ភាគទី៩៨
ទស្សនេនបហាតព្វហេតុកត្តិកៈ
សូមនមស្សការ ចំពោះព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។
បដិច្ចវារៈ
[១] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមានហេតុត្រូវលះដោយទស្សនៈ… ខន្ធ២។ ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយទស្សនៈ។ ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈក្ដី ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្ដី អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលមានហេតុត្រូវលះដោយទស្សនៈ អាស្រ័យខន្ធ២។
[២] ធម៌ដែលមានហេតុត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមានហេតុត្រូវលះដោយភាវនា…ខន្ធ២។ ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយភាវនា។ ធម៌ដែលមានហេតុត្រូវលះដោយភាវនាក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលមានហេតុត្រូវលះដោយភាវនា … ខន្ធ២។
[៣] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈមិនត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ខន្ធ២ក្ដី ចិត្ដសមុដ្ឋានរូបក្ដី អាស្រ័យខន្ធ២ ចិត្តសមុដ្ឋានរូប អាស្រ័យមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ក្នុងខណៈនៃបដិសន្ធិ ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យខន្ធ១ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … ខន្ធ២ វត្ថុ អាស្រ័យខន្ធទាំងឡាយ ខន្ធទាំងឡាយ អាស្រ័យវត្ថុ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យមហាភូតរូប១ អាស្រ័យមហាភូតទាំងឡាយ។ ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ អាស្រ័យធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យមោហៈ ដែលច្រឡំដោយវិចិកិច្ឆា។ ធម៌ដែលមានហេតុត្រូវលះដោយភាវនា អាស្រ័យធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា… គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យមោហៈ ដែលច្រឡំដោយឧទ្ធច្ច។ ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈក្តី ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី អាស្រ័យធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យមោហៈ ដែលច្រឡំដោយវិចិកិច្ឆា។ ធម៌ដែលមានហេតុត្រូវលះដោយភាវនាក្តី ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី អាស្រ័យធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា… គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ។
[៤] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ អាស្រ័យធម៌ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆាផង មោហៈផង ខន្ធ២ អាស្រ័យខន្ធ២ផង មោហៈផង។ ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យធម៌ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយទស្សនៈផង មហាភូតទាំងឡាយផង ចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាផង មោហៈផង។ ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង… គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆាផង មោហៈផង អាស្រ័យខន្ធ២ផង មោហៈផង…។
[៥] ធម៌ដែលមានហេតុត្រូវលះដោយភាវនា អាស្រ័យធម៌ដែលមានហេតុត្រូវលះដោយភាវនាផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង… គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលច្រឡំដោយឧទ្ធច្ចៈផង មោហៈផង ខន្ធ២ អាស្រ័យខន្ធ២ផង មោហៈផង។ ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយភាវនាផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង … គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយភាវនាផង មហាភូតទាំងឡាយផង ចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈផង មោហៈផង។ ធម៌ដែលមានហេតុត្រូវលះដោយភាវនាក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយភាវនាផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង… គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលច្រឡំដោយឧទ្ធច្ចៈផង មោហៈផង។
[៦] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ អាស្រ័យធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមានហេតុត្រូវលះដោយទស្សនៈ ខន្ធ២ អាស្រ័យខន្ធ២។ ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា អាស្រ័យខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា។ ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ… ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ក្តី មោហៈក្តី អាស្រ័យខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆា ខន្ធ២ក្តី មោហៈក្តី អាស្រ័យខន្ធ២។
[៧] ធម៌ដែលមានហេតុត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ (បានដល់ពាក្យបុច្ឆា និងវិសជ្ជនា) ៣លើក។ (ដំណើរនេះ) បណ្ឌិតគប្បីចែក ដូចជាទស្សនៈដែរ។
[៨] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ខន្ធ២ អាស្រ័យខន្ធ២ ខន្ធទាំងឡាយ អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ។
[៩] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … ព្រោះអារម្មណប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យមោហៈ ដែលច្រឡំដោយវិចិកិច្ឆា។
[១០] ធម៌ដែលមានហេតុត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … ព្រោះអារម្មណប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ។
[១១] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ អាស្រ័យធម៌ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង … ព្រោះអារម្មណប្បច្ច័យគឺខន្ធ៣ អាស្រ័យខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆាផង មោហៈផង ខន្ធ២ អាស្រ័យខន្ធ២ផង មោហៈផង។
[១២] ធម៌ដែលមានហេតុត្រូវលះដោយភាវនា អាស្រ័យធម៌ដែលមានហេតុត្រូវលះដោយភាវនាផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលច្រឡំដោយឧទ្ធច្ចៈផង មោហៈផង ខន្ធ២ អាស្រ័យខន្ធ២ផង មោហៈផង។
[១៣] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ (បានដល់ពាក្យបុច្ឆា និងវិសជ្ជនា) ៣លើក។ (វារៈនេះ) ដូចគ្នានឹងហេតុប្បច្ច័យ។ អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយភាវនា … (បានដល់ពាក្យបុច្ឆា និងវិសជ្ជនា) ៣លើក។ (វារៈនេះ) ដូចគ្នានឹងហេតុប្បច្ច័យ។ មោហៈ មិនមានក្នុងអធិបតិប្បច្ច័យទេ។
[១៤] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា… ព្រោះអធិបតិប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … ខន្ធ២ មហាភូតរូប៣ អាស្រ័យមហាភូតរូប១ ចិត្តសមុដ្ឋានរូប ឧបាទារូប អាស្រ័យមហាភូតរូបទាំងឡាយ។
[១៥] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង … ព្រោះអធិបតិប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយទស្សនៈផង មហាភូតរូបទាំងឡាយផង។
[១៦] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយភាវនាផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង … ព្រោះអធិបតិប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយភាវនាផង មហាភូតរូបទាំងឡាយផង។ ដោយទស្សនៈ មិនត្រូវលះដោយភាវនា។បេ។ ព្រោះអនន្តរប្បច្ច័យ ព្រោះសមនន្តរប្បច្ច័យ។ (ពាក្យនេះ) ដូចគ្នានឹងអារម្មណប្បច្ច័យ។
[១៧] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ អាស្រ័យធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះសហជាតប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមានហេតុត្រូវលះដោយទស្សនៈ ខន្ធ២អាស្រ័យខន្ធ២។ ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ … ព្រោះសហជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយទស្សនៈ មោហៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា។ ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ព្រោះសហជាតប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលមានហេតុត្រូវលះដោយទស្សនៈ ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២ ខន្ធ៣ក្តី មោហៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆា។
[១៨] ធម៌ដែលមានហេតុត្រូវលះដោយភាវនា អាស្រ័យធម៌ដែលមានហេតុត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះសហជាតប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមានហេតុត្រូវលះដោយភាវនា ខន្ធ២អាស្រ័យខន្ធ២។ ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយភាវនា … ព្រោះសហជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយភាវនា មោហៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈ។ ធម៌ដែលមានហេតុត្រូវលះដោយភាវនាក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយភាវនា … ព្រោះសហជាតប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលមានហេតុត្រូវលះដោយភាវនា ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២ ខន្ធ៣ក្តី មោហៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលច្រឡំដោយឧទ្ធច្ចៈ។
[១៩] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … ព្រោះសហជាតប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ខន្ធ២ … ចិត្តសមុដ្ឋានរូប អាស្រ័យមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ វត្ថុ អាស្រ័យខន្ធទាំងឡាយ ក្នុងខណៈនៃបដិសន្ធិ ខន្ធទាំងឡាយ អាស្រ័យវត្ថុ មហាភូតរូប៣ អាស្រ័យមហាភូតរូប១ ពាហិររូប … អាហារសមុដ្ឋានរូប…ឧតុសមុដ្ឋានរូប … មហាភូត១ របស់ពួកអសញ្ញសត្វ …។ ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ អាស្រ័យធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … ព្រោះសហជាតប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យមោហៈ ដែលច្រឡំដោយវិចិកិច្ឆា។ ធម៌ដែលមានហេតុត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … ព្រោះសហជាតប្បច្ច័យ។ សេចក្តីបំប្រួញ។ ពាក្យនេះបណ្ឌិត គប្បីធ្វើឲ្យដូចជាហេតុប្បច្ច័យ។
[២០] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ … ព្រោះអញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ ឧបនិស្សយប្បច្ច័យ បុរេជាតប្បច្ច័យ អាសេវនប្បច្ច័យ កម្មប្បច្ច័យ វិបាកប្បច្ច័យ អាហារប្បច្ច័យ ឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ មគ្គប្បច្ច័យ សម្បយុត្តប្បច្ច័យ វិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ នត្ថិប្បច្ច័យ វិគតប្បច្ច័យ និងអវិគតប្បច្ច័យ។
[២១] ក្នុងហេតុប្បច្ច័យ មានវារៈ១៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ១១ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ១១ ក្នុងសមនន្តរប្បច្ច័យ មានវារៈ១១ ក្នុងសហជាតប្បច្ច័យ មានវារៈ១៧ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ១១ ក្នុងនិស្សយប្បច្ច័យ មានវារៈ១៧ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ១១ ក្នុងបុរេជាតប្បច្ច័យ មានវារៈ១១ ក្នុងអាសេវនប្បច្ច័យ មានវារៈ១១ ក្នុងកម្មប្បច្ច័យ មានវារៈ១៧ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ១៧ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ១៧ ក្នុងឈានប្បច្ច័យ មានវារៈ១៧ ក្នុងមគ្គប្បច្ច័យ មានវារៈ១៧ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ១១ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ១៧ ក្នុងអត្ថិប្បច្ច័យ មានវារៈ១៧ ក្នុងនត្ថិប្បច្ច័យ មានវារៈ១១ ក្នុងវិគតប្បច្ច័យ មានវារៈ១១ ក្នុងអវិគតប្បច្ច័យ មានវារៈ១៧។ បណ្ឌិត គប្បីរាប់យ៉ាងនេះ។
ចប់ អនុលោម។
[២២] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា អាស្រ័យខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា។
[២៣] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ អាស្រ័យខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈ។
[២៤] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ជាអហេតុកៈ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … ខន្ធ២ វត្ថុ អាស្រ័យខន្ធទាំងឡាយ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ខន្ធទាំងឡាយ អាស្រ័យវត្ថុអាស្រ័យមហាភូតរូប១ ពាហិររូប … អាហារសមុដ្ឋានរូប … ឧតុសមុដ្ឋានរូប … របស់ពួកអសញ្ញសត្វ …។
[២៥] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយទស្សនៈ។
[២៦] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយភាវនា ដែលច្រឡំដោយវិចិកិច្ឆា …។
[២៧] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ចិត្តសមុដ្ឋានរូប អាស្រ័យមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ កដត្តារូប អាស្រ័យខន្ធទាំងឡាយ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ក្នុងខណៈនៃបដិសន្ធិ វត្ថុ អាស្រ័យខន្ធទាំងឡាយ មហាភូតរូប១។ សេចក្តីបំប្រួញ។ របស់ពួកអសញ្ញសត្វ …។
[២៨] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយទស្សនៈផង មហាភូតរូបទាំងឡាយផង ចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាផង មោហៈផង។
[២៩] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយភាវនាផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយភាវនាផង មហាភូតរូបទាំងឡាយផង ចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈផង មោហៈផង។
[៣០] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ។ (ពាក្យនេះ) ដូចសហជាតប្បច្ច័យ។ (ធម៌នោះ ទើបកើតឡើង) ព្រោះនអនន្តរប្បច្ច័យ នសមនន្តរប្បច្ច័យ នអញ្ញមញ្ញប្បច្ច័យ និងនឧបនិស្សយប្បច្ច័យ។
[៣១] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺអាស្រ័យខន្ធ១ ដែលមានហេតុត្រូវលះដោយទស្សនៈ ក្នុងអរូបភព …។ ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា អាស្រ័យខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ក្នុងអរូបភព ចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយទស្សនៈ។ ធម៌ដែលមានហេតុត្រូវលះ ដោយទស្សនៈក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ … គឺខន្ធ៣ក្តី មោហៈក្តី អាស្រ័យខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆា ក្នុងអរូបភព ខន្ធ២ …។ អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយភាវនា។ សេចក្តីបំប្រួញ។ (ពាក្យនេះ) ប្រាកដស្មើដោយទស្សនៈ (បានដល់ពាក្យបុច្ឆា និងវិសជ្ជនា) ៣លើក។
[៣២] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈមិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ក្នុងអរូបភព… ខន្ធ២ ចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ចិត្តសមុដ្ឋានរូប អាស្រ័យមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងខណៈនៃបដិសន្ធិ។ សេចក្តីបំប្រួញ។ របស់ពួកអសញ្ញសត្វ…។ ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ អាស្រ័យធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យមោហៈ ដែលច្រឡំដោយវិចិកិច្ឆា។ ធម៌ដែលមានហេតុត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ ក្នុងអរូបភព។
[៣៣] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆាផង មោហៈផង ក្នុងអរូបភព។ ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង … គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយទស្សនៈផង មហាភូតរូបទាំងឡាយផង ចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយដែលច្រឡំដោយវិចិកិច្ឆាផង មោហៈផង។
[៣៤] ធម៌ដែលមានហេតុត្រូវលះដោយភាវនា អាស្រ័យធម៌ដែលមានហេតុត្រូវលះដោយភាវនាផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ។ វារៈទាំងពីរនេះ បណ្ឌិតគប្បីធ្វើដូចមុន។
[៣៥] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះនបច្ឆាជាតប្បច្ច័យ នអាសេវនប្បច្ច័យ និងនកម្មប្បច្ច័យ គឺចេតនាដែលមានហេតុត្រូវលះដោយទស្សនៈ អាស្រ័យខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយទស្សនៈ។
[៣៦] ធម៌ដែលមានហេតុត្រូវលះដោយភាវនា អាស្រ័យធម៌ដែលមានហេតុត្រូវលះដោយភាវនា … ព្រោះនកម្មប្បច្ច័យ គឺចេតនាដែលមានហេតុត្រូវលះដោយភាវនា អាស្រ័យខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយភាវនា។
[៣៧] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … ព្រោះនកម្មប្បច្ច័យ គឺចេតនាដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យខន្ធទាំងឡាយ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា (អាស្រ័យ) ពាហិរ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន…។ ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ អាស្រ័យធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលប្រកបព្រម អាស្រ័យមោហៈ ដែលច្រឡំដោយវិចិកិច្ឆា។ ធម៌ដែលមានហេតុត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … គឺចេតនា ដែលប្រកបព្រម អាស្រ័យមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ។
[៣៨] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង … គឺចេតនា ដែលប្រកបព្រម អាស្រ័យខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាផង មោហៈផង។
[៣៩] ធម៌ដែលមានហេតុត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយភាវនាផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលប្រកបព្រម អាស្រ័យខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈផង មោហៈផង។
[៤០] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ។ បដិសន្ធិមិនមានទេ។
[៤១] មិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា។បេ។ ព្រោះនអាហារប្បច្ច័យ គឺពាហិរ … ឧតុសមុដ្ឋាន … របស់ពួកអសញ្ញសត្វ…។ ព្រោះនឥន្ទ្រិយប្បច្ច័យ គឺពាហិរ … អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… រូបជីវិតិន្ទ្រិយ អាស្រ័យមហាភូតរូបទាំងឡាយ របស់ពួកអសញ្ញសត្វ … ព្រោះនឈានប្បច្ច័យ។ បញ្ចវិញ្ញាណ។ មហាភូតរូបទាំងឡាយ បណ្ឌិតគប្បីធ្វើ។ … ព្រោះនមគ្គប្បច្ច័យ គឺអាស្រ័យខន្ធ១ ជាអហេតុកៈ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … របស់ពួកអសញ្ញសត្វ … ព្រោះនសម្បយុត្តប្បច្ច័យ។
[៤២] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ អាស្រ័យធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមានហេតុត្រូវលះដោយទស្សនៈ ក្នុងអរូបភព។ ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា អាស្រ័យខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ក្នុងអរូបភព។ ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ក្តី មោហៈក្តី អាស្រ័យខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆា ក្នុងអរូបភព… ខន្ធ២។
[៤៣] ធម៌ដែលមានហេតុត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺ (ធម៌ដែលមានហេតុត្រូវលះ) ដោយភាវនា ក្នុងអរូបភព… (ពាក្យបុច្ឆា និងវិសជ្ជនា) ៣លើក។
[៤៤] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ក្នុងអរូបភព អាស្រ័យខន្ធ២ … ពាហិរ …អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… របស់ពួកអសញ្ញសត្វ…។ ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ អាស្រ័យធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ក្នុងអរូបភព។ ធម៌ដែលមានហេតុត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ ក្នុងអរូបភព។
[៤៥] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ អាស្រ័យធម៌ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆាផង មោហៈផង ក្នុងអរូបភព អាស្រ័យខន្ធ២។
[៤៦] ធម៌ដែលមានហេតុត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយភាវនាផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលច្រឡំដោយឧទ្ធច្ចៈផង មោហៈផង ក្នុងអរូបភព… ខន្ធ២ ព្រោះនោនត្ថិប្បច្ច័យ និងនោវិគតប្បច្ច័យ។
[៤៧] ក្នុងនហេតុប្បច្ច័យ មានវារៈ៣ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងនអធិបតិប្បច្ច័យ មានវារៈ១៧ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៥ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៥ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៥ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ១៣ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ១៧ ក្នុងនអាសេវនប្បច្ច័យ មានវារៈ១៧ ក្នុងនកម្មប្បច្ច័យ មានវារៈ៧ ក្នុងនវិបាកប្បច្ច័យ មានវារៈ១៧ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្ទ្រិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១១ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៥ ក្នុងនោវិគតប្បច្ច័យ មានវារៈ៥ បណ្ឌិត គប្បីរាប់យ៉ាងនេះ។
ចប់ បច្ចនីយៈ។
[៤៨] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ មានវារៈ១៧ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៥ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៥ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៥ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ១៣ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ១៧ ក្នុងនអាសេវនប្បច្ច័យ មានវារៈ១៧ ក្នុងនកម្មប្បច្ច័យ មានវារៈ៧ ក្នុងនវិបាកប្បច្ច័យ មានវារៈ១៧ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១១ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៥ ក្នុងនោវិគតប្បច្ច័យ មានវារៈ៥។ បណ្ឌិត គប្បីរាប់យ៉ាងនេះ។
ចប់ អនុលោមប្បច្ចនីយៈ។
[៤៩] ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសហជាតប្បច្ច័យ មានវារៈ៣ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៣ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ៣ ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ២ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងអត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងវិគតប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។ បណ្ឌិត គប្បីរាប់យ៉ាងនេះ។
ចប់ បច្ចនីយានុលោម។
ចប់ បដិច្ចវារៈ។
សហជាតវារៈ ប្រាកដដូចជាបដិច្ចវារៈដែរ។
បច្ចយវារៈ
[៥០] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ (បានដល់ពាក្យបុច្ឆា និងវិសជ្ជនា) ៣លើក។ (ពាក្យនេះ) ប្រាកដដូចបដិច្ចវារៈដែរ។ ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយភាវនា… (បានដល់ពាក្យបុច្ឆា និងវិសជ្ជនា) ៣លើក។ (ពាក្យនេះ) ប្រាកដដូចបដិច្ចវារៈដែរ។ (ធម៌ដែលមានហេតុមិនត្រូវលះ) ដោយទស្សនៈ មិនត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា… (បានដល់ពាក្យបុច្ឆា និងវិសជ្ជនា) ១លើក។ (ពាក្យនេះ) ប្រាកដដូចបដិច្ចវារៈដែរ។ ខន្ធទាំងឡាយ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ពឹងផ្អែកនឹងវត្ថុ។
[៥១] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងវត្ថុ ពួកសម្បយុត្តកក្ខន្ធ ពឹងផ្អែកនឹងមោហៈ ដែលច្រឡំដោយវិចិកិច្ឆា។ ធម៌ដែលមានហេតុត្រូវលះដោយភាវនាពឹងផ្អែកនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយភាវនា ពឹងផ្អែកនឹងវត្ថុ ពួកសម្បយុត្តកក្ខន្ធ ពឹងផ្អែកនឹងមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ។ ពួកធម៌ដែលមានហេតុត្រូវលះដោយទស្សនៈក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ពឹងផ្អែកនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា… គឺខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមហាភូតរូប ពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងមោហៈ ដែលច្រឡំដោយវិចិកិច្ឆា។ ពួកធម៌ ដែលមានហេតុត្រូវលះដោយភាវនាក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ពឹងផ្អែកនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា… គឺខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយភាវនា ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកមហាភូត ពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ។
[៥២] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង… គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលមានហេតុត្រូវលះដោយទស្សនៈផង វត្ថុផង (ពឹងផ្អែក) នឹងខន្ធ២ផង … ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆាផង មោហៈផង ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង មោហៈផង។ ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង… គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយទស្សនៈផង មហាភូតរូបទាំងឡាយផង ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាផង មហាភូតរូបទាំងឡាយផង។ ពួកធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ពឹងផ្អែកនឹងធម៌ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង… គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលមានហេតុត្រូវលះដោយទស្សនៈផង វត្ថុផង ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយទស្សនៈផង មហាភូតរូបទាំងឡាយផង ខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆាផង មោហៈផង។
[៥៣] ធម៌ដែលមានហេតុត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយភាវនាផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ (បានដល់ពាក្យបុច្ឆា និងវិសជ្ជនា) ៣លើក។
[៥៤] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ (បានដល់ពាក្យបុច្ឆា និងវិសជ្ជនា) ៣លើក។ (វារៈនេះ) ប្រាកដដូចអារម្មណប្បច្ច័យ ក្នុងបដិច្ចវារៈដែរ។ ដោយភាវនា … (បានដល់ពាក្យបុច្ឆា និងវិសជ្ជនា) ៣លើក។ (ពាក្យនេះ) ប្រាកដដូចបដិច្ចវារៈដែរ។ ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា… គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា… ខន្ធ២ ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃបដិសន្ធិ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ខន្ធទាំងឡាយ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ពឹងផ្អែកនឹងវត្ថុ។
[៥៥] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា… ព្រោះអារម្មណប្បច្ច័យ គឺខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងវត្ថុ ពួកសម្បយុត្តកក្ខន្ធ ពឹងផ្អែកនឹងមោហៈ ដែលច្រឡំដោយវិចិកិច្ឆា។ ធម៌ដែលមានហេតុត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា… ព្រោះអារម្មណប្បច្ច័យ គឺខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយភាវនា ពឹងផ្អែកនឹងវត្ថុ ពួកសម្បយុត្តកក្ខន្ធ ពឹងផ្អែកនឹងមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ។ ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ពឹងផ្អែកនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា… ព្រោះអារម្មណប្បច្ច័យ គឺខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាក្តី មោហៈក្តី ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលមានហេតុត្រូវលះដោយភាវនាក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ពឹងផ្អែកនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា… ព្រោះអារម្មណប្បច្ច័យ គឺខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ពឹងផ្អែកនឹងវត្ថុ។
[៥៦] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង… ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលមានហេតុត្រូវលះដោយទស្សនៈផង វត្ថុផង (ពឹងផ្អែក) នឹងខន្ធ២ … ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆាផង មោហៈផង ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង មោហៈផង។ ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង… ព្រោះអារម្មណប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាផង វត្ថុផង។ ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង… គឺខន្ធ៣ក្តី មោហៈក្តី ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆាផង វត្ថុផង (ពឹងផ្អែក) នឹងខន្ធ២ផង វត្ថុផង។
[៥៧] ធម៌ដែលមានហេតុត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ដែលមានហេតុត្រូវលះដោយភាវនាផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលមានហេតុត្រូវលះដោយភាវនាផង វត្ថុផង … ខន្ធ២ ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយឧទ្ធច្ចៈផង មោហៈផង … ខន្ធ២។ ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយភាវនាផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈផង វត្ថុផង។ ធម៌ដែលមានហេតុត្រូវលះដោយភាវនាក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយភាវនាផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ក្តី មោហៈក្តី ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយឧទ្ធច្ចៈផង វត្ថុផង (ពឹងផ្អែក) នឹងខន្ធ២ផង …។
[៥៨] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ (បានដល់ពាក្យបុច្ឆា និងវិសជ្ជនា) ៣លើក។ ដោយភាវនា … (បានដល់ពាក្យបុច្ឆា និងវិសជ្ជនា) ៣លើក។ ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … ព្រោះអធិបតិប្បច្ច័យ (បានដល់ពាក្យបុច្ឆា និងវិសជ្ជនា) ១លើក។ ខន្ធទាំងឡាយ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលមានហេតុត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយភាវនា ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ពឹងផ្អែកនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមហាភូតទាំងឡាយ។ ធម៌ដែលមានហេតុត្រូវលះដោយភាវនាក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ពឹងផ្អែកនឹងធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយភាវនា ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមហាភូតទាំងឡាយ។
[៥៩] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលមានហេតុត្រូវលះដោយទស្សនៈផង វត្ថុផង (ពឹងផ្អែកនឹង) ខន្ធ២ផង…។ ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយទស្សនៈផង មហាភូតទាំងឡាយផង។ ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលមានហេតុត្រូវលះដោយទស្សនៈផង វត្ថុផង (ពឹងផ្អែក) នឹងខន្ធ២ផង … ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយទស្សនៈផង មហាភូតទាំងឡាយផង។
[៦០] ធម៌ដែលមានហេតុត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ដែលមានហេតុត្រូវលះដោយភាវនាផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលមានហេតុត្រូវលះដោយភាវនាផង វត្ថុផង (បានដល់ពាក្យបុច្ឆា និងវិសជ្ជនា) ៣លើក។ (វារៈនេះ) ប្រាកដស្មើដោយទស្សនវារៈដែរ។ ព្រោះអនន្តរប្បច្ច័យ និងសមនន្តរប្បច្ច័យ។
[៦១] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះសហជាតប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលមានហេតុត្រូវលះដោយទស្សនៈ។ ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះសហជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកខន្ធ ដែលមានហេតុត្រូវលះដោយទស្សនៈ មោហៈ ដែលច្រឡំដោយវិចិកិច្ឆាក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា។ ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ… គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ ដែលមានហេតុត្រូវលះដោយទស្សនៈ ខន្ធ៣ក្តី មោហៈក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆា (ពឹងផ្អែក) នឹងខន្ធ២ …។ ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយភាវនា។ សេចក្តីបំប្រួញ។ វារៈ៣។ (វារៈនេះ) ដូចគ្នានឹងទស្សនវារៈដែរ។
[៦២] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះសហជាតប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ វត្ថុ ពឹងផ្អែកនឹងពួកខន្ធក្នុងខណៈនៃបដិសន្ធិ ពួកខន្ធពឹងផ្អែកនឹងវត្ថុ មហាភូត៣ ពឹងផ្អែកនឹងមហាភូត១ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ របស់ពួកអសញ្ញសត្វ ពឹងផ្អែកនឹងកាយាយតនៈ … ពួកខន្ធដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះសហជាតប្បច្ច័យ គឺពួកខន្ធដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងវត្ថុ ពួកសម្បយុត្តកក្ខន្ធ ពឹងផ្អែកនឹងមោហៈ ដែលច្រឡំដោយវិចិកិច្ឆា។ ធម៌ដែលមានហេតុត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … គឺពួកខន្ធដែលមានហេតុត្រូវលះដោយភាវនា ពឹងផ្អែកនឹងវត្ថុ ពួកសម្បយុត្តកក្ខន្ធ ពឹងផ្អែកនឹងមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ។ ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ពឹងផ្អែកនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … គឺពួកខន្ធដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកមហាភូត ពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ពួកខន្ធដែលច្រឡំដោយវិចិកិច្ឆាក្តី មោហៈក្តី ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលមានហេតុត្រូវលះដោយភាវនាក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ពឹងផ្អែកនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … ពួកខន្ធ ដែលមានហេតុត្រូវលះដោយភាវនា ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកមហាភូត ពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ ពួកខន្ធ ដែលច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ពឹងផ្អែកនឹងវត្ថុ។
[៦៣] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ទើបកើតឡើង ព្រោះសហជាតប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលមានហេតុត្រូវលះដោយទស្សនៈផង វត្ថុផង ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆាផង មោហៈផង។ ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ទើបកើតឡើង ព្រោះសហជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកខន្ធ ដែលមានហេតុត្រូវលះដោយទស្សនៈផង ពួកមហាភូតផង ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆាផង មោហៈផង មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆាផង វត្ថុផង។ ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ទើបកើតឡើង ព្រោះសហជាតប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលមានហេតុត្រូវលះដោយទស្សនៈផង វត្ថុផង ខន្ធ២ … ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកខន្ធ ដែលមានហេតុត្រូវលះដោយទស្សនៈផង ពួកមហាភូតផង ខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆាផង មោហៈផង ខន្ធ២ … ខន្ធ៣ក្តី មោហៈក្តី ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆាផង វត្ថុផង ខន្ធ២ក្តី មោហៈក្តី ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង។
[៦៤] ធម៌ដែលមានហេតុត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ដែលមានហេតុត្រូវលះដោយភាវនាផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ទើបកើតឡើង ព្រោះសហជាតប្បច្ច័យ (បានដល់ពាក្យបុច្ឆា និងវិសជ្ជនា) ៣លើក។
[៦៥] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ ឧបនិស្សយប្បច្ច័យ បុរេជាតប្បច្ច័យ អាសេវនប្បច្ច័យ កម្មប្បច្ច័យ វិបាកប្បច្ច័យ អាហារប្បច្ច័យ ឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ មគ្គប្បច្ច័យ និងសម្បយុត្តប្បច្ច័យ …។
[៦៦] … គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលមានហេតុត្រូវលះដោយទស្សនៈ ព្រោះវិប្បយុត្តប្បច្ច័យ (ពឹងផ្អែក) នឹងខន្ធ២។បេ។ ពួកខន្ធ (ពឹងផ្អែក)នឹងវត្ថុ ព្រោះវិប្បយុត្តប្បច្ច័យ។ ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកខន្ធ ដែលមានហេតុត្រូវលះដោយទស្សនៈ (ពឹងផ្អែកនឹង) ពួកខន្ធ ព្រោះវិប្បយុត្តប្បច្ច័យ មោហៈក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា មោហៈ (ពឹងផ្អែកនឹងវត្ថុ) ព្រោះវិប្បយុត្តប្បច្ច័យ ចិត្តសមុដ្ឋានរូប (ពឹងផ្អែក) នឹងពួកខន្ធ ព្រោះវិប្បយុត្តប្បច្ច័យ។ ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ … គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ ដែលមានហេតុត្រូវលះដោយទស្សនៈ ខន្ធ២។បេ។ ពួកខន្ធពឹងផ្អែកនឹងវត្ថុ ព្រោះវិប្បយុត្តប្បច្ច័យ ចិត្តសមុដ្ឋានរូប (ពឹងផ្អែក) នឹងពួកខន្ធ ព្រោះវិប្បយុត្តប្បច្ច័យ ខន្ធ៣ក្តី មោហៈក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆា ខន្ធ២ … ពួកខន្ធក្តី មោហៈក្តី (ពឹងផ្អែក) នឹងវត្ថុ ព្រោះវិប្បយុត្តប្បច្ច័យ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកខន្ធ ព្រោះវិប្បយុត្តប្បច្ច័យ។
[៦៧] ធម៌ដែលមានហេតុត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយភាវនា … (បានដល់ពាក្យបុច្ឆា និងវិសជ្ជនា) ៣លើក។ (វារៈនេះ) ដូចគ្នានឹងទស្សនៈវារៈដែរ។
[៦៨] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ ដែលមានហេតុត្រូវលះដោយភាវនា ខន្ធ២ … ពួកខន្ធ (ពឹងផ្អែក) នឹងវត្ថុ ព្រោះវិប្បយុត្តប្បច្ច័យ ចិត្តសមុដ្ឋានរូប (ពឹងផ្អែក) នឹងពួកខន្ធ ព្រោះវិប្បយុត្តប្បច្ច័យ នឹងមោហៈ ដែលច្រឡំដោយវិចិកិច្ឆា … ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ (ពឹងផ្អែក) នឹងមោហៈ ព្រោះវិប្បយុត្តប្បច្ច័យ វត្ថុ ពឹងផ្អែកនឹងពួកខន្ធ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធពឹងផ្អែកនឹងវត្ថុ ពួកខន្ធ (ពឹងផ្អែក) នឹងវត្ថុ ព្រោះវិប្បយុត្តប្បច្ច័យ វត្ថុ (ពឹងផ្អែក) នឹងពួកខន្ធ ព្រោះវិប្បយុត្តប្បច្ច័យ មហាភូត៣ ពឹងផ្អែកនឹងមហាភូត១ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកមហាភូត កដត្តារូប និងឧបាទារូប (ពឹងផ្អែក) នឹងពួកខន្ធ ព្រោះវិប្បយុត្តប្បច្ច័យ។ ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា …ព្រោះវិប្បយុត្តប្បច្ច័យ គឺពួកខន្ធ ដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងវត្ថុ ព្រោះវិប្បយុត្តប្បច្ច័យ ពួកសម្បយុត្តកក្ខន្ធ ពឹងផ្អែកនឹងមោហៈ ដែលច្រឡំដោយវិចិកិច្ឆា (ពឹងផ្អែក) នឹងវត្ថុ ព្រោះវិប្បយុត្តប្បច្ច័យ។ ធម៌ដែលមានហេតុត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … គឺពួកខន្ធ ដែលមានហេតុត្រូវលះដោយភាវនា ពឹងផ្អែកនឹងវត្ថុ (ពឹងផ្អែក) នឹងវត្ថុ ព្រោះវិប្បយុត្តប្បច្ច័យ ពួកសម្បយុត្តកក្ខន្ធ ពឹងផ្អែកនឹងមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ (ពឹងផ្អែក) នឹងវត្ថុ ព្រោះវិប្បយុត្តប្បច្ច័យ។ ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ពឹងផ្អែកនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … គឺពួកខន្ធ ដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកមហាភូត ពួកខន្ធពឹងផ្អែកនឹងវត្ថុ ព្រោះវិប្បយុត្តប្បច្ច័យ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកខន្ធ ព្រោះវិប្បយុត្តប្បច្ច័យ ពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ពួកខន្ធ (ពឹងផ្អែក) នឹងវត្ថុ ព្រោះវិប្បយុត្តប្បច្ច័យ ចិត្តសមុដ្ឋានរូប (ពឹងផ្អែក) នឹងមោហៈ ព្រោះវិប្បយុត្តប្បច្ច័យ ពួកខន្ធដែលច្រឡំដោយវិចិកិច្ឆាក្តី មោហៈក្តី ពឹងផ្អែកនឹងវត្ថុ (ពឹងផ្អែក) នឹងវត្ថុ ព្រោះវិប្បយុត្តប្បច្ច័យ។ ធម៌ដែលមានហេតុត្រូវលះដោយភាវនាក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ពឹងផ្អែកនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … ដោយភាវនា ពឹងផ្អែកនឹងវត្ថុ។បេ។ (ពាក្យនេះ) ដូចគ្នានឹងទស្សនៈដែរ។
[៦៩] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង … គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលមានហេតុត្រូវលះដោយទស្សនៈផង វត្ថុផង ខន្ធ២ … (ពឹងផ្អែក) នឹងវត្ថុ ព្រោះវិប្បយុត្តប្បច្ច័យ ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆាផង មោហៈផង ខន្ធ២ … (ពឹងផ្អែក) នឹងវត្ថុ ព្រោះវិប្បយុត្តប្បច្ច័យ។ ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង …គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកខន្ធដែលមានហេតុត្រូវលះដោយទស្សនៈផង ពួកមហាភូតផង (ពឹងផ្អែក) នឹងពួកខន្ធ ព្រោះវិប្បយុត្តប្បច្ច័យ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆាផង មោហៈផង (ពឹងផ្អែក) នឹងពួកខន្ធផង មោហៈផង ព្រោះវិប្បយុត្តប្បច្ច័យ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆាផង វត្ថុផង (ពឹងផ្អែក) នឹងវត្ថុ ព្រោះវិប្បយុត្តប្បច្ច័យ។ ពួកធម៌ដែលមានហេតុត្រូវលះដោយទស្សនៈក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង … គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលមានហេតុត្រូវលះដោយទស្សនៈផង វត្ថុផង ខន្ធ២ … ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកខន្ធ ដែលមានហេតុត្រូវលះដោយទស្សនៈផង ពួកមហាភូតផង ពួកខន្ធ (ពឹងផ្អែក) នឹងវត្ថុ ព្រោះវិប្បយុត្តប្បច្ច័យ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកខន្ធ ព្រោះវិប្បយុត្តប្បច្ច័យ ខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី (ពឹងផ្អែក) នឹងខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆាផង វត្ថុផង មោហៈផង នឹងខន្ធ២ផង … ពួកខន្ធពឹងផ្អែកនឹងវត្ថុ ព្រោះវិប្បយុត្តប្បច្ច័យ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកខន្ធផង មោហៈផង ព្រោះវិប្បយុត្តប្បច្ច័យ ខន្ធ៣ក្តី មោហៈក្តី ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆាផង វត្ថុផង នឹងខន្ធ២ផង … ពឹងផ្អែកនឹងវត្ថុ ព្រោះវិប្បយុត្តប្បច្ច័យ។ ដោយភាវនា … (បានដល់ពាក្យបុច្ឆា និងវិសជ្ជនា) ៣លើក។ (វារៈទាំងនេះ) ដូចគ្នានឹងទស្សនៈវារៈ។ ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ … ព្រោះអត្ថិប្បច្ច័យ នត្ថិប្បច្ច័យ វិគតប្បច្ច័យ និងអវិគតប្បច្ច័យ។
[៧០] ក្នុងហេតុប្បច្ច័យ មានវារៈ១៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ១៧ ក្នុងអធិបតិប្បច្ច័យ មានវារៈ១៧ ក្នុងអនន្តរប្បច្ច័យ មានវារៈ១៧ ក្នុងសមនន្តរប្បច្ច័យ មានវារៈ១៧ ក្នុងសហជាតប្បច្ច័យ មានវារៈ១៧ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ១៧ ក្នុងនិស្សយប្បច្ច័យ មានវារៈ១៧ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ១៧ ក្នុងបុរេជាតប្បច្ច័យ មានវារៈ១៧ ក្នុងអាសេវនប្បច្ច័យ មានវារៈ១៧ ក្នុងកម្មប្បច្ច័យ មានវារៈ១៧ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ១៧ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ១៧ ក្នុងឈានប្បច្ច័យ មានវារៈ១៧ ក្នុងមគ្គប្បច្ច័យ មានវារៈ១៧ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ១៧ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ១៧ ក្នុងអត្ថិប្បច្ច័យ មានវារៈ១៧ ក្នុងនត្ថិប្បច្ច័យ មានវារៈ១៧ ក្នុងវិគតប្បច្ច័យ មានវារៈ១៧ ក្នុងអវិគតប្បច្ច័យ មានវារៈ១៧។ បណ្ឌិតត្រូវរាប់យ៉ាងនេះ។
ចប់ អនុលោម។
[៧១] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា។
[៧២] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយភាវនា … គឺមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយឧទ្ធច្ចៈ។
[៧៣] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ ជាអហេតុកៈ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាអហេតុកៈ ក្នុងអហេតុកប្បដិសន្ធិក្ខណៈ។ បរិបូណ៌។ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ពួកខន្ធដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាអហេតុកៈ ពឹងផ្អែកនឹងវត្ថុ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងវត្ថុ។
[៧៤] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង … គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆាផង វត្ថុផង។
[៧៥] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយភាវនាផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយឧទ្ធច្ចៈផង វត្ថុផង។
[៧៦] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកខន្ធ ដែលមានហេតុត្រូវលះដោយទស្សនៈ។
[៧៧] ធម៌ដែលមានហេតុត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយភាវនា … គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកខន្ធ ដែលមានហេតុត្រូវលះដោយភាវនា។
[៧៨] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកខន្ធ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា កដត្តារូប ពឹងផ្អែកនឹងពួកខន្ធ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ក្នុងខណៈនៃបដិសន្ធិ វត្ថុ ពឹងផ្អែកនឹងពួកខន្ធ មហាភូត១ … ពាហិរ … អាហារសមុដ្ឋាន … ឧតុសមុដ្ឋាន … របស់ពួកអសញ្ញសត្វ …។
[៧៩] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង … គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកខន្ធ ដែលមានហេតុត្រូវលះដោយទស្សនៈផង ពួកមហាភូតផង ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆាផង មោហៈផង។
[៨០] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយភាវនាផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកខន្ធ ដែលមានហេតុត្រូវលះដោយភាវនាផង ពួកមហាភូតផង ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយឧទ្ធច្ចៈផង មោហៈផង។
[៨១] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ។ (ពាក្យនេះ) ដូចគ្នានឹងសហជាតប្បច្ច័យដែរ។ ព្រោះនអនន្តរប្បច្ច័យ នសមនន្តរប្បច្ច័យ នអញ្ញមញ្ញប្បច្ច័យ នឧបនិស្សយប្បច្ច័យ និងនបុរេជាតប្បច្ច័យ។ (ពាក្យនេះ) ដូចគ្នានឹងបច្ចនីយៈ ក្នុងបដិច្ចវារៈដែរ។ បញ្ហា១៣ មិនផ្សេងគ្នាទេ។ ព្រោះនបច្ឆាជាតប្បច្ច័យ និងនអាសេវនប្បច្ច័យ។
[៨២] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងពួកខន្ធ ដែលមានហេតុត្រូវលះដោយទស្សនៈ។
[៨៣] ធម៌ដែលមានហេតុត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលមានហេតុត្រូវលះដោយភាវនា ពឹងផ្អែកនឹងពួកខន្ធ ដែលមានហេតុត្រូវលះដោយភាវនា។
[៨៤] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ពឹងផ្អែកនឹងពួកខន្ធ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ពាហិរ … អាហារសមុដ្ឋាន … ឧតុសមុដ្ឋាន … ចេតនា ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ពឹងផ្អែកនឹងវត្ថុ។ ធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងវត្ថុ សម្បយុត្តកចេតនា ពឹងផ្អែកនឹងមោហៈ ដែលច្រឡំដោយវិចិកិច្ឆា។ ធម៌ដែលមានហេតុត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … គឺចេតនា ដែលមានហេតុត្រូវលះដោយភាវនា ពឹងផ្អែកនឹងវត្ថុ សម្បយុត្តកចេតនា ពឹងផ្អែកនឹងមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ។
[៨៥] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង … គឺចេតនា ដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងពួកខន្ធ ដែលមានហេតុត្រូវលះដោយទស្សនៈផង វត្ថុផង សម្បយុត្តកចេតនា ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆាផង មោហៈផង។
[៨៦] ធម៌ដែលមានហេតុត្រូវលះដោយភាវនា ពឹងផ្អែកនឹងធម៌ ដែលមានហេតុត្រូវលះដោយភាវនាផង ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលមានហេតុត្រូវលះដោយភាវនា ពឹងផ្អែកនឹងពួកខន្ធ ដែលមានហេតុត្រូវលះដោយភាវនាផង វត្ថុផង សម្បយុត្តកចេតនា ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយឧទ្ធច្ចៈផង មោហៈផង។
[៨៧] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ពឹងផ្អែកនឹងធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ។ បរិបូណ៌។ បដិសន្ធិមិនមានទេ។ … ព្រោះនអាហារប្បច្ច័យ ពាហិរ … ឧតុសមុដ្ឋាន … របស់ពួកអសញ្ញសត្វ …។ … ព្រោះនឥន្ទ្រិយប្បច្ច័យ ពាហិរ … អាហារសមុដ្ឋាន … ឧតុសមុដ្ឋាន…រូបជីវិតិន្ទ្រិយ ពឹងផ្អែកនឹងពួកមហាភូត របស់ពួកអសញ្ញសត្វ។ … ព្រោះនឈានប្បច្ច័យ ខន្ធ១ ដែលច្រឡំដោយបញ្ចវិញ្ញាណ …ពាហិរ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… របស់ពួកអសញ្ញសត្វ…។… ព្រោះនមគ្គប្បច្ច័យ (ខន្ធ) ១ ជាអហេតុកៈ … ព្រោះនសម្បយុត្តប្បច្ច័យ និងនវិប្បយុត្តប្បច្ច័យ។ ពាក្យនេះ មិនផ្សេងគ្នាទេ ដូចគ្នានឹងនវិប្បយុត្តប្បច្ច័យ ក្នុងបដិច្ចវារប្បច្ចនីយៈដែរ។ មានវារៈ១១។ ព្រោះនោនត្ថិប្បច្ច័យ និងនោវិគតប្បច្ច័យ។
[៨៨] ក្នុងនហេតុប្បច្ច័យ មានវារៈ៥ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងនអធិបតិប្បច្ច័យ មានវារៈ១៧ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៥ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៥ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៥ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ១៣ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ១៧ ក្នុងនអាសេវនប្បច្ច័យ មានវារៈ១៧ ក្នុងនកម្មប្បច្ច័យ មានវារៈ៧ ក្នុងនវិបាកប្បច្ច័យ មានវារៈ១៧ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្ទ្រិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១១ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៥ ក្នុងនោវិគតប្បច្ច័យ មានវារៈ៥ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយៈ។
[៨៩] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ព្រោះហេតុប្បច្ច័យ ក្នុងនអធិបតិប្បច្ច័យ មានវារៈ១៧ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៥ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៥ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៥ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ១៣ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ១៧ ក្នុងនអាសេវនប្បច្ច័យ មានវារៈ១៧ ក្នុងនកម្មប្បច្ច័យ មានវារៈ៧ ក្នុងនវិបាកប្បច្ច័យ មានវារៈ១៧ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១១ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៥ ក្នុងនោវិគតប្បច្ច័យ មានវារៈ៥។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោមប្បច្ចនីយៈ។
[៩០] ក្នុងអារម្មណប្បច្ច័យ មានវារៈ៥ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មានវារៈ៥ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៥ ក្នុងសហជាតប្បច្ច័យ មានវារៈ៥ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៥ ក្នុងនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៥ ក្នុងអាសេវនប្បច្ច័យ មានវារៈ៥ ក្នុងកម្មប្បច្ច័យ មានវារៈ៥ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៥ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ៥ ក្នុងឈានប្បច្ច័យ មានវារៈ៥ ក្នុងមគ្គប្បច្ច័យ មានវារៈ៥ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ៥ ក្នុងនត្ថិប្បច្ច័យ មានវារៈ៥ ក្នុងវិគតប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។ បណ្ឌិតគប្បីរាប់យ៉ាងនេះ។
ចប់ បច្ចនីយានុលោម។
ចប់ បច្ចយវារៈ (តែប៉ុណ្ណេះ)។
និស្សយវារៈ ដូចគ្នានឹងបច្ចយវារៈដែរ។
សំសដ្ឋវារៈ
[៩១] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ច្រឡំនឹងធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលមានហេតុត្រូវលះដោយទស្សនៈ ខន្ធ២ ច្រឡំនឹងខន្ធ២។
[៩២] ធម៌ដែលមានហេតុត្រូវលះដោយភាវនា ច្រឡំនឹងធម៌ ដែលមានហេតុត្រូវលះដោយភាវនា … គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលមានហេតុត្រូវលះដោយភាវនា ខន្ធ២ ច្រឡំនឹងខន្ធ២។
[៩៣] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ច្រឡំនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈមិនត្រូវលះដោយភាវនា … គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ក្នុងបដិសន្ធិក្ខណៈ…។ ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ច្រឡំនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … ពួកសម្បយុត្តកក្ខន្ធ ច្រឡំនឹងមោហៈ ដែលច្រឡំដោយវិចិកិច្ឆា។ ធម៌ដែលមានហេតុត្រូវលះដោយភាវនា ច្រឡំនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … គឺពួកសម្បយុត្តកក្ខន្ធ ច្រឡំនឹងមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ។
[៩៤] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ច្រឡំនឹងធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង … គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆាផង មោហៈផង … ខន្ធ២។
[៩៥] ធម៌ដែលមានហេតុត្រូវលះដោយភាវនា ច្រឡំនឹងធម៌ ដែលមានហេតុត្រូវលះដោយភាវនាផង ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង … ខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលច្រឡំដោយឧទ្ធច្ចៈផង មោហៈផង ខន្ធ២ …។
[៩៦] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ច្រឡំនឹងធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលមានហេតុត្រូវលះដោយទស្សនៈ ខន្ធ២ …។ ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ច្រឡំនឹងធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា។ ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈក្តី ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ច្រឡំនឹងធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ … គឺខន្ធ៣ក្តី មោហៈក្តី ច្រឡំនឹងខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆា ខន្ធ២…។ ច្រឡំនឹងធម៌ ដែលមានហេតុត្រូវលះដោយភាវនា … (បានដល់ពាក្យបុច្ឆា និងវិសជ្ជនា) ៣លើក។
[៩៧] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ច្រឡំនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ខន្ធ២ ច្រឡំនឹងខន្ធ២ ក្នុងបដិសន្ធិក្ខណៈ …។ ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ច្រឡំនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា… គឺពួកសម្បយុត្តកក្ខន្ធ ច្រឡំនឹងមោហៈ ដែលច្រឡំដោយវិចិកិច្ឆា។ ធម៌ដែលមានហេតុត្រូវលះដោយភាវនា ច្រឡំនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … គឺពួកសម្បយុត្តកក្ខន្ធ ច្រឡំនឹងមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ។
[៩៨] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ច្រឡំនឹងធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង … គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆាផង មោហៈផង ច្រឡំនឹងខន្ធ២ផង មោហៈផង។
[៩៩] ធម៌ដែលមានហេតុត្រូវលះដោយភាវនា ច្រឡំនឹងធម៌ ដែលមានហេតុត្រូវលះដោយភាវនាផង ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលច្រឡំដោយឧទ្ធច្ចៈផង មោហៈផង ខន្ធ២ …។
[១០០] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ច្រឡំនឹងធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលមានហេតុត្រូវលះដោយទស្សនៈ (ច្រឡំ) នឹងខន្ធ២ …។ … ច្រឡំនឹងធម៌ ដែលមានហេតុត្រូវលះដោយភាវនា … ខន្ធ១។ ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ច្រឡំនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ខន្ធ២ … ព្រោះអនន្តរប្បច្ច័យ និងសមនន្តរប្បច្ច័យ។
[១០១] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ច្រឡំនឹងធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ ឧបនិស្សយប្បច្ច័យ បុរេជាតប្បច្ច័យ អាសេវនប្បច្ច័យ កម្មប្បច្ច័យ វិបាកប្បច្ច័យ អាហារប្បច្ច័យ ឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ មគ្គប្បច្ច័យ សម្បយុត្តប្បច្ច័យ វិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ នត្ថិប្បច្ច័យ វិគតប្បច្ច័យ និងអវិគតប្បច្ច័យ។
[១០២] ក្នុងហេតុប្បច្ច័យ មានវារៈ៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ១១ ក្នុងអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងអនន្តរប្បច្ច័យ មានវារៈ១១ ក្នុងសមនន្តរប្បច្ច័យ មានវារៈ១១ ក្នុងសហជាតប្បច្ច័យ មានវារៈ១១ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ១១ ក្នុងនិស្សយប្បច្ច័យ មានវារៈ១១ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ១១ ក្នុងបុរេជាតប្បច្ច័យ មានវារៈ១១ ក្នុងអាសេវនប្បច្ច័យ មានវារៈ១១ ក្នុងកម្មប្បច្ច័យ មានវារៈ១១ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ១១ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ១១ ក្នុងឈានប្បច្ច័យ មានវារៈ១១ ក្នុងមគ្គប្បច្ច័យ មានវារៈ១១ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ១១ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ១១ ក្នុងអត្ថិប្បច្ច័យ មានវារៈ១១ ក្នុងនត្ថិប្បច្ច័យ មានវារៈ១១ ក្នុងវិគតប្បច្ច័យ មានវារៈ១១ ក្នុងអវិគតប្បច្ច័យ មានវារៈ១១។ បណ្ឌិតគប្បីរាប់យ៉ាងនេះ។
ចប់ អនុលោម។
[១០៣] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ច្រឡំនឹងធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា។
[១០៤] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ច្រឡំនឹងធម៌ ដែលមានហេតុត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ ច្រឡំនឹងពួកខន្ធ ដែលច្រឡំដោយឧទ្ធច្ចៈ។
[១០៥] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ច្រឡំនឹងធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ច្រឡំនឹងខន្ធ១ ជាអហេតុកៈ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ខន្ធ២ ច្រឡំនឹងខន្ធ២ ក្នុងអហេតុកប្បដិសន្ធិក្ខណៈ …។
[១០៦] នឹងធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ … ព្រោះនអធិបតិប្បច្ច័យ។ ដូចគ្នានឹងសហជាតប្បច្ច័យដែរ។ ព្រោះនបុរេជាតប្បច្ច័យ នបច្ឆាជាតប្បច្ច័យ នអាសេវនប្បច្ច័យ និងនកម្មប្បច្ច័យ បានដល់វារៈ៧។ ព្រោះនវិបាកប្បច្ច័យ នឈានប្បច្ច័យ នមគ្គប្បច្ច័យ និងនវិប្បយុត្តប្បច្ច័យ។
[១០៧] ក្នុងនហេតុប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ១១ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ១១ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ១១ ក្នុងនអាសេវនប្បច្ច័យ មានវារៈ១១ ក្នុងនកម្មប្បច្ច័យ មានវារៈ៧ ក្នុងនវិបាកប្បច្ច័យ មានវារៈ១១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១១។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយៈ។
[១០៨] ក្នុងអធិបតិប្បច្ច័យ មានវារៈ៧ ព្រោះនហេតុប្បច្ច័យ … ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៧ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៧ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៧ ក្នុងនកម្មប្បច្ច័យ មានវារៈ៧ ក្នុងនវិបាកប្បច្ច័យ មានវារៈ៧ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៧។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោមប្បច្ចនីយៈ។
[១០៩] ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសហជាតប្បច្ច័យ មានវារៈ៣ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៣ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ៣ ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ២ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងអត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងវិគតប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយានុលោម។
សម្បយុត្តវារៈ ដូចគ្នានឹងសំសដ្ឋវារៈដែរ។
បញ្ហាវារៈ
[១១០] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ។បេ។
[១១១] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ។
[១១២] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃធម៌ដែលមានហេតុត្រូវលះដោយទស្សនៈផង ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។ ដោយភាវនា … បានដល់វារៈ៣។បេ។ ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា (ដែលមានហេតុ) មិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … បានដល់វារៈ១។
[១១៣] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ។
[១១៤] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយភាវនា ដោយហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ។
[១១៥] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ដោយហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។
[១១៦] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយភាវនាផង ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ផង ដោយហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។
[១១៧] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយអារម្មណប្បច្ច័យ គឺ (បុគ្គល) ត្រេកអរ រីករាយ ចំពោះរាគៈ ដែលមានហេតុត្រូវលះដោយទស្សនៈ រាគៈ ដែលមានហេតុត្រូវលះដោយទស្សនៈ ប្រារព្ធនូវរាគៈនោះ ទើបកើតឡើង ទិដ្ឋិកើតឡើង វិចិកិច្ឆាកើតឡើង ទោមនស្សដែលមានហេតុត្រូវលះដោយទស្សនៈ កើតឡើង (បុគ្គល) ត្រេកអរ រីករាយ ចំពោះទិដ្ឋិ រាគៈ ដែលមានហេតុត្រូវលះដោយទស្សនៈ ប្រារព្ធនូវទិដ្ឋិនោះ ទើបកើតឡើង ទិដ្ឋិកើតឡើង វិចិកិច្ឆាកើតឡើង ទោមនស្ស ដែលមានហេតុត្រូវលះដោយទស្សនៈ កើតឡើង វិចិកិច្ឆា ប្រារព្ធនូវវិចិកិច្ឆា ទើបកើតឡើង ទិដ្ឋិកើតឡើង ទោមនស្ស ដែលមានហេតុត្រូវលះដោយទស្សនៈ កើតឡើង ទោមនស្ស ដែលមានហេតុត្រូវលះដោយទស្សនៈ ប្រារព្ធនូវទោមនស្ស ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ទិដ្ឋិកើតឡើង វិចិកិច្ឆាកើតឡើង។
[១១៨] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ពិចារណាពួកកិលេស ដែលមានហេតុត្រូវលះដោយទស្សនៈ ដែលលះបង់ហើយ នូវពួកកិលេសដែលសង្កត់សង្កិនហើយ … ក្នុងកាលមុន។បេ។ (ពិចារណា) នូវពួកខន្ធដែលមានហេតុត្រូវលះដោយទស្សនៈ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន … ដោយចេតោបរិយញ្ញាណ ពួកខន្ធដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃការពិចារណា នូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ អនាគតំសញ្ញាណ និងមោហៈ ដោយអារម្មណប្បច្ច័យ។
[១១៩] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃធម៌ដែលមានហេតុត្រូវលះដោយទស្សនៈផង ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង … គឺពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆាក្តី មោហៈក្តី ប្រារព្ធនូវពួកខន្ធ ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង។
[១២០] ធម៌ដែលមានហេតុត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយភាវនា ដោយអារម្មណប្បច្ច័យ គឺ (បុគ្គល) ត្រេកអរ រីករាយ ចំពោះរាគៈ ដែលមានហេតុត្រូវលះដោយភាវនា រាគៈ ដែលមានហេតុត្រូវលះដោយភាវនា ប្រារព្ធនូវរាគៈនោះ ទើបកើតឡើង ឧទ្ធច្ចៈកើតឡើង ទោមនស្ស ដែលមានហេតុត្រូវលះដោយភាវនា កើតឡើង ឧទ្ធច្ចៈ ប្រារព្ធនូវឧទ្ធច្ចៈ ទើបកើតឡើង ទោមនស្ស ដែលមានហេតុត្រូវលះដោយភាវនា កើតឡើង ទោមនស្ស ដែលមានហេតុត្រូវលះដោយភាវនា ប្រារព្ធនូវទោមនស្ស ដែលមានហេតុត្រូវលះដោយភាវនា ទើបកើតឡើង ឧទ្ធច្ចៈកើតឡើង។
[១២១] ធម៌ដែលមានហេតុត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ … គឺ (បុគ្គល) ត្រេកអរ រីករាយ ចំពោះរាគៈ ដែលមានហេតុត្រូវលះដោយភាវនា រាគៈ ដែលមានហេតុត្រូវលះដោយទស្សនៈ ប្រារព្ធនូវរាគៈនោះ ទើបកើតឡើង ទិដ្ឋិកើតឡើង វិចិកិច្ឆាកើតឡើង ទោមនស្ស ដែលមានហេតុត្រូវលះដោយទស្សនៈ កើតឡើង ទិដ្ឋិ ប្រារព្ធនូវឧទ្ធច្ចៈ ទើបកើតឡើង វិចិកិច្ឆាកើតឡើង ទោមនស្ស ដែលមានហេតុត្រូវលះដោយទស្សនៈ កើតឡើង ទោមនស្ស ដែលមានហេតុត្រូវលះដោយទស្សនៈ ប្រារព្ធនូវទោមនស្ស ដែលមានហេតុត្រូវលះដោយភាវនា ទើបកើតឡើង ទិដ្ឋិកើតឡើង វិចិកិច្ឆាកើតឡើង។
[១២២] ធម៌ដែលមានហេតុត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … គឺពួកព្រះអរិយបុគ្គល ពិចារណានូវកិលេស ដែលមានហេតុត្រូវលះដោយភាវនា ដែលលះបង់ហើយ នូវកិលេសដែលសង្កត់សង្កិនហើយ… (ពួកកិលេស) ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន … ពួកខន្ធដែលមានហេតុត្រូវលះដោយភាវនា ថាមិនទៀង … ពួកខន្ធដែលមានហេតុត្រូវលះដោយភាវនា ដោយចេតោបរិយញ្ញាណ ជាបច្ច័យនៃការពិចារណា នូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគតញ្ញាណ អនាគតំសញ្ញាណ និងមោហៈ ដោយអារម្មណប្បច្ច័យ។
[១២៣] ធម៌ដែលមានហេតុត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ដោយអារម្មណប្បច្ច័យ គឺខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាក្តី មោហៈក្តី ប្រារព្ធនូវខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយភាវនា ទើបកើតឡើង។
[១២៤] ធម៌ដែលមានហេតុត្រូវលះដោយភាវនា (ជាបច្ច័យ) នៃធម៌ដែលមានហេតុត្រូវលះដោយភាវនាផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង … គឺខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ប្រារព្ធនូវខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយភាវនា ទើបកើតឡើង។
[១២៥] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ដោយអារម្មណប្បច្ច័យ គឺ (បុគ្គល) ឲ្យទាន…។ (ពាក្យនេះ) ប្រាកដស្មើដោយទស្សនត្តិកៈ ដែលបណ្ឌិត គប្បីឲ្យពិស្តារ។ …ជាបច្ច័យនៃការពិចារណាផង នៃមោហៈផង ដោយអារម្មណប្បច្ច័យ។
[១២៦] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈដោយអារម្មណប្បច្ច័យ គឺ (បុគ្គលឲ្យទាន) …។ ដូចទស្សនត្តិកៈ។
[១២៧] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយភាវនា ដោយអារម្មណប្បច្ច័យ គឺ (បុគ្គល) ឲ្យទាន …។ ដូចទស្សនត្តិកៈ។
[១២៨] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង … គឺខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាក្តី មោហៈក្តី ប្រារព្ធនូវចក្ខុ ទើបកើតឡើង នូវសោតៈ … នូវវត្ថុ …ខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាក្តី មោហៈក្តី ប្រារព្ធនូវខន្ធទាំងឡាយ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ទើបកើតឡើង។
[១២៩] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយភាវនាផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ដោយអារម្មណប្បច្ច័យ គឺខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ប្រារព្ធនូវចក្ខុ … នូវវត្ថុ … នូវខន្ធទាំងឡាយ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ទើបកើតឡើង។
[១៣០] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ … គឺខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយទស្សនៈ ប្រារព្ធនូវខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាផង មោហៈផង ទើបកើតឡើង។
[១៣១] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ជាបច្ច័យនៃធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ដោយអារម្មណប្បច្ច័យ គឺខន្ធទាំងឡាយ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី មោហៈក្តី ប្រារព្ធនូវខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាផង មោហៈផង ទើបកើតឡើង។
[១៣២] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង … គឺខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាក្តី មោហៈក្តី ប្រារព្ធនូវខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាផង មោហៈផង ទើបកើតឡើង។
[១៣៣] ធម៌ដែលមានហេតុត្រូវលះដោយភាវនាក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ … គឺខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយទស្សនៈ ប្រារព្ធនូវខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈផង មោហៈផង ទើបកើតឡើង។
[១៣៤] ធម៌ដែលមានហេតុត្រូវលះដោយភាវនាក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយភាវនា … គឺខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយភាវនា ប្រារព្ធនូវខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈផង មោហៈផង ទើបកើតឡើង។
[១៣៥] ធម៌ដែលមានហេតុត្រូវលះដោយភាវនាក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ជាបច្ច័យនៃធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … គឺខន្ធទាំងឡាយ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី មោហៈក្តី ប្រារព្ធនូវខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈផង មោហៈផង ទើបកើតឡើង។
[១៣៦] ធម៌ដែលមានហេតុត្រូវលះដោយភាវនាក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង … គឺខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាក្តី មោហៈក្តី ប្រារព្ធនូវខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈផង មោហៈផង ទើបកើតឡើង។
[១៣៧] ធម៌ដែលមានហេតុត្រូវលះដោយភាវនាក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយភាវនាផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង … គឺខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ប្រារព្ធនូវខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈផង មោហៈផង ទើបកើតឡើង។
[១៣៨] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយអធិបតិប្បច្ច័យ។ (ពាក្យនេះ) ប្រាកដស្មើដោយទស្សនត្តិកៈដែរ។ ប្រស្នា១០យ៉ាង។
[១៣៩] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយអនន្តរប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយអនន្តរប្បច្ច័យ។
[១៤០] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ដោយអនន្តរប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលច្រឡំដោយវិចិកិច្ឆាជាបច្ច័យនៃមោហៈក្រោយៗ ដោយអនន្តរប្បច្ច័យ ខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃវុដ្ឋានៈ (ការចេញ) ដោយអនន្តរប្បច្ច័យ។
[១៤១] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃធម៌ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ដោយអនន្តរប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលច្រឡំដោយវិចិកិច្ឆា ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលច្រឡំដោយវិចិកិច្ឆាផង មោហៈផង ដោយអនន្តរប្បច្ច័យ។
[១៤២] ធម៌ដែលមានហេតុត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ដែលមានហេតុត្រូវលះដោយភាវនា ដោយអនន្តរប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលមានហេតុត្រូវលះដោយភាវនា ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលមានហេតុត្រូវលះដោយភាវនា ដោយអនន្តរប្បច្ច័យ។
[១៤៣] ធម៌ដែលមានហេតុត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … គឺខន្ធទាំងឡាយមុនៗ ដែលច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យនៃមោហៈក្រោយៗ ដោយអនន្តរប្បច្ច័យ ខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយភាវនា ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។
[១៤៤] ធម៌ដែលមានហេតុត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយភាវនាផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង … គឺខន្ធទាំងឡាយមុនៗ ដែលច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលច្រឡំដោយឧទ្ធច្ចៈផង មោហៈផង ដោយអនន្តរប្បច្ច័យ។
[១៤៥] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … គឺមោហៈមុនៗ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យនៃមោហៈក្រោយៗ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ដោយអនន្តរប្បច្ច័យ ខន្ធទាំងឡាយមុនៗ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ដោយអនន្តរប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃគោត្រភូ អនុលោម (ជាបច្ច័យ) នៃវោទានៈ។ សេចក្តីបំប្រួញ។ នេវសញ្ញានាសញ្ញាយតនៈ (របស់ព្រះអរិយបុគ្គល) កាលចេញអំពីនិរោធ ជាបច្ច័យនៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។
[១៤៦] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ …គឺមោហៈមុនៗ ដែលច្រឡំដោយវិចិកិច្ឆា ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលច្រឡំដោយវិចិកិច្ឆា ដោយអនន្តរប្បច្ច័យ អាវជ្ជនៈ (ការពិចារណា) ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយអនន្តរប្បច្ច័យ។
[១៤៧] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយភាវនា … គឺមោហៈមុនៗ ដែលច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលច្រឡំដោយឧទ្ធច្ចៈ ដោយអនន្តរប្បច្ច័យ អាវជ្ជនៈ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយភាវនា ដោយអនន្តរប្បច្ច័យ។
[១៤៨] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង … គឺមោហៈមុនៗ ដែលច្រឡំដោយវិចិកិច្ឆា ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលច្រឡំដោយវិចិកិច្ឆាផង មោហៈផង ដោយអនន្តរប្បច្ច័យ អាវជ្ជនៈ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាផង មោហៈផង ដោយអនន្តរប្បច្ច័យ។
[១៤៩] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយភាវនាផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង … គឺមោហៈមុនៗ ដែលច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលច្រឡំដោយឧទ្ធច្ចៈផង មោហៈផង ដោយអនន្តរប្បច្ច័យ អាវជ្ជនៈ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈផង មោហៈផង ដោយអនន្តរប្បច្ច័យ។
[១៥០] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយអនន្តរប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលច្រឡំដោយវិចិកិច្ឆាក្តី មោហៈក្តី ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលច្រឡំដោយវិចិកិច្ឆា ដោយអនន្តរប្បច្ច័យ។
[១៥១] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី (ជាបច្ច័យ) នៃធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … គឺខន្ធទាំងឡាយមុនៗ ដែលច្រឡំដោយវិចិកិច្ឆាក្តី មោហៈក្តី ជាបច្ច័យនៃមោហៈក្រោយៗ ដោយអនន្តរប្បច្ច័យ ខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាក្តី មោហៈក្តី ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។
[១៥២] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី (ជាបច្ច័យ) នៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង … គឺខន្ធទាំងឡាយមុនៗ ដែលច្រឡំដោយវិចិកិច្ឆាក្តី មោហៈក្តី ជាបច្ច័យនៃខន្ធទាំងឡាយ ក្រោយៗ ដែលច្រឡំដោយវិចិកិច្ឆាផង មោហៈផង ដោយអនន្តរប្បច្ច័យ។
[១៥៣] ធម៌ដែលមានហេតុត្រូវលះដោយភាវនាក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ជាបច្ច័យនៃធម៌ដែលមានហេតុត្រូវលះដោយភាវនា ដោយអនន្តរប្បច្ច័យ (បានដល់ពាក្យបុច្ឆា និងវិសជ្ជនា) ៣លើក។ ដំណើរ (នេះ) ប្រាកដស្មើដោយទស្សនៈដែរ។
[១៥៤] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយសមនន្តរប្បច្ច័យ។ (ពាក្យនេះ) ប្រាកដស្មើដោយអនន្តរប្បច្ច័យដែរ។ ជាបច្ច័យ ដោយសហជាតប្បច្ច័យ។ សេចក្តីបំប្រួញ។ (ពាក្យនេះ) ប្រាកដស្មើ ដោយសហជាតប្បច្ច័យ ក្នុងបដិច្ចវារៈដែរ។ ជាបច្ច័យដោយអញ្ញមញ្ញប្បច្ច័យ។ សេចក្តីបំប្រួញ។ (ពាក្យនេះ) ប្រាកដស្មើដោយអញ្ញមញ្ញប្បច្ច័យ ក្នុងបដិច្ចវារៈដែរ។ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ។ សេចក្តីបំប្រួញ។ (ពាក្យនេះ) ប្រាកដស្មើដោយនិស្សយវារៈ ក្នុងបច្ច័យវារៈដែរ។ តំណផ្សេងគ្នា (នៃធម៌ទាំងនោះ) មិនមានទេ។
[១៥៥] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវរាគៈ ដែលមានហេតុត្រូវលះដោយទស្សនៈ ហើយសម្លាប់សត្វ … បំបែកសង្ឃ នូវទោសៈ ដែលមានហេតុត្រូវលះដោយទស្សនៈ … នូវមោហៈ … នូវទិដ្ឋិ … អាស្រ័យនូវសេចក្តីប្រាថ្នា ហើយសម្លាប់សត្វ … បំបែកសង្ឃ រាគៈ ដែលមានហេតុត្រូវលះដោយទស្សនៈ … ទោសៈ មោហៈ ទិដ្ឋិ … សេចក្តីប្រាថ្នា ជាបច្ច័យនៃរាគៈ និងសេចក្តីប្រាថ្នា ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយឧបនិស្សយប្បច្ច័យ។
[១៥៦] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវរាគៈ ដែលមានហេតុត្រូវលះដោយទស្សនៈ ហើយឲ្យទាន … ញុំាងសមាបត្តិឲ្យកើតឡើង នូវទោសៈដែលមានហេតុត្រូវលះដោយទស្សនៈ … នូវមោហៈ … នូវទិដ្ឋិ … អាស្រ័យនូវសេចក្តីប្រាថ្នា ហើយឲ្យទាន … ញុំាងសមាបត្តិឲ្យកើតឡើង រាគៈដែលមានហេតុត្រូវលះដោយទស្សនៈ … សេចក្តីប្រាថ្នា ជាបច្ច័យនៃសទ្ធា បញ្ញា កាយិកសុខ កាយិកទុក្ខ ផលសមាបត្តិ និងមោហៈ ដោយឧបនិស្សយប្បច្ច័យ។
[១៥៧] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃធម៌ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺរាគៈដែលមានហេតុត្រូវលះដោយទស្សនៈ … ទោសៈ មោហៈ ទិដ្ឋិ … សេចក្តីប្រាថ្នា ជាបច្ច័យនៃខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាផង នៃមោហៈផង ដោយឧបនិស្សយប្បច្ច័យ។
[១៥៨] ធម៌ដែលមានហេតុត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ដែលមានហេតុត្រូវលះដោយភាវនា ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺរាគៈ ដែលមានហេតុត្រូវលះដោយភាវនា … ទោសៈ មោហៈ មានះ … សេចក្តីប្រាថ្នា ជាបច្ច័យនៃរាគៈ ទោសៈ មោហៈ មានះ និងសេចក្តីប្រាថ្នា ដែលមានហេតុត្រូវលះដោយភាវនា ដោយឧបនិស្សយប្បច្ច័យ។
[១៥៩] ធម៌ដែលមានហេតុត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវរាគៈ ដែលមានហេតុត្រូវលះដោយភាវនា ហើយសម្លាប់សត្វ … បំបែកសង្ឃ នូវទោសៈ ដែលមានហេតុត្រូវលះដោយភាវនា … នូវមោហៈ … នូវមានះ …អាស្រ័យនូវសេចក្តីប្រាថ្នា ហើយសម្លាប់សត្វ … បំបែកសង្ឃ រាគៈ ដែលមានហេតុត្រូវលះដោយភាវនា … សេចក្តីប្រាថ្នា ជាបច្ច័យនៃរាគៈ ទោសៈ មោហៈ ទិដ្ឋិ និងសេចក្តីប្រាថ្នា ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយឧបនិស្សយប្បច្ច័យ ឆន្ទរាគៈ ក្នុងទ្រព្យរបស់ខ្លួន ជាបច្ច័យនៃឆន្ទរាគៈ ក្នុងទ្រព្យរបស់បុគ្គលដទៃ ដោយឧបនិស្សយប្បច្ច័យ ឆន្ទរាគៈក្នុងការហួងហែងរបស់ខ្លួន ជាបច្ច័យនៃឆន្ទរាគៈ ក្នុងការហួងហែងរបស់បុគ្គលដទៃ ដោយឧបនិស្សយប្បច្ច័យ។
[១៦០] ធម៌ដែលមានហេតុត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវរាគៈ ដែលមានហេតុត្រូវលះដោយភាវនា ហើយឲ្យទាន … ញុំាងសមាបត្តិឲ្យកើតឡើង នូវទោសៈដែលមានហេតុត្រូវលះដោយភាវនា … នូវមោហៈ … នូវមានះ … អាស្រ័យនូវសេចក្តីប្រាថ្នា ហើយឲ្យទាន … ញុំាងសមាបត្តិឲ្យកើតឡើង រាគៈដែលមានហេតុត្រូវលះដោយភាវនា … សេចក្តីប្រាថ្នា ជាបច្ច័យនៃសទ្ធា បញ្ញា កាយិកសុខ កាយិកទុក្ខ ផលសមាបត្តិ និងមោហៈ ដោយឧបនិស្សយប្បច្ច័យ។
[១៦១] ធម៌ដែលមានហេតុត្រូវលះដោយភាវនា (ជាបច្ច័យ) នៃធម៌ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង … បកតូបនិស្ស័យ គឺរាគៈ ដែលមានហេតុត្រូវលះដោយភាវនា … សេចក្តីប្រាថ្នា ជាបច្ច័យនៃខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាផង មោហៈផង ដោយឧបនិស្សយប្បច្ច័យ។
[១៦២] ធម៌ដែលមានហេតុត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ដែលមានហេតុត្រូវលះដោយភាវនាផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺរាគៈ ដែលមានហេតុត្រូវលះដោយភាវនា … សេចក្តីប្រាថ្នា ជាបច្ច័យនៃខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈផង នៃមោហៈផង ដោយឧបនិស្សយប្បច្ច័យ។
[១៦៣] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយឲ្យទាន… ញុំាងសមាបត្តិឲ្យកើតឡើង នូវសីល … នូវបញ្ញា កាយិកសុខ កាយិកទុក្ខ រដូវ ភោជន សេនាសនៈ… អាស្រ័យនូវមោហៈ ហើយឲ្យទាន … សទ្ធា … មោហៈ ជាបច្ច័យនៃសទ្ធា នៃផលសមាបត្តិ និងមោហៈ ដោយឧបនិស្សយប្បច្ច័យ។
[១៦៤] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា… ប្រកាន់ទិដ្ឋិ នូវសីល … នូវបញ្ញា នូវកាយិកសុខ នូវកាយិកទុក្ខ នូវសេនាសនៈ … អាស្រ័យនូវមោហៈ ហើយសម្លាប់សត្វ … បំបែកសង្ឃ សទ្ធា … សេនាសនៈ … និងមោហៈ ជាបច្ច័យនៃរាគៈ និងសេចក្តីប្រាថ្នា ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយឧបនិស្សយប្បច្ច័យ។
[១៦៥] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយភាវនា ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យសទ្ធា…តម្លើងមានះ អាស្រ័យមោហៈ … តម្លើងមានះ សទ្ធា … សេនាសនៈ … និងមោហៈ ជាបច្ច័យនៃរាគៈ និងសេចក្តីប្រាថ្នា ដែលមានហេតុត្រូវលះដោយភាវនា ដោយឧបនិស្សយប្បច្ច័យ។
[១៦៦] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺសទ្ធា … បញ្ញា កាយិកសុខ កាយិកទុក្ខ សេនាសនៈ … និងមោហៈ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាផង នៃមោហៈផង ដោយឧបនិស្សយប្បច្ច័យ។
[១៦៧] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយភាវនាផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺសទ្ធា … សេនាសនៈ … និងមោហៈ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈផង នៃមោហៈផង ដោយឧបនិស្សយប្បច្ច័យ។
[១៦៨] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាក្តី មោហៈក្តី ជាបច្ច័យនៃរាគៈ នៃសេចក្តីប្រាថ្នា ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយឧបនិស្សយប្បច្ច័យ។
[១៦៩] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ជាបច្ច័យនៃធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាក្តី មោហៈក្តី ជាបច្ច័យនៃសទ្ធា បញ្ញា កាយិកសុខ កាយិកទុក្ខ ផលសមាបត្តិផង នៃមោហៈផង ដោយឧបនិស្សយប្បច្ច័យ។
[១៧០] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាក្តី មោហៈក្តី ជាបច្ច័យនៃខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាផង នៃមោហៈផង ដោយឧបនិស្សយប្បច្ច័យ។
[១៧១] ធម៌ដែលមានហេតុត្រូវលះដោយភាវនាក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃរាគៈ នៃសេចក្តីប្រាថ្នា ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយឧបនិស្សយប្បច្ច័យ។
[១៧២] ធម៌ដែលមានហេតុត្រូវលះដោយភាវនាក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយភាវនា ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃរាគៈ នៃសេចក្តីប្រាថ្នា ដែលមានហេតុត្រូវលះដោយភាវនា ដោយឧបនិស្សយប្បច្ច័យ។
[១៧៣] ធម៌ដែលមានហេតុត្រូវលះដោយភាវនាក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ជាបច្ច័យនៃធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃសទ្ធា នៃផលសមាបត្តិផង នៃមោហៈផង ដោយឧបនិស្សយប្បច្ច័យ។
[១៧៤] ធម៌ដែលមានហេតុត្រូវលះដោយភាវនាក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី (ជាបច្ច័យ) នៃធម៌ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង … គឺខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាផង នៃមោហៈផង ដោយឧបនិស្សយប្បច្ច័យ។
[១៧៥] ធម៌ដែលមានហេតុត្រូវលះដោយភាវនាក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយភាវនាផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈផង នៃមោហៈផង ដោយឧបនិស្សយប្បច្ច័យ។
[១៧៦] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺបុគ្គលឃើញច្បាស់នូវចក្ខុ ថាមិនទៀង … ឃើញច្បាស់នូវសោតៈ … នូវវត្ថុ ថាមិនទៀង … នូវរូប ដោយចក្ខុដូចជាទិព្វ … ដោយទិព្វសោតធាតុ … រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។ ឯវត្ថុបុរេជាត គឺចក្ខាយតនៈ … កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង នៃមោហៈផង ដោយបុរេជាតប្បច្ច័យ។
[១៧៧] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។អារម្មណបុរេជាត គឺបុគ្គលត្រេកអរ រីករាយ ចំពោះចក្ខុ … ចំពោះវត្ថុ រាគៈ ដែលមានហេតុត្រូវលះដោយទស្សនៈ ប្រារព្ធនូវចក្ខុនោះ … ទិដ្ឋិ … វិចិកិច្ឆា … ទោមនស្ស ដែលមានហេតុត្រូវលះដោយទស្សនៈ កើតឡើង។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយបុរេជាតប្បច្ច័យ។
[១៧៨] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយភាវនា ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។អារម្មណបុរេជាត គឺបុគ្គលត្រេកអរ រីករាយ ចំពោះចក្ខុ … ចំពោះវត្ថុ រាគៈ ដែលមានហេតុត្រូវលះដោយភាវនា ប្រារព្ធនូវវត្ថុនោះ ទើបកើតឡើង ឧទ្ធច្ចៈកើតឡើង ទោមនស្ស ដែលមានហេតុត្រូវលះដោយភាវនា កើតឡើង។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយភាវនា ដោយបុរេជាតប្បច្ច័យ។
[១៧៩] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាក្តី មោហៈក្តី ប្រារព្ធនូវចក្ខុ … នូវវត្ថុ ទើបកើតឡើង។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាផង នៃមោហៈផង ដោយបុរេជាតប្បច្ច័យ។
[១៨០] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយភាវនាផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ប្រារព្ធនូវចក្ខុ … នូវវត្ថុ ទើបកើតឡើង។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈផង នៃមោហៈផង ដោយបុរេជាតប្បច្ច័យ។
[១៨១] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
[១៨២] ធម៌ដែលមានហេតុត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយភាវនា ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
[១៨៣] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺខន្ធទាំងឡាយ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
[១៨៤] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ជាបច្ច័យនៃធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាក្តី មោហៈក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
[១៨៥] ធម៌ដែលមានហេតុត្រូវលះដោយភាវនាក្តី ដែលមានហេតុ មិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ជាបច្ច័យនៃធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
[១៨៦] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយអាសេវនប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយអាសេវនប្បច្ច័យ។
[១៨៧] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … គឺខន្ធទាំងឡាយមុនៗ ដែលច្រឡំដោយវិចិកិច្ឆា ជាបច្ច័យនៃមោហៈ ក្រោយៗ ដោយអាសេវនប្បច្ច័យ។
[១៨៨] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃធម៌ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ដោយអាសេវនប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលច្រឡំដោយវិចិកិច្ឆា ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលច្រឡំដោយវិចិកិច្ឆាផង នៃមោហៈផង ដោយអាសេវនប្បច្ច័យ។
[១៨៩] ធម៌ដែលមានហេតុត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ដែលមានហេតុត្រូវលះដោយភាវនា។ សេចក្តីបំប្រួញ។ ពាក្យទាំងនេះ បានដល់វារៈ៣លើក។ មិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា។បេ។ (កិលេសជាត) ដែលបុគ្គលត្រូវលះ (ជាបច្ច័យ) នៃការចេញផង នៃការពិចារណាផង ដូចក្នុងអាសេវនប្បច្ច័យជាមូល។ បញ្ហា១៧ ដ៏បរិបូណ៌ ប្រាកដស្មើដោយអនន្តរប្បច្ច័យ។
[១៩០] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយកម្មប្បច្ច័យ គឺចេតនាដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធដោយកម្មប្បច្ច័យ។
[១៩១] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃមោហៈផងពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃខន្ធទាំងឡាយ ជាវិបាកផង ពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។
[១៩២] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃធម៌ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង … គឺចេតនា ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង មោហៈផង ពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។
[១៩៣] ធម៌ដែលមានហេតុត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ដែលមានហេតុត្រូវលះដោយភាវនា ដោយកម្មប្បច្ច័យ គឺចេតនាដែលមានហេតុត្រូវលះដោយភាវនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ។
[១៩៤] ធម៌ដែលមានហេតុត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ដោយកម្មប្បច្ច័យ គឺចេតនា ដែលមានហេតុត្រូវលះដោយភាវនា ជាបច្ច័យនៃមោហៈផង ពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។
[១៩៥] ធម៌ដែលមានហេតុត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ដែលមានហេតុត្រូវលះដោយភាវនាផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ដោយកម្មប្បច្ច័យ គឺចេតនា ដែលមានហេតុត្រូវលះដោយភាវនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង មោហៈផង ពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។
[១៩៦] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ …។ ឯនានាខណិកៈ គឺចេតនា ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃខន្ធទាំងឡាយ ជាវិបាកផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។
[១៩៧] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ដោយវិបាកប្បច្ច័យ។ បវត្តិប្បដិសន្ធិ។ ខន្ធទាំងឡាយ ជាវិបាក ជាបច្ច័យនៃវត្ថុ។
[១៩៨] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយអាហារប្បច្ច័យ បានដល់អាហារ ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអាហារប្បច្ច័យ។
[១៩៩] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … បានដល់អាហារ ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃមោហៈផង ពួកចិត្តសមុដ្ឋានរូបផង ដោយអាហារប្បច្ច័យ។
[២០០] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃធម៌ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង … បានដល់អាហារ ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង មោហៈផង ពួកចិត្តសមុដ្ឋានរូបផង ដោយអាហារប្បច្ច័យ ដោយភាវនា … (បានដល់ពាក្យបុច្ឆា និងវិសជ្ជនា) ៣លើក។ (ពាក្យនេះ) ប្រាកដស្មើដោយទស្សនៈ។
[២០១] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ដោយអាហារប្បច្ច័យ បានដល់អាហារ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអាហារប្បច្ច័យ កពឡិង្ការាហារ ជាបច្ច័យនៃកាយនេះ ក្នុងខណៈនៃបដិសន្ធិ។
[២០២] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ … ជាបច្ច័យដោយឥន្ទ្រិយប្បច្ច័យ (បានដល់ពាក្យបុច្ឆា និងវិសជ្ជនា) ៣លើក។ (ពាក្យនេះ) ប្រាកដស្មើដោយអាហារប្បច្ច័យ។ មោហៈ ក៏បណ្ឌិតគប្បីធ្វើ (ឲ្យដូចគ្នា) ដោយភាវនា … (បានដល់ពាក្យបុច្ឆា និងវិសជ្ជនា) ៣លើក។
[២០៣] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … គឺឥន្ទ្រិយទាំងឡាយ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ។ សេចក្តីបំប្រួញ។ ចក្ខុន្ទ្រិយ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយិន្ទ្រិយ … រូបជីវិតិន្ទ្រិយ ជាបច្ច័យនៃកដត្តារូបទាំងឡាយ ដោយឥន្ទ្រិយប្បច្ច័យ ជាបច្ច័យ ដោយឈានប្បច្ច័យ ជាបច្ច័យ ដោយមគ្គប្បច្ច័យ។ ពួកធម៌ ដែលប្រព្រឹត្តទៅមួយអន្លើ ដោយហេតុទាំងនេះបណ្ឌិតគប្បីធ្វើ។ ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ។ (ពាក្យនេះ) ប្រាកដស្មើដោយសម្បយុត្តវារៈ ក្នុងបដិច្ចវារៈ។
[២០៤] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ (ពាក្យនេះ) ប្រាកដស្មើដោយទស្សនត្តិកៈ។
[២០៥] ធម៌ដែលមានហេតុត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ (ពាក្យនេះ) ប្រាកដស្មើដោយទស្សនត្តិកៈ។
[២០៦] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … បានដល់សហជាត បុរេជាត និងបច្ឆាជាត។ (ពាក្យនេះ) ប្រាកដស្មើដោយទស្សនត្តិកៈ។ បច្ឆាជាត គឺខន្ធទាំងឡាយ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី មោហៈក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន។
[២០៧] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ…។ បុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយទស្សនៈ។
[២០៨] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយភាវនា…។ បុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយភាវនា។
[២០៩] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង…។ បុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាផង នៃមោហៈផង ដោយវិប្បយុត្តប្បច្ច័យ។
[២១០] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយភាវនាផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង…។ បុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈផង មោហៈផង ដោយវិប្បយុត្តប្បច្ច័យ។
[២១១] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ជាបច្ច័យនៃធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាក្តី មោហៈក្តី ជាបច្ច័យនៃចិត្តសមុដ្ឋានរូបទាំងឡាយ ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាក្តី មោហៈក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។
[២១២] ធម៌ដែលមានហេតុត្រូវលះដោយភាវនាក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ជាបច្ច័យនៃធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី (ជាបច្ច័យ) នៃពួកចិត្តសមុដ្ឋានរូប។ ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។
[២១៣] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយអត្ថិប្បច្ច័យ គឺខន្ធ១ ដែលមានហេតុត្រូវលះដោយទស្សនៈ …។
[២១៤] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃចិត្តសមុដ្ឋានរូបទាំងឡាយ ដោយអត្ថិប្បច្ច័យ។ (មួយទៀត) សហជាត គឺខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ជាបច្ច័យនៃមោហៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។
[២១៥] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ (ជាបច្ច័យ) នៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង … គឺខន្ធ១ ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃខន្ធ៣ផង នៃចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយអត្ថិប្បច្ច័យ ខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆា ជាបច្ច័យនៃខន្ធ៣ផង មោហៈផង ចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ។ ធម៌ដែលមានហេតុត្រូវលះដោយភាវនា … (បានដល់ពាក្យបុច្ឆា និងវិសជ្ជនា) ៣លើក។
[២១៦] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។ សហជាត គឺខន្ធ១ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃខន្ធ៣ផង នៃចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយអត្ថិប្បច្ច័យ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យនៃចិត្តសមុដ្ឋានរូបទាំងឡាយ ដោយអត្ថិប្បច្ច័យ នៃពួកអសញ្ញសត្វ ក្នុងខណៈនៃបដិសន្ធិ…។ ឯបុរេជាត គឺ (បុគ្គលត្រេកអរ រីករាយ) ចំពោះចក្ខុ … ចំពោះវត្ថុ … ថាមិនទៀង … បុគ្គលឃើញរូប ដោយទិព្វចក្ខុ ឮសំឡេងដោយទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ ចក្ខាយតនៈ … កាយាយតនៈ … វត្ថុ ជាបច្ច័យ នៃខន្ធទាំងឡាយ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង នៃមោហៈផង ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី មោហៈក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ កពឡិង្ការាហារ (ជាបច្ច័យ) នៃកាយនេះ រូបជីវិតិន្ទ្រិយ (ជាបច្ច័យ) នៃកដត្តារូបទាំងឡាយ។
[២១៧] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ជាបច្ច័យនៃសម្បយុត្តកក្ខន្ធទាំងឡាយ ដោយអត្ថិប្បច្ច័យ។ ឯបុរេជាត គឺបុគ្គលត្រេកអរ រីករាយ ចំពោះចក្ខុ … ចំពោះវត្ថុ រាគៈ ដែលមានហេតុត្រូវលះដោយទស្សនៈ ប្រារព្ធនូវចក្ខុនោះ ទើបកើតឡើង ទិដ្ឋិកើតឡើង វិចិកិច្ឆា … ទោមនស្ស ដែលមានហេតុត្រូវលះដោយទស្សនៈ កើតឡើង វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយអត្ថិប្បច្ច័យ។
[២១៨] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយភាវនា ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យនៃសម្បយុត្តកក្ខន្ធទាំងឡាយ ដោយអត្ថិប្បច្ច័យ។ ឯបុរេជាត គឺបុគ្គលត្រេកអរ រីករាយ ចំពោះចក្ខុ វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយភាវនា ដោយអត្ថិប្បច្ច័យ។
[២១៩] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ជាបច្ច័យនៃសម្បយុត្តកក្ខន្ធទាំងឡាយផង នៃចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយអត្ថិប្បច្ច័យ។ ឯបុរេជាត គឺខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាក្តី មោហៈក្តី ប្រារព្ធនូវចក្ខុ ទើបកើតឡើង វត្ថុ ប្រារព្ធនូវវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាផង នៃមោហៈផង ដោយអត្ថិប្បច្ច័យ។
[២២០] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយភាវនាផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យនៃសម្បយុត្តកក្ខន្ធទាំងឡាយផង នៃចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយអត្ថិប្បច្ច័យ។ ឯបុរេជាត គឺខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ប្រារព្ធនូវចក្ខុ ទើបកើតឡើង វត្ថុ ប្រារព្ធនូវវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈផង នៃមោហៈផង ដោយអត្ថិប្បច្ច័យ។
[២២១] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺខន្ធ១ ដែលមានហេតុត្រូវលះដោយទស្សនៈក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២ … ខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆាក្តី មោហៈក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២…។
[២២២] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី (ជាបច្ច័យ) នៃធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។សហជាត គឺខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយទស្សនៈក្តី មហាភូតទាំងឡាយក្តី ជាបច្ច័យនៃចិត្តសមុដ្ឋានរូបទាំងឡាយ ដោយអត្ថិប្បច្ច័យ។ (មួយទៀត) សហជាត គឺខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាក្តី មោហៈក្តី ជាបច្ច័យនៃចិត្តសមុដ្ឋានរូបទាំងឡាយ ដោយអត្ថិប្បច្ច័យ។ (មួយវិញទៀត) សហជាត គឺខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាក្តី វត្ថុក្តី ជាបច្ច័យនៃមោហៈ ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាក្តី មោហៈក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុនដោយអត្ថិប្បច្ច័យ។ (មួយទៀត) បច្ឆាជាត គឺខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយទស្សនៈក្តី កពឡិង្ការាហារក្តី ជាបច្ច័យនៃកាយនេះ ដោយអត្ថិប្បច្ច័យ។ (មួយវិញទៀត) បច្ឆាជាត គឺខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយទស្សនៈក្តី រូបជីវិតិន្ទ្រិយក្តី ជាបច្ច័យនៃកដត្តារូបទាំងឡាយ ដោយអត្ថិប្បច្ច័យ។
[២២៣] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆាក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ផង មោហៈផង ដោយអត្ថិប្បច្ច័យ ខន្ធ២ … ខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆាក្តី មោហៈក្តី ជាបច្ច័យនៃខន្ធ៣ផង នៃចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយអត្ថិប្បច្ច័យ ខន្ធ២ក្តី មោហៈក្តី …។
[២២៤] ធម៌ដែលមានហេតុត្រូវលះដោយភាវនាក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ដោយភាវនា …។ សេចក្តីបំប្រួញ។ ប្រស្នា៣យ៉ាង បណ្ឌិតគប្បីចែកតាមទស្សនន័យ។ពាក្យថាឧទ្ធច្ចៈ បណ្ឌិតគប្បីកំណត់បាន។
ចប់ នត្ថិវិគតអវិគតប្បច្ច័យ។
[២២៥] ក្នុងហេតុប្បច្ច័យ មានវារៈ១១ ក្នុងអារម្មណប្បច្ច័យ មានវារៈ២១ ក្នុងអធិបតិប្បច្ច័យ មានវារៈ១០ ក្នុងអនន្តរប្បច្ច័យ មានវារៈ១៧ ក្នុងសមនន្តរប្បច្ច័យ មានវារៈ១៧ ក្នុងសហជាតប្បច្ច័យ មានវារៈ១៧ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ១១ ក្នុងនិស្សយប្បច្ច័យ មានវារៈ១៧ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ២១ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៥ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ៥ ក្នុងអាសេវនប្បច្ច័យ មានវារៈ១៧ ក្នុងកម្មប្បច្ច័យ មានវារៈ៧ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៧ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ៧ ក្នុងឈានប្បច្ច័យ មានវារៈ៧ ក្នុងមគ្គប្បច្ច័យ មានវារៈ៧ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ១១ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ១៧ ក្នុងនត្ថិប្បច្ច័យ មានវារៈ១៧ ក្នុងវិគតប្បច្ច័យ មានវារៈ១៧ ក្នុងអវិគតប្បច្ច័យ មានវារៈ១៧។ បណ្ឌិតគប្បីរាប់យ៉ាងនេះ។
ចប់ អនុលោម។
[២២៦] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយអារម្មណប្បច្ច័យ ជាបច្ច័យដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[២២៧] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។
[២២៨] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[២២៩] ធម៌ដែលមានហេតុត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយភាវនា ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[២៣០] ធម៌ដែលមានហេតុត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយអារម្មណប្បច្ច័យ ជាបច្ច័យដោយឧបនិស្សយប្បច្ច័យ។
[២៣១] ធម៌ដែលមានហេតុត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ដោយអារម្មណប្បច្ច័យ ជាបច្ច័យដោយសហជាតប្បច្ច័យ ជាបច្ច័យដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យដោយបច្ឆាជាតប្បច្ច័យ។
[២៣២] ធម៌ដែលមានហេតុត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[២៣៣] ធម៌ដែលមានហេតុត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយភាវនាផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យដោយឧបនិស្សយប្បច្ច័យ។
[២៣៤] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យដោយកម្មប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ។
[២៣៥] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។
[២៣៦] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយភាវនា ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។
[២៣៧] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។
[២៣៨] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយភាវនាផងដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។
[២៣៩] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ សហជាតប្បច្ច័យ និងបុរេជាតប្បច្ច័យ ដែលតាំងនៅក្នុងការច្រឡំគ្នា រមែងមានក្នុងទីនេះ បណ្ឌិតគប្បីធ្វើតាម (ឲ្យដូច) ក្នុងបាលី បណ្ឌិតគប្បីពិចារណា ហើយរាប់ (តាមលំដាប់) នៃការរាប់។
[២៤០] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈក្តី ដែលមានហេតុ មិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី (ជាបច្ច័យ) នៃធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។ ពួកអារម្មណប្បច្ច័យ និងឧបនិស្សយប្បច្ច័យ រមែងមានក្នុងទីនេះដែរ មិនមានក្នុងបាលីទេ បណ្ឌិត កាលរាប់ គប្បីពិចារណា ហើយរាប់ចុះ។
[២៤១] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ សហជាតប្បច្ច័យ និងបុរេជាតប្បច្ច័យ ដែលជាមិស្សកប្បញ្ហា ក៏មានក្នុងទីនេះដែរ បណ្ឌិត កុំគប្បីធ្វើដូចក្នុងបាលីឡើយ។
[២៤២] ធម៌ដែលមានហេតុត្រូវលះដោយភាវនាក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[២៤៣] ធម៌ដែលមានហេតុត្រូវលះដោយភាវនាក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយភាវនា ដោយអារម្មណប្បច្ច័យ ជាបច្ច័យដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ សហជាតប្បច្ច័យ និងបុរេជាតប្បច្ច័យ ដែលជាមិស្សកប្បញ្ហា ក៏មានក្នុងទីនេះដែរ។
[២៤៤] ធម៌ដែលមានហេតុត្រូវលះដោយភាវនាក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី (ជាបច្ច័យ) នៃធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។ អារម្មណប្បច្ច័យ និងឧបនិស្សយប្បច្ច័យ ក៏មានក្នុងទីនេះដែរ។
[២៤៥] ធម៌ដែលមានហេតុត្រូវលះដោយភាវនាក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[២៤៦] ធម៌ដែលមានហេតុត្រូវលះដោយភាវនាក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយភាវនាផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ សហជាតប្បច្ច័យ និងបុរេជាតប្បច្ច័យ ក៏មានក្នុងទីនេះដែរ ពួកប្រស្នាណា ដែលលោកមិនបានសរសេរហើយ ពួកប្រស្នានោះ មិនសមដោយព្យញ្ជនៈរបស់លោក កាលរាប់ក្នុងបាលី ពួកប្រស្នានោះ លោកមិនបានសរសេរទុកក្នុងបាលីទេ តែការរាប់ ក៏រមែងប្រាកដ បើសេចក្តីសង្ស័យកើតឡើង បណ្ឌិត គប្បីពិនិត្យមើល ក្នុងអត្ថិប្បច្ច័យ ដែលជាអនុលោមចុះ។
[២៤៧] ក្នុងនហេតុប្បច្ច័យ មានវារៈ២១ ក្នុងនអារម្មណប្បច្ច័យ ក្នុងនអធិបតិប្បច្ច័យ ក្នុងនអនន្តរប្បច្ច័យ ក្នុងនសមនន្តរប្បច្ច័យ ក្នុងនសហជាតប្បច្ច័យ ក្នុងនអញ្ញមញ្ញប្បច្ច័យ ក្នុងននិស្សយប្បច្ច័យ ក្នុងនឧបនិស្សយប្បច្ច័យ ក្នុងនបុរេជាតប្បច្ច័យ ក្នុងនបច្ឆាជាតប្បច្ច័យ ក្នុងនអាសេវនប្បច្ច័យ ក្នុងនកម្មប្បច្ច័យ ក្នុងនវិបាកប្បច្ច័យ ក្នុងនអាហារប្បច្ច័យ ក្នុងនឥន្ទ្រិយប្បច្ច័យ ក្នុងនឈានប្បច្ច័យ ក្នុងនមគ្គប្បច្ច័យ ក្នុងនសម្បយុត្តប្បច្ច័យ ក្នុងនវិប្បយុត្តប្បច្ច័យ ក្នុងនោអត្ថិប្បច្ច័យ ក្នុងនោនត្ថិប្បច្ច័យ ក្នុងនោវិគតប្បច្ច័យ ក្នុងនោអវិគតប្បច្ច័យ មានវារៈ២១ទាំងអស់។ បណ្ឌិតគប្បីរាប់យ៉ាងនេះ។
ចប់ បច្ចនីយៈ។
[២៤៨] ក្នុងនអារម្មណប្បច្ច័យ មានវារៈ១១ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ ក្នុងនអនន្តរប្បច្ច័យ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ១១ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ ក្នុងនបុរេជាតប្បច្ច័យ ក្នុងនបច្ឆាជាតប្បច្ច័យ ក្នុងនអាសេវនប្បច្ច័យ ក្នុងនកម្មប្បច្ច័យ ក្នុងនវិបាកប្បច្ច័យ ក្នុងនអាហារប្បច្ច័យ ក្នុងនឥន្ទ្រិយប្បច្ច័យ ក្នុងនឈានប្បច្ច័យ ក្នុងនមគ្គប្បច្ច័យ មានវារៈ១១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ១១ ក្នុងនោវិគតប្បច្ច័យ មានវារៈ១១។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោមប្បច្ចនីយៈ។
[២៤៩] ក្នុងអារម្មណប្បច្ច័យ មានវារៈ២១ ព្រោះនហេតុប្បច្ច័យ … ក្នុងអធិបតិប្បច្ច័យ មានវារៈ១០ ក្នុងអនន្តរប្បច្ច័យ មានវារៈ១៧ ក្នុងសមនន្តរប្បច្ច័យ មានវារៈ១៧ ក្នុងសហជាតប្បច្ច័យ មានវារៈ១៧ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ១១ ក្នុងនិស្សយប្បច្ច័យ មានវារៈ១៧ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ២១ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៥ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ៥ ក្នុងអាសេវនប្បច្ច័យ មានវារៈ១៧ ក្នុងកម្មប្បច្ច័យ មានវារៈ៧ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៧ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ៧ ក្នុងឈានប្បច្ច័យ មានវារៈ៧ ក្នុងមគ្គប្បច្ច័យ មានវារៈ៧ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ១១ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ១៧ ក្នុងនត្ថិប្បច្ច័យ មានវារៈ១៧ ក្នុងវិគតប្បច្ច័យ មានវារៈ១៧ ក្នុងអវិគតប្បច្ច័យ មានវារៈ១៧។ បណ្ឌិតគប្បីរាប់យ៉ាងនេះ។
ចប់ បច្ចនីយានុលោម។
ចប់ ទស្សនេន បហាតព្វហេតុកត្តិកៈ ទី៩។
អាចយគាមិត្តិកៈ
បដិច្ចវារៈ
[២៥០] ធម៌ដែលដល់នូវការសន្សំ អាស្រ័យធម៌ ដែលដល់នូវការសន្សំ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលដល់នូវការសន្សំ ខន្ធ២ អាស្រ័យខន្ធ២។ ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ អាស្រ័យធម៌ ដែលដល់នូវការសន្សំ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវការសន្សំ។ ធម៌ដែលដល់នូវការសន្សំក្តី ធម៌ដែលមិនដែលដល់នូវការសន្សំ មិនដល់នូវការមិនសន្សំក្តី អាស្រ័យធម៌ ដែលដល់នូវការសន្សំ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលដល់នូវការសន្សំ ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២។
[២៥១] ធម៌ដែលដល់នូវការមិនសន្សំ អាស្រ័យធម៌ ដែលដល់នូវការមិនសន្សំ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលដល់នូវការមិនសន្សំ ខន្ធ២ អាស្រ័យខន្ធ២។ ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ អាស្រ័យធម៌ ដែលដល់នូវការមិនសន្សំ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋាន អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវការមិនសន្សំ។ ធម៌ដែលដល់នូវការមិនសន្សំក្តី ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំក្តី អាស្រ័យធម៌ ដែលដល់នូវការមិនសន្សំ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលដល់នូវការមិនសន្សំ ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២។
[២៥២] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ អាស្រ័យធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ នូវខន្ធ២ … ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យខន្ធ១ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២ … វត្ថុ អាស្រ័យខន្ធទាំងឡាយ ខន្ធទាំងឡាយ អាស្រ័យវត្ថុ មហាភូត៣ អាស្រ័យមហាភូត១ មហាភូត២ អាស្រ័យមហាភូត២ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យមហាភូតទាំងឡាយ។
[២៥៣] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ អាស្រ័យធម៌ ដែលដល់នូវការសន្សំផង ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវការសន្សំផង មហាភូតទាំងឡាយផង។ ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ អាស្រ័យធម៌ ដែលដល់នូវការមិនសន្សំផង ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវការមិនសន្សំផង មហាភូតទាំងឡាយផង។
[២៥៤] ធម៌ដែលដល់នូវការសន្សំ អាស្រ័យធម៌ ដែលដល់នូវការសន្សំ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលដល់នូវការសន្សំ នូវខន្ធ២ …។
[២៥៥] ធម៌ដែលដល់នូវការមិនសន្សំ អាស្រ័យធម៌ ដែលដល់នូវការមិនសន្សំ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលដល់នូវការមិនសន្សំ នូវខន្ធ២ …។
[២៥៦] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ អាស្រ័យធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ អាស្រ័យខន្ធ២ … ខន្ធទាំងឡាយ អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ។
[២៥៧] ធម៌ដែលដល់នូវការសន្សំ អាស្រ័យធម៌ ដែលដល់នូវការសន្សំ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ (បានដល់ពាក្យបុច្ឆា និងវិសជ្ជនា) ៣លើក។ … ធម៌ដែលដល់នូវការមិនសន្សំ … ព្រោះអធិបតិប្បច្ច័យ (បានដល់ពាក្យបុច្ឆា និងវិសជ្ជនា) ៣លើក។ ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ អាស្រ័យធម៌ ដែលមិនដល់នូវការសន្សំ … មិនដល់នូវការមិនសន្សំ បានដល់វារៈ១។ បដិសន្ធិ មិនមានទេ។ មហាភូត៣ អាស្រ័យមហាភូត១។បេ។ ចិត្តសមុដ្ឋានរូប និងឧបាទារូប អាស្រ័យមហាភូតទាំងឡាយ។ ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ អាស្រ័យធម៌ ដែលដល់នូវការសន្សំផង ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំផង ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវការសន្សំផង មហាភូតទាំងឡាយផង។ ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ អាស្រ័យធម៌ ដែលដល់នូវការមិនសន្សំផង មិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំផង … ព្រោះអធិបតិប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវការមិនសន្សំផង មហាភូតទាំងឡាយផង។
[២៥៨] ធម៌ដែលដល់នូវការសន្សំ អាស្រ័យធម៌ ដែលដល់នូវការសន្សំ … ព្រោះអនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ និងសហជាតប្បច្ច័យ ឯមហាភូតទាំងអស់ បណ្ឌិតគប្បីធ្វើចុះ។ ចិត្តសមុដ្ឋានរូបក្តី កដត្តារូបក្តី ឧបាទារូបក្តី មិនមានព្រោះអញ្ញមញ្ញប្បច្ច័យទេ។ ព្រោះនិស្សយប្បច្ច័យ ឧបនិស្សយប្បច្ច័យ បុរេជាតប្បច្ច័យ អាសេវនប្បច្ច័យ កម្មប្បច្ច័យ វិបាកប្បច្ច័យ អាហារប្បច្ច័យ ឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ មគ្គប្បច្ច័យ សម្បយុត្តប្បច្ច័យ វិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ នត្ថិប្បច្ច័យ វិគតប្បច្ច័យ និងអវិគតប្បច្ច័យ។
[២៥៩] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៩ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ៩ ក្នុងឈានប្បច្ច័យ មានវារៈ៩ ក្នុងមគ្គប្បច្ច័យ មានវារៈ៩ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងវិគតប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។ បណ្ឌិត គប្បីរាប់យ៉ាងនេះ។
ចប់ អនុលោម។
[២៦០] ធម៌ដែលដល់នូវការសន្សំ អាស្រ័យធម៌ ដែលដល់នូវការសន្សំ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។
[២៦១] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ អាស្រ័យធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ … ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាអហេតុកៈ នូវខន្ធ២ … វត្ថុ អាស្រ័យខន្ធទាំងឡាយ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ខន្ធទាំងឡាយ អាស្រ័យវត្ថុ មហាភូត១ … ពាហិរ … អាហារសមុដ្ឋាន … ឧតុសមុដ្ឋាន … អាស្រ័យមហាភូត១ របស់ពួកអសញ្ញសត្វ។
[២៦២] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំអាស្រ័យធម៌ ដែលដល់នូវការសន្សំ … ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវការសន្សំ។ ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ អាស្រ័យធម៌ ដែលមិនដល់នូវការមិនសន្សំ … ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមិនដល់នូវការមិនសន្សំ។
[២៦៣] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ អាស្រ័យធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ … ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ វត្ថុ អាស្រ័យខន្ធទាំងឡាយ ក្នុងខណៈនៃបដិសន្ធិ មហាភូត១ … ពាហិរ … អាហារសមុដ្ឋាន … ឧតុសមុដ្ឋាន … របស់ពួកអសញ្ញសត្វ …។
[២៦៤] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ អាស្រ័យធម៌ ដែលដល់នូវការសន្សំផង ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំផង … ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវការសន្សំផង មហាភូតទាំងឡាយផង។
[២៦៥] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ អាស្រ័យធម៌ ដែលដល់នូវការមិនសន្សំផង ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំផង … ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវការមិនសន្សំផង មហាភូតទាំងឡាយផង។
[២៦៦] ធម៌ដែលដល់នូវការសន្សំ អាស្រ័យធម៌ ដែលដល់នូវការសន្សំ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ (បានដល់ពាក្យបុច្ឆា និងវិសជ្ជនា) ៣លើក។ ធម៌ដែលមិនដល់នូវការមិនសន្សំ អាស្រ័យធម៌ ដែលមិនដល់នូវការមិនសន្សំ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិ ដែលដល់នូវការមិនសន្សំ អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវការមិនសន្សំ។ ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ អាស្រ័យធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ … ព្រោះនអធិបតិប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ នូវខន្ធ២ … វត្ថុ អាស្រ័យខន្ធទាំងឡាយ ក្នុងខណៈនៃបដិសន្ធិ ខន្ធទាំងឡាយ អាស្រ័យវត្ថុ មហាភូត១ … ពាហិរ …។ សេចក្តីបំប្រួញ។ នូវមហាភូត១ របស់ពួកអសញ្ញសត្វ …។
[២៦៧] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ អាស្រ័យធម៌ ដែលដល់នូវការសន្សំផង ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំផង … ព្រោះនអធិបតិប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវការសន្សំផង មហាភូតទាំងឡាយផង។
[២៦៨] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ អាស្រ័យធម៌ ដែលដល់នូវការសន្សំ … ព្រោះនអនន្តរប្បច្ច័យ នសមនន្តរប្បច្ច័យ នអញ្ញមញ្ញប្បច្ច័យ នឧបនិស្សយប្បច្ច័យ និងនបុរេជាតប្បច្ច័យ ប្រស្នាទាំង៧ (នេះ) ប្រាកដស្មើដោយកុសលត្តិកៈដែរ។ ព្រោះនបច្ឆាជាតប្បច្ច័យ។
[២៦៩] ធម៌ដែលដល់នូវការសន្សំ អាស្រ័យធម៌ ដែលដល់នូវការសន្សំ ទើបកើតឡើង ព្រោះនអាសេវនប្បច្ច័យ (បានដល់ពាក្យបុច្ឆា និងវិសជ្ជនា) ៣លើក។ ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ អាស្រ័យធម៌ ដែលដល់នូវការមិនសន្សំ ទើបកើតឡើង ព្រោះនអាសេវនប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវការមិនសន្សំ។ ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ អាស្រ័យធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ … ព្រោះនអាសេវនប្បច្ច័យ បានដល់បញ្ហា១។ មហាភូតទាំងអស់ បណ្ឌិតគប្បីធ្វើ។
[២៧០] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ អាស្រ័យធម៌ ដែលដល់នូវការសន្សំផង ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំផង … ព្រោះនអាសេវនប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវការសន្សំផង មហាភូតទាំងឡាយផង។ ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ អាស្រ័យធម៌ ដែលដល់នូវការសន្សំផង ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំផង ទើបកើតឡើង ព្រោះនអាសេវនប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវការមិនសន្សំផង មហាភូតទាំងឡាយផង។
[២៧១] ធម៌ដែលដល់នូវការសន្សំ អាស្រ័យធម៌ ដែលដល់នូវការសន្សំ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលដល់នូវការសន្សំ អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវការសន្សំ។ ធម៌ដែលដល់នូវការមិនសន្សំ អាស្រ័យធម៌ ដែលមិនដល់នូវការសន្សំ … ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលដល់នូវការមិនសន្សំ អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវការមិនសន្សំ។ ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ អាស្រ័យធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ … ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ អាស្រ័យខន្ធទាំងឡាយ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ពាហិរ … អាហារសមុដ្ឋាន … ឧតុសមុដ្ឋាន មហាភូត១ …។
[២៧២] ធម៌ដែលដល់នូវការសន្សំ អាស្រ័យធម៌ ដែលដល់នូវការសន្សំ ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ គឺបដិសន្ធិ ដ៏បរិបូណ៌ មិនមានទេ។បេ។ ព្រោះនអាហារប្បច្ច័យ នឥន្ទ្រិយប្បច្ច័យ នឈានប្បច្ច័យ នមគ្គប្បច្ច័យ នសម្បយុត្តប្បច្ច័យ និងនវិប្បយុត្តប្បច្ច័យ (បានដល់ពាក្យបុច្ឆា និងវិសជ្ជនា) ៣លើក។ ព្រោះនោនត្ថិប្បច្ច័យ និងនោវិគតប្បច្ច័យ។
[២៧៣] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៦ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៥ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៥ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៥ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៧ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៧ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្ទ្រិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៥ ក្នុងនោវិគតប្បច្ច័យ មានវារៈ៥។ បណ្ឌិត គប្បីរាប់យ៉ាងនេះ។
ចប់ បច្ចនីយៈ។
[២៧៤] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មានវារៈ៦ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៥ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៥ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៥ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៧ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៧ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៥ ក្នុងនោវិគតប្បច្ច័យ មានវារៈ៥។ បណ្ឌិត គប្បីរាប់យ៉ាងនេះ។
ចប់ អនុលោមប្បច្ចនីយៈ។
[២៧៥] ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មានវារៈ២ ក្នុងសមនន្តរប្បច្ច័យ មានវារៈ២ ក្នុងសហជាតប្បច្ច័យ មានវារៈ២ ក្នុងអញ្ញមញ្ញប្បច្ច័យ ក្នុងនិស្សយប្បច្ច័យ ក្នុងបុរេជាតប្បច្ច័យ ក្នុងអាសេវនប្បច្ច័យ ក្នុងកម្មប្បច្ច័យ មានវារៈ២ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ២ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ២ ក្នុងឈានប្បច្ច័យ មានវារៈ២ ក្នុងមគ្គប្បច្ច័យ មានវារៈ១ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងវិប្បយុត្តប្បច្ច័យ ក្នុងអត្ថិប្បច្ច័យ ក្នុងនត្ថិប្បច្ច័យ ក្នុងវិគតប្បច្ច័យ ក្នុងអវិគតប្បច្ច័យ មានវារៈ២។ បណ្ឌិត គប្បីរាប់យ៉ាងនេះ។
ចប់ បច្ចនីយានុលោម។
ចប់ បដិច្ចវារៈ។
សហជាតវារៈ ប្រាកដស្មើដោយបដិច្ចវារៈដែរ។
បច្ចយវារៈ
[២៧៦] ធម៌ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងធម៌ ដែលដល់នូវការសន្សំ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលដល់នូវការសន្សំ ខន្ធ២ ពឹងផ្អែកនឹងខន្ធ២។ ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ពឹងផ្អែកនឹងធម៌ ដែលដល់នូវការសន្សំ … ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលដល់នូវការសន្សំ។ ធម៌ដែលដល់នូវការសន្សំក្តី (ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំក្តី) ពឹងផ្អែកនឹងធម៌ ដែលដល់នូវការសន្សំ … គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ ដែលដល់នូវការសន្សំ នឹងខន្ធ២ …។ ពឹងផ្អែកនឹងធម៌ ដែលដល់នូវការមិនសន្សំ …(បានដល់ពាក្យបុច្ឆា និងវិសជ្ជនា) ៣លើក។
[២៧៧] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ពឹងផ្អែកនឹងធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ … ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ នឹងខន្ធ២ … វត្ថុ ពឹងផ្អែកនឹងខន្ធទាំងឡាយ ក្នុងខណៈនៃបដិសន្ធិ ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ ពឹងផ្អែកនឹងមហាភូត១ ខន្ធទាំងឡាយ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ … ព្រោះហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលដល់នូវការមិនសន្សំ ពឹងផ្អែកនឹងធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ … គឺខន្ធទាំងឡាយ ដែលដល់នូវការមិនសន្សំ ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលដល់នូវការសន្សំក្តី ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំក្តី ពឹងផ្អែកនឹងធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ … គឺខន្ធទាំងឡាយ ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមហាភូតទាំងឡាយ។ ធម៌ដែលដល់នូវការមិនសន្សំក្តី ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំក្តី ពឹងផ្អែកនឹងធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ … គឺខន្ធទាំងឡាយ ដែលដល់នូវការមិនសន្សំ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមហាភូតទាំងឡាយ។
[២៧៨] ធម៌ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងធម៌ ដែលដល់នូវការសន្សំផង ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំផង … ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលដល់នូវការសន្សំផង វត្ថុផង នឹងខន្ធ២ …។ ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ពឹងផ្អែកនឹងធម៌ ដែលដល់នូវការសន្សំផង ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំផង … ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលដល់នូវការសន្សំផង មហាភូតទាំងឡាយផង។ ធម៌ដែលដល់នូវការសន្សំក្តី ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំក្តី ពឹងផ្អែកនឹងធម៌ ដែលដល់នូវការសន្សំផង ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំផង ទើបកើតឡើងព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលដល់នូវការសន្សំផង វត្ថុផង នូវខន្ធ២ … ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលដល់នូវការសន្សំផង មហាភូតទាំងឡាយផង។ ធម៌ដែលដល់នូវការមិនសន្សំ ពឹងផ្អែកនឹងធម៌ ដែលដល់នូវការមិនសន្សំផង ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំផង … (បានដល់ពាក្យបុច្ឆា និងវិសជ្ជនា) ៣លើក។
[២៧៩] ធម៌ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងធម៌ ដែលដល់នូវការសន្សំ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺពឹងផ្អែកនឹងខន្ធ១ ដែលដល់នូវការសន្សំ។ ពឹងផ្អែកនឹងធម៌ ដែលដល់នូវការមិនសន្សំ … បានដល់វារៈ១។
[២៨០] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ពឹងផ្អែកនឹងធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ … គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ នូវខន្ធ២ … ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃបដិសន្ធិ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ខន្ធទាំងឡាយ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ … គឺខន្ធទាំងឡាយ ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលដល់នូវការមិនសន្សំ ពឹងផ្អែកនឹងធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ … គឺខន្ធទាំងឡាយ ដែលដល់នូវការមិនសន្សំ ពឹងផ្អែកនឹងវត្ថុ។
[២៨១] ធម៌ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងធម៌ ដែលដល់នូវការសន្សំផង ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំផង… គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលដល់នូវការសន្សំផង វត្ថុផង (ពឹងផ្អែក) នឹងខន្ធ២ …។
[២៨២] ធម៌ដែលដល់នូវការមិនសន្សំ ពឹងផ្អែកនឹងធម៌ ដែលដល់នូវការមិនសន្សំផង ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលដល់នូវការមិនសន្សំផង វត្ថុផង (ពឹងផ្អែក) នឹងខន្ធ២…។
[២៨៣] ធម៌ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងធម៌ ដែលដល់នូវការសន្សំ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ បានដល់វារៈ៣។ ធម៌ដែលដល់នូវការមិនសន្សំ គឺមានវារៈ៣លើក។ ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ … (ពឹងផ្អែក) នឹងខន្ធ១ ដែលមិនដល់នូវការសន្សំ … ខន្ធទាំងឡាយ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ …។ តំណ ក្នុងទីនេះ ប្រាកដស្មើដោយហេតុប្បច្ច័យដែរ។
[២៨៤] ធម៌ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងធម៌ ដែលដល់នូវការសន្សំ ទើបកើតឡើង ព្រោះអនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ និងសហជាតប្បច្ច័យ បានដល់វារៈ៣លើក។ ធម៌ដែលដល់នូវការមិនសន្សំ មានវារៈ៣លើក។ ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ពឹងផ្អែកនឹងធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ … ព្រោះសហជាតប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ។ សេចក្តីបំប្រួញ។ (ពឹងផ្អែក) នឹងមហាភូត១ របស់ពួកអសញ្ញសត្វ … ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ … ព្រោះសហជាតប្បច្ច័យ។ សេចក្តីបំប្រួញ។ តំណទាំងអស់ បណ្ឌិតគប្បីធ្វើចុះ។
[២៨៥] ពឹងផ្អែកនឹងធម៌ ដែលដល់នូវការមិនសន្សំ … ព្រោះអញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ ឧបនិស្សយប្បច្ច័យ បុរេជាតប្បច្ច័យ អាសេវនប្បច្ច័យ កម្មប្បច្ច័យ វិបាកប្បច្ច័យ អាហារប្បច្ច័យ ឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ មគ្គប្បច្ច័យ សម្បយុត្តប្បច្ច័យ វិប្បយុត្តប្បច្ច័យ អតិ្ថប្បច្ច័យ នត្ថិប្បច្ច័យ វិគតប្បច្ច័យ និងអវិគតប្បច្ច័យ។
[២៨៦] ក្នុងហេតុប្បច្ច័យ មានវារៈ១៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ៧ ក្នុងអធិបតិប្បច្ច័យ មានវារៈ១៧ ក្នុងអនន្តរប្បច្ច័យ មានវារៈ៧ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៧ ក្នុងសហជាតប្បច្ច័យ មានវារៈ១៧ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៧ ក្នុងនិស្សយប្បច្ច័យ មានវារៈ១៧ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៧ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៧ ក្នុងអាសេវនប្បច្ច័យ មានវារៈ៧ ក្នុងកម្មប្បច្ច័យ មានវារៈ១៧ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ១៧ ក្នុងឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ និងមគ្គប្បច្ច័យ មានវារៈ១៧ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៧ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ១៧ ក្នុងអត្ថិប្បច្ច័យ មានវារៈ១៧ ក្នុងនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងវិគតប្បច្ច័យ មានវារៈ៧ ក្នុងអវិគតប្បច្ច័យ មានវារៈ១៧។ បណ្ឌិត គប្បីរាប់យ៉ាងនេះ។
ចប់ អនុលោម។
[២៨៧] ធម៌ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងធម៌ ដែលដល់នូវការសន្សំ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ពឹងផ្អែកនឹងធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ … ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ ជាអហេតុកៈ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ពឹងផ្អែកនឹងខន្ធ២ … ក្នុងខណៈនៃអហេតុកប្បដិសន្ធិ។ សេចក្តីបំប្រួញ។ (ពឹងផ្អែក) នឹងមហាភូត១ របស់ពួកអសញ្ញសត្វ …ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាតនៈ ខន្ធទាំងឡាយ ជាអហេតុកៈ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ … ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងវត្ថុ។
[២៨៨] ធម៌ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងធម៌ ដែលដល់នូវការសន្សំផង ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំផង … ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង វត្ថុផង។
[២៨៩] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ពឹងផ្អែកនឹងធម៌ ដែលដល់នូវការសន្សំ … ព្រោះនអារម្មណប្បច្ច័យ។ សេចក្តីបំប្រួញ។ ពាក្យនេះ ប្រាកដស្មើដោយបដិច្ចវារៈ។
[២៩០] ធម៌ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងធម៌ ដែលដល់នូវការសន្សំ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ បានដល់វារៈ៣លើក។ធម៌ដែលដល់នូវការមិនសន្សំ ពឹងផ្អែកនឹងធម៌ ដែលដល់នូវការមិនសន្សំ … ព្រោះនអធិបតិប្បច្ច័យ គឺធម៌ ជាអធិបតិ ដែលដល់នូវការមិនសន្សំ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលដល់នូវការមិនសន្សំ។ (ពឹងផ្អែក) នឹងធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ។ សេចក្តីបំប្រួញ។ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ របស់ពួកអសញ្ញសត្វ (ពឹងផ្អែក) នឹងកាយាយតនៈ … ខន្ធទាំងឡាយ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ … ព្រោះនអធិបតិប្បច្ច័យ គឺខន្ធទាំងឡាយ ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលដល់នូវការមិនសន្សំ ពឹងផ្អែកនឹងធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ … ព្រោះនអធិបតិប្បច្ច័យ គឺធម៌ជាអធិបតិ ដែលដល់នូវការមិនសន្សំ ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលដល់នូវការសន្សំក្តី ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំក្តី ពឹងផ្អែកនឹងធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ … ព្រោះនអធិបតិប្បច្ច័យ គឺខន្ធទាំងឡាយ ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមហាភូតទាំងឡាយ។
[២៩១] ធម៌ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងធម៌ ដែលដល់នូវការសន្សំផង ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំផង … ព្រោះនអធិបតិប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលដល់នូវការសន្សំផង វត្ថុផង ពឹងផ្អែកនឹងខន្ធ២ …។ ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ពឹងផ្អែកនឹងធម៌ ដែលដល់នូវការសន្សំផង ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំផង … គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលដល់នូវការសន្សំផង មហាភូតទាំងឡាយផង។ ធម៌ដែលដល់នូវការសន្សំក្តី ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំក្តី ពឹងផ្អែកនឹងធម៌ ដែលដល់នូវការសន្សំផង ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំផង … គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលដល់នូវការសន្សំផង វត្ថុផង (ពឹងផ្អែក) នឹងខន្ធ២ … ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលដល់នូវការសន្សំផង មហាភូតទាំងឡាយផង។
[២៩២] ធម៌ដែលដល់នូវការមិនសន្សំ ពឹងផ្អែកនឹងធម៌ ដែលដល់នូវការមិនសន្សំផង ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំផង … ព្រោះនអធិបតិប្បច្ច័យ គឺធម៌ជាអធិបតិ ដែលដល់នូវការមិនសន្សំ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលដល់នូវការមិនសន្សំផង វត្ថុផង។ ព្រោះនអនន្តរប្បច្ច័យ នសមនន្តរប្បច្ច័យ នអញ្ញមញ្ញប្បច្ច័យ នឧបនិស្សយប្បច្ច័យ និងនបុរេជាតប្បច្ច័យ បញ្ហា៧ ប្រាកដស្មើដោយបដិច្ចវារៈ។ ព្រោះនបច្ឆាជាតប្បច្ច័យ (នេះ) ជាពាក្យគ្រប់គ្រាន់។
[២៩៣] ធម៌ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងធម៌ ដែលដល់នូវការសន្សំ … ព្រោះនអាសេវនប្បច្ច័យ បានដល់វារៈ៣លើក។ ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ពឹងផ្អែកនឹងធម៌ ដែលដល់នូវការមិនសន្សំ … ព្រោះនអាសេវនប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលដល់នូវការមិនសន្សំ។ ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ពឹងផ្អែកនឹងធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ។ សេចក្តីបំប្រួញ។ របស់ពួកអសញ្ញសត្វ …ខន្ធទាំងឡាយ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ពឹងផ្អែកនឹងចក្ខាយតនៈ ពឹងផ្អែកនឹងកាយាយតនៈ ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ … ព្រោះនអាសេវនប្បច្ច័យ គឺខន្ធទាំងឡាយ ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលដល់នូវការសន្សំក្តី ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំក្តី ពឹងផ្អែកនឹងធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ … គឺខន្ធទាំងឡាយ ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមហាភូតទាំងឡាយ។
[២៩៤] ធម៌ដែលដល់នូវការមិនសន្សំ ពឹងផ្អែកនឹងធម៌ ដែលដល់នូវការសន្សំផង ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំផង … គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលដល់នូវការសន្សំផង វត្ថុផង(ពឹងផ្អែក) នឹងខន្ធ២…។ ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ពឹងផ្អែកនឹងធម៌ ដែលដល់នូវការសន្សំផង ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំផង …គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលដល់នូវការសន្សំផង នឹងមហាភូតទាំងឡាយផង។ ធម៌ដែលដល់នូវការសន្សំក្តី ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំក្តី ពឹងផ្អែកនឹងធម៌ ដែលដល់នូវការសន្សំផង ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំផង … គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលដល់នូវការសន្សំផង វត្ថុផង ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង ខន្ធទាំងឡាយ ដែលដល់នូវការសន្សំផង មហាភូតទាំងឡាយផង។ ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ពឹងផ្អែកនឹងធម៌ ដែលដល់នូវការសន្សំផង ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំផង … ព្រោះនអាសេវនប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលដល់នូវការមិនសន្សំផង មហាភូតទាំងឡាយផង។
[២៩៥] ធម៌ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងធម៌ ដែលដល់នូវការសន្សំ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលដល់នូវការសន្សំ។ ធម៌ដែលដល់នូវការមិនសន្សំ ពឹងផ្អែកនឹងធម៌ ដែលដល់នូវការមិនសន្សំ … ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលដល់នូវការមិនសន្សំ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលដល់នូវការមិនសន្សំ។ ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ពឹងផ្អែកនឹងធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ … ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ពាហិរ … អាហារសមុដ្ឋាន … ឧតុសមុដ្ឋាន … ចេតនា ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ … ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលដល់នូវការមិនសន្សំ ពឹងផ្អែកនឹងធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ … ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលដល់នូវការមិនសន្សំ ពឹងផ្អែកនឹងវត្ថុ។
[២៩៦] ធម៌ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងធម៌ ដែលដល់នូវការសន្សំផង ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំផង … ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលដល់នូវការសន្សំផង វត្ថុផង។
[២៩៧] ធម៌ដែលដល់នូវការមិនសន្សំ ពឹងផ្អែកនឹងធម៌ ដែលដល់នូវការមិនសន្សំផង ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំផង … ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលដល់នូវការមិនសន្សំផង វត្ថុផង។
[២៩៨] ធម៌ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងធម៌ ដែលដល់នូវការសន្សំ … ព្រោះនវិបាកប្បច្ច័យ។ បណ្ឌិតគប្បីធ្វើឲ្យបរិបូណ៌ (គ្រប់បទទាំងអស់)។ (អាចយគាមិធម៌) មិនមានក្នុងខណៈនៃបដិសន្ធិទេ។
[២៩៩] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ពឹងផ្អែកនឹងធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ …ព្រោះនអាហារប្បច្ច័យ គឺពាហិរ … ឧតុសមុដ្ឋាន … របស់ពួកអសញ្ញសត្វ …។
[៣០០] … ព្រោះនឥន្ទ្រិយប្បច្ច័យ គឺពាហិរ … អាហារសមុដ្ឋាន …ឧតុសមុដ្ឋាន … រូបជីវិតិន្ទ្រិយ ពឹងផ្អែកនឹងមហាភូតទាំងឡាយ របស់ពួកអសញ្ញសត្វ។
[៣០១] … ព្រោះនឈានប្បច្ច័យ គឺបញ្ចវិញ្ញាណ (ពឹងផ្អែក) នឹងពាហិរ … អាហារសមុដ្ឋាន … ឧតុសមុដ្ឋាន … របស់ពួកអសញ្ញសត្វ … ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ (កាយវិញ្ញាណ ពឹងផ្អែក) នឹងកាយាយតនៈ …។
[៣០២] … ព្រោះនមគ្គប្បច្ច័យ គឺធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាអហេតុកៈ។ សេចក្តីបំប្រួញ។ មហាភូត១ របស់ពួកអសញ្ញសត្វ … ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ (កាយវិញ្ញាណ) ពឹងផ្អែកនឹងកាយាយតនៈ ធម៌ដែលមិនដល់នូវការសន្សំ ជាអហេតុកៈ ពឹងផ្អែកនឹងវត្ថុ … ព្រោះនសម្បយុត្តប្បច្ច័យ និងនវិប្បយុត្តប្បច្ច័យ។ (វារៈនៃបុច្ឆា និងវិសជ្ជនា) ៣លើក ប្រាកដស្មើដោយបដិច្ចវារៈដែរ។ ព្រោះនោនត្ថិប្បច្ច័យ និងនោវិគតប្បច្ច័យ។
[៣០៣] ក្នុងនហេតុប្បច្ច័យ មានវារៈ៤ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងនអធិបតិប្បច្ច័យ មានវារៈ១២ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៥ ក្នុងនសមនន្តរប្បច្ច័យ នអញ្ញមញ្ញប្បច្ច័យ និងនឧបនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៧ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ១៧ ក្នុងនអាសេវនប្បច្ច័យ មានវារៈ១១ ក្នុងនកម្មប្បច្ច័យ មានវារៈ៧ ក្នុងនវិបាកប្បច្ច័យ មានវារៈ១៧ ក្នុងនអាហារប្បច្ច័យ នឥន្ទ្រិយប្បច្ច័យ នឈានប្បច្ច័យ និងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ និងនោវិគតប្បច្ច័យ មានវារៈ៥។ បណ្ឌិត គប្បីរាប់យ៉ាងនេះ។
ចប់ បច្ចនីយៈ។
[៣០៤] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មានវារៈ១២ ក្នុងនអនន្តរប្បច្ច័យ នសមនន្តរប្បច្ច័យ នអញ្ញមញ្ញប្បច្ច័យ និងនឧបនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៧ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ១៧ ក្នុងនអាសេវនប្បច្ច័យ មានវារៈ១១ ក្នុងនកម្មប្បច្ច័យ មានវារៈ៧ ក្នុងនវិបាកប្បច្ច័យ មានវារៈ១៧ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ និងនោវិគតប្បច្ច័យ មានវារៈ៥។ បណ្ឌិតគប្បីរាប់យ៉ាងនេះ។
ចប់ អនុលោមប្បច្ចនីយៈ។
[៣០៥] ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យនិស្សយប្បច្ច័យ ឧបនិស្សយប្បច្ច័យ បុរេជាតប្បច្ច័យ អាសេវនប្បច្ច័យនិងកម្មប្បច្ច័យ មានវារៈ៤ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៤ ក្នុងឥន្ទ្រិយប្បច្ច័យ និងឈានប្បច្ច័យ មានវារៈ៤ ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុងសម្បយុត្តប្បច្ច័យ វិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ នត្ថិប្បច្ច័យ និងវិគតប្បច្ច័យ មានវារៈ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ៤។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយានុលោម។
ចប់ បច្ចយវារៈ។
និស្សយវារៈ ប្រាកដស្មើដោយបច្ចយវារៈដែរ។
សំសដ្ឋវារៈ
[៣០៦] ធម៌ដែលដល់នូវការសន្សំ ច្រឡំនឹងធម៌ ដែលដល់នូវការសន្សំ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលដល់នូវការសន្សំ ច្រឡំនឹងខន្ធ២។
[៣០៧] ធម៌ដែលដល់នូវការមិនសន្សំ ច្រឡំនឹងធម៌ ដែលដល់នូវការមិនសន្សំ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលដល់នូវការមិនសន្សំ នឹងខន្ធ២…។
[៣០៨] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ច្រឡំនឹងធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ… គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ នឹងខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ …។
[៣០៩] ធម៌ដែលដល់នូវការសន្សំ ច្រឡំនឹងធម៌ ដែលដល់នូវការសន្សំ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ អធិបតិប្បច្ច័យ អនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ ឧបនិស្សយប្បច្ច័យ បុរេជាតប្បច្ច័យ អាសេវនប្បច្ច័យ កម្មប្បច្ច័យ វិបាកប្បច្ច័យ អាហារប្បច្ច័យ ឥន្ទិ្រយប្បច្ច័យ ឈានប្បច្ច័យ មគ្គប្បច្ច័យ សម្បយុត្តប្បច្ច័យ វិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ នត្ថិប្បច្ច័យ វិគតប្បច្ច័យ និងអវិគតប្បច្ច័យ។
[៣១០] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ អធិបតិប្បច្ច័យ អនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ ឧបនិស្សយប្បច្ច័យ បុរេជាតប្បច្ច័យ អាសេវនប្បច្ច័យ និងកម្មប្បច្ច័យ មានវារៈ៣ទាំងអស់។ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៣ ក្នុងឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ មគ្គប្បច្ច័យ សម្បយុត្តប្បច្ច័យ វិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ នត្ថិប្បច្ច័យ វិគតប្បច្ច័យ និងអវិគតប្បច្ច័យ មានវារៈ៣។ បណ្ឌិត គប្បីរាប់យ៉ាងនេះ។
ចប់ អនុលោម។
[៣១១] ធម៌ដែលដល់នូវការសន្សំ ច្រឡំនឹងធម៌ ដែលដល់នូវការសន្សំ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ច្រឡំនឹងខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។
[៣១២] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ច្រឡំនឹងធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ … ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ជាអហេតុកៈ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ នឹងខន្ធ២ … ក្នុងខណៈនៃអហេតុកប្បដិសន្ធិ …។
[៣១៣] ធម៌ដែលដល់នូវការសន្សំ ច្រឡនឹងធម៌ ដែលដល់នូវការសន្សំ … ព្រោះនអធិបតិប្បច្ច័យ នបុរេជាតប្បច្ច័យ នបច្ឆាជាតប្បច្ច័យ និងនអាសេវនប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលដល់នូវការសន្សំ នឹងខន្ធ២ …។
[៣១៤] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ច្រឡំនឹងធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ … ព្រោះនអាសេវនប្បច្ច័យ គឺខន្ធទាំងឡាយ ច្រឡំនឹងខន្ធ១ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ក្នុងខណៈនៃបដិសន្ធិ … ព្រោះនកម្មប្បច្ច័យ នវិបាកប្បច្ច័យ នឈានប្បច្ច័យ នមគ្គប្បច្ច័យ និងនវិប្បយុត្តប្បច្ច័យ។
[៣១៥] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងនអាសេវនប្បច្ច័យ មានវារៈ២ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៣ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣។ បណ្ឌិត គប្បីរាប់យ៉ាងនេះ។
ចប់ បច្ចនីយៈ។
[៣១៦] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ … ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងនអាសេវនប្បច្ច័យ មានវារៈ២ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣។ បណ្ឌិត គប្បីរាប់យ៉ាងនេះ។
ចប់ អនុលោមប្បច្ចនីយៈ។
[៣១៧] ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ ឧបនិស្សយប្បច្ច័យ បុរេជាតប្បច្ច័យ អាសេវនប្បច្ច័យ និងកម្មប្បច្ច័យ មានវារៈ២ទាំងអស់។ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ២ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ២ ក្នុងឈានប្បច្ច័យ មានវារៈ២ ក្នុងមគ្គប្បច្ច័យ មានវារៈ១ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងវិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ នត្ថិប្បច្ច័យ វិគតប្បច្ច័យ អវិគតប្បច្ច័យ មានវារៈ២។ បណ្ឌិត គប្បីរាប់យ៉ាងនេះ។
ចប់ បច្ចនីយានុលោម។
ចប់ សំសដ្ឋវារៈ។
សម្បយុត្តវារៈ ប្រាកដស្មើដោយសំសដ្ឋវារៈដែរ។
បញ្ហាវារៈ
[៣១៨] ធម៌ដែលដល់នូវការសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការសន្សំ ដោយហេតុប្បច្ច័យ គឺហេតុទាំងឡាយ ដែលដល់នូវការសន្សំ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ។
[៣១៩] ធម៌ដែលដល់នូវការសន្សំ ជាបច្ច័យនៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយហេតុប្បច្ច័យ គឺហេតុទាំងឡាយ ដែលដល់នូវការសន្សំ ជាបច្ច័យនៃចិត្តសមុដ្ឋានរូបទាំងឡាយ ដោយហេតុប្បច្ច័យ។
[៣២០] ធម៌ដែលដល់នូវការសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការសន្សំផង នៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំផង ដោយហេតុប្បច្ច័យ គឺហេតុទាំងឡាយ ដែលដល់នូវការសន្សំ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។
[៣២១] ធម៌ដែលដល់នូវការមិនសន្សំ ជាបច្ច័យ នៃធម៌ដែលដល់នូវការមិនសន្សំ ដោយហេតុប្បច្ច័យ (បានដល់វារៈនៃបុច្ឆា និងវិសជ្ជនា) ៣ លើក។
[៣២២] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយហេតុប្បច្ច័យ គឺហេតុទាំងឡាយ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយផង នៃចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយហេតុប្បច្ច័យ ហេតុទាំងឡាយ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃសម្បយុត្តកក្ខន្ធទាំងឡាយផង នៃកដត្តារូបទាំងឡាយផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។
[៣២៣] ធម៌ដែលដល់នូវការសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការសន្សំ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ពិចារណានូវបុញ្ញកម្មនោះ ពិចារណានូវបុញ្ញកម្មទាំងឡាយ ដែលបានសន្សំទុកល្អហើយ ក្នុងកាលមុន ចេញអំពីឈាន ហើយពិចារណានូវឈាន (ចំណែកខាង) សេក្ខបុគ្គលទាំងឡាយ ពិចារណានូវកិលេសទាំងឡាយ ដែលបានលះបង់ហើយ ពិចារណានូវកិលេសទាំងឡាយ ដែលបានសង្កត់សង្កិនហើយ ស្គាល់នូវកិលេសទាំងឡាយ ដែលពុះពោរឡើង ក្នុងកាលមុន សេក្ខបុគ្គលទាំងឡាយក្តី បុថុជ្ជនទាំងឡាយក្តី ឃើញច្បាស់នូវខន្ធទាំងឡាយ ដែលដល់នូវការសន្សំ ថាមិនទៀង ជាទុក្ខ ជាអនត្តា រមែងត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវអំពើនោះ ទើបកើតឡើង ទិដ្ឋិ … វិចិកិច្ឆា … ឧទ្ធច្ចៈ … ទោមនស្សកើតឡើង លោកទាំងនោះ រមែងដឹងនូវចិត្តរបស់បុគ្គល អ្នកព្រមព្រៀងដោយចិត្ត ដែលដល់នូវការសន្សំ ដោយចេតោបរិយញ្ញាណ អាកាសានញ្ចាយតនកុសល ជាបច្ច័យ នៃវិញ្ញាណញ្ចាយតនកុសល ដោយអារម្មណប្បច្ច័យ អាកិញ្ចញ្ញាយតនកុសល ជាបច្ច័យនៃនេវសញ្ញានាសញ្ញាយតនកុសល ខន្ធទាំងឡាយ ដែលដល់នូវការសន្សំ ជាបច្ច័យនៃឥទិ្ធវិធញ្ញាណ នៃចេតោបរិយញ្ញាណ នៃបុព្វេនិវាសានុស្សតិញ្ញាណ នៃយថាកម្មុបគញ្ញាណ នៃអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៣២៤] ធម៌ដែលដល់នូវការសន្សំ ជាបច្ច័យនៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយអារម្មណប្បច្ច័យ គឺព្រះអរហន្តពិចារណានូវកិលេសទាំងឡាយ ដែលលះបានហើយ ស្គាល់នូវកិលេសទាំងឡាយ ដែលពុះពោរឡើង ក្នុងកាលមុន ឃើញច្បាស់នូវខន្ធទាំងឡាយ ដែលដល់នូវការសន្សំ ថាមិនទៀង ជាទុក្ខ ជាអនត្តា ស្គាល់នូវចិត្ត របស់បុគ្គលអ្នកព្រមព្រៀងដោយចិត្ត ដែលដល់នូវការសន្សំ ដោយចេតោបរិយញ្ញាណ សេក្ខបុគ្គលទាំងឡាយក្តី បុថុជ្ជនទាំងឡាយក្តី រមែងឃើញច្បាស់នូវខន្ធទាំងឡាយ ដែលដល់នូវការសន្សំ ថាមិនទៀង ជាទុក្ខ ជាអនត្តា កាលបើកុសលរលត់ហើយ វិបាកក៏កើតឡើង ព្រោះតទារម្មណ៍ បុគ្គលត្រេកអរ រីករាយ ចំពោះខន្ធទាំងឡាយ ដែលដល់នូវការសន្សំ រាគៈ ប្រារព្ធនូវសេចក្តីត្រេកអរនោះ ទើបកើតឡើង ទោមនស្ស កើតឡើង កាលបើអកុសលរលត់ហើយ វិបាកក៏កើតឡើង ព្រោះតទារម្មណ៍ អាកាសានញ្ចាយតនកុសល ជាបច្ច័យ នៃវិញ្ញាណញ្ចាយតនវិបាកផង នៃកិរិយាផង ដោយអារម្មណប្បច្ច័យ អាកិញ្ចញ្ញាយតនកុសល ជាបច្ច័យ នៃនេវសញ្ញានាសញ្ញាយតនវិបាកផង នៃកិរិយាផង ដោយអារម្មណប្បច្ច័យ ខន្ធទាំងឡាយ ដែលដល់នូវការសន្សំ ជាបច្ច័យនៃការពិចារណា នូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៣២៥] ធម៌ដែលដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការសន្សំ ដោយអារម្មណប្បច្ច័យ គឺសេក្ខបុគ្គលទាំងឡាយ ចេញអំពីមគ្គ ពិចារណានូវមគ្គ ស្គាល់នូវចិត្តរបស់បុគ្គល អ្នកព្រមព្រៀងដោយចិត្ត ដែលដល់នូវការមិនសន្សំ ដោយចេតោបរិយញ្ញាណ ខន្ធទាំងឡាយ ដែលដល់នូវការមិនសន្សំ ជាបច្ច័យនៃចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៣២៦] ធម៌ដែលដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយអារម្មណប្បច្ច័យ គឺព្រះអរហន្ត ចេញអំពីមគ្គ ពិចារណានូវមគ្គ ស្គាល់នូវចិត្តរបស់បុគ្គល អ្នកព្រមព្រៀងដោយចិត្ត ដែលដល់នូវការមិនសន្សំ ដោយចេតោបរិយញ្ញាណ ខន្ធទាំងឡាយ ដែលដល់នូវការមិនសន្សំ ជាបច្ច័យនៃការពិចារណានូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៣២៧] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយអារម្មណប្បច្ច័យ គឺព្រះអរហន្ត ពិចារណានូវផល ពិចារណានូវព្រះនិព្វាន (ព្រោះថា) ព្រះនិព្វាន ជាបច្ច័យនៃការពិចារណានូវផល ដោយអារម្មណប្បច្ច័យ ព្រះអរហន្ត ឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ ជាអនត្តា ឃើញច្បាស់នូវសោតៈ … នូវវត្ថុ … នូវខន្ធទាំងឡាយដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ថាមិនទៀង ជាទុក្ខជាអនត្តា ឃើញនូវរូប ដោយចក្ខុដូចជាទិព្វ ឮនូវសំឡេង ដោយសោតធាតុដូចជាទិព្វ ស្គាល់នូវចិត្ត របស់បុគ្គលអ្នកព្រមព្រៀងដោយចិត្ត ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយចេតោបរិយញ្ញាណ ឯអាកាសានញ្ចាយតនកិរិយា ជាបច្ច័យនៃវិញ្ញាណញ្ចាយតនកិរិយា ដោយអារម្មណប្បច្ច័យ អាកិញ្ចញ្ញាយតនកិរិយា ជាបច្ច័យ នៃនេវសញ្ញានាសញ្ញាយតនកិរិយា រូបាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ខន្ធទាំងឡាយ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃការពិចារណា នូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៣២៨] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការសន្សំ ដោយអារម្មណប្បច្ច័យ គឺសេក្ខបុគ្គលទាំងឡាយ ពិចារណានូវផល ពិចារណានូវព្រះនិព្វាន (ព្រោះថា) ព្រះនិព្វាន ជាបច្ច័យនៃគោត្រភូ នៃវោទានៈ ដោយអារម្មណប្បច្ច័យ សេក្ខបុគ្គលទាំងឡាយក្តី បុថុជ្ជនទាំងឡាយក្តី ឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ ជាអនត្តា រមែងត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវសេចក្តីត្រេកអរនោះ ទើបកើតឡើង ទោមនស្សកើតឡើង ឃើញច្បាស់នូវសោតៈ … នូវវត្ថុ … នូវខន្ធទាំងឡាយ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ថាមិនទៀង ជាទុក្ខ ជាអនត្តា រមែងត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវសេចក្តីត្រេកអរនោះ ទើបកើតឡើង ទិដ្ឋិកើតឡើង វិចិកិច្ឆា … ទោមនស្ស … ឃើញនូវរូបដោយចក្ខុដូចជាទិព្វ ឮនូវសំឡេង ដោយសោតធាតុដូចជាទិព្វ ស្គាល់នូវចិត្តរបស់បុគ្គល អ្នកព្រមព្រៀងដោយចិត្ត ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយចេតោបរិយញ្ញាណ ខន្ធទាំងឡាយ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃឥទិ្ធវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៣២៩] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការមិនសន្សំ ដោយអារម្មណប្បច្ច័យ គឺព្រះនិព្វាន ជាបច្ច័យនៃមគ្គ ដោយអារម្មណប្បច្ច័យ។
[៣៣០] ធម៌ដែលដល់នូវការសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការសន្សំ ដោយអធិបតិប្បច្ច័យ បានដល់ អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ធ្វើនូវបុញ្ញកម្មនោះ ឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវបុញ្ញកម្មទាំងឡាយ ដែលបានសន្សំល្អហើយ ក្នុងកាលមុន ឲ្យជាទីគោរព ហើយពិចារណា ចេញអំពីឈាន ធ្វើឈានឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវខន្ធទាំងឡាយ ដែលដល់នូវការសន្សំ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវបុញ្ញកម្មនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិក៏កើតឡើង។ ឯសហជាតាធិបតិ គឺធម៌ជាអធិបតិ ដែលដល់នូវការសន្សំ ជាបច្ច័យនៃសម្បយុត្តកក្ខន្ធទាំងឡាយ ដោយអធិបតិប្បច្ច័យ។
[៣៣១] ធម៌ដែលដល់នូវការសន្សំ ជាបច្ច័យនៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺធម៌ជាអធិបតិ ដែលដល់នូវការសន្សំ ជាបច្ច័យនៃចិត្តសមុដ្ឋានរូបទាំងឡាយ ដោយអធិបតិប្បច្ច័យ។
[៣៣២] ធម៌ដែលដល់នូវការសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការសន្សំផង នៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំផង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺធម៌ជាអធិបតិ ដែលដល់នូវការសន្សំ ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយផង នៃចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយអធិបតិប្បច្ច័យ។
[៣៣៣] ធម៌ដែលដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការមិនសន្សំ ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺធម៌ជាអធិបតិ ដែលដល់នូវការសន្សំ ជាបច្ច័យនៃសម្បយុត្តកក្ខន្ធទាំងឡាយ ដោយអធិបតិប្បច្ច័យ។
[៣៣៤] ធម៌ដែលដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការសន្សំ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺសេក្ខបុគ្គលទាំងឡាយ ចេញអំពីមគ្គ ធ្វើនូវមគ្គឲ្យជាទីគោរព ហើយពិចារណា។
[៣៣៥] ធម៌ដែលដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺព្រះអរហន្ត ចេញអំពីមគ្គ ធ្វើនូវមគ្គឲ្យជាទីគោរព ហើយពិចារណា។ ឯសហជាតាធិបតិ គឺធម៌ជាអធិបតិ ដែលដល់នូវការមិនសន្សំ (ជាបច្ច័យ) នៃចិត្តសមុដ្ឋានរូបទាំងឡាយ។បេ។
[៣៣៦] ធម៌ដែលដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការមិនសន្សំផង នៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំផង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺធម៌ជាអធិបតិ ដែលដល់នូវការមិនសន្សំ ជាបច្ច័យនៃសម្បយុត្តកក្ខន្ធទាំងឡាយផង នៃចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយអធិបតិប្បច្ច័យ។
[៣៣៧] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។អារម្មណាធិបតិ គឺព្រះអរហន្ត ធ្វើនូវផលឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវព្រះនិពាន្វ ឲ្យជាទីគោរព ហើយពិចារណា (ចំណែកខាង) ព្រះនិពាន្វ ក៏ជាបច្ច័យនៃផល ដោយអធិបតិប្បច្ច័យ។ សហជាតាធិបតិ គឺធម៌ជាអធិបតិ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយផង នៃចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយអធិបតិប្បច្ច័យ។
[៣៣៨] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការសន្សំ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺសេក្ខបុគ្គលទាំងឡាយ ធ្វើនូវផលឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវព្រះនិពាន្វ ឲ្យជាទីគោរព ហើយពិចារណា (ចំណែកខាង) ព្រះនិពាន្វ ជាបច្ច័យនៃគោត្រភូ នៃវោទានៈ ដោយអធិបតិប្បច្ច័យ បុគ្គលធ្វើនូវចក្ខុ ឲ្យជាទីគោរព ហើយត្រេកអរ នូវវត្ថុ … ធ្វើនូវខន្ធទាំងឡាយ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវសេចក្តីត្រេកអរនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិ …។
[៣៣៩] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការមិនសន្សំ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺព្រះនិពាន្វ ជាបច្ច័យនៃមគ្គ ដោយអធិបតិប្បច្ច័យ។បេ។ ជាបច្ច័យ។
[៣៤០] ធម៌ដែលដល់នូវការសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការសន្សំ ដោយអនន្តរប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលដល់នូវការសន្សំ ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលដល់នូវការសន្សំ ដោយអនន្តរប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃគោត្រភូ អនុលោម ជាបច្ច័យនៃវោទានៈ ដោយអនន្តរប្បច្ច័យ។
[៣៤១] ធម៌ដែលដល់នូវការសន្សំ (ជាបច្ច័យ) នៃធម៌ ដែលដល់នូវការសន្សំ … គោត្រភូ (ជាបច្ច័យ) នៃមគ្គ វោទានៈ ជាបច្ច័យនៃមគ្គ ដោយអនន្តរប្បច្ច័យ។
[៣៤២] ធម៌ដែលដល់នូវការសន្សំ ជាបច្ច័យនៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយអនន្តរប្បច្ច័យ គឺខន្ធទាំងឡាយ ដែលដល់នូវការសន្សំ ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ អនុលោម របស់សេក្ខបុគ្គលទាំងឡាយ (ជាបច្ច័យ) នៃផលសមាបត្តិ នេវសញ្ញានាសញ្ញាយតនកុសល របស់បុគ្គលកាលចេញអំពីនិរោធ ជាបច្ច័យនៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។
[៣៤៣] ធម៌ដែលដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយអនន្តរប្បច្ច័យ គឺមគ្គជាបច្ច័យនៃផល ដោយអនន្តរប្បច្ច័យ។
[៣៤៤] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយអនន្តរប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ (ជាបច្ច័យ) នៃខន្ធទាំងឡាយក្រោយៗ ភវង្គៈ (ជាបច្ច័យ) នៃអាវជ្ជនៈ កិរិយា (ជាបច្ច័យ) នៃវុដ្ឋានៈ អនុលោមរបស់ព្រះអរហន្ត (ជាបច្ច័យ) នៃផលសមាបត្តិ នេវសញ្ញានាសញ្ញាយតនកិរិយា របស់បុគ្គលកាលចេញអំពីនិរោធ ជាបច្ច័យនៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។
[៣៤៥] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ (ជាបច្ច័យ) នៃធម៌ ដែលដល់នូវការសន្សំ … អាវជ្ជនៈ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលដល់នូវការសន្សំ ដោយអនន្តរប្បច្ច័យ។
[៣៤៦] ធម៌ដែលដល់នូវការសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការសន្សំ ដោយសមនន្តរប្បច្ច័យ (ពាក្យនេះ) ប្រាកដស្មើដោយអនន្តរប្បច្ច័យដែរ។ ក្នុងសហជាតប្បច្ច័យ មានបញ្ហា៩ ប្រាកដស្មើដោយសហជាតប្បច្ច័យ ក្នុងបដិច្ចវារៈដែរ។ ក្នុងអញ្ញមញ្ញប្បច្ច័យ មានបញ្ហា៣ ប្រាកដស្មើដោយអញ្ញមញ្ញប្បច្ច័យ ក្នុងបដិច្ចវារៈដែរ។ ក្នុងនិស្សយប្បច្ច័យ មានបញ្ហាប្រាកដស្មើដោយនិស្សយប្បច្ច័យ ក្នុងបច្ចយវារៈដែរ។ បញ្ហា៤យ៉ាង មិនមានផ្សេងអំពីតំណ (នៃបច្ច័យទាំងនោះ) ទេ។ បញ្ហា១៣។
[៣៤៧] ធម៌ដែលដល់នូវការសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការសន្សំ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ដែលដល់នូវការសន្សំ ហើយឲ្យទាន នូវសីល … នូវឧបោសថកម្ម … ញុំាងឈាន … ញុំាងវិបស្សនា … ញុំាងអភិញ្ញា …ញុំាងសមាបត្តិ ឲ្យកើតឡើង តម្លើងមានះ ប្រកាន់ទិដ្ឋិ នូវសីលដែលដល់នូវការសន្សំ … នូវសុតៈ ចាគៈ បញ្ញា រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ …អាស្រ័យ នូវសេចក្តីប្រាថ្នា ហើយឲ្យទាន នូវសីល … នូវឧបោសថកម្ម… ញុំាងឈាន … ញុំាងវិបស្សនា … ញុំាងអភិញ្ញា … ញុំាងសមាបតិ្ត … សម្លាប់សត្វ បំបែកសង្ឃ សទ្ធាដែលដល់នូវការសន្សំ … បញ្ញា រាគៈ… សេចក្តីប្រាថ្នា ជាបច្ច័យនៃសទ្ធា ដែលដល់នូវការសន្សំ នៃបញ្ញា នៃរាគៈ នៃសេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ បរិកម្មនៃបឋមជ្ឈាន ជាបច្ច័យនៃបឋមជ្ឈាន ដោយឧបនិស្សយប្បច្ច័យ។បេ។ បរិកម្មនៃនេវសញ្ញានាសញ្ញាយតនៈ ជាបច្ច័យនៃនេវសញ្ញានាសញ្ញាយតនៈ ដោយឧបនិស្សយប្បច្ច័យ បឋមជ្ឈាន ជាបច្ច័យនៃទុតិយជ្ឈាន។បេ។ អាកិញ្ចញ្ញាយតនៈ ជាបច្ច័យនៃនេវសញ្ញានាសញ្ញាយតនៈ ដោយឧបនិស្សយប្បច្ច័យ។
[៣៤៨] ធម៌ដែលដល់នូវការសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការមិនសន្សំ ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបរិកម្មនៃមគ្គទី១ (ជាបច្ច័យ) នៃមគ្គទី១ បរិកម្មនៃមគ្គទី៤ ជាបច្ច័យនៃមគ្គទី៤ ដោយឧបនិស្សយប្បច្ច័យ។
[៣៤៩] ធម៌ដែលដល់នូវការសន្សំ ជាបច្ច័យនៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ដែលដល់នូវការសន្សំ ហើយញុំាងខ្លួនឲ្យក្តៅទួទៅ ឲ្យក្តៅជុំវិញ ទទួលនូវទុក្ខ ដែលមានការស្វែងរកជាមូល នូវសីល ដែលដល់នូវការសន្សំ … នូវបញ្ញា … នូវរាគៈ … អាស្រ័យនូវសេចក្តីប្រាថ្នា ហើយញុំាងខ្លួនឲ្យក្តៅទួទៅ ឲ្យក្តៅជុំវិញ ទទួលនូវទុក្ខ ដែលមានការស្វែងរកជាមូល សទ្ធា ដែលដល់នូវការសន្សំ … បញ្ញា … រាគៈ … សេចក្តីប្រាថ្នា ជាបច្ច័យនៃកាយិកសុខ នៃកាយិកទុក្ខ នៃផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ កុសលាកុសលកម្ម ជាបច្ច័យនៃវិបាក ដោយឧបនិស្សយប្បច្ច័យ។
[៣៥០] ធម៌ដែលដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការមិនសន្សំ ដោយឧបនិស្សយប្បច្ច័យ បានដល់បកតូបនិស្ស័យ គឺមគ្គទី១ (ជាបច្ច័យ) នៃមគ្គទី២ មគ្គទី៣ ជាបច្ច័យនៃមគ្គទី៤ ដោយឧបនិស្សយប្បច្ច័យ។
[៣៥១] ធម៌ដែលមិនដល់នូវការមិនសន្សំ (ជាបច្ច័យ) នៃធម៌ ដែលដល់នូវការសន្សំ … បានដល់អារម្មណូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺសេក្ខបុគ្គលទាំងឡាយ អាស្រ័យនូវមគ្គ ហើយញុំាងសមាបត្តិ ដែលមិនទាន់កើត ឲ្យកើតឡើង ចូលកាន់សមាបត្តិ ដែលកើតឡើងហើយ ឃើញច្បាស់នូវសង្ខារទាំងឡាយ ថាមិនទៀង ជាទុក្ខ ជាអនត្តា មគ្គ ជាបច្ច័យនៃអត្ថប្បដិសម្ភិទា នៃធម្មប្បដិសម្ភិទា នៃនិរុត្តិប្បដិសម្ភិទា នៃបដិភាណប្បដិសម្ភិទា នៃឋានាឋានកោសល្ល របស់សេក្ខបុគ្គលទាំងឡាយ ដោយឧបនិស្សយប្បច្ច័យ។
[៣៥២] ធម៌ដែលដល់នូវការមិនសន្សំ (ជាបច្ច័យ) នៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ … បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺព្រះអរហន្តអាស្រ័យនូវមគ្គ ញុំាងកិរិយាសមាបត្តិ ដែលមិនទាន់កើត ឲ្យកើតឡើង ចូលកាន់កិរិយាសមាបត្តិ ដែលកើតឡើងហើយ … ជាបច្ច័យ នៃឋានាឋានកោសល្ល ដោយឧបនិស្សយប្បច្ច័យ មគ្គ ជាបច្ច័យនៃផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។
[៣៥៣] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវកាយិកសុខ ញុំាងខ្លួនឲ្យក្តៅទួទៅ ឲ្យក្តៅជុំវិញ ទទួលនូវទុក្ខ ដែលមានការស្វែងរកជាមូល នូវកាយិកទុក្ខ … នូវរដូវ … នូវភោជន … អាស្រ័យនូវសេនាសនៈ ញុំាងខ្លួនឲ្យក្តៅទួទៅ ឲ្យក្តៅជុំវិញ កាយិកសុខ … កាយិកទុក្ខ … រដូវ … ភោជន … សេនាសនៈ ជាបច្ច័យនៃកាយិកសុខ នៃកាយិកទុក្ខ នៃផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ ព្រះអរហន្ត អាស្រ័យនូវកាយិកសុខ ញុំាងកិរិយាសមាបតិ្ត ដែលមិនទាន់កើតឡើង។បេ។ ឃើញច្បាស់នូវកាយិកទុក្ខ … នូវរដូវ … នូវភោជន …អាស្រ័យនូវសេនាសនៈ។បេ។ ឃើញច្បាស់។
[៣៥៤] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការសន្សំ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវកាយិកសុខ ហើយឲ្យទាន … ញុំាងសមាបត្តិ ឲ្យកើតឡើង សម្លាប់សត្វ បំបែកសង្ឃ នូវកាយិកទុក្ខ … នូវរដូវ … នូវភោជន … អាស្រ័យនូវសេនាសនៈ ហើយឲ្យទាន … បំបែកសង្ឃ កាយិកសុខ … សេនាសនៈ ជាបច្ច័យនៃសទ្ធា ដែលដល់នូវការសន្សំ នៃបញ្ញា នៃរាគៈ នៃសេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។
[៣៥៥] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការមិនសន្សំ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវកាយិកសុខ ហើយញុំាងមគ្គឲ្យកើត នូវកាយិកទុក្ខ … អាស្រ័យនូវសេនាសនៈ ហើយញុំាងមគ្គឲ្យកើត នូវកាយិកសុខ … នូវកាយិកទុក្ខ … សេនាសនៈ ជាបច្ច័យនៃមគ្គ ដោយឧបនិស្សយប្បច្ច័យ។
[៣៥៦] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។អារម្មណបុរេជាត គឺព្រះអរហន្ត ឃើញច្បាស់នូវចក្ខុ … នូវវត្ថុ ថាមិនទៀង ជាទុក្ខ ជាអនត្តា ឃើញរូប ដោយចក្ខុដូចជាទិព្វ ឮសំឡេង ដោយសោតធាតុដូចជាទិព្វ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបច្ច័យ នៃកាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។ ឯវត្ថុបុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយបុរេជាតប្បច្ច័យ។
[៣៥៧] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការសន្សំ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺសេក្ខបុគ្គលទាំងឡាយក្តី បុថុជ្ជនទាំងឡាយក្តី រមែងឃើញច្បាស់នូវចក្ខុ …នូវវត្ថុ ថាមិនទៀង ជាទុក្ខ ជាអនត្តា ហើយត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវសេចក្តីរីករាយនោះ ទើបកើតឡើង ទោមនស្ស កើតឡើង ឃើញរូប ដោយចក្ខុដូចជាទិព្វ ឮសំឡេង ដោយសោតធាតុដូចជាទិព្វ។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលដល់នូវការសន្សំ ដោយបុរេជាតប្បច្ច័យ។
[៣៥៨] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការមិនសន្សំ ដោយបុរេជាតប្បច្ច័យ បានដល់វត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលដល់នូវការមិនសន្សំ ដោយបុរេជាតប្បច្ច័យ។
[៣៥៩] ធម៌ដែលដល់នូវការសន្សំ ជាបច្ច័យនៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺខន្ធទាំងឡាយ ដែលដល់នូវការសន្សំ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
[៣៦០] ធម៌ដែលដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺខន្ធទាំងឡាយ ដែលដល់នូវការសន្សំ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
[៣៦១] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺខន្ធទាំងឡាយ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
[៣៦២] ធម៌ដែលដល់នូវការសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការសន្សំ ដោយអាសេវនប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលដល់នូវការសន្សំ ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលដល់នូវការសន្សំ ដោយអាសេវនប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃគោត្រភូ អនុលោម ជាបច្ច័យនៃវោទានៈ ដោយអាសេវនប្បច្ច័យ។
[៣៦៣] ធម៌ដែលដល់នូវការសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការមិនសន្សំ ដោយអាសេវនប្បច្ច័យ គឺគោត្រភូ (ជាបច្ច័យ) នៃមគ្គ វោទានៈ ជាបច្ច័យនៃមគ្គ ដោយអាសេវនប្បច្ច័យ។
[៣៦៤] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ … គឺខន្ធទាំងឡាយមុនៗ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យ នៃខន្ធទាំងឡាយក្រោយៗ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយអាសេវនប្បច្ច័យ។
[៣៦៥] ធម៌ដែលដល់នូវការសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការសន្សំ ដោយកម្មប្បច្ច័យ គឺចេតនា ដែលដល់នូវការសន្សំ ជាបច្ច័យនៃសម្បយុត្តកក្ខន្ធទាំងឡាយ ដោយកម្មប្បច្ច័យ។
[៣៦៦] ធម៌ដែលដល់នូវការសន្សំ ជាបច្ច័យនៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលដល់នូវការសន្សំ ជាបច្ច័យ នៃចិត្តសមុដ្ឋានរូបទាំងឡាយ ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ដែលដល់នូវការសន្សំ ជាបច្ច័យនៃវិបាកក្ខន្ធទាំងឡាយផង នៃកដត្តារូបទាំងឡាយផង ដោយកម្មប្បច្ច័យ។
[៣៦៧] ធម៌ដែលដល់នូវការសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការសន្សំផង នៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំផង … គឺចេតនា ដែលដល់នូវការសន្សំ ជាបច្ច័យនៃសម្បយុត្តកក្ខន្ធទាំងឡាយផង នៃចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយកម្មប្បច្ច័យ។
[៣៦៨] ធម៌ដែលដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការមិនសន្សំ ដោយកម្មប្បច្ច័យ គឺចេតនា ដែលដល់នូវការមិនសន្សំ ជាបច្ច័យនៃសម្បយុត្តកក្ខន្ធទាំងឡាយ ដោយកម្មប្បច្ច័យ។
[៣៦៩] ធម៌ដែលដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលដល់នូវការមិនសន្សំ (ជាបច្ច័យ) នៃចិត្តសមុដ្ឋានរូបទាំងឡាយ។ ឯនានាខណិកៈ គឺចេតនា ដែលដល់នូវការមិនសន្សំ ជាបច្ច័យនៃវិបាកក្ខន្ធទាំងឡាយ ដោយកម្មប្បច្ច័យ។
[៣៧០] ធម៌ដែលដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការមិនសន្សំផង នៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំផង ដោយកម្មប្បច្ច័យ គឺចេតនា ដែលដល់នូវការមិនសន្សំ ជាបច្ច័យនៃសម្បយុត្តកក្ខន្ធទាំងឡាយផង នៃចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយកម្មប្បច្ច័យ។
[៣៧១] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយកម្មប្បច្ច័យ គឺចេតនា ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃសម្បយុត្តកក្ខន្ធទាំងឡាយផង នៃចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយកម្មប្បច្ច័យ គឺចេតនា ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃសម្បយុត្តកក្ខន្ធទាំងឡាយផង នៃកដត្តារូបទាំងឡាយផង ក្នុងខណៈនៃបដិសន្ធិ ដោយកម្មប្បច្ច័យ។
[៣៧២] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយវិបាកប្បច្ច័យ គឺខន្ធ១ ជាវិបាក ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ (ជាបច្ច័យ) នៃខន្ធ៣ ខន្ធទាំងឡាយ ជាបច្ច័យនៃវត្ថុ ក្នុងខណៈនៃបដិសន្ធិ ដោយវិបាកប្បច្ច័យ។
[៣៧៣] ធម៌ដែលដល់នូវការសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការសន្សំ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ ជាបច្ច័យ ដោយឈានប្បច្ច័យ ជាបច្ច័យ ដោយមគ្គប្បច្ច័យ ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ។
[៣៧៤] ធម៌ដែលដល់នូវការសន្សំ ជាបច្ច័យនៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺខន្ធទាំងឡាយ ដែលដល់នូវការសន្សំ ជាបច្ច័យនៃចិត្តសមុដ្ឋានរូបទាំងឡាយ ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលដល់នូវការសន្សំ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។
[៣៧៥] ធម៌ដែលដល់នូវការសន្សំ ជាបច្ច័យនៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺខន្ធទាំងឡាយ ដែលដល់នូវការមិនសន្សំ ជាបច្ច័យនៃចិត្តសមុដ្ឋានរូបទាំងឡាយ ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលដល់នូវការមិនសន្សំ ជាបច្ច័យ នៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។
[៣៧៦] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សហជាត គឺខន្ធទាំងឡាយ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃចិត្តសមុដ្ឋានរូបទាំងឡាយ ដោយវិប្បយុត្តប្បច្ច័យ ខន្ធទាំងឡាយ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃកដត្តារូបទាំងឡាយ ដោយវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ខន្ធទាំងឡាយ ជាបច្ច័យនៃវត្ថុ ដោយវិប្បយុត្តប្បច្ច័យ វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដោយវិប្បយុត្តប្បច្ច័យ។ ឯបុរេជាត គឺចក្ខាយនៈ … កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ (ជាបច្ច័យ) នៃកាយនេះ ដែលកើតមុន។
[៣៧៧] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការសន្សំ ដោយវិប្បយុត្តប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលដល់នូវការសន្សំ ដោយវិប្បយុត្តប្បច្ច័យ។
[៣៧៨] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការមិនសន្សំ ដោយវិប្បយុត្តប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលដល់នូវការមិនសន្សំ ដោយវិប្បយុត្តប្បច្ច័យ។
[៣៧៩] ធម៌ដែលដល់នូវការសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការសន្សំ ដោយអត្ថិប្បច្ច័យ គឺខន្ធ១ ដែលដល់នូវការសន្សំ (ជាបច្ច័យ) នៃខន្ធ៣។
[៣៨០] ធម៌ដែលដល់នូវការសន្សំ ជាបច្ច័យនៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺខន្ធទាំងឡាយ ដែលដល់នូវការសន្សំ ជាបច្ច័យនៃចិត្តសមុដ្ឋានរូបទាំងឡាយ ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលដល់នូវការសន្សំ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។
[៣៨១] ធម៌ដែលដល់នូវការសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការសន្សំផង នៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំផង ដោយអត្ថិប្បច្ច័យ គឺខន្ធ១ ដែលដល់នូវការសន្សំ ជាបច្ច័យនៃខន្ធ៣ ផង នៃចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយអត្ថិប្បច្ច័យ ខន្ធ២…។ ធម៌ដែលដល់នូវការមិនសន្សំ … (វារៈនៃបុច្ឆា និងវិសជ្ជនា) ៣លើក។ បណ្ឌិត គប្បីធ្វើតាមន័យក្នុងអាចយគាមិធម៌។
[៣៨២] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។ សហជាត គឺខន្ធ១ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃខន្ធ៣ផង នៃចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយអត្ថិប្បច្ច័យ ខន្ធ២ …។ ខន្ធទាំងឡាយ ជាបច្ច័យនៃវត្ថុ ដោយអត្ថិប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដោយអត្ថិប្បច្ច័យ មហាភូត១ … ពាហិរៈ … អាហារ … ឧតុ … នៃពួកអសញ្ញសត្វ…។ ឯបុរេជាត គឺព្រះអរហន្ត ឃើញច្បាស់នូវចក្ខុ … នូវវត្ថុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន (ឃើញ) រូប ដោយចក្ខុដូចជាទិព្វ … ឮសំឡេងដោយសោតធាតុដូចជាទិព្វ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ ចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ … កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ កពឡិង្ការាហារ (ជាបច្ច័យ) នៃកាយនេះ រូបជីវិតិន្ទ្រិយ (ជាបច្ច័យ) នៃកដត្តារូបទាំងឡាយ។
[៣៨៣] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការសន្សំ ដោយអត្ថិប្បច្ច័យ បានដល់បុរេជាត គឺសេក្ខបុគ្គលទាំងឡាយក្តី បុថុជ្ជនទាំងឡាយក្តី ឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ ជាអនត្តា ហើយត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវសេចក្តីរីករាយនោះ … ទោមនស្សកើតឡើង នូវសោតៈ … ឃើញច្បាស់នូវវត្ថុ ថាមិនទៀង … ហើយត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវសេចក្តីរីករាយនោះ … ទោមនស្ស កើតឡើង នូវរូប ដោយចក្ខុដូចជាទិព្វ … ឮសំឡេង ដោយសោតធាតុដូចជាទិព្វ វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលដល់នូវការសន្សំ ដោយអត្ថិប្បច្ច័យ។
[៣៨៤] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការមិនសន្សំ ដោយអត្ថិប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលដល់នូវការមិនសន្សំ ដោយអត្ថិប្បច្ច័យ។
[៣៨៥] ធម៌ដែលដល់នូវការសន្សំក្តី ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំក្តី ជាបច្ច័យនៃធម៌ដែលដល់នូវការសន្សំ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺខន្ធ១ ដែលដល់នូវការសន្សំក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២…។
[៣៨៦] ធម៌ដែលដល់នូវការសន្សំក្តី ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំក្តី ជាបច្ច័យនៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយអត្ថិប្បច្ច័យ គឺបានដល់ សហជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។ សហជាត ខន្ធទាំងឡាយ ដែលដល់នូវការសន្សំក្តី មហាភូតទាំងឡាយក្តី ជាបច្ច័យនៃចិត្តសមុដ្ឋានរូបទាំងឡាយ ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលដល់នូវការសន្សំក្តី កពឡិង្ការាហារក្តី ជាបច្ច័យនៃកាយនេះ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺខន្ធទាំងឡាយ ដែលដល់នូវការសន្សំក្តី រូបជីវិតិន្ទ្រិយក្តី ជាបច្ច័យនៃកដត្តារូបទាំងឡាយ ដោយអត្ថិប្បច្ច័យ។
[៣៨៧] ធម៌ដែលដល់នូវការមិនសន្សំក្តី ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំក្តី ជាបច្ច័យនៃធម៌ ដែលដល់នូវការមិនសន្សំ ដោយអត្ថិប្បច្ច័យ។ បច្ច័យទាំងពីរ បណ្ឌិតគប្បីធ្វើតាមន័យដែលសំដែងរួចហើយ។ (ធម៌) ជាបច្ច័យ ដោយនត្ថិប្បច្ច័យ ជាបច្ច័យ ដោយវិគតប្បច្ច័យ ជាបច្ច័យ ដោយអវិគតប្បច្ច័យ។
[៣៨៨] ក្នុងហេតុប្បច្ច័យ មានវារៈ៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ៧ ក្នុងអធិបតិប្បច្ច័យ មានវារៈ១០ ក្នុងអនន្តរប្បច្ច័យ មានវារៈ៦ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៦ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ១៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងកម្មប្បច្ច័យ មានវារៈ៧ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៧ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ៧ ក្នុងឈានប្បច្ច័យ មានវារៈ៧ ក្នុងមគ្គប្បច្ច័យ មានវារៈ៧ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ១៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ៦ ក្នុងវិគតប្បច្ច័យ មានវារៈ៦ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។
ចប់ អនុលោម។
[៣៨៩] ធម៌ដែលដល់នូវការសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការសន្សំ ដោយអារម្មណប្បច្ច័យ។បេ។ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៣៩០] ធម៌ដែលដល់នូវការសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការមិនសន្សំ ដោយឧបនិស្សយប្បច្ច័យ។
[៣៩១] ធម៌ដែលដល់នូវការសន្សំ ជាបច្ច័យនៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។
[៣៩២] ធម៌ដែលដល់នូវការសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការសន្សំផង នៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំផង ដោយសហជាតប្បច្ច័យ។
[៣៩៣] ធម៌ដែលដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការមិនសន្សំ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៣៩៤] ធម៌ដែលដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការសន្សំ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៣៩៥] ធម៌ដែលដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ។
[៣៩៦] ធម៌ដែលដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការមិនសន្សំផង នៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំផង ដោយសហជាតប្បច្ច័យ។
[៣៩៧] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ។
[៣៩៨] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការសន្សំ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។
[៣៩៩] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការមិនសន្សំ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។
[៤០០] ធម៌ដែលដល់នូវការសន្សំក្តី ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំក្តី ជាបច្ច័យនៃធម៌ ដែលដល់នូវការសន្សំ … បានដល់សហជាត និងបុរេជាត។
[៤០១] ធម៌ដែលដល់នូវការសន្សំក្តី ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំក្តី ជាបច្ច័យនៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ … បានដល់សហជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។
[៤០២] ធម៌ដែលដល់នូវការមិនសន្សំក្តី ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំក្តី ជាបច្ច័យនៃធម៌ ដែលដល់នូវការមិនសន្សំ … បានដល់សហជាត និងបុរេជាត។
[៤០៣] ធម៌ដែលដល់នូវការមិនសន្សំក្តី ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំក្តី ជាបច្ច័យនៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ … បានដល់សហជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។
[៤០៤] ក្នុងនហេតុប្បច្ច័យ មានវារៈ១៥ ក្នុងនអារម្មណប្បច្ច័យ នអធិបតិប្បច្ច័យ នអនន្តរប្បច្ច័យ និងនសមនន្តរប្បច្ច័យ មានវារៈ១៥ ក្នុងនសហជាតប្បច្ច័យ មានវារៈ១១ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ១១ ក្នុងននិស្សយប្បច្ច័យ មានវារៈ១១ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ១៤ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ១៣ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ១៥ ក្នុងនអាសេវនប្បច្ច័យ នកម្មប្បច្ច័យ នវិបាកប្បច្ច័យ នអាហារប្បច្ច័យ នឥន្ទ្រិយប្បច្ច័យ នឈានប្បច្ច័យ និងនមគ្គប្បច្ច័យ មានវារៈ១៥ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ១១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងនោអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ១៥ ក្នុងនោវិគតប្បច្ច័យ មានវារៈ១៥ ក្នុងនោអវិគតប្បច្ច័យ មានវារៈ៩។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយៈ។
[៤០៥] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៧ ព្រោះនហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ នអនន្តរប្បច្ច័យ និងនសមនន្តរប្បច្ច័យ មានវារៈ៧ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៧ ក្នុងនបុរេជាតប្បច្ច័យ នបច្ឆាជាតប្បច្ច័យ នអាសេវនប្បច្ច័យ នកម្មប្បច្ច័យ នវិបាកប្បច្ច័យ នអាហារប្បច្ច័យ នឥន្ទ្រិយប្បច្ច័យ នឈានប្បច្ច័យ និងនមគ្គប្បច្ច័យ មានវារៈ៧ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងនោវិគតប្បច្ច័យ មានវារៈ៧។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោមប្បច្ចនីយ។
[៤០៦] ក្នុងអារម្មណប្បច្ច័យ មានវារៈ៧ ព្រោះនហេតុប្បច្ច័យ … ក្នុងអធិបតិប្បច្ច័យ មានវារៈ១០ ក្នុងអនន្តរប្បច្ច័យ មានវារៈ៦ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៦ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ១៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងកម្មប្បច្ច័យ មានវារៈ៧ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៧ ក្នុងឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ និងមគ្គប្បច្ច័យ មានវារៈ៧ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ១៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ៦ ក្នុងវិគតប្បច្ច័យ មានវារៈ៦ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយានុលោម។
ចប់ អាចយគាមិត្តិកៈ ទី១០។
សេក្ខត្តិកៈ
បដិច្ចវារៈ
[៤០៧] ធម៌ដែលជារបស់សេក្ខបុគ្គល អាស្រ័យនូវធម៌ ដែលជារបស់សេក្ខបុគ្គល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលជារបស់សេក្ខបុគ្គល ខន្ធ២…។ ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល អាស្រ័យធម៌ ដែលជារបស់សេក្ខបុគ្គល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ជារបស់សេក្ខបុគ្គល។ ធម៌ដែលជារបស់សេក្ខបុគ្គលក្តី ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលក្តី អាស្រ័យធម៌ ដែលជារបស់សេក្ខបុគ្គល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលជារបស់សេក្ខបុគ្គល ខន្ធ២…។
[៤០៨] ធម៌ដែលជារបស់អសេក្ខបុគ្គល អាស្រ័យធម៌ ដែលជារបស់អសេក្ខបុគ្គល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺអាស្រ័យខន្ធ១ ដែលជារបស់អសេក្ខបុគ្គល។ ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល អាស្រ័យធម៌ ដែលជារបស់អសេក្ខបុគ្គល … គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ជារបស់អសេក្ខបុគ្គល។ ធម៌ដែលជារបស់អសេក្ខបុគ្គលក្តី ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលក្តី អាស្រ័យធម៌ ដែលជារបស់អសេក្ខបុគ្គល … គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលជារបស់អសេក្ខបុគ្គល ខន្ធ២…។
[៤០៩] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល អាស្រ័យធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល … គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ខន្ធ២ … វត្ថុ អាស្រ័យខន្ធទាំងឡាយ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ក្នុងខណៈនៃបដិសន្ធិ ខន្ធទាំងឡាយ អាស្រ័យវត្ថុ មហាភូត៣ អាស្រ័យមហាភូត១ មហាភូត២ អាស្រ័យមហាភូត២ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យមហាភូតទាំងឡាយ។
[៤១០] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល អាស្រ័យធម៌ ដែលជារបស់សេក្ខបុគ្គលផង ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលជារបស់សេក្ខបុគ្គលផង មហាភូតទាំងឡាយផង។
[៤១១] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល អាស្រ័យធម៌ ដែលជារបស់អសេក្ខបុគ្គលផង ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលជារបស់អសេក្ខបុគ្គលផង មហាភូតទាំងឡាយផង។
[៤១២] ធម៌ដែលជារបស់សេក្ខបុគ្គល អាស្រ័យធម៌ ដែលជារបស់សេក្ខបុគ្គល ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ និងអធិបតិប្បច្ច័យ គឺបដិសន្ធិ មិនមានទេ។ ពួកមហាភូតទាំងអស់ បណ្ឌិតគប្បីធ្វើតាមទំនង អនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ និងសហជាតប្បច្ច័យ។ ខន្ធ៣ អាស្រ័យខន្ធ១ ដែលជារបស់សេក្ខបុគ្គល ព្រោះអញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ ឧបនិស្សយប្បច្ច័យ បុរេជាតប្បច្ច័យ និងអាសេវនប្បច្ច័យ នូវខន្ធ២ … ។
[៤១៣] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល អាស្រ័យធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល … ព្រោះអាសេវនប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល នូវខន្ធ២ … ព្រោះកម្មប្បច្ច័យ និងវិបាកប្បច្ច័យ ខន្ធ៣ អាស្រ័យវិបាកក្ខន្ធ១ ជារបស់សេក្ខបុគ្គល នូវខន្ធ២…។ វារៈ៣ ជាពាក្យគ្រប់គ្រាន់។
[៤១៤] ធម៌ដែលជារបស់អសេក្ខបុគ្គល អាស្រ័យធម៌ ដែលជារបស់អសេក្ខបុគ្គល … ព្រោះវិបាកប្បច្ច័យ គឺអាស្រ័យខន្ធ១ ដែលជារបស់អសេក្ខបុគ្គល … វារៈ៣។
[៤១៥] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល អាស្រ័យធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល … ព្រោះវិបាកប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យវិបាកក្ខន្ធ១ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល នូវខន្ធ២ … វត្ថុអាស្រ័យខន្ធទាំងឡាយ ក្នុងខណៈនៃបដិសន្ធិ ខន្ធទាំងឡាយ អាស្រ័យវត្ថុ នូវមហាភូត១…។
[៤១៦] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល អាស្រ័យធម៌ ដែលជារបស់សេក្ខបុគ្គលផង ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលផង … ព្រោះវិបាកប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យវិបាកក្ខន្ធទាំងឡាយ ជារបស់សេក្ខបុគ្គលផង មហាភូតទាំងឡាយផង។
[៤១៧] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល អាស្រ័យធម៌ ដែលជារបស់អសេក្ខបុគ្គលផង ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលផង … ព្រោះវិបាកប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ជារបស់អសេក្ខបុគ្គលផង មហាភូតទាំងឡាយផង។
[៤១៨] ធម៌ដែលជារបស់សេក្ខបុគ្គល អាស្រ័យធម៌ ជារបស់សេក្ខបុគ្គល … ព្រោះអាហារប្បច្ច័យ ឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ មគ្គប្បច្ច័យ សម្បយុត្តប្បច្ច័យ វិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ នត្ថិប្បច្ច័យ វិគតប្បច្ច័យ និងអវិគតប្បច្ច័យ។
[៤១៩] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ២ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងវិបាកប្បច្ច័យ អាហារប្បច្ច័យ ឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ និងមគ្គប្បច្ច័យ មានវារៈ៩ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងវិគតប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោម។
[៤២០] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល អាស្រ័យធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ជាអហេតុកៈ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល នូវខន្ធ២ … វត្ថុ អាស្រ័យខន្ធទាំងឡាយ ក្នុងអហេតុកប្បដិសន្ធិ ខន្ធទាំងឡាយ អាស្រ័យវត្ថុ អាស្រ័យមហាភូត១ នូវពាហិរ … នូវអាហារសមុដ្ឋាន … នូវឧតុសមុដ្ឋាន … នូវមហាភូត១ ដែលជារបស់ពួកអសញ្ញសត្វ … មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។
[៤២១] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល អាស្រ័យធម៌ ដែលជារបស់សេក្ខបុគ្គល … ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលជារបស់សេក្ខបុគ្គល។
[៤២២] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល អាស្រ័យធម៌ ដែលជារបស់អសេក្ខបុគ្គល … ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលជារបស់អសេក្ខបុគ្គល។
[៤២៣] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល អាស្រ័យធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល … ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល វត្ថុ អាស្រ័យខន្ធទាំងឡាយ ក្នុងខណៈនៃបដិសន្ធិ នូវមហាភូត១ … របស់ពួកអសញ្ញសត្វ …។
[៤២៤] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល អាស្រ័យធម៌ ដែលជារបស់សេក្ខបុគ្គលផង ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលផង … ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលជារបស់សេក្ខបុគ្គលផង មហាភូតទាំងឡាយផង។
[៤២៥] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល អាស្រ័យធម៌ ដែលជារបស់អសេក្ខបុគ្គលផង ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលផង … ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលជារបស់អសេក្ខបុគ្គលផង មហាភូតទាំងឡាយផង។
[៤២៦] ធម៌ដែលជារបស់សេក្ខបុគ្គល អាស្រ័យធម៌ ដែលជារបស់សេក្ខបុគ្គល … ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិ ដែលជារបស់សេក្ខបុគ្គល អាស្រ័យខន្ធទាំងឡាយ ដែលជារបស់សេក្ខបុគ្គល។ ធម៌ដែលជារបស់អសេក្ខបុគ្គល អាស្រ័យធម៌ ដែលជារបស់អសេក្ខបុគ្គល … ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិ ដែលជារបស់អសេក្ខបុគ្គល អាស្រ័យខន្ធទាំងឡាយ ដែលជារបស់អសេក្ខបុគ្គល។ ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល អាស្រ័យធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល … ព្រោះនអធិបតិប្បច្ច័យ គឺបដិសន្ធិក្តី មហាភូតទាំងអស់ក្តី រមែងមានដោយគ្រប់គ្រាន់។ វារៈ៧ ប្រាកដស្មើដោយកុសលត្តិកៈ ព្រោះនអនន្តរប្បច្ច័យ នសមនន្តរប្បច្ច័យ នអញ្ញមញ្ញប្បច្ច័យ នឧបនិស្សយប្បច្ច័យ និងនបុរេជាតប្បច្ច័យ។ ព្រោះនបច្ឆាជាតប្បច្ច័យ …។
[៤២៧] … ព្រោះនអាសេវនប្បច្ច័យ គឺខន្ធ៣ អាស្រ័យវិបាកក្ខន្ធ១ ដែលជារបស់សេក្ខបុគ្គល នូវខន្ធ២ …។ ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល អាស្រ័យធម៌ ដែលជារបស់សេក្ខបុគ្គល … ព្រោះនអាសេវនប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលជារបស់សេក្ខបុគ្គល។ ធម៌ដែលជារបស់សេក្ខបុគ្គលក្តី ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលក្តី អាស្រ័យធម៌ ដែលជារបស់សេក្ខបុគ្គល … ព្រោះនអាសេវនប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យវិបាកក្ខន្ធ១ ដែលជារបស់សេក្ខបុគ្គល នូវខន្ធ២ …។ ធម៌ដែលជារបស់អសេក្ខបុគ្គល អាស្រ័យធម៌ ដែលជារបស់អសេក្ខបុគ្គល … (បានដល់វារៈនៃពាក្យបុច្ឆា និងវិសជ្ជនា) ៣លើក។ ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល អាស្រ័យធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល… ព្រោះនអាសេវនប្បច្ច័យ គឺខន្ធ១ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល … (វារៈនេះ) ជាវារៈគ្រប់គ្រាន់។ នូវធម៌ ដែលជារបស់សេក្ខបុគ្គលផង ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលផង …។ តំណ (នៃវារៈនេះ) មានគ្រប់គ្រាន់។ វារៈ៩ បណ្ឌិត គប្បីធ្វើឲ្យដូចជាវារៈ២ដែរ។
[៤២៨] … ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលជារបស់សេក្ខបុគ្គល អាស្រ័យខន្ធទាំងឡាយ ដែលជារបស់សេក្ខបុគ្គល។ ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល អាស្រ័យធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល … ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល អាស្រ័យខន្ធទាំងឡាយ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល នូវពាហិរៈ …អាហារសមុដ្ឋាន … ឧតុសមុដ្ឋាន មហាភូត១ …។
[៤២៩] ធម៌ដែលជារបស់សេក្ខបុគ្គល អាស្រ័យធម៌ ដែលជារបស់សេក្ខបុគ្គល … ព្រោះនវិបាកប្បច្ច័យ គឺអាស្រ័យខន្ធ១ ដែលជារបស់សេក្ខបុគ្គល។ ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល អាស្រ័យធម៌ ដែលជារបស់សេក្ខបុគ្គល … ព្រោះនវិបាកប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលជារបស់សេក្ខបុគ្គល។ ធម៌ដែលជារបស់សេក្ខបុគ្គលក្តី ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលក្តី អាស្រ័យធម៌ ដែលជារបស់សេក្ខបុគ្គល … ព្រោះនវិបាកប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលជារបស់សេក្ខបុគ្គល។
[៤៣០] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល អាស្រ័យធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល … ព្រោះនវិបាកប្បច្ច័យ គឺ (វារៈនេះ) ជាវារៈគ្រប់គ្រាន់ បដិសន្ធិ មិនមានទេ។
[៤៣១] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល អាស្រ័យធម៌ ដែលជារបស់សេក្ខបុគ្គលផង ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលផង … ព្រោះនវិបាកប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលជារបស់សេក្ខបុគ្គលផង មហាភូតទាំងឡាយផង។
[៤៣២] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល អាស្រ័យធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល … ព្រោះនអាហារប្បច្ច័យ នឥន្ទ្រិយប្បច្ច័យ នឈានប្បច្ច័យ និងនមគ្គប្បច្ច័យ។ ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល អាស្រ័យធម៌ ដែលជារបស់សេក្ខបុគ្គល … ព្រោះនសម្បយុត្តប្បច្ច័យ។
[៤៣៣] ធម៌ដែលជារបស់សេក្ខបុគ្គល អាស្រ័យធម៌ ដែលជារបស់សេក្ខបុគ្គល … ព្រោះនវិប្បយុត្តប្បច្ច័យ គឺខន្ធ១ ដែលជារបស់សេក្ខបុគ្គល ក្នុងអរូបជ្ឈាន …។ ធម៌ដែលមិនមែនជារបស់អសេក្ខបុគ្គល អាស្រ័យធម៌ ដែលជារបស់អសេក្ខបុគ្គល … ព្រោះនវិប្បយុត្តប្បច្ច័យ គឺខន្ធ១ ដែលជារបស់អសេក្ខបុគ្គល ក្នុងអរូបជ្ឈាន …។ ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល អាស្រ័យធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល … ព្រោះនវិប្បយុត្តប្បច្ច័យ គឺខន្ធ១ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ក្នុងអរូបជ្ឈាន … ពាហិរៈ … អាហារសមុដ្ឋាន … ឧតុសមុដ្ឋាន … របស់ពួកអសញ្ញសត្វ … ព្រោះនោនត្ថិប្បច្ច័យ និងនោវិគតប្បច្ច័យ។
[៤៣៤] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងនអនន្តរប្បច្ច័យ នសមនន្តរប្បច្ច័យ នអញ្ញមញ្ញប្បច្ច័យ និងនឧបនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៧ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្ទ្រិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៥ ក្នុងនោវិគតប្បច្ច័យ មានវារៈ៥។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយៈ។
[៤៣៥] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងនអនន្តរប្បច្ច័យ នសមនន្តរប្បច្ច័យ នអញ្ញមញ្ញប្បច្ច័យ និងនឧបនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៧ ក្នុងនបច្ឆាជាតប្បច្ច័យ នអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៥ ក្នុងនោវិគតប្បច្ច័យ មានវារៈ៥។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោមប្បច្ចនីយៈ។
[៤៣៦] ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ ឧបនិស្សយប្បច្ច័យ បុរេជាតប្បច្ច័យ អាសេវនប្បច្ច័យ កម្មប្បច្ច័យ វិបាកប្បច្ច័យ អាហារប្បច្ច័យ ឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ មគ្គប្បច្ច័យ សម្បយុត្តប្បច្ច័យ វិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ នត្ថិប្បច្ច័យ វិគតប្បច្ច័យ និងអវិគតប្បច្ច័យ។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយានុលោម។
ចប់ បដិច្ចវារៈ។
សហជាតវារៈ ប្រាកដស្មើដោយបដិច្ចវារៈដែរ។
បច្ចយវារៈ
[៤៣៧] ធម៌ដែលជារបស់សេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលជារបស់សេក្ខបុគ្គល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺវារៈ៣យ៉ាង ប្រាកដស្មើដោយបដិច្ចវារៈដែរ។ ធម៌ដែលជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលជារបស់អសេក្ខបុគ្គល … ព្រោះហេតុប្បច្ច័យ គឺវារៈ៣យ៉ាង ប្រាកដស្មើដោយបដិច្ចវារៈដែរ។
[៤៣៨] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល … ព្រោះហេតុប្បច្ច័យ គឺ (វារៈនេះ) ជាវារៈគ្រប់គ្រាន់ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប ពឹងផ្អែកនឹងមហាភូតទាំងឡាយ ខន្ធទាំងឡាយ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលជារបស់សេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលជារបស់សេក្ខបុគ្គល ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលជារបស់សេក្ខបុគ្គលក្តី ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលក្តី ពឹងផ្អែកនឹងធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលជារបស់សេក្ខបុគ្គល ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមហាភូតទាំងឡាយ។ ធម៌ដែលជារបស់អសេក្ខបុគ្គលក្តី ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលក្តី ពឹងផ្អែកនឹងធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមហាភូតទាំងឡាយ។
[៤៣៩] ធម៌ដែលជារបស់សេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលជារបស់សេក្ខបុគ្គលផង ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលជារបស់សេក្ខបុគ្គលផង វត្ថុផង ខន្ធ២ …។ ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលជារបស់សេក្ខបុគ្គលផង ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលជារបស់សេក្ខបុគ្គលផង មហាភូតទាំងឡាយផង។ ធម៌ដែលជារបស់សេក្ខបុគ្គលក្តី ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលក្តី ពឹងផ្អែកនឹងធម៌ ដែលជារបស់សេក្ខបុគ្គលផង ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលជារបស់សេក្ខបុគ្គលផង វត្ថុផង នឹងខន្ធ២ … ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលជារបស់សេក្ខបុគ្គលផង មហាភូតទាំងឡាយផង។ ពឹងផ្អែកនឹងធម៌ ដែលជារបស់អសេក្ខបុគ្គលផង ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលផង … វារៈ៣ ប្រាកដស្មើដោយធម៌ ដែលជារបស់សេក្ខបុគ្គលដែរ។
[៤៤០] ធម៌ដែលជារបស់សេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលជារបស់សេក្ខបុគ្គល ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ បានដល់វារៈ១។ ពឹងផ្អែកនឹងធម៌ ដែលជារបស់អសេក្ខបុគ្គល … បានដល់វារៈ១។ ពឹងផ្អែកនឹងធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល … បានដល់វារៈ១ គឺខន្ធទាំងឡាយ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងវត្ថុ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ខន្ធទាំងឡាយ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលជារបស់សេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល … ព្រោះអារម្មណប្បច្ច័យ គឺខន្ធទាំងឡាយ ជារបស់សេក្ខបុគ្គល ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល … ព្រោះអារម្មណប្បច្ច័យ គឺខន្ធទាំងឡាយ ជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងវត្ថុ។
[៤៤១] ធម៌ដែលជារបស់សេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលជារបស់សេក្ខបុគ្គលផង ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលផង … ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ពឹងផ្អែកនឹងខន្ធ១ ដែលជារបស់អសេក្ខបុគ្គលផង វត្ថុផង ខន្ធ២ …។
[៤៤២] ធម៌ដែលជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលជារបស់អសេក្ខបុគ្គលផង ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលផង … ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលជារបស់អសេក្ខបុគ្គលផង វត្ថុផង ខន្ធ២ …។
[៤៤៣] ធម៌ដែលជារបស់សេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលជារបស់សេក្ខបុគ្គល ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ អនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ ឧបនិស្សយប្បច្ច័យ បុរេជាតប្បច្ច័យ និងអាសេវនប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលជារបស់សេក្ខបុគ្គល។
[៤៤៤] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល … ព្រោះអាសេវនប្បច្ច័យ គឺខន្ធទាំងឡាយ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងខន្ធ១ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលជារបស់សេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល … ខន្ធទាំងឡាយ ដែលជារបស់សេក្ខបុគ្គល ពឹងផ្អែកនឹងវត្ថុ។
[៤៤៥] ធម៌ដែលជារបស់សេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលជារបស់សេក្ខបុគ្គលផង ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលផង … ព្រោះអាសេវនប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលជារបស់សេក្ខបុគ្គលផង វត្ថុផង នឹងខន្ធ២…។
[៤៤៦] ធម៌ដែលជារបស់សេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលជារបស់សេក្ខបុគ្គល ទើបកើតឡើង ព្រោះកម្មប្បច្ច័យ និងវិបាកប្បច្ច័យ គឺ (ពឹងផ្អែក) នឹងវិបាកក្ខន្ធ១ ដែលជារបស់សេក្ខបុគ្គល … ព្រោះអាហារប្បច្ច័យ ឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ មគ្គប្បច្ច័យ សម្បយុត្តប្បច្ច័យ វិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ នត្ថិប្បច្ច័យ វិគតប្បច្ច័យ និងអវិគតប្បច្ច័យ។
[៤៤៧] ក្នុងហេតុប្បច្ច័យ មានវារៈ១៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ៧ ក្នុងអធិបតិប្បច្ច័យ មានវារៈ១៧ ក្នុងអនន្តរប្បច្ច័យ មានវារៈ៧ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៧ ក្នុងសហជាតប្បច្ច័យ មានវារៈ១៧ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៧ ក្នុងនិស្សយប្បច្ច័យ មានវារៈ១៧ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៧ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៧ ក្នុងអាសេវនប្បច្ច័យ មានវារៈ៤ ក្នុងកម្មប្បច្ច័យ មានវារៈ១៧ ក្នុងវិបាកប្បច្ច័យ មានវារៈ១៧ ក្នុងអាហារប្បច្ច័យ មានវារៈ១៧ ក្នុងឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ និងមគ្គប្បច្ច័យ មានវារៈ១៧ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៧ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ១៧ ក្នុងអត្ថិប្បច្ច័យ មានវារៈ១៧ ក្នុងនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងវិគតប្បច្ច័យ មានវារៈ៧ ក្នុងអវិគតប្បច្ច័យ មានវារៈ១៧។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោម។
[៤៤៨] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ និងចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធ១ ជាអហេតុកៈ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល … ខន្ធ២ វត្ថុ ពឹងផ្អែកនឹងខន្ធទាំងឡាយ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ ពឹងផ្អែកនឹងមហាភូត១ ពាហិរ … អាហារ … ឧតុ … របស់ពួកអសញ្ញសត្វ … ពឹងផ្អែកនឹងចក្ខាយតនៈ … កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ខន្ធទាំងឡាយ ជាអហេតុកៈ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងវត្ថុ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង វត្ថុផង។ ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលជារបស់សេក្ខបុគ្គល … ព្រោះនអារម្មណប្បច្ច័យ។
[៤៤៩] ធម៌ដែលជារបស់សេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលជារបស់សេក្ខបុគ្គល … ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិ ដែលជារបស់សេក្ខបុគ្គល ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលជារបស់សេក្ខបុគ្គល។ ធម៌ដែលជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលជារបស់អសេក្ខបុគ្គល … ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិ ដែលជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលជារបស់អសេក្ខបុគ្គល។ ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល … ព្រោះនអធិបតិប្បច្ច័យ គឺ (ពាក្យនេះ) ជាពាក្យគ្រប់គ្រាន់ របស់ពួកអសញ្ញសត្វ … ចក្ខាយតនៈ … អធិបតិធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលជារបស់សេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល … ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិ ដែលជារបស់សេក្ខបុគ្គល ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល … ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិ ដែលជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងវត្ថុ។
[៤៥០] ពឹងផ្អែកនឹងធម៌ ដែលជារបស់សេក្ខបុគ្គលផង ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលផង … ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិ ដែលជារបស់សេក្ខបុគ្គល ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលជារបស់សេក្ខបុគ្គលផង វត្ថុផង។ ធម៌ដែលជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលជារបស់អសេក្ខបុគ្គលផង ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលផង … ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិ ដែលជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលជារបស់អសេក្ខបុគ្គលផង វត្ថុផង។
[៤៥១] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលជារបស់សេក្ខបុគ្គល … ព្រោះនអនន្តរប្បច្ច័យ នសមនន្តរប្បច្ច័យ នអញ្ញមញ្ញប្បច្ច័យ នឧបនិស្សយប្បច្ច័យ នបុរេជាតប្បច្ច័យ និងនបច្ឆាជាតប្បច្ច័យ បានដល់វារៈ៧។ ព្រោះនអាសេវនប្បច្ច័យ។
[៤៥២] … ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលជារបស់សេក្ខបុគ្គល ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលជារបស់សេក្ខបុគ្គល។ ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល … ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ពាហិរ … អាហារ … ឧតុ … ចេតនា ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលជារបស់សេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល … ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលជារបស់សេក្ខបុគ្គល ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលជារបស់សេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលជារបស់សេក្ខបុគ្គលផង ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលផង … ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលជារបស់សេក្ខបុគ្គល ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលជារបស់សេក្ខបុគ្គលផង វត្ថុផង។
[៤៥៣] ធម៌ដែលជារបស់សេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលជារបស់សេក្ខបុគ្គល … ព្រោះនវិបាកប្បច្ច័យ។ ក្នុងសេក្ខមូលកៈ មានវារៈ៣។ ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល … ព្រោះនវិបាកប្បច្ច័យ។ ក្នុងនេវសេក្ខានាសេក្ខមូលកៈ មានវារៈ៣។ ធម៌ដែលជារបស់សេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលជារបស់សេក្ខបុគ្គលផង ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលផង ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ។ ក្នុងតំណនៃធម៌ ដែលជារបស់សេក្ខបុគ្គល មានវារៈ៣។
[៤៥៤] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ពឹងផ្អែកនឹងធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល … ព្រោះនអាហារប្បច្ច័យ នឥន្ទ្រិយប្បច្ច័យ នឈានប្បច្ច័យ នមគ្គប្បច្ច័យ នសម្បយុត្តប្បច្ច័យ នវិប្បយុត្តប្បច្ច័យ នោនត្ថិប្បច្ច័យ និងនោវិគតប្បច្ច័យ។
[៤៥៥] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៧ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៥ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៥ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៥ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៧ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ១៧ ក្នុងនអាសេវនប្បច្ច័យ មានវារៈ១៧ ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្ទ្រិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៥ ក្នុងនោវិគតប្បច្ច័យ មានវារៈ៥។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយៈ។
[៤៥៦] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មានវារៈ៧ ក្នុងនអនន្តរប្បច្ច័យ នសមនន្តរប្បច្ច័យ នអញ្ញមញ្ញប្បច្ច័យ និងនឧបនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៧ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ១៧ ក្នុងនអាសេវនប្បច្ច័យ មានវារៈ១៧ ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៥ ក្នុងនោវិគតប្បច្ច័យ មានវារៈ៥។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោមប្បច្ចនីយៈ។
[៤៥៧] ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ សហជាតប្បច្ច័យ និងអញ្ញមញ្ញប្បច្ច័យ មានវារៈ១។ សេចក្តីបំប្រួញ។ ក្នុងអវិគតប្បច្ច័យ មានវារៈ១។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយានុលោម។
ចប់ បច្ចយវារៈ។
និស្សយវារៈ ប្រាកដស្មើដោយបច្ចយវារៈដែរ។
សំសដ្ឋវារៈ
[៤៥៨] ធម៌ដែលជារបស់សេក្ខបុគ្គល ច្រឡំនឹងធម៌ ដែលជារបស់សេក្ខបុគ្គល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលជារបស់សេក្ខបុគ្គល នឹងខន្ធ២ …។ ធម៌ដែលជារបស់អសេក្ខបុគ្គល ច្រឡំនឹងធម៌ ដែលជារបស់អសេក្ខបុគ្គល… ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលជារបស់អសេក្ខបុគ្គល នឹងខន្ធ២…។ ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ច្រឡំនឹងធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល … ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល នឹងខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ …។
[៤៥៩] ធម៌ដែលជារបស់សេក្ខបុគ្គល ច្រឡំនឹងធម៌ ដែលជារបស់សេក្ខបុគ្គល ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ និងអធិបតិប្បច្ច័យ។ សេចក្តីបំប្រួញ។ ព្រោះបុរេជាតប្បច្ច័យ និងអាសេវនប្បច្ច័យ បណ្ឌិត គប្បីធ្វើ (ឲ្យដូចគ្នា) ទាំងពីរបទ។បេ។ ព្រោះអវិគតប្បច្ច័យ។
[៤៦០] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងអនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ ឧបនិស្សយប្បច្ច័យ និងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ២ ក្នុងកម្មប្បច្ច័យ មានវារៈ៣។ សេចក្តីបំប្រួញ។ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោម។
[៤៦១] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ច្រឡំនឹងធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងអហេតុកក្ខន្ធ១ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល នឹងខន្ធ២ … មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ច្រឡំនឹងខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ។
[៤៦២] ធម៌ដែលជារបស់សេក្ខបុគ្គល ច្រឡំនឹងធម៌ ដែលជារបស់សេក្ខបុគ្គល ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិ ដែលជារបស់សេក្ខបុគ្គល ច្រឡំនឹងខន្ធទាំងឡាយ ដែលជារបស់សេក្ខបុគ្គល។ ធម៌ដែលជារបស់អសេក្ខបុគ្គល ច្រឡំនឹងធម៌ ដែលជារបស់អសេក្ខបុគ្គល … គឺអធិបតិ ដែលជារបស់អសេក្ខបុគ្គល ច្រឡំនឹងខន្ធទាំងឡាយ ដែលជារបស់អសេក្ខបុគ្គល។ ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ច្រឡំនឹងធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល … ព្រោះនអធិបតិប្បច្ច័យ បានដល់វារៈ១ ជាវារៈគ្រប់គ្រាន់។
[៤៦៣] ធម៌ដែលជារបស់សេក្ខបុគ្គល ច្រឡំនឹងធម៌ ដែលជារបស់សេក្ខបុគ្គល ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ នបច្ឆាជាតប្បច្ច័យ នអាសេវនប្បច្ច័យ និងនកម្មប្បច្ច័យ បណ្ឌិតគប្បីធ្វើ (ឲ្យដូចគ្នា) ទាំងពីរបទ។ ព្រោះនវិបាកប្បច្ច័យ បណ្ឌិតគប្បីធ្វើ (ឲ្យដូចគ្នា) ទាំងពីរបទ។ ព្រោះនឈានប្បច្ច័យ នមគ្គប្បច្ច័យ និងនវិប្បយុត្តប្បច្ច័យ។
[៤៦៤] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងនកម្មប្បច្ច័យ មានវារៈ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ២ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយៈ។
[៤៦៥] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ … ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងនបច្ឆាជាតប្បច្ច័យ នអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងនកម្មប្បច្ច័យ មានវារៈ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ២ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោមប្បច្ចនីយៈ។
[៤៦៦] ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ ឧបនិស្សយប្បច្ច័យ បុរេជាតប្បច្ច័យ អាសេវនប្បច្ច័យ កម្មប្បច្ច័យ វិបាកប្បច្ច័យ អាហារប្បច្ច័យ ឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ មគ្គប្បច្ច័យ សម្បយុត្តប្បច្ច័យ វិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ នតិ្ថប្បច្ច័យ វិគតប្បច្ច័យ និងអវិគតប្បច្ច័យ មានវារៈ១។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយានុលោម។
ចប់ សំសដ្ឋវារៈ។
សម្បយុត្តវារៈ ប្រាកដស្មើដោយសំសដ្ឋវារៈដែរ។
បញ្ហាវារៈ
[៤៦៧] ធម៌ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់សេក្ខបុគ្គល ដោយហេតុប្បច្ច័យ គឺហេតុទាំងឡាយ ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយ ដោយហេតុប្បច្ច័យ។
[៤៦៨] ធម៌ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយហេតុប្បច្ច័យ គឺហេតុទាំងឡាយ ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃចិត្តសមុដ្ឋានរូបទាំងឡាយ ដោយហេតុប្បច្ច័យ។
[៤៦៩] ធម៌ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់សេក្ខបុគ្គលផង នៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលផង ដោយហេតុប្បច្ច័យ គឺហេតុទាំងឡាយ ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយផង នៃចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយហេតុប្បច្ច័យ។
[៤៧០] ធម៌ដែលជារបស់អសេក្ខបុគ្គល (ជាបច្ច័យ) នៃធម៌ដែលជារបស់អសេក្ខបុគ្គល … បានដល់វារៈ៣។ ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយហេតុប្បច្ច័យ គឺហេតុទាំងឡាយ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយផង នៃចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ …។
[៤៧១] ធម៌ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ចេញអំពីមគ្គ ហើយពិចារណានូវមគ្គ ពិចារណានូវផល ដែលជារបស់សេក្ខបុគ្គល ដឹងនូវចិត្តរបស់បុគ្គលអ្នកប្រកបដោយចិត្ត ដែលជារបស់សេក្ខបុគ្គល ដោយចេតោបរិយញ្ញាណ ខន្ធទាំងឡាយ ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃការពិចារណា នូវចេតោបរិយញ្ញាណ បុពេ្វនិវាសានុស្សតិញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៤៧២] ធម៌ដែលជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយអារម្មណប្បច្ច័យ គឺព្រះអរហន្ត រមែងពិចារណានូវផល ដែលជារបស់អសេក្ខបុគ្គល ដឹងនូវចិត្តរបស់បុគ្គលអ្នកប្រកបដោយចិត្ត ដែលជារបស់អសេក្ខបុគ្គល ដោយចេតោបរិយញ្ញាណ ខន្ធទាំងឡាយ ដែលជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃការពិចារណា នូវចេតោបរិយញ្ញាណ បុពេ្វនិវាសានុស្សតិញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៤៧៣] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ហើយពិចារណា នូវបុញ្ញកម្មនោះ នូវបុញ្ញកម្មទាំងឡាយ ដែលខ្លួនសន្សំទុកល្អហើយ ក្នុងកាលមុន … បុគ្គលចេញអំពីឈាន ហើយពិចារណានូវឈាន ពួកព្រះអរិយៈពិចារណានូវព្រះនិព្វាន (ព្រោះថា) ព្រះនិព្វាន ជាបច្ច័យនៃការពិចារណា នូវគោត្រភូ និងវោទានៈ ដោយអារម្មណប្បច្ច័យ ពួកព្រះអរិយៈពិចារណា នូវកិលេសទាំងឡាយ ដែលលះបង់ហើយ ពិចារណានូវកិលេសទាំងឡាយ ដែលសង្កត់សង្កិនហើយ ដឹងនូវកិលេសទាំងឡាយ ដែលពុះពោរ ក្នុងកាលមុន ពួកជន រមែងឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ ជាអនត្តា ហើយត្រេកអរ រីករាយ រាគៈ ប្រារព្ធហើយនូវសេចក្តីរីករាយនោះ ទើបកើតឡើង ទោមនស្ស ក៏កើតឡើង នូវសោតៈ … នូវវត្ថុ … ឃើញច្បាស់នូវខន្ធទាំងឡាយ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ថាមិនទៀង ជាទុក្ខ ជាអនត្តា ត្រេកអរ រីករាយ ទោមនស្ស … នូវរូប ដោយចក្ខុដូចជាទិព្វ… នូវសំឡេង ដោយសោតធាតុដូចជាទិព្វ … ដឹងនូវចិត្ត របស់បុគ្គលអ្នកប្រកបដោយចិត្ត ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយចេតោបរិយញ្ញាណ អាកាសានញ្ចាយតនៈ (ជាបច្ច័យ) នៃវិញ្ញាណញ្ចាយតនៈ អាកិញ្ចញ្ញាយតនៈ ជាបច្ច័យនៃនេវសញ្ញានាសញ្ញាយតនៈ ដោយអារម្មណប្បច្ច័យ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ ខន្ធទាំងឡាយ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល (ជាបច្ច័យ) នៃការពិចារណា នូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៤៧៤] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់សេក្ខបុគ្គល ដោយអារម្មណប្បច្ច័យ គឺព្រះនិព្វាន ជាបច្ច័យនៃមគ្គ និងផល ដែលជារបស់សេក្ខបុគ្គល ដោយអារម្មណប្បច្ច័យ។
[៤៧៥] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់អសេក្ខបុគ្គល ដោយអារម្មណប្បច្ច័យ គឺព្រះនិព្វាន ជាបច្ច័យនៃផល ដែលជារបស់អសេក្ខបុគ្គល ដោយអារម្មណប្បច្ច័យ។
[៤៧៦] ធម៌ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់សេក្ខបុគ្គល ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិ ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយ ដោយអធិបតិប្បច្ច័យ។
[៤៧៧] ធម៌ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺពួកអរិយបុគ្គល ចេញអំពីមគ្គ ធ្វើនូវមគ្គ ឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវផល ដែលជារបស់សេក្ខបុគ្គល ឲ្យជាទីគោរព ហើយពិចារណា។ ឯសហជាតាធិបតិ គឺអធិបតិ ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យ នៃចិត្តសមុដ្ឋានរូបទាំងឡាយ ដោយអធិបតិប្បច្ច័យ។
[៤៧៨] ធម៌ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់សេក្ខបុគ្គលផង នៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសក្ខបុគ្គលផង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិ ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយផង នៃចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយអធិបតិប្បច្ច័យ។
[៤៧៩] ធម៌ដែលជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់អសេក្ខបុគ្គល ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិ ដែលជារបស់អសេក្ខបុគ្គល ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយ ដោយអធិបតិប្បច្ច័យ។
[៤៨០] ធម៌ដែលជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺព្រះអរហន្ត ធ្វើនូវផល ដែលជារបស់អសេក្ខបុគ្គល ឲ្យជាទីគោរព ហើយពិចារណា។ ឯសហជាតាធិបតិ គឺអធិបតិ ដែលជារបស់អសេក្ខបុគ្គល ជាបច្ច័យ នៃចិត្តសមុដ្ឋានរូបទាំងឡាយ ដោយអធិបតិប្បច្ច័យ។
[៤៨១] ធម៌ដែលជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់អសេក្ខបុគ្គលផង នៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលផង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិ ដែលជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃសម្បយុត្តកក្ខន្ធទាំងឡាយផង នៃចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយអធិបតិប្បច្ច័យ។
[៤៨២] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល … បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ធ្វើនូវបុញ្ញកម្មនោះ ឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវបុញ្ញកម្មទាំងឡាយ ដែលសន្សំទុកល្អហើយ ក្នុងកាលមុន ឲ្យជាទីគោរព ហើយពិចារណា ចេញអំពីឈាន ធ្វើនូវឈាន ឲ្យជាទីគោរព ហើយពិចារណា ពួកអរិយបុគ្គល ធ្វើនូវព្រះនិព្វាន ឲ្យជាទីគោរព ហើយពិចារណា ព្រះនិព្វាន ជាបច្ច័យនៃគោត្រភូ និងវោទានៈ ដោយអធិបតិប្បច្ច័យ បុគ្គលធ្វើនូវចក្ខុ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវចក្ខុនោះ ឲ្យជាទីគោរព ហើយកើតឡើង ទិដ្ឋិក៏កើតឡើង ធ្វើនូវសោតៈ … នូវវត្ថុ … នូវខន្ធទាំងឡាយ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវអំពើនោះ ឲ្យជាទីគោរព ហើយកើតឡើង ទិដ្ឋិ ក៏កើតឡើង។ ឯសហជាតាធិបតិ គឺអធិបតិ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយផង នៃចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយអធិបតិប្បច្ច័យ។
[៤៨៣] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់សេក្ខបុគ្គល ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺព្រះនិព្វាន ជាបច្ច័យនៃមគ្គ និងផល ដែលជារបស់សេក្ខបុគ្គល ដោយអធិបតិប្បច្ច័យ។
[៤៨៤] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់អសេក្ខបុគ្គល ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺព្រះនិព្វាន ជាបច្ច័យនៃផល ដែលជារបស់អសេក្ខបុគ្គល ដោយអធិបតិប្បច្ច័យ។
[៤៨៥] ធម៌ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់សេក្ខបុគ្គល ដោយអនន្តរប្បច្ច័យ គឺខន្ធទាំងឡាយ ដែលជារបស់សេក្ខបុគ្គល មានក្នុងកាលមុនៗ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលជារបស់សេក្ខបុគ្គល មានក្នុងកាលក្រោយៗ ដោយអនន្តរប្បច្ច័យ មគ្គ (ជាបច្ច័យ) នៃផល ដែលជារបស់សេក្ខបុគ្គល ផលដែលជារបស់សេក្ខបុគ្គល (ជាបច្ច័យ) នៃផល ដែលជារបស់សេក្ខបុគ្គល ដោយអនន្តរប្បច្ច័យ។
[៤៨៦] ធម៌ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់អសេក្ខបុគ្គល ដោយអនន្តរប្បច្ច័យ គឺមគ្គ ជាបច្ច័យនៃផល ដែលជារបស់អសេក្ខបុគ្គល ដោយអនន្តរប្បច្ច័យ
[៤៨៧] ធម៌ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយអនន្តរប្បច្ច័យ គឺផល ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។
[៤៨៨] ធម៌ដែលជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់អសេក្ខបុគ្គល ដោយអនន្តរប្បច្ច័យ គឺខន្ធទាំងឡាយ ដែលជារបស់អសេក្ខបុគ្គល មានក្នុងកាលមុនៗ ជាបច្ច័យ នៃខន្ធទាំងឡាយ ដែលជារបស់អសេក្ខបុគ្គល មានក្នុងកាលក្រោយៗ ផលដែលជារបស់អសេក្ខបុគ្គល (ជាបច្ច័យ) នៃផល ដែលជារបស់អសេក្ខបុគ្គល ដោយអនន្តរប្បច្ច័យ។
[៤៨៩] ធម៌ដែលជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយអនន្តរប្បច្ច័យ គឺផល ដែលជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។
[៤៩០] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយអនន្តរប្បច្ច័យ គឺខន្ធទាំងឡាយ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល មានក្នុងកាលមុនៗ (ជាបច្ច័យ) នៃខន្ធទាំងឡាយ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល មានក្នុងកាលក្រោយៗ អនុលោម (ជាបច្ច័យ) នៃគោត្រភូ អនុលោម (ជាបច្ច័យ) នៃវោទានៈ អាវជ្ជនៈ (ជាបច្ច័យ) នៃខន្ធទាំងឡាយ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយអនន្តរប្បច្ច័យ។
[៤៩១] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់សេក្ខបុគ្គល ដោយអនន្តរប្បច្ច័យ គឺគោត្រភូ (ជាបច្ច័យ) នៃមគ្គ វោទានៈ (ជាបច្ច័យ) នៃមគ្គ អនុលោម (ជាបច្ច័យ) នៃផលសមាបត្តិ ដែលជារបស់សេក្ខបុគ្គល នេវសញ្ញានាសញ្ញាយតនៈ របស់បុគ្គល កាលចេញអំពីនិរោធ ជាបច្ច័យនៃផលសមាបត្តិ ដែលជារបស់សេក្ខបុគ្គល ដោយអនន្តរប្បច្ច័យ។
[៤៩២] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់អសេក្ខបុគ្គល ដោយអនន្តរប្បច្ច័យ គឺអនុលោម (ជាបច្ច័យ) នៃផលសមាបត្តិ ដែលជារបស់អសេក្ខបុគ្គល នេវសញ្ញានាសញ្ញាយតនៈ របស់បុគ្គល កាលចេញអំពីនិរោធ ជាបច្ច័យនៃផលសមាបតិ្ត ដែលជារបស់អសេក្ខបុគ្គល ដោយអនន្តរប្បច្ច័យ។
[៤៩៣] ធម៌ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់សេក្ខបុគ្គល ដោយសមនន្តរប្បច្ច័យ គឺបញ្ហា៨យ៉ាង ប្រាកដស្មើដោយអនន្តរប្បច្ច័យ។
[៤៩៤] ធម៌ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់សេក្ខបុគ្គល ដោយសហជាតប្បច្ច័យ គឺបញ្ហា៩យ៉ាង ប្រាកដស្មើដោយសហជាតប្បច្ច័យ ក្នុងបដិច្ចវារៈ។ បញ្ហា៣យ៉ាង ប្រាកដស្មើដោយអញ្ញមញ្ញប្បច្ច័យ ក្នុងបដិច្ចវារៈ ក្នុងអញ្ញមញ្ញប្បច្ច័យ។ បញ្ហា១៣យ៉ាង ប្រាកដស្មើដោយនិស្សយប្បច្ច័យ ក្នុងកុសលត្តិកៈ ក្នុងនិស្សយប្បច្ច័យ។
[៤៩៥] ធម៌ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់សេក្ខបុគ្គល ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺមគ្គទី១ ជាបច្ច័យនៃមគ្គទី២ ដោយឧបនិស្សយប្បច្ច័យ មគ្គទី២ ជាបច្ច័យនៃមគ្គទី៣ ដោយឧបនិស្សយប្បច្ច័យ មគ្គទី៣ ជាបច្ច័យនៃមគ្គទី៤ ដោយឧបនិស្សយប្បច្ច័យ មគ្គជាបច្ច័យនៃផលសមាបត្តិ ដែលជារបស់សេក្ខបុគ្គល ដោយឧបនិស្សយប្បច្ច័យ។
[៤៩៦] ធម៌ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់អសេក្ខបុគ្គល ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺមគ្គ ជាបច្ច័យនៃផលសមាបត្តិ ដែលជារបស់អសេក្ខបុគ្គល ដោយឧបនិស្សយប្បច្ច័យ។
[៤៩៧] ធម៌ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ ឯបកតូបនិស្ស័យ គឺពួកអរិយបុគ្គល អាស្រ័យនូវមគ្គ ញុំាងសមាបត្តិដែលមិនទាន់កើត ឲ្យកើតឡើង រមែងចូលកាន់សមាបត្តិ ដែលកើតឡើងហើយ ឃើញច្បាស់នូវសង្ខារទាំងឡាយ ថាមិនទៀង … មគ្គរបស់ពួកអរិយបុគ្គល ជាបច្ច័យនៃអត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា និងឋានាឋានកោសល្លៈ ដោយឧបនិស្សយប្បច្ច័យ ផលសមាបត្តិ ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃកាយិកសុខ ដោយឧបនិស្សយប្បច្ច័យ។
[៤៩៨] ធម៌ដែលជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់អសេក្ខបុគ្គល ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ គឺខន្ធទាំងឡាយ ដែលជារបស់អសេក្ខបុគ្គលមុនៗ (ជាបច្ច័យនៃខន្ធទាំងឡាយ) ក្រោយៗ … ផល ដែលជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃផល ដែលជារបស់អសេក្ខបុគ្គល ដោយឧបនិស្សយប្បច្ច័យ។
[៤៩៩] ធម៌ដែលជារបស់អសេក្ខបុគ្គល (ជាបច្ច័យ) នៃធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល … គឺអារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺផលសមាបត្តិ ដែលជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃកាយិកសុខ ដោយឧបនិស្សយប្បច្ច័យ។
[៥០០] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយឧបនិស្សយប្បច្ច័យ គឺអារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ បកតូបនិស្ស័យ។ ឯបកតូបនិស្ស័យ គឺបុគ្គល អាស្រ័យនូវសំឡេង ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ហើយឲ្យទាន សីល … នូវឧបោសថកម្ម… នូវឈាន … នូវវិបស្សនា … នូវអភិញ្ញា … ញុំាងសមាបត្តិឲ្យកើត តម្លើងមានះ នូវទិដ្ឋិ … នូវសីល ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល … នូវបញ្ញា នូវរាគៈ នូវមោហៈ នូវកាយិកសុខ នូវរដូវ នូវភោជន … បុគ្គលអាស្រ័យនូវសេនាសនៈ ទើបឲ្យទាន សីល … ញុំាងសមាបត្តិឲ្យកើត សម្លាប់សត្វ បំបែកសង្ឃ សទ្ធា ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល … បញ្ញា រាគៈ បត្ថនា កាយិកសុខ … សេនាសនៈ ជាបច្ច័យនៃសទ្ធា ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល នៃបញ្ញា នៃរាគៈ នៃបត្ថនា នៃកាយិកសុខ នៃកាយិកទុក្ខ ដោយឧបនិស្សយប្បច្ច័យ បរិកម្មរបស់បឋមជ្ឈាន ជាបច្ច័យនៃបឋមជ្ឈាន ដោយឧបនិស្សយប្បច្ច័យ បរិកម្មរបស់នេវសញ្ញានាសញ្ញាយតនៈ (ជាបច្ច័យ) នៃនេវសញ្ញានាសញ្ញាយតនៈ បឋមជ្ឈាន ជាបច្ច័យនៃទុតិយជ្ឈាន ដោយឧបនិស្សយប្បច្ច័យ អាកិញ្ចញ្ញាយតនៈ ជាបច្ច័យនៃនេវសញ្ញានាសញ្ញាយតនៈ ដោយឧបនិស្សយប្បច្ច័យ។
[៥០១] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់សេក្ខបុគ្គល ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបរិកម្មរបស់មគ្គទី១ ជាបច្ច័យនៃមគ្គទី១ ដោយឧបនិស្សយប្បច្ច័យ បរិកម្មរបស់មគ្គទី៤ ជាបច្ច័យនៃមគ្គទី៤ ដោយឧបនិស្សយប្បច្ច័យ។
[៥០២] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់អសេក្ខបុគ្គល ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺកាយិកសុខ … កាយិកទុក្ខ រដូវ ភោជន … សេនាសនៈ ជាបច្ច័យនៃផលសមាបត្តិ ដែលជារបស់អសេក្ខបុគ្គល ដោយឧបនិស្សយប្បច្ច័យ។
[៥០៣] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយបុរេជាតប្បច្ច័យ គឺអារម្មណបុរេជាត វត្ថុបុរេជាត។ អារម្មណបុរេជាត គឺបុគ្គលឃើញច្បាស់នូវចក្ខុ ដោយសេចក្តីថា មិនទៀង … ហើយត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវចក្ខុនោះ ទើបកើតឡើង ទោមនស្ស … បុគ្គលឃើញច្បាស់នូវសោត … នូវវត្ថុ… ដោយសេចក្តីថា មិនទៀង ជាទុក្ខ ជាអនត្តា … ទោមនស្សកើតឡើង នូវរូប ដោយចក្ខុដូចជាទិព្វ … នូវសំឡេង ដោយសោតធាតុដូចជាទិព្វ … រូបាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។ ឯវត្ថុបុរេជាត គឺចក្ខាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ កាយាយតនៈ ជាបច្ច័យ នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយបុរេជាតប្បច្ច័យ។
[៥០៤] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់សេក្ខបុគ្គល ដោយបុរេជាតប្បច្ច័យ បានដល់វត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលជារបស់សេក្ខបុគ្គល ដោយបុរេជាតប្បច្ច័យ។
[៥០៥] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់អសេក្ខបុគ្គល ដោយបុរេជាតប្បច្ច័យ បានដល់វត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលជារបស់អសេក្ខបុគ្គល ដោយបុរេជាតប្បច្ច័យ។
[៥០៦] ធម៌ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺខន្ធទាំងឡាយ ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
[៥០៧] ធម៌ដែលជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺខន្ធទាំងឡាយ ដែលជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃកាយនេះ ដែលកើតមុន …។
[៥០៨] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល (ជាបច្ច័យ) នៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺខន្ធទាំងឡាយ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល (ជាបច្ច័យ) នៃកាយនេះ ដែលកើតមុន។
[៥០៩] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយអាសេវនប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យ នៃខន្ធទាំងឡាយក្រោយៗ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយអាសេវនប្បច្ច័យ អនុលោម ជាបច្ច័យនៃគោត្រភូ អនុលោម ជាបច្ច័យនៃវោទានៈ ដោយអាសេវនប្បច្ច័យ។
[៥១០] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់សេក្ខបុគ្គល ដោយអាសេវនប្បច្ច័យ គឺគោត្រភូ ជាបច្ច័យនៃមគ្គ វោទានៈ ជាបច្ច័យនៃមគ្គ ដោយអាសេវនប្បច្ច័យ។
[៥១១] ធម៌ដែលជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់សេក្ខបុគ្គល ដោយកម្មប្បច្ច័យ គឺសហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃសម្បយុត្តកក្ខន្ធទាំងឡាយ ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនាដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃវិបាកក្ខន្ធទាំងឡាយ ដែលជារបស់សេក្ខបុគ្គល ដោយកម្មប្បច្ច័យ។
[៥១២] ធម៌ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់អសេក្ខបុគ្គល ដោយកម្មប្បច្ច័យ បានដល់នានាខណិកៈ គឺចេតនា ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃខន្ធទាំងឡាយ ដែលជារបស់អសេក្ខបុគ្គល ដោយកម្មប្បច្ច័យ។
[៥១៣] ធម៌ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយកម្មប្បច្ច័យ បានដល់សហជាត គឺចេតនា ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃចិត្តសមុដ្ឋានរូបទាំងឡាយ ដោយកម្មប្បច្ច័យ។
[៥១៤] ធម៌ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់សេក្ខបុគ្គលផង នៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលផង ដោយកម្មប្បច្ច័យ គឺចេតនា ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃសម្បយុត្តកក្ខន្ធទាំងឡាយផង នៃចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយកម្មប្បច្ច័យ។
[៥១៥] ធម៌ដែលជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់អសេក្ខបុគ្គល ដោយកម្មប្បច្ច័យ គឺចេតនា ដែលជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃសម្បយុត្តកក្ខន្ធទាំងឡាយ ដោយកម្មប្បច្ច័យ។
[៥១៦] ធម៌ដែលជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយកម្មប្បច្ច័យ គឺចេតនា ដែលជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃចិត្តសមុដ្ឋានរូបទាំងឡាយ ដោយកម្មប្បច្ច័យ។
[៥១៧] ធម៌ដែលជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់អសេក្ខបុគ្គលផង នៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលផង ដោយកម្មប្បច្ច័យ គឺចេតនា ជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃសម្បយុត្តកក្ខន្ធទាំងឡាយផង នៃចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយកម្មប្បច្ច័យ។
[៥១៨] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយកម្មប្បច្ច័យ គឺសហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយផង នៃចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយកម្មប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ ឯនានាខណិកៈ គឺចេតនា ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាវិបាកផង នៃកដត្តារូបទាំងឡាយផង ដោយកម្មប្បច្ច័យ។
[៥១៩] ធម៌ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់សេក្ខបុគ្គល ដោយវិបាកប្បច្ច័យ គឺវិបាកក្ខន្ធ១ ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃខន្ធ៣។ ក្នុងសេក្ខមូលកៈ មានវារៈ៣។
[៥២០] ធម៌ដែលជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់អសេក្ខបុគ្គល ដោយវិបាកប្បច្ច័យ គឺខន្ធ១ ដែលជារបស់អសេក្ខបុគ្គល (ជាបច្ច័យ) នៃខន្ធ៣ …។ ក្នុងអសេក្ខមូលកៈ មានវារៈ៣។
[៥២១] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល (ជាបច្ច័យ) នៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយវិបាកប្បច្ច័យ គឺវិបាកក្ខន្ធ១ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល (ជាបច្ច័យ) នៃខន្ធ៣ ខន្ធទាំងឡាយ ជាបច្ច័យនៃវត្ថុ ដោយវិបាកប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។
[៥២២] ធម៌ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់សេក្ខបុគ្គល ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ ជាបច្ច័យ ដោយឈានប្បច្ច័យ ជាបច្ច័យ ដោយមគ្គប្បច្ច័យ ជាបច្ច័យដោយសម្បយុត្តប្បច្ច័យ។
[៥២៣] ធម៌ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺខន្ធទាំងឡាយ ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃចិត្តសមុដ្ឋានរូបទាំងឡាយ ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។
[៥២៤] ធម៌ដែលជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយវិប្បយុត្តប្បច្ច័យ គឺសហជាត និងបច្ឆាជាត ប្រាកដស្មើដោយសេក្ខធម៌។
[៥២៥] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយវិប្បយុត្តប្បច្ច័យ គឺសហជាត បុរេជាត និងបច្ឆាជាត។ សហជាត គឺខន្ធទាំងឡាយ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃចិត្តសមុដ្ឋានរូបទាំងឡាយ ដោយវិប្បយុត្តប្បច្ច័យ ខន្ធទាំងឡាយ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃកដត្តារូបទាំងឡាយ ដោយវិប្បយុត្តបច្ច័យ ក្នុងខណៈនៃបដិសន្ធិ ខន្ធទាំងឡាយ ជាបច្ច័យនៃវត្ថុ ដោយវិប្បយុត្តប្បច្ច័យ វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដោយវិប្បយុត្តប្បច្ច័យ។ បុរេជាត គឺចក្ខាយតនៈ ជាបច្ច័យ នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ (ជាបច្ច័យ) នៃខន្ធទាំងឡាយ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។
[៥២៦] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់សេក្ខបុគ្គល ដោយវិប្បយុត្តប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលជារបស់សេក្ខបុគ្គល ដោយវិប្បយុត្តប្បច្ច័យ។
[៥២៧] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់អសេក្ខបុគ្គល ដោយវិប្បយុត្តប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលជារបស់អសេក្ខបុគ្គល ដោយវិប្បយុត្តប្បច្ច័យ។
[៥២៨] ធម៌ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់សេក្ខបុគ្គល ដោយអត្ថិប្បច្ច័យ គឺខន្ធ១ ដែលជារបស់សេក្ខបុគ្គល (ជាបច្ច័យ) នៃខន្ធ៣។
[៥២៩] ធម៌ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួកខន្ធ ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។
[៥៣០] ធម៌ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់សេក្ខបុគ្គលផង នៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលផង ដោយអត្ថិប្បច្ច័យ គឺខន្ធ១ ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃខន្ធ៣ផង នៃចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយអត្ថិប្បច្ច័យ ខន្ធ២ …។
[៥៣១] ធម៌ដែលជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់អសេក្ខបុគ្គល ដោយអត្ថិប្បច្ច័យ បានដល់វារៈ៣ ប្រាកដស្មើដោយធម៌ ដែលជារបស់សេក្ខបុគ្គល។
[៥៣២] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយអត្ថិប្បច្ច័យ គឺសហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។ សហជាត គឺខន្ធ១ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃខន្ធ៣ផង នៃចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយអត្ថិប្បច្ច័យ ខន្ធ២ … ខន្ធទាំងឡាយ ជាបច្ច័យនៃវត្ថុ ដោយអត្ថិប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ វត្ថុជាបច្ច័យ នៃខន្ធទាំងឡាយ ដោយអត្ថិប្បច្ច័យ។បេ។ នូវមហាភូត១ … នូវពាហិរៈ។ សេចក្តីបំប្រួញ។ របស់ពួកអសញ្ញសត្វ …។ បុរេជាត គឺបុគ្គលឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ ជាអនត្តា ហើយត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវចក្ខុនោះ ទើបកើតឡើង ទោមនស្ស … បុគ្គលឃើញច្បាស់នូវសោតៈ … នូវវត្ថុ ថាមិនទៀង … នូវរូប ដោយចក្ខុ ដូចជាទិព្វ … នូវសំឡេងដោយសោតធាតុ ដូចជាទិព្វ … រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ ចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ កពឡិង្ការាហារ (ជាបច្ច័យ) នៃកាយនេះ រូបជីវិតិន្ទ្រិយ ជាបច្ច័យនៃកដត្តារូបទាំងឡាយ ដោយអត្ថិប្បច្ច័យ។
[៥៣៣] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់សេក្ខបុគ្គល ដោយអត្ថិប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលជារបស់សេក្ខបុគ្គល ដោយអត្ថិប្បច្ច័យ។
[៥៣៤] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់អសេក្ខបុគ្គល ដោយអត្ថិប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលជារបស់អសេក្ខបុគ្គល ដោយអត្ថិប្បច្ច័យ។
[៥៣៥] ធម៌ដែលជារបស់សេក្ខបុគ្គលក្តី ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលក្តី ជាបច្ច័យនៃធម៌ ដែលជារបស់សេក្ខបុគ្គល ដោយអត្ថិប្បច្ច័យ គឺសហជាត និងបុរេជាត។ សហជាត គឺខន្ធ១ ដែលជារបស់សេក្ខបុគ្គលក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២ …។
[៥៣៦] ធម៌ដែលជារបស់សេក្ខបុគ្គលក្តី ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលក្តី ជាបច្ច័យនៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយអត្ថិប្បច្ច័យ គឺសហជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។ សហជាត គឺខន្ធទាំងឡាយ ដែលជារបស់សេក្ខបុគ្គលក្តី មហាភូតទាំងឡាយក្តី ជាបច្ច័យនៃចិត្តសមុដ្ឋានរូបទាំងឡាយ ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលជារបស់សេក្ខបុគ្គលក្តី កពឡិង្ការាហារក្តី ជាបច្ច័យនៃកាយនេះ ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលជារបស់សេក្ខបុគ្គលក្តី រូបជីវិតិន្ទ្រិយក្តី ជាបច្ច័យនៃកដត្តារូបទាំងឡាយ ដោយអត្ថិប្បច្ច័យ។
[៥៣៧] ធម៌ដែលជារបស់សេក្ខបុគ្គលក្តី ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលក្តី ជាបច្ច័យនៃធម៌ ដែលជារបស់អសេក្ខបុគ្គល ដោយអត្ថិប្បច្ច័យ។ បញ្ហា២យ៉ាង បណ្ឌិតគប្បីធ្វើឲ្យប្រាកដស្មើដោយធម៌ ដែលជារបស់សេក្ខបុគ្គល។
[៥៣៨] ក្នុងហេតុប្បច្ច័យ មានវារៈ៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៨ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៨ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ១៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៨ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ២ ក្នុងកម្មប្បច្ច័យ មានវារៈ៨ ក្នុងវិបាកប្បច្ច័យ អាហារប្បច្ច័យ ឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ និងមគ្គប្បច្ច័យ មានវារៈ៧ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ១៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ៨ ក្នុងវិគតប្បច្ច័យ មានវារៈ៨ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោម។
[៥៣៩] ធម៌ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់សេក្ខបុគ្គល ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ ធម៌ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់អសេក្ខបុគ្គល ដោយឧបនិស្សយប្បច្ច័យ។
[៥៤០] ធម៌ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ។
[៥៤១] ធម៌ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់សេក្ខបុគ្គលផង នៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលផង ដោយសហជាតប្បច្ច័យ។
[៥៤២] ធម៌ដែលជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់អសេក្ខបុគ្គល ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៥៤៣] ធម៌ដែលជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ។
[៥៤៤] ធម៌ដែលជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់អសេក្ខបុគ្គលផង នៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលផង ដោយសហជាតប្បច្ច័យ។
[៥៤៥] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ។
[៥៤៦] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់សេក្ខបុគ្គល ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។
[៥៤៧] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់អសេក្ខបុគ្គល ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។
[៥៤៨] ធម៌ដែលជារបស់សេក្ខបុគ្គលក្តី ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលក្តី (ជាបច្ច័យ) នៃធម៌ដែលជារបស់សេក្ខបុគ្គល … បានដល់សហជាត និងបុរេជាត។
[៥៤៩] ធម៌ដែលជារបស់សេក្ខបុគ្គលក្តី ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលក្តី (ជាបច្ច័យ) នៃធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល … បានដល់សហជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។
[៥៥០] ធម៌ដែលជារបស់អសេក្ខបុគ្គលក្តី ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលក្តី (ជាបច្ច័យ) នៃធម៌ដែលជារបស់អសេក្ខបុគ្គល … បានដល់សហជាត និងបុរេជាត។
[៥៥១] ធម៌ដែលជារបស់អសេក្ខបុគ្គលក្តី ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលក្តី (ជាបច្ច័យ) នៃធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល … បានដល់សហជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។
[៥៥២] ក្នុងនហេតុប្បច្ច័យ មានវារៈ១៤ ក្នុងនអារម្មណប្បច្ច័យ នអធិបតិប្បច្ច័យ នអនន្តរប្បច្ច័យ និងនសមនន្តរប្បច្ច័យ មានវារៈ១៤ ក្នុងនសហជាតប្បច្ច័យ មានវារៈ១០ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ១០ ក្នុងននិស្សយប្បច្ច័យ មានវារៈ១០ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ១៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ១២ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ១៤ក្នុងនអាសេវនប្បច្ច័យ នកម្មប្បច្ច័យ នវិបាកប្បច្ច័យ នអាហារប្បច្ច័យ នឥន្ទ្រិយប្បច្ច័យ នឈានប្បច្ច័យ និងនមគ្គប្បច្ច័យ មានវារៈ១៤ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ១០ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៨ ក្នុងនោអត្ថិប្បច្ច័យ មានវារៈ៨ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ១៤ ក្នុងនោវិគតប្បច្ច័យ មានវារៈ១៤ ក្នុងនោអវិគតប្បច្ច័យ មានវារៈ៨។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយៈ។
[៥៥៣] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៧ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មានវារៈ៧ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៧ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៧ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ នបុរេជាតប្បច្ច័យ នបច្ឆាជាតប្បច្ច័យ នអាសេវនប្បច្ច័យ នកម្មប្បច្ច័យ នវិបាកប្បច្ច័យ នអាហារប្បច្ច័យ នឥន្ទ្រិយប្បច្ច័យ នឈានប្បច្ច័យ និងនមគ្គប្បច្ច័យ មានវារៈ៧ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងនោវិគតប្បច្ច័យ មានវារៈ៧។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោមប្បច្ចនីយៈ។
[៥៥៤] ក្នុងអារម្មណប្បច្ច័យ មានវារៈ៥ ព្រោះនហេតុប្បច្ច័យ … ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៨ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៨ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ១៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៨ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ២ ក្នុងកម្មប្បច្ច័យ មានវារៈ៨ ក្នុងវិបាកប្បច្ច័យ អាហារប្បច្ច័យ ឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ និងមគ្គប្បច្ច័យ មានវារៈ៧ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ១៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ៨ ក្នុងវិគតប្បច្ច័យ មានវារៈ៨ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយានុលោម។
ចប់ បញ្ហាវារៈ។
ចប់ សេក្ខត្តិកៈ ជាគម្រប់១១។
បរិត្តត្តិកៈ
បដិច្ចវារៈ
[៥៥៥] ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលមានសភាពតូចឆ្មារ នូវខន្ធ២ … ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យខន្ធ១ ដែលមានសភាពតូចឆ្មារ ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២ … វត្ថុ អាស្រ័យខន្ធទាំងឡាយ ខន្ធទាំងឡាយ អាស្រ័យវត្ថុ មហាភូត៣ អាស្រ័យមហាភូត១ ចិត្តសមុដ្ឋានរូប អាស្រ័យមហាភូត២។ ធម៌ដែលដល់នូវសភាពធំ អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលដល់នូវសភាពធំ អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ។ ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលដល់នូវសភាពធំក្តី អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលដល់នូវសភាពធំ អាស្រ័យវត្ថុ កដត្តារូប អាស្រ័យមហាភូតទាំងឡាយ ក្នុងខណៈនៃបដិសន្ធិ។
[៥៥៦] ធម៌ដែលដល់នូវសភាពធំ អាស្រ័យធម៌ ដែលដល់នូវសភាពធំ … ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលដល់នូវសភាពធំ នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ …។ ធម៌ដែលមានសភាពតូបឆ្មារ អាស្រ័យធម៌ ដែលដល់នូវសភាពធំ … ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវសភាពធំ កដត្តារូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវសភាពធំ ក្នុងខណៈនៃបដិសន្ធិ។ ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលដល់នូវសភាពធំក្តី អាស្រ័យធម៌ ដែលដល់នូវសភាពធំ … ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលដល់នូវសភាពធំ ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យខន្ធ១ ដែលដល់នូវសភាពធំ ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២…។
[៥៥៧] ធម៌ដែលមានប្រមាណមិនបាន អាស្រ័យធម៌ ដែលមានប្រមាណមិនបាន … ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមានប្រមាណមិនបាន នូវខន្ធ២…។ ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលមានប្រមាណមិនបាន … ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមានប្រមាណមិនបាន។ ធម៌ដែលមានសភាពតូបឆ្មារក្តី ធម៌ដែលមានប្រមាណមិនបានក្តី អាស្រ័យធម៌ ដែលមានប្រមាណមិនបាន … ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលមានប្រមាណមិនបាន នូវខន្ធ២…។
[៥៥៨] ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលមានប្រមាណមិនបានផង … ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមានប្រមាណមិនបានផង មហាភូតទាំងឡាយផង។
[៥៥៩] ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលដល់នូវសភាពធំផង … ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវសភាពធំផង មហាភូតទាំងឡាយផង ក្នុងខណៈនៃបដិសន្ធិ …។ ធម៌ដែលដល់នូវសភាពធំ អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលដល់នូវសភាពធំផង … ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលដល់នូវសភាពធំផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២ …។ ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលដល់នូវសភាពធំក្តី អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលដល់នូវសភាពធំផង … ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលដល់នូវសភាពធំផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២ … កដត្តារូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវសភាពធំផង មហាភូតទាំងឡាយផង។
[៥៦០] ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមានសភាពតូចឆ្មារ នូវខន្ធ២ … ខន្ធទាំងឡាយ អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ។ ធម៌ដែលដល់នូវសភាពធំ អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធទាំងឡាយ ដែលដល់នូវសភាពធំ អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ។
[៥៦១] ធម៌ដែលដល់នូវសភាពធំ អាស្រ័យធម៌ ដែលដល់នូវសភាពធំ … ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលដល់នូវសភាពធំ នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ …។
[៥៦២] ធម៌ដែលមានប្រមាណមិនបាន អាស្រ័យធម៌ ដែលមានប្រមាណមិនបាន … ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមានប្រមាណមិនបាន នូវខន្ធ២ …។
[៥៦៣] ធម៌ដែលដល់នូវសភាពធំ អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលដល់នូវសភាពធំផង … ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលដល់នូវសភាពធំផង នូវវត្ថុផង ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២ …។
[៥៦៤] ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារ … ព្រោះអធិបតិប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលមានសភាពតូចឆ្មារ ខន្ធ២ … មហាភូត៣ អាស្រ័យមហាភូត១ ចិត្តសមុដ្ឋានរូប និងឧបាទារូប អាស្រ័យមហាភូតទាំងឡាយ។
[៥៦៥] ធម៌ដែលដល់នូវសភាពធំ អាស្រ័យធម៌ ដែលដល់នូវសភាពធំ … ព្រោះអធិបតិប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលដល់នូវសភាពធំ នូវខន្ធ២ …។ ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលដល់នូវសភាពធំ … ព្រោះអធិបតិប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវសភាពធំ។ ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលដល់នូវសភាពធំក្តី អាស្រ័យធម៌ ដែលដល់នូវសភាពធំ … ព្រោះអធិបតិប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលដល់នូវសភាពធំ នូវខន្ធ២ …។
[៥៦៦] ធម៌ដែលមានប្រមាណមិនបាន អាស្រ័យធម៌ ដែលមានប្រមាណមិនបាន … ព្រោះអធិបតិប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមានប្រមាណមិនបាន នូវខន្ធ២…។ ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលមានប្រមាណមិនបាន … ព្រោះអធិបតិប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមានប្រមាណមិនបាន។ ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលមានប្រមាណមិនបានក្តី អាស្រ័យធម៌ ដែលមានប្រមាណមិនបាន … ព្រោះអធិបតិប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលមានប្រមាណមិនបាន នូវខន្ធ២…។
[៥៦៧] ធម៌មានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលមានប្រមាណមិនបានផង … ព្រោះអធិបតិប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមានប្រមាណមិនបានផង នូវមហាភូតទាំងឡាយផង។
[៥៦៨] ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលដល់នូវសភាពធំផង … ព្រោះអធិបតិប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវសភាពធំផង នូវមហាភូតទាំងឡាយផង។
[៥៦៩] ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះអនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ និងសហជាតប្បច្ច័យ បណ្ឌិត គប្បីធ្វើឲ្យដូចជាមហាភូតទាំងអស់។ ព្រោះអញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ ឧបនិស្សយប្បច្ច័យ និងបុរេជាតប្បច្ច័យ បណ្ឌិតគប្បីធ្វើបញ្ហាទាំង៣។ ព្រោះអាសេវនប្បច្ច័យ បណ្ឌិតគប្បីធ្វើបញ្ហាទាំង៣។ ព្រោះកម្មប្បច្ច័យ និងវិបាកប្បច្ច័យ បណ្ឌិត (គប្បីធ្វើ)បញ្ហាទាំង១៣។ ព្រោះអាហារប្បច្ច័យ ឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ មគ្គប្បច្ច័យ សម្បយុត្តប្បច្ច័យ វិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ នត្ថិប្បច្ច័យ វិគតប្បច្ច័យ និងអវិគតប្បច្ច័យ។
[៥៧០] ក្នុងហេតុប្បច្ច័យ មានវារៈ១៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៥ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៥ ក្នុងសហជាតប្បច្ច័យ មានវារៈ១៣ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៧ ក្នុងនិស្សយប្បច្ច័យ មានវារៈ១៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងកម្មប្បច្ច័យ មានវារៈ១៣ ក្នុងវិបាកប្បច្ច័យ មានវារៈ១៣ ក្នុងអាហារប្បច្ច័យ ឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ និងមគ្គប្បច្ច័យ មានវារៈ១៣ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ១៣ ក្នុងអត្ថិប្បច្ច័យ មានវារៈ១៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ៥ ក្នុងវិគតប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។
ចប់ អនុលោម។
[៥៧១] ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលមានសភាពតូចឆ្មារ ជាអហេតុកៈ នូវខន្ធ២ … វត្ថុ អាស្រ័យខន្ធទាំងឡាយ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ខន្ធទាំងឡាយ អាស្រ័យវត្ថុ ពាហិរ … អាស្រ័យមហាភូត១ … អាហារសមុដ្ឋាន … ឧតុសមុដ្ឋាន … មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យមហាភូត១ របស់ពួកអសញ្ញសត្វ អាស្រ័យខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។
[៥៧២] ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមានសភាពតូចឆ្មារ កដត្តារូប អាស្រ័យខន្ធទាំងឡាយ ដែលមានសភាពតូចឆ្មារ ក្នុងខណៈនៃបដិសន្ធិ វត្ថុ អាស្រ័យខន្ធទាំងឡាយ នូវមហាភូត១ … ពាហិរ … អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន … មហាភូត១ របស់ពួកអសញ្ញសត្វ…។
[៥៧៣] ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលដល់នូវសភាពធំ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវសភាពធំ កដត្តារូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវសភាពធំ ក្នុងខណៈនៃបដិសន្ធិ។
[៥៧៤] ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលមានប្រមាណមិនបាន … ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមានប្រមាណមិនបាន។
[៥៧៥] ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលមានប្រមាណមិនបានផង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមានប្រមាណមិនបានផង មហាភូតទាំងឡាយផង។
[៥៧៦] ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលដល់នូវសភាពធំផង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវសភាពធំផង មហាភូតទាំងឡាយផង កដត្តារូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវសភាពធំផង នូវមហាភូតទាំងឡាយផង ក្នុងខណៈនៃបដិសន្ធិ។
[៥៧៧] ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមានសភាពតូចឆ្មារ វត្ថុ អាស្រ័យខន្ធទាំងឡាយ ក្នុងខណៈនៃបដិសន្ធិ ខន្ធទាំងឡាយ អាស្រ័យវត្ថុ នូវមហាភូត១…។ សេចក្តីបំប្រួញ។ របស់ពួកអសញ្ញសត្វ។បេ។ ធម៌ដែលដល់នូវសភាពធំ អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ ខន្ធទាំងឡាយ ដែលដល់នូវសភាពធំ អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ។ ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលដល់នូវសភាពធំក្តី អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺខន្ធទាំងឡាយ ដែលដល់នូវសភាពធំ អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យមហាភូតទាំងឡាយ។
[៥៧៨] ធម៌ដែលដល់នូវសភាពធំ អាស្រ័យធម៌ ដែលដល់នូវសភាពធំ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺមហគ្គតាធិបតិ អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវសភាពធំ អាស្រ័យខន្ធ១ ដែលដល់នូវសភាពធំ ជាវិបាក ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលដល់នូវសភាពធំ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវសភាពធំ ជាវិបាក កដត្តារូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវសភាពធំ ក្នុងខណៈនៃបដិសន្ធិ។ ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលដល់នូវសភាពធំក្តី អាស្រ័យធម៌ ដែលដល់នូវសភាពធំ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលដល់នូវសភាពធំ ជាវិបាក នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ…។
[៥៧៩] ធម៌ដែលមានប្រមាណមិនបាន អាស្រ័យធម៌ ដែលមានប្រមាណមិនបាន ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺអប្បមាណាធិបតិ អាស្រ័យខន្ធទាំងឡាយ ដែលមានប្រមាណមិនបាន។
[៥៨០] ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលដល់នូវសភាពធំផង ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវសភាពធំ ជាវិបាកផង មហាភូតទាំងឡាយផង កដត្តារូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវសភាពធំផង នូវមហាភូតទាំងឡាយផង ក្នុងខណៈនៃបដិសន្ធិ។ ធម៌ដែលដល់នូវសភាពធំ អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលដល់នូវសភាពធំផង ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលដល់នូវសភាពធំផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២…។ ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលដល់នូវសភាពធំក្តី អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលដល់នូវសភាពធំផង ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលដល់នូវសភាពធំផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២ … កដត្តារូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវសភាពធំផង មហាភូតទាំងឡាយផង។
[៥៨១] ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារ … ព្រោះនអនន្តរប្បច្ច័យ នសមនន្តរប្បច្ច័យ នអញ្ញមញ្ញប្បច្ច័យ និងនឧបនិស្សយប្បច្ច័យ។
[៥៨២] ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមានសភាពតូចឆ្មារ ក្នុងអរូបភព នូវខន្ធ២ … ចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមានសភាពតូចឆ្មារ ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យខន្ធ១ ដែលមានសភាពតូចឆ្មារ ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២។បេ។ បណ្ឌិតគប្បីធ្វើមហាភូតទាំងអស់ ឲ្យពិស្តារ។ បញ្ហា៣ ក្នុងបរិត្តមូលកៈ (ក៏បណ្ឌិត គប្បីធ្វើឲ្យពិស្តារចុះ)។
[៥៨៣] ធម៌ដែលដល់នូវសភាពធំ អាស្រ័យធម៌ ដែលដល់នូវសភាពធំ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ នូវខន្ធ១ ដែលដល់នូវសភាពធំ ក្នុងអរូបភព … ក្នុងខណៈនៃបដិសន្ធិ …។ ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលដល់នូវសភាពធំ។បេ។ ព្រោះនបុរេជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវសភាពធំ កដត្តារូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវសភាពធំ ក្នុងខណៈនៃបដិសន្ធិ។ ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលដល់នូវសភាពធំក្តី អាស្រ័យធម៌ ដែលដល់នូវសភាពធំ … ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យខន្ធ១ ដែលដល់នូវសភាពធំ ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២ …។
[៥៨៤] ធម៌ដែលមានប្រមាណមិនបាន អាស្រ័យធម៌ ដែលមានប្រមាណមិនបាន … ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ១ ដែលមានប្រមាណមិនបាន ក្នុងអរូប…។ ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលមានប្រមាណមិនបាន … ព្រោះនបុរេជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមានប្រមាណមិនបាន។
[៥៨៥] ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលមានប្រមាណមិនបានផង … ព្រោះនបុរេជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមានប្រមាណមិនបានផង មហាភូតទាំងឡាយផង។
[៥៨៦] ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលដល់នូវសភាពធំផង … ព្រោះនបុរេជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវសភាពធំផង នូវមហាភូតទាំងឡាយផង ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលដល់នូវសភាពធំ អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលដល់នូវសភាពធំផង … ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលដល់នូវសភាពធំផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ។ ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលដល់នូវសភាពធំក្តី អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលដល់នូវសភាពធំផង ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលដល់នូវសភាពធំផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២ … កដត្តារូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវសភាពធំផង មហាភូតទាំងឡាយផង។
[៥៨៧] ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះនបច្ឆាជាតប្បច្ច័យ និងនអាសេវនប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលមានសភាពតូចឆ្មារ នូវខន្ធ២ … វត្ថុ អាស្រ័យខន្ធទាំងឡាយ ក្នុងខណៈនៃបដិសន្ធិ ខន្ធទាំងឡាយ អាស្រ័យវត្ថុ មហាភូត១។ សេចក្តីបំប្រួញ។ មហាភូត១ របស់ពួកអសញ្ញសត្វ…។
[៥៨៨] ធម៌ដែលដល់នូវសភាពធំ អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះនអាសេវនប្បច្ច័យ គឺខន្ធទាំងឡាយ ដែលដល់នូវសភាពធំ អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ។ ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលដល់នូវសភាពធំក្តី អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារ … ព្រោះនអាសេវនប្បច្ច័យ គឺខន្ធទាំងឡាយ ដែលដល់នូវសភាពធំ អាស្រ័យវត្ថុ ក្នុខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យមហាភូតទាំងឡាយ។
[៥៨៩] ធម៌ដែលដល់នូវសភាពធំ អាស្រ័យធម៌ ដែលដល់នូវសភាពធំ ទើបកើតឡើង ព្រោះនអាសេវនប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលដល់នូវសភាពធំ ជាវិបាក នូវខន្ធ២ … ខន្ធ៣ អាស្រ័យខន្ធ១ ដែលដល់នូវសភាពធំ ក្នុងខណៈនៃបដិសន្ធិ។ ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលដល់នូវសភាពធំ … ព្រោះនអាសេវនប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវសភាពធំ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលដល់នូវសភាពធំក្តី អាស្រ័យធម៌ ដែលដល់នូវសភាពធំ … ព្រោះនអាសេវនប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលដល់នូវសភាពធំ ជាវិបាក នូវខន្ធ២ … ខន្ធ១ ដែលដល់នូវសភាពធំ ក្នុងខណៈនៃបដិសន្ធិ។
[៥៩០] ធម៌ដែលមានប្រមាណមិនបាន អាស្រ័យធម៌ ដែលមានប្រមាណមិនបាន … ព្រោះនអាសេវនប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមានប្រមាណមិនបាន ជាវិបាក ខន្ធ២ អាស្រ័យខន្ធ២។ ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលមានប្រមាណមិនបាន … ព្រោះនអាសេវនប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមានប្រមាណមិនបាន។ ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលមានប្រមាណមិនបានក្ដី អាស្រ័យធម៌ ដែលមានប្រមាណមិនបាន … ព្រោះនអាសេវនប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលមានប្រមាណមិនបាន ជាវិបាក។
[៥៩១] ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលមានប្រមាណមិនបានផង … ព្រោះនអាសេវនប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមានប្រមាណមិនបានផង មហាភូតទាំងឡាយផង។
[៥៩២] ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលដល់នូវសភាពធំផង … ព្រោះនអាសេវនប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវសភាពធំផង មហាភូតទាំងឡាយផង កដត្តារូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវសភាពធំផង មហាភូតទាំងឡាយផង ក្នុងខណៈនៃបដិសន្ធិ។ ធម៌ដែលដល់នូវសភាពធំ អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលដល់នូវសភាពធំផង … ព្រោះនអាសេវនប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលដល់នូវសភាពធំផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២ …។ ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលដល់នូវសភាពធំក្តី អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលដល់នូវសភាពធំផង ទើបកើតឡើង ព្រោះនអាសេវនប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលដល់នូវសភាពធំផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២ … កដត្តារូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវសភាពធំផង មហាភូតទាំងឡាយផង។
[៥៩៣] ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលមានសភាពតូចឆ្មារ អាស្រ័យខន្ធទាំងឡាយ ដែលមានសភាពតូចឆ្មារ ពាហិរៈ … អាហារសមុដ្ឋាន … ឧតុសមុដ្ឋាន មហាភូត១…។
[៥៩៤] ធម៌ដែលដល់នូវសភាពធំ អាស្រ័យធម៌ ដែលដល់នូវសភាពធំ … ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលដល់នូវសភាពធំ អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវសភាពធំ។
[៥៩៥] ធម៌ដែលមានប្រមាណមិនបាន អាស្រ័យធម៌ ដែលមានប្រមាណមិនបាន … ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលមានប្រមាណមិនបាន អាស្រ័យខន្ធទាំងឡាយ ដែលមានប្រមាណមិនបាន។
[៥៩៦] ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារ … ព្រោះនវិបាកប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលមានសភាពតូចឆ្មារ នូវខន្ធ២ … មហាភូត៣ អាស្រ័យមហាភូត១ ចិត្តសមុដ្ឋានរូប និងឧបាទារូប អាស្រ័យមហាភូតទាំងឡាយ ពាហិរៈ … អាហារ … ឧតុ … មហាភូត១ របស់ពួកអសញ្ញសត្វ…។
[៥៩៧] ធម៌ដែលដល់នូវសភាពធំ អាស្រ័យធម៌ ដែលដល់នូវសភាពធំ … ព្រោះនវិបាកប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលដល់នូវសភាពធំ នូវខន្ធ២…។ ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលដល់នូវសភាពធំ … ព្រោះនវិបាកប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវសភាពធំ។ ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលដល់នូវសភាពធំក្តី អាស្រ័យធម៌ ដែលដល់នូវសភាពធំ ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលដល់នូវសភាពធំ នូវខន្ធ២…។
[៥៩៨] ធម៌ដែលមានប្រមាណមិនបាន អាស្រ័យធម៌ ដែលមានប្រមាណមិនបាន ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមានប្រមាណមិនបាន។ ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលមានប្រមាណមិនបាន ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមានប្រមាណមិនបាន។ ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលមានប្រមាណមិនបានក្តី អាស្រ័យធម៌ ដែលមានប្រមាណមិនបាន ទើបកើតឡើង ព្រោះវិបាកប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលមានប្រមាណមិនបាន នូវខន្ធ២…។
[៥៩៩] ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលមានប្រមាណមិនបានផង ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមានប្រមាណមិនបានផង មហាភូតទាំងឡាយផង។
[៦០០] ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលដល់នូវសភាពធំផង ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវសភាពធំផង មហាភូតទាំងឡាយផង។
[៦០១] ធម៌ដែលមានសភាពតូចឆ្មារ អាស្រ័យធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះនអាហារប្បច្ច័យ គឺពាហិរៈ … ឧតុ … របស់ពួកអសញ្ញសត្វ…។ បណ្ឌិត គប្បីឲ្យពិស្តារផងចុះ។ ព្រោះនឥន្ទិ្រយប្បច្ច័យ ពាហិរៈ … អាហារៈ … ឧតុ … រូបជីវិតិន្ទ្រិយ អាស្រ័យមហាភូតទាំងឡាយ របស់ពួកអសញ្ញសត្វ ខន្ធ១ ដែលច្រឡំដោយបញ្ចវិញ្ញាណ … ពាហិរៈ … ព្រោះនឈានប្បច្ច័យ។ សេចក្តីបំប្រួញ។ មហាភូត១ របស់ពួកអសញ្ញសត្វ។បេ។ បណ្ឌិត គប្បីធ្វើនូវមហាភូតទាំងអស់។ ព្រោះនមគ្គប្បច្ច័យ គឺនូវខន្ធ១ ដែលមានសភាពតូចឆ្មារ ជាអហេតុកៈ … នូវខន្ធ១ ក្នុងអហេតុកប្បដិសន្ធិ។ សេចក្តីបំប្រួញ។ បណ្ឌិតគប្បីធ្វើនូវមហាភូតទាំងអស់។ ព្រោះនសម្បយុត្តប្បច្ច័យ…។
[៦០២] … ព្រោះនវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមានសភាពតូចឆ្មារ ក្នុងអរូប នូវខន្ធ២ … ពាហិរៈ … អាហារៈ … ឧតុ … របស់ពួកអសញ្ញសត្វ…។ ធម៌ដែលដល់នូវសភាពធំ អាស្រ័យធម៌ ដែលដល់នូវសភាពធំ ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺខន្ធ១ ដែលដល់នូវសភាពធំ ក្នុងអរូប…។
[៦០៣] ធម៌ដែលមានប្រមាណមិនបាន អាស្រ័យធម៌ ដែលមានប្រមាណមិនបាន ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺខន្ធ១ ដែលមានប្រមាណមិនបាន ក្នុងអរូប … ព្រោះនោនត្ថិប្បច្ច័យ និងនោវិគតប្បច្ច័យ។
[៦០៤] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងនអធិបតិប្បច្ច័យ មានវារៈ១០ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៥ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៥ ក្នុងនអញ្ញមញ្ញប្បច្ច័យ និងនឧបនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ១២ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ១៣ ក្នុងនអាសេវនប្បច្ច័យ មានវារៈ១៣ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្ទ្រិយប្បច្ច័យ នឈានប្បច្ច័យ និងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៥ ក្នុងនោវិគតប្បច្ច័យ មានវារៈ៥។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយៈ។
[៦០៥] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មានវារៈ១០ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៥ ក្នុងនសមនន្តរប្បច្ច័យ នអញ្ញមញ្ញប្បច្ច័យ និងនឧបនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ១២ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ១៣ ក្នុងនអាសេវនប្បច្ច័យ មានវារៈ១៣ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៥ ក្នុងនោវិគតប្បច្ច័យ មានវារៈ៥។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោមប្បច្ចនីយៈ។
[៦០៦] ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មានវារៈ១។ សេចក្តីបំប្រួញ។ ក្នុងវិគតប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយានុលោម។
ចប់ បដិច្ចវារៈ។
សហជាតវារៈ ប្រាកដស្មើដោយបដិច្ចវារៈដែរ។
បច្ចយវារៈ
[៦០៧] ធម៌ដែលមានសភាពតូចឆ្មារ ពឹងផ្អែកនឹងធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ ដែលមានសភាពតូចឆ្មារ នឹងខន្ធ២… វត្ថុ ពឹងផ្អែកនឹងខន្ធទាំងឡាយ ក្នុងខណៈនៃបដិសន្ធិ ខន្ធទាំងឡាយពឹងផ្អែកនឹងវត្ថុ ឧបាទារូប ពឹងផ្អែកនឹងមហាភូត១ ខន្ធទាំងឡាយ ដែលមានសភាពតូចឆ្មារ ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលដល់នូវសភាពធំ ពឹងផ្អែកនឹងធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ខន្ធទាំងឡាយ ដែលដល់នូវសភាពធំ ពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃបដិសន្ធិ ខន្ធទាំងឡាយ ដែលដល់នូវសភាពធំ ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលមានប្រមាណមិនបាន ពឹងផ្អែកនឹងធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលមានប្រមាណមិនបាន ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលមានប្រមាណមិនបានក្តី ពឹងផ្អែកនឹងធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលមានប្រមាណមិនបាន ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមហាភូតទាំងឡាយ។ ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលដល់នូវសភាពធំក្តី ពឹងផ្អែកនឹងធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលដល់នូវសភាពធំ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមហាភូតទាំងឡាយ ពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃបដិសន្ធិ។
[៦០៨] ធម៌ដែលដល់នូវសភាពធំ ពឹងផ្អែកនឹងធម៌ ដែលដល់នូវសភាពធំ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពឹងផ្អែកនឹងខន្ធ១ ដែលដល់នូវសភាពធំ នឹងខន្ធ១ ដែលដល់នូវសភាពធំ ក្នុងខណៈនៃបដិសន្ធិ …។ ធម៌ដែលមានសភាពតូចឆ្មារ ពឹងផ្អែកនឹងធម៌ ដែលដល់នូវសភាពធំ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលដល់នូវសភាពធំ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលដល់នូវសភាពធំក្តី ពឹងផ្អែកនឹងធម៌ ដែលដល់នូវសភាពធំ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ ដែលដល់នូវសភាពធំ នឹងខន្ធ២ … នឹងខន្ធ១ ដែលដល់នូវសភាពធំ ក្នុងខណៈនៃបដិសន្ធិ…។
[៦០៩] ធម៌ដែលមានប្រមាណមិនបាន ពឹងផ្អែកនឹងធម៌ ដែលមានប្រមាណមិនបាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺក្នុងអប្បមាណធម៌ មានវារៈ (នៃបុច្ឆា និងវិសជ្ជនា) ៣លើក។
[៦១០] ធម៌ដែលមានសភាពតូចឆ្មារ ពឹងផ្អែកនឹងធម៌ ដែលមានសភាពតូចឆ្មារផង នឹងធម៌ដែលមានប្រមាណមិនបានផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលមានប្រមាណមិនបានផង នឹងមហាភូតទាំងឡាយផង។ ធម៌ដែលមានប្រមាណមិនបាន ពឹងផ្អែកនឹងធម៌ ដែលមានសភាពតូចឆ្មារផង ដែលមានប្រមាណមិនបានផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលមានប្រមាណមិនបានផង នឹងវត្ថុផង។ ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលមានប្រមាណមិនបានក្តី ពឹងផ្អែកនឹងធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលមានប្រមាណមិនបានផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលមានប្រមាណមិនបានផង វត្ថុផង នឹងខន្ធ២ … ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលមានប្រមាណមិនបានផង មហាភូតទាំងឡាយផង។
[៦១១] ធម៌ដែលមានសភាពតូចឆ្មារ ពឹងផ្អែកនឹងធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលដល់នូវសភាពធំផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ (បានដល់វារៈនៃបុច្ឆា និងវិសជ្ជនា) ៣លើក។ សូម្បីវារៈ (នៃបុច្ឆា និងវិសជ្ជនា) ៣លើក ក្នុងខណៈនៃបដិសន្ធិ ក៏បណ្ឌិតគប្បីធ្វើ។
[៦១២] ធម៌ដែលមានសភាពតូចឆ្មារ ពឹងផ្អែកនឹងធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលមានសភាពតូចឆ្មារ នឹងខន្ធ២ … ខន្ធទាំងឡាយពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃបដិសន្ធិ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ ពឹងផ្អែកនឹងកាយាយតនៈ … ខន្ធទាំងឡាយ ដែលមានសភាពតូចឆ្មារ ពឹងផ្អែកនឹងវត្ថុ។ បញ្ហា៦យ៉ាងដ៏សេស ប្រាដកស្មើដោយហេតុប្បច្ច័យ បណ្ឌិត គប្បីធ្វើឲ្យទៅជាបញ្ហា៧យ៉ាង។ បដិសន្ធិ ដោយអធិបតិប្បច្ច័យ មិនមានទេ បញ្ហា១៧យ៉ាង មានគ្រប់គ្រាន់ហើយ។ ព្រោះអនន្តរប្បច្ច័យ។ សេចក្តីបំប្រួញ។ ព្រោះអវិគតប្បច្ច័យ។
[៦១៣] ក្នុងហេតុប្បច្ច័យ មានវារៈ១៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ៧ ក្នុងអធិបតិប្បច្ច័យ មានវារៈ១៧ ក្នុងអនន្តរប្បច្ច័យ មានវារៈ៧ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៧ ក្នុងសហជាតប្បច្ច័យ មានវារៈ១៧ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងនិស្សយប្បច្ច័យ មានវារៈ១៧ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៧ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៧ ក្នុងអាសេវនប្បច្ច័យ មានវារៈ៧ ក្នុងកម្មប្បច្ច័យ មានវារៈ១៧ ក្នុងវិបាកប្បច្ច័យ មានវារៈ១៧ ក្នុងអាហារប្បច្ច័យ មានវារៈ១៧ ក្នុងឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ និងមគ្គប្បច្ច័យ មានវារៈ១៧ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៧ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ១៧ ក្នុងអត្ថិប្បច្ច័យ មានវារៈ១៧ ក្នុងនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងវិគតប្បច្ច័យ មានវារៈ៧ ក្នុងអវិគតប្បច្ច័យ មានវារៈ១៧។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោម។
[៦១៤] ធម៌ដែលមានសភាពតូចឆ្មារ ពឹងផ្អែកនឹងធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ ដែលមានសភាពតូចឆ្មារ ជាអហេតុកៈ នឹងខន្ធ២ … វត្ថុ ពឹងផ្អែកនឹងខន្ធទាំងឡាយ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ មហាភូត១។ សេចក្តីបំប្រួញ។ របស់ពួកអសញ្ញសត្វ … ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ នឹងកាយាយតនៈ … ខន្ធទាំងឡាយ ដែលមានសភាពតូចឆ្មារ ជាអហេតុកៈ ពឹងផ្អែកនឹងវត្ថុ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង វត្ថុផង។
[៦១៥] ធម៌ដែលមានសភាពតូចឆ្មារ ពឹងផ្អែកនឹងធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺវារៈ៥ ប្រាកដស្មើដោយបដិច្ចវារៈដែរ។
[៦១៦] ធម៌ដែលមានសភាពតូចឆ្មារ ពឹងផ្អែកនឹងធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ ដែលមានសភាពតូចឆ្មារ នឹងខន្ធ២ … របស់ពួកអសញ្ញសត្វ ក្នុងខណៈនៃបដិសន្ធិ … ចក្ខាយតនៈ … កាយាយតនៈ … ខន្ធទាំងឡាយ ដែលមានសភាពតូចឆ្មារ ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលដល់នូវសភាពធំ ពឹងផ្អែកនឹងធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិធម៌ ដែលដល់នូវសភាពធំ ពឹងផ្អែកនឹងវត្ថុ ខន្ធទាំងឡាយ ដែលដល់នូវសភាពធំ ជាវិបាក ពឹងផ្អែកនឹងវត្ថុ ខន្ធទាំងឡាយ ដែលដល់នូវសភាពធំ ពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃបដិសន្ធិ។ ធម៌ដែលមានប្រមាណមិនបាន ពឹងផ្អែកនឹងធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺអប្បមាណាធិបតិ ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលដល់នូវសភាពធំក្តី ពឹងផ្អែកនឹងធម៌ ដែលមានសភាពតូចឆ្មារ … ព្រោះនអធិបតិប្បច្ច័យ គឺខន្ធទាំងឡាយ ដែលដល់នូវសភាពធំ ជាវិបាក ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមហាភូតទាំងឡាយ ក្នុងខណៈនៃបដិសន្ធិ …។
[៦១៧] ធម៌ដែលដល់នូវសភាពធំ ពឹងផ្អែកនឹងធម៌ ដែលដល់នូវសភាពធំ … ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិធម៌ ដែលដល់នូវសភាពធំ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលដល់នូវសភាពធំ ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលដល់នូវសភាពធំ ជាវិបាក នឹងខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលមានសភាពតូចឆ្មារ ពឹងផ្អែកនឹងធម៌ ដែលដល់នូវសភាពធំ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលដល់នូវសភាពធំ ជាវិបាក ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលដល់នូវសភាពធំក្តី ពឹងផ្អែកនឹងធម៌ ដែលដល់នូវសភាពធំ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ ដែលដល់នូវសភាពធំ ជាវិបាក នឹងខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ…។
[៦១៨] ធម៌ដែលមានប្រមាណមិនបាន ពឹងផ្អែកនឹងធម៌ ដែលមានប្រមាណមិនបាន ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិធម៌ ដែលមានប្រមាណមិនបាន ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលមានប្រមាណមិនបាន។
[៦១៩] ធម៌ដែលមានប្រមាណមិនបាន ពឹងផ្អែកនឹងធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលមានប្រមាណមិនបានផង ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិធម៌ ដែលមានប្រមាណមិនបាន ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលមានប្រមាណមិនបានផង វត្ថុផង។
[៦២០] ធម៌ដែលមានសភាពតូចឆ្មារ ពឹងផ្អែកនឹងធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលដល់នូវសភាពធំផង ទើបកើតឡើងព្រោះនអធិបតិប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលដល់នូវសភាពធំ ជាវិបាកផង មហាភូតទាំងឡាយផង ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលដល់នូវសភាពធំ ពឹងផ្អែកនឹងធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលដល់នូវសភាពធំផង … ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិធម៌ ដែលដល់នូវសភាពធំ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលដល់នូវសភាពធំផង វត្ថុផង ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលដល់នូវសភាពធំ ជាវិបាកផង វត្ថុផង នឹងខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលដល់នូវសភាពធំក្តី ពឹងផ្អែកនឹងធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលដល់នូវសភាពធំផង … ព្រោះនអធិបតិប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលដល់នូវសភាពធំ ជាវិបាកផង វត្ថុផង នឹងខន្ធ២ … ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលដល់នូវសភាពធំ ជាវិបាកផង មហាភូតទាំងឡាយផង ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលដល់នូវសភាពធំ ក្នុងខណៈនៃបដិសន្ធិ។
[៦២១] ធម៌ដែលមានសភាពតូចឆ្មារ ពឹងផ្អែកនឹងធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះនអនន្តរប្បច្ច័យ នសមនន្តរប្បច្ច័យ នអញ្ញមញ្ញប្បច្ច័យ នឧបនិស្សយប្បច្ច័យ និងនបុរេជាតប្បច្ច័យ ឯបញ្ហា១២យ៉ាង ប្រាកដស្មើដោយបដិច្ចវារៈដែរ។ ព្រោះនបច្ឆាជាតប្បច្ច័យ និងនអាសេវនប្បច្ច័យ (ពាក្យនេះ) មានគ្រប់គ្រាន់។ ពាក្យថាវិបាក បណ្ឌិតគប្បីសំដែង។ ចិត្តសមុដ្ឋានរូប បណ្ឌិត មិនគប្បីធ្វើថាដូចជាវិបាកទេ។ ព្រោះនកម្មប្បច្ច័យ និងនវិបាកប្បច្ច័យ ឯបដិសន្ធិ និងវិបាក មិនមានទេ។ ព្រោះនអាហារប្បច្ច័យ នឥន្ទ្រិយប្បច្ច័យ នឈានប្បច្ច័យ នមគ្គប្បច្ច័យ នសម្បយុត្តប្បច្ច័យ នវិប្បយុត្តប្បច្ច័យ នោនត្ថិប្បច្ច័យ និងនោវិគតប្បច្ច័យ។
[៦២២] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងនអធិបតិប្បច្ច័យ មានវារៈ១២ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៥ ក្នុងនសមនន្តរប្បច្ច័យ នអញ្ញមញ្ញប្បច្ច័យ នឧបនិស្សយប្បច្ច័យ និងនបុរេជាតប្បច្ច័យ មានវារៈ១២ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ១៧ ក្នុងនអាសេវនប្បច្ច័យ មានវារៈ១៧ ក្នុងនកម្មប្បច្ច័យ មានវារៈ៧ ក្នុងនវិបាកប្បច្ច័យ មានវារៈ១៧ ក្នុងនអាហារប្បច្ច័យ នឥន្ទ្រិយប្បច្ច័យ នឈានប្បច្ច័យ និងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៥ ក្នុងនោវិគតប្បច្ច័យ មានវារៈ៥។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយៈ។
[៦២៣] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មានវារៈ១២ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៥ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៥ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៥ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ១២ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ១៧ ក្នុងនអាសេវនប្បច្ច័យ មានវារៈ១៧ ក្នុងនកម្មប្បច្ច័យ មានវារៈ៧ ក្នុងនវិបាកប្បច្ច័យ មានវារៈ១៧ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៥ ក្នុងនោវិគតប្បច្ច័យ មានវារៈ៥។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោមប្បច្ចនីយៈ។
[៦២៤] ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ សហជាតប្បច្ច័យ វិគតប្បច្ច័យ និងអវិគតប្បច្ច័យ មានវារៈ១។ បណិ្ឌត គប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយានុលោម។
ចប់ បច្ចយវារៈ។
និស្សយវារៈ ប្រាកដស្មើដោយបច្ចយវារៈដែរ។
សំសដ្ឋវារៈ
[៦២៥] ធម៌ដែលមានសភាពតូចឆ្មារ ច្រឡំនឹងធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលមានសភាពតូចឆ្មារ នឹងខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ…។
[៦២៦] ធម៌ដែលដល់នូវសភាពធំ ច្រឡំនឹងធម៌ ដែលដល់នូវសភាពធំ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលដល់នូវសភាពធំ នឹងខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ…។
[៦២៧] ធម៌ដែលមានប្រមាណមិនបាន ច្រឡំនឹងធម៌ ដែលមានប្រមាណមិនបាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលមានប្រមាណមិនបាន នឹងខន្ធ២…។
[៦២៨] ធម៌ដែលមានសភាពតូចឆ្មារ ច្រឡំនឹងធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ ព្រោះអធិបតិប្បច្ច័យ បដិសន្ធិ មិនមានទេ។ ព្រោះអនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ ឧបនិស្សយប្បច្ច័យ និងបុរេជាតប្បច្ច័យ បដិសន្ធិ មិនមានទេ។ ព្រោះអាសេវនប្បច្ច័យ វិបាកក្តី បដិសន្ធិក្តី ក៏មិនមាន។ ព្រោះកម្មប្បច្ច័យ វិបាកប្បច្ច័យ អាហារប្បច្ច័យ ឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ មគ្គប្បច្ច័យ សម្បយុត្តប្បច្ច័យ វិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ នត្ថិប្បច្ច័យ វិគតប្បច្ច័យ និងអវិគតប្បច្ច័យ។
[៦២៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៣។ សេចក្តីបំប្រួញ។ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។ បណ្ឌិត គប្បីរាប់យ៉ាងនេះ។
ចប់ អនុលោម។
[៦៣០] ធម៌ដែលមានសភាពតូចឆ្មារ ច្រឡំនឹងធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលមានសភាពតូចឆ្មារ ជាអហេតុកៈ នឹងខន្ធ២ … មោហៈដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ច្រឡំនឹងខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ។
[៦៣១] ធម៌ដែលមានសភាពតូចឆ្មារ ច្រឡំនឹងធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលមានសភាពតូចឆ្មារ នឹងខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ …។
[៦៣២] ធម៌ដែលដល់នូវសភាពធំ ច្រឡំនឹងធម៌ ដែលដល់នូវសភាពធំ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិធម៌ ដែលដល់នូវសភាពធំ ច្រឡំនឹងខន្ធទាំងឡាយ ដែលដល់នូវសភាពធំ ច្រឡំនឹងខន្ធ១ ដែលដល់នូវសភាពធំ ជាវិបាក ក្នុងខណៈនៃបដិសន្ធិ…។
[៦៣៣] ធម៌ដែលមានប្រមាណមិនបាន ច្រឡំនឹងធម៌ ដែលមានប្រមាណមិនបាន ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិធម៌ ដែលមានប្រមាណមិនបាន ច្រឡំនឹងខន្ធទាំងឡាយ ដែលមានប្រមាណមិនបាន។
[៦៣៤] ធម៌ដែលមានសភាពតូចឆ្មារ ច្រឡំនឹងធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺធម៌ដែលមានប្រមាណមិនបាន ច្រឡំនឹងខន្ធ១ ដែលមានសភាពតូចឆ្មារ ក្នុងអរូប ក្នុងខណៈនៃបដិសន្ធិ …។
[៦៣៥] ធម៌ដែលដល់នូវសភាពធំ ច្រឡំនឹងធម៌ ដែលដល់នូវសភាពធំ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលដល់នូវសភាពធំ ក្នុងអរូប ក្នុងខណៈនៃបដិសន្ធិ…។
[៦៣៦] ធម៌ដែលមានប្រមាណមិនបាន ច្រឡំនឹងធម៌ ដែលមានប្រមាណមិនបាន ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលមានប្រមាណមិនបាន ក្នុងអរូប។
[៦៣៧] ធម៌ដែលមានសភាពតូចឆ្មារ ច្រឡំនឹងធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះនបច្ឆាជាតប្បច្ច័យ និងនអាសេវនប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលមានសភាពតូចឆ្មារ ក្នុងខណៈនៃបដិសន្ធិ…។
[៦៣៨] ធម៌ដែលដល់នូវសភាពធំ ច្រឡំនឹងធម៌ ដែលដល់នូវសភាពធំ ទើបកើតឡើង ព្រោះនអាសេវនប្បច្ច័យ គឺ (ខន្ធ៣) ច្រឡំនឹងខន្ធ១ ដែលដល់នូវសភាពធំ ជាវិបាក ក្នុងខណៈនៃបដិសន្ធិ…។
[៦៣៩] ធម៌ដែលមានប្រមាណមិនបាន ច្រឡំនឹងធម៌ ដែលមានប្រមាណមិនបាន ទើបកើតឡើង ព្រោះនអាសេវនប្បច្ច័យ គឺ (ខន្ធ៣) ច្រឡំនឹងខន្ធ១ ដែលមានប្រមាណមិនបាន ជាវិបាក។
[៦៤០] ធម៌ដែលមានសភាពតូចឆ្មារ ច្រឡំនឹងធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលមានសភាពតូចឆ្មារ ច្រឡំនឹងខន្ធទាំងឡាយ ដែលមានសភាពតូចឆ្មារ។
[៦៤១] ធម៌ដែលដល់នូវសភាពធំ ច្រឡំនឹងធម៌ ដែលដល់នូវសភាពធំ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលដល់នូវសភាពធំ ច្រឡំនឹងមហគ្គតក្ខន្ធទាំងឡាយ។
[៦៤២] ធម៌ដែលមានប្រមាណមិនបាន ច្រឡំនឹងធម៌ ដែលមានប្រមាណមិនបាន ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលមានប្រមាណមិនបាន ច្រឡំនឹងខន្ធទាំងឡាយ ដែលមានប្រមាណមិនបាន។
[៦៤៣] ធម៌ដែលមានសភាពតូចឆ្មារ ច្រឡំនឹងធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលមានសភាពតូចឆ្មារ។
[៦៤៤] ធម៌ដែលដល់នូវសភាពធំ ច្រឡំនឹងធម៌ ដែលដល់នូវសភាពធំ ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលដល់នូវសភាពធំ។
[៦៤៥] ធម៌ដែលមានប្រមាណមិនបាន ច្រឡំនឹងធម៌ ដែលមានប្រមាណមិនបាន ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលមានប្រមាណមិនបាន។
[៦៤៦] ធម៌ដែលមានសភាពតូចឆ្មារ ច្រឡំនឹងធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះនឈានប្បច្ច័យ នមគ្គប្បច្ច័យ និងនវិប្បយុត្តប្បច្ច័យ គឺខន្ធ១ ដែលមានសភាពតូចឆ្មារ ក្នុងអរូប…។
[៦៤៧] ធម៌ដែលដល់នូវសភាពធំ ច្រឡំនឹងធម៌ ដែលដល់នូវសភាពធំ ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺខន្ធ១ ដែលដល់នូវសភាពធំ ក្នុងអរូប…។
[៦៤៨] ធម៌ដែលមានប្រមាណមិនបាន ច្រឡំនឹងធម៌ ដែលមានប្រមាណមិនបាន ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺខន្ធ១ ដែលមានប្រមាណមិនបាន ក្នុងអរូប…។
[៦៤៩] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៣ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយៈ។
[៦៥០] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ … ក្នុងនបុរេជាតប្បច្ច័យ នបច្ឆាជាតប្បច្ច័យ នអាសេវនប្បច្ច័យ នកម្មប្បច្ច័យ នវិបាកប្បច្ច័យ និងនវិប្បយុត្តប្បច្ច័យ មានវារៈ៣។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោមប្បច្ចនីយៈ។
[៦៥១] ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មានវារៈ១។ សេចក្តីបំប្រួញ។ ក្នុងអវិគតប្បច្ច័យ មានវារៈ១។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយានុលោម។
សម្បយុត្តវារៈ ប្រាកដស្មើដោយសំសដ្ឋវារៈដែរ។
បញ្ហាវារៈ
[៦៥២] ធម៌ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារ ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៦៥៣] ធម៌ដែលដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលដល់នូវសភាពធំ ដោយហេតុប្បច្ច័យ (បានដល់វារៈនៃបុច្ឆា និងវិសជ្ជនា) ៣លើក។ បវត្តិកាល និងបដិសន្ធិកាល បណ្ឌិតគប្បីធ្វើផងចុះ។
[៦៥៤] ធម៌ដែលមានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានប្រមាណមិនបាន ដោយហេតុប្បច្ច័យ (បានដល់វារៈនៃបុច្ឆា និងវិសជ្ជនា) ៣លើក។
[៦៥៥] ធម៌ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យទាន រក្សាសីល ធ្វើឧបោសថកម្ម ហើយពិចារណានូវកុសលនោះ ពិចារណានូវពួកកុសល ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន ពួកព្រះអរិយៈ ពិចារណានូវគោត្រភូ ពិចារណានូវវោទានៈ ពិចារណានូវពួកកិលេស ដែលលះហើយ ពិចារណានូវពួកកិលេស ដែលសង្កត់សង្កិនហើយ ដឹងនូវពួកកិលេស ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន ឃើញច្បាស់នូវចក្ខុ … នូវវត្ថុ … នូវខន្ធទាំងឡាយ ដែលមានសភាពតូចឆ្មារ ថាមិនទៀង … ត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវវត្ថុនោះ ទើបកើតឡើង ទោមនស្សកើតឡើង រូបាយតនៈ ចក្ខុ។បេ។ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៦៥៦] ធម៌ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃធម៌ ដែលដល់នូវសភាពធំ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ នូវសំឡេង ដោយទិព្វសោតធាតុ … ដឹងនូវចិត្តរបស់បុគ្គលអ្នកព្រមព្រៀង ដោយចិត្តដែលមានសភាពតូចឆ្មារ ដោយចេតោបរិយញ្ញាណ ខន្ធទាំងឡាយ ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៦៥៧] ធម៌ដែលដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលដល់នូវសភាពធំ ដោយអារម្មណប្បច្ច័យ គឺអាកាសានញ្ចាយតនៈ (ជាបច្ច័យ) នៃវិញ្ញាណញ្ចាយតនៈ អាកិញ្ចញ្ញាយតនៈ ជាបច្ច័យនៃនេវសញ្ញានាសញ្ញាយតនៈ ដោយអារម្មណប្បច្ច័យ បុគ្គលដឹងនូវចិត្តរបស់បុគ្គលអ្នកព្រមព្រៀងដោយមហគ្គតចិត្ត ដោយចេតោបរិយញ្ញាណ ខន្ធទាំងឡាយ ដែលដល់នូវសភាពធំ ជាបច្ច័យ នៃឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៦៥៨] ធម៌ដែលដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារ ដោយអារម្មណប្បច្ច័យ គឺបុគ្គលពិចារណានូវបឋមជ្ឈាន ពិចារណានូវនេវសញ្ញានាសញ្ញាយតនៈ ពិចារណានូវទិព្វចក្ខុ នូវទិព្វសោតធាតុ … ពិចារណានូវឥទិ្ធវិធញ្ញាណ ចេតោបរិយញ្ញាណ … បុព្វេនិវាសានុស្សតិញ្ញាណ … យថាកម្មុបគញ្ញាណ … ពិចារណានូវអនាគតំសញ្ញាណ ឃើញច្បាស់នូវខន្ធទាំងឡាយ ដែលដល់នូវសភាពធំ ថាមិនទៀង … ត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវវត្ថុនោះ កើតឡើង ទោមនស្សកើតឡើង។
[៦៥៩] ធម៌ដែលមានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានប្រមាណមិនបាន ដោយអារម្មណប្បច្ច័យ ព្រះនិព្វាន ជាបច្ច័យនៃមគ្គ និងផល ដោយអារម្មណប្បច្ច័យ។
[៦៦០] ធម៌ដែលមានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារ ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ចេញអំពីមគ្គ ហើញពិចារណានូវមគ្គ ពិចារណានូវផល ពិចារណានូវព្រះនិព្វាន (ព្រោះថា) ព្រះនិព្វាន ជាបច្ច័យនៃការពិចារណានូវគោត្រភូ និងវោទានៈ ដោយអារម្មណប្បច្ច័យ។
[៦៦១] ធម៌ដែលមានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលដល់នូវសភាពធំ ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ដឹងនូវចិត្តរបស់បុគ្គលអ្នកព្រមព្រៀងដោយចិត្ត ដែលមានប្រមាណមិនបាន ដោយចេតោបរិយញ្ញាណ ពួកខន្ធដែលមានប្រមាណមិនបាន ជាបច្ច័យនៃចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៦៦២] ធម៌ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលឲ្យទាន រក្សាសីល ធ្វើឧបោសថកម្ម ធ្វើបុញ្ញកម្មនោះ ឲ្យជាទីគោរព ហើយពិចារណា ធ្វើបុញ្ញកម្មទាំងឡាយ ដែលសន្សំទុកល្អហើយ ក្នុងកាលមុន ឲ្យជាទីគោរព ហើយពិចារណា ពួកសេក្ខបុគ្គល ធ្វើនូវគោត្រភូឲ្យធ្ងន់ (ក្នុងចិត្ត) … ធ្វើនូវវោទានៈឲ្យធ្ងន់ (ក្នុងចិត្ត) ហើយពិចារណា ធ្វើនូវចក្ខុ … នូវវត្ថុ ធ្វើនូវពួកខន្ធ ដែលមានសភាពតូចឆ្មារ ឲ្យធ្ងន់ (ក្នុងចិត្ត) ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវវត្ថុនោះ ឲ្យជាទីគោរព ហើយកើតឡើង ទិដ្ឋិកើតឡើង។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ដែលមានសភាពតូចឆ្មារ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។
[៦៦៣] ធម៌ដែលដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលដល់នូវសភាពធំ ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិធម៌ ដែលដល់នូវសភាពធំ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។
[៦៦៤] ធម៌ដែលដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលធ្វើនូវបឋមជ្ឈានឲ្យធ្ងន់ (ក្នុងចិត្ត) … នេវសញ្ញានាសញ្ញាយតនៈ … ទិព្វចក្ខុ ធ្វើនូវអនាគតំសញ្ញាណ ឲ្យធ្ងន់ (ក្នុងចិត្ត) ហើយពិចារណា ធ្វើនូវពួកខន្ធ ដែលដល់នូវសភាពធំ ឲ្យធ្ងន់ (ក្នុងចិត្ត) ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវវត្ថុនោះ ឲ្យជាទីគោរព ហើយកើតឡើង ទិដ្ឋិកើតឡើង។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ដែលដល់នូវសភាពធំ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអធិបតិប្បច្ច័យ។
[៦៦៥] ធម៌ដែលដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលដល់នូវសភាពធំផង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិធម៌ ដែលដល់នូវសភាពធំ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។
[៦៦៦] ធម៌ដែលមានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានប្រមាណមិនបាន ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺព្រះនិព្វាន ជាបច្ច័យនៃមគ្គ និងផល ដោយអធិបតិប្បច្ច័យ។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ដែលមានប្រមាណមិនបាន ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។
[៦៦៧] ធម៌ដែលមានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺពួកព្រះអរិយៈ ចេញអំពីមគ្គ ធ្វើនូវមគ្គឲ្យធ្ងន់ (ក្នុងចិត្ត) ហើយពិចារណា ធ្វើនូវផលឲ្យធ្ងន់ (ក្នុងចិត្ត) … ធ្វើនូវព្រះនិព្វានឲ្យធ្ងន់ (ក្នុងចិត្ត) … ព្រះនិព្វាន ជាបច្ច័យនៃគោត្រភូ និងវោទានៈ ដោយអធិបតិប្បច្ច័យ។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ដែលមានប្រមាណមិនបាន ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអធិបតិប្បច្ច័យ។
[៦៦៨] ធម៌ដែលមានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលមានប្រមាណមិនបានផង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិធម៌ ដែលមានប្រមាណមិនបាន ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។
[៦៦៩] ធម៌ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃគោត្រភូ អនុលោម (ជាបច្ច័យ) នៃវោទានៈ អាវជ្ជនា ជាបច្ច័យនៃពួកខន្ធ ដែលមានសភាពតូចឆ្មារ ដោយអនន្តរប្បច្ច័យ។
[៦៧០] ធម៌ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃធម៌ ដែលដល់នូវសភាពធំ ដោយអនន្តរប្បច្ច័យ គឺចុតិចិត្ត ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃឧបបតិ្តចិត្ត ដែលដល់នូវសភាពធំ ដោយអនន្តរប្បច្ច័យ ពួកខន្ធដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃវុដ្ឋានៈ ដែលដល់នូវសភាពធំ និងអនាគតំសញ្ញាណ ដោយអនន្តរប្បច្ច័យ បរិកម្មបឋមជ្ឈាន … បរិកម្មនេវសញ្ញានាសញ្ញាយតនៈ … បរិកម្មទិព្វចក្ខុ … បរិកម្មអនាគតំសញ្ញាណ ជាបច្ច័យនៃអនាគតំសញ្ញាណ ដោយអនន្តរប្បច្ច័យ។
[៦៧១] ធម៌ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានប្រមាណមិនបាន ដោយអនន្តរប្បច្ច័យ គឺគោត្រភូ (ជាបច្ច័យ) នៃមគ្គ វោទានៈ (ជាបច្ច័យ) នៃមគ្គ អនុលោម ជាបច្ច័យនៃផលសមាបតិ្ត ដោយអនន្តរប្បច្ច័យ។
[៦៧២] ធម៌ដែលដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលដល់នូវសភាពធំ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលដល់នូវសភាពធំ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលដល់នូវសភាពធំ ដោយអនន្តរប្បច្ច័យ។
[៦៧៣] ធម៌ដែលដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារ ដោយអនន្តរប្បច្ច័យ គឺចុតិចិត្ត ដែលដល់នូវសភាពធំ ជាបច្ច័យនៃឧបបតិ្តចិត្ត ដែលមានសភាពតូចឆ្មារ ដោយអនន្តរប្បច្ច័យ ភវង្គៈ ដែលដល់នូវសភាពធំ ជាបច្ច័យ នៃការពិចារណា ដោយអនន្តរប្បច្ច័យ ពួកខន្ធដែលដល់នូវសភាពធំ ជាបច្ច័យនៃវុដ្ឋានៈ ដែលមានសភាពតូចឆ្មារ ដោយអនន្តរប្បច្ច័យ។
[៦៧៤] ធម៌ដែលដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលមានប្រមាណមិនបាន ដោយអនន្តរប្បច្ច័យ គឺនេវសញ្ញានាសញ្ញាយតនៈ ជាបច្ច័យនៃផលសមាបតិ្ត របស់បុគ្គលកាលចេញអំពីនិរោធ ដោយអនន្តរប្បច្ច័យ។
[៦៧៥] ធម៌ដែលមានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានប្រមាណមិនបាន ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលមានប្រមាណមិនបាន ជាបច្ច័យក្រោយៗ … ដោយអនន្តរប្បច្ច័យ មគ្គ (ជាបច្ច័យ) នៃផល ផល ជាបច្ច័យនៃផល ដោយអនន្តរប្បច្ច័យ។
[៦៧៦] ធម៌ដែលមានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារ ដោយអនន្តរប្បច្ច័យ គឺផល ជាបច្ច័យនៃវុដ្ឋានៈ ដែលមានសភាពតូចឆ្មារ ដោយអនន្តរប្បច្ច័យ។
[៦៧៧] ធម៌ដែលមានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលដល់នូវសភាពធំ ដោយអនន្តរប្បច្ច័យ គឺផល ជាបច្ច័យនៃវុដ្ឋានៈ ដែលដល់នូវសភាពធំ ដោយអនន្តរប្បច្ច័យ។ សមនន្តរប្បច្ច័យ ដូចគ្នានឹងអនន្តរប្បច្ច័យដែរ។
[៦៧៨] ធម៌ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារ ដោយសហជាតប្បច្ច័យ គឺខន្ធ១ ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃខន្ធ៣ផង ពួកចិត្តសមុដ្ឋានរូបផង ដោយសហជាតប្បច្ច័យ ខន្ធ២ … ពួកខន្ធ (ជាបច្ច័យ) នៃវត្ថុ ក្នុងខណៈនៃបដិសន្ធិ វត្ថុ ជាបច្ច័យនៃពួកខន្ធ ដោយសហជាតប្បច្ច័យ មហាភូត១។ សេចក្តីបំប្រួញ។ របស់ពួកអសញ្ញសត្វ…។
[៦៧៩] ធម៌ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃធម៌ ដែលដល់នូវសភាពធំ … វត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលដល់នូវសភាពធំ ដោយសហជាតប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។
[៦៨០] ធម៌ដែលដល់នូវសភាពធំ (ជាបច្ច័យ) នៃធម៌ ដែលដល់នូវសភាពធំ … ខន្ធ១ ដែលដល់នូវសភាពធំ (ជាបច្ច័យ) នៃខន្ធ៣ ខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ…។
[៦៨១] ធម៌ដែលដល់នូវសភាពធំ (ជាបច្ច័យ) នៃធម៌ ដែលមានសភាពតូចឆ្មារ … ពួកខន្ធដែលដល់នូវសភាពធំ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយសហជាតប្បច្ច័យ គឺពួកខន្ធ ដែលដល់នូវសភាពធំ ជាបច្ច័យ នៃពួកកដត្តារូប ដោយសហជាតប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។
[៦៨២] ធម៌ដែលដល់នូវសភាពធំ (ជាបច្ច័យ) នៃធម៌ ដែលមានសភាពតូចឆ្មារផង នៃធម៌ដែលដល់នូវសភាពធំផង … គឺខន្ធ១ ដែលដល់នូវសភាពធំ ជាបច្ច័យនៃខន្ធ៣ផង ពួកចិត្តសមុដ្ឋានរូបផង ដោយសហជាតប្បច្ច័យ ខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ…។
[៦៨៣] ធម៌ដែលមានប្រមាណមិនបាន (ជាបច្ច័យ) នៃធម៌ ដែលមានប្រមាណមិនបាន … គឺខន្ធ១ ដែលមានប្រមាណមិនបាន ជាបច្ច័យ នៃខន្ធ៣ ដោយសហជាតប្បច្ច័យ។
[៦៨៤] ធម៌ដែលមានប្រមាណមិនបាន (ជាបច្ច័យ) នៃធម៌ ដែលមានសភាពតូចឆ្មារ … គឺពួកខន្ធ ដែលមានប្រមាណមិនបាន ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយសហជាតប្បច្ច័យ។
[៦៨៥] ធម៌ដែលមានប្រមាណមិនបាន (ជាបច្ច័យ) នៃធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលមានប្រមាណមិនបានផង … គឺខន្ធ១ ដែលមានប្រមាណមិនបាន ជាបច្ច័យនៃខន្ធ៣ផង ពួកចិត្តសមុដ្ឋានរូបផង ដោយសហជាតប្បច្ច័យ។
[៦៨៦] ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលមានប្រមាណមិនបានក្តី (ជាបច្ច័យ) នៃធម៌ដែលមានសភាពតូចឆ្មារ … គឺពួកខន្ធ ដែលមានប្រមាណមិនបានក្តី ពួកមហាភូតក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយសហជាតប្បច្ច័យ។
[៦៨៧] ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលដល់នូវសភាពធំក្តី (ជាបច្ច័យ) នៃធម៌ ដែលមានសភាពតូចឆ្មារ … គឺពួកខន្ធ ដែលដល់នូវសភាពធំក្តី ពួកមហាភូតក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយសហជាតប្បច្ច័យ ពួកខន្ធដែលដល់នូវសភាពធំក្តី ពួកមហាភូតក្តី ជាបច្ច័យនៃពួកកដត្តារូប ដោយសហជាតប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។
[៦៨៨] ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលដល់នូវសភាពធំក្តី ជាបច្ច័យនៃធម៌ ដែលដល់នូវសភាពធំ ដោយសហជាតប្បច្ច័យ គឺខន្ធ១ ដែលដល់នូវសភាពធំក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយសហជាតប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។
[៦៨៩] ធម៌ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារ ដោយអញ្ញមញ្ញប្បច្ច័យ គឺខន្ធ១ ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃខន្ធ៣ ដោយអញ្ញមញ្ញប្បច្ច័យ ពួកខន្ធជាបច្ច័យនៃវត្ថុ វត្ថុ ជាបច្ច័យនៃពួកខន្ធ ដោយអញ្ញមញ្ញប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មហាភូត១ … របស់ពួកអសញ្ញសត្វ…។
[៦៩០] ធម៌ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃធម៌ ដែលដល់នូវសភាពធំ ដោយអញ្ញមញ្ញប្បច្ច័យ គឺវត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលដល់នូវសភាពធំ ដោយអញ្ញមញ្ញប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។
[៦៩១] ធម៌ដែលដល់នូវសភាពធំ (ជាបច្ច័យ) នៃធម៌ ដែលដល់នូវសភាពធំ … គឺខន្ធ១ ដែលដល់នូវសភាពធំ ជាបច្ច័យនៃខន្ធ៣ ដោយអញ្ញមញ្ញប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។
[៦៩២] ធម៌ដែលដល់នូវសភាពធំ (ជាបច្ច័យ) នៃធម៌ ដែលមានសភាពតូចឆ្មារ … គឺពួកខន្ធ ដែលដល់នូវសភាពធំ ជាបច្ច័យនៃវត្ថុ ដោយអញ្ញមញ្ញប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។
[៦៩៣] ធម៌ដែលដល់នូវសភាពធំ (ជាបច្ច័យ) នៃធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលដល់នូវសភាពធំផង … គឺខន្ធ១ ដែលដល់នូវសភាពធំ ជាបច្ច័យនៃខន្ធ៣ផង វត្ថុផង ដោយអញ្ញមញ្ញប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។
[៦៩៤] ធម៌ដែលមានប្រមាណមិនបាន (ជាបច្ច័យ) នៃធម៌ ដែលមានប្រមាណមិនបាន … គឺខន្ធ១ ដែលមានប្រមាណមិនបាន ជាបច្ច័យនៃខន្ធ៣ ដោយអញ្ញមញ្ញប្បច្ច័យ ខន្ធ២ …។
[៦៩៥] ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលដល់នូវសភាពធំក្តី ជាបច្ច័យនៃធម៌ ដែលដល់នូវសភាពធំ ដោយអញ្ញមញ្ញប្បច្ច័យ គឺខន្ធ១ ដែលដល់នូវសភាពធំក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយអញ្ញមញ្ញប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។
[៦៩៦] ធម៌ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារ ដោយនិស្សយប្បច្ច័យ គឺខន្ធ១ ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃខន្ធ៣ផង ពួកចិត្តសមុដ្ឋានរូបផង ដោយនិស្សយប្បច្ច័យ ខន្ធ២ … ពួកខន្ធ (ជាបច្ច័យ) នៃវត្ថុ វត្ថុជាបច្ច័យនៃពួកខន្ធ ដោយនិស្សយប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មហាភូត១។បេ។ មហាភូត១ របស់ពួកអសញ្ញសត្វ … ចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលមានសភាពតូចឆ្មារ ដោយនិស្សយប្បច្ច័យ។
[៦៩៧] ធម៌ដែលមានសភាពតូចឆ្មារ (ជាបច្ច័យ) នៃធម៌ ដែលដល់នូវសភាពធំ … គឺវត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលដល់នូវសភាពធំ ដោយនិស្សយប្បច្ច័យ វត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលដល់នូវសភាពធំ ដោយនិស្សយប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។
[៦៩៨] ធម៌ដែលមានសភាពតូចឆ្មារ (ជាបច្ច័យ) នៃធម៌ ដែលមានប្រមាណមិនបាន … គឺវត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលមានប្រមាណមិនបាន ដោយនិស្សយប្បច្ច័យ។
[៦៩៩] ធម៌ដែលដល់នូវសភាពធំ (ជាបច្ច័យ) នៃធម៌ ដែលដល់នូវសភាពធំ … គឺខន្ធ១ ដែលដល់នូវសភាពធំ (ជាបច្ច័យ) នៃខន្ធ៣ ខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ…។
[៧០០] ធម៌ដែលដល់នូវសភាពធំ (ជាបច្ច័យ) នៃធម៌ ដែលមានសភាពតូចឆ្មារ … គឺពួកខន្ធដែលដល់នូវសភាពធំ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយនិស្សយប្បច្ច័យ គឺពួកខន្ធ ដែលដល់នូវសភាពធំ ជាបច្ច័យនៃពួកកដត្តារូប ដោយនិស្សយប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។
[៧០១] ធម៌ដែលដល់នូវសភាពធំ (ជាបច្ច័យ) នៃធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលដល់នូវសភាពធំផង … គឺខន្ធ១ ដែលដល់នូវសភាពធំ ជាបច្ច័យនៃខន្ធ៣ផង ពួកចិត្តសមុដ្ឋានរូបផង ដោយនិស្សយប្បច្ច័យ ខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ…។
[៧០២] ធម៌ដែលមានប្រមាណមិនបាន (ជាបច្ច័យ) នៃធម៌ ដែលមានប្រមាណមិនបាន … គឺខន្ធ១ ដែលមានប្រមាណមិនបាន ជាបច្ច័យនៃខន្ធ៣ ដោយនិស្សយប្បច្ច័យ។
[៧០៣] ធម៌ដែលមានប្រមាណមិនបាន (ជាបច្ច័យ) នៃធម៌ ដែលមានសភាពតូចឆ្មារ … គឺពួកខន្ធ ដែលមានប្រមាណមិនបាន ជាបច្ច័យនៃពួកចិត្ដសមុដ្ឋានរូប ដោយនិស្សយប្បច្ច័យ។
[៧០៤] ធម៌ដែលមានប្រមាណមិនបាន (ជាបច្ច័យ) នៃធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលមានប្រមាណមិនបានផង … គឺខន្ធ១ ដែលមានប្រមាណមិនបាន ជាបច្ច័យនៃខន្ធ៣ផង ពួកចិត្តសមុដ្ឋានរូបផង ដោយនិស្សយប្បច្ច័យ។
[៧០៥] ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលមានប្រមាណមិនបានក្តី (ជាបច្ច័យ) នៃធម៌ ដែលមានសភាពតូចឆ្មារ … គឺពួកខន្ធ ដែលមានប្រមាណមិនបានក្តី ពួកមហាភូតក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយនិស្សយប្បច្ច័យ។
[៧០៦] ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលមានប្រមាណមិនបានក្តី (ជាបច្ច័យ) នៃធម៌ ដែលមានប្រមាណមិនបាន … គឺខន្ធ១ ដែលមានប្រមាណមិនបានក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយនិស្សយប្បច្ច័យ ខន្ធ២…។
[៧០៧] ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលដល់នូវសភាពធំក្តី (ជាបច្ច័យ) នៃធម៌ ដែលមានសភាពតូចឆ្មារ … គឺពួកខន្ធ ដែលដល់នូវសភាពធំក្តី ពួកមហាភូតក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយនិស្សយប្បច្ច័យ ពួកខន្ធដែលដល់នូវសភាពធំក្តី ពួកមហាភូតក្តី ជាបច្ច័យនៃពួកកដត្តារូប ដោយនិស្សយប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។
[៧០៨] ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលដល់នូវសភាពធំក្តី (ជាបច្ច័យ) នៃធម៌ ដែលដល់នូវសភាពធំ … គឺខន្ធ១ ដែលដល់នូវសភាពធំក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយនិស្សយប្បច្ច័យ ខន្ធ១ ដែលដល់នូវសភាពធំក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយនិស្សយប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២…។
[៧០៩] ធម៌ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ដែលមានសភាពតូចឆ្មារ ហើយឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ញុំាងវិបស្សនាឲ្យកើតឡើង ដំឡើងមានះ ប្រកាន់ទិដ្ឋិ នូវសីល ដែលមានសភាពតូចឆ្មារ … នូវបញ្ញា រាគៈ សេចក្តីប្រាថ្នា កាយិកសុខ … អាស្រ័យនូវសេនាសនៈ ហើយឲ្យទាន នូវសីល … នូវឧបោសថកម្ម … ញុំាងវិបស្សនា ឲ្យកើតឡើង សម្លាប់សត្វ បំបែកសង្ឃ សទ្ធា ដែលមានសភាពតូចឆ្មារ … បញ្ញា រាគៈ សេចក្តីប្រាថ្នា កាយិកសុខ … សេនាសនៈ ជាបច្ច័យនៃសទ្ធា ដែលមានសភាពតូចឆ្មារ នៃបញ្ញា រាគៈ សេចក្តីប្រាថ្នា កាយិកសុខ និងកាយិកទុក្ខ ដោយឧបនិស្សយប្បច្ច័យ កុសលាកុសលកម្ម ជាបច្ច័យនៃវិបាក ដោយឧបនិស្សយប្បច្ច័យ បាណាតិបាត ជាបច្ច័យនៃបាណាតិបាត ដោយឧបនិស្សយប្បច្ច័យ។ បណ្ឌិតគប្បីធ្វើជាចក្កៈចុះ។ មាតុឃាតិកម្ម ជាបច្ច័យនៃមាតុឃាតិកម្ម ដោយឧបនិស្សយប្បច្ច័យ។ បណ្ឌិតគប្បីធ្វើជាចក្កៈឲ្យដូចគ្នានឹងកុសលត្តិកៈផងចុះ។
[៧១០] ធម៌ដែលមានសភាពតូចឆ្មារ (ជាបច្ច័យ) នៃធម៌ ដែលដល់នូវសភាពធំ … បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ដែលមានសភាពតូចឆ្មារ ហើយញុំាងមហគ្គតជ្ឈាន ឲ្យកើតឡើង ញុំាងអភិញ្ញា … ញុំាងសមាបត្តិឲ្យកើតឡើង នូវសីល ដែលមានសភាពតូចឆ្មារ … នូវបញ្ញា … នូវរាគៈ … អាស្រ័យនូវសេនាសនៈ ហើយញុំាងមហគ្គតជ្ឈាន ឲ្យកើតឡើង ញុំាងអភិញ្ញា … ញុំាងសមាបត្តិឲ្យកើតឡើង សទ្ធា ដែលមានសភាពតូចឆ្មារ … សេនាសនៈ ជាបច្ច័យនៃសទ្ធា ដែលដល់នូវសភាពធំ និងបញ្ញា ដោយឧបនិស្សយប្បច្ច័យ បរិកម្មនៃបឋមជ្ឈាន … បរិកម្មនៃនេវសញ្ញានាសញ្ញាយតនៈ ជាបច្ច័យនៃនេវសញ្ញានាសញ្ញាយតនៈ ដោយឧបនិស្សយប្បច្ច័យ បរិកម្មនៃទិព្វចក្ខុ (ជាបច្ច័យ) នៃអនាគតំសញ្ញាណ…។
[៧១១] ធម៌ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានប្រមាណមិនបាន ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ដែលមានសភាពតូចឆ្មារ ហើយញុំាងអប្បមាណជ្ឈាន ឲ្យកើតឡើង ញុំាងមគ្គ … ញុំាងផលសមាបត្តិឲ្យកើតឡើង នូវសីល ដែលមានសភាពតូចឆ្មារ … នូវបញ្ញា រាគៈ សេចក្តីប្រាថ្នា កាយិកសុខ … អាស្រ័យនូវសេនាសនៈ ហើយញុំាងអប្បមាណជ្ឈាន ឲ្យកើតឡើង ញុំាងមគ្គ … ញុំាងផលសមាបត្តិ ឲ្យកើតឡើង សទ្ធាដែលមានសភាពតូចឆ្មារ … សេនាសនៈ ជាបច្ច័យនៃសទ្ធា ដែលមានប្រមាណមិនបាន នៃបញ្ញា មគ្គ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ បរិកម្មនៃបឋមមគ្គ ជាបច្ច័យនៃបឋមមគ្គ បរិកម្មនៃចតុត្ថមគ្គ ជាបច្ច័យនៃចតុត្ថមគ្គ ដោយឧបនិស្សយប្បច្ច័យ។
[៧១២] ធម៌ដែលដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលដល់នូវសភាពធំ ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ដែលដល់នូវសភាពធំ ហើយញុំាងមហគ្គតជ្ឈាន ឲ្យកើតឡើង ញុំាងអភិញ្ញា … ញុំាងសមាបតិ្តឲ្យកើតឡើង នូវសីល ដែលដល់នូវសភាពធំ … អាស្រ័យនូវបញ្ញា ហើយញុំាងមហគ្គតជ្ឈាន … ញុំាងអភិញ្ញា … ញុំាងសមាបត្តិ ឲ្យកើតឡើង សទ្ធាដែលដល់នូវសភាពធំ … បញ្ញាជាបច្ច័យនៃសទ្ធា ដែលដល់នូវសភាពធំ និងបញ្ញា ដោយឧបនិស្សយប្បច្ច័យ បឋមជ្ឈាន ជាបច្ច័យនៃទុតិយជ្ឈាន អាកិញ្ចញ្ញាយតនៈ ជាបច្ច័យនៃនេវសញ្ញានាសញ្ញាយតនៈ ដោយឧបនិស្សយប្បច្ច័យ។
[៧១៣] ធម៌ដែលដល់នូវសភាពធំ (ជាបច្ច័យ) នៃធម៌ ដែលមានសភាពតូចឆ្មារ … បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ដែលដល់នូវសភាពធំ ហើយឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ញុំាងវិបស្សនា ឲ្យកើតឡើង តម្លើងមានះ ប្រកាន់ទិដ្ឋិ បុគ្គលអាស្រ័យនូវសីល ដែលដល់នូវសភាពធំ … អាស្រ័យនូវបញ្ញា ហើយឲ្យទាន … ញុំាងវិបស្សនា ឲ្យកើតឡើង។បេ។ សទ្ធាដែលដល់នូវសភាពធំ … បញ្ញា ជាបច្ច័យនៃសទ្ធា ដែលមានសភាពតូចឆ្មារ នៃបញ្ញា កាយិកសុខ និងកាយិកទុក្ខ ដោយឧបនិស្សយប្បច្ច័យ។
[៧១៤] ធម៌ដែលដល់នូវសភាពធំ (ជាបច្ច័យ) នៃធម៌ ដែលមានប្រមាណមិនបាន … បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ដែលដល់នូវសភាពធំ ហើយញុំាងឈាន ដែលមានប្រមាណមិនបាន ឲ្យកើតឡើង ញុំាងមគ្គ ញុំាងផលសមាបត្តិ ឲ្យកើតឡើង នូវសីល ដែលដល់នូវសភាពធំ … អាស្រ័យនូវបញ្ញា ហើយញុំាងឈាន ដែលមានប្រមាណមិនបាន … ញុំាងមគ្គ ញុំាងផលសមាបត្តិឲ្យកើតឡើង សទ្ធាដែលដល់នូវសភាពធំ … បញ្ញា ជាបច្ច័យនៃសទ្ធា ដែលមានប្រមាណមិនបាន នៃបញ្ញា មគ្គ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។
[៧១៥] ធម៌ដែលមានប្រមាណមិនបាន (ជាបច្ច័យ) នៃធម៌ ដែលមានប្រមាណមិនបាន … បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ដែលមានប្រមាណមិនបាន ហើយញុំាងឈាន ដែលមានប្រមាណមិនបានឲ្យកើតឡើង ញុំាងមគ្គ … ញុំាងផលសមាបត្តិ ឲ្យកើតឡើង នូវសីលដែលមានប្រមាណមិនបាន … អាស្រ័យនូវបញ្ញា ហើយញុំាងឈាន ដែលមានប្រមាណមិនបាន … ញុំាងមគ្គ … ញុំាងផលសមាបត្តិឲ្យកើតឡើង សទ្ធាដែលមានប្រមាណមិនបាន … បញ្ញាជាបច្ច័យនៃសទ្ធា ដែលមានប្រមាណមិនបាន និងបញ្ញា ដោយឧបនិស្សយប្បច្ច័យ បឋមមគ្គ (ជាបច្ច័យ) នៃទុតិយមគ្គ … តតិយមគ្គ (ជាបច្ច័យ) នៃចតុត្ថមគ្គ។
[៧១៦] ធម៌ដែលមានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ដែលមានប្រមាណមិនបាន ហើយឲ្យទាន … នូវសីល … នូវឧបោសថកម្ម … ញុំាងវិបស្សនាឲ្យកើតឡើង នូវសីល ដែលមានប្រមាណមិនបាន … អាស្រ័យនូវបញ្ញា ហើយឲ្យទាន … នូវសីល … នូវឧបោសថកម្ម … ញុំាងវិបស្សនា … សទ្ធា ដែលមានប្រមាណមិនបាន … បញ្ញា ជាបច្ច័យនៃសទ្ធា ដែលមានសភាពតូចឆ្មារ នៃបញ្ញា កាយិកសុខ និងកាយិកទុក្ខ ដោយឧបនិស្សយប្បច្ច័យ ផលសមាបត្តិ ជាបច្ច័យនៃកាយិកសុខ ដោយឧបនិស្សយប្បច្ច័យ ពួកព្រះអរិយៈ អាស្រ័យនូវមគ្គ ហើយឃើញច្បាស់នូវពួកសង្ខារ ថាមិនទៀង … មគ្គ ជាបច្ច័យនៃអត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា និងឋានាឋានកោសល្ល របស់ពួកព្រះអរិយៈ ដោយឧបនិស្សយប្បច្ច័យ។
[៧១៧] ធម៌ដែលមានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលដល់នូវសភាពធំ ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ដែលមានប្រមាណមិនបាន ហើយញុំាងឈាន ដែលដល់នូវសភាពធំ … ញុំាងអភិញ្ញា … ញុំាងសមាបត្តិ ឲ្យកើតឡើង បុគ្គល នូវសីល ដែលមានប្រមាណមិនបាន … អាស្រ័យនូវបញ្ញា ហើយញុំាងឈាន ដែលដល់នូវសភាពធំ … ញុំាងអភិញ្ញា … ញុំាងសមាបត្តិ ឲ្យកើតឡើង សទ្ធា ដែលមានប្រមាណមិនបាន … បញ្ញា ជាបច្ច័យនៃសទ្ធា ដែលដល់នូវសភាពធំ និងបញ្ញា ដោយឧបនិស្សយប្បច្ច័យ ពួកព្រះអរិយៈ អាស្រ័យនូវមគ្គ ហើយញុំាងសមាបត្តិ ដែលមិនទាន់កើត ឲ្យកើតឡើង ចូលកាន់សមាបត្តិ ដែលកើតឡើងហើយ។
[៧១៨] ធម៌ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺបុគ្គលឃើញច្បាស់នូវចក្ខុ ថាមិនទៀង … ត្រេកអរ រីករាយ រាគៈ ប្រារព្ធចក្ខុនោះ … ទោមនស្សកើតឡើង នូវសោត … នូវវត្ថុ ថាមិនទៀង … ទោមនស្ស កើតឡើង រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។ ឯវត្ថុបុរេជាត គឺចក្ខាយតនៈ ជាបច្ច័យ នៃចក្ខុវិញ្ញាណ កាយាយតនៈ។បេ។ វត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលមានសភាពតូចឆ្មារ ដោយបុរេជាតប្បច្ច័យ។
[៧១៩] ធម៌ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃធម៌ ដែលដល់នូវសភាពធំ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវរូប ដោយទិព្វចក្ខុ … នូវសំឡេង ដោយទិព្វសោតធាតុ…។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលដល់នូវសភាពធំ ដោយបុរេជាតប្បច្ច័យ។
[៧២០] ធម៌ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានប្រមាណមិនបាន ដោយបុរេជាតប្បច្ច័យ គឺវត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលមានប្រមាណមិនបាន ដោយបុរេជាតប្បច្ច័យ។
[៧២១] ធម៌ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារ ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺពួកខន្ធ ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
[៧២២] ធម៌ដែលដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារ ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺពួកខន្ធដែលដល់នូវសភាពធំ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
[៧២៣] ធម៌ដែលមានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារ ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺពួកខន្ធដែលមានប្រមាណមិនបាន ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
[៧២៤] ធម៌ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារ ដោយអាសេវនប្បច្ច័យ គឺពួកខន្ធ ដែលមានសភាពតូចឆ្មារមុនៗ (ជាបច្ច័យនៃពួកខន្ធ) ក្រោយៗ … អនុលោម (ជាបច្ច័យ) នៃគោត្រភូ អនុលោម ជាបច្ច័យនៃវោទានៈ ដោយអាសេវនប្បច្ច័យ។
[៧២៥] ធម៌ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃធម៌ ដែលដល់នូវសភាពធំ ដោយអាសេវនប្បច្ច័យ គឺបរិកម្មនៃបឋមជ្ឈាន ជាបច្ច័យនៃបឋមជ្ឈាននោះវិញ ដោយអាសេវនប្បច្ច័យ បរិកម្មនៃនេវសញ្ញានាសញ្ញាយតនៈ ជាបច្ច័យនៃនេវសញ្ញានាសញ្ញាយតនៈនោះវិញ ដោយអាសេវនប្បច្ច័យ បរិកម្មនៃទិព្វចក្ខុ … បរិកម្មនៃអនាគតំសញ្ញាណ ជាបច្ច័យនៃអនាគតំសញ្ញាណ ដោយអាសេវនប្បច្ច័យ។
[៧២៦] ធម៌ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានប្រមាណមិនបាន ដោយអាសេវនប្បច្ច័យ គឺគោត្រភូ (ជាបច្ច័យ) នៃមគ្គ វោទានៈ ជាបច្ច័យនៃមគ្គ ដោយអាសេវនប្បច្ច័យ។
[៧២៧] ធម៌ដែលដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលដល់នូវសភាពធំ ដោយអាសេវនប្បច្ច័យ គឺពួកខន្ធ ដែលដល់នូវសភាពធំមុនៗ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដោយអាសេវនប្បច្ច័យ។
[៧២៨] ធម៌ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ ចេតនា ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកកដត្តារូបផង ដោយកម្មប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។ ឯនានាខណិកៈ គឺចេតនា ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃពួកខន្ធ ដែលមានសភាពតូចឆ្មារ ជាវិបាកផង ពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។
[៧២៩] ធម៌ដែលដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលដល់នូវសភាពធំ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។សហជាត គឺចេតនា ដែលដល់នូវសភាពធំ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ ចេតនា ដែលដល់នូវសភាពធំ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។ ឯនានាខណិកៈ គឺចេតនា ដែលដល់នូវសភាពធំ ជាបច្ច័យនៃពួកខន្ធ ដែលដល់នូវសភាពធំ ជាវិបាក ដោយកម្មប្បច្ច័យ។
[៧៣០] ធម៌ដែលដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលដល់នូវសភាពធំ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយកម្មប្បច្ច័យ ចេតនា ដែលដល់នូវសភាពធំ ជាបច្ច័យនៃពួកកដត្តារូប ដោយកម្មប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។ ឯនានាខណិកៈ គឺចេតនា ដែលដល់នូវសភាពធំ ជាបច្ច័យនៃពួកកដត្តារូប ដោយកម្មប្បច្ច័យ។
[៧៣១] ធម៌ដែលដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលដល់នូវសភាពធំផង ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលដល់នូវសភាពធំ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ ចេតនា ដែលដល់នូវសភាពធំ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកកដត្តារូបផង ដោយកម្មប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។ ឯនានាខណិកៈ គឺចេតនា ដែលដល់នូវសភាពធំ ជាបច្ច័យនៃពួកខន្ធ ដែលដល់នូវសភាពធំ ជាវិបាកផង ពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។
[៧៣២] ធម៌ដែលមានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានប្រមាណមិនបាន ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលមានប្រមាណមិនបាន ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ដែលមានប្រមាណមិនបាន ជាបច្ច័យនៃពួកខន្ធ ដែលមានប្រមាណមិនបាន ជាវិបាក ដោយកម្មប្បច្ច័យ។
[៧៣៣] ធម៌ដែលមានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារ ដោយកម្មប្បច្ច័យ គឺចេតនា ដែលមានប្រមាណមិនបាន ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយកម្មប្បច្ច័យ។
[៧៣៤] ធម៌ដែលមានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលមានប្រមាណមិនបានផង ដោយកម្មប្បច្ច័យ គឺចេតនា ដែលមានប្រមាណមិនបាន ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។
[៧៣៥] ធម៌ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារ ដោយវិបាកប្បច្ច័យ គឺខន្ធ១ ដែលមានសភាពតូចឆ្មារ ជាវិបាក ជាបច្ច័យនៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយវិបាកប្បច្ច័យ ពួកខន្ធជាបច្ច័យនៃវត្ថុ ដោយវិបាកប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។
[៧៣៦] ធម៌ដែលដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលដល់នូវសភាពធំ ដោយវិបាកប្បច្ច័យ គឺបញ្ហាទាំង៣ បណ្ឌិតគប្បីធ្វើ តាំងអំពីបវត្តិកាល ដល់បដិសន្ធិកាល។
[៧៣៧] ធម៌ដែលមានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានប្រមាណមិនបាន ដោយវិបាកប្បច្ច័យ (បានដល់វារៈនៃបុច្ឆា និងវិសជ្ជនា) ៣លើក។ បវត្តិកាលតែម្យ៉ាង។
[៧៣៨] ធម៌ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ ជាបច្ច័យ ដោយឈានប្បច្ច័យ ជាបច្ច័យ ដោយមគ្គប្បច្ច័យ ជាបច្ច័យដោយសម្បយុត្តប្បច្ច័យ ជាបច្ច័យ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សហជាត គឺពួកខន្ធ ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ ពួកខន្ធដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃពួកកដត្តារូប ដោយវិប្បយុត្តប្បច្ច័យ ក្នុងបដិសន្ធិក្ខណៈ ពួកខន្ធ (ជាបច្ច័យ) នៃវត្ថុ វត្ថុជាបច្ច័យ នៃពួកខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ បុរេជាត គឺចក្ខាយតនៈ ជាបច្ច័យ នៃចក្ខុវិញ្ញាណ ដោយវិប្បយុត្តប្បច្ច័យ កាយាយតនៈ ជាបច្ច័យ នៃកាយវិញ្ញាណ ដោយវិប្បយុត្តប្បច្ច័យ វត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលមានសភាពតូចឆ្មារ ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺពួកខន្ធដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។
[៧៣៩] ធម៌ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃធម៌ ដែលដល់នូវសភាពធំ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺវត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលដល់នូវសភាពធំ ដោយវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។ ឯបុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលដល់នូវសភាពធំ ដោយវិប្បយុត្តប្បច្ច័យ។
[៧៤០] ធម៌ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានប្រមាណមិនបាន ដោយវិប្បយុត្តប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលមានប្រមាណមិនបាន ដោយវិប្បយុត្តប្បច្ច័យ។
[៧៤១] ធម៌ដែលដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួកខន្ធ ដែលដល់នូវសភាពធំ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺពួកខន្ធ ដែលដល់នូវសភាពធំ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។
[៧៤២] ធម៌ដែលមានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួកខន្ធ ដែលមានប្រមាណមិនបាន ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺពួកខន្ធ ដែលមានប្រមាណមិនបាន ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។
[៧៤៣] ធម៌ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។ សហជាត គឺខន្ធ១ ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃខន្ធ៣ផង ពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ ខន្ធ២ … ពួកខន្ធជាបច្ច័យនៃវត្ថុ ដោយអត្ថិប្បច្ច័យ ខន្ធ២ … ពួកខន្ធជាបច្ច័យនៃវត្ថុ ដោយអត្ថិប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ វត្ថុ ជាបច្ច័យនៃពួកខន្ធ ដោយអត្ថិប្បច្ច័យ មហាភូត១។ សេចក្តីបំប្រួញ។ … របស់ពួកអសញ្ញសត្វ…។ បុរេជាត គឺបុគ្គលឃើញច្បាស់នូវចក្ខុ … នូវវត្ថុ ថាមិនទៀង … ត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវវត្ថុនោះ ទើបកើតឡើង ទោមនស្ស ក៏កើតឡើង រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយអត្ថិប្បច្ច័យ ចកា្ខយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ ដោយអត្ថិប្បច្ច័យ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលមានសភាពតូចឆ្មារ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកខន្ធ ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ កពឡិង្ការាហារ ជាបច្ច័យ នៃកាយនេះ ដោយអត្ថិប្បច្ច័យ។ ឯរូបជីវិតិន្រ្ទិយ ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។
[៧៤៤] ធម៌ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃធម៌ ដែលដល់នូវសភាពធំ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺវត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលដល់នូវសភាពធំ ដោយអត្ថិប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។ បុរេជាត គឺបុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ នូវសំឡេង ដោយទិព្វសោតធាតុ … វត្ថុ ជាបច្ច័យ នៃពួកខន្ធដែលដល់នូវសភាពធំ ដោយអត្ថិប្បច្ច័យ។
[៧៤៥] ធម៌ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានប្រមាណមិនបាន ដោយអត្ថិប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលមានប្រមាណមិនបាន ដោយអត្ថិប្បច្ច័យ។
[៧៤៦] ធម៌ដែលដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលដល់នូវសភាពធំ ដោយអត្ថិប្បច្ច័យ គឺខន្ធ១ ដែលដល់នូវសភាពធំ ជាបច្ច័យនៃខន្ធ៣ ខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ…។
[៧៤៧] ធម៌ដែលដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួកខន្ធ ដែលដល់នូវសភាពធំ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ ពួកខន្ធដែលដល់នូវសភាពធំ ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។ ឯបច្ឆាជាត គឺពួកខន្ធ ដែលដល់នូវសភាពធំ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។
[៧៤៨] ធម៌ដែលដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលដល់នូវសភាពធំផង ដោយអត្ថិប្បច្ច័យ គឺខន្ធ១ ដែលដល់នូវសភាពធំ ជាបច្ច័យនៃខន្ធ៣ផង ពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ ខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ…។
[៧៤៩] ធម៌ដែលមានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានប្រមាណមិនបាន ដោយអត្ថិប្បច្ច័យ គឺខន្ធ១ ដែលមានប្រមាណមិនបាន (ជាបច្ច័យ) នៃខន្ធ៣។
[៧៥០] ធម៌ដែលមានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួកខន្ធ ដែលមានប្រមាណមិនបាន ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺពួកខន្ធ ដែលមានប្រមាណមិនបាន ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។
[៧៥១] ធម៌ដែលមានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលមានប្រមាណមិនបានផង ដោយអត្ថិប្បច្ច័យ គឺខន្ធ១ ដែលមានប្រមាណមិនបាន ជាបច្ច័យនៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ។
[៧៥២] ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលមានប្រមាណមិនបានក្តី ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺពួកខន្ធ ដែលមានប្រមាណមិនបានក្តី ពួកមហាភូតក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺពួកខន្ធ ដែលមានប្រមាណមិនបានក្តី កពឡិង្ការាហារក្តី ជាបច្ច័យនៃកាយនេះ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកខន្ធ ដែលមានប្រមាណមិនបានក្តី រូបជីវិតិន្រ្ទិយក្តី ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។
[៧៥៣] ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលមានប្រមាណមិនបានក្តី ជាបច្ច័យនៃធម៌ ដែលមានប្រមាណមិនបាន ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺខន្ធ១ ដែលមានប្រមាណមិនបានក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២…។
[៧៥៤] ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលដល់នូវសភាពធំក្តី ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។ សហជាត គឺពួកខន្ធ ដែលដល់នូវសភាពធំក្តី ពួកមហាភូតក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ ពួកខន្ធដែលដល់នូវសភាពធំក្តី ពួកមហាភូតក្តី ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។ បច្ឆាជាត គឺពួកខន្ធដែលដល់នូវសភាពធំក្តី កពឡិង្ការាហារក្តី (ជាបច្ច័យ) នៃកាយនេះ។ ឯបច្ឆាជាត គឺពួកខន្ធ ដែលដល់នូវសភាពធំក្តី រូបជីវិតិន្ទ្រិយក្តី ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។
[៧៥៥] ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលដល់នូវសភាពធំក្តី ជាបច្ច័យនៃធម៌ ដែលដល់នូវសភាពធំ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺខន្ធ១ ដែលដល់នូវសភាពធំក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២ … ខន្ធ១ ដែលដល់នូវសភាពធំក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី វត្ថុក្តី … ជាបច្ច័យដោយនត្ថិប្បច្ច័យ ជាបច្ច័យដោយវិគតប្បច្ច័យ ជាបច្ច័យដោយអវិគតប្បច្ច័យ។
[៧៥៦] ក្នុងហេតុប្បច្ច័យ មានវារៈ៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ៧ ក្នុងអធិបតិប្បច្ច័យ មានវារៈ៧ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសហជាតប្បច្ច័យ មានវារៈ១១ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៧ ក្នុងនិស្សយប្បច្ច័យ មានវារៈ១៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៤ ក្នុងកម្មប្បច្ច័យ មានវារៈ៧ ក្នុងវិបាកប្បច្ច័យ អាហារប្បច្ច័យ ឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ និងមគ្គប្បច្ច័យ មានវារៈ៧ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ១៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងវិគតប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោម។
[៧៥៧] ធម៌ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ។
[៧៥៨] ធម៌ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃធម៌ ដែលដល់នូវសភាពធំ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។
[៧៥៩] ធម៌ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានប្រមាណមិនបាន ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។
[៧៦០] ធម៌ដែលដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលដល់នូវសភាពធំ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៧៦១] ធម៌ដែលដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។
[៧៦២] ធម៌ដែលដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលមានប្រមាណមិនបាន ដោយឧបនិស្សយប្បច្ច័យ។
[៧៦៣] ធម៌ដែលដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលដល់នូវសភាពធំផង ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។
[៧៦៤] ធម៌ដែលមានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានប្រមាណមិនបាន ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៧៦៥] ធម៌ដែលមានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ។
[៧៦៦] ធម៌ដែលមានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលដល់នូវសភាពធំ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៧៦៧] ធម៌ដែលមានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារផង ធម៌ដែលមានប្រមាណមិនបានផង ដោយសហជាតប្បច្ច័យ។
[៧៦៨] ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលមានប្រមាណមិនបានក្តី ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារ … បានដល់សហជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។
[៧៦៩] ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលមានប្រមាណមិនបានក្តី ជាបច្ច័យនៃធម៌ ដែលមានប្រមាណមិនបាន … បានដល់សហជាត និងបុរេជាត។
[៧៧០] ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលដល់នូវសភាពធំក្តី ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារ … បានដល់សហជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។
[៧៧១] ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលដល់នូវសភាពធំក្តី ជាបច្ច័យនៃធម៌ ដែលដល់នូវសភាពធំ បានដល់សហជាត និងបុរេជាត។
[៧៧២] ក្នុងនហេតុប្បច្ច័យ មានវារៈ១៥ ក្នុងនអារម្មណប្បច្ច័យ មានវារៈ១៥ ក្នុងនអធិបតិប្បច្ច័យ នអនន្តរប្បច្ច័យ និងនសមនន្តរប្បច្ច័យ មានវារៈ១៥ ក្នុងនសហជាតប្បច្ច័យ មានវារៈ១២ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ១២ ក្នុងននិស្សយប្បច្ច័យ មានវារៈ១២ ក្នុងនឧបនិស្សប្បច្ច័យ មានវារៈ១៤ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ១៤ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ១៥ ក្នុងនអាសេវនប្បច្ច័យ។ សេចក្តីបំប្រួញ។ ក្នុងនមគ្គប្បច្ច័យ មានវារៈ១៥ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ១២ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១០ ក្នុងនោអត្ថិប្បច្ច័យ មានវារៈ១០ ក្នុងនោនត្ថិប្បច្ច័ មានវារៈ១៥ ក្នុងនោវិគតប្បច្ច័យ មានវារៈ១៥ ក្នុងនោអវិគតប្បច្ច័យ មានវារៈ១០។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយៈ។
[៧៧៣] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៧ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ នអនន្តរប្បច្ច័យ និងនសមនន្តរប្បច្ច័យ មានវារៈ៧ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៧ ក្នុងនបុរេជាតប្បច្ច័យ។ សេចក្តីបំប្រួញ។ ក្នុងនមគ្គប្បច្ច័យ មានវារៈ៧ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងនោវិគតប្បច្ច័យ មានវារៈ៧។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោមប្បច្ចនីយៈ។
[៧៧៤] ក្នុងអារម្មណប្បច្ច័យ មានវារៈ៧ ព្រោះនហេតុប្បច្ច័យ … ក្នុងអធិបតិប្បច្ច័យ មានវារៈ៧ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសហជាតប្បច្ច័យ មានវារៈ១១ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៧ ក្នុងនិស្សយប្បច្ច័យ មានវារៈ១៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងបច្ឆាជាត ប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៤ ក្នុងកម្មប្បច្ច័យ មានវារៈ៧។ សេចក្តីបំប្រួញ។ ក្នុងមគ្គប្បច្ច័យ មានវារៈ៧ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ១៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងវិគតប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។
ចប់ បច្ចនីយានុលោម។
ចប់ បរិត្តត្តិកៈ ទី១២។
ចប់ ភាគ៩៨។
សូមអនុមោទនា !!!