បរិវារ ទុតិយភាគ

ភាគទី១៣

ខន្ធកបុច្ឆា

[១] ខ្ញុំនឹងសួរឧបសម្បទាខន្ធកៈ ដែលប្រកបដោយនិទាន (ហេតុដែលទ្រង់បញ្ញត្ត​សិក្ខាបទ) ប្រកបដោយនិទ្ទេស (សំដែងអំពីបុគ្គល​ជាដើម) អាបត្តិ​របស់បទឧក្រិដ្ឋ [បទ​ដែល​​ព្រះអង្គ ទ្រង់​ហាម​មិនឲ្យ​ភិក្ខុឲ្យឧបសម្បទា ដល់​បុគ្គល​មានអាយុមិនគ្រប់​២០ឆ្នាំ​ជា​ដើម។] មានប៉ុន្មាន។

ខ្ញុំនឹងឆ្លើយឧបសម្បទាខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិ​របស់​បទឧក្រិដ្ឋ មាន២។

[២] ខ្ញុំនឹងសួរឧបោសថក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិ​របស់​បទឧក្រិដ្ឋ មានប៉ុន្មាន។

ខ្ញុំនឹងឆ្លើយឧបោសថក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិ​របស់​បទឧក្រិដ្ឋ មាន៣។

[៣] ខ្ញុំនឹងសួរវស្សូបនាយិកក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិ​របស់​បទឧក្រិដ្ឋ មានប៉ុន្មាន។

ខ្ញុំនឹងឆ្លើយវស្សូបនាយិកក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិ​របស់​បទឧក្រិដ្ឋ មាន១។

[៤] ខ្ញុំនឹងសួរបវារណាខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិ​របស់​បទឧក្រិដ្ឋ មានប៉ុន្មាន។

ខ្ញុំនឹងឆ្លើយបវារណាខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិ​របស់​បទឧក្រិដ្ឋ មាន៣។

[៥] ខ្ញុំនឹងសួរចម្មសញ្ញុត្ត (ចម្មក្ខន្ធកៈ) ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិ​របស់​បទឧក្រិដ្ឋ មានប៉ុន្មាន។

ខ្ញុំនឹងឆ្លើយចម្មសញ្ញុត្ត ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិ​របស់​បទ​ឧក្រិដ្ឋ មាន៣។

[៦] ខ្ញុំនឹងសួរភេសជ្ជក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិ​របស់​បទ​ឧក្រិដ្ឋ មានប៉ុន្មាន។

ខ្ញុំនឹងឆ្លើយភេសជ្ជក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិ​របស់​បទ​ឧក្រិដ្ឋ មាន៣។

[៧] ខ្ញុំនឹងសួរកឋិនក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិ​របស់​បទ​ឧក្រិដ្ឋ មានប៉ុន្មាន។

ខ្ញុំនឹងឆ្លើយកឋិនក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស ឯអាបត្តិ​របស់​បទ​ឧក្រិដ្ឋ មិនមានក្នុងកឋិនក្ខន្ធកៈនោះទេ។

[៨] ខ្ញុំនឹងសួរចីវរសញ្ញុត្ត (ចីវរក្ខន្ធកៈ) ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិ​​​របស់​បទឧក្រិដ្ឋ មានប៉ុន្មាន។

ខ្ញុំនឹងឆ្លើយចីវរសញ្ញុត្ត ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិ​របស់​បទ​ឧក្រិដ្ឋ មាន៣។

[៩] ខ្ញុំនឹងសួរចម្បេយ្យក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិ​របស់​បទឧក្រិដ្ឋ មានប៉ុន្មាន។

ខ្ញុំនឹងឆ្លើយចម្បេយ្យក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិ​របស់​បទឧក្រិដ្ឋ មាន១។

[១០] ខ្ញុំនឹងសួរកោសម្ពិកក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិ​របស់​បទឧក្រិដ្ឋ មានប៉ុន្មាន។

ខ្ញុំនឹងឆ្លើយកោសម្ពិកក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិ​របស់​បទឧក្រិដ្ឋ មាន១។

[១១] ខ្ញុំនឹងសួរកម្មក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិ​របស់​បទឧក្រិដ្ឋ មានប៉ុន្មាន។

ខ្ញុំនឹងឆ្លើយកម្មក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិ​របស់​បទ​ឧក្រិដ្ឋ មាន១។

[១២] ខ្ញុំនឹងសួរបរិវាសិកក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិ​របស់​​បទឧក្រិដ្ឋ មានប៉ុន្មាន។

ខ្ញុំនឹងឆ្លើយបរិវាសិកក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិ​របស់​បទឧក្រិដ្ឋ មាន១។

[១៣] ខ្ញុំនឹងសួរសមុច្ចយក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិ​របស់​បទឧក្រិដ្ឋ មានប៉ុន្មាន។

ខ្ញុំនឹងឆ្លើយសមុច្ចយក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិ​របស់​បទឧក្រិដ្ឋ មាន១។

[១៤] ខ្ញុំនឹងសួរសមថក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិ​របស់​បទឧក្រិដ្ឋ មានប៉ុន្មាន។

ខ្ញុំនឹងឆ្លើយសមថក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិ​របស់​បទឧក្រិដ្ឋ មាន២។

[១៥] ខ្ញុំនឹងសួរខុទ្ទកវត្ថុក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិ​របស់​បទឧក្រិដ្ឋ មានប៉ុន្មាន។

ខ្ញុំនឹងឆ្លើយខុទ្ទកវត្ថុក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិ​របស់​បទឧក្រិដ្ឋ មាន៣។

[១៦] ខ្ញុំនឹងសួរសេនាសនក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិ​របស់​បទឧក្រិដ្ឋ មានប៉ុន្មាន។

ខ្ញុំនឹងឆ្លើយសេនាសនក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិ​របស់​បទឧក្រិដ្ឋ មាន៣។

[១៧] ខ្ញុំនឹងសួរសង្ឃភេទក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិ​របស់​បទឧក្រិដ្ឋ មានប៉ុន្មាន។

ខ្ញុំនឹងឆ្លើយសង្ឃភេទក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិ​របស់​បទឧក្រិដ្ឋ មាន២។

[១៨] ខ្ញុំនឹងសួរសមាចារ (វត្តក្ខន្ធកៈ) ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិ​របស់​បទឧក្រិដ្ឋ មានប៉ុន្មាន។

ខ្ញុំនឹងឆ្លើយសមាចារ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិ​របស់​បទឧក្រិដ្ឋ មាន១។

[១៩] ខ្ញុំនឹងសួរបាតិមោក្ខដ្ឋបនក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិ​របស់​បទឧក្រិដ្ឋ មានប៉ុន្មាន។

ខ្ញុំនឹងឆ្លើយបាតិមោក្ខដ្ឋបនក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិ​របស់​បទឧក្រិដ្ឋ មាន១។

[២០] ខ្ញុំនឹងសួរភិក្ខុនីខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិ​របស់​បទឧក្រិដ្ឋ មានប៉ុន្មាន។

ខ្ញុំនឹងឆ្លើយភិក្ខុនីខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិ​របស់​បទឧក្រិដ្ឋ មាន២។

[២១] ខ្ញុំនឹងសួរបញ្ចសតិកក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិ​របស់​បទឧក្រិដ្ឋ មានប៉ុន្មាន។

ខ្ញុំនឹងឆ្លើយបញ្ចសតិកក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិ​របស់​បទឧក្រិដ្ឋ មិនមានក្នុងបញ្ចសតិកក្ខន្ធៈនោះទេ។

[២២] ខ្ញុំនឹងសួរសត្តសតិកក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិ​របស់​បទឧក្រិដ្ឋ មានប៉ុន្មាន។

ខ្ញុំនឹងឆ្លើយសត្តសតិកក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិ​របស់​បទឧក្រិដ្ឋ មិនមានក្នុងសត្តសតិកក្ខន្ធកៈនោះទេ។

ចប់ ខន្ធកបុច្ឆា ទី១។

ឧទ្ទាន គឺបញ្ជីរឿងនៃពាក្យសួរអំពីខន្ធកៈនោះ

[២៣] (ខន្ធកៈ ២២ គឺ) ឧបសម្បទាខន្ធកៈ ១ ឧបោសថក្ខន្ធកៈ ១ វស្សូបនាយិកក្ខន្ធកៈ ១ បវារណា​ក្ខន្ធកៈ ១ ចម្មក្ខន្ធកៈ ១ ភេសជ្ជក្ខន្ធកៈ ១ កឋិនក្ខន្ធកៈ១ ចីវរក្ខន្ធកៈ ១ ចម្បេយ្យក្ខន្ធកៈ ១ កោសម្ពិកក្ខន្ធកៈ ១ កម្មក្ខន្ធកៈ ១ បរិវាសិកក្ខន្ធកៈ ១ សមុច្ចយក្ខន្ធកៈ ១ សមថក្ខន្ធកៈ ១ ខុទ្ទកវត្ថុក្ខន្ធកៈ ១ សេនាសនក្ខន្ធកៈ ១ សង្ឃភេទក្ខន្ធកៈ ១ សមាចារ គឺវត្តក្ខន្ធកៈ ១។ បាតិមោក្ខដ្ឋបន​ក្ខន្ធកៈ ១ ភិក្ខុនីក្ខន្ធកៈ ១ បញ្ចសតិកក្ខន្ធកៈ ១ សត្តសតិកក្ខន្ធកៈ ១។

ឯកុត្តរិកៈ

[២៤] ភិក្ខុត្រូវស្គាល់ធម៌ ដែលធ្វើឲ្យមានអាបត្តិ [អដ្ឋកថា ថា សមុដ្ឋាននៃអាបត្តិ៦ ហៅថា ធម៌​ធ្វើឲ្យ​មានអាបត្តិ ព្រោះភិក្ខុដែលត្រូវអាបត្តិនោះ ដោយសមុដ្ឋាន ៦ នេះឯង។]។ ភិក្ខុត្រូវស្គាល់​ធម៌ ដែលធ្វើមិនឲ្យមានអាបត្តិ [សមថៈទាំង ៧ ហៅថា ធម៌​ធ្វើ​មិន​ឲ្យ​មាន​អាបត្តិ]។ ភិក្ខុត្រូវ​ស្គាល់​​អាបត្តិ [គឺត្រូវ​ស្គាល់​អាបត្តិ​ដែលមាន​ក្នុង​សិក្ខាបទ​នោះៗ និង​ក្នុង​វិភង្គ។]។ ភិក្ខុ​ត្រូវ​​ស្គាល់​អនាបត្តិ [គឺ​ត្រូវ​ស្គាល់​អនាបត្តិ ដោយ​ន័យថា បើភិក្ខុ​មិន​ត្រេកអរ ក៏មិន​មាន​អាបត្តិ ដូច្នេះ​ជា​ដើម។]។ ភិក្ខុត្រូវ​​ស្គាល់​លហុកាបត្តិ (អាបត្តិស្រាល)។ ភិក្ខុ​ត្រូវស្គាល់​គរុកាបត្តិ (អាបត្តិធ្ងន់)។ ភិក្ខុត្រូវស្គាល់​សាវសេសាបត្តិ (លើក​តែ​អាបត្តិ​បារាជិក​ចេញ)។ ភិក្ខុត្រូវ​​ស្គាល់​​អនវសេសាបត្តិ (អាបត្តិ​បារាជិក)។ ភិក្ខុត្រូវ​ស្គាល់​ទុដ្ឋុល្លាបត្តិ គឺអាបត្តិ​២កង​ ខាងដើម។ ភិក្ខុ​ត្រូវ​ស្គាល់​​អទុដ្ឋុល្លាបត្តិ គឺអាបត្តិ​៥កង​ខាង​ចុង។ ភិក្ខុត្រូវ​ស្គាល់​អាបត្តិ​សំដែង​ចេញ​បាន។ ភិក្ខុ​ត្រូវ​ស្គាល់​​អាបត្តិ​សំដែង​ចេញ​មិនបាន។ ភិក្ខុ​ត្រូវ​​​ស្គាល់​អាបត្តិ ដែល​​ជា​ទេសនាគាមិនី។ ភិក្ខុត្រូវ​ស្គាល់​អាបត្តិ ដែល​​មិនមែន​​ជា​ទេសនាគាមិនី។ ភិក្ខុ​ត្រូវ​​ស្គាល់​អាបត្តិ ដែល​ធ្វើនូវ​សេចក្តី​អន្តរាយ [អាបត្តិ​ណា​ដែល​ភិក្ខុ​ក្លែង​កន្លង​ហើយ តែងធ្វើ​សេចក្តី​​អន្តរាយ​ដល់​ឋានសួគ៌ និង​ព្រះនិព្វាន អាបត្តិនោះ ឈ្មោះ​ថា ធ្វើ​សេចក្តី​អន្តរាយ។]។ ភិក្ខុត្រូវ​ស្គាល់​​អាបត្តិ ដែល​មិនធ្វើ​សេចក្តី​អន្តរាយ [អាបត្តិ​ដែល​ជា​​បណ្ណត្តិវជ្ជៈ បើភិក្ខុ​កន្លង​ដោយ​មិនដឹង​ខ្លួន ក៏​មិនធ្វើ​​សេចក្តី​អន្តរាយ​ ដល់សួគ៌ និង​​ព្រះនិព្វាន​ឡើយ។]។ ភិក្ខុត្រូវស្គាល់​អាបត្តិ ដែលជា​សាវជ្ជប្បញ្ញត្តិ [សាវជ្ជប្បញ្ញត្តិ គឺអាបត្តិដែលជា​លោកវជ្ជៈ]។ ភិក្ខុត្រូវស្គាល់​អាបត្តិ ដែលជា​​អនវជ្ជប្បញ្ញត្តិ [អនវជ្ជប្បញ្ញត្តិ គឺ​អាបត្តិ​ជាបណ្ណត្តិវជ្ជៈ។]។ ភិក្ខុត្រូវស្គាល់​អាបត្តិ ដែលតាំងឡើង​អំពី​ការធ្វើ (ដូចយ៉ាង​បារាជិកាបត្តិ)។ ភិក្ខុត្រូវស្គាល់​អាបត្តិ ដែលតាំងឡើង​អំពីការ​មិនធ្វើ (ដូចជាភិក្ខុ​ត្រូវ​អាបត្តិ ព្រោះ​មិន​អធិដ្ឋានចីវរ)។ ភិក្ខុត្រូវស្គាល់​អាបត្តិ ដែលតាំងឡើង​អំពីការធ្វើ និង​ការមិនធ្វើ (ដូចក្នុង​កុដិការសិក្ខាបទ)។ ភិក្ខុត្រូវស្គាល់​អាបត្តិខាងដើម គឺអាបត្តិដែល​ភិក្ខុត្រូវមុន។ ភិក្ខុត្រូវ​ស្គាល់​​អាបត្តិខាងចុង គឺអាបត្តិ​ដែលត្រូវបន្ទាប់គ្នាមក។ ភិក្ខុត្រូវស្គាល់​អាបត្តិ​ជា​ចន្លោះ​នៃ​អាបត្តិ​​ខាង​ដើម [អាបត្តិ​ជាចន្លោះ នៃមូលវិសុទ្ធិ គឺបរិសុទ្ធ ព្រោះ​​មូលាយ​​បដិកស្សនៈ។]។ ភិក្ខុត្រូវស្គាល់​​អាបត្តិ​ជាចន្លោះ​នៃ​អាបត្តិ​ខាងចុង [អាបត្តិ​ជាចន្លោះ​នៃ​​អគ្ឃវិសុទ្ធិ គឺបរិសុទ្ធ​ព្រោះ​បាន​ទទួល​​អគ្ឃសមោធាន តែក្នុងអដ្ឋកថាកុរុន្ទី ពន្យល់ថា អាបត្តិជាចន្លោះ នៃអាបត្តិខាងដើមនោះ គឺអាបត្តិ​ដែលភិក្ខុត្រូវ ក្នុងបរិវាស ឯអាបត្តិ​ជាចន្លោះ នៃអាបត្តិ​ខាងចុងនោះ គឺភិក្ខុ​ត្រូវ ក្នុងវេលាប្រព្រឹត្ត​មានត្ត។]។ ភិក្ខុត្រូវស្គាល់​អាបត្តិ ដែលខ្លួនសំដែងហើយ ជាអាបត្តិ​ គួរដល់​កិរិយារាប់ គឺដាក់ធុរៈ​ចេញ​បាន។ ភិក្ខុត្រូវស្គាល់​អាបត្តិ ដែលខ្លួន​សំដែងហើយ តែមិនគួរដល់​កិរិយា​រាប់ (ដាក់ធុរៈ​ចេញ​បាន)។ ភិក្ខុត្រូវស្គាល់​បញ្ញត្តិ។ ភិក្ខុត្រូវស្គាល់​អនុប្បញ្ញត្តិ។ ភិក្ខុត្រូវស្គាល់​អនុប្បន្នប្បញ្ញត្តិ។ ភិក្ខុត្រូវស្គាល់​​សព្វត្ថប្បញ្ញត្តិ។ ភិក្ខុត្រូវស្គាល់​បទេសប្បញ្ញត្តិ។ ភិក្ខុត្រូវស្គាល់​សាធារណប្បញ្ញត្តិ។ ភិក្ខុត្រូវស្គាល់​អសាធារណប្បញ្ញត្តិ។ ភិក្ខុត្រូវស្គាល់​ឯកតោបញ្ញត្តិ។ ភិក្ខុត្រូវស្គាល់​ឧភតោបញ្ញត្តិ។ ភិក្ខុត្រូវស្គាល់​អាបត្តិមានទោសធ្ងន់។ ភិក្ខុត្រូវ​ស្គាល់​​អាបត្តិ​មិនមានទោសធ្ងន់។ ភិក្ខុត្រូវស្គាល់​អាបត្តិ​ ដែល​បដិសំយុត្តដោយគ្រហស្ថ។ ភិក្ខុ​ត្រូវស្គាល់​អាបត្តិ ដែលមិនបដិសំយុត្ត​ដោយគ្រហស្ថ។ ភិក្ខុត្រូវស្គាល់​អាបត្តិ ដែលទៀង គឺ​អនន្តរិយកម្ម ៥។ ភិក្ខុត្រូវស្គាល់​អាបត្តិ ដែលមិនទៀង គឺក្រៅ​អំពី​អនន្តរិយកម្ម។ ភិក្ខុត្រូវស្គាល់​បុគ្គល ដែលធ្វើខុសខាងដើមបញ្ញត្តិ (អាទិកម្មិកបុគ្គល)។ ភិក្ខុត្រូវស្គាល់​បុគ្គល ដែល​មិនធ្វើ​ខុស​ខាង​ដើម​បញ្ញត្តិ (អនុប្បញ្ញត្តិការកបុគ្គល)។ ភិក្ខុត្រូវស្គាល់​​បុគ្គលអ្នកត្រូវអាបត្តិ​មិនបានជានិច្ច (ត្រូវ​អាបត្តិម្តងៗ)។ ភិក្ខុត្រូវស្គាល់​បុគ្គល​ អ្នក​ត្រូវ​អាបត្តិ​រឿយៗ (ត្រូវជានិច្ច)។ ភិក្ខុ​ត្រូវ​ស្គាល់​បុគ្គល​​អ្នកចោទ។ ភិក្ខុត្រូវ​ស្គាល់​​បុគ្គល​ដែលគេ​ចោទ។ ភិក្ខុ​ត្រូវ​ស្គាល់​​​បុគ្គល​​អ្នកចោទ​​មិនត្រូវ​​តាម​ធម៌។ ភិក្ខុ​ត្រូវ​ស្គាល់​​បុគ្គល​ដែលគេ​ចោទមិន​ត្រូវ​តាមធម៌។ ភិក្ខុត្រូវ​ស្គាល់​​បុគ្គល​​អ្នកចោទ​​ត្រូវ​​តាមធម៌។ ភិក្ខុត្រូវ​ស្គាល់​​បុគ្គល​ដែល​​គេចោទ​ត្រូវតាម​ធម៌។ ភិក្ខុ​ត្រូវស្គាល់​​និយត​បុគ្គល (ដែល​​​ប្រកប​ដោយ​​មិច្ឆត្តនិយតធម៌ ឬ​សម្មត្តនិយតធម៌)។ ភិក្ខុត្រូវ​​ស្គាល់​​អនិយតបុគ្គល។ ភិក្ខុ​ត្រូវ​​ស្គាល់​​បុគ្គល​ដែល​គួរដល់​អាបត្តិ គឺ​ពួកសាវ័ក។ ភិក្ខុត្រូវ​ស្គាល់​​​បុគ្គល​ ដែលមិន​គួរ​ដល់​អាបត្តិ គឺ​ព្រះពុទ្ធ និង​​ព្រះបច្ចេកពុទ្ធ។ ភិក្ខុត្រូវ​ស្គាល់​បុគ្គល​ដែល​សង្ឃ​ធ្វើ​​ឧក្ខេបនីយកម្ម។ ភិក្ខុត្រូវ​ស្គាល់​​​បុគ្គល​ដែល​សង្ឃមិន​បាន​ធ្វើ​ឧក្ខេបនីយកម្ម។ ភិក្ខុត្រូវ​ស្គាល់​​​បុគ្គល​​ដែល​​សង្ឃឲ្យ​​វិនាស​​ចេញ​ហើយ។ ភិក្ខុត្រូវ​ស្គាល់​​​បុគ្គល​ដែល​​សង្ឃ​មិនបាន​ឲ្យវិនាស​​ចេញ។ ភិក្ខុ​ត្រូវស្គាល់​​បុគ្គល​​មាន​សំវាស​ស្មើគ្នា។ ភិក្ខុ​ត្រូវស្គាល់​​បុគ្គល​​មាន​សំវាស​​ផ្សេងៗ​គ្នា។ ភិក្ខុ​ត្រូវស្គាល់​​​វិធី​បញ្ឈប់​បាតិមោក្ខ។

ចប់ ឯកកៈ (ពួកមួយៗ)។

ឧទ្ទាន គឺបញ្ជីរឿងនៃឯកកៈ (ពួកមួយៗ) នោះដូច្នេះ

[២៥] ហេតុដែលធ្វើឲ្យមានអាបត្តិ ១ លហុកាបត្តិ ១ សាវសេសាបត្តិ ១ ទុដ្ឋុល្លាបត្តិ ១ អាបត្តិ​ដែល​គួរ​សំដែង​ចេញបាន ១ អាបត្តិ​ដែលជា​​ទេសនាគាមិនី ១ អាបត្តិ​ដែល​ធ្វើ​សេចក្តី​អន្តរាយ ១ អាបត្តិ​​ដែលជា​សាវជ្ជប្បញ្ញត្តិ ១ អាបត្តិ​​ដែលតាំង​ឡើង​អំពី​ការធ្វើ ១ អាបត្តិ​ដែលដែលតាំងឡើង​អំពី​ការធ្វើ និងការ​មិនធ្វើ ១ អាបត្តិខាងដើម ១ អាបត្តិជាចន្លោះ ១ អាបត្តិគួរដល់កិរិយារាប់ ១ បញ្ញត្តិ ១ អនុប្បញ្ញត្តិ ១ អនុប្បន្នប្បញ្ញត្តិ ១ សព្វត្ថប្បញ្ញត្តិ ១ សាធារណប្បញ្ញត្តិ ១ អសាធារណប្បញ្ញត្តិ ១ ឯកតោ​បញ្ញត្តិ ១ ទុដ្ឋុល្លាបត្តិ ១ អាបត្តិ​ដែលបដិសំយុត្តដោយគ្រហស្ថ ១ អាបត្តិទៀង ១ អាទិកម្មិក​បុគ្គល ១ បុគ្គល​អ្នក​ត្រូវ​អាបត្តិ​មិន​ជានិច្ច ១ បុគ្គលអ្នកចោទ ១ បុគ្គលអ្នកចោទ​មិនតាមធម៌ ១ ចោទ​តាមធម៌ ១ និយតបុគ្គល ១ បុគ្គល​មិនគួរ​ដល់​អាបត្តិ ១ បុគ្គល​ដែល​សង្ឃ​ធ្វើ​​ឧក្ខេបនីយកម្ម ១ បុគ្គល​​ដែល​សង្ឃ​ឲ្យ​វិនាស ១ បុគ្គល​មាន​សំវាស​ស្មើគ្នា ១ វិធី​បញ្ឈប់​បាតិមោក្ខ ១ នេះជា​ឧទ្ទាន​ក្នុងពួក​​មួយៗ។

[២៦] អាបត្តិជាសញ្ញាវិមោក្ខ (សចិត្តកៈ) ក៏មាន អាបត្តិជានោសញ្ញាវិមោក្ខ (អចិត្តកៈ) ក៏មាន។ អាបត្តិត្រូវដល់ភិក្ខុដែលបានសមាបត្តិក៏មាន អាបត្តិត្រូវដល់ភិក្ខុដែលមិនបាន​សមាបត្តិ​ក៏មាន។ អាបត្តិដែល​ប្រកបនឹង​ព្រះសទ្ធម្មក៏មាន អាបត្តិដែលប្រកបនឹង​អសទ្ធម្ម​ក៏មាន។ អាបត្តិដែល​ប្រកប​​នឹង​​គ្រឿង​​បរិក្ខារ​របស់​ខ្លួនក៏​មាន អាបត្តិ​ដែល​ប្រកប​នឹង​​គ្រឿង​​បរិក្ខារ​របស់​​បុគ្គល​​ដទៃ​ក៏មាន។ អាបត្តិ​ដែល​ប្រកប​នឹង​​បុគ្គល គឺខ្លួន​ឯង​ក៏មាន។ អាបត្តិ​ដែល​ប្រកប​នឹង​បុគ្គល គឺ​អ្នកដទៃ​ក៏មាន។ ភិក្ខុ​និយាយ​ពាក្យ​សច្ចៈ ត្រូវ​​គរុកាបត្តិ​ក៏មាន ភិក្ខុនិយាយពាក្យមុសា ត្រូវ​លហុកាបត្តិ​ក៏មាន។ ភិក្ខុនិយាយពាក្យមុសា ត្រូវ​គរុកាបត្តិ​ក៏មាន ភិក្ខុនិយាយពាក្យសច្ចៈ ត្រូវ​លហុកាបត្តិ​ក៏មាន។ ភិក្ខុនៅលើផែនដី ត្រូវ​អាបត្តិ​ក៏មាន នៅលើអាកាស មិនត្រូវ​អាបត្តិ​ក៏មាន នៅ​លើអាកាស ត្រូវអាបត្តិ នៅលើផែនដី មិនត្រូវអាបត្តិក៏មាន។ ភិក្ខុ​ដើរចេញទៅ ត្រូវ​អាបត្តិ ដើរចូលមក មិនត្រូវអាបត្តិក៏មាន ដើរចូលមក​ត្រូវអាបត្តិ ដើរចេញទៅ មិន​ត្រូវ​អាបត្តិ​ក៏មាន។ ភិក្ខុ​កាន់យក ត្រូវអាបត្តិក៏មាន មិនកាន់យក ត្រូវអាបត្តិក៏មាន។ ភិក្ខុសមាទាន(វត្ត) ត្រូវ​អាបត្តិ​ក៏មាន មិន​សមាទាន (វត្ត) ត្រូវអាបត្តិក៏មាន។ ភិក្ខុធ្វើ​ ត្រូវអាបត្តិក៏មាន មិនធ្វើ ត្រូវ​អាបត្តិក៏​មាន។ ភិក្ខុឲ្យ ត្រូវអាបត្តិក៏មាន មិនឲ្យ ត្រូវអាបត្តិក៏មាន។ ភិក្ខុទទួល ត្រូវអាបត្តិក៏មាន មិន​ទទួល ត្រូវអាបត្តិក៏មាន។ ភិក្ខុ​ត្រូវអាបត្តិ ព្រោះបរិភោគក៏មាន ត្រូវអាបត្តិ ព្រោះ​មិន​បរិភោគ​ក៏មាន។ ភិក្ខុ​ត្រូវអាបត្តិតែក្នុងវេលាយប់ មិនត្រូវអាបត្តិ​ក្នុងវេលាថ្ងៃក៏មាន ត្រូវ​អាបត្តិ​តែក្នុង​វេលា​ថ្ងៃ មិន​ត្រូវ​​ក្នុង​​វេលា​យប់​ក៏មាន ភិក្ខុ​ត្រូវអាបត្តិ​ក្នុង​ពេល​អរុណរះ​ក៏មាន ត្រូវអាបត្តិ​​ក្នុង​ពេល​អរុណ​​មិនទាន់​​រះ​ក៏មាន។ ភិក្ខុកាត់ ត្រូវអាបត្តិក៏មាន មិនកាត់ ត្រូវអាបត្តិក៏មាន។ ភិក្ខុបិទបាំង ត្រូវអាបត្តិក៏មាន មិន​បិទបាំង ត្រូវអាបត្តិក៏មាន។ ភិក្ខុទ្រទ្រង់ ត្រូវ​អាបត្តិ​ក៏មាន មិនទ្រទ្រង់ ត្រូវអាបត្តិក៏មាន។

[២៧] ឧបោសថមានពីរយ៉ាងគឺ ចាតុទ្ទសីឧបោសថ ១ បណ្ណរសីឧបោសថ ១។ បវារណា​​មាន​២យ៉ាង គឺ​ចាតុទ្ទសីបវារណា ១​ បណ្ណរសីបវារណា ១។ កម្មមាន​ពីរយ៉ាងគឺ អបលោកនកម្ម ១ ញត្តិកម្ម ១។ កម្មមាន​២យ៉ាង​ដទៃ​ទៀតគឺ ញត្តិទុតិយកម្ម ១ ញត្តិចតុត្ថកម្ម ១។ ទីកើត​នៃ​កម្មមាន ២​យ៉ាងគឺ ទីកើត​នៃ​​អបលោកនកម្ម ១ ទីកើតនៃញត្តិកម្ម ១។ ទីកើតនៃ​កម្មមាន​២យ៉ាង​ដទៃ​ទៀត គឺ​ទី​កើតនៃ​ញត្តិទុតិយកម្ម ១ ទីកើត​នៃ​ញត្តិចតុត្ថកម្ម ១។ ទោស​របស់​កម្មមាន​២យ៉ាង គឺទោស​នៃ​​អបលោកនកម្ម ១ ទោសនៃ​ញត្តិកម្ម ១។ ទោស​របស់​កម្មមាន​២យ៉ាង​ដទៃ​ទៀតគឺ ទោស​នៃ​ញត្តិទុតិយកម្ម ១ ទោសនៃ​ញត្តិចតុត្ថកម្ម ១។ សម្បត្តិ​របស់កម្ម មាន២​​យ៉ាងគឺ សម្បត្តិ​នៃ​​អបលោកនកម្ម ១ សម្បត្តិនៃ​ញត្តិកម្ម ១។ សម្បត្តិ​របស់កម្ម មាន២​យ៉ាង​ដទៃទៀត គឺ​សម្បត្តិ​នៃ​ញត្តិទុតិយកម្ម ១ សម្បត្តិ​នៃ​ញត្តិចតុត្ថកម្ម១។ ភូមិ​នៃភិក្ខុ​មាន​សំវាស​ផ្សេងៗ​គ្នា មាន២​យ៉ាងគឺ ភិក្ខុ​ធ្វើខ្លួន​ឲ្យមាន​សំវាស​ផ្សេងគ្នា​ដោយ​ខ្លួនឯង ១ សង្ឃ​ព្រមព្រៀង​គ្នាលើក​វត្ត​ភិក្ខុនោះ ព្រោះ​មិនឃើញ​អាបត្តិក្តី ព្រោះមិន​សំដែង​អាបត្តិក្តី ព្រោះ​មិន​លះបង់ (ទិដ្ឋិ​អាក្រក់) ​ក្តី ១។ ភូមិនៃ​ភិក្ខុមាន​សំវាស​ស្មើគ្នា មាន២​យ៉ាងគឺ ភិក្ខុធ្វើ​ខ្លួនឲ្យ​មាន​សំវាស​ផ្សេងគ្នា​ ដោយ​ខ្លួនឯង ១ សង្ឃ​ព្រមព្រៀង​គ្នាសូត្រ​​ឱសារណកម្ម ចំពោះ​ភិក្ខុដែល​សង្ឃ​លើកវត្ត​ហើយនោះ ព្រោះ​មិន​​ឃើញ​​អាបត្តិ​ក្តី ព្រោះមិន​សំដែង​អាបត្តិក្តី ព្រោះ​​មិនលះបង់ (ទិដ្ឋិអាក្រក់)​ ក្តី ១។

[២៨] បារាជិកមាន២យ៉ាង គឺ បារាជិករបស់ពួកភិក្ខុ១ បារាជិក​របស់ពួកភិក្ខុនី១។ សង្ឃាទិសេស​​មាន២ ថុល្លច្ច័យមាន២ បាចិត្តិយៈ​មាន២ បាដិទេសនីយៈមាន២ ទុក្កដ មាន២ ទុព្ភាសិតមាន២ គឺរបស់ភិក្ខុ១ របស់ភិក្ខុនី១ រួមជាអាបត្តិ៧ គឺកងនៃអាបត្តិទាំង៧។ សង្ឃបែកធ្លាយ ដោយអាការ២ គឺដោយកម្ម១ ដោយការចាប់ស្លាក១។

[២៩] បុគ្គលដែលភិក្ខុមិនត្រូវឲ្យឧបសម្បទា មាន២ពួក គឺ បុគ្គលសាបសូន្យចាកកាល១ បុគ្គល​សាបសូន្យចាកអវយវៈ១។ បុគ្គល​ដែល​ភិក្ខុ​មិនត្រូវ​ឲ្យ​ឧបសម្បទា មាន​២ពួក​ដទៃ​ទៀត គឺ បុគ្គល​ជាវត្ថុវិបត្តិ១ បុគ្គលធ្លាប់ធ្វើអំពើអាក្រក់១។ បុគ្គល​ដែល​ភិក្ខុ​មិនត្រូវ​ឲ្យ​ឧបសម្បទា មាន​២ពួក​ដទៃ​ទៀត គឺ បុគ្គលមាន (បរិក្ខារ) មិនគ្រប់គ្រាន់ ១ បុគ្គលមាន​ (បរិក្ខារ) គ្រប់គ្រាន់ហើយ តែ​មិនសូម (ឧបសម្បទា) ១។ ភិក្ខុមិន​ត្រូវនៅ​អាស្រ័យ​នឹង​បុគ្គល​២ពួក គឺ បុគ្គល​ជា​អលជ្ជី ១ បុគ្គលពាល ១។ ភិក្ខុមិនត្រូវឲ្យនិស្ស័យ ដល់​បុគ្គល​២ពួក គឺ បុគ្គលជាអលជ្ជី ១ បុគ្គលជាលជ្ជី តែ​មិនបាន​សូម ១។ ភិក្ខុត្រូវឲ្យនិស្ស័យ ដល់បុគ្គល២ពួក គឺ បុគ្គលល្ងង់ ១ បុគ្គលជាលជ្ជី ហើយបាន​សូម ១។ បុគ្គលដែល​មិនគួរត្រូវអាបត្តិ មាន២គឺ ព្រះពុទ្ធ ១ ព្រះបច្ចេកពុទ្ធ ១។ បុគ្គលដែលគួរនឹង​ត្រូវ​អាបត្តិមាន២គឺ ភិក្ខុ ១ ភិក្ខុនី ១។ បុគ្គលមិនគួរនឹងត្រូវអាបត្តិ ព្រោះក្លែង មាន២គឺ ភិក្ខុ ១ ភិក្ខុនី ១ ដែល​ជាអរិយបុគ្គល។ ​បុគ្គលដែលគួរនឹងត្រូវអាបត្តិ ព្រោះក្លែង មាន២គឺ ភិក្ខុ ១ ភិក្ខុនី ១ ដែល​ជាបុថុជ្ជន។ បុគ្គលមិនគួរនឹងប្រព្រឹត្តកន្លងវត្ថុ ដែល​ប្រកប​ដោយ​ទោស​យ៉ាងធំ ព្រោះក្លែង មាន​២គឺ ភិក្ខុ១ ភិក្ខុនី១ ដែល​ជាព្រះអរិយបុគ្គល។ បុគ្គល​គួរនឹង​ប្រព្រឹត្ត​កន្លង​នូវវត្ថុ ដែលប្រកប​ដោយ​ទោស​យ៉ាងធំ ព្រោះក្លែង មាន​២គឺ ភិក្ខុ១ ភិក្ខុនី១ ដែល​ជា​បុថុជ្ជន។

[៣០] ការហាមឃាត់មាន២យ៉ាង គឺ ហាមឃាត់ដោយកាយ១ ហាមឃាត់ដោយវាចា១។ ការសូត្រនិស្សារណាកម្មមាន២យ៉ាងគឺ បុគ្គលមិនដល់និស្សារណាកម្មនៅឡើយ តែ​បើ​សង្ឃ​​សូត្រ​​និស្សារណា​កម្ម​ចំពោះ​បុគ្គល​នោះ បុគ្គលពួកខ្លះ ឈ្មោះថាសង្ឃសូត្រ​និស្សារណាកម្ម​ហើយ​​ដោយ​ល្អ១ បុគ្គលពួកខ្លះ ឈ្មោះថា សង្ឃសូត្រ​និស្សារណា​កម្ម​ដោយ​អាក្រក់១។ ការសូត្រ​​ឱសារណា​កម្ម​មាន​២យ៉ាង​គឺ បុគ្គល​មិនទាន់​ដល់​ឱសារណា​កម្មនៅ​ឡើយ តែបើសង្ឃ​សូត្រ​​ឱសារណាកម្ម ចំពោះ​បុគ្គលនោះ បុគ្គលពួកខ្លះ ឈ្មោះថា សង្ឃសូត្រ​​ឱសារណា​កម្ម​ហើយ​​ដោយ​ល្អ១ បុគ្គលពួកខ្លះ ឈ្មោះថា សង្ឃ​សូត្រ​ឱសារណា​កម្ម​ហើយ​ដោយ​អាក្រក់១។ ការប្តេជ្ញា ​មាន២យ៉ាងគឺ ប្តេជ្ញាដោយកាយ១ ប្តេជ្ញា​ដោយ​វាចា១។ ការទទួល​មាន២យ៉ាងគឺ ទទួលដោយកាយ១ ទទួលដោយ​វត្ថុដែល​ជាប់​នឹង​កាយ១។ ការឃាត់​មាន២យ៉ាងគឺ ឃាត់ដោយកាយ១ ឃាត់ដោយ​វាចា១។ ការ​បៀតបៀន​​​មាន​២យ៉ាងគឺ បៀតបៀន​​សិក្ខា១ បៀតបៀន​​គ្រឿង​​បរិភោគ (ជារបស់សង្ឃ​ ឬ​បុគ្គល)១។ ការចោទ​​មាន២​យ៉ាងគឺ ចោទ​ដោយកាយ១ ចោទដោយវាចា១។

[៣១] បលិពោធនៃកឋិន មាន២យ៉ាងគឺ អាវាសបលិពោធ១ ចីវរបលិពោធ១។ ការមិន​មាន​​បលិពោធនៃកឋិន​មាន២យ៉ាងគឺ មិនមានបលិពោធនឹងអាវាស១ មិនមានបលិពោធ​នឹង​ចីវរ១។ ចីវរ​មាន២យ៉ាងគឺ គហបតិចីវរ១ បំសុកូលចីវរ១។ បាត្រ​មាន២យ៉ាងគឺ បាត្រដែក១ បាត្រ​ដី១។ មណ្ឌល គឺជើងបាត្រ មាន២យ៉ាងគឺ ជើង​បាត្រ​ដែល​គេ​ធ្វើ​ដោយ​សំណប៉ាហាំង ១ ធ្វើ​ដោយ​សំណភក់ ១។ ការអធិដ្ឋាន​បាត្រ​មាន​២យ៉ាង​គឺ អធិដ្ឋាន​ដោយ​កាយ ១ អធិដ្ឋាន​ដោយ​​វាចា ១។ ការអធិដ្ឋាន​ចីវរ​​មាន​២យ៉ាងគឺ អធិដ្ឋាន​ដោយ​កាយ ១ អធិដ្ឋាន​​ដោយ​វាចា ១។ ការវិកប្ប​មាន​២យ៉ាងគឺ វិកប្បក្នុង​ទីចំពោះ​មុខ ១ វិកប្ប​ក្នុង​ទី​កំបាំង​​មុខ ១។ វិន័យ​​មាន​២យ៉ាង​គឺ វិន័យ​​របស់​​ពួក​ភិក្ខុ ១ របស់ពួក​ភិក្ខុនី ១។ អត្ថរបស់​វិន័យ​​​មាន២​យ៉ាងគឺ បញ្ញត្ត ១ បញ្ញត្តានុលោម (គឺ​មហាបទេស៤) ១។ សេចក្តី​ផូរផង់​នៃ​វិន័យ​​មាន២​យ៉ាងគឺ សម្លាប់​នូវបច្ច័យ​ក្នុង​អកប្បិយវត្ថុ ១ ការធ្វើ​​នូវ​ប្រមាណ​ក្នុង​កប្បិយវត្ថុ ១។

[៣២] ភិក្ខុត្រូវអាបត្តិដោយអាការ​២យ៉ាងគឺ ត្រូវដោយកាយ១ ត្រូវដោយវាចា១។ ភិក្ខុចេញ​ចាក​អាបត្តិ​ ដោយអាការ​២យ៉ាងគឺ ចេញចាកដោយកាយ១ ចេញចាកដោយវាចា១។ បរិវាសមាន​២​យ៉ាងគឺ បដិច្ឆន្នបរិវាស១ អប្បដិច្ឆន្នបរិវាស១។ បរិវាស​មាន​២យ៉ាង​ដទៃ​ទៀត​គឺ សុទ្ធន្តបរិវាស១ សមោធានបរិវាស១។ មានត្ត​មាន២យ៉ាងគឺ បដិច្ឆន្នមានត្ត១ អប្បដិច្ឆន្នមានត្ត១។ មានត្ត​មាន​២យ៉ាង​ដទៃ​ទៀត​គឺ បក្ខមានត្ត ១ សមោធានមានត្ត ១។ ការដាច់​រាត្រី​របស់​បុគ្គល​​២ពួក គឺ ភិក្ខុ​កំពុង​​នៅ​បរិវាស ១ ភិក្ខុ​កំពុង​​ប្រព្រឹត្ត​​មានត្ត ១។

[៣៣] ការមិនអើពើមាន២យ៉ាងគឺ មិនអើពើនឹងបុគ្គល១ មិនអើពើនឹងធម៌១។ អំបិល​មាន២បែបគឺ អំបិលកើតឯង ១ អំបិលកើតអំពី​ជាតិដីប្រៃ ១។ អំបិល​​មាន​២យ៉ាង​ដទៃ​ទៀតគឺ អំបិល​កើត​ពីទឹក​សមុទ្រ ១ អំបិលខ្មៅ ១។ អំបិល​​មាន២​យ៉ាង​ដទៃ​ទៀតគឺ អំបិលសិន្ធវៈ (អំបិល​មាន​សម្បុរ​ស ដុះលើភ្នំ) ១ អំបិល​​ឧព្ភិទៈ (អំបិល​​ដុះជា​ពន្លកៗ​ឡើងពី​ផែនដី)១។ អំបិល​មាន២​យ៉ាងដទៃ​ទៀតគឺ អំបិល​ឈ្មោះ​រោមកៈ (អំបិល​កើតក្នុង​រោមជនបទ) ១ អំបិល​ឈ្មោះ​​បក្ខល្លកៈ (អំបិល​​កើតពី​ទឹកក្បុង ដែលធ្វើ​អំពីស្រូវ​ដំណើប) ១។ បរិភោគ​​មាន២គឺ អព្ភន្តរបរិភោគ (បរិភោគលេបចូលទៅ) ១ ពាហិរបរិភោគ (ប្រើប្រាស់ខាងក្រៅ) ១។ ការជេរ​មាន២យ៉ាងគឺ ជេរ​យ៉ាង​ថោកទាប ១ ជេរ​យ៉ាង​ឧក្រិដ្ឋ ១។ ការញុះញង់ កើតដោយអាការ​២យ៉ាងគឺ ប៉ងដើម្បី​ឲ្យគេស្រឡាញ់​ខ្លួន ១ ប៉ង​ដើម្បី​បំបែក​​គ្នា ១។ ភិក្ខុទទួលគណភោជនបានដោយអាការ២យ៉ាង គឺ​ដោយគេនិមន្ត ១ ដោយ​ការសូមគេ ១។ ការចូលវស្សា​មាន២យ៉ាងគឺ បុរិមិកាវស្សា ១ បច្ឆិមិកាវស្សា ១។ ការឃាត់​ហាមបាតិមោក្ខ ដែលមិនប្រកបដោយធម៌ ​មាន២យ៉ាង។ ការឃាត់​ហាម​បាតិមោក្ខ ដែល​ប្រកបដោយធម៌ មាន២យ៉ាង។

[៣៤] បុគ្គលពាលមាន២ពួក គឺ បុគ្គលដែលនាំភារៈ (កិច្ច មានអារាធនាធម៌ជាដើម) មិនទាន់​មានមក១ បុគ្គលដែលមិននាំភារៈ ដែលមានមកហើយ១។ បុគ្គល​ជា​បណ្ឌិត​មាន​២ពួក គឺ​បុគ្គល​ដែល​មិននាំ​ភារៈ មិនទាន់មកដល់១ បុគ្គល​ដែល​នាំភារៈ​​មានមក​ហើយ១។ បុគ្គលពាល​ មាន២ពួកដទៃទៀត គឺបុគ្គល​មាន​សេចក្តី​សំគាល់​ក្នុង​អកប្បិយវត្ថុ ថា​ជា​កប្បិយវត្ថុ ១ បុគ្គល​​មាន​សេចក្តី​សំគាល់​​ក្នុង​កប្បិយវត្ថុ ថាជា​អកប្បិយវត្ថុ ១។ បុគ្គល​ជា​បណ្ឌិត មាន២​ពួកគឺ បុគ្គល​មាន​សេចក្តី​សំគាល់​ក្នុង​អកប្បិយវត្ថុ ថាជា​អកប្បិយវត្ថុ ១ បុគ្គល​​មាន​សេចក្តី​សំគាល់​​ក្នុង​កប្បិយវត្ថុ ថាជា​កប្បិយវត្ថុ ១។ បុគ្គល​ពាល មាន២​ពួកដទៃ​ទៀត គឺ បុគ្គល​មាន​​សេចក្តី​​សំគាល់​​ក្នុង​​អនាបត្តិ ថាជាអាបត្តិ ១ បុគ្គល​​មាន​សេចក្តី​សំគាល់​​​ក្នុងអាបត្តិ ថាជា​អនាបត្តិ ១។ បុគ្គលជាបណ្ឌិត មាន២ពួកគឺ បុគ្គល​មាន​សេចក្តី​សំគាល់​ក្នុង​អាបត្តិ ថាជា​អាបត្តិ១ បុគ្គល​មានសេចក្តីសំគាល់​ក្នុងអនាបត្តិ ថាជា​អនាបត្តិ១។ បុគ្គលពាលមាន២ពួកដទៃ​ទៀតគឺ បុគ្គល​មាន​សេចក្តី​សំគាល់​ក្នុង​សភាវៈ​មិនមែនធម៌ ថាជាធម៌១ ​មានសេចក្តីសំគាល់​ក្នុងសភាវៈធម៌ ថាមិនមែនធម៌១។ បុគ្គលជា​បណ្ឌិត មាន២ពួកគឺ បុគ្គលមាន​សេចក្តី​សំគាល់​ក្នុងសភាវៈ​​មិនមែន​ធម៌ ថាមិនមែន​ជា​ធម៌១ បុគ្គល​មាន​សេចក្តីសំគាល់​ក្នុងសភាវៈជាធម៌ ថា​ជាធម៌១។ បុគ្គល​ពាល មាន២ពួក​ដទៃទៀតគឺ បុគ្គលមានសេចក្តីសំគាល់ក្នុងសភាវៈ​មិន​មែន​វិន័យ ថាជា​វិន័យ១ ​បុគ្គល​​មាន​​សេចក្តី​​សំគាល់​​​ក្នុង​សភាវៈ​​ជាវិន័យ ថាមិន​មែន​វិន័យ១។ បុគ្គលជា​បណ្ឌិត មាន២ពួកគឺ បុគ្គល​មាន​​សេចក្តី​​សំគាល់​​ក្នុង​សភាវៈ​​មិនមែន​ជាវិន័យ ថាមិន​មែន​ជា​វិន័យ១ ​បុគ្គល​​​មាន​សេចក្តី​​សំគាល់​​ក្នុងសភាវៈ​ជាវិន័យ ថាជាវិន័យ១។

[៣៥] អាសវៈទាំងឡាយតែងចំរើនដល់បុគ្គល២ពួកគឺ បុគ្គលដែលសង្ស័យចំពោះ​ហេតុ​ដែល​​មិនគួរសង្ស័យ១ បុគ្គលដែលមិនសង្ស័យ​ចំពោះហេតុដែលគួរសង្ស័យ១។ អាសវៈ​ទាំងឡាយ​ រមែង​​មិនចំរើន​ដល់បុគ្គល​​២ពួកគឺ បុគ្គល​ដែល​មិនសង្ស័យ​ចំពោះ​​ហេតុដែល​​មិនគួរ​សង្ស័យ១ បុគ្គល​ដែលសង្ស័យ​ចំពោះហេតុដែលគួរសង្ស័យ១។ អាសវៈ​ទាំងឡាយ​ តែងចំរើន​ដល់បុគ្គល​២ពួកដទៃទៀតគឺ បុគ្គល​មាន​សេចក្តី​​សំគាល់​​ក្នុង​​អកប្បិយវត្ថុ ថាជា​កប្បិយវត្ថុ១ បុគ្គលមាន​សេចក្តីសំគាល់ ក្នុងកប្បិយវត្ថុ ថាជាអកប្បិយវត្ថុ១។ អាសវៈ​ទាំងឡាយ​ រមែងមិន​ចំរើន​ដល់​បុគ្គល​​២ពួកគឺ បុគ្គល​មាន​សេចក្តី​សំគាល់​ក្នុង​អកប្បិយវត្ថុ ថាជាអ​កប្បិយវត្ថុ១ បុគ្គល​មាន​សេចក្តីសំគាល់ ក្នុងកប្បិយវត្ថុ ថាជាកប្បិយវត្ថុ១។ អាសវៈ​ទាំងឡាយ​ រមែង​ចំរើនដល់បុគ្គល​២ពួកដទៃទៀតគឺ បុគ្គល​មាន​សេចក្តី​សំគាល់​ក្នុង​អនាបត្តិ ថាជា​អាបត្តិ១ បុគ្គល​មាន​សេចក្តី​សំគាល់ ក្នុងអាបត្តិ ថាជាអនាបត្តិ១។ អាសវៈ​ទាំងឡាយ​ រមែងមិន​ចំរើន​ដល់​បុគ្គល​២ពួកគឺ បុគ្គលមានសេចក្តី​សំគាល់​ក្នុងអនាបត្តិ ថាជា​​អនាបត្តិ១ បុគ្គល​មាន​សេចក្តី​សំគាល់ ក្នុងអាបត្តិ ថាជាអាបត្តិ១។ អាសវៈ​ទាំងឡាយ​ រមែងចំរើនដល់បុគ្គល​២ពួកដទៃទៀតគឺ បុគ្គល​មាន​សេចក្តី​សំគាល់​ក្នុងសភាវៈ​មិន​មែន​ធម៌ ថាជា​ធម៌១ បុគ្គល​មាន​សេចក្តី​សំគាល់​ក្នុង​សភាវៈ​​ជាធម៌ ថាមិន​មែនជាធម៌១។ អាសវៈ​ទាំង​ឡាយ​ រមែង​មិន​ចំរើន​ដល់​បុគ្គល​២ពួកគឺ បុគ្គល​មាន​សេចក្តី​សំគាល់​ក្នុង​សភាវៈ​​មិនមែនធម៌ ថាមិនមែនជាធម៌១ បុគ្គល​មាន​សេចក្តី​សំគាល់ ក្នុង​សភាវៈ​ជាធម៌ ថាជាធម៌១។ អាសវៈទាំងឡាយ​ រមែងចំរើនដល់បុគ្គល​២ពួកដទៃទៀតគឺ បុគ្គល​មាន​សេចក្តី​សំគាល់ក្នុងសភាវៈ​មិន​មែន​វិន័យ​ ថាជា​វិន័យ១ បុគ្គល​មាន​សេចក្តី​សំគាល់​ក្នុង​សភាវៈ​ជាវិន័យ ថាមិនមែនជាវិន័យ១។ អាសវៈ​ទាំង​ឡាយ​ រមែង​មិន​ចំរើន​ដល់​បុគ្គល​​២ពួកគឺ បុគ្គល​មាន​សេចក្តីសំគាល់ក្នុងសភាវៈ​មិនមែនវិន័យ ថា​មិន​មែនវិន័យ១ បុគ្គល​មានសេចក្តីសំគាល់ ក្នុងសភាវៈជាវិន័យ ថាជាវិន័យ១។

ចប់ ទុកៈ (ពួកពីរៗ)។

ឧទ្ទាន គឺបញ្ជីរឿងនៃទុកៈ (ពួកពីរៗ) នោះ ដូច្នេះ

[៣៦] អាបត្តិជាសញ្ញាវិមោក្ខ១ អាបត្តិនៃភិក្ខុដែលបានសមាបត្តិ១ អាបត្តិប្រកបដោយ​ព្រះសទ្ធម្ម១ អាបត្តិប្រកបដោយបរិក្ខារ១ អាបត្តិប្រកបដោយបុគ្គល១ ភិក្ខុនិយាយ​ពាក្យសច្ចៈ ត្រូវ​អាបត្តិ១ ភិក្ខុនៅលើផែនដី ត្រូវអាបត្តិ១ ភិក្ខុចេញ​ទៅ ត្រូវអាបត្តិ១ ភិក្ខុកាន់យក ត្រូវអាបត្តិ១ ភិក្ខុ​សមាទាន ត្រូវអាបត្តិ១ ភិក្ខុធ្វើ ត្រូវអាបត្តិ១ ភិក្ខុកាលឲ្យ ត្រូវអាបត្តិ១ ភិក្ខុកាលទទួល ត្រូវអាបត្តិ១ ភិក្ខុត្រូវអាបត្តិ ព្រោះបរិភោគ១ ត្រូវអាបត្តិក្នុង​វេលាយប់១ ត្រូវអាបត្តិក្នុងវេលាអរុណរះ១ ភិក្ខុកាត់​ ត្រូវអាបត្តិ១ ភិក្ខុបិទបាំង ត្រូវអាបត្តិ១ ភិក្ខុទ្រទ្រង់ ត្រូវអាបត្តិ១ ឧបោសថ១ បវារណា១ កម្ម១ កម្មដទៃទៀត១ វត្ថុនៃកម្ម១ វត្ថុនៃ​កម្មដទៃទៀត១ ទោសនៃកម្ម១ ទោសនៃកម្មដទៃទៀត១ សម្បត្តិ​នៃកម្ម២យ៉ាង១ ភូមិ​នៃភិក្ខុមានសំវាស​ផ្សេងៗគ្នា១ ភូមិនៃភិក្ខុមានសំវាសស្មើគ្នា១ បារាជិក១ សង្ឃាទិសេស១ ថុល្លច្ច័យ១ បាចិត្តិយៈ១ បាដិទេសនីយៈ១ ទុក្កដ១ ទុព្ភាសិត១ រួមជាកងនៃអាបត្តិ​៧ សង្ឃបែកគ្នា១ ភិក្ខុ​មិនត្រូវឲ្យឧបសម្បទា១ មិនត្រូវឲ្យឧបសម្បទា ចំពោះបុគ្គល​ពីរពួក​ដទៃ​ទៀត១ ភិក្ខុមិន​ត្រូវ​អាស្រ័យ​នៅ១ មិនត្រូវឲ្យនិស្ស័យ១ បុគ្គលមិនគួរនឹងត្រូវអាបត្តិ១ បុគ្គល​គួរ​ត្រូវ​អាបត្តិ​ព្រោះ​ក្លែង១ បុគ្គលគួរនឹង​ត្រូវ​អាបត្តិ​ព្រោះ​ប្រព្រឹត្ត​កន្លង​វត្ថុ​ដែល​ប្រកប​​ដោយ​ទោស​​យ៉ាង​​ធំ១ ការ​ហាម​ឃាត់១ ការសូត្រ​និស្សារណាកម្ម១ ការសូត្រ​ឱសារណាកម្ម១ ការ​ប្តេជ្ញា១ ការ​​ទទួល១ ការឃាត់១ ការបៀតបៀន១ ការចោទ១ បលិពោធនៃកឋិន២យ៉ាង១ មិនមាន​បលិពោធ​នៃ​កឋិន២យ៉ាងដូចគ្នា១ ចីវរ១ បាត្រ និងជើងទ្របាត្រ១ ការអធិដ្ឋាន​បាត្រ២យ៉ាង១ ការអធិដ្ឋាន​ចីវរ​២យ៉ាងដូចគ្នា១ ការវិកប្ប១ វិន័យ១ អត្ថនៃវិន័យ១ សេចក្តីផូរផង់ (នៃ​វិន័យ)១ ភិក្ខុត្រូវអាបត្តិ (ដោយអាការ២យ៉ាង)១ ចេញចាកអាបត្តិ (ដោយអាការ២យ៉ាង)១ បរិវាស២យ៉ាង១ បរិវាស២​យ៉ាង​ដទៃទៀត១ មានត្ត២យ៉ាង១ មានត្ត២យ៉ាងដទៃទៀត១ ការដាច់រាត្រី១ សេចក្តី​មិនអើពើ១ អំបិល​២យ៉ាង មាន៣ពួកតទៅទៀត១ ការបរិភោគ១ ការជេរ១ បេសុញ្ញវាទ១ ការទទួលគណ​ភោជន១ ការចូលវស្សា១ ការ​បញ្ឈប់​នូវ​បាតិមោក្ខ១ បុគ្គលពាលនាំភារៈ១ កប្បិយវត្ថុ១ អនាបត្តិ១ អធម្មកម្ម១ វិនយកម្ម១ អាសវៈទាំងឡាយ១។

[៣៧] ភិក្ខុត្រូវអាបត្តិ​តែក្នុងកាលដែលព្រះមានព្រះភាគគង់នៅ កាលដែលព្រះអង្គ​បរិនិព្វាន​ហើយ មិនត្រូវក៏មាន ភិក្ខុត្រូវអាបត្តិ​តែក្នុង​កាល​ដែល​ព្រះមាន​ព្រះភាគ​បរិនិព្វាន​ហើយ កាល​ដែល​​ព្រះអង្គ​គង់នៅ​ឡើយ មិនត្រូវក៏មាន ភិក្ខុត្រូវ​អាបត្តិ​ទាំង​ក្នុង​កាល​ដែល​ព្រះអង្គ​គង់នៅ ទាំងក្នុងកាលដែលព្រះអង្គ​បរិនិព្វានហើយ ក៏មាន។ ភិក្ខុត្រូវអាបត្តិ​តែក្នុង​កាល​មិនត្រូវ​ក្នុង​វិកាល ក៏មាន ភិក្ខុត្រូវអាបត្តិ​តែក្នុងវិ​កាល​ មិនត្រូវក្នុងកាលក៏មាន ភិក្ខុត្រូវ​អាបត្តិ​ទាំងក្នុង​កាល​ ទាំងក្នុងវិកាល ក៏មាន។ ភិក្ខុត្រូវអាបត្តិ​តែក្នុងវេលាយប់​ មិនត្រូវ​ក្នុងវេលាថ្ងៃ ក៏មាន ត្រូវអាបត្តិ​តែ​ក្នុង​​​វេលាថ្ងៃ​ មិនត្រូវក្នុងវេលាយប់ ក៏មាន ត្រូវអាបត្តិ​ទាំងវេលាយប់​ ទាំងវេលាថ្ងៃ ក៏មាន។ ភិក្ខុ​មានវស្សា១០ ត្រូវអាបត្តិ មានវស្សាខ្វះពី១០ មិនត្រូវអាបត្តិក៏មាន ភិក្ខុមានវស្សាខ្វះពី១០ ត្រូវ​អាបត្តិ មានវស្សា១០ មិនត្រូវអាបត្តិក៏មាន ទាំងភិក្ខុមានវស្សា១០ ទាំងភិក្ខុ​មាន​វស្សា​ខ្វះ​ពី១០ ត្រូវអាបត្តិ ក៏មាន។ ភិក្ខុមានវស្សា៥ ត្រូវអាបត្តិ មានវស្សាខ្វះពី៥ មិន​ត្រូវអាបត្តិក៏មាន ភិក្ខុ​មាន​វស្សាខ្វះពី៥ ត្រូវអាបត្តិ មានវស្សាគ្រប់៥ មិនត្រូវអាបត្តិក៏មាន ទាំងភិក្ខុមានវស្សា៥ ទាំង​ភិក្ខុមានវស្សាខ្វះ​ពី៥ ត្រូវអាបត្តិក៏មាន។ ភិក្ខុមានចិត្តជាកុសល ត្រូវអាបត្តិ មានចិត្ត​ជា​អកុសល មិន​ត្រូវ​អាបត្តិក៏មាន ភិក្ខុមានចិត្តជាអកុសល ត្រូវអាបត្តិ មានចិត្តជាកុសល មិន​ត្រូវអាបត្តិ​ក៏​មាន ភិក្ខុមានចិត្តជាអព្យាក្រឹត ត្រូវអាបត្តិក៏មាន។ ភិក្ខុមានចិត្តប្រកបដោយ​សុខវេទនា ត្រូវ​អាបត្តិ​ក៏មាន មានចិត្តប្រកបដោយ​ទុក្ខវេទនា ត្រូវអាបត្តិក៏មាន មានចិត្តប្រកប​ដោយ​អទុក្ខមសុខវេទនា ត្រូវអាបត្តិក៏មាន។

[៣៨] ចោទនាវត្ថុ (វត្ថុជាគ្រឿងចោទ) មាន៣យ៉ាង គឺដោយឃើញ១ ឮ១ រង្កៀស១។ ការចាប់ស្លាក មាន៣យ៉ាងគឺ គូឡ្ហកៈ (ស្លាកបិទ)១ វិវដ្តកៈ (ស្លាកបើក)១ សកណ្ណជប្បកៈ (ការខ្សឹប​ជិតត្រចៀកជាស្លាក)១។ បំរាមមាន៣យ៉ាងគឺ សេចក្តីប្រាថ្នាធំ១ សេចក្តី​មិន​សន្តោស១ សេចក្តី​មិនផូរ​ផង់ចិត្ត១។ អនុញ្ញាត​មាន៣យ៉ាងគឺ សេចក្តី​ប្រាថ្នា​តិច១ សេចក្តី​សន្តោស១ សេចក្តី​ផូរផង់​ចិត្ត១។ បំរាមមាន៣យ៉ាងដទៃទៀតគឺ សេចក្តីប្រាថ្នាធំ១ សេចក្តី​មិនសន្តោស១ សេចក្តីមិនដឹងប្រមាណ១។ អនុញ្ញាតមាន៣យ៉ាងគឺ សេចក្តី​ប្រាថ្នា​តិច១ សេចក្តីសន្តោស១ សេចក្តីដឹងប្រមាណ១។ បញ្ញត្តិមាន៣យ៉ាងគឺ បញ្ញត្តិ១ អនុប្បញ្ញត្តិ១ អនុប្បន្នប្បញ្ញត្តិ១។ បញ្ញត្តិមាន៣យ៉ាងដទៃទៀតគឺ សព្វត្ថប្បញ្ញត្តិ១ បទេសប្បញ្ញត្តិ១ សាធារណប្បញ្ញត្តិ១។ បញ្ញត្តិមាន៣យ៉ាងដោយឡែកទៀតគឺ អសាធារណប្បញ្ញត្តិ១ ឯកតោបញ្ញត្តិ១ ឧភតោបញ្ញត្តិ១។

[៣៩] ភិក្ខុពាលត្រូវអាបត្តិ ភិក្ខុជាបណ្ឌិត មិនត្រូវអាបត្តិក៏មាន ភិក្ខុជាបណ្ឌិត ត្រូវអាបត្តិ ភិក្ខុ​ពាលមិនត្រូវអាបត្តិក៏មាន ភិក្ខុពាលក្តី ជាបណ្ឌិតក្តី ត្រូវអាបត្តិក៏មាន។ ភិក្ខុត្រូវអាបត្តិ ក្នុងកាឡប័ក្ខ (រនោច) មិនត្រូវក្នុងជុណ្ហប័ក្ខ (ខ្នើត) ក៏មាន ភិក្ខុត្រូវអាបត្តិក្នុងជុណ្ហប័ក្ខ មិន​ត្រូវក្នុង​កាឡប័ក្ខក៏មាន ភិក្ខុមិនត្រូវអាបត្តិ ទាំងក្នុងកាឡប័ក្ខ ទាំងក្នុងជុណ្ហប័ក្ខ ក៏មាន។ សេចក្តីអនុញ្ញាត គួរ​តែក្នុងកាឡប័ក្ខ មិនគួរក្នុងជុណ្ហប័ក្ខក៏មាន គួរតែក្នុងជុណ្ហប័ក្ខ មិនគួរក្នុងកាឡប័ក្ខក៏មាន គួរទាំង​ក្នុងកាឡប័ក្ខ ទាំងជុណ្ហប័ក្ខក៏មាន។  ភិក្ខុត្រូវអាបត្តិ តែក្នុងហេមន្តរដូវ មិនត្រូវក្នុងគិម្ហរដូវ ទាំងមិនត្រូវ​អាបត្តិក្នុងវស្សានរដូវក៏មាន ត្រូវ​អាបត្តិ​ក្នុង​គិម្ហរដូវ មិនត្រូវអាបត្តិក្នុងហេមន្តរដូវ មិនត្រូវអាបត្តិក្នុងវស្សានរដូវផងក៏មាន ត្រូវ​អាបត្តិ​ក្នុង​វស្សាន​រដូវ មិនត្រូវអាបត្តិក្នុងគិម្ហរដូវផង មិន​ត្រូវអាបត្តិក្នុងហេមន្តរដូវផង ក៏មាន។ សង្ឃ​ត្រូវ​អាបត្តិ គណៈមិនត្រូវអាបត្តិ បុគ្គល​មិនត្រូវអាបត្តិក៏មាន គណៈ​ត្រូវ​អាបត្តិ សង្ឃ​មិន​ត្រូវ​អាបត្តិ បុគ្គល​មិន​ត្រូវ​អាបត្តិក៏​មាន បុគ្គល​​ត្រូវអាបត្តិ សង្ឃ​មិន​ត្រូវ​អាបត្តិ គណៈ​​មិន​ត្រូវ​អាបត្តិ​ក៏មាន។ សេចក្តីអនុញ្ញាត​គួរដល់សង្ឃ មិនគួរ​ដល់គណៈ មិនគួរ​ដល់បុគ្គលក៏មាន គួរដល់គណៈ មិនគួរដល់សង្ឃ មិនគួរដល់បុគ្គលក៏មាន គួរ​ដល់​បុគ្គល មិនគួរដល់សង្ឃ មិនគួរដល់គណៈក៏មាន។

[៤០] ការបិទបាំងមាន៣យ៉ាងគឺ ភិក្ខុបិទបាំងវត្ថុ មិនបិទបាំងអាបត្តិ១ បិទបាំងអាបត្តិ មិន​បិទបាំងវត្ថុ១ បិទបាំងទាំងវត្ថុ ទាំងអាបត្តិ១។ គ្រឿង​បិទបាំងមាន៣យ៉ាងគឺ គ្រឿងបិទបាំង​គឺផ្ទះ ជាទី​រក្សាកាយ១ គ្រឿង​បិទបាំងគឺទឹក១ គ្រឿង​បិទបាំងគឺសម្ពត់១។ វត្ថុ៣យ៉ាង ដែល​បិទ​បាំង​ទុក ទើប​ប្រព្រឹត្តទៅស្រួល តែបើកឡើង ប្រព្រឹត្តទៅមិនស្រួល គឺ​មាតុគ្រាម​មាន​វត្ថុ​បិទបាំង ទើប​ប្រព្រឹត្ត​ទៅស្រួល តែមិនមានវត្ថុបិទបាំង ប្រព្រឹត្ត​ទៅមិន​ស្រួល១ មន្ត​របស់ពួកព្រាហ្មណ៍​បិទបាំងទុក ទើប​ប្រព្រឹត្តទៅស្រួល បើកឡើង ប្រព្រឹត្តទៅមិនស្រួល១ មិច្ឆាទិដ្ឋិបិទបាំងទុក ទើប​ប្រព្រឹត្តទៅស្រួល១ តែបើកឡើង ប្រព្រឹត្តទៅមិនស្រួល១។ វត្ថុ៣យ៉ាងបើកចេញ ទើប​រុងរឿង បិទទុក មិនរុងរឿងឡើយ គឺ មណ្ឌលព្រះចន្ទ បើកឡើង ទើបរុងរឿង តែបិទបាំងទុក មិន​រុងរឿង១ មណ្ឌលព្រះអាទិត្យ បើកឡើង ទើបរុងរឿង តែ​បិទបាំងទុក មិនរុងរឿង១ ធម្មវិន័យ ដែលតថាគត​សំដែងហើយ បើកឡើង ទើបរុង​រឿង បិទបាំងទុក មិនរុងរឿង១។ ការ​កាន់​យក​សេនាសនៈ មាន៣​យ៉ាងគឺ បុរិមកៈ១ បច្ឆិមកៈ១ អន្តរាមុត្តកៈ១។

[៤១] ភិក្ខុឈឺត្រូវអាបត្តិ ភិក្ខុឥតឈឺ មិនត្រូវអាបត្តិក៏មាន ភិក្ខុមិនឈឺត្រូវអាបត្តិ ភិក្ខុឈឺ​មិន​ត្រូវអាបត្តិក៏មាន ទាំងភិក្ខុឈឺ ទាំងភិក្ខុមិនឈឺ ត្រូវអាបត្តិក៏មាន។

[៤២] ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌ មាន៣យ៉ាង។ ការបញ្ឈប់​បាតិមោក្ខ​ប្រកប​ដោយធម៌ មាន៣យ៉ាង។ បរិវាស មាន៣យ៉ាង គឺ បដិច្ឆន្នបរិវាស១ អប្បដិច្ឆន្ន​បរិវាស១ សុទ្ធន្ត​បរិវាស១។ មានត្ត​មាន៣​យ៉ាងគឺ បដិច្ឆន្នមានត្ត១ អប្បដិច្ឆន្នមានត្ត១ បក្ខមានត្ត១។ ការដាច់​​រាត្រី​របស់​ភិក្ខុ​ដែលនៅ​បរិវាស មាន៣យ៉ាងគឺ ការនៅរួម១ ការមិន​នៅរួម១ ការមិន​បាន​ប្រាប់១។

[៤៣] ភិក្ខុនៅខាងក្នុង ត្រូវអាបត្តិ នៅខាងក្រៅ មិនត្រូវអាបត្តិក៏មាន នៅខាងក្រៅ ត្រូវ​អាបត្តិ នៅខាងក្នុង មិនត្រូវអាបត្តិក៏មាន ត្រូវអាបត្តិទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។ ភិក្ខុ​នៅខាងក្នុង​សីមា ត្រូវអាបត្តិ នៅ​ខាង​ក្រៅ​សីមា មិនត្រូវអាបត្តិក៏មាន នៅ​ខាងក្រៅ​សីមា ត្រូវអាបត្តិ នៅខាងក្នុងសីមា មិនត្រូវអាបត្តិក៏មាន ត្រូវអាបត្តិទាំងខាងក្នុងសីមា ទាំង​ខាងក្រៅសីមាក៏មាន។

[៤៤] ភិក្ខុត្រូវអាបត្តិដោយអាការ៣យ៉ាងគឺ ត្រូវដោយកាយ១ ត្រូវដោយវាចា១ ត្រូវដោយ​កាយ និងវាចា១។ ភិក្ខុត្រូវអាបត្តិដោយអាការ៣យ៉ាងដទៃទៀត គឺ ត្រូវ​ក្នុង​កណ្តាល​សង្ឃ១ ត្រូវ​ក្នុង​កណ្តាលគណៈ១ ត្រូវក្នុងសំណាក់នៃបុគ្គល១។ ភិក្ខុចេញចាកអាបត្តិ ដោយអាការ៣យ៉ាង គឺ ចេញចាកដោយកាយ១ ចេញចាកដោយវាចា១ ចេញ​ចាក​ដោយ​កាយ និងវាចា១។  ភិក្ខុ​ចេញ​ចាក​​អាបត្តិ ដោយ​អាការ៣យ៉ាងដទៃទៀត គឺ ចេញ​ចាក​ក្នុង​កណ្តាល​សង្ឃ១ ក្នុង​​កណ្តាល​គណៈ១ ក្នុងសំណាក់នៃបុគ្គល១។ ការឲ្យអមូឡ្ហវិន័យ មិន​ប្រកបដោយធម៌ មាន៣យ៉ាង។ ការឲ្យអមូឡ្ហវិន័យ ប្រកបដោយធម៌ មាន៣យ៉ាង។

[៤៥] កាលបើសង្ឃប្រាថ្នា គប្បីធ្វើតជ្ជនីយកម្ម ដល់ភិក្ខុដែល​ប្រកប​ដោយ​អង្គ៣​គឺ ភិក្ខុជា​អ្នក​បង្កហេតុ បង្កជំលោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណ៍ក្នុងសង្ឃ១ ជាមនុស្ស​ល្ងង់ មិនឈ្លាសវៃ ច្រើនដោយអាបត្តិ មិនមានការកំណត់អាបត្តិ១ ជាបុគ្គលនៅច្រឡូក​ច្រឡំ​ដោយ​គ្រហស្ថ ដោយ​ការ​ច្រឡូក​ច្រឡំ​មិនសម​គួរ១។ កាលបើសង្ឃប្រាថ្នា គប្បីធ្វើ​និយស្សកម្ម ដល់ភិក្ខុ​​ដែល​​ប្រកប​ដោយ​អង្គ៣គឺ ភិក្ខុជាអ្នក​បង្កហេតុ។បេ។ បង្កអធិករណ៍​ក្នុង​សង្ឃ១ ជាមនុស្ស​ល្ងង់ មិនឈ្លាសវៃ ច្រើនដោយអាបត្តិ មិនមានការកំណត់អាបត្តិ១ ជាអ្នក​នៅ​ច្រឡូក​ច្រឡំ​ដោយ​គ្រហស្ថ ដោយ​ការ​ច្រឡូក​ច្រឡំ​មិន​សមគួរ​១។ កាលបើ​សង្ឃ​ប្រាថ្នា គប្បីធ្វើ​បព្វាជនីយកម្ម ដល់​ភិក្ខុ​ដែល​ប្រកប​ដោយអង្គ៣គឺ ភិក្ខុអ្នក​បង្កហេតុ។បេ។ អ្នកបង្ក​អធិករណ៍​ក្នុងសង្ឃ១ ជាមនុស្ស​ល្ងង់ មិនឈ្លាសវៃ ច្រើនដោយអាបត្តិ មិនមានការកំណត់អាបត្តិ១ ជាអ្នក​ទ្រុស្ត​ត្រកូល ជាអ្នក​មាន​មារយាទអាក្រក់១។ កាលបើ​សង្ឃប្រាថ្នា គប្បីធ្វើ​បដិសារណីយ​កម្ម ដល់​ភិក្ខុប្រកប​ដោយអង្គ៣គឺ ភិក្ខុជាអ្នក​បង្ក​ហេតុ។បេ។ អ្នកបង្ក​អធិករណ៍ក្នុងសង្ឃ១ ជា​មនុស្ស​ល្ងង់ មិនឈ្លាសវៃ ច្រើនដោយ​អាបត្តិ មិនមានការកំណត់អាបត្តិ១ ជេរគម្រាម​គ្រហស្ថ១។ កាល​បើ​សង្ឃប្រាថ្នា គប្បីធ្វើ​ឧក្ខេបនីយ​កម្ម ដល់ភិក្ខុដែល​ប្រកបដោយអង្គ៣ ព្រោះ​មិនឃើញ​អាបត្តិ គឺ ភិក្ខុជាអ្នក​បង្កហេតុ។បេ។ ជាអ្នក​បង្ក​អធិករណ៍​ក្នុងសង្ឃ១ ជា​មនុស្សល្ងង់ មិនឈ្លាសវៃ ច្រើន​ដោយ​អាបត្តិ មិនមានការកំណត់អាបត្តិ១ ត្រូវអាបត្តិហើយ មិនប្រាថ្នាដើម្បីឃើញអាបត្តិ១។ កាល​​បើសង្ឃប្រាថ្នា គប្បីធ្វើ​ឧក្ខេបនីយកម្ម ដល់ភិក្ខុ​ដែល​ប្រកប​ដោយអង្គ៣ ព្រោះមិន​សំដែង​អាបត្តិគឺ ភិក្ខុជាអ្នក​បង្កហេតុ។បេ។ ជាអ្នក​បង្ក​អធិករណ៍​ក្នុង​សង្ឃ១ ជាមនុស្សល្ងង់ មិនឈ្លាសវៃ ច្រើន​ដោយ​​អាបត្តិ មិនមានការកំណត់អាបត្តិ១ ត្រូវអាបត្តិហើយ មិនប្រាថ្នា​ដើម្បីសំដែង​អាបត្តិ​ចេញ១។ កាលបើសង្ឃប្រាថ្នា គប្បីធ្វើ​ឧក្ខេបនីយកម្ម ព្រោះមិន​លះបង់​ទិដ្ឋិអាក្រក់ចេញ ដល់​ភិក្ខុ​ដែល​ប្រកបដោយអង្គ៣គឺ ភិក្ខុជាអ្នក​បង្កហេតុ។បេ។ ជាអ្នក​បង្ក​អធិករណ៍​ក្នុង​សង្ឃ១ ជាមនុស្ស​ល្ងង់ មិនឈ្លាសវៃ ច្រើនដោយអាបត្តិ មិនមាន​ការកំណត់អាបត្តិ១ មិនប្រាថ្នានឹង​លះបង់​ទិដ្ឋិ​អាក្រក់​ចេញ។ កាលបើសង្ឃប្រាថ្នា គប្បី​លៃលក ដើម្បីសេចក្តីមាំមួន [អដ្ឋកថា ពន្យល់ថា បើ​សង្ឃ​ត្រូវការ​ ក៏គប្បីធ្វើ​ឧក្ខេបនីយកម្ម​បន្ថែម ដល់​ភិក្ខុ​ដែល​សង្ឃ​បាន​ដាក់កម្ម មាន​​តជ្ជនីយ​កម្ម​ជាដើម ហើយមិនបំពេញវត្ត (តាមអាជ្ញាសង្ឃ)។] ដល់ភិក្ខុដែលប្រកបដោយអង្គ៣គឺ ភិក្ខុជាអ្នក​បង្កហេតុ បង្កជំលោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណ៍ក្នុងសង្ឃ១ ជាមនុស្ស​ល្ងង់ មិន​ឈ្លាសវៃ ច្រើន​ដោយអាបត្តិ មិនមានការកំណត់អាបត្តិ១ ជាអ្នកនៅច្រឡូក​ច្រឡំ​ដោយ​គ្រហស្ថ ដោយ​ការ​ច្រឡូក​ច្រឡំ​មិន​សមគួរ១។ សង្ឃគប្បីធ្វើកម្ម ដល់ភិក្ខុដែល​ប្រកបដោយអង្គ​៣​គឺ ភិក្ខុ​ជា​អ្នក​ឥតមាន​ខ្មាស១ ភិក្ខុល្ងង់១ មិន​មែន​ជា​បកតត្ត១។ សង្ឃគប្បីធ្វើកម្ម ដល់ភិក្ខុដែល​ប្រកប​ដោយអង្គ​៣ដទៃទៀត​គឺ ភិក្ខុជាអ្នកមានសីលវិបត្តិ ក្នុងអធិសីល១ មានអាចារវិបត្តិ ក្នុង​អជ្ឈាចារ១ មានទិដ្ឋិវិបត្តិ ក្នុងអតិទិដ្ឋិ១។ សង្ឃគប្បីធ្វើកម្ម ដល់​ភិក្ខុ​ដែល​​ប្រកប​​ដោយ​អង្គ​៣ដោយ​ឡែកទៀត​គឺ ភិក្ខុ​ជាអ្នក​ប្រកប​ខាង​ល្បែង​ដោយ​កាយ១ ជាអ្នកប្រកប​ខាង​ល្បែង ដោយវាចា១ ជាអ្នក​ប្រកប​ខាងល្បែង ដោយកាយ និងវាចា១។ សង្ឃគប្បីធ្វើកម្ម ដល់ភិក្ខុដែល​ប្រកប​ដោយអង្គ​៣ដោយ​ឡែក​ទៀត​គឺ ភិក្ខុ​ជាអ្នក​ប្រកប​ដោយ​មារយាទ​មិន​មាន​សណ្តាប់​ធ្នាប់​ដោយ​កាយ១ ជាអ្នក​​ប្រកប​​ដោយ​​មារយាទ មិនមាន​សណ្តាប់​ធ្នាប់ ដោយវាចា១ ជាអ្នក​ប្រកប​ដោយ​មារយាទ មិនមាន​សណ្តាប់​ធ្នាប់ ដោយកាយ និង​វាចា១។ សង្ឃគប្បីធ្វើកម្ម ដល់ភិក្ខុ​ដែល​​ប្រកប​ដោយអង្គ​៣ដោយ​ឡែកទៀត​គឺ ភិក្ខុជាអ្នក​ប្រកប​ដោយ​ការ​បៀតបៀន​ដោយ​កាយ១ ជាអ្នកប្រកប​ដោយការបៀត​បៀន​ដោយវាចា១ ជាអ្នក​ប្រកប​ដោយ​ការ​បៀតបៀន​ដោយ​​កាយ និងវាចា១។ សង្ឃគប្បីធ្វើកម្ម ដល់ភិក្ខុ​ដែល​​ប្រកប​ដោយអង្គ ៣ ដោយ​ឡែក​ទៀត​គឺ ភិក្ខុជាអ្នកប្រកប​ដោយមិច្ឆាជីវៈ​ដោយ​កាយ១ ជាអ្នក​ប្រកប​ដោយ​មិច្ឆាជីវៈ​ដោយ​វាចា ១ ជាអ្នក​ប្រកប​ដោយមិច្ឆាជីវៈ ដោយ​កាយ និង​វាចា ១។ សង្ឃគប្បីធ្វើកម្ម ដល់ភិក្ខុដែល​ប្រកប​ដោយអង្គ​៣ដោយឡែកទៀត​គឺ ភិក្ខុត្រូវអាបត្តិ​ហើយ សង្ឃបានធ្វើកម្មហើយ នៅតែ​ឲ្យ​ឧបសម្បទា (ដល់​កុលបុត្រ)១ ឲ្យនិស្ស័យ (ដល់​កុលបុត្រ)១ ឲ្យសាមណេរបម្រើខ្លួន១។ សង្ឃគប្បីធ្វើកម្ម ដល់ភិក្ខុដែល​ប្រកប​ដោយអង្គ​៣​ដទៃទៀត​គឺ កម្មដែលសង្ឃធ្វើហើយ ដោយ​អាបត្តិណា ភិក្ខុត្រូវ​អាបត្តិដដែលនោះ ឬត្រូវអាបត្តិ​ដទៃប្រហែលគ្នានឹង​អាបត្តិនោះ១ ឬអាបត្តិ​ដែលធ្ងន់​ជាង​អាបត្តិ​នោះទៅទៀត១។ សង្ឃគប្បីធ្វើកម្ម ដល់ភិក្ខុដែល​ប្រកប​ដោយអង្គ​៣ដោយឡែក​ទៀត​គឺ ភិក្ខុពោលតិះដៀលព្រះពុទ្ធ១ ពោលតិះដៀល​ព្រះធម៌១ ពោលតិះដៀល​ព្រះសង្ឃ១។ កាលបើ​មាន​ភិក្ខុ​ប្រកប​ដោយ​អង្គ៣គឺ ភិក្ខុ​មិនមាន​អៀនខ្មាស១ ភិក្ខុ​ពាល១ មិនមែន​​ជា​បកតត្ត១ មកបញ្ឈប់​​នូវ​ឧបោសថ ក្នុងកណ្តាល​​ជំនុំសង្ឃ ៗត្រូវហាម​ដោយ​ពាក្យថា ម្នាលភិក្ខុ មិនគួរទេ កុំបង្កហេតុ កុំឈ្លោះ កុំប្រកាន់ផ្សេងគ្នា កុំទាស់ទែងគ្នា ដូច្នេះ រួចហើយសឹមធ្វើឧបោសថ។ កាលបើ​​ភិក្ខុប្រកបដោយអង្គ៣គឺ ភិក្ខុមិនមាន​អៀនខ្មាស១ ភិក្ខុពាល១ មិនមែនជាបកតត្ត១ មកបញ្ឈប់​បវារណា ក្នុងកណ្តាលជំនុំសង្ឃ ៗ​ត្រូវ​ហាមដោយពាក្យថា ម្នាលភិក្ខុ មិនគួរទេ អ្នកកុំបង្កហេតុ កុំឈ្លោះគ្នា កុំប្រកាន់ផ្សេងគ្នា កុំទាស់​ទែង​គ្នា ដូច្នេះ រួច​ហើយ​សឹមធ្វើ​បវារណា។ សង្ឃសម្មតិណាមួយ សង្ឃមិនត្រូវឲ្យ​ដល់ភិក្ខុ​ដែលប្រកប​ដោយ​អង្គ៣គឺ ភិក្ខុជាអ្នកមិនមាន​ខ្មាស១ ភិក្ខុល្ងង់១ មិនមែនជា​បកតត្ត១។ ភិក្ខុ​ប្រកបដោយអង្គ៣ មិនត្រូវស្តីពោលរកសង្ឃ គឺ ភិក្ខុ​ជាអ្នកមិនខ្មាស១ ភិក្ខុល្ងង់១ មិនមែនជា​បកតត្ត១។ ភិក្ខុ​ដែល​ប្រកប​ដោយ​អង្គ៣ សង្ឃមិនត្រូវ​ដំកល់​ទុកក្នុង​ដំណែងផ្សេងណាមួយ គឺ ភិក្ខុ​ជាអ្នកមិនមានខ្មាស១ ភិក្ខុល្ងង់១ មិនមែន​ជា​បកតត្ត១។ ភិក្ខុមិនត្រូវអាស្រ័យ​នឹងភិក្ខុដែល​ប្រកបដោយអង្គ៣ គឺ ភិក្ខុ​ជាអ្នកមិនមានខ្មាស១ ភិក្ខុ​ល្ងង់១ មិនមែនជាបកតត្ត១។ ភិក្ខុមិនត្រូវ​ឲ្យ​និស្ស័យ ដល់ភិក្ខុ​ដែល​ប្រកប​ដោយ​អង្គ៣ គឺ ភិក្ខុ​ជាអ្នក​មិនមានខ្មាស១ ភិក្ខុល្ងង់១ មិនមែន​ជា​បកតត្ត១។ ភិក្ខុមិន​ត្រូវធ្វើ​ឱកាសកម្ម ដល់ភិក្ខុ​​ដែល​មក​សូមឱកាស ដែល​ប្រកប​ដោយអង្គ៣ គឺ ភិក្ខុ​ជាអ្នកមិនមានខ្មាស១ ភិក្ខុល្ងង់១ មិនមែនជា​បកតត្ត១។ ភិក្ខុមិនត្រូវជឿស្តាប់ពាក្យរបស់ភិក្ខុ ដែលប្រកប​ដោយ​អង្គ៣ គឺ ភិក្ខុ​ជាអ្នក​មិនមាន​ខ្មាស១ ភិក្ខុល្ងង់១ មិនមែនជាបកតត្ត១។ ភិក្ខុ​មិន​ត្រូវសួរវិន័យ ចំពោះ​ភិក្ខុ​ដែល​ប្រកប​ដោយអង្គ៣ គឺ ភិក្ខុ​ជាអ្នកមិនមានខ្មាស១ ភិក្ខុល្ងង់១ មិនមែន​ជា​បកតត្ត១។ ភិក្ខុ​ដែល​ប្រកប​ដោយ​អង្គ៣ មិនត្រូវ​សួរវិន័យ (នឹងភិក្ខុណាមួយ) គឺ ភិក្ខុ​ជាអ្នក​មិនមាន​ខ្មាស១ ភិក្ខុល្ងង់១ មិនមែនជា​បកតត្ត១។ ភិក្ខុមិនត្រូវដោះស្រាយវិន័យ ចំពោះ​ភិក្ខុ​ដែល​ប្រកប​ដោយអង្គ៣ គឺ ភិក្ខុ​ជាអ្នក​មិន​មាន​ខ្មាស១ ភិក្ខុល្ងង់១ មិនមែន​ជា​បកតត្ត១។ ភិក្ខុដែល​ប្រកប​ដោយអង្គ៣ មិនត្រូវដោះស្រាយ​វិន័យ​នឹងភិក្ខុណាមួយ គឺ ភិក្ខុ​ជាអ្នកមិនមានខ្មាស១ ភិក្ខុល្ងង់១ មិនមែនជាបកតត្ត១។ ភិក្ខុមិនត្រូវ​ឲ្យការសាកសួរ ដល់​ភិក្ខុ​ដែល​ប្រកប​ដោយ​អង្គ៣ គឺ ភិក្ខុ​ជាអ្នកមិនមានខ្មាស១ ភិក្ខុល្ងង់១ មិនមែន​ជា​បកតត្ត១។ ភិក្ខុមិនត្រូវសាកច្ឆាវិន័យ​ជាមួយ​នឹង​ភិក្ខុ ដែលប្រកបដោយអង្គ៣ គឺ ភិក្ខុ​ជាអ្នកមិនមានខ្មាស១ ភិក្ខុល្ងង់១ មិន​មែន​ជា​បកតត្ត១។ ភិក្ខុ​ដែលប្រកប​ដោយអង្គ៣ មិន​ត្រូវ​​ឲ្យ​​ឧបសម្បទា មិនត្រូវ​ឲ្យនិស្ស័យ មិន​ត្រូវ​ឲ្យ​សាមណេរ​បម្រើខ្លួន គឺ ភិក្ខុ​​ជាអ្នក​មិន​មាន​ខ្មាស១ ភិក្ខុល្ងង់១ មិនមែនជាបកតត្ត១។

[៤៦] ឧបោសថមាន៣យ៉ាង គឺចាតុទ្ទសីឧបោសថ១ បណ្ណរសីឧបោសថ១ សាមគ្គី​ឧបោសថ១។ ឧបោសថមាន៣យ៉ាងដទៃទៀត គឺសង្ឃឧបោសថ១ គណឧបោសថ១ បុគ្គល​ឧបោសថ១។ ឧបោសថមាន៣យ៉ាងដទៃទៀត គឺសុត្តុទ្ទេសឧបោសថ១ បារិសុទ្ធិ​ឧបោសថ១ អធិដ្ឋានុបោសថ១។ បវារណាមាន៣យ៉ាង គឺ ចាតុទ្ទសីបវារណា១ បណ្ណរសី​បវារណា១ សាមគ្គីបវារណា១។ បវារណាមាន៣យ៉ាងដទៃទៀត គឺសង្ឃប្បវារណា១ គណប្បវារណា១ បុគ្គលប្បវារណា១ បវារណាមាន៣យ៉ាងដទៃទៀត គឺតេវាចិកា​បវារណា១ ទ្វេវាចិកាបវារណា១ សមានវស្សិកាបវារណា១។ បុគ្គលឈមមុខទៅកាន់​អបាយ ទៅកាន់នរក មាន៣ពួក គឺ បុគ្គល​មិនមែន​ជាអ្នកប្រព្រឹត្តព្រហ្មចារ្យ តែប្តេជ្ញាថា ជាអ្នកប្រព្រឹត្តព្រហ្មចារ្យ១ បុគ្គល​ចោទព្រហ្មចារី​បុគ្គល​​ដ៏បរិសុទ្ធ ដែលជាអ្នកប្រព្រឹត្ត​ព្រហ្មចរិយធម៌ ដ៏បរិសុទ្ធ ដោយព្រហ្មចរិយធម៌​មិនមានមូល១ បុគ្គលណាមួយ​មានវាទៈ​យ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ទោសក្នុងកាមគុណមិនមាន​ដូច្នេះ បុគ្គល​នោះ តែងដល់នូវ​ការសេពគប់ នូវកាមទាំងឡាយ១ ព្រោះ​មិនលះលទ្ធិនេះចេញ។ មូលនៃ​អកុសលមាន៣យ៉ាងគឺ លោភៈ​ ជាមូលនៃ​អកុសល១ ទោសៈ​ ជាមូលនៃ​អកុសល១ មោហៈ ​ជា​មូលនៃ​អកុសល១។ មូលនៃ​កុសល មាន៣យ៉ាងគឺ អលោភៈ ​ជាមូលនៃ​កុសល១ អទោសៈ ​ជាមូលនៃ​កុសល១ អមោហៈ​ ជាមូលនៃកុសល១។ ទុច្ចរិត​មាន​៣​យ៉ាង គឺ កាយទុច្ចរិត១ វចីទុច្ចរិត១ មនោទុច្ចរិត១។ សុចរិតមាន៣យ៉ាងគឺ កាយសុចរិត១ វចីសុចរិត១ មនោសុចរិត១។ ព្រះមានព្រះភាគ ទ្រង់បញ្ញត្តតិកភោជនសិក្ខាបទ ក្នុង​ត្រកូលទាំងឡាយ ព្រោះអាស្រ័យ​អំណាច​ប្រយោជន៍​៣យ៉ាង គឺ ដើម្បីផ្ទញ់ផ្ទាល់​បុគ្គល​ឥត​ខ្មាស១ ដើម្បីនៅសប្បាយ​ដល់ភិក្ខុអ្នកមាន​សីលជា​ទី​ស្រឡាញ់ ដោយទ្រង់ត្រិះរិះថា ភិក្ខុប្រាថ្នាលាមក​ទាំងឡាយកុំទំលាយសង្ឃ​ ព្រោះ​អាស្រ័យពួក១ ដើម្បី​អនុគ្រោះ​ដល់​ត្រកូល១។ ទេវទត្តត្រូវអសទ្ធម្ម៣ប្រការ គ្របសង្កត់ រួបរិតចិត្ត​ ហើយក៏ទៅកាន់អបាយ ទៅកាន់នរក តាំងនៅ​អស់​ក័ល្ប កែខ្លួនលែងបាន (អសទ្ធម្ម៣​ប្រការ​នោះគឺ) សេចក្តី​ប្រាថ្នាលាមក១ មានមិត្រលាមក១ ទេវទត្តនោះ បានសម្រេចគុណវិសេស​ត្រឹមជាន់​ទាប តែដល់នូវសេចក្តីសាបសូន្យ ក្នុងចន្លោះ​វិញ១។ សម្មតិមាន៣យ៉ាងគឺ ទណ្ឌសម្មតិ១ សិក្កាសម្មតិ១ ទណ្ឌសិក្កាសម្មតិ១។ ទ្រនាប់ជើង ដែល​សម្រាប់ដំកល់ទុកជានិច្ច មិនត្រូវ​ធ្វើ​ឲ្យឃ្លាត​ចាក​កន្លែងមាន៣គឺ ទ្រនាប់សម្រាប់បន្ទោបង់វច្ចៈ១ ទ្រនាប់សម្រាប់​បន្ទោបង់​បស្សាវៈ១ ទ្រនាប់​សម្រាប់​ជំរះអាចម៍១។ ទ្រនាប់សម្រាប់ជូតជើង មាន៣គឺ ទ្រនាប់ថ្ម១ ទ្រនាប់ក្បឿង១ ទ្រនាប់អណ្តាតសមុទ្រ១។

ចប់តិកៈ (ពួកបីៗ)។

ឧទ្ទាន គឺបញ្ជីរឿងនៃតិកៈ (ពួកបីៗ) នោះដូច្នេះ

[៤៧] ភិក្ខុត្រូវអាបត្តិក្នុងកាលដែលព្រះមានព្រះភាគគង់ព្រះជន្មនៅ១ ភិក្ខុត្រូវអាបត្តិ​ក្នុង​កាលគួរ១​ ក្នុងរាត្រី១ ភិក្ខុមានវស្សា១០ ត្រូវអាបត្តិ១ មានវស្សា៥ ក៏ត្រូវអាបត្តិ១ មាន​កុសល​ចិត្ត ក៏ត្រូវអាបត្តិ១ ប្រកបដោយ​វេទនា ត្រូវអាបត្តិ១ ចោទនវត្ថុ១ ការចាប់ស្លាក១ ការឃាត់​មានពីរលើក១ បញ្ញត្តិ១ បញ្ញត្តិពីរលើកដទៃទៀត១ ភិក្ខុពាលត្រូវអាបត្តិក៏មាន១ ភិក្ខុ​ត្រូវអាបត្តិ​ក្នុងកាឡប័ក្ខ១ ការចូល​វស្សាគួរក្នុងកាឡប័ក្ខ១ ភិក្ខុត្រូវអាបត្តិក្នុង​ហេមន្ត​រដូវ​ក៏មាន១ សង្ឃ​ត្រូវ​អាបត្តិ១ ឧបោសថ និងបវារណា គួរដល់សង្ឃ១ ការបិទបាំង១ គ្រឿងបិទបាំង១ វត្ថុដែលបិទបាំង​ទុក១ វត្ថុដែលបើកឡើង១ ការកាន់យកសេនាសនៈ១ ភិក្ខុឈឺត្រូវអាបត្តិ១ បញ្ឈប់​បាតិមោក្ខ១ បរិវាស១ មានត្ត១ ភិក្ខុកំពុងនៅបរិវាស១ ភិក្ខុនៅ​ខាងក្នុង ត្រូវអាបត្តិ១ ភិក្ខុត្រូវ​អាបត្តិខាងក្នុង​សីមា១ ភិក្ខុត្រូវអាបត្តិដោយ​អាការ៣ដទៃ​ទៀត១ ភិក្ខុចេញចាកអាបត្តិដោយអាការ៣ដទៃ​ទៀត១ ការឲ្យអមូឡ្ហវិន័យ២យ៉ាង១ សង្ឃ​ធ្វើតជ្ជនីយកម្ម១ និយស្សកម្ម១ បព្វាជនីយកម្ម១ បដិសារណីយកម្ម១ សង្ឃធ្វើ​ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ១ ព្រោះមិនសំដែង​អាបត្តិ១ ព្រោះ​មិនលះបង់​ទិដ្ឋិអាក្រក់១ សង្ឃលៃលកដើម្បីសេចក្តីមាំមួន១ សង្ឃគប្បីធ្វើកម្មដល់ភិក្ខុ១ អធិសីល១ ល្បែង១ ភិក្ខុមានមារយាទ​មិនមានសណ្តាប់ធ្នាប់១ ការបៀតបៀន១ មិច្ឆាជីវៈ១ ភិក្ខុ​ត្រូវអាបត្តិហើយ នៅតែឲ្យឧបសម្បទា១ ភិក្ខុត្រូវអាបត្តិប្រហែលនឹងអាបត្តិ​មុននោះ១ ភិក្ខុតិះដៀល​ព្រះរតនត្រ័យ១ ហាមឧបោសថ១ ហាមបវារណា១ សង្ឃសម្មតិ១ ភិក្ខុល្ងង់ មិនគប្បី​ស្តីរកសង្ឃ១ សង្ឃមិនត្រូវ​ដំកល់​ភិក្ខុល្ងង់ទុកក្នុងដំណែងផ្សេងណាមួយ១ មិន​ត្រូវ​ឲ្យនិស្ស័យ១ មិនត្រូវ​បើកឱកាសឲ្យ១ មិនត្រូវជឿស្តាប់ពាក្យ១ មិនត្រូវសួរវិន័យ​មានពីរលើក១ មិនត្រូវ​ឆ្លើយ​វិន័យ​មានពីរលើក១ មិនត្រូវឲ្យការសាកសួរ១ មិនត្រូវ​សាកច្ឆាវិន័យ១ មិនត្រូវឲ្យឧបសម្បទា១ មិនត្រូវ​ឲ្យនិស្ស័យ១ មិនត្រូវ​ឲ្យសាមណេរ​បំរើខ្លួន១ ឧបោសថមាន៣យ៉ាង១ បវារណា​មាន៣​យ៉ាង១ ជន៣ពួកទៅកាន់អបាយ១ អកុសលមូល១ កុសលមូល១ ទុច្ចរិត និងសុចរិត១ តិកភោជនសិក្ខាបទ១ ទេវទត្តត្រូវ​អសទ្ធម្មគ្របសង្កត់១ សម្មតិ១ ទ្រនាប់ជើង១ ទ្រនាប់សម្រាប់​ជូតជើង១ ពាក្យដែល​ពោល​មកនេះ ជាឧទ្ទាន​ក្នុងតិកបទ។

[៤៨] ភិក្ខុត្រូវអាបត្តិដោយវាចារបស់ខ្លួន ចេញចាកអាបត្តិដោយវាចារបស់អ្នកដទៃក៏មាន ភិក្ខុត្រូវអាបត្តិដោយវាចារបស់អ្នកដទៃ ចេញចាកអាបត្តិដោយវាចារបស់ខ្លួនក៏មាន ត្រូវ​អាបត្តិ​ដោយវាចារបស់ខ្លួន ចេញចាកអាបត្តិដោយវាចារបស់ខ្លួនក៏មាន ត្រូវអាបត្តិ​ដោយ​វាចា​របស់​អ្នកដទៃ ចេញចាកអាបត្តិ​ដោយវាចារបស់អ្នកដទៃក៏មាន។ ភិក្ខុត្រូវអាបត្តិ​ដោយ​កាយ ចេញចាកអាបត្តិ​ដោយវាចាក៏មាន ត្រូវអាបត្តិដោយវាចា ចេញចាកអាបត្តិ​ដោយ​កាយក៏មាន ត្រូវអាបត្តិដោយកាយ ចេញចាកអាបត្តិ​ដោយកាយក៏មាន ត្រូវ​អាបត្តិ​ដោយវាចា ចេញចាកអាបត្តិ​ដោយវាចាក៏មាន។ ភិក្ខុដេកលក់ ត្រូវអាបត្តិ ភ្ញាក់ឡើង​ចេញចាកអាបត្តិក៏មាន ភ្ញាក់ឡើង​ត្រូវ​អាបត្តិ ដេកលក់ទៅវិញ ចេញចាកអាបត្តិក៏មាន ដេកលក់ ត្រូវអាបត្តិ ដេកលក់ ចេញចាក​អាបត្តិ​ក៏មាន ភ្ញាក់ឡើង ត្រូវអាបត្តិ ភ្ញាក់ឡើង​ចេញចាកអាបត្តិក៏មាន។ ភិក្ខុមិនមានចិត្ត ត្រូវអាបត្តិ ប្រកប​ដោយចិត្ត ចេញចាក​អាបត្តិ​ក៏មាន ភិក្ខុប្រកបដោយចិត្ត ត្រូវអាបត្តិ មិនមានចិត្ត ចេញចាក​អាបត្តិ​ក៏មាន ភិក្ខុមិន​មាន​ចិត្ត ត្រូវអាបត្តិ មិនមានចិត្ត ចេញចាក​អាបត្តិ​ក៏មាន ភិក្ខុប្រកបដោយ​ចិត្ត ត្រូវអាបត្តិ ប្រកប​ដោយចិត្ត ចេញចាកអាបត្តិក៏មាន។ ភិក្ខុត្រូវអាបត្តិហើយសំដែង កំពុងតែ​សំដែង ត្រូវ​អាបត្តិទៀតក៏មាន ភិក្ខុត្រូវអាបត្តិហើយ ចេញចាកអាបត្តិ កំពុងចេញចាកអាបត្តិ ត្រូវ​អាបត្តិទៀតក៏មាន។ ភិក្ខុត្រូវអាបត្តិដោយកម្ម ចេញចាកអាបត្តិ​ដោយមិនមែនកម្មក៏មាន ភិក្ខុ​ត្រូវអាបត្តិដោយមិនមែនកម្ម ចេញចាកអាបត្តិ ដោយកម្មក៏មាន ភិក្ខុត្រូវ​អាបត្តិ​ដោយ​កម្ម ចេញចាក​អាបត្តិ​ដោយកម្មក៏មាន ភិក្ខុត្រូវអាបត្តិដោយមិនមែនកម្ម ចេញចាក​អាបត្តិ​ដោយ​មិនមែន​កម្មក៏មាន។

[៤៩] អនរិយវោហារ (វោហារមិនប្រសើរ) មាន៤គឺ ការពោលថា បានឃើញក្នុងហេតុ​ដែលខ្លួនមិនបានឃើញ១ ការពោលថា បានឮក្នុងហេតុដែលខ្លួនមិនបានឮ១ ការពោល​ថា បាន​ពាល់ត្រូវ ក្នុងហេតុដែលខ្លួនមិនបានពាល់ត្រូវ១ ការពោលថា ដឹងច្បាស់ ក្នុងហេតុដែលខ្លួន​មិន​​បានដឹងច្បាស់១។ អរិយវោហារ (វោហារដ៏ប្រសើរ) មាន៤គឺ ការពោលថា មិនបានឃើញ ក្នុងហេតុ​ដែលខ្លួនមិនបានឃើញ១ ការពោលថា មិនបាន​ឮក្នុងហេតុដែលខ្លួនមិនបានឮ១ ការពោលថា មិនបាន​ពាល់ត្រូវ ក្នុងហេតុដែល​ខ្លួនមិន​បានពាល់ត្រូវ១ ការពោលថា មិនបានដឹងច្បាស់ ក្នុងហេតុ​ដែល​ខ្លួន​មិនបាន​ដឹងច្បាស់១។ អនរិយវោហារមាន៤ដទៃទៀតគឺ ការពោលថា មិនបានឃើញ ក្នុងហេតុ​ដែលខ្លួន​បាន​ឃើញ១ ការពោលថា មិនបានឮក្នុងហេតុដែលខ្លួនបានឮ១ ការពោលថា មិនបាន​ពាល់ត្រូវ ក្នុងហេតុដែល​ខ្លួនពាល់ត្រូវ១ ការពោលថា មិនបានដឹងច្បាស់ ក្នុង​ហេតុ​ដែល​ខ្លួន​ដឹងច្បាស់១។ អរិយវោហារ​មាន៤គឺ ការពោលថា បានឃើញ ក្នុងហេតុ​ដែលខ្លួន​បាន​ឃើញ១ ការពោលថា បានឮក្នុង​ហេតុដែលខ្លួន​បានឮ១ ការពោលថា បាន​ពាល់ត្រូវ ក្នុង​ហេតុ​ដែល​ខ្លួនបានពាល់ត្រូវ១ ការពោលថា បានដឹងច្បាស់ ក្នុងហេតុដែលខ្លួន​បាន​ដឹង​ច្បាស់១។ បារាជិកាបត្តិទាំង៤របស់ភិក្ខុ សាធារណ៍ទៅដល់ពួកភិក្ខុនីផង។ បារាជិកាបត្តិ​ទាំង៤របស់ភិក្ខុនី មិនបាន​សាធារណ៍​ទៅដល់​ពួក​ភិក្ខុផងទេ។ បរិក្ខារ៤ គឺបរិក្ខាដែល​ភិក្ខុគួររក្សា គួរគ្រប់គ្រង គួរ​ប្រកាន់​ថាជារបស់អាត្មាអញ គួរប្រើប្រាស់ក៏មាន បរិក្ខារដែល​ភិក្ខុគួររក្សា គួរគ្រប់គ្រង មិនគួរ​ប្រកាន់ថាជារបស់អាត្មាអញ តែគួរប្រើប្រាស់ក៏មាន បរិក្ខារ​ដែលភិក្ខុគួររក្សា គួរគ្រប់គ្រង តែ​មិនគួរ​ប្រកាន់ថាជារបស់អាត្មាអញ មិនគួរ​ប្រើប្រាស់​ក៏​មាន បរិក្ខារដែលភិក្ខុមិនគួររក្សា មិនគួរ​គ្រប់គ្រង មិនគួរ​ប្រកាន់ថាជា​របស់​អាត្មាអញ មិន​គួរ​ប្រើប្រាស់ក៏មាន។

[៥០] ភិក្ខុត្រូវអាបត្តិក្នុងទីចំពោះមុខ ចេញចាកអាបត្តិក្នុងទីកំបាំងមុខក៏មាន ត្រូវអាបត្តិ​ក្នុងទី​កំបាំងមុខ ចេញចាកអាបត្តិក្នុងទីចំពោះមុខក៏មាន ត្រូវអាបត្តិក្នុងទីចំពោះមុខ ចេញ​ចាក​អាបត្តិក្នុងទីចំពោះមុខក៏មាន ត្រូវអាបត្តិក្នុងទីកំបាំងមុខ ចេញចាក​អាបត្តិ​ក្នុងទី​កំបាំង​មុខក៏មាន។ ភិក្ខុកាលមិនដឹង ត្រូវអាបត្តិ កាលដឹង ចេញចាកអាបត្តិក៏មាន កាលដឹង ត្រូវអាបត្តិ កាលមិនដឹង ចេញចាកអាបត្តិក៏មាន កាលដឹង ត្រូវអាបត្តិ កាលដឹង ចេញ​ចាក​អាបត្តិក៏មាន កាលមិនដឹង ត្រូវអាបត្តិ កាលមិនដឹង ចេញចាកអាបត្តិក៏មាន។

[៥១] ភិក្ខុត្រូវអាបត្តិ​ដោយអាការ៤យ៉ាងគឺ ត្រូវដោយកាយ១ ដោយវាចា១ ដោយកាយ​ និង​វាចា១ ដោយកម្មវាចា១។ ភិក្ខុត្រូវអាបត្តិដោយអាការ៤យ៉ាងដទៃទៀត គឺ ត្រូវក្នុង​កណ្តាល​ជំនុំ​សង្ឃ១ ក្នុងកណ្តាលគណៈ១ ក្នុងសំណាក់នៃបុគ្គល១ ដោយក្លាយភេទ១។ ភិក្ខុចេញចាកអាបត្តិ​ដោយអាការ៤យ៉ាងគឺ ចេញចាកដោយកាយ១ ចេញចាកដោយ​វាចា១ ចេញចាកដោយកាយ និង​វាចា១ ចេញចាកដោយកម្មវាចា១។ ភិក្ខុចេញចាក​អាបត្តិ​ដោយអាការ៤យ៉ាងដទៃទៀត គឺ ចេញចាកអាបត្តិក្នុងកណ្តាលជំនុំ​សង្ឃ១ ក្នុង​កណ្តាល​គណៈ១ ក្នុងសំណាក់នៃបុគ្គល១ ដោយ​ក្លាយ​ភេទ១។ ភិក្ខុលះបង់បុរិមភេទ (ភេទប្រុស) ព្រមទាំងការបានចំពោះភេទ (ថ្មី) ឋិតនៅ​ក្នុង​បច្ឆិមភេទ (ភេទស្រី) វិញ្ញត្តិ​ទាំងឡាយក៏ស្ងប់រម្ងាប់ទៅ បណ្ណត្តិទាំងឡាយក៏រលត់បាត់ទៅ។ ភិក្ខុនី​លះបង់បច្ឆិមភេទ ព្រមទាំងការបានចំពោះភេទ (ថ្មី) ឋិតនៅក្នុងបុរិមភេទ វិញ្ញត្តិទាំងឡាយ ក៏ស្ងប់រម្ងាប់​បាត់ទៅ បណ្ណត្តិទាំងឡាយក៏រលត់ទៅ។ ការចោទមាន៤យ៉ាងគឺ ចោទដោយ​សីលវិបត្តិ១ ចោទដោយអាចារវិបត្តិ១ ចោទដោយទិដ្ឋិវិបត្តិ១ ចោទដោយអាជីវវិបត្តិ១។ បរិវាស​មាន​៤យ៉ាង គឺ បដិច្ឆន្នបរិវាស១ អប្បដិច្ឆន្នបរិវាស១ សុទ្ធន្តបរិវាស១ សមោធានបរិវាស១។ មានត្ត​​មាន៤យ៉ាង គឺ បដិច្ឆន្នមានត្ត១ អប្បដិច្ឆន្នមានត្ត១ បក្ខមានត្ត១ សមោធាន​មានត្ត១។ ការដែល​ដាច់​រាត្រី​របស់​ភិក្ខុ​អ្នក​ប្រព្រឹត្ត​មានត្ត​មាន​៤យ៉ាងគឺ ការនៅរួម១ ការ​មិន​នៅរួម១ ការមិនប្រាប់១ ប្រព្រឹត្តវត្ត ក្នុង​ទីមិន​គ្រប់​គណៈ​សង្ឃ១។ គ្រឿងអាង (មហាបទេស) មាន៤។ គ្រឿងបរិភោគ​ដែល​ភិក្ខុ​ទទួលប្រគេន មាន៤ គឺ យាវកាលិក១ យាម​កាលិក១ សត្តាហកាលិក១ យាវជីវិក១។ ថ្នាំ​មហាវិក័ដ មាន៤យ៉ាង គឺ គូថៈ១ មូត្រ១ ផេះ១ ដី១។ កម្មមាន៤យ៉ាង គឺ អបលោកនកម្ម១ ញត្តិ​កម្ម១ ញត្តិទុតិយកម្ម១ ញត្តិចតុត្ថកម្ម១។ កម្មមាន​៤យ៉ាង​ដទៃទៀត គឺ កម្មជាពួកមិន​ប្រកប​ដោយធម៌១ កម្មព្រម​ព្រៀង​​គ្នា មិនប្រកបដោយធម៌១ កម្មជាពួក តែប្រកបដោយធម៌១ កម្មព្រមព្រៀងគ្នា ទាំងប្រកបដោយធម៌១។ វិបត្តិមាន៤គឺ សិលវិបត្តិ១ អាចារវិបត្តិ១ ទិដ្ឋិវិបត្តិ១ អាជីវវិបត្តិ១។ អធិករណ៍ មាន៤គឺ វិវាទាធិករណ៍១ អនុវាទាធិករណ៍១ អាបត្តាធិករណ៍១ កិច្ចាធិករណ៍១។ អ្នកញុំាងបរិសទ្យឲ្យអាក្រក់ មាន៤គឺ ភិក្ខុ​ទ្រុស្តសីល​មាន​ធម៌)​ ដ៏លាមក ចាត់ជា​អ្នកញុំាង​បរិសទ្យ​ឲ្យ​អាក្រក់១ ភិក្ខុនី​ទ្រុស្តសីល​មានធម៌​ដ៏លាមក ចាត់​ជាអ្នក​ញុំាង​បរិសទ្យ​​ឲ្យ​អាក្រក់១ ឧបាសក​ទ្រុស្តសីល មានធម៌​ដ៏លាមក ចាត់ជា​អ្នកញុំាង​​បរិសទ្យ​​ឲ្យ​អាក្រក់១ ឧបាសិកា​​ទ្រុស្តសីល មានធម៌​ដ៏លាមក ចាត់ជា​អ្នកញុំាង​​បរិសទ្យ​​ឲ្យ​អាក្រក់​១។ អ្នកញុំាង​បរិសទ្យ​ឲ្យល្អ​មាន៤ គឺ ភិក្ខុ​មានសីល មាន​ធម៌ល្អ ចាត់ជា​អ្នកញុំាង​បរិសទ្យ​ឲ្យល្អ១ ភិក្ខុនី​មានសីល មាន​ធម៌ល្អ ចាត់ជា​អ្នកញុំាង​បរិសទ្យ​ឲ្យល្អ១ ឧបាសក​មានសីល មាន​ធម៌ល្អ ចាត់ជា​អ្នកញុំាង​បរិសទ្យ​ឲ្យល្អ១ ឧបាសិកា​មានសីល មាន​ធម៌ល្អ ចាត់ជា​អ្នកញុំាង​បរិសទ្យ​ឲ្យ​ល្អ១។

[៥២] អាគន្តុកភិក្ខុត្រូវអាបត្តិ អាវាសិកភិក្ខុ មិនត្រូវអាបត្តិក៏មាន អាវាសិកភិក្ខុត្រូវអាបត្តិ អាគន្តុកភិក្ខុ មិនត្រូវអាបត្តិក៏មាន ទាំងអាគន្តុកភិក្ខុ ទាំងអាវាសិកភិក្ខុ ត្រូវអាបត្តិក៏មាន ទាំងអាគន្តុកភិក្ខុ ទាំងអាវាសិកភិក្ខុ មិនត្រូវអាបត្តិក៏មាន។ គមិកភិក្ខុ ត្រូវអាបត្តិ អាវាសិកភិក្ខុ មិន​ត្រូវអាបត្តិក៏មាន អាវាសិកភិក្ខុ ត្រូវអាបត្តិ គមិកភិក្ខុ មិនត្រូវអាបត្តិក៏មាន ទាំងគមិកភិក្ខុ ទាំង​អាវាសិក​ភិក្ខុ​ ត្រូវអាបត្តិក៏មាន ទាំងគមិកភិក្ខុ ទាំងអាវាសិកភិក្ខុ មិន​ត្រូវអាបត្តិក៏មាន។

[៥៣] សេចក្តីផ្សេងគ្នាដោយវត្ថុ តែមិនផ្សេងគ្នាដោយអាបត្តិក៏មាន ផ្សេងគ្នាដោយអាបត្តិ តែ​មិនផ្សេងគ្នាដោយវត្ថុក៏មាន ផ្សេងគ្នាដោយវត្ថុផង ផ្សេងគ្នាដោយអាបត្តិផងក៏មាន មិនផ្សេងគ្នា​ដោយវត្ថុ មិនផ្សេងគ្នាដោយអាបត្តិក៏មាន។ សភាវៈ​មាន​ចំណែក​ស្មើគ្នា​ដោយ​វត្ថុ តែ​មិនមាន​ចំណែក​​​ស្មើគ្នា​ដោយ​អាបត្តិ​ក៏មាន មាន​ចំណែក​ស្មើគ្នា​ដោយ​អាបត្តិ តែ​មិន​មាន​ចំណែក​​ស្មើគ្នា​ដោយ​វត្ថុក៏មាន មាន​ចំណែក​ស្មើគ្នា​ដោយវត្ថុ មាន​ចំណែក​​ស្មើគ្នា​​ដោយ​​អាបត្តិ​ក៏មាន មិនមាន​​ចំណែក​ស្មើគ្នា​ដោយវត្ថុ មិនមាន​​ចំណែក​​ស្មើគ្នា​ដោយ​អាបត្តិ​ក៏មាន។

[៥៤] ឧបជ្ឈាយ៍ត្រូវអាបត្តិ សទ្ធិវិហារិកមិនត្រូវអាបត្តិក៏មាន សទ្ធិវិហារិក​ត្រូវអាបត្តិ ឧបជ្ឈាយ៍​មិនត្រូវអាបត្តិក៏មាន ទាំងឧបជ្ឈាយ៍ ទាំងសទ្ធិវិហារិក​ត្រូវអាបត្តិក៏មាន ទាំង​ឧបជ្ឈាយ៍ ទាំង​សទ្ធិវិហារិក មិនត្រូវអាបត្តិក៏មាន។ អាចារ្យត្រូវអាបត្តិ អន្តេវាសិក​មិនត្រូវ​អាបត្តិក៏មាន អន្តេវាសិក​ត្រូវអាបត្តិ អាចារ្យមិនត្រូវអាបត្តិក៏មាន ទាំងអាចារ្យ ទាំង​អន្តេវាសិកត្រូវអាបត្តិក៏មាន ទាំងអាចារ្យ ទាំងអន្តេវាសិកមិនត្រូវអាបត្តិក៏មាន។

[៥៥] ហេតុនៃការដាច់វស្សា តែមិនត្រូវអាបត្តិមាន៤យ៉ាង គឺ សង្ឃបែកគ្នា ១ ភិក្ខុទាំង​ឡាយ​ប្រាថ្នាទំលាយសង្ឃ ១ មានអន្តរាយដល់ជីវិត ១ មាន​អន្តរាយ​ដល់​ព្រហ្មចារ្យ ១។ វចីទុច្ចរិតមាន៤យ៉ាងគឺ មុសាវាទ ១ បិសុណាវាទ ១ ផរុសវាទ ១ សម្ផប្បលាបៈ ១។ វចីសុចរិតមាន៤​យ៉ាងគឺ សច្ចវាចា (និយាយ​ពាក្យពិត) ១ អបិសុណាវាចា (មិន​និយាយ​ពាក្យ​ស៊កសៀត) ១ សណ្ហវាចា (និយាយពាក្យពីរោះ) ១ មត្តភាសា (និយាយ​ពាក្យ​គួរដល់​​ប្រមាណ) ១។

[៥៦] ភិក្ខុកាន់យកទ្រព្យគេដោយខ្លួនឯង ត្រូវគរុកាបត្តិ ប្រើគេឲ្យកាន់យក ត្រូវ​លហុកាបត្តិ​​ក៏​មាន កាន់យកទ្រព្យ​គេដោយខ្លួនឯង ត្រូវលហុកាបត្តិ ប្រើគេឲ្យកាន់យក ត្រូវ​គរុកាបត្តិ​ក៏មាន កាន់​យក​ទ្រព្យ​គេ​ដោយ​ខ្លួនឯងក្តី ប្រើគេឲ្យកាន់យកក្តី ត្រូវ​គរុកាបត្តិ​ក៏មាន កាន់​យក​ទ្រព្យ​គេ​ដោយ​ខ្លួនឯងក្តី ប្រើគេឲ្យកាន់យកក្តី ត្រូវលហុកាបត្តិក៏មាន។ បុគ្គលគួរដល់​ការអភិវាទ មិនគួរ​ដល់​ការក្រោក​ទទួលក៏មាន បុគ្គល​គួរដល់ការ​ក្រោក​ទទួល មិន​គួរ​ដល់​​ការ​អភិវាទ​​ក៏មាន បុគ្គល​គួរដល់​​ការអភិវាទផង គួរដល់ការក្រោក​ទទួល​ផង​ក៏មាន បុគ្គល​​មិនគួរ​​ដល់​​ការ​អភិវាទ មិនគួរ​​ដល់​​ការក្រោក​ទទួល​ក៏មាន។ បុគ្គលគួរ​ដល់​អាសនៈ មិន​គួរដល់​​ការ​អភិវាទ​​ក៏មាន បុគ្គល​គួរ​ដល់​​ការអភិវាទ មិនគួរដល់​អាសនៈ​ក៏មាន បុគ្គល​គួរ​ដល់​អាសនៈ​ផង គួរដល់​ការ​អភិវាទ​ផង​ក៏មាន បុគ្គល​មិនគួរដល់​អាសនៈ មិន​គួរ​ដល់​ការ​អភិវាទ​ក៏មាន។

[៥៧] ភិក្ខុត្រូវអាបត្តិតែក្នុងកាល មិនត្រូវក្នុងវិកាលក៏មាន ត្រូវអាបត្តិតែក្នុងវិកាល មិនត្រូវ​ក្នុងកាលក៏មាន ត្រូវអាបត្តិទាំងក្នុងកាល ទាំងក្នុងវិកាលក៏មាន មិន​ត្រូវ​អាបត្តិ​ទាំង​ក្នុង​កាល​ ទាំង​​ក្នុង​វិកាល​ក៏មាន។ វត្ថុដែលភិក្ខុទទួលប្រគេនហើយ គួរតែក្នុងកាល មិនគួរក្នុង​វិកាល​ក៏មាន វត្ថុដែល​ភិក្ខុទទួលប្រគេនហើយ គួរក្នុងវិកាល មិន​គួរ​ក្នុង​កាល​ក៏មាន វត្ថុដែល​ភិក្ខុទទួលប្រគេន​ហើយ គួរក្នុងកាលផង គួរក្នុងវិកាលផងក៏មាន វត្ថុដែល​ភិក្ខុទទួលប្រគេនហើយ មិនគួរក្នុងកាល មិនគួរក្នុងវិកាលក៏មាន។ ភិក្ខុ​ត្រូវ​អាបត្តិ​តែក្នុង​បច្ចន្តិម​ជនបទ មិនត្រូវក្នុង​មជ្ឈិម​ជនបទ​ក៏មាន ត្រូវអាបត្តិតែក្នុងមជ្ឈិមជនបទ មិនត្រូវ​ក្នុងបច្ចន្តិមជនបទក៏មាន ត្រូវអាបត្តិ​ទាំងក្នុង​បច្ចន្តិមជនបទ ទាំង​ក្នុង​មជ្ឈិម​ជនបទ​ក៏មាន មិនត្រូវអាបត្តិទាំងក្នុងបច្ចន្តិមជនបទ ទាំងក្នុង​មជ្ឈិមជនបទក៏មាន។ វត្ថុគួរតែក្នុង​បច្ចន្តិម​ជនបទ មិនគួរក្នុងមជ្ឈិមជនបទក៏មាន គួរតែក្នុង​មជ្ឈិមជនបទ មិនគួរក្នុង​បច្ចន្តិមជនបទ​ក៏មាន គួរទាំងក្នុងបច្ចន្តិមជនបទ ទាំងក្នុង​មជ្ឈិមជនបទ​ក៏មាន មិនគួរទាំងក្នុង​បច្ចន្តិម​ជនបទ មិនគួរ​ទាំង​ក្នុង​មជ្ឈិម​ជនបទ​ក៏មាន។ ភិក្ខុនៅ​​ខាងក្នុង ត្រូវអាបត្តិ នៅខាងក្រៅ មិន​ត្រូវអាបត្តិក៏មាន នៅ​ខាងក្រៅ​ត្រូវ​អាបត្តិ នៅខាង​ក្នុង​មិន​​ត្រូវ​អាបត្តិក៏មាន នៅខាង​ក្នុងក៏ត្រូវអាបត្តិ នៅខាងក្រៅក៏ត្រូវអាបត្តិក៏មាន នៅខាង​ក្នុងក៏​មិនត្រូវ​​អាបត្តិ នៅខាងក្រៅ​ក៏មិនត្រូវអាបត្តិក៏មាន។ ភិក្ខុនៅខាងក្នុងសីមា ត្រូវអាបត្តិ នៅខាង​ក្រៅសីមា មិនត្រូវ​អាបត្តិក៏មាន នៅខាងក្រៅសីមា ត្រូវអាបត្តិ នៅខាង​ក្នុង​សីមា​មិនត្រូវ​អាបត្តិ​ក៏មាន នៅខាង​ក្នុងសីមាក៏ត្រូវអាបត្តិ នៅខាងក្រៅសីមា​ក៏ត្រូវអាបត្តិក៏មាន នៅខាង​ក្នុង​សីមា​ក៏​មិន​ត្រូវអាបត្តិ នៅខាងក្រៅសីមាក៏មិនត្រូវអាបត្តិ។ ភិក្ខុនៅ​ក្នុងស្រុកត្រូវអាបត្តិ នៅក្នុង​ព្រៃ​មិន​ត្រូវអាបត្តិក៏មាន នៅក្នុងព្រៃត្រូវអាបត្តិ នៅក្នុងស្រុកមិនត្រូវ​អាបត្តិក៏មាន នៅក្នុង​ស្រុក​​ក៏​ត្រូវ​អាបត្តិ នៅក្នុងព្រៃក៏ត្រូវអាបត្តិក៏មាន នៅក្នុងស្រុក​ក៏មិន​ត្រូវអាបត្តិ នៅ​ក្នុង​ព្រៃ​ក៏មិន​ត្រូវ​អាបត្តិ​ក៏​មាន។

[៥៨] ការចោទមាន៤យ៉ាង គឺចង្អុរចំពោះវត្ថុ១ ចង្អុរចំពោះអាបត្តិ១ ឃាត់សំវាស១ ឃាត់​សាមីចិកម្ម១។ បុព្វកិច្ចមាន៤យ៉ាង។ កម្មមានកាលដ៏គួរមាន៤។ អនញ្ញបាចិត្តិយៈ​មាន៤។ ភិក្ខុ​សម្មតិមាន៤។ ការលុះអគតិមាន៤គឺ លុះទៅខាងឆន្ទាគតិ១ លុះទៅខាងទោសាគតិ១ លុះទៅខាង​មោហាគតិ១ លុះទៅខាងភយាគតិ១។ ការមិនលុះអគតិមាន៤គឺ មិន​លុះទៅ​ខាង​ឆន្ទា​គតិ១ មិនលុះទៅខាងទោសាគតិ១ មិនលុះទៅខាង​មោហាគតិ១ មិនលុះទៅ​ខាង​​ភយា​គតិ១។ អលជ្ជីភិក្ខុ ដែលប្រកបដោយអង្គ៤គឺ លុះទៅខាងឆន្ទាគតិ១ លុះទៅ​ខាងទោសាគតិ១ លុះទៅខាង​មោហាគតិ១ លុះទៅខាងភយាគតិ១ រមែង​ទំលាយ​នូវសង្ឃ។ ភិក្ខុមានសីល​ជាទីស្រឡាញ់ ប្រកបដោយអង្គ៤គឺ មិនលុះទៅខាងឆន្ទាគតិ១ មិនលុះទៅខាងទោសាគតិ១ មិនលុះទៅខាង​មោហាគតិ១ មិនលុះទៅខាងភយាគតិ១ រមែងធ្វើសង្ឃដែលបែកគ្នាហើយ ឲ្យ​ព្រមព្រៀងគ្នាវិញ។ ភិក្ខុមិនគួរសួរវិន័យចំពោះ​ភិក្ខុ​ដែលប្រកបដោយ​អង្គ៤គឺ ភិក្ខុ​លុះទៅខាង​ឆន្ទា​គតិ១ លុះទៅខាងទោសាគតិ១ លុះទៅ​ខាង​មោហាគតិ១ លុះទៅខាងភយាគតិ១។ ភិក្ខុដែល​ប្រកប​ដោយអង្គ៤គឺ ភិក្ខុលុះ​ទៅខាង​ឆន្ទាគតិ១ លុះទៅខាងទោសាគតិ១ លុះទៅខាង​មោហាគតិ១ លុះទៅខាង​ភយាគតិ១ ក៏មិនគួរសួរវិន័យឡើយ។ ភិក្ខុមិនគួរដោះ​ស្រាយវិន័យ ចំពោះ​ភិក្ខុដែល​ប្រកបដោយអង្គ៤គឺ ភិក្ខុលុះទៅខាងឆន្ទាគតិ១ លុះទៅខាងទោសាគតិ១ លុះទៅខាង​មោហាគតិ១ លុះទៅខាងភយាគតិ១។ ភិក្ខុដែលប្រកបដោយអង្គ៤គឺ ភិក្ខុ​លុះទៅខាង​ឆន្ទាគតិ១ លុះទៅខាងទោសាគតិ១ លុះទៅខាង​មោហាគតិ១ លុះទៅ​ខាង​ភយាគតិ១ ក៏​មិនត្រូវដោះស្រាយ​វិន័យ។ ភិក្ខុមិនត្រូវឲ្យការសាកសួរ ចំពោះ​ភិក្ខុដែល​ប្រកប​ដោយអង្គ៤ គឺ ភិក្ខុ​លុះទៅខាងឆន្ទាគតិ១ លុះទៅខាងទោសាគតិ១ លុះទៅខាង​មោហាគតិ១ លុះទៅ​ខាងភយាគតិ១។ ភិក្ខុ​មិនត្រូវសាកច្ឆាវិន័យជាមួយនឹងភិក្ខុ ដែលប្រកបដោយអង្គ​៤គឺ ភិក្ខុ​លុះទៅខាងឆន្ទាគតិ១ លុះទៅខាងទោសាគតិ១ លុះទៅខាង​មោហាគតិ១ លុះទៅខាង​ភយាគតិ១។

[៥៩] ភិក្ខុឈឺត្រូវអាបត្តិ មិនឈឺមិនត្រូវអាបត្តិក៏មាន មិនឈឺ ត្រូវអាបត្តិ ឈឺ មិនត្រូវអាបត្តិ​ក៏មាន ឈឺ​ត្រូវអាបត្តិ មិនឈឺក៏ត្រូវអាបត្តិក៏មាន ឈឺមិនត្រូវអាបត្តិ មិនឈឺ​មិនត្រូវអាបត្តិ​ក៏មាន។

[៦០] ការបញ្ឈប់នូវបាតិមោក្ខ មិនប្រកបដោយធម៌មាន៤យ៉ាង។ ការបញ្ឈប់​នូវបាតិមោក្ខ ប្រកបដោយធម៌មាន៤យ៉ាង។

ចប់ ចតុក្កៈ (ពួកបួនៗ)។

ឧទ្ទាន គឺបញ្ជីរឿងនៃចតុក្កៈ (ពួកបួនៗ) នោះដូច្នេះ

[៦១] ភិក្ខុត្រូវអាបត្តិដោយវាចារបស់ខ្លួន១ ដោយកាយ១ ដេកលក់ត្រូវអាបត្តិ១ មិនមាន​ចិត្តក្លែង​ត្រូវអាបត្តិ១ ត្រូវអាបត្តិកំពុងសំដែងអាបត្តិ១ ត្រូវអាបត្តិ​ដោយកម្ម១ អនរិយវោហារ​ មាន​៤យ៉ាង១ អរិយវោហារមាន៤យ៉ាងដូចគ្នា១ បារាជិក៤របស់ភិក្ខុទួទៅ​ទាំងពួក​​ភិក្ខុ ទាំងពួក​ភិក្ខុនី១ ភិក្ខុគួររក្សាបរិក្ខារទុក១ នៅក្នុងទីចំពោះមុខ ត្រូវអាបត្តិ១ ភិក្ខុមិនដឹង ត្រូវអាបត្តិ១ ត្រូវ​អាបត្តិ​ដោយ​កាយ១ ត្រូវអាបត្តិក្នុងកណ្តាលជំនុំសង្ឃ១ ចេញ​ចាក​អាបត្តិ​ដោយ​អាការ៤យ៉ាង មាន​២​លើក១ លះបង់បុរិមភេទ ព្រមទាំង​ការបាន​ភេទថ្មី១ ការចោទ១ បរិវាស១ ភិក្ខុប្រព្រឹត្ត​មានត្ត១ គ្រឿង​អាង១ គ្រឿងបរិភោគ​ដែល​ភិក្ខុ​ទទួលប្រគេន១ ថ្នាំមហាវិក័ដ១ កម្ម​៤យ៉ាង​ដទៃ​ទៀត១ វិបត្តិ១ អធិករណ៍១ បុគ្គល​អ្នកញុំាងបរិសទ្យឲ្យអាក្រក់១ ភិក្ខុញុំាង​បរិសទ្យ​ឲ្យល្អ១ អាគន្តុក​ភិក្ខុ​ត្រូវ​អាបត្តិ១ គមិកភិក្ខុ​ត្រូវអាបត្តិ១ សភាវៈផ្សេងគ្នាដោយវត្ថុ១ សភាវៈ​ស្មើគ្នា​ដោយ​វត្ថុ១ ឧបជ្ឈាយ៍​ត្រូវ​អាបត្តិ១ អាចារ្យត្រូវអាបត្តិ១ ហេតុនៃការដាច់វស្សា តែមិនត្រូវអាបត្តិ១ ទុច្ចរិត១ សុចរិត១ ភិក្ខុ​កាន់​យកទ្រព្យ​គេ ត្រូវអាបត្តិ១ បុគ្គលគួរដល់ការអភិវាទ១ បុគ្គល​គួរដល់​អាសនៈ១ វត្ថុដែល​ភិក្ខុ​​ទទួល​ប្រគេន គួរក្នុងកាល១ ភិក្ខុ​ត្រូវ​អាបត្តិ​តែក្នុង​បច្ចន្តិម​ជនបទ១ វត្ថុ​ដែល​គួរ​តែក្នុង​​បច្ចន្តិម​​ជន​បទ១ ត្រូវអាបត្តិ​តែក្នុង​ខាងក្នុង១ ត្រូវអាបត្តិ​តែក្នុងសីមា១ ត្រូវអាបត្តិ​តែ​ក្នុង​ស្រុក១ ការចោទ១ បុព្វកិច្ច១ កម្មមានកាលដ៏គួរ១ អនញ្ញបាចិត្តិយៈ១ សម្មតិ១ អគតិ១ មិនគួរ​ដល់​នូវអគតិ១ អលជ្ជី​ភិក្ខុ១ ភិក្ខុមានសីលជាទីស្រឡាញ់១ ភិក្ខុ​មិនគួរសួរវិន័យ​ចំពោះ​​ភិក្ខុ​២ពួក១ មិនគួរដោះស្រាយ​វិន័យ ចំពោះ​ភិក្ខុ២ពួកដូចគ្នា១ ភិក្ខុមិនត្រូវឲ្យការ​សាក​សួរ១ មិនត្រូវ​សាកច្ឆា១ ភិក្ខុឈឺ​ត្រូវ​អាបត្តិ១ ការបញ្ឈប់​បាតិមោក្ខ១។

[៦២] អាបត្តិមាន៥យ៉ាង។ កងនៃអាបត្តិមាន៥យ៉ាង។ វិនីតវត្ថុ (វត្ថុដែលព្រះមានព្រះភាគ​បាន​ជម្រះហើយ) មាន៥យ៉ាង។ អនន្តរិកកម្ម (កម្មដែលឲ្យផលក្នុងអត្តភាពជាបន្ទាប់) មាន៥​យ៉ាង។ និយតបុគ្គល (បុគ្គលដែលទៀត) មាន៥ពួក។ ឆេទនកាបត្តិ (អាបត្តិ​ដែល​មាន​​ការកាត់​ជាវិនយកម្ម) មាន៥យ៉ាង។ ភិក្ខុត្រូវអាបត្តិដោយអាការ៥យ៉ាង។ អាបត្តិ៥​យ៉ាង មានមុសាវាទ​ជាបច្ច័យ។ ភិក្ខុមិនគួរដល់សង្ឃកម្មដោយអាការ៥យ៉ាង គឺ មិនធ្វើ​កម្មដោយខ្លួន​ឯង១ មិនអារាធនាភិក្ខុឯទៀត១ មិនឲ្យឆន្ទៈ១ មិនឲ្យបារិសុទ្ធិ១ ហាមឃាត់​កម្មដែលសង្ឃកំពុងធ្វើ ឬ​មានសេចក្តីយល់ឃើញថា មិន​ត្រូវ​តាមធម៌​ក្នុងកម្ម​ដែល​សង្ឃ​បាន​​ធ្វើរួច​ហើយ១។ ភិក្ខុគួរដល់​កម្ម​ដោយអាការ៥យ៉ាង គឺភិក្ខុធ្វើកម្មដោយខ្លួនឯង១ អារាធនាភិក្ខុឯទៀត១ ឲ្យឆន្ទៈ១ ឲ្យ​បារិសុទ្ធិ១ មិនហាមឃាត់កម្មដែល​សង្ឃកំពុងធ្វើ ឬមានសេចក្តី​យល់ឃើញ​ថា ត្រូវតាមធម៌​ក្នុងកម្ម​ដែលសង្ឃ​បានធ្វើរួចហើយ១។ ធម៌៥​យ៉ាង តែង​សម្រេច​ដល់ភិក្ខុ​ជាអ្នក​ប្រព្រឹត្ត​បិណ្ឌបាតិកធុតង្គ គឺ​ត្រាច់ទៅក្នុងត្រកូល ដោយ​មិនបាច់​លាភិក្ខុ​ផងគ្នា ១ ឆាន់​គណភោជនបាន១ ឆាន់បរម្បរភោជន​បាន១ មិនអធិដ្ឋាន​ចីវរក៏បាន១ មិនវិកប្បចីវរក៏បាន១។ ភិក្ខុដែល​ប្រកបដោយអង្គ៥ ទុកជា​ភិក្ខុបាប ឬជាភិក្ខុ​មាន​ធម៌​មិនបានកម្រើក ក៏គួរ​ឲ្យគេរង្កៀស​សង្ស័យបាន គឺការត្រាច់ទៅក្នុងលំនៅ​ស្រី​ផ្កាមាស១ ការត្រាច់ទៅក្នុងលំនៅស្រីមេម៉ាយ១ ការត្រាច់ទៅក្នុងលំនៅ​ស្រីក្រមុំចាស់១ ការត្រាច់​ទៅក្នុងលំនៅ​មនុស្សខ្ទើយ១ ការត្រាច់​ទៅក្នុង​លំនៅ​​ភិក្ខុនី១។ ប្រេងមាន៥យ៉ាង គឺ​ប្រេងល្ង១ ប្រេងស្ពៃ១ ប្រេងស្រគំ១ ប្រេងល្ហុងខ្ញែ១ ប្រេងខ្លាញ់១។ ខ្លាញ់មាន៥យ៉ាងគឺ ខ្លាញ់​ខ្លាឃ្មុំ១ ខ្លាញ់ត្រី១ ខ្លាញ់ឆ្លាម១ ខ្លាញ់ជ្រូក១ ខ្លាញ់លា១។ សេចក្តីវិនាស៥យ៉ាងគឺ វិនាសញាតិ១ វិនាសភោគៈ១ វិនាសព្រោះរោគ១ វិនាសសីល១ វិនាសព្រោះទិដ្ឋិ១។ សេចក្តីបរិបូណ៌មាន​៥យ៉ាង គឺ​បរិបូណ៌ដោយញាតិ១ បរិបូណ៌ដោយភោគៈ១ បរិបូណ៌​ដោយសេចក្តី​មិនមានរោគ១ បរិបូណ៌​ដោយសីល១ បរិបូណ៌​ដោយទិដ្ឋិ១។ ការរម្ងាប់​និស្ស័យ​ចាកឧបជ្ឈាយ៍​មាន៥យ៉ាង គឺ​ឧបជ្ឈាយ៍​ចៀសចេញ​ទៅ១ សឹកចេញទៅ១ ស្លាប់​ទៅ១ ទៅចូលពួក (តិរ្ថីយ)១ ឧបជ្ឈាយ៍​បណ្តេញ​ចាកនិស្ស័យ១ ជាគំរប់៥។ បុគ្គលដែល​មិនគួរឲ្យឧបសម្បទា មាន៥ពួក គឺបុគ្គលខ្វះខាតកាល (មានឆ្នាំមិនគ្រប់ម្ភៃ)១ បុគ្គល​ខ្វះខាតអវយវៈ (មានដាច់ដៃជាដើម)១ បុគ្គលជាវត្ថុវិបត្តិ (​មានខ្ទើយ​ជាដើម)១ បុគ្គលធ្វើ​អំពើអាក្រក់ បានដល់អភព្វបុគ្គល​៨យ៉ាង (មាន​ថេយ្យសំវាស​ជាដើម)១ បុគ្គល​មានបាត្រ និងចីវរ​មិនគ្រប់១។ សំពត់បំសុកូល មាន៥យ៉ាង គឺសំពត់ដែលធ្លាក់ចុះក្នុងព្រៃ​ស្មសាន១ សំពត់ដែលធ្លាក់ចុះទៀបរានផ្សារ១ សំពត់ដែល​កណ្តុរកាត់១ សំពត់ដែល​កណ្តៀរ​កោរ១ សំពត់ដែល​ភ្លើងឆេះ១។ សំពត់បំសុកូល​មាន ៥យ៉ាង​ដទៃ​ទៀតគឺ សំពត់ដែលគោ​ទំពាស៊ី១ សំពត់ដែលពពែទំពាស៊ី១ សំពត់​ដែលគេរុំ​ដំបូក​ធ្វើពលិកម្ម១ សំពត់ដែល​គេចោល​​ត្រង់កន្លែង​អភិសេកស្តេច១ សំពត់ដែល​គេទៅកាន់​ព្រៃស្មសាន លុះត្រឡប់មក​វិញហើយ គេផ្លាស់ចោល១។ ការលួចមាន៥យ៉ាងគឺ លួចដោយ​បញ្ឆោត១ លួចដោយ​កំហែង១ លួចដោយកំណត់​ទ្រព្យ និងទីកន្លែង១ លួចដោយ​បំបិទបំបាំង១ លួចដោយ​ផ្លាស់ប្តូរស្លាក១។ មហាចោរ​៥ពួក រមែង​មាននៅក្នុងលោក។ វត្ថុដែលភិក្ខុមិនគួរលះបង់​មាន៥ពួក។ វត្ថុដែល​ភិក្ខុមិនគួរចែក មាន៥ពួក។ អាបត្តិ៥យ៉ាង តាំងឡើងអំពីកាយ មិនបានតាំងឡើងអំពីវាចា និងចិត្ត។ អាបត្តិ៥យ៉ាង តាំងឡើងអំពីកាយ និងវាចា មិន​បាន​តាំងឡើងអំពីចិត្ត។​ អាបត្តិ៥កង ជាទេសនាគាមិនី។ សង្ឃ​មាន៥ពួក។ បាតិមោក្ខុទ្ទេស​មាន៥យ៉ាង។ គណសង្ឃមានវិនយធរជាគំរប់៥ គួរឲ្យឧបសម្បទា​ក្នុង​បច្ចន្តិមជនបទ​ទាំងពួង។ អានិសង្សក្នុងការក្រាលកឋិន មាន៥យ៉ាង។ កម្មមាន៥យ៉ាង។ អាបត្តិ​៥យ៉ាង ត្រូវក្នុងខណៈដែលសង្ឃ​សូត្រសមនុភាសនកម្ម ជាគំរប់៣ដងចប់។ ភិក្ខុកាន់យកទ្រព្យ​ដែលគេមិនបានឲ្យដោយអាការ៥យ៉ាង ត្រូវអាបត្តិបារាជិក។ ភិក្ខុកាន់យកទ្រព្យ​ដែលគេ​មិនបាន​ឲ្យដោយ​អាការ៥យ៉ាង ត្រូវអាបត្តិថុល្លច្ច័យ។ ភិក្ខុកាន់យកទ្រព្យ​ដែលគេមិន​បាន​ឲ្យ​ដោយ​អាការ​៥​យ៉ាង ត្រូវអាបត្តិទុក្កដ។ របស់ដែលជាអកប្បិយៈ មាន៥យ៉ាង ភិក្ខុ​មិនគួរឆាន់ គឺរបស់ដែល​គេ​មិនបានឲ្យ១ របស់ដែល​ភិក្ខុមិនស្គាល់ជាក់លាក់១ របស់ដែល​មិនគួរ១ របស់ដែល​មិនបានទទួល​ប្រគេន១ របស់ដែលភិក្ខុមិនបាន​ធ្វើវិនយកម្ម១។ របស់​ដែលជាកប្បិយៈ មាន៥យ៉ាង ភិក្ខុ​គួរឆាន់ គឺរបស់ដែល​គេ​បានឲ្យ១ របស់ដែល​ភិក្ខុស្គាល់​ជាក់លាក់១ របស់ដែលគួរ១ របស់ដែល​បានទទួល​ប្រគេន១ របស់ដែលភិក្ខុបាន​ធ្វើ​វិនយកម្ម១។ ទាន៥យ៉ាង មិនមែនជាបុណ្យទេ តែសត្វលោក​សន្មត​ថាជាបុណ្យ គឺឲ្យ​ទឹកស្រវឹង១ ឲ្យមហោស្រព១ ឲ្យស្រី (ដល់បុរស)១ ឲ្យគោឈ្មោល (ដល់​គោញី)១ ឲ្យរូបគំនូរ (ដែល​ប្រកបដោយ​មេថុន)១។ សភាវៈ៥យ៉ាង ដែលកើតឡើងហើយ មិនងាយ​នឹងបន្ទោបង់ចេញបានគឺ រាគៈកើតឡើងហើយ មិន​ងាយ​នឹង​បន្ទោបង់​ចេញ​បាន១ ទោសៈ​កើតឡើងហើយ មិនងាយនឹងបន្ទោបង់ចេញបាន១ មោហៈ​កើតឡើងហើយ មិនងាយនឹង​បន្ទោបង់​ចេញបាន១ បដិភាណ (សេចក្តី​ឈ្លាស) កើតឡើងហើយ មិនងាយ​នឹង​បន្ទោបង់​ចេញ​បាន១ ចិត្តរបស់បុគ្គលដែលប្រាថ្នានឹង​ដើរចេញទៅ ​កើតឡើងហើយ មិនងាយ​នឹង​បន្ទោបង់​ចេញ​បាន១។ អានិសង្ស​ការបោស​មាន​៥យ៉ាង គឺចិត្តរបស់ខ្លួនក៏ជ្រះថ្លា១ ចិត្ត​របស់​អ្នកដទៃក៏ជ្រះថ្លា១ ពួក​ទេវតា​តែង​ពេញចិត្ត១ អ្នកបោសរមែង​សន្សំនូវការ​ដែល​ប្រព្រឹត្ត​​ទៅ ដើម្បីសេចក្តីជ្រះថ្លា១ លុះ​ដល់បែកធ្លាយរាងកាយ ខាងមុខអំពី​សេចក្តីស្លាប់ ក៏រមែង​ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក១។ អានិសង្សការបោសមាន៥យ៉ាងដទៃទៀត គឺចិត្តរបស់ខ្លួនជ្រះថ្លា១ ចិត្តរបស់​អ្នក​ដទៃក៏​ជ្រះថ្លា១ ពួកទេវតាតែងពេញចិត្ត១ ឈ្មោះថា​ធ្វើ​តាម​សាសនា​របស់​ព្រះសាស្តា១ ប្រជុំ​ជនជាខាងក្រោយនឹង​យកតម្រាប់តាម១។

[៦៣] វិន័យ​ធរដែលប្រកបដោយអង្គ៥ ដល់នូវការរាប់ថាជាបុគ្គលពាល គឺមិនរៀន​ទី​កំណត់​​ភាសារបស់ខ្លួន១ មិនរៀនទីកំណត់​ភាសារបស់ជនដទៃ១ លុះ​មិនរៀនទីកំណត់​ភាសា​របស់​ខ្លួនហើយ ក៏កាត់សេចក្តីដោយមិនត្រូវតាមធម៌១ លុះ​មិនរៀនទីកំណត់​ភាសា​របស់​ជន​ដទៃ​ហើយ ក៏កាត់សេចក្តីដោយមិនត្រូវតាមធម៌១ កាត់​សេចក្តី​មិនត្រូវតាម​ពាក្យ​ប្តេជ្ញា១។ វិនយធរ ដែល​ប្រកបដោយអង្គ៥ ដល់នូវការរាប់ថា ជាបណ្ឌិត គឺរៀនទីកំណត់​ភាសារបស់ខ្លួន១ រៀន​ទី​កំណត់​​ភាសារបស់ជនដទៃ១ លុះ​រៀនទីកំណត់​ភាសារបស់​ខ្លួន​ហើយ ទើបកាត់​សេចក្តី​ដោយ​ត្រូវ​តាម​ធម៌១​ លុះ​រៀនទីកំណត់​ភាសា​របស់ជនដទៃហើយ ទើបកាត់សេចក្តីដោយត្រូវតាមធម៌១ កាត់​សេចក្តីត្រូវតាមពាក្យ​ប្តេជ្ញា១។ វិនយធរប្រកប​ដោយអង្គ៥ដទៃទៀត ដល់នូវការរាប់ថាជា​បុគ្គលពាល គឺមិនស្គាល់អាបត្តិ១ មិនស្គាល់​មូលរបស់អាបត្តិ១ មិនស្គាល់​ហេតុដែលកើត​អាបត្តិ១ មិនស្គាល់​សេចក្តីរលត់​អាបត្តិ១ មិនស្គាល់​បដិបទា​ឲ្យដល់នូវ​សេចក្តីរលត់​អាបត្តិ១។ វិនយធរ​ប្រកប​ដោយអង្គ៥ ដល់នូវ​ការរាប់ថាជា​បណ្ឌិត គឺស្គាល់អាបត្តិ១ ស្គាល់​មូលរបស់​អាបត្តិ​១ ស្គាល់​ហេតុដែលកើត​អាបត្តិ១ ស្គាល់​សេចក្តីរលត់​អាបត្តិ១ ស្គាល់​បដិបទា​ឲ្យដល់នូវ​សេចក្តីរលត់​អាបត្តិ១។ វិនយធរ​ប្រកបដោយអង្គ៥ដទៃទៀត ដល់នូវការរាប់ថាជា​បុគ្គលពាល គឺមិន​ស្គាល់​អធិករណ៍១ មិនស្គាល់​មូលរបស់អធិករណ៍១ មិនស្គាល់​ហេតុដែលកើតអធិករណ៍១ មិន​ស្គាល់​សេចក្តីរលត់អធិករណ៍១ មិនស្គាល់​បដិបទា​ឲ្យដល់នូវ​សេចក្តីរលត់អធិករណ៍១។ វិនយធរ​ប្រកប​ដោយ​អង្គ៥ ដល់នូវការរាប់ថាជា​បណ្ឌិត គឺ​ស្គាល់​អធិករណ៍១ ស្គាល់​មូលរបស់អធិករណ៍១ ស្គាល់​ហេតុដែលកើតអធិករណ៍១ ស្គាល់​សេចក្តីរលត់អធិករណ៍១ ស្គាល់​បដិបទា​ឲ្យដល់នូវ​សេចក្តីរលត់អធិករណ៍១។ វិនយធរប្រកបដោយអង្គ៥ដទៃទៀត ដល់នូវការរាប់ថាជា​បុគ្គលពាល គឺមិន​ស្គាល់វត្ថុ១ មិនស្គាល់និទាន១ មិនស្គាល់បញ្ញត្តិ១ មិនស្គាល់អនុប្បញ្ញត្តិ១ មិនស្គាល់​គន្លង​នៃ​ពាក្យ​​ដែលតគ្នា១។ វិនយធរដែលប្រកប​ដោយ​អង្គ៥ ដល់នូវការរាប់ថាជា​បណ្ឌិត គឺ​ស្គាល់វត្ថុ១ ស្គាល់និទាន១ ស្គាល់បញ្ញត្តិ១ ស្គាល់​អនុប្បញ្ញត្តិ១ ស្គាល់គន្លងនៃពាក្យ​ដែលតគ្នា១។ វិនយធរ​ដែល​ប្រកបដោយ​អង្គ៥ដទៃ​ទៀត ដល់នូវការរាប់ថាជា​បុគ្គលពាល គឺមិន​ស្គាល់ញត្តិ១ មិនស្គាល់​កិរិយា​ធ្វើញត្តិ១ មិនឈ្លាសក្នុងកិច្ចខាងដើម១ មិនឈ្លាស​ក្នុងកិច្ច​ខាងចុង១ មិនស្គាល់កាលគួរ១។ វិនយធរ​ដែលប្រកបដោយអង្គ៥ ដល់នូវការរាប់ថាជាបណ្ឌិត គឺ​ស្គាល់ញត្តិ១ ស្គាល់​កិរិយា​ធ្វើ​ញត្តិ១ ឈ្លាសក្នុងកិច្ចខាងដើម១ ឈ្លាស​ក្នុងកិច្ច​ខាងចុង១ ស្គាល់កាលគួរ១។ វិនយធរ​ដែលប្រកបដោយអង្គ៥ដទៃទៀត ដល់នូវការរាប់ថាជា​បុគ្គលពាល គឺមិន​ស្គាល់អាបត្តិ និងអនាបត្តិ១ មិនស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ មិនស្គាល់សាវសេសាបត្តិ និង​អនវសេសាបត្តិ១ មិនស្គាល់ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ វិន័យធរនោះ មិនរៀន​តំណអាចារ្យ ហើយ​និង​មិនយកចិត្តទុកដាក់​ មិនពិចារណាដោយល្អ១។ វិនយធរ​ដែល​ប្រកប​ដោយ​អង្គ​៥ ដល់​នូវ​ការរាប់ថាជា​បណ្ឌិត គឺ​ស្គាល់អាបត្តិ និងអនាបត្តិ១ ស្គាល់​លហុកាបត្តិ និងគរុកាបត្តិ១ ស្គាល់​សាវសេសាបត្តិ និង​អនវសេសាបត្តិ១ មិនស្គាល់​ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ វិន័យ​ធរ​នោះ បានរៀន​តំណអាចារ្យ ហើយ​និង​យក​ចិត្តទុកដាក់​ ពិចារណាដោយល្អ១។ វិនយធរ​ដែល​ប្រកប​ដោយ​អង្គ៥ដទៃទៀត ដល់នូវ​ការរាប់ថាជា​បុគ្គលពាល គឺមិន​ស្គាល់អាបត្តិ និងអនាបត្តិ១ មិនស្គាល់លហុកាបត្តិ និង​គរុកាបត្តិ១ មិនស្គាល់សាវសេសាបត្តិ និង​អនវសេសាបត្តិ១ មិនស្គាល់ទុដ្ឋុល្លាបត្តិ និង​អទុដ្ឋុល្លាបត្តិ១ វិន័យធរនោះ មិនបានចេះចាំបាតិមោក្ខទាំងពីរយ៉ាង​ដោយពិស្តារ មិនចេះ​ចែក​បទភាជនៈ​ដោយប្រពៃ មិនបានចាំស្ទាត់រត់មាត់​ដោយប្រពៃ មិនចេះ​កាត់សេចក្តី​ដោយប្រពៃ តាមសុត្តៈ គឺខន្ធកៈ និងបរិវារៈ តាមអនុព្យញ្ជន គឺអក្ខរៈ និងបទ១។ វិនយធរ​​ដែល​ប្រកប​ដោយ​អង្គ៥ ដល់នូវការរាប់ថាជា​បណ្ឌិត គឺ​ស្គាល់អាបត្តិ និងអនាបត្តិ១ ស្គាល់​លហុកាបត្តិ និងគរុកាបត្តិ១ ស្គាល់សាវសេសាបត្តិ និង​អនវសេសាបត្តិ១ ស្គាល់​ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ វិន័យធរនោះ បានចេះចាំបាតិមោក្ខទាំងពីរយ៉ាង​ដោយ​ពិស្តារ ចេះចែក​បទ​ភាជនៈ​ដោយប្រពៃ បានចាំស្ទាត់រត់មាត់​ដោយប្រពៃ ចេះ​កាត់សេចក្តី​ដោយប្រពៃ តាមសុត្តៈ តាមអនុព្យញ្ជន១។ វិនយធរ​ដែល​ប្រកប​ដោយ​អង្គ៥ដទៃទៀត ដល់នូវការរាប់ថាជា​បុគ្គលពាល គឺមិន​ស្គាល់អាបត្តិ និងអនាបត្តិ១ មិនស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ មិនស្គាល់សាវសេសាបត្តិ និង​អនវសេសាបត្តិ១ មិនស្គាល់ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ ជាអ្នកមិនឈ្លាស​ក្នុងការកាត់​សេចក្តី​ក្នុងអធិករណ៍១។ វិនយធរ​ដែល​ប្រកប​ដោយ​អង្គ៥ ដល់នូវការរាប់ថាជា​បណ្ឌិត គឺ​ស្គាល់​អាបត្តិ និងអនាបត្តិ១ ស្គាល់​លហុកាបត្តិ និងគរុកាបត្តិ១ ស្គាល់សាវសេសាបត្តិ និង​អនវសេសាបត្តិ១ ស្គាល់​ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ ជាអ្នកឈ្លាស​ក្នុងការកាត់​សេចក្តី​ក្នុងអធិករណ៍១។

[៦៤] ភិក្ខុអ្នកប្រព្រឹត្តអារញ្ញកធុតង្គ (ភិក្ខុអ្នកនៅក្នុងព្រៃជាវត្ត) មាន៥ពួក គឺភិក្ខុប្រព្រឹត្ត​អារញ្ញកធុតង្គ ដោយសេចក្តីល្ងង់ សេចក្តីវង្វេង១ ភិក្ខុប្រព្រឹត្ត​អារញ្ញកធុតង្គ មានសេចក្តី​ប្រាថ្នា​លាមកជ្រុលជ្រប់ ដោយសេចក្តី​ប្រាថ្នា១ ភិក្ខុប្រព្រឹត្ត​អារញ្ញកធុតង្គ ព្រោះ​សេចក្តី​ឆ្កួត​ និងអណ្តែត​អណ្តូងចិត្ត១ ភិក្ខុប្រព្រឹត្ត​អារញ្ញកធុតង្គដោយគិតថា ភិក្ខុអ្នកប្រព្រឹត្ត​អារញ្ញកធុតង្គ ព្រះពុទ្ធ និងពុទ្ធ​សាវ័កតែងសរសើរ១ ម្យ៉ាងទៀត ភិក្ខុប្រព្រឹត្ត​អារញ្ញកធុតង្គ ព្រោះអាស្រ័យ​សេចក្តី​ប្រាថ្នាតិចផង អាស្រ័យ​សេចក្តីសន្តោសផង អាស្រ័យ​ការដុស​ខាត់​ចិត្តផង អាស្រ័យ​សេចក្តី​ស្ងាត់​កាយ ស្ងាត់ចិត្តផង អាស្រ័យ​សេចក្តី​ប្រតិបត្តិ ដែលមាន​ប្រយោជន៍ផង១។ ភិក្ខុអ្នកប្រព្រឹត្ត​បិណ្ឌបាតិកធុតង្គមាន៥ពួក។ ភិក្ខុអ្នកប្រព្រឹត្ត​បំសុកូលិកធុតង្គ​មាន៥ពួក។ ភិក្ខុអ្នកប្រព្រឹត្ត​រុក្ខមូលិកធុតង្គ មាន៥ពួក។ ភិក្ខុអ្នកប្រព្រឹត្ត​សោសានិកធុតង្គ មាន៥ពួក។ ភិក្ខុអ្នកប្រព្រឹត្ត​អព្ភោកាសិកធុតង្គ មាន៥ពួក។ ភិក្ខុអ្នក​ប្រព្រឹត្ត​តេចីវរិកធុតង្គ មាន៥ពួក។ ភិក្ខុអ្នកប្រព្រឹត្ត​សបទានចារិកធុតង្គ មាន៥ពួក។ ភិក្ខុអ្នកប្រព្រឹត្តនេសជ្ជិកធុតង្គ មាន៥ពួក។ ភិក្ខុអ្នកប្រព្រឹត្ត​យថាសន្ថតិកធុតង្គ មាន៥ពួក។ ភិក្ខុអ្នកប្រព្រឹត្តឯកាសនិកធុតង្គ មាន៥ពួក។ ភិក្ខុអ្នកប្រព្រឹត្ត​ខលុបច្ឆាភត្តិកធុតង្គ មាន​៥ពួក។ ភិក្ខុអ្នកប្រព្រឹត្តបត្តបិណ្ឌិកធុតង្គ មាន៥ពួក គឺភិក្ខុអ្នកប្រព្រឹត្ត​បិណ្ឌិកធុតង្គ ដោយ​សេចក្តីល្ងង់ សេចក្តីវង្វេង១ ភិក្ខុអ្នកប្រព្រឹត្តបត្តបិណ្ឌិកធុតង្គ មានសេចក្តី​ប្រាថ្នាលាមក​ជ្រុលជ្រប់ ដោយសេចក្តីប្រាថ្នា១ ភិក្ខុអ្នកប្រព្រឹត្តបត្តបិណ្ឌិកធុតង្គ ព្រោះ​សេចក្តី​ឆ្កួត សេចក្តី​​អណ្តែតអណ្តូងចិត្ត១ ភិក្ខុអ្នកប្រព្រឹត្តបត្តបិណ្ឌិកធុតង្គដោយគិតថា ភិក្ខុអ្នក​ប្រព្រឹត្ត​បត្តបិណ្ឌិក​ធុតង្គ ព្រះពុទ្ធ និងពុទ្ធសាវ័ក តែងសរសើរ១ ម្យ៉ាងទៀត ភិក្ខុអ្នកប្រព្រឹត្ត​បត្តបិណ្ឌិក​ធុតង្គ ព្រោះអាស្រ័យ​សេចក្តីប្រាថ្នាតិចផង អាស្រ័យ​សេចក្តី​សន្តោស​ផង អាស្រ័យ​​ការដុស​ខាត់ចិត្ត​ផង អាស្រ័យ​សេចក្តីស្ងាត់កាយ ស្ងាត់ចិត្ត​ផង អាស្រ័យ​សេចក្តី​ប្រតិបត្តិ ដែល​មាន​ប្រយោជន៍​​ផង១។

[៦៥] ភិក្ខុដែលប្រកបដោយអង្គ៥ មិនត្រូវនៅដោយឥតនិស្ស័យទេ គឺ ភិក្ខុមិនស្គាល់​ឧបោសថ (ថ្ងៃឧបោសថ)១ មិនស្គាល់ឧបោសថកម្ម១ មិនចេះបាតិមោក្ខ១ មិនចេះឧទ្ទេស​របស់​បាតិមោក្ខ១ មានវស្សាមិនគ្រប់ប្រាំ១។ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបគួរ​នៅ​ដោយ​ឥត​និស្ស័យ​បាន គឺ ភិក្ខុស្គាល់​ឧបោសថ១ ស្គាល់ឧបោសថកម្ម១ ចេះបាតិមោក្ខ១ ចេះឧទ្ទេស​របស់​បាតិមោក្ខ​១ មានវស្សាគ្រប់ប្រាំ ឬមានវស្សា​លើសអំពី​ប្រាំឡើងទៅ១។ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃ​ទៀត ក៏មិនត្រូវនៅដោយឥតនិស្ស័យដែរ គឺ ភិក្ខុ​មិន​ស្គាល់បវារណា (ថ្ងៃបវារណា)១ មិនស្គាល់បវារណាកម្ម១ មិនចេះបាតិមោក្ខ១ មិនចេះ​ឧទ្ទេស​របស់​បាតិមោក្ខ១ មានវស្សាមិនគ្រប់ប្រាំ១។ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបគួរ​នៅដោយ​ឥត​និស្ស័យ​បាន គឺ ភិក្ខុស្គាល់បវារណា១ ស្គាល់បវារណាកម្ម១ ចេះបាតិមោក្ខ១ ចេះឧទ្ទេស​របស់​បាតិមោក្ខ​១ មានវស្សាគ្រប់ប្រាំ ឬមានវស្សា​លើសអំពី​ប្រាំឡើងទៅ១។ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃ​ទៀត ក៏មិនត្រូវនៅដោយឥតនិស្ស័យដែរ គឺ ភិក្ខុមិន​ស្គាល់​អាបត្តិ និងអនាបត្តិ១ មិនស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ មិនស្គាល់​សាវសេសាបត្តិ និង​អនវសេសាបត្តិ១ មិនស្គាល់​ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ មាន​វស្សាមិនគ្រប់ប្រាំ១។ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបគួរនៅ​ដោយ​ឥត​និស្ស័យ​បាន គឺ ភិក្ខុស្គាល់អាបត្តិ និងអនាបត្តិ១ ស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ ស្គាល់​សាវសេសាបត្តិ និង​អនវសេសាបត្តិ១ ស្គាល់​ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ មានវស្សាគ្រប់ប្រាំ ឬមាន​វស្សា​​លើសអំពី​ប្រាំឡើងទៅ១។ ភិក្ខុនីដែលប្រកបដោយអង្គ៥ មិនត្រូវនៅ​ដោយឥត​និស្ស័យ​​ទេ គឺភិក្ខុនីមិនស្គាល់​ឧបោសថ១ មិនស្គាល់ឧបោសថកម្ម១ មិនចេះបាតិមោក្ខ១ មិន​ចេះ​ឧទ្ទេស​​របស់​បាតិមោក្ខ១ មានវស្សាមិនគ្រប់ប្រាំ១។ ភិក្ខុនីដែលប្រកបដោយអង្គ៥ ទើបគួរ​នៅ​ដោយ​​ឥត​និស្ស័យ​បាន គឺ ភិក្ខុនីស្គាល់​ឧបោសថ១ ស្គាល់ឧបោសថកម្ម១ ចេះបាតិមោក្ខ១ ចេះ​ឧទ្ទេស​​របស់​បាតិមោក្ខ​១ មានវស្សាគ្រប់ប្រាំ ឬមានវស្សា​លើសអំពី​ប្រាំឡើងទៅ១។ ភិក្ខុនី​ដែល​ប្រកបដោយអង្គ៥ដទៃ​ទៀត ក៏មិនត្រូវនៅដោយ​ឥតនិស្ស័យ​ដែរ គឺ ភិក្ខុនីមិនស្គាល់​បវារណា១ មិនស្គាល់បវារណាកម្ម១ មិនចេះបាតិមោក្ខ១ មិនចេះ​ឧទ្ទេស​របស់​បាតិមោក្ខ១ មានវស្សា​មិន​គ្រប់​ប្រាំ១។ ភិក្ខុនីដែលប្រកបដោយអង្គ៥ ទើបគួរ​នៅដោយ​ឥត​និស្ស័យ​បាន គឺ ភិក្ខុនី​ស្គាល់​បវារណា១ ស្គាល់បវារណាកម្ម១ ចេះ​បាតិមោក្ខ១ ចេះឧទ្ទេស​របស់​បាតិមោក្ខ​១ មានវស្សា​គ្រប់​ប្រាំ ឬមានវស្សា​លើសអំពី​ប្រាំឡើងទៅ១។ ភិក្ខុនីដែលប្រកបដោយអង្គ៥ដទៃ​ទៀត ក៏មិន​ត្រូវ​នៅ​ដោយ​ឥត​និស្ស័យ​ដែរ គឺ ភិក្ខុនីមិនស្គាល់អាបត្តិ និងអនាបត្តិ១ មិនស្គាល់លហុកាបត្តិ និង​គរុកា​បត្តិ១ មិនស្គាល់សាវសេសាបត្តិ និង​អនវសេសាបត្តិ១ មិនស្គាល់​ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ មានវស្សាមិនគ្រប់ប្រាំ១។ ភិក្ខុនីដែលប្រកបដោយអង្គ៥ ទើបគួរនៅ​ដោយ​ឥត​និស្ស័យ​បាន គឺ ភិក្ខុនីស្គាល់អាបត្តិ និងអនាបត្តិ១ ស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ ស្គាល់​សាវសេសាបត្តិ និង​អនវសេសាបត្តិ១ ស្គាល់​ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ មាន​វស្សា​គ្រប់ប្រាំ ឬមានវស្សា​លើសអំពី​ប្រាំឡើងទៅ១។

[៦៦] អំពើមិនជាទីញុំាងសេចក្តីជ្រះថ្លាឲ្យកើត រមែង​មានទោស៥យ៉ាង គឺខ្លួនឯង​តិះដៀល​​ខ្លួនឯង១ អ្នកប្រាជ្ញសង្កេតមើលហើយ តែងតិះដៀល១ កិត្តិស័ព្ទអាក្រក់ រមែង​ផ្សាយទៅ១ បុគ្គល​នោះមានសេចក្តី​វង្វេង ធ្វើមរណកាល១ លុះរំលាងកាយ បន្ទាប់អំពី​សេចក្តីស្លាប់ទៅ រមែង​ទៅកើត​ក្នុងកំណើត​តិរច្ឆាន ប្រេត អសុរកាយ នរក១។ អំពើ​ដែលញុំាងសេចក្តីជ្រះថ្លា​ឲ្យកើត រមែង​មានអានិសង្ស​៥គឺ ខ្លួនឯង​តិះដៀល​ខ្លួនឯង​មិន​បាន១ អ្នកប្រាជ្ញសង្កេតមើលហើយ តែងសរសើរ១ កិត្តិស័ព្ទល្អ រមែងផ្សាយទៅ១ បុគ្គល​នោះ មិនមានសេចក្តី​វង្វេង ធ្វើមរណកាល១ លុះរំលាងកាយ បន្ទាប់អំពី​សេចក្តីស្លាប់ទៅ រមែង​ទៅកើត​ក្នុងសុគតិ សួគ៌ ទេវលោក១។ អំពើមិន​ជាទី​ញុំាងសេចក្តីជ្រះថ្លាឲ្យកើត រមែង​​មានទោស៥យ៉ាងដទៃទៀត គឺពួកជន​ដែលមិនទាន់ជ្រះថ្លា ក៏ខានជ្រះថ្លា១ ជន​ពួកខ្លះ ដែលជ្រះថ្លាស្រាប់ហើយ ក៏បែរ​ជាបាត់​ជ្រះថ្លាទៅវិញ១ ឈ្មោះថា​មិនធ្វើ​តាម​ពាក្យ​ប្រដៅរបស់​ព្រះសាស្តា១ ប្រជុំជន​ជាខាងក្រោយ រមែង​យកតម្រាប់តាម១ ចិត្តរបស់​បុគ្គលនោះក៏មិនជ្រះថ្លា១។ អំពើដែលញុំាង​សេចក្តី​ជ្រះថ្លាឲ្យកើត រមែង​មានអានិសង្ស​៥យ៉ាង គឺពួកជន​ដែលមិនទាន់ជ្រះថ្លា ក៏ជ្រះថ្លាឡើង១ ជនពួក ដែលជ្រះថ្លាស្រាប់ហើយ ក៏រឹងរឹតតែ​ជ្រះថ្លាឡើង១ ឈ្មោះថាធ្វើ​តាមពាក្យ​ប្រដៅរបស់​ព្រះសាស្តា១ ប្រជុំជន​ជា​ខាងក្រោយ រមែង​យកតម្រាប់តាម១ ចិត្តរបស់​បុគ្គលនោះក៏ជ្រះថ្លា១។ ភិក្ខុអ្នកទៅ​កាន់​ត្រកូល រមែង​មានទោស​៥យ៉ាង គឺត្រូវអាបត្តិព្រោះមិនបានប្រាប់ភិក្ខុដែល​មាននៅក្នុង​អាវាស​ហើយត្រេចទៅ១ ត្រូវអាបត្តិ ព្រោះអង្គុយក្នុងទីស្ងាត់១ ត្រូវអាបត្តិក្នុងអាសនៈ​ដែល​​កំបាំង១ សំដែង​ធម៌ដល់​មាតុគ្រាមលើសជាងប្រាំ ប្រាំមួយម៉ាត់​ឡើងទៅ ត្រូវ​អាបត្តិ១ មានសេចក្តីត្រិះរិះ​ជាច្រើន ក្នុងកាមគុណ១។ ភិក្ខុអ្នកចូលទៅកាន់ត្រកូល នៅ​ច្រឡូក​ច្រឡំ​ក្នុងត្រកូលហួសវេលា រមែង​មានទោស​៥យ៉ាង គឺក្រឡេកមើល​មាតុគ្រាម​រឿយៗ កាលបើមើលហើយ និងមានសេចក្តីជាប់ជំពាក់១ កាលបើមាន​សេចក្តីជាប់​ជំពាក់​ហើយ នឹងកើត​សេចក្តីស្និទ្ធស្នាល១ កាលបើមានសេចក្តី​ស្និទ្ធស្នាលហើយ នឹងកើត​មាន​រាគៈ គ្របសង្កត់ចិត្ត១ ទោសជាតនេះតែងកើតមាន ចំពោះតែភិក្ខុ​ដែលមានចិត្ត ត្រូវរាគៈ​គ្រប​សង្កត់ហើយ គឺភិក្ខុនោះនឹងប្រព្រឹត្ត​ព្រហ្មចរិយធម៌ ទាំង​សេចក្តីអផ្សុក ឬនឹង​ត្រូវ​អាបត្តិដែលសៅហ្មង​ឯណានីមួយ ឬនឹង​ពោលលាសិក្ខា ត្រឡប់មកកាន់ភេទគ្រហស្ថ​វិញ១។

[៦៧] ពូជមាន៥យ៉ាង គឺពូជឫស ឬមើម១ ពូជដើម១ ពូជថ្នាំង១ ពូជត្រួយ ឬចុង១ រួម​ពូជ​គ្រាប់១ផង ជាគំរប់​៥។ ផ្លែឈើដែលភិក្ខុគួរឆាន់បានដោយ​សមណកប្បមាន៥យ៉ាង គឺ​ផ្លែឈើ ដែលគេសម្រេច​ដោយភ្លើង១ គេសម្រេច​ដោយសស្ត្រា១ គេសម្រេច​ដោយ​ក្រចក១ ផ្លែឈើ​ដែលគ្មាន​គ្រាប់១ ផ្លែឈើដែលគេយក​គ្រាប់ចេញ១ ជាគំរប់​៥។

[៦៨] វិសុទ្ធិមាន៥ គឺសំដែងនូវនិទាន ហើយសូត្រឧទ្ទេស ដែលសល់អំពីនិទាននោះ ដោយ​សុតបទ នេះជាវិសុទ្ធិទី១ សំដែងនូវនិទាន រួចសំដែង​នូវបារាជិកទាំង៤ ហើយ​សូត្រ​នូវ​ឧទ្ទេស ដែលសល់អំពីបារាជិកនោះ ដោយសុតបទ នេះជាវិសុទ្ធិទី២ សំដែងនូវនិទាន ហើយ​សំដែង​​នូវបារាជិកទាំង៤ រួចសំដែង​នូវសង្ឃាទិសេសទាំង១៣ ហើយសូត្រនូវ​ឧទ្ទេស ដែល​សល់​អំពី​សង្ឃាទិសេសនោះ ដោយសុតបទ នេះជាវិសុទ្ធិទី៣ សំដែងនូវ​និទាន ហើយសំដែង​នូវបារាជិកទាំង៤ សំដែង​នូវសង្ឃាទិសេសទាំង១៣ រួចសំដែង​អនិយ័តទាំង២ ហើយសូត្រ​នូវ​ឧទ្ទេស ដែល​សល់​អំពី​អនិយ័តនោះ ដោយសុតបទ នេះ​ជាវិសុទ្ធិទី៤។ (ការសំដែង) ដោយពិស្តារ ចាត់ជាវិសុទ្ធិទី៥។ វិសុទ្ធិ៥យ៉ាងដទៃទៀត គឺ​ឧបោសថ ដែលភិក្ខុធ្វើដោយសំដែងបាតិមោក្ខ១ ឧបោសថ​ដែលភិក្ខុធ្វើដោយប្រាប់​បារិសុទ្ធិ១ ឧបោសថដែលភិក្ខុធ្វើដោយ​អធិដ្ឋាន១ ឧបោសថ​ដែល​ភិក្ខុធ្វើ​ដោយសេចក្តី​ព្រម​ព្រៀងគ្នា១ បវារណា១ ជាគំរប់៥។

[៦៩] ភិក្ខុអ្នកទ្រទ្រង់​វិន័យ តែងបានអានិសង្ស​៥ប្រការ គឺសីលក្ខន្ធរបស់ខ្លួន ឈ្មោះថា ភិក្ខុ​នោះបានគ្រប់គ្រងរក្សាដោយល្អ១ ភិក្ខុនោះតែងជាទីពឹង​នៃពួក​ភិក្ខុដែល​មានសេចក្តី​សង្ស័យ​ជាប្រក្រតី១ ភិក្ខុនោះ ជាអ្នកក្លៀវក្លា និយាយក្នុងកណ្តាលជំនុំសង្ឃ១ ភិក្ខុនោះ រមែង​​សង្កត់សង្កិន​ដោយល្អ នូវពួកសត្រូវដោយសហធម៌ គឺសិក្ខាបទដែល​ព្រះមានព្រះភាគ ទ្រង់បញ្ញត្តទុក១ ភិក្ខុនោះ ឈ្មោះថា ជាអ្នកប្រតិបត្តិដើម្បីញុំាង​ព្រះសទ្ធម្ម​ឲ្យតាំងនៅមាំ១។ ការបញ្ឈប់បាតិមោក្ខ ដែល​មិនប្រកបដោយធម៌ មាន៥​ប្រការ។ ការបញ្ឈប់បាតិមោក្ខ ប្រកបដោយធម៌ មាន៥ប្រការ។

ចប់ បញ្ចកៈ (ពួក៥ៗ)។

ឧទ្ទាន គឺបញ្ជីរឿង នៃបញ្ចកៈ (ពួកប្រាំៗ) នោះដូច្នេះ

[៧០] និយាយអំពីអាបត្តិ១ កងនៃអាបត្តិ១ វិនីតវត្ថុ១ អានន្តរិកកម្ម១ និយតបុគ្គល១ អាបត្តិមានកិរិយា​កាត់ជាវិនយកម្ម១ ភិក្ខុត្រូវអាបត្តិ១ អាបត្តិមានមុសាវាទ ជាបច្ច័យ១ ភិក្ខុ​មិនគួរដល់កម្ម១ ភិក្ខុដែល​គួរដល់កម្ម១ ធម៌៥យ៉ាង តែងសម្រេច​ដល់ភិក្ខុអ្នកប្រព្រឹត្ត​បិណ្ឌបាត១ ភិក្ខុដែលគួរឲ្យគេរង្កៀសសង្ស័យ១ ប្រេង១ ខ្លាញ់១ សេចក្តីវិនាស១ សម្បទា១ រម្ងាប់ចាក​និស្ស័យ១ បុគ្គល១ សំពត់​បំសុកូលឈ្មោះ​សោសានិក១ សំពត់​បំសុកូល​​ឈ្មោះ​គោខាយិត១ ការលួច១ មហាចោរ១ វត្ថុដែល​ភិក្ខុមិនគួរលះបង់១ វត្ថុ​ដែល​ភិក្ខុមិនគួរចែក១ អាបត្តិតាំងឡើង​អំពីកាយ១ អាបត្តិ​តាំងឡើងអំពី​កាយ និងវាចា១ អាបត្តិជាទេសនាគាមិនី១ សង្ឃ១ ឧទ្ទេសរបស់​បាតិមោក្ខ១ ឲ្យឧបសម្បទា ក្នុង​បច្ចន្តប្រទេស១ អានិសង្សកឋិន១ សង្ឃកម្ម១ អាបត្តិ​ជាយាវតតិយកា១ លួច ត្រូវ​អាបត្តិបារាជិក១ លួច ត្រូវអាបត្តិថុល្លច្ច័យ១ លួច ត្រូវអាបត្តិ​ទុក្កដ១ វត្ថុមិនគួរឆាន់១ វត្ថុគួរឆាន់១ ទានមិនមែនជាបុណ្យ១ ធម៌​មិនងាយ​នឹងបន្ទោបង់បាន១ អានិសង្ស​បោស១ អានិសង្សបោសដទៃទៀត១ វិន័យធរមិនរៀន​ និងរៀនទីកំណត់​ភាសា១ មិនស្គាល់​ និងស្គាល់​អាបត្តិ១ មិនស្គាល់​ និងស្គាល់​អធិករណ៍១ មិនស្គាល់​ និងស្គាល់​វត្ថុ១ មិនស្គាល់​ និងស្គាល់​ញត្តិ១ មិនស្គាល់​ និងស្គាល់​អាបត្តិ១ មិនចេះ និងចេះបាតិមោក្ខទាំងពីរ១ ស្គាល់​លហុកាបត្តិ និងគរុកាបត្តិ១ ជាគំរប់៨ អ្នកទាំងឡាយចូរដឹងនូវធម៌ (ដែល​ជាអង្គ​របស់​វិន័យធរ) ទាំង៨នេះ ថាជាធម៌ខ្មៅ និងស (អាក្រក់ និងល្អ ឬមិនចេះ និងចេះ) រឿង​ភិក្ខុប្រព្រឹត្ត​អារញ្ញកធុតង្គ១ បិណ្ឌបាតិកធុតង្គ១ បំសុកូលិកធុតង្គ១ រុក្ខមូលិកធុតង្គ១ សោសានិកធុតង្គ១ អព្ភោកាសិកធុតង្គ១ តេចីវរិកធុតង្គ១ សបទានចារិកធុតង្គ១ នេសជ្ជិក​ធុតង្គ១ យថាសន្ថតិកធុតង្គ១ ខលុបច្ឆាភត្តិកធុតង្គ១ បត្តបិណ្ឌិកធុតង្គ១ ឧបោសថ១ បវារណា១ អាបត្តិ និងអនាបត្តិ១ ធម៌ទាំងនេះ មានចំណែក​ខ្មៅនិងស (អាក្រក់ និងល្អ) ធម៌ទាំងអម្បាលនោះ មានដល់​ភិក្ខុនី​ដូចជាភិក្ខុដែរ រឿង​ទោសនៃ​អំពើ​មិន​ជាទី​ញុំាង​សេចក្តី​ជ្រះថ្លាឲ្យកើត១ អានិសង្ស​នៃអំពើ​ដែលញុំាង​សេចក្តីជ្រះថ្លា​ឲ្យ​កើត១ ទោស និង​អានិសង្ស​នៃអំពើ​ទាំងពីរដទៃទៀត១ ធម៌​ទាំងនេះមានចំណែក​ខ្មៅ និងស ដូចគ្នាដែរ រឿងទោសដែលមានក្នុងភិក្ខុអ្នកចូលទៅកាន់​ត្រកូល១ ទោសភិក្ខុដែល​នៅច្រឡូក​ច្រឡំ​ក្នុង​ត្រកូល​​ហួសវេលា១ អំពីពូជ១ ផ្លែឈើដែល​ភិក្ខុគួរ​ឆាន់បាន​ដោយ​សមណកប្ប១ វិសុទ្ធិ១ វិសុទ្ធិ​ដទៃទៀត១ អានិសង្សនៃភិក្ខុអ្នកទ្រទ្រង់វិន័យ១ បញ្ឈប់​បាតិមោក្ខ មិន​ប្រកប​ដោយធម៌១ បញ្ឈប់​​បាតិមោក្ខប្រកបដោយធម៌១ ធម៌​ទាំងនេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ថាមាន​ចំណែក​ខ្មៅ និងសដូចគ្នា ចប់បញ្ចកសុទ្ធិ តែ​ប៉ុណ្ណេះ។

[៧១] អគារវៈមាន៦យ៉ាង។ គារវៈមាន៦យ៉ាង។ វិនីតវត្ថុមាន៦យ៉ាង។ សិក្ខាបទ​ដែលមានពាក្យ​ថាប្រព្រឹត្តដោយសមគួរ​មាន៦។ សមុដ្ឋាននៃអាបត្តិ​មាន៦យ៉ាង។ អាបត្តិ​ដែល​មានកិរិយាកាត់ជាវិនយកម្ម មាន៦។ ភិក្ខុត្រូវអាបត្តិដោយអាការ៦យ៉ាង។ ភិក្ខុ​អ្នក​ទ្រទ្រង់​វិន័យ តែងបានអានិសង្ស៦ប្រការ។ សិក្ខាបទ​ដែលមានទីកំណត់​មាន៦។ ភិក្ខុគួរ​នៅ​ប្រាសចាក​ត្រៃ​ចីវរ​បានត្រឹម៦រាត្រី។ ចីវរមាន៦យ៉ាង។ ទឹកជ្រលក់មាន៦យ៉ាង។ អាបត្តិ៦យ៉ាង តាំងឡើង​តែអំពីកាយ និងចិត្ត មិនបានតាំងឡើងអំពីវាចា។ អាបត្តិ៦យ៉ាង តាំងឡើង​តែអំពីវាចា និងចិត្ត មិនបានតាំងឡើងអំពីកាយ។ អាបត្តិ៦យ៉ាង តាំងឡើង​អំពីកាយ វាចា និងចិត្ត។ សង្ឃកម្ម​មាន៦យ៉ាង។ វិវាទមូល (ដើមហេតុវិវាទ) មាន៦យ៉ាង។ អនុវាទមូល (ដើមហេតុនៃការចោទ​ប្រកាន់) មាន៦យ៉ាង។ សារាណីយធម៌មាន៦យ៉ាង។ បណ្តោយ​៦ចំអាម ទទឹង៦ចំអាម ដោយចំអាម​ព្រះសុគត។ ការរម្ងាប់និស្ស័យចាកអាចារ្យ មាន៦យ៉ាង។ អនុប្បញ្ញត្តិ​ក្នុង​នហាន​សិក្ខាបទ​មាន៦លើក។ ភិក្ខុកាន់យកចីវរ​ដែលធ្វើ​មិន​ទាន់​ស្រេចហើយ ចៀសចេញទៅ។ ភិក្ខុប្រមូលយក​ចីវរដែលធ្វើ​មិនទាន់ស្រេច ហើយ​ចៀស​ចេញទៅ។

[៧២] ភិក្ខុប្រកបដោយអង្គ៦ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួន​បាន គឺភិក្ខុប្រកបដោយ​កងសីល ជារបស់អសេក្ខបុគ្គល១ ប្រកបដោយកងសមាធិ ជា​របស់​អសេក្ខបុគ្គល១ ប្រកបដោយកងបញ្ញា ជារបស់អសេក្ខបុគ្គល១ ប្រកបដោយ​កងវិមុត្តិ ជារបស់​អសេក្ខបុគ្គល១ ប្រកបដោយកងវិមុត្តិញ្ញាណទស្សនៈ (បច្ចវេក្ខណ​ញ្ញាណ) ជារបស់​អសេក្ខបុគ្គល១ មានវស្សា១០ ឬមានវស្សាលើសអំពី​១០ ឡើងទៅ១។ ភិក្ខុដែលប្រកបដោយ​អង្គ​៦ដទៃទៀត ក៏គួរឲ្យ​ឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរ​បម្រើខ្លួនបាន គឺប្រកបដោយ​កងសីល ជារបស់អសេក្ខបុគ្គល ដោយខ្លួនឯង ទាំងដឹកនាំ​អ្នកដទៃ (ឲ្យប្រកប) ក្នុងកងសីល ជារបស់​អសេក្ខបុគ្គល១ ប្រកបដោយកងសមាធិ ជារបស់​អសេក្ខបុគ្គល ដោយខ្លួនឯង ទាំងដឹកនាំ​អ្នកដទៃ ក្នុងកងសមាធិ ជារបស់​អសេក្ខបុគ្គល១ ប្រកបដោយកងបញ្ញា ជារបស់អសេក្ខបុគ្គល ដោយខ្លួនឯង ទាំងដឹកនាំ​អ្នកដទៃ ក្នុងកងបញ្ញា ជារបស់​អសេក្ខបុគ្គល១ ប្រកបដោយកងវិមុត្តិ ជារបស់​អសេក្ខបុគ្គល ដោយខ្លួនឯង ទាំងដឹកនាំ​អ្នកដទៃ ក្នុងកងវិមុត្តិ ជារបស់​អសេក្ខបុគ្គល១ ប្រកប​ដោយកងវិមុត្តិញ្ញាណទស្សនៈ ជារបស់​អសេក្ខបុគ្គល ដោយខ្លួនឯង ទាំងដឹកនាំ​អ្នកដទៃ ក្នុងកងវិមុត្តិញ្ញាណទស្សនៈ ជារបស់​អសេក្ខបុគ្គល១ មានវស្សា១០ ឬមាន​វស្សាលើសអំពី​១០ ឡើងទៅ១។ ភិក្ខុដែលប្រកបដោយ​អង្គ​៦ដទៃទៀត ក៏គួរឲ្យ​ឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យ​សាមណេរ​បម្រើខ្លួនបាន គឺជាភិក្ខុមានសេចក្តី​ជឿត្រូវ១ មានសេចក្តី​ខ្មាសបាប១ មានសេចក្តី​ក្រែង​ខ្លាចបាប១ ប្រារព្ធសេចក្តីព្យាយាម១ មាន​សតិខ្ជាប់ខ្ជួន១ មានវស្សា១០ ឬមានវស្សាលើសអំពី១០ ឡើងទៅ១។ ភិក្ខុដែលប្រកប​ដោយអង្គ៦ដទៃទៀត ក៏គួរ​ឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរ​ឲ្យ​សាមណេរ​បម្រើខ្លួនបាន គឺភិក្ខុមិនវិបត្តិចាកសីលក្នុងអធិសីល១ មិនវិបត្តិ​ចាកមារយាទ ក្នុងអជ្ឈាចារៈ១ មិនវិបត្តិ​ចាកទិដ្ឋិ​ក្នុងអតិទិដ្ឋិ១ ជាអ្នកចេះដឹងច្រើន១ មានប្រាជ្ញា១ មានវស្សា១០ ឬ​មាន​វស្សា​លើសអំពី១០ឡើងទៅ១។ ភិក្ខុដែលប្រកបដោយ​អង្គ​៦ដទៃទៀត ក៏គួរឲ្យ​ឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យ​សាមណេរ​បម្រើខ្លួនបាន គឺភិក្ខុជាអ្នកអាចនឹងបម្រើ ឬប្រើគេ​ឲ្យបម្រើ​នូវអន្តេវាសិកក្តី សទ្ធិវិហារិកក្តី ដែលមានជម្ងឺ១ អាចនឹងបំបាត់ ឬប្រើគេឲ្យបំបាត់​នូវ​សេចក្តី​អផ្សុក​ដែលកើតឡើង១ អាចនឹងបន្ទោបង់​ ឬប្រើគេឲ្យបន្ទោបង់ តាមធម៌ នូវ​សេចក្តី​សង្ស័យ​ដែលកើតឡើង១ ស្គាល់អាបត្តិ១ ស្គាល់​ការចេញចាកអាបត្តិ១ មាន​វស្សា១០ ឬ​មានវស្សាច្រើនជាង១០ឡើងទៅ១។ ភិក្ខុដែលប្រកបដោយ​អង្គ​៦ដទៃទៀត ក៏គួរឲ្យ​ឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យ​សាមណេរ​បម្រើខ្លួនបាន គឺភិក្ខុជាអ្នកអាច​ឲ្យ​អន្តេវាសិក ឬសទ្ធិវិហារិក​សិក្សាក្នុងអភិសមាចារិកាសិក្ខាបាន១ អាចទូន្មានក្នុង​អាទិ​ព្រហ្មចរិយកាសិក្ខា១ អាច​ទូន្មាន​ក្នុង​អភិធម៌១ អាចទូន្មាន​ក្នុងអភិវិន័យ១ អាចដោះ​តាមធម៌ នូវទិដ្ឋិខុសដែលកើតឡើង១ មានវស្សា១០ ឬ​មានវស្សាច្រើន​ជាង១០ឡើង​ទៅ១។ ភិក្ខុដែលប្រកបដោយ​អង្គ​៦ដទៃទៀត ក៏គួរឲ្យ​ឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យ​សាមណេរ​បម្រើខ្លួនបាន គឺភិក្ខុស្គាល់អាបត្តិ១ ស្គាល់អនាបត្តិ១ ស្គាល់​លហុកាបត្តិ១ ស្គាល់​គរុកាបត្តិ១ ភិក្ខុនោះចេះបាតិមោក្ខទាំងពីរដោយពិស្តារ ចេះចែក​បទភាជនៈ​ដោយ​ប្រពៃ ចាំស្ទាត់រត់មាត់ដោយប្រពៃ កាត់សេចក្តី​ដោយប្រពៃ តាមសុត្តៈ គឺខន្ធកៈ និងបរិវារៈ តាមអនុព្យញ្ជនៈ គឺអក្ខរៈ និងបទ១ មានវស្សា១០ ឬ​មានវស្សាច្រើនជាង១០ឡើងទៅ១។

[៧៣] ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌មាន៦។ ការបញ្ឈប់​បាតិមោក្ខប្រកប​ដោយ​​ធម៌មាន៦។

ចប់ ឆក្កៈ (ពួក​ប្រាំមួយៗ)។

ឧទ្ទាន គឺបញ្ជីរឿងនៃឆក្កៈនោះដូច្នោះ

[៧៤] និយាយអំពី​អគារវៈ១ គារវៈ១ វិនីតវត្ថុ១ សិក្ខាបទ ដែលមានពាក្យថាប្រព្រឹត្ត​ដោយសមគួរ១ សមុដ្ឋាននៃអាបត្តិ១ អាបត្តិ​មានកិរិយា​កាត់ជាវិនយកម្ម១ អាការដែល​ត្រូវអាបត្តិ១ អានិសង្ស១ សិក្ខាបទដែលមានទីកំណត់១ នៅប្រាសចាកត្រៃចីវរ​៦រាត្រី១ ចីវរ១ ទឹកជ្រលក់១ អាបត្តិតាំងឡើងតែអំពីកាយ និងចិត្ត១ អាបត្តិតាំងឡើង​តែអំពី​វាចា និងចិត្ត១ អាបត្តិតាំងឡើងអំពីកាយ និង​វាចា និងចិត្ត១ សង្ឃកម្ម១ វិវាទមូល១ អនុវាទមូល១ ប្រមាណបណ្តោយ និងប្រមាណទទឹង១ ការរម្ងាប់​ចាកនិស្ស័យ១ អនុប្បញ្ញត្តិ១ ភិក្ខុកាន់​យកចីវរ ដែល​ធ្វើមិនទាន់​ស្រេចហើយចៀសចេញទៅ១ ភិក្ខុប្រមូល​យកចីវរដែលធ្វើ​មិនទាន់​ស្រេច ហើយចៀសចេញទៅ១ ភិក្ខុដឹកនាំអ្នកដទៃ​ក្នុងសីល ជា​របស់អសេក្ខបុគ្គល​ជាដើម១ ភិក្ខុមាន​សេចក្តី​ជឿត្រូវ១ ភិក្ខុប្រកបដោយ​អធិសីល១ ភិក្ខុ​អាច​បម្រើកូនសិស្សដែលមានជម្ងឺបាន១ ភិក្ខុ​អាច​បង្រៀនកូនសិស្ស ក្នុងអភិសមាចារិកា​សិក្ខា១ ភិក្ខុ​ស្គាល់​អាបត្តិ១ បញ្ឈប់​បាតិមោក្ខ មិនប្រកប​ដោយធម៌១ បញ្ឈប់បាតិមោក្ខ​ប្រកប​ដោយធម៌១។

[៧៥] អាបត្តិ​មាន៧យ៉ាង។ កងនៃអាបត្តិមាន៧។ វិនីតវត្ថុមាន៧យ៉ាង។ សិក្ខាបទ​ដែលមាន ពាក្យថាប្រព្រឹត្ត​ដោយសមគួរមាន៧។ សមថៈឈ្មោះបដិញ្ញាតករណៈ មិន​ប្រកប​​ដោយធម៌​មាន៧យ៉ាង។ សមថៈឈ្មោះបដិញ្ញាតករណៈ ប្រកបដោយធម៌ មាន៧​យ៉ាង។ ភិក្ខុ​ទៅ​ដោយសត្តាហកិច្ចមិនត្រូវអាបត្តិ ព្រោះអាស្រ័យ​បុគ្គល​៧ពួក។ ភិក្ខុអ្នក​ទ្រទ្រង់​វិន័យ តែងបាន​អានិសង្ស​៧យ៉ាង។ សិក្ខាបទ​ដែលមានទីកំណត់មាន៧យ៉ាង។ វត្ថុដែលជានិស្សគ្គិយៈ ក្នុងខណៈ​អរុណរះឡើង មាន៧យ៉ាង។ សមថៈ មាន៧យ៉ាង។ សង្ឃកម្មមាន៧យ៉ាង។ ស្រូវស្រស់មាន៧​ប្រការ។ ខ្នាតទទឹងកុដិ៧ចំអាម (ត្រូវវាស់​ខាងក្នុងជញ្ជាំង)។ អនុប្បញ្ញត្តិក្នុងគណភោជនសិក្ខាបទ មាន៧លើក។ ភេសជ្ជៈ (ដែល​ជាសត្តាហកាលិក) ភិក្ខុត្រូវទទួល​សន្សំទុកឆាន់​បានតែត្រឹម​៧ថ្ងៃ។ ភិក្ខុកាន់យកចីវរ ដែល​ធ្វើស្រេចហើយ ចៀសចេញទៅ។ ភិក្ខុប្រមូលយកចីវរដែលធ្វើស្រេចហើយ ចៀស​ចេញទៅ។ អាបត្តិដែល​មិនមានដល់​ភិក្ខុ បណ្ឌិតគប្បីឃើញ។ អាបត្តិដែលមានដល់ភិក្ខុ ក៏​បណ្ឌិត​គប្បីឃើញ។ អាបត្តិដែលមានដល់ភិក្ខុ បណ្ឌិតគប្បីរម្ងាប់ចេញ។ ការបញ្ឈប់​បាតិមោក្ខ ដែល​មិនប្រកបដោយធម៌ មាន៧យ៉ាង។ ការបញ្ឈប់​បាតិមោក្ខ ដែល​ប្រកប​ដោយធម៌ មាន៧យ៉ាង។

[៧៦] ភិក្ខុដែលប្រកបដោយអង្គ៧ បានឈ្មោះថា ជាវិន័យធរ គឺស្គាល់អាបត្តិ១ ស្គាល់​អនាបត្តិ១ ស្គាល់​លហុកាបត្តិ១ ស្គាល់គរុកាបត្តិ១ ជាអ្នកមានសីល និងសង្រួមក្នុង​បាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោស សូម្បីបន្តិចបន្តួច ហើយសមាទានសិក្សា​ក្នុងសិក្ខាបទ១ ជាអ្នកបានដូចសេចក្តីប្រាថ្នា បានដោយមិន​លំបាក បានដោយធំទូលាយ នូវ​ឈាន​ទាំង៤ ដែលអាស្រ័យនូវចិត្តដ៏ថ្លៃថ្លា ជាឈាន​នាំឲ្យនៅជាសុខ ក្នុងបច្ចុប្បន្ន១ បានធ្វើ​ឲ្យ​ជាក់ច្បាស់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែល​មិន​មានអាសវៈ ព្រោះអស់អាសវៈហើយដោយ​បញ្ញាខ្លួនឯង ហើយសម្រេច​សម្រាន្តនៅ (ដោយឥរិយាបថទាំង៤) ក្នុងបច្ចុប្បន្ន១។ ភិក្ខុ​ដែល​ប្រកប​ដោយអង្គ៧ដទៃទៀត បាន​ឈ្មោះ​ថា ជាវិន័យធរ គឺស្គាល់អាបត្តិ១ ស្គាល់​អនាបត្តិ១ ស្គាល់​លហុកាបត្តិ១ ស្គាល់​គរុកាបត្តិ១ ជាអ្នកចេះដឹងច្រើន ទ្រទ្រង់នូវ​ពុទ្ធវចនៈ សន្សំ​នូវពុទ្ធវចនៈ ធម៌ដែល​ពីរោះ​ខាងដើម ពីរោះកណ្តាល ពីរោះ​ខាងចុង ប្រកាសនូវព្រហ្មចរិយៈ ព្រមទាំង​អត្ថ និងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធគ្រប់គ្រាន់ទាំងអស់ ធម៌ដែលមានសភាព​ដូច្នោះ ភិក្ខុនោះ បាន​ចេះដឹងច្រើន បានទ្រទ្រង់ បានចាំស្ទាត់រត់មាត់ បានចូលចិត្តច្បាស់លាស់ បានយល់​ជ្រាល​ជ្រៅដោយទិដ្ឋិ គឺបញ្ញា១ ជាអ្នកបានដូចសេចក្តីប្រាថ្នា បានដោយមិនលំបាក បាន​ដោយ​ធំទូលាយ នូវឈានទាំង៤ ដែលអាស្រ័យនូវចិត្តដ៏ថ្លៃថ្លា ជាឈាននាំឲ្យនៅជាសុខ ក្នុងបច្ចុប្បន្ន១ បានធ្វើ​ឲ្យ​ជាក់ច្បាស់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់​អាសវៈ​ហើយដោយ​បញ្ញាខ្លួនឯង ហើយសម្រេច​សម្រាន្តនៅ (ដោយឥរិយាបថ​ទាំង៤) ក្នុងបច្ចុប្បន្ន១។ ភិក្ខុដែលប្រកបដោយអង្គ៧ដទៃទៀត បានឈ្មោះថា ជាវិន័យធរ គឺស្គាល់អាបត្តិ១ ស្គាល់​អនាបត្តិ១ ស្គាល់​លហុកាបត្តិ១ ស្គាល់គរុកាបត្តិ១ ភិក្ខុនោះ​ចេះចាំ​បាតិមោក្ខទាំងពីរ ដោយពិស្តារ ចេះចែកបទភាជនៈដោយប្រពៃ ចាំស្ទាត់រត់មាត់​ដោយ​ប្រពៃ ចេះកាត់សេចក្តី​ដោយប្រពៃ តាមសុត្តៈ គឺខន្ធកៈ និងបរិវារៈ តាមអនុព្យញ្ជនៈ គឺអក្ខរៈ និង​បទ១ ជាអ្នកបានដូចសេចក្តីប្រាថ្នា បានដោយមិនលំបាក បានដោយ​ធំ​ទូលាយ នូវ​ឈាន​ទាំង៤ ដែលអាស្រ័យនូវចិត្តដ៏ថ្លៃថ្លា ជាឈាននាំឲ្យនៅជាសុខ ក្នុង​បច្ចុប្បន្ន១ បានធ្វើ​ឲ្យ​ជាក់ច្បាស់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះ​អស់អាសវៈហើយ ដោយ​បញ្ញាខ្លួនឯង ហើយសម្រេច​សម្រាន្តនៅ (ដោយ​ឥរិយាបថ​ទាំង៤) ក្នុងបច្ចុប្បន្ន១។ ភិក្ខុដែលប្រកបដោយអង្គ៧ដទៃទៀត បានឈ្មោះថា ជាវិន័យធរ គឺស្គាល់អាបត្តិ១ ស្គាល់​អនាបត្តិ១ ស្គាល់​លហុកាបត្តិ១ ស្គាល់គរុកាបត្តិ១ រលឹកឃើញ​នូវចំណែកខន្ធ ដែលធ្លាប់អាស្រ័យនៅក្នុងកាលមុន មានច្រើនប្រការ គឺរលឹកឃើញ ១ជាតិខ្លះ ២ជាតិ​ខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥ជាតិខ្លះ។បេ។ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ ១០០ជាតិខ្លះ ១០០០ជាតិខ្លះ ១០០០០០ (១សែន) ជាតិខ្លះ សំវដ្តកប្បជាច្រើនខ្លះ វិវដ្តកប្បជាច្រើនខ្លះ សំវដ្តវិវដ្តកប្បជាច្រើនខ្លះ ថាអាត្មាអញ កើតក្នុងទីឯណោះ មានឈ្មោះយ៉ាង​នោះ មានគោត្រយ៉ាងនោះ មានសម្បុរយ៉ាងនោះ មានអាហារយ៉ាងនោះ ទទួល​សុខទុក្ខយ៉ាងនោះ មានអាយុកំណត់ប៉ុណ្ណោះ លុះអាត្មា​អញ​ច្យុតចាកទីនោះហើយ ទៅកើត​ក្នុងទី​ឯណោះទៀត ដែលអាត្មាអញបាន​កើតក្នុង​ទីនោះ មានឈ្មោះ​យ៉ាងនោះ មានគោត្រយ៉ាងនោះ មានសម្បុរយ៉ាងនោះ មានអាហារ​យ៉ាងនោះ ទទួល​សុខទុក្ខយ៉ាងនោះ មានអាយុកំណត់ប៉ុណ្ណោះ លុះអាត្មាអញច្យុតចាក​ទីនោះហើយ ទើបបានមកកើត​ក្នុងទីនេះ ភិក្ខុនោះរលឹកនូវ​ចំណែកខន្ធ ដែលធ្លាប់​អាស្រ័យនៅក្នុងកាលមុន មានច្រើនប្រការ ព្រមទាំង​អាការ ព្រមទាំងឧទ្ទេស ដោយ​ប្រការ​ដូច្នេះ១ ភិក្ខុនោះមានចក្ខុទិព្វដ៏បរិសុទ្ធ កន្លងហួស​ចក្ខុរបស់មនុស្សធម្មតា បាន​ឃើញ​​ពួកសត្វដែលច្យុត ដែលកើត ជាសត្វថោកទាបខ្លះ ឧត្តមខ្លះ មានសម្បុរល្អខ្លះ មានសម្បុរអាក្រក់​ខ្លះ មានគតិល្អខ្លះ មានគតិអាក្រក់ខ្លះ ដឹងច្បាស់​នូវពួក​សត្វដែល​ប្រព្រឹត្ត​​ទៅតាមកម្មរបស់ខ្លួនថា អើហ្ន៎ សត្វពួកនេះប្រកបដោយកាយទុច្ចរិត ប្រកប​ដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នក​តិះដៀលព្រះអរិយបុគ្គល ជាអ្នក​យល់​ខុស ប្រកាន់ស៊ប់នូវអំពើ​តាមសេចក្តី​យល់ខុស សត្វពួកនោះ លុះមានរាងកាយ​បែកធ្លាយ​ទៅ ខាងមុខអំពីសេចក្តីស្លាប់ រមែងទៅកើតក្នុងកំណើត​តិរច្ឆាន ប្រេត អសុរកាយ នរក ម្យ៉ាងទៀតថា អើហ្ន៎ សត្វពួកនេះប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកប​ដោយមនោសុចរិត ជាអ្នក​មិនតិះដៀលព្រះអរិយបុគ្គល ជាអ្នក​យល់ត្រូវ ប្រកាន់ស៊ប់​នូវកម្ម​តាមសេចក្តី​យល់ត្រូវ សត្វពួកនោះ លុះមានរាងកាយ​បែកធ្លាយទៅ ខាងមុខអំពី​សេចក្តីស្លាប់ រមែងទៅកើតក្នុងសុគតិ និងឋានសួគ៌ ទេវលោក ភិក្ខុនោះមានចក្ខុទិព្វ ដ៏បរិសុទ្ធ កន្លងហួសចក្ខុ របស់មនុស្សធម្មតា បានឃើញ​ពួកសត្វដែលច្យុត ដែលកើត ជាសត្វ​ថោក​ទាបខ្លះ ឧត្តមខ្លះ មានសម្បុរល្អខ្លះ មានសម្បុរអាក្រក់​ខ្លះ មានគតិល្អខ្លះ មានគតិអាក្រក់ខ្លះ ដឹងច្បាស់​នូវពួក​សត្វ ដែល​ប្រព្រឹត្ត​ទៅតាមកម្មរបស់ខ្លួន ដោយប្រការ​ដូច្នេះ១ បានធ្វើឲ្យជាក់​ច្បាស់​​នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះ​អស់អាសវៈហើយ ដោយបញ្ញា​ខ្លួនឯង ហើយសម្រេច​សម្រាន្តនៅ (ដោយឥរិយាបថ​ទាំង៤) ក្នុងបច្ចុប្បន្ន១ វិន័យធរ ដែល​ប្រកប​ដោយអង្គ៧ រមែងល្អ គឺស្គាល់អាបត្តិ១ ស្គាល់​អនាបត្តិ១ ស្គាល់​លហុកាបត្តិ១ ស្គាល់គរុកាបត្តិ១ ជាអ្នកមានសីល១។បេ។ សមាទាន​សិក្សា ក្នុងសិក្ខាបទទាំងឡាយ១ ជាអ្នកបានដូចសេចក្តីប្រាថ្នា បានដោយមិនលំបាក បានដោយទូលាយ នូវឈានទាំង៤ ដែលអាស្រ័យនូវចិត្តដ៏ថ្លៃថ្លា ជាឈាន​នាំឲ្យនៅ​ជាសុខ ក្នុងបច្ចុប្បន្ន១ បានធ្វើ​ឲ្យ​ជាក់ច្បាស់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិន​មាន​អាសវៈ ព្រោះអស់​អាសវៈ​ហើយ ដោយ​បញ្ញាខ្លួនឯង ហើយសម្រេច​សម្រាន្តនៅ (ដោយ​ឥរិយាបថ​ទាំង៤) ក្នុងបច្ចុប្បន្ន១។ វិន័យធរ ដែល​ប្រកប​ដោយអង្គ៧ដទៃទៀត រមែងល្អ គឺស្គាល់អាបត្តិ១ ស្គាល់​អនាបត្តិ១ ស្គាល់​លហុកាបត្តិ១ ស្គាល់គរុកាបត្តិ១ ជាអ្នកចេះចាំ​ច្រើន។បេ។ បានយល់​ជ្រាលជ្រៅ ដោយទិដ្ឋិគឺបញ្ញា១ ជាអ្នកបានដូចសេចក្តីប្រាថ្នា បាន​ដោយមិនលំបាក បានដោយធំទូលាយ នូវឈានទាំង៤ ដែលអាស្រ័យនូវចិត្តដ៏ថ្លៃថ្លា ជា​ឈាន​នាំឲ្យនៅជាសុខ ក្នុងបច្ចុប្បន្ន១ បានធ្វើ​ឲ្យ​ជាក់ច្បាស់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិន​មាន​អាសវៈ ព្រោះអស់​អាសវៈ​ហើយ ដោយ​បញ្ញាខ្លួនឯង ហើយសម្រេច​សម្រាន្ត​នៅ (ដោយឥរិយាបថ​ទាំង៤) ក្នុងបច្ចុប្បន្ន១។ វិន័យធរ ​ប្រកប​ដោយ​អង្គ៧ដទៃ​ទៀត ក៏រមែងល្អ គឺស្គាល់អាបត្តិ១ ស្គាល់​អនាបត្តិ១ ស្គាល់​លហុកាបត្តិ១ ស្គាល់​គរុកាបត្តិ១ ភិក្ខុនោះ ចេះចាំបាតិមោក្ខ​ទាំងពីរ ដោយពិស្តារ ចេះចែកបទ ភាជនៈ​ដោយ​ប្រពៃ ចាំស្ទាត់រត់មាត់ដោយប្រពៃ ចេះកាត់សេចក្តី​ដោយប្រពៃ តាមសុត្តៈ គឺខន្ធកៈ និងបរិវារៈ តាមអនុព្យញ្ជនៈ គឺអក្ខរៈ និងបទ១ ជាអ្នកបានដូចសេចក្តីប្រាថ្នា បានដោយ​មិនលំបាក បានដោយធំទូលាយ នូវឈានទាំង៤ ដែលអាស្រ័យនូវចិត្តដ៏ថ្លៃថ្លា ជាឈាន​នាំឲ្យនៅជាសុខ ក្នុងបច្ចុប្បន្ន១ បានធ្វើ​ឲ្យ​ជាក់ច្បាស់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែល​មិន​មាន​អាសវៈ ព្រោះអស់​អាសវៈ​ហើយ ដោយ​បញ្ញាខ្លួនឯង ហើយសម្រេច​សម្រាន្តនៅ (ដោយឥរិយាបថ​ទាំង៤) ក្នុងបច្ចុប្បន្ន១។ វិន័យធរ ដែល​ប្រកប​ដោយអង្គ៧ដទៃទៀត រមែងល្អ គឺស្គាល់អាបត្តិ១ ស្គាល់​អនាបត្តិ១ ស្គាល់​លហុកាបត្តិ១ ស្គាល់គរុកាបត្តិ១ រលឹកឃើញនូវ​ចំណែក​ខន្ធ ដែលធ្លាប់អាស្រ័យនៅក្នុងកាលមុន មានច្រើនប្រការ១។បេ។ មានចក្ខុទិព្វដ៏បរិសុទ្ធ កន្លងហួស​ចក្ខុរបស់មនុស្សធម្មតា ឃើញពួកសត្វដែលច្យុត ដែល​កើត ជាសត្វថោកទាបខ្លះ ឧត្តមខ្លះ មានសម្បុរល្អខ្លះ មានសម្បុរអាក្រក់ខ្លះ មានគតិល្អខ្លះ មានគតិ​អាក្រក់ខ្លះ ដឹងច្បាស់​នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន១។បេ។ បាន​ធ្វើ​ឲ្យ​ជាក់ច្បាស់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិន​មាន​អាសវៈ ព្រោះអស់​អាសវៈ​ហើយ ដោយ​បញ្ញាខ្លួនឯង ហើយសម្រេច​សម្រាន្តនៅ (ដោយឥរិយាបថ​ទាំង៤) ក្នុង​បច្ចុប្បន្ន១។

[៧៧] អសទ្ធម្មមាន៧យ៉ាង គឺបុគ្គលមិនមានសទ្ធា១ មិនខ្មាសបាប១ មិនល្អែងនឹងបាប១ ចេះដឹងតិច១ ខ្ជិលច្រអូស១ ភ្លេចស្មារតី១ ឥតប្រាជ្ញា១។ ព្រះសទ្ធម្មមាន៧យ៉ាង គឺបុគ្គល​មាន​សទ្ធា​១ ខ្មាសបាប១ ល្អែងនឹងបាប១ ចេះដឹងច្រើន១ ប្រារព្ធព្យាយាម១ មានស្មារតី​ខ្ជាប់ខ្ជួន១ មានប្រាជ្ញា១។

ចប់ សត្តកៈ (ពួកប្រាំពីរៗ)។

ឧទ្ទាន គឺបញ្ជីរឿងនៃសត្តកៈ (ពួកប្រាំពីរៗ) នោះដូច្នេះ

[៧៨] និយាយអំពីអាបត្តិ១ កងនៃអាបត្តិ១ វិនីតវត្ថុ១ សិក្ខាបទមានពាក្យថាប្រព្រឹត្ត​ដោយ​សមគួរ១ បដិញ្ញាតករណៈ មិនប្រកបដោយធម៌១ បដិញ្ញាតករណៈ ប្រកបដោយធម៌១ ទៅដោយសត្តាហកិច្ច មិនមានអាបត្តិ១ អានិសង្សវិន័យធរ១ សិក្ខាបទដែល​មានទី​កំណត់១ វត្ថុជា​និស្សគ្គិយៈក្នុងខណៈដែលអរុណរៈឡើង១ សមថៈ១ កម្ម១ ស្រូវស្រស់១ ខ្នាតទទឹងកុដិ១ អនុប្បញ្ញត្តិក្នុងគណភោជនសិក្ខាបទ១ ភេសជ្ជៈ ភិក្ខុគួរទទួលទុកឆាន់​បានកំណត់៧ថ្ងៃ១ ភិក្ខុកាន់​យកចីវរដែល​សម្រេច ហើយចៀសចេញទៅ១ ភិក្ខុប្រមូល​យក​ចីវរដែលសម្រេច ហើយចៀស​ចេញ​ទៅ១ អាបត្តិមិនមានដល់ភិក្ខុ១ អាបត្តិមាន​ដល់ភិក្ខុ១ អាបត្តិដែល​មានដល់ភិក្ខុ បណ្ឌិតគប្បី​រម្ងាប់ចេញ១ បញ្ឈប់បាតិមោក្ខ មិន​ប្រកប​ដោយធម៌១ បញ្ឈប់បាតិមោក្ខ ប្រកបដោយធម៌១ ភិក្ខុ​ដែលបានឈ្មោះថា​ជា​វិន័យធរ៤ពួក១ ភិក្ខុ៤ពួកដែលល្អ១ អសទ្ធម្ម៧ប្រការ១ ព្រះសទ្ធម្ម៧ប្រការ ដែល​ព្រះមានព្រះភាគទ្រង់ទេសនាហើយ១។

[៧៩] កាលបើភិក្ខុបានឃើញច្បាស់នូវអានិសង្ស៨ប្រការហើយ មិនត្រូវលើកវត្តភិក្ខុនោះ ព្រោះមិនឃើញអាបត្តិឡើយ។ កាលបើភិក្ខុបានឃើញនូវអានិសង្ស​៨ប្រការហើយ ត្រូវ​សំដែង​​អាបត្តិនោះចេញ ដោយសេចក្តីជឿពាក្យភិក្ខុឯទៀត។ សិក្ខាបទជាយាវតតិយកា​មាន៨។ ភិក្ខុទ្រុស្ត​ត្រកូលដោយប្រការ៨យ៉ាង។ មាតិកា៨យ៉ាង នាំឲ្យកើតចីវរ។ មាតិកា៨យ៉ាង នាំឲ្យ​ដោះកឋិន។ ទឹកបាន មាន៨យ៉ាង។ ទេវទត្តត្រូវ​អសទ្ធម្ម៨ប្រការ​គ្របសង្កត់ហើយ មានចិត្ត គឺអសទ្ធម្មរួបរឹត​ហើយ ក៏ធ្លាក់ទៅក្នុងទីមិនចំរើន ធ្លាក់ទៅនរក តាំងនៅអស់​១កប្ប រកអ្នកណាកែមិនកើត។ លោកធម៌​មាន៨ប្រការ។ គរុធម៌​មាន​៨ប្រការ។ បាដិទេសនីយសិក្ខាបទមាន៨។ មុសាវាទ​ប្រកប​ដោយអង្គ៨។ អង្គរបស់​ឧបោសថ​មាន៨។ អង្គរបស់​ភិក្ខុដែលជាទូត (អ្នកទទួលបម្រើ) មាន៨។ វត្ត​របស់ពួកតិរ្ថិយ មាន៨។ ធម៌ជាអស្ចារ្យចំឡែកក្នុងមហាសមុទ្ទ មាន៨។ ធម៌ជាអស្ចារ្យចំឡែកក្នុង​ធម៌វិន័យ​នេះ មាន៨។ អនតិរិត្តភោជនមាន៨។ អតិរិត្តភោជនមាន៨។ វត្ថុដែល​ជានិស្សគ្គិយៈ ក្នុង​ខណៈ​អរុណរះឡើងជាគំរប់៨។ បារាជិកសិក្ខាបទមាន៨។ ភិក្ខុនីធ្វើវត្ថុទី៨ឲ្យពេញ សង្ឃ​ត្រូវ​​ឲ្យ​វិនាស។ អាបត្តិដែលភិក្ខុនីធ្វើវត្ថុទី៨ឲ្យពេញ សំដែងចេញបានក៏មាន សំដែង​ចេញមិនបាន​ក៏​មាន។ ឧបសម្បទា ប្រកបដោយកម្មវាចា៨លើក។ ត្រូវក្រោកទៅ​ទទួល​បុគ្គល៨ពួក។ ត្រូវឲ្យ​អាសនៈ​​ ដល់​បុគ្គល៨ពួក។ ឧបាសិកា បានសូមពរទាំង៨ប្រការ។ ភិក្ខុប្រកបដោយអង្គ៨ សង្ឃគួរ​សន្មត​ឲ្យជាអ្នក​ប្រដៅភិក្ខុនី។ អានិសង្សវិន័យធរមាន៨។ សិក្ខាបទដែលមានទីកំណត់មាន៨។ ភិក្ខុដែល​សង្ឃធ្វើតស្សបាបិយសិកាកម្មហើយ គួរ​ប្រព្រឹត្តដោយប្រពៃ ក្នុងធម៌ទាំង៨ប្រការ។ ការបញ្ឈប់​បាតិមោក្ខ ដែលមិនប្រកប​ដោយ​ធម៌ មាន៨។ ការបញ្ឈប់បាតិមោក្ខ ដែលប្រកបដោយធម៌​មាន៨។

ចប់ អដ្ឋកៈ (ពួកប្រាំបីៗ)។

ឧទ្ទាន គឺបញ្ជីរឿង នៃអដ្ឋកៈ (ពួកប្រាំបីៗ) នោះដូច្នេះ

[៨០] និយាយអំពីភិក្ខុមិនត្រូវលើកវត្តភិក្ខុនោះ១ ភិក្ខុគួរសំដែងអាបត្តិដោយជឿ​ពាក្យ​ភិក្ខុ​ដទៃ១ សិក្ខាបទជាយាវតតិយកា១ ភិក្ខុទ្រុស្តត្រកូល១។ មាតិកានាំឲ្យកើតចីវរ១ មាតិកា​នាំឲ្យ​ដោះ​កឋិន១ ទឹកបាន១ ទេវទត្តត្រូវអសទ្ធម្មគ្របសង្កត់១ លោកធម៌១ គរុធម៌១ បាដិទេសនីយសិក្ខាបទ​១ មុសាវាទ១ ឧបោសថ១ អង្គរបស់ភិក្ខុជាទូត១ វត្តតិរ្ថិយ១ ធម៌ជាអស្ចារ្យចំឡែក​ក្នុងមហាសមុទ្ទ១ អនតិរិត្តភោជន១ អតិរិត្តភោជន១ និស្សគ្គិយវត្ថុ១ បារាជិកសិក្ខាបទ១ ភិក្ខុនីធ្វើវត្ថុទី៨ ឲ្យពេញ១ អាបត្តិដែលភិក្ខុនីសំដែងមិនបាន១ ឧបសម្បទា១ ការក្រោកទទួល១ ឲ្យអាសនៈ១ ឧបាសិកាសូម​ពរ១ ភិក្ខុដែលសង្ឃគួរ​សន្មត​ឲ្យប្រដៅភិក្ខុនី១ អានិសង្សវិន័យធរ១ សិក្ខាបទដែលមានទីកំណត់១ ភិក្ខុគួរប្រព្រឹត្ត​ក្នុងធម៌៨ប្រការ១ បញ្ឈប់បាតិមោក្ខ មិនប្រកបដោយធម៌១ បញ្ឈប់បាតិមោក្ខ ប្រកប​ដោយធម៌១ ពួកធម៌​ប្រាំបីៗ (នេះ) ព្រះសម្ពុទ្ធទ្រង់សំដែង​ទុកមកដោយល្អហើយ។

[៨១] អាឃាតវត្ថុ គឺវត្ថុជាទីកើត​នៃគំនុំមាន៩។ ធម៌សម្រាប់​កំចាត់នូវ​គំនុំ​មាន៩។ វិនីតវត្ថុ​មាន៩។ អាបត្តិជាបឋមាបត្តិកា (ដែលត្រូវជាដម្បូង) មាន៩។ សង្ឃបែកគ្នាដោយធម៌​៩ប្រការ។ ភោជនឧត្តមមាន៩យ៉ាង។ ភិក្ខុត្រូវទុក្កដ ព្រោះឆាន់សាច់៩យ៉ាង។ ឧទ្ទេស​របស់បាតិមោក្ខមាន៩។ សិក្ខាបទដែលមានទីកំណត់មាន៩។ ធម៌ដែលមានតណ្ហា​ជា​មូល មាន៩។ មានះ មាន៩ប្រការ។ ចីវរ​៩ប្រការ ភិក្ខុគួរអធិដ្ឋាន។ ចីវរ៩ប្រការ ភិក្ខុមិន​គួរវិកប្ប។ បណ្តោយ (ចីវរព្រះសុគត)៩​ចំអាម ដោយចំអាមព្រះសុគត។ ទានដែលមិន​ប្រកបដោយ​ធម៌ មាន៩យ៉ាង។ ការទទួលដែលមិនប្រកប​ដោយធម៌ មាន៩យ៉ាង។ បរិភោគ​ដែលមិនប្រកបដោយធម៌ មាន៩យ៉ាង។ ទានដែល​ប្រកបដោយ​ធម៌​មាន៣​យ៉ាង។ ការទទួលដែលប្រកបដោយធម៌មាន៣យ៉ាង។ បរិភោគ​ដែលប្រកបដោយ​ធម៌​មាន៣យ៉ាង។ ការពន្យល់ ឬបញ្ជាក់ ដែលមិនប្រកបដោយធម៌មាន៩យ៉ាង។ ការពន្យល់ ឬបញ្ជាក់ ដែលប្រកបដោយធម៌មាន៩យ៉ាង។ នវកៈ មាន២ ក្នុងកម្មដែលមិន​ប្រកប​ដោយធម៌​។ នវកៈ មាន២ ក្នុងកម្មដែលប្រកបដោយធម៌។ ការបញ្ឈប់​បាតិមោក្ខ ដែល​មិន​ប្រកបដោយធម៌​មាន៩។ ការបញ្ឈប់បាតិមោក្ខ ដែលប្រកបដោយធម៌មាន៩។

ចប់ នវកៈ (ពួកប្រាំបួនៗ)។

ឧទ្ទាន គឺបញ្ជីរឿង នៃនវកៈ (ពួកប្រាំបួនៗ) នោះដូច្នេះ

[៨២] និយាយអំពីវត្ថុជាទីកើតគំនុំ ធម៌សម្រាប់​កំចាត់​គំនុំ១ វិនីតវត្ថុ១ អាបត្តិជា​បឋមាបត្តិកា១ សង្ឃបែកគ្នា១ ភោជនឧត្តម១ ភិក្ខុត្រូវ​ទុក្កដ ព្រោះឆាន់សាច់១ ឧទ្ទេស​របស់បាតិមោក្ខ១ សិក្ខាបទដែលមានទីកំណត់១ ធម៌ដែលមានតណ្ហាជាមូល១ មានះ១ អធិដ្ឋាន១ វិកប្ប១ ចំអាមព្រះសុគត១ ទាន១ ការទទួល១ ការបរិភោគ១ ទាន និង​ការទទួល​ និងការ​បរិភោគ ដែលប្រកបដោយធម៌មាន៣ប្រការ១ ពន្យល់ ឬបញ្ជាក់​មិន​ប្រកបដោយធម៌១ ពន្យល់ ឬបញ្ជាក់ប្រកបដោយធម៌១ នវកៈពីរពួក ២ដង១ ការបញ្ឈប់​បាតិមោក្ខ មិនប្រកប​ដោយ​ធម៌​​១។ ការបញ្ឈប់បាតិមោក្ខ ដែលប្រកបដោយធម៌១។

[៨៣] វត្ថុជាទីកើតគំនុំមាន១០។ ធម៌សម្រាប់​កំចាត់នូវ​គំនុំ​មាន១០។ វិនីតវត្ថុ​មាន១០។ មិច្ឆាទិដ្ឋិមានវត្ថុ១០។ សម្មាទិដ្ឋិមានវត្ថុ១០។ ទិដ្ឋិឈ្មោះអន្តគ្គាហិកាមាន១០។ មិច្ឆត្តធម៌​មាន១០។ សម្មត្តធម៌មាន១០។ អកុសលកម្មបថមាន១០។ កុសលកម្មបថមាន១០។ ការ​ចាប់ស្លាក ដែល​មិន​ប្រកបដោយធម៌​មាន១០។ ការចាប់ស្លាក ដែល​ប្រកបដោយធម៌ មាន​១០។ សិក្ខាបទរបស់​សាមណេរមាន១០។ សាមណេរ ប្រកបដោយអង្គ១០ គួរឲ្យវិនាស។

[៨៤] វិន័យធរ ដែលប្រកបដោយអង្គ១០ ដល់នូវ​ការរាប់ថាជាបុគ្គលពាល គឺមិនរៀន​ទី​កំណត់​​ភាសារបស់ខ្លួន១ មិនរៀនទីកំណត់​ភាសារបស់ជនដទៃ១ លុះ​មិនរៀនទីកំណត់​ភាសា​របស់​ខ្លួនហើយ កាត់សេចក្តីមិនត្រូវតាមធម៌១ លុះ​មិនរៀនទីកំណត់​ភាសារបស់​ជន​​ដទៃ​ហើយ កាត់សេចក្តីមិនត្រូវតាមធម៌១ កាត់​សេចក្តី​មិនត្រូវតាមពាក្យប្តេជ្ញា១ មិន​ស្គាល់​អាបត្តិ១ មិនស្គាល់​មូលនៃអាបត្តិ១ មិនស្គាល់​ហេតុឲ្យកើតអាបត្តិ១ មិនស្គាល់​សេចក្តី​រលត់​នៃអាបត្តិ១ មិនស្គាល់​បដិបទាឲ្យដល់នូវ​សេចក្តីរលត់​នៃអាបត្តិ១។ វិនយធរ ដែល​ប្រកបដោយអង្គ១០ ដល់នូវការរាប់ថា ជាបណ្ឌិត គឺរៀនទីកំណត់​ភាសារបស់ខ្លួន១ រៀន​ទី​កំណត់​​ភាសារបស់ជនដទៃ១ លុះ​រៀន​ទី​កំណត់​​ភាសារបស់ខ្លួនហើយ កាត់​សេចក្តី​​ត្រូវ​តាម​ធម៌១​ លុះ​រៀនទីកំណត់​ភាសា​របស់​ជន​ដទៃ​ហើយ កាត់សេចក្តីត្រូវតាមធម៌១ កាត់​សេចក្តីត្រូវតាមពាក្យ​ប្តេជ្ញា១ ស្គាល់​អាបត្តិ១ ស្គាល់​មូល​នៃ​អាបត្តិ១ ស្គាល់​ហេតុឲ្យ​កើតអាបត្តិ១ ស្គាល់សេចក្តី​រលត់​នៃអាបត្តិ១ ស្គាល់​បដិបទាឲ្យដល់នូវ​សេចក្តី​រលត់​នៃ​អាបត្តិ១។ វិនយធរ ដែលប្រកបដោយអង្គ១០ដទៃទៀត ដល់នូវការរាប់ថាជា​បុគ្គល​ពាល គឺមិនស្គាល់អធិករណ៍១ មិនស្គាល់​មូលនៃអធិករណ៍១ មិនស្គាល់​ហេតុឲ្យកើត​អធិករណ៍​១ មិនស្គាល់​សេចក្តីរលត់នៃអធិករណ៍១ មិនស្គាល់​បដិបទា​ឲ្យដល់នូវ​សេចក្តីរលត់​នៃ​អធិករណ៍១ មិនស្គាល់វត្ថុ១ មិនស្គាល់​និទាន១ មិនស្គាល់​បញ្ញត្តិ១ មិនស្គាល់​អនុប្បញ្ញត្តិ១ មិនស្គាល់​គន្លងពាក្យដែល​ជាប់តគ្នា១។ វិនយធរ​ប្រកប​ដោយអង្គ១០ ដល់នូវការរាប់ថា​ជា​​បណ្ឌិត គឺស្គាល់អធិករណ៍១ ស្គាល់​មូលនៃអធិករណ៍១ ស្គាល់​ហេតុឲ្យកើត​អធិករណ៍១ ស្គាល់​សេចក្តី​រលត់​នៃអធិករណ៍១ ស្គាល់​បដិបទា​ឲ្យដល់នូវ​សេចក្តីរលត់​អធិករណ៍១ ស្គាល់​វត្ថុ១ ស្គាល់​និទាន១ ស្គាល់​បញ្ញត្តិ១ ស្គាល់​អនុប្បញ្ញត្តិ១ ស្គាល់​គន្លងពាក្យដែល​ជាប់តគ្នា១។ វិនយធរ ដែលប្រកបដោយអង្គ១០ដទៃទៀត ក៏ដល់នូវការរាប់ថាជា​បុគ្គលពាល គឺមិន​ស្គាល់ញត្តិ១ មិនស្គាល់ការ​ធ្វើញត្តិ១ មិនឈ្លាសក្នុងកិច្ចខាងដើម១ មិនឈ្លាស​ក្នុងកិច្ច​ខាងចុង១ មិនស្គាល់កាល១ មិន​ស្គាល់អាបត្តិ និងអនាបត្តិ១ មិនស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ មិនស្គាល់សាវសេសាបត្តិ និង​អនវសេសាបត្តិ១ មិនស្គាល់ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ វិន័យធរនោះ មិនរៀន​តំណអាចារ្យ ទាំង​មិនយកចិត្តទុកដាក់​ មិនពិចារណាដោយល្អ១។ វិនយធរ​ដែល​ប្រកប​ដោយ​អង្គ១០ ដល់​នូវ​ការរាប់ថាជា​បណ្ឌិត គឺ​ស្គាល់ញត្តិ១ ស្គាល់ការ​ធ្វើញត្តិ១ ឈ្លាសក្នុងកិច្ចខាងដើម១ ឈ្លាស​ក្នុងកិច្ច​ខាងចុង១ ស្គាល់កាល១ ​ស្គាល់អាបត្តិ និងអនាបត្តិ១ ស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ ស្គាល់សាវសេសាបត្តិ និង​អនវសេសាបត្តិ១ ស្គាល់ទុដ្ឋុល្លាបត្តិ និង​អទុដ្ឋុល្លាបត្តិ១ វិន័យធរនោះ បានរៀន​តំណអាចារ្យ ទាំងបានយកចិត្តទុកដាក់​ បាន​ពិចារណា​​ដោយល្អ១។ វិនយធរ​ដែល​ប្រកប​ដោយ​អង្គ១០ដទៃទៀត ក៏ដល់នូវការរាប់ថា​ជា​បុគ្គលពាល គឺមិន​​ស្គាល់អាបត្តិ និងអនាបត្តិ១ មិនស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ មិនស្គាល់សាវសេសាបត្តិ និង​អនវសេសាបត្តិ១ មិនស្គាល់ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ វិន័យធរនោះ មិនចេះចាំ​បាតិមោក្ខ​ទាំងពីរ​ដោយពិស្តារ មិនចេះចែកបទភាជនៈ​ដោយ​ប្រពៃ មិនបានចាំស្ទាត់រត់មាត់​ដោយប្រពៃ មិន​ចេះ​កាត់សេចក្តី​ដោយប្រពៃ តាមសុត្តៈ គឺខន្ធកៈ និងបរិវារៈ តាមអនុព្យញ្ជន គឺអក្ខរៈ និង​បទ១ មិន​ស្គាល់អាបត្តិ និងអនាបត្តិ១ មិន​ស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ មិនស្គាល់សាវសេសាបត្តិ និង​អនវសេសាបត្តិ១ មិន​ស្គាល់ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ មិនឈ្លាស​ក្នុងការវិនិច្ឆ័យ​អធិករណ៍១។ វិនយធរ​ ​ប្រកប​ដោយ​អង្គ១០ ដល់នូវការរាប់ថាជា​បណ្ឌិត គឺ​ស្គាល់អាបត្តិ និងអនាបត្តិ១ ស្គាល់​លហុកាបត្តិ និងគរុកាបត្តិ១ ស្គាល់សាវសេសាបត្តិ និង​អនវសេសាបត្តិ១ ស្គាល់​ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ វិន័យធរនោះ ចេះចាំបាតិមោក្ខទាំងពីរ​ដោយពិស្តារ ចេះ​ចែក​​​បទ​ភាជនៈ​ដោយប្រពៃ ចាំស្ទាត់រត់មាត់​ដោយប្រពៃ ចេះ​កាត់សេចក្តី​ដោយប្រពៃ តាមសុត្តៈ តាមអនុព្យញ្ជន១ ស្គាល់​អាបត្តិ និងអនាបត្តិ១ ស្គាល់លហុកាបត្តិ និង​គរុកាបត្តិ១ ស្គាល់សាវសេសាបត្តិ និង​អនវសេសាបត្តិ១ ស្គាល់ទុដ្ឋុល្លាបត្តិ និង​អទុដ្ឋុល្លាបត្តិ១ ឈ្លាស​ក្នុង​ការ​វិនិច្ឆ័យអធិករណ៍១។

[៨៥] ភិក្ខុប្រកបដោយអង្គ១០ សង្ឃគួរសន្មតដោយឧព្វាហិកាកម្ម [ឧព្វាហិកាកម្មនេះ លោក​បានពោលទុកក្នុងសមថក្ខន្ធកៈរួចហើយ]។ ព្រះតថាគត អាស្រ័យអំណាច​ប្រយោជន៍​​ទាំង​១០ ទើបបញ្ញត្តសិក្ខាបទដល់សាវ័កទាងឡាយ។ ទោសក្នុងការចូល​ទៅ​ក្នុង​​ព្រះរាជវាំង មាន១០យ៉ាង។ ទានវត្ថុ១០យ៉ាង។ រតនៈមាន១០យ៉ាង។ ភិក្ខុសង្ឃ​មាន​ពួក១០។ គណៈសង្ឃ​ពួក១០ គួរឲ្យឧបសម្បទាបាន។ សំពត់បំសុកូលមាន១០យ៉ាង។ ការទ្រទ្រង់ចីវរមាន១០យ៉ាង។ អតិរេកចីវរ ភិក្ខុត្រូវប្រើប្រាស់បានកំណត់ត្រឹម១០ថ្ងៃ។ ទឹកសុក្កៈមាន១០យ៉ាង។ ស្រីមាន១០ពួក។ ភរិយាមាន១០ពួក។ វជ្ជីបុត្តកភិក្ខុទាំងឡាយ សំដែងវត្ថុទាំង១០ប្រការ ក្នុងក្រុងវេសាលី។ អវន្ទិយ​បុគ្គលមាន១០ពួក។ អក្កោសវត្ថុ​មាន១០យ៉ាង។ ភិក្ខុនាំ​ពាក្យញុះ​ញង់ ដោយអាការ១០។ សេនាសនៈ​មាន១០យ៉ាង។ ជន​ទាំងឡាយបានសូមពរទាំង១០។ ការ​បញ្ឈប់​បាតិមោក្ខ ដែលមិន​ប្រកប​ដោយធម៌​មាន​១០។ ការបញ្ឈប់បាតិមោក្ខ ដែល​ប្រកប​ដោយ​ធម៌មាន១០។ អានិសង្ស​បបរ​មាន​១០​យ៉ាង។ សាច់ដែលភិក្ខុមិនគួរឆាន់ មាន១០យ៉ាង។ សិក្ខាបទ​ដែលមានទីកំណត់​ មាន​១០។ ភិក្ខុមានវស្សាគ្រប់១០ ដែលឈ្លាស ប្រតិពល ទើបគួរ​ឲ្យបព្វជ្ជា គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរ​ឲ្យសាមណេរបម្រើខ្លួន។ ភិក្ខុនីមានវស្សាគ្រប់១០ ដែល​ឈ្លាស ប្រតិពល ទើបគួរឲ្យ​បព្វជ្ជា គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យ​សាមណេរី​បម្រើខ្លួន​បាន។ ភិក្ខុនី ដែលឈ្លាស ប្រតិពល មានវស្សាគ្រប់១០ ទើបគួរត្រេកអរនឹងការសន្មតិ ឲ្យបំបួស​គេបាន។ ភិក្ខុនីគប្បី​ឲ្យសិក្ខា [សិក្ខាក្នុង​ទីនេះ សំដៅយកធម៌៦ប្រការ ដែល​សាមណេរី ត្រូវសិក្សាអស់២ឆ្នាំទៅទៀត។] ដល់ស្រី​គិហិគតា [ស្រីដែលល្មមមានប្តីហើយ ទើបចូលបួសជាសាមណេរីបាន] មានវស្សាគ្រប់១០។

ចប់ ទសកៈ (ពួកដប់ៗ)។

ឧទ្ទាន គឺបញ្ជីរឿង នៃទសកៈ (ពួកដប់ៗ) នោះដូច្នេះ

[៨៦] និយាយអំពីវត្ថុជាទីកើតគំនុំ ធម៌សម្រាប់កំចាត់គំនុំ១ វិនីតវត្ថុ១ មិច្ឆាទិដ្ឋិ​១ សម្មាទិដ្ឋិ១ អន្តគ្គាហិកាទិដ្ឋិ១ មិច្ឆត្តធម៌១ សម្មត្តធម៌១ អកុសលកម្មបថ១ កុសលកម្មបថ១ ការ​ចាប់ស្លាកមិនប្រកបដោយធម៌១ ការចាប់ស្លាកប្រកបដោយធម៌១ សិក្ខាបទរបស់សាមណេរ១ សាមណេរដែលគួរ​ឲ្យវិនាស១ ទីកំណត់ភាសា១ អធិករណ៍១ ញត្តិ១ លហុកាបត្តិ១ លហុកាបត្តិ​ម្យ៉ាងទៀត១ គរុកាបត្តិ១ អ្នកទាំងឡាយ ចូរដឹង​ធម៌​ទាំងអម្បាលនេះ ថាជាធម៌មានចំណែកខ្មៅ​ និងស ភិក្ខុដែលសង្ឃត្រូវសន្មត​ដោយ​ឧព្វាហិកាកម្ម១ ព្រះតថាគត ទ្រង់បញ្ញត្តិសិក្ខាបទ១ ទោស​ក្នុងការចូលទៅ​ក្នុង​ព្រះរាជវាំង១ ទានវត្ថុ១ រតនៈ១ សង្ឃពួកដប់១ ការឲ្យឧបសម្បទាដោយ​សង្ឃពួក១០ ដូចគ្នា១ សំពត់បំសុកូល១ ការប្រើប្រាស់ចីវរ១ អតិរេកចីវរ គួរប្រើប្រាស់បានត្រឹម​តែកំណត់​១០ថ្ងៃ១ ទឹកសុក្កៈ១០យ៉ាង១ ស្រី១០ពួក១ ភរិយា១០ពួក១ វត្ថុ១០យ៉ាង១ អវន្ទិយ​បុគ្គល១ អក្កោសវត្ថុ១ ភិក្ខុនាំការញុះញង់១ សេនាសនៈ១ ការសូមពរ១ ការបញ្ឈប់​បាតិមោក្ខ ដែលមិនប្រកបដោយធម៌១ ការបញ្ឈប់បាតិមោក្ខ ប្រកប​ដោយ​ធម៌១ អានិសង្សបបរ១ សាច់​មិន​គួរឆាន់១​ សិក្ខាបទដែលមានទីកំណត់១ ភិក្ខុដែលគួរឲ្យ​បព្វជ្ជាជាដើម១ ភិក្ខុនីដែលគួរ​ឲ្យ​បព្វជ្ជា​ជាដើម១ ភិក្ខុនីគួរត្រេកអរនឹងការសន្មតិបព្វជ្ជា១ ស្រីគិហិគតា១ ធម៌ពួកដប់ៗនេះ ព្រះ​សម្មាសម្ពុទ្ធ ទ្រង់សំដែងហើយ ដោយប្រពៃ។

[៨៧] បុគ្គល១១ពួក បើនៅជាអនុបសម្បន្ននៅឡើយ ភិក្ខុមិនត្រូវឲ្យឧបសម្បទា ទុកជា​បានឧបសម្បទារួចហើយ ភិក្ខុត្រូវឲ្យវិនាសចេញ។ ទ្រនាប់ជើងដែលភិក្ខុ​មិនគួរប្រើប្រាស់ មាន១១​យ៉ាង។ បាត្រដែល​ភិក្ខុមិនគួរប្រើប្រាស់ មាន១១យ៉ាង។ ចីវរ​ដែលភិក្ខុ​មិនគួរ​ប្រើប្រាស់ មាន១១​យ៉ាង។ អាបត្តិ​ជាយាវតតិយកាមាន១១។ អន្តរាយិកធម៌១១ប្រការ របស់ពួកភិក្ខុនី ភិក្ខុត្រូវសួរ។ ចីវរ ដែលភិក្ខុគួរ​អធិដ្ឋាន មាន១១យ៉ាង។ ចីវរដែល​ភិក្ខុមិនគួរវិកប្ប មាន១១យ៉ាង។ វត្ថុដែលជា​និស្សគ្គិយៈ ក្នុងពេលអរុណរះឡើង ជាគំរប់​១១។ ឡេវក្ឌុំដែលជាកប្បិយៈ (គួរ​ប្រើប្រាស់បាន) មាន​១១យ៉ាង។ ក្រវិលក្ឌុំដែល​ជា​កប្បិយៈ មាន១១យ៉ាង។ ផែនដីជាអកប្បិយៈ (ភិក្ខុមិនគួរជីក) មាន​១១យ៉ាង។ ផែនដី​ជាកប្បិយៈ​មាន១១យ៉ាង។ សេចក្តីរម្ងាប់​ចាកនិស្ស័យ មាន១១ប្រការ។ អវន្ទិយ​បុគ្គល​មាន១១ពួក។ សិក្ខាបទមានទីកំណត់​មាន១១។ ពួកជន​បានសូមពរ១១ប្រការ។ ទោស​របស់​សីមា មាន១១ប្រការ។ ទោស១១ប្រការ​រមែង​កើតប្រាកដដល់​បុគ្គល​ជាអ្នកជេរ និងជាអ្នក​គម្រាម។ មេត្តាចេតោវិមុត្តិ ដែលបុគ្គលធ្វើឲ្យថ្នឹកហើយ ចំរើនហើយ ធ្វើឲ្យ​ក្រាស់ក្រែលហើយ ធ្វើ​ឲ្យដូចជាយានជំនិះហើយ ធ្វើឲ្យ​ជាទីនៅហើយ ឲ្យតាំង​នៅញឹក​ញយ​ហើយ សន្សំទុកមិនឲ្យ​បាត់​ ប្រារព្ធ​ដោយល្អហើយ និងមានអានិសង្ស១១ប្រការ​ជា​ពិតប្រាកដ គឺបុគ្គល​នោះដេកលក់​ជាសុខ១ ភ្ញាក់ឡើងជាសុខ១ មិនយល់សុប្តិអាក្រក់១ ជាទីស្រឡាញ់របស់ពួក​មនុស្ស១ ជាទី​ស្រឡាញ់​របស់ពួក​អមនុស្ស១ ពួកទេវតាតែង​រក្សា១ ភ្លើងក្តី ថ្នាំពិសក្តី គ្រឿងសស្ត្រាវុធក្តី ក៏មិនប៉ះពាល់​ដល់​បុគ្គលនោះ១ ចិត្តបុគ្គល​នោះ រមែងចូលកាន់​សមាធិដោយរួសរាន់១ បុគ្គល​នោះ មានពណ៌​សម្បុរ​មុខស្រស់បស់១ បុគ្គលនោះមិនបានវង្វេង ធ្វើមរណកាល១ កាលបើមិនទាន់បាន​ត្រាស់ដឹង​នូវ​គុណធម៌​ជាន់ខ្ពស់ទេ ជាអ្នកបានទៅកើត​ក្នុងព្រហ្មលោក១ មេត្តាចេតោវិមុត្តិ ដែលបុគ្គល​គប្បីធ្វើ​ឲ្យថ្នឹកហើយ ចំរើនហើយ ធ្វើឲ្យក្រាស់ក្រែលហើយ ធ្វើឲ្យដូចជាយានជំនិះហើយ ធ្វើឲ្យ​ជាទីនៅ​ហើយ ឲ្យតាំងនៅញឹកញយហើយ សន្សំទុកមិនឲ្យបាត់ ប្រារព្ធដោយល្អហើយ អានិសង្ស​១១​ប្រការនេះ នឹងកើតប្រាកដ។

ចប់ ឯកាទសកៈ (ពួក​ដប់មួយៗ)។

ឧទ្ទាន គឺ​បញ្ជីរឿង​នៃឯកាទសកៈ (ពួក​ដប់មួយៗ) នោះដូច្នេះ

[៨៨] និយាយអំពីឧបសម្បន្ន ដែលសង្ឃគួរឲ្យវិនាស១ ទ្រនាប់ជើង១ បាត្រ១ ចីវរ១ អាបត្តិ ជាយាវតតិយកា១ អន្តរាយិកធម៌ ដែលវិន័យធរត្រូវ​សួរ១ ចីវរគួរ​អធិដ្ឋាន១ ចីវរគួរ​វិកប្ប១ វត្ថុជា​និស្សគ្គិយៈ ក្នុងវេលាអរុណរះឡើង១ ឡេវក្ឌុំ១ ក្រវិលក្ឌុំ១ ដីជាអកប្បិយៈ១ ដីជាកប្បិយៈ១ សេចក្តី​រម្ងាប់ចាកនិស្ស័យ១ អវន្ទិយបុគ្គល១ សិក្ខាបទដែលមាន​ទី​កំណត់១ ការសូមពរ១ ទោស​របស់សីមា១ ការជេរ១ អានិសង្សមេត្តាមាន១១ប្រការ១។

ចប់ ឯកុត្តរិកៈ (ការស្រង់យកសេចក្តី​តាំងពីពួកមួយៗ ឡើងទៅ)។

ឧទ្ទាន នៃឯកុត្តរិកៈនោះ ដូច្នេះ

[៨៩] ពួកធម៌មួយ១ ពួកធម៌ពីរ១​ ពួកធម៌បី១ ពួកធម៌បួន១ ពួកធម៌ប្រាំ១ ពួកធម៌​ប្រាំ​មួយ​១ ពួកធម៌ប្រាំពីរ១ ពួកធម៌ប្រាំបី១ ពួកធម៌ប្រាំបួន១ ពួកធម៌ដប់១ ពួកធម៌ដប់មួយ១ ឈ្មោះថា ឯកុត្តរិកៈ ជារបស់ប្រាសចាកមន្ទិល ដែលព្រះពុទ្ធជាតាទិបុគ្គល ទ្រង់ត្រាស់ដឹង​នូវ​ធម៌ ទ្រង់​ប្រកប​ដោយ​សេចក្តីព្យាយាមច្រើន ទ្រង់សំដែង​ទុកមក ដើម្បីប្រយោជន៍ ដល់​សព្វសត្វទាំង​ឡាយ។

បុច្ឆាវិសជ្ជនាអំពីឧបោសថកម្មជាដើម

[៩០] ឧបោសថកម្ម មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជាទីបំផុត។ បវារណា​កម្ម មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជាទីបំផុត។ តជ្ជនីយកម្ម។បេ។ និយស្សកម្ម។បេ។ បព្វាជនីយកម្ម។បេ។ បដិសារណីយកម្ម។បេ។ ឧក្ខេបនីយកម្ម។បេ។ បរិវាសទាន (ការឲ្យបរិវាស)។បេ។ មូលាយប្បដិកស្សនា។បេ។ មានត្តទាន។បេ។ អព្ភាន។បេ។ ឧបសម្បទាកម្ម មានអ្វីជា​ខាងដើម មានអ្វីជាកណ្តាល មានអ្វីជាទីបំផុត។ ការរម្ងាប់​តជ្ជនីយកម្ម មានអ្វីជា​ខាងដើម មានអ្វីជាកណ្តាល មានអ្វីជាទីបំផុត។ ការរម្ងាប់និយស្សកម្ម។បេ។ ការរម្ងាប់បព្វាជនីយកម្ម។បេ។ ការរម្ងាប់បដិសារណីយកម្ម។បេ។ ការរម្ងាប់ឧក្ខេបនីយកម្ម មាន​អ្វីជា​ខាងដើម មានអ្វីជាកណ្តាល មានអ្វីជាទីបំផុត។ សតិវិន័យ មានអ្វីជា​ខាងដើម មានអ្វីជាកណ្តាល មានអ្វីជាទីបំផុត។បេ។ អមូឡ្ហវិន័យ។បេ។ តស្សបាបិយសិកា។បេ។ តិណវត្ថារកៈ។បេ។ ការសន្មតិភិក្ខុឲ្យជាអ្នកប្រដៅភិក្ខុនី។បេ។ ការសន្មតិភិក្ខុឲ្យ​នៅប្រាសចាក​ត្រៃចីវរ។បេ។ ការសន្មតិសន្ថ័ត។បេ។ ការសន្មតិភិក្ខុ​ឲ្យ​ជាអ្នកចោល​រូបិយៈ។បេ។ ការសន្មតិ​ភិក្ខុ​ឲ្យជាអ្នកប្រគល់សាដក។បេ។ ការសន្មតិ​ភិក្ខុឲ្យជាអ្នកប្រគល់បាត្រ។បេ។ ការសន្មតិ​ឈើច្រត់។បេ។ ការសន្មតិសង្រែក។បេ។ ការ​សន្មតិឈើច្រត់​ និងសង្រែក មានអ្វីជា​ខាងដើម មានអ្វីជាកណ្តាល មានអ្វីជាទីបំផុត។

[៩១] សួរថា ឧបោសថកម្ម មានអ្វីជា​ខាងដើម មានអ្វីជាកណ្តាល មានអ្វីជាទីបំផុត។ ឆ្លើយថា ឧបោសថកម្ម មានសេចក្តីព្រមព្រៀងជា​ខាងដើម មានការធ្វើជាកណ្តាល មាន​ការបញ្ចប់ជាទីបំផុត។ បវារណា​កម្ម មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជា​ទីបំផុត។ បវារណា​កម្ម មានសេចក្តីព្រមព្រៀងជាខាងដើម មានការធ្វើជាកណ្តាល មាន​ការចប់​​ជាទីបំផុត។ តជ្ជនីយកម្ម មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជាទីបំផុត។ តជ្ជនីយ​កម្ម មានវត្ថុ និងបុគ្គល​ជាខាងដើម មានញត្តិជាកណ្តាល មានកម្មវាចា​ជាទី​បំផុត។ និយស្សកម្ម។បេ។ បព្វាជនីយកម្ម បដិសារណីយកម្ម ឧក្ខេបនីយកម្ម បរិវាសទាន មូលាយប្បដិកស្សនា មានត្តទាន អព្ភាន មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជា​ទីបំផុត។ អព្ភាន មានវត្ថុ​ និងបុគ្គល​ជា​ខាងដើម មានញត្តិជាកណ្តាល មានកម្មវាចា​ជាទីបំផុត។ ឧបសម្បទាកម្ម មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជាទីបំផុត។ ឧបសម្បទា​កម្ម មានបុគ្គលជាខាងដើម មានញត្តិជា​កណ្តាល មានកម្មវាចា​ជាទីបំផុត។ ការរម្ងាប់តជ្ជនីយកម្ម មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជាទីបំផុត។ ការរម្ងាប់​តជ្ជនីយកម្ម មានការប្រព្រឹត្តវត្ត​ដោយល្អជាខាងដើម មានញត្តិ​ជា​កណ្តាល មានកម្មវាចា​ជាទីបំផុត។ ការរម្ងាប់និយស្សកម្ម។បេ។ បព្វាជនីយកម្ម បដិសារណីយកម្ម ឧក្ខេបនីយ​កម្ម មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជាទីបំផុត។ ការរម្ងាប់ឧក្ខេបនីយកម្ម មានការប្រព្រឹត្ត​វត្តដោយល្អជាខាងដើម មានញត្តិជាកណ្តាល មានកម្មវាចា​ជាទីបំផុត។ សតិវិន័យ មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជាទីបំផុត។ សតិវិន័យមានវត្ថុ និងបុគ្គល​ជា​ខាងដើម មានញត្តិជាកណ្តាល មានកម្មវាចា​ជាទីបំផុត។ អមូឡ្ហវិន័យ។បេ។ តស្សបាបិយសិកា តិណវត្ថារកៈ ការសន្មតិភិក្ខុ​ឲ្យជាអ្នក​ប្រដៅភិក្ខុនី ការសន្មតិភិក្ខុឲ្យ​នៅប្រាសចាកត្រៃចីវរ ការសន្មតិ​សន្ថ័ត ការសន្មតិភិក្ខុឲ្យជាអ្នកចោលរូបិយៈ ការសន្មតិ​ភិក្ខុឲ្យជាអ្នក​ប្រគល់​សាដក ការ​សន្មតិភិក្ខុ​ឲ្យជាអ្នកប្រគល់បាត្រ ការសន្មតិ​ឈើច្រត់ ការសន្មតិសង្រែក ការសន្មតិឈើច្រត់ និង​សង្រែក មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជាទីបំផុត។ ការសន្មតិឈើច្រត់ និងសង្រែក​មានវត្ថុ និងបុគ្គលជាខាងដើម មាន​ញត្តិជាកណ្តាល មានកម្មវាចា​ជាទីបំផុត។

បករណៈសំដែងអំពីអំណាចប្រយោជន៍

[៩២] ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទ ដល់សាវ័កទាំងឡាយ ព្រោះអាស្រ័យ​អំណាច​ប្រយោជន៍​១០យ៉ាង គឺដើម្បីសេចក្តីល្អដល់សង្ឃ១ ដើម្បីនៅសប្បាយ​ដល់សង្ឃ១ ដើម្បី​សង្កត់​សង្កិន​នូវបុគ្គលទាំងឡាយ ដែលមិនមានសេចក្តីអៀនខ្មាស១ ដើម្បីនៅជាសុខ​ស្រួល ដល់​ភិក្ខុទាំងឡាយ ដែលមានសីលជាទីស្រឡាញ់១ ដើម្បី​រារាំងនូវអាសវធម៌​ទាំង​ឡាយ ក្នុងបច្ចុប្បន្ន១ ដើម្បីកំចាត់បង់នូវអាសវធម៌ទាំងឡាយ ក្នុងបរលោក១ ដើម្បីញុំាង​បុគ្គលទាំងឡាយ ដែល​មិនទាន់​ជ្រះថ្លា ឲ្យជ្រះថ្លាឡើង១ ដើម្បីញុំាងបុគ្គលទាំងឡាយ ដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះ​ថ្លាឡើង១ ដើម្បី​តំកល់​នៅមាំ នៃព្រះសទ្ធម្ម១ ដើម្បី​អនុគ្រោះដល់វិន័យ១។

[៩៣] អំណាចប្រយោជន៍ណា ដែលជាសេចក្តី​ល្អដល់សង្ឃ អំណាចប្រយោជន៍​នោះ ឈ្មោះថា សប្បាយដល់សង្ឃ អំណាចប្រយោជន៍ណាសប្បាយដល់សង្ឃ អំណាច​ប្រយោជន៍​នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីសង្កត់សង្កិន នូវបុគ្គលទាំងឡាយ ដែល​មិនមានសេចក្តី​អៀនខ្មាស អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីសង្កត់សង្កិន​នូវ​បុគ្គល​ទាំងឡាយ ដែលមិនមាន​សេចក្តីអៀនខ្មាស អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បី​នៅជាសុខស្រួល ដល់ភិក្ខុទាំងឡាយ ដែលមានសីលជាទីស្រឡាញ់ អំណាចប្រយោជន៍​ណា (ប្រព្រឹត្តទៅ) ដើម្បីនៅជាសុខស្រួលដល់ភិក្ខុទាំងឡាយ ដែល​មានសីលជាទីស្រឡាញ់ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បី​រារាំង​អាសវធម៌ទាំងឡាយ ក្នុង​បច្ចុប្បន្ន អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីរារាំង​នូវអាសវធម៌ទាំងឡាយ​ក្នុង​បច្ចុប្បន្ន អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីកំចាត់បង់នូវអាសវធម៌ទាំងឡាយ ក្នុង​បរលោក អំណាចប្រយោជន៍ណា (ប្រព្រឹត្ត​ទៅ) ដើម្បីកំចាត់បង់នូវអាសវធម៌ទាំងឡាយ ក្នុង​បរលោក អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីញុំាងបុគ្គល​ទាំងឡាយ ដែល​មិនទាន់​ជ្រះថ្លា ឲ្យជ្រះថ្លាឡើង អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីញុំាងបុគ្គល​ទាំងឡាយ ដែល​មិនទាន់​ជ្រះថ្លា ឲ្យជ្រះថ្លាឡើង អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីញុំាងបុគ្គល​ទាំងឡាយ ដែល​​ជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើង អំណាចប្រយោជន៍ណា (ប្រព្រឹត្ត​ទៅ) ដើម្បីញុំាងបុគ្គល​ទាំងឡាយ ដែល​ជ្រះថ្លាហើយ ឲ្យរឹងរិតតែជ្រះថ្លាឡើង អំណាច​ប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីតម្កល់នៅមាំ នៃព្រះសទ្ធម្ម អំណាច​ប្រយោជន៍​ណា (ប្រព្រឹត្តទៅ) ដើម្បីតម្កល់នៅមាំ នៃព្រះសទ្ធម្ម អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បី​អនុគ្រោះដល់វិន័យ។

[៩៤] អំណាចប្រយោជន៍ណា ដែលជាសេចក្តីល្អដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា សប្បាយដល់សង្ឃ អំណាចប្រយោជន៍ណា ដែលជាសេចក្តីល្អដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីសង្កត់សង្កិននូវបុគ្គលទាំងឡាយ ដែល​មិន​មានសេចក្តីអៀនខ្មាស អំណាចប្រយោជន៍ណា ដែលជាសេចក្តី​ល្អដល់សង្ឃ អំណាចប្រយោជន៍​នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីនៅជាសុខស្រួល ដល់ភិក្ខុទាំង​ឡាយ ដែលមានសីល​ជាទី​ស្រឡាញ់ អំណាចប្រយោជន៍ណា ដែលជាសេចក្តីល្អ​ដល់​សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីរារាំងនូវអាសវធម៌ទាំងឡាយ ក្នុងបច្ចុប្បន្ន អំណាចប្រយោជន៍ណា ដែលជាសេចក្តីសប្បាយដល់សង្ឃ អំណាច​ប្រយោជន៍​នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីកំចាត់​បង់នូវអាសវធម៌ទាំងឡាយ ក្នុង​បរលោក អំណាចប្រយោជន៍ណា ដែលជាសេចក្តីល្អដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីញុំាងបុគ្គលទាំងឡាយ ដែលមិនទាន់​ជ្រះថ្លា ឲ្យជ្រះថ្លាឡើង អំណាចប្រយោជន៍ណា ដែលជាសេចក្តីល្អដល់សង្ឃ អំណាច​ប្រយោជន៍​នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីញុំាងបុគ្គលទាំងឡាយ ដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើង អំណាចប្រយោជន៍ណា ដែលជាសេចក្តីល្អដល់សង្ឃ អំណាចប្រយោជន៍​នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីតំកល់នៅមាំ នៃព្រះសទ្ធម្ម អំណាចប្រយោជន៍ណា ដែលជា​សេចក្តី​ល្អដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីអនុគ្រោះ​ដល់វិន័យ។

[៩៥] អំណាចប្រយោជន៍ណា ដែលជាសេចក្តីសប្បាយ​ដល់សង្ឃ អំណាច​ប្រយោជន៍​នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីសង្កត់សង្កិននូវបុគ្គលទាំងឡាយ ដែលមិនមាន​សេចក្តី​អៀនខ្មាស អំណាចប្រយោជន៍ណា ដែលជាសេចក្តីសប្បាយដល់សង្ឃ អំណាច​ប្រយោជន៍​នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីនៅជាសុខស្រួលដល់ភិក្ខុទាំងឡាយ ដែល​មានសីលជាទីស្រឡាញ់ អំណាចប្រយោជន៍ណា ដែលជាសេចក្តីសប្បាយដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីរារាំងនូវអាសវធម៌ទាំងឡាយ ក្នុង​បច្ចុប្បន្ន អំណាចប្រយោជន៍ណា ដែលជា​សេចក្តី​សប្បាយដល់សង្ឃ អំណាចប្រយោជន៍​នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីកំចាត់​បង់នូវអាសវធម៌ទាំងឡាយ ក្នុងបរលោក អំណាចប្រយោជន៍ណា ដែលជាសេចក្តីសប្បាយដល់​សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីញុំាងបុគ្គលទាំងឡាយ ដែល​មិនទាន់​ជ្រះថ្លា ឲ្យជ្រះថ្លាឡើង អំណាចប្រយោជន៍ណា ដែលជាសេចក្តីសប្បាយដល់សង្ឃ អំណាច​ប្រយោជន៍​នោះ ឈ្មោះ​ថា (ប្រព្រឹត្តទៅ) ដើម្បីញុំាងបុគ្គលទាំងឡាយ ដែលជ្រះថ្លាហើយ ឲ្យ​រឹង​រឹត​តែ​ជ្រះថ្លា​ឡើង អំណាចប្រយោជន៍ណា ដែលជាសេចក្តីសប្បាយដល់សង្ឃ អំណាច​ប្រយោជន៍​​នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីតំកល់នៅមាំ នៃព្រះសទ្ធម្ម អំណាច​ប្រយោជន៍ណា ដែលជា​សេចក្តីសប្បាយដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីអនុគ្រោះ​ដល់វិន័យ អំណាចប្រយោជន៍ណា ដែលជា​សេចក្តី​សប្បាយ​ដល់សង្ឃ អំណាចប្រយោជន៍នោះ ឈ្មោះថា ជាសេចក្តីល្អដល់សង្ឃ។

[៩៦] អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីសង្កត់សង្កិននូវបុគ្គលទាំងឡាយ ដែលមិនមាន​សេចក្តី​អៀនខ្មាស។បេ។ អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីនៅ​ជាសុខ​ស្រួល​ដល់ភិក្ខុទាំងឡាយ ដែលមានសីលជាទីស្រឡាញ់។បេ។ អំណាច​ប្រយោជន៍​ណា (ប្រព្រឹត្ត​ទៅ) ដើម្បីរារាំងនូវអាសវធម៌ទាំងឡាយ ក្នុងបច្ចុប្បន្ន។បេ។ អំណាច​ប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីកំចាត់​បង់នូវអាសវធម៌ទាំងឡាយ ក្នុង​បរលោក។បេ។ អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីញុំាងជនទាំងឡាយ ដែល​មិនទាន់​ជ្រះថ្លា ឲ្យជ្រះថ្លាឡើង។បេ។ អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បី​ញុំាងជន ដែលជ្រះថ្លាហើយ ឲ្យ​រឹង​រឹត​តែ​ជ្រះថ្លាឡើង។បេ។ អំណាច​ប្រយោជន៍​ណា (ប្រព្រឹត្តទៅ) ដើម្បីតំកល់នៅមាំ នៃព្រះសទ្ធម្ម។បេ។ អំណាចប្រយោជន៍ណា (ប្រព្រឹត្ត​ទៅ) ដើម្បីអនុគ្រោះ​ដល់វិន័យ អំណាចប្រយោជន៍នោះ ឈ្មោះថា ជាសេចក្តី​ល្អដល់​សង្ឃ អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីអនុគ្រោះ​ដល់វិន័យ អំណាចប្រយោជន៍នោះ ឈ្មោះថា ជាសេចក្តី​សប្បាយដល់​សង្ឃ អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បី​អនុគ្រោះ​ដល់វិន័យ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីសង្កត់​សង្កិន​នូវបុគ្គលទាំងឡាយ ដែលមិនមានអៀនខ្មាស អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីអនុគ្រោះដល់វិន័យ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីនៅជា​សុខស្រួលដល់ភិក្ខុទាំងឡាយ ដែលមានសីលជាទីស្រឡាញ់ អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីអនុគ្រោះដល់វិន័យ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីរារាំងនូវអាសវធម៌ទាំងឡាយ ក្នុងបច្ចុប្បន្ន អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីអនុគ្រោះដល់វិន័យ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីកំចាត់​បង់នូវអាសវធម៌ទាំងឡាយ ក្នុងបរលោក អំណាច​ប្រយោជន៍​ណា (ប្រព្រឹត្តទៅ) ដើម្បី​អនុគ្រោះ​ដល់វិន័យ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីញុំាង​ជនទាំងឡាយ ដែល​មិនទាន់​ជ្រះថ្លា ឲ្យជ្រះថ្លាឡើង អំណាចប្រយោជន៍ណា (ប្រព្រឹត្តទៅ) ដើម្បីអនុគ្រោះដល់វិន័យ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីញុំាង​ជនទាំងឡាយ ដែលជ្រះថ្លាហើយ ឲ្យ​រឹង​រឹត​តែ​ជ្រះថ្លាឡើង អំណាចប្រយោជន៍ណា (ប្រព្រឹត្ត​ទៅ) ដើម្បីអនុគ្រោះដល់វិន័យ អំណាចប្រយោជន៍នោះ ឈ្មោះថា (ប្រព្រឹត្តទៅ) ដើម្បីតំកល់នៅមាំ នៃព្រះសទ្ធម្ម។

[៩៧] ក្នុងបករណៈ សំដែង​អំណាចប្រយោជន៍ (នេះ) បណ្ឌិតត្រូវដឹងថា មានអត្ថ១រយ ធម៌​១រយ និរុត្តិ២រយ និងញាណ៤រយ។

ចប់ បករណៈ អំពីអំណាចប្រយោជន៍។

ចប់ មហាវគ្គ (ពួកធំៗ)។

ឧទ្ទាន គឺបញ្ជីរឿងនៃបករណៈ អំពីអំណាចប្រយោជន៍នោះដូច្នេះ

[៩៨] មុនដម្បូងនិយាយអំពីបុច្ឆាក្នុងវារៈទាំង៨យ៉ាង១ តមកទៀត និយាយ​អំពីវិសជ្ជនា​ក្នុងវារៈ៨យ៉ាង ក្នុងបច្ច័យទាំងឡាយ១ និយាយអំពីវារៈ១៦ របស់ភិក្ខុទាំងឡាយ១ និយាយ​​អំពី​វារៈ​១៦របស់ភិក្ខុនីទាំងឡាយ១ និយាយអំពីប្រភេទជាចន្លោះនៃ​បេយ្យាលៈ១ និយាយ​អំពី​ការស្រង់សេចក្តីមួយៗ ឡើងទៅ១ និយាយអំពីបវារណា១ និយាយអំពី​អំណាច​​ប្រយោជន៍១ និយាយ​អំពីការរួបរួមសេចក្តីដែលជាពួកធំៗ១។

គាថាសង្គណិកៈ [អដ្ឋកថា ហៅថា បឋមគាឋាសង្គណិកៈ (គាថាឆ្លូកឆ្លាស់ជាដំបូង)។]

[៩៩] ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់សួរព្រះឧបាលិត្ថេរដ៏មានអាយុថា អ្នកធ្វើចីវរឆៀងស្មា​ម្ខាង រួចប្រណម្យអញ្ជលី ធ្វើហាក់ដូចជាមានបំណង (អ្វីមួយ) មកក្នុងទីនេះ ដើម្បីអ្វី។ ព្រះ​ឧបាលិ​ត្ថេរ ក្រាបបង្គំទូលសួរថា សិក្ខាបទទាំងឡាយណា ដែលព្រះអង្គបានបញ្ញត្តទុក ក្នុង​វិន័យ​ទាំងពីរ តែងមកកាន់ឧទ្ទេសរាល់ៗថ្ងៃឧបោសថ សិក្ខាបទទាំងនោះ មានប៉ុន្មាន ទ្រង់បញ្ញត្ត​ក្នុងនគរ​ណា​ខ្លះ។ ព្រះអង្គ ទ្រង់ត្រាស់តបថា អ្នកមានប្រាជ្ញាមោះមុតល្អហើយ អ្នកសួរដោយ​ឧបាយ ព្រោះ​ហេតុ​នោះ តថាគតនឹងប្រាប់អ្នក តាមទំនងដែលតថាគតជា​អ្នកឈ្លាសវៃ។ សិក្ខាបទ​ទាំងឡាយ​ណា ដែលតថាគតបានបញ្ញត្តទុក ក្នុង​វិន័យ​ទាំងពីរ តែងមកកាន់​ឧទ្ទេស​រាល់ៗថ្ងៃ​ឧបោសថ សិក្ខាបទ​នោះ មាន៣៥០សិក្ខាបទ តថាគត​បញ្ញត្ត​ក្នុងនគរទាំង៧។

[១០០] ព្រះឧបាលិត្ថេរ ក្រាបបង្គំ​ទូលសួរថា សិក្ខាបទ​ដែលទ្រង់បញ្ញត្ត​ក្នុងនគរទាំង​៧នោះ តើនគរណាខ្លះ។ សូមព្រះអង្គដោះស្រាយនូវប្រាស្នានោះ​របស់ខ្ញុំព្រះអង្គ យើងខ្ញុំ​ទាំងឡាយ នឹង​ពិចារណា នូវគន្លង​ពាក្យរបស់ព្រះអង្គ ហើយប្រតិបត្តិតាម ការប្រតិបត្តិ​តាមនោះ នឹងជា​ប្រយោជន៍ ដល់យើងខ្ញុំទាំងឡាយ។ ឯសិក្ខាបទទាងឡាយ ដែល​តថាគត​​បញ្ញត្ត​ (ក្នុងនគរ​ទាំង៧​នោះ) គឺ នគរវេសាលី១ រាជគ្រឹះ១ សាវត្ថី១ អាឡវី១ កោសម្ពី១ ដែនសក្កៈ១ ដែនភគ្គៈ។

[១០១] ព្រះឧបាលិត្ថេរ ក្រាបបង្គំទូលសួរថា សិក្ខាបទប៉ុន្មាន ដែលទ្រង់បញ្ញត្ត​ក្នុងនគរ​វេសាលី សិក្ខាបទប៉ុន្មាន ដែលទ្រង់បញ្ញត្តក្នុងនគររាជគ្រឹះ សិក្ខាបទប៉ុន្មាន ដែល​ទ្រង់​បញ្ញត្ត​ក្នុង​នគរសាវត្ថី សិក្ខាបទប៉ុន្មាន ដែលទ្រង់បញ្ញត្ត​ក្នុងនគរអាឡវី សិក្ខាបទប៉ុន្មាន ដែលទ្រង់បញ្ញត្ត ​ក្នុងនគរកោសម្ពី សិក្ខាបទប៉ុន្មាន ដែលទ្រង់បញ្ញត្ត​ ក្នុងដែនសក្កៈ សិក្ខាបទ​ប៉ុន្មាន ដែលទ្រង់បញ្ញត្ត​ក្នុងភគ្គជនបទ ខ្ញុំព្រះអង្គសួរនូវសេចក្តីណា សូមទ្រង់​ព្រះមេត្តាប្រោស ប្រាប់សេចក្តីនោះ ដល់​ខ្ញុំ​ព្រះអង្គ។ ព្រះអង្គ ទ្រង់ត្រាស់ថា តថាគត​បញ្ញត្ត​សិក្ខាបទ១០ ក្នុងនគរវេសាលី តថាគតបញ្ញត្ត​សិក្ខាបទ២១ ក្នុងនគររាជគ្រឹះ តថាគតបញ្ញត្ត​សិក្ខាបទទាំងអស់២៩៤ក្នុងនគរសាវត្ថី តថាគតបញ្ញត្ត​សិក្ខាបទ៦ ក្នុង​នគរអាឡវី តថាគតបញ្ញត្ត​សិក្ខាបទ៨ ក្នុងនគរកោសម្ពី តថាគតបញ្ញត្ត​សិក្ខាបទ៨ ក្នុង​ដែនសក្កៈ តថាគតបញ្ញត្ត​សិក្ខាបទ៣ ក្នុងដែនភគ្គៈ។ សិក្ខាបទ​ទាំងឡាយ​ណា ដែល​តថាគតបញ្ញត្តក្នុងនគរវេសាលី អ្នកចូរប្រុងស្តាប់សិក្ខាបទទាំងនោះ​ ដូចសំដែង​តទៅ​នេះ។ មេថុនធម្មសិក្ខាបទ១ មនុស្សវិគ្គហសិក្ខាបទ១ ឧត្តរិមនុស្សធម្មសិក្ខាបទ១ អតិរេក​សិក្ខាបទ [បឋមកឋិនសិក្ខាបទ]១ កាឡកសិក្ខាបទ១ ភូតគាមសិក្ខាបទ១ បរម្បរាភត្ត​សិក្ខាបទ១ ទន្តបោណសិក្ខាបទ១ អចេលកសិក្ខាបទ១ ភិក្ខុនីសុអក្កោសកសិក្ខាបទ១ ទាំង១០​សិក្ខាបទនេះ តថាគតបញ្ញត្ត​ក្នុងនគរវេសាលី។ សិក្ខាបទទាំងឡាយណា ដែល​តថាគត​បញ្ញត្ត​ក្នុងនគររាជគ្រឹះ អ្នកចូរប្រុងស្តាប់សិក្ខាបទទាំងនោះ ដូចសំដែងតទៅ​នេះ។ អទិន្នាទាន​សិក្ខាបទ១ (សញ្ញាចិកសិក្ខាបទ [ក្នុងទីនេះ មានកំណត់ថា សិក្ខាបទ​ដែល​ទ្រង់បញ្ញត្តក្នុងក្រុងរាជគ្រឹះ ២១ សិក្ខាបទ តែបានរាប់តាមបាលីទៅ​ឃើញតែ​២០​សិក្ខាបទ លុះពិនិត្យមើលក្នុងមហាវិភង្គ ឃើញថា សញ្ញាចិកសិក្ខាបទនេះ ក៏ទ្រង់​បញ្ញត្ត​ក្នុងក្រុងរាជគ្រឹះដែរ។]១) អនុទ្ធំសនសិក្ខាបទទាំង​ពីរ ភេទសិក្ខាបទទាំងពីរ អន្តរវាសក​សិក្ខាបទ [ចីវរប្បដិគ្គហណសិក្ខាបទ។]១ រូបិយសិក្ខាបទ១ សុត្តវិញ្ញត្តិសិក្ខាបទ១ ឧជ្ឈាបនក​សិក្ខាបទ១ បាចិតបិណ្ឌសិក្ខាបទ [បរិបាចនសិក្ខាបទ]១ គណភោជន​សិក្ខាបទ១ វិកាលភោជនសិក្ខាបទ១ ចារិត្តសិក្ខាបទ១ នហានសិក្ខាបទ១ ឩនវីស​សិក្ខាបទ១ ចីវរទានសិក្ខាបទ [ខិយ្យធម្មសិក្ខាបទ]១ វោសាសន្តិសិក្ខាបទ [កុលេសុនិមន្តិត​​សិក្ខាបទ]១ សិក្ខាបទទាំងនេះ តថាគតបញ្ញត្ត ក្នុងនគររាជគ្រឹះ។ គិរគ្គសិក្ខាបទ១ ចារិកសិក្ខាបទ១ ឆន្ទទានសិក្ខាបទ [បីសិក្ខាបទខាងចុងនេះ ជា​សិក្ខាបទភិក្ខុនី]១ (សិក្ខាបទទាំងនេះ រួមពីលើមក ត្រូវជា)២១សិក្ខាបទ តថាគតបញ្ញត្ត ក្នុងក្រុងរាជគ្រឹះនោះដែរ។ សិក្ខាបទទាំងឡាយណា ដែល​តថាគត​បញ្ញត្តក្នុងនគរសាវត្ថី អ្នកចូរប្រុងស្តាប់សិក្ខាបទទាំងនោះ​ ដូចសំដែង​តទៅនេះ។ បារាជិក​សិក្ខាបទ៤ សង្ឃាទិសេស​សិក្ខាបទ១៦ អនិយតសិក្ខាបទ២ និស្សគ្គិយសិក្ខាបទ៣៤ [ឃើញក្នុង​គម្ពី​ឱរុប និងគម្ពីរ​ភូមាថា ២៤។ ឃើញក្នុងគម្ពីរ (ស្លឹករឹត) ខ្លះថា ៣៤។ ពាក្យថា ៣៤នេះ គួរជាង។ ដ្បិតចំនួនសិក្ខាបទទាំងអស់ក្នុងមហាវិភង្គ យើងបានជ្រើសរើសរួចហើយ។ សេចក្តីពិតថា ក្នុងមហាវិភង្គនោះ មាននិស្សគ្គិយ​សិក្ខាបទចំនួន​៣៤ ដែល​ព្រះមានព្រះភាគ ទ្រង់បញ្ញត្ត​ក្នុងក្រុង​សាវត្ថី។] សិក្ខាបទ ១៥៦ ដែលតថាគត​ហៅថា ខុទ្ទកសិក្ខាបទ គារយ្ហសិក្ខាបទ១០ និងសេក្ខិយវត្ត​៧២។ រួមទាំងអស់ត្រូវជា​សិក្ខាបទ២៩៤ ដែលតថាគតបញ្ញត្ត ក្នុងនគរសាវត្ថី។ សិក្ខាបទ​ទាំងឡាយ​ណា ដែល​តថាគតបញ្ញត្ត ក្នុងនគរអាឡវី អ្នកចូរប្រុងស្តាប់សិក្ខាបទទាំងនោះ​ ដូចសំដែង​តទៅនេះ។ កុដិការសិក្ខាបទ១ កោសិយសិក្ខាបទ១ បឋមសហសេយ្យសិក្ខាបទ១ បឋវីខណន​សិក្ខាបទ១ ភូតគាមសិក្ខាបទ១ សប្បាណកសិក្ខាបទ១ សិក្ខាបទទាំង​៦នេះ តថាគត​បញ្ញត្ត ក្នុងនគរអាឡវី។ សិក្ខាបទទាំងឡាយណា ដែលតថាគតបញ្ញត្ត ក្នុងនគរកោសម្ពី អ្នក​ចូរ​ប្រុង​ស្តាប់សិក្ខាបទទាំងនោះ​ ដូចសំដែង​តទៅនេះ។ មហល្លកសិក្ខាបទ [ក្នុង​តេរសកណ្ឌ (សង្ឃាទិសេស)]១ ទុព្វចជាតិកសិក្ខាបទ១ អញ្ញវាទកសិក្ខាបទ១ មហល្លក​សិក្ខាបទ [ក្នុង​បាចិត្តិយ​កណ្ឌ (ភូតគាមវគ្គ)]១ សុរាបានសិក្ខាបទ១ អនាទរិយសិក្ខាបទ១ សហធម្មិកសិក្ខាបទ១ សុរុសុរុការក​សិក្ខាបទ១ ជាគំរប់៨។ សិក្ខាបទទាំងឡាយណា ដែលតថាគត​បញ្ញត្ត ក្នុង​ដែន​សក្កៈ ចូរអ្នក​ប្រុងស្តាប់សិក្ខាបទទាំងនោះ​ ដូចសំដែង​តទៅនេះ។ ឯឡកលោមធោវាបនសិក្ខាបទ១ បត្ត​សិក្ខាបទ [ឩនបញ្ចពន្ធនសិក្ខាបទ]១ ឱវាទសិក្ខាបទ [ភិក្ខុនូបស្សយសិក្ខាបទ]១ ភេសជ្ជសិក្ខាបទ [មហានាមសិក្ខាបទ]១ សូចិឃរសិក្ខាបទ១ អារញ្ញកសេនាសន​សិក្ខាបទ១ ទាំង៦សិក្ខាបទនេះ តថាគត​បញ្ញត្ត ក្នុង​ក្រុងកបិលព័ស្តុ។ ឧទកសុទ្ធិយសិក្ខាបទ និងឱវាទុបសង្កមនសិក្ខាបទ ក្នុង​ភិក្ខុនី​វិភង្គ ក៏​តថាគតបញ្ញត្ត (ក្នុងដែន​សក្កៈដែរ)។ សិក្ខាបទទាំងឡាយណា ដែលតថាគតបញ្ញត្តក្នុង ដែន​ភគ្គៈ ចូរអ្នកប្រុងស្តាប់សិក្ខាបទទាំងនោះ​ ដូចសំដែង​តទៅនេះ។ ជោតិ​សមាទហនវិសិព្វន​​សិក្ខាបទ១ សាមិសសិក្ខាបទ១ សសិត្ថកសិក្ខាបទ១។ បារាជិក​សិក្ខាបទ៤ សង្ឃាទិសេសសិក្ខាបទ​៧ និស្សគ្គិយសិក្ខាបទ៨ ខុទ្ទកសិក្ខាបទ៣២ បាដិទេសនីយ​សិក្ខាបទ២ សេក្ខិយសិក្ខាបទ៣ ទាំង​៥៦​សិក្ខាបទ (នេះ) ព្រះពុទ្ធ​ដែល​ជាអាទិច្ចពន្ធុ ទ្រង់បញ្ញត្ត​ក្នុងនគរទាំង​៦ សិក្ខាបទ​ទាំងអស់​មាន​២៩៤ ព្រះគោតម​ដ៏មាន​យស ទ្រង់បញ្ញត្ត​ក្នុងនគរសាវត្ថី។

[១០២] ខ្ញុំព្រះអង្គបានសួរហើយ នូវប្រស្នាណា ព្រះអង្គក៏បានសំដែងហើយ ដល់​ខ្ញុំព្រះអង្គ (១ទៀត) ពាក្យណាដែលខ្ញុំព្រះអង្គ បានទូលសួរហើយ ព្រះអង្គក៏បាន​ព្យាករពាក្យនោះ ដោយ​មិនមានលើសខ្វះ។ ខ្ញុំព្រះអង្គ សូមសួរ​នូវប្រស្នាដោយឡែកទៀត សូមទ្រង់សំដែង​នូវប្រស្នានោះ​មក។ សូមសួរថា គរុកាបត្តិក្តី លហុកាបត្តិក្តី សាវសេសាបត្តិក្តី អនវសេសាបត្តិក្តី ទុដ្ឋុល្លាបត្តិក្តី អទុដ្ឋុល្លាបត្តិក្តី ភិក្ខុទាំងឡាយ ដែល​ត្រូវ​អាបត្តិ ជាយាវតតិយកាក្តី (សិក្ខាបទ) ដែលជា សាធារណប្បញ្ញត្តិក្តី ជា​អសាធារណប្បញ្ញត្តិក្តី វិបត្តិទាំងឡាយ តែងរម្ងាប់ ដោយសមថៈ​ទាំងឡាយ​ណាក្តី សូម​ព្រះអង្គព្យាករ នូវពាក្យទាំងឡាយ មានអាបត្តិ​ជាដើមនេះ។ ហ៏ យើងទាំង​ឡាយ នឹងស្តាប់នូវព្រះពុទ្ធដីការបស់​ព្រះអង្គ។ អាបត្តិទាំងឡាយ ដែលចាត់​ជា​គរុកាបត្តិ មាន៣១ [រាប់យក​បារាជិកាបត្តិរបស់ភិក្ខុ៤ របស់ភិក្ខុនី៤ ទាំងរាប់សង្ឃាទិសេសាបត្តិ របស់ភិក្ខុ១៣ របស់​ភិក្ខុនី១០ មកបូកផ្សំគ្នា ត្រូវជាគរុកាបត្តិមាន៣១។] អាបត្តិទាំងឡាយ ដែល​ចាត់ជា​អនវសេសា​បត្តិ​មាន៨ មកក្នុងទីនេះ អាបត្តិទាំងឡាយណា ជាគរុកាបត្តិក្តី អាបត្តិទាំង​នោះ ហៅថា ទុដ្ឋុល្លាបត្តិ អាបត្តិទាំងឡាយណា ជាទុដ្ឋុល្លាបត្តិ អាបត្តិទាំងនោះ ហៅថា សីលវិបត្តិ។ បារាជិកាបត្តិ និង​សង្ឃាទិសេសាបត្តិ ព្រះសម្មាសម្ពុទ្ធ ទ្រង់ហៅថា សីល​វិបត្តិ។ ថុល្លច្ចយាបត្តិ បាចិត្តិយាបត្តិ បាដិទេសនីយាបត្តិ ទុក្កដាបត្តិ និង​ទុព្ភាសិតាបត្តិ ដូចយ៉ាងភិក្ខុណា មានសេចក្តី​ប៉ុន​ប៉ង​នឹង​សើច​លេង​ហើយជេរ។ អាបត្តិទាំងនេះ ព្រះ​សម្មាសម្ពុទ្ធ ទ្រង់ត្រាស់ថា ជាអាចារវិបត្តិ។

[១០៣] ភិក្ខុទាំងឡាយ ដែលអសទ្ធម្មរួបរឹត ជាអ្នកអាប់ប្រាជ្ញា ដែលមោហៈបិទបាំង ប្រកាន់​​ទិដ្ឋិខុស តែងពោលបង្កាច់ នូវព្រះសម្មាសម្ពុទ្ធនេះ ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ថា ជាទិដ្ឋិវិបត្តិ។

[១០៤] ភិក្ខុមានសេចក្តីប្រាថ្នាអាក្រក់ លុះក្នុងអំណាច​សេចក្តីប្រាថ្នា ពោលអួត​ឧត្តរិ​មនុស្សធម្ម ដែលមិនមាន (ក្នុងខ្លួន) ដែលមិនពិត ព្រោះហេតុតែអាជីវៈ ព្រោះដំណើរ​អាជីវៈ ជា​ភិក្ខុប្រព្រឹត្តនិយាយដឹកនាំបុរសឲ្យស្រ្តី ដឹកនាំស្ត្រីឲ្យបុរស ព្រោះហេតុតែអាជីវៈ ព្រោះដំណើរ​អាជីវៈ ភិក្ខុពោលថា ភិក្ខុណានៅក្នុងវិហាររបស់អ្នក ភិក្ខុនោះឯង ជា​ព្រះអរហន្ត ព្រោះ​ហេតុ​តែ​អាជីវៈ ព្រោះដំណើរអាជីវៈ ភិក្ខុសូមបណីតភោជនទាំងឡាយ ដើម្បីប្រយោជន៍​ដល់ខ្លួន មក​បរិភោគ ព្រោះហេតុតែអាជីវៈ ព្រោះដំណើរអាជីវៈ ភិក្ខុនី​សូមបណីតភោជនទាំងឡាយ ដើម្បី​ប្រយោជន៍​​ដល់ខ្លួន យកមកបរិភោគ ព្រោះហេតុតែ​អាជីវៈ ព្រោះដំណើរអាជីវៈ ភិក្ខុដែល​មិនមាន​ជម្ងឺ សូមសំឡក្តី បាយក្តី ដើម្បីប្រយោជន៍​ដល់ខ្លួន យកមកបរិភោគ ព្រោះហេតុតែអាជីវៈ ព្រោះ​ដំណើរ​អាជីវៈ។ នេះព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ថា ជាអាជីវវិបត្តិ។

[១០៥] បុគ្គល១១រូប (ត្រូវអាបត្តិក្នុងខណៈ ដែលសង្ឃសូត្រសមនុភាសនកម្ម)​ចប់ ជាគំរប់​៣ដង ចូរអ្នកប្រុងស្តាប់ នូវសេចក្តីនៃបុគ្គលទាំងនោះ ដូចសំដែង​តទៅនេះ គឺ​ឧក្ខិត្តានុវត្តិកភិក្ខុ​មួយ​ពួក ភិក្ខុដែលត្រូវអាបត្តិក្នុង​ខណៈដែល​សង្ឃសូត្រ​សមនុភាសន​កម្ម) ចប់ ជាគំរប់៣ដង ៨រូប អរិដ្ឋភិក្ខុមួយរូប ចណ្ឌកាលីភិក្ខុនីមួយរូប បុគ្គលទាំងប៉ុណ្ណេះ (ត្រូវ​អាបត្តិក្នុងខណៈ ដែលសង្ឃ​សូត្រ​សមនុភាសនកម្ម) ចប់ ជាគំរប់​៣ដង។

[១០៦] សួរថា ព្រះពុទ្ធដែលជាអាទិច្ចពន្ធុ ទ្រង់បញ្ញត្តថា សិក្ខាបទដែលមានកិរិយាកាត់​ចេញ ជាវិនយកម្ម មានប៉ុន្មាន សិក្ខាបទដែលមានកិរិយាបំបែកចេញ ជាវិនយកម្ម មាន​ប៉ុន្មាន សិក្ខាបទ ដែលមានកិរិយាកកាយចេញ ជាវិនយកម្ម មានប៉ុន្មាន អនញ្ញបាចិត្តិយ​សិក្ខាបទ គឺ​បាចិត្តិយៈ ដែលមានពាក្យថា មិនមែនហេតុដទៃ មានប៉ុន្មាន សិក្ខាបទ ដែល​និយាយពីការសន្មតិ​ភិក្ខុ មានប៉ុន្មាន សិក្ខាបទដែលនិយាយពីសាមីចិកម្ម មានប៉ុន្មាន សិក្ខាបទដែលនិយាយ​ពីកំណត់ មានប៉ុន្មាន សិក្ខាបទដែលមានពាក្យថាដឹង មានប៉ុន្មាន។

ឆ្លើយថា ព្រះពុទ្ធជាអាទិច្ចពន្ធុ ទ្រង់បញ្ញត្តថា សិក្ខាបទដែលមានកិរិយាកាត់ចេញ ជា​វិនយកម្ម​ មាន៦ សិក្ខាបទដែលមានកិរិយាបំបែកចេញ ជាវិនយកម្ម មាន១ សិក្ខាបទ ដែល​មាន​កិរិយា​កកាយចេញ ជាវិនយកម្មមាន១ អនញ្ញបាចិត្តិយសិក្ខាបទមាន៤ សិក្ខាបទ​ដែលនិយាយ​ពីការសន្មតិភិក្ខុ មាន៤ សិក្ខាបទដែលនិយាយ​ពីសាមីចិកម្ម មាន​៧ សិក្ខាបទ​ដែលនិយាយ​ពី​កំណត់ មាន១៤ សិក្ខាបទដែលមានពាក្យថាដឹង មាន១៦។

[១០៧] សិក្ខាបទរបស់ភិក្ខុ មាន២២០ ដែលមកកាន់ឧទ្ទេសរាល់ៗថ្ងៃឧបោសថ សិក្ខាបទ​ភិក្ខុនី មាន៣០៤ ដែលមកកាន់ឧទ្ទេស រាល់ៗថ្ងៃឧបោសថ។

សិក្ខាបទ ៤៦ របស់ភិក្ខុ មិនបានទួទៅដល់ពួកភិក្ខុនី សិក្ខាបទ១៣០ របស់ភិក្ខុនី មិនបាន​ទួទៅ​ដល់ពួកភិក្ខុ បូករួមត្រូវជា១៧៦សិក្ខាបទ ជាសិក្ខាបទមិនទួទៅ ដល់បុគ្គល​ទាំងពីរ​ពួក គឺភិក្ខុ និងភិក្ខុនីទេ សិក្ខាបទ​១៧៤ ដែលបុគ្គលទាំងពីរពួកត្រូវសិក្សាស្មើភាគគ្នា។

[១០៨] សិក្ខាបទរបស់ភិក្ខុមាន២២០ តែងមកកាន់ឧទ្ទេសក្នុងថ្ងៃឧបោសថទាំងឡាយ ចូរ​អ្នក​​ប្រុងស្តាប់សិក្ខាបទទាំងនោះ ដូចសំដែង​តទៅនេះ។ បារាជិក៤ សង្ឃាទិសេស១៣ អនិយត២ និស្សគ្គិយៈ៣០ ខុទ្ទកៈ (បាចិត្តិយៈ)៩២ បាដិទេសនីយៈ៤ សេក្ខិយៈ៧៥ ទាំង​២២០នេះ ជា​សិក្ខាបទ​របស់ភិក្ខុ តែងមកកាន់ឧទ្ទេសរាល់ៗថ្ងៃឧបោសថ។

[១០៩] សិក្ខាបទរបស់ពួកភិក្ខុនីមាន៣០៤ តែងមកកាន់​ឧទ្ទេស រាល់ៗថ្ងៃ​ឧបោសថ​ ចូរអ្នក​ប្រុងស្តាប់សិក្ខាបទទាំងនោះ ដូចសំដែង​តទៅនេះ។ បារាជិក៨ សង្ឃាទិសេស១៧ និស្សគ្គិយៈ៣០ ខុទ្ទកៈ (បាចិត្តិយៈ)១៦៦ បាដិទេសនីយៈ៨ សេក្ខិយៈ៧៥ ទាំង៣០៤នេះ ជាសិក្ខាបទរបស់ភិក្ខុនី ដែលមកកាន់ឧទ្ទេសរាល់ៗថ្ងៃឧបោសថ។

[១១០] សិក្ខាបទរបស់ពួកភិក្ខុមាន៤៦ ដែលមិនបាន​ទួទៅ ដល់ពួកភិក្ខុនី ចូរអ្នក​ប្រុងស្តាប់​សិក្ខាបទទាំងនោះ ដូចសំដែង​តទៅនេះ។ សង្ឃាទិសេស៦ អនិយត២ ត្រូវ​ជា៨សិក្ខាបទ និស្សគ្គិយៈ​១២ទៀត ត្រូវជា២០សិក្ខាបទ ខុទ្ទកៈ២២ និងបាដិទេសនីយៈ៤ ទាំង​៤៦នេះ ជាសិក្ខាបទ​របស់ពួកភិក្ខុ មិនបានទួទៅដល់ពួកភិក្ខុនីទេ។

[១១១] សិក្ខាបទរបស់ពួកភិក្ខុនីមាន១៣០ ដែលមិនបាន​ទួទៅ ដល់ពួកភិក្ខុ ចូរអ្នក​ប្រុង​ស្តាប់​​សិក្ខាបទទាំងនោះ ដូចសំដែង​តទៅនេះ។ បារាជិក៤ សង្ឃាទិសេស១០ និស្សគ្គិយៈ​១២ ខុទ្ទកៈ៩៦ បាដិទេសនីយៈ៨ ទាំង១៣០នេះ ជាសិក្ខាបទ​របស់ពួកភិក្ខុនី មិនទួទៅ ដល់​​ភិក្ខុទាំងឡាយទេ។

[១១២] សិក្ខាបទ ​១៧៦ [សិក្ខាបទទាំង ១៧៦ នេះ មិនទួទៅដល់ជនទាំងពីរពួក គឺភិក្ខុ និងភិក្ខុនីទាំងអស់ទេ គឺទួទៅដល់ភិក្ខុ៤៦សិក្ខាបទ ទួទៅដល់ភិក្ខុនី១៣០សិក្ខាបទ។ នេះ​គ្រាន់តែ​បូករួម​សេចក្តីក្នុងបព្វៈ១១០ និង១១១ ខាងដើមប៉ុណ្ណោះ។] ដែលមិនទួទៅ​ដល់បុគ្គលទាំងពីរពួក ចូរអ្នកប្រុងស្តាប់សិក្ខាបទទាំងនោះ ដូចសំដែងតទៅនេះ។ បារាជិក៤ សង្ឃាទិសេស១៦ អនិយត២ និស្សគ្គិយៈ២៤ ខុទ្ទកៈ១១៨ បាដិទេសនីយៈ១២ ទាំង១៧៦នេះ មិនបាន​ទួទៅ​ដល់​បុគ្គលទាំងពីរពួកទេ។

[១១៣] សិក្ខាបទដែលបុគ្គលទាំងពីរពួក ត្រូវសិក្សាស្មើភាគគ្នា មាន១៧៤ ចូរអ្នក​ប្រុង​ស្តាប់​​​សិក្ខាបទទាំងនោះ ដូចសំដែង​តទៅនេះ។ បារាជិក៤ សង្ឃាទិសេស៧ និស្សគ្គិយៈ​១៨ ខុទ្ទកៈ ៧០គត់ សេក្ខិយៈ ៧៥ ដែលបុគ្គលទាំងពីរពួក ត្រូវសិក្សាស្មើភាគគ្នា។

[១១៤] បុគ្គល គឺភិក្ខុ និងភិក្ខុនីទាំងឡាយណា ត្រូវអាបត្តិបារាជិកទាំង៨ហើយ បុគ្គលទាំង​នោះ ជាអ្នកមានកិត្តិសព្ទអាក្រក់ មិនបានលូតលាស់ចំរើនឡើងទេ ជននោះឧបមាដូច​ដើមត្នោត ដែលគេគាស់រំលើង ដូចស្លឹកឈើទុំ (ដែលជ្រុះចាកទង) ដូចថ្មតាន់ (ដែល​បែក​ដាច់ពីគ្នា) ដូច​មនុស្សកំបុតក្បាល ដូចដើមត្នោតកំបុតក។

[១១៥] សង្ឃាទិសេស ២៣ អនិយត ២ និស្សគ្គិយៈ ៤២ បាចិត្តិយៈ ១៨៨ បាដិទេសនីយៈ ១២ សេក្ខិយៈ ៧៥ រម្ងាប់ដោយសមថៈ ៣យ៉ាង គឺសម្មុខាវិន័យ ១ បដិញ្ញាតករណៈ ១ តិណវត្ថារកៈ ១។

[១១៦] ឧបោសថមាន២យ៉ាង បវារណាមាន២យ៉ាង សង្ឃកម្មមាន៤យ៉ាង ដែល​ព្រះជិនស្រី​​ទ្រង់សំដែងទុកមក ឧទ្ទេស (របស់ភិក្ខុ) មាន៥ ឧទ្ទេស (របស់ភិក្ខុនី) មាន៤ មិនមានក្រៅពីនេះទៅទៀតទេ ឯកងនៃអាបត្តិមាន៧។

[១១៧] អធិករណ៍ មាន៤យ៉ាង រម្ងាប់ដោយសមថៈ៧ គឺរម្ងាប់ដោយសមថៈ២ខ្លះ ៤ខ្លះ ៣ខ្លះ ឯកិច្ចាធិរណ៍ រម្ងាប់ដោយសមថៈ១។

[១១៨] សិក្ខាបទណា ដែលតថាគតហៅថា បារាជិក ចូរអ្នកប្រុងស្តាប់សិក្ខាបទនោះ ដូច​សំដែង​តទៅនេះ។ បុគ្គលដែលឃ្លាតខុស ភ្លាត់របូត ចាកព្រះសទ្ធម្មទាំងឡាយហើយ សំវាស មិនមាន​ក្នុងបុគ្គលនោះឡើយ ព្រោះហេតុនោះ សិក្ខាបទនុ៎ះ តថាគតហៅថា បារាជិក។

[១១៩] សិក្ខាបទណា ដែលតថាគតហៅថា សង្ឃាទិសេស ចូរអ្នកប្រុងស្តាប់​សិក្ខាបទ​នោះ ដូចសំដែង​តទៅនេះ។ សង្ឃឲ្យបរិវាសទាញមក ដាក់ក្នុងមូលាបត្តិ ឲ្យមានត្ត ឲ្យ​អព្ភាន ព្រោះ​ហេតុ​នោះ សិក្ខាបទនុ៎ះ តថាគតហៅថា សង្ឃាទិសេស។

[១២០] សិក្ខាបទណា ដែលតថាគតហៅថា អនិយត ចូរអ្នកប្រុងស្តាប់សិក្ខាបទនោះ ដូច​សំដែង​​តទៅនេះ។ ពាក្យថា អនិយត បានសេចក្តីថា មិនទៀង មានចំណែក​មិនតែមួយទេ បណ្តាអាបត្តិទាំង៣យ៉ាង (វិន័យធរគប្បី​កាត់តាម) អាបត្តិណាមួយ ដែលតថាគតហៅថា អនិយត។

[១២១] សិក្ខាបទណា ដែលតថាគតហៅថា ថុល្លច្ច័យ ចូរអ្នកប្រុងស្តាប់សិក្ខាបទនោះ ដូច​សំដែង​តទៅនេះ។ ភិក្ខុណាសំដែង (អាបត្តិ) ក្នុងទីជិតភិក្ខុមួយរូប ឬក៏ភិក្ខុណាទទួល​អាបត្តិនោះ ទោស (របស់ភិក្ខុអ្នកទទួល) មិនមែនមានដូចជាភិក្ខុអ្នកសំដែងនោះឡើយ ព្រោះ​ហេតុដូច្នោះ សិក្ខាបទនុ៎ះ ទើបតថាគតហៅថា ថុល្លច្ច័យ។

[១២២] សិក្ខាបទណា ដែលតថាគតហៅថា និស្សគ្គិយៈ ចូរអ្នកប្រុងស្តាប់សិក្ខាបទនោះ ដូច​សំដែង​តទៅនេះ។ ភិក្ខុលះបង់ (វត្ថុណាមួយ) ក្នុងកណ្តាលជំនុំសង្ឃ ឬកណ្តាល​គណៈ ពុំនោះ​សោត ចំពោះបុគ្គលមួយរូប ក្នុងទីជាមួយគ្នា រួចហើយទើបសំដែងអាបត្តិចេញ ព្រោះ​ហេតុដូច្នោះ សិក្ខាបទនុ៎ះ តថាគតហៅថា និស្សគ្គិយៈ។

[១២៣] សិក្ខាបទណា ដែលតថាគតហៅថា បាចិត្តិយៈ ចូរអ្នកប្រុងស្តាប់សិក្ខាបទនោះ ដូច​សំដែង​តទៅនេះ។ សិក្ខាបទណា ញុំាងកុសលធម៌ឲ្យធ្លាក់ចុះ ប្រទូស្តចំពោះ​អរិយមគ្គ ជាហេតុ​ធ្វើចិត្តឲ្យវង្វេង ព្រោះ​ហេតុ​ដូច្នោះ សិក្ខាបទនុ៎ះ តថាគតហៅថា បាចិត្តិយៈ។

[១២៤] សិក្ខាបទណា ដែលតថាគតហៅថា បាដិទេសនីយៈ ចូរអ្នកប្រុងស្តាប់​សិក្ខាបទ​នោះ ដូចសំដែង​តទៅនេះ។ ភិក្ខុមិនមែនជាញាតិ ទទួលភោជនខ្លួនឯង (អំពីដៃ​ភិក្ខុនី) ដែលរក​បានដោយកម្រ ហើយបរិភោគ សិក្ខាបទនុ៎ះ តថាគតហៅថា គារយ្ហៈ (បាដិទេសនីយៈ)។ ភិក្ខុកំពុង​ឆាន់ក្នុងទីដែលគេនិមន្ត បើមានភិក្ខុនីបង្គាប់គេ ឲ្យចាត់ចែង (ភោជន) តាមសេចក្តី​ពេញចិត្ត (ខ្លួន) ក្នុងទីនោះ ហើយភិក្ខុមិនហាមឃាត់ ចេះតែ​ឆាន់​ក្នុងទីនោះ សិក្ខាបទនុ៎ះ តថាគត​ហៅថា គារយ្ហៈ។ ភិក្ខុមិនមានជម្ងឺ ទៅកាន់ត្រកូល ដែល​មានចិត្តសទ្ធា តែមានភោគៈតិច ដែល​គេ​មិនមានសេចក្តីខ្វល់ខ្វាយ ហើយបរិភោគក្នុងផ្ទះ នៃត្រកូលនោះ សិក្ខាបទនុ៎ះ តថាគត​ហៅថា គារយ្ហៈ។ បើភិក្ខុ (មិនមានជម្ងឺ) នៅក្នុងព្រៃ ដែលប្រកបដោយរង្កៀស ប្រកបដោយភ័យ (ទទួល​ខាទនីយភោជនីយាហារ) ដែលគេ​មិន​បានឲ្យដំណឹងជាមុន ហើយបរិភោគក្នុងទីនោះ សិក្ខាបទ​នុ៎ះ តថាគត​ហៅថា គារយ្ហៈ។ ភិក្ខុនីមិនមែនជាញាតិ ទៅសូមវត្ថុ ដែលពួកជនដទៃ តែង​រាប់​អាន​ថា ជារបស់​អញ ទោះជាទឹកដោះថ្លាក្តី ប្រេងក្តី ទឹកឃ្មុំក្តី ទឹកអំពៅក្តី ត្រីសាច់ក្តី ទឹកដោះ​ស្រស់ ឬទឹកដោះជូរក្តី ដោយខ្លួនឯង ភិក្ខុនី (នោះ) ដល់ហើយនូវសេចក្តី​តិះដៀល ក្នុងសាសនា​ព្រះ​សុគត គឺត្រូវបាដិទេសនីយៈ។

[១២៥] សិក្ខាបទណា ដែលតថាគតហៅថា ទុក្កដ ចូរអ្នកប្រុងស្តាប់សិក្ខាបទនោះ ដូច​សំដែង​​តទៅនេះ។ អំពើអាក្រក់ណា ទោះខុសក្តី ឆ្គាំឆ្គងក្តី ភ្លាំងភ្លាត់ក្តី មនុស្សធ្វើអំពើបាប​ណាមួយ ទោះក្នុងទីចំពោះមុខក្តី ក្នុងទីកំបាំងមុខក្តី អ្នកប្រាជ្ញទាំងឡាយ តែងហៅថា អំពើអាក្រក់ ព្រោះ​ហេតុដូច្នោះ សិក្ខាបទនុ៎ះ តថាគតហៅថា ទុក្កដ។

[១២៦] សិក្ខាបទណា ដែលតថាគតហៅថា ទុព្ភាសិត ចូរអ្នកប្រុងស្តាប់សិក្ខាបទនោះ ដូច​សំដែង​តទៅនេះ។ បទណា ដែលបុគ្គលពោលអាក្រក់ក្តី ភ្លាំងភ្លាត់ក្តី សៅហ្មងក្តី អ្នកប្រាជ្ញ​ទាំង​ឡាយ តែងតិះដៀលនូវបទ (ទាំងនោះ) ណាមួយ ព្រោះ​ហេតុ​ដូច្នោះ សិក្ខាបទនុ៎ះ តថាគតហៅថា ទុព្ភាសិត។

[១២៧] សិក្ខាបទណា ដែលតថាគតហៅថា សេក្ខិយៈ ចូរអ្នកប្រុងស្តាប់សិក្ខាបទនោះ ដូច​សំដែង​តទៅនេះ។ ការប្រព្រឹត្តជាដើមអាទិនុ៎ះក្តី សេចក្តីសង្រួមប្រយ័ត្នមុខមាត់ក្តី រមែងជា​របស់​បុគ្គល ដែលសិក្សាហើយ ដែលកំពុងសិក្សា កំពុងប្រព្រឹត្តតាមលំអានផ្លូវត្រង់ តែការ​សិក្សាប្រាកដ​ដូច្នោះ មិនមាន ព្រោះ​ហេតុ​នោះ សិក្ខាបទនុ៎ះ តថាគតហៅថា សេក្ខិយៈ។ ភិក្ខុដែលបិទបាំង (មូលាបត្តិ) ទុក នឹងត្រឡប់ត្រូវអាបត្តិថ្មីទៀត ភិក្ខុដែលបើក (ប្រាប់​មូលាបត្តិ) នឹងមិនត្រូវអាបត្តិ​ថ្មី​ទៀតឡើយ ព្រោះ​ហេតុដូច្នោះ គួរបើកនូវមូលាបត្តិ ដែល​ខ្លួន​បិទបាំងទុក ធ្វើយ៉ាងនេះ ទើបបាន​មិន​ត្រូវអាបត្តិថ្មីនោះទៀត។ ព្រៃជាដំណើររបស់​ពួកម្រឹគ អាកាស ជាដំណើរ​របស់ពួក​បក្សី សេចក្តី​វិនាស ជាដំណើរ​របស់សង្ខតធម៌​ទាំងឡាយ ព្រះនិព្វាន ជាដំណើររបស់ព្រះអរហន្ត។

ចប់ គាថាសង្គណិកៈ (គាថាឆ្លូកឆ្លាស់គ្នា)។

ឧទ្ទាន គឺបញ្ជីរឿង នៃគាថាសង្គណិកៈនោះ ដូច្នេះ

[១២៨] សំដែងអំពីសិក្ខាបទទាំងឡាយ ដែលទ្រង់បញ្ញត្តក្នុងនគរទាំងប្រាំពីរ១ សំដែង​អំពី​វិបត្តិ៤យ៉ាង របស់ភិក្ខុ​ និងភិក្ខុនី១ សំដែងអំពីសិក្ខាបទជាសាធារណៈ និងអសាធារណៈ របស់​ពួកភិក្ខុ និងភិក្ខុនី១ គាថាសង្គណិកៈ (គាថាឆ្លូកឆ្លាស់គ្នា) នេះ លោកសំដែង ដើម្បី​អនុគ្រោះដល់​ព្រះសាសនា។

អធិករណភេទ

[១២៩] អធិករណ៍មាន៤យ៉ាង គឺវិវាទធិករណ៍១ អនុវាទាធិករណ៍១ អាបត្តាធិករណ៍១ កិច្ចាធិករណ៍១។ នេះហៅថា អធិករណ៍៤យ៉ាង។ អធិករណ៍ទាំង៤យ៉ាងនេះ មានការ​សើរើ គឺ​ហាមឃាត់ប៉ុន្មានយ៉ាង។ អធិករណ៍ទាំង៤យ៉ាងនេះ មានការសើរើ១០យ៉ាង គឺវិវាទាធិករណ៍ មាន​ការសើរើ២យ៉ាង អនុវាទាធិករណ៍ មានការសើរើ៤យ៉ាង អាបត្តា​ធិករណ៍ មានការសើរើ៣យ៉ាង កិច្ចាធិករណ៍ មានការសើរើតែ១។ អធិករណ៍ទាំង​៤យ៉ាងនេះ មានការសើរើទាំង១០នេះឯង។ កាលបើសើរើវិវាទាធិករណ៍ តែងសើរើនូវ​សមថៈប៉ុន្មាន កាលបើសើរើ​អនុវាទាធិករណ៍ តែង​សើរើ​នូវ​សមថៈប៉ុន្មាន កាលបើសើរើ​អាបត្តាធិករណ៍ តែងសើរើនូវសមថៈប៉ុន្មាន កាលបើសើរើ​កិច្ចា​ធិករណ៍ តែងសើរើនូវ​សមថៈប៉ុន្មាន។ កាលបើសើរើវិវាទាធិករណ៍ តែងសើរើនូវសមថៈ២យ៉ាង កាលបើសើរើ​អនុវាទាធិករណ៍ តែង​សើរើ​នូវ​សមថៈ៤យ៉ាង កាលបើសើរើអាបត្តាធិករណ៍ តែង​សើរើ​នូវសមថៈ៣យ៉ាង កាលបើសើរើ​កិច្ចា​ធិករណ៍ តែងសើរើនូវសមថៈ១យ៉ាង។

[១៣០] ការសើរើមានប៉ុន្មាន ភិក្ខុបាននូវការសើរើ ដោយអាការប៉ុន្មាន បុគ្គលដែលប្រកប​ដោយអង្គប៉ុន្មាន ទើបសើរើអធិករណ៍បាន បុគ្គលប៉ុន្មានពួក កាលសើរើអធិករណ៍​ទៅ​ហើយ ត្រូវ​អាបត្តិ (ខ្លួនឯង)។ ការសើរើមាន១២យ៉ាង ភិក្ខុបាននូវការសើរើ ដោយអាការ​១០​យ៉ាង បុគ្គល​ដែល​ប្រកបដោយអង្គ៤ ទើបសើរើ​នូវអធិករណ៍បាន បុគ្គល៤ពួក កាលបើសើរើអធិករណ៍​ទៅហើយ តែងត្រូវអាបត្តិ (ខ្លួនឯងវិញ)។ ការសើរើទាំង១២នោះ ដូចម្តេចខ្លះ។ ការសើរើ​ទាំង​១២នោះ គឺកម្មដែលសង្ឃមិនទាន់ធ្វើ១ កម្មដែល​សង្ឃធ្វើ​មិនត្រឹមត្រូវ១ កម្មដែល​សង្ឃត្រូវធ្វើ​ជាថ្មី​ទៀត១ កម្មដែល​សង្ឃមិនទាន់​សម្រេច១ កម្ម​ដែល​សង្ឃសម្រេចហើយមិនត្រឹមត្រូវ១ កម្មដែល​សង្ឃ​ត្រូវសម្រេច​ជាថ្មីទៀត១ កម្មដែល​សង្ឃមិនទាន់​វិនិច្ឆ័យ១ កម្មដែលសង្ឃវិនិច្ឆ័យហើយ មិនត្រឹម​ត្រូវ១ កម្មដែលសង្ឃ​ត្រូវ​វិនិច្ឆ័យជាថ្មីទៀត១ កម្មដែល​សង្ឃ​មិនទាន់​បានរម្ងាប់១ កម្មដែល​សង្ឃរម្ងាប់​ហើយ​មិន​ត្រឹមត្រូវ១ កម្មដែល​សង្ឃត្រូវរម្ងាប់​ជាថ្មីទៀត [ការសើរើទី១.២.៣ បានចំពោះ​តែ​អនុវាទាធិករណ៍ ទី៤.៥.៦ បានចំពោះតែវិវាទាធិករណ៍ ទី៧.៨.៩ បានចំពោះ​តែ​អាបត្តាធិករណ៍ ទី១០.១១.១២ បានចំពោះតែកិច្ចាធិករណ៍។ ម្យ៉ាងទៀត ការសើរើទាំង​១២ (នេះ) លោកពោលថាបានចំពោះតែអធិករណ៍មួយៗក៏បាន។ អដ្ឋកថា។]១។ ភិក្ខុបាន​នូវការសើរើ ដោយអាការ១០ (នោះ) ដូចម្តេចខ្លះ។ ភិក្ខុសើរើនូវអធិករណ៍ ដែលកើត​ក្នុងទីនោះ១ សើរើនូវ​អធិករណ៍ ដែលកើតក្នុងទីនោះ ហើយរម្ងាប់ទៅវិញ១ សើរើនូវ​អធិករណ៍ ក្នុងទីពាក់កណ្តាល​ផ្លូវ១ សើរើនូវ​អធិករណ៍ ដែលស្ងប់រម្ងាប់ហើយ ក្នុងទីពាក់​កណ្តាលផ្លូវ១ សើរើនូវ​អធិករណ៍ ដែល​ដល់ហើយក្នុងទីនោះ១ សើរើនូវ​អធិករណ៍ ដែលដល់ក្នុងទីនោះ ហើយស្ងប់រម្ងាប់១ សើរើនូវ​សតិវិន័យ១ សើរើនូវអមូឡ្ហវិន័យ១ សើរើនូវតស្សបាបិយសិកា១ សើរើនូវ​តិណវត្ថារកៈ១។ ភិក្ខុ​បាននូវការសើរើ​ដោយ​អាការ១០​យ៉ាងនេះឯង។ បុគ្គលដែល​ប្រកបដោយអង្គ៤ ដូចម្តេចខ្លះ ទើប​សើរើ​នូវ​អធិករណ៍។ បុគ្គលលុះឆន្ទាគតិ១ ទើបសើរើនូវអធិករណ៍ លុះទោសាគតិ១។បេ។ លុះមោហាគតិ១ លុះភយាគតិ១ ទើបសើរើនូវអធិករណ៍។ បុគ្គលដែលប្រកបដោយអង្គ៤​ប្រការនេះឯង ទើបសើរើនូវអធិករណ៍។ បុគ្គល៤ពួក ដូចម្តេចខ្លះ កាលបើសើរើនូវ​អធិករណ៍ តែង​ត្រូវអាបត្តិ (ខ្លួនឯងវិញ)។ បុគ្គលទើបនឹងបានឧបសម្បទាក្នុងថ្ងៃនោះ សើរើ ត្រូវ​ឧក្កោដនក​បាចិត្តិយៈ១ បុគ្គលដែលទើប​មកថ្មី សើរើ ត្រូវឧក្កោដនកបាចិត្តិយៈ១ បុគ្គលជាអ្នកធ្វើការ (រម្ងាប់​អធិករណ៍នោះៗ) សើរើ ត្រូវឧក្កោដនកបាចិត្តិយៈ១ បុគ្គល​អ្នកឲ្យឆន្ទៈ សើរើ ត្រូវឧក្កោដនកបាចិត្តិយៈ១។ បុគ្គលទាំង៤ពួកនេះ កាលបើសើរើ​អធិករណ៍ តែងត្រូវ​អាបត្តិ (ខ្លួនឯងវិញ)។

[១៣១] វិវាទាធិករណ៍ មានអ្វីជាគ្រឿង​ប្រគល់ឲ្យនូវផល មានអ្វីជាហេតុឲ្យកើតឡើង មានអ្វី​ជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ អនុវាទាធិករណ៍ មានអ្វីជា​គ្រឿង​​ប្រគល់ឲ្យនូវផល មានអ្វីជាហេតុឲ្យកើតឡើង មានអ្វី​ជាកំណើត មានអ្វីជា​ដែន មានអ្វីជា​អង្គ មានអ្វីជាសមុដ្ឋាន។ អាបត្តាធិករណ៍ មានអ្វីជាគ្រឿង​ប្រគល់ឲ្យនូវផល មានអ្វីជាហេតុ​ឲ្យកើតឡើង មានអ្វី​ជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជា​សមុដ្ឋាន។ កិច្ចាធិករណ៍ មានអ្វីជាគ្រឿង​ប្រគល់ឲ្យនូវផល មានអ្វីជាហេតុឲ្យកើតឡើង មានអ្វី​ជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ វិវាទាធិករណ៍ មាន​សេចក្តី​ទាស់ទែង ជាគ្រឿង​ប្រគល់ឲ្យ​នូវ​ផល មានសេចក្តីទាស់ទែង ជាហេតុឲ្យកើតឡើង មានសេចក្តីទាស់ទែង ​ជាកំណើត មានសេចក្តី​ទាស់ទែងជាដែន មានសេចក្តីទាស់ទែង​ជាអង្គ មានសេចក្តីទាស់ទែងជាសមុដ្ឋាន។ អនុវាទា​ធិករណ៍ មានការចោទជា​គ្រឿង​ប្រគល់​ឲ្យនូវផល មានការចោទ ជាហេតុឲ្យកើតឡើង មានការ​ចោទ ​ជាកំណើត មានការចោទជាដែន មានការចោទជាអង្គ មានការចោទជាសមុដ្ឋាន។ អាបត្តា​ធិករណ៍ មានអាបត្តិ ជាគ្រឿង​ប្រគល់ឲ្យនូវផល មានអាបត្តិ ជាហេតុឲ្យកើតឡើង មានអាបត្តិ​​ជាកំណើត មានអាបត្តិ ជាដែន មានអាបត្តិ ជាអង្គ មានអាបត្តិ ជាសមុដ្ឋាន។ កិច្ចាធិករណ៍ មាន​​កិច្ច ដែលសង្ឃត្រូវធ្វើ ជាគ្រឿង​ប្រគល់ឲ្យនូវផល មានកិច្ច ដែលសង្ឃត្រូវធ្វើ ជា​ហេតុ​ឲ្យកើតឡើង មានកិច្ច ដែលសង្ឃត្រូវធ្វើ​ ជាកំណើត មានកិច្ចដែល​សង្ឃត្រូវធ្វើ​ជា​ដែន មានកិច្ច ដែលសង្ឃ​ត្រូវធ្វើជាអង្គ មានកិច្ចដែលសង្ឃត្រូវធ្វើជាសមុដ្ឋាន។ វិវាទាធិករណ៍ មានអ្វី​ជា​គ្រឿង​​ប្រគល់​ឲ្យនូវ​ផល មានអ្វីជាហេតុឲ្យកើតឡើង មានអ្វី​ជា​កំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វី​ជាសមុដ្ឋាន។ អនុវាទាធិករណ៍។បេ។ អាបត្តាធិករណ៍ កិច្ចាធិករណ៍ មានអ្វី​ជា​គ្រឿង​​ប្រគល់​ឲ្យនូវផល មានអ្វីជាហេតុឲ្យ​កើត​ឡើង មានអ្វី​ជាកំណើត មានអ្វីជាដែន មានអ្វី​ជា​អង្គ មានអ្វី​ជាសមុដ្ឋាន។ វិវាទាធិករណ៍ មានហេតុជាគ្រឿង​ប្រគល់ឲ្យនូវផល មានហេតុ ជាហេតុឲ្យ​កើតឡើង មានហេតុ​ជា​កំណើត មានហេតុជាដែន មានហេតុជាអង្គ មានហេតុជាសមុដ្ឋាន។ អនុវាទាធិករណ៍។បេ។ អាបត្តាធិករណ៍ កិច្ចាធិករណ៍ មានហេតុជាគ្រឿង​ប្រគល់ឲ្យនូវផល មានហេតុជា​ហេតុ​ឲ្យកើតឡើង មានហេតុ​ជាកំណើត មានហេតុជាដែន មានហេតុជាអង្គ មានហេតុ​ជា​សមុដ្ឋាន។ វិវាទាធិករណ៍ មានអ្វីជាគ្រឿង​ប្រគល់ឲ្យនូវផល មានអ្វីជាហេតុឲ្យ​កើត​ឡើង មានអ្វី​ជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ អនុវាទាធិករណ៍។បេ។ អាបត្តាធិករណ៍ កិច្ចាធិករណ៍ មានអ្វីជាគ្រឿង​ប្រគល់ឲ្យនូវផល មានអ្វីជាហេតុ​ឲ្យកើតឡើង មាន​អ្វី​ជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ វិវាទាធិករណ៍ មានបច្ច័យ ជាគ្រឿង​​ប្រគល់ឲ្យនូវផល មានបច្ច័យ ជាហេតុឲ្យកើតឡើង មានបច្ច័យ ​ជាកំណើត មាន​បច្ច័យជាដែន មានបច្ច័យជាអង្គ មានបច្ច័យជាសមុដ្ឋាន។ អនុវាទា​ធិករណ៍។បេ។ អាបត្តាធិករណ៍ កិច្ចាធិករណ៍ មានបច្ច័យ ជាគ្រឿង​ប្រគល់​ឲ្យនូវ​ផល មានបច្ច័យ ជាហេតុឲ្យកើតឡើង មានបច្ច័យ ​ជាកំណើត មានបច្ច័យជាដែន មាន​បច្ច័យជាអង្គ មានបច្ច័យជាសមុដ្ឋាន។

[១៣២] អធិករណ៍៤យ៉ាង មានមូលប៉ុន្មាន មានសមុដ្ឋានប៉ុន្មាន។ អធិករណ៍៤យ៉ាង មានមូល​៣៣ មានសមុដ្ឋាន៣៣។ អធិករណ៍៤យ៉ាង មានមូល៣៣ដូចម្តេច។ វិវាទាធិករណ៍ មានមូល​១២ អនុវាទាធិករណ៍ មានមូល១៤ អាបត្តាធិករណ៍ មានមូល៦ កិច្ចាធិករណ៍ មានមូល​១ គឺសង្ឃ។ អធិករណ៍៤យ៉ាង មានមូល​៣៣ (ដូចរាប់មក) នេះ​ឯង។ អធិករណ៍៤យ៉ាង មាន​សមុដ្ឋាន៣៣ ដូចម្តេចខ្លះ។ វិវាទាធិករណ៍ មានភេទករវត្ថុ​ទាំង១៨ ជាសមុដ្ឋាន អនុវាទាធិករណ៍ មានវិបត្តិទាំង៤ជាសមុដ្ឋាន អាបត្តាធិករណ៍ មានកងនៃអាបត្តិទាំង៧ ជាសមុដ្ឋាន កិច្ចាធិករណ៍ មានកម្មទាំង៤ ជាសមុដ្ឋាន។ អធិករណ៍៤យ៉ាង មានសមុដ្ឋាន ៣៣ (ដូចរាប់មក) នេះឯង។

[១៣៣] សួរថា វិវាទាធិករណ៍ ជាអាបត្តិ ឬជាអនាបត្តិ។ ឆ្លើយថា វិវាទាធិករណ៍ មិនមែន​ជាអាបត្តិទេ។ ចុះភិក្ខុត្រូវអាបត្តិព្រោះបច្ច័យនៃវិវាទាធិករណ៍ មានដែរឬទេ។ អើ ភិក្ខុត្រូវ​អាបត្តិ ព្រោះបច្ច័យនៃវិវាទាធិករណ៍ ក៏មានដែរ។ ចុះភិក្ខុត្រូវអាបត្តិប៉ុន្មាន ព្រោះបច្ច័យ​នៃវិវាទាធិករណ៍។ ភិក្ខុត្រូវអាបត្តិ​២យ៉ាង ព្រោះបច្ច័យនៃវិវាទាធិករណ៍ (គឺភិក្ខុ) ជេរប្រទេច​ឧបសម្បន្ន ត្រូវអាបត្តិ​បាចិត្តិយៈ១ ជេរប្រទេចអនុបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ១។ ភិក្ខុត្រូវ​អាបត្តិ២យ៉ាងនេះ ព្រោះបច្ច័យ​នៃ​វិវាទាធិករណ៍។ បណ្តាវិបត្តិ៤យ៉ាង អាបត្តិទាំងនោះ រួមចូលនឹងវិបត្តិប៉ុន្មាន បណ្តាអធិករណ៍​៤យ៉ាង (អាបត្តិទាំងនោះ) ចាត់ជាអធិករណ៍ណា បណ្តាកងនៃអាបត្តិទាំង៧ (អាបត្តិទាំងនោះ) លោកសង្គ្រោះ ​ដោយកងនៃអាបត្តិប៉ុន្មាន បណ្តាសមុដ្ឋាន នៃអាបត្តិ៦យ៉ាង (អាបត្តិទាំងនោះ) តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន រម្ងាប់​ដោយអធិករណ៍ប៉ុន្មាន រម្ងាប់ក្នុងទីដូចម្តេច រម្ងាប់​ដោយ​សមុដ្ឋានប៉ុន្មាន។ បណ្តាវិបត្តិ៤​យ៉ាង អាបត្តិទាំងនោះ រួមចូលនឹងវិបត្តិ១ គឺអាចារវិបត្តិ បណ្តា​អធិករណ៍​៤យ៉ាង (អាបត្តិទាំងនោះ) ចាត់ជា អាបត្តាធិករណ៍ បណ្តាកងនៃអាបត្តិទាំង៧ (អាបត្តិទាំងនោះ) លោកសង្គ្រោះ ដោយកងនៃអាបត្តិ២គឺ កងនៃអាបត្តិបាចិត្តិយៈ ក៏មាន កងនៃ​អាបត្តិទុក្កដ ក៏មាន បណ្តាសមុដ្ឋាន នៃអាបត្តិ​៦យ៉ាង (អាបត្តិទាំងនោះ) តាំងឡើងអំពីសមុដ្ឋាន​៣ រម្ងាប់ដោយអធិករណ៍១ គឺកិច្ចាធិករណ៍ រម្ងាប់ក្នុងទីទាំង៣ គឺកណ្តាលជំនុំសង្ឃ១ កណ្តាល​​គណៈ១ ក្នុងសំណាក់នៃបុគ្គល១ និងរម្ងាប់ដោយសមថៈ៣គឺ សម្មុខាវិន័យ និង​បដិញ្ញាតករណៈ ក៏មានខ្លះ សម្មុខាវិន័យ និងតិណវត្ថារកៈ ក៏មានខ្លះ។

[១៣៤] អនុវាទាធិករណ៍ ជាអាបត្តិ ឬជាអនាបត្តិ។ អនុវាទាធិករណ៍ មិនមែន​ជា​អាបត្តិ​ទេ។ ចុះភិក្ខុត្រូវអាបត្តិ ព្រោះបច្ច័យនៃអនុវាទាធិករណ៍ មានដែរឬទេ។ អើ ភិក្ខុត្រូវអាបត្តិ ព្រោះ​បច្ច័យ​នៃអនុវាទាធិករណ៍ មានដែរ។ ភិក្ខុត្រូវអាបត្តិប៉ុន្មាន ព្រោះបច្ច័យនៃ​អនុវាទាធិករណ៍។ ភិក្ខុ​ត្រូវអាបត្តិ៣យ៉ាង ព្រោះបច្ច័យនៃអនុវាទាធិករណ៍ (គឺភិក្ខុ) ចោទ​បង្កាច់ភិក្ខុផងគ្នា ដោយអាបត្តិ​បារាជិក មិនមានមូល ត្រូវអាបត្តិ​សង្ឃាទិសេស ចោទ​បង្កាច់​ដោយអាបត្តិ​សង្ឃាទិសេស មិនមាន​មូល ត្រូវអាបត្តិ​បាចិត្តិយៈ ចោទបង្កាច់​ដោយ​អាចារវិបត្តិ មិនមានមូល ត្រូវអាបត្តិ​ទុក្កដ ភិក្ខុត្រូវ​អាបត្តិ៣យ៉ាងនេះឯង ព្រោះបច្ច័យ​នៃ​អនុវាទាធិករណ៍។ បណ្តាវិបត្តិ៤យ៉ាង អាបត្តិ​ទាំងនោះ រួមចូល​នឹងវិបត្តិប៉ុន្មាន បណ្តា​អធិករណ៍​៤យ៉ាង (អាបត្តិទាំងនោះ) រួមចូលនឹងអធិករណ៍ណា បណ្តាកងនៃ​អាបត្តិ៧​យ៉ាង (អាបត្តិទាំងនោះ) លោកសង្គ្រោះ​ដោយកងនៃអាបត្តិប៉ុន្មាន បណ្តា​សមុដ្ឋាន ​នៃអាបត្តិ៦យ៉ាង (អាបត្តិទាំងនោះ) តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន និងរម្ងាប់​ដោយ​អធិករណ៍​​ប៉ុន្មាន រម្ងាប់ក្នុងទីដូចម្តេច រម្ងាប់​ដោយ​សមថៈប៉ុន្មាន។ បណ្តាវិបត្តិ៤យ៉ាង អាបត្តិ​​ទាំង​នោះ រួមចូលនឹងវិបត្តិ២ គឺសីលវិបត្តិក៏មាន អាចារវិបត្តិក៏មាន បណ្តា​អធិករណ៍៤យ៉ាង (អាបត្តិ​ទាំង​នោះ) ចាត់ជាអាបត្តាធិករណ៍ បណ្តាកងនៃអាបត្តិ៧យ៉ាង (អាបត្តិទាំងនោះ) លោក​សង្គ្រោះ​ដោយ​កងនៃអាបត្តិ៣គឺ កងនៃអាបត្តិសង្ឃាទិសេស ក៏មាន កងនៃ​អាបត្តិបាចិត្តិយៈ ក៏មាន កងនៃអាបត្តិទុក្កដក៏មាន បណ្តាសមុដ្ឋាន នៃអាបត្តិ​៦យ៉ាង (អាបត្តិទាំងនោះ) តាំងឡើងដោយ​សមុដ្ឋាន​​៣ អាបត្តិណា ជាគរុកាបត្តិ អាបត្តិ​នោះ តែងរម្ងាប់ដោយអធិករណ៍១ គឺកិច្ចាធិករណ៍ រម្ងាប់ក្នុងទី១ គឺកណ្តាលជំនុំសង្ឃ និង​រម្ងាប់ដោយសមថៈ២គឺ សម្មុខាវិន័យ១ ​បដិញ្ញាតករណៈ១ អាបត្តិទាំងឡាយណា ជា​លហុកាបត្តិ អាបត្តិទាំងនោះ តែងរម្ងាប់ដោយអធិករណ៍១គឺ កិច្ចាធិករណ៍ រម្ងាប់ក្នុង​ទី​ទាំង​៣​គឺ កណ្តាលជំនុំសង្ឃ១ កណ្តាលគណៈ១ ក្នុងសំណាក់នៃ​បុគ្គល​១ រម្ងាប់ដោយ​សមថៈ​៣​គឺ សម្មុខាវិន័យ និងបដិញ្ញាតករណក៏មាន សម្មុខាវិន័យ និង​តិណវត្ថារកៈ ក៏មានខ្លះ។

[១៣៥] អាបត្តាធិករណ៍ ជាអាបត្តិ ឬជាអនាបត្តិ។ អាបត្តាធិករណ៍ មិនមែន​ជា​អាបត្តិ​ទេ។ ចុះភិក្ខុត្រូវអាបត្តិ ព្រោះបច្ច័យ នៃអាបត្តាធិករណ៍ មានដែរឬទេ។ អើ ភិក្ខុត្រូវអាបត្តិ ព្រោះ​បច្ច័យ​នៃអាបត្តាធិករណ៍ ក៏មានដែរ។ ភិក្ខុត្រូវអាបត្តិប៉ុន្មាន ព្រោះបច្ច័យ នៃ​អាបត្តាធិករណ៍។ ភិក្ខុ​ត្រូវ​អាបត្តិ​៤យ៉ាង ព្រោះបច្ច័យ នៃអាបត្តាធិករណ៍ គឺ ភិក្ខុនីដឹងថា (ភិក្ខុនីផងគ្នា) ត្រូវអាបត្តិបារាជិក ហើយជួយបិទបាំងទុក ត្រូវអាបត្តិបារាជិក ភិក្ខុនី មាន​សេចក្តីសង្ស័យ ហើយបិទបាំងទុក ត្រូវ​អាបត្តិ​ថុល្លច្ច័យ ភិក្ខុបិទបាំងអាបត្តិសង្ឃាទេសេស ត្រូវអាបត្តិបាចិត្តិយៈ បើបិទបាំង​អាចារៈវិបត្តិ​ទុក ត្រូវអាបត្តិ​ទុក្កដ ភិក្ខុ និងភិក្ខុនី ត្រូវអាបត្តិ​ទាំង៤យ៉ាងនេះ ព្រោះបច្ច័យ​ នៃ​អាបត្តាធិករណ៍។ បណ្តាវិបត្តិ៤យ៉ាង អាបត្តិ​ទាំងនោះ រួមចូល​នឹងវិបត្តិប៉ុន្មាន បណ្តាអធិករណ៍​៤យ៉ាង (អាបត្តិ​ទាំង​នោះ) រួមចូលនឹង​អធិករណ៍​ណា បណ្តាកងនៃអាបត្តិទាំង៧ (អាបត្តិទាំងនោះ) លោកសង្គ្រោះ​ដោយ​កងនៃអាបត្តិ​ប៉ុន្មាន បណ្តា​សមុដ្ឋាន ​នៃអាបត្តិ៦យ៉ាង (អាបត្តិទាំងនោះ) តាំងឡើងដោយ​សមុដ្ឋាន​ប៉ុន្មាន រម្ងាប់​ដោយ​អធិករណ៍​ប៉ុន្មាន រម្ងាប់ក្នុងទីដូចម្តេច រម្ងាប់​ដោយ​សមុដ្ឋានប៉ុន្មាន។ បណ្តា​វិបត្តិទាំង៤ អាបត្តិ​ទាំង​នោះ រួមចូលនឹងវិបត្តិ២ គឺសីលវិបត្តិក៏មាន អាចារវិបត្តិក៏មាន បណ្តា​អធិករណ៍​ទាំង៤យ៉ាង (អាបត្តិ​ទាំង​នោះ) រួមចូលនឹងអាបត្តាធិករណ៍ បណ្តាកងនៃ​អាបត្តិទាំង៧ (អាបត្តិទាំងនោះ) លោក​សង្គ្រោះ​ដោយ​កងនៃអាបត្តិ៤គឺ កងនៃអាបត្តិ​បារាជិក​ក៏មាន កងនៃ​អាបត្តិ​ថុល្លច្ច័យ ក៏មាន កងនៃ​អាបត្តិបាចិត្តិយៈ ក៏មាន កងនៃ​អាបត្តិទុក្កដក៏មាន បណ្តា​សមុដ្ឋាន នៃអាបត្តិ​៦យ៉ាង (អាបត្តិទាំងនោះ) តាំងឡើងដោយ​សមុដ្ឋាន​​១គឺ តាំងឡើងអំពីកាយ វាចា ចិត្ត អាបត្តិណា ជាអនវសេសាបត្តិ អាបត្តិនោះ មិនរម្ងាប់ដោយអធិករណ៍ណាទេ មិនរម្ងាប់ក្នុង​ទីណាទេ មិនរម្ងាប់ដោយសមថៈណាទេ អាបត្តិទាំងឡាយណា ជាលហុកាបត្តិ អាបត្តិទាំងនោះ តែងរម្ងាប់ដោយអធិករណ៍១គឺ កិច្ចាធិករណ៍ រម្ងាប់ក្នុងទីទាំង៣គឺ កណ្តាលជំនុំសង្ឃ១ កណ្តាលគណៈ១ ក្នុងសំណាក់​បុគ្គល​១ និងរម្ងាប់ដោយសមថៈ៣គឺ សម្មុខាវិន័យ និងបដិញ្ញាតករណៈ ក៏មានខ្លះ សម្មុខាវិន័យ និងតិណវត្ថារកៈ ក៏មានខ្លះ។

[១៣៦] កិច្ចាធិករណ៍ ជាអាបត្តិ ឬជាអនាបត្តិ។ កិច្ចាធិករណ៍ មិនមែន​ជា​អាបត្តិ​ទេ។ ចុះ​ភិក្ខុ​ត្រូវអាបត្តិ ព្រោះបច្ច័យនៃកិច្ចាធិករណ៍ មានដែរឬទេ។ អើ ភិក្ខុត្រូវអាបត្តិ ព្រោះ​បច្ច័យ​នៃកិច្ចាធិករណ៍ ក៏មានដែរ។ ភិក្ខុត្រូវអាបត្តិប៉ុន្មានយ៉ាង ព្រោះបច្ច័យនៃកិច្ចាធិករណ៍។ ភិក្ខុ និង​ភិក្ខុនី​ ត្រូវអាបត្តិ៥យ៉ាង ព្រោះបច្ច័យនៃកិច្ចាធិករណ៍ គឺភិក្ខុនី ប្រព្រឹត្ត​តាមភិក្ខុនី ដែលភិក្ខុនីសង្ឃ​លើកវត្ត កាលបើសង្ឃ​សូត្រសមនុភាសនកម្ម ចប់ជាគំរប់​៣ដងហើយ នៅតែ​មិនលះបង់ (កម្ម​នោះចេញ) ត្រូវអាបត្តិ​ទុក្កដ ក្នុងខណៈដែលចប់ញត្តិ ត្រូវអាបត្តិ​ថុល្លច្ច័យទាំងឡាយ ក្នុងខ​ណៈដែល​ចប់កម្មវាចាពីរលើក ត្រូវអាបត្តិបារាជិក ក្នុងខណៈ​ដែល​ចប់កម្មវាចាស្រេច ភិក្ខុ​ទាំង​ឡាយ ដែលប្រព្រឹត្តតាមភិក្ខុអ្នកបំបែកសង្ឃ កាលបើ​សង្ឃ​សូត្រសមនុភាសនកម្មចប់​ជាគំរប់​៣ដងហើយ នៅតែមិនលះបង់ (កម្មនោះចេញ) ត្រូវអាបត្តិសង្ឃាទិសេស ភិក្ខុទាំងឡាយ ដែល​ប្រកាន់​ទិដ្ឋិអាក្រក់ កាលបើសង្ឃសូត្រ​សមនុភាសនកម្មចប់ ជាគំរប់៣ដងហើយ នៅតែ​មិនលះ​បង់ទិដ្ឋិអាក្រក់ចេញ ត្រូវអាបត្តិ​បាចិត្តិយៈ ភិក្ខុត្រូវអាបត្តិ៥យ៉ាងនេះ ព្រោះបច្ច័យនៃ​កិច្ចាធិករណ៍។ បណ្តាវិបត្តិទាំង៤​យ៉ាង អាបត្តិ​ទាំងនោះ រួមចូល​នឹងវិបត្តិប៉ុន្មាន បណ្តាអធិករណ៍​ទាំង​៤យ៉ាង អាបត្តិទាំង​នោះ រួមចូលនឹងអធិករណ៍ណា បណ្តាកងនៃអាបត្តិទាំង៧ អាបត្តិ​ទាំង​នោះ លោក​សង្គ្រោះ​​ដោយកងនៃអាបត្តិណា បណ្តា​សមុដ្ឋាន​នៃអាបត្តិទាំង៦យ៉ាង អាបត្តិ​ទាំង​នោះ តាំងឡើងអំពីសមុដ្ឋានប៉ុន្មានយ៉ាង រម្ងាប់​ដោយ​អធិករណ៍​ប៉ុន្មាន រម្ងាប់ក្នុងទីដូចម្តេច រម្ងាប់​​ដោយ​សមថៈប៉ុន្មាន។ បណ្តាវិបត្តិទាំង៤យ៉ាង អាបត្តិ​ទាំង​នោះ រួមចូលនឹង​វិបត្តិ២យ៉ាង គឺ សីលវិបត្តិ​ក៏មាន អាចារវិបត្តិក៏មាន បណ្តាអធិករណ៍ទាំង៤យ៉ាង អាបត្តិ​ទាំង​នោះ រួមចូល​នឹង​អាបត្តាធិករណ៍ បណ្តាកងនៃអាបត្តិទាំង៧ អាបត្តិទាំងនោះ ​សង្គ្រោះ​ដោយ​កងនៃអាបត្តិ៥គឺ កងនៃអាបត្តិបារាជិក ក៏មាន កងនៃ​អាបត្តិសង្ឃាទិសេស ក៏មាន កងនៃ​អាបត្តិ​ថុល្លច្ច័យក៏មាន កងនៃអាបត្តិ​បាចិត្តិយៈក៏មាន កងនៃអាបត្តិទុក្កដក៏មាន បណ្តាសមុដ្ឋាននៃអាបត្តិទាំង​៦យ៉ាង អាបត្តិទាំងនោះ តាំងឡើង​អំពី​សមុដ្ឋាន១ គឺតាំង​ឡើង​អំពីកាយ វាចា ចិត្ត អាបត្តិណា ជា​អនវសេសាបត្តិ អាបត្តិនោះមិនរម្ងាប់​ដោយ​អធិករណ៍ណាទេ មិនរម្ងាប់ក្នុងទីណាមួយទេ មិនរម្ងាប់​ដោយសមថៈ​ណាទេ អាបត្តិណា​ជាគរុកាបត្តិ អាបត្តិនោះតែងរម្ងាប់ដោយអធិករណ៍១ គឺកិច្ចាធិករណ៍ រម្ងាប់ក្នុងទី១ គឺក្នុងកណ្តាលជំនុំសង្ឃ រម្ងាប់ដោយសមថៈ២គឺ សម្មុខាវិន័យ១ ​បដិញ្ញាតករណៈ១ អាបត្តិ​ទាំងឡាយ​ណា ជាលហុកាបត្តិ អាបត្តិទាំងឡាយនោះ តែងរម្ងាប់​ដោយ​អធិករណ៍១គឺ កិច្ចាធិករណ៍រម្ងាប់ក្នុងទីទាំង៣គឺ កណ្តាលជំនុំសង្ឃ១ កណ្តាល​គណៈ១ ក្នុង​សំណាក់​នៃ​បុគ្គល​១ រម្ងាប់ដោយសមថៈ៣យ៉ាងគឺ សម្មុខាវិន័យ និងបដិញ្ញាតករណៈ​ក៏មាន​ខ្លះ សម្មុខាវិន័យ និង​តិណវត្ថារកៈ ក៏មានខ្លះ។

[១៣៧] វិវាទាធិករណ៍ ទៅជាអនុវាទាធិករណ៍ ទៅជាអាបត្តាធិករណ៍ ទៅជាកិច្ចាធិករណ៍ មានដែរឬទេ។ វិវាទាធិករណ៍ មិនទៅជាអនុវាទាធិករណ៍ទេ មិនទៅជាអាបត្តាធិករណ៍ទេ មិនទៅ​ជា​កិច្ចាធិករណ៍ទេ។ ប៉ុន្តែអនុវាទាធិករណ៍ អាបត្តាធិករណ៍ និងកិច្ចាធិករណ៍ មានឡើង ព្រោះ​បច្ច័យនៃវិវាទាធិករណ៍។ មានសេចក្តីអធិប្បាយដូចម្តេច។ (មានសេចក្តី​អធិប្បាយថា) ភិក្ខុទាំងឡាយ ក្នុងសាសនានេះ ជជែកគ្នាថា សភាវៈនេះជាធម៌ក្តី ថា​សភាវៈ​នេះ មិនមែនជា​ធម៌ក្តី។បេ។ ថាទុដ្ឋុល្លាបត្តិក្តី ថាអទុដ្ឋុល្លាបត្តិក្តី សេចក្តីប្រកួត​ប្រកាន់ ជម្លោះ សេចក្តី​ប្រកាន់ខុស សេចក្តីជជែក ការនិយាយបែកផ្សេងពីគ្នា ការនិយាយ​ផ្តេសផ្តាស ការនិយាយ​ដើម្បី​ឲ្យ​គេព្រួយ​ចិត្ត សេចក្តីប្រកែកប្រណាំងណា ក្នុងសភាវៈ​ទាំងនោះ នេះដែលព្រះសាស្តា​ត្រាស់ហៅ​ថា វិវាទា​ធិករណ៍។ សង្ឃជជែកគ្នា ព្រោះ​វិវាទាធិករណ៍ ហៅថា វិវាទាធិករណ៍។ កាលដែលសង្ឃ​ជជែក​គ្នា​ទាំងចោទផង ហៅថា អនុវាទាធិករណ៍។ កាលដែលសង្ឃចោទ ត្រូវអាបត្តិ (ខ្លួនឯង) ហៅថា អាបត្តាធិករណ៍។ សង្ឃធ្វើកម្ម ព្រោះអាបត្តិនោះ ហៅថា កិច្ចាធិករណ៍។ អនុវាទាធិករណ៍ អាបត្តា​ធិករណ៍ និងកិច្ចាធិករណ៍ កើតមាន ព្រោះតែបច្ច័យនៃវិវាទាធិករណ៍ ដូចបានអធិប្បាយ​មកនេះ។

[១៣៨] អនុវាទាធិករណ៍ ទៅជាអាបត្តាធិករណ៍ ទៅជាកិច្ចាធិករណ៍ ទៅជាវិវាទាធិករណ៍ មានដែរឬទេ។ អនុវាទាធិករណ៍ មិនទៅជាអាបត្តាធិករណ៍ មិនទៅ​ជា​កិច្ចាធិករណ៍ មិនទៅជា​វិវាទា​ធិករណ៍ទេ។ ប៉ុន្តែអាបត្តាធិករណ៍ កិច្ចាធិករណ៍ និងវិវាទាធិករណ៍ តែងកើតមាន ព្រោះ​បច្ច័យ​នៃអនុវាទាធិករណ៍។ មានសេចក្តីអធិប្បាយដូចម្តេច។ (មាន​សេចក្តីអធិប្បាយថា) ភិក្ខុ​ទាំង​ឡាយ ក្នុងសាសនានេះ ចោទភិក្ខុផងគ្នាដោយសីលវិបត្តិក្តី [ភិក្ខុត្រូវអាបត្តិ​ពីរកង គឺបារាជិក១ សង្ឃា​ទិសេស១ ចាត់ជាសីលវិបត្តិ។] ដោយ​អាចារវិបត្តិក្តី [ភិក្ខុត្រូវអាបត្តិ៥កង គឺ​ថុល្លច្ច័យ១ បាចិត្តិយៈ​១ បាដិទេសនីយៈ១ ទុក្កដ១ ទុព្ភាសិត១ ចាត់ជាអាចារវិបត្តិ។] ដោយទិដ្ឋិ​វិបត្តិក្តី [ភិក្ខុ​ប្រកាន់​ទិដ្ឋិអាក្រក់ ចាត់ជា​ទិដ្ឋិវិបត្តិ] ដោយអាជីវវិបត្តិក្តី [ភិក្ខុចិញ្ចឹមជីវិត​ដោយអនេសនៈ ចាត់​ជា​អាជីវវិបត្តិ។] ការ​ចោទ សេចក្តីប្រកាន់ ការពោលជជែក ការពោលតវ៉ា ការពោលបង្កាច់ ការ​ខំ​ពោលបង្ខូច ការបន្ថែមកម្លាំងណា ក្នុងវិបត្តិទាំងនោះ នេះដែល​ព្រះសាស្តាត្រាស់ហៅថា អនុ​វា​ទា​ធិករណ៍។ សង្ឃជជែកគ្នា ព្រោះ​អនុវាទាធិករណ៍ ហៅថា វិវាទាធិករណ៍។ កាលដែល​ជជែក​​ទាំង​ចោទ​ផង ហៅថា អនុវាទាធិករណ៍។ កាលដែលចោទ ត្រូវអាបត្តិ (ខ្លួនឯង) ហៅថា អាបត្តា​ធិករណ៍។ សង្ឃធ្វើកម្ម ព្រោះអាបត្តិនោះ ហៅថា កិច្ចាធិករណ៍។ អាបត្តាធិករណ៍ កិច្ចាធិករណ៍ និងវិវាទាធិករណ៍ តែងកើតមាន ព្រោះ​បច្ច័យ​នៃ​អនុវាទាធិករណ៍ ដូចបានអធិប្បាយ​មកនេះឯង។

[១៣៩] អាបត្តាធិករណ៍ ទៅជាកិច្ចាធិករណ៍ ទៅជាវិវាទាធិករណ៍ ទៅជា​អនុវាទាធិករណ៍ មានដែរឬទេ។ អាបត្តាធិករណ៍ មិនទៅជាកិច្ចាធិករណ៍ មិនទៅជាវិវាទាធិករណ៍ មិនទៅ​ជាអនុវា​ទា​ធិករណ៍ទេ។ ប៉ុន្តែកិច្ចាធិករណ៍ វិវាទាធិករណ៍ និងអនុវាទាធិករណ៍ តែងកើត​មាន ព្រោះតែ​បច្ច័យ​នៃអាបត្តាធិករណ៍។ មានសេចក្តីអធិប្បាយដូចម្តេច។ (មានសេចក្តី​អធិប្បាយថា) កងនៃ​អាបត្តិ​ទាំង៥ ក៏ហៅថា អាបត្តាធិករណ៍ កងនៃអាបត្តិទាំង៧ ក៏​ហៅថា អាបត្តាធិករណ៍ នេះ​ដែល​ព្រះសាស្តា ត្រាស់ហៅថា អាបត្តាធិករណ៍។ សង្ឃ​ជជែកគ្នា ព្រោះអាបត្តាធិករណ៍ ហៅថា វិវាទា​ធិករណ៍។ កាលដែល​ជជែកទាំងចោទផង ហៅថា អនុវាទាធិករណ៍។ កាលដែលចោទ ត្រូវអាបត្តិ (ខ្លួនឯង) ហៅថា អាបត្តាធិករណ៍។ សង្ឃធ្វើកម្ម ព្រោះអាបត្តិនោះ ហៅថា កិច្ចាធិករណ៍។ កិច្ចាធិករណ៍ វិវាទាធិករណ៍ និងអនុវាទាធិករណ៍ តែងកើតមាន ព្រោះបច្ច័យនៃអាបត្តាធិករណ៍ ដូចបាន​អធិប្បាយ​មកយ៉ាងនេះ។

[១៤០] កិច្ចាធិករណ៍ ទៅជាវិវាទាធិករណ៍ ទៅជាអនុវាទាធិករណ៍ ទៅជា​អាបត្តាធិករណ៍ មានដែរឬទេ។ កិច្ចាធិករណ៍ មិនទៅជាវិវាទាធិករណ៍ មិនទៅជាអនុវាទាធិករណ៍ មិនទៅ​ជា​អាបត្តា​ធិករណ៍ទេ។ ប៉ុន្តែវិវាទាធិករណ៍ អនុវាទាធិករណ៍ និងអាបត្តាធិករណ៍ តែងកើត​មាន ព្រោះ​តែ​បច្ច័យនៃអាបត្តាធិករណ៍។ មានសេចក្តីអធិប្បាយដូចម្តេច។ (មានសេចក្តី​អធិប្បាយថា) កិច្ចរបស់សង្ឃ ឬកម្មដែលសង្ឃត្រូវធ្វើណា គឺអបលោកនកម្ម១ ញត្តិកម្ម១ ញត្តិទុតិយកម្ម១ ញត្តិ​ចតុត្ថកម្ម១ នេះដែល​ព្រះសាស្តា ត្រាស់ហៅថា កិច្ចាធិករណ៍។ សង្ឃជជែកគ្នា ព្រោះកិច្ចាធិករណ៍ ហៅថា វិវាទាធិករណ៍។ កាលដែល​ជជែក​ទាំង​ចោទផង ហៅថា អនុវាទាធិករណ៍។ កាលដែល​ចោទ ត្រូវអាបត្តិ (ខ្លួនឯង) ហៅថា អាបត្តាធិករណ៍។ សង្ឃធ្វើកម្ម ព្រោះអាបត្តិនោះ ហៅថា កិច្ចាធិករណ៍។ វិវាទាធិករណ៍ អនុវាទាធិករណ៍ និងអាបត្តាធិករណ៍ តែងកើតមាន ព្រោះបច្ច័យនៃកិច្ចាធិករណ៍ ដូចបាន​អធិប្បាយ​មកយ៉ាងនេះ។

[១៤១] សតិវិន័យ (មាន) ក្នុងទីណា សម្មុខាវិន័យ (ក៏មាន) ក្នុងទីនោះដែរ សម្មុខាវិន័យ (មាន) ក្នុងទីណា សតិវិន័យ (ក៏មាន) ក្នុងទីនោះដែរ។ អមូឡ្ហវិន័យ (មាន) ក្នុងទីណា សម្មុខាវិន័យ (ក៏មាន) ក្នុងទីនោះដែរ សម្មុខាវិន័យ (មាន) ក្នុងទីណា អមូឡ្ហវិន័យ (ក៏មាន) ក្នុងទីនោះដែរ។ បដិញ្ញាតករណៈ (មាន) ក្នុងទីណា សម្មុខាវិន័យ (ក៏មាន) ក្នុងទីនោះដែរ សម្មុខាវិន័យ (មាន) ក្នុងទីណា បដិញ្ញាតករណៈ (ក៏មាន) ក្នុងទីនោះដែរ។ យេភុយ្យសិកា (មាន)ក្នុងទីណា សម្មុខាវិន័យ (ក៏មាន) ក្នុងទីនោះដែរ សម្មុខាវិន័យ (មាន) ក្នុងទីណា យេភុយ្យសិកា (ក៏មាន) ក្នុងទីនោះដែរ។ តស្សបាបិយសិកា (មាន) ក្នុងទីណា សម្មុខាវិន័យ (ក៏មាន) ក្នុងទីនោះដែរ សម្មុខាវិន័យ (មាន) ក្នុងទីណា តស្សបាបិយសិកា (ក៏មាន) ក្នុងទីនោះដែរ។ តិណវត្ថារកៈ (មាន) ក្នុងទីណា សម្មុខាវិន័យ (ក៏មាន) ក្នុងទីនោះដែរ សម្មុខាវិន័យ (មាន) ក្នុងទីណា តិណវត្ថារកៈ (ក៏មាន) ក្នុងទីនោះដែរ។

[១៤២] ក្នុងសម័យណា អធិករណ៍រម្ងាប់ដោយសម្មុខាវិន័យ និងសតិវិន័យ សតិវិន័យ (មាន) ក្នុងទីណា សម្មុខាវិន័យ (ក៏មាន) ក្នុងទីនោះ សម្មុខាវិន័យ (មាន) ក្នុងទីណា សតិវិន័យ (ក៏មាន) ក្នុងទីនោះដែរ អមូឡ្ហវិន័យ មិនមានក្នុងទីនោះទេ បដិញ្ញាតករណៈ មិនមានក្នុង​ទីនោះ​ទេ យេភុយ្យសិកា មិនមានក្នុងទីនោះទេ តស្សបាបិយសិកា មិនមាន​ក្នុងទីនោះទេ តិណវត្ថារកៈ មិនមានក្នុងទីនោះទេ។ សម័យណា អធិករណ៍​រម្ងាប់ដោយ​សម្មុខាវិន័យ និង​អមូឡ្ហ​វិន័យ។បេ។ ដោយសម្មុខាវិន័យ និងបដិញ្ញាតករណៈ។បេ។ ដោយសម្មុខាវិន័យ និងយេភុយ្យ​សិកា។បេ។ ដោយ​សម្មុខាវិន័យ និងតស្សបាបិយសិកា។បេ។ ដោយសម្មុខាវិន័យ និងតិណវត្ថារកៈ តិណវត្ថារកៈ (មាន) ក្នុងទីណា សម្មុខាវិន័យ (ក៏មាន) ក្នុងទីនោះ សម្មុខាវិន័យ (មាន) ក្នុងទីណា តិណវត្ថារកៈ (ក៏មាន) ក្នុងទីនោះ សតិវិន័យ មិនមានក្នុងទីនោះទេ អមូឡ្ហវិន័យ មិនមានក្នុងទី​នោះទេ បដិញ្ញាតករណៈ មិន​មានក្នុងទីនោះទេ យេភុយ្យសិកាមិនមានក្នុងទីនោះទេ តស្សបាបិយសិកា មិនមានក្នុង​ទីនោះទេ។

[១៤៣] សួរថា សម្មុខាវិន័យ និងសតិវិន័យ ធម៌ទាំងនេះលាយច្រឡំគ្នា ឬមិនច្រឡំគ្នាទេ មួយទៀត លោកចែករំលែកធម៌ទាំងឡាយនេះ ហើយបញ្ញត្តឲ្យផ្សេងពីគ្នាបានឬទេ។ សម្មុខាវិន័យ និងអមូឡ្ហវិន័យ។បេ។ សម្មុខាវិន័យ និងបដិញ្ញាតករណៈ សម្មុខាវិន័យ និង​យេភុយ្យ​សិកា សម្មុខាវិន័យ និងតស្សបាបិយសិកា សម្មុខាវិន័យ និងតិណវត្ថារកៈ ធម៌​ទាំងនេះ លាយ​ច្រឡំ​​គ្នា ឬមិនលាយច្រឡំគ្នាទេ មួយទៀត លោកចែករំលែកធម៌ទាំងនេះ ហើយបញ្ញត្ត​ឲ្យ​ផ្សេងគ្នា​បានឬទេ។ ឆ្លើយថា សម្មុខាវិន័យ និងសតិវិន័យ ធម៌ទាំងនេះ លាយច្រឡំគ្នា មិនមែន​ផ្សេងគ្នាទេ មួយទៀត លោកមិនបានចែករំលែកធម៌ទាំងនេះ ហើយបញ្ញត្តឲ្យផ្សេង​ពីគ្នា​ទេ។ សម្មុខាវិន័យ និងអមូឡ្ហវិន័យ។បេ។ សម្មុខាវិន័យ និង​បដិញ្ញាតករណៈ សម្មុខាវិន័យ និង​យេភុយ្យ​សិកា សម្មុខា​វិន័យ និងតស្សបាបិយសិកា សម្មុខាវិន័យ និងតិណវត្ថារកៈ ធម៌ទាំងនេះ លាយ​ច្រឡំ​គ្នា មិនមែន​មិន​លាយច្រឡំគ្នាទេ មួយទៀត លោកមិនបានចែករំលែកធម៌ទាំងនេះ ហើយ​បញ្ញត្ត​​ឲ្យ​ផ្សេងពី​គ្នា​ទេ។

[១៤៤] សម្មុខាវិន័យ មានអ្វីជាគ្រឿងប្រគល់ឲ្យនូវផល មានអ្វីជាហេតុឲ្យកើតឡើង មាន​អ្វីជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ សតិវិន័យ។បេ។ អមូឡ្ហវិន័យ បដិញ្ញាតករណៈ យេភុយ្យសិកា តស្សបាបិយសិកា និងតិណវត្ថារកៈ មានអ្វី​ជា​គ្រឿង​ប្រគល់​ឲ្យ​នូវផល មានអ្វីជាហេតុឲ្យកើតឡើង មាន​អ្វីជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វី​ជា​សមុដ្ឋាន។ សម្មុខាវិន័យ មាននិទានជាគ្រឿងប្រគល់ឲ្យនូវផល មាននិទានជាហេតុឲ្យកើតឡើង មាននិទានជាកំណើត មាននិទានជាដែន មាននិទាន​ជាអង្គ មាននិទានជាសមុដ្ឋាន។ សតិវិន័យ​។បេ។ អមូឡ្ហវិន័យ បដិញ្ញាតករណៈ យេភុយ្យសិកា តស្សបាបិយសិកា និងតិណវត្ថារកៈ មាន​និទាន​ជាគ្រឿង​ប្រគល់ឲ្យនូវផល មាននិទានជាហេតុឲ្យកើតឡើង មាននិទានជាកំណើត មាននិទានជាដែន មាននិទាន​ជាអង្គ មាននិទានជាសមុដ្ឋាន។ សម្មុខាវិន័យ មានអ្វី​ជាគ្រឿង​ប្រគល់ឲ្យនូវផល មានអ្វីជា​ហេតុឲ្យកើតឡើង មាន​អ្វីជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ សតិវិន័យ។បេ។ អមូឡ្ហវិន័យ បដិញ្ញាតករណៈ យេភុយ្យសិកា តស្សបាបិយ​សិកា និងតិណវត្ថារកៈ មានអ្វីជាគ្រឿង​ប្រគល់ឲ្យនូវផល មានអ្វីជាហេតុឲ្យកើតឡើង មាន​អ្វីជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ សម្មុខាវិន័យ មានហេតុ​ជាគ្រឿង​ប្រគល់ឲ្យនូវផល មានហេតុជាហេតុឲ្យកើតឡើង មានហេតុជាកំណើត មាន​ហេតុជាដែន មានហេតុជាអង្គ មានហេតុជាសមុដ្ឋាន។ សតិវិន័យ។បេ។ អមូឡ្ហវិន័យ បដិញ្ញាតករណៈ យេភុយ្យសិកា តស្សបាបិយសិកា និងតិណវត្ថារកៈ មានហេតុជាគ្រឿង​ប្រគល់ឲ្យនូវផល មានហេតុជាហេតុឲ្យកើតឡើង មានហេតុជាកំណើត មានហេតុជាដែន មានហេតុជាអង្គ មានហេតុជាសមុដ្ឋាន។ សម្មុខាវិន័យ មានអ្វីជាគ្រឿង​ប្រគល់ឲ្យនូវផល មានអ្វីជាហេតុ​ឲ្យកើត​ឡើង មាន​អ្វីជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជា​សមុដ្ឋាន។ សតិវិន័យ។បេ។ អមូឡ្ហ​វិន័យ បដិញ្ញាតករណៈ យេភុយ្យសិកា តស្សបាបិយ​សិកា និងតិណវត្ថារកៈ មានអ្វីជា​គ្រឿង​ប្រគល់ឲ្យនូវផល មានអ្វីជាហេតុឲ្យកើតឡើង មាន​អ្វីជាកំណើត មានអ្វីជាដែន មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ ​​សម្មុខាវិន័យ មាន​បច្ច័យជាគ្រឿង​ប្រគល់ឲ្យនូវផល មានបច្ច័យជាហេតុ​ឲ្យកើត​ឡើង មានបច្ច័យជាកំណើត មានបច្ច័យជាដែន មានបច្ច័យជាអង្គ មានបច្ច័យ ជាសមុដ្ឋាន។ សតិវិន័យ។បេ។ អមូឡ្ហ​វិន័យ បដិញ្ញាតករណៈ យេភុយ្យសិកា តស្សបាបិយសិកា និងតិណវត្ថារកៈ មានបច្ច័យ ជា​គ្រឿង​ប្រគល់ឲ្យនូវផល មានបច្ច័យជាហេតុឲ្យកើតឡើង មាន​បច្ច័យជាកំណើត មាន​បច្ច័យ​ជាដែន មានបច្ច័យជាអង្គ មានបច្ច័យជាសមុដ្ឋាន។

[១៤៥] សមថៈទាំង៧ មានមូលប៉ុន្មាន មានសមុដ្ឋានប៉ុន្មាន។ សមថៈទាំង៧ មានមូល​២៦ មានសមុដ្ឋាន៣៦។ សមថៈ ទាំង៧ មានមូល២៦ (នោះ) ដូចម្តេច។ សម្មុខាវិន័យ មានមូល៤ គឺចំពោះមុខសង្ឃ១ ចំពោះមុខធម៌១ ចំពោះមុខវិន័យ១ ចំពោះមុខបុគ្គល១។ សតិវិន័យមាន​មូល៤។ អមូឡ្ហវិន័យ មានមូល៤។ បដិញ្ញាតករណៈ មានមូល២ គឺបុគ្គល​ណា​សំដែង១ សំដែង​ចំពោះបុគ្គលណា១។ យេភុយ្យសិកា មានមូល៤ តស្សបាបិយសិកា មានមូល៤។ តិណវត្ថារកៈ មានមូល៤ គឺចំពោះមុខសង្ឃ១ ចំពោះមុខធម៌១ ចំពោះ​មុខវិន័យ១ ចំពោះមុខបុគ្គល១។ នេះ​ជាមូល២៦ របស់សមថៈទាំង៧។ សមថៈទាំង [អដ្ឋកថាពន្យល់ថា ត្រង់ពាក្យបុច្ឆាអំពីសមុដ្ឋាន ដែលលោកពោលថា សមថៈទាំង៧ មាន​សមុដ្ឋាន៣៦ នោះតើដូចម្តេច ដូច្នេះ ក៏មែនពិតហើយ តែបានជាលោកចែកតែសមថៈ៦ ក្នុងសមថៈមួយៗ មានសមុដ្ឋានប្រាំមួយៗ ដូច្នេះវិញ ព្រោះ​សម្មុខាវិន័យ មិនមាន​សមុដ្ឋានទេ ដោយមិនបានសង្គ្រោះចូលក្នុងកម្ម។]៧ មានសមុដ្ឋាន​៣៦ (នោះ) ដូច​ម្តេចខ្លះ។ ការធ្វើញត្តិ ការបញ្ឈប់ញត្តិ ការចូល​ទៅធ្វើដោយខ្លួនឯង ការបង្គាប់​ឲ្យគេ​ចូល​ទៅ​ធ្វើ ការទទួលបង្គាប់ ការមិនហាមឃាត់នូវសង្ឃកម្ម គឺសតិវិន័យ។ នូវសង្ឃកម្ម គឺ​អមូឡ្ហ​វិន័យ។បេ។ នូវសង្ឃកម្ម គឺបដិញ្ញាតករណៈ។បេ។ នូវសង្ឃកម្ម គឺយេភុយ្យសិកា។បេ។ នូវសង្ឃកម្ម គឺតស្សបាបិយសិកា។បេ។ ការធ្វើញត្តិ ការបញ្ឈប់ញត្តិ ការចូល​ទៅ​ធ្វើ​ដោយខ្លួនឯង ការបង្គាប់​ឲ្យគេ​ចូលទៅធ្វើ ការទទួលបង្គាប់ ការមិនហាមឃាត់នូវសង្ឃកម្ម គឺតិណវត្ថារកៈ។ នេះជា​សមុដ្ឋាន៣៦ របស់សមថៈ៧។

[១៤៦] សម្មុខាវិន័យ និងសតិវិន័យ ធម៌ទាំងនេះ មានអត្ថផ្សេងៗគ្នា មានព្យញ្ជនៈផ្សេងៗ​គ្នា ឬក៏មានអត្ថជាមួយគ្នា ផ្សេងគ្នាតែព្យញ្ជនៈប៉ុណ្ណោះទេ។ សម្មុខាវិន័យ និង​អមូឡ្ហវិន័យ។បេ។ សម្មុខាវិន័យ និងបដិញ្ញាតករណៈ សម្មុខាវិន័យ និងយេភុយ្យសិកា សម្មុខាវិន័យ និងតស្សបាបិយសិកា សម្មុខាវិន័យ និងតិណវត្ថារកៈ ធម៌ទាំងនេះ មាន​អត្ថផ្សេងៗគ្នា មាន​ព្យញ្ជនៈ​ផ្សេងៗ​គ្នា ឬក៏មានអត្ថជាមួយគ្នា ផ្សេងគ្នាតែព្យញ្ជនៈ​ប៉ុណ្ណោះ​ទេ។ សម្មុខាវិន័យ និង​សតិវិន័យ ធម៌ទាំងនេះ មានអត្ថក៏ផ្សេងៗគ្នា មានព្យញ្ជនៈក៏ផ្សេងៗ​គ្នាដែរ។ សម្មុខាវិន័យ និង​អមូឡ្ហវិន័យ។បេ។ សម្មុខាវិន័យ និងបដិញ្ញាតករណៈ សម្មុខាវិន័យ និងយេភុយ្យសិកា សម្មុខាវិន័យ និងតស្សបាបិយសិកា សម្មុខាវិន័យ និង​តិណវត្ថារកៈ ធម៌ទាំងនេះ មានអត្ថផ្សេង​ៗគ្នា មានព្យញ្ជនៈក៏ផ្សេងៗ​គ្នាដែរ។

[១៤៧] វិវាទ ចាត់ជាវិវាទាធិករណ៍ វិវាទ មិនចាត់ជាអធិករណ៍ អធិករណ៍ មិនចាត់ជាវិវាទ ចាត់ជាអធិករណ៍ផង ជាវិវាទផង វិវាទ ចាត់ជាវិវាទាធិករណ៍ក៏មាន វិវាទ មិនចាត់ជា​អធិករណ៍​ក៏មាន អធិករណ៍ មិនចាត់ជាវិវាទក៏មាន ចាត់ជាអធិករណ៍ផង វិវាទផងក៏មាន។ បណ្តាធម៌​ទាំង​នោះ វិវាទដូចម្តេច ដែលចាត់ជាវិវាទាធិករណ៍។ ភិក្ខុទាំងឡាយក្នុង​សាសនា​នេះ ជជែកគ្នា ថាសភាវៈនេះ ជាធម៌ក្តី មិនមែនជាធម៌ក្តី។បេ។ ជាទុដ្ឋុល្លាបត្តិក្តី ជាអទុដ្ឋុល្លាបត្តិក្តី សេចក្តី​ប្រកួត​ប្រកាន់ ជម្លោះ សេចក្តីប្រកាន់ខុស សេចក្តីជជែក ការនិយាយបែកផ្សេងពីគ្នា ការនិយាយ​ផ្តេសផ្តាស ការនិយាយដើម្បី​ឲ្យគេព្រួយចិត្ត សេចក្តី​​ប្រកែកប្រណាំងណា ក្នុងសភាវៈទាំងនោះ វិវាទនេះ ចាត់ជាវិវាទាធិករណ៍។ បណ្តាធម៌ទាំងនោះ វិវាទដូចម្តេច ដែលមិនចាត់​ជាអធិករណ៍។ មាតាទាស់ទែងនឹងបុត្តក្តី បុត្តទាស់ទែងនឹងមាតាក្តី  បិតាទាស់ទែងនឹងបុត្តក្តី បុត្តទាស់ទែងនឹងបិតា​ក្តី បងប្អូន​ប្រុស​ទាស់ទែងនឹងបងប្អូនប្រុសក្តី បងប្អូនប្រុសទាស់ទែងនឹងបងប្អូនស្រីក្តី បងប្អូនស្រី​ទាស់ទែង​នឹងបងប្អូនប្រុសក្តី សំឡាញ់ទាស់ទែងនឹងសំឡាញ់ផងគ្នាក្តី វិវាទនេះ មិនចាត់​ជា​អធិករណ៍ទេ។ បណ្តាធម៌ទាំងនោះ អធិករណ៍ដូចម្តេច ដែលមិនចាត់ជាវិវាទ។ អនុវាទាធិករណ៍ អាបត្តាធិករណ៍ និងកិច្ចាធិករណ៍ អធិករណ៍នេះ មិនចាត់ជាវិវាទទេ។ បណ្តាធម៌ទាំងនោះ អធិករណ៍ដូចម្តេច ដែលចាត់ជាអធិករណ៍ផង ជាវិវាទផង។ វិវាទាធិករណ៍ ចាត់ជាអធិករណ៍ផង ជាវិវាទផង។

[១៤៨]  ការចោទ ចាត់ជាអនុវាទាធិករណ៍ ការចោទ មិនចាត់ជាអធិករណ៍ អធិករណ៍ មិន​ចាត់ជាការចោទ ចាត់ជាអធិករណ៍ផង ជាការចោទផង ការចោទ ចាត់ជាអនុវាទាធិករណ៍​ក៏មាន ការចោទ មិនចាត់ជាអធិករណ៍​ក៏មាន អធិករណ៍ មិនចាត់ជាការចោទក៏មាន ចាត់ជា​អធិករណ៍ផង ជាការចោទផងក៏មាន។ បណ្តាធម៌​ទាំង​នោះ ការចោទដូចម្តេច ដែលចាត់​ជា​អនុវាទាធិករណ៍។ ភិក្ខុទាំងឡាយក្នុងសាសនានេះ ចោទភិក្ខុផងគ្នា ដោយ​សីលវិបត្តិក្តី ដោយ​អាចារវិបត្តិក្តី ដោយទិដ្ឋិវិបត្តិក្តី ដោយអាជីវវិបត្តិក្តី ការចោទ សេចក្តី​ប្រកាន់ ការពោលជជែក ការពោលតវ៉ា ការពោលបង្កាច់ ការខំពោលបង្ខូច ការបន្ថែម​កម្លាំងណា ក្នុងវិបត្តិទាំងនោះ ការចោទនេះ ចាត់ជាអនុវាទាធិករណ៍។ បណ្តាធម៌​ទាំង​នោះ ការចោទដូចម្តេច ដែលមិនចាត់​ជាអធិករណ៍។ មាតាចោទបុត្តក្តី បុត្តចោទមាតាក្តី  បិតាចោទបុត្តក្តី បុត្តចោទបិតា​ក្តី បងប្អូនប្រុសចោទបងប្អូនប្រុសផងគ្នាក្តី បងប្អូនប្រុស​ចោទ​បងប្អូនស្រីក្តី បងប្អូនស្រី​ចោទបងប្អូនប្រុសក្តី សំឡាញ់ចោទសំឡាញ់ផងគ្នាក្តី ការ​ចោទនេះ មិនចាត់​ជា​អធិករណ៍ទេ។ បណ្តាធម៌ទាំងនោះ អធិករណ៍ដូចម្តេច ដែលមិន​ចាត់ជាការចោទ។ អាបត្តាធិករណ៍ កិច្ចាធិករណ៍ និង​វិវាទាធិករណ៍ អធិករណ៍នេះ មិន​ចាត់ជាការចោទទេ។ បណ្តាធម៌ទាំងនោះ អធិករណ៍​ដូចម្តេច ដែលចាត់ជាអធិករណ៍ផង ជាការចោទផង។ អនុវាទាធិករណ៍ ចាត់ជាអធិករណ៍ផង ជាការចោទផង។

[១៤៩] អាបត្តិ ចាត់ជាអាបត្តាធិករណ៍ អាបត្តិ មិនចាត់ជាអធិករណ៍ អធិករណ៍ មិនចាត់​ជាអាបត្តិ ចាត់ជាអធិករណ៍ផង ជាអាបត្តិផង អាបត្តិ ចាត់ជាអាបត្តាធិករណ៍​ក៏មាន អាបត្តិ មិនចាត់ជាអធិករណ៍​ក៏មាន អធិករណ៍ មិនចាត់ជាអាបត្តិក៏មាន ចាត់ជា​អធិករណ៍ផង ជាអាបត្តិផងក៏មាន។ បណ្តាធម៌​ទាំង​នោះ អាបត្តិដូចម្តេច ដែលចាត់​ជាអាបត្តាធិករណ៍។ កង​នៃ​អាបត្តិទាំង៥ ក៏ចាត់ជាអាបត្តាធិករណ៍ កងនៃ​អាបត្តិទាំង៧ ក៏ចាត់ជា​អាបត្តាធិករណ៍ អាបត្តិទាំង​នេះ ទើបចាត់ជាអាបត្តាធិករណ៍។ បណ្តាធម៌ទាំងនោះ អាបត្តិដូចម្តេច ដែលមិនចាត់​ជា​អធិករណ៍។ សោតាបត្តិ និងសមាបត្តិ អាបត្តិ [ប្រែថា កិរិយាដល់ មិនប្រែថា កិរិយាត្រូវនូវអាបត្តិ ដូចក្នុង​សិក្ខាបទនោះទេ។] នេះ មិនចាត់​ជា​អធិករណ៍ទេ។ បណ្តាធម៌ទាំងនោះ អធិករណ៍ដូចម្តេច ដែលមិនចាត់ជាអាបត្តិ។ កិច្ចាធិករណ៍ ​វិវាទាធិករណ៍ និងអនុវាទាធិករណ៍ អធិករណ៍នេះ មិនចាត់​​ជាអាបត្តិទេ។ បណ្តាធម៌ទាំងនោះ អធិករណ៍​ដូចម្តេច ដែលចាត់ជាអធិករណ៍ផង ជាអាបត្តិផង។ អាបត្តាធិករណ៍ ចាត់ជាអធិករណ៍ផង ជាអាបត្តិផង។

[១៥០] កិច្ច ចាត់ជាកិច្ចាធិករណ៍ កិច្ច មិនចាត់ជាអធិករណ៍ អធិករណ៍ មិនចាត់ជាកិច្ច ចាត់ជាកិច្ចផង ជាអធិករណ៍ផង កិច្ច ចាត់ជាកិច្ចាធិករណ៍​ក៏មាន កិច្ច មិនចាត់ជា​អធិករណ៍​ក៏មាន អធិករណ៍ មិនចាត់ជាកិច្ចក៏មាន ចាត់ជា​អធិករណ៍ផង ជាកិច្ចផងក៏​មាន។ បណ្តាធម៌​ទាំង​នោះ កិច្ចដូចម្តេច ដែលចាត់​ជាកិច្ចាធិករណ៍។ កិច្ចរបស់សង្ឃ ឬកម្ម​ដែល​សង្ឃត្រូវធ្វើណា គឺ​អបលោកនកម្ម១ ញត្តិកម្ម១ ញត្តិទុតិយកម្ម១ ញត្តិចតុត្ថកម្ម១ កិច្ចនេះ ទើបចាត់ជាកិច្ចា​ធិករណ៍បាន។ បណ្តាធម៌ទាំងនោះ កិច្ចដូចម្តេច ដែលមិនចាត់​ជា​អធិករណ៍។ កិច្ចដែល​អន្តេវាសិក ត្រូវធ្វើដល់អាចារ្យ កិច្ចដែលសទ្ធិវិហារិក ត្រូវធ្វើ​ដល់​ឧបជ្ឈាយ៍ កិច្ចដែល​ភិក្ខុ​ត្រូវធ្វើដល់ភិក្ខុដែល​មានឧបជ្ឈាយ៍ស្មើគ្នា កិច្ចដែលភិក្ខុត្រូវធ្វើ​ដល់​ភិក្ខុដែលមានអាចារ្យស្មើគ្នា កិច្ច​នេះ មិនចាត់​ជា​អធិករណ៍ទេ។ បណ្តាធម៌ទាំងនោះ អធិករណ៍ដូចម្តេច ដែលមិនចាត់ជាកិច្ច។ ​វិវាទាធិករណ៍ អនុវាទាធិករណ៍ និង​អាបត្តាធិករណ៍ អធិករណ៍នេះ មិនចាត់​ជាកិច្ចទេ។ បណ្តាធម៌ទាំងនោះ កិច្ច​ដូចម្តេច ដែល​ចាត់ជាអធិករណ៍ផង ជាកិច្ចផង។ កិច្ចាធិករណ៍ ចាត់ជាអធិករណ៍ផង ជាកិច្ចផង។

ចប់ អធិករណ៍ភេទ។

ឧទ្ទាន គឺបញ្ជីរឿង នៃអធិករណ៍ភេទនោះដូច្នេះ

[១៥១] និយាយអំពីការសើរើអធិករណ៍១ ភិក្ខុបាននូវការសើរើដោយអាការ១០យ៉ាង១ បុគ្គល គឺភិក្ខុដែលប្រកបដោយអង្គ៤ ទើបសើរើអធិករណ៍បាន១ និទាន ហេតុ បច្ច័យ មូល និង​សមុដ្ឋាន (នៃអធិករណ៍)១ អធិករណ៍ដែលចាត់ជាអាបត្តិ និងអនាបត្តិ១ សមថៈទាំង៧ មាន​សតិវិន័យជាដើម កើតក្នុងទីណា១ សមថៈទាំង៧ មានសម្មុខាវិន័យជាដើម លាយ​ច្រឡំគ្នា ឬមិន​ច្រឡំគ្នា១ និទាន ហេតុ បច្ច័យ មូល និងសមុដ្ឋាន (នៃសមថៈទាំង៧ប្រការ)១ សមថៈទាំង​៧ប្រការ មានអត្ថ និងព្យញ្ជនៈ (ផ្សេងៗគ្នា)១ ធម៌ទាំងឡាយ មាន​វិវាទ​ជាដើម ដែលចាត់ជា​អធិករណ៍ និងមិនចាត់ជាអធិករណ៍១ នេះជាឧទ្ទាន ក្នុង​អធិករណភេទ។

គាថាសង្គណិកៈ ជាតំណមក [អដ្ឋកថា ហៅថា ទុតិយគាថាសង្គណិកៈ គាថាឆ្លូកឆ្លាស់ទី២]

[១៥២] សួរថា ការចោទដើម្បីប្រយោជន៍អ្វី ការរំលឹកទោស ដើម្បីហេតុអ្វី ប្រជុំសង្ឃដើម្បី​ប្រយោជន៍អ្វី ម្យ៉ាងទៀត មតិកម្ម គឺការរៀនមន្តដើម្បីហេតុអ្វី។ ឆ្លើយថា ការចោទ ដើម្បី​រំលឹក​ទោស ការរំលឹកទោសដើម្បីនឹងសង្កត់សង្កិន (បុគ្គលនោះ ឲ្យរាងចាល) ប្រជុំ​សង្ឃដើម្បី​ពិនិត្យរក​នូវការវិនិច្ឆ័យ ឯមតិកម្ម គឺការរៀនមន្តផ្សេងៗគ្នា (ដើម្បីឲ្យចូលចិត្ត​នូវការកាត់សេចក្តី)។ បើលោក​ធ្វើជាវិន័យធរ ត្រូវកុំនិយាយរួសរាន់ពេក កុំនិយាយ​ទាំង​កំណាច កុំធ្វើសេចក្តីថ្នាំងថ្នាក់ចិត្ត​ឲ្យ​កើត​ឡើង (ចំពោះអ្នកដែលត្រូវចោទ ឬអ្នកដែល​ចោទ) កុំនិយាយពាក្យសង្កត់សង្កិនឥតប្រយោជន៍ ដោយរួសរាន់ ត្រូវលោកពិចារណា​នូវវត្ត ដែលគួរប្រព្រឹត្តតាម ជាអនុលោមរបស់សិក្ខាបទ ដែល​ព្រះសម្ពុទ្ធ ជាអ្នកប្រាជ្ញ ឆ្លៀវឆ្លាស ទ្រង់ធ្វើ គឺបាននាំមកតំកល់ទុក ទ្រង់ពោលទុកមកដោយល្អ ក្នុង​សុត្តៈ គឺ​ឧភតោវិភង្គ ក្នុងវិន័យ គឺខន្ធកៈ ក្នុងអនុលោម គឺបរិវារៈ ក្នុងបញ្ញត្តិ គឺវិន័យបិដកទាំង​អស់ ក្នុងអនុលោមិកៈ គឺមហាបទេស៤ ហើយនិងបានញុំាងគតិរបស់ខ្លួន ដែលប្រព្រឹត្តទៅក្នុង​បរលោក មិនឲ្យវិនាសបាន។ លោក កាលស្វែងរកនូវប្រយោជន៍ គប្បីប្រកបតាមធម្មជាត ដែល​ប្រកបដោយប្រយោជន៍តាមកាលដ៏គួរ លោកកុំអាលជឿសំដី របស់អ្នកជាប់ចោទ និងអ្នកចោទ ដោយរហ័សឡើយ។ (បើ) អ្នកចោទនិយាយថា លោកត្រូវអាបត្តិហើយ លោកអ្នកជាប់​ចោទ ប្រកែកថា ខ្ញុំមិនត្រូវអាបត្តិទេ (វិន័យធរ) កុំអាលលើកលែង​បុគ្គល​ទាំង២ (នោះ) គប្បីវិនិច្ឆ័យ​តាមដំណពាក្យដែលប្តេជ្ញា។ ពាក្យប្តេជ្ញា (ណា) ដែលវិន័យធរ ពោលចំពោះពួកបុគ្គលដែល​មាន​សេចក្តីខ្មាស ពាក្យប្តេជ្ញានុ៎ះ មិនមានក្នុងពួកបុគ្គល ដែលឥតសេចក្តីខ្មាសទេ (ព្រោះថា) បុគ្គល​ដែល​ឥតសេចក្តីខ្មាស សូម្បីពោលពាក្យ​ច្រើនក្តី (វិន័យធរ) គប្បីវិនិច្ឆ័យ​តាមពាក្យប្តេជ្ញា ដែល​ជាប់​មកជាមួយនឹងវត្តប្រតិបត្តិ​របស់​បុគ្គលនោះ។

[១៥៣] សួរថា អលជ្ជីបុគ្គល តើដូចម្តេច សេចក្តីប្តេជ្ញាមិនលូតលាស់ដល់បុគ្គលណា ខ្ញុំសួរ​ចំពោះបុគ្គលនុ៎ះ ដូច្នេះថា បុគ្គលយ៉ាងណា ដែល​ព្រះមានព្រះភាគ ត្រាស់ហៅថា អលជ្ជីបុគ្គល។ ឆ្លើយថា បុគ្គលមានចិត្តក្លែង ត្រូវអាបត្តិ រួចបិទបាំងអាបត្តិទុកក្តី លុះតាមអំណាច​អគតិក្តី បុគ្គល​យ៉ាងនេះ ព្រះមានព្រះភាគ ត្រាស់ហៅថា អលជ្ជីបុគ្គល។

[១៥៤] ខ្ញុំដឹងពិតថា បុគ្គលយ៉ាងនេះហៅថា អលជ្ជីបុគ្គល ប៉ុន្តែខ្ញុំសូមសួរ​រកបុគ្គល​ដទៃទៀតនឹងអ្នកថា បុគ្គលយ៉ាងណា ដែលព្រះមានព្រះភាគ ត្រាស់ហៅថា លជ្ជីបុគ្គល។ ឆ្លើយថា បុគ្គលមិនក្លែងឲ្យត្រូវអាបត្តិ មិនបានបិទបាំង​អាបត្តិ មិនលុះអំណាច​អគតិ បុគ្គល​យ៉ាងនេះ ដែលព្រះមានព្រះភាគត្រាស់ហៅថា លជ្ជីបុគ្គល។

[១៥៥] ខ្ញុំដឹងពិតថា បុគ្គលយ៉ាងនេះហៅថា លជ្ជីបុគ្គល ប៉ុន្តែខ្ញុំសូមសួរ​រកបុគ្គល​ដទៃទៀតនឹងអ្នកថា បុគ្គលយ៉ាងណា ដែលព្រះមានព្រះភាគ ត្រាស់ហៅថា អ្នកចោទ​មិនត្រូវតាមធម៌។ ឆ្លើយថា បុគ្គលដែលចោទ ដោយមិនត្រូវតាមកាល១ ដោយពាក្យ​មិនពិត១ ដោយពាក្យ​ទ្រគោះ១ ដោយពាក្យ​មិនប្រកបដោយប្រយោជន៍១ ចោទដោយ​សេចក្តីស្អប់ មិនចោទ​ដោយមេត្តាចិត្ត១ បុគ្គល​យ៉ាងនេះ ព្រះមានព្រះភាគ ត្រាស់ហៅថា អ្នកចោទ​មិនប្រកប​ដោយធម៌។

[១៥៦] ខ្ញុំដឹងពិតថា បុគ្គលយ៉ាងនេះ ព្រះមានព្រះភាគ ត្រាស់ហៅថា អ្នកចោទមិនប្រកប​ដោយ​ធម៌ ប៉ុន្តែខ្ញុំសូមសួរ​រកបុគ្គល​ដទៃទៀតនឹងអ្នកថា បុគ្គលយ៉ាងណា ដែល​ព្រះមានព្រះភាគ ត្រាស់ហៅថា អ្នកចោទត្រូវតាមធម៌។ ឆ្លើយថា បុគ្គលដែលចោទ ត្រូវ​តាម​កាល១ ដោយពាក្យ​ពិត១ ដោយពាក្យផ្អែមល្ហែម១ ដោយពាក្យប្រកប​ដោយ​ប្រយោជន៍១ ចោទដោយ​មេត្តាចិត្ត មិន​ចោទដោយស្អប់១ បុគ្គល​យ៉ាងនេះ ព្រះមានព្រះភាគ ត្រាស់ហៅថា អ្នកចោទ​ត្រូវតាមធម៌។

[១៥៧] ខ្ញុំដឹងពិតថា បុគ្គលយ៉ាងនេះ ព្រះមានព្រះភាគ ត្រាស់ហៅថា អ្នកចោទត្រូវ​តាម​ធម៌ ប៉ុន្តែខ្ញុំសូមសួរ​រកបុគ្គល​ដទៃទៀតនឹងអ្នកថា បុគ្គលយ៉ាងណា ដែលព្រះមានព្រះភាគ ត្រាស់ហៅថា អ្នកចោទជាបុគ្គលពាល។ ឆ្លើយថា បុគ្គលមិនដឹងពាក្យខាងដើម និងពាក្យ​ខាងចុង មិនយល់ដល់​ពាក្យខាងដើម និងពាក្យខាងចុង មិនដឹង​គន្លងពាក្យតគ្នា មិនយល់​ដល់​គន្លង​ពាក្យតគ្នា បុគ្គលយ៉ាងនេះ ព្រះមានព្រះភាគ ត្រាស់ហៅថា អ្នកចោទជាបុគ្គល​ពាល។

[១៥៨] ខ្ញុំដឹងពិតថា បុគ្គលយ៉ាងនេះ ព្រះមានព្រះភាគ ត្រាស់ហៅថា អ្នកចោទជាបុគ្គល​ពាល ប៉ុន្តែខ្ញុំសូមសួរ​រកបុគ្គល​ដទៃទៀតនឹងអ្នកថា បុគ្គលយ៉ាងណា ដែល​ព្រះមានព្រះភាគ ត្រាស់ហៅថា អ្នកចោទជាបណ្ឌិត។ ឆ្លើយថា បុគ្គលដែល​ដឹងពាក្យ​ខាងដើម និងពាក្យ​ខាងចុង យល់ដល់ពាក្យខាងដើម និងពាក្យខាងចុង ដឹងគន្លង​ពាក្យ​តគ្នា យល់ដល់គន្លង​ពាក្យតគ្នា បុគ្គល​យ៉ាងនេះ ព្រះមានព្រះភាគ ត្រាស់ហៅថា អ្នក​ចោទជាបណ្ឌិត។

[១៥៩] ខ្ញុំដឹងពិតថា បុគ្គលយ៉ាងនេះ ដែលព្រះមានព្រះភាគ ត្រាស់ហៅថា អ្នកចោទ​ជាបណ្ឌិត ប៉ុន្តែខ្ញុំសូមសួរ​រកហេតុ​ដទៃទៀតនឹងអ្នកថា ដូចម្តេច ដែលព្រះមានព្រះភាគ ត្រាស់ហៅថា ការចោទ។ ឆ្លើយថា បុគ្គលចោទដោយសីលវិបត្តិក្តី ពុំនោះសោត ដោយ​អាចារវិបត្តិ​ក្តី ទិដ្ឋិវិបត្តិក្តី ចោទដោយអាជីវវិបត្តិក្តី ការចោទ​ដោយសីលវិបត្តិជាដើមនោះ ព្រះមានព្រះភាគ ត្រាស់ហៅថា ការចោទ។

ចប់ គាថាសង្គណិកៈ (គាថាឆ្លូកឆ្លាស់គ្នា) ជាតំណមក។

ចោទនាកណ្ឌ

[១៦០] វិន័យធរ ត្រូវសួរភិក្ខុអ្នកចោទថា ម្នាលអាវុសោ លោកចោទភិក្ខុនេះ ដោយហេតុ​ណា លោកចោទភិក្ខុនោះ ព្រោះទោសអ្វី លោកចោទដោយសីលវិបត្តិ ដោយអាចារវិបត្តិ ឬចោទ​ដោយទិដ្ឋិវិបត្តិ។ បើភិក្ខុអ្នកចោទនោះ និយាយយ៉ាងនេះថា ខ្ញុំចោទដោយ​សីលវិបត្តិក្តី ខ្ញុំចោទ​ដោយអាចារវិបត្តិក្តី ខ្ញុំចោទដោយទិដ្ឋិវិបត្តិក្តី។ ត្រូវវិន័យធរសួរ​ភិក្ខុនោះយ៉ាងនេះថា លោក​មាន​អាយុស្គាល់​សីលវិបត្តិ ស្គាល់​អាចារវិបត្តិ ស្គាល់​ទិដ្ឋិវិបត្តិដែរឬទេ។ បើភិក្ខុអ្នកចោទនោះ និយាយ​យ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំស្គាល់​សីលវិបត្តិ ស្គាល់​អាចារវិបត្តិ ស្គាល់​ទិដ្ឋិវិបត្តិដែរ។ ត្រូវវិន័យធរ សួរភិក្ខុអ្នកចោទនោះ​យ៉ាងនេះថា ម្នាលអាវុសោ ចុះដូចម្តេចហៅថា សីលវិបត្តិ ដូចម្តេចហៅថា អាចារវិបត្តិ ដូចម្តេចហៅថា ទិដ្ឋិវិបត្តិ។ បើភិក្ខុអ្នកចោទនោះ និយាយ​យ៉ាងនេះថា បារាជិក​៤ និង​សង្ឃាទិសេស១៣នេះ ហៅថា សីលវិបត្តិ ថុល្លច្ច័យ បាចិត្តិយៈ បាដិទេសនីយៈ ទុក្កដ និង​ទុព្ភាសិត នេះហៅថា អាចារវិបត្តិ មិច្ឆាទិដ្ឋិ និងអន្តគ្គាហិកាទិដ្ឋិ នេះហៅថា ទិដ្ឋិវិបត្តិ។ ត្រូវវិន័យធរ សួរភិក្ខុអ្នកចោទនោះយ៉ាងនេះថា ម្នាលអាវុសោ លោកចោទភិក្ខុនេះ ដោយ​ហេតុណា លោកចោទ​​ដោយឃើញ ដោយឮ ឬក៏ចោទដោយរង្កៀសទេ។ បើភិក្ខុអ្នកចោទ​នោះ និយាយយ៉ាង​នេះថា ខ្ញុំចោទដោយឃើញក្តី ចោទដោយឮក្តី ចោទដោយរង្កៀសក្តី។ ត្រូវវិន័យធរ សួរភិក្ខុ​អ្នក​ចោទ​​នោះ យ៉ាងនេះថា ម្នាលអាវុសោ លោកចោទភិក្ខុនេះ​ ដោយឃើញហេតុណា លោក​បាន​ឃើញ​ទោសដូចម្តេច លោកបានឃើញ​ហេតុដូចម្តេច លោកបានឃើញ​ពីកាលណា លោក​បាន​ឃើញ​​ក្នុងទីណា កាលភិក្ខុនោះត្រូវអាបត្តិ​បារាជិក លោកបានឃើញ​ដែរឬ កាលត្រូវអាបត្តិ​សង្ឃាទិសេស លោកបានឃើញ​ដែរឬ កាលត្រូវអាបត្តិថុល្លច្ច័យ លោកបានឃើញ​ដែរឬ កាល​ត្រូវអាបត្តិបាចិត្តិយៈ លោកបាន​ឃើញ​ដែរឬ កាលត្រូវអាបត្តិបាដិទេសនីយៈ លោកបានឃើញ​ដែរឬ កាលត្រូវអាបត្តិទុក្កដ លោកបានឃើញ​ដែរឬ មួយទៀត លោកនៅ​ក្នុងទី​ណា ភិក្ខុនេះនៅ​ក្នុង​ទីណា ចំណែក​ខាងលោកកំពុង​ធ្វើអ្វី ឯភិក្ខុនេះកំពុងធ្វើអ្វី។ បើភិក្ខុអ្នកចោទ​នោះ និយាយ​យ៉ាង​នេះថា ម្នាលអាវុសោ ខ្ញុំមិនបានចោទភិក្ខុនោះ ដោយការឃើញទេ ខ្ញុំចោទ​ដោយ​គ្រាន់​តែ​បានឮ។ ត្រូវវិន័យធរសួរភិក្ខុអ្នកចោទនោះ យ៉ាងនេះថា ម្នាលអាវុសោ លោកចោទ​ភិក្ខុនេះ​ដោយ​បានឮ ដោយហេតុណា លោកបានឮដូចម្តេច លោកបានឮហេតុដូចម្តេច លោកបាន​ឮក្នុងកាល​ណា លោកបានឮក្នុងទីណា លោកបានឮថា ភិក្ខុនេះត្រូវអាបត្តិ​បារាជិក លោក​បានឮថា ភិក្ខុនេះ​ត្រូវអាបត្តិសង្ឃាទិសេស លោកបានឮថា ភិក្ខុនេះត្រូវ​អាបត្តិថុល្លច្ច័យ លោកបានឮថា ភិក្ខុនេះ​ត្រូវ​អាបត្តិ​បាចិត្តិយៈ លោកបានឮថា ភិក្ខុនេះត្រូវ​អាបត្តិបាដិទេសនីយៈ លោកបានឮថា ភិក្ខុនេះ​ត្រូវ​អាបត្តិទុក្កដ លោកបានឮថា ភិក្ខុនេះ​ត្រូវអាបត្តិទុព្ភាសិត លោកបានឮពាក្យភិក្ខុ លោកបាន​ឮ​ពាក្យភិក្ខុនី លោកបានឮ​ពាក្យ​សិក្ខមានា លោកបានឮពាក្យ​សាមណេរ លោកបានឮពាក្យ​សាមណេរី លោកបានឮ​ពាក្យឧបាសក លោកបានឮពាក្យ​ឧបាសិកា លោកបានឮពាក្យពួកស្តេច លោកបានឮ​ពាក្យពួករាជមហាមាត្រ លោកបានឮពាក្យពួក​តិរ្ថិយ លោកបានឮពាក្យ​សាវ័ក​តិរ្ថិយឬ។ បើភិក្ខុអ្នកចោទនោះ និយាយ​យ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំមិនបានចោទភិក្ខុនេះ​ដោយ​បាន​ឮទេ ខ្ញុំចោទដោយត្រឹមតែ​សេចក្តីរង្កៀស។ ត្រូវវិន័យធរសួរ​ភិក្ខុអ្នកចោទនោះ​យ៉ាង​នេះ​ថា ម្នាលអាវុសោ លោកចោទភិក្ខុនេះ ដោយ​សេចក្តីរង្កៀសដោយហេតុណា លោក​រង្កៀសដូចម្តេច លោករង្កៀស​អំពីហេតុអ្វី លោករង្កៀស​ក្នុងកាលណា លោករង្កៀស​ក្នុងទីណា លោក​រង្កៀស​ថា ភិក្ខុនេះត្រូវអាបត្តិ​បារាជិក លោករង្កៀសថា ភិក្ខុនេះត្រូវ​អាបត្តិសង្ឃាទិសេស លោករង្កៀសថា ភិក្ខុនេះត្រូវអាបត្តិថុល្លច្ច័យ លោករង្កៀសថា ភិក្ខុនេះត្រូវអាបត្តិបាចិត្តិយៈ លោក​រង្កៀសថា ភិក្ខុនេះត្រូវអាបត្តិបាដិទេសនីយៈ លោក​រង្កៀសថា ភិក្ខុនេះត្រូវអាបត្តិទុក្កដ លោក​រង្កៀស​ថា ភិក្ខុនេះត្រូវអាបត្តិទុព្ភាសិត លោក​រង្កៀស ព្រោះឮពាក្យភិក្ខុ លោករង្កៀស ព្រោះឮ​ពាក្យ​ភិក្ខុនី លោករង្កៀស ព្រោះឮពាក្យ​សិក្ខមានា លោករង្កៀស ព្រោះឮពាក្យសាមណេរ លោក​រង្កៀស ព្រោះឮពាក្យសាមណេរី លោករង្កៀស ព្រោះឮពាក្យឧបាសក លោករង្កៀស ព្រោះឮ​ពាក្យ​ឧបាសិកា លោក​រង្កៀស ព្រោះឮពាក្យពួកស្តេច លោករង្កៀស ព្រោះឮពាក្យពួក​រាជ​មហាមាត្រ លោក​រង្កៀស ព្រោះឮពាក្យពួកតិរ្ថិយ លោករង្កៀស ព្រោះឮពាក្យពួកសាវ័កតិរ្ថិយ។

[១៦១] ហេតុដែលអ្នកចោទបានឃើញ សមតាមហេតុដែលឃើញមែន វិន័យធរ​គប្បី​ប្រៀប​ធៀប​នូវហេតុដែលអ្នកចោទបានឃើញ តាមហេតុដែលបានឃើញ (បើ) ភិក្ខុអ្នក​ជាប់​​ចោទ មិនទាន់ដល់ (បារាជិក) ព្រោះអាស្រ័យ​ហេតុ ដែលអ្នកចោទ​បានឃើញនោះទេ ឈ្មោះថា អ្នក​ចោទ​ មានសេចក្តីរង្កៀសមិនបរិសុទ្ធ គឺរង្កៀសដោយមិនមានមូល វិន័យធរ គប្បីវិនិច្ឆ័យតាម​ពាក្យ​ប្តេជ្ញា របស់ភិក្ខុអ្នកជាប់ចោទនោះ ហើយគប្បីធ្វើឧបោសថជាមួយ​នឹងភិក្ខុនោះចុះ។ ហេតុដែល​អ្នកចោទបានឮ សមតាមហេតុ ដែលបានឮមែន វិន័យធរ​គប្បីប្រៀបធៀប​​នូវហេតុ ដែលអ្នក​ចោទ​បានឮ តាមហេតុដែលបានឮ (បើ) ភិក្ខុអ្នកជាប់​ចោទនោះ មិនទាន់ដល់ (បារាជិក) ព្រោះអាស្រ័យ​ហេតុ ដែលអ្នកចោទ​បានឮទេ ឈ្មោះថា អ្នកចោទ​ មានសេចក្តីរង្កៀសមិនបរិសុទ្ធ វិន័យធរ គប្បី​វិនិច្ឆ័យ​តាម​ពាក្យ​ប្តេជ្ញា របស់ភិក្ខុអ្នកជាប់ចោទនោះ ហើយគប្បីធ្វើ​ឧបោសថ​ជាមួយ​នឹងភិក្ខុ​នោះ​ចុះ។ ហេតុដែល​អ្នកចោទបានប៉ះពាល់ សមតាមហេតុ ដែលបានប៉ះពាល់មែន វិន័យធរ​គប្បី​ប្រៀប​ធៀប​នូវហេតុដែលបានប៉ះពាល់ តាមហេតុដែលបានប៉ះពាល់ (បើ) ភិក្ខុអ្នកជាប់​ចោទនោះ មិនទាន់ដល់ (បារាជិក) ព្រោះអាស្រ័យ​ហេតុ ដែលអ្នកចោទ​បាន ប៉ះពាល់ទេ ឈ្មោះថា អ្នកចោទ​ មានសេចក្តីរង្កៀសមិនបរិសុទ្ធ វិន័យធរ គប្បីវិនិច្ឆ័យតាម​ពាក្យ​ប្តេជ្ញា របស់​ភិក្ខុអ្នកជាប់ចោទនោះ ហើយគប្បីធ្វើឧបោសថជាមួយនឹងភិក្ខុនោះចុះ។

[១៦២] សួរថា ការចោទ មានអ្វីជាខាងដើម អ្វីជាកណ្តាល អ្វីជាទីបំផុត។ ឆ្លើយថា ការចោទ មានឱកាសកម្ម គឺសូម​ឱកាស ជាខាងដើម មានកិរិយា គឺអំពើដែល​វិន័យធរ​ត្រូវ​ធ្វើ ជាកណ្តាល មានសមថៈ គឺសេចក្តី​រម្ងាប់ ជាទីបំផុត។ សួរថា ការចោទ មានមូលប៉ុន្មាន មានវត្ថុ​ប៉ុន្មាន មានភូមិប៉ុន្មាន បុគ្គលចោទដោយអាការប៉ុន្មាន។ ឆ្លើយថា ការចោទ មានមូល២ មានវត្ថុ​៣ មានភូមិ៥ បុគ្គលចោទដោយអាការ២។ សួរថា ការចោទមានមូល​២ គឺអ្វីខ្លះ។ ឆ្លើយថា ការចោទ មានមូល​២នេះ គឺចោទដោយមានមូល១ ចោទដោយ​មិនមានមូល១។ សួរថា ការចោទ​មានវត្ថុ​៣ គឺអ្វីខ្លះ។ ឆ្លើយថា ការចោទមានវត្ថុ៣ នេះ គឺដោយបានឃើញ១ ដោយបានឮ១ ដោយបាន​រង្កៀស១។ សួរថា ការចោទមានភូមិ៥ គឺអ្វីខ្លះ។ ឆ្លើយថា ការចោទមានភូមិ៥នេះ គឺពោលត្រូវ​តាមកាល មិនពោលខុសកាល១ ពោលពាក្យពិត មិនពោលពាក្យដែលមិនពិត១ ពោលពាក្យ​ផ្អែមល្ហែម មិនពោលពាក្យ​ទ្រគោះ១ ពោលពាក្យប្រកបដោយប្រយោជន៍ មិនពោលពាក្យ​ដែល​មិនប្រកបដោយ​ប្រយោជន៍១ ពោលដោយមេត្តាចិត្ត មិនពោលដោយ​សេចក្តីស្អប់១។ សួរថា បុគ្គល​ចោទដោយអាការ២ គឺអ្វីខ្លះ។ ឆ្លើយថា បុគ្គលចោទដោយអាការ២នេះ គឺចោទដោយ​កាយ១ ចោទដោយវាចា១។

[១៦៣] សួរថា អ្នកចោទត្រូវប្រតិបត្តិដូចម្តេច អ្នកជាប់ចោទត្រូវប្រតិបត្តិដូចម្តេច សង្ឃត្រូវ​ប្រតិបត្តិដូចម្តេច វិន័យធរ​ត្រូវប្រតិបត្តិដូចម្តេច។ ត្រង់ពាក្យសួរថា អ្នកចោទត្រូវប្រតិបត្តិ​ដូចម្តេច។ ឆ្លើយថា អ្នកចោទត្រូវតាំង​នៅក្នុងធម៌៥យ៉ាង ទើបចោទអ្នកដទៃបាន គឺតាំង​ចិត្ត​ថា អាត្មាអញនឹង​និយាយត្រូវតាមកាល មិននិយាយខុសកាល១ នឹងនិយាយពាក្យពិត មិននិយាយ​ពាក្យដែលមិន​ពិត១ នឹងនិយាយ​ពាក្យផ្អែមល្ហែម មិននិយាយពាក្យទ្រគោះ១ នឹងនិយាយ​ពាក្យប្រកបដោយ​ប្រយោជន៍ មិននិយាយ​ពាក្យឥតប្រយោជន៍១ នឹងនិយាយ​ដោយមេត្តាចិត្ត មិននិយាយ​ដោយ​សេចក្តីស្អប់១។ អ្នកចោទត្រូវប្រតិបត្តិយ៉ាងនេះ។ ត្រង់ពាក្យសួរថា អ្នកជាប់ចោទ ត្រូវប្រតិបត្តិ​ដូចម្តេច។ ឆ្លើយថា អ្នកជាប់ចោទ ត្រូវតាំង​នៅក្នុងធម៌២យ៉ាង គឺក្នុង​សច្ចវាចា១ ក្នុងអកុប្បធម៌ គឺ​សេចក្តីមិនក្រោធចំពោះអ្នកចោទ ចំពោះ​វិន័យធរ ចំពោះ​សង្ឃ១។ អ្នកជាប់ចោទ ត្រូវប្រតិបត្តិ​យ៉ាងនេះ។ ត្រង់ពាក្យសួរថា សង្ឃត្រូវប្រតិបត្តិ​ដូចម្តេច។ ឆ្លើយថា សង្ឃត្រូវដឹងពាក្យដែល​ទាក់​ទង​រកគ្នា និងពាក្យ​ដែល​មិនទាក់ទងរកគ្នា គឺដឹងពាក្យខាងដើម និងពាក្យខាងចុង របស់​អ្នក​ចោទ​មាន​ប៉ុណ្ណេះ របស់​អ្នកជាប់ចោទ មានប៉ុណ្ណេះជាដើម។ សង្ឃត្រូវប្រតិបត្តិយ៉ាងនេះ។ ត្រង់​ពាក្យ​​សួរ​ថា វិន័យធរត្រូវប្រតិបត្តិដូចម្តេច។ ឆ្លើយថា អធិករណ៍នោះ តែងរម្ងាប់​បាន​ដោយធម៌ណា ដោយ​វិន័យណា ដោយពាក្យប្រៀនប្រដៅរបស់ព្រះសាស្តាណា វិន័យធរ ត្រូវរម្ងាប់​អធិករណ៍​នោះ​ឯង ដោយធម៌នោះៗចុះ។ វិន័យធរត្រូវ​ប្រតិបត្តិ​យ៉ាងនេះឯង។

[១៦៤] សួរថា ការធ្វើឧបោសថ ដើម្បីប្រយោជន៍អ្វី ធ្វើបវារណា ដើម្បីអ្វី ធ្វើបរិវាស ដើម្បី​ប្រយោជន៍​អ្វី ធ្វើការទាញភិក្ខុមកដាក់ក្នុងមូលាបត្តិដើម្បីអ្វី ការប្រព្រឹត្ត​មានត្ត ដើម្បី​ប្រយោជន៍​​អ្វី ធ្វើអព្ភានកម្ម ដើម្បីអ្វី។ ឆ្លើយថា ធ្វើឧបោសថដើម្បីប្រយោជន៍​ឲ្យសង្ឃ​ព្រមព្រៀងគ្នា ធ្វើបវារណា ដើម្បី​ប្រយោជន៍ឲ្យសង្ឃ​ស្អាតដោយវិសេស ធ្វើបរិវាស ដើម្បី​ប្រយោជន៍ដល់មានត្ត ធ្វើការទាញ​ភិក្ខុមកដាក់​ក្នុងមូលាបត្តិ ដើម្បី​ប្រយោជន៍​នឹងសង្កត់​សង្កិន (នូវ​បរិវាសិកភិក្ខុឲ្យរាងចាល) ការប្រព្រឹត្តមានត្ត ដើម្បីប្រយោជន៍ដល់អព្ភានកម្ម ធ្វើ​អព្ភានកម្ម ដើម្បីប្រយោជន៍ នឹងឲ្យ​ភិក្ខុ​នោះ​ស្អាតបរិសុទ្ធ។ បុគ្គលណា ពោលមើល​ងាយពួកភិក្ខុជាថេរៈ ព្រោះស្រឡាញ់ ព្រោះស្អប់ ព្រោះ​ខ្លាច ឬព្រោះវង្វេង បុគ្គល​នោះ​ឈ្មោះ​ថាជាអ្នកឥតប្រាជ្ញា ជាអ្នកបៀតបៀនខ្លួនឯង ផ្តាច់បង់​ឥន្ទ្រិយ (មានសទ្ធិន្ទ្រិយ​ជាដើម) ជាអ្នក​ឥតប្រាជ្ញា មិនមានសេចក្តីគោរពក្នុងសិក្ខា លុះទំលាយ​កាយទៅ តែងទៅ​កាន់នរក។ (ព្រោះហេតុនោះ) វិន័យធរ ត្រូវវៀរហេតុទាំងពីរនេះ គឺកុំអាស្រ័យ​អាមិសៈ១ កុំអាស្រ័យបុគ្គល [អដ្ឋកថាពន្យល់សេចក្តីថា ភិក្ខុជាវិន័យធរ មិនត្រូវលះដោយអគតិ មានឆន្ទាគតិជាដើមទេ គឺកុំយល់មុខថា លោកនេះជាឧបជ្ឈាយ៍ ជាអាចារ្យ របស់អញ​ជាដើម។] ១ ត្រូវតែ​វិនិច្ឆ័យសេចក្តីតាមសមគួរ​ដល់ធម៌។ ភិក្ខុដែលមានសេចក្តីក្រោធខឹង ចងសេចក្តី​ក្រោធទុក កាចអាក្រក់ ពោលតិះដៀល លើកអនាបត្តិ ថាជាអាបត្តិវិញ អ្នកចោទដូច្នោះឈ្មោះថា ដុតខ្លួន​ឯង។ ភិក្ខុឱនខ្សឹបទៀបត្រចៀក ស្វែងរកតែទោស ធ្វើការវិនិច្ឆ័យឲ្យសាបសូន្យ សេពគប់​តែផ្លូវ​ដែលខុសៗ គឺប្រកាសនូវអាបត្តិ លើកនូវ​អនាបត្តិ ថាជាអាបត្តិ អ្នកចោទដូច្នោះ ក៏ឈ្មោះថា ដុត​ខ្លួនឯង បុគ្គលអ្នកចោទ ដោយមិន​ត្រូវ​តាមកាលដោយពាក្យមិនពិត ដោយពាក្យទ្រគោះ ដោយ​ពាក្យ​ឥតប្រយោជន៍ ចោទ​ដោយស្អប់ មិនចោទ​ដោយមេត្តាចិត្ត លើកនូវអនាបត្តិ ថាជាអាបត្តិ អ្នក​ចោទដូច្នេះ ក៏ឈ្មោះថា ដុតខ្លួនឯង។ បុគ្គលមិនដឹងធម៌ និងអធម៌ មិនឈ្វេងយល់ធម៌ និងអធម៌ លើកនូវអនាបត្តិ ថាជាអាបត្តិ អ្នកចោទដូច្នោះ ក៏ឈ្មោះថា ដុតខ្លួនឯង។ បុគ្គល​មិនដឹងវិន័យ និង​អវិន័យ មិនឈ្វេងយល់វិន័យ និងអវិន័យ លើកនូវអនាបត្តិ ថាជាអាបត្តិ អ្នកចោទដូច្នោះ ឈ្មោះ​ថា ដុតខ្លួនឯង។ បុគ្គលមិនដឹងភាសិត និងអភាសិត មិនឈ្វេង​យល់ភាសិត និងអភាសិត លើក​នូវ​អនាបត្តិ ថាជាអាបត្តិ អ្នក​ចោទដូច្នោះ ឈ្មោះថា ដុតខ្លួនឯង។ បុគ្គលមិនដឹងកិច្ចវត្ត ដែល​អ្នកប្រាជ្ញ​សន្សំ និងមិនសន្សំ មិនឈ្វេងយល់​កិច្ចវត្ត ដែល​អ្នកប្រាជ្ញសន្សំ និងមិនសន្សំ លើកអនាបត្តិ ថាជាអាបត្តិ អ្នកចោទដូច្នោះ ឈ្មោះថា ដុតខ្លួនឯង។ បុគ្គល​មិនដឹងសិក្ខាបទ ដែល​ព្រះមានព្រះភាគបញ្ញត្ត និងមិនបាន​បញ្ញត្ត មិនឈ្វេងយល់សិក្ខាបទ ដែល​ព្រះមានព្រះភាគបញ្ញត្ត និងមិនបានបញ្ញត្ត លើក​អនាបត្តិ ថាជាអាបត្តិ អ្នកចោទដូច្នោះ ឈ្មោះ​ថា ដុតខ្លួនឯង។ បុគ្គលមិនដឹងនូវអាបត្តិ និងអនាបត្តិ មិនឈ្វេងយល់ដល់អាបត្តិ និងអនាបត្តិ លើកអនាបត្តិ ថាជាអាបត្តិ អ្នក​ចោទដូច្នោះ ឈ្មោះថា ដុតខ្លួនឯង។ បុគ្គលមិនដឹងលហុកាបត្តិ និងគរុកាបត្តិ មិនឈ្វេង​យល់លហុកាបត្តិ និងគរុកាបត្តិ លើកនូវអនាបត្តិ ថាជាអាបត្តិ អ្នកចោទ​ដូច្នោះ ឈ្មោះថា ដុតខ្លួនឯង។ បុគ្គល​មិនដឹងនូវសាវសេសាបត្តិ និង​អនវសេសាបត្តិ មិនឈ្វេង​យល់ដល់សាវសេសាបត្តិ និង​អនវសេសាបត្តិ លើកអនាបត្តិ ថាជាអាបត្តិ អ្នកចោទដូច្នោះ ឈ្មោះ​ថា ដុតខ្លួនឯង។ បុគ្គលមិនដឹងនូវទុដ្ឋុល្លាបត្តិ និង​អទុដ្ឋុល្លាបត្តិ មិនឈ្វេងយល់​ដល់ទុដ្ឋុល្លាបត្តិ និង​អទុដ្ឋុល្លាបត្តិ លើកនូវអនាបត្តិ ថាជាអាបត្តិ អ្នក​ចោទដូច្នោះ ឈ្មោះថា ដុតខ្លួនឯង។ បុគ្គលមិនដឹងពាក្យខាងដើម និងពាក្យខាងចុង មិនឈ្វេងយល់ពាក្យ​ខាងដើម និង​ពាក្យ​ខាងចុង លើកនូវអនាបត្តិ ថាជាអាបត្តិ អ្នកចោទដូច្នោះ ឈ្មោះថា ដុតខ្លួនឯង។ បុគ្គល​មិនដឹងគន្លង​នៃពាក្យតគ្នា មិនឈ្វេងយល់គន្លងនៃពាក្យតគ្នា លើកនូវ​អនាបត្តិ ថាជាអាបត្តិ អ្នកចោទដូច្នោះ ឈ្មោះ​ថា ដុតខ្លួនឯង។

ចប់ ចោទនាកណ្ឌ។

ឧទ្ទាន គឺបញ្ជីរឿងនៃចោទនាកណ្ឌនោះដូច្នេះ

[១៦៥] និយាយអំពីអ្នកចោទ និងវិន័យធរ១ ការចោទមានអ្វីជាខាងដើម និងមាន​មូល​ប៉ុន្មាន១ សួរថា ការធ្វើឧបោសថ ដើម្បីប្រយោជន៍អ្វី១ ដំណើរ​ក្នុងចោទនាកណ្ឌ (នេះ) ជាគ្រឿង​ញុំាង​សាសនាឲ្យឋិតឋេរ។

ចូឡសង្គាម

[១៦៦] ភិក្ខុអ្នកចូលកាន់សង្គ្រាម [ការប្រជុំសង្ឃដើម្បីរម្ងាប់ ឬវិនិច្ឆ័យ នូវអធិករណ៍ លោក​ហៅថា សង្គ្រាម។ ដូចពួកវជ្ជីបុត្តកភិក្ខុ ក្នុងនគរវេសាលី ដែលជាសត្រូវដល់ខ្លួនផង ដល់​សាសនា​ផង នាំគ្នាសំដែងខុសធម៌ ខុសវិន័យ ដែលជា​ពាក្យប្រៀនប្រដៅ​របស់​ព្រះសាស្តា។ ភិក្ខុណាសង្កត់​សង្កិនលទ្ធិរបស់ពួក​វជ្ជីបុត្ត ដែលជាសត្រូវទាំងនោះ និងចូល​ទៅក្នុងទីនោះ ហើយធ្វើសេចក្តី​វិនិច្ឆ័យ ឲ្យដាច់ស្រេចដោយបំភ្លឺនូវវាទៈរបស់ខ្លួន ភិក្ខុនោះ​ឈ្មោះថា ជាអ្នកចូលទៅកាន់​សង្គ្រាម ដូចជាព្រះយសត្ថេរ (អដ្ឋកថា)។] កាលបើចូល​ទៅរកជំនុំសង្ឃ គប្បីបន្ទាបបន្ទន់ចិត្ត ចូលទៅរក​សង្ឃ គប្បី​ជាអ្នកមានចិត្តស្មើ​ដោយ​កំណាត់​សំពត់សម្រាប់​ជូតនូវ​ធូលី គប្បី​ជាអ្នកឈ្លាសក្នុង​អាសនៈ ជាអ្នកឈ្លាស​ក្នុង​ការ​អង្គុយ កុំអង្គុយច្រៀតបៀតពួកភិក្ខុចាស់ កុំឃាត់អាសនៈ​ពួកភិក្ខុ​ខ្ចី គប្បីអង្គុយលើ​អាសនៈ​តាមសមគួរ គប្បីជាអ្នកមិនពោលពាក្យឥតប្រយោជន៍ផ្សេងៗ កុំពោល​ពាក្យ​តិរច្ឆានកថា គប្បីសំដែងធម៌ដោយខ្លួនឯងផង គប្បីនិមន្ត​ភិក្ខុដទៃ ឲ្យសំដែងផង កុំមើល​ងាយ​ព្រះអរិយៈ ដែលមានសភាពជាអ្នកស្ងប់ស្ងៀមផង។ ភិក្ខុជាវិន័យធរ ដែលសង្ឃ​បាន​អនុម័ត [យល់តាម ឬយល់ព្រម ពាក្យនេះ ជាពាក្យផ្លាស់ប្តូរគ្នា និងពាក្យអនុញ្ញាត។] ហើយ​មានប្រាថ្នា​នឹង​វិនិច្ឆ័យសេចក្តី មិនត្រូវ​សួររកឧបជ្ឈាយ៍ មិនត្រូវសួររកអាចារ្យ មិន​ត្រូវ​សួររកសទ្ធិវិហារិក មិនត្រូវសួររកអន្តេវាសិក មិនត្រូវសួររកបុគ្គល ដែលមាន​ឧបជ្ឈាយ៍​ស្មើគ្នា មិនត្រូវសួររកបុគ្គល​ ដែល​មានអាចារ្យស្មើគ្នា មិនត្រូវសួររកជាតិ (មាន​ក្សត្រិយ៍​ជាដើម) មិនត្រូវសួររកនាម មិនត្រូវសួររកគោត្រ មិនត្រូវសួររកអាគម (វិជ្ជាចំណេះថា លោក​ចេះពោលនិកាយ មានទីឃ​និកាយជាដើម) មិនត្រូវសួររកត្រកូល និងប្រទេស មិនត្រូវសួររកជាតិភូមិ (ស្រុកកំណើត)។ ព្រោះ​ហេតុអ្វី (បានជាមិនត្រូវឲ្យសួរដូច្នេះ)។ (ព្រោះថា) សេចក្តីស្រឡាញ់ក្តី សេចក្តីស្អប់ក្តី នឹងមានដល់​បុគ្គលជាវិន័យធរនោះ កាល​បើមានសេចក្តីស្រឡាញ់ និងសេចក្តីស្អប់ហើយ (វិន័យធរនោះ) មុខ​ជាលំអៀង ព្រោះ​ស្រឡាញ់ ឬលំអៀង​ព្រោះស្អប់ លំអៀងព្រោះវង្វេង ឬក៏លំអៀង​ព្រោះខ្លាច (មិនខាន)។ ភិក្ខុជាវិន័យធរ ដែលសង្ឃបានអនុម័តហើយ មានប្រាថ្នានឹងវិនិច្ឆ័យ​សេចក្តី ត្រូវមាន​ចិត្តធ្ងន់ក្នុងសង្ឃ កុំធ្ងន់ទៅក្នុងបុគ្គល ត្រូវមានចិត្ត​ធ្ងន់ក្នុងព្រះសទ្ធម្ម កុំធ្ងន់ទៅក្នុងអាមិសៈ ជាអ្នក​លុះក្នុងអំណាច​នៃប្រយោជន៍ មិនត្រូវបណ្តែតបណ្តោយតាមសេចក្តី​គាប់ចិត្ត​បរិសទ្យ គប្បី​វិនិច្ឆ័យ​សេចក្តីតាមកាល កុំវិនិច្ឆ័យសេចក្តីឲ្យខុសកាល ត្រូវវិនិច្ឆ័យ​សេចក្តី​ដោយ​ពាក្យពិត កុំវិនិច្ឆ័យ​ដោយ​ពាក្យមិនពិត ត្រូវវិនិច្ឆ័យសេចក្តីដោយពាក្យផ្អែមល្ហែម កុំវិនិច្ឆ័យសេចក្តីដោយពាក្យ​ទ្រគោះ ត្រូវ​វិនិច្ឆ័យសេចក្តីដោយពាក្យ ដែលមានប្រយោជន៍ កុំវិនិច្ឆ័យសេចក្តី​ដោយពាក្យ​ឥត​ប្រយោជន៍ ត្រូវ​វិនិច្ឆ័យសេចក្តីដោយមេត្តាចិត្ត កុំវិនិច្ឆ័យ​សេចក្តី​ដោយសំអប់ កុំនិយាយខ្សឹប​ជិត​ត្រចៀក កុំស្វែង​រកតែទោសខុស កុំមិចភ្នែក កុំញាក់ចិញ្ចើម កុំងក់ក្បាល កុំធ្វើវិការៈផ្សេងៗដោយ​ដៃ កុំបង្ហាញដៃ​ទទេ ត្រូវឈ្លាស​ក្នុងអាសនៈ ឈ្លាសក្នុងការអង្គុយ គប្បីសំឡឹងមើលត្រឹម​តែមួយ​ជួរ​នឹម ត្រូវ​ពិចារណា​សេចក្តី​សិន ហើយសឹមអង្គុយលើអាសនៈរបស់ខ្លួន កុំក្រោកចាកអាសនៈ កុំធ្វើការ​វិនិច្ឆ័យ​ឲ្យសាបសូន្យ កុំសេពគប់ផ្លូវខុស គឺកុំប្រកាសអាបត្តិ កុំនិយាយសំដីបោះបោក កុំនិយាយ​រួសរាន់ពេក កុំនិយាយរហ័សហួស កុំកាចអាក្រក់ ត្រូវចេះអត់ធ្មត់ ត្រូវមានមេត្តាចិត្ត មានចិត្តអនុគ្រោះចំពោះប្រយោជន៍ ត្រូវមានចិត្តប្រកបដោយករុណា ស្វែងរកនូវ​ប្រយោជន៍ កុំពោល​ពាក្យរោយរាយ ត្រូវពោលពាក្យឲ្យមានទីបំផុត កុំលុះអំណាចនៃពៀរ កុំពោលពាក្យ​អសុរស ត្រូវស្ទង់មើលខ្លួន (ថាអាត្មាអញអាចនឹងវិនិច្ឆ័យសេចក្តីបានឬទេ) ត្រូវស្ទង់មើល​បុគ្គល​ដទៃ (ថាបរិសទ្យនេះ អាចសុខចិត្ត ដោយសេចក្តីអៀនខ្មាសដែរឬទេ) ត្រូវស្ទង់មើលបុគ្គល​អ្នក​ចោទ (ថាអ្នកចោទនេះ ប្រកបដោយធម៌ឬទេ) ត្រូវស្ទង់មើល​អ្នក​ជាប់ចោទ ត្រូវស្ទង់មើលអ្នក​ចោទមិនត្រូវតាមធម៌ ត្រូវស្ទង់មើលអ្នកជាប់​ចោទមិនត្រូវ​តាម​ធម៌ ត្រូវស្ទង់មើលអ្នក​ចោទត្រូវតាមធម៌ ត្រូវស្ទង់មើលអ្នកជាប់​ចោទត្រូវតាមធម៌ កុំ​បំបាត់​ពាក្យអ្នកចោទ និងអ្នក​ជាប់ចោទ ដែលនិយាយមកហើយ កុំប្រកាស​ផ្សាយ​ពាក្យ​ដែល​អ្នកចោទ និងអ្នកជាប់ចោទ មិនទាន់បាននិយាយ ត្រូវរៀនបទ និងព្យញ្ជនៈ ដែល​ទាក់ទងគ្នា ឲ្យចេះចាំល្អ ហើយសួរបុគ្គល​ដទៃសិន សឹមវិនិច្ឆ័យសេចក្តីតាមពាក្យប្តេជ្ញា ត្រូវធ្វើ​អ្នកមានបញ្ញាទន់ឲ្យរីករាយ ត្រូវធ្វើអ្នក​ដែល​មានសេចក្តីភិតភ័យឲ្យស្រួលចិត្ត ត្រូវ​គំរាមបុគ្គលដែលកាច ត្រូវឲ្យបុគ្គលដែលជាអលជ្ជីសំដែង​អាបត្តិចេញ ត្រូវមានចិត្តត្រង់ មានចិត្តទន់ កុំលុះឆន្ទាគតិ កុំលុះទោសាគតិ កុំលុះមោហាគតិ កុំលុះភយាគតិ ត្រូវ​ជា​អ្នកមានខ្លួនតាំងនៅជាកណ្តាលចំពោះ​ធម៌ផង ចំពោះបុគ្គលផង។ កាលបើ​វិន័យធរ បានវិនិច្ឆ័យតាមទំនងយ៉ាងនេះហើយ ឈ្មោះថា ជាអ្នកធ្វើសាសនារបស់ព្រះសាស្តា (ឲ្យ​រុងរឿង)ផង ឈ្មោះថា ជាទីស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព ជាទីសរសើរ​នៃ​សព្រហ្មចារី​​បុគ្គលទាំងឡាយ ដែលជាអ្នកចេះដឹងផង។

[១៦៧] សុត្តៈ គឺឧភតោវិភង្គ (ប្រព្រឹត្តទៅ) ដើម្បីប្រយោជន៍ និងប្រៀបធៀប (នូវ​អាបត្តិ និងអនាបត្តិ) សេចក្តីឧបមា (ប្រព្រឹត្តទៅ) ដើម្បីប្រយោជន៍ និងពន្យល់សេចក្តីឲ្យច្បាស់ អត្ថ (ប្រព្រឹត្តទៅ) ដើម្បីប្រយោជន៍ និងឲ្យដឹងច្បាស់ បដិបុច្ឆា (ប្រព្រឹត្តទៅ) ដើម្បី​ប្រយោជន៍នឹងដំកល់ទុក (នូវបុគ្គល) ឱកាសកម្ម (ប្រព្រឹត្តទៅ) ដើម្បីប្រយោជន៍​ដល់​ការ​ចោទ ការចោទ (ប្រព្រឹត្តទៅ) ដើម្បីប្រយោជន៍នឹងរំលឹក (នូវទោសតូច និងទោសធំ) ការរំលឹក​ទោស ដើម្បី​ប្រយោជន៍នឹងធ្វើ (បុគ្គលនោះ) ឲ្យមានមាត់ពាក្យ អំពើ​ដែល​ធ្វើឲ្យ​មាន​មាត់ពាក្យ ដើម្បី​ប្រយោជន៍ដល់ការកង្វល់ ការកង្វល់ ដើម្បីប្រយោជន៍​នឹងដំកល់​ទុក​នូវ​ការវិនិច្ឆ័យសេចក្តី ការ​វិនិច្ឆ័យ ដើម្បីប្រយោជន៍ពិចារណា (នូវទោសតូច និងទោសធំ) ការពិចារណា ដើម្បីប្រយោជន៍​នឹង​​ដឹងនូវ​ហេតុគួរ និងមិនគួរ (ដឹងអាបត្តិ និងអនាបត្តិ គរុកាបត្តិ និងលហុកាបត្តិ) ការដឹង​នូវ​ហេតុគួរ និងមិនគួរ ដើម្បីប្រយោជន៍​សង្កត់​សង្កិន​ពួកបុគ្គល ដែលមិនមាន​សេចក្តីអៀន​ខ្មាស និង​ដើម្បីប្រយោជន៍លើកដំកើងនូវពួកភិក្ខុ ដែល​មានសីលជាទីស្រឡាញ់ ជំនុំសង្ឃ ដើម្បីប្រយោជន៍​ទទួល​នូវការវិនិច្ឆ័យ បុគ្គល គឺ​ពួកភិក្ខុដែលសង្ឃអនុញ្ញាតហើយ គួរដល់​ដំណែង​ជាធំតាម​ចំណែក និងគួរដល់​ដំណែង​ជាអ្នកពោលពាក្យពិត។ វិន័យ ដើម្បីប្រយោជន៍ដល់សេចក្តី​សង្រួម សេចក្តីសង្រួម ដើម្បី​ប្រយោជន៍ដល់សេចក្តីមិនក្តៅក្រហាយចិត្ត សេចក្តីមិនក្តៅក្រហាយ​ចិត្ត ដើម្បី​ប្រយោជន៍​ដល់បាមុជ្ជៈ គឺសេចក្តីរីករាយទន់ បាមុជ្ជៈ ដើម្បីប្រយោជន៍ដល់បីតិ គឺសេចក្តី​រីក​រាយដ៏ក្លា បីតិ ដើម្បីប្រយោជន៍ដល់បស្សទ្ធិ គឺសេចក្តីស្ងប់រម្ងាប់ បស្សទ្ធិ ដើម្បីប្រយោជន៍​ដល់​សុខៈ សុខៈ ដើម្បីប្រយោជន៍ដល់សមាធិ សមាធិ ដើម្បីប្រយោជន៍ដល់យថាភូតញ្ញាណទស្សនៈ គឺតរុណ​វិបស្សនា (វិបស្សនាទន់ខ្ចី) យថាភូតញ្ញាណទស្សនៈ ដើម្បីប្រយោជន៍ដល់និព្វិទា គឺ​ពលវវិបស្សនា (វិបស្សនាមានកំឡាំង) និព្វិទា ដើម្បីប្រយោជន៍ដល់វិរាគៈ គឺអរិយមគ្គ វិរាគៈ ដើម្បីប្រយោជន៍ដល់វិមុត្តិ គឺអរហត្តផល វិមុត្តិ ដើម្បីប្រយោជន៍​ដល់​វិមុត្តិញ្ញាណ​ទស្សនៈ គឺ​បច្ចវេក្ខណញ្ញាណ វិមុត្តិញ្ញាណទស្សនៈ ដើម្បីប្រយោជន៍​ដល់​អនុបាទា​បរិនិព្វាន គឺរំលត់មិន​ឲ្យ​មានបច្ច័យជាគ្រឿង​ប្រកាន់តទៅ។ ព្រះអរហត្តផល ឬព្រះនិព្វាន ជាគ្រឿងរួចចាកសេចក្តី​សៅហ្មងនៃចិត្ត ព្រោះមិនមានឧបាទានជាគ្រឿងប្រកាន់ណា ការ​ពោលនូវព្រះវិន័យ មាន​ព្រះអរហត្តផល ឬព្រះនិព្វាននុ៎ះជាប្រយោជន៍ ការប្រឹក្សានូវវិន័យ មានព្រះអរហត្តផល ឬ​ព្រះនិព្វាននុ៎ះជាប្រយោជន៍ ការពិចារណានូវវិន័យ មាន​ព្រះអរហត្តផល ឬ​ព្រះនិព្វាននុ៎ះ​ជា​ប្រយោជន៍ ការប្រុងស្តាប់នូវវិន័យ ក៏មាន​ព្រះអរហត្ត​ផល ឬ​ព្រះនិព្វាននុ៎ះជាប្រយោជន៍។

[១៦៨] ចូរអ្នកពិចារណានូវវត្តដែលគួរប្រព្រឹត្តតាម ដែលអនុលោមតាមនូវ​សិក្ខាបទ ដែល​ព្រះលោកនាថ ជាអ្នកប្រាជ្ញ មានបញ្ញាវាងវៃ នាំមកដំកល់ទុក និងបញ្ញត្តទុកដោយប្រពៃ ធ្វើ​ដំណើររបស់ខ្លួន ដែលប្រព្រឹត្តទៅក្នុងបរលោកកុំឲ្យវិនាសភិក្ខុណា មិនស្គាល់វត្ថុផង មិនស្គាល់​វិបត្តិផង មិនស្គាល់អាបត្តិផង មិនស្គាល់និទានផង មិនឈ្លាសក្នុងអាការៈ គឺហេតុ និងមិនមែន​ហេតុផង មិនស្គាល់ពាក្យខាងដើម និងពាក្យខាងចុងផង មិនស្គាល់​កម្មគួរធ្វើ និងមិនគួរធ្វើ​ដោយស្មើផង មិនស្គាល់កម្មផង មិនស្គាល់​អធិករណ៍ផង មិន​ឈ្លាស​ក្នុងសមថៈផង ជាអ្នក​ត្រេក​អរស៊ប់ជាដើមផង ជាអ្នកប្រទូស្តផង ជាអ្នកល្ងង់ផង លំអៀងព្រោះខ្លាចផង ព្រោះភ្លេចស្មារតីផង មិនឈ្លាសក្នុងការប្រកាស ឲ្យអ្នកដទៃ​យល់​ព្រមផង មិនឈ្លាសក្នុងការពិចារណា នូវហេតុ​ និង​មិនមែនហេតុផង តែងជាអ្នក​បាន​ប័ក្ខពួក (ស្មើនឹងខ្លួន) ជាអ្នកមិនមានសេចក្តីខ្មាស ប្រកបដោយ​​កម្មខ្មៅ មិនអើពើ (ក្នុងធម៌ និងបុគ្គល) ភិក្ខុបែបនោះ លោកហៅថា បុគ្គលដែលបណ្ឌិតលែង​រាប់​អាន។ ភិក្ខុណា​ស្គាល់វត្ថុ ស្គាល់​វិបត្តិ ស្គាល់អាបត្តិ ស្គាល់និទាន ឈ្លាសក្នុងអាការៈ ដឹងច្បាស់​នូវពាក្យ​ខាងដើម និងពាក្យខាងចុង ដឹងនូវកម្មដែលគួរធ្វើ និងមិនគួរធ្វើ​ដោយស្មើ ដឹងកម្មផង ដឹង​អធិករណ៍ផង ឈ្លាសក្នុងសមថៈផង មានចិត្តមិនបានត្រេក​អរ មិនបានប្រទូស្ត មិនបាន​វង្វេង មិនលំអៀងព្រោះខ្លាច មិនលំអៀងព្រោះវង្វេងស្មារតី ឈ្លាសក្នុងការពន្យល់​ឲ្យអ្នក​ដទៃ​យល់ ឈ្លាស​ក្នុងការពិចារណាមើលហេតុ​ និង​មិនមែនហេតុ តែងជាអ្នកបានប័ក្ខពួក (ស្មើនឹងខ្លួន) ជាអ្នកមានចិត្តខ្មាសបាប ប្រកបដោយ​​កម្មស ប្រកបដោយសេចក្តីគោរព ភិក្ខុបែបនោះឯង លោកហៅថា បុគ្គលដែលបណ្ឌិតគប្បីរាប់រក។

ចប់ ចូឡសង្គាម។

ឧទ្ទាន គឺបញ្ជីរឿង នៃចូឡសង្គាមនោះ ដូច្នេះ

[១៦៩] និយាយអំពីភិក្ខុចូលទៅកាន់សង្គ្រាម ត្រូវបន្ទាបបន្ទន់ចិត្ត១ វិន័យធរ ដែលសង្ឃ​បានអនុញ្ញាតហើយ មិនត្រូវសួររកឧបជ្ឈាយ៍ជាដើម១ វិន័យធរ ត្រូវមានចិត្តធ្ងន់ក្នុងសង្ឃ មិនត្រូវ​មាន​ចិត្តធ្ងន់ក្នុងបុគ្គល១ សុត្តៈ ប្រព្រឹត្តទៅដើម្បី​ប្រយោជន៍​នឹងប្រៀបធៀប​នូវ​អាបត្តិ និង​អនាបត្តិ​ជាដើម១ ឧទ្ទានក្នុងចូឡសង្គ្រាមនេះ មានឧទ្ទេសតែមួយ លោក​សំដែង​ទុកមក ដោយ​សេចក្តី​អនុគ្រោះ​ដល់វិន័យ។

មហាសង្គាម

[១៧០] ភិក្ខុអ្នកចូលទៅកាន់សង្គ្រាម កាលបើនិយាយ ក្នុងជំនុំសង្ឃ ត្រូវស្គាល់វត្ថុ ស្គាល់​វិបត្តិ ស្គាល់អាបត្តិ ស្គាល់និទាន ស្គាល់អាការ ស្គាល់ពាក្យខាងដើម និងពាក្យខាងចុង ស្គាល់កម្ម​ដែល​​គួរធ្វើ និងមិនគួរធ្វើ ស្គាល់កម្ម ស្គាល់​អធិករណ៍ ស្គាល់សមថៈ កុំ​លុះ​ឆន្ទាគតិ កុំលុះទោសា​គតិ កុំលុះមោហាគតិ កុំលុះភយាគតិ ត្រូវពន្យល់​អ្នកដទៃ​ឲ្យ​យល់ព្រម ក្នុងទី​ដែល​គួរឲ្យយល់ ត្រូវ​ពិចារណាហេតុ និងមិនមែនហេតុ ក្នុងទីដែល​គួរ​ពិចារណា សំឡឹងមើលក្នុង​ទីដែល​គួរសំឡឹង​មើល ត្រូវញុំាងបុគ្គលដទៃ​ឲ្យជ្រះថ្លា​ក្នុងទី​ដែល​​គួរឲ្យជ្រះថ្លា កុំគប្បីមើល​ងាយ​ពួកជនដទៃ ដោយ​គិត​ថា អាត្មាអញបាន​បក្ខពួក​ហើយ កុំមើលងាយ​អ្នកចេះដឹងតិច ដោយ​គិតថា អាត្មាអញជាអ្នក​ចេះ​ដឹងច្រើន កុំមើល​ងាយ​ភិក្ខុខ្ចី ដោយ​គិតថា អាត្មាអញជាថេរៈចាស់​ជាង កុំពោលនូវហេតុ​ដែលមិន​ទាន់​មក​ដល់ កុំញុំាងហេតុដែល​មកដល់ហើយ ឲ្យវិនាសចាកធម៌ ចាកវិន័យ អធិករណ៍​នោះ​រម្ងាប់​ដោយធម៌ណា ដោយវិន័យណា ដោយពាក្យប្រៀនប្រដៅ​របស់ព្រះសាស្តាណា គប្បី​រម្ងាប់​​អធិករណ៍នោះ ដោយធម៌ជាដើមនោះៗចុះ។

[១៧១] ពាក្យថា ត្រូវស្គាល់វត្ថុ គឺត្រូវស្គាល់វត្ថុនៃបារាជិក៨ ស្គាល់វត្ថុនៃសង្ឃាទិសេស​២៣ ស្គាល់វត្ថុនៃអនិយតៈ២ ស្គាល់វត្ថុនៃនិស្សគ្គិយៈ៤២ ស្គាល់វត្ថុនៃបាចិត្តិយៈ១៨៨ ស្គាល់​វត្ថុនៃ​បាដិទេសនីយៈ១២ ស្គាល់វត្ថុនៃទុក្កដទាំងឡាយ ស្គាល់វត្ថុនៃ​ទុព្ភាសិត​ទាំងឡាយ។

[១៧២] ពាក្យថា ត្រូវស្គាល់វិបត្តិ គឺត្រូវស្គាល់សីលវិបត្តិ ស្គាល់អាចារវិបត្តិ ស្គាល់​ទិដ្ឋិវិបត្តិ ស្គាល់​អាជីវវិបត្តិ។

[១៧៣] ពាក្យថា ត្រូវស្គាល់អាបត្តិ គឺត្រូវស្គាល់អាបត្តិបារាជិក ស្គាល់​អាបត្តិ​សង្ឃាទិសេស ​ស្គាល់អាបត្តិថុល្លច្ច័យ ស្គាល់អាបត្តិនិស្សគ្គិយៈ ស្គាល់អាបត្តិបាចិត្តិយៈ ស្គាល់​អាបត្តិ​បាដិទេសនីយៈ ស្គាល់អាបត្តិទុក្កដ ស្គាល់អាបត្តិទុព្ភាសិត។

[១៧៤] ពាក្យថា ត្រូវស្គាល់និទាន គឺត្រូវស្គាល់និទានរបស់បារាជិកទាំង៨ ស្គាល់​និទាន​របស់​សង្ឃាទិសេស​២៣ ស្គាល់និទានរបស់អនិយតៈទាំង២ ស្គាល់និទាន​របស់​និស្សគ្គិយៈ​​ទាំង៤២ ស្គាល់និទានរបស់បាចិត្តិយៈ១៨៨ ស្គាល់និទាន​របស់​បាដិទេសនីយៈ​ទាំង១២ ស្គាល់​និទាន​របស់ទុក្កដទាំងឡាយ ស្គាល់និទានរបស់ទុព្ភាសិតទាំងឡាយ។

[១៧៥] ពាក្យថា ត្រូវស្គាល់អាការ គឺត្រូវស្គាល់សង្ឃដោយអាការ ស្គាល់គណៈ​ដោយ​អាការ ស្គាល់បុគ្គល​ដោយអាការ ស្គាល់អ្នកចោទដោយអាការ ស្គាល់អ្នកជាប់​ចោទ​ដោយ​អាការ។ ពាក្យថា ត្រូវស្គាល់សង្ឃដោយអាការ គឺត្រូវស្គាល់សង្ឃដោយ​អាការ​យ៉ាង​នេះ​ថា សង្ឃ​នេះអាច​នឹង​រម្ងាប់អធិករណ៍នេះតាមធម៌ តាមវិន័យ តាមពាក្យប្រៀន​ប្រដៅ​របស់​ព្រះសាស្តា ឬ​មិនអាច​រម្ងាប់​បានទេ។ ពាក្យថា ត្រូវស្គាល់គណៈ ដោយអាការ គឺស្គាល់​គណៈ ដោយអាការ​យ៉ាង​នេះថា គណៈ​នេះ អាចនឹងរម្ងាប់អធិករណ៍នេះតាមធម៌ តាម​វិន័យ តាមពាក្យប្រៀនប្រដៅរបស់​ព្រះ​សាស្តា ឬមិនអាច​រម្ងាប់បាន។ ពាក្យថា ត្រូវស្គាល់​បុគ្គលដោយអាការ គឺស្គាល់បុគ្គលដោយ​អាការ​យ៉ាងនេះថា បុគ្គលនេះអាចនឹងរម្ងាប់​អធិករណ៍​នេះ តាមធម៌ តាមវិន័យ តាមពាក្យ​ប្រៀនប្រដៅ​របស់​ព្រះសាស្តា ឬ​មិន​អាច​រម្ងាប់បានទេ។ ពាក្យថា ត្រូវស្គាល់អ្នកចោទ ដោយអាការ គឺស្គាល់​អ្នក​ចោទ ដោយអាការ​យ៉ាង​នេះថា លោកដ៏មានអាយុនេះ តំកល់​នៅក្នុង​ធម៌ទាំង៥ ទើប​ចោទបុគ្គល​ដទៃ ឬមិនបានតំកល់ទេ។ ពាក្យថា ស្គាល់អ្នកជាប់ចោទ ដោយអាការ គឺស្គាល់អ្នកជាប់ចោទ ដោយ​​អាការយ៉ាងនេះថា លោកដ៏មានអាយុនេះ តំកល់នៅក្នុងធម៌​ទាំងពីរ​គឺ សច្ចវាចា១ អកុប្បធម៌១ ឬមិនបានតំកល់ទេ។

[១៧៦] ពាក្យថា ត្រូវស្គាល់ពាក្យខាងដើម និងពាក្យខាងចុង គឺត្រូវស្គាល់ពាក្យខាងដើម និង​​ពាក្យខាងចុងយ៉ាងនេះថា លោកដ៏មានអាយុនេះ កន្លងនូវវត្ថុដោយវត្ថុផង កន្លងនូវ​វិបត្តិ​ដោយ​វិបត្តិផង កន្លងនូវ​អាបត្តិ ដោយអាបត្តិផង គេចកែហើយប្តេជ្ញាផង ប្តេជ្ញាហើយ គេចកែ​ផង បំពាននូវពាក្យដទៃ ដោយពាក្យដទៃផង ឬមិនបានកន្លង​គេចកែបំពានទេ។

[១៧៧] ពាក្យថា ត្រូវស្គាល់កម្មដែលគួរធ្វើ និងមិនគួរធ្វើ គឺត្រូវស្គាល់មេថុនធម្ម ស្គាល់​អនុលោមរបស់មេថុនធម្ម ស្គាល់បុព្វភាគ (ចំណែកខាងដើម) របស់មេថុនធម្ម។ ពាក្យថា ត្រូវ​ស្គាល់​មេថុនធម្ម គឺត្រូវស្គាល់ការជួបប្រសព្វរបស់ជនពីរៗនាក់។ ពាក្យថា ត្រូវស្គាល់​អនុលោម​របស់មេថុនធម្ម គឺបានដល់ភិក្ខុបៀមអង្គជាតរបស់អ្នកដទៃ ដោយមាត់របស់​ខ្លួន។ ពាក្យថា ត្រូវ​ស្គាល់បុព្វភាគរបស់មេថុនធម្ម គឺស្គាល់ទឹកសុក្កៈមានពណ៌ និងមិន​មាន​ពណ៌ ការចាប់ពាល់​កាយស្រ្តី និយាយពាក្យអាក្រក់ ចំពោះទ្វារមគ្គស្រី និយាយ​ល្បួងស្រី ឲ្យបម្រើខ្លួនដោយកាម និយាយដឹកនាំបុរស និងស្ត្រីឲ្យបានគ្នាជាប្តីប្រពន្ធ (សិក្ខាបទទាំង៥នេះ ជាបុព្វភាគរបស់​មេថុនធម្ម)។

[១៧៨] ពាក្យថា ត្រូវស្គាល់កម្ម គឺត្រូវស្គាល់កម្ម១៦យ៉ាង គឺស្គាល់អបលោកនកម្ម៤ ស្គាល់​​ញត្តិកម្ម៤ ស្គាល់​ញត្តិទុតិយកម្ម៤ ស្គាល់ញត្តិចតុត្ថកម្ម៤។

[១៧៩] ពាក្យថា ត្រូវស្គាល់អធិករណ៍ គឺត្រូវស្គាល់អធិករណ៍ទាំង៤យ៉ាង គឺស្គាល់​វិវាទាធិករណ៍១ ស្គាល់​អនុវាទាធិករណ៍១ ស្គាល់អាបត្តាធិករណ៍១ ស្គាល់កិច្ចាធិករណ៍១។

[១៨០] ពាក្យថា ត្រូវស្គាល់សមថៈ គឺត្រូវស្គាល់សមថៈ៧យ៉ាង គឺស្គាល់​សម្មុខាវិន័យ១ ស្គាល់​សតិវិន័យ១ ស្គាល់​អមូឡ្ហវិន័យ១ ស្គាល់បដិញ្ញាតករណៈ១ ស្គាល់​យេភុយ្យសិកា១ ស្គាល់​តស្សបាបិយសិកា១ ស្គាល់​តិណវត្ថារកៈ១។

[១៨១] ពាក្យថា កុំលុះឆន្ទាគតិ សេចក្តីថាភិក្ខុដែល​លុះឆន្ទាគតិ តើលុះឆន្ទាគតិដូចម្តេច។ ភិក្ខុជាវិន័យធរពួកខ្លះ ក្នុងសាសនានេះ យោគយល់ថា បុគ្គលនេះជាឧបជ្ឈាយ៍ ឬអាចារ្យ ជាសទ្ធិវិហារិក ឬអន្តេវាសិក ជាភិក្ខុមានឧបជ្ឈាយ៍ស្មើគ្នា ឬភិក្ខុដែលមានអាចារ្យស្មើគ្នា ជាមិត្ត​ធ្លាប់ឃើញគ្នាម្តងៗ ឬជាមិត្តធ្លាប់ស្និទ្ធស្នាលគ្នាមាំ ពុំនោះជាញាតិសាលោហិត​របស់​អាត្មាអញ ដូច្នេះហើយក៏សំដែងនូវសភាវៈ​មិនមែនធម៌ ថាជាធម៌ សំដែងនូវធម៌ ថាមិនមែនជាធម៌ សំដែង​នូវ​សភាវៈ​មិនមែនវិន័យ ថាជាវិន័យ សំដែងនូវវិន័យ ថាមិន​មែនជាវិន័យ សំដែង​នូវពាក្យដែល​ព្រះ​តថាគត​មិនបានសំដែង មិនបានពោល ថាជា​ពាក្យ​ដែលព្រះតថាគត​បានសំដែង​ បានពោល សំដែង​នូវពាក្យដែលព្រះតថាគត បាន​សំដែង បានពោល ថាជាពាក្យ​ដែលព្រះតថាគត មិនបាន​សំដែង មិនបានពោល សំដែង​នូវកិច្ចវត្តដែលព្រះតថាគត​មិនបានសន្សំមក ថាព្រះ​តថាគត​ធ្លាប់​សន្សំមក សំដែងនូវ​កិច្ចវត្ត ដែលព្រះតថាគតធ្លាប់សន្សំមក ថាព្រះតថាគត​មិនបានសន្សំមក សំដែង​នូវ​សិក្ខាបទ ដែលព្រះតថាគតមិនបានបញ្ញត្ត ថាព្រះតថាគត​បានបញ្ញត្ត សំដែងនូវ​សិក្ខាបទ ដែលព្រះតថាគតបានបញ្ញត្ត ថាព្រះតថាគត​មិនបានបញ្ញត្ត សំដែងនូវអនាបត្តិ ថាជា​អាបត្តិ សំដែងនូវអាបត្តិ ថាជាអនាបត្តិ សំដែងនូវ​លហុកាបត្តិ ថាជាគរុកាបត្តិ សំដែងនូវ​គរុកាបត្តិ ថាជាលហុកាបត្តិ សំដែងនូវ​សាវសេសាបត្តិ ថាជាអនវសេសាបត្តិ សំដែង​នូវ​អនវសេសាបត្តិ ថាជាសាវសេសាបត្តិ សំដែងនូវទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ សំដែង​នូវអទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ដូច្នេះ ព្រោះអនុគ្រោះដល់បុគ្គលនោះៗ ព្រោះ​កិរិយា​រក្សាដល់បុគ្គល​នោះៗ ភិក្ខុ​ជាវិន័យធរ កាលដែលលុះឆន្ទាគតិ ដោយវត្ថុទាំងឡាយ​១៨​ប្រការ​នេះ ក៏ឈ្មោះថា ប្រតិបត្តិ​ដើម្បី​មិនជាប្រយោជន៍ដល់ជនច្រើនគ្នា ដើម្បីមិនជាសុខ ដល់ជនច្រើនគ្នា ដើម្បីមិនមែនជាសេចក្តី​ចំរើន ​ដល់ជនច្រើនគ្នា ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ ភិក្ខុ​ជាវិន័យធរ កាលបើលុះឆន្ទាគតិ ដោយវត្ថុទាំង១៨ប្រការនេះ ក៏ឈ្មោះថា រក្សាខ្លួន ដែល​មាន​កុសល​ធម៌ ជីកគាស់​រំលើង​ចោល​ចេញផង ឈ្មោះថា ជាអ្នកប្រកបដោយទោសផង ប្រកប​ដោយ​សេចក្តីតិះដៀល​ របស់​អ្នកប្រាជ្ញទាំងឡាយ ឈ្មោះថារងនូវ​អកុសល​កម្មដ៏ច្រើនផង ភិក្ខុជា​វិន័យធរ កាល​បើ​លុះទៅខាងឆន្ទាគតិ ក៏រមែងលុះទៅខាងឆន្ទាគតិ ដោយអាការយ៉ាងនេះ។

[១៨២] ពាក្យថា កុំលុះទោសាគតិ សេចក្តីថា កាលដែល​ភិក្ខុជាវិន័យធរ លុះទោសាគតិ តើលុះទោសាគតិដូចម្តេច។ ភិក្ខុជាវិន័យធរពួកខ្លះ ក្នុងសាសនានេះ ចងគំនុំថា (បុគ្គល​នេះ) បាន​ប្រព្រឹត្តធ្វើនូវ​សេចក្តីវិនាសដល់អាត្មាអញ ចងគំនុំថា (បុគ្គលនេះ) កំពុងតែ​ប្រព្រឹត្ត​ធ្វើនូវកម្ម​មិនជា​ប្រយោជន៍ដល់អាត្មាអញ ចងគំនុំថា (បុគ្គលនេះ) មុខជានឹង​ប្រព្រឹត្ត​ធ្វើនូវកម្ម​មិនជា​ប្រយោជន៍ ដល់អាត្មាអញ ចងគំនុំថា (បុគ្គលនេះ) បានប្រព្រឹត្ត​ធ្វើនូវកម្ម ​មិនជា​ប្រយោជន៍ កំពុងប្រព្រឹត្តធ្វើ​នូវ​កម្ម ​មិនជា​ប្រយោជន៍ មុខជានឹង​ប្រព្រឹត្ត​ធ្វើនូវកម្ម ​មិនជា​ប្រយោជន៍ ដល់បុគ្គល​ជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់អាត្មាអញ ចង​គំនុំថា (បុគ្គលនេះ) បានប្រព្រឹត្តធ្វើ​នូវ​កម្ម ជា​ប្រយោជន៍ កំពុងប្រព្រឹត្តធ្វើនូវ​កម្មជា​ប្រយោជន៍ មុខជានឹងប្រព្រឹត្តធ្វើនូវកម្មជាប្រយោជន៍ ដល់​បុគ្គល​មិន​ជា​ទី​ស្រឡាញ់ មិនជា​ទីគាប់​ចិត្តរបស់អាត្មាអញ ភិក្ខុ​ជាវិន័យធរ កាលបើចងគំនុំខឹង មានសេចក្តី​ក្រេវក្រោធ​គ្របសង្កត់ ដោយអាឃាតវត្ថុទាំង៩ប្រការនេះហើយ រមែងសម្តែង​នូវសភាវៈ មិនមែនធម៌ ថាជាធម៌ សំដែងនូវធម៌ ថាមិនមែនធម៌។បេ។ សំដែង​នូវ​ទុដ្ឋុល្លាបត្តិ ថាជា​អទុដ្ឋុល្លាបត្តិ សំដែងនូវអទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ភិក្ខុ​ជាវិន័យធរ កាលបើលុះទោសាគតិ ដោយ​វត្ថុទាំង១៨ប្រការនេះ ក៏ឈ្មោះថា ប្រតិបត្តិ​ដើម្បីមិន​ជា​ប្រយោជន៍​ដល់ជនច្រើនគ្នា ដើម្បី​មិនមែន​ជាសុខ ដល់ជនច្រើនគ្នា ដើម្បីសេចក្តីមិនចំរើន ​ដល់ជនច្រើនគ្នា ដើម្បីមិនជា​ប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ ភិក្ខុ​ជាវិន័យធរ កាលបើ​លុះ​ទៅខាង​ទោសាគតិ ដោយវត្ថុទាំង១៨ប្រការនេះ ក៏ឈ្មោះថា រក្សាខ្លួន ដែលខ្លួន​មាន​កុសល​ធម៌ ជីកគាស់រំលើងចោលហើយផង ឈ្មោះថាជាអ្នកប្រកបដោយទោសផង ប្រកប​​ដោយ​សេចក្តី​តិះដៀល​ របស់អ្នកប្រាជ្ញទាំងឡាយផង ឈ្មោះថារងនូវ​អកុសល​កម្មច្រើនផង ភិក្ខុជា​វិន័យធរ កាល​បើលុះទៅខាងទោសាគតិ ក៏រមែង​លុះទៅ​ខាង​ទោសាគតិ ដោយអាការយ៉ាងនេះ។

[១៨៣] ពាក្យថា កុំគប្បីលំអៀងដោយមោហាគតិ សេចក្តីថា ភិក្ខុជាវិន័យធរ កាលដែល​លំអៀងដោយមោហាគតិ តើលំអៀងដោយមោហាគតិដូចម្តេច។ ភិក្ខុជាវិន័យធរ មានចិត្ត​ត្រេកអរ លុះដោយអំណាចរាគៈ មានចិត្តប្រទូស្ត លុះដោយអំណាចទោសៈ មានសេចក្តី​វង្វេង លុះដោយ​អំណាចមោហៈ មានទិដ្ឋិជាគ្រឿង​ស្ទាបអង្អែល លុះដោយអំណាចទិដ្ឋិ វង្វេង​ភាន់ភាំង​ស្មារតី ត្រូវមោហៈគ្របសង្កត់ ក៏សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌ សំដែងនូវធម៌ ថាមិនមែន​ធម៌។បេ។ សំដែងទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ សំដែង​អទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ កាលបើ​ភិក្ខុ​​ជាវិន័យធរ លំអៀងដោយមោហាគតិ ដោយ​វត្ថុ១៨ប្រការនេះ ក៏ឈ្មោះថា ប្រតិបត្តិ​ដើម្បីមិន​ជា​ប្រយោជន៍ ​ដល់ជនច្រើនគ្នា ដើម្បីមិន​មែនជាសុខ ដល់ជនច្រើនគ្នា ដើម្បីសេចក្តីមិនចំរើន​ដល់​ជនច្រើនគ្នា ដើម្បីមិនជា​ប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ ភិក្ខុ​ជា​វិន័យធរ កាលបើ​លំអៀង ដោយមោហាគតិ ដោយវត្ថុទាំង១៨ប្រការនេះ ក៏ឈ្មោះថា រក្សាខ្លួន ដែល​ខ្លួន​មាន​កុសល​ធម៌ ជីកគាស់រំលើងចោលហើយផង ឈ្មោះថាជាអ្នកប្រកបដោយទោសផង ប្រកប​ដោយ​សេចក្តី​តិះដៀល​ របស់អ្នកប្រាជ្ញទាំងឡាយផង ឈ្មោះថា រងនូវ​អកុសល​កម្មដ៏ច្រើន​ផង ភិក្ខុជា​វិន័យធរ កាលលំអៀងដោយមោហា រមែងលំអៀងដោយ​មោហាគតិ ដោយអាការ​យ៉ាងនេះ។

[១៨៤] ពាក្យថា កុំលំអៀងដោយភយាគតិ សេចក្តីថា ភិក្ខុដែល​លំអៀងដោយភយាគតិ តើលំអៀងដោយភយាគតិដូចម្តេច។ ភិក្ខុជាវិន័យធរពួកខ្លះ ក្នុងសាសនានេះគិតថា បុគ្គល​នេះ អាស្រ័យនូវកម្ម មានកាយកម្មជាដើម មិនស្មើក្តី អាស្រ័យនូវព្រៃស្បាត គឺមិច្ឆាទិដ្ឋិ និងអន្តគ្គាហិក​ទិដ្ឋិក្តី អាស្រ័យនូវភិក្ខុមានកំឡាំងក្តី ជាអ្នករឹងរូសអាក្រក់ និងធ្វើ​នូវសេចក្តីអន្តរាយ​ដល់ជីវិតក្តី នូវសេចក្តី​អន្តរាយ ដល់ព្រហ្មចរិយៈក្តី ហើយតក់ស្លុត ព្រោះខ្លាចបុគ្គលនោះ ក៏សំដែង​នូវ​សភាវៈ​មិនមែនធម៌ ថាជាធម៌ សំដែងនូវធម៌ ថាមិន​មែន​ធម៌។បេ។ សំដែងនូវទុដ្ឋុល្លាបត្តិ ថាជា​អទុដ្ឋុល្លាបត្តិ សំដែងអទុដ្ឋុល្លាបត្តិ ថាជា​ទុដ្ឋុល្លាបត្តិ កាលបើ​ភិក្ខុ​​ជាវិន័យធរ លំអៀង​ដោយ​ភយា​គតិ ដោយវត្ថុទាំង១៨ប្រការនេះ ក៏ឈ្មោះថា ប្រតិបត្តិ ​ដើម្បីមិន​ជា​ប្រយោជន៍​ដល់ជន​ច្រើនគ្នា ដើម្បី​មិនជាសុខ ដល់ជន​ច្រើនគ្នា ដើម្បីសេចក្តីមិនចំរើន ​ដល់ជនច្រើនគ្នា ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ ភិក្ខុ​ជាវិន័យធរ កាលបើលំអៀង​ដោយ​ភយាគតិ ដោយ​វត្ថុទាំង១៨ប្រការនេះ ក៏ឈ្មោះថា រក្សានូវខ្លួន ដែល​មាន​កុសល​ធម៌ ជីកគាស់​រំលើង​ចោលហើយផង ឈ្មោះថាជាបុគ្គលប្រកបដោយទោសផង ប្រកប​ដោយ​សេចក្តី​តិះដៀល​ របស់​អ្នកប្រាជ្ញទាំងឡាយផង ឈ្មោះថា រងនូវ​អកុសល​កម្មច្រើន​ផង ភិក្ខុជា​វិន័យធរ កាល​ដែល​លំអៀងដោយភយាគតិ រមែងលំអៀងដោយ​ភយាគតិ ដោយអាការ​យ៉ាងនេះ។

[១៨៥] បុគ្គលណាប្រព្រឹត្តកន្លងនូវធម៌ ព្រោះសេចក្តីស្រឡាញ់ ព្រោះស្អប់ ព្រោះខ្លាច ព្រោះ​វង្វេង យសសក្តិ៍របស់បុគ្គលនោះឯង រមែងសាបសូន្យទៅ ដូចព្រះចន្ទក្នុងកាឡប័ក្ខ គឺ​ខាងរនោច។

[១៨៦] ភិក្ខុជាវិន័យធរ មិនលំអៀងដោយឆន្ទាគតិ តើដូចម្តេច។ ភិក្ខុជាវិន័យធរ កាល​​សំដែង​នូវ​សភាវៈមិនមែនធម៌ ថាមិនមែនធម៌ ឈ្មោះថាមិនលំអៀងដោយឆន្ទាគតិ កាល​សំដែង​នូវធម៌ ថាជាធម៌ ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែង​នូវ​សភាវៈ​មិន​មែន​វិន័យ ថាមិនមែនវិន័យ ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវវិន័យ ថាជាវិន័យ ឈ្មោះថា មិនលំអៀង​ដោយឆន្ទាគតិ កាលសំដែង​នូវពាក្យ ដែល​ព្រះ​តថាគត​មិនបានសំដែង មិនបានពោល ថាជាពាក្យ ដែលព្រះតថាគតមិន​បានសំដែង​ មិនបាន​ពោល ឈ្មោះថា មិនលំអៀង​​ដោយឆន្ទាគតិ កាលសំដែង​នូវពាក្យ ដែលព្រះតថាគត បានសំដែង បានពោល ថាជាពាក្យ​ ដែលព្រះតថាគត បាន​សំដែង បានពោល ឈ្មោះថា មិនលំអៀង​ដោយ​ឆន្ទាគតិ កាលសំដែងនូវកិច្ចវត្ត ដែលព្រះតថាគត​មិនបានសន្សំមក ថាជាកិច្ចវត្ត ដែលព្រះ​តថាគត​មិន​បាន​សន្សំមក ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវកិច្ចវត្ត ដែល​ព្រះតថាគត​បាន​សន្សំមក ថាជាកិច្ចវត្ត ដែលព្រះតថាគត​បាន​សន្សំមក ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាល​សំដែងនូវសិក្ខាបទ ដែល​ព្រះតថាគត មិនបានបញ្ញត្ត ថាព្រះតថាគតមិន​បានបញ្ញត្ត ឈ្មោះ​ថា មិនលំអៀង​ដោយ​ឆន្ទាគតិ កាលសំដែងនូវ​សិក្ខាបទ ដែលព្រះតថាគត ទ្រង់បញ្ញត្ត ថាព្រះ​តថាគត ទ្រង់បញ្ញត្ត ឈ្មោះថា មិនលំអៀងដោយ​ឆន្ទាគតិ កាលសំដែងនូវអនាបត្តិ ថាជា​អនាបត្តិ ឈ្មោះថា មិនលំអៀង​ដោយឆន្ទាគតិ កាលសំដែង​នូវអាបត្តិ ថាជាអាបត្តិ ឈ្មោះថា មិនលំអៀង​ដោយ​ឆន្ទាគតិ កាលសំដែងនូវ​លហុកាបត្តិ ថាជាលហុកាបត្តិ ឈ្មោះថា មិនលំអៀងដោយ​ឆន្ទាគតិ កាលសំដែងនូវគរុកាបត្តិ ថាជា​គរុកាបត្តិ ឈ្មោះថា មិន​លំអៀង​ដោយឆន្ទាគតិ កាល​សំដែង​នូវ​សាវសេសាបត្តិ ថាជាសាវសេសាបត្តិ ឈ្មោះថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែង​នូវអនវសេសាបត្តិ ថាជាអនវសេសាបត្តិ ឈ្មោះ​ថា មិនលំអៀងដោយឆន្ទាគតិ កាលសំដែងនូវ​ទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ឈ្មោះថា មិនលំអៀង​ដោយឆន្ទាគតិ កាលសំដែងនូវអទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ ឈ្មោះថា មិនលំអៀង​ដោយឆន្ទាគតិ ភិក្ខុមិនលំអៀង​ដោយឆន្ទាគិត ដោយ​អាការ​យ៉ាងនេះ។

[១៨៧] ​ភិក្ខុជាវិន័យធរ មិនលំអៀង​ដោយទោសាគតិ តើដូចម្តេច។ ភិក្ខុកាលសំដែងនូវ​សភាវៈ​មិនមែនធម៌ ថាមិនមែនធម៌ ឈ្មោះថា មិនលំអៀងដោយទោសាគតិ កាលសំដែង​នូវធម៌ ថាជាធម៌ ឈ្មោះថា មិនលំអៀងដោយទោសាគតិ។បេ។ កាលសំដែង​នូវ​ទុដ្ឋុល្លាបត្តិ ថាជា​ទុដ្ឋុល្លាបត្តិ ឈ្មោះថា មិនលំអៀង​ដោយទោសាគតិ កាលសំដែងនូវ​អទុដ្ឋុល្លាបត្តិ ថាជា​អទុដ្ឋុល្លាបត្តិ ឈ្មោះថា មិនលំអៀង​ដោយទោសាគតិ ភិក្ខុមិនលំអៀង​ដោយទោសាគតិ ដោយ​អាការយ៉ាងនេះ។

[១៨៨] ភិក្ខុជាវិន័យធរ មិនលំអៀងដោយមោហាគតិ តើដូចម្តេច។ ភិក្ខុកាល​សំដែង​នូវ​សភាវៈមិនមែនធម៌ ថាមិនមែនធម៌ ឈ្មោះថា មិនលំអៀងដោយមោហាគតិ សំដែងនូវធម៌ ថាជា​ធម៌ ឈ្មោះថា មិនលំអៀង​ដោយមោហាគតិ។បេ។ កាលសំដែងនូវទុដ្ឋុល្លាបត្តិ ថាជា​ទុដ្ឋុល្លាបត្តិ ឈ្មោះថា មិនលំអៀងដោយមោហាគតិ កាលសំដែងនូវអទុដ្ឋុល្លាបត្តិ ថាជា​អទុដ្ឋុល្លាបត្តិ ឈ្មោះថា មិនលំអៀងដោយមោហាគតិ ភិក្ខុមិនលំអៀងដោយមោហាគតិ ដោយ​អាការ​យ៉ាងនេះ។

[១៨៩] ភិក្ខុជាវិន័យធរ មិន​លំអៀងដោយភយាគតិ តើដូចម្តេច។ ភិក្ខុកាលសំដែង​នូវ​សភាវៈ​មិនមែនធម៌ ថាមិនមែនធម៌ ឈ្មោះថា មិនលំអៀងដោយភយាគតិ កាល​សំដែង​នូវធម៌ ថាជា​ធម៌ ឈ្មោះថា មិនលំអៀងដោយភយាគតិ។បេ។ កាលសំដែងនូវទុដ្ឋុល្លាបត្តិ ថា​ជា​ទុដ្ឋុល្លាបត្តិ ឈ្មោះថា លំអៀងដោយភយាគតិ កាលសំដែងនូវអទុដ្ឋុល្លាបត្តិ ថាជា​អទុដ្ឋុល្លាបត្តិ ឈ្មោះថា មិនលំអៀងដោយភយាគតិ ភិក្ខុមិនលំអៀងដោយភយាគតិ ដោយ​អាការ​យ៉ាងនេះ។

[១៩០] បុគ្គលណា មិនប្រព្រឹត្តកន្លងនូវធម៌ ព្រោះសេចក្តីស្រឡាញ់ ព្រោះស្អប់ ព្រោះខ្លាច ព្រោះវង្វេង យសសក្តិ៍របស់បុគ្គលនោះឯង រមែងពេញបរិបូណ៌ ដូចព្រះចន្ទក្នុងសុក្កប័ក្ខ គឺចំណែកខាងខ្នើត។

[១៩១] សួរថា ភិក្ខុជាវិន័យធរ ពន្យល់ក្នុងទីដែល​គួរពន្យល់នោះ តើដូចម្តេច។ ឆ្លើយថា ភិក្ខុជាវិន័យធរ កាលសំដែងនូវសភាវៈមិនមែនធម៌ ថាមិនមែនធម៌ ឈ្មោះថា ពន្យល់​ក្នុង​ទីដែល​គួរពន្យល់ កាលសំដែងនូវធម៌ ថាជាធម៌ ឈ្មោះថា ពន្យល់ក្នុងទីដែល​គួរពន្យល់។បេ។ កាលសំដែងនូវទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ឈ្មោះថា ពន្យល់ក្នុងទីដែល​គួរពន្យល់ កាលសំដែងនូវអទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ ឈ្មោះថា ពន្យល់ក្នុងទីដែល​គួរពន្យល់ ភិក្ខុជាវិន័យធរ ពន្យល់ក្នុងទីដែលគួរពន្យល់ ដោយអាការយ៉ាងនេះ។

[១៩២] សួរថា ភិក្ខុជាវិន័យធរ ពិចារណាក្នុងទីដែលគួរពិចារណា តើដូចម្តេច។ ឆ្លើយថា ភិក្ខុជាវិន័យធរ កាលសំដែងនូវសភាវៈមិនមែនធម៌ ថាមិនមែនធម៌ ឈ្មោះថា ពិចារណា​ក្នុងទី​ដែល​គួរពិចារណា កាលសំដែងនូវធម៌ ថាជាធម៌ ឈ្មោះថា ពិចារណាក្នុងទី​ដែលគួរ​ពិចារណា។បេ។ កាលសំដែងនូវទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ឈ្មោះថា ពិចារណាក្នុងទី​ដែលគួរពិចារណា កាលសំដែងនូវអទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ ឈ្មោះថា ពិចារណា​ក្នុងទី​ដែលគួរពិចារណា ភិក្ខុពិចារណាក្នុងទីដែលគួរពិចារណា ដោយអាការយ៉ាងនេះ។

[១៩៣] សួរថា ភិក្ខុសំឡឹងមើលក្នុងទីគួរសំឡឹង តើដូចម្តេច។ ឆ្លើយថា ភិក្ខុកាល​សំដែង​នូវសភាវៈមិនមែនធម៌ ថាមិនមែនធម៌ ឈ្មោះថា សំឡឹងមើលក្នុងទីដែលគួរសំឡឹងមើល កាល​សំដែង​នូវធម៌ ថាជាធម៌ ឈ្មោះថា សំឡឹងមើល ក្នុងទីដែលគួរសំឡឹងមើល។បេ។ កាល​សំដែង​នូវទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ឈ្មោះថា សំឡឹងមើល​ក្នុងទី​ដែលគួរ​សំឡឹង​មើល កាល​សំដែង​នូវអទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ ឈ្មោះថា សំឡឹងមើល​ក្នុងទី​ដែល​គួរ​សំឡឹងមើល ភិក្ខុសំឡឹង​មើលក្នុងទីដែលគួរសំឡឹងមើល ដោយអាការយ៉ាងនេះ។

[១៩៤] សួរថា ភិក្ខុញុំាងបុគ្គលដទៃ ឲ្យជ្រះថ្លាក្នុងទីដែលគួរជ្រះថ្លា តើដូចម្តេច។ ឆ្លើយថា ភិក្ខុកាល​សំដែង​នូវសភាវៈមិនមែនធម៌ ថាមិនមែនធម៌ ឈ្មោះថា ញុំាងបុគ្គលដទៃ ឲ្យជ្រះថ្លា​ក្នុងទី​ដែល​គួរជ្រះថ្លា កាល​សំដែង​នូវធម៌ ថាជាធម៌ ឈ្មោះថា ញុំាងបុគ្គលដទៃ ឲ្យជ្រះថ្លា ក្នុងទីដែល​គួរជ្រះថ្លា។បេ។ កាល​សំដែង​នូវទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ឈ្មោះថា ញុំាងបុគ្គលដទៃ ឲ្យជ្រះថ្លា ក្នុងទីដែលគួរជ្រះថ្លា កាល​សំដែង​នូវអទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ ឈ្មោះថា ញុំាងបុគ្គលដទៃ ឲ្យជ្រះថ្លាក្នុងទីដែលគួរជ្រះថ្លា ភិក្ខុញុំាង​បុគ្គល​ដទៃ ឲ្យជ្រះថ្លា ក្នុងទី​ដែល​គួរជ្រះថ្លា ដោយអាការយ៉ាងនេះ។

[១៩៥] សួរថា ភិក្ខុមើលងាយនូវពួកភិក្ខុដទៃ ដោយគិតថា អាត្មាអញ បានបក្ខពួក​ហើយ តើដូម្តេច។ ឆ្លើយថា ភិក្ខុពួកមួយ ក្នុងសាសនានេះ ជាអ្នកបានបក្ខពួក បានបរិវារ មាន​បក្ខពួក មាន​ញាតិ ហើយមើលងាយបុគ្គលនោះថា បុគ្គលនេះ មិនបានបក្ខពួក មិនបាន​បរិវារ គ្មានបក្ខពួក គ្មានញាតិទេ ក៏សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌ ​សំដែង​នូវធម៌ ថា​មិនមែនធម៌។បេ។ សំដែង​នូវទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ សំដែង​នូវអទុដ្ឋុល្លាបត្តិ ថា​ជាទុដ្ឋុល្លាបត្តិ ភិក្ខុមើលងាយនូវបក្ខពួកដទៃ ដោយគិតថា អាត្មាអញ បានបក្ខពួក ដោយ​អាការយ៉ាងនេះ។

[១៩៦] សួរថា ភិក្ខុមើលងាយនូវបុគ្គលដែលចេះដឹងតិច ដោយគិតថា អាត្មាអញ ជាអ្នក​ចេះ​​ដឹងច្រើន តើដូម្តេច។ ឆ្លើយថា ភិក្ខុពួកមួយ ក្នុងសាសនានេះ ជាអ្នកចេះដឹងច្រើន ចាំនូវ​​សុត្តៈ សន្សំនូវសុត្តៈ រមែងមើលងាយបុគ្គលអ្នកចេះដឹងតិចនោះថា បុគ្គលនេះ ស្តាប់តិច ជាអ្នកចេះដឹងនិកាយតិច ចាំតិច ក៏សំដែងនូវសភាវៈមិនមែនធម៌ ថាជាធម៌ ​សំដែង​នូវធម៌ ថាមិនមែនធម៌។បេ។ សំដែង​នូវទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ សំដែង​នូវអទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ភិក្ខុមើលងាយនូវបុគ្គលដែលចេះដឹងតិច ដោយគិតថា អាត្មាអញ ជាអ្នកចេះដឹងច្រើន ដោយអាការយ៉ាងនេះ។

[១៩៧] សួរថា ភិក្ខុមើលងាយភិក្ខុដែលខ្ចីជាង ដោយគិតថា អាត្មាអញ ជាថេរៈចាស់ជាង តើដូម្តេច។ ឆ្លើយថា ភិក្ខុពួកមួយ ក្នុងសាសនានេះ ជាថេរៈ ជាអ្នកដឹងរាត្រី (វែង) បួសមក​ជាយូរហើយ រមែងមើលងាយភិក្ខុខ្ចីនោះថា ភិក្ខុនេះនៅខ្ចី មិនសូវល្បីល្បាញ ជាអ្នក​ចេះដឹង​​តិច មិនចេះច្បាប់​ទម្លាប់ អាត្មាអញ នឹងមិនធ្វើតាមពាក្យ​របស់ភិក្ខុនេះទេ ដូច្នេះ ក៏សំដែង​នូវ​សភាវៈមិនមែនធម៌ ថាជាធម៌ ​សំដែង​នូវធម៌ ថាមិនមែនធម៌។បេ។ សំដែង​នូវទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ សំដែង​នូវអទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ភិក្ខុមើលងាយ​ភិក្ខុខ្ចីជាង ដោយគិតថា អាត្មាអញ ជាថេរៈចាស់ជាង ដោយអាការយ៉ាងនេះ។

[១៩៨] ពាក្យថា កុំពោលនូវហេតុដែលមិនទាន់មកដល់ គឺកុំនិយាយនូវពាក្យដែលមិន​ទាន់​ធ្លាក់ដល់មក។ ពាក្យថា កុំគប្បីញុំាងហេតុ ដែលដល់មកហើយ ឲ្យសាបសូន្យចាក​ធម៌ ចាក​វិន័យ គឺបានដល់សង្ឃ ដែលប្រជុំគ្នាដើម្បីសេចក្តីណា កុំគប្បីញុំាងសេចក្តីនោះ ឲ្យសាបសូន្យចាក​ធម៌ ចាកវិន័យឡើយ។

[១៩៩] ពាក្យថា ដោយធម៌ណា គឺដោយវត្ថុដែលពិតប្រាកដ។ ពាក្យថា ដោយវិន័យណា គឺដាស់តឿនក្រើនរំលឹក។ ពាក្យថា ដោយពាក្យប្រៀនប្រដៅរបស់ព្រះសាស្តាណា គឺ​ដោយ​​ញត្តិ​សម្បទាន និងអនុស្សាវនសម្បទា។ ពាក្យថា អធិករណ៍រម្ងាប់ដោយធម៌ណា ដោយវិន័យណា ដោយ​ពាក្យប្រៀនប្រដៅរបស់ព្រះសាស្តាណា គប្បីរម្ងាប់​អធិករណ៍នោះ ដោយធម៌​នោះៗ សេចក្តីថា វិន័យធរគប្បីសួរអ្នកចោទថា ម្នាលអាវុសោ លោកឃាត់​បវារណា​របស់ភិក្ខុនោះ ដោយ​ហេតុណា លោកឃាត់បវារណានោះ ដោយហេតុអ្វី លោក​ឃាត់ដោយសីលវិបត្តិ ឬឃាត់​ដោយ​អាចារវិបត្តិ ឬក៏ឃាត់​ដោយទិដ្ឋិវិបត្តិ។ បើអ្នក​ចោទ​នោះ និយាយយ៉ាងនេះថា ខ្ញុំឃាត់ដោយសីល​វិបត្តិផង ឃាត់ដោយអាចារវិបត្តិផង ឃាត់​ដោយទិដ្ឋិវិបត្តិផង។ វិន័យធរ ត្រូវនិយាយនឹងភិក្ខុ​អ្នកចោទនោះយ៉ាងនេះថា ចុះលោក​ដ៏មាន​អាយុស្គាល់សីលវិបត្តិ ស្គាល់អាចារវិបត្តិ ស្គាល់​ទិដ្ឋិ​វិបត្តិដែរឬ។ បើភិក្ខុអ្នកចោទ​នោះ និយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំស្គាល់សីលវិបត្តិ ស្គាល់​អាចារវិបត្តិ ស្គាល់​ទិដ្ឋិ​វិបត្តិដែរ។ វិន័យធរ ត្រូវសួរភិក្ខុអ្នកចោទនោះ យ៉ាងនេះថា ម្នាលអាវុសោ ចុះសីលវិបត្តិ​ដូចម្តេច អាចារវិបត្តិដូចម្តេច ​ទិដ្ឋិ​វិបត្តិដូចម្តេច។ បើភិក្ខុអ្នកចោទនោះ និយាយ​យ៉ាង​នេះថា បារាជិក៤ សង្ឃាទិសេស១៣នេះ ហៅថាសីលវិបត្តិ ថុល្លច្ច័យ បាចិត្តិយៈ បាដិទេសនីយៈ ទុក្កដ ទុព្ភាសិត នេះហៅថា អាចារវិបត្តិ មិច្ឆាទិដ្ឋិ និងអន្តគ្គាហិកាទិដ្ឋិ នេះហៅថា ទិដ្ឋិវិបត្តិ។ វិន័យ​ធរ ត្រូវសួរភិក្ខុអ្នកចោទយ៉ាងនេះថា ម្នាលអាវុសោ លោក​ឃាត់បវារណារបស់ភិក្ខុនេះ ដោយ​ហេតុណា លោកឃាត់ដោយបានឃើញ ឬឃាត់​ដោយ​បានឮ ឬក៏ឃាត់ដោយបានរង្កៀស។ បើ​ភិក្ខុអ្នកចោទនោះ និយាយយ៉ាងនេះថា ខ្ញុំឃាត់ដោយបានឃើញផង ឃាត់ដោយបានឮផង ឃាត់​ដោយបានរង្កៀសផង។ វិន័យធរ ត្រូវសួរភិក្ខុអ្នកចោទយ៉ាងនេះថា ម្នាលអាវុសោ លោកឃាត់​បវារណា​របស់​ភិក្ខុនេះ ដោយបានឃើញ ដោយហេតុណា លោកបានឃើញ​ដូចម្តេចខ្លះ លោក​បាន​ឃើញ​អំពីហេតុដូចម្តេច លោកបានឃើញពីកាលណា លោកបានឃើញ​ក្នុងទីណា កាល​ភិក្ខុ​នេះ​ត្រូវអាបត្តិបារាជិក លោកបានឃើញដែរឬ កាលត្រូវសង្ឃាទិសេស លោកបាន​ឃើញ​ដែរឬ កាល​ត្រូវថុល្លច្ច័យ លោកបានឃើញដែរឬ កាល​ត្រូវបាចិត្តិយៈ លោកបាន​ឃើញដែរឬ កាលត្រូវ​បាដិទេសនីយៈ លោកបានឃើញដែរឬ កាលត្រូវទុក្កដ លោកបាន​ឃើញដែរឬ កាលត្រូវទុព្ភាសិត លោកបានឃើញដែរឬ ចុះលោកនៅក្នុងទីណា ចំណែក​ភិក្ខុនេះ នៅត្រង់ទីណា លោកកំពុងធ្វើអ្វី ភិក្ខុនេះកំពុងធ្វើអ្វី។ បើភិក្ខុអ្នកចោទនោះ និយាយ​យ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំមិនបានឃាត់​បវារណារបស់ភិក្ខុនេះ ដោយបាន​ឃើញទេ ខ្ញុំឃាត់បវារណាដោយគ្រាន់តែបានឮទេ។ វិន័យធរ ត្រូវសួរភិក្ខុអ្នកចោទ​នោះ​យ៉ាងនេះថា ម្នាលអាវុសោ អ្នកឃាត់បវារណា​របស់ភិក្ខុនេះ ដោយ​បានឮ ដោយ​ហេតុ​ណា លោកបានឮដូចម្តេចខ្លះ លោកបានឮដោយហេតុដូចម្តេច លោកបាន​ឮ​ពីកាលណា លោកបានឮក្នុងទីណា លោកបានឮថា ភិក្ខុនេះត្រូវបារាជិក ឬលោកបានឮថា ភិក្ខុនេះ ត្រូវសង្ឃាទិសេស លោកបានឮថា ភិក្ខុនេះត្រូវថុល្លច្ច័យ លោកបានឮថា ភិក្ខុនេះត្រូវ​បាចិត្តិយៈ លោកបានឮថា ភិក្ខុនេះត្រូវបាដិទេសនីយៈ លោកបានឮថា ភិក្ខុនេះត្រូវទុក្កដ លោកបានឮថា ភិក្ខុនេះត្រូវទុព្ភាសិត លោកបានឮពាក្យភិក្ខុ លោកបានឮពាក្យភិក្ខុនី លោកបានឮពាក្យសិក្ខមានា លោកបានឮពាក្យសាមណេរ លោកបានឮពាក្យសាមណេរី លោកបានឮពាក្យឧបាសក លោកបានឮពាក្យឧបាសិកា លោកបានឮព្រះបន្ទូលនៃ​ពួក​ស្តេច លោកបានឮពាក្យនៃពួក​រាជមហាមាត្រ លោកបានឮពាក្យនៃពួកតិរ្ថិយ ឬបានឮ​ពាក្យ​នៃពួក​សាវ័ករបស់តិរ្ថិយ។ បើភិក្ខុអ្នកចោទនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំមិនបានឃាត់​បវារណារបស់ភិក្ខុនេះ ដោយបានឮទេ ខ្ញុំឃាត់​បវារណា ដោយ​គ្រាន់​តែ​រង្កៀសទេ។ វិន័យធរ ត្រូវសួរភិក្ខុអ្នកចោទនោះយ៉ាងនេះថា ម្នាលអាវុសោ លោកឃាត់​បវារណា​របស់ភិក្ខុនេះ ដោយ​រង្កៀស ដោយហេតុណា លោករង្កៀសដោយ​ហេតុដូចម្តេច​ខ្លះ លោករង្កៀស​អំពី​ហេតុដូចម្តេច លោករង្កៀស​ពីកាលណា លោករង្កៀសក្នុងទីណា លោករង្កៀសថា ភិក្ខុនេះត្រូវបារាជិក ឬលោករង្កៀសថា ភិក្ខុនេះ ត្រូវសង្ឃាទិសេស លោករង្កៀសថា ភិក្ខុនេះត្រូវថុល្លច្ច័យ លោករង្កៀសថា ភិក្ខុនេះត្រូវ​បាចិត្តិយៈ លោក​រង្កៀសថា ភិក្ខុនេះត្រូវបាដិទេសនីយៈ លោករង្កៀសថា ភិក្ខុនេះត្រូវទុក្កដ លោករង្កៀស​ថា ភិក្ខុនេះត្រូវទុព្ភាសិត លោករង្កៀស ព្រោះឮពាក្យភិក្ខុ លោករង្កៀស ព្រោះឮ​ពាក្យ​ភិក្ខុនី លោករង្កៀស ព្រោះឮពាក្យសិក្ខមានា លោករង្កៀស ព្រោះឮពាក្យសាមណេរ លោក​រង្កៀស ព្រោះឮពាក្យសាមណេរី លោករង្កៀស ព្រោះឮ​ពាក្យឧបាសក លោក​រង្កៀស ព្រោះឮពាក្យឧបាសិកា លោករង្កៀស ព្រោះឮ​ព្រះបន្ទូល​នៃ​ពួកស្តេច លោក​រង្កៀស ព្រោះឮពាក្យ នៃពួកមហាមាត្ររបស់ស្តេច លោករង្កៀស ព្រោះឮពាក្យ​នៃ​ពួក​តិរ្ថិយ ឬលោករង្កៀស ព្រោះឮពាក្យពួក​សាវ័កនៃតិរ្ថិយ។

[២០០] ហេតុដែលអ្នកចោទបានឃើញ សមដោយហេតុដែលបានឃើញមែន វិន័យធរ​គប្បីប្រៀបធៀបនូវហេតុដែលអ្នកចោទបានឃើញ ដោយហេតុដែលបានឃើញ (នោះ) ភិក្ខុ​អ្នកជាប់ចោទមិនទាន់ដល់ (បារាជិក) ព្រោះអាស្រ័យនូវហេតុ ដែលអ្នកចោទបាន​ឃើញ​នៅឡើយទេ ឈ្មោះថា អ្នកចោទមានសេចក្តីរង្កៀសមិនបរិសុទ្ធ (រង្កៀសគ្មានមូល) វិន័យធរ គប្បី​វិនិច្ឆ័យតាមពាក្យប្តេជ្ញារបស់បុគ្គល គឺភិក្ខុជាអ្នកជាប់ចោទនោះ ហើយធ្វើ​បវារណា​ជាមួយនឹង​ភិក្ខុ​នោះចុះ។ ហេតុដែលអ្នកចោទបានឮ សមដោយហេតុដែលបាន​ឮមែន វិន័យធរ​គប្បី​ប្រៀបធៀប​នូវ​ហេតុដែលអ្នកចោទបានឮ ដោយហេតុដែលបានឮ (នោះ) ភិក្ខុ​អ្នកជាប់ចោទនោះ មិនទាន់​ដល់ (បារាជិក) ព្រោះអាស្រ័យនូវហេតុ ដែល​អ្នក​ចោទបានឮ​នៅឡើយទេ ឈ្មោះថា អ្នកចោទ​មាន​សេចក្តីរង្កៀសមិនបរិសុទ្ធ វិន័យធរ គប្បី​វិនិច្ឆ័យតាមពាក្យប្តេជ្ញារបស់បុគ្គល គឺ​ភិក្ខុ​អ្នក​ជាប់​ចោទ​នោះ ហើយគប្បីធ្វើបវារណា​ជា​មួយ​នឹង​ភិក្ខុ​នោះចុះ។ ហេតុដែលអ្នកចោទបានប៉ះពាល់ សមដោយហេតុដែលបាន​ប៉ះពាល់​មែន វិន័យធរ​គប្បីប្រៀបធៀប​នូវហេតុដែល​អ្នក​ចោទ​បានប៉ះពាល់ ដោយហេតុ​ដែល​បានប៉ះពាល់ (នោះ) ភិក្ខុ​អ្នកជាប់ចោទនោះ មិនទាន់ដល់ (បារាជិក) ព្រោះ​អាស្រ័យ​នូវហេតុ ដែលអ្នកចោទបានប៉ះពាល់​នៅឡើយទេ ឈ្មោះថា អ្នកចោទ មាន​សេចក្តី​រង្កៀសមិនបរិសុទ្ធ វិន័យធរ គប្បី​វិនិច្ឆ័យតាមពាក្យប្តេជ្ញារបស់បុគ្គល គឺភិក្ខុអ្នកជាប់​ចោទ​នោះ ហើយគប្បីធ្វើបវារណា​ ជាមួយនឹង​ភិក្ខុ​នោះចុះ។

[២០១] ត្រង់ពាក្យថា អ្នកបានឃើញដូចម្តេច គឺបានដល់ពាក្យសួរថាដូចម្តេច ត្រង់​ពាក្យថា អ្នកបានឃើញអំពីហេតុដូចម្តេច គឺបានដល់ពាក្យសួរថាដូចម្តេច ត្រង់ពាក្យថា អ្នកបាន​ឃើញ​ពី​កាលណា គឺបានដល់ពាក្យសួរថាដូចម្តេច ត្រង់ពាក្យថា អ្នកបានឃើញ​ក្នុងទីណា គឺបានដល់​ពាក្យ​សួរថាដូចម្តេច។

[២០២] ត្រង់ពាក្យដែលថា បានឃើញដូចម្តេច គឺបានដល់វត្ថុបុច្ឆា១ វិបត្តិបុច្ឆា១ អាបត្តិបុច្ឆា១ អជ្ឈាចារបុច្ឆា១។ ត្រង់ពាក្យថា វត្ថុបុច្ឆា គឺបានដល់ពាក្យសួរ អំពីវត្ថុនៃ​បារាជិក៨ សួរវត្ថុនៃសង្ឃាទិសេស២៣ សួរវត្ថុនៃអនិយតៈ២ សួរវត្ថុនៃនិស្សគ្គិយៈ៤២ សួរវត្ថុនៃបាចិត្តិយៈ១៨៨ សួរវត្ថុនៃ​បាដិទេសនីយៈ១២ សួរវត្ថុនៃទុក្កដទាំងឡាយ សួរវត្ថុ​នៃ​ទុព្ភាសិតទាំងឡាយ។ ត្រង់ពាក្យថា វិបត្តិបុច្ឆានោះ គឺបានដល់ពាក្យសួរអំពី​សីលវិបត្តិ សួរអំពី​អាចារវិបត្តិ សួរអំពី​ទិដ្ឋិវិបត្តិ សួរអំពី​អាជីវវិបត្តិ។ ត្រង់ពាក្យថា អាបត្តិបុច្ឆានោះ គឺបាន​ដល់​ពាក្យសួរអំពីអាបត្តិបារាជិក សួរអំពីអាបត្តិសង្ឃាទិសេស សួរអំពី​អាបត្តិ​ថុល្លច្ច័យ សួរអំពីអាបត្តិ​បាចិត្តិយៈ សួរអំពីអាបត្តិបាដិទេសនីយៈ សួរអំពីអាបត្តិទុក្កដ សួរ​អំពី​អាបត្តិទុព្ភាសិត។ ត្រង់ពាក្យ​ថា អជ្ឈាចារបុច្ឆានោះ គឺបានដល់ពាក្យសួរ​អំពីការ​ប្រសព្វ​របស់ជនពីរៗនាក់។

[២០៣] ត្រង់ពាក្យថា លោកបានឃើញអំពីហេតុដូចម្តេច គឺបានដល់លិង្គបុច្ឆា១ ឥរិយាបថបុច្ឆា១ អាការបុច្ឆា១ វិប្បការបុច្ឆា១។ ត្រង់ពាក្យថា លិង្គបុច្ឆានោះ គឺបាន​ដល់​ពាក្យសួរ អំពីភេទខ្ពស់ ឬទាប ខ្មៅ ឬស។ ត្រង់ពាក្យថា ឥរិយាបថបុច្ឆានោះ គឺបានដល់​ពាក្យសួរអំពីបុគ្គល​ដើរ ឬឈរ អង្គុយ ឬដេក។ ត្រង់ពាក្យថា អាការបុច្ឆានោះ គឺបាន​ដល់​ពាក្យសួរអំពីភេទគ្រហស្ថ ឬភេទ​តិរ្ថិយ ឬភេទបព្វជិត។ ត្រង់ពាក្យ​ថា វិប្បការបុច្ឆានោះ គឺបានដល់​ពាក្យ​សួរអំពី​បុគ្គល​កំពុងដើរ ឬឈរ កំពុងអង្គុយ ឬដេក។

[២០៤] ត្រង់ពាក្យថា លោកបានឃើញពីកាលណា គឺបានដល់កាលបុច្ឆា១ សមយបុច្ឆា១ ទិវសបុច្ឆា១ ឧតុបុច្ឆា១។ ត្រង់ពាក្យថា កាលបុច្ឆានោះ គឺបានដល់ពាក្យសួរអំពីពេលព្រឹក ឬ​ពេល​ថ្ងៃត្រង់ ឬថ្ងៃរសៀល។ ត្រង់ពាក្យថា សមយបុច្ឆានោះ គឺបានដល់ពាក្យសួរ​អំពី​សម័យ​ព្រឹក ឬ​សម័យ​ថ្ងៃត្រង់ ឬក៏សម័យ​ថ្ងៃរសៀល។ ត្រង់ពាក្យថា ទិវសបុច្ឆានោះ គឺ​បាន​​ដល់ពាក្យសួរអំពី​វេលា​មុនភត្ត វេលាក្រោយភត្ត វេលាយប់ វេលាថ្ងៃ ខាងរនោច ឬ​ខ្នើត។ ត្រង់ពាក្យថា ឧតុបុច្ឆានោះ គឺបានដល់ពាក្យសួរអំពីហេមន្តរដូវ គិម្ហរដូវ ឬ​វស្សានរដូវ។

[២០៥] ត្រង់ពាក្យថា លោកបានឃើញក្នុងទីណា គឺបានដល់ឋានបុច្ឆា១ ភូមិបុច្ឆា១ ឱកាសបុច្ឆា១ បទេសបុច្ឆា១។ ត្រង់ពាក្យថា ឋានបុច្ឆានោះ គឺបានដល់ពាក្យសួរអំពីភូមិ ប្រឋពី ធរណី ឬផែនដី។ ត្រង់ពាក្យថា ភូមិបុច្ឆានោះ គឺបានដល់ពាក្យសួរអំពីភូមិ ភ្នំ ថ្ម ឬប្រាសាទ។ ត្រង់ពាក្យថា ឱកាសបុច្ឆានោះ គឺបានដល់ពាក្យសួរអំពីឱកាស ខាងកើត ឱកាសខាងលិច ឱកាស​ខាងជើង ឱកាសខាងត្បូង។ ត្រង់ពាក្យថា បទេសបុច្ឆានោះ គឺ​បាន​ដល់ពាក្យសួរអំពីប្រទេស​ខាងកើត ឬប្រទេសខាងលិច ប្រទេសខាងជើង ឬប្រទេស​ខាងត្បូង។

ចប់ មហាសង្គាម។

ឧទ្ទាន គឺបញ្ជីរឿងនៃមហាសង្គាមនោះ ដូច្នេះ

[២០៦] និយាយអំពីភិក្ខុត្រូវស្គាល់វត្ថុ១ ស្គាល់និទាន១ ស្គាល់អាការ១ ស្គាល់​ពាក្យខាង​ដើម និងពាក្យខាងចុង១ ស្គាល់កម្មដែលគួរធ្វើ និងមិនគួរធ្វើ១ ស្គាល់​កម្ម១ ស្គាល់​អធិករណ៍១ ស្គាល់​សមថៈ១ មិនលំអៀងទៅខាង​ឆន្ទាគតិ១ ទោសាគតិ១ មោហាគតិ១ ភយាគតិ១ ពន្យល់​បុគ្គល​ដទៃឲ្យយល់ក្នុងទីដែល​គួរពន្យល់១ ពិចារណា​ក្នុងទីដែល​គួរ​ពិចារណា១ សំឡឹងមើល​ក្នុងទីដែល​គួរសំឡឹងមើល១ ញុំាងបរិសទ្យឲ្យជ្រះថ្លា​ក្នុងទីដែល​គួរ​ជ្រះថ្លា១ មើលងាយពួក​ដទៃ ដោយគិតថា អាត្មាអញបានបក្ខពួក១ អាត្មាអញ ជាអ្នក​ចេះ​ដឹងច្រើន១ អាត្មាអញជាថេរៈ១ ពោលហេតុដែលមិនទាន់​មកដល់១ កុំញុំាង​ហេតុ​ដែល​​​មកដល់ហើយ ឲ្យសាបសូន្យ១ រម្ងាប់​អធិករណ៍ដោយធម៌ ដោយវិន័យ ដោយ​ពាក្យ​ប្រៀន​​ប្រដៅ​របស់ព្រះសាស្តា១ ក្នុងមហាសង្គាម បណ្ឌិតគប្បីដឹងថា (មានសេចក្តី) ប៉ុណ្ណោះ​ឯង។

កឋិនភេទ

[២០៧] បុគ្គលដូចម្តេច ដែលឈ្មោះថា មិនបានក្រាលកឋិន បុគ្គលដូចម្តេច ដែលឈ្មោះ​ថា បានក្រាលកឋិន កឋិនដែលភិក្ខុក្រាលមិនឡើង ដោយអាការដូចម្តេច កឋិន​ដែល​ភិក្ខុ​ក្រាល​ឡើង ដោយអាការដូចម្តេច។

[២០៨] ពាក្យថា បុគ្គលដូចម្តេច ដែលឈ្មោះថា មិនបានក្រាលកឋិននោះ សេចក្តីថា បុគ្គល​​ពីរពួក ដែលឈ្មោះថា មិនបានក្រាលកឋិន គឺបុគ្គល​មិនបានក្រាល១ មិនបាន​អនុមោទនា១ បុគ្គលទាំង២ពួកនេះ ឈ្មោះថា មិនបានក្រាលកឋិនទេ។

[២០៩] ពាក្យថា បុគ្គលដូចម្តេច ដែលឈ្មោះថា បានក្រាលកឋិននោះ សេចក្តីថា បុគ្គល​២ពួក ដែលឈ្មោះថា បានក្រាលកឋិន គឺបុគ្គល​ដែលបានក្រាល១ បាន​អនុមោទនា១ បុគ្គល​ទាំង២​ពួកនេះ ឈ្មោះថា បានក្រាលកឋិន។

[២១០] ពាក្យថា កឋិនដែលភិក្ខុក្រាលមិនឡើង ដោយអាការ​ដូចម្តេច សេចក្តីថា កឋិន​ដែល​​ភិក្ខុក្រាលមិនឡើង ដោយអាការ២៤ គឺសំពត់ដែលគ្រាន់តែ​វាស់ទទឹងបណ្តោយ ក្រាល​​មិនឡើងជាកឋិន១ សំពត់ដែលគ្រាន់តែលាង ក្រាល​មិនឡើងជាកឋិន១ សំពត់​ដែល​គ្រាន់តែ​ចាត់ចែង​លៃលកជាចីវរ ក្រាល​មិនឡើងជាកឋិន១ សំពត់ដែលគ្រាន់តែ​កាត់ ក្រាល​មិនឡើង​ជា​កឋិន១ សំពត់ដែលគ្រាន់តែដានភ្ជាប់គ្នា ក្រាល​មិនឡើងជា​កឋិន១ សំពត់ដែលគ្រាន់តែដេរ (មានដេរបណ្តោយជាដើម) ក្រាល​មិនឡើងជាកឋិន១ សំពត់ដែលគ្រាន់តែដាក់ក្ឌុំ ក្រាល​មិនឡើងជាកឋិន១ សំពត់ដែលគ្រាន់តែថែម​សំពត់​ឲ្យមាំ ក្រាល​មិនឡើងជាកឋិន១ សំពត់​ដែល​គ្រាន់​តែប្រក់អនុវាតមួយជាន់ (ពីខាងក្រៅ) ក្រាល​មិនឡើង​ជា​កឋិន១ សំពត់ដែលគ្រាន់តែ​ធ្វើជា​អនុវាតមួយជាន់ (ពីខាងក្នុង) ក្រាល​មិនឡើងជាកឋិន១ សំពត់ដែលគ្រាន់តែដេរគួបគ្នា ក្រាល​មិនឡើងជាកឋិន១ សំពត់ដែល​គ្រាន់តែជ្រលក់ម្តង មានពណ៌ដូចភ្លុកដំរី ឬដូចស្លឹកឈើទុំ ក្រាល​មិនឡើងជាកឋិន១ សំពត់​ដែលបានមក ដោយធ្វើនិមិត្ត ក្រាល​មិនឡើងជាកឋិន១ សំពត់ដែល​បាន​មក ដោយ​និយាយបញ្ចុះ​បញ្ចូលគេ ក្រាល​មិនឡើងជាកឋិន១ សំពត់ដែលខ្ចីគេ ក្រាល​មិន​ឡើង​ជាកឋិន១ សំពត់ដែលធ្វើសន្និធិ គឺ​មិនបាន​ធ្វើឲ្យស្រេចក្នុងថ្ងៃនោះ ក្រាល​មិន​ឡើង​ជាកឋិន១ សំពត់ជានិស្សគ្គិយៈ (ទុក​ឲ្យកន្លង​រាត្រី) ក្រាល​មិនឡើងជាកឋិន១ សំពត់ដែល​មិនបានធ្វើពិន្ទុកប្ប ក្រាល​​មិនឡើងជាកឋិន១ វៀរចាកសង្ឃាដី ក្រាល​មិនឡើងជាកឋិន១ វៀរចាកចីពរ ក្រាល​មិន​ឡើង​ជាកឋិន១ វៀរចាកស្បង់ ក្រាល​មិនឡើងជាកឋិន១ វៀរចាក​សំពត់ជាបញ្ចក្ខន្ធ ឬលើសពី​បញ្ចក្ខន្ធ​ឡើងទៅ ដែលបាន​កាត់ដាច់ត្រឹមត្រូវ ធ្វើឲ្យមាន​មណ្ឌលល្អក្នុងថ្ងៃនោះ ក្រាល​មិន​ឡើង​ជា​កឋិន១ វៀរចាកបុគ្គល​អ្នក​ក្រាល ក៏ក្រាល​មិន​ឡើង​ជាកឋិន១ សំពត់ដែលបុគ្គល​ក្រាលត្រឹម​ត្រូវ​ហើយ តែបើភិក្ខុនៅក្រៅ​សីមា អនុមោទនា កឋិននោះ ក៏មិនឡើងជាកឋិន១។ កឋិនដែល​ក្រាល​មិន​ឡើង ដោយអាការ​យ៉ាង​នេះឯង។

[២១១] ភិក្ខុធ្វើនិមិត្តថា អាត្មានឹងក្រាលកឋិនដោយសំពត់នេះ ដូច្នេះ ហៅថា ធ្វើនិមិត្ត។ ភិក្ខុធ្វើនូវការនិយាយបញ្ចុះបញ្ចូល ដោយគិតថា អាត្មានឹងឲ្យសំពត់​កឋិនកើតឡើង ដោយ​​ការ​និយាយបញ្ចុះបញ្ចូលដូច្នេះ ហៅថា ការនិយាយបញ្ចុះបញ្ចូល។ សំពត់ដែល​គេ​មិនបាន​ឲ្យដាច់ ហៅថា សំពត់ខ្ចីគេ។ សន្និធិ មាន២យ៉ាងគឺ ករណសន្និធិ មិនធ្វើឲ្យស្រេច​ក្នុងថ្ងៃនោះ (ទុកធ្វើ​ទៅ​ក្នុង​ថ្ងៃខាងមុខៗតទៅទៀត)១ និចយសន្និធិ ទុកធ្វើដល់ថ្ងៃស្អែក​ជាកំណត់១ ហៅថា សន្និធិ។ កាល​បើភិក្ខុកំពុងធ្វើ (សំពត់នោះ) អរុណក៏រះឡើង ហៅថា សំពត់​ជានិស្សគ្គិយៈ។ កឋិន​ដែល​ភិក្ខុ​ក្រាល​មិនឡើង ដោយអាការ២៤នេះឯង។

[២១២] ត្រង់ពាក្យថា កឋិនដែលភិក្ខុក្រាលឡើង ដោយអាការ​ដូចម្តេចនោះ សេចក្តីថា កឋិន​ដែល​ភិក្ខុក្រាលឡើង ដោយអាការ១៧ គឺសំពត់ថ្មីសុទ្ធ ក្រាលឡើងជាកឋិន១ សំពត់​ជំនុំ ក្រាលឡើងជាកឋិន១ សំពត់ចាស់ ក្រាលឡើងជាកឋិន១ សំពត់បំសុកូល ក្រាល​ឡើង​ជាកឋិន១ សំពត់​ដែលធ្លាក់ទៀបរានផ្សារ ក្រាលឡើងជាកឋិន១ សំពត់ដែលបាន​មក​ដោយមិនបាន​ធ្វើនិមិត្ត ក្រាលឡើងជាកឋិន១ សំពត់ដែលបានមកដោយមិន​បាន​និយាយ​បញ្ចុះបញ្ចូល ក្រាលឡើង​ជា​កឋិន១ សំពត់ដែលមិនបានខ្ចីគេ ក្រាលឡើង​ជា​កឋិន១ សំពត់ដែលមិនបានធ្វើ​ឲ្យជាសន្និធិ ក្រាលឡើងជាកឋិន១ សំពត់ដែលមិនមែន​ជានិស្សគ្គិយៈ ក្រាលឡើងជាកឋិន១ សំពត់ដែលបាន​ធ្វើពិន្ទុកប្ប ក្រាលឡើងជាកឋិន១ សង្ឃាដិ ក្រាលឡើងជាកឋិន១ ចីពរ ក្រាលឡើងជាកឋិន១ ស្បង់ ក្រាលឡើងជាកឋិន១ ចីវរជាបញ្ចក្ខន្ធ ឬលើសពីបញ្ចក្ខន្ធឡើងទៅ ដែល​បានកាត់ដាច់​ត្រឹម​ត្រូវ ធ្វើឲ្យមាន​មណ្ឌល​​ល្អក្នុងថ្ងៃនោះ ក្រាលឡើងជាកឋិន១ បុគ្គល ទើប​ក្រាលឡើង​ជាកឋិន១ សំពត់​ដែលបុគ្គល​ក្រាលឲ្យ​ត្រឹមត្រូវ (តាមច្បាប់) ទាំង​ភិក្ខុនៅក្នុងសីមា អនុមោទនា កឋិននោះ ទើបឡើងជាកឋិន១ កឋិនដែលភិក្ខុក្រាលឡើង ដោយអាការ​យ៉ាងនេះ​ឯង។ កឋិនដែល​ភិក្ខុ​ក្រាល​ឡើង ដោយអាការទាំង​១៧នេះ។

[២១៣] ធម៌ប៉ុន្មានយ៉ាង ដែលកើតជាមួយនឹង​ការក្រាលកឋិន។ ធម៌១៥យ៉ាង ដែល​កើត​ជា​មួយនឹង​ការក្រាលកឋិន គឺមាតិកា៨ បលិពោធ២ អានិសង្ស៥។ ធម៌ទាំង​១៥នេះ​ឯង ដែលកើត​ជា​មួយនឹង​ការក្រាលកឋិន។

[២១៤] ធម៌ប៉ុន្មានយ៉ាង ជាបច្ច័យនៃបយោគ ដោយអនន្តរប្បច្ច័យ ដោយសមនន្តរប្បច្ច័យ ដោយ​និស្សយប្បច្ច័យ ដោយ​ឧបនិស្សយប្បច្ច័យ ដោយបុរេជាតប្បច្ច័យ ដោយ​បច្ឆាជាតប្បច្ច័យ ដោយសហជាតប្បច្ច័យ។ ធម៌ប៉ុន្មានយ៉ាង ជាបច្ច័យនៃបុព្វករណៈ។បេ។ បច្ចុទ្ធារៈ អធិដ្ឋាន ការ​ក្រាល មាតិកា បលិពោធ វត្ថុ ដោយអនន្តរប្បច្ច័យ ដោយ​សមនន្តរប្បច្ច័យ ដោយ​និស្សយប្បច្ច័យ ដោយឧបនិស្សយប្បច្ច័យ ដោយបុរេជាតប្បច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ដោយ​សហជាតប្បច្ច័យ។

[២១៥] បុព្វករណៈ គឺកិរិយាធ្វើមុន មានការលាងចីវរជាដើម ជាបច្ច័យនៃបយោគ គឺ​កិរិយា​​ប្រកប មានដងទឹកជាដើម ដោយអនន្តរប្បច្ច័យ គឺហេតុជាលំដាប់ទី១ នៃបយោគ ដោយ​សមនន្តរប្បច្ច័យ គឺហេតុជាលំដាប់ទី២ ដោយនិស្សយប្បច្ច័យ គឺហេតុជាគ្រឿង​ទ្រទ្រង់ទី៣ ដោយ​ឧបនិស្សយប្បច្ច័យ គឺហេតុ​ជាគ្រឿង​ទ្រទ្រង់​បន្ទាប់គ្នាទី៤។ បយោគ ជាបច្ច័យ នៃបុព្វករណៈ ដោយ​បុរេជាតប្បច្ច័យ គឺហេតុដែលកើតមុន នៃបុព្វករណៈ។ បុព្វករណៈ ជាបច្ច័យ​នៃបយោគ ដោយ​បច្ឆាជាតប្បច្ច័យ គឺហេតុដែលកើតក្រោយ​នៃ​បយោគ។ ធម៌ទាំង​១៥​ប្រការ ជាបច្ច័យ (នៃ​បយោគ និងបុព្វករណៈ) ដោយ​សហជាតប្បច្ច័យ គឺបច្ច័យកើតព្រម​គ្នានឹង​ការក្រាលកឋិន។

[២១៦] បច្ចុទ្ធារៈ គឺការដកចីវរ ជាបច្ច័យនៃបុព្វករណៈ ដោយអនន្តរប្បច្ច័យ ដោយ​សមនន្តរប្បច្ច័យ ដោយនិស្សយប្បច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ បុព្វករណៈ ជាបច្ច័យ​នៃ​បច្ចុទ្ធារៈ ដោយបុរេជាតប្បច្ច័យ។ បច្ចុទ្ធារៈ ជាបច្ច័យនៃបុព្វករណៈ ដោយ​បច្ឆាជាតប្បច្ច័យ គឺហេតុដែលកើតក្រោយរបស់បុព្វករណៈ។ ធម៌ទាំង១៥ប្រការ ជាបច្ច័យ (នៃ​បច្ចុទ្ធារៈ និង​បុព្វករណៈ) ដោយសហជាតប្បច្ច័យ។

[២១៧] អធិដ្ឋាន ជាបច្ច័យនៃបុព្វករណៈ ដោយអនន្តរប្បច្ច័យ ដោយ​សមនន្តរប្បច្ច័យ ដោយ​និស្សយប្បច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ បច្ចុទ្ធារៈ ជាបច្ច័យនៃអធិដ្ឋាន ដោយ​បុរេជាតប្បច្ច័យ។ អធិដ្ឋាន ជាបច្ច័យនៃបច្ចុទ្ធារៈ ដោយបច្ឆាជាតប្បច្ច័យ។ ធម៌ទាំង​១៥​ប្រការ ជាបច្ច័យ (នៃ​អធិដ្ឋាន និង​បច្ចុទ្ធារៈ) ដោយសហជាតប្បច្ច័យ។

[២១៨] ការក្រាល ជាបច្ច័យនៃអធិដ្ឋាន ដោយអនន្តរប្បច្ច័យ ដោយ​សមនន្តរប្បច្ច័យ ដោយនិស្សយប្បច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ អធិដ្ឋាន ជាបច្ច័យនៃការក្រាល ដោយ​បុរេជាតប្បច្ច័យ។ ការក្រាល ជាបច្ច័យនៃអធិដ្ឋាន ដោយបច្ឆាជាតប្បច្ច័យ។ ធម៌ទាំង១៥ ជាបច្ច័យ (នៃការក្រាល និងអធិដ្ឋាន) ដោយសហជាតប្បច្ច័យ។

[២១៩] មាតិកា និងបលិពោធ ជាបច្ច័យនៃការក្រាល ដោយអនន្តរប្បច្ច័យ ដោយ​សមនន្តរប្បច្ច័យ ដោយនិស្សយប្បច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ ការក្រាល ជាបច្ច័យ​នៃ​មាតិកា និងបលិពោធ ដោយបុរេជាតប្បច្ច័យ។ មាតិកា និងបលិពោធ ជាបច្ច័យនៃ​ការក្រាល ដោយបច្ឆាជាតប្បច្ច័យ។ ធម៌ទាំង១៥ ជាបច្ច័យ (នៃ​មាតិកា បលិពោធ និង​ការក្រាល) ដោយសហជាតប្បច្ច័យ។

[២២០] សេចក្តីសង្ឃឹម និងសេចក្តីមិនសង្ឃឹម ជាបច្ច័យនៃវត្ថុ ដោយអនន្តរប្បច្ច័យ ដោយ​សមនន្តរប្បច្ច័យ ដោយនិស្សយប្បច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ វត្ថុ ជាបច្ច័យនៃ​សេចក្តីសង្ឃឹម និង​សេចក្តីមិនសង្ឃឹម ដោយបុរេជាតប្បច្ច័យ។ សេចក្តីសង្ឃឹម និងសេចក្តី​មិនសង្ឃឹម ជាបច្ច័យ​នៃ​វត្ថុ ដោយបច្ឆាជាតប្បច្ច័យ។ ធម៌ទាំង១៥ប្រការ ជាបច្ច័យ (នៃ​សេចក្តីសង្ឃឹម និង​សេចក្តី​មិន​សង្ឃឹម និងវត្ថុ) ដោយសហជាតប្បច្ច័យ។

[២២១] បុព្វករណៈ មានអ្វីជាដើមចម មានអ្វីជាទីតាំងឡើង មានអ្វីជាកំណើត មានអ្វី​ជា​ដែន​​កើត មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ បច្ចុទ្ធារៈ មានអ្វីជាដើមចម មានអ្វីជា​ទីតាំង​ឡើង មាន​អ្វីជាកំណើត មានអ្វីជាដែន​កើត មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ អធិដ្ឋាន មានអ្វី​ជាដើម​ចម មានអ្វីជាទីតាំងឡើង មានអ្វីជាកំណើត មានអ្វីជាដែន​កើត មានអ្វី​ជាអង្គ មានអ្វីជាសមុដ្ឋាន។ ការក្រាល មានអ្វីជាដើមចម មានអ្វីជាទីតាំងឡើង មានអ្វីជា​កំណើត មានអ្វីជាដែន​កើត មានអ្វីជា​អង្គ មានអ្វីជាសមុដ្ឋាន។ មាតិកា និងបលិពោធ មានអ្វីជាដើមចម មានអ្វីជាទីតាំងឡើង មានអ្វី​ជា​កំណើត មានអ្វីជាដែន​កើត មានអ្វីជា​អង្គ មានអ្វីជាសមុដ្ឋាន។ សេចក្តីសង្ឃឹម និងសេចក្តីមិន​សង្ឃឹម មានអ្វីជាដើមចម មាន​អ្វីជា​ទីតាំងឡើង មានអ្វីជាកំណើត មានអ្វីជាដែន​កើត មានអ្វីជា​អង្គ មានអ្វីជាសមុដ្ឋាន។ បុព្វករណៈ មាន​បយោគ​ជាដើមចម មានបយោគជាទីតាំងឡើង មាន​បយោគជាកំណើត មានបយោគជាដែន​កើត មានបយោគជាអង្គ មានបយោគជាសមុដ្ឋាន។ បច្ចុទ្ធារៈ មាន​បុព្វករណៈជាដើមចម មានបុព្វករណៈជាទីតាំងឡើង មានបុព្វករណៈជាកំណើត មាន​បុព្វករណៈជាដែន​កើត មានបុព្វករណៈជាអង្គ មានបុព្វករណៈជាសមុដ្ឋាន។ អធិដ្ឋាន មានបច្ចុទ្ធារៈ ជាដើមចម មានបច្ចុទ្ធារៈជាទីតាំងឡើង មានបច្ចុទ្ធារៈជាកំណើត មាន​បច្ចុទ្ធារៈ​ជា​ដែន​​កើត មានបច្ចុទ្ធារៈជាអង្គ មានបច្ចុទ្ធារៈជាសមុដ្ឋាន។ ការក្រាល មាន​អធិដ្ឋាន ជាដើមចម មានអធិដ្ឋានជាទីតាំងឡើង មានអធិដ្ឋានជាកំណើត មានអធិដ្ឋាន​ជាដែន​កើត មានអធិដ្ឋាន​ជា​អង្គ មានអធិដ្ឋានជាសមុដ្ឋាន។ មាតិកា និងបលិពោធ មាន​ការក្រាលជាដើមចម មានការក្រាល​ជា​ទី​តាំងឡើង មានការក្រាលជាកំណើត មាន​ការ​ក្រាលជាដែន​កើត មានការក្រាលជាអង្គ មាន​ការក្រាលជាសមុដ្ឋាន។ សេចក្តីសង្ឃឹម និង​សេចក្តី​មិនសង្ឃឹម មានវត្ថុជាដើមចម មានវត្ថុជាទីតាំង​ឡើង មានវត្ថុជាកំណើត មាន​វត្ថុជាដែន​កើត មានវត្ថុជាអង្គ មានវត្ថុជាសមុដ្ឋាន។ បយោគ មានអ្វី​ជា​ដើមចម មាន​អ្វីជាទីតាំងឡើង មានអ្វីជាកំណើត មានអ្វីជាដែន​កើត មានអ្វីជាអង្គ មានអ្វី​ជា​សមុដ្ឋាន។ បុព្វករណៈ។បេ។ បច្ចុទ្ធារៈ អធិដ្ឋាន ការក្រាល មាតិកា បលិពោធ វត្ថុ សេចក្តីសង្ឃឹម និងសេចក្តីមិនសង្ឃឹម មានអ្វីជាដើមចម មានអ្វីជាទីតាំងឡើង មានអ្វីជាកំណើត មានអ្វីជាដែន​កើត មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ បយោគ មានហេតុជាដើមចម មានហេតុជាទីតាំងឡើង មានហេតុជាកំណើត មានហេតុជាដែន​កើត មានហេតុជាអង្គ មានហេតុជាសមុដ្ឋាន។ បុព្វករណៈ។បេ។ បច្ចុទ្ធារៈ អធិដ្ឋាន ការក្រាល មាតិកា បលិពោធ វត្ថុ សេចក្តីសង្ឃឹម និង​សេចក្តីមិនសង្ឃឹម មានហេតុជាដើមចម មានហេតុជាទីតាំងឡើង មានហេតុជាកំណើត មាន​ហេតុ​ជាដែន​កើត មានហេតុជាអង្គ មានហេតុជាសមុដ្ឋាន។ បយោគ មានអ្វីជាដើមចម មានអ្វីជា​ទីតាំង​ឡើង មានអ្វីជាកំណើត មានអ្វីជាដែន​កើត មានអ្វីជាអង្គ មានអ្វីជាសមុដ្ឋាន។ បុព្វករណៈ។បេ។ បច្ចុទ្ធារៈ អធិដ្ឋាន ការក្រាល មាតិកា បលិពោធ វត្ថុ សេចក្តីសង្ឃឹម និងសេចក្តី​មិន​សង្ឃឹម មានអ្វីជាដើមចម មានអ្វីជាទីតាំង​ឡើង មានអ្វីជាកំណើត មានអ្វីជាដែន​កើត មានអ្វី​ជា​អង្គ មានអ្វីជាសមុដ្ឋាន។ បយោគ មាន​បច្ច័យ​ជាដើមចម មានបច្ច័យជាទីតាំងឡើង មានបច្ច័យ​ជា​កំណើត មានបច្ច័យជា​ដែន​​កើត មានបច្ច័យជាអង្គ មានបច្ច័យជាសមុដ្ឋាន។ បុព្វករណៈ។បេ។ បច្ចុទ្ធារៈ អធិដ្ឋាន ការក្រាល មាតិកា បលិពោធ វត្ថុ សេចក្តីសង្ឃឹម និងសេចក្តីមិនសង្ឃឹម មានបច្ច័យ​ជា​ដើមចម មានបច្ច័យជាទីតាំងឡើង មានបច្ច័យជាកំណើត មានបច្ច័យជាដែន​កើត មាន​បច្ច័យជាអង្គ មានបច្ច័យជាសមុដ្ឋាន។

[២២២] បុព្វករណៈ លោកសង្គ្រោះដោយធម៌ប៉ុន្មានយ៉ាង។ បុព្វករណៈ លោកសង្គ្រោះ​ដោយ​ធម៌​៧យ៉ាង គឺ​គក់លាង១ ចាត់ចែងចីវរ១ កាត់១ ដាន១ ដេរ១ ជ្រលក់១ ធ្វើ​ពិន្ទុកប្ប១។ បុព្វករណៈ លោកសង្គ្រោះដោយធម៌៧យ៉ាងនេះ។ បច្ចុទ្ធារៈ លោក​សង្គ្រោះ​ដោយធម៌ប៉ុន្មាន​យ៉ាង។ បច្ចុទ្ធារៈ  លោកសង្គ្រោះដោយធម៌៣យ៉ាង គឺសង្ឃាដិ១ ចីពរ១ ស្បង់១។ អធិដ្ឋាន លោកសង្គ្រោះដោយធម៌ប៉ុន្មានយ៉ាង។ អធិដ្ឋាន លោកសង្គ្រោះ​ដោយ​ធម៌៣យ៉ាងគឺ សង្ឃាដិ១ ចីពរ១ ស្បង់១។ ការក្រាល លោកសង្គ្រោះ​ដោយ​ធម៌ប៉ុន្មាន​យ៉ាង។ ការក្រាល លោកសង្គ្រោះ​ដោយ​ធម៌១គឺ បញ្ចេញវាចា។

[២២៣] មូលរបស់កឋិន មានប៉ុន្មាន វត្ថុរបស់កឋិនមានប៉ុន្មាន ភូមិរបស់កឋិន មាន​ប៉ុន្មាន។ មូលរបស់កឋិន មាន១ គឺសង្ឃ។ វត្ថុរបស់កឋិនមាន៣ គឺសង្ឃាដិ១ ចីពរ១ ស្បង់​១។ ភូមិរបស់​កឋិន មាន៦យ៉ាង គឺ សំពត់សម្បកឈើ១ សំពត់​អំបោះ១ សំពត់​សូត្រ១ សំពត់​រោមសត្វ១ សំពត់​ធ្មៃ១ សំពត់​លាយវត្ថុទាំង៥ ខាងដើម១។

[២២៤] កឋិន មានអ្វីជាខាងដើម មានអ្វីជាកណ្តាល មានអ្វីជាខាងចុង។ កឋិន មាន​បុព្វករណៈ ជាខាងដើម មានកិរិយា គឺបច្ចុទ្ធារៈ និងអធិដ្ឋាន ជាកណ្តាល មានការ​ក្រាល​ជា​ខាងចុង។

[២២៥] បុគ្គលប្រកបដោយអង្គប៉ុន្មាន មិនគួរក្រាលកឋិន បុគ្គលប្រកបដោយអង្គប៉ុន្មាន ទើបគួរក្រាលកឋិន។ បុគ្គលដែល​ប្រកបដោយអង្គ៨ មិនគួរក្រាលកឋិន​បានទេ។ បុគ្គល​ដែល​​ប្រកប​ដោយ​អង្គ៨ ទើបគួរក្រាលកឋិនបាន។ បុគ្គលដែលប្រកបដោយអង្គ៨គឺអ្វីខ្លះ ដែល​មិនគួរ​ក្រាលកឋិនបាន។ បុគ្គល​អ្នកក្រាលមិនចេះបុព្វករណៈ១ មិនចេះបច្ចុទ្ធរៈ (ដកចីវរចាស់)១ មិនចេះ​អធិដ្ឋាន១ មិនចេះក្រាល១ មិនចេះមាតិកា១ មិនចេះបលិពោធ១ មិនចេះវិធីដកកឋិន១ មិនចេះអានិសង្ស១។ បុគ្គលដែលប្រកបដោយអង្គ៨នេះ មិនគួរនឹង​ក្រាលកឋិនបានឡើយ។ បុគ្គល​ដែលប្រកបដោយអង្គ៨ គឺអ្វីខ្លះ ដែលគួរក្រាល​កឋិន​បាន។ បុគ្គលអ្នកក្រាលចេះ​បុព្វករណៈ១ ចេះបច្ចុទ្ធារៈ១ ចេះអធិដ្ឋាន១ ចេះក្រាល១ ចេះមាតិកា១ ចេះបលិពោធ១ ចេះ​វិធី​ដកកឋិន១ ចេះអានិសង្ស១។ បុគ្គលប្រកប​ដោយ​អង្គ​ទាំង៨នេះឯង ទើបគួរក្រាលកឋិនបាន។

[២២៦] ការក្រាលកឋិនមិនឡើង មានដល់បុគ្គលប៉ុន្មានពួក ការក្រាលកឋិនឡើង មាន​ដល់​បុគ្គលប៉ុន្មានពួក។ ការក្រាលកឋិនមិនឡើង មានដល់បុគ្គល៣ពួក ការក្រាលកឋិន​ឡើង មានដល់បុគ្គល៣ពួក។ ការក្រាលកឋិនមិនឡើង មានដល់បុគ្គល៣ពួក ដូចម្តេច។ បុគ្គលឋិតនៅ​ក្រៅសីមា អនុមោទនា១ បុគ្គលដែលអនុមោទនា មិនបានបញ្ចេញវាចា១ បុគ្គលដែលបញ្ចេញ​វាចា តែមិនឲ្យបុគ្គលដទៃដឹងច្បាស់១។ ការក្រាលកឋិនមិនឡើង មាន​ដល់បុគ្គល៣ពួកនេះ។ ការក្រាលកឋិនឡើង មានដល់បុគ្គល​៣ពួកដូចម្តេច។ បុគ្គល​ឋិតនៅក្នុងសីមា អនុមោទនា១ បុគ្គលដែល​អនុមោទនាបញ្ចេញវាចា១ បុគ្គលដែល​បញ្ចេញវាចា បានញុំាង​អ្នកដទៃឲ្យដឹង​ច្បាស់១។ ការក្រាលកឋិនឡើង មានដល់​បុគ្គល​៣ពួក​នេះ។

[២២៧] ការក្រាលកឋិនមិនឡើង មានប៉ុន្មានយ៉ាង ការក្រាលកឋិនឡើង មានប៉ុន្មាន​យ៉ាង។ ការក្រាលកឋិនមិនឡើងមាន៣យ៉ាង ការក្រាលកឋិនឡើង មាន៣យ៉ាង។ ការ​ក្រាល​កឋិន​មិនឡើង មាន៣យ៉ាង គឺអ្វីខ្លះ។ គឺវត្ថុវិបត្តិ១ កាលវិបត្តិ១ ករណវិបត្តិ [អដ្ឋកថា ថាវត្ថុវិបត្តិ បាន​ដល់សំពត់ជាអកប្បិយ។ កាលវិបត្តិ គឺសំពត់ដែលពួកទាយកប្រគេន​ក្នុងថ្ងៃនេះហើយ សង្ឃ​ប្រគល់​ឲ្យភិក្ខុអ្នកក្រាលកឋិនក្នុងថ្ងៃស្អែកវិញ។ ករណវិបត្តិ គឺ​សំពត់ដែល​កាត់ហើយ តែមិន​បាន​ធ្វើ​ក្នុង​ថ្ងៃនោះឯង]១។ ការក្រាលកឋិនមិនឡើង មាន​៣យ៉ាងនេះ។ ការក្រាល​កឋិនឡើង មាន​៣​យ៉ាង គឺអ្វីខ្លះ។ គឺវត្ថុសម្បត្តិ១ កាលសម្បត្តិ១ ករណសម្បត្តិ១។ ការក្រាលកឋិនឡើង មាន​៣​យ៉ាង​នេះ។

[២២៨] ភិក្ខុគប្បីស្គាល់កឋិន គប្បីស្គាល់ការក្រាលកឋិន គប្បីស្គាល់ខែដែលក្រាលកឋិន គប្បីស្គាល់វិបត្តិនៃការក្រាលកឋិន គប្បីស្គាល់សម្បត្តិនៃការក្រាលកឋិន គប្បីស្គាល់​និមិត្តកម្ម គប្បីស្គាល់ពាក្យនិយាយបញ្ចុះបញ្ចូល គប្បីស្គាល់សំពត់ខ្ចីគេ គប្បីស្គាល់សំពត់​ដែល​ជាសន្និធិ គប្បីស្គាល់សំពត់ជានិស្សគ្គិយៈ។

[២២៩] ត្រង់ពាក្យថា ភិក្ខុគប្បីស្គាល់កឋិននោះ សេចក្តីថា ការរួបរួមនឹងកិរិយាប្រជុំនៃ​ធម៌​ទាំងឡាយនោះឯង ជានាម ជានាមកម្ម ជានាមបញ្ញត្តិ ជាសំដី ជាគ្រឿង​បញ្ជាក់ ជាគ្រឿង​ប្រកាស នេះជាពាក្យហៅថា កឋិន។ ត្រង់ពាក្យថា គប្បីស្គាល់ខែ ដែលក្រាលកឋិននោះ សេចក្តីថា ត្រូវស្គាល់​ខែជាខាងចុងនៃវស្សានរដូវ។ ពាក្យថា គប្បីស្គាល់វិបត្តិនៃការ​ក្រាលកឋិននោះ សេចក្តីថា ត្រូវស្គាល់វិបត្តិនៃការក្រាលកឋិន ដោយអាការ២៤។ ពាក្យថា គប្បីស្គាល់សម្បត្តិនៃការ​ក្រាលកឋិននោះ សេចក្តីថា ត្រូវដឹងសម្បត្តិនៃការក្រាលកឋិន ដោយអាការ១៧។ ពាក្យថា គប្បីដឹង​និមិត្តកម្មនោះ សេចក្តីថា ភិក្ខុធ្វើនិមិត្តកម្មថា អាត្មា​នឹងក្រាលកឋិន ដោយសំពត់នេះ។ ពាក្យថា គប្បីស្គាល់ពាក្យនិយាយបញ្ចុះបញ្ចូលនោះ សេចក្តីថា ភិក្ខុធ្វើពាក្យបញ្ចុះបញ្ចូលថា អាត្មាអញនឹងធ្វើសំពត់កឋិនឲ្យកើតឡើង ដោយ​ពាក្យបញ្ចុះបញ្ចូលនេះ។ ពាក្យថា គប្បីស្គាល់​សំពត់ខ្ចីគេនោះ សេចក្តីថា ត្រូវស្គាល់​សំពត់​ដែលគេមិនបានឲ្យដាច់។ ពាក្យថា គប្បីស្គាល់សំពត់​ដែលជាសន្និធិនោះ​ សេចក្តីថា ត្រូវ​ស្គាល់​សន្និធិមាន២យ៉ាង គឺសន្និធិព្រោះការមិនធ្វើក្នុងថ្ងៃនោះ១ សន្និធិព្រោះទុកដល់​ថ្ងៃ​ស្អែក១។ ពាក្យថា គប្បីស្គាល់សំពត់ជានិស្សគ្គិយៈនោះ សេចក្តីថា ភិក្ខុ​កំពុង​ធ្វើ (ចីវរ) អរុណក៏រះឡើង។

[២៣០] ត្រង់ពាក្យថា គប្បីស្គាល់ការក្រាលកឋិននោះ សេចក្តីថា បើសំពត់​កឋិនកើត​ឡើង​​ដល់សង្ឃ សង្ឃត្រូវប្រតិបត្តិដូចម្តេច បុគ្គលអ្នកក្រាល ត្រូវប្រតិបត្តិដូចម្តេច អ្នក​អនុមោទនា ត្រូវ​ប្រតិបត្តិដូចម្តេច។ សង្ឃគប្បីឲ្យដល់ភិក្ខុអ្នកក្រាលកឋិន ដោយ​ញត្តិទុតិយកម្ម។ ភិក្ខុអ្នកក្រាល​កឋិននោះ គប្បីលាង គក់ វាស់ កាត់ ដេរ ជ្រលក់ ធ្វើពិន្ទុកប្ប ហើយក្រាល​កឋិន​ក្នុងថ្ងៃនោះ​ឯង។ បើ (ភិក្ខុអ្នកក្រាល)ចង់ក្រាលកឋិន​ដោយ​សង្ឃាដិ ត្រូវដកសង្ឃាដិចាស់ចេញ អធិដ្ឋាន​សង្ឃាដិថ្មី​ឡើង គប្បីបញ្ចេញវាចាថា ខ្ញុំ​ក្រាល​កឋិនដោយសង្ឃាដិនេះ។ បើចង់ក្រាលកឋិនដោយចីពរ ក៏​គប្បីដកចីពរចាស់ចេញ អធិដ្ឋានចីពរថ្មីឡើង គប្បីបញ្ចេញវាចាថា ខ្ញុំក្រាលកឋិនដោយចីពរ​នេះ។ បើចង់ក្រាល​កឋិនដោយស្បង់ ក៏គប្បីដកស្បង់ចាស់ចេញ អធិដ្ឋានស្បង់ថ្មីឡើង គប្បី​បញ្ចេញវាចាថា ខ្ញុំក្រាលកឋិនដោយស្បង់នេះ។ ភិក្ខុអ្នកក្រាលកឋិននោះ ត្រូវចូលទៅរក​សង្ឃ ធ្វើ​ចីពរ​ឆៀងស្មាម្ខាង ផ្គងអញ្ជលីឡើងពោលដូច្នេះថា បពិត្រព្រះសង្ឃដ៏ចំរើន កឋិនរបស់សង្ឃ ខ្ញុំ​បានក្រាលហើយ ការក្រាលកឋិន (នេះ) សឹងប្រកបដោយធម៌ សូមលោកម្ចាស់​ទាំង​ឡាយ ទទួល​អនុមោទនាចុះ។ ពួកភិក្ខុជាអ្នកអនុមោទនានោះ ត្រូវធ្វើចីពរឆៀងស្មាម្ខាង ផ្គងអញ្ជលីឡើង ពោល​យ៉ាងនេះថា ម្នាលលោកដ៏មានអាយុ កឋិនរបស់សង្ឃ លោក​ដ៏មានអាយុបានក្រាលហើយ ការក្រាលកឋិន (នេះ) ប្រកបដោយធម៌ យើងរាល់គ្នា សូមអនុមោទនា។ ភិក្ខុអ្នកក្រាលកឋិននោះ ចូលទៅរកភិក្ខុច្រើនរូប ធ្វើចីពរឆៀងស្មាម្ខាង ផ្គងអញ្ជលីឡើង រួចពោល​យ៉ាងនេះថា បពិត្រលោកម្ចាស់ទាំងឡាយដ៏ចំរើន កឋិនរបស់​សង្ឃ ខ្ញុំបានក្រាលហើយ ការក្រាលកឋិន (នេះ) ប្រកបដោយធម៌ សូមលោកម្ចាស់​រាល់​អង្គ ទទួលអនុមោទនាចុះ។ ពួកភិក្ខុជាអ្នកអនុមោទនានោះ គប្បីធ្វើចីពរឆៀងស្មាម្ខាង ផ្គងអញ្ជលីឡើង រួចពោល​យ៉ាងនេះថា ម្នាលអាវុសោ កឋិនរបស់សង្ឃ លោកបាន​ក្រាល​ហើយ ការក្រាលកឋិន (នេះ) ប្រកបដោយធម៌ យើងរាល់គ្នា សូមអនុមោទនា។ ភិក្ខុអ្នក​ក្រាល​កឋិននោះ គប្បីចូលទៅរកភិក្ខុ១រូប ធ្វើចីពរឆៀងស្មាម្ខាង ផ្គងអញ្ជលីឡើង ពោល​យ៉ាងនេះថា ម្នាលអាវុសោ កឋិនរបស់សង្ឃ ខ្ញុំបានក្រាលហើយ ការក្រាលកឋិន (នេះ) ប្រកបដោយធម៌ សូមលោកទទួលអនុមោទនាចុះ។ ភិក្ខុជាអ្នកអនុមោទនានោះ គប្បីធ្វើ​ចីពរ​ឆៀងស្មាម្ខាង ផ្គងអញ្ជលីឡើង ហើយពោល​យ៉ាងនេះថា ម្នាលអាវុសោ កឋិន​របស់​សង្ឃ លោកបានក្រាលហើយ ការក្រាលកឋិន (នេះ) ប្រកបដោយធម៌ ខ្ញុំសូម​ទទួល​អនុមោទនា។

[២៣១] សួរថា សង្ឃក្រាលកឋិន គណៈក្រាលកឋិន បុគ្គលក្រាលកឋិន ឡើងឬទេ។ ឆ្លើយ​​ថា សង្ឃក្រាលកឋិន មិនឡើង គណៈក្រាលកឋិន ក៏មិនឡើង បុគ្គលក្រាលកឋិន ទើបឡើង។ ព្រោះ​សង្ឃក្រាលកឋិន ក៏មិនឡើង គណៈក្រាលកឋិន ក៏មិនឡើង បុគ្គល​ក្រាលកឋិន ទើបឡើង កឋិន សង្ឃក្រាលមិនបានទេ កឋិន គណៈក្រាលមិនបានទេ កឋិន បុគ្គលទើបក្រាលបាន។ សួរថា សង្ឃសំដែងបាតិមោក្ខ គណៈសំដែងបាតិមោក្ខ បុគ្គល​សំដែង​បាតិមោក្ខ បានឬទេ។ ឆ្លើយថា សង្ឃ​សំដែងបាតិមោក្ខមិនបាន គណៈ​សំដែង​បាតិមោក្ខ មិនបានទេ បុគ្គលទើប​សំដែងបាតិមោក្ខ​បាន។ ព្រោះថា សង្ឃក៏​សំដែង​បាតិមោក្ខ​មិនបាន គណៈក៏សំដែងបាតិមោក្ខមិនបាន បុគ្គល​ ទើប​សំដែងបាតិមោក្ខបាន បាតិមោក្ខ សង្ឃសំដែងមិនបាន បាតិមោក្ខ គណៈសំដែងមិនបានទេ បាតិមោក្ខ បុគ្គល​ទើបសំដែងបាន។ ប៉ុន្តែបាតិមោក្ខឈ្មោះថា សង្ឃបានសំដែង បាតិមោក្ខ ឈ្មោះ​ថា គណៈ​បានសំដែង បាតិមោក្ខឈ្មោះថា បុគ្គលបានសំដែង ព្រោះសង្ឃព្រមព្រៀងគ្នា គណៈ​ក៏​ព្រមព្រៀងគ្នា បុគ្គល​ជាអ្នកសំដែង (យ៉ាងណាមិញ)។ ការក្រាលកឋិន ក៏យ៉ាងនោះដែរ សង្ឃ​ក្រាលកឋិន មិនឡើងទេ គណៈក្រាលកឋិន មិនឡើងទេ បុគ្គលក្រាលកឋិន ទើប​ឡើង ប៉ុន្តែកឋិន​ក៏ឈ្មោះថា សង្ឃបានក្រាល កឋិន​ក៏ឈ្មោះថា គណៈបានក្រាល កឋិន​ក៏ឈ្មោះថា បុគ្គល​បាន​ក្រាល ព្រោះសង្ឃបានអនុមោទនា គណៈបានអនុមោទនា បុគ្គល​បាន​ក្រាល។

[២៣២] ការដោះកឋិន មានការចៀសចេញទៅជាកំណត់ ដែលព្រះពុទ្ធជាអាទិច្ចពន្ធុ បាន​ត្រាស់រួចហើយ ខ្ញុំសូម​សួរសេចក្តីនេះ នឹងលោកម្ចាស់ថា បលិពោធណាដាច់មុន។ ការ​ដោះ​​កឋិន គឺអស់អំណាច​អានិសង្សកឋិន មានការចៀសចេញទៅជាកំណត់ ដែល​ព្រះពុទ្ធ​ ជាអាទិច្ចពន្ធុ បាន​ត្រាស់រួចហើយ ខ្ញុំសូមឆ្លើយសេចក្តីនេះ នឹងលោកម្ចាស់ថា ចីវរបលិពោធ ដាច់មុន អាវាសបលិពោធ ដាច់ជាមួយនឹងដំណើរ ដែលភិក្ខុនោះ​ទៅខាង​ក្រៅ​សីមា។

[២៣៣] ការដោះកឋិន មានការធ្វើចីវរស្រេចជាកំណត់ ដែលព្រះពុទ្ធជាអាទិច្ចពន្ធុ បាន​ត្រាស់រួចហើយ ខ្ញុំសូម​សួរសេចក្តីនេះ នឹងលោកម្ចាស់ថា បលិពោធណាដាច់មុន។ ការ​ដោះ​កឋិន មានការធ្វើចីវរស្រេចជាកំណត់ ដែលព្រះពុទ្ធជាអាទិច្ចពន្ធុ បាន​ត្រាស់រួច​ហើយ ខ្ញុំសូម​ឆ្លើយសេចក្តីនេះ នឹងលោកម្ចាស់ថា អាវាសបលិពោធដាច់មុន កាលបើ​ចីវរ​សម្រេចហើយ ចីវរ​បលិពោធទើបដាច់។

[២៣៤] ការដោះកឋិន មានសេចក្តីសន្និដ្ឋានជាកំណត់ ដែលព្រះពុទ្ធជាអាទិច្ចពន្ធុ បាន​ត្រាស់​រួចហើយ ខ្ញុំសូម​សួរសេចក្តីនេះ នឹងលោកម្ចាស់ថា បលិពោធណាដាច់មុន។ ការ​ដោះ​កឋិន មានសេចក្តីសន្និដ្ឋានជាកំណត់ ដែលព្រះពុទ្ធជាអាទិច្ចពន្ធុ បាន​ត្រាស់រួច​ហើយ ខ្ញុំសូម​ឆ្លើយ​សេចក្តី​នេះ នឹងលោកម្ចាស់ថា បលិពោធទាំងពីរដាច់មិនមុន មិន​ក្រោយ។

[២៣៥] ការដោះកឋិន មានវិនាសចីវរជាកំណត់ ដែលព្រះមានព្រះភាគជាអាទិច្ចពន្ធុ បាន​ត្រាស់ហើយ ខ្ញុំសូម​សួរសេចក្តីនេះ នឹងលោកម្ចាស់ថា បលិពោធណាដាច់មុន។ ការ​ដោះ​កឋិន មានវិនាសចីវរជាកំណត់ ដែលព្រះមានព្រះភាគជាអាទិច្ចពន្ធុ បាន​ត្រាស់ហើយ ខ្ញុំសូម​ឆ្លើយសេចក្តីនេះ នឹងលោកម្ចាស់ថា អាវាសបលិពោធដាច់មុន កាលបើចីវរ​វិនាស​ទៅ ចីវរ​បលិពោធទើបដាច់។

[២៣៦] ការដោះកឋិន មានឮដំណឹងជាកំណត់ ដែលព្រះមានព្រះភាគជាអាទិច្ចពន្ធុ បាន​ត្រាស់ហើយ ខ្ញុំសូម​សួរសេចក្តីនេះ នឹងលោកម្ចាស់ថា បលិពោធណាដាច់មុន។ ការ​ដោះ​កឋិន មានឮដំណឹងជាកំណត់ ដែលព្រះមានព្រះភាគ ជាអាទិច្ចពន្ធុ បាន​ត្រាស់ហើយ ខ្ញុំសូម​ឆ្លើយ​សេចក្តី​នេះ នឹងលោកម្ចាស់ថា ចីវរបលិពោធដាច់មុន អាវាសបលិពោធដាច់​ ជាមួយនឹង​វេលា​ដែល​ភិក្ខុនោះបានឮដំណឹង។

[២៣៧] ការដោះកឋិន មានសេចក្តីអស់សង្ឃឹមជាកំណត់ ដែលព្រះមានព្រះភាគ ជា​អាទិច្ចពន្ធុ បាន​ត្រាស់ហើយ ខ្ញុំសូម​សួរសេចក្តីនេះ នឹងលោកម្ចាស់ថា បលិពោធណា​ដាច់​មុន។ ការ​ដោះកឋិន មានសេចក្តីអស់សង្ឃឹម ជាកំណត់ ដែលព្រះមានព្រះភាគ ជា​អាទិច្ចពន្ធុ បាន​ត្រាស់ហើយ ខ្ញុំសូម​ឆ្លើយសេចក្តីនេះ នឹងលោកម្ចាស់ថា អាវាស​បលិពោធ​ដាច់មុន កាលបើ​សេចក្តី​សង្ឃឹមថានឹងបានចីវរ​ ផុតអស់ហើយ ចីវរ​បលិពោធ​ទើបដាច់។

[២៣៨] ការដោះកឋិន មានការកន្លងខែត្រកឋិនជាកំណត់ ដែលព្រះមានព្រះភាគ ជា​អាទិច្ចពន្ធុ បាន​ត្រាស់ហើយ ខ្ញុំសូម​សួរសេចក្តីនេះ នឹងលោកម្ចាស់ថា បលិពោធ​ណា​ដាច់មុន។ ការដោះកឋិន មានការកន្លងខែត្រកឋិនជាកំណត់ ដែលព្រះមានព្រះភាគ ជា​អាទិច្ចពន្ធុ បាន​ត្រាស់​ហើយ ខ្ញុំសូម​ឆ្លើយសេចក្តីនេះ នឹងលោកម្ចាស់ថា ចីវរបលិពោធ​ដាច់​មុន កាល​ភិក្ខុ​នោះទៅ​ដល់​ក្រៅសីមាហើយ អាវាស​បលិពោធទើបដាច់។

[២៣៩] ការដោះកឋិន ជាមួយនឹងភិក្ខុទាំងឡាយ ព្រះមានព្រះភាគ ជា​អាទិច្ចពន្ធុ បាន​ត្រាស់ហើយ ខ្ញុំសូម​សួរសេចក្តីនេះ នឹងលោកម្ចាស់ថា បលិពោធណាដាច់មុន។ ការដោះ​កឋិន ជាមួយនឹងភិក្ខុទាំងឡាយ ព្រះមានព្រះភាគ ជាអាទិច្ចពន្ធុ បាន​ត្រាស់​ហើយ ខ្ញុំសូម​ឆ្លើយ​សេចក្តី​នេះ នឹងលោកម្ចាស់ថា បលិពោធទាំងពីរដាច់ មិនមុន មិនក្រោយ។

[២៤០] ការដោះកឋិន ដែលអាស្រ័យនឹងសង្ឃ មានប៉ុន្មាន ការដោះកឋិន ដែលអាស្រ័យ​នឹង​បុគ្គល មានប៉ុន្មាន ការដោះកឋិន ដែលមិនអាស្រ័យនឹងសង្ឃ មិនអាស្រ័យ​នឹង​បុគ្គល មាន​ប៉ុន្មាន។ ការដោះកឋិន ដែលអាស្រ័យនឹងសង្ឃ មាន១ គឺសង្ឃសូត្រដកក្នុងចន្លោះ។ ការដោះ​កឋិន ដែលអាស្រ័យ​នឹង​បុគ្គល មាន៤យ៉ាង គឺមានកិរិយា​ចៀសចេញទៅ ជា​កំណត់១ មានការ​ធ្វើចីវរ​ស្រេច ជាកំណត់១ មានសេចក្តីសន្និដ្ឋាន ជាកំណត់១ មាន​ការ​កន្លងខែត្រកឋិន ជា​កំណត់១។ ការ​ដោះកឋិន មិនអាស្រ័យនឹងសង្ឃ មិនអាស្រ័យ​នឹង​បុគ្គល មាន៤យ៉ាង គឺមានវិនាសចីវរ ជាកំណត់១ មានឮដំណឹង ជាកំណត់១ មាន​សេចក្តី​អស់សង្ឃឹម ជាកំណត់១ កឋិន​ដោះ​ជាមួយ​នឹងភិក្ខុទាំងឡាយ១។

[២៤១] ការដោះកឋិន ដោះខាងក្នុងសីមា មានប៉ុន្មាន ការដោះកឋិន ដោះខាងក្រៅ​សីមា មានប៉ុន្មាន (ព្រោះ) ការដោះកឋិន ដោះក្នុងសីមាក៏មាន ដោះខាងក្រៅសីមាក៏មាន។ ការ​ដោះ​កឋិន ដោះក្នុងសីមា មាន២ គឺសង្ឃសូត្រដកក្នុងចន្លោះ១ ដោះជាមួយនឹង​ភិក្ខុទាំង​ឡាយ​១។ ការដោះកឋិន ដោះខាងក្រៅ​សីមា មាន៣យ៉ាង គឺមានកិរិយាដើរចៀស​ចេញ​ទៅ ជាកំណត់១ ឮដំណឹង ជាកំណត់១ មានការកន្លងខែត្រកឋិន ជាកំណត់១។ ការដោះ​កឋិន ដោះ​ខាង​ក្នុង​សីមាក៏មាន ដោះខាងក្រៅសីមាក៏មាន មាន៤យ៉ាង គឺមានការធ្វើ​ចីវរ​សម្រេច ជាកំណត់១ មានសេចក្តី​សន្និដ្ឋាន ជាកំណត់១ មានការវិនាសចីវរ ជាកំណត់១ មានការអស់សេចក្តីសង្ឃឹម ជាកំណត់១។

[២៤២] ការដោះកឋិន កើតព្រមគ្នា រលត់ព្រមគ្នា មានប៉ុន្មានប្រការ ការដោះកឋិន កើត​ព្រមគ្នា រលត់ផ្សេងគ្នា មានប៉ុន្មានប្រការ។ ការដោះកឋិន កើតព្រមគ្នា រលត់ព្រមគ្នា មាន​២ប្រការ គឺសង្ឃសូត្រដកក្នុងចន្លោះ១ ដោះជាមួយនឹងភិក្ខុទាំងឡាយ១។ ការដោះកឋិន ក្រៅពីនេះ កើត​ព្រមគ្នា រលត់ផ្សេងគ្នា។

ចប់ កឋិនភេទ ។

ឧទ្ទាន គឺបញ្ជីរឿងនៃកឋិនភេទនោះ ដូច្នេះ

[២៤៣] និយាយអំពីពាក្យសួរថា បុគ្គលដូចម្តេច ដែលឈ្មោះថា បានក្រាលកឋិន និង​មិនបាន​ក្រាល១ កឋិនដែលភិក្ខុក្រាលឡើង និងមិនឡើង ដោយអាការ​ដូចម្តេច១ ធម៌​១៥​ប្រការ១ ធម៌ដែលមាននិទាន មានហេតុ មានបច្ច័យ១ បុព្វករណៈ សង្គ្រោះដោយ​ធម៌​៧យ៉ាង១ មូលរបស់​កឋិនជាដើម១ ប្រភេទរបស់បុគ្គលទាំង៨ គួរក្រាលកឋិន១ បុគ្គល​៣​ពួក១ ត្រូវដឹង​ការក្រាលកឋិន​ឡើង និងមិនឡើង៣យ៉ាង១ ត្រូវដឹងកិច្ចក្រាលកឋិន១ ភិក្ខុ​សំដែងបាតិមោក្ខ១ បលិពោធ១ កឋិន​ដោះ អាស្រ័យនឹងសង្ឃ ឬបុគ្គល១ កឋិនដោះ​ខាងក្រៅ និងខាងក្នុងសីមា១ កឋិនដោះ មានការ​កើត​ និងរលត់ព្រមគ្នា ឬផ្សេងគ្នា១។

ចប់ បរិវារៈ។

ឧបាលិបញ្ចកៈ

[២៤៤] សម័យនោះ ព្រះពុទ្ធមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន ជាអារាមរបស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ លំដាប់នោះ ព្រះឧបាលិដ៏មានអាយុ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ រួចអង្គុយ​នៅ​ក្នុង​ទី​ដ៏សមគួរ។ លុះព្រះឧបាលិដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏បានក្រាប​បង្គំ​ទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុប្រកបដោយអង្គប៉ុន្មាន មិន​ត្រូវនៅ​ដោយ​ឥតនិស្ស័យ អស់១ជីវិតបាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុ​ដែលប្រកប​ដោយ​អង្គ​៥ មិនត្រូវនៅដោយឥតនិស្ស័យ អស់១ជីវិតបានទេ។ អង្គ៥ តើ​ដូច​ម្តេច។ គឺ​ភិក្ខុ​មិនស្គាល់​ឧបោសថ១ ​មិនស្គាល់ឧបោសថកម្ម១ មិនចេះបាតិមោក្ខ១ ​មិន​ស្គាល់​បាតិមោក្ខុទ្ទេស១ មានវស្សា​ថយ​ពីប្រាំ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកប​ដោយ​អង្គ​៥​នេះឯង មិនត្រូវនៅដោយ​ឥត​និស្ស័យ​ដរាប​ដល់អស់ជីវិតបានឡើយ។ ម្នាលឧបាលិ ភិក្ខុ​ដែលប្រកប​ដោយអង្គ​៥ គួរនឹង​នៅ​ ដោយ​ឥត​និស្ស័យ អស់១ជីវិតបាន។ អង្គទាំង៥ តើ​ដូចម្តេច។ គឺ​ភិក្ខុស្គាល់ឧបោសថ១ ​ស្គាល់​ឧបោសថកម្ម១ ចេះបាតិមោក្ខ១ ស្គាល់​បាតិមោក្ខុទ្ទេស១ មានវស្សាគ្រប់៥ ឬជាង៥វស្សា​ឡើង​ទៅ១។ ម្នាល​ឧបាលិ ភិក្ខុដែល​ប្រកប​​ដោយអង្គ៥នេះឯង គួរនៅដោយ​ឥត​និស្ស័យ អស់១​ជីវិត​បាន។ ម្នាល​ឧបាលិ ភិក្ខុ​ដែល​ប្រកប​ដោយអង្គ​៥ដទៃទៀត មិនគួរនឹងនៅ ដោយឥតនិស្ស័យ អស់១​ជីវិត​បាន​ទេ។ អង្គ​ទាំង៥ តើដូចម្តេច។ គឺ​ភិក្ខុ​មិនស្គាល់បវារណា១ ​មិនស្គាល់បវារណាកម្ម១ មិនចេះ​បាតិមោក្ខ១ ​មិនស្គាល់បាតិមោក្ខុទ្ទេស១ មានវស្សាមិនគ្រប់ប្រាំ១។ ម្នាលឧបាលិ ភិក្ខុ​ដែល​​​ប្រកប​ដោយអង្គ៥នេះឯង មិនគួរនឹងនៅ ដោយ​ឥត​និស្ស័យ អស់១ជីវិត​បាន​ឡើយ។ ម្នាលឧបាលិ ភិក្ខុដែលប្រកប​ដោយអង្គ​៥ គួរនឹងនៅដោយឥតនិស្ស័យ អស់​១​ជីវិត​​បាន។ អង្គ៥ តើដូចម្តេច។ គឺ​ភិក្ខុ​ស្គាល់​បវារណា១ ស្គាល់បវារណាកម្ម១ ចេះ​បាតិមោក្ខ១ ស្គាល់បាតិមោក្ខុទ្ទេស១ មានវស្សា​គ្រប់​៥ ឬលើសជាង៥វស្សាឡើងទៅ១។ ម្នាល​ឧបាលិ ភិក្ខុដែល​ប្រកប​ដោយ​អង្គ៥នេះឯង គួរ​នឹង​នៅ ដោយ​ឥត​និស្ស័យ អស់១​ជីវិត​បាន។ ម្នាលឧបាលិ ភិក្ខុ​ដែលប្រកប​ដោយ​អង្គ​៥ដោយឡែក​ទៀត មិនគួរនឹងនៅ ដោយ​​ឥតនិស្ស័យ អស់១ជីវិតបានទេ។ អង្គ៥ តើដូចម្តេច។ គឺ​ភិក្ខុ​មិនស្គាល់​អាបត្តិ និង​អនាបត្តិ១ ​មិនស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ មិនស្គាល់សាវសេសា​បត្តិ និង​អនវសេសាបត្តិ១ ​មិនស្គាល់ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ មានវស្សាថយពីប្រាំ១។ ម្នាល​ឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនគួរនឹងនៅ ដោយ​ឥត​និស្ស័យ អស់១ជីវិត​បាន​​ឡើយ។ ម្នាលឧបាលិ ភិក្ខុ​ដែលប្រកប​ដោយអង្គ​៥ គួរនឹងនៅ ដោយឥតនិស្ស័យ អស់​​១ជីវិត​បាន។ អង្គ៥ តើដូចម្តេច។ គឺ​ភិក្ខុ​ស្គាល់អាបត្តិ និងអនាបត្តិ១ ស្គាល់​លហុកាបត្តិ និងគរុកាបត្តិ១ ស្គាល់​សាវសេសា​បត្តិ និងអនវសេសាបត្តិ១ ស្គាល់​ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ មានវស្សាគ្រប់៥ ឬលើសជាង​៥វស្សា​ឡើងទៅ១។ ម្នាល​ឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង គួរនឹងនៅ  ដោយ​​ឥត​និស្ស័យ អស់១ជីវិត​បាន។

[២៤៥] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុដែលប្រកប​ដោយអង្គ​ប៉ុន្មាន មិនត្រូវឲ្យឧបសម្បទា មិនត្រូវឲ្យនិស្ស័យ មិនត្រូវឲ្យ​សាមណេរបម្រើខ្លួន។ ព្រះអង្គ ទ្រង់​ត្រាស់​ថា ម្នាលឧបាលិ ភិក្ខុដែលប្រកប​ដោយអង្គ៥ មិនត្រូវឲ្យឧបសម្បទា មិនត្រូវឲ្យ​និស្ស័យ មិន​ត្រូវឲ្យ​សាមណេរបម្រើខ្លួនឡើយ។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុមិនអាច​ដើម្បី​បម្រើ​ដោយខ្លួនឯង ឬ​ឲ្យគេបម្រើ​នូវអន្តេវាសិក និងសទ្ធិវិហារិក ដែល​មានជម្ងឺ១ មិនអាច​ដើម្បីរម្ងាប់ដោយខ្លួនឯង ឬ​ឲ្យ​គេជួយរម្ងាប់ ​នូវសេចក្តីអផ្សុក១ មិនអាចដើម្បីបន្ទោបង់​ដោយ​ខ្លួនឯង ឬ​ឲ្យគេជួយ​បន្ទោបង់ នូវ​សេចក្តី​សង្ស័យ ដែលកើត​ឡើងតាមធម្មតា១ ដើម្បី​ណែនាំក្នុងអភិធម្ម១ ដើម្បីណែនាំក្នុងអភិ​វិន័យ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកប​ដោយអង្គ៥នេះឯង មិនត្រូវឲ្យឧបសម្បទា មិនត្រូវ​ឲ្យ​និស្ស័យ មិនត្រូវឲ្យ​សាមណេរ​បម្រើ​ខ្លួន​ឡើយ។ ម្នាលឧបាលិ ភិក្ខុដែលប្រកប​ដោយអង្គ៥ ទើប​ត្រូវ​ឲ្យឧបសម្បទា ត្រូវឲ្យ​និស្ស័យ ត្រូវឲ្យ​សាមណេរបម្រើខ្លួនបាន។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុ​អ្នក​អាច​ដើម្បី​បម្រើ​ដោយខ្លួនឯង និង​ឲ្យគេបម្រើ​អន្តេវាសិក ឬសទ្ធិវិហារិក ដែល​មានជម្ងឺ១ អាចនឹង​រម្ងាប់​ដោយខ្លួនឯង ឬ​ប្រើគេឲ្យជួយរម្ងាប់ ​នូវសេចក្តីអផ្សុក១ អាចនឹង​បន្ទោ​បង់​ដោយ​ខ្លួន​ឯង ឬ​ឲ្យគេ​បន្ទោបង់ នូវសេចក្តី​សង្ស័យ ដែលកើត​ឡើងតាមធម្មតា១ អាចដើម្បីណែនាំ​ក្នុង​អភិធម្ម១ ដើម្បីណែនាំក្នុងអភិ​វិន័យ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកប​ដោយអង្គ៥ នេះឯង ទើបត្រូវឲ្យ​ឧបសម្បទា ត្រូវឲ្យនិស្ស័យ ត្រូវឲ្យ​សាមណេរបម្រើខ្លួនបាន។ ម្នាលឧបាលិ ភិក្ខុ​​ដែល​ប្រកប​​ដោយ​អង្គ៥ដទៃទៀត ក៏មិនត្រូវឲ្យឧបសម្បទា មិនត្រូវឲ្យនិស្ស័យ មិន​ត្រូវឲ្យ​សាមណេរ​បម្រើ​ខ្លួនដែរ។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុមិនអាចដើម្បីនឹងបង្រៀន​អន្តេវាសិក ឬសទ្ធិវិហារិក ក្នុងសិក្ខា គឺ​អភិសមាចារិកវត្ត១ មិនអាចដើម្បីណែនាំក្នុងសិក្ខា គឺអាទិព្រហ្មចរិយៈ១ មិនអាច​ណែនាំ​ក្នុង​អធិសីល១ មិនអាច​ណែនាំ​ក្នុងអធិចិត្ត១ មិនអាច​ណែនាំ​ក្នុងអធិប្បញ្ញា១។ ម្នាល​ឧបាលិ ភិក្ខុ​ដែលប្រកប​ដោយអង្គ៥នេះឯង មិនត្រូវឲ្យ​ឧបសម្បទា មិនត្រូវឲ្យនិស្ស័យ មិនត្រូវឲ្យ​សាមណេរ​បម្រើ​ខ្លួនឡើយ។ ម្នាលឧបាលិ ភិក្ខុ​ដែល​ប្រកប​ដោយអង្គ៥ ទើបត្រូវឲ្យឧបសម្បទា ត្រូវឲ្យនិស្ស័យ ត្រូវឲ្យ​សាមណេរ​បម្រើ​ខ្លួន។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុអាចដើម្បីបង្រៀន​អន្តេវាសិក ឬសទ្ធិវិហារិក ក្នុងសិក្ខា គឺអភិសមាចារិកវត្ត១ អាចដើម្បីណែនាំក្នុងសិក្ខា គឺអាទិ​ព្រហ្មចរិយៈ១ អាចដើម្បី​ណែនាំ​ក្នុង​អធិសីល១ អាចដើម្បី​ណែនាំ​ក្នុងអធិចិត្ត១ អាចដើម្បី​ណែនាំ​ក្នុងអធិប្បញ្ញា១។ ម្នាល​ឧបាលិ ភិក្ខុដែលប្រកប​ដោយអង្គ៥នេះឯង ទើបត្រូវឲ្យឧបសម្បទា ឲ្យនិស្ស័យ ឲ្យ​សាមណេរ​​បម្រើ​ខ្លួន​បាន។

[២៤៦] ព្រះឧបាលិក្រាលបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន សង្ឃត្រូវធ្វើកម្ម ដល់ភិក្ខុ​ដែល​ប្រកបដោយអង្គប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្ម​ដល់​ភិក្ខុ ​ដែល​ប្រកបដោយអង្គ៥។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុមិនខ្មាសបាប១ ភិក្ខុល្ងង់១ មិន​មែន​ជាបកតត្ត១ មាន​សេចក្តីយល់ខុស១ មានអាជីវវិបត្តិ១។ ម្នាលឧបាលិ សង្ឃត្រូវធ្វើ​កម្មដល់ភិក្ខុ ​ដែល​ប្រកប​ដោយ​​អង្គ៥នេះឯង។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ​ដែល​​ប្រកបដោយអង្គ៥ដទៃទៀត។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុមានសីលវិបត្តិ ក្នុង​អធិសីល១ មានអាចារវិបត្តិ ក្នុងអជ្ឈាចារៈ១ មាន​ទិដ្ឋិ​វិបត្តិ ក្នុងអតិទិដ្ឋិ១ មាន​សេចក្តី​យល់​ខុស១ មានអាជីវវិបត្តិ១។ ម្នាលឧបាលិ សង្ឃត្រូវធ្វើ​កម្ម​ដល់​ភិក្ខុ ​ដែល​ប្រកបដោយ​អង្គ៥​នេះឯង។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ​ដែល​ប្រកបដោយ​អង្គ៥​ដទៃទៀត។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុ​ប្រកបដោយល្បែង ប្រព្រឹត្តទៅ​តាមកាយ១ ប្រកប​ដោយ​ល្បែង ប្រព្រឹត្តទៅតាមវាចា១ ប្រកបដោយល្បែង ប្រព្រឹត្ត​ទៅតាម​កាយ និងវាចា១ មាន​សេចក្តី​យល់ខុស១ មានអាជីវវិបត្តិ១។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ​ដែល​ប្រកបដោយ​អង្គ៥​នេះឯង។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ​ដែល​ប្រកបដោយ​អង្គ​៥ដទៃ​ទៀត។ អង្គ៥ តើ​ដូចម្តេច។ គឺភិក្ខុ​ប្រកបដោយអនាចារៈ ប្រព្រឹត្តទៅ​តាមកាយ១ ប្រកប​ដោយ​​អនាចារៈ​ ប្រព្រឹត្ត​ទៅ​តាមវាចា១ ប្រកបដោយអនាចារៈ ប្រព្រឹត្ត​ទៅតាម​កាយ និង​វាចា១ មាន​គំនិតយល់ខុស១ មាន​អាជីវវិបត្តិ១។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ​ដែល​ប្រកប​ដោយ​អង្គ​៥នេះ​ឯង។ ម្នាល​ឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ​ដែល​ប្រកប​ដោយ​​អង្គ​៥ដទៃ​ទៀត។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុ​ប្រកប​ដោយកិរិយាបៀតបៀន ដែល​ប្រព្រឹត្ត​ទៅ​តាមកាយ១ ប្រកប​ដោយ​កិរិយាបៀត​បៀន ដែល​ប្រព្រឹត្ត​ទៅតាមវាចា១ ប្រកប​ដោយកិរិយាបៀតបៀន ដែលប្រព្រឹត្ត​ទៅ​តាម​​កាយ និងវាចា១ មាន​គំនិត​យល់ខុស១ មាន​អាជីវវិបត្តិ១។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្ម​ដល់​ភិក្ខុ ​ដែល​ប្រកបដោយ​អង្គ​៥​នេះ​ឯង។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ​ដែល​ប្រកបដោយ​អង្គ​​៥ដទៃ​ទៀត។ អង្គ៥ តើ​ដូចម្តេច។ គឺភិក្ខុ​ប្រកបដោយការចិញ្ចឹមជីវិតខុស ដោយកាយ១ ប្រកបដោយការ​ចិញ្ចឹមជីវិត​ខុស​ដោយ​វាចា១ ប្រកបដោយការចិញ្ចឹមជីវិតខុស ដោយ​កាយ និងវាចា១ មានគំនិតយល់ខុស១ មាន​អាជីវវិបត្តិ១។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ​ដែល​ប្រកបដោយអង្គ៥នេះឯង។ ម្នាល​ឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ​ដែល​ប្រកបដោយ​អង្គ​៥ដទៃ​ទៀត។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុ​ត្រូវអាបត្តិហើយ សង្ឃ​បានធ្វើកម្មរួចហើយ នៅតែ​ឲ្យ​ឧបសម្បទា១ នៅតែឲ្យនិស្ស័យ១ ឲ្យ​សាមណេរ​បម្រើខ្លួន១ ត្រេកអរនឹងសេចក្តី​សន្មតិ ឲ្យ​ជាអ្នក​ប្រដៅភិក្ខុនី១ ទុកជាសង្ឃ​បាន​សន្មត​ហើយ ក៏នៅតែ​ទៅប្រដៅភិក្ខុនី១។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ​ដែល​ប្រកបដោយអង្គ៥​នេះឯង។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ​ដែល​ប្រកបដោយ​អង្គ​៥ដោយឡែក​ទៀត។ អង្គ៥ តើដូចម្តេច។ គឺសង្ឃបានធ្វើកម្ម ដោយអាបត្តិណា ភិក្ខុ​នោះ នៅតែត្រូវអាបត្តិនោះ១​ ភិក្ខុត្រូវ​អាបត្តិ​ឯទៀត ប្រហែលនឹងអាបត្តិនោះ១ ឬត្រូវអាបត្តិ​ដែល​អាក្រក់ជាងអាបត្តិមុននោះ១ ភិក្ខុ​តិះដៀលកម្ម១ តិះដៀល​សង្ឃ ជាអ្នកធ្វើកម្ម១។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ​ដែល​ប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ​ដែល​ប្រកប​ដោយ​អង្គ៥​ដោយ​ឡែកទៀត។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុពោលតិះដៀល​ព្រះពុទ្ធ១ ពោល​តិះដៀល​ព្រះធម៌១ ពោល​តិះដៀល​ព្រះសង្ឃ១ មានគំនិតយល់ខុស១ មាន​អាជីវវិបត្តិ១។  ម្នាលឧបាលិ សង្ឃត្រូវធ្វើ​កម្ម​ដល់ភិក្ខុ ​ដែល​ប្រកបដោយអង្គ៥នេះឯង។

ចប់ អនិស្សិតវគ្គ ទី១។

ឧទ្ទាន គឺបញ្ជីរឿង នៃអនិស្សិតវគ្គ នោះដូច្នេះ

[២៤៧] និយាយអំពីភិក្ខុមិនស្គាល់ឧបោសថជាដើម១ មិនស្គាល់បវារណាជាដើម១ មិន​ស្គាល់​អាបត្តិ១​ ភិក្ខុមិនចេះ​បម្រើសិស្សឈឺ១ មិនចេះបង្រៀនសិស្ស ក្នុង​អភិសមាចារិកវត្ត​១ មិន​ខ្មាស​បាប១ មិនចេះណែនាំក្នុងអធិសីល១ ប្រកបដោយល្បែង១ ប្រកបដោយ​អនាចារៈ១ ប្រកប​ដោយ​កិរិយាបៀតបៀន១ ប្រកបដោយការចិញ្ចឹមជីវិតខុស១ សង្ឃធ្វើ​កម្ម​ដោយ​អាបត្តិ​ណា ភិក្ខុ​នោះ នៅតែត្រូវអាបត្តិដដែលនោះ១ ភិក្ខុពោលតិះដៀល​ព្រះពុទ្ធ១ នេះជាវគ្គសង្គហៈទី១។

[២៤៨] ព្រះឧបាលិក្រាលបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន សង្ឃមិនត្រូវរម្ងាប់​កម្ម​ដល់​ភិក្ខុ ដែលប្រកបដោយអង្គប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ សង្ឃមិន​ត្រូវរម្ងាប់​កម្ម ដល់​​ភិក្ខុប្រកបដោយអង្គ៥។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុត្រូវអាបត្តិហើយ សង្ឃ​ក៏បានធ្វើកម្ម​ហើយ នៅតែឲ្យ​ឧបសម្បទា១ នៅតែឲ្យនិស្ស័យ១ ឲ្យសាមណេរ​បម្រើ​ខ្លួន១ ត្រេកអរនឹងសេចក្តីសន្មតិ ឲ្យ​ជាអ្នកឲ្យឱវាទ ដល់ភិក្ខុនី១ ទុកជាសង្ឃសន្មតហើយ នៅតែទៅ​ប្រដៅភិក្ខុនី១។ ម្នាលឧបាលិ សង្ឃ​មិនត្រូវរម្ងាប់​កម្ម ដល់ភិក្ខុប្រកបដោយ​អង្គ៥​នេះឯង។ ម្នាលឧបាលិ សង្ឃមិនត្រូវរម្ងាប់​កម្ម ដល់​ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត។ អង្គ៥ តើដូចម្តេច។ គឺសង្ឃបានធ្វើកម្មចំពោះ​អាបត្តិណា ភិក្ខុនោះ នៅតែត្រូវ​អាបត្តិ​នោះ​ទៀត១ ត្រូវអាបត្តិឯទៀត ប្រហែល​នឹងអាបត្តិនោះ១ ឬត្រូវ​អាបត្តិ​ដែលអាក្រក់ជាង​អាបត្តិ​នោះ១ តិះដៀលកម្ម១ តិះដៀលពួកភិក្ខុអ្នកធ្វើកម្ម១។ ម្នាលឧបាលិ សង្ឃ​មិនត្រូវរម្ងាប់​កម្ម ដល់ភិក្ខុប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ សង្ឃមិនត្រូវរម្ងាប់​កម្ម ដល់​ភិក្ខុ​ប្រកប​ដោយអង្គ៥ដទៃទៀត។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុពោលតិះដៀលព្រះពុទ្ធ១ ពោល​តិះ​ដៀល​​ព្រះធម៌១ ពោលតិះដៀល​ព្រះសង្ឃ១ មានគំនិត​យល់ខុស១ មានអាជីវ​វិបត្តិ១។ ម្នាល​ឧបាលិ សង្ឃ​មិនត្រូវរម្ងាប់​កម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។ ម្នាល​ឧបាលិ សង្ឃមិន​ត្រូវ​រម្ងាប់​កម្ម ដល់​ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុ​មិនមានខ្មាស​បាប១ ភិក្ខុល្ងង់១ មិនមែនជាបកតត្ត១ ជាអ្នកធ្វើនូវ​សេចក្តី​ញាំញី (អាបត្តិតូចធំ)១ មិនធ្វើ​ឲ្យពេញ​លេញ ក្នុងវត្តទាំងឡាយ និងសិក្ខា១។ ម្នាលឧបាលិ សង្ឃ​មិនត្រូវរម្ងាប់​កម្ម ដល់ភិក្ខុ ដែលប្រកប​ដោយ​អង្គ៥នេះឯង។

[២៤៩] ព្រះឧបាលិក្រាលបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាអ្នកចូល​ទៅ​កាន់​សង្រ្គាម កាលបើចូលទៅរកសង្ឃ ត្រូវតំកល់​ធម៌ប៉ុន្មានទុកក្នុងសន្តាន សឹមចូល​ទៅរក​សង្ឃ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុជាអ្នកចូលទៅកាន់សង្គ្រាម កាលបើចូល​ទៅ​រកសង្ឃ ត្រូវតំកល់​ធម៌៥យ៉ាង ទុកក្នុងសន្តាន ហើយសឹមចូលទៅរកសង្ឃ។ ធម៌៥ តើដូចម្តេច។ ម្នាល​ឧបាលិ ភិក្ខុជាអ្នកចូលទៅកាន់សង្គ្រាម កាលបើចូលទៅរកសង្ឃ ត្រូវ​មានចិត្តឱនលំទោន សឹម​ចូល​ទៅរកសង្ឃ គប្បីជាអ្នកមានចិត្តស្មើ ដោយសំពត់​សម្រាប់​ជូតធូលី ជាអ្នកឈ្លាស​ក្នុង​អាសនៈ ឈ្លាស​ក្នុងការអង្គុយ១ មិនត្រូវចូល​ទៅច្រៀតបៀត​ពួកភិក្ខុជាថេរៈ មិនត្រូវឃាត់​អាសនៈ​ពួកភិក្ខុខ្ចី អង្គុយលើអាសនៈ តាមសមគួរ១ មិនត្រូវ​ជាអ្នកនិយាយពាក្យផ្តេសផ្តាស មិនត្រូវ​និយាយ​តិរច្ឆានកថា១​ ត្រូវពោលធម៌ដោយ​ខ្លួន​ឯង ឬអារាធនាអ្នកដទៃ​ឲ្យពោលធម៌១ មិនត្រូវ​មើល​ងាយ​ព្រះអរិយបុគ្គល ដែលលោក​គង់ស្ងៀម១ ម្នាលឧបាលិ បើសង្ឃធ្វើកម្មទាំងឡាយ ដែល​សង្ឃគប្បី​ធ្វើដោយ​សេចក្តី​ព្រម​ព្រៀងគ្នា ម្នាលឧបាលិ បើមានភិក្ខុមិនគាប់ចិត្តនឹងកម្មនោះ ភិក្ខុ​នោះ ត្រូវធ្វើ​ទិដ្ឋិឲ្យ​ច្បាស់​ប្រាកដ សឹមដំកល់សាមគ្គី។ សេចក្តីនោះ តើព្រោះហេតុអ្វី។ ព្រោះថា ភិក្ខុនោះ ត្រូវ​តំកល់​សាមគ្គី ដោយគិតថា អាត្មាអញ មិនត្រូវមានខ្លួនបែកអំពីសង្ឃទេ។ ម្នាល​ឧបាលិ ភិក្ខុជា​អ្នក​​ចូលទៅកាន់សង្គ្រាម កាលបើចូលទៅរកសង្ឃ ត្រូវតំកល់​ធម៌ទាំង៥នេះ ក្នុង​សន្តាន​សិន សឹមចូល​ទៅរក​សង្ឃ។

[២៥០] ព្រះឧបាលិក្រាលបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុដែល​ប្រកបដោយ​អង្គ​ប៉ុន្មាន ពោលក្នុងកណ្តាល​ជំនុំសង្ឃ នាំមិនឲ្យជនច្រើនគ្នាត្រេកអរផង នាំមិនឲ្យ​ជនច្រើន​គ្នា​គាប់​ចិត្តផង នាំមិនឲ្យ​ជនច្រើន​គ្នាចូលចិត្តផង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុដែល​ប្រកប​ដោយ​​អង្គ​៥ ពោលក្នុងកណ្តាល​ជំនុំសង្ឃ នាំមិនឲ្យជនច្រើនគ្នា​ត្រេកអរ​ផង នាំមិនឲ្យ​ជន​ច្រើន​គ្នា​គាប់ចិត្តផង នាំមិនឲ្យ​ជនច្រើន​គ្នាចូលចិត្តផង។ អង្គ៥ តើ​ដូចម្តេច។ គឺ​ភិក្ខុ​ជាអ្នក​និយាយ​ពាក្យ​ប្រកប​ដោយ​លោភៈជាដើម១ ជាអ្នកពោលអាងអ្នក​ដទៃ១ ជាអ្នក​មិនឈ្លាស​ក្នុងភាសា និង​វិនិច្ឆ័យ១ ជាអ្នក​មិនចោទភិក្ខុផងគ្នា ឲ្យសមគួរ​តាម​ធម៌ សមគួរ​តាមវិន័យ សមគួរ​តាមអាបត្តិ១ ជាអ្នកមិនកាត់សេចក្តី​ឲ្យសមគួរ​តាមធម៌ ឲ្យសមគួរ​តាមវិន័យ ឲ្យសមគួរ​តាមអាបត្តិ១។ ម្នាល​ឧបាលិ ភិក្ខុដែលប្រកបដោយ​អង្គ៥​នេះឯង និយាយកណ្តាលជំនុំសង្ឃ តែងនាំ​មិនឲ្យ​ជនច្រើនគ្នា​ត្រេកអរផង នាំមិនឲ្យ​ជន​ច្រើនគ្នាគាប់ចិត្តផង នាំមិនឲ្យជនច្រើនគ្នាចូលចិត្តផង។ ម្នាល​ឧបាលិ ភិក្ខុដែល​ប្រកប​ដោយ​អង្គ​៥ កាលនិយាយកណ្តាល​ជំនុំសង្ឃ តែងនាំ​ឲ្យជន​ច្រើនគ្នា​ត្រេកអរផង នាំឲ្យ​ជន​ច្រើន​គ្នា​គាប់ចិត្តផង នាំឲ្យ​ជនច្រើន​គ្នាចូលចិត្តផង។ អង្គ៥ តើដូចម្តេច។ គឺ​ភិក្ខុ​ជាអ្នកមិន​និយាយ​ពាក្យប្រកបដោយ​លោភៈជាដើម១ មិនពោលអាងអ្នកដទៃ១ ជាអ្នក​ឈ្លាស​ក្នុង​ភាសា និង​វិនិច្ឆ័យ១ ជាអ្នកចោទភិក្ខុផងគ្នា ឲ្យសមគួរតាមធម៌ ឲ្យសមគួរ​តាមវិន័យ ឲ្យ​សមគួរ​​តាមអាបត្តិ១ ជាអ្នកកាត់សេចក្តី​ឲ្យសមគួរ​តាមធម៌ ឲ្យសមគួរ​តាមវិន័យ ឲ្យសមគួរ​តាមអាបត្តិ១។ ម្នាល​ឧបាលិ ភិក្ខុដែលប្រកបដោយ​អង្គ៥នេះឯង កាលនិយាយក្នុង​កណ្តាល​ជំនុំសង្ឃ តែងនាំ​ឲ្យ​ជនច្រើនគ្នា​ត្រេកអរ​ផង នាំឲ្យជនច្រើនគ្នាគាប់ចិត្តផង នាំ​ឲ្យជនច្រើនគ្នាចូលចិត្តផង។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកបដោយ​អង្គ​៥ដទៃទៀត កាល​និយាយក្នុង​ជំនុំសង្ឃ ក៏តែងនាំមិនឲ្យជនច្រើនគ្នាត្រេកអរផង នាំមិនឲ្យ​ជន​ច្រើន​គ្នាពេញ​ចិត្តផង នាំមិនឲ្យ​ជនច្រើន​គ្នាចូលចិត្តផង។ អង្គ៥ តើដូចម្តេច។ គឺ​ភិក្ខុ​ជាអ្នក​អួតអាង សរសើរលើកបុគ្គលដទៃ១ ជាអ្នក​ផ្ទញ់ផ្ទាល់គេ១ ប្រកាន់យកហេតុ​ដែលមិនមែន​ជា​និយ្យានិកធម៌១ ឃាត់​ហេតុដែល​ជា​និយ្យានិកធម៌១ និយាយពាក្យច្រើន​ឥត​ប្រយោជន៍​១។ ម្នាល​ឧបាលិ ភិក្ខុដែលប្រកបដោយ​អង្គ៥នេះឯង កាលនិយាយក្នុងកណ្តាល​ជំនុំ​សង្ឃ តែងនាំ​មិនឲ្យ​ជនច្រើនគ្នាត្រេកអរផង នាំមិនឲ្យជនច្រើនគ្នាពេញចិត្តផង នាំមិនឲ្យ​ជន​ច្រើនគ្នា​ចូល​ចិត្ត​ផង។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកបដោយ​អង្គ​៥ កាលនិយាយក្នុង​កណ្តាល​ជំនុំសង្ឃ តែងនាំឲ្យ​ជន​ច្រើន​គ្នាត្រេកអរផង នាំឲ្យ​ជន​ច្រើន​គ្នាពេញចិត្តផង នាំ​ឲ្យ​​ជនច្រើន​គ្នាចូលចិត្តផង។ អង្គ៥ តើដូចម្តេច។ គឺ​ភិក្ខុ​ជាអ្នកមិន​អួត​អាង សរសើរ​លើក​បុគ្គលដទៃ១ ជាអ្នក​មិនផ្ទញ់ផ្ទាល់គេ១ កាន់​យកហេតុដែលជា​និយ្យានិកធម៌១ ឃាត់ហេតុ​មិនមែន​​ជានិយ្យានិកធម៌១ មិន​និយាយ​ពាក្យដែល​ឥតប្រយោជន៍ដោយច្រើន១។ ម្នាល​​ឧបាលិ ភិក្ខុដែលប្រកបដោយ​អង្គ៥នេះឯង កាលនិយាយ​ក្នុងកណ្តាល​ជំនុំសង្ឃ តែងនាំ​ឲ្យ​ជនច្រើនគ្នាត្រេកអរផង នាំឲ្យជនច្រើនគ្នាពេញចិត្តផង នាំឲ្យ​ជន​ច្រើនគ្នាចូលចិត្ត​ផង។ ម្នាល​ឧបាលិ ភិក្ខុដែល​ប្រកបដោយ​អង្គ​៥ដទៃទៀត កាលនិយាយ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ តែងនាំ​មិនឲ្យ​ជន​ច្រើនគ្នាត្រេកអរផង នាំមិនឲ្យ​ជន​ច្រើន​គ្នាពេញចិត្តផង នាំ​មិនឲ្យ​ជនច្រើន​គ្នាចូលចិត្តផង។ អង្គទាំង៥ តើដូចម្តេច។ គឺ​ភិក្ខុ​ជាអ្នកនិយាយ​សង្កត់សង្កិន (ព្រោះ​អាស្រ័យ​មានះ)១ មិនបាន​សូម​ឱកាសជាមុន ក៏ស្រាប់តែនិយាយ១ មិនចោទ​ភិក្ខុដទៃ​ឲ្យ​សមគួរ​តាម​ធម៌ ឲ្យសមគួរ​តាមវិន័យ ឲ្យ​សមគួរ​តាមអាបត្តិ១ មិនកាត់សេចក្តី​ឲ្យ​សមគួរ​តាមធម៌ ឲ្យសម​គួរ​​តាមវិន័យ ឲ្យ​សមគួរ​តាម​អាបត្តិ១ មិនព្យាករដោយ​សមគួរ តាមសេចក្តី​យល់របស់ខ្លួន១។ ម្នាល​​​ឧបាលិ ភិក្ខុដែល​ប្រកប​ដោយ​​អង្គ៥នេះឯង កាល​និយាយ​ក្នុងកណ្តាលជំនុំសង្ឃ តែងនាំមិន​ឲ្យ​ជនច្រើនគ្នាត្រេកអរផង នាំមិនឲ្យជនច្រើន​គ្នាពេញចិត្តផង នាំមិនឲ្យជនច្រើនគ្នាចូលចិត្តផង។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកបដោយ​អង្គ​៥ កាលនិយាយក្នុងកណ្តាល​ជំនុំសង្ឃ តែងនាំឲ្យជនច្រើន​គ្នា​ត្រេកអរផង នាំឲ្យ​ជន​ច្រើន​គ្នាពេញចិត្តផង នាំឲ្យ​ជនច្រើន​គ្នាចូលចិត្តផង។ អង្គ៥ តើដូចម្តេច។ គឺ​ភិក្ខុ​ជាអ្នក​ពុំបាន​និយាយ​សង្កត់សង្កិន (ព្រោះ​អាស្រ័យ​មានះ)១ បាន​សូម​ឱកាសជាមុន ទើប​និយាយ១ ចោទ​ភិក្ខុ​ផងគ្នា​ឲ្យសមគួរតាមធម៌ ឲ្យសមគួរ​តាមវិន័យ ឲ្យ​សមគួរ​តាមអាបត្តិ១ កាត់​សេចក្តី​ឲ្យ​សមគួរ​តាមធម៌ ឲ្យសមគួរ​តាមវិន័យ ឲ្យ​សមគួរ​តាម​អាបត្តិ១ ព្យាករណ៍​តាម​សេចក្តី​យល់​របស់ខ្លួន១។ ម្នាល​​ឧបាលិ ភិក្ខុដែល​ប្រកប​ដោយ​​អង្គ៥នេះឯង កាល​និយាយ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ តែងនាំ​ឲ្យ​ជនច្រើនគ្នាត្រេកអរផង នាំឲ្យជនច្រើនគ្នាពេញ​ចិត្ត​ផង នាំឲ្យជនច្រើនគ្នាចូល​ចិត្ត​ផង។

[២៥១] ព្រះឧបាលិក្រាលបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន អានិសង្សនៃការ​រៀន​វិន័យ មានប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ អានិសង្សនៃការរៀនវិន័យ មាន​៥។ អានិសង្ស៥ តើដូចម្តេច។ គឺភិក្ខុជាអ្នកចេះគ្រប់គ្រងរក្សាសីលក្ខន្ធ របស់ខ្លួនដោយ​ប្រពៃ១ រមែងបានជាទីពឹង​នៃ​​ពពួកជន ដែលមានសេចក្តី​សង្ស័យ១ ជាអ្នកក្លៀវក្លា និយាយ​កណ្តាលជំនុំសង្ឃ១ ជាអ្នកសង្កត់​សង្កិននូវពួក​សត្រូវ ដោយសហធម៌បានដោយ​ងាយ១ ជាអ្នកប្រតិបត្តិដើម្បី​ឲ្យព្រះសទ្ធម្មឋិត​ឋេរ១។ ម្នាលឧបាលិ អានិសង្សនៃការរៀន​វិន័យ មាន៥នេះឯង។

ចប់ នប្បដិប្បស្សម្ភនវគ្គ ទី២។

ឧទ្ទាន គឺបញ្ជីរឿងនៃនប្បដិប្បស្សម្ភនវគ្គ ទី២ នោះដូច្នេះ

[២៥២] និយាយអំពី​ភិក្ខុត្រូវអាបត្តិ១ សង្ឃធ្វើកម្មភិក្ខុនោះចំពោះអាបត្តិណា១ ភិក្ខុពោល​តិះដៀល​ព្រះពុទ្ធជាដើម១ មិនខ្មាសបាប១ ចូលទៅកាន់សង្គ្រាម១ និយាយពាក្យប្រកប​ដោយ​លោភៈជាដើម១ អួតអាងសរសើរលើកបុគ្គល​ដទៃ១ ពោលពាក្យសង្កត់សង្កិន១ អានិសង្សនៃ​ការ​រៀនវិន័យ១។

[២៥៣] ព្រះឧបាលិក្រាលបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុប្រកបដោយអង្គ​ប៉ុន្មាន ដែលមិនត្រូវ​និយាយក្នុងកណ្តាលជំនុំសង្ឃ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥ មិនត្រូវនិយាយ​ក្នុងកណ្តាលជំនុំសង្ឃ។ អង្គ៥ តើដូចម្តេច។ គឺមិនស្គាល់​អាបត្តិ១ មិនស្គាល់សមុដ្ឋាននៃអាបត្តិ១ មិនស្គាល់​ប្រយោគនៃអាបត្តិ១ មិន​ស្គាល់​ការ​រម្ងាប់​អាបត្តិ១ មិនឈ្លាសក្នុងការវិនិច្ឆ័យអាបត្តិ១។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកប​ដោយអង្គ៥​នេះឯង មិនត្រូវនិយាយ​ក្នុងកណ្តាលជំនុំសង្ឃឡើយ។ ម្នាលឧបាលិ ភិក្ខុ​​ដែល​ប្រកបដោយ​អង្គ៥ ទើបត្រូវនិយាយ​ក្នុងកណ្តាលជំនុំសង្ឃបាន។ អង្គ៥ តើដូច​ម្តេច។ គឺភិក្ខុស្គាល់​អាបត្តិ១ ស្គាល់​សមុដ្ឋាននៃអាបត្តិ១ ស្គាល់​ប្រយោគរបស់អាបត្តិ១ ស្គាល់​ការ​រម្ងាប់​អាបត្តិ១ ឈ្លាសក្នុងការ​វិនិច្ឆ័យ​អាបត្តិ១។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកប​ដោយអង្គ៥​នេះឯង ទើបត្រូវនិយាយ​ក្នុងកណ្តាល​ជំនុំ​សង្ឃ​បាន។ ម្នាលឧបាលិ ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥ដទៃទៀត មិនត្រូវនិយាយ​ក្នុងកណ្តាល​ជំនុំ​សង្ឃ។ អង្គ៥ តើដូចម្តេច។ ភិក្ខុមិនស្គាល់​អធិករណ៍១ មិនស្គាល់សមុដ្ឋាននៃអធិករណ៍១ មិនស្គាល់​ប្រយោគរបស់​អធិរកណ៍១ មិនស្គាល់ការ​រម្ងាប់អធិករណ៍១ មិនឈ្លាសក្នុង​ការ​វិនិច្ឆ័យ​អធិករណ៍១។ ម្នាល​ឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥​នេះឯង មិនត្រូវនិយាយ​ក្នុងកណ្តាល​ជំនុំ​សង្ឃ​ឡើយ។ ម្នាលឧបាលិ ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥ ទើបត្រូវនិយាយ​ក្នុងកណ្តាលជំនុំសង្ឃ​បាន។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុស្គាល់អធិករណ៍១ ស្គាល់សមុដ្ឋាននៃអធិករណ៍១ ស្គាល់​ប្រយោគ​របស់អធិករណ៍១ ស្គាល់ការ​រម្ងាប់​អធិករណ៍១ ឈ្លាសក្នុងការវិនិច្ឆ័យ​អធិករណ៍១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥​នេះឯង ទើបត្រូវនិយាយ​ក្នុង​កណ្តាល​ជំនុំសង្ឃបាន។ ម្នាលឧបាលិ ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥ដោយឡែកទៀត ក៏​មិន​ត្រូវនិយាយ​ក្នុងកណ្តាលជំនុំសង្ឃដែរ។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុជាអ្នកនិយាយ​សង្កត់​សង្កិនគេ១ មិនសូមឱកាសជាមុន ស្រាប់តែនិយាយ១ មិនចោទភិក្ខុផងគ្នាឲ្យ​សមគួរ​តាមធម៌ ឲ្យសមគួរតាមវិន័យ ឲ្យសមគួរ​តាមអាបត្តិ១ មិនកាត់សេចក្តីឲ្យសមគួរ​តាម​​ធម៌ ឲ្យសមគួរតាមវិន័យ ឲ្យសមគួរតាមអាបត្តិ១ មិនព្យាករ​តាម​សេចក្តី​យល់​របស់​ខ្លួន១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥​នេះឯង មិនត្រូវនិយាយ​ក្នុង​កណ្តាល​ជំនុំ​សង្ឃឡើយ។ ម្នាលឧបាលិ ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥ ទើបត្រូវនិយាយ​ក្នុង​កណ្តាល​ជំនុំសង្ឃ។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុជាអ្នកមិនពោលសង្កត់សង្កិនគេ១ បាន​សូម​ឱកាស​ជា​មុនហើយ ទើបនិយាយ១ ចោទភិក្ខុផងគ្នាឲ្យសមគួរតាមធម៌ ឲ្យសមគួរតាមវិន័យ ឲ្យសមគួរ​តាមអាបត្តិ១ កាត់សេចក្តីឲ្យសមគួរតាម​ធម៌ ឲ្យសមគួរតាមវិន័យ ឲ្យសមគួរ​តាម​អាបត្តិ១ ជាអ្នក​ព្យាករ​តាម​សេចក្តី​យល់របស់ខ្លួន១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយ​អង្គ៥​នេះឯង ទើប​ត្រូវ​និយាយ​​ក្នុង​កណ្តាល​ជំនុំសង្ឃបាន។ ម្នាលឧបាលិ ភិក្ខុ​ដែល​ប្រកប​ដោយ​អង្គ៥ដទៃទៀត ក៏មិនត្រូវនិយាយ​ក្នុង​កណ្តាល​ជំនុំសង្ឃដែរ។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុមិនស្គាល់អាបត្តិ និងអនាបត្តិ១ មិនស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ មិនស្គាល់​សាវសេសាបត្តិ និងអនវសេសាបត្តិ​១ មិនស្គាល់ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ មិនស្គាល់​សប្បដិកម្មាបត្តិ [សប្បដិកម្មាបត្តិ ប្រែថា អាបត្តិដែលនៅកែបាននៅឡើយ បានដល់​អាបត្តិ​៦កង តាំងពីសង្ឃាទិសេស រៀងដល់​ទុព្ភាសិត។] និង​អប្បដិកម្មាបត្តិ [អប្បដិកម្មាបត្តិ ប្រែថា អាបត្តិ​កែមិនបាន គឺបានដល់អាបត្តិបារាជិក។]១។ ម្នាល​ឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥​នេះឯង មិនត្រូវនិយាយ​ក្នុង​កណ្តាល​ជំនុំសង្ឃឡើយ។ ម្នាល​ឧបាលិ ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥ ទើបត្រូវនិយាយ​ក្នុង​កណ្តាល​ជំនុំសង្ឃ។ អង្គ៥ តើដូច​ម្តេច។ គឺភិក្ខុស្គាល់អាបត្តិ និងអនាបត្តិ១ ស្គាល់លហុកាបត្តិ និងគរុកាបត្តិ១ ស្គាល់​សាវសេសាបត្តិ និងអនវសេសាបត្តិ​១ ស្គាល់ទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ ស្គាល់​សប្បដិកម្មាបត្តិ និង​អប្បដិកម្មាបត្តិ១។ ម្នាល​ឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥​នេះឯង ទើបត្រូវនិយាយ​ក្នុង​កណ្តាល​​ជំនុំសង្ឃបាន។ ម្នាលឧបាលិ ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ដទៃ​ទៀត មិនត្រូវនិយាយ​ក្នុង​កណ្តាល​​ជំនុំសង្ឃឡើយ។ អង្គ៥ តើដូច​ម្តេច។ គឺភិក្ខុមិន​ស្គាល់កម្ម (៧ប្រការ [កម្ម៧យ៉ាង គឺ​តជ្ជនីយកម្ម១ និយស្សកម្ម១ បព្វាជនីយកម្ម១ បដិសារណីយកម្ម១ ឱក្ខេបនីយកម្ម១ បត្តនិក្កុជ្ជនកម្ម១ បត្តឧក្កុជ្ជនកម្ម១ រួមជា៧យ៉ាង។] មានតជ្ជនីយកម្មជាដើម)១ មិនស្គាល់​ការ​ធ្វើកម្ម១ មិនស្គាល់វត្ថុរបស់កម្ម១ មិនស្គាល់​វត្តរបស់កម្ម១ មិនស្គាល់ការរម្ងាប់របស់កម្ម១។ ម្នាល​ឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥​នេះឯង មិនត្រូវនិយាយ​ក្នុង​កណ្តាល​ជំនុំសង្ឃឡើយ។ ម្នាល​ឧបាលិ ភិក្ខុ​ដែល​ប្រកប​ដោយ​​អង្គ៥ ទើបត្រូវនិយាយ​ក្នុង​កណ្តាល​ជំនុំសង្ឃបាន។ អង្គ៥ តើដូច​ម្តេច។ គឺភិក្ខុ​ស្គាល់​កម្ម១ ស្គាល់ការធ្វើកម្ម១ ស្គាល់វត្ថុ​របស់កម្ម១ ស្គាល់​វត្តរបស់​កម្ម១ ស្គាល់​ការរម្ងាប់​របស់កម្ម១។ ម្នាល​ឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥​នេះឯង ទើបត្រូវនិយាយ​ក្នុង​កណ្តាល​​ជំនុំសង្ឃបាន។ ម្នាលឧបាលិ ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥ដទៃទៀត មិនត្រូវ​និយាយ​​ក្នុង​កណ្តាល​ជំនុំសង្ឃ។ អង្គ៥ តើដូច​ម្តេច។ គឺភិក្ខុមិនស្គាល់វត្ថុ (នៃអាបត្តិទាំង៧)១ មិនស្គាល់​និទាន គឺរឿងរ៉ាវដែលទ្រង់​បញ្ញត្តសិក្ខាបទ១ មិនស្គាល់បញ្ញត្តិ១ មិនស្គាល់​សេចក្តី​ខាងចុង ខាងដើមបទ [អដ្ឋកថា ថា មិនស្គាល់សេចក្តីខាងចុង និងខាងដើមបទ​នោះ គឺដូច​ជាគេធ្លាប់សូត្រថា ពុទ្ធោ ភគវា ត្រឡប់ជាសូត្រ ភគវា ពុទ្ធោ ដូច្នេះវិញ។]១ មិនស្គាល់គន្លងពាក្យដែល​ជាប់តគ្នា១។ ម្នាល​ឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥​នេះឯង មិនត្រូវនិយាយ​ក្នុង​កណ្តាល​ជំនុំសង្ឃឡើយ។ ម្នាលឧបាលិ ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥ ទើបត្រូវនិយាយ​ក្នុង​កណ្តាល​ជំនុំសង្ឃបាន។ អង្គ៥ តើដូច​ម្តេច។ គឺភិក្ខុ​ស្គាល់វត្ថុ១ ស្គាល់​និទាន១ ស្គាល់បញ្ញត្តិ១ ស្គាល់​សេចក្តី​ខាងចុង និងខាងដើមបទ១ ស្គាល់​គន្លង​ពាក្យ​ដែល​ជាប់តគ្នា១។ ម្នាល​ឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥​នេះឯង ទើបត្រូវនិយាយ​ក្នុង​កណ្តាល​​ជំនុំសង្ឃបាន។ ម្នាលឧបាលិ ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥ដទៃទៀត ក៏មិនត្រូវ​និយាយ​​​ក្នុង​កណ្តាល​ជំនុំសង្ឃដែរ។ អង្គ៥ តើដូច​ម្តេច។ គឺភិក្ខុលំអៀងទៅខាងឆន្ទាគតិ១ លំអៀង​ទៅ​​ខាង​ទោសាគតិ១ លំអៀងទៅខាងមោហាគតិ១ លំអៀងទៅខាង​ភយាគតិ១ មិនខ្មាសបាប១។ ម្នាល​ឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥​នេះឯង មិនត្រូវនិយាយ​ក្នុង​កណ្តាល​ជំនុំសង្ឃឡើយ។ ម្នាល​ឧបាលិ ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥ ទើបត្រូវនិយាយ​ក្នុង​កណ្តាល​ជំនុំសង្ឃបាន។ អង្គ៥ តើ​ដូច​ម្តេច។ គឺភិក្ខុមិន​លំអៀងទៅខាងឆន្ទាគតិ១ មិន​លំអៀង​ទៅ​ខាង​ទោសាគតិ១ មិនលំអៀង​ទៅ​ខាង​មោហា​គតិ១ មិនលំអៀងទៅខាង​ភយាគតិ១ មានសេចក្តីខ្មាសបាប១។ ម្នាល​ឧបាលិ ភិក្ខុដែល​​ប្រកប​ដោយអង្គ៥​នេះឯង ទើប​ត្រូវនិយាយ​ក្នុង​កណ្តាល​ជំនុំសង្ឃបាន។ ម្នាល​ឧបាលិ ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ដទៃ​ទៀត ក៏មិនត្រូវនិយាយ​ក្នុង​កណ្តាល​ជំនុំសង្ឃ។ អង្គ៥ តើដូច​ម្តេច។ គឺភិក្ខុ​លំអៀង​ទៅខាងឆន្ទាគតិ១ លំអៀងទៅ​ខាង​ទោសាគតិ១ លំអៀងទៅខាង​មោហាគតិ១ លំអៀង​ទៅ​ខាង​ភយាគតិ១ មិនឈ្លាស​ក្នុងវិន័យ១។ ម្នាល​ឧបាលិ ភិក្ខុដែលប្រកប​ដោយអង្គ៥​នេះឯង មិនត្រូវនិយាយ​ក្នុង​កណ្តាល​ជំនុំសង្ឃឡើយ។ ម្នាល​ឧបាលិ ភិក្ខុ​ដែល​ប្រកប​ដោយ​​អង្គ៥ ទើប​ត្រូវ​និយាយ​​ក្នុង​កណ្តាល​ជំនុំសង្ឃបាន។ អង្គ៥ តើដូច​ម្តេច។ គឺភិក្ខុមិន​លំអៀង​ទៅ​ខាងឆន្ទាគតិ១ មិន​លំអៀងទៅ​ខាង​ទោសាគតិ១ មិនលំអៀង​ទៅខាង​មោហាគតិ១ មិន​លំអៀង​​​ទៅ​ខាង​ភយាគតិ១ ជាអ្នកឈ្លាស​ក្នុងវិន័យ១។ ម្នាល​ឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥​នេះឯង ទើបត្រូវនិយាយ​ក្នុង​កណ្តាល​ជំនុំសង្ឃបាន។ ម្នាល​ឧបាលិ ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ដទៃទៀត ក៏មិន​ត្រូវ​និយាយ​​ក្នុង​កណ្តាល​ជំនុំសង្ឃ​ដែរ។ អង្គ៥ តើដូច​ម្តេច។ គឺភិក្ខុ​មិនស្គាល់​ញត្តិ១ មិនស្គាល់​ការធ្វើដោយញត្តិ១ មិនស្គាល់​វិធីសូត្រដោយញត្តិ១ មិនស្គាល់សមថៈ​ដោយ​ញត្តិ១ មិនស្គាល់​ការរម្ងាប់​ដោយញត្តិ១។ ម្នាល​ឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥​នេះឯង មិន​ត្រូវ​និយាយ​ក្នុង​កណ្តាល​ជំនុំសង្ឃ​ឡើយ។ ម្នាល​ឧបាលិ ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥ ទើប​ត្រូវ​និយាយ​​​ក្នុង​កណ្តាល​​ជំនុំ​សង្ឃ​បាន។ អង្គ៥ តើដូច​ម្តេច។ គឺភិក្ខុស្គាល់​ញត្តិ១ ស្គាល់​ការធ្វើដោយ​ញត្តិ១ ស្គាល់​វិធីសូត្រ​ដោយញត្តិ១ ស្គាល់សមថៈដោយញត្តិ១ ស្គាល់​ការរម្ងាប់​ដោយញត្តិ១។ ម្នាល​​ឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥​នេះឯង ទើបត្រូវនិយាយ​ក្នុង​កណ្តាល​ជំនុំសង្ឃបាន។ ម្នាល​​ឧបាលិ ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥ដទៃទៀត ក៏មិន​ត្រូវ​និយាយ​​ក្នុង​កណ្តាល​​ជំនុំ​សង្ឃ​ដែរ។ អង្គ៥ តើដូច​ម្តេច។ គឺភិក្ខុមិនចេះសុត្តៈ គឺឧភតោវិភង្គ១ មិនចេះសុត្តានុលោម គឺ​មហាបទេស​ទាំង​បួន១ មិនចេះ​វិន័យ គឺខន្ធកៈ និងបរិវារៈ១ មិនចេះវិនយានុលោម គឺ​មហាបទេសទាំងបួន១ មិន​ឈ្លាស​ក្នុងហេតុដែលគួរ​ និងមិនគួរ១។ ម្នាល​ឧបាលិ ភិក្ខុ​ដែល​ប្រកបដោយអង្គ៥​នេះឯង មិនត្រូវ​និយាយ​​ក្នុង​កណ្តាល​ជំនុំសង្ឃឡើយ។ ម្នាល​ឧបាលិ ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥ ទើប​ត្រូវ​និយាយ​​ក្នុង​កណ្តាល​​ជំនុំសង្ឃបាន។ អង្គ៥ តើដូច​ម្តេច។ គឺភិក្ខុចេះសុត្តៈ១ ចេះសុត្តានុលោម១ ចេះ​វិន័យ​១ ចេះវិនយានុលោម១ ​ឈ្លាសក្នុងហេតុដែលគួរ​ និងមិនគួរ១។ ម្នាល​ឧបាលិ ភិក្ខុ​ដែល​ប្រកប​ដោយ​អង្គ៥​នេះឯង ទើបត្រូវនិយាយ​ក្នុង​កណ្តាល​ជំនុំសង្ឃបាន។ ម្នាល​ឧបាលិ ភិក្ខុ​ដែល​ប្រកប​ដោយ​​អង្គ៥​ដទៃ​ទៀត ក៏មិន​ត្រូវ​និយាយ​​ក្នុង​កណ្តាល​​ជំនុំសង្ឃដែរ។ អង្គ៥ តើដូច​ម្តេច។ គឺភិក្ខុ​មិន​ចេះ​ធម៌១ មិនចេះធម្មានុលោម គឺមហាបទេស ប៉ែកខាងព្រះសូត្រ១ មិនចេះ​វិន័យ១ មិនចេះ​វិនយានុលោម១ មិន​ឈ្លាសក្នុងពាក្យខាងដើម និងពាក្យខាងចុង១។ ម្នាល​ឧបាលិ ភិក្ខុ​ដែល​ប្រកប​​ដោយអង្គ៥​នេះឯង មិនត្រូវនិយាយ​ក្នុង​កណ្តាល​ជំនុំសង្ឃឡើយ។ ម្នាល​ឧបាលិ ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥ ទើប​ត្រូវ​និយាយ​​ក្នុង​កណ្តាល​​ជំនុំសង្ឃបាន។ អង្គ៥ តើដូច​ម្តេច។ គឺភិក្ខុ​ចេះ​ធម៌១ ចេះធម្មានុលោម១ ចេះ​វិន័យ១ ចេះវិនយានុលោម១ ​ឈ្លាសក្នុងពាក្យខាងដើម និងពាក្យ​ខាង​ចុង១។ ម្នាល​ឧបាលិ ភិក្ខុ​ដែល​ប្រកប​ដោយអង្គ៥​នេះឯង ទើបត្រូវនិយាយ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​បាន។

ចប់ វោហារវគ្គ ទី៣។

ឧទ្ទាន គឺបញ្ជីរឿងនៃវោហារវគ្គទី៣ នោះដូច្នេះ

[២៥៤] និយាយអំពី​ភិក្ខុមិនស្គាល់អាបត្តិ១ មិនស្គាល់អធិករណ៍១ និយាយសង្កត់​សង្កិន​គេ១ ស្គាល់អាបត្តិ១ មិនស្គាល់កម្ម១ មិនស្គាល់​វត្ថុ១ មិនខ្មាសបាប១ មិនឈ្លាស១ មិនដឹងញត្តិ១ មិនចេះសុត្តៈ១ មិនចេះធម៌១ (ទាំងនេះ) សង្គ្រោះដោយវោហារវគ្គទី៣។

[២៥៥] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ការប្រាប់សេចក្តីយល់​ឃើញ (ការសំដែងអាបត្តិ) មិនប្រកបដោយធម៌មានប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាល​ឧបាលិ ការប្រាប់សេចក្តីយល់ឃើញមិនប្រកបដោយធម៌នេះ មាន៥យ៉ាង។ ៥យ៉ាង គឺ​អ្វីខ្លះ។ គឺ​ភិក្ខុ​ប្រាប់សេចក្តីយល់ឃើញ ដោយមិនមានអាបត្តិ១ ប្រាប់សេចក្តីយល់ឃើញ ដោយអាបត្តិ មិន​មែន​​ជាទេសនាគាមិនី១ ប្រាប់សេចក្តីយល់ឃើញ ដោយអាបត្តិ ដែល​សំដែងហើយ១ ប្រាប់​សេចក្តី​យល់ឃើញជាមួយនឹងភិក្ខុ​៤រូប ឬ៥រូប [អដ្ឋកថាថា ដូចភិក្ខុ៤រូប​ ឬ៥រូប សុទ្ធជាអ្នកធ្វើ​ឲ្យជាក់ច្បាស់នូវ​អាបត្តិដូចគ្នា ហើយក៏សំដែងទាំង៤រូប ឬ៥រូបនោះ ក្នុងវេលាមួយជាមួយគ្នា​តែម្តងមិនបានទេ។ ដីកាថា បើភិក្ខុត្រឹមពីររូប ឬ៣រូប សំដែងជាមួយគ្នាបាន តែច្រើនជាងនេះ​មិនបាន។]១ ប្រាប់សេចក្តីយល់ឃើញដោយគិត​តែ​ក្នុងចិត្ត (សំដែងអាបត្តិដោយមិន​បញ្ចេញ​វចី​ភេទ)១។ ម្នាលឧបាលិ ការប្រាប់​សេចក្តី​យល់​ឃើញ​មិន​ប្រកប​ដោយ​ធម៌ មាន៥យ៉ាងនេះឯង។ ម្នាល​ឧបាលិ ការប្រាប់សេចក្តី​យល់​ឃើញ​ប្រកប​ដោយ​ធម៌នេះ មាន៥យ៉ាង។ ៥យ៉ាង គឺ​អ្វីខ្លះ។ គឺ​ភិក្ខុប្រាប់​សេចក្តី​យល់​ឃើញ ដោយមានអាបត្តិ១ ប្រាប់សេចក្តីយល់ឃើញ ដោយអាបត្តិ ​ជាទេសនាគាមិនី១ ប្រាប់សេចក្តីយល់ឃើញដោយអាបត្តិ ដែលមិនទាន់​សំដែង១ ប្រាប់សេចក្តី​យល់​ឃើញ មិនមែនជាមួយនឹងភិក្ខុ​៤រូប ឬ៥រូប១ ប្រាប់​សេចក្តី​យល់ឃើញដោយមិនបានគិត​តែ​ក្នុង​ចិត្ត១។ ម្នាលឧបាលិ ការប្រាប់សេចក្តី​យល់​ឃើញ​ប្រកប​ដោយធម៌ មាន៥យ៉ាងនេះឯង។ ម្នាល​ឧបាលិ ការប្រាប់សេចក្តី​យល់ឃើញ​ មិន​ប្រកប​ដោយ​ធម៌ មាន៥យ៉ាងដទៃទៀត។ ៥យ៉ាង គឺ​អ្វីខ្លះ។ គឺ​ភិក្ខុប្រាប់សេចក្តីយល់ឃើញ ក្នុង​សំណាក់ភិក្ខុមានសំវាស​ផ្សេងគ្នា១ ប្រាប់សេចក្តី​យល់​ឃើញ ក្នុងសំណាក់​ភិក្ខុដែល​ឋិតនៅ ក្នុងសីមា​ផ្សេងគ្នា [អដ្ឋកថា​ពន្យល់​​ថា ត្រង់ពាក្យថា ប្រាប់​សេចក្តី​យល់ឃើញក្នុងសំណាក់​ភិក្ខុ ដែលឋិតនៅក្នុងសីមា​ផ្សេង​គ្នានោះ គឺភិក្ខុសំដែងអាបត្តិ​ក្នុង​សំណាក់​ភិក្ខុ ដែល​មានសំវាស​ស្មើគ្នា តែនៅក្នុង​សីមា​​ផ្សេងគ្នា ដូចជាភិក្ខុឋិតនៅក្នុងមាឡកសីមា គឺខណ្ឌសីមា សំដែង​ក្នុង​សំណាក់​ភិក្ខុ ឋិត​​នៅក្នុងសីមន្តរិកកី ភិក្ខុឋិតនៅក្នុងសមន្តរិកសំដែង​ក្នុង​សំណាក់​​ភិក្ខុ ឋិតនៅ​ក្នុង​អវិប្បវាសសីមា គឺ​មហាសីមាក្តី មិនគួរទេ។]១ ប្រាប់សេចក្តីយល់ឃើញ ក្នុង​សំណាក់​ភិក្ខុ​មិន​មែន​ជាបកតត្ត១ ប្រាប់​សេចក្តី​យល់ឃើញជាមួយនឹងភិក្ខុ​៤រូប ឬ៥រូប១ ប្រាប់​សេចក្តី​យល់ឃើញដោយគិត​តែ​ក្នុងចិត្ត១។ ម្នាលឧបាលិ ការប្រាប់សេចក្តីយល់ឃើញ មិនប្រកប​ដោយធម៌ មាន៥យ៉ាងនេះឯង។ ម្នាល​ឧបាលិ ការប្រាប់សេចក្តីយល់ឃើញ ប្រកប​ដោយ​ធម៌នេះ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ។ គឺ​ភិក្ខុ​ប្រាប់​សេចក្តីយល់ឃើញ ក្នុង​សំណាក់​ភិក្ខុ​មាន​​សំវាស​ស្មើគ្នា១ ប្រាប់សេចក្តីយល់ឃើញ ក្នុង​សំណាក់​​ភិក្ខុដែល​ឋិតនៅ ក្នុងសីមាជា​មួយ​គ្នា១ ប្រាប់​សេចក្តី​យល់ឃើញ ក្នុងសំណាក់​ភិក្ខុ​ជា​បកតត្ត១ ប្រាប់​សេចក្តី​យល់ឃើញ មិន​មែនជាមួយនឹងភិក្ខុ​៤រូប ឬ៥រូប១ ប្រាប់​សេចក្តី​យល់​ឃើញ​ដោយ​មិនគិត​តែ​ក្នុង​ចិត្ត១។ ម្នាលឧបាលិ ការប្រាប់សេចក្តី​យល់​ឃើញ ប្រកបដោយធម៌ មាន​៥យ៉ាងនេះឯង។

[២៥៦] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ការទទួលប្រគេន មិនប្រ​កប​ដោយធម៌ មានប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ការទទួលប្រគេន មិន​ប្រកប​​ដោយធម៌នេះ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ។ គឺគេប្រគេនវត្ថុដោយកាយ ភិក្ខុ​មិនបាន​ទទួលដោយកាយ១ គេប្រគេន​វត្ថុដោយកាយ ភិក្ខុមិនបានទទួលដោយ​វត្ថុជាប់​នឹងកាយ១ គេ​ប្រគេន​ដោយវត្ថុជាប់នឹងកាយ ភិក្ខុ​មិនបានទទួល​ដោយកាយ១ គេប្រគេន​វត្ថុដោយវត្ថុ​ជាប់​នឹងកាយ ភិក្ខុមិនបានទទួលដោយវត្ថុ​ជាប់នឹងកាយ១ គេប្រគេន​វត្ថុ​ដោយ​បោះមកឲ្យ ភិក្ខុ​មិន​បានទទួលដោយកាយ ឬដោយវត្ថុជាប់នឹងកាយ១។ ម្នាល​ឧបាលិ ការទទួល​ប្រគេន មិន​ប្រកប​ដោយធម៌ មាន៥យ៉ាងនេះឯង។ ម្នាលឧបាលិ ការ​ទទួល​ប្រគេន ប្រ​កបដោយធម៌នេះ មាន​៥​យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ។ គឺគេប្រគេន​វត្ថុ​ដោយ​កាយ ភិក្ខុ​បាន​ទទួលដោយកាយ១ គេប្រគេន​វត្ថុ​ដោយកាយ ភិក្ខុបានទទួលដោយ​វត្ថុជាប់​នឹងកាយ១ គេ​ប្រគេនវត្ថុ​ដោយវត្ថុជាប់នឹងកាយ ភិក្ខុ​បាន​ទទួល​​ដោយកាយ១ គេប្រគេន​វត្ថុដោយវត្ថុ​ជាប់​នឹងកាយ ភិក្ខុបានទទួលដោយវត្ថុ​ជាប់​នឹងកាយ១ គេប្រគេន​វត្ថុដោយ​បោះ​មកឲ្យ ភិក្ខុបានទទួលដោយកាយ ឬដោយវត្ថុ​ជាប់​នឹង​កាយ​១។ ម្នាល​ឧបាលិ ការ​ទទួល​ប្រគេន ​ប្រកប​ដោយធម៌ មាន៥យ៉ាងនេះឯង។

[២៥៧] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន អនតិរិត្តភោជន (ភោជន​ដែលភិក្ខុមិនបានធ្វើវិនយកម្ម) មានប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ អនតិរិត្តភោជន​​នេះ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ។ គឺវត្ថុដែលមិនគួរ​ធ្វើវិនយកម្ម១ វត្ថុ​ដែលភិក្ខុមិនបាន​ទទួល​ប្រគេន​យកទៅធ្វើវិនយកម្ម១ វត្ថុដែល​ភិក្ខុដទៃ មិនបាន​លើកឡើង​ធ្វើវិនយកម្ម១ វត្ថុដែល​ភិក្ខុ​មិន​បាន​​ឋិតនៅ​ក្នុងហត្ថបាស ធ្វើវិនយកម្ម១ វត្ថុ​ដែល​​ភិក្ខុមិនបាននិយាយថា របស់​ទាំងអស់នេះគួរ១។ ម្នាល​ឧបាលិ អនតិរិត្តភោជន​នេះ មាន​៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ។ គឺវត្ថុដែលគួរ​ធ្វើវិនយកម្ម១ វត្ថុដែលភិក្ខុបាន​ទទួល​ប្រគេន​យកទៅ​ធ្វើ​វិនយកម្ម១ វត្ថុដែល​ភិក្ខុបាន​លើកឡើង​ធ្វើវិនយកម្ម១ វត្ថុដែល​ភិក្ខុ​ឋិតនៅ​ក្នុង​ហត្ថបាស ធ្វើវិនយកម្ម១ វត្ថុដែល​ភិក្ខុនិយាយថា របស់​ទាំងអស់នេះគួរ១។ ម្នាលឧបាលិ អនតិរិត្តភោជន មាន៥យ៉ាងនេះឯង។

[២៥៨] ព្រះឧបាលិទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ការហាមភោជន ប្រាកដដោយ​អាការ​ប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ការហាមភោជន ប្រាកដដោយអាការ​៥យ៉ាង។ អាការ៥យ៉ាង គឺអ្វីខ្លះ។ គឺការកំពុងឆាន់ប្រាកដ១ ភោជនប្រាកដ១ បុគ្គល​ឋិត​នៅ​ក្នុងហត្ថបាស១ បង្អោនមកប្រគេន១ ការហាមឃាត់ប្រាកដ១។ ម្នាលឧបាលិ ការ​ហាម​​ភោជនប្រាកដដោយ​អាការ​៥យ៉ាងនេះឯង។

[២៥៩] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន បដិញ្ញាតករណៈ (ការកាត់​អាបត្តិ​តាមប្តេជ្ញា) មិនប្រកបដោយធម៌ មានប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាល​ឧបាលិ បដិញ្ញាតករណៈ មិនប្រកបដោយធម៌នេះ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុ​ជា​អ្នកត្រូវ​បារាជិក ហើយគេចោទដោយបារាជិក តែប្តេជ្ញាថា ត្រូវសង្ឃាទិសេសទៅវិញ សង្ឃក៏កាត់​សេចក្តីភិក្ខុ​នោះ ដោយសង្ឃាទិសេស (នេះ) ជាបដិញ្ញាតករណៈ មិន​ប្រកប​ដោយធម៌ ភិក្ខុជាអ្នកត្រូវ​បារាជិក ហើយគេចោទដោយអាបត្តិបារាជិក តែប្តេជ្ញាថា ត្រូវ​បាចិត្តិយៈ ឬបាដិទេសនីយៈ ឬទុក្កដទៅវិញ សង្ឃ​កាត់​សេចក្តីភិក្ខុ​នោះ ដោយទុក្កដ (នេះ) ជាបដិញ្ញាតករណៈ មិនប្រកបដោយធម៌ ភិក្ខុជា​អ្នក​ត្រូវ​អាបត្តិសង្ឃាទិសេស ឬបាចិត្តិយៈ ឬបាដិទេសនីយៈ ឬទុក្កដ ហើយ​គេចោទ​ដោយ​ទុក្កដ តែ​ប្តេជ្ញាថា ត្រូវបារាជិកទៅវិញ សង្ឃ​បានកាត់​សេចក្តីភិក្ខុ​នោះ ដោយបារាជិក (នេះ) ជា​បដិញ្ញាតករណៈ មិន​ប្រកប​ដោយ​ធម៌ ភិក្ខុជាអ្នកត្រូវ​ទុក្កដ ហើយគេចោទដោយទុក្កដ តែ​ប្តេជ្ញាថា ត្រូវសង្ឃាទិសេស ឬ​បាចិត្តិយៈ ឬបាដិទេសនីយៈទៅវិញ សង្ឃបានកាត់​សេចក្តី​ភិក្ខុនោះ ដោយ​បាដិទេសនីយៈ (នេះ) ជាបដិញ្ញាតករណៈ មិនប្រកបដោយធម៌។ ម្នាលឧបាលិ បដិញ្ញាត​ករណៈ មិនប្រកបដោយធម៌ មាន៥យ៉ាងនេះឯង។ ម្នាលឧបាលិ បដិញ្ញាតករណៈ ប្រកប​ដោយ​​ធម៌នេះ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុជាអ្នកត្រូវ​បារាជិក ហើយគេ​ចោទ​ដោយបារាជិក ក៏ប្តេជ្ញាថា ត្រូវបារាជិកមែន សង្ឃបានកាត់​សេចក្តីភិក្ខុ​នោះ ដោយបារាជិក (នេះ) ជា​បដិញ្ញាតករណៈ ប្រកបដោយធម៌ ភិក្ខុជាអ្នកត្រូវសង្ឃាទិសេស ឬបាចិត្តិយៈ ឬ​បាដិទេសនីយៈ ឬទុក្កដ ហើយ​គេចោទ​ដោយ​ទុក្កដ ក៏​ប្តេជ្ញាថា ត្រូវទុក្កដមែន សង្ឃក៏​បាន​កាត់​​សេចក្តីភិក្ខុ​នោះ ដោយទុក្កដ (នេះ) ជា​បដិញ្ញាតករណៈ ប្រកបដោយធម៌។ ម្នាល​ឧបាលិ បដិញ្ញាត​ករណៈ ប្រកប​ដោយ​ធម៌ មាន៥យ៉ាងនេះឯង។

[២៦០] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុដែល​ប្រកបដោយ​អង្គ​ប៉ុន្មាន កាលបើសូមឱកាសកម្ម (ដើម្បីចោទ) មិនគួរភិក្ខុដទៃបើកឱកាសកម្មឲ្យ។ ព្រះអង្គ ទ្រង់​ត្រាស់​ថា ម្នាលឧបាលិ ភិក្ខុដែល​ប្រកបដោយអង្គ៥ កាលបើសូមឱកាសកម្ម មិនគួរ​ភិក្ខុ​ដទៃ​បើក​ឱកាសកម្មឲ្យទេ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិនមានសេចក្តី​ខ្មាសបាប១ ជា​ភិក្ខុ​ល្ងង់១ ជាភិក្ខុ​មិនមែន​ជាបកតត្ត១ ជាភិក្ខុនិយាយដោយប្រាថ្នាដើម្បីឲ្យភិក្ខុដទៃឃ្លាត (ចាក​សាសនា)១ មិន​ប្រាថ្នា​នឹង​ចេញ​ចាកអាបត្តិ១។ ម្នាលឧបាលិ ភិក្ខុ​ប្រកបដោយ​អង្គ៥​នេះ​ឯង កាលបើសូម​ឱកាសកម្ម មិនគួរ​ភិក្ខុ​ដទៃ​បើកឱកាសកម្មឲ្យទេ។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកបដោយអង្គ​៥ កាល​បើ​សូម​ឱកាសកម្ម ទើបគួរ​ភិក្ខុ​ដទៃ​បើកឱកាសកម្មឲ្យ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមានសេចក្តី​ខ្មាសបាប១ ជាបណ្ឌិត១ ជាភិក្ខុបកតត្ត១ ជាភិក្ខុ​និយាយ​ដោយប្រាថ្នាឲ្យភិក្ខុដទៃចេញចាកអាបត្តិ១ មិនប្រាថ្នា​ឲ្យភិក្ខុ​ដទៃ​ឃ្លាត (ចាកសាសនា)១។ ម្នាលឧបាលិ ភិក្ខុ​ដែលប្រកបដោយ​អង្គ៥នេះឯង កាល​បើ​សូម​​ឱកាសកម្ម ទើបគួរ​ភិក្ខុ​ដទៃ​បើកឱកាសកម្មឲ្យបាន។

[២៦១] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុ​ប្រកបដោយ​អង្គ​ប៉ុន្មាន ដែលភិក្ខុដទៃ មិនគួរសាកច្ឆាវិន័យជាមួយផង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុដែល​ប្រកបដោយអង្គ៥ ភិក្ខុដទៃមិនគួរសាកច្ឆាវិន័យជាមួយផងទេ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុ​មិនដឹងវត្ថុ១ មិនដឹងនិទាន១ មិនដឹងបញ្ញត្តិ១ មិនដឹងបទបាលីក្រោយមុន១ មិនដឹង​គន្លង​ពាក្យដែល​ជាប់​តគ្នា១។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកបដោយ​អង្គ៥នេះឯង មិនគួរ​ភិក្ខុ​ដទៃសាកច្ឆាជាមួយផងទេ។​ ម្នាលឧបាលិ ភិក្ខុ​ដែលប្រកបដោយ​អង្គ៥ ទើបគួរ​ភិក្ខុ​ដទៃ​សាកច្ឆាវិន័យជាមួយ​ផងបាន។​ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុដឹងវត្ថុ១ ដឹងនិទាន១ ដឹង​បញ្ញត្តិ១ ដឹងបទបាលីក្រោយមុន១ ដឹងគន្លង​ពាក្យដែល​ជាប់​តគ្នា១។ ម្នាលឧបាលិ ភិក្ខុ​ដែល​​ប្រកបដោយ​អង្គ៥នេះឯង គួរ​ភិក្ខុ​ដទៃសាកច្ឆាវិន័យជាមួយ​ផង​បាន។​

[២៦២] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ការសួរប្រស្នា មានប៉ុន្មាន​យ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ការសួរប្រស្នានេះ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ។ គឺ​បុគ្គលសួរប្រស្នា ដោយសេចក្តី​ល្ងង់វង្វេង១ បុគ្គលមានសេចក្តី​ប្រាថ្នាលាមក មានសេចក្តី​ប្រាថ្នា​គ្រប​សង្កត់ សួរប្រស្នា១ បុគ្គល​សួរប្រស្នាដោយសេចក្តីមើលងាយគេ១ បុគ្គល​សួរប្រស្នា​ដោយ​សេចក្តីចង់ដឹងច្បាស់១ បុគ្គល​សួរប្រស្នាដោយគិតថា បើ​អាត្មា​អញ​សួរ​ប្រស្នាទៅហើយ គេ​អាចនឹងដោះស្រាយឲ្យច្បាស់លាស់បាន នេះក៏ជាការស្រួល បើអាត្មាអញ សួរប្រស្នាទៅហើយ គេ​មិនអាចនឹងដោះស្រាយឲ្យច្បាស់លាស់បានទេ អាត្មា​អញ នឹងដោះស្រាយឲ្យច្បាស់លាស់ ដល់​បុគ្គលនោះវិញ១។ ម្នាលឧបាលិ ការ​សួរ​ប្រស្នា មាន៥យ៉ាងនេះឯង។ ព្រះឧបាលិក្រាបបង្គំ​ទូល​សួរថា បពិត្រព្រះអង្គដ៏ចំរើន ការ​ប្រាប់​​អរហត្តផល មានប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ការប្រាប់​អរហត្តផលនេះ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុប្រាប់អរហត្តផល ព្រោះ​សេចក្តី​ល្ងង់វង្វេង១ ភិក្ខុមានសេចក្តីប្រាថ្នាលាមក មានសេចក្តី​ប្រាថ្នាគ្របសង្កត់ប្រាប់​អរហត្ត​ផល​១ ភិក្ខុប្រាប់អរហត្តផល ដោយឆ្កួតអណ្តែតអណ្តូងចិត្ត១ ភិក្ខុប្រាប់អរហត្តផល ដោយ​សេចក្តី​ស្មានខុស១ ភិក្ខុ​ប្រាប់អរហត្តផលដែលពិតត្រង់១។ ម្នាលឧបាលិ ការ​ប្រាប់​អរហត្តផល មាន៥យ៉ាងនេះឯង។

[២៦៣] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន វិសុទ្ធិ មានប៉ុន្មាន​យ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ វិសុទ្ធិនេះ មាន៥យ៉ាង។ វិសុទ្ធិ៥យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុ​ត្រូវ​សំដែង​នូវនិទាន ហើយសូត្រនូវឧទ្ទេសដ៏សេស ដោយសុតបទ នេះជាវិសុទ្ធិទី១។ ភិក្ខុ​សំដែង​នូវនិទាន ហើយត្រូវសំដែង​បារាជិក​ទាំង៤ ហើយសូត្រនូវឧទ្ទេសដ៏សេស ដោយ​សុតបទ នេះ​ជា​វិសុទ្ធិទី២។ ភិក្ខុ​សំដែង​នូវនិទាន ហើយសំដែងនូវបារាជិកទាំង៤ សំដែង​នូវ​​សង្ឃាទិសេសទាំង១៣ ហើយសូត្រនូវឧទ្ទេសដ៏សេស ដោយសុតបទ នេះជា​វិសុទ្ធិ​ទី​៣។ ​ភិក្ខុ​សំដែង​​នូវនិទាន សំដែងនូវ​បារាជិកទាំង៤ សំដែងនូវ​សង្ឃាទិសេស​ទាំង​១៣ សំដែង​​នូវអនិយតទាំង២ ហើយសូត្រ​នូវ​ឧទ្ទេស​ដ៏សេស ដោយសុតបទ នេះជា​វិសុទ្ធិ​ទី៤។ វិសុទ្ធិទី៥ ភិក្ខុត្រូវ​សំដែងដោយពិស្តារ។ ម្នាលឧបាលិ វិសុទ្ធិ មាន៥​យ៉ាង​នេះឯង។

[២៦៤] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភោជនមានប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភោជននេះ មាន៥យ៉ាង។ ភោជន​៥យ៉ាង គឺអ្វីខ្លះ។ គឺបាយ១ នំស្រស់១ នំក្រៀម១ ត្រី១ សាច់១។ ម្នាលឧបាលិ ភោជនមាន៥យ៉ាងនេះឯង។

ចប់ ទិដ្ឋាវិកម្មវគ្គ ទី៤។

ឧទ្ទាន គឺបញ្ជីរឿងនៃទិដ្ឋាវិកម្មវគ្គ នោះដូច្នេះ

[២៦៥] និយាយអំពីសេចក្តីយល់ឃើញ (សំដែងអាបត្តិ)១ សេចក្តីយល់ឃើញ​ដទៃ​ទៀត១ ទទួល​ប្រគេន១ អតិរិត្តភោជន១ ការហាមភោជន១ កាត់អាបត្តិតាមប្តេជ្ញា១ ការសូម​ឱកាស១ សាកច្ឆាវិន័យ១​ សួរប្រស្នា១ ប្រាប់អរហត្តផល១ វិសុទ្ធិ១ ភោជន១។

[២៦៦] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកចោទ ប៉ងនឹងចោទ​ភិក្ខុដទៃ ត្រូវពិចារណាធម៌ប៉ុន្មាន​យ៉ាង ទុកក្នុងខ្លួន ហើយទើបចោទភិក្ខុដទៃបាន។ ព្រះអង្គ ទ្រង់​ត្រាស់​ថា ម្នាលឧបាលិ ភិក្ខុអ្នកចោទ ប៉ងនឹងចោទភិក្ខុដទៃ ត្រូវ​ពិចារណា​ធម៌៥យ៉ាង ទុកក្នុងខ្លួន ហើយសឹមចោទភិក្ខុដទៃ។ ធម៌៥យ៉ាង គឺអ្វីខ្លះ។ ម្នាលឧបាលិ ភិក្ខុ​អ្នក​ចោទ ប៉ងនឹងចោទ​ភិក្ខុដទៃ ត្រូវពិចារណា​យ៉ាងនេះថា អាត្មាអញ ជាអ្នកមាន​កាយ​សមាចារបរិសុទ្ធហើយឬ អាត្មាអញ ប្រកបដោយកាយសមាចារបរិសុទ្ធ មិនធ្លុះធ្លាយ មិន​មាន​ហេតុគួរឲ្យគេចាប់ថ្នាក់បាន ធម៌នុ៎ះ​ មានដល់​អាត្មាអញដែរឬ ឬក៏មិនមានទេ។ ម្នាល​ឧបាលិ បើភិក្ខុមិនមានកាយសមាចារបរិសុទ្ធ មិន​ប្រកបដោយកាយសមាចារ មិនធ្លុះ​ធ្លាយ មិនប្រកបដោយកាយសមាចារ ដែល​មិនមាន​ហេតុគួរ​ឲ្យគេចាប់​ថ្នាក់បានទេ គង់​មាន​អ្នកផង និយាយ​ដាស់តឿនភិក្ខុនោះបានថា នែលោក​មានអាយុ ចូរលោក​សិក្សា​កាយកម្ម​សិន រមែងមានអ្នកផង​និយាយដាស់តឿន ដល់​ភិក្ខុនោះដូច្នេះ១។ ម្នាល​ឧបាលិ អង្គដទៃទៀត គឺភិក្ខុអ្នកចោទ ប៉ងនឹងចោទភិក្ខុដទៃ ត្រូវពិចារណា​យ៉ាងនេះថា អាត្មាអញ ជាអ្នកមានវចីសមាចារបរិសុទ្ធហើយឬ អាត្មាអញ ប្រកបដោយវចីសមាចារបរិសុទ្ធ មិន​ធ្លុះ​ធ្លាយ មិនមានហេតុគួរឲ្យគេចាប់ថ្នាក់បាន ធម៌នុ៎ះ​ មានដល់​អាត្មាអញដែរឬ ឬក៏​មិន​មានទេ។ ម្នាល​ឧបាលិ បើភិក្ខុមិនមានវចីសមាចារបរិសុទ្ធ មិន​ប្រកបដោយ​វចីសមាចារ​បរិសុទ្ធ មិន​ប្រកប​ដោយ​វចីសមាចារ មិនធ្លុះធ្លាយ មិន​ប្រកបដោយវចីសមាចារ មិនមាន​ហេតុគួរឲ្យគេចាប់ថ្នាក់បាន គង់​មានអ្នកផងនិយាយ​ដាស់តឿនភិក្ខុនោះថា លោកមាន​អាយុ ចូរលោក​សិក្សាវចីកម្មសិន រមែង​មាន​អ្នកផងនិយាយដាស់តឿន ដល់ភិក្ខុនោះ​ដូច្នេះ១។ ម្នាល​ឧបាលិ អង្គដទៃទៀត គឺភិក្ខុអ្នក​ចោទ ប៉ងនឹងចោទភិក្ខុដទៃ ត្រូវពិចារណា​យ៉ាងនេះថា ចិត្តរបស់អាត្មាអញ ប្រកប​ដោយ​មេត្តាតម្កល់ចំពោះ មិនមានគំនុំក្នុង​ពួក​សព្រហ្មចារីបុគ្គល ធម៌នុ៎ះ មានដល់​អាត្មាអញដែរឬ ឬក៏មិនមានទេ។ ម្នាល​ឧបាលិ បើ​ចិត្ត​ប្រកបដោយមេត្តាតម្កល់ចំពោះ ជាចិត្ត​មិនមានគំនុំ ក្នុងពួក​សព្រហ្មចារីបុគ្គល មិនមាន​ដល់​ភិក្ខុនោះទេ គង់​មានអ្នកផងនិយាយ​ដាស់តឿនភិក្ខុនោះថា នែ​លោក​មានអាយុ ចូរ​លោក​តាំងមេត្តាចិត្ត ក្នុងពួក​សព្រហ្មចារីបុគ្គលសិន រមែង​មាន​អ្នក​ផង​និយាយ​ដាស់តឿន ដល់ភិក្ខុនោះដូច្នេះ១។ ម្នាល​ឧបាលិ អង្គដទៃទៀត គឺភិក្ខុអ្នក​ចោទ ប៉ងនឹងចោទភិក្ខុដទៃ ត្រូវពិចារណា​យ៉ាងនេះថា អាត្មាអញ ជាពហុស្សូត ជាអ្នកទ្រទ្រង់​ពុទ្ធវចនៈ ជាអ្នកសន្សំ​ពុទ្ធវចនៈហើយឬ ធម៌ទាំងឡាយណា មានពីរោះដើមបទ ពីរោះកណ្តាលបទ ពីរោះ​ចុង​បទ ប្រកាស​ព្រហ្មចរិយៈដ៏បរិសុទ្ធ បរិបូណ៌សព្វគ្រប់ ទាំងអត្ថ ទាំង​ព្យញ្ជនៈ ធម៌ទាំង​ឡាយ មានសភាព​ដូច្នោះ អាត្មាអញ បានចេះចាំច្រើន បានទ្រទ្រង់ចាំស្ទាត់​រត់មាត់ ចូល​ចិត្ត​ច្បាស់​លាស់ យល់ធ្លុះធ្លាយដោយទិដ្ឋិ គឺបញ្ញា ធម៌នុ៎ះ មានដល់​អាត្មាអញដែរឬ ឬក៏​មិន​មាន​ទេ។ ម្នាល​ឧបាលិ បើភិក្ខុមិនមែនជាពហុស្សូត អ្នកទ្រទ្រង់​ពុទ្ធវចនៈ អ្នកសន្សំ​ពុទ្ធវចនៈទេ ធម៌ទាំងឡាយ​ណា ដែលមានពីរោះដើមបទ ពីរោះកណ្តាលបទ ពីរោះ​ចុង​បទ ប្រកាស​ព្រហ្មចរិយៈ​ដ៏បរិសុទ្ធ បរិបូណ៌សព្វគ្រប់ ទាំងអត្ថ ទាំង​ព្យញ្ជនៈ ធម៌​ទាំង​ឡាយ មានសភាព​ដូច្នោះ ភិក្ខុនោះ មិនចេះចាំ​ច្រើន មិនទ្រទ្រង់ មិនចាំស្ទាត់​រត់មាត់ មិនចូលចិត្តច្បាស់លាស់ មិនយល់​ធ្លុះធ្លាយ​ដោយទិដ្ឋិ គឺ​បញ្ញា​ទេ គង់មានអ្នកផងនិយាយ​ដាស់តឿនភិក្ខុនោះថា នែលោកមានអាយុ ចូរលោករៀន​គម្ពីរនិកាយ​សិន រមែង​មាន​អ្នកផងនិយាយដាស់តឿន ដល់ភិក្ខុនោះដូច្នេះ១។ ម្នាល​ឧបាលិ អង្គដទៃទៀត គឺភិក្ខុអ្នក​ចោទ ប៉ងនឹងចោទភិក្ខុដទៃ ត្រូវពិចារណាយ៉ាងនេះថា បាតិមោក្ខ​ទាំងពីរ អាត្មាអញ បាន​ចេះចាំដោយពិស្តារល្អ បានចែកបទភាជនៈដោយប្រពៃ បានចាំស្ទាត់​រត់​មាត់​ដោយ​ប្រពៃ បានកាត់សេចក្តីដោយល្អ តាមសុត្តៈ គឺខន្ធកៈ និងបរិវារៈ តាមអនុព្យញ្ចនៈ គឺអក្ខរៈ និង​បទ ធម៌នុ៎ះ មានដល់​អាត្មាអញដែរឬ ឬក៏​មិន​មាន​ទេ។ ម្នាល​ឧបាលិ បើបាតិមោក្ខទាំងពីរ ភិក្ខុមិន​បានចេះចាំដោយពិស្តារ មិនបានចែកបទ​ភាជនៈដោយល្អ មិនបានចាំស្ទាត់​រត់​មាត់​​ដោយល្អ មិនបានកាត់សេចក្តីដោយល្អ តាមសុត្តៈ និងអនុព្យញ្ជនៈទេ កាលបើ​មាន​គេសួរថា នែលោកមានអាយុ ចុះពាក្យ​នេះ ​ព្រះមានព្រះភាគ ទ្រង់សំដែង​ក្នុងទីណា ភិក្ខុ​នោះឆ្លើយមិនរួច គង់មាន​អ្នកផងនិយាយ​ដាស់តឿនភិក្ខុនោះថា នែលោកមានអាយុ ចូរ​លោក​រៀនវិន័យសិន រមែង​មាន​អ្នកផងនិយាយដាស់តឿន ដល់ភិក្ខុនោះដូច្នេះ១។ ម្នាល​ឧបាលិ ភិក្ខុអ្នកចោទ ប៉ងនឹងចោទ​ភិក្ខុដទៃ ត្រូវពិចារណាធម៌៥យ៉ាងនេះ ទុកក្នុងខ្លួន​ហើយ ទើបចោទ​ភិក្ខុដទៃបាន។

[២៦៧] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកចោទ ប៉ងនឹងចោទ​ភិក្ខុដទៃ ត្រូវតាំងធម៌ប៉ុន្មាន​យ៉ាង ទុកក្នុងខ្លួន ហើយទើបចោទភិក្ខុដទៃបាន។ ព្រះអង្គ ទ្រង់​​ត្រាស់​ថា ម្នាលឧបាលិ ភិក្ខុអ្នកចោទ ប៉ងនឹងចោទ​ភិក្ខុដទៃ ត្រូវតាំងធម៌៥យ៉ាង ទុក​ក្នុង​ខ្លួន ហើយ​ទើប​ចោទ​ភិក្ខុដទៃបាន។ ធម៌៥ គឺអ្វីខ្លះ។ គឺភិក្ខុត្រូវតាំងទុកដូច្នេះថា អាត្មា​អញ នឹងនិយាយក្នុងកាល​គួរ មិននិយាយ​ក្នុងកាលមិនគួរ១ អាត្មាអញ នឹងនិយាយ​ពាក្យពិត មិននិយាយពាក្យ​មិនពិត១ អាត្មាអញ នឹងនិយាយពាក្យផ្អែមល្ហែម មិននិយាយ​ពាក្យទ្រគោះ១ អាត្មាអញ នឹងនិយាយពាក្យ​ប្រកបដោយ​ប្រយោជន៍ មិននិយាយពាក្យ​ឥត​ប្រយោជន៍១ អាត្មាអញ នឹងមានចិត្ត​ប្រកប​ដោយ​មេត្តា ទើបនិយាយ មិននិយាយ​ទៅ​ទាំង​​ចិត្តប្រកបដោយ​សេចក្តី​ប្រទូស្ត១។ ម្នាលឧបាលិ ភិក្ខុ​អ្នកចោទ ប៉ងនឹងចោទភិក្ខុដទៃ ត្រូវតាំង​ធម៌៥យ៉ាងនេះឯង ទុកក្នុងខ្លួន ហើយទើប​ចោទ​ភិក្ខុ​ដទៃ​បាន។

[២៦៨] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកចោទ ប៉ងនឹងចោទ​ភិក្ខុដទៃ ត្រូវធ្វើទុកក្នុងចិត្តនូវធម៌​ប៉ុន្មានយ៉ាងក្នុងខ្លួន ហើយទើបចោទភិក្ខុដទៃបាន។ ព្រះអង្គ ទ្រង់​ត្រាស់​ថា ម្នាលឧបាលិ ភិក្ខុអ្នកចោទ ប៉ងនឹងចោទ​ភិក្ខុដទៃ ត្រូវធ្វើទុក​ក្នុង​ចិត្ត​នូវធម៌៥យ៉ាង ក្នុង​ខ្លួន ហើយ​ទើប​ចោទ​ភិក្ខុដទៃបាន។ ធម៌៥យ៉ាង គឺអ្វីខ្លះ។ គឺសេចក្តី​ករុណា១ ការស្វែងរក​ប្រយោជន៍​១ សេចក្តីអនុគ្រោះ១ ការចេញចាកអាបត្តិ១ សេចក្តី​ប៉ុនប៉ង​​ក្នុងវិន័យ១។ ម្នាល​ឧបាលិ ភិក្ខុ​អ្នកចោទ ប៉ងនឹងចោទភិក្ខុដទៃ ត្រូវធ្វើទុកក្នុង​ចិត្តនូវ​​ធម៌៥យ៉ាងនេះឯង ទុកក្នុងខ្លួន ហើយ​ទើប​​ចោទ​ភិក្ខុ​ដទៃ​បាន។

[២៦៩] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុដែល​ប្រកប​ដោយអង្គ​ប៉ុន្មាន កាលបើសូមឱកាសកម្ម ក៏មិនគួរភិក្ខុដទៃបើកឱកាសកម្មឲ្យ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាល​ឧបាលិ ភិក្ខុដែល​ប្រកប​ដោយអង្គ៥ កាលបើសូមឱកាសកម្ម ក៏មិនគួរ​ភិក្ខុ​ដទៃ​បើក​ឱកាសកម្មឲ្យ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមានកាយសមាចារមិនបរិសុទ្ធ១ មាន​វចីសមាចារ​​មិន​បរិសុទ្ធ១ មានអាជីវៈ​មិន​បរិសុទ្ធ១ ជាភិក្ខុល្ងង់ មិនឈ្លាសវៃ១ កាលបើ​គេ​សាកសួរ ក៏មិនអាច​នឹងឲ្យគេសាកសួរ១។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកប​ដោយអង្គ៥​នេះ​ឯង កាលបើសូមឱកាសកម្ម ក៏មិនគួរ​ភិក្ខុ​ដទៃ​បើក​ឱកាសកម្មឲ្យ។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកប​ដោយអង្គ៥ កាល​បើ​សូម​ឱកាសកម្ម ក៏គួរ​ភិក្ខុ​ដទៃ​បើក​ឱកាសកម្មឲ្យបាន។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមាន​កាយ​សមាចារ​បរិសុទ្ធ១ មានវចីសមាចារ​បរិសុទ្ធ១ មានអាជីវៈ​បរិសុទ្ធ១ ជាបណ្ឌិត ឈ្លាសវៃ១ កាលបើ​គេ​សាក​សួរ ក៏អាច​ឲ្យគេសាកសួរ​បាន១។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកប​ដោយអង្គ៥នេះឯង កាលបើ​សូម​ឱកាសកម្ម ក៏គួរ​ភិក្ខុ​ដទៃ​បើក​ឱកាសកម្មឲ្យបាន។

[២៧០] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុប្រាថ្នា​នឹងកាន់​យក​នូវ​អត្តាទាន [អដ្ឋកថា និងដីកាបាតិមោក្ខដ្ឋបនក្ខន្ធកៈ ពន្យល់ថា ភិក្ខុមានប្រាថ្នា​ដើម្បី​ជម្រះ​សាសនា​ឲ្យស្អាតល្អ ហើយកាន់យកនូវអធិករណ៍ណាមួយដោយខ្លួនឯង ដើម្បី​ចោទភិក្ខុ​ដទៃ​ អធិករណ៍​នោះ ហៅថា អត្តាទាន។] ត្រូវកាន់យកនូវអត្តាទាន ដែល​ប្រកប​ដោយ​អង្គ​ប៉ុន្មាន។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលឧបាលិ ភិក្ខុប្រាថ្នា​នឹងកាន់​យកនូវអត្តាទាន ត្រូវ​កាន់​យក​នូវអត្តាទាន ដែល​ប្រកប​ដោយ​​អង្គ​៥។ អង្គ៥ គឺអ្វីខ្លះ។ ម្នាលឧបាលិ ភិក្ខុប្រាថ្នា​នឹង​កាន់​យកនូវអត្តាទាន ត្រូវពិចារណា​យ៉ាងនេះថា អាត្មាអញ ប្រាថ្នា​នឹងកាន់​យកនូវ​អត្តាទាន​នេះ ក្នុងកាលណា កាល​នោះ ជាកាល​គួរនឹង​កាន់​យក​នូវ​អត្តាទាននេះ ឬមិន​គួរ​ទេ។ ម្នាលឧបាលិ បើភិក្ខុពិចារណា ហើយ​ដឹងយ៉ាងនេះថា កាលនេះ ជាកាលមិនគួរ នឹង​កាន់យកនូវអត្តាទាននេះ កាលនេះ មិនមែន​ជាកាល​គួរទេ ម្នាលឧបាលិ ភិក្ខុ​មិនត្រូវ​កាន់​យកនូវអត្តាទាននោះឡើយ។ ម្នាលឧបាលិ ម្យ៉ាង​ទៀត បើភិក្ខុពិចារណា ហើយដឹង​យ៉ាង​នេះថា កាលនេះជាកាលគួរនឹងកាន់យកនូវ​អត្តាទាន​នេះ កាលនេះ មិនមែន​ជាកាល​មិន​គួរទេ ម្នាលឧបាលិ ភិក្ខុនោះត្រូវពិចារណាតទៅ​ទៀត​ថា អាត្មាអញ ប្រាថ្នា​នឹងកាន់​យក​នូវអត្តាទានណា អត្តាទាននេះ ជារឿងពិតមែន ឬមិនពិត​ទេ។ ម្នាលឧបាលិ បើ​ភិក្ខុ​ពិចារណា ហើយដឹង​យ៉ាងនេះថា អត្តាទាននេះ ជារឿង​មិនពិត មិន​មែន​ជារឿង​ពិតទេ ម្នាល​ឧបាលិ ភិក្ខុមិនត្រូវកាន់​យកនូវអត្តាទាននោះឡើយ។ ម្នាលឧបាលិ ម្យ៉ាង​ទៀត បើភិក្ខុពិចារណា ហើយ​ដឹង​យ៉ាងនេះថា អត្តាទាននេះ ជារឿងពិត មិន​មែន​ជារឿង​មិន​ពិតទេ ម្នាលឧបាលិ ភិក្ខុ​នោះ​ត្រូវពិចារណា​តទៅទៀតថា អាត្មាអញ ប្រាថ្នា​នឹងកាន់​យក​នូវ​អត្តាទានណា អត្តាទាននេះ ប្រកបដោយប្រយោជន៍ ឬមិនប្រកបដោយ​ប្រយោជន៍​ទេ។ ម្នាលឧបាលិ បើភិក្ខុពិចារណា ហើយ​ដឹង​យ៉ាងនេះថា អត្តាទាននេះ ឥតប្រយោជន៍ អត្តាទាននេះ មិនមែន​ប្រកបដោយប្រយោជន៍​ទេ ម្នាលឧបាលិ ភិក្ខុមិនត្រូវកាន់​យកនូវ​អត្តាទាននោះឡើយ។ ម្នាលឧបាលិ ម្យ៉ាង​ទៀត បើភិក្ខុ​ពិចារណា ហើយដឹង​យ៉ាងនេះថា ​អត្តាទាន​នេះ ប្រកប​ដោយ​ប្រយោជន៍ អត្តាទាននេះ មិនមែន​ឥត​​ប្រយោជន៍ទេ ម្នាល​ឧបាលិ ភិក្ខុនោះ ត្រូវពិចារណាតទៅ​ទៀតថា កាលបើអាត្មាអញ កាន់​យក​នូវ​អត្តាទាន​នេះ នឹងបាន​ភិក្ខុដែល​ជាសន្ទិដ្ឋមិត្រ (មិត្រគ្រាន់តែធ្លាប់​ឃើញគ្នា) និងជា​សម្ភត្តមិត្រ (មិត្រ​ស្និទ្ធិស្នាលគ្នាមាំមួន) មកជា​បក្ខពួក តាមធម៌ តាមវិន័យ ឬមិនបានទេ។ ម្នាល​ឧបាលិ បើភិក្ខុពិចារណា ហើយដឹង​យ៉ាងនេះថា កាលបើ​អាត្មាអញ កាន់យកនូវអត្តាទាននេះ មុខ​ជា​នឹង​មិនបានភិក្ខុ ដែល​ជាសន្ទិដ្ឋមិត្រ និង​ជាសម្ភត្តមិត្រ មកជាបក្ខពួក តាមធម៌ តាម​វិន័យទេ ម្នាល​ឧបាលិ ភិក្ខុមិនត្រូវកាន់​យកនូវអត្តាទាននោះឡើយ។ ម្នាលឧបាលិ ម្យ៉ាង​ទៀត បើភិក្ខុ​ពិចារណា ហើយដឹង​យ៉ាងនេះថា ​កាលបើ​អាត្មាអញ កាន់យក​នូវ​អត្តាទាន​នេះ មុខជានឹងបាន​ភិក្ខុ ​ជាសន្ទិដ្ឋមិត្រ និង​ជាសម្ភត្តមិត្រ មកជាបក្ខពួក តាមធម៌ តាម​វិន័យ ម្នាលឧបាលិ ភិក្ខុនោះ ត្រូវពិចារណាតទៅទៀតថា កាលបើ​អាត្មាអញ កាន់យកនូវ​អត្តាទាន​នេះ ការបង្កហេតុ ជម្លោះ ទាស់ទែង វិវាទ ការបែកធ្លាយនៃសង្ឃ ការប្រេះឆា​នៃ​សង្ឃ ការ​កំណត់​នៃសង្ឃ អំពើផ្សេងៗ​របស់​សង្ឃ មានអត្តាទាន​នេះជាហេតុ នឹងមាន​ដល់​សង្ឃ ឬមិនមាន​ទេ។ ម្នាលឧបាលិ បើភិក្ខុ​ពិចារណា​ហើយ ដឹងយ៉ាងនេះថា កាលបើ​អាត្មា​អញ កាន់យក​នូវ​អត្តាទាន​នេះ ការបង្កហេតុ ជម្លោះ ទាស់​ទែង វិវាទ ការបែកធ្លាយ​នៃ​សង្ឃ ការ​ប្រេះឆា​នៃ​សង្ឃ ការកំណត់នៃសង្ឃ អំពើផ្សេងៗនៃសង្ឃ មានអត្តាទាននោះ​ជា​ហេតុ នឹងមានដល់​សង្ឃ​មិនខាន ម្នាលឧបាលិ ភិក្ខុមិនត្រូវកាន់​យកនូវ​អត្តាទាន​នោះទេ។ ម្នាលឧបាលិ ម្យ៉ាង​ទៀត បើភិក្ខុពិចារណាហើយ ដឹង​យ៉ាងនេះថា កាលបើ​អាត្មាអញ កាន់​យកនូវអត្តាទាននេះ ការបង្កហេតុ ជម្លោះ ទាស់​ទែង វិវាទ ការបែកធ្លាយនៃសង្ឃ ការ​ប្រេះឆា​​នៃ​សង្ឃ ការកំណត់នៃសង្ឃ អំពើផ្សេងៗនៃសង្ឃ មានអត្តាទាននោះជាហេតុ នឹង​មិន​មាន​ដល់​សង្ឃ​ទេ ម្នាលឧបាលិ ភិក្ខុត្រូវកាន់​យកនូវ​អត្តាទាន​នោះ​ចុះ។ ម្នាលឧបាលិ អត្តាទាន​ប្រកប​ដោយអង្គ៥យ៉ាងនេះឯង ដែលភិក្ខុកាន់យកហើយ ជា​ធម្មជាតមិនធ្វើ​ឲ្យ​ក្តៅក្រហាយ ក្នុង​កាល​ជាខាងក្រោយ។

[២៧១] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុប្រកបដោយអង្គ​ប៉ុន្មាន ទើប​ឈ្មោះថា ជាអ្នក​មានឧបការៈច្រើន ដល់ភិក្ខុដែលកើតអធិករណ៍។ ព្រះអង្គ ទ្រង់​ត្រាស់​ថា ម្នាល​​ឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើប​ឈ្មោះថា ជាអ្នក​មានឧបការៈ​ច្រើន​ ដល់​ភិក្ខុ​ដែល​កើត​អធិករណ៍។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុជាអ្នកមានសីល សង្រួម​ក្នុង​បាតិមោក្ខ បរិបូណ៌ដោយ​អាចារៈ និងគោចរៈ ឃើញភ័យ​ក្នុងទោស​សូម្បីបន្តិចបន្តួច សមាទានសិក្សាក្នុងសិក្ខាបទទាំង​ឡាយ១ ជាពហុស្សូត ទ្រទ្រង់ពុទ្ធវចនៈ សន្សំពុទ្ធវចនៈ ធម៌ទាំងឡាយណា ដែលមានពីរោះ​ដើមបទ ពីរោះកណ្តាលបទ ពីរោះចុងបទ ប្រកាស​ព្រហ្មចរិយៈ​ដ៏បរិសុទ្ធ បរិបូណ៌សព្វគ្រប់ ទាំង​អត្ថ ទាំងព្យញ្ជនៈ ធម៌ទាំងឡាយមានសភាព​ដូច្នោះ ភិក្ខុនោះក៏បានចេះដឹងច្រើន បានទ្រទ្រង់​ចាំ​ស្ទាត់ រត់មាត់ ចូលចិត្តច្បាស់លាស់ យល់ជ្រាលជ្រៅដោយទិដ្ឋិ គឺបញ្ញា១ ភិក្ខុនោះ បាន​ចេះចាំ​បាតិមោក្ខទាំងពីរដោយពិស្តារ ចែកបទភាជនៈដោយត្រឹមត្រូវបាន ចាំស្ទាត់រត់មាត់​ដោយ​ប្រពៃ កាត់សេចក្តី​បានស្រួល​តាម​សុត្តៈ និង​អនុព្យញ្ជនៈ១ ជាអ្នកតាំងមាំក្នុងវិន័យ មិនរំភើប [អដ្ឋកថា មិនលះបង់​លទ្ធិរបស់ខ្លួន ដោយត្រឹមតែពាក្យអ្នកដទៃ។] អាចលួងលោម ពន្យល់ដល់ជន​ទាំង​ពីរ​ខាង ដែលមានសេចក្តីទាស់ទែងគ្នា ដោយអត្ថ និងពិចារណា ឲ្យក្រឡេកមើល ឲ្យជ្រះថ្លា​បាន១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបឈ្មោះថា ជាអ្នក​មាន​ឧបការៈ​ច្រើន ដល់​ពួក​ភិក្ខុ​ដែលកើតអធិករណ៍។ ម្នាលឧបាលិ ភិក្ខុដែលប្រកប​ដោយ​អង្គ៥​​ដទៃ​ទៀត ក៏​ឈ្មោះថា ជា​អ្នក​​មានឧបការៈ​ច្រើន​ ដល់​ភិក្ខុ​ដែល​កើត​អធិករណ៍ដែរ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមាន​កាយសមាចារ​បរិសុទ្ធ១ មានវចីសមាចារបរិសុទ្ធ១ មានអាជីវៈ​បរិសុទ្ធ១ ជាបណ្ឌិតឈ្លាសវៃ១ កាលបើ​គេសាកសួរ ក៏អាចឲ្យគេសាកសួរបាន១។ ម្នាល​ឧបាលិ ភិក្ខុដែល​ប្រកបដោយ​អង្គ៥​នេះឯង ទើបឈ្មោះថា ជាអ្នក​មាន​ឧបការៈច្រើន ដល់​ពួកភិក្ខុ​ដែលកើត​អធិករណ៍។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ក៏​ឈ្មោះថា ជាអ្នក​មានឧបការៈ​ច្រើន​ ដល់​ពួកភិក្ខុ​ដែល​កើត​អធិករណ៍។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុដឹងវត្ថុ១ ដឹងនិទាន១ ដឹងបញ្ញត្តិ១ ដឹងបទបាលី​ក្រោយមុន១ ដឹងគន្លងពាក្យដែល​ជាប់តគ្នា១។ ម្នាល​ឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបឈ្មោះថា ជាអ្នក​មាន​ឧបការៈច្រើន ដល់ពួកភិក្ខុ​ដែលកើតអធិករណ៍។

[២៧២] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុប្រកបដោយ​អង្គ​ប៉ុន្មាន ដែលភិក្ខុមិនត្រូវសាកសួរ [សំដៅយកការពិនិត្យដេញដោល ពិនិត្យរករឿងឲ្យឃើញពិត ឬទេ។]។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ ភិក្ខុផងគ្នាមិន​ត្រូវ​សាក​សួរទេ។ អង្គ៥​ គឺ​អ្វីខ្លះ។ គឺភិក្ខុមិនដឹង​សុត្តៈ (ឧភតោវិភង្គ)១ មិនដឹងសុត្តានុលោម (មហាបទេសបួនខាង​ព្រះសូត្រ) ១ មិនដឹងវិន័យ (ខន្ធកៈ និងបរិវារៈ)១ មិនដឹង​វិនយានុលោម (មហាបទេសបួន​ខាង​វិន័យ)១ ជាអ្នកមិនឈ្លាស​ក្នុងហេតុ និងមិនមែន​ហេតុ១។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកបដោយ​អង្គ​ទាំង៥នេះឯង ភិក្ខុមិនត្រូវសាកសួរទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ភិក្ខុផងគ្នា​គួរសាក​សួរ​បាន។ អង្គ៥​ គឺ​អ្វីខ្លះ។ គឺភិក្ខុដឹង​សុត្តៈ១ ដឹងសុត្តានុលោម១ ដឹងវិន័យ១ ដឹង​វិនយានុលោម១ ជាអ្នកឈ្លាស​ក្នុង​ហេតុ និងមិនមែនហេតុ១។ ម្នាលឧបាលិ ភិក្ខុ​ប្រកប​ដោយ​​អង្គ​ទាំង៥នេះ​ឯង ទើបភិក្ខុគួរ​សាកសួរ​បាន។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ក៏ភិក្ខុ​មិនត្រូវ​សាក​សួរទេ។ អង្គ៥​ គឺ​អ្វីខ្លះ។ គឺភិក្ខុមិនដឹងធម៌ គឺសុត្តន្តបិដក និងអភិធម្មបិដក១ មិនដឹង​ធម្មានុលោម (មហាបទេសបួនខាង​ព្រះសូត្រ)១ មិនដឹងវិន័យ១ មិនដឹងវិនយានុលោម១ ជាអ្នក​មិន​ឈ្លាស​​ក្នុង​ពាក្យខាងដើម និងពាក្យខាងចុង១។ ម្នាលឧបាលិ ភិក្ខុ​ប្រកបដោយ​អង្គ​ទាំង​៥នេះ​ឯង ភិក្ខុ​មិន​ត្រូវ​សាក​សួរទេ។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គទាំង៥ ទើបភិក្ខុគួរ​សាក​សួរបាន។ អង្គ៥​ គឺ​អ្វីខ្លះ។ គឺភិក្ខុដឹងធម៌១ ដឹងធម្មានុលោម១ ដឹងវិន័យ១ ដឹង​វិនយានុលោម១ ជាអ្នកឈ្លាស​ក្នុង​ពាក្យ​ខាង​ដើម និងពាក្យខាងចុង១។ ម្នាលឧបាលិ ភិក្ខុ​ប្រកបដោយ​អង្គ​ទាំង៥នេះឯង ទើបភិក្ខុ​គួរ​​សាក​សួរបាន។ ម្នាលឧបាលិ ភិក្ខុប្រកប​ដោយអង្គ៥ដទៃទៀត ក៏ភិក្ខុមិនត្រូវ​សាក​សួរទេ។ អង្គ៥​ គឺ​អ្វីខ្លះ។ គឺភិក្ខុមិនដឹងវត្ថុ១ មិនដឹងនិទាន១ មិនដឹងបញ្ញត្តិ១ មិនដឹងបទបាលី​ក្រោយមុន១ មិន​ដឹង​​គន្លងពាក្យដែល​ជាប់តគ្នា១។ ម្នាលឧបាលិ ភិក្ខុ​ប្រកបដោយ​អង្គ​៥នេះឯង ភិក្ខុ​មិន​ត្រូវ​សាក​សួរ​​ទេ។ ម្នាល​ឧបាលិ ភិក្ខុដែលប្រកបដោយអង្គទាំង៥ ទើបភិក្ខុគួរ​សាក​សួរបាន។ អង្គ៥​ គឺ​អ្វីខ្លះ។ គឺភិក្ខុដឹងវត្ថុ១ ដឹងនិទាន១ ដឹងបញ្ញត្តិ១ ដឹងបទបាលី​ក្រោយមុន១ ដឹង​គន្លងពាក្យដែល​ជាប់​តគ្នា​១។ ម្នាលឧបាលិ ភិក្ខុ​ប្រកបដោយ​អង្គទាំង​៥នេះឯង ទើបគួរ​សាក​សួរបាន។ ម្នាល​ឧបាលិ ភិក្ខុ​ប្រកប​ដោយអង្គ៥ដទៃទៀត ក៏ភិក្ខុមិនត្រូវសាកសួរទេ។ អង្គ៥​ គឺ​អ្វីខ្លះ។ គឺភិក្ខុមិនដឹងអាបត្តិ១ មិន​ដឹងសមុដ្ឋាននៃអាបត្តិ១ មិនដឹងប្រយោគនៃអាបត្តិ១ មិនដឹង​សេចក្តី​រម្ងាប់នៃ​អាបត្តិ១ ជាអ្នក​មិន​ឈ្លាស ក្នុងការវិនិច្ឆ័យអាបត្តិ១។ ម្នាលឧបាលិ ភិក្ខុ​ប្រកប​ដោយ​អង្គទាំង​៥នេះឯង ភិក្ខុ​មិន​ត្រូវ​សាក​សួរ​ទេ។ ម្នាលឧបាលិ ភិក្ខុប្រកប​ដោយ​អង្គ៥ ទើបគួរ​សាក​សួរបាន។ អង្គ៥​ គឺ​អ្វីខ្លះ។ គឺភិក្ខុ​​ដឹង​​អាបត្តិ១ ដឹងសមុដ្ឋាននៃអាបត្តិ១ ដឹងប្រយោគនៃអាបត្តិ១ ដឹងសេចក្តីរម្ងាប់នៃ​អាបត្តិ១ អ្នក​ឈ្លាស ក្នុងការវិនិច្ឆ័យអាបត្តិ១។ ម្នាលឧបាលិ ភិក្ខុ​ប្រកបដោយ​អង្គទាំង​៥នេះឯង ទើបគួរ​សាក​សួរបាន។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ក៏ភិក្ខុមិនត្រូវ​សាក​សួរទេ។ អង្គ៥​ គឺ​អ្វីខ្លះ។ គឺភិក្ខុមិន​​ដឹងអធិករណ៍១ មិនដឹងសមុដ្ឋាននៃអធិករណ៍១ មិនដឹងប្រយោគនៃអធិករណ៍១ មិនដឹង​សេចក្តីរម្ងាប់នៃ​អធិករណ៍១ មិន​ឈ្លាស ក្នុងការវិនិច្ឆ័យអធិករណ៍១។ ម្នាលឧបាលិ ភិក្ខុ​ប្រកបដោយ​អង្គទាំង​៥នេះឯង ភិក្ខុមិនត្រូវ​សាក​សួរទេ។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកប​ដោយ​អង្គ​៥ ទើបគួរ​សាក​សួរបាន។ អង្គ៥​ គឺ​អ្វីខ្លះ។ គឺភិក្ខុ​​ដឹងអធិករណ៍១ ដឹងសមុដ្ឋាន​នៃ​អធិករណ៍១ ដឹងប្រយោគនៃអធិករណ៍១ ដឹងសេចក្តីរម្ងាប់នៃ​អធិករណ៍១ អ្នក​ឈ្លាស ក្នុង​ការវិនិច្ឆ័យ​អធិករណ៍១។ ម្នាលឧបាលិ ភិក្ខុ​ប្រកបដោយ​អង្គទាំង​៥នេះឯង ទើបគួរ​សាក​សួរបាន។

ចប់ អត្តាទានវគ្គទី៥។

ឧទ្ទាន គឺបញ្ជីរឿង នៃអត្តាទានវគ្គនោះ ដូច្នេះ

[២៧៣] និយាយអំពីភិក្ខុអ្នកចោទមានកាយសមាចារជាដើម បរិសុទ្ធ១ ភិក្ខុអ្នកចោទ និយាយ​​ក្នុងកាលគួរ១ ភិក្ខុអ្នកចោទ ប្រកបដោយ​សេចក្តីករុណា១ ភិក្ខុសូមឱកាស១ ភិក្ខុ​គួរ​កាន់​យកនូវអត្តាទាន១ ភិក្ខុមានឧបការៈ ដល់ភិក្ខុដែលកើតអធិករណ៍១ ភិក្ខុប្រកប​ដោយ​​អង្គ៥​ដទៃ​ទៀត១ ភិក្ខុដឹងវត្ថុ១ សុត្តៈ១ ធម៌១ វត្ថុដទៃទៀត១ អាបត្តិ១ អធិករណ៍១។

[២៧៤] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកកាន់អារញ្ញកធុតង្គ មាន​ប៉ុន្មានពួក។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុអ្នកកាន់អារញ្ញកធុតង្គ មាន៥​ពួក។ ៥ពួក គឺអ្វីខ្លះ។ គឺភិក្ខុអ្នកកាន់​អារញ្ញកធុតង្គ ព្រោះល្ងង់វង្វេង១ ភិក្ខុអ្នកកាន់​អារញ្ញកធុតង្គ មាន​សេចក្តី​ប្រាថ្នាលាមក មានសេចក្តី​ប្រាថ្នាគ្របសង្កត់១ ភិក្ខុអ្នកកាន់​អារញ្ញកធុតង្គ ព្រោះ​ឆ្កួត ព្រោះ​រាយមាយចិត្ត១ ភិក្ខុអ្នកកាន់​អារញ្ញកធុតង្គ ដោយគិតថា ភិក្ខុ​អ្នកកាន់​អារញ្ញកធុតង្គ ព្រះពុទ្ធ និង​ពួកពុទ្ធសាវ័ក តែងសរសើរ១ ភិក្ខុអ្នកកាន់​អារញ្ញកធុតង្គ ព្រោះអាស្រ័យសេចក្តី​ប្រាថ្នាតិចផង ព្រោះ​អាស្រ័យសេចក្តីសន្តោសផង ព្រោះ​អាស្រ័យការដុស​ខាត់ចិត្តផង ព្រោះអាស្រ័យ​សេចក្តី​ស្ងាត់ផង ព្រោះអាស្រ័យ​សេចក្តី​ប្រតិបត្តិ ដែលមានប្រយោជន៍ផង១។ ម្នាលឧបាលិ ភិក្ខុអ្នកកាន់​អារញ្ញកធុតង្គ មាន៥ពួកនេះឯង។ ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកកាន់​បិណ្ឌបាតិកធុតង្គ មានប៉ុន្មានពួក។បេ។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកកាន់​បំសុកូលិក​ធុតង្គ មានប៉ុន្មានពួក។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកកាន់​រុក្ខមូលិកធុតង្គ មានប៉ុន្មានពួក។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកកាន់សោសានិកធុតង្គ មានប៉ុន្មានពួក។ បពិត្រព្រះអង្គ​ដ៏​ចំរើន ភិក្ខុអ្នកកាន់​​អព្ភោកាសិកធុតង្គ មានប៉ុន្មានពួក។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកកាន់​​តេចីវរិកធុតង្គ មានប៉ុន្មានពួក។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកកាន់​​សបទានចារិក​ធុតង្គ មាន​ប៉ុន្មានពួក។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកកាន់​​នេសជ្ជិកធុតង្គ មានប៉ុន្មានពួក។ បពិត្រ​ព្រះអង្គដ៏ចំរើន ភិក្ខុអ្នកកាន់​​យថាសន្ថតិក​ធុតង្គ មានប៉ុន្មានពួក។ បពិត្រព្រះអង្គដ៏​ចំរើន ភិក្ខុអ្នកកាន់​​ឯកាសនិក​ធុតង្គ មានប៉ុន្មានពួក។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកកាន់​​ខលុបច្ឆាភត្តិក​ធុតង្គ មានប៉ុន្មានពួក។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកកាន់​​បត្តបិណ្ឌិក​ធុតង្គ មានប៉ុន្មានពួក។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុអ្នកកាន់​បត្តបិណ្ឌិកធុតង្គ មាន៥ពួក។ ៥ពួក គឺអ្វីខ្លះ។ គឺភិក្ខុអ្នកកាន់​បត្តបិណ្ឌិកធុតង្គ ព្រោះសេចក្តីល្ងង់វង្វេង១ ភិក្ខុអ្នក​កាន់​បត្តបិណ្ឌិកធុតង្គ មាន​សេចក្តី​​ប្រាថ្នាលាមក មានសេចក្តី​ប្រាថ្នាគ្របសង្កត់១ ភិក្ខុអ្នកកាន់បត្តបិណ្ឌិកធុតង្គ ព្រោះ​ឆ្កួត ព្រោះ​រាយមាយចិត្ត១ ភិក្ខុអ្នកកាន់​បត្តបិណ្ឌិក​ធុតង្គ ដោយគិតថា ភិក្ខុអ្នកកាន់បត្តបិណ្ឌិកធុតង្គ ព្រះពុទ្ធ និង​ពួកសាវ័កនៃព្រះពុត្ធ តែងសរសើរ១ ភិក្ខុអ្នកកាន់បត្តបិណ្ឌិកធុតង្គ ព្រោះអាស្រ័យ​សេចក្តី​​ប្រាថ្នាតិចផង ព្រោះ​អាស្រ័យសេចក្តីសន្តោសផង ព្រោះអាស្រ័យការដុស​ខាត់ចិត្តផង ព្រោះអាស្រ័យ​សេចក្តី​ស្ងាត់ផង ព្រោះអាស្រ័យសេចក្តីប្រតិបត្តិ ដែលមានប្រយោជន៍នេះផង១។ ម្នាលឧបាលិ ភិក្ខុអ្នកកាន់បត្តបិណ្ឌិកធុតង្គ មាន៥ពួកនេះឯង។

ចប់ ធុតង្គវគ្គទី៦។

ឧទ្ទាន គឺបញ្ជីរឿងនៃធុតង្គវគ្គ នោះដូច្នេះ

[២៧៥] និយាយអំពីភិក្ខុកាន់អារញ្ញកធុតង្គ១ ភិក្ខុកាន់បិណ្ឌបាតិកធុតង្គ១ ភិក្ខុកាន់​បំសុកូលិក​ធុតង្គ១ ភិក្ខុកាន់រុក្ខមូលិកធុតង្គ១ ភិក្ខុកាន់សោសានិកធុតង្គ១ ជាគំរប់៥ ភិក្ខុ​កាន់អព្ភោកាសិកធុតង្គ១ ភិក្ខុកាន់តេចីវរិកធុតង្គ១ ភិក្ខុកាន់សបទានចារិកធុតង្គ១ ភិក្ខុកាន់​នេសជ្ជិកធុតង្គ១ ភិក្ខុកាន់យថាសន្ថតិកធុតង្គ១ ភិក្ខុកាន់ឯកាសនិកធុតង្គ១ ភិក្ខុកាន់​ខលុបច្ឆាភត្តិកធុតង្គ១ ភិក្ខុកាន់បត្តបិណ្ឌិកធុតង្គ១។

[២៧៦] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន មុសាវាទ មាន​ប៉ុន្មាន​យ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ មុសាវាទនេះ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ។ គឺ​មុសាវាទ ដល់នូវបារាជិក ក៏មាន មុសាវាទ ដល់នូវសង្ឃាទិសេសក៏មាន មុសាវាទ ដល់នូវ​ថុល្លច្ច័យ​ក៏មាន មុសាវាទ ដល់នូវ​បាចិត្តិយៈក៏មាន មុសាវាទ ដល់នូវទុក្កដក៏មាន។ ម្នាល​ឧបាលិ មុសាវាទ មាន៥យ៉ាងនេះឯង។

[២៧៧] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុ​ប្រកបដោយ​អង្គ​ប៉ុន្មាន កាលបើបញ្ឈប់នូវឧបោសថ ឬបវារណា ក្នុងកណ្តាលជំនុំសង្ឃ សង្ឃគប្បីសង្កត់​សង្កិន​ថា ម្នាលភិក្ខុ ណ្ហើយ លោកកុំបង្កហេតុ កុំធ្វើជម្លោះ កុំទាស់ទែង កុំវិវាទ​គ្នាឡើយ ដូច្នេះហើយសឹមធ្វើឧបោសថ ឬបវារណា។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុ​ប្រកបដោយ​អង្គ៥ កាលបើបញ្ឈប់នូវឧបោសថ ឬបវារណា ក្នុងកណ្តាលជំនុំសង្ឃ សង្ឃ​គប្បី​សង្កត់​សង្កិនថា ម្នាលភិក្ខុ ណ្ហើយ លោកកុំបង្កហេតុ កុំធ្វើជម្លោះ កុំទាស់ទែង កុំវិវាទ​គ្នាឡើយ ដូច្នេះហើយសឹមធ្វើឧបោសថ ឬបវារណា។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុជាអ្នក​មិនខ្មាស​បាប១ ជាមនុស្ស​ល្ងង់១ មិនមែន​ជាបកតត្ត១ ជាអ្នកនិយាយដោយ​បំណងនឹង​ឲ្យភិក្ខុដទៃឃ្លាត (ចាកសាសនា)១ ជាអ្នក​មិនប្រាថ្នានឹងចេញចាកអាបត្តិ១។ ម្នាលឧបាលិ ភិក្ខុ​ប្រកបដោយ​អង្គ៥នេះឯង កាលបើ​បញ្ឈប់​នូវឧបោសថ ឬបវារណា ក្នុងកណ្តាល​ជំនុំ​សង្ឃ សង្ឃគប្បីសង្កត់សង្កិនថា ម្នាលភិក្ខុ ណ្ហើយ លោកកុំបង្កហេតុ កុំធ្វើជម្លោះ កុំទាស់​ទែង កុំវិវាទ​គ្នាឡើយ ដូច្នេះហើយសឹមធ្វើឧបោសថ ឬបវារណា។ ម្នាលឧបាលិ ភិក្ខុ​ប្រកប​ដោយ​​អង្គ៥ដទៃទៀត កាលបើ​បញ្ឈប់​នូវឧបោសថ ឬបវារណា ក្នុងកណ្តាលជំនុំសង្ឃ សង្ឃគប្បីសង្កត់សង្កិនថា ម្នាលភិក្ខុ ណ្ហើយលោក កុំបង្កហេតុ កុំធ្វើជម្លោះ កុំទាស់ទែង កុំវិវាទ​គ្នាឡើយ ដូច្នេះហើយសឹមធ្វើឧបោសថ ឬបវារណា។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុជា​អ្នក​មានកាយសមាចារមិនបរិសុទ្ធ១ មានវចីសមាចារមិនបរិសុទ្ធ១ មានអាជីវៈ​មិនបរិសុទ្ធ១ ជាមនុស្សល្ងង់ មិនឈ្លាសវៃ១ ជាអ្នកធ្វើការបង្កហេតុ ធ្វើជម្លោះ១។ ម្នាលឧបាលិ ភិក្ខុ​ប្រកបដោយ​អង្គ៥នេះឯង កាលបើ​បញ្ឈប់​នូវឧបោសថ ឬបវារណា ក្នុងកណ្តាល​ជំនុំ​សង្ឃ សង្ឃ​គប្បី​សង្កត់សង្កិនថា ម្នាលភិក្ខុ ណ្ហើយ លោកកុំបង្កហេតុ កុំធ្វើជម្លោះ កុំទាស់​ទែង កុំវិវាទ​គ្នាឡើយ ដូច្នេះហើយសឹមធ្វើឧបោសថ ឬបវារណា។

[២៧៨] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន សង្ឃមិនត្រូវឲ្យការសាក​សួរដល់ភិក្ខុ ដែលប្រកបដោយអង្គប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ សង្ឃមិន​ត្រូវ​ឲ្យ​ការសាកសួរ ដល់ភិក្ខុដែលប្រកបដោយអង្គ៥។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិនដឹងអាបត្តិ និងអនាបត្តិ១ មិនដឹងអាបត្តិស្រាល និងធ្ងន់១ មិនដឹង​សាវសេសាបត្តិ និង​អនវសេសាបត្តិ១ មិនដឹង​ទុដ្ឋុល្លាបត្តិ និង​អទុដ្ឋុល្លាបត្តិ១ មិនដឹងសប្បដិកម្មាបត្តិ [ប្រែថា អាបត្តិដែលកែត្រឡប់ដោយវុដ្ឋានវិធី និងទេសនាវិធីបាន] និងអប្បដិកម្មាបត្តិ [ប្រែថា អាបត្តិដែលកែត្រឡប់មិនបាន គឺបារាជិកាបត្តិ។]១។ ម្នាលឧបាលិ សង្ឃមិនត្រូវ​ឲ្យការ​សាកសួរ​ដល់ភិក្ខុ ដែល​ប្រកបដោយ​អង្គ៥​នេះឯង។ ម្នាលឧបាលិ សង្ឃត្រូវ​ឲ្យ​ការ​សាក​សួរ ដល់ភិក្ខុដែលប្រកបដោយអង្គ៥។ អង្គ៥ គឺ​អ្វីខ្លះ។ គឺភិក្ខុដឹងអាបត្តិ និង​អនាបត្តិ១ ដឹង​នូវ​អាបត្តិស្រាល និងធ្ងន់១ ដឹងនូវ​សាវសេសាបត្តិ និងអនវសេសាបត្តិ១ ដឹងនូវ​ទុដ្ឋុល្លាបត្តិ និង​​អទុដ្ឋុល្លាបត្តិ១ ដឹងនូវសប្បដិកម្មាបត្តិ និង​អប្បដិកម្មាបត្តិ១។ ម្នាលឧបាលិ សង្ឃត្រូវ​ឲ្យ​ការសាកសួរដល់ភិក្ខុ ដែល​ប្រកបដោយ​អង្គ៥​នេះឯង។

[២៧៩] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុត្រូវអាបត្តិ ដោយ​អាការ​ប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុត្រូវអាបត្តិ ដោយអាការ៥។ អាការ​​៥ អ្វីខ្លះ។ គឺភិក្ខុត្រូវអាបត្តិដោយសេចក្តី​មិនខ្មាសបាប១ ដោយមិនស្គាល់​អាបត្តិ១ ដោយ​សង្ស័យ​ ហើយចេះតែធ្វើទៅ១ ដោយសំគាល់ថាគួរ ក្នុងរបស់ដែល​មិនគួរ១ ដោយ​សំគាល់ថា​មិនគួរ ក្នុងរបស់​ដែលគួរ១។ ម្នាលឧបាលិ ភិក្ខុត្រូវអាបត្តិ ដោយអាការ៥​នេះ​ឯង។ ម្នាលឧបាលិ ភិក្ខុត្រូវអាបត្តិ ដោយអាការ៥ដទៃទៀត។ អាការ​៥ គឺអ្វីខ្លះ។ គឺភិក្ខុត្រូវ​អាបត្តិដោយ​អាការ​មិនឃើញ [អដ្ឋកថា ថា ភិក្ខុសង្ស័យ ហើយធ្វើលើកម្មមិនគួរ ដោយមិន​បាន​ជួប​វិន័យធរ។]១ ត្រូវដោយ​អាការមិនឮ [ធ្វើកម្មមិនគួរ ព្រោះមិនសួរ ឬមិនប្រុង​ស្តាប់​ពាក្យវិន័យធរ ដែល​អធិប្បាយពីកម្មគួរ និងមិនគួរ​ដល់ភិក្ខុដទៃ។]១ ត្រូវដោយដេកលក់ [ត្រូវអាបត្តិដោយដេកលក់ តាមសិក្ខាបទដែលហាមការដេករួម នឹងសាមណេរជាដើម។]​១ ត្រូវដោយ​ខ្លួន​សំគាល់​ពិត [របស់មិនគួរ តែភិក្ខុសំគាល់ថា ជាក់ជាគួរ។]១ ត្រូវដោយ​ភ្លេច​ស្មារតី [ត្រូវដោយ​ឲ្យរាត្រី១កន្លង​ទៅជាដើម។]១ ម្នាលឧបាលិ ភិក្ខុត្រូវអាបត្តិ ដោយ​អាការ​៥នេះឯង។

[២៨០] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ពៀរមានប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ពៀរនេះមាន៥យ៉ាង។ ពៀរ៥យ៉ាង គឺអ្វីខ្លះ។ គឺការ​ញុំាង​សត្វ​មានជីវិត​ឲ្យធ្លាក់ចុះឲ្យវិនាស១ ការកាន់យកទ្រព្យ ដែលគេ​មិនឲ្យ១ ការប្រព្រឹត្តិ​ខុស​ក្នុង​កាម​ទាំងឡាយ១ ការនិយាយកុហក១ ហេតុជាទីតាំងនៃសេចក្តីប្រមាទ ព្រោះ​ផឹកទឹក​ស្រវឹង គឺ​សុរា និង​មេរ័យ១ ម្នាលឧបាលិ ពៀរមាន៥យ៉ាងនេះឯង។

[២៨១] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន កិរិយាវៀរ មានប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ កិរិយាវៀរ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ។ គឺកិរិយា​វៀរចាក​ការ​​ញុំាង​សត្វ​មានជីវិត​ឲ្យវិនាស១ កិរិយាវៀរចាកការកាន់យកទ្រព្យ ដែលគេ​មិនបានឲ្យ១ កិរិយាវៀរចាកការប្រព្រឹត្តិខុសក្នុង​កាម​ទាំងឡាយ១ កិរិយាវៀរចាកការ​និយាយ​កុហក១ កិរិយាវៀរចាកហេតុ ជាទីតាំងនៃសេចក្តីប្រមាទ ព្រោះផឹកទឹកស្រវឹង គឺ​សុរា និង​មេរ័យ១។ ម្នាលឧបាលិ កិរិយាវៀរ មាន៥យ៉ាងនេះឯង។

[២៨២] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន សេចក្តីវិនាស មាន​ប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ សេចក្តីវិនាស មាន៥យ៉ាង។ ៥យ៉ាង គឺ​អ្វីខ្លះ។ គឺសេចក្តីវិនាសញាតិ១ សេចក្តីវិនាសភោគសម្បត្តិ១ សេចក្តី​វិនាសព្រោះរោគ១ សេចក្តី​វិនាស​សីល១ សេចក្តីវិនាសព្រោះទិដ្ឋិ១។ ម្នាលឧបាលិ សេចក្តីវិនាស មាន៥​យ៉ាង​នេះឯង។

[២៨៣] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន សម្បទា គឺសេចក្ដី​បរិបូណ៌ មានប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ សេចក្តី​បរិបូណ៌ មាន៥​យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ។ គឺសេចក្តីបរិបូណ៌ដោយញាតិ១ សេចក្តីបរិបូណ៌ដោយភោគ​សម្បត្តិ១ សេចក្តីបរិបូណ៌ដោយអាការមិនមានរោគ១ សេចក្តីបរិបូណ៌​ដោយសីល១ សេចក្តី​​បរិបូណ៌​ដោយទិដ្ឋិត្រូវ១។ ម្នាលឧបាលិ សេចក្តីបរិបូណ៌ មាន៥យ៉ាងនេះឯង។

ចប់ មុសាវាទវគ្គ ទី៧។

ឧទ្ទាន គឺបញ្ជីរឿងនៃមុសាវាទវគ្គនោះ ដូច្នេះ

[២៨៤] និយាយអំពីមុសាវាទ១ អំពីសង្ឃត្រូវសង្កត់សង្កិនភិក្ខុ១ អំពីភិក្ខុប្រកបដោយ​អង្គ៥​ដទៃទៀត១ អំពីការសាកសួរ១ អំពីភិក្ខុត្រូវអាបត្តិ១ អំពីភិក្ខុត្រូវអាបត្តិ​ ដោយអាការ៥​ដទៃទៀត១ អំពីពៀរ១ អំពីកិរិយាវៀរ១ អំពីសេចក្តី​វិនាស១ អំពីសេចក្តីបរិបូណ៌១ (នេះ) ជា​សង្គហវគ្គទីប្រាំពីរ។

[២៨៥] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុ​ប្រកបដោយ​អង្គប៉ុន្មាន ដែល​ភិក្ខុនីសង្ឃត្រូវ​ធ្វើកម្ម។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ ដែល​ភិក្ខុនី​សង្ឃ ត្រូវធ្វើកម្ម គឺភិក្ខុនីសង្ឃ មិនត្រូវថ្វាយបង្គំភិក្ខុនោះឡើយ។ អង្គ៥ គឺអ្វី​ខ្លះ។ គឺភិក្ខុ​បើក​កាយបង្ហាញពួកភិក្ខុនី១ បើកភ្លៅបង្ហាញ១ បើក​អង្គជាតបង្ហាញ១ បើក​ចង្កួយស្មា​ទាំងសងខាង​បង្ហាញ១ និយាយល្បួង ឬផ្សំផ្គុំនឹងគ្រហស្ថ១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង ដែល​ភិក្ខុនីសង្ឃ ត្រូវធ្វើកម្ម គឺភិក្ខុនីសង្ឃមិន​ត្រូវថ្វាយ​បង្គំ​ភិក្ខុនោះឡើយ។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ​ភិក្ខុនី​សង្ឃ ក៏ត្រូវធ្វើ​កម្មដែរ គឺភិក្ខុនីសង្ឃ មិនត្រូវថ្វាយ​បង្គំ​ភិក្ខុ​នោះ​ឡើយ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុព្យាយាម​ដើម្បីមិនឲ្យបានលាភ ដល់ពួក​ភិក្ខុនី១ ព្យាយាម ដើម្បី​មិនឲ្យ​មានប្រយោជន៍ ដល់ពួក​ភិក្ខុនី១ ព្យាយាម ដើម្បី​មិនឲ្យមានទី​លំនៅ ដល់​ពួក​ភិក្ខុនី១ ជេរគំរាមភិក្ខុនីទាំងឡាយ១ ឲ្យពួកភិក្ខុបែកចាកពួកភិក្ខុនី១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយ​អង្គ​៥នេះឯង ដែល​ភិក្ខុនីសង្ឃ ត្រូវធ្វើកម្ម គឺភិក្ខុនីសង្ឃ មិនត្រូវថ្វាយបង្គំភិក្ខុនោះឡើយ។ ម្នាលឧបាលិ ភិក្ខុ​ប្រកបដោយអង្គ៥ដទៃទៀត ក៏​ភិក្ខុនី​សង្ឃ ត្រូវធ្វើកម្មដែរ គឺភិក្ខុនីសង្ឃ មិនត្រូវថ្វាយ​បង្គំ​ភិក្ខុ​នោះឡើយ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុព្យាយាម ដើម្បីមិនឲ្យមានលាភ ដល់ពួក​ភិក្ខុនី១ ព្យាយាម ដើម្បី​មិនឲ្យ​មានប្រយោជន៍ ដល់ពួកភិក្ខុនី១ ព្យាយាម ដើម្បី​មិនឲ្យមានទី​លំនៅ ដល់​ពួក​ភិក្ខុនី១ ជេរគំរាមភិក្ខុនីទាំងឡាយ១ ផ្សំផ្គុំពួកភិក្ខុ និងពួកភិក្ខុនី១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយ​អង្គ​៥នេះឯង ដែល​ភិក្ខុនីសង្ឃ ត្រូវធ្វើកម្ម គឺភិក្ខុនីសង្ឃ មិនត្រូវថ្វាយបង្គំ​ភិក្ខុ​នោះ​ឡើយ។

[២៨៦] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន សង្ឃត្រូវធ្វើកម្ម ដល់​ភិក្ខុនី​ដែលប្រកបដោយ​អង្គប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្ម​ដល់​ភិក្ខុនី ដែល​ប្រកបដោយអង្គ៥។ អង្គ៥ អ្វីខ្លះ។ គឺភិក្ខុនីដែល​បើក​កាយបង្ហាញពួកភិក្ខុ១ បើកភ្លៅបង្ហាញ១ បើក​អង្គជាតបង្ហាញ១ បើកចង្កួយស្មាទាំងសងខាង​បង្ហាញ១ និយាយ​ល្បួង ឬផ្សំផ្គុំនឹងគ្រហស្ថ១។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្ម ដល់ភិក្ខុនី ដែលប្រកប​ដោយ​អង្គ៥នេះឯង។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្ម ដល់ភិក្ខុនី ដែលប្រកបដោយ​អង្គ៥ដទៃ​ទៀត។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុនីព្យាយាមដើម្បីមិនឲ្យមានលាភ ដល់ពួក​ភិក្ខុ១ ព្យាយាម ដើម្បី​មិនឲ្យ​មានប្រយោជន៍ ដល់ពួកភិក្ខុ១ ព្យាយាម ដើម្បី​មិនឲ្យមានទី​លំនៅ ដល់​ពួក​ភិក្ខុ១ ជេរគំរាមភិក្ខុទាំងឡាយ១ ធ្វើពួក​ភិក្ខុនី ឲ្យបែកចាកពួកភិក្ខុ១។ ម្នាលឧបាលិ សង្ឃ​ត្រូវ​ធ្វើកម្ម ដល់ភិក្ខុនី ដែលប្រកបដោយ​អង្គ​៥នេះឯង។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្ម ដល់​ភិក្ខុនី ដែលប្រកបដោយអង្គ៥ដទៃទៀត។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុនីព្យាយាម ដើម្បី​មិន​ឲ្យមានលាភ ដល់​ភិក្ខុ១ ព្យាយាម ដើម្បី​មិនឲ្យ​មានប្រយោជន៍ ដល់ពួកភិក្ខុ១ ព្យាយាម ដើម្បី​​មិនឲ្យមានទី​លំនៅ ដល់​ពួក​ភិក្ខុ១ ជេរគំរាមភិក្ខុ១ ផ្សំផ្គុំពួកភិក្ខុនី និងពួកភិក្ខុ១។ ម្នាល​ឧបាលិ សង្ឃត្រូវធ្វើកម្ម ដល់ភិក្ខុនី ដែលប្រកបដោយ​អង្គ​៥នេះឯង។

[២៨៧] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុ​ដែលប្រកបដោយ​អង្គ​ប៉ុន្មាន មិនត្រូវបញ្ឈប់​នូវឱវាទ ដល់​ភិក្ខុនីទាំងឡាយ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាល​ឧបាលិ ភិក្ខុ​ដែល​ប្រកបដោយអង្គ៥ មិនត្រូវបញ្ឈប់នូវ​ឱវាទ ដល់ភិក្ខុនីទាំងឡាយទេ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុ​មិនមានសេចក្តីខ្មាស១ ជាមនុស្សល្ងង់១ មិនមែន​ជាបកតត្ត១ ជាអ្នក​និយាយប៉ង ញុំាង​ភិក្ខុដទៃ​ឲ្យឃ្លាតចាក (សាសនា)១ មិនប្រាថ្នានឹងចេញចាកអាបត្តិ១។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកប​ដោយអង្គ​៥នេះឯង មិនត្រូវបញ្ឈប់នូវឱវាទ ដល់ភិក្ខុនី​ទាំងឡាយ​ទេ។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកប​ដោយអង្គ៥ដទៃទៀត ​ក៏មិនត្រូវ​បញ្ឈប់នូវ​ឱវាទ ដល់ភិក្ខុនីទាំងឡាយដែរ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមានកាយសមាចារ​មិនបរិសុទ្ធ១ មានវចីសមាចារមិនបរិសុទ្ធ១ មានអាជីវៈមិនបរិសុទ្ធ១ ជាមនុស្សល្ងង់ មិនឈ្លាសវៃ១ កាលបើគេសាកសួរ ក៏មិនអាច​នឹងឲ្យគេ​សាកសួរ១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយ​អង្គ​៥នេះឯង មិនត្រូវបញ្ឈប់នូវឱវាទ ដល់ភិក្ខុនីទាំងឡាយទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកប​ដោយអង្គ៥ដទៃទៀត ក៏មិនត្រូវបញ្ឈប់នូវឱវាទ ដល់ភិក្ខុនីទាំងឡាយដែរ។ អង្គ៥ គឺ​អ្វីខ្លះ។ គឺភិក្ខុប្រកបដោយអនាចារ ខាងផ្លូវកាយ១ ប្រកបដោយអនាចារ ខាងផ្លូវវាចា១​ ប្រកប​ដោយ​អនាចារ ទាំងផ្លូវកាយ ទាំងផ្លូវវាចា១ ជេរគំរាមពួកភិក្ខុនី១ នៅច្រឡូក​ច្រឡំ​នឹង​​ពួក​ភិក្ខុនី ដោយសេចក្តីច្រឡូកច្រឡំមិនសមគួរ១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយ​អង្គ​៥នេះឯង មិនត្រូវបញ្ឈប់នូវឱវាទ ដល់ភិក្ខុនីទាំងឡាយទេ។ ម្នាលឧបាលិ ភិក្ខុ​ប្រកប​ដោយអង្គ៥ដទៃទៀត ក៏មិនត្រូវបញ្ឈប់នូវឱវាទ ដល់ភិក្ខុនីទាំងឡាយដែរ។ អង្គ៥ គឺអ្វី​ខ្លះ។ គឺភិក្ខុមិនមានសេចក្តីខ្មាស១ ជាមនុស្សល្ងង់១ មិនមែនជាបកតត្ត១ ជាអ្នកធ្វើ​នូវ​ការ​បង្កហេតុ ធ្វើនូវជម្លោះ១ ជាអ្នក​មិនធ្វើនូវ​សិក្ខាឲ្យបរិបូណ៌១។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកប​ដោយ​អង្គ​៥នេះឯង មិនត្រូវបញ្ឈប់នូវឱវាទ ដល់ភិក្ខុនីទាំងឡាយទេ។

[២៨៨] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុប្រកបដោយ​អង្គ​ប៉ុន្មាន ដែលមិនត្រូវឲ្យពួកភិក្ខុនីកាន់យកឱវាទ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុ​ប្រកប​ដោយ​​អង្គ​៥ ដែលមិនត្រូវឲ្យពួកភិក្ខុនីកាន់យក​ឱវាទ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុ​ប្រកប​ដោយ​អនាចារ ខាង​ផ្លូវ​កាយ១ ប្រកបដោយអនាចារ ខាងផ្លូវវាចា១​ ប្រកប​ដោយ​អនាចារ ទាំង​ផ្លូវ​កាយ ទាំងផ្លូវវាចា១ ជាអ្នកជេរគំរាមពួកភិក្ខុនី១ ជាអ្នកនៅច្រឡូក​ច្រឡំនឹង​ពួក​ភិក្ខុនី ដោយ​សេចក្តី​ច្រឡូកច្រឡំ​មិន​សម​គួរ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយ​អង្គ​៥នេះ​ឯង មិនត្រូវឲ្យពួកភិក្ខុនីកាន់យក​ឱវាទ។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកបដោយ​អង្គ៥​ដទៃ​ទៀត ក៏មិនត្រូវឲ្យពួកភិក្ខុនីកាន់យក​ឱវាទដែរ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិនមាន​សេចក្តី​ខ្មាស១ ជាមនុស្សពាល១ មិនមែនជាបកតត្ត១ ជាអ្នកដំណើរ១ ជាអ្នកមានជម្ងឺ១។ ម្នាល​ឧបាលិ ភិក្ខុដែលប្រកបដោយ​អង្គ​៥នេះឯង មិនត្រូវឲ្យពួកភិក្ខុនីកាន់យក​ឱវាទ។

[២៨៩] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុមិនត្រូវ​សាកច្ឆាជាមួយ​នឹងភិក្ខុ ដែលប្រកបដោយ​អង្គ​ប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុមិន​ត្រូវ​សាកច្ឆាជាមួយនឹងភិក្ខុ ដែល​ប្រកបដោយ​អង្គ​៥។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុ​មិន​ប្រកប​ដោយ​សីលក្ខន្ធ ជារបស់​អសេក្ខបុគ្គល១ មិនប្រកបដោយសមាធិក្ខន្ធ ជារបស់​អសេក្ខបុគ្គល១ មិនប្រកបដោយ​បញ្ញាខន្ធ ជារបស់​អសេក្ខបុគ្គល១ មិនប្រកបដោយ​វិមុត្តិក្ខន្ធ ជារបស់​អសេក្ខ​បុគ្គល១ មិនប្រកបដោយ​វិមុត្តិញ្ញាណទស្សនក្ខន្ធ ជារបស់​អសេក្ខបុគ្គល១។ ម្នាល​ឧបាលិ ភិក្ខុ​មិនត្រូវសាកច្ឆាជាមួយនឹងភិក្ខុ ដែលប្រកបដោយ​អង្គ​៥នេះឯង។ ម្នាល​ឧបាលិ ភិក្ខុត្រូវសាកច្ឆាជាមួយនឹងភិក្ខុ ដែល​ប្រកបដោយអង្គ៥។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុ​ប្រកប​ដោយសីលក្ខន្ធ ជារបស់​អសេក្ខបុគ្គល១ ប្រកបដោយសមាធិក្ខន្ធ ជារបស់​អសេក្ខបុគ្គល១ ប្រកបដោយ​បញ្ញាខន្ធ ជារបស់​អសេក្ខបុគ្គល១ ប្រកបដោយ​វិមុត្តិក្ខន្ធ ជារបស់​អសេក្ខ​បុគ្គល១ ប្រកបដោយ​វិមុត្តិញ្ញាណទស្សនក្ខន្ធ ជារបស់​អសេក្ខបុគ្គល១។ ម្នាល​ឧបាលិ ភិក្ខុ​ត្រូវ​សាកច្ឆា​ជាមួយ​នឹងភិក្ខុ ដែលប្រកបដោយ​អង្គ​៥នេះឯង។ ម្នាល​ឧបាលិ ភិក្ខុមិនត្រូវសាកច្ឆាជាមួយនឹងភិក្ខុ ដែល​ប្រកបដោយអង្គ៥ដទៃទៀត។ អង្គ៥ គឺ​អ្វីខ្លះ។ គឺភិក្ខុ​មិនទាន់ដល់នូវអត្ថប្បដិសម្ភិទា (ការ​បែក​ធ្លាយ​ក្នុងអដ្ឋកថា)១ មិនទាន់ដល់​នូវ​ធម្មប្បដិសម្ភិទា (ការបែកធ្លាយក្នុងបាលី)១ មិនទាន់ដល់​នូវនិរុត្តិប្បដិសម្ភិទា (ការបែក​ធ្លាយក្នុងភាសា ឬដីកា)១ មិនទាន់ដល់នូវ​បដិភាណប្បដិសម្ភិទា (ការ​បែកធ្លាយ​ដោយ​សេចក្តី​ឈ្លាសវៃ)១ មិនពិចារណានូវចិត្ត ដែលរួចហើយ ចាកកិលេស​យ៉ាងណា១។​ ម្នាល​ឧបាលិ ភិក្ខុ​មិនត្រូវសាកច្ឆាជាមួយនឹងភិក្ខុ ដែលប្រកបដោយ​អង្គ​៥នេះឯង។ ម្នាល​ឧបាលិ ភិក្ខុត្រូវសាកច្ឆាជាមួយនឹងភិក្ខុ ដែល​ប្រកបដោយអង្គ៥។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុ​ដល់នូវអត្ថប្បដិសម្ភិទា១ ដល់នូវធម្មប្បដិសម្ភិទា១ ដល់​នូវនិរុត្តិប្បដិសម្ភិទា១ ដល់នូវ​បដិភាណប្បដិសម្ភិទា១ ពិចារណានូវចិត្ត ដែលរួចហើយ ចាកកិលេស​យ៉ាងណា១។​ ម្នាល​ឧបាលិ ភិក្ខុត្រូវសាកច្ឆាជាមួយនឹងភិក្ខុ ដែលប្រកបដោយ​អង្គ​៥នេះឯង។

ចប់ ភិក្ខុនីឱវាទវគ្គ ទី៨។

ឧទ្ទាន គឺបញ្ជីរឿងនៃភិក្ខុនីឱវាទវគ្គនោះ ដូច្នេះ

[២៩០] និយាយអំពីរឿង ដែលភិក្ខុនីសង្ឃត្រូវធ្វើកម្ម១ អំពីកម្មពីរយ៉ាង ដែលភិក្ខុនីសង្ឃ​ត្រូវធ្វើ​ដល់ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត១ អំពីកម្ម៣យ៉ាង ដែលសង្ឃ​ត្រូវធ្វើដល់​ពួកភិក្ខុនី១ អំពីភិក្ខុមិនត្រូវបញ្ឈប់ឱវាទ មាន២ទុកៈ១ អំពីភិក្ខុមិនត្រូវឲ្យកាន់យក​ឱមាន មាន២ទុកៈ ដែល​ព្រះមានព្រះភាគត្រាស់ហើយ១ អំពីទុកៈ២ ក្នុងការនិយាយធម៌១។

[២៩១] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុប្រកបដោយ​អង្គ​ប៉ុន្មាន ដែលសង្ឃ​មិនត្រូវសន្មតដោយឧព្វាហិកាកម្ម [ការជ្រើសរើសយកភិក្ខុអំពីសង្ឃ ដើម្បី​រម្ងាប់​​អធិករណ៍ ដែលកើតឡើង ហៅថា ឧព្វាហិកាកម្ម]។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាល​ឧបាលិ ភិក្ខុ​ប្រកបដោយ​អង្គ​៥ សង្ឃមិនត្រូវសន្មតដោយឧព្វាហិកាកម្មទេ។ អង្គ៥ គឺអ្វី​ខ្លះ។ គឺភិក្ខុ​មិនឈ្លាស ក្នុងអដ្ឋកថា១ មិនឈ្លាសក្នុងបាលី១ មិនឈ្លាសក្នុងភាសា១ មិន​ឈ្លាស​ក្នុងព្យញ្ជនៈ (មាន​សិថិល និងធនិតជាដើម)១ មិនឈ្លាសក្នុងពាក្យខាងដើម និង​ខាង​ចុង១។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកប​ដោយ​​អង្គ​៥នេះឯង សង្ឃមិនត្រូវសន្មត​ដោយ​ឧព្វាហិកាកម្មទេ។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកប​ដោយ​អង្គ៥ សង្ឃគប្បីសន្មតដោយ​ឧព្វាហិកាកម្មបាន។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុ​ឈ្លាស ក្នុង​អដ្ឋកថា១ ឈ្លាសក្នុងបាលី១ ឈ្លាស​ក្នុងភាសា១ ឈ្លាស​ក្នុងព្យញ្ជនៈ១ ឈ្លាសក្នុងពាក្យខាងដើម និងខាងចុង១។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកប​ដោយ​​អង្គ​៥នេះឯង សង្ឃគប្បី​សន្មត​ដោយ​ឧព្វាហិកាកម្ម​បាន។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកប​ដោយ​អង្គ៥ដទៃទៀត សង្ឃក៏មិនត្រូវសន្មត​ដោយ​ឧព្វាហិកាកម្មដែរ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុ​​ជាអ្នកក្រោធ បណ្តោយ​ឲ្យសេចក្តីក្រោធ​គ្រប​សង្កត់១ មានសេចក្តីលុបគុណ បណ្តោយឲ្យ​សេចក្តីលុបគុណ​ គ្រប​សង្កត់១ មានសេចក្តី​លើកខ្លួន បណ្តោយឲ្យ​សេចក្តីលើកខ្លួនគ្របសង្កត់១ មានសេចក្តីច្រណែន បណ្តោយ​ឲ្យ​សេចក្តី​ច្រណែនគ្របសង្កត់១ មានសេចក្តីប្រកាន់​ដោយទិដ្ឋិរបស់ខ្លួន មានសេចក្តី​ប្រកាន់​មាំ លះបង់បាន​ដោយកម្រ១។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកប​ដោយ​អង្គ៥នេះឯង សង្ឃ​មិន​ត្រូវសន្មតដោយឧព្វាហិកាកម្មទេ។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកប​ដោយ​​អង្គ​៥ សង្ឃ​គប្បី​​សន្មត​ដោយ​ឧព្វាហិកាកម្មបាន។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុ​​ជាអ្នកមិនក្រោធ មិន​បណ្តោយ​​ឲ្យ​សេចក្តី​ក្រោធ​​គ្របសង្កត់១ ជាមនុស្សមិនមានសេចក្តីលុបគុណ មិន​បណ្តោយ​​ឲ្យ​សេចក្តីលុបគុណ​ គ្រប​សង្កត់១ ជាមនុស្សមិនមានសេចក្តី​លើកខ្លួន មិន​បណ្តោយ​ឲ្យ​សេចក្តីលើកខ្លួនគ្របសង្កត់១ ជាមនុស្សមិនច្រណែន មិនបណ្តោយ​ឲ្យ​សេចក្តី​​ច្រណែនគ្របសង្កត់១ ជាមនុស្ស​មិនប្រកាន់​ដោយទិដ្ឋិរបស់ខ្លួន មិនប្រកាន់មាំ លះបង់​បាន​ដោយងាយ១។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកប​ដោយ​អង្គ៥នេះឯង សង្ឃគប្បី​សន្មត​ដោយឧព្វាហិកាកម្មបាន។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកប​ដោយ​អង្គ៥ដទៃទៀត សង្ឃក៏មិនត្រូវ​សន្មត​ដោយ​ឧព្វាហិកាកម្មដែរ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុតែង​កក្រើករំពើក១ តែងធ្វើនូវសេចក្តីព្យាបាទ១ តែងចង្អៀតចង្អល់ ដោយសេចក្តីក្រោធ១ តែង​បណ្តោយ​ឲ្យកើត​សេចក្តីក្រោធ១ មិនចេះអត់ធន់ មិនកាន់យក​ពាក្យប្រៀនប្រដៅ ដោយចំណែក​ខាងស្តាំ១។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកប​ដោយ​អង្គ៥នេះឯង សង្ឃ​មិនត្រូវ​សន្មតដោយ​ឧព្វាហិកាកម្ម​ទេ។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកប​ដោយ​អង្គ៥ សង្ឃគប្បី​សន្មត​ដោយ​ឧព្វាហិកាកម្មបាន។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិន​កក្រើករំពើក១ មិនធ្វើនូវសេចក្តីព្យាបាទ១ មិន​ចង្អៀតចង្អល់ ដោយសេចក្តីក្រោធ១ មិន​បណ្តោយ​ឲ្យកើត​សេចក្តីក្រោធ១ ចេះ​អត់ធន់ ជាអ្នក​កាន់​យក​ពាក្យប្រៀនប្រដៅ ដោយចំណែក​ខាងស្តាំ១។ ម្នាលឧបាលិ ភិក្ខុ​ដែល​​ប្រកប​ដោយ​អង្គ​៥នេះឯង សង្ឃគប្បីសន្មតដោយឧព្វាហិកាកម្មបាន។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកប​ដោយ​អង្គ​៥ដទៃទៀត សង្ឃក៏មិនត្រូវ​សន្មត​ ដោយ​ឧព្វាហិកាកម្មដែរ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុ​​ជាអ្នកមិនឲ្យ​គេ​រលឹកឃើញ គឺបំភាន់ បិទបាំងពាក្យ​អ្នកដើមចោទ និងចម្លើយ មិនរលឹកស្មារតី១ ជាអ្នក​មិនសូម​ឱកាសកម្មសិន ហើយស្រាប់តែ​និយាយ១ ជាអ្នក​មិនចោទតាមធម៌ តាមវិន័យ និងតាម​អាបត្តិ១ ជាអ្នក​មិនកាត់សេចក្តី​តាមធម៌ តាមវិន័យ និងតាមអាបត្តិ១ ជាអ្នកមិនប្រាប់តាមសេចក្តី​យល់​ឃើញ១។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកប​ដោយ​អង្គ៥នេះឯង សង្ឃមិនត្រូវ​សន្មត​ដោយ​ឧព្វាហិកាកម្មទេ។ ម្នាល​ឧបាលិ ភិក្ខុដែល​ប្រកប​ដោយ​អង្គ​៥ សង្ឃគប្បី​សន្មត​ដោយ​ឧព្វាហិកាកម្មបាន។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុ​​ជាអ្នកឲ្យ​គេ​រលឹកឃើញ មិនបំភាន់គេ១ ជាអ្នក​សូម​ឱកាសកម្មសិន ហើយ​ទើប​និយាយ១ ជាអ្នកចោទតាមធម៌ តាមវិន័យ និងតាម​អាបត្តិ១ ជាអ្នក​កាត់សេចក្តី​តាម​ធម៌ តាមវិន័យ និងតាមអាបត្តិ១ ជាអ្នកប្រាប់តាមសេចក្តី​យល់​ឃើញ១។ ម្នាល​ឧបាលិ ភិក្ខុដែល​ប្រកប​ដោយ​អង្គ៥នេះឯង សង្ឃគប្បី​សន្មត​ដោយ​ឧព្វាហិកាកម្មបាន។ ម្នាល​ឧបាលិ ភិក្ខុដែល​ប្រកប​ដោយ​អង្គ​៥ដទៃទៀត សង្ឃក៏មិនត្រូវ​សន្មត​ដោយ​ឧព្វាហិកាកម្ម​ដែរ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុលុះឆន្ទាគតិ១ លុះទោសាគតិ១ លុះមោហាគតិ១ លុះ​ភយាគតិ១ ជាអ្នក​មិនមានសេចក្តីខ្មាស១។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកប​ដោយ​អង្គ៥​នេះ​ឯង សង្ឃមិនត្រូវ​សន្មត​ដោយ​ឧព្វាហិកាកម្មទេ។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកប​ដោយ​អង្គ​៥ សង្ឃគប្បី​សន្មត​ដោយ​ឧព្វាហិកាកម្ម​បាន។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិនលុះឆន្ទាគតិ១ មិន​លុះ​ទោសាគតិ១ មិនលុះមោហាគតិ១ មិនលុះភយាគតិ១ ជាអ្នកមានសេចក្តី​អៀន​ខ្មាស​១។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកប​ដោយ​អង្គ៥នេះឯង សង្ឃគប្បី​សន្មត​ដោយ​ឧព្វាហិកា​កម្ម​​បាន។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកប​ដោយ​អង្គ​៥ដទៃទៀត សង្ឃក៏មិនត្រូវ​សន្មត​ដោយ​​ឧព្វាហិកាកម្ម​ដែរ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុលុះឆន្ទាគតិ១ លុះទោសាគតិ១ លុះ​មោហាគតិ១ លុះភយាគតិ១ ជាអ្នក​មិន​ឈ្លាស​ក្នុងវិន័យ១។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកប​ដោយ​អង្គ៥នេះឯង សង្ឃមិនត្រូវ​សន្មត​ដោយ​ឧព្វាហិកាកម្មទេ។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកប​ដោយ​អង្គ​៥ សង្ឃគប្បី​សន្មត​ដោយ​ឧព្វាហិកាកម្ម​បាន។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុ​មិន​លុះឆន្ទាគតិ១ មិនលុះទោសាគតិ១ មិនលុះមោហាគតិ១ មិនលុះភយាគតិ១ ជាអ្នក​ឈ្លាស​ក្នុងវិន័យ១។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកប​ដោយ​អង្គ៥នេះឯង សង្ឃគប្បី​សន្មត​ដោយ​ឧព្វាហិកាកម្មបាន។

[២៩២] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុប្រកបដោយអង្គ​ប៉ុន្មាន ទើបដល់នូវការរាប់ថាជាភិក្ខុពាលពិត។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុប្រកប​ដោយអង្គ​៥ ទើបដល់នូវការរាប់ថាជាភិក្ខុពាលមែន។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិនចេះ​សុត្តៈ១ មិនចេះ​សុត្តានុលោមៈ១ មិនចេះវិន័យ១ មិនចេះវិនយានុលោម១ ជាអ្នកមិន​ឈ្លាស​ក្នុងហេតុ​ដែលគួរ​ និងហេតុមិនគួរ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកប​ដោយ​អង្គ៥​នេះ​ឯង ទើបដល់នូវ​ការរាប់​ថា ជាភិក្ខុពាលពិត។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ​៥ ទើបដល់នូវការ​រាប់​ថា​ជា​ភិក្ខុ​បណ្ឌិត​ពិត។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុចេះសុត្តៈ១ ចេះ​សុត្តានុលោមៈ១ ចេះវិន័យ១ ចេះវិនយានុលោម១ ជាអ្នកឈ្លាសក្នុងហេតុ​ដែលគួរ​ និង​ហេតុមិនគួរ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកប​ដោយ​អង្គ​៥​នេះ​ឯង ទើបដល់នូវ​ការរាប់​ថា ជាភិក្ខុបណ្ឌិតពិត។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ​៥ដទៃ​ទៀត ក៏ដល់នូវការរាប់​ថាជា​ភិក្ខុពាលដែរ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិនចេះធម៌១ មិនចេះ​ធម្មានុលោមៈ១ មិន​ចេះ​វិន័យ១ មិនចេះវិនយានុលោម១ ជាអ្នកមិនឈ្លាសក្នុងពាក្យ​ខាងដើម និងពាក្យខាង​ចុង១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបដល់នូវ​ការរាប់​ថា ជា​ភិក្ខុ​ពាលពិត។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ​៥ ទើបដល់នូវការរាប់ថាជាភិក្ខុបណ្ឌិត​ពិត។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុចេះធម៌១ ចេះ​ធម្មានុលោមៈ១ ចេះវិន័យ១ ចេះ​វិនយានុលោម​១ ជាអ្នក​ឈ្លាសក្នុងពាក្យ​ខាងដើម និងពាក្យខាងចុង១។ ម្នាលឧបាលិ ភិក្ខុដែលប្រកប​ដោយ​អង្គ​៥​នេះ​ឯង ទើបដល់នូវ​ការរាប់​ថា ជា​ភិក្ខុបណ្ឌិតពិត។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកបដោយអង្គ​៥ដទៃ​ទៀត ដល់នូវការរាប់ថាជាភិក្ខុពាលពិត។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុ​មិនដឹងវត្ថុ១ មិនដឹងនិទាន១​មិនដឹងបញ្ញត្តិ១ មិនដឹងបទបាលីក្រោយមុន១ មិនដឹងគន្លង​ពាក្យ​ដែលជាប់តគ្នា១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ដល់នូវ​ការរាប់​ថា ជា​ភិក្ខុ​ពាលពិត។ ម្នាលឧបាលិ ភិក្ខុ​ដែល​ប្រកប​ដោយអង្គ​៥ ទើបដល់នូវ​ការរាប់ថាជា​ភិក្ខុបណ្ឌិតពិត។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុដឹងវត្ថុ១ ដឹង​និទាន១​ ដឹងបញ្ញត្តិ១ ដឹងបទបាលី​ក្រោយ​មុន១ ដឹងគន្លងពាក្យដែលជាប់តគ្នា១។ ម្នាលឧបាលិ ភិក្ខុដែលប្រកប​ដោយ​អង្គ៥​នេះឯង ទើបដល់នូវ​ការរាប់​ថា ជាបណ្ឌិត​ពិតមែន។ ម្នាលឧបាលិ ភិក្ខុដែលប្រកប​ដោយ​អង្គ​៥ដទៃ​ទៀត ក៏ដល់នូវការរាប់ថាជាភិក្ខុពាលដែរ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិន​ដឹង​អាបត្តិ១ មិនដឹងសមុដ្ឋាននៃអាបត្តិ១ ​មិនដឹងប្រយោគនៃអាបត្តិ១ មិនដឹង​សេចក្តី​រម្ងាប់​នៃអាបត្តិ១ ជាអ្នកមិនឈ្លាសក្នុងការវិនិច្ឆ័យអាបត្តិ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកប​ដោយ​​អង្គ​៥នេះឯង ដល់នូវ​ការរាប់​ថា ជា​ភិក្ខុ​ពាលពិត។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកប​ដោយអង្គ​៥ ទើប​ដល់​នូវការរាប់ថាជាភិក្ខុបណ្ឌិតពិត។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុដឹងអាបត្តិ១ ដឹងសមុដ្ឋាននៃអាបត្តិ១ ដឹង​ប្រយោគនៃអាបត្តិ១ ដឹង​សេចក្តី​រម្ងាប់​នៃអាបត្តិ១ ជាអ្នក​ឈ្លាស​ក្នុងការវិនិច្ឆ័យអាបត្តិ១។ ម្នាល​ឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើប​ដល់​នូវការរាប់ថា ជាភិក្ខុបណ្ឌិតពិត។ ម្នាល​ឧបាលិ ភិក្ខុដែលប្រកបដោយអង្គ​៥ដទៃ​ទៀត ក៏ដល់នូវការរាប់ថាជាភិក្ខុពាលដែរ។ អង្គ៥ គឺអ្វី​ខ្លះ។ គឺភិក្ខុមិនដឹងអធិករណ៍១ មិនដឹង​សមុដ្ឋាន​នៃអធិករណ៍១ ​មិនដឹងប្រយោគនៃអធិករណ៍១ មិន​ដឹង​សេចក្តី​រម្ងាប់​នៃ​អធិករណ៍១ ជាអ្នកមិនឈ្លាសក្នុងការវិនិច្ឆ័យអធិករណ៍១។ ម្នាល​ឧបាលិ ភិក្ខុ​ដែល​ប្រកប​ដោយ​អង្គ៥នេះឯង ដល់នូវការរាប់ថា ជាភិក្ខុពាលពិត។ ម្នាល​ឧបាលិ ភិក្ខុ​ដែល​ប្រកប​ដោយ​អង្គ​៥ ទើបដល់នូវការរាប់ថាជាភិក្ខុបណ្ឌិតពិត។ អង្គ៥ គឺអ្វី​ខ្លះ។ គឺភិក្ខុដឹង​អធិករណ៍១ ដឹងសមុដ្ឋាននៃអធិករណ៍១ ដឹងប្រយោគនៃអធិករណ៍១ ​ដឹង​សេចក្តី​រម្ងាប់​នៃ​អធិករណ៍១ ជាអ្នកឈ្លាសក្នុងការវិនិច្ឆ័យនៃអធិករណ៍១។ ម្នាល​ឧបាលិ ភិក្ខុ​ដែល​ប្រកប​ដោយ​​អង្គ​៥​នេះឯង ទើបដល់នូវការរាប់ថា ជាភិក្ខុបណ្ឌិតពិតមែន។

ចប់ ឧព្វាហិកាវគ្គ ទី៩។

ឧទ្ទាន គឺបញ្ជីរឿងនៃ ឧព្វាហិកាវគ្គ នោះដូច្នេះ

[២៩៣] និយាយអំពីភិក្ខុមិនឈ្លាសក្នុងអដ្ឋកថា១​ ភិក្ខុជាអ្នកក្រោធ១ ភិក្ខុតែងកក្រើក​រំពើក១ ភិក្ខុជាអ្នកបំភាន់គេ១ ភិក្ខុលុះឆន្ទាគតិ១ ភិក្ខុមិនឈ្លាស១ សុត្តៈ១ ធម្មៈ១ វត្ថុ១ អាបត្តិ១ អធិករណ៍១ ធម៌ទាំងអស់មានពីរៗ ដែលព្រះអង្គសំដែងហើយ អ្នកទាំងឡាយចូរ​ដឹងថា ជាធម៌ខ្មៅ និងស គឺមានអាក្រក់ មានល្អ។

[២៩៤] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុដែលប្រកបដោយអង្គ​ប៉ុន្មាន មិនគួររម្ងាប់​អធិករណ៍បាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុដែល​ប្រកប​ដោយ​អង្គ​៥ មិនគួររម្ងាប់​អធិករណ៍បាន។ អង្គ៥ នោះតើដូចម្តេច។ គឺភិក្ខុមិនដឹងអាបត្តិ១ មិនដឹង​សមុដ្ឋាន​នៃអាបត្តិ១ មិនដឹងប្រយោគនៃអាបត្តិ១ មិនដឹងកិរិយារម្ងាប់​អាបត្តិ១ មិន​ឈ្លាស​ក្នុងការ​វិនិច្ឆ័យអាបត្តិ១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង មិនគួររម្ងាប់​អធិករណ៍ទេ។ ម្នាល​ឧបាលិ ភិក្ខុដែលប្រកបដោយ​អង្គ​៥ ទើបគួររម្ងាប់​អធិករណ៍បាន។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុ​ដឹង​អាបត្តិ១ ដឹង​សមុដ្ឋាន​នៃអាបត្តិ១ ដឹងប្រយោគនៃអាបត្តិ១ ដឹងកិរិយារម្ងាប់​អាបត្តិ១ ឈ្លាស​ក្នុងការ​វិនិច្ឆ័យអាបត្តិ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកប​ដោយអង្គ៥នេះឯង ទើបគួររម្ងាប់​អធិករណ៍ទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយ​អង្គ​៥ដទៃទៀត មិនគួររម្ងាប់​អធិករណ៍ទេ។ អង្គ៥ តើ​ដូច​ម្តេច។ គឺភិក្ខុមិនដឹងអធិករណ៍១ មិន​ដឹង​​សមុដ្ឋាន​នៃអធិករណ៍១ មិនដឹងប្រយោគនៃអធិករណ៍១ មិនដឹងកិរិយារម្ងាប់​អធិករណ៍១ មិនឈ្លាស​ក្នុងការ​វិនិច្ឆ័យអធិករណ៍១។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកប​ដោយ​អង្គ៥នេះឯង មិនគួររម្ងាប់​អធិករណ៍ទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកប​ដោយ​អង្គ​៥​ ទើប​គួររម្ងាប់​អធិករណ៍បាន។ អង្គ៥ តើ​ដូច​ម្តេច។ គឺភិក្ខុដឹងអធិករណ៍១ ដឹង​សមុដ្ឋាន​នៃ​អធិករណ៍១ ដឹងប្រយោគនៃអធិករណ៍១ ដឹងកិរិយារម្ងាប់អធិករណ៍១ ឈ្លាស​ក្នុងការ​វិនិច្ឆ័យ​អធិករណ៍១។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកប​ដោយអង្គ៥នេះឯង ទើបគួររម្ងាប់​អធិករណ៍​បាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយ​អង្គ​៥ដទៃទៀត មិនគួររម្ងាប់​អធិករណ៍​ទេ។ អង្គ៥ តើ​ដូច​ម្តេច។ គឺភិក្ខុលំអៀងព្រោះសេចក្តីស្រឡាញ់១ លំអៀង​ព្រោះ​សេចក្តីស្អប់១ លំអៀង​ព្រោះ​សេចក្តី​ល្ងង់១ លំអៀងព្រោះសេចក្តីខ្លាច១ ជាអ្នកឥត​ខ្មាស​១។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកប​ដោយអង្គ​៥​នេះ​ឯង មិនគួររម្ងាប់​អធិករណ៍ទេ។ ម្នាល​ឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបគួររម្ងាប់​អធិករណ៍បាន។ អង្គ៥ តើ​ដូច​ម្តេច។ គឺភិក្ខុមិនលំអៀងព្រោះសេចក្តីស្រឡាញ់១ មិន​លំអៀង​ព្រោះ​សេចក្តីស្អប់១ មិនលំអៀង​ព្រោះ​សេចក្តី​ល្ងង់១ មិនលំអៀងព្រោះសេចក្តីខ្លាច១ ជាអ្នកមាន​ខ្មាស១។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកប​ដោយអង្គ​៥​នេះ​ឯង ទើបគួររម្ងាប់​អធិករណ៍បាន។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកបដោយអង្គ៥ដទៃទៀត មិនគួររម្ងាប់​អធិករណ៍បាន។ អង្គ៥ តើ​ដូច​ម្តេច។ គឺភិក្ខុ​លំអៀង​ព្រោះសេចក្តីស្រឡាញ់១ លំអៀងព្រោះសេចក្តីស្អប់១ លំអៀង​ព្រោះ​សេចក្តី​ល្ងង់១ លំអៀងព្រោះសេចក្តីខ្លាច១ ជាអ្នកចេះដឹងតិច១។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកប​ដោយអង្គ​៥​នេះ​ឯង មិនគួររម្ងាប់​អធិករណ៍ទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបគួររម្ងាប់​អធិករណ៍បាន។ អង្គ៥ តើ​ដូច​ម្តេច។ គឺភិក្ខុមិន​លំអៀង​ព្រោះ​សេចក្តី​ស្រឡាញ់១ មិន​លំអៀង​ព្រោះ​សេចក្តីស្អប់១ មិនលំអៀង​ព្រោះ​សេចក្តី​ល្ងង់១ មិនលំអៀង​ព្រោះសេចក្តីខ្លាច១ ជាអ្នកចេះ​ដឹង​ច្រើន១។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកប​ដោយអង្គ​៥​នេះ​ឯង ទើបគួររម្ងាប់​អធិករណ៍បាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត មិនគួររម្ងាប់​អធិករណ៍ទេ។ អង្គ៥ តើ​ដូច​ម្តេច។ គឺភិក្ខុមិនដឹងវត្ថុ១ មិនដឹងនិទាន១ មិន​ដឹង​បញ្ញត្តិ១ មិនដឹងបទខាងចុង និងបទ​ខាងដើម១ មិនដឹងគន្លងពាក្យដែល​ជាប់តគ្នា១។ ម្នាល​ឧបាលិ ភិក្ខុដែល​ប្រកប​ដោយអង្គ​៥​នេះ​ឯង មិនគួរ​រម្ងាប់​​អធិករណ៍ទេ។ ម្នាល​ឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបគួររម្ងាប់​អធិករណ៍បាន។ អង្គ៥ តើ​ដូច​ម្តេច។ គឺភិក្ខុដឹងវត្ថុ១ ដឹងនិទាន១ ដឹងបញ្ញត្តិ១ ដឹងបទខាងចុង និងបទ​ខាងដើម១ ដឹងគន្លង​ពាក្យ​ដែល​ជាប់តគ្នា១។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកប​ដោយអង្គ​៥​នេះ​ឯង ទើបគួរ​រម្ងាប់​​អធិករណ៍បាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត មិនគួររម្ងាប់​អធិករណ៍​ទេ។ អង្គ៥ តើ​ដូច​ម្តេច។ គឺភិក្ខុលំអៀងព្រោះសេចក្តីស្រឡាញ់១ លំអៀងព្រោះ​សេចក្តីស្អប់១ លំអៀង​ព្រោះ​សេចក្តី​ល្ងង់១ លំអៀងព្រោះសេចក្តីខ្លាច១ ជាអ្នកមិនឈ្លាស​ក្នុងវិន័យ១។ ម្នាលឧបាលិ ភិក្ខុ​ដែល​​ប្រកប​ដោយអង្គ​៥​នេះ​ឯង មិនគួររម្ងាប់​អធិករណ៍​ទេ។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកប​ដោយ​អង្គ​៥ ទើបគួររម្ងាប់​អធិករណ៍បាន។ អង្គ៥ តើ​ដូច​ម្តេច។ គឺភិក្ខុមិនលំអៀង​ព្រោះ​សេចក្តី​ស្រឡាញ់១ មិន​លំអៀង​ព្រោះ​សេចក្តីស្អប់១ មិន​​លំអៀង​ព្រោះ​សេចក្តី​ល្ងង់១ មិនលំអៀងព្រោះ​សេចក្តី​ខ្លាច១ ជាអ្នកឈ្លាសក្នុង​វិន័យ​១។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកប​ដោយអង្គ​៥​នេះ​ឯង ទើបគួរ​រម្ងាប់​អធិករណ៍បាន។ ម្នាល​ឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត មិនគួររម្ងាប់​អធិករណ៍ទេ។ អង្គ៥ តើ​ដូច​ម្តេច។ គឺភិក្ខុលំអៀងព្រោះសេចក្តីស្រឡាញ់១ លំអៀង​ព្រោះ​សេចក្តី​ស្អប់១ លំអៀង​ព្រោះ​សេចក្តី​ល្ងង់១ លំអៀងព្រោះសេចក្តីខ្លាច១ ជាអ្នកមានចិត្តធ្ងន់ក្នុងបុគ្គល មិនធ្ងន់ក្នុង​សង្ឃ​១។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកប​ដោយអង្គ​៥​នេះ​ឯង មិនគួរនឹងរម្ងាប់​អធិករណ៍​ទេ។ ម្នាល​ឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបគួរនឹងរម្ងាប់​អធិករណ៍បាន។ អង្គ៥ តើ​ដូច​ម្តេច។ គឺភិក្ខុមិនលំអៀងព្រោះសេចក្តីស្រឡាញ់១ មិន​លំអៀង​ព្រោះ​សេចក្តីស្អប់១ មិន​លំអៀង​​ព្រោះ​សេចក្តី​ល្ងង់១ មិនលំអៀងព្រោះសេចក្តីខ្លាច១ ជាអ្នកមានចិត្តធ្ងន់ក្នុងសង្ឃ មិនធ្ងន់​ក្នុងបុគ្គល១។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកប​ដោយអង្គ​៥​នេះ​ឯង ទើបគួរនឹងរម្ងាប់​អធិករណ៍បាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត មិនគួរនឹងរម្ងាប់​អធិករណ៍​ទេ។ អង្គ៥ តើ​ដូច​ម្តេច។ គឺភិក្ខុលំអៀងព្រោះសេចក្តីស្រឡាញ់១ លំអៀងព្រោះ​សេចក្តី​ស្អប់១ លំអៀង​ព្រោះ​សេចក្តី​ល្ងង់១ លំអៀងព្រោះសេចក្តីខ្លាច១ ជាអ្នកមាន​ចិត្តធ្ងន់​ក្នុងអាមិសៈ មិនធ្ងន់ក្នុងព្រះសទ្ធម្ម១។ ម្នាលឧបាលិ ភិក្ខុដែល​ប្រកប​ដោយអង្គ​៥​នេះ​ឯង មិនគួរនឹងរម្ងាប់​អធិករណ៍ទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើប​គួរ​នឹងរម្ងាប់​អធិករណ៍បាន។ អង្គ៥ តើ​ដូច​ម្តេច។ គឺភិក្ខុ​មិន​លំអៀង​ព្រោះសេចក្តីស្រឡាញ់១ មិន​លំអៀង​ព្រោះ​សេចក្តីស្អប់១ មិនលំអៀង​ព្រោះ​សេចក្តី​ល្ងង់១ មិនលំអៀងព្រោះ​សេចក្តី​ខ្លាច១ ជាអ្នកមានចិត្តធ្ងន់ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងអាមិសៈ១។ ម្នាល​ឧបាលិ ភិក្ខុ​ដែល​​ប្រកប​ដោយអង្គ​៥​នេះ​ឯង ទើបគួររម្ងាប់​អធិករណ៍បាន។

[២៩៥] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន សង្ឃបែកគ្នាដោយអាការ​ប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ សង្ឃបែកគ្នាដោយអាការ៥។ អាការ៥ តើ​ដូចម្តេច។ គឺដោយកម្ម (មានអបលោកនកម្មជាដើម)១ ដោយឧទ្ទេស (មាននិទានុទ្ទេស​ជា​ដើម)១ ដោយសំដែង​ភេទករវត្ថុ១៨យ៉ាង១ ដោយ​អនុស្សាវនៈ គឺសូត្របញ្ជាក់​អំពី​សេចក្តី​​ស្មោះត្រង់​របស់​ខ្លួន [អដ្ឋកថាថា ភិក្ខុអ្នកបំបែក​សង្ឃសូត្រ​បញ្ជាក់​ដោយពាក្យ​ដូច្នេះ​ជាដើមថា លោកទាំងឡាយ ចូរ​ដឹងចុះ ខ្ញុំនេះជាអ្នកចេញចាក​ត្រកូលខ្ពង់ខ្ពស់​មក​បួស ហើយជាពហុស្សូតផង សូមលោក​គ្រប់​រូប ទុកចិត្តចុះថា ខ្ញុំមិនមែននាំ​ឲ្យលោក​គ្រប់​រូប​កាន់ខុសធម៌វិន័យទេ មួយទៀត ខ្ញុំ​មិនមែន​សំគាល់អវីចិនរកថា ត្រជាក់ដូចជា​ផ្កា​ឧប្បលខៀវ​ទេ ខ្ញុំមិនមែនជាមិនខ្លាច​អបាយនោះទេ។ បើតាម​ដីកាថា សូត្របញ្ជាក់​ពាក្យ​ខ្លួន ដល់ភិក្ខុដែល​ខ្លួនគួរបំបែក។]១ ដោយប្រគល់​ស្លាក [អដ្ឋថា ថា លុះសូត្រ​បញ្ជាក់​យ៉ាង​នេះហើយ ក៏ញុំាង​ចិត្តភិក្ខុទាំងឡាយនោះ ឲ្យជឿស៊ប់ មិនឲ្យងាកបែ​ត្រឡប់​វិញ បាន​ហើយក៏ប្រគល់​ស្លាកឲ្យទៅថា លោកទាំងឡាយ ចូរយកស្លាកនេះទៅចុះ ឯ​អាការ​​ទាំង​៥នេះ ត្រង់អាការទី១ ទី២ ជាសំខាន់ក្នុងការបំបែកសង្ឃនេះ ចំណែក​ឯអាការ​ទី៣ ទី៤ ទី៥ គ្រាន់តែជាបុព្វភាគទេ។]១។ ម្នាលឧបាលិ សង្ឃបែកគ្នាដោយ​អាការ៥​យ៉ាង​នេះឯង។

[២៩៦] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គត្រាស់ថា ការ​ប្រេះឆា​នៃសង្ឃ បពិត្រព្រះអង្គដ៏ចំរើន ការប្រេះឆានៃសង្ឃ តែមិនទាន់បែកធ្លាយនៃ​សង្ឃ តើដូចម្តេច ម្យ៉ាងទៀត ការប្រេះឆានៃ​សង្ឃផង ការបែកធ្លាយនៃសង្ឃផងដូចម្តេច។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ តថាគត បានបញ្ញត្តអាគន្តុកវត្តនេះ ដល់ពួកភិក្ខុជា​អាគន្តុកៈ ម្នាល​ឧបាលិ កាលបើសិក្ខាបទដែលតថាគតបានបញ្ញត្ត ដោយប្រពៃយ៉ាងនេះ​ហើយ ពួក​ភិក្ខុជា​អាគន្តុកៈ មិនបាន​ប្រព្រឹត្តក្នុងអាគន្តុកវត្ត ម្នាលឧបាលិ យ៉ាងនេះហើយ ហៅថា ការប្រេះឆានៃ​សង្ឃ តែមិនទាន់ហៅថា បែកធ្លាយនៃសង្ឃទេ។ ម្នាលឧបាលិ តថាគត បានបញ្ញត្តអាវាសិកវត្ត​នេះ ដល់អាវាសិកភិក្ខុ ម្នាល​ឧបាលិ កាលបើសិក្ខាបទ​ដែល​តថាគតបានបញ្ញត្ត ដោយ​ប្រពៃ​យ៉ាង​នេះ​ ពួក​អាវាសិកភិក្ខុ មិន​ប្រព្រឹត្ត​ក្នុង​អាវាសិកវត្តទេ ម្នាលឧបាលិ យ៉ាងនេះហើយ ហៅថា ការប្រេះឆានៃ​សង្ឃ តែមិន​ទាន់​ហៅថា បែកធ្លាយនៃសង្ឃ។ ម្នាលឧបាលិ តថាគត បានបញ្ញត្ត​ភត្តគ្គវត្តនេះ ក្នុងរោងភត្ត ដល់ពួកភិក្ខុ តាមលំដាប់ចាស់ខ្ចី តាមលំដាប់​រាត្រី ឬលំដាប់​នៃថេរៈ តាមកិច្ចដ៏សមគួរ តាមអាសនៈខ្ពស់ តាមទឹកថ្មោង តាមចង្ហាន់ថ្មោង ម្នាល​ឧបាលិ កាលបើ​សិក្ខាបទ​ដែល​តថាគតបានបញ្ញត្ត ដោយប្រពៃយ៉ាងនេះហើយ ពួក​ភិក្ខុថ្មី ហាមឃាត់​អាសនៈ ដល់ពួក​ភិក្ខុជាថេរៈ ក្នុងរោងភត្ត ម្នាលឧបាលិ យ៉ាងនេះហើយ ឈ្មោះថា ការប្រេះឆានៃ​សង្ឃ តែ​មិន​ទាន់ហៅថា បែកធ្លាយនៃសង្ឃទេ។ ម្នាលឧបាលិ តថាគត បានបញ្ញត្តសេនាសនវត្ត​នេះ ក្នុសេនាសនៈ ដល់ភិក្ខុតាមលំដាប់ចាស់ខ្ចី តាមលំដាប់រាត្រី តាមកិច្ចដ៏សមគួរ ម្នាល​ឧបាលិ កាលបើសិក្ខាបទដែលតថាគតបានបញ្ញត្ត ដោយប្រពៃយ៉ាងនេះហើយ ពួក​ភិក្ខុថ្មី​ក៏ហាម​ឃាត់​សេនាសនៈ ដល់​ពួកភិក្ខុជាថេរៈ ម្នាលឧបាលិ យ៉ាងនេះឈ្មោះថា ការ​ប្រេះឆា​នៃ​សង្ឃ តែមិន​ទាន់​ហៅថា បែកធ្លាយនៃសង្ឃទេ។ ម្នាលឧបាលិ តថាគត បាន​បញ្ញត្តឧបោសថជាមួយគ្នា បវារណា​ជាមួយគ្នា សង្ឃកម្មជាមួយគ្នា កម្មតូច កម្មធំជា​មួយ​គ្នានេះ ខាងក្នុងសីមា ដល់​ភិក្ខុទាំងឡាយ​ហើយ ម្នាល​ឧបាលិ កាលបើសិក្ខាបទ​ដែល​តថាគត​បានបញ្ញត្ត ដោយប្រពៃយ៉ាងនេះហើយ ភិក្ខុទាំងឡាយ ក៏ធ្វើសេចក្តីកំណត់​ផ្សេង​គ្នា ចងគ្នាជាពួក ធ្វើឧបោសថផ្សេងគ្នា ធ្វើបវារណា​ផ្សេងគ្នា ធ្វើសង្ឃកម្មផ្សេងគ្នា ធ្វើកម្ម​តូច កម្មធំផ្សេងគ្នា ខាងក្នុងសីមានោះ ម្នាលឧបាលិ យ៉ាងនេះ​ហើយឈ្មោះថា ការ​ប្រេះឆា​នៃ​សង្ឃផង ឈ្មោះថា ការបែកធ្លាយនៃសង្ឃផង។

ចប់ អធិករណវូបសមវគ្គ ជាគំរប់១០។

ឧទ្ទាន គឺបញ្ជីរឿងនៃអធិករណវូបសមវគ្គនោះដូច្នេះ

[២៩៧] និយាយអំពីអាបត្តិ១ អធិករណ៍១ ការលំអៀងដោយស្រឡាញ់១ ភិក្ខុចេះដឹង​តិច១ វត្ថុ១ ភិក្ខុមិនឈ្លាស១ មានចិត្តធ្ងន់ក្នុងបុគ្គល១ ធ្ងន់ក្នុងអាមិសៈ១ សង្ឃបែកគ្នា១ ការប្រេះឆា​នៃសង្ឃ១ ការបែកធ្លាយនៃសង្ឃ១។

[២៩៨] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុប្រកបដោយអង្គប៉ុន្មាន ឈ្មោះថាជាអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយ​កប្ប កែខ្លួន​លែងបាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ ឈ្មោះ​ថា ជាអ្នក​បំបែកសង្ឃ តែងទៅកើត​ក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់​មួយកប្ប កែខ្លួន​លែងបាន។ អង្គ៥ តើដូចម្តេច។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែង​នូវសភាវៈ មិនមែន​ធម៌ ថាជាធម៌១ សំដែង​នូវធម៌ ថាមិនមែនធម៌១ សំដែង​នូវ​សភាវៈ​មិនមែនវិន័យ ថាជាវិន័យ១ សំដែង​នូវវិន័យ ថា​មិនមែនវិន័យ១ បិទបាំង​ទិដ្ឋិ​ហើយ​ធ្វើសង្ឃកម្មផ្សេងគ្នា១។ ម្នាលឧបាលិ ប្រកបដោយអង្គ៥នេះឯង ឈ្មោះថា ជាអ្នក​បំបែកសង្ឃ តែងទៅកើត​ក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួន​​លែងបាន។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ឈ្មោះថា ជាអ្នក​បំបែកសង្ឃ តែងទៅកើត​ក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួន​លែងបាន។ អង្គ៥ តើដូចម្តេច។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែង​នូវសភាវៈ មិនមែន​ធម៌ ថាជាធម៌១ សំដែង​នូវធម៌ ថាមិនមែនធម៌១ សំដែង​នូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សំដែង​នូវវិន័យ ថា​មិន​មែន​វិន័យ១ បិទបាំងទិដ្ឋិហើយសំដែងបាតិមោក្ខ១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង ឈ្មោះថា ជាអ្នក​បំបែកសង្ឃ តែងទៅកើត​ក្នុងអបាយ ទៅ​កើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួន​​​លែងបាន។ ម្នាលឧបាលិ ភិក្ខុប្រកបដោយ​អង្គ៥ដទៃទៀត ឈ្មោះថា ជាអ្នក​បំបែកសង្ឃ តែងទៅកើត​ក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួន​លែងបាន។ អង្គ៥ តើដូចម្តេច។ ម្នាលឧបាលិ ភិក្ខុក្នុង​សាសនានេះ សំដែង​នូវសភាវៈមិនមែនធម៌ ថាជាធម៌១ សំដែង​នូវធម៌ ថា​មិន​មែនជាធម៌១ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សំដែង​នូវវិន័យ ថាមិនមែន​វិន័យ១ បិទបាំង​ទិដ្ឋិ ហើយសំដែង (ភេទករវត្ថុ១៨យ៉ាង)១។ ម្នាលឧបាលិ ភិក្ខុ​ប្រកប​ដោយ​អង្គ៥នេះឯង ឈ្មោះថា ជាអ្នក​បំបែកសង្ឃ តែងទៅកើត​ក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅ​អស់មួយ​កប្ប កែខ្លួន​​​លែងបាន។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ឈ្មោះថា ជាអ្នក​បំបែកសង្ឃ តែងទៅកើត​ក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួន​លែង​បាន។ អង្គ៥ តើដូចម្តេច។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែង​នូវសភាវៈមិនមែន​ធម៌ ថាជាធម៌១ សំដែង​នូវធម៌ ថា​មិន​មែនជាធម៌១ សំដែងនូវសភាវៈមិនមែនវិន័យ ថាជា​វិន័យ១ សំដែង​នូវវិន័យ ថាមិនមែន​វិន័យ១ បិទបាំងទិដ្ឋិ ហើយសូត្របញ្ជាក់អំពីសេចក្តី​ស្មោះត្រង់​របស់ខ្លួន១។ ម្នាលឧបាលិ ភិក្ខុ​ប្រកប​ដោយ​អង្គ៥នេះឯង ឈ្មោះថា ជាអ្នក​បំបែកសង្ឃ តែងទៅ​កើត​​ក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅ​អស់មួយកប្ប កែខ្លួន​​​លែងបាន។ ម្នាលឧបាលិ ភិក្ខុ​ប្រកប​ដោយ​អង្គ៥ដទៃទៀត ឈ្មោះថា ជាអ្នក​បំបែកសង្ឃ តែងទៅកើត​ក្នុងអបាយ ទៅកើតក្នុងនរក ឋិត​នៅ​អស់មួយកប្ប កែខ្លួន​លែងបាន។ អង្គ៥ តើដូចម្តេច។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែង​​នូវសភាវៈមិនមែនធម៌ ថាជាធម៌១ សំដែង​នូវធម៌ ថា​មិន​មែនធម៌១ សំដែងនូវ​សភាវៈ​មិន​មែន​វិន័យ ថាជាវិន័យ១ សំដែង​នូវវិន័យ ថាមិនមែន​វិន័យ១ បិទបាំងទិដ្ឋិ ប្រគល់ស្លាក១។ ម្នាល​ឧបាលិ ភិក្ខុ​ប្រកប​ដោយ​អង្គ៥នេះឯង ឈ្មោះថា ជាអ្នក​បំបែកសង្ឃ តែងទៅកើត​ក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅ​អស់មួយកប្ប កែខ្លួន​​​លែងបាន។ ម្នាលឧបាលិ ភិក្ខុប្រកប​ដោយ​អង្គ​៥​ដទៃ​ទៀត ឈ្មោះថា ជាអ្នក​បំបែកសង្ឃ តែងទៅកើត​ក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅ​អស់​មួយ​កប្ប កែខ្លួន​លែងបាន។ អង្គ៥ តើដូចម្តេច។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែង​នូវសភាវៈមិនមែនធម៌ ថាជាធម៌១ សំដែង​នូវធម៌ ថា​មិន​មែនជាធម៌១ សំដែងនូវ​សភាវៈ​មិនមែន​វិន័យ ថាជាវិន័យ១ សំដែង​នូវវិន័យ ថាមិនមែន​វិន័យ១ បិទបាំងសេចក្តីពេញចិត្ត ហើយធ្វើ​សង្ឃកម្មផ្សេងគ្នា១។បេ។ បិទបាំងសេចក្តីពេញចិត្ត ហើយសំដែង​បាតិមោក្ខ។ បិទបាំង​សេចក្តីពេញចិត្តហើយ សំដែង​ភេទកវត្ថុ១៨យ៉ាង។ បិទបាំងសេចក្តី​ពេញចិត្ត​ហើយ សូត្រ​បញ្ជាក់​អំពី​សេចក្តីស្មោះត្រង់របស់ខ្លួន។ បិទបាំងសេចក្តីពេញចិត្ត ហើយ​ប្រគល់​ស្លាក។ ម្នាលឧបាលិ ភិក្ខុ​ប្រកប​ដោយ​អង្គ៥នេះឯង ឈ្មោះថា ជាអ្នក​បំបែកសង្ឃ តែងទៅកើត​ក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅ​អស់មួយកប្ប កែខ្លួន​​​លែងបាន។ ម្នាល​ឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ឈ្មោះថា ជាអ្នក​បំបែកសង្ឃ តែងទៅកើត​ក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួន​លែង​បាន។ អង្គ៥ តើដូចម្តេច។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែង​នូវសភាវៈមិនមែនធម៌ ថា​ជា​ធម៌១ សំដែង​នូវ​ធម៌ ថា​មិន​មែនធម៌១ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សំដែង​នូវ​វិន័យ ថា​មិន​​មែន​វិន័យ១ បិទបាំងសេចក្តី​គាប់ចិត្ត ហើយធ្វើសង្ឃកម្មផ្សេងគ្នា១។បេ។ បិទ​បាំង​សេចក្តី​គាប់ចិត្ត ហើយសំដែង​បាតិមោក្ខ។ បិទបាំង​សេចក្តីគាប់ចិត្ត ហើយសំដែង​ភេទករវត្ថុ​១៨​​យ៉ាង។ បិទបាំងសេចក្តី​គាប់ចិត្ត ហើយសូត្រ​បញ្ជាក់​អំពី​សេចក្តីស្មោះត្រង់​របស់​ខ្លួន។ បិទ​បាំង​សេចក្តី​គាប់ចិត្ត ហើយប្រគល់ស្លាក។ ម្នាលឧបាលិ ភិក្ខុ​ប្រកប​ដោយ​អង្គ៥នេះឯង ឈ្មោះថា ជាអ្នក​បំបែកសង្ឃ តែងទៅកើត​ក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅ​អស់មួយកប្ប កែខ្លួន​​​លែងបាន។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ឈ្មោះថា ជាអ្នក​បំបែកសង្ឃ តែង​ទៅ​កើត​​ក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់​មួយកប្ប កែខ្លួន​លែង​បាន។ អង្គ៥ តើដូចម្តេច។ ម្នាល​ឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែង​​នូវសភាវៈមិនមែនធម៌ ថា​ជា​ធម៌១ សំដែង​នូវធម៌ ថា​មិន​មែនធម៌១ សំដែង​នូវ​សភាវៈមិនមែនវិន័យ ថាជាវិន័យ១ សំដែង​នូវ​វិន័យ ថាមិនមែន​ជាវិន័យ១ បិទបាំងសញ្ញា ហើយធ្វើសង្ឃកម្មផ្សេងគ្នា១។បេ។ បិទបាំងសញ្ញា ហើយសំដែងបាតិមោក្ខ។ បិទបាំង​សញ្ញា ហើយសំដែង​ភេទករវត្ថុ១៨យ៉ាង។ បិទបាំងសញ្ញា ហើយសូត្រ​បញ្ជាក់​អំពី​សេចក្តី​ស្មោះត្រង់របស់ខ្លួន។ បិទបាំងសញ្ញា ហើយប្រគល់ស្លាក។ ម្នាលឧបាលិ ភិក្ខុប្រកបដោយ​អង្គ៥នេះឯង ឈ្មោះថា ជាអ្នកបំបែកសង្ឃ តែងទៅកើត​ក្នុងអបាយ ទៅកើតក្នុងនរក ឋិត​នៅ​អស់​មួយ​កប្ប កែខ្លួន​​​លែងបាន។

ចប់ សង្ឃភេទវគ្គ ជាគំរប់១១។

ឧទ្ទាន គឺបញ្ជីរឿងនៃសង្ឃភេទវគ្គនោះ ដូច្នេះ

[២៩៩] និយាយអំពីបិទបាំងទិដ្ឋិ ហើយធ្វើសង្ឃកម្មផ្សេងគ្នា១ សំដែងបាតិមោក្ខ១ សំដែង​ភេទករវត្ថុ១៨យ៉ាង១ សូត្របញ្ជាក់អំពីសេចក្តី​ស្មោះត្រង់របស់ខ្លួន១ ប្រគល់ស្លាក១ អាការ​​ទាំង​៥​នេះ អាស្រ័យនូវទិដ្ឋិ។ សេចក្តីពេញចិត្ត១ សេចក្តីគាប់ចិត្ត១ សញ្ញា១ ធម៌​ទាំង​៣យ៉ាងនោះ មានន័យ​៥ប្រការដូចគ្នាដែរ។

[៣០០] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកប​​ដោយអង្គប៉ុន្មាន មិនកំណត់​ជាទៅកើតក្នុងអបាយ មិនកំណត់ជាទៅកើតក្នុងនរក មិន​ឋិត​នៅអស់មួយកប្ប នៅកែខ្លួនបាន។ ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកប​ដោយ​អង្គ៥ មិន​កំណត់ជាទៅកើតក្នុងអបាយ មិនកំណត់ជាទៅកើតក្នុងនរក មិនឋិតនៅ​អស់​មួយកប្ប នៅកែ​ខ្លួនបាន។ អង្គ៥ តើដូចម្តេច។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែង​​នូវសភាវៈមិនមែនធម៌ ថា​ជា​ធម៌១ សំដែង​នូវធម៌ ថា​មិន​មែនធម៌១ សំដែងនូវ​សភាវៈ​មិនមែនវិន័យ ថាជាវិន័យ១ សំដែង​នូវ​វិន័យ ថាមិនមែន​វិន័យ១ មិនបិទបាំងទិដ្ឋិ ហើយធ្វើសង្ឃកម្មផ្សេងគ្នា១។ ម្នាលឧបាលិ ភិក្ខុជា​អ្នក​បំបែក​សង្ឃ ប្រកបដោយ​អង្គ៥​នេះ​ឯង មិន​កំណត់ជាទៅកើតក្នុងអបាយ មិនកំណត់​ជា​ទៅ​កើត​ក្នុង​នរក មិនឋិតនៅ​អស់​មួយកប្ប នៅកែ​ខ្លួនបាន។ ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកប​ដោយ​អង្គ៥ដទៃ​ទៀត មិន​កំណត់ជាទៅកើតក្នុងអបាយ មិនកំណត់ជាទៅកើតក្នុងនរក មិន​ឋិត​នៅ​អស់​មួយ​កប្ប នៅកែ​ខ្លួនបាន។ អង្គ៥ តើដូចម្តេច។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែង​នូវសភាវៈមិនមែនធម៌ ថា​ជា​ធម៌១ សំដែង​នូវធម៌ ថា​មិន​មែនធម៌១ សំដែងនូវសភាវៈ​មិនមែន​វិន័យ ថាជាវិន័យ១ សំដែង​នូវ​វិន័យ ថាមិនមែន​ជាវិន័យ១ មិនបិទបាំងទិដ្ឋិ ហើយ​សំដែង​បាតិមោក្ខ១។ ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយអង្គ៥នេះឯង មិន​កំណត់ជា​ទៅ​កើត​ក្នុងអបាយ មិនកំណត់ជាទៅកើតក្នុងនរក មិនឋិតនៅអស់មួយកប្ប នៅកែ​ខ្លួនបាន។ ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយអង្គ៥ដទៃទៀត មិន​កំណត់ជាទៅកើត​ក្នុង​អបាយ មិនកំណត់ជាទៅកើតក្នុងនរក មិនឋិតនៅអស់មួយកប្ប នៅកែ​ខ្លួនបាន។ អង្គ៥ តើដូច​ម្តេច។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែង​នូវសភាវៈ​មិនមែនធម៌ ថា​ជា​ធម៌១ សំដែង​នូវធម៌ ថា​មិន​មែនធម៌១ សំដែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ សំដែង​នូវ​វិន័យ ថាមិនមែនជា​វិន័យ១ មិនបិទបាំងទិដ្ឋិ ហើយសំដែង​ភេទករវត្ថុ១៨​យ៉ាង១។ ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយអង្គ៥នេះឯង មិន​កំណត់ជាទៅកើត​ក្នុង​អបាយ មិនកំណត់ជាទៅកើតក្នុងនរក មិន​ឋិត​នៅអស់​មួយ​កប្ប នៅកែ​ខ្លួនបាន។ ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយអង្គ​៥ដទៃ​ទៀត មិន​​កំណត់ជាទៅកើត​ក្នុង​អបាយ មិនកំណត់ជាទៅកើតក្នុងនរក មិន​ឋិត​នៅអស់​មួយ​កប្ប នៅកែ​ខ្លួនបាន។ អង្គ៥ តើដូច​ម្តេច។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែង​នូវសភាវៈ​​មិន​មែន​ធម៌ ថា​ជា​ធម៌១ សំដែង​នូវធម៌ ថា​មិន​មែនធម៌១ សំដែងនូវសភាវៈ​មិនមែន​វិន័យ ថាជាវិន័យ១ សំដែង​នូវ​វិន័យ ថាមិនមែន​វិន័យ១ មិនបិទបាំងទិដ្ឋិ ហើយ​សូត្រ​បញ្ជាក់​អំពីសេចក្តី​ស្មោះត្រង់​របស់ខ្លួន១។ ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកប​ដោយអង្គ៥នេះឯង មិន​កំណត់ជាទៅកើត​ក្នុង​អបាយ មិនកំណត់ជាទៅកើតក្នុង​នរក មិន​ឋិត​នៅអស់មួយកប្ប នៅកែ​ខ្លួនបាន។ ម្នាលឧបាលិ ភិក្ខុជា​អ្នក​បំបែក​សង្ឃ ប្រកប​ដោយអង្គ​៥ដទៃ​ទៀត មិន​កំណត់ជាទៅកើត​ក្នុង​អបាយ មិនកំណត់​ជាទៅ​កើត​ក្នុងនរក មិន​ឋិត​នៅអស់មួយកប្ប នៅកែ​ខ្លួនបាន។ អង្គ៥ តើដូច​ម្តេច។ ម្នាលឧបាលិ ភិក្ខុ​ក្នុង​សាសនា​នេះ សំដែង​នូវសភាវៈមិនមែនធម៌ ថា​ជា​ធម៌១ សំដែង​នូវធម៌ ថា​មិន​មែន​ធម៌១ សំដែង​នូវ​សភាវៈ​មិនមែនវិន័យ ថាជាវិន័យ១ សំដែង​នូវ​វិន័យ ថាមិនមែន​វិន័យ១ មិនបិទបាំងទិដ្ឋិ ហើយ​ប្រគល់ស្លាក១។ ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកប​ដោយ​អង្គ៥នេះឯង មិន​កំណត់​ជា​ទៅ​កើត​​ក្នុង​អបាយ មិនកំណត់ជាទៅកើតក្នុងនរក មិន​ឋិត​នៅអស់មួយកប្ប នៅកែ​ខ្លួនបាន។ ម្នាល​ឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយអង្គ​៥ដទៃ​ទៀត មិន​កំណត់ជាទៅកើត​ក្នុង​អបាយ មិនកំណត់ជាទៅកើតក្នុងនរក មិន​ឋិត​នៅអស់មួយកប្ប នៅកែ​ខ្លួនបាន។ អង្គ៥ តើដូច​ម្តេច។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែង​នូវសភាវៈមិនមែនធម៌ ថា​ជា​ធម៌១ សំដែង​នូវធម៌ ថា​មិន​មែនធម៌១ សំដែងនូវ​សភាវៈ​មិនមែនវិន័យ ថាជាវិន័យ១ សំដែង​នូវ​វិន័យ ថាមិនមែន​វិន័យ១ មិន​បិទ​បាំង​សេចក្តី​ពេញចិត្ត ហើយធ្វើសង្ឃកម្មផ្សេងគ្នា១។បេ។ មិនបិទបាំងសេចក្តី​គាប់ចិត្ត ហើយ​សំដែង​បាតិមោក្ខ។ មិនបិទបាំង​សេចក្តីគាប់ចិត្ត ហើយសំដែង​ភេទករវត្ថុ១៨យ៉ាង មិនបិទ​បាំង​សេចក្តីគាប់ចិត្ត ហើយសូត្របញ្ជាក់​អំពី​សេចក្តីស្មោះត្រង់របស់ខ្លួន។ មិនបិទបាំង​សេចក្តី​ពេញចិត្ត ហើយប្រគល់ស្លាក ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយ​អង្គ​៥នេះឯង មិន​កំណត់ជាទៅកើត​ក្នុង​អបាយ មិនកំណត់ជាទៅកើតក្នុងនរក មិន​ឋិត​នៅអស់​មួយ​កប្ប នៅកែ​ខ្លួនបាន។ ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយអង្គ​៥ដទៃ​ទៀត មិន​កំណត់​ជាទៅកើត​ក្នុង​អបាយ មិនកំណត់ជាទៅកើតក្នុងនរក មិន​ឋិត​នៅអស់មួយកប្ប នៅកែ​ខ្លួនបាន។ អង្គ៥ តើដូច​ម្តេច។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែង​នូវសភាវៈមិនមែនធម៌ ថា​ជា​ធម៌១ សំដែង​នូវធម៌ ថា​មិន​មែនធម៌១ សំដែងនូវ​សភាវៈ​មិនមែនវិន័យ ថាជាវិន័យ១ សំដែង​នូវ​វិន័យ ថាមិនមែន​វិន័យ១ មិនបិទបាំង​សេចក្តីគាប់ចិត្ត ហើយធ្វើសង្ឃកម្មផ្សេងគ្នា១។បេ។ មិនបិទ​បាំងសេចក្តីគាប់ចិត្ត ហើយ​សំដែង​បាតិមោក្ខ។ មិនបិទបាំងសេចក្តីគាប់ចិត្ត​ ហើយសំដែង​ភេទករ​វត្ថុ១៨យ៉ាង។ មិន​បិទបាំង​សេចក្តីគាប់ចិត្ត ហើយ​សូត្របញ្ជាក់​អំពី​សេចក្តីស្មោះត្រង់របស់ខ្លួន។ មិនបិទបាំង​សេចក្តីគាប់ចិត្ត ហើយប្រគល់​ស្លាក។ ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកប​ដោយ​អង្គ៥នេះឯង មិន​កំណត់ជាទៅកើត​ក្នុង​អបាយ មិនកំណត់ជាទៅកើតក្នុងនរក មិន​ឋិត​នៅអស់មួយកប្ប នៅកែ​ខ្លួនបាន។ ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយអង្គ​៥ដទៃ​ទៀត មិន​កំណត់ជាទៅកើត​ក្នុង​អបាយ មិនកំណត់ជាទៅកើតក្នុងនរក មិន​ឋិត​នៅអស់មួយកប្ប នៅកែ​ខ្លួនបាន។ អង្គ៥ តើដូច​ម្តេច។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែង​នូវសភាវៈ​មិន​មែន​ធម៌ ថា​ជា​ធម៌១ សំដែង​នូវធម៌ ថា​មិន​មែនធម៌១ សំដែង​នូវ​សភាវៈ​មិនមែនវិន័យ ថាជាវិន័យ១ សំដែង​នូវ​វិន័យ ថាមិនមែន​វិន័យ១ មិនបិទបាំង​សញ្ញា​ហើយ ធ្វើសង្ឃកម្មផ្សេងគ្នា១។បេ។ មិនបិទបាំង​សញ្ញា ហើយសំដែងបាតិមោក្ខ។ មិន​បិទបាំង​សញ្ញា ហើយសំដែង​ភេទករវត្ថុ១៨​យ៉ាង។ មិនបិទបាំងសញ្ញា ហើយសូត្រ​បញ្ជាក់​អំពី​សេចក្តីស្មោះត្រង់​របស់ខ្លួន។ មិនបិទបាំង​សញ្ញា ហើយប្រគល់ស្លាក។ ម្នាលឧបាលិ ភិក្ខុជាអ្នកបំបែកសង្ឃ ប្រកបដោយ​អង្គ​៥នេះឯង មិន​កំណត់​ជាទៅកើត​ក្នុង​អបាយ មិន​កំណត់ជាទៅកើតក្នុងនរក មិន​ឋិត​នៅអស់​មួយ​កប្ប នៅកែ​ខ្លួនបាន។

ចប់ ទុតិយសង្ឃភេទវគ្គ ជាគំរប់១២។

ឧទ្ទាន គឺបញ្ជីរឿងនៃសង្ឃភេទវគ្គនោះដូច្នេះ

[៣០១] និយាយអំពីមិនបិទបាំងទិដ្ឋិ ហើយធ្វើសង្ឃកម្មផ្សេងគ្នា១ សំដែង​បាតិមោក្ខ១ សំដែង​​ភេទករវត្ថុ១៨យ៉ាង១ សូត្របញ្ជាក់អំពីសេចក្តី​ស្មោះត្រង់របស់ខ្លួន១ ប្រគល់​ស្លាក១ អាការទាំង​៥នេះ អាស្រ័យនូវទិដ្ឋិ។ សេចក្តីពេញចិត្ត១ សេចក្តីគាប់ចិត្ត១ សញ្ញា១ ធម៌ទាំង​៣យ៉ាងនោះ មានន័យ៥ប្រការដូចគ្នាដែរ។ វិធី២០គត់ ក្នុងចំណែកខាងអាក្រក់ មានក្នុងខាងក្រោម (ខាង​ដើម) យ៉ាងណា អ្នកទាំងឡាយ ចូរដឹង​នូវវិធី២០គត់ ក្នុងចំណែក​ខាងល្អ ក៏យ៉ាងនោះដែរ។

[៣០២] ព្រះឧបាលិក្រាបបង្គំ​ទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន អាវាសិកភិក្ខុ គឺភិក្ខុដែល​នៅក្នុងអាវាស ប្រកបដោយ​អង្គប៉ុន្មាន រមែងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅ​ទំលាក់។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ អាវាសិកភិក្ខុ ដែលប្រកបដោយអង្គ៥ រមែង​ធ្លាក់​ទៅក្នុងនរក ដូចជាគេនាំយក​ទៅទំលាក់។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុលំអៀង​ព្រោះសេចក្តីស្រឡាញ់១ លំអៀងព្រោះសេចក្តីស្អប់១ លំអៀងព្រោះសេចក្តីល្ងង់១ លំអៀង​ព្រោះសេចក្តីខ្លាច១ ប្រើប្រាស់​នូវវត្ថុ​ជារបស់សង្ឃ ដោយការប្រើប្រាស់​ដូចជា​របស់​បុគ្គល១។ ម្នាលឧបាលិ អាវាសិកភិក្ខុ ដែល​ប្រកបដោយអង្គ៥នេះឯង រមែងធ្លាក់​ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ម្នាលឧបាលិ អាវាសិកភិក្ខុ ដែលប្រកប​ដោយ​អង្គ៥ រមែង​ទៅកើតក្នុងសួគ៌ ហាក់ដូចជាគេនាំយក​ទៅដំកល់​ទុក។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុមិនលំអៀងព្រោះសេចក្តីស្រឡាញ់១ មិនលំអៀងព្រោះសេចក្តី​ស្អប់១ មិនលំអៀង​ព្រោះ​សេចក្តីល្ងង់១ មិនលំអៀងព្រោះសេចក្តីខ្លាច១ មិនប្រើប្រាស់​វត្ថុ​ជារបស់​សង្ឃ ដោយ​ការប្រើប្រាស់​ដូចជារបស់បុគ្គល១។ ម្នាលឧបាលិ អាវាសិកភិក្ខុ ដែល​ប្រកបដោយ​អង្គ​៥​នេះឯង រមែងទៅកើតក្នុងសួគ៌ ហាក់ដូចជាគេនាំយកទៅដំកល់ទុក។

[៣០៣] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ការដោះស្រាយវិន័យ មិន​ប្រកបដោយធម៌ មានប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ការដោះស្រាយ​វិន័យ មិន​ប្រកបដោយធម៌ មាន៥យ៉ាងនេះ។ ៥យ៉ាង តើដូចម្តេច។ ម្នាលឧបាលិ ភិក្ខុក្នុង​សាសនានេះ បង្អោន [អដ្ឋកថា ថា កំណត់ សំដែង និយាយ] នូវសភាវៈមិនមែន​ធម៌ ថា​ជា​ធម៌​១ បង្អោន​នូវ​ធម៌ ថាមិនមែនជាធម៌១ បង្អោន​នូវសភាវៈមិនមែនវិន័យ ថាជាវិន័យ១ បង្អោន​​នូវវិន័យ ថាមិនមែនជាវិន័យ១ បញ្ញត្តនូវសិក្ខាបទ ដែលតថាគតមិនបានបញ្ញត្ត ទាំង​ដកសិក្ខាបទ ដែល​តថាគតបាន​បញ្ញត្តហើយ១។ ម្នាលឧបាលិ ការដោះស្រាយវិន័យ មិន​​ប្រកបដោយធម៌ មាន​៥​យ៉ាង​នេះឯង។ ម្នាលឧបាលិ ការដោះស្រាយវិន័យ ដែល​ប្រកប​​ដោយធម៌ មាន៥យ៉ាងនេះ។ ៥យ៉ាង តើដូចម្តេច។ ម្នាលឧបាលិ ភិក្ខុក្នុង​សាសនា​នេះ បង្អោននូវសភាវៈមិនមែន​ធម៌ ថាមិនមែន​ធម៌១ បង្អោន​នូវ​ធម៌ ថាជាធម៌១ បង្អោន​នូវសភាវៈមិនមែនវិន័យ ថាមិនមែនវិន័យ១ បង្អោន​នូវវិន័យ ថាជាវិន័យ១ មិនបញ្ញត្តនូវ​សិក្ខាបទ ដែលតថាគតមិនបានបញ្ញត្ត ទាំងមិនដកសិក្ខាបទ ដែល​តថាគតបាន​បញ្ញត្ត​ហើយ​​១។ ម្នាលឧបាលិ ការដោះស្រាយវិន័យ ដែល​ប្រកបដោយធម៌ មាន៥យ៉ាង​នេះ​ឯង។

[៣០៤] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុដែលជាភត្តុទ្ទេសក៍ [ភិក្ខុ​អ្នកចាត់ភិក្ខុសង្ឃក្នុងការទទួលភត្ត (មេបញ្ជី)។] (អ្នកសំដែងភត្ត) ប្រកបដោយអង្គ​ប៉ុន្មាន រមែង​ធ្លាក់ទៅក្នុងនរក ហាក់ដូចជាគេនាំយកទៅទំលាក់។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុដែលជា​ភត្តុទ្ទេសក៍ ប្រកបដោយអង្គ៥ រមែងធ្លាក់ទៅក្នុងនរក ហាក់ដូច​ជាគេនាំយកទៅទំ​លាក់។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុលំអៀងព្រោះសេចក្តីស្រឡាញ់១ លំអៀង​ព្រោះសេចក្តីស្អប់១ លំអៀងព្រោះសេចក្តីល្ងង់១ លំអៀងព្រោះសេចក្តីខ្លាច១ មិន​ដឹងនូវ​ភត្ត ដែលខ្លួនបាន​សំដែងហើយ ទាំង​មិនទាន់​បានសំដែង [មិនដឹងនូវភត្ត ដែលខ្លួន​គួរ​សំដែង និងមិនគួរ​សំដែង។]១។ ម្នាលឧបាលិ ភិក្ខុដែលជាភត្តុទ្ទេសក៍ ​ប្រកប​ដោយ​អង្គ៥នេះឯង រមែងធ្លាក់​ចុះ​ទៅ​ក្នុង​នរក ហាក់ដូចជាគេនាំយកទៅទំលាក់។ ម្នាលឧបាលិ ភិក្ខុដែលជាភត្តុទ្ទេសក៍ ប្រកប​ដោយ​អង្គ​៥ រមែង​ទៅកើតក្នុងសួគ៌ ហាក់ដូចជាគេនាំយក​ទៅដំកល់​ទុក។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុ​មិន​លំអៀង​ព្រោះសេចក្តីស្រឡាញ់១ មិន​លំអៀង​​ព្រោះសេចក្តី​ស្អប់១ មិនលំអៀងព្រោះសេចក្តីល្ងង់១ មិនលំអៀងព្រោះសេចក្តី​ខ្លាច១ ដឹងនូវភត្តដែលខ្លួន​បានសំដែងហើយ ទាំង​មិនទាន់​បាន​សំដែង១។ ម្នាលឧបាលិ ភិក្ខុដែលជាភត្តុទ្ទេសក៍ ​ប្រកបដោយ​អង្គ​៥​នេះឯង រមែងទៅកើតក្នុងសួគ៌ ហាក់ដូចជា​គេនាំយកទៅដំកល់ទុក។ ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ចុះភិក្ខុ​អ្នកក្រាល​សេនាសនៈ។បេ។ ភិក្ខុអ្នករក្សាឃ្លាំង ភិក្ខុអ្នកទទួលចីវរ ភិក្ខុអ្នកចែក​ចីវរ ភិក្ខុ​អ្នកចែកបបរ ភិក្ខុអ្នកចែកផ្លែឈើ ភិក្ខុអ្នកចែកបង្អែម ភិក្ខុអ្នកលះបង់នូវរបស់បន្តិចបន្តួច ភិក្ខុ​អ្នក​ប្រគល់​សាដក ភិក្ខុអ្នកប្រគល់បាត្រ ភិក្ខុអ្នកប្រើនូវអារាមិកជន គឺញោមវត្ត ភិក្ខុអ្នក​ប្រើសាមណេរ ប្រកបដោយអង្គប៉ុន្មាន រមែងធ្លាក់ទៅក្នុងនរក ហាក់ដូចជា​គេនាំយកទៅ​ទំលាក់។ ព្រះអង្គ ទ្រង់​ត្រាស់​ថា ម្នាលឧបាលិ ភិក្ខុអ្នកប្រើសាមណេរ ប្រកបដោយអង្គ៥ រមែង​ធ្លាក់ទៅក្នុងនរក ហាក់ដូចជាគេនាំយកទៅទំលាក់។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុ​លំអៀងព្រោះសេចក្តីស្រឡាញ់១ លំអៀងព្រោះសេចក្តីស្អប់១ លំអៀងព្រោះសេចក្តី​ល្ងង់១ លំអៀងព្រោះសេចក្តីខ្លាច១ មិនដឹងនូវ​សាមណេរ ដែលខ្លួនបានប្រើ ទាំង​មិនទាន់​បានប្រើ [មិនដឹងនូវសាមណេរ ដែលគួរប្រើ និង​មិនគួរ​ប្រើ។]១។ ម្នាលឧបាលិ ភិក្ខុអ្នកប្រើ​សាមណេរ ​ប្រកបដោយអង្គ៥នេះឯង រមែងធ្លាក់​​ទៅ​ក្នុង​នរក ហាក់ដូចជាគេនាំយក​ទៅ​ទំលាក់។ ម្នាលឧបាលិ ភិក្ខុអ្នកប្រើសាមណេរ ប្រកប​ដោយ​អង្គ​៥ រមែង​ទៅកើតក្នុងសួគ៌ ហាក់ដូចជាគេនាំយក​ទៅដំកល់​ទុក។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុ​មិន​លំអៀង​ព្រោះសេចក្តី​ស្រឡាញ់១ មិនលំអៀងព្រោះសេចក្តី​ស្អប់១ មិនលំអៀងព្រោះសេចក្តីល្ងង់១ មិនលំអៀង​ព្រោះ​សេចក្តីខ្លាច១ ដឹងនូវសាមណេរ ដែលខ្លួន​បានប្រើ ទាំង​មិនទាន់​បាន​ប្រើ១។ ម្នាល​ឧបាលិ ភិក្ខុអ្នកប្រើសាមណេរ ​ប្រកបដោយ​អង្គ​៥​នេះឯង រមែងទៅកើតក្នុងសួគ៌ ហាក់ដូច​ជា​គេនាំយកទៅដំកល់ទុក។

ចប់ អាវាសិកវគ្គ ជាគំរប់១៣។

ឧទ្ទាន គឺបញ្ជីរឿងនៃអាវាសិកវគ្គ នោះដូច្នេះ

[៣០៥] និយាយអំពីអាវាសិកភិក្ខុ១ ការដោះស្រាយវិន័យ១ ភិក្ខុជាភត្តុទ្ទេសក៍១ ភិក្ខុ​អ្នក​ក្រាល​​សេនាសនៈ១ ភិក្ខុអ្នករក្សាឃ្លាំង១ ភិក្ខុអ្នកទទួលចីវរ១ ភិក្ខុអ្នកចែកចីវរ១ ចែក​បបរ១ ចែក​ផ្លែឈើ១ ចែកបង្អែម១ ភិក្ខុអ្នកលះបង់​នូវវត្ថុបន្តិចបន្តួច១ ភិក្ខុអ្នកប្រគល់​សាដក១ ភិក្ខុ​អ្នកប្រគល់​បាត្រ១ ភិក្ខុអ្នកប្រើអារាមិកជន១ ភិក្ខុអ្នកប្រើសាមណេរ១។

[៣០៦] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន អានិសង្សក្នុងការក្រាល​កឋិនមានប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ អានិសង្សក្នុងការក្រាល​កឋិន​មាន​៥។ អានិសង្ស៥យ៉ាង តើដូចម្តេច។ គឺការត្រាច់ទៅដោយមិនបាច់លាភិក្ខុផងគ្នា [ចំពោះ​តែចារិត្តសិក្ខាបទ​ប៉ុណ្ណោះ។]១ ការត្រាច់ទៅ ដោយមិនបាច់យកត្រៃចីវរឲ្យគ្រប់​ទាំង៣​ទៅ​ក៏​បាន១ ឆាន់គណភោជនបាន១ ប្រើប្រាស់អតិរេកចីវរបាន តាមសេចក្តីត្រូវការ១ ចីវរលាភ ដែលកើត​ឡើង​ក្នុងទីអាវាសនោះ នឹងបានដល់ភិក្ខុទាំងនោះ១។ ម្នាលឧបាលិ អានិសង្សក្នុងការក្រាលកឋិន មាន៥យ៉ាងនេះឯង។

[៣០៧] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ទោសរបស់​ភិក្ខុអ្នក​ភ្លេច​ស្មារតី មិនដឹងខ្លួន ដេកលក់ មានប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ទោស​របស់​​ភិក្ខុអ្នកភ្លេចស្មារតី មិនដឹងខ្លួន ដេកលក់នេះ មាន៥។ ទោស៥យ៉ាង ដូចម្តេច។ គឺដេក​លក់ជា​ទុក្ខ១ ភ្ញាក់ឡើងក៏ជាទុក្ខ១ យល់សប្តិឃើញមិនល្អ១ ទេវតាមិនរក្សា១ អសុចិ​ឃ្លាតចេញ១។ ម្នាល​ឧបាលិ ទោស​របស់​ភិក្ខុអ្នកភ្លេចស្មារតី មិនដឹងខ្លួន ដេកលក់ មាន៥យ៉ាងនេះឯង។ ម្នាលឧបាលិ អានិសង្ស​របស់​ភិក្ខុអ្នកមានសតិតាំងខ្ជាប់ ដឹងខ្លួន ដេក​លក់ មាន៥យ៉ាង។ អានិសង្ស៥យ៉ាង តើដូចម្តេច។ គឺដេកលក់ជា​សុខ១ ភ្ញាក់ឡើង​ក៏ជាសុខ១ មិនយល់សប្តិឃើញអាក្រក់១ ទេវតា​រក្សា១ អសុចិមិនឃ្លាតចេញ១។ ម្នាល​ឧបាលិ អានិសង្ស​របស់​ភិក្ខុអ្នកមានសតិតាំងខ្ជាប់ ដឹងខ្លួន ដេកលក់ មាន៥យ៉ាងនេះឯង។

[៣០៨] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលដែល​ភិក្ខុ​មិនគួរ​សំពះ មានប៉ុន្មានពួក។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ បុគ្គលដែល​ភិក្ខុមិនគួរ​សំពះ មាន៥ពួក។ បុគ្គល៥ពួក តើដូចម្តេច។ គឺភិក្ខុកំពុងចូលទៅ​កាន់ចន្លោះផ្ទះ មិនគួរភិក្ខុ​សំពះ១ ដំពុងដើរតាមច្រកផ្លូវ មិនគួរសំពះ១ នៅក្នុងទីងងឹត មិនគួរ​សំពះ១ ភិក្ខុដែល​កំពុង​ខ្វល់ខ្វាយ​ដោយការងារ មិនបានអើពើនឹងការសំពះ មិនគួរសំពះ១ កំពុងដេកលក់ មិនគួរសំពះ១។ ម្នាល​ឧបាលិ បុគ្គល៥ពួកនេះឯង ភិក្ខុមិនគួរ​សំពះទេ។ ម្នាលឧបាលិ បុគ្គល​៥ពួកដទៃទៀត ភិក្ខុ​មិនគួរសំពះ។ បុគ្គល​៥ពួក តើដូចម្តេច។ គឺភិក្ខុកំពុងឆាន់បបរ មិនគួរសំពះ១ នៅក្នុង​រោងភត្ត មិនគួរសំពះ១ ភិក្ខុងាកទៅក្នុងទីម្ខាង គឺបុគ្គល​មានពៀរ​នឹងគ្នា ជាវិសភាគបុគ្គល មិនគួរសំពះ១ ភិក្ខុបញ្ជូន​ចិត្តទៅកាន់​អារម្មណ៍ដទៃ គឺកំពុងគិត​ហេតុ​ដទៃ មិនគួរសំពះ១ ភិក្ខុអាក្រាត មិនគួរសំពះ១។ ម្នាលឧបាលិ បុគ្គល៥ពួកនេះឯង មិនគួរសំពះឡើយ។ ម្នាលឧបាលិ បុគ្គល​៥ពួកដទៃទៀត ​មិនគួរសំពះ។ បុគ្គល​៥ពួក តើដូចម្តេច។ គឺភិក្ខុកំពុងឆាន់បង្អែម មិនគួរសំពះ១ កំពុង​ឆាន់ចំអាប មិនគួរសំពះ១ កំពុង​បន្ទោបង់ឧច្ចារៈ មិនគួរសំពះ១ កំពុងបន្ទោបង់​បស្សាវៈ មិនគួរសំពះ១ ភិក្ខុដែលសង្ឃ​លើក​វត្ត មិនគួរសំពះ១។ ម្នាលឧបាលិ បុគ្គល៥ពួកនេះឯង មិនគួរ​សំពះឡើយ។ ម្នាល​ឧបាលិ បុគ្គល​៥ពួកដទៃទៀត ​មិនគួរសំពះ។ បុគ្គល​៥ពួក តើដូចម្តេច។ គឺ​ភិក្ខុ​ដែលបាន​ឧបសម្បទាក្រោយ ភិក្ខុដែល​បានឧបសម្បទាមុន មិនគួរសំពះ១ អនុបសម្បន្ន ភិក្ខុមិនគួរ​សំពះ១ ភិក្ខុមានសំវាសផ្សេងគ្នា ទោះបីចាស់ជាង តែជាអធម្មវាទី ភិក្ខុមិនគួរសំពះ១ មាតុគ្រាម ភិក្ខុមិនគួរសំពះ១ បណ្ឌកៈ ភិក្ខុមិនគួរសំពះ១។ ម្នាលឧបាលិ បុគ្គល៥ពួក​នេះ​ឯង មិនគួរ​​សំពះឡើយ។ ម្នាលឧបាលិ បុគ្គល​៥ពួកដទៃទៀត ​ក៏មិនគួរសំពះ។ បុគ្គល​៥ពួក តើ​ដូច​ម្តេច។ គឺភិក្ខុដែលកំពុងនៅបរិវាស មិនគួរសំពះ១ ភិក្ខុដែលគួរនឹងទាញ​មក​ដាក់ក្នុង​មូលាបត្តិ មិនគួរសំពះ១ ភិក្ខុគួរដល់មានត្ត មិនគួរសំពះ១ ភិក្ខុកំពុងប្រព្រឹត្តមានត្ត មិនគួរសំពះ១ ភិក្ខុ​គួរ​ដល់​អព្ភានកម្ម មិនគួរសំពះ១។ ម្នាលឧបាលិ បុគ្គល៥ពួកនេះឯង មិនគួរ​សំពះឡើយ។

[៣០៩] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលដែលគួរសំពះ មានប៉ុន្មានពួក។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ បុគ្គលដែលគួរ​សំពះ មាន៥ពួក។ បុគ្គល​៥ពួក តើដូចម្តេច។ គឺភិក្ខុ​ដែលបាន​ឧបសម្បទាក្រោយ គួរសំពះ១ ភិក្ខុដែល​មាន​សំវាស​ផ្សេងគ្នា ដែលចាស់ជាង ហើយជាធម្មវាទី គួរសំពះ១ ភិក្ខុជាអាចារ្យ គួរសំពះ១ ភិក្ខុជា​ឧបជ្ឈាយ៍ គួរ​សំពះ១ ព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធក្នុងលោក ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំង​សមណៈ និងព្រាហ្មណ៍ ទាំង​មនុស្ស​ជាសម្មតិទេព និងមនុស្សដ៏សេស ភិក្ខុគួរថ្វាយបង្គំ១។ ម្នាលឧបាលិ បុគ្គល៥ពួក​នេះឯង ភិក្ខុគួរ​​សំពះ។

[៣១០] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុខ្ចីជាង កាលនឹងថ្វាយ​បង្គំបាទាភិក្ខុចាស់ជាង ត្រូវដំកល់​ធម៌ប៉ុន្មានយ៉ាង ទុកខាងក្នុង ទើបថ្វាយបង្គំចំពោះ​បាទា។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុខ្ចីជាង កាលនឹងថ្វាយ​បង្គំបាទា​ភិក្ខុ​ចាស់​ជាង ត្រូវដំកល់​ធម៌៥យ៉ាង ទុកខាងក្នុង ទើបថ្វាយបង្គំចំពោះបាទា។ ធម៌៥យ៉ាង តើ​ដូចម្តេច។ ម្នាលឧបាលិ ភិក្ខុខ្ចីជាង កាលនឹងថ្វាយ​បង្គំបាទាភិក្ខុចាស់ជាង ត្រូវធ្វើ​ឧត្តរាសង្គៈ ឆៀងស្មាម្ខាង១ ផ្គងអញ្ជលី១ ច្របាច់បាទាដោយបាតដៃទាំងគូ១ ដំកល់​សេចក្តី​ស្រឡាញ់ទុក១ សេចក្តីគោរព១ ទើបថ្វាយ​បង្គំ​ចំពោះ​បាទាបាន។ ម្នាលឧបាលិ ភិក្ខុខ្ចីជាង កាលនឹងថ្វាយ​បង្គំបាទាភិក្ខុចាស់ជាង ត្រូវដំកល់​ធម៌​៥​យ៉ាងនេះឯង ទុកខាង​ក្នុង ទើបថ្វាយបង្គំចំពោះបាទា។

ចប់ កឋិនត្ថារវគ្គ ជាគំរប់១៤។

ឧទ្ទាន គឺបញ្ជីរឿងនៃកឋិនត្ថារវគ្គនោះដូច្នេះ

[៣១១] និយាយអំពីអានិសង្សក្រាលកឋិន១ ទោសរបស់ភិក្ខុភ្លេចស្មារតីដេកលក់១ ភិក្ខុ​កំពុងចូលទៅក្នុងចន្លោះផ្ទះ មិនគួរសំពះ១ ភិក្ខុកំពុងឆាន់បបរ មិនគួរសំពះ១ ភិក្ខុកំពុង​ឆាន់​​បង្អែម និងចំអាប មិនគួរសំពះ១ ភិក្ខុបួសមុន មិនគួរសំពះភិក្ខុបួសក្រោយ១ ភិក្ខុកំពុង​នៅបរិវាស មិនគួរសំពះ១ បុគ្គលដែលគួរសំពះ១ ភិក្ខុខ្ចីជាង គួរថ្វាយបង្គំ​បាទាភិក្ខុ​ចាស់​ជាង១។

ចប់ ឧបាលិបញ្ចកៈ តែប៉ុណ្ណេះ។

ឧទ្ទាន គឺបញ្ជីរឿងនៃវគ្គទាំងនោះ ដូច្នេះ

[៣១២] និយាយអំពីអនិស្សិតវគ្គ១ កម្មនប្បដិប្បស្សម្ភនវគ្គ១ វោហារវគ្គ១ ទិដ្ឋាវិកម្មវគ្គ១ ចោទនាកណ្ឌវគ្គ១ ធូតង្គវគ្គ១ មុសាវាទវគ្គ១ ភិក្ខុនោវាទវគ្គ១ ឧព្វាហិកាវគ្គ១ អធិករណវូបសម​វគ្គ១ សង្ឃភេទវគ្គមានធម៌៥យ៉ាង១ ទុតិយសង្ឃភេទវគ្គ មានធម៌៥យ៉ាង ដូចមុន១ អាវាសិកវគ្គ១ កឋិនត្ថារវគ្គ១ រួមទាំងអស់ ត្រូវជា១៤វគ្គ ដែល​ព្រះមានព្រះភាគ ទ្រង់ប្រកាសទុកមកហើយដោយ​ល្អ។

សមុដ្ឋាន

[៣១៣] អាបត្តិដែលភិក្ខុមិនមានចិត្តគិត ហើយត្រូវ មានចិត្តគិត ហើយចេញចាកអាបត្តិ​ក៏មាន អាបត្តិដែលភិក្ខុមានចិត្តគិត ហើយត្រូវ មិនមានចិត្តគិត ហើយចេញចាកអាបត្តិ​នោះក៏មាន អាបត្តិដែលភិក្ខុមិនមានចិត្តគិត ហើយត្រូវ មិនមានចិត្តគិត ហើយចេញចាក​អាបត្តិ​នោះក៏មាន អាបត្តិដែលភិក្ខុមានចិត្តគិត ហើយត្រូវ មានចិត្តគិត ហើយចេញចាក​អាបត្តិ​នោះក៏មាន។ អាបត្តិដែលភិក្ខុមានកុសលចិត្ត ហើយត្រូវ មានកុសលចិត្ត ហើយ​ចេញចាកអាបត្តិ​នោះក៏មាន អាបត្តិដែលភិក្ខុមានកុសលចិត្ត ហើយត្រូវ មានអកុសលចិត្ត ហើយចេញចាកអាបត្តិ​នោះក៏មាន អាបត្តិដែលភិក្ខុមានកុសលចិត្ត ហើយត្រូវ មាន​អព្យាកតចិត្ត ហើយចេញចាកអាបត្តិ​នោះក៏មាន អាបត្តិដែលភិក្ខុមានអកុសលចិត្ត ហើយ​ត្រូវ មានកុសលចិត្ត ហើយចេញចាកអាបត្តិនោះ​ក៏មាន អាបត្តិដែលភិក្ខុមានអកុសលចិត្ត ហើយត្រូវ មានអកុសលចិត្ត ហើយចេញចាកអាបត្តិ​នោះក៏មាន អាបត្តិដែលភិក្ខុមាន​អកុសលចិត្ត ហើយត្រូវ មានអព្យាកតចិត្ត ហើយចេញចាកអាបត្តិ​នោះក៏មាន។ អាបត្តិ​ដែល​ភិក្ខុមានអព្យាកតចិត្ត ហើយត្រូវ មានកុសលចិត្ត ហើយចេញ​ចាក​អាបត្តិ​នោះ​ក៏មាន អាបត្តិដែលភិក្ខុមានអព្យាកតចិត្ត ហើយត្រូវ មានអកុសលចិត្ត ហើយចេញ​ចាក​អាបត្តិ​នោះ​ក៏មាន អាបត្តិដែលភិក្ខុមានអព្យាកតចិត្ត ហើយត្រូវ មានអព្យាកតចិត្ត ហើយ​ចេញ​ចាកអាបត្តិ​នោះក៏មាន។

[៣១៤] បឋមបារាជិក តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ បឋមបារាជិក តាំងឡើង​អំពី​សមុដ្ឋាន១ គឺតាំងឡើងអំពីកាយ និងចិត្ត មិនតាំងឡើង​អំពី​វាចា។ ទុតិយបារាជិក តាំង​ឡើង​អំពី​សមុដ្ឋាន​ប៉ុន្មាន។ ទុតិយបារាជិក តាំងឡើង​អំពី​សមុដ្ឋាន៣ គឺតាំងឡើង​អំពី​កាយ និងចិត្ត មិនបានតាំងឡើង​អំពី​វាចាក៏មាន តាំងឡើងអំពីវាចា និងចិត្ត មិនបានតាំង​ឡើង​​អំពីកាយក៏មាន តាំងឡើងអំពីកាយ និងវាចា និងចិត្តក៏មាន។ តតិយបារាជិក តាំង​ឡើងអំពីសមុដ្ឋានប៉ុន្មាន។ តតិយបារាជិក តាំងឡើង​អំពី​សមុដ្ឋាន៣ គឺតាំងឡើង​អំពី​កាយ និងចិត្ត មិនបានតាំងឡើង​អំពី​វាចាក៏មាន តាំងឡើងអំពីវាចា និងចិត្ត មិនបានតាំង​ឡើង​​អំពីកាយក៏មាន តាំងឡើងអំពីកាយ និងវាចា និងចិត្តក៏មាន។ ចតុត្ថបារាជិក តាំង​ឡើងអំពីសមុដ្ឋានប៉ុន្មាន។ ចតុត្ថបារាជិក តាំងឡើង​អំពី​សមុដ្ឋាន៣ គឺតាំងឡើងអំពីកាយ និងចិត្ត មិនបានតាំងឡើង​អំពី​វាចាក៏មាន តាំងឡើង​អំពី​វាចា និងចិត្ត មិនបានតាំងឡើង​អំពីកាយក៏មាន តាំងឡើងអំពីកាយ និងវាចា និងចិត្តក៏មាន។

ចប់ បារាជិក៤។

[៣១៥] អាបត្តិសង្ឃាទិសេស របស់ភិក្ខុដែលព្យាយាមធ្វើអសុចិឲ្យឃ្លាតចេញ តាំងឡើង​អំពី​សមុដ្ឋានប៉ុន្មាន។ អាបត្តិសង្ឃាទិសេស របស់ភិក្ខុដែល​ព្យាយាម​ធ្វើអសុចិឲ្យឃ្លាត​ចេញ តាំងឡើង​អំពី​សមុដ្ឋាន១ គឺតាំងឡើងអំពីកាយ និងចិត្ត មិនបានតាំងឡើង​អំពី​វាចា។ អាបត្តិសង្ឃាទិសេស របស់ភិក្ខុដែលដល់ព្រម​នូវកាយសំសគ្គៈ មួយអន្លើដោយ​មាតុគ្រាម តាំងឡើង​អំពី​សមុដ្ឋាន​ប៉ុន្មាន។ អាបត្តិសង្ឃាទិសេស របស់ភិក្ខុដែលដល់ព្រម​នូវកាយសំសគ្គៈ មួយអន្លើដោយមាតុគ្រាម តាំងឡើង​អំពី​សមុដ្ឋាន១ គឺតាំងឡើងអំពី​កាយ និងចិត្ត មិនបាន​តាំង​ឡើង​​អំពី​វាចា។ អាបត្តិសង្ឃាទិសេស របស់ភិក្ខុដែលពោល​ល្បួង​មាតុគ្រាម ដោយ​វាចាអាក្រក់ តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ អាបត្តិសង្ឃាទិសេស របស់ភិក្ខុដែលពោលល្បួង​មាតុគ្រាម ដោយ​វាចា​អាក្រក់ តាំងឡើង​អំពី​សមុដ្ឋាន៣ គឺតាំង​ឡើងអំពីកាយ និងចិត្ត មិនបានតាំងឡើង​អំពី​វាចា​ក៏មាន តាំងឡើងអំពីវាចា និងចិត្ត មិនបានតាំងឡើង​អំពីកាយក៏មាន តាំងឡើងអំពីកាយ និងវាចា និងចិត្តក៏មាន។ អាបត្តិ​សង្ឃាទិសេស របស់ភិក្ខុដែលពោលសសើរ​ការបម្រើដោយកាម ដើម្បី​ខ្លួន​ ក្នុងសំណាក់​នៃ​មាតុគ្រាម តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ អាបត្តិសង្ឃាទិសេស របស់ភិក្ខុដែល​ពោល​សសើរ​ការបម្រើដោយកាម ដើម្បីខ្លួន ក្នុងសំណាក់នៃមាតុគ្រាម តាំងឡើង​អំពី​សមុដ្ឋាន​៣។បេ។ អាបត្តិសង្ឃាទិសេស របស់ភិក្ខុដែលប្រព្រឹត្តដឹកនាំ (បុរសស្ត្រីឲ្យបានគ្នាជា​ប្តីប្រពន្ធ) តាំង​ឡើងអំពីសមុដ្ឋាន​ប៉ុន្មាន។ អាបត្តិសង្ឃាទិសេស របស់ភិក្ខុដែល​ប្រព្រឹត្ត​ដឹកនាំ តាំងឡើងអំពី​សមុដ្ឋាន​៦ គឺតាំងឡើងអំពីកាយ មិនបាន​តាំងឡើងអំពីវាចា និង​ចិត្តក៏មាន តាំងឡើង​អំពី​វាចា មិនបានតាំងឡើងអំពីកាយ និងចិត្តក៏មាន តាំងឡើង​អំពី​កាយ និងវាចា មិនបានតាំងឡើង​អំពី​ចិត្ត​ក៏មាន តាំងឡើងអំពីកាយ និងចិត្ត មិនបាន​តាំង​ឡើង​អំពីវាចាក៏មាន តាំងឡើងអំពីវាចា និងចិត្ត មិនបានតាំងឡើងអំពីកាយ​ក៏មាន តាំង​ឡើងអំពីកាយ និងវាចា និងចិត្តក៏មាន។ អាបត្តិ​សង្ឃាទិសេស របស់​ភិក្ខុ​ដែលឲ្យគេ​ធ្វើ​កុដិ ដោយសូមគ្រឿង​ឧបករណ៍ អំពីគេមកដោយខ្លួនឯង តាំង​ឡើងអំពីសមុដ្ឋាន​ប៉ុន្មាន។ អាបត្តិ​សង្ឃា​ទិសេស របស់​ភិក្ខុ​ដែលឲ្យគេ​ធ្វើ​កុដិ ដោយសូមគ្រឿង​ឧបករណ៍អំពីគេមក​ដោយ​ខ្លួនឯង តាំងឡើងអំពីសមុដ្ឋាន​៦។បេ។ អាបត្តិសង្ឃាទិសេស របស់​ភិក្ខុ​ដែលឲ្យគេ​ធ្វើ​វិហារធំ តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ អាបត្តិសង្ឃាទិសេស របស់​ភិក្ខុ​ដែលឲ្យគេ​ធ្វើ​វិហារធំ តាំងឡើងអំពីសមុដ្ឋាន៦។បេ។ អាបត្តិសង្ឃាទិសេស របស់​ភិក្ខុ​ដែលចោទ​ភិក្ខុ​ផងគ្នា ដោយអាបត្តិ​បារាជិក មិនមានមូល តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ អាបត្តិ​សង្ឃាទិសេស របស់​ភិក្ខុ​ដែលចោទភិក្ខុផងគ្នា ដោយអាបត្តិ​បារាជិក មិនមានមូល តាំង​ឡើង​អំពីសមុដ្ឋាន៣។បេ។ អាបត្តិសង្ឃាទិសេស របស់​ភិក្ខុ​ដែលកាន់យកហេតុបន្តិច​បន្តួច​​របស់អធិករណ៍ ជាចំណែក​ដទៃ មកជាគ្រឿងអាង ហើយចោទភិក្ខុផងគ្នា ដោយ​អាបត្តិ​បារាជិក តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ អាបត្តិសង្ឃាទិសេស របស់​ភិក្ខុ​ដែលកាន់​យកហេតុបន្តិចបន្តួច​របស់អធិករណ៍ ជាចំណែក​ដទៃ មកជាគ្រឿងអាង ហើយចោទភិក្ខុ​ផងគ្នា ដោយអាបត្តិ​បារាជិក តាំងឡើងអំពីសមុដ្ឋាន៣។បេ។ អាបត្តិសង្ឃាទិសេស របស់​ភិក្ខុ​ជាអ្នកទំលាយសង្ឃ ដែលសង្ឃ​សូត្រសមនុភាសនកម្ម (ហាម​ប្រាម) ជាគំរប់​៣ដង​ហើយ នៅតែមិនលះបង់​កម្មនោះចេញ តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ អាបត្តិ​សង្ឃាទិសេស របស់​ភិក្ខុ​ជាអ្នកទំលាយសង្ឃ ដែលសង្ឃ​សូត្រសមនុភាសនកម្ម ជាគំរប់​៣ដងហើយ នៅតែមិនលះបង់​កម្មនោះចេញ តាំងឡើងអំពីសមុដ្ឋាន១ គឺតាំងឡើងអំពី​កាយ និងវាចា និងចិត្ត។ អាបត្តិសង្ឃាទិសេស របស់​ពួកភិក្ខុដែលប្រព្រឹត្តតាមភិក្ខុ ​ជាអ្នក​ទំលាយសង្ឃ ដែលសង្ឃ​សូត្រសមនុភាសនកម្ម ជាគំរប់​៣ដងហើយ នៅតែមិនលះបង់​កម្មនោះចេញ តាំង​ឡើង​អំពីសមុដ្ឋានប៉ុន្មាន។ អាបត្តិសង្ឃាទិសេស របស់​ពួកភិក្ខុដែល​ប្រព្រឹត្តតាមភិក្ខុ ​ជាអ្នក​ទំលាយ​សង្ឃ ដែលសង្ឃ​សូត្រសមនុភាសនកម្ម ជាគំរប់​៣ដង​ហើយ នៅតែមិនលះបង់​កម្មនោះ​ចេញ តាំង​ឡើង​អំពីសមុដ្ឋាន១ គឺតាំងឡើងអំពីកាយ និងវាចា និងចិត្ត។ អាបត្តិសង្ឃាទិសេស របស់​​ភិក្ខុដែលគេប្រដៅក្រ ដែលសង្ឃ​សូត្រ​សមនុភាសនកម្ម (ហាមប្រាម) ជាគំរប់​៣ដងហើយ នៅតែមិនលះបង់​កម្មនោះចេញ តាំង​ឡើង​អំពីសមុដ្ឋានប៉ុន្មាន។ អាបត្តិសង្ឃាទិសេស របស់​ភិក្ខុដែលគេប្រដៅក្រ ដែលសង្ឃ​សូត្រសមនុភាសនកម្ម (ហាមប្រាម) ជាគំរប់​៣ដងហើយ នៅតែមិនលះបង់​កម្មនោះចេញ តាំង​ឡើង​អំពីសមុដ្ឋាន១ គឺតាំងឡើង​អំពីកាយ និងវាចា និង​ចិត្ត។ អាបត្តិសង្ឃាទិសេស របស់​ភិក្ខុដែលទ្រុស្តត្រកូល ដែលសង្ឃ​សូត្រសមនុភាសនកម្ម (ហាម​ប្រាម) ជាគំរប់​៣ដងហើយ នៅតែមិនលះបង់​កម្មនោះចេញ តាំង​ឡើង​អំពីសមុដ្ឋានប៉ុន្មាន។ អាបត្តិ​សង្ឃាទិសេស របស់​ភិក្ខុដែលទ្រុស្តត្រកូល ដែលសង្ឃ​សូត្រសមនុភាសនកម្ម (ហាម​ប្រាម) ជាគំរប់​៣ដងហើយ នៅតែមិនលះបង់​កម្មនោះចេញ តាំង​ឡើង​អំពីសមុដ្ឋាន១ គឺតាំង​ឡើងអំពី​កាយ និងវាចា និងចិត្ត។

ចប់ សង្ឃាទិសេស ១៣។

[៣១៦] ។បេ។ អាបត្តិទុក្កដរបស់ភិក្ខុដែលអាស្រ័យសេចក្តីមិនអើពើបន្ទោបង់ឧច្ចារៈក្តី បស្សាវៈ​ក្តី ស្តោះទឹកមាត់ក្តីក្នុងទឹក តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ អាបត្តិទុក្កដ​របស់ភិក្ខុ​ដែល​​អាស្រ័យសេចក្តីមិនអើពើ បន្ទោបង់ឧច្ចារៈក្តី បស្សាវៈក្តី ស្តោះទឹកមាត់ក្តី ក្នុងទឹក តាំងឡើង​អំពី​សមុដ្ឋាន១ គឺតាំងឡើងអំពីកាយ​ និងចិត្ត មិនបានតាំងឡើងអំពីវាចា។

ចប់ សេក្ខិយៈ។

[៣១៧] បារាជិកទាំង៤ តាំងឡើង​អំពី​សមុដ្ឋានប៉ុន្មាន។ បារាជិកទាំង៤ តាំងឡើង​អំពី​សមុដ្ឋាន៣ គឺតាំងឡើង​អំពី​កាយ និងចិត្ត មិនបាន​តាំងឡើង​អំពី​វាចាក៏មាន តាំងឡើង​អំពី​វាចា និងចិត្ត មិនបានតាំងឡើង​អំពី​កាយក៏មាន តាំងឡើង​អំពី​កាយ និងវាចា និងចិត្តក៏​មាន។

[៣១៨] សង្ឃាទិសេសទាំង១៣ តាំងឡើង​អំពី​សមុដ្ឋានប៉ុន្មាន។ សង្ឃាទិសេស​ទាំង​១៣ តាំងឡើង​អំពី​សមុដ្ឋាន៦ គឺតាំងឡើង​អំពី​កាយ មិនបានតាំងឡើង​អំពី​វាចា និងចិត្តក៏មាន តាំងឡើង​អំពី​វាចា មិនបានតាំងឡើង​អំពី​កាយ និងចិត្តក៏មាន តាំងឡើង​អំពី​កាយ និង​វាចា មិនបាន​តាំងឡើង​អំពី​ចិត្តក៏មាន តាំងឡើង​អំពី​កាយ និងចិត្ត មិនបានតាំងឡើង​អំពី​​វាចា​ក៏មាន តាំងឡើង​អំពី​វាចា និងចិត្ត មិនបានតាំងឡើង​អំពី​កាយក៏មាន តាំងឡើង​អំពី​កាយ និងវាចា និង​ចិត្តក៏មាន។

[៣១៩] អនិយតៈទាំង២ តាំងឡើង​អំពី​សមុដ្ឋានប៉ុន្មាន។ អនិយតៈទាំង២ តាំងឡើង​អំពី​​សមុដ្ឋាន​៣ គឺតាំងឡើង​អំពី​កាយ និងចិត្ត មិនបានតាំងឡើង​អំពី​វាចាក៏មាន តាំងឡើង​អំពី​វាចា និងចិត្ត មិនបានតាំងឡើង​អំពី​កាយក៏មាន តាំងឡើង​អំពី​កាយ និងវាចា និងចិត្តក៏​មាន។

[៣២០] និស្សគ្គិយៈបាចិត្តិយៈទាំង៣០ តាំងឡើង​អំពី​សមុដ្ឋានប៉ុន្មាន។ និស្សគ្គិយ​បាចិត្តិយៈទាំង៣០ តាំងឡើង​អំពី​សមុដ្ឋាន៦ គឺតាំងឡើង​អំពី​កាយ មិនបានតាំងឡើង​អំពី​​វាចា និងចិត្តក៏មាន តាំងឡើង​អំពី​វាចា មិនបានតាំងឡើង​អំពី​កាយ និងចិត្តក៏មាន តាំងឡើង​អំពី​​កាយ និងវាចា មិនបានតាំងឡើង​អំពី​ចិត្តក៏មាន តាំងឡើង​អំពី​កាយ និងចិត្ត មិនបានតាំងឡើង​អំពី​​វាចាក៏មាន តាំងឡើង​អំពី​វាចា និងចិត្ត មិនបានតាំងឡើង​អំពី​កាយ​ក៏មាន តាំងឡើង​អំពី​​កាយ និង​វាចា និងចិត្តក៏មាន។

[៣២១] បាចិត្តិយៈទាំង​៩២ តាំងឡើង​អំពី​សមុដ្ឋានប៉ុន្មាន។ បាចិត្តិយៈទាំង​៩២ តាំងឡើង​អំពី​សមុដ្ឋាន៦ គឺតាំងឡើង​អំពី​កាយ មិនបានតាំងឡើង​អំពី​​វាចា និងចិត្តក៏មាន តាំងឡើង​អំពី​វាចា មិនបានតាំងឡើង​អំពី​កាយ និងចិត្តក៏មាន តាំងឡើង​អំពី​​កាយ និងវាចា មិនបាន​តាំង​ឡើង​អំពី​ចិត្តក៏មាន តាំងឡើង​អំពី​កាយ និងចិត្ត មិនបានតាំងឡើង​អំពី​​វាចាក៏មាន តាំង​ឡើង​អំពី​វាចា និងចិត្ត មិនបានតាំងឡើង​អំពី​កាយក៏មាន តាំងឡើង​អំពី​​កាយ និង​វាចា និងចិត្តក៏មាន។

[៣២២] បាដិទេសនីយៈទាំង៤ តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ បាដិទេសនីយៈ​ទាំង​៤ តាំងឡើង​អំពី​សមុដ្ឋាន៤ គឺតាំងឡើង​អំពី​កាយ មិនបានតាំងឡើង​អំពី​​វាចា និងចិត្តក៏មាន តាំងឡើង​អំពីកាយ និង​វាចា មិនបានតាំងឡើង​អំពីចិត្តក៏មាន តាំងឡើង​អំពី​​កាយ និងចិត្ត មិនបាន​តាំងឡើង​អំពី​វាចាក៏មាន តាំងឡើង​អំពី​កាយ និងវាចា និងចិត្តក៏មាន។

[៣២៣] សេក្ខិយៈទាំង​៧៥ តាំងឡើង​អំពីសមុដ្ឋានប៉ុន្មាន។ សេក្ខិយៈ​ទាំង​៧៥ តាំងឡើង​អំពី​សមុដ្ឋាន៣ គឺតាំងឡើង​អំពី​កាយ និងចិត្ត មិនបានតាំងឡើង​អំពី​​វាចាក៏មាន តាំងឡើង​អំពី​វាចា និងចិត្ត មិនបានតាំងឡើង​អំពី​កាយក៏មាន តាំងឡើង​អំពី​​កាយ និងវាចា និងចិត្ត​ក៏មាន។

ចប់ សមុដ្ឋាន តែប៉ុណ្ណេះ។

ឧទ្ទាន គឺបញ្ជីរឿងនៃសមុដ្ឋាននោះដូច្នេះ

[៣២៤] និយាយអំពីអាបត្តិ ដែលភិក្ខុមិនមានចិត្តគិត១ មានកុសលចិត្ត១ និយាយ​អំពី​សមុដ្ឋាន នៃអាបត្តិទាំងអស់១ អ្នកទាំងឡាយ ចូរដឹងសមុដ្ឋានដោយបញ្ញាដ៏សមគួរដល់​អាបត្តិ​ចុះ។

ទុតិយគាថាសង្គណិកៈ

[៣២៥] សួរថា អាបត្តិដែលតាំងឡើងអំពីកាយ មានប៉ុន្មាន អាបត្តិដែលតាំងឡើងអំពីវាចា មានប៉ុន្មាន អាបត្តិប៉ុន្មាន មានដល់ឧបសម្បន្ន ដែលបិទបាំងទោសទុក អាបត្តិប៉ុន្មាន ដែលត្រូវព្រោះ​បច្ច័យ គឺការប៉ះពាល់​នូវកាយ។ ឆ្លើយថា អាបត្តិ ដែលតាំងឡើងអំពីកាយ មាន៦ អាបត្តិដែលតាំងឡើងអំពីវាចា មាន៦ អាបត្តិ៣មានដល់ឧបសម្បន្ន ដែលបិទបាំង​ទោសទុក អាបត្តិ​៥ ដែលត្រូវ​ព្រោះបច្ច័យ គឺការ​ប៉ះពាល់នូវកាយ។

[៣២៦] អាបត្តិដែលត្រូវក្នុងវេលាអរុណរះឡើង មានប៉ុន្មាន អាបត្តិដែលត្រូវ​ក្នុងខណៈ​ដែលសង្ឃសូត្រសមនុភាសនកម្មចប់ ជាគំរប់៣ដង មានប៉ុន្មាន អាបត្តិដែលត្រូវ​ ព្រោះ​បំពេញ​នូវវត្ថុគ្រប់ទាំង៨ មានប៉ុន្មាន ក្នុងសាសនានេះ ការសង្គ្រោះទាំងអស់ ដោយ​ឧទ្ទេស​ប៉ុន្មាន។ អាបត្តិ​ដែលត្រូវក្នុងវេលាអរុណរះឡើង មាន៣ អាបត្តិដែលត្រូវ​ក្នុងខណៈ​ដែលសង្ឃ​សូត្រ​សមនុភាសនកម្មចប់ ជាគំរប់៣ដង មាន២ អាបត្តិដែលត្រូវ​ ព្រោះ​បំពេញ​នូវវត្ថុឲ្យគ្រប់ទាំង៨ មានតែ១ ក្នុងសាសនានេះ ការសង្គ្រោះទាំងអស់ ដោយឧទ្ទេសតែ១ គឺនិទានុទ្ទេស។

[៣២៧] មូលរបស់វិន័យមានប៉ុន្មាន ដែលព្រះពុទ្ធទ្រង់បញ្ញត្តទុកមក គរុកាបត្តិក្នុង​វិន័យ​ មានប៉ុន្មាន ដែលព្រះអង្គទ្រង់ត្រាស់​ទុកមក អាបត្តិដែលត្រូវ ព្រោះ​បិទបាំង​ទុដ្ឋុល្លាបត្តិ មាន​ប៉ុន្មាន។ មូលរបស់វិន័យមាន២ ដែលព្រះពុទ្ធ ទ្រង់បញ្ញត្តទុកមក គរុកាបត្តិក្នុង​វិន័យ​មាន​២ ដែលព្រះពុទ្ធ ទ្រង់ត្រាស់ទុកមក ដែលត្រូវព្រោះបិទបាំងទុដ្ឋុល្លាបត្តិ មាន២ [អដ្ឋកថា អាបត្តិ២​នោះ គឺអាបត្តិបារាជិករបស់ភិក្ខុនីដែលត្រូវ ព្រោះ​ជួយបិទ​បាំង​ទោស​ភិក្ខុនី​​ផងគ្នា១ អាបត្តិ​បាចិត្តិយៈ របស់ភិក្ខុដែលត្រូវ​ ព្រោះជួយបិទបាំង​អាបត្តិ​សង្ឃាទិសេស នៃភិក្ខុផងគ្នា១]។

[៣២៨] អាបត្តិប៉ុន្មាន ដែលត្រូវក្នុងចន្លោះផ្ទះ អាបត្តិប៉ុន្មាន ដែលត្រូវ ព្រោះឆ្លងទៅកាន់​ត្រើយស្ទឹង ជាបច្ច័យ សាច់ប៉ុន្មានប្រការ ដែលភិក្ខុឆាន់ ត្រូវថុល្លច្ច័យ សាច់ប៉ុន្មានប្រការ ដែល​ភិក្ខុ​ឆាន់ ត្រូវទុក្កដ។ អាបត្តិ៤ ដែលត្រូវក្នុងចន្លោះផ្ទះ អាបត្តិ៤ ដែលត្រូវ​ព្រោះឆ្លង​ទៅ​កាន់ត្រើយស្ទឹង ជាបច្ច័យ សាច់មនុស្សតែម្យ៉ាង ដែលឆាន់ ត្រូវអាបត្តិថុល្លច្ច័យ សាច់៩ប្រការដែលភិក្ខុឆាន់ ត្រូវ​អាបត្តិទុក្កដ។

[៣២៩] អាបត្តិប៉ុន្មាន ដែលតាំងឡើងអំពីវាចា ហើយត្រូវតែក្នុងរាត្រី អាបត្តិប៉ុន្មាន ដែល​តាំងឡើងអំពីវាចា ហើយត្រូវតែក្នុងវេលាថ្ងៃ អាបត្តិប៉ុន្មាន មានដល់ឧបសម្បន្នដែលឲ្យ​ អាបត្តិប៉ុន្មាន មានដល់ឧបសម្បន្នដែលទទួល។ អាបត្តិ២ប្រកបដោយវាចា ហើយត្រូវតែ​ក្នុង​រាត្រី អាបត្តិ២ ដែលតាំងឡើងអំពីវាចា ហើយត្រូវតែក្នុងវេលាថ្ងៃ អាបត្តិ៣ មានដល់​ឧបសម្បន្នដែលឲ្យ អាបត្តិ៤ មានដល់ឧបសម្បន្នដែលទទួល។

[៣៣០] អាបត្តិប៉ុន្មាន ដែលជាទេសនាគាមិនី អាបត្តិប៉ុន្មាន ដែលជាសប្បដិកម្ម [អដ្ឋកថា ថា សប្បដិកម្ម ប្រែថា អាបត្តិដែលកែបាន បានដល់អាបត្តិ​៦កង តាំងពីសង្ឃាទិសេស រហូត​ដល់​ទុព្ភាសិត។] ក្នុងសាសនានេះ មានអាបត្តិប៉ុន្មាន ដែលព្រះពុទ្ធ ជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា ជាអប្បដិកម្ម [អប្បដិកម្ម ប្រែថា អាបត្តិ​កែលែងបាន បានដល់បារាជិក៤ ឬ​ទាំង៨។] ក្នុងសាសនានេះ។ អាបត្តិ ដែលជាទេសនាគាមិនីមាន៥ អាបត្តិ ដែលជា​សប្បដិកម្ម មាន៦ អាបត្តិ១ ដែលព្រះពុទ្ធ ជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា ជាអប្បដិកម្ម ក្នុង​សាសនានេះ។

[៣៣១] អាបត្តិប៉ុន្មាន ដែលព្រះពុទ្ធ ជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា ជាគរុកាបត្តិ ក្នុងវិន័យ សិក្ខាបទប៉ុន្មាន ដែលតាំងឡើងអំពីកាយ និងវាចា រសស្រូវប៉ុន្មាន ដែលគួរឆាន់បាន ក្នុង​វេលាវិកាល ការសន្មតិដោយញត្តិចតុត្ថកម្មវាចា មានប៉ុន្មាន។ អាបត្តិ២យ៉ាង ដែលព្រះពុទ្ធ ជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា ជាគរុកាបត្តិ ក្នុងវិន័យ សិក្ខាបទទាំងអស់ សុទ្ធតែតាំងឡើង​អំពីកាយ និងវាចា រសស្រូវតែ១ គឺថ្នាំឈ្មោះ លោណសោចិរកៈ [អដ្ឋកថា ថា ត្រូវមើល​នយលក្ខណៈ ក្នុងសៀវភៅ​ទី៧ ក្នុងភេសជ្ជក្ខន្ធកៈ ទំព័រ២៥៦។] ដែលគួរឆាន់បាន ក្នុង​វេលាវិកាល ការ​សន្មតិ​ដោយ​ញត្តិចតុត្ថកម្មវាចា មានតែ១។

[៣៣២] អាបត្តិបារាជិក ដែលតាំងឡើងអំពីកាយ មានប៉ុន្មាន ភូមិនៃសំវាស មាន​ប៉ុន្មាន រាត្រីដាច់ មានដល់ភិក្ខុប៉ុន្មានពួក ព្រះអង្គបញ្ញត្តខ្នាតត្រឹមពីរធ្នាប់ មានប៉ុន្មានសិក្ខាបទ។ អាបត្តិ​បារាជិក ដែលតាំងឡើងអំពីកាយ មាន២ ភូមិនៃសំវាស មាន២ រាត្រីដាច់ មាន​ដល់​ភិក្ខុ២ពួក (ភិក្ខុ​កំពុងនៅបរិវាស១ ប្រព្រឹត្តមានត្ត១) ព្រះអង្គ ទ្រង់បញ្ញត្តខ្នាតត្រឹម​ពីរធ្នាប់ មាន​២សិក្ខាបទ [ព្រះអង្គ ទ្រង់បញ្ញត្ត មិនឲ្យភិក្ខុនីយកម្រាមដៃ​លាង​អង្គជាត​ឲ្យ​ហួស​ជាង​២ថ្នាំងម្រាមដៃឡើងទៅ អនុញ្ញាតត្រឹមតែ២ថ្នាំងដៃ១ ទ្រង់បញ្ញត្ត មិនឲ្យទុក​សក់វែង​ហួស​ជាង២ធ្នាប់ឡើងទៅ១។]។

[៣៣៣] ភិក្ខុនីវាយខ្លួនឯង ត្រូវអាបត្តិប៉ុន្មាន សង្ឃបែកគ្នា ដោយអាការប៉ុន្មាន អាបត្តិ​ដែល​​ត្រូវជាដំបូង ក្នុងវិន័យនេះ មានប៉ុន្មាន ការធ្វើញត្តិមានប៉ុន្មាន។ ភិក្ខុនី វាយខ្លួនឯង ត្រូវ​អាបត្តិ២ សង្ឃបែកគ្នាដោយអាការ២ អាបត្តិដែលត្រូវជាដំបូង ក្នុងវិន័យនេះ មាន២ ការ​ធ្វើ​ញត្តិ​មាន២។

[៣៣៤] ក្នុងបាណាតិបាត មានអាបត្តិប៉ុន្មាន អាបត្តិបារាជិក ដែលតាំងឡើងអំពីវាចា មាន​ប៉ុន្មាន អាបត្តិដែលភិក្ខុនិយាយល្បួងមាតុគ្រាមដោយពាក្យអាក្រក់ មានប៉ុន្មាន អាបត្តិ​ប៉ុន្មាន ដែលភិក្ខុត្រូវ ព្រោះ​ការដឹកនាំបុរស និងស្ត្រី ឲ្យបានគ្នាជាប្តីប្រពន្ធ។ ក្នុង​បាណាតិបាត មានអាបត្តិ៣ អាបត្តិបារាចិក ដែលតាំងឡើងអំពី​វាចា មាន៣ អាបត្តិដែល​ភិក្ខុ​និយាយ​ល្បួង​មាតុគ្រាម ដោយពាក្យអាក្រក់ មាន៣ អាបត្តិ៣ ត្រូវ (ព្រោះ​ការដឹក​នាំ​បុរស និងស្ត្រី ឲ្យបាន​គ្នា​ជា​ប្តី​ប្រពន្ធ)។

[៣៣៥] បុគ្គលដែល​មិនត្រូវឲ្យឧបសម្បទា មានប៉ុន្មានពួក ការសង្គ្រោះកម្ម មានប៉ុន្មាន បុគ្គលដែលព្រះអង្គ ទ្រង់ត្រាស់ថា ត្រូវឲ្យវិនាស មានប៉ុន្មាន ជនប៉ុន្មានពួក ដែល​ត្រូវសូត្រ​កម្មវាចា​តែម្តងបាន។ បុគ្គលដែល​មិនត្រូវឲ្យឧបសម្បទា មាន៣ពួក ការសង្គ្រោះកម្ម មាន៣ បុគ្គល​ដែល​ព្រះអង្គ ទ្រង់ត្រាស់ថា ត្រូវឲ្យវិនាស មាន៣ពួក ជន៣ពួក ដែល​ត្រូវ​សូត្រ​កម្មវាចា​តែម្តងបាន។

[៣៣៦] ក្នុងអទិន្នាទាន មានអាបត្តិប៉ុន្មាន អាបត្តិព្រោះមេថុនជាបច្ច័យ មានប៉ុន្មាន អាបត្តិ​ប៉ុន្មាន មានដល់ភិក្ខុដែលកាត់ អាបត្តិប៉ុន្មាន ដែលភិក្ខុត្រូវ​ ព្រោះចោល​ជាបច្ច័យ។ ក្នុង​អទិន្នាទាន មាន​អាបត្តិ៣ អាបត្តិព្រោះមេថុនជាបច្ច័យ មាន៤ អាបត្តិ៣ មានដល់​ភិក្ខុ​ដែលកាត់ អាបត្តិ៥ ដែលភិក្ខុត្រូវ​ ព្រោះចោល​ជាបច្ច័យ។

[៣៣៧] ក្នុងភិក្ខុនោវាទកវគ្គ មានអាបត្តិទុក្កដ លាយដោយអាបត្តិបាចិត្តិយៈដែរឬទេ នវកៈក្នុងបឋមសិក្ខាបទនេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា មានប៉ុន្មាន អាបត្តិដែលត្រូវ ព្រោះ​ចីវរ​ មានដល់ភិក្ខុប៉ុន្មានពួក។ ក្នុងភិក្ខុនោវាទកវគ្គ ក៏មានអាបត្តិទុក្កដ លាយដោយ​អាបត្តិ​បាចិត្តិយៈ​ដែរ ក្នុងបឋមសិក្ខាបទនេះ មាននវកៈ៤ ដែលព្រះអង្គ ទ្រង់ត្រាស់​ទុក​មកហើយ អាបត្តិ​ដែលត្រូវ ព្រោះ​ចីវរ​ មានដល់ភិក្ខុពីរពួក។

[៣៣៨] អាបត្តិបាដិទេសនីយៈរបស់ភិក្ខុនី ព្រះអង្គ ទ្រង់ត្រាស់ថាមានប៉ុន្មាន អាបត្តិទុក្កដ លាយដោយអាបត្តិបាចិត្តិយៈ ព្រោះ​សូមស្រូវ​ស្រស់ យកមកឆាន់ មានដែរឬទេ។ អាបត្តិ​បាដិទេសនីយៈរបស់ភិក្ខុនី ព្រះអង្គ ទ្រង់ត្រាស់ថា មាន៨ អាបត្តិទុក្កដ លាយដោយ​អាបត្តិ​បាចិត្តិយៈ ព្រោះ​សូមស្រូវស្រស់​ យកមកឆាន់ ក៏មានដែរ។

[៣៣៩] អាបត្តិប៉ុន្មាន មានដល់ភិក្ខុដែលដើរ អាបត្តិប៉ុន្មាន មានដល់ភិក្ខុដែលឈរ អាបត្តិ​ប៉ុន្មាន មានដល់ភិក្ខុដែលអង្គុយ អាបត្តិប៉ុន្មាន មានដល់ភិក្ខុដែលដេក។ អាបត្តិ៤ មាន​ដល់​​ភិក្ខុ​ដែលដើរ ឯភិក្ខុដែលឈរ ក៏មានអាបត្តិប៉ុណ្ណោះដែរ អាបត្តិ៤ មានដល់ភិក្ខុ​ដែល​អង្គុយ ឯភិក្ខុដែលដេក ក៏មានអាបត្តិប៉ុណ្ណោះដែរ។

[៣៤០] ភិក្ខុត្រូវអាបត្តិបាចិត្តិយៈទាំងអស់ប៉ុន្មាន ដែលមានវត្ថុផ្សេងៗគ្នា ក្នុងខណៈមួយ មិន​មុនមិនក្រោយ។ ភិក្ខុត្រូវអាបត្តិបាចិត្តិយៈទាំងអស់៥ ដែលមានវត្ថុផ្សេងៗគ្នា ក្នុង​ខណៈ​មួយ មិនមុនមិនក្រោយ។

[៣៤១] ភិក្ខុត្រូវអាបត្តិបាចិត្តិយៈទាំងអស់ប៉ុន្មាន ដែលមានវត្ថុផ្សេងៗគ្នា ក្នុងខណៈមួយ មិនមុនមិនក្រោយ។ ភិក្ខុត្រូវអាបត្តិបាចិត្តិយៈទាំងអស់៩ ដែលមានវត្ថុផ្សេងៗគ្នា ក្នុង​ខណៈ​មួយ មិនមុនមិនក្រោយ។

[៣៤២] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ទុកមកថា ភិក្ខុត្រូវអាបត្តិ​បាចិត្តិយៈ​ទាំងអស់​ប៉ុន្មាន ដែលមានវត្ថុផ្សេងៗគ្នា ហើយគួរសំដែងដោយវាចា​ប៉ុន្មានដងបាន។ ព្រះពុទ្ធជា​អាទិច្ចវង្ស ទ្រង់ត្រាស់ទុកមកថា ភិក្ខុត្រូវអាបត្តិ​បាចិត្តិយៈ​ទាំងអស់៥ ដែលមានវត្ថុផ្សេងៗ​គ្នា ហើយគួរសំដែង​ដោយ​វាចាតែម្តងបាន។

[៣៤៣] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ទុកថា ភិក្ខុត្រូវអាបត្តិ​បាចិត្តិយៈ​ទាំងអស់​ប៉ុន្មាន ដែលមានវត្ថុផ្សេងៗគ្នា ហើយគួរសំដែងដោយវាចា​ប៉ុន្មានដងបាន។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ទុកមកថា ភិក្ខុត្រូវអាបត្តិ​បាចិត្តិយៈ​ទាំងអស់​៩ ដែលមានវត្ថុផ្សេងៗគ្នា ហើយ​គួរ​សំដែង​ដោយ​វាចាតែម្តងបាន។

[៣៤៤] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ទុកមកថា ភិក្ខុត្រូវអាបត្តិ​បាចិត្តិយៈ​ទាំងអស់​ប៉ុន្មាន ដែលមានវត្ថុផ្សេងៗគ្នា ហើយគួរប្រាប់អ្វី ទើបសំដែងបាន។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ទុកមកថា ភិក្ខុត្រូវអាបត្តិ​បាចិត្តិយៈ​ទាំងអស់៥ ដែលមានវត្ថុផ្សេងៗគ្នា ហើយ​គួរប្រាប់​វត្ថុ ទើបសំដែងបាន។

[៣៤៥] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ទុកមកថា ភិក្ខុត្រូវអាបត្តិ​បាចិត្តិយៈ​ទាំងអស់​ប៉ុន្មាន ដែលមានវត្ថុផ្សេងៗគ្នា ហើយគួរប្រាប់អ្វី ទើបសំដែងបាន។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់​ត្រាស់ទុកមកថា ភិក្ខុត្រូវអាបត្តិ​បាចិត្តិយៈ​ទាំងអស់​៩ ដែលមានវត្ថុផ្សេងៗគ្នា ហើយ​គួរប្រាប់​វត្ថុ ទើបសំដែងបាន។

[៣៤៦] អាបត្តិប៉ុន្មានយ៉ាង ដែលត្រូវក្នុងខណៈដែលសង្ឃសូត្រសមនុភាសនកម្មចប់ ជា​គំរប់​៣ដង អាបត្តិប៉ុន្មាន ដែលត្រូវ ព្រោះពោលជាបច្ច័យ អាបត្តិប៉ុន្មាន ដែលត្រូវ ព្រោះ​ទំពាស៊ី (សាច់) អាបត្តិប៉ុន្មាន ដែលត្រូវ ព្រោះភោជនជាបច្ច័យ។ អាបត្តិ៣ ដែលត្រូវ​ក្នុង​ខណៈ​​ដែល​សង្ឃ​សូត្រ​សមនុភាសនកម្មចប់ ជា​គំរប់​៣ដង អាបត្តិ៦ ដែលត្រូវ ព្រោះ​ពោល​ជាបច្ច័យ។ អាបត្តិ៣ ដែលត្រូវ ព្រោះ​ទំពាស៊ី (សាច់) អាបត្តិ៥ ដែលត្រូវ ព្រោះ​ភោជនជាបច្ច័យ។

[៣៤៧] យាវតតិយកាបត្តិទាំងអស់ រមែងដល់នូវស្ថានប៉ុន្មាន មួយទៀត អាបត្តិមានដល់​បុគ្គលប៉ុន្មានពួក អធិករណ៍ មានដល់បុគ្គលប៉ុន្មានពួក។ យាវតតិយកាបត្តិទាំងអស់ រមែង​ដល់​នូវ​ស្ថាន៥ អាបត្តិមានដល់​បុគ្គល៥ពួក អធិករណ៍ មានដល់បុគ្គល៥ពួក។

[៣៤៨] ការវិនិច្ឆ័យ មានដល់បុគ្គលប៉ុន្មានពួក ការរម្ងាប់អធិករណ៍ មានដល់បុគ្គលប៉ុន្មាន​ពួក អនាបត្តិ មានដល់បុគ្គលប៉ុន្មានពួក បុគ្គលរុងរឿងដោយស្ថាន​ប៉ុន្មានយ៉ាង។ ការ​វិនិច្ឆ័យ មានដល់បុគ្គល៥ពួក ការរម្ងាប់អធិករណ៍ មានដល់បុគ្គល៥​ពួក អនាបត្តិ មាន​ដល់​បុគ្គល៥ពួក បុគ្គលរុងរឿងដោយស្ថាន​៣យ៉ាង។

[៣៤៩] អាបត្តិដែលតាំងឡើងអំពីកាយ ហើយត្រូវតែក្នុងរាត្រី មានប៉ុន្មាន អាបត្តិ​ដែល​តាំងឡើងអំពីកាយ ហើយត្រូវតែក្នុងវេលាថ្ងៃ មានប៉ុន្មាន អាបត្តិប៉ុន្មាន ដែលត្រូវ​ព្រោះ​គយគន់ អាបត្តិប៉ុន្មាន ដែលត្រូវ ព្រោះបិណ្ឌបាតជាបច្ច័យ។ អាបត្តិដែល​តាំងឡើង​អំពី​កាយ ហើយត្រូវតែក្នុងរាត្រី មាន២ អាបត្តិ​ដែលតាំងឡើងអំពីកាយ ហើយត្រូវតែក្នុង​វេលា​ថ្ងៃ មាន២ អាបត្តិតែ១ ដែលត្រូវ​ព្រោះ​គយគន់ (មើលអង្គជាតមាតុគ្រាម ដោយតម្រេក) អាបត្តិតែ១ ដែលត្រូវ ព្រោះបិណ្ឌបាតជាបច្ច័យ [អដ្ឋកថាថា អាបត្តិតែ១ ដែលត្រូវព្រោះ​បិណ្ឌបាតជាបច្ច័យនោះគឺ ភិក្ខុ​សំឡឹងមើល​មុខ​ស្ត្រី ដែលប្រគេនចង្ហាន់ ត្រូវទុក្កដ។ ដោយ​ហោចទៅ សូម្បីតែសំឡឹងមើល​មុខ​សាមណេរ ដែលកំពុងប្រគេនបបរ ឬម្ហូបក្រៀម ក៏ត្រូវ​ទុក្កដដែរ។ ប៉ុន្តែក្នុងកុរុន្ទី លោកកែក្នុងបទ​ថា អាបត្តិតែ១ ដែលត្រូវព្រោះ​បិណ្ឌបាត​ជា​បច្ច័យនោះ គឺភិក្ខុឆាន់បិណ្ឌបាត​ ដែលភិក្ខុនី​ចាត់ចែង​ ត្រូវបាចិត្តិយៈ។ (ពាក្យក្នុងកុរុន្ទីនេះ ត្រូវគ្នានឹងបរិបាចនសិក្ខាបទ ក្នុងមហាវិភង្គ)។]។

[៣៥០] ភិក្ខុឃើញអានិសង្សប៉ុន្មាន ទើបសំដែងធម៌ដល់​អ្នកដទៃដោយសទ្ធា ឧក្ខិត្តកភិក្ខុ (ភិក្ខុដែលសង្ឃលើកវត្ត) ព្រះមានព្រះភាគ ត្រាស់ថាមានប៉ុន្មាន ការប្រព្រឹត្តវត្តដោយ​ប្រពៃ មាន​ប៉ុន្មាន។ ភិក្ខុឃើញអានិសង្ស៨យ៉ាង ទើបសំដែងធម៌ដល់​អ្នកដទៃដោយសទ្ធា ឧក្ខិត្តកភិក្ខុ ព្រះ​មាន​ព្រះភាគ ត្រាស់ថាមាន៣ពួក ការប្រព្រឹត្តវត្តដោយប្រពៃ មាន៤៣។

[៣៥១] មុសាវាទ ដល់នូវស្ថានប៉ុន្មាន ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា អាបត្តិប៉ុន្មាន ដែល​មានកំណត់ថ្ងៃ អាបត្តិបាដិទេសនីយៈមានប៉ុន្មាន មួយទៀត បុគ្គលប៉ុន្មានពួក ដែលគួរ​សំដែងទោស។ មុសាវាទ ដល់នូវស្ថាន៥យ៉ាង ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា អាបត្តិ ដែល​មាន​កំណត់​ថ្ងៃ (នោះ) មាន១៤ អាបត្តិបាដិទេសនីយៈមាន១២ (ដោយរួមទាំង​ភិក្ខុ ភិក្ខុនី) បុគ្គល៤​ពួក ដែលគួរ​សំដែងទោស។

[៣៥២] មុសាវាទ ប្រកបដោយអង្គប៉ុន្មាន ឧបោសថ មានអង្គប៉ុន្មាន អង្គរបស់ភិក្ខុដែល​គួរ​ដល់នូវទូតកម្ម មានប៉ុន្មាន ការប្រព្រឹត្តតិត្ថិយវត្ត មានប៉ុន្មាន។ មុសាវាទ ប្រកបដោយ​អង្គ៨ ឧបោសថ ប្រកបដោយអង្គ៨ អង្គរបស់ភិក្ខុដែល​គួរ​ដល់នូវទូតកម្ម មាន៨ ការ​ប្រព្រឹត្ត​តិត្ថិយវត្ត មាន៨ប្រការ។

[៣៥៣] ឧបសម្បទា (របស់ភិក្ខុនី) ប្រកបដោយកម្មវាចាប៉ុន្មាន ភិក្ខុនីត្រូវក្រោកទទួល ចំពោះ​​ភិក្ខុនីប៉ុន្មានពួក ត្រូវឲ្យអាសនៈ ដល់ភិក្ខុនីប៉ុន្មានពួក ភិក្ខុប្រកបដោយអង្គប៉ុន្មាន ទើប​គួរ​​ប្រដៅភិក្ខុនីបាន។ ឧបសម្បទា (របស់ភិក្ខុនី) ប្រកបដោយកម្មវាចា៨ ភិក្ខុនីត្រូវ​ក្រោក​ទទួល​ ចំពោះ​ភិក្ខុនី៨ពួក ត្រូវឲ្យអាសនៈ ដល់ភិក្ខុនី៨ពួក ភិក្ខុប្រកបដោយអង្គ៨ ទើប​​គួរ​​ប្រដៅ​ភិក្ខុនី​បាន។

[៣៥៤] ឆេជ្ជវត្ថុ (វត្ថុជាហេតុឲ្យដាច់ចាកភិក្ខុភាវៈ) មានដល់បុគ្គល​ប៉ុន្មានពួក អាបត្តិ​ថុល្លច្ច័យ មានដល់បុគ្គលប៉ុន្មានពួក អនាបត្តិ មានដល់បុគ្គលប៉ុន្មានពួក អាបត្តិ និង​អនាបត្តិទាំង​អស់ (នេះ) មានវត្ថុតែមួយទេឬ។ ឆេជ្ជវត្ថុ មានដល់បុគ្គល​១ពួក អាបត្តិ​ថុល្លច្ច័យ មានដល់​បុគ្គល​៤ពួក អនាបត្តិ មានដល់បុគ្គល៤ពួក អាបត្តិ និងអនាបត្តិទាំង​អស់ (នេះ) មានវត្ថុតែ១។

[៣៥៥] អាឃាតវត្ថុ (វត្ថុជាហេតុឲ្យកើតចិត្តគុំគួន) មានប៉ុន្មាន សង្ឃបែកគ្នាដោយ​ភិក្ខុ​ប៉ុន្មានរូប ក្នុងវិន័យនេះ បឋមាបត្តិកាបត្តិ មានប៉ុន្មាន កិច្ចដែលធ្វើដោយញត្តិមានប៉ុន្មាន។ អាឃាតវត្ថុ មាន៩យ៉ាង សង្ឃបែកគ្នាដោយ​ភិក្ខុ៩រូប ក្នុងវិន័យនេះ បឋមាបត្តិកាបត្តិ មាន​៩យ៉ាង កិច្ចដែលធ្វើដោយញត្តិមាន៩យ៉ាង។

[៣៥៦] បុគ្គលដែលមិនគួរ​អភិវាទ និងបុគ្គល​ដែលមិនគួរធ្វើអញ្ជលីកម្ម និងសាមីចិកម្ម មាន​ប៉ុន្មានពួក អាបត្តិទុក្កដ មានដល់បុគ្គលប៉ុន្មានពួក ការទុកអតិរេកចីវរ បានប៉ុន្មានថ្ងៃ។ បុគ្គលដែលមិនគួរ​អភិវាទ និងបុគ្គល​ដែលមិនគួរធ្វើអញ្ជលីកម្ម និងសាមីចិកម្ម មាន​១០ពួក អាបត្តិទុក្កដ មានដល់បុគ្គល១០ពួក ការទុកអតិរេកចីវរ បាន១០ថ្ងៃ។

[៣៥៧] ក្នុងសាសនានេះ បុគ្គលត្រូវ​ឲ្យចីវរដល់បុគ្គលប៉ុន្មានពួក ដែលនៅចាំវស្សារួច​ហើយ កាលបើមានអ្នកទទួលដ៏សមគួរហើយ បុគ្គលត្រូវឲ្យចីវរ ដល់បុគ្គលប៉ុន្មានពួក មិន​ត្រូវ​​ឲ្យដល់​បុគ្គលប៉ុន្មានពួក។ ក្នុងសាសនានេះ បុគ្គលត្រូវ​ឲ្យចីវរដល់បុគ្គល៥ពួក [អដ្ឋកថា ថា សហធម្មិកទាំង៥។] ដែលនៅចាំវស្សារួច​ហើយ កាលបើមាន​អ្នកទទួល​ដ៏​សមគួរ បុគ្គលត្រូវឲ្យចីវរ ដល់បុគ្គល៧ពួក មិនត្រូវ​ឲ្យដល់​បុគ្គល១៦ពួកទេ។

[៣៥៨] ភិក្ខុបិទបាំងអាបត្តិអស់មួយរយរាត្រី ត្រូវជាប៉ុន្មានរយអាបត្តិ ហើយចូល​បរិវាស​ នៅប៉ុន្មានរាត្រី ទើបរួច (ចាកអាបត្តិ)បាន។ ភិក្ខុបិទបាំងអាបត្តិអស់មួយរយរាត្រី ត្រូវជា​មួយពាន់ [រាត្រីទី១ ភិក្ខុត្រូវអាបត្តិមួយរយ ហើយក៏បិទបាំងទុកអស់១០រាត្រី លុះដល់ថ្ងៃ​ទី១១ ទើបត្រូវ​អាបត្តិ​មួយរយ១លើកទៀត ហើយក៏បិទបាំងទុកអស់១០រាត្រី ទើបត្រូវ​អាបត្តិ​​មួយរយ​១​លើក​ទៀត ត្រូវនឹង​បិទបាំងយ៉ាងនេះ ដរាបដល់​១០លើក រួមរាត្រី​ទាំង​អស់ មួយរយរាត្រី រួមអាបត្តិ​ជា​១ពាន់។] អាបត្តិ ហើយចូល​បរិវាស​ នៅ១០រាត្រី ទើបរួច (ចាកអាបត្តិនោះ)បាន។

[៣៥៩] ទោសរបស់កម្មមានប៉ុន្មាន ដែលព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ក្នុង​វិន័យ​វត្ថុ ក្នុងនគរចម្បា កម្មទាំងអស់ (នោះ) ឈ្មោះថា មិនប្រកបដោយធម៌ឬអ្វី។ ទោសរបស់​កម្ម​ (មាន​អបលោកនកម្មជាដើម) មាន១២ ដែលព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ក្នុង​វិន័យ​វត្ថុ ក្នុង​នគរ​ចម្បា កម្មទាំងអស់ (នោះ) ឈ្មោះថា មិនប្រកបដោយធម៌មែនហើយ។

[៣៦០] សម្បត្តិរបស់កម្មមានប៉ុន្មាន ដែលព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ក្នុង​វិន័យ​វត្ថុ ក្នុងនគរចម្បា កម្មទាំងអស់ (នោះ) ឈ្មោះថា ប្រកបដោយធម៌ឬអ្វី។ សម្បត្តិរបស់​កម្ម​ មាន៤​ ដែល​ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ក្នុង​វិន័យ​វត្ថុ ក្នុង​នគរ​ចម្បា កម្មទាំងអស់ (នោះ) ឈ្មោះថា ប្រកបដោយធម៌មែនហើយ។

[៣៦១] កម្មមានប៉ុន្មាន ដែលព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ក្នុង​វិន័យ​វត្ថុ ក្នុងនគរចម្បា (កម្មនោះ) ប្រកបដោយធម៌ មានប៉ុន្មាន មិនប្រកបដោយធម៌ មានប៉ុន្មាន។ កម្មមាន៦ ដែល​ព្រះពុទ្ធ​ជាអាទិច្ចវង្ស ទ្រង់ត្រាស់ក្នុង​វិន័យ​វត្ថុ ក្នុងនគរចម្បា បណ្តាកម្មទាំង៦នេះ ព្រះពុទ្ធ ជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា ប្រកបដោយធម៌ មានតែ១ពួក មិនប្រកបដោយធម៌ មាន៥។

[៣៦២] កម្មមានប៉ុន្មាន ដែលព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ក្នុង​វិនយ​វត្ថុ ក្នុងនគរចម្បា (កម្មនោះ) ប្រកបដោយធម៌ មានប៉ុន្មាន មិនប្រកបដោយធម៌ មានប៉ុន្មាន។ កម្ម៤ ដែល​ព្រះពុទ្ធ​ជាអាទិច្ចវង្ស ទ្រង់ត្រាស់ក្នុង​វិនយ​វត្ថុ ក្នុងនគរចម្បា បណ្តាកម្មទាំង៤នេះ ព្រះពុទ្ធ ជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា ប្រកបដោយធម៌ មានតែ១ពួក មិនប្រកបដោយធម៌ មាន៣។

[៣៦៣] ព្រះមានព្រះភាគ ទ្រង់បាននូវព្រះនិព្វាន ប្រកបដោយតាទិគុណ ទ្រង់ឃើញ​នូវ​វិវេកធម៌ បានសំដែងនូវ​កងនៃអាបត្តិទាំងឡាយណា បណ្តាកងនៃអាបត្តិ​ទាំងនុ៎ះ កងនៃ​អាបត្តិ​ប៉ុន្មាន ដែលមិនរម្ងាប់ដោយសមថៈទាំងឡាយ បពិត្រលោកអ្នកឈ្លាសវៃក្នុងវិភង្គ ខ្ញុំសូម​សួរនូវ​កងនៃអាបត្តិ​នោះ សូមលោកឆ្លើយមក។ ព្រះមានព្រះភាគ ទ្រង់បាននូវ​ព្រះនិព្វាន ប្រកប​ដោយ​តាទិគុណ ទ្រង់ឃើញ​នូវ​វិវេកធម៌ បានសំដែងនូវ​កងនៃ​អាបត្តិ​ណា បណ្តាកងនៃអាបត្តិ​ទាំងនុ៎ះ មានតែកងអាបត្តិ១ គឺបារាជិក ដែលមិនរម្ងាប់​ដោយ​សមថៈ​ទាំងឡាយទេ បពិត្រ​លោក​អ្នក​ឈ្លាស​វៃ​ ក្នុងវិភង្គ ខ្ញុំប្រាប់នូវ​កងនៃអាបត្តិ​នោះ ចំពោះ​លោក។

[៣៦៤] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា បុគ្គលប៉ុន្មានពួក ដែលទៅកើតក្នុង​អបាយ ខ្ញុំ​នឹងចាំស្តាប់នូវវិស័យ​របស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់​ត្រាស់ថា បុគ្គល១៤៤ពួក [អដ្ឋកថា ថា បុគ្គល១៤៤ពួកនោះ គឺយកបុគ្គល៨ពួក ទៅ​គុណ​នឹង​ភេទករវត្ថុ១៨យ៉ាង ត្រូវជា១៤៤ពួក ៗទី១ គឺភិក្ខុសំដែងនូវអធម៌ ថាជាធម៌ មាន​៨យ៉ាង​ទៀត គឺ​បុគ្គលយល់ឃើញក្នុងអធម៌នោះ ថាជាអធម៌មែន យល់ឃើញក្នុង​ការ​បំបែក ថាជា​អធម៌ដែរ១ យល់ឃើញក្នុងអធម៌នោះ ថាជាអធម៌មែន តែយល់ឃើញ​ក្នុង​ការបំបែក ថាជា​ធម៌ទៅវិញ១ យល់ឃើញក្នុងអធម៌នោះ ថាជាអធម៌មែន តែសង្ស័យក្នុង​ការបំបែក១ យល់ឃើញក្នុងអធម៌នោះ ថាជាធម៌ទៅវិញ តែយល់ឃើញក្នុងការបំបែក ថា​ជា​​អធម៌១ យល់ឃើញក្នុងអធម៌នោះ ថាជាធម៌ទៅវិញ តែសង្ស័យក្នុងការបំបែក១ សង្ស័យ​ក្នុងអធម៌នោះ យល់ឃើញក្នុងការបំបែក ថាជា​អធម៌មែន១ សង្ស័យ​ក្នុងអធម៌​នោះ យល់ឃើញក្នុងការបំបែក ថាជា​ធម៌ទៅវិញ១ សង្ស័យ​ក្នុងអធម៌នោះ និងសង្ស័យ​ក្នុង​ការបំបែក១។ នេះជាបុគ្គល​ពួកទី១ ឯបុគ្គលពួកទី២ រហូតដល់​១៤៤នោះ ក៏មាន​សេចក្តីប្រហែល​ៗគ្នាដែរ (សេចក្តី​ពិស្តារ មានក្នុងសង្ឃភេទក្ខន្ធកៈ)។] ដែល​បំបែក​សង្ឃ តែង​ទៅកើតក្នុង​អបាយ ទៅកើតក្នុងនរក ឋិតនៅអស់១កប្ប ចូរលោកស្តាប់វិស័យ​របស់ខ្ញុំ ដែលជាអ្នកដឹងច្បាស់នូវវិន័យចុះ។

[៣៦៥] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា បុគ្គលប៉ុន្មានពួក ដែលមិនកើតក្នុង​អបាយ ខ្ញុំ​នឹងចាំស្តាប់នូវវិស័យ​របស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់​ត្រាស់​ថា បុគ្គល១៨ពួក ដែលមិន​ទៅកើតក្នុង​អបាយ ចូរអ្នកស្តាប់នូវវិស័យ​របស់ខ្ញុំ ដែលជាអ្នក​ដឹង​ច្បាស់​នូវវិន័យចុះ។

[៣៦៦] ធម៌ទាំង៨ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់សំដែងប៉ុន្មានលើក ខ្ញុំ​នឹងចាំស្តាប់នូវវិស័យ​របស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ធម៌ទាំង៨ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់សំដែង មាន១៨​លើក ចូរអ្នកស្តាប់នូវវិស័យ​របស់ខ្ញុំ ដែលជាអ្នក​ដឹង​ច្បាស់​នូវវិន័យចុះ។

[៣៦៧] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា​ កម្មមានប៉ុន្មានយ៉ាង ខ្ញុំ​នឹងចាំស្តាប់នូវវិស័យ​របស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់​ត្រាស់​ថា កម្មមាន​១៦​យ៉ាង ចូរ​អ្នកស្តាប់នូវវិស័យ​របស់ខ្ញុំ ដែលជាអ្នក​ដឹង​ច្បាស់​នូវវិន័យចុះ។

[៣៦៨] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា ទោសរបស់កម្មមានប៉ុន្មានយ៉ាង ខ្ញុំ​នឹងចាំ​ស្តាប់​នូវវិស័យ​របស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់​ត្រាស់​ថា ទោសរបស់កម្ម មាន១២យ៉ាង ចូរអ្នកស្តាប់នូវវិស័យ​របស់ខ្ញុំ ដែលជាអ្នក​ដឹង​ច្បាស់​នូវវិន័យចុះ។

[៣៦៩] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា សម្បត្តិរបស់កម្ម មានប៉ុន្មានយ៉ាង ខ្ញុំ​នឹងចាំ​ស្តាប់​នូវវិស័យ​របស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់​ត្រាស់​ថា សម្បត្តិរបស់កម្មមាន៤យ៉ាង ចូរអ្នកស្តាប់នូវវិស័យ​របស់ខ្ញុំ ដែលជាអ្នក​ដឹង​ច្បាស់​​នូវវិន័យចុះ។

[៣៧០] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា កម្មមានប៉ុន្មានយ៉ាង ខ្ញុំ​នឹងចាំ​ស្តាប់​នូវវិស័យ​របស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់​ត្រាស់​ថា កម្ម​មាន៦យ៉ាង ចូរអ្នកស្តាប់នូវវិស័យ​របស់ខ្ញុំ ដែលជាអ្នក​ដឹង​ច្បាស់​នូវវិន័យចុះ។

[៣៧១] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា កម្មមានប៉ុន្មានយ៉ាង ខ្ញុំ​នឹងចាំ​ស្តាប់​នូវវិស័យ​របស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់​ត្រាស់​ថា កម្ម​មាន៤យ៉ាង ចូរអ្នកស្តាប់នូវវិស័យ​របស់ខ្ញុំ ដែលជាអ្នក​ដឹង​ច្បាស់​នូវវិន័យចុះ។

[៣៧២] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា បារាជិកាបត្តិ មានប៉ុន្មាន ខ្ញុំ​នឹងចាំ​ស្តាប់​នូវវិស័យ​របស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់​ត្រាស់​ថា បារាជិកាបត្តិមាន៨ ចូរអ្នកស្តាប់នូវវិស័យ​របស់ខ្ញុំ ដែលជាអ្នក​ដឹង​ច្បាស់​នូវវិន័យចុះ។

[៣៧៣] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា សង្ឃាទិសេសាបត្តិ មានប៉ុន្មាន ខ្ញុំ​នឹងចាំ​ស្តាប់​នូវវិស័យ​របស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់​ត្រាស់​ថា សង្ឃាទិសេសាបត្តិ មាន២៣ ចូរអ្នកស្តាប់នូវវិស័យ​របស់ខ្ញុំ ដែលជាអ្នក​ដឹង​ច្បាស់​នូវវិន័យចុះ។

[៣៧៤] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា អនិយតៈ មានប៉ុន្មាន ខ្ញុំ​នឹងចាំ​ស្តាប់​នូវវិស័យ​របស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់​ត្រាស់​ថា អនិយតៈ មាន២ ចូរអ្នកស្តាប់នូវវិស័យ​របស់ខ្ញុំ ដែលជាអ្នក​ដឹង​ច្បាស់​នូវវិន័យចុះ។

[៣៧៥] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា និស្សគ្គិយៈ មានប៉ុន្មាន ខ្ញុំ​នឹងចាំ​ស្តាប់​នូវវិស័យ​របស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់​ត្រាស់​ថា ន