បដិសន្ធិ ចក្ខុន្ទ្រិយ (ជាបច្ច័យ) នៃពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណ កាយិន្ទ្រិយ…។ មូល បណ្ឌិតគប្បីធ្វើចុះ ក្នុងខណៈនៃបដិសន្ធិ ពួកឥន្ទ្រិយ ជានោចិត្តសមុដ្ឋាន ជាបច្ច័យ​នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកកដត្តារូបផង ដោយឥន្ទ្រិយប្បច្ច័យ ចក្ខុន្ទ្រិយ ជាបច្ច័យ​នៃ​ពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណ ដោយឥន្ទ្រិយប្បច្ច័យ កាយិន្ទ្រិយ…។ ចិត្ត​សមុដ្ឋាន​ធម៌ក្តី នោចិត្តសមុដ្ឋានធម៌ក្តី ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ ដោយឥន្ទ្រិយប្បច្ច័យ គឺពួកឥន្ទ្រិយ ជាចិត្តសមុដ្ឋានក្តី ជានោចិត្តសមុដ្ឋានក្តី ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយឥន្ទ្រិយប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ចក្ខុន្ទ្រិយក្តី ឧបេក្ខិន្ទ្រិយក្តី (ជាបច្ច័យ) នៃពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណ កាយិន្ទ្រិយក្តី សុខិន្ទ្រិយក្តី កាយិន្ទ្រិយក្តី ទុក្ខិន្ទ្រិយក្តី ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយកាយវិញ្ញាណ ដោយឥន្ទ្រិយប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើចុះ ក្នុងខណៈនៃបដិសន្ធិ ពួកឥន្ទ្រិយ ជាចិត្តសមុដ្ឋានក្តី ជានោចិត្តសមុដ្ឋានក្តី ជាបច្ច័យនៃពួកកដត្តារូប ដោយឥន្ទ្រិយប្បច្ច័យ ចក្ខុន្ទ្រិយក្តី ឧបេក្ខិន្ទ្រិយក្តី (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយិន្ទ្រិយ…។ មូល បណ្ឌិត​គប្បីធ្វើចុះ ក្នុងខណៈនៃបដិសន្ធិ ពួកឥន្ទ្រិយ ជាចិត្តសមុដ្ឋានក្តី ជានោចិត្តសមុដ្ឋានក្តី ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកកដត្តារូបផង ដោយឥន្ទ្រិយប្បច្ច័យ ចក្ខុន្ទ្រិយក្តី ឧបេក្ខិន្ទ្រិយក្តី ជាបច្ច័យនៃចក្ខុវិញ្ញាណផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយ​ឥន្ទ្រិយប្បច្ច័យ កាយិន្ទ្រិយក្តី…។ ជាបច្ច័យ ដោយឈានប្បច្ច័យ មានវារៈ៣ ជាបច្ច័យ ដោយ​មគ្គប្បច្ច័យ មានវារៈ៣ ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ មានវារៈ៥។

[១៨២] ចិត្តសមុដ្ឋានធម៌ ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់​សហជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ ចិត្តសមុដ្ឋានធម៌ ជាបច្ច័យនៃនោចិត្តសមុដ្ឋាន​ធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺក្នុងខណៈ​នៃបដិសន្ធិ។ សេចក្តីបំប្រួញ។ ចិត្តសមុដ្ឋានធម៌ ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ផង នៃ​នោចិត្តសមុដ្ឋានធម៌ផង ដោយវិប្បយុត្តប្បច្ច័យ បានដល់បច្ឆាជាត។ សេចក្តីបំប្រួញ។ នោចិត្តសមុដ្ឋានធម៌ ជាបច្ច័យនៃនោចិត្តសមុដ្ឋានធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់​សហជាត បុរេជាត និងបច្ឆាជាត។ សហជាត គឺក្នុងខណៈនៃបដិសន្ធិ ចិត្ត ជាបច្ច័យនៃ​ពួកកដត្តារូប ដោយវិប្បយុត្តប្បច្ច័យ ចិត្ត (ជាបច្ច័យ) នៃវត្ថុ វត្ថុ ជាបច្ច័យនៃចិត្ត ដោយ​វិប្បយុត្តប្បច្ច័យ។ បុរេជាត គឺចក្ខ្វាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃចិត្ត ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺពួកនោចិត្តសមុដ្ឋានក្ខន្ធ ជាបច្ច័យនៃនោចិត្តសមុដ្ឋានកាយនេះ ដែលកើតមុន ដោយ​វិប្បយុត្តប្បច្ច័យ។ នោចិត្តសមុដ្ឋានធម៌ ជាបច្ច័យ នៃចិត្តសមុដ្ឋានធម៌ ដោយ​វិប្បយុត្តប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ នោចិត្តសមុដ្ឋាន​ធម៌ ជាបច្ច័យ នៃចិត្តសមុដ្ឋានធម៌ផង នៃនោចិត្តសមុដ្ឋានធម៌ផង ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ ចិត្តសមុដ្ឋានធម៌ក្តី នោចិត្តសមុដ្ឋានធម៌ក្តី ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ ដោយ​វិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ ចិត្តសមុដ្ឋានធម៌ក្តី នោចិត្តសមុដ្ឋានធម៌ក្តី ជាបច្ច័យនៃនោចិត្តសមុដ្ឋានធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់ សហជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ ចិត្តសមុដ្ឋានធម៌ក្តី នោចិត្តសមុដ្ឋានធម៌ក្តី ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ផង នៃនោចិត្តសមុដ្ឋានធម៌ផង ដោយវិប្បយុត្តប្បច្ច័យ បានដល់​សហជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។

[១៨៣] ចិត្តសមុដ្ឋានធម៌ ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ ដោយអត្ថិប្បច្ច័យ បានដល់​សហជាត បុរេជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ ចិត្តសមុដ្ឋានធម៌ ជាបច្ច័យនៃ​នោចិត្តសមុដ្ឋានធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត និង​អាហារ។ សេចក្តីបំប្រួញ។ ចិត្តសមុដ្ឋានធម៌ ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ផង នៃនោចិត្ត​សមុដ្ឋាន​ធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ នោចិត្តសមុដ្ឋានធម៌ ជាបច្ច័យនៃនោចិត្តសមុដ្ឋានធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។ សេចក្តីបំប្រួញ។ នោចិត្តសមុដ្ឋានធម៌ ជាបច្ច័យ នៃចិត្តសមុដ្ឋានធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ នោចិត្តសមុដ្ឋានធម៌ ជាបច្ច័យនៃចិត្ត​សមុដ្ឋាន​ធម៌​ផង នៃនោចិត្តសមុដ្ឋានធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត និងអាហារ។ សេចក្តីបំប្រួញ។ ចិត្តសមុដ្ឋានធម៌ក្តី នោចិត្តសមុដ្ឋានធម៌ក្តី ជាបច្ច័យ នៃចិត្តសមុដ្ឋានធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត និង​បច្ឆាជាត។ សហជាត គឺខន្ធ១ ដែលច្រឡំដោយចក្ខុវិញ្ញាណ … សេចក្តីបំប្រួញ។ ចិត្តសមុដ្ឋានធម៌ក្តី នោចិត្តសមុដ្ឋានធម៌ក្តី ជាបច្ច័យ នៃនោចិត្តសមុដ្ឋានធម៌ ដោយ​អត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។ សហជាត គឺពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណក្តី ចក្ខ្វាយតនៈក្តី ជាបច្ច័យនៃចក្ខុវិញ្ញាណ ដោយអត្ថិប្បច្ច័យ ដែលច្រឡំដោយកាយវិញ្ញាណ…។ សហជាត គឺជាចិត្តសមុដ្ឋាន … ដូចបច្ចយវារៈដែរ បដិសន្ធិក្តី បវត្តិក្តី របស់ពួកប្រស្នាទាំងអស់ បណ្ឌិតគប្បីធ្វើចុះ។ ឯបច្ឆាជាត គឺពួកចិត្តសមុដ្ឋានក្ខន្ធក្តី ចិត្តក្តី ជាបច្ច័យ នៃនោចិត្តសមុដ្ឋានកាយនេះ ដែល​កើតមុន ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកចិត្តសមុដ្ឋានក្ខន្ធក្តី ចិត្តក្តី កពឡិង្ការាហារក្តី ជា​បច្ច័យនៃនោចិត្តសមុដ្ឋានកាយនេះ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកចិត្ត​សមុដ្ឋានក្ខន្ធ​ក្តី ចិត្តក្តី រូបជីវិតិន្ទ្រិយក្តី ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។ ចិត្តសមុដ្ឋានធម៌ក្តី នោចិត្តសមុដ្ឋានធម៌ក្តី ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ផង នៃនោចិត្ត​សមុដ្ឋានធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សហជាត ដែលច្រឡំដោយចក្ខុវិញ្ញាណ … សេចក្តីបំប្រួញ។ បច្ចយវារៈ ដូចគ្នានឹង​សហជាតវារៈដែរ ឯសហជាតបទទាំងអស់ បណ្ឌិតគប្បីធ្វើចុះ។ ជាបច្ច័យ ដោយ​នត្ថិប្បច្ច័យ ជាបច្ច័យ ដោយវិគតប្បច្ច័យ ជាបច្ច័យ ដោយអវិគតប្បច្ច័យ។

[១៨៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុង​សហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ៩ ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៩។បេ។ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

[១៨៥] ចិត្តសមុដ្ឋានធម៌ ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយ​បុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។ ចិត្តសមុដ្ឋានធម៌ ជាបច្ច័យ នៃនោចិត្តសមុដ្ឋានធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយ​បុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ។ ចិត្តសមុដ្ឋានធម៌ ជាបច្ច័យ នៃចិត្តសមុដ្ឋានធម៌ផង នៃនោចិត្ត​សមុដ្ឋាន​ធម៌ផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយ​បច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។ នោចិត្តសមុដ្ឋានធម៌ ជាបច្ច័យនៃ​នោចិត្តសមុដ្ឋានធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយ​បច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ។ នោចិត្តសមុដ្ឋានធម៌ ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយ​បុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ។ នោចិត្តសមុដ្ឋានធម៌ ជាបច្ច័យនៃ​ចិត្តសមុដ្ឋានធម៌ផង នៃនោចិត្តសមុដ្ឋានធម៌ផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយ​បុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ។ ចិត្តសមុដ្ឋានធម៌ក្តី នោចិត្តសមុដ្ឋាន​ធម៌ក្តី ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ។ ចិត្តសមុដ្ឋានធម៌ក្តី នោចិត្តសមុដ្ឋានធម៌ក្តី ជាបច្ច័យ​នៃនោចិត្តសមុដ្ឋានធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយ​បច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ។ ចិត្តសមុដ្ឋានធម៌ក្តី នោចិត្តសមុដ្ឋានធម៌ក្តី ជាបច្ច័យ នៃចិត្តសមុដ្ឋានធម៌ផង នៃនោចិត្ត​សមុដ្ឋានធម៌ផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយ​ឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយ​បច្ឆាជាតប្បច្ច័យ។

[១៨៦] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យ​ទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងនោអវិគតប្បច្ច័យ មានវារៈ៩។

[១៨៧] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុង​នអញ្ញមញ្ញប្បច្ច័យ មានវារៈ២ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនមគ្គប្បច្ច័យ មានវារៈ៣ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុង​នោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

[១៨៨] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ … ក្នុងអធិបតិប្បច្ច័យ មានវារៈ៩។ ការរាប់ជាអនុលោម បណ្ឌិតគប្បីធ្វើចុះ។ … ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

ចប់ ចិត្តសមុដ្ឋានទុកៈ។

ចិត្តសហភុទុកៈ

បដិច្ចវារៈ

[១៨៩] ចិត្តសហភុធម៌ [គឺវេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ កាយវិញ្ញាណ និងវចីវិញ្ញត្តិ] (ធម៌កើតជាមួយនឹងចិត្ត) អាស្រ័យនូវចិត្តសហភុធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូប ជាចិត្តសហភុក្តី អាស្រ័យនូវចិត្តសហភុក្ខន្ធ (ខន្ធកើតជាមួយ​នឹងចិត្ត) ១ នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យនូវចិត្តសហភុក្ខន្ធ១ នូវ​ខន្ធ២…។ នោចិត្តសហភុធម៌ [គឺចិត្ត រូប និងនិព្វាន] (ធម៌មិនមែនកើតជាមួយនឹងចិត្ត) អាស្រ័យនូវចិត្តសហភុធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តក្តី ចិត្តសមុដ្ឋានរូប ជានោចិត្តសហភុក្តី អាស្រ័យនូវពួកចិត្តសហភុក្ខន្ធក្នុងខណៈនៃបដិសន្ធិ ចិត្តក្តី កដត្តារូបក្តី អាស្រ័យនូវពួកចិត្តសហភុក្ខន្ធ។ ចិត្តសហភុធម៌ក្តី នោចិត្តសហភុធម៌ក្តី អាស្រ័យនូវ​ចិត្តសហភុធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តក្តី ចិត្តសមុដ្ឋានរូប ជាចិត្តសហភុ និងជានោចិត្តសហភុក្តី អាស្រ័យនូវចិត្តសហភុក្ខន្ធ១ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី ចិត្តក្តី កដត្តារូបក្តី អាស្រ័យនូវចិត្តសហភុក្ខន្ធ១។ នោចិត្តសហភុធម៌ អាស្រ័យ​នូវនោចិត្តសហភុធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជា​នោចិត្តសហភុ អាស្រ័យនូវចិត្ត ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យនូវចិត្ត វត្ថុ អាស្រ័យនូវចិត្ត ចិត្ត អាស្រ័យនូវវត្ថុ នូវមហាភូត១ … ចិត្តសមុដ្ឋានរូប ជានោចិត្តសហភុ កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត។ ចិត្តសហភុធម៌ អាស្រ័យនូវ​នោចិត្តសហភុធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្ត​សមុដ្ឋាន​រូប ជាចិត្តសហភុក្តី អាស្រ័យនូវចិត្ត ក្នុងខណៈនៃបដិសន្ធិ ពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវចិត្ត ក្នុងខណៈនៃបដិសន្ធិ ពួកចិត្តសហភុក្ខន្ធ អាស្រ័យនូវវត្ថុ ចិត្តសមុដ្ឋានរូប ជាចិត្តសហភុ និងឧបាទារូប អាស្រ័យនូវពួកមហាភូត។ ចិត្តសហភុធម៌ក្តី នោចិត្តសហភុ​ធម៌ក្តី អាស្រ័យនូវនោចិត្តសហភុធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួក​សម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូប ជាចិត្តសហភុ និងជានោចិត្តសហភុក្តី អាស្រ័យនូវចិត្ត ក្នុងខណៈនៃបដិសន្ធិ ពួកសម្បយុត្តកក្ខន្ធក្តី កដត្តារូបក្តី អាស្រ័យនូវចិត្ត ក្នុងខណៈនៃ​បដិសន្ធិ ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី អាស្រ័យនូវវត្ថុ ចិត្តសមុដ្ឋានរូប ជាចិត្តសហភុ និងជានោចិត្តសហភុ និងឧបាទារូប អាស្រ័យនូវពួកមហាភូត។ ចិត្តសហភុធម៌ អាស្រ័យ​នូវ​ចិត្តសហភុធម៌ផង នូវនោចិត្តសហភុធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូប ជាចិត្តសហភុក្តី អាស្រ័យនូវចិត្តសហភុក្ខន្ធ១ផង នូវចិត្តផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យនូវចិត្តសហភុក្ខន្ធ១ផង នូវចិត្តផង នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យនូវចិត្តសហភុក្ខន្ធ១ផង នូវវត្ថុផង នូវខន្ធ២ … ចិត្តសមុដ្ឋានរូប ជាចិត្តសហភុ និងឧបាទារូប អាស្រ័យនូវពួកចិត្តសហភុក្ខន្ធផង នូវពួក​មហាភូតផង។ នោចិត្តសហភុធម៌ អាស្រ័យនូវចិត្តសហភុធម៌ផង នូវនោចិត្តសហភុធម៌​ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជានោចិត្តសហភុ អាស្រ័យនូវ​ពួកចិត្តសហភុក្ខន្ធផង នូវចិត្តផង ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យនូវពួក​ចិត្តសហភុក្ខន្ធ​ផង នូវចិត្តផង ក្នុងខណៈនៃបដិសន្ធិ ចិត្ត អាស្រ័យនូវពួកចិត្ត​សហភុក្ខន្ធ​ផង នូវវត្ថុផង ចិត្តសមុដ្ឋានរូប ជានោចិត្តសហភុ កដត្តារូប និងឧបាទារូប អាស្រ័យនូវ​ពួកចិត្តសហភុក្ខន្ធផង នូវពួកមហាភូតផង។ ចិត្តសហភុធម៌ក្តី នោចិត្តសហភុធម៌ក្តី អាស្រ័យនូវចិត្តសហភុធម៌ផង នូវនោចិត្តសហភុធម៌ផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូប ជាចិត្តសហភុ និងជានោចិត្តសហភុក្តី អាស្រ័យនូវចិត្តសហភុក្ខន្ធ១ផង នូវចិត្តផង នូវខន្ធ… ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី កដត្តារូបក្តី អាស្រ័យនូវចិត្តសហភុក្ខន្ធ១ផង នូវចិត្តផង នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី ចិត្តក្តី អាស្រ័យនូវចិត្តសហភុក្ខន្ធ១ផង នូវវត្ថុផង នូវខន្ធ២ … កដត្តារូប និង​ឧបាទារូប អាស្រ័យនូវពួកចិត្តសហភុក្ខន្ធផង នូវពួកមហាភូតផង។ សេចក្តីបំប្រួញ។

[១៩០] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ អរូបទាំងអស់ បណ្ឌិតគប្បីរើឡើង ឲ្យដូចគ្នានឹងចិត្តសមុដ្ឋានទុកៈចុះ។ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ពួកមហាភូត បណ្ឌិតគប្បីធ្វើ ក្នុងបញ្ហាទាំង៦ចុះ ឯក្នុងអធិបតិប្បច្ច័យ (ពួកមហាភូត) មិនមានក្នុងបញ្ហាទាំង៣ទេ។ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុង​និស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៥ ក្នុងអាសេវនប្បច្ច័យ មានវារៈ៥ ក្នុងកម្មប្បច្ច័យ មានវារៈ៩ គ្រប់បច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

[១៩១] ចិត្តសហភុធម៌ អាស្រ័យនូវចិត្តសហភុធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូបជាចិត្តសហភុក្តី អាស្រ័យនូវចិត្តសហភុក្ខន្ធ១ ជាអហេតុកៈ នូវខន្ធ២ … ក្នុងខណៈនៃអហេតុកប្បដិសន្ធិ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំ​ដោយ​​ឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ បញ្ហា​ទាំង៩ បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ គប្បីកំណត់ថា ជាអហេតុកៈ ដែលធ្លាប់មាន​ក្នុងអនុលោមយ៉ាងណា ត្រូវធ្វើយ៉ាងនោះចុះ វារៈ៣ និងមោហៈ បណ្ឌិតគប្បីធ្វើ ឲ្យដូច​ក្នុងចិត្តសមុដ្ឋានទុកៈដែរ។

[១៩២] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងនសមនន្តរប្បច្ច័យ មាន​វារៈ៩ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុង​នបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩។

[១៩៣] ចិត្តសហភុធម៌ អាស្រ័យនូវចិត្តសហភុធម៌ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺចិត្តសហភុចេតនា អាស្រ័យនូវពួកចិត្តសហភុក្ខន្ធ។ នោចិត្តសហភុធម៌ អាស្រ័យនូវ​នោចិត្តសហភុធម៌ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺពាហិរៈ … អាហារ … រដូវ…។ ចិត្តសហភុធម៌ អាស្រ័យនូវនោចិត្តសហភុធម៌ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺសម្បយុត្តកចេតនា អាស្រ័យនូវចិត្ត។ ចិត្តសហភុធម៌ អាស្រ័យនូវចិត្តសហភុធម៌ផង នូវនោចិត្តសហភុធម៌ផង ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺសម្បយុត្តកចេតនា អាស្រ័យនូវពួកចិត្តសហភុក្ខន្ធផង នូវចិត្តផង។

[១៩៤] ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្ទ្រិយប្បច្ច័យ មានវារៈ១។

[១៩៥] ចិត្តសហភុធម៌ អាស្រ័យនូវចិត្តសហភុធម៌ ទើបកើតឡើង ព្រោះនឈានប្បច្ច័យ គឺដែលច្រឡំដោយបញ្ចវិញ្ញាណ។បេ។

[១៩៦] ក្នុងនឈានប្បច្ច័យ មានវារៈ៦ ក្នុងនមគ្គប្បច្ច័យ មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៩ ក្នុង​នោវិគតប្បច្ច័យ មានវារៈ៩។

ការរាប់២យ៉ាងក្រៅពីនេះ បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ សហជាតវារៈ ដូចបដិច្ចវារៈដែរ។

បច្ចយវារៈ

[១៩៧] ចិត្តសហភុធម៌ ពឹងផ្អែកនឹងចិត្តសហភុធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមានវារៈ៣ ដូចបដិច្ចវារៈដែរ។ នោចិត្តសហភុធម៌ ពឹងផ្អែកនឹងនោចិត្តសហភុធម៌ ទើប​កើត​ឡើង ព្រោះហេតុប្បច្ច័យ គឺចិត្ត ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ជានោចិត្តសហភុ និងបដិសន្ធិ ពឹងផ្អែកនឹងចិត្ត ពួកមហាភូតទាំងអស់ ដូចបដិច្ចវារៈដែរ។ ចិត្តសហភុធម៌ ពឹងផ្អែកនឹងនោចិត្តសហភុធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូប ជាចិត្តសហភុក្តី ពឹងផ្អែកនឹងចិត្ត ពួកចិត្តសហភុក្ខន្ធ និងបដិសន្ធិ ពឹងផ្អែក​នឹងវត្ថុ ពួកមហាភូតទាំងអស់ ដូចគ្នានឹងបដិច្ចវារៈដែរ។ ចិត្តសហភុធម៌ក្តី នោចិត្តសហភុ​ធម៌ក្តី ពឹងផ្អែកនឹងនោចិត្តសហភធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួក​សម្បយុត្តកក្ខន្ធ និងចិត្តសមុដ្ឋានរូប ជាចិត្តសហភុ និងជានោចិត្តសហភុ ពឹងផ្អែកនឹងចិត្ត ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី ពឹងផ្អែកនឹងវត្ថុ បដិសន្ធិ ពួកមហាភូតទាំងអស់ ដូចបដិច្ចវារៈ​ដែរ។ ចិត្តសហភុធម៌ ពឹងផ្អែកនឹងចិត្តសហភុធម៌ផង នឹងនោចិត្តសហភុធម៌ផង ទើបកើត​ឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូប ជាចិត្តសហភុក្តី ពឹងផ្អែកនឹង​ចិត្តសហភុក្ខន្ធ១ផង នឹងចិត្តផង នឹងខន្ធ២ … ខន្ធ២ ពឹងផ្អែកនឹងចិត្តសហភុក្ខន្ធ១ផង នឹងវត្ថុផង ខន្ធ២ … បដិសន្ធិ ពួកមហាភូតទាំងអស់ ដូចគ្នានឹងបដិច្ចវារៈដែរ។ នោចិត្ត​សហភុធម៌ ពឹងផ្អែកនឹងចិត្តសហភុធម៌ផង នឹងនោចិត្តសហភុធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺជាចិត្តសមុដ្ឋានរូប ជានោចិត្តសហភុ ពឹងផ្អែកនឹងពួកចិត្ត​សហភុក្ខន្ធផង នឹងចិត្តផង ចិត្ត ពឹងផ្អែកនឹងពួកចិត្តសហភុក្ខន្ធផង នឹងវត្ថុផង ចិត្ត​សមុដ្ឋាន​រូប ជានោចិត្តសហភុ ពឹងផ្អែកនឹងពួកចិត្តសហភុក្ខន្ធផង នឹងពួកមហាភូតផង បដិសន្ធិ ពួកមហាភូតទាំងអស់ ដូចគ្នានឹងបដិច្ចវារៈដែរ។ ចិត្តសហភុធម៌ក្តី នោចិត្ត​សហភុធម៌ក្តី ពឹងផ្អែកនឹងចិត្តសហភុធម៌ផង នឹងនោចិត្តសហភុធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូប ជាចិត្តសហភុ នឹងជានោចិត្តសហភុ ពឹងផ្អែកនឹងចិត្តសហភុក្ខន្ធ១ផង នឹងចិត្តផង ខន្ធ២ក្តី ចិត្តក្តី ពឹងផ្អែកនឹងចិត្ត​សហភុក្ខន្ធ១​ផង នឹងវត្ថុផង នឹងខន្ធ២ … បដិសន្ធិ ពួកមហាភូតទាំងអស់ ដូចគ្នានឹងបដិច្ចវារៈដែរ។

[១៩៨] ចិត្តសហភុធម៌ ពឹងផ្អែកនឹងចិត្តសហភុធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺមានវារៈ៣ ដូចបដិច្ចវារៈដែរ។ នោចិត្តសហភុធម៌ ពឹងផ្អែកនឹងនោចិត្តសហភុធម៌ ទើបកើត​ឡើង ព្រោះអារម្មណប្បច្ច័យ គឺចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខ្វាយតនៈ កាយាយតនៈ…។ បទនេះ ដូចគ្នានឹងអារម្មណប្បច្ច័យ ក្នុងបច្ចយវារៈ ត្រង់​ចិត្តសមុដ្ឋានទុកៈ​ដែរ ឯពួកបញ្ចវិញ្ញាណ មូល បណ្ឌិតគប្បីធ្វើ ដោយអំណាច​នៃវារៈ​ទាំង៦នេះចុះ។ សេចក្តីបំប្រួញ។

[១៩៩] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ គ្រប់បច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

[២០០] ចិត្តសហភុធម៌ ពឹងផ្អែកនឹងចិត្តសហភុធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺចិត្តសហភុក្ខន្ធ១ ជាអហេតុកៈ…។ សេចក្តីបំប្រួញ។ បញ្ចវិញ្ញាណនៃបច្ចយវារៈទាំងអស់ បណ្ឌិតគប្បីធ្វើចុះ មូលនៃវារៈទាំង៦ មហាភូតទាំងអស់ មានវារៈ៣ និងមោហៈ បណ្ឌិត​គប្បីធ្វើចុះ។ សេចក្តីបំប្រួញ។

[២០១] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្ទ្រិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ៩ ក្នុង​នមគ្គប្បច្ច័យ មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មាន​វារៈ៦ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនោវិគតប្បច្ច័យ មានវារៈ៩។

[២០២] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះហេតុប្បច្ច័យ ក្នុងបច្ច័យទាំងអស់ សុទ្ធតែ​មានវារៈ៩ … ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុង​នសម្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនោនត្ថិប្បច្ច័យ មាន​វារៈ៩ ក្នុងនោវិគតប្បច្ច័យ មានវារៈ៩។

[២០៣] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ គ្រប់បច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុង​អវិគតប្បច្ច័យ មានវារៈ៩។

និស្សយវារៈ ដូចបច្ចយវារៈដែរ។

សំសដ្ឋវារៈ

[២០៤] ចិត្តសហភុធម៌ ច្រឡំនឹងចិត្តសហភុធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ ច្រឡំនឹងចិត្តសហភុក្ខន្ធ១ នឹងខន្ធ២ … ជាបដិសន្ធិ។ នោចិត្តសហភុធម៌ ច្រឡំនឹងចិត្តសហភុធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តជាបដិសន្ធិ ច្រឡំនឹងពួក​ចិត្តសហភុក្ខន្ធ។ ចិត្តសហភុធម៌ក្តី នោចិត្តសហភុធម៌ក្តី ច្រឡំនឹងចិត្តសហភុធម៌ ទើបកើត​ឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តក្តី ច្រឡំនឹងចិត្តសហភុក្ខន្ធ១ នឹងខន្ធ២ … ជាបដិសន្ធិ។ ចិត្តសហភុធម៌ ច្រឡំនឹងនោចិត្តសហភុធម៌ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធជាបដិសន្ធិ ច្រឡំនឹងចិត្ត។ ចិត្តសហភុធម៌ ច្រឡំនឹង​ចិត្តសហភុធម៌ផង នឹងនោចិត្តសហភុធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ ច្រឡំនឹងចិត្តសហភុក្ខន្ធ១ផង នឹងចិត្តផង នឹងខន្ធ២ … ជាបដិសន្ធិ។ សេចក្តីបំប្រួញ។

[២០៥] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។

[២០៦] ក្នុងនហេតុប្បច្ច័យ មានវារៈ៥ ក៏មាន មានវារៈ៣ ក៏មាន ហើយមានមោហៈដែរ។ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៥ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៥ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៥ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុង​នវិបាកប្បច្ច័យ មានវារៈ៥ ក្នុងនឈានប្បច្ច័យ មានវារៈ៥ ក្នុងនមគ្គប្បច្ច័យ មានវារៈ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៥។ ក្រៅនេះ ការរាប់ទាំង២យ៉ាងក្តី សម្បយុត្តវារៈក្តី បណ្ឌិត​គប្បីធ្វើទាំងអស់ចុះ។

បញ្ហាវារៈ

[២០៧] ចិត្តសហភុធម៌ ជាបច្ច័យនៃចិត្តសហភុធម៌ ដោយហេតុប្បច្ច័យ គឺពួកចិត្ត​សហភុហេតុ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូប ជាចិត្តសហភុ​ផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។បេ។ ចិត្តសហភុធម៌ ជាបច្ច័យនៃ​នោចិត្តសហភុធម៌ ដោយហេតុប្បច្ច័យ គឺពួកចិត្តសហភុហេតុ ជាបច្ច័យនៃចិត្តផង នៃពួកចិត្តសមុដ្ឋានរូប ជានោចិត្តសហភុផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកចិត្តសហភុហេតុ ជាបច្ច័យនៃចិត្តផង នៃពួកកដត្តារូបផង ដោយហេតុប្បច្ច័យ។ ចិត្តសហភុធម៌ ជាបច្ច័យ នៃចិត្តសហភុធម៌ផង នៃនោចិត្តសហភុធម៌ផង ដោយ​ហេតុប្បច្ច័យ គឺពួកចិត្តសហភុហេតុ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃចិត្តផង នៃពួកចិត្តសមុដ្ឋានរូប ជាចិត្តសហភុ និងជានោចិត្តសហភុផង ដោយហេតុប្បច្ច័យ។

[២០៨] ចិត្តសហភុធម៌ ជាបច្ច័យនៃចិត្តសហភុធម៌ ដោយអារម្មណប្បច្ច័យ គឺមានវារៈ៩ ដូចគ្នានឹងចិត្តសមុដ្ឋានទុកៈដែរ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ។

[២០៩] ចិត្តសហភុធម៌ ជាបច្ច័យនៃចិត្តសហភុធម៌ ដោយអធិបតិប្បច្ច័យ គឺមានវារៈ៣ ឯ​អារម្មណាធិបតិក្តី សហជាតាធិបតិក្តី បណ្ឌិតគប្បីធ្វើចុះ។ នោចិត្តសហភុធម៌ ជាបច្ច័យ​នៃ​​នោចិត្តសហភុធម៌ ដោយអធិបតិប្បច្ច័យ គឺមានវារៈ៣ អារម្មណាធិបតិក្តី សហជាតាធិបតិ​ក្តី ប្រស្នាទាំង៩ក្តី ដូចចិត្តសមុដ្ឋានរូបដែរ បណ្ឌិតគប្បីធ្វើ (ដោយអំណាច) នៃវារៈ​ទាំង៣ចុះ ក្នុងទីបំផុត មានវារៈ៣ ហើយជាអារម្មណាធិបតិដដែល។

[២១០] ចិត្តសហភុធម៌ ជាបច្ច័យនៃចិត្តសហភុធម៌ ដោយអនន្តរប្បច្ច័យ គឺមានវារៈ៩ ដូចគ្នា​នឹងចិត្តសមុដ្ឋានទុកៈដែរ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ។ ជាបច្ច័យ ដោយ​សមនន្តរប្បច្ច័យ គឺមានវារៈ៩ ដូចគ្នានឹងបដិច្ចវារៈដែរ។ ជាបច្ច័យ ដោយសហជាតប្បច្ច័យ គឺមានវារៈ៩ ដូចគ្នានឹងបដិច្ចវារៈដែរ។ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ គឺមានវារៈ៩ ដូចគ្នានឹងបដិច្ចវារៈដែរ។ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ គឺមានវារៈ៩ ដូចគ្នានឹង​បច្ចយវារៈដែរ។ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ គឺមានវារៈ៩ ដូចគ្នានឹង​ចិត្តសមុដ្ឋានទុកៈ​ដែរ។

[២១១] នោចិត្តសហភុធម៌ ជាបច្ច័យនៃនោចិត្តសហភុធម៌ ដោយបុរេជាតប្បច្ច័យ បានដល់​អារម្មណបុរេជាត និងវត្ថុបុរេជាត ហើយមានវារៈ៣។ នោចិត្តសហភុ មូល បណ្ឌិតតែងបានពិតប្រាកដ មានវារៈ៣ ដូចគ្នានឹងចិត្តសមុដ្ឋានទុកៈដែរ មិនមានការធ្វើឲ្យ​ផ្សេងៗគ្នាទេ។

[២១២] ចិត្តសហភុធម៌ ជាបច្ច័យនៃនោចិត្តសហភុធម៌ ដោយបច្ឆាជាតប្បច្ច័យ បានដល់​បច្ឆាជាត គឺពួកចិត្តសហភុក្ខន្ធ ជាបច្ច័យ នៃនោចិត្តសហភុកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។ នោចិត្តសហភុធម៌ ជាបច្ច័យ នៃនោចិត្តសហភុធម៌ ដោយ​បច្ឆាជាតប្បច្ច័យ។ ចិត្តសហភុធម៌ក្តី នោចិត្តសហភុធម៌ក្តី ជាបច្ច័យនៃនោចិត្តសហភុធម៌ ដោយបច្ឆាជាតប្បច្ច័យ។ ជាបច្ច័យ ដោយអាសេវនប្បច្ច័យ គឺមានវារៈ៩។

[២១៣] ចិត្តសហភុធម៌ ជាបច្ច័យនៃចិត្តសហភុធម៌ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចិត្តសហភុចេតនា ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ជាចិត្តសហភុផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចិត្តសហភុចេតនា ជាបច្ច័យ នៃពួកចិត្តសហភុក្ខន្ធជាវិបាក ដោយកម្មប្បច្ច័យ។ ចិត្តសហភុធម៌ ជាបច្ច័យនៃនោចិត្តសហភុធម៌ ដោយកម្មប្បច្ច័យ បានដល់ សហជាត និងនានាខណិកៈ។ ឯសហជាត គឺចិត្តសហភុចេតនា ជាបច្ច័យនៃចិត្តផង នៃពួក​ចិត្តសមុដ្ឋានរូប ជានោចិត្តសហភុផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចិត្តសហភុចេតនា ជាបច្ច័យនៃវិបាកចិត្តផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។ ចិត្តសហភុធម៌ ជាបច្ច័យ នៃចិត្តសហភុធម៌ផង នៃនោចិត្តសហភុធម៌ផង ដោយ​កម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចិត្តសហភុចេតនា ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃចិត្តផង នៃពួកចិត្តសមុដ្ឋានរូប ជាចិត្តសហភុ និងជានោចិត្តសហភុផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចិត្តសហភុចេតនា ជាបច្ច័យ​នៃពួកវិបាកក្ខន្ធផង នៃចិត្តផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។

[២១៤] ចិត្តសហភុធម៌ ជាបច្ច័យនៃចិត្តសហភុធម៌ ដោយវិបាកប្បច្ច័យ គឺដូចគ្នានឹង​ចិត្តសមុដ្ឋានទុកៈដែរ។ ជាបច្ច័យ ដោយអាហារប្បច្ច័យ គឺមានវារៈ៩ ដូចគ្នានឹង​ចិត្តសមុដ្ឋានទុកៈដែរ ឯចិត្តសមុដ្ឋានទុកៈ១នេះ ដូចគ្នានឹងកពឡិង្ការាហារដែរ។

[២១៥] ចិត្តសហភុធម៌ ជាបច្ច័យនៃចិត្តសហភុធម៌ ដោយឥន្ទ្រិយប្បច្ច័យ គឺមានវារៈ៩ ដូចគ្នានឹងចិត្តសមុដ្ឋានទុកៈដែរ មិនមានការធ្វើឲ្យផ្សេងៗ គ្នាទេ។ ជាបច្ច័យ ដោយ​ឈានប្បច្ច័យ មានវារៈ៣ ជាបច្ច័យ ដោយមគ្គប្បច្ច័យ មានវារៈ៣ ជាបច្ច័យ ដោយ​សម្បយុត្តប្បច្ច័យ មានវារៈ៥។

[២១៦] ចិត្តសហភុធម៌ ជាបច្ច័យនៃចិត្តសហភុធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់​សហជាត គឺពួកចិត្តសហភុក្ខន្ធ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ជាចិត្តសហភុ ដោយ​វិប្បយុត្តប្បច្ច័យ។ ចិត្តសហភុធម៌ ជាបច្ច័យ នៃនោចិត្តសហភុធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួកចិត្តសហភុក្ខន្ធ ជាបច្ច័យ នៃពួក​ចិត្តសមុដ្ឋានរូប ជានោចិត្តសហភុ ដោយវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ ឯបច្ឆាជាត គឺពួកចិត្តសហភុក្ខន្ធ ជាបច្ច័យ នៃនោចិត្តសហភុកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។ ចិត្តសហភុធម៌ ជាបច្ច័យនៃចិត្តសហភុធម៌ផង នៃនោចិត្តសហភុ​ធម៌​ផង ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត គឺពួកចិត្តសហភុក្ខន្ធ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ជាចិត្តសហភុ និងជានោចិត្តសហភុ ដោយវិប្បយុត្តប្បច្ច័យ។ នោចិត្តសហភុធម៌ ជាបច្ច័យនៃនោចិត្តសហភុធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់​សហជាត បុរេជាត និងបច្ឆាជាត។ សហជាត គឺចិត្ត ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ជា​នោចិត្តសហភុ ដោយវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ចិត្ត ជាបច្ច័យនៃពួកកដត្តារូប ដោយវិប្បយុត្តប្បច្ច័យ ចិត្ត ជាបច្ច័យនៃវត្ថុ ដោយវិប្បយុត្តប្បច្ច័យ វត្ថុ ជាបច្ច័យនៃចិត្ត ដោយវិប្បយុត្តប្បច្ច័យ។ បុរេជាត គឺចក្ខ្វាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ ដោយ​វិប្បយុត្តប្បច្ច័យ កាយាយតនៈ … វត្ថុ ជាបច្ច័យនៃចិត្ត ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺចិត្ត ជាបច្ច័យ នៃនោចិត្តសហភុកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។ នោចិត្តសហភុធម៌ ជាបច្ច័យនៃចិត្តសហភុធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺចិត្ត ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ជាចិត្តសហភុ ដោយ​វិប្បយុត្តប្បច្ច័យ។ ឯបុរេជាត គឺចក្ខ្វាយតនៈ ជាបច្ច័យនៃពួកក្ខន្ធ ដែលច្រឡំដោយ​ចក្ខុវិញ្ញាណ ដោយវិប្បយុត្តប្បច្ច័យ កាយាយតនៈ … វត្ថុ ជាបច្ច័យនៃពួកចិត្តសហភុក្ខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ នោចិត្តសហភុធម៌ ជាបច្ច័យនៃចិត្តសហភុធម៌ផង នៃ​នោចិត្តសហភុ​ធម៌​ផង ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺចិត្ត ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ជាចិត្តសហភុ និងជានោចិត្តសហភុ ដោយវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ ឯវត្ថុបុរេជាត គឺចក្ខ្វាយតនៈ ជាបច្ច័យ​នៃចក្ខុវិញ្ញាណផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយវិប្បយុត្តប្បច្ច័យ កាយាយតនៈ … វត្ថុ ជាបច្ច័យនៃចិត្តផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយវិប្បយុត្តប្បច្ច័យ។ ចិត្តសហភុធម៌ក្តី នោចិត្តសហភុធម៌ក្តី ជាបច្ច័យនៃចិត្តសហភុធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់​សហជាត គឺពួកចិត្តសហភុក្ខន្ធក្តី ចិត្តក្តី ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ជាចិត្តសហភុ ដោយវិប្បយុត្តប្បច្ច័យ។ ចិត្តសហភុធម៌ក្តី នោចិត្តសហភុធម៌ក្តី ជាបច្ច័យនៃ​នោចិត្តសហភុធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួកចិត្តសហភុក្ខន្ធក្តី ពួកនោចិត្តសហភុក្ខន្ធក្តី ចិត្តក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ជានោចិត្តសហភុ ដោយវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ ឯបច្ឆាជាត គឺពួកចិត្តសហភុក្ខន្ធក្តី ពួកនោចិត្តសហភុក្ខន្ធក្តី ជាបច្ច័យនៃនោចិត្តសហភុកាយនេះ ដែល​កើតមុន ដោយវិប្បយុត្តប្បច្ច័យ។ ចិត្តសហភុធម៌ក្តី នោចិត្តសហភុធម៌ក្តី ជាបច្ច័យ នៃចិត្តសហភុធម៌ផង នោចិត្តសហភុធម៌ផង ដោយវិប្បយុត្តប្បច្ច័យ គឺពួកចិត្តសហភុក្ខន្ធក្តី ពួកនោចិត្តសហភុក្ខន្ធក្តី ចិត្តក្តី ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ជាចិត្តសហភុ និង​ជានោចិត្តសហភុ ដោយវិប្បយុត្តប្បច្ច័យ។

[២១៧] ចិត្តសហភុធម៌ ជាបច្ច័យនៃចិត្តសហភុធម៌ ដោយអត្ថិប្បច្ច័យ គឺចិត្តសហភុក្ខន្ធ១ … ដូចបដិច្ចវារៈដែរ។ ចិត្តសហភុធម៌ ជាបច្ច័យនៃនោចិត្តសហភុធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ ចិត្តសហភុធម៌ ជាបច្ច័យនៃ​ចិត្តសហភុធម៌ផង នៃនោចិត្តសហភុធម៌ផង ដោយអត្ថិប្បច្ច័យ គឺចិត្តសហភុក្ខន្ធ១ … ដូចបដិច្ចវារៈដែរ។ នោចិត្តសហភុធម៌ ជាបច្ច័យ នៃនោចិត្តសហភុធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។ សេចក្តីបំប្រួញ។ នោចិត្តសហភុធម៌ ជាបច្ច័យនៃចិត្តសហភុធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ នោចិត្តសហភុធម៌ ជាបច្ច័យនៃចិត្តសហភុធម៌ផង នៃនោចិត្តសហភុធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សេចក្តីបំប្រួញ។ ចិត្តសហភុធម៌ក្តី នោចិត្តសហភុធម៌ក្តី ជាបច្ច័យនៃចិត្តសហភុធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺខន្ធ១ ដែលច្រឡំដោយចក្ខុវិញ្ញាណក្តី ចក្ខ្វាយតនៈក្តី ចក្ខុវិញ្ញាណក្តី (ជាបច្ច័យ) នៃខន្ធ២ … បទទាំងអស់ ជាសហជាត និងបុរេជាត បណ្ឌិតគប្បីធ្វើ ក្នុងបដិសន្ធិចុះ។ ចិត្តសហភុធម៌ក្តី នោចិត្តសហភុធម៌ក្តី ជាបច្ច័យនៃ​នោចិត្តសហភុធម៌ ដោយអត្ថិប្បច្ច័យ បានដល់ សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។ សហជាត គឺពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណក្តី ចក្ខ្វាយតនៈក្តី ជាបច្ច័យ​នៃចក្ខុវិញ្ញាណ ដោយអត្ថិប្បច្ច័យ ដែលច្រឡំដោយកាយវិញ្ញាណ … ពួក​ចិត្តសហភុក្ខន្ធក្តី ចិត្តក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ជានោចិត្តសហភុ ដោយ​អត្ថិប្បច្ច័យ។ សហជាត គឺពួកចិត្តសហភុក្ខន្ធក្តី វត្ថុក្តី ជាបច្ច័យនៃចិត្ត ដោយអត្ថិប្បច្ច័យ។ សហជាត គឺពួកចិត្តសហភុក្ខន្ធក្តី ពួកមហាភូតក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ជានោចិត្តសហភុ ដោយអត្ថិប្បច្ច័យ វារៈ៣ បណ្ឌិតគប្បីធ្វើ ក្នុងខណៈនៃបដិសន្ធិចុះ។ បច្ឆាជាត គឺពួកចិត្តសហភុក្ខន្ធក្តី ពួកនោចិត្តសហភុក្ខន្ធក្តី ជាបច្ច័យនៃនោចិត្តសហភុកាយ​នេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកចិត្តសហភុក្ខន្ធក្តី ពួក​នោចិត្តសហភុក្ខន្ធក្តី កពឡិង្ការាហារក្តី ជាបច្ច័យនៃនោចិត្តសហភុកាយនេះ ដោយ​អត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកចិត្តសហភុក្ខន្ធក្តី ពួកនោចិត្តសហភុក្ខន្ធក្តី រូបជីវិតិន្ទ្រិយក្តី ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។ ចិត្តសហភុធម៌ក្តី នោចិត្តសហភុធម៌ក្តី ជាបច្ច័យនៃចិត្តសហភុធម៌ផង នៃនោចិត្តសហភុធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់​សហជាត និងបុរេជាត។ សហជាត គឺខន្ធ១ ដែលច្រឡំដោយចក្ខុវិញ្ញាណក្តី ចក្ខ្វាយតនៈ​ក្តី … ដូចគ្នានឹងបច្ចយវារៈដែរ។

[២១៨] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុង​សហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងនិស្សយប្បច្ច័យ មាន​វារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុង​បច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងអាហារប្បច្ច័យ មានវារៈ៩ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ៩ ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងវិគតប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

[២១៩] ចិត្តសហភុធម៌ ជាបច្ច័យនៃចិត្តសហភុធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយ​កម្មប្បច្ច័យ។ ចិត្តសហភុធម៌ ជាបច្ច័យនៃនោចិត្តសហភុធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។ ចិត្តសហភុធម៌ ជាបច្ច័យនៃ​ចិត្តសហភុធម៌ផង នៃនោចិត្តសហភុធម៌ផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។ នោចិត្តសហភុធម៌ ជាបច្ច័យនៃនោចិត្តសហភុធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយ​បុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជា​បច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ។ នោចិត្តសហភុធម៌ ជាបច្ច័យនៃចិត្តសហភុធម៌ ដោយ​អារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។ នោចិត្តសហភុធម៌ ជាបច្ច័យនៃចិត្តសហភុធម៌ និងនោចិត្តសហភុធម៌ផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។ ចិត្តសហភុធម៌ក្តី នោចិត្តសហភុធម៌ក្តី ជាបច្ច័យនៃចិត្តសហភុធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ ចិត្តសហភុធម៌ក្តី នោចិត្តសហភុ​ធម៌​ក្តី ជាបច្ច័យនៃនោចិត្តសហភុធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ។ ចិត្តសហភុធម៌ក្តី នោចិត្តសហភុធម៌ក្តី ជាបច្ច័យនៃចិត្តសហភុធម៌ផង នៃនោចិត្តសហភុ​ធម៌​ផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយ​ឧបនិស្សយប្បច្ច័យ។

[២២០] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យ​ទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងនោវិគតប្បច្ច័យ មានវារៈ៩។

[២២១] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុង​នអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៣ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

[២២២] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ … ក្នុងអធិបតិប្បច្ច័យ មាន​វារៈ៩។

អនុលោមមាតិកា បណ្ឌិតគប្បីធ្វើចុះ។

ចប់ ចិត្តសហភុទុកៈ។

ចិត្តានុបរិវត្តិទុកៈ

បដិច្ចវារៈ

[២២៣] ចិត្តានុបរិវត្តិធម៌ [គឺវេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ កាយវិញ្ញត្តិ និងវិចីវិញ្ញត្តិ] (ធម៌ប្រព្រឹត្តទៅតាមចិត្ត) អាស្រ័យនូវចិត្តានុបរិវត្តិធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូប ជាចិត្តានុបរិវត្តិក្តី អាស្រ័យនូវចិត្តានុបរិវត្តិក្ខន្ធ១ ក្នុងខណៈនៃ​បដិសន្ធិ។បេ។ ចិត្តសហភុទុកៈយ៉ាងណា ចិត្តានុបរិវត្តិទុកៈនេះ បណ្ឌិតគប្បីធ្វើយ៉ាងនោះ​ដែរ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ។

ចិត្តសំសដ្ឋសមុដ្ឋានទុកៈ

បដិច្ចវារៈ

[២២៤] ចិត្តសំសដ្ឋសមុដ្ឋានធម៌ [គឺវេទនាខន្ធ សញ្ញាខន្ធ និងសង្ខារក្ខន្ធ។] (ធម៌ច្រឡំ​ដោយចិត្ត និងតាំងឡើងដោយចិត្ត) អាស្រ័យនូវចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ អាស្រ័យនូវចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ១ ខន្ធ១ អាស្រ័យនូវខន្ធ២ ក្នុងខណៈនៃបដិសន្ធិ។បេ។ នោចិត្តសំសដ្ឋសមុដ្ឋានធម៌ [គឺចិត្ត រូប និងនិព្វាន។] (ធម៌​មិន​មែន​ច្រឡំដោយចិត្ត និងមិនមែនតាំងឡើងព្រោះចិត្ត) អាស្រ័យនូវ​ចិត្តសំសដ្ឋ​សមុដ្ឋាន​ធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវ​ពួក​ចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ ក្នុងខណៈនៃបដិសន្ធិ ចិត្តក្តី កដត្តារូបក្តី អាស្រ័យនូវពួក​ចិត្តសំសដ្ឋ​សមុដ្ឋានក្ខន្ធ។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ក្តី នោចិត្តសំសដ្ឋសមុដ្ឋានធម៌ក្តី អាស្រ័យ​នូវចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ១ នូវខន្ធ២ … ជាបដិសន្ធិ។ នោចិត្តសំសដ្ឋសមុដ្ឋានធម៌ អាស្រ័យនូវនោចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវចិត្ត ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យនូវចិត្ត វត្ថុ អាស្រ័យនូវចិត្ត ចិត្ត អាស្រ័យនូវវត្ថុ មហាភូត១ … ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ អាស្រ័យ​នូវនោចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវចិត្ត ក្នុងខណៈនៃបដិសន្ធិ ពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវចិត្ត ក្នុងខណៈ​នៃបដិសន្ធិ ពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ អាស្រ័យនូវវត្ថុ។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ក្តី នោចិត្តសំសដ្ឋសមុដ្ឋានធម៌ក្តី អាស្រ័យនូវនោចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវចិត្ត ក្នុងខណៈ​នៃបដិសន្ធិ ពួកសម្បយុត្តកក្ខន្ធក្តី កដត្តារូបក្តី អាស្រ័យនូវចិត្ត ក្នុងខណៈនៃបដិសន្ធិ ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី អាស្រ័យនូវវត្ថុ។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ អាស្រ័យនូវចិត្ត​សំសដ្ឋសមុដ្ឋានធម៌ផង នូវនោចិត្តសំសដ្ឋសមុដ្ឋានធម៌ផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺខន្ធ២ អាស្រ័យនូវចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ១ផង នូវចិត្តផង នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យនូវចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ១ផង នូវចិត្តផង នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យនូវចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ១ផង នូវវត្ថុផង នូវខន្ធ២…។ នោចិត្តសំសដ្ឋសមុដ្ឋានធម៌ អាស្រ័យនូវចិត្តសំសដ្ឋសមុដ្ឋានធម៌ផង នូវនោចិត្តសំសដ្ឋសមុដ្ឋានធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធផង នូវចិត្តផង ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួក​ចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធផង នូវពួកមហាភូតផង ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យ​នូវពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធផង នូវចិត្តផង ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យ​នូវពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធផង នូវពួកមហាភូតផង ក្នុងខណៈនៃបដិសន្ធិ ចិត្ត អាស្រ័យ​នូវពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធផង នូវវត្ថុផង។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ក្តី នោចិត្តសំសដ្ឋសមុដ្ឋានធម៌ក្តី អាស្រ័យនូវចិត្តសំសដ្ឋសមុដ្ឋានធម៌ផង នូវនោចិត្តសំសដ្ឋ​សមុដ្ឋានធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យ​នូវចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធផង នូវចិត្តផង នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី កដត្តារូបក្តី អាស្រ័យនូវចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ១ផង នូវចិត្តផង នូវខន្ធ២ … ក្នុងខណៈ​នៃ​បដិសន្ធិ ខន្ធ២ក្តី ចិត្តក្តី អាស្រ័យនូវចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ១ផង នូវវត្ថុផង នូវខន្ធ២ …។ សេចក្តីបំប្រួញ។

[២២៥] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុង​សហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៥ ក្នុង​អាសេវនប្បច្ច័យ មានវារៈ៥ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ គ្រប់បច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

[២២៦] ចិត្តសំសដ្ឋសមុដ្ឋានធម៌ អាស្រ័យនូវចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ២ អាស្រ័យនូវចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ១ ជាអហេតុកៈ នូវខន្ធ២ … ក្នុងខណៈនៃអហេតុកប្បដិសន្ធិ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ នោចិត្តសំសដ្ឋសមុដ្ឋានធម៌ អាស្រ័យនូវចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺចិត្តក្តី ចិត្តសមុដ្ឋានរូបក្តី ជាអហេតុកប្បដិសន្ធិ អាស្រ័យនូវ​ពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ ជាអហេតុកៈ។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ក្តី នោចិត្តសំសដ្ឋ​សមុដ្ឋានធម៌ក្តី អាស្រ័យនូវចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ១ ជាអហេតុកៈ នូវខន្ធ២ … ជាអហេតុកប្បដិសន្ធិ។ នោចិត្តសំសដ្ឋសមុដ្ឋានធម៌ អាស្រ័យនូវនោចិត្ត​សំសដ្ឋ​សមុដ្ឋានធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវអហេតុកចិត្ត ក្នុងខណៈនៃអហេតុកប្បដិសន្ធិ កដត្តារូប អាស្រ័យនូវចិត្ត វត្ថុ អាស្រ័យនូវចិត្ត ចិត្ត អាស្រ័យនូវវត្ថុ មហាភូត១ រហូតដល់ពួកអសញ្ញសត្វ។ ចិត្តសំសដ្ឋ​សមុដ្ឋានធម៌ អាស្រ័យនូវនោចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះ​នហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវអហេតុកចិត្ត ក្នុងខណៈ​នៃ​អហេតុកប្បដិសន្ធិ ពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវចិត្ត ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ អាស្រ័យនូវវត្ថុ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយ​ឧទ្ធច្ចៈ អាស្រ័យនូវចិត្ត ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ ចិត្តសំសដ្ឋ​សមុដ្ឋានធម៌ក្តី នោចិត្តសំសដ្ឋសមុដ្ឋានធម៌ក្តី អាស្រ័យនូវនោចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យ​នូវអហេតុកចិត្ត ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ពួកសម្បយុត្តកក្ខន្ធក្តី កដត្តារូបក្តី អាស្រ័យ​នូវចិត្ត ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី អាស្រ័យ​នូវវត្ថុ។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ អាស្រ័យនូវចិត្តសំសដ្ឋសមុដ្ឋានធម៌ផង នូវនោចិត្ត​សំសដ្ឋ​សមុដ្ឋានធម៌ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ២ អាស្រ័យនូវ​អហេតុកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ១ផង នូវចិត្តផង នូវខន្ធ២ … ក្នុងខណៈនៃ​អហេតុកប្បដិសន្ធិ នូវចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ១ផង នូវចិត្តផង … ក្នុងខណៈនៃ​អហេតុកប្បដិសន្ធិ ខន្ធ២ អាស្រ័យនូវចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ១ផង នូវវត្ថុផង នូវខន្ធ២ … មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នូវចិត្តផង។ នោចិត្តសំសដ្ឋសមុដ្ឋានធម៌ អាស្រ័យ​នូវ​ចិត្តសំសដ្ឋសមុដ្ឋានធម៌ផង នូវនោចិត្តសំសដ្ឋសមុដ្ឋានធម៌ផង ទើបកើតឡើង ព្រោះ​នហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ ជាអហេតុកៈ​ផង នូវចិត្តផង ចិត្តសមុដ្ឋានរូប អាស្រ័យនូវអហេតុកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធផង នូវពួក​មហាភូតផង ក្នុងខណៈនៃអហេតុកប្បដិសន្ធិ កដត្តារូប អាស្រ័យនូវពួក​ចិត្តសំសដ្ឋ​សមុដ្ឋានក្ខន្ធផង នូវចិត្តផង ក្នុងខណៈនៃអហេតុកប្បដិសន្ធិ កដត្តារូប អាស្រ័យនូវ​ពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធផង នូវពួកមហាភូតផង ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ចិត្ត អាស្រ័យនូវពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធផង នូវវត្ថុផង។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ក្តី នោចិត្តសំសដ្ឋ​សមុដ្ឋានធម៌ក្តី អាស្រ័យនូវចិត្តសំសដ្ឋសមុដ្ឋានធម៌ផង នូវនោចិត្តសំសដ្ឋ​សមុដ្ឋានធម៌ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ១ ជាអហេតុកៈផង នូវចិត្តផង នូវខន្ធ២ … វារៈ២ បណ្ឌិតគប្បីធ្វើ ក្នុងខណៈនៃអហេតុកប្បដិសន្ធិចុះ។

[២២៧] នោចិត្តសំសដ្ឋសមុដ្ឋានធម៌ អាស្រ័យនូវចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជាបដិសន្ធិ អាស្រ័យនូវពួក​ចិត្តសំសដ្ឋ​សមុដ្ឋានក្ខន្ធ។ នោចិត្តសំសដ្ឋសមុដ្ឋានធម៌ អាស្រ័យនូវនោចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើត​ឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវចិត្ត ក្នុងខណៈ​នៃបដិសន្ធិ កដត្តារូប អាស្រ័យនូវចិត្ត វត្ថុ អាស្រ័យនូវចិត្ត មហាភូត១ រហូតដល់ពួក​អសញ្ញសត្វ។ នោចិត្តសំសដ្ឋសមុដ្ឋានធម៌ អាស្រ័យនូវចិត្តសំសដ្ឋសមុដ្ឋានធម៌ផង នូវ​នោចិត្តសំសដ្ឋសមុដ្ឋានធម៌ផង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋាន​រូប អាស្រ័យនូវពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធផង នូវចិត្តផង ចិត្តសមុដ្ឋានរូប អាស្រ័យនូវ​ពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធផង នូវពួកមហាភូតផង វារៈ២ បណ្ឌិតគប្បីធ្វើ ក្នុងខណៈនៃ​បដិសន្ធិចុះ។ សេចក្តីបំប្រួញ។

[២២៨] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្ទ្រិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ៦ ក្នុង​នមគ្គប្បច្ច័យ មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

[២២៩] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។

[២៣០] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មានវារៈ៩។ សេចក្តីបំប្រួញ។ សហជាតវារៈ ដូចគ្នានឹងបដិច្ចវារៈដែរ។

បច្ចយវារៈ

[២៣១] ចិត្តសំសដ្ឋសមុដ្ឋានធម៌ ពឹងផ្អែកនឹងចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។ មានវារៈ៣ ដូចបដិច្ចវារៈដែរ។ នោចិត្តសំសដ្ឋ​សមុដ្ឋានធម៌ ពឹងផ្អែកនឹងនោចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងចិត្ត ចិត្ត ពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃបដិសន្ធិ មានរហូត​ដល់ពួកមហាភូត។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ ពឹងផ្អែកនឹងនោចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ ពឹងផ្អែកនឹងចិត្ត ពួកចិត្តសំសដ្ឋ​សមុដ្ឋានក្ខន្ធ ពឹងផ្អែកនឹងវត្ថុ វារៈ២ បណ្ឌិតគប្បីធ្វើ ក្នុងខណៈនៃបដិសន្ធិចុះ។ ចិត្តសំសដ្ឋ​សមុដ្ឋានធម៌ ពឹងផ្អែកនឹងចិត្តសំសដ្ឋសមុដ្ឋានធម៌ផង នឹងនោចិត្តសំសដ្ឋសមុដ្ឋានធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ ពឹងផ្អែកនឹងចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ១ផង នឹងចិត្តផង នឹងខន្ធ២ … ខន្ធ២ ពឹងផ្អែកនឹងចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ១ផង នឹងវត្ថុផង នឹងខន្ធ២ … វារៈ២ បណ្ឌិតគប្បីធ្វើ ក្នុងខណៈនៃបដិសន្ធិចុះ។ នោចិត្តសំសដ្ឋសមុដ្ឋានធម៌ ពឹងផ្អែកនឹងចិត្តសំសដ្ឋសមុដ្ឋានធម៌ផង នឹងនោចិត្តសំសដ្ឋសមុដ្ឋានធម៌ផង ទើបកើត​ឡើង ព្រោះហេតុប្បច្ច័យ គឺនោចិត្តសំសដ្ឋសមុដ្ឋានរូប ពឹងផ្អែកនឹងពួកចិត្តសំសដ្ឋ​សមុដ្ឋានក្ខន្ធផង នឹងចិត្តផង នោចិត្តសំសដ្ឋសមុដ្ឋានរូប ពឹងផ្អែកនឹងពួកចិត្តសំសដ្ឋ​សមុដ្ឋានក្ខន្ធផង នឹងពួកមហាភូតផង ចិត្ត ពឹងផ្អែកនឹងពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធផង នឹងវត្ថុផង វារៈ៣ បណ្ឌិតគប្បីធ្វើ ក្នុងខណៈនៃបដិសន្ធិចុះ។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ក្តី នោចិត្តសំសដ្ឋសមុដ្ឋានធម៌ក្តី ពឹងផ្អែកនឹងចិត្តសំសដ្ឋសមុដ្ឋានធម៌ផង នឹងនោចិត្តសំសដ្ឋ​សមុដ្ឋានធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសំសដ្ឋសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ១ផង នឹងចិត្តផង នឹងខន្ធ២ … ខន្ធ២ក្តី ចិត្តក្តី ពឹងផ្អែកនឹងចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ១ផង នឹងវត្ថុផង នឹងខន្ធ២ … វារៈ២ បណ្ឌិតគប្បីធ្វើ ក្នុងខណៈនៃបដិសន្ធិ។

[២៣២] ចិត្តសំសដ្ឋសមុដ្ឋានធម៌ ពឹងផ្អែកនឹងចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺមានវារៈ៣ ដូចគ្នានឹងបដិច្ចវារៈដែរ។ នោចិត្តសំសដ្ឋសមុដ្ឋានធម៌ ពឹងផ្អែកនឹងនោចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺ​ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខ្វាយតនៈ កាយាយតនៈ … ចិត្ត ពឹងផ្អែកនឹងវត្ថុ មាន​បដិសន្ធិ​ដែរ។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ ពឹងផ្អែកនឹងនោចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខ្វាយតនៈ នឹងកាយាយតនៈ … ពួកសម្បយុត្តកក្ខន្ធ ពឹងផ្អែកនឹងចិត្ត ពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ ពឹងផ្អែកនឹងវត្ថុ វារៈ២ បណ្ឌិតគប្បីធ្វើ ក្នុងខណៈនៃបដិសន្ធិចុះ។ ចិត្តសំសដ្ឋសមុដ្ឋាន​ធម៌ក្តី នោចិត្តសំសដ្ឋសមុដ្ឋានធម៌ក្តី ពឹងផ្អែកនឹងនោចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើត​ឡើង ព្រោះអារម្មណប្បច្ច័យ គឺចក្ខុវិញ្ញាណក្តី ពួកសម្បយុត្តកក្ខន្ធក្តី ពឹងផ្អែកនឹង​ចក្ខ្វាយតនៈ នឹងកាយាយតនៈ … ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី ពឹងផ្អែកនឹងវត្ថុ វារៈ១ ក្នុងខណៈនៃបដិសន្ធិ។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ ពឹងផ្អែកនឹងចិត្តសំសដ្ឋសមុដ្ឋានធម៌ផង នឹងនោចិត្តសំសដ្ឋសមុដ្ឋានធម៌ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ២ ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយចក្ខុវិញ្ញាណផង នឹងចក្ខ្វាយតនៈផង នឹងចក្ខុវិញ្ញាណ​ផង នឹងខន្ធ២ … ដែលច្រឡំដោយកាយវិញ្ញាណ … ខន្ធ២ ពឹងផ្អែកនឹងចិត្តសំសដ្ឋ​សមុដ្ឋានក្ខន្ធ១ផង នឹងចិត្តផង នឹងខន្ធ២ … ខន្ធ២ ពឹងផ្អែកនឹងចិត្តសំសដ្ឋ​សមុដ្ឋានក្ខន្ធ១​ផង នឹងវត្ថុផង នឹងខន្ធ២ … វារៈ២ បណ្ឌិតគប្បីធ្វើ ក្នុងខណៈនៃបដិសន្ធិចុះ។ នោចិត្តសំសដ្ឋ​សមុដ្ឋាន​ធម៌ ពឹងផ្អែកនឹងចិត្តសំសដ្ឋសមុដ្ឋានធម៌ផង នឹងនោចិត្តសំសដ្ឋ​សមុដ្ឋានធម៌ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺចក្ខុវិញ្ញាណ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណផង នឹងចក្ខ្វាយតនៈផង ដែលច្រឡំដោយកាយវិញ្ញាណ … ចិត្តពឹងផ្អែកនឹងពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធផង នឹងវត្ថុផង វារៈ១ ក្នុងខណៈនៃបដិសន្ធិ។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ក្តី នោចិត្តសំសដ្ឋសមុដ្ឋាធម៌ក្តី ពឹងផ្អែកនឹងចិត្តសំសដ្ឋសមុដ្ឋាន​ធម៌​ផង នឹងនោចិត្តសំសដ្ឋសមុដ្ឋានធម៌ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ២ក្តី ចិត្តក្តី ពឹងផ្អែកនឹងចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ១ផង នឹងវត្ថុផង នឹងខន្ធ២ … វារៈ១ ក្នុងខណៈនៃបដិសន្ធិ។ សេចក្តីបំប្រួញ។

[២៣៣] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

[២៣៤] ចិត្តសំសដ្ឋសមុដ្ឋានធម៌ ពឹងផ្អែកនឹងចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺបញ្ហាទាំង៩ បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ ឯបញ្ចវិញ្ញាណ បណ្ឌិត​គប្បីធ្វើក្នុងបច្ចយវារៈចុះ មានវារៈ៣ មានមោហៈ។

[២៣៥] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្ទ្រិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ៩ ក្នុង​នមគ្គប្បច្ច័យ មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

ការរាប់ទាំង២យ៉ាងក្រៅពីនេះក្តី និស្សយវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។

សំសដ្ឋវារៈ

[២៣៦] ចិត្តសំសដ្ឋសមុដ្ឋានធម៌ ច្រឡំនឹងចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ ច្រឡំនឹងចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ១ នឹងខន្ធ២ … ជាបដិសន្ធិ។ នោចិត្តសំសដ្ឋសមុដ្ឋានធម៌ ច្រឡំនឹងចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺចិត្តជាបដិសន្ធិ ច្រឡំនឹងពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ។ ចិត្តសំសដ្ឋ​សមុដ្ឋាន​ធម៌ក្តី នោចិត្តសំសដ្ឋសមុដ្ឋានធម៌ក្តី ច្រឡំនឹងចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើត​ឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តក្តី ច្រឡំនឹងចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ១ នឹងខន្ធ២ … ជាបដិសន្ធិ។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ ច្រឡំនឹងនោចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើត​ឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធជាបដិសន្ធិ ច្រឡំនឹងចិត្ត។ ចិត្តសំសដ្ឋ​សមុដ្ឋានធម៌ ច្រឡំនឹងចិត្តសំសដ្ឋសមុដ្ឋានធម៌ផង នឹងនោចិត្តសំសដ្ឋសមុដ្ឋានធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ ច្រឡំនឹងចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ១ផង នឹងចិត្ត​ផង នឹងខន្ធ២ … ជាបដិសន្ធិ។ សេចក្តីបំប្រួញ។

[២៣៧] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។

[២៣៨] ចិត្តសំសដ្ឋសមុដ្ឋានធម៌ ច្រឡំនឹងចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។ មានវារៈ៣ និងមានមោហៈ។

[២៣៩] ក្នុងនហេតុប្បច្ច័យ មានវារៈ៥ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៥ ក្នុង​នបុរេជាតប្បច្ច័យ មានវារៈ៥ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៥ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៥ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុងនឈានប្បច្ច័យ មានវារៈ៥ ក្នុងនមគ្គប្បច្ច័យ មានវារៈ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៥។

ការរាប់ទាំង២យ៉ាងក្រៅនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។

បញ្ហាវារៈ

[២៤០] ចិត្តសំសដ្ឋសមុដ្ឋានធម៌ ជាបច្ច័យ នៃចិត្តសំសដ្ឋសមុដ្ឋានធម៌ ដោយហេតុប្បច្ច័យ គឺពួកចិត្តសំសដ្ឋសមុដ្ឋានហេតុ ជាបច្ច័យ គឺជាបដិសន្ធិ នៃពួកសម្បយុត្តកក្ខន្ធ ដោយ​ហេតុប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកចិត្តសំសដ្ឋសមុដ្ឋានហេតុ ជាបច្ច័យ គឺជា​បដិសន្ធិនៃចិត្តផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។ មូល បណ្ឌិតគប្បី​ធ្វើចុះ ពួកចិត្តសំសដ្ឋសមុដ្ឋានហេតុ ជាបច្ច័យ គឺជាបដិសន្ធិ នៃពួកសម្បយុត្តកក្ខន្ធផង នៃចិត្តផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។

[២៤១] ចិត្តសំសដ្ឋសមុដ្ឋានធម៌ ជាបច្ច័យ នៃចិត្តសំសដ្ឋសមុដ្ឋានធម៌ ដោយ​អារម្មណប្បច្ច័យ គឺពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធកើតឡើង ព្រោះប្រារព្ធនូវពួកចិត្តសំសដ្ឋ​សមុដ្ឋានក្ខន្ធ។ មូល បណ្ឌិតគប្បីធ្វើចុះ ចិត្តកើតឡើង ព្រោះប្រារព្ធនូវពួកចិត្តសំសដ្ឋ​សមុដ្ឋានក្ខន្ធ។ មូល បណ្ឌិតគប្បីធ្វើចុះ ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះ​ប្រារព្ធនូវពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ។ នោចិត្តសំសដ្ឋសមុដ្ឋានធម៌ ជាបច្ច័យ នៃ​នោចិត្តសំសដ្ឋ​សមុដ្ឋានធម៌ ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ពិចារណានូវ​ព្រះនិព្វាន ព្រះនិព្វាន (ជាបច្ច័យ) នៃគោត្រភូ។ សេចក្តីបំប្រួញ។ អារម្មណប្បច្ច័យ ក្នុងចិត្តសហភុទុកៈយ៉ាងណា អារម្មណប្បច្ច័យ បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ មិនមានការ​ធ្វើ​ឲ្យផ្សេងៗគ្នាទេ ឯបញ្ហាមាន៩។

[២៤២] ចិត្តសំសដ្ឋសមុដ្ឋានធម៌ ជាបច្ច័យនៃចិត្តសំសដ្ឋសមុដ្ឋានធម៌ ដោយ​អធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ មានវារៈ៣។ ឯអធិបតិ​ទាំង២យ៉ាង បណ្ឌិតគប្បីធ្វើចុះ។ នោចិត្តសំសដ្ឋសមុដ្ឋានធម៌ ជាបច្ច័យនៃនោចិត្តសំសដ្ឋ​សមុដ្ឋានធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ មាន​វារៈ៣។ អធិបតិទាំង២យ៉ាង បណ្ឌិតគប្បីធ្វើចុះ។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ក្តី នោចិត្តសំសដ្ឋ​សមុដ្ឋានធម៌ក្តី ជាបច្ច័យនៃចិត្តសំសដ្ឋសមុដ្ឋានធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ។ អធិបតិ១ បណ្ឌិតគប្បីធ្វើចុះ ឯបញ្ហាមាន៩ ចិត្តសហភុទុកៈ​យ៉ាងណា (អធិបតិប្បច្ច័យ) បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ។

[២៤៣] ចិត្តសំសដ្ឋសមុដ្ឋានធម៌ ជាបច្ច័យនៃចិត្តសំសដ្ឋសមុដ្ឋានធម៌ ដោយ​អនន្តរប្បច្ច័យ គឺមានបញ្ហា៩ ដូចគ្នានឹងចិត្តសហភុទុកៈដែរ។ … ជាបច្ច័យ ដោយ​សមនន្តរប្បច្ច័យ គឺមានវារៈ៩ ជាបច្ច័យ ដោយសហជាតប្បច្ច័យ គឺមានវារៈ៩ ដូចគ្នា​នឹងបដិច្ចវារៈដែរ។ … ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ គឺមានវារៈ៩ ដូចគ្នានឹងបដិច្ចវារៈ​ដែរ។ … ជាបច្ច័យ ដោយនិស្សយប្បច្ច័យ គឺមានវារៈ៩ ដូចគ្នានឹងបច្ចយវារៈដែរ។ … ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ឯបញ្ហាមាន៩ ដូចគ្នានឹងចិត្តសហភុទុកៈដែរ មិនមាន​ការធ្វើឲ្យផ្សេងៗគ្នាទេ។

[២៤៤] នោចិត្តសំសដ្ឋសមុដ្ឋានធម៌ ជាបច្ច័យនៃនោចិត្តសំសដ្ឋសមុដ្ឋានធម៌ ដោយ​បុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត មានវារៈ៣។ ដូចគ្នានឹង​ចិត្តសហភុទុកៈដែរ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ។

[២៤៥] ចិត្តសំសដ្ឋសមុដ្ឋានធម៌ ជាបច្ច័យ នៃនោចិត្តសំសដ្ឋសមុដ្ឋានធម៌ ដោយ​បច្ឆាជាតប្បច្ច័យ គឺដូចគ្នានឹងចិត្តសហភុទុកៈដែរ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ មាន​វារៈ៣ បានដល់បច្ឆាជាត មានឯកមូលពីរដង មានតំណតែមួយ។ … ជាបច្ច័យ ដោយ​អាសេវនប្បច្ច័យ គឺមានវារៈ៩។

[២៤៦] ចិត្តសំសដ្ឋសមុដ្ឋានធម៌ ជាបច្ច័យ នៃចិត្តសំសដ្ឋសមុដ្ឋានធម៌ ដោយកម្មប្បច្ច័យ គឺមានវារៈ៣ ដូចគ្នានឹងចិត្តសហភុទុកៈដែរ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ មានវារៈ៣ តែជាសហជាត និងនានាខណិកៈ។ … ជាបច្ច័យ ដោយវិបាកប្បច្ច័យ គឺមានវារៈ៩ ជា​បច្ច័យ ដោយអាហារប្បច្ច័យ គឺមានវារៈ៩ ដូចដំណើរក្នុងចិត្តសហភុដែរ កពឡិង្ការាហារ មានតែ១ទេ។ … ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ មានវារៈ៩ ជាបច្ច័យ ដោយ​ឈានប្បច្ច័យ មានវារៈ៣ ជាបច្ច័យ ដោយមគ្គប្បច្ច័យ មានវារៈ៣ ជាបច្ច័យ ដោយ​សម្បយុត្តប្បច្ច័យ មានវារៈ៥។

[២៤៧] ចិត្តសំសដ្ឋសមុដ្ឋានធម៌ ជាបច្ច័យ នៃនោចិត្តសំសដ្ឋសមុដ្ឋានធម៌ ដោយ​វិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ នោចិត្តសំសដ្ឋ​សមុដ្ឋានធម៌ ជាបច្ច័យ នៃនោចិត្តសំសដ្ឋសមុដ្ឋានធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់​សហជាត បុរេជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ នោចិត្តសំសដ្ឋសមុដ្ឋានធម៌ ជា​បច្ច័យ នៃចិត្តសំសដ្ឋសមុដ្ឋានធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់ សហជាត និងបុរេជាត។ សហជាត គឺក្នុងខណៈនៃបដិសន្ធិ វត្ថុ ជាបច្ច័យ នៃពួកចិត្តសំសដ្ឋ​សមុដ្ឋានក្ខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ បុរេជាត គឺចក្ខ្វាយតនៈ ជាបច្ច័យនៃពួកខន្ធ ដែល​ច្រឡំ​ដោយចក្ខុវិញ្ញាណ ដោយវិប្បយុត្តប្បច្ច័យ កាយាយតនៈ … វត្ថុ ជាបច្ច័យ នៃពួក​ចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ នោចិត្តសំសដ្ឋសមុដ្ឋានធម៌ ជាបច្ច័យ នៃចិត្តសំសដ្ឋសមុដ្ឋានធម៌ផង នៃនោចិត្តសំសដ្ឋសមុដ្ឋានធម៌ផង ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺក្នុងខណៈនៃបដិសន្ធិ វត្ថុ ជាបច្ច័យនៃ​ចិត្តផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយវិប្បយុត្តប្បច្ច័យ។ បុរេជាត គឺចក្ខ្វាយតនៈ ជា​បច្ច័យ នៃចក្ខុវិញ្ញាណផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយវិប្បយុត្តប្បច្ច័យ កាយាយតនៈ … វត្ថុ ជាបច្ច័យនៃចិត្តផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយវិប្បយុត្តប្បច្ច័យ។ ចិត្តសំសដ្ឋ​សមុដ្ឋានធម៌ក្តី នោចិត្តសំសដ្ឋសមុដ្ឋានធម៌ក្តី ជាបច្ច័យ នៃនោចិត្តសំសដ្ឋសមុដ្ឋានធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។

[២៤៨] ចិត្តសំសដ្ឋសមុដ្ឋានធម៌ ជាបច្ច័យ នៃចិត្តសំសដ្ឋសមុដ្ឋានធម៌ ដោយអត្ថិប្បច្ច័យ គឺដូចគ្នានឹងបដិច្ចវារៈដែរ។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ ជាបច្ច័យ នៃនោចិត្តសំសដ្ឋ​សមុដ្ឋាន​ធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ ចិត្តសំសដ្ឋ​សមុដ្ឋានធម៌ ជាបច្ច័យ នៃចិត្តសំសដ្ឋសមុដ្ឋានធម៌ផង នៃនោចិត្តសំសដ្ឋសមុដ្ឋានធម៌ផង ដោយអត្ថិប្បច្ច័យ គឺដូចគ្នានឹងបដិច្ចវារៈដែរ។ នោចិត្តសំសដ្ឋសមុដ្ឋានធម៌ ជាបច្ច័យ នៃនោចិត្តសំសដ្ឋសមុដ្ឋានធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។ បុរេជាត ដូចគ្នានឹងបុរេជាតប្បច្ច័យដែរ បណ្ឌិតគប្បីធ្វើផងចុះ។ សេចក្តីបំប្រួញទាំងអស់ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។ នោចិត្តសំសដ្ឋសមុដ្ឋានធម៌ ជា​បច្ច័យ នៃចិត្តសំសដ្ឋសមុដ្ឋានធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺចិត្ត ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយអត្ថិប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ចិត្ត ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយអត្ថិប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ វត្ថុ ជាបច្ច័យ នៃពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ ដោយអត្ថិប្បច្ច័យ។ បុរេជាត ដូចគ្នានឹងបុរេជាតប្បច្ច័យដែរ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ។ នោចិត្តសំសដ្ឋសមុដ្ឋានធម៌ ជាបច្ច័យ នៃចិត្តសំសដ្ឋ​សមុដ្ឋានធម៌ផង នៃនោចិត្តសំសដ្ឋសមុដ្ឋានធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺចិត្ត ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួក​ចិត្តសមុដ្ឋានរូប​ផង ដោយអត្ថិប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ចិត្ត ជាបច្ច័យនៃពួក​សម្បយុត្តកក្ខន្ធផង នៃពួកកដត្តារូបផង ដោយអត្ថិប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ វត្ថុ ជាបច្ច័យនៃចិត្តផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយអត្ថិប្បច្ច័យ។ បុរេជាត ដូចគ្នានឹង​បុរេជាតប្បច្ច័យដែរ។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ក្តី នោចិត្តសំសដ្ឋសមុដ្ឋានធម៌ក្តី ជាបច្ច័យ​នៃចិត្តសំសដ្ឋសមុដ្ឋានធម៌ ដោយអត្ថិប្បច្ច័យ បានដល់ សហជាត និងបុរេជាត។ សហជាត គឺខន្ធ១ ដែលច្រឡំដោយចក្ខុវិញ្ញាណក្តី ចក្ខុវិញ្ញាណក្តី (ជាបច្ច័យ) នៃខន្ធ២ ខន្ធ១ ដែលច្រឡំដោយចក្ខុវិញ្ញាណក្តី ចក្ខ្វាយតនៈក្តី (ជាបច្ច័យ) នៃខន្ធ២ ចិត្តសំសដ្ឋ​សមុដ្ឋានក្ខន្ធ១ ដែលច្រឡំដោយកាយវិញ្ញាណក្តី ចិត្តក្តី ជាបច្ច័យនៃខន្ធ២ ដោយ​អត្ថិប្បច្ច័យ ចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ១ក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ២ ដោយអត្ថិប្បច្ច័យ មានវារៈ២ ក្នុងខណៈនៃបដិសន្ធិដែរ។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ក្តី នោចិត្តសំសដ្ឋ​សមុដ្ឋាន​ធម៌​ក្តី ជាបច្ច័យ នៃនោចិត្តសំសដ្ឋសមុដ្ឋានធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។ សហជាត គឺពួកខន្ធ ដែលច្រឡំដោយ​ចក្ខុវិញ្ញាណ​ក្តី ចក្ខ្វាយតនៈក្តី ជាបច្ច័យនៃចក្ខុវិញ្ញាណ ដោយអត្ថិប្បច្ច័យ ដែលច្រឡំដោយ​កាយវិញ្ញាណ … ពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធក្តី ចិត្តក្តី ជាបច្ច័យ នៃពួកចិត្តសំសដ្ឋ​សមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ ពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធក្តី ពួកមហាភូតក្តី ជាបច្ច័យ នៃពួកចិត្តសំសដ្ឋសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ ពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធក្តី វត្ថុក្តី ជាបច្ច័យនៃចិត្ត ដោយអត្ថិប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានវារៈ៣។ បច្ឆាជាត គឺពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធក្តី ចិត្តក្តី ជាបច្ច័យ នៃនោចិត្តសំសដ្ឋសមុដ្ឋានកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធក្តី ចិត្តក្តី កពឡិង្ការាហារក្តី ជាបច្ច័យ នៃនោចិត្តសំសដ្ឋសមុដ្ឋានកាយនេះ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធក្តី ចិត្តក្តី រូបជីវិតិន្ទ្រិយក្តី ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ក្តី នោចិត្តសំសដ្ឋសមុដ្ឋានធម៌ក្តី ជាបច្ច័យ នៃចិត្តសំសដ្ឋសមុដ្ឋានធម៌ផង នៃនោចិត្តសំសដ្ឋសមុដ្ឋានធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺខន្ធ១ ដែលច្រឡំដោយចក្ខុវិញ្ញាណក្តី ចក្ខ្វាយតនៈក្តី ជាបច្ច័យនៃខន្ធ២ផង នៃចក្ខុវិញ្ញាណផង ដោយអត្ថិប្បច្ច័យ ខន្ធ២ ដែលច្រឡំដោយកាយវិញ្ញាណ…។ សហជាត គឺចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ១ក្តី ចិត្តក្តី ជាបច្ច័យនៃខន្ធ២ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ ខន្ធ២… ចិត្តសំសដ្ឋ​សមុដ្ឋានក្ខន្ធ១ក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ២ផង នៃចិត្តផង ដោយអត្ថិប្បច្ច័យ ខន្ធ២ … មានវារៈ២ ក្នុងខណៈនៃបដិសន្ធិ។

[២៤៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុង​សហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុង​បច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងអាហារប្បច្ច័យ មានវារៈ៩ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ៩ ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងវិគតប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

[២៥០] ចិត្តសំសដ្ឋសមុដ្ឋានធម៌ ជាបច្ច័យ នៃចិត្តសំសដ្ឋសមុដ្ឋានធម៌ ដោយ​អារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ ជាបច្ច័យ នៃនោចិត្តសំសដ្ឋ​សមុដ្ឋានធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ ជាបច្ច័យ នៃចិត្តសំសដ្ឋសមុដ្ឋានធម៌ផង នៃនោចិត្តសំសដ្ឋ​សមុដ្ឋាន​ធម៌ផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។ នោចិត្តសំសដ្ឋសមុដ្ឋានធម៌ ជាបច្ច័យ នៃនោចិត្តសំសដ្ឋសមុដ្ឋានធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ។ នោចិត្តសំសដ្ឋសមុដ្ឋានធម៌ ជាបច្ច័យ នៃចិត្តសំសដ្ឋសមុដ្ឋានធម៌ ដោយ​អារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយ​ឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។ នោចិត្តសំសដ្ឋសមុដ្ឋានធម៌ ជាបច្ច័យ នៃចិត្តសំសដ្ឋសមុដ្ឋានធម៌ផង នៃនោចិត្តសំសដ្ឋសមុដ្ឋានធម៌ផង ដោយ​អារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ក្តី នោចិត្តសំសដ្ឋសមុដ្ឋាន​ធម៌ក្តី ជាបច្ច័យ នៃចិត្តសំសដ្ឋសមុដ្ឋានធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ក្តី នោចិត្តសំសដ្ឋសមុដ្ឋានធម៌ក្តី ជាបច្ច័យ នៃនោចិត្តសំសដ្ឋសមុដ្ឋានធម៌ ដោយ​អារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ក្តី នោចិត្តសំសដ្ឋ​សមុដ្ឋាន​ធម៌ក្តី ជាបច្ច័យ នៃចិត្តសំសដ្ឋសមុដ្ឋានធម៌ផង នៃនោចិត្តសំសដ្ឋសមុដ្ឋានធម៌ផង ដោយ​អារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។

[២៥១] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ គ្រប់បច្ច័យ​ទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងនោអវិគតប្បច្ច័យ មានវារៈ៩។

[២៥២] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុង​នអញ្ញមញ្ញប្បច្ច័យ មានវារៈ១ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ គ្រប់បទទាំងអស់ សុទ្ធតែមានវារៈ៣ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

[២៥៣] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ … ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ គ្រប់បច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩។

អនុលោមមាតិកា បណ្ឌិតគប្បីធ្វើចុះ។

ចប់ ចិត្តសំសដ្ឋសមុដ្ឋានទុកៈ។

ចិត្តសំសដ្ឋសមុដ្ឋានសហភុទុកៈ

បដិច្ចវារៈ

[២៥៤] ចិត្តសំសដ្ឋសមុដ្ឋានសហភុធម៌ [គឺវេទនាខន្ធ សញ្ញាខន្ធ និងសង្ខារក្ខន្ធ។] (ធម៌ដែល​ច្រឡំនឹងចិត្ត តាំងឡើងព្រោះចិត្ត និងកើតជាមួយនឹងចិត្ត) អាស្រ័យនូវ​ចិត្តសំសដ្ឋ​សមុដ្ឋានសហភុធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ខន្ធ២ អាស្រ័យ​នូវចិត្តសំសដ្ឋសមុដ្ឋានសហភុក្ខន្ធ១ នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ។បេ។ ចិត្តសំសដ្ឋ​សមុដ្ឋានទុកៈ យ៉ាងណា ចិត្តសំសដ្ឋសមុដ្ឋានសហភុទុកៈនេះ ក៏យ៉ាងនោះដែរ មិនមាន​ការធ្វើឲ្យផ្សេងៗគ្នាទេ។

ចប់ ចិត្តសំសដ្ឋសមុដ្ឋានសហភុទុកៈ។

ចិត្តសំសដ្ឋសមុដ្ឋានានុបរិវត្តិទុកៈ

បដិច្ចវារៈ

[២៥៥] ចិត្តសំសដ្ឋសមុដ្ឋានានុបរិវត្តិធម៌ [គឺវេទនាខន្ធ សញ្ញាខន្ធ និងសង្ខារក្ខន្ធ] (ធម៌​ដែល​ច្រឡំនឹងចិត្ត តាំងឡើងព្រោះចិត្ត និងប្រព្រឹត្តទៅតាមចិត្ត) អាស្រ័យនូវ​ចិត្តសំសដ្ឋ​សមុដ្ឋានានុបរិវត្តិធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ អាស្រ័យនូវចិត្ត​សំសដ្ឋសមុដ្ឋានានុបរិវត្តិក្ខន្ធ១ នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ។បេ។ ចិត្តសំសដ្ឋ​សមុដ្ឋានទុកៈ​យ៉ាងណា ចិត្តសំសដ្ឋសមុដ្ឋានានុបរិវត្តិទុកៈនេះ ក៏យ៉ាងនោះដែរ មិនមាន​ការធ្វើឲ្យផ្សេងៗគ្នាទេ។

ចប់ ចិត្តសំសដ្ឋសមុដ្ឋានានុបរិវត្តិទុកៈ។

អជ្ឈត្តិទុកៈ

បដិច្ចវារៈ

[២៥៦] ធម៌ខាងក្នុង [គឺអាយតនៈខាងក្នុង៦។] អាស្រ័យនូវធម៌ខាងក្នុង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ កដត្តារូបខាងក្នុង អាស្រ័យនូវចិត្ត។ ធម៌ខាង​ក្រៅ [គឺអាយតនៈខាងក្រៅ៦។] អាស្រ័យនូវធម៌ខាងក្នុង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវចិត្ត ក្នុងខណៈនៃ​បដិសន្ធិ ពួកសម្បយុត្តកក្ខន្ធក្តី កដត្តារូបខាងក្រៅក្តី អាស្រ័យនូវចិត្ត។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី អាស្រ័យនូវធម៌ខាងក្នុង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺក្នុងខណៈ​នៃបដិសន្ធិ ពួកសម្បយុត្តកក្ខន្ធក្តី កដត្តារូបទាំងខាងក្នុង ទាំងខាងក្រៅក្តី អាស្រ័យនូវ​ចិត្ត។ ធម៌ខាងក្រៅ អាស្រ័យនូវធម៌ខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ខាងក្រៅ នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី កដត្តារូបខាងក្រៅក្តី អាស្រ័យនូវខន្ធ១ខាងក្រៅ នូវខន្ធ២ … វត្ថុ អាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ នូវមហាភូត១ … ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យ​នូវពួកមហាភូត។ ធម៌ខាងក្នុង អាស្រ័យនូវធម៌ខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្ត អាស្រ័យនូវពួកខន្ធខាងក្រៅ ក្នុងខណៈនៃបដិសន្ធិ ចិត្តក្តី កដត្តារូបខាងក្នុងក្តី អាស្រ័យនូវពួកខន្ធខាងក្រៅ ក្នុងខណៈនៃបដិសន្ធិ ចិត្ត អាស្រ័យ​នូវវត្ថុខាងក្រៅ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី អាស្រ័យនូវធម៌ខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ខាងក្រៅ នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី ចិត្តក្តី កដត្តារូបទាំងខាងក្នុង ទាំងខាងក្រៅក្តី អាស្រ័យនូវខន្ធ១ខាងក្រៅ ក្នុងខណៈនៃបដិសន្ធិ ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី អាស្រ័យ​នូវវត្ថុ។ ធម៌ខាងក្នុង អាស្រ័យនូវធម៌ខាងក្នុងផង នូវធម៌ខាងក្រៅផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ កដត្តារូបខាងក្នុង អាស្រ័យនូវចិត្តផង នូវពួកសម្បយុត្តកក្ខន្ធផង។ ធម៌ខាងក្រៅ អាស្រ័យនូវធម៌ខាងក្នុងផង នូវធម៌ខាងក្រៅផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវ​ខន្ធ១ខាងក្រៅផង នូវចិត្តផង នូវខន្ធ២ … ចិត្តក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវចិត្តផង នូវពួកមហាភូតផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី កដត្តារូបខាងក្រៅក្តី អាស្រ័យនូវខន្ធ១ ខាងក្រៅផង នូវចិត្តផង កដត្តារូបខាងក្រៅ អាស្រ័យនូវចិត្តផង នូវពួកមហាភូតផង ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធខាងក្រៅ អាស្រ័យនូវចិត្តផង នូវវត្ថុផង។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី អាស្រ័យនូវធម៌ខាងក្នុងផង នូវធម៌ខាងក្រៅផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី កដត្តារូបទាំងខាងក្នុង ទាំងខាងក្រៅក្តី អាស្រ័យនូវខន្ធ១ខាងក្រៅផង នូវចិត្តផង នូវខន្ធ២…។

[២៥៧] ធម៌ខាងក្រៅ អាស្រ័យនូវធម៌ខាងក្នុង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវចិត្ត ក្នុងខណៈនៃបដិសន្ធិ ពួកសម្បយុត្តកក្ខន្ធ អាស្រ័យ​នូវចិត្ត។ ធម៌ខាងក្រៅ អាស្រ័យនូវធម៌ខាងក្រៅ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ២ អាស្រ័យនូវខន្ធ១ខាងក្រៅ នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធអាស្រ័យ​នូវវត្ថុ។ ធម៌ខាងក្នុង អាស្រ័យនូវធម៌ខាងក្រៅ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺចិត្ត អាស្រ័យនូវពួកខន្ធខាងក្រៅ ក្នុងខណៈនៃបដិសន្ធិ ចិត្ត អាស្រ័យនូវពួកខន្ធ​ខាងក្រៅ ក្នុងខណៈនៃបដិសន្ធិ ចិត្ត អាស្រ័យនូវវត្ថុ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី អាស្រ័យនូវធម៌ខាងក្រៅ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ២ក្តី ចិត្តក្តី អាស្រ័យនូវខន្ធ១ខាងក្រៅ នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី ចិត្តក្តី អាស្រ័យ​នូវខន្ធ១ខាងក្រៅ នូវខន្ធ២ …ក្នុងខណៈនៃបដិសន្ធិ ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី អាស្រ័យ​នូវវត្ថុ។ ធម៌ខាងក្រៅ អាស្រ័យនូវធម៌ខាងក្នុងផង នូវធម៌ខាងក្រៅផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ ខន្ធ២ អាស្រ័យនូវខន្ធ១ខាងក្រៅផង នូវចិត្តផង នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យនូវខន្ធ១ ខាងក្រៅផង នូវចិត្តផង នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ពួកចិត្តសម្បយុត្តកក្ខន្ធ អាស្រ័យនូវខន្ធ១ខាងក្រៅផង នូវចិត្តផង នូវវត្ថុផង។ សេចក្តីបំប្រួញ។

[២៥៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងអនន្តរប្បច្ច័យ មានវារៈ៥ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៥ ក្នុង​សហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៥ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៥ ក្នុង​អាសេវនប្បច្ច័យ មានវារៈ៥ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុង​វិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៥ ក្នុង​វិគតប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

[២៥៩] ធម៌ខាងក្នុង អាស្រ័យនូវធម៌ខាងក្នុង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺក្នុងខណៈនៃអហេតុកប្បដិសន្ធិ កដត្តារូបខាងក្នុង អាស្រ័យនូវចិត្ត។ ធម៌ខាងក្រៅ អាស្រ័យនូវធម៌ខាងក្នុង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវចិត្តជាអហេតុកៈ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ពួក​សម្បយុត្តកក្ខន្ធក្តី កដត្តារូបខាងក្រៅក្តី អាស្រ័យនូវចិត្ត មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវចិត្ត ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី អាស្រ័យនូវធម៌ខាងក្នុង ទើបកើតឡើង ព្រោះ​នហេតុប្បច្ច័យ គឺក្នុងខណៈនៃអហេតុកប្បដិសន្ធិ ពួកសម្បយុត្តកក្ខន្ធក្តី កដត្តារូបទាំងខាង​ក្នុង ទាំងខាងក្រៅក្តី អាស្រ័យនូវចិត្ត។ ធម៌ខាងក្រៅ អាស្រ័យនូវធម៌ខាងក្រៅ ទើបកើត​ឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវ​អហេតុកក្ខន្ធ១​ខាងក្រៅ នូវខន្ធ២ … ក្នុងខណៈនៃអហេតុកប្បដិសន្ធិ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ រហូតដល់ពួកអសញ្ញសត្វ។ ធម៌ខាងក្នុង អាស្រ័យនូវធម៌ខាងក្រៅ ទើបកើតឡើង ព្រោះ​នហេតុប្បច្ច័យ គឺចិត្ត អាស្រ័យនូវពួកខន្ធខាងក្រៅ ជាអហេតុកៈ ក្នុងខណៈនៃ​អហេតុកប្បដិសន្ធិ ចិត្តក្តី កដត្តារូបខាងក្នុងក្តី អាស្រ័យនូវពួកខន្ធខាងក្រៅ ក្នុងខណៈ​នៃអហេតុកប្បដិសន្ធិ ចិត្តអាស្រ័យនូវវត្ថុ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី អាស្រ័យ​នូវធម៌ខាងក្រៅ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវអហេតុកក្ខន្ធ១ខាងក្រៅ នូវខន្ធ២ … ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ខន្ធ២ក្តី ចិត្តក្តី កដត្តារូបទាំងខាងក្នុង ទាំងខាងក្រៅក្តី អាស្រ័យនូវខន្ធ១ខាងក្រៅ ក្នុងខណៈ​នៃអហេតុកប្បដិសន្ធិ ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី អាស្រ័យនូវវត្ថុ។ ធម៌ខាងក្នុង អាស្រ័យ​នូវធម៌ខាងក្នុងផង នូវធម៌ខាងក្រៅផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺក្នុងខណៈ​នៃ​អហេតុកប្បដិសន្ធិ កដត្តារូបខាងក្នុង អាស្រ័យនូវចិត្តផង នូវពួកសម្បយុត្តកក្ខន្ធផង។ ធម៌ខាងក្រៅ អាស្រ័យនូវធម៌ខាងក្នុងផង នូវធម៌ខាងក្រៅផង ទើបកើតឡើង ព្រោះ​នហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវអហេតុកក្ខន្ធ១ ខាងក្រៅផង នូវចិត្តផង នូវខន្ធ២ … ចិត្តសមុដ្ឋានរូប អាស្រ័យនូវចិត្តជាអហេតុកៈផង នូវពួកមហាភូត​ផង ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ខន្ធ២ក្តី កដត្តារូបខាងក្រៅក្តី អាស្រ័យនូវខន្ធ១​ខាងក្រៅផង នូវចិត្តផង ក្នុងខណៈនៃអហេតុកប្បដិសន្ធិ កដត្តារូបខាងក្រៅ អាស្រ័យនូវ​ចិត្តផង នូវពួកមហាភូតផង ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ពួកខន្ធខាងក្រៅ អាស្រ័យនូវ​ចិត្តផង នូវវត្ថុផង មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួក​ខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នូវចិត្តផង។ ធម៌ខាងក្នុងក្តី ធម៌ខាង​ក្រៅក្តី អាស្រ័យនូវធម៌ខាងក្នុងផង នូវធម៌ខាងក្រៅផង ទើបកើតឡើង ព្រោះ​នហេតុប្បច្ច័យ គឺក្នុងខណៈនៃអហេតុកប្បដិសន្ធិ ខន្ធ២ក្តី កដត្តារូបទាំងខាងក្នុង ទាំងខាងក្រៅក្តី អាស្រ័យនូវខន្ធ១ខាងក្រៅផង នូវចិត្តផង នូវខន្ធ២ …។

[២៦០] ធម៌ខាងក្នុង អាស្រ័យនូវធម៌ខាងក្នុង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ កដត្តារូបខាងក្នុង អាស្រ័យនូវចិត្ត។ ធម៌ខាងក្រៅ អាស្រ័យនូវធម៌​ខាងក្នុង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូបខាងក្រៅ អាស្រ័យនូវ​ចិត្ត ក្នុងខណៈនៃបដិសន្ធិ កដត្តារូបខាងក្រៅ អាស្រ័យនូវចិត្ត។ ធម៌ខាងក្នុងក្តី ធម៌ខាង​ក្រៅក្តី អាស្រ័យនូវធម៌ខាងក្នុង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺក្នុងខណៈ​នៃបដិសន្ធិ កដត្តារូបទាំងខាងក្នុង ទាំងខាងក្រៅ អាស្រ័យនូវចិត្ត។ ធម៌ខាងក្រៅ អាស្រ័យ​នូវធម៌ខាងក្រៅ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធខាងក្រៅ ក្នុងខណៈនៃបដិសន្ធិ កដត្តារូបខាងក្រៅ អាស្រ័យនូវពួក​ខន្ធខាងក្រៅ វត្ថុ អាស្រ័យនូវពួកខន្ធខាងក្រៅ មហាភូត១ រហូតដល់ពួកអសញ្ញសត្វ។ ធម៌ខាងក្នុង អាស្រ័យនូវធម៌ខាងក្រៅ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺក្នុងខណៈ​នៃបដិសន្ធិ កដត្តារូបខាងក្នុង អាស្រ័យនូវពួកខន្ធខាងក្រៅ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី អាស្រ័យនូវធម៌ខាងក្រៅ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺក្នុង​ខណៈនៃបដិសន្ធិ កដត្តារូបទាំងខាងក្នុង ទាំងខាងក្រៅ អាស្រ័យនូវពួកខន្ធខាងក្រៅ។ ធម៌ខាងក្នុង អាស្រ័យនូវធម៌ខាងក្នុងផង នូវធម៌ខាងក្រៅផង ទើបកើតឡើង ព្រោះ​នអារម្មណប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ កដត្តារូបខាងក្នុង អាស្រ័យនូវចិត្តផង នូវពួកសម្បយុត្តកក្ខន្ធផង។ ធម៌ខាងក្រៅ អាស្រ័យនូវធម៌ខាងក្នុងផង នូវធម៌ខាងក្រៅផង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួក​ខន្ធខាងក្រៅ​ផង នូវចិត្តផង ចិត្តសមុដ្ឋានរូប អាស្រ័យនូវចិត្តផង នូវពួកមហាភូតផង មានវារៈ២ ក្នុងខណៈនៃបដិសន្ធិ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី អាស្រ័យនូវធម៌ខាងក្នុងផង នូវធម៌ខាងក្រៅផង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ កដត្តារូបទាំងខាងក្នុង ទាំងខាងក្រៅ អាស្រ័យនូវចិត្តផង នូវពួកសម្បយុត្តកក្ខន្ធផង។ សេចក្តីបំប្រួញ។

[២៦១] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែ​មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្ទ្រិយប្បច្ច័យ មានវារៈ១។

[២៦២] ធម៌ខាងក្រៅ អាស្រ័យនូវធម៌ខាងក្នុង ទើបកើតឡើង ព្រោះនឈានប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវចក្ខុវិញ្ញាណ នូវកាយវិញ្ញាណ …។ ធម៌ខាងក្រៅ អាស្រ័យនូវធម៌ខាងក្រៅ ទើបកើតឡើង ព្រោះនឈានប្បច្ច័យ គឺខន្ធ២ អាស្រ័យនូវខន្ធ១ ដែលច្រឡំដោយចក្ខុវិញ្ញាណ នូវខន្ធ២ … ដែលច្រឡំដោយកាយវិញ្ញាណ … ខាងក្រៅ … អាហារសមុដ្ឋាន … ឧតុសមុដ្ឋាន … របស់ពួកអសញ្ញសត្វ…។ ធម៌ខាងក្នុង អាស្រ័យ​នូវធម៌ខាងក្រៅ ទើបកើតឡើង ព្រោះនឈានប្បច្ច័យ គឺចក្ខុវិញ្ញាណ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណ កាយវិញ្ញាណ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយ​កាយវិញ្ញាណ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី អាស្រ័យនូវធម៌ខាងក្រៅ ទើបកើតឡើង ព្រោះនឈានប្បច្ច័យ គឺខន្ធ២ក្តី ចក្ខុវិញ្ញាណក្តី អាស្រ័យនូវខន្ធ១ ដែលច្រឡំដោយ​ចក្ខុវិញ្ញាណ នូវខន្ធ២ … នូវខន្ធ១ ដែលច្រឡំដោយកាយវិញ្ញាណ … ធម៌ខាងក្រៅ អាស្រ័យ​នូវធម៌ខាងក្នុងផង នូវធម៌ខាងក្រៅផង ទើបកើតឡើង ព្រោះនឈានប្បច្ច័យ គឺខន្ធ២ អាស្រ័យនូវខន្ធ១ ដែលច្រឡំដោយចក្ខុវិញ្ញាណផង នូវចក្ខុវិញ្ញាណផង នូវខន្ធ២ … ដែលច្រឡំដោយកាយវិញ្ញាណ …។ ចក្កៈ។

[២៦៣] ក្នុងនឈានប្បច្ច័យ មានវារៈ៥ ក្នុងនមគ្គប្បច្ច័យ មានវារៈ៩ ក្នុង​នសម្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនោនត្ថិប្បច្ច័យ មាន​វារៈ៩ ក្នុងនោវិគតប្បច្ច័យ មានវារៈ៩។

[២៦៤] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩។ សេចក្តីបំប្រួញ។

[២៦៥] ក្នុងអារម្មណប្បច្ច័យ មានវារៈ៥ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មាន​វារៈ៥ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៥ ក្នុងសហជាតប្បច្ច័យ មានវារៈ៩។ សេចក្តីបំប្រួញ។

ឯសហជាតវារៈ ប្រហែលគ្នានឹងបដិច្ចវារៈដែរ។

បច្ចយវារៈ

[២៦៦] ធម៌ខាងក្នុង ពឹងផ្អែកនឹងធម៌ខាងក្នុង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមាន​វារៈ៣ ដូចគ្នានឹងបដិច្ចវារៈដែរ។ ធម៌ខាងក្រៅ ពឹងផ្អែកនឹងធម៌ខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ខាងក្រៅ នឹងខន្ធ២ … វារៈ២ បណ្ឌិតគប្បីធ្វើ ក្នុងខណៈនៃបដិសន្ធិ រហូតដល់ពួកមហាភូតខាងក្នុងចុះ ពួកខន្ធ​ខាងក្រៅ ពឹងផ្អែកនឹងវត្ថុ។ ធម៌ខាងក្នុង ពឹងផ្អែកនឹងធម៌ខាងក្រៅ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺចិត្ត ពឹងផ្អែកនឹងពួកខន្ធខាងក្រៅ ចិត្ត ពឹងផ្អែកនឹងវត្ថុ វារៈ២ បណ្ឌិតគប្បីធ្វើ ក្នុងខណៈនៃបដិសន្ធិចុះ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី ពឹងផ្អែកនឹងធម៌ខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ខាងក្រៅ នឹងខន្ធ២ … ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី ពឹងផ្អែកនឹងវត្ថុ វារៈ២ បណ្ឌិតគប្បីធ្វើ ក្នុងខណៈ​នៃបដិសន្ធិចុះ។ ធម៌ខាងក្នុង ពឹងផ្អែកនឹងធម៌ខាងក្នុងផង នឹងធម៌ខាងក្រៅផង ទើបកើត​ឡើង ព្រោះហេតុប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ កដត្តារូបខាងក្នុង ពឹងផ្អែកនឹងចិត្តផង នឹងពួកសម្បយុត្តកក្ខន្ធផង។ ធម៌ខាងក្រៅ ពឹងផ្អែកនឹងធម៌ខាងក្នុងផង នឹងធម៌ខាងក្រៅ​ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹង​ខន្ធ១ខាងក្រៅផង នឹងចិត្តផង ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងចិត្តផង នឹងពួកមហាភូតផង ពួកខន្ធខាងក្រៅ ពឹងផ្អែកនឹងចិត្តផង នឹងវត្ថុផង វារៈ៣ បណ្ឌិតគប្បីធ្វើ ក្នុងខណៈនៃ​បដិសន្ធិចុះ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី ពឹងផ្អែកនឹងធម៌ខាងក្នុងផង នឹងធម៌ខាងក្រៅ​ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី កដត្តារូបទាំង​ខាងក្នុង ទាំងខាងក្រៅក្តី ពឹងផ្អែកនឹងខន្ធ១ខាងក្រៅផង នឹងចិត្តផង នឹងខន្ធ២ …។

[២៦៧] ធម៌ខាងក្នុង ពឹងផ្អែកនឹងធម៌ខាងក្នុង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខ្វាយតនៈ នឹងកាយាយតនៈ…។ ធម៌ខាងក្រៅ ពឹងផ្អែកនឹង​ធម៌ខាងក្នុង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺពួកខន្ធ ដែលច្រឡំដោយ​ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខ្វាយតនៈផង នឹងចក្ខុវិញ្ញាណផង នឹងកាយាយតនៈផង … ពួកសម្បយុត្តកក្ខន្ធ ពឹងផ្អែកនឹងចិត្ត ក្នុងខណៈនៃបដិសន្ធិ។បេ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី ពឹងផ្អែកនឹងធម៌ខាងក្នុង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺចក្ខុវិញ្ញាណ​ក្តី ពួកសម្បយុត្តកក្ខន្ធក្តី ពឹងផ្អែកនឹងចក្ខ្វាយតនៈ នឹងកាយាយតនៈ…។ ធម៌ខាងក្រៅ ពឹងផ្អែកនឹងធម៌ខាងក្រៅ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ២ ពឹងផ្អែកនឹងខន្ធ១ខាងក្រៅ នឹងខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធខាងក្រៅ ពឹងផ្អែក​នឹងវត្ថុ។ ធម៌ខាងក្នុង ពឹងផ្អែកនឹងធម៌ខាងក្រៅ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺចិត្ត ពឹងផ្អែកនឹងពួកខន្ធខាងក្រៅ ចិត្ត ពឹងផ្អែកនឹងវត្ថុ វារៈ២ បណ្ឌិតគប្បីធ្វើ ក្នុងខណៈនៃបដិសន្ធិចុះ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី ពឹងផ្អែកនឹងធម៌ខាងក្រៅ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី ពឹងផ្អែកនឹងវត្ថុ វារៈ១ ក្នុងខណៈនៃបដិសន្ធិ។ ធម៌ខាងក្នុង ពឹងផ្អែកនឹងធម៌ខាងក្នុងផង នឹងធម៌ខាងក្រៅផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺចក្ខុវិញ្ញាណ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំ​ដោយចក្ខុវិញ្ញាណផង នឹងចក្ខ្វាយតនៈផង ដែលច្រឡំដោយកាយវិញ្ញាណ…។ ធម៌ខាង​ក្រៅ ពឹងផ្អែកនឹងធម៌ខាងក្នុងផង នឹងធម៌ខាងក្រៅផង ទើបកើតឡើង ព្រោះ​អារម្មណប្បច្ច័យ គឺខន្ធ២ ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយចក្ខុវិញ្ញាណផង នឹង​ចក្ខ្វាយតនៈ​ផង នឹងចក្ខុវិញ្ញាណផង នឹងខន្ធ២ … ដែលច្រឡំដោយកាយវិញ្ញាណ … ខន្ធ២ ពឹងផ្អែកនឹងខន្ធ១ខាងក្រៅផង នឹងចិត្តផង នឹងខន្ធ២ … ពួកខន្ធខាងក្រៅ ពឹងផ្អែក​នឹងចិត្តផង នឹងវត្ថុផង វារៈ២ បណ្ឌិតគប្បីធ្វើ ក្នុងខណៈនៃបដិសន្ធិចុះ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី ពឹងផ្អែកនឹងធម៌ខាងក្នុងផង នឹងធម៌ខាងក្រៅផង ទើបកើតឡើង ព្រោះ​អារម្មណប្បច្ច័យ គឺខន្ធ២ក្តី ចក្ខុវិញ្ញាណក្តី ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយចក្ខុវិញ្ញាណ​ផង នឹងចក្ខ្វាយតនៈផង នឹងខន្ធ២…។ សេចក្តីបំប្រួញ។

[២៦៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុង​សហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងនិស្សយប្បច្ច័យ មាន​វារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុង​អាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមាន​វារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

[២៦៩] ធម៌ខាងក្នុង ពឹងផ្អែកនឹងធម៌ខាងក្នុង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺក្នុង​ខណៈនៃអហេតុកប្បដិសន្ធិ កដត្តារូបខាងក្នុង ពឹងផ្អែកនឹងចិត្ត ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខ្វាយតនៈ។ សេចក្តីបំប្រួញ។ បញ្ហា៩ បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ ឯបញ្ចវិញ្ញាណ គប្បីបញ្ចូល​ថែមទៀតផង មានវារៈ៣ មានមោហៈដែរ។

[២៧០] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្ទ្រិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ៩ ក្នុង​នមគ្គប្បច្ច័យ មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនោវិគតប្បច្ច័យ មានវារៈ៩។

ការរាប់២យ៉ាងក្រៅនេះក្តី និស្សយវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។

សំសដ្ឋវារៈ

[២៧១] ធម៌ខាងក្រៅ ច្រឡំនឹងធម៌ខាងក្នុង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ពួក​សម្បយុត្តកក្ខន្ធ ច្រឡំនឹងចិត្ត ក្នុងខណៈនៃបដិសន្ធិ ពួកសម្បយុត្តកក្ខន្ធ ច្រឡំនឹង​ចិត្ត។ ធម៌ខាងក្រៅ ច្រឡំនឹងធម៌ខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ ច្រឡំនឹងខន្ធ១ខាងក្រៅ នឹងខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ។បេ។ ធម៌ខាងក្នុង ច្រឡំនឹង​ធម៌ខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្ត ច្រឡំនឹងពួកខន្ធខាងក្រៅ ក្នុងខណៈនៃបដិសន្ធិ។បេ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី ច្រឡំនឹងធម៌ខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តក្តី ច្រឡំនឹងខន្ធ១ខាងក្រៅ នឹងខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ។បេ។ ធម៌ខាងក្រៅ ច្រឡំនឹងធម៌ខាងក្នុងផង នឹងធម៌ខាងក្រៅផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ ច្រឡំនឹងខន្ធ១ខាងក្រៅផង នឹងចិត្តផង នឹងខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ។បេ។ សេចក្តីបំប្រួញ។

[២៧២] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។

[២៧៣] ធម៌ខាងក្រៅ ច្រឡំនឹងធម៌ខាងក្នុង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺប្រស្នាទាំង៥ បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ មានវារៈតែ៣ទេ ឯមោហៈក៏មានដែរ។

[២៧៤] ក្នុងនហេតុប្បច្ច័យ មានវារៈ៥ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៥ ក្នុង​នបុរេជាតប្បច្ច័យ មានវារៈ៥ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៥ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៥ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុងនឈានប្បច្ច័យ មានវារៈ៥ ក្នុងនមគ្គប្បច្ច័យ មានវារៈ៥ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុង​នវិប្បយុត្តប្បច្ច័យ មានវារៈ៥។

ការរាប់ទាំង២យ៉ាងក្រៅពីនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាងនេះ។

បញ្ហាវារៈ

[២៧៥] ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្រៅ ដោយហេតុប្បច្ច័យ គឺពួកហេតុខាងក្រៅ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកហេតុខាងក្រៅ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួក​កដត្តារូបខាងក្រៅផង ដោយហេតុប្បច្ច័យ។ ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្នុង ដោយ​ហេតុប្បច្ច័យ គឺពួកហេតុខាងក្រៅ ជាបច្ច័យនៃចិត្ត ដោយហេតុប្បច្ច័យ ក្នុងខណៈនៃ​បដិសន្ធិ ពួកហេតុខាងក្រៅ ជាបច្ច័យនៃចិត្តផង នៃពួកកដត្តារូបខាងក្នុងផង ដោយ​ហេតុប្បច្ច័យ។ ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្នុងផង នៃធម៌ខាងក្រៅផង ដោយ​ហេតុប្បច្ច័យ គឺពួកហេតុខាងក្រៅ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃចិត្តផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកហេតុខាងក្រៅ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃចិត្តផង នៃពួកកដត្តារូបទាំងខាងក្នុង ទាំងខាង​ក្រៅផង ដោយហេតុប្បច្ច័យ។

[២៧៦] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្នុង ដោយអារម្មណប្បច្ច័យ គឺចិត្តកើតឡើង ព្រោះប្រារព្ធនូវចិត្ត។ មូល បណ្ឌិតគប្បីសួរផងចុះ ពួកខន្ធខាងក្រៅ កើតឡើង ព្រោះ​ប្រារព្ធ​នូវចិត្ត។ មូល បណ្ឌិតគប្បីសួរផងចុះ ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះ​ប្រារព្ធនូវចិត្ត។ ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្រៅ ដោយអារម្មណប្បច្ច័យ គឺបុគ្គល នូវទាន … នូវសីល … ធ្វើនូវឧបោសថកម្ម ហើយពិចារណានូវកុសលនោះ ត្រេកអរ រីករាយ រាគៈ ព្រោះប្រារព្ធនូវកុសលនោះ។បេ។ ទោមនស្សកើតឡើង បុគ្គលពិចារណា​នូវពួកកុសល ដែលសន្សំហើយ ក្នុងកាលមុន ចេញអំពីឈាន នូវឈាន … ពួកព្រះអរិយៈ ចេញអំពីមគ្គ នូវមគ្គ … នូវផល … ពិចារណានូវព្រះនិព្វាន ព្រះនិព្វាន ជាបច្ច័យនៃ​ការពិចារណា នូវគោត្រភូ វោទានៈ មគ្គ និងផល ដោយអារម្មណប្បច្ច័យ ពួកព្រះអរិយៈ ពិចារណានូវពួកកិលេសខាងក្រៅ ដែលលះបង់ហើយ នូវពួកកិលេស ដែលសង្កត់សង្កិន​ហើយ … ដឹងនូវពួកកិលេស ដែលសន្សំហើយ ក្នុងកាលមុន នូវពួករូប។បេ។ នូវវត្ថុ … នូវពួកខន្ធខាងក្រៅ ថាមិនទៀង។បេ។ ទោមនស្សកើតឡើង បុគ្គលឃើញនូវរូប ដោយ​ទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ ដឹងនូវចិត្តរបស់បុគ្គល អ្នកប្រកបដោយ​ចិត្ត​ខាង​ក្រៅ ដោយចេតោបរិយញ្ញាណ អាកាសានញ្ចាយតនៈ (ជាបច្ច័យ) នៃវិញ្ញាណញ្ចា​យតនៈ អាកិញ្ចញ្ញាយតនៈ (ជាបច្ច័យ) នៃនេវសញ្ញានាសញ្ញាយតនៈ រូបាយតនៈ ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ … ពួកខន្ធខាងក្រៅ ជាបច្ច័យនៃការពិចារណា នូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិ​ញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។ ធម៌ខាង​ក្រៅ ជាបច្ច័យនៃធម៌ខាងក្នុង ដោយអារម្មណប្បច្ច័យ គឺបុគ្គល (ឲ្យ) នូវទាន … នូវសីល … នូវឧបោសថកម្ម … ពិចារណានូវកុសលនោះ ត្រេកអរ រីករាយ ចិត្តកើតឡើង ព្រោះប្រារព្ធនូវកុសលនោះ នូវពួកកុសល ដែលសន្សំហើយ ក្នុងកាលមុន … ចេញអំពីឈាន នូវឈាន…។ សេចក្តីបំប្រួញ បទទាំងអស់ បណ្ឌិតគប្បីធ្វើចុះ។ ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន នូវពួករូប។បេ។ ឃើញនូវវត្ថុ ថាមិនទៀង។បេ។ ត្រេកអរ រីករាយ ចិត្តកើតឡើង ព្រោះប្រារព្ធនូវវត្ថុនោះ បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ។ សេចក្តី្តបំប្រួញ។ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ … ពួកខន្ធ​ខាង​ក្រៅ ជាបច្ច័យនៃការពិចារណា នូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិ​ញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។ ធម៌ខាង​ក្រៅ ជាបច្ច័យនៃធម៌ខាងក្នុងផង នៃធម៌ខាងក្រៅផង ដោយអារម្មណប្បច្ច័យ គឺបុគ្គល​ឲ្យនូវទាន … នូវសីល … នូវឧបោសថកម្ម … ពិចារណានូវកុសលនោះ ត្រេកអរ រីករាយ ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះប្រារព្ធនូវកុសលនោះ។ សេចក្តីបំប្រួញ បទទាំងអស់ បណ្ឌិតគប្បីធ្វើចុះ។ បុគ្គលឃើញច្បាស់នូវពួកខន្ធខាងក្រៅ ថាមិនទៀង។បេ។ ត្រេកអរ រីករាយ ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះប្រារព្ធនូវខន្ធនោះ បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ។ សេចក្តីបំប្រួញ។ រូបាយតនៈ (ជាបច្ច័យ) នៃ​ចក្ខុវិញ្ញាណ​ផង នៃពួកសម្បយុត្តកក្ខន្ធផង ផោដ្ឋព្វាយតនៈ … ពួកខន្ធខាងក្រៅ ជាបច្ច័យ​នៃ​​ការពិចារណា នូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី ជាបច្ច័យនៃធម៌ខាងក្នុង ដោយអារម្មណប្បច្ច័យ គឺមានវារៈ៣។

[២៧៧] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្នុង ដោយអធិបតិប្បច្ច័យ បានដល់​អារម្មណាធិបតិ គឺចិត្តកើតឡើង ព្រោះធ្វើនូវពួកខន្ធខាងក្នុង និងចិត្ត ឲ្យជាទីគោរព។ ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្រៅ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺពួកខន្ធខាងក្រៅ កើតឡើង ព្រោះធ្វើនូវចិត្ត​ឲ្យជាទីគោរព។ ឯសហជាតាធិបតិ គឺចិត្តាធិបតិ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ មូល បណ្ឌិតគប្បីសួរផងចុះ អារម្មណាធិបតិ គឺចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះធ្វើនូវចិត្តខាងក្នុង ឲ្យជាទីគោរព។ ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្រៅ ដោយអធិបតិប្បច្ច័យ បានដល់​អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលឲ្យនូវទាន … មានវារៈ៣។ អធិបតិទាំង២ បណ្ឌិតគប្បីធ្វើ ដោយអំណាចនៃបច្ច័យទាំង៣។ ធម៌ខាង​ក្នុងក្តី ធម៌ខាងក្រៅក្តី ជាបច្ច័យនៃធម៌ខាងក្នុង ដោយអធិបតិប្បច្ច័យ គឺមានវារៈ៣។ អធិបតិតែ១ នៃវារៈទាំង៣។

[២៧៨] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្នុង ដោយអនន្តរប្បច្ច័យ គឺចិត្តមុនៗ ជាបច្ច័យ​នៃចិត្តក្រោយៗ ដោយអនន្តរប្បច្ច័យ មានវារៈ៣។ ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្រៅ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធខាងក្រៅមុនៗ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដោយ​អនន្តរប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃគោត្រភូ មានវារៈ៣។ ឯវារៈទាំង៣ មាន​សេចក្តី​ដូចគ្នា​នឹងវារៈ១ដែរ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី ជាបច្ច័យនៃធម៌ខាងក្នុង ដោយ​អនន្តរប្បច្ច័យ គឺមានវារៈ៣។ … ជាបច្ច័យ ដោយសមនន្តរប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ គឺមានវារៈ៩ ដូចបដិច្ចវារៈដែរ។ … ជាបច្ច័យ ដោយ​អញ្ញមញ្ញប្បច្ច័យ គឺមានវារៈ៥ ដូចបដិច្ចវារៈដែរ។ … ជាបច្ច័យ ដោយនិស្សយប្បច្ច័យ គឺមានវារៈ៩ ដូច​បច្ចយវារៈដែរ។

[២៧៩] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្នុង ដោយឧបនិស្សយប្បច្ច័យ បានដល់​អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺចិត្ត ជាបច្ច័យនៃចិត្ត ដោយឧបនិស្សយប្បច្ច័យ មានវារៈ៣។ ធម៌ខាងក្រៅ ជាបច្ច័យនៃ​ធម៌ខាងក្រៅ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយឲ្យនូវទាន ដំឡើងនូវមានះ ប្រកាន់នូវទិដ្ឋិ នូវសីល។បេ។ បុគ្គលអាស្រ័យនូវសេនាសនៈ ហើយឲ្យនូវទាន។បេ។ បំបែកនូវសង្ឃ សទ្ធា។បេ។ សេនាសនៈ ជាបច្ច័យនៃសទ្ធា។បេ។ នៃផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។ ពួកបច្ច័យ បណ្ឌិតគប្បីធ្វើ បំពេញ​ឲ្យមានវារៈ៣ ហើយគប្បីធ្វើថា ជាបច្ច័យនៃចិត្ត ដូច្នេះផង គប្បីធ្វើថា ជាបច្ច័យនៃ​ពួកសម្បយុត្តកក្ខន្ធ ដូច្នេះផងចុះ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី ជាបច្ច័យនៃធម៌ខាងក្នុង ដោយឧបនិស្សយប្បច្ច័យ គឺមានវារៈ៣។

[២៨០] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្នុង ដោយបុរេជាតប្បច្ច័យ បានដល់ អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ។បេ។ ពិចារណា​ឃើញច្បាស់​នូវកាយ ថាមិនទៀង។បេ។ ត្រេកអរ រីករាយ ចិត្តកើតឡើង ព្រោះប្រារព្ធ​នូវវត្ថុនោះ។ ឯវត្ថុបុរេជាត គឺចក្ខ្វាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។ ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្រៅ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ។បេ។ បុគ្គលពិចារណាឃើញច្បាស់នូវកាយ ថាមិនទៀង។បេ។ ត្រេកអរ។បេ។ ទោមនស្សកើតឡើង។ ឯវត្ថុបុរេជាត គឺចក្ខ្វាយតនៈ (ជាបច្ច័យ) នៃពួកខន្ធ ដែលច្រឡំ​ដោយចក្ខុវិញ្ញាណ កាយាយតនៈ ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយកាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។ ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្នុងផង នៃធម៌ខាងក្រៅផង ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ។បេ។ ពិចារណាឃើញច្បាស់នូវកាយ ថាមិនទៀង។បេ។ ចិត្តក្តី ពួក​សម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះប្រារព្ធនូវវត្ថុនោះ។ ឯវត្ថុបុរេជាត គឺចក្ខ្វាយតនៈ ជា​បច្ច័យ នៃចក្ខុវិញ្ញាណផង នៃពួកសម្បយុត្តកក្ខន្ធផង កាយាយតនៈ ជាបច្ច័យ នៃកាយវិញ្ញាណ​ផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយបុរេជាតប្បច្ច័យ។ ធម៌ខាងក្រៅ ជា​បច្ច័យនៃធម៌ខាងក្រៅ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវពួករូប។បេ។ នូវពួកផោដ្ឋព្វៈ … បុគ្គលពិចារណា​ឃើញច្បាស់​នូវវត្ថុ ថាមិនទៀង។បេ។ ទោមនស្សកើតឡើង។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃ​ពួកខន្ធខាងក្រៅ ដោយបុរេជាតប្បច្ច័យ។ ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្នុង ដោយ​បុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវពួករូប។បេ។ នូវពួកផោដ្ឋព្វៈ … បុគ្គល ពិចារណាឃើញច្បាស់នូវវត្ថុ ថាមិនទៀង។បេ។ ចិត្តកើតឡើង ព្រោះប្រារព្ធនូវវត្ថុនោះ។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃចិត្ត ដោយបុរេជាតប្បច្ច័យ។ ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្នុងផង នៃធម៌ខាងក្រៅផង ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវពួករូប។បេ។ នូវពួកផោដ្ឋព្វៈ … នូវវត្ថុ ថាមិនទៀង។បេ។ ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះប្រារព្ធនូវវត្ថុនោះ។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃចិត្តផង នៃពួក​សម្បយុត្តកក្ខន្ធផង ដោយបុរេជាតប្បច្ច័យ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី ជាបច្ច័យនៃ​ធម៌ខាងក្នុង ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ ចក្ខ្វាយតនៈ​ក្តី វត្ថុក្តី (ជាបច្ច័យ) នៃចិត្ត កាយាយតនៈក្តី វត្ថុក្តី ជាបច្ច័យនៃចិត្ត ដោយ​បុរេជាតប្បច្ច័យ រូបាយតនៈក្តី ចក្ខ្វាយតនៈក្តី (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈក្តី កាយាយតនៈក្តី ជាបច្ច័យនៃកាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី ជាបច្ច័យនៃធម៌ខាងក្រៅ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណ​បុរេជាត និងវត្ថុបុរេជាត។ ចក្ខ្វាយតនៈក្តី វត្ថុក្តី ជាបច្ច័យនៃពួកខន្ធខាងក្រៅ ដោយ​បុរេជាតប្បច្ច័យ កាយាយតនៈក្តី វត្ថុក្តី ជាបច្ច័យនៃពួកខន្ធខាងក្រៅ ដោយបុរេជាតប្បច្ច័យ រូបាយតនៈក្តី ចក្ខ្វាយតនៈក្តី ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណ ដោយ​បុរេជាតប្បច្ច័យ ផោដ្ឋព្វាយតនៈក្តី កាយាយតនៈក្តី ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយ​កាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី ជាបច្ច័យនៃធម៌​ខាងក្នុងផង នៃធម៌ខាងក្រៅផង ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និង​វត្ថុបុរេជាត។ ចក្ខ្វាយតនៈក្តី វត្ថុក្តី ជាបច្ច័យនៃចិត្តផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយ​បុរេជាតប្បច្ច័យ កាយាយតនៈក្តី វត្ថុក្តី … រូបាយតនៈក្តី ចក្ខ្វាយតនៈក្តី ជាបច្ច័យ នៃ​ចក្ខុវិញ្ញាណផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយបុរេជាតប្បច្ច័យ ផោដ្ឋព្វាយតនៈក្តី…។

[២៨១] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្នុង ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺពួកខន្ធខាងក្នុង ជាបច្ច័យនៃកាយខាងក្នុងនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើផងចុះ បច្ឆាជាត គឺពួកខន្ធខាងក្នុង ជាបច្ច័យនៃកាយខាងក្រៅនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើផងចុះ បច្ឆាជាត គឺពួកខន្ធ​ខាងក្នុង ជាបច្ច័យនៃកាយទាំងខាងក្នុង ទាំងខាងក្រៅនេះ ដែលកើតមុន ដោយ​បច្ឆាជាតប្បច្ច័យ។ ឯបញ្ហាទាំង៩ បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។ … ជាបច្ច័យ ដោយ​អាសេវនប្បច្ច័យ បញ្ហាទាំង៩ បណ្ឌិតគប្បីធ្វើចុះ។

[២៨២] ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្រៅ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនាខាងក្រៅ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនាខាងក្រៅ ជាបច្ច័យ នៃពួកវិបាកក្ខន្ធខាងក្រៅផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។ ធម៌ខាង​ក្រៅ ជាបច្ច័យនៃធម៌ខាងក្នុង ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនាខាងក្រៅ ជាបច្ច័យនៃចិត្ត ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា​ខាងក្រៅ ជាបច្ច័យ នៃវិបាកចិត្តផង នៃពួកកដត្តារូបខាងក្នុងផង ដោយ​កម្មប្បច្ច័យ។ ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្នុងផង នៃធម៌ខាងក្រៅផង ដោយ​កម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនាខាងក្រៅ ជាបច្ច័យ​នៃពួកសម្បយុត្តកក្ខន្ធផង នៃចិត្តផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយ​កម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនាខាងក្រៅ ជាបច្ច័យនៃពួកវិបាកក្ខន្ធផង នៃចិត្តផង នៃពួកកដត្តារូបទាំងខាងក្នុង ទាំងខាងក្រៅផង ដោយកម្មប្បច្ច័យ។ … ជាបច្ច័យ ដោយ​វិបាកប្បច្ច័យ គឺមានវារៈ៩។

[២៨៣] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្នុង ដោយអាហារប្បច្ច័យ គឺក្នុងខណៈនៃ​បដិសន្ធិ ពួកអាហារខាងក្នុង ជាបច្ច័យនៃពួកកដត្តារូបខាងក្នុង ដោយអាហារប្បច្ច័យ។ ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្រៅ ដោយអាហារប្បច្ច័យ គឺពួកអាហារខាងក្នុង ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអាហារប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកអាហារខាងក្នុង ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួក​កដត្តារូប​ខាងក្រៅផង ដោយអាហារប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើផងចុះ ក្នុងខណៈនៃ​បដិសន្ធិ ពួកអាហារខាងក្នុង ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកកដត្តារូប ទាំង​ខាង​ក្នុង ទាំងខាងក្រៅផង ដោយអាហារប្បច្ច័យ។ ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្រៅ ដោយអាហារប្បច្ច័យ គឺពួកអាហារខាងក្រៅ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួក​ចិត្ត​សមុដ្ឋានរូបផង ដោយអាហារប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ កពឡិង្ការាហារខាងក្រៅ ជាបច្ច័យនៃកាយខាងក្រៅ ដោយអាហារប្បច្ច័យ។ ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្នុង ដោយអាហារប្បច្ច័យ គឺពួកអាហារខាងក្រៅ ជាបច្ច័យនៃចិត្ត ដោយអាហារប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកអាហារខាងក្រៅ ជាបច្ច័យនៃចិត្តផង នៃពួកកដត្តារូប​ខាងក្នុង​ផង ដោយអាហារប្បច្ច័យ កពឡិង្ការាហារខាងក្រៅ ជាបច្ច័យនៃកាយខាងក្នុង ដោយ​អាហារប្បច្ច័យ។ ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្នុងផង នៃធម៌ខាងក្រៅផង ដោយ​អាហារប្បច្ច័យ គឺពួកអាហារខាងក្រៅ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃចិត្តផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអាហារប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកអាហារ​ខាងក្រៅ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃចិត្តផង នៃពួកកដត្តារូប ទាំងខាងក្នុង ទាំងខាងក្រៅផង ដោយអាហារប្បច្ច័យ កពឡិង្ការាហារខាងក្រៅ ជាបច្ច័យ នៃពួក​កដត្តារូបទាំងខាងក្នុង ទាំងខាងក្រៅ ដោយអាហារប្បច្ច័យ។ ធម៌ខាងក្នុងក្តី ធម៌ខាង​ក្រៅក្តី ជាបច្ច័យនៃធម៌ខាងក្នុង ដោយអាហារប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ពួកអាហារ​ខាងក្នុងក្តី ខាងក្រៅក្តី ជាបច្ច័យ នៃពួកកដត្តារូបខាងក្នុង ដោយអាហារប្បច្ច័យ។ ធម៌ខាង​ក្នុងក្តី ធម៌ខាងក្រៅក្តី ជាបច្ច័យនៃធម៌ខាងក្រៅ ដោយអាហារប្បច្ច័យ គឺពួកអាហារ​ខាងក្នុងក្តី ខាងក្រៅក្តី ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយ​អាហារប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកអាហារខាងក្នុងក្តី ខាងក្រៅក្តី ជាបច្ច័យ​នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកកដត្តារូបខាងក្រៅផង ដោយអាហារប្បច្ច័យ។ ធម៌ខាង​ក្នុងក្តី ធម៌ខាងក្រៅក្តី ជាបច្ច័យនៃធម៌ខាងក្នុងផង នៃធម៌ខាងក្រៅផង ដោយ​អាហារប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ពួកអាហារខាងក្នុងក្តី ខាងក្រៅក្តី ជាបច្ច័យនៃ​ពួកសម្បយុត្តកក្ខន្ធផង នៃពួកកដត្តារូបទាំងខាងក្នុង ទាំងខាងក្រៅផង ដោយ​អាហារប្បច្ច័យ។

[២៨៤] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្នុង ដោយឥន្ទ្រិយប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកឥន្ទ្រិយខាងក្នុង ជាបច្ច័យនៃពួកកដត្តារូបខាងក្នុង ដោយឥន្ទ្រិយប្បច្ច័យ ចក្ខុន្ទ្រិយ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយិន្ទ្រិយ ជាបច្ច័យនៃកាយវិញ្ញាណ ដោយឥន្ទ្រិយប្បច្ច័យ។ ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្រៅ ដោយឥន្ទ្រិយប្បច្ច័យ គឺពួកឥន្ទ្រិយខាងក្នុង ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយឥន្ទ្រិយប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកឥន្ទ្រិយខាងក្នុង ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួក កដត្តារូបខាងក្រៅផង ដោយឥន្ទ្រិយប្បច្ច័យ ចក្ខុន្ទ្រិយ ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំ ដោយចក្ខុវិញ្ញាណ ដោយឥន្ទ្រិយប្បច្ច័យ កាយិន្ទ្រិយ ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំ​ដោយ​កាយវិញ្ញាណ ដោយឥន្ទ្រិយប្បច្ច័យ។ ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្នុងផង នៃធម៌ខាងក្រៅផង ដោយឥន្ទ្រិយប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ពួកឥន្ទ្រិយខាងក្នុង ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកកដត្តារូបទាំងខាងក្នុង ទាំងខាងក្រៅផង ដោយឥន្ទ្រិយប្បច្ច័យ ចក្ខុន្ទ្រិយ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណផង នៃពួកសម្បយុត្តកក្ខន្ធផង កាយិន្ទ្រិយ ជាបច្ច័យនៃកាយវិញ្ញាណផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយ​ឥន្ទ្រិយប្បច្ច័យ។ ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្រៅ ដោយឥន្ទ្រិយប្បច្ច័យ គឺពួក​ឥន្ទ្រិយខាងក្រៅ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយ​ឥន្ទ្រិយប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកឥន្ទ្រិយខាងក្រៅ ជាបច្ច័យនៃពួក​សម្បយុត្តកក្ខន្ធ​ផង នៃពួកកដត្តារូបខាងក្រៅផង ដោយឥន្ទ្រិយប្បច្ច័យ រូបជីវិតិន្ទ្រិយ ជាបច្ច័យនៃពួក​កដត្តារូបខាងក្រៅ ដោយឥន្ទ្រិយប្បច្ច័យ។ ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្នុង ដោយ​ឥន្ទ្រិយប្បច្ច័យ គឺពួកឥន្ទ្រិយខាងក្រៅ ជាបច្ច័យនៃចិត្ត ដោយឥន្ទ្រិយប្បច្ច័យ ក្នុងខណៈ​នៃបដិសន្ធិ ពួកឥន្ទ្រិយខាងក្រៅ ជាបច្ច័យនៃចិត្តផង នៃពួកកដត្តារូបខាងក្នុងផង ដោយ​ឥន្ទ្រិយប្បច្ច័យ រូបជីវិតិន្ទ្រិយ ជាបច្ច័យនៃពួកកដត្តារូបខាងក្នុង ដោយឥន្ទ្រិយប្បច្ច័យ។ ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្នុងផង នៃធម៌ខាងក្រៅផង ដោយឥន្ទ្រិយប្បច្ច័យ គឺពួកឥន្ទ្រិយខាងក្រៅ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃចិត្តផង នៃពួកចិត្ត​សមុដ្ឋានរូប​ផង ដោយឥន្ទ្រិយប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកឥន្ទ្រិយខាងក្រៅ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃចិត្តផង នៃពួកកដត្តារូប ទាំងខាងក្នុង​ទាំងខាង​ក្រៅផង ដោយឥន្ទ្រិយប្បច្ច័យ រូបជីវិតិន្ទ្រិយ ជាបច្ច័យនៃពួកកដត្តារូប ទាំងខាងក្នុង ទាំងខាងក្រៅ ដោយឥន្ទ្រិយប្បច្ច័យ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី ជាបច្ច័យនៃ​ធម៌ខាងក្នុង ដោយឥន្ទ្រិយប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ពួកឥន្ទ្រិយខាងក្នុងក្តី ខាង​ក្រៅក្តី ជាបច្ច័យនៃពួកកដត្តារូបខាងក្នុង ដោយឥន្ទ្រិយប្បច្ច័យ ចក្ខុន្ទ្រិយក្តី ឧបេក្ខិន្ទ្រិយក្តី ជាបច្ច័យនៃចក្ខុវិញ្ញាណ ដោយឥន្ទ្រិយប្បច្ច័យ កាយិន្ទ្រិយក្តី សុខិន្ទ្រិយក្តី កាយិន្ទ្រិយក្តី ទុក្ខិន្ទ្រិយក្តី ជាបច្ច័យនៃកាយវិញ្ញាណ ដោយឥន្ទ្រិយប្បច្ច័យ។ ធម៌ខាងក្នុងក្តី ធម៌ខាង​ក្រៅក្តី ជាបច្ច័យនៃធម៌ខាងក្រៅ ដោយឥន្ទ្រិយប្បច្ច័យ គឺពួកឥន្ទ្រិយខាងក្នុងក្តី ពួកឥន្ទ្រិយ​ខាងក្រៅក្តី ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយ​ឥន្ទ្រិយប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកឥន្ទ្រិយខាងក្នុងក្តី ពួកឥន្ទ្រិយខាងក្រៅក្តី ជាបច្ច័យ​នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកកដត្តារូបខាងក្រៅផង ដោយឥន្ទ្រិយប្បច្ច័យ ចក្ខុន្ទ្រិយក្តី ឧបេក្ខិន្ទ្រិយក្តី ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណ ដោយ​ឥន្ទ្រិយប្បច្ច័យ កាយិន្ទ្រិយក្តី សុខិន្ទ្រិយក្តី កាយិន្ទ្រិយក្តី ទុក្ខិន្ទ្រិយក្តី ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយកាយវិញ្ញាណ ដោយឥន្ទ្រិយប្បច្ច័យ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី ជាបច្ច័យនៃធម៌ខាងក្នុងផង នៃធម៌ខាងក្រៅផង ដោយឥន្ទ្រិយប្បច្ច័យ គឺក្នុងខណៈនៃ​បដិសន្ធិ ពួកឥន្ទ្រិយខាងក្នុងក្តី ពួកឥន្ទ្រិយខាងក្រៅក្តី ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកកដត្តារូប ទាំងខាងក្នុង ទាំងខាងក្រៅផង ដោយឥន្ទ្រិយប្បច្ច័យ ចក្ខុន្ទ្រិយក្តី ឧបេក្ខិន្ទ្រិយក្តី ជាបច្ច័យនៃចក្ខុវិញ្ញាណផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយ​ឥន្ទ្រិយប្បច្ច័យ កាយិន្ទ្រិយក្តី…។

[២៨៥] ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្រៅ ដោយឈានប្បច្ច័យ គឺមានវារៈ៣។ … ជាបច្ច័យ ដោយមគ្គប្បច្ច័យ មានវារៈ៣ ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ មានវារៈ៥។

[២៨៦] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្នុង ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សហជាត គឺក្នុងខណៈនៃបដិសន្ធិ ចិត្ត ជាបច្ច័យនៃពួក​កដត្តារូបខាងក្នុង ដោយវិប្បយុត្តប្បច្ច័យ។ បុរេជាត គឺចក្ខ្វាយតនៈ (ជាបច្ច័យ) នៃ​ចក្ខុវិញ្ញាណ កាយាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺពួកខន្ធខាងក្នុង ជាបច្ច័យនៃកាយខាងក្នុងនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។ ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្រៅ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សហជាត គឺពួកខន្ធខាងក្នុង ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយ​វិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ បុរេជាត គឺចក្ខ្វាយតនៈ (ជាបច្ច័យ) នៃពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណ កាយាយតនៈ ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយ​កាយវិញ្ញាណ ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺពួកខន្ធខាងក្នុង ជាបច្ច័យនៃ​កាយខាង​ក្រៅនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។ ធម៌ខាងក្នុង ជាបច្ច័យនៃធម៌​ខាងក្នុងផង នៃធម៌ខាងក្រៅផង ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សហជាត គឺក្នុងខណៈនៃបដិសន្ធិ ពួកខន្ធខាងក្នុង ជាបច្ច័យនៃពួក​កដត្តារូប ទាំងខាងក្នុង ទាំងខាងក្រៅ ដោយវិប្បយុត្តប្បច្ច័យ។ បុរេជាត គឺចក្ខ្វាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយវិប្បយុត្តប្បច្ច័យ កាយាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយ​វិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺពួកខន្ធខាងក្នុង ដែលកើតក្រោយ ជាបច្ច័យនៃ​កាយខាងក្នុង និងខាងក្រៅនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។ ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្រៅ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត បុរេជាត និង​បច្ឆាជាត។ សហជាត គឺពួកខន្ធខាងក្រៅ ដែលកើតជាមួយគ្នា ជាបច្ច័យនៃពួក​ចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធជាបច្ច័យនៃវត្ថុ ដោយវិប្បយុត្តប្បច្ច័យ វត្ថុ ជាបច្ច័យនៃពួកខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ បុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកខន្ធខាងក្រៅ ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺពួកខន្ធខាងក្រៅ ដែលកើតក្រោយ ជាបច្ច័យនៃកាយខាងក្រៅនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។ ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្នុង ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សហជាត គឺក្នុងខណៈនៃបដិសន្ធិ ពួកខន្ធខាងក្រៅ ជាបច្ច័យនៃពួក​កដត្តារូបខាងក្នុង ដោយវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ វត្ថុ ជាបច្ច័យនៃចិត្ត ដោយ​វិប្បយុត្តប្បច្ច័យ។ បុរេជាត គឺវត្ថុ ជាបច្ច័យនៃចិត្ត ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺពួកខន្ធខាងក្រៅ ដែលកើតក្រោយ ជាបច្ច័យនៃកាយខាងក្នុងនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។ ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ទាំងខាងក្នុង ទាំងខាងក្រៅ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី ជាបច្ច័យនៃធម៌ខាងក្នុង ដោយវិប្បយុត្តប្បច្ច័យ បានដល់​សហជាត និងបច្ឆាជាត។ សហជាត គឺក្នុងខណៈនៃបដិសន្ធិ ពួកខន្ធខាងក្នុងក្តី ពួកខន្ធខាងក្រៅក្តី ជាបច្ច័យ នៃពួកកដត្តារូបខាងក្នុង ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺដែលកើតក្រោយ សេចក្តីបំប្រួញ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី ជាបច្ច័យនៃធម៌​ខាងក្រៅ ដោយវិប្បយុត្តប្បច្ច័យ បានដល់ សហជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី ជាបច្ច័យនៃធម៌ខាងក្នុងផង នៃធម៌ខាងក្រៅផង ដោយ​វិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺក្នុងខណៈនៃបដិសន្ធិ ពួកខន្ធខាងក្នុងក្តី ពួកខន្ធខាងក្រៅក្តី សេចក្តីបំប្រួញ។

[២៨៧] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្នុង ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សហជាត គឺក្នុងខណៈនៃបដិសន្ធិ ចិត្ត ជាបច្ច័យនៃពួក​កដត្តារូបខាងក្នុង ដោយអត្ថិប្បច្ច័យ។ បុរេជាត គឺនូវចក្ខុ។បេ។ នូវកាយ ថាមិនទៀង។បេ។ ដូចគ្នានឹងបុរេជាតប្បច្ច័យ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ។ ឯបច្ឆាជាត គឺបណ្ឌិត​គប្បីធ្វើ ឲ្យដូចគ្នានឹងបច្ឆាជាតប្បច្ច័យផងចុះ។ ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្រៅ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សហជាត គឺពួកខន្ធ​ខាងក្នុង ដែលកើតជាមួយគ្នា ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូប​ផង ដោយអត្ថិប្បច្ច័យ។ សេចក្តីបំប្រួញ។ ក្នុងបច្ច័យនេះ (សេចក្តីអធិប្បាយ) មានក្នុង​ទីទាំងពួង សហជាត ដូចបច្ចយវារៈ បុរេជាត ដូចបុរេជាតប្បច្ច័យដែរ ឯបច្ឆាជាត ក៏ដូចបច្ឆាជាតប្បច្ច័យដែរ បណ្ឌិតគប្បីធ្វើចុះ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ។ ធម៌ខាង​ក្នុង ជាបច្ច័យនៃធម៌ខាងក្នុងផង នៃធម៌ខាងក្រៅផង ដោយអត្ថិប្បច្ច័យ បានដល់ សហជាត បុរេជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌​ខាងក្រៅ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។ បណ្ឌិតគប្បីធ្វើឲ្យពិស្តារ គ្រប់បទទាំងអស់ផងចុះ។ ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្នុង ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។ សេចក្តីបំប្រួញ។ ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្នុងផង នៃធម៌ខាងក្រៅផង ដោយ​អត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។ សេចក្តីបំប្រួញ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី ជាបច្ច័យនៃធម៌ខាងក្នុង ដោយអត្ថិប្បច្ច័យ បានដល់​សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។ សហជាត គឺពួកខន្ធ ដែលច្រឡំ​ដោយចក្ខុវិញ្ញាណក្តី ចក្ខ្វាយតនៈក្តី ជាបច្ច័យនៃចក្ខុវិញ្ញាណ ដោយអត្ថិប្បច្ច័យ ពួកខន្ធ​ដែល​ច្រឡំដោយកាយវិញ្ញាណក្តី … ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធខាងក្នុងក្តី ពួកខន្ធខាង​ក្រៅក្តី ជាបច្ច័យនៃពួកកដត្តារូបខាងក្នុង ដោយអត្ថិប្បច្ច័យ។ បុរេជាត គឺចក្ខ្វាយតនៈក្តី វត្ថុក្តី ជាបច្ច័យនៃចិត្ត ដោយអត្ថិប្បច្ច័យ កាយាយតនៈក្តី វត្ថុក្តី ជាបច្ច័យនៃចិត្ត ដោយ​អត្ថិប្បច្ច័យ រូបាយតនៈក្តី ចក្ខ្វាយតនៈក្តី (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈក្តី កាយាយតនៈក្តី ជាបច្ច័យនៃកាយវិញ្ញាណ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកខន្ធ​ខាងក្នុងក្តី ពួកខន្ធខាងក្រៅក្តី ជាបច្ច័យនៃកាយខាងក្នុងនេះ ដែលកើតមុន ដោយ​អត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកខន្ធខាងក្នុងក្តី ពួកខន្ធខាងក្រៅក្តី កពឡិង្ការាហារក្តី ជា​បច្ច័យ​នៃកាយខាងក្នុងនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកខន្ធ​ខាងក្នុងក្តី ពួកខន្ធខាងក្រៅក្តី រូបជីវិតិន្ទ្រិយក្តី ជាបច្ច័យនៃពួកកដត្តារូបខាងក្នុង ដោយ​អត្ថិប្បច្ច័យ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី ជាបច្ច័យនៃធម៌ខាងក្រៅ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។ សហជាត គឺខន្ធ១ ដែលច្រឡំដោយចក្ខុវិញ្ញាណក្តី ចក្ខ្វាយតនៈក្តី ចក្ខុវិញ្ញាណក្តី ជាបច្ច័យនៃខន្ធ២ ដោយ​អត្ថិប្បច្ច័យ។ សហជាត ដូចគ្នានឹងបច្ចយវារៈដែរ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ ដូច​ដំណើរ​ទី១ដែរ។ បទទាំងអស់ បណ្ឌិតគប្បីចែកតាមន័យនៃតំណទី១ចុះ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី ជាបច្ច័យនៃធម៌ខាងក្នុងផង នៃធម៌ខាងក្រៅផង ដោយអត្ថិប្បច្ច័យ បានដល់​សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។ សហជាត គឺខន្ធ១ ដែល​ច្រឡំ​ដោយចក្ខុវិញ្ញាណក្តី ចក្ខ្វាយតនៈក្តី ជាបច្ច័យនៃខន្ធ២ផង នៃចក្ខុវិញ្ញាណផង ដោយអត្ថិប្បច្ច័យ។ សេចក្តីបំប្រួញ។ បទទាំងអស់ បណ្ឌិតគប្បីចែកតាមន័យ​នៃ​ដំណទី១ចុះ។ … ជាបច្ច័យ ដោយនត្ថិប្បច្ច័យ ជាបច្ច័យ ដោយវិគតប្បច្ច័យ ជាបច្ច័យ ដោយ​អវិគតប្បច្ច័យ។

[២៨៨] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៥ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងអាហារប្បច្ច័យ មានវារៈ៩ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ៩ ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងវិគតប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

[២៨៩] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្នុង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ។ ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្រៅ ដោយ​អារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ។ ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្នុងផង នៃធម៌ខាងក្រៅផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយ​បុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ។ ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌​ខាងក្រៅ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយ​បច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ។ ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្នុង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ។ ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្នុងផង នៃធម៌ខាងក្រៅផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ ជាបច្ច័យ ដោយ​អាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី ជាបច្ច័យ​នៃធម៌ខាងក្នុង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយ​បច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី ជាបច្ច័យនៃធម៌ខាងក្រៅ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយ​បុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី ជាបច្ច័យនៃធម៌​ខាងក្នុងផង នៃធម៌ខាងក្រៅផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយ​ឥន្ទ្រិយប្បច្ច័យ។

[២៩០] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យ​ទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងនោអវិគតប្បច្ច័យ មានវារៈ៩។

[២៩១] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុង​នអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៣ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

[២៩២] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ … ក្នុងអធិបតិប្បច្ច័យ មានវារៈ៩។ បណ្ឌិត គប្បីធ្វើអនុលោមមាតិកាផងចុះ។ … ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

ចប់ អជ្ឈតិ្តកទុកៈ។

ចប់ ភាគ១០២។

សូមអនុមោទនា !!!

Oben-pfeil