បរិវារ បឋមភាគ

ភាគទី១២

សូមនមស្ការ ចំពោះព្រះមានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

មហាវិភង្គ មហាវារៈ ១៦

[១] សួរថា បឋមបារាជិក ព្រះមានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធ ព្រះអង្គជ្រាបច្បាស់ (នូវកាលនៃការបញ្ញត្ដសិក្ខាបទ) ឃើញច្បាស់ (នូវប្រយោជន៍ ១០យ៉ាង នៃ​ការ​បញ្ញត្ដ​សិក្ខាបទ) ទ្រង់​បញ្ញត្ដ​ក្នុងទីណា។ ទ្រង់ប្រារឰនូវបុគ្គលណា។ ព្រោះ​រឿង​រ៉ាវ​ដូចម្ដេច។ (បញ្ញត្ដិ ៩យ៉ាងគឺ) បញ្ញត្ដិ ១ អនុប្បញ្ញត្ដិ ១ អនុប្បន្នប្បញ្ញត្ដិ ១ សព្វត្ថប្បញ្ញត្ដិ ១ បទេសប្បញ្ញត្ដិ ១ សាធារណប្បញ្ញត្ដិ ១ អសាធារណប្បញ្ញត្ដិ ១ ឯកតោបញ្ញត្ដិ ១ ឧភតោបញ្ញត្ដិ ១ មាន​ក្នុង​បឋម​បារាជិក​នោះដែរ​ឬទេ។ បណ្ដា​បាតិមោក្ខុទ្ទេស​ទាំង ៥ បឋម​បារាជិក ដាក់ចុះ​ក្នុង​ឧទ្ទេស​ណា រាប់​បញ្ចូល​ក្នុងឧទ្ទេស​ណា មកកាន់​ឧទ្ទេស​ត្រង់​ឧទ្ទេស​ណា។ បណ្ដា​វិបត្ដិ ៤យ៉ាង បឋម​បារាជិក​ចាត់ជា​អ្វី។ បណ្ដា​​កងនៃ​​អាបត្ដិ​​ទាំង ៧ បឋមបារាជិក ចាត់​ចូលក្នុង​កង​អាបត្ដិ​ណា។ បណ្ដា​​​សមុដ្ឋាន​​នៃ​អាបត្ដិ​​ទាំង ៦យ៉ាង បឋម​បារាជិក តាំង​ឡើង​ដោយ​សមុដ្ឋាន​ប៉ុន្មាន​យ៉ាង។ បណ្ដា​អធិករណ៍​ទាំង ៤យ៉ាង បឋម​​​បារាជិក ចាត់ចូល​ក្នុង​អធិករណ៍​ណា។ បណ្ដា​សមថៈ​ទាំង ៧យ៉ាង បឋម​បារាជិក រម្ងាប់​​ដោយ​​​​សមថៈ​ប៉ុន្មាន​យ៉ាង។ អ្វីជា​វិន័យ​ក្នុង​បឋម​បារាជិក​នោះ អ្វីជា​អភិវិន័យ​​ក្នុង​​បឋម​​បារាជិក​​នោះ អ្វីជា​បាតិមោក្ខ​ក្នុង​បឋម​បារាជិក​នោះ អ្វីជា​អធិប្បាតិមោក្ខ ក្នុង​បឋម​បារាជិក​នោះ អ្វីជា​​វិបត្ដិ អ្វីជា​សម្បត្ដិ អ្វីជា​សេចក្ដី​ប្រតិបត្ដិ (ក្នុង​បឋម​បារាជិក​នោះ)។ បឋម​បារាជិក ព្រះមាន​​ព្រះភាគ ទ្រង់​បញ្ញត្ដ​ទុកមក ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍​ប៉ុន្មាន​យ៉ាង។ ជន​ពួក​ណា​​សិក្សា។ ជន​ពួក​ណា​ដែល​មាន​សិក្ខា​សិក្សា​ហើយ។ បឋម​បារាជិក ឋិតនៅ​ក្នុងជន​ពួកណា។ ជនពួក​​ណា​​ទ្រទ្រង់​​ទុក។ បឋម​បារាជិក ជាពាក្យ​របស់​នរណា។ នរណា​នាំមក។

[២] សួរថា បឋមបារាជិក ព្រះមានព្រះភាគអរហន្ដសម្មាសម្ពុទ្ធ ព្រះអង្គជ្រាបច្បាស់ ឃើញ​ច្បាស់​ទ្រង់បញ្ញត្ដក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរវេសាលី។ ទ្រង់​ប្រារឰ​នូវ​បុគ្គល​ណា។ ទ្រង់​ប្រារឰនូវសុទិន្នភិក្ខុជាកូននៃកលន្ទសេដ្ឋី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះ​រឿងរ៉ាវ​ដែល​​សុទិន្ន​ភិក្ខុ​​ជាបុត្ដ​នៃ​កលន្ទសេដ្ឋី សេព​មេថុនធម្ម​នឹង​បុរាណទុតិយិកា (ភរិយា​របស់​ខ្លួនពី​ដើម)។ បញ្ញត្ដិ អនុប្បញ្ញត្ដិ អនុប្បន្នប្បញ្ញត្ដិ មាន​ក្នុង​បឋម​បារាជិក​នោះ​ដែរឬ​ទេ។ មានតែបញ្ញត្ដិ្ដ [អដ្ឋកថា ថា សេចក្ដី​​បញ្ញត្ដថា ភិក្ខុណាមួយ សេពមេថុនធម្ម ត្រូវ​បារាជិកគ្មានសំវាស នេះជា​បញ្ញត្ដិ១។] ១ និង​​អនុប្បញ្ញត្ដិ [ពាក្យថា ភិក្ខុសេពមេថុនធម្ម ដោយ​​ហោចទៅ​សូម្បី​តែនឹង​សត្វ​តិរច្ឆានក្ដី មិនពោល​​លា​សិក្ខាក្ដី ទាំងនេះ​ចាត់​ជា​អនុប្បញ្ញត្ដិ​ពីរ។] ២ ឯ​អនុប្បន្នប្បញ្ញត្ដិ [សេចក្ដី​បញ្ញត្ដិមុន​​​កើត​រឿង​​ឡើង ដូចជា ទ្រង់បញ្ញត្ដ​គរុធម៌ ៨ ដល់ពួក​ភិក្ខុនី នេះចាត់​ជា អនុប្បន្នប្បញ្ញត្ដិ ៗនេះ​មិនមាន​​ក្នុង​ទី​ឯ​ទៀត​ទេ។] មិនមាន​ក្នុង​បឋម​បារាជិក​នោះទេ។ បឋម​បារាជិក​នោះ ជា​សព្វត្ថប្បញ្ញត្ដិ [សិក្ខាបទ​​ដែល​ទ្រង់​បញ្ញត្ដ​ទួទៅ​ទាំង​មជ្ឈិមបទេស ទាំង​បច្ចន្ដជនបទ ហៅថា​សព្វត្ថប្បញ្ញត្ដិ។] ឬជា​​បទេសប្បញ្ញត្ដិ [សិក្ខាបទ​ដែលទ្រង់​បញ្ញត្ដ​ហាម​ក្នុង​មជ្ឈិមបទេស មាន​៤សិក្ខាបទ គឺ​ឧបសម្បទា​​ដោយ​គណៈ​​សង្ឃ មានភិក្ខុ​ជាវិនយធរ​ជាគម្រប់ ៥ ស្បែកជើង ៤ជាន់ ស្រង់ទឹក​​ជានិច្ច កម្រាល​ស្បែក ហៅថា បទេសប្បញ្ញត្ដិ។]។ ជាសព្វត្ថប្បញ្ញត្ដិ។ បឋម​បារាជិកនោះ ជាសាធារណប្បញ្ញត្ដិ [សិក្ខាបទ​ដែលទ្រង់បញ្ញត្ដទួទៅ ទាំងភិក្ខុ ទាំងភិក្ខុនី ហៅថា សាធារណប្បញ្ញត្ដិ។] ឬជា​អសាធារណប្បញ្ញត្ដិ [សិក្ខាបទ​ដែល​ទ្រង់​បញ្ញត្ដ​ចំពោះ​តែ​ភិក្ខុ ឬ ចំពោះ​តែភិក្ខុនីម្យ៉ាង ហៅថា អសាធារណប្បញ្ញត្ដិ។]។ ជា​សាធារណប្បញ្ញត្ដិ។ បឋម​បារាជិកនោះ ជាឯកតោបញ្ញត្ដិ ឬជា​ឧភតោបញ្ញត្ដិ [ឯកតោបញ្ញត្ដិ មាន​សេចក្ដី​ដូច​អសាធារណប្បញ្ញត្ដិ ឧភតោបញ្ញត្ដិ មានសេចក្ដីដូច​សាធារណប្បញ្ញត្ដិ។]។ ជា​ឧភតោបញ្ញត្ដិ។ បណ្ដា​បាតិមោក្ខុទ្ទេសទាំង៥ យ៉ាង បឋមបារាជិក ដាក់ចុះ​ក្នុង​ឧទ្ទេសណា រាប់​បញ្ចូល​ក្នុងឧទ្ទេសណា។ បឋមបារាជិក ដាក់ចុះក្នុងនិទាន រាប់បញ្ចូល​ក្នុង​និទាន។ បឋមបារាជិកមកកាន់ឧទ្ទេស ត្រង់ឧទ្ទេស​ណា។ មកកាន់ឧទ្ទេសត្រង់ឧទ្ទេសទី២។ បណ្ដា​វិបត្ដិ៤យ៉ាង បឋមបារាជិក ចាត់ជា​វិបត្ដិអ្វី។ ចាត់ជាសីលវិបត្ដិ។ បណ្ដាកងនៃអាបត្ដិទាំង៧ បឋមបារាជិក ចាត់ចូលក្នុងកងនៃ​អាបត្ដិណា។ ចាត់ចូលក្នុងកង នៃអាបត្ដិបារាជិក។ បណ្ដា​​​សមុដ្ឋាន ​នៃអាបត្ដិទាំង៦ យ៉ាង បឋមបារាជិក តាំងឡើង​ដោយ​សមុដ្ឋាន​ប៉ុន្មាន​យ៉ាង។ តាំងឡើង​ដោយសមុដ្ឋាន១ គឺ តាំងឡើងអំពីកាយ នឹងចិត្ដ មិនតាំងឡើអំពី​វាចា​ទេ។ បណ្ដា​អធិករណ៍ទាំង៤ យ៉ាង បឋមបារាជិក ចាត់ជាអធិករណ៍ណា។ ចាត់ជា​អាបត្ដាធិករណ៍។ បណ្ដាសមថៈទាំង៧​យ៉ាង បឋម​បារាជិក​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​យ៉ាង។ រម្ងាប់​ដោយ​សមថៈ​ពីរយ៉ាង គឺដោយ​​សម្មុខាវិន័យ​ ១ បដិញ្ញាតករណៈ ១។ អ្វីជាវិន័យក្នុងបឋមបារាជិកនោះ អ្វីជាអភិវិន័យ ក្នុងបឋម​បារាជិក​នោះ។ បញ្ញត្ដិ ជាវិន័យ វិភត្ដិ (បទភាជនៈ) ជាអភិវិន័យ ក្នុង​បឋមបារាជិកនោះ។ អ្វីជា​បាតិមោក្ខ ក្នុង​បឋម​បារាជិកនោះ អ្វីជាអធិប្បាតិមោក្ខ ក្នុង​បឋមបារាជិកនោះ។ បញ្ញត្ដិ ជា​បាតិមោក្ខ វិភត្ដិ (បទភាជនៈ) ជាអធិប្បាតិមោក្ខ។ អ្វីជាវិបត្ដិ។ សេចក្ដីមិនសង្រួមជាវិបត្ដិ។ អ្វីជា​សម្បត្ដិ។ សេចក្ដី​សង្រួម ជាសម្បត្ដិ។ អ្វីជាសេចក្ដីប្រតិបត្ដិ (ក្នុងបឋមបារាជិកនោះ)។ ភិក្ខុសមាទាន​សិក្សា ក្នុង​សិក្ខាបទ​ទាំងឡាយ ដរាបអស់ជីវិត មានជីវិតជាទីបំផុតដោយគិតថា អាតា្មអញ​​នឹងមិន​ធ្វើអំពើ​មាន​សភាព​យ៉ាង​នេះទេ (នេះជា​សេចក្ដី​ប្រតិបត្ដិ)។ បឋម​បារាជិក ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដ​ទុក​មក ព្រោះ​អាស្រ័យ​អំណាចប្រយោជន៍ប៉ុន្មាន។ បឋម​បារាជិក ព្រះមានព្រះភាគ​ទ្រង់បញ្ញត្ដ​ទុក​មក ព្រោះ​អាស្រ័យ​​អំណាច​ប្រយោជន៍ ១០យ៉ាង គឺដើម្បី​សេចក្ដី​ល្អដល់សង្ឃ ១ ដើម្បីនៅ​សប្បាយ​ដល់​សង្ឃ ១ ដើម្បី​សង្កត់សង្កិន នូវបុគ្គល​ទំាងឡាយ ដែល​មិន​អៀន​ខ្មាស ១ ដើម្បីនៅជា​សុខ​ស្រួលដល់​ភិក្ខុទាំងឡាយ ដែលមាន​សីលជាទី​ស្រឡាញ់ ១ ដើម្បី​រារាំង​អាសវធម៌ទាំងឡាយ​ក្នុង​បច្ចុប្បន្ន ១ ដើម្បីកំចាត់បង់នូវ​អាសវធម៌​ទាំងឡាយក្នុងបរលោក ១ ដើម្បីញុំាងបុគ្គល​ទាំងឡាយ ដែល​មិនទាន់ជ្រះថ្លា ឱ្យជ្រះថ្លា​ឡើង១ ដើម្បីញ៉ាំងបុគ្គលទាំងឡាយ ដែល​ជ្រះថ្លា​​ហើយ ឱ្យរឹងរឹត​តែជ្រះថ្លា​ឡើង១ ដើម្បីតាំងនៅមាំ នៃព្រះសទ្ធម្ម១ ដើម្បីអនុគ្រោះ​ដល់​វិន័យ១។ ជនពួកណា តែង​សិក្សា។ ពួកសេក្ខៈ និងពួកកល្យាណបុថុជ្ជនតែងសិក្សា។ ជនពួក​ណា​ដែល​មាន​សិក្ខា​សិក្សា​​ហើយ។ ពួកព្រះអរហន្ដ មានសិក្ខាសិក្សាហើយ។ បឋម​បារាជិកនោះ ឋិត​នៅក្នុងពួក​ជនណា។ ឋិតនៅក្នុងពួកសិក្ខាកាមបុគ្គល (អ្នកប្រាថ្នា​ការសិក្សា)។ ជនពួកណា រមែង​ទ្រទ្រង់​​ទុក។ បឋមបារាជិក ប្រព្រឹត្ដទៅដល់ជនពួកណា ជនពួកនោះ រមែងទ្រទ្រង់ទុក [អដ្ឋកថា ថា ពាក្យថា​ទ្រទ្រង់​ទុក គឺចាំស្ទាត់ ទាំងបាលី ទាំងអដ្ឋកថា នៃបឋមបារាជិក]។ បឋម​បារាជិក ជា​ពាក្យរបស់​អ្នកណា។ ជាពាក្យ​របស់ព្រះមានព្រះភាគ អរហន្ដ សម្មាសម្ពុទ្ធ។ អ្នកណា​នាំមក។ ព្រះថេរៈ (ដូចមាន​នាមតទៅនេះ) នាំតៗគ្នាមក។

[៣] ព្រះថេរៈឈ្មោះឧបាលិ១ ទាសកៈ១ សោណកៈ១ សិគ្គវៈ១ និងព្រះមោគ្គល្លីបុត្ដ១ អង្គទៀត ជាគម្រប់​៥ ព្រះថេរៈទាំងនេះ ឋិតនៅក្នុងទ្វីបមានឈ្មោះថា ជម្ពូដ៏មានសិរី។ តអំពី​ព្រះថេរៈ​ទាំង​នោះ​មក ព្រះមហាមហិន្ទ១ ព្រះឥដ្ដិយៈ១ ព្រះឧត្ដិយៈ១ ព្រះសម្ពលៈ១ ព្រះភទ្ទនាម​ជាបណ្ឌិត១ ព្រះនាគត្ថេរ​ទាំងនេះ មានប្រាជ្ញាច្រើន មកអំពីជម្ពូទ្វីប ហើយ​បានមក​នៅក្នុង​លង្កាទ្វីប ព្រះថេរៈ​ទាំង​នោះ បានបង្រៀនវិនយបិដក បានបង្រៀន​និកាយទាំង៥ គម្ពីរ ព្រះអភិធម្មទាំង៧គម្ពីរ​ ក្នុង​តម្ពបណ្ណិទ្វីប (កោះលង្កា)។ តអំពីនោះមក (មានព្រះថរៈ​ច្រើនអង្គ​ទៀតគឺ) ព្រះអរិដ្ឋ ជាអ្នកមាន​ប្រាជ្ញា១ ព្រះតិស្សទត្ដជាបណ្ឌិត១ ព្រះកាឡសុមនត្ថេរជាអ្នកក្លៀវក្លា១ ព្រះទីឃនាមកៈ១ ព្រះ​ទីឃសុមនៈ ជាបណ្ឌិត១ ព្រះកាឡសុមនៈ១ ព្រះនាគត្ថេរ១ ព្រះពុទ្ធរក្ខិត១ ព្រះតិស្សត្ថេរ ជាអ្នក​មាន​ប្រាជ្ញា១ ព្រះទេវត្ថេរជាបណ្ឌិត១ ព្រះសុមនៈ មានប្រាជ្ញាក្លៀវក្លាក្នុងវិន័យ១ ព្រះចូឡនាគ ជា​ពហុស្សូត១ ព្រះគជត្ថេរ ជាអ្នកកម្ចាត់បង់ទោសដ៏អាក្រក់១ ព្រះថេរៈ ឈ្មោះធម្មបាលិត ដែល​គេ​បូជា​ហើយ​ដោយ​ប្រពៃ ក្នុងរោហណជនបទ១ សិស្សរបស់ព្រះធម្មបាលិតនោះ ឈ្មោះខេមៈ ជា​អ្នក​មាន​ប្រាជ្ញា​ច្រីន ទ្រទ្រង់ព្រះត្រៃបិដក រុងរឿងដោយបញ្ញាក្នុងទ្វីប ដូច​ជា​ព្រះចន្ទ១ ព្រះថេរៈ ឈ្មោះឧបតិស្សៈ ជាអ្នកមានប្រាជ្ញា១ ព្រះបុស្សទេវៈ ដែលជា​មហាធម្មកថិក១ ព្រះសុមនៈ អ្នក​មាន​ប្រាជ្ញា១ ព្រះបុប្ផៈ ជាពហុស្សូត១ ព្រះមហាសីវៈ ជាមហាធម្មកថិកឈ្លាសវៃ ក្នុងបិដក​ទាំង​អស់១ ព្រះឧបាលិ ជាអ្នកមានប្រាជ្ញាក្លៀវក្លា​ក្នុង​វិន័យ១ ព្រះមហានាគ ជាអ្នកមាន​ប្រាជ្ញាច្រើន​ឈ្លាស​​វៃ ក្នុងវង្សព្រះសទ្ធម្ម១ ព្រះអភ័យ ជាអ្នកមានប្រាជ្ញាឈ្លាសវៃ ក្នុងបិដកទាំងអស់១ ព្រះ​តិស្សត្ថេរ ជាអ្នកមានប្រាជ្ញាដ៏ក្លៀវក្លា​ក្នុងវិន័យ១ សិស្សរបស់ព្រះតិស្សត្ថេរនោះ ឈ្មោះបុស្សៈ ជា​អ្នក​មានប្រាជ្ញាច្រើន​ជា​ពហុស្សូត ជាអ្នករក្សាព្រះសាសនា ប្រតិស្ថានទុកក្នុងជម្ពូទ្វីប១ ព្រះ​ចូឡាភ័យ ជាអ្នកមាន​ប្រាជ្ញា ក្លៀវក្លាក្នុងវិន័យ១ ព្រះតិស្សត្ថេរ ជាអ្នកមាន​ប្រាជ្ញាឈ្លាសវៃ ក្នុង​វង្ស​ព្រះ​សទ្ធម្ម១ ព្រះចូឡាទេវៈ ជាអ្នកមានប្រាជ្ញាក្លៀវក្លាក្នុងវិន័យ១ ព្រះសីវត្ថេរ ជាអ្នកមាន​ប្រាជ្ញា​ឈ្លាសវៃ​ ក្នុងវិន័យទាំងអស់១ ព្រះនាគត្ថេរទាំងនេះ សុទ្ធតែជាអ្នកមានប្រាជ្ញាច្រើន ចេះ​វិន័យ​ស្ទាត់​ក្នុងមគ្គ បានប្រកាសវិនយបិដកទុកក្នុងតម្ពបណ្ណិទ្វីប (លង្កាទ្វីប)។

[៤] សួរថា ទុតិយបារាជិក ដែល​ព្រះមានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធ ព្រះអង្គជ្រាបច្បាស់ ឃើងច្បាស់ ទ្រង់​បញ្ញត្ដ​ក្នុង​ទី​ណា។ ឆ្លើយថា ទុតិយបារាជិក ព្រះអង្គ ទ្រង់បញ្ញត្ដ​ក្នុង​នគររាជគ្រឹះ។ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់​ប្រារឰនូវធនិយភិក្ខុ ជាកូននៃស្មូនឆ្នាំង។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវ ដែល​ធនិយ​ភិក្ខុ ជាកូននៃស្មូនឆ្នាំង យកឈើ​របស់​ព្រះរាជា ដែលទ្រង់មិនបានប្រទាន។ ទុតិយ​បារាជិក​នេះ មាន​តែបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១ ឯអនុប្បន្នប្បញ្ញត្ដិ មិនមានឡើយ។ បណ្ដាសមុដ្ឋាន នៃ​អាបត្ដិ​ទាំង៦យ៉ាង ទុតិយបារាជិក តាំង​ឡើង​ដោយ​សមុដ្ឋាន ៣យ៉ាង គឺតាំង​ឡើងអំពីកាយ និងចិត្ដ មិនតាំង​ឡើងអំពីវាចា ១ តាំងឡើង​អំពីវាចា និងចិត្ដ មិនតាំង​ឡើងអំពី​កាយ ១ តាំងឡើង​អំពីកាយ អំពីវាចា និងចិត្ដ ១។បេ។

[៥] សួរថា តតិយបារាជិក ព្រះអង្គ ទ្រង់បញ្ញត្ដក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុង​នគរ​វេសាលី។ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់ប្រារឰនូវភិក្ខុទាំងឡាយច្រើនរូប។ ព្រោះរឿង​រ៉ាវ​​ដូច​ម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុទាំងឡាយច្រើនរូប ផ្ដាច់ជីវិតគ្នានិងគ្នា។ តតិយ​បារាជិក​នេះ មាន​តែ​បញ្ញត្ដិ១ អនុប្បញ្ញត្ដិ១ ឯអនុប្បន្នប្បញ្ញត្ដិ មិនមានឡើយ។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ យ៉ាង តតិយបារាជិក តាំង​ឡើង​ដោយ​សមុដ្ឋាន ៣យ៉ាង គឺតាំងឡើងអំពីកាយ និងចិត្ដ មិនតាំង ឡើងអំពីវាចា១ តាំងឡើងអំពីវាចានិងចិត្ដ មិនតាំងឡើងអំពីកាយ១ តាំងឡើងអំពីកាយ អំពីវាចា និងចិត្ដ១។បេ។

[៦] សួរថា ចតុត្ថបារាជិក ព្រះអង្គ បញ្ញត្ដក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរ​វេសាលី។ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់ប្រារឰនូវភិក្ខុទាំងឡាយ ដែល​នៅ​ទៀប​ឆ្នេរស្ទឹង​​វគ្គុមុទា។ ព្រោះរឿង​រ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវ ដែលភិក្ខុ​ទាំងឡាយ អ្នកនៅ​ទៀបឆ្នេរ​ស្ទឹង​វគ្គុមុទា នាំគ្នា​ពោលអួត​នូវគុណ​នៃ​ឧត្ដរិមនុស្សធម្ម​នៃគ្នា​និងគ្នា ដល់​គ្រហស្ថ​​ទាំងឡាយ។ ចតុត្ថបារាជិក​​នោះ មានបញ្ញត្ដិ ១ អនុប្បញ្ញត្ដិ ១ ឯអនុប្បន្នប្បញ្ញត្ដិ មិនមានឡើយ។ បណ្ដាសមុដ្ឋាននៃអាបត្ដិ​ទាំង ៦យ៉ាង ចតុត្ថបារាជិក តាំង​ឡើង​ដោយ​សមុដ្ឋាន ៣យ៉ាងគឺ តាំងឡើងអំពីកាយនិងចិត្ដ មិនតាំងឡើងអំពីវាចា ១ តាំងឡើង​អំពីវាចានិងចិត្ដ មិនតាំងឡើងអំពីកាយ ១ តាំងឡើងអំពីកាយ អំពីវាចានិងចិត្ដ ១។បេ។

ចប់ បារាជិក៤។

ឧទ្ទានគឺបញ្ជីរឿងនៃបារាជិកនោះ ដូច្នេះ

[៧] បារាជិក ៤ គឺ សេពមេថុន ១ លួចទ្រព្យគេ ១ សម្លាប់មនុស្ស ១ ពោល​អួត​​ឧត្ដរិមនុស្សធម្ម ១ ជា​ឆេជ្ជវត្ថុ (វត្ថុជា​ហេតុឱ្យ​ដាច់ចាក​ភិក្ខុភាវៈ) បណ្ឌិត​មិនត្រូវ​សង្ស័យ​ឡើយ។

[៨] សួរថា ព្រះមានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធ ព្រះអង្គជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់​បញ្ញត្ដសង្ឃាទិសេស ចំពោះភិក្ខុព្យាយាមបញ្ចេញអសុចិក្នុងទីណា។ ទ្រង់​ប្រារឰ​នូវ​បុគ្គល​ណា។ ព្រោះ​រឿងរ៉ាវដូចម្ដេច។ បញ្ញត្ដិ១ អនុប្បញ្ញត្ដិ១ អនុប្បន្នប្បញ្ញត្ដិ១ សព្វត្ថប្បញ្ញត្ដិ១ បទេសប្បញ្ញត្ដិ សាធារណប្បញ្ញត្ដិ១ អសាធារណប្បញ្ញត្ដិ១ ឯកតោបញ្ញត្ដិ១ ឧភតោបញ្ញត្ដិ១ មានក្នុង​បឋម​សង្ឃា​ទិសេស​នោះដែរឬទេ។ បណ្ដា​បាតិមោក្ខុទ្ទេស​ទាំង ៥យ៉ាង បឋម​សង្ឃាទិសេស ចាត់ដាក់​​ចុះក្នុង​​ឧទ្ទេស​ណា រាប់បញ្ចូលក្នុងឧទ្ទេសណា មកកាន់​ឧទ្ទេស​ត្រង់​ឧទ្ទេស​ណា។ បណ្ដាវិបត្ដិ៤យ៉ាង បឋម​សង្ឃាទិសេស ចាត់ជា​វិបត្ដិ​អ្វី។ បណ្ដាកង​នៃអាបត្ដិ​ទាំង ៧យ៉ាង បឋមសង្ឃាទិសេស ចាត់​ចូល​ក្នុងកងអាបត្ដិណា។ បណ្ដា​សមុដ្ឋាន​នៃអាបត្ដិ​ទាំង ៦យ៉ាង បឋមសង្ឃាទិសេស តាំងឡើង​ដោយ​សមុដ្ឋាន​ប៉ុន្មានយ៉ាង។ បណ្ដា​អធិករណ៍​ទាំង ៤យ៉ាង បឋមសង្ឃាទិសេស ចាត់ជា​អធិករណ៍​អ្វី។ បណ្ដា​សមថៈ​ទាំង ៧យ៉ាង បឋម​សង្ឃាទិសេស រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​យ៉ាង។ អ្វីជា​វិន័យ​ក្នុង​សិក្ខាបទនោះ អ្វីជាអភិវិន័យ ក្នុងសិក្ខាបទនោះ អ្វីជាបាតិមោក្ខ ក្នុងសិក្ខាបទ​នោះ អ្វីជា​អធិប្បាតិមោក្ខ ក្នុងសិក្ខាបទនោះ អ្វីជា​វិបត្ដិ អ្វីជាសម្បត្ដិ សេចក្ដីប្រតិបត្ដិ (ក្នុងសិក្ខាបទនោះ) ដូច​ម្ដេច។ ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដ​សង្ឃាទិសេស ចំពោះភិក្ខុ​អ្នកព្យាយាមបញ្ចេញអសុចិ តើ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍​ប៉ុន្មានយ៉ាង។ ជនពួក​ណា​តែងសិក្សា។ ជន​ពួក​ណា​មាន​សិក្ខា​សិក្សា​ហើយ។ សិក្ខាបទ​នោះ ឋិតនៅក្នុងជន​ពួកណា។ ជន​ពួកណា​តែង​ទ្រទ្រង់​ទុក។ សិក្ខាបទ​នោះ ជាពាក្យរបស់នរណា។ នរណា​នាំមក។

[៩] សួរថា ព្រះមានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធ ព្រះអង្គជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់បញ្ញត្ដសង្ឃាទិសេស ចំពោះភិក្ខុអ្នកព្យាយាមបញ្ចេញអសុចិក្នុងទីណា។ ឆ្លើយថា ទ្រង់​បញ្ញត្ដ​ក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់​ប្រារឰ​នូវ​សេយ្យសក​ភិក្ខុ​មាន​​អាយុ។ ព្រោះ​រឿងរ៉ាវ​ដូចម្ដេច។ ព្រោះរឿងរ៉ាវ ដែលសេយ្យសកភិក្ខុមានអាយុ ព្យាយាម​បញ្ចេញ​អសុចិ​ដោយ​ដៃ។ បញ្ញត្ដិ១ អនុប្បញ្ញត្ដិ១ អនុប្បន្នប្បញ្ញត្ដិ១ មានក្នុង​សិក្ខាបទនោះដែរឬទេ។ មានតែ​បញ្ញតិ្ត១ អនុប្បញ្ញត្ដិ១ ឯអនុប្បន្នប្បញ្ញត្ដិ មិនមានក្នុង​សិក្ខាបទនោះទេ។ សិក្ខាបទនោះ ជាសព្វត្ថប្បញ្ញត្ដិ ឬជាបទេសប្បញ្ញត្ដិ។ ជា​សព្វត្ថប្បញ្ញត្ដិ។ សិក្ខាបទនោះ ជាសាធារណប្បញ្ញត្ដិ ឬជា​អសាធារណប្បញ្ញត្ដិ។ ជា​អសាធារណប្បញ្ញត្ដិ។ សិក្ខាបទនោះ ជាឯកតោបញ្ញត្ដិ ឬជាឧភតោបញ្ញត្ដិ។ ជា​ឯកតោបញ្ញត្ដិ។ បណ្ដាបាតិមោក្ខុទ្ទេសទាំង៥យ៉ាង សិក្ខាបទនោះ ដាក់ចុះ​ក្នុង​ឧទ្ទេសណា រាប់បញ្ចូលក្នុងឧទ្ទេសណា។ ដាក់​ចុះក្នុង​និទាន រាប់​បញ្ចូល​ក្នុង​និទាន។ សិក្ខាបទ​​នោះ មក​កាន់​ឧទ្ទេស​ត្រង់​ឧទ្ទេស​ណា។ មកកាន់​ឧទ្ទេស​ត្រង់​ឧទ្ទេស ទី៣។ បណ្ដា​វិបត្ដិទាំង ៤ សិក្ខាបទ​​នោះ​ ចាត់ជា​វិបត្ដិអ្វី។ ចាត់ជា​សីលវិបត្ដិ។ បណ្ដា​កងនៃ​អាបត្ដិ​ទាំង៧ សិក្ខាបទ​នោះ ចាត់​ចូល​ក្នុងកង នៃអាបត្ដិណា។ ចាត់ចូលក្នុងកង នៃអាបត្ដិសង្ឃាទិសេស។ បណ្ដា​សមុដ្ឋាន នៃ​អាបត្ដិ​ទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានប៉ុន្មានយ៉ាង។ តាំង​ឡើង​ដោយ​សមុដ្ឋាន ១ គឺតាំង​ឡើងអំពី​កាយ និងចិត្ដ មិនតាំង​ឡើងអំពី​វាចាឡើយ។ បណ្ដា​អធិករណ៍ទាំង ៤ សិក្ខាបទ​នោះ ចាត់ចូល​ក្នុង​អធិករណ៍ណា។ ចាត់ចូល​ក្នុង​អាបត្ដាធិករណ៍។ បណ្ដា​សមថៈ​ទាំង ៧ សិក្ខាបទ​នោះ រម្ងាប់​ដោយសមថៈ​ប៉ុន្មានយ៉ាង។ រម្ងាប់ដោយសមថៈពីរយ៉ាងគឺ សម្មុខាវិន័យ ១ បដិញ្ញាតករណៈ ១។ អ្វីជាវិន័យ ក្នុងសិក្ខាបទនោះ អ្វីជាអភិវិន័យ ក្នុងសិក្ខាបទនោះ។ បញ្ញត្ដិ​ជា​វិន័យ វិភត្ដិ ជាអភិវិន័យ។ អ្វីជាបាតិមោក្ខ ក្នុងសិក្ខាបទនោះ អ្វីជាអធិប្បាតិមោក្ខ ក្នុងសិក្ខាបទ​នោះ។ បញ្ញត្ដិ ជា​បាតិមោក្ខ វិភត្ដិ ជាអធិប្បាតិមោក្ខ។ អ្វីជាវិបត្ដិ។ ការមិនសង្រួមជាវិបត្ដិ។ អ្វីជាសម្បត្ដិ។ ការសង្រួម​ជាសម្បត្ដិ។ សេចក្ដីប្រតិបត្ដិ (ក្នុងសិក្ខាបទនោះ) ដូចម្ដេច។ ភិក្ខុ​សមាទាន​សិក្សា​ក្នុង​សិក្ខាបទ​ទាំងឡាយ ដរាបដល់អស់ជីវិត មានជីវិតជាទីបំផុត ដោយគិតថា អញនឹងមិនធ្វើកម្ម យ៉ាងនេះទេ (នេះជាសេចក្ដីប្រតិបត្ដិ)។ ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដ​សង្ឃា​ទិសេស ចំពោះ​ភិក្ខុ​ព្យាយាម​បញ្ចេញអសុចិ តើព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍​ប៉ុន្មាន​យ៉ាង។ ព្រះមាន​ព្រះភាគ ទ្រង់​បញ្ញត្ដ​សង្ឃាទិសេស ចំពោះភិក្ខុព្យាយាម​បញ្ចេញ​អសុចិ ព្រោះអាស្រ័យ​អំណាច​​​ប្រយោជន៍​ ១០យ៉ាង គឺដើម្បី​សេចក្ដី​ល្អដល់សង្ឃ ១ ដើម្បី​សេចក្ដី​សប្បាយ​ដល់សង្ឃ ១ ដើម្បី​​សង្កត់​សង្កិន​​នូវ​បុគ្គល​​ទាំងឡាយ ដែលមិន​មាន​អៀនខ្មាស ១ ដើម្បីកិរិយា​នៅជាសុខ​ស្រួល​ដល់ភិក្ខុ​ទាំងឡាយ ដែល​មាន​សីលជាទី​ស្រឡាញ់ ១ ដើម្បីរារាំង​នូវអាសវធម៌​ទាំងឡាយ ក្នុងបច្ចុប្បន្ន ១ ដើមី្បកម្ចាត់​បង់​​នូវ​អាសវធម៌​ទាំងឡាយ​​ក្នុង​បរលោក ១ ដើម្បីញុំាង​ជនទាំងឡាយ​ដែលមិនទាន់ជ្រះថ្លា ឱ្យ​ជ្រះថ្លា​ឡើង ១ ដើម្បីញុំាង​ជនទាំងឡាយ​ដែល​ជ្រះថ្លាហើយ ឱ្យរឹងរឹត​តែ​​ជ្រះថ្លា​ឡើង ១ ដើម្បី​តម្កល់​នៅ​មាំ​នៃព្រះសទ្ធម្ម ១ ដើម្បីអនុគ្រោះ​ដល់វិន័យ ១។ ពួកជនណាតែង​សិក្សា។ សេក្ខបុគ្គល និងកល្យាណបុថុជ្ជនតែងសិក្សា។ ជនពួកណា ដែលមានសិក្ខា​សិក្សា​​ហើយ។ ព្រះអរហន្ដ​មាន​សិក្ខា​សិក្សាហើយ។ សិក្ខាបទ​នោះឋិត​នៅក្នុងបុគ្គល​ពួក​ណា។ ឋិតនៅ​ក្នុង​ពួកសិក្ខាកាមបុគ្គល។ ជនពួកណា​តែង​ទ្រទ្រង់ទុក។ សិក្ខាបទនោះ​តែង​ប្រព្រឹត្ដទៅ ដល់​ជន​ពួក​ណា ជនពួកនោះ​តែង​ទ្រទ្រង់​ទុក។ សិក្ខាបទនោះ ជាពាក្យ​របស់នរណា។ ជាពាក្យរបស់​ព្រះមាន​ព្រះភាគ អរហន្ដសម្មាសម្ពុទ្ធ។ សិក្ខាបទនោះ លោក​​អង្គណា​នាំមក។ (ព្រះ ថេរៈដែល​មាន​នាម​ដូច​តទៅ​នេះ) នាំតៗ គ្នាមក។

ព្រះថេរៈឈ្មោះឧបាលិ១ ទាសកៈ១ សោណកៈ១ សិគ្គវៈ១ ព្រះមោគ្គលីបុត្ដ១អង្គទៀត ជាគម្រប់ ៥ ព្រះថេរៈទាំងនេះ ឋិតនៅក្នុងទ្វីបមានឈ្មោះថា ជម្ពូដ៏មានសិរី។ តអំពីនោះ​មក ព្រះមហិន្ទត្ថេរ១ ព្រះឥដ្ដិយៈ១ ព្រះឧត្ដិយៈ១ ព្រះសម្ពលៈ១។បេ។ ព្រះនាគត្ថេរ​ទាំងនេះ មានប្រាជ្ញាច្រើន ជាអ្នកចេះព្រះវិន័យ ឈ្លាសក្នុងមគ្គ បានប្រកាសវិនយបិដកទុក ក្នុង​តម្ពបណ្ណិទ្វីប។

[១០] សួរថា ព្រះមានព្រះភាគ អរហន្ដ សម្មាសម្ពុទ្ធ ព្រះអង្គជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់​បញ្ញត្ដសង្ឃាទិសេសចំពោះភិក្ខុដែលស្ទាបអង្អែលកាយមាតុគ្រាម ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់ប្រារឰនូវ ព្រះ​ឧទាយិ​មានអាយុ។ ព្រោះរឿង​រ៉ាវ​ដូចម្ដេច។ ព្រោះរឿងរ៉ាវដែលព្រះឧទាយិមានអាយុ ស្ទាប​អង្អែល​​កាយ​មាតុគ្រាម។ សិក្ខាបទ​នោះ មានតែបញ្ញត្ដិ១។ បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង ៦យ៉ាង សិក្ខាបទ​នោះ តាំង​ឡើង​ដោយ​សមុដ្ឋាន១ គឺតាំងឡើងអំពីកាយ និងចិត្ដ មិនតាំង​ឡើងអំពីវាចា​ឡើយ។បេ។

[១១] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដសង្ឃាទិសេស ចំពោះ ភិក្ខុដែលនិយាយ​ចែចង់​មាតុគ្រាម ​ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់​ប្រារឰ​​នូវព្រះឧទាយិមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវ ដែល​ព្រះឧទាយិមាន​អាយុ​ និយាយចែចង់មាតុគ្រាម។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដា​សមុដ្ឋាននៃអាបត្ដិទាំង​៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន៣យ៉ាង គឺតាំង​ឡើងដោយកាយនិងចិត្ដ មិនតាំង​ឡើង​អំពីវាចា១ តាំងឡើងអំពីវាចានិងចិត្ដ មិនតាំង​ឡើង​អំពីកាយ១ តាំងឡើងអំពីកាយ អំពីវាចា​និងចិត្ដ។បេ។

[១២] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដសង្ឃាទិសេស ចំពាះភិក្ខុ ដែលនិយាយ​សរសើរ​ការ​បម្រើដោយកាម ដើម្បីខ្លួនក្នុងសម្នាក់មាតុគ្រាម ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុង​នគរ​សាវត្ថី។ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់ប្រារឰនូវព្រះឧទាយិមានអាយុ។ ព្រោះ​រឿងរ៉ាវ ដូចម្ដេច។ ព្រោះរឿងរ៉ាវដែលព្រះឧទាយិមានអាយុ និយាយសរសើរ ការបម្រើ​ដោយកាម ដើម្បីខ្លួន ក្នុងសម្នាក់មាតុគ្រាម។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដា​សមុដ្ឋាននៃអាបត្ដិទាំង ៦ យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន ៣ យ៉ាង។ បេ។

[១៣] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដសង្ឃាទិសេស ចំពោះភិក្ខុដែល​ប្រព្រឹត្ដ​និយាយ​ដឹកនាំក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដ ក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰ នូវបុគ្គលណា។ ទ្រង់ប្រារឰនូវព្រះឧទាយិ មានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែល​ព្រះឧទាយិ​មានអាយុ និយាយដឹកនាំ។ សិក្ខាបទនោះ មានបញ្ញត្ដិ ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ យ៉ាង សិក្ខាបទនោះ តាំងឡើងអំពី​សមុដ្ឋានទាំង​៦​យ៉ាងគឺ តាំងឡើងអំពីកាយ មិនតាំង ឡើងអំពីវាចានិងចិត្ដ១ តាំងឡើងអំពីវាចា មិនតាំង​ឡើងអំពីកាយ និងចិត្ដ១ តាំងឡើងអំពីកាយនិងវាចា មិនតាំងឡើងអំពីចិត្ដ១ តាំងឡើង អំពីកាយ និងចិត្ដ មិនតាំងឡើងអំពីវាចា១ តាំងឡើងអំពីវាចានិងចិត្ដ មិនតាំងឡើង​អំពី​កាយ១ តាំងឡើងអំពីកាយ អំពីវាចា និងចិត្ដ១។បេ។

[១៤] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដសង្ឃាទិសេសចំពោះ ភិក្ខុដែលឱ្យគេធ្វើកុដិ (មិនមាន​ទាយកជាម្ចាស់របស់) ដោយការសូមគ្រឿងឧបករណ៍របស់គេមក ដោយខ្លួនឯង ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរអាឡវី។ ទ្រង់​ប្រារឰ​នូវបុគ្គលណា។ ទ្រង់ប្រារឰ​នូវ​ភិក្ខុ ទាំងឡាយ ដែលនៅក្នុងនគរអាឡវី។ ព្រោះរឿងរ៉ាវដូចម្ដេច ព្រោះរឿង រ៉ាវដែល​ភិក្ខុទាំងឡាយ នៅក្នុងនគរអាឡវី ឱ្យគេធ្វើកុដិ (មិនមានទាយកជាម្ចាស់របស់) ដោយការ​សូមគ្រឿងឧបករណ៍​របស់គេមកដោយខ្លួនឯង។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដា​សមុដ្ឋាននៃអាបត្ដិទាំង ៦ យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានទាំង ៦ យ៉ាង។ បេ។

[១៥] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដសង្ឃាទិសេសចំពោះ ភិក្ខុដែលឱ្យគេធ្វើវិហារធំ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរកោសម្ពី។ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់​ប្រារឰ​​នូវ​ព្រះឆន្នៈមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវ​ដែលព្រះឆន្នៈ​មានអាយុ ជម្រះ ទីវិហារ បានប្រើគេឱ្យកាប់ដើមឈើ ដែលគេសន្មតថាជាចេតិយ១ដើម។ សិក្ខាបទ​នោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ យ៉ាង សិក្ខាបទ​នោះ តាំងឡើងដោយ​សមុដ្ឋានទាំង៦យ៉ាង។បេ។

[១៦] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដសង្ឃាទិសេសចំពោះ ភិក្ខុដែលចោទ (បង្កាច់) ភិក្ខុផងគ្នា ដោយអាបត្ដិបារាជិកមិនមានមូល ក្នុងទីណា។ ឆ្លើយថា ទ្រង់​បញ្ញត្ដ​ក្នុងនគរ​រាជគ្រឹះ។ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់ប្រារឰនូវមេត្ដិយភិក្ខុ និងភុម្មជកភិក្ខុ។ ព្រោះ​រឿង​រ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកមេត្ដិយភិក្ខុ និងភុម្មជកភិក្ខុចោទ (បង្កាច់) ព្រះទព្វមល្លបុត្ដ​មានអាយុ ដោយអាបត្ដិបារាជិក មិនមានមូល។ សិក្ខាបទ​នោះ​មានតែ​បញ្ញត្ដិ ១។ បណ្ដា​សមុដ្ឋាន​​នៃអាបត្ដិទាំង ៦ យ៉ាង សិក្ខាបទនោះ តាំង​ឡើង​ដោយ​សមុដ្ឋាន ៣ យ៉ាង។ បេ។

[១៧] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដសង្ឃាទិសេសចំពោះ ភិក្ខុដែលចោទ (បង្កាច់) ភិក្ខុផងគ្នា ដោយអាបត្ដិបារាជិក ព្រោះអាស្រ័យហេតុបន្ដិចបន្ដួច របស់អធិករណ៍ ជាចំណែកដទៃ មកជាគ្រឿងអាង ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់ប្រារឰនូវមេត្ដិយ ភិក្ខុនិងភុម្មជកភិក្ខុ។ ព្រោះ​រឿងរ៉ាវ​ដូចម្ដេច។ ព្រោះ​រឿងរ៉ាវ​ដែល​​មេត្ដិយភិក្ខុ និង​ភុម្មជកភិក្ខុចោទ (បង្កាច់) ព្រះទព្វមល្លបុត្ដ​មានអាយុ ដោយ​អាបត្ដិបារាជិក ព្រោះ​អាស្រ័យ​ហេតុ​បន្ដិចន្ដួច របស់​អធិករណ៍ ជាចំណែក​ដទៃ​មកជា​គ្រឿង​អាង។ សិក្ខាបទនោះ មានតែ​បញ្ញត្ដិ១។ បណ្ដា​សមុដ្ឋាន​នៃអាបត្ដិ​ទាំង ៦ យ៉ាង សិក្ខាបទ​នោះ តាំង​ឡើង​ដោយ សមុដ្ឋាន ៣យ៉ាង។ បេ។

[១៨] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដសង្ឃាទិសេសចំពោះ ភិក្ខុ(អ្នកព្យាយាម) បំបែក​សង្ឃ ដែលសង្ឃ​បាន​សូត្រ​សមនុភាសនកម្ម​អស់វារៈ ៣ ដងហើយ នៅតែមិនលះបង់ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដ ក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់ប្រារឰនូវភិក្ខុឈ្មោះ ទេវទត្ដ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះ​រឿងរ៉ាវ​ដែល​ទេវទត្ដភិក្ខុ​ព្យាយាម ដើម្បីបំបែកសង្ឃ ដែលព្រមព្រៀងគ្នា។ សិក្ខាបទនោះមានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន ១ គឺតាំងឡើងអំពីកាយវាចាចិត្ដ។ បេ។

[១៩] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដសង្ឃាទិសេសចំពោះ ភិក្ខុទាំងឡាយ អ្នក​ប្រព្រឹត្ដ​តាមនូវភិក្ខុដែល (ព្យាយាម) បំបែកសង្ឃ សង្ឃ​បាន​សូត្រ​សមនុភាសនកម្ម​អស់វារៈ ៣ ដង នៅតែ​មិនលះបង់ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារឰ​នូវបុគ្គលណា។ ទ្រង់ប្រារឰនូវភិក្ខុច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះ​រឿង​រ៉ាវដែលភិក្ខុ ទាំងឡាយច្រើនរូប ប្រព្រឹត្ដតាមទេវទត្ដ ជា​អ្នក​ព្យាយាម​ដើម្បី​បំបែក​សង្ឃ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាន នៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទ​នោះ តាំងឡើងដោយសមុដ្ឋាន ១ គឺតំាងឡើងអំពីកាយវាចាចិត្ដ។បេ។

[២០] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដសង្ឃាទិសេសចំពោះភិក្ខុអ្នក (រឹងរូស) ប្រដៅ​បាន​ដោយក្រ សង្ឃបានសូត្រសមនុភាសនកម្មអស់វារៈ៣ ដង នៅតែមិនលះបង់ ក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុង នគរកោសម្ពី។ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់​ប្រារឰ​នូវ​ព្រះឆន្នៈ​មាន​អាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវ​ដែល​ព្រះឆន្នៈ​មានអាយុ កាល​ដែល​ភិក្ខុ​ទាំងឡាយ ពោល​ទូន្មាន​​ប្រកប​ដោយ​ធម៌ បានធ្វើខ្លួន​ឱ្យជា​អ្នកគឺ​គេស្ដី​ប្រដៅ​មិនបាន។ សិក្ខាបទ​នោះមាន​តែបញ្ញត្ដិ ១។ បណ្ដា​សមុដ្ឋាន​នៃអាបត្ដិទាំង ៦ យ៉ាង សិក្ខាបទនោះ​តំាងឡើង​ដោយ​សមុដ្ឋាន ១ គឺតំាង​ឡើងអំពី​កាយវាចាចិត្ដ។ បេ។

[២១] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដសង្ឃាទិសេសចំពោះ ភិក្ខុអ្នកទ្រុស្ដត្រកូល សង្ឃបានសូត្រ​សមនុភាសនកម្មអស់វារៈ៣ដង នៅតែមិនលះបង់ ក្នុងទីណា។ ទ្រង់​បញ្ញត្ដ​​ក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់ប្រារឰនូវអស្សជិភិក្ខុ និង​បុនព្វសុក​ភិក្ខុ។ ព្រោះ រឿងរ៉ាវ​ដូចម្ដេច។ ព្រោះរឿងរ៉ាវដែលអស្សជិភិក្ខុ និងបុនព្វសុកភិក្ខុ សង្ឃបាន​ធ្វើបព្វាជនីយកម្ម​ហើយ (ត្រឡប់ជេរប្រទេច) ថា ភិក្ខុទាំងឡាយ លុះក្នុង​អំណាចសេចក្ដីស្រឡាញ់ លុះក្នុង​អំណាច​សេចក្ដី​ស្អប់ លុះក្នុងអំ ណាចសេចក្ដីល្ងង់ លុះក្នុងអំណាចសេចក្ដីខ្លាច។ សិក្ខាបទនោះ មានតែ បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាន​នៃ​អាបត្ដិទាំង៦ យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន ១ គឺ​តាំង​ឡើង​អំពី​កាយវាចាចិត្ដ។បេ។

ចប់ សង្ឃាទិសេស ១៣។

ឧទ្ទាន គឺបញ្ជីរឿងនៃសង្ឃាទិសេស​នោះ ដូច្នេះ

[២២] សង្ឃាទិសេសទាំង ១៣ គឺ សុក្ភវិស្សដ្ឋិ ១ កាយសំសគ្គៈ ១ ទុដ្ឋុល្លវាចៈ ១ អត្ដកាមបារិចរិយៈ ១ សញ្ចរិត្ដៈ ១ កុដិការៈ ១ មហល្លកវិហារៈ ១ អមូលកៈ ១ កញ្ចិទេសៈ (អញ្ញ ភាគិយៈ) ១ សង្ឃភេទកៈ ១ ភេទានុវត្ដកៈ ១ ទុព្វចៈ ១ កុលទូសកៈ ១។

[២៣] សូរថា ព្រះមានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធ ព្រះអង្គ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់បញ្ញត្ដអនិយតៈទី១ ក្នុងទីណា។ ទ្រង់ប្រារឰនូវបុគ្គលណា។ ព្រោះរឿងរ៉ាវដូចម្ដេច។ បញ្ញត្ដិ ១ អនុប្បញ្ញត្ដិ១ អនុប្បន្នប្បញ្ញត្ដិ១ សព្វត្ថប្បញ្ញត្ដិ១ បទេសប្បញ្ញត្ដិ១ សាធារណប្បញ្ញត្ដិ១ អសាធារណប្បញ្ញត្ដិ១ ឯកតោបញ្ញត្ដិ១ ឧភតោបញ្ញត្ដិ១ មាន​ក្នុង​អនិយតៈទី១ នោះដែរឬទេ។ បណ្ដាបាតិមោក្ខុទ្ទេសទាំង៥យ៉ាង សិក្ខាបទនោះ ដាក់​ចុះក្នុង​ឧទ្ទេស​ណា រាប់បញ្ចូល​ក្នុងឧទ្ទេស​ណា មក​កាន់​ឧទ្ទេស​ត្រង់​ឧទ្ទេស​ណា។ បណ្ដា​វិបត្ដិទាំង ៤ យ៉ាង សិក្ខាបទ​​នោះចាត់​ជា​វិបត្ដិ​អ្វី។ បណ្ដាកង​នៃអាបត្ដិ​ទាំង៧ យ៉ាង សិក្ខាបទ​​​នោះចាត់​​ចូលក្នុង​​អាបត្ដិ​កង​ណា។ បណ្ដា​សមុដ្ឋាននៃអាបត្ដិទាំង ៦ យ៉ាង សិក្ខាបទនោះ តាំងឡើង​ដោយ​សមុដ្ឋាន​ប៉ុន្មានយ៉ាង។ បណ្ដា​អធិករណ៍ទាំង៤យ៉ាង សិក្ខាបទនោះ ចាត់ជាអធិករណ៍អ្វី។ បណ្ដា​សមថៈទាំង ៧ យ៉ាង សិក្ខាបទនោះ រម្ងាប់​ដោយសមថៈប៉ុន្មានយ៉ាង។ អ្វីជា​វិន័យ​ក្នុង​សិក្ខាបទនោះ អ្វីជា​អភិវិន័យ​ក្នុង​សិក្ខាបទ​​នោះ អ្វីជាបាតិមោក្ខក្នុងសិក្ខាបទនោះ អ្វីជា​អធិប្បាតិមោក្ខ​ក្នុងសិក្ខាបទនោះ។ អ្វីជាវិបត្ដិ អ្វីជា​សម្បត្ដិ សេចក្ដីប្រតិបត្ដិ (ក្នុងសិក្ខាបទនោះ) ដូចម្ដេច។ ព្រះមានព្រះភាគ​ទ្រង់​បញ្ញត្ដ​អនិយតៈទី១ ព្រោះអាស្រ័យ​អំណាច​ប្រយោជន៍​ប៉ុន្មាន​យ៉ាង។ ជនពួកណាតែងសិក្សា។ ជនពួកណា មានសិក្ខាសិក្សាហើយ។ សិក្ខាបទនោះ ឋិត​នៅ​ក្នុង​ជនពួកណា។ ជនពួក​ណា​តែង​ទ្រទ្រង់ទុក។ សិក្ខាបទនោះ ជាពាក្យ​របស់នរណា។ សិក្ខាបទ​នោះ​​នរណា​នាំមក។

[២៤] សួរថា ព្រះមានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធ ព្រះអង្គជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់​បញ្ញត្ដអនិយតៈទី១ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់​ប្រារឰ​នូវ​បុគ្គល​ណា។ ទ្រង់ប្រារឰនូវព្រះឧទាយិមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែល ព្រះឧទាយិ​មានអាយុតែម្នាក់ឯង សម្រេចនូវការអង្គុយលើអាសនៈដ៏ស្ងាត់ កំបាំងល្មមធ្វើ (សេវនកិច្ច​បាន) ជាមួយនឹងមាតុគ្រាមតែម្នាក់។ បញ្ញត្ដិ១ អនុប្បញ្ញត្ដិ១ អនុប្បន្នប្បញ្ញត្ដិ១ ក្នុង​អនិយតៈ​ទី១ នោះ មានដែរឬទេ។ មានតែបញ្ញត្ដិ១ ឯអនុប្បញ្ញតិ្ដ និងអនុប្បន្នប្បញ្ញត្ដិ មិនមាន​ក្នុង​សិក្ខាបទនោះទេ។ សិក្ខាបទនោះ ជាសព្វត្ថប្បញ្ញត្ដិ ឬជាបទេសប្បញ្ញត្ដិ។ ជាសព្វត្ថប្បញ្ញត្ដិ។ សិក្ខាបទនោះ ជាសាធារណប្បញ្ញត្ដិ ឬជាអសាធារណប្បញ្ញត្ដិ។ ជាអសាធារណប្បញ្ញត្ដិ។ សិក្ខាបទ​នោះ ជាឯក តោបញ្ញត្ដិ ឬជាឧភតោបញ្ញត្ដិ។ ជាឯកតោបញ្ញត្ដិ។ បណ្ដាបាតិមោក្ខុឧទ្ទេស​ទាំង៥យ៉ាង សិក្ខាបទនោះ ដាក់​ចុះក្នុង​ឧទ្ទេស​ណា រាប់បញ្ចូលក្នុងឧទ្ទេសណា។ ដាក់ចុះ​ក្នុងនិទាន រាប់បញ្ចូលក្នុងនិទាន។ សិក្ខាបទ​នោះ មកកាន់ឧទ្ទេស ត្រង់ទ្ទេសណា។ មកកាន់​ឧទ្ទេសត្រង់ឧទ្ទេសទី៤។ បណ្ដា​វិបត្ដិទាំង​៤យ៉ាង សិក្ខាបទនោះចាត់ជាវិបត្ដិអ្វី។ សិក្ខាបទ​នោះ ចាត់​ជាសីល​វិបត្ដិក៏​មាន ជាអាចារ​វិបត្ដិក៏មាន។ បណ្ដាកងនៃ អាបត្ដិទាំង៧ យ៉ាង សិក្ខាបទនោះ ចាត់ជាកងនៃអាបត្ដិណា។ ចាត់ជាកង នៃអាបត្ដិបារាជិកក៏មាន ចាត់ជា​កងនៃ​អាបត្ដិ​សង្ឃាទិសេសក៏មាន ចាត់ជាកង​នៃអាបត្ដិបាចិត្ដិយៈក៏មាន។ បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦យ៉ាង សិក្ខាបទនោះ តាំង​ឡើង​ដោយសមុដ្ឋានប៉ុន្មានយ៉ាង។ តាំង​ឡើង​ដោយ​សមុដ្ឋាន ១ គឺ តាំងឡើង​អំពីកាយ និងចិត្ដ មិនតាំង​ឡើងអំពី​វាចាទេ។ សួរថា បណ្ដាអធិករណ៍ទាំង ៤យ៉ាង សិក្ខាបទ​នោះចាត់ជាអធិករណ៍អ្វី។ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈទាំង៧យ៉ាង សិក្ខាបទ​នោះ រម្ងាប់ដោយសមថៈប៉ុន្មានយ៉ាង។ រម្ងាប់ដោយសមថៈ៣យ៉ាង គឺដោយសម្មុខា​វិន័យ១ បដិញ្ញាតករណៈ១ សម្មុខាវិន័យនិងតិណវត្ថារកៈ១។ អ្វីជាវិន័យក្នុងសិក្ខាបទនោះ អ្វីជាអភិវិន័យក្នុងសិក្ខាបទនោះ។ បញ្ញត្ដិ ជាវិន័យ វិភត្ដិជាអភិវិន័យ។ អ្វីជា​បាតិមោក្ខ​ក្នុង​សិក្ខាបទ​នោះ អ្វីជាអធិប្បាតិមោក្ខក្នុងសិក្ខាបទនោះ។ បញ្ញត្ដិជាបាតិមោក្ខ វិភត្ដិជា​អធិប្បាតិមោក្ខ។ អ្វីជាវិបត្ដិ សេចក្ដីមិនសង្រួមជាវិបត្ដិ។ អ្វីជាសម្បត្ដិ។ សេចក្ដីសង្រួម​ជាសម្បត្ដិ។ សេចក្ដីប្រតិបត្ដិ (ក្នុងសិក្ខាបទនោះ) ដូចម្ដេច។ ភិក្ខុសមាទាន​សិក្សាក្នុង​សិក្ខាបទទាំងឡាយ ដរាបដល់អស់ជីវិត មានជីវិតជាទីបំផុត ដោយសេចក្ដីកំណត់ក្នុង​ចិត្ដ​ថា អញនឹងមិនធ្វើកម្ម មានសភាពយ៉ាងនេះឡើយ (នេះជាសេចក្ដីប្រតិបត្ដិ)។ ព្រះមាន​ព្រភាគ ទ្រង់បញ្ញត្ដអនិយតៈទី១ ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍​ប៉ុន្មាន​យ៉ាង។ ព្រះមាន​ព្រះភាគ ទ្រង់បញ្ញត្ដអនិយតៈទី១ ព្រោះអាស្រ័យអំណាច ប្រយោជន៍១០យ៉ាង គឺដើម្បីល្អ​ដល់សង្ឃ១ ដើម្បីសេចក្ដី​សប្បាយ​ដល់​សង្ឃ១ ដើម្បីសង្កត់សង្កិនបុគ្គលដែលមិន​អៀនខ្មាស១ ដើម្បីនៅជាសុខ​ស្រួលដល់ភិក្ខុ​ដែល​មាន​សីល​ជាទីស្រឡាញ់១ ដើម្បី​រាំងរា​នូវ​អាសវៈ​ទាំងឡាយ​ដែល​កើតឡើង​ក្នុង​បច្ចុប្បន្ន ១ ដើម្បី​​កម្ចាត់​បង់​នូវអាសវៈ​ទាំងឡាយ​ដែល​កើតឡើង​ក្នុង​បរលោក ១ ដើម្បីញ៉ាំង​បុគ្គល​ទាំងឡាយ ដែល​មិន​ទាន់​​ជ្រះថ្លា​ឱ្យ​ជ្រះថ្លា​​ឡើង ១ ដើម្បី​ញ៉ាំងបុគ្គល​ទាំងឡាយ​ដែល​ជ្រះថ្លា​ហើយ​ ឱ្យរឹងរឹត​​តែ​ជ្រះថ្លា​​ឡើង ១ ដើម្បីតម្កល់​នៅមាំ​នៃព្រះសទ្ធម្ម ១ ដើម្បីអនុគ្រោះ​ដល់វិន័យ ១។ ពួកជនណា​តែង​​សិក្សា។ ពួកសេក្ខបុគ្គល និងកល្យាណ​បុថុជ្ជន​តែង​សិក្សា។ ពួកជនណា មាន​សិក្ខាសិក្សា​ហើយ។ ព្រះអរហន្ដ​ទាំងឡាយ មានសិក្ខា​សិក្សាហើយ។ សិក្ខាបទនោះ ឋិតនៅ​ក្នុងជន​ពួកណា។ ឋិតនៅ​ក្នុង​ពួកសិក្ខាកាមបុគ្គល។ ជនពួកណាតែងទ្រទ្រង់ទុក។ សិក្ខាបទ​នោះ​ប្រព្រឹត្ដ​ទៅដល់​​ពួក​ជន​ណា ពួកជននោះ​តែងទ្រទ្រង់ទុក។ សិក្ខាបទ​នោះជា​ពាក្យរបស់​នរណា។ ជាពាក្យ​របស់​​ព្រះមាន​ព្រះភាគ អរហន្ដ​សម្មាសម្ពុទ្ធ។ សិក្ខាបទនោះ នរណានាំមក។ ព្រះថេរៈ​ទាំងឡាយ (ដូចមាន​នាម​តទៅនេះ) នាំតៗគ្នាមក។ ព្រះឧបាលិ ១ ព្រះទាសកៈ ១ ព្រះសោណកៈ ១ ព្រះសិគ្គវៈ ១ និង​​ព្រះមោគ្គលី​បុត្ដ ១អង្គទៀត ជាគម្រប់ ៥ ព្រះថេរៈ​ទាំងនេះ នៅក្នុងទ្វីបមានឈ្មោះ​ថាជម្ពូ​ដ៏មាន​សិរី។ តអំពីនោះមក ព្រះមហិន្ទៈ ១ ព្រះឥដ្ដិយៈ ១ ព្រះឧត្ដិយៈ ១ ព្រះសម្ពលៈ ១។បេ។ ព្រះនាគត្ថេរ​​ទាំងឡាយនេះ មានបញ្ញា​ច្រើន ចេះព្រះវិន័យ ស្ទាត់ជំនាញក្នុងមគ្គ បានប្រកាស​​វិនយ​​បិដកទុក ក្នុង​តម្ពបណ្ណិទ្វីប។

[២៥] សួរថា ព្រះមានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធ ព្រះអង្គទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់បញ្ញត្ដអនិយតៈទី២ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនូវ​បុគ្គល​ណា។ ទ្រង់ប្រារឰនូវព្រះឧទាយិមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវ​ដែល​ឧទាយិភិក្ខុ​មានអាយុតែម្នាក់ឯង សម្រេច​ការអង្គុយ​ក្នុងទី​កំបាំង​ជាមួយ​នឹង​មាតុគ្រាម​តែម្នាក់។ បញ្ញត្ដិ ១ អនុប្បញ្ញត្ដិ ១ អនុប្បន្នប្បញ្ញត្ដិ ១ មានក្នុង​សិក្ខាបទ​នោះ​ដែរឬទេ។ មានតែបញ្ញត្ដិ ១ ឯអនុប្បញ្ញត្ដិ និង​អនុប្បន្នប្បញ្ញត្ដិ មិនមាន​ក្នុងសិក្ខាបទ​នោះទេ។ សិក្ខាបទ​នោះ ជាសព្វត្ថប្បញ្ញត្ដិ ឬជា​បទេសប្បញ្ញត្ដិ។ ជាសព្វត្ថប្បញ្ញត្ដិ។ សិក្ខាបទ នោះ ជាសាធារណប្បញ្ញត្ដិ ឬជា​អសាធារណប្បញ្ញត្ដិ។ ជាអសាធារណប្បញ្ញត្ដិ។ សិក្ខាបទនោះ ជាឯកតោបញ្ញត្ដិ ឬជាឧភតោបញ្ញត្ដិ។ ជាឯកតោបញ្ញត្ដិ។ បណ្ដាបាតិមោក្ខុទ្ទេសទាំង៥ យ៉ាង សិក្ខាបទនោះ ដាក់ចុះក្នុងឧទ្ទេសណា រាប់បញ្ចូលក្នុងឧទ្ទេសណា។ ដាក់ចុះក្នុង​និទាន រាប់បញ្ចូលក្នុងនិទាន។ សិក្ខាបទនោះ មក​កាន់​ឧទ្ទេស​ត្រង់​ឧទ្ទេស​ណា។ មកកាន់​ឧទ្ទេសត្រង់ឧទ្ទេសទី ៤។ បណ្ដា​វិបត្ដិ​ទាំង​៤យ៉ាង សិក្ខាបទនោះចាត់ជាវិបត្ដិអ្វី។ ចាត់​ជា​សីលវិបត្ដិ​ក៏មាន ចាត់ជាអាចារវិបត្ដិក៏មាន។ បណ្ដាកងនៃអាបត្ដិទាំង៧ សិក្ខាបទនោះ ចាត់ជាកងនៃអាបត្ដិណា។ ជាកងនៃអាបត្ដិ​សង្ឃាទិសេស​ក៏មាន ជាកងនៃ​អាបត្ដិ​បាចិត្ដិយៈ​​ក៏មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ យ៉ាង សិក្ខាបទ​នោះ តាំងឡើង​ដោយសមុដ្ឋានប៉ុន្មានយ៉ាង។ តាំង​ឡើង​ដោយ​សមុដ្ឋាន ៣យ៉ាង គឺតាំង​ឡើង​អំពីកាយនិងចិត្ដ មិនតាំងឡើងអំពីវាចា១ តាំងឡើងអំពីវាចា និងចិត្ដ មិនតាំង​ឡើង​អំពី​កាយ១ តាំង​ឡើង​អំពី​កាយ​ អំពីវាចា និងចិត្ដ ១។ បណ្ដាអធិករណ៍ទាំង៤ យ៉ាង សិក្ខាបទនោះ ចាត់ជា​អធិករណ៍ណា។ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈទាំង​៧យ៉ាង សិក្ខាបទនោះ​រម្ងាប់​ដោយសមថៈប៉ុន្មានយ៉ាង។ រម្ងាប់ដោយសមថៈ៣យ៉ាង គឺ​ដោយ​សម្មុខាវិន័យ១ បដិញ្ញាតករណៈ ១ ដោយសម្មុខាវិន័យ និងតិណវត្ថារកៈ១។

ចប់អនិយតៈ ទាំងពីរ។

ឧទ្ទាន គឺបញ្ជី​រឿងនៃអនិយតៈនោះ ដូច្នេះ

[២៦] អនិយតៈ (ទាំងពីរ) គឺ អលង្កម្មនិយៈ១ នាលង្កម្មនិយៈ១ ដែលព្រះពុទ្ធប្រសើរ មាន​គុណធម៌​ដ៏មាំមួន ទ្រង់បញ្ញត្ដទុកហើយដោយល្អ។

[២៧] សួរថា ព្រះមានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធ ព្រះអង្គ ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈចំពោះភិក្ខុដែលទុកអតិរេកចីវរឱ្យកន្លងហួសពី១០ថ្ងៃទៅ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរវេសាលី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធ​នូវ ពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយភិក្ខុទ្រទ្រង់​អតិរេក​ចីវរ (ទុកឱ្យកន្លង១០ថ្ងៃទៅ)។ សិក្ខាបទនោះមានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដា​សមុដ្ឋាន​នៃអាបត្ដិ​ទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន២យ៉ាង គឺតាំង​ឡើងអំពី​កាយ​និង​វាចា មិនតាំងឡើងអំពីចិត្ដ ១ តាំងឡើងអំពីកាយវាចានិងចិត្ដ១។បេ។

[២៨] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែលនៅ​ប្រាសចាក​​ត្រៃចីវរអស់មួយយប់ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់​ប្រារព្ធ​​នូវបុគ្គល​ណា។ ទ្រង់ប្រារព្ធនូវភិក្ខុច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវ ដែលភិក្ខុ​ច្រើនរូបផ្ញើចីវរ​ក្នុងដៃនៃភិក្ខុទាំងឡាយហើយ (ស្លៀកដណ្ដប់) តែស្បង់​និង​ចីពរ​ចេញ​​ដើរទៅកាន់​ជនបទ​ចារិក។ សិក្ខាបទនោះ មានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដា​សមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទ​នោះ តាំងឡើងដោយសមុដ្ឋាន២យ៉ាងគឺ តាំង​ឡើង​អំពីកាយ និងវាចា មិនតាំងឡើង​អំពីចិត្ដ១ តាំងឡើងអំពីកាយវាចា និងចិត្ដ១។បេ។

[២៩] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុទទួល​អកាល​ចីវរ​ហើយ ទុកឱ្យកន្លងមួយខែទៅ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធ​នូវបុគ្គល​ណា។ ទ្រង់ប្រារព្ធនូវភិក្ខុច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះ​រឿងរ៉ាវ​ដែលភិក្ខុច្រើន​រូបទទួលអកាលចីវរ ហើយទុកឱ្យកន្លងហួសមួយខែទៅ។ សិក្ខាបទ​នោះ មានតែបញ្ញត្ដិ១។ បណ្ដា​សមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើង​ដោយ​សមុដ្ឋាន២យ៉ាង គឺតាំង​ឡើងអំពី​កាយ និងវាចា មិនតាំងឡើងអំពីចិត្ដ១ តាំង​ឡើង​អំពី​កាយវាចានិងចិត្ដ១។បេ។

[៣០] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុ ដែល​ប្រើនាង​ភិក្ខុនី មិនមែនជាញាតិឱ្យលាងចីវរចាស់ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់​ប្រារព្ធ​នូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវឧទាយិភិក្ខុមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវ​ដែល​ព្រះឧទាយិមានអាយុ ប្រើភិក្ខុនីមិនមែនជាញាតិ ឱ្យលាងចីវរចាស់។ សិក្ខាបទនោះ មានតែ​បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយ​សមុដ្ឋាន​ទាំង​៦​យ៉ាង។បេ។

[៣១] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្ដិយបាចិត្ដិយៈ ចំពោះភិក្ខុអ្នកទទួល​ចីវរអំពី​ដៃភិក្ខុនី មិនមែនជាញាតិ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ។ ទ្រង់​ប្រារព្ធ​​នូវបុគ្គល​ណា។ ទ្រង់ប្រារព្ធនូវព្រះឧទាយិមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះ​​រឿងរ៉ាវ​ ដែល​ព្រះឧទាយិ​មានអាយុ ទទួលចីវរអំពីដៃភិក្ខុនី មិនមែនជាញាតិ។ សិក្ខាបទ​​នោះមានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដា្ឋននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទ​នោះ តាំងឡើង​ដោយ​សមុដ្ឋានទាំង៦យ៉ាង។បេ។

[៣២] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែលសូម​ចីវរ​នឹង​គហបតី ឬគហបតានី ដែលមិនមែនជាញាតិ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដ​ក្នុង​នគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវព្រះឧបនន្ទជាសក្យបុត្ដមានអាយុ។ ព្រោះរឿងរ៉ាវ​ដូចម្ដេច។ ព្រោះរឿងរ៉ាវដែលព្រះឧបនន្ទជាសក្យបុត្ដមានអាយុ សូមចីវរ​នឹង​សេដ្ឋិបុត្ដ ដែលមិនមែនជាញាតិ។ សិក្ខាបទនោះមានបញ្ញតិ១ អនុប្បញ្ញត្ដិ១។ បណ្ដា​សមុដ្ឋាន​នៃអាបត្ដិ​ទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានទាំង៦យ៉ាង។បេ។

[៣៣] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុ​ដែលសូម​ចីវរនឹង​គហបតី ឬគហបតានី ដែលមិនមែនជាញាតិ ឱ្យលើស​ជាងកំណត់​ដែលគេប្រគេន​នោះ​ទៅ ក្នុងទីណា។ ឆ្លើយថា ទ្រង់ បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធ​នូវ​ពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវ​ដែលពួក​ឆព្វគ្គិយ​ភិក្ខុមិនស្គាល់​ប្រមាណ​(ក្នុងការសូម) ហើយសូមចីវរជាច្រើន។ សិក្ខាបទនោះ​មាន​តែ​បញ្ញត្ដិ១។ បណ្ដា​សមុដ្ឋាន​នៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន​ទាំង៦យ៉ាង។ បេ។

[៣៤] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុ​អ្នកចូលទៅ​រក​គហបតី មិនមែនជាញាតិ ដែលគេមិនបានបវារណាទុកមុនទេ ហើយដល់នូវ​កិរិយា​កំណត់​ក្នុងចីវរ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវ​បុគ្គល​ណា។ ទ្រង់ប្រារព្ធនូវព្រះឧបនន្ទ ជាសក្យបុត្ដមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះ​រឿងរ៉ាវ​ដែលព្រះ​ឧបនន្ទ ជាសក្យបុត្ដ​មានអាយុ គេមិនបានបវារណាទុកមុន ហើយចូល​ទៅ​រកគហបតី ដែលមិន​មែនជាញាតិ ហើយដល់នូវកិរិយាកំណត់ក្នុងចីវរ [កំណត់ប្រវែង ទំហំ និងសាច់ចីវរ តាមដែល​ខ្លួនពេញចិត្ដ គឺចង់បានឱ្យល្អហួសហេតុ។]។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដា​សមុដ្ឋាននៃអាបត្ដិទាំង៦ យ៉ាង សិក្ខាបទនោះ តាំងឡើង​ដោយ​សមុដ្ឋានទាំង៦យ៉ាង។បេ។

[៣៥] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុ ដែលចូល​ទៅរកគហបតីទាំងឡាយមិនមែនជាញាតិ ដែលគេមិនបានបវារណាទុកមុន ហើយដល់​នូវកិរិយា​កំណត់ក្នុងចីវរ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធ​នូវបុគ្គល​ណា។ ទ្រង់ប្រារព្ធនូវព្រះឧបនន្ទជាសក្យបុត្ដមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវ​ដែលព្រះ​ឧបនន្ទជាសក្យបុត្ដមានអាយុ គេមិនបានបវារណាទុកមុន ហើយ​ចូល​​​រកគហបតី​ទាំង​ឡាយ ដែលមិនមែនជាញាតិ ដល់នូវកិរិយាកំណត់ក្នុងចីវរ។ សិក្ខាបទ​នោះមានតែបញ្ញត្ដិ១។ បណ្ដា សមុដ្ឋាននៃអាបត្ដិទាំង៦ យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដា្ឋនទាំង៦យ៉ាង។ បេ។

[៣៦] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយចិត្ដិយៈ ចំពោះភិក្ខុដែល​ញ៉ាំង​ចីវរឱ្យ​សម្រេច ដោយការតឹងទារហួសកំណត់បីដង ដោយឈរហួសកំណត់៦ដង ក្នុងទីណា។ ឆ្លើយ​ថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធ​នូវព្រះ​ឧបនន្ទ ជាសក្យ​បុត្ដ​មានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលព្រះឧបនន្ទជា​សក្យបុត្ដ​មានអាយុ ដែល​ឧបាសកនិយាយ(អង្វរ)ថា បពិត្រលោកម្ចាស់ដ៏ចម្រើន សូម​លោកម្ចាស់​រងចាំក្នុង​ថ្ងៃនេះ​មួយ​ថ្ងៃសិន ហើយមិនបានបង្អង់ចាំ។ សិក្ខាបទនោះមានតែ​បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិ ទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយ​សមុដ្ឋាន​ទាំង៦យ៉ាង។បេ។

ចប់ កឋិនវគ្គទី១។

ឧទ្ទាន គឺបញ្ជីរឿងនៃកឋិនវគ្គនោះ ដូច្នេះ

[៣៧] អតិរេកចីវរ១ ចីវរដែលភិក្ខុនៅប្រាសចាកមួយរាត្រី១ អកាលចីវរ១ ការប្រើភិក្ខុនី​មិនមែន​ជាញាតិឱ្យគក់លាងចីវរចាស់១ ទទួលចីវរអំពីដៃភិក្ខុនី១ទៀត ជាគម្រប់ប្រាំ ការ​សូម​​ចីវរ​អំពីគ្រហស្ថមិនមែនជាញាតិ១ ការសូមឱ្យលើសពីស្បង់ចីពរ១ ភិក្ខុ​ដែលគេមិន​បាន​​បវារណា​មានពីរ​យ៉ាង១ ការតឹងទារចីវរឱ្យហួសកំណត់បីដង ១។

[៣៨] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដយៈ ចំពោះភិក្ខុ​ដែលឱ្យគេ​ធ្វើសន្ថ័ត​ លាយដោយសូត្រ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរអាឡវី។ ទ្រង់ប្រារព្ធ​នូវ​បុគ្គណា។ ទ្រង់ប្រារព្ធ នូវពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវ​ដែលពួក ឆព្វគ្គិយភិក្ខុ ចូលទៅរកពួកអ្នកធ្វើសូត្រ ហើយនិយាយថា ម្នាលអ្នកមានអាយុ​ទាំងឡាយ សូមអ្នក​ទាំង​ឡាយ ស្ងោរនាងឱ្យច្រើន ហើយឱ្យមកពួកអាត្មាខ្លះ ឯអាត្មា​ចង់ឱ្យ​គេធ្វើ​សន្ថ័ត​លាយ​ដោយ​សូត្រ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាន​នៃ​អាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំង​ឡើង​ដោយសមុដ្ឋានទាំង៦យ៉ាង។បេ។

[៣៩] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដយៈ ចំពោះ​ភិក្ខុ​ដែល​ឱ្យ​គេធ្វើ​សន្ថ័ត​នឹងរោមចៀមមានពណ៌ខ្មៅសុទ្ធ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុង​នគរ​វេសាលី។ ទ្រង់​ប្រារព្ធ​នូវ​បុគ្គលណា។ ទ្រង់ប្រារព្ធនូវពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវ​ដូចម្ដេច។ ព្រោះរឿងរ៉ាវ ដែលពួកឆព្វគ្គិយភិក្ខុឱ្យគេធ្វើសន្ថ័ត លាយរោមចៀមមាន​ពណ៌​ខ្មៅសុទ្ធ។ សិក្ខាបទនោះ មាន​តែ​បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទ​នោះ តាំងឡើងដោយសមុដ្ឋានទាំង៦ យ៉ាង។បេ។

[៤០] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែល (ធ្វើឯង) ឬប្រើឱ្យគេធ្វើនូវសន្ថ័តថ្មី មិនលាយរោមចៀម ស មួយជញ្ជីង រោមចៀមក្រហមមួយជញ្ជីង (១ភាគ) ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធ​នូវ​ពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយ​ភិក្ខុ ឱ្យគេធ្វើ​សន្ថ័ត​ដោយ​រោម​ចៀមមានពណ៌ខ្មៅសុទ្ធ យ៉ាងនោះដែរ តែលាយដោយ​រោមចៀមសបន្ដិចត្រង់ជាយ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាន​នៃ​អាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើង​ដោយ​សមុដ្ឋានទាំង៦យ៉ាង។បេ។

[៤១] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែល​ឱ្យគេធ្វើ​នូវ​សន្ថ័តរាល់ឆ្នាំ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គល​ណា។ ទ្រង់ប្រារព្ធ​នូវភិក្ខុច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែល​ភិក្ខុច្រើន​រូបឱ្យ​គេធ្វើ្វ​សន្ថ័ត​រាល់ៗឆ្នាំ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាន​នៃអាបត្ដិ​ទាំង៦​យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានទាំង៦យ៉ាង។បេ។

[៤២] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែលឱ្យគេ​ធ្វើសន្ថ័តសម្រាប់ទ្រាប់អង្គុយថ្មី មិនលាយសន្ថ័តចាស់ មួយចំអាមព្រះសុគតដោយជុំវិញ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធ​នូវភិក្ខុច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុច្រើនរូបលះចោលសន្ថ័ត ហើយសមាទាននូវអារញ្ញិកង្គធុតង្គ បិណ្ឌបាតិកង្គធុតង្គ បំសុកូលិកង្គធុតង្គ។ សិក្ខាបទ​នោះ​មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើង​ដោយសមុដ្ឋានទាំង៦យ៉ាង។បេ។

[៤៣] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែលទទួល​រោមចៀម នាំឱ្យកន្លងហួស៣យោជន៍ទៅ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុង​នគរ​សាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវភិក្ខុមួយរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុមួយរូបទទួលរោមចៀម (រួចនាំទៅ) ឱ្យកន្លងហួស៣យោជន៍។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំង​ឡើងដោយសមុដ្ឋានពីរយ៉ាង គឺតាំងឡើងអំពីកាយ មិនតាំងឡើងអំពីវាចានិងចិត្ដ១ តាំង​ឡើងអំពីកាយនិងចិត្ដ មិនតាំងឡើងអំពីវាចា១។បេ។

[៤៤] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែលប្រើភិក្ខុនី​មិនមែនជាញាតិឱ្យលាងរោមចៀម ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងសក្កជនបទ។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះ​រឿងរ៉ាវ ដែលពួកឆព្វគ្គិយភិក្ខុ ប្រើភិក្ខុនីទាំងឡាយមិនមែនជាញាតិ ឱ្យលាងរោមចៀម។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំង​ឡើងដោយសមុដ្ឋានទាំង៦យ៉ាង។បេ។

[៤៥] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែលទទួល​រូបិយៈ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់​ប្រារព្ធនូវព្រះឧបនន្ទ ជាសក្យបុត្ដមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវ​ដែល​ព្រះឧបនន្ទ ជាសក្យបុត្តមានអាយុទទួលរូបិយៈ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដា​សមុដ្ឋាននៃអាបត្ដិទាំង ៦ យ៉ាង សិក្ខាបទនោះ តាំងឡើងដោយ សមុដ្ឋានទាំង ៦ យ៉ាង។បេ។

[៤៦] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែលប្រព្រឹត្ដ ទិញដូរដោយរូបិយៈ មានប្រការផ្សេងៗ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយភិក្ខុ ប្រព្រឹត្ដការទិញដូរដោយរូបិយៈ មានប្រការផ្សេងៗ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានទាំង៦យ៉ាង។បេ។

[៤៧] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុ ដែលប្រព្រឹត្ដ​ការទិញ និងការលក់មានប្រការផ្សេងៗ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវព្រះឧបនន្ទជាសក្យបុត្ដមានអាយុ។ ព្រោះរឿង​រ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវ ដែលព្រះឧបនន្ទជាសក្យបុត្ដមានអាយុ ប្រព្រឹត្ដការទិញ និង​ការលក់ជាមួយនឹងបរិព្វាជក។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃ​អាបត្ដិ​ទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានទាំង៦យ៉ាង។បេ។

ចប់ កោសិយវគ្គ ទី ២។

ឧទ្ទាន គឺបញ្ជីរឿងនៃកោសិយវគ្គនោះ ដូច្នេះ

[៤៨] ភិក្ខុធ្វើសន្ថ័តដោយរោមចៀមលាយសូត្រ១ ភិក្ខុធ្វើសន្ថ័តដោយរោមចៀម មានពណ៌​ខ្មៅសុទ្ធ១ ភិក្ខុធ្វើសន្ថ័ត លាយរោមចៀមសមួយជញ្ជីង ក្រហមមួយជញ្ជីង ១ ភិក្ខុធ្វើ សន្ថ័តរាល់ឆ្នាំ១ ភិក្ខុធ្វើសន្ថ័តថ្មីត្រូវលាយនឹងសន្ថ័តចាស់១ ភិក្ខុទទួលរោមចៀមនាំទៅ​បាន​តែ​ត្រឹមបីយោជន៍១ ភិក្ខុប្រើភិក្ខុនីឱ្យលាយរោមចៀម១ ភិក្ខុទទួលរូបិយៈ១ ភិក្ខុទិញ លក់ ផ្លាស់ប្ដូរ ដោយរូបិយវត្ថុ មានប្រការផ្សេងៗ មានពីរសិក្ខាបទ១។

[៤៩] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុ ដែលទុក​អតិរេកបាត្រឱ្យកន្លងហួស១០ថ្ងៃទៅក្នុងទីណា។ ធ្វើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះ​រឿងរ៉ាវ ដែលពួកឆព្វគ្គិយភិក្ខុទ្រទ្រង់អតិរេកបាត្រ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយ​សមុដ្ឋាន២យ៉ាង គឺតាំងឡើងអំពីកាយនិងវាចា មិនតាំងឡើងអំពីចិត្ដ១ តាំងឡើងអំពី​កាយ វាចា និងចិត្ដ១។បេ។

[៥០] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែលមានបាត្រ​មានចំណង គឺស្នាមប្រេះបែក មិនទាន់ដល់ប្រាំអន្លើ ហើយឱ្យគេទិញបាត្រថ្មីទៀត ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងសក្កជនបទ។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធ​នូវពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយភិក្ខុមាន​បាត្រ​គ្រាន់តែបែកបន្ដិចបន្ដួចខ្លះ គ្រាន់តែដាច់បន្ដិចបន្ដួចខ្លះ គ្រាន់តែមានស្នាមប្រេះ​បន្ដិចបន្ដួច​ខ្លះ ហើយសូមបាត្រជាច្រើន។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃ​អាបត្ដិទាំង៦ យ៉ាង សិក្ខាបទនោះ តាំង ឡើងដោយសមុដ្ឋានទាំង៦យ៉ាង។បេ។

[៥១] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែលទទួល​ភេសជ្ជៈ ហើយទុកឱ្យកន្លងហួស៧ថ្ងៃទៅ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរ​សាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវភិក្ខុច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែល ភិក្ខុច្រើនរូបទទួលភេសជ្ជៈ ហើយទុកឱ្យកន្លងហួស​៧ថ្ងៃ។ សិក្ខាបទ​នោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើង​ដោយសមុដ្ឋាន២យ៉ាង (ដូចក្នុងកឋិនសិក្ខាបទ)។បេ។

[៥២] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែលស្វែងរក​វស្សិកសាដិកចីវរ សម្រាប់ងូតទឹកភ្លៀង ក្នុងកាលដែលហួសពីខែជាខាងចុងនៃរដូវក្ដៅទៅ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធ​នូវពួក ឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយ ភិក្ខុនាំគ្នា​ស្វែង​រក​វស្សិកសាដិកចីវរ សម្រាប់ងូតទឹកភ្លៀងក្នុងកាលដែល​ហួសពីខែជា​ខាងចុងនៃ​រដូវក្ដៅ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទ​នោះ តាំងឡើងដោយសមុដ្ឋានទាំង៦យ៉ាង។បេ។

[៥៣] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែលបានឱ្យ​ចីវរ​ខ្លួន​ឯង ដល់ភិក្ខុផងគ្នា ហើយមានចិត្ដខឹងអាក់អន់ដណ្ដើមយកវិញ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវ​ព្រះឧបនន្ទ​ជាសក្យបុត្ដមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលព្រះឧបនន្ទជា​សក្យបុត្ដ​មានអាយុ បានឱ្យចីវរខ្លួនឯង ដល់ភិក្ខុផងគ្នា ហើយមានចិត្ដអាក់អន់ ដណ្ដើម​យក​វិញ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃ អាបត្ដិទាំង៦យ៉ាង សិក្ខាបទ​នោះ តាំងឡើងដោយសមុដ្ឋានទាំង៣យ៉ាង។បេ។

[៥៤] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែលសូម​អំបោះ (អំពីគ្រហស្ថ) ដោយខ្លួនឯង យកមកឱ្យជាងតម្បាញត្បាញចីវរ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួក​ឆព្វគ្គិយភិក្ខុ។ ព្រោះរឿង រ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយភិក្ខុសូមអំបោះ (អំពី គ្រហស្ថ) ដោយខ្លួនឯង ហើយឱ្យជាងតម្បាញ ត្បាញចីវរ។ សិក្ខាបទនោះមានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយ​សមុដ្ឋាន​ទាំង​៦យ៉ាង។បេ។

[៥៥] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែលគេមិនបាន​បវារណាជាមុន ហើយចូលទៅរកជាងតម្បាញ របស់គហបតី ដែលមិនមែនជាញាតិ ហើយដល់នូវកិរិយាកំណត់ក្នុងចីវរ (ចង់បានឱ្យល្អហួសហេតុ) ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវព្រះឧបនន្ទជា​សក្យបុត្ដមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវ​ដែលព្រះឧបនន្ទជា​សក្យបុត្ដ​មានអាយុ ដែលគេមិនបានបវារណាទុកជាមុន ហើយចូលទៅរកជាងតម្បាញរបស់​គហបតី​មិនមែនជាញាតិ ដល់នូវកិរិយាកំណត់ក្នុងចីវរ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានទាំង​៦​យ៉ាង។បេ។

[៥៦] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែលទទួល​អច្ចេកចីវរ ហើយទុកឱ្យកន្លងសម័យនៃចីវរកាលទៅ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុង​នគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវភិក្ខុច្រើនរូប។ ព្រោះរឿងរ៉ាវដូច​ម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុច្រើនរូបទទួលអច្ចេកចីវរ ហើយទុកឱ្យកន្លងសម័យ នៃ​ចីវរកាល​ទៅ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃ អាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន២យ៉ាង (ដូចក្នុងកឋិនសិក្ខាបទ)។បេ។

[៥៧] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែលទុកចីវរ បណ្ដាចីវរទាំង៣ចីវរណាមួយ ក្នុងចន្លោះផ្ទះ ហើយនៅប្រាស (ចាកចីវរនោះ) លើស​៦រាត្រី​ទៅ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវភិក្ខុច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿង រ៉ាវដែលភិក្ខុច្រើនរូប ទុកចីវរ បណ្ដាចីវរទាំង៣ ចីវរណាមួយក្នុងចន្លោះផ្ទះ ហើយនៅប្រាស (ចាកចីវរនោះ) លើសពី៦រាត្រីទៅ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង​៦​យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន២យ៉ាង (ដូចក្នុងកឋិនកសិក្ខាបទ)។បេ។

[៥៨] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែលដឹងថា លាភគេបង្អោនទៅដើម្បីសង្ឃហើយបង្អោនមកដើម្បីខ្លួនវិញ ក្នុងទីណា។ ឆ្លើយថា ទ្រង់​បញ្ញត្ដ​ក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួកឆព្វគ្គិយភិក្ខុ។ ព្រោះ​រឿង​រ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយភិក្ខុដឹងថា លាភដែលគេ បង្អោន​ទៅ​ដើម្បីសង្ឃហើយ ក៏ត្រឡប់បង្អោនមកដើម្បីខ្លួនវិញ។ សិក្ខាបទនោះមានតែបញ្ញត្ដិ ១។ បណ្ដា​សមុដ្ឋាននៃអាបត្ដិទាំង ៦ យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន៣យ៉ាង។ បេ។

ចប់ បត្ដវគ្គ ទី៣។

ឧទ្ទាន គឺបញ្ជីរឿងនៃបត្ដវគ្គ ដូច្នេះ

[៥៩] ភិក្ខុទុកអតិរេកបាត្រ ១ ភិក្ខុមានបាត្រមានចំណងមិនទាន់ដល់ប្រាំអន្លើ១ ភិក្ខុទុក​ភេសជ្ជៈ១ ភិក្ខុស្វែងរកសំពត់ងូតទឹកភ្លៀង១ ភិក្ខុឱ្យចីវរដល់ភិក្ខុឯទៀតហើយមានចិត្ដ អាក់អន់ដណ្ដើមយកវិញ១ ភិក្ខុសូមឱ្យជាងតម្បាញ ត្បាញចីវរ មានពីរសិក្ខាបទ១ ភិក្ខុទទួលអច្ចេកចីវរទុកឱ្យកន្លងសម័យនៃចីវរកាល១ ភិក្ខុទុកចីវរណាមួយក្នុងចន្លោះផ្ទះ ហើយ​នៅប្រាសចាកចីវរលើស៦រាត្រី១ ភិក្ខុបង្អោនសង្ឃលាភមកដើម្បីខ្លួនឯង១។

ចប់ និស្សគ្គិយបាចិត្ដិយៈ៣០។

[៦០] សួរថាព្រះមានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធ ព្រះអង្គ ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់បញ្ញត្ដបាចិត្ដិយៈ ព្រោះពោលពាក្យកុហក ដោយដឹងខ្លួន ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវហត្ថកភិក្ខុ ជា​សក្យបុត្ដ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលហត្ថកភិក្ខុជាសក្យបុត្ដនិយាយ​ចរចា ជាមួយនឹងតិរ្ថិយទាំងឡាយ គេចកែសម្ដីហើយត្រឡប់ទទួលប្ដេជា្ញ ប្ដេជា្ញហើយបែរ​ជាគេចកែសម្ដីវិញ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដា សមុដ្ឋាននៃ​អាបត្ដិទាំង៦​យ៉ាង សិក្ខាបទនោះតាំងឡើងដោយសមុដ្ឋាន៣យ៉ាង គឺតាំងឡើងអំពីកាយនិងចិត្ដ មិន​តាំងឡើងអំពីវាចា១ តាំងឡើង អំពីវាចានិងចិត្ដ មិនតាំងឡើងអំពីកាយ១ តាំងឡើង​អំពីកាយ អំពីវាចា និងចិត្ដ១។បេ។

[៦១] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈ ព្រោះពោលពាក្យចាក់ដោត (ជេរ​ប្រទេច​ភិក្ខុផងគ្នា) ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ប្រារព្ធនូវបុគ្គល​ណា។ ទ្រង់ប្រារព្ធនូវពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួក ឆព្វគ្គិយភិក្ខុ ទាស់ទែងនឹងភិក្ខុទាំងឡាយ ដែលមានសីលជាទីស្រឡាញ់ ហើយពោល​ចាក់​ដោត (ជេរប្រទេច) ភិក្ខុដែលមានសីលជាទីស្រឡាញ់។ សិក្ខាបទនោះមានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន ៣ យ៉ាង។ បេ។

[៦២] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈ ព្រោះ ពោលពាក្យញុះញង់ភិក្ខុផងគ្នា ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុង នគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់​ប្រារព្ធនូវពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយភិក្ខុនាំ​ពាក្យញុះញង់ របស់ភិក្ខុទាំងឡាយដែលបង្កហេតុឈ្លោះទាស់ទែងគ្នា។ សិក្ខាបទនោះ​មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយ​សមុដ្ឋាន៣យ៉ាង។បេ។

[៦៣] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលបង្រៀនធម៌ដោយ​បទ ដល់អនុបសម្ប័ន្ន ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវ​បុគ្គលណា។ ទ្រង់ប្រារព្ធនូវពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវ​ដែល​ពួក ឆព្វគ្គិយភិក្ខុង្រៀនធម៌ដោយបទដល់ពួកឧបាសក។ សិក្ខាបទនោះ មាន តែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយ​សមុដ្ឋាន២យ៉ាង​គឺតាំងឡើងអំពីវាចា មិនតាំងឡើងអំពីកាយ និងចិត្ដ ១ តាំងឡើង​អំពីវាចា និងចិត្ដ មិន​តាំង​ឡើងអំពីកាយ១។បេ។

[៦៤] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលសម្រេចការ​ដេកនៅ​ជាមួយនឹងអនុបសម្ប័ន្ន ឱ្យលើសជាងពីរបីរាត្រីឡើងទៅ ក្នុងទីណា។ ឆ្លើយថា ទ្រង់​បញ្ញត្ដក្នុងនគរអាឡវី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវភិក្ខុច្រើនរូប។ ព្រោះរឿង​រ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកភិក្ខុច្រើនរូប សម្រេចការដេកនៅជាមួយ នឹង​អនុបសម្ប័ន្ន។ សិក្ខាបទនោះ មានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃ​អាបត្ដិ​ទាំង៦ យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន២ យ៉ាង គឺតាំងឡើងអំពីកាយ មិន​តាំងឡើងអំពីវាចានិងចិត្ដ ១ តាំងឡើងអំពីកាយនិងចិត្ដ មិនតាំងឡើងអំពីវាចា១។ បេ។

[៦៥] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលសម្រេចការដេកនៅ ជាមួយនឹងមាតុគ្រាម ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវ​បុគ្គលណា។ ទ្រង់ប្រារព្ធនូវ ព្រះអនុរុទ្ធមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវ​ដែល​ព្រះអនុរុទ្ធមានអាយុ សម្រេចការដេកនៅ ជាមួយនឹងមាតុគ្រាម។ សិក្ខាបទនោះ​មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះតាំងឡើងដោយ​សមុដ្ឋាន២យ៉ាង (ដូចក្នុងឯឡកលោមកសិក្ខាបទ)។បេ។

[៦៦] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលសម្ដែងធម៌ដល់​មាតុគ្រាម ឱ្យលើសជាងប្រាំ ប្រាំមួយម៉ាត់ឡើងទៅ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដ​ក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវព្រះឧទាយិមានអាយុ។ ព្រោះ​រឿង​រ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលព្រះឧទាយិមានអាយុ សម្ដែងធម៌ដល់មាតុគ្រាម។ សិក្ខាបទនោះមានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ២។ បណ្ដាសមុដ្ឋាន នៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទ​នោះ តាំងឡើងដោយសមុដ្ឋាន២យ៉ាង (ដូចក្នុងបទសោធម្មសិក្ខាបទ)។បេ។

[៦៧] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលប្រាប់​ឧត្ដរិមនុស្សធម្ម ដែលមានពិត ដល់អនុបសម្ប័ន្ន ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដ​ក្នុងនគរវេសាលី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ ប្រារព្ធនូវពួកភិក្ខុ ដែលនៅទៀប​ឆ្នេរស្ទឹង​ឈ្មោះវគ្គុមុទា។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវ​ដែលពួកភិក្ខុអ្នក​នៅទៀប​ឆ្នេរស្ទឹងឈ្មោះវគ្គុមុទា ពោលអួតឧត្ដរិមនុស្សធម្មនៃគ្នានិងគ្នា ដល់គ្រហស្ថទាំងឡាយ។ សិក្ខាបទនោះមានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំង​ឡើងដោយសមុដ្ឋាន៣ យ៉ាង គឺ តាំងឡើងអំពីកាយ មិនតាំងឡើងអំពីវាចានិងចិត្ដ ១ តាំងឡើងអំពីវាចា មិនតាំងឡើងអំពីកាយនិងចិត្ដ ១ តាំងឡើងអំពីកាយនិងវាចា មិនតាំង​ឡើងអំពីចិត្ដ១។បេ។

[៦៨] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលប្រាប់ទុដ្ឋុល្លាបត្ដិ​របស់ភិក្ខុផងគ្នាដល់អនុបសម្ប័ន្ន ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់​ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿង​រ៉ាវដែលពួកឆព្វគ្គិយភិក្ខុ ប្រាប់ទុដ្ឋុល្លាបត្ដិរបស់ភិក្ខុផងគ្នាដល់អនុបសម្ប័ន្ន។ សិក្ខាបទ​នោះ​មាន​តែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើង​ដោយ​សមុដ្ឋាន៣យ៉ាង (ដូចសមុដ្ឋាននៃអទិន្នាទាន)។បេ។

[៦៩] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលជីកដី ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរអាឡវី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួកភិក្ខុ​នៅក្នុងនគរអាឡវី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកភិក្ខុនៅ​ក្នុងនគរអាឡវី​នាំគ្នាជីកដី។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន៣យ៉ាង។បេ។

ចប់ មុសាវាទវគ្គទី១។

ឧទ្ទាន គឺបញ្ជីរឿងនៃមុសាវាទវគ្គនោះ ដូច្នេះ

[៧០] ភិក្ខុពោលពាក្យកុហក១ ពោលពាក្យចាក់ដោត១ ពោលពាក្យញុះញង់១ បង្រៀន​ធម៌ដោយបទ១ ដេករួមនឹងអនុសម្ប័ន្នមានពីរសិក្ខាបទ១ ការសម្ដែងធម៌១ ការអួត​ឧត្ដរិមនុស្សធម្ម១ ការប្រាប់ទុដ្ឋុល្លាបត្ដិ១ ការជីកដី១។

[៧១] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលធ្វើភូតគាម​ឱ្យ​វិនាស ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរអាឡវី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធ​នូវពួក​ភិក្ខុអ្នកនៅក្នុងនគរអាឡវី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះ​រឿងរ៉ាវ​ដែលពួក​ភិក្ខុអ្នក​នៅក្នុង​នគរអាឡវី កាប់ដើមឈើ១ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃ​អាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន៣យ៉ាង។បេ។

[៧២] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ពោលពាក្យដទៃ​ធ្វើឱ្យ​សង្ឃ​លំបាក ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរកោសម្ពី។ ទ្រង់ប្រារព្ធនូវបុគ្គល​ណា។ ទ្រង់ប្រារព្ធនូវព្រះឆន្នៈមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែល​ព្រះឆន្នៈមានអាយុ កាលត្រូវសាកសួរដោយអាបត្ដិក្នុងកណ្ដាលជំនុំសង្ឃ ហើយត្រឡប់​ពោល​​បិទ​បាំងពាក្យ​ដទៃ​ដោយ​​ពាក្យដទៃវិញ។ សិក្ខាបទនោះមានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦​យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន៣យ៉ាង។បេ។

[៧៣] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះ ភិក្ខុដែលបង្គាប់ភិក្ខុដទៃ ឱ្យពោលទោល តិះដៀល (ភិក្ខុផងគ្នា) ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវមេត្ដិយភិក្ខុនិងភុម្មជកភិក្ខុ។ ព្រោះរឿងរ៉ាវដូច​ម្ដេច។ ព្រោះរឿងរ៉ាវដែលមេត្ដិយភិក្ខុនិងភុម្មជកភិក្ខុ ប្រើភិក្ខុទាំងឡាយឱ្យពោលទោស​ព្រះទព្វមល្លបុត្ដមានអាយុ។ សិក្ខានោះ មានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណា្ដសមុដ្ឋាន​នៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន៣យ៉ាង។បេ។

[៧៤] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលយកគ្រែក្ដី តាំងក្ដី ពូកក្ដី កៅអីក្ដី ជារបស់សង្ឃទៅក្រាលទុកក្នុងទីវាល មិនសាយកមកទុកដោយខ្លួនឯង(ក្ដី) មិនប្រើអ្នកដទៃឱ្យយកមកទុក (ក្ដី) ហើយដើរចៀសចេញទៅ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដ ក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវភិក្ខុច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវ ដែលភិក្ខុច្រើនរូបក្រាលសេនាសនៈរបស់សង្ឃ​ក្នុងទីវាល មិនសាយកមកទុកដោយខ្លួនឯង ទាំងមិនប្រាប់ (អ្នកដទៃឱ្យសាយកមកទុក) ហើយដើរចៀសចេញទៅ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដា​សមុដ្ឋាន​នៃអាបត្ដិ ទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន២យ៉ាង (ដូចក្នុង​កឋិនកសិក្ខាបទ)។ បេ។

[៧៥] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលក្រាលកម្រាល​សម្រាប់​ដេកក្នុងវិហារជារបស់សង្ឃ មិនសាយកមកទុកដោយខ្លួនឯង (ក្ដី) មិនប្រាប់ (អ្នកដទៃឱ្យសាយកមកទុកក្ដី) ហើយដើរចៀសចេញទៅ ក្នុងទីណា។ ឆ្លើយថា ទ្រង់​បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួកសត្ដរសគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកសត្ដរសវគ្គិយភិក្ខុ ក្រាលកម្រាលសម្រាប់​ដេក ក្នុងវិហារជារបស់សង្ឃ មិនសាយកមកទុកវិញ ទាំងមិនបានប្រាប់ (អ្នកដទៃឱ្យ​សាយកមកទុក) ហើយដើរចៀសចេញទៅ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដា​សមុដ្ឋាន​នៃអាបត្ដិទាំង ៦ យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន២យ៉ាង (ដូចក្នុង​កឋិនកសិក្ខាបទ)។ បេ។

[៧៦] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលដឹងថា មានភិក្ខុចូល​ទៅនៅមុនហើយ ចូលទៅច្រៀតបៀតសម្រេចការដេកនៅក្នុងវិហារជារបស់សង្ឃ ក្នុងទី​ណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួក​ឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយភិក្ខុ ចូលទៅច្រៀត​បៀត​ភិក្ខុជាថេរៈទាំងឡាយ ហើយសម្រេចការដេកនៅ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន១ គឺ តាំងឡើងអំពីកាយនិងចិត្ដ មិនតាំងឡើងអំពីវាចា។ បេ។

[៧៧] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលមានចិត្ដខឹង អាក់អន់ ហើយចាប់ទង់ទាញភិក្ខុផងគ្នា ឱ្យចេញចាកវិហារជារបស់សង្ឃ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួក​ឆព្វគ្គិយភិក្ខុ។ ព្រោះ រឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយភិក្ខុ មានចិត្ដខឹង អាក់អន់ ហើយចាប់ទង់ទាញភិក្ខុទាំងឡាយឱ្យចេញអំពីវិហារជារបស់សង្ឃ។ សិក្ខាបទ​នោះ​មាន​តែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ យ៉ាង សិក្ខាបទនោះ តាំងឡើង​ដោយសមុដ្ឋាន ៣ យ៉ាង។ បេ។

[៧៨] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុដែលអង្គុយ​សង្កត់គ្រែ​ឬតាំង ដែលមានជើងគ្រាន់តែផ្គុំទុកឰដ៏ថ្នាក់ខាងលើក្នុងវិហារជារបស់សង្ឃ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដ​ក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់ប្រារឰភិក្ខុ១រូប។ ព្រោះ រឿងរ៉ាវ​ដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុ១រូប អង្គុយសង្កត់ភ្លាមនូវគ្រែ ដែលមាន​ជើង​គ្រាន់តែផ្គុំ​ទុកឰដ៏​ថ្នាក់​ខាងលើ ក្នុងវិហារជារបស់សង្ឃ។ សិក្ខាបទនោះមានតែ​បញ្ញត្ដិ១។ បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយ​សមុដ្ឋាន​២យ៉ាង គឺតាំងឡើអំពីកាយ មិនតាំង​ឡើង​អំពីវាចា​និងចិត្ដ១ តាំងឡើងអំពីកាយនិងចិត្ដ មិនតាំងឡើងអំពីវាចា១។បេ។

[៧៩] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុដែលបូកតម្បូលពីរបីជាន់ ហើយនៅតែបូកថែមឱ្យលើសពីនោះទៅទៀត ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរ​កោសម្ពី។ ទ្រង់​ប្រារព្ធ​នូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវព្រះឆន្នៈមានអាយុ។ ព្រោះរឿងរ៉ាវ​ដូចម្ដេច។ ព្រោះរឿង​រ៉ាវ ដែលព្រះឆន្នៈមានអាយុ ឱ្យគេលាប ឱ្យគេបូករឿយៗ នូវ​វិហារដែលខ្លួន​ធ្វើជាស្រេចហើយ វិហារធ្ងន់ពេក ក៏រលំបាក់ទៅ។ សិក្ខាបទនោះ មានតែ​បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ យ៉ាង សិក្ខាបទនោះ តាំងឡើងដោយ​សមុដ្ឋាន​ទាំង ៦ យ៉ាង។ បេ។

[៨០] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុដែលដឹងថាទឹកមានសត្វ ហើយយកទៅចាក់ស្រោចស្មៅឬដី ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរអាឡវី។ ទ្រង់ប្រារព្ធ​នូវ​បុគ្គលណា។ ទ្រង់ប្រារព្ធនូវពួកភិក្ខុអ្នកនៅក្នុងដែនអាឡវី។ ព្រោះរឿងរ៉ាវដូច​ម្ដេច។ ព្រោះរឿង​រ៉ាវ​ដែលពួកភិក្ខុអ្នកនៅក្នុងដែនអាឡវីដឹងថា ទឹកមានសត្វ ហើយ យកទៅស្រោចស្មៅឬដី។ សិក្ខាបទ​នោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ យ៉ាង សិក្ខាបទនោះ តាំងឡើង​ដោយសមុដ្ឋាន៣ យ៉ាង។ បេ។

ចប់ ភូតគាមវគ្គទី ២។

ឧទ្ទាន គឺបញ្ជីរឿងនៃភូតគាមវគ្គនោះ ដូច្នេះ

[៨១] ភិក្ខុកាប់ដើមឈើ ១ ភិក្ខុញុះញង់ភិក្ខុផងគ្នា ១ ភិក្ខុពោលទោសគ្នា១ ភិក្ខុយក​សេនាសនៈ ទៅតាំងទុកក្នុងទីវាល១ យកកម្រាលទៅក្រាលក្នុងវិហារ១ ភិក្ខុចូល​ទៅដេក​ជ្រៀត​បៀត១ ភិក្ខុទង់ទាញភិក្ខុផងគ្នា១ ភិក្ខុអង្គុយសង្កត់គ្រែ ឬតាំងដែលគេទុកឰដ៏ថ្នាក់​ខាងលើ១ ភិក្ខុបូក​លាបតម្បូល១ ភិក្ខុដឹងថាទឹកមានសត្វ ហើយស្រោច (ស្មៅឬដី)១។

[៨២] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលសង្ឃមិនបាន​សន្មត ហើយទៅទូន្មានភិក្ខុនី ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធ​នូវបុគ្គល​ណា។ ទ្រង់ប្រារព្ធនូវពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវ​ដែល​ពួក​ឆព្វគ្គិយ​ភិក្ខុ ដែលសង្ឃមិនបានសន្មតហើយទៅទូន្មានភិក្ខុនី។ បញ្ញត្ដិ អនុប្បញ្ញត្ដិ អនុប្បន្នប្បញ្ញត្ដិ សិក្ខាបទ​នោះ មានដែរឬទេ។ មានតែបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១ ឯអនុប្បន្នប្បញ្ញត្ដិ មិនមាន​ក្នុង​សិក្ខាបទ​នោះទេ។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ យ៉ាង សិក្ខាបទនោះ តាំង​ឡើង​ដោយ​សមុដ្ឋាន ២ យ៉ាង គឺតាំងឡើងអំពីវាចា មិនតាំង ឡើងអំពីកាយនិងចិត្ដ១ តាំងឡើង​អំពីវាចា​និងចិត្ដ មិនតាំងឡើងអំពីកាយ១។បេ។

[៨៣] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលទូន្មានភិក្ខុនី ក្នុង​វេលា​ដែលព្រះអាទិត្យអស្ដង្គតហើយ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវព្រះចូឡបន្ថកមានអាយុ។ ព្រោះរឿងរ៉ាវដូច​ម្ដេច។ ព្រោះរឿងរ៉ាវដែលព្រះចូឡបន្ថកមានអាយុ ទៅទូន្មានភិក្ខុនីក្នុងវេលាព្រះអាទិត្យ​អស្ដង្គតទៅ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាន នៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន២យ៉ាង (ដូចក្នុងបទសោធម្មសិក្ខាបទ)។បេ។

[៨៤] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលចូលទៅកាន់​សម្នាក់​ភិក្ខុនី ហើយទូន្មានភិក្ខុនី ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងសក្កជនបទ។ ទ្រង់ប្រារព្ធ​នូវបុគ្គល​ណា។ ទ្រង់ប្រារព្ធនូវពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវ​ដែលពួកឆព្វគ្គិយ ភិក្ខុ​ចូលទៅកាន់សម្នាក់នៃភិក្ខុនីហើយទូន្មានភិក្ខុនី។ សិក្ខាបទនោះមាន​បញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដា​សមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទ នោះតាំងឡើង​ដោយសមុដ្ឋាន២យ៉ាង (ដូចក្នុងកឋិនកសិក្ខាបទ)។បេ។

[៨៥] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលពោលថា ភិក្ខុទាំង​ឡាយទូន្មានពួកភិក្ខុនីព្រោះហេតុតែអាមិសៈ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុង​នគរ​សាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវ​ដូចម្ដេច។ ព្រោះ រឿងរ៉ាវដែលពួកឆព្វគ្គិយភិក្ខុពោលថា ភិក្ខុទាំងឡាយ​ទូន្មានពួក​ភិក្ខុនី​ព្រោះហេតុតែអាមិសៈ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាន នៃ​អាបត្ដិ​ទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន៣យ៉ាង។បេ។

[៨៦] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលឱ្យចីវរដល់ភិក្ខុនី​មិនមែនជាញាតិ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធ​នូវបុគ្គល​ណា។ ទ្រង់ប្រារព្ធនូវភិក្ខុមួយរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុ​មួយរូប​បានឱ្យចីវរ ដល់ភិក្ខុនីដែលមិនមែនជាញាតិ។ សិក្ខាបទនោះមានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានទាំង​៦​យ៉ាង។បេ។

[៨៧] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលដេរចីវរឱ្យ​ភិក្ខុនីមិន​មែនជាញាតិ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវព្រះឧទាយិមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែល​ព្រះឧទាយិ​មានអាយុ ដេរចីវរឱ្យភិក្ខុនីមិនមែនជាញាតិ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដា​សមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយ​សមុដ្ឋានទាំង​៦​យ៉ាង។បេ។

[៨៨] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈ ចំពោះភិក្ខុដែលបបួលភិក្ខុនី​ដើរទៅ​កាន់ផ្លូវ​ឆ្ងាយជាមួយគ្នា ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធ​នូវបុគ្គល​ណា។ ទ្រង់ប្រារព្ធនូវពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវ​ដែលពួកឆព្វគ្គិយភិក្ខុបបួលពួកភិក្ខុនីដើរទៅកាន់ផ្លូវឆ្ងាយមួយជាមួយគ្នា។ សិក្ខាបទ នោះ​មានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំង​ឡើងដោយសមុដ្ឋាន៤យ៉ាង គឺតាំងឡើងអំពីកាយ មិនតាំងឡើងអំពីវាចានិងចិត្ដ១ តាំង​ឡើងអំពីកាយនិងវាចា មិនតាំងឡើអំពីចិត្ដ១ តាំងឡើងអំពីកាយនិងចិត្ដ មិនតាំង​ឡើង​អំពីវាចា១ តាំងឡើអំពីកាយអំពីវាចានិងចិត្ដ១។បេ។

[៨៩] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈ ចំពោះភិក្ខុ​ដែលបបួល​ភិក្ខុនីឡើង​ជិះទូក​មួយជាមួយគ្នា ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធ​នូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវ​ដែលពួកឆព្វគ្គិយភិក្ខុ បបួលពួកភិក្ខុនីឡើងជិះទូកមួយជាមួយគ្នា។ សិក្ខាបទនោះ មាន​បញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ យ៉ាង សិក្ខាបទនោះ តាំង​ឡើង​ដោយសមុដ្ឋាន៤យ៉ាង។បេ។

[៩០] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុ ដែលដឹងហើយ​ឆាន់​បិណ្ឌបាតដែលភិក្ខុនីចាត់ចែងឱ្យ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ។ ទ្រង់​ប្រារព្ធ​នូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវទេវទត្ដ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែល ទេវទត្ដដឹងហើយឆាន់បិណ្ឌបាតដែលភិក្ខុនីចាត់ចែងឱ្យ។ សិក្ខាបទនោះ មានបញ្ញត្ដិ ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយ​សមុដ្ឋាន១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនតាំងឡើងអំពីវាចាឡើយ។បេ។

[៩១] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដបាចិត្ដិយៈចំពោះភិក្ខុមួយរូប ដែលសម្រេច​ការអង្គុយនៅក្នុងទីកំបាំង ជាមួយនឹងភិក្ខុនីមួយរូប ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដ​ក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវព្រះឧទាយិមានអាយុ។ ព្រោះ​រឿង​រ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលព្រះឧទាយិមានអាយុ សម្រេចការអង្គុយក្នុងទីកំបាំង ជាមួយនឹងភិក្ខុនីមួយរូប។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋាន១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិន​តាំង​ឡើងអំពីវាចាឡើយ។បេ។

ចប់ ឱវាទវគ្គទី៣។

ឧទ្ទាន គឺបញ្ជីរឿងនៃឱវាទវគ្គនោះ ដូច្នេះ

[៩២] ភិក្ខុដែលសង្ឃមិនបានសន្មត ហើយទូន្មានភិក្ខុនី១ ភិក្ខុចូលទៅទូន្មានភិក្ខុនី ក្នុង​វេលា​ដែលព្រះអាទិត្យអស្ដង្គត១ ភិក្ខុចូលទៅកាន់សម្នាក់ភិក្ខុនី ដើម្បីទូន្មាន១ ភិក្ខុពោល​ថា ភិក្ខុទាំងឡាយខំទូន្មានភិក្ខុនីព្រោះហេតុតែអាមិសៈ១ ភិក្ខុឱ្យចីវរដល់ភិក្ខុនីមិនមែនជា​ញាតិ១ ភិក្ខុដេរចីវឱ្យភិក្ខុនីមិនមែនជាញាតិ១ ភិក្ខុបបួលភិក្ខុនី ដើរទៅកាន់ផ្លូវឆ្ងាយមួយ​ជាមួយគ្នា១ ភិក្ខុបបួលភិក្ខុនីឡើងជិះទូកមួយជាមួយគ្នា១ ភិក្ខុដឹង ហើយឆាន់ចង្ហាន់​ដែលភិក្ខុនីចាត់ចែងឱ្យ១ ភិក្ខុអង្គុយនៅក្នុងទីកំបាំងជាមួយនឹងភិក្ខុនី១។

[៩៣] ភិក្ខុបរិភោគដុំបាយក្នុងផ្ទះសម្នាក់ (រោងឆាន់) លើសកំណត់ម្ដងប៉ុណ្ណោះ ត្រូវ​អាបត្ដិបាចិត្ដិយៈ ព្រះពុទ្ធជាម្ចាស់ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះ​រឿងដែលពួកឆព្វគ្គិយភិក្ខុ នៅឆាន់ដុំបាយក្នុងផ្ទះសម្នាក់រឿយៗ។ សិក្ខាបទនោះ​មាន​បញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង អាបត្ដិនោះ តាំងឡើង​ដោយ​សមុដ្ឋាន២ យ៉ាង (ដូចក្នុងឯឡកលោមកសិក្ខាបទ)។ បេ។

[៩៤] ភិក្ខុត្រូវអាបត្ដិបាចិត្ដិយៈ ព្រោះឆាន់គណភោជន ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដ​ក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុឈ្មោះទេវទត្ដ។ ព្រោះ​រឿង​ដូចម្ដេច។ ព្រោះរឿងទេវទត្ដព្រមទាំងបរិស័ទ ដើរសូមគេគ្រប់ត្រកូល ហើយយក​មកឆាន់។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ៧។ បណ្ដាសមុដ្ឋាននៃ​អាបត្ដិ​ទាំង៦ អាបត្ដិ​នោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។បេ។

[៩៥] ភិក្ខុត្រូវអាបត្ដិបាចិត្ដិយៈ ព្រោះឆាន់បរម្បរភោជន ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់​បញ្ញត្ដ​ក្នុងក្រុងវេសាលី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុច្រើនរូប។ ព្រោះ​រឿង​ដូចម្ដេច ព្រោះរឿងភិក្ខុច្រើនរូប ដែលគេនិមន្ដទៅក្នុងទីដទៃហើយ បែរជា​ទៅឆាន់ក្នុង​ទីឯ​ទៀត​វិញ (ក្រៅអំពីទីនិមន្ដនោះ)។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ៣។ បណ្ដា​សមុដ្ឋាន​នៃអាបត្ដិ​ទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុង​កឋិនសិក្ខាបទ)។បេ។

[៩៦] ភិក្ខុទទួលនំកំណត់ត្រឹមពេញពីរបាត្រ ឬបីបាត្រ គួរ តែបើ ទទួលឱ្យលើស​កំណត់​នោះ​ទៅ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់​ប្រារព្ធ​នឹង​បុគ្គលដូចម្តេច។ ទ្រង់ប្រារព្ធនឹងភិក្ខុច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿង​ដែលភិក្ខុ ច្រើនរូប មិនដឹងប្រមាណហើយចេះតែទទួល។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋានទាំង៦។បេ។

[៩៧] ភិក្ខុ ឆាន់រួចហើយ ហាមភោជនហើយ ឆាន់ខាទនីយៈ ឬភោជនីយៈ ដែលភិក្ខុ​មិន​បាន​ធ្វើវិនយកម្ម ឬមិនមែនសល់ដែលអំពីភិក្ខុឈឺ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់​បញ្ញត្ដក្នុង​ទី​ណា។ ទ្រង់​បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុ​ច្រើនរូប។ ព្រោះ​រឿង​ដូច​ម្ដេច។ ព្រោះរឿងដែលភិក្ខុច្រើនរូប ឆាន់រួចហើយ ហាមភោជន​ហើយ ក្រោក​ទៅឆាន់​ក្នុងទីឯ​ទៀត​វិញ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិ​នោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងកឋិន​សិក្ខាបទ)។បេ។

 [៩៨] ភិក្ខុនាំយកខាទនីយៈ ឬភោជនីយៈ ដែលភិក្ខុមិនបានធ្វើវិនយកម្ម ឬ​មិន​មែន​សល់​ដែល​អំពីភិក្ខុឈឺ ទៅបង្ខំភិក្ខុដែលឆាន់រួចហើយ ហាមភោជនហើយ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់​បញ្ញត្ដ​ក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់​ប្រារព្ធ​នឹង​ភិក្ខុ​មួយ​រូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុមួយរូប នាំយក​ភោជនីយៈ ដែលភិក្ខុមិន​បាន​ធ្វើ​វិនយកម្ម ឬមិនមែនសល់ដែលអំពីភិក្ខុឈឺ ទៅបង្ខំភិក្ខុ​ដែល​ឆាន់រួចហើយ ហាមភោជនហើយ។ សិក្ខាបទ​នោះ មានតែបញ្ញត្ដិ១។ បណ្ដា​សមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំង ឡើងដោយ​សមុដ្ឋាន៣។បេ។

[៩៩] ភិក្ខុ ឆាន់ខាទនីយៈ ឬភោជនីយៈ ក្នុងពេលមិនគួរ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដ​ក្នុង​ទីណា។ ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹង​ពួក​សត្ដរសវគ្គិយ​ភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកសត្ដរសវគ្គិយភិក្ខុឆាន់​ភោជន ក្នុង​ពេល​មិនគួរ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាន នៃ​អាបត្ដទាំង៦ អាបត្ដិនោះ តាំងឡើង​ដោយសមុដ្ឋាន២(ដូចក្នុងឯឡកលោមសិក្ខា)។បេ។

[១០០] ភិក្ខុឆាន់ខាទនីយៈ ឬភោជនីយៈ ដែលខ្លួនសន្សំទុក ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់​បញ្ញត្តិក្នុង​ទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធ​នឹង​ព្រះវេលដ្ឋសីសៈ​មានអាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលព្រះវេលដ្ឋសីសៈ​មានអាយុ ឆាន់ភោជនដែលខ្លួនសន្សំទុក។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដា​សមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុង​ឯឡកលោម​សិក្ខាបទ)។បេ។

[១០១] ភិក្ខុសូមបណីតភោជន [បណិតភោជននោះ បានដល់ វត្ថុឧត្ដម៩យ៉ាងគឹ ទឹក​ដោះរាវ ទឹកដោះខាប់ ប្រេង ទឹកឃ្មុំ ទឹកអំពៅ ត្រី សាច់ ទឹកដោះស្រស់ ទឹកដោះជូរ។] ចំពោះ​ខ្លួនឯង​ហើយឆាន់ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុង​នគរសាវត្ថី។ ទ្រង់ប្រារព្ធ​នឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូច​ម្ដេច។ ព្រោះរឿង​ដែលពួក​ឆព្វគ្គិយភិក្ខុ សូមបណីតភោជន ដើម្បីប្រយោជន៍​ដល់ខ្លួន​ហើយឆាន់។ សិក្ខាបទនោះ មាន​បញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃ​អាបត្ដិ​ទាំង៦ អាបត្ដិនោះ តាំងឡើងដោយ​សមុដ្ឋាន៤។បេ។

[១០២] ភិក្ខុឆាន់អាហារដែលសម្រាប់ឆាន់តាមទ្វារមាត់ ដែលគេមិនបានប្រគេន ត្រូវ​អាបត្ដិ​បាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរវេសាលី។ ទ្រង់ប្រារព្ធនឹង​បុគ្គលណា។ ទ្រង់​ប្រារព្ធ​នឹងភិក្ខុមួយរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុមួយរូប ឆាន់អាហារសម្រាប់​ឆាន់​តាម​ទ្វារមាត់ ដែលគេមិនបានប្រគេន។ សិក្ខាបទនោះ មាន​បញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ១។ បណ្ដា​សមុដ្ឋាន​នៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង​ដោយ​សមុដ្ឋាន ២ (ដូចក្នុងឯឡកលោម​សិក្ខាបទ)។ បេ។

ចប់ ភោជនវគ្គ ទី៤។

ឧទ្ទាននៃភោជនវគ្គនោះ ដូច្នេះ

[១០៣] រឿងភិក្ខុឆាន់ដុំបាយក្នុងផ្ទះសម្នាក់១ រឿងភិក្ខុឆាន់គណភោជន១ រឿងភិក្ខុឆាន់​បរម្បរភោជន១ រឿងភិក្ខុទទួលនំបានតែត្រឹមពីរបាត្រឬបីបាត្រ១ រឿងភិក្ខុហាមភោជន១ រឿង​ភិក្ខុ​ហាម​ភោជនហើយ ភិក្ខុឯទៀតនាំយកភោជន ទៅបង្ខំឱ្យឆាន់១ រឿងភិក្ខុឆាន់ក្នុង​វេលាវិកាល១ រឿង​ភិក្ខុឆាន់ភោជនដែលខ្លួនសន្សំទុក១ រឿងភិក្ខុសូមបណីតភោជន ដើម្បី​ប្រយោជន៍ដល់ខ្លួន១ រឿងភិក្ខុ​ឆាន់អាហារសម្រាប់ឆាន់ តាមទ្វារមាត់ដែលគេមិនបាន​ប្រគេន១។

[១០៤] ភិក្ខុ ឱ្យខាទនីយៈ ឬភោជនីយៈដល់អចេលក៏ក្ដី ដល់បរិព្វាជកក្ដី ដល់បរិព្វាជិកាក្ដី ដោយដៃខ្លួនឯង ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរ​វេសាលី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងព្រះអានន្ទមានអាយុ។ ព្រោះរឿង​ដូចម្ដេច។ ព្រោះ​រឿងដែលព្រះអានន្ទមានអាយុ ឱ្យនំពីរដុំដល់បរិព្វាជិកាម្នាក់ តែសម្គាល់​ថាឱ្យនំតែ​មួយ​ដុំទេ។ សិក្ខាបទ​នោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង​ដោយ​សមុដ្ឋាន​ពីរ (ដូចក្នុងឯឡកលោមសិក្ខាបទ )។បេ។

[១០៥] ភិក្ខុបបួលភិក្ខុផងគ្នាថា នែលោកមានអាយុ មក យើងនឹងចូលទៅកាន់​ស្រុក ឬនិគម ដើម្បីបិណ្ឌបាតជាមួយគ្នា ហើយបានឱ្យក្ដី មិនបានឱ្យក្ដី នូវបិណ្ឌបាត ដល់​ភិក្ខុនោះ ហើយបញ្ជូនភិក្ខុនោះទៅវិញ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដ​ក្នុង​នគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងព្រះឧបនន្ទ ជា​សក្យបុត្ដ​មានអាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលព្រះឧបនន្ទ ជាសក្យបុត្ដមាន​អាយុ បបួលភិក្ខុផងគ្នាថា នែ​លោក​មានអាយុ មក យើងនឹងចូលទៅកាន់ស្រុក ដើម្បីបិណ្ឌបាតជាមួយគ្នា ហើយមិន​បាន​ឱ្យ​បិណ្ឌ​បាត​ដល់ភិក្ខុនោះ ហើយក៏បញ្ជូនទៅ​វិញ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាន​នៃ​​អាបត្ដិទាំង៦ អាបត្ដិនោះ តាំង​ឡើងដោយសមុដ្ឋាន៣។បេ។

[១០៦] ភិក្ខុចូលទៅសម្រេចកាអង្គុយក្នុងត្រកូល ដែលមានតែជនពីរនាក់ប្ដីប្រពន្ធ ត្រូវ​អាបត្ដិ​បាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹង​បុគ្គល​ណា។ ទ្រង់ប្រារព្ធនឹងព្រះឧបនន្ទ ជាសក្យបុត្ដមានអាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែល​ព្រះ​ឧបនន្ទ ជាសក្យបុត្ដមានអាយុ ចូលទៅសម្រេចការអង្គុយ ក្នុងត្រកូល​ដែលមានតែជនពីរនាក់។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃ​អាបត្ដិ​ទាំង៦ អាបត្ដិនោះ តាំងឡើង​ដោយ​សមុដ្ឋាន១ គឺតាំងឡើងដោយកាយនិងចិត្ដ មិនតាំង​ឡើងដោយវាចាឡើយ។បេ។

[១០៧] ភិក្ខុសម្រេចការអង្គុយលើអាសនៈដែលស្ងាត់កំបាំងជាមួយនឹងមាតុគ្រាម ត្រូវ​អាបត្ដិបាចិត្ដយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹង​បុគ្គល​ណា។ ទ្រង់ប្រារព្ធនឹងព្រះឧបនន្ទ ជាសក្យបុត្ដមានអាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែល​ព្រះ​ឧបនន្ទ ជាសក្យបុត្ដមានអាយុ សម្រេចការអង្គុយលើអាសនៈ ដែល​ស្ងាត់​កំបាំងជាមួយ​នឹង​មាតុគ្រាម។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាន​នៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង​ដោយសមុដ្ឋាន១ គឺតាំងឡើងដោយកាយនិងចិត្ដ មិនតាំងឡើងដោយវាចាឡើយ។បេ។

[១០៨] ភិក្ខុសម្រេចការអង្គុយក្នុងទីស្ងាត់តែម្នាក់និងម្នាក់ ជាមួយនឹងមាតុគ្រាម ត្រូវ​អាបត្ដិ​បាចិត្ដយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គល​ណា។ ទ្រង់​ប្រារព្ធ​នឹងព្រះឧបនន្ទ ជាសក្យបុត្ដមានអាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿង​ដែលព្រះ​ឧបនន្ទ ជា​សក្យបុត្ដមានអាយុ សម្រេចការអង្គុយក្នុងទីស្ងាត់តែម្នាក់និងម្នាក់ ជាមួយនឹង​មាតុគ្រាម។ សិក្ខាបទ​នោះ មានតែបញ្ញត្ដិ១។បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង​ដោយសមុដ្ឋាន១ គឺតាំងឡើងដោយកាយនិងចិត្ដ មិនបានតាំង​ឡើង​​ដោយវាចាឡើយ។បេ។

[១០៩] ភិក្ខុដែលគេនិមន្ដរួចហើយ ឈ្មោះថាប្រកបដោយភត្ដ មិនបានលាភិក្ខុ​ផងគ្នា​ដែល​មាន​​នៅ (ក្នុងវត្ដ) ហើយស្រាប់តែត្រាច់ទៅក្នុងត្រកូលទាំងឡាយ ក្នុងពេលមុនបាយក្ដី ក្រោយ​បាយ​ក្ដី ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារព្ធ​នឹងបុគ្គល​ណា។ ទ្រង់ប្រារព្ធនឹងព្រះឧបនន្ទជាសក្យបុត្ដមានអាយុ។ ព្រោះរឿង​ដូចម្ដេច។ ព្រោះរឿង​ដែលព្រះឧបនន្ទ ជាសក្យបុត្ដមានអាយុ គេនិមន្ដរួចហើយ ឈ្មោះថា​ជាភិក្ខុ​ប្រកប​ដោយ​ភត្ដ ហើយត្រាច់ទៅក្នុងត្រកូលទាំងឡាយក្នុងពេលមុនបាយ និង​ក្រោយ​បាយ។ សិក្ខាបទ​នោះ មានបញ្ញត្ដិ ១ មានអនុប្បញ្ញត្ដិ ៤។ បណ្ដា​សមុដ្ឋាន​នៃអាបត្ដិទាំង ៦ អាបត្ដិ នោះ តាំងឡើង​ដោយ​សមុដ្ឋាន ២ (ដូចក្នុងកឋិនសិក្ខាបទ)។ បេ។

[១១០] ភិក្ខុសូមភេសជ្ជៈលើសកំណត់ដែលគេបវារណានោះ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់​បញ្ញត្ដ​ក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងដែនសក្កៈ។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធ​នឹងពួក​ឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងពួកឆព្វគ្គិយភិក្ខុ ដែលមហានាម​សក្យរាជ អង្វរថា បពិត្រ​លោកម្ចាស់ សូមលោកម្ចាស់បង្អង់ចាំក្នុងថ្ងៃនេះ១ ថ្ងៃសិន ហើយមិនព្រមបង្អង់ចាំ។ សិក្ខាបទ​នោះ មានបញ្ញត្ដិ ១ មានអនុប្បញ្ញត្ដិ១។ បណ្ដា​សមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំង​ឡើងដោយសមុដ្ឋានទាំង ៦។ បេ។

[១១១] ភិក្ខុទៅដើម្បីមើលកងទ័ព ដែលគេលើកចេញទៅ (អំពី ស្រុក) ត្រូវអាបត្ដិ​បាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹង​បុគ្គល​ណា។ ទ្រង់ប្រារព្ធ​នឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួក​ឆព្វគ្គិយភិក្ខុនាំគ្នាទៅ ដើម្បី​មើល​កងទ័ពដែលគេលើកចេញទៅ (អំពីស្រុក)។ សិក្ខាបទ​នោះមាន បញ្ញត្ដិ១ មាន​អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។បេ។

[១១២] ភិក្ខុនៅក្នុងកងទ័ពហួសអំពីកំណត់៣រាត្រីទៅ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដ​ក្នុង​ទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹង​ពួក​ឆព្វគ្គិយ​ភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ នៅក្នុងកងទ័ពហួស​អំពីកំណត់​៣រាត្រី​ទៅ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃ អាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង​ដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។បេ។

[១១៣] ភិក្ខុទៅកាន់ទីដែលគេច្បាំងគ្នា ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់​បញ្ញត្ដ​ក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះ​រឿង​ដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ នាំគ្នាទៅកាន់ទីដែលគេច្បាំងគ្នា។ សិក្ខាបទនោះ មានតែ​បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង​ដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។បេ។

ចប់ អចេលកវគ្គ ទី ៥។

ឧទ្ទាននៃអចេលកវគ្គនោះ គឺ

[១១៤] រឿងភិក្ខុឱ្យខាទនីយភោជនីយៈដល់អចេលក១ រឿងភិក្ខុបញ្ជូនភិក្ខុផងគ្នា១ រឿង​ភិក្ខុ​អង្គុយក្នុងត្រកូលដែលមានតែជនពីរនាក់ប្ដីប្រពន្ធ១ រឿងភិក្ខុអង្គុយក្នុងទីស្ងាត់មានពីរ​សិក្ខាបទ១ រឿងភិក្ខុមិនបានលាភិក្ខុផងគ្នាដែលមាននៅក្នុងវត្ដ១ រឿងភិក្ខុសូមភេសជ្ជៈ១ រឿងភិក្ខុទៅមើលកងទ័ពដែលគេលើកចេញទៅអំពីស្រុក១ រឿងភិក្ខុនៅក្នុងកងទ័ពហួស​អំពី​កំណត់៣រាត្រីទៅ១ រឿងភិក្ខុទៅកាន់ទីដែលគេច្បាំងគ្នា១។

[១១៥] ភិក្ខុត្រូវអាបត្ដិបាចិត្ដិយៈ ព្រោះផឹកសុរា និងមេរ័យ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់​បញ្ញត្ដក្នុងនគរកោសម្ពី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងព្រះសាគតៈមាន​អាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលព្រះសាគតៈមានអាយុផឹកទឹកស្រវឹង។ សិក្ខាបទ​នោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង​ដោយ​សមុដ្ឋាន២ គឺតាំងឡើងអំពីកាយ មិនបានតាំងឡើងអំពីវាចានិងចិត្ដក៏មាន តាំង​ឡើង​អំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចាក៏មាន។បេ។

[១១៦] ភិក្ខុត្រូវបាចិត្ដិយៈ ព្រោះចាក់ដោយជន្លួញគឺម្រាមដៃ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ ធ្វើភិក្ខុផងគ្នាឱ្យសើចដោយ​ជន្លួញគឺ​ម្រាម​ដៃ (ចាក់ក្រឡេក)។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំង​ឡើង​អំពីវាចាឡើយ។បេ។

[១១៧] ភិក្ខុត្រូវអាបត្ដិបាចិត្ដយៈ ព្រោះលេងទឹក ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដ​ក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកសត្ដរសវគ្គិយភិក្ខុ។ ព្រោះ​រឿង​ដូចម្ដេច។ ព្រោះរឿងដែលពួកសត្ដរសវគ្គិយភិក្ខុ នាំគ្នាលេងទឹកក្នុងស្ទឹងអចិរវតី។ សិក្ខាបទ​នោះ មាន​តែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង ដោយសមុដ្ឋាន១ គឺតាំង​ឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចាឡើយ។បេ។

[១១៨] ភិក្ខុត្រូវអាបត្ដិបាចិត្ដិយៈ ព្រោះមិនអើពើ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដ​ក្នុងនគរ​កោសម្ពី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងព្រះឆន្នៈមានអាយុ។ ព្រោះរឿង​ដូចម្ដេច។ ព្រោះរឿងដែលព្រះឆន្នៈមានអាយុធ្វើសេចក្ដីមិនអើពើ។ សិក្ខាបទ​នោះ មានតែ​បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង​ដោយ​សមុដ្ឋាន ៣។បេ។

[១១៩] ភិក្ខុបន្លាចភិក្ខុផងគ្នា ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់​បញ្ញត្ដ​ក្នុង​នគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿង​ដូចម្ដេច។ ព្រោះ​រឿងដែលពួកឆព្វគ្គិយភិក្ខុបន្លាចភិក្ខុផងគ្នា។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដា សមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។បេ។

[១២០] ភិក្ខុបង្កាត់ភ្លើងអាំង ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដ​ក្នុង​ដែនភគ្គៈ។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះ​រឿងដែល​ភិក្ខុច្រើនរូបបង្កាត់ភ្លើងអាំង។ សិក្ខាបទនោះ មានបញ្ញត្ដិ ១ មាន​អនុប្បញ្ញត្ដិ២។ បណ្ដា​សមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយ​សមុដ្ឋាន​ទាំង ៦។ បេ។

[១២១] កំណត់ថ្ងៃមិនទាន់ដល់កន្លះខែ ភិក្ខុងូតទឹក ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដ​ក្នុង​ទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងរាជគ្រឹះ។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុ​ច្រើនរូប។ ព្រោះ​រឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុច្រើនរូប បានឃើញព្រះរាជាហើយ នាំគ្នាងូតទឹក​មិនដឹង​ប្រមាណ។ សិក្ខាបទនោះ មានបញ្ញត្ដិ១។ មានអនុប្បញ្ញត្ដិ ៦។ សិក្ខាបទនោះ ជាសព្វត្ថប្បញ្ញត្ដិ ឬ​ជា​បទេសប្បញ្ញត្ដិ។ សិក្ខាបទនោះជា បទេសប្បញ្ញត្ដិ។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ សិក្ខាបទ​នោះ តាំងឡើងដោយសមុដ្ឋាន ២ (ដូចក្នុង​ឯឡកលោមសិក្ខាបទ)។បេ។

[១២២] បណ្ដាវត្ថុសម្រាប់ធ្វើចីវរឱ្យមានពណ៌អាក្រក់៣យ៉ាង ភិក្ខុ មិនយកវត្ថុ​សម្រាប់ធ្វើ​ចីវរឱ្យ​មានពណ៌អាក្រក់ណាមួយ មកធ្វើកប្បពិន្ទុ ហើយប្រើប្រាស់ចីវរថ្មី ត្រូវអាបត្ដិ​បាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គល​ណា។ ទ្រង់ប្រារព្ធ​នឹងភិក្ខុ​ច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែល ភិក្ខុច្រើន​រូប​មិនស្គាល់ចីវររបស់ខ្លួន។ សិក្ខាបទ​នោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយ​សមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។បេ។

[១២៣] ភិក្ខុ វិកប្បចីវរដោយខ្លួនឯង ចំពោះភិក្ខុក្ដី ភិក្ខុនីក្ដី សិក្ខមានាក្ដី សាមណេរក្ដី សាមណេរីក្ដី មិនបានដកវិកប្បចេញ ហើយប្រើប្រាស់ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដ​ក្នុង​ទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹង​ព្រះឧបនន្ទ ជាសក្យបុត្ដមានអាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលព្រះឧបនន្ទ ជាសក្យបុត្ដមានអាយុ វិកប្បចីវរដោយខ្លួនឯង ចំពោះភិក្ខុផងគ្នា មិនបានដកវិកប្បចេញ ហើយប្រើប្រាស់។ សិក្ខាបទ​នោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងកឋិនសិក្ខាបទ)។បេ។

[១២៤] ភិក្ខុលាក់បាត្រក្ដី ចីវរក្ដី និសីទនៈក្ដី បំពង់ម្ជុលក្ដី វត្ថពន្ធចង្កេះក្ដី របស់ភិក្ខុផងគ្នា ត្រូវអាបត្ដិ​បាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធ​នឹង​បុគ្គល​ណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែល​ពួក​ឆព្វគ្គិយភិក្ខុ លាក់បាត្រខ្លះ ចីវរខ្លះ និសីទនៈខ្លះ បំពង់ម្ជុលខ្លះ វត្ថពន្ធចង្កេះខ្លះ ជារបស់​ភិក្ខុផងគ្នា។ សិក្ខាបទ​នោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាន នៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន​៣។បេ។

ចប់ សុរាមេរយវគ្គ ទី ៦។

ឧទ្ទាននៃសុរាមេរយវគ្គនោះ ដូច្នេះ

[១២៥] រឿងភិក្ខុផឹកសុរា១ រឿងភិក្ខុចាក់ក្រឡេកគ្នាដោយជន្លួញ គឺម្រាមដៃ១ រឿងភិក្ខុ​លេង​ទឹក១ រឿងភិក្ខុមិនអើពើ១ រឿងភិក្ខុបន្លាចភិក្ខុផងគ្នា១ រឿងភិក្ខុបង្កាត់ភ្លើងអាំង១ រឿងភិក្ខុងូតទឹក១ រឿងភិក្ខុមិនយកវត្ថុសម្រាប់ធ្វើចីវរឱ្យមានពណ៌អាក្រក់ មកធ្វើកប្បពិន្ទុ១ រឿងភិក្ខុវិកប្បចីវរ១ រឿងភិក្ខុលាក់ចីវរ១។

[១២៦] ភិក្ខុក្លែងធ្វើសត្វឱ្យធ្លាក់ចុះចាកជីវិត ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងឧទាយិមាន​អាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលឧទាយិមានអាយុក្លែង​ធ្វើសត្វឱ្យធ្លាក់ចុះ​ចាក​ជីវិត។ សិក្ខា បទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិ នោះ តាំងឡើងដោយសមុដ្ឋាន៣។ បេ។

[១២៧] ភិក្ខុដឹងហើយប្រើប្រាស់ទឹកដែលមានសត្វ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទី​ណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួក​ឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ ដឹងហើយ ប្រើប្រាស់​ទឹកដែលមានសត្វ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិ​នោះ តាំងឡើងដោយសមុដ្ឋាន៣។បេ។

[១២៨] ភិក្ខុដឹងហើយ សើរើអធិករណ៍ដែលសង្ឃបានរម្ងាប់តាម ធម៌ហើយ ដើម្បីកម្មថ្មី​ទៀត ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធ​នឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែល​ពួកឆព្វគ្គិយភិក្ខុ ដឹងហើយ សើរើអធិករណ៍ដែលសង្ឃបានរម្ងាប់តាមធម៌ហើយ ដើម្បីកម្ម​ថ្មី​ទៀត។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។បេ។

[១២៩] ភិក្ខុដឹងហើយបិទបាំងទុដ្ឋុល្លាបត្ដិរបស់ភិក្ខុផងគ្នា ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដ​ក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹង​ភិក្ខុមួយរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុមួយរូប ដឹងហើយបិទបាំង​ទុដ្ឋុល្លាបត្ដិ របស់ភិក្ខុផងគ្នា។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាន នៃ​អាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ គឺតាំងឡើង អំពីកាយ និងវាចា និងចិត្ដ។ បេ។

[១៣០] ភិក្ខុដឹងហើយ ឱ្យឧបសម្បទាដល់បុគ្គលដែលមានវស្សាមិនគ្រប់២០ ត្រូវអាបត្ដិ​បាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារព្ធនឹងបុគ្គល​ណា។ ទ្រង់ប្រារព្ធនឹងភិក្ខុច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុច្រើនរូប​បាន​ដឹង​ហើយ ឱ្យឧបសម្បទាដល់បុគ្គលដែលមានវស្សាមិនគ្រប់​២០។ សិក្ខាបទនោះ មាន​តែ​បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។ បេ។

[១៣១] ភិក្ខុដឹងហើយ បបួលគ្នាដើរទៅកាន់ផ្លូវឆ្ងាយតែមួយ ជាមួយនឹងពួក​ជនដែល​មានថេយ្យចិត្ដ (គិតនឹងវាងសួយព្រះរាជធានីជាដើម) ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុង​ទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុមួយ​រូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុមួយរូប បបួលគ្នាដើរទៅកាន់ផ្លូវឆ្ងាយ​មួយ​ជាមួយនឹងពួកជនមានថេយ្យចិត្ដ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃ​អាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ គឺតាំងឡើងអំពីកាយនិងចិត្ដ មិន​បាន​តាំងឡើងអំពីវាចាក៏មាន តាំងឡើងអំពីកាយវាចានិងចិត្ដក៏មាន។ បេ។

[១៣២] ភិក្ខុបបួលគ្នាដើរទៅកាន់ផ្លូវឆ្ងាយមួយ ជាមួយនឹងមាតុគ្រាម ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់​ប្រារព្ធ​ភិក្ខុ​មួយរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុមួយរូប បបួលគ្នាដើរទៅកាន់ ផ្លូវធ្ងាយមួយ ជាមួយនឹងមាតុគ្រាម។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាន​នៃ​អាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៤។បេ។

[១៣៣] កាលបើសង្ឃសូត្រសមនុភាសនកម្មជាគម្រប់បីដងហើយ ភិក្ខុមិនលះបង់ទិដ្ឋិ​អាក្រក់​ចេញ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងអរិដ្ឋភិក្ខុ មានបុព្វបុរសជាអ្នកសម្លាប់ត្មាត។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលអរិដ្ឋភិក្ខុ មានបុព្វបុរសជាអ្នកសម្លាប់ត្មាត កាលបើ​សង្ឃ​សូត្រសមនុភាសនកម្ម ជាគម្រប់បីដងហើយ មិនលះបង់ទិដ្ឋិអាក្រក់ចេញ។ សិក្ខាបទ​នោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង​ដោយសមុដ្ឋានតែ១ គឺតាំងឡើងអំពីកាយវាចា និងចិត្ដ។បេ។

[១៣៤] ភិក្ខុដឹងហើយ បរិភោគជាមួយនឹងភិក្ខុដែលមានវាទៈ ដូច្នោះ ដែលជាអ្នកមិនធ្វើ​តាម​អនុធម៌ [ភិក្ខុឃើញអាបត្ដិក្ដី មិនសម្ដែងអាបត្ដិក្ដី មិនលះបង់ទិដ្ឋិអាក្រក់ក្ដី សង្ឃ​លើកវត្ដ ដោយត្រឹមត្រូវតាមធម៌ តាមវិន័យ ហើយសង្ឃបានឃើញភិក្ខុនោះ ប្រព្រឹត្ដវត្ដ​ត្រឹមត្រូវ ក៏ធ្វើនូវឱសារណកម្ម គឺសូត្រដកវត្ដនោះចេញ (ប្រហែលគ្នានឹងអព្ភានកម្ម) ហៅថា​អនុធម៌] ទាំងមិនលះបង់ទិដ្ឋិនោះចេញ ត្រូវអាបត្ដិបាចិត្ដិយៈទ្រង់បញ្ញត្ដក្នុង​ទី​ណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួក​ឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ ដឹងហើយ បរិភោគ​ជាមួយ នឹងអរិដ្ឋភិក្ខុដែលមានវាទៈដូច្នោះ មិនធ្វើតាមអនុធម៌ ទាំងមិនលះបង់នូវ ទិដ្ឋិនោះ​ចេញ។ សិក្ខាបទនោះមានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃ អាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ៣។ បេ។

[១៣៥] ភិក្ខុដឹងហើយសង្គ្រោះសមណុទ្ទេស (សាមណេរ) ដែល សង្ឃបានធ្វើ​នាសនកម្ម​ដូច្នោះ​ហើយ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់​​ប្រារព្ធ​នឹងបុគ្គលណា។ ទ្រង់ប្រារព្ធពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះ​រឿង​​ដែល​ពួក ឆព្វគ្គិយភិក្ខុដឹងហើយសង្គ្រោះសមណុទ្ទេសឈ្មោះកណ្ឌកៈ ដែលសង្ឃធ្វើ​នាសនកម្ម​ដូច្នោះ​ហើយ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃ​អាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើង​ដោយសមុដ្ឋាន៣។ បេ។

ចប់ សប្បាណកវគ្គទី ៧។

ឧទ្ទាននៃសប្បាណកវគ្គនោះ ដូច្នេះ

[១៣៦] រឿងភិក្ខុក្លែងធ្វើឱ្យធ្លាក់ចុះចាកជីវិត ១ រឿងភិក្ខុប្រើប្រាស់ទឹកដែលមានសត្វ ១ រឿងភិក្ខុសើរើអធិករណ៍ ដែលសង្ឃរម្ងាប់ត្រឹមត្រូវតាមធម៌ហើយ ១ រឿងភិក្ខុដឹងហើយ​បិទបាំង​ទុដ្ឋុល្លាបត្ដិ១ រឿងភិក្ខុឱ្យឧបសម្បទាដល់បុគ្គលមានឆ្នាំមិនគ្រប់ម្ភៃ ១ រឿងភិក្ខុដើរ​ផ្លូវ​ឆ្ងាយទៅ​ជាមួយ​នឹងពួកជនដែលមានថេយ្យចិត្ដ ១ រឿងភិក្ខុដើរផ្លូវឆ្ងាយជាមួយ​នឹង​មាតុគ្រាម ដោយ​បបួល​គ្នា ១ (រឿងភិក្ខុមិនលះបង់ទិដ្ឋិអាក្រក់) ១ រឿងភិក្ខុបរិភោគជាមួយ (នឹងភិក្ខុដែលមិនលះ​បង់ទិដ្ឋិ​អាក្រក់) ១ រឿងភិក្ខុសង្គ្រោះសមណុទ្ទេសដែលសង្ឃ​ធ្វើ​នាសនកម្មហើយ ១។

[១៣៧] ភិក្ខុ កាលបើភិក្ខុទាំងឡាយនិយាយតាមសិក្ខាបទដែល ព្រះមានព្រះភាគ​ទ្រង់​បញ្ញត្ដទុក ហើយពោលតបវិញថា នែអាវុសោ ខ្ញុំ មិនទាន់សិក្សាក្នុងសិក្ខាបទនេះទេ ព្រោះ​មិន​​ទាន់បានសាកសួរភិក្ខុឯទៀត ដែលជាអ្នកឈ្លាស ជាអ្នកទ្រទ្រង់វិន័យ ត្រូវអាបត្ដិ​បាចិត្ដិយៈ ទ្រង់បញ្ញត្ដ ក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរកោសម្ពី។ ទ្រង់ប្រារព្ធនឹងបុគ្គល​ណា។ ទ្រង់ប្រារព្ធ​នឹងព្រះឆន្នៈមានអាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែល​ព្រះឆន្នៈ​មាន​អាយុ កាលបើ​ភិក្ខុ​ទាំងឡាយនិយាយតាម សិក្ខាបទដែលព្រះមានព្រះភាគ​ទ្រង់​បញ្ញត្ដ​​ទុក ក៏ពោលតបវិញថា ម្នាល​អាវុសោ ខ្ញុំមិនទាន់សិក្សា ក្នុងសិក្ខាបទនេះទេ ព្រោះខ្ញុំ​មិន​ទាន់បានសាកសួរភិក្ខុឯទៀត ដែល​ជាអ្នក​ឈ្លាស ជាអ្នកទ្រទ្រង់វិន័យ។ សិក្ខាបទនោះ មាន​តែបញ្ញត្ដិ១។ បណ្ដា​សមុដ្ឋាននៃ​អាបត្ដិទាំង​៦ អាបត្ដិនោះ តាំងឡើងដោយ​សមុដ្ឋាន​៣។បេ។

[១៣៨] ភិក្ខុពោលតិះដៀលវិន័យ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់​បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះ​រឿងដូចម្ដេច។ ព្រោះរឿងដែកពួកឆព្វគ្គិយភិក្ខុ ពោលតិះដៀលវិន័យ។ សិក្ខាបទ​នោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើង​ដោយ​សមុដ្ឋាន ៣។ បេ។

[១៣៩] ភិក្ខុត្រូវអាបត្ដិបាចិត្ដិយៈ ព្រោះសង្ឃលើកមោហារោបនកម្មរួចហើយ ទ្រង់​បញ្ញត្ដ​ក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់​ប្រារព្ធនឹង​ពួក​ឆព្វគ្គិយ​ភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ ធ្វើជាវង្វេងមិនស្គាល់​សិក្ខាបទ(ពើ)។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃ អាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង​ដោយ​សមុដ្ឋាន​៣។បេ។

[១៤០] ភិក្ខុឱ្យនូវការប្រហារដល់ភិក្ខុផងគ្នា ដោយសេចក្ដីខឹងអាក់អន់ចិត្ដ ត្រូវអាបត្ដិ​បាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គល​ណា។ ទ្រង់​ប្រារព្ធ​នឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួក​ឆព្វគ្គិយភិក្ខុ​​ខឹងអាក់អន់​ចិត្ដ​ហើយ ឱ្យនូវការប្រហារដល់ភិក្ខុទាំងឡាយ។ សិក្ខាបទ​នោះ​មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាន​នៃអាបត្ដិ​ទាំង៦ អាបត្ដិនោះ តាំងឡើងដោយ​សមុដ្ឋាន​តែ១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនបាន​តាំងឡើងអំពីវាចាឡើយ។ បេ។

[១៤១] ភិក្ខុលើកនូវលំពែង គឺបាតដៃជន្លភិក្ខុផងគ្នា ដោយសេចក្ដីខឹងអាក់អន់ចិត្ដ ត្រូវ​អាបត្ដិ​បាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹង​បុគ្គល​ណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួក​ឆព្វគ្គិយភិក្ខុខឹងអាក់អន់ចិត្ដ ហើយលើកនូវលំពែង គឺបាតដៃ ជន្លភិក្ខុទាំងឡាយ។ សិក្ខាបទ​នោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិ នោះ តាំង​ឡើងដោយសមុដ្ឋានតែ១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនបានទាំងឡើងអំពីវាចា​ឡើយ។បេ។

[១៤២] ភិក្ខុចោទភិក្ខុផងគ្នា ដោយអាបត្ដិសង្ឃាទិសេសដែលគ្មានមូល ត្រូវអាបត្ដិ​បាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹង​បុគ្គល​ណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួក​ឆព្វគ្គិយភិក្ខុ ចោទភិក្ខុផងគ្នា ដោយអាបត្ដិសង្ឃាទិសេសដែលគ្មានមូល។ សិក្ខាបទនោះ មាន​តែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយ​សមុដ្ឋាន​៣។បេ។

[១៤៣] ភិក្ខុក្លែងបណ្ដាលសេចក្ដីរង្កៀស ឱ្យកើតឡើងដល់ភិក្ខុផងគ្នា ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់​ប្រារព្ធ​នឹងពួកឆព្វគ្គិយភិក្ខុ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ ក្លែង​បណ្ដាល​សេចក្ដីរង្កៀសឱ្យកើតឡើងដល់ភិក្ខុទាំងឡាយ។ សិក្ខាបទនោះ មានតែ​បញ្ញត្ដិ​១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយ​សមុដ្ឋាន៣។បេ។

[១៤៤] ភិក្ខុឈរអែបស្ដាប់ភិក្ខុទាំងឡាយ ដែលបង្កហេតុ ឈ្លោះទាស់ទែងកើតឡើង ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹង​បុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួក​ឆព្វគ្គិយភិក្ខុ ឈរអែបស្ដាប់ភិក្ខុទាំងឡាយ ដែលបង្កហេតុឈ្លោះទាស់ទែងកើតឡើង។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង​ដោយសមុដ្ឋាន ២ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចាក៏មាន តាំង​ឡើង​អំពីកាយវាចានិងចិត្ដក៏មាន។បេ។

[១៤៥] ភិក្ខុបានឱ្យឆន្ទៈ គឺសេចក្ដីយល់ព្រម ដល់កម្មដែលប្រកបដោយធម៌ ហើយ​ត្រឡប់តិះដៀលជាខាងក្រោយវិញ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់​បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះ​រឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ បានឱ្យឆន្ទៈ ដល់កម្មដែលប្រកប ដោយធម៌ ហើយត្រឡប់តិះដៀលជាខាងក្រោយវិញ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។ បេ។

[១៤៦] ពាក្យវិនិច្ឆ័យកំពុងតែប្រព្រឹត្ដទៅក្នុងសង្ឃ ភិក្ខុមិនបានឱ្យឆន្ទៈ ហើយក្រោកចាក​អាសនៈចៀសចេញទៅ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុង​នគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុមួយរូប។ ព្រោះរឿង​ដូចម្ដេច។ ព្រោះរឿង ដែលភិក្ខុមួយរូប កាលបើពាក្យវិនិច្ឆ័យកំពុងតែប្រព្រឹត្ដទៅក្នុងសង្ឃ មិនបានឱ្យឆន្ទៈ ក៏ក្រោកចាកអាសនៈចៀសចេញទៅ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ គឺតាំងឡើង​អំពី​កាយវាចានិងចិត្ដ។បេ។

[១៤៧] ភិក្ខុឱ្យចីវរដោយមានសង្ឃព្រមព្រៀងគ្នា ហើយត្រឡប់ តិះដៀលជាខាង​ក្រោយ​វិញ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារព្ធ​នឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែល​ពួកឆព្វគ្គិយភិក្ខុ បានឱ្យចីវរដោយមានសង្ឃព្រមព្រៀងគ្នា ហើយត្រឡប់តិះដៀលជាខាង​ក្រោយវិញ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។បេ។

[១៤៨] ភិក្ខុដឹងថា លាភរបស់សង្ឃ ដែលគេបង្អោនដើម្បីសង្ឃ ហើយ ក៏ត្រឡប់បង្អោន​ទៅដើម្បីបុគ្គលវិញ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរ​សាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូច​ម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ ដឹងថា លាភរបស់សង្ឃដែលគេ​បង្អោនដើម្បី​សង្ឃ​ហើយ ត្រឡប់បង្អោនទៅដើម្បីបុគ្គលវិញ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដា​សមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។បេ។

ចប់ សហធម្មិកវគ្គ ទី៨។

ឧទ្ទាននៃសហធម្មិកវគ្គនោះ ដូច្នេះ

[១៤៩] រឿងភិក្ខុដែលគេប្រដៅដោយសហធម៌ (សិក្ខាបទ)១ រឿងភិក្ខុពោលតិះដៀល​វិន័យ ១ រឿងភិក្ខុក្លែង​ធ្វើជាមិនដឹងសិក្ខាបទ១ រឿងភិក្ខុប្រហារភិក្ខុផងគ្នា១ រឿងភិក្ខុលើក​លំពែង​គឺ​បាត​ដៃ១ រឿងភិក្ខុចោទភិក្ខុផងគ្នា ដោយអាបត្ដិសង្ឃាទិសេសមិនមានមូល១ រឿងភិក្ខុក្លែងញ៉ាំង​សេចក្ដី​រង្កៀសឱ្យកើតឡើងដល់ភិក្ខុផងគ្នា១ រឿងភិក្ខុអែបស្ដាប់ភិក្ខុ​ដែល​ឈ្លោះ​គ្នា១ រឿងភិក្ខុឱ្យ​ឆន្ទៈ​ដល់កម្មដែលប្រកបដោយធម៌១ រឿងភិក្ខុមិនបាន​ឱ្យឆន្ទៈ​ហើយក្រោកចាកទីវិនិច្ឆ័យ១ រឿងសង្ឃព្រមព្រៀងគ្នាឱ្យចីវរដល់ភិក្ខុ១ រឿងភិក្ខុ​បង្អោន​លាភសង្ឃ ដើម្បីបុគ្គលវិញ១។

[១៥០] ភិក្ខុចូលទៅកាន់ព្រះរាជវាំងរបស់ព្រះរាជា ដោយមិនបានថ្វាយដំណឹងជាមុន ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធ​នឹង​បុគ្គល​ណា។ ទ្រង់ប្រារព្ធនឹងព្រះអានន្ទមានអាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿង​ដែលព្រះអានន្ទ​មានអាយុ មិនបានថ្វាយដំណឹងជាមុន ហើយចូលទៅកាន់ព្រះរាជវាំង​របស់​ព្រះរាជា។ សិក្ខាបទ​នោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិ​នោះតាំង​ឡើងដោយ​សមុដ្ឋាន​២(ដូចក្នុងកឋិនសិក្ខាបទ)។ បេ។

[១៥១] ភិក្ខុរើសរតនវត្ថុ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុង​នគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុមួយរូប។ ព្រោះរឿងដូច​ម្ដេច។ ព្រោះរឿងដែលភិក្ខុមួយរូបបានរើសរតនវត្ថុ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មាន​អនុប្បញ្ញត្ដិ២។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន​ទាំង៦។ បេ។

[១៥២] ភិក្ខុមិនបានលាភិក្ខុផងគ្នាដែលមាននៅ ហើយចូលទៅ កាន់ស្រុកក្នុងវេលាវិកាល ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹង​បុគ្គល​​ណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួក​ឆព្វគ្គិយភិក្ខុ មិនបានលាភិក្ខុផងគ្នាដែលមាននៅ ហើយចូលទៅកាន់ស្រុក ក្នុង​វេលាវិកាល។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ៣។ បណ្ដាសមុដ្ឋាននៃ​អាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងកឋិនសិក្ខាបទ)។បេ។

[១៥៣] ភិក្ខុឱ្យគេធ្វើបំពង់ម្ជុលនឹងឆ្អឹងក្ដី នឹងភ្លុកក្ដី នឹងស្នែងក្ដី ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់​បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងដែនសក្កៈ។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់​ប្រារព្ធ​នឹង​​ភិក្ខុច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុច្រើនរូបមិនដឹង​ប្រមាណ ដើរសូម​បំពង់​ម្ជុលគេជាច្រើន។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដា​សមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានទាំង៦។បេ។

[១៥៤] ភិក្ខុឱ្យគេធ្វើគ្រែក្ដី តាំងក្ដី ឱ្យកន្លងហួសប្រមាណ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដ​ក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធ​នឹង​ព្រះឧបនន្ទ ជា​សក្យបុត្ដមានអាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែល​ព្រះឧបនន្ទ​ជាសក្យបុត្ដមានអាយុ ឱ្យគេធ្វើគ្រែខ្ពស់។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដា​សមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានទាំង៦។ បេ។

[១៥៥] ភិក្ខុឱ្យគេធ្វើគ្រែក្ដី តាំងក្ដី ដែលញាត់ដោយសំឡី ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដ​ក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធ​នឹងពួក​ឆព្វគ្គិយ​ភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុឱ្យគេធ្វើគ្រែខ្លះ តាំង​ខ្លះ ដែលញាត់​ដោយ​សំឡី។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាន​នៃ​អាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង​ដោយសមុដ្ឋានទាំង៦។បេ។

[១៥៦] ភិក្ខុ ឱ្យគេធ្វើសំពត់និសីទនៈ ឱ្យកន្លងហួសប្រមាណ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់​បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធ​នឹង​ពួកឆព្វគ្គិយ​ភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ​ឱ្យធ្វើ​សំពត់​និសីទនៈ​​មិន​ត្រូវ​ខ្នាត។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាន នៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានទាំង ៦។ បេ។

[១៥៧] ភិក្ខុឱ្យគេធ្វើសំពត់គ្របកម ឬដំបៅឱ្យកន្លងហួសប្រមាណ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់​ប្រារព្ធ​​នឹងពួក​ឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ​ប្រើប្រាស់​សំពត់​គ្របកម ឬដំបៅមិនត្រូវខ្នាត។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដា​សមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានទាំង៦។ បេ។

[១៥៨] ភិក្ខុឱ្យគេធ្វើសំពត់ងូតទឹកភ្លៀងកន្លងហួសប្រមាណ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់​បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធ​នឹងពួក​ឆព្វគ្គិយ​ភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួក​ឆព្វគ្គិយភិក្ខុប្រើប្រាស់​សំពត់ងូតទឹក​ភ្លៀង​មិន​ត្រូវខ្នាត។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាន នៃ​អាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើង​ដោយសមុដ្ឋានទាំង ៦។ បេ។

[១៥៩] ភិក្ខុឱ្យគេធ្វើចីវរប៉ុនគ្នានឹងចីវរព្រះសុគត ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុង​ទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធ​នឹងព្រះនន្ទ​មាន​អាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលព្រះនន្ទមានអាយុ ប្រើប្រាស់ចីវរប៉ុនគ្នា នឹង​ចីវរព្រះសុគត។ សិក្ខាបទនោះ មានបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃ អាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង​ដោយសមុដ្ឋានទាំង៦។បេ។

ចប់ រាជវគ្គ ទី៩។

ឧទ្ទាននៃរាជវគ្គនោះ ដូច្នេះ

[១៦០] រឿងភិក្ខុចូលទៅកាន់ព្រះរាជវាំង១ រឿងភិក្ខុរើសរតនវត្ថុ១ រឿងភិក្ខុមិន​បានលា​ភិក្ខុ​ផងគ្នា ហើយចូលទៅកាន់ស្រុក១ រឿងភិក្ខុឱ្យគេធ្វើបំពង់ម្ជុល១ រឿងភិក្ខុឱ្យគេធ្វើគ្រែ១ រឿងភិក្ខុ​ឱ្យគេធ្វើគ្រែ ញាត់ដោយសំឡី១ រឿងភិក្ខុឱ្យគេធ្វើសំពត់និសីទនៈ ១ រឿងភិក្ខុឱ្យ​គេធ្វើ​សំពត់​គ្របកមឬដំបៅ១រឿងភិក្ខុឱ្យគេធ្វើសំពត់ងូតទឹកភ្លៀង១ រឿងភិក្ខុ​ប្រើប្រាស់​ចីវរប៉ុនគ្នា​នឹងចីវរព្រះសុគត។

ចប់បាចិត្ដិយៈ ៩២ តែប៉ុណ្ណេះ។

ឧទ្ទាននៃវគ្គទាំងនោះ ដូច្នេះ

[១៦១] វគ្គទាំងនោះ មាន៩ គឺ មុសាវាទវគ្គ១ ភូតគាមវគ្គ១ ឱវាទវគ្គ១ ភោជនវគ្គ១ អចេលកវគ្គ១ សុរាបាណកវគ្គ១ សប្បាណកវគ្គ១ សហធម្មិកវគ្គ១ រាជវគ្គ១។

[១៦២] សួរថា សិក្ខាបទណាមានឈ្មោះថាបាដិទេសនីយៈ ដែលព្រះមានព្រះភាគ អរហន្ដ​សម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប (នូវកាលដែលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់​ឃើញ​(នូវ​អំណាច​ប្រយោជន៍ទាំង១០) បានបញ្ញត្ដហើយ ដល់ភិក្ខុដែលទទួលខាទនីយៈ ឬ​ភោជនីយៈ​​ដោយ​ដៃ​របស់ខ្លួន អំពីដៃភិក្ខុនីមិនមែនជាញាតិ ដែលចូលទៅកាន់​ចន្លោះ​ស្រុក សិក្ខាបទនោះ ទ្រង់បញ្ញត្ដ​ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់​ប្រារព្ធ​នឹងបុគ្គលណា។ ទ្រង់ប្រារព្ធ​នឹងភិក្ខុមួយរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿង​ដែលភិក្ខុមួយរូប ទទួលអាមិសៈ អំពីដៃភិក្ខុនីមិនមែនជាញាតិ ដែលចូលទៅ​ចន្លោះ​ស្រុក។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដា​សមុដ្ឋាន​នៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំង​ឡើងដោយសមុដ្ឋាន២ គឺតាំងឡើងអំពីកាយ មិនបាន​តាំងឡើង​អំពីវាចា និង​ចិត្ដក៏​មាន តាំងឡើង អំពីកាយនិងចិត្ដ មិនបានតាំង​ឡើងអំពី​វាចាក៏​មាន។បេ។

[១៦៣] ភិក្ខុមិនបានឃាត់ភិក្ខុនីដែលកំពុងបង្គាប់បញ្ជា ហើយឆាន់ ត្រូវអាបត្ដិ​បាដិទេសនីយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារព្ធនឹង​បុគ្គលណា។ ទ្រង់ប្រារព្ធ​នឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួក​ឆព្វគ្គិយភិក្ខុ​មិន​បាន​ឃាត់​ភិក្ខុនី ដែលកំពុងបង្គាប់បញ្ជា (ឱ្យប្រគេនបាយសម្លដល់ភិក្ខុ) សិក្ខាបទនោះ មានតែ​បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះតាំងឡើង ដោយសមុដ្ឋាន២ គឺតាំងឡើង​អំពីកាយនិងវាចា មិនបានតាំងឡើងអំពីចិត្ដក៏មាន តាំង​ឡើង​អំពីកាយនិងចិត្ដក៏មាន។បេ។

[១៦៤] ភិក្ខុទទួលខាទនីយៈឬភោជនីយៈ ដោយដៃរបស់ខ្លួន ក្នុង ត្រកូលដែល​សង្ឃបាន​សន្មតឱ្យ​ជាសេក្ខត្រកូល ឆាន់ខ្លួនឯង ត្រូវអាបត្ដិបាដិទេសនីយៈ ទ្រង់បញ្ញត្ដក្នុទីណា។ ទ្រង់បញ្ញត្ដ​ក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុច្រើនរូប មិនដឹងប្រមាណហើយទទួល។ សិក្ខាបទ​នោះ មានបញ្ញត្ដិ១ មាន​អនុប្បញ្ញត្ដិ២។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិ​នោះ តាំងឡើងដោយសមុដ្ឋាន២ គឺតាំង​ឡើងអំពីកាយ មិនបានតាំងឡើង​អំពីវាចា និង​ចិត្ដក៏មាន តាំងឡើងអំពីកាយនិងចិត្ដ មិនបាន​តាំងឡើង​អំពីវាចាក៏មាន។ បេ។

[១៦៥] ភិក្ខុនៅក្នុងសេនាសនៈក្នុងព្រៃ ទទួលខាទនីយៈឬភោជនីយៈ ដែលទាយក​មិន​បានឱ្យដំណឹងជាមុន ដោយដៃរបស់ខ្លួន ក្នុងអារាមហើយឆាន់ ត្រូវអាបត្ដិបាដិទេសនីយៈ ទ្រង់បញ្ញត្ដ​ក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងដែនសក្កៈ។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់​ប្រារព្ធ​​នឹងភិក្ខុ​ច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុច្រើនរូប កាលបើ​ចោរ​នៅអាស្រ័យក្នុងអារាម ក៏មិនបានប្រាប់គេ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មាន​អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាន​នៃអាបត្ដិ​ទាំង៦ អាបត្ដិនោះ តាំង ឡើងដោយសមុដ្ឋាន ២ គឺតាំងឡើងអំពីកាយនិងវាចា មិនបានតាំងឡើង អំពី​ចិត្ដក៏មាន តាំងឡើង​អំពីកាយ និង​វាចាចិត្ដក៏មាន។ បេ។

ចប់ បាដិទេសនិយៈ ៤ តែប៉ុណ្ណេះ។

ឧទ្ទាននៃបាដិទេសនីយៈនោះ ដូច្នេះ

[១៦៦] រឿងភិក្ខុទទួលខាទនីយភោជនីយាហារ អំពីភិក្ខុនីដែលមិនមែនជាញាតិ១ រឿងភិក្ខុមិនឃាត់ភិក្ខុនីដែលកំពុងបង្គាប់បញ្ជា១ រឿងភិក្ខុទទួលខាទនីយភោជនីយាហារ ក្នុងសេក្ខត្រកូល១ រឿងភិក្ខុនៅក្នុងសេនាសនៈក្នុងព្រៃ១ បាដិទេសនីយៈទាំង៤ ដូច្នេះ ព្រះសម្ពុទ្ធសម្ដែងហើយ។

[១៦៧] សួរថា អាបត្ដិទុក្កដណា ដែលព្រះមានព្រះភាគអរហន្ដ សម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប (នូវកាលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចប្រយោជន៍ទាំង ១០) បានបញ្ញត្ដហើយដល់ភិក្ខុ ដែលអាស្រ័យសេចក្ដីមិនអើពើ ស្លៀករយីករយាក​ខាងមុខ​ខាងក្រោយ អាបត្ដិទុក្កដនោះ ទ្រង់បញ្ញត្ដក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុង​នគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿង​ដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុស្លៀកស្បង់រយីករយាកខាងមុខខ្លះ ខាង​ក្រោយ​ខ្លះ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនបាន​តាំងឡើង​អំពីវាចា​ឡើយ។ បេ។

[១៦៨] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ដណ្ដប់ចីពររយីករយាក ខាងមុខក្ដី ខាងក្រោយក្ដី ត្រូវអាបត្ដិទុក្កដ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់ បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធ​នឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែល​ពួកឆព្វគ្គិយភិក្ខុ ដណ្ដប់​ចីពរ​រយីករយាកខាងមុខខ្លះ ខាងក្រោយខ្លះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦ អាបត្ដិនោះ តាំងឡើងដោយ​សមុដ្ឋាន​តែ ១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនបាន​តាំងឡើង​អំពីវាចា។បេ។

[១៦៩] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ហើយបើកកាយដើរទៅក្នុងចន្លោះផ្ទះ ត្រូវ​អាបត្ដិ​ទុក្កដ។ បេ។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុបើកកាយ ដើរទៅក្នុងចន្លោះផ្ទះ។ សិក្ខាបទ​នោះ មាន​តែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើង​ដោយ​សមុដ្ឋានតែ ១ (ដូចក្នុង​បឋមបារាជិកសិក្ខាបទ)។

[១៧០] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បើកកាយអង្គុយក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិ​ទុក្កដ។បេ។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុបើកកាយ អង្គុយក្នុងចន្លោះផ្ទះ។ សិក្ខាបទនោះ មាន​តែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[១៧១] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ក្រមាច់ដៃក្ដី ជើងក្ដី ដើរចូលក្នុងចន្លោះផ្ទះ ត្រូវ​អាបត្ដិ​ទុក្កដ។បេ។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុក្រមាច់ដៃខ្លះ ជើងខ្លះ ដើរទៅ ក្នុង​ចន្លោះ​ផ្ទះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំង​ឡើង​ដោយ​សមុដ្ឋានតែ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[១៧២] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ក្រមាច់ដៃក្ដី ជើងក្ដី អង្គុយក្នុងចន្លោះផ្ទះ ត្រូវ​អាបត្ដិទុក្កដ។បេ។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ ក្រមាច់ដៃខ្លះ ជើងខ្លះ អង្គុយក្នុង​ចន្លោះផ្ទះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង ដោយសមុដ្ឋានតែ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[១៧៣] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ក្រឡេកមើលពីសពាស ដើរទៅក្នុងចន្លោះផ្ទះ ត្រូវ​អាបត្ដិទុក្កដ។បេ។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ ក្រឡេកមើលពីសពាស ដើរទៅ​ក្នុងចន្លោះ​ផ្ទះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិ​នោះ តាំងឡើងដោយសមុដ្ឋានតែ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[១៧៤] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ក្រឡេកមើលពីសពាសអង្គុយក្នុងចន្លោះផ្ទះ ត្រូវ​អាបត្ដិទុក្កដ។ បេ។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុក្រឡេកមើលពីសពាស អង្គុយ​ក្នុង​ចន្លោះផ្ទះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិ​នោះ តាំងឡើង ដោយសមុដ្ឋានតែ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។បេ។

[១៧៥] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សើយចីវរ ដើរទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិទុក្កដ។ បេ។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ សើយចីវរ ដើរទៅក្នុងចន្លោះផ្ទះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដា សមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើង​ដោយ​សមុដ្ឋាន​តែ ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[១៧៦] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើសើយចីវរ អង្គុយក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិទុក្កដ។ បេ។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុសើយចីវរ អង្គុយក្នុងចន្លោះផ្ទះ។ សិក្ខាបទនោះ មាន​តែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

ចប់ បរិមណ្ឌលវគ្គ ទី១។

[១៧៧] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ដើរទៅក្នុងចន្លោះផ្ទះដោយ សំណើចខ្លាំង ត្រូវ​អាបត្ដិទុក្កដ។ បេ។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ សើចខ្លាំង ដើរទៅក្នុងចន្លោះផ្ទះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង​ដោយសមុដ្ឋានតែ ១ គឺតាំងឡើងអំពីកាយវាចានិងចិត្ដ។

[១៧៨] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ អង្គុយក្នុងចន្លោះផ្ទះដោយសំណើចខ្លាំង ត្រូវ​អាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដ ១។ បេ។ អាបត្ដិនោះ តាំងឡើង​ដោយ​សមុដ្ឋានតែ១ គឺ តាំងឡើងអំពីកាយវាចានិងចិត្ដ។

[១៧៩] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ធ្វើសំឡេងហ៊ោ សំឡេងខ្លាំង ដើរទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិទុក្កដ។ បេ។ ព្រោះរឿងដែលពួក ឆព្វគ្គិយភិក្ខុ ធ្វើសំឡេងហ៊ោ សំឡេងខ្លាំង ដើរទៅក្នុងចន្លោះផ្ទះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិ នោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូចក្នុងសមនុភាសនសិក្ខាបទ)។

[១៨០] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ធ្វើសំឡេងហ៊ោ សំឡេងខ្លាំង អង្គុយក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិទុក្កដ។បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បេ។ អាបត្ដិនោះ តាំងឡើង​ដោយ​សមុដ្ឋានតែ ១ (ដូចក្នុងសមនុភាសនសិក្ខាបទ)។

[១៨១] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ដើរគ្រលែងកាយទៅក្នុងចន្លោះផ្ទះ ត្រូវ​អាបត្ដិទុក្កដ។ បេ។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ ដើរគ្រលែងកាយទៅក្នុងចន្លោះផ្ទះ។ សិក្ខាបទ​នោះ មានតែបញ្ញត្ដិ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ (ដូចក្នុង​បឋមបារាជិកសិក្ខាបទ)។

[១៨២] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ អង្គុយគ្រលែងកាយ ក្នុង ចន្លោះផ្ទះ ត្រូវ​អាបត្ដិ​ទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បេ។ អាបត្ដិនោះ តាំងឡើង​ដោយ​សមុដ្ឋាន​តែ ១ (ដូចក្នុងបឋមបា រាជិកសិក្ខាបទ)។

[១៨៣] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ដើរវាសដៃទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិទុក្កដ។បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូច​ក្នុង​បឋមបារាជិកសិក្ខាបទ)។

[១៨៤] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ អង្គុយវាសដៃក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះមានតែបញ្ញត្ដិ ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូច​ក្នុង​បឋមបារាជិកសិក្ខាបទ)។

[១៨៥] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ដើរគ្រលែងក្បាលទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិ​ទុក្កដ។បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។បេ។ អាបត្ដិនោះ តាំងឡើងដោយ​សមុដ្ឋាន​តែ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[១៨៦] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ អង្គុយគ្រលែងក្បាលក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិ​ទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បេ។ អាបត្ដិនោះ តាំងឡើង​ដោយ​សមុដ្ឋាន​តែ ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

ចប់ ឧជ្ជគ្ឃិកវគ្គ ទី២។

[១៨៧] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ដើរស្ទឹមចង្កេះទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[១៨៨] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ អង្គុយស្ទឹមចង្កេះក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[១៨៩] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ដើរទទូរក្បាលទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិទុក្កដ។ បេ។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុដណ្ដប់គ្រលុំកាយព្រមទាំងក្បាល ដើរទៅក្នុងចន្លោះ​ផ្ទះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំង​ឡើង ដោយសមុដ្ឋានតែ ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[១៩០] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ អង្គុយទទូរក្បាលនៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិ​ទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយ​សមុដ្ឋាន​តែ ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[១៩១] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ដើរចំអើតជើងទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[១៩២] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ អង្គុយត្របោមក្បាលជង្គង់ នៅក្នុងចន្លោះផ្ទះ ត្រូវ​អាបត្ដិទុក្កដ។បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បេ។ អាបត្ដិនោះ តាំងឡើង​ដោយ​សមុដ្ឋានតែ ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[១៩៣] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ទទួលបិណ្ឌបាតមិនគោរព ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូចក្នុង​បឋមបារាជិកសិក្ខាបទ)។

[១៩៤] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ក្រឡេកមើលពីសពាស ទទួលចង្ហាន់បិណ្ឌបាត ត្រូវអាបត្ដិទុក្កដ។បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បេ។ អាបត្ដិនោះ តាំងឡើង​ដោយសមុដ្ឋានតែ១ (ដូចក្នុង បឋមបារាជិកសិក្ខាបទ)។

[១៩៥] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ទទួលសម្លឱ្យច្រើន (លើសបាយ) ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ (ដូច​ក្នុងបឋមបារាជិកសិក្ខាបទ)។

[១៩៦] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ទទួលបិណ្ឌបាតឱ្យកំពុង (ហួសមាត់បាត្រ) ត្រូវ​អាបត្ដិ​ទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បេ។ អាបត្ដិនោះ តាំងឡើង​ដោយ​សមុដ្ឋានតែ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

ចប់ ខម្ពកតវគ្គ ទី៣។

[១៩៧] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បរិភោគបិណ្ឌបាតមិនគោរព ត្រូវអាបត្ដិទុក្កដ។បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូចក្នុង​បឋមបារាជិកសិក្ខាបទ)។

[១៩៨] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ក្រឡេកមើលពីសពាស បរិភោគបិណ្ឌបាត ត្រូវ​អាបត្ដិទុក្កដ។បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។បេ។ អាបត្ដិនោះ តាំងឡើងដោយ​សមុដ្ឋានតែ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[១៩៩] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ កកាយបាយឱ្យខូងក្នុងទីនោះៗ ឆាន់បិណ្ឌបាត ត្រូវ​អាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បេ។ អាបត្ដិនោះ តាំងឡើង​ដោយ​សមុដ្ឋានតែ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[២០០] ភិក្ខុ អាស្រ័យសេចក្ដីមិនអើពើ បរិភោគសម្លច្រើនជាង (បាយ) ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[២០១] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ឆាន់បិណ្ឌបាតច្រមចុះអំពីកំពូលបាយ ត្រូវអាបត្ដិ​ទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយ​សមុដ្ឋាន​តែ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[២០២] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ កកាយបាយលុបសម្ល ឬម្ហូប ត្រូវអាបត្ដិទុក្កដ។បេ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូចក្នុង​បឋមបារាជិកសិក្ខាបទ)។

[២០៣] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សុំសម្លឬបាយបម្រុងខ្លួនឯង ហើយឆាន់ ត្រូវអាបត្ដិ​ទុក្កដ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់​ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ ទៅ​សុំសម្លខ្លះ បាយខ្លះ បម្រុងខ្លួនឯង ហើយឆាន់។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១ មាន​អនុប្បញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ២ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចាក៏មាន តាំងឡើងអំពីកាយ និង​វាចា និងចិត្ដក៏មាន។

[២០៤] ភិក្ខុ អាស្រ័យសេចក្ដីមិនអើពើ សម្គាល់ដោយការលើកទោសគេ រំពៃមើល​បាត្រ​ភិក្ខុដទៃ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បេ។ អាបត្ដិនោះ តាំង​ឡើងដោយសមុដ្ឋានតែ ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[២០៥] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ធ្វើពំនូតបាយឱ្យធំ[អាហារចំនួនមួយម៉ាត់ៗ ក៏​ហៅថា​ពំនូតដែរ។] ត្រូវអាបត្ដិទុក្កដ។បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បេ។ អាបត្ដិ​នោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[២០៦] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ធ្វើពំនូតបាយឱ្យវែង ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទ​នោះ មានតែបញ្ញត្ដិ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូច​ក្នុង​បឋមបារាជិកសិក្ខាបទ)។

ចប់ បិណ្ឌបាតវគ្គ ទី៤។

[២០៧] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ កាលដែលពំនូតបាយមិនទាន់ដល់មាត់ ក៏ហាមាត់​ចាំ ត្រូវអាបត្ដិទុក្កដ។បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បេ។ អាបត្ដិនោះ តាំងឡើង​ដោយសមុដ្ឋានតែ ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[២០៨] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បរិភោគញាត់ម្រាមដៃទាំង អស់ទៅក្នុងមាត់ ត្រូវ​អាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បេ។ អាបត្ដិនោះ តាំងឡើង​ដោយ​សមុដ្ឋានតែ ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[២០៩] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ និយាយទាំងពំនូតបាយនៅក្នុងមាត់ ត្រូវអាបត្ដិ​ទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយ​សមុដ្ឋាន​តែ ១ គឺតាំងឡើងអំពីកាយ វាចានិងចិត្ដ។

[២១០] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បរិភោគបោះដុំបាយទៅក្នុងមាត់ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូចក្នុងបឋម បារាជិកសិក្ខាបទ)។

[២១១] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បរិភោគខាំកាត់ពំនូតបាយ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូចក្នុង​បឋមបារាជិកសិក្ខាបទ)។

[២១២] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បរិភោគបៀមទុលថ្ពាល់ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ (ដូចក្នុង​បឋមបារាជិកសិក្ខាបទ)។

[២១៣] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បរិភោគរលាស់ដៃ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទ​នោះ មានតែបញ្ញត្ដិ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ (ដូចក្នុង​បឋមបារាជិកសិក្ខាបទ)។

[២១៤] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បរិភោគឱ្យជ្រុះគ្រាប់បាយ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ (ដូចក្នុង​បឋមបារាជិកសិក្ខាបទ)។

[២១៥] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បរិភោគលៀនអណ្ដាត ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ (ដូចក្នុង​បឋមបារាជិកសិក្ខាបទ)។

[២១៦] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បរិភោគឱ្យឮផ្ចប់ៗ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទ​នោះ មានតែបញ្ញត្ដិ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ១ (ដូចក្នុង​បឋម​បារាជិក​សិក្ខាបទ)។

ចប់ កពឡវគ្គ ទី៥។

[២១៧] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បរិភោគឱ្យឮសុរុសុរុ (គ្រូកៗ) ត្រូវអាបត្ដិទុក្កដ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរកោសម្ពី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់​ប្រារព្ធនឹងភិក្ខុច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងភិក្ខុច្រើនរូប ផឹកទឹកដោះស្រស់​ឱ្យឮសុរុសុរុ (គ្រូកៗ)។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[២១៨] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បរិភោគលិទ្ធដៃ ត្រូវអាបត្ដិទុក្កដ។បេ។ សិក្ខាបទ​នោះ​មានតែបញ្ញត្ដិ១។ បេ។ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋានតែ១ (ដូចក្នុង​បឋម​បារាជិកសិក្ខាបទ)។

[២១៩] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បរិភោគលិទ្ធបាត្រ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទ​នោះមានតែបញ្ញត្ដិ១។បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ (ដូចក្នុង​បឋម​បារាជិកសិក្ខាបទ)។

[២២០] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បរិភោគលិទ្ធបបូរមាត់ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បេ។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ (ដូចក្នុង​បឋមបារាជិកសិក្ខាបទ)។

[២២១] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ទទួលសៀនទឹក ដោយដៃដែល​ប្រឡាក់​ដោយ​អាមិសៈ ត្រូវអាបត្ដិទុក្កដ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងដែនភគ្គៈ។ ទ្រង់ប្រារព្ធ​នឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុច្រើនរូប។ ព្រោះរឿងដូចម្ដេច ព្រោះរឿងភិក្ខុច្រើនរូប ទទួលសៀនទឹក ដោយដៃដែលប្រឡាក់ដោយអាមិសៈ។ សិក្ខាបទនោះ មានតែ​បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើងដោយ សមុដ្ឋានតែ១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចា។

[២២២] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ចាក់ទឹកលាងបាត្រទាំងគ្រាប់បាយក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិទុក្កដ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងដែនភគ្គៈ។ ទ្រង់ប្រារព្ធនឹង​បុគ្គល​ណា។ ទ្រង់ប្រារព្ធនឹងភិក្ខុច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងភិក្ខុច្រើនរូប​ចាក់ទឹក​លាង បាត្រទាំងគ្រាប់បាយក្នុងចន្លោះផ្ទះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដា​សមុដ្ឋាន​នៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ គឺតាំងឡើង​អំពីកាយ និងចិត្ដ មិនបានតាំងឡើងអំពីវាចា។

[២២៣] ភិក្ខុអាស្រ័យសេចក្ដីមិនអើពី ហើយសម្ដែងធម៌ដល់មនុស្សដែលមានឆត្រក្នុងដៃ ត្រូវអាបត្ដិទុក្កដ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គល​ណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយ ភិក្ខុសម្ដែងធម៌ដល់មនុស្សដែលមានឆត្រនៅក្នុងដៃ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយ​សមុដ្ឋាន​តែ១ គឺតាំងឡើងអំពីវាចានិងចិត្ដ មិនបានតាំងឡើងអំពីកាយ។

[២២៤] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សម្ដែងធម៌ដល់មនុស្ស ដែលមានដំបងក្នុងដៃ ត្រូវ​អាបត្ដិទុក្កដ។បេ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ១។ បណ្តាសមុដ្ឋាន​នៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ គឺតាំងឡើងអំពីវាចានិងចិត្ដ មិនបានតាំងឡើងអំពីកាយ។

[២២៥] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សម្ដែងធម៌ដល់មនុស្ស ដែលមានគ្រឿង​សស្ដ្រា​ក្នុងដៃ ត្រូវអាបត្ដិទុក្កដ។បេ។ សិក្ខាបទនោះមានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ១។ បណ្ដា​សមុដ្ឋាន​នៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ គឺតាំងឡើងអំពីវាចា និងចិត្ដ មិនបានតាំងឡើងអំពីកាយ។

[២២៦] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សម្ដែងធម៌ដល់មនុស្ស ដែលមានគ្រឿងអាវុធ [គ្រឿងប្រហារដែលប្រយោល មានមុខមិនមុត ដូចកាំភ្លើង ធ្នូ ស្នា និងដំបងជាដើម ហៅថាអាវុធ។] ក្នុងដៃ ត្រូវអាបត្ដិទុក្កដ។បេ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មាន​អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង​ដោយ​សមុដ្ឋាន​តែ១ គឺតាំងឡើងអំពីវាចានិងចិត្ដ មិនបានតាំងឡើងអំពីកាយ។

ចប់ សុរុសុរុវគ្គ ទី ៦។

[២២៧] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សម្ដែងធម៌ដល់មនុស្សដែលពាក់ទ្រនាប់ជើង ត្រូវ​អាបត្ដិទុក្កដ។បេ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ១។ បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ គឺតាំងឡើងអំពីវាចានិងចិត្ដ មិន​បានតាំងឡើងអំពីកាយ។

[២២៨] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សម្ដែងធម៌ដល់មនុស្សដែលពាក់ស្បែកជើង ត្រូវ​អាបត្ដិទុក្កដ។បេ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ១។ បណ្ដា​សមុដ្ឋាន​នៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ គឺតាំងឡើងអំពីវាចានិងចិត្ដ មិនបានតាំងឡើងអំពីកាយ។

[២២៩] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សម្ដែងធម៌ដល់មនុស្ស ដែលឋិតនៅលើយាន ត្រូវអាបត្ដិទុក្កដ។បេ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ១។ បណ្ដា​សមុដ្ឋាន​នៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ គឺតាំងឡើងអំពីវាចានិងចិត្ដ មិនបានតាំងឡើងអំពីកាយ។

[២៣០] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សម្ដែងធម៌ដល់មនុស្ស ដែលនៅលើដំណេក ត្រូវអាបត្ដិទុក្កដ។បេ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ ១។ បណ្ដា​សមុដ្ឋាន​នៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ គឺតាំងឡើងអំពីវាចានិងចិត្ដ មិនបានតាំងឡើងអំពីកាយ។

[២៣១] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សម្ដែងធម៌ដល់មនុស្ស ដែលអង្គុយត្របោម​ក្បាលជង្គង់ ត្រូវអាបត្ដិទុក្កដ។បេ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ គឺតាំង​ឡើង​អំពីវាចា និងចិត្ដ មិនបានតាំងឡើងអំពីកាយ។

[២៣២] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សម្ដែងធម៌ដល់មនុស្ស ដែលជួតក្បាល ត្រូវអាបត្ដិ​ទុក្កដ។បេ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ គឺតាំងឡើងអំពីវាចានិងចិត្ដ មិនបាន​តាំងឡើងអំពីកាយ។

[២៣៣] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សម្ដែងធម៌ដល់មនុស្ស ដែលទទូរក្បាល ត្រូវ​អាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ១។ បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ គឺតាំងឡើងអំពីវាចានិងចិត្ដ មិន​បានតាំងឡើងអំពីកាយ។

[២៣៤] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ អង្គុយលើផែនដី សម្ដែង ធម៌ដល់មនុស្ស​ដែល​អង្គុយលើអាសនៈ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានបញ្ញត្ដិ ១ មានអនុប្បញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ គឺតាំង​ឡើង​អំពីវាចា និងចិត្ដ មិនបានតាំងឡើងអំពីកាយ។

[២៣៥] ភិក្ខុ អាស្រ័យសេចក្ដីមិនអើពើ អង្គុយលើអាសនៈទាប សម្ដែងធម៌ដល់​មនុស្ស​ដែល​អង្គុយលើអាសនៈខ្ពស់ជាង ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើង​ដោយ​សមុដ្ឋានតែ ១ គឺ តាំងឡើងអំពីវាចានិងចិត្ដ មិនបានតាំងឡើងអំពីកាយ។

[២៣៦] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ឈរសម្ដែងធម៌ ដល់មនុស្សដែលអង្គុយ ត្រូវ​អាបត្ដិ​ទុក្កដ។ បេ។ សិក្ខាបទនោះ មានបញ្ញត្ដិ ១ មានអនុប្បញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាន​នៃ​អាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ គឺតាំងឡើងអំពីវាចានិងចិត្ដ មិនបានតាំងឡើងអំពីកាយ។

[២៣៧] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ដើរពីខាងក្រោយសម្ដែង ធម៌ដល់មនុស្សដែល​ដើរអំពីមុខ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានបញ្ញត្ដិ ១ មានអនុប្បញ្ញត្ដិ១។ បណ្ដា​សមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ គឺតាំងឡើង​អំពីកាយ និងវាចា និងចិត្ដ។

[២៣៨] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ដើរក្រៅផ្លូវសម្ដែងធម៌ ដល់មនុស្ស​ដែល​ដើរតាម​ផ្លូវ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានបញ្ញត្ដិ ១ មានអនុប្បញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ គឺតាំង​ឡើង​អំពីកាយនិងវាចា និងចិត្ដ។

[២៣៩] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ឈរបន្ទោបង់ឧច្ចារៈ ឬ បស្សាវៈ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទនោះ មានបញ្ញត្ដិ ១ មានអនុប្បញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំង​ឡើង អំពីវាចា។

[២៤០] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បន្ទោបង់ឧច្ចារៈក្ដី បស្សាវៈក្ដី ស្ដោះទឹកមាត់ក្ដី ដាក់លើ (រុក្ខជាតិដើមឈើ) ដែលមានពណ៌ខៀវស្រស់ ត្រូវអាបត្ដិទុក្កដ។ បេ។ សិក្ខាបទ​នោះ មានបញ្ញត្ដិ ១ មានអនុ ប្បញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង ដោយសមុដ្ឋានតែ១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចា។

[២៤១] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បន្ទោបង់ឧច្ចារៈក្ដី បស្សាវៈក្ដី ស្ដោះទឹកមាត់ក្ដី ដាក់​ក្នុងទឹក ត្រូវអាបត្ដិទុក្កដ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធ​នឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងពួក​ឆព្វគ្គិយភិក្ខុ បានបន្ទោបង់ឧច្ចារៈខ្លះ បស្សាវៈខ្លះ ស្ដោះទឹកមាត់ខ្លះ ដាក់ក្នុងទឹក។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិ​នោះ តាំងឡើងដោយសមុដ្ឋានតែ១ គឺតាំងឡើង អំពីកាយនិងចិត្ដ មិនបានតាំងឡើង​អំពីវាចា។

ចប់ បាទុកាវគ្គ ទី៧។

សេក្ខិយវត្ដ គឺវត្ដដែលភិក្ខុត្រូវសិក្សា មាន៧៥ ចប់តែប៉ុណ្ណេះ។

ចប់ កត្ថប្បញ្ញត្ដិវារៈ ក្នុងមហាវិភង្គ។

ឧទ្ទាននៃសេក្ខិយវត្ដនោះ ដូច្នេះ

[២៤២] រឿងភិក្ខុត្រូវស្លៀកដណ្ដប់ ឱ្យជាបរិមណ្ឌល១ រឿងភិក្ខុបិទបាំងកាយ១ រឿងភិក្ខុ​សង្រួម​ឱ្យល្អ១ រឿងភិក្ខុមានភ្នែកដាក់ចុះ១ រឿងភិក្ខុសើយចីវរ១ រឿងភិក្ខុធ្វើសំឡេងខ្លាំង ១ រឿងភិក្ខុគ្រលែងអវយវៈបីយ៉ាង១ រឿងភិក្ខុស្ទឹមចង្កេះ១ រឿងភិក្ខុទទូរក្បាល១ រឿងភិក្ខុចំអើតជើង ១ រឿងភិក្ខុអង្គុយត្របោមក្បាលជង្គង់ ១ រឿងភិក្ខុទទួលបិណ្ឌបាត ដោយគោរព ១ រឿងភិក្ខុទទួលបិណ្ឌបាតមានសេចក្ដីសម្គាល់តែក្នុងបាត្រ ១ រឿងភិក្ខុ​ទទួល​បិណ្ឌបាតឱ្យមានសម្លស្មើគ្នា១ រឿងភិក្ខុទទួលបិណ្ឌបាត ឱ្យត្រឹមស្មើមាត់បាត្រ១ រឿងភិក្ខុឆាន់បិណ្ឌបាតដោយគោរព១ រឿងភិក្ខុឆាន់បិណ្ឌបាត​មានសេចក្ដី​សម្គាល់តែក្នុង​បាត្រ១ រឿងភិក្ខុឆាន់បិណ្ឌបាតវាចឱ្យស្មើ១ រឿងភិក្ខុឆាន់សម្លឱ្យស្មើនឹងបាយ១ រឿងភិក្ខុ​ឆាន់ច្រម​ចុះ​អំពីកំពូលបាយ១ រឿងភិក្ខុកកាយបាយលុបសម្លឬម្ហូប១ រឿងភិក្ខុ​សុំបិណ្ឌបាត១ រឿងភិក្ខុ​សម្គាល់​គិតនឹងលើកទោស១ រឿងភិក្ខុមិនធ្វើពំនូតបាយ​ឱ្យធំ​ហួស​ប្រមាណ១ រឿងភិក្ខុ​ធ្វើពំនូត​បាយ​ឱ្យ​បរិមណ្ឌល១ រឿងភិក្ខុហាមាត់ចាំពំនូតបាយ១ រឿងភិក្ខុញាត់ម្រាមដៃទាំងអស់ទៅក្នុងមាត់១ រឿងភិក្ខុ​និយាយទាំងអាហារនៅក្នុងមាត់១ រឿងភិក្ខុបោះដុំបាយបរិភោគ១ រឿងភិក្ខុខាំ​កាត់​ពំនូត​បាយ១ រឿងភិក្ខុឆាន់អាហារ​បៀមទុលថ្ពាល់១ រឿងភិក្ខុឆាន់រលាស់ដៃ១ រឿងភិក្ខុឆាន់​ឱ្យជ្រុះ​គ្រាប់បាយ ១ រឿងភិក្ខុ​លៀនអណ្ដាត១ រឿងភិក្ខុឆាន់ឮសូរចបុចបុ១ ឮសូរសុរុសុរុ១ រឿងភិក្ខុ​ឆាន់ លិទ្ធដៃ១ រឿងភិក្ខុឆាន់លិទ្ធបាត្រ១ រឿងភិក្ខុឆាន់លិទ្ធបបូរមាត់១ រឿងភិក្ខុយក​ដៃដែល​ប្រឡាក់​អាមិសទៅទទួលភាជន៍ទឹក១ រឿងភិក្ខុចាក់ទឹកលាងបាត្រទាំងគ្រាប់បាយ១ ព្រះតថាគត​ទាំងឡាយ មិនបានសម្ដែងព្រះសទ្ធម្មដល់មនុស្សដែលមានឆត្រក្នុងដៃ និងមនុស្ស​ដែល​មាន​ដំបងក្នុងដៃ និងមនុស្សដែលមានគ្រឿងសស្ដ្រានិងអាវុធក្នុងដៃ និងមនុស្សពាក់​ទ្រនាប់ ជើង ពាក់​ស្បែក​ជើង ឋិតនៅលើយាននិងលើដំណេក អង្គុយ ត្របោមក្បាល​ជង្គង់ ជួតក្បាល ទទូរក្បាល និង​មិនអង្គុយ លើផែនដី សម្ដែងធម៌ដល់​មនុស្សដែល​អង្គុយនៅលើអាសនៈ មិនអង្គុយ​លើ​អាសនៈ​ទាប សម្ដែងធម៌ដល់មនុស្សដែលអង្គុយ លើអាសនៈខ្ពស់ មិនឈរ​សម្ដែង​ធម៌ដល់​មនុស្ស​ដែល​អង្គុយ មិនដើរក្រោយ សម្ដែងធម៌​ដល់មនុស្សដែលដើរមុន មិនដើរក្រៅផ្លូវ សម្ដែង​ធម៌ដល់​មនុស្ស​ដែលដើរតាមផ្លូវ រឿងភិក្ខុ​មិនត្រូវឈរបន្ទោបង់ឧច្ចារៈឬបស្សាវៈ និងមិន​ត្រូវ​បន្ទោបង់​ឧច្ចារៈ ឬបស្សាវៈ លើវត្ថុ​ស្រស់ និងទឹក។

ឧទ្ទាននៃវគ្គទាំងនោះ ដូច្នេះ

[២៤៣] បរិមណ្ឌលវគ្គ១ ឧជ្ជគ្ឃិកវគ្គ១ ខម្ភកតវគ្គ១ បិណ្ឌបាតវគ្គ១ កពឡវគ្គ១ សុរុសុរុវគ្គ១ បាទុកាវគ្គទីប្រាំពីរ១។

[២៤៤] ភិក្ខុសេពមេថុនធម្ម ត្រូវអាបត្ដិប៉ុន្មានយ៉ាង។ ភិក្ខុសេពមេថុនធម្ម​ត្រូវអាបត្ដិ​៣​យ៉ាង គឺ សេពមេថុនធម្ម ចំពោះសរីរៈដែលសត្វមិនទាន់ស៊ី ត្រូវអាបត្ដិបារាជិក សេព​មេថុនធម្ម ចំពោះសរីរៈដែលសត្វស៊ីហើយដោយច្រើន ត្រូវអាបត្ដិថុល្លច្ច័យ បញ្ចូល​អង្គជាត​ទៅក្នុងមាត់ ដែលហាតែមិនឱ្យប៉ះ ត្រូវអាបត្ដិទុក្កដ ភិក្ខុសេពមេថុនធម្ម ត្រូវ​អាបត្ដិ៣យ៉ាងនេះឯង។

[២៤៥] ភិក្ខុកាន់យកទ្រព្យដែលគេមិនឱ្យ ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុកាន់យកទ្រព្យ ដែលគេមិនឱ្យ ត្រូវអាបត្ដិ៣ គឺកាន់យកទ្រព្យ ដែលគេមិនឱ្យ គួរដល់ថ្លៃ៥ មាសកក្ដី លើសពី ៥ មាសកក្ដី ដោយថេយ្យចិត្ដ ត្រូវអាបត្ដិបារាជិក កាន់យកទ្រព្យដែលគេមិនឱ្យ គួរដល់ថ្លៃលើសពី ១ មាសកក្ដី ខ្វះពី៥មាសកក្ដី ដោយថេយ្យចិត្ដ ត្រូវអាបត្ដិថុល្លច្ច័យ កាន់យកទ្រព្យដែលគេមិនឱ្យ គួរដល់ថ្លៃ១មាសកក្ដី ខ្វះពី១មាសកក្ដី ដោយថេយ្យចិត្ដ ត្រូវអាបត្ដិទុក្កដ ភិក្ខុកាន់យកទ្រព្យដែលគេមិនឱ្យត្រូវអាបត្ដិ៣នេះឯង។

[២៤៦] ភិក្ខុ ក្លែងផ្ដាច់បង់រាងកាយរបស់មនុស្ស ឱ្យធ្លាក់ចុះចាកជីវិត ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុ ក្លែងផ្ដាច់បង់រាងកាយរបស់មនុស្ស ឱ្យធ្លាក់ចុះចាកជីវិត ត្រូវអាបត្ដិ៣យ៉ាងគឺ ជីក​រណ្ដៅ​​ចំពោះ​មនុស្ស ដោយប៉ុនប៉ងថា អ្នកណានីមួយនឹងធ្លាក់ស្លាប់ ដូច្នេះ ត្រូវ​អាបត្ដិទុក្កដ កាល​បើ​មនុស្ស​នោះ ធ្លាក់ទៅហើយកើតទុក្ខវេទនាឡើង ត្រូវអាបត្ដិថុល្លច្ច័យ (បើ) មនុស្សនោះស្លាប់ ត្រូវអាបត្ដិ​បារាជិក ភិក្ខុក្លែងផ្ដាច់បង់ជីវិតរបស់មនុស្ស ត្រូវអាបត្ដិ​៣នេះឯង។

[២៤៧] ភិក្ខុ ពោលអួតឧត្ដរិមនុស្សធម្ម ដែលមិនមាន ដែលមិនពិត ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុ ពោលអួតឧត្ដរិមនុស្សធម្ម ដែលមិនមាន ដែលមិនពិត ត្រូវអាបត្ដិ៣គឺ ភិក្ខុ មានសេចក្ដី​ប្រាថ្នា​លាមក មានសេចក្ដីប្រាថ្នាគ្របសង្កត់ហើយ ពោលអួតឧត្ដរិមនុស្សធម្ម ដែលមិនមាន ដែល​មិន​ពិត ត្រូវអាបត្ដិបារាជិក ភិក្ខុនិយាយកុហកថា ភិក្ខុណានៅក្នុង វិហាររបស់អ្នក ភិក្ខុនោះ​ជា​ព្រះអរហន្ដ កាលបើអ្នកស្ដាប់ដឹងច្បាស់ ត្រូវអាបត្ដិថុល្លច្ច័យ បើពុំដឹងច្បាស់ ត្រូវអាបត្ដិទុក្កដ ភិក្ខុពោល​អួតឧត្ដរិមនុស្សធម្ម ដែលមិនមាន ដែលមិនពិត ត្រូវអាបត្ដិ៣នេះឯង។

ចប់ បារាជិក៤។

[២៤៨] ភិក្ខុ ព្យាយាមបញ្ចេញអសុចិ ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុ ព្យាយាមបញ្ចេញអសុចិ ត្រូវ​អាបត្ដិ៣គឺ គិតព្យាយាមទាល់តែអសុចិ ឃ្លាតចេញ ត្រូវអាបត្ដិសង្ឃាទិសេស គិត​ព្យាយាម តែអសុចិមិនឃ្លាតចេញ ត្រូវអាបត្ដិថុល្លច្ច័យ គ្រាន់តែព្យាយាម ត្រូវអាបត្ដិទុក្កដ។

[២៤៩] ភិក្ខុ ដល់ព្រមនូវកាយសំសគ្គៈ មួយអន្លើដោយមាតុគ្រាម ត្រូវអាបត្ដិ៣គឺ ភិក្ខុ​ស្ទាប​អង្អែលកាយ (ស្ដ្រី) ដោយកាយ (របស់ខ្លួន) ត្រូវអាបត្ដិសង្ឃាទិសេស ស្ទាបអង្អែលវត្ថុ ដែល​ជាប់​ដោយកាយ (ស្ដ្រី) ដោយកាយ (របស់ខ្លួន) ត្រូវអាបត្ដិថុល្លច្ច័យ ស្ទាបអង្អែលវត្ថុ ដែលជាប់​ដោយ​កាយ (ស្ដ្រី) ដោយវត្ថុជាប់នឹងកាយ (របស់ខ្លួន) ត្រូវអាបត្ដិទុក្កដ។

[២៥០] ភិក្ខុ និយាយចែចង់មាតុគ្រាមដោយសម្ដីអាក្រក់ ត្រូវអាបត្ដិ៣គឺ ភិក្ខុ​និយាយ​សរសើរ​ក្ដី និយាយតិះដៀលក្ដី ចំពោះវច្ចមគ្គ ឬបស្សាវមគ្គ ត្រូវអាបត្ដិសង្ឃាទិសេស និយាយ​សរសើរ​ក្ដី និយាយតិះដៀលក្ដី ចំពោះអវយវៈ ពីត្រឹមដងកាំបិតចុះមកខាងក្រោម ពីមណ្ឌល​ជង្គង់​ឡើង​ទៅខាងលើ វៀរលែងតែវច្ចមគ្គ និងបស្សាវមគ្គចេញ ត្រូវអាបត្ដិ​ថុល្លច្ច័យ និយាយសរសើរក្ដី និយាយតិះដៀលក្ដី ចំពោះវត្ថុជាប់នឹងកាយ ត្រូវអាបត្ដិ​ទុក្កដ។

[២៥១] ភិក្ខុ និយាយសរសើរការបម្រើកាមដើម្បីខ្លួន ត្រូវអាបត្ដិ៣ គឺ និយាយ​សរសើរ​ការបម្រើ​កាមដើម្បីខ្លួន ក្នុងសម្នាក់មាតុគ្រាម ត្រូវអាបត្ដិសង្ឃាទិសេស និយាយសរសើរ​ការបម្រើ​កាម​ដើម្បីខ្លួន ក្នុងសម្នាក់បណ្ឌក ត្រូវអាបត្ដិថុល្លច្ច័យ និយាយសរសើរការ​បម្រើ​កាមដើម្បីខ្លួន ក្នុង​សម្នាក់តិរច្ឆាន ត្រូវអាបត្ដិទុក្កដ។

[២៥២] ភិក្ខុ ប្រព្រឹត្ដការដឹកនាំ (ពាក្យប្រុសស្រី) ត្រូវអាបត្ដិ ៣ គឺ ទទួលពាក្យ (ខាងប្រុស) ហើយទៅនិយាយល្បងមើល (នឹងស្រី) ហើយត្រឡប់មកប្រាប់(ខាងប្រុស)វិញ ត្រូវអាបត្ដិ​សង្ឃាទិសេស ទទួលពាក្យហើយ ទៅនិយាយល្បងមើល តែមិនត្រឡប់មកប្រាប់វិញ ត្រូវអាបត្ដិ​ថុល្លច្ច័យ ទទួលពាក្យហើយ តែមិនទៅនិយាយល្បងមើល មិនត្រឡប់មកប្រាប់​វិញ ត្រូវ​អាបត្ដិ​ទុក្កដ។

[២៥៣] ភិក្ខុឱ្យគេធ្វើកុដិ ដោយការសូមគ្រឿងឧបករណ៍ពីគេមកដោយខ្លួនឯង ត្រូវអាបត្ដិ ៣ គឺ ឱ្យគេធ្វើ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគ (ដែលធ្វើ) កាលមើលមិន​ទាន់បូក​លាប​ដុំកំបោរ ឬដីស្អិតមួយដុំនៅឡើយ ត្រូវអាបត្ដិថុល្លច្ច័យ កាលបើបានបូកលាប​ដុំកំបោរ ឬដីស្អិតមួយដុំនោះ ស្រេចហើយ ត្រូវអាបត្ដិសង្ឃាទិសេស។

[២៥៤] ភិក្ខុឱ្យគេធ្វើវិហារធំ ត្រូវអាបត្ដិ៣គឺ ឱ្យគេធ្វើ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគ​(ដែលប្រើគេឱ្យធ្វើ)កាលបើមិនទាន់បូកលាបដុំកំបោរ ឬដីស្អិតមួយដុំនៅឡើយ ត្រូវអាបត្ដិ​ថុល្លច្ច័យ កាលបើបានបូកលាបដុំកំបោរ ឬដីស្អិតមួយដុំនោះស្រេចហើយ ត្រូវអាបត្ដិ​សង្ឃាទិសេស។

[២៥៥] ភិក្ខុចោទភិក្ខុផងគ្នា ដោយអាបត្ដិបារាជិកមិនមានមូល ត្រូវអាបត្ដិ៣គឺ មិនសូម​ឱកាសជាមុនសិន ហើយចោទ ដោយមានប្រាថ្នា ដើម្បីឱ្យឃ្លាតចាកព្រហ្មចារ្យ ត្រូវអាបត្ដិ​សង្ឃាទិសេស និងទុក្កដ ភិក្ខុសូមឱកាសជាមុន ហើយទើបចោទ ដោយ​មាន​ប្រាថ្នានឹង​ជេរ ត្រូវអាបត្ដិបាចិត្ដិយៈ ព្រោះពោលពាក្យចាក់ដោត។

[២៥៦] ភិក្ខុ ចោទភិក្ខុផងគ្នា ដោយអាបត្ដិបារាជិក ព្រោះអាស្រ័យគ្រឿងអាងណាមួយ គ្រាន់តែជាលេសនៃអធិករណ៍ជាចំណែកដទៃ ត្រូវអាបត្ដិ៣គឺ ភិក្ខុមិនសូមឱកាស (ជាមុន) ហើយចោទ ដោយមានប្រាថ្នា ដើម្បីឱ្យឃ្លាតចាកព្រហ្មចារ្យ ត្រូវអាបត្ដិសង្ឃាទិសេស និងទុក្កដ សូមឱកាស (ជាមុន) ហើយចោទ ដោយមានប្រាថ្នានឹងជេរ ត្រូវអាបត្ដិបាចិត្ដិយៈ ព្រោះពោលពាក្យចាក់ដោត។

[២៥៧] ភិក្ខុអ្នកបំបែកសង្ឃ កាលបើសង្ឃ បានសូត្រសមនុភាសនកម្មអស់វារៈ ៣ ដងហើយ នៅតែមិនលះបង់ ត្រូវអាបត្ដិ៣គឺ ត្រូវអាបត្ដិទុក្កដ ក្នុងខណៈសូត្រញត្ដិ (ដំបូង) ត្រូវអាបត្ដិថុល្លច្ច័យ ដោយសូត្រកម្មវាចាពីរដង ត្រូវអាបត្ដិសង្ឃាទិសេស ក្នុងខណៈសូត្រ​កម្ម វាចាចប់។

[២៥៨] ពួកភិក្ខុ អ្នកប្រព្រឹត្ដតាមភិក្ខុដែលបំបែកសង្ឃ កាលបើ សង្ឃបានសូត្រ​សមនុភាសនកម្ម អស់វារៈជាគម្រប់៣ដងហើយ នៅតែមិនលះបង់ ត្រូវអាបត្ដិ៣ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងខណៈសូត្រញត្ដិ (ជាដំបូង) ត្រូវអាបត្ដិថុល្លច្ច័យ ដោយសូត្រកម្មវាចា​ពីរដង ត្រូវសង្ឃាទិសេស ក្នុងខណៈសូត្រកម្មវាចាចប់។

[២៥៩] ភិក្ខុ ដែលគេប្រដៅបានដោយក្រ កាលបើសង្ឃ បានសូត្រសមនុភាសនកម្ម អស់​វារៈជាគម្រប់៣ដងហើយ នៅតែមិនលះបង់ ត្រូវអាបត្ដិ៣គឺ ត្រូវអាបត្ដិទុក្កដ ក្នុងខណៈ​សូត្រញត្ដិ (ជាដំបូង) ត្រូវអាបត្ដិថុល្លច្ច័យ ដោយសូត្រកម្មវាចាពីរដង ត្រូវអាបត្ដិ​សង្ឃាទិសេស ក្នុងខណៈសូត្រកម្មវាចាចប់។

[២៦០] ភិក្ខុទ្រុស្ដត្រកូល កាលបើសង្ឃបានសូត្រសមនុភាសន កម្ម អស់វារៈ​ជាគម្រប់​៣ដង​ហើយ នៅតែមិនលះបង់ ត្រូវអាបត្ដិ៣គឺ ត្រូវអាបត្ដិទុក្កដ ក្នុងខណៈសូត្រញត្ដិ (ដំបូង) ត្រូវអាបត្ដិថុល្លច្ច័យ ដោយសូត្រកម្មវាចាពីរដង ត្រូវអាបត្ដិសង្ឃាទិសេស ក្នុង​ខណៈ​​សូត្រ​កម្មវាចា​ចប់។

ចប់ សង្ឃាទិសេស១៣។

[២៦១] ភិក្ខុទុកអតិរេកចីវរឱ្យកន្លងហួស១០ថ្ងៃទៅ ត្រូវអាបត្ដិ១ គឺ និស្សគ្គិយបាចិត្ដិយៈ។

[២៦២] ភិក្ខុនៅប្រាសចាកត្រៃចីវរ អស់មួយរាត្រី ត្រូវអាបត្ដិ១ គឺ និស្សគ្គិយបាចិត្ដិយៈ។

[២៦៣] ភិក្ខុទទួលអកាលចីវរ ហើយទុកឱ្យកន្លងហួសមួយខែទៅ ត្រូវអាបត្ដិ១ គឺ និស្សគ្គិយបាចិត្ដិយៈ។

[២៦៤] ភិក្ខុប្រើភិក្ខុនី ដែលមិនមែនជាញាតិ ឱ្យលាងចីវរចាស់ ត្រូវអាបត្ដិ២គឺ ត្រូវ​អាបត្ដិ​ទុក្កដ ក្នុងប្រយោគដែលប្រើឱ្យលាង លុះឱ្យលាងរួចហើយ ត្រូវ​និស្សគ្គិយបាចិត្ដិយៈ។

[២៦៥] ភិក្ខុទទួលចីវរអំពីដៃភិក្ខុនី ដែលមិនមែនជាញាតិ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលទទួល លុះទទួលបានមកហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។

[២៦៦] ភិក្ខុ សូមចីវរនឹងគហបតីក្ដី គហបតានីក្ដី ដែលមិនមែនជាញាតិ ត្រូវអាបត្ដិ២គឺ ភិក្ខុ​កំពុង​សូម ត្រូវអាបត្ដិទុក្កដក្នុងប្រយោគដែលសូម លុះសូមបានមកហើយ ត្រូវ​និស្សគ្គិយបាចិត្ដិយៈ។

[២៦៧] ភិក្ខុ សូមចីវរនឹងគហបតីក្ដី នឹងគហបតានីក្ដី ដែលមិនមែនជាញាតិ ឱ្យច្រើន​លើស​ពីស្បង់និងចីពរនោះទៅ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគ​ដែល​កំពុង​សូម លុះសូមបានមកហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។

[២៦៨] ភិក្ខុ ដែលគេមិនបានបវារណាទុកជាមុន ហើយចូលទៅ រកគហបតី ដែលមិនមែន​ជាញាតិ ហើយដល់នូវកិរិយាកំណត់ក្នុងចីវរ (ចង់បានឱ្យល្អហួសហេតុ) ត្រូវអាបត្ដិ ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលដល់នូវកិរិយាកំណត់ក្នុងចីវរ លុះកំណត់ចីវរបាន​ហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។

[២៦៩] ភិក្ខុដែលគេមិនបានបវារណាទុកជាមុន ហើយចូលទៅរកគហបតីទាំងឡាយ ដែលមិនមែនជាញាតិ ហើយដល់នូវកិរិយាកំណត់ក្នុងចីវរ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលដល់នូវកិរិយាកំណត់ក្នុងចីវរ លុះកំណត់ក្នុងចីវររួចហើយ ត្រូវ​និស្សគ្គិយបាចិត្ដិយៈ។

[២៧០] ភិក្ខុឱ្យចីវរសម្រេចបានដោយការតឹងទារឱ្យលើសអំពី៣ដង ដោយការឈរ​ឱ្យលើសអំពី៦ដង ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលកំពុងឱ្យចីវរសម្រេច កាលបើចីវរសម្រេចហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។

ចប់ កឋិនវគ្គ ទី១។

[២៧១] ភិក្ខុ ឱ្យគេធ្វើសន្ថ័តលាយដោយសូត្រ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុង​ប្រយោគដែលឱ្យគេធ្វើ លុះឱ្យគេធ្វើរួចស្រេចហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។

[២៧២] ភិក្ខុ ឱ្យគេធ្វើសន្ថ័តដោយរោមចៀមមានពណ៌ខ្មៅសុទ្ធ ត្រូវអាបត្ដិ២ គឺ ត្រូវ​អាបត្ដិទុក្កដ ក្នុងប្រយោគដែលឱ្យគេធ្វើ លុះឱ្យគេធ្វើស្រេចហើយ ត្រូវនិស្សគ្គិយ​បាចិត្ដិយៈ។

[២៧៣] ភិក្ខុធ្វើសន្ថ័តថ្មី មិនលាយរោមចៀមសទម្ងន់មួយជញ្ជីង រោមចៀមក្រហម​ទម្ងន់មួយជញ្ជីង ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលឱ្យគេធ្វើ លុះឱ្យគេ​ធ្វើរួចស្រេចហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។

[២៧៤] ភិក្ខុឱ្យគេធ្វើសន្ថ័តរាល់ៗឆ្នាំ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគ​ដែលឱ្យគេធ្វើ លុះឱ្យគេធ្វើរួចហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។

[២៧៥] ភិក្ខុឱ្យគេធ្វើសន្ថ័តសម្រាប់អង្គុយថ្មី មិនលាយសន្ថ័តចាស់ មួយចំអាមព្រះសុគត ដោយជុំវិញ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលប្រើឱ្យគេធ្វើ លុះប្រើឱ្យ​គេធ្វើរួចហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។

[២៧៦] ភិក្ខុទទួលរោមចៀម ហើយនាំយកឱ្យកន្លងហួស៣យោជន៍ទៅ ត្រូវអាបត្ដិ២ គឺ ឈានជំហានដំបូង ឱ្យកន្លងហួស៣យោជន៍ទៅ ត្រូវអាបត្ដិទុក្កដ ឈានជំហានទី២ ឱ្យកន្លងហួសទៅ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។

[២៧៧] ភិក្ខុប្រើភិក្ខុនីដែលមិនមែនជាញាតិ ឱ្យលាងរោមចៀម ត្រូវអាបត្ដិ២ គឺ ត្រូវ​អាបត្ដិទុក្កដ ក្នុងប្រយោគដែលប្រើឱ្យគេលាង លុះប្រើឱ្យគេលាងរួចហើយ ត្រូវនិស្សគ្គិយ​បាចិត្ដិយៈ។

[២៧៨] ភិក្ខុទទួលរូបិយៈ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលទទួល លុះទទួលរួចហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។

[២៧៩] ភិក្ខុប្រព្រឹត្ដទិញដូរ ដោយរូបិយៈ មានប្រការផ្សេងៗ ត្រូវអាបត្ដិ២ គឺ ត្រូវ​អាបត្ដិទុក្កដ ក្នុងប្រយោគដែលប្រព្រឹត្ដ (ការលក់ដូរ) លុះប្រព្រឹត្ដរួចហើយ ត្រូវនិស្សគ្គិយ​បាចិត្ដិយៈ។

[២៨០] ភិក្ខុប្រព្រឹត្ដទិញដូររបស់មានប្រការផ្សេងៗ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុង​ប្រយោគដែលខ្លួនប្រព្រឹត្ដ លុះប្រព្រឹត្ដរួចហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។

ចប់ កោសិយវគ្គ ទី២។

[២៨១] ភិក្ខុទុកអតិរេកបាត្រ ឱ្យកន្លងហួស១០ថ្ងៃទៅ ត្រូវអាបត្ដិ១ គឺ និស្សគ្គិយ​បាចិត្ដិយៈ។

[២៨២] ភិក្ខុមានបាត្រ មានចំណងមិនទាន់ដល់៥អន្លើ ហើយសូមបាត្រថ្មីដទៃទៀត ត្រូវអាបត្ដិ ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលសូម លុះសូមបានមកហើយ ត្រូវ​និស្សគ្គិយបាចិត្ដិយៈ។

[២៨៣] ភិក្ខុទទួលភេសជ្ជៈទាំងឡាយហើយ ទុកឱ្យកន្លងហួស៧ថ្ងៃទៅ ត្រូវអាបត្ដិ១ គឺ និស្សគ្គិយបាចិត្ដិយៈ។

[២៨៤] ភិក្ខុស្វែងរកវស្សិកសាដិកចីវរ(សំពត់សម្រាប់ងូតទឹកភ្លៀង) ក្នុងកាលដ៏លើស​អំពីខែ​ខាងចុងនៃរដូវក្ដៅ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលស្វែងរក លុះស្វែង​រកបានមកហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។

[២៨៥] ភិក្ខុឱ្យចីវរដល់ភិក្ខុផងគ្នា ដោយខ្លួនឯង ហើយក្រោធអាក់អន់ចិត្ដ ក៏ដណ្ដើម​យក​វិញ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលដណ្ដើម លុះដណ្ដើមបានមកហើយ ត្រូវ​និស្សគ្គិយ​បាចិត្ដិយៈ។

[២៨៦] ភិក្ខុសូមអំបោះដោយខ្លួនឯង យកមកឱ្យជាងតម្បាញ ត្បាញចីវរ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលប្រើគេឱ្យត្បាញ លុះប្រើគេឱ្យត្បាញរួចហើយ ត្រូវ​និស្សគ្គិយ​បាចិត្ដិយៈ។

[២៨៧] ភិក្ខុដែលគេមិនបានបវារណាទុកជាមុន ហើយចូលទៅ រកជាងតម្បាញ​របស់​គហបតី​មិនមែនជាញាតិ ហើយដល់នូវកិរិយាកំណត់ក្នុងចីវរ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិ​ទុក្កដ ក្នុង​ប្រយោគ​ដែលកំណត់ លុះកំណត់រួចហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។

[២៨៨] ភិក្ខុទទួលអច្ចេកចីវរទុកឱ្យកន្លងហួសសម័យនៃចីវរកាលទៅ ត្រូវអាបត្ដិ១ គឺ និស្សគ្គិយបាចិត្ដិយៈ។

[២៨៩] បណ្ដាចីវរទាំង៣ ភិក្ខុទុកចីវរណាមួយ ក្នុងចន្លោះផ្ទះ ហើយនៅប្រាសចាកលើស ៦រាត្រីទៅ ត្រូវអាបត្ដិ១ គឺ និស្សគ្គិយបាចិត្ដិយៈ។

[២៩០] ភិក្ខុដឹងថា លាភរបស់សង្ឃដែលគេបង្អោនទៅ (ដើម្បីសង្ឃ) ត្រឡប់បង្អោនមក ដើម្បីខ្លួនវិញ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលបង្អោនមក លុះបង្អោន​បានមកហើយ ត្រូវនិស្សគ្គិយបាចិត្ដិយៈ។

ចប់ បត្ដវគ្គ ទី៣។

ចប់ និស្សគ្គិយបាចិត្ដិយៈ៣០។

[២៩១] ភិក្ខុពោលពាក្យកុហកដោយដឹងខ្លួន ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុពោលពាក្យកុហក ដោយដឹងខ្លួន ត្រូវអាបត្ដិ៥គឺ ភិក្ខុមានសេចក្ដីប្រាថ្នាលាមក មានសេចក្ដីប្រាថ្នាគ្រប​សង្កត់​ហើយ ពោលអួតនូវឧត្ដរិមនុស្សធម្ម ដែលមិនមាន ដែលមិនពិត ត្រូវអាបត្ដិបារាជិក ភិក្ខុចោទ ភិក្ខុផងគ្នា ដោយអាបត្ដិបារាជិកមិនមានមូល ត្រូវអាបត្ដិសង្ឃាទិសេស ភិក្ខុ​ពន្យល់គេថា ភិក្ខុណានៅក្នុងវិហាររបស់អ្នក ភិក្ខុនោះជាព្រះអរហន្ដ បើគេដឹងច្បាស់ ត្រូវអាបត្ដិថុល្លច្ច័យ បើគេមិនដឹងច្បាស់ ត្រូវអាបត្ដិទុក្កដ និយាយកុហក (តាមធម្មតា) ត្រូវអាបត្ដិបាចិត្ដិយៈ ព្រោះពោលសម្បជានមុសាវាទ ភិក្ខុនិយាយកុហកដោយដឹងខ្លួន ត្រូវ​អាបត្ដិទាំង៥នេះឯង។

[២៩២] ភិក្ខុពោលពាក្យចាក់ដោត ត្រូវអាបត្ដិ២គឺ ពោលចាក់ដោតឧបសម្ប័ន្ន ត្រូវ​អាបត្ដិបាចិត្ដិយៈ ពោលចាក់ដោតអនុបសម្ប័ន្ន ត្រូវអាបត្ដិទុក្កដ។

[២៩៣] ភិក្ខុបង្កពាក្យញុះញង់ ត្រូវអាបត្ដិ២ គឺ ភិក្ខុបង្កពាក្យញុះញង់ ដល់​ឧបសម្ប័ន្ន​ផងគ្នា ត្រូវអាបត្ដិបាចិត្ដិយៈ បង្កពាក្យញុះញង់ដល់អនុបសម្ប័ន្ន ត្រូវអាបត្ដិទុក្កដ។

[២៩៤] ភិក្ខុបង្រៀនធម៌ជាបទចំពោះអនុបសម្ប័ន្ន ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុង​ប្រយោគដែលបង្រៀន ត្រូវអាបត្ដិបាចិត្ដិយៈគ្រប់ៗបទ។

[២៩៥] ភិក្ខុសម្រេចការដេក ជាមួយនឹងអនុប្បសម្ប័ន្ន លើស ២-៣ រាត្រីឡើងទៅ ត្រូវអាបត្ដិ ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគ ដែលប្រាសដេក លុះដេកស៊ប់ហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[២៩៦] ភិក្ខុសម្រេចការដេកជាមួយនឹងមាតុគ្រាម ត្រូអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលប្រាសដេក លុះដេកស៊ប់ហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[២៩៧] ភិក្ខុសម្ដែងធម៌ដល់មាតុគ្រាមដោយវាចាលើសអំពី ៥.៦ ម៉ាត់ឡើងទៅ ត្រូវអាបត្ដិ ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលកំពុងសម្ដែង ត្រូវអាបត្ដិបាចិត្ដិយៈរាល់ៗបទ។

[២៩៨] ភិក្ខុប្រាប់ឧត្ដរិមនុស្សធម្ម ដែលមានពិតប្រាកដ ដល់អ នុបសម្ប័ន្ន ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលកំពុងប្រាប់ លុះប្រាប់រួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[២៩៩] ភិក្ខុប្រាប់ទុដ្ឋុល្លាបត្ដិ របស់ភិក្ខុផងគ្នា ដល់អនុបសម្ប័ន្ន ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលកំពុងប្រាប់ លុះប្រាប់រួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣០០] ភិក្ខុជីកដី ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគ (ដែលផ្គងនឹងជីក) ត្រូវ​អាបត្ដិបាចិត្ដិយៈ គ្រប់ៗវារៈដែលជីក។

ចប់ មុសាវាទវគ្គ ទី១។

[៣០១] ភិក្ខុធ្វើភូតគាមឱ្យឃ្លាតចាកទី ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគ (ដែលផ្គងនឹងធ្វើឱ្យឃ្លាតចាកទី) ត្រូវអាបត្ដិបាចិត្ដិយៈ គ្រប់ៗ វារៈដែលប្រហារ។

[៣០២] ភិក្ខុពោលបិទបាំងពាក្យដទៃ ដោយពាក្យដទៃ ត្រូវអាបត្ដិ២គឺ កាលបើ​អញ្ញវាទកកម្ម ដែលសង្ឃមិនទាន់លើកឡើងទេ ភិក្ខុពោលបិទបាំងពាក្យដទៃ ដោយ​ពាក្យដទៃ ត្រូវអាបត្ដិទុក្កដ កាលបើអញ្ញវាទកកម្ម ដែលសង្ឃបានលើកឡើងហើយ ភិក្ខុនៅ​តែពោលបិទបាំងពាក្យដទៃ ដោយពាក្យដទៃ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣០៣] ភិក្ខុឱ្យភិក្ខុដទៃពោលទោសភិក្ខុផងគ្នា ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលឱ្យគេពោលទោស លុះឱ្យគេពោលទោសហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣០៤] ភិក្ខុលាគ្រែក្ដី តាំងក្ដី ពូកក្ដី កៅអីក្ដី ជារបស់សង្ឃ ទុកក្នុងទីវាល មិន​សាយក​មកទុកវិញ ទាំងមិនបានប្រាប់ (អ្នកឯទៀត ឱ្យសាយកមកទុកវិញ) ហើយចៀសចេញទៅ ត្រូវអាបត្ដិ២គឺ ឈានជំហានជាដំបូង ឱ្យកន្លងហួសលេឌ្ឌុបាត ត្រូវអាបត្ដិទុក្កដ ឈាន​ជំហានទី២ ឱ្យកន្លងហួសទៅ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣០៥] ភិក្ខុក្រាលកម្រាលសម្រាប់ដេក ក្នុងវិហារជារបស់សង្ឃ ហើយមិនសាយក​មកទុកវិញ ទាំងមិនបានប្រាប់ (អ្នកឯទៀតឱ្យសាយកមកទុកវិញ) ហើយចៀសចេញទៅ ត្រូវអាបត្ដិ២គឺ ឈានជំហានជាដំបូងឱ្យកន្លងផុតរបងទៅ ត្រូវអាបត្ដិទុក្កដ ឈានជំហាន​ទី២ ឱ្យកន្លងហួសទៅ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣០៦] ភិក្ខុដឹងថា មានភិក្ខុផងគ្នាចូលទៅមុន ក្នុងវិហារជារបស់សង្ឃ ហើយចូលទៅ​ជ្រៀតប្រៀតទៅសម្រេចការដេក ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែល​រៀបដេក លុះដេកស៊ប់ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣០៧] ភិក្ខុក្រោធអាក់អន់ចិត្ដ ក៏ទង់ទាញភិក្ខុផងគ្នាចាកវិហារជារបស់សង្ឃ ត្រូវអាបត្ដិ ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងទង់ទាញ លុះទង់ទាញ ត្រូវអាបត្ដិ​បាចិត្ដិយៈ។

[៣០៨] ភិក្ខុអង្គុយសង្កត់គ្រែក្ដី តាំងក្ដី ដែលមានជើងគ្រាន់តែផ្គុំទុកឰដ៏ថ្នាក់ខាងលើ ក្នុង​វិហារជារបស់សង្ឃ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀប​នឹងអង្គុយ​សង្កត់ លុះអង្គុយសង្កត់ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣០៩] ភិក្ខុធ្វើការប្រក់បានត្រឹមតែ ២.៣ ជាន់ កាលបើប្រក់ឱ្យលើសអំពីកំណត់នោះទៅ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងប្រក់ លុះប្រក់ ត្រូវអាបត្ដិ​បាចិត្ដិយៈ។

[៣១០] ភិក្ខុដឹងថាទឹកមានសត្វហើយ ស្រោចស្មៅក្ដី ដីក្ដី ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងស្រោច លុះស្រោច ត្រូវអាបត្ដិបាចិត្ដិយៈ។

ចប់ ភូតគាមវគ្គ ទី២។

[៣១១] ភិក្ខុ ដែលសង្ឃមិនបានសន្មត ហើយទៅទូន្មានភិក្ខុនី ត្រូវអាបត្ដិ ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលទូន្មាន លុះទូន្មាន ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣១២] ភិក្ខុទូន្មានពួកភិក្ខុនី ក្នុងវេលាព្រះអាទិត្យអស្ដង្គត ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងទូន្មាន លុះទូន្មាន ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣១៣] ភិក្ខុចូលទៅកាន់សម្នាក់ភិក្ខុនី ហើយទូន្មានពួកភិក្ខុនី ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិ​ទុក្កដ ក្នុងប្រយោគដែលរៀបនឹងទូន្មាន លុះទូន្មាន ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣១៤] ភិក្ខុនិយាយថា ភិក្ខុទាំងឡាយទូន្មានពួកភិក្ខុនី ព្រោះហេតុតែអាមិសៈ ត្រូវអាបត្ដិ ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងនិយាយ លុះនិយាយ ត្រូវអាបត្ដិ​បាចិត្ដិយៈ។

[៣១៥] ភិក្ខុឱ្យចីវរដល់ភិក្ខុនីដែលមិនមែនជាញាតិ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុង​ប្រយោគដែលរៀបនឹងឱ្យ លុះឱ្យ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣១៦] ភិក្ខុដេរចីវរឱ្យភិក្ខុនីដែលមិនមែនជាញាតិ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុង​ប្រយោគដែលរៀបនឹងដេរ ត្រូវអាបត្ដិបាចិត្ដិយៈ គ្រប់ៗថ្នេរ (ដែលដេរ)។

[៣១៧] ភិក្ខុបបួលភិក្ខុនីដើរទៅកាន់ផ្លូវឆ្ងាយមួយជាមួយគ្នា ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិ​ទុក្កដ ក្នុងប្រយោគដែលរៀបនឹងដើរទៅ លុះដើរទៅ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣១៨] ភិក្ខុបបួលភិក្ខុនីឡើងជិះទូកមួយជាមួយគ្នា ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងឡើងជិះ លុះឡើងជិះ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣១៩] ភិក្ខុដឹងហើយ ឆាន់បិណ្ឌបាតដែលភិក្ខុនីចាត់ចែង ត្រូវអាបត្ដិ២គឺ ភិក្ខុទទួល ដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈ គ្រប់ ៗ វារៈដែលលេបចូលទៅ។

[៣២០] ភិក្ខុមួយរូប សម្រេចការអង្គុយក្នុងទីកំបាំងជាមួយនឹងភិក្ខុនីតែមួយរូប ត្រូវអាបត្ដិ ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងអង្គុយ លុះអង្គុយត្រូវអាបត្ដិបាចិត្ដិយៈ។

ចប់ ឱវាទវគ្គ ទី៣។

[៣២១] ភិក្ខុឆាន់បិណ្ឌបាតក្នុងផ្ទះសម្នាក់ ឬរោងឆាន់ ឱ្យលើសអំពីម្ដងទៅ ត្រូវអាបត្ដិ២គឺ ភិក្ខុទទួលដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈ គ្រប់ ៗ វារៈ ដែលលេបចូលទៅ។

[៣២២] ភិក្ខុឆាន់គណភោជន ត្រូវអាបត្ដិ២គឺ ភិក្ខុទទួលដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈគ្រប់ៗ វារៈដែលលេបចូលទៅ។

[៣២៣] ភិក្ខុឆាន់បរម្បរភោជន ត្រូវអាបត្ដិ២ គឺ ភិក្ខុទទួលដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈគ្រប់ៗ វារៈដែលលេបចូលទៅ។

[៣២៤] ភិក្ខុទទួលនំបានត្រឹម ២.៣ បាត្រ កាលបើទទួលឱ្យលើសពីនោះទៅ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងទទួល លុះទទួល ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣២៥] ភិក្ខុឆាន់រួចហើយ ហាមភត្ដហើយ បែរទៅឆាន់ខាទនីយៈ ឬភោជនីយៈ ដែលជាអនតិរិត្ដៈ ត្រូវអាបត្ដិ២គឺ ភិក្ខុទទួលដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈ គ្រប់ៗវារៈដែលលេបចូលទៅ។

[៣២៦] ភិក្ខុ បវារណាបង្ខំភិក្ខុផងគ្នាដែលឆាន់រួចហើយ ហាមភត្ដហើយ ដោយខាទនីយៈ ឬភោជនីយៈ ដែលជាអនតិរិត្ដៈ ត្រូវអាបត្ដិ ២ គឺ ភិក្ខុទទួលដោយគិតថា អាត្មាអញ នឹងទំពាស៊ី នឹងឆាន់តាមពាក្យរបស់ភិក្ខុនោះ ដូច្នេះ ត្រូវអាបត្ដិទុក្កដ លុះឆាន់រួចស្រេច​ហើយ ត្រូវ អាបត្ដិបាចិត្ដិយៈ។

[៣២៧] ភិក្ខុឆាន់ខាទនីយៈ ឬភោជនីយៈ ក្នុងវេលាវិកាល ត្រូវអាបត្ដិ២ គឺ ភិក្ខុទទួល ដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈ គ្រប់ៗ វារៈដែលលេបចូលទៅ។

[៣២៨] ភិក្ខុឆាន់ខាទនីយៈ ឬភោជនីយៈ ដែលខ្លួនធ្វើឱ្យជាសន្និធិ ត្រូវអាបត្ដិ២គឺ ភិក្ខុទទួល ដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈ គ្រប់ៗវារៈដែលលេបចូលទៅ។

[៣២៩] ភិក្ខុសូមបណីតភោជន ដើម្បីប្រយោជន៍ដល់ខ្លួនឯងមកឆាន់ ត្រូវអាបត្ដិ ២ គឺ ភិក្ខុទទួល ដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈ គ្រប់ ៗ វារៈដែលលេបចូលទៅ។

[៣៣០] ភិក្ខុលេបអាហារ ដែលគេមិនបានប្រគេន ឱ្យចូលទៅ តាមមុខទ្វារ ត្រូវអាបត្ដិ ២ គឺ ភិក្ខុទទួល ដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈ គ្រប់ ៗ វារៈដែល លេបចូលទៅ។

ចប់ ភោជនវគ្គ ទី៤។

[៣៣១] ភិក្ខុឱ្យខាទនីយៈឬភោជនីយៈ ដល់អចេលក៍ក្ដី បរិព្វាជកក្ដី បរិព្វាជិកាក្ដី ដោយ​ដៃខ្លួនឯង ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងឱ្យ លុះឱ្យ ត្រូវអាបត្ដិ​បាចិត្ដិយៈ។

[៣៣២] ភិក្ខុនិយាយនឹងភិក្ខុផងគ្នាថា ម្នាលអាវុសោ លោកចូរមក យើងនឹងចូល​ទៅកាន់​ស្រុក ឬនិគម ដើម្បីបិណ្ឌបាត (លុះថាដូច្នេះហើយ) ក៏ឱ្យគេឱ្យ ឬមិនឱ្យគេឱ្យ (អ្វីៗ) ដល់ភិក្ខុនោះ ហើយបញ្ជូនឱ្យត្រឡប់មកវិញ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគ ដែលរៀបនឹងបញ្ជូនឱ្យត្រឡប់វិញ លុះបញ្ជូនឱ្យត្រឡប់វិញ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៣៣] ភិក្ខុចូលទៅអង្គុយក្នុង (ផ្ទះនៃ) ត្រកូលដែលមានជនតែពីរនាក់ (ស្វាមីនិងភរិយា) ត្រូវអាបត្ដិ ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងអង្គុយ លុះអង្គុយហើយ ត្រូវ​អាបត្ដិបាចិត្ដិយៈ។

[៣៣៤] ភិក្ខុសម្រេចការអង្គុយលើអាសនៈ ជាទីស្ងាត់កំបាំងភ្នែក ជាមួយនឹងមាតុគ្រាម ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងអង្គុយ លុះអង្គុយ ត្រូវអាបត្ដិ​បាចិត្ដិយៈ។

[៣៣៥] ភិក្ខុមួយរូប សម្រេចការអង្គុយក្នុងទីស្ងាត់ (កំបាំងត្រចៀក) ជាមួយនឹងមាតុគ្រាម​តែម្នាក់ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងអង្គុយ លុះអង្គុយ ត្រូវ​អាបត្ដិបាចិត្ដិយៈ។

[៣៣៦] ភិក្ខុអ្នកទទួលនិមន្ដគេហើយ ឈ្មោះថាជាអ្នកមានភត្ដហើយ មិនលាភិក្ខុផងគ្នា ដែលមាននៅ ហើយចៀសចេញទៅក្នុងត្រកូលទាំងឡាយ (ឯទៀត) ក្នុងកាលមុនភត្ដក្ដី ក្រោយភត្ដក្ដី ត្រូវអាបត្ដិ២គឺ ឈានជំហានទី១ កន្លងហួសធរណីទ្វារទៅ ត្រូវអាបត្ដិទុក្កដ ឈាន ជំហានទី២ ឱ្យកន្លងហួសទៅ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៣៧] ភិក្ខុសូមភេសជ្ជៈ ឱ្យលើសកំណត់ខែ ដែលគេបវារណា ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលសូម លុះសូមបានមក ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៣៨] ភិក្ខុ ទៅដើម្បីមើលកងទ័ពដែលលើកចេញទៅ ត្រូវអាបត្ដិ២គឺ ដើរចេញទៅ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈ ក្នុងទីដែលឈរមើល។

[៣៣៩] ភិក្ខុទៅនៅក្នុងកងទ័ពឱ្យលើសជាង ៣ រាត្រីទៅ ត្រូវអាបត្ដិ ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងនៅ លុះនៅ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៤០] ភិក្ខុ ទៅកាន់ទីដែលគេត្រួតពល ត្រូវអាបត្ដិ ២ គឺ ដើរចេញទៅ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈ ក្នុងទីដែលឈរមើល។

ចប់ អចេលកវគ្គ ទី៥។

[៣៤១] ភិក្ខុផឹកទឹកស្រវឹង ត្រូវអាបត្ដិ ២ គឺ ភិក្ខុទទួលដោយ គិតថា អាត្មាអញនឹងផឹក ដូច្នេះ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈ គ្រប់ ៗ ប្រយោគដែលផឹកលេបចូលទៅ។

[៣៤២] ភិក្ខុធ្វើភិក្ខុផងគ្នាឱ្យសើចដោយជន្លួញគឺម្រាមដៃ (ចាក់ក្រឡេក) ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលធ្វើឱ្យគេសើច លុះគេសើច ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៤៣] ភិក្ខុលេងទឹកត្រូវអាបត្ដិ២ គឺភិក្ខុលេងទឹករាក់ក្រោមភ្នែកគោរ ត្រូវអាបត្ដិទុក្កដ ភិក្ខុលេងទឹកជ្រៅ លើភ្នែកគោរ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៤៤] ភិក្ខុធ្វើសេចក្ដីមិនអើពើ (នឹងបុគ្គលអ្នកសម្ដែងធម៌ ឬ ធម៌) ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងធ្វើសេចក្ដីមិនអើពើ លុះធ្វើសេចក្ដីមិនអើពើ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៤៥] ភិក្ខុបន្លាចភិក្ខុផងគ្នា ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែល​រៀបនឹង​បន្លាច លុះបន្លាចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៤៦] ភិក្ខុបង្កាត់ភ្លើងអាំង ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលកំពុងបង្កាត់ លុះបង្កាត់ស្រេចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៤៧] មិនទាន់ដល់កន្លះខែ ភិក្ខុ (អ្នកនៅក្នុងមជ្ឈិមបទេស) ងូតទឹក ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលងូត លុះងូតរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៤៨] ភិក្ខុ មិនកាន់យកវត្ថុសម្រាប់ធ្វើពណ៌ឱ្យខូច៣យ៉ាង វត្ថុសម្រាប់ធ្វើពណ៌ឱ្យខូច​ឯណានីមួយ ក៏ប្រើប្រាស់ចីវរថ្មី ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែល​រៀបនឹងប្រើប្រាស់ លុះប្រើប្រាស់ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៤៩] ភិក្ខុវិកប្បចីវររបស់ខ្លួន ដល់ភិក្ខុក្ដី ភិក្ខុនីក្ដី សិក្ខមានាក្ដី សាមណេរក្ដី សាមណេរីក្ដី មិនបានដកវិកប្បជាមុន ហើយប្រើប្រាស់ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគ​ដែលរៀប​នឹង​ប្រើប្រាស់ លុះប្រើប្រាស់ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៥០] ភិក្ខុលាក់បាត្រក្ដី ចីវរក្ដី និសីទនៈក្ដី បំពង់ម្ជុលក្ដី វត្ថពន្ធចង្កេះក្ដី របស់ភិក្ខុផងគ្នា ត្រូវ​អាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងលាក់ លុះលាក់រួចហើយ ត្រូវអាបត្ដិ​បាចិត្ដិយៈ។

ចប់ សុរាមេរយវគ្គ ទី៦។

[៣៥១] ភិក្ខុក្លែងផ្ដាច់បង់សត្វ ឱ្យឃ្លាតចាកជីវិត ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុក្លែងផ្ដាច់បង់សត្វ ឱ្យឃ្លាតចាកជីវិត ត្រូវអាបត្ដិ៤គឺ ភិក្ខុជីករណ្ដៅមិនចំពោះ (សត្វ ឬមនុស្ស) ដោយគិតថា អ្នកណាមួយនឹងធ្លាក់ស្លាប់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ មនុស្សធ្លាក់ក្នុងរណ្ដៅនោះ ហើយ​ស្លាប់ ត្រូវអាបត្ដិបារាជិក យក្សក្ដី ប្រេតក្ដី តិរច្ឆានមានរាងកាយដូចមនុស្សក្ដី ធ្លាក់ក្នុង​រណ្ដៅ​នោះស្លាប់ ត្រូវអាបត្ដិថុល្លច្ច័យ តិរច្ឆានធ្លាក់ក្នុងរណ្ដៅនោះស្លាប់ ត្រូវអាបត្ដិ​បាចិត្ដិយៈ ភិក្ខុក្លែងផ្ដាច់បង់សត្វឱ្យឃ្លាតចាកជីវិត ត្រូវអាបត្ដិ៤នេះឯង។

[៣៥២] ភិក្ខុដឹងថាទឹកមានសត្វហើយប្រើប្រាស់ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុង​ប្រយោគដែលរៀបនឹងប្រើប្រាស់ លុះប្រើប្រាស់ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៥៣] ភិក្ខុដឹងថា អធិករណ៍ដែលសង្ឃឱ្យរម្ងាប់សមគួរតាមធម៌ហើយ សើរើដើម្បី​ធ្វើជាថ្មីទៀត ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលសើរើ លុះសើរើរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៥៤] ភិក្ខុដឹងហើយបិទបាំងទុដ្ឋុល្លាបត្ដិ របស់ភិក្ខុផងគ្នា ត្រូវអាបត្ដិ១គឺ បាចិត្ដិយៈ។

[៣៥៥] ភិក្ខុដឹងថា បុគ្គលមានឆ្នាំខ្វះពី២០ ហើយឱ្យឧបសម្បទា ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិ​ទុក្កដ ក្នុងប្រយោគដែលឱ្យឧបសម្បទា លុះឱ្យឧបសម្បទាហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៥៦] ភិក្ខុដឹងហើយ បបួលដើរផ្លូវឆ្ងាយមួយជាមួយគ្នានឹង ពួកឈ្មួញដែល​គេចវាង​ឱ្យរួចពន្ធ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងដើរ លុះដើរទៅ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៥៧] ភិក្ខុបបួលដើរផ្លូវឆ្ងាយមួយជាមួយនឹងមាតុគ្រាម ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងដើរ លុះដើរទៅ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៥៨] ភិក្ខុមានទិដ្ឋិអាក្រក់ដែលសង្ឃបានសូត្រសមនុភាសនកម្ម អស់វារៈ៣ ដងហើយ នៅតែមិនលះបង់ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងខណៈសូត្រញត្ដិ លុះចប់កម្មវាចា ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៥៩] ភិក្ខុដឹងហើយបរិភោគរួមជាមួយគ្នា នឹងភិក្ខុដែលពោល ដូច្នោះ ជាអ្នកមិន​ធ្វើតាមធម៌ ជាអ្នកមិនលះទិដ្ឋិនោះចេញ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគ​ដែលរៀបនឹងបរិភោគរួម លុះបរិភោគរួម ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៦០] ភិក្ខុដឹងថាសាមណេរដែលភិក្ខុឯទៀតឱ្យវិនាសទៅដូច្នោះ ហើយ ទៅប្រលោម​យកមក ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងប្រលោម លុះនិយាយ​ប្រលោមហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

ចប់ សប្បាណកវគ្គ ទី៧។

[៣៦១] ភិក្ខុ ដែលភិក្ខុទាំងឡាយពោលដាស់តឿនប្រកបដោយធម៌ហើយ និយាយ(នឹង​ភិក្ខុ​ទាំង​ឡាយ) យ៉ាងនេះវិញថា ម្នាលអាវុសោ ខ្ញុំមិនទាន់សិក្សាសិក្ខាបទនុ៎ះនៅឡើយ ព្រោះខ្ញុំមិនទាន់បានសាកសួរភិក្ខុដទៃដែលជាអ្នកឈ្លាស ជាអ្នកទ្រទ្រង់វិន័យ ត្រូវអាបត្ដិ ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងនិយាយ លុះនិយាយ ត្រូវអាបត្ដិ​បាចិត្ដិយៈ។

[៣៦២] ភិក្ខុពោលបង្កាច់វិន័យ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែល​រៀប​នឹងពោលបង្កាច់ លុះពោលបង្កាច់ហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៦៣] ភិក្ខុក្លែងធ្វើជាវង្វេង (ក្លែងពើធ្វើជាមិនដឹង ) ត្រូវអាបត្ដិ២គឺ កាលបើ​មោហារោបនកម្ម សង្ឃមិនទាន់សូត្រប្រកាសទេ ភិក្ខុក្លែងធ្វើជាវង្វេង ត្រូវអាបត្ដិទុក្កដ កាលបើមោហារោបនកម្ម សង្ឃបានសូត្រប្រកាសហើយ នៅតែក្លែងធ្វើជាវង្វេង ត្រូវ​អាបត្ដិបាចិត្ដិយៈ។

[៣៦៤] ភិក្ខុក្រោធអាក់អន់ចិត្ដ ឱ្យប្រហារភិក្ខុផងគ្នា ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងប្រហារ លុះប្រហារហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៦៥] ភិក្ខុក្រោធអាក់អន់ចិត្ដ ងាជន្លលំពែងគឺបាតដៃដល់ភិក្ខុផងគ្នា ត្រូវអាបត្ដិ ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងងាជន្ល លុះងាជន្ល ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៦៦] ភិក្ខុចោទភិក្ខុផងគ្នា ដោយអាបត្ដិសង្ឃាទិសេស មិនមានមូល ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងចោទ លុះចោទ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៦៧] ភិក្ខុក្លែងបង្កសេចក្ដីរង្កៀសឱ្យកើតឡើងដល់ភិក្ខុផងគ្នា ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិ​ទុក្កដ ក្នុងប្រយោគដែលរៀបនឹងបង្កហេតុ លុះបង្ក (ហេតុនោះ) ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៦៨] កាលបើភិក្ខុទាំងឡាយ កំពុងប្រកួតប្រកាន់ ឈ្លោះទាស់ទែងគ្នា ភិក្ខុឈរអែប​ចាំស្ដាប់ ត្រូវអាបត្ដិ២គឺ ភិក្ខុទៅដោយគិតថា អញនឹងចាំស្ដាប់ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិ​បាចិត្ដិយៈ ក្នុងទីដែលឈរស្ដាប់។

[៣៦៩] ភិក្ខុបានឱ្យឆន្ទៈចំពោះកម្មទាំងឡាយ ដែលប្រកបដោយធម៌ លុះមកខាងក្រោយ ត្រឡប់តិះដៀលវិញ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងតិះដៀល លុះតិះដៀល ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៧០] កាលបើពាក្យវិនិច្ឆ័យ កំពុងប្រព្រឹត្ដទៅក្នុងជំនុំសង្ឃភិក្ខុមិនឱ្យឆន្ទៈ ហើយស្រាប់​តែ​ក្រោកចាកអាសនៈចៀសចេញទៅ ត្រូវអាបត្ដិ២គឺ កាលបើមិនទាន់លះបង់​ហត្ថបាស​បរិស័ទទៅទេ ត្រូវអាបត្ដិទុក្កដ លុះលះ (ហត្ថបាស) ចេញទៅហើយ ត្រូវអាបត្ដិ​បាចិត្ដិយៈ។

[៣៧១] សង្ឃព្រមព្រៀងគ្នាឱ្យចីវរ (ដល់ភិក្ខុ) ហើយភិក្ខុណាមួយ ត្រឡប់តិះដៀល​ជាខាងក្រោយ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងតិះដៀល លុះតិះដៀល ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៧២] ភិក្ខុដឹងថាលាភជារបស់សង្ឃ គេបង្អោនទៅដើម្បីសង្ឃរួចហើយ ត្រឡប់បង្អោន​មកដើម្បីបុគ្គលវិញ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងបង្អោនទៅ លុះបង្អោនទៅ ត្រូវអាបត្ដិបាចិត្ដិយៈ។

ចប់ សហធម្មិកវគ្គ ទី៨។

[៣៧៣] ភិក្ខុ ដែលមិនទាន់បានទូលស្នើព្រះបរមក្សត្រ ឱ្យទ្រង់ជ្រាបជាមុនទេ ហើយស្រាប់តែចូលទៅកាន់ខាងក្នុងព្រះរាជដំណាក់ ត្រូវអាបត្ដិ២ គឺ ឈានជំហានទី១ ឱ្យកន្លងធរណីទ្វារទៅ ត្រូវអាបត្ដិទុក្កដ ឈានជំហានទី ២ ឱ្យកន្លងហួសទៅ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៧៤] ភិក្ខុរើសយករតនវត្ថុ (គ្រឿងប្រើប្រាស់របស់គ្រហស្ថ) ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងរើសយក លុះរើសយក ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៧៥] ភិក្ខុមិនលាភិក្ខុផងគ្នាដែលមាននៅ ចូលទៅកាន់ស្រុក ក្នុងវេលាវិកាល ត្រូវអាបត្ដិ ២ គឺ ឈានជំហាន ទី ១ ឱ្យកន្លងហួស របងទៅ ត្រូវអាបត្ដិទុក្កដ ឈានជំហានទី២ ឱ្យកន្លងទៅ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៧៦] ភិក្ខុឱ្យគេធ្វើបំពុងម្ជុលនឹងឆ្អឹងក្ដី ភ្លុកក្ដី ស្នែងក្ដី ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលកំពុងឱ្យគេធ្វើ លុះឱ្យគេធ្វើហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៧៧] ភិក្ខុឱ្យគេធ្វើគ្រែក្ដី តាំងក្ដី ឱ្យកន្លងហួសប្រមាណ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលកំពុងឱ្យគេធ្វើ លុះឱ្យគេធ្វើរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៧៨] ភិក្ខុឱ្យគេធ្វើគ្រែក្ដី តាំងក្ដី ញាត់ដោយសំឡី [មើលក្នុងមហាវិភង្គភាគទី ៤ ត្រង់រតនវគ្គ សិក្ខាបទទី៦ បព្វៈ ៣៧៨ ទំព័រ ៣៩០។] ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលកំពុងឱ្យគេធ្វើ លុះឱ្យគេធ្វើរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៧៩] ភិក្ខុឱ្យគេធ្វើនិសីទនៈ ឱ្យកន្លងហួសប្រមាណ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលកំពុងឱ្យគេធ្វើ លុះឱ្យគេធ្វើ រួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៣៨០] ភិក្ខុឱ្យគេធ្វើសំពត់សម្រាប់គ្របកម ឬដំបៅ ឱ្យកន្លងហួសប្រមាណ ត្រូវអាបត្ដិ ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលកំពុងឱ្យគេធ្វើ លុះឱ្យគេធ្វើរួចហើយ ត្រូវអាបត្ដិ​បាចិត្ដិយៈ។

[៣៨១] ភិក្ខុឱ្យគេធ្វើសំពត់សម្រាប់ងូតទឹកភ្លៀង ឱ្យកន្លងហួសប្រមាណ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលកំពុងឱ្យគេធ្វើ លុះឱ្យគេធ្វើរួចហើយ ត្រូវអាបត្ដិ​បាចិត្ដិយៈ។

[៣៨២] ភិក្ខុឱ្យគេធ្វើចីវរ ប៉ុនចីវរព្រះសុគត ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុឱ្យគេធ្វើចីវរ ប៉ុនចីវរ​ព្រះសុគត ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលកំពុងឱ្យគេធ្វើ លុះឱ្យគេធ្វើ​រួច​ហើយ ត្រូវអាបត្ដិបាចិត្ដិយៈ ភិក្ខុឱ្យគេធ្វើចីវរ ប៉ុនចីវរព្រះសុគត ត្រូវអាបត្ដិ២ នេះឯង។

ចប់ រាជវគ្គ ទី ៩។

ចប់ ពួកខុទ្ទកសិក្ខាបទ។

[៣៨៣] ភិក្ខុទទួលខាទនីយៈក្ដី ភោជនីយៈក្ដី ដោយដៃខ្លួនឯង អំពីដៃភិក្ខុនីមិនមែនជា​ញាតិ ដែលចូលទៅកាន់ចន្លោះផ្ទះ យកមកឆាន់ ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុទទួល​ខាទនីយៈ​ក្ដី ភោជនីយៈក្ដី ដោយដៃខ្លួនឯង អំពីដៃភិក្ខុនីមិនមែនជាញាតិ ដែលចូលទៅ​កាន់​ចន្លោះ​ផ្ទះ យកមកឆាន់ ត្រូវអាបត្ដិ២ គឺ ភិក្ខុទទួលដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាដិទេសនីយៈគ្រប់ៗវារៈដែលលេប ចូលទៅ ភិក្ខុទទួល​ខាទនីយៈក្ដី ភោជនីយៈក្ដី ដោយដៃខ្លួនឯង អំពីដៃភិក្ខុនី មិនមែនជាញាតិ ដែលចូល​ទៅកាន់ចន្លោះផ្ទះ យកមកឆាន់ ត្រូវអាបត្ដិ២នេះឯង។

[៣៨៤] ភិក្ខុមិនហាមឃាត់ភិក្ខុនីដែលបង្គាប់ (ទាយកឱ្យប្រគេន របស់នេះ របស់នោះ) ត្រូវអាបត្ដិ២ គឺ ភិក្ខុទទួល ដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ ត្រូវ​អាបត្ដិបាដិទេសនីយៈគ្រប់ៗ វារៈដែលលេបចូលទៅ។

[៣៨៥] ភិក្ខុទទួលខាទនីយៈក្ដី ភោជនីយៈក្ដី ក្នុងត្រកូលដែល សង្ឃសន្មតថា ជា​សេក្ខត្រកូល ដោយដៃខ្លួនឯង យកមកឆាន់ ត្រូវអាបត្ដិ ២ គឺ ភិក្ខុទទួល ដោយគិតថា អាត្មា​អញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ ត្រូវបាដិទេសនីយៈគ្រប់ ៗ វារៈដែល​លេប​ចូលទៅ។

[៣៨៦] ភិក្ខុ (នៅ) ក្នុងសេនាសនៈដែលតាំងនៅក្នុងព្រៃហើយ ទទួលខាទនីយៈក្ដី ភោជនីយៈ​ក្ដី ដែលគេមិនបានឱ្យដំណឹងមកជាមុន ដោយដៃខ្លួនឯង យកមកឆាន់ខាង​ក្នុងអារាម ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុ (នៅ) ក្នុងសេនាសនៈ ដែលតាំងនៅក្នុងព្រៃ ហើយទទួលខាទនីយៈក្ដី ភោជនីយៈក្ដី ដែលគេមិនបានឱ្យដំណឹង​មកជាមុន​ដោយដៃ​ខ្លួន​ឯង យកមកឆាន់ខាងក្នុងអារាម ត្រូវអាបត្ដិ២ គឺ ភិក្ខុទទួលដោយគិតថា អាត្មាអញ​នឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាដិទេសនីយៈគ្រប់ៗ វារៈដែលលេបចូលទៅ ភិក្ខុ (នៅ) ក្នុងសេនាសនៈដែលតាំងនៅក្នុងព្រៃ ហើយទទួលខាទនីយៈក្ដី ភោជនីយៈក្ដី ដែលគេមិនបានឱ្យដំណឹងមកជាមុនដោយដៃខ្លួនឯង យកមកឆាន់ខាងក្នុងអារាម ត្រូវអាបត្ដិ ២ នេះ ឯង។

ចប់ បាដិទេសនីយៈ៤។

[៣៨៧] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ស្លៀកស្បង់ស្លុយមុខ ឬស្លុយក្រោយ ត្រូវអាបត្ដិ​ប៉ុន្មាន។ ភិក្ខុ អាស្រ័យសេចក្ដីមិនអើពើ ស្លៀកស្បង់ស្លុយមុខ ឬស្លុយក្រោយ ត្រូវ​អាបត្ដិ១គឺ ទុក្កដ ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ស្លៀកស្បង់ស្លុយមុខ ឬស្លុយក្រោយ ត្រូវ អាបត្ដិ១នេះឯង។

[៣៨៨] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ឃ្លុំចីពរឱ្យស្លុយមុខ ឬស្លុយក្រោយ ត្រូវអាបត្ដិ១ គឺ ទុក្កដ។

[៣៨៩] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បើកកាយដើរទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិ១គឺ ទុក្កដ។

[៣៩០] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បើកកាយអង្គុយនៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិ១គឺ ទុក្កដ។

[៣៩១] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ដើរគ្រវាសដៃ ឬជើងទៅក្នុងចន្លោះផ្ទះ ត្រូវ​អាបត្ដិ១គឺ ទុក្កដ។

[៣៩២] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ អង្គុយគ្រវាសដៃ ឬជើងក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិ ១ គឺ ទុក្កដ។

[៣៩៣] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ដើរងាកមើលពីសពាស ទៅក្នុងចន្លោះផ្ទះ ត្រូវ​អាបត្ដិ១គឺ ទុក្កដ។

[៣៩៤] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ អង្គុយងាកមើលពីសពាស ក្នុងចន្លោះផ្ទះ ត្រូវ​អាបត្ដិ១គឺ ទុក្កដ។

[៣៩៥] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សើយចីវរដើរទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិ១ គឺ ទុក្កដ។

[៣៩៦] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សើយចីវរអង្គុយក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិ១ គឺ ទុក្កដ។

ចប់ វគ្គទី១។

[៣៩៧] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ដើរទៅក្នុងចន្លោះផ្ទះ ដោយសំណើចខ្លាំង ត្រូវ​អាបត្ដិ១គឺ ទុក្កដ។

[៣៩៨] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ អង្គុយក្នុងចន្លោះផ្ទះដោយសំណើចខ្លាំង ត្រូវ​អាបត្ដិ១គឺ ទុក្កដ។

[៣៩៩] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ធ្វើសំឡេងហ៊ោ សំឡេងខ្លាំង ដើរទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិ១គឺ ទុក្កដ។

[៤០០] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ធ្វើសំឡេងហ៊ោ សំឡេងខ្លាំង អង្គុយក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិ១គឺ ទុក្កដ។

[៤០១] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ដើរគ្រលែងកាយទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិ១ គឺ ទុក្កដ។

[៤០២] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ អង្គុយគ្រលែងកាយក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិ១ គឺ ទុក្កដ។

[៤០៣] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ដើរគ្រវាសដៃទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិ១ គឺ ទុក្កដ។

[៤០៤] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ អង្គុយឆ្កាដៃក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិ១គឺ ទុក្កដ។

[៤០៥] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ដើរធ្វើក្បាលងេកងោកទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិ ១គឺ ទុក្កដ។

[៤០៦] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ អង្គុយធ្វើក្បាលងេកងោក ក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិ ១គឺ ទុក្កដ។

ចប់ វគ្គទី២។

 [៤០៧] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ដើរស្ទឹមចង្កេះទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិ១ គឺ​ទុក្កដ។

 [៤០៨] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ អង្គុយស្ទឹមចង្កេះក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិ១គឺ ទុក្កដ។

 [៤០៩] ភិក្ខុ អាស្រ័យសេចក្ដីមិនអើពើ ដើរទទូរក្បាលទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិ១ គឺទុក្កដ។

[៤១០] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ អង្គុយទទូរក្បាលក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិ​១គឺ ទុក្កដ។

[៤១១] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ដើរចំអើតជើងទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិ១គឺ ទុក្កដ។

[៤១២] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ អង្គុយត្របោមក្បាលជង្គង់ក្នុងចន្លោះផ្ទះ ត្រូវអាបត្ដិ ១ គឺ ទុក្កដ។

[៤១៣] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ទទួលបិណ្ឌបាត ដោយមិនគោរព ត្រូវអាបត្ដិ ១ គឺ ទុក្កដ។

[៤១៤] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ងាកមើលពីសពាសទទួលបិណ្ឌបាត ត្រូវអាបត្ដិ១ គឺ ទុក្កដ។

[៤១៥] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ទទួលសម្លច្រើន (ជាងបាយ) ត្រូវអាបត្ដិ១គឺ ទុក្កដ។

[៤១៦] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ទទួលបិណ្ឌបាតឱ្យកំពុង ហួសពីកណ្ដាប់បាត្រទៅ ត្រូវ​អាបត្ដិ១គឺ ទុក្កដ។

ចប់វគ្គ ទី៣។

[៤១៧] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ឆាន់បិណ្ឌបាតដោយមិនគោរព ត្រូវអាបត្ដិ១គឺ ទុក្កដ។

[៤១៨] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ឆាន់បិណ្ឌបាតងាកមើលពីសពាស ត្រូវអាបត្ដិ១គឺ ទុក្កដ។

[៤១៩] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ កកាយ (បាយ) ត្រង់ទីនោះៗ ឆាន់បិណ្ឌបាត ត្រូវអាបត្ដិ១គឺ ទុក្កដ។

[៤២០] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ឆាន់សម្លច្រើន (ជាងបាយ) ត្រូវអាបត្ដិ១គឺ ទុក្កដ។

[៤២១] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ច្រមចុះអំពីកំពូលបាយ ឆាន់បិណ្ឌបាត ត្រូវអាបត្ដិ ១គឺ ទុក្កដ។

[៤២២] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ កកាយបាយលុបសម្ល ឬ ម្ហូបក្រៀម ត្រូវអាបត្ដិ១គឺ ទុក្កដ។

[៤២៣] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ខ្លួនមិនឈឺ សូមសម្ល ឬបាយ ដើម្បីជាប្រយោជន៍​ដល់​ខ្លួនឯងឆាន់ ត្រូវអាបត្ដិ១គឺ ទុក្កដ។

[៤២៤] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ មានសេចក្ដីសម្គាល់ដើម្បីលើកទោស ហើយសម្លឹង​មើល​បាត្រពួកភិក្ខុដទៃ ត្រូវអាបត្ដិ១គឺ ទុក្កដ។

[៤២៥] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ធ្វើពំនូតបាយឱ្យធំ (ពេក) ត្រូវអាបត្ដិ១គឺ ទុក្កដ។

[៤២៦] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ធ្វើពំនូតបាយ ឱ្យវែង (ពេក) ត្រូវអាបត្ដិ១គឺ ទុក្កដ។

ចប់ វគ្គទី៤។

[៤២៧] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ កាលដែលពំនូតបាយ មិនទាន់ដល់មាត់ ហា​មាត់ចាំ ត្រូវអាបត្ដិ១គឺ ទុក្កដ។

[៤២៨] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ឆាន់ញាត់ម្រាមដៃទាំងអស់ទៅក្នុងមាត់ ត្រូវអាបត្ដិ ១គឺ ទុក្កដ។

[៤២៩] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ និយាយទាំងពំនូតបាយនៅក្នុងមាត់ ត្រូវអាបត្ដិ១គឺ ទុក្កដ។

[៤៣០] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ឆាន់បោះដុំបាយ (ទៅក្នុងមាត់) ត្រូវអាបត្ដិ១គឺ ទុក្កដ។

[៤៣១] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ឆាន់ខាំកាត់ពំនូតបាយ ត្រូវអាបត្ដិ១គឺ ទុក្កដ។

[៤៣២] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ឆាន់បៀមពំនូតបាយឱ្យទុលថ្ពាល់ ត្រូវអាបត្ដិ១គឺ ទុក្កដ។

[៤៣៣] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ឆាន់រលាស់ដៃបណ្ដើរ ត្រូវអាបត្ដិ១គឺ ទុក្កដ។

[៤៣៤] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ឆាន់ធ្វើគ្រាប់បាយឱ្យជ្រុះ រោយរាយ ត្រូវអាបត្ដិ១គឺ ទុក្កដ។

[៤៣៥] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ឆាន់លៀនអណ្ដាត ត្រូវអាបត្ដិ១គឺ ទុក្កដ។

[៤៣៦] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ឆាន់ឮសូរផ្ចប់ៗ ត្រូវអាបត្ដិ១ គឺ ទុក្កដ។

ចប់ វគ្គទី៥។

[៤៣៧] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ឆាន់ឮសូរគ្រូកៗ ត្រូវអាបត្ដិ១ គឺ ទុក្កដ។

[៤៣៨] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ឆាន់លិទ្ធដៃ ត្រូវអាបត្ដិ១ គឺ ទុក្កដ។

[៤៣៩[ ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ឆាន់លិទ្ធបាត្រ ត្រូវអាបត្ដិ១ គឺ ទុក្កដ។

[៤៤០] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ឆាន់លិទ្ធបបូរមាត់ ត្រូវអាបត្ដិ១ គឺ ទុក្កដ។

[៤៤១] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ មានដៃប្រឡាក់ដោយ អាមិសៈ ទទួលផ្ដិលទឹក ត្រូវ​អាបត្ដិ១ គឺ ទុក្កដ។

[៤៤២] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ចាក់ទឹកលាងបាត្រ ទាំងគ្រាប់បាយ ចោល​ក្នុង​ចន្លោះផ្ទះ ត្រូវអាបត្ដិ១គឺ ទុក្កដ។

[៤៤៣] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សម្ដែងធម៌ ដល់មនុស្ស មានឆត្រក្នុងដៃ ត្រូវអាបត្ដិ ១ គឺ ទុក្កដ។

[៤៤៤] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សម្ដែងធម៌ ដល់មនុស្ស មានដំបងក្នុងដៃ ត្រូវអាបត្ដិ ១ គឺ ទុក្កដ។

[៤៤៥] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សម្ដែងធម៌ ដល់មនុស្ស មានគ្រឿងសស្ដ្រាក្នុងដៃ ត្រូវអាបត្ដិ១គឺ ទុក្កដ។

[៤៤៦] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សម្ដែងធម៌ ដល់មនុស្ស មានគ្រឿងអាវុធក្នុងដៃ ត្រូវ​អាបត្ដិ១គឺ ទុក្កដ។

ចប់ វគ្គទី៦។

[៤៤៧] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សម្ដែងធម៌ ដល់មនុស្ស ពាក់ទ្រនាប់ជើង ត្រូវ​អាបត្ដិ១ គឺ ទុក្កដ។

[៤៤៨] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សម្ដែងធម៌ ដល់មនុស្សពាក់ស្បែកជើង ត្រូវអាបត្ដិ ១គឺ ទុក្កដ។

[៤៤៩] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សម្ដែងធម៌ដល់មនុស្ស ដែលនៅលើយាន ត្រូវ​អាបត្ដិ១គឺ ទុក្កដ។

[៤៥០] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សម្ដែងធម៌ ដល់មនុស្សដែលនៅលើដំណេក ត្រូវ​អាបត្ដិ១គឺ ទុក្កដ។

[៤៥១] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សម្ដែងធម៌ដល់មនុស្ស ដែលអង្គុយ​ត្របោម​ក្បាលជង្គង់ ត្រូវអាបត្ដិ១គឺ ទុក្កដ។

[៤៥២] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សម្ដែងធម៌ ដល់មនុស្ស ដែលជួតក្បាល ត្រូវអាបត្ដិ ១គឺ ទុក្កដ។

[៤៥៣] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ សម្ដែងធម៌ដល់មនុស្ស ដែលទទូរក្បាល ត្រូវអាបត្ដិ ១គឺ ទុក្កដ។

[៤៥៤] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ អង្គុយលើផែនដីសម្ដែងធម៌ ដល់មនុស្សដែល​អង្គុយ​លើអាសនៈ ត្រូវអាបត្ដិ១ គឺ ទុក្កដ។

[៤៥៥] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ អង្គុយលើអាសនៈទាប សម្ដែងធម៌ ដល់មនុស្ស​ដែលអង្គុយលើអាសនៈខ្ពស់ ត្រូវអាបត្ដិ១ គឺ ទុក្កដ។

[៤៥៦] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ឈរសម្ដែងធម៌ដល់មនុស្សដែលអង្គុយ ត្រូវអាបត្ដិ ១គឺ ទុក្កដ។

[៤៥៧] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ដើរពីខាងក្រោយសម្ដែងធម៌ ដល់មនុស្សដែល​ដើរពី​ខាងមុខ ត្រូវអាបត្ដិ១គឺ ទុក្កដ។

[៤៥៨] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ដើរក្រៅផ្លូវ សម្ដែងធម៌ ដល់មនុស្ស​ដែល​ដើរតាម​ផ្លូវ ត្រូវអាបត្ដិ១គឺ ទុក្កដ។

 [៤៥៩] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ ឈរបន្ទោឧច្ចារៈ ឬបស្សាវៈ ត្រូវអាបត្ដិ១ គឺ ទុក្កដ។

[៤៦០] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈ បស្សាវៈ ឬ ស្ដោះទឹកមាត់​ដាក់​លើវត្ថុខៀវស្រស់ ត្រូវអាបត្ដិ១គឺ ទុក្កដ។

[៤៦១] ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈ បស្សាវៈ ឬ ស្ដោះទឹកមាត់ក្នុងទឹក ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈ បស្សាវៈ ឬស្ដោះទឹកមាត់​ក្នុងទឹក ត្រូអាបត្ដិ១គឺ ទុក្កដ ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈ បស្សាវៈ ឬស្ដោះទឹកមាត់ក្នុងទឹក ត្រូវអាបត្ដិ១នេះឯង។

ចប់ វគ្គទី៧។

ចប់ ពួកសេក្ខិយវត្ដ​ ៧៥។

ចប់ កតាបត្ដិវារៈ ទី២។

[៤៦២] បណ្ដាវិបត្ដិទាំង៤ អាបត្ដិរបស់ភិក្ខុដែលសេពមេថុនធម្ម រាប់បញ្ចូល​ក្នុង​វិបត្ដិ​ប៉ុន្មាន។ បណ្ដាវិបត្ដិទាំង៤ អាបត្ដិរបស់ភិក្ខុ ដែលសេពមេថុនធម្ម រាប់បញ្ចូលក្នុងវិបត្ដិ២ គឺ​សីលវិបត្ដិ​ក៏មាន អាចារវិបត្ដិក៏មាន។ បេ។ បណ្ដាវិបត្ដិទាំង៤ អាបត្ដិរបស់ភិក្ខុដែល​អាស្រ័យសេចក្ដី​មិនអើពើ បន្ទោឧច្ចារៈ បស្សាវៈ ឬស្ដោះទឹកមាត់ក្នុងទឹក រាប់បញ្ចូល​ក្នុងវិបត្ដិប៉ុន្មាន។ បណ្ដា​វិបត្ដិទាំង៤ អាបត្ដិរបស់ភិក្ខុដែលអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈ បស្សាវៈ ឬស្ដោះ​ទឹក​មាត់​ក្នុងទឹក រាប់បញ្ចូលក្នុងវិបត្ដិ១គឺ អាចារវិបត្ដិ។

ចប់ វិបត្ដិវារៈ ទី៣។

[៤៦៣] បណ្ដាកងនៃអាបត្ដិទាំង៧ អាបត្ដិរបស់ភិក្ខុដែលសេពមេថុនធម្ម លោកសង្គ្រោះ​ដោយ​កងនៃអាបត្ដិប៉ុន្មាន។ បណ្ដាកងនៃអាបត្ដិទាំង៧ អាបត្ដិរបស់ភិក្ខុដែល​សេព​មេថុនធម្ម លោក​សង្គ្រោះ ដោយកងនៃអាបត្ដិ៣កង គឺ កងនៃបារាជិកាបត្ដិក៏មាន កងនៃថុល្លច្ចយាបត្ដិ​ក៏​មាន កងនៃទុក្កដាបត្ដិក៏មាន។ បេ។ បណ្ដាកងនៃអាបត្ដិទាំង៧ អាបត្ដិរបស់ភិក្ខុ​ដែល​អាស្រ័យ​សេចក្ដី​​មិនអើពើ បន្ទោឧច្ចារៈ បស្សាវៈ ឬស្ដោះទឹកមាត់​ក្នុងទឹក លោកសង្គ្រោះដោយកងនៃ​អាបត្ដិ​ប៉ុន្មាន។ បណ្ដាកងនៃអាបត្ដិទាំង៧ អាបត្ដិ​របស់​ភិក្ខុដែលអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈ បស្សាវៈ ឬស្ដោះទឹកមាត់ក្នុងទឹក លោក​សង្គ្រោះដោយកងនៃអាបត្ដិ១គឺ ទុក្កដាបត្ដិ។

ចប់ សង្គហិតវារៈ ទី៤។

[៤៦៤] បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិរបស់ភិក្ខុដែលសេពមេថុនធម្ម តាំងឡើង​ដោយ​សមុដ្ឋានប៉ុន្មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិរបស់ភិក្ខុដែលសេព​មេថុនធម្ម តាំងឡើង​ដោយសមុដ្ឋាន១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនតាំងឡើង​អំពីវាចាឡើយ។ បេ។ បណ្ដា​សមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិរបស់ភិក្ខុដែល​អាស្រ័យ​សេចក្ដីមិនអើពើ បន្ទោឧច្ចារៈ បស្សាវៈ ឬស្ដោះទឹកមាត់ក្នុងទឹក តាំងឡើងដោយ​សមុដ្ឋាន​ប៉ុន្មាន។ បណ្ដាសមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​៦​អាបត្ដិរបស់ភិក្ខុ ដែលអាស្រ័យ​សេចក្ដីមិនអើពើ​បន្ទោឧច្ចារៈ បស្សាវៈ ឬស្ដោះទឹកមាត់ក្នុងទឹក តាំង​ឡើង​ដោយសមុដ្ឋាន១ គឺតាំងឡើង​អំពី​កាយនិងចិត្ដ មិនតាំងឡើងអំពីវាចាឡើយ។

ចប់ សមុដ្ឋានវារៈ ទី៥។

[៤៦៥] បណ្ដាអធិករណ៍ទាំង៤ អាបត្ដិរបស់ភិក្ខុដែលសេពមេថុនធម្ម ចាត់ជា​អធិករណ៍​ណា។ បណ្ដាអធិករណ៍ទាំង៤ អាបត្ដិរបស់ភិក្ខុដែលសេពមេថុនធម្ម ចាត់ជា​អាបត្ដាធិករណ៍។បេ។ បណ្ដាអធិករណ៍ទាំង៤ អាបត្ដិរបស់ភិក្ខុ​ដែលអាស្រ័យ​សេចក្ដី​មិន​អើពើ បន្ទោឧច្ចារៈ បស្សាវៈ ឬស្ដោះ​ទឹកមាត់ក្នុងទឹក ចាត់ជាអធិករណ៍ណា។ បណ្ដា​អធិករណ៍ទាំង៤ អាបត្ដិ​របស់​ភិក្ខុ​ដែល​អាស្រ័យ​សេចក្ដី​មិនអើពើ បន្ទោឧច្ចារៈ បស្សាវៈ ឬស្ដោះទឹកមាត់ក្នុងទឹក ចាត់ជាអាបត្ដាធិករណ៍។

ចប់ អធិករណវារៈ ទី៦។

[៤៦៦] បណ្ដាសមថៈទាំង៧ អាបត្ដិរបស់ភិក្ខុដែលសេពមេថុនធម្ម រម្ងាប់ដោយ​សមថៈ​ប៉ុន្មាន។ បណ្ដាសមថៈទាំង៧ អាបត្ដិរបស់ភិក្ខុដែលសេពមេថុនធម្ម រម្ងាប់ដោយ​សមថៈ៣គឺ សម្មុខាវិន័យ និងបដិញ្ញាតករណៈក៏មានខ្លះ សម្មុខាវិន័យ និងតិណវត្ថារកៈ​ក៏មានខ្លះ [ក្នុងទីនេះ បើ​និយាយ​តាមឈ្មោះសមថៈ ឃើញថា៣ តែបើនិយាយ​តាមសេចក្ដីរួម នៅតែ២វិញ ដូចសេចក្ដី​ដែល​ប្រែ​ហើយនេះ។ ព្រោះក្នុងសុមង្គលវិលាសិនី​អដ្ឋកថាទីឃនិកាយ ត្រង់សង្គីតិសូត្រ ពន្យល់ថា អាបត្ដាធិករណ៍ រម្ងាប់ដោយ​សម្មុខាវិន័យតែម្យ៉ាងមិនបានទេ ដូចយ៉ាង ភិក្ខុសម្ដែងលហុកាបត្ដិ ក្នុង​សម្នាក់​ភិក្ខុ១រូប ឬកណ្ដាលជំនុំសង្ឃ ឬគណៈ ក្នុងកាលណា ទើបហៅថា អាបត្ដា​ធិករណ៍​រម្ងាប់​ដោយសម្មុខាវិន័យ និងបដិញ្ញាតករណៈ ក្នុងកាលនោះ។ ព្រោះហេតុដូច្នោះ បាន​ជា​លោក​ពោលថា អាបត្ដាធិករណ៍ តែងរម្ងាប់ដោយន័យ២យ៉ាង គឺដោយសម្មុខាវិន័យ និង​បដិញ្ញតករណៈ​ក៏មានខ្លះ ដោយសម្មុខាវិន័យ និងតិណវត្ថារកៈក៏មានខ្លះ ដោយប្រការ​ដូច្នេះ។]។បេ។ បណ្ដាសមថៈទាំង៧ អាបត្ដិរបស់ភិក្ខុដែលអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈ បស្សាវៈ ឬស្ដោះទឹកមាត់ក្នុងទឹក រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដា​សមថៈទាំង៧ អាបត្ដិ​របស់​ភិក្ខុ​ដែលអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈ បស្សាវៈ ឬស្ដោះទឹកមាត់ក្នុងទឹក រម្ងាប់ដោយ​សមថៈ៣គឺ សម្មុខាវិន័យ និងបដិញ្ញាតករណៈ​ក៏មានខ្លះ សម្មុខាវិន័យ និងតិណវត្ថារកៈក៏មានខ្លះ។

ចប់ សមថវារៈ ទី៧។

[៤៦៧] ភិក្ខុសេពមេថុនធម្ម ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុសេពមេថុនធម្ម ត្រូវអាបត្ដិ៣គឺ សេពមេថុនធម្មនឹងសរីរៈដែលសត្វមិនទាន់ទំពាស៊ី ត្រូវអាបត្ដិបារាជិក សេពមេថុនធម្ម នឹងសរីរៈដែលសត្វទំពាស៊ីហើយដោយច្រើន ត្រូវអាបត្ដិថុល្លច្ច័យ បញ្ចូលអង្គជាតទៅ​ក្នុង​ទ្វារ​មាត់​ដែល​ហា តែមិនឱ្យប៉ះពាល់ ត្រូវអាបត្ដិទុក្កដ ភិក្ខុសេពមេថុនធម្ម ត្រូវអាបត្ដិ៣​នេះឯង។ បណ្ដា​វិបត្ដិទាំង៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិណា។ បណ្ដាកងនៃ​អាបត្ដិទាំង៧ លោក សង្គ្រោះដោយកងនៃអាបត្ដិប៉ុន្មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិទាំងនោះ តាំង​ឡើង​ដោយ​សមុដ្ឋានប៉ុន្មាន។ បណ្ដាអធិករណ៍ទាំង៤ អាបត្ដិទាំង​នោះ ចាត់ចូលក្នុងអធិករណ៍ណា។ បណ្ដា​សមថៈទាំង៧ អាបត្ដិទាំងនោះ រម្ងាប់ដោយ​សមថៈប៉ុន្មាន។ បណ្ដាវិបត្ដិទាំង៤ អាបត្ដិ​ទាំង​នោះ រាប់បញ្ចូលក្នុងវិបត្ដិ២គឺ សីលវិបត្ដិ​ក៏មាន អាចារវិបត្ដិក៏មាន។ បណ្ដាកងនៃអាបត្ដិទាំង៧ អាបត្ដិទាំងនោះ លោកសង្គ្រោះ ដោយកងនៃអាបត្ដិ៣គឺ កងនៃបារាជិកាបត្ដិក៏មាន កង​នៃ​ថុល្លច្ចយាបត្ដិ​ក៏មាន កងនៃ​ទុក្កដាបត្ដិក៏មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិទាំងនោះ តាំង​ឡើង​ដោយ​សមុដ្ឋាន១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនតាំងឡើងអំពីវាចាឡើយ។ បណ្ដា​អធិករណ៍​ទាំង២ អាបត្ដិទាំងនោះ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈទាំង៧ អាបត្ដិទាំងនោះ រម្ងាប់​ដោយសមថៈ៣ គឺសម្មុខាវិន័យ និងបដិញ្ញាតករណៈក៏មានខ្លះ សម្មុខាវិន័យ និងតិណវត្ថារកៈ​ក៏មានខ្លះ។បេ។ ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈ បស្សាវៈ ឬស្ដោះ​ទឹក​មាត់​ក្នុង​ទឹក ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈ បស្សាវៈ ឬស្ដោះទឹក​មាត់​ក្នុងទឹក ត្រូវអាបត្ដិ១គឺ ទុក្កដ។ ភិក្ខុអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈ បស្សាវៈ ឬ ស្ដោះ​ទឹក​មាត់​ក្នុងទឹក ត្រូវអាបត្ដិ១នេះឯង។ បណ្ដាវិបត្ដិទាំង៤ អាបត្ដិនោះ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បណ្ដា​កងនៃអាបត្ដិទាំង៧ អាបត្ដិនោះ លោក​សង្គ្រោះ​ដោយកងនៃអាបត្ដិប៉ុន្មាន។ បណ្ដា​សមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំង​ឡើង​ដោយសមុដ្ឋានប៉ុន្មាន។ បណ្ដាអធិករណ៍ទាំង៤ អាបត្ដិ​នោះ ចាត់ជា​អធិករណ៍​ណា។ បណ្ដាសមថៈទាំង៧ អាបត្ដិនោះ រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដា​វិបត្ដិទាំង៤ អាបត្ដិនោះ រាប់បញ្ចូលក្នុងវិបត្ដិ១គឺ អាចារវិបត្ដិ។ បណ្ដាកងនៃអាបត្ដិទាំង៧ អាបត្ដិ​នោះ លោកសង្គ្រោះដោយកងនៃអាបត្ដិ១ គឺកងនៃទុក្កដាបត្ដិ។ បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនតាំងឡើង​អំពី​វាចា​ឡើយ។ បណ្ដាអធិករណ៍ទាំង៤ អាបត្ដិនោះ ចាត់ជាអាបត្ដាអធិករណ៍។ បណ្ដា​សមថៈ​ទាំង​៧​អាបត្ដិ​នោះ រម្ងាប់ដោយសមថៈ៣គឺ សម្មុខាវិន័យ និងបដិញ្ញាតករណៈ​ក៏​មានខ្លះ សម្មុខាវិន័យ និង​តិណវត្ថារកៈ ក៏មានខ្លះ។

ចប់ សមុច្ចយវារៈ ទី៨។

វារៈទាំង៨ ប្រការនេះ លោកកត់ត្រាទុកសម្រាប់ស្វាធ្យាយ។

ឧទ្ទាន គឺបញ្ជីរឿងនៃមហាវារៈនោះ ដូច្នេះ

[៤៦៨] រឿងព្រះមានព្រះភាគ (ទ្រង់បញ្ញត្ដសិក្ខាបទនោះៗ) ក្នុងទីណា១ រឿងបញ្ញត្ដិ​ទាំង៩យ៉ាង១ រឿងព្រះមានព្រះភាគ ទ្រង់បញ្ញត្ដវិន័យ ព្រោះអាស្រ័យ​ប្រយោជន៍​ប៉ុន្មាន​យ៉ាង១ រឿង​សង្គ្រោះអាបត្ដិចូលនឹងវិបត្ដិ១ សមុដ្ឋាន និងអធិករណ៍១ សមថៈ១ សមុច្ចយៈ (ការរួបរួម)១។

[៤៦៩] បារាជិកសិក្ខាបទណា ដែលព្រះមានព្រះភាគ អរហន្ដ សម្មាសម្ពុទ្ធអង្គនោះ ទ្រង់​ជ្រាប (នូវកាលដែលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចនៃ​ប្រយោជន៍​ទាំង១០) ទ្រង់​បញ្ញត្ដ ព្រោះបច្ច័យ គឺសេពមេថុនធម្ម បារាជិកសិក្ខាបទនោះ ទ្រង់បញ្ញត្ដ​ក្នុងទីណា។ ទ្រង់ប្រារព្ធ​នឹង​បុគ្គលណា។ ព្រោះរឿងដូចម្ដេច។បេ។ សិក្ខាបទនោះ បុគ្គល​ណាបាននាំមក។ បារាជិក​សិក្ខាបទ​ណា ដែលព្រះមានព្រះភាគ អរហន្ដ សម្មាសម្ពុទ្ធ​អង្គនោះ ទ្រង់ជ្រាប (នូវ​កាល​ដែល​គួរ​នឹង​បញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាច​នៃ​ប្រយោជន៍ទាំង១០) ទ្រង់បញ្ញត្ដ ព្រោះបច្ច័យគឺ​សេព​មេថុនធម្ម បារាជិកសិក្ខាបទនោះ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងវេសាលី។ ទ្រង់​ប្រារព្ធ​នឹងបុគ្គលណា។ ទ្រង់​ប្រារព្ធ​នឹងសុទិន្នភិក្ខុ ជាកូននៃកលន្ទសេដ្ឋី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿង​ដែល​សុទិន្នភិក្ខុ ជាកូននៃកលន្ទសេដ្ឋី សេពមេថុនធម្មនឹងស្ដ្រី ជាប្រពន្ធពីដើម។ ក្នុងសិក្ខាបទ​នោះ មានបញ្ញត្ដិ អនុប្បញ្ញត្ដិ និងអនុប្បន្នប្បញ្ញត្ដិឬទេ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ២ ឯអនុប្បន្នប្បញ្ញត្ដិ មិនមានក្នុងសិក្ខាបទនោះឡើយ។ សិក្ខាបទនោះ ជា សព្វត្ថប្បញ្ញត្ដិ ឬជាបទេសប្បញ្ញត្ដិ។ សិក្ខាបទនោះ ជាសព្វត្ថប្បញ្ញត្ដិ។ សិក្ខាបទនោះ ជាសាធារណប្បញ្ញត្ដិ ឬជាអសាធារណប្បញ្ញត្ដិ។ សិក្ខាបទនោះ ជាសាធារណប្បញ្ញត្ដិ។ សិក្ខាបទនោះ ជាឯកតោបញ្ញត្ដិ ឬជាឧភតោបញ្ញត្ដិ។ សិក្ខាបទនោះ ជាឧភតោបញ្ញត្ដិ។ បណ្ដាបាតិមោក្ខុទ្ទេសទាំង៥ សិក្ខាបទនោះ ចាត់ចូលក្នុងឧទ្ទេសណា រាប់បញ្ចូលក្នុង​ឧទ្ទេសណា។ សិក្ខាបទនោះ ចាត់ចូលក្នុងនិទាន រាប់បញ្ចូលក្នុងនិទាន។ សិក្ខាបទនោះ មកកាន់ឧទ្ទេស ត្រង់ឧទ្ទេសទីប៉ុន្មាន។ សិក្ខាបទនោះ មកកាន់ឧទ្ទេសត្រង់ឧទ្ទេសទី២។ បណ្ដាវិបត្ដិទាំង ៤ សិក្ខាបទនោះ ជាវិបត្ដិអ្វី។ សិក្ខាបទនោះ ជាសីលវិបត្ដិ។ បណ្ដាកង​នៃអាបត្ដិទាំង ៧ សិក្ខាបទនោះ ជាកងនៃអាបត្ដិអ្វី។ សិក្ខាបទនោះ ជាកងនៃ​អាបត្ដិបារាជិក។ បណ្ដា សមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើង​ដោយ​សមុដ្ឋានប៉ុន្មាន។ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចាឡើយ។ បេ។ សិក្ខាបទនោះ បុគ្គលណាបាននាំមក។ ព្រះថេរៈ​ទាំងឡាយ ដូចមានឈ្មោះខាងក្រោមបាននាំតៗគ្នាមក។ គឺព្រះថេរៈឈ្មោះឧបាលិ១ ទាសកៈ១ សោណកៈ១ សិគ្គវៈ១ និងព្រះមោគ្គលិបុត្ដជាគម្រប់៥អង្គ១ ឯព្រះថេរៈទាំងនេះ នៅ ក្នុងទ្វីបឈ្មោះជម្ពូដ៏មានសិរី។ តពីនោះមក ព្រះអរហន្ដទាំងឡាយ គឺព្រះថេរៈ​ឈ្មោះមហិន្ទ១ ឥដ្ដិយៈ១ ឧត្ដិយៈ១សម្ពលៈ១។ បេ។ ព្រះនាគត្ថេរទាំងនេះ លោកមាន​ប្រាជ្ញាច្រើន ស្គាល់ច្បាស់ នូវព្រះវិន័យ លោកឈ្លាសក្នុងមគ្គ បាននាំគ្នាប្រកាស​នូវ​ព្រះវិនយបិដក ទុកក្នុងតម្ពបណ្ណិទ្វីប គឺកោះលង្កា។

[៤៧០] បារាជិកសិក្ខាបទណា ដែលព្រះមានព្រះភាគ ជាអរហន្ដ សម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប (នូវកាលដែលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចនៃ​ប្រយោជន៍​ទាំង ១០) ហើយទ្រង់បញ្ញត្ដ ព្រោះបច្ច័យគឺកាន់យកនូវទ្រព្យដែលគេមិនបានឱ្យ បារាជិក​សិក្ខាបទ​នោះ ទ្រង់ បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារព្ធនឹង​បុគ្គលណា។ ទ្រង់ប្រារព្ធនឹងធនិយភិក្ខុ ជាកូននៃស្មូនឆ្នាំង។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលធនិយភិក្ខុ ជាកូននៃស្មូនឆ្នាំង យកឈើព្រះរាជទ្រព្យដែលគេមិនបានឱ្យ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មាន អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិ​នោះ តាំងឡើងដោយសមុដ្ឋាន ៣ គឺ តាំងឡើងអំពីកាយនិងចិត្ដ មិនបានតំាងឡើង​អំពីវាចាក៏មាន តាំងឡើងអំពីវាចានិងចិត្ដ មិនបានតាំងឡើងអំពីកាយក៏មាន តាំងឡើង​អំពីកាយ និងវាចានិងចិត្ដក៏មាន។

[៤៧១] បារាជិកសិក្ខាបទ ដែលទ្រង់បញ្ញត្ដ ព្រោះបច្ច័យ គឺ ក្លែងធ្វើរាង​កាយមនុស្ស​ឱ្យធ្លាក់ចុះចាកជីវិត ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរវេសាលី។ ទ្រង់ប្រារព្ធ​នឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹង ភិក្ខុច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែល​ភិក្ខុច្រើនរូបញ៉ាំងគ្នានិងគ្នាឱ្យធ្លាក់ចុះចាកជីវិត។ សិក្ខាបទនោះ មានបញ្ញត្ដិ ១ មានអនុប្បញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង ដោយ​សមុដ្ឋាន៣ គឺ តាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចាក៏មាន តាំងឡើង​អំពីវាចានិងចិត្ដ មិនបានតាំងឡើងអំពីកាយក៏មាន តាំងឡើងអំពីកាយ និងវាចា និងចិត្ដ​ក៏មាន។

[៤៧២] បារាជិកសិក្ខាបទ ដែលទ្រង់បញ្ញត្ដ ព្រោះបច្ច័យគឺពោលអួតឧត្ដរិមនុស្សធម្ម ដែល​មិនមាន មិនពិត ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរវេសាលី។ ទ្រង់ប្រារព្ធ​នឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុទាំងឡាយ ដែលនៅប្របឆ្នេរស្ទឹងវគ្គុមុទា។ ព្រោះ​រឿង​ដូចម្ដេច។ ព្រោះរឿងដែលពួកភិក្ខុនៅប្របឆ្នេរស្ទឹងវគ្គុមុទា ពោលសរសើរគុណ​ឧត្ដរិមនុស្សធម្មនៃគ្នានិងគ្នាដល់ពួកគ្រហស្ថ។ សិក្ខាបទនោះ មានបញ្ញត្ដិ ១ មាន​អនុប្បញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ៣ គឺ តាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចាក៏មាន តាំងឡើងអំពីវាចានិងចិត្ដ មិនបាន តាំងឡើងអំពីកាយក៏មាន តាំងឡើងអំពីកាយនិងវាចានិងចិត្ដក៏មាន។

[៤៧៣] សង្ឃាទិសេសសិក្ខាបទណា ដែលព្រះមានព្រះភាគ ជាអរហន្ដ សម្មាសម្ពុទ្ធ​អង្គនោះ ទ្រង់ជ្រាប (នូវកាលដែលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចនៃ​ប្រយោជន៍១០យ៉ាង) ទ្រង់បញ្ញត្ដ ព្រោះបច្ច័យ គឺ ព្យាយាមញ៉ាំងអសុចិឱ្យឃ្លាតចេញ សង្ឃាទិសេសសិក្ខាបទនោះ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ព្រោះ​រឿងដូចម្ដេច។ បេ។ សិក្ខាបទនោះ បុគ្គលណាបាននាំមក។ សង្ឃាទិសេសសិក្ខាបទណា ដែលព្រះមានព្រះភាគ ជាអរហន្ដសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប (នូវកាល​ដែលគួរ​នឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចនៃប្រយោជន៍១០យ៉ាង) ទ្រង់បញ្ញត្ដ ព្រោះ​បច្ច័យ គឺព្យាយាមញុំាងអសុចិឱ្យឃ្លាតចេញ សង្ឃាទិសេសសិក្ខាបទនោះ ទ្រង់ បញ្ញត្ដក្នុង​ទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹង​ព្រះសេយ្យសកៈមានអាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងព្រះសេយ្យសកៈមានអាយុ ព្យាយាមញ៉ាំងអសុចិឱ្យឃ្លាតចេញ។ ក្នុងសិក្ខាបទនោះ មានបញ្ញត្ដិ អនុប្បញ្ញត្ដិ និង​អនុប្បន្នប្បញ្ញត្ដិ ដែរឬទេ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ១ ឯ​អនុប្បន្នប្បញ្ញត្ដិ មិនមានក្នុងសិក្ខាបទនោះឡើយ។ សិក្ខាបទនោះ ជា សព្វត្ថប្បញ្ញត្ដិ ឬជាបទេសប្បញ្ញត្ដិ។ ជាសព្វត្ថប្បញ្ញត្ដិ។ សិក្ខាបទនោះ ជាសាធារណប្បញ្ញត្ដិ ឬជា​អសាធារណប្បញ្ញត្ដិ។ ជាអសាធារណប្បញ្ញត្ដិ។ សិក្ខាបទនោះ ជាឯកតោបញ្ញត្ដិ ឬជា​ឧភតោបញ្ញត្ដិ។ ជាឯកតោបញ្ញត្ដិ។ បណ្ដាបាតិមោក្ខុទ្ទេសទាំង៥ សិក្ខាបទនោះ ចាត់ចូល ក្នុងឧទ្ទេសណា រាប់បញ្ចូលក្នុងឧទ្ទេសណា។ ចាត់ចូលក្នុងនិទាន រាប់បញ្ចូលក្នុងនិទាន។ សិក្ខាបទនោះមកកាន់ឧទ្ទេសត្រង់ឧទ្ទេសទីប៉ុន្មាន។ មកកាន់ឧទ្ទេសត្រង់ឧទ្ទេសទី ៣។ បណ្ដាវិបត្ដិទាំង ៤ សិក្ខាបទនោះ ជាវិបត្ដិអ្វី។ ជាសីលវិបត្ដិ។ បណ្ដាកងនៃអាបត្ដិទាំង ៧ សិក្ខាបទនោះ ជាកងនៃអាបត្ដិអ្វី។ ជាកងនៃអាបត្ដិសង្ឃាទិសេស។ បណ្ដាសមុដ្ឋាន​នៃ​អាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ តាំងឡើងដោយសមុដ្ឋាន១ គឺ តាំងឡើងអំពីកាយនិងចិត្ដ មិនបានតំាងឡើងអំពីវាចាឡើយ។ បេ។ សិក្ខាបទនោះ បុគ្គលណាបាននាំមក។ ព្រះថេរៈទាំងឡាយ ដូចមាននាមខាងក្រោម បាននាំតៗគ្នាមក។ គឺព្រះថេរៈឈ្មោះឧបាលិ១ ទាសកៈ១ សោណកៈ១ សិគ្គវៈ១ និងព្រះមោគ្គលិបុត្ដជា​គម្រប់៥អង្គ ១ ព្រះថេរៈទាំងនោះ ឋិតនៅក្នុងទ្វីបឈ្មោះជម្ពូដ៏មានសិរី។ តអំពីនោះមក មានព្រះ អរហន្ដទាំងឡាយទៀត គឺ ព្រះថេរៈឈ្មោះមហិន្ទ១ ឥដ្ដិយៈ១ ឧត្ដិយៈ១ សម្ពលៈ១។ បេ។ ព្រះនាគត្ថេរទាំងនេះ មានប្រាជ្ញាច្រើន ចេះដឹងនូវព្រះវិន័យ ឈ្លាស​ក្នុងមគ្គ នាំគ្នាប្រកាសព្រះវិនយបិដក ទុកក្នុងតម្ពបណ្ណិទ្វីប។

[៤៧៤] សង្ឃាទិសេសសិក្ខាបទ ដែលទ្រង់បញ្ញត្ដព្រោះបច្ច័យ គឺដល់នូវកាយសំសគ្គៈ​ជាមួយនឹងមាតុគ្រាម (ប៉ះពាល់កាយមាតុគ្រាមជាដើម) ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់​បញ្ញត្ដក្នុងនរគសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹង​ព្រះឧទាយិមាន​អាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងព្រះឧទាយិមានអាយុ ដល់នូវកាយសំសគ្គៈ​ជាមួយនឹងមាតុគ្រាម។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាន នៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើង​អំពីវាចាឡើយ។

[៤៧៥] សង្ឃាទិសេសសិក្ខាបទ ដែលទ្រង់បញ្ញត្ដ ព្រោះបច្ច័យគឺ និយាយ​លោមមាតុគ្រាម​ដោយសម្ដីចែចង់ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹង​បុគ្គល​ណា។ ទ្រង់បារព្ធនឹងព្រះឧទាយិមានអាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿង​ព្រះឧទាយិ​មានអាយុ និយាយលោមមាតុគ្រាមដោយសម្ដីចែចង់។ សិក្ខាបទនោះ មានតែ​បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ៣ គឺ តាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចាក៏មាន តាំងឡើងអំពីវាចានិងចិត្ដ មិនបានតាំងឡើងអំពីកាយក៏មាន តាំងឡើងអំពីកាយនិងវាចានិងចិត្ដក៏មាន។

[៤៧៦] សង្ឃាទិសេសសិក្ខាបទ ដែលទ្រង់បញ្ញត្ដ ព្រោះបច្ច័យគឺ និយាយសរសើរ​ការបម្រើដោយកាមចំពោះខ្លួន ក្នុងសម្នាក់នៃមាតុគ្រាម ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់​បញ្ញត្ដ​ក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹង​ព្រះឧទាយិ​មាន​អាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងព្រះឧទាយិមានអាយុ និយាយសរសើរការបម្រើ ដោយកាមចំពោះខ្លួន ក្នុងសម្នាក់នៃមាតុគ្រាម សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដា​សមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។

[៤៧៧] សង្ឃាទិសេសសិក្ខាបទ ដែលទ្រង់បញ្ញត្ដព្រោះបច្ច័យ គឺប្រព្រឹត្ដនិយាយដឹកនាំ​ស្ដ្រីដើម្បីបុរស ដឹកនាំបុរសដើម្បីស្ដ្រី ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងព្រះឧទាយិមានអាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងព្រះឧទាយិមានអាយុ ប្រព្រឹត្ដនិយាយដឹកនាំស្ដ្រី ដើម្បីបុរស។ សិក្ខាបទនោះ មានបញ្ញត្ដិ ១ មានអនុប្បញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាន នៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានទាំង ៦ គឺតាំងឡើងអំពីកាយ មិនបានតាំងឡើងអំពីវាចា និង​ចិត្ដក៏មាន តាំងឡើងអំពីវាចា មិនបានតាំងឡើងអំពីកាយនិងចិត្ដក៏មាន តាំងឡើងអំពី​កាយ និងវាចា មិនបានតាំងឡើងអំពីចិត្ដក៏មាន តាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំង​ឡើងអំពីវាចាក៏មាន តាំងឡើងអំពីវាចានិងចិត្ដ មិនបានតាំងឡើង អំពីកាយក៏មាន តាំងឡើងអំពីកាយនិងវាចានិងចិត្ដក៏មាន។

[៤៧៨] សង្ឃាទិសេសសិក្ខាបទ ដែលទ្រង់បញ្ញត្ដព្រោះបច្ច័យ គឺការប្រើគេឱ្យធ្វើកុដិ ដោយការសូមគ្រឿងឧបករណ៍ដោយខ្លួនឯង ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុង​ដែនអាឡវី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុទាំងឡាយ ដែលនៅក្នុង​ដែនអាឡវី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកភិក្ខុនៅក្នុងដែនអាឡវី ប្រើគេឱ្យ​ធ្វើ​កុដិ ដោយការសូមគ្រឿងឧបករណ៍ដោយខ្លួនឯង។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើង ដោយសមុដ្ឋានទាំង៦។

[៤៧៩] សង្ឃាទិសេសសិក្ខាបទ ដែលទ្រង់បញ្ញត្ដ ព្រោះបច្ច័យ គឺការប្រើគេឱ្យធ្វើវិហារធំ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរកោសម្ពី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់​ប្រារព្ធ​នឹងព្រះឆន្នៈមានអាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលព្រះឆន្នៈមានអាយុ កាលនឹងជម្រះទីដីនៃវិហារ ក៏ប្រើគេឱ្យកាប់ដើមឈើដែលជាទីគោរព១ដើម។ សិក្ខាបទ​នោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង​ដោយ​សមុដ្ឋានទាំង៦។

[៤៨០] សង្ឃាទិសេសសិក្ខាបទ ដែលទ្រង់បញ្ញត្ដ ព្រោះបច្ច័យគឺ ចោទភិក្ខុផងគ្នា​ដោយ​អាបត្ដិបារាជិកមិនមានមូល ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងរាជគ្រឹះ។ ទ្រង់​ប្រារព្ធ​នឹងបុគ្គលណា។ ទ្រង់ប្រារព្ធ នឹងភិក្ខុឈ្មោះមេត្ដិយៈ និងភុម្មជកៈ។ ព្រោះរឿង​ដូចម្ដេច។ ព្រោះរឿងភិក្ខុឈ្មោះមេត្ដិយៈ និងភុម្មជកៈ បានចោទព្រះទព្វមល្លបុត្ដមានអាយុ ដោយ អាបត្ដិបារាជិកមិនមានមូល។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដា​សមុដ្ឋាន​នៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ៣។

[៤៨១] សង្ឃាទិសេសសិក្ខាបទ ដែលទ្រង់បញ្ញត្ដ ព្រោះបច្ច័យ គឺការកាន់យក​នូវលេស​ជាគ្រឿងអាងបន្ដិចបន្ដួចរបស់អធិករណ៍ ជាចំណែកដទៃ ហើយចោទភិក្ខុផងគ្នា​ដោយ​អាបត្ដិបារាជិក ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារព្ធនឹង​បុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុឈ្មោះមេត្ដិយៈ និងភុម្មជកៈ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងភិក្ខុឈ្មោះមេត្ដិយៈនិងភុម្មជកៈ យកលេសជាគ្រឿងអាងបន្ដិចបន្ដួច របស់​អធិករណ៍ជាចំណែកដទៃ ហើយចោទព្រះទព្វមល្លបុត្ដមានអាយុ ដោយអាបត្ដិបារាជិក។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង​ដោយសមុដ្ឋាន៣។

[៤៨២] សង្ឃាទិសេសសិក្ខាបទ ដែលទ្រង់បញ្ញត្ដ ព្រោះបច្ច័យ គឺភិក្ខុអ្នកបំបែកសង្ឃ កាលបើសង្ឃសូត្រសមនុភាសនកម្ម (ហាមប្រាម) ជាគម្រប់បីដង ក៏នៅតែមិន​លះបង់​កម្មនោះចេញ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារព្ធនឹង​បុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុឈ្មោះទេវទត្ដ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងភិក្ខុ​ឈ្មោះ​ទេវទត្ដ ព្យាយាមដើម្បីបំបែកសង្ឃ ដែលព្រមព្រៀងគ្នា។ សិក្ខាបទនោះ មានតែ​បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ ១ គឺតាំងឡើងអំពីកាយនិងវាចានិងចិត្ដ។

[៤៨៣] សង្ឃាទិសេសសិក្ខាបទ ដែលទ្រង់បញ្ញត្ដព្រោះបច្ច័យ គឺភិក្ខុទាំងឡាយអ្នក​ប្រព្រឹត្ដតាមភិក្ខុអ្នកបំបែកសង្ឃ កាលបើសង្ឃសូត្រសមនុភាសនកម្ម ជាគម្រប់បីដង ក៏នៅតែមិនលះបង់កម្មនោះចេញ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះ​រឿងដែលភិក្ខុច្រើនរូប ប្រព្រឹត្ដតាមទេវទត្ដ ដែលជាអ្នកព្យាយាមដើម្បី បំបែកសង្ឃ ហើយជាអ្នកពោលពាក្យប្រមូលពួក។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដា​សមុដ្ឋាន​នៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ១ គឺតាំងឡើងអំពីកាយ និងវាចា និងចិត្ដ។

[៤៨៤] សង្ឃាទិសេសសិក្ខាបទ ដែលទ្រង់បញ្ញត្ដព្រោះបច្ច័យ គឺភិក្ខុដែលគេប្រដៅ​បាន​ដោយក្រ កាលបើសង្ឃសូត្រសមនុភាសនកម្ម ជាគម្រប់បីដង ក៏នៅតែមិនលះបង់​កម្មនោះចេញ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរកោសម្ពី។ ទ្រង់ប្រារព្ធនឹង​បុគ្គលណា។ ទ្រង់ ប្រារព្ធនឹងព្រះឆន្នៈមានអាយុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿង ដែលព្រះឆន្នៈមានអាយុ កាលភិក្ខុទាំងឡាយ និយាយប្រដៅតាមធម៌ ក៏ធ្វើខ្លួនឱ្យគេស្ដីថា​មិនបាន។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ គឺតាំងឡើងអំពីកាយនិងវាចានិងចិត្ដ។

[៤៨៥] សង្ឃាទិសេសសិក្ខាបទ ដែលទ្រង់បញ្ញត្ដ ព្រោះបច្ច័យ គឺភិក្ខុអ្នកទ្រុស្ដត្រកូល កាលបើសង្ឃសូត្រសមនុភាសនកម្មជាគម្រប់បីដង ក៏នៅតែមិនលះបង់កម្មនោះចេញ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់​ប្រារព្ធនឹងអស្សជិភិក្ខុនិងបុនព្វសុកភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលអស្សជិភិក្ខុ និងបុនព្វសុកភិក្ខុ សង្ឃបានធ្វើបព្វាជនីយកម្មហើយ ត្រឡប់ជា បន្ទោសសង្ឃថា សង្ឃលុះក្នុងឆន្ទាគតិ លុះក្នុងទោសាគតិ លុះក្នុងមោហាគតិ លុះក្នុងភយាគតិ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង​ដោយសមុដ្ឋាន១ គឺតាំងឡើងអំពីកាយនិងវាចានិងចិត្ដ។ បេ។

[៤៨៦] អាបត្ដិទុក្កដណា ដែលព្រះមានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប (នូវកាលដែលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចនៃប្រយោជន៍ទាំង១០) ទ្រង់បញ្ញត្ដ ព្រោះបច្ច័យគឺការអាស្រ័យនូវសេចក្ដីមិនអើពើ បន្ទោឧច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាត់ក្ដី ក្នុងទឹក អាបត្ដិទុក្កដនោះ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយភិក្ខុ បានបន្ទោឧច្ចារៈខ្លះ បស្សាវៈខ្លះ ទឹកមាត់ខ្លះ ក្នុងទឹក។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើង អំពីវាចាឡើយ។

ចប់ កត្ថប្បញ្ញត្ដិវារៈ ជាបឋម។

[៤៨៧] ភិក្ខុ ភិក្ខុនី ត្រូវអាបត្ដិប៉ុន្មាន ព្រោះបច្ច័យគឺការសេពមេថុនធម្ម។ ភិក្ខុ ភិក្ខុនី ត្រូវអាបត្ដិ៤ ព្រោះបច្ច័យគឺការសេពមេថុនធម្ម គឺ ភិក្ខុសេពមេថុនធម្ម នឹងសរីរៈសព​ដែល​សត្វមិនទាន់ទំពាស៊ី ត្រូវអាបត្ដិបារាជិក ភិក្ខុសេពមេថុនធម្ម នឹងសរីរៈសពដែល​សត្វទំពាស៊ី​ដោយច្រើន ត្រូវអាបត្ដិថុល្លច្ច័យ ភិក្ខុបញ្ចូលអង្គជាត (ខ្លួន) ទៅក្នុងមុខទ្វារ ដែលបើកហា តែមិនឱ្យប៉ះពាល់ ត្រូវអាបត្ដិទុក្កដ ភិក្ខុនី ត្រូវអាបត្ដិបាចិត្ដិយៈ ព្រោះ​អង្គជាតដែលធ្វើដោយជ័រឈើ ឬកាកលាក់ ភិក្ខុ ភិក្ខុនី ត្រូវអាបត្ដិទាំង៤នេះ ព្រោះ​បច្ច័យ គឺការសេពមេថុនធម្ម។

[៤៨៨] ភិក្ខុត្រូវអាបត្ដិប៉ុន្មាន ព្រោះបច្ច័យ គឺការកាន់យកទ្រព្យ ដែលគេមិនបានឱ្យ។ ភិក្ខុត្រូវអាបត្ដិ ៣ ព្រោះបច្ច័យ គឺការកាន់យកទ្រព្យដែលគេមិនបានឱ្យ គឺភិក្ខុមាន​ថេយ្យចិត្ដ កាន់យកទ្រព្យមានតម្លៃ ៥ មាសក ឬច្រើនជាង៥មាសកឡើងទៅ ដែលគេមិន​បានឱ្យ ត្រូវអាបត្ដិបារាជិក ភិក្ខុមានថេយ្យចិត្ដ កាន់យកទ្រព្យ មានតម្លៃច្រើនជាង ១ មាសក ឬថយអំពី ៥ មាសកមក ដែលគេមិនបានឱ្យ ត្រូវអាបត្ដិថុល្លច្ច័យ ភិក្ខុមាន​ថេយ្យចិត្ដ កាន់យកទ្រព្យមានតម្លៃ ៤ មាសក ឬថយចុះអំពី១មាសកមក ដែលគេ​មិនបានឱ្យ ត្រូវអាបត្ដិទុក្កដ ភិក្ខុត្រូវអាបត្ដិទាំង៣នេះ ព្រោះបច្ច័យ គឺការកាន់យកទ្រព្យ​ដែលគេមិនបានឱ្យ។

[៤៨៩] ភិក្ខុត្រូវអាបត្ដិប៉ុន្មាន ព្រោះបច្ច័យ គឺការក្លែងញ៉ាំងរាងកាយនៃមនុស្ស ឱ្យធ្លាក់ចុះ​ចាកជីវិត។ ភិក្ខុត្រូវអាបត្ដិ៣ ព្រោះបច្ច័យ គឺកាក្លែងញ៉ាំងរាងកាយនៃមនុស្ស ឱ្យធ្លាក់​ចុះចាក​ជីវិត គឺ ភិក្ខុជីករណ្ដៅ ចំពោះមនុស្ស ដោយតាំងចិត្ដថា មនុស្សនឹងស្លាប់ ត្រូវអាបត្ដិទុក្កដ កាលបើមនុស្សធ្លាក់ទៅហើយ មានទុក្ខវេទនាកើតឡើង ត្រូវអាបត្ដិ​ថុល្លច្ច័យ បើមនុស្សនោះស្លាប់ ភិក្ខុត្រូវអាបត្ដិបារាជិក ភិក្ខុត្រូវអាបត្ដិទាំង៣នេះ ព្រោះ​បច្ច័យ គឺការក្លែងញុំាងរាងកាយនៃមនុស្ស ឱ្យធ្លាក់ចុះចាកជីវិត។

[៤៩០] ភិក្ខុត្រូវអាបត្ដិប៉ុន្មាន ព្រោះបច្ច័យ គឺកិរិយាពោលអួតឧត្ដរិមនុស្សធម្ម ដែល​មិនមាន មិនពិត (ក្នុងខ្លួន)។ ភិក្ខុត្រូវអាបត្ដិ៣ ព្រោះបច្ច័យ គឺកិរិយាពោល​អួតឧត្ដរិមនុស្សធម្ម ដែលមិនមាន មិនពិត (ក្នុងខ្លួន) គឺភិក្ខុជាអ្នកមានប្រាថ្នាអាក្រក់ មានសេចក្ដីប្រាថ្នាគ្របសង្កត់ ក៏ពោលអួតឧត្ដរិមនុស្សធម្ម ដែលមិនមាន មិនពិត (ក្នុងខ្លួន) ត្រូវអាបត្ដិបារាជិក ភិក្ខុពោលថា ភិក្ខុណានៅក្នុងវិហាររបស់អ្នក ភិក្ខុនោះជា​ព្រះអរហន្ដ កាលបើគេដឹងសេចក្ដីច្បាស់ ត្រូវអាបត្ដិថុល្លច្ច័យ កាលបើគេមិនដឹង​សេចក្ដីច្បាស់ ត្រូវអាបត្ដិទុក្កដ ភិក្ខុត្រូវអាបត្ដិទាំង៣នេះ ព្រោះបច្ច័យ គឺកិរិយាពោល​អួតឧត្ដរិមនុស្សធម្ម ដែលមិនមាន មិនពិត (ក្នុងខ្លួន)។

[៤៩១] ភិក្ខុត្រូវអាបត្ដិប៉ុន្មាន ព្រោះបច្ច័យ គឺការព្យាយាមបញ្ចេញអសុចិ។ ភិក្ខុត្រូវអាបត្ដិ ៣ ព្រោះបច្ច័យ គឺព្យាយាមបញ្ចេញអសុចិ គឺភិក្ខុគិតនឹងបញ្ចេញអសុចិ ក៏ព្យាយាម​ញ៉ាំងអសុចិឱ្យឃ្លាតចេញ ត្រូវអាបត្ដិសង្ឃាទិសេស ភិក្ខុគិតនឹងបញ្ចេញអសុចិ ក៏ព្យាយាម ប៉ុន្ដែទឹកអសុចិមិនឃ្លាតចេញ ត្រូវអាបត្ដិថុល្លច្ច័យ ភិក្ខុត្រូវអាបត្ដិទុក្កដ ក្នុង ប្រយោគ​ដែលព្យាយាម។

[៤៩២] ភិក្ខុ ភិក្ខុនី ត្រូវអាបត្ដិ៥ ព្រោះបច្ច័យ គឺការដល់នូវកាយសំសគ្គៈ គឺភិក្ខុនីមាន​តម្រេក ហើយត្រេកអរនឹងការចាប់ពាល់ (នូវសរីរប្រទេស) ខាងក្រោមដងកាំបិតចុះមក ខាងលើមណ្ឌលនៃជង្គង់ឡើងទៅនៃបុរសបុគ្គល ដែលមានតម្រេកដូចគ្នា ត្រូវអាបត្ដិ​បារាជិក ភិក្ខុប៉ះពាល់កាយស្រី ដោយកាយរបស់ខ្លួន ត្រូវអាបត្ដិសង្ឃាទិសេស ភិក្ខុប៉ះ ពាល់នូវវត្ថុដែលជាប់ដោយកាយស្រី ដោយកាយរបស់ខ្លួន ត្រូវអាបត្ដិថុល្លច្ច័យ ភិក្ខុ​ប៉ះពាល់​នូវវត្ថុដែលជាប់នឹងកាយស្រី ដោយវត្ថុដែលជាប់ នឹងកាយរបស់ខ្លួន ត្រូវអាបត្ដិ​ទុក្កដ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយៈ ព្រោះជន្លួញ គឺម្រាមដៃ ភិក្ខុ ភិក្ខុនី ត្រូវអាបត្ដិទាំង៥នេះ ព្រោះបច្ច័យគឺការដល់នូវកាយសំសគ្គៈ។

[៤៩៣] ភិក្ខុត្រូវអាបត្ដិ៣ ព្រោះបច្ច័យ គឺការនិយាយល្បួងមាតុគ្រាមដោយសម្ដីអាក្រក់ គឺភិក្ខុពោលសរសើរក្ដី ពោលបង្អាប់ក្ដី ចំពោះវច្ចមគ្គ ឬបស្សាវមគ្គ ត្រូវអាបត្ដិ​សង្ឃាទិសេស ភិក្ខុមិនពោលចំពោះវច្ចមគ្គនិងបស្សាវមគ្គ គ្រាន់តែពោលសរសើរក្ដី ពោលបង្អាប់ក្ដី ចំពោះ ខាងក្រោមដងកាំបិតចុះមក ខាងលើមណ្ឌលនៃជង្គង់ឡើងទៅ ត្រូវអាបត្ដិថុល្លច្ច័យ ភិក្ខុពោលសរសើរក្ដី ពោលបង្អាប់ក្ដី ចំពោះវត្ថុដែលជាប់ដោយកាយ ត្រូវអាបត្ដិទុក្កដ។

[៤៩៤] ភិក្ខុត្រូវអាបត្ដិ៣ ព្រោះបច្ច័យ គឺការពោលនូវគុណនៃ ការបម្រើដោយ​កាម​ចំពោះខ្លួន គឺ ភិក្ខុពោលនូវគុណនៃការបម្រើដោយ កាមចំពោះខ្លួន ក្នុងសម្នាក់នៃ​មាតុគ្រាម ត្រូវអាបត្ដិសង្ឃាទិសេស ភិក្ខុ ពោលនូវគុណនៃការបម្រើដោយកាមចំពោះខ្លួន ក្នុងសម្នាក់នៃបណ្ឌក (ខ្ទើយ) ត្រូវអាបត្ដិថុល្លច្ច័យ ភិក្ខុពោលនូវគុណនៃការបម្រើ​ដោយ​កាម ចំពោះខ្លួន ក្នុងសម្នាក់នៃសត្វតិរច្ឆាន (ញី) ត្រូវអាបត្ដិទុក្កដ។

[៤៩៥] ភិក្ខុត្រូវអាបត្ដិ ៣ ព្រោះបច្ច័យគឺការប្រព្រឹត្ដនិយាយដឹកនាំស្ដ្រីឱ្យបុរស ដឹកនាំ​បុរស​ឱ្យស្ដ្រី គឺភិក្ខុទទួលពាក្យផង ទៅនិយាយប្រាប់ផង ត្រឡប់មកប្រាប់វិញផង ត្រូវអាបត្ដិសង្ឃាទិសេស ភិក្ខុទទួលពាក្យផង ទៅនិយាយប្រាប់ផង តែមិនត្រឡប់មក (ប្រាប់) វិញ ត្រូវអាបត្ដិថុល្លច្ច័យ ភិក្ខុគ្រាន់តែទទួលពាក្យ តែមិនបានទៅនិយាយប្រាប់ផង មិនបានត្រឡប់មក (ប្រាប់) វិញផង ត្រូវអាបត្ដិទុក្កដ។

[៤៩៦] ភិក្ខុត្រូវអាបត្ដិ៣ ព្រោះបច្ច័យ គឺការប្រើគេឱ្យធ្វើកុដិ ដោយសូមគ្រឿង​ឧបករណ៍ដោយខ្លួនឯង គឺភិក្ខុកំពុងប្រើឱ្យគេធ្វើ ក្នុងប្រយោគដែលប្រើ ត្រូវអាបត្ដិទុក្កដ កាលបើបាយអមួយដុំមិនទាន់មកដល់ ត្រូវអាបត្ដិថុល្លច្ច័យ កាលបើដុំបាយអនោះមក​ដល់​ហើយ ត្រូវអាបត្ដិសង្ឃាទិសេស។

[៤៩៧] ភិក្ខុត្រូវអាបត្ដិ៣ ព្រោះបច្ច័យ គឺការប្រើគេឱ្យធ្វើវិហារធំ គឺភិក្ខុកំពុងប្រើគេឱ្យធ្វើ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលប្រើ កាលបើបាយអមួយដុំមិនទាន់មកដល់ ត្រូវ​អាបត្ដិថុល្លច្ច័យ កាលបើដុំបាយអនោះមកដល់ហើយ ត្រូវអាបត្ដិសង្ឃាទិសេស។

[៤៩៨] ភិក្ខុត្រូវអាបត្ដិ៣ ព្រោះបច្ច័យ គឺការចោទភិក្ខុផងគ្នា ដោយអាបត្ដិ​បារាជិក​មិនមានមូល គឺភិក្ខុមានបំណងដើម្បីឱ្យគេឃ្លាតចាកព្រហ្មចរិយធម៌ មិនបានសូមឱកាស​ហើយ​ចោទ ត្រូវអាបត្ដិទុក្កដ ព្រមទាំងសង្ឃាទិសេស ភិក្ខុមានបំណងដើម្បីជេរ តែ​បានសូមឱកាសហើយចោទ ត្រូវអាបត្ដិឱមសវាទបាចិត្ដិយៈ។

[៤៩៩] ភិក្ខុត្រូវអាបត្ដិ៣ ព្រោះបច្ច័យ គឺការកាន់យកនូវលេស ជាគ្រឿងអាងបន្ដិចបន្ដួច របស់អធិករណ៍ ជាចំណែកដទៃ ហើយចោទភិក្ខុផងគ្នា ដោយអាបត្ដិបារាជិក គឺភិក្ខុមាន​បំណងដើម្បីឱ្យគេឃ្លាតចាកព្រហ្មចរិយធម៌ មិនបានសូមឱកាសហើយចោទ ត្រូវ​អាបត្ដិទុក្កដ ព្រមទាំងសង្ឃាទិសេស ភិក្ខុមានបំណងដើម្បីជេរ តែសូមឱកាសហើយចោទ ត្រូវអាបត្ដិឱមសវាទបាចិត្ដិយៈ។

[៥០០] ភិក្ខុអ្នកបំបែកសង្ឃ ត្រូវអាបត្ដិ៣ ព្រោះបច្ច័យ គឺ កាលបើសង្ឃសូត្រ​សមនុភាសនកម្ម ជាគម្រប់បីដងហើយ នៅតែមិនលះបង់កម្មនោះចេញ គឺត្រូវ​អាបត្ដិទុក្កដ ដោយសូត្រញត្ដិ ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ដោយកម្មវាចាពីរលើក លុះចប់កម្មវាចា ត្រូវអាបត្ដិសង្ឃាទិសេស។

[៥០១] ភិក្ខុទាំងឡាយ អ្នកប្រព្រឹត្ដតាមនូវភិក្ខុអ្នកបំបែកសង្ឃ ត្រូវអាបត្ដិ៣ ព្រោះបច្ច័យ គឺកាលបើសង្ឃសូត្រសមនុភាសនកម្ម ជាគម្រប់បីដងហើយ នៅតែមិនលះបង់កម្មនោះ​ចេញ គឺ ត្រូវអាបត្ដិទុក្កដ ដោយសូត្រញត្ដិ ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ដោយកម្មវាចា​ពីរលើក លុះចប់កម្មវាចា ត្រូវអាបត្ដិសង្ឃាទិសេស។

[៥០២] ភិក្ខុដែលគេប្រដៅក្រ ត្រូវអាបត្ដិ៣ ព្រោះបច្ច័យ គឺ កាលបើសង្ឃសូត្រ​សមនុភាសនកម្ម ជាគម្រប់បីដងហើយ នៅតែមិនលះបង់នូវកម្មនោះចេញ គឺ ត្រូវ​អាបត្ដិទុក្កដ ដោយសូត្រញត្ដិ ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ដោយកម្មវាចាពីរលើក លុះចប់​កម្មវាចា ត្រូវអាបត្ដិសង្ឃាទិសេស។

[៥០៣] ភិក្ខុអ្នកទ្រុស្ដត្រកូល ត្រូវអាបត្ដិ៣ ព្រោះបច្ច័យ គឺ កាលបើ​សង្ឃសូត្រ​សមនុភាសនកម្ម ជាគម្រប់បីដងហើយ នៅតែមិនលះបង់នូវកម្មនោះចេញ គឺត្រូវអាបត្ដិ​ទុក្កដ ដោយសូត្រញត្ដិ ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ដោយកម្មវាចាពីរលើក លុះចប់​កម្មវាចា ត្រូវអាបត្ដិសង្ឃាទិសេស។ បេ។

[៥០៤] ភិក្ខុត្រូវអាបត្ដិប៉ុន្មាន ព្រោះបច្ច័យ គឺការអាស្រ័យ សេចក្ដីមិនអើពើ បន្ទោឧច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាត់ក្ដី ក្នុងទឹក។ ភិក្ខុត្រូវអាបត្ដិទុក្កដ១ ព្រោះបច្ច័យ គឺ ការអាស្រ័យ​សេចក្ដី​មិនអើពើ បន្ទោឧច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាត់ក្ដី ក្នុងទឹក ភិក្ខុត្រូវអាបត្ដិ១ នេះឯង ព្រោះ​បច្ច័យ គឺការអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាត់ក្ដី ក្នុងទឹក។

ចប់ កតាបត្ដិវារៈទី២។

[៥០៥] ពួកអាបត្ដិ ព្រោះបច្ច័យ គឺការសេពមេថុនធម្ម បណ្ដាវិបត្ដិទាំង៤ រាប់បញ្ចូល ក្នុងវិបត្ដិប៉ុន្មាន។ ពួកអាបត្ដិ ព្រោះបច្ច័យ គឺការសេពមេថុនធម្ម បណ្ដាវិបត្ដិទាំង៤ រាប់បញ្ចូលក្នុងវិបត្ដិ២ គឺសីលវិបត្ដិក៏មាន អាចារវិបត្ដិក៏មាន។ បេ។ អាបត្ដិ ព្រោះបច្ច័យ គឺការ អាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈ បស្សាវៈក្ដី ទឹកមាត់ក្ដី ក្នុងទឹក បណ្ដាវិបត្ដិ​ទាំង៤ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ អាបត្ដិ ព្រោះបច្ច័យ គឺ ការអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាត់ក្ដី ក្នុងទឹក បណ្ដាវិបត្ដិទាំង៤ រាប់បញ្ចូលក្នុងវិបត្ដិ១ គឺអាចារវិបត្ដិ។

ចប់ វិបត្ដិវារៈ ទី៣។

[៥០៦] ពួកអាបត្ដិ ព្រោះបច្ច័យ គឺការសេពមេថុនធម្ម បណ្ដាកងនៃអាបត្ដិទាំង ៧ សង្គ្រោះដោយកងនៃអាបត្ដិប៉ុន្មាន។ ពួកអាបត្ដិ ព្រោះបច្ច័យ គឺការសេពមេថុនធម្ម បណ្ដាកងនៃអាបត្ដិទាំង៧ សង្គ្រោះដោយកងនៃអាបត្ដិ៤ គឺកងនៃអាបត្ដិបារាជិកក៏មាន កងនៃអាបត្ដិថុល្លច្ច័យក៏មាន កងនៃអាបត្ដិបាចិត្ដិយៈក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។ បេ។ អាបត្ដិ ព្រោះបច្ច័យ គឺការអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាត់ក្ដី ក្នុងទឹក បណ្ដាកងនៃអាបត្ដិទាំង៧ សង្គ្រោះដោយកងនៃអាបត្ដិប៉ុន្មាន។ អាបត្ដិ ព្រោះបច្ច័យ គឺការអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាត់ក្ដី ក្នុងទឹក បណ្ដាកងនៃអាបត្ដិ ទាំង៧ សង្គ្រោះដោយកងនៃអាបត្ដិ១ គឺកងនៃអាបត្ដិទុក្កដ។

ចប់ សង្គហិតវារៈ ទី៤។

[៥០៧] ពួកអាបត្ដិ ព្រោះបច្ច័យ គឺការសេពមេថុនធម្ម បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ ពួកអាបត្ដិ ព្រោះបច្ច័យ គឺការសេពមេថុនធម្ម បណ្ដា​សមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋាន១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចាឡើយ។ បេ។ អាបត្ដិ ព្រោះបច្ច័យ គឺការអាស្រ័យសេចក្ដី មិនអើពើ បន្ទោឧច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាត់ក្ដី ក្នុងទឹក បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ អាបត្ដិ ព្រោះបច្ច័យ គឺការអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាត់ក្ដី ក្នុងទឹក បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើង​ដោយសមុដ្ឋាន១ គឺ តាំងឡើងអំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចាឡើយ។

ចប់ សមុដ្ឋានវារៈ ទី៥។

[៥០៨] ពួកអាបត្ដិ ព្រោះបច្ច័យ គឺការសេពមេថុនធម្ម បណ្ដាអធិករណ៍ទាំង៤ ជា​អធិករណ៍អ្វី។ ពួកអាបត្ដិ ព្រោះបច្ច័យ គឺការសេពមេថុនធម្ម បណ្ដាអធិករណ៍ទាំង៤ ជា​អាបត្ដាធិករណ៍។ បេ។ អាបត្ដិ ព្រោះបច្ច័យ គឺការអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាត់ក្ដី ក្នុងទឹក បណ្ដាអធិករណ៍ទាំង៤ ជាអធិករណ៍អ្វី។ អាបត្ដិ ព្រោះ​បច្ច័យ គឺការអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាត់ក្ដី ក្នុងទឹក បណ្ដាអធិករណ៍ទាំង ៤ ជាអាបត្ដាធិករណ៍។

ចប់ អធិករណវារៈ ទី៦។

[៥០៩] ពួកអាបត្ដិ ព្រោះបច្ច័យ គឺការសេពមេថុនធម្ម បណ្ដាសមថៈទាំង ៧ រម្ងាប់​ដោយសមថៈប៉ុន្មាន។ ពួកអាបត្ដិ ព្រោះបច្ច័យ គឺការសេពមេថុនធម្ម បណ្ដាសមថៈទាំង ៧ រម្ងាប់ដោយសមថៈ៣ គឺដោយ សម្មុខាវិន័យ និងបដិញ្ញាតករណៈក៏មាន ដោយ​សម្មុខាវិន័យ និងតិណវត្ថារកៈក៏មាន។ បេ។ អាបត្ដិ ព្រោះបច្ច័យ គឺការអាស្រ័យ​សេចក្ដីមិនអើពើ បន្ទោឧច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាត់ក្ដី ក្នុងទឹក បណ្ដាសមថៈទាំង៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ អាបត្ដិ ព្រោះបច្ច័យ គឺការអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាត់ក្ដី ក្នុងទឹក បណ្ដា សមថៈទាំង៧ រម្ងាប់ដោយ​សមថៈទាំង៣ គឺដោយសម្មុខាវិន័យ និងបដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យ និងតិណវត្ថារកៈក៏មាន។

ចប់ សមថវារៈ ទី៧។

[៥១០] ភិក្ខុ ភិក្ខុនី ត្រូវអាបត្ដិប៉ុន្មាន ព្រោះបច្ច័យ គឺការសេពមេថុនធម្ម។ ភិក្ខុ ភិក្ខុនី​ត្រូវ​អាបត្ដិ៤ ព្រោះបច្ច័យ គឺការសេពមេថុនធម្ម គឺ ភិក្ខុសេពមេថុនធម្ម នឹងសរីរៈ (សព) ដែល​សត្វ​មិន​ទាន់​ទំពាស៊ី ត្រូវអាបត្ដិបារាជិក ភិក្ខុសេពមេថុនធម្ម នឹងសរីរៈ (សព) ដែល​សត្វទំពាស៊ី​ដោយ​ច្រើន ត្រូវអាបត្ដិថុល្លច្ច័យ ភិក្ខុបញ្ចូលអង្គជាត (ខ្លួន) ទៅក្នុងមុខទ្វារ ដែលបើកហា តែមិន​ឱ្យ​ប៉ះ​ពាល់ ត្រូវអាបត្ដិទុក្កដ ភិក្ខុនី ត្រូវអាបត្ដិបាចិត្ដិយៈ ព្រោះ​អង្គជាតដែលធ្វើដោយជ័រឈើ ឬ​កាក​លាក់​ដ៏​រលីង [មើលភិក្ខុនីវិភង្គ បច្ចេកភាគទី៥ បព្វៈ ១៦១ ទំព័រ ១២៦។] ភិក្ខុ ភិក្ខុនី ត្រូវអាបត្ដិទាំង​៤នេះ ព្រោះបច្ច័យ គឺការសេពមេថុនធម្ម។ បណ្ដាវិបត្ដិទាំង៤ អាបត្ដិទាំងនេះ រាប់​បញ្ចូល​ក្នុង​វិបត្ដិ​ប៉ុន្មាន។ បណ្ដាកងនៃអាបត្ដិទាំង៧ អាបត្ដិទាំងនោះ សង្គ្រោះដោយកងនៃអាបត្ដិប៉ុន្មាន។ បណ្ដា​សមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិទាំងនោះ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ បណ្ដា​អធិករណ៍​ទាំង៤ ជាអធិករណ៍​អ្វី។ បណ្ដាសមថៈទាំង៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដា​វិបត្ដិ​ទាំង​៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិ២ គឺសីលវិបត្ដិក៏មាន អាចារវិបត្ដិក៏មាន។ បណ្ដា​កង​នៃ អាបត្ដិទាំង៧ អាបត្ដិទាំងនោះ សង្គ្រោះដោយកងនៃអាបត្ដិ៤ គឺកងនៃអាបត្ដិបារាជិកក៏មាន កង​នៃអាបត្ដិថុល្លច្ច័យក៏មាន កងនៃអាបត្ដិបាចិត្ដិយៈក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។ បណ្ដា​សមុដ្ឋាន​​នៃ​អាបត្ដិទាំង៦ អាបត្ដិទាំងនោះ តាំងឡើងដោយសមុដ្ឋាន១ គឺតាំងឡើង​អំពីកាយ​និង​ចិត្ដ មិនបានតាំងឡើងអំពីវាចាឡើយ។ បណ្ដាអធិករណ៍ទាំង៤ អាបត្ដិទាំង​នោះ ជា​អាបត្ដា​ធិករណ៍។ បណ្ដាសមថៈទាំង ៧ អាបត្ដិទាំងនោះ រម្ងាប់ដោយសមថៈ៣ គឺដោយ​សម្មុខាវិន័យ និង​​បដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យ និងតិណវត្ថារកៈ​ក៏មាន។ បេ។ ភិក្ខុ​ត្រូវ​អាបត្ដិ​ប៉ុន្មាន ព្រោះបច្ច័យ គឺការអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈ​ក្ដី បស្សាវៈក្ដី ទឹកមាត់ក្ដី ក្នុងទឹក។ ភិក្ខុ​ត្រូវអាបត្ដិទុក្កដ១ ព្រោះបច្ច័យ គឺការអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាត់​ក្ដី ក្នុងទឹក ភិក្ខុត្រូវអាបត្ដិ១នេះឯង ព្រោះបច្ច័យ គឺការអាស្រ័យសេចក្ដីមិនអើពើ បន្ទោឧច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាត់ក្ដី ក្នុងទឹក។ បណ្ដាវិបត្ដិទាំង៤ អាបត្ដិនោះ រាប់បញ្ចូលក្នុង​វិបត្ដិ​ប៉ុន្មាន។ បណ្ដាកងនៃអាបត្ដិទាំង៧ សង្គ្រោះដោយកងនៃអាបត្ដិប៉ុន្មាន។ បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ បណ្ដាអធិករណ៍ទាំង៤ ជាអធិករណ៍អ្វី។ បណ្ដា​សមថៈ​ទាំង​៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដាវិបត្ដិទាំង៤ អាបត្ដិនោះ រាប់បញ្ចូល​ក្នុងវិបត្ដិ១ គឺ​អាចារវិបត្ដិ។ បណ្ដាកងនៃអាបត្ដិទាំង៧ សង្គ្រោះដោយកងនៃអាបត្ដិ១ គឺកង​នៃអាបត្ដិទុក្កដ។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋាន១ គឺតាំងឡើង​អំពីកាយនិងចិត្ដ មិនបានតាំងឡើងអំពីវាចាឡើយ។ បណ្ដាអធិករណ៍ទាំង៤ ជា​អាបត្ដាធិករណ៍។ បណ្ដាសមថៈទាំង៧ រម្ងាប់ដោយ សមថៈ៣ គឺដោយសម្មុខាវិន័យ និងបដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យ និងតិណវត្ថារកៈក៏មាន។

ចប់ សមុច្ចយវារៈ ទី៨។

ចប់ បច្ចយវារៈទាំង ៨។

ចប់ មហាវារៈ ១៦ ក្នុងមហាវិភង្គ។

ភិក្ខុនីវិភង្គ មហាវិរៈ ១៦

[៥១១] បញ្ចមបារាជិកសិក្ខាបទណា ដែលព្រះមានព្រះភាគ ជាអរហន្ដ សម្មាសម្ពុទ្ធ អង្គនោះ ទ្រង់ជ្រាប (នូវកាលដែលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចនៃ​ប្រយោជន៍​ទាំង១០) ទ្រង់បញ្ញត្ដដល់ពួកភិក្ខុនី បញ្ចមបារាជិកសិក្ខាបទនោះ ទ្រង់បញ្ញត្ដ​ក្នុង​ទីណា។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ព្រោះរឿងដូចម្ដេច។ ក្នុងសិក្ខាបទនោះ មាន បញ្ញត្ដិ អនុប្បញ្ញត្ដិ អនុប្បន្នប្បញ្ញត្ដិ សព្វត្ថប្បញ្ញត្ដិ បទេសប្បញ្ញត្ដិ សាធារណប្បញ្ញត្ដិ អសាធារណប្បញ្ញត្ដិ ឯកតោបញ្ញត្ដិ ឧភតោបញ្ញត្ដិដែរឬ។ បណ្ដាបាតិមោក្ខុទ្ទេសទាំង៤ សិក្ខាបទនោះចាត់ចូលក្នុងឧទ្ទេសណា រាប់បញ្ចូលក្នុងឧទ្ទេសណា មកកាន់ឧទ្ទេសត្រង់​ឧទ្ទេសទីប៉ុន្មាន។ បណ្ដាវិបត្ដិទាំង៤ សិក្ខាបទនោះ ជាវិបត្ដិអ្វី។ បណ្ដាកងនៃអាបត្ដិទាំង ៧ សិក្ខាបទនោះជាកងនៃអាបត្ដិអ្វី។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិ នោះ​តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ បណ្ដាអធិករណ៍ទាំង ៤ អាបត្ដិ នោះ ជាអធិករណ៍អ្វី។ បណ្ដាសមថៈទាំង៧ អាបត្ដិនោះរម្ងាប់ដោយសមថៈប៉ុន្មាន។ អ្វីដែលហៅថាវិន័យ​ក្នុងសិក្ខាបទនោះ អ្វីដែលហៅ ថាអភិវិន័យក្នុងសិក្ខាបទនោះ អ្វីដែលហៅថា​បាតិមោក្ខ​ក្នុង​សិក្ខាបទនោះ អ្វីដែលហៅថាអធិប្បាតិមោក្ខ ក្នុងសិក្ខាបទនោះ អ្វីដែលហៅថាវិបត្ដិ អ្វីដែលហៅថាសម្បត្ដិ អ្វីដែលហៅថាបដិបត្ដិ (ក្នុងសិក្ខាបទនោះ)។ បញ្ចមបារាជិក​សិក្ខាបទ ដែលព្រះមានព្រះភាគ ទ្រង់បញ្ញត្ដដល់ពួកភិក្ខុនី ព្រោះអាស្រ័យអំណាច​នៃប្រយោជន៍ប៉ុន្មាន។ ស្រីពួកណាសិក្សា។ ស្រីពួកណា ដែលឈ្មោះថាមានសិក្ខាសិក្សា​ស្រេចហើយ។ សិក្ខាបទនោះឋិតនៅក្នុងពួកស្រីណា។ ពួកស្រីណាទ្រទ្រង់។ សិក្ខាបទ​នោះ ជាពាក្យរបស់បុគ្គលណា។ សិក្ខាបទនោះ បុគ្គលណាបាននាំមក។

[៥១២] បញ្ចមបារាជិកសិក្ខាបទណា ដែលព្រះមានព្រះភាគ ជាអរហន្ដ សម្មាសម្ពុទ្ធ​អង្គនោះ ទ្រង់ជ្រាប (នូវកាលដែលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចនៃ​ប្រយោជន៍ទាំង១០) ទ្រង់បញ្ញត្ដដល់ពួកភិក្ខុនី បញ្ចមបារាជិកសិក្ខាបទនោះ ទ្រង់បញ្ញត្ដ​ក្នុង​ទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ ប្រារព្ធនឹង​សុន្ទរីនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែល សុន្ទរីនន្ទាភិក្ខុនីជាស្រី​មាន​តម្រេកដោយរាគៈ ក៏ត្រេកអរនឹងការចាប់ពាល់កាយនៃបុរសបុគ្គល ដែលមាន​តម្រេក​ដោយរាគៈ (ដូច្នោះដែរ)។ ក្នុងសិក្ខាបទនោះ មានបញ្ញត្ដិ អនុប្បញ្ញត្ដិ និង​អនុប្បន្នប្បញ្ញត្ដិដែរឬ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ ឯអនុប្បញ្ញត្ដិ និងអនុប្បន្នប្បញ្ញត្ដិ មិនមាន ក្នុងសិក្ខាបទនោះឡើយ។ សិក្ខាបទនោះ ជាសព្វត្ថប្បញ្ញត្ដិ ឬជាបទេសប្បញ្ញត្ដិ។ ជាសព្វត្ថប្បញ្ញត្ដិ។ សិក្ខាបទនោះ ជាសាធារណប្បញ្ញត្ដិ ឬជាអសាធារណប្បញ្ញត្ដិ។ ជាអសាធារណប្បញ្ញត្ដិ។ សិក្ខាបទនោះ ជាឯកតោបញ្ញត្ដិ ឬជាឧភតោបញ្ញត្ដិ។ ជាឯកតោបញ្ញត្ដិ។ បណ្ដាបាតិមោក្ខុទ្ទេសទាំង៤ សិក្ខាបទនោះ តើចាត់ចូលក្នុងឧទ្ទេសអ្វី រាប់បញ្ចូលក្នុងឧទ្ទេសអ្វី។ ចាត់ចូលក្នុងនិទាន រាប់បញ្ចូលក្នុងនិទាន។ សិក្ខាបទ​នោះមក​កាន់ឧទ្ទេស ត្រង់ឧទ្ទេសទីប៉ុន្មាន។ មកកាន់ឧទ្ទេសត្រង់ឧទ្ទេសទី២។ បណ្ដាវិបត្ដិទាំង៤ សិក្ខាបទនោះ ជាវិបត្ដិអ្វី។ ជាសីលវិបត្ដិ។ បណ្ដាកងនៃអាបត្ដិទាំង៧ សិក្ខាបទនោះ ជាកងនៃអាបត្ដិអ្វី។ ជាកងនៃអាបត្ដិបារាជិក។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិ​នោះ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ តាំងឡើងដោយសមុដ្ឋាន១ គឺតាំងឡើង​អំពីកាយ និងចិត្ដ មិនបានតាំងឡើងអំពីវាចាឡើយ។ បណ្ដាអធិករណ៍ទាំង៤ អាបត្ដិនោះ ជាអធិករណ៍អ្វី។ ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈទាំង ៧ អាបត្ដិនោះ រម្ងាប់​ដោយសមថៈប៉ុន្មាន។ រម្ងាប់ដោយសមថៈ២ គឺដោយសម្មុខាវិន័យ១ បដិញ្ញាតករណៈ១។ អ្វីហៅថាវិន័យក្នុងសិក្ខាបទនោះ អ្វីហៅថាអភិវិន័យក្នុងសិក្ខាបទនោះ។ បញ្ញត្ដិ ហៅថា​វិន័យ ការចែកបទមាតិកា ហៅថាអភិវិន័យ។ អ្វីហៅថាបាតិមោក្ខ ក្នុងសិក្ខាបទនោះ អ្វីហៅថាអធិប្បាតិមោក្ខ ក្នុងសិក្ខាបទនោះ។ បញ្ញត្ដិ ហៅថាបាតិមោក្ខ ការចែកបទមាតិកា ហៅថា អធិប្បាតិមោក្ខ។ អ្វីហៅថាវិបត្ដិ។ ការមិនសង្រួមហៅថាវិបត្ដិ។ អ្វីហៅថាសម្បត្ដិ។ ការសង្រួមហៅថាសម្បត្ដិ។ អ្វីហៅថាបដិបត្ដិ។ ភិក្ខុនីសមាទាន​សិក្សាក្នុង​សិក្ខាបទ​ទាំងឡាយ ដរាបដល់អស់ជីវិត មានជីវិតជាទីបំផុត ដោយគិតថា អញនឹងមិនធ្វើអំពើ​យ៉ាងនេះ (ហៅថា បដិបត្ដិ)។ បញ្ចមបារាជិកសិក្ខាបទ ដែលព្រះមានព្រះភាគ ទ្រង់បញ្ញត្ដដល់ពួកភិក្ខុនី ព្រោះអាស្រ័យអំណាចនៃប្រយោជន៍ប៉ុន្មាន។ បញ្ចមបារាជិក​សិក្ខាបទ ដែលព្រះមានព្រះភាគ ទ្រង់បញ្ញត្ដដល់ពួកភិក្ខុនី ព្រោះអាស្រ័យអំណាច​នៃប្រយោជន៍ទាំង១០យ៉ាង គឺដើម្បីសេចក្ដីល្អ ដល់សង្ឃ១ ដើម្បីសេចក្ដី​សប្បាយ​ដល់សង្ឃ១ ដើម្បីការសង្កត់សង្កិន ពួកភិក្ខុនីដែលមិនអៀនខ្មាស១ ដើម្បីការនៅជា​សុខស្រួលដល់ពួក ភិក្ខុនីដែលមានសីលជាទីស្រឡាញ់១ ដើម្បីរារាំងអាសវធម៌​ទាំង​ឡាយ ដែលមានក្នុងបច្ចុប្បន្ន១ ដើម្បីកម្ចាត់បង់នូវអាសវធម៌​ទាំងឡាយ ដែលមាន​ក្នុងបរលោក១ ដើម្បីញ៉ាំងពួកជនដែលមិនទាន់ជ្រះថ្លា ឱ្យជ្រះថ្លាឡើង១ ដើម្បីញុំាង​ពួកជនដែលជ្រះថ្លាហើយ ឱ្យរឹងរឹតតែជ្រះថ្លាច្រើនឡើង១ ដើម្បីញុំាងព្រះសទ្ធម្មឱ្យ​តាំងនៅមាំ១ ដើម្បីអនុគ្រោះដល់វិន័យ១។ ស្រីពួកណាសិក្សា (ក្នុងសិក្ខាបទនោះ)។ ពួកស្រីដែលនៅជាសេក្ខបុគ្គល និងពួកស្រីដែលជ្រះថ្លាក្នុងកុសលធម៌តែជាបុថុជ្ជន រមែង​សិក្សាក្នុងសិក្ខាបទនោះ។ ពួកស្រីណាឈ្មោះថាមានសិក្ខាសិក្សាហើយ។ ពួកភិក្ខុនី​ដែលជា​ព្រះអរហន្ដឈ្មោះថាមានសិក្ខាសិក្សាហើយ។ សិក្ខាបទនោះ ឋិតនៅក្នុង​ពួកស្រីណា។ ឋិតនៅក្នុងពួកភិក្ខុនីដែលមានសេចក្ដីប្រាថ្នាក្នុងសិក្ខា។ ពួកភិក្ខុនីណា​ទ្រទ្រង់។ សិក្ខាបទនោះប្រព្រឹត្ដទៅក្នុងពួកភិក្ខុនីណា ពួកភិក្ខុនីនោះតែងទ្រទ្រង់ (នូវ​សិក្ខាបទ​នោះ)។ សិក្ខាបទនោះ ជាពាក្យរបស់បុគ្គលណា។ ជាពាក្យរបស់ព្រះមានព្រះ ភាគ អរហន្ដសម្មាសម្ពុទ្ធ។ សិក្ខាបទនោះ បុគ្គលណាបាននាំមក។ (ព្រះថេរៈ​ទាំងឡាយ​ដូចមាននាមខាងក្រោមនេះ) នាំតៗគ្នាមក។ គឺ ព្រះថេរៈឈ្មោះឧបាលិ១ ទាសកៈ១ សោណកៈ១ សិគ្គវៈ១ ព្រះមោគ្គលិបុត្ដជាគំរប់៥អង្គ១ ឯព្រះថេរៈទាំងនេះ ឋិតនៅក្នុង​ទ្វីបឈ្មោះជម្ពូដ៏មានសិរី។ តអំពីនោះមក មានព្រះថេរៈទាំងឡាយ គឺ ព្រះថេរៈ​ឈ្មោះមហិន្ទ១ ឥដ្ដិយៈ១ ឧត្ដិយៈ១ សម្ពលៈ១។ បេ។ ព្រះនាគត្ថេរទាំងនេះ មានប្រាជ្ញា​ច្រើន ចេះដឹងព្រះវិន័យ ឈ្លាសក្នុងមគ្គ បានប្រកាសនូវព្រះវិនយបិដក ទុកក្នុង តម្ពបណ្ណិទ្វីប គឺកោះលង្កា។

[៥១៣] ឆដ្ឋបារាជិកសិក្ខាបទណា ដែលព្រះមានព្រះភាគ ព្រះអរហន្ដសម្មាសម្ពុទ្ធ​អង្គនោះ ទ្រង់ជ្រាប (នូវកាលដែលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចនៃ​ប្រយោជន៍ទាំង១០) ទ្រង់បញ្ញត្ដ ដល់ភិក្ខុនីទាំងឡាយ ឆដ្ឋបារាជិកសិក្ខាបទនោះ ទ្រង់​បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធ នឹងភិក្ខុនីឈ្មោះថុល្លនន្ទា។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងថុល្លនន្ទាភិក្ខុនីដឹងហើយ មិនចោទភិក្ខុនីដែលត្រូវអាបត្ដិបារាជិកដោយខ្លួនឯង ទាំងមិនបានប្រាប់ដល់គណៈ។ សិក្ខាបទ​នោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង​ដោយសមុដ្ឋាន១ គឺ តាំងឡើងអំពីកាយនិងវាចានិងចិត្ដ។

[៥១៤] សត្ដមបារាជិកសិក្ខាបទ សម្រាប់ភិក្ខុនីទាំងឡាយ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនីប្រព្រឹត្ដតាមភិក្ខុឈ្មោះអរិដ្ឋៈ មាន​បុព្វបុរស​ជាអ្នកសម្លាប់ត្មាត ដែលសង្ឃព្រមព្រៀងគ្នាលើកវត្ដហើយ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយ​សមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

[៥១៥] អដ្ឋមបារាជិកសិក្ខាបទ សម្រាប់ភិក្ខុនីទាំងឡាយ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់​បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយាភិក្ខុនីបំពេញវត្ថុគម្រប់៨។ សិក្ខាបទ​នោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើង​ដោយ​សមុដ្ឋាន ១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

ចប់ បារាជិក ៨។

ឧទ្ទាននៃបារាជិកសិក្ខាបទនោះ ដូច្នេះ

[៥១៦] រឿងភិក្ខុនីសេពមេថុនធម្ម១ ភិក្ខុនីលួចទ្រព្យគេ១ ភិក្ខុនីសម្លាប់មនុស្ស១ ភិក្ខុនី​ពោលអួតឧត្ដរិមនុស្សធម្ម១ ភិក្ខុនីត្រេកអរនឹងកាយសំសគ្គៈ១ ភិក្ខុនីបិទបាំងទោសរបស់ ភិក្ខុនីផងគ្នា១ ភិក្ខុនីប្រព្រឹត្ដតាមភិក្ខុដែលសង្ឃលើកវត្ដ១ ភិក្ខុនីបំពេញវត្ថុទាំង៨ មាន​ត្រេកអរនឹងចាប់ដៃនៃបុរសជាដើម [មើលភិក្ខុនីវិភង្គបច្ចេកភាគទី៥ តាំងពីបព្វៈ ២៦ ទំព័រ ៣០ ដល់បព្វៈ ២៩ ទំព័រ ៣៤។]១ ព្រះពុទ្ធជាមហាវីរៈ (មានព្យាយាមធំ) ទ្រង់បញ្ញត្ដ​បារាជិក​ទាំង ៨ ហៅថាឆេជ្ជវត្ថុ គឺវត្ថុដាច់ចាកភាវៈជាភិក្ខុនី ដោយឥតសង្ស័យ។

[៥១៧] សង្ឃាទិសេសសិក្ខាបទណា ដែលព្រះមានព្រះភាគ អរហន្ដ សម្មាសម្ពុទ្ធ អង្គនោះ ទ្រង់ជ្រាប(នូវកាលដែលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចនៃ​ប្រយោន៍​ទាំង១០) ទ្រង់បញ្ញត្ដដល់ភិក្ខុនី ដែលពោលពាក្យដោយសេចក្ដីច្រណែន បានធ្វើនូវ​ដំណើរកើតក្ដី សង្ឃាទិសេសសិក្ខាបទនោះ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់ប្រារឰ នឹងបុគ្គលណា។ ព្រោះរឿងដូចម្ដេច។ បេ។ សិក្ខាបទនោះ បុគ្គលណាបាននាំមក។

[៥១៨] សង្ឃាទិសេសសិក្ខាបទណា ដែលព្រះមានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប (នូវកាលដែលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ(នូវអំណាចនៃប្រយោជន៍​ទាំង១០) ទ្រង់បញ្ញត្ដដល់ភិក្ខុនី ដែលពោលពាក្យដោយសេចក្ដីច្រណែន បានធ្វើនូវ​ដំណើរ​កើតក្ដី សង្ឃា ទិសេសសិក្ខាបទនោះ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុង​នគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿង​ដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនី ប្រព្រឹត្ដពោលពាក្យដោយសេចក្ដីច្រណែន (ប្ដឹងផ្ដល់)។ ក្នុងសិក្ខាបទនោះ មានបញ្ញត្ដិ អនុប្បញ្ញត្ដិ និងអនុប្បន្នប្បញ្ញត្ដិដែរឬ។ ក្នុងសិក្ខាបទនោះមានតែបញ្ញត្ដិ១ ឯអនុប្បញ្ញត្ដិ និងអនុប្បន្នប្បញ្ញត្ដិ មិនមានក្នុង​សិក្ខាបទ​នោះឡើយ។ សិក្ខាបទនោះជា សព្វត្ថប្បញ្ញត្ដិ ឬជាបទេសប្បញ្ញត្ដិ។ ជាសព្វត្ថប្បញ្ញត្ដិ។ សិក្ខាបទនោះជា សាធារណប្បញ្ញត្ដិ ឬជាអសាធារណប្បញ្ញត្ដិ។ ជាអសាធារណប្បញ្ញត្ដិ។ សិក្ខាបទនោះជាឯកតោបញ្ញត្ដិ ឬជាឧភតោបញ្ញត្ដិ។ ជាឯកតោបញ្ញត្ដិ។ បណ្ដា​បាតិមោក្ខុទ្ទេស​ទាំង៤ សិក្ខាបទនោះ ចាត់ចូលក្នុងឧទ្ទេសណា រាប់បញ្ចូល​ក្នុងឧទ្ទេស​ណា។ ចាត់ចូលក្នុងនិទាន រាប់បញ្ចូលក្នុងនិទាន។ សិក្ខាបទនោះ មកកាន់ឧទ្ទេស ត្រង់ឧទ្ទេសទីប៉ុន្មាន។ មកកាន់ឧទ្ទេស ត្រង់ឧទ្ទេសទី៣។ បណ្ដាវិបត្ដិទាំង៤ សិក្ខាបទ​នោះ ជាវិបត្ដិអ្វី។ ជាសីលវិបត្ដិ។ បណ្ដាកងនៃអាបត្ដិទាំង៧ សិក្ខាបទនោះ ជាកងនៃ​អាបត្ដិអ្វី។ ជាកងនៃអាបត្ដិសង្ឃាទិសេស។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ តាំងឡើងដោយ សមុដ្ឋាន២ គឺ តាំងឡើងអំពីកាយ និងវាចា មិនបានតាំងឡើងអំពីចិត្ដក៏មាន តាំងឡើងអំពីកាយនិងវាចានិងចិត្ដក៏មាន។ បេ។ សិក្ខាបទនោះ បុគ្គលណាបាននាំមក។ ព្រះថេរៈទាំងឡាយបាននាំតៗគ្នាមក។ បេ។

[៥១៩] សង្ឃាទិសេសសិក្ខាបទ របស់ភិក្ខុនី ដែលបំបួសស្រីជាចោរ ទ្រង់បញ្ញត្ដក្នុងទី​ណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទា​ភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងថុល្លនន្ទាភិក្ខុនី បានបំបួសស្រីជាចោរ។ សិក្ខាបទ​នោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយ​សមុដ្ឋាន២ គឺតាំងឡើងអំពីវាចានិងចិត្ដ មិនបានតាំងឡើងអំពីកាយក៏មាន តាំងឡើង​អំពីកាយ និងវាចានិងចិត្ដក៏មាន។

[៥២០] សង្ឃាទិសេសសិក្ខាបទ របស់ភិក្ខុនី ដែលដើរទៅកាន់ចន្លោះស្រុកតែម្នាក់ឯង ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់​ប្រារឰ​នឹងភិក្ខុនីមួយរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីមួយរូប ដើរទៅ​កាន់​ចន្លោះស្រុកតែម្នាក់ឯង។ សិក្ខាបទនោះ មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ៣។ បណ្ដា​សមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ១ (ដូចក្នុង​បឋម​បារាជិកសិក្ខាបទ)។

[៥២១] សង្ឃាទិសេសសិក្ខាបទ របស់ភិក្ខុនី ដែលមិនប្រាប់ការកសង្ឃ មិនដឹង​សេចក្ដី​ប្រាថ្នារបស់ពួកភិក្ខុនីជាអ្នកធ្វើ ហើយធ្វើឱសារណកម្ម ចំពោះភិក្ខុនីដែលសង្ឃព្រមព្រៀង​គ្នា​លើកវត្ដតាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅរបស់ព្រះសាស្ដា ទ្រង់បញ្ញត្ដក្នុង​ទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹង​ថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនី មិនប្រាប់​ការកសង្ឃ មិនដឹងសេចក្ដីប្រាថ្នារបស់ពួកភិក្ខុនីជាអ្នកធ្វើ ហើយធ្វើឱសារណកម្ម ចំពោះ​ភិក្ខុនី ដែលសង្ឃព្រមព្រៀងគ្នាលើកវត្ដតាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ​របស់ព្រះសាស្ដា។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

[៥២២] សង្ឃាទិសេសសិក្ខាបទរបស់ភិក្ខុនី ដែលមានតម្រេក ទទួលខាទនីយៈ ឬភោជនីយៈ​ដោយដៃរបស់ខ្លួនឯង អំពីដៃនៃបុរសបុគ្គលដែលមានតម្រេកដែរ ហើយ​ឆាន់ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងសុន្ទរីនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលសុន្ទរីនន្ទាភិក្ខុនី ជាស្រីមានតម្រេក ទទួលអាមិសៈអំពីដៃនៃបុរសបុគ្គលដែលមានតម្រេកដែរ។ សិក្ខាបទ​នោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង​ដោយ​សមុដ្ឋាន១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[៥២៣] សង្ឃាទិសេសសិក្ខាបទ របស់ភិក្ខុនី ដែលបញ្ជូន (បង្ខិតបង្ខំ) ភិក្ខុនីផងគ្នា ដោយពាក្យថា នែលោកម្ចាស់ បុរសបុគ្គលនុ៎ះ ទុកជាមានតម្រេកក្ដី មិនមានតម្រេកក្ដី នឹងធ្វើអ្វីដល់លោកម្ចាស់បាន នែលោកម្ចាស់ ណ្ហើយចុះ កាលណាបើលោកម្ចាស់ មិនមានតម្រេកទេ បើបុរសបុគ្គលនុ៎ះ ឱ្យវត្ថុណា ជាខាទនីយៈក្ដី ភោជនីយៈក្ដី ដល់​លោកម្ចាស់ លោកម្ចាស់ចូរទទួលយកវត្ថុនោះ ដោយដៃខ្លួនឯង ហើយទំពាស៊ី ឬបរិភោគ​ចុះ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីមួយរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីមួយរូប បញ្ជូនភិក្ខុនីផងគ្នា ដោយពាក្យថា នែលោកម្ចាស់ បុរសបុគ្គលនុ៎ះ ទុកជាមានតម្រេកក្ដី មិន មានតម្រេក នឹងធ្វើអ្វីដល់លោកម្ចាស់បាន នែលោកម្ចាស់ ណ្ហើយចុះ កាលណា​បើលោកម្ចាស់មិនមានតម្រេកទេ បើបុរសបុគ្គលនុ៎ះ ឱ្យវត្ថុណា ជាខាទនីយៈក្ដី ភោជនីយៈ​ក្ដី ដល់លោកម្ចាស់ ៗចូរទទួលយកវត្ថុនោះ ដោយដៃខ្លួនឯង ហើយទំពាស៊ី ឬបរិភោគ​ចុះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង​ដោយសមុដ្ឋាន៣។

[៥២៤] សង្ឃាទិសេសសិក្ខាបទរបស់ភិក្ខុនី ដែលខឹងអាក់អន់ចិត្ដ កាលសង្ឃសូត្រ​សមនុភាសនកម្ម ជាគម្រប់បីដងហើយ នៅតែមិនលះបង់ កម្មនោះចេញ ទ្រង់​បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰ​នឹង​ចណ្ឌកាលីភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលចណ្ឌកាលីភិក្ខុនី​ខឹង​អាក់អន់​ចិត្ដ ហើយពោលពាក្យយ៉ាងនេះថា ខ្ញុំលាព្រះពុទ្ធ ខ្ញុំលាព្រះធម៌ ខ្ញុំលាព្រះសង្ឃ ខ្ញុំលាសិក្ខា។ សិក្ខាបទនោះមានតែបញ្ញត្ដិ ១។បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

[៥២៥] សង្ឃាទិសេសសិក្ខាបទរបស់ភិក្ខុនីដែលសង្ឃឱ្យចាញ់ ព្រោះអធិករណ៍ណា​នីមួយ ហើយខឹងអាក់អន់ចិត្ដ កាលបើសង្ឃសូត្រសមនុភាសនកម្មជាគម្រប់បីដងហើយ នៅតែមិនលះបង់កម្មនោះចេញ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងចណ្ឌកាលីភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿង ដែលចណ្ឌកាលីភិក្ខុនី ដែលសង្ឃឱ្យចាញ់ ព្រោះអធិករណ៍ណានីមួយ ហើយខឹងអាក់អន់ចិត្ដពោលពាក្យយ៉ាងនេះថា ពួកភិក្ខុនីលំអៀង​ដោយសេចក្ដីស្រឡាញ់​ផង ពួកភិក្ខុនីលំអៀង ដោយសេចក្ដីស្អប់ផង ពួកភិក្ខុនីលំអៀងដោយសេចក្ដីល្ងង់ផង ពួកភិក្ខុនីលំអៀងដោយសេចក្ដីខ្លាចផង។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដា​សមុដ្ឋាន​នៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេប​សិក្ខាបទ)។

[៥២៦] សង្ឃាទិសេសរបស់ពួកភិក្ខុនី ដែលនៅច្រឡូកច្រឡំ (ដោយគ្រហស្ថ) កាលបើ​សង្ឃសូត្រសមនុភាសនកម្ម ជាគម្រប់បីដងហើយ នៅតែមិនលះបង់កម្មនោះចេញ ទ្រង់​បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰ​នឹង​ភិក្ខុនីច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីច្រើនរូបនៅច្រឡូក ច្រឡំ (ដោយគ្រហស្ថ)។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

[៥២៧] សង្ឃាទិសេសសិក្ខាបទរបស់ភិក្ខុនីដែលបញ្ជូនភិក្ខុនីផង គ្នាដោយពាក្យថា ម្នាល​នាងម្ចាស់ នាងទាំងឡាយចូរនៅច្រឡូកច្រឡំ (ដោយគ្រហស្ថ) ចុះ កុំបីនៅបែកខ្ញែកគ្នា​ឡើយ កាលបើសង្ឃសូត្រសមនុភាសនកម្ម ជាគម្រប់បីដងហើយ នៅតែមិនលះបង់កម្ម​នោះចេញ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គល​ណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែល​ថុល្លនន្ទា​ភិក្ខុនីបញ្ជូន (ភិក្ខុនីផងគ្នា) ដោយពាក្យថា ម្នាលជានាងម្ចាស់ នាងទាំងឡាយ​ចូរនៅ​ច្រឡូកច្រឡំ (ដោយគ្រហស្ថ) ចុះ នាងទាំងឡាយកុំនៅបែកខ្ញែកគ្នាឡើយ។ សិក្ខាបទ​នោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើង​ដោយ​សមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

ចប់ សង្ឃាទិសេសទាំង ១០។

ឧទ្ទាននៃសង្ឃាទិសេសនោះដូច្នេះ

[៥២៨] សង្ឃាទិសេសទាំង១០ នោះ គឺ ភិក្ខុនីពោលពាក្យដោយសេចក្ដីច្រណែន១ ភិក្ខុនីបំបួសស្រីចោរ១ ភិក្ខុនីដើរទៅក្នុងចន្លោះស្រុកតែម្នាក់ឯង១ ភិក្ខុនីធ្វើឱសារណកម្ម ចំពោះភិក្ខុនីដែលសង្ឃព្រមព្រៀងគ្នាលើកវត្ដ១ ភិក្ខុនីមានតម្រេកទទួលខាទនីយភោជនីយាហារ អំពីដៃគ្រហស្ថដែលមានតម្រេកដែរ ហើយឆាន់១ ភិក្ខុនីបញ្ជូនភិក្ខុនីផងគ្នាថា នែលោកម្ចាស់ បុរសបុគ្គលនោះ នឹងធ្វើអ្វីលោក​បានជាដើម១ ភិក្ខុនីខឹងអាក់អន់ចិត្ដ១ ភិក្ខុនីដែលសង្ឃឱ្យចាញ់​ព្រោះ​អធិករណ៍ណា​នីមួយ១ ភិក្ខុនីនៅច្រឡូកច្រឡំដោយគ្រហស្ថ១ ភិក្ខុនីបញ្ជូនភិក្ខុនីផងគ្នាថា ឱ្យនៅច្រឡូក​ច្រឡំចុះ កុំនៅបែកខ្ញែកគ្នា១។

[៥២៩] និស្សគ្គិយបាចិត្ដិយសិក្ខាបទណា ដែលព្រះមានព្រះ ភាគអរហន្ដសម្មាសម្ពុទ្ធ អង្គនោះ ទ្រង់ជ្រាប (នូវកាលដែលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាច​នៃ​ប្រយោជន៍​ទាំង១០) ទ្រង់បញ្ញត្ដដល់ភិក្ខុនីដែលធ្វើនូវការសន្សំបាត្រទុក និស្សគ្គិយ​បាចិត្ដិយ​សិក្ខាបទនោះ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ ប្រារឰ​នឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះ​រឿង​ដែល​ពួកឆព្វគ្គិយាភិក្ខុនីធ្វើនូវការសន្សំបាត្រទុក។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដា​សមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុង​កឋិន​សិក្ខាបទ)។

[៥៣០] ភិក្ខុនីអធិដ្ឋានអកាលចីវរឱ្យជាកាលចីវរ ហើយប្រើគេឱ្យចែក (ចីវរនោះ) ត្រូវ​និស្សគ្គិយបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹង​បុគ្គល​ណា។ ទ្រង់ប្រារឰ នឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែល​ថុល្លនន្ទាភិក្ខុនី អធិដ្ឋានអកាលចីវរឱ្យជាកាលចីវរ ហើយឱ្យគេចែក (ចីវរនោះ)។ សិក្ខាបទ​នោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយ​សមុដ្ឋាន៣។

[៥៣១] ភិក្ខុនីប្ដូរចីវរនឹងភិក្ខុនីផងគ្នា ហើយដណ្ដើមយកវិញ ត្រូវនិស្សគ្គិយបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់​ប្រារឰ​នឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនី ប្ដូរចីវរ​នឹង​ភិក្ខុនីផងគ្នា ហើយដណ្ដើមយកវិញ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដា​សមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋាន ៣។

[៥៣២] ភិក្ខុនីសូមរបស់ដទៃ ហើយត្រឡប់សូមរបស់ឯទៀតវិញ ត្រូវនិស្សគ្គិយបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់​ប្រារឰ​នឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនី បានសូម​របស់ដទៃ ហើយត្រឡប់សូមរបស់ឯទៀតវិញ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដា​សមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានទាំង៦។

[៥៣៣] ភិក្ខុនីប្រើគេឱ្យទិញរបស់ដទៃ ហើយបែរជាប្រើឱ្យទិញរបស់ឯទៀតវិញ ត្រូវ​និស្សគ្គិយបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដ ក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰ​នឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែល​ថុល្លនន្ទាភិក្ខុនីបានប្រើគេឱ្យទិញរបស់ដទៃ ហើយបែរជាប្រើឱ្យទិញរបស់ឯទៀត វិញ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើង​ដោយសមុដ្ឋានទាំង៦។

[៥៣៤] ភិក្ខុនីប្រើគេឱ្យទិញរបស់ដទៃដោយបរិក្ខាររបស់សង្ឃដែល ទាយកប្រគេនមក​ដើម្បីវត្ថុដទៃ គេឧទ្ទិសមកដើម្បីវត្ថុដទៃ ត្រូវនិស្សគ្គិយបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីច្រើនរូប ប្រើគេឱ្យទិញរបស់ដទៃ ដោយបរិក្ខារ​របស់សង្ឃដែលទាយកប្រគេនមកដើម្បីវត្ថុដទៃ គេឧទ្ទិសមកដើម្បីវត្ថុដទៃ។ សិក្ខាបទ​នោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើង​ដោយ​សមុដ្ឋាន​ទាំង៦។

[៥៣៥] ភិក្ខុនីប្រើគេឱ្យទិញវត្ថុដទៃដោយបរិក្ខាររបស់សង្ឃដែល ទាយកប្រគេនមកដើម្បី​វត្ថុដទៃ គេឧទ្ទិសមកដើម្បីវត្ថុដទៃ នឹងដោយវត្ថុ ដែលសូមបានដោយខ្លួនឯង ត្រូវ​និស្សគ្គិយបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ត្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰ​នឹង​បុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនី​ច្រើនរូប ប្រើគេឱ្យទិញវត្ថុដទៃ ដោយបរិក្ខាររបស់សង្ឃ ដែលទាយកប្រគេន​មកដើម្បី​វត្ថុដទៃ គេឧទ្ទិសមកដើម្បីវត្ថុដទៃ នឹងដោយវត្ថុដែលសូមបានដោយខ្លួនឯង។ សិក្ខាបទ​នោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាន នៃអាបត្ដិទាំង៦ អាបត្ដិនោះ​តាំងឡើង​ដោយ​សមុដ្ឋាន​ទាំង៦។

[៥៣៦] ភិក្ខុនីប្រើគេឱ្យទិញវត្ថុដទៃ ដោយបរិក្ខាររបស់មហាជន គឺបរិក្ខារដែលទាយក​ប្រគេន​ដល់គណៈដើម្បីវត្ថុដទៃ គេឧទ្ទិសមកដើម្បី វត្ថុដទៃ ត្រូវនិស្សគ្គិយបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់​ប្រារឰ​នឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីច្រើនរូប ប្រើគេឱ្យ​ទិញ​វត្ថុដទៃដោយបរិក្ខាររបស់មហាជន គឺបរិក្ខារដែលទាយក​ប្រគេនដល់​គណៈ​ដើម្បីវត្ថុ​ដទៃ គេឧទ្ទិសមកដើម្បីវត្ថុដទៃ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដា​សមុដ្ឋាន​នៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានទាំង៦។

[៥៣៧] ភិក្ខុនីប្រើគេឱ្យទិញវត្ថុដទៃដោយបរិក្ខាររបស់មហាជន គឺបរិក្ខារដែលទាយក​ប្រគេន​ដល់គណៈដើម្បីវត្ថុដទៃ គេឧទ្ទិសមកដើម្បីវត្ថុ ដទៃ នឹងដោយវត្ថុដែលសូម​បាន​មកដោយខ្លួនឯង ត្រូវនិស្សគ្គិយបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុង​នគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងដូច​ម្ដេច។ ព្រោះ រឿងដែលភិក្ខុនីច្រើនរូប ប្រើគេឱ្យទិញវត្ថុដទៃ ដោយបរិក្ខាររបស់មហាជន គឺបរិក្ខារដែលទាយកប្រគេនដល់គណៈ ដើម្បីវត្ថុដទៃ គេឧទ្ទិសមកដើម្បីវត្ថុដទៃ នឹង​ដោយ​វត្ថុដែលសូមបានមកដោយខ្លួនឯង។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដា​សមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានទាំង៦។

[៥៣៨] ភិក្ខុនីប្រើគេឱ្យទិញវត្ថុដទៃដោយបរិក្ខាររបស់បុគ្គលដែល ទាយកប្រគេនមក​ដើម្បី​វត្ថុដទៃ គេឧទ្ទិសមកដើម្បីវត្ថុដទៃ នឹងដោយ វត្ថុដែលសូមបានមកដោយខ្លួនឯង ត្រូវនិស្សគ្គិយបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰ​នឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែល​ថុល្លនន្ទាភិក្ខុនីប្រើគេឱ្យទិញវត្ថុដទៃ ដោយបរិក្ខាររបស់បុគ្គលដែល​ទាយកប្រគេន​មក​ដើម្បី​វត្ថុដទៃ គេឧទ្ទិសមកដើម្បីវត្ថុដទៃ នឹងដោយវត្ថុដែលសូមបានមកដោយខ្លួនឯង។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដា សមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ​តាំងឡើង​ដោយសមុដ្ឋានទាំង៦។

[៥៣៩] ភិក្ខុនីសូមសំពត់ដណ្ដប់មានសាច់ក្រាស់ (ភួយ) មានតម្លៃលើសពី ៤ កហាបណៈ៤ ដង (១៦ កហាបណៈ) ឡើងទៅ ត្រូវនិស្សគ្គិយបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុង​ទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹង​ថុល្លនន្ទាភិក្ខុនី។ ព្រោះ រឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនី​សូមសំពត់​កម្ពល​អំពីព្រះរាជា។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋានទាំង ៦។

[៥៤០] ភិក្ខុនីសូមសំពត់មានសាច់ស្ដើង (ស្បៃ) មានតម្លៃច្រើនលើសអំពី ៤ បីដង​ដោយកន្លះនៃកហាបណៈគឺ១០ កហាបណៈឡើងទៅ ត្រូវនិស្សគ្គិយបាចិត្ដិយៈ ទ្រង់​បញ្ញត្ដ​ក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰ​នឹង​ថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនីសូមសំពត់ សំបកឈើអំពីព្រះរាជា។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានទាំង៦។

ចប់ និស្សគ្គិយបាចិត្ដិយៈ ១២។

ឧទ្ទាននៃនិស្សគ្គិយបាចិត្ដិយៈនោះដូច្នេះ

[៥៤១] រឿងភិក្ខុនីសន្សំបាត្រទុក១ ភិក្ខុនីអធិដ្ឋានអកាលចីវរឱ្យជាកាលចីវរ១ ភិក្ខុនីប្ដូរចីវរ​នឹងភិក្ខុនីផងគ្នា១ ភិក្ខុនីសូមរបស់ដទៃ ហើយសូមរបស់ឯទៀតវិញ១ ភិក្ខុនីប្រើគេឱ្យ ទិញរបស់ដទៃ ហើយបែរជាប្រើគេឱ្យទិញរបស់ឯទៀតវិញ១ ភិក្ខុនី ប្រើគេឱ្យទិញវត្ថុដទៃ​ដោយបរិក្ខារដែលទាយកប្រគេនមកដើម្បីវត្ថុដទៃ១ ភិក្ខុនីឱ្យទិញវត្ថុដទៃ ដោយបរិក្ខារ​របស់សង្ឃ១ ភិក្ខុនីប្រើគេឱ្យទិញវត្ថុដទៃដោយបរិក្ខាររបស់មហាជនគឺគណៈ១ ភិក្ខុនីឱ្យ​គេ​ទិញ​វត្ថុដទៃដោយបរិក្ខារដែលសូមបានមកដោយខ្លួនឯង១ ភិក្ខុនីឱ្យគេទិញ​វត្ថុដទៃ​ដោយ​បរិក្ខាររបស់បុគ្គល១ ភិក្ខុនីសូមសំពត់ដណ្ដប់មានសាច់ ក្រាស់មានតម្លៃច្រើនជាង​១៦កហាបណៈឡើងទៅ១ ភិក្ខុនីសូមសំពត់ដណ្ដប់មានសាច់ស្ដើង មានតម្លៃច្រើនជាង​១០កហាបណៈឡើងទៅ១។

[៥៤២] បាចិត្ដិយសិក្ខាបទណា ដែលព្រះមានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប (នូវកាលដែលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចនៃ​ប្រយោជន៍​ទាំង ១០) ទ្រង់បញ្ញត្ដ ដល់ភិក្ខុនីដែលទំពាស៊ីខ្ទឹម បាចិត្ដិយសិក្ខាបទនោះ ទ្រង់បញ្ញត្ដក្នុង​ទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹង​ថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែល ថុល្លនន្ទាភិក្ខុនី មិនដឹងប្រមាណ ក៏ប្រើគេឱ្យនាំយកខ្ទឹមមក។ សិក្ខាបទ នោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃ​អាបត្ដិ​ទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។

[៥៤៣] ភិក្ខុនីប្រើគេឱ្យដករោមក្នុងទីចង្អៀត ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងពួក​ឆព្វគ្គិយា​ភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយាភិក្ខុនី ប្រើគេឱ្យដករោម​ក្នុងទី​ចង្អៀត។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ​តាំងឡើងដោយសមុដ្ឋាន៤។

[៥៤៤] ភិក្ខុនីត្រូវអាបត្ដិបាចិត្ដិយៈ ព្រោះប្រហារនូវផ្ទៃនៃនិមិត្ដ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនី២រូប។ ព្រោះ​រឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីទាំងពីររូប បានប្រហារនូវផ្ទៃនៃនិមិត្ដ។ សិក្ខាបទ នោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំង ឡើងដោយ​សមុដ្ឋាន១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[៥៤៥] ភិក្ខុនីត្រូវអាបត្ដិបាចិត្ដិយៈ ព្រោះអង្គជាតដែលធ្វើដោយជ័រឈើ ឬកាកល័ខដ៏រលីង ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់​ប្រារឰ​នឹងភិក្ខុនីមួយរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីមួយរូប កាន់យក​អង្គជាតដែលធ្វើដោយជ័រឈើ ឬកាកល័ខដ៏រលីង។ សិក្ខាបទនោះមានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋាន ១ (ដូចក្នុងបឋម​បារាជិកសិក្ខាបទ)។

[៥៤៦] ភិក្ខុនីកាន់យកនូវការជម្រះអង្គជាតដោយទឹកមានជម្រៅលើសជាង ២ ថ្នាំង​ម្រាមដៃ​ឡើងទៅ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងដែនសក្កៈ។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីមួយរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះ​រឿងដែលភិក្ខុនីមួយរូបកាន់យកនូវការជម្រះអង្គជាត ដោយទឹកជ្រៅពេក។ សិក្ខាបទ នោះមានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះតាំង ឡើងដោយ​សមុដ្ឋាន ១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[៥៤៧] ភិក្ខុកំពុងឆាន់ ភិក្ខុនីទៅបម្រើដោយទឹកក្ដី ដោយផ្លិតក្ដី ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់​ប្រារឰ​នឹងភិក្ខុនីមួយរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីមួយរូប កាលដែល​ភិក្ខុកំពុងតែឆាន់ បានទៅបម្រើដោយទឹកផង ដោយផ្លិតផង។ សិក្ខាបទនោះ មានតែ​បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុង​ឯឡកលោមសិក្ខាបទ)។

[៥៤៨] ភិក្ខុនីសូមស្រូវស្រស់ឆាន់ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់​បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីច្រើនរូបសូមស្រូវស្រស់ហើយឆាន់។ សិក្ខាបទ​នោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះតាំងឡើង​ដោយ​សមុដ្ឋាន ៤។

[៥៤៩] ភិក្ខុនីចោលឧច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាត់ក្ដី សម្រាមក្ដី របស់សំណល់ក្ដី ខាងក្រៅជញ្ជាំង ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីមួយរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះ​រឿងដែលភិក្ខុនីមួយរូបចោលឧច្ចារៈខ្លះ បស្សាវៈខ្លះ ទឹកមាត់ខ្លះ សម្រាមខ្លះ របស់​សំណល់​ខ្លះ ខាងក្រៅជញ្ជាំង។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដា សមុដ្ឋាន​នៃអាបត្ដិទាំង ៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋានទាំង៦។

[៥៥០] ភិក្ខុនីចោលឧច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាត់ក្ដី សម្រាមក្ដី របស់សំណល់ក្ដី លើឈើ ឬស្មៅដែលស្រស់ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុង​នគរ​សាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែល ភិក្ខុនីច្រើនរូបចោលឧច្ចារៈខ្លះ បស្សាវៈខ្លះ ទឹកមាត់ខ្លះ សម្រាមខ្លះ របស់សំណល់ខ្លះ លើឈើ ឬស្មៅដែលស្រស់។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋានទាំង៦។

[៥៥១] ភិក្ខុនីដើរទៅមើលរបាំក្ដី ស្ដាប់ចម្រៀងក្ដី ភ្លេងប្រគំក្ដី ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់​ប្រារឰនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះរឿងដូចម្ដច។ ព្រោះរឿងដែលពួកឆព្វគ្គិយាភិក្ខុនី បានដើរទៅមើលរបាំខ្លះ ស្ដាប់ចម្រៀងខ្លះ ភ្លេងប្រគំខ្លះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុង​ឯឡកលោម​សិក្ខាបទ)។

ចប់ លសុណវគ្គ ទី១។

[៥៥២] ភិក្ខុនីឋិតនៅជាមួយនឹងបុរសតែម្នាក់នឹងម្នាក់ ក្នុងវេលាយប់ងងឹតឥតមានប្រទីប ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹង​បុគ្គល​ណា។ ទ្រង់ប្រារឰនឹងភិក្ខុនីមួយរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងភិក្ខុនីមួយរូប​ឋិតនៅជាមួយនឹងបុរសតែម្នាក់នឹងម្នាក់ ក្នុងវេលាយប់ងងឹតឥតមានប្រទីប។ សិក្ខាបទ​នោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិ នោះតាំងឡើង​ដោយ​សមុដ្ឋាន២ (ដូចក្នុងថេយ្យសត្ថសិក្ខាបទ)។

[៥៥៣] ភិក្ខុនីឋិតនៅជាមួយនឹងបុរសតែម្នាក់នឹងម្នាក់ក្នុងទីឱកាសដ៏កំបាំង ត្រូវអាបត្ដិ​បាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គល​ណា។ ទ្រង់ប្រារឰនឹងភិក្ខុនីមួយរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងភិក្ខុនីមួយរូប ឋិតនៅជាមួយនឹងបុរសតែម្នាក់នឹងម្នាក់ក្នុងទីឱកាសដ៏កំបាំង។ សិក្ខាបទនោះ មានតែ​បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុង​ថេយ្យសត្ថសិក្ខាបទ)។

[៥៥៤] ភិក្ខុនីឋិតនៅជាមួយនឹងបុរសតែម្នាក់នឹងម្នាក់ក្នុងទីវាល ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់​ប្រារឰនឹងភិក្ខុនីមួយរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីមួយរូប ឋិតនៅ​ជាមួយនឹងបុរសតែម្នាក់នឹងម្នាក់ក្នុងទីវាល។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដា សមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងថេយ្យសត្ថ​សិក្ខាបទ)។

[៥៥៥] ភិក្ខុនីឋិតនៅជាមួយនឹងបុរសតែម្នាក់នឹងម្នាក់ក្នុងច្រករហូតក្ដី ច្រកទាល់ក្ដី ផ្លូវ​បែកក្ដី ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់​ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះ​រឿងដែលថុល្លនន្ទា ភិក្ខុនីឋិតនៅជាមួយនឹងបុរសតែម្នាក់នឹងម្នាក់ក្នុងច្រករហូតខ្លះ ច្រក​ទាល់​ខ្លះ ផ្លូវបែកខ្លះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាន នៃអាបត្ដិទាំង ៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងថេយ្យសត្ថសិក្ខាបទ)។

[៥៥៦] ភិក្ខុនីចូលទៅរកត្រកូលក្នុងវេលាមុនបាយ ហើយអង្គុយលើអាសនៈ មិនបាន​ប្រាប់ម្ចាស់គេ ហើយក៏ចៀសចេញទៅ ត្រូវអាបត្ដិ បាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីមួយរូប។ ព្រោះរឿងដូចម្ដច។ ព្រោះរឿងដែលភិក្ខុនីមួយរូប ចូលទៅរកត្រកូលក្នុងវេលាមុនបាយ ហើយ អង្គុយលើអាសនៈ មិនប្រាប់ម្ចាស់គេក៏ចៀសចេញទៅ។ សិក្ខាបទនោះ មានតែ​បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំង ឡើងដោយសមុដ្ឋាន២ (ដូច​ក្នុងកឋិនសិក្ខាបទ)។

[៥៥៧] ភិក្ខុនីចូលទៅកាន់ត្រកូលវេលាក្រោយបាយ ហើយ អង្គុយលើអាសនៈ ដោយ​ឥតមានប្រាប់ម្ចាស់គេ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុង​នគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿង​ដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនី ចូលទៅកាន់ត្រកូលក្នុងវេលាក្រោយបាយ មិនបានប្រាប់ម្ចាស់គេ ក៏ស្រាប់តែអង្គុយលើអាសនៈ។ សិក្ខាបទនោះមានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងកឋិន​សិក្ខាបទ)។

[៥៥៨] ភិក្ខុនីចូលទៅកាន់ត្រកូលក្នុងវេលាវិកាល ហើយមិនប្រាប់ម្ចាស់គេ ស្រាប់តែ​ក្រាល​ឯងខ្លះ ប្រើគេឱ្យក្រាលខ្លះ នូវសេនាសនៈសម្រាប់ក្រាលដេក ហើយក៏អង្គុយ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰ​នឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿង​ដែលភិក្ខុនីច្រើនរូប ចូលទៅកាន់ត្រកូល ក្នុងវេលាវិកាល ហើយមិនប្រាប់ម្ចាស់គេ ស្រាប់តែក្រាលសេនាសនៈសម្រាប់ក្រាលដេក ហើយអង្គុយ។ សិក្ខាបទនោះ មានតែ​បញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះតាំងឡើង ដោយសមុដ្ឋាន ២ (ដូចក្នុងកឋិនសិក្ខាបទ)។

[៥៥៩] ភិក្ខុនីពោលទោសភិក្ខុនីដទៃ ដោយកិរិយាប្រកាន់អាក្រក់ នឹងដោយពិចារណា​ខុស ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰ​នឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីមួយរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែល​ភិក្ខុនីមួយរូបពោលទោសភិក្ខុនីដទៃ ដោយកិរិយាប្រកាន់អាក្រក់ នឹងដោយ ពិចារណា​ខុស។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ​តាំង​ឡើងដោយសមុដ្ឋាន៣។

[៥៦០] ភិក្ខុនីប្រទេចខ្លួនឯងក្ដី ប្រទេចភិក្ខុនីដទៃក្ដី ដោយនរក ឬដោយព្រហ្មចរិយៈ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹង​បុគ្គលណា។ ទ្រង់ប្រារឰនឹងចណ្ឌកាលីភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែល​ចណ្ឌកាលីភិក្ខុនី ប្រទេចខ្លួនឯងខ្លះ ប្រទេចភិក្ខុនីដទៃខ្លះ ដោយនរកក៏មាន ដោយ​ព្រហ្មចរិយៈក៏មាន។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។

[៥៦១] ភិក្ខុនី វាយទះតប់ខ្លួនឯងហើយយំ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងចណ្ឌកាលី​ភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលចណ្ឌកាលីភិក្ខុនី វាយទះតប់​ខ្លួនឯង​ហើយយំ។ សិក្ខាបទនោះ មានបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិ​ទាំងនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

ចប់ រត្ដន្ធការវគ្គ ទី២។

[៥៦២] ភិក្ខុនីងូតទឹកអាក្រាត ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដ​ក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿង​ដូចម្ដេច។ ព្រោះរឿងភិក្ខុនីច្រើនរូប អាក្រាតងូតទឹក។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុង​ឯឡកលោម​សិក្ខាបទ)។

[៥៦៣] ភិក្ខុនីឱ្យគេធ្វើសំពត់សម្រាប់ងូតទឹកកន្លងហួសប្រមាណ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់​ប្រារឰ​នឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយាភិក្ខុនី ប្រើប្រាស់សំពត់សម្រាប់ងូតទឹកមិនត្រូវប្រមាណ។ សិក្ខាបទនោះ មានបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋានទាំង ៦។

[៥៦៤] ភិក្ខុនីរុះខ្លួនឯងក្ដី ឱ្យគេរុះក្ដី នូវចីវររបស់ភិក្ខុនីផងគ្នា ហើយមិនឱ្យគេដេរ ទាំង​មិនធ្វើនូវសេចក្ដីខ្វល់ខ្វាយ ដើម្បីឱ្យគេដេរ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះ រឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនី ឱ្យភិក្ខុនីផងគ្នារុះចីវរ ហើយមិន​ដេរឱ្យ ទាំងមិនធ្វើសេចក្ដីខ្វល់ខ្វាយដើម្បីឱ្យគេដេរឱ្យ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុង​ធុរនិក្ខេបសិក្ខាបទ)។

[៥៦៥] ភិក្ខុនីញ៉ាំងវារៈនៃសង្ឃាដី [ពាក្យថា វារៈនៃសង្ឃាដី គឹការប្រើប្រាស់​សង្ឃាដី​ផ្លាស់ប្ដូរនឹងឧត្ដរាសង្គៈ។] ឱ្យកន្លងហួស៥ថ្ងៃទៅ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុង​ទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនី​ច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូប ទុកដាក់ចីវរក្នុងដៃនៃ​ពួកភិក្ខុនីផងគ្នា ហើយចៀសចេញទៅកាន់ចារិកនៃជនបទ ដោយមានតែ ស្បង់នឹងចីពរ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើង​ដោយសមុដ្ឋាន២ (ដូចក្នុងកឋិនសិក្ខាបទ)។

[៥៦៦] ភិក្ខុនីទ្រទ្រង់សង្កមនីយចីវរ (ចីវរដែលលបយករបស់ គេមកប្រើប្រាស់មួយ​សំណើរ) ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់​ប្រារឰនឹងបុគ្គលណា ទ្រង់ប្រារឰនឹងភិក្ខុនីមួយរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះ​រឿងរ៉ាវ​ដែលភិក្ខុនីមួយរូប មិនបានប្រាប់ ហើយឃ្លុំចីវររបស់ភិក្ខុនីផងគ្នា។ សិក្ខាបទ នោះមាន​តែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ២ (ដូចក្នុងកឋិនសិក្ខាបទ)។

[៥៦៧] ភិក្ខុនីធ្វើចីវរលាភរបស់គណៈឱ្យអន្ដរាយ ត្រូវអាបត្ដិ បាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុង​ទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹង​ថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលថុល្លនន្ទាភិក្ខុនី ធ្វើចីវរលាភ​របស់គណៈ ឱ្យអន្ដរាយ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាន នៃអាបត្ដិ​ទាំង៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋាន ៣។

[៥៦៨] ភិក្ខុនីឃាត់ការចែកចីវរដែលប្រកបដោយធម៌ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដ​ក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹង​ថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលថុល្លនន្ទាភិក្ខុនី ឃាត់ការ​ចែកចីវរដែលប្រកបដោយធម៌។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាន នៃ​អាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋាន ៣។

[៥៦៩] ភិក្ខុនីឱ្យសមណចីវរដល់គ្រហស្ថក្ដី ដល់បរិព្វាជកក្ដី ដល់បរិព្វាជិកាក្ដី ត្រូវអាបត្ដិ​បាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គល​ណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែល​ថុល្លនន្ទាភិក្ខុនី ឱ្យសមណចីវរដល់គ្រហស្ថ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដា​សមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋានទាំង៦។

[៥៧០] ភិក្ខុនីញ៉ាំងសម័យនៃចីវរកាល ឱ្យកន្លងទៅដោយចង់ បាននូវចីវរដ៏ទុព្វល ត្រូវ​អាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹង​បុគ្គល​ណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែល​ថុល្លនន្ទាភិក្ខុនី ញ៉ាំងសម័យនៃចីវរកាល ឱ្យកន្លងទៅ ដោយចង់បាននូវចីវរដ៏ ទុព្វល។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើង​ដោយសមុដ្ឋាន៣។

[៥៧១] ភិក្ខុនីឃាត់ការដកកឋិនដែលប្រកបដោយធម៌ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដ​ក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹង​ថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលថុល្លនន្ទាភិក្ខុនី ឃាត់ការដក​កឋិន​ដែលប្រកបដោយធម៌។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃ អាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។

ចប់ នហានវគ្គ ទី៣។

[៥៧២] ភិក្ខុនីពីររូបដេកលើគ្រែតែ១ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូបដេកគ្នាពីរនាក់លើគ្រែតែ១។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើង ដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។

[៥៧៣] ភិក្ខុនីពីររូបដេកលើកម្រាលនិងដណ្ដប់សម្ពត់តែ ១ ជា មួយគ្នា ត្រូវអាបត្ដិ​បាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹង​បុគ្គល​ណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែល​ភិក្ខុនី​ច្រើនរូបដេកលើកម្រាលទាំងដណ្ដប់សម្ពត់តែ១ ពីរនាក់។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ២ (ដូចក្នុង​ឯឡកលោមសិក្ខាបទ)។

[៥៧៤] ភិក្ខុនីក្លែងធ្វើសេចក្ដីអផ្សុកដល់ភិក្ខុនីផងគ្នា ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុង​ទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹង​ថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលថុល្លនន្ទាភិក្ខុនី​ក្លែងធ្វើ​សេចក្ដី​អផ្សុកដល់ភិក្ខុនីផងគ្នា។ សិក្ខាបទនោះ មានបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋាន៣។

[៥៧៥] ភិក្ខុនីមិនបានបម្រើ មិនបានធ្វើសេចក្ដីខ្វល់ខ្វាយ ដើម្បីបម្រើ នូវភិក្ខុនីជា​កូនសិស្ស​ដែលមានជម្ងឺ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុង​នគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងរ៉ាវ​ដូចម្ដេច។ ព្រោះរឿងរ៉ាវដែលថុល្លនន្ទាភិក្ខុនី មិនបានបម្រើ មិនបានធ្វើសេចក្ដីខ្វល់ខ្វាយ ដើម្បីបម្រើ នូវភិក្ខុនីជាកូនសិស្សដែលមានជម្ងឺ។ សិក្ខាបទនោះមានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើងដោយ សមុដ្ឋាន១ (ដូចក្នុង​ធុរនិក្ខេបសិក្ខាបទ)។

[៥៧៦] ភិក្ខុនីបានឱ្យលំនៅដល់ភិក្ខុនីផងគ្នា ហើយមានសេចក្ដីខឹងអាក់អន់ចិត្ដ ក៏ទង់​ទាញ​ភិក្ខុនីនោះចេញ (ចាកលំនៅនោះ) ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវ ដែលថុល្លនន្ទាភិក្ខុនី​បានឱ្យទីលំនៅ​ដល់ភិក្ខុនី​ផងគ្នា ហើយមានសេចក្ដីខឹងអាក់អន់ចិត្ដ ក៏ទង់ទាញភិក្ខុនីនោះចេញ (ចាកលំនៅនោះ)។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំង​ឡើងដោយសមុដ្ឋាន ៣។

[៥៧៧] ភិក្ខុនីនៅច្រឡូកច្រឡំដោយគ្រហស្ថ កាលបើសង្ឃ សូត្រសមនុភាសនកម្មជា​គម្រប់៣ដងហើយ នៅតែមិនលះបង់កម្មនោះចេញ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដ​ក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹង​ចណ្ឌកាលីភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលចណ្ឌកាលីភិក្ខុនី​នៅច្រឡូក​ច្រឡំដោយគ្រហស្ថ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូច ក្នុងសមនុភាសនៈ)។

[៥៧៨] ភិក្ខុនីមិនមានពួកឈ្មួញ (ជាគ្នា) ដើរទៅកាន់ចារិកខាងក្នុងដែន ដែល​គេសន្មត​ថាជាទីប្រកបដោយសេចក្ដីរង្កៀស ប្រកបដោយភ័យចំពោះមុខ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់​ប្រារឰ​នឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូប មិនមាន​ពួកឈ្មួញ (ជាគ្នា) ដើរទៅកាន់ចារិកខាងក្នុងដែន ដែលគេសន្មតថាជាទី​ប្រកប​ដោយសេចក្ដីរង្កៀស ប្រកបដោយភ័យចំពោះមុខ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុង​ឯឡកលោមសិក្ខាបទ)។

[៥៧៩] ភិក្ខុនីមិនមានពួកឈ្មួញ (ជាគ្នា) ដើរទៅកាន់ចារិកខាងក្រៅដែនដែលគេសន្មតថា ជាទីប្រកបដោយសេចក្ដីរង្កៀស ប្រកបដោយភ័យចំពោះមុខ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់​បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰ​នឹង​ភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូប ឥតមាន​ពួកឈ្មួញ (ជាគ្នា) ដើរទៅកាន់ចារិកខាងក្រៅដែន ដែលគេ សន្មតថាជាទី​ប្រកប​ដោយ​សេចក្ដីរង្កៀស ប្រកបដោយភ័យចំពោះមុខ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដា​សមុដ្ឋាន​នៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ២ (ដូចក្នុង​ឯឡកលោមសិក្ខាបទ)។

[៥៨០] ភិក្ខុនីដើរទៅកាន់ចារិកក្នុងវស្សា ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងរាជគ្រឹះ។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូប ដើរទៅកាន់ទីចារិកខាងក្នុង​វស្សា។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។

[៥៨១] ភិក្ខុនីចេញវស្សារួចហើយ មិនចៀសចេញទៅកាន់ចារិក ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគររាជគ្រឹះ។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់​ប្រារឰ​នឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូប ចេញ​វស្សារួចហើយ មិនបានចៀសចេញទៅកាន់ចារិក។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ១ (ដូចក្នុង​បឋមបារាជិកសិក្ខាបទ)។

ចប់ តុវដ្ដវគ្គ ទី៤។

[៥៨២] ភិក្ខុនីទៅមើលព្រះរាជដំណាក់ក្ដី ផ្ទះដ៏វិចិត្រក្ដី សួនច្បារក្ដី ឱទ្យានក្ដី ស្រះបោក្ខរណី​ក្ដី ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដ​ក្នុង​នគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះរឿង​រ៉ាវ​ដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយាភិក្ខុនី ទៅមើលព្រះរាជដំណោក់ខ្លះ ផ្ទះ​ដ៏វិចិត្រខ្លះ សួនច្បារខ្លះ ឱទ្យានខ្លះ ស្រះបោក្ខរណីខ្លះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុង​ឯឡកលោមសិក្ខាបទ)។

[៥៨៣] ភិក្ខុនីប្រើប្រាស់អាសន្ទិ គឺគ្រែកន្លងហួសប្រមាណក្ដី បល្លង្កៈ គឺគ្រែដែលគេធ្វើ​មានរូបសត្វសាហាវដាក់ត្រង់ជើងក្ដី ត្រូវអាបត្ដិ បាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូប ប្រើប្រាស់អាសន្ទិខ្លះ បល្លង្​កៈខ្លះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។

[៥៨៤] ភិក្ខុនី ការសូត្រ ឬអំបោះ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់​បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះ​រឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូបការសូត្រ ឬអំបោះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយ​សមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។

[៥៨៥] ភិក្ខុនី ធ្វើសេចក្ដីខ្វល់ខ្វាយបម្រើគ្រហស្ថ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុង​ទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនី​ច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូប ធ្វើសេចក្ដីខ្វល់ខ្វាយ​បម្រើគ្រហស្ថ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិ​នោះ តាំងឡើងដោយសមុដ្ឋាន ២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។

[៥៨៦] កាលបើភិក្ខុនីផងគ្នាបាននិយាយថា នែនាងជាម្ចាស់ ចូរនាងរម្ងាប់អធិករណ៍​នេះទៅ ភិក្ខុនីក៏ទទួលពាក្យថាសាធុហើយ តែមិនរម្ងាប់ មិនធ្វើសេចក្ដីខ្វល់ខ្វាយ​ដើម្បីរម្ងាប់ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹង​បុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលថុល្លនន្ទាភិក្ខុនី កាលដែលភិក្ខុនីផងគ្នាបាននិយាយថា នែនាងជាម្ចាស់ នាងចូរមករម្ងាប់អធិករណ៍នេះទៅ ក៏ទទួលពាក្យថាសាធុហើយ តែមិនរម្ងាប់ មិនធ្វើ​សេចក្ដីខ្វល់ខ្វាយដើម្បីរម្ងាប់។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាន​នៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានតែ១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

[៥៨៧] ភិក្ខុនីឱ្យខាទនីយៈ ឬភោជនីយៈដោយដៃរបស់ខ្លួន ដល់គ្រហស្ថក្ដី ដល់​បរិព្វាជកក្ដី ដល់បរិព្វាជិកាក្ដី ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុង​ក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងរ៉ាវ​ដូចម្ដេច។ ព្រោះរឿងរ៉ាវដែលថុល្លនន្ទាភិក្ខុនី ឱ្យខាទនីយៈខ្លះ ភោជនីយៈខ្លះ ដោយដៃ​របស់ខ្លួន ដល់គ្រហស្ថ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។

[៥៨៨] ភិក្ខុនីមិនលះបង់អាវសថចីវរ (ចីវរសម្រាប់ភិក្ខុនីមានរដូវ) នៅតែប្រើប្រាស់ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹង​បុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែល​ថុល្លនន្ទាភិក្ខុនី មិនលះបង់អាវសថចីវរ នៅតែប្រើប្រាស់។ សិក្ខាបទនោះ មានតែ​បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុង​កឋិនសិក្ខាបទ)។

[៥៨៩] ភិក្ខុនីមិនបានប្រគល់លំនៅ (ដល់គេឯទៀត) ហើយ ស្រាប់តែចៀស​ចេញទៅ​កាន់ចារិក ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលថុល្លនន្ទាភិក្ខុនី មិនបានប្រគល់លំនៅ (ដល់គេឯទៀត) ហើយ ស្រាប់​តែចៀសចេញទៅកាន់ចារិក។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃ​អាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងកឋិនសិក្ខាបទ)។

[៥៩០] ភិក្ខុនី រៀនតិរច្ឆានវិជ្ជា ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុង​ក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះរឿង​រ៉ាវ​ដូចម្ដេច។ ព្រោះរឿងរ៉ាវដែលឆព្វគ្គិយាភិក្ខុនី រៀនតិរច្ឆានវិជ្ជា។ សិក្ខាបទនោះ មាន​តែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ២ (ដូចក្នុងបទសោធម្មសិក្ខាបទ)។

[៥៩១] ភិក្ខុនីបង្រៀនតិរច្ឆានវិជ្ជា ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដ​ក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះ​រឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយាភិក្ខុនីបង្រៀនតិរច្ឆានវិជ្ជា។ សិក្ខាបទ នោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយ​សមុដ្ឋាន២ (ដូចក្នុងបទសោធម្មសិក្ខាបទ)។

ចប់ ចិត្ដាគារវគ្គ ទី៥។

[៥៩២] ភិក្ខុនី ដឹងហើយចូលទៅកាន់អារាមដែលមានភិក្ខុ ដោយមិនបានប្រាប់មុន ត្រូវ​អាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹង​បុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែល​ភិក្ខុនីច្រើនរូប មិនបានប្រាប់មុន ហើយស្រាប់តែចូលទៅកាន់អារាម (ដែល មានភិក្ខុ)។ សិក្ខាបទនោះ មានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ២។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

[៥៩៣] ភិក្ខុនី ជេរគម្រាមភិក្ខុ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដ​ក្នុងក្រុងវេសាលី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះ​រឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយាភិក្ខុនី ជេរព្រះឧបាលិមានអាយុ។ សិក្ខា បទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយ​សមុដ្ឋាន៣។

[៥៩៤] ភិក្ខុនី ប្រទេចផ្ដាសាគណៈភិក្ខុនី ដោយចិត្ដកំណាច ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់​បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰ​នឹង​ថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលថុល្លនន្ទាភិក្ខុនី​ប្រទេច​ផ្ដាសា​គណៈភិក្ខុនី ដោយចិត្ដកំណាច។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដា​សមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។

[៥៩៥] ភិក្ខុនី ដែលគេនិមន្ដហើយ បានហាមភោជនរួចហើយ ឆាន់ខាទនីយៈ ឬភោជនីយៈ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះ​រឿងរ៉ាវដែលភិក្ខុនីច្រើនរូបឆាន់ហើយ ហាមភោជនហើយ ឆាន់ក្នុងទីដទៃទៀត។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង​ដោយ​សមុដ្ឋាន៤។

[៥៩៦] ភិក្ខុនីកំណាញ់ត្រកូល ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់​បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីមួយរូប។ ព្រោះ​រឿង​រ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីមួយរូប ប្រព្រឹត្ដកំណាញ់ត្រកូល។ សិក្ខាបទ​នោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង ដោយ​សមុដ្ឋាន៣។

[៥៩៧] ភិក្ខុនី នៅចាំវស្សាក្នុងអាវាសដែលមិនមានភិក្ខុ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដ​ក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនី​ច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូប នៅចាំវស្សាក្នុង​អាវាស​ដែលមិនមានភិក្ខុ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដា សមុដ្ឋាន​នៃ​អាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។

[៥៩៨] ភិក្ខុនីនៅចាំវស្សារួចហើយ មិនបានបវារណាដោយហេតុ៣ ប្រការក្នុងសម្នាក់​ឧភតោសង្ឃទេ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូបនៅចាំវស្សារួចហើយ មិនបានបវារណា នឹងភិក្ខុសង្ឃ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង​ដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

[៥៩៩] ភិក្ខុនី មិនទៅដើម្បីស្ដាប់ឱវាទ (គរុធម៌)ក្ដី ដើម្បីសំវាស គឺសួរនូវឧបោសថ និងបវារណាក្ដី ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងដែនសក្កៈ។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងឆព្វគ្គិយាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលឆព្វគ្គិយាភិក្ខុនីមិនទៅស្ដាប់ឱវាទ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុង​បឋម​បារាជិកសិក្ខាបទ)។

[៦០០] ភិក្ខុនី មិនសួរឧបោសថក្ដី មិនសូមឱវាទក្ដី ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដ​ក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹង​ភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូប មិនសួរ​ឧបោសថ​ខ្លះ មិនសូមឱវាទខ្លះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃ អាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

[៦០១] ភិក្ខុនី កើតបូសក្ដី ដំបៅក្ដី ត្រង់បសាខប្រទេស (តាំង ពីក្រោមផ្ចិតរហូត​ដល់ក្បាលជង្គង់) ហើយមិនបានប្រាប់ដល់សង្ឃ ឬគណៈ ស្រាប់តែទៅជោះតែមួយរូប ជាមួយនឹងបុរសម្នាក់ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុង​ក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីមួយរូប។ ព្រោះរឿងរ៉ាវ​ដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីមួយរូបកើតបូសត្រង់បសាខប្រទេស ហើយជោះតែ​មួយរូប​ជាមួយនឹងបុរសម្នាក់។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិ នោះតាំងឡើង ដោយសមុដ្ឋាន២ (ដូចក្នុងកឋិនសិក្ខាបទ)។

ចប់ អារាមវគ្គ ទី៦។

[៦០២] ភិក្ខុនីបំបួសស្ដ្រីដែលមានគភ៌ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូប បំបួសស្ដ្រីដែលមានគភ៌។ សិក្ខាបទ នោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង​ដោយ​សមុដ្ឋាន៣។

[៦០៣] ភិក្ខុនីបំបួសស្ដ្រីដែលមានកូននៅបៅ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុង​ទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹង​ភិក្ខុនីច្រើន​រូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូប បំបួសស្ដ្រីដែល​មានកូននៅបៅ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ៣។

[៦០៤] ភិក្ខុនី បំបួសសិក្ខមានាដែលមិនទាន់បានសិក្សាសិក្ខាក្នុងធម៌៦ប្រការ គ្រប់ពីរឆ្នាំ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹង​បុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែល​ភិក្ខុនីច្រើនរូប បំបួសសិក្ខមានាដែលមិនទាន់បានសិក្សាសិក្ខាក្នុងធម៌៦ ប្រការ គ្រប់​ពីរឆ្នាំ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃ អាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ៣។

[៦០៥] ភិក្ខុនី បំបួសសិក្ខមានាដែលបានសិក្សាសិក្ខាក្នុងធម៌៦ប្រការ គ្រប់ពីរឆ្នាំហើយ តែសង្ឃមិនទាន់បានសន្មតឱ្យ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដ ក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះ រឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូប បំបួសសិក្ខមានា ដែលបាន​សិក្សាសិក្ខា​ក្នុងធម៌៦ប្រការ គ្រប់ពីរឆ្នាំហើយ តែសង្ឃមិនទាន់បានសន្មតឱ្យ។ សិក្ខាបទ​នោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយ​សមុដ្ឋាន៣។

[៦០៦] ភិក្ខុនី បំបួសស្ដ្រីជាគិហិគតា [មើលភិក្ខុនីវិភង្គបច្ចេកភាគទី៥ ត្រង់បព្វៈ៣៨១ ទំព័រ ៣២៩ និងបព្វៈ៣៨៥ ទំព័រ៣៣៤។] ដែលមានអាយុមិនទាន់គ្រប់១២ឆ្នាំ ត្រូវអាបត្ដិ​បាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គល​ណា។ ទ្រង់ប្រារឰនិងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងដែល​ភិក្ខុនី​ច្រើនរូប បំបួសស្ដ្រីជាគិហិគតា ដែលមានអាយុមិនទាន់គ្រប់១២ឆ្នាំ។ សិក្ខាបទនោះ មាន​តែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។

[៦០៧] ភិក្ខុនី បំបួសស្ដ្រីជាគិហិគតា ដែលមានអាយុគ្រប់១២ឆ្នាំហើយ តែមិនទាន់​បាន​សិក្សាសិក្ខាក្នុងធម៌៦ប្រការ គ្រប់ពីរឆ្នាំនៅឡើយ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុង​ទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនី​ច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូប បំបួសស្ដ្រីជា​គិហិគតា ដែលមានអាយុគ្រប់១២ឆ្នាំហើយ តែមិនទាន់សិក្សាសិក្ខាក្នុងធម៌៦ប្រការ គ្រប់ពីរឆ្នាំ​នៅឡើយ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។

[៦០៨] ភិក្ខុនីបំបួសស្ដ្រីជាគិហិគតា ដែលមានអាយុគ្រប់១២ឆ្នាំហើយ បានសិក្សាសិក្ខា​ក្នុងធម៌៦ប្រការ គ្រប់ពីរឆ្នាំហើយ តែសង្ឃមិនទាន់បានសន្មតឱ្យ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់​ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូប បំបួសស្ដ្រីជាគិហិគតា ដែលមានអាយុគ្រប់១២ឆ្នាំហើយ បានសិក្សាសិក្ខាក្នុងធម៌៦ប្រការ គ្រប់ពីរឆ្នាំហើយ តែសង្ឃមិនទាន់បានសន្មតឱ្យ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ៣។

[៦០៩] ភិក្ខុនីបំបួសកូនសិស្ស ហើយមិនបានអនុគ្រោះ (ទំនុកបម្រុង) ដោយខ្លួនឯង ឬមិនបានឱ្យគេអនុគ្រោះ គ្រប់ពីរឆ្នាំទេ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលថុល្លនន្ទាភិក្ខុនី បំបួសកូនសិស្ស ហើយ មិនបានអនុគ្រោះដោយខ្លួនឯង មិនបានឱ្យគេអនុគ្រោះ គ្រប់ពីរឆ្នាំ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយ​សមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

[៦១០] ភិក្ខុនី មិននៅបម្រើបវត្ដិនី (ឧបជ្ឈាយ៍) ដែលបំបួសខ្លួន ឱ្យគ្រប់ពីរឆ្នាំ ត្រូវ​អាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹង​បុគ្គល​ណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែល​ភិក្ខុនីច្រើនរូបមិនបម្រើបវត្ដិនីដែលបំបួសខ្លួនឱ្យគ្រប់ពីរឆ្នាំ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយ​សមុដ្ឋាន១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[៦១១] ភិក្ខុនីបំបួសកូនសិស្សហើយ មិនបានគ្រប់គ្រងដោយខ្លួនឯង ឬមិនបានប្រើគេ​ឱ្យគ្រប់គ្រង [ក្នុងអដ្ឋកថាប្រាប់ថា មិនបាននាំយកជាប់ទៅជាមួយនឹងខ្លួន ទាំងមិនបានឱ្យ​គេនាំយកទៅ។] ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលថុល្លនន្ទាភិក្ខុនីបំបួសកូនសិស្សហើយ មិនបានគ្រប់គ្រងដោយខ្លួនឯង មិនបានប្រើគេឱ្យគ្រប់គ្រង។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាន​នៃអាបត្ដិ​ទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

ចប់ គព្ភិនីវគ្គ ទី៧។

[៦១២] ភិក្ខុនីបំបួសស្ដ្រីជាកុមារីភូតា (សាមណេរី) ដែលមានអាយុមិនទាន់គ្រប់២០ឆ្នាំ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹង​បុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែល​ភិក្ខុនីច្រើនរូបបំបួសស្ដ្រីជាកុមារីភូតា ដែលមានអាយុមិនទាន់គ្រប់២០ឆ្នាំ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយ​សមុដ្ឋាន៣។

[៦១៣] ភិក្ខុនីបំបួសស្ដ្រីជាកុមារីភូតា ដែលមានអាយុគ្រប់២០ឆ្នាំហើយ តែមិនទាន់បាន​សិក្សាសិក្ខាក្នុងធម៌៦ប្រការ គ្រប់ពីរឆ្នាំនៅឡើយ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុង​ទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនី​ច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូប បំបួសស្ដ្រីជា​កុមារីភូតា ដែលមានអាយុគ្រប់២០ឆ្នាំហើយ តែមិនទាន់បានសិក្សាសិក្ខាក្នុងធម៌៦​ប្រការ​គ្រប់ពីរឆ្នាំនៅឡើយ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដា សមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។

[៦១៤] ភិក្ខុនីបំបួសស្ដ្រីជាកុមារីភូតាដែលមានអាយុគ្រប់២០ឆ្នាំហើយ បានសិក្សាសិក្ខា​ក្នុង​ធម៌៦ប្រការគ្រប់ពីរឆ្នាំហើយ តែសង្ឃមិនទាន់បានសន្មតឱ្យ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់​ប្រារឰនឹងភិក្ខុនីច្រើន រូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីច្រើនរូប បំបួសស្ដ្រី​ជា​កុមារីភូតាដែលមានអាយុគ្រប់២០ឆ្នាំហើយ បានសិក្សាសិក្ខាក្នុងធម៌៦ប្រការ​គ្រប់ពីរឆ្នាំ​ហើយ តែសង្ឃមិនទាន់បានសន្មតឱ្យ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដា​សមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។

[៦១៥] ភិក្ខុនីមានវស្សាមិនទាន់គ្រប់១២ បំបួសគេ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុង​ទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនី​ច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីច្រើនរូប មានវស្សាមិនទាន់គ្រប់១២ បំបួសគេ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។

[៦១៦] ភិក្ខុនីមានវស្សាគ្រប់១២ហើយ តែសង្ឃមិនទាន់បានសន្មតឱ្យបំបួសគេ ក៏ចេះតែ​បំបួស ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់​ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿង ដែលភិក្ខុនីច្រើនរូប មានវស្សាគ្រប់១២ហើយ តែសង្ឃមិនទាន់បានសន្មត (ឱ្យបំបួសគេ) ក៏ចេះតែបំបួស។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិ​នោះ តាំងឡើងដោយសមុដ្ឋាន៣។

[៦១៧] ភិក្ខុនីដែលសង្ឃនិយាយឃាត់ថា នែនាងជាម្ចាស់ នាងកុំបំបួសគេឡើយ បានទទួសពាក្យថាសាធុហើយ ដល់មកខាងក្រោយ ត្រឡប់ពោលតិះដៀលសង្ឃវិញ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹង​បុគ្គលណា។ ទ្រង់ប្រារឰនឹងចណ្ឌកាលីភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿង ដែលចណ្ឌកាលីភិក្ខុនី ដែលសង្ឃនិយាយឃាត់ថា នែនាងជាម្ចាស់ នាងកុំបំបួសគេឡើយ បានទទួលពាក្យថាសាធុហើយ ដល់មកខាងក្រោយ ត្រឡប់ពោលតិះដៀលសង្ឃវិញ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង ដោយសមុដ្ឋាន៣។

[៦១៨] ភិក្ខុនី និយាយនឹងសិក្ខមានាថា នែនាង បើនាងឱ្យចីវរដល់យើង ៗ នឹងបំបួសនាង លុះនិយាយយ៉ាងនេះហើយ ក៏មិនបំបួស ទាំងមិនធ្វើសេចក្ដីខ្វល់ខ្វាយនឹងបំបួស ត្រូវ​អាបត្ដិ​បាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹង​បុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿង ដែល​ថុល្លនន្ទាភិក្ខុនី បាននិយាយនឹងសិក្ខមានាថា នែនាង បើនាងឱ្យចីវរដល់យើង ៗ នឹងបំបួសនាង លុះនិយាយយ៉ាងនេះហើយ ក៏មិនបំបួស ទាំងមិនធ្វើសេចក្ដីខ្វល់ខ្វាយ​នឹងបំបួស​ឡើយ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង ដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

[៦១៩] ភិក្ខុនីនិយាយនឹងសិក្ខមានាថា នែនាង បើនាងតាមបម្រើយើងឱ្យគ្រប់២ឆ្នាំ យើង​នឹង​បំបួសនាង លុះនិយាយយ៉ាងនេះហើយ ក៏មិនបំបួស ទាំងមិនធ្វើសេចក្ដីខ្វល់ខ្វាយនឹង​បំបួស ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់​ប្រារឰនឹង បុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿង​ដែលថុល្លនន្ទា​ភិក្ខុនី បាននិយាយនឹងសិក្ខមានាថា នែនាង បើនាងតាមបម្រើយើង​ឱ្យគ្រប់២ឆ្នាំ យើងនឹង​បំបួស​នាង លុះនិយាយយ៉ាងនេះហើយ ក៏មិនបំបួស ទាំងមិនធ្វើ​សេចក្ដី​ខ្វល់ខ្វាយនឹងបំបួសឡើយ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាន​នៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

[៦២០] ភិក្ខុនី បំបួសសិក្ខមានា ដែលនៅច្រឡូកច្រឡំដោយបុរស ច្រឡូកច្រឡំ​ដោយ​កុមារ ជាស្រីកាច បណ្ដាលឱ្យកើតសេចក្ដីសោក (ដល់គេឯទៀត) ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់​ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនី​បំបួស​សិក្ខមានា ដែលនៅច្រឡូកច្រឡំដោយបុរស ច្រឡូក ច្រឡំដោយកុមារ ជាស្រីកាច បណ្ដាលឱ្យកើតសេចក្ដីសោក (ដល់គេឯទៀត)។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃ អាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។

[៦២១] ភិក្ខុនីបំបួសសិក្ខមានាដែលមាតាបិតា ឬប្ដីមិនបានអនុញ្ញាត ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់​ប្រារឰ​នឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនី បំបួស​សិក្ខមានាដែលមាតាបិតាខ្លះ ប្ដីខ្លះ មិនបានអនុញ្ញាត។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៤ គឺតាំងឡើង​អំពីវាចា មិនតាំងឡើងអំពីកាយនិងចិត្ដក៏មាន តាំងឡើងអំពីកាយនិងវាចា មិនតាំងឡើង​អំពីចិត្ដក៏មាន តាំងឡើងអំពីវាចានិងចិត្ដ មិនតាំងឡើងអំពីកាយក៏មាន តាំងឡើងអំពី​កាយ​អំពីវាចា និងចិត្ដក៏មាន។

[៦២២] ភិក្ខុនីបំបួសសិក្ខមានា ដោយឱ្យឆន្ទៈឈ្មោះបារិវាសិកៈ (ដែលមានបរិស័ទ​ក្រោក​ចេញទៅហើយ) ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុង​រាជគ្រឹះ។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូច​ម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនី បំបួសសិក្ខមានាដោយឱ្យឆន្ទៈឈ្មោះបារិ វាសិកៈ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង​ដោយសមុដ្ឋាន៣។

[៦២៣] ភិក្ខុនីបំបួសគេរាល់ឆ្នាំ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់​បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះ​រឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីច្រើនរូប បំបួសគេរាល់ឆ្នាំ។ សិក្ខាបទនោះ មានតែ បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។

[៦២៤] ភិក្ខុនីបំបួសស្ដ្រី ២ នាក់ក្នុង១ឆ្នាំ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីច្រើនរូបបំបួសស្ដ្រី២នាក់ក្នុង១ឆ្នាំ។ សិក្ខាបទ​នោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង​ដោយ​សមុដ្ឋាន៣។

ចប់ កុមារីភូតវគ្គ ទី៨។

[៦២៥] ភិក្ខុនីប្រើប្រាស់ឆត្រនិងស្បែកជើង ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងពួក​ឆព្វគ្គិយា​ភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយាភិក្ខុនី ប្រើប្រាស់ឆត្រ និង​ស្បែកជើង។ សិក្ខាបទនោះ មានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។

[៦២៦] ភិក្ខុនីទៅដោយយាន ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដ​ក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះ​រឿង​ដូចម្ដេច។ ព្រោះរឿង ដែលពួកឆព្វគ្គិយាភិក្ខុនី នាំគ្នាទៅដោយយាន។ សិក្ខាបទនោះ មានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង​ដោយ​សមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។

[៦២៧] ភិក្ខុនី ប្រើប្រាស់ខ្សែក្រវាត់ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់​បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីមួយរូប។ ព្រោះ​រឿង​ដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីមួយរូប ប្រើប្រាស់ខ្សែក្រវាត់។ សិក្ខាបទនោះ មាន តែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។

[៦២៨] ភិក្ខុនី ប្រើប្រាស់គ្រឿងប្រដាប់ស្ដ្រី ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់​បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងពួក​ឆព្វគ្គិយា​ភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួក​ឆព្វគ្គិយាភិក្ខុនី​ប្រើប្រាស់​គ្រឿង​ប្រដាប់​ស្ដ្រី។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង​ដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។

[៦២៩] ភិក្ខុនីងូតទឹកដោយគ្រឿងក្រអូប និងគ្រឿងលាប ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់​បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰ​នឹង​ពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយាភិក្ខុនី ងូតទឹក​ដោយគ្រឿងក្រអូបនិងគ្រឿងលាប។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដា សមុដ្ឋាន​នៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូច ក្នុង​ឯឡកលោម​សិក្ខាបទ)។

[៦៣០] ភិក្ខុនីងូតទឹកដោយគ្រឿងអប់ និងលម្អិតម្សៅ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់​បញ្ញត្ដក្នុង​ទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ ប្រារឰនឹងបុគ្គលណា។ ទ្រង់់ប្រារឰនឹង​ពួក​ឆព្វគ្គិយាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយាភិក្ខុនី ងូតទឹក​ដោយ​គ្រឿងអប់ និងលម្អិតម្សៅ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃ អាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។

[៦៣១] ភិក្ខុនីប្រើភិក្ខុនីផងគ្នាឱ្យគក់រឹតច្របាច់ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុង​ទី​ណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹង​ភិក្ខុនី​ច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូប ប្រើភិក្ខុនីផងគ្នា​ឱ្យគក់ រឹត ច្របាច់។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។

[៦៣២] ភិក្ខុនីប្រើសិក្ខមានាឱ្យគក់រឹតច្របាច់ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូប ប្រើសិក្ខមានាឱ្យគក់ រឹត ច្របាច់។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងឯឡកលោមសិក្ខាបទ)។

[៦៣៣] ភិក្ខុនីប្រើសាមណេរីឱ្យគក់រឹតច្របាច់ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុង​ទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនី​ច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូបប្រើសាមណេរីឱ្យគក់ រឹត ច្របាច់។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។

[៦៣៤] ភិក្ខុនីប្រើស្ដ្រីគ្រហស្ថឱ្យគក់ រឹត ច្របាច់ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដ​ក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹង​ភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូប ប្រើស្ដ្រីគ្រហស្ថ​ឱ្យ​គក់រឹត ច្របាច់។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិ ទាំង៦ អាបត្ដិ​នោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោ មសិក្ខាបទ)។

[៦៣៥] ភិក្ខុនីមិនបានប្រាប់ ហើយអង្គុយលើអាសនៈពីមុខភិក្ខុ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់​បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰ​នឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនី​ច្រើនរូប​មិនបាន​ប្រាប់ ហើយអង្គុយលើអាសនៈពីមុខភិក្ខុ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដា​សមុដ្ឋាន​នៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុង​កឋិន​សិក្ខាបទ)។

[៦៣៦] ភិក្ខុនី សួរប្រស្នានឹងភិក្ខុដែលខ្លួនមិនបានសូមឱកាស (ជាមុន) ត្រូវអាបត្ដិ​បាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គល​ណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែល​ភិក្ខុនី​ច្រើនរូបសួរប្រស្នានឹងភិក្ខុ ដែលខ្លួនមិនបានសូមឱកាស (ជាមុន)។ សិក្ខាបទនោះ មានតែ​បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង ដោយសមុដ្ឋាន២ (ដូចក្នុង​បទសោធម្មសិក្ខាបទ)។

[៦៣៧] ភិក្ខុនីមិនមានសំពត់ចោមពុង ចូលទៅកាន់ស្រុក ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់​បញ្ញត្ដ​ក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰ​នឹង​ភិក្ខុនីមួយរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីមួយរូប មិនមាន​សំពត់​ចោមពុងចូលទៅកាន់ស្រុក។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដា សមុដ្ឋាន​នៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ គឺ តាំងឡើងអំពីកាយ មិនតាំង​ឡើងអំពីវាចានិងចិត្ដក៏មាន តាំងឡើងអំពីកាយនិងចិត្ដ មិនតាំងឡើងអំពីវាចាក៏មាន។

ចប់ ឆត្ដុបាហនវគ្គ ទី៩។

ចប់ ពួកខុទ្ទកសិក្ខាបទ មានចំនួន៩វគ្គ តែប៉ុណ្ណេះ។

ឧទ្ទានគឺបញ្ជីរឿងនៃខុទ្ទកសិក្ខាបទនោះដូច្នេះ

[៦៣៨] រឿងភិក្ខុនីឱ្យគេដកខ្ទឹម១ ភិក្ខុនីដករោមក្នុងទីចង្អៀត១ ភិក្ខុនីប្រហារផ្ទៃនិមិត្ដ១ ភិក្ខុនីធ្វើរូបអង្គជាត១ ភិក្ខុនីលាងនិមិត្ដ១ ភិក្ខុនីបំរើភិក្ខុកំពុងឆាន់១ ភិក្ខុនីសូមស្រូវស្រស់១ ភិក្ខុនីចោលរបស់ដែលសល់មានពីររឿង១ ភិក្ខុនីទៅមើលរបាំ១ ភិក្ខុនីទៅជាមួយ​នឹង​បុរស​ក្នុងទីងងឹត១ ភិក្ខុនីទៅជាមួយនឹងបុរសក្នុងទីកំបាំង១ ភិក្ខុនីនៅជាមួយនឹង​បុរសក្នុង​ទីវាល១ ភិក្ខុនីនៅជាមួយនឹងបុរសក្នុងច្រកផ្លូវ១ ភិក្ខុនីចូលទៅកាន់ត្រកូលក្នុង​វេលាមុន​ភត្ដ១ ក្រោយភត្ដ១ ក្នុងវេលាវិកាល១ ភិក្ខុនីពោលទោសគេ ដោយសេចក្ដីប្រកាន់​អាក្រក់១ ភិក្ខុនីប្រទេចផ្ដាសាដោយនរក១ ភិក្ខុនីវាយខ្លួនឯងហើយយំ១ ភិក្ខុនីមាន​កាយ​អាក្រាតងូតទឹក១ ភិក្ខុនីរុះចីវរ១ ភិក្ខុនីញ៉ាំងវារៈនៃសង្ឃាដីឱ្យកន្លងហួស៥ថ្ងៃ១ ភិក្ខុនីប្រើ​សង្កមនីយចីវរ១ ភិក្ខុនីធ្វើចីវរលាភរបស់គណៈឱ្យខូច១ ភិក្ខុនីឃាត់ការចែកចីវរ១ ភិក្ខុនី​ឱ្យសមណចីវរដល់គ្រហស្ថជាដើម១ ភិក្ខុនីញ៉ាំងសម័យចីវរកាលឱ្យកន្លងទៅ ដោយចង់​បាន​ចីវរទុព្វលភាព១ ភិក្ខុនីឃាត់ការដកកឋិន១ ភិក្ខុនីដេកលើគ្រែមួយជាមួយគ្នា១ ភិក្ខុនី​ដេកលើកម្រាលមួយជាមួយគ្នា ១ ភិក្ខុនីក្លែងធ្វើសេចក្ដីអផ្សុកដល់ភិក្ខុនីផងគ្នា១ ភិក្ខុនីមិន​បំរើកូន​សិស្សដែលមានជម្ងឺ១ ភិក្ខុនីឱ្យលំនៅដល់ភិក្ខុនីផងគ្នា១ ភិក្ខុនីនៅច្រឡូកច្រឡំ​ដោយ​គ្រហស្ថ១ ភិក្ខុនី ដើរទៅខាងក្នុងដែន១ ដើរទៅខាងក្រៅដែន១ ភិក្ខុនីដើរទៅ​កាន់​ចារិកខាងក្នុងវស្សា១ ភិក្ខុនីចេញវស្សាហើយ មិនទៅកាន់ចារិក១ ភិក្ខុនីទៅមើល​ព្រះរាជ​ដំណាក់១ ភិក្ខុនី ប្រើប្រាស់អាសន្ទិ១ ភិក្ខុនីការសូត្រ ឬអំបោះ១ ភិក្ខុនីបម្រើ គ្រហស្ថ១ ភិក្ខុនីមិនរម្ងាប់អធិករណ៍១ ភិក្ខុនីឱ្យខាទនីយ ភោជនីយៈដល់គ្រហស្ថជាដើម១ ភិក្ខុនីមិន​លះអាវសថចីវរ១ ភិក្ខុនីមិនលះផ្ទះសំណាក់១ ភិក្ខុនីរៀនតិរច្ឆានវិជ្ជា១ ភិក្ខុនី បង្រៀន​តិរច្ឆានវិជ្ជា១ ភិក្ខុនីចូលទៅកាន់អារាមដែលមានភិក្ខុ ដោយមិនបានប្រាប់ជាមុន១ ភិក្ខុនី​ជេរភិក្ខុ១ ភិក្ខុនីគម្រាមគណភិក្ខុនីដោយចិត្ដកំណាច១ ភិក្ខុនីហាមភោជនហើយឆាន់ ភោជន​ឯទៀត១ ភិក្ខុនីកំណាញ់ត្រកូល១ ភិក្ខុនីនៅចាំវស្សា ក្នុងអាវាស​ដែលមិន​មាន​ភិក្ខុ១ ភិក្ខុនី នៅចាំវស្សាហើយ មិនបវារណាក្នុងឧភតោសង្ឃ១ ភិក្ខុនីមិនទៅទទួល​ឱវាទ១ ភិក្ខុនីមិនប្រាថ្នាធម៌ ២ប្រការ គឺសួរឧបោសថ ទាំងចូលទៅស្ដាប់ឱវាទ១ ភិក្ខុនី​ជោះបូស ឬដំបៅក្នុងបសាខប្រទេស១ ភិក្ខុនីបំបួសស្ដ្រីមានគភ៌១ បំបួសស្ដ្រី ដែល​មាន​កូននៅបៅ១ បំបួសសិក្ខមានាដែលមិនទាន់បានសិក្សាសិក្ខាក្នុងធម៌៦ប្រការ១ បំបួស​សិក្ខមានាដែលសង្ឃមិនបានសន្មត១ បំបួសស្ដ្រីជាគិហិគតា ដែលមាន​អាយុ​មិនទាន់​គ្រប់ ១២ ឆ្នាំ១ បំបួសស្ដ្រីជាគិហិគតា ដែលមានអាយុគ្រប់ ១២ ឆ្នាំហើយ តែមិនបាន​សិក្សា​សិក្ខាគ្រប់ ២ ឆ្នាំ១ បំបួសស្ដ្រីជាគិហិគតា ដែលសង្ឃមិនបានសន្មត១ បំបួសកូន​សិស្ស​ហើយមិនបានអនុគ្រោះ ១ ភិក្ខុនីមិនបម្រើបវត្ដិនី១ ភិក្ខុនីមិនគ្រប់គ្រងកូនសិស្ស១ ភិក្ខុនីបំបួសស្ដ្រីជាកុមារីភូតា មានអាយុមិនទាន់គ្រប់២០ឆ្នាំ១ ភិក្ខុនីបំបួសស្ដ្រីជា​កុមារីភូតា​ដែលមិនទាន់បានសិក្សាសិក្ខាគ្រប់ ២ ឆ្នាំ ១ ភិក្ខុនីបំបួស​ស្ដ្រីជា​កុមារីភូតា​ដែល​សង្ឃមិនបានសន្មត១ ភិក្ខុនីមានវស្សាមិនគ្រប់១២ហើយ បំបួសគេ១ ភិក្ខុនីដែល​សង្ឃ​មិនបានសន្មត ហើយបំបួសគេ ១ ភិក្ខុនីដែលសង្ឃឃាត់មិនឱ្យបំបួសគេ១ ភិក្ខុនី​និយាយ​នឹងសិក្ខមានាថា បើនាងឱ្យចីវរយើង ៗ នឹងបំបួសនាង១ ភិក្ខុនីនិយាយនឹងសិក្ខមានាថា បើនាងបម្រើយើងគ្រប់ពីរឆ្នាំ យើងនឹងបំបួសនាង ១ ភិក្ខុនីបំបួសសិក្ខមានា​ដែលនៅ​ច្រឡូកច្រឡំដោយបុរស១ បំបួសស្ដ្រីដែលប្ដីមិនបានអនុញ្ញាត១ បំបួសសិក្ខមានា​ដោយ​ឱ្យឆន្ទៈឈ្មោះបារិវាសិក ១ បំបួសគេរាល់ឆ្នាំ ១ បំបួសស្ដ្រី ២ នាក់ក្នុងមួយឆ្នាំ១ ភិក្ខុនី​មិនមានជំងឺប្រើប្រាស់ឆត្រ១ ទៅដោយយាន ១ ភិក្ខុនីប្រើប្រាស់ខ្សែក្រវាត់ ១ ប្រើប្រាស់​គ្រឿងប្រដាប់ស្ដ្រី១ ងូតទឹកដោយគ្រឿងក្រអូប និងគ្រឿងលាប១ ងូតទឹកដោយ​គ្រឿងអប់ និងម្សៅ១ ភិក្ខុនី ប្រើភិក្ខុនីផងគ្នា ឱ្យគក់ រឹត ច្របាច់១ ឱ្យសិក្ខមានាគក់រឹត ច្របាច់១ ឱ្យសាមណេរីគក់រឹតច្របាច់១ ឱ្យស្ដ្រីគ្រហស្ថគក់រឹតច្របាច់១ ភិក្ខុនីអង្គុយលើអាសនៈ​ពីមុខភិក្ខុ១ ភិក្ខុនីសួរប្រស្នានឹងភិក្ខុដែលខ្លួនមិនបានសូមឱកាសជាមុន១ ភិក្ខុនី មិនមាន​សំពត់ចោមពុងចូលទៅកាន់ស្រុក១។

ឧទ្ទាននៃវគ្គទាំង៩នោះដូច្នេះ

[៦៣៩] លសុណវគ្គ១ អន្ធការវគ្គ១ នហានវគ្គ១ តុវដ្ដវគ្គ១ ចិត្ដាគារវគ្គ១ អារាមវគ្គ១ គព្ភិនីវគ្គ១ កុមារីភូតវគ្គ១ ឆត្ដុបាហនវគ្គ១។

[៦៤០] ភិក្ខុនីសូមទឹកដោះរាវមកឆាន់ ត្រូវអាបត្ដិបាដិទេសនីយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយា​ភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយាភិក្ខុនី​សូមទឹកដោះរាវ​មកឆាន់។ សិក្ខាបទនោះ មានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៤។

[៦៤១] ភិក្ខុនីសូមប្រេងមកឆាន់ ត្រូវអាបត្ដិបាដិទេសនីយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់​បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវ ដែលពួកឆព្វគ្គិយាភិក្ខុនី សូមប្រេងមកឆាន់។ សិក្ខាបទ​នោះ មានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៤។

[៦៤២] ភិក្ខុនីសូមទឹកឃ្មុំមកឆាន់ ត្រូវអាបត្ដិបាដិទេសនីយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់​បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួក​ឆព្វគ្គិយា​ភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយាភិក្ខុនីសូមទឹកឃ្មុំមកឆាន់។ សិក្ខាបទ​នោះ មានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង​ដោយសមុដ្ឋាន៤។

[៦៤៣] ភិក្ខុនីសូមទឹកអំពៅមកឆាន់ ត្រូវអាបត្ដិបាដិទេសនីយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយា​ភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយាភិក្ខុនី បានសូមទឹកអំពៅ​មក​ឆាន់។ សិក្ខា បទនោះ មានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិ​នោះ តាំងឡើងដោយសមុដ្ឋាន៤។

[៦៤៤] ភិក្ខុនីសូមត្រីមកឆាន់ ត្រូវអាបត្ដិបាដិទេសនីយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់​បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយាភិក្ខុនីសូមត្រីមកឆាន់។ សិក្ខាបទនោះ មានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង​ដោយ​សមុដ្ឋាន៤។

[៦៤៥] ភិក្ខុនីសូមសាច់មកឆាន់ ត្រូវអាបត្ដិបាដិទេសនីយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់​បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយាភិក្ខុនី សូមសាច់មកឆាន់។ សិក្ខាបទ​នោះ មានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង​ដោយ​សមុដ្ឋាន៤។

[៦៤៦] ភិក្ខុនីសូមទឹកដោះស្រស់មកឆាន់ ត្រូវអាបត្ដិបាដិទេសនីយៈ ទ្រង់បញ្ញត្ដក្នុង​ទី​ណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួក​ឆព្វគ្គិយា​ភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយាភិក្ខុនី សូម​ទឹកដោះស្រស់ មកឆាន់។ សិក្ខាបទនោះ មានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដា សមុដ្ឋាន​នៃ​អាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៤។

[៦៤៧] ភិក្ខុនី សូមទឹកដោះជូរមកឆាន់ ត្រូវអាបត្ដិបាដិទេសនីយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយា​ភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយាភិក្ខុនី សូមទឹកដោះជូរ​មក​ឆាន់។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៤ គឺតាំងឡើងអំពីកាយ មិនតាំងឡើងអំពីវាចានិងចិត្ដក៏មាន តាំងឡើងអំពីកាយនិងវាចា មិនតាំងឡើងអំពីចិត្ដក៏មាន តាំងឡើងអំពីកាយនិងចិត្ដ មិន​តាំងឡើងអំពីវាចាក៏មាន តាំងឡើង អំពីកាយអំពីវាចានិងចិត្ដក៏មាន។

ចប់ បាដិទេសនីយៈទាំង៨។

ឧទ្ទាន គឺបញ្ជីរឿងនៃបាដិទេសនីយៈនោះ ដូច្នេះ

[៦៤៨] រឿងភិក្ខុនីសូមទឹកដោះរាវ១ ប្រេង១ ទឹកឃ្មុំ១ ទឹកអំពៅ១ ត្រី១ សាច់១ ទឹកដោះស្រស់១ ទឹកដោះជូរ១ បាដិទេសនីយៈទាំង៨ ព្រះសយម្ពុទ្ធ ទ្រង់បាន​សម្ដែង​ហើយ យ៉ាងនោះ។ សិក្ខាបទទាំងឡាយណា ដែលយើងឱ្យពិស្ដារហើយ ក្នុងភិក្ខុវិភង្គ សិក្ខាបទទាំងនោះ យើងសម្ដែងដោយសង្ខេប ក្នុងភិក្ខុនីវិភង្គ។

ចប់ កត្ថប្បញ្ញត្ដិវារៈជាម្បូង។

[៦៤៩] ភិក្ខុនីមានតម្រេកត្រេកអរនឹងកាយសំសគ្គៈ របស់បុរសបុគ្គល ដែលមាន​តម្រេក​ដែរ ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុនីមានតម្រេកត្រេកអរនឹងកាយសំសគ្គៈ របស់បុរសបុគ្គល ដែលមានតម្រេកដែរ ត្រូវអាបត្ដិ៣ គឺត្រេកអរនឹងការចាប់ពាល់សរីរប្រទេស ខាងក្រោម​ដងកាំបិត ចុះមក ខាងលើមណ្ឌលនៃជង្គង់ឡើងទៅ ត្រូវអាបត្ដិបារាជិក ត្រេកអរនឹងការ​ចាប់ពាល់​សរីរប្រទេស ខាងលើដងកាំបិតឡើងទៅ ខាងក្រោមមណ្ឌលនៃជង្គង់ចុះមក ត្រូវអាត្ដិថុល្លច្ច័យ ត្រេកអរនឹងការចាប់ពាល់វត្ថុដែលជាប់ដោយកាយ ត្រូវអាបត្ដិទុក្កដ ភិក្ខុនី​មានតម្រេកត្រេកអរនឹង កាយសំសគ្គៈ របស់បុរសបុគ្គល ដែលមានតម្រេកដែរ ត្រូវ​អាបត្ដិ៣នេះឯង។

[៦៥០] ភិក្ខុនីជាអ្នកបិទបាំងទោស កាលបើបិទបាំងទោសគេ ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុនី ជាអ្នកបិទបាំងទោស កាលបើបិទបាំងទោសគេ ត្រូវអាបត្ដិ៣គឺ ភិក្ខុនី ដឹងហើយបិទបាំង នូវអាបត្ដិបារាជិក (របស់គេ) ត្រូវអាបត្ដិបារាជិក ភិក្ខុនីសង្ស័យហើយបិទបាំង ត្រូវអាបត្ដិ​ថុល្លច្ច័យ ភិក្ខុនីបិទបាំងនូវអាចារវិបត្ដិ ត្រូវអាបត្ដិទុក្កដ ភិក្ខុនីបិទបាំងទោស កាលបើ​បិទបាំង​ទោសគេ ត្រូវអាបត្ដិ៣នោះឯង។

[៦៥១] ភិក្ខុនីប្រព្រឹត្ដតាមភិក្ខុនីដែលសង្ឃលើកវត្ដ កាលបើសង្ឃសូត្រ​សមនុភាសនកម្ម​គម្រប់​៣ដងហើយ នៅតែមិនលះបង់កម្មនោះចេញ ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុនីប្រព្រឹត្ដ​តាមភិក្ខុនី​ដែល​សង្ឃលើកវត្ដ កាលបើសង្ឃសូត្រសមនុភាសនកម្ម ជាគម្រប់៣ដងហើយ នៅតែមិនលះបង់កម្មនោះចេញ ត្រូវអាបត្ដិ៣គឺ ត្រូវអាបត្ដិទុក្កដក្នុងខណៈចប់ញត្ដិ ត្រូវ​អាបត្ដិថុល្លច្ច័យទាំងឡាយ ក្នុងខណៈចប់កម្មវាចាពីរលើក លុះសូត្រកម្មវាចា [កម្មវាចា​នេះ ហៅថាញត្ដិចតុត្ថកម្មវាចា កម្មវាចាមានញត្ដិជាគម្រប់៤ គឺមានញត្ដិម្ដងជាមុន ហើយមានកម្មវាចា៣ដងជាខាងក្រោយ។ ក្នុងខណៈចប់ញត្ដិ ត្រូវទុក្កដ ចប់កម្មវាចាទី១ ត្រូវ​ថុល្លច្ច័យ ចប់ទី២ ត្រូវថុល្លច្ច័យ ចប់ទី៣ ត្រូវបារាជិក។] ចប់ ត្រូវអាបត្ដិបារាជិក ភិក្ខុនី​ប្រព្រឹត្ដ​តាម​ភិក្ខុនី ដែលសង្ឃលើកវត្ដ កាលបើសង្ឃសូត្រសមនុភាសនុកម្ម​ជាគម្រប់៣​ដង​ហើយ នៅតែមិន​លះបង់​កម្មនោះចេញ ត្រូវអាបត្ដិ៣នេះឯង។

[៦៥២] ភិក្ខុនីបំពេញវត្ថុទី៨ [ក្នុងសិក្ខាបទនេះ មានវត្ថុ៨យ៉ាង គឺភិក្ខុនីត្រេកអរ​នឹងបុរស​ចាប់ដៃខ្លួន១ ចាប់ដោយសង្ឃាដី១ ឋិតនៅជាមួយបុរស១ និយាយជាមួយនឹងបុរស១ ទៅកាន់ទី​សង្កេត១ ត្រេកអរនឹងបុរសដើរចូលមកជិក១ ចូលទៅកាន់ទីកំបាំង១ បន្ទន់​កាយទៅ ដើម្បី​សេពអសទ្ធម្ម១។] ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុនីបំពេញវត្ថុទី៨ ត្រូវអាបត្ដិ៣ គឺ ភិក្ខុនីដែល​បុរស​និយាយថា លោកចូរទៅកាន់បន្ទប់ឈ្មោះនេះ ហើយទៅ ត្រូវអាបត្ដិទុក្កដ គ្រាន់តែបុរស​ដើរចូល​ទៅ​ដល់ហត្ថបាស ត្រូវអាបត្ដិថុល្លច្ច័យ លុះធ្វើវត្ថុទី៨ ឱ្យពេញ (បន្ទន់​កាយទៅដើម្បីសេពអសទ្ធម្ម) ត្រូវអាបត្ដិបារាជិក ភិក្ខុនីបំពេញវត្ថុទី៨ ត្រូវអាបត្ដិ៣​នេះឯង។

ចប់បារាជិក។

[៦៥៣] ភិក្ខុនីជាអ្នកទាស់ទែងដោយសេចក្ដីច្រណែន កាលដែលធ្វើនូវដំណើរកើតក្ដី ត្រូវ​អាបត្ដិ៣គឺ ភិក្ខុនីប្រាប់ពាក្យជនម្ខាង (ដល់ចៅក្រម) ត្រូវអាបត្ដិទុក្កដ ប្រាប់ពាក្យរបស់​ជន​ជា​គម្រប់ពីរ (ដល់ចៅក្រម) ត្រូវអាបត្ដិថុល្លច្ច័យ លុះសម្រេចដំណើរក្ដីហើយ ត្រូវអាបត្ដិ​សង្ឃាទិ​សេស។

[៦៥៤] ភិក្ខុនីបំបួសចោរស្រី ត្រូវអាបត្ដិ៣គឺ ត្រូវអាបត្ដិទុក្កដ ក្នុងខណៈចប់ញត្ដិ ត្រូវ​អាបត្ដិថុល្លច្ច័យទាំងឡាយ ក្នុងខណៈចប់កម្មវាចាពីរលើក លុះសូត្រកម្មវាចាចប់ ត្រូវ​អាបត្ដិសង្ឃាទិសេស។

[៦៥៥] ភិក្ខុនីទៅកាន់ចន្លោះស្រុកតែម្នាក់ឯង ត្រូវអាបត្ដិ៣គឺ កំពុងដើរទៅ ត្រូវ​អាបត្ដិ​ទុក្កដ ឈានជំហានទីមួយចូលទៅក្នុងរបងស្រុក ត្រូវអាបត្ដិថុល្លច្ច័យ ឈាន​ជំហានទីពីរ​ចូលទៅ​ក្នុង​របងស្រុក ត្រូវអាបត្ដិសង្ឃាទិសេស។

[៦៥៦] ភិក្ខុនីមិនបានប្រាប់ការកសង្ឃ មិនបានដឹងឆន្ទៈរបស់គណៈ ហើយធ្វើ​ឱសារណ​កម្ម ចំពោះភិក្ខុនីដែលសង្ឃព្រមព្រៀងគ្នាលើកវត្ដតាមធម៌ តាមវិន័យ តាមពាក្យប្រៀន​ប្រដៅ​របស់​ព្រះសាស្ដា ត្រូវអាបត្ដិ៣គឺ ត្រូវអាបត្ដិទុក្កដ ក្នុងខណៈចប់ញត្ដិ ត្រូវអាបត្ដិ​ថុល្លច្ច័យ​ទាំង​ឡាយ ក្នុងខណៈចប់កម្មវាចាពីរលើក លុះសូត្រកម្មវាចាចប់ហើយ ត្រូវ​អាបត្ដិ​សង្ឃាទិសេស។

[៦៥៧] ភិក្ខុនីមានតម្រេក ហើយទទួលខាទនីយៈ ឬភោជនីយៈ ដោយដៃរបស់ខ្លួន អំពី​ដៃបុរសបុគ្គល ដែលមានតម្រេកដែរ មកឆាន់ ត្រូវអាបត្ដិ៣គឺ ទទួលដោយគិតថា អញនឹង​ទំពាស៊ី នឹងបរិភោគ ត្រូវអាបត្ដិថុល្លច្ច័យ ត្រូវអាបត្ដិសង្ឃាទិសេសគ្រប់ៗ វារៈដែល​លេប​ចូល​ទៅ គ្រាន់តែទទួល និងឈើស្ទន់ ត្រូវអាបត្ដិទុក្កដ។

[៦៥៨] ភិក្ខុនីបញ្ជូនភិក្ខុនីផងគ្នាថា នែនាងជាម្ចាស់ បុរសបុគ្គលនេះ ទោះមានតម្រេកក្ដី មិនមានតម្រេកក្ដី នឹងធ្វើអ្វីដល់នាងបាន នែនាងជាម្ចាស់ ណ្ហើយចុះ កាលណាបើនាង​មិនមាន​តម្រេកទេ បើបុរសបុគ្គលនោះ ឱ្យវត្ថុណា ទោះខាទនីយៈក្ដី ភោជនីយៈក្ដី ដល់​នាង ចូរនាងទទួល​វត្ថុនោះ ដោយដៃរបស់ខ្លួន ហើយទំពាស៊ី ឬបរិភោគចុះ ដូច្នេះ ត្រូវ​អាបត្ដិ៣ គឺទទួលដោយគិតថា អញ​នឹងទំពាស៊ី ឬបរិភោគ តាមពាក្យភិក្ខុនី ដែល​បញ្ជូន​នោះ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិថុល្លច្ច័យ គ្រប់ៗវារៈដែលលេបចូលទៅ លុះសម្រេច​ការ​បរិភោគហើយ ត្រូវអាបត្ដិសង្ឃាទិសេស។

[៦៥៩] ភិក្ខុនីក្រោធខឹង កាលបើសង្ឃសូត្រសមនុភាសនកម្មគម្រប់៣ដងហើយ នៅតែ​មិន​​លះបង់កម្មនោះចេញ ត្រូវអាបត្ដិ៣ គឺត្រូវអាបត្ដិទុក្កដ ក្នុងខណៈចប់ញត្ដិ ត្រូវ​អាបត្ដិថុល្លច្ច័យ​ទាំង​ឡាយ ក្នុងខណៈចប់កម្មវាចាពីរលើក លុះសូត្រកម្មវាចាចប់ហើយ ត្រូវ​អាបត្ដិសង្ឃាទិសេស។

[៦៦០] ភិក្ខុនីដែលសង្ឃឱ្យចាញ់គេក្នុងអធិករណ៍ណានីមួយ ហើយក្រោធខឹង កាល​បើ​សង្ឃសូត្រសមនុភាសនកម្មគម្រប់៣ដងហើយ នៅតែមិនលះបង់កម្មនោះចេញ ត្រូវ​អាបត្ដិ៣គឺ ត្រូវអាបត្ដិទុក្កដ ក្នុងខណៈចប់ញត្ដិ ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ក្នុងខណៈ​ចប់កម្មវាចាពីរលើក លុះសូត្រកម្មវាចាចប់ហើយ ត្រូវអាបត្ដិសង្ឃាទិសេស។

[៦៦១] ភិក្ខុនីទាំងឡាយ ដែលនៅច្រឡូកច្រឡំ កាលបើសង្ឃ សូត្រសមនុភាសនកម្ម​ជាគម្រប់​៣ដងហើយ នៅតែមិនលះបង់កម្មនោះ ចេញត្រូវអាបត្ដិ៣ គឺត្រូវអាបត្ដិទុក្កដ ក្នុង​ខណៈចប់ញត្ដិ ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ក្នុងខណៈចប់កម្មវាចាពីរលើក លុះ​សូត្រ​កម្មវាចា​ចប់​ហើយ ត្រូវអាបត្ដិសង្ឃាទិសេស។

[៦៦២] ភិក្ខុនីបញ្ជូន(ភិក្ខុនីផងគ្នា)ថា នែនាងជាម្ចាស់ ចូរនាងទាំងឡាយ នៅច្រឡូក​ច្រឡំចុះ នាងទាំងឡាយ កុំនៅទីទៃពីគ្នាឡើយ កាលបើសង្ឃសូត្រ​សមនុភាសនកម្ម​គម្រប់​៣ដងហើយ នៅតែមិនលះបង់កម្មនោះចេញ ត្រូវអាបត្ដិ៣គឺ ត្រូវអាបត្ដិទុក្កដ ក្នុង​ខណៈ​ចប់ញត្ដិ ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ក្នុងខណៈចប់កម្មវាចាពីរលើក លុះសូត្រ​កម្មវាចាចប់​ហើយ ត្រូវអាបត្ដិសង្ឃាទិសេស។

ចប់ សង្ឃាទិសេស។

[៦៦៣] ភិក្ខុនី ធ្វើការសន្សំបាត្រទុក ត្រូវអាបត្ដិ១ គឺនិស្សគ្គិយបាចិត្ដិយៈ។

[៦៦៤] ភិក្ខុនី អធិដ្ឋានអកាលចីវរឱ្យជាកាលចីវរ ហើយឱ្យគេចែក ត្រូវអាបត្ដិ២ គឺត្រូវ​អាបត្ដិ​ទុក្កដ ក្នុងប្រយោគដែលឱ្យគេចែក ឱ្យគេចែករួចហើយ ត្រូវអាបត្ដិ​និស្សគ្គិយ​បាចិត្ដិយៈ។

[៦៦៥] ភិក្ខុនីបានប្ដូរចីវរនឹងភិក្ខុនីផងគ្នា ហើយដណ្ដើមយកវិញ ត្រូវអាបត្ដិ២ គឺត្រូវ​អាបត្ដិទុក្កដ ក្នុងប្រយោគដែលដណ្ដើម លុះដណ្ដើមបានមកហើយ ត្រូវអាបត្ដិនិស្សគ្គិយ​បាចិត្ដិយៈ។

[៦៦៦] ភិក្ខុនី សូមវត្ថុដទៃហើយ ត្រឡប់ជាសូមវត្ថុឯទៀតវិញ ត្រូវអាបត្ដិ២ គឺត្រូវ​អាបត្ដិ​ទុក្កដ ក្នុងប្រយោគដែលសូម លុះសូមបានមកហើយ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយៈ។

[៦៦៧] ភិក្ខុនី ឱ្យគេទិញវត្ថុដទៃហើយ ត្រឡប់ជាឱ្យទិញវត្ថុឯទៀតវិញ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលឱ្យគេទិញ លុះឱ្យគេទិញបានមកហើយ ត្រូវអាបត្ដិ​និស្សគ្គិយ​បាចិត្ដិយៈ។

[៦៦៨] ភិក្ខុនី ឱ្យគេទិញវត្ថុដទៃដោយបរិក្ខាររបស់សង្ឃ ដែល គេប្រគេនមក​បម្រុងវត្ថុ​ឯទៀត ដែលគេឧទ្ទិសចំពោះវត្ថុឯទៀត ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគ​ដែលឱ្យគេទិញ លុះឱ្យគេទិញ បានមកហើយ ត្រូអាបត្ដិនិស្សគ្គិយបាចិត្ដិយៈ។

[៦៦៩] ភិក្ខុនី ឱ្យគេទិញវត្ថុដទៃដោយបរិក្ខាររបស់សង្ឃ ដែល គេប្រគេនមក​បម្រុងវត្ថុ​ឯទៀត ដែលគេឧទ្ទិសចំពោះវត្ថុឯទៀត និងដោយ វត្ថុដែលសូមគេបានមកដោយខ្លួនឯង ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលឱ្យគេទិញ លុះឱ្យគេទិញបានមកហើយ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយៈ។

[៦៧០] ភិក្ខុនី ឱ្យគេទិញវត្ថុដទៃដោយបរិក្ខាររបស់គណៈដែលគេ ប្រគេនមក​បម្រុង​វត្ថុឯទៀត ដែលគេឧទ្ទិសចំពោះវត្ថុឯទៀត ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគ​ដែលឱ្យគេ​ទិញ លុះឱ្យគេទិញបានមកហើយ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយៈ។

[៦៧១] ភិក្ខុនីឱ្យគេទិញវត្ថុដទៃ ដោយបរិក្ខាររបស់គណៈ ដែល គេប្រគេនមកបម្រុង​វត្ថុ​ឯទៀត ដែលគេឧទ្ទិសចំពោះវត្ថុឯទៀត និងដោយវត្ថុដែលសូមគេបានមកដោយខ្លួនឯង ត្រូវអាបត្ដិ ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលឱ្យគេទិញ លុះឱ្យគេទិញបានកមហើយ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយៈ។

[៦៧២] ភិក្ខុនីឱ្យគេទិញវត្ថុដទៃ ដោយបរិក្ខាររបស់បុគ្គល ដែល គេប្រគេន​មកបម្រុង​វត្ថុ​ឯ​ទៀត ដែលគេឧទ្ទិសមកចំពោះវត្ថុឯទៀត និង ដោយវត្ថុដែលសូមគេ​បានមកដោយ​ខ្លួន​ឯង ត្រូវ​អាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលឱ្យគេទិញ លុះឱ្យគេទិញ​បាន​មកហើយ ត្រូវ អាបត្ដិនិស្សគ្គិយបាចិត្ដិយៈ។

[៦៧៣] ភិក្ខុនី ឱ្យគេទិញសំពត់ដណ្ដប់មានសាច់ក្រាស់ មានតម្លៃច្រើនជាង១៦ កហាបណៈ​ឡើងទៅ ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិ ទុក្កដ ក្នុងប្រយោគដែលឱ្យគេទិញ លុះឱ្យគេទិញបានមកហើយ ត្រូវ អាបត្ដិនិស្សគ្គិយបាចិត្ដិយៈ។

[៦៧៤] ភិក្ខុនី ឱ្យគេទិញសំពត់ដណ្ដប់មានសាច់ស្ដើង មានតម្លៃច្រើនជាង ១០ កហាបណៈឡើងទៅ ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលឱ្យគេទិញ លុះឱ្យគេទិញបានមកហើយ ត្រូវអាបត្ដិ និស្សគ្គិយបាចិត្ដិយៈ។

ចប់ និស្សគ្គិយបាចិត្ដិយៈ។

[៦៧៥] ភិក្ខុនី ឆាន់ខ្ទឹម ត្រូវអាបត្ដិ២ គឺ ទទួលដោយគិតថា អញនឹងឆាន់ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈ គ្រប់ៗ វារៈដែលលេបចូលទៅ។

[៦៧៦] ភិក្ខុនី ឱ្យគេដករោមក្នុងទីចង្អៀត ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុង​ប្រយោគ​ដែលឱ្យគេដក លុះឱ្យគេដករួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៦៧៧] ភិក្ខុនី ធ្វើការប្រហារផ្ទៃនិមិត្ដ ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលធ្វើ លុះធ្វើរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៦៧៨] ភិក្ខុនី កាន់យករូបអង្គជាតដែលធ្វើដោយជ័រឈើ ឬកាក ល័ខដ៏រលីង ត្រូវអាបត្ដិ ២ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលកាន់យក លុះកាន់យករួចហើយ ត្រូវអាបត្ដិ​បាចិត្ដិយៈ។

[៦៧៩] ភិក្ខុនី កាន់យកការជម្រះនិមិត្ដ ដោយទឹកជ្រៅហួសកំណត់២ថ្នាំងម្រាមដៃទៅ ត្រូវ​អាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដក្នុងប្រយោគដែលជម្រះ លុះកាន់យកវត្ថុជម្រះរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៦៨០] ភិក្ខុកំពុងឆាន់ ភិក្ខុនីទៅបម្រើដោយទឹកក្ដី ដោយផ្លិតក្ដី ត្រូវអាបត្ដិ២ គឺឋិតនៅ​ក្នុងហត្ថបាស ត្រូវអាបត្ដិបាចិត្ដិយៈ ឋិតនៅដាច់ពីហត្ថបាស ត្រូវអាបត្ដិទុក្កដ។

[៦៨១] ភិក្ខុនី សូមស្រូវស្រស់មកឆាន់ ត្រូវអាបត្ដិ២ គឺទទួលដោយគិតថា អញនឹងឆាន់ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈ គ្រប់ៗវារៈដែលលេបចូលទៅ។

[៦៨២] ភិក្ខុនីចោលឧច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាត់ក្ដី សម្រាមក្ដី របស់សំណល់ក្ដី ខាង​ក្រៅជញ្ជាំង ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលចោល លុះចោលរួច​ហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៦៨៣] ភិក្ខុនី ចោលច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាតក្ដី សម្រាមក្ដី របស់សល់ក្ដី លើឈើ ឬ ស្មៅស្រស់ ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលចោល លុះចោលរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៦៨៤] ភិក្ខុនី ទៅមើលរាំក្ដី ស្ដាប់ច្រៀងក្ដី ភ្លេងប្រគំក្ដី ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលដើរទៅ លុះទៅឈរមើល ឬស្ដាប់ត្រង់ទីណា ត្រូវអាបត្ដិបាចិត្ដិយៈ ត្រង់ទីនោះ។

ចប់ លសុណវគ្គ ទី១។

[៦៨៥] ភិក្ខុនី ឋិតនៅតែម្នាក់ឯងជាមួយនឹងបុរសម្នាក់ ក្នុងវេលាយប់ងងឹត ឥតមានប្រទីប ត្រូវអាបត្ដិ២ គឺឋិតនៅក្នុងហត្ថបាស ត្រូវអាបត្ដិបាចិត្ដិយៈ ឋិតនៅក្រៅពីហត្ថបាស ត្រូវ​អាបត្ដិ​ទុក្កដ។

[៦៨៦] ភិក្ខុនី ឋិតនៅតែម្នាក់ឯង ជាមួយនឹងបុរសម្នាក់ក្នុងទីឱកាសដ៏កំបាំង ត្រូវអាបត្ដិ២ គឺឋិតនៅក្នុងហត្ថបាស ត្រូវអាបត្ដិបាចិត្ដិយៈ ឋិតនៅក្រៅពីហត្ថបាស ត្រូវអាបត្ដិទុក្កដ។

[៦៨៧] ភិក្ខុនី ឋិតនៅតែម្នាក់ឯង ជាមួយនឹងបុរសម្នាក់ក្នុងទីវាល ត្រូវអាបត្ដិ២ គឺឋិតនៅ​ក្នុងហត្ថបាស ត្រូវអាបត្ដិបាចិត្ដិយៈ ឋិតនៅក្រៅពីហត្ថបាស ត្រូវអាបត្ដិទុក្កដ។

[៦៨៨] ភិក្ខុនី ឋិតនៅតែម្នាក់ឯងជាមួយនឹងបុរសម្នាក់ ក្នុងច្រករហូតក្ដី ច្រកទាល់ក្ដី ផ្លូវ​បែក​ក្ដី ត្រូវអាបត្ដិ២គឺ ឋិតនៅក្នុងហត្ថបាស ត្រូវអាបត្ដិបាចិត្ដិយៈ ឋិតនៅក្រៅពីហត្ថបាស ត្រូវអាបត្ដិទុក្កដ។

[៦៨៩] ភិក្ខុនី ចូលទៅកាន់ត្រកូល ក្នុងវេលាមុនភត្ដ ហើយអង្គុយលើអាសនៈ មិនបាន​ប្រាប់ម្ចាស់គេស្រាប់តែចៀសចេញទៅ ត្រូវអាបត្ដិ២ គឺឈានជំហានទីមួយចូលទៅ ក្នុងទី​ដែល​ភ្លៀងធ្លាក់មិនត្រូវ ត្រូវអាបត្ដិទុក្កដ ឈានជំហានទីមួយចូលទៅ ត្រូវអាបត្ដិ​បាចិត្ដិយៈ។

[៦៩០] ភិក្ខុនី ចូលទៅកាន់ត្រកូល ក្នុងវេលាក្រោយភត្ដ មិនបានប្រាប់ម្ចាស់គេ ហើយ​ស្រាប់តែអង្គុយលើអាសនៈ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលអង្គុយ លុះអង្គុយស៊ប់ហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៦៩១] ភិក្ខុនី ចូលទៅកាន់ត្រកូលក្នុងវេលាវិកាល ហើយមិនបានប្រាប់ម្ចាស់គេ ស្រាប់តែ​ក្រាលឯងក្ដី ប្រើអ្នកដទៃឱ្យក្រាលក្ដី នូវកម្រាលសម្រាប់ដេក ហើយអង្គុយសង្កត់លើ ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលអង្គុយ លុះអង្គុយស៊ប់ហើយ ត្រូវអាបត្ដិ​បាចិត្ដិយៈ។

[៦៩២] ភិក្ខុនី ពោលទោសភិក្ខុនីឯទៀត ដោយការប្រកាន់ខុស ទាំងពិចារណខុស ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដក្នុងប្រយោគ ដែលពោលទោស លុះពោលទោសរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៦៩៣] ភិក្ខុនីប្រទេចផ្ដាសាខ្លួនឯង ឬឧបសម្បន្នដទៃ ដោយពាក្យថា នរកក្ដី ដោយ​ពាក្យថា ព្រហ្មចរិយៈក្ដី ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលប្រទេច លុះ​ប្រទេច​រួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៦៩៤] ភិក្ខុនី វាយខ្លួនឯងរឿយ ៗ ហើយយំ ត្រូវអាបត្ដិ២ គឺវាយហើយយំផង ត្រូវ​អាបត្ដិបាចិត្ដិយៈ គ្រាន់តែវាយមិនយំ ត្រូវអាបត្ដិទុក្កដ។

ចប់ រត្ដន្ធការវគ្គ ទី ២។

[៦៩៥] ភិក្ខុនីមានកាយអាក្រាតងូតទឹក ត្រូវអាបត្ដិ២ គឺ ត្រូវអាបត្ដិទុក្កដ ក្នុង​ប្រយោគ​ដែល​ងូតទឹក លុះងូតស្រេចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៦៩៦] ភិក្ខុនី ឱ្យគេធ្វើសំពត់ងូតទឹកកន្លងហួសខ្នាត ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុង​ប្រយោគដែលឱ្យធ្វើ លុះឱ្យធ្វើរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៦៩៧] ភិក្ខុនីរុះខ្លួនឯង ឬប្រើគេឱ្យរុះនូវចីវររបស់ភិក្ខុនីផងគ្នា ហើយមិនដេរវិញ ទាំង​មិនធ្វើ​សេចក្ដីខ្វល់ខ្វាយឱ្យគេដេរឱ្យវិញ ត្រូវអាបត្ដិ១ គឺបាចិត្ដិយៈ។

[៦៩៨] ភិក្ខុនីញ៉ាំងវារៈនៃសង្ឃាដី (ប្រើផ្លាស់ប្ដូរឧត្ដរាសង្គៈ) ឱ្យកន្លងហួស៥ថ្ងៃទៅ ត្រូវ​អាបត្ដិ១ គឺបាចិត្ដិយៈ។

[៦៩៩] ភិក្ខុនីប្រើប្រាស់សង្កមនីយចីវរ ត្រូវអាបត្ដិ២គឺ ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគ​ដែល​គេប្រើប្រាស់ លុះប្រើប្រាស់រួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧០០] ភិក្ខុនីធ្វើចីវរលាភរបស់គណៈឱ្យខូចទៅ ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុង​ប្រយោគ​ដែលធ្វើ លុះធ្វើរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧០១] ភិក្ខុនីឃាត់នូវការចែកចីវរដែលប្រកបដោយធម៌ ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលឃាត់ លុះឃាត់រួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧០២] ភិក្ខុនីឱ្យចីវររបស់សមណៈដល់គ្រហស្ថក្ដី ដល់បរិព្វាជកក្ដី ដល់បរិព្វាជិកាក្ដី ត្រូវ​អាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែល ឱ្យលុះឱ្យរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧០៣] ភិក្ខុនី ញ៉ាំងសម័យនៃចីវរកាលឱ្យកន្លងហួសទៅដោយ ចង់បានចីវរដ៏ទុព្វល ត្រូវ​អាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលឱ្យកន្លង លុះឱ្យកន្លងហួសទៅហើយ ត្រូវ​អាបត្ដិបាចិត្ដិយៈ។

[៧០៤] ភិក្ខុនីឃាត់នូវការដកកឋិនដែលប្រកបដោយធម៌ ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលឃាត់ លុះឃាត់រួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

ចប់ នហានវគ្គទី៣។

[៧០៥] ភិក្ខុនីពីររូប ដេកលើគ្រែតែមួយជាមួយគ្នា ត្រូវអាបត្ដិ ២ គឺត្រូវអាបត្ដិទុក្កដ ក្នុង​ប្រយោគ​ដែលរៀបនឹងដេក លុះដេកស៊ប់ហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧០៦] ភិក្ខុនីពីររូប មានកម្រាលនិងសំពត់ដណ្ដប់តែមួយ ដេកជាមួយគ្នា ត្រូវអាបត្ដិ២ គឺ​ត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលរៀបនឹងដេក លុះដេកស៊ប់ហើយ ត្រូវអាបត្ដិ​បាចិត្ដិយៈ។

[៧០៧] ភិក្ខុនីក្លែងធ្វើសេចក្ដីអផ្សុកដល់ភិក្ខុនីផងគ្នា ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុង​ប្រយោគដែលធ្វើ លុះធ្វើរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧០៨] ភិក្ខុនីមិនបម្រើ ទាំងមិនធ្វើសេចក្ដីខ្វល់ខ្វាយឱ្យគេបម្រុងនឹងបម្រើ នូវកូន​សិស្ស​ដែល​មានជំងឺ ត្រូវអាបត្ដិ១ គឺបាចិត្ដិយៈ។

[៧០៩] ភិក្ខុនីឱ្យលំនៅដល់ភិក្ខុនីផងគ្នា ហើយស្រាប់តែក្រោធ អាក់អន់ចិត្ដ បណ្ដេញ​ភិក្ខុនី​នោះចេញ ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងប្រយោគដែលបណ្ដេញ លុះបណ្ដេញ​ចេញហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧១០] ភិក្ខុនី នៅច្រឡូកច្រឡំ កាលបើសង្ឃសូត្រសមនុភាសនកម្មគម្រប់៣ដងហើយ នៅ​តែមិនលះបង់កម្មនោះចេញ ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុងខណៈចប់ញត្ដិ លុះ​សូត្រកម្មវាចាចប់ហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧១១] ភិក្ខុនីមិនមានពួកឈ្មួញជាគ្នា ទៅកាន់ចារិកខាងក្នុងដែន ដែលគេសន្មតថា​ប្រកប​ដោយសេចក្ដីរង្កៀស ប្រកបដោយភ័យចំពោះមុខ ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុង​ប្រយោគ​ដែលដើរ លុះដើរហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧១២] ភិក្ខុនីមិនមានពួកឈ្មួញជាគ្នា ដើរទៅកាន់ទីចារិកខាងក្រៅដែន ដែលគេសន្មត​ថា​ប្រកបដោយសេចក្ដីរង្កៀស ប្រកបដោយភ័យចំពោះមុខ ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិ​ទុក្កដ ក្នុងប្រយោគដែលដើរ លុះ ដើរទៅហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧១៣[ ភិក្ខុនី ដើរទៅកាន់ចារិកខាងក្នុងវស្សា ត្រូវអាបត្ដិ២ គឺត្រូវអាបត្ដិទុក្កដ ក្នុង​ប្រយោគ​ដែលដើរ លុះដើរទៅហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧១៤] ភិក្ខុនី នៅចាំវស្សារួចហើយ មិនចៀសចេញទៅកាន់ចារិក ត្រូវអាបត្ដិ ១ គឺ​បាចិត្ដិយៈ។

ចប់ តុវដ្ដវគ្គ ទី ៤។

[៧១៥] ភិក្ខុនីដើរទៅដើម្បីមើលដំណាក់សម្រាប់ក្រសាលរបស់ព្រះរាជាក្ដី រោងដ៏វិចិត្រ​ក្ដី សួនក្ដី ឱទ្យានក្ដី ស្រះបោក្ខរណីក្ដី ត្រូវអាបត្ដិ២ គឺក្នុងប្រយោគដែលកំពុងដើរទៅ ត្រូវ​អាបត្ដិ​ទុក្កដ ឈរ​មើលក្នុងទីណា ត្រូវអាបត្ដិបាចិត្ដិយៈក្នុងទីនោះ។

[៧១៦] ភិក្ខុនីប្រើប្រាស់គ្រែអាសន្ទិក្ដី បល្ល័ង្កក្ដី ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគដែល​កំពុង​ប្រើ​ប្រាស់ ត្រូវអាបត្ដិទុក្កដ លុះប្រើប្រាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧១៧] ភិក្ខុនីការអំបោះ ត្រូវអាបត្ដិ២ គឺក្នុងប្រយោគដែលកំពុងការ ត្រូវអាបត្ដិទុក្កដ ក្នុង​វារៈដែល​បង្វិល១ជុំៗ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧១៨] ភិក្ខុនីធ្វើការខ្វល់ខ្វាយបម្រើគ្រហស្ថ ត្រូវអាបត្ដិ២ គឺ ក្នុងប្រយោគដែលកំពុងធ្វើ ត្រូវអាបត្ដិទុក្កដ លុះធ្វើរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧១៩] ភិក្ខុនីកាលបើភិក្ខុនីផងគ្នានិយាយថា នែនាងជាម្ចាស់ នាងចូរមករម្ងាប់​អធិករណ៍​នេះ ដូច្នេះ បានទទួលពាក្យថា សាធុហើយ បែរជាមិនរម្ងាប់ ទាំងមិនធ្វើ​សេចក្ដី​ខ្វល់ខ្វាយ​ដើម្បី​ឱ្យរម្ងាប់វិញ ត្រូវអាបត្ដិ១ គឺបាចិត្ដិយៈ។

[៧២០] ភិក្ខុនីឱ្យខាទនីយៈ ឬភោជនីយាហារ ដល់គ្រហស្ថក្ដី បរិព្វាជកក្ដី បរិព្វាជិកាក្ដី ដោយដៃខ្លួនឯង ត្រូវអាបត្ដិ២ គឺក្នុងប្រយោគដែលកំពុងឱ្យ ត្រូវអាបត្ដិទុក្កដ លុះឱ្យរួច​ហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧២១] ភិក្ខុនីមិនប្រគល់អាវសថចីវរ ហើយប្រើប្រាស់ ត្រូវអាបត្ដិ២ គឺក្នុងប្រយោគ​ដែល​កំពុង​ប្រើប្រាស់ ត្រូវអាបត្ដិទុក្កដ លុះប្រើប្រាស់រួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧២២] ភិក្ខុនីមិនទាន់ប្រគល់ផ្ទះសម្នាក់ ហើយចៀសចេញទៅកាន់ចារិក ត្រូវអាបត្ដិ២ គឺឈានជំហានជាបឋម កន្លងរបង់ផ្ទះសម្នាក់ទៅ ត្រូវអាបត្ដិទុក្កដ ឈានជំហាន​ជាគម្រប់​ពីរ​កន្លងទៅ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧២៣] ភិក្ខុនីរៀនតិរច្ឆានវិជ្ជា ត្រូវអាបត្ដិ២ គឺក្នុងប្រយោគដែលកំពុងរៀន ត្រូវអាបត្ដិ​ទុក្កដ (លុះបានរៀនហើយ) ត្រូវអាបត្ដិបាចិត្ដិយៈរាល់ៗបទ។

[៧២៤] ភិក្ខុនីបង្រៀនតិរច្ឆានវិជ្ជា ត្រូវអាបត្ដិ២ គឺក្នុងប្រយោគ ដែលកំពុងបង្រៀន ត្រូវ​អាបត្ដិទុក្កដ (លុះបង្រៀនហើយ) ត្រូវអាបត្ដិបាចិត្ដិយៈរាល់ៗបទ។

ចប់ ចិត្ដាគារវគ្គ ជាគម្រប់៥។

[៧២៥] ភិក្ខុនីកាលដឹងហើយចូលទៅកាន់អារាមដែលមានភិក្ខុ ដោយមិនបានប្រាប់ (ជាមុន) ត្រូវអាបត្ដិ២ គឺឈានជំហានជាបឋម កន្លងរបងអារាមទៅ ត្រូវអាបត្ដិទុក្កដ ឈាន​ជំហានជាគម្រប់ពីរកន្លងទៅ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧២៦] ភិក្ខុនីជេរប្រទេចភិក្ខុ ត្រូវអាបត្ដិ២ គឺក្នុងប្រយោគដែលកំពុងជេរ ត្រូវអាបត្ដិទុក្កដ លុះជេររួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧២៧] ភិក្ខុនីប្រទេចផ្ដាសាគណភិក្ខុនីដោយកំណាច ត្រូវអាបត្ដិ២ គឺក្នុងប្រយោគដែល​កំពុងផ្ដាសា ត្រូវអាបត្ដិទុក្កដ លុះផ្ដាសារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧២៨] ភិក្ខុនីដែលគេនិមន្ដហើយក្ដី ហាមភោជនហើយក្ដី បែរ ជាទៅឆាន់​ខាទនីយ​ភោជនីយាហារ (ក្នុងទីដទៃ) ត្រូវអាបត្ដិ២ គឺកំពុងទទួលដោយគិតថា អាត្មាអញនឹង​ទំពាស៊ី នឹងបរិភោគ ដូច្នេះ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈគ្រប់ៗ វារៈដែលលេប​ចូលទៅ។

[៧២៩] ភិក្ខុនីកំណាញ់ត្រកូល ត្រូវអាបត្ដិ២ គឺកំពុងប្រព្រឹត្ដកំណាញ់ ត្រូវអាបត្ដិទុក្កដ លុះប្រព្រឹត្ដកំណាញ់ហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៣០] ភិក្ខុនីនៅចាំវស្សា ក្នុងអាវាសមិនមានភិក្ខុ ត្រូវអាបត្ដិ២ គឺកំពុងក្រាល​សេនាសនៈ​ដោយបំណងថា អាត្មាអញនឹងនៅចាំវស្សាដូច្នេះ ហើយក៏តម្កល់ទឹកឆាន់ទឹកប្រើប្រាស់ បោសបរិវេណ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈ ព្រមគ្នានឹងអរុណរះឡើង។

[៧៣១] ភិក្ខុនីនៅចាំវស្សារួចហើយ មិនបានបវារណានឹងឧភតោសង្ឃ ដោយស្ថាន៣ យ៉ាង ត្រូវអាបត្ដិ១ គឺបាចិត្ដិយៈ។

[៧៣២] ភិក្ខុនីមិនទៅដើម្បីទទួលឱវាទក្ដី ដើម្បីនៅរួបរួមគ្នាក្ដី ត្រូវអាបត្ដិ១ គឺអាបត្ដិ​បាចិត្ដិយៈ។

[៧៣៣] ភិក្ខុនីមិនសួរឧបោសថផង មិនសូមឱវាទផង ត្រូវអាបត្ដិ១ គឺបាចិត្ដិយៈ។

[៧៣៤] ភិក្ខុនីមិនបានប្រាប់សង្ឃ ឬគណៈ(ហើយនៅ)តែម្នាក់ និងម្នាក់ជាមួយនឹងបុរស ឱ្យគេទម្លាយពកក្ដី របួសក្ដី ដែលកើតត្រង់កាយខាងក្រោម [សរីរប្រទេសខាងក្រោម​តាំងពីផ្ចិតទៅ​ទល់​ត្រឹម​ក្បាល់ជង្គង់។] ត្រូវអាបត្ដិ២ គឺ ក្នុងប្រយោគដែលកំពុង​ឱ្យគេ​ទម្លាយ ត្រូវអាបត្ដិទុក្កដ លុះទម្លាយរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

ចប់ អារាមវគ្គ ជាគម្រប់ ៦។

[៧៣៥] ភិក្ខុនីឱ្យឧបសម្បទាដល់ស្ដ្រីមានគភ៌ ត្រូវអាបត្ដិ២ គឺ ក្នុងប្រយោគដែល​កំពុង​ឱ្យឧបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបសម្បទារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៣៦] ភិក្ខុនីឱ្យឧបសម្បទាដល់ស្ដ្រីមេដោះ ត្រូវអាបត្ដិ២ គឺ ក្នុងប្រយោគដែល​កំពុងឱ្យ​ឧបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបសម្បទារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៣៧] ភិក្ខុនីឱ្យឧបសម្បទា ដល់សិក្ខមានាដែលមិនបានសិក្សាសិក្ខាក្នុងធម៌ ៦ ប្រការ​អស់២វស្សា ត្រូវអាបត្ដិ២ គឺក្នុងប្រយោគដែលកំពុងឱ្យឧបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យ​ឧបសម្បទារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៣៨] ភិក្ខុនីឱ្យឧបសម្បទាដល់សិក្ខមានាដែលបានសិក្សាសិក្ខាក្នុងធម៌៦ប្រការអស់២ វស្សា ដែលសង្ឃមិនបានសន្មតឱ្យ ត្រូវអាបត្ដិ២ គឺ ក្នុងប្រយោគដែលកំពុងឱ្យឧបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបសម្បទារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៣៩] ភិក្ខុនីឱ្យឧបសម្បទាដល់ស្ដ្រីគ្រហស្ថមានវស្សាមិនគ្រប់១២ឆ្នាំ ត្រូវអាបត្ដិ២ គឺ ក្នុងប្រយោគដែលកំពុងឱ្យឧបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបសម្បទារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៤០] ភិក្ខុនីឱ្យឧបសម្បទាដល់ស្ដ្រីគ្រហស្ថមានវស្សាគ្រប់១២ឆ្នាំ ដែលមិនទាន់បាន​សិក្សា​សិក្ខា​ក្នុងធម៌៦ប្រការអស់២វស្សា ត្រូវអាបត្ដិ២ គឺ ក្នុងប្រយោគដែល​កំពុងឱ្យ​ឧបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបសម្បទារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៤១] ភិក្ខុនីឱ្យឧបសម្បទាដល់ស្ដ្រីគ្រហស្ថមានវស្សាគ្រប់១២ឆ្នាំ ហើយបានសិក្សា​សិក្ខា​ក្នុងធម៌៦ប្រការអស់២វស្សាហើយ តែសង្ឃមិនទាន់បានសន្មតឱ្យ ត្រូវអាបត្ដិ២ គឺ ក្នុងប្រយោគដែលកំពុងឱ្យឧបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបស្បទារួចហើយ ត្រូវ​អាបត្ដិបាចិត្ដិយៈ។

[៧៤២] ភិក្ខុនី ឱ្យឧបស្បទាដល់សិក្ខមានាជាសហជីវិនី (កូនសិស្ស) ហើយមិន​បង្រៀន​ដោយខ្លួនឯង ឬមិនឱ្យគេបង្រៀនអស់២វស្សា ត្រូវអាបត្ដិ១ គឺបាចិត្ដិយៈ។

[៧៤៣] ភិក្ខុនីមិនតាមបម្រើភិក្ខុនីជាបវត្ដិនីដែលបំបួស (ខ្លួន) អស់២វស្សា ត្រូវអាបត្ដិ១ គឺបាចិត្ដិយៈ។

[៧៤៤] ភិក្ខុនីឱ្យឧបសម្បទាដល់សិក្ខមានាជាសហជីវិនីហើយ មិននាំយកទៅខ្លួនឯង ឬមិន​ឱ្យគេនាំយកទៅ ត្រូវអាបត្ដិ១ គឺបាចិត្ដិយៈ។

ចប់ គព្ភិនីវគ្គ ជាគម្រប់៧។

[៧៤៥] ភិក្ខុនីឱ្យឧបសម្បទាដល់កុមារី មានវស្សាមិនគ្រប់២០ត្រូវអាបត្ដិ២ គឺ ក្នុងប្រយោគ​ដែលកំពុងឱ្យឧបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបសម្បទារួចហើយ ត្រូវអាបត្ដិ​បាចិត្ដិយៈ។

[៧៤៦] ភិក្ខុនីឱ្យឧបសម្បទាដល់កុមារីមានឆ្នាំពេញ២០ហើយ តែមិនបានសិក្សា​សិក្ខា​ក្នុង​ធម៌៦ប្រការ អស់២វស្សា ត្រូវអាបត្ដិ២ គឺ ក្នុងប្រយោគដែលកំពុងឱ្យឧបសម្បទា ត្រូវ​អាបត្ដិទុក្កដ លុះឱ្យឧបសម្បទារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៤៧] ភិក្ខុនីឱ្យឧបសម្បទា ដល់កុមារីមានឆ្នាំពេញ២០ហើយ បានសិក្សាសិក្ខាក្នុងធម៌៦ ប្រការអស់២ឆ្នាំ ដែលសង្ឃមិនបានសន្មតឱ្យ ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគ​ដែលកំពុង​ឱ្យឧបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបសម្បទារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៤៨] ភិក្ខុនីមានវស្សាមិនទាន់គ្រប់១២ ហើយឱ្យឧបសម្បទា (គេ) ត្រូវអាបត្ដិ២ គឺ ក្នុងប្រយោគដែលកំពុងឱ្យបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបសម្បទារួចហើយ ត្រូវ​អាបត្ដិបាចិត្ដិយៈ។

[៧៤៩] ភិក្ខុនីមានវស្សាគ្រប់១២ហើយ តែសង្ឃមិនទាន់បានសន្មតឱ្យ ហើយឱ្យ​ឧបសម្បទា (គេ) ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគដែលកំពុងឱ្យឧបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបសម្បទារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៥០] ភិក្ខុនីកាលដែលសង្ឃនិយាយថា នែលោកម្ចាស់ លោក មិនគួរឱ្យ​ឧបសម្បទា​នៅឡើយទេ ដូច្នេះ ក៏ទទួលថា សាធុ ហើយគ្រាក្រោយ ត្រឡប់តិះដៀលវិញ ត្រូវអាបត្ដិ២ គឺ ក្នុងប្រយោគដែលកំពុងតិះដៀល ត្រូវអាបត្ដិទុក្កដ លុះតិះដៀលហើយ ត្រូវអាបត្ដិ​បាចិត្ដិយៈ។

[៧៥១] ភិក្ខុនីនិយាយនឹងសិក្ខមានាថា នែនាង បើនាងឱ្យចីវរដល់យើង យើងនឹង​ឱ្យនាង​បានឧបសម្បទា (ដល់មកខាងក្រោយ) ក៏មិនឱ្យ (សិក្ខមានានោះ) បានឧបសម្បទា ទាំងមិនធ្វើសេចក្ដីខ្វល់ខ្វាយ ដើម្បីឱ្យបានឧបសម្បទា ត្រូវអាបត្ដិ១គឺបាចិត្ដិយៈ។

[៧៥២] ភិក្ខុនីនិយាយនឹងសិក្ខមានាថា នែនាង បើនាងតាមបម្រើយើងអស់២ឆ្នាំ យើង​នឹងឱ្យនាងបានឧបសម្បទា (ដល់មកខាងក្រោយ) ក៏មិនឱ្យឧបសម្បទា ទាំងមិនធ្វើ​សេចក្ដី​ខ្វល់ខ្វាយ ដើម្បីឱ្យបានឧបសម្បទា ត្រូវអាបត្ដិ១ គឺបាចិត្ដិយៈ។

[៧៥៣] ភិក្ខុនីឱ្យឧបសម្បទាដល់សិក្ខមានាដែលនៅច្រឡូកច្រឡំដោយបុរស ដែលនៅ​ច្រឡូកច្រឡំដោយក្មេងប្រុស ជាស្ដ្រីកាច បណ្ដាលឱ្យកើតសេចក្ដីសោក ត្រូវអាបត្ដិ២ គឺ ក្នុងប្រយោគដែលកំពុងឱ្យឧបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបសម្បទារួចហើយ ត្រូវ​អាបត្ដិបាចិត្ដិយៈ។

[៧៥៤] ភិក្ខុនីឱ្យឧបសម្បទាដល់សិក្ខមានា ដែលមាតាបិតាក្ដី ស្វាមីក្ដី មិនទាន់បាន​អនុញ្ញាតឱ្យ ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគដែលកំពុងឱ្យឧបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យ​ឧបសម្បទារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៥៥] ភិក្ខុនីឱ្យឧបសម្បទាដល់សិក្ខមានា ដោយឱ្យឆន្ទៈឈ្មោះ បារិវាសិកៈ ត្រូវអាបត្ដិ២ គឺ ក្នុងប្រយោគដែលកំពុងឱ្យឧបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបសម្បទារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៥៦] ភិក្ខុនីឱ្យឧបសម្បទារាល់ឆ្នាំ ត្រូវអាបត្ដិ២គឺ ក្នុង ប្រយោគដែលកំពុង​ឱ្យ​ឧបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបសម្បទារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៥៧] ភិក្ខុនីឱ្យឧបសម្បទាដល់ស្ដ្រីពីររូបក្នុង១ឆ្នាំ ត្រូវអាបត្ដិ២ គឺ ក្នុងប្រយោគ​ដែល​កំពុង​ឱ្យឧបសម្បទា ត្រូវអាបត្ដិទុក្កដ លុះឱ្យឧបសម្បទារួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

ចប់ កុមារីភូតវគ្គ ជាគម្រប់៨។

[៧៥៨] ភិក្ខុនី(មិនឈឺ) បាំងឆត្រ ពាក់ស្បែកជើង ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគ​ដែល​កំពុង​បាំង កំពុងពាក់ ត្រូវអាបត្ដិទុក្កដ លុះបាំង ពាក់ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៥៩] ភិក្ខុនី(មិនឈឺ) ទៅដោយយាន ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគដែលរៀបនឹងទៅ ត្រូវ​អាបត្ដិ​ទុក្កដ លុះទៅ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៦០] ភិក្ខុនីក្រវាត់ខ្សែក្រវាត់ ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគដែលកំពុងក្រវាត់ ត្រូវ​អាបត្ដិ​ទុក្កដ លុះក្រវាត់រួច ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៦១] ភិក្ខុនីទ្រទ្រង់គ្រឿងអលង្ការរបស់ស្ដ្រី [អលង្ការរបស់ស្ដ្រីមានឈ្នួត ខ្សែក ខ្សែដៃ កងជើង ខ្សែចង្កេះជាដើម។] ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគដែលកំពុងទ្រទ្រង់ ត្រូវ​អាបត្ដិទុក្កដ លុះទ្រទ្រង់រួច ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៦២] ភិក្ខុនីងូតទឹកដោយគ្រឿងក្រអូប និងគ្រឿងលាប ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគ​ដែល​កំពុងងូត ត្រូវអាបត្ដិទុក្កដ លុះងូត ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៦៣] ភិក្ខុនីងូតទឹកដោយគ្រឿងអប់ និងគ្រឿងលម្អិត ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគ​ដែល​កំពុង​ងូត ត្រូងអាបត្ដិទុក្កដ លុះងូតស្រេចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៦៤] ភិក្ខុនីឱ្យភិក្ខុនីផងគ្នាគក់ រឹត ច្របាច់ ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគដែលរៀបនឹងគក់ រឹត ត្រូវអាបត្ដិទុក្កដ លុះបានគក់ រឹត ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៦៥] ភិក្ខុនីឱ្យសិក្ខមានាគក់ រឹត ច្របាច់ ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគដែលរៀបនឹងគក់ រឹត ត្រូវអាបត្ដិទុក្កដ លុះបានគក់ រឹត ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៦៦] ភិក្ខុនីឱ្យសាមណេរីគក់ រឹត ច្របាច់ ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគដែលរៀបនឹងគក់ រឹត ត្រូវអាបត្ដិទុក្កដ លុះបានគក់ រឹត ត្រូវអាបត្ដិបាចិត្ដិយៈ។ ភិក្ខុនីឱ្យស្ដ្រីជាគ្រហស្ថគក់ រឹត ច្របាច់ ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគដែលរៀបនឹងគក់ រឹត ត្រូវអាបត្ដិទុក្កដ លុះបានគក់ រឹត ត្រូវ​អាបត្ដិ​បាចិត្ដិយៈ។ ភិក្ខុនី មិនប្រាប់ហើយអង្គុយលើអាសនៈខាងមុខភិក្ខុ ត្រូវអាបត្ដិ២ គឺក្នុង​ប្រយោគ​ដែល​រៀបអង្គុយ ត្រូវអាបត្ដិទុក្កដ លុះអង្គុយស៊ប់ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៦៧] ភិក្ខុនី សួរប្រស្នានឹងភិក្ខុដែលខ្លួនមិនបានសូមឱកាស ត្រូវអាបត្ដិ២គឺ ក្នុង​ប្រយោគ​​ដែល​កំពុងសួរ ត្រូវអាបត្ដិទុក្កដ លុះសួររួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។

[៧៦៨] ភិក្ខុនីគ្មានសំពត់ចោមពុង ចូលទៅកាន់ស្រុក ត្រូវអាបត្ដិ២គឺ ឈាន​ជំហាន​ជា​បឋម​កន្លងរបងស្រុកទៅ ត្រូវអាបត្ដិទុក្កដ ឈានជំហានជាគម្រប់ពីរកន្លងទៅ ត្រូវអាបត្ដិ​បាចិត្ដិយៈ។

ចប់ ឆត្ដុបាហវគ្គ ជាគម្រប់៩។

ចប់ ខុទ្ទកវគ្គ ទាំង៩។

[៧៦៩] ភិក្ខុនី (មិនឈឺ) សូមទឹកដោះរាវយកមកឆាន់ ត្រូវអាបត្ដិ២គឺ កំពុងទទួលប្រគេន ដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ (លុះទទួលហើយឆាន់) ត្រូវអាបត្ដិ​បាដិទេសនីយៈ គ្រប់ៗវារៈដែលលេបចូលទៅ។

[៧៧០] ភិក្ខុនី (មិនឈឺ) សូមប្រេងគេយកមកឆាន់ ត្រូវអាបត្ដិ២គឺ កំពុងទទួលប្រគេន ដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ (លុះទទួលហើយឆាន់) ត្រូវអាបត្ដិបាដិទេសនីយៈ គ្រប់ៗវារៈដែលលេបចូលទៅ។

[៧៧១] ភិក្ខុនី (មិនឈឺ) សូមទឹកឃ្មុំគេយកមកឆាន់ ត្រូវអាបត្ដិ២គឺ កំពុងទទួលប្រគេន ដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ (លុះទទួលហើយឆាន់) ត្រូវអាបត្ដិបាដិទេសនីយៈគ្រប់ៗវារៈ ដែលលេបចូលទៅ។

[៧៧២] ភិក្ខុនី(មិនឈឺ) សូមស្ករអំពៅគេយកមកឆាន់ ត្រូវអាបត្ដិ២គឺ កំពុងទទួលប្រគេន ដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ (លុះទទួលហើយឆាន់) ត្រូវអាបត្ដិ​បាដិទេសនីយៈ គ្រប់ៗវារៈដែលលេបចូលទៅ។

[៧៧៣] ភិក្ខុនី (មិនឈឺ) សូមត្រីគេយកមកឆាន់ ត្រូវអាត្ដិ២គឺ កំពុងទទួលប្រគេន ដោយ​គិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ (លុះទទួលហើយឆាន់) ត្រូវ​អាបត្ដិ​បាដិទេសនីយៈ គ្រប់ៗ វារៈដែលលេបចូលទៅ។

[៧៧៤] ភិក្ខុនី (មិនឈឺ) សូមសាច់អំពីគេយកមកឆាន់ ត្រូវអាបត្ដិ២គឺ កំពុងទទួលប្រគេន ដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ (លុះទទួលហើយឆាន់) ត្រូវអាបត្ដិ​បាដិទេសនីយៈ គ្រប់ៗវារៈដែលលេបចូលទៅ។

[៧៧៥] ភិក្ខុនី (មិនឈឺ) សូមទឹកដោះស្រស់អំពីគេយកមកឆាន់ ត្រូវអាបត្ដិ២គឺ កំពុង​ទទួល​ប្រគេន ដោយគិតថា អាត្មអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ (លុះទទួហើយឆាន់) ត្រូវអាបត្ដិបាដិទេសនីយៈ គ្រប់ៗវារៈដែលលេបចូលទៅ។

[៧៧៦] ភិក្ខុនី (មិនឈឺ) សូមទឹកដោះជូរអំពីគេយកមកឆាន់ ត្រូវអាបត្ដិ២គឺ កំពុង​ទទួល​ប្រគេន ដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ (លុះទទួលហើយឆាន់) ត្រូវអាបត្ដិបាដិទេសនីយៈ គ្រប់ៗ វារៈដែលលេបចូលទៅ។

ចប់ បាដិទេសនីយៈ ទី៨។

ចប់ កតាបត្ដិវារៈ ជាគម្រប់២។

[៧៧៧] ពួកអាបត្ដិរបស់ភិក្ខុនី ដែលមានចិត្ដជោកដោយរាគៈ ត្រេកអរនឹង​ការប៉ះពាល់​កាយ​របស់បុរសបុគ្គល ដែលមានចិត្ដជោកដោយរាគៈ បណ្ដាវិបត្ដិទាំង៤ រាប់​បញ្ជូល​ក្នុង​វិបត្ដិ​ប៉ុន្មាន។ ពួកអាបត្ដិរបស់ភិក្ខុនីដែលមានចិត្ដជោកដោយរាគៈ ត្រេកអរនឹងការ​ប៉ះពាល់​កាយ របស់បុរសបុគ្គលដែលមានចិត្ដជោកដោយរាគៈ បណ្ដាវិបត្ដិទាំង៤ រាប់​បញ្ជូល​ក្នុងវិបត្ដិ២ គឺ សីលវិបត្ដិក៏មាន អាចារវិបត្ដិក៏មាន។

[៧៧៨] ពួកអាបត្ដិរបស់ភិក្ខុនី (មិនឈឺ) សូមទឹកដោះជូរអំពីគេ យកមកឆាន់ បណ្ដា​វិបត្ដិទាំង៤ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ ពួកអាបត្ដិរបស់ភិក្ខុនី (មិនឈឺ) សូមទឹកដោះជូរ​អំពី​គេយកមកឆាន់ បណ្ដាវិបត្ដិទាំង៤ រាប់បញ្ចូលក្នុងវិបត្ដិ១ គឺអាចារវិបត្ដិ។

ចប់ វិបត្ដិវារៈ ជាគម្រប់៣។

[៧៧៩] ពួកអាបត្ដិរបស់ភិក្ខុនី ដែលមានចិត្ដជោកដោយរាគៈ ត្រេកអរនឹងការ​ប៉ះពាល់​កាយ​របស់បុរសបុគ្គល ដែលមានចិត្ដជោកដោយរាគៈ បណ្ដាកងនៃអាបត្ដិទាំង៧ លោក​សង្គ្រោះ​ដោយកងនៃអាបត្ដិប៉ុន្មាន។ ពួកអាបត្ដិរបស់ភិក្ខុនីដែលមានចិត្ដជោកដោយរាគៈ ត្រេកអរ នឹងការប៉ះពាល់កាយរបស់បុរសបុគ្គល ដែលមានចិត្ដជោកដោយរាគៈ បណ្ដា​កង​នៃអាបត្ដិ​ទាំង៧ លោកសង្គ្រាះដោយកងនៃអាបត្ដិ៣គឺកង នៃអាបត្ដិបារាជិកក៏មាន កងនៃ​អាបត្ដិ​ថុល្លច្ច័យ​ក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។បេ។

[៧៨០] ពួកអាបត្ដិរបស់ភិក្ខុនី (មិនឈឺ) សូមទឹកដោះជូរអំពីគេយកមកឆាន់ បណ្ដា​កងនៃ​អាបត្ដិទាំង៧ លោកសង្គ្រោះដោយកងនៃអាបត្ដិប៉ុន្មាន។ ពួកអាបត្ដិរបស់ភិក្ខុនី ដែលសូម​ទឹកដោះជូរអំពីគេយកមឆាន់ បណ្ដាកងនៃអាបត្ដិទាំង៧ លោកសង្គ្រោះ​ដោយ​កងនៃ​អាបត្ដិ​២ គឺកងនៃអាបត្ដិបាដិទេសនីយៈក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។

ចប់ សង្គហវារៈ ជាគម្រប់៤។

[៧៨១] ពួកអាបត្ដិរបស់ភិក្ខុនី ដែលមានចិត្ដជោកដោយរាគៈ ត្រេកអរនឹងការប៉ះពាល់​កាយ​របស់បុរសបុគ្គល ដែលមានចិត្ដជោកដោយរាគៈ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំង​ឡើង​អំពីសមុដ្ឋានប៉ុន្មាន។ ពួកអាបត្ដិរបស់ភិក្ខុនី ដែលមានចិត្ដជោកដោយរាគៈ ត្រេកអរ​​នឹង​ការប៉ះ​ពាល់កាយរបស់បុរសបុគ្គល ដែលមានចិត្ដជោកដោយរាគៈ បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦ តាំងឡើងអំពីសមុដ្ឋាន១ គឺតាំងឡើងអំពីកាយ និងចិត្ដ មិន​តាំងឡើងអំពីវាចាឡើយ។បេ។

[៧៨២] ពួកអាបត្ដិរបស់ភិក្ខុនី (មិនឈឺ) សូមទឹកដោះជូរយកមកឆាន់ បណ្ដាសមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦ តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ ពួកអាបត្ដិរបស់ភិក្ខុនី (មិនឈឺ) សូម​ទឹកដោះ​ជូរ​យក​មក​ឆាន់ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងអំពីសមុដ្ឋាន៤ គឺតាំង​ឡើងអំពីកាយ មិនតាំង​ឡើង​អំពីវាចា មិនតាំងឡើងអំពីចិត្ដក៏មាន តាំងឡើងអំពីកាយ និងវាចា មិនតាំងឡើង​អំពីចិត្ដ​ក៏​មាន តាំងឡើងអំពីកាយ និងចិត្ដ មិនតាំងឡើង​អំពី​វាចាក៏មាន តាំងឡើងអំពីកាយ​ វាចា​ និង​ចិត្ដ​ក៏​មាន។

ចប់ សមុដ្ឋានវារៈ ជាគម្រប់៥។

[៧៨៣] ពួកអាបត្ដិរបស់ភិក្ខុនី ដែលមានចិត្ដជោកដោយរាគៈ ត្រេកអរនឹងការប៉ះពាល់​កាយ​របស់បុរសបុគ្គល ដែលមានចិត្ដជោកដោយរាគៈដែរ បណ្ដាអធិករណ៍ទាំង៤ ចាត់ជា​អធិករណ៍​ណា។ ពួកអាបត្ដិរបស់ភិក្ខុនី ដែលមានចិត្ដជោកដោយរាគៈ ត្រេកអរនឹង​ការប៉ះពាល់​កាយរបស់បុរសបុគ្គល ដែលមានចិត្ដជោកដោយរាគៈដែរ បណ្ដាអធិករណ៍​ទាំង៤ ចាត់ជាអាបត្ដាធិករណ៍។បេ។

[៧៨៤] ពួកអាបត្ដិរបស់ភិក្ខុនី (មិនឈឺ) សូមទឹកដោះជូរយកមកឆាន់ បណ្ដាអធិករណ៍​ទាំង៤ ចាត់ជាអធិករណ៍ណា។ ពួកអាបត្ដិរបស់ភិក្ខុនី (មិនឈឺ) សូមទឹកដោះជូរ​យកមក​ឆាន់ បណ្ដា​អធិករណ៍ទាំង៤ ចាត់ជាអាបត្ដាអធិករណ៍។

ចប់ អធិករណវារៈ ជាគម្រប់៦។

[៧៨៥] ពួកអាបត្ដិរបស់ភិក្ខុនី ដែលមានចិត្ដជោកដោយរាគៈ ត្រេកអរនឹងការ​ប៉ះពាល់​កាយរបស់បុរសបុគ្គល ដែលមានចិត្ដជោកដោយរាគៈដែរ បណ្ដាសមថៈទាំង៧ រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន។ ពួកអាបត្ដិរបស់ភិក្ខុនី ដែលមានចិត្ដជោកដោយរាគៈ ត្រេកអរ​នឹងការ​ប៉ះពាល់​កាយ របស់បុរសបុគ្គល ដែលមានចិត្ដជោកដោយរាគៈដែរ បណ្ដា​សមថៈទាំង៧ តែងរម្ងាប់ដោយសមថៈ៣គឺ ដោយសម្មុខាវិន័យ និងបដិញ្ញាតករណៈ ក៏មាន ដោយសម្មុខាវិន័យ និងតិណវត្ថារកៈក៏មាន។បេ។

[៧៨៦] ពួកអាបត្ដិរបស់ភិក្ខុនី (មិនឈឺ) សូមទឹកដោះជូរយកមកឆាន់ បណ្ដាសមថៈទាំង ៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ ពួកអាបត្ដិរបស់ភិក្ខុនី (មិនឈឺ) សូមទឹកដោះជូរ​យកមកឆាន់ បណ្ដាសមថៈទាំង៧តែង រម្ងាប់ដោសមថៈ៣ គឺ ដោយសម្មុខាវិន័យ និង​បដិញ្ញាតរករណៈក៏មាន ដោយសម្មុខាវិន័យ និងតិណវត្ថារកៈក៏មាន។

ចប់ សមថវារៈ ជាគម្រប់៧។

[៧៨៧] ភិក្ខុនីមានចិត្ដជោកដោយរាគៈ ត្រេកអរនឹងការប៉ះពាល់ កាយរបស់​បុរសបុគ្គល​ដែល​មានចិត្ដជោកដោយរាគៈ ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុនីដែលមានចិត្ដជោកដោយរាគៈ ត្រេកអរ​នឹងការ​ប៉ះពាល់កាយរបស់បុរសបុគ្គល ដែលមានចិត្ដជោកដោយរាគៈ ត្រូវ​អាបត្ដិ៣ គឺត្រេកអរ នឹងការចាប់ពាល់នូវ(សរីរប្រទេស) ពីខាងក្រោមដងកាំបិត ចុះមក​ដល់​ខាងលើមណ្ឌលជង្គង់ ត្រូវអាបត្ដិបារាជិក ត្រេកអរនឹងការចាប់ពាល់នូវ (សរីរ​ប្រទេស) ពីខាងលើដងកាំបិត និងខាងក្រោមនៃ​មណ្ឌលជង្គង់ ត្រូវអាបត្ដិថុល្លច្ច័យ ត្រេកអរនឹងការចាប់ពាល់នូវវត្ថុជាប់នឹងកាយ ត្រូវអាបត្ដិទុក្កដ ភិក្ខុនីមានចិត្ដជោក​ដោយរាគៈ ត្រេកអរនឹងការប៉ះពាល់កាយរបស់បុរស​បុគ្គល​ដែលមាន​ចិត្ដជោកដោយរាគៈ ត្រូវអាបត្ដិទាំង៣ នេះ។ បណ្ដាវិបត្ដិ៤ អាបត្ដិទាំងនោះរាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បណ្ដា​កងនៃអាបត្ដិទាំង៧ លោកសង្គ្រោះដោយកងនៃអាបត្ដិប៉ុន្មាន។ បណ្ដាសមុដ្ឋាន​នៃអាបត្ដិទាំង ៦ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ បណ្ដាអធិករណ៍៤ ចាត់ជាអធិករណ៍​ណា។ បណ្ដាសមថៈ៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដាវិបត្ដិ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិ២ គឺសីលវិបត្ដិក៏មាន អាចារវិបត្ដិក៏មាន។ បណ្ដាកងនៃអាបត្ដិ៧ លោកសង្គ្រោះដោយកងនៃ អាបត្ដិ ៣ គឺ កងនៃអាបត្ដិបារាជិកក៏មាន កងនៃ​អាបត្ដិ​ថុល្លច្ច័យក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើង​ដោយ​សមុដ្ឋាន១គឺ តាំងឡើងអំពីកាយ និងចិត្ដ មិនតាំងឡើងអំពីវាចាឡើយ។ បណ្ដា​អធិរកណ៍៤ ចាត់ជាអាបត្ដាអធិករណ៍។ បណ្ដាសមថៈទាំង ៧ តែងរម្ងាប់ដោយសមថៈ៣ គឺដោយសម្មុខាវិន័យ និងបដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យ និងតិណវត្ថារកៈ​ក៏មាន។បេ។

[៧៨៨] ភិក្ខុនី (មិនឈឺ) សូមទឹកដោះជូរយកមកឆាន់ ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុនី (មិនឈឺ) សូមទឹកដោះជូរយកមកឆាន់ ត្រូវអាបត្ដិ២ គឺកំពុងទទួលប្រគេនដោយគិតថា អាត្មាអញ​នឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ (លុះទទួលឆាន់ហើយ) ត្រូវអាបត្ដិបាដិទេសនីយៈគ្រប់ៗ វារៈដែល​លេបចូលទៅ ភិក្ខុនី (មិនឈឺ) សូមទឹកដោះជូរយកមកឆាន់ ត្រូវអាបត្ដិ​ទាំង២នេះ។ បណ្ដាវិបត្ដិទាំង៤ អាបត្ដិទាំងនោះរាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បណ្ដាកងនៃ​អាបត្ដិ​ទាំង៧ លោកសង្គ្រោះដោយកងនៃអាបត្ដិប៉ុន្មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយ សមុដ្ឋានប៉ុន្មាន។ បណ្ដាអធិករណ៍ទាំង៤ ចាត់ជាអធិករណ៍ណា។ បណ្ដា​សមថៈទាំង៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដាវិបត្ដិទាំង៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិ១ គឺអាចារវិបត្ដិ។ បណ្ដាកងនៃអាបត្ដិទាំង៧ លោកសង្គ្រោះ​ដោយ​កងនៃអាបត្ដិ២ គឺកងនៃអាបត្ដិបាដិទេសនីយៈក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។ បណ្ដា​សមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋាន៤ គឺតាំងឡើងអំពីកាយ មិនតាំងឡើង​អំពីវាចា មិនតាំងឡើងអំពីចិត្ដក៏មាន តាំឡើងអំពីកាយ និងវាចា មិនតាំងឡើង​អំពីចិត្ដ​ក៏មាន តាំងឡើងអំពីកាយ និងចិត្ដ មិនតាំងឡើងអំពីវាចាក៏មាន តាំងឡើងអំពីកាយ វាចា និងចិត្ដក៏មាន។ បណ្ដាអធិករណ៍ទាំង៤ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈទាំង៧ តែរម្ងាប់ដោយសមថៈ៣ គឺ ដោយសម្មុខាវិន័យ និងបដិញ្ញាតកណៈក៏មាន ដោយ​សម្មុខាវិន័យ និងតិណវត្ថារកៈក៏មាន។

ចប់ សមុច្ចយវារៈ ជាគម្រប់៨។

[៧៨៩] បារាជិកណា ដែលព្រះមានព្រះភាគ ជាអរហន្ដសម្មាសម្ពុទ្ធអង្គនោះ ទ្រង់​ជ្រាបច្បាស់ (នូវកាលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចនៃប្រយោជន៍) ព្រោះបច្ច័យនៃសេចក្ដីត្រេកអរនឹងការប៉ះពាល់កាយ (របស់បុរសបុគ្គល) បារាជិកនោះ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់​ប្រារព្ធ នឹងសុន្ទរីនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលសុន្ទរីនន្ទាភិក្ខុនី មាន​ចិត្ដជោកដោយរាគៈ ត្រេកអរនឹងការប៉ះពាល់កាយរបស់បុរសបុគ្គល ដែលមានចិត្ដជោក​ដោយរាគៈដែរ។ ក្នុងសិក្ខាបទនោះ មានបញ្ញត្ដិ អនុប្បញ្ញត្ដិ និងអនុប្បន្នប្បញ្ញត្ដិដែរឬ។ មាន​តែបញ្ញត្ដិ១ ឯអនុប្បញ្ញត្ដិ និងអនុប្បន្នប្បញ្ញត្ដិមិនមានក្នុងសិក្ខាបទនោះទេ។ (សិក្ខាបទ​នោះ) ជាសព្វត្ថប្បញ្ញត្ដិ ឬជាបទេសប្បញ្ញត្ដិ។ ជាសព្វត្ថប្បញ្ញត្ដិ។ ជា​សាធារណប្បញ្ញត្ដិ ឬជាអសាធាណប្បញ្ញត្ដិ។ ជាអសាធារណប្បញ្ញត្ដិ។ ជាឯកតោបញ្ញត្ដិ ឬជាឧភតោបញ្ញត្ដិ។ ជាឯកតោបញ្ញត្ដិ។ បណ្ដាបាតិមោក្ខុទ្ទេសទាំង៤ ចាត់ចូលក្នុង​ឧទ្ទេសណា រាប់បញ្ចូលក្នុងឧទ្ទេសណា។ ចាត់ចូលក្នុងនិទានុទ្ទេស រាប់បញ្ចូលក្នុង​និទានុទ្ទេស។ មកកាន់ឧទ្ទេសត្រង់ឧទ្ទេសទីប៉ុន្មាន។ មកកាន់ឧទ្ទេសត្រង់ឧទ្ទេសទី២។ បណ្ដាវិបត្ដិ៤ ជាវិបត្ដិអ្វី។ ជាសីលវិបត្ដិ។ បណ្ដាកងនៃអាបត្ដិទាំង ៧ ជាកងនៃអាបត្ដិអ្វី។ ជាកងនៃអាបត្ដិបារាជិក។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋាន​ប៉ុន្មាន។ តាំងឡើងដោយសមុដ្ឋាន១ គឺតាំងឡើងអំពីកាយ និងចិត្ដ មិនបានតាំងឡើង​អំពីវាចាឡើយ។បេ។ លោកណាបាននាំមក។ ព្រះថេរៈទាំងឡាយនាំតៗ គ្នាមក។បេ។

[៧៩០] អាបត្ដិបារាជិក ព្រោះបច្ច័យនៃការបិទបាំងទោស ព្រះអង្គទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងថុល្លនន្ទាភិក្ខុនីដឹងថាភិក្ខុនីផងគ្នា ត្រូវអាបត្ដិបារាជិក​ហើយ មិនចោទដោយខ្លួនឯង ទាំងមិនបានប្រាប់ដល់គណៈភិក្ខុនី។ (សិក្ខាបទនោះ) មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយ​សមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

[៧៩១] អាបត្ដិបារាជិក ព្រោះបច្ច័យនៃការមិនលះបង់ (នូវទិដ្ឋិ) ក្នុងវេលាដែល​សង្ឃសូត្រ​សមនុភាសនកម្មចប់ជាគម្រប់បីដង ព្រះសម្មាសម្ពុទ្ធ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដ​ក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿង​ដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនីប្រព្រឹត្ដតាមអរិដ្ឋភិក្ខុ មានបុព្វបុរសជាអ្នក​សម្លាប់ត្មាត ដែលសង្ឃបានព្រមព្រៀងគ្នាលើកវត្ដ។ (សិក្ខាបទនោះ) មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុង​ធុរនិក្ខេប​សិក្ខាបទ)។

[៧៩២] អាបត្ដិបារាជិក ព្រោះបច្ច័យនៃការបំពេញវត្ថុជាគម្រប់៨ [វត្ថុទាំង៨គឺ ១ ត្រេកអរនឹងការចាប់ដៃរបស់បុរសបុគ្គល, ២ ត្រេកអរនឹងការចាប់ជាយសង្ឃដី​របស់បុរស​បុគ្គល, ៣ ឈរជាមួយនឹងបុរសបុគ្គល, ៤ ចរចាជាមួយនឹងបុរសបុគ្គល, ៥ ទៅកាន់ទី​សង្កេត, ៦ ត្រេកអរនឹងបុរសដើរចូលមកជិត, ៧ ចូលទៅកាន់ទីកំបាំង, ៨ បង្អោនកាយ​ទៅ ដើម្បីសេពនូវអសទ្ធម្ម (ភិក្ខុនីវិភង្គ)។] ព្រះសម្មាសម្ពុទ្ធ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដ​ក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងពួកឆព្វគ្គិយា​ភិក្ខុនី។ ព្រោះ រឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយាភិក្ខុនីបំពេញវត្ថុជាគម្រប់៨។ (សិក្ខាបទនោះ) មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើង​ដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

ចប់ បារាជិក។

[៧៩៣] សង្ឃាទិសេសណា ដែលព្រះមានព្រះភាគជាអរហន្ដសម្មាសម្ពុទ្ធអង្គនោះ ទ្រង់​ជ្រាបច្បាស់ (នូវកាលដ៏គួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចនៃប្រយោជន៍) ព្រោះបច្ច័យនៃកិរិយាធ្វើដំណើរក្ដី របស់ភិក្ខុនីជាអ្នកប្ដឹងផ្ដល់ សង្ឃាទិសេសនោះ ព្រះអង្គទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿង ដែលថុល្លនន្ទាភិក្ខុនី​ជាអ្នក​ប្ដឹងផ្ដល់។ ក្នុងសិក្ខាបទនោះ មានបញ្ញត្ដិ អនុប្បញ្ញត្ដិ និងអនុប្បន្នប្បញ្ញត្ដិដែរឬ។ មានតែបញ្ញត្ដិ១ ឯអនុប្បញ្ញត្ដិ និងអនុប្បន្នប្បញ្ញត្ដិ មិនមានក្នុងសិក្ខាបទនោះឡើយ។ (សិក្ខាបទនោះ) ជា​សព្វត្ថប្បញ្ញត្ដិ ឬជាបទេសប្បញ្ញត្ដិ។ ជាសព្វត្ថប្បញ្ញត្ដិ។ ជា​សាធារណប្បញ្ញត្ដិ ឬជាអសាធារណប្បញ្ញត្ដិ។ ជាអសាធារណប្បញ្ញត្ដិ។ ជា​ឯកតោបញ្ញត្ដិ ឬជាឧភតោបញ្ញត្ដិ។ ជាឯកតោបញ្ញត្ដិ។ បណ្ដាបាតិមោក្ខុទ្ទេសទាំង៤ ចាត់ចូល​ក្នុងឧទ្ទេស​ណា រាប់បញ្ចូលក្នុងឧទ្ទេសណា។ ចាត់ចូលក្នុងនិទានុទ្ទេស រាប់បញ្ចូលក្នុងនិទានុទ្ទេស។ មកកាន់ឧទ្ទេស ត្រង់ឧទ្ទេសណា។ មកកាន់ឧទ្ទេសត្រង់ឧទ្ទេសទី៣។ បណ្ដាវិបត្ដិទាំង៤ ចាត់ជាវិបត្ដិអ្វី។ ចាត់ជាសីលវិបត្ដិ។ បណ្ដាកងនៃអាបត្ដិទាំង៧ ចាត់ជាកងនៃអាបត្ដិ​ណា។ ចាត់ជាកងនៃអាបត្ដិសង្ឃាទិសេស។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើង​ដោយសមុដ្ឋានប៉ុន្មាន។ តាំងឡើងដោយសមុដ្ឋាន២ គឺតាំងឡើងអំពីកាយ និងវាចា មិនតាំងឡើងអំពីចិត្ដក៏មាន តាំងឡើងអំពីកាយអំពីវាចានិងចិត្ដក៏មាន។បេ។ (សិក្ខាបទ​នោះ) លោកណាបាននាំមក។ ព្រះថេរៈទាំងឡាយនាំតៗគ្នាមក។

[៧៩៤] សង្ឃាទិសេសណា។ ដែលព្រះមានព្រះភាគ ជាអរហន្ដសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាបច្បាស់ (នូវកាលគួរបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចនៃប្រយោជន៍) ព្រោះបច្ច័យនៃកិរិយាបំបួសស្ដ្រីចោរ សង្ឃាទិសេសនោះ ព្រះអង្គទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនីបំបួសស្ដ្រីចោរ។ (សិក្ខាបទនោះ) មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋាន ២ គឺតាំង​ឡើងអំពីវាចានិងចិត្ដ មិនតាំងឡើងអំពីកាយក៏មាន តាំងឡើងអំពីកាយវាចា និងចិត្ដ​ក៏មាន។

[៧៩៥] សង្ឃាទិសេស ព្រោះបច្ច័យនៃភិក្ខុនីដើរទៅកាន់ចន្លោះស្រុកម្នាក់ឯង ព្រះ​សម្មាសម្ពុទ្ធ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹង​បុគ្គល​ណា។ ទ្រង់ប្រារឰនឹងភិក្ខុនី១រូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនី១រូប ដើរទៅកាន់ចន្លោះ ស្រុកម្នាក់ឯង។ (សិក្ខាបទនោះ) មានបញ្ញត្ដិ១ មានអនុប្បញ្ញត្ដិ៣។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងបឋមបារាជិក​សិក្ខាបទ)។

[៧៩៦] សង្ឃាទិសេសរបស់ភិក្ខុនី ដែលមិនបានប្រាប់ការកសង្ឃ ទាំងមិនដឹងសេចក្ដី​ប្រាថ្នា​របស់គណៈ ហើយសូត្រហៅភិក្ខុនី ដែលសង្ឃព្រមព្រៀងគ្នាលើកវត្ដ តាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅរបស់ព្រះសាស្ដា ឱ្យចូលមកកាន់ពួក ព្រះសម្មាសម្ពុទ្ធ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់​ប្រារឰ​នឹង​ថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនី​មិនបាន​ប្រាប់ការកសង្ឃ ទាំងមិនដឹងសេចក្ដីប្រាថ្នារបស់គណៈ ហើយសូត្រហៅភិក្ខុនី ដែល​សង្ឃព្រមព្រៀងគ្នាលើកវត្ដតាមធម៌ តាមវិន័យ តាម ពាក្យប្រៀនប្រដៅរបស់ព្រះសាស្ដា (ឱ្យចូលមកកាន់ពួក)។ (សិក្ខាបទនោះ) មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

[៧៩៧] សង្ឃាទិសេស ព្រោះបច្ច័យនៃភិក្ខុនី មានចិត្ដជោកដោយ រាគៈ ទទួល​ខាទនីយ​ភោជនីយាហារ អំពីដៃបុរសបុគ្គល ដែលមានចិត្ដ ជោកដោយរាគៈ ដោយដៃខ្លួនឯង​ហើយឆាន់ ព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់​ប្រារឰ​នឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងសុន្ទរីនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿង​ដែលសុន្ទរីនន្ទាភិក្ខុនី មានចិត្ដជោកដោយរាគៈ ទទួលអាមិសៈអំពី ដៃបុរសបុគ្គល ដែល​មានចិត្ដជោកដោយរាគៈ។ (សិក្ខាបទនោះ) មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាន​នៃអាបត្ដិទាំង ៦ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។

[៧៩៨] សង្ឃាទិសេស ព្រោះបច្ច័យនៃភិក្ខុនីបញ្ជូនភិក្ខុនីផងគ្នា ដោយពាក្យថា នែនាង បុរសបុគ្គលនោះមានតម្រេកក្ដី មិនមានតម្រេកក្ដី នឹងធ្វើអ្វីដល់នាងបាន នែនាង ណ្ហើយ​ចុះ កាលណាបើនាងមិនមានតម្រេកហើយ បើបុរសបុគ្គលនេះឱ្យវត្ថុណាជាខាទនីយៈក្ដី ជាភោជនីយៈក្ដី ដល់នាង នាងចូរទទួលវត្ថុនោះ ដោយដៃរបស់ខ្លួនហើយទំពាស៊ី ឬបរិភោគចុះ ដូច្នេះ ព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនី១រូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿង​ដែលភិក្ខុនី១រូប បញ្ជូនភិក្ខុនីផងគ្នា ដោយពាក្យថា នែនាង បុរសបុគ្គលនោះមានតម្រេកក្ដី មិនមានតម្រេកក្ដី នឹងធ្វើអ្វីដល់នាងបាន នែនាង ណ្ហើយចុះ កាលណាបើនាង​មិន​មានតម្រេកហើយ បើបុរសបុគ្គលនោះឱ្យវត្ថុណាជាខាទនីយៈក្ដី ជាភោជនីយៈក្ដី ដល់​នាង នាងចូរទទួលយកវត្ថុនោះដោយដៃរបស់ខ្លួន ហើយទំពាស៊ី ឬ បរិភោគចុះ។ (សិក្ខាបទនោះ) មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយ​សមុដ្ឋាន៣។

[៧៩៩] សង្ឃាទិសេស ព្រោះបច្ច័យនៃភិក្ខុនីក្រោធខឹង (នឹងភិក្ខុនីផងគ្នា) កាលបើ​សង្ឃសូត្រ​សមនុភាសនកម្មចប់ជាគម្រប់៣ដងហើយ នៅតែមិនលះបង់ (នូវអំពីនោះ​ចេញ) ព្រះសម្មាសម្ពុទ្ធ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰ​នឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងចណ្ឌកាលីភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿង ដែលចណ្ឌកាលីភិក្ខុនីខឹងអន់ចិត្ដក៏ពោលយ៉ាងនេះថា ខ្ញុំលាព្រះពុទ្ធ ខ្ញុំលាព្រះធម៌ ខ្ញុំលាព្រះសង្ឃ ខ្ញុំលាសិក្ខាបទ។ (សិក្ខាបទនោះ) មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃ​អាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។

[៨០០] សង្ឃាទិសេស ព្រោះបច្ច័យនៃភិក្ខុនីដែលសង្ឃធ្វើឱ្យចាញ់ ព្រោះអធិករណ៍​អ្វីនីមួយ ហើយខឹង កាលបើសង្ឃសូត្រសមនុភាសនកម្ម ចប់ជាគម្រប់៣ ដងហើយ នៅតែមិនលះបង់ (នូវអំពើនោះ) ចេញ ព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់​បញ្ញត្ដ​ក្នុង​ក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងចណ្ឌកាលីភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងចណ្ឌកាលីភិក្ខុនី ដែលសង្ឃឱ្យចាញ់ ព្រោះអធិករណ៍​អ្វីនីមួយ ហើយខឹងអាក់អន់ចិត្ដ បាននិយាយយ៉ាងនេះថា ភិក្ខុនីទាំងឡាយ លុះដោយ​សេចក្ដីស្រឡាញ់ផង ភិក្ខុនីទាំងឡាយ លុះដោយសេចក្ដីខឹងផង ភិក្ខុនីទាំងឡាយ លុះដោយសេចក្ដីល្ងង់ផង ភិក្ខុនីទាំង ឡាយ លុះដោយសេចក្ដីខ្លាចផង។ (សិក្ខាបទនោះ) មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុង​ធុរនិក្ខេបសិក្ខាបទ)។

[៨០១] សង្ឃាទិសេស ព្រោះបច្ច័យនៃភិក្ខុនីទាំងឡាយនៅច្រឡូកច្រឡំ (ដោយគ្រហស្ថ) សង្ឃបានសូត្រសមនុភាសនកម្មចប់ជាគម្រប់៣ដងហើយនៅតែមិនលះបង់ (នូវអំពើនោះ) ចេញព្រះសម្មាសម្ពុទ្ធ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹង បុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីច្រើនរូប នៅច្រឡូកច្រឡំ (ដោយគ្រហស្ថ)។ (សិក្ខាបទនោះ) មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុង​ធុរនិក្ខេបសិក្ខាបទ)។

[៨០២] សង្ឃាទិសេស ព្រោះបច្ច័យនៃភិក្ខុនីបញ្ជូនភិក្ខុនីផងគ្នា ដោយពាក្យថា នែ​លោកម្ចាស់ទាំងឡាយ លោកទាំងឡាយ ចូរនៅច្រឡូកច្រឡំ (ដោយគ្រហស្ថ) ចុះ កុំនៅបែកខ្ញែកគ្នាឡើយ សង្ឃបានសូត្រសមនុភាសនកម្មចប់ជាគម្រប់៣ដងហើយ នៅ​តែ​មិនលះបង់ (នូវអំពើនោះ) ចេញ ព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដ​ក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះ​រឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនីបញ្ជូន ភិក្ខុនីផងគ្នាដោយពាក្យថា នែ​លោកម្ចាស់ទាំងឡាយ លោកទាំងឡាយ ចូរនៅច្រឡូកច្រឡំ (ដោយគ្រហស្ថ) ចុះ កុំនៅបែកខ្ញែកគ្នាឡើយ។ (សិក្ខាបទនោះ) មានតែបញ្ញត្ដិ១។ បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦ តាំងឡើងដោសមុដ្ឋាន ១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។ បេ។

[៨០៣] បាដិទេសនីយៈ ព្រោះបច្ច័យនៃភិក្ខុនី (មិនឈឺ) សូមទឹកដោះជូរយកមកឆាន់ ព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰ​នឹងបុគ្គល​ណា។ ទ្រង់ប្រារឰនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែល​ពួកឆព្វគ្គិយាភិក្ខុនី (មិនឈឺ) សូមទឹកដោះជូរយកមកឆាន់។ (សិក្ខាបទនោះ) មានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋាន៤ គឺតាំងឡើង​អំពីកាយ មិនតាំងឡើងអំពីវាចា មិនតាំងឡើងអំពីចិត្ដក៏មាន តាំងឡើងអំពីកាយនិងវាចា មិនតាំងឡើងអំពីចិត្ដ ក៏មាន តាំងឡើងអំពីកាយនិងចិត្ដ មិនតាំងឡើងអំពីវាចាក៏មាន តាំងឡើង អំពីកាយវាចានិងចិត្ដក៏មាន។

ចប់ កត្ថប្បញ្ញត្ដិវារៈ ជាបឋម។

[៨០៤] ភិក្ខុ ឬភិក្ខុនី ត្រូវអាបត្ដិប៉ុន្មាន ព្រោះបច្ច័យនៃកិរិយា ត្រេកអរនឹងការចាប់​ពាល់​កាយ (របស់បុរសបុគ្គល)។ ត្រូវអាបត្ដិ៥ ព្រោះបច្ច័យនៃកិរិយាត្រេកអរ នឹងការប៉ះ​ពាល់កាយ គឺភិក្ខុនីមានតម្រេក ត្រេកអរនឹងការចាប់ពាល់ (នូវសរីរប្រទេស) របស់បុរស​បុគ្គលដែលមានតម្រេកដែរ តាំងពីខាងក្រោមដងតាំបិតចុះមកដល់មណ្ឌលជង្គង់ខាងលើ ត្រូវអាបត្ដិបារាជិក ភិក្ខុចាប់ពាល់កាយ (ស្ដ្រី) ដោយកាយ (របស់ខ្លួន) ត្រូវអាបត្ដិ​សង្ឃាទិសេស ចាប់ពាល់វត្ថុដែលជាប់នឹងកាយ (ស្ដ្រី) ដោយកាយ (របស់ខ្លួន) ត្រូវ​អាបត្ដិថុល្លច្ច័យ ចាប់ពាល់វត្ថុដែលជាប់ដោយកាយ (ស្ដ្រី) ដោយវត្ថុដែលជាប់នឹងកាយ (ខ្លួន) ត្រូវអាបត្ដិទុក្កដ ចាក់ក្រឡេកភិក្ខុផងគ្នា ត្រូវអាបត្ដិបាចិត្ដិយៈ ភិក្ខុនិងភិក្ខុនី​ត្រូវ​អាបត្ដិ៥នេះ ព្រោះ បច្ច័យនៃកិរិយាត្រេកអរនឹងការប៉ះពាល់កាយ។

[៨០៥] ភិក្ខុ ឬភិក្ខុនី ត្រូវអាបត្ដិប៉ុន្មាន ព្រោះបច្ច័យនៃកិរិយា បិទបាំងទោស។ ត្រូវអាបត្ដិ ៤ យ៉ាង ព្រោះបច្ច័យនៃកិរិយាបិទបាំងទោស គឺភិក្ខុនីដឹងថា ភិក្ខុនីផងគ្នាត្រូវអាបត្ដិបារាជិក ហើយបិទបាំងទុក ត្រូវអាបត្ដិបារាជិក ភិក្ខុនីមានសេចក្ដីសង្ឃ័យហើយបិទបាំងទុក ត្រូវ​អាបត្ដិថុល្លច្ច័យ ភិក្ខុបិទបាំងអាបត្ដិសង្ឃាទិសេស (របស់ភិក្ខុផងគ្នា) ត្រូវអាបត្ដិបាចិត្ដិយៈ ភិក្ខុបិទបាំងអាចារវិបត្ដិត្រូវអាបត្ដិទុក្កដ ភិក្ខុនិងភិក្ខុនីត្រូវអាបត្ដិទាំង៤នេះ ព្រោះបច្ច័យនៃ​កិរិយា​បិទបាំងទោសទុក។

[៨០៦] ភិក្ខុនិងភិក្ខុនី ត្រូវអាបត្ដិប៉ុន្មាន ព្រោះបច្ច័យនៃកិរិយាមិនលះបង់ (អំពើនោះៗ) ក្នុងវេលាដែលសង្ឃសូត្រសមនុភាសនកម្មចប់ជាគម្រប់៣ដង។ ត្រូវអាបត្ដិ៥យ៉ាង ព្រោះ​បច្ច័យនៃកិរិយាមិនលះបង់ (នូវអំពើនោះៗ) ក្នុងវេលាដែលសង្ឃសូត្រ​សមនុភាសនកម្ម​ចប់ជា​គម្រប់៣ដង ឧក្ខិត្ដានុវត្ដិកាភិក្ខុនី [ភិក្ខុនីអ្នកប្រព្រឹត្ដតាមភិក្ខុភិក្ខុនីដែល​សង្ឃលើក​វត្ដ​ហើយ។] មិនលះ (អំពើនោះៗ) ក្នុងវេលាដែល សង្ឃសូត្រសមនុភាសនកម្ម​ចប់ជា​គម្រប់ ៣ ដង កាលចប់ញត្ដិ ត្រូវអាបត្ដិទុក្កដ ចប់កម្មវាចាពីរលើក ត្រូវអាបត្ដិថុល្លច្ច័យ​ទាំងឡាយ ចប់កម្មវាចាស្រេច ត្រូវអាបត្ដិបារាជិក ភេទានុវត្ដិកាភិក្ខុនី [ភិក្ខុនីអ្នកប្រព្រឹត្ដ​តាមភិក្ខុភិក្ខុនីអ្នកបំបែកសង្ឃ។] មិនលះ (អំពើនោះៗ) ក្នុងវេលាដែល​សង្ឃសូត្រ​សមនុភាសនកម្ម​ចប់ជាគម្រប់៣ ដងហើយ ត្រូវអាបត្ដិសង្ឃាទិសេស។ ភិក្ខុមិន​លះទិដ្ឋិ​លាមក ក្នុងវេលាដែលសង្ឃ សូត្រសមនុភាសនកម្មជាគម្រប់៣ដង ត្រូវអាបត្ដិបាចិត្ដិយៈ ភិក្ខុនិងភិក្ខុនី ត្រូវអាបត្ដិទាំង៥នេះ ព្រោះបច្ច័យនៃកិរិយាមិនលះបង់ (អំពើនោះៗ) ក្នុង​វេលាដែលសង្ឃសូត្រសមនុភាសនកម្មចប់ជាគម្រប់៣ដង។

[៨០៧] ភិក្ខុនី ត្រូវអាបត្ដិប៉ុន្មាន ព្រោះបច្ច័យនៃកិរិយាបំពេញវត្ថុជាគម្រប់៨។ ត្រូវអាបត្ដិ ៣ យ៉ាង ព្រោះបច្ច័យនៃកិរិយាបំពេញវត្ថុជាគម្រប់៨ គឺភិក្ខុនី កាលបើបុរសនិយាយាថា នាងចូរមកកាន់ទីឈ្មោះនេះ ហើយដើរទៅ ត្រូវអាបត្ដិទុក្កដ លុះដើរចូលទៅ​កាន់​ហត្ថបាស​របស់បុរស ត្រូវអាបត្ដិថុល្លច្ច័យ បំពេញវត្ថុជាគម្រប់៨ ឱ្យពេញ ត្រូវអាបត្ដិ​បារាជិក ភិក្ខុនីត្រូវអាបត្ដិទាំង ៣ នេះ ព្រោះបច្ច័យនៃកិរិយាបំពេញវត្ថុជាគម្រប់ ៨។

ចប់ បារាជិក។

[៨០៨] ភិក្ខុនី ជាអ្នកប្ដឹងផ្ដល់ ត្រូវអាបត្ដិ៣ យ៉ាង ព្រោះបច្ច័យ នៃកិរិយាបង្កដំណើរក្ដី គឺកិរិយាប្រាប់ដល់បុគ្គលម្នាក់ ត្រូវអាបត្ដិទុក្កដ និយាយប្រាប់ដល់បុគ្គលជាគម្រប់ពីរ ត្រូវ​អាបត្ដិថុល្លច្ច័យ លុះសម្រេចដំណើរក្ដី ត្រូវអាបត្ដិសង្ឃាទិសេស។

[៨០៩] ភិក្ខុនី ត្រូវអាបត្ដិ៣ ព្រោះបច្ច័យនៃកិរិយាបំបួសស្រីចោរ គឺចប់ញត្ដិ ត្រូវអាបត្ដិ​ទុក្កដ ចប់កម្មវាចាពីរលើក ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ចប់កម្មវាចាសព្វគ្រប់ ត្រូវ​អាបត្ដិ​សង្ឃាទិសេស។

[៨១០] ភិក្ខុនី ត្រូវអាបត្ដិ ៣ ព្រោះបច្ច័យនៃកិរិយាដើរទៅកាន់ចន្លោះស្រុកតែម្នាក់ឯង គឺដើរទៅ ត្រូវអាបត្ដិទុក្កដ ឈានជំហានជាបឋមកន្លងរបងស្រុកទៅ ត្រូវអាបត្ដិថុល្លច្ច័យ ឈានជំហានជាគម្រប់ពីរកន្លងទៅ ត្រូវអាបត្ដិសង្ឃាទិសេស។

[៨១១] ភិក្ខុនីត្រូវអាបត្ដិ៣ព្រោះបច្ច័យនៃកិរិយាមិនប្រាប់ការកសង្ឃ ទាំងមិនដឹងសេចក្ដី​ប្រាថ្នា​របស់គណៈ ហើយសូត្រហៅភិក្ខុនី ដែលសង្ឃព្រមព្រៀងគ្នាលើកវត្ដតាមធម៌ តាម​វិន័យ តាមពាក្យប្រៀន ប្រដៅរបស់ព្រះសាស្ដា (ឱ្យចូលមកកាន់ពួក) គឺចប់ញត្ដិ ត្រូវ​អាបត្ដិទុក្កដ ចប់កម្មវាចាពីរលើក ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ចប់កម្មវាចាសព្វគ្រប់ ត្រូវ​អាបត្ដិសង្ឃាទិសេស។

[៨១២] ភិក្ខុនី មានតម្រេកត្រូវអាបត្ដិ៣ ព្រោះបច្ច័យនៃកិរិយាទទួលខាទនីយៈ ឬ​ភោជនីយាហារ​អំពីដៃបុរសបុគ្គលដែលមានតម្រេកដែរ ដោយដៃរបស់ខ្លួន ហើយ​បរិភោគ គឺកំពុងទទួលដោយគិតថា អាត្មាអញ នឹងទំពាស៊ី នឹងឆាន់ ត្រូវអាបត្ដិថុល្លច្ច័យ (លុះទទួលហើយបរិភោគ) ត្រូវអាបត្ដិសង្ឃាទិសេសគ្រប់ៗ វារៈដែលលេបចូលទៅ លុះ​ទទួលទឹកនិងឈើស្ទន់ ត្រូវអាបត្ដិទុក្កដ។

[៨១៣] ភិក្ខុនី ត្រូវអាបត្ដិ៣ ព្រោះបច្ច័យនៃកិរិយាបញ្ជូនភិក្ខុនីផងគ្នា ដោយពាក្យថា នែនាង បុរសបុគ្គលនោះ ទុកជាមានតម្រេកក្ដី មិនមានតម្រេកក្ដី នឹងធ្វើអ្វីដល់នាងបាន នែនាង ណ្ហើយចុះ កាលណាបើនាងមិនមានតម្រេកទេ បុរសបុគ្គលនោះឱ្យវត្ថុណា​ជា​ខាទនីយៈក្ដី ជាភោជនីយៈក្ដី ដល់នាង ក៏នាងចូរទទួវត្ថុនោះដោយដៃរបស់ខ្លួនហើយ ទំពាស៊ីឬបរិភោគចុះ ដូច្នេះ គឺកំពុងទទួលដោយគិតថា អាត្មាអញនឹងទំពាស៊ី នឹងឆាន់ តាមពាក្យរបស់ភិក្ខុនីនោះ ត្រូវអាបត្ដិទុក្កដ (លុះទទួល ហើយឆាន់) ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​គ្រប់ៗវារៈដែលលេបចូលទៅ លុះឆាន់រួចហើយ ត្រូវអាបត្ដិសង្ឃាទិសេស។

[៨១៤] ភិក្ខុនី ក្រោធខឹង ត្រូវអាបត្ដិ ៣ ព្រោះបច្ច័យដែលខ្លួន មិនលះ (អំពើនោះៗ) ក្នុង​វេលាដែលសង្ឃសូត្រសមនុភាសនកម្មចប់ជា គម្រប់ ៣ ដង គឺចប់ញត្ដិ ត្រូវអាបត្ដិទុក្កដ ចប់វាចាពីរលើក ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ចប់កម្មវាចាសព្វគ្រប់ ត្រូវអាបត្ដិ​សង្ឃាទិសេស។

[៨១៥] ភិក្ខុនី ដែលសង្ឃឱ្យចាញ់ ព្រោះអធិករណ៍អ្វីនីមួយ ហើយក្រោធខឹង ត្រូវអាបត្ដិ ៣ ព្រោះបច្ច័យនៃកិរិយាមិនលះ (អំពើនោះ ៗ) ក្នុងវេលាដែលសង្ឃសូត្រ​សមនុភាសនកម្ម​ចប់គម្រប់ ៣ ដង គឺចប់ញត្ដិ ត្រូវអាបត្ដិទុក្កដ ចប់កម្មវាចាពីរលើក ត្រូវអាបត្ដិថុល្លច្ច័យ​ទាំងឡាយ ចប់ កម្មវាចាសព្វគ្រប់ ត្រូវអាបត្ដិសង្ឃាទិសេស។

[៨១៦] ភិក្ខុនី នៅច្រឡូកច្រឡំ (ដោយគ្រហស្ថ) ត្រូវអាបត្ដិ៣ ព្រោះបច្ច័យនៃ​កិរិយា​មិនលះ (អំពើនោះៗ) ក្នុងវេលាដែលសង្ឃសូត្រ សមនុភាសនកម្មចប់ជាគម្រប់៣ដង គឺចប់ញត្ដិ ត្រូវអាបត្ដិទុក្កដ ចប់កម្មវាចាពីរលើក ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ចប់​កម្មវាចា​សព្វគ្រប់ ត្រូវអាបត្ដិសង្ឃាទិសេស។

[៨១៧] ភិក្ខុនីបញ្ជូនភិក្ខុនីផងគ្នា ដោយពាក្យថា នែលោកម្ចាស់ទាំងឡាយ ចូរលោកម្ចាស់​ទាំងឡាយនៅច្រឡូកច្រឡំ (ដោយគ្រហស្ថ) ចុះ កុំនៅបែកខ្ញែកពីគ្នាឡើយ ដូច្នេះ ត្រូវអាបត្ដិ៣ ព្រោះបច្ច័យនៃកិរិយាមិនលះ (អំពើនោះៗ) ក្នុងវេលាដែលសង្ឃសូត្រ​សមនុភាសនកម្មចប់ជាគម្រប់៣ ដង គឺចប់ញត្ដិ ត្រូវអាបត្ដិទុក្កដ ចប់កម្មវាចាពីរលើក ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ចប់កម្មវាចាសព្វគ្រប់ ត្រូវអាបត្ដិសង្ឃា ទិសេស។

ចប់ សង្ឃាទិសេស។បេ។

[៨១៨] ភិក្ខុនី ត្រូវអាបត្ដិប៉ុន្មាន ព្រោះបច្ច័យនៃកិរិយាសូមទឹកដោះជូរយកមកឆាន់។ ភិក្ខុនី​ត្រូវអាបត្ដិ២ ព្រោះបចច្ច័យនៃកិរិយាសូមទឹក ដោះជូរយកមកឆាន់ គឺកំពុងទទួដោយ​គិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ (លុះទទួលហើយឆាន់) ត្រូវអាបត្ដិ​បាដិទេសនីយៈ គ្រប់ៗ វារៈដែលលេបចូរទៅ ភិក្ខុនីត្រូវអាបត្ដិ២នេះ ព្រោះបច្ច័យនៃ​កិរិយា សូមទឹកដោះជូរយកមកឆាន់។

ចប់ កតិអាបត្ដិវារៈ ជាគម្រប់២។

[៨១៩] អាបត្ដិទាំងឡាយ ព្រោះបច្ច័យនៃសេចក្ដីត្រេកអរនឹងការប៉ះពាល់កាយ បណ្ដា​វិបត្ដិទាំង៤ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ អាបត្ដិទាំង ឡាយ ព្រោះបច្ច័យនៃ​សេចក្ដី​ត្រេកអរនឹងការប៉ះពាល់កាយ បណ្ដាវិបត្ដិទាំង៤ រាប់បញ្ចូលក្នុងវិបត្ដិ២គឺ សីលវិបត្ដិក៏មាន អាចារវិបត្ដិក៏មាន។បេ។ អាបត្ដិទាំងឡាយ ព្រោះបច្ច័យនៃកិរិយាសូម នូវទឹកដោះជូរ​យកមកឆាន់ បណ្ដាវិបត្ដិទាំង៤ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ អាបត្ដិទាំងឡាយ ព្រោះ​បច្ច័យនៃកិរិយាសូមទឹកដោះជូរយកមកឆាន់ បណ្ដាវិបត្ដិទាំង ៤ រាប់បញ្ចូលក្នុងវិបត្ដិ១ គឺ អាចារវិបត្ដិ។

ចប់ វិបត្ដិវារៈ ជាគម្រប់ ៣។

[៨២០] អាបត្ដិទាំងឡាយ ព្រោះបច្ច័យនៃសេចក្ដីត្រេកអរនឹងការប៉ះពាល់កាយ បណ្ដាកង​នៃ​អាបត្ដិទាំង៧ លោកសង្គ្រោះដោយកងនៃអាបត្ដិប៉ុន្មាន។ អាបត្ដិទាំងឡាយ ព្រោះ​បច្ច័យនៃសេចក្ដីត្រេកអរនឹងការប៉ះពាល់កាយ បណ្ដាកងនៃអាបត្ដិទាំង៧ លោកសង្គ្រោះ​ដោយកងនៃអាបត្ដិ៥ គឺកងនៃអាបត្ដិបារាជិកក៏មាន កងនៃអាបត្ដិសង្ឃាទិសេសក៏មាន កងនៃអាបត្ដិថុល្លបច្ច័យក៏មាន កងនៃអាបត្ដិបាចិត្ដិយៈក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។ បេ។ អាបត្ដិទាំងឡាយ ព្រោះបច្ច័យនៃកិរិយាសូមទឹកដោះ ជូរយកមកឆាន់ បណ្ដាកង​នៃអាបត្ដិទាំង ៧ លោកសង្គ្រោះដោយកងនៃ អាបត្ដិប៉ុន្មាន។ អាបត្ដិទាំងឡាយ ព្រោះ​បច្ច័យនៃកិរិយាសូមទឹកដោះជូរយកមកឆាន់ បណ្ដាកងនៃអាបត្ដិទាំង ៧ លោក​សង្គ្រោះ​ដោយកងនៃអាបត្ដិ ២ គឺ កងនៃអាបត្ដិបាដិទេសនីយៈក៏មាន កងនៃអាបត្ដិទុក្កដ ក៏មាន។

ចប់ សង្គហវារៈ ជាគម្រប់ ៤។

[៨២១] អាបត្ដិទាំងឡាយ ព្រោះបច្ច័យនៃសេចក្ដីត្រេកអរនឹងការប៉ះពាល់កាយ បណ្ដា​សមុដ្ឋាននៃអាបត្ដិទាំង ៦ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ អាបត្ដិទាំងឡាយ ព្រោះ​បច្ច័យនៃសេចក្ដីត្រេកអរនឹងការប៉ះ ពាល់កាយ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ តាំង​ឡើង​ដោយសមុដ្ឋាន ១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនតាំងឡើងអំពីវាចាឡើយ។ បេ។ អាបត្ដិទាំងឡាយ ព្រោះបច្ច័យនៃកិរិយាសូមទឹកដោះជូរយកមកឆាន់ បណ្ដា សមុដ្ឋាន​នៃ​អាបត្ដិទាំង ៦ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ អាបត្ដិទាំងឡាយ ព្រោះបច្ច័យនៃ​កិរិយា​សូមទឹកដោះជូរយកមកឆាន់ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ តាំងឡើងដោយ​សមុដ្ឋាន៤ គឺតាំងឡើងអំពីកាយ មិនតាំងឡើងអំពីវាចា មិនតាំងឡើងអំពីចិត្ដក៏មាន តាំងឡើងអំពីកាយនិងវាចា មិនតាំងឡើងអំពីចិត្ដក៏មាន តាំងឡើងអំពីកាយនិងចិត្ដ មិន​តាំងឡើងអំពីវាចាក៏មាន តាំងឡើងអំពីកាយវាចានិងចិត្ដក៏មាន។

ចប់ សមុដ្ឋានវារៈ ជាគម្រប់ ៥។

[៨២២] អាបត្ដិទាំងឡាយ ព្រោះបច្ច័យនៃសេចក្ដីត្រេកអរនឹងការ ប៉ះពាល់កាយ បណ្ដា​អធិករណ៍ទាំង ៤ ចាត់ជាអធិករណ៍ណា។ អាបត្ដិទាំងឡាយ ព្រោះបច្ច័យនៃ​សេចក្ដី​ត្រេកអរ​នឹងការប៉ះពាល់កាយ បណ្ដាអធិករណ៍ទាំង ៤ ចាត់ជាអាបត្ដាធិករណ៍។បេ។ អាបត្ដិ​ទាំងឡាយ ព្រោះបច្ច័យនៃកិរិយាសូមទឹកដោះជូរយកមកឆាន់ បណ្ដា​អធិករណ៍​ទាំង៤ ចាត់ជាអធិករណ៍ណា។ អាបត្ដិទាំងឡាយ ព្រោះបច្ច័យនៃកិរិយា​សូម​ទឹកដោះជូរ​យកមកឆាន់ បណ្ដាអធិករណ៍ទាំង ៤ ចាត់ជាអាបត្ដាធិករណ៍។

ចប់ អធិករណវារៈ ជាគម្រប់ ៦។

[៨២៣] អាបត្ដិទាំងឡាយ ព្រោះបច្ច័យនៃសេចក្ដីត្រេកអរនឹងការ ប៉ះពាល់កាយ បណ្ដា​សមថៈទាំង ៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ អាបត្ដិ ទាំងឡាយ ព្រោះបច្ច័យនៃ​សេចក្ដី​ត្រេកអរ​នឹងការប៉ះពាល់កាយ បណ្ដាសមថៈទាំង៧ តែងរម្ងាប់ដោយសមថៈ៣ គឺ ដោយ​សម្មុខាវិន័យ និងបដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យ និងតិណវត្ថារកៈក៏មាន។បេ។ អាបត្ដិទាំងឡាយព្រោះបច្ច័យនៃកិរិយាសូមទឹកដោះជូរយកមកឆាន់ បណ្ដាសមថៈ​ទាំង ៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ ពួកអាបត្ដិព្រោះបច្ច័យនៃ កិរិយាសូមទឹកដោះជូរយក​មក​ឆាន់ បណ្ដាសមថៈទាំង៧ តែងរម្ងាប់ដោយសមថៈ៣ គឺ ដោយសម្មុខាវិន័យ និង​បដិញ្ញាតករណៈ​ក៏មាន ដោយសម្មុខាវិន័យ និងតិណវត្ថារកៈក៏មាន។

ចប់ សមថវារៈ ជាគម្រប់ ៧។

[៨២៤] ភិក្ខុ ឬ ភិក្ខុនី ត្រូវអាបត្ដិប៉ុន្មាន ព្រោះបច្ច័យនៃសេចក្ដី ត្រេកអរនឹងការប៉ះ​ពាល់​កាយ។ ភិក្ខុ ភិក្ខុនី ត្រូវអាបត្ដិ៥ ព្រោះបច្ច័យ នៃចេសក្ដីត្រេកអរនឹងការប៉ះពាល់កាយ គឺ ភិក្ខុនីមានតម្រេកត្រេកអរនឹងការចាប់ពាល់ (នូវសរីរប្រទេស) របស់បុរសបុគ្គលដែល​មានតម្រេកដែរ តាំងពីខាងក្រោមដងកាំបិតចុះមក ដល់ខាងលើមណ្ឌលជង្គង់ ត្រូវ​អាបត្ដិ​បារាជិក ភិក្ខុចាប់ពាល់កាយ (ស្ដ្រី) ដោយកាយរបស់ (ខ្លួន) ត្រូវអាបត្ដិសង្ឃាទិសេស ភិក្ខុចាប់ពាល់វត្ថុដែលជាប់នឹងកាយ (ស្ដ្រី) ដោយកាយរបស់(ខ្លួន) ត្រូវអាបត្ដិថុល្លច្ច័យ ភិក្ខុចាប់ពាល់វត្ថុដែលជាប់នឹងកាយ(ស្ដ្រី) ដោយវត្ថុដែលជាប់នឹងកាយ (ខ្លួន) ត្រូវ​អាបត្ដិទុក្កដ ភិក្ខុចាក់ក្រឡេកភិក្ខុផងគ្នាដោយម្រាមដៃ ត្រូវអាបត្ដិបាចិត្ដិយៈ ភិក្ខុឬភិក្ខុនី​ត្រូវ​អាបត្ដិទាំង៥នេះ ព្រោះបច្ច័យនៃសេចក្ដីត្រេកអរនឹងការប៉ះពាល់កាយ។ អាបត្ដិទាំង​នោះ បណ្ដាវិបត្ដិទាំង៤ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បណ្ដាកងនៃអាបត្ដិទាំង៧ អាបត្ដិ​ទាំងនេះ លោកសង្គ្រោះដោយកងនៃអាបត្ដិប៉ុន្មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ បណ្ដាអធិរកណ៍ទាំង៤ ចាត់ជាអធិករណ៍ណា។ បណ្ដាសមថៈទាំង ៧ រម្ងាប់ ដោយសមថៈប៉ុន្មាន។ អាបត្ដិទាំងនោះ បណ្ដាវិបត្ដិទាំង ៤ រាប់បញ្ចូលក្នុងវិបត្ដិ ២ គឺសីលវិបត្ដិក៏មាន អាចារវិបត្ដិក៏មាន។ បណ្ដាកងនៃអាបត្ដិទាំង៧ អាបត្ដិទាំងនោះ លោកសង្គ្រោះដោយកងនៃអាបត្ដិ ៥ គឺកងនៃអាបត្ដិបារាជិកក៏មាន កងនៃអាបត្ដិសង្ឃាទិសេសក៏មាន កងនៃអាបត្ដិថុល្លច្ច័យក៏មាន កងនៃអាបត្ដិបាចិត្ដិយៈ​ក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិទាំងនោះ តាំង​ឡើងដោយសមុដ្ឋាន១ គឺតាំងឡើង អំពីកាយនិងចិត្ដ មិនតាំងឡើងអំពីវាចាឡើយ។ បណ្ដា​អធិករណ៍ទាំង៤ ចាត់ជាអាបត្ដាអធិករណ៍។ បណ្ដាសមថៈទាំង៧ តែងរម្ងាប់​ដោយ​សមថៈ ៣ គឺដោយសម្មុខាវិន័យនិងបដិញ្ញាតកណៈក៏មាន ដោយសម្មុខាវិន័យ និង​តិណវត្ថារកៈ​ក៏មាន។ បេ។

[៨២៥] ភិក្ខុនី ត្រូវអាបត្ដិប៉ុន្មាន ព្រោះបច្ច័យនៃកិរិយាសូមទឹកដោះជូរយកមកឆាន់។ ភិក្ខុនី ត្រូវអាបត្ដិ ២ ព្រោះបច្ច័យនៃកិរិយាសូមទឹកដោះជូរយកមកឆាន់ គឺកំពុងទទួលប្រគេន​ដោយ​គិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ (លុះទទួលហើយឆាន់) ត្រូវ​អាបត្ដិបាដិទេសនីយៈ គ្រប់ៗវារៈដែលលេបចូលទៅ ភិក្ខុនីត្រូវអាបត្ដិទាំង២ នេះ ព្រោះបច្ច័យនៃកិរិយាសូមទឹកដោះជូរយកមកឆាន់។ អាបត្ដិទាំងនេះ បណ្ដាវិបត្ដិទាំង៤ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បណ្ដាកងនៃអាបត្ដិទាំង៧ អាបត្ដិទាំងនោះ លោកសង្គ្រោះ​ដោយកងនៃអាបត្ដិប៉ុន្មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋាន​ប៉ុន្មាន។ បណ្ដាអធិករណ៍ទាំង៤ ចាត់ជាអធិករណ៍ណា។ បណ្ដាសមថៈទាំង ៧ រម្ងាប់​ដោយ​សមថៈប៉ុន្មាន។ ពួកអាបត្ដិទាំងនោះ បណ្ដាវិបត្ដិទាំង៤ រាប់ បញ្ចូលក្នុងវិបត្ដិ១ គឺអាចារវិបត្ដិ។ បណ្ដាអាបត្ដិទាំង៧កង លោកសង្គ្រោះដោយកងនៃអាបត្ដិ ២ គឺកងនៃ​អាបត្ដិបាដិទេសនីយៈក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ តាំងឡើងដោយ សមុដ្ឋាន៤ គឺតាំងឡើងអំពីកាយ មិនតាំងឡើងអំពីវាចា និងមិនតាំង ឡើងអំពីចិត្ដក៏មាន តាំងឡើងអំពីកាយអំពីវាចា មិនតាំងឡើងអំពីចិត្ដក៏មាន តាំងឡើង​អំពីកាយនិងអំពីចិត្ដ មិនតាំងឡើងអំពីវាចាក៏មាន តាំង ឡើងអំពីកាយវាចា និង​ចិត្ដ​ក៏មាន។ បណ្ដាអធិករណ៍ទាំង ៤ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈទាំង ៧ តែង​រម្ងាប់​ដោយសមថៈ ៣ គឺ ដោយសម្មុខាវិន័យ និងបដិញ្ញាតករណៈក៏មាន ដោយ​សម្មុខាវិន័យ និងតិណវត្ថារកៈក៏មាន។

ចប់ សមុច្ចយវារៈ ជាគម្រប់៨។

ចប់ បច្ចយវារៈទាំង៨។

ចប់ មហាវារៈ១៦ ក្នុងភិក្ខុនីវិភង្គ។

សមុដ្ឋានសីសសង្ខេប

[៨២៦] សង្ខារទាំងពួងទាំងឡាយ ដែលបច្ច័យតាក់តែងហើយ ជារបស់មិនទៀងផង ជាទុក្កផង ជាអន្ដត្ដាផង។ និព្វាន និងបញ្ញត្ដិក៏លោកវិនិច្ឆ័យថា ជាអនត្ដាធម៌ដែរ [អត្ដា ប្រែថា ខ្លួន ថាចិត្ដ ឬថា សភាវៈតែងប្រព្រឹត្ដទៅក្នុងអំណាចនៃខ្លួន។ អនត្ដា ប្រែថា សភាវៈ​មិនមែនខ្លួន មិនមែនចិត្ដ មិនប្រព្រឹត្ដទៅក្នុងអំណាចនៃខ្លួន។ យើងបានពិនិត្យមើល​ត្រង់​បទ​ដែលថា អនត្ដា នោះច្រើនគម្ពីរ បានចូលចិត្ដដោយច្បាស់លាស់ថា ធម៌ទាំងអស់ គឺអាយគនៈ១២ ឬខន្ធ៥ប្រការ សុទ្ធតែជាអនត្ដាគ្រប់ចំណែក សូម្បីព្រះនិព្វានដែលជាធម៌​យ៉ាងឯក ក៏គង់បានឈ្មោះថាជា អនត្ដាដែរ តែធម៌ទាំងអស់ក្រៅចាកព្រះនិព្វាននោះ នៅមានខន្ធ៥ ជាហេតុជាបច្ច័យឱ្យកើតទៀត ព្រោះធម៌ទាំងនោះជាសសង្ខារនៅឡើយ។ ឯព្រះនិព្វា ជាអនត្ដាដែរ ជាធម៌មិនមានហេតុមិនមានបច្ច័យជាកម្លាំងឱ្យកើតឡើយ។ ព្រោះព្រះនិព្វាន នេះជាវិសង្ខារទៅហើយ ព្រះនិព្វាននោះ ពិតមែនតែជាគុណជាត​មិនត្រូវ​កើតទៀត តែមិន មែនជាឋានសូន្យទទេនោះទេ គឺព្រះនិព្វាននៅមានអាយតនៈមួយ ឬមានហេតុម្យ៉ាង គឺអរហត្ដ ផលញ្ញាណនោះឯង សមដូចពុទ្ធភាសិតថា អត្ថិ ភិក្ខវេ តទាយតនំ។]។ កាលព្រះពុទ្ធដូចជាព្រះចន្ទ មិនទាន់កើតឡើង កាលព្រះពុទ្ធដូចជា​ព្រះអាទិត្យ មិនទាន់បានត្រាស់នៅឡើយ នាមប្បញ្ញត្ដិរបស់សភាគធម៌ [សំដៅយក​សង្ខតធម៌ គឺមានបច្ច័យប្រជុំតាក់តែងបាន ជាធម៌មានចំណែកស្មើដោយអាការ មានមិន​ទៀង​ជាដើម។] ទាំងឡាយនោះ ក៏មិនមានអ្នកណាអាចដឹងបាន។ ព្រះសម្មាសម្ពុទ្ធ​ទាំង​ឡាយ ជាមហាវីរៈ ទ្រង់ធ្វើនូវទុក្ករកិរិយា មានប្រការផ្សេងៗ បានបំពេញនូវបារមី​ទាំង​ឡាយ ព្រះអង្គមានចក្ខុកើតហើយ បានត្រាស់ដឹងឡើង ព្រះអង្គទ្រង់សម្ដែង នូវព្រះសទ្ធម្ម​ដែលសម្រាប់បំផ្លាញ​នូវកងទុក្ខ ហើយនាំមកនូវសេចក្ដីសុខ ចំពោះសត្វលោក ព្រមទាំង​ព្រហ្មលោក។ ព្រះអង្គីរសសម្មាសម្ពុទ្ធ ជាសក្យមុនី ព្រះអង្គមានសេចក្ដី អនុគ្រោះ​សព្វសត្វ ឧត្ដមជាងសព្វសត្វ ជាសីហៈ (របស់នរជន) ទ្រង់សម្ដែងនូវពុទ្ធវចនៈទាំង ៣ ក្នុងបិដក គឺព្រះវិន័យ ព្រះសូត្រ ព្រះអភិធម្ម ដែលជាពាក្យមានគុណធំ។ បើព្រះវិន័យ​ឋិតនៅហើយ ព្រះសទ្ធម្ម ក៏ប្រព្រឹត្ដទៅបាន យ៉ាងនេះ ឧភតោវិភង្គ ខន្ធកវិន័យ និងមាតិកា ដែលព្រះសង្គីតិកាចារ្យចងក្រងហើយ ដោយបរិវារៈ បីដូចកម្រងផ្កាដែល​គេក្រង​ដោយ​ចេសនុ៎ះឯង។ សមុដ្ឋាននៃបរិវារៈនុ៎ះឯង ជាសមុដ្ឋានដែលអ្នកប្រាជ្ញធ្វើឱ្យទៀងទាត់ គឺធ្វើមិនឱ្យលាយច្រឡំដោយសមុដ្ឋានឯទៀត សម្ភេទផង និទានផង សមុដ្ឋានដទៃផង មានប្រាកដមកក្នុងសូត្រ ដូចសម្ដែងមកហើយខាងដើម ព្រោះហេតុនោះ ភិក្ខុដែល​មាន​សីលជាទីស្រឡាញ់ ជាអ្នកប្រាថ្នាធម៌ គប្បីសិក្សានូវបរិវារៈ (ទៀតចុះ)។ សិក្ខាបទណា ដែលទ្រង់បញ្ញត្ដហើយក្នុងវិភង្គទាំងពីរ ដែលពួកភិក្ខុ និងភិក្ខុនី តែងសម្ដែង​គ្រប់ថ្ងៃ​ឧបោសថ ខ្ញុំនឹងពោលនូវសមុដ្ឋាន (នៃសិក្ខាបទនោះ) តាមសមគួរដល់សេចក្ដីចេះដឹង អ្នកទាំងឡាយ ចូរប្រុងស្ដាប់ពាក្យរបស់ខ្ញុំ។ សិក្ខាបទទាំងឡាយ១៣ គឺបឋមបារាជិក​សិក្ខាបទ១ ទុតិយបារាជិកសិក្ខាបទ១ តទៅមុខទៀត គឺសញ្ចរិត្ដសិក្ខាបទ១ សមនុភាសន​សិក្ខាបទ១ អតិរេកចីវរសិក្ខាបទ១ ឯឡកលោមសិក្ខាបទ១ បទសោធម្មសិក្ខាបទ១ ភូតារោចនសិក្ខាបទ១ សំវិធានសិក្ខាបទ១ ថេយ្យសត្ថសិក្ខាបទ១ ធម្មទេសនាសិក្ខាបទ១ ចោរីវុដ្ឋាបនសិក្ខាបទ១ អននុញ្ញាតសិក្ខាបទ១។ សិក្ខាបទទាំង១៣ នេះ មានន័យ​របស់សមុដ្ឋាន ដែលអ្នកប្រាជ្ញទាំងឡាយបានគិតហើយ ថា ក្នុងសមុដ្ឋាននៃ​សិក្ខាបទ​មួយៗ ក្នុងវិភង្គទាំងពីរនេះ មានសមុដ្ឋានប្រហែលៗគ្នាទាំងអស់។

[៨២៧] មេថុនសិក្ខាបទ១ សុក្កវិស្សដ្ឋិសិក្ខាបទ១ កាយសំសគ្គសិក្ខាបទ១ បឋមានីយត​សិក្ខាបទ១ បុព្វូបគតសិក្ខាបទ [គឺអនុប្បខជ្ជសិក្ខាបទ ក្នុងភូតគាមវគ្គសិក្ខាបទទី៦។] ១ បរិបាចិតសិក្ខាបទ១ រហោនិសជ្ជសិក្ខាបទ [គឺភិក្ខុអង្គុយក្នុងទីកំបាំងជាមួយនឹងភិក្ខុនី។]១ សភោនជសិក្ខាបទ១ រហោនិសជ្ជសិក្ខាបទ [គឺបឋមរហោនិសជ្ជ១ ទុតិយរហោនិសជ្ជ១ (អចេលកវគ្គ សិក្ខាបទទី៤-៥)។] ទាំង២ អង្គុលិបតោទកសិក្ខាបទ១ ឧទកេហាសធម្ម​សិក្ខាបទ១ បហារទានសិក្ខាបទ១ ឧគ្គិរណសិក្ខាបទ [គឺតលសត្ដិកសិក្ខាបទ។]១ សេក្ខិយ៥៣ អធក្ខសិក្ខាបទ ១ គាមន្ដរគមនសិក្ខាបទ១ អវស្សុតាខាទនីយ គហនសិក្ខាបទ [គឺខាទនីយគហណសិក្ខាបទ។] ១ តលឃាដកសិក្ខាបទ១ ជតុមដ្ឋក​សិក្ខាបទ១ ឧទកសុទ្ធិកសិក្ខាបទ១ វស្សវុត្ថានសិក្ខាបទ១ ឱវាទគមនសិក្ខាបទ១ វុដ្ឋាបិតបវត្ដននានុពន្ធសិក្ខាបទ១ រួមត្រូវជា៧៦ សិក្ខាបទទាំងអស់នេះ សុទ្ធតែមាន​សមុដ្ឋានមួយ គឺតាំងឡើងអំពីកាយចិត្ដ ដូចបឋមបារាជិកសិក្ខាបទដែរ។

ចប់ បឋមបារាជិកសមុដ្ឋាន។

[៨២៨] អទិន្នាទានសិក្ខាបទ១ មនុស្សវិគ្គហសិក្ខាបទ១ ឧត្ដរិមនុស្សធម្មសិក្ខាបទ១ ទុដ្ឋុល្លវាច​សិក្ខាបទ១ អត្ដគាមបារិចរិយ សិក្ខាបទ ១ អមូលកសិក្ខាបទ ១ អញ្ញភាគិយសិក្ខាបទ ១ ទុតិយានិយតសិក្ខាបទ១ ចីវរច្ឆិន្ទនសិក្ខាបទ១ បរិណាមន​សិក្ខាបទ១ មុសាវាទសិក្ខាបទ១ ឱមសវាទសិក្ខាបទ ១ បេសុញ្ញសិក្ខាបទ ១ ទុដ្ឋុល្លារោចនសិក្ខាបទ១ បឋវីខណនសិក្ខាបទ១ ភូតគាមសិក្ខាបទ១ អញ្ញវាទក​សិក្ខាបទ១ ឧជ្ឈាបនកសិក្ខាបទ១ និកឌ្ឍនសិក្ខាបទ១ សិញ្ចនសិក្ខាបទ [គឺសប្បាណក​សិក្ខាបទទី១០ ក្នុងភូតគាមវគ្គ។]១ អាមិសហេតុសិក្ខាបទ១ ភុត្ដាវីសិក្ខាបទ [គឺទុតិយ​បវារណាសិក្ខាបទ។]១ ឯហិសិក្ខាបទ [គឺ ឧយ្យោជនសិក្ខាបទ។]១ អនាទរិយសិក្ខាបទ ១ ភឹសាបនសិក្ខាបទ១ អបនិធានសិក្ខាបទ១ ជីវិតាវោរោបនសិក្ខាបទ [គឺសញ្ចិច្ចបាណ​សិក្ខាបទ។]១ សប្បាណកសិក្ខាបទ១ កម្មឧក្កោជនសិក្ខាបទ១ ឧនវីសតិវស្សសិក្ខាបទ១ សំវាសសិក្ខាបទ [៥ គឺឧក្ខិត្ដសម្ភោគសិក្ខាបទ។]១ នាសិតកសាមណេរសម្ភោគសិក្ខាបទ [គឺកណ្ដកសិក្ខាបទ។]១ សហធម្មិកសិក្ខាបទ១ វិលេខនសិក្ខាបទ១ មោហនកសិក្ខាបទ១ អមូលកសិក្ខាបទ [គឺអមូលកសិក្ខាបទទី៦ ក្នុងសហធម្មិកវគ្គ។]១ កុក្កុច្ចឧបទហន​សិក្ខាបទ [គឺសញ្ចិច្ចសិក្ខាបទ។]១ ធម្មិកសិក្ខាបទ [គឺកម្មប្បដិពាហនសិក្ខាបទ។]១ ចីវរំទត្វាខិយ្យនធម្មសិក្ខាបទ [គឺខិយ្យធម្មសិក្ខាបទ។]១ បុគ្គលបរិណាមនសិក្ខាបទ១ កិន្ដេសិក្ខាបទ [មានក្នុងភិក្ខុនីវិភង្គ។]១ អកាលចីវរ សិក្ខាបទ(ភាជាបនៈ) ១ អច្ឆិន្ទន​សិក្ខាបទ ១ ទុគ្គហិតសិក្ខាបទ (ឧជ្ឈាបនកៈ) ១ និរយសិក្ខាបទ (អភិសបនៈ)១ គណចីវរលាភ​សិក្ខាបទ១ ចីវរវិភង្គសិក្ខាបទ១ ទុព្វលចីវរសិក្ខាបទ១ កឋិនផាសុក​សិក្ខាបទ១ ឧបស្សយសិក្ខាបទ១ អក្កោសនសិក្ខាបទ១ បណ្ឌីកតាសិក្ខាបទ១ កុលមច្ឆរី​សិក្ខាបទ១ គព្ភិនីវុដ្ឋាបនសិក្ខាបទ១ បាយន្ដីវុដ្ឋាបនសិក្ខាបទ១ ទ្វេវស្សាអសិក្ខិតសិក្ខមានា​សិក្ខាបទ១ សិក្ខិតសិក្ខាសង្ឃេនអសម្មតាសិក្ខាបទ១ គិហិគតាសិក្ខាបទ [គឺ ឩទានសវស្សាគិហិគតា ១ បរិបុណ្ណទ្វាទសវស្សាអសិក្ខិតសិក្ខាបទគិហិគតា១ ទ្វេវស្សានិសិក្ខិតាសង្ឃេនអសម្មតាគិហិគតា១។] មាន៣ កុមារីភូតាសិក្ខាបទ [គឺចែក​ដូចគ្នានឹងគិហិគតាសិក្ខាបទ។] មាន៣ ឩនទ្វាទសវស្សាវុដ្ឋាបនសិក្ខាបទ១ អសម្មត​វុដ្ឋាបន​សិក្ខាបទ១ អលន្ដាវសិក្ខាបទ១ សោកាវស្សាសិក្ខាបទ១ បារិវាសិកច្ឆន្ទទាន​សិក្ខាបទ១ អនុវស្សសិក្ខាបទ១ ឯកវស្សទ្វេវុដ្ឋាបនសិក្ខាបទ១ រួមទាំងអស់ ត្រូវជា៧០​សិក្ខាបទ សិក្ខាបទទាំងនេះសុទ្ធតែមានសមុដ្ឋាន៣ៗ គឺកើតឡើងអំពីកាយនិងចិត្ដ មិនកើត​ឡើងអំពីវាចា១ កើតឡើងអំពីវាចានិងចិត្ដ មិនកើតឡើងអំពីកាយ១ កើតឡើង អំពីទ្វារទាំង៣ គឺ កាយវាចាចិត្ដ១ ដូចក្នុងទុតិយបារាជិកសិក្ខាបទ។

ចប់ ទុតិយបារាជិកសមុដ្ឋាន។

សមុដ្ឋានសីសសង្ខេប សញ្ចរិត្តសមុដ្ឋាន

[៨២៩] សញ្ចរិត្ដសិក្ខាបទ១ កុដិការសិក្ខាបទ១ វិហារសិក្ខាបទ (មហល្លកៈ)១ ចីវរធោវន​សិក្ខាបទ១ ចីវរប្បដិគ្គហណសិក្ខាបទ១ អញ្ញាតកវិញ្ញត្ដិសិក្ខាបទ១ តទុត្ដរិអភិហដ្ឋុ​សិក្ខាបទ [គួរហៅថា តទុត្ដរិសិក្ខាបទបុណ្ណោះ។]១ ឧបក្ខដសិក្ខាបទ២ (គឺបឋមឧបក្ខដៈ១ ទុតិយឧបក្ខដៈ១) ទូតសិក្ខាបទ [គឺរាជសិក្ខាបទ។]១ កោសិយសិក្ខាបទ១ សុទ្ធកាឡក​សិក្ខាបទ១ ទ្វេភាគសិក្ខាបទ១ ឆព្វស្សសិក្ខាបទ៦ និសីទនសន្ថតសិក្ខាបទ១ រិញ្ចន្ដិ​សិក្ខាបទ [គឺឯឡកលោមធោវបនសិក្ខាបទ។]១ រូបិយសិក្ខាបទ១ នានប្បការកសិក្ខាបទ២ (គឺរូបិយសំវោហារសិក្ខាបទ១ កយវិក្កយសិក្ខាបទ១) ឩនបញ្ចពន្ធនសិក្ខាបទ១ វស្សិកសាដិក​សិក្ខាបទ១ សុត្ដវិញ្ញត្ដិសិក្ខាបទ១ វិកប្បនសិក្ខាបទ [គឺមហាបេសការ​សិក្ខាបទ។]១ ទ្វារសិក្ខាបទ [គឺមហល្លកសិក្ខាបទទី៩ ក្នុងភូតគាមវគ្គ។]១ ចីវរទាន​សិក្ខាបទ១ ចីវរសិព្វនសិក្ខាបទ ១ បូវសិក្ខាបទ [គឺកាណមាតាសិក្ខាបទ។]១ បច្ចយ​សិក្ខាបទ [គឺមហានាមសិក្ខាបទ។]១ ជោតិសមាទហនសិក្ខាបទ១ រតនសិក្ខាបទ១ សូចិឃរសិក្ខាបទ១ មញ្ចសិក្ខាបទ១ តូលោនទ្ធ សិក្ខាបទ១ និសីទនសិក្ខាបទ១ កណ្ឌុប្បដិច្ឆាទិសិក្ខាបទ១ វស្សិកសាដិកាសិក្ខាបទ១ សុគតចីវរសិក្ខាបទ [គឺនន្ទត្ថេរ​សិក្ខាបទ។]១ វិញ្ញត្ដិសិក្ខាបទ១ អញ្ញចេតាបនសិក្ខាបទ១ សង្ឃិកចីវរសិក្ខាបទ២ មហាជនិក​សិក្ខាបទ១ បុគ្គលបរិណាមនសិក្ខាបទ២ លហុបាបុរណសិក្ខាបទ១ គរុបាបុរណ​សិក្ខាបទ១ វិឃាសាសិក្ខាបទ២ ឧទកសាដិកាសិក្ខាបទ១ សមណចីវរទាន​សិក្ខាបទ១ រួមទាំងអស់ត្រូវជាសិក្ខាបទ៥០គត់ សិក្ខាបទទាំងនេះ សុទ្ធ តែមានសមុដ្ឋាន​ប្រាំមួយៗ គឺ កើតឡើងអំពីកាយ មិនកើតឡើងអំពីវាចានិងចិត្ដ ១ កើតឡើងអំពីវាចា មិនកើតឡើងអំពីកាយនិងចិត្ដ ១ កើតឡើងអំពីកាយនិងវាចា មិនកើតឡើង អំពីចិត្ដ១ កើតឡើងអំពីកាយនិងចិត្ដ មិនកើតឡើងអំពីវាចា១ កើតឡើងអំពីវាចានិងចិត្ដ មិនកើត​ឡើង​អំពីកាយ១ កើតឡើងអំពីទ្វារទាំង៣ គឺកាយវាចានិងចិត្ដ១ សិក្ខាបទទាំងនេះ សុទ្ធតែ​មានសមុដ្ឋាន៦ដូចគ្នានឹងសញ្ចរិត្ដសិក្ខាបទដែរ។

ចប់ សញ្ចរិត្ដសមុដ្ឋាន។

សមុដ្ឋានសីសសង្ខេប សមនុភាសនសមុដ្ឋាន

[៨៣០] សង្ឃភេទសិក្ខាបទ១ ភេទានុវត្ដកសិក្ខាបទ១ ទុព្វចជាតិកសិក្ខាបទ១ កុលទូសក​សិក្ខាបទ១ ទុដ្ឋុល្លប្បដិច្ឆាទនសិក្ខាបទ១ ទិដ្ឋិអប្បដិនិស្សជ្ជនសិក្ខាបទ១ ឆន្ទំអទត្វា គមនសិក្ខាបទ១ ឧជ្ជគ្ឃិកសិក្ខាបទ២ អប្បសទ្ទសិក្ខាបទ២ នព្យាហរណសិក្ខាបទ១ ឆមាយសិក្ខាបទ១ នីចាសនសិក្ខាបទ១ ឋានសិក្ខាបទ១ បច្ឆតោសិក្ខាបទ១ ឧប្បថេន​សិក្ខាបទ១ វជ្ជប្បដិច្ឆាទនសិក្ខាបទ១ ឧក្ខិត្ដានុវត្ដនសិក្ខាបទ១ ហត្ថគ្គហណសិក្ខាបទ ១ ឱសារណសិក្ខាបទ ១ បច្ចាចិក្ខនាសិក្ខាបទ ១ កិស្មិញ្ចិអធិករណបច្ឆាគតាសិក្ខាបទ ១ សំសដ្ឋសិក្ខាបទ [គឺភិក្ខុនីយាសំសដ្ឋសិក្ខាបទ។]១ វធិសិក្ខាបទ ២ វិសិព្វនសិក្ខាបទ ១ ទុក្ខិតាសហជីវិនីសិក្ខាបទ ១ សំសដ្ឋាសិក្ខាបទ [គឺគីហិសំសដ្ឋសិក្ខាបទ។] មួយទៀត នវូបសមនសិក្ខាបទ ១ អារាមសិក្ខាបទ ១ ឧភតោសង្ឃបវារណាសិក្ខាបទ ១ អន្វឌ្ឍមាសសិក្ខាបទ ១ សហជីវិនីសិក្ខាបទ [សហជិវិនីនានុគ្គហណសិក្ខាបទ១ សហជីវិនីនវូបកាសនសិក្ខាបទ១។]២ ចីវរទានសិក្ខាបទ ១ អនុពន្ធនសិក្ខាបទ ១ រួមទាំងអស់ ត្រូវ៣៧សិក្ខាបទ សិក្ខាបទទាំងអស់នេះ សុទ្ធតែមានសមុដ្ឋានមួយៗ គឺកើត​ឡើងអំពីកាយវាចានិងចិត្ដ ដូចក្នុងសមនុភាសនសិក្ខាបទដែរ [សង្ឃាទិសេសសិក្ខាបទ៤ គឺតាំងពីសង្ឃភេទដល់កុលទូសកៈ ឈ្មោះថាសមនុភាសនា ឬហៅថា យាវតតិយកា។]។

ចប់ សមនុភាសនសមុដ្ឋាន។

[៨៣១] ឧព្ភតកឋិនសិក្ខាបទ [ឧព្ភតកឋិនសិក្ខាបទ៣នោះ គឺបឋមកឋិន១ ទុតិយកឋិន ១ តតិយកឋិន ១។]៣ បឋមបត្ដសិក្ខាបទ១ ភេសជ្ជសិក្ខាបទ ១ អច្ចេកចីវរសិក្ខាបទ ១ សាសង្កសិក្ខាបទ ១ បក្កមន្ដសិក្ខាបទ [បក្កមនសិក្ខាបទ ២ នោះ គឺបឋមសេនាសនៈ ១ ទុតិយសេនាសនៈ ១។]២ ភិក្ខុនូបស្សយសិក្ខាបទ ១ បរម្បរភោជនសិក្ខាបទ ១ អនតិរិត្ដសិក្ខាបទ [គឺបឋមបវារណា។]១ និមន្ដនសិក្ខាបទ [គឺទុតិយបវារណា។]១ វិកប្បនសិក្ខាបទ ១ រាជសិក្ខាបទ [គឺអន្ដេបុរសិក្ខាបទ។]១ វិកាលេគាមប្បវេសនសិក្ខាបទ ១ វោសាសសិក្ខាបទ ១ អារញ្ញិកសិក្ខាបទ ១ ឧសូយវាទិកសិក្ខាបទ ១ បត្ដសន្និចយ​សិក្ខាបទ ១ បុរេភត្ដសិក្ខាបទ ១ បច្ឆាភត្ដសិក្ខាបទ ១ វិកាលេឧបសង្កមនសិក្ខាបទ ១ បញ្ចាហិកធារណសិក្ខាបទ ១ ចីវរសង្កមនីយសិក្ខាបទ ១ អាវសថ [អាវាសថ​សិក្ខាបទ២នោះ គឺអាវាសថចីវរនិស្សជ្ជនសិក្ខាបទ ១ អាវាសថចីវរបក្កមនៈ ១។] សិក្ខាបទ២ បសាខសិក្ខាបទ១ អាសននិសីទនសិក្ខាបទ១ រួមទាំងអស់ត្រូវ​ជា២៩សិក្ខាបទ សិក្ខាបទទាំងអស់នេះ សុទ្ធតែមានសមុដ្ឋានពីរៗ គឺកើតឡើងអំពីកាយនិងវាចា មិនកើត​ឡើងអំពីចិត្ដ ១ កើតឡើងអំពីទ្វារទាំង ៣ គឺកាយវាចានិងចិត្ដ ១ ដូចកឋិនសិក្ខាបទដែរ។

ចប់ កឋិនសមុដ្ឋាន។

[៨៣២] ឯឡកលោមសិក្ខាបទ ១ សហសេយ្យសិក្ខាបទ [បឋមសហសេយ្យសិក្ខាបទ១ ទុតិយសហសេយ្យ​សិក្ខាបទ១។]២ អាហច្ចនសិក្ខាបទ [វេហាសកុដិសិក្ខាបទ។]១ អាវសថបិណ្ឌភោជនសិក្ខាបទ ១ គណភោជនសិក្ខាបទ ១ វិកាលភោជនសិក្ខាបទ ១ សន្និធិការសិក្ខាបទ ១ ទន្ដបោណសិក្ខាបទ ១ អចេលកសិក្ខាបទ ១ ឧយ្យុត្ដសិក្ខាបទ ១ សេនាវាសសិក្ខាបទ ១ ឧយ្យោធិកសិក្ខាបទ ១ សុរាបានសិក្ខាបទ ១ ឱរេនឌ្ឍមាសនហានសិក្ខាបទ ១ ទុព្វណ្ណករណសិក្ខាបទ ១ បាដិទេសនីយសិក្ខាបទ ២ លសុណសិក្ខាបទ ១ ឧតិដ្ឋសិក្ខាបទ ១ នច្ចនសិក្ខាបទ ១។ នហានសិក្ខាបទ ១ អត្ថរណតុវដ្ដសិក្ខាបទ ១ ឯកសេយ្យតុវដ្ដសិក្ខាបទ ១ អន្ដោរដ្ឋេសាសង្កសិក្ខាបទ ១ ពហិរដ្ឋេសាសង្កសិក្ខាបទ ១ អន្ដោវស្សសិក្ខាបទ ១ ចិត្ដាគារសិក្ខាបទ ១ អាសន្ទិបរិភុញ្ជនសិក្ខាបទ ១ សុត្ដកន្ដនសិក្ខាបទ ១ គិហិវេយ្យាវច្ចករណសិក្ខាបទ ១ សហត្ថាទានសិក្ខាបទ១ អភិក្ខុកាវាសសិក្ខាបទ ១ ឆត្ដធារណសិក្ខាបទ ១ យានសិក្ខាបទ ១ សង្ឃាណីធារណសិក្ខាបទ១ អលង្ការធារណសិក្ខាបទ១ គន្ធនហានសិក្ខាបទ១ វាសិតនហានសិក្ខាបទ១ ភិក្ខុនីឧម្មទ្ទាបនសិក្ខាបទ១ សិក្ខមានាឧម្មទ្ទាបនសិក្ខាបទ ១ សាមណេរីឧម្មទ្ទាបនសិក្ខាបទ ១ គិហិនីឧម្មទ្ទាបនសិក្ខាបទ ១ អសង្កច្ឆិកាបត្ដិសិក្ខាបទ ១ រួមទាំងអស់ត្រូវជា៤៤សិក្ខាបទ សិក្ខាបទទាំងអស់នេះ សុទ្ធតែមានសមុដ្ឋានពីរៗ គឺកើតឡើងអំពីកាយ មិនកើតឡើងអំពី វាចានិងចិត្ដ ១ កើតឡើងអំពីកាយនិងចិត្ដ មិនកើតឡើងអំពីវាចា១ ដូចឯឡកលោមកសិក្ខាបទដែរ។

ចប់ ឯឡលោមសមុដ្ឋាន។

[៨៣៣] បទសោធម្មសិក្ខាបទ ១ ធម្មទេសនាសិក្ខាបទ ១ អសម្មតោភិក្ខុនោវាទសិក្ខាបទ ១ អត្ថង្គតសិក្ខាបទ ១ តិរច្ឆានវិជ្ជាសិក្ខាបទ ២ [តិរច្ឆានវិជ្ជា២នោះ គឺតិរច្ឆានវិជ្ជាបរិយាបុន​សិក្ខាបទ ១ តិរច្ឆានវិជ្ជាវាចនសិក្ខាបទ១។] អនោកាសបុច្ឆនសិក្ខាបទ ១ រួមទាំងអស់ ត្រូវជា៧សិក្ខាបទ សិក្ខាបទទាំងអស់នេះ សុទ្ធតែមានសមុដ្ឋានពីរៗ គឺកើតឡើងអំពីវាចា មិនកើតឡើងអំពីកាយនិងចិត្ដ ១ កើតឡើងអំពីវាចានិងចិត្ដ មិនកើតឡើងអំពីកាយ ១ ដូចបទ សោធម្មសិក្ខាបទដែរ។

ចប់ បទសោធម្មសមុដ្ឋាន។

[៨៣៤] អទ្ធានគមនសិក្ខាបទ [គឺសំវិធានសិក្ខាបទ។]១ នាវាភិរូហនសិក្ខាបទ ១ បណីតភោជនសិក្ខាបទ ១ មាតុគ្គាមសំវិធានសិក្ខាបទ ១ លោមសំហរណសិក្ខាបទ ១ ធញ្ញវិញ្ញាបនសិក្ខាបទ ១ និមន្ដនសិក្ខាបទ ១ បាដិទេសនីយសិក្ខាបទ៨ រួមទាំងអស់ ត្រូវជា១៥ សិក្ខាបទ សិក្ខាបទទាំងអស់នេះ ព្រះពុទ្ធទ្រង់ញាណ បានបញ្ញត្ដហើយដោយ​សមុដ្ឋានបួន ៗ គឺកើតឡើងអំពីកាយ មិនកើតឡើងអំពីវាចា ទាំងមិនកើតឡើងអំពីចិត្ដ ១ កើតឡើង អំពីកាយនិងវាចា មិនកើតឡើងអំពីចិត្ដ ១ កើតឡើងអំពីកាយ និងចិត្ដ មិនកើតឡើងអំពីវាចា ១ កើតឡើងអំពីកាយវាចា និងចិត្ដ ១ មានទំនងដូចអទ្ធានគមន​សិក្ខាបទដែរ។

ចប់ អទ្ធានសមុដ្ឋាន។

សមុដ្ឋានសីសសង្ខេប ថេយ្យសត្ថសមុដ្ឋាន និងធម្មទេសនាសមុដ្ឋាន

[៨៣៥] ថេយ្យសត្ថសិក្ខាបទ ១ ឧបស្សុតិសិក្ខាបទ ១ សូបវិញ្ញាបនសិក្ខាបទ ១ រត្ដន្ធការ​សិក្ខាបទ ១ បដិច្ឆន្នសិក្ខាបទ ១ អជ្ឈោកាសសិក្ខាបទ ១ ព្យូហសិក្ខាបទ ១ សិក្ខាបទ​ទាំង​អស់ នេះរួមគ្នាត្រូវជា៧ សិក្ខាបទទាំងនេះ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់សម្ដែង​ហើយថា មាន​សមុដ្ឋានពីរ ៗ គឺកើតឡើងអំពី កាយនិងចិត្ដ មិនកើតឡើងអំពីវាចា ១ កើត​ឡើង​អំពី​ទ្វារទាំង ៣ គឺកាយវាចានិងចិត្ដ ១ ដូចសមុដ្ឋានរបស់​ថេយ្យសត្ថ​សិក្ខាបទ​ដែរ។

ចប់ ថេយ្យសត្ថសមុដ្ឋាន។

[៨៣៦] ព្រះតថាគតទាំងឡាយ មិនសម្ដែងនូវព្រះសទ្ធម្មដល់បុគ្គល (មិនមានជំងឺ) មានឆត្រក្នុងដៃ១ មានឈើច្រត់ក្នុងដៃ១ មានសស្ដ្រាក្នុងដៃ១ មានអាវុធក្នុងដៃ ១ ពាក់ទ្រនាប់ ជើងឈើឬស្មៅ១ ពាក់ទ្រនាប់ជើងស្បែក១ នៅលើយាន ១ នៅលើដំណេក ១ អង្គុយត្របោមក្បាលជង្គង់១ ជួតឈ្នួតក្បាល ១ ទទូរក្បាល ១ (រឿងទាំងនេះរួមគ្នាជា) សិក្ខាបទ ១១ គត់ សិក្ខាបទទាំងអស់នេះ សុទ្ធតែមានសមុដ្ឋានមួយ ៗ គឺកើតឡើង​អំពីវាចា និងចិត្ដ មិនកើតឡើងអំពីកាយទេ ដូចធម្មទេសនាសិក្ខាបទដែរ។

ចប់ ធម្មទេសនាសមុដ្ឋាន។

[៨៣៧] ភូតសិក្ខាបទ ឈ្មោះថាភូតារោចនសិក្ខាបទ កើតឡើងអំពីសមុដ្ឋាន ៣ គឺ​កើតឡើងអំពីកាយ មិនកើតឡើង អំពីវាចា មិនកើតឡើងអំពីចិត្ដ ១ កើតឡើងអំពីវាចា មិនកើត ឡើងអំពីកាយ ទាំងមិនកើតឡើងអំពីចិត្ដ ១ កើតឡើងអំពី កាយនិងវាចា មិន​កើតឡើងអំពីចិត្ដ ១។

ចប់ ភូតារោចនសមុដ្ឋាន។

សមុដ្ឋានសីសសង្ខេប ចោរីវុដ្ឋាបនសមុដ្ឋាន​ និងអននុញ្ញាតសមុដ្ឋាន

[៨៣៨] ចោរីវុដ្ឋាបនសិក្ខាបទ កើតឡើងអំពីវាចានិងចិត្ដ សិក្ខាបទនោះមិនកើតឡើង​អំពីកាយ ១ (ម្យ៉ាងទៀត) ចោរីវុដ្ឋាបនសិក្ខាបទ កើតឡើងអំពីទ្វារទាំង ៣ គឺកាយវាចានិង ចិត្ដ ១ សិក្ខាបទនេះ ព្រះសម្មាសម្ពុទ្ធ ជាធម្មរាជទ្រង់សម្ដែង ហើយថា មានសមុដ្ឋានពីរ និងជាអកិរិយា (ត្រូវអាបត្ដិព្រោះ មិនធ្វើ គឺមិនបានប្រាប់គេជាមុនហើយបំបួស)។

ចប់ ចោរីវុដ្ឋាបនសមុដ្ឋាន។

[៨៣៩] អននុញ្ញាតសិក្ខាបទមានសមុដ្ឋាន ៤ ជាអកិរិយា គឺកើតឡើងអំពីវាចា មិនកើត​ឡើងអំពីកាយ ទាំងមិនកើតឡើង អំពីចិត្ដ ១ សិក្ខាបទនោះ កើតឡើងអំពីកាយនិងវាចា មិនកើតឡើងអំពីចិត្ដ ១ សិក្ខាបទនោះ កើតឡើងអំពីវាចានិងចិត្ដ មិនកើតឡើងអំពីកាយ ១ កើតឡើងអំពីសមុដ្ឋានទាំង ៣ គឺ កាយវាចានិងចិត្ដ ១។

ចប់ អននុញ្ញាតសមុដ្ឋាន។

[៨៤០] សេចក្ដីថា សមុដ្ឋានសង្ខេបទាំង ១៣ (នេះ) ព្រះ សម្មាសម្ពុទ្ធទ្រង់សម្ដែងប្រពៃ​ហើយ ដើម្បីធ្វើមិនឱ្យភាន់ច្រឡំ សមគួរដល់វិន័យនិងបាលីនិងធម៌ បណ្ឌិតអ្នកទ្រទ្រង់​វិន័យ​នេះ កុំភាន់ច្រឡំក្នុងសមុដ្ឋានឡើយ។

ចប់ សមុដ្ឋានសីសសង្ខេប។

កតិបុច្ឆាវារៈ

[៨៤១] (សួរថា) អាបត្ដិមានប៉ុន្មាន។ កងនៃអាបត្ដិ មាន ប៉ុន្មាន។ វិនីតវត្ថុមានប៉ុន្មាន។ សេចក្ដីមិនគោរពមានប៉ុន្មាន។ សេចក្ដីគោរពមានប៉ុន្មាន។ វិនីតវត្ថុមានប៉ុន្មាន។ វិបត្ដិមាន​ប៉ុន្មាន។ សមុដ្ឋាននៃអាបត្ដិ មានប៉ុន្មាន។ មូលនៃវិវាទមានប៉ុន្មាន។ មូលនៃអនុវាទ​មាន​ប៉ុន្មាន។ សារាណីយធម៌មានប៉ុន្មាន។ ភេទករវត្ថុ (រឿងដែលធ្វើឱ្យបែកគ្នា) មានប៉ុន្មាន។ អធិករណ៍ មានប៉ុន្មាន។ សមថៈមានប៉ុន្មាន។

[៨៤២] (ឆ្លើយថា) អាបត្ដិមាន៥។ កងនៃអាបត្ដិមាន៥។ វិនីតវត្ថុមាន ៥។ អាបត្ដិមាន ៧។ កងនៃអាបត្ដិ មាន ៧។ វិនីតវត្ថុមាន ៧។ សេចក្ដីមិនគោរពមាន ៦។ សេចក្ដីគោរពមាន ៦។ វិនីតវត្ថុមាន ៦។ វិបត្ដិមាន ៤។ សមុដ្ឋាននៃអាបត្ដិមាន ៦។ មូលនៃរិវាទមាន ៦។ មូលនៃអនុវាទ មាន៦។ សារាណីយធម៌មាន៦។ ភេទករវត្ថុមាន១៨។ អធិករណ៍មាន៤។ សមថៈមាន៧។

[៨៤៣] អាបត្ដិ៥ក្នុងមាតិកាទាំងអស់នោះ ដូចម្ដេចខ្លះ។ (អាបត្ដិ ៥) គឺ អាបត្ដិបារាជិក ១ អាបត្ដិសង្ឃាទិសេស ១ អាបត្ដិបាចិត្ដិយៈ ១ អាបត្ដិបាដិទេសនីយៈ ១ អាបត្ដិទុក្កដ ១។ នេះ ជាអាបត្ដិ៥។

[៨៤៤] កងនៃអាបត្ដិទាំង៥ ក្នុងមាតិកាទាំងនោះ ដូចម្ដេចខ្លះ។ (កងនៃអាបត្ដិ៥) គឺ កងនៃអាបត្ដិបារាជិក ១ កងនៃអាបត្ដិសង្ឃាទិសេស ១ កងនៃអាបត្ដិបាចិត្ដិយៈ ១ កង​នៃអាបត្ដិបាដិទេសនីយៈ ១ កងនៃអាបត្ដិទុក្កដ១។ នេះ ជាកងនៃអាបត្ដិ៥។

[៨៤៥] វិនីតវត្ថុ មាន ៥ ក្នុងមាតិកាទាំងនោះ ដូចម្ដេចខ្លះ។ (វិនីតវត្ថុ ៥) គឺកិរិយា​វៀរ​ឱ្យឆ្ងាយ វៀរឱ្យស្រឡះ វៀរចំពោះ ចៀសវាង ចាកកងនៃអាបត្ដិទាំង ៥ គឺថា កិរិយាមិនធ្វើ មិនបង្កើត (នូវកងអាបត្ដិ) មិនឱ្យត្រូវអាបត្ដិ មិនកន្លងនូវដែន (នៃអាបត្ដិ) សម្លាប់​បង់​នូវកងនៃអាបត្ដិ។ នេះជាវិនីតវត្ថុ៥។

[៨៤៦] អាបត្ដិ៧ ក្នុងមាតិកាទាំងនោះ ដូចម្ដេចខ្លះ។ អាបត្ដិ៧ គឺអាបត្ដិបារាជិក១ អាបត្ដិ​សង្ឃាទិសេស១ អាបត្ដិថុល្លច្ច័យ១ អាបត្ដិបាចិត្ដិយៈ១ អាបត្ដិបាដិទេសនីយៈ១ អាបត្ដិ​ទុក្កដ ១ អាបត្ដិទុព្ភាសិត១។ នេះជាអាបត្ដិ៧។

[៨៤៧] កងនៃអាបត្ដិ៧ ក្នុងមាតិកាទាំងនោះ ដូចម្ដេចខ្លះ។ (កងនៃអាបត្ដិ៧) គឺ កងនៃ​អាបត្ដិបារាជិក១ កងនៃអាបត្ដិសង្ឃាទិសេស១ កងនៃអាបត្ដិថុល្លច្ច័យ១ កងនៃអាបត្ដិ​បាចិត្ដិយៈ១ កងនៃអាបត្ដិបាដិទេសនីយៈ១ កងនៃអាបត្ដិទុក្កដ១ កងនៃអាបត្ដិ​ទុព្ភាសិត១។ នេះជាកងនៃអាបត្ដិ៧។

[៨៤៨] វិនីតវត្ថុមាន៧ ក្នុងមាតិកាទាំងនោះ ដូចម្ដេចខ្លះ។ (វិនីតវត្ថុមាន៧) គឺ កិរិយា​វៀរឱ្យឆ្ងាយ វៀរឱ្យស្រឡះ វៀរចំពោះ ចៀសវាងចាកកងនៃអាបត្ដិទាំង៧ គឺថា កិរិយា​មិនធ្វើ មិនបង្កើត(នូវកងនៃអាបត្ដិ) មិនឱ្យត្រូវអាបត្ដិ មិនកន្លងនូវដែន (នៃអាបត្ដិ) សម្លាប់ បង់នូវកងនៃអាបត្ដិ។ នេះជាវិនីតវត្ថុ៧។

[៨៤៩] សេចក្ដីមិនគោរព៦ ក្នុងមាតិកាទាំងនោះ ដូចម្ដេចខ្លះ។ (សេចក្ដីមិនគោរព៦ ) គឺ ការមិនគោរពព្រះពុទ្ធ១ មិនគោរពព្រះធម៌១ មិនគោរពព្រះសង្ឃ១ មិនគោរពសិក្ខា១ មិនគោរព សេចក្ដីមិនប្រមាទ១ មិនគោរពការបដិសន្ថារៈ១។ នេះជាសេចក្ដីមិនគោរព៦។

[៨៥០] សេចក្ដីគោរព៦ ក្នុងមាតិកាទាំងនោះ ដូចម្ដេចខ្លះ។ (សេចក្ដីគោរព៦) គឺ ការគោរព​ព្រះពុទ្ធ ១ គោរពព្រះធម៌ ១ គោរពព្រះសង្ឃ ១ គោរពសិក្ខា ១ គោរពសេចក្ដីមិនប្រមាទ១ គោរពក្នុងការបដិសន្ថារៈ១។ នេះជាសេចក្ដីគោរព៦យ៉ាង។

[៨៥១] វិនីតវត្ថុ៦ ក្នុងមាតិកាទាំងនោះ ដូចម្ដេចខ្លះ។ (វិនីតវត្ថុ ៦) គឺ កិរិយាវៀរឱ្យឆ្ងាយ វៀរឱ្យស្រឡះ វៀរចំពោះ ចៀសវាងចាក សេចក្ដីមិនគោរពទាំង៦ គឺថា កិរិយាមិនធ្វើ មិនបង្កើត (នូវសេចក្ដីមិនគោរព) មិនឱ្យត្រូវ មិនកន្លងនូវដែន (នៃសេចក្ដីមិនគោរព) សម្លាប់បង់នូវអគារវៈ។ នេះជាវិនីតវត្ថុ៦។

[៨៥២] វិបត្ដិ៤ ក្នុងមាតិកាទាំងនោះដូចម្ដេចខ្លះ។ វិបត្ដិ៤ គឺ សីលវិបត្ដិ១ អាចារវិបត្ដិ១ ទិដ្ឋិវិបត្ដិ១ អាជីវវិបត្ដិ២។ នេះជាវិបត្ដិ៤។

[៨៥៣] សមុដ្ឋាននៃអាបត្ដិ ៦ ក្នុងមាតិកាទាំងនោះ ដូចម្ដេចខ្លះ។ (សមុដ្ឋាននៃអាបត្ដិ ៦) គឺ អាបត្ដិកើតឡើងអំពីកាយ មិនកើតឡើងអំពីវាចា មិនកើតឡើងអំពីចិត្ដ ១ អាបត្ដិ​កើតឡើងអំពីវាចា មិនកើត ឡើងអំពីកាយ មិនកើតឡើងអំពីចិត្ដ ១ អាបត្ដិកើតឡើង អំពីកាយផង អំពីវាចាផង មិនកើតឡើងអំពីចិត្ដ ១ អាបត្ដិកើតឡើង អំពីកាយផង អំពី ចិត្ដផង មិនកើតឡើងអំពីវាចា ១ អាបត្ដិកើតឡើង អំពីវាចាផង អំពីចិត្ដ ផង មិនកើត​ឡើងអំពីកាយ ១ អាបត្ដិកើតឡើង អំពីកាយផង អំពីវាចាផង អំពីចិត្ដផង១។ នេះ ជា​សមុដ្ឋាននៃអាបត្ដិទាំង ៦។

[៨៥៤] មូលនៃវិវាទ ៦ ក្នុងមាតិកាទាំងនោះ ដូចម្ដេចខ្លះ។ (មូលនៃវិវាទទាំង ៦) គឺ ភិក្ខុក្នុងសាសនានេះ ជាអ្នកក្រោធ ចងនូវសេចក្ដីក្រោធទុក ភិក្ខុណា ជាអ្នកក្រោធ ចងនូវ​សេចក្ដីក្រោធទុក ភិក្ខុនោះ ឈ្មោះថា មិនគោរព មិនឱនលំទោន ក្នុងព្រះសាស្ដាផង មិនគោរពមិនឱនលំទោន ក្នុងព្រះធម៌ផង មិនគោរព មិនឱនលំទោនក្នុងព្រះសង្ឃផង មិនធ្វើឱ្យបរិបូណ៌ក្នុងសិក្ខាផង។ ភិក្ខុណាមិនគោរព មិនឱនលំទោន ក្នុងព្រះសាស្ដាផង ក្នុងព្រះធម៌ផង។ បេ។ ក្នុងព្រះសង្ឃផង។ បេ។ មិនធ្វើឱ្យបរិបូណ៌ក្នុងសិក្ខាផង ភិក្ខុនោះ ឈ្មោះថា ជាអ្នកញ៉ាំងវិវាទឱ្យកើតឡើងក្នុងសង្ឃ។ វិវាទណា ប្រព្រឹត្ដទៅ ដើម្បីមិនជា​ប្រយោជន៍ដល់ជនច្រីន ដើម្បីមិនជាសុខដល់ជនច្រើន ដើម្បីសេចក្ដីមិនចម្រើន​ដល់ជន​ច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ ដល់ទេវតានិងមនុស្សទាំងឡាយ។ បើអ្នក​ទាំង​ឡាយ ពិចារណាឃើញ នូវមូលនៃវិវាទមានសភាពយ៉ាងនេះ ក្នុងសន្ដាននៃខ្លួន ឬ ក្នុងបរិស័ទនៃខ្លួនក្ដី ក្នុងសន្ដាននៃបុគ្គលដទៃ ឬក្នុងបរិស័ទនៃបុគ្គលដទៃក្ដី អ្នកទាំងឡាយ ត្រូវព្យាយាមលះបង់ នូវមូលនៃវិវាទដ៏លាមកនោះឯង ក្នុងសន្ដាននៃខ្លួន និងសន្ដាននៃ​បុគ្គលដទៃ ក្នុងបរិស័ទនៃខ្លួន ឬ ក្នុងបរិស័ទនៃបុគ្គលដទៃនោះចេញ បើអ្នកទាំងឡាយ មិនបានពិចារណា ឃើញនូវមូលនៃវិវាទមានសភាពយ៉ាងនេះ ក្នុងសន្ដាននៃខ្លួន ឬក្នុង​បរិស័ទនៃខ្លួនក្ដី ក្នុងសន្ដាននៃបុគ្គលដទៃ ឬក្នុងបរិស័ទនៃបុគ្គលដទៃក្ដី អ្នកទាំងឡាយ ត្រូវប្រតិបត្ដិ ដើម្បីកុំឱ្យមូលនៃវិវាទដ៏លាមកនោះឯង ប្រព្រឹត្ដទៅក្នុងអនាគតទៀតបាន ក្នុងសន្ដាននៃខ្លួននិងសន្ដាននៃបុគ្គលដទៃ ក្នុងបរិស័ទនៃខ្លួន និងបរិស័ទ​នៃបុគ្គល​ដទៃ​នោះ។ ការលះបង់នូវមូលនៃវិវាទដ៏លាមកនោះ រមែងមានដោយប្រការយ៉ាងនេះ ការ​ដែល មិនឱ្យមូលនៃវិវាទដ៏លាមកនោះប្រព្រឹត្ដទៅក្នុងអនាគតទៀត រមែងមានដោយ​ប្រការ​យ៉ាងនេះ។ ពាក្យខាងមុខនៅមានទៀត ភិក្ខុជាអ្នកលុបគុណគេ ជាអ្នកលើកខ្លួន (ប្រណាំងវាសនា)។ បេ។ ជាអ្នកច្រណែន ជាអ្នកកំណាញ់ ជាអ្នកអួតអាង លាក់ពុត ជា​អ្នក​មានសេចក្ដីប្រាថ្នាលាមក មានទិដ្ឋិអាក្រក់ ជាអ្នកប្រកាន់តាមសេចក្ដីយល់របស់ខ្លួន ទាំងប្រកាន់មាំ លះបង់បានដោយកម្រ ភិក្ខុណាជាអ្នកប្រកាន់តាមសេចក្ដីយល់របស់ខ្លួន ទាំងប្រកាន់មាំ លះបង់បានដោយកម្រ ភិក្ខុនោះឈ្មោះថា មិនគោរព មិនឱនលំទោន ក្នុងព្រះសាស្ដាផង មិនគោរព មិនឱនលំទោន ក្នុងព្រះធម៌ផង មិនគោរព មិនឱនលំទោន ក្នុងព្រះសង្ឃផង មិនធ្វើឱ្យបរិបូណ៌ក្នុងសិក្ខាផង។ ភិក្ខុណាមិនគោរព មិនឱនលំទោន ក្នុងព្រះសាស្ដាផង ក្នុងព្រះធម៌ផង។ បេ។ ក្នុងព្រះសង្ឃផង។បេ។ មិនធ្វើឱ្យ​បរិបូណ៌​ក្នុងសិក្ខាផង ភិក្ខុនោះឈ្មោះថា ញ៉ាំងវិវាទឱ្យកើតឡើង ក្នុងសង្ឃ។ វិវាទណា ប្រព្រឹត្ដទៅ ដើម្បីមិនជាប្រយោជន៍ដល់ជនច្រើន ដើម្បីមិនជាសុខដល់ជនច្រើន ដើម្បីសេចក្ដី​មិន​ចម្រើន​ដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ ដល់ទេវតា និងមនុស្ស​ទាំងឡាយ។ បើអ្នកទាំងឡាយ ពិចារណាឃើញ នូវមូលនៃវិវាទមានសភាពយ៉ាងនេះ ក្នុង​សន្ដាននៃខ្លួន ឬក្នុងបរិស័ទនៃខ្លួនក្ដី ក្នុងសន្ដាននៃបុគ្គលដទៃ ឬក្នុងបរិស័ទនៃ​បុគ្គល​ដទៃក្ដី អ្នកទាំងឡាយ ត្រូវព្យាយាមលះបង់នូវមូលនៃវិវាទដ៏លាមកនោះឯង ក្នុងសន្ដាន​នៃខ្លួន និងសន្ដាននៃបុគ្គលដទៃ ក្នុងបរិស័ទនៃខ្លួននិងបរិស័ទនៃបុគ្គលដទៃនោះចេញ បើអ្នកទាំងឡាយមិនបាន ពិចារណាឃើញនូវមូលនៃវិវាទមានសភាពយ៉ាងនេះ ក្នុង​សន្ដាន​នៃខ្លួន ឬក្នុងបរិស័ទនៃខ្លួនក្ដី ក្នុងសន្ដាននៃបុគ្គលដទៃ ឬក្នុងបរិស័ទនៃ​បុគ្គល​ដទៃក្ដី អ្នកទាំងឡាយ ត្រូវប្រតិបត្ដិ ដើម្បីកុំឱ្យមូលនៃវិវាទដ៏លាមកនោះឯង ប្រព្រឹត្ដទៅ​ក្នុងអនាគតទៀតបាន ក្នុងសន្ដាននៃខ្លួននិងសន្ដាននៃបុគ្គលដទៃ ក្នុងបរិស័ទនៃខ្លួន និង​បរិស័ទនៃបុគ្គលដទៃនោះ។ ការលះបង់នូវមូលនៃវិវាទដ៏លាមកនុ៎ះ រមែងមានដោយ​ប្រការ​យ៉ាងនេះ ការដែលមិន ឱ្យមូលនៃវិវាទដ៏លាមកនុ៎ះ ប្រព្រឹត្ដទៅក្នុង​អនាគត​ទៀត​បាន រមែងបានដោយប្រការយ៉ាងនេះ។ នេះ ជាមូលនៃវិវាទ៦។

[៨៥៥] មូលនៃអនុវាទ៦ ក្នុងមាតិកាទាំងនោះ ដូចម្ដេចខ្លះ។ (មូលនៃអនុវាទ៦ គឺ) ភិក្ខុក្នុងសាសនានេះ ជាអ្នកក្រោធ ចងនូវសេចក្ដីក្រោធទុក ភិក្ខុណាជាអ្នកក្រោធ ចងនូវសេចក្ដីក្រោធទុក ភិក្ខុនោះឈ្មោះថា មិនគោរព មិនឱនលំទោន ក្នុងព្រះសាស្ដាផង មិនគោរព មិនឱនលំទោន ក្នុងព្រះធម៌ផង មិនគោរព មិនឱនលំទោន ក្នុងព្រះសង្ឃផង មិនធ្វើឱ្យបរិបូណ៌ក្នុងសិក្ខាផង។ ភិក្ខុណា ជាអ្នកមិនគោរព មិនឱនលំទោន ក្នុង​ព្រះសាស្ដា​ផង ក្នុងព្រះធម៌ផង។បេ។ ក្នុងព្រះសង្ឃផង។បេ។ មិនធ្វើឱ្យបរិបូណ៌​ក្នុង​សិក្ខាផង ភិក្ខុនោះ ឈ្មោះថា ញ៉ាំងអនុវាទឱ្យកើតឡើងក្នុងសង្ឃ។ អនុវាទណា ប្រព្រឹត្ដ​ទៅ ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនជាសុខដល់ជនច្រើន ដើម្បីមិនមែន​ជា​សេចក្ដីចម្រើន ដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ។ បើអ្នកទាំងឡាយ ពិចារណាឃើញនូវមូល​នៃអនុវាទមាន​សភាព​យ៉ាងនេះ ក្នុងសន្ដាននៃខ្លួន ឬក្នុងបរិស័ទនៃខ្លួនក្ដី ក្នុងសន្ដាននៃបុគ្គលដទៃ ឬក្នុងបរិស័ទ​នៃបុគ្គលដទៃក្ដី អ្នកទាំងឡាយ ត្រូវព្យាយាមដើម្បីលះបង់នូវមូល នៃអនុវាទដ៏លាមក​នោះឯង ក្នុងសន្ដាននៃខ្លួននិងសន្ដាននៃបុគ្គលដទៃ ក្នុងបរិស័ទនៃខ្លួននិងបរិស័ទ​នៃ​បុគ្គល​ដទៃនោះចេញ បើអ្នកទាំងឡាយ មិនពិចារណាឃើញនូវមូលនៃ​អនុវាទមាន​សភាព​យ៉ាងនេះ ក្នុងសន្ដាននៃខ្លួន ឬក្នុងបរិស័ទនៃខ្លួនក្ដី ក្នុងសន្ដាននៃបុគ្គលដទៃ ឬក្នុង​បរិស័ទនៃបុគ្គលដទៃក្ដី អ្នកទាំងឡាយ ត្រូវប្រតិបត្ដិ ដើម្បីកុំឱ្យមូលនៃ​អនុវាទដ៏លាមក​នោះឯង​ប្រព្រឹត្ដទៅក្នុងអនាគតទៀតបាន ក្នុងសន្ដាននៃខ្លួននិងសន្ដាននៃបុគ្គលដទៃ ក្នុងបរិស័ទនៃខ្លួននិងបរិស័ទនៃបុគ្គលដទៃនោះ។ ការលះ បង់នូវមូលនៃ​អនុវាទដ៏លាមក​នុ៎ះ រមៃងមានដោយប្រការយ៉ាងនេះ ការដែលមិនឱ្យមូលនៃអនុវាទដ៏លាមកនោះ ប្រព្រឹត្ដ​ទៅក្នុងអនាគតទៀតបាន រមែងមានដោយប្រការយ៉ាងនេះ។ មានពាក្យតទៅទៀតថា ភិក្ខុជាអ្នកលុបគុណគេ ជាអ្នកលើកខ្លួន។ បេ។ ជាអ្នកច្រណែន ជាអ្នកកំណាញ់ ជាអ្នក​អួតអាង ជាអ្នកលាក់ពុត ជាអ្នកមានប្រាថ្នាលាមក មានទិដ្ឋិអាក្រក់ ជាអ្នកប្រកាន់​តាម​សេចក្ដីយល់របស់ខ្លួន ទាំងប្រកាន់មាំ លះបង់បាន ដោយកម្រ។ ភិក្ខុណា ដែលប្រកាន់​តាមសេចក្ដីយល់របស់ខ្លួន ប្រកាន់មាំ លះបង់បានដោយកម្រ ភិក្ខុនោះ ឈ្មោះថា មិនគោរព មិនឱនលំទោន ក្នុងព្រះសាស្ដាផង មិនគោរព មិនឱនលំទោន ក្នុងព្រះធម៌ផង មិនគោរព មិនឱនលំទោន ក្នុងព្រះសង្ឃផង មិនធ្វើឱ្យបរិបូណ៌ក្នុងសិក្ខាផង។ បេ។ ភិក្ខុណា មិនគោរព មិនឱនលំទោន ក្នុងព្រះសាស្ដា ផង ក្នុងព្រះធម៌ផង។ បេ។ ក្នុងព្រះសង្ឃផង។ បេ។ មិនធ្វើឱ្យបរិបូណ៌ ក្នុងសិក្ខាផង ភិក្ខុនោះឈ្មោះថា ញ៉ាំង​អនុវាទឱ្យកើតឡើងក្នុងសង្ឃ។ អនុវាទណា ប្រព្រឹត្ដទៅដើម្បីមិនជាប្រយោជន៍ ដល់ជន​ច្រើន ដើម្បីមិនជាសុខដល់ជនច្រើន ដើម្បីមិនចម្រើនដល់ជនច្រើន ដើម្បីមិនជា​ប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ ដល់ទេវតានិងមនុស្សទាំងឡាយ។ បើអ្នកទាំងឡាយ ពិចារណាឃើញ នូវមូលនៃអនុវាទមានសភាពយ៉ាងនេះ ក្នុងសន្ដាននៃខ្លួន ឬក្នុងរិស័ទ​នៃខ្លួនក្ដី ក្នុងសន្ដាននៃបុគ្គលដទៃ ឬក្នុងបរិស័ទនៃបុគ្គលដទៃក្ដី អ្នកទាំងឡាយ ត្រូវ​ព្យាយាម​លះបង់នូវមូលនៃអនុវាទដ៏លាមកនោះឯង ក្នុងសន្ដាននៃខ្លួន និងសន្ដាននៃ​បុគ្គល​ដទៃ ក្នុងបរិស័ទនៃខ្លួននិងបរិស័ទនៃ បុគ្គលដទៃនោះចេញ បើអ្នកទាំងឡាយ​មិនពិចារណា​ឃើញ នូវមូលនៃអនុវាទមានសភាពយ៉ាងនេះ ក្នុងសន្ដាននៃខ្លួន ឬក្នុង​បរិស័ទនៃខ្លួនក្ដី ក្នុង សន្ដាននៃបុគ្គលដទៃ ឬក្នុងបរិស័ទនៃបុគ្គលដទៃក្ដី អ្នកទាំងឡាយ ត្រូវ ប្រតិបត្ដិ ដើម្បីកុំឱ្យមូលនៃអនុវាទដ៏លាមកនោះឯង ប្រព្រឹត្ដទៅក្នុងអនាគតបាន ក្នុងសន្ដាននៃខ្លួននិងសន្ដាននៃបុគ្គលដទៃ ក្នុងបរិស័ទនៃខ្លួននិង បរិស័ទនៃបុគ្គល​ដទៃ​នោះ។ ការលះបង់នូវមូលនៃអនុវាទដ៏លាមកនុ៎ះ រមែងមានដោយប្រការយ៉ាងនេះ ការ​ដែល​មិនឱ្យមូលនៃអនុវាទដ៏លាមក នុ៎ះប្រព្រឹត្ដទៅក្នុងអនាគតបាន រមែងមានដោយ​ប្រការ​យ៉ាងនេះ។ នេះ ជាមូលនៃអនុវាទ៦យ៉ាង ។

[៨៥៦] សារាណីយធម៌ ៦ ក្នុងមាតិកាទាំងនេះ ដូចម្ដេចខ្លះ។ ( សារាណីយធម៌៦ គឺ ) ភិក្ខុ ក្នុងសាសនានេះ បានតាំងកាយកម្ម ប្រកបដោយមេត្ដា ក្នុងពួកសព្រហ្មចារិបុគ្គល ទាំងក្នុងទីចំពោះមុខ ទាំងក្នុងទីកំបាំងមុខ ធម៌នេះឯង ឈ្មោះថា ជាធម៌ដែល​បុគ្គល​គប្បីរលឹក ឈ្មោះថា ធ្វើនូវសេចក្ដីស្រឡាញ់ ឈ្មោះថា ធ្វើនូវសេចក្ដីគោរព ដល់​សព្រហ្មចារិបុគ្គល ប្រព្រឹត្ដទៅដើម្បីសេចក្ដីសង្គ្រោះ ដើម្បីមិនវិវាទ ដើម្បីការព្រមព្រៀង ដើម្បីសេចក្ដីស្ងប់ស្ងាត់។ មានពាក្យតទៅទៀតថា ភិក្ខុ(ក្នុងសាសនានេះ) បានតាំងវចីកម្ម​ប្រកបដោយមេត្ដា ក្នុងពួកសព្រហ្ម ចារិបុគ្គល ទាំងក្នុងទីចំពោះមុខ ទាំងក្នុងទីកំបាំងមុខ ធម៌នេះឯង ឈ្មោះ ថា ជាធម៌ដែលបុគ្គលគប្បីរលឹក ឈ្មោះថា ធ្វើនូវសេចក្ដីស្រឡាញ់ ឈ្មោះថា ធ្វើនូវសេចក្ដីគោរពដល់សព្រហ្មចារិបុគ្គល ប្រព្រឹត្ដទៅដើម្បី សេចក្ដីសង្គ្រោះ ដើម្បីសេចក្ដីមិនវិវាទ ដើម្បីការព្រមព្រៀង ដើម្បីសេចក្ដីស្ងប់ស្ងាត់។ មានពាក្យត​ទៅ​ទៀតថា ភិក្ខុ (ក្នុងសាសនានេះ) បានតាំងមនោកម្មប្រកបដោយមេត្ដា ក្នុងពួកព្រហ្មចារិ​បុគ្គល ទាំងក្នុងទីចំពោះមុខ ទាំងក្នុងទីកំបាំងមុខ ធម៌នេះឯង ឈ្មោះថា ជាធម៌ដែល​បុគ្គលគប្បីរលឹក ឈ្មោះថា ធ្វើនូវសេចក្ដីស្រឡាញ់ ឈ្មោះថា ធ្វើនូវសេចក្ដីគោរពដល់ សព្រហ្មចារិបុគ្គល ប្រព្រឹត្ដទៅដើម្បីសេចក្ដីសង្គ្រោះ ដើម្បីសេចក្ដីមិនវិវាទ ដើម្បីការ​ព្រមព្រៀង ដើម្បីសេចក្ដីស្ងប់ស្ងាត់។ មានពាក្យតទៅទៀតថា លាភណា ដែលប្រកប​ដោយធម៌ បានមកដោយធម៌ ដោយហោចទៅ សូម្បីគ្រាន់តែអាហារបិណ្ឌបាត ភិក្ខុអ្នក​មិនទាន់បានបរិភោគ ទាំងមិនទាន់បានចែកលាភដូច្នោះនៅឡើយ ជាអ្នកបរិភោគ​សាធារណៈ (ជាមួយ) នឹងសព្រហ្មចារិបុគ្គលអ្នកមានសីលទាំងឡាយ ធម៌នេះឯង ឈ្មោះថា ជាធម៌ដែលបុគ្គលគប្បីរលឹក ឈ្មោះថា ធ្វើនូវសេចក្ដីស្រឡាញ់ ឈ្មោះថា ធ្វើនូវសេចក្ដីគោរព ដល់សព្រហ្មចារិបុគ្គល ប្រព្រឹត្ដទៅ ដើម្បីសេចក្ដីសង្គ្រោះ ដើម្បី​មិនវិវាទ ដើម្បីការព្រមព្រៀង ដើម្បីសេចក្ដីស្ងប់ស្ងាត់។ មានពាក្យតទៅទៀតថា សីល​ណា ដែលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុះ ជាសីលជាល្អ ជាសីលដែល​អ្នក​ប្រាជ្ញតែង សរសើរ ជាសីលដែលតណ្ហានិងទិដ្ឋិមិនបានប៉ះពាល់ ជាសីលប្រព្រឹត្ដ ទៅដើម្បីសមាធិ [អដ្ឋកថា ថា ប្រព្រឹត្ដទៅដើម្បីឧបចារសមាធិនិងអប្បនាសមាធិ។] ភិក្ខុជា​អ្នកមានសីលស្មើគ្នា ក្នុងសីលទាំងឡាយ មានសភាពដូច្នោះ ជាមួយនឹង​សព្រហ្មចារិបុគ្គល ទាំងក្នុងទីចំពោះមុខ ទាំងក្នុងទីកំបាំងមុខ ធម៌នេះឯង ឈ្មោះថា ជាធម៌​ដែលបុគ្គលគប្បីរលឹក ឈ្មោះថា ធ្វើនូវសេចក្ដីស្រឡាញ់ ឈ្មោះថា ធ្វើនូវសេចក្ដី​គោរពដល់សព្រហ្មចារិបុគ្គល ប្រព្រឹត្ដទៅ ដើម្បីសេចក្ដីសង្គ្រោះ ដើម្បីមិនវិវាទ ដើម្បី​ការព្រមព្រៀង ដើម្បីសេចក្ដីស្ងប់ស្ងាត់។ ពាក្យតទៅទៀតថា ទិដ្ឋិណា ដ៏ប្រសើរ ជាទីនាំសត្វចេញចាកវដ្ដទុក្ខ របស់បុគ្គលអ្នកធ្វើយ៉ាងនោះ ដើម្បីជាទីអស់ទៅនៃ​កងទុក្ខ​ដោយប្រពៃ ភិក្ខុប្រកបដោយសេចក្ដីយល់ឃើញស្មើគ្នា ដោយទិដ្ឋិមានសភាពដូច្នោះ (ជាមួយ)នឹងសព្រហ្មចារិបុគ្គល ទាំងក្នុងទីចំពោះមុខ ទាំងក្នុងទីកំបាំងមុខ ធម៌នេះឯង ឈ្មោះថា ជាធម៌ដែលបុគ្គលគប្បីរលឹក ឈ្មោះថា ធ្វើនូវសេចក្ដីស្រឡាញ់ ឈ្មោះ ថា ធ្វើនូវសេចក្ដីគោរពដល់សព្រហ្មចារិបុគ្គល ប្រព្រឹត្ដទៅ ដើម្បីសេចក្ដីសង្គ្រោះ ដើម្បីមិន​វិវាទ ដើម្បីការព្រមព្រៀង ដើម្បីសេចក្ដីស្ងប់ស្ងាត់។ នេះជាសារាណីយធម៌៦។

[៨៥៧] ភេទករវត្ថុ ១៨ ដែលមកក្នុងមាតិកាទាំងនេះ ដូចម្ដេចខ្លះ។ (ភេទករវត្ថុ ១៨ នោះគឺ) ភិក្ខុក្នុងសាសនានេះ សម្ដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌១ សម្ដែងនូវធម៌ ថាមិន​មែនធម៌១ សម្ដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សម្ដែងនូវវិន័យថា​មិនមែនវិន័យ១ សម្ដែងនូវធម្មវិន័យ ដែលតថាគតមិនបានសម្ដែង មិនបានពោល ថាតថាគត​បានសម្ដែង បាន​ពោល១ សម្ដែងនូវធម្មវិន័យដែលតថាគតបានសម្ដែង បានពោល ថាតថាគតមិនបានសម្ដែង មិនបានពោល១ សម្ដែងនូវវត្ដដែលតថាគត មិនបានសន្សំមកហើយ ថាជាវត្ដដែលតថាគត បានសន្សំមក១ សម្ដែងនូវវត្ដដែល​តថាគតបានសន្សំមកហើយ ថាជាវត្ដដែលតថាគត​មិនបាន​សន្សំ​មកហើយ១ សម្ដែងនូវ​សិក្ខាបទដែលតថាគតមិនបានបញ្ញត្ដ ថាតថាគតបានបញ្ញត្ដ១ សម្ដែងនូវសិក្ខាបទ​ដែលតថាគតបានបញ្ញត្ដ ថាតថាគតមិនបានបញ្ញត្ដ១ សម្ដែងនូវអាបត្ដិ ថាជាអនាបត្ដិ១ សម្ដែងនូវអនាបត្ដិ ថាជាអាបត្ដិ១ សម្ដែងនូវលហុកាបត្ដិ ថាជាគរុកាបត្ដិ១ សម្ដែង​នូវគរុកាបត្ដិ ថាជាលហុកាបត្ដិ១ សម្ដែងនូវសាវសេសាបត្ដិ ថាជាអនវសេសាបត្ដិ១ សម្ដែងនូវអនវសេសាបត្ដិ ថាជាសាវសេសាបត្ដិ១ សម្ដែងនូវទុដ្ឋុល្លាបត្ដិ ថាជា​អទុដ្ឋុល្លាបត្ដិ១ សម្ដែងនូវអទុដ្ឋុល្លាបត្ដិ ថាជាទុដ្ឋុល្លាបត្ដិ១។ នេះជាភេទករវត្ថុ១៨។

[៨៥៨] អធិករណ៍៤ ដែលមកក្នុងមាតិកាទាំងនោះ ដូចម្ដេចខ្លះ។ (អធិករណ៍៤នោះគឺ) វិវាទាធិករណ៍១ អនុវាទាធិករណ៍១ អាបត្ដាធិករណ៍១ កិច្ចាធិករណ៍១។ នេះជាអធិករណ៍៤។

[៨៥៩] សមថៈ៧ ដែលមកក្នុងមាតិកាទាំងនោះ ដូចម្ដេចខ្លះ។ (សមថៈ៧នោះ គឺ) សម្មុខាវិន័យ ១ សតិវិន័យ ១ អមូឡ្ហវិន័យ ១ បដិញ្ញាតករណៈ ១ យេភុយ្យសិកា ១ តស្សបាបិយសិកា ១ តិណវត្ថារកៈ១។ នេះ ជាសមថៈ៧។

ចប់ កតិបុច្ឆាវារៈ។

ឧទ្ទាននៃកតិបុច្ឆាវារៈនោះ ដូច្នោះ

[៨៦០] និយាយពីអាបត្ដិ១ កងនៃអាបត្ដិ១ វត្ថុដែលព្រះអង្គទ្រង់វិនិច្ឆ័យហើយ១ អាបត្ដិ ៧ យ៉ាង១ និងកងនៃអាបត្ដិ៧ទៀត១ វត្ថុដែលព្រះអង្គទ្រង់វិនិច្ឆ័យហើយ៧ទៀត១ អគារវៈ១ គារវៈជាមូល១ វត្ថុដែលព្រះអង្គទ្រង់វិនិច្ឆ័យហើយ៦ទៀត ១ វិបត្ដិ ១ សមុដ្ឋាន (នៃអាបត្ដិ)១ វិវាទមូល១ អនុវាទមូល១ សារាណីយធម៌១ ភេទករវត្ថុ១ អធិករណ៍១។ សមថៈ៧ ដែលលោកពោលហើយ រួមជាបទ១៧នេះឯង។

[៨៦១] ភិក្ខុត្រូវអាបត្ដិបារាជិក ដោយសមុដ្ឋាននៃអាបត្ដិជាបឋម ដែរឬទេ។ មិនត្រូវទេ។ ត្រូវអាបត្ដិសង្ឃាទិសេស (ដោយសមុដ្ឋាននៃអាបត្ដិជាបឋម) ឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិថុល្លច្ច័យឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិបាចិត្ដិយៈឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិ បាដិទេសនីយៈឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិទុក្កដឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិទុព្ភាសិត (ដោយសមុដ្ឋាននៃអាបត្ដិជាបឋម) ឬទេ។ មិនត្រូវទេ។

[៨៦២] ភិក្ខុត្រូវអាបត្ដិបារាជិក ដោយសមុដ្ឋាននៃអាបត្ដិទី២ ឬទេ។ មិនត្រូវទេ។ ត្រូវអាបត្ដិសង្ឃាទិសេសឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិថុល្លច្ច័យឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិបាចិត្ដិយៈឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិបាដិទេសនីយៈឬទេ។ មិនត្រូវទេ។ ត្រូវអាបត្ដិ ទុក្កដឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិទុព្ភាសិតឬទេ។ មិនត្រូវទេ។

[៨៦៣] ភិក្ខុត្រូវអាបត្ដិបារាជិក ដោយសមុដ្ឋាននៃអាបត្ដិទី៣ ឬទេ។ មិនត្រូវទេ។ ត្រូវអាបត្ដិសង្ឃាទិសេសឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិថុល្លច្ច័យឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិបាចិត្ដិយៈឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិបាដិទេសនីយៈឬទេ។ មានត្រូវដែរ។ ត្រូវ អាបត្ដិទុក្កដឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិទុព្ភាសិតឬទេ។ មិនត្រូវទេ។

[៨៦៤] ភិក្ខុត្រូវអាបត្ដិបារាជិក ដោយសមុដ្ឋាននៃអាបត្ដិទី៤ឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិសង្ឃាទិសេសឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិថុល្លច្ច័យឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិបាចិត្ដិយៈឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិបាដិទេសនីយៈឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិទុក្កដឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិទុព្ភាសិតឬទេ។ មិនត្រូវទេ។

[៨៦៥] ភិក្ខុត្រូវអាបត្ដិបារាជិក ដោយសមុដ្ឋាននៃអាបត្ដិទី៥ឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិសង្ឃាទិសេសឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិថុល្លច្ច័យឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិបាចិត្ដិយៈឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិបាដិទេសនីយៈឬទេ។ មិនត្រូវទេ។ ត្រូវអាបត្ដិទុក្កដឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិទុព្ភាសិត ឬទេ។ មានត្រូវដែរ។

[៨៦៦] ភិក្ខុត្រូវអាបត្ដិបារាជិក ដោយសមុដ្ឋាននៃអាបត្ដិទី៦ឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិសង្ឃាទិសេសឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិថុល្លច្ច័យឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិបាចិត្ដិយៈឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិបាដិទេសនីយៈឬទេ។ មានត្រូវដែរ។ ត្រូវ អាបត្ដិទុក្កដឬទេ។ មានត្រូវដែរ។ ត្រូវអាបត្ដិទុព្ភាសិតឬទេ។ មិនត្រូវទេ។

ចប់ វារៈនៃអាបត្ដិសមុដ្ឋាន៦ ជាបឋម។

[៨៦៧] ភិក្ខុត្រូវអាបត្ដិប៉ុន្មានយ៉ាង ដោយសមុដ្ឋាននៃអាបត្ដិទី១។ ត្រូវអាបត្ដិ៥ ដោយ​សមុដ្ឋាននៃអាបត្ដិទី១ គឺភិក្ខុសម្គាល់ថាគួរ ហើយធ្វើកុដិ ដោយការ​សូមគេ​មកដោយ​ខ្លួនឯង តែឥតមានសង្ឃសម្ដែងទីឱ្យ ធ្វើឱ្យហួសប្រមាណ មានហេតុទាស់ មិនមានទី​ឧបចារៈ ត្រូវអាបត្ដិ ទុក្កដរាល់ប្រយោគ កាលនៅតែបាយអបូកមួយដុំនឹងហើយ ត្រូវ​អាបត្ដិ​ថុល្លច្ច័យ កាលបើបូកបាយអមួយដុំនោះហើយស្រេច ត្រូវអាបត្ដិសង្ឃា ទិសេស។ ភិក្ខុសម្គាល់ថាគួរ ហើយបរិភោគជនីយាហារក្នុងវេលាវិកាល ត្រូវអាបត្ដិបាចិត្ដិយៈ។ ភិក្ខុ​សម្គាល់ថាគួរ ហើយទទួលខាទីយៈ ឬភោជនីយាហារ អំពីដៃភិក្ខុនីមិនមែនជាញាតិ ដែល​ចូលទៅកាន់ចន្លោះផ្ទះ ដោយដៃខ្លួនឯង យកមកបរិភោគ ត្រូវអាបត្ដិ​បាដិទេសនីយៈ។ ភិក្ខុត្រូវអាបត្ដិទាំង៥នេះ ដោយសមុដ្ឋាននៃអាបត្ដិទី១។ បណ្ដាវិបត្ដិទាំង ៤ អាបត្ដិ​ទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បណ្ដាកងនៃអាបត្ដិ ទាំង ៧ លោក​សង្គ្រោះ​ដោយ​កងនៃអាបត្ដិប៉ុន្មាន។ បណ្ដាសមុដ្ឋាននៃ អាបត្ដិទាំង ៦ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ បណ្ដាអធិករណ៍ទាំង ៤ ចាត់ជាអធិករណ៍អ្វី។ បណ្ដាសមថៈទាំង ៧ រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន។ បណ្ដាវិបត្ដិទាំង ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិ ២ គឺ សីស វិបត្ដិក៏មាន អាចារវិបត្ដិក៏មាន។ បណ្ដាកងនៃអាបត្ដិទាំង ៧ លោក សង្គ្រោះដោយកងនៃអាបត្ដិ ៥ គឺ កងនៃអាបត្ដិសង្ឃាទិសេសក៏មាន កងនៃអាបត្ដិថុល្លច្ច័យក៏មាន កងនៃអាបត្ដិបាចិត្ដិយៈ​ក៏មាន កងនៃអាបត្ដិ បាដិទេសនីយៈក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។ បណ្ដាសមុដ្ឋាននៃ អាបត្ដិទាំង ៦ តាំងឡើងដោយសមុដ្ឋាន ១ គឺ តាំងឡើងអំពីកាយ មិន បានតាំង​ឡើង​អំពីវាចា ទាំងមិនបានតាំងឡើងអំពីចិត្ដឡើយ។ បណ្ដា អធិករណ៍ទាំង ៤ អាបត្ដិទាំងនោះ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈ ៧ រម្ងាប់ដោយសមថៈទាំង ៣ គឺ ដោយ​សម្មុខាវិន័យនិងបដិញ្ញា តករណៈក៏មាន ដោយសម្មុខាវិន័យនិងតិណវត្ថារកៈក៏មាន។

[៨៦៨] ភិក្ខុត្រូវអាបត្ដិប៉ុន្មាន ដោយសមុដ្ឋាននៃអាបត្ដិទី ២។ ភិក្ខុត្រូវអាបត្ដិ ៤ ដោយ​សមុដ្ឋាននៃអាបត្ដិទី ២ គឺ ភិក្ខុសម្គាល់ថា គួរ ក៏បបួល (ពួកភិក្ខុផងគ្នា)ថា លោក​ទាំងឡាយ​ចូរធ្វើកុដិឱ្យខ្ញុំ ភិក្ខុទាំងឡាយ ក៏ធ្វើកុដិ ចំពោះភិក្ខុនោះ ឥតមាន​ពួកភិក្ខុសម្ដែង​ទីឱ្យ ធ្វើឱ្យហួសប្រមាណ មានហេតុទាស់ មិនមានទីឧបចារៈ ត្រូវអាបត្ដិទុក្កដ​រាល់​ប្រយោគ កាលនៅតែបាយអបូកមួយដុំនឹងហើយ ត្រូវអាបត្ដិថុល្លច្ច័យ លុះបូកបាយអ​មួយដុំនោះហើយស្រេច ត្រូវអាបត្ដិសង្ឃាទិសេស។ ភិក្ខុសម្គាល់ថា គួរ ក៏បង្រៀន​ធម៌ជា​បទ ចំពោះអនុបសម្បន្ន ត្រូវអាបត្ដិបាចិត្ដិយៈ។ ភិក្ខុត្រូវអាបត្ដិ ៤ នេះ ដោយ​​សមុដ្ឋាននៃអាបត្ដិទី ២។ បណ្ដាវិបត្ដិទាំង៤ អាបត្ដិទាំងនោះ រាប់ញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បេ។ បណ្ដាសមថៈទាំង ៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដាវិបត្ដិទាំង ៤ អាបត្ដិ​ទាំងនោះ រាប់ បញ្ចូលក្នុងវិបត្ដិ ២ គឺ សីលវិបត្ដិក៏មាន អាចារវិបត្ដិក៏មាន។ បណ្ដា កងនៃអាបត្ដិទាំង ៧ លោកសង្គ្រោះដោយកងអាបត្ដិ ៤ គឺ កងនៃអាបត្ដិ​សង្ឃាទិសេស​ក៏មាន កងនៃអាបត្ដិថុល្លច្ច័យក៏មាន កងនៃអាបត្ដិបាចិត្ដិយៈ ក៏មាន កងនៃ​អាបត្ដិ​ទុក្កដក៏មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ តាំងឡើងដោយសមុដ្ឋានតែ ១ គឺ តាំង​ឡើងអំពីវាចា មិនតាំងឡើងអំពី កាយ មិនតាំងឡើងអំពីចិត្ដឡើយ។ បណ្ដា​អធិករណ៍​ទាំង ៤ ចាត់ជា អាបត្ដាធិករណ៍។ បណ្ដាសមថៈ៧ រម្ងាប់ដោយសមថៈ ៣ គឺ ដោយ​សម្មុខាវិន័យនិងបដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យនិងតិណវត្ថារកៈក៏មាន។

[៨៦៩] ភិក្ខុត្រូវអាបត្ដិប៉ុន្មាន ដោយសមុដ្ឋាននៃអាបត្ដិទី៣។ ត្រូវអាបត្ដិ៥ ដោយ​សមុដ្ឋាន​នៃអាបត្ដិទី ៣ គឺ ភិក្ខុសម្គាល់ថាគួរ ក៏ចាត់ចែងធ្វើកុដិ ឥតមានពួកភិក្ខុសម្ដែងទីឱ្យ ធ្វើ​ឱ្យហួស​ប្រមាណមាន ហេតុទាស់ មិនមានទីឧបចារៈ ត្រូវអាបត្ដិទុក្កដរាល់ប្រយោគ កាលនៅ តែបាយអបូកមួយដុំនឹងហើយ ត្រូវអាបត្ដិថុល្លច្ច័យ លុះបូកបាយអមួយដុំ​នោះ​ហើយស្រេច ត្រូវអាបត្ដិសង្ឃាទិសេស។ ភិក្ខុសម្គាល់ថាគួរ ក៏សូមបណីត​ភោជន​ដើម្បីខ្លួន​មកឆាន់ ត្រូវអាបត្ដិបាចិត្ដិយៈ។ ភិក្ខុសម្គាល់ថាគួរ ហើយកាលបើមានភិក្ខុនីមកឈរបង្គាប់ (ឱ្យគេអង្គាសភោជន) មិនបានហាមឃាត់ហើយឆាន់ ត្រូវអាបត្ដិបាដិទេសនីយៈ។ ភិក្ខុត្រូវអាបត្ដិ ៥ នេះ ដោយសមុដ្ឋាននៃអាបត្ដិទី ៣។ បណ្ដាវិបត្ដិទាំង ៤ អាបត្ដិ ទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។បេ។ បណ្ដាសមថៈទាំង៧ យ៉ាងរម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដាវិបត្ដិទាំង ៤ អាបត្ដិទាំងនោះ រាប់ បញ្ចូលក្នុងវិបត្ដិ ២ គឺ សីលវិបត្ដិក៏មាន អាចារវិបត្ដិក៏មាន។ បណ្ដាកងនៃអាបត្ដិទាំង ៧ លោកសង្គ្រោះដោយកងនៃអាបត្ដិ ៥ គឺ កងនៃអាបត្ដិសង្ឃាទិសេសក៏មាន កងនៃអាបត្ដិថុល្លច្ច័យក៏មាន កងនៃអាបត្ដិបាចិត្ដិយៈ ក៏មាន កងនៃអាបត្ដិបាដិទេសនីយៈក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។ បណ្ដាសមុដ្ឋាន​នៃ​អាបត្ដិ៦ តាំងឡើងដោយសមុដ្ឋានតែ ១ គឺ តាំងឡើងអំពីកាយនិងវាចា មិនតាំងឡើង​អំពីចិត្ដឡើយ។ បណ្ដាអធិករណ៍៤ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈទាំង ៧ រម្ងាប់​ដោយសមថៈ ៣ គឺ ដោយសម្មុខាវិន័យនិងបដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យ និងតិណវត្ថារកៈក៏មាន។

[៨៧០] ភិក្ខុត្រូវអាបត្ដិប៉ុន្មានដោយសមុដ្ឋាននៃអាបត្ដិទី៤។ ភិក្ខុត្រូវអាបត្ដិ៦ ដោយ​សមុដ្ឋាននៃអាបត្ដិទី៤គឺ ភិក្ខុសេពមេថុនធម្ម ត្រូវអាបត្ដិបារាជិក។ ភិក្ខុសម្គាល់ថា មិនគួរ ក៏ធ្វើកុដិដោយការសូមគេខ្លួនឯង ឥតមានពួកភិក្ខុសម្ដែងទីឱ្យ ធ្វើឱ្យហួសប្រមាណ មាន ហេតុទាស់ មិនមានទីឧបចារៈ ត្រូវអាបត្ដិទុក្កដរាល់ប្រយោគ កាលនៅតែ បាយអបូក​មួយដុំ​នឹ