បដ្ឋាន សត្តមភាគ

ភាគទី១០០

អនុលោមទុកប្បដ្ឋាន ខាងដើម

សូមនមស្ការ ចំពោះព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ។

ហេតុទុកៈ

បដិច្ចវារៈ

[១] ធម៌ជាហេតុ អាស្រ័យនូវធម៌ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺអទោសៈ អមោហៈ អាស្រ័យនូវអលោភៈ អលោភៈ អមោហៈ អាស្រ័យនូវអទោសៈ អលោភៈ អទោសៈ អាស្រ័យនូវអមោហៈ មោហៈ អាស្រ័យនូវលោភៈ លោភៈ អាស្រ័យនូវមោហៈ មោហៈ អាស្រ័យនូវទោសៈ ទោសៈ អាស្រ័យនូវមោហៈ ក្នុងខណៈនៃបដិសន្ធិ។បេ។ ធម៌មិនមែនជាហេតុ អាស្រ័យនូវធម៌ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវធម៌ជាហេតុ ក្នុងខណៈនៃបដិសន្ធិ។បេ។ ធម៌ជាហេតុក្តី ធម៌មិនមែនជាហេតុក្តី អាស្រ័យនូវធម៌ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺអទោសៈក្តី អមោហៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវអលោភៈ។ បណ្ឌិតគប្បីចងជាចក្កៈចុះ។ មោហៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវលោភៈ។បេ។ ក្នុងខណៈនៃបដិសន្ធិ។បេ។ ធម៌មិនមែន​ជាហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ មិនមែនជាហេតុ។បេ។ ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ២ ក្នុងខណៈនៃបដិសន្ធិ វត្ថុអាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ មហាភូត១។បេ។ ធម៌ជាហេតុអាស្រ័យនូវធម៌មិនមែនជាហេតុ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺពួកហេតុ អាស្រ័យនូវពួកខន្ធមិនមែនជាហេតុ ក្នុងខណៈនៃបដិសន្ធិ ពួក​ហេតុ អាស្រ័យនូវវត្ថុ។ ពួកធម៌ជាហេតុក្តី ពួកធម៌មិនមែនជាហេតុក្តី អាស្រ័យនូវធម៌​មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ហេតុក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ មិនមែនជាហេតុ។បេ។ ខន្ធ២ក្តី ហេតុក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យ​នូវខន្ធ២ ក្នុងខណៈនៃបដិសន្ធិ ពួកហេតុក្តី ពួកសម្បយុត្តកក្ខន្ធក្តី អាស្រ័យនូវវត្ថុ។ ធម៌ជា​ហេតុ អាស្រ័យនូវធម៌ជាហេតុផង ធម៌មិនមែនជាហេតុផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺអទោសៈក្តី អមោហៈក្តី អាស្រ័យនូវអលោភៈផង ពួកសម្បយុត្តកក្ខន្ធផង។ បណ្ឌិត គប្បីចងជាចក្កៈចុះ។ មោហៈ អាស្រ័យនូវលោភៈផង ពួកសម្បយុត្តកក្ខន្ធផង មោហៈ អាស្រ័យនូវទោសៈផង ពួកសម្បយុត្តកក្ខន្ធផង ក្នុងខណៈនៃបដិសន្ធិ អទោសៈក្តី អមោហៈក្តី អាស្រ័យនូវអលោភៈផង វត្ថុផង។បេ។ ធម៌មិនមែនជាហេតុ អាស្រ័យនូវធម៌​ជា​ហេតុផង ធម៌មិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ មិនមែនជាហេតុផង ជាហេតុផង។បេ។ ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ២ផង ហេតុផង ក្នុងខណៈនៃបដិសន្ធិ ពួក​សម្បយុត្តកក្ខន្ធ អាស្រ័យនូវវត្ថុផង ហេតុផង។ ពួកធម៌ជាហេតុក្តី ពួកធម៌មិនមែន​ជា​ហេតុក្តី អាស្រ័យនូវធម៌ជាហេតុផង ធម៌មិនមែនជាហេតុផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺខន្ធ៣ក្តី អទោសៈក្តី អមោហៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ មិន​មែន​ជាហេតុផង អលោភៈផង។បេ។ ខន្ធ២ក្តី អទោសៈក្តី អមោហៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ២ផង អលោភៈផង។ បណ្ឌិត គប្បីចងជាចក្កៈចុះ។ ខន្ធ៣ក្តី មោហៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ មិនមែនជាហេតុផង លោភៈផង។បេ។ ខន្ធ២។បេ។ ក្នុងខណៈនៃបដិសន្ធិ អទោសៈក្តី អមោហៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី អាស្រ័យនូវវត្ថុផង អលោភៈផង។បេ។

[២] ធម៌ជាហេតុ អាស្រ័យនូវធម៌ជាហេតុ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺលើក​តែរូបភពចេញ និយាយតែប្រស្នា៩ ក្នុងអរូបភពតែម្យ៉ាង។ ព្រោះអធិបតិប្បច្ច័យ គឺបដិសិន្ធ មិនមានទេ (ការណ៍នេះ) គ្រប់គ្រាន់ហើយ អាស្រ័យនូវមហាភូត១។បេ។ ចិត្តសមុដ្ឋានរូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត នេះជាសេចក្តីផ្សេងៗគ្នា។ ព្រោះអនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ និងសហជាតប្បច្ច័យ គឺពួកមហាភូតទាំងអស់ ដរាបដល់ពួក​អសញ្ញសត្វ។ ព្រោះអញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ ឧបនិស្សយប្បច្ច័យ បុរេជាតប្បច្ច័យ និងអាសេវនប្បច្ច័យ ឯបដិសន្ធិ មិនមានក្នុងបច្ច័យទាំង២ទេ។ ព្រោះកម្មប្បច្ច័យ និង​វិបាកប្បច្ច័យ។ សេចក្តីបំប្រួញ។ ព្រោះអវិគតប្បច្ច័យ។

[៣] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ មាន​វារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។

ចប់ អនុលោម។

[៤] ធម៌មិនមែនជាហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ ទើបកើតឡើង ព្រោះ​នហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ជាអហេតុកៈផង មិនមែន​ហេតុផង។បេ។ នូវខន្ធ២… ក្នុងខណៈនៃអហេតុកប្បដិសន្ធិ វត្ថុ អាស្រ័យនូវពួកខន្ធ ពួក​ខន្ធអាស្រ័យនូវវត្ថុ មហាភូត១។បេ។ ពាហិរ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… របស់ពួកអសញ្ញសត្វ។បេ។ ធម៌ជាហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យ​នូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។

[៥] ធម៌មិនមែនជាហេតុ អាស្រ័យនូវធម៌ជាហេតុ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវហេតុ ក្នុងខណៈនៃបដិសន្ធិ។បេ។ ធម៌មិនមែនជាហេតុ អាស្រ័យ​នូវធម៌មិនមែនជាហេតុ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋាន​រូប អាស្រ័យនូវពួកខន្ធមិនមែនជាហេតុ ក្នុងខណៈនៃបដិសន្ធិ មហាភូតទាំងអស់ (ក៏អាស្រ័យ​នូវពួកនហេតុក្ខន្ធ)។ ធម៌មិនមែនជាហេតុ អាស្រ័យនូវធម៌ជាហេតុផង ធម៌​មិនមែនជាហេតុផង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យ​នូវហេតុផង ពួកខន្ធមិនមែនជាហេតុផង ក្នុងខណៈនៃបដិសន្ធិ។បេ។ ព្រោះ​នអធិបតិប្បច្ច័យ គឺបរិបូណ៌។ ព្រោះនអនន្តរប្បច្ច័យ នសមនន្តរប្បច្ច័យ នអញ្ញមញ្ញប្បច្ច័យ និង​នឧបនិស្សយប្បច្ច័យ។

[៦] ធម៌ជាហេតុ អាស្រ័យនូវធម៌ជាហេតុ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺ​អទោសៈ អមោហៈ អាស្រ័យនូវអលោភៈ ក្នុងអរូប។ បណ្ឌិត គប្បីចងជាចក្កៈចុះ។ មោហៈ អាស្រ័យនូវលោភៈ លោភៈ អាស្រ័យនូវមោហៈ។បេ។ ក្នុងខណៈនៃបដិសន្ធិ។បេ។ ធម៌មិនមែនជាហេតុ អាស្រ័យនូវធម៌ជាហេតុ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវហេតុក្នុងអរូប ចិត្តសមុដ្ឋានរូប អាស្រ័យនូវហេតុ ក្នុងខណៈនៃបដិសន្ធិ។បេ។ ពួកធម៌ជាហេតុក្តី ពួកធម៌មិនមែនជាហេតុក្តី អាស្រ័យនូវធម៌​ជាហេតុ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺអទោសៈក្តី អមោហៈក្តី ពួក​សម្បយុត្តកក្ខន្ធក្តី អាស្រ័យនូវអលោភៈ ក្នុងអរូប។ បណ្ឌិត គប្បីចងជាចក្កៈចុះ។ មោហៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី អាស្រ័យនូវលោភៈ។ បណ្ឌិត គប្បីចងជាចក្កៈចុះ។ ក្នុងខណៈនៃ​បដិសន្ធិ។បេ។ ធម៌មិនមែនជាហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ មិនមែនជាហេតុ ក្នុងអរូប។បេ។ ខន្ធ២ អាស្រ័យនូវខន្ធ២ ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធមិនមែនជាហេតុ ក្នុងខណៈនៃ​បដិសន្ធិ។បេ។ ធម៌ជាហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ ទើបកើតឡើង ព្រោះ​នបុរេជាតប្បច្ច័យ គឺពួកហេតុ អាស្រ័យនូវពួកខន្ធមិនមែនជាហេតុ ក្នុងអរូប ក្នុងខណៈ​នៃ​បដិសន្ធិ។បេ។ ពួកធម៌ជាហេតុក្តី ពួកធម៌មិនមែនជាហេតុក្តី អាស្រ័យនូវធម៌មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ក្តី ពួកហេតុក្តី អាស្រ័យនូវខន្ធ១ មិនមែនជាហេតុ ក្នុងអរូប។បេ។ នូវខន្ធ២។បេ។ ក្នុងខណៈនៃបដិសន្ធិ។បេ។ ធម៌ជាហេតុ អាស្រ័យនូវធម៌ជាហេតុផង ធម៌មិនមែនជាហេតុផង ទើបកើតឡើង ព្រោះ​នបុរេជាតប្បច្ច័យ គឺអទោសៈ អមោហៈ អាស្រ័យនូវអលោភៈផង ពួកសម្បយុត្តកក្ខន្ធផង ក្នុងអរូប។ បណ្ឌិត គប្បីចងជាចក្កៈចុះ។ មោហៈ អាស្រ័យនូវលោភៈផង ពួក​សម្បយុត្តកក្ខន្ធ​ផង ក្នុងអរូប។ បណ្ឌិតគប្បីចងជាចក្កៈចុះ។ ក្នុងខណៈនៃបដិសន្ធិ។បេ។ ធម៌មិនមែនជាហេតុ អាស្រ័យនូវធម៌ជាហេតុផង ធម៌មិនមែនជាហេតុផង ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ ខន្ធ៣ អាស្រ័យនូវខន្ធ១ មិនមែនជាហេតុផង ហេតុផង ក្នុងអរូប។បេ។ នូវខន្ធ២… ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធមិនមែនជាហេតុផង ហេតុផង ក្នុងខណៈនៃបដិសន្ធិ។បេ។ ពួកធម៌ជាហេតុក្តី ពួកធម៌មិនមែនជាហេតុក្តី អាស្រ័យនូវ​ធម៌ជា​ហេតុ​ផង ធម៌មិនមែនជាហេតុផង ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ក្តី អទោសៈក្តី អមោហៈក្តី អាស្រ័យនូវខន្ធ១ មិនមែនជាហេតុផង អលោភៈផង ក្នុងអរូប។បេ។ នូវខន្ធ២…។ បណ្ឌិត គប្បីចងជាចក្កៈចុះ។ ខន្ធ៣ក្តី មោហៈក្តី អាស្រ័យ​នូវខន្ធ១ មិនមែនជាហេតុផង លោភៈផង។ បណ្ឌិតគប្បីចងជាចក្កៈចុះ។ ក្នុងខណៈនៃ​បដិសន្ធិ។បេ។

[៧] ធម៌ជាហេតុ អាស្រ័យនូវធម៌ជាហេតុ ទើបកើតឡើង ព្រោះនបច្ឆាជាតប្បច្ច័យ។ …ព្រោះនអាសេវនប្បច្ច័យ។

[៨] ធម៌មិនមែនជាហេតុ អាស្រ័យនូវធម៌ជាហេតុ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺសម្បយុត្តកចេតនា អាស្រ័យនូវហេតុ។ ធម៌មិនមែនជាហេតុ អាស្រ័យនូវធម៌មិនមែន​ជាហេតុ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺសម្បយុត្តកចេតនា អាស្រ័យនូវពួកខន្ធ​មិនមែនជាហេតុ ពាហិរ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន…។ នហេតុធម៌ អាស្រ័យ​នូវហេតុធម៌ និងនហេតុធម៌ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺសម្បយុត្តកចេតនា អាស្រ័យនូវហេតុផង ពួកសម្បយុត្តកក្ខន្ធផង។

[៩] ធម៌ជាហេតុ អាស្រ័យនូវធម៌ជាហេតុ ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ មាន​វារៈ៩។

[១០] ធម៌មិនមែនជាហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ ទើបកើតឡើង ព្រោះ​នអាហារប្បច្ច័យ គឺពាហិរ… ឧតុសមុដ្ឋាន… មហាភូត៣ អាស្រ័យនូវមហាភូត១ របស់ពួក​អសញ្ញសត្វ។បេ។ កដត្តារូប ឧបាទារូប អាស្រ័យនូវពួកមហាភូត។

[១១] … ព្រោះនឥន្រ្ទិយប្បច្ច័យ គឺពាហិរ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន មហាភូត១។បេ។ ឧបាទារូប អាស្រ័យនូវពួកមហាភូត រូបជីវិតិន្រ្ទិយ អាស្រ័យនូវពួកមហាភូត របស់​ពួកអសញ្ញសត្វ។

[១២] …ព្រោះនឈានប្បច្ច័យ គឺខន្ធ១ ដែលច្រឡំដោយបញ្ចវិញ្ញាណ។បេ។ ពាហិរ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… របស់ពួកអសញ្ញសត្វ។បេ។

[១៣] … ព្រោះនមគ្គប្បច្ច័យ គឺអាស្រ័យនូវខន្ធ១ ជាអហេតុកៈ និងជានហេតុ។បេ។ ក្នុង​ខណៈ​នៃអហេតុកប្បដិសន្ធិ… ពាហិរ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… របស់ពួក​អសញ្ញសត្វ។បេ។ ព្រោះនសម្បយុត្តប្បច្ច័យ និងនវិប្បយុត្តប្បច្ច័យ គឺអរូប បញ្ហានុ៎ះឯង ប្រហែលគ្នានឹងនបុរេជាតប្បច្ច័យ។ ព្រោះនោនត្ថិប្បច្ច័យ និងនោវិគតប្បច្ច័យ។

[១៤] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មាន​វារៈ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុង​នបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុង​នមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មាន​វារៈ៩ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។

ចប់ បច្ចនីយៈ។

[១៥] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣។ សេចក្តីបំប្រួញ។… ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុង​នកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មាន​វារៈ៣។

ចប់ អនុលោមប្បច្ចនីយៈ។

[១៦] ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ព្រោះនហេតុប្បច្ច័យ… ក្នុងអនន្តរប្បច្ច័យ មាន​វារៈ២។ សេចក្តីបំប្រួញ។… ក្នុងកម្មប្បច្ច័យ មានវារៈ២ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុង​អាហារប្បច្ច័យ មានវារៈ២ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ២ ក្នុងឈានប្បច្ច័យ មានវារៈ២ ក្នុង​មគ្គប្បច្ច័យ មានវារៈ១ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ២។ សេចក្តីបំប្រួញ។… ក្នុង​អវិគតប្បច្ច័យ មានវារៈ២។

ចប់ បច្ចនីយានុលោម។

ឯសហជាតវារៈ ប្រហែលគ្នានឹងបដិច្ចវារៈដែរ។ បច្ចយវារៈ និងនិស្សយវារៈ ប្រហែលគ្នា​នឹងបដិច្ចវារៈដែរ កាលពួកមហាភូត សម្រេចហើយ បណ្ឌិត គប្បីធ្វើបញ្ហាថា (ពួកខន្ធ) ពឹងផ្អែកនឹងវត្ថុ ឯអាយតនៈ៥ បានក្នុងអនុលោម និងបច្ចនីយៈ យ៉ាងណា បណ្ឌិតគប្បីធ្វើ (បញ្ហា) យ៉ាងនោះដែរ។ សំសដ្ឋវារៈ និងសម្បយុត្តវារៈ ចប់បរិបូណ៌ហើយ រូបមិនមានទេ មានតែអរូបម្យ៉ាង។

បញ្ហាវារៈ

[១៧] ធម៌ជាហេតុ ជាបច្ច័យនៃធម៌ជាហេតុ ដោយហេតុប្បច្ច័យ គឺអលោភៈ ជាបច្ច័យនៃ​អទោសៈ និងអមោហៈ ដោយហេតុប្បច្ច័យ។ បណ្ឌិតគប្បីចងជាចក្កៈចុះ។ លោភៈ ជាបច្ច័យនៃមោហៈ ដោយហេតុប្បច្ច័យ ទោសៈ ជាបច្ច័យនៃមោហៈ ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។បេ។ ធម៌ជាហេតុ ជាបច្ច័យនៃធម៌មិនមែនជាហេតុ ដោយ​ហេតុប្បច្ច័យ គឺហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយ​ហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។បេ។ ធម៌ជាហេតុ ជាបច្ច័យនៃធម៌ជាហេតុផង ធម៌​មិន​មែនជាហេតុផង ដោយហេតុប្បច្ច័យ គឺអលោភៈ ជាបច្ច័យនៃអទោសៈផង អមោហៈ​ផង ពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។ បណ្ឌិត គប្បី​ចងជាចក្កៈចុះ។ លោភៈ (ជាបច្ច័យ) នៃមោហៈ។បេ។ ក្នុងខណៈនៃបដិសន្ធិ។បេ។

[១៨] ធម៌ជាហេតុ ជាបច្ច័យនៃធម៌ជាហេតុ ដោយអារម្មណប្បច្ច័យ គឺពួកហេតុ ប្រារព្ធនូវ​ហេតុ ទើបកើតឡើង។ ធម៌ជាហេតុ ជាបច្ច័យនៃធម៌មិនមែនជាហេតុ ដោយ​អារម្មណប្បច្ច័យ គឺពួកខន្ធមិនមែនជាហេតុ ប្រារព្ធនូវហេតុ ទើបកើតឡើង។ ធម៌ជាហេតុ ជាបច្ច័យនៃធម៌ជាហេតុផង ធម៌មិនមែនជាហេតុផង ដោយអារម្មណប្បច្ច័យ គឺពួកហេតុក្តី ពួកសម្បយុត្តកក្ខន្ធក្តី ប្រារព្ធនូវហេតុ ទើបកើតឡើង។ ធម៌មិនមែនជាហេតុ ជាបច្ច័យ​នៃធម៌មិនមែនជាហេតុ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យទាន សមាទានសីល ធ្វើ​ឧបោសថកម្ម ពិចារណានូវកុសលនោះ ពិចារណានូវកុសលទាំងឡាយ ដែលសន្សំល្អ​ហើយ ក្នុងកាលមុន ចេញអំពីឈាន ពិចារណានូវឈាន ពួកព្រះអរិយៈ ចេញអំពីមគ្គ ពិចារណានូវមគ្គ និងផល… នូវនិព្វាន… និព្វាន ជាបច្ច័យនៃការពិចារណា នូវគោត្រភូ វោទានៈ មគ្គ និងផល ដោយអារម្មណប្បច្ច័យ ពួកព្រះអរិយៈ ពិចារណានូវពួកហេតុ គឺកិលេសដែលលះបង់ហើយ ពួកកិលេសដែលសង្កត់សង្កិនហើយ… ដឹងនូវពួកកិលេស ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន នូវចក្ខុ…។បេ។ នូវវត្ថុ… ឃើញច្បាស់នូវ​ពួកខន្ធមិន​មែនជាហេតុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន។បេ។ ទោមនស្សកើតឡើង ឃើញរូប​ដោយទិព្វចក្ខុ ឮសំឡេងដោយទិព្វសោតធាតុ ដឹងនូវចិត្តរបស់បុគ្គល អ្នកប្រកបដោយ​នហេតុចិត្ត (ចិត្តមិនមែនជាហេតុ) ដោយចេតោបរិយញ្ញាណ អាកាសានញ្ចាយតនកិរិយា (ជាបច្ច័យ) នៃវិញ្ញាណញ្ចាយតនកិរិយា អាកិញ្ចញ្ញាយតនកិរិយា (ជាបច្ច័យ) នៃ​នេវសញ្ញានាសញ្ញាយតនកិរិយា រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ។បេ។ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយអារម្មណប្បច្ច័យ ពួកខន្ធមិនមែន​ជា​ហេតុ ជាបច្ច័យនៃការពិចារណា នូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិ​ញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតសញ្ញាណ ដោយអារម្មណប្បច្ច័យ។ ធម៌មិនមែន​ជាហេតុ ជាបច្ច័យនៃធម៌ជាហេតុ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យទាន… ការ​ពិចារណា គឺដំណើរទី១ មិនមានទេ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ។បេ។ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ ពាក្យដូច្នេះនេះ មិនមានទេ។ ធម៌មិនមែន​ជាហេតុ ជាបច្ច័យនៃធម៌ជាហេតុផង ធម៌មិនមែនជាហេតុផង ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យទាន សីល… ឧបោសថកម្ម… ពិចារណានូវកុសលនោះ ពួកហេតុក្តី ពួក​សម្បយុត្តកក្ខន្ធក្តី ប្រារព្ធនូវអំពើនោះ ទើបកើតឡើង។ បុគ្គលអ្នកឋិតនៅក្នុងកុសលកម្ម​នោះៗ គប្បីធ្វើធម៌នេះ ឲ្យដូចគ្នានឹងដំណើរទី២ដែរ។ ពួកធម៌ជាហេតុក្តី ពួកធម៌មិនមែន​ជាហេតុក្តី ជាបច្ច័យនៃធម៌ជាហេតុ ដោយអារម្មណប្បច្ច័យ គឺពួកហេតុ ប្រារព្ធនូវហេតុផង នូវពួកសម្បយុត្តកក្ខន្ធផង ទើបកើតឡើង។ ពួកធម៌ជាហេតុក្តី ពួកធម៌មិនមែនជាហេតុក្តី ជាបច្ច័យនៃធម៌មិនមែនជាហេតុ ដោយអារម្មណប្បច្ច័យ គឺពួកខន្ធមិនមែនជាហេតុ ប្រារព្ធនូវ​ហេតុផង នូវពួកសម្បយុត្តកក្ខន្ធផង ទើបកើតឡើង។ ពួកធម៌ជាហេតុក្តី ពួកធម៌​មិនមែនជាហេតុក្តី ជាបច្ច័យនៃធម៌ជាហេតុផង ធម៌មិនមែនជាហេតុផង ដោយ​អារម្មណប្បច្ច័យ គឺពួកហេតុក្តី ពួកសម្បយុត្តកក្ខន្ធក្តី ប្រារព្ធនូវហេតុផង នូវពួក​សម្បយុត្តកក្ខន្ធផង ទើបកើតឡើង។

[១៩] ធម៌ជាហេតុ ជាបច្ច័យនៃធម៌ជាហេតុ ដោយអធិបតិប្បច្ច័យ បានដល់​អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺពួកហេតុ ធ្វើនូវហេតុ ឲ្យជាទី​គោរព ទើបកើតឡើង។ ឯសហជាតាធិបតិ គឺអធិបតិជាហេតុ ជាបច្ច័យនៃពួក​សម្បយុត្តកហេតុ ដោយអធិបតិប្បច្ច័យ។ ធម៌ជាហេតុ ជាបច្ច័យនៃធម៌មិនមែនជាហេតុ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺពួកនហេតុក្ខន្ធ ធ្វើនូវហេតុ ឲ្យជាទីគោរព ទើបកើតឡើង។ ឯសហជាតាធិបតិ ជាបច្ច័យ​នៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ ធម៌ជាហេតុ ជាបច្ច័យនៃធម៌ជាហេតុផង ធម៌មិនមែនជាហេតុផង ដោយអធិបតិប្បច្ច័យ បានដល់​អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺពួកហេតុក្តី ពួកសម្បយុត្តកក្ខន្ធ​ក្តី ធ្វើនូវហេតុ ឲ្យជាទីគោរព ទើបកើតឡើង។ ឯសហជាតាធិបតិ គឺអធិបតិធម៌ជាហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកហេតុផង ពួកចិត្តសមុដ្ឋានរូបផង ដោយ​អធិបតិប្បច្ច័យ។ ធម៌មិនមែនជាហេតុ ជាបច្ច័យនៃធម៌មិនមែនជាហេតុ ដោយ​អធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺពាក្យ​ថា ឲ្យទាន បណ្ឌិតគប្បីឲ្យពិស្តារ ដរាបដល់ពួកនហេតុកក្ខន្ធ។ ឯសហជាតាធិបតិ គឺ​អធិបតិ មិនមែនជាហេតុ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ ធម៌មិនមែនជាហេតុ ជាបច្ច័យនៃធម៌ជាហេតុ ដោយ​អធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គល​ឲ្យទាន… វត្ថុក្តី ពួកខន្ធមិនមែនជាហេតុក្តី មានត្រឹមណា សេចក្តីបំប្រួញ បណ្ឌិតគប្បីធ្វើ​ត្រឹម​នោះចុះ។ សហជាតាធិបតិ គឺអធិបតិ មិនមែនជាហេតុ ជាបច្ច័យនៃពួក​សម្បយុត្តកហេតុ ដោយអធិបតិប្បច្ច័យ។ ធម៌មិនមែនជាហេតុ ជាបច្ច័យនៃធម៌ជា​ហេតុ​ផង ធម៌មិនមែនជាហេតុផង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និង​សហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលឲ្យទាន សីល… ឧបោសថកម្ម… ធ្វើនូវកុសល​នោះ ឲ្យជាទីគោរព ហើយពិចារណា ពួកខន្ធមិនមែនជាហេតុក្តី ពួកហេតុក្តី ធ្វើនូវកុសលនោះ ឲ្យជាទីគោរព ទើបកើតឡើង (ពិចារណា) នូវកុសលទាំងឡាយ ដែលធ្លាប់​សន្សំហើយ ក្នុងកាលមុន វត្ថុក្តី ពួកខន្ធមិនមែនជាហេតុក្តី មានត្រឹមណា បណ្ឌិតគប្បីធ្វើត្រឹមនោះចុះ។ ឯសហជាតាធិបតិ គឺអធិបតិ មិនមែនជាហេតុ ជាបច្ច័យនៃ​ពួកសម្បយុត្តកក្ខន្ធផង ពួកហេតុផង ពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ ពួក​ធម៌ជាហេតុក្តី ពួកធម៌មិនមែនជាហេតុក្តី ជាបច្ច័យនៃធម៌ជាហេតុ ដោយ​អធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺពួកហេតុ ធ្វើនូវហេតុ និងពួកសម្បយុត្តកក្ខន្ធ ឲ្យជាទីគោរព ទើបកើតឡើង។ ពួកធម៌ជាហេតុក្តី ពួកធម៌មិនមែនជាហេតុក្តី ជាបច្ច័យនៃធម៌មិនមែន​ជាហេតុ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺពួកខន្ធមិនមែនជាហេតុ ធ្វើនូវហេតុ និងពួកសម្បយុត្តកក្ខន្ធ ឲ្យជាទីគោរព ទើបកើតឡើង។ ពួកធម៌ជាហេតុក្តី ពួកធម៌មិនមែនជាហេតុក្តី ជាបច្ច័យនៃធម៌ជាហេតុផង ធម៌មិនមែនជាហេតុផង ដោយ​អធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺពួកហេតុក្តី ពួកសម្បយុត្តកក្ខន្ធក្តី ធ្វើនូវហេតុ និងពួកសម្បយុត្តកក្ខន្ធ ឲ្យជាទីគោរព ទើបកើតឡើង។

[២០] ធម៌ជាហេតុ ជាបច្ច័យនៃធម៌ជាហេតុ ដោយអនន្តរប្បច្ច័យ គឺពួកហេតុមុនៗ ជា​បច្ច័យ​នៃពួកហេតុក្រោយៗ ដោយអនន្តរប្បច្ច័យ។ ធម៌ជាហេតុ ជាបច្ច័យនៃធម៌មិនមែន​ជាហេតុ ដោយអនន្តរប្បច្ច័យ គឺពួកហេតុមុនៗ ជាបច្ច័យនៃពួកខន្ធមិនមែនជា​ហេតុ​ក្រោយៗ ដោយអនន្តរប្បច្ច័យ។ ធម៌ជាហេតុ ជាបច្ច័យនៃធម៌ជាហេតុផង ធម៌មិនមែន​ជាហេតុផង ដោយអនន្តរប្បច្ច័យ គឺពួកហេតុមុនៗ ជាបច្ច័យនៃពួកហេតុផង ពួក​សម្បយុត្តកក្ខន្ធ​ផង ក្រោយៗ ដោយអនន្តរប្បច្ច័យ។ ធម៌មិនមែនជាហេតុ ជាបច្ច័យនៃ​ធម៌មិនមែនជាហេតុ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមិនមែនជាហេតុមុនៗ ជាបច្ច័យនៃ​ពួកខន្ធមិនមែនជាហេតុក្រោយៗ ដោយអនន្តរប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃ​គោត្រភូ។ សេចក្តីបំប្រួញ។ នេវសញ្ញានាសញ្ញាយតនៈ ជាបច្ច័យនៃផលសមាបត្តិ ដោយ​អនន្តរប្បច្ច័យ។ ធម៌មិនមែនជាហេតុ ជាបច្ច័យនៃធម៌ជាហេតុ ដោយអនន្តរប្បច្ច័យ ធម៌មិនមែនជាហេតុ ជាបច្ច័យនៃធម៌ជាហេតុផង ធម៌មិនមែនជាហេតុផង ដោយ​អនន្តរប្បច្ច័យ គឺនហេតុមូលកៈក្តី វារៈ៣ក្តី ដូចគ្នានឹងវារៈ១ដែរ។ ពួកធម៌ជាហេតុក្តី ពួកធម៌មិនមែនជាហេតុក្តី ជាបច្ច័យនៃធម៌ជាហេតុ ដោយអនន្តរប្បច្ច័យ គឺពួកហេតុក្តី ពួកសម្បយុត្តកក្ខន្ធក្តីមុនៗ ជាបច្ច័យនៃពួកហេតុក្រោយៗ ដោយអនន្តរប្បច្ច័យ។ ពួកធម៌​ជាហេតុក្តី ពួកធម៌មិនមែនជាហេតុក្តី ជាបច្ច័យ នៃធម៌មិនមែនជាហេតុ ដោយ​អនន្តរប្បច្ច័យ គឺពួកហេតុក្តី ពួកសម្បយុត្តកក្ខន្ធក្តី មុនៗ ជាបច្ច័យនៃពួកខន្ធមិនមែន​ជាហេតុក្រោយៗ ដោយអនន្តរប្បច្ច័យ។ ពួកធម៌ជាហេតុក្តី ពួកធម៌មិនមែនជាហេតុក្តី ជាបច្ច័យនៃធម៌ជាហេតុផង ធម៌មិនមែនជាហេតុផង ដោយអនន្តរប្បច្ច័យ គឺពួកហេតុក្តី ពួកសម្បយុត្តកក្ខន្ធក្តី មុនៗ ជាបច្ច័យនៃពួកហេតុផង ពួកសម្បយុត្តកក្ខន្ធផង ក្រោយៗ ដោយអនន្តរប្បច្ច័យ។

[២១] ធម៌ជាហេតុ ជាបច្ច័យនៃធម៌ជាហេតុ ដោយសមនន្តរប្បច្ច័យ គឺប្រហែលគ្នា​នឹង​អនន្តរប្បច្ច័យដែរ។ … ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយ​អញ្ញមញ្ញប្បច្ច័យ ឯបច្ច័យទាំង២នេះ ប្រហែលគ្នានឹងបដិច្ចវារៈដែរ។ … ជាបច្ច័យ ដោយ​និស្សយប្បច្ច័យ ដូចនិស្សយប្បច្ច័យ ក្នុងបច្ចយវារៈដែរ។

[២២] ធម៌ជាហេតុ ជាបច្ច័យនៃធម៌ជាហេតុ ដោយឧបនិស្សយប្បច្ច័យ បានដល់​អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ បកតូបនិស្ស័យ គឺពួក​ហេតុ ជាបច្ច័យនៃពួកហេតុ ដោយឧបនិស្សយប្បច្ច័យ។ ធម៌ជាហេតុ ជាបច្ច័យនៃធម៌​មិនមែន​ជាហេតុ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ បកតូបនិស្ស័យ គឺពួកហេតុ ជាបច្ច័យនៃពួកខន្ធមិនមែន​ជាហេតុ ដោយឧបនិស្សយប្បច្ច័យ។ ធម៌ជាហេតុ ជាបច្ច័យនៃធម៌ជាហេតុផង ធម៌មិន​មែន​ជាហេតុផង ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ បកតូបនិស្ស័យ គឺពួកហេតុ ជាបច្ច័យនៃពួកហេតុផង ពួក​សម្បយុត្តកក្ខន្ធផង ដោយឧបនិស្ស័យប្បច្ច័យ។ ធម៌មិនមែនជាហេតុ ជាបច្ច័យនៃធម៌មិន​មែន​ជាហេតុ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយឲ្យទាន។បេ។ ញ៉ាំងសមាបត្តិ ឲ្យកើតឡើង ដំឡើងមានះ ប្រកាន់ទិដ្ឋិ សីល…។បេ។ បុគ្គលអាស្រ័យ​នូវសេនាសនៈ ហើយឲ្យទាន។បេ។ បំបែកសង្ឃ សទ្ធា។បេ។ សេនាសនៈ (ជាបច្ច័យ) នៃសទ្ធា។បេ។ នៃសេចក្តីប្រាថ្នា មគ្គ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។ ធម៌មិនមែនជាហេតុ ជាបច្ច័យនៃធម៌ជាហេតុ ដោយឧបនិស្សយប្បច្ច័យ បានដល់​អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ បកតូបនិស្ស័យ គឺនូវ​សទ្ធា។បេ។ បុគ្គលអាស្រ័យនូវសេនាសនៈ ហើយឲ្យទាន។បេ។ បំបែកសង្ឃ សទ្ធា។បេ។ សេនាសេនៈ (ជាបច្ច័យ) នៃសទ្ធា។បេ។ នៃសេចក្តីប្រាថ្នា មគ្គ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។ ធម៌មិនមែនជាហេតុ ជាបច្ច័យនៃធម៌ជាហេតុផង ធម៌មិនមែន​ជាហេតុផង ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ បកតូបនិស្ស័យ គឺ (មានសេចក្តី) ប្រហែលគ្នានឹង​ឧបនិស្សយប្បច្ច័យទី២ដែរ។ ពួកធម៌ជាហេតុក្តី ពួកធម៌មិនមែនជាហេតុក្តី ជាបច្ច័យនៃ​ធម៌ជាហេតុ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ បកតូបនិស្ស័យ គឺពួកហេតុក្តី ពួកសម្បយុត្តកក្ខន្ធក្តី ជាបច្ច័យ​នៃពួកហេតុ ដោយឧបនិស្សយប្បច្ច័យ។ ពួកធម៌ជាហេតុក្តី ពួកធម៌មិនមែនជាហេតុក្តី ជាបច្ច័យនៃធម៌មិនមែនជាហេតុ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ បកតូបនិស្ស័យ គឺពួកហេតុក្តី ពួក​សម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃពួកខន្ធមិនមែនជាហេតុ ដោយឧបនិស្សយប្បច្ច័យ។ ពួក​ធម៌​ជាហេតុក្តី ពួកធម៌មិនមែនជាហេតុក្តី ជាបច្ច័យនៃធម៌ជាហេតុផង ធម៌មិនមែនជា​ហេតុផង ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និង​បកតូបនិស្ស័យ។បេ។ បកតូបនិស្ស័យ គឺពួកហេតុក្តី ពួកសម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃ​ពួកហេតុផង ពួកសម្បយុត្តកក្ខន្ធផង ដោយឧបនិស្សយប្បច្ច័យ។

[២៣] ធម៌មិនមែនជាហេតុ ជាបច្ច័យនៃធម៌មិនមែនជាហេតុ ដោយបុរេជាតប្បច្ច័យ បានដល់​អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ។បេ។ បុគ្គល​ឃើញច្បាស់នូវវត្ថុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន។បេ។ ទោមនស្សក៏កើតឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ។បេ។ ផោដ្ឋពា្វយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយ​បុរេជាតប្បច្ច័យ។ ឯវត្ថុបុរេជាត គឺចក្ខាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ ដោយ​បុរេជាតប្បច្ច័យ។បេ។ កាយាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ វត្ថុ ជាបច្ច័យនៃពួកខន្ធមិនមែនជាហេតុ ដោយបុរេជាតប្បច្ច័យ។ ធម៌មិនមែនជាហេតុ ជា​បច្ច័យនៃធម៌ជាហេតុ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ។បេ។ នូវវត្ថុ ថាមិនទៀង។បេ។ ទោមនស្សក៏កើតឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកហេតុ ដោយបុរេជាតប្បច្ច័យ។ ធម៌មិនមែនជាហេតុ ជាបច្ច័យនៃធម៌​ជាហេតុផង ធម៌មិនមែនជាហេតុផង ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ។បេ។ នូវវត្ថុ ថាមិនទៀង។បេ។ ទោមនស្ស… ដោយទិព្វ (ចក្ខុ)។បេ។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកហេតុផង ពួកសម្បយុត្តកក្ខន្ធ​ផង ដោយបុរេជាតប្បច្ច័យ។

[២៤] ធម៌ជាហេតុ ជាបច្ច័យនៃធម៌មិនមែនជាហេតុ ដោយបច្ឆាជាតប្បច្ច័យ គឺពួកហេតុ ដែលកើតក្រោយ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។ ធម៌មិន​មែនជាហេតុ ជាបច្ច័យនៃធម៌មិនមែនជាហេតុ ដោយបច្ឆាជាតប្បច្ច័យ គឺពួកខន្ធមិនមែន​ជាហេតុ ដែលកើតក្រោយ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។ ពួកធម៌ជាហេតុក្តី ពួកធម៌មិនមែនជាហេតុក្តី ជាបច្ច័យ នៃធម៌មិនមែនជាហេតុ ដោយ​បច្ឆាជាតប្បច្ច័យ គឺពួកហេតុក្តី ពួកសម្បយុត្តកក្ខន្ធក្តី ដែលកើតក្រោយ ជាបច្ច័យនៃ​កាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។

[២៥] ធម៌ជាហេតុ ជាបច្ច័យនៃធម៌ជាហេតុ ដោយអាសេវនប្បច្ច័យ គឺប្រហែលគ្នានឹង​អនន្តរប្បច្ច័យដែរ។

[២៦] ធម៌មិនមែនជាហេតុ ជាបច្ច័យនៃធម៌មិនមែនជាហេតុ ដោយកម្មប្បច្ច័យ បានដល់​សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា មិនមែនជាហេតុ ជាបច្ច័យនៃពួក​សម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា​មិនមែនជាហេតុ ជាបច្ច័យនៃពួកវិបាកក្ខន្ធផង ពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។ ធម៌មិនមែនជាហេតុ ជាបច្ច័យនៃធម៌ជាហេតុ ដោយកម្មប្បច្ច័យ បានដល់សហជាត និង​នានាខណិកៈ។ សហជាត គឺចេតនាមិនមែនជាហេតុ ជាបច្ច័យនៃពួកសម្បយុត្តកហេតុ ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនាមិនមែនជាហេតុ ជាបច្ច័យនៃពួកវិបាកហេតុ ដោយកម្មប្បច្ច័យ។ ធម៌មិនមែនជាហេតុ ជាបច្ច័យនៃធម៌ជាហេតុផង ធម៌មិនមែនជាហេតុ​ផង ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា​មិនមែនជាហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកហេតុផង ពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនាមិនមែនជាហេតុ ជាបច្ច័យ នៃពួក​វិបាកក្ខន្ធផង ពួកហេតុផង ពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។

[២៧] ធម៌ជាហេតុ ជាបច្ច័យនៃធម៌ជាហេតុ ដោយវិបាកប្បច្ច័យ គឺអលោភៈ ជាវិបាក ជាបច្ច័យនៃអទោសៈ និងអមោហៈ ដោយវិបាកប្បច្ច័យ។ ប្រស្នា៩ ក្នុងការចែកនូវ​វិបាកប្បច្ច័យ ប្រហែលគ្នានឹងបដិច្ចវារៈដែរ។

[២៨] ធម៌មិនមែនជាហេតុ ជាបច្ច័យនៃធម៌មិនមែនជាហេតុ ដោយអាហារប្បច្ច័យ គឺពួកអាហារ មិនមែនជាហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយអាហារប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ កពឡិង្ការាហារ ជាបច្ច័យនៃកាយនេះ ដោយ​អាហារប្បច្ច័យ។ ធម៌មិនមែនជាហេតុ ជាបច្ច័យនៃធម៌ជាហេតុ ដោយអាហារប្បច្ច័យ គឺពួកអាហារ មិនមែនជាហេតុ ជាបច្ច័យនៃពួកសម្បយុត្តកហេតុ ដោយអាហារប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។បេ។ ធម៌មិនមែនជាហេតុ ជាបច្ច័យនៃធម៌ជាហេតុផង ធម៌មិនមែន​ជាហេតុផង ដោយអាហារប្បច្ច័យ គឺពួកអាហារ មិនមែនជាហេតុ ជាបច្ច័យនៃពួក​សម្បយុត្តកក្ខន្ធផង ពួកហេតុផង ពួកចិត្តសមុដ្ឋានរូបផង ដោយអាហារប្បច្ច័យ ក្នុងខណៈ​នៃបដិសន្ធិ។បេ។

[២៩] ធម៌ជាហេតុ ជាបច្ច័យនៃធម៌ជាហេតុ ដោយឥន្រ្ទិយប្បច្ច័យ គឺក្នុងហេតុមូលកៈ មាន​វារៈតែ៣។ ធម៌មិនមែនជាហេតុ ជាបច្ច័យនៃធម៌មិនមែនជាហេតុ ដោយឥន្រ្ទិយប្បច្ច័យ គឺពួកឥន្រ្ទិយ មិនមែនជាហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយឥន្រ្ទិយប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ រូបជីវិតិន្រ្ទិយ ជាបច្ច័យនៃពួកកដត្តារូប ដោយ​ឥន្រ្ទិយប្បច្ច័យ។ ឥន្រ្ទិយប្បច្ច័យ បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនេះចុះ។ មានតែវារៈ៩។

[៣០] ធម៌មិនមែនជាហេតុ ជាបច្ច័យនៃធម៌មិនមែនជាហេតុ ដោយឈានប្បច្ច័យ គឺមាន​តែវារៈ៣។

[៣១] ធម៌ជាហេតុ ជាបច្ច័យនៃធម៌ជាហេតុ ដោយមគ្គប្បច្ច័យ… ជាបច្ច័យ ដោយ​សម្បយុត្តប្បច្ច័យ គឺក្នុងបច្ច័យទាំង២នេះ មានតែវារៈ៩។

[៣២] ធម៌ជាហេតុ ជាបច្ច័យ នៃធម៌មិនមែនជាហេតុ ដោយវិប្បយុត្តប្បច្ច័យ បានដល់​សហជាត និងបច្ឆាជាត។ សហជាត គឺពួកហេតុ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយ​វិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកហេតុ ជាបច្ច័យនៃពួកកដត្តារូប ដោយ​វិប្បយុត្តប្បច្ច័យ ពួកហេតុ ជាបច្ច័យនៃវត្ថុ ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺពួកហេតុ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។ ធម៌មិនមែនជាហេតុ ជាបច្ច័យ​នៃធម៌មិនមែនជាហេតុ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សហជាត គឺពួកខន្ធមិនមែនជាហេតុ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធមិនមែនជាហេតុ ជាបច្ច័យនៃ​ពួកកដត្តារូប ដោយវិប្បយុត្តប្បច្ច័យ ពួកខន្ធ (ជាបច្ច័យ) នៃវត្ថុ វត្ថុ ជាបច្ច័យនៃពួកខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ ឯបុរេជាត គឺចក្ខាយតនៈ។បេ។ កាយាយតនៈ (ជាបច្ច័យ) នៃ​កាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃពួកខន្ធមិនមែនជាហេតុ ដោយវិប្បយុត្តប្បច្ច័យ។ បច្ឆាជាត គឺពួកខន្ធមិនមែនជាហេតុ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។ ធម៌មិនមែនជាហេតុ ជាបច្ច័យនៃធម៌ជាហេតុ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺក្នុងខណៈនៃបដិសន្ធិ វត្ថុ ជាបច្ច័យនៃពួកហេតុ ដោយ​វិប្បយុត្តប្បច្ច័យ។ ឯបុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកហេតុ ដោយវិប្បយុត្តប្បច្ច័យ។ ធម៌មិន​មែន​ជាហេតុ ជាបច្ច័យនៃធម៌ជាហេតុផង ធម៌មិនមែនជាហេតុផង ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺក្នុងខណៈនៃបដិសន្ធិ វត្ថុ ជាបច្ច័យ​នៃពួកហេតុផង ពួកសម្បយុត្តកក្ខន្ធផង ដោយវិប្បយុត្តប្បច្ច័យ។ ឯបុរេជាត គឺវត្ថុ ជាបច្ច័យ​នៃពួកហេតុផង ពួកសម្បយុតកក្ខន្ធផង ដោយវិប្បយុត្តប្បច្ច័យ។ ពួកធម៌ជា​ហេតុក្តី ពួកធម៌មិនមែនជាហេតុក្តី ជាបច្ច័យនៃធម៌មិនមែនជាហេតុ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួកហេតុក្តី ពួកសម្បយុត្តកក្ខន្ធក្តី ជា​បច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកហេតុក្តី ពួក​សម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃពួកកដត្តារូប ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺពួកហេតុក្តី ពួកសម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយ​វិប្បយុត្តប្បច្ច័យ។

[៣៣] ធម៌ជាហេតុ ជាបច្ច័យនៃធម៌ជាហេតុ ដោយអត្ថិប្បច្ច័យ គឺអលោភៈ ជាបច្ច័យ​នៃ​អទោសៈ និងអមោហៈ ដោយអត្ថិប្បច្ច័យ។ បណ្ឌិត គប្បីចងជាចក្កៈចុះ។ លោភៈ ជាបច្ច័យនៃមោហៈ ដោយអត្ថិប្បច្ច័យ។ បណ្ឌិតគប្បីចងជាចក្កៈចុះ។ ក្នុងខណៈនៃ​បដិសន្ធិ។បេ។ ធម៌ជាហេតុ ជាបច្ច័យនៃធម៌មិនមែនជាហេតុ ដោយអត្ថិប្បច្ច័យ បានដល់ សហជាត និងបច្ឆាជាត។ សហជាត គឺពួកហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។បេ។ ឯបច្ឆាជាត គឺពួកហេតុ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ ធម៌ជាហេតុ ជាបច្ច័យនៃធម៌ជាហេតុផង ធម៌មិនមែនជាហេតុផង ដោយអត្ថិប្បច្ច័យ គឺអលោភៈ ជាបច្ច័យនៃអទោសៈ អមោហៈ និងពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ។ បណ្ឌិតគប្បីចងជាចក្កៈចុះ។ លោភៈ ជាបច្ច័យនៃមោហៈ និងពួក​សម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ។ បណ្ឌិត គប្បីចងជា​ចក្កៈចុះ។ ក្នុងខណៈនៃបដិសន្ធិ។បេ។ ធម៌មិនមែនជាហេតុ ជាបច្ច័យនៃធម៌មិនមែនជា​ហេតុ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺខន្ធ១ មិនមែនជាហេតុ ជាបច្ច័យនៃខន្ធ៣ផង ពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ។បេ។ ខន្ធ២។បេ។ ក្នុងខណៈនៃបដិសន្ធិ ខន្ធ១ មិនមែនជាហេតុ ជាបច្ច័យ​នៃខន្ធ៣ផង ពួកកដត្តារូបផង។ បណ្ឌិតគប្បីចងជាចក្កៈចុះ។ ពួកខន្ធជាបច្ច័យ​នៃវត្ថុ ដោយអត្ថិប្បច្ច័យ វត្ថុជាបច្ច័យនៃពួកខន្ធ ដោយអត្ថិប្បច្ច័យ មហាភូត១។បេ។ ពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… របស់ពួកអសញ្ញសត្វ។បេ។ បុរេជាត គឺនូវចក្ខុ។បេ។ នូវវត្ថុ។បេ។ បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយ​ទិព្វសោតធាតុ រូបាយតនៈ។បេ។ ផោដ្ឋពា្វយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ ចក្ខាយតនៈ។បេ។ កាយាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយអត្ថិប្បច្ច័យ វត្ថុជា​បច្ច័យ​នៃពួកខន្ធមិនមែនជាហេតុ ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺពួកខន្ធមិនមែន​ជា​ហេតុ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ កពឡិង្ការាហារ ជាបច្ច័យនៃ​កាយនេះ ដោយអត្ថិប្បច្ច័យ រូបជីវិតិន្រ្ទិយ ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។ ធម៌មិនមែនជាហេតុ ជាបច្ច័យនៃធម៌ជាហេតុ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺពួកខន្ធមិនមែនជាហេតុ ជាបច្ច័យនៃពួកសម្បយុត្តកហេតុ ដោយអត្ថិប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ វត្ថុ ជាបច្ច័យនៃពួកហេតុ ដោយអត្ថិប្បច្ច័យ។ ឯបុរេជាត គឺនូវចក្ខុ។បេ។ នូវវត្ថុ ថាមិនទៀង។បេ។ ទោមនស្ស ក៏កើតឡើង បុគ្គល​ឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ វត្ថុ ជាបច្ច័យនៃពួកហេតុ ដោយអត្ថិប្បច្ច័យ។ ធម៌មិនមែនជាហេតុ ជាបច្ច័យនៃធម៌ជាហេតុផង ធម៌មិនមែនជា​ហេតុផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺខន្ធ១ មិនមែនជាហេតុ ជាបច្ច័យនៃខន្ធ៣ផង ពួកហេតុផង ពួកចិត្តសមុដ្ឋានរូបផង ដោយ​អត្ថិប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ វត្ថុ ជាបច្ច័យនៃពួកហេតុផង ពួកសម្បយុត្តកក្ខន្ធផង ដោយអត្ថិប្បច្ច័យ។ ឯបុរេជាត គឺនូវចក្ខុ។បេ។ នូវវត្ថុ ថាមិនទៀង។បេ។ ទោមនស្ស ក៏កើតឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ វត្ថុជាបច្ច័យនៃពួកហេតុផង ពួកសម្បយុត្តកក្ខន្ធផង ដោយអត្ថិប្បច្ច័យ។ ពួកធម៌ជាហេតុក្តី ពួកធម៌មិនមែនជាហេតុក្តី ជាបច្ច័យនៃធម៌ជាហេតុ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺអលោភៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃអទោសៈ និង​អមោហៈ ដោយអត្ថិប្បច្ច័យ។ បណ្ឌិត គប្បីចងជាចក្កៈចុះ។ លោភៈក្តី ពួកសម្បយុត្តកក្ខន្ធ​ក្តី ជាបច្ច័យនៃមោហៈ ដោយអត្ថិប្បច្ច័យ។ បណ្ឌិតគប្បីចងជាចក្កៈចុះ។ ក្នុងខណៈនៃ​បដិសន្ធិ អលោភៈក្តី វត្ថុក្តី ជាបច្ច័យនៃអទោសៈ និងអមោហៈ ដោយអត្ថិប្បច្ច័យ។ បណ្ឌិត​គប្បីចងជាចក្កៈចុះ។ ពួកធម៌ជាហេតុក្តី ពួកធម៌មិនមែនជាហេតុក្តី ជាបច្ច័យនៃធម៌មិន​មែន​ជាហេតុ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺខន្ធ១ មិនមែនជាហេតុក្តី ហេតុក្តី ជាបច្ច័យនៃខន្ធ៣ផង ពួកចិត្តសមុដ្ឋានរូប​ផង ដោយអត្ថិប្បច្ច័យ។បេ។ ខន្ធ២… ក្នុងខណៈនៃបដិសន្ធិ ហេតុក្តី វត្ថុក្តី ជាបច្ច័យនៃ​ពួកខន្ធមិនមែនជាហេតុ ដោយអត្ថិប្បច្ច័យ។ សហជាត គឺពួកហេតុក្តី ពួកមហាភូតក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺពួកហេតុក្តី កពឡិង្ការាហារក្តី ជាបច្ច័យនៃកាយនេះ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកហេតុក្តី រូបជីវិតិន្រ្ទិយក្តី ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។ ពួកធម៌ជាហេតុក្តី ពួកធម៌​មិន​មែន​ជាហេតុក្តី ជាបច្ច័យនៃធម៌ជាហេតុផង ធម៌មិនមែនជាហេតុផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺខន្ធ១ មិនមែនជាហេតុក្តី អលោភៈក្តី ជាបច្ច័យនៃខន្ធ៣ផង អទោសៈផង អមោហៈផង ពួកចិត្តសមុដ្ឋានរូបផង ដោយ​អត្ថិប្បច្ច័យ។ បណ្ឌិតគប្បីចងជាចក្កៈចុះ។ ខន្ធ១ មិនមែនជាហេតុក្តី លោភៈក្តី ជាបច្ច័យ​នៃខន្ធ៣ផង មោហៈផង ពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ។ បណ្ឌិតគប្បីចង​ជាចក្កៈចុះ។ ក្នុងខណៈនៃបដិសន្ធិ ខន្ធ១ មិនមែនជាហេតុក្តី អលោភៈក្តី…។ បណ្ឌិតគប្បី​ចងជាចក្កៈចុះ។ ក្នុងខណៈនៃបដិសន្ធិ អលោភៈក្តី វត្ថុក្តី ជាបច្ច័យនៃអទោសៈផង អមោហៈ​ផង ពួកសម្បយុត្តកក្ខន្ធផង ដោយអត្ថិប្បច្ច័យ លោភៈក្តី វត្ថុក្តី ជាបច្ច័យនៃ​មោហៈផង ពួកសម្បយុត្តកក្ខន្ធផង ដោយអត្ថិប្បច្ច័យ។ …ជាបច្ច័យ ដោយនត្ថិប្បច្ច័យ ជាបច្ច័យ ដោយវិគតប្បច្ច័យ ជាបច្ច័យ ដោយអវិគតប្បច្ច័យ។

[៣៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុង​សហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងនិស្ស័យប្បច្ច័យ មាន​វារៈ៩ ក្នុងឧបនិស្ស័យប្បច្ច័យ មានវារៈ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុង​បច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងអាហារប្បច្ច័យ មានវារៈ៣ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៩ ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ៩ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងវិគតប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។ បណ្ឌិត កាលយល់តាម គប្បីរាប់យ៉ាងនេះចុះ។

ចប់ អនុលោម។

[៣៥] ធម៌ជាហេតុ ជាបច្ច័យនៃធម៌ជាហេតុ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ ធម៌ជាហេតុ ជាបច្ច័យនៃធម៌​មិនមែនជាហេតុ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយ​បច្ឆាជាតប្បច្ច័យ។ ធម៌ជាហេតុ ជាបច្ច័យនៃធម៌ជាហេតុផង ធម៌មិនមែនជាហេតុផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយ​ឧបនិស្សយប្បច្ច័យ។ ធម៌មិនមែនជាហេតុ ជាបច្ច័យនៃធម៌មិនមែនជាហេតុ ដោយ​អារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយ​កម្មប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។ ធម៌មិនមែន​ជាហេតុ ជាបច្ច័យនៃធម៌ជាហេតុ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។ ធម៌មិនមែនជាហេតុ ជាបច្ច័យនៃធម៌ជាហេតុផង ធម៌មិន​មែន​ជាហេតុផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។ ពួកធម៌ជាហេតុក្តី ពួកធម៌មិនមែនជាហេតុក្តី ជាបច្ច័យនៃធម៌ជាហេតុ ដោយ​អារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ ពួកធម៌ជាហេតុក្តី ពួកធម៌មិនមែនជាហេតុក្តី ជាបច្ច័យនៃធម៌មិនមែនជាហេតុ ដោយ​អារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ។ ពួកធម៌ជាហេតុក្តី ពួកធម៌មិនមែនជាហេតុក្តី ជាបច្ច័យ​នៃធម៌ជាហេតុផង ធម៌មិនមែនជាហេតុផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។

[៣៦] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩។ សេចក្តីបំប្រួញ។ ក្នុងនោអវិគតប្បច្ច័យ មានវារៈ៩។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។

ចប់ បច្ចនីយៈ។

[៣៧] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុង​នអញ្ញមញ្ញប្បច្ច័យ មានវារៈ១ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣។ សេចក្តីបំប្រួញ។ … ក្នុងនមគ្គប្បច្ច័យ មានវារៈ៣ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។ បណ្ឌិត​គប្បី​រាប់យ៉ាងនេះចុះ។

ចប់ អនុលោមប្បច្ចនីយៈ។

[៣៨] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ… ក្នុងអធិបតិប្បច្ច័យ មាន​វារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុង​សហជាតប្បច្ច័យ មានវារៈ៣ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ៣ ក្នុង​ឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ៣ ក្នុងអាហារប្បច្ច័យ មានវារៈ៣ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៣ ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុង​វិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងអត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ៩ ក្នុង​វិគតប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។

ចប់ បច្ចនីយានុលោម។

ចប់ ហេតុទុកៈ។

សហេតុកទុកៈ

បដិច្ចវារៈ

[៣៩] សហេតុកធម៌ (ធម៌ប្រកបដោយហេតុ) អាស្រ័យនូវសហេតុកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវសហេតុកក្ខន្ធ១ ខន្ធ២ អាស្រ័យនូវខន្ធ២ ក្នុង​បដិសន្ធិក្ខណៈ…។ អហេតុកធម៌ (ធម៌មិនមានហេតុ) អាស្រ័យនូវសហេតុកធម៌ ទើបកើត​ឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកសហេតុកក្ខន្ធ ក្នុង​បដិសន្ធិក្ខណៈ…។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី អាស្រ័យនូវសហេតុកធម៌ ទើបកើត​ឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវសហេតុកក្ខន្ធ១ នូវខន្ធ២… ក្នុងបដិសន្ធិក្ខណៈ…។ អហេតុកធម៌ អាស្រ័យនូវអហេតុកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ មហាភូត៣ អាស្រ័យនូវមហាភូត១ ចិត្តសមុដ្ឋានរូប កដត្តារូប ឧបាទារូប អាស្រ័យនូវពួកមហាភូត។ សហេតុកធម៌ អាស្រ័យនូវអហេតុកធម៌ ទើបកើត​ឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវមោហៈ ដែលច្រឡំដោយ​វិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងបដិសន្ធិក្ខណៈ ពួកសហេតុកក្ខន្ធ អាស្រ័យនូវវត្ថុ។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី អាស្រ័យនូវអហេតុកធម៌ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវមោហៈ ដែលច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងបដិសន្ធិក្ខណៈ ពួកសហេតុកក្ខន្ធ អាស្រ័យនូវវត្ថុ កដត្តារូប អាស្រ័យនូវពួកមហាភូត។ សហេតុកធម៌ អាស្រ័យនូវសហេតុកធម៌ និង​អហេតុកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលច្រឡំ​ដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ និងមោហៈ នូវខន្ធ២… ក្នុងបដិសន្ធិក្ខណៈ ខន្ធ៣ អាស្រ័យនូវសហេតុកក្ខន្ធ១ និងវត្ថុ នូវខន្ធ២…។ អហេតុកធម៌ អាស្រ័យនូវសហេតុកធម៌ និងអហេតុកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវ​ពួកសហេតុកក្ខន្ធ និងពួកមហាភូត ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលច្រឡំ​ដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ និងមោហៈ។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី អាស្រ័យ​នូវសហេតុកធម៌ និងអហេតុកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ និង​មោហៈ នូវខន្ធ២… ក្នុងបដិសន្ធិក្ខណៈ ខន្ធ៣ អាស្រ័យនូវសហេតុកក្ខន្ធ១ និងវត្ថុ នូវខន្ធ២… កដត្តារូប អាស្រ័យនូវពួកសហេតុកក្ខន្ធ និងពួកមហាភូត។

[៤០] សហេតុកធម៌ អាស្រ័យនូវសហេតុកធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវសហេតុកក្ខន្ធ១ នូវខន្ធ២… ក្នុងបដិសន្ធិក្ខណៈ…។ អហេតុកធម៌ អាស្រ័យនូវសហេតុកធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺមោហៈ ដែលច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី អាស្រ័យនូវសហេតុកធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ក្តី មោហៈក្តី អាស្រ័យនូវខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ នូវខន្ធ២…។ អហេតុកធម៌ អាស្រ័យនូវអហេតុកធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវអហេតុកក្ខន្ធ១ នូវខន្ធ២… ក្នុងបដិសន្ធិក្ខណៈ ពួកអហេតុកក្ខន្ធ អាស្រ័យនូវវត្ថុ។ សហេតុកធម៌ អាស្រ័យនូវអហេតុកធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវមោហៈ ដែលច្រឡំដោយ​វិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងបដិសន្ធិក្ខណៈ ពួកសហេតុកក្ខន្ធ អាស្រ័យនូវវត្ថុ។ សហេតុកធម៌ អាស្រ័យនូវសហេតុកធម៌ និងអហេតុកធម៌ ទើបកើតឡើង ព្រោះ​អារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ និងមោហៈ នូវខន្ធ២… ក្នុងបដិសន្ធិក្ខណៈ ខន្ធ៣ អាស្រ័យនូវសហេតុកក្ខន្ធ១ និងវត្ថុ នូវខន្ធ២…។

[៤១] សហេតុកធម៌ អាស្រ័យនូវសហេតុកធម៌ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវសហេតុកក្ខន្ធ១ នូវខន្ធ២…។ អហេតុកធម៌ អាស្រ័យនូវសហេតុកធម៌ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកសហេតុកក្ខន្ធ។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី អាស្រ័យនូវសហេតុកធម៌ ទើបកើតឡើង ព្រោះ​អធិបតិប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវសហេតុកក្ខន្ធ១ នូវខន្ធ២…។ អហេតុកធម៌ អាស្រ័យនូវអហេតុកធម៌ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺ​មហាភូត១… ចិត្តសមុដ្ឋានរូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត។ អហេតុកធម៌ អាស្រ័យនូវសហេតុកធម៌ និងអហេតុកធម៌ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកសហេតុកក្ខន្ធ និងពួកមហាភូត។

[៤២] អហេតុកធម៌ អាស្រ័យនូវសហេតុកធម៌ ទើបកើតឡើង ព្រោះអនន្តរប្បច្ច័យ។ …ព្រោះសមនន្តរប្បច្ច័យ។

[៤៣] …ព្រោះសហជាតប្បច្ច័យ គឺសហេតុកក្ខន្ធ១… ក្នុងបដិសន្ធិក្ខណៈ…។ អហេតុក​ធម៌ អាស្រ័យនូវសហេតុកធម៌ ទើបកើតឡើង ព្រោះសហជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកសហេតុកក្ខន្ធ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងបដិសន្ធិក្ខណៈ…។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី អាស្រ័យនូវសហេតុកធម៌ ទើប​កើតឡើង ព្រោះសហជាតប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវ​សហេតុកក្ខន្ធ១ នូវខន្ធ២… ខន្ធ៣ក្តី មោហៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ដែល​ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ នូវខន្ធ២… ក្នុងបដិសន្ធិក្ខណៈ…។ អហេតុកធម៌ អាស្រ័យនូវអហេតុកធម៌ ទើបកើតឡើង ព្រោះសហជាតប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យនូវអហេតុកក្ខន្ធ១ នូវខន្ធ២… ចិត្តសមុដ្ឋានរូប អាស្រ័យនូវមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងបដិសន្ធិក្ខណៈ វត្ថុ អាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ មហាភូត១។បេ។ ពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… មហាភូត១ របស់ពួកអសញ្ញសត្វ។បេ។ សហេតុកធម៌ អាស្រ័យនូវអហេតុកធម៌ ទើប​កើត​ឡើង ព្រោះសហជាតប្បច្ច័យ គឺប្រស្នា៥នេះ ដូចគ្នានឹងហេតុប្បច្ច័យដែរ មិនផ្សេងគ្នាទេ។

[៤៤] សហេតុកធម៌ អាស្រ័យនូវសហេតុកធម៌ ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវសហេតុកក្ខន្ធ១ ក្នុងបដិសន្ធិក្ខណៈ…។ អហេតុកធម៌ អាស្រ័យនូវ​សហេតុកធម៌ ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងបដិសន្ធិក្ខណៈ វត្ថុ អាស្រ័យនូវពួកសហេតុកក្ខន្ធ។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី អាស្រ័យនូវសហេតុកធម៌ ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺខន្ធ៣ក្តី មោហៈក្តី អាស្រ័យនូវខន្ធ១ ដែលច្រឡំដោយវិចិច្ឆា ច្រឡំដោយឧទ្ធច្ចៈ នូវខន្ធ២… ក្នុង​បដិសន្ធិក្ខណៈ ខន្ធ៣ក្តី វត្ថុក្តី អាស្រ័យនូវសហេតុកក្ខន្ធ១ នូវខន្ធ២…។ អហេតុកធម៌ អាស្រ័យនូវអហេតុកធម៌ ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវ​អហេតុកក្ខន្ធ១ នូវខន្ធ២… ក្នុងបដិសន្ធិក្ខណៈ ខន្ធ៣ក្តី វត្ថុក្តី អាស្រ័យនូវអហេតុកក្ខន្ធ១ អាស្រ័យនូវខន្ធ២… សេចក្តីបំប្រួញ ដរាបដល់ពួកអសញ្ញសត្វ។ សហេតុកធម៌ អាស្រ័យ​នូវអហេតុកធម៌ ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវ​មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងបដិសន្ធិក្ខណៈ ពួកសហេតុកក្ខន្ធ អាស្រ័យនូវវត្ថុ។ សហេតុកធម៌ អាស្រ័យនូវសហេតុកធម៌ និងអហេតុកធម៌ ទើបកើត​ឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ និងមោហៈ នូវខន្ធ២… ក្នុងបដិសន្ធិក្ខណៈ ខន្ធ៣ អាស្រ័យនូវ​សហេតុកក្ខន្ធ១ និងវត្ថុ នូវខន្ធ២…។

[៤៥] សហេតុកធម៌ អាស្រ័យនូវសហេតុកធម៌ ទើបកើតឡើង ព្រោះនិស្សយប្បច្ច័យ។ …ព្រោះឧបនិស្សយប្បច្ច័យ បុរេជាតប្បច្ច័យ អាសេវនប្បច្ច័យ កម្មប្បច្ច័យ វិបាកប្បច្ច័យ អាហារប្បច្ច័យ ឥន្រ្ទិយប្បច្ច័យ ឈានប្បច្ច័យ និងមគ្គប្បច្ច័យ។ ឈានប្បច្ច័យក្តី មគ្គប្បច្ច័យ​ក្តី ដូចគ្នានឹងសហជាតប្បច្ច័យដែរ ពួកមហាភូត ជាខាងក្រៅ មិនមានទេ។ …ព្រោះ​សម្បយុត្តប្បច្ច័យ វិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ នត្ថិប្បច្ច័យ វិគតប្បច្ច័យ និង​អវិគតប្បច្ច័យ។

[៤៦] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៦ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងអនន្តរប្បច្ច័យ មានវារៈ៦ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៦ ក្នុង​សហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៦ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៦ ក្នុង​អាសេវនប្បច្ច័យ មានវារៈ៦ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងអាហារប្បច្ច័យ មានវារៈ៩ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៩ ក្នុងឈានប្បច្ច័យ មានវារៈ៩ ក្នុងមគ្គប្បច្ច័យ មានវារៈ៩ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៦ ក្នុងវិគតប្បច្ច័យ មានវារៈ៦ ក្នុង​អវិគតប្បច្ច័យ មានវារៈ៩។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។

ចប់ អនុលោម។

[៤៧] អហេតុកធម៌ អាស្រ័យនូវសហេតុកធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំ​ដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ អហេតុកធម៌ អាស្រ័យនូវអហេតុកធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ ខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវអហេតុកក្ខន្ធ១ នូវខន្ធ២… ក្នុងបដិសន្ធិក្ខណៈ ពួកអសញ្ញសត្វ មានដរាបណា បណ្ឌិតគប្បីធ្វើនូវធម៌ទាំងអស់ ដរាប​នោះដែរ។

[៤៨] អហេតុកធម៌ អាស្រ័យនូវសហេតុកធម៌ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកសហេតុកក្ខន្ធ ក្នុងបដិសន្ធិក្ខណៈ…។ អហេតុកធម៌ អាស្រ័យនូវអហេតុកធម៌ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកអហេតុកក្ខន្ធ ចិត្តសមុដ្ឋានរូប អាស្រ័យនូវមោហៈ ដែលច្រឡំដោយ​វិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងបដិសន្ធិក្ខណៈ វត្ថុ អាស្រ័យនូវពួកខន្ធមហាភូត១…។ សេចក្តីបំប្រួញ។ (មហាភូត) ១ របស់ពួកអសញ្ញសត្វ…។ អហេតុកធម៌ អាស្រ័យនូវ​សហេតុកធម៌ និងអហេតុកធម៌ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកសហេតុកក្ខន្ធ និងពួកមហាភូត ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ និងមោហៈ។

[៤៩] សហេតុកធម៌ អាស្រ័យនូវសហេតុកធម៌ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺ (បច្ច័យទាំងឡាយ) ដូចគ្នានឹងសហជាតប្បច្ច័យ ក្នុងអនុលោមដែរ។ …ព្រោះ​នអនន្តរប្បច្ច័យ នសមនន្តរប្បច្ច័យ នអញ្ញមញ្ញប្បច្ច័យ និងនឧបនិស្សយប្បច្ច័យ។

[៥០] សហេតុកធម៌ អាស្រ័យនូវសហេតុកធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺក្នុងអរូប ខន្ធ៣ អាស្រ័យនូវសហេតុកក្ខន្ធ១ ក្នុងបដិសន្ធិក្ខណៈ នូវសហេតុកក្ខន្ធ…។ អហេតុកធម៌ អាស្រ័យនូវសហេតុកធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺក្នុងអរូប មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកសហេតុកក្ខន្ធ ក្នុង​បដិសន្ធិក្ខណៈ…។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី អាស្រ័យនូវសហេតុកធម៌ ទើប​កើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺក្នុងអរូប ខន្ធ៣ក្តី មោហៈក្តី អាស្រ័យនូវខន្ធ១ ដែល​ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ នូវខន្ធ២… ក្នុងបដិសន្ធិក្ខណៈ…។ អហេតុកធម៌ អាស្រ័យនូវអហេតុកធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺក្នុងអរូប នូវ​អហេតុកក្ខន្ធ១… នូវខន្ធ២… ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកអហេតុកក្ខន្ធ ចិត្តសមុដ្ឋាន​រូប អាស្រ័យនូវមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងបដិសន្ធិក្ខណៈ… ពួកអសញ្ញសត្វ មានដរាបណា សេចក្តីពិស្តារ ក៏មានដរាបនោះដែរ។ សហេតុកធម៌ អាស្រ័យនូវអហេតុកធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺក្នុងអរូប ពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវមោហៈ ដែលច្រឡំដោយវិចិកិច្ចា ច្រឡំដោយឧទ្ធច្ចៈ ក្នុងបដិសន្ធិក្ខណៈ ពួកសហេតុកក្ខន្ធ អាស្រ័យនូវវត្ថុ។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី អាស្រ័យនូវអហេតុកធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺក្នុងបដិសន្ធិក្ខណៈ ពួកសហេតុកក្ខន្ធ អាស្រ័យនូវវត្ថុ កដត្តារូប អាស្រ័យនូវពួកមហាភូត។ សហេតុកធម៌ អាស្រ័យនូវសហេតុកធម៌ និងអហេតុកធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺក្នុងអរូប ខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ និងមោហៈ នូវខន្ធ២… ក្នុងបដិសន្ធិក្ខណៈ ខន្ធ៣ អាស្រ័យនូវសហេតុកក្ខន្ធ១ និងវត្ថុ នូវខន្ធ២…។ អហេតុកធម៌ អាស្រ័យនូវសហេតុកធម៌ និងអហេតុកធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកសហេតុកក្ខន្ធ និងពួកមហាភូត ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ និង​មោហៈ។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី អាស្រ័យនូវសហេតុកធម៌ និងអហេតុកធម៌ ទើប​កើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺក្នុងបដិសន្ធិក្ខណៈ ខន្ធ៣ អាស្រ័យនូវ​សហេតុកក្ខន្ធ១ និងវត្ថុ នូវខន្ធ២… កដត្តារូប អាស្រ័យនូវពួកសហេតុកក្ខន្ធ និងពួក​មហាភូត។

[៥១] សហេតុកធម៌ អាស្រ័យនូវសហេតុកធម៌ ទើបកើតឡើង ព្រោះនបច្ឆាជាតប្បច្ច័យ។ …ព្រោះនអាសេវនប្បច្ច័យ។

[៥២] …ព្រោះនកម្មប្បច្ច័យ គឺសហេតុកចេតនា អាស្រ័យនូវពួកសហេតុកក្ខន្ធ។ អហេតុកធម៌ អាស្រ័យនូវអហេតុកធម៌ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺ​អហេតុក​ចេតនា អាស្រ័យនូវពួកអហេតុកក្ខន្ធ ពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន…។ សហេតុកធម៌ អាស្រ័យនូវអហេតុកធម៌ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺ​សម្បយុត្តក​ចេតនា អាស្រ័យនូវមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ សហេតុកធម៌ អាស្រ័យនូវសហេតុកធម៌ និងអហេតុកធម៌ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺ​សម្បយុត្តកចេតនា អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ និងមោហៈ។

[៥៣] …ព្រោះនវិបាកប្បច្ច័យ គឺបដិសន្ធិ មិនមានទេ។

[៥៤] អហេតុកធម៌ អាស្រ័យនូវអហេតុកធម៌ ទើបកើតឡើង ព្រោះនអាហារប្បច្ច័យ។ …ព្រោះនឥន្រ្ទិយប្បច្ច័យ នឈានប្បច្ច័យ នមគ្គប្បច្ច័យ និងនសម្បយុត្តប្បច្ច័យ។

[៥៥] សហេតុកធម៌ អាស្រ័យនូវសហេតុកធម៌ ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺក្នុងអរូប នូវសហេតុកក្ខន្ធ១…។បេ។ អហេតុកធម៌ អាស្រ័យនូវសហេតុកធម៌ ទើបកើត​ឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺក្នុងអរូប មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយ​ឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី អាស្រ័យនូវសហេតុកធម៌ ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺក្នុង​អរូប ខន្ធ៣ក្តី មោហៈក្តី អាស្រ័យនូវខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ នូវខន្ធ២…។ អហេតុកធម៌ អាស្រ័យនូវអហេតុកធម៌ ទើបកើតឡើង ព្រោះ​នវិប្បយុត្តប្បច្ច័យ គឺក្នុងអរូប ខន្ធ៣ អាស្រ័យនូវអហេតុកក្ខន្ធ១ នូវខន្ធ២…។ សហេតុកធម៌ អាស្រ័យនូវអហេតុកធម៌ ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺក្នុងអរូប ពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ សហេតុកធម៌ អាស្រ័យនូវសហេតុកធម៌ និងអហេតុកធម៌ ទើបកើតឡើង ព្រោះ​នវិប្បយុត្តប្បច្ច័យ គឺក្នុងអរូប ខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ និងមោហៈ នូវខន្ធ២…។ …ព្រោះនោនត្ថិប្បច្ច័យ និងនោវិគតប្បច្ច័យ។

[៥៦] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុង​នមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។

ចប់ បច្ចនីយៈ។

[៥៧] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុង​នអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុង​នកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។

ចប់ អនុលោមប្បច្ចនីយៈ។

[៥៨] ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ព្រោះនហេតុប្បច្ច័យ… ក្នុងអនន្តរប្បច្ច័យ មានវារៈ២ ក្នុងសមនន្តរប្បច្ច័យ មានវារៈ២ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ២ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ២ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ២ ក្នុងឈានប្បច្ច័យ មានវារៈ២ ក្នុងមគ្គប្បច្ច័យ មានវារៈ១ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។

ចប់ បច្ចនីយានុលោម។

សហជាតវារៈ ប្រហែលគ្នានឹងបដិច្ចវារៈដែរ។

បច្ចយវារៈ

[៥៩] សហេតុកធម៌ ពឹងផ្អែកនឹងសហេតុកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មូលនៃ​សហេតុកៈ ប្រហែលគ្នានឹងបដិច្ចវារៈដែរ។ អហេតុកធម៌ ពឹងផ្អែកនឹងអហេតុកធម៌… គឺ (មូលនៃអហេតុកៈ) ប្រហែលគ្នានឹងបដិច្ចវារៈដែរ។ សហេតុកធម៌ ពឹងផ្អែកនឹង​អហេតុកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសហេតុកក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ពួកសម្បយុត្តកក្ខន្ធ ពឹងផ្អែកនឹងមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងបដិសន្ធិក្ខណៈ ពួកសហេតុកក្ខន្ធ ពឹងផ្អែកនឹងវត្ថុ។ សហេតុកធម៌ក្តី អហតុកធម៌ក្តី ពឹងផ្អែកនឹងអហេតុកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសហេតុកក្ខន្ធ ពឹងផ្អែក​នឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកមហាភូត ពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងបដិសន្ធិក្ខណៈ នឹងវត្ថុ…។ សហេតុកធម៌ ពឹងផ្អែកនឹងសហេតុកធម៌ផង នឹងអហេតុកធម៌ផង ទើបកើត​ឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងសហេតុកក្ខន្ធ១ផង នឹងវត្ថុផង នឹងខន្ធ២… ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងមោហៈផង នឹងខន្ធ២… ក្នុងបដិសន្ធិក្ខណៈ…។ អហេតុកធម៌ ពឹងផ្អែកនឹងសហេតុកធម៌ផង នឹង​អហេតុកធម៌​ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួក​សហេតុកក្ខន្ធផង នឹងពួកមហាភូតផង ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងមោហៈផង ក្នុងបដិសន្ធិក្ខណៈ…។ សហេតុកធម៌​ក្តី អហេតុកធម៌ក្តី ពឹងផ្អែកនឹងសហេតុកធម៌ផង នឹងអហេតុកធម៌ផង ទើប​កើត​ឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងសហេតុកក្ខន្ធ១ផង នឹងវត្ថុផង នឹង​ខន្ធ២… ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកសហេតុកក្ខន្ធផង នឹងពួកមហាភូតផង ខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងមោហៈផង នឹងខន្ធ២… ក្នុងបដិសន្ធិក្ខណៈ ខន្ធ៣ ពឹងផ្អែកនឹងសហេតុកក្ខន្ធ១ផង នឹងវត្ថុផង និងខន្ធ២… កដត្តារូប ពឹងផ្អែកនឹងពួកសហេតុកក្ខន្ធផង នឹងពួកមហាភូតផង។

[៦០] សហេតុកធម៌ ពឹងផ្អែកនឹងសហេតុកធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងសហេតុកក្ខន្ធ១ ក្នុងបដិសន្ធិក្ខណៈ…។ អហេតុកធម៌ ពឹងផ្អែកនឹង​សហេតុកធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី ពឹងផ្អែកនឹងសហេតុកធម៌ ទើបកើតឡើង ព្រោះ​អារម្មណប្បច្ច័យ គឺខន្ធ៣ក្តី មោហៈក្តី ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំ​ដោយឧទ្ធច្ចៈ នឹងខន្ធ២…។ អហេតុកធម៌ ពឹងផ្អែកនឹងអហេតុកធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺនឹងអហេតុកក្ខន្ធ១… នឹងខន្ធ២… ក្នុងបដិសន្ធិក្ខណៈ ពួកខន្ធពឹង​ផ្អែក​នឹងវត្ថុ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ពួកអហេតុកក្ខន្ធ ពឹងផ្អែកនឹងវត្ថុ។ សហេតុកធម៌ ពឹងផ្អែកនឹងអហេតុកធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺពួកសហេតុកក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ពួកសម្បយុត្តកក្ខន្ធ ពឹងផ្អែក​នឹងមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងបដិសន្ធិក្ខណៈ…។ សហេតុកធម៌​ក្តី អហេតុកធម៌ក្តី ពឹងផ្អែកនឹងអហេតុកធម៌ ទើបកើតឡើង ព្រោះ​អារម្មណប្បច្ច័យ គឺពួកខន្ធដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ពឹងផ្អែក​នឹងវត្ថុ។ សហេតុកធម៌ ពឹងផ្អែកនឹងសហេតុកធម៌ផង នឹងអហេតុកធម៌ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងសហេតុកក្ខន្ធ១ផង នឹងវត្ថុផង ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងមោហៈផង នឹងខន្ធ២… ក្នុងបដិសន្ធិក្ខណៈ…។ អហេតុកធម៌ ពឹងផ្អែកនឹងសហេតុកធម៌ផង នឹង​អហេតុកធម៌​ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយ​វិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយ​ឧទ្ធច្ចៈផង នឹងវត្ថុផង។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី ពឹងផ្អែកនឹងសហេតុកធម៌ផង នឹង​អហេតុកធម៌ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ក្តី មោហៈក្តី ពឹងផ្អែក​នឹងខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងវត្ថុផង ខន្ធ២ក្តី មោហៈក្តី ពឹងផ្អែកនឹងខន្ធ២។

[៦១] សហេតុកធម៌ ពឹងផ្អែកនឹងសហេតុកធម៌ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ ប្រស្នាទាំង៩ ក្នុងអធិបតិប្បច្ច័យ តែងប្រព្រឹត្តទៅដដែល។

[៦២] សហេតុកធម៌ ពឹងផ្អែកនឹងសហេតុកធម៌ ទើបកើតឡើង ព្រោះអនន្តរប្បច្ច័យ។… ព្រោះសមនន្តរប្បច្ច័យ។

[៦៣] … ព្រោះសហជាតប្បច្ច័យ មានវារៈ៣ ប្រហែលគ្នានឹងបដិច្ចវារៈដែរ។ អហេតុកធម៌ ពឹងផ្អែកនឹងអហេតុកធម៌ ទើបកើតឡើង ព្រោះសហជាតប្បច្ច័យ គឺខន្ធ៣ក្តី ចិត្ត​សមុដ្ឋានរូប​ក្តី ពឹងផ្អែកនឹងអហេតុកក្ខន្ធ១ នឹងខន្ធ២… តាំងពីបដិសន្ធិ ដរាបដល់ពួក​អសញ្ញសត្វ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹង​កាយាយតនៈ ពួកអហេតុកក្ខន្ធ ពឹងផ្អែកនឹងវត្ថុ។ សហេតុកធម៌ ពឹងផ្អែកនឹងអហេតុកធម៌ ទើបកើតឡើង ព្រោះសហជាតប្បច្ច័យ ពួកសហេតុកក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ពួក​សម្បយុត្តកក្ខន្ធ ពឹងផ្អែកនឹងមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងបដិសន្ធិក្ខណៈ…។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី ពឹងផ្អែកនឹងអហេតុកធម៌ ទើប​កើត​ឡើង ព្រោះសហជាតប្បច្ច័យ គឺពួកសហេតុកក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកមហាភូត ពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងបដិសន្ធិក្ខណៈ នឹងវត្ថុ…។ សហេតុកធម៌ ពឹងផ្អែកនឹងសហេតុកធម៌ផង នឹងអហេតុកធម៌ផង ទើបកើតឡើង ព្រោះ​សហជាតប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងសហេតុកក្ខន្ធ១ផង នឹងវត្ថុផង នឹងខន្ធ២… ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងមោហៈផង នឹងខន្ធ២… ក្នុងបដិសន្ធិក្ខណៈ…។ អហេតុកធម៌ ពឹងផ្អែកនឹងសហេតុកធម៌ផង នឹង​អហេតុកធម៌ផង ទើបកើតឡើង ព្រោះសហជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹង​ពួកសហេតុកក្ខន្ធផង នឹងពួកមហាភូតផង ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកខន្ធដែល​ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងមោហៈផង មោហៈ ដែលច្រឡំដោយ​វិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយ​ឧទ្ធច្ចៈផង នឹងវត្ថុផង។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី ពឹងផ្អែកនឹងសហេតុកធម៌ផង នឹងអហេតុកធម៌ផង ទើបកើតឡើង ព្រោះសហជាតប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹង​សហេតុកក្ខន្ធ១ផង នឹងវត្ថុផង នឹងខន្ធ២… ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកសហេតុកក្ខន្ធ​ផង នឹងពួកមហាភូតផង ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយ​ឧទ្ធច្ចៈផង នឹងវត្ថុផង នឹងខន្ធ២… ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកសហេតុកក្ខន្ធផង នឹងពួកមហាភូតផង ខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយ​វិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងមោហៈផង នឹងខន្ធ២… ខន្ធ៣ក្តី មោហៈក្តី ពឹងផ្អែក​នឹងខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងវត្ថុផង នឹងខន្ធ២… ក្នុងខណៈនៃបដិសន្ធិ ខន្ធ៣ ពឹងផ្អែកនឹងសហេតុកក្ខន្ធ១ផង នឹងវត្ថុផង នឹងខន្ធ២… កដត្តារូប ពឹងផ្អែកនឹងពួកសហេតុកក្ខន្ធផង នឹងពួកមហាភូតផង។

[៦៤] សហេតុកធម៌ ពឹងផ្អែកនឹងសហេតុកធម៌ ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ។ សេចក្តីបំប្រួញ។… ព្រោះអវិគតប្បច្ច័យ។

[៦៥] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។

ចប់ អនុលោម។

[៦៦] អហេតុកធម៌ ពឹងផ្អែកនឹងសហេតុកធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺ​មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ អហេតុកធម៌ ពឹងផ្អែកនឹងអហេតុកធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ នឹងអហេតុកក្ខន្ធ១… ក្នុងបដិសន្ធិក្ខណៈ… ដរាបដល់ពួក​អសញ្ញសត្វ ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹងចក្ខាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹង​កាយាយតនៈ ពួកអហេតុកក្ខន្ធក្តី មោហៈក្តី ពឹងផ្អែកនឹងវត្ថុ។ អហេតុកធម៌ ពឹងផ្អែកនឹង​សហេតុកធម៌ផង នឹងអហេតុកធម៌ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែក​នឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយ​ឧទ្ធច្ចៈផង នឹងវត្ថុផង។ សេចក្តីបំប្រួញ។

[៦៧] ក្នុងនហេតុប្បច្ច័យ មានវារៈ៣ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មាន​វារៈ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងននិស្សយប្បច្ច័យ មានវារៈ៣ ក្នុង​នឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុង​នវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុង​នោវិគតប្បច្ច័យ មានវារៈ៣។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។

ចប់ បច្ចនីយៈ។

[៦៨] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុង​នអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុង​នកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។

ចប់ អនុលោមប្បច្ចនីយៈ។

[៦៩] ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះនហេតុប្បច្ច័យ… ក្នុងអនន្តរប្បច្ច័យ មានវារៈ៣។ សេចក្តីបំប្រួញ។… ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុងសម្បយុត្តប្បច្ច័យ មាន​វារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។

ចប់ បច្ចនីយានុលោម។

និស្សយវារៈ ប្រហែលគ្នានឹងបច្ចយវារៈដែរ។

សំសដ្ឋវារៈ

[៧០] សហេតុកធម៌ ច្រឡូកច្រឡំនឹងសហេតុកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡូកច្រឡំនឹងសហេតុកក្ខន្ធ១ នឹងខន្ធ២… ក្នុងបដិសន្ធិក្ខណៈ…។ សហេតុកធម៌ ច្រឡូកច្រឡំ​នឹងអហេតុកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ច្រឡូកច្រឡំនឹងមោហៈ ដែលច្រឡំដោយ​វិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ សហេតុកធម៌ ច្រឡូកច្រឡំនឹងសហេតុកធម៌ផង នឹង​អហេតុកធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡូកច្រឡំនឹងខន្ធ១ ដែល​ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង និងមោហៈផង នឹងខន្ធ២…។

[៧១] សហេតុកធម៌ ច្រឡូកច្រឡំនឹងសហេតុកធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ច្រឡូកច្រឡំនឹងសហេតុកក្ខន្ធ១ នឹងខន្ធ២… ក្នុងបដិសន្ធិក្ខណៈ…។ អហេតុកធម៌ ច្រឡូកច្រឡំនឹងសហេតុកធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ច្រឡូកច្រឡំនឹងពួកខន្ធ ដែល​ច្រឡំ​​ដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី ច្រឡូកច្រឡំនឹង​សហេតុកធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ក្តី មោហៈក្តី ច្រឡូក​ច្រឡំនឹងខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ នឹងខន្ធ២…។ អហេតុកធម៌ ច្រឡូកច្រឡំនឹងអហេតុកធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ច្រឡូក​ច្រឡំ​នឹងអហេតុកក្ខន្ធ១ នឹងខន្ធ២… ក្នុងបដិសន្ធិក្ខណៈ…។ សហេតុកធម៌ ច្រឡូក​ច្រឡំនឹងអហេតុកធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺពួកខន្ធដែលច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ច្រឡូកច្រឡំនឹងមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយ​ឧទ្ធច្ចៈ។ សហេតុកធម៌ ច្រឡូកច្រឡំនឹងសហេតុកធម៌ផង នឹងអហេតុកធម៌ផង ទើបកើត​ឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ច្រឡូកច្រឡំនឹងខន្ធ១ ដែលច្រឡំដោយ​វិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងមោហៈផង នឹងខន្ធ២…។

[៧២] សហេតុកធម៌ ច្រឡូកច្រឡំនឹងសហេតុកធម៌ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធ៣ ច្រឡូកច្រឡំនឹងសហេតុកក្ខន្ធ១ នឹងខន្ធ២…។

[៧៣] សហេតុកធម៌ ច្រឡូកច្រឡំនឹងសហេតុកធម៌ ទើបកើតឡើង ព្រោះ​អនន្តរប្បច្ច័យ។… ព្រោះសមនន្តរប្បច្ច័យ និងសហជាតប្បច្ច័យ។ សេចក្តីបំប្រួញ។

[៧៤] … ព្រោះវិបាកប្បច្ច័យ គឺនឹងសហេតុកក្ខន្ធ១ ជាវិបាក… នឹងខន្ធ២… ក្នុង​បដិសន្ធិក្ខណៈ…។ អហេតុកធម៌ ច្រឡូកច្រឡំនឹងអហេតុកធម៌ ទើបកើតឡើង ព្រោះ​វិបាកប្បច្ច័យ គឺខន្ធ៣ ច្រឡូកច្រឡំនឹងអហេតុកក្ខន្ធ១ ជាវិបាក នឹងខន្ធ២… ក្នុង​បដិសន្ធិក្ខណៈ…។ … ព្រោះឈានប្បច្ច័យ។ សេចក្តីបំប្រួញ។… ព្រោះអវិគតប្បច្ច័យ។

[៧៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៦ ក្នុងអធិបតិប្បច្ច័យ មានវារៈ១ ក្នុងអនន្តរប្បច្ច័យ មានវារៈ៦ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៦ ក្នុង​សហជាតប្បច្ច័យ មានវារៈ៦ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងនិស្សយប្បច្ច័យ មាន​វារៈ៦ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៦ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៦។ សេចក្តី​បំប្រួញ។ ក្នុងវិបាកប្បច្ច័យ មានវារៈ២ ក្នុងអាហារប្បច្ច័យ មានវារៈ៦ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៦ ក្នុងឈានប្បច្ច័យ មានវារៈ៦ ក្នុងមគ្គប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៦។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។

ចប់ អនុលោម។

[៧៦] អហេតុកធម៌ ច្រឡូកច្រឡំនឹងសហេតុកធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ច្រឡូកច្រឡំ នឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ អហេតុកធម៌ ច្រឡូកច្រឡំនឹងអហេតុកធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡូកច្រឡំនឹងអហេតុកក្ខន្ធ១ នឹងខន្ធ២… ក្នុងបដិសន្ធិក្ខណៈ…។ សេចក្តីបំប្រួញ។

[៧៧] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៦ ក្នុង​នបុរេជាតប្បច្ច័យ មានវារៈ៦ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៦ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៦ ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ៦ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៦។ បណ្ឌិត​គប្បីរាប់យ៉ាងនេះចុះ។

ចប់ បច្ចនីយៈ។

[៧៨] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ… ក្នុងនបុរេជាតប្បច្ច័យ មាន​វារៈ៣ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៣ ក្នុង​នកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣។

ចប់ អនុលោមប្បច្ចនីយៈ។

[៧៩] ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ព្រោះនហេតុប្បច្ច័យ… ក្នុងអនន្តរប្បច្ច័យ មានវារៈ២។ សេចក្តីបំប្រួញ។… ក្នុងកម្មប្បច្ច័យ មានវារៈ២ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ២ ក្នុងមគ្គប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ២។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។

ចប់ បច្ចនីយានុលោម។

សម្បយុត្តវារៈ ប្រហែលគ្នានឹងសំសដ្ឋវារៈដែរ។

បញ្ហាវារៈ

[៨០] សហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ ដោយហេតុប្បច្ច័យ គឺពួកសហេតុកហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ក្នុងបដិសន្ធិក្ខណៈ…។ សហេតុកធម៌ ជាបច្ច័យនៃអហេតុកធម៌ ដោយហេតុប្បច្ច័យ គឺពួកសហេតុកហេតុ ជាបច្ច័យនៃពួក​ចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ ក្នុងបដិសន្ធិក្ខណៈ…។ សហេតុកធម៌ ជាបច្ច័យនៃ​សហេតុកធម៌ផង នៃអហេតុកធម៌ផង ដោយហេតុប្បច្ច័យ គឺពួកសហេតុកហេតុ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ក្នុង​បដិសន្ធិក្ខណៈ…។ អហេតុកធម៌ ជាបច្ច័យនៃអហេតុកធម៌ ដោយហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយ​ហេតុប្បច្ច័យ។ អហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ ដោយហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយ​វិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយ​ហេតុប្បច្ច័យ។ អហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ផង នៃអហេតុកធម៌ផង ដោយ​ហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យនៃពួក​សម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។

[៨១] សហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គល ឲ្យទាន សីល… ឧបោសថកម្ម… ពិចារណានូវកុសលនោះ ពិចារណានូវកុសលទាំងឡាយ ដែល​ធ្លាប់​សន្សំហើយ ក្នុងកាលមុន ចេញអំពីឈាន ពិចារណានូវឈាន ពួកព្រះអរិយៈ ចេញអំពីមគ្គ ហើយពិចារណានូវមគ្គ ពិចារណានូវផល នូវពួកកិលេស ដែលលះបង់​ហើយ… នូវពួកកិលេស ដែលសង្កត់សង្កិនហើយ… ក្នុងកាលមុន… នូវពួកសហេតុកក្ខន្ធ ថាមិនទៀង… ទោមនស្សកើតឡើង កាលកុសល និងអកុសលរលត់ហើយ សហេតុក​វិបាក ក៏កើតឡើង ព្រោះកុសល និងអកុសលនោះជាអារម្មណ៍ ពួកព្រះអរិយៈ ដឹងនូវ​ចិត្តរបស់បុគ្គល អ្នកប្រកបដោយសហេតុកចិត្ត ដោយចេតោបរិយញ្ញាណ អាកាសានញ្ចា​យតនៈ (ជាបច្ច័យ) នៃវិញ្ញាណញ្ចាយតនៈ អាកិញ្ចញ្ញាយតនៈ (ជាបច្ច័យ) នៃនេវសញ្ញា​នាសញ្ញាយតនៈ ពួកសហេតុកក្ខន្ធ ជាបច្ច័យនៃឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយ​អារម្មណប្បច្ច័យ ពួកសហេតុកក្ខន្ធ ប្រារព្ធនូវពួកសហេតុកក្ខន្ធ ទើបកើតឡើង។ សហេតុកធម៌ ជាបច្ច័យនៃអហេតុកធម៌ ដោយអារម្មណប្បច្ច័យ គឺនូវពួកសហេតុកក្ខន្ធ ថាមិនទៀង… ទោមនស្សកើតឡើង កាលកុសល និងអកុសលរលត់ហើយ អហេតុក​វិបាក ក៏កើតឡើង ព្រោះកុសល និងអកុសលនោះជាអារម្មណ៍ ពួកអហេតុកក្ខន្ធក្តី មោហៈ​ក្តី ប្រារព្ធនូវពួកសហេតុកក្ខន្ធ ទើបកើតឡើង។ សហេតុកធម៌ ជាបច្ច័យនៃ​សហេតុកធម៌​ផង នៃអហេតុកធម៌ផង ដោយអារម្មណប្បច្ច័យ គឺពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ប្រារព្ធនូវពួកសហេតុកក្ខន្ធ ទើបកើតឡើង។ អហេតុកធម៌ ជាបច្ច័យនៃអហេតុកធម៌ ដោយអារម្មណប្បច្ច័យ គឺនិព្វាន ជាបច្ច័យនៃអាវជ្ជនៈ ដោយ​អារម្មណប្បច្ច័យ នូវចក្ខុ… នូវវត្ថុ… នូវពួកអហេតុកក្ខន្ធផង នូវមោហៈផង ថាមិនទៀង… ទោមនស្ស កើតឡើង កាលកុសល និងអកុសលរលត់ហើយ អហេតុកវិបាក ក៏កើតឡើង ព្រោះកុសល និងអកុសលនោះជាអារម្មណ៍ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ ពួកអហេតុកក្ខន្ធក្តី មោហៈក្តី ប្រារព្ធនូវពួក​អហេតុកក្ខន្ធផង នូវមោហៈផង ទើបកើតឡើង។ អហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ពិចារណានូវព្រះនិព្វាន ព្រះនិព្វាន ជាបច្ច័យ​នៃគោត្រភូ វោទានៈ មគ្គ និងផល ដោយអារម្មណប្បច្ច័យ ពួកព្រះអរិយៈ ពិចារណា​នូវពួកអហេតុកក្កិលេស ដែលលះបង់ហើយ ក្នុងកាលមុន… នូវចក្ខុ… នូវវត្ថុ… នូវពួកអហេតុកក្ខន្ធផង នូវមោហៈផង ថាមិនទៀង… ទោមនស្សកើតឡើង កាលកុសល និងអកុសលរលត់ហើយ សហេតុកវិបាក ក៏កើតឡើង ព្រោះកុសល និងអកុសលនោះ ជាអារម្មណ៍ ពួកព្រះអរិយៈ ឃើញនូវរូបដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ ដឹងនូវចិត្តរបស់បុគ្គល អ្នកប្រកបដោយអហេតុកចិត្ត ដោយចេតោបរិយញ្ញាណ ពួក​អហេតុកក្ខន្ធ ជាបច្ច័យនៃឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ ពួកសហេតុកក្ខន្ធ ប្រារព្ធ​នូវពួកអហេតុកក្ខន្ធផង នូវមោហៈផង ទើបកើតឡើង។ អហេតុកធម៌ ជាបច្ច័យនៃ​សហេតុកធម៌ផង នៃអហេតុកធម៌ផង ដោយអារម្មណប្បច្ច័យ គឺពួកខន្ធដែល​ច្រឡំដោយ​វិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ប្រារព្ធ​នូវចក្ខុ ទើបកើតឡើង នូវសោត… នូវវត្ថុ… ពួកខន្ធដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ប្រារព្ធ​នូវពួក​អហេតុកក្ខន្ធ​ផង នូវមោហៈផង ទើបកើតឡើង។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី ជា​បច្ច័យនៃ​សហេតុកធម៌ ដោយអារម្មណប្បច្ច័យ គឺពួកសហេតុកក្ខន្ធ ប្រារព្ធ​នូវពួកខន្ធ ដែលច្រឡំ​ដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នូវមោហៈផង ទើបកើតឡើង។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី ជាបច្ច័យនៃអហេតុកធម៌ ដោយអារម្មណប្បច្ច័យ គឺពួកអហេតុកក្ខន្ធក្តី មោហៈក្តី ប្រារព្ធ​នូវពួកខន្ធ ដែលច្រឡំ​ដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នូវមោហៈផង ទើបកើតឡើង។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី ជាបច្ច័យនៃសហេតុកធម៌ផង នៃ​អហេតុកធម៌​ផង ដោយអារម្មណប្បច្ច័យ គឺពួកខន្ធដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយ​ឧទ្ធច្ចៈក្តី មោហៈក្តី ប្រារព្ធនូវពួកខន្ធដែលច្រឡំដោយ​វិចិកិច្ឆា ច្រឡំដោយ​ឧទ្ធច្ចៈផង នូវ​មោហៈ​ផង ទើបកើតឡើង។

[៨២] សហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ ដោយអធិបតិប្បច្ច័យ បានដល់​អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលឲ្យទាន សីល… ឧបោសថកម្ម… ធ្វើនូវកុសលនោះ ឲ្យជាទីគោរព ហើយពិចារណា អំពីឈាន… ពួកព្រះអរិយៈ ចេញអំពីមគ្គ ធ្វើនូវមគ្គ ឲ្យជាទីគោរព… នូវផល… ធ្វើនូវពួកសហេតុកក្ខន្ធ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង។ ឯសហជាតាធិបតិ គឺសហេតុកាធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។ សហេតុកធម៌ ជាបច្ច័យនៃអហេតុកធម៌ ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺសហេតុកាធិបតិ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយ​អធិបតិប្បច្ច័យ។ សហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ផង នៃអហេតុកធម៌ផង ដោយ​អធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺសហេតុកាធិបតិ ជាបច្ច័យនៃពួក​សម្បយុត្តកក្ខន្ធ​ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ អហេតុកធម៌ ជាបច្ច័យនៃ​សហេតុកធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺពួក​ព្រះអរិយៈ ធ្វើនូវព្រះនិព្វាន ឲ្យជាទីគោរព ហើយពិចារណា ព្រះនិព្វាន ជាបច្ច័យនៃ​គោត្រភូ វោទានៈ មគ្គ និងផល ដោយអធិបតិប្បច្ច័យ នូវចក្ខុ… នូវវត្ថុ… បុគ្គលធ្វើនូវ​ពួកអហេតុកក្ខន្ធ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង។

[៨៣] សហេតុកធម៌ ជាបច្ច័យ នៃសហេតុកធម៌ ដោយអនន្តរប្បច្ច័យ គឺពួក​សហេតុកក្ខន្ធមុនៗ ជាបច្ច័យ នៃពួកសហេតុកក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃគោត្រភូ អនុលោម (ជាបច្ច័យ) នៃវោទានៈ គោត្រភូ (ជាបច្ច័យ) នៃមគ្គ វោទានៈ (ជាបច្ច័យ) នៃមគ្គ មគ្គ (ជាបច្ច័យ) នៃផល ផល (ជាបច្ច័យ) នៃផល អនុលោម (ជាបច្ច័យ) នៃផលសមាបត្តិ នេវសញ្ញានាសញ្ញាយតនៈ របស់បុគ្គល កាល​ចេញ​អំពីនិរោធ ជាបច្ច័យនៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។ សហេតុកធម៌ ជាបច្ច័យ​នៃអហេតុកធម៌ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ជាបច្ច័យនៃមោហៈក្រោយៗ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ដោយអនន្តរប្បច្ច័យ ចុតិចិត្ត ដែលប្រកបដោយហេតុ ជាបច្ច័យនៃឧបបត្តិចិត្ត ដែលមិន​ប្រកបដោយហេតុ ដោយអនន្តរប្បច្ច័យ សហេតុកភវង្គ ជាបច្ច័យនៃអាវជ្ជនៈ ដោយ​អនន្តរប្បច្ច័យ សហេតុកភវង្គ ជាបច្ច័យនៃអហេតុកភវង្គ ដោយអនន្តរប្បច្ច័យ ពួក​សហេតុកក្ខន្ធ ជាបច្ច័យនៃអហេតុកវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។ សហេតុកធម៌ ជាបច្ច័យ​នៃសហេតុកធម៌ផង នៃអហេតុកធម៌ផង ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលច្រឡំ​ដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នៃមោហៈផង ដោយអនន្តរប្បច្ច័យ។ អហេតុកធម៌ ជាបច្ច័យនៃ​អហេតុកធម៌ ដោយអនន្តរប្បច្ច័យ គឺមោហៈមុនៗ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយ​ឧទ្ធច្ចៈ ជាបច្ច័យនៃមោហៈក្រោយៗ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ដោយ​អនន្តរប្បច្ច័យ ពួកអហេតុកក្ខន្ធមុនៗ ជាបច្ច័យ នៃពួកអហេតុកក្ខន្ធក្រោយៗ ដោយ​អនន្តរប្បច្ច័យ អាវជ្ជនៈ ជាបច្ច័យនៃបញ្ចវិញ្ញាណ ដោយអនន្តរប្បច្ច័យ។ អហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ ដោយអនន្តរប្បច្ច័យ គឺមោហៈមុនៗ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយ​ឧទ្ធច្ចៈ ដោយអនន្តរប្បច្ច័យ អហេតុកចុតិចិត្ត ជាបច្ច័យនៃសហេតុកឧបបត្តិចិត្ត ដោយ​អនន្តរប្បច្ច័យ អហេតុកភវង្គ ជាបច្ច័យនៃសហេតុកភវង្គ ដោយអនន្តរប្បច្ច័យ ពួក​អហេតុកក្ខន្ធ ជាបច្ច័យនៃសហេតុកវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ អាវជ្ជនៈ ជាបច្ច័យនៃពួក​សហេតុកក្ខន្ធ ដោយអនន្តរប្បច្ច័យ។ អហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ផង នៃ​អហេតុកធម៌ផង ដោយអនន្តរប្បច្ច័យ គឺមោហៈមុនៗ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ​ផង នៃមោហៈផង ដោយអនន្តរប្បច្ច័យ អាវជ្ជនៈ ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នៃមោហៈផង ដោយអនន្តរប្បច្ច័យ។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី ជាបច្ច័យនៃសហេតុកធម៌ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែល​ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែល​ច្រឡំ​ដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ដោយអនន្តរប្បច្ច័យ។ សហេតុកធម៌ក្តី អហេតុកធម៌​ក្តី ជាបច្ច័យនៃអហេតុកធម៌ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលច្រឡំ​ដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃមោហៈក្រោយៗ ដែលច្រឡំ​ដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ដោយអនន្តរប្បច្ច័យ ពួកខន្ធដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃអហេតុកវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី ជាបច្ច័យនៃសហេតុកធម៌ផង នៃអហេតុកធម៌ផង ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃពួកធម៌ក្រោយៗ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នៃមោហៈផង ដោយអនន្តរប្បច្ច័យ។

[៨៤] សហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ ដោយសហជាតប្បច្ច័យ គឺប្រហែលគ្នា​នឹងសហជាតប្បច្ច័យ ក្នុងបដិច្ចវារៈដែរ តំណ មិនមានក្នុងទីនេះទេ។… ជាបច្ច័យ ដោយ​អញ្ញមញ្ញប្បច្ច័យ គឺប្រហែលគ្នានឹងបដិច្ចវារៈដែរ។… ជាបច្ច័យ ដោយនិស្សយប្បច្ច័យ គឺប្រហែលគ្នានឹងនិស្សយប្បច្ច័យ ក្នុងបដិច្ចវារៈដែរ ឯតំណ មិនមានក្នុងទីនេះទេ។

[៨៥] … ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូ​បនិស្ស័យ និងបកតូបនិស្ស័យ។បេ។ បកតូបនិស្ស័យ គឺពួកសហេតុកក្ខន្ធ ជាបច្ច័យ​នៃពួក​សហេតុកក្ខន្ធ ដោយឧបនិស្សយប្បច្ច័យ។ សហេតុកធម៌ ជាបច្ច័យនៃអហេតុកធម៌ ដោយ​ឧបនិស្សយប្បច្ច័យ បានដល់ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ បកតូបនិស្ស័យ គឺពួកសហេតុកក្ខន្ធ ជាបច្ច័យនៃពួកអហេតុកក្ខន្ធផង នៃមោហៈផង ដោយ​ឧបនិស្សយប្បច្ច័យ។ សហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ផង នៃអហេតុកធម៌​ផង ដោយ​ឧបនិស្សយប្បច្ច័យ បានដល់ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ បកតូ​បនិស្ស័យ គឺពួកសហេតុកក្ខន្ធ ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈផង នៃមោហៈផង ដោយ​ឧបនិស្សយប្បច្ច័យ។ អហេតុកធម៌ ជាបច្ច័យនៃ​អហេតុកធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់ អនន្តរូបនិស្ស័យ និង​បកតូបនិស្ស័យ។បេ។ បកតូបនិស្ស័យ គឺកាយិកសុខ ជាបច្ច័យនៃកាយិកសុខ និង​កាយិកទុក្ខផង នៃ​មោហៈ​ផង ដោយឧបនិស្សយប្បច្ច័យ កាយិកទុក្ខ… រដូវ… ភោជន… សេនាសនៈ ជា​បច្ច័យ​នៃកាយិកសុខ និងកាយិកទុក្ខផង នៃមោហៈផង ដោយ​ឧបនិស្សយប្បច្ច័យ មោហៈ ជាបច្ច័យនៃកាយិកសុខ និងកាយិកទុក្ខផង នៃមោហៈផង ដោយឧបនិស្សយប្បច្ច័យ កាយិកសុខក្តី កាយិកទុក្ខក្តី រដូវក្តី ភោជនក្តី សេនាសនៈក្តី មោហៈក្តី ជាបច្ច័យ​នៃ​កាយិកសុខ និងកាយិកទុក្ខផង នៃមោហៈផង ដោយ​ឧបនិស្សយប្បច្ច័យ។ អហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់ អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវ​កាយិកសុខ ហើយឲ្យទាន។បេ។ បំបែកសង្ឃ កាយិកទុក្ខ… រដូវ ភោជន សេនាសនៈ… អាស្រ័យនូវមោហៈ ហើយឲ្យ​ទាន។បេ។ បំបែកសង្ឃ កាយិកសុខក្តី។បេ។ មោហៈក្តី ជាបច្ច័យ​នៃ​សទ្ធា។បេ។ នៃ​បញ្ញា និងរាគៈ។បេ។ នៃ​សេចក្តីប្រាថ្នា មគ្គ និងផលសមាបត្តិ ដោយ​ឧបនិស្សយប្បច្ច័យ។ អហេតុកធម៌ ជាបច្ច័យ​នៃសហេតុកធម៌ផង នៃអហេតុកធម៌​ផង ដោយឧបនិស្សយប្បច្ច័យ បានដល់ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ បកតូបនិស្ស័យ គឺកាយិកសុខក្តី មោហៈក្តី ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នៃមោហៈផង ដោយឧបនិស្សយប្បច្ច័យ។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី ជាបច្ច័យនៃសហេតុកធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់ អនន្តរូ​បនិស្ស័យ និងបកតូបនិស្ស័យ។បេ។ បកតូបនិស្ស័យ គឺពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជា​បច្ច័យ​នៃ​ពួកសហេតុកក្ខន្ធ ដោយឧបនិស្សយប្បច្ច័យ។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី ជាបច្ច័យនៃអហេតុកធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់ អនន្តរូបនិស្ស័យ និង​បកតូបនិស្ស័យ។បេ។ បកតូបនិស្ស័យ គឺពួកខន្ធ ដែល​ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយ​ឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃពួកអហេតុកក្ខន្ធផង នៃ​មោហៈផង ដោយ​ឧបនិស្សយប្បច្ច័យ។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី ជាបច្ច័យ​នៃ​សហេតុកធម៌ ដោយ​ឧបនិស្សយប្បច្ច័យ បានដល់ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ បកតូបនិស្ស័យ គឺពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃពួកខន្ធ ដែល​ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយ​ឧទ្ធច្ចៈផង នៃមោហៈផង ដោយ​ឧបនិស្សយប្បច្ច័យ។

[៨៦] អហេតុកធម៌ ជាបច្ច័យនៃអហេតុកធម៌ ដោយបុរេជាតប្បច្ច័យ បានដល់ អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត (គឺបុគ្គល) នូវចក្ខុ… នូវវត្ថុ ថាមិនទៀង… ទោមនស្ស កើតឡើង កាលកុសល និងអកុសលរលត់ហើយ អហេតុក​វិបាក ក៏កើតឡើង ព្រោះកុសល និងអកុសលនោះជាអារម្មណ៍ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។ ឯវត្ថុបុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ ជាបច្ច័យនៃ​កាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ វត្ថុ ជាបច្ច័យនៃពួកអហេតុកក្ខន្ធផង នៃមោហៈផង ដោយបុរេជាតប្បច្ច័យ។ អហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត (គឺបុគ្គល) នូវចក្ខុ… នូវវត្ថុ ថាមិនទៀង… ទោមនស្សកើតឡើង កាលកុសល និងអកុសលរលត់ហើយ សហេតុក​វិបាក ក៏កើតឡើង ព្រោះកុសល និងអកុសលនោះជាអារម្មណ៍ បុគ្គលឃើញនូវរូប ដោយ​ទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃពួក​សហេតុកក្ខន្ធ ដោយបុរេជាតប្បច្ច័យ។ អហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ផង នៃ​អហេតុកធម៌ផង ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត (គឺបុគ្គល) នូវចក្ខុ… ពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយ​ឧទ្ធច្ចៈក្តី មោហៈក្តី ប្រារព្ធ​នូវវត្ថុ ទើបកើតឡើង។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នៃមោហៈផង ដោយបុរេជាតប្បច្ច័យ។

[៨៧] សហេតុកធម៌ ជាបច្ច័យនៃអហេតុកធម៌ ដោយបច្ឆាជាតប្បច្ច័យ គឺពួកសហេតុកក្ខន្ធ ដែលកើតក្រោយ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។ អហេតុកធម៌ ជាបច្ច័យនៃអហេតុកធម៌ ដោយបច្ឆាជាតប្បច្ច័យ គឺពួកអហេតុកក្ខន្ធ ដែល​កើត​ក្រោយក្តី មោហៈក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី ជាបច្ច័យនៃអហេតុកធម៌ ដោយបច្ឆាជាតប្បច្ច័យ គឺពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ដែលកើតក្រោយក្តី មោហៈក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។

[៨៨] សហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ ដោយអាសេវនប្បច្ច័យ គឺប្រហែលគ្នា​នឹង​អនន្តរប្បច្ច័យដែរ។ អាវជ្ជនៈក្តី ភវង្គៈក្តី មិនមានទេ ឯវារៈ៩ ក្នុងអាសេវនប្បច្ច័យ បណ្ឌិត​គប្បីវៀរចេញចុះ។

[៨៩] សហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺសហេតុកចេតនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយ​កម្មប្បច្ច័យ។ ឯនានាខណិកៈ គឺសហេតុកចេតនា ជាបច្ច័យនៃពួកសហេតុកក្ខន្ធ ដែលជា​វិបាក ដោយកម្មប្បច្ច័យ។ សហេតុកធម៌ ជាបច្ច័យនៃអហេតុកធម៌ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺសហេតុកចេតនា ជាបច្ច័យនៃ​ពួកចិត្តសមុដ្ឋានរូប ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺសហេតុកចេតនា ជាបច្ច័យនៃ​ពួកអហេតុកក្ខន្ធ ជាវិបាកផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។ សហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ផង នៃអហេតុកធម៌ផង ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺសហេតុកចេតនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺសហេតុកចេតនា ជាបច្ច័យនៃពួកសហេតុកក្ខន្ធ ដែលជាវិបាកផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។ អហេតុកធម៌ ជាបច្ច័យនៃអហេតុកធម៌ ដោយកម្មប្បច្ច័យ គឺអហេតុកចេតនា ជាបច្ច័យនៃ​ពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។

[៩០] សហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ ដោយវិបាកប្បច្ច័យ គឺសហេតុកក្ខន្ធ១ ដែលជាវិបាក (ជាបច្ច័យ) នៃខន្ធ៣… ខន្ធ២… ក្នុងបដិសន្ធិក្ខណៈ…។ សហេតុកធម៌ ជាបច្ច័យនៃអហេតុកធម៌ ដោយវិបាកប្បច្ច័យ ពួកសហេតុកក្ខន្ធ ដែលជាវិបាក ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិបាកប្បច្ច័យ ក្នុងបដិសន្ធិក្ខណៈ…។ សហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ផង នៃអហេតុកធម៌ផង ដោយវិបាកប្បច្ច័យ គឺសហេតុកក្ខន្ធ១ ដែលជាវិបាក (ជាបច្ច័យ) នៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង… ខន្ធ២… ក្នុង​បដិសន្ធិក្ខណៈ…។ អហេតុកធម៌ ជាបច្ច័យនៃអហេតុកធម៌ ដោយវិបាកប្បច្ច័យ គឺ​អហេតុកក្ខន្ធ១ ដែលជាវិបាក (ជាបច្ច័យ) នៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង… ខន្ធ២… ក្នុងបដិសន្ធិក្ខណៈ ពួកខន្ធជាបច្ច័យនៃវត្ថុ ដោយវិបាកប្បច្ច័យ។

[៩១] សហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ ដោយអាហារប្បច្ច័យ គឺមានវារៈ៣។ អហេតុកធម៌ ជាបច្ច័យនៃអហេតុកធម៌ ដោយអាហារប្បច្ច័យ គឺពួកអាហារ ជាអហេតុកៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអាហារប្បច្ច័យ ក្នុងបដិសន្ធិក្ខណៈ កពឡិង្ការាហារ ជាបច្ច័យនៃកាយនេះ ដោយអាហារប្បច្ច័យ។

[៩២] សហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ ដោយឥន្រ្ទិយប្បច្ច័យ គឺមានវារៈ៣។ អហេតុកធម៌ ជាបច្ច័យនៃអហេតុកធម៌ ដោយឥន្រ្ទិយប្បច្ច័យ គឺពួកឥន្រ្ទិយជាអហេតុកៈ ជា​បច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយឥន្រ្ទិយប្បច្ច័យ ក្នុង​បដិសន្ធិក្ខណៈ… ចក្ខុន្រ្ទិយ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយិន្រ្ទិយ ជាបច្ច័យនៃ​កាយវិញ្ញាណ ដោយឥន្រ្ទិយប្បច្ច័យ រូបជីវិតិន្រ្ទិយ ជាបច្ច័យនៃពួកកដត្តារូប ដោយ​ឥន្រ្ទិយប្បច្ច័យ។

[៩៣] សហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ ដោយឈានប្បច្ច័យ គឺមានវារៈ៣។ អហេតុកធម៌ ជាបច្ច័យនៃអហេតុកធម៌ ដោយឈានប្បច្ច័យ គឺពួកអង្គឈានជាអហេតុកៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយឈានប្បច្ច័យ ក្នុងបដិសន្ធិក្ខណៈ…។

[៩៤] សហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ ដោយមគ្គប្បច្ច័យ គឺមានវារៈ៣។

[៩៥] សហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ ដោយសម្បយុត្តប្បច្ច័យ គឺមានបញ្ហា៦ ប្រហែលគ្នានឹងសម្បយុត្តប្បច្ច័យ ក្នុងបដិច្ចវារៈដែរ។

[៩៦] សហេតុកធម៌ ជាបច្ច័យនៃអហេតុកធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួកសហេតុកក្ខន្ធ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយ​វិប្បយុត្តប្បច្ច័យ ក្នុងបដិសន្ធិក្ខណៈ ពួកសហេតុកក្ខន្ធ ជាបច្ច័យនៃពួកកដត្តារូប ដោយ​វិប្បយុត្តប្បច្ច័យ។ បច្ឆាជាត គឺពួកសហេតុកក្ខន្ធ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។ អហេតុកធម៌ ជាបច្ច័យនៃអហេតុកធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សហជាត គឺពួកអហេតុកក្ខន្ធ ជាបច្ច័យ​នៃពួក​ចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ ក្នុងបដិសន្ធិក្ខណៈ ពួកអហេតុកក្ខន្ធ ជា​បច្ច័យ​នៃពួកកដត្តារូប ដោយវិប្បយុត្តប្បច្ច័យ ពួកខន្ធជាបច្ច័យនៃវត្ថុ ដោយ​វិប្បយុត្តប្បច្ច័យ វត្ថុ ជាបច្ច័យនៃពួកខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ បុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុជាបច្ច័យនៃ​ពួកអហេតុកក្ខន្ធផង នៃមោហៈផង ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺពួក​អហេតុកក្ខន្ធក្តី មោហៈក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។ អហេតុកធម៌ ជាបច្ច័យនៃអហេតុកធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និង​បុរេជាត។ សហជាត គឺក្នុងបដិសន្ធិក្ខណៈ វត្ថុ ជាបច្ច័យនៃពួកសហេតុកក្ខន្ធ ដោយ​វិប្បយុត្តប្បច្ច័យ។ ឯបុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកសហេតុកក្ខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ អហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ផង នៃអហេតុកធម៌ផង ដោយវិប្បយុត្តប្បច្ច័យ បានដល់បុរេជាត គឺវត្ថុជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយ​ឧទ្ធច្ចៈ​ផង នៃមោហៈផង ដោយវិប្បយុត្តប្បច្ច័យ។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី ជាបច្ច័យនៃ​អហេតុកធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួកខន្ធដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃពួកចិត្ត​សមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំ​ដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយ​វិប្បយុត្តប្បច្ច័យ។

[៩៧] សហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ ដោយអត្ថិប្បច្ច័យ គឺសហេតុកក្ខន្ធ១ (ជាបច្ច័យ) នៃខន្ធ៣… ខន្ធ២… ក្នុងបដិសន្ធិក្ខណៈ…។ សហេតុកធម៌ ជាបច្ច័យនៃ​អហេតុកធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួក​សហេតុកក្ខន្ធ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ ពួកខន្ធដែលច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យនៃមោហៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយ​អត្ថិប្បច្ច័យ ក្នុងបដិសន្ធិក្ខណៈ…។ ឯបច្ឆាជាត គឺពួកសហេតុកក្ខន្ធ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ សហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ផង នៃ​អហេតុកធម៌ផង ដោយអត្ថិប្បច្ច័យ គឺសហេតុកក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ផង នៃពួក​ចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ ខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យនៃខន្ធ៣ផង នៃមោហៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ ខន្ធ២… ក្នុងបដិសន្ធិក្ខណៈ…។ អហេតុកធម៌ ជាបច្ច័យនៃអហេតុកធម៌ ដោយអត្ថិប្បច្ច័យ បាន​ដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺអហេតុកក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ ខន្ធ២… មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយ​អត្ថិប្បច្ច័យ មានទាំងបដិសន្ធិផង។ បណ្ឌិតគប្បីធ្វើ ដរាបដល់ពួកអសញ្ញសត្វចុះ។ បុរេជាត (គឺបុគ្គល) នូវចក្ខុ នូវវត្ថុ ថាមិនទៀង… ទោមនស្សកើតឡើង កាលកុសល និង​អកុសលរលត់ហើយ អហេតុកវិបាក ក៏កើតឡើង ព្រោះកុសល និងអកុសលនោះ​ជា​អារម្មណ៍ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃ​កាយវិញ្ញាណ ចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ ជាបច្ច័យនៃ​កាយវិញ្ញាណ ដោយអត្ថិប្បច្ច័យ វត្ថុ ជាបច្ច័យនៃពួកអហេតុកក្ខន្ធផង នៃមោហៈផង ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺពួកអហេតុកក្ខន្ធក្តី មោហៈក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ កពឡិង្ការាហារ ជាបច្ច័យនៃកាយនេះ ដោយអត្ថិប្បច្ច័យ រូបជីវិតិន្រ្ទិយ ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។ អហេតុកធម៌ ជាបច្ច័យនៃ​សហេតុកធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយ​អត្ថិប្បច្ច័យ ក្នុងបដិសន្ធិក្ខណៈ វត្ថុ ជាបច្ច័យនៃពួកសហេតុកក្ខន្ធ ដោយអត្ថិប្បច្ច័យ។ បុរេជាត (គឺបុគ្គល) នូវចក្ខុ… នូវវត្ថុ ថាមិនទៀង… ទោមនស្សកើតឡើង កាលកុសល និងអកុសលរលត់ហើយ សហេតុកវិបាក ក៏កើតឡើង ព្រោះកុសល និងអកុសលនោះ​ជាអារម្មណ៍ បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ វត្ថុ ជាបច្ច័យនៃពួកសហេតុកក្ខន្ធ ដោយអត្ថិប្បច្ច័យ។ អហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌​ផង នៃអហេតុកធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ។ បុរេជាត គឺនូវចក្ខុ… ពួកខន្ធដែលច្រឡំ​ដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ប្រារព្ធនូវវត្ថុ ទើបកើតឡើង វត្ថុ ជាបច្ច័យ​នៃពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នៃមោហៈផង ដោយ​អត្ថិប្បច្ច័យ។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី ជាបច្ច័យនៃសហេតុកធម៌ ដោយអត្ថិប្បច្ច័យ បានដល់ សហជាត និងបុរេជាត។ សហជាត គឺខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២… ក្នុង​បដិសន្ធិក្ខណៈ សហេតុកក្ខន្ធ ១ក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២…។ សហជាត គឺសហេតុកក្ខន្ធ១ក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២…។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី ជាបច្ច័យនៃអហេតុកធម៌ ដោយអត្ថិប្បច្ច័យ បានដល់ សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺពួកសហេតុកក្ខន្ធក្តី ពួកមហាភូតក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ ពួកខន្ធដែលច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយ​អត្ថិប្បច្ច័យ ក្នុងបដិសន្ធិក្ខណៈ ពួកសហេតុកក្ខន្ធក្តី ពួកមហាភូតក្តី ជាបច្ច័យនៃពួក​កដត្តារូប ដោយអត្ថិប្បច្ច័យ។ សហជាត គឺពួកខន្ធដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយ​ឧទ្ធច្ចៈក្តី វត្ថុក្តី ជាបច្ច័យនៃមោហៈ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកខន្ធ ដែលច្រឡំ​ដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយ​អត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកសហេតុកក្ខន្ធក្តី កពឡិង្ការាហារក្តី ជាបច្ច័យនៃកាយនេះ ដោយអត្ថិប្បច្ច័យ បច្ឆាជាត គឺពួកសហេតុកក្ខន្ធក្តី រូបជីវិតិន្រ្ទិយក្តី ជាបច្ច័យនៃពួក​កដត្តារូប ដោយអត្ថិប្បច្ច័យ។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី ជាបច្ច័យនៃសហេតុកធម៌​ផង នៃអហេតុកធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃខន្ធ៣ផង ពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ។ សហជាត គឺខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ផង មោហៈផង ដោយអត្ថិប្បច្ច័យ ខន្ធ២…។

[៩៨] ក្នុងហេតុប្បច្ច័យ មានវារៈ៦ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៤ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុង​សហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុង​បច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៤ ក្នុងវិបាកប្បច្ច័យ មានវារៈ៤ ក្នុងអាហារប្បច្ច័យ មានវារៈ៤ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៤ ក្នុងឈានប្បច្ច័យ មានវារៈ៤ ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងវិគតប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។

ចប់ អនុលោម។

[៩៩] សហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។ សហេតុកធម៌ ជាបច្ច័យនៃអហេតុកធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។ សហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ផង នៃ​អហេតុកធម៌​ផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។ អហេតុកធម៌ ជាបច្ច័យនៃ​អហេតុកធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយ​ឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។ អហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។ អហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ផង នៃអហេតុកធម៌ផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្ស័យប្បច្ច័យ ជាបច្ច័យ ដោយ​បុរេជាតប្បច្ច័យ។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី ជាបច្ច័យនៃសហេតុកធម៌ ដោយ​អារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី ជាបច្ច័យនៃអហេតុកធម៌ ដោយអារម្មណប្បច្ច័យ ជា​បច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយ​បច្ឆាជាតប្បច្ច័យ។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី ជាបច្ច័យនៃសហេតុកធម៌ផង នៃ​អហេតុកធម៌ផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយ​ឧបនិស្សយប្បច្ច័យ។

[១០០] ក្នុងនហេតុប្បច្ច័យ មានវារៈ៩។ សេចក្តីបំប្រួញ។ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមាន​វារៈ៩ ក្នុងនោអវិគតប្បច្ច័យ មានវារៈ៩។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។

ចប់ បច្ចនីយៈ។

[១០១] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៦ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ មានវារៈ៦ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៦ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៦ ក្នុង​នអញ្ញមញ្ញប្បច្ច័យ មានវារៈ២ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៦។ សេចក្តីបំប្រួញ។… ក្នុងនមគ្គប្បច្ច័យ មានវារៈ៦ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៦ ក្នុងនោវិគតប្បច្ច័យ មានវារៈ៦។ បណ្ឌិត​គប្បីរាប់យ៉ាងនេះចុះ។

ចប់ អនុលោមប្បច្ចនីយៈ។

[១០២] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ… ក្នុងអធិបតិប្បច្ច័យ មានវារៈ៤ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុង​សហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុង​បច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៤ ក្នុងវិបាកប្បច្ច័យ មានវារៈ៤ ក្នុងអាហារប្បច្ច័យ មានវារៈ៤ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៤ ក្នុងឈានប្បច្ច័យ មានវារៈ៤ ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងវិគតប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។

ចប់ បច្ចនីយានុលោម។

ចប់ សហេតុកទុកៈ។

ហេតុសម្បយុត្តទុកៈ

បដិច្ចវារៈ

[១០៣] ហេតុសម្បយុត្តធម៌ (ធម៌ដែលប្រកបដោយហេតុ) អាស្រ័យនូវហេតុសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ជាហេតុសម្បយុត្ត នូវខន្ធ២… ក្នុងខណៈនៃបដិសន្ធិ…។ ហេតុវិប្បយុត្តធម៌ (ធម៌ដែលមិនប្រកបដោយហេតុ) អាស្រ័យនូវហេតុសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ជាហេតុសម្បយុត្ត ក្នុងខណៈនៃបដិសន្ធិ…។ បណ្ឌិត គប្បីធ្វើ​ឲ្យពិស្តារ តាមដំណើរនេះចុះ។ ដូចសហេតុកទុកៈដែរ មិនមានការធ្វើឲ្យផ្សេងគ្នាឡើយ។

ចប់ ហេតុសម្បយុត្តទុកៈ។

ហេតុសហេតុកទុកៈ

បដិច្ចវារៈ

[១០៤] ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី អាស្រ័យនូវធម៌ជាហេតុផង ប្រកបដោយ​ហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺអទោសៈ និងអមោហៈ អាស្រ័យនូវ​អលោភៈ។ បណ្ឌិតគប្បីចងជាចក្កៈចុះ។ មោហៈ អាស្រ័យនូវលោភៈ។ បណ្ឌិតគប្បីចង​ជាចក្កៈចុះ។ អទោសៈ និងអមោហៈ អាស្រ័យនូវអលោភៈ ក្នុងខណៈនៃបដិសន្ធិ។ បណ្ឌិត គប្បីចងជាចក្កៈចុះ។ ធម៌ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ អាស្រ័យនូវធម៌ជា​ហេតុ​ផង ប្រកបដោយហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវហេតុ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី ទាំង​ប្រកបដោយហេតុ តែមិនមែនជាហេតុក្តី អាស្រ័យនូវធម៌ជាហេតុផង ប្រកបដោយ​ហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺអទោសៈ និងអមោហៈក្តី ពួក​សម្បយុត្តកក្ខន្ធក្តី អាស្រ័យនូវអលោភៈ។ បណ្ឌិត គប្បីចងជាចក្កៈចុះ។ មោហៈក្តី ពួក​សម្បយុត្តកក្ខន្ធក្តី អាស្រ័យនូវលោភៈ។ បណ្ឌិត គប្បីចងជាចក្កៈចុះ។ ក្នុងខណៈនៃ​បដិសន្ធិ…។ ធម៌ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ អាស្រ័យនូវធម៌ ដែល​ប្រកប​ដោយហេតុ តែមិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ នូវខន្ធ២… ក្នុងខណៈ​នៃបដិសន្ធិ…។ ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី អាស្រ័យនូវធម៌ដែលប្រកប​ដោយ​ហេតុ តែមិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺហេតុអាស្រ័យនូវពួកខន្ធ ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី ទាំងប្រកបដោយហេតុ តែមិនមែនជាហេតុក្តី អាស្រ័យនូវធម៌ ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ហេតុក្តី អាស្រ័យនូវខន្ធ១ ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ នូវខន្ធ២… ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ជាហេតុក្តី ដែលប្រកបដោយហេតុក្តី អាស្រ័យនូវធម៌​ជាហេតុផង ប្រកបដោយ​ហេតុផង ទាំងប្រកបដោយហេតុ តែមិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺអទោសៈ និងអមោហៈ អាស្រ័យនូវអលោភៈផង នូវពួកសម្បយុត្តកក្ខន្ធផង។ បណ្ឌិត គប្បីចងជាចក្កៈចុះ។ មោហៈ អាស្រ័យនូវលោភៈផង នូវពួកសម្បយុត្តកក្ខន្ធផង។ បណ្ឌិត គប្បីចងជាចក្កៈចុះ។ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ អាស្រ័យនូវធម៌ជាហេតុផង ប្រកបដោយ​ហេតុផង ទាំងប្រកបដោយហេតុ តែមិនមែនជាហេតុផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលប្រកប​ដោយហេតុ តែមិនមែនជាហេតុផង នូវហេតុផង នូវខន្ធ២… ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី ទាំងប្រកបដោយ​ហេតុ តែមិនមែនជាហេតុក្តី អាស្រ័យនូវធម៌ជាហេតុផង ប្រកបដោយ​ហេតុផង ទាំងប្រកបដោយហេតុ តែមិនមែនជាហេតុផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺខន្ធ៣ក្តី អទោសៈ និងអមោហៈក្តី អាស្រ័យនូវខន្ធ១ ដែលប្រកបដោយ​ហេតុ តែមិនមែនជា​ហេតុផង នូវអលោភៈផង នូវខន្ធ២… ក្នុងខណៈនៃបដិសន្ធិ…។ សេចក្តីបំប្រួញ។ បណ្ឌិត គប្បីឲ្យពិស្តារ​យ៉ាងនេះចុះ។

[១០៥] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩។ សេចក្តីបំប្រួញ។ ក្នុងបច្ច័យទាំងអស់ សុទ្ធតែ​មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។

ចប់ អនុលោម។

[១០៦] ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី អាស្រ័យនូវធម៌ជាហេតុផង ប្រកប​ដោយ​ហេតុផង ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺអទោសៈ និងអមោហៈ អាស្រ័យ​នូវ​អលោភៈ។ បណ្ឌិត គប្បីចងជាចក្កៈចុះ។ ក្នុងខណៈនៃបដិសន្ធិ…។ វារៈ៩ ចប់បរិបូណ៌។ ព្រោះនបុរេជាតប្បច្ច័យ មានវារៈ៩។ ព្រោះនបច្ឆាជាតប្បច្ច័យ មានវារៈ៩។ ព្រោះ​នអាសេវនប្បច្ច័យ មានវារៈ៩។

[១០៧] ធម៌ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ អាស្រ័យនូវធម៌ជាហេតុផង ប្រកបដោយហេតុផង ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺសម្បយុត្តកចេតនា អាស្រ័យ​នូវ​ហេតុ។ ធម៌ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ អាស្រ័យនូវធម៌ដែលប្រកប​ដោយហេតុ តែមិនមែនជាហេតុ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺសម្បយុត្តកចេតនា អាស្រ័យនូវពួកខន្ធ ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ។ ធម៌ដែលប្រកបដោយ​ហេតុ តែមិនមែនជាហេតុ អាស្រ័យនូវធម៌ជាហេតុផង ប្រកបដោយហេតុផង ទាំងប្រកប​ដោយហេតុ តែមិនមែនជាហេតុផង ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺសម្បយុត្តក​ចេតនា អាស្រ័យនូវហេតុផង នូវពួកសម្បយុត្តកក្ខន្ធផង។ ព្រោះនវិបាកប្បច្ច័យ និង​នវិប្បយុត្តប្បច្ច័យ។

[១០៨] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុង​នបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។

ចប់ បច្ចនីយៈ។

[១០៩] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ព្រោះហេតុប្បច្ច័យ… ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុង​នកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។

ចប់ អនុលោមប្បច្ចនីយៈ។

[១១០] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ព្រោះនអធិបតិប្បច្ច័យ… ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩។ សេចក្តីបំប្រួញ។… ក្នុងអវិគតប្បច្ច័យ មាន​វារៈ៩។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។

ចប់ បច្ចនីយានុលោម។

សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹង​បដិច្ចវារៈដែរ។

បញ្ហាវារៈ

[១១១] ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី ជាបច្ច័យនៃធម៌ជាហេតុផង ប្រកប​ដោយ​ហេតុផង ដោយហេតុប្បច្ច័យ គឺអលោភៈ ជាបច្ច័យ​នៃអទោសៈ និងអមោហៈ ដោយ​ហេតុប្បច្ច័យ ដូចបដិច្ចវារៈដែរ។ ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី ជាបច្ច័យនៃធម៌ ដែល​ប្រកបដោយហេតុ តែមិនមែនជាហេតុ ដោយហេតុប្បច្ច័យ គឺហេតុ ជាបច្ច័យ​នៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ជាហេតុក្តី ប្រកប​​ដោយហេតុក្តី ជាបច្ច័យ នៃធម៌ជាហេតុផង ប្រកបដោយហេតុផង ទាំងប្រកប​ដោយហេតុ តែមិនមែនជាហេតុផង ដោយហេតុប្បច្ច័យ គឺអលោភៈ ជាបច្ច័យ​នៃអទោសៈ និងអមោហៈផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយហេតុប្បច្ច័យ បណ្ឌិត​គប្បីឲ្យពិស្តារ​ផងចុះ។

[១១២] ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី ជាបច្ច័យ​នៃធម៌ជាហេតុផង ប្រកប​ដោយ​ហេតុផង ដោយអារម្មណប្បច្ច័យ គឺពួកហេតុ កើតឡើង ព្រោះប្រារព្ធ​នូវហេតុ។ ធម៌ជា​ហេតុក្តី ប្រកបដោយហេតុក្តី ជាបច្ច័យ​នៃធម៌ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ដោយអារម្មណប្បច្ច័យ គឺពួកខន្ធដែលប្រកបដោយហេតុ តែមិនមែនជាហេតុ កើត​ឡើង ព្រោះប្រារព្ធ​នូវហេតុ។ ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី ជាបច្ច័យ​នៃធម៌ជា​ហេតុផង ប្រកបដោយហេតុផង ទាំងប្រកបដោយហេតុ តែមិនមែនជាហេតុផង ដោយ​អារម្មណប្បច្ច័យ គឺពួកហេតុក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះប្រារព្ធនូវហេតុ។ ធម៌ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ជាបច្ច័យនៃធម៌ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យទាន សីល… ឧបោសថកម្ម… ពិចារណានូវកុសលនោះ ពិចារណានូវពួកកុសល ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន ចេញអំពីឈាន ពិចារណានូវឈាន ពួកព្រះអរិយៈ ចេញអំពីមគ្គ ពិចារណានូវមគ្គ ពិចារណានូវផល ពិចារណានូវពួកកិលេស ដែលលះបង់ហើយ ពិចារណានូវពួកកិលេស ដែលសង្កត់សង្កិនហើយ ដឹងនូវពួកកិលេស ដែលសន្សំហើយ ក្នុងកាលមុន នូវពួកខន្ធ​ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ថាមិនទៀង… ទោមនស្ស កើតឡើង បុគ្គល​ដឹងនូវចិត្តរបស់បុគ្គល អ្នកព្រមព្រៀងដោយចិត្ត ដែលប្រកបដោយហេតុ តែមិនមែន​ជា​ហេតុ ដោយចេតោបរិយញ្ញាណ អាកាសានញ្ចាយតនៈ (ជាបច្ច័យ) នៃវិញ្ញាណញ្ចា​យតនៈ អាកិញ្ចញ្ញាយតនៈ ជាបច្ច័យនៃនេវសញ្ញានាសញ្ញាតនៈ ដោយអារម្មណប្បច្ច័យ ពួក​ខន្ធ​ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ជាបច្ច័យ​នៃឥទ្ធិវិធញ្ញាណ ចេតោ​បរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយ​អារម្មណប្បច្ច័យ។ ធម៌ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ជាបច្ច័យ​នៃធម៌ជាហេតុផង ប្រកបដោយ​ហេតុផង ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យទាន… ដំណើរទី១ មិនមានផ្សេងគ្នាទេ។ ធម៌ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ជា​បច្ច័យ​​នៃធម៌ជាហេតុផង ប្រកប​ដោយហេតុផង ទាំងប្រកបដោយហេតុ តែមិនមែន​ជា​ហេតុ​ផង ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យទាន… ដំណើរទី១ យ៉ាងណា (ដំណើរទី២) ក៏មិនផ្សេងគ្នា យ៉ាងនោះដែរ។ ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី ទាំងប្រកបដោយហេតុ តែមិនមែនជាហេតុក្តី ជាបច្ច័យ​នៃធម៌ជាហេតុផង ប្រកបដោយហេតុផង ដោយ​អារម្មណប្បច្ច័យ គឺពួកហេតុ​កើតឡើង ព្រោះប្រារព្ធ​នូវហេតុផង នូវពួក​សម្បយុត្តកក្ខន្ធ​ផង។ ធម៌ជា​ហេតុក្តី ប្រកបដោយហេតុក្តី ទាំងប្រកបដោយហេតុ តែមិនមែនជាហេតុក្តី ជាបច្ច័យ​នៃធម៌ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ដោយអារម្មណប្បច្ច័យ គឺពួកខន្ធដែលប្រកបដោយហេតុ តែមិនមែនជាហេតុ កើតឡើង ព្រោះប្រារព្ធ​នូវហេតុផង នូវពួកសម្បយុត្តកក្ខន្ធផង។ ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី ទាំងប្រកបដោយហេតុ តែមិនមែនជាហេតុក្តី ជាបច្ច័យ​នៃធម៌ជាហេតុផង ប្រកបដោយហេតុផង ទាំងប្រកប​ដោយ​ហេតុ តែមិនមែនជាហេតុផង ដោយអារម្មណប្បច្ច័យ គឺពួកហេតុក្តី ពួក​សម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះប្រារព្ធ​នូវហេតុផង នូវពួកសម្បយុត្តកក្ខន្ធផង។

[១១៣] ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី ជាបច្ច័យ​នៃធម៌ជាហេតុផង ប្រកប​ដោយ​ហេតុផង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺពួកហេតុ កើតឡើង ព្រោះធ្វើ​នូវហេតុ ឲ្យជាទីគោរព។ ឯ​សហជាតាធិបតិ គឺអធិបតិធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី ជាបច្ច័យ នៃពួក​សម្បយុត្តកហេតុ ដោយអធិបតិប្បច្ច័យ។ ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តីជាបច្ច័យ​នៃធម៌ដែលប្រកប​ដោយហេតុ តែមិនមែនជាហេតុ ដោយអធិបតិប្បច្ច័យ បានដល់​អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺពួកខន្ធដែលប្រកបដោយហេតុ តែមិនមែនជា​ហេតុ កើតឡើង ព្រោះធ្វើ​នូវហេតុឲ្យជាទីគោរព។ ឯសហជាតាធិបតិ គឺ​អធិបតិធម៌ ជាហេតុក្តី ប្រកបដោយហេតុក្តី ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយ​អធិបតិប្បច្ច័យ។ ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី ជាបច្ច័យ​នៃធម៌ជាហេតុផង ប្រកប​ដោយហេតុផង ទាំងប្រកបដោយហេតុ តែមិនមែនជាហេតុផង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺពួកហេតុក្តី ពួក​សម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះធ្វើនូវហេតុឲ្យជាទីគោរព។ ឯសហជាតាធិបតិ គឺ​អធិបតិធម៌ ជាហេតុក្តី ប្រកបដោយហេតុក្តី ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួក​ហេតុផង ដោយអធិបតិប្បច្ច័យ។ ធម៌ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ជា​បច្ច័យ​នៃធម៌ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ដោយអធិបតិប្បច្ច័យ បានដល់​អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលឲ្យទាន សីល… ធ្វើឧបោសថកម្ម ធ្វើនូវកុសលនោះ ឲ្យជាទីគោរព ហើយពិចារណា ក្នុងកាលមុន… ចេញអំពីឈាន ធ្វើនូវឈាន ឲ្យជាទីគោរព ហើយពិចារណា ពួកព្រះអរិយៈ ចេញអំពីមគ្គ ធ្វើនូវមគ្គ ឲ្យជាទីគោរព… ធ្វើនូវផល ឲ្យជាទីគោរព ហើយពិចារណា បុគ្គលធ្វើនូវពួកខន្ធ ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ កើតឡើង ព្រោះធ្វើ​នូវខន្ធនោះ ឲ្យជាទីគោរព ទិដ្ឋិកើតឡើង។ ឯសហជាតាធិបតិ គឺ​អធិបតិធម៌ ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។ ធម៌ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ជាបច្ច័យនៃ​ធម៌​ជាហេតុផង ប្រកបដោយហេតុផង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និង​សហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលឲ្យទាន… ដូចដំណើរទី១ដែរ។ ឯ​សហជាតាធិបតិ គឺអធិបតិធម៌ ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ជាបច្ច័យនៃ​ពួកសម្បយុត្តកហេតុ ដោយអធិបតិប្បច្ច័យ។ ធម៌ដែលប្រកបដោយហេតុ តែមិនមែនជា​ហេតុ ជាបច្ច័យនៃធម៌ជាហេតុផង ប្រកបដោយហេតុផង ទាំងប្រកបដោយហេតុ តែ​មិន​មែនជាហេតុផង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលឲ្យទាន… ដូចដំណើរទី១ដែរ។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួក​ហេតុផង ដោយអធិបតិប្បច្ច័យ។ ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី ទាំងប្រកបដោយ​ហេតុ តែមិនមែនជាហេតុក្តី ជាបច្ច័យនៃធម៌ជាហេតុផង ប្រកបដោយហេតុផង ដោយ​អធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺពួកហេតុ កើតឡើង ព្រោះធ្វើនូវហេតុផង នូវពួកសម្បយុត្តកក្ខន្ធផង ឲ្យជាទីគោរព។ ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី ទាំងប្រកប​ដោយហេតុ តែមិនមែនជាហេតុក្តី ជាបច្ច័យ នៃធម៌ដែលប្រកបដោយហេតុ តែមិនមែន​ជាហេតុ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺពួកខន្ធដែលប្រកបដោយហេតុ តែមិនមែនជាហេតុ កើតឡើង ព្រោះធ្វើនូវហេតុផង នូវពួកសម្បយុត្តកក្ខន្ធផង ឲ្យជាទី​គោរព។ ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី ទាំងប្រកបដោយហេតុ តែមិនមែនជាហេតុក្តី ជាបច្ច័យនៃធម៌ជាហេតុផង ប្រកបដោយហេតុផង ទាំងប្រកបដោយហេតុ តែមិនមែនជា​ហេតុ​ផង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺពួកហេតុក្តី ពួក​សម្បយុត្តក​ក្ខន្ធ​ក្តី កើតឡើង ព្រោះធ្វើនូវហេតុផង នូវពួកសម្បយុត្តកក្ខន្ធផង ឲ្យជាទីគោរព។

[១១៤] ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី ជាបច្ច័យ នៃធម៌ជាហេតុផង ប្រកបដោយ​ហេតុផង ដោយអនន្តរប្បច្ច័យ គឺពួកហេតុមុនៗ ជាបច្ច័យនៃពួកហេតុក្រោយៗ ដោយ​អនន្តរប្បច្ច័យ។ ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី ជាបច្ច័យ នៃធម៌ដែលប្រកប​ដោយ​ហេតុ តែមិនមែនជាហេតុ ដោយអនន្តរប្បច្ច័យ គឺពួកហេតុមុនៗ ជាបច្ច័យនៃពួកខន្ធ​ក្រោយៗ ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ដោយអនន្តរប្បច្ច័យ។ ធម៌ជា​ហេតុក្តី ប្រកបដោយហេតុក្តី ជាបច្ច័យនៃធម៌ជាហេតុផង ប្រកបដោយហេតុផង ទាំង​ប្រកប​ដោយហេតុ តែមិនមែនជាហេតុផង ដោយអនន្តរប្បច្ច័យ គឺពួកហេតុមុនៗ ជា​បច្ច័យនៃពួកហេតុក្រោយៗផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយអនន្តរប្បច្ច័យ។ ធម៌​ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ជាបច្ច័យនៃធម៌ដែលប្រកបដោយហេតុ តែ​មិនមែនជាហេតុ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលប្រកបដោយហេតុ តែមិនមែន​ជាហេតុ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ដោយអនន្តរប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃគោត្រភូ អនុលោម (ជាបច្ច័យ) នៃ​វោទានៈ។ សេចក្តីបំប្រួញ។ នេវសញ្ញានាសញ្ញាយតនៈ របស់បុគ្គល កាលចេញអំពីនិរោធ ជាបច្ច័យនៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។ ធម៌ដែលប្រកបដោយហេតុ តែមិនមែន​ជាហេតុ ជាបច្ច័យ នៃធម៌ជាហេតុផង ប្រកបដោយហេតុផង ដោយអនន្តរប្បច្ច័យ គឺពួក​ខន្ធមុនៗ ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ជាបច្ច័យនៃពួកហេតុក្រោយៗ ដោយអនន្តរប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃគោត្រភូ។ សេចក្តីបំប្រួញ។ ធម៌ដែល​ប្រកបដោយហេតុ តែមិនមែនជាហេតុផង ជាបច្ច័យនៃធម៌ជាហេតុផង ប្រកបដោយហេតុ​ផង ទាំងប្រកបដោយហេតុ តែមិនមែនជាហេតុផង ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ជាបច្ច័យនៃពួកហេតុក្រោយៗផង នៃពួក​សម្បយុត្តកក្ខន្ធផង ដោយអនន្តរប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃគោត្រភូ។ មូលកធម៌ ដែលប្រកបដោយហេតុ តែមិនមែនជាហេតុក្តី វារៈ៣ក្តី ដូចគ្នានឹងវារៈ១ដែរ។ ធម៌ជា​ហេតុក្តី ប្រកបដោយហេតុក្តី ទាំងប្រកបដោយហេតុ តែមិនមែនជាហេតុក្តី ជាបច្ច័យនៃ​ធម៌ជាហេតុផង ប្រកបដោយហេតុផង ដោយអនន្តរប្បច្ច័យ គឺពួកហេតុមុនៗក្តី ពួក​សម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃពួកហេតុក្រោយៗ ដោយអនន្តរប្បច្ច័យ។ ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី ទាំងប្រកបដោយហេតុ តែមិនមែនជាហេតុក្តី ជាបច្ច័យនៃធម៌ដែល​ប្រកប​ដោយហេតុ តែមិនមែនជាហេតុ ដោយអនន្តរប្បច្ច័យ គឺពួកហេតុមុនៗក្តី ពួក​សម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលប្រកបដោយហេតុ តែមិនមែន​ជាហេតុ ដោយអនន្តរប្បច្ច័យ។ ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី ទាំងប្រកប​ដោយ​ហេតុ តែមិនមែនជាហេតុក្តី ជាបច្ច័យនៃធម៌ជាហេតុផង ដែលប្រកបដោយហេតុផង ទាំងប្រកបដោយហេតុ តែមិនមែនជាហេតុផង ដោយអនន្តរប្បច្ច័យ គឺពួកហេតុមុនៗក្តី ពួកសម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃពួកហេតុក្រោយៗផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយ​អនន្តរប្បច្ច័យ។

[១១៥] ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី ជាបច្ច័យនៃធម៌ជាហេតុផង ប្រកបដោយ​ហេតុផង ដោយសហជាតប្បច្ច័យ… ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ ជាបច្ច័យ ដោយ​និស្សយប្បច្ច័យ គឺវារៈ៣ក្តី ពួកបច្ច័យក្តី ដូចហេតុប្បច្ច័យ ក្នុងបដិច្ចវារៈដែរ។

[១១៦] ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី ជាបច្ច័យនៃធម៌ជាហេតុផង ប្រកបដោយ​ហេតុផង ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និង​បកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺពួកហេតុ ជាបច្ច័យនៃពួកហេតុ ដោយ​ឧបនិស្សយប្បច្ច័យ។ ពួកហេតុ ជាបច្ច័យនៃពួកខន្ធ ដែលប្រកបដោយហេតុ តែមិនមែន​ជាហេតុ ដោយឧបនិស្សយប្បច្ច័យ។ ពួកហេតុ ជាបច្ច័យនៃពួកហេតុផង នៃពួក​សម្បយុត្តកក្ខន្ធ​ផង ដោយឧបនិស្សយប្បច្ច័យ។ ពួកមូលនៃពួកប្រស្នាទាំងពីរនេះ បណ្ឌិត​គប្បីសួរចុះ។ ធម៌ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ជាបច្ច័យនៃធម៌ដែល​ប្រកប​ដោយហេតុ តែមិនមែនជាហេតុ ដោយឧបនិស្សយប្បច្ច័យ បានដល់​អារម្មណូ​បនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គល​អាស្រ័យ​នូវសទ្ធា ហើយឲ្យទាន។បេ។ ញ៉ាំងសមាបត្តិ ឲ្យកើតឡើង ដំឡើងមានះ ប្រកាន់​នូវទិដ្ឋិ នូវសីល…។បេ។ អាស្រ័យនូវសេចក្តីប្រាថ្នា ហើយឲ្យទាន។បេ។ បំបែកសង្ឃ សទ្ធា។បេ។ សេចក្តីប្រាថ្នា ជាបច្ច័យនៃសទ្ធា។បេ។ នៃសេចក្តីប្រាថ្នា ដោយ​ឧបនិស្សយប្បច្ច័យ។ ប្រស្នាទាំងពីរដ៏សេស បណ្ឌិតគប្បីឲ្យពិស្តារតាមហេតុនេះ ក្នុង​មូលកៈ ដែលប្រកបដោយហេតុ តែមិនមែនជាហេតុចុះ។ ធម៌ជាហេតុក្តី ប្រកបដោយ​ហេតុក្តី ទាំងប្រកបដោយហេតុ តែមិនមែនជាហេតុក្តី ជាបច្ច័យនៃធម៌ជាហេតុផង ប្រកប​ដោយហេតុផង ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺពួកហេតុក្តី ពួកសម្បយុត្តកក្ខន្ធក្តី ជាបច្ច័យ​នៃពួកហេតុ ដោយឧបនិស្សយប្បច្ច័យ មូលទាំង២ បណ្ឌិតគប្បីសួរចុះ។ ពួកហេតុក្តី ពួកសម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃពួកខន្ធដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ដោយឧបនិស្សយប្បច្ច័យ។ បណ្ឌិតគប្បីសួរនូវមូលផងចុះ។ ពួកហេតុក្តី ពួក​សម្បយុត្តកក្ខន្ធ​ក្តី ជាបច្ច័យនៃពួកហេតុផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយ​ឧបនិស្សយប្បច្ច័យ។

[១១៧] ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី ជាបច្ច័យនៃធម៌ជាហេតុផង ប្រកបដោយ​ហេតុផង ដោយអាសេវនប្បច្ច័យ គឺដូចជាអនន្តរប្បច្ច័យដែរ។

[១១៨] ធម៌ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ជាបច្ច័យនៃធម៌ដែលប្រកប​ដោយ​ហេតុ តែមិនមែនជាហេតុ ដោយកម្មប្បច្ច័យ បានដល់សហជាត និង​នានាខណិកៈ។ សហជាត គឺចេតនា ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ជា​បច្ច័យ​នៃពួកសម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ដែលប្រកប​ដោយហេតុ តែមិនមែនជាហេតុ ជាបច្ច័យនៃពួកវិបាកក្ខន្ធ ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ដោយកម្មប្បច្ច័យ។ ធម៌ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ជាបច្ច័យនៃធម៌ជាហេតុផង ប្រកបដោយហេតុផង ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ជាបច្ច័យនៃពួកសម្បយុត្តកហេតុ ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ដែល​ប្រកប​ដោយហេតុ តែមិនមែនជាហេតុ ជាបច្ច័យនៃពួកវិបាកហេតុ ដោយកម្មប្បច្ច័យ។ ធម៌ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ជាបច្ច័យនៃធម៌ជាហេតុផង ប្រកបដោយ​ហេតុផង ទាំងប្រកបដោយហេតុ តែមិនមែនជាហេតុផង ដោយកម្មប្បច្ច័យ បានដល់​សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលប្រកបដោយហេតុ តែមិនមែន​ជាហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកហេតុផង ដោយកម្មប្បច្ច័យ។ ឯ​នានាខណិកៈ គឺចេតនា ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ជាបច្ច័យ នៃពួក​វិបាកក្ខន្ធផង នៃពួកហេតុផង ដោយកម្មប្បច្ច័យ។

[១១៩] ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី ជាបច្ច័យនៃធម៌ជាហេតុផង ប្រកបដោយ​ហេតុផង ដោយវិបាកប្បច្ច័យ គឺអលោភៈជាវិបាក ជាបច្ច័យនៃអទោសៈ និងអមោហៈ ដោយ​វិបាកប្បច្ច័យ អលោភៈ ក្នុងខណៈនៃបដិសន្ធិ…។ ព្រោះហេតុប្បច្ច័យយ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនេះចុះ។ បណ្ឌិតគប្បីកំណត់ថា វិបាកប្បច្ច័យ មានវារៈ៩។

[១២០] ធម៌ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ជាបច្ច័យនៃធម៌ដែលប្រកប​ដោយ​ហេតុ តែមិនមែនជាហេតុ ដោយអាហារប្បច្ច័យ គឺមានវារៈ៣។

[១២១] ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី ជាបច្ច័យនៃធម៌ជាហេតុផង ប្រកបដោយ​ហេតុផង ដោយឥន្រ្ទិយប្បច្ច័យ គឺបណ្ឌិតគប្បីកំណត់ថា ឥន្រ្ទិយប្បច្ច័យផងចុះ ឯវារៈ​មាន៩ (ចប់) គ្រប់គ្រាន់ហើយ។

[១២២] ធម៌ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ជាបច្ច័យនៃធម៌ ដែលប្រកប​ដោយហេតុ តែមិនមែនជាហេតុ ដោយឈានប្បច្ច័យ គឺមានវារៈ៣។

[១២៣] ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី ជាបច្ច័យនៃធម៌ជាហេតុផង ប្រកបដោយ​ហេតុផង ដោយមគ្គប្បច្ច័យ ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ ជាបច្ច័យ ដោយ​អត្ថិប្បច្ច័យ ជាបច្ច័យ ដោយនត្ថិប្បច្ច័យ ជាបច្ច័យ ដោយវិគតប្បច្ច័យ ជាបច្ច័យ ដោយ​អវិគតប្បច្ច័យ។

[១២៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុង​សហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងនិស្សយប្បច្ច័យ មាន​វារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងអាហារប្បច្ច័យ មានវារៈ៣ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៩ ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ៩ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងវិគតប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។

ចប់ អនុលោម។

[១២៥] ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី ជាបច្ច័យនៃធម៌ជាហេតុផង ប្រកបដោយ​ហេតុផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយ​ឧបនិស្សយប្បច្ច័យ។ ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី ជាបច្ច័យនៃធម៌ ដែលប្រកប​ដោយ​ហេតុ តែមិនមែនជាហេតុ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ ធម៌ជាហេតុក្តី ប្រកបដោយ​ហេតុក្តី ជាបច្ច័យនៃធម៌ជាហេតុផង ប្រកបដោយហេតុផង ទាំងប្រកបដោយហេតុ តែមិនមែនជាហេតុផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ ធម៌ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ជាបច្ច័យនៃធម៌ ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយ​កម្មប្បច្ច័យ។ ធម៌ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ ជាបច្ច័យនៃធម៌ជាហេតុផង ប្រកបដោយហេតុផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។ ធម៌ដែលប្រកប​ដោយហេតុ តែមិនមែនជាហេតុ ជាបច្ច័យ នៃធម៌ជាហេតុផង ប្រកបដោយហេតុផង ទាំងប្រកបដោយហេតុ តែមិនមែនជាហេតុផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។ ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី ទាំងប្រកបដោយហេតុ តែមិនមែនជាហេតុក្តី ជាបច្ច័យ​នៃធម៌ជាហេតុផង ប្រកបដោយហេតុផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ ធម៌ជាហេតុក្តី ប្រកប​ដោយហេតុក្តី ទាំងប្រកបដោយហេតុ តែមិនមែនជាហេតុក្តី ជាបច្ច័យនៃធម៌ ដែលប្រកប​ដោយ​ហេតុ តែមិនមែនជាហេតុ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ ធម៌ជាហេតុក្តី ប្រកបដោយ​ហេតុក្តី ទាំងប្រកបដោយហេតុ តែមិនមែនជាហេតុក្តី ជាបច្ច័យនៃធម៌ជាហេតុផង ប្រកប​ដោយហេតុផង ទាំងប្រកបដោយហេតុ តែមិនមែនជាហេតុផង ដោយ​អារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។

[១២៦] ក្នុងនហេតុប្បច្ច័យ មានវារៈ៩។ សេចក្តីបំប្រួញ។ ក្នុងបច្ច័យទាំងអស់ សុទ្ធតែ​មានវារៈ៩។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។

ចប់ បច្ចនីយៈ។

[១២៧] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុង​នឧបនិស្សយប្បច្ច័យ មានវារៈ៣។ សេចក្តីបំប្រួញ។… ក្នុងបច្ច័យទាំងអស់ សុទ្ធតែមាន​វារៈ៣ ក្នុងនមគ្គប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។

ចប់ អនុលោមប្បច្ចនីយៈ។

[១២៨] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ… ក្នុងអធិបតិប្បច្ច័យ មាន​វារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសហជាតប្បច្ច័យ មានវារៈ៣ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ៣ ក្នុង​ឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ៣ ក្នុងអាហារប្បច្ច័យ មានវារៈ៣ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៣ ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងអត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងវិគតប្បច្ច័យ មានវារៈ៩ ក្នុង​អវិគតប្បប្បច្ច័យ មានវារៈ៣។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។

ចប់ បច្ចនីយានុលោម។

ចប់ ហេតុសហេតុកទុកៈ។

ហេតុហេតុសម្បយុត្តទុកៈ

[១២៩] ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី អាស្រ័យនូវធម៌ជាហេតុផង ប្រកបដោយ​ហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺអទោសៈ និងអមោហៈ អាស្រ័យនូវ​អលោភៈ។ បណ្ឌិតគប្បីចងជាចក្កៈចុះ។ មោហៈ អាស្រ័យនូវលោភៈ។ បណ្ឌិតគប្បីចងជា​ចក្កៈចុះ។ ក្នុងខណៈនៃបដិសន្ធិ…។ ហេតុចេវសហេតុកទុកៈយ៉ាងណា បណ្ឌិតគប្បីឲ្យ​ពិស្តារ​យ៉ាងនោះចុះ មិនមានការធ្វើផ្សេងៗគ្នាឡើយ។

ចប់ ហេតុហេតុសម្បយុត្តទុកៈ។

នហេតុសហេតុកទុកៈ

[១៣០] ធម៌មិនមែនជាហេតុ តែប្រកបដោយហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ តែប្រកប​ដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ នូវខន្ធ២… ដែលមិនមែនជាហេតុ តែប្រកប​ដោយហេតុ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ តែប្រកប​ដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ក្នុង​ខណៈនៃបដិសន្ធិ…។ ធម៌មិនមែនជាហេតុ តែប្រកបដោយហេតុក្តី ធម៌មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុក្តី អាស្រ័យនូវធម៌មិនមែនជាហេតុ តែប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ នូវខន្ធ២… ក្នុងខណៈនៃបដិសន្ធិ…។ ធម៌​មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ ទាំងមិន​ប្រកប​​ដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។បេ។ គឺមហាភូត៣ អាស្រ័យនូវ​មហាភូត១ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត។ ធម៌មិន​មែន​ជាហេតុ តែប្រកបដោយហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ ទាំងមិនប្រកបដោយ​ហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកខន្ធមិនមែនជាហេតុ តែប្រកបដោយហេតុ អាស្រ័យនូវវត្ថុ ក្នុងខណៈនៃបដិសន្ធិ។ ធម៌មិនមែនជាហេតុ តែប្រកបដោយហេតុក្តី ធម៌មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុក្តី អាស្រ័យនូវធម៌មិនមែនជាហេតុ ទាំង​មិនប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកខន្ធមិនមែនជាហេតុ តែប្រកប​ដោយហេតុ អាស្រ័យនូវវត្ថុ ក្នុងខណៈនៃបដិសន្ធិ កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត។ ធម៌មិនមែនជាហេតុ តែប្រកបដោយហេតុ អាស្រ័យនូវធម៌​មិនមែនជាហេតុ តែប្រកបដោយហេតុផង មិនមែនជាហេតុ ទាំងមិនប្រកបដោយ​ហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលមិនមែន​ជាហេតុ តែប្រកបដោយហេតុផង នូវវត្ថុផង ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២…។ ធម៌មិន​មែនជាហេតុ ទាំងមិនប្រកបដោយហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ តែប្រកបដោយ​ហេតុផង មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលមិនមែនជាហេតុ តែប្រកប​ដោយ​ហេតុផង នូវពួកមហាភូតផង ក្នុងខណៈនៃបដិសន្ធិ…។ ធម៌មិនមែនជាហេតុ តែប្រកបដោយហេតុក្តី ធម៌មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុក្តី អាស្រ័យនូវធម៌​មិនមែនជាហេតុ តែប្រកបដោយហេតុផង មិនមែនជាហេតុ ទាំងមិនប្រកបដោយ​ហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលមិនមែន​ជាហេតុ តែប្រកបដោយហេតុផង នូវវត្ថុផង ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២… កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកខន្ធ ដែលមិនមែនជាហេតុ តែប្រកបដោយហេតុផង នូវ​ពួកមហាភូតផង។

[១៣១] ធម៌មិនមែនជាហេតុ តែប្រកបដោយហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ តែប្រកបដោយហេតុ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ នូវខន្ធ២… ក្នុងខណៈនៃបដិសន្ធិ…។ ធម៌មិន​មែនជាហេតុ ទាំងមិនប្រកបដោយហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ ទាំងមិនប្រកប​ដោយហេតុ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺនូវខន្ធ១ ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ… ក្នុងខណៈនៃបដិសន្ធិ…។ ធម៌មិនមែនជាហេតុ តែប្រកប​ដោយ​ហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺពួកខន្ធដែលមិនមែនជាហេតុ តែប្រកបដោយហេតុ អាស្រ័យ​នូវវត្ថុ ក្នុងខណៈនៃបដិសន្ធិ។ ធម៌មិនមែនជាហេតុ តែប្រកបដោយហេតុ អាស្រ័យនូវ​ធម៌មិនមែនជាហេតុ តែប្រកបដោយហេតុផង មិនមែនជាហេតុ ទាំងមិនប្រកបដោយ​ហេតុផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលមិនមែន​ជាហេតុ តែប្រកបដោយហេតុផង នូវវត្ថុផង ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២…។ សេចក្តី​បំប្រួញ។ បណ្ឌិតគប្បីចែកយ៉ាងនេះចុះ។

[១៣២] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងអនន្តរប្បច្ច័យ មានវារៈ៤ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៤ ក្នុង​សហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងនិស្សយប្បច្ច័យ មាន​វារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៤ ក្នុងបុរេជាតប្បច្ច័យ មានវារៈ២ ក្នុង​អាសេវនប្បច្ច័យ មានវារៈ២ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងអាហារប្បច្ច័យ មានវារៈ៩។ សេចក្តីបំប្រួញ។ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៤ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៤ ក្នុងវិគតប្បច្ច័យ មានវារៈ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។

ចប់ អនុលោម។

[១៣៣] ធម៌មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូបក្តី អាស្រ័យនូវខន្ធ១ ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ នូវខន្ធ២…។ បដិសន្ធិ មានរហូតដល់ពួកអសញ្ញសត្វ ឯមោហៈ មិនមានទេ។

[១៣៤] ធម៌មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ តែប្រកបដោយហេតុ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យ​នូវពួកខន្ធ ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ។ ធម៌មិនមែនជាហេតុ ទាំងមិន​ប្រកបដោយហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ទើបកើត​ឡើង ព្រោះនអារម្មណប្បច្ច័យ ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ក្នុងខណៈនៃបដិសន្ធិ… រហូតដល់ពួកអសញ្ញសត្វ។ ធម៌មិន​មែន​ជាហេតុ ទាំងមិនប្រកបដោយហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ តែប្រកបដោយ​ហេតុផង មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុផង ទើបកើតឡើង ព្រោះ​នអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលមិនមែនជាហេតុ តែប្រកប​ដោយហេតុផង នូវពួកមហាភូតផង ក្នុងខណៈនៃបដិសន្ធិ…។ សេចក្តីបំប្រួញ។

[១៣៥] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុង​នមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។ បណ្ឌិត​គប្បីរាប់​យ៉ាងនេះចុះ។

ចប់ បច្ចនីយៈ។

[១៣៦] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ និងនសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ១ ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុង​នវិប្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មាន​វារៈ៣។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។

ចប់ អនុលោមប្បច្ចនីយៈ។

[១៣៧] ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ព្រោះនហេតុប្បច្ច័យ សេចក្តីបំប្រួញ… ក្នុង​អាហារប្បច្ច័យ មានវារៈ១ ក្នុងឈានប្បច្ច័យ មានវារៈ១ ក្នុងមគ្គប្បច្ច័យ មានវារៈ១ ក្នុង​សម្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងវិគតប្បច្ច័យ មាន​វារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។

ចប់ បច្ចនីយានុលោម។

ឯក្នុងសហជាតវារៈ បណ្ឌិតគប្បីរាប់យ៉ាងនេះដែរ។

បច្ចយវារៈ

[១៣៨] ធម៌មិនមែនជាហេតុ តែប្រកបដោយហេតុ ពឹងផ្អែកនឹងធម៌មិនមែនជាហេតុ តែ​ប្រកប​ដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមានវារៈ៣។ ធម៌មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ពឹងផ្អែកនឹងធម៌មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមហាភូត៣ ពឹងផ្អែកនឹងមហាភូត១ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប ពឹងផ្អែកនឹងពួកមហាភូត។ ធម៌មិនមែនជាហេតុ ទាំងមិនប្រកប​ដោយហេតុ ពឹងផ្អែកនឹងធម៌មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកខន្ធមិនមែនជាហេតុ តែប្រកបដោយហេតុ ពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌មិនមែនជាហេតុ តែប្រកបដោយហេតុក្តី ធម៌មិនមែនជា​ហេតុ ទាំងមិនប្រកបដោយហេតុក្តី ពឹងផ្អែកនឹងធម៌មិនមែនជាហេតុ ទាំងមិនប្រកបដោយ​ហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកខន្ធមិនមែនជាហេតុ តែប្រកបដោយហេតុ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកមហាភូត ក្នុងខណៈនៃបដិសន្ធិ…។ ធម៌មិន​មែនជាហេតុ តែប្រកបដោយហេតុ ពឹងផ្អែកនឹងធម៌មិនមែនជាហេតុ តែប្រកប​ដោយហេតុផង មិនមែនជាហេតុ ទាំងប្រកបដោយហេតុផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺតំណ មានវារៈ៣ បវត្តិប្បដិសន្ធិ (ចប់) បរិបូណ៌។ សេចក្តីបំប្រួញ។

[១៣៩ ] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។

ចប់ អនុលោម។

[១៤០] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣។ សេចក្តី​បំប្រួញ។ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

ចប់ បច្ចនីយៈ។

និស្សយវារៈ ដូចគ្នានឹងបច្ចយវារៈដែរ។

សំសដ្ឋវារៈ

[១៤១] ធម៌មិនមែនជាហេតុ តែប្រកបដោយហេតុ ច្រឡំនឹងធម៌មិនមែនជាហេតុ តែ​ប្រកប​ដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ១ មិនមែនជាហេតុ តែប្រកប​ដោយហេតុ… ក្នុងខណៈនៃបដិសន្ធិ…។

[១៤២] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ១ ក្នុងអនន្តរប្បច្ច័យ មានវារៈ២ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ២ ក្នុង​មគ្គប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ២។

ចប់ អនុលោម។

[១៤៣] ធម៌មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ច្រឡំនឹងធម៌មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺនឹងខន្ធ១ មិនមែន​ជាហេតុ ទាំងមិនប្រកបដោយហេតុ… ពួកខន្ធមិនមែនជាហេតុ ទាំងមិនប្រកបដោយ​ហេតុ ក្នុងខណៈនៃបដិសន្ធិ…។

[១៤៤] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអធិបតិប្បច្ច័យ មានវារៈ២ ក្នុង​នបុរេជាតប្បច្ច័យ មានវារៈ២ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ២ ក្នុងនអាសេវនប្បច្ច័យ មានវារៈ២ ក្នុងនកម្មប្បច្ច័យ មានវារៈ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ២ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២។

ចប់ បច្ចនីយៈ។

ការរាប់២យ៉ាងដ៏សេស បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។

សម្បយុត្តវារៈ ដូចគ្នានឹងសំសដ្ឋវារៈដែរ។

បញ្ហាវារៈ

[១៤៥] ធម៌មិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃធម៌មិនមែនជាហេតុ តែ​ប្រកបដោយហេតុ ដោយអារម្មណប្បច្ច័យ គឺនូវទាន… នូវសីល… នូវឧបោសថកម្ម… ពិចារណានូវកុសលនោះ ពិចារណានូវពួកកុសល ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន នូវឈាន… ពួកព្រះអរិយៈ ចេញអំពីមគ្គ ហើយពិចារណានូវមគ្គ ពិចារណានូវផល នូវ​ពួកកិលេស ដែលលះបង់ហើយ… នូវពួកកិលេស ដែលសង្កត់សង្កិនហើយ… ក្នុងកាល​មុន… នូវពួកខន្ធមិនមែនជាហេតុ តែប្រកបដោយហេតុ ថាមិនទៀង… ទោមនស្សក៏កើត​ឡើង កាលកុសល និងអកុសលរលត់ហើយ វិបាកដែលមិនមែនជាហេតុ តែប្រកបដោយ​ហេតុ ក៏កើតឡើង ព្រោះកុសល និងអកុសលនោះជាអារម្មណ៍ បុគ្គលដឹងនូវចិត្ត​របស់​បុគ្គល អ្នកប្រកបដោយនហេតុកចិត្ត ដោយចេតោបរិយញ្ញាណ អាកាសានញ្ចាយតនៈ (ជាបច្ច័យ) នៃវិញ្ញាណញ្ចាយតនៈ អាកិញ្ចញ្ញាយតនៈ (ជាបច្ច័យ) នៃនេវសញ្ញា​នាសញ្ញា​យតនៈ ពួកខន្ធមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃឥទ្ធិវិធញ្ញាណ ចេតោ​បរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ ពួកខន្ធមិនមែនជាហេតុ តែប្រកបដោយហេតុ កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធមិនមែនជាហេតុ តែប្រកបដោយហេតុ។ ធម៌មិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃធម៌មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ដោយអារម្មណប្បច្ច័យ គឺនូវពួកខន្ធមិនមែនជាហេតុ តែប្រកបដោយហេតុ ថាមិនទៀង… ទោមនស្សក៏កើតឡើង កាលកុសល និងអកុសល រលត់ហើយ វិបាកមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ក៏កើតឡើង ព្រោះកុសល និងអកុសលនោះជាអារម្មណ៍ ពួកខន្ធមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ កើតឡើង ព្រោះប្រារព្ធនូវពួក​ខន្ធ​ដែល​មិនមែនជាហេតុ តែប្រកបដោយហេតុ។ ធម៌មិនមែនជាហេតុ ទាំងមិនប្រកប​ដោយហេតុ ជាបច្ច័យ នៃធម៌មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ដោយ​អារម្មណប្បច្ច័យ គឺព្រះនិព្វាន ជាបច្ច័យនៃការពិចារណា ដោយអារម្មណប្បច្ច័យ នូវចក្ខុ… នូវវត្ថុ… នូវពួកខន្ធមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ថាមិនទៀង… ទោមនស្សក៏កើតឡើង កាលកុសល និងអកុសលរលត់ហើយ វិបាកមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ក៏កើតឡើង ព្រោះកុសល និងអកុសលនោះជាអារម្មណ៍ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយអារម្មណប្បច្ច័យ ពួកខន្ធមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ។ ធម៌មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ជាបច្ច័យនៃធម៌មិនមែនជាហេតុ តែប្រកបដោយហេតុ ដោយ​អារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ពិចារណានូវព្រះនិពា្វន ព្រះនិព្វាន ជាបច្ច័យនៃគោត្រភូ វោទានៈ មគ្គ និងផល ដោយអារម្មណប្បច្ច័យ នូវចក្ខុ… នូវវត្ថុ… នូវពួកខន្ធមិនមែន​ជាហេតុ ទាំងមិនប្រកបដោយហេតុ ថាមិនទៀង… ទោមនស្សក៏កើតឡើង កាលកុសល និងអកុសលរលត់ហើយ វិបាកមិនមែនជាហេតុ តែប្រកបដោយហេតុ ក៏កើតឡើង ព្រោះកុសល និងអកុសលនោះជាអារម្មណ៍ បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវ​សំឡេង ដោយទិព្វសោតធាតុ ដឹងនូវចិត្តរបស់បុគ្គលអ្នកប្រកបដោយនហេតុអហេតុក​ចិត្ត ដោយចេតោបរិយញ្ញាណ ពួកខន្ធដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ជាបច្ច័យនៃឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ និងអនាគតំ​សញ្ញាណ ដោយអារម្មណប្បច្ច័យ ពួកខន្ធដែលមិនមែនជាហេតុ តែប្រកបដោយហេតុ កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធ ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ។

[១៤៦] ធម៌មិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃធម៌មិនមែនជាហេតុ តែ​ប្រកបដោយហេតុ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និង​សហជាតា​ធិបតិ។ អារម្មណាធិបតិ គឺបុគ្គលឲ្យទាន សមាទានសីល ធ្វើនូវកុសលនោះ ឲ្យជាទីគោរព ហើយពិចារណា ពិចារណានូវពួកកុសល ដែលសន្សំហើយ ក្នុងកាលមុន ចេញអំពីឈាន ធ្វើនូវឈានឲ្យជាទីគោរព ហើយពិចារណា ពួកព្រះអរិយៈ ចេញអំពីមគ្គ ធ្វើនូវមគ្គឲ្យ​ជាទីគោរព ហើយពិចារណា ធ្វើនូវផលឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវពួកខន្ធដែល​មិនមែនជាហេតុ តែប្រកបដោយហេតុ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ កើតឡើង ព្រោះធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ទិដ្ឋិកើតឡើង។ ឯ​សហជាតាធិបតិ គឺអធិបតិធម៌ ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។ ធម៌មិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃធម៌​មិន​មែន​ជា​ហេតុ ទាំងមិនប្រកបដោយហេតុ ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិធម៌ មិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអធិបតិប្បច្ច័យ។ ធម៌មិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃធម៌មិន​មែន​ជាហេតុ តែប្រកបដោយហេតុផង មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុផង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិធម៌ដែលមិនមែនជាហេតុ តែ​ប្រកបដោយហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយ​អធិបតិប្បច្ច័យ។ ធម៌មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ជាបច្ច័យនៃធម៌មិន​មែនជាហេតុ ទាំងមិនប្រកបដោយហេតុ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺពួកព្រះអរិយៈ ធ្វើនូវព្រះនិពា្វន ឲ្យជាទីគោរព ហើយពិចារណា ឯព្រះនិព្វាន ជាបច្ច័យ​នៃគោត្រភូ វោទានៈ មគ្គ និងផល ដោយអធិបតិប្បច្ច័យ នូវចក្ខុ… នូវវត្ថុ… បុគ្គលធ្វើនូវ​ពួកខន្ធ ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈកើតឡើង ព្រោះធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ទិដ្ឋិកើតឡើង។

[១៤៧] ធម៌ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃធម៌ដែលមិនមែន​ជាហេតុ តែប្រកបដោយហេតុ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលមិនមែនជាហេតុ តែប្រកបដោយ​ហេតុ ដោយអនន្តរប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃគោត្រភូ សេចក្តីបំប្រួញ នេវសញ្ញានាសញ្ញាយតនៈ ជាបច្ច័យនៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។ ធម៌ដែលមិន​មែន​ជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃធម៌ ដែលមិនមែនជាហេតុ ទាំងមិនប្រកប​ដោយហេតុ ដោយអនន្តរប្បច្ច័យ គឺចុតិចិត្ត ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃឧបបត្តិចិត្ត ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ដោយ​អនន្តរប្បច្ច័យ ភវង្គៈ ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃ​ការពិចារណា ភវង្គៈ ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ (ជាបច្ច័យ) នៃភវង្គៈ ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ពួកខន្ធដែលមិនមែនជាហេតុ តែប្រកប​ដោយហេតុ ជាបច្ច័យនៃវុដ្ឋានៈ ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ដោយ​អនន្តរប្បច្ច័យ។ ធម៌ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ជាបច្ច័យនៃធម៌​ដែល​មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលមិន​មែនជាហេតុ ទាំងមិនប្រកបដោយហេតុ ដោយអនន្តរប្បច្ច័យ ការពិចារណា ជាបច្ច័យ​នៃពួកបញ្ចវិញ្ញាណ ដោយអនន្តរប្បច្ច័យ។ ធម៌ដែលមិនមែនជាហេតុ ទាំងមិនប្រកប​ដោយ​ហេតុ ជាបច្ច័យនៃធម៌ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ដោយ​អនន្តរប្បច្ច័យ គឺចុតិចិត្ត ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ជាបច្ច័យនៃ​ឧបបត្តិចិត្ត ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ដោយអនន្តរប្បច្ច័យ ការ​ពិចារណា ជាបច្ច័យនៃពួកខន្ធ ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ដោយ​អនន្តរប្បច្ច័យ ពួកខន្ធដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ជាបច្ច័យ​នៃ​វុដ្ឋានៈ ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ដោយអនន្តរប្បច្ច័យ។

[១៤៨] ធម៌ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃធម៌ដែល មិនមែន ជា​ហេតុ តែប្រកបដោយហេតុ ដោយសមនន្តរប្បច្ច័យ។ ជាបច្ច័យ ដោយ សហជាតប្បច្ច័យ គឺតំណមិនមានក្នុងទីនេះទេ មានតែប្រស្នា៧ប្រការ។ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ គឺមានប្រស្នា៦។ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ គឺមានតែបវត្តិប្បដិសន្ធិ និងប្រស្នា៧ តំណ មិនមានក្នុងទីនេះ។

[១៤៩] ធម៌ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃធម៌ដែលមិនមែន ជា ហេតុ តែប្រកបដោយហេតុ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយឲ្យទាន សេចក្តីបំប្រួញ ដំឡើងមានះ ប្រកាន់ទិដ្ឋិ នូវសីល…។បេ។ បុគ្គលអាស្រ័យ នូវសេចក្តីប្រាថ្នា ហើយឲ្យទាន។បេ។ បំបែកសង្ឃ សទ្ធា។បេ។ សេចក្តីប្រាថ្នា ជា​បច្ច័យ​នៃសទ្ធា។បេ។ នៃសេចក្តីប្រាថ្នា មគ្គ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។ ធម៌ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃធម៌ ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និង​បកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺសទ្ធា ជាបច្ច័យនៃកាយិកសុខ និងកាយិកទុក្ខ ដោយឧបនិស្សយប្បច្ច័យ សីល។បេ។ សេចក្តីប្រាថ្នា ជាបច្ច័យនៃកាយិកសុខ និង​កាយិកទុក្ខ ដោយឧបនិស្សយប្បច្ច័យ សទ្ធា។បេ។ សេចក្តីប្រាថ្នា ជាបច្ច័យនៃកាយិកសុខ និងកាយិកទុក្ខ ដោយឧបនិស្សយប្បច្ច័យ។ ធម៌ដែលមិនមែនជាហេតុ ទាំងមិនប្រកប​ដោយ​ហេតុ ជាបច្ច័យនៃធម៌ ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ដោយ​ឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯ​បកតូ​បនិស្ស័យ គឺកាយិកសុខ ជាបច្ច័យនៃកាយិកសុខ និងកាយិកទុក្ខ ដោយ​ឧបនិស្ស័យប្បច្ច័យ កាយិកទុក្ខ… រដូវ… ភោជន… សេនាសនៈ ជាបច្ច័យនៃកាយិកសុខ កាយិកទុក្ខ ដោយឧបនិស្សយប្បច្ច័យ កាយិកសុខ កាយិកទុក្ខ រដូវ ភោជន សេនាសនៈ ជាបច្ច័យនៃកាយិកសុខ និងកាយិកទុក្ខ ដោយឧបនិស្សយប្បច្ច័យ។ ធម៌ដែលមិនមែន​ជា​ហេតុ ទាំងមិនប្រកបដោយហេតុ ជាបច្ច័យនៃធម៌ ដែលមិនមែនជាហេតុ តែប្រកបដោយ​ហេតុ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និង​បកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវកាយិកសុខ ហើយឲ្យទាន។បេ។ បំបែកសង្ឃ កាយិកទុក្ខ… រដូវ… ភោជន… បុគ្គលអាស្រ័យនូវសេនាសនៈ ហើយ​ឲ្យទាន។បេ។ បំបែកសង្ឃ កាយិកសុខ។បេ។ សេនាសនៈ ជាបច្ច័យនៃសទ្ធា។បេ។ នៃ​សេចក្តីប្រាថ្នា ដោយឧបនិស្ស័យប្បច្ច័យ។

[១៥០] ធម៌ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ជាបច្ច័យនៃធម៌ ដែល​មិន​មែនជាហេតុ ទាំងមិនប្រកបដោយហេតុ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណ​បុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ… នូវវត្ថុ ថាមិនទៀង ទោមនស្ស​កើតឡើង កាលកុសល និងអកុសលរលត់ហើយ វិបាក ដែលមិនមែនជាហេតុ ទាំងមិន​ប្រកបដោយហេតុ ក៏កើតឡើង ព្រោះកុសល និងអកុសលនោះជាអារម្មណ៍ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយ​បុរេជាតប្បច្ច័យ។ ឯវត្ថុបុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុជាបច្ច័យនៃពួកខន្ធ ដែលមិនមែនជាហេតុ ទាំងមិនប្រកប​ដោយហេតុ ដោយបុរេជាតប្បច្ច័យ។ ធម៌ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយ​ហេតុ ជាបច្ច័យនៃធម៌ ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ… នូវវត្ថុ ថាមិនទៀង… ទោមនស្សកើតឡើង កាលកុសល និងអកុសល រលត់ហើយ វិបាក ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ក៏កើតឡើង ព្រោះកុសល និងអកុសល​នោះជាអារម្មណ៍ បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ។ ឯ​វត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ដោយ​បុរេជាតប្បច្ច័យ។

[១៥១] ធម៌ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យ នៃធម៌ដែលមិនមែន​ជាហេតុ ទាំងមិនប្រកបដោយហេតុ ដោយបច្ឆាជាតប្បច្ច័យ គឺពួកខន្ធដែលមិនមែន​ជា​ហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយ​បច្ឆាជាតប្បច្ច័យ។ ធម៌ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ជាបច្ច័យនៃធម៌ដែលមិនមែន​ជា​ហេតុ ទាំងមិនប្រកបដោយហេតុ ដោយបច្ឆាជាតប្បច្ច័យ គឺពួកខន្ធដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ជាបច្ច័យ នៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។

[១៥២] ធម៌ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃធម៌ដែលមិនមែន​ជាហេតុ តែប្រកបដោយហេតុ ដោយអាសេវនប្បច្ច័យ គឺពួកខន្ធមុនៗ ដែលមិនមែនជា​ហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលមិនមែនជាហេតុ តែប្រកប​ដោយហេតុ ដោយអាសេវនប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃគោត្រភូ អនុលោម (ជាបច្ច័យ) នៃវោទានៈ គោត្រភូ (ជាបច្ច័យ) នៃមគ្គ វោទានៈ ជាបច្ច័យនៃមគ្គ ដោយ​អាសេវនប្បច្ច័យ។ ធម៌ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ជាបច្ច័យនៃធម៌​ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ដោយអាសេវនប្បច្ច័យ គឺពួកខន្ធមុនៗ ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលមិន​មែន​ជាហេតុ ទាំងមិនប្រកបដោយហេតុ ដោយអាសេវនប្បច្ច័យ។

[១៥៣] ធម៌ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃធម៌ដែលមិនមែន​ជាហេតុ តែប្រកបដោយហេតុ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃពួក​សម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃពួកវិបាកក្ខន្ធ ដែលមិនមែនជាហេតុ តែប្រកបដោយ​ហេតុ ដោយកម្មប្បច្ច័យ។ ធម៌ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃ​ធម៌ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ដោយកម្មប្បច្ច័យ បានដល់​សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលមិនមែនជាហេតុ តែប្រកប​ដោយ​ហេតុ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺ​ចេតនា ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃពួកវិបាកក្ខន្ធ ដែលមិន​មែន​ជាហេតុ ទាំងមិនប្រកបដោយហេតុផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។ ធម៌ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃធម៌ដែលមិនមែនជាហេតុ តែប្រកបដោយហេតុផង ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុផង ដោយ​កម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលមិនមែន​ជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋាន​រូបផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ដែលមិនមែនជាហេតុ តែប្រកប​ដោយហេតុ ជាបច្ច័យនៃពួកវិបាកកក្ខន្ធ ដែលមិនមែនជាហេតុ តែប្រកបដោយហេតុផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។ ធម៌ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយ​ហេតុ ជាបច្ច័យនៃធម៌ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ដោយកម្មប្បច្ច័យ បានដល់សហជាត គឺចេតនា ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ជាបច្ច័យ​នៃពួកសម្បយុត្តកក្ខន្ធ នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ចេតនា ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ជាបច្ច័យនៃពួក​សម្បយុត្តកក្ខន្ធ​ផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។

[១៥៤] ធម៌ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ជាបច្ច័យនៃធម៌ដែល​មិន​មែន​ជាហេតុ តែប្រកបដោយហេតុ ដោយវិបាកប្បច្ច័យ គឺមានវារៈ៣។ ធម៌ដែលមិនមែន​ជាហេតុ ទាំងមិនប្រកបដោយហេតុ ជាបច្ច័យនៃធម៌ដែលមិនមែនជាហេតុ ទាំងមិនប្រកប​ដោយហេតុ ដោយវិបាកប្បច្ច័យ គឺមានវារៈ១។

[១៥៥] ធម៌ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃធម៌ដែលមិនមែន​ជា​ហេតុ តែប្រកបដោយហេតុ ដោយអាហារប្បច្ច័យ គឺមានវារៈ៣។ ធម៌ដែលមិនមែន​ជាហេតុ ទាំងមិនប្រកបដោយហេតុ ជាបច្ច័យនៃធម៌ដែលមិនមែនជាហេតុ ទាំងមិនប្រកប​ដោយ​ហេតុ ដោយអាហារប្បច្ច័យ គឺពួកអាហារ ដែលមិនមែនជាហេតុ ទាំងមិនប្រកប​ដោយ​ហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយ​អាហារប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ កពឡិង្ការាហារ ជាបច្ច័យនៃកាយនេះ ដោយ​អាហារប្បច្ច័យ។

[១៥៦] ធម៌ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃធម៌ដែលមិនមែន​ជាហេតុ តែប្រកបដោយហេតុ ដោយឥន្រ្ទិយប្បច្ច័យ គឺមានវារៈ៣។ ធម៌ដែលមិនមែន​ជា​ហេតុ ទាំងមិនប្រកបដោយហេតុ ជាបច្ច័យនៃធម៌ដែលមិនមែនជាហេតុ ទាំងមិនប្រកប​ដោយ​ហេតុ ដោយឥន្រ្ទិយប្បច្ច័យ គឺពួកឥន្រ្ទិយ ដែលមិនមែនជាហេតុ ទាំងមិនប្រកប​ដោយ​ហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយ​ឥន្រ្ទិយប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ រូបជីវិតិន្រ្ទិយ ជាបច្ច័យនៃកដត្តារូប ដោយ​ឥន្រ្ទិយប្បច្ច័យ។

[១៥៧] ធម៌ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃធម៌ដែលមិនមែន​ជាហេតុ តែប្រកបដោយហេតុ ដោយឈានប្បច្ច័យ គឺបទទាំង៤ បណ្ឌិតគប្បីធ្វើផងចុះ។ ជាបច្ច័យ ដោយមគ្គប្បច្ច័យ គឺមានវារៈ៣។

[១៥៨] ធម៌ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃធម៌ដែលមិនមែន​ជាហេតុ តែប្រកបដោយហេតុ ដោយសម្បយុត្តប្បច្ច័យ គឺខន្ធ១ ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ (ជាបច្ច័យ) នៃខន្ធ៣… ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលមិនមែន​ជាហេតុ ទាំងមិនប្រកបដោយហេតុ ជាបច្ច័យនៃធម៌ដែលមិនមែនជាហេតុ ទាំងមិនប្រកប​ដោយ​ហេតុ ដោយសម្បយុត្តប្បច្ច័យ គឺខន្ធ១ ដែលមិនមែនជាហេតុ ទាំងមិនប្រកប​ដោយ​ហេតុ (ជាបច្ច័យ) នៃខន្ធ៣… បដិសន្ធិ។

[១៥៩] ធម៌ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃធម៌ដែលមិនមែន​ជា​ហេតុ ទាំងមិនប្រកបដោយហេតុ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និង​បច្ឆាជាត។ សហជាត គឺពួកខន្ធដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃ​ពួក​ចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ ឯបច្ឆាជាត គឺពួក​ខន្ធដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។ ធម៌ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ជាបច្ច័យ​នៃធម៌ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ដោយវិប្បយុត្តប្បច្ច័យ បានដល់​សហជាត បុរេជាត និងបច្ឆាជាត។ សហជាត គឺពួកខន្ធដែលមិនមែនជាហេតុ ទាំងមិន​ប្រកបដោយហេតុ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ ក្នុងខណៈ​នៃ​បដិសន្ធិ ពួកខន្ធជាបច្ច័យនៃវត្ថុ ដោយវិប្បយុត្តប្បច្ច័យ វត្ថុជាបច្ច័យនៃពួកខន្ធ ដោយ​វិប្បយុត្តប្បច្ច័យ។ បុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃពួកខន្ធដែលមិនមែនជាហេតុ ទាំងមិនប្រកប​ដោយហេតុ ដោយវិប្បយុត្តប្បច្ច័យ ឯបច្ឆាជាត គឺពួកខន្ធដែលមិនមែនជាហេតុ ទាំងមិន​ប្រកបដោយហេតុ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។ ធម៌ដែល​មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ជាបច្ច័យ នៃធម៌ដែលមិនមែនជាហេតុ តែ​ប្រកបដោយហេតុ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺក្នុងខណៈនៃបដិសន្ធិ វត្ថុ ជាបច្ច័យនៃពួកខន្ធដែលមិនមែនជាហេតុ តែប្រកបដោយ​ហេតុ ដោយវិប្បយុត្តប្បច្ច័យ។ ឯបុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ដោយវិប្បយុត្តប្បច្ច័យ។

[១៦០] ធម៌ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃធម៌ដែលមិនមែន​ជា​ហេតុ តែប្រកបដោយហេតុ ដោយអត្ថិប្បច្ច័យ គឺខន្ធ១ ដែលមិនមែនជាហេតុ តែប្រកប​ដោយហេតុ (ជាបច្ច័យ) នៃខន្ធ៣… ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យ នៃធម៌ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ បេយ្យលៈ។ ធម៌ដែលមិនមែន​ជា​ហេតុ តែប្រកបដោយហេតុ ជាបច្ច័យ នៃធម៌ដែលមិនមែនជាហេតុ តែប្រកបដោយ​ហេតុផង ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុផង ដោយអត្ថិប្បច្ច័យ គឺខន្ធ១ ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូប​ផង ដោយអត្ថិប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលមិនមែនជាហេតុ ទាំងមិន​ប្រកប​ដោយហេតុ ជាបច្ច័យ នៃធម៌ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺខន្ធ១ ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ជាបច្ច័យនៃខន្ធ៣ផង នៃពួក​ចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ រហូតដល់ពួកអសញ្ញសត្វ (ក៏ដូចគ្នាដែរ)។ បុរេជាត គឺនូវចក្ខុ… នូវវត្ថុ ថាមិនទៀង… ទោមនស្ស កើតឡើង រូបាយតនៈ (ជាបច្ច័យ) នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ ចក្ខាយតនៈ… កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលមិនមែនជាហេតុ ទាំងមិន​ប្រកប​ដោយហេតុ ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺពួកខន្ធដែលមិនមែនជាហេតុ ទាំងមិន​ប្រកប​ដោយហេតុ (ជាបច្ច័យ) នៃកាយនេះ ដែលកើតមុន កពឡិង្ការាហារ (ជាបច្ច័យ) នៃកាយនេះ រូបជីវិតិន្រ្ទិយ ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។ ធម៌ដែលមិនមែន​ជាហេតុ ទាំងមិនប្រកបដោយហេតុ ជាបច្ច័យនៃធម៌ ដែលមិនមែនជាហេតុ តែប្រកប​ដោយ​ហេតុ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺក្នុងខណៈ​នៃបដិសន្ធិ វត្ថុ ជាបច្ច័យនៃពួកខន្ធដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ដោយ​អត្ថិប្បច្ច័យ។ ឯបុរេជាត គឺ… នូវវត្ថុ ថាមិនទៀង… ទោមនស្សកើតឡើង កាលកុសល និងអកុសលរលត់ហើយ វិបាក ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ កើតឡើង ព្រោះកុសល និងអកុសលនោះជាអារម្មណ៍។ ធម៌ដែលមិនមែនជាហេតុ តែប្រកបដោយ​ហេតុក្តី ធម៌ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុក្តី ជាបច្ច័យនៃធម៌ដែល​មិនមែន​ជាហេតុ តែប្រកបដោយហេតុ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និង​បុរេជាត។ សហជាត គឺខន្ធ១ ដែលមិនមែនជាហេតុ តែប្រកបដោយហេតុក្តី វត្ថុក្តី (ជាបច្ច័យ) នៃខន្ធ៣… ក្នុងខណៈនៃបដិសន្ធិ ខន្ធ១ ដែលមិនមែនជាហេតុ តែប្រកប​ដោយហេតុក្តី វត្ថុក្តី (ជាបច្ច័យ) នៃខន្ធ៣…។ ធម៌ដែលមិនមែនជាហេតុ តែប្រកបដោយ​ហេតុក្តី ធម៌ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុក្តី ជាបច្ច័យនៃធម៌ដែល​មិនមែន​ជាហេតុ ទាំងមិនប្រកបដោយហេតុ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺពួកខន្ធដែលមិនមែនជាហេតុ តែប្រកប​ដោយ​ហេតុក្តី ពួកមហាភូតក្តី ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកខន្ធដែលមិនមែនជាហេតុ តែប្រកបដោយហេតុក្តី កពឡិង្ការាហារក្តី ជា​បច្ច័យនៃកាយនេះ ដោយអត្ថិប្បច្ច័យ បច្ឆាជាត គឺពួកខន្ធដែលមិនមែនជាហេតុ តែប្រកប​ដោយហេតុក្តី រូបជីវិតិន្រ្ទិយក្តី ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។

[១៦១] ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ក្នុងអធិបតិប្បច្ច័យ មានវារៈ៤ ក្នុងអនន្តរប្បច្ច័យ មានវារៈ៤ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៤ ក្នុងសហជាតប្បច្ច័យ មានវារៈ៧ ក្នុង​អញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងនិស្សយប្បច្ច័យ មានវារៈ៧ ក្នុងឧបនិស្សយប្បច្ច័យ មាន​វារៈ៤ ក្នុងបុរេជាតប្បច្ច័យ មានវារៈ២ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ២ ក្នុងអាសេវនប្បច្ច័យ មានវារៈ២ ក្នុងកម្មប្បច្ច័យ មានវារៈ៤ ក្នុងវិបាកប្បច្ច័យ មានវារៈ៤ ក្នុងអាហារប្បច្ច័យ មានវារៈ៤ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៤ ក្នុងឈានប្បច្ច័យ មានវារៈ៤ ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុង​អត្ថិប្បច្ច័យ មានវារៈ៧ ក្នុងនត្ថិប្បច្ច័យ មានវារៈ៤ ក្នុងវិគតប្បច្ច័យ មានវារៈ៤ ក្នុង​អវិគតប្បច្ច័យ មានវារៈ៧។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។

ចប់ អនុលោម។

[១៦២] ធម៌ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃធម៌ដែលមិនមែន​ជា​ហេតុ តែប្រកបដោយហេតុ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។ ធម៌ដែលមិនមែន​ជា​ហេតុ តែប្រកបដោយហេតុ ជាបច្ច័យ នៃធម៌ដែលមិនមែនជាហេតុ ទាំងមិនប្រកប​ដោយ​ហេតុ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយ​ឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។ ធម៌ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យ នៃធម៌ដែលមិនមែនជាហេតុ តែប្រកបដោយហេតុផង ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុផង ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។ ធម៌ដែលមិនមែនជាហេតុ ទាំងមិនប្រកប​ដោយហេតុ ជាបច្ច័យនៃធម៌ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ដោយ​អារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយ​អាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។ ធម៌ដែលមិនមែនជាហេតុ ទាំងមិន​ប្រកប​ដោយហេតុ ជាបច្ច័យ នៃធម៌ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ដោយ​អារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។ ធម៌ដែលមិនមែនជាហេតុ តែប្រកបដោយហេតុក្តី ធម៌ដែលមិនមែនជាហេតុ ទាំងមិន​ប្រកបដោយហេតុក្តី (ជាបច្ច័យ) នៃធម៌ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។ ធម៌ដែលមិនមែនជាហេតុ តែប្រកប​ដោយហេតុក្តី ធម៌ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុក្តី ជាបច្ច័យ​នៃធម៌ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ដោយសហជាតប្បច្ច័យ ជា​បច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយ​ឥន្រ្ទិយប្បច្ច័យ។

[១៦៣] ក្នុងនហេតុប្បច្ច័យ មានវារៈ៧ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៧។ សេចក្តី​បំប្រួញ។ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៧ ក្នុងនសហជាតប្បច្ច័យ មានវារៈ៦ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងននិស្សយប្បច្ច័យ មានវារៈ៦ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៧ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនោអត្ថិប្បច្ច័យ មានវារៈ៥ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងនោវិគតប្បច្ច័យ មានវារៈ៧ ក្នុងនោអវិគតប្បច្ច័យ មានវារៈ៥។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។

ចប់ បច្ចនីយៈ។

[១៦៤] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៤ ព្រោះអារម្មណប្បច្ច័យ… ក្នុងនអនន្តរប្បច្ច័យ មានវារៈ៤ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៤ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៤ ក្នុង​នោវិគតប្បច្ច័យ មានវារៈ៤ ក្នុងនោអវិគតប្បច្ច័យ មានវារៈ៤។ បណ្ឌិត គប្បីរាប់​យ៉ាង​នេះចុះ។

ចប់ អនុលោមប្បច្ចនីយៈ។

[១៦៥] ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ព្រោះនហេតុប្បច្ច័យ… ក្នុងអធិបតិប្បច្ច័យ មាន​វារៈ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ៧។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។

ចប់ បច្ចនីយានុលោម។

ចប់ នហេតុសហេតុកទុកៈ។

សប្បច្ចយទុកៈ

បដិច្ចវារៈ

[១៦៦] ធម៌ដែលប្រកបដោយបច្ច័យ អាស្រ័យនូវធម៌ដែលប្រកបដោយបច្ច័យ ទើបកើត​ឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ដែលប្រកប​ដោយ​បច្ច័យ នូវខន្ធ២… វត្ថុ អាស្រ័យនូវពួកខន្ធ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធអាស្រ័យ​នូវវត្ថុ មហាភូត១… ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត។

[១៦៧] ធម៌ដែលប្រកបដោយបច្ច័យ អាស្រ័យនូវធម៌ដែលប្រកបដោយបច្ច័យ ទើបកើត​ឡើង ព្រោះអារម្មណប្បច្ច័យ។ សេចក្តីបំប្រួញ។ ព្រោះអវិគតប្បច្ច័យ។

[១៦៨] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១។ សេចក្តីបំប្រួញ។ ក្នុងអវិគតប្បច្ច័យ មានវារៈ១។

ចប់ អនុលោម។

[១៦៩] ធម៌ដែលប្រកបដោយបច្ច័យ អាស្រ័យនូវធម៌ដែលប្រកបដោយបច្ច័យ ទើបកើត​ឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវអហេតុកក្ខន្ធ១ ដែល​ប្រកបដោយបច្ច័យ នូវខន្ធ២… ក្នុងខណៈនៃអហេតុកប្បដិសន្ធិ… ដរាបដល់ពួក​អសញ្ញសត្វ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែល​ច្រឡំ​ដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ សេចក្តីបំប្រួញ។

[១៧០] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ១ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ១ ក្នុងនោវិគតប្បច្ច័យ មានវារៈ១។

ចប់ បច្ចនីយៈ។

[១៧១] ក្នុងនអារម្មណប្បច្ច័យ មានវារៈ១ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ មានវារៈ១ សេចក្តីបំប្រួញ ក្នុងនោវិគតប្បច្ច័យ មានវារៈ១។

ចប់ អនុលោមប្បច្ចនីយៈ។

[១៧២] ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ព្រោះហេតុប្បច្ច័យ… ក្នុងអនន្តរប្បច្ច័យ មាន​វារៈ១ សេចក្តីបំប្រួញ… ក្នុងអវិគតប្បច្ច័យ មានវារៈ១។

ចប់ បច្ចនីយានុលោម។

សហជាតវារៈ ប្រហែលគ្នានឹងបដិច្ចវារៈដែរ។

បច្ចយវារៈ

[១៧៣] ធម៌ដែលប្រកបដោយបច្ច័យ ពឹងផ្អែកនឹងធម៌ដែលប្រកបដោយបច្ច័យ ទើបកើត​ឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ ដែលប្រកប​ដោយ​បច្ច័យ វត្ថុ ពឹងផ្អែកនឹងពួកខន្ធ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធពឹងផ្អែកនឹងវត្ថុ។ មហាភូត១… ពួកខន្ធដែលប្រកបដោយបច្ច័យ ពឹងផ្អែកនឹងវត្ថុ។

[១៧៤] ធម៌ដែលប្រកបដោយបច្ច័យ ពឹងផ្អែកនឹងធម៌ដែលប្រកបដោយបច្ច័យ ទើបកើត​ឡើង ព្រោះអារម្មណប្បច្ច័យ។ សេចក្តីបំប្រួញ។

បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី បណ្ឌិត គប្បីឲ្យពិស្តារ​យ៉ាង​នេះចុះ។ ក្នុងវារៈទាំងអស់ មានប្រស្នាតែមួយគត់។

បញ្ហាវារៈ

[១៧៥] ធម៌ដែលប្រកបដោយបច្ច័យ ជាបច្ច័យនៃធម៌ដែលប្រកបដោយបច្ច័យ ដោយ​ហេតុប្បច្ច័យ គឺពួកហេតុ ដែលប្រកបដោយបច្ច័យ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។

[១៧៦] ធម៌ដែលប្រកបដោយបច្ច័យ ជាបច្ច័យនៃធម៌ដែលប្រកបដោយបច្ច័យ ដោយ​អារម្មណប្បច្ច័យ គឺបុគ្គលឲ្យទាន សមាទានសីល ឧបោសថកម្ម… ពិចារណានូវ​កុសល​នោះ ពិចារណានូវពួកកុសល ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន ចេញអំពីឈាន ហើយពិចារណានូវឈាន ពួកព្រះអរិយៈ ចេញអំពីមគ្គ ហើយពិចារណានូវមគ្គ ពិចារណា​នូវផល នូវពួកកិលេស ដែលលះបង់ហើយ… ពិចារណានូវពួកកិលេស ដែលសង្កត់​សង្កិនហើយ ដឹងនូវពួកកិសេល ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន នូវចក្ខុ… នូវវត្ថុ… នូវពួកខន្ធ ដែលប្រកបដោយបច្ច័យ ថាមិនទៀង… ទោមនស្ស កើតឡើង បុគ្គលឃើញ​នូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ ដឹងនូវចិត្តរបស់បុគ្គល ដែល​ប្រកបដោយចិត្តដែលប្រកបដោយបច្ច័យ ដោយចេតោបរិយញ្ញណ អាកាសានញ្ចា​យតនៈ វិញ្ញាណញ្ចាយតនៈ និងអាកិញ្ចញ្ញាយតនៈ (ជាបច្ច័យ) នៃនេវសញ្ញានាសញ្ញា​យតនៈ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃ​កាយ​វិញ្ញាណ ពួកខន្ធដែលប្រកបដោយបច្ច័យ ជាបច្ច័យនៃការពិចារណា នូវ​ឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំ​សញ្ញាណ ដោយអារម្មណប្បច្ច័យ។ ធម៌ដែលមិនមែនជាបច្ច័យ ជាបច្ច័យ នៃធម៌ដែល​ប្រកបដោយបច្ច័យ ដោយអារម្មណប្បច្ច័យ ពួកព្រះអរិយៈ ពិចារណានូវព្រះនិព្វាន ឯ​ព្រះនិព្វាន ជាបច្ច័យនៃការពិចារណា នូវគោត្រភូ វោទានៈ មគ្គ និងផល ដោយ​អារម្មណប្បច្ច័យ។

[១៧៧] ធម៌ដែលប្រកបដោយបច្ច័យ ជាបច្ច័យ នៃធម៌ដែលប្រកបដោយបច្ច័យ ដោយ​អធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គល​ឲ្យទាន សីល… ឧបោសថកម្ម… ធ្វើនូវកុសលនោះ ឲ្យជាទីគោរព ហើយពិចារណា ក្នុង​កាល​មុន… អំពីឈាន… ពួកព្រះអរិយៈ ចេញអំពីមគ្គ ធ្វើនូវមគ្គ ឲ្យជាទីគោរព ហើយ​ពិចារណា​នូវផល ឲ្យជាទីគោរព… នូវចក្ខុ… នូវវត្ថុ… បុគ្គលធ្វើនូវពួកខន្ធដែល​ប្រកប​ដោយបច្ច័យ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ កើតឡើង ព្រោះធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ទិដ្ឋិកើតឡើង។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ដែលប្រកបដោយបច្ច័យ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ ធម៌​ដែលមិនមែនជាបច្ច័យ ជាបច្ច័យនៃធម៌ដែលប្រកបដោយបច្ច័យ ដោយ​អធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺពួកព្រះអរិយៈ ធ្វើនូវព្រះនិព្វាន ឲ្យជាទីគោរព ហើយ​ពិចារណា ព្រះនិព្វាន ជាបច្ច័យនៃគោត្រភូ វោទានៈ មគ្គ និងផល ដោយអធិបតិប្បច្ច័យ។

[១៧៨] ធម៌ដែលប្រកបដោយបច្ច័យ ជាបច្ច័យនៃធម៌ដែលប្រកបដោយបច្ច័យ ដោយ​អនន្តរប្បច្ច័យ។ សេចក្តីបំប្រួញ។ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ គឺមានបញ្ហា២ ជាមូលនៃឧបនិស្សយប្បច្ច័យ។ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។ សេចក្តីបំប្រួញ។ ជាបច្ច័យ ដោយអវិគតប្បច្ច័យ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានបញ្ហាមួយ។

[១៧៩] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ២ ក្នុងអនន្តរប្បច្ច័យ មានវារៈ១ ក្នុងសមនន្តរប្បច្ច័យ មានវារៈ១ ក្នុង​សហជាតប្បច្ច័យ មានវារៈ១ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ១ ក្នុងនិស្សយប្បច្ច័យ មាន​វារៈ១ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ២ ក្នុងបុរេជាតប្បច្ច័យ មានវារៈ១ ក្នុងបច្ច័យ​ទាំងអស់ សុទ្ធតែមានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។

ចប់ អនុលោម។

[១៨០] ធម៌ដែលប្រកបដោយបច្ច័យ ជាបច្ច័យនៃធម៌ដែលប្រកបដោយបច្ច័យ ដោយ​អារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។ ធម៌ដែលមិនមែន​ជាបច្ច័យ ជាបច្ច័យ នៃធម៌ដែលប្រកបដោយបច្ច័យ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​ឧបនិស្សយប្បច្ច័យ។

[១៨១] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអារម្មណប្បច្ច័យ មានវារៈ១ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ២ ក្នុងនអនន្តរប្បច្ច័យ មានវារៈ២ ក្នុងនសមនន្តរប្បច្ច័យ មាន​វារៈ២។ សេចក្តីបំប្រួញ។ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ២ ក្នុងនបុរេជាតប្បច្ច័យ មាន​វារៈ២។ សេចក្តីបំប្រួញ។ ក្នុងនោវិគតប្បច្ច័យ មានវារៈ២ ក្នុងនោអវិគតប្បច្ច័យ មាន​វារៈ២។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។

ចប់ បច្ចនីយៈ។

[១៨២] ក្នុងនអារម្មណប្បច្ច័យ មានវារៈ១ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ មាន​វារៈ១ ក្នុងនអនន្តរប្បច្ច័យ មានវារៈ១ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ១ ក្នុង​នអញ្ញមញ្ញប្បច្ច័យ មានវារៈ១ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ១ សេចក្តីបំប្រួញ… ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ១ ក្នុងនោវិគតប្បច្ច័យ មានវារៈ១។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។

ចប់ អនុលោមប្បច្ចនីយៈ។

[១៨៣] ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ព្រោះនហេតុប្បច្ច័យ… ក្នុងអធិបតិប្បច្ច័យ មានវារៈ២ ក្នុងអនន្តរប្បច្ច័យ មានវារៈ១ សេចក្តីបំប្រួញ… ក្នុងឧបនិស្សយប្បច្ច័យ មាន​វារៈ២ ក្នុងបុរេជាតប្បច្ច័យ មានវារៈ១ សេចក្តីបំប្រួញ… ក្នុងអវិគតប្បច្ច័យ មានវារៈ១។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។

ចប់ បច្ចនីយានុលោម។

ចប់ សប្បច្ចយទុកៈ។

សង្ខតទុកៈ

បដិច្ចវារៈ

[១៨៤] សង្ខតធម៌ (ធម៌ដែលមានបច្ច័យតាក់តែង) អាស្រ័យនូវសង្ខតធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវសង្ខតក្ខន្ធ១ ក្នុងខណៈនៃ​បដិសន្ធិ វត្ថុអាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ មហាភូត១… ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត។ សប្បច្ចយទុកៈ ដូចទុកៈនេះដែរ បណ្ឌិត គប្បីធ្វើនូវទុកៈនេះ ឲ្យដូចសប្បច្ចយទុកៈចុះ មិនមានការធ្វើឲ្យផ្សេងគ្នាទេ។

ចប់សង្ខតទុកៈ។

សនិទស្សនទុកៈ

បដិច្ចវារៈ

[១៨៥] អនិទស្សនធម៌ (ធម៌ដែលមិនប្រកបដោយការឃើញ) អាស្រ័យនូវអនិទស្សនធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូប ជាអនិទស្សនៈក្តី អាស្រ័យ​នូវអនិទស្សនក្ខន្ធ១ នូវខន្ធ២… ក្នុងខណៈនៃបដិសន្ធិ ខន្ធ៣ក្តី កដត្តារូបជាអនិទស្សនៈក្តី អាស្រ័យនូវអនិទស្សនក្ខន្ធ១ នូវខន្ធ២… វត្ថុ អាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ មហាភូត១… ចិត្តសមុដ្ឋានរូបជាអនិទស្សនៈ កដត្តារូប និងឧបាទារូប អាស្រ័យនូវពួក​មហាភូត។ សនិទស្សនធម៌ (ធម៌ដែលប្រកបដោយការឃើញ) អាស្រ័យនូវអនិទស្សនធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជាសនិទស្សនៈ អាស្រ័យនូវពួក​ខន្ធ​ជាអនិទស្សនៈ ក្នុងខណៈនៃបដិសន្ធិ ចិត្តសមុដ្ឋានរូប ជាសនិទស្សនៈ កដត្តារូប និង​ឧបាទារូប អាស្រ័យនូវពួកមហាភូត។ សនិទស្សនធម៌ក្តី អនិទស្សនធម៌ក្តី អាស្រ័យនូវ​អនិទស្សនធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបជា​សនិទស្សនៈ និងអនិទស្សនៈក្តី អាស្រ័យនូវអនិទស្សនក្ខន្ធ១ នូវខន្ធ២… ក្នុងខណៈនៃ​បដិសន្ធិ ចិត្តសមុដ្ឋានរូប ជាសនិទស្សនៈ និងអនិទស្សនៈ កដត្តារូប និងឧបាទារូប អាស្រ័យ​នូវពួកមហាភូត។

[១៨៦] អនិទស្សនធម៌ អាស្រ័យនូវអនិទស្សនធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវអនិទស្សនក្ខន្ធ១ នូវខន្ធ២… ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធអាស្រ័យ​នូវវត្ថុ។

[១៨៧] អនិទស្សនធម៌ អាស្រ័យនូវអនិទស្សនធម៌ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូប ជាអនិទស្សនៈក្តី អាស្រ័យនូវអនិទស្សនក្ខន្ធ១ នូវខន្ធ២… មហាភូត៣ អាស្រ័យនូវមហាភូត១ នូវមហាភូត២… ចិត្តសមុដ្ឋានរូប ជាអនិទស្សនៈ និងឧបាទារូប អាស្រ័យនូវពួកមហាភូត។ សនិទស្សនធម៌ អាស្រ័យនូវអនិទស្សនធម៌ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជាសនិទស្សនៈ អាស្រ័យនូវ​ពួក​ខន្ធជាអនិទស្សនៈ ចិត្តសមុដ្ឋានរូប ជាសនិទស្សនៈ និងឧបាទារូប អាស្រ័យនូវពួក​មហាភូត។ សនិទស្សនធម៌ក្តី អនិទស្សនធម៌ក្តី អាស្រ័យនូវអនិទស្សនធម៌ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបជាសនិទស្សនៈ និងអនិទស្សនៈក្តី អាស្រ័យ​នូវអនិទស្សនក្ខន្ធ១ នូវខន្ធ២… ចិត្តសមុដ្ឋានរូប ជាសនិទស្សនៈ និងអនិទស្សនៈ និងឧបាទារូប អាស្រ័យនូវពួកមហាភូត។ សេចក្តីបំប្រួញ។ បណ្ឌិតគប្បីធ្វើឲ្យគ្រប់បច្ច័យ​ទាំងអស់ចុះ។

[១៨៨] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងអនន្តរប្បច្ច័យ មានវារៈ១ ក្នុងសមនន្តរប្បច្ច័យ មានវារៈ១ ក្នុង​សហជាតប្បច្ច័យ មានវារៈ៣ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ១ ក្នុងនិស្សយប្បច្ច័យ មាន​វារៈ៣ ក្នុងឧបនិស្សយបច្ច័យ មានវារៈ១ ក្នុងបុរេជាតប្បច្ច័យ មានវារៈ១ ក្នុង​អាសេវនប្បច្ច័យ មានវារៈ១ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ៣ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងអត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ១ ក្នុងវិគតប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។ បណ្ឌិត​គប្បីរាប់​យ៉ាងនេះចុះ។

ចប់ អនុលោម។

[១៨៩] អនិទស្សនធម៌ អាស្រ័យនូវអនិទស្សនធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ ខន្ធ៣ក្តី ចិត្តសមុដ្ឋានរូប ជាអនិទស្សនៈក្តី អាស្រ័យនូវអហេតុកក្ខន្ធ១ ជាអនិទស្សនៈ នូវខន្ធ២… ក្នុងខណៈនៃអហេតុកប្បដិសន្ធិ វត្ថុ អាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ មហាភូត១… ចិត្តសមុដ្ឋានរូប ជាអនិទស្សនៈ កដត្តារូប និងឧបាទារូប អាស្រ័យនូវពួក​មហាភូត ពាហិរៈ… អាហារសមុដ្ឋាន ឧតុសមុដ្ឋាន របស់ពួកអសញ្ញសត្វ… មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ សនិទស្សនធម៌ អាស្រ័យនូវអនិទស្សនធម៌ ទើបកើតឡើង ព្រោះ​នហេតុប្បច្ច័យ ចិត្តសមុដ្ឋានរូប ជាសនិទស្សនៈ អាស្រ័យនូវពួកអហេតុកក្ខន្ធ ជា​អនិទស្សនៈ ក្នុងខណៈនៃបដិសន្ធិ ចិត្តសមុដ្ឋានរូប ជាសនិទស្សនៈ កដត្តារូប និង​ឧបាទារូប អាស្រ័យនូវពួកមហាភូត ពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… កដត្តារូប ជាសនិទស្សនៈ និងឧបាទារូប អាស្រ័យនូវពួកមហាភូត របស់ពួកអសញ្ញសត្វ។ សនិទស្សនធម៌ក្តី អនិទស្សនធម៌ក្តី អាស្រ័យនូវអនិទស្សនធម៌ ទើបកើតឡើង ព្រោះ​នហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជាសនិទស្សនៈ និងអនិទស្សនៈ អាស្រ័យនូវ​អហេតុកក្ខន្ធ១ ជាអនិទស្សនៈ នូវខន្ធ២… អាស្រ័យនូវពួកមហាភូត ក្នុងខណៈនៃ​បដិសន្ធិ… ពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… កដត្តារូប ជាសនិទស្សនៈ និង​អនិទស្សនៈ និងឧបាទារូប អាស្រ័យនូវពួកមហាភូត របស់ពួកអសញ្ញសត្វ។ បច្ច័យទាំង​អស់ បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។

[១៩០] ក្នុងនហេតុប្បច្ច័យ មានវារៈ៣ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុង​នបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៣ ក្នុង​នអាហារប្បច្ច័យ មានវារៈ៣ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ៣ ក្នុងនឈានប្បច្ច័យ មាន​វារៈ៣ ក្នុងនមគ្គប្បច្ច័យ មានវារៈ៣ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុង​នវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

ចប់ បច្ចនីយៈ។

[១៩១] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៣ ក្នុងនកម្មប្បច្ច័យ មានវារៈ១ ក្នុង​នវិបាកប្បច្ច័យ មានវារៈ៣ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មាន​វារៈ១ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

ចប់ អនុលោមប្បច្ចនីយៈ។

[១៩២] ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ព្រោះនហេតុប្បច្ច័យ… ក្នុងអនន្តរប្បច្ច័យ មាន​វារៈ១ ក្នុងសមនន្តរប្បច្ច័យ មានវារៈ១ ក្នុងសហជាតប្បច្ច័យ មានវារៈ៣ ក្នុង​អញ្ញមញ្ញប្បច្ច័យ មានវារៈ១ ក្នុងនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ១ ក្នុងបុរេជាតប្បច្ច័យ មានវារៈ១ ក្នុងអាសេវនប្បច្ច័យ មានវារៈ១ ក្នុងកម្មប្បច្ច័យ មានវារៈ៣ សេចក្តីបំប្រួញ… ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ១ ក្នុង​សម្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងអត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ១ ក្នុងវិគតប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។

ចប់ បច្ចនីយានុលោម។

បច្ចយវារៈ

[១៩៣] អនិទស្សនធម៌ ពឹងផ្អែកនឹងអនិទស្សនធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបជាអនិទស្សនៈក្តី ពឹងផ្អែកនឹងអនិទស្សនក្ខន្ធ១ នឹងខន្ធ២… ក្នុងខណៈនៃបដិសន្ធិ វត្ថុ ពឹងផ្អែកនឹងពួកខន្ធ ពួកខន្ធ ពឹងផ្អែកនឹងវត្ថុ ពឹងផ្អែកនឹង​មហាភូត១… ចិត្តសមុដ្ឋានរូបជាអនិទស្សនៈ កដត្តារូប និងឧបាទារូប ពឹងផ្អែកនឹងពួក​មហាភូត ពួកអនិទស្សនក្ខន្ធ ពឹងផ្អែកនឹងវត្ថុ។ ឯប្រស្នា២ក្រៅនេះ បណ្ឌិតគប្បីធ្វើចុះ។

[១៩៤] អនិទស្សនធម៌ ពឹងផ្អែកនឹងអនិទស្សនធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺនឹងអនិទស្សនក្ខន្ធ១… នឹងខន្ធ២… ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធពឹងផ្អែកនឹងវត្ថុ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ពួក​អនិទស្សនក្ខន្ធ ពឹងផ្អែកនឹងវត្ថុ។ សេចក្តីបំប្រួញ។

[១៩៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអធិបតិប្បច្ច័យ មានវារៈ៣។បេ។ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។

ចប់ អនុលោម។

[១៩៦] អនិទស្សនធម៌ ពឹងផ្អែកនឹងអនិទស្សនធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបជាអនិទស្សនៈក្តី ពឹងផ្អែកនឹងអហេតុកក្ខន្ធ១ ជាអនិទស្សនៈ នឹងខន្ធ២… ក្នុងខណៈនៃអហេតុកប្បដិសន្ធិ… រហូតដល់ពួកអសញ្ញសត្វ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ពួកអហេតុកក្ខន្ធ ជា​អនិទស្សនៈ ពឹងផ្អែកនឹងវត្ថុ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែក​នឹង​ពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង វត្ថុផង។ ឯប្រស្នា​ទាំង២​ក្រៅនេះ បណ្ឌិតគប្បីធ្វើចុះ។ សេចក្តីបំប្រួញ។

[១៩៧] ក្នុងនហេតុប្បច្ច័យ មានវារៈ៣ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុង​នោវិគតប្បច្ច័យ មានវារៈ៣។

ចប់ បច្ចនីយៈ។

[១៩៨] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ… ក្នុងនកម្មប្បច្ច័យ មាន​វារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

ចប់ អនុលោមប្បច្ចនីយៈ។

[១៩៩] ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ព្រោះនហេតុប្បច្ច័យ… ក្នុងមគ្គប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។

ចប់ បច្ចនីយានុលោម។

ឯនិស្សយវារៈ បណ្ឌិតគប្បីធ្វើយ៉ាងនេះដែរ។

សំសដ្ឋវារៈ

[២០០] អនិទស្សនធម៌ ច្រឡំនឹងអនិទស្សនធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺ​ខន្ធ៣ ច្រឡំនឹងខន្ធ១ ជាអនិទស្សនៈ នឹងខន្ធ២… មានបដិសន្ធិដែរ។

[២០១] អនិទស្សនធម៌ ច្រឡំនឹងអនិទស្សនធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ។ បទ​ទាំងអស់ បណ្ឌិតគប្បីធ្វើ មួយអន្លើដោយការរាប់នូវសប្បច្ចយៈទាំងឡាយ យ៉ាង​នេះចុះ។

សម្បយុត្តវារៈ ដូចសំសដ្ឋវារៈដែរ។

បញ្ហាវារៈ

[២០២] អនិទស្សនធម៌ ជាបច្ច័យនៃអនិទស្សនធម៌ ដោយហេតុប្បច្ច័យ គឺពួក​អនិទស្សន​ហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបជាអនិទស្សនៈផង ដោយ​ហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ អនិទស្សនធម៌ ជាបច្ច័យនៃសនិទស្សនធម៌ ដោយ​ហេតុប្បច្ច័យ គឺពួកអនិទស្សនហេតុ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ជា​សនិទស្សនៈ ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ អនិទស្សនធម៌ ជាបច្ច័យនៃ​សនិទស្សនធម៌ផង នៃអនិទស្សនធម៌ផង ដោយហេតុប្បច្ច័យ គឺពួកអនិទស្សនហេតុ ជា​បច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបជាសនិទស្សនៈ និងជា​អនិទស្សនៈ​ផង ដោយ​ហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។

[២០៣] សនិទស្សនធម៌ ជាបច្ច័យនៃអនិទស្សនធម៌ ដោយអារម្មណប្បច្ច័យ គឺនូវ​សនិទស្សនរូប ថាមិនទៀង… ទោមនស្ស កើតឡើង ដោយទិព្វចក្ខុ… រូបាយតនៈ ជា​បច្ច័យ​នៃចក្ខុវិញ្ញាណ ដោយអារម្មណប្បច្ច័យ ពួកសនិទស្សនក្ខន្ធ ជាបច្ច័យនៃ​ការ​ពិចារណា នូវឥទ្ធិវិធញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ និងអនាគតំសញ្ញាណ ដោយ​អារម្មណប្បច្ច័យ។ អនិទស្សនធម៌ ជាបច្ច័យនៃអនិទស្សនធម៌ ដោយអារម្មណប្បច្ច័យ គឺទាន… សីល… ឧបោសថកម្ម… ពិចារណានូវកុសលនោះ ពិចារណានូវពួកកុសល ដែល​ធ្លាប់សន្សំហើយ ក្នុងកាលមុន ចេញអំពីឈាន ពិចារណានូវឈាន ពួកព្រះអរិយៈ ចេញអំពីមគ្គ ពិចារណានូវមគ្គ ពិចារណានូវផល ពិចារណានូវព្រះនិព្វាន ឯព្រះនិព្វាន ជាបច្ច័យនៃការពិចារណា នូវគោត្រភូ វោទានៈ មគ្គ និងផល ដោយអារម្មណប្បច្ច័យ ពួកព្រះអរិយៈ ពិចារណានូវពួកកិលេស ដែលលះបង់ហើយ នូវពួកកិលេស ដែលសង្កត់​សង្កិន​ហើយ… ក្នុងកាលមុន… នូវចក្ខុ… នូវកាយ នូវពួកសំឡេង នូវវត្ថុ… នូវពួក​អនិទស្សនក្ខន្ធ ថាមិនទៀង… ទោមនស្សកើតឡើង ឮនូវសំឡេង ដោយទិព្វសោតធាតុ ដឹងនូវចិត្តរបស់បុគ្គល ដែលប្រកបដោយអនិទស្សនចិត្ត ដោយចេតោបរិយញ្ញាណ អាកាសានញ្ចាយតនៈ (ជាបច្ច័យ) នៃវិញ្ញាណញ្ចាយតនៈ អាកិញ្ចញ្ញាយតនៈ (ជាបច្ច័យ) នៃនេវសញ្ញានាសញ្ញាយតនៈ សទ្ទាយតនៈ (ជាបច្ច័យ) នៃសោតវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ ពួកអនិទស្សនក្ខន្ធ ជាបច្ច័យនៃការពិចារណា នូវ​ឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និង​អនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។

[២០៤] សនិទស្សនធម៌ ជាបច្ច័យ នៃអនិទស្សនធម៌ ដោយអធិបតិប្បច្ច័យ បានដល់​អារម្មណាធិបតិ គឺបុគ្គលធ្វើនូវអនិទស្សនរូប ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវរូបនោះ ឲ្យជាទីគោរព ហើយកើតឡើង ទិដ្ឋិកើតឡើង។ អនិទស្សនធម៌ ជាបច្ច័យនៃ​អនិទស្សនធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលឲ្យទាន សីល… ឧបោសថកម្ម… ធ្វើនូវកម្មនោះ ឲ្យជាទីគោរព… នូវពួកកុសល ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន… ចេញអំពីឈាន… ពួកព្រះអរិយៈ ចេញអំពីមគ្គ ធ្វើនូវមគ្គ ឲ្យជាទីគោរព… ធ្វើនូវផល ឲ្យជាទីគោរព… ព្រះនិព្វាន ជាបច្ច័យ​នៃគោត្រភូ វោទានៈ មគ្គ និងផល ដោយអធិបតិប្បច្ច័យ នូវចក្ខុ… នូវវត្ថុ… បុគ្គលធ្វើនូវ​ពួកអនិទស្សនក្ខន្ធ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវខន្ធនោះ ឲ្យជាទី​គោរព ហើយកើតឡើង ទិដ្ឋិកើតឡើង។ សហជាតាធិបតិ គឺអធិបតិធម៌ជាអនិទស្សនៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូប ជាអនិទស្សនៈផង ដោយ​អធិបតិប្បច្ច័យ។ អនិទស្សនធម៌ ជាបច្ច័យនៃសនិទស្សនធម៌ ដោយអធិបតិប្បច្ច័យ បានដល់​សហជាតាធិបតិ គឺអធិបតិធម៌ ជាអនិទស្សនៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ជាសនិទស្សនៈ ដោយអធិបតិប្បច្ច័យ។ អនិទស្សនធម៌ ជាបច្ច័យនៃសនិទស្សនធម៌ផង នៃអនិទស្សនធម៌ផង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិធម៌​ជា​អនិទស្សនៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបជាសនិទស្សនៈ និង​ជាអនិទស្សនៈផង ដោយអធិបតិប្បច្ច័យ។

[២០៥] អនិទស្សនធម៌ ជាបច្ច័យនៃអនិទស្សនធម៌ ដោយអនន្តរប្បច្ច័យ ពួក​អនិទស្សនក្ខន្ធ​មុនៗ ជាបច្ច័យនៃពួកអនិទស្សនក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃគោត្រភូ គោត្រភូ (ជាបច្ច័យ) នៃមគ្គ នេវសញ្ញានាសញ្ញាយតនៈ ជាបច្ច័យនៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។

[២០៦] អនិទស្សនធម៌ ជាបច្ច័យនៃអនិទស្សនធម៌ ដោយសមនន្តរប្បច្ច័យ។ ជាបច្ច័យ ដោយសហជាតប្បច្ច័យ គឺមានវារៈ៣។ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ គឺមានវារៈ១។ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ គឺមានវារៈ៣។

[២០៧] សនិទស្សនធម៌ ជាបច្ច័យនៃអនិទស្សនធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់​អារម្មណូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលប្រាថ្នានូវ​វណ្ណសម្បទា ទាន… សីល… ធ្វើឧបោសថកម្ម វណ្ណសម្បទា ជាបច្ច័យនៃសទ្ធា។បេ។ នៃ​សេចក្តីប្រាថ្នា កាយិកសុខ កាយិកទុក្ខ មគ្គ និងផលសមាបត្តិ ដោយ​ឧបនិស្សយប្បច្ច័យ។ អនិទស្សនធម៌ ជាបច្ច័យនៃអនិទស្សនធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់​អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយឲ្យទាន។បេ។ ញ៉ាំងសមាបត្តិ ឲ្យកើតឡើង ដម្លើងមានះ ប្រកាន់ទិដ្ឋិ នូវសីល…។បេ។ អាស្រ័យនូវសេនាសនៈ ហើយឲ្យទាន។បេ។ បំបែកសង្ឃ សទ្ធា។បេ។ សេនាសនៈ ជាបច្ច័យនៃសទ្ធា។បេ។ នៃផលសមាបត្តិ ដោយ​ឧបនិស្សយប្បច្ច័យ។

[២០៨] សនិទស្សនធម៌ ជាបច្ច័យនៃអនិទស្សនធម៌ ដោយបុរេជាតប្បច្ច័យ គឺ (បុគ្គល) នូវសនិទស្សនរូប ថាមិនទៀង… ទោមនស្ស កើតឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ រូបាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។ អនិទស្សនធម៌ ជាបច្ច័យនៃ​អនិទស្សនធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ… នូវវត្ថុ ថាមិនទៀង… ទោមនស្ស កើតឡើង ឮនូវសំឡេង ដោយទិព្វសោតធាតុ សទ្ទាយតនៈ (ជាបច្ច័យ) នៃសោតវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។ ឯវត្ថុបុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃ​ពួកអនិទស្សនក្ខន្ធ ដោយបុរេជាតប្បច្ច័យ។ សនិទស្សនធម៌ក្តី អនិទស្សនធម៌ក្តី ជាបច្ច័យ​នៃអនិទស្សនធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត គឺរូបាយតនៈក្តី វត្ថុក្តី ជាបច្ច័យនៃពួកអនិទស្សនក្ខន្ធ ដោយបុរេជាតប្បច្ច័យ រូបាយតនៈក្តី ចក្ខាយតនៈក្តី ជាបច្ច័យនៃចក្ខុវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។

[២០៩] អនិទស្សនធម៌ ជាបច្ច័យនៃអនិទស្សនធម៌ ដោយបច្ឆាជាតប្បច្ច័យ បានដល់ បច្ឆាជាត គឺពួកអនិទស្សនក្ខន្ធ ជាបច្ច័យនៃអនិទស្សនកាយនេះ ដែលកើតមុន ដោយ​បច្ឆាជាតប្បច្ច័យ។ អនិទស្សនធម៌ ជាបច្ច័យនៃសនិទស្សនធម៌ ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺពួកអនិទស្សនក្ខន្ធ ជាបច្ច័យនៃសនិទស្សនកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។ អនិទស្សនធម៌ ជាបច្ច័យនៃសនិទស្សនធម៌ផង នៃអនិទស្សន​ធម៌​ផង ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺពួកអនិទស្សនក្ខន្ធ ជាបច្ច័យនៃ​សនិទស្សនកាយ និងអនិទស្សនកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។

[២១០] អនិទស្សនធម៌ ជាបច្ច័យនៃអនិទស្សនធម៌ ដោយអាសេវនប្បច្ច័យ គឺមុន…។

[២១១] អនិទស្សនធម៌ ជាបច្ច័យនៃអនិទស្សនធម៌ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺអនិទស្សនចេតនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូប ជាអនិទស្សនៈផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺ​អនិទស្សនចេតនា ជាបច្ច័យនៃពួកវិបាកក្ខន្ធ ជាអនិទស្សនៈផង នៃពួកកដត្តារូប ជា​អនិទស្សនៈផង ដោយកម្មប្បច្ច័យ។ អនិទស្សនធម៌ ជាបច្ច័យនៃសនិទស្សនធម៌ ដោយ​កម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ បណ្ឌិតគប្បីឲ្យពិស្តារចុះ។ អនិទស្សន​ធម៌ ជាបច្ច័យនៃសនិទស្សនធម៌ផង នៃអនិទស្សនធម៌ផង ដោយកម្មប្បច្ច័យ បានដល់​សហជាត និងនានាខណិកៈ។ បណ្ឌិតគប្បីឲ្យពិស្តារចុះ។

[២១២] អនិទស្សនធម៌ ជាបច្ច័យនៃអនិទស្សនធម៌ ដោយវិបាកប្បច្ច័យ គឺមានវារៈ៣។… ជាបច្ច័យ ដោយអាហារប្បច្ច័យ មានវារៈ៣ កពឡិង្ការាហារ បណ្ឌិតគប្បីធ្វើ​ក្នុងវារៈ​ទាំង៣ចុះ។… ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ មានវារៈ៣ រូបជីវិតិន្រ្ទិយ (បណ្ឌិតគប្បីធ្វើ) ក្នុងវារៈទាំង៣ចុះ។… ជាបច្ច័យ ដោយឈានប្បច្ច័យ មានវារៈ៣។… ជាបច្ច័យ ដោយ​មគ្គប្បច្ច័យ មានវារៈ៣។… ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ មានវារៈ១។

[២១៣] អនិទស្សនធម៌ ជាបច្ច័យនៃអនិទស្សនធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់ សហជាត បុរេជាត និងបច្ឆាជាត។ សហជាត គឺពួកអនិទស្សនក្ខន្ធ ជាបច្ច័យនៃពួក​ចិត្តសមុដ្ឋានរូប ជាអនិទស្សនៈ ដោយវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួក​អនិទស្សនក្ខន្ធ ជាបច្ច័យនៃពួកកដត្តារូប ជាអនិទស្សនៈ ដោយវិប្បយុត្តប្បច្ច័យ ពួកខន្ធជា​បច្ច័យនៃវត្ថុ ដោយវិប្បយុត្តប្បច្ច័យ វត្ថុ ជាបច្ច័យនៃពួកខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ បុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃ​កាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃពួកអនិទស្សនក្ខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺពួកអនិទស្សនក្ខន្ធ ជាបច្ច័យនៃអនិទស្សនកាយនេះ ដែលកើតមុន ដោយ​វិប្បយុត្តប្បច្ច័យ។ អនិស្សនធម៌ ជាបច្ច័យនៃសនិទស្សនធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់​សហជាត និងបច្ឆាជាត។ សហជាត គឺពួកអនិទស្សនក្ខន្ធ ជាបច្ច័យនៃ​ពួកចិត្ត​សមុដ្ឋានរូប ជាសនិទស្សនៈ ដោយវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ បច្ឆាជាត គឺ​ពួកអនិទស្សនក្ខន្ធ ជាបច្ច័យនៃសនិទស្សនកាយនេះ ដែលកើតមុន ដោយ​វិប្បយុត្តប្បច្ច័យ។ អនិទស្សនធម៌ ជាបច្ច័យនៃសនិទស្សនធម៌ផង នៃអនិទស្សនធម៌ផង ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួកអនិទស្សនក្ខន្ធ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ជាសនិទស្សនៈ និងជាអនិទស្សនៈ ដោយវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ឯបច្ឆាជាត គឺពួកអនិទស្សនក្ខន្ធ ជាបច្ច័យនៃសនិទស្សនកាយ និង​អនិទស្សនកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។

[២១៤] សនិទស្សនធម៌ ជាបច្ច័យនៃអនិទស្សនធម៌ ដោយអត្ថិប្បច្ច័យ គឺ (បុគ្គល) នូវសនិទស្សនរូប ថាមិនទៀង… ទោមនស្សកើតឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ រូបាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ ដោយអត្ថិប្បច្ច័យ។ អនិទស្សនធម៌ ជាបច្ច័យនៃ​អនិទស្សនធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺអនិទស្សនក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូប ជាអនិទស្សនៈផង ដោយអត្ថិប្បច្ច័យ ខន្ធ២… សេចក្តីបំប្រួញ រហូតដល់ពួកអសញ្ញសត្វ។ បុរេជាត គឺ (បុគ្គល) នូវចក្ខុ… នូវវត្ថុ ថាមិនទៀង… ទោមនស្សកើតឡើង បុគ្គលឮនូវ​សំឡេង ដោយទិព្វសោតធាតុ សទ្ទាយតនៈ (ជាបច្ច័យ) នៃសោតវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ ចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជា​បច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃពួកអនិទស្សនក្ខន្ធ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកអនិទស្សនក្ខន្ធ ជាបច្ច័យនៃអនិទស្សនកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ កពឡិង្ការាហារ ជាបច្ច័យនៃអនិទស្សនកាយនេះ ដោយអត្ថិប្បច្ច័យ ឯរូបជីវិតិន្រ្ទិយ ជាបច្ច័យនៃពួកកដត្តារូប ជាអនិទស្សនៈ ដោយអត្ថិប្បច្ច័យ។ អនិទស្សនធម៌ ជាបច្ច័យ​នៃសនិទស្សនធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺពួកអនិទស្សនក្ខន្ធ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ជាសនិទស្សនៈ ដោយ​អត្ថិប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកមហាភូត ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ជា​សនិទស្សនៈ ពួកកដត្តារូប និងពួកឧបាទារូប ដោយអត្ថិប្បច្ច័យ ពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… ពួកមហាភូត របស់ពួកអសញ្ញសត្វ ជាបច្ច័យនៃ​សនិទស្សនៈ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកអនិទស្សនក្ខន្ធ ជាបច្ច័យនៃ​សនិទស្សន​កាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ កពឡិង្ការាហារ ជាបច្ច័យនៃសនិទស្សនៈ​កាយនេះ ដោយអត្ថិប្បច្ច័យ ឯរូបជីវិតិន្រ្ទិយ ជាបច្ច័យនៃពួកកដត្តារូប ជាសនិទស្សនៈ ដោយអត្ថិប្បច្ច័យ។ អនិទស្សនធម៌ ជាបច្ច័យនៃសនិទស្សនធម៌ផង នៃអនិទស្សនធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺអនិទស្សនក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូប ជាសនិទស្សនៈ និង​ជាអនិទស្សនៈផង ដោយអត្ថិប្បច្ច័យ ខន្ធ២… ក្នុងខណៈនៃបដិសន្ធិ ពួកមហាភូត ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ជាសនិទស្សនៈ និងជាអនិទស្សនៈ ពួកកដត្តារូប និងពួកឧបាទារូប ដោយអត្ថិប្បច្ច័យ ពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… ពួកមហាភូត របស់ពួកអសញ្ញសត្វ ជាបច្ច័យនៃពួកកដត្តារូប ជាសនិទស្សនៈ និង​ជាអនិទស្សនៈ និងពួកឧបាទារូប ដោយអត្ថិប្បច្ច័យ។ សនិទស្សនធម៌ក្តី អនិទស្សនធម៌ក្តី ជាបច្ច័យនៃអនិទស្សនធម៌ ដោយអត្ថិប្បច្ច័យ បានដល់បុរេជាត គឺរូបាយតនៈក្តី វត្ថុក្តី ជាបច្ច័យនៃពួកអនិទស្សនក្ខន្ធ ដោយអត្ថិប្បច្ច័យ រូបាយតនៈក្តី ចក្ខាយតនៈក្តី ជាបច្ច័យ​នៃចក្ខុវិញ្ញាណ ដោយអត្ថិប្បច្ច័យ។ ជាបច្ច័យ ដោយនត្ថិប្បច្ច័យ ជាបច្ច័យ ដោយ​វិគតប្បច្ច័យ ជាបច្ច័យ ដោយអវិគតប្បច្ច័យ។

[២១៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ៤ ក្នុងអនន្តរប្បច្ច័យ មានវារៈ១ ក្នុងសមនន្តរប្បច្ច័យ មានវារៈ១ ក្នុង​សហជាតប្បច្ច័យ មានវារៈ៣ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ១ ក្នុងនិស្សយប្បច្ច័យ មាន​វារៈ៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ២ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុង​បច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ១ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ៣ ក្នុងអាហារប្បច្ច័យ មានវារៈ៣ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៣ ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងអត្ថិប្បច្ច័យ មានវារៈ៥ ក្នុងនត្ថិប្បច្ច័យ មានវារៈ១ ក្នុងវិគតប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។

ចប់ អនុលោម។

[២១៦] សនិទស្សនធម៌ ជាបច្ច័យនៃអនិទស្សនធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​ឧបនិស្សយប្បច្ច័យ។ អនិទស្សនធម៌ ជាបច្ច័យនៃអនិទស្សនធម៌ ដោយ​អារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយ​កម្មប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។ អនិទស្សនធម៌ ជាបច្ច័យនៃសនិទស្សនធម៌ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយ​បច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។ អនិទស្សនធម៌ ជាបច្ច័យនៃសនិទស្សនធម៌ផង នៃអនិទស្សនធម៌​ផង ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយ​កម្មប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។ សនិទស្សន​ធម៌​ក្តី អនិទស្សនធម៌ក្តី ជាបច្ច័យនៃអនិទស្សនធម៌ ដោយបុរេជាតប្បច្ច័យ។

[២១៧] ក្នុងនហេតុប្បច្ច័យ មានវារៈ៥ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៤ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៥ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៥ ក្នុងនសហជាតប្បច្ច័យ មានវារៈ៥ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៥ ក្នុង​ននិស្សយប្បច្ច័យ មានវារៈ៤ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៤ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៥ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៥ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៤ ក្នុងនោអត្ថិប្បច្ច័យ មានវារៈ៤ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៥ ក្នុងនោវិគតប្បច្ច័យ មានវារៈ៥ ក្នុង​នោអវិគតប្បច្ច័យ មានវារៈ៤។

ចប់ បច្ចនីយៈ។

[២១៨] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុង​នអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ សេចក្តីបំប្រួញ… ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

ចប់ អនុលោមប្បច្ចនីយៈ។

[២១៩] ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ព្រោះនហេតុប្បច្ច័យ… ក្នុងអធិបតិប្បច្ច័យ មាន​វារៈ៤ ក្នុងអនន្តរប្បច្ច័យ មានវារៈ១ ក្នុងសមនន្តរប្បច្ច័យ មានវារៈ១ ក្នុងសហជាតប្បច្ច័យ មានវារៈ៣ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ១ ក្នុងនិស្សយប្បច្ច័យ មានវារៈ៣ ក្នុង​ឧបនិស្សយប្បច្ច័យ មានវារៈ២ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងកម្មប្បច្ច័យ មានវារៈ៣ សេចក្តីបំប្រួញ… ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងវិប្បយុត្តប្បច្ច័យ មាន​វារៈ៣ ក្នុងអត្ថិប្បច្ច័យ មានវារៈ៥ ក្នុងនត្ថិប្បច្ច័យ មានវារៈ១ ក្នុងវិគតប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។

ចប់ បច្ចនីយានុលោម។

ចប់ សនិទស្សនទុកៈ។

សប្បដិឃទុកៈ

បដិច្ចវារៈ

[២២០] សប្បដិឃធម៌ (ធម៌ដែលប្រកបដោយការប៉ះពាល់) អាស្រ័យនូវសប្បដិឃធម៌ ទើប​កើតឡើង ព្រោះហេតុប្បច្ច័យ គឺមហាភូត២ អាស្រ័យនូវមហាភូត១ ដែលជា​សប្បដិឃៈ (មហាភូត) ១ អាស្រ័យនូវមហាភូត២… ចិត្តសមុដ្ឋានរូប ដែលជាសប្បដិឃៈ កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត ដែលជាសប្បដិឃៈ ចក្ខាយតនៈ និងរសាយតនៈ អាស្រ័យនូវផោដ្ឋព្វាយតនៈ។ អប្បដិឃធម៌ (ធម៌ដែលមិនប្រកបដោយ​ការប៉ះពាល់) អាស្រ័យនូវសប្បដិឃធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺអាបោធាតុ អាស្រ័យនូវពួកមហាភូត ដែលជាសប្បដិឃៈ ចិត្តសមុដ្ឋានរូប ដែលជាអប្បដិយៈ កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត ជាសប្បដិឃៈ អាបោធាតុ ឥត្ថិន្រ្ទិយ និងកពឡិង្ការាហារ អាស្រ័យនូវផោដ្ឋព្វាយតនៈ។ សប្បដិឃធម៌ក្តី អប្បដិឃធម៌ក្តី អាស្រ័យនូវសប្បដិឃធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមហាភូត២ក្តី អាបោធាតុក្តី អាស្រ័យនូវមហាភូត១ ជាសប្បដិឃៈ នូវមហាភូត២… ចិត្តសមុដ្ឋានរូប ជាសប្បដិឃៈ និងជាអប្បដិឃៈ កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត ជាសប្បដិឃៈ ចក្ខាយតនៈ រសាយតនៈ អាបោធាតុ ឥត្ថិន្រ្ទិយ និងកពឡិង្ការាហារ អាស្រ័យនូវ​ផោដ្ឋព្វាយតនៈ។ អប្បដិឃធម៌ អាស្រ័យនូវអប្បដិឃធម៌ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូប ជាអប្បដិឃៈក្តី អាស្រ័យនូវខន្ធ១ ជាអប្បដិឃៈ នូវខន្ធ២… វត្ថុ អាស្រ័យនូវពួកខន្ធ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធអាស្រ័យនូវវត្ថុ ចិត្តសមុដ្ឋានរូប ជាអប្បដិឃៈ កដត្តារូប និងឧបាទារូប អាស្រ័យនូវអាបោធាតុ ឥត្ថិន្រ្ទិយ និងកពឡិង្ការាហារ អាស្រ័យនូវអាបោធាតុ។ សប្បដិឃធម៌ អាស្រ័យនូវអប្បដិឃធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជាសប្បដិឃៈ អាស្រ័យនូវពួក​ខន្ធជា​អប្បដិឃៈ ពួកមហាភូត ជាសប្បដិឃៈ អាស្រ័យនូវអាបោធាតុ ក្នុងខណៈនៃបដិសន្ធិ ចិត្តសមុដ្ឋានរូប ជាសប្បដិឃៈ កដត្តារូប និងឧបាទារូប អាស្រ័យនូវអាបោធាតុ ចក្ខាយតនៈ និងផោដ្ឋព្វាយតនៈ អាស្រ័យនូវអាបោធាតុ។ សប្បដិឃធម៌ក្តី អប្បដិឃធម៌ក្តី អាស្រ័យនូវអប្បដិឃធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូប ជាសប្បដិឃៈ និងជាអប្បដិឃៈក្តី អាស្រ័យនូវខន្ធ១ ជាអប្បដិឃៈ នូវខន្ធ២… ចិត្ត​សមុដ្ឋានរូប ជាសប្បដិឃៈ និងជាអប្បដិឃៈ កដត្តារូប និងឧបាទារូប អាស្រ័យ​នូវ​អាបោធាតុ ក្នុងខណៈនៃបដិសន្ធិ ចក្ខាយតនៈ ផោដ្ឋព្វាយតនៈ ឥត្ថិន្រ្ទិយ និង​កពឡិង្ការាហារ អាស្រ័យនូវអាបោធាតុ។ សប្បដិឃធម៌ អាស្រ័យនូវសប្បដិឃធម៌ផង នូវអប្បដិឃធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជាសប្បដិឃៈ អាស្រ័យនូវពួកខន្ធជាសប្បដិឃៈផង នូវពួកមហាភូតផង មហាភូត២ អាស្រ័យនូវ​មហាភូត១ ជាសប្បដិឃៈផង នូវអាបោធាតុផង ក្នុងខណៈនៃបដិសន្ធិ ចិត្តសមុដ្ឋានរូប ជា​សប្បដិឃៈ កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត ជាសប្បដិឃៈផង នូវ​អាបោធាតុផង ចក្ខាយតនៈ និងរសាយតនៈ អាស្រ័យនូវផោដ្ឋព្វាយតនៈផង នូវ​អាបោធាតុ​ផង។ អប្បដិឃធម៌ អាស្រ័យនូវសប្បដិឃធម៌ផង នូវអប្បដិឃធម៌ផង ទើប​កើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជាអប្បដិឃៈ អាស្រ័យនូវ​ពួកខន្ធជា​សប្បដិឃៈផង នូវពួកមហាភូតផង កដត្តារូប ជាអប្បដិឃៈ អាស្រ័យនូវពួកខន្ធជា​អប្បដិឃៈផង នូវពួកមហាភូតផង ក្នុងខណៈនៃបដិសន្ធិ ចិត្តសមុដ្ឋានរូប ជាអប្បដិឃៈ កដត្តារូប និងឧបាទារូប អាស្រ័យនូវផោដ្ឋព្វាយតនៈផង នូវអាបោធាតុផង ឥត្ថិន្រ្ទិយ និងកពឡិង្ការាហារ អាស្រ័យនូវផោដ្ឋព្វាយតនៈផង នូវអាបោធាតុផង។ សប្បដិឃធម៌ក្តី អប្បដិឃធម៌ក្តី អាស្រ័យនូវសប្បដិឃធម៌ផង នូវអប្បដិឃធម៌ផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជាសប្បដិឃៈ និងជាអប្បដិឃៈ អាស្រ័យនូវពួកខន្ធជា​អប្បដិឃៈផង នូវពួកមហាភូតផង កដត្តារូប ជាសប្បដិឃៈ និងជាអប្បដិឃៈ អាស្រ័យ​នូវពួកខន្ធជាអប្បដិឃៈផង នូវពួកមហាភូតផង ក្នុងខណៈនៃបដិសន្ធិ ចិត្តសមុដ្ឋានរូប ជាសប្បដិឃៈ និងជាអប្បដិឃៈ កដត្តារូប និងឧបាទារូប អាស្រ័យនូវផោដ្ឋព្វាយតនៈផង នូវអាបោធាតុផង ចក្ខាយតនៈ រសាយតនៈ ឥត្ថិន្រ្ទិយ និងកពឡិង្ការាហារ អាស្រ័យ​នូវ​ផោដ្ឋព្វាយតនៈផង នូវអាបោធាតុផង។

[២២១] អប្បដិឃធម៌ អាស្រ័យនូវអប្បដិឃធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ជាអប្បដិឃៈ នូវខន្ធ២… ពួកខន្ធអាស្រ័យនូវវត្ថុ ក្នុងខណៈ​នៃបដិសន្ធិ។

[២២២] សប្បដិឃធម៌ អាស្រ័យនូវសប្បដិឃធម៌ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺបដិសន្ធិ និងពួកកដត្តារូប បណ្ឌិតគប្បីវៀរ។ ព្រោះអនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ និង​សហជាតប្បច្ច័យ គឺមហាភូតទាំងអស់ បណ្ឌិតគប្បីធ្វើចុះ។

[២២៣] … ព្រោះអញ្ញមញ្ញប្បច្ច័យ គឺមហាភូត២ អាស្រ័យនូវមហាភូត១ ជាសប្បដិឃៈ នូវមហាភូត២…។ អប្បដិឃធម៌ អាស្រ័យនូវសប្បដិឃធម៌ ទើបកើតឡើង ព្រោះ​អញ្ញមញ្ញប្បច្ច័យ គឺអាបោធាតុ អាស្រ័យនូវពួកមហាភូត ជាសប្បដិឃៈ។ សប្បដិឃធម៌ក្តី អប្បដិឃធម៌ក្តី អាស្រ័យនូវសប្បដិឃធម៌ ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺ​មហាភូត២ក្តី អាបោធាតុក្តី អាស្រ័យនូវមហាភូត១ ជាសប្បដិឃៈ នូវមហាភូត២…។ អប្បដិឃធម៌ អាស្រ័យនូវអប្បដិឃធម៌ ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ជាអប្បដិឃៈ នូវខន្ធ២… វត្ថុ អាស្រ័យនូវពួកខន្ធ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធអាស្រ័យនូវវត្ថុ។ សប្បដិឃធម៌ អាស្រ័យនូវអប្បដិឃធម៌ ទើបកើតឡើង ព្រោះ​អញ្ញមញ្ញប្បច្ច័យ គឺពួកមហាភូត ជាសប្បដិឃៈ អាស្រ័យនូវអាបោធាតុ ពួកមហាភូត ទាំងក្នុងទាំងក្រៅនេះ បណ្ឌិតគប្បីធ្វើចុះ។ សប្បដិឃធម៌ អាស្រ័យនូវសប្បដិឃធម៌ផង នូវអប្បដិឃធម៌ផង ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺមហាភូត២ អាស្រ័យនូវ​មហាភូត១ ជាសប្បដិឃៈផង នូវអាបោធាតុផង។ ព្រោះនិស្សយប្បច្ច័យ និង​អវិគតប្បច្ច័យ។

[២២៤] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ១ ក្នុងសមនន្តរប្បច្ច័យ មានវារៈ១ ក្នុង​សហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងនិស្សយប្បច្ច័យ មាន​វារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ១ ក្នុងបុរេជាតប្បច្ច័យ មានវារៈ១ ក្នុង​អាសេវនប្បច្ច័យ មានវារៈ១ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងអាហារប្បច្ច័យ មានវារៈ៩ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៩ ក្នុងឈានប្បច្ច័យ មានវារៈ៩ ក្នុងមគ្គប្បច្ច័យ មានវារៈ៩ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ១ ក្នុងវិគតប្បច្ច័យ មានវារៈ១ ក្នុង​អវិគតប្បច្ច័យ មានវារៈ៩។

ចប់ អនុលោម។

[២២៥] សប្បដិឃធម៌ អាស្រ័យនូវសប្បដិឃធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ មានវារៈ៣។ អប្បដិឃធម៌ អាស្រ័យនូវអប្បដិឃធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូប ជាអប្បដិឃៈក្តី អាស្រ័យនូវអហេតុកក្ខន្ធ១ ជាអប្បដិឃៈ នូវខន្ធ២… វត្ថុ អាស្រ័យនូវពួកខន្ធ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ពួកខន្ធអាស្រ័យនូវវត្ថុ ចិត្តសមុដ្ឋានរូប ជាអប្បដិឃៈ កដត្តារូប និងឧបាទារូប អាស្រ័យនូវអាបោធាតុ ឥត្ថិន្រ្ទិយ និងកពឡិង្ការាហារ អាស្រ័យនូវអាបោធាតុ ពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… កដត្តារូប ជាអប្បដិឃៈ និងឧបាទារូប អាស្រ័យនូវអាបោធាតុ របស់ពួកអសញ្ញសត្វ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ អប្បដិឃមូលកៈ និងបញ្ហា២ប្រការក្រៅនេះ បណ្ឌិត​គប្បីធ្វើចុះ វារៈ៣ ក្នុងតំណ និងបញ្ហា បណ្ឌិតគប្បីធ្វើចុះ មហាភូតទាំងអស់ ទាំងខាង​ក្នុងខាងក្រៅ បណ្ឌិតដឹងហើយ គប្បីធ្វើចុះ។

[២២៦] សប្បដិឃធម៌ អាស្រ័យនូវសប្បដិឃធម៌ ទើបកើតឡើង ព្រោះ​នអារម្មណប្បច្ច័យ។ គឺសេចក្តីបំប្រួញទាំងអស់។ ព្រោះនោវិគតប្បច្ច័យ។

[២២៧] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុង​នបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៩ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ៩ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ៩ ក្នុងនឈានប្បច្ច័យ មានវារៈ៩ ក្នុង​នមគ្គប្បច្ច័យ មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មាន​វារៈ៩ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនោវិគតប្បច្ច័យ មានវារៈ៩។

ចប់ បច្ចនីយៈ។

[២២៨] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុង​នអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុង​នកម្មប្បច្ច័យ មានវារៈ១ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនោវិគតប្បច្ច័យ មាន​វារៈ៩។

ចប់ អនុលោមប្បច្ចនីយៈ។

[២២៩] ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ព្រោះនហេតុប្បច្ច័យ… ក្នុងអនន្តរប្បច្ច័យ មាន​វារៈ១ ក្នុងសមនន្តរប្បច្ច័យ មានវារៈ១ ក្នុងសហជាតប្បច្ច័យ មានវារៈ១ ក្នុង​អញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មាន​វារៈ១ ក្នុងបុរេជាតប្បច្ច័យ មានវារៈ១ ក្នុងអាសេវនប្បច្ច័យ មានវារៈ១ ក្នុងកម្មប្បច្ច័យ មានវារៈ៩។ សេចក្តីបំប្រួញ… ក្នុងមគ្គប្បច្ច័យ មានវារៈ១ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ១ ក្នុងវិគតប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

ចប់ បច្ចនីយានុលោម។

ឯសហជាតវារៈ ប្រហែលគ្នានឹងបដិច្ចវារៈដែរ។

បច្ចយវារៈ

[២៣០] សប្បដិឃធម៌ ពឹងផ្អែកនឹងសប្បដិឃធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមានវារៈ៣។ អប្បដិឃធម៌ ពឹងផ្អែកនឹងអប្បដិឃធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូប ជាអប្បដិឃក្តី ពឹងផ្អែកនឹងខន្ធ១ ជាអប្បដិឃៈ នឹងខន្ធ២… ចិត្តសមុដ្ឋានរូប ជាអប្បដិឃៈ កដត្តារូប និងឧបាទារូប ពឹងផ្អែកនឹងអាបោធាតុ ក្នុងខណៈនៃបដិសន្ធិ ឥត្ថិន្រ្ទិយ និងកពឡិង្ការាហារ ពឹងផ្អែកនឹងអាបោធាតុ ពួកខន្ធជា​អប្បដិឃៈ ពឹងផ្អែកនឹងវត្ថុ។ បញ្ហា៥យ៉ាងដ៏សេសសល់ ប្រហែលគ្នានឹងបដិច្ចវារៈដែរ។

[២៣១] អប្បដិឃធម៌ ពឹងផ្អែកនឹងសប្បដិឃធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ។ អប្បដិឃធម៌ ពឹងផ្អែកនឹងអប្បដិឃធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ជាអប្បដិឃៈ នឹងខន្ធ២… ពួកខន្ធជាអប្បដិឃៈ ពឹងផ្អែកនឹងវត្ថុ ក្នុង​ខណៈ​នៃបដិសន្ធិ។ អប្បដិឃធម៌ ពឹងផ្អែកនឹងសប្បដិឃធម៌ផង នឹងអប្បដិឃធម៌ផង ទើប​កើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយ​ចក្ខុវិញ្ញាណ​ផង នឹងចក្ខាយតនៈផង ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយ​កាយ​វិញ្ញាណផង នឹងកាយាយតនៈផង។ ព្រោះអធិបតិប្បច្ច័យ។ សេចក្តីបំប្រួញ។ ព្រោះ​អវិគតប្បច្ច័យ។

[២៣២] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុង​សហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងនិស្សយប្បច្ច័យ មាន​វារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុង​អាសេវនប្បច្ច័យ មានវារៈ១ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។ ឯការរាប់នូវបច្ចនីយៈ បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។

និស្សយវារៈ ប្រហែលគ្នានឹងបច្ចយវារៈដែរ។

ឯក្នុងសំសដ្ឋវារៈ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ១ សេចក្តីបំប្រួញ។ ព្រោះ​អវិគតប្បច្ច័យ មានបញ្ហាតែ១គត់។ វារៈទាំង២ បណ្ឌិតគប្បីធ្វើចុះ។

បញ្ហាវារៈ

[២៣៣] អប្បដិឃធម៌ ជាបច្ច័យនៃអប្បដិឃធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុជា​អប្បដិឃៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបជាអប្បដិឃៈផង ដោយ​ហេតុប្បច្ច័យ មានបដិសន្ធិ។ អប្បដិឃធម៌ ជាបច្ច័យនៃសប្បដិឃធម៌ ដោយ​ហេតុប្បច្ច័យ គឺពួកហេតុជាអប្បដិឃៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ជាសប្បដិឃៈ ដោយហេតុប្បច្ច័យ មានបដិសន្ធិ…។ អប្បដិឃធម៌ ជាបច្ច័យនៃសប្បដិឃធម៌ផង នៃ​អប្បដិឃធម៌ផង ដោយហេតុប្បច្ច័យ គឺពួកហេតុជាអប្បដិឃៈ ជាបច្ច័យ នៃពួក​សម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូប ជាសប្បដិឃៈ និងជាអប្បដិឃៈផង ដោយ​ហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។

[២៣៤] សប្បដិឃធម៌ ជាបច្ច័យនៃអប្បដិឃធម៌ ដោយអារម្មណប្បច្ច័យ គឺ (បុគ្គល) នូវចក្ខុ… នូវពួកផោដ្ឋព្វៈ ថាមិនទៀង… ទោមនស្ស កើតឡើង បុគ្គលឃើញនូវរូប​ដោយ​ទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ ពួកខន្ធជាសប្បដិឃៈ ជាបច្ច័យនៃការ​ពិចារណា​នូវឥទ្ធិវិធញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ និងអនាគតំសញ្ញាណ ដោយ​អារម្មណប្បច្ច័យ។ អប្បដិឃធម៌ ជាបច្ច័យនៃអប្បដិឃធម៌ ដោយអារម្មណប្បច្ច័យ គឺ (បុគ្គល) ទាន… សីល… ធ្វើឧបោសថកម្ម ពិចារណានូវកុសលនោះ ពិចារណានូវពួក​កុសល ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន ចេញអំពីឈាន ពិចារណានូវឈាន ពួក​ព្រះអរិយៈ​ចេញអំពីមគ្គ ពិចារណានូវមគ្គ ពិចារណានូវផល ព្រះនិព្វាន ជាបច្ច័យនៃ​ការពិចារណា នូវគោត្រភូ វោទានៈ មគ្គ និងផល ដោយអារម្មណប្បច្ច័យ ពួកព្រះអរិយៈ ពិចារណានូវពួកកិលេស ដែលលះបង់ហើយ ពិចារណានូវពួកកិលេស ដែល​សង្កត់​សង្កិន​ហើយ ដឹងនូវពួកកិលេស ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន នូវវត្ថុ… នូវឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ អាបោធាតុ… នូវកពឡិង្ការាហារ ថាមិនទៀង… ទោមនស្ស កើតឡើង ដឹងនូវចិត្តរបស់បុគ្គលអ្នកប្រកបដោយអប្បដិឃចិត្ត ដោយចេតោបរិយញ្ញាណ អាកាសានញ្ចាយតនៈ (ជាបច្ច័យ) នៃវិញ្ញាណញ្ចាយតនៈ អាកិញ្ចញ្ញាយតនៈ (ជាបច្ច័យ) នៃនេវសញ្ញានាសញ្ញាយតនៈ ពួកអប្បដិឃក្ខន្ធ ជាបច្ច័យនៃការពិចារណា នូវ​ឥទ្ធិវិធ​ញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំ​សញ្ញាណ ដោយអារម្មណប្បច្ច័យ។

[២៣៥] សប្បដិឃធម៌ ជាបច្ច័យនៃអប្បដិឃធម៌ ដោយអធិបតិប្បច្ច័យ បានដល់​អារម្មណាធិបតិ គឺ (បុគ្គល) នូវចក្ខុ… ធ្វើនូវពួកផោដ្ឋព្វៈ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈកើតឡើង ព្រោះធ្វើនូវពួកផោដ្ឋព្វៈនោះ ឲ្យជាទីគោរព ទិដ្ឋិកើតឡើង។ អប្បដិឃធម៌ ជាបច្ច័យនៃអប្បដិឃធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺ (បុគ្គល) ទាន… សីល… ឧបោសថកម្ម… ធ្វើនូវកុសលនោះ ឲ្យជាទីគោរព… នូវពួកកុសល ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន… ចេញអំពីឈាន ធ្វើនូវឈាន ឲ្យជាទីគោរព ហើយពិចារណា ពួកព្រះអរិយៈ ចេញអំពីមគ្គ ធ្វើនូវមគ្គ ឲ្យជាទីគោរព… ធ្វើនូវផល ឲ្យជាទីគោរព… ព្រះនិព្វាន ជាបច្ច័យនៃគោត្រភូ វោទានៈ មគ្គ និងផល ដោយអធិបតិប្បច្ច័យ នូវវត្ថុ… នូវឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ អាបោធាតុ… ធ្វើនូវកពឡិង្ការាហារ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈកើតឡើង ព្រោះធ្វើនូវធម៌នោះ ឲ្យជាទីគោរព ទិដ្ឋិកើតឡើង។ ឯសហជាតាធិបតិ គឺអធិបតិធម៌ជា​អប្បដិឃៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូប ជាអប្បដិឃៈផង ដោយអធិបតិប្បច្ច័យ។ អប្បដិឃធម៌ ជាបច្ច័យ នៃសប្បដិឃធម៌ ដោយអធិបតិប្បច្ច័យ គឺអធិបតិធម៌ជាអប្បដិឃៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ជាអប្បដិឃៈ ដោយ​អធិបតិប្បច្ច័យ។ អប្បដិឃធម៌ ជាបច្ច័យនៃសប្បដិឃធម៌ផង នៃអប្បដិឃធម៌ផង ដោយ​អធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិធម៌ជាអប្បដិឃៈ ជាបច្ច័យ នៃពួក​សម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូប ជាសប្បដិឃៈ និងជាអប្បដិឃៈផង ដោយ​អធិបតិប្បច្ច័យ។

[២៣៦] អប្បដិឃធម៌ ជាបច្ច័យនៃអប្បដិឃធម៌ ដោយអនន្តរប្បច្ច័យ គឺពួកអប្បដិឃក្ខន្ធ​មុនៗ…។បេ។ ជាបច្ច័យនៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។

[២៣៧] អប្បដិឃធម៌ ជាបច្ច័យនៃអប្បដិឃធម៌ ដោយសមនន្តរប្បច្ច័យ។

[២៣៨] សប្បដិឃធម៌ ជាបច្ច័យនៃសប្បដិឃធម៌ ដោយសហជាតប្បច្ច័យ មានវារៈ៩។ ជា​បច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ មានវារៈ៦។ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ មានវារៈ៩។

[២៣៩] សប្បដិឃធម៌ ជាបច្ច័យនៃអប្បដិឃធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់​អារម្មណូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺ (បុគ្គល) នូវរដូវ… អាស្រ័យនូវសេនាសនៈ ហើយឲ្យទាន។បេ។ បំបែកសង្ឃ រដូវ… សេនាសនៈ ជាបច្ច័យ​នៃសទ្ធា។បេ។ នៃផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។ អប្បដិឃធម៌ ជាបច្ច័យ​នៃអប្បដិឃធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គល អាស្រ័យនូវសទ្ធា ហើយឲ្យទាន។បេ។ ប្រកាន់ទិដ្ឋិ នូវសីល…។បេ។ នូវកាយិកសុខ… នូវកាយិកទុក្ខ… បុគ្គលអាស្រ័យ​នូវ​ភោជន ហើយឲ្យទាន។បេ។ បំបែកសង្ឃ សទ្ធា។បេ។ ភោជន ជាបច្ច័យនៃសទ្ធា។បេ។ នៃផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។

[២៤០] សប្បដិឃធម៌ ជាបច្ច័យនៃអប្បដិឃធម៌ ដោយបុរេជាតប្បច្ច័យ បានដល់ អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ… នូវពួកផោដ្ឋព្វៈ ថាមិនទៀង… ទោមនស្ស កើតឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយ​ទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបច្ច័យ​នៃកាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។ ឯវត្ថុបុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃ​ចក្ខុវិញ្ញាណ កាយាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។ អប្បដិឃធម៌ ជាបច្ច័យនៃអប្បដិឃធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវវត្ថុ… នូវឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ អាបោធាតុ… នូវកពឡិង្ការាហារ ថាមិនទៀង… ទោមនស្ស កើតឡើង។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកអប្បដិឃក្ខន្ធ ដោយបុរេជាតប្បច្ច័យ។ សប្បដិឃធម៌ក្តី អប្បដិឃធម៌​ក្តី ជាបច្ច័យនៃអប្បដិឃធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុ​បុរេជាត។ គឺចក្ខាយតនៈក្តី វត្ថុក្តី ផោដ្ឋព្វាយតនៈក្តី វត្ថុក្តី ជាបច្ច័យនៃពួកអប្បដិឃក្ខន្ធ ដោយ​បុរេជាតប្បច្ច័យ។

[២៤១] អប្បដិឃធម៌ ជាបច្ច័យនៃអប្បដិឃធម៌ ដោយបច្ឆាជាតប្បច្ច័យ បានដល់ បច្ឆាជាត គឺពួកអប្បដិឃក្ខន្ធ ជាបច្ច័យ នៃអប្បដិឃកាយនេះ ដែលកើតមុន ដោយ​បច្ឆាជាតប្បច្ច័យ។ បច្ឆាជាត គឺពួកអប្បដិឃក្ខន្ធ ជាបច្ច័យនៃសប្បដិឃកាយនេះ ដែល​កើត​មុន ដោយបច្ឆាជាតប្បច្ច័យ។ បច្ឆាជាត គឺពួកអប្បដិឃក្ខន្ធ ជាបច្ច័យនៃ​សប្បដិឃកាយ និងអប្បដិឃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។ ឯមូលនៃ​បច្ច័យទាំងពីរ បណ្ឌិតគប្បីធ្វើចុះ។

[២៤២] អប្បដិឃធម៌ ជាបច្ច័យនៃអប្បដិឃធម៌ ដោយអាសេវនប្បច្ច័យ គឺពួកអប្បដិឃក្ខន្ធ​មុនៗ… វោទានៈ ជាបច្ច័យនៃមគ្គ ដោយអាសេវនប្បច្ច័យ។

[២៤៣] អប្បដិឃធម៌ ជាបច្ច័យនៃអប្បដិឃធម៌ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺអប្បដិឃចេតនា ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូប ជាសប្បដិឃៈផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺ​អប្បដិឃចេតនា ជាបច្ច័យនៃពួកវិបាកក្ខន្ធផង នៃពួកកដត្តារូប ជាអប្បដិឃៈផង ដោយ​កម្មប្បច្ច័យ។ អប្បដិឃធម៌ ជាបច្ច័យនៃសប្បដិឃធម៌ ដោយកម្មប្បច្ច័យ បានដល់ សហជាត និងនានាខណិកៈ។ សហជាត គឺអប្បដិឃចេតនា ជាបច្ច័យ នៃពួក​សម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូប ជាសប្បដិឃៈផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺអប្បដិឃចេតនា ជាបច្ច័យនៃពួកវិបាកក្ខន្ធផង នៃពួកកដត្តារូបជា​សប្បដិឃ​ផង ដោយកម្មប្បច្ច័យ។ អប្បដិឃធម៌ ជាបច្ច័យនៃសប្បដិឃធម៌ផង នៃ​អប្បដិឃធម៌​ផង ដោយកម្មប្បច្ច័យ បានដល់ សហជាត និងនានាខណិកៈ។បេ។

[២៤៤] អប្បដិឃធម៌ ជាបច្ច័យនៃអប្បដិឃធម៌ ដោយវិបាកប្បច្ច័យ គឺវិបាក ជា​អប្បដិឃៈ… មានវារៈ៣។

[២៤៥] អប្បដិឃធម៌ ជាបច្ច័យនៃអប្បដិឃធម៌ ដោយអាហារប្បច្ច័យ គឺពួកអាហារជា​អប្បដិឃៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូប ជាអប្បដិឃៈផង ដោយអាហារប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ កពឡិង្ការាហារ ជាបច្ច័យនៃអប្បដិឃកាយ​នេះ ដោយអាហារប្បច្ច័យ។ ឯប្រស្នាទាំង២ដ៏សេស និងបដិសន្ធិ បណ្ឌិតគប្បីធ្វើចុះ កពឡិង្ការាហារ បណ្ឌិតគប្បីធ្វើក្នុងប្រស្នាទាំង២ ត្រង់ខាងចុងបំផុតចុះ។

[២៤៦] សប្បដិឃធម៌ ជាបច្ច័យនៃអប្បដិឃធម៌ ដោយឥន្រ្ទិយប្បច្ច័យ គឺចក្ខុន្រ្ទិយ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយិន្រ្ទិយ ជាបច្ច័យនៃកាយវិញ្ញាណ ដោយឥន្រ្ទិយប្បច្ច័យ។ អប្បដិឃធម៌ ជាបច្ច័យនៃអប្បដិឃធម៌ ដោយឥន្រ្ទិយប្បច្ច័យ គឺមានវារៈ៣ ជីវិតិន្រ្ទិយ ក្នុងវារៈទាំង៣ បណ្ឌិត គប្បីធ្វើត្រង់ខាងចុងបំផុតចុះ។ សប្បដិឃធម៌ក្តី អប្បដិឃធម៌ក្តី ជាបច្ច័យនៃអប្បដិឃធម៌ ដោយឥន្រ្ទិយប្បច្ច័យ គឺចក្ខុន្រ្ទិយក្តី ចក្ខុវិញ្ញាណក្តី ជាបច្ច័យ​នៃ​ពួក​ខន្ធ ដែលប្រកបដោយចក្ខុវិញ្ញាណ ដោយឥន្រ្ទិយប្បច្ច័យ កាយិន្រ្ទិយក្តី កាយវិញ្ញាណ​ក្តី ជាបច្ច័យនៃពួកខន្ធ ដែលប្រកបដោយកាយវិញ្ញាណ ដោយឥន្រ្ទិយប្បច្ច័យ។

[២៤៧] ជាបច្ច័យ ដោយឈានប្បច្ច័យ មានវារៈ៣។ ជាបច្ច័យ ដោយមគ្គប្បច្ច័យ មានវារៈ៣។ ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ មានវារៈ១។

[២៤៨] សប្បដិឃធម៌ ជាបច្ច័យនៃអប្បដិឃធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់ បុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយវិប្បយុត្តប្បច្ច័យ។ អប្បដិឃធម៌ ជាបច្ច័យនៃអប្បដិឃធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សហជាត គឺពួកអប្បដិឃក្ខន្ធ ជាបច្ច័យនៃ​ពួកចិត្តសមុដ្ឋានរូប ជាអប្បដិឃៈ ដោយវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធជា​បច្ច័យ​នៃវត្ថុ ដោយវិប្បយុត្តប្បច្ច័យ វត្ថុ ជាបច្ច័យនៃពួកខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ បុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកខន្ធជាអប្បដិឃៈ ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺពួកអប្បដិឃក្ខន្ធ ជាបច្ច័យ នៃអប្បដិឃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។ អប្បដិឃធម៌ ជាបច្ច័យនៃសប្បដិឃធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និង​បច្ឆាជាត។ សហជាត គឺពួកអប្បដិឃក្ខន្ធ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូបជាសប្បដិឃៈ ដោយវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ ឯបច្ឆាជាត គឺពួកអប្បដិឃក្ខន្ធ ជាបច្ច័យ​នៃសប្បដិឃៈកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។ អប្បដិឃធម៌ ជាបច្ច័យ​នៃសប្បដិឃធម៌ផង នៃអប្បដិឃធម៌ផង ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និង​បច្ឆាជាត។ សហជាត គឺពួកអប្បដិឃក្ខន្ធ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ជាសប្បដិឃៈ និងជាអប្បដិឃៈ ដោយវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ ឯបច្ឆាជាត គឺពួក​អប្បដិឃក្ខន្ធ ជាបច្ច័យនៃសប្បដិឃកាយ និងអប្បដិឃកាយនេះ ដែលកើតមុន ដោយ​វិប្បយុត្តប្បច្ច័យ។

[២៤៩] សប្បដិឃធម៌ ជាបច្ច័យនៃសប្បដិឃធម៌ ដោយអត្ថិប្បច្ច័យ គឺមានវារៈ១ ប្រស្នា​ទី១ ដូចបដិច្ចវារៈដែរ។ សប្បដិឃធម៌ ជាបច្ច័យនៃអប្បដិឃធម៌ ដោយអត្ថិប្បច្ច័យ បាន​ដល់​សហជាត និងបុរេជាត។ សហជាត គឺពួកមហាភូត ជាសប្បដិឃៈ ជាបច្ច័យនៃ​អាបោធាតុ ដោយអត្ថិប្បច្ច័យ ពួកមហាភូត ជាសប្បដិឃៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ជាអប្បដិឃៈ ពួកកដត្តារូប និងពួកឧបាទារូប ដោយអត្ថិប្បច្ច័យ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃឥត្ថិន្រ្ទិយ និងកពឡិង្ការាហារ ដោយអត្ថិប្បច្ច័យ ពាហិរៈ… អាហារសមុដ្ឋាន ឧតុសមុដ្ឋាន របស់ពួកអសញ្ញសត្វ…។ ឯបុរេជាត… គឺ (បុគ្គល) នូវចក្ខុ… នូវពួកផោដ្ឋព្វៈ ថាមិនទៀង… ទោមនស្ស កើតឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ ចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ ជាបច្ច័យនៃ​កាយវិញ្ញាណ ដោយអត្ថិប្បច្ច័យ។ សប្បដិឃធម៌ ជាបច្ច័យនៃសប្បដិឃធម៌ផង នៃ​អប្បដិឃធម៌​ផង ដោយអត្ថិប្បច្ច័យ គឺមហាភូត១ ជាសប្បដិឃៈ ជាបច្ច័យនៃ​មហាភូត២​ផង នៃអាបោធាតុផង ដោយអត្ថិប្បច្ច័យ ដូចបដិច្ចវារៈដែរ រហូតដល់ពួកអសញ្ញសត្វ។ អប្បដិឃធម៌ ជាបច្ច័យនៃអប្បដិឃធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺអប្បដិឃក្ខន្ធ១ (នៃខន្ធ) ៣… រហូតដល់ពួកអសញ្ញសត្វ។ បុរេជាត គឺ(បុគ្គល) នូវវត្ថុ… នូវឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ អាបោធាតុ… នូវកពឡិង្ការាហារ ថាមិនទៀង… ទោមនស្ស កើតឡើង វត្ថុ ជាបច្ច័យនៃពួកអប្បដិឃក្ខន្ធ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកអប្បដិឃក្ខន្ធ ជាបច្ច័យ​នៃអប្បដិឃៈកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ កពឡិង្ការាហារ ជាបច្ច័យនៃ​អប្បដិឃៈកាយនេះ ដោយអត្ថិប្បច្ច័យ រូបជីវិតិន្រ្ទិយ ជាបច្ច័យនៃពួកកដត្តារូប ជា​អប្បដិឃៈ ដោយអត្ថិប្បច្ច័យ។ អប្បដិឃធម៌ ជាបច្ច័យនៃសប្បដិឃធម៌ ដោយអត្ថិប្បច្ច័យ បានដល់ សហជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺពួកអប្បដិឃក្ខន្ធ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ជាសប្បដិឃៈ ដោយអត្ថិប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ អាបោធាតុ ជាបច្ច័យនៃពួកមហាភូត ជាសប្បដិឃៈ ដោយអត្ថិប្បច្ច័យ អាបោធាតុ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ជាសប្បដិឃៈ ពួកកដត្តារូប និងពួកឧបាទារូប ដោយ​អត្ថិប្បច្ច័យ អាបោធាតុ ជាបច្ច័យនៃចក្ខាយតនៈ និងផោដ្ឋព្វាយតនៈ ដោយអត្ថិប្បច្ច័យ ពាហិរៈ… អាហារសមុដ្ឋាន ឧតុសមុដ្ឋាន របស់ពួកអសញ្ញសត្វ…។ បច្ឆាជាត គឺពួកខន្ធ ជាអប្បដិឃៈ ជាបច្ច័យនៃកាយ ជាសប្បដិឃៈនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ កពឡិង្ការាហារ ជាបច្ច័យនៃកាយ ជាសប្បដិឃៈនេះ ដោយអត្ថិប្បច្ច័យ រូបជីវិតិន្រ្ទិយ ជាបច្ច័យនៃពួកកដត្តារូប ជាសប្បដិឃៈ ដោយអត្ថិប្បច្ច័យ។ អប្បដិឃធម៌ ជាបច្ច័យ​នៃ​សប្បដិឃធម៌ផង នៃអប្បដិឃធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺអប្បដិឃក្ខន្ធ១ នៃខន្ធ៣ ជាសប្បដិឃៈ និងជា​អប្បដិឃៈ… ដូចបដិច្ចវារៈដែរ រហូតដល់ពួកអសញ្ញសត្វ។ បច្ឆាជាត គឺពួកអប្បដិឃក្ខន្ធ ជាបច្ច័យនៃសប្បដិឃកាយ និងអប្បដិឃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ កពឡិង្ការាហារ ជាបច្ច័យនៃសប្បដិឃកាយ និងអប្បដិឃកាយនេះ ដោយអត្ថិប្បច្ច័យ រូបជីវិតិន្រ្ទិយ ជាបច្ច័យនៃពួកកដត្តារូប ជាសប្បដិឃៈ និងជាអប្បដិឃៈ ដោយ​អត្ថិប្បច្ច័យ។ សប្បដិឃធម៌ក្តី អប្បដិឃធម៌ក្តី ជាបច្ច័យនៃសប្បដិឃធម៌ ដោយអត្ថិប្បច្ច័យ គឺដូចបដិច្ចវារៈដែរ រហូតដល់ពួកអសញ្ញសត្វ។ សប្បដិឃធម៌ក្តី អប្បដិឃធម៌ក្តី ជាបច្ច័យ​នៃអប្បដិឃធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺពួក​អប្បដិឃក្ខន្ធក្តី ពួកមហាភូតក្តី នៃពួកចិត្តសមុដ្ឋានរូប ជាអប្បដិឃៈ… ដូចបដិច្ចវារៈដែរ រហូត​ដល់ពួកអសញ្ញសត្វ។ សហជាត គឺខន្ធ១ ដែលប្រកបដោយចក្ខុវិញ្ញាណក្តី ចក្ខាយតនៈ​ក្តី នៃខន្ធ៣… ខន្ធ២… ខន្ធ១ ដែលប្រកបដោយកាយវិញ្ញាណក្តី កាយាយតនៈ​ក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២…។ សប្បដិធម៌ក្តី អប្បដិឃធម៌ក្តី ជាបច្ច័យនៃសប្បដិឃធម៌ផង នៃអប្បដិឃធម៌ផង ដោយអត្ថិប្បច្ច័យ គឺដូចបដិច្ចវារៈដែរ។

[២៥០] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ៤ ក្នុងអនន្តរប្បច្ច័យ មានវារៈ១ ក្នុងសមនន្តរប្បច្ច័យ មានវារៈ១ ក្នុង​សហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងនិស្សយប្បច្ច័យ មាន​វារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ២ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុង​បច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ១ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ៣ ក្នុងអាហារប្បច្ច័យ មានវារៈ៣ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៥ ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៤ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ១ ក្នុងវិគតប្បច្ច័យ មានវារៈ៩។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។

ចប់ អនុលោម។

[២៥១] សប្បដិឃធម៌ ជាបច្ច័យនៃសប្បដិឃធម៌ ដោយសហជាតប្បច្ច័យ។ សប្បដិឃធម៌ ជាបច្ច័យនៃអប្បដិឃធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។ សប្បដិឃធម៌ ជាបច្ច័យនៃសប្បដិឃធម៌ផង នៃអប្បដិឃធម៌ផង ដោយសហជាតប្បច្ច័យ។ អប្បដិឃធម៌ ជាបច្ច័យនៃអប្បដិឃធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយ​បច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។ អប្បដិឃធម៌ ជាបច្ច័យនៃសប្បដិឃធម៌ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ ជាបច្ច័យ ដោយ​អាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។ អប្បដិឃធម៌ ជាបច្ច័យនៃសប្បដិឃធម៌​ផង នៃអប្បដិឃធម៌ផង ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជា​បច្ច័យ ដោយកម្មប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយ​ឥន្រ្ទិយប្បច្ច័យ។ សប្បដិឃធម៌ក្តី អប្បដិឃធម៌ក្តី ជាបច្ច័យនៃសប្បដិឃធម៌ ដោយ​សហជាតប្បច្ច័យ។ សប្បដិឃធម៌ក្តី អប្បដិឃធម៌ក្តី ជាបច្ច័យនៃអប្បដិឃធម៌ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។ សប្បដិឃធម៌ក្តី អប្បដិឃធម៌ក្តី ជាបច្ច័យនៃសប្បដិឃធម៌ផង នៃអប្បដិឃធម៌ផង ដោយសហជាតប្បច្ច័យ។

[២៥២] ក្នុងនហេតុប្បច្ច័យ មានវារៈ៩។ សេចក្តីបំប្រួញ។ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងនសហជាតប្បច្ច័យ មានវារៈ៤ ក្នុង​នអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងននិស្សយប្បច្ច័យ មានវារៈ៤ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩។ សេចក្តីបំប្រួញ។ ក្នុងនសម្បយុត្តប្បច្ច័យ មាន​វារៈ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងនោអត្ថិប្បច្ច័យ មានវារៈ៤ ក្នុង​នោនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនោវិគតប្បច្ច័យ មានវារៈ៩ ក្នុងនោអវិគតប្បច្ច័យ មានវារៈ៤។

ចប់ បច្ចនីយៈ។

[២៥៣] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ សេចក្តីបំប្រួញ… ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ សេចក្តីបំប្រួញ… ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុង​នោវិគតប្បច្ច័យ មានវារៈ៣។

ចប់ អនុលោមប្បច្ចនីយៈ។

[២៥៤] ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ព្រោះនហេតុប្បច្ច័យ… ក្នុងអធិបតិប្បច្ច័យ មាន​វារៈ៤។ អនុលោមមាតិកា បណ្ឌិត គប្បីរាប់ចុះ។… ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

ចប់ បច្ចនីយានុលោម។

ចប់ សប្បដិឃទុកៈ។

រូបិទុកៈ

បដិច្ចវារៈ

[២៥៥] រូបិធម៌ (ធម៌ដែលមានរូប) អាស្រ័យនូវរូបិធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមហាភូត៣ អាស្រ័យនូវមហាភូត១ នូវមហាភូត២… ចិត្តសមុដ្ឋានរូប កដត្តារូប និង​ឧបាទារូប អាស្រ័យនូវពួកមហាភូត។ អរូបិធម៌ (ធម៌ដែលមិនមានរូប) អាស្រ័យនូវរូបិធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកអរូបិក្ខន្ធ អាស្រ័យនូវវត្ថុ ក្នុងខណៈនៃបដិសន្ធិ។ រូបិធម៌ក្តី អរូបិធម៌ក្តី អាស្រ័យនូវរូបិធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកអរូបិក្ខន្ធ អាស្រ័យនូវត្ថុ ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យនូវពួកមហាភូត។ អរូបិធម៌ អាស្រ័យនូវអរូបិធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវអរូបិក្ខន្ធ ១ នូវខន្ធ២… មានបដិសន្ធិដែរ។ រូបិធម៌ អាស្រ័យនូវអរូបិធម៌ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកអរូបិក្ខន្ធ មានបដិសន្ធិដែរ។ រូបិធម៌ក្តី អរូបិធម៌ក្តី អាស្រ័យនូវអរូបិធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវអរូបិក្ខន្ធ១ នូវខន្ធ២… មានបដិសន្ធិដែរ។ រូបិធម៌ អាស្រ័យ​នូវរូបិធម៌ផង នូវអរូបិធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកអរូបិក្ខន្ធផង នូវពួកមហាភូតផង ក្នុងខណៈនៃបដិសន្ធិ…។ អរូបិធម៌ អាស្រ័យនូវរូបិធម៌ផង នូវអរូបិធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវអរូបិក្ខន្ធ១ផង នូវវត្ថុផង ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២…។ រូបិធម៌ក្តី អរូបិធម៌ក្តី អាស្រ័យនូវរូបិធម៌ផង នូវអរូបិធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវអរូបិក្ខន្ធ១ផង នូវវត្ថុផង ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២… កដត្តារូប អាស្រ័យនូវពួកអរូបិក្ខន្ធផង នូវពួកមហាភូតផង។ សេចក្តីបំប្រួញ។

[២៥៦] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុង​សហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងបុរេជាតប្បច្ច័យ មានវារៈ១ ក្នុងអាសេវនប្បច្ច័យ មានវារៈ១ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងអាហារប្បច្ច័យ មានវារៈ៩ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៩ ក្នុងឈានប្បច្ច័យ មានវារៈ៩ ក្នុងមគ្គប្បច្ច័យ មានវារៈ៩ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងវិគតប្បច្ច័យ មានវារៈ៣ ក្នុង​អវិគតប្បច្ច័យ មានវារៈ៩។

ចប់ អនុលោម។

[២៥៧] រូបិធម៌ អាស្រ័យនូវរូបិធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមានវារៈ៣។ អរូបិធម៌ អាស្រ័យនូវអរូបិធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យ​នូវអរូបិក្ខន្ធ១ ជាអហេតុកៈ នូវខន្ធ២… មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយ​ឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងខណៈនៃ​អហេតុកប្បដិសន្ធិ។ មានបញ្ហា ៩ ព្រោះនហេតុប្បច្ច័យ តែបណ្ឌិត គប្បីកំណត់ថា ជា​អហេតុកៈ ដូច្នេះចុះ។

[២៥៨] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មាន​វារៈ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុង​នបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ២ ក្នុង​នមគ្គប្បច្ច័យ មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មាន​វារៈ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

ចប់ បច្ចនីយៈ។

[២៥៩] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុង​នអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុង​នកម្មប្បច្ច័យ មានវារៈ១ ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

ចប់ អនុលោមប្បច្ចនីយៈ។

[២៦០] ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះនហេតុប្បច្ច័យ… ក្នុងអនន្តរប្បច្ច័យ មាន​វារៈ៣ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុង​អញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងបុរេជាតប្បច្ច័យ មានវារៈ១ ក្នុងអាសេវនប្បច្ច័យ មានវារៈ១ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងអាហារប្បច្ច័យ មានវារៈ៩ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៩ ក្នុងឈានប្បច្ច័យ មានវារៈ៩ ក្នុងមគ្គប្បច្ច័យ មានវារៈ១ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងវិគតប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

ចប់ បច្ចនីយានុលោម។

ឯសហជាតវារៈ ដូចគ្នានឹងបដិច្ចវារៈដែរ។

បច្ចយវារៈ

[២៦១] រូបិធម៌ ពឹងផ្អែកនឹងរូបិធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមហាភូត១… ដូចបដិច្ចវារៈដែរ។ អរូបិធម៌ ពឹងផ្អែកនឹងរូបិធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកអរូបិក្ខន្ធ ពឹងផ្អែកនឹងវត្ថុ មានបដិសន្ធិដែរ។ រូបិធម៌ក្តី អរូបិធម៌ក្តី ពឹងផ្អែកនឹងរូបិធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺអរូបិក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែក​នឹងពួកមហាភូត មានបដិសន្ធិដែរ។ ប្រស្នាដ៏សេស និងបវត្តិប្បដិសន្ធិ បណ្ឌិត គប្បីចែក​យ៉ាងនេះចុះ។

[២៦២] អរូបិធម៌ ពឹងផ្អែកនឹងរូបិធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ពួកអរូបិក្ខន្ធ ពឹងផ្អែក​នឹងវត្ថុ មានបដិសន្ធិដែរ។ អរូបិធម៌ ពឹងផ្អែកនឹងអរូបិធម៌ ទើបកើតឡើង ព្រោះ​អារម្មណប្បច្ច័យ គឺនឹងអរូបិក្ខន្ធ១… នឹងខន្ធ២… មានបដិសន្ធិដែរ។ អរូបិធម៌ ពឹងផ្អែក​នឹងរូបិធម៌ផង នឹងអរូបិធម៌ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែក​នឹងខន្ធ១ ដែលប្រកបដោយចក្ខុវិញ្ញាណផង នឹងចក្ខាយតនផង នឹងខន្ធ២… ដែលប្រកប​ដោយ​កាយវិញ្ញាណ… ខន្ធ៣ ពឹងផ្អែកនឹងអរូបិក្ខន្ធ១ផង នឹងវត្ថុផង នឹងខន្ធ២…។ សេចក្តី​បំប្រួញ។

[២៦៣] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុង​សហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងនិស្សយប្បច្ច័យ មាន​វារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុង​អាសេវនប្បច្ច័យ មានវារៈ៣ ក្នុងកម្មប្បច្ច័យ មានវារៈ៩។ សេចក្តីបំប្រួញ។ ក្នុងមគ្គប្បច្ច័យ មានវារៈ៩ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងវិគតប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

ចប់ អនុលោម។

[២៦៤] រូបិធម៌ ពឹងផ្អែកនឹងរូបិធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមហាភូត១… មហាភូត១ របស់ពួកអសញ្ញសត្វ…។ អរូបិធម៌ ពឹងផ្អែកនឹងរូបិធម៌ ទើបកើតឡើង ព្រោះ​នហេតុប្បច្ច័យ គឺចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹង​កាយាយតនៈ ពួកអរូបិក្ខន្ធ ជាអហេតុកៈ ពឹងផ្អែកនឹងវត្ថុ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ។ រូបិធម៌ក្តី អរូបិធម៌ក្តី ពឹងផ្អែកនឹងរូបិធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺបវត្តិប្បដិសន្ធិ បណ្ឌិតគប្បី​ធ្វើចុះ។ អរូបិធម៌ ពឹងផ្អែកនឹងអរូបិធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺនឹង​អរូបិក្ខន្ធ១ ជាអហេតុកៈ… មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែក​នឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងខណៈនៃបដិសន្ធិ។ រូបិធម៌ ពឹងផ្អែកនឹងអរូបិធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែក​នឹងពួកអរូបិក្ខន្ធ មានបដិសន្ធិដែរ។ រូបិធម៌ក្តី អរូបិធម៌ក្តី ពឹងផ្អែកនឹងអរូបិធម៌ ទើបកើត​ឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងអរូបិក្ខន្ធ១ នឹង​ខន្ធ២… មានបដិសន្ធិដែរ។ រូបិធម៌ ពឹងផ្អែកនឹងរូបិធម៌ផង នឹងអរូបិធម៌ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកអរូបិក្ខន្ធផង នឹងពួកមហាភូតផង មានបដិសន្ធិដែរ។ អរូបិធម៌ ពឹងផ្អែកនឹងរូបិធម៌ផង នឹងអរូបិធម៌ផង ទើបកើតឡើង ព្រោះ​នហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលប្រកបដោយចក្ខុវិញ្ញាណផង នឹង​ចក្ខាយតនៈ​ផង ខន្ធ២… ដែលប្រកបដោយកាយវិញ្ញាណ… ខន្ធ៣ ពឹងផ្អែកនឹង​អរូបិក្ខន្ធ១ផង នឹងវត្ថុផង ខន្ធ២… មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងវត្ថុផង ក្នុង​ខណៈនៃបដិសន្ធិ។ រូបិធម៌ក្តី អរូបិធម៌ក្តី ពឹងផ្អែកនឹងរូបិធម៌ផង នឹងអរូបិធម៌ផង ទើប​កើតឡើង ព្រោះនហេតុប្បច្ច័យ គឺអហេតុកក្ខន្ធ៣ ពឹងផ្អែកនឹងអរូបិក្ខន្ធ១ផង នឹងវត្ថុផង ខន្ធ២… ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកអរូបិក្ខន្ធផង នឹងពួកមហាភូតផង មាន​បដិសន្ធិ​ដែរ។

[២៦៥] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ៤ ក្នុង​នមគ្គប្បច្ច័យ មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មាន​វារៈ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

ចប់ បច្ចនីយៈ។

[២៦៦] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។ សេចក្តីបំប្រួញ បច្ច័យ​ទាំងអស់ បណ្ឌិតគប្បីធ្វើឲ្យដូចគ្នាចុះ។ … ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១ ក្នុង​នោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

ចប់ អនុលោមប្បច្ចនីយៈ។

[២៦៧] ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះនហេតុប្បច្ច័យ បច្ច័យទាំងអស់ បណ្ឌិត​គប្បីធ្វើឲ្យដូចគ្នាចុះ… ក្នុងឈានប្បច្ច័យ មានវារៈ៩ ក្នុងមគ្គប្បច្ច័យ មានវារៈ៣ សេចក្តី​បំប្រួញ… ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

ចប់ បច្ចនីយានុលោម។

ឯនិស្សយវារៈ ដូចគ្នានឹងបច្ចយវារៈដែរ។

សំសដ្ឋវារៈ

[២៦៨] អរូបិធម៌ ច្រឡំនឹងអរូបិធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹង​អរូបិក្ខន្ធ១ នឹងខន្ធ២… មានបដិសន្ធិដែរ។

[២៦៩] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១ បច្ចនីយៈក្តី វារៈ៣ក្តី ការ​រាប់ក្តី សម្បយុត្តវារៈក្តី ទាំងអស់នេះ បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ មានបញ្ហាតែ១​ប៉ុណ្ណោះទេ។

បញ្ហាវារៈ

[២៧០] អរូបិធម៌ ជាបច្ច័យនៃអរូបិធម៌ ដោយហេតុប្បច្ច័យ គឺពួកអរូបិហេតុ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ មានបដិសន្ធិដែរ។ អរូបិធម៌ ជាបច្ច័យនៃរូបិធម៌ ដោយហេតុប្បច្ច័យ គឺពួកអរូបិហេតុ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ មានបដិសន្ធិដែរ។ អរូបិធម៌ ជាបច្ច័យនៃរូបិធម៌ផង នឹងអរូបិធម៌ផង ដោយហេតុប្បច្ច័យ គឺពួកអរូបិហេតុ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង និងពួកចិត្តសមុដ្ឋានរូបផង ដោយ​ហេតុប្បច្ច័យ មានបដិសន្ធិដែរ។

[២៧១] រូបិធម៌ ជាបច្ច័យនៃអរូបិធម៌ ដោយអារម្មណប្បច្ច័យ គឺនូវចក្ខុ… នូវវត្ថុ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ អាបោធាតុ… នូវកពឡិង្ការាហារ ថាមិនទៀង… ទោមនស្ស កើត​ឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ ដោយអារម្មណប្បច្ច័យ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃ​កាយ​វិញ្ញាណ ដោយអារម្មណប្បច្ច័យ ពួករូបិក្ខន្ធ ជាបច្ច័យនៃការពិចារណា នូវឥទ្ធិវិធញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។ អរូបិធម៌ ជាបច្ច័យនៃអរូបិធម៌ ដោយអារម្មណប្បច្ច័យ គឺទាន… សីល… ឧបោសថកម្ម… ហើយ​ពិចារណានូវកុសលនោះ ពិចារណានូវពួកកុសល ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន អំពីឈាន… ពួកព្រះអរិយៈ អំពីមគ្គ… ហើយពិចារណានូវផល ព្រះនិព្វាន ជាបច្ច័យនៃ​ការពិចារណា នូវគោត្រភូ វោទានៈ មគ្គ និងផល ដោយអារម្មណប្បច្ច័យ ពួកព្រះអរិយៈ ពិចារណានូវពួកកិលេស ដែលលះបង់ហើយ… នូវពួកកិលេស ដែលសង្កត់សង្កិន​ហើយ… ក្នុងកាលមុន… នូវពួកអរូបិក្ខន្ធ ថាមិនទៀង… ទោមនស្សកើតឡើង ដឹងនូវចិត្ត​របស់បុគ្គល អ្នកប្រកបដោយអរូបិចិត្ត ដោយចេតោបរិយញ្ញាណ អាកាសានញ្ចាយតនៈ (ជាបច្ច័យ) នៃវិញ្ញាណញ្ចាយតនៈ អាកិញ្ចញ្ញាយតនៈ(ជាបច្ច័យ) នៃ​នេវសញ្ញា​នាសញ្ញាយតនៈ ពួកអរូបិក្ខន្ធ ជាបច្ច័យនៃការពិចារណា នូវឥទ្ធិវិធញ្ញាណ ចេតោបរិយ​ញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយ​អារម្មណប្បច្ច័យ។

[២៧២] រូបិធម៌ ជាបច្ច័យនៃអរូបិធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺ (បុគ្គល) នូវចក្ខុ… ធ្វើនូវកពឡិង្ការាហារ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវវត្ថុនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង។ អរូបិធម៌ ជាបច្ច័យនៃអរូបិធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺ (បុគ្គល) នូវទាន…។ សេចក្តីបំប្រួញ។ ព្រះនិព្វាន ជាបច្ច័យនៃមគ្គ និងផល ដោយ​អធិបតិប្បច្ច័យ បុគ្គលធ្វើនូវពួកអរូបិក្ខន្ធ ឲ្យជាទីគោរព ហើយត្រេកអរ… រាគៈ កើតឡើង ទិដ្ឋិកើតឡើង។ ឯសហជាតាធិបតិ គឺអរូបិធម៌ ជាអធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។ អរូបិធម៌ ជាបច្ច័យនៃរូបិធម៌ ដោយអធិបតិប្បច្ច័យ បានដល់​សហជាតាធិបតិ គឺអរូបិធម៌ ជាអធិបតិ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយ​អធិបតិប្បច្ច័យ។ អរូបិធម៌ ជាបច្ច័យនៃរូបិធម៌ផង នៃអរូបិធម៌ផង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអរូបិធម៌ ជាអធិបតិ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។

[២៧៣] អរូបិធម៌ ជាបច្ច័យនៃអរូបិធម៌ ដោយអនន្តរប្បច្ច័យ គឺពួកអរូបិក្ខន្ធមុនៗ ជាបច្ច័យ​នៃពួកអរូបិក្ខន្ធក្រោយៗផង នៃផលសមាបត្តិផង ដោយអនន្តរប្បច្ច័យ ជាបច្ច័យ ដោយ​សមនន្តរប្បច្ច័យ។ ជាបច្ច័យ ដោយសហជាតប្បច្ច័យ គឺមានវារៈ៧ តំណ មិនមាន​ក្នុង​ទី​នេះទេ។ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ គឺមានវារៈ៦។ ជាបច្ច័យ ដោយ​និស្សយប្បច្ច័យ គឺមានបញ្ហា៧ ឯតំណ មិនមានក្នុងទីនេះទេ។

[២៧៤] រូបិធម៌ ជាបច្ច័យនៃអរូបិធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់​អារម្មណូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺ (បុគ្គល) នូវរដូវ… នូវភោជន… អាស្រ័យនូវសេនាសនៈ ហើយឲ្យទាន។បេ។ បំបែកសង្ឃ រដូវ ភោជន សេនាសនៈ ជាបច្ច័យនៃសទ្ធា។បេ។ នៃផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។ អរូបិធម៌ ជាបច្ច័យនៃអរូបិធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយឲ្យទាន… នូវសីល…។បេ។ បុគ្គលអាស្រ័យនូវកាយិកទុក្ខ ហើយឲ្យទាន។បេ។ បំបែក​សង្ឃ សទ្ធា។បេ។ កាយិកទុក្ខ ជាបច្ច័យនៃសទ្ធា។បេ។ នៃផលសមាបត្តិ ដោយ​ឧបនិស្សយប្បច្ច័យ។

[២៧៥] រូបិធម៌ ជាបច្ច័យនៃអរូបិធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ… នូវវត្ថុ… នូវកពឡិង្ការាហារ ថាមិនទៀង… ទោមនស្ស កើតឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយ​ទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃ​កាយវិញ្ញាណ។ ឯវត្ថុបុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃពួកអរូបិក្ខន្ធ ដោយបុរេជាតប្បច្ច័យ។

[២៧៦] អរូបិធម៌ ជាបច្ច័យនៃរូបិធម៌ ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺពួក​អរូបិក្ខន្ធ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។

[២៧៧] អរូបិធម៌ ជាបច្ច័យនៃអរូបិធម៌ ដោយអាសេវនប្បច្ច័យ គឺមុនៗ…។

[២៧៨] អរូបិធម៌ ជាបច្ច័យនៃអរូបិធម៌ ដោយកម្មប្បច្ច័យ បានដល់សហជាត និង​នានាខណិកៈ។ សហជាត គឺអរូបិចេតនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយ​កម្មប្បច្ច័យ។ ឯនានាខណិកៈ គឺអរូបិចេតនា ជាបច្ច័យនៃពួកវិបាកក្ខន្ធ ដោយកម្មប្បច្ច័យ។ អរូបិធម៌ ជាបច្ច័យនៃរូបិធម៌ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺអរូបិចេតនា ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយកម្មប្បច្ច័យ។ ឯ​នានាខណិកៈ គឺអរូបិចេតនា ជាបច្ច័យនៃពួកកដត្តារូប ដោយកម្មប្បច្ច័យ។ អរូបិធម៌ ជាបច្ច័យនៃរូបិធម៌ផង នៃអរូបិធម៌ផង ដោយកម្មប្បច្ច័យ បានដល់សហជាត និង​នានាខណិកៈ។ សហជាត គឺអរូបិចេតនា ជាបច្ច័យនៃសម្បយុត្តកក្ខន្ធផង នៃពួក​ចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺអរូបិចេតនា ជាបច្ច័យ​នៃពួក​វិបាកក្ខន្ធផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។

[២៧៩] អរូបិធម៌ ជាបច្ច័យនៃអរូបិធម៌ ដោយវិបាកប្បច្ច័យ គឺមានវារៈ៣។

[២៨០] រូបិធម៌ ជាបច្ច័យនៃរូបិធម៌ ដោយអាហារប្បច្ច័យ គឺកពឡិង្ការាហារ ជាបច្ច័យនៃ​កាយនេះ ដោយអាហារប្បច្ច័យ។ អរូបិធម៌ ជាបច្ច័យនៃអរូបិធម៌ ដោយអាហារប្បច្ច័យ គឺមានវារៈ៣។

[២៨១] រូបិធម៌ ជាបច្ច័យនៃរូបិធម៌ ដោយឥន្រ្ទិយប្បច្ច័យ គឺរូបជីវិតិន្រ្ទិយ ជាបច្ច័យនៃ​ពួកកដត្តារូប ដោយឥន្រ្ទិយប្បច្ច័យ។ រូបិធម៌ ជាបច្ច័យនៃអរូបិធម៌ ដោយឥន្រ្ទិយប្បច្ច័យ គឺចក្ខុន្រ្ទិយ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយិន្រ្ទិយ ជាបច្ច័យនៃកាយវិញ្ញាណ ដោយ​ឥន្រ្ទិយប្បច្ច័យ។ អរូបិធម៌ ជាបច្ច័យនៃអរូបិធម៌ ដោយឥន្រ្ទិយប្បច្ច័យ គឺមានវារៈ៣។ រូបិធម៌ក្តី អរូបិធម៌ក្តី ជាបច្ច័យនៃអរូបិធម៌ ដោយឥន្រ្ទិយប្បច្ច័យ គឺចក្ខុន្រ្ទិយក្តី ចក្ខុវិញ្ញាណ​ក្តី ជាបច្ច័យនៃពួកខន្ធ ដែលប្រកបដោយចក្ខុវិញ្ញាណ ដោយឥន្រ្ទិយប្បច្ច័យ កាយិន្រ្ទិយ​ក្តី…។

[២៨២] អរូបិធម៌ ជាបច្ច័យនៃអរូបិធម៌ ដោយឈានប្បច្ច័យ គឺមានវារៈ៣។ ជាបច្ច័យ ដោយមគ្គប្បច្ច័យ គឺមានវារៈ៣។ ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ គឺមានវារៈ១។

[២៨៣] រូបិធម៌ ជាបច្ច័យនៃអរូបិធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និង​បុរេជាត។ សហជាត គឺវត្ថុ ជាបច្ច័យនៃពួកអរូបិក្ខន្ធ ដោយវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃ​បដិសន្ធិ។ ឯបុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃពួកអរូបិក្ខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ អរូបិធម៌ ជាបច្ច័យ​នៃរូបិធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួក​អរូបិក្ខន្ធ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ ពួកអរូបិក្ខន្ធ ជាបច្ច័យនៃ​កដត្តារូប ដោយវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។ ឯបច្ឆាជាត គឺពួកអរូបិក្ខន្ធ ជា​បច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។

[២៨៤] រូបិធម៌ ជាបច្ច័យនៃរូបិធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺមហាភូត១… រហូតដល់ពួកអសញ្ញសត្វ កពឡិង្ការាហារ ជាបច្ច័យ​នៃកាយនេះ ដោយអត្ថិប្បច្ច័យ រូបជីវិតិន្រ្ទិយ ជាបច្ច័យនៃពួកកដត្តារូប ដោយ​អត្ថិប្បច្ច័យ។ រូបិធម៌ ជាបច្ច័យនៃអរូបិធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និង​បុរេជាត។ សហជាត គឺវត្ថុ ជាបច្ច័យនៃពួកអរូបិក្ខន្ធ ដោយអត្ថិប្បច្ច័យ ក្នុងខណៈនៃ​បដិសន្ធិ។ ឯបុរេជាត គឺ (បុគ្គល) នូវចក្ខុ… នូវកពឡិង្ការាហារ ថាមិនទៀង… ទោមនស្ស​កើតឡើង ដោយទិព្វចក្ខុ… ដោយទិព្វសោតធាតុ… រូបាយតនៈ (ជាបច្ច័យ) នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ ចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃពួកអរូបិក្ខន្ធ ដោយអត្ថិប្បច្ច័យ។ អរូបិធម៌ ជាបច្ច័យនៃអរូបិធម៌ ដោយអត្ថិប្បច្ច័យ គឺអរូបិក្ខន្ធ១ (ជាបច្ច័យ) នៃខន្ធ៣ ខន្ធ២… ក្នុងខណៈនៃបដិសន្ធិ…។ អរូបិធម៌ ជាបច្ច័យនៃរូបិធម៌ ដោយ​អត្ថិប្បច្ច័យ បានដល់ សហជាត និងបច្ឆាជាត។ សហជាត គឺពួកអរូបិក្ខន្ធ ជាបច្ច័យ​នៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ ឯបច្ឆាជាត គឺពួក​អរូបិក្ខន្ធ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ អរូបិធម៌ ជាបច្ច័យនៃ​រូបិធម៌ផង នៃអរូបិធម៌ផង ដោយអត្ថិប្បច្ច័យ គឺអរូបិក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ផង នៃពួក​ចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ ខន្ធ២… ក្នុងខណៈនៃបដិសន្ធិ…។ រូបិធម៌ក្តី អរូបិធម៌ក្តី ជាបច្ច័យនៃរូបិធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺពួកអរូបិក្ខន្ធក្តី មហាភូតក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយ​អត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកអរូបិក្ខន្ធក្តី កពឡិង្ការាហារក្តី ជាបច្ច័យនៃកាយនេះ ដោយអត្ថិប្បច្ច័យ បច្ឆាជាត គឺពួកអរូបិក្ខន្ធក្តី រូបជីវិតិន្រ្ទិយក្តី ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។ រូបិធម៌ក្តី អរូបិធម៌ក្តី ជាបច្ច័យនៃអរូបិធម៌ ដោយអត្ថិប្បច្ច័យ បានដល់ សហជាត និងបុរេជាត។ សហជាត គឺខន្ធ១ ដែលប្រកបដោយចក្ខុវិញ្ញាណក្តី ចក្ខាយតនៈ​ក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២… អរូបិក្ខន្ធ១ ដែលប្រកបដោយ​កាយវិញ្ញាណក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២… អរូបិក្ខន្ធ១ក្តី វត្ថុក្តី (ជាបច្ច័យ) នៃខន្ធ៣ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២…។ ជាបច្ច័យ ដោយនត្ថិប្បច្ច័យ ជា​បច្ច័យ ដោយវិគតប្បច្ច័យ ជាបច្ច័យ ដោយអវិគតប្បច្ច័យ។

[២៨៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ៤ ក្នុងអនន្តរប្បច្ច័យ មានវារៈ១ ក្នុងសមនន្តរប្បច្ច័យ មានវារៈ១ ក្នុង​សហជាតប្បច្ច័យ មានវារៈ៧ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងនិស្សយប្បច្ច័យ មានវារៈ៧ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ២ ក្នុងបុរេជាតប្បច្ច័យ មានវារៈ១ ក្នុង​បច្ឆាជាតប្បច្ច័យ មានវារៈ១ ក្នុងអាសេវនប្បច្ច័យ មានវារៈ១ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ៣ ក្នុងអាហារប្បច្ច័យ មានវារៈ៤ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៦ ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងអត្ថិប្បច្ច័យ មានវារៈ៧ ក្នុងនត្ថិប្បច្ច័យ មានវារៈ១ ក្នុងវិគតប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ៧។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។

ចប់ អនុលោម។

[២៨៦] រូបិធម៌ ជាបច្ច័យនៃរូបិធម៌ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។ រូបិធម៌ ជាបច្ច័យនៃអរូបិធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយ​បុរេជាតប្បច្ច័យ។ អរូបិធម៌ ជាបច្ច័យនៃអរូបិធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។ អរូបិធម៌ ជាបច្ច័យនៃរូបិធម៌ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។ អរូបិធម៌ ជាបច្ច័យនៃរូបិធម៌ផង នៃអរូបិធម៌ផង ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។ រូបិធម៌ក្តី អរូបិធម៌ក្តី ជាបច្ច័យនៃរូបិធម៌ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។ រូបិធម៌ក្តី អរូបិធម៌ក្តី ជាបច្ច័យនៃអរូបិធម៌ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។

[២៨៧] ក្នុងនហេតុប្បច្ច័យ មានវារៈ៧ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៧ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៧ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៧ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៧ ក្នុងនសហជាតប្បច្ច័យ មានវារៈ៦ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុង​ននិស្សយប្បច្ច័យ មានវារៈ៦ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៧ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៧។ សេចក្តីបំប្រួញ។ ក្នុងនមគ្គប្បច្ច័យ មានវារៈ៧ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនោអត្ថិប្បច្ច័យ មានវារៈ៤ ក្នុង​នោនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងនោវិគតប្បច្ច័យ មានវារៈ៧ ក្នុងនោអវិគតប្បច្ច័យ មាន​វារៈ៤។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។

ចប់ បច្ចនីយៈ។

[២៨៨] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុង​នអញ្ញមញ្ញប្បច្ច័យ មានវារៈ១ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងបច្ច័យទាំងអស់ មានវារៈ៣ដូចគ្នា ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។ បណ្ឌិតគប្បីរាប់​យ៉ាង​នេះចុះ។

ចប់ អនុលោមប្បច្ចនីយៈ។

[២៨៩] ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ព្រោះនហេតុប្បច្ច័យ… ក្នុងអធិបតិប្បច្ច័យ មាន​វារៈ៤ អនុលោមមាតិកា បណ្ឌិតគប្បីធ្វើចុះ… ក្នុងអវិគតប្បច្ច័យ មានវារៈ៧។

ចប់ បច្ចនីយានុលោម។

ចប់ រូបិទុកៈ។

លោកិយទុកៈ

បដិច្ចវារៈ

[២៩០] លោកិយធម៌ អាស្រ័យនូវលោកិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវលោកិយក្ខន្ធ១ នូវខន្ធ២… វត្ថុ អាស្រ័យនូវ​ពួកខន្ធ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធអាស្រ័យនូវវត្ថុ មហាភូត១… ចិត្តសមុដ្ឋានរូប កដត្តារូប ឧបាទារូប អាស្រ័យនូវពួកមហាភូត។ លោកុត្តរធម៌ អាស្រ័យនូវលោកុត្តរធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវលោកុត្តរក្ខន្ធ១ នូវខន្ធ២…។ លោកិយធម៌ អាស្រ័យនូវលោកុត្តរធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋាន​រូប អាស្រ័យនូវពួកលោកុត្តរក្ខន្ធ។ លោកិយធម៌ក្តី លោកុត្តរធម៌ក្តី អាស្រ័យនូវលោកុត្តរ ធម៌ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវ​លោកុត្តរក្ខន្ធ១ នូវខន្ធ២…។ លោកិយធម៌ អាស្រ័យនូវលោកិយធម៌ផង នូវ​លោកុត្តរធម៌​ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកលោកុត្តរក្ខន្ធផង នូវពួកមហាភូតផង។ សេចក្តីបំប្រួញ។

[២៩១] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងអនន្តរប្បច្ច័យ មានវារៈ២ ក្នុងសមនន្តរប្បច្ច័យ មានវារៈ២ ក្នុង​សហជាតប្បច្ច័យ មានវារៈ៥ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ២ ក្នុងនិស្សយប្បច្ច័យ មាន​វារៈ៥ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ២ ក្នុងបុរេជាតប្បច្ច័យ មានវារៈ២ ក្នុង​អាសេវនប្បច្ច័យ មានវារៈ២ ក្នុងកម្មប្បច្ច័យ មានវារៈ៥ ក្នុងវិបាកប្បច្ច័យ មានវារៈ៥ ក្នុងអាហារប្បច្ច័យ មានវារៈ៥ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៥ ក្នុងឈានប្បច្ច័យ មានវារៈ៥ ក្នុងមគ្គប្បច្ច័យ មានវារៈ៥ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ៥ ក្នុងនត្ថិប្បច្ច័យ មានវារៈ២ ក្នុងវិគតប្បច្ច័យ មានវារៈ២ ក្នុង​អវិគតប្បច្ច័យ មានវារៈ៥។

ចប់ អនុលោម។

[២៩២] លោកិយធម៌ អាស្រ័យនូវលោកិយធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវលោកិយក្ខន្ធ១ ជាអហេតុកៈ ខន្ធ២… មាន​អហេតុកប្បដិសន្ធិដែរ រហូតដល់ពួកអសញ្ញសត្វ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ សេចក្តី​បំប្រួញ។

[២៩៣] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ២ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៤ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៥ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៥។ បណ្ឌិត គប្បីកំណត់ថា វិបាកក្នុងលោកុត្តរៈ មាននអាសេវនមូល ក្នុង​អរូបសុទ្ធ ដូច្នេះ ពួកបច្ច័យដ៏សេស នៅជាប្រក្រតីដដែល។ ក្នុងនកម្មប្បច្ច័យ មានវារៈ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុង​នសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនោនត្ថិប្បច្ច័យ មាន​វារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

ចប់ បច្ចនីយៈ។

[២៩៤] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ មានវារៈ២ (បច្ច័យ) មាននអនន្តរប្បច្ច័យជាដើម ដូចបច្ចនីយវារៈដែរ… ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុង​នោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

ចប់ អនុលោមប្បច្ចនីយៈ។

[២៩៥] ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ព្រោះនហេតុប្បច្ច័យ… ក្នុងអនន្តរប្បច្ច័យ មានវារៈ១។ សេចក្តីបំប្រួញ។… ក្នុងអវិគតប្បច្ច័យ មានវារៈ១។

ចប់ បច្ចនីយានុលោម។

សហជាតវារៈ ដូចគ្នានឹងបដិច្ចវារៈដែរ។

បច្ចយវារៈ

[២៩៦] លោកិយធម៌ ពឹងផ្អែកនឹងលោកិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពឹងផ្អែកនឹងលោកិយក្ខន្ធ១។ សេចក្តីបំប្រួញ។ មហាភូត១… ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប ពឹងផ្អែកនឹងពួកមហាភូត ពួកលោកិយក្ខន្ធ ពឹងផ្អែកនឹងវត្ថុ។ លោកុត្តរធម៌ ពឹងផ្អែកនឹងលោកិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកលោកុត្តរក្ខន្ធ ពឹងផ្អែកនឹងវត្ថុ។ លោកិយធម៌ក្តី លោកុត្តរធម៌ក្តី ពឹងផ្អែកនឹងលោកិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកលោកុត្តរក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួក​មហាភូត។ លោកុត្តរធម៌ ពឹងផ្អែកនឹងលោកុត្តរធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមានវារៈ៣។ លោកិយធម៌ ពឹងផ្អែកនឹងលោកិយធម៌ផង នឹងលោកុត្តរធម៌ផង ទើប​កើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកលោកុត្តរក្ខន្ធផង នឹងពួក​មហាភូតផង។ លោកុត្តរធម៌ ពឹងផ្អែកនឹងលោកិយធម៌ផង នឹងលោកុត្តរធម៌ផង ទើបកើត​ឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងលោកុត្តរក្ខន្ធ១ផង នឹងវត្ថុផង នឹងខន្ធ២…។ លោកិយធម៌ក្តី លោកុត្តរធម៌ក្តី ពឹងផ្អែកនឹងលោកិយធម៌ផង នឹងលោកុត្តរធម៌ផង ទើប​កើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងលោកុត្តរក្ខន្ធ១ផង នឹងវត្ថុផង នឹងខន្ធ២… ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកលោកុត្តរក្ខន្ធផង នឹងពួកមហាភូតផង។ សេចក្តីបំប្រួញ។

[២៩៧] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៤ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៤ ក្នុង​សហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៤ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៤ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៤ ក្នុង​អាសេវនប្បច្ច័យ មានវារៈ៤ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ៩។ សេចក្តីបំប្រួញ។ ក្នុងមគ្គប្បច្ច័យ មានវារៈ៩ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៤ ក្នុង​វិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៤ ក្នុង​វិគតប្បច្ច័យ មានវារៈ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

ចប់ អនុលោម។

[២៩៨] លោកិយធម៌ ពឹងផ្អែកនឹងលោកិយធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺនូវ​លោកិយក្ខន្ធ១ ជាអហេតុកៈ… រហូតដល់ពួកអសញ្ញសត្វ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹង​ចក្ខាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ពួកលោកិយក្ខន្ធ ជាអហេតុកៈ ពឹងផ្អែកនឹងវត្ថុ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងវត្ថុផង។ សេចក្តីបំប្រួញ។

[២៩៩] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៤ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣។ សេចក្តីបំប្រួញ។ ក្នុង​នឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៤ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩។ បណ្ឌិត គប្បីកំណត់ថា វិបាក មាន​ក្នុង​លោកុត្តរៈ និងអរូប ដូច្នេះចុះ។ ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុងនវិបាកប្បច្ច័យ មាន​វារៈ៩ ក្នុង​នអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មាន​វារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុង​នវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

ចប់ បច្ចនីយៈ។

[៣០០] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ មានវារៈ៤ ក្នុងបទ មានបទថា នអនន្តរប្បច្ច័យ ជាដើម ដូចបច្ចនីយៈដែរ… ក្នុង​នវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មាន​វារៈ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

ចប់ អនុលោមប្បច្ចនីយៈ។

[៣០១] ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ព្រោះនហេតុប្បច្ច័យ… ក្នុងអនន្តរប្បច្ច័យ មាន​វារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។

ចប់ បច្ចនីយានុលោម។

សំសដ្ឋវារៈ

[៣០២] លោកិយធម៌ ច្រឡំនឹងលោកិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងលោកិយក្ខន្ធ១ នឹងខន្ធ២… ក្នុងខណៈនៃបដិសន្ធិ…។ លោកុត្តរធម៌ ច្រឡំនឹង​លោកុត្តរធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងលោកុត្តរក្ខន្ធ១ នឹង​ខន្ធ២…។ សំសដ្ឋវារៈ បណ្ឌិត គប្បីឲ្យពិស្តារយ៉ាងនេះ ជាមួយនឹងការរាប់ទាំងឡាយ មានបញ្ហា២។

សម្បយុត្តវារៈ ដូចគ្នានឹងសំសដ្ឋវារៈដែរ។

បញ្ហាវារៈ

[៣០៣] លោកិយធម៌ ជាបច្ច័យនៃលោកិយធម៌ ដោយហេតុប្បច្ច័យ គឺពួកលោកិយហេតុ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ក្នុង​ខណៈនៃបដិសន្ធិ…។ លោកុត្តរធម៌ ជាបច្ច័យនៃលោកុត្តរធម៌ ដោយហេតុប្បច្ច័យ គឺ​មានវារៈ៣។

[៣០៤] លោកិយធម៌ ជាបច្ច័យនៃលោកិយធម៌ ដោយអារម្មណប្បច្ច័យ គឺ (បុគ្គល) ទាន… សីល… ធ្វើនូវឧបោសថកម្ម ហើយពិចារណានូវកុសលនោះ ពិចារណានូវពួកកុសល ដែលសន្សំទុកហើយ ក្នុងកាលមុន អំពីឈាន… ពួកព្រះអរិយៈ ពិចារណានូវគោត្រភូ ពិចារណានូវវោទានៈ ពិចារណានូវពួកកិលេស ដែលលះបង់ហើយ ពិចារណានូវពួក​កិលេស ដែលសង្កត់សង្កិនហើយ ដឹងនូវពួកកិលេស ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន នូវចក្ខុ… នូវវត្ថុ… នូវពួកលោកិយក្ខន្ធ ថាមិនទៀង… ទោមនស្សកើតឡើង បុគ្គលឃើញ​នូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ ដឹងនូវចិត្តរបស់បុគ្គល អ្នកប្រកប​ដោយលោកិយចិត្ត ដោយចេតោបរិយញ្ញាណ អាកាសានញ្ចាយតនៈ (ជាបច្ច័យ) នៃ​វិញ្ញាណញ្ចាយតនៈ អាកិញ្ចញ្ញាយតនៈ (ជាបច្ច័យ) នៃនេវសញ្ញានាសញ្ញាយតនៈ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ ពួកលោកិយក្ខន្ធ ជាបច្ច័យនៃការពិចារណា នូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយ​អារម្មណប្បច្ច័យ។ លោកុត្តរធម៌ ជាបច្ច័យនៃលោកុត្តរធម៌ ដោយអារម្មណប្បច្ច័យ គឺ​ព្រះនិព្វាន ជាបច្ច័យនៃមគ្គ និងផល ដោយអារម្មណប្បច្ច័យ។ លោកុត្តរធម៌ ជាបច្ច័យ​នៃលោកិយធម៌ ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ចេញអំពីមគ្គ ហើយ​ពិចារណា​នូវមគ្គ ពិចារណានូវផល ពិចារណានូវព្រះនិព្វាន ឯព្រះនិព្វាន ជាបច្ច័យនៃការ​ពិចារណា​នូវគោត្រភូ និងវោទានៈ ដោយអារម្មណប្បច្ច័យ ពួកព្រះអរិយៈ ដឹងនូវចិត្តរបស់បុគ្គល អ្នកប្រកបដោយលោកុត្តរចិត្ត ដោយចេតោបរិយញ្ញាណ ពួកលោកុត្តរក្ខន្ធ ជាបច្ច័យនៃការ​ពិចារណា នូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ និងអនាគតំសញ្ញាណ ដោយ​អារម្មណប្បច្ច័យ។

[៣០៥] លោកិយធម៌ ជាបច្ច័យនៃលោកិយធម៌ ដោយអធិបតិប្បច្ច័យ បានដល់​អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលឲ្យទាន សីល… ឧបោសថកម្ម… ក្នុងកាលមុន… អំពីឈាន… ពួកសេក្ខបុគ្គល ធ្វើនូវគោត្រភូ ឲ្យជាទី​គោរព… ធ្វើនូវវោទានៈ ឲ្យជាទីគោរព ហើយពិចារណា នូវចក្ខុ… នូវវត្ថុ… បុគ្គលធ្វើនូវ​ពួកលោកិយក្ខន្ធ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវលោកិយក្ខន្ធនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង។ ឯសហជាតាធិបតិ គឺលោកិយាធិបតិធម៌ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ លោកុត្តរធម៌ ជាបច្ច័យនៃលោកុត្តរធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺព្រះនិព្វាន ជាបច្ច័យនៃមគ្គ និងផល ដោយ​អធិបតិប្បច្ច័យ។ ឯសហជាតាធិបតិ គឺលោកុត្តរាធិបតិធម៌ ជាបច្ច័យ នៃពួក​សម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។ លោកុត្តរធម៌ ជាបច្ច័យនៃលោកិយធម៌ ដោយ​អធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺពួក​ព្រះអរិយៈ ចេញអំពីមគ្គ (ធ្វើ) នូវមគ្គឲ្យជាទីគោរព… នូវផលឲ្យជាទីគោរព… ធ្វើនូវ​ព្រះនិព្វាន ឲ្យជាទីគោរព ហើយពិចារណា ឯព្រះនិព្វាន ជាបច្ច័យនៃគោត្រភូ និងវោទានៈ ដោយអធិបតិប្បច្ច័យ។ ឯសហជាតាធិបតិ គឺលោកុត្តរាធិបតិធម៌ ជាបច្ច័យនៃពួកចិត្ត​សមុដ្ឋាន​រូប ដោយអធិបតិប្បច្ច័យ។ លោកុត្តរធម៌ ជាបច្ច័យនៃលោកិយធម៌ផង នៃ​លោកុត្តរធម៌ផង ដោយអធិបតិប្បច្ច័យ បានដល់ សហជាតាធិបតិ គឺលោកុត្តរាធិបតិធម៌ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។

[៣០៦] លោកិយធម៌ ជាបច្ច័យនៃលោកិយធម៌ ដោយអនន្តរប្បច្ច័យ គឺពួក​លោកិយក្ខន្ធ​មុនៗ (ជាបច្ច័យ) នៃពួកលោកិយក្ខន្ធក្រោយៗ… អនុលោម (ជាបច្ច័យ) នៃគោត្រភូ អនុលោម ជាបច្ច័យនៃវោទានៈ ដោយអនន្តរប្បច្ច័យ។ លោកិយធម៌ ជាបច្ច័យនៃ​លោកុត្តរធម៌ ដោយអនន្តរប្បច្ច័យ គឺគោត្រភូ (ជាបច្ច័យ) នៃមគ្គ វោទានៈ (ជាបច្ច័យ) នៃមគ្គ អនុលោម (ជាបច្ច័យ) នៃផលសមាបត្តិ នេវសញ្ញានាសញ្ញាយតនៈ របស់បុគ្គល កាលចេញអំពីនិរោធ ជាបច្ច័យនៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។ លោកុត្តរធម៌ ជាបច្ច័យនៃលោកុត្តរធម៌ ដោយអនន្តរប្បច្ច័យ គឺលោកុត្តរក្ខន្ធមុនៗ ជាបច្ច័យនៃពួក​លោកុត្តរក្ខន្ធ​ក្រោយៗ ដោយអនន្តរប្បច្ច័យ មគ្គ (ជាបច្ច័យ) នៃផល ផលជាបច្ច័យនៃផល ដោយអនន្តរប្បច្ច័យ។ លោកុត្តរធម៌ ជាបច្ច័យនៃលោកិយធម៌ ដោយអនន្តរប្បច្ច័យ គឺផល ជាបច្ច័យនៃវុដ្ឋានៈ (ការចេញ) ដោយអនន្តរប្បច្ច័យ។ លោកិយធម៌ ជាបច្ច័យនៃ​លោកិយធម៌ ដោយអនន្តរប្បច្ច័យ។ ជាបច្ច័យ ដោយសហជាតប្បច្ច័យ គឺមានបញ្ហា៥ ការជាប់ទាក់ទង មិនមានទេ។ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ គឺមានវារៈ២។ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ គឺមានវារៈ៧។

[៣០៧] លោកិយធម៌ ជាបច្ច័យនៃលោកិយធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់​អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គល​អាស្រ័យនូវលោកិយសទ្ធា ហើយឲ្យទាន។បេ។ ញ៉ាំងវិបស្សនា ឲ្យកើតឡើង ញ៉ាំងអភិញ្ញា ឲ្យកើតឡើង ញ៉ាំសមាបត្តិ ឲ្យកើត ដំឡើងមានះ ប្រកាន់ទិដ្ឋិ លោកិយ​សីល…។បេ។ បុគ្គលអាស្រ័យនូវសេនាសនៈ ហើយឲ្យទាន។បេ។ បំបែកសង្ឃ លោកិយ​សទ្ធា។បេ។ សេនាសនៈ ជាបច្ច័យនៃលោកិយសទ្ធា។បេ។ នៃកាយិកទុក្ខ ដោយ​ឧបនិស្សយប្បច្ច័យ កុសលាកុសលកម្ម ជាបច្ច័យនៃវិបាក ដោយឧបនិស្សយប្បច្ច័យ។ លោកិយធម៌ ជាបច្ច័យនៃលោកុត្តរធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់​អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបរិកម្មនៃបឋមមគ្គ ជា​បច្ច័យ​នៃបឋមមគ្គ ដោយឧបនិស្សយប្បច្ច័យ។បេ។ បរិកម្មនៃចតុត្ថមគ្គ ជាបច្ច័យនៃ​ចតុត្ថមគ្គ ដោយឧបនិស្សយប្បច្ច័យ។ លោកុត្តរធម៌ ជាបច្ច័យនៃលោកុត្តរធម៌ ដោយ​ឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបឋមមគ្គ ជាបច្ច័យនៃទុតិយមគ្គ ដោយឧបនិស្សយប្បច្ច័យ តតិយមគ្គ ជាបច្ច័យនៃចតុត្ថមគ្គ ដោយឧបនិស្សយប្បច្ច័យ។ លោកុត្តរធម៌ ជាបច្ច័យនៃ​លោកិយធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺពួកព្រះអរិយៈ អាស្រ័យនូវមគ្គ ញ៉ាំង​សមាបត្តិ ដែលមិនទាន់កើតឡើង ឲ្យកើតឡើង ហើយចូលកាន់សមាបត្តិ ដែលកើតឡើង​ហើយ ឃើញច្បាស់នូវពួកសង្ខារ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន មគ្គ របស់ពួក​ព្រះអរិយៈនោះ។បេ។ ជាបច្ច័យនៃភាវៈឈ្លាស ក្នុងឋានៈ និងអដ្ឋានៈ (ហេតុគួរ និង​ហេតុមិនគួរ) ដោយឧបនិស្សយប្បច្ច័យ ផលសមាបត្តិ ជាបច្ច័យនៃកាយិកសុខ ដោយ​ឧបនិស្សយប្បច្ច័យ។

[៣០៨] លោកិយធម៌ ជាបច្ច័យនៃលោកិយធម៌ ដោយបុរេជាតប្បច្ច័យ បានដល់​អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺ (បុគ្គល) នូវចក្ខុ… នូវវត្ថុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន… ទោមនស្ស កើតឡើង បុគ្គលឃើញនូវរូប ដោយ​ទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ។ វត្ថុបុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃ​ពួក​លោកិយក្ខន្ធ ដោយបុរេជាតប្បច្ច័យ។ លោកិយធម៌ ជាបច្ច័យនៃលោកុត្តរធម៌ ដោយ​បុរេជាតប្បច្ច័យ បានដល់វត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកលោកុត្តរក្ខន្ធ ដោយ​បុរេជាតប្បច្ច័យ។

[៣០៩] លោកិយធម៌ ជាបច្ច័យនៃលោកិយធម៌ ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺពួកលោកិយក្ខន្ធ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។ លោកុត្តរធម៌ ជាបច្ច័យនៃលោកិយធម៌ ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺពួក​លោកុត្តរក្ខន្ធ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។

[៣១០] លោកិយធម៌ ជាបច្ច័យនៃលោកិយធម៌ ដោយអាសេវនប្បច្ច័យ គឺពួកលោកិយក្ខន្ធ​មុនៗ ជាបច្ច័យនៃពួកលោកិយក្ខន្ធក្រោយៗ ដោយអាសេវនប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃគោត្រភូ អនុលោម ជាបច្ច័យនៃវោទានៈ ដោយអាសេវនប្បច្ច័យ។ លោកិយធម៌ ជាបច្ច័យនៃលោកុត្តរធម៌ ដោយអាសេវនប្បច្ច័យ គឺគោត្រភូ (ជាបច្ច័យ) នៃមគ្គ វោទានៈ ជាបច្ច័យនៃមគ្គ ដោយអាសេវនប្បច្ច័យ។

[៣១១] លោកិយធម៌ ជាបច្ច័យនៃលោកិយធម៌ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺលោកិយចេតនា ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺលោកិយចេតនា ជាបច្ច័យនៃពួកវិបាកក្ខន្ធផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។ លោកុត្តរធម៌ ជាបច្ច័យនៃលោកុត្តរធម៌ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺលោកុត្តរចេតនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ។ ឯ​នានាខណិកៈ គឺលោកុត្តរចេតនា ជាបច្ច័យនៃពួកវិបាកក្ខន្ធ ដោយកម្មប្បច្ច័យ។ លោកុត្តរធម៌ ជាបច្ច័យនៃលោកិយធម៌ ដោយកម្មប្បច្ច័យ គឺលោកុត្តរចេតនា ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយកម្មប្បច្ច័យ។ លោកុត្តរធម៌ ជាបច្ច័យនៃលោកិយធម៌ផង នៃ​លោកុត្តរធម៌ផង ដោយកម្មប្បច្ច័យ គឺលោកុត្តរចេតនា ជាបច្ច័យ នៃពួក​សម្បយុត្តកក្ខន្ធ​ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។

[៣១២] លោកិយធម៌ ជាបច្ច័យនៃលោកិយធម៌ ដោយវិបាកប្បច្ច័យ គឺលោកិយវិបាកក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយវិបាកប្បច្ច័យ ខន្ធ២… ក្នុងខណៈ​នៃបដិសន្ធិ…។ លោកុត្តរធម៌ ជាបច្ច័យនៃលោកុត្តរធម៌ ដោយវិបាកប្បច្ច័យ គឺមានវារៈ៣។

[៣១៣] លោកិយធម៌ ជាបច្ច័យនៃលោកិយធម៌ ដោយអាហារប្បច្ច័យ គឺពួក​លោកិយាហារ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយ​អាហារប្បច្ច័យ កពឡិង្ការាហារ ជាបច្ច័យនៃកាយនេះ ដោយអាហារប្បច្ច័យ ក្នុងខណៈ​នៃបដិសន្ធិ។ លោកុត្តរធម៌ ជាបច្ច័យនៃលោកុត្តរធម៌ ដោយអាហារប្បច្ច័យ គឺមានវារៈ៣។

[៣១៤] លោកិយធម៌ ជាបច្ច័យនៃលោកិយធម៌ ដោយឥន្រ្ទិយប្បច្ច័យ គឺបដិសន្ធិ បណ្ឌិត​គប្បីធ្វើផងចុះ ចក្ខុន្រ្ទិយ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយិន្រ្ទិយ ជាបច្ច័យនៃកាយវិញ្ញាណ ដោយឥន្រ្ទិយប្បច្ច័យ រូបជីវិតិន្រ្ទិយ ជាបច្ច័យនៃពួកកដត្តារូប ដោយឥន្រ្ទិយប្បច្ច័យ។ លោកុត្តរធម៌ ជាបច្ច័យនៃលោកុត្តរធម៌ ដោយឥន្រ្ទិយប្បច្ច័យ គឺមានវារៈ៣។

[៣១៥] លោកិយធម៌ ជាបច្ច័យនៃលោកិយធម៌ ដោយឈានប្បច្ច័យ គឺមានវារៈ១។ លោកុត្តរធម៌… គឺមានវារៈ៣។ ជាបច្ច័យ ដោយមគ្គប្បច្ច័យ គឺក្នុងលោកិយៈ មានវារៈ១ ក្នុង​លោកុត្តរៈ មានវារៈ៣។ លោកិយធម៌ ជាបច្ច័យនៃលោកិយធម៌ ដោយ​សម្បយុត្តប្បច្ច័យ គឺមានវារៈ១។ លោកុត្តរៈ… គឺមានវារៈ១។

[៣១៦] លោកិយធម៌ ជាបច្ច័យនៃលោកិយធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សហជាត គឺពួកលោកិយក្ខន្ធ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ ពួកខន្ធ ជាបច្ច័យនៃវត្ថុ ដោយវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃ​បដិសន្ធិ វត្ថុ ជាបច្ច័យនៃពួកខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ បុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យ​នៃពួកលោកិយក្ខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺពួកលោកិយក្ខន្ធ ជាបច្ច័យ​នៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។ លោកិយធម៌ ជាបច្ច័យនៃ​លោកុត្តរធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកលោកុត្តរក្ខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ លោកុត្តរធម៌ ជាបច្ច័យនៃលោកិយធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់ សហជាត និងបច្ឆាជាត។ សហជាត គឺពួកលោកុត្តរក្ខន្ធ ជាបច្ច័យនៃពួក​ចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺពួកលោកុត្តរក្ខន្ធ ជាបច្ច័យនៃកាយ​នេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។

[៣១៧] លោកិយធម៌ ជាបច្ច័យនៃលោកិយធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺលោកិយក្ខន្ធ១ (ជាបច្ច័យ) នៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង… រហូតដល់ពួកអសញ្ញសត្វ។ បុរេជាត គឺនូវ​ចក្ខុ… នូវវត្ថុ… ដូចបុរេជាតប្បច្ច័យដែរ វត្ថុ ជាបច្ច័យនៃពួកលោកិយក្ខន្ធ ដោយ​អត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺពួកលោកិយក្ខន្ធ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយ​អត្ថិប្បច្ច័យ កពឡិង្ការាហារ ជាបច្ច័យនៃកាយនេះ ដោយអត្ថិប្បច្ច័យ រូបជីវិតិន្រ្ទិយ ជាបច្ច័យ​នៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។ លោកិយធម៌ ជាបច្ច័យនៃលោកុត្តរធម៌ ដោយអត្ថិប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកលោកុត្តរក្ខន្ធ ដោយ​អត្ថិប្បច្ច័យ។ លោកុត្តរធម៌ ជាបច្ច័យនៃលោកុត្តរធម៌ ដោយអត្ថិប្បច្ច័យ គឺលោកុត្តរក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២…។ លោកុត្តរធម៌ ជាបច្ច័យនៃលោកិយធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួកលោកុត្តរក្ខន្ធ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺពួកលោកុត្តរក្ខន្ធ ជា​បច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ លោកុត្តរធម៌ ជាបច្ច័យនៃ​លោកិយធម៌​ផង នៃលោកុត្តរធម៌ផង ដោយអត្ថិប្បច្ច័យ គឺលោកុត្តរក្ខន្ធ១ ជាបច្ច័យនៃ​ខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ ខន្ធ២…។ លោកិយធម៌ក្តី លោកុត្តរធម៌ក្តី ជាបច្ច័យនៃលោកិយធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺពួកលោកុត្តរក្ខន្ធក្តី ពួកមហាភូតក្តី ជាបច្ច័យនៃពួក​ចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកលោកុត្តរក្ខន្ធក្តី កពឡិង្ការាហារក្តី ជាបច្ច័យនៃកាយនេះ ដោយអត្ថិប្បច្ច័យ បច្ឆាជាត គឺពួកលោកុត្តរក្ខន្ធក្តី រូបជីវិតិន្រ្ទិយក្តី ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។ លោកិយធម៌ក្តី លោកុត្តរធម៌ក្តី ជាបច្ច័យ​នៃលោកុត្តរធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺលោកុត្តរក្ខន្ធ១ក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២…។ ជាបច្ច័យ ដោយ​នត្ថិប្បច្ច័យ ជាបច្ច័យ ដោយវិគតប្បច្ច័យ ជាបច្ច័យ ដោយអវិគតប្បច្ច័យ។

[៣១៨] ក្នុងហេតុប្បច្ច័យ មានវារៈ៤ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៤ ក្នុងអនន្តរប្បច្ច័យ មានវារៈ៤ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៤ ក្នុង​សហជាតប្បច្ច័យ មានវារៈ៥ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ២ ក្នុងនិស្សយប្បច្ច័យ មានវារៈ៧ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៤ ក្នុងបុរេជាតប្បច្ច័យ មានវារៈ២ ក្នុង​បច្ឆាជាតប្បច្ច័យ មានវារៈ២ ក្នុងអាសេវនប្បច្ច័យ មានវារៈ២ ក្នុងកម្មប្បច្ច័យ មានវារៈ៤ ក្នុងវិបាកប្បច្ច័យ មានវារៈ៤ ក្នុងអាហារប្បច្ច័យ មានវារៈ៤ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៤ ក្នុងឈានប្បច្ច័យ មានវារៈ៤ ក្នុងមគ្គប្បច្ច័យ មានវារៈ៤ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងអត្ថិប្បច្ច័យ មានវារៈ៧ ក្នុងនត្ថិប្បច្ច័យ មានវារៈ៤ ក្នុងវិគតប្បច្ច័យ មានវារៈ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ៧។

ចប់ អនុលោម។

[៣១៩] លោកិយធម៌ ជាបច្ច័យនៃលោកិយធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ ជាបច្ច័យ ដោយ​អាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។ លោកិយធម៌ ជាបច្ច័យនៃលោកុត្តរធម៌ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។ លោកុត្តរធម៌ ជាបច្ច័យនៃ​លោកុត្តរធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយ​ឧបនិស្សយប្បច្ច័យ។ លោកុត្តរធម៌ ជាបច្ច័យនៃលោកិយធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ។ លោកុត្តរធម៌ ជាបច្ច័យនៃលោកិយធម៌ផង នៃលោកុត្តរធម៌ផង ដោយសហជាតប្បច្ច័យ។ លោកិយធម៌ក្តី លោកុត្តរធម៌ក្តី ជាបច្ច័យនៃលោកិយធម៌ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។ លោកិយធម៌ក្តី លោកុត្តរធម៌ក្តី ជាបច្ច័យនៃលោកុត្តរធម៌ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។

[៣២០] ក្នុងនហេតុប្បច្ច័យ មានវារៈ៧។ សេចក្តីបំប្រួញ។ ក្នុងនសមនន្តរប្បច្ច័យ មាន​វារៈ៧ ក្នុងនសហជាតប្បច្ច័យ មានវារៈ៥ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៥ ក្នុង​ននិស្សយប្បច្ច័យ មានវារៈ៥ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៧ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៦ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៧។ សេចក្តីបំប្រួញ។ ក្នុងនមគ្គប្បច្ច័យ មានវារៈ៧ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៤ ក្នុង​នោអត្ថិប្បច្ច័យ មានវារៈ៤ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងនោវិគតប្បច្ច័យ មានវារៈ៧ ក្នុងនោអវិគតប្បច្ច័យ មានវារៈ៤។

ចប់ បច្ចនីយៈ។

[៣២១] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៤ ព្រោះហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។ … ក្នុង​នសមនន្តរប្បច្ច័យ មានវារៈ៤ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ២ ក្នុង​នឧបនិស្សយប្បច្ច័យ មានវារៈ៤។ សេចក្តីបំប្រួញ។ … ក្នុងនមគ្គប្បច្ច័យ មានវារៈ៤ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៤ ក្នុង​នោវិគតប្បច្ច័យ មានវារៈ៤។

ចប់ អនុលោមប្បច្ចនីយៈ។

[៣២២] ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះនហេតុប្បច្ច័យ… ក្នុងអធិបតិប្បច្ច័យ មានវារៈ៤ អនុលោមមាតិកា បណ្ឌិតគប្បីធ្វើចុះ… ក្នុងអវិគតប្បច្ច័យ មានវារៈ៧។

ចប់ បច្ចនីយានុលោម។

ចប់ លោកិយទុកៈ។

កេនចិ វិញ្ញេយ្យទុកៈ

បដិច្ចវារៈ

[៣២៣] ធម៌ដែលបុគ្គលត្រូវដឹង ដោយវិញ្ញាណណាមួយ (មានចក្ខុវិញ្ញាណជាដើម) អាស្រ័យ​នូវធម៌ ដែលបុគ្គលត្រូវដឹង ដោយវិញ្ញាណណាមួយ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ដែលបុគ្គលត្រូវដឹង ដោយ​វិញ្ញាណណាមួយ នូវខន្ធ២… វត្ថុ អាស្រ័យនូវពួកខន្ធ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធ​អាស្រ័យនូវវត្ថុ មហាភូត៣ អាស្រ័យនូវមហាភូត១ ចិត្តសមុដ្ឋានរូប កដត្តារូប និង​ឧបាទារូប អាស្រ័យនូវពួកមហាភូត។ ធម៌ដែលបុគ្គលត្រូវដឹង ដោយវិញ្ញាណណាមួយ អាស្រ័យនូវធម៌ ដែលបុគ្គលត្រូវដឹងដោយវិញ្ញាណណាមួយ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺខន្ធ៣ ដែលបុគ្គលមិនត្រូវដឹង ដោយវិញ្ញាណណាមួយក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ដែលបុគ្គលត្រូវដឹង ដោយវិញ្ញាណណាមួយ នូវខន្ធ២… វត្ថុ អាស្រ័យ​នូវពួកខន្ធ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធអាស្រ័យនូវវត្ថុ នូវមហាភូត១… ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត។ ធម៌ដែលបុគ្គលត្រូវដឹង ដោយ​វិញ្ញាណ​ណាមួយក្តី ធម៌ដែលបុគ្គលមិនត្រូវដឹង ដោយវិញ្ញាណណាមួយក្តី អាស្រ័យនូវធម៌ ដែលបុគ្គលត្រូវដឹង ដោយវិញ្ញាណណាមួយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ដែលបុគ្គលត្រូវដឹង ដោយវិញ្ញាណណាមួយក្តី មិនត្រូវដឹង ដោយវិញ្ញាណណាមួយក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ដែលបុគ្គលត្រូវដឹង ដោយវិញ្ញាណណាមួយ នូវខន្ធ២… វត្ថុ អាស្រ័យនូវពួកខន្ធ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធអាស្រ័យនូវវត្ថុ នូវ​មហាភូត១… ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត។ ធម៌ដែលបុគ្គលមិនត្រូវដឹង ដោយវិញ្ញាណណាមួយ អាស្រ័យនូវធម៌ ដែលបុគ្គល​មិនត្រូវ​ដឹង ដោយវិញ្ញាណណាមួយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ដែល​បុគ្គល​មិនត្រូវដឹង ដោយវិញ្ញាណណាមួយក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ដែលបុគ្គល​មិនត្រូវដឹង ដោយវិញ្ញាណណាមួយ នូវខន្ធ២… វត្ថុ អាស្រ័យនូវពួកខន្ធ ក្នុងខណៈនៃ​បដិសន្ធិ ពួកខន្ធអាស្រ័យនូវវត្ថុ នូវមហាភូត១… ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត។ ធម៌ដែលបុគ្គលត្រូវដឹង ដោយវិញ្ញាណណាមួយ អាស្រ័យនូវ​ធម៌​ដែលបុគ្គលមិនត្រូវដឹង ដោយវិញ្ញាណណាមួយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ដែលបុគ្គលត្រូវដឹង ដោយវិញ្ញាណណាមួយក្តី… ចិត្តសមុដ្ឋានរូបក្តី អាស្រ័យ​នូវខន្ធ១ ដែលបុគ្គលមិនត្រូវដឹង ដោយវិញ្ញាណណាមួយ នូវខន្ធ២… វត្ថុ អាស្រ័យនូវ​ពួកខន្ធ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធអាស្រ័យនូវវត្ថុ នូវមហាភូត១… ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត។ ធម៌ដែលបុគ្គលត្រូវដឹង ដោយ​វិញ្ញាណ​ណាមួយក្តី ធម៌ដែលបុគ្គលមិនត្រូវដឹង ដោយវិញ្ញាណណាមួយក្តី អាស្រ័យនូវធម៌ ដែលបុគ្គលមិនត្រូវដឹង ដោយវិញ្ញាណណាមួយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ដែលបុគ្គលត្រូវដឹង ដោយវិញ្ញាណណាមួយក្តី មិនត្រូវដឹង ដោយវិញ្ញាណ​ណាមួយក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ដែលបុគ្គលមិនត្រូវដឹង ដោយវិញ្ញាណ​ណាមួយ នូវខន្ធ២… វត្ថុ អាស្រ័យនូវពួកខន្ធ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធអាស្រ័យនូវវត្ថុ នូវមហាភូត១… ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត។ ធម៌ដែលបុគ្គលត្រូវដឹង ដោយវិញ្ញាណណាមួយ អាស្រ័យនូវធម៌ ដែលបុគ្គលត្រូវដឹង ដោយវិញ្ញាណណាមួយផង នូវធម៌ដែលបុគ្គលមិនត្រូវដឹង ដោយវិញ្ញណណាមួយផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ដែលបុគ្គលត្រូវដឹង ដោយវិញ្ញាណណាមួយក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ដែលបុគ្គលត្រូវដឹង ដោយវិញ្ញាណណាមួយផង មិនត្រូវដឹង ដោយវិញ្ញាណណាមួយផង នូវខន្ធ២… វត្ថុ អាស្រ័យនូវពួកខន្ធ ក្នុងខណៈ​នៃបដិសន្ធិ ពួកខន្ធអាស្រ័យនូវវត្ថុ នូវមហាភូត១… ចិត្តសមុដ្ឋានរូប កដត្តារូប និង​ឧបាទារូប អាស្រ័យនូវពួកមហាភូត។ ធម៌ដែលបុគ្គលមិនត្រូវដឹង ដោយវិញ្ញាណណាមួយ អាស្រ័យនូវធម៌ដែលបុគ្គលត្រូវដឹង ដោយវិញ្ញាណណាមួយផង មិនត្រូវដឹង ដោយ​វិញ្ញាណណាមួយផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ដែលបុគ្គលមិនត្រូវដឹង ដោយវិញ្ញាណណាមួយក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ដែលបុគ្គលត្រូវដឹង ដោយវិញ្ញាណណាមួយផង មិនត្រូវដឹង ដោយវិញ្ញាណណាមួយផង នូវខន្ធ២… វត្ថុ អាស្រ័យនូវពួកខន្ធ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធអាស្រ័យនូវវត្ថុ នូវមហាភូត១… ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត។ ធម៌ដែលបុគ្គល​ត្រូវដឹង ដោយវិញ្ញាណណាមួយក្តី ធម៌ដែលបុគ្គលមិនត្រូវដឹង ដោយវិញ្ញាណណាមួយក្តី អាស្រ័យនូវធម៌ ដែលបុគ្គលត្រូវដឹង ដោយវិញ្ញាណណាមួយផង មិនត្រូវដឹង ដោយ​វិញ្ញាណ​ណាមួយផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ដែលបុគ្គលត្រូវដឹង ដោយវិញ្ញាណណាមួយក្តី មិនត្រូវដឹង ដោយវិញ្ញាណណាមួយក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ដែលបុគ្គលត្រូវដឹង ដោយវិញ្ញាណណាមួយផង មិនត្រូវដឹង ដោយ​វិញ្ញាណណាមួយផង នូវខន្ធ២… វត្ថុ អាស្រ័យនូវពួកខន្ធ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធ​អាស្រ័យនូវវត្ថុ នូវមហាភូត១… ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យ​នូវពួក​មហាភូត។ សេចក្តីបំប្រួញ។

[៣២៤] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩។ សេចក្តីបំប្រួញ។ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

ចប់ អនុលោម។

[៣២៥] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩។ សេចក្តី​បំប្រួញ។ ក្នុងនោវិគតប្បច្ច័យ មានវារៈ៩។ វារៈ៤ក្តី ការរាប់ក្តី (ចប់) បរិបូណ៌ ដោយ​ប្រការ​យ៉ាងនេះ។ សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី បណ្ឌិត គប្បីឲ្យពិស្តារយ៉ាងនេះចុះ។

វត្ថុក្តី អាយតនៈ៥ក្តី បណ្ឌិត គប្បីសំដែង (តាម) ក្នុងបច្ចយវារៈផងចុះ។ (លោកិយទុកៈ) បណ្ឌិតបាន (យល់) យ៉ាងណាៗ (កេនចិ វិញ្ញេយ្យទុកៈ) បណ្ឌិត គប្បីធ្វើយ៉ាង​នោះៗ​ផងចុះ។

បញ្ហាវារៈ

[៣២៦] ធម៌ដែលបុគ្គលត្រូវដឹង ដោយវិញ្ញាណណាមួយ ជាបច្ច័យនៃធម៌ដែលបុគ្គល​ត្រូវដឹង ដោយវិញ្ញាណណាមួយ ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលបុគ្គលត្រូវដឹង ដោយវិញ្ញាណណាមួយ ជាបច្ច័យនៃពួកសម្បយុត្តក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ មានបដិសន្ធិដែរ។ សេចក្តីបំប្រួញ។

[៣២៧] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩។ សេចក្តីបំប្រួញ។ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

ចប់ អនុលោម។

[៣២៨] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនោវិគតប្បច្ច័យ មានវារៈ៩។

ចប់ បច្ចនីយៈ។

វារៈ៤ក្តី ការរាប់ក្តី (ចប់) បរិបូណ៌ ដោយប្រការយ៉ាងនេះ។

ចប់ កេនចិ វិញ្ញេយ្យទុកៈ។

អាសវទុកៈ

បដិច្ចវារៈ

[៣២៩] អាសវធម៌ អាស្រ័យនូវអាសវធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺទិដ្ឋាសវៈ អវិជ្ជាសវៈ អាស្រ័យនូវកាមាសវៈ កាមាសវៈ អវិជ្ជាសវៈ អាស្រ័យនូវទិដ្ឋាសវៈ កាមាសវៈ ទិដ្ឋាសវៈ អាស្រ័យនូវអវិជ្ជាសវៈ អវិជ្ជាសវៈ អាស្រ័យនូវភវាសវៈ អវិជ្ជាសវៈ អាស្រ័យនូវ​ទិដ្ឋាសវៈ បណ្ឌិតគប្បីចងចក្កៈ ម្តងមួយៗផងចុះ។ នោអាសវធម៌ (ធម៌ដែលមិនមាន​អាសវៈ) អាស្រ័យនូវអាសវធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកអាសវ​សម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវអាសវៈ។ អាសវធម៌ក្តី នោអាសវធម៌ក្តី អាស្រ័យនូវអាសវធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺទិដ្ឋាសវៈក្តី អវិជ្ជាសវៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវកាមាសវៈ។ បណ្ឌិត គប្បីចងជា​ចក្កៈចុះ។ នោអាសវធម៌ អាស្រ័យនូវនោអាសវធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវនោអាសវក្ខន្ធ១ នូវខន្ធ២… វត្ថុ អាស្រ័យនូវពួក​ខន្ធ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធអាស្រ័យនូវវត្ថុ មហាភូត១… ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត។ អាសវធម៌ អាស្រ័យនូវនោអាសវធម៌ ទើប​កើតឡើង ព្រោះហេតុប្បច្ច័យ គឺអាសវៈ៤ អាស្រ័យនូវពួកនោអាសវក្ខន្ធ។ អាសវធម៌ក្តី នោអាសវធម៌ក្តី អាស្រ័យនូវនោអាសវធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺអាសវក្ខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវនោអាសវក្ខន្ធ១ នូវខន្ធ២…។ អាសវធម៌ អាស្រ័យនូវអាសវធម៌ផង នូវនោអាសវធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺ​ទិដ្ឋាសវៈ អវិជ្ជាសវៈ អាស្រ័យនូវកាមាសវៈផង នូវពួកសម្បយុត្តកក្ខន្ធផង។ បណ្ឌិត​គប្បីចង​ជាចក្កៈចុះ។ នោអាសវធម៌ អាស្រ័យនូវអាសវធម៌ផង នូវនោអាសវធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវ​នោអាសវក្ខន្ធ១ផង នូវពួកអាសវៈផង នូវខន្ធ២…។ អាសវធម៌ក្តី នោអាសវធម៌ក្តី អាស្រ័យនូវអាសវធម៌ផង នូវនោអាសវធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ទិដ្ឋាសវៈក្តី អវិជ្ជាសវៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវនោអាសវក្ខន្ធ១ផង នូវកាមាសវៈផង នូវខន្ធ២…។ ចក្កៈ។ សេចក្តីបំប្រួញ។

[៣៣០] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៩ ក្នុង​អវិគតប្បច្ច័យ មានវារៈ៩។

ចប់ អនុលោម។

[៣៣១] នោអាសវធម៌ អាស្រ័យនូវនោអាសវធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវនោអាសវក្ខន្ធ១ ជាអហេតុកៈ នូវខន្ធ២… វត្ថុ អាស្រ័យនូវពួកខន្ធ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ពួកខន្ធអាស្រ័យនូវវត្ថុ នូវ​មហាភូត១… រហូតដល់ពួកអសញ្ញសត្វ។ អាសវធម៌ អាស្រ័យនូវនោអាសវធម៌ ទើប​កើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។

[៣៣២] នោអាសវធម៌ អាស្រ័យនូវអាសវធម៌ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកអាសវៈ។ នោអាសវធម៌ អាស្រ័យនូវនោអាសវធម៌ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកនោអាសវក្ខន្ធ វត្ថុ អាស្រ័យនូវពួកខន្ធ ក្នុងខណៈនៃបដិសន្ធិ នូវមហាភូត១… រហូតដល់ពួក​អសញ្ញសត្វ។ នោអាសវធម៌ អាស្រ័យនូវអាសវធម៌ផង នូវនោអាសវធម៌ផង ទើបកើត​ឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកអាសវក្ខន្ធផង នូវពួក​សម្បយុត្តកក្ខន្ធផង។ សេចក្តីបំប្រួញ។

[៣៣៣] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មាន​វារៈ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុង​នបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុង​នមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មាន​វារៈ៩ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

ចប់ បច្ចនីយៈ។

[៣៣៤] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុង​នអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុង​នកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

ចប់ អនុលោមប្បច្ចនីយៈ។

[៣៣៥] ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ព្រោះនហេតុប្បច្ច័យ… ក្នុងអនន្តរប្បច្ច័យ មានវារៈ២ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងមគ្គប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ២។

ចប់ បច្ចនីយានុលោម។

សហជាតវារៈ ដូចគ្នានឹងបដិច្ចវារៈដែរ។

បច្ចយវារៈ

[៣៣៦] អាសវធម៌ ពឹងផ្អែកនឹងអាសវធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺអាសវ​មូលកៈ និងវារៈ៣ ដូចគ្នានឹងបដិច្ចវារៈដែរ។ នោអាសវធម៌ ពឹងផ្អែកនឹងនោអាសវធម៌ ទើប​កើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹង​នោអាសវក្ខន្ធ១ នឹងខន្ធ២… វត្ថុ ពឹងផ្អែកនឹងពួកខន្ធ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធពឹងផ្អែក​នឹងវត្ថុ ចិត្ត​សមុដ្ឋានរូប កដត្តារូប និងឧបាទារូប ពឹងផ្អែកនឹងពួកមហាភូត ពួក​នោអាសវក្ខន្ធ ពឹងផ្អែក​នឹងវត្ថុ។ អាសវធម៌ ពឹងផ្អែកនឹងនោអាសវធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួក​អាសវៈ ពឹងផ្អែកនឹងនោអាសវក្ខន្ធ ពួកអាសវៈ ពឹងផ្អែកនឹងវត្ថុ។ អាសវធម៌ក្តី នោអាសវធម៌​ក្តី ពឹងផ្អែកនឹងនោអាសវធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺ​អាសវក្ខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងនោអាសវក្ខន្ធ១ នឹងខន្ធ២… ពួកអាសវៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី ពឹងផ្អែកនឹងវត្ថុ។ អាសវធម៌ ពឹងផ្អែកនឹងអាសវធម៌ផង នឹង​នោអាសវធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺទិដ្ឋាសវៈ អវិជ្ជាសវៈ ពឹងផ្អែក​នឹងកាមាសវៈផង នឹងពួកសម្បយុត្តកក្ខន្ធផង។ ចក្កៈ។ ទិដ្ឋាសវៈ អវិជ្ជាសវៈ ពឹងផ្អែក​នឹងកាមាសវៈផង នឹងវត្ថុផង។ ចក្កៈ។ នោអាសវធម៌ ពឹងផ្អែកនឹងអាសវធម៌ផង នឹង​នោអាសវធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែក​នឹងនោអាសវក្ខន្ធ១ផង នឹងពួកអាសវៈផង នឹងខន្ធ២… ពួកនោអាសវក្ខន្ធ ពឹងផ្អែកនឹង​អាសវៈផង នឹងវត្ថុផង។ អាសវធម៌ក្តី នោអាសវធម៌ក្តី ពឹងផ្អែកនឹងអាសវធម៌ផង នឹង​នោអាសវធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ទិដ្ឋាសវៈក្តី អវិជ្ជាសវៈក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងនោអាសវក្ខន្ធ១ផង នឹងកាមាសវៈផង នឹងខន្ធ២…។ ចក្កៈ។ ទិដ្ឋាសវៈក្តី អវិជ្ជាសវៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី ពឹងផ្អែកនឹងកាមាសវៈផង នឹងវត្ថុផង។ ចក្កៈ។ សេចក្តីបំប្រួញ។

[៣៣៧] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩។ សេចក្តីបំប្រួញ។ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

ចប់ អនុលោម។

[៣៣៨] នោអាសវធម៌ ពឹងផ្អែកនឹងនោអាសវធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងនោអាសវក្ខន្ធ១ ជាអហេតុកៈ នឹងខន្ធ២… មានអហេតុកប្បដិសន្ធិ រហូតដល់ពួកអសញ្ញសត្វ។ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ពួកនោអាសវក្ខន្ធ ជាអហេតុកៈ ពឹងផ្អែកនឹងវត្ថុ។ អាសវធម៌ ពឹងផ្អែកនឹងនោអាសវធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងវត្ថុផង។

[៣៣៩] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

ការរាប់ទាំងអស់ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។

និស្សយវារៈ ដូចគ្នានឹងបច្ចយវារៈដែរ។

សំសដ្ឋវារៈ

[៣៤០] អាសវធម៌ ច្រឡំនឹងអាសវធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺទិដ្ឋាសវៈ និងអវិជ្ជាសវៈ ច្រឡំនឹងកាមាសវៈ។ ចក្កៈ។ សេចក្តីបំប្រួញ។

[៣៤១] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

[៣៤២] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុង​នបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩។

ការរាប់ក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងសំសដ្ឋវារៈដែរ។

បញ្ហាវារៈ

[៣៤៣] អាសវធម៌ ជាបច្ច័យនៃអាសវធម៌ ដោយហេតុប្បច្ច័យ គឺកាមាសវៈ ជាបច្ច័យនៃ​ទិដ្ឋាសវៈ និងអវិជ្ជាសវៈ ដោយហេតុប្បច្ច័យ ភវាសវៈ ជាបច្ច័យនៃអវិជ្ជាសវៈ ដោយ​ហេតុប្បច្ច័យ។ ចក្កៈ។ អាសវធម៌ ជាបច្ច័យនៃនោអាសវធម៌ ដោយហេតុប្បច្ច័យ គឺពួក​អាសវហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយ​ហេតុប្បច្ច័យ។ អាសវធម៌ ជាបច្ច័យនៃអាសវធម៌ផង នៃនោអាសវធម៌ផង ដោយ​ហេតុប្បច្ច័យ គឺកាមាសវៈ ជាបច្ច័យនៃទិដ្ឋាសវៈផង នៃអវិជ្ជាសវៈផង នៃពួក​សម្បយុត្តកក្ខន្ធ​ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។ នោអាសវធម៌ ជា​បច្ច័យនៃ​នោអាសវធម៌ ដោយហេតុប្បច្ច័យ គឺពួកនោអាសវហេតុ ជាបច្ច័យនៃ​ពួក​សម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ មានបដិសន្ធិដែរ។ នោអាសវធម៌ ជាបច្ច័យនៃអាសវធម៌ ដោយហេតុប្បច្ច័យ គឺពួកនោអាសវហេតុ ជាបច្ច័យ​នៃ​ពួកសម្បយុត្តកាសវៈ ដោយហេតុប្បច្ច័យ។ នោអាសវធម៌ ជាបច្ច័យនៃអាសវធម៌ផង នៃនោអាសវធម៌ផង ដោយហេតុប្បច្ច័យ គឺពួកនោអាសវហេតុ ជាបច្ច័យនៃពួក​សម្បយុត្តកក្ខន្ធ​ផង នៃពួកអាសវៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។ អាសវធម៌​ក្តី នោអាសវធម៌ក្តី ជាបច្ច័យនៃនោអាសវធម៌ ដោយហេតុប្បច្ច័យ គឺពួក​អាសវហេតុក្តី ពួកនោអាសវហេតុក្តី ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្ត​សមុដ្ឋានរូប​ផង ដោយហេតុប្បច្ច័យ។

[៣៤៤] អាសវធម៌ ជាបច្ច័យនៃអាសវធម៌ ដោយអារម្មណប្បច្ច័យ គឺពួកអាសវៈ កើតឡើង ព្រោះប្រារព្ធនូវពួកអាសវៈ។ អាសវធម៌ ជាបច្ច័យនៃនោអាសវធម៌ ដោយអារម្មណប្បច្ច័យ គឺពួកនោអាសវក្ខន្ធ កើតឡើង ព្រោះប្រារព្ធនូវពួកអាសវៈ។ អាសវធម៌ ជាបច្ច័យនៃ​អាសវធម៌ផង នៃនោអាសវធម៌ផង ដោយអារម្មណប្បច្ច័យ គឺពួកអាសវក្ខន្ធក្តី ពួក​សម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះប្រារព្ធនូវពួកអាសវៈ។ នោអាសវធម៌ ជាបច្ច័យនៃ​នោអាសវធម៌ ដោយអារម្មណប្បច្ច័យ គឺនូវទាន… នូវសីល… នូវឧបោសថកម្ម… អំពីឈាន… ពួកព្រះអរិយៈ ចេញអំពីមគ្គ ហើយពិចារណានូវមគ្គ ពិចារណានូវផល ពិចារណា​នូវព្រះនិព្វាន ឯព្រះនិព្វាន ជាបច្ច័យនៃការពិចារណា នូវគោត្រភូ វោទានៈ មគ្គ និងផល ដោយអារម្មណប្បច្ច័យ ពួកព្រះអរិយៈ ពិចារណានូវពួកនោអាសវៈ នូវពួក​កិលេស ដែលលះបង់ហើយ… នូវពួកកិលេស ដែលសង្កត់សង្កិនហើយ… ដឹងនូវពួក​កិលេស ដែលសន្សំហើយ ក្នុងកាលមុន នូវចក្ខុ… នូវវត្ថុ… នូវពួកនោអាសវក្ខន្ធ ថាមិន​ទៀង… ទោមនស្សកើតឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេងដោយ​ទិព្វសោតធាតុ ដឹងនូវចិត្តរបស់បុគ្គល អ្នកប្រកបដោយនោអាសវចិត្ត ដោយចេតោបរិយ​ញ្ញាណ អាកាសានញ្ចាយតនៈ (ជាបច្ច័យ) នៃវិញ្ញាណញ្ចាយតនៈ អាកិញ្ចញ្ញាយតនៈ (ជាបច្ច័យ) នៃនេវសញ្ញានាសញ្ញាយតនៈ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ ពួកនោអាសវក្ខន្ធ ជាបច្ច័យនៃការពិចារណា នូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។ នោអាសវធម៌ ជាបច្ច័យនៃអាសវធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យទាន ហើយត្រេកអរ រីករាយនឹងកុសលនោះ ពួក​អាសវៈ​កើតឡើង ព្រោះប្រារព្ធនូវកុសលនោះ នូវសីល… នូវឧបោសថកម្ម… នូវឈាន… នូវចក្ខុ… នូវវត្ថុ… ត្រេកអរ រីករាយ នឹងពួកនោអាសវក្ខន្ធ ពួកអាសវៈ កើតឡើង ព្រោះប្រារព្ធនូវពួកអាសវក្ខន្ធនោះ។ នោអាសវធម៌ ជាបច្ច័យនៃអាសវធម៌ផង នៃ​នោអាសវធម៌​ផង ដោយអារម្មណប្បច្ច័យ គឺនូវទាន… ដូចដំណើរទី២ដែរ ត្រេកអរ រីករាយ នឹងពួកនោអាសវក្ខន្ធ ពួកអាសវៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះប្រារព្ធនូវ​ខន្ធនោះ។ អាសវធម៌ក្តី នោអាសវធម៌ក្តី ជាបច្ច័យនៃអាសវធម៌ ដោយអារម្មណប្បច្ច័យ គឺពួកអាសវៈ កើតឡើង ព្រោះប្រារព្ធនូវពួកអាសវៈផង នូវពួកសម្បយុត្តកក្ខន្ធផង។ អាសវធម៌​ក្តី នោអាសវធម៌ក្តី ជាបច្ច័យនៃនោអាសវធម៌ ដោយអារម្មណប្បច្ច័យ គឺពួក​នោអាសវក្ខន្ធ កើតឡើង ព្រោះប្រារព្ធនូវពួកអាសវៈផង នូវពួកសម្បយុត្តកក្ខន្ធផង។ អាសវធម៌ក្តី នោអាសវធម៌ក្តី ជាបច្ច័យនៃអាសវធម៌ផង នៃនោអាសវធម៌ផង ដោយ​អារម្មណប្បច្ច័យ គឺពួកអាសវៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះប្រារព្ធនូវពួក​អាសវៈផង នូវពួកសម្បយុត្តកក្ខន្ធផង។

[៣៤៥] អាសវធម៌ ជាបច្ច័យនៃអាសវធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺពួកអាសវៈ កើតឡើង ព្រោះធ្វើនូវពួកអាសវៈ ឲ្យជាទីគោរព មានវារៈ៣។ គរុការម្មណ៍ ដូចគ្នានឹងអារម្មណប្បច្ច័យ បណ្ឌិតគប្បីធ្វើចុះ។ នោអាសវធម៌ ជាបច្ច័យនៃនោអាសវធម៌ ដោយអធិបតិប្បច្ច័យ បានដល់ អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺ (បុគ្គល) នូវទាន… នូវសីល… នូវឧបោសថកម្ម… ក្នុងកាលមុន… ពួកព្រះអរិយៈ អំពី​មគ្គ… នូវផល… នូវព្រះនិព្វាន ឲ្យជាទីគោរព… ឯព្រះនិព្វាន ជាបច្ច័យនៃគោត្រភូ វោទានៈ មគ្គ និងផល ដោយអធិបតិប្បច្ច័យ នូវចក្ខុ… នូវវត្ថុ… ធ្វើនូវពួកនោអាសវក្ខន្ធ ឲ្យជាទី​គោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវអាសវៈនោះ ឲ្យជាទីគោរព ទើបកើត​ឡើង ទិដ្ឋិកើតឡើង។ ឯសហជាតាធិបតិ គឺនោអាសវាធិបតិធម៌ ជាបច្ច័យនៃពួក​សម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ នោអាសវធម៌ ជាបច្ច័យនៃអាសវធម៌ ដោយអធិបតិប្បច្ច័យ បានដល់ អារម្មណាធិបតិ និង​សហជាតាធិបតិ។ អារម្មណាធិបតិ គឺ (បុគ្គល) នូវទាន… ធ្វើនូវពួកនោអាសវក្ខន្ធ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ ពួកអាសវៈ ធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ទើបកើត​ឡើង។ សហជាតាធិបតិ គឺនោអាសវាធិបតិធម៌ ជាបច្ច័យនៃពួកសម្បយុត្តកាសវៈ ដោយអធិបតិប្បច្ច័យ។ នោអាសវធម៌ ជាបច្ច័យនៃអាសវធម៌ផង នៃនោអាសវធម៌ផង ដោយអធិបតិប្បច្ច័យ បានដល់ អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺ (បុគ្គល) នូវទាន… ធ្វើនូវពួកនោអាសវក្ខន្ធ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវអាសវៈនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង។ ឯសហជាតាធិបតិ គឺនោអាសវាធិបតិធម៌ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកអាសវៈផង នៃពួក​ចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ អាសវធម៌ក្តី នោអាសវធម៌ក្តី ជាបច្ច័យនៃ​អាសវធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺបុគ្គលធ្វើនូវពួកអាសវៈផង នូវពួកសម្បយុត្តកក្ខន្ធផង ឲ្យជាទីគោរព ហើយត្រេកអរ… ពួកអាសវៈ កើតឡើង។ មាន​វារៈ៣ មានគរុការម្មណ៍។

[៣៤៦] អាសវធម៌ ជាបច្ច័យនៃអាសវធម៌ ដោយអនន្តរប្បច្ច័យ គឺពួកអាសវៈមុនៗ ជា​បច្ច័យ​នៃពួកអាសវៈក្រោយៗ ដោយអនន្តរប្បច្ច័យ។ អាសវធម៌ ជាបច្ច័យនៃនោអាសវធម៌ ដោយអនន្តរប្បច្ច័យ គឺពួកអាសវៈមុនៗ ជាបច្ច័យនៃនោអាសវក្ខន្ធក្រោយៗ ដោយ​អនន្តរប្បច្ច័យ ពួកអាសវៈ ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។ អាសវធម៌ ជាបច្ច័យ​នៃអាសវធម៌ផង នៃនោអាសវធម៌ផង ដោយអនន្តរប្បច្ច័យ គឺពួកអាសវៈមុនៗ ជាបច្ច័យ​នៃពួកអាសវៈក្រោយៗផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយអនន្តរប្បច្ច័យ។ នោអាសវ​ធម៌ ជាបច្ច័យនៃនោអាសវធម៌ ដោយអនន្តរប្បច្ច័យ គឺពួកនោអាសវក្ខន្ធមុនៗ ជាបច្ច័យនៃ​ពួកនោអាសវក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ អនុលោម ជាបច្ច័យនៃគោត្រភូ និង​ផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។ នោអាសវធម៌ ជាបច្ច័យនៃអាសវធម៌ ដោយ​អនន្តរប្បច្ច័យ គឺពួកនោអាសវក្ខន្ធមុនៗ ជាបច្ច័យនៃពួកអាសវក្ខន្ធក្រោយៗ ដោយ​អនន្តរប្បច្ច័យ។ នោអាសវធម៌ ជាបច្ច័យនៃអាសធម៌ផង នៃនោអាសវធម៌ផង ដោយ​អនន្តរប្បច្ច័យ គឺពួកនោអាសវក្ខន្ធមុនៗ ជាបច្ច័យនៃពួកអាសវៈក្រោយៗផង នៃពួក​សម្បយុត្តកក្ខន្ធ​ផង ដោយអនន្តរប្បច្ច័យ។ អាសវធម៌ក្តី នោអាសវធម៌ក្តី ជាបច្ច័យនៃ​អាសវធម៌ ដោយអនន្តរប្បច្ច័យ គឺមានវារៈ៣។ អាសវធម៌ ជាបច្ច័យនៃអាសវធម៌ ដោយ​សមនន្តរប្បច្ច័យ។ ជាបច្ច័យ ដោយសហជាតប្បច្ច័យ គឺមានវារៈ៩។ ជាបច្ច័យ ដោយ​អញ្ញមញ្ញប្បច្ច័យ គឺមានវារៈ៩។ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ គឺមានវារៈ៩។ ឯវត្ថុ បណ្ឌិតគប្បីសំដែងចុះ។

[៣៤៧] អាសវធម៌ ជាបច្ច័យនៃអាសវធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់ អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺពួកអាសវៈ ជាបច្ច័យនៃពួកអាសវៈ ដោយឧបនិស្សយប្បច្ច័យ ហើយមានវារៈ៣។ នោអាសវធម៌ ជាបច្ច័យនៃនោអាសវធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់​អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយឲ្យទាន។បេ។ ញ៉ាំងសមាបត្តិឲ្យកើតឡើង ដំឡើងមានះ ប្រកាន់ទិដ្ឋិ នូវសីល…។បេ។ អាស្រ័យនូវសេនាសនៈ ហើយឲ្យទាន។បេ។ បំបែកសង្ឃ សទ្ធា។បេ។ សេនាសនៈ ជាបច្ច័យនៃសទ្ធា។បេ។ នៃផលសមាបត្តិ ដោយ​ឧបនិស្សយប្បច្ច័យ។ នោអាសវធម៌ ជាបច្ច័យនៃអាសវធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់ អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយដំឡើងមានះ ប្រកាន់ទិដ្ឋិ នូវសីល…។បេ។ បំបែកសង្ឃ សទ្ធា។បេ។ សេនាសនៈ ជាបច្ច័យនៃរាគៈ។បេ។ នៃសេចក្តីប្រាថ្នា ដោយ​ឧបនិស្សយប្បច្ច័យ។ នោអាសវធម៌ ជាបច្ច័យនៃអាសវធម៌ផង នៃនោអាសវធម៌ផង ដោយ​ឧបនិស្សយប្បច្ច័យ បានដល់ អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និង​បកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយដំឡើងមានះ ប្រកាន់ទិដ្ឋិ នូវសីល…។បេ។ អាស្រ័យនូវសេនាសនៈ ហើយសម្លាប់សត្វ។បេ។ បំបែក​សង្ឃ សទ្ធា។បេ។ សេនាសនៈ ជាបច្ច័យនៃរាគៈ។បេ។ នៃសេចក្តីប្រាថ្នា ដោយ​ឧបនិស្សយប្បច្ច័យ។ អាសវធម៌ក្តី នោអាសវធម៌ក្តី ជាបច្ច័យនៃអាសវធម៌ ដោយ​ឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ ហើយមានវារៈ៣។

[៣៤៨] នោអាសវធម៌ ជាបច្ច័យនៃនោអាសវធម៌ ដោយបុរេជាតប្បច្ច័យ បានដល់ អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ… នូវវត្ថុ… បណ្ឌិត​គប្បីឲ្យ​ពិស្តារ យ៉ាងនេះចុះ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។ ឯវត្ថុបុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃពួកនោអាសវក្ខន្ធ ដោយបុរេជាតប្បច្ច័យ។ នោអាសវធម៌ ជាបច្ច័យនៃអាសវធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ… ត្រេកអរ រីករាយ នឹងវត្ថុ ពួកអាសវៈកើតឡើង ព្រោះប្រារព្ធ​នូវវត្ថុនោះ។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកអាសវៈ ដោយបុរេជាតប្បច្ច័យ។ នោអាសវធម៌ ជាបច្ច័យនៃអាសវធម៌ផង នៃនោអាសវធម៌ផង ដោយបុរេជាតប្បច្ច័យ បានដល់ អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺបុគ្គលត្រេកអរ រីករាយ នឹងចក្ខុ ពួកអាសវៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះប្រារព្ធនូវចក្ខុនោះ។ ឯ​វត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកអាសវៈផង នៃពួកអាសវសម្បយុត្តកក្ខន្ធផង ដោយ​បុរេជាតប្បច្ច័យ។

[៣៤៩] អាសវធម៌ ជាបច្ច័យនៃនោអាសវធម៌ ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺពួកអាសវៈ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។ នោអាសវធម៌ ជាបច្ច័យនៃនោអាសវធម៌ ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺពួកនោអាសវក្ខន្ធ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។ អាសវធម៌ក្តី នោអាសវធម៌​ក្តី ជាបច្ច័យនៃនោអាសវធម៌ ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺពួកអាសវៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។

[៣៥០] អាសវធម៌ ជាបច្ច័យនៃអាសវធម៌ ដោយអាសេវនប្បច្ច័យ គឺមានវារៈ៩។

[៣៥១] នោអាសវធម៌ ជាបច្ច័យនៃនោអាសវធម៌ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺនោអាសវចេតនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺនោអាសវចេតនា ជា​បច្ច័យ​នៃពួកវិបាកក្ខន្ធផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។ នោអាសវធម៌ ជាបច្ច័យ​នៃ​អាសវធម៌ ដោយកម្មប្បច្ច័យ គឺនោអាសវចេតនា ជាបច្ច័យនៃពួក​សម្បយុត្តកាសវៈ ដោយកម្មប្បច្ច័យ។ នោអាសវធម៌ ជាបច្ច័យនៃអាសវធម៌ផង នៃ​នោអាសវធម៌ផង ដោយកម្មប្បច្ច័យ គឺនោអាសវចេតនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ​ផង នៃពួកអាសវៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។

[៣៥២] នោអាសវធម៌ ជាបច្ច័យនៃនោអាសវធម៌ ដោយវិបាកប្បច្ច័យ គឺមានវារៈ១។

[៣៥៣] នោអាសវធម៌ ជាបច្ច័យនៃនោអាសវធម៌ ដោយអាហារប្បច្ច័យ គឺពួក​នោអាសវាហារ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយ​អាហារប្បច្ច័យ កពឡិង្ការាហារ ជាបច្ច័យនៃកាយនេះ ដោយអាហារប្បច្ច័យ ក្នុងខណៈនៃ​បដិសន្ធិ។ នោអាសវធម៌ ជាបច្ច័យនៃអាសវធម៌ ដោយអាហារប្បច្ច័យ គឺពួក​នោអាសវាហារ ជាបច្ច័យនៃពួកសម្បយុត្តកាសវៈ ដោយអាហារប្បច្ច័យ។ នោអាសវធម៌ ជាបច្ច័យនៃអាសវធម៌ផង នៃនោអាសវធម៌ផង ដោយអាហារប្បច្ច័យ គឺពួក​នោអាសវាហារ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកអាសវៈផង នៃពួកចិត្ត​សមុដ្ឋានរូប​ផង ដោយអាហារប្បច្ច័យ។

[៣៥៤] នោអាសវធម៌ ជាបច្ច័យនៃនោអាសវធម៌ ដោយឥន្រ្ទិយប្បច្ច័យ គឺពួក​នោអាសវឥន្រ្ទិយ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយ​ឥន្រ្ទិយប្បច្ច័យ ចក្ខុន្រ្ទិយ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ក្នុងខណៈនៃបដិសន្ធិ កាយិន្រ្ទិយ ជាបច្ច័យនៃកាយវិញ្ញាណ ដោយឥន្រ្ទិយប្បច្ច័យ រូបជីវិតិន្រ្ទិយ ជាបច្ច័យនៃពួកកដត្តារូប ដោយឥន្រ្ទិយប្បច្ច័យ ហើយមានវារៈ៣។ ជាបច្ច័យ ដោយឈានប្បច្ច័យ គឺមានវារៈ៣។ ជាបច្ច័យ ដោយមគ្គប្បច្ច័យ គឺមានវារៈ៩។ ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ គឺមាន​វារៈ៩។

[៣៥៥] អាសវធម៌ ជាបច្ច័យនៃនោអាសវធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួកអាសវៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយ​វិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺពួកអាសវៈ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយ​វិប្បយុត្តប្បច្ច័យ។ នោអាសវធម៌ ជាបច្ច័យនៃនោអាសវធម៌ ដោយវិប្បយុត្តប្បច្ច័យ បាន​ដល់​សហជាត បុរេជាត និងបច្ឆាជាត។ សហជាត គឺពួកនោអាសវក្ខន្ធ ជាបច្ច័យនៃ​ពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ ពួកខន្ធជាបច្ច័យនៃវត្ថុ ដោយវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ វត្ថុ ជាបច្ច័យនៃពួកខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ បុរេជាត គឺ​ចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃពួកនោអាសវក្ខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ បច្ឆាជាត គឺពួកនោអាសវក្ខន្ធ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។ នោអាសវធម៌ ជាបច្ច័យនៃ​អាសវធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកអាសវៈ ដោយ​វិប្បយុត្តប្បច្ច័យ។ នោអាសវធម៌ ជាបច្ច័យនៃអាសវធម៌ផង នៃនោអាសវធម៌ផង ដោយ​វិប្បយុត្តប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកអាសវៈផង នៃពួកសម្បយុត្តកក្ខន្ធ​ផង ដោយវិប្បយុត្តប្បច្ច័យ។ អាសវធម៌ក្តី នោអាសវធម៌ក្តី ជាបច្ច័យនៃនោអាសវធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួកអាសវៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺពួកអាសវៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយ​វិប្បយុត្តប្បច្ច័យ។

[៣៥៦] អាសវធម៌ ជាបច្ច័យនៃអាសវធម៌ ដោយអត្ថិប្បច្ច័យ គឺកាមាសវៈ ជាបច្ច័យនៃ​ទិដ្ឋាសវៈ និងអវិជ្ជាសវៈ ដោយអត្ថិប្បច្ច័យ។ ចក្កៈ។ អាសវធម៌ ជាបច្ច័យនៃនោអាសវធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួកអាសវៈ ជាបច្ច័យ​នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺពួកអាសវៈ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ អាសវធម៌ ជាបច្ច័យ​នៃអាសវធម៌ផង នៃនោអាសវធម៌ផង ដោយអត្ថិប្បច្ច័យ គឺកាមាសវៈ ជាបច្ច័យ​នៃទិដ្ឋាសវៈ និងអវិជ្ជាសវៈផង នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ។ នោអាសវធម៌ ជាបច្ច័យនៃនោអាសវធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺនោអាសវក្ខន្ធ១ (ជាបច្ច័យ) នៃខន្ធ៣ រហូតដល់ពួកអសញ្ញសត្វ។ បុរេជាត គឺ (បុគ្គល) នូវចក្ខុ… នូវវត្ថុ ថាមិនទៀង… ទោមនស្សកើតឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ ចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃពួកនោអាសវក្ខន្ធ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួក​នោអាសវក្ខន្ធ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ កពឡិង្ការាហារ ជាបច្ច័យនៃកាយនេះ ដោយអត្ថិប្បច្ច័យ រូបជីវិតិន្រ្ទិយ ជាបច្ច័យនៃពួកកដត្តារូប ដោយ​អត្ថិប្បច្ច័យ។ នោអាសវធម៌ ជាបច្ច័យនៃអាសវធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺពួកនោអាសវក្ខន្ធ ជាបច្ច័យនៃពួកអាសវៈ ដោយអត្ថិប្បច្ច័យ។ ឯបុរេជាត គឺ (បុគ្គល) នូវចក្ខុ… ត្រេកអរ រីករាយ នឹងវត្ថុ ពួកអាសវៈ កើតឡើង ព្រោះប្រារព្ធនូវវត្ថុនោះ វត្ថុ ជាបច្ច័យនៃពួកអាសវៈ ដោយអត្ថិប្បច្ច័យ។ នោអាសវធម៌ ជាបច្ច័យនៃអាសវធម៌ផង នៃនោអាសវធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺនោអាសវក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ផង នៃពួកអាសវៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ ខន្ធ២…។ ចក្កៈ។ អាសវធម៌ក្តី នោអាសវធម៌ក្តី ជាបច្ច័យនៃអាសវធម៌ ដោយអត្ថិប្បច្ច័យ បានដល់ សហជាត និងបុរេជាត។ សហជាត គឺកាមាសវៈក្តី ពួកនោអាសវៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃទិដ្ឋាសវៈ និងអវិជ្ជាសវៈ ដោយអត្ថិប្បច្ច័យ។ ចក្កៈ។ កាមាសវៈក្តី វត្ថុក្តី ជាបច្ច័យនៃទិដ្ឋាសវៈ និងអវិជ្ជាសវៈ ដោយអត្ថិប្បច្ច័យ។ អាសវធម៌ក្តី នោអាសវធម៌ក្តី ជាបច្ច័យនៃនោអាសវធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺនោអាសវក្ខន្ធ១ក្តី ពួកអាសវៈក្តី ជាបច្ច័យនៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ សហជាត គឺពួកអាសវៈក្តី ពួកមហាភូតក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ ពួកអាសវៈក្តី វត្ថុក្តី ជាបច្ច័យនៃពួក​នោអាសវក្ខន្ធ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកអាសវៈក្តី កពឡិង្ការាហារក្តី ជាបច្ច័យ​នៃកាយនេះ ដោយអត្ថិប្បច្ច័យ បច្ឆាជាត គឺពួកអាសវៈក្តី រូបជីវិតិន្រ្ទិយក្តី ជាបច្ច័យនៃ​ពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។ អាសវធម៌ក្តី នោអាសវធម៌ក្តី ជាបច្ច័យនៃអាសវធម៌ផង នៃនោអាសវធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺនោអាសវក្ខន្ធ១ក្តី កាមាសវៈក្តី ជាបច្ច័យនៃខន្ធ៣ ទិដ្ឋាសវៈ និងអវិជ្ជាសវៈផង នៃពួក​ចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ ខន្ធ២…។ បណ្ឌិតគប្បីចងជាចក្កៈចុះ។ សហជាត គឺកាមាសវៈក្តី វត្ថុក្តី ជាបច្ច័យនៃទិដ្ឋាសវៈ និងអវិជ្ជាសវៈផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយអត្ថិប្បច្ច័យ។ បណ្ឌិតគប្បីចងជាចក្កៈចុះ។

[៣៥៧] ក្នុងហេតុប្បច្ច័យ មានវារៈ៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុង​សហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុង​បច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៣។ សេចក្តីបំប្រួញ។ ក្នុង​មគ្គប្បច្ច័យ មានវារៈ៩ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងវិគតប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

ចប់ អនុលោម។

[៣៥៨] អាសវធម៌ ជាបច្ច័យនៃអាសវធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ អាសវធម៌ ជាបច្ច័យនៃនោអាសវ​ធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយ​ឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ។ អាសវធម៌ ជាបច្ច័យនៃអាសវធម៌​ផង នៃនោអាសវធម៌ផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ នោអាសវធម៌ ជាបច្ច័យនៃនោអាសវធម៌ ដោយ​អារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយ​កម្មប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។ នោអាសវ​ធម៌ ជាបច្ច័យនៃអាសវធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។ នោអាសវធម៌ ជាបច្ច័យនៃអាសវធម៌ផង នៃនោអាសវធម៌ផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។ អាសវធម៌ក្តី នោអាសវធម៌ក្តី ជាបច្ច័យនៃអាសវធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយ​បុរេជាតប្បច្ច័យ។ អាសវធម៌ក្តី នោអាសវធម៌ក្តី ជាបច្ច័យនៃនោអាសវធម៌ ដោយ​អារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ អាសវធម៌ក្តី នោអាសវធម៌ក្តី ជាបច្ច័យនៃអាសវធម៌ផង នៃនោអាសវធម៌ផង ដោយ​អារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។

[៣៥៩] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ (ដូចគ្នា) ក្នុង​នោអវិគតប្បច្ច័យ មានវារៈ៩។

ចប់ បច្ចនីយៈ។

[៣៦០] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៧ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ មានវារៈ៧ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៧ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៧ ក្នុង​នអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៧ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៧ ក្នុងនមគ្គប្បច្ច័យ មានវារៈ៧ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុង​នវិប្បយុត្តប្បច្ច័យ មានវារៈ៧ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងនោវិគតប្បច្ច័យ មានវារៈ៧។

ចប់ អនុលោមប្បច្ចនីយៈ។

[៣៦១] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ… ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ អនុលោមបទទាំងឡាយ (ចប់) បរិបូណ៌ (តែប៉ុណ្ណេះ)… ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

ចប់ បច្ចនីយានុលោម។

ចប់ អាសវទុកៈ។

សាសវទុកៈ

បដិច្ចវារៈ

[៣៦២] សាសវធម៌ (ធម៌ដែលប្រកបដោយអាសវៈ) អាស្រ័យនូវសាសវធម៌ ទើបកើត​ឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវសាសវក្ខន្ធ១ នូវ​ខន្ធ២… វត្ថុ អាស្រ័យនូវវពួកខន្ធ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធអាស្រ័យនូវវត្ថុ នូវ​មហាភូត១… ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត។ អនាសវធម៌ (ធម៌ដែលមិនមានអាសវៈ) អាស្រ័យនូវអនាសវធម៌ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវអនាសវក្ខន្ធ១ នូវខន្ធ២…។ សាសវធម៌ អាស្រ័យ​នូវ​អនាសវធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួក​អនាសវក្ខន្ធ។ សាសវធម៌ក្តី អនាសវធម៌ក្តី អាស្រ័យនូវអនាសវធម៌ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវអនាសវក្ខន្ធ១ នូវខន្ធ២…។ សាសវធម៌ អាស្រ័យនូវសាសវធម៌ផង នូវអនាសវធម៌ផង ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកអនាសវក្ខន្ធផង នូវពួកមហាភូតផង។ បណ្ឌិតគប្បីធ្វើនូវសាសវទុកៈ ឲ្យដូចគ្នានឹងលោកិយទុកៈ ក្នុងចូឡន្តរទុកៈចុះ មិនមានការ​ធ្វើឲ្យប្លែកៗគ្នាទេ។

ចប់ សាសវទុកៈ។

អាសវសម្បយុត្តទុកៈ

បដិច្ចវារៈ

[៣៦៣] ធម៌ដែលប្រកបដោយអាសវៈ អាស្រ័យនូវធម៌ដែលប្រកបដោយអាសវៈ ទើប​កើត​ឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលប្រកបដោយអាសវៈ នូវខន្ធ២…។ ធម៌ដែលប្រាសចាកអាសវៈ អាស្រ័យនូវធម៌ ដែលប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលប្រកប​ដោយអាសវៈ មោហៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយ​ទោមនស្ស។ ធម៌ដែលប្រកបដោយអាសវៈក្តី ធម៌ដែលប្រាសចាកអាសវៈក្តី អាស្រ័យនូវ​ធម៌ ដែលប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្ត​សមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ដែលប្រកបដោយអាសវៈ នូវខន្ធ២… ខន្ធ៣ក្តី មោហៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ដែលច្រឡំដោយទោមនស្ស នូវខន្ធ២…។ ធម៌ដែល​ប្រាសចាកអាសវៈ អាស្រ័យនូវធម៌ ដែលប្រាសចាកអាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ដែលប្រាសចាកអាសវៈ នូវខន្ធ២… ចិត្តសមុដ្ឋានរូប អាស្រ័យនូវមោហៈ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយ​វិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងបដិសន្ធិក្ខណៈ វត្ថុអាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យ​នូវវត្ថុ មហាភូត៣ អាស្រ័យនូវមហាភូត១ មហាភូត១ អាស្រ័យនូវមហាភូត៣ មហាភូត២ អាស្រ័យនូវមហាភូត២… ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យនូវពួក​មហាភូត។ ធម៌ដែលប្រកបដោយអាសវៈ អាស្រ័យនូវធម៌ ដែលប្រាសចាកអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវមោហៈ ដែលច្រឡំ​ដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ ធម៌ដែលប្រកបដោយ​អាសវៈក្តី ធម៌ដែលប្រាសចាកអាសវៈក្តី អាស្រ័យនូវធម៌ ដែលប្រាសចាកអាសវៈ ទើប​កើត​ឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវ​មោហៈ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ ធម៌ដែល​ប្រកបដោយអាសវៈ អាស្រ័យនូវធម៌ ដែលប្រកបដោយអាសវៈផង នូវធម៌ដែល​ប្រាសចាក​អាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នូវមោហៈផង នូវខន្ធ២…។ ធម៌ដែលប្រាសចាកអាសវៈ អាស្រ័យនូវធម៌ ដែលប្រកបដោយអាសវៈផង នូវធម៌ដែលប្រាសចាកអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលប្រកបដោយអាសវៈផង នូវពួកមហាភូតផង ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ​ផង នូវមោហៈផង។ ធម៌ដែលប្រកបដោយអាសវៈក្តី ធម៌ដែលប្រាសចាកអាសវៈក្តី អាស្រ័យ​នូវធម៌ ដែលប្រកបដោយអាសវៈផង នូវធម៌ដែលប្រាសចាកអាសវៈផង ទើប​កើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ដែល​ច្រឡំ​ដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នូវមោហៈផង នូវខន្ធ២…។

[៣៦៤] ធម៌ដែលប្រកបដោយអាសវៈ អាស្រ័យនូវធម៌ ដែលប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលប្រកប​ដោយ​អាសវៈ នូវខន្ធ២…។ ធម៌ដែលប្រាសចាកអាសវៈ អាស្រ័យនូវធម៌ ដែលប្រកបដោយ​អាសវៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺមោហៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំ​ដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ ធម៌ដែលប្រកបដោយ​អាសវៈ​ក្តី ធម៌ដែលប្រាសចាកអាសវៈក្តី អាស្រ័យនូវធម៌ ដែលប្រកបដោយអាសវៈ ទើបកើត​ឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ក្តី មោហៈក្តី អាស្រ័យនូវខន្ធ១ ដែលច្រឡំ​ដោយ​ទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ នូវខន្ធ២…។ ធម៌ដែលប្រាសចាក​អាសវៈ អាស្រ័យនូវធម៌ ដែលប្រាសចាកអាសវៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលប្រាសចាកអាសវៈ នូវខន្ធ២… ក្នុងបដិសន្ធិក្ខណៈ ពួកខន្ធអាស្រ័យនូវវត្ថុ។ ធម៌ដែលប្រកបដោយអាសវៈ អាស្រ័យនូវធម៌ ដែលប្រាសចាក​អាសវៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវមោហៈ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ ធម៌ដែលប្រកប​ដោយអាសវៈ អាស្រ័យនូវធម៌ ដែលប្រកបដោយអាសវៈផង នូវធម៌ដែលប្រាសចាក​អាសវៈ​ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលច្រឡំ​ដោយ​ទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នូវមោហៈផង នូវខន្ធ២…។

[៣៦៥] ធម៌ដែលប្រកបដោយអាសវៈ អាស្រ័យនូវធម៌ ដែលប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺមានវារៈ៣។ ធម៌ដែលប្រាសចាកអាសវៈ អាស្រ័យនូវធម៌ ដែលប្រាសចាកអាសវៈ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ដែលប្រាសចាកអាសវៈ នូវខន្ធ២… ចិត្តសមុដ្ឋានរូប អាស្រ័យនូវមោហៈ ដែលច្រឡំដោយទោមនស្ស នូវមហាភូត១… ចិត្តសមុដ្ឋានរូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត។ ធម៌ដែលប្រកបដោយអាសវៈ អាស្រ័យនូវធម៌ ដែលប្រាសចាកអាសវៈ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវមោហៈ ដែលច្រឡំដោយទោមនស្ស។ ធម៌ដែលប្រកបដោយអាសវៈក្តី ធម៌ដែលប្រាសចាកអាសវៈក្តី អាស្រ័យនូវធម៌ ដែលប្រាសចាកអាសវៈ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវមោហៈ ដែលច្រឡំដោយទោមនស្ស។ ធម៌ដែលប្រកបដោយអាសវៈ អាស្រ័យនូវធម៌ ដែល​ប្រកប​ដោយអាសវៈផង នូវធម៌ដែលប្រាកចាកអាសវៈផង ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលច្រឡំដោយទោមនស្សផង នូវមោហៈផង នូវខន្ធ២…។ ខន្ធ៣ អាស្រ័យនូវធម៌ ដែលប្រកបដោយអាសវៈផង នូវធម៌ដែលប្រាសចាកអាសវៈផង នូវខន្ធ២…។ ធម៌ដែលប្រាសចាកអាសវៈ អាស្រ័យនូវធម៌ ដែលប្រកបដោយអាសវៈផង នូវធម៌ដែលប្រាកចាកអាសវៈផង ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលប្រាសចាកអាសវៈផង នូវពួកមហាភូតផង ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយទោមនស្សផង នូវមោហៈផង។ ធម៌ដែលប្រកប​ដោយ​អាសវៈក្តី ធម៌ដែលប្រាសចាកអាសវៈក្តី អាស្រ័យនូវធម៌ ដែលប្រកបដោយអាសវៈ​ផង នូវធម៌ដែលប្រាកចាកអាសវៈផង ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ដែលច្រឡំដោយទោមនស្សផង នូវមោហៈផង នូវខន្ធ២…។ បច្ច័យទាំងអស់ បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនេះចុះ។ សេចក្តីបំប្រួញ។

[៣៦៦] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៦ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៦ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៦ ក្នុង​សហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងនិស្សយប្បច្ច័យ មាន​វារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៦ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៦ ក្នុង​អាសេវនប្បច្ច័យ មានវារៈ៦ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៩ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៩ ក្នុងឈានប្បច្ច័យ មានវារៈ៩ ក្នុងមគ្គប្បច្ច័យ មានវារៈ៩ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៦ ក្នុងវិគតប្បច្ច័យ មានវារៈ៦ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

ចប់ អនុលោម។

[៣៦៧] ធម៌ដែលប្រាសចាកអាសវៈ អាស្រ័យនូវធម៌ ដែលប្រកបដោយអាសវៈ ទើបកើត​ឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យ​នូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ ធម៌ដែល​ប្រាសចាក​អាសវៈ អាស្រ័យនូវធម៌ ដែលប្រាសចាកអាសវៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវអហេតុកក្ខន្ធ១ ដែលប្រាសចាកអាសវៈ នូវ​ខន្ធ២… មានអហេតុកប្បដិសន្ធិ រហូតដល់ពួកអសញ្ញសត្វ។

[៣៦៨] ធម៌ដែលប្រាសចាកអាសវៈ អាស្រ័យនូវធម៌ ដែលប្រកបដោយអាសវៈ ទើបកើត​ឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលប្រកបដោយ​អាសវៈ។ ធម៌ដែលប្រាសចាកអាសវៈ អាស្រ័យនូវធម៌ ដែលប្រាសចាកអាសវៈ ទើបកើត​ឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលប្រាសចាក​អាសវៈ ចិត្តសមុដ្ឋានរូប អាស្រ័យនូវមោហៈ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយ​វិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងបដិសន្ធិក្ខណៈ វត្ថុ អាស្រ័យនូវពួកខន្ធ នូវមហាភូត១… រហូតដល់ពួកអសញ្ញសត្វ។ ធម៌ដែលប្រាសចាកអាសវៈ អាស្រ័យនូវធម៌ ដែលប្រកប​ដោយអាសវៈផង នូវធម៌ដែលប្រាសចាកអាសវៈផង ទើបកើតឡើង ព្រោះ​នអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលប្រកបដោយអាសវៈផង នូវពួកមហាភូតផង ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នូវមោហៈផង។

[៣៦៩] ធម៌ដែលប្រកបដោយអាសវៈ អាស្រ័យនូវធម៌ ដែលប្រកបដោយអាសវៈ ទើប​កើតឡើង ព្រោះនអធិបតិប្បច្ច័យ។ សេចក្តីបំប្រួញ។

[៣៧០] ធម៌ដែលប្រកបដោយអាសវៈ អាស្រ័យនូវធម៌ ដែលប្រកបដោយអាសវៈ ទើប​កើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលប្រកបដោយអាសវៈ ក្នុងអរូប នូវខន្ធ២…។ ធម៌ដែលប្រាសចាកអាសវៈ អាស្រ័យនូវធម៌ ដែលប្រកបដោយ​អាសវៈ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងអរូប ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលប្រកបដោយអាសវៈ។ ធម៌ដែលប្រកប​ដោយអាសវៈក្តី ធម៌ដែលប្រាសចាកអាសវៈក្តី អាស្រ័យនូវធម៌ ដែលប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ក្តី មោហៈក្តី អាស្រ័យនូវខន្ធ១ ដែល​ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងអរូប នូវខន្ធ២…។ ធម៌ដែលប្រាសចាកអាសវៈ អាស្រ័យនូវធម៌ ដែលប្រាសចាកអាសវៈ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលប្រាសចាកអាសវៈ ក្នុងអរូប នូវខន្ធ២… ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលប្រាសចាកអាសវៈ ចិត្តសមុដ្ឋានរូប អាស្រ័យនូវមោហៈ ដែល​ច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ មានបដិសន្ធិ រហូតដល់​ពួកអសញ្ញសត្វ។ ធម៌ដែលប្រកបដោយអាសវៈ អាស្រ័យនូវធម៌ ដែលប្រាសចាកអាសវៈ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវមោហៈ ដែល​ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងអរូប។ ធម៌ដែលប្រកបដោយអាសវៈ អាស្រ័យ​នូវធម៌ ដែលប្រកបដោយអាសវៈផង នូវធម៌ដែលប្រាសចាកអាសវៈផង ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយ​ឧទ្ធច្ចៈផង នូវមោហៈផង ក្នុងអរូប នូវខន្ធ២…។ ធម៌ដែលប្រាសចាកអាសវៈ អាស្រ័យនូវ​ធម៌ ដែលប្រកបដោយអាសវៈផង នូវធម៌ដែលប្រាសចាកអាសវៈផង ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលប្រកបដោយអាសវៈ​ផង នូវពួកមហាភូតផង ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នូវមោហៈផង។ មានវារៈ២។ ព្រោះ​នបច្ឆាជាតប្បច្ច័យ គឺមានវារៈ៩ ព្រោះនអាសេវនប្បច្ច័យ គឺមានវារៈ៩។

[៣៧១] ធម៌ដែលប្រកបដោយអាសវៈ អាស្រ័យនូវធម៌ដែលប្រកបដោយអាសវៈ ទើប​កើត​ឡើង ព្រោះនកម្មប្បច្ច័យ គឺសម្បយុត្តកចេតនា អាស្រ័យនូវពួកខន្ធ ដែលប្រកប​ដោយ​អាសវៈ។ ធម៌ដែលប្រាសចាកអាសវៈ អាស្រ័យនូវធម៌ ដែលប្រាសចាកអាសវៈ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺវិប្បយុត្តកចេតនា អាស្រ័យនូវពួកខន្ធ ដែល​ប្រាសចាក​អាសវៈ។ ធម៌ដែលប្រកបដោយអាសវៈ អាស្រ័យនូវធម៌ ដែលប្រាសចាក​អាសវៈ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺសម្បយុត្តកចេតនា អាស្រ័យនូវមោហៈ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ ធម៌ដែលប្រកប​ដោយ​អាសវៈ អាស្រ័យនូវធម៌ ដែលប្រកបដោយអាសវៈផង នូវធម៌ដែលប្រាសចាក​អាសវៈផង ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺសម្បយុត្តកចេតនា អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នូវមោហៈផង។ ព្រោះនវិបាកប្បច្ច័យ នអាហារប្បច្ច័យ នឥន្រ្ទិយប្បច្ច័យ នឈានប្បច្ច័យ នមគ្គប្បច្ច័យ នសម្បយុត្តប្បច្ច័យ នវិប្បយុត្តប្បច្ច័យ នោនត្ថិប្បច្ច័យ និងនោវិគតប្បច្ច័យ។

[៣៧២] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៧ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុង​នមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

ចប់ បច្ចនីយៈ។

[៣៧៣] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ… ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៦ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុង​នវិប្បយុត្តប្បច្ច័យ មានវារៈ៤ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មាន​វារៈ៣។

ចប់ អនុលោមប្បច្ចនីយៈ។

[៣៧៤] ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ព្រោះនហេតុប្បច្ច័យ… ក្នុងអនន្តរប្បច្ច័យ មានវារៈ២ ក្នុងសមនន្តរប្បច្ច័យ មានវារៈ២ ក្នុងកម្មប្បច្ច័យ មានវារៈ២ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ២ ក្នុងមគ្គប្បច្ច័យ មានវារៈ១ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងវិគតប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។

ចប់ បច្ចនីយានុលោម។

សហជាតវារៈ ដូចគ្នានឹងបដិច្ចវារៈដែរ។

បច្ចយវារៈ

[៣៧៥] ធម៌ដែលប្រកបដោយអាសវៈ ពឹងផ្អែកនឹងធម៌ដែលប្រកបដោយអាសវៈ ទើប​កើតឡើង ព្រោះហេតុប្បច្ច័យ គឺមានវារៈ៣ ដូចគ្នានឹងបដិច្ចវារៈដែរ។ ធម៌ដែលប្រាសចាក​អាសវៈ ពឹងផ្អែកនឹងធម៌ដែលប្រាសចាកអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ ដែលប្រាសចាកអាសវៈ នឹងខន្ធ២… ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមោហៈ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងបដិសន្ធិក្ខណៈ វត្ថុ ពឹងផ្អែកនឹងពួកខន្ធ ពួកខន្ធពឹងផ្អែកនឹងវត្ថុ មហាភូត៣ ពឹងផ្អែកនឹងមហាភូត១ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប ពឹងផ្អែកនឹងពួកមហាភូត ពួកខន្ធដែលប្រាសចាកអាសវៈ ពឹងផ្អែកនឹងវត្ថុ មោហៈ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលប្រកបដោយអាសវៈ ពឹងផ្អែកនឹងធម៌ ដែលប្រាសចាកអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកខន្ធដែលប្រកបដោយអាសវៈ ពឹងផ្អែកនឹងវត្ថុ ពួក​សម្បយុត្តកក្ខន្ធ ពឹងផ្អែកនឹងមោហៈ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ ធម៌ដែលប្រកបដោយអាសវៈក្តី ធម៌ដែលប្រាសចាកអាសវៈក្តី ពឹងផ្អែកនឹងធម៌ ដែលប្រាសចាកអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកខន្ធ ដែលប្រកបដោយអាសវៈ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកមហាភូត ពួកសម្បយុត្តកក្ខន្ធ និងចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមោហៈ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពួកខន្ធដែលច្រឡំដោយទោមនស្សក្តី មោហៈក្តី ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលប្រកបដោយអាសវៈ ពឹងផ្អែកនឹងធម៌ ដែលប្រកបដោយអាសវៈ​ផង នឹងធម៌ដែលប្រាសចាកអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលប្រកបដោយអាសវៈផង នឹងវត្ថុផង នឹងខន្ធ២… ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងមោហៈផង នឹងខន្ធ២…។ ធម៌ដែលប្រាសចាកអាសវៈ ពឹងផ្អែកនឹងធម៌ ដែលប្រកប​ដោយអាសវៈផង នឹងធម៌ដែលប្រាសចាកអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកខន្ធ ដែលប្រកបដោយអាសវៈផង នឹងពួកមហាភូតផង ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងមោហៈផង មោហៈ ដែលច្រឡំដោយទោមនស្ស ពឹងផ្អែកនឹង​ពួក​ខន្ធ ដែលច្រឡំដោយទោមនស្សផង នឹងវត្ថុផង។ ធម៌ដែលប្រកបដោយអាសវៈក្តី ធម៌ដែលប្រាសចាកអាសវៈក្តី ពឹងផ្អែកនឹងធម៌ ដែលប្រកបដោយអាសវៈផង នឹងធម៌ដែល​ប្រាសចាកអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលប្រកបដោយអាសវៈផង នឹងវត្ថុផង នឹងខន្ធ២… ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកខន្ធ ដែលប្រកបដោយអាសវៈផង នឹងពួកមហាភូតផង ខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែក​នឹងខន្ធ១ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងមោហៈផង នឹងខន្ធ២… ខន្ធ៣ក្តី មោហៈក្តី ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយ​ទោមនស្សផង នឹងវត្ថុផង នឹងខន្ធ២…។

[៣៧៦] ធម៌ដែលប្រកបដោយអាសវៈ ពឹងផ្អែកនឹងធម៌ ដែលប្រកបដោយអាសវៈ ទើប​កើតឡើង ព្រោះអារម្មណប្បច្ច័យ គឺមានវារៈ៣ ដូចគ្នានឹងបដិច្ចវារៈដែរ។ ធម៌ដែល​ប្រាសចាក​អាសវៈ ពឹងផ្អែកនឹងធម៌ ដែលប្រាសចាកអាសវៈ ទើបកើតឡើង ព្រោះ​អារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលប្រាសចាកអាសវៈផង នឹងវត្ថុផង នឹងខន្ធ២… ក្នុងបដិសន្ធិក្ខណៈ ពួកខន្ធពឹងផ្អែកនឹងវត្ថុ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹង​ចក្ខាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ពួកខន្ធដែលប្រាសចាកអាសវៈ ពឹងផ្អែកនឹងវត្ថុ មោហៈ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយ​ឧទ្ធច្ចៈ ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលប្រកបដោយអាសវៈ ពឹងផ្អែកនឹងធម៌ ដែលប្រាសចាក​អាសវៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺពួកខន្ធ ដែលប្រកបដោយអាសវៈ ពឹងផ្អែកនឹងវត្ថុ ពួកសម្បយុត្តកក្ខន្ធ ពឹងផ្អែកនឹងមោហៈ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ ធម៌ដែលប្រកបដោយអាសវៈក្តី ធម៌ដែល​ប្រាសចាក​អាសវៈក្តី ពឹងផ្អែកនឹងធម៌ ដែលប្រាសចាកអាសវៈ ទើបកើតឡើង ព្រោះ​អារម្មណប្បច្ច័យ គឺពួកខន្ធ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយ​ឧទ្ធច្ចៈក្តី មោហៈក្តី ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលប្រកបដោយអាសវៈ ពឹងផ្អែកនឹងធម៌ ដែលប្រកបដោយអាសវៈផង នឹងធម៌ដែលប្រាសចាកអាសវៈផង ទើបកើតឡើង ព្រោះ​អារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលប្រកបដោយអាសវៈផង នឹងវត្ថុផង នឹងខន្ធ២…។ ធម៌ដែលប្រាសចាកអាសវៈ ពឹងផ្អែកនឹងធម៌ ដែលប្រកបដោយអាសវៈផង នឹងធម៌ដែលប្រាសចាកអាសវៈផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងវត្ថុផង។ ធម៌ដែលប្រកបដោយអាសវៈក្តី ធម៌ដែលប្រាសចាកអាសវៈក្តី ពឹងផ្អែកនឹងធម៌ ដែល​ប្រកប​ដោយអាសវៈផង នឹងធម៌ដែលប្រាសចាកអាសវៈផង ទើបកើតឡើង ព្រោះ​អារម្មណប្បច្ច័យ គឺខន្ធ៣ក្តី មោហៈក្តី ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងវត្ថុផង នឹងខន្ធ២…។ ព្រោះអធិបតិប្បច្ច័យ អនន្តរប្បច្ច័យ និងអវិគតប្បច្ច័យ។

[៣៧៧] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុង​អវិគតប្បច្ច័យ មានវារៈ៩។

ចប់ អនុលោម។

[៣៧៨] ធម៌ដែលប្រាសចាកអាសវៈ ពឹងផ្អែកនឹងធម៌ ដែលប្រកបដោយអាសវៈ ទើបកើត​ឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹង​ផ្អែក​នឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ ធម៌ដែលប្រាសចាក​អាសវៈ ពឹងផ្អែកនឹងធម៌ ដែលប្រាសចាកអាសវៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងអហេតុកក្ខន្ធ១ ដែលប្រាសចាកអាសវៈ នឹង​ខន្ធ២… មានអហេតុកប្បដិសន្ធិដែរ រហូតដល់ពួកអសញ្ញសត្វ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹង​ចក្ខាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ពួកអហេតុកក្ខន្ធ ដែលប្រាសចាក​អាសវៈ ពឹងផ្អែកនឹងវត្ថុ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹង​វត្ថុ។ ធម៌ដែលប្រាសចាកអាសវៈ ពឹងផ្អែកនឹងធម៌ ដែលប្រកបដោយអាសវៈផង នឹងធម៌​ដែលប្រាសចាកអាសវៈផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែល​ច្រឡំ​ដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈផង នឹងវត្ថុផង។ សេចក្តីបំប្រួញ។

[៣៧៩] ក្នុងនហេតុប្បច្ច័យ មានវារៈ៣ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៧ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុង​នមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។

ការរាប់២យ៉ាងក្រៅពីនេះ បណ្ឌិត គប្បីធ្វើយ៉ាងនេះចុះ។

ឯនិស្សយវារៈ ដូចគ្នានឹងបច្ចយវារៈដែរ។

សំសដ្ឋវារៈ

[៣៨០] ធម៌ដែលប្រកបដោយអាសវៈ ច្រឡំនឹងធម៌ ដែលប្រកបដោយអាសវៈ ទើបកើត​ឡើង ព្រោះហេតុប្បច្ច័យ។

[៣៨១] ក្នុងហេតុប្បច្ច័យ មានវារៈ៦ ក្នុងអារម្មណប្បច្ច័យ មានវារៈ៦ ក្នុងអធិបតិប្បច្ច័យ មានវារៈ៦ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៦ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុង​អវិគតប្បច្ច័យ មានវារៈ៦។

ចប់ អនុលោម។

[៣៨២] ធម៌ដែលប្រាកចាកអាសវៈ ច្រឡំនឹងធម៌ ដែលប្រកបដោយអាសវៈ ទើបកើត​ឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ច្រឡំ​នឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ ធម៌ដែលប្រាសចាកអាសវៈ ច្រឡំនឹងធម៌ ដែលប្រាសចាកអាសវៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ។បេ។

[៣៨៣] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៦ ក្នុង​នបុរេជាតប្បច្ច័យ មានវារៈ៦ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៦ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៦ ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ៦ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៦។

ការរាប់២យ៉ាងក្រៅពីនេះ បណ្ឌិត គប្បីធ្វើយ៉ាងនេះចុះ។

ឯសម្បយុត្តវារៈ ដូចគ្នានឹងសំសដ្ឋវារៈដែរ។

បញ្ហាវារៈ

[២៨៤] ធម៌ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈ ដោយ​ហេតុប្បច្ច័យ គឺពួកហេតុ ដែលប្រកបដោយអាសវៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយ​ហេតុប្បច្ច័យ។ ធម៌ដែលប្រកបដោយអាសវៈ ជាបច្ច័យ នៃធម៌ដែល​ប្រាសចាក​អាសវៈ ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលប្រកបដោយអាសវៈ ជាបច្ច័យ នៃពួកចិត្ត​សមុដ្ឋានរូប ដោយហេតុប្បច្ច័យ ទោសៈ ជាបច្ច័យនៃមោហៈផង នៃពួកចិត្តសមុដ្ឋានរូប​ផង ដោយហេតុប្បច្ច័យ។ ធម៌ដែលប្រកបដោយអាសវៈ ជាបច្ច័យ នៃធម៌ដែលប្រកប​ដោយអាសវៈផង នៃធម៌ដែលប្រាសចាកអាសវៈផង ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលប្រកបដោយអាសវៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ទោសៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃមោហៈផង នៃពួក​ចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។ ធម៌ដែលប្រាសចាកអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រាសចាកអាសវៈ ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលប្រាសចាកអាសវៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ មោហៈ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ មានបដិសន្ធិដែរ។ ធម៌ដែលប្រាសចាកអាសវៈ ជាបច្ច័យ នៃធម៌ដែលប្រកបដោយអាសវៈ ដោយហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំ​ដោយ​ទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ។ ធម៌ដែលប្រាសចាកអាសវៈ ជាបច្ច័យ នៃធម៌ដែលប្រកបដោយ​អាសវៈផង នៃធម៌ដែលប្រាសចាកអាសវៈផង ដោយហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំ​ដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ​ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។ ធម៌ដែលប្រកបដោយអាសវៈក្តី ធម៌ដែលប្រាសចាកអាសវៈក្តី ជាបច្ច័យ នៃធម៌ដែលប្រកបដោយអាសវៈ ដោយ​ហេតុប្បច្ច័យ គឺទោសៈក្តី មោហៈក្តី ជាបច្ច័យនៃពួកខន្ធ ដែលប្រកបដោយអាសវៈ ដោយហេតុប្បច្ច័យ។ ធម៌ដែលប្រកបដោយអាសវៈក្តី ធម៌ដែលប្រាសចាកអាសវៈក្តី ជាបច្ច័យ នៃធម៌ដែលប្រាសចាកអាសវៈ ដោយហេតុប្បច្ច័យ គឺទោសៈក្តី មោហៈក្តី ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ។ ធម៌ដែលប្រកបដោយអាសវៈក្តី ធម៌ដែលប្រាសចាកអាសវៈក្តី ជាបច្ច័យ នៃធម៌ដែលប្រកបដោយអាសវៈផង នៃធម៌ដែល​ប្រាសចាកអាសវៈផង ដោយហេតុប្បច្ច័យ គឺទោសៈក្តី មោហៈក្តី ជាបច្ច័យ នៃពួក​សម្បយុត្តកក្ខន្ធផង នៃពួកចិត្តសុមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។

[៣៨៥] ធម៌ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈ ដោយ​អារម្មណប្បច្ច័យ គឺពួកខន្ធ ដែលប្រកបដោយអាសវៈ កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធ ដែលប្រកបដោយអាសវៈ។ ធម៌ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ ដែល​ប្រាសចាក​អាសវៈ ដោយអារម្មណប្បច្ច័យ គឺពួកខន្ធ ដែលប្រាសចាកអាសវៈក្តី មោហៈក្តី កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធ ដែលប្រកបដោយអាសវៈ។ ធម៌ដែលប្រកបដោយ​អាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈផង នៃធម៌ដែលប្រាសចាកអាសវៈផង ដោយអារម្មណប្បច្ច័យ គឺពួកខន្ធ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធ ដែលប្រកបដោយ​អាសវៈ។ ធម៌ដែលប្រាសចាកអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រាសចាកអាសវៈ ដោយ​អារម្មណប្បច្ច័យ គឺ (បុគ្គលឲ្យ) នូវទាន… នូវសីល… នូវឧបោសថកម្ម… ហើយ​ពិចារណានូវកុសលនោះ នូវពួកកុសល ដែលសន្សំហើយ ក្នុងកាលមុន… អំពីឈាន… ពួកព្រះអរិយៈ ចេញអំពីមគ្គ នូវមគ្គ… នូវផល… នូវនិព្វាន… ឯព្រះនិព្វាន ជាបច្ច័យនៃ​ការពិចារណា នូវគោត្រភូ វោទានៈ មគ្គ និងផល ដោយអារម្មណប្បច្ច័យ ពួកព្រះអរិយៈ ពិចារណានូវពួកកិលេស ដែលប្រាសចាកអាសវៈ ដែលលះបង់ហើយ ពិចារណានូវពួក​កិលេស ដែលសង្កត់សង្កិនហើយ ក្នុងកាលមុន… នូវចក្ខុ… នូវវត្ថុ… ឃើញនូវពួកខន្ធ ដែលប្រាសចាកអាសវៈ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន។ សេចក្តីត្រេកអរ មិនមាន​ក្នុងពួកខន្ធនេះទេ។ បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ ដឹងនូវចិត្តរបស់បុគ្គល អ្នកប្រកបដោយចិត្ត ដែលប្រាសចាកអាសវៈ ដោយ​ចេតោបរិយ​ញ្ញាណ អាកាសានញ្ចាយតនៈ (ជាបច្ច័យ) នៃវិញ្ញាណញ្ចាយតនៈ អាកិញ្ចញ្ញាយតនៈ (ជាបច្ច័យ) នៃនេវសញ្ញានាសញ្ញាយតនៈ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ ពួកខន្ធដែលប្រាសចាកអាសវៈ ជាបច្ច័យនៃ​ការពិចារណា នូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ និងមោហៈ ដោយអារម្មណប្បច្ច័យ។ ធម៌​ដែលប្រាសចាកអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈ ដោយ​អារម្មណប្បច្ច័យ គឺ (បុគ្គលឲ្យ) នូវទាន… នូវសីល… ធ្វើឧបោសថកម្ម ហើយត្រេកអរ រីករាយ នឹងកុសលនោះ រាគៈកើតឡើង ព្រោះប្រារព្ធនូវកុសលនោះ ទិដ្ឋិកើតឡើង វិចិកិច្ឆា… ឧទ្ធច្ចៈ… ទោមនស្ស កើតឡើង នូវពួកកុសល ដែលសន្សំហើយ ក្នុងកាល​មុន… ចេញអំពីឈាន នូវឈាន… នូវចក្ខុ… នូវវត្ថុ… ត្រេកអរ រីករាយ នឹងពួកខន្ធ ដែលប្រាសចាកអាសវៈ រាគៈ ព្រោះប្រារព្ធនូវខន្ធនោះ… ទិដ្ឋិ ទោមនស្ស វិចិកិច្ឆា… ឧទ្ធច្ចៈ កើតឡើង។ ធម៌ដែលប្រាសចាកអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈផង នៃធម៌ដែលប្រាសចាកអាសវៈផង ដោយអារម្មណប្បច្ច័យ គឺ (បុគ្គល) នូវចក្ខុ… នូវវត្ថុ… ពួកខន្ធ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធ ដែលប្រាសចាកអាសវៈ។ ធម៌ដែលប្រកបដោយ​អាសវៈក្តី ធម៌ដែលប្រាសចាកអាសវៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈ ដោយ​អារម្មណប្បច្ច័យ គឺពួកខន្ធ ដែលប្រកបដោយអាសវៈ កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នូវមោហៈផង។ ធម៌ដែលប្រកបដោយអាសវៈក្តី ធម៌ដែលប្រាសចាកអាសវៈក្តី ជាបច្ច័យនៃធម៌ ដែល​ប្រាសចាកអាសវៈ ដោយអារម្មណប្បច្ច័យ គឺពួកខន្ធ ដែលប្រាសចាកអាសវៈក្តី មោហៈក្តី កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំ​ដោយឧទ្ធច្ចៈផង នូវមោហៈផង។ ធម៌ដែលប្រកបដោយអាសវៈក្តី ធម៌ដែលប្រាសចាក​អាសវៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈផង នៃធម៌ដែលប្រាសចាក​អាសវៈ​ផង ដោយអារម្មណប្បច្ច័យ គឺពួកខន្ធ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធ ដែលច្រឡំដោយ​ទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នូវមោហៈផង។

[៣៨៦] ធម៌ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈ ដោយ​អធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺពួកខន្ធ ដែលប្រកបដោយអាសវៈ កើតឡើង ព្រោះធ្វើនូវពួកខន្ធ ដែលប្រកបដោយអាសវៈ ឲ្យជាទី​គោរព។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃ​ពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។ ធម៌ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រាសចាកអាសវៈ ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិធម៌ ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអធិបតិប្បច្ច័យ អធិបតិធម៌ ដែលច្រឡំដោយទោមនស្ស ជាបច្ច័យនៃមោហៈផង នៃពួក​ចិត្តសមុដ្ឋានរូប​ផង ដោយអធិបតិប្បច្ច័យ។ ធម៌ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកប​ដោយអាសវៈផង នៃធម៌ដែលប្រាសចាកអាសវៈផង ដោយអធិបតិប្បច្ច័យ បានដល់​សហជាត គឺអធិបតិធម៌ ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ អធិបតិធម៌ ដែលច្រឡំដោយទោមនស្ស ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃមោហៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយ​អធិបតិប្បច្ច័យ។ ធម៌ដែលប្រាសចាកអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រាសចាកអាសវៈ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺ (បុគ្គល) ទាន… សីល… ធ្វើនូវឧបោសថកម្ម ឲ្យជាទីគោរព ហើយពិចារណានូវ​ពួក​កុសល ដែលបានសន្សំហើយ ក្នុងកាលមុន… ចេញអំពីឈាន ឈាន… ពួកព្រះអរិយៈ ចេញអំពីមគ្គ មគ្គ… ផល… ធ្វើនូវព្រះនិព្វាន ឲ្យជាទីគោរព ហើយពិចារណា ឯព្រះនិព្វាន ជាបច្ច័យនៃគោត្រភូ វោទានៈ មគ្គ និងផល ដោយអធិបតិប្បច្ច័យ។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ដែលប្រាសចាកអាសវៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្ត​សមុដ្ឋាន​រូប​ផង ដោយអធិបតិប្បច្ច័យ។ ធម៌ដែលប្រាសចាកអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈ ដោយអធិបតិប្បច្ច័យ បានដល់ អារម្មណាធិបតិ គឺ (បុគ្គល) ទាន… សីល… ធ្វើនូវឧបោសថកម្ម ធ្វើនូវកុសលនោះ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវកុសលនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិក៏កើតឡើង ពួកកុសល ដែលបានសន្សំហើយ ក្នុងកាលមុន… អំពីឈាន… ចក្ខុ… វត្ថុ… ធ្វើនូវពួកខន្ធ ដែល​ប្រាសចាសអាសវៈ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវពួកខន្ធនោះ ឲ្យជាទីគោរព ហើយកើតឡើង ទិដ្ឋិក៏កើតឡើង។

[៣៨៧] ធម៌ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈ ដោយ​អនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលប្រកបដោយអាសវៈ ដោយអនន្តរប្បច្ច័យ។ ធម៌ដែលប្រកបដោយអាសវៈ ជាបច្ច័យ​នៃធម៌ ដែលប្រាសចាកអាសវៈ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលច្រឡំដោយ​ទោមនស្ស ច្រឡំដោយវិចិកិច្ឆា និងច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យនៃមោហៈក្រោយៗ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា និងច្រឡំដោយឧទ្ធច្ចៈ ដោយ​អនន្តរប្បច្ច័យ ពួកខន្ធដែលប្រកបដោយអាសវៈ ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។ ធម៌ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈផង នៃធម៌ដែល​ប្រាសចាកអាសវៈផង ដោយអនន្តរប្បច្ច័យ។ ពួកខន្ធមុនៗ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា និងច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលច្រឡំដោយ​ទោមនស្សផង ច្រឡំដោយវិចិកិច្ឆាផង ច្រឡំដោយឧទ្ធច្ចៈផង និងមោហៈ ដោយ​អនន្តរប្បច្ច័យ។ ធម៌ដែលប្រាសចាកអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រាសចាកអាសវៈ ដោយអនន្តរប្បច្ច័យ គឺមោហៈមុនៗ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា និងច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យនៃមោហៈក្រោយៗ ដែលច្រឡំដោយទោមនស្ស ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ និងមោហៈ ដោយអនន្តរប្បច្ច័យ ពួកខន្ធមុនៗ ដែល​ប្រាសចាកអាសវៈ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលប្រាសចាកអាសវៈ ដោយ​អនន្តរប្បច្ច័យ អនុលោម ជាបច្ច័យនៃគោត្រភូ និងផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។ ធម៌ដែលប្រាសចាកអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈ ដោយ​អនន្តរប្បច្ច័យ គឺមោហៈមុនៗ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា និងច្រឡំ​ដោយ​ឧទ្ធច្ចៈ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយ​វិចិកិច្ឆា និងច្រឡំដោយឧទ្ធច្ចៈ ដោយអនន្តរប្បច្ច័យ អាវជ្ជនា (ការពិចារណា) ជាបច្ច័យនៃ​ពួកខន្ធ ដែលប្រកបដោយអាសវៈ ដោយអនន្តរប្បច្ច័យ។ ធម៌ដែលប្រាសចាកអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈផង ធម៌ដែលប្រាសចាកអាសវៈផង ដោយ​អនន្តរប្បច្ច័យ គឺមោហៈមុនៗ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា និងច្រឡំ​ដោយឧទ្ធច្ចៈ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយ​វិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ និងមោហៈ ដោយអនន្តរប្បច្ច័យ អាវជ្ជនា ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ និងមោហៈ ដោយ​អនន្តរប្បច្ច័យ។ ធម៌ដែលប្រកបដោយអាសវៈក្តី ធម៌ដែលប្រាសចាកអាសវៈក្តី ជាបច្ច័យ​នៃ​ធម៌ ដែលប្រកបដោយអាសវៈ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលច្រឡំដោយ​ទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃពួក​ខន្ធ​ក្រោយៗ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា និងច្រឡំដោយឧទ្ធច្ចៈ ដោយ​អនន្តរប្បច្ច័យ។ ធម៌ដែលប្រកបដោយអាសវៈក្តី ធម៌ដែលប្រាសចាកអាសវៈក្តី ជាបច្ច័យ​នៃធម៌ ដែលប្រាសចាកអាសវៈ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ច្រឡំដោយ​ទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃមោហៈ​ក្រោយៗ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា និងច្រឡំដោយឧទ្ធច្ចៈ ដោយ​អនន្តរប្បច្ច័យ ពួកខន្ធដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយ​ឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។ ធម៌ដែលប្រកបដោយ​អាសវៈក្តី ធម៌ដែលប្រាសចាកអាសវៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈ និងធម៌​ដែលប្រាសចាកអាសវៈ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលច្រឡំ​ដោយ​ទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃពួក​ខន្ធ​ក្រោយៗ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ និងមោហៈ ដោយអនន្តរប្បច្ច័យ។ ធម៌ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកប​ដោយ​អាសវៈ ដោយសមនន្តរប្បច្ច័យ គឺមានវារៈ៩។ ជាបច្ច័យ ដោយសហជាតប្បច្ច័យ គឺមាន​វារៈ៩។ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ គឺមានវារៈ៦។ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ គឺមានវារៈ៩។

[៣៨៨] ធម៌ដែលប្រកដោយអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈ ដោយ​ឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺពួកខន្ធ ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃពួកខន្ធ ដែល​ប្រកប​ដោយអាសវៈ ដោយឧបនិស្សយប្បច្ច័យ។ ធម៌ដែលប្រកបដោយអាសវៈ ជាបច្ច័យ​នៃធម៌ ដែលប្រាសចាកអាសវៈ ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និង​បកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺពួកខន្ធ ដែលប្រកបដោយអាសវៈ ជាបច្ច័យ​នៃពួកខន្ធ ដែលប្រាសចាកអាសវៈ និងមោហៈ ដោយឧបនិស្សយប្បច្ច័យ។ ធម៌ដែល​ប្រកប​ដោយអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈផង ធម៌ដែលប្រាសចាក​អាសវៈផង ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺពួកខន្ធ ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ និងមោហៈ ដោយ​ឧបនិស្សយប្បច្ច័យ។ ធម៌ដែលប្រាសចាកអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រាសចាក​អាសវៈ ដោយឧបនិស្សយប្បច្ច័យ បានដល់ អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយឲ្យទាន នូវសីល…។បេ។ បញ្ញា កាយិកសុខ សេនាសនៈ… អាស្រ័យនូវមោហៈ ហើយញ៉ាំង​សមាបត្តិ ឲ្យកើតឡើង សទ្ធា។បេ។ បញ្ញា កាយិកសុខ កាយិកទុក្ខ និងមោហៈ ជាបច្ច័យនៃសទ្ធា និងមោហៈ ដោយឧបនិស្សយប្បច្ច័យ។ ធម៌ដែលប្រាសចាកអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈ ដោយឧបនិស្សយប្បច្ច័យ បានដល់ អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយដំឡើងមានះ ប្រកាន់ទិដ្ឋិ សីល…។បេ។ បញ្ញា កាយិកសុខ កាយិទុក្ខ រដូវ ភោជន សេនាសនៈ… អាស្រ័យនូវមោហៈ ហើយសម្លាប់​សត្វ។បេ។ បំបែកសង្ឃ សទ្ធាក្តី មោហៈក្តី ជាបច្ច័យនៃរាគៈ។បេ។ នៃសេចក្តីប្រាថ្នា ដោយ​ឧបនិស្សយប្បច្ច័យ។ ធម៌ដែលប្រាសចាកអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយ​អាសវៈផង ធម៌ដែលប្រាសចាកអាសវៈផង ដោយឧបនិស្សយប្បច្ច័យ បានដល់ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺសទ្ធា… សីល… មោហៈ ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ និងមោហៈ ដោយឧបនិស្សយប្បច្ច័យ។ ធម៌ដែលប្រកបដោយអាសវៈក្តី ធម៌ដែល​ប្រាសចាក​អាសវៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈ ដោយឧបនិស្សយប្បច្ច័យ បានដល់ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺពួកខន្ធ ដែល​ច្រឡំ​ដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យ​នៃពួកខន្ធ ដែលប្រកបដោយអាសវៈ ដោយឧបនិស្សយប្បច្ច័យ។ មូល បណ្ឌិតគប្បីសួរចុះ ពួកខន្ធដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃពួកខន្ធ ដែលប្រាសចាកអាសវៈផង នៃមោហៈផង ដោយ​ឧបនិស្សយប្បច្ច័យ។ ធម៌ដែលប្រកបដោយអាសវៈក្តី ធម៌ដែលប្រាសចាកអាសវៈក្តី ជា​បច្ច័យ​នៃធម៌ដែលប្រកបដោយអាសវៈផង នៃធម៌ដែលប្រាសចាកអាសវៈផង ដោយ​ឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯ​បកតូបនិស្ស័យ គឺពួកខន្ធ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយ​ឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នៃមោហៈផង ដោយឧបនិស្សយប្បច្ច័យ។

[៣៨៩] ធម៌ដែលប្រាសចាកអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រាសចាកអាសវៈ ដោយ​បុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺ (បុគ្គល) នូវចក្ខុ… ឃើញច្បាស់នូវវត្ថុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ។ ឯវត្ថុបុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលប្រាសចាកអាសវៈ​ផង នៃមោហៈផង ដោយបុរេជាតប្បច្ច័យ។ ធម៌ដែលប្រាសចាកអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈ ដោយបុរេជាតប្បច្ច័យ បានដល់ អារម្មណបុរេជាត និង​វត្ថុបុរេជាត។ អារម្មណបុរេជាត គឺ (បុគ្គល) នូវចក្ខុ… ត្រេកអរ រីករាយ នឹងវត្ថុ រាគៈក៏កើតឡើង ព្រោះប្រារព្ធនូវវត្ថុនោះ។បេ។ ទោមនស្សកើតឡើង។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលប្រកបដោយអាសវៈ ដោយបុរេជាតប្បច្ច័យ។ ធម៌ដែល​ប្រាសចាក​អាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈផង នៃធម៌ដែលប្រាសចាក​អាសវៈផង ដោយបុរេជាតប្បច្ច័យ បានដល់ អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ… ពួកខន្ធដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ និងមោហៈ កើតឡើង ព្រោះប្រារព្ធនូវវត្ថុ។ ឯវត្ថុបុរេជាត គឺវត្ថុ ជា​បច្ច័យនៃពួកខន្ធ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នៃមោហៈផង ដោយបុរេជាតប្បច្ច័យ។

[៣៩០] ធម៌ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រាសចាកអាសវៈ ដោយ​បច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺពួកខន្ធ ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃ​កាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។ ធម៌ដែលប្រាសចាកអាសវៈ ជាបច្ច័យ​នៃធម៌ ដែលប្រាសចាកអាសវៈ ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺពួកខន្ធដែល​ប្រាសចាកអាសវៈក្តី មោហៈក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយ​បច្ឆាជាតប្បច្ច័យ។ ធម៌ដែលប្រកបដោយអាសវៈក្តី ធម៌ដែលប្រាសចាកអាសវៈក្តី ជា​បច្ច័យ​នៃធម៌ ដែលប្រាសចាកអាសវៈ ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺពួក​ខន្ធ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។

[៣៩១] ធម៌ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈ ដោយ​អាសេវនប្បច្ច័យ គឺមានវារៈ៩ ឯអាវជ្ជនាក្តី វុដ្ឋានៈក្តី មិនមានទេ។

[៣៩២] ធម៌ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈ ដោយ​កម្មប្បច្ច័យ គឺចេតនា ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយ​កម្មប្បច្ច័យ។ ធម៌ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រាសចាកអាសវៈ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែល​ប្រកបដោយអាសវៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃពួកវិបាកក្ខន្ធផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ ចេតនា ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយ​ឧទ្ធច្ចៈ ជាបច្ច័យនៃមោហៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ ធម៌ដែល​ប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈផង នៃធម៌ដែល​ប្រាសចាក​អាសវៈផង ដោយកម្មប្បច្ច័យ គឺចេតនា ដែលប្រកបដោយអាសវៈ ជាបច្ច័យ​នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ ចេតនា ដែល​ច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យនៃពួក​សម្បយុត្តកក្ខន្ធផង នៃមោហៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ ធម៌​ដែល​ប្រាសចាកអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រាសចាកអាសវៈ ដោយកម្មប្បច្ច័យ បានដល់ សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលប្រាសចាកអាសវៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ ឯ​នានាខណិកៈ គឺចេតនា ដែលប្រាសចាកអាសវៈ ជាបច្ច័យនៃពួកវិបាកក្ខន្ធផង នៃពួក​កដត្តារូបផង ដោយកម្មប្បច្ច័យ។

[៣៩៣] ធម៌ដែលប្រាសចាកអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រាសចាកអាសវៈ ដោយ​វិបាកប្បច្ច័យ គឺមានវារៈ១។

[៣៩៤] ធម៌ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈ ដោយ​អាហារប្បច្ច័យ គឺពួកអាហារ ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអាហារប្បច្ច័យ។ ធម៌ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រាសចាក​អាសវៈ ដោយអាហារប្បច្ច័យ គឺអាហារ ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃពួក​ចិត្តសមុដ្ឋានរូប ដោយអាហារប្បច្ច័យ ពួកអាហារ ដែលច្រឡំដោយទោមនស្ស ច្រឡំ​ដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យនៃមោហៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយ​អាហារប្បច្ច័យ។ ធម៌ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកប​ដោយអាសវៈផង ធម៌ដែលប្រាសចាកអាសវៈផង ដោយអាហារប្បច្ច័យ គឺពួកអាហារ ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអាហារប្បច្ច័យ ពួកអាហារ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃមោហៈផង នៃពួកចិត្តសមុដ្ឋាន​រូប​ផង ដោយអាហារប្បច្ច័យ។ ធម៌ដែលប្រាសចាកអាសវៈ ជាបច្ច័យនៃធម៌ ដែល​ប្រាសចាក​អាសវៈ ដោយអាហារប្បច្ច័យ គឺពួកអាហារ ដែលប្រាសចាកអាសវៈ ជាបច្ច័យ​នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអាហារប្បច្ច័យ ក្នុង​បដិសន្ធិក្ខណៈ កពឡិង្ការាហារ ជាបច្ច័យនៃកាយនេះ ដោយអាហារប្បច្ច័យ។

[៣៩៥] ធម៌ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈ ដោយ​ឥន្រ្ទិយប្បច្ច័យ គឺមានវារៈ៤ ជាបច្ច័យ ដោយឈានប្បច្ច័យ គឺមានវារៈ៤ ជាបច្ច័យ ដោយមគ្គប្បច្ច័យ គឺមានវារៈ៤ ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ គឺមានវារៈ៦។

[៣៩៦] ធម៌ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រាសចាកអាសវៈ ដោយ​វិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួកខន្ធ ដែលប្រកប​ដោយអាសវៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺពួកខន្ធ ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយ​វិប្បយុត្តប្បច្ច័យ។ ធម៌ដែលប្រាសចាកអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រាសចាកអាសវៈ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ បណ្ឌិតគប្បីឲ្យពិស្តារចុះ។ ធម៌ដែលប្រាសចាកអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកប​ដោយ​អាសវៈ ដោយវិប្បយុត្តប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកខន្ធ ដែល​ប្រកបដោយអាសវៈ ដោយវិប្បយុត្តប្បច្ច័យ។ ធម៌ដែលប្រាសចាកអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈផង នៃធម៌ដែលប្រាសចាកអាសវៈផង ដោយវិប្បយុត្តប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយ​វិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នៃមោហៈផង ដោយវិប្បយុត្តប្បច្ច័យ។ ធម៌ដែលប្រកប​ដោយអាសវៈក្តី ធម៌ដែលប្រាសចាកអាសវៈក្តី ជាបច្ច័យនៃធម៌ ដែលប្រាសចាកអាសវៈ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួកខន្ធ ដែល​ច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃ​ពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺពួកខន្ធ ដែលច្រឡំដោយ​ទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។

[៣៩៧] ធម៌ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈ ដោយ​អត្ថិប្បច្ច័យ គឺមានវារៈ១។ ធម៌ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រាសចាក​អាសវៈ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួកខន្ធ ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ ពួកខន្ធដែល​ច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យនៃមោហៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺពួកខន្ធ ដែលប្រកប​ដោយ​អាសវៈ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ ធម៌ដែលប្រកបដោយ​អាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈផង នៃធម៌ដែលប្រាសចាកអាសវៈផង ដោយអត្ថិប្បច្ច័យ គឺប្រហែលគ្នានឹងសហជាតប្បច្ច័យដែរ។ ធម៌ដែលប្រាសចាកអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រាសចាកអាសវៈ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សេចក្តីបំប្រួញ បណ្ឌិតគប្បីឲ្យពិស្តារចុះ។ ធម៌ដែល​ប្រាសចាក​អាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈ ដោយអត្ថិប្បច្ច័យ បានដល់​សហជាត និងបុរេជាត។ សហជាត គឺមោហៈ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយ​វិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអត្ថិប្បច្ច័យ។ ឯបុរេជាត គឺ (បុគ្គល) នូវចក្ខុ… ហើយត្រេកអរ រីករាយ នឹងវត្ថុ រាគៈ ប្រារព្ធនូវវត្ថុនោះ ទើបកើតឡើង ទិដ្ឋិកើតឡើង វិចិកិច្ឆា… ឧទ្ធច្ចៈ… ទោមនស្ស កើតឡើង វត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលប្រកបដោយអាសវៈ ដោយអត្ថិប្បច្ច័យ។ ធម៌ដែលប្រាសចាកអាសវៈ ជាបច្ច័យនៃ​ធម៌ ដែលប្រកបដោយអាសវៈផង ធម៌ដែលប្រាសចាកអាសវៈផង ដោយអត្ថិប្បច្ច័យ បាន​ដល់សហជាត និងបុរេជាត។ សហជាត គឺមោហៈ ដែលច្រឡំដោយទោមនស្ស ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋាន​រូប​ផង ដោយអត្ថិប្បច្ច័យ។ ឯបុរេជាត គឺ (បុគ្គល) នូវចក្ខុ… ពួកខន្ធដែល​ច្រឡំដោយ​ទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ និងមោហៈ ប្រារព្ធនូវវត្ថុ ទើបកើត​ឡើង។ ធម៌ដែលប្រកបដោយអាសវៈក្តី ធម៌ដែលប្រាសចាកអាសវៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺខន្ធ១ ដែលប្រកបដោយអាសវៈក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២… ខន្ធ១ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២… ធម៌ដែលប្រកបដោយអាសវៈក្តី ធម៌ដែល​ប្រាសចាកអាសវៈក្តី ជាបច្ច័យនៃធម៌ ដែលប្រាសចាកអាសវៈ ដោយអត្ថិប្បច្ច័យ បានដល់​សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺពួកខន្ធ ដែលប្រកប​ដោយអាសវៈក្តី ពួកមហាភូតក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ ពួកខន្ធដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ ពួកខន្ធដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី វត្ថុក្តី ជាបច្ច័យនៃមោហៈ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកខន្ធ ដែលប្រកបដោយអាសវៈក្តី កពឡិង្ការាហារក្តី ជាបច្ច័យនៃកាយនេះ ដោយអត្ថិប្បច្ច័យ បច្ឆាជាត គឺពួកខន្ធ ដែលប្រកបដោយអាសវៈក្តី រូបជីវិតិន្រ្ទិយ ជាបច្ច័យ​នៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។ ធម៌ដែលប្រកបដោយអាសវៈក្តី ធម៌ដែលប្រាសចាក​អាសវៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈផង នៃធម៌ដែលប្រាសចាក​អាសវៈ​ផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺខន្ធ១ ដែល​ច្រឡំ​ដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃ​ខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ ខន្ធ២…។

[៣៩៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុង​សហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងនិស្សយប្បច្ច័យ មាន​វារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុង​បច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៤ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៤ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៤ ក្នុងឈានប្បច្ច័យ មានវារៈ៤ ក្នុងមគ្គប្បច្ច័យ មានវារៈ៤ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងវិគតប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

ចប់ អនុលោម។

[៣៩៩] ធម៌ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈ ដោយ​អារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ ធម៌ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រាសចាកអាសវៈ ដោយ​អារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។ ធម៌ដែលប្រកបដោយ​អាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈផង នៃធម៌ដែលប្រាសចាកអាសវៈផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយ​ឧបនិស្សយប្បច្ច័យ។ ធម៌ដែលប្រាសចាកអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រាសចាក​អាសវៈ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយ​ឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយ​ឥន្រ្ទិយប្បច្ច័យ។ ធម៌ដែលប្រាសចាកអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយ​ឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។ ធម៌ដែលប្រាសចាកអាសវៈ ជា​បច្ច័យ​នៃធម៌ ដែលប្រកបដោយអាសវៈផង នៃធម៌ដែលប្រាសចាកអាសវៈផង ដោយ​អារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។ ធម៌ដែលប្រកបដោយអាសវៈក្តី ធម៌ដែលប្រាសចាក​អាសវៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ ធម៌ដែលប្រកបដោយ​អាសវៈ​ក្តី ធម៌ដែលប្រាសចាកអាសវៈក្តី ជាបច្ច័យនៃធម៌ ដែលប្រាសចាកអាសវៈ ដោយ​អារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្ស័យប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ។ ធម៌ដែលប្រកបដោយអាសវៈក្តី ធម៌ដែលប្រាសចាក​អាសវៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈផង នៃធម៌ដែលប្រាសចាក​អាសវៈ​ផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយ​ឧបនិស្សយប្បច្ច័យ។

[៤០០] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ក្នុង​នអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងនោអវិគតប្បច្ច័យ មានវារៈ៩។

ចប់ បច្ចនីយៈ។

[៤០១] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ សេចក្តីបំប្រួញ… ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងនអញ្ញមញ្ញប្បច្ច័យ មាន​វារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៩ សេចក្តីបំប្រួញ… ក្នុងនមគ្គប្បច្ច័យ មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនោវិគតប្បច្ច័យ មានវារៈ៩។

ចប់ អនុលោមប្បច្ចនីយៈ។

[៤០២] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ… ក្នុងអធិបតិប្បច្ច័យ មាន​វារៈ៥ សេចក្តីបំប្រួញ អនុលោមគណនា… ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

ចប់ បច្ចនីយានុលោម។

ចប់ អាសវសម្បយុត្តទុកៈ។

អាសវសាសវទុកៈ

បដិច្ចវារៈ

[៤០៣] ធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ អាស្រ័យនូវធម៌ជាអាសវៈ ទាំងប្រកប​ដោយអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺទិដ្ឋាសវៈ និងអវិជ្ជាសវៈ អាស្រ័យនូវ​កាមាសវៈ បណ្ឌិតគប្បីចងជាចក្កៈចុះ អវិជ្ជាសវៈ អាស្រ័យនូវភវាសវៈ បណ្ឌិតគប្បីចងជា​ចក្កៈចុះ អវិជ្ជាសវៈ អាស្រ័យនូវទិដ្ឋាសវៈ។ ធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជា​អាសវៈ អាស្រ័យនូវធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវពួកអាសវៈ។ ធម៌ជា​អាសវៈ ទាំងប្រកបដោយអាសវៈក្តី ធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈក្តី អាស្រ័យនូវធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺទិដ្ឋាសវៈ អវិជ្ជាសវៈ ពួកសម្បយុត្តកក្ខន្ធ និងចិត្តសមុដ្ឋានរូប អាស្រ័យនូវកាមាសវៈ នូវភវាសវៈ… បណ្ឌិតគប្បីចងជាចក្កៈចុះ។ ធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជា​អាសវៈ អាស្រ័យនូវធម៌ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ដែលប្រកបដោយ​អាសវៈ តែមិនមែនជាអាសវៈ នូវខន្ធ២… ក្នុងបដិសន្ធិក្ខណៈ វត្ថុ អាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ នូវមហាភូត១…។ ធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ អាស្រ័យ​នូវធម៌ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ទើបកើតឡើង ព្រោះ​ហេតុប្បច្ច័យ គឺពួកអាសវៈ អាស្រ័យនូវពួកខន្ធ ដែលប្រកបដោយអាសវៈ តែមិនមែន​ជាអាសវៈ។ ធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈក្តី ធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈក្តី អាស្រ័យនូវធម៌ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ពួកអាសវៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យ​នូវខន្ធ១ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ នូវខន្ធ២…។ ធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ អាស្រ័យនូវធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈផង នូវធម៌​ដែល​ប្រកបដោយអាសវៈ តែមិនមែនជាអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺទិដ្ឋាសវៈ អវិជ្ជាសវៈ អាស្រ័យនូវកាមាសវៈផង នូវពួកសម្បយុត្តកក្ខន្ធផង បណ្ឌិតគប្បី​ចង​ជាចក្កៈយ៉ាងនេះចុះ។ ធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ អាស្រ័យ​នូវធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈផង នូវធម៌ដែលប្រកបដោយអាសវៈ តែមិន​មែន​ជាអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈផង នូវពួកអាសវៈផង នូវខន្ធ២…។ ធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈក្តី ធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈក្តី អាស្រ័យនូវធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈផង នូវធម៌​ដែល​ប្រកបដោយអាសវៈ តែមិនមែនជាអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ទិដ្ឋាសវៈក្តី អវិជ្ជាសវៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ដែលប្រកប​ដោយ​អាសវៈ តែមិនមែនជាអាសវៈផង នូវកាមាសវៈផង នូវខន្ធ២… ចក្កៈ។ សេចក្តីបំប្រួញ។

បដិច្ចវារៈក្តី សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី មានប្រការយ៉ាងនេះឯង អាសវទុកៈ យ៉ាងណា បណ្ឌិត គប្បីធ្វើយ៉ាងនេះចុះ មិនមាន​សេចក្តីផ្សេងគ្នាទេ។

បញ្ហាវារៈ

ក្នុងបញ្ហាវារៈ បណ្ឌិតមិនគប្បីធ្វើនូវលោកុត្តរៈ ក្នុងហេតុប្បច្ច័យ និងអារម្មណប្បច្ច័យទេ គប្បីធ្វើថា ពួកសេក្ខបុគ្គល ពិចារណានូវគោត្រភូ ពិចារណានូវវោទានៈចុះ បើដឹងបទទាំង​អស់ ក្នុងអធិបតិប្បច្ច័យហើយ គប្បីធ្វើចុះ។

[៤០៤] ធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ជាអាសវៈ ទាំងប្រកប​ដោយ​អាសវៈ ដោយអនន្តរប្បច្ច័យ គឺពួកអាសវៈមុនៗ ជាបច្ច័យនៃពួកអាសវៈក្រោយៗ ដោយអនន្តរប្បច្ច័យ។ ធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ ដែល​ប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ដោយអនន្តរប្បច្ច័យ គឺពួកអាសវៈមុនៗ ជាបច្ច័យ​នៃពួកខន្ធក្រោយៗ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ដោយ​អនន្តរប្បច្ច័យ ពួកអាសវៈ ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។ ធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈផង នៃធម៌​ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈផង ដោយអនន្តរប្បច្ច័យ គឺពួកអាសវៈ​មុនៗ ជាបច្ច័យនៃពួកអាសវៈក្រោយៗផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយ​អនន្តរប្បច្ច័យ។ ធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលប្រកប​ដោយអាសវៈ តែមិនមែនជាអាសវៈ ដោយអនន្តរប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃ​គោត្រភូ អនុលោម (ជាបច្ច័យ) នៃវោទានៈ អាវជ្ជនា ជាបច្ច័យនៃពួកខន្ធ ដែលប្រកប​ដោយអាសវៈ តែមិនមែនជាអាសវៈ ដោយអនន្តរប្បច្ច័យ។ ធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ជាបច្ច័យនៃធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ដោយ​អនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ជាបច្ច័យ​នៃពួកអាសវៈក្រោយៗ ដោយអនន្តរប្បច្ច័យ អាវជ្ជនា ជាបច្ច័យនៃពួកអាសវៈ ដោយ​អនន្តរប្បច្ច័យ។ ធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ជាបច្ច័យនៃធម៌ជា​អាសវៈ ទាំងប្រកបដោយអាសវៈផង នៃធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជា​អាសវៈផង ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលប្រកបដោយអាសវៈ តែមិនមែន​ជាអាសវៈ ជាបច្ច័យនៃពួកអាសវៈក្រោយៗផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយ​អនន្តរប្បច្ច័យ អាវជ្ជនា ជាបច្ច័យនៃពួកអាសវៈផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយ​អនន្តរប្បច្ច័យ។ ធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈក្តី ធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈក្តី ជាបច្ច័យនៃធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ដោយ​អនន្តរប្បច្ច័យ គឺពួកអាសវៈមុនៗក្តី ពួកសម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃពួកអាសវៈក្រោយៗ ដោយអនន្តរប្បច្ច័យ។ ធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈក្តី ធម៌ដែលប្រកបដោយ​អាសវៈ តែមិនមែនជាអាសវៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈ តែមិនមែន​ជាអាសវៈ ដោយអនន្តរប្បច្ច័យ គឺពួកអាសវៈមុនៗក្តី ពួកសម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃ​ពួកខន្ធក្រោយៗ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ដោយអនន្តរប្បច្ច័យ ពួកអាសវៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។ ធម៌ជា​អាសវៈ ទាំងប្រកបដោយអាសវៈក្តី ធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈក្តី ជាបច្ច័យនៃធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈផង នៃធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈផង ដោយអនន្តរប្បច្ច័យ គឺពួកអាសវៈមុនៗក្តី ពួកសម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃពួកអាសវៈក្រោយៗផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយអនន្តរប្បច្ច័យ។

បទទាំងអស់ បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនេះចុះ។ ឯក្នុងអាសវទុកៈ អនន្តរប្បច្ច័យ បណ្ឌិត​គប្បីធ្វើឲ្យដូចគ្នានឹងបច្ច័យនេះដែរ។ អាវជ្ជនាក្តី វុដ្ឋានៈក្តី លោកបានសំដែងហើយ​យ៉ាង​នេះ។ សេចក្តីបំប្រួញ បទទាំងអស់ ចប់សព្វគ្រប់ហើយ បណ្ឌិតគប្បីធ្វើឲ្យដូចគ្នា​នឹង​អាសវទុកៈចុះ មិនមានផ្សេងគ្នាទេ។

ចប់ អាសវសាសវទុកៈ។

អាសវអាសវសម្បយុត្តទុកៈ

បដិច្ចវារៈ

[៤០៥] ធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ អាស្រ័យនូវធម៌ជាអាសវៈ ទាំងប្រកប​ដោយអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺទិដ្ឋាសវៈក្តី អវិជ្ជាសវៈក្តី អាស្រ័យ​នូវកាមាសវៈ បណ្ឌិត គប្បីចងជាចក្កៈចុះ អវិជ្ជាសវៈ អាស្រ័យនូវភវាសវៈ ចក្កៈ អវិជ្ជាសវៈ អាស្រ័យនូវទិដ្ឋាសវៈ។ ធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ អាស្រ័យ​នូវធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួក​សម្បយុត្តកក្ខន្ធ អាស្រ័យនូវពួកអាសវៈ។ ធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈក្តី ធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈក្តី អាស្រ័យនូវធម៌ជាអាសវៈ ទាំង​ប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺទិដ្ឋាសវៈក្តី អវិជ្ជាសវៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី អាស្រ័យនូវកាមាសវៈ ដែលប្រកបដោយអាសវៈ (បណ្ឌិតគប្បីចង) ជាចក្កៈទាំងអស់។ ធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ អាស្រ័យនូវធម៌ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ នូវខន្ធ២…។ ធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ អាស្រ័យនូវធម៌ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកអាសវៈ អាស្រ័យនូវពួកខន្ធ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ។ ធម៌ជាអាសវៈ ទាំងប្រកបដោយ​អាសវៈ​ក្តី ធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈក្តី អាស្រ័យនូវធម៌ ដែល​ប្រកប​ដោយអាសវៈ តែមិនមែនជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ពួកអាសវៈក្តី អាស្រ័យនូវខន្ធ១ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ នូវ​ខន្ធ២…។ ធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ អាស្រ័យនូវធម៌ជាអាសវៈ ទាំងប្រកប​ដោយអាសវៈផង នូវធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈផង ទើបកើត​ឡើង ព្រោះហេតុប្បច្ច័យ គឺទិដ្ឋាសវៈ និងអវិជ្ជាសវៈ អាស្រ័យនូវកាមាសវៈផង នូវពួក​សម្បយុត្តកក្ខន្ធផង (ចង) ជាចក្កៈទាំងអស់ចុះ។ ធម៌ដែលប្រកបដោយអាសវៈ តែមិនមែន​ជាអាសវៈ អាស្រ័យនូវធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈផង នូវធម៌ដែលប្រកប​ដោយអាសវៈ តែមិនមែនជាអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈផង នូវពួកអាសវៈផង នូវខន្ធ២…។ ធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈក្តី ធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈក្តី អាស្រ័យនូវធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈផង នូវធម៌​ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ទិដ្ឋាសវៈក្តី អវិជ្ជាសវៈក្តី អាស្រ័យនូវខន្ធ១ ដែលប្រកបដោយអាសវៈ តែមិន​មែន​ជាអាសវៈផង នូវកាមាសវៈផង នូវខន្ធ២… ចក្កៈ។ បច្ច័យទាំងអស់ បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនេះចុះ។

[៤០៦] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩។ សេចក្តីបំប្រួញ។ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ឯវិបាកប្បច្ច័យ មិនមានវារៈទេ ក្នុងអាហារប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

[៤០៧] ធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ អាស្រ័យនូវធម៌ជាអាសវៈ ទាំងប្រកប​ដោយអាសវៈ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺនហេតុមូលកៈ មិនមានទេ។ ព្រោះ​នបុរេជាតប្បច្ច័យ និងនបច្ឆាជាតប្បច្ច័យ។ សេចក្តីបំប្រួញ។

[៤០៨] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុង​នបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩។ ការរាប់​ទាំង២​យ៉ាងក្រៅពីនេះក្តី សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈ​ក្តី (ចប់) បរិបូណ៌ហើយ ដូចគ្នានឹងបដិច្ចវារៈដែរ។

បញ្ហាវារៈ

[៤០៩] ធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ជាអាសវៈ ទាំងប្រកប​ដោយ​អាសវៈ ដោយហេតុប្បច្ច័យ គឺមានវារៈ៣។ ធម៌ដែលប្រកបដោយអាសវៈ តែមិន​មែន​ជាអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ដោយ​ហេតុប្បច្ច័យ គឺពួកហេតុ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ជាបច្ច័យនៃពួក​សម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ។

[៤១០] ធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ជាអាសវៈ ទាំងប្រកប​ដោយ​អាសវៈ ដោយអារម្មណប្បច្ច័យ គឺមានវារៈ៣។ ធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ដោយអារម្មណប្បច្ច័យ គឺពួកខន្ធដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ កើត​ឡើង ព្រោះប្រារព្ធនូវពួកខន្ធ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ។ ធម៌ដែល​ប្រកប​ដោយអាសវៈ តែមិនមែនជាអាសវៈ ជាបច្ច័យនៃធម៌ជាអាសវៈ ទាំងប្រកបដោយ​អាសវៈ ដោយអារម្មណប្បច្ច័យ គឺពួកអាសវៈ កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធ ដែល​ប្រកប​ដោយអាសវៈ តែមិនមែនជាអាសវៈ។ ធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជា​អាសវៈ ជាបច្ច័យនៃធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈផង នៃធម៌ដែលប្រកបដោយ​អាសវៈ តែមិនមែនជាអាសវៈ ដោយអារម្មណប្បច្ច័យ គឺពួកអាសវៈក្តី ពួក​អាសវ​សម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធ ដែលប្រកបដោយអាសវៈ តែមិនមែន​ជាអាសវៈ។ ធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈក្តី ធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈក្តី ជាបច្ច័យនៃធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ដោយ​អារម្មណប្បច្ច័យ គឺមានវារៈ៣។

អធិបតិប្បច្ច័យ មានគរុការម្មណ៍ ដូចគ្នានឹងអារម្មណប្បច្ច័យដែរ។ អនន្តរប្បច្ច័យ ដូចគ្នា​នឹង​អារម្មណប្បច្ច័យដែរ បណ្ឌិតគប្បីធ្វើដូចពាក្យថា ពួកខន្ធមុនៗចុះ។ សមនន្តរប្បច្ច័យ សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ និងឧបនិស្សយប្បច្ច័យ ដូចគ្នានឹង​អារម្មណប្បច្ច័យដែរ មិនមានការចែកទេ គ្រាន់តែមានវារៈ៣ ឧបនិស្សយប្បច្ច័យទាំងអស់ បណ្ឌិតគប្បីធ្វើផងចុះ។

[៤១១] ធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ជាបច្ច័យនៃធម៌ ដែល​ប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ដោយកម្មប្បច្ច័យ គឺមានវារៈ៣ ជាបច្ច័យ ដោយអាហារប្បច្ច័យ គឺមានវារៈ៣ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ ជាបច្ច័យ ដោយ​ឈានប្បច្ច័យ ជាបច្ច័យ ដោយមគ្គប្បច្ច័យ គឺមានវារៈ៩ ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ គឺមានវារៈ៩ ជាបច្ច័យ ដោយអត្ថិប្បច្ច័យ ជាបច្ច័យ ដោយនត្ថិប្បច្ច័យ ជាបច្ច័យ ដោយ​វិគតប្បច្ច័យ ជាបច្ច័យ ដោយអវិគតប្បច្ច័យ គឺមានវារៈ៩។

[៤១២] ក្នុងហេតុប្បច្ច័យ មានវារៈ៤ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុង​សហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុង​កម្មប្បច្ច័យ មានវារៈ៩ ក្នុងអាហារប្បច្ច័យ មានវារៈ៣ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៣ ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ៩ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងវិគតប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

[៤១៣] ធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ជាអាសវៈ ទាំងប្រកប​ដោយអាសវៈ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ ធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ ធម៌ជាអាសវៈ ទាំងប្រកបដោយ​អាសវៈ ជាបច្ច័យនៃធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈផង នៃធម៌ដែលប្រកបដោយ​អាសវៈ តែមិនមែនជាអាសវៈផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ ធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយ​ឧបនិស្សយប្បច្ច័យ។ ធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ជាបច្ច័យនៃធម៌​ជាអាសវៈ ទាំងប្រកបដោយអាសវៈ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ ធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ជាបច្ច័យនៃធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈផង នៃធម៌​ដែល​ប្រកបដោយអាសវៈ តែមិនមែនជាអាសវៈផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ ធម៌ជាអាសវៈ ទាំងប្រកប​ដោយអាសវៈក្តី ធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈក្តី ជាបច្ច័យនៃធម៌​ជាអាសវៈ ទាំងប្រកបដោយអាសវៈ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ ធម៌ជាអាសវៈ ទាំងប្រកប​ដោយ​អាសវៈក្តី ធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈក្តី ជាបច្ច័យនៃធម៌ ដែល​ប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយ​សហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ ធម៌ជាអាសវៈ ទាំងប្រកប​ដោយ​អាសវៈក្តី ធម៌ដែលប្រកបដោយអាសវៈ តែមិនមែជាអាសវៈក្តី ជាបច្ច័យនៃធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈផង នៃធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយ​ឧបនិស្សយប្បច្ច័យ។

[៤១៤] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យ​ទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងនោអវិគតប្បច្ច័យ មានវារៈ៩។

[៤១៥] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៤ ព្រោះហេតុប្បច្ច័យ សេចក្តីបំប្រួញ… ក្នុង​នសមនន្តរប្បច្ច័យ មានវារៈ៤ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៤ ក្នុងនមគ្គប្បច្ច័យ មាន​វារៈ៤ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៤ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៤ ក្នុងនោវិគតប្បច្ច័យ មានវារៈ៤។

[៤១៦] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ… ក្នុងអធិបតិប្បច្ច័យ មាន​វារៈ៩ អនុលោមបទទាំងឡាយ បណ្ឌិតគប្បីរាប់ផងចុះ… ក្នុងអវិគតប្បច្ច័យ មានវារៈ៩។

ចប់ អាសវអាសវសម្បយុត្តទុកៈ។

អាសវវិប្បយុត្តសាសវទុកៈ

បដិច្ចវារៈ

[៤១៧] ធម៌ដែលប្រាសចាកអាសវៈ ទាំងប្រកបដោយអាសវៈ អាស្រ័យនូវធម៌ ដែល​ប្រាសចាក​អាសវៈ តែប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ដែលប្រាសចាកអាសវៈ តែប្រកបដោយអាសវៈ នូវខន្ធ២… ក្នុងបដិសន្ធិក្ខណៈ វត្ថុ អាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ នូវ​មហាភូត១…។ ធម៌ដែលប្រាសចាកអាសវៈ ទាំងមិនមែនជាអាសវៈ អាស្រ័យនូវធម៌ ដែល​ប្រាសចាកអាសវៈ ទាំងមិនមែនជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមាន​វារៈ៣។ លោកិយទុកៈ ក្នុងចូឡន្តរទុកៈយ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ។ សេចក្តីបំប្រួញ។

ចប់ អាសវវិប្បយុត្តសាសវទុកៈ។

ចប់ ភាគ១០០។

សូមអនុមោទនា !!!

Oben-pfeil