យមក សត្តមភាគ

ភាគទី៩៣

សូមនមស្សការ ចំពោះព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ ព្រះអង្គនោះ។

ឥន្ទ្រិយយមកៈ

បវត្តិវារៈ

[១] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង សោតិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយទៀត សោតិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ សោតិន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងអស់នោះ កាលច្យុត កាលចាប់​បដិសន្ធិ កើតឡើងហើយ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ សោតិន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងហើយផង ចក្ខុន្ទ្រិយ កើត​ឡើងផង។

[២] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយទៀត ឃានិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ ឃានិន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងអស់នោះ កាលច្យុត កាលចាប់​បដិសន្ធិ កើតឡើងហើយ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ ឃានិន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងហើយផង ចក្ខុន្ទ្រិយ កើត​ឡើងផង។

[៣] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង ឥត្ថិន្ទ្រិយ។បេ។ បុរិសិន្ទ្រិយរបស់សត្វនោះ កើត​ឡើងហើយឬ។ អើ។ មួយទៀត បុរិសិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ បុរិសិន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងអស់នោះ កាល​ច្យុត កាលចាប់បដិសន្ធិ កើតឡើងហើយ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ បុរិសិន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងហើយផង ចក្ខុន្ទ្រិយ កើតឡើងផង។

[៤] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង ជីវិតិន្ទ្រិយរបស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ ជីវិតិន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងអស់នោះ កាលច្យុត កាលចាប់​បដិសន្ធិ កើតឡើងហើយ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ ជីវិតិន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងហើយផង ចក្ខុន្ទ្រិយ កើត​ឡើងផង។

[៥] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង សោមនស្សិន្ទ្រិយ។បេ។ ឧបេក្ខិន្ទ្រិយ របស់សត្វ​នោះ កើតឡើងហើយឬ។ អើ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ ឧបេក្ខិន្ទ្រិយ របស់សត្វអ្នកមិនមាន​ចក្ខុទាំង​អស់នោះ កាលច្យុត កាលចាប់បដិសន្ធិ កើតឡើងហើយ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ ឧបេក្ខិន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ កើត​ឡើងហើយផង ចក្ខុន្ទ្រិយ កើតឡើងផង។

[៦] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់​សត្វនោះ កើតឡើងហើយឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ មនិន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ កើតឡើងហើយ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើត​ឡើងទេ មនិន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងហើយ​ផង ចក្ខុន្ទ្រិយកើតឡើងផង។

[៧] ឃានិន្ទ្រិយ របស់សត្វណា កើតឡើង ឥត្ថិន្ទ្រិយ។បេ។ បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយទៀត បុរិសិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ បុរិសិន្ទ្រិយ របស់សត្វអ្នកមិនមាន​ឃានៈ​ទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ កើតឡើងហើយ ឯឃានិន្ទ្រិយ របស់សត្វ​ទាំងនោះ មិនកើតឡើងទេ បុរិសិន្ទ្រិយ របស់សត្វអ្នកមានឃានៈទាំងនោះ កាលចាប់​បដិសន្ធិ កើតឡើងហើយផង ឃានិន្ទ្រិយកើតឡើងផង។

[៨] ឃានិន្ទ្រិយ របស់សត្វណា កើតឡើង ជីវិតិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ ជីវិតិន្ទ្រិយ របស់សត្វអ្នកមិនមានឃានៈទាំងអស់នោះ កាលច្យុត កាលចាប់​បដិសន្ធិ កើតឡើងហើយ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ ជីវិតិន្ទ្រិយ របស់សត្វអ្នកមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងហើយផង ឃានិន្ទ្រិយ កើតឡើងផង។

[៩] ឃានិន្ទ្រិយ របស់សត្វណា កើតឡើង សោមនស្សិន្ទ្រិយ។បេ។ ឧបេក្ខិន្ទ្រិយ របស់​សត្វនោះ កើតឡើងហើយឬ។ អើ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា កើតឡើង​ហើយ ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ ឧបេក្ខិន្ទ្រិយ របស់សត្វអ្នក​មិនមាន​ឃានៈទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ កើតឡើងហើយ ឯឃានិន្ទ្រិយ របស់​សត្វទាំងនោះ មិនកើតឡើងទេ ឧបេក្ខិន្ទ្រិយ របស់សត្វអ្នកមានឃានៈទាំងនោះ កាលចាប់​បដិសន្ធិ កើតឡើងហើយផង ឃានិន្ទ្រិយ កើតឡើងផង។

[១០] ឃានិន្ទ្រិយ របស់សត្វណា កើតឡើង សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា កើត​ឡើងហើយ ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ មនិន្ទ្រិយ របស់សត្វអ្នកមិនមាន​ឃានៈទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ កើតឡើងហើយ ឯឃានិន្ទ្រិយ របស់​សត្វទាំងនោះ មិនកើតឡើងទេ មនិន្ទ្រិយ របស់សត្វអ្នកមានឃានៈទាំងនោះ កាលចាប់​បដិសន្ធិ កើតឡើងហើយផង ឃានិន្ទ្រិយ កើតឡើងផង។

[១១] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើង បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយទៀត បុរិសិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ បុរិសិន្ទ្រិយ របស់សត្វទាំងអស់នោះ មិនមែនជាស្ត្រី កាលច្យុត កាលចាប់​បដិសន្ធិ កើតឡើងហើយ ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ បុរិសិន្ទ្រិយ របស់ស្ត្រីទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងហើយផង ឥត្ថិន្ទ្រិយ កើតឡើងផង។

[១២] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើង ជីវិតិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ ជីវិតិន្ទ្រិយ របស់សត្វទាំងអស់នោះ មិនមែនជាស្ត្រី កាលច្យុត កាលចាប់​បដិសន្ធិ កើតឡើងហើយ ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ ជីវិតិន្ទ្រិយ របស់ស្ត្រីទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងហើយផង ឥត្ថិន្ទ្រិយ កើតឡើងផង។

[១៣] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើង សោមនស្សិន្ទ្រិយ។បេ។ ឧបេក្ខិន្ទ្រិយ សទ្ធិន្ទ្រិយ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ មនិន្ទ្រិយ របស់សត្វទាំងអស់នោះ មិនមែនជាស្ត្រី កាលច្យុត កាលចាប់បដិសន្ធិ កើតឡើងហើយ ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ មនិន្ទ្រិយ របស់ស្ត្រីទាំងនោះ កាលចាប់​បដិសន្ធិ កើតឡើងហើយផង ឥត្ថិន្ទ្រិយ កើតឡើងផង។

[១៤] បុរិសិន្ទ្រិយ របស់សត្វណា កើតឡើង ជីវិតិន្ទ្រិយ របស់សត្វនោះ កើតឡើង​ហើយឬ។ អើ។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា កើតឡើងហើយ បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ ជីវិតិន្ទ្រិយ របស់សត្វទាំងអស់នោះ មិនមែនជាបុរស កាលច្យុត កាលចាប់បដិសន្ធិ កើតឡើងហើយ ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនកើត​ឡើងទេ ជីវិតិន្ទ្រិយ របស់បុរសទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងហើយផង បុរិសិន្ទ្រិយ កើតឡើងផង។

[១៥] បុរិសិន្ទ្រិយ របស់សត្វណា កើតឡើង សោមនស្សិន្ទ្រិយ។បេ។ ឧបេក្ខិន្ទ្រិយ សទ្ធិន្ទ្រិយ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា កើតឡើងហើយ បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ មនិន្ទ្រិយ របស់សត្វទាំងអស់នោះ មិនមែនជាបុរស កាលច្យុត កាលចាប់បដិសន្ធិ កើតឡើងហើយ ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ មនិន្ទ្រិយ របស់​បុរសទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងហើយផង បុរិសិន្ទ្រិយ កើតឡើងផង។

[១៦] ជីវិតិន្ទ្រិយ របស់សត្វណា កើតឡើង សោមនស្សិន្ទ្រិយ របស់សត្វនោះ កើតឡើង​ហើយឬ។ អើ។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ជីវិតិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ សោមនស្សិន្ទ្រិយ របស់សត្វទាំងអស់នោះ កាលច្យុត កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ សោមនស្សិន្ទ្រិយ របស់សត្វទាំងអស់នោះ កាលចាប់បដិសន្ធិ កើតឡើង​ហើយផង ជីវិតិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល។

[១៧] ជីវិតិន្ទ្រិយ របស់សត្វណា កើតឡើង ឧបេក្ខិន្ទ្រិយ។បេ។ សទ្ធិន្ទ្រិយ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ជីវិតិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ មនិន្ទ្រិយ របស់សត្វទាំងអស់​នោះ កាលច្យុត កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ឯជីវិតិន្ទ្រិយ របស់​សត្វទាំងនោះ មិនកើតឡើងទេ មនិន្ទ្រិយ របស់សត្វទាំងអស់នោះ កាលចាប់​បដិសន្ធិ កើតឡើងផង ជីវិតិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល។

[១៨] សោមនស្សិន្ទ្រិយ របស់សត្វណា កើតឡើង ឧបេក្ខិន្ទ្រិយ របស់សត្វនោះ កើតឡើង​ហើយឬ។ អើ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា កើតឡើងហើយ សោមនស្សិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ ឧបេក្ខិន្ទ្រិយ របស់ពួកសត្វដែលចូលកាន់និរោធ និងពួក​អសញ្ញសត្វទាំងអស់នោះ កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈ​នៃចិត្តដែលប្រាសចាកសោមនស្ស ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនកើត​ឡើងទេ ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ កាលចាប់បដិសន្ធិ ដោយសោមនស្ស កើតឡើង​ហើយផង សោមនស្សិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយ​សោមនស្ស ក្នុងបវត្តិកាល។

[១៩] សោមនស្សិន្ទ្រិយ របស់សត្វណា កើតឡើង សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា កើតឡើង​ហើយ សោមនស្សិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ មនិន្ទ្រិយ របស់ពួកសត្វដែល​ចូលកាន់និរោធ និងពួកអសញ្ញសត្វទាំងអស់នោះ កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកសោមនស្ស ឯសោមនស្សិន្ទ្រិយ របស់សត្វ​ទាំងនោះ មិនកើតឡើងទេ មនិន្ទ្រិយ របស់សត្វទាំងនោះ កាលចាប់បដិសន្ធិ ដោយ​សោមនស្ស កើតឡើងហើយផង សោមនស្សិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយសោមនស្ស ក្នុងបវត្តិកាល។

[២០] ឧបេក្ខិន្ទ្រិយ របស់សត្វណា កើតឡើង សទ្ធិន្ទ្រិយ របស់សត្វនោះ កើតឡើង​ហើយឬ។ អើ។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ឧបេក្ខិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ សទ្ធិន្ទ្រិយ របស់ពួកសត្វដែលចូលកាន់និរោធ និងពួក​អសញ្ញសត្វ​ទាំងអស់នោះ កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈ​នៃចិត្ត ដែលប្រាសចាកឧបេក្ខា ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ សទ្ធិន្ទ្រិយ របស់សត្វទាំងនោះ កាលចាប់បដិសន្ធិ ដោយឧបេក្ខា កើតឡើងហើយផង ឧបេក្ខិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយឧបេក្ខា ក្នុង​បវត្តិកាល។

[២១] ឧបេក្ខិន្ទ្រិយ របស់សត្វណា កើតឡើង បញ្ញិន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ឧបេក្ខិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ មនិន្ទ្រិយរបស់ពួកសត្វ ដែលចូលកាន់និរោធ និងពួកអសញ្ញសត្វទាំងអស់នោះ កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុង​ឧប្បាទក្ខណៈ​នៃចិត្ត ដែលប្រាសចាកឧបេក្ខា ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ មនិន្ទ្រិយ របស់សត្វទាំងនោះ កាលចាប់បដិសន្ធិ ដោយឧបេក្ខា កើត​ឡើង​ផង ឧបេក្ខិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយឧបេក្ខា ក្នុងបវត្តិកាល។

[២២] សទ្ធិន្ទ្រិយ របស់សត្វណា កើតឡើង បញ្ញិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយទៀត បញ្ញិន្ទ្រិយ របស់សត្វណា កើតឡើងហើយ សទ្ធិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ បញ្ញិន្ទ្រិយ របស់ពួកសត្វដែលចូលកាន់និរោធ និងពួកអសញ្ញសត្វទាំង​អស់នោះ កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែល​ប្រាសចាក​សទ្ធា ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ បញ្ញិន្ទ្រិយ របស់​សត្វទាំងនោះ ដែលប្រកបដោយហេតុ កាលចាប់បដិសន្ធិ កើតឡើងហើយផង សទ្ធិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយសទ្ធា ក្នុងបវត្តិកាល។

[២៣] សទ្ធិន្ទ្រិយ របស់សត្វណា កើតឡើង មនិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា កើតឡើងហើយ សទ្ធិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ មនិន្ទ្រិយ របស់ពួកសត្វដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ​ទាំងអស់​នោះ កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាស​ចាកសទ្ធា ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ មនិន្ទ្រិយ របស់សត្វ​ទាំងនោះ ដែលប្រកបដោយហេតុ កាលចាប់បដិសន្ធិ កើតឡើងហើយផង សទ្ធិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយសទ្ធា ក្នុងបវត្តិកាល។

[២៤] បញ្ញិន្ទ្រិយ របស់សត្វណា កើតឡើង មនិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា កើតឡើងហើយ បញ្ញិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ មនិន្ទ្រិយរបស់ពួកសត្វ ដែលចូលកាន់និរោធ និងពួកអសញ្ញសត្វទាំង​អស់នោះ កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាស​ចាកញាណ ឯបញ្ញិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ មនិន្ទ្រិយ របស់សត្វ​ទាំងនោះ ដែលប្រកបដោយញាណ កាលចាប់បដិសន្ធិ កើតឡើងហើយផង បញ្ញិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយញាណ ក្នុងបវត្តិកាល។

[២៥] ចក្ខុន្ទ្រិយ កើតឡើង ក្នុងទីណា។បេ។

[២៦] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា សោតិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ កាលចូលទៅកាន់​សុទ្ធាវាស កើតឡើង ក្នុងទីនោះ ឯសោតិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ចក្ខុន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង សោតិន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។ មួយទៀត សោតិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទី​នោះឬ។ សោតិន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងនោះ កាលច្យុតចាកបញ្ចវោការភព កាលចូលទៅកាន់កាមាវចរភព កើតឡើងហើយ ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វ​ទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ សោតិន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងហើយផង ចក្ខុន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។

[២៧] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ កាលចូលទៅកាន់​រូបាវចរភព កើតឡើង ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ចក្ខុន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ កាលចូលទៅកាន់កាមាវចរភព កើតឡើងផង ឃានិន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។ មួយទៀត ឃានិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះ​ឬ។ ឃានិន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងនោះ កាលច្យុតចាកកាមាវចរភព កាល​ចូល​ទៅ​កាន់កាមាវចរភព កើតឡើងហើយ ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ឃានិន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ កាលចូល​ទៅកាន់កាមាវចរភព កើតឡើងហើយផង ចក្ខុន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។

[២៨] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ។បេ។ បុរិសិន្ទ្រិយ របស់​សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ កាលចូលទៅ​កាន់រូបាវចរភព កើតឡើង ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ចក្ខុន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ កាលចូលទៅកាន់កាមាវចរភព កើតឡើងផង បុរិសិន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។ មួយទៀត បុរិសិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទី​នោះឬ។ បុរិសិន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងនោះ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព កើតឡើងហើយ ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វ​ទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ បុរិសិន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ កាល​ចូលទៅកាន់កាមាវចរភព កើតឡើងហើយផង ចក្ខុន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។

[២៩] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ កាលចូលទៅកាន់​សុទ្ធាវាស កើតឡើង ក្នុងទីនោះ ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ចក្ខុន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង ជីវិតិន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ជីវិតិន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងអស់នោះ កាលច្យុត កាលចាប់​បដិសន្ធិ កើតឡើងហើយ ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ជីវិតិន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ កើតឡើង​ហើយផង ចក្ខុន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។

[៣០] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ កាលចូលទៅកាន់​សុទ្ធាវាស កើតឡើង ក្នុងទីនោះ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង​ហើយ ក្នុងទីនោះទេ ចក្ខុន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ ក្រៅនេះ កាលចាប់​បដិសន្ធិ កើតឡើងផង សោមនស្សិន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ សោមនស្សិន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងនោះ កាល​ច្យុតចាកបញ្ចវោការភព កាលចូលទៅកាន់កាមាវចរភព កើតឡើងហើយ ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ សោមនស្សិន្ទ្រិយ របស់សត្វ​អ្នកមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងហើយផង ចក្ខុន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។

[៣១] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ កាលចូលទៅកាន់​សុទ្ធាវាស កើតឡើង ក្នុងទីនោះ ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ចក្ខុន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង ឧបេក្ខិន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ឧបេក្ខិន្ទ្រិយ របស់ពួកសត្វអ្នកមិនមានចក្ខុ កាលច្យុតចាកបញ្ចវោការភព កាលចូលទៅកាន់កាមាវចរភព និងពួកអរូបព្រហ្មនោះ កើតឡើងហើយ ក្នុងទីនោះ ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់សត្វអ្នក​មានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងហើយផង ចក្ខុន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។

[៣២] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ របស់សត្វនោះ កើតឡើង​ហើយ ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ កាលចូលទៅកាន់​សុទ្ធាវាស កើតឡើង ក្នុងទីនោះ ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ចក្ខុន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង សទ្ធិន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ សទ្ធិន្ទ្រិយ របស់ពួកសត្វអ្នកមិនមានចក្ខុ កាលច្យុតចាកបញ្ចវោការភព កាលចូលទៅកាន់​កាមាវចរភព និងពួកអរូបព្រហ្មនោះ កើតឡើងហើយ ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វ​ទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ សទ្ធិន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងហើយផង ចក្ខុន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។

[៣៣] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា បញ្ញិន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ កាល​ចូលទៅកាន់សុទ្ធាវាស កើតឡើង ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ចក្ខុន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង មនិន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់ពួកសត្វអ្នកមិនមានចក្ខុ កាលច្យុតចាកបញ្ចវោការភព កាលចូលទៅកាន់កាមាវចរភព និងពួកអរូបព្រហ្មនោះ កើតឡើងហើយ ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ មនិន្ទ្រិយ របស់សត្វ​អ្នកមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងហើយផង ចក្ខុន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។

[៣៤] ឃានិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយទៀត ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ឥត្ថិន្ទ្រិយ របស់សត្វ​អ្នកមិនមានឃានៈទាំងនោះ កាលច្យុត ចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព កើតឡើងហើយ ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ឥត្ថិន្ទ្រិយ របស់សត្វអ្នកមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងហើយផង ឃានិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។

[៣៥] ឃានិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយទៀត បុរិសិន្ទ្រិយ របស់សត្វណា កើតឡើង​ហើយ ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ បុរិសិន្ទ្រិយ របស់សត្វអ្នកមិនមានឃានៈទាំងនោះ កាលច្យុត ចាកកាមាវចរភព កាលចូលទៅកាន់​កាមាវចរភព កើតឡើងហើយ ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ បុរិសិន្ទ្រិយ របស់សត្វអ្នកមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ កើតឡើង​ហើយផង ឃានិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។

[៣៦] ឃានិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា កើតឡើង​ហើយ ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ជីវិតិន្ទ្រិយ របស់សត្វអ្នកមិនមានឃានៈទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ កើតឡើងហើយ ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ជីវិតិន្ទ្រិយ របស់សត្វអ្នកមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងហើយផង ឃានិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។

[៣៧] ឃានិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ សោមនស្សិន្ទ្រិយ របស់ពួកសត្វអ្នកមិនមានឃានៈ កាលច្យុតចាកកាមាវចរភព កាលចូល​ទៅ​កាន់កាមាវចរភព និងពួករូបាវចរសត្វនោះ កើតឡើងហើយ ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ សោមនស្សិន្ទ្រិយ របស់សត្វអ្នកមាន​ឃានៈ​ទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងហើយផង ឃានិន្ទ្រិយ កើតឡើងផង ក្នុង​ទីនោះ។

[៣៨] ឃានិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា កើតឡើង​ហើយ ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ឧបេក្ខិន្ទ្រិយ របស់ពួកសត្វអ្នកមិនមានឃានៈ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់​កាមាវចរភព ទាំងពួករូបាវចរសត្វ និងពួកអរូបាវចរសត្វនោះ កើតឡើងហើយ ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់​សត្វអ្នកមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងហើយផង ឃានិន្ទ្រិយ កើត​ឡើង​ផង ក្នុងទីនោះ។

[៣៩] ឃានិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់ពួកសត្វអ្នកមិនមានឃានៈ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព ទាំងពួករូបាវចរសត្វ និងពួកអរូបាវចរសត្វនោះ កើតឡើង​ហើយ ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ មនិន្ទ្រិយ របស់សត្វអ្នកមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងហើយផង ឃានិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។

[៤០] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយទៀត បុរិសិន្ទ្រិយ របស់សត្វណា កើតឡើង​ហើយ ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ បុរិសិន្ទ្រិយ របស់សត្វទាំងនោះ ដែលមិនមែនជាស្ត្រី កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់​កាមាវចរភព កើតឡើងហើយ ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ បុរិសិន្ទ្រិយ របស់ស្ត្រីទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងហើយផង ឥត្ថិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។

[៤១] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ កើតឡើង​ហើយ ក្នុងទីនោះឬ។ អើ។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ជីវិតិន្ទ្រិយ របស់ពួកសត្វ ដែលមិនមែនជាស្ត្រី កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព ទាំងពួក​រូបាវចរសត្វ និងពួកអរូបាវចរសត្វនោះ កើតឡើងហើយ ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់​សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ជីវិតិន្ទ្រិយ របស់ស្ត្រីទាំងនោះ កាលចាប់​បដិសន្ធិ កើតឡើងហើយផង ឥត្ថិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។

[៤២] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា កើតឡើង​ហើយ ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ សោមនស្សិន្ទ្រិយ របស់ពួកសត្វ ដែលមិនមែនជាស្ត្រី កាលច្យុតចាកកាមាវចរភព កាល​ចូលទៅកាន់កាមាវចរភព ទាំងពួករូបាវចរសត្វនោះ កើតឡើងហើយ ក្នុងទីនោះ ឯ​ឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ សោមនស្សិន្ទ្រិយ របស់ស្ត្រី​ទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងហើយផង ឥត្ថិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។

[៤៣] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា កើតឡើង​ហើយ ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ឧបេក្ខិន្ទ្រិយ របស់ពួកសត្វ ដែលមិនមែនជាស្ត្រី កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់​កាមាវចរភព ទាំងពួករូបាវចរសត្វ និងពួកអរូបាវចរសត្វនោះ កើតឡើងហើយ ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់ស្ត្រី​ទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងហើយផង ឥត្ថិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។

[៤៤] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់ពួកសត្វ ដែលមិនមែនជាស្ត្រី កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់​កាមាវចរភព ទាំងពួករូបាវចរសត្វ និងពួកអរូបាវចរសត្វនោះ កើតឡើងហើយ ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ មនិន្ទ្រិយ របស់ស្ត្រីទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងហើយផង ឥត្ថិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។

[៤៥] បុរិសិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា កើតឡើង​ហើយ ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ជីវិតិន្ទ្រិយ របស់ពួកសត្វ ដែលមិនមែនជាបុរស កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់​កាមាវចរភព ទាំងពួករូបាវចរសត្វ និងពួកអរូបាវចរសត្វនោះ កើតឡើងហើយ ក្នុងទីនោះ ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ជីវិតិន្ទ្រិយ របស់បុរស​ទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងហើយផង បុរិសិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។

[៤៦] បុរិសិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ សោមនស្សិន្ទ្រិយ របស់ពួកសត្វ ដែលមិនមែនជាបុរស កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព ទាំងពួករូបាវចរសត្វនោះ កើតឡើងហើយ ក្នុងទីនោះ ឯ​បុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ សោមនស្សិន្ទ្រិយ របស់​បុរស​ទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងហើយផង បុរិសិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។

[៤៧] បុរិសិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា កើតឡើង​ហើយ ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ឧបេក្ខិន្ទ្រិយ របស់ពួកសត្វ ដែលមិនមែនជាបុរស កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់​កាមាវចរភព ទាំងពួករូបាវចរសត្វ និងពួកអរូបាវចរសត្វនោះ កើតឡើងហើយ ក្នុងទីនោះ ឯ​បុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ ទេ ឧបេក្ខិន្ទ្រិយ របស់​បុរស​ទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងហើយផង បុរិសិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។

[៤៨] បុរិសិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់ពួកសត្វ ដែលមិនមែនជាបុរស កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព ទាំងពួករូបាវចរសត្វ និងពួកអរូបាវចរសត្វនោះ មិនកើត​ឡើង ក្នុងទីនោះ ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ មនិន្ទ្រិយ របស់បុរសទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងហើយផង បុរិសិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។

[៤៩] ជីវិតិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ជីវិតិន្ទ្រិយ របស់ពួកសុទ្ធាវាសសត្វ និងពួកសត្វកាល​ចូលទៅកាន់អសញ្ញសត្វនោះ កើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃឧបបត្តិចិត្ត ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ជីវិតិន្ទ្រិយ របស់សត្វទាំងនោះ ក្រៅនេះ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព កើតឡើង​ផង សោមនស្សិន្ទ្រិយ កើតឡើងហើយផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុង​បវត្តិកាល ក្នុងទីនោះ។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ កាលច្យុតចាកចតុវោការភព និងបញ្ចវោការភព កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ក្នុងទីនោះ ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនកើត​ឡើង ក្នុងទីនោះទេ សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ កាលចូលទៅកាន់​ចតុវោការភព និងបញ្ចវោការភព កើតឡើងហើយផង ជីវិតិន្ទ្រិយ កើតឡើងផង ក្នុង​ឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ក្នុងទីនោះ។

[៥០] ជីវិតិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ជីវិតិន្ទ្រិយ របស់សត្វទាំងនោះ កាលចូលទៅកាន់​សុទ្ធាវាស និងពួកសត្វ កាលទៅកាន់អសញ្ញសត្វ កើតឡើង ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ជីវិតិន្ទ្រិយ របស់សត្វទាំងនោះ ក្រៅនេះ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព កើតឡើងផង ឧបេក្ខិន្ទ្រិយ កើតឡើងហើយផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ក្នុងទីនោះ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ កាលច្យុតចាកចតុវោការភព និងបញ្ចវោការភព កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ក្នុងទីនោះ ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់សត្វ​ទាំងនោះ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព កើតឡើងហើយផង ជីវិតិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ក្នុងទីនោះ។

[៥១] ជីវិតិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ជីវិតិន្ទ្រិយ របស់ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស និងពួកសត្វកាលចូលទៅកាន់អសញ្ញសត្វនោះ កើតឡើង ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ជីវិតិន្ទ្រិយ របស់សត្វទាំងនោះ ក្រៅនេះ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព កើតឡើង​ផង មនិន្ទ្រិយ កើតឡើងហើយផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់សត្វទាំងនោះ កាលច្យុត​ចាក​ចតុវោការភព និងបញ្ចវោការភព កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ក្នុងទីនោះ ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ មនិន្ទ្រិយ របស់សត្វទាំងនោះ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព កើតឡើង​ហើយផង ជីវិតិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ក្នុងទីនោះ។

[៥២] សោមនស្សិន្ទ្រិយ របស់សត្វណា កើតឡើងក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា កើតឡើង​ហើយ ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ឧបេក្ខិន្ទ្រិយ របស់សត្វទាំងអស់នោះ កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈ នៃចិត្តដែលប្រាសចាកសោមនស្ស ក្នុងទីនោះ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ កាលចាប់បដិសន្ធិ ដោយសោមនស្ស កើតឡើងហើយផង សោមនស្សិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈ​នៃចិត្ត ដែលប្រកបដោយសោមនស្ស ក្នុងបវត្តិកាល ក្នុងទីនោះ។

[៥៣] សោមនស្សិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់សត្វទាំងអស់នោះ កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកសោមនស្ស ក្នុងទីនោះ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងក្នុងទីនោះទេ មនិន្ទ្រិយ របស់សត្វទាំងនោះ កាលចាប់​បដិសន្ធិ ដោយសោមនស្ស កើតឡើងហើយផង សោមនស្សិន្ទ្រិយ កើតឡើងផង ក្នុង​ឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយសោមនស្ស ក្នុងបវត្តិកាល ក្នុងទីនោះ។

[៥៤] ឧបេក្ខិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ កាលចូលទៅកាន់​សុទ្ធាវាស កើតឡើង ក្នុងទីនោះ ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ ដោយឧបេក្ខា កើតឡើងផង សទ្ធិន្ទ្រិយ កើតឡើងហើយផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយ​ឧបេក្ខា ក្នុងបវត្តិកាល ក្នុងទីនោះ។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ សទ្ធិន្ទ្រិយ របស់​សត្វទាំងអស់នោះ កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកឧបេក្ខា ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ សទ្ធិន្ទ្រិយ របស់សត្វទាំងនោះ កាលចាប់បដិសន្ធិ ដោយឧបេក្ខា កើតឡើង​ហើយផង ឧបេក្ខិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយឧបេក្ខា ក្នុងបវត្តិកាល ក្នុងទីនោះ។

[៥៥] ឧបេក្ខិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា បញ្ញិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ កាលចូលទៅកាន់​សុទ្ធាវាស កើតឡើង ក្នុងទីនោះ ឯបញ្ញិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ ដោយឧបេក្ខា កើតឡើងផង បញ្ញិន្ទ្រិយ កើតឡើងហើយផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយ​ឧបេក្ខា ក្នុងបវត្តិកាល ក្នុងទីនោះ។ មួយទៀត បញ្ញិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ បញ្ញិន្ទ្រិយ របស់​សត្វទាំងអស់នោះ កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកឧបេក្ខា ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ បញ្ញិន្ទ្រិយ របស់សត្វទាំងនោះ កាលចាប់បដិសន្ធិ ដោយឧបេក្ខា កើតឡើង​ហើយផង ឧបេក្ខិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយឧបេក្ខា ក្នុងបវត្តិកាល ក្នុងទីនោះ។

[៥៦] ឧបេក្ខិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា មនិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ កាលចូលទៅកាន់​សុទ្ធាវាស កើតឡើង ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ ដោយឧបេក្ខា កើតឡើងផង មនិន្ទ្រិយ កើតឡើងហើយផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយ​ឧបេក្ខា ក្នុងបវត្តិកាល ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់​សត្វទាំងអស់នោះ កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកឧបេក្ខា ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ មនិន្ទ្រិយ របស់សត្វទាំងនោះ កាលចាប់បដិសន្ធិ ដោយឧបេក្ខា កើតឡើង​ហើយផង ឧបេក្ខិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយឧបេក្ខា ក្នុងបវត្តិកាល ក្នុងទីនោះ។

[៥៧] សទ្ធិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា បញ្ញិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ សទ្ធិន្ទ្រិយ របស់សត្វទាំងនោះ កាលចូលទៅកាន់​សុទ្ធាវាស កើតឡើង ក្នុងទីនោះ ឯបញ្ញិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ សទ្ធិន្ទ្រិយ របស់សត្វទាំងនោះ ក្រៅនេះ ដែលប្រកបដោយហេតុ កាលចាប់បដិសន្ធិ កើតឡើងផង បញ្ញិន្ទ្រិយ កើតឡើងហើយផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយសទ្ធា ក្នុងបវត្តិកាល ក្នុងទីនោះ។ មួយទៀត បញ្ញិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា សទ្ធិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ បញ្ញិន្ទ្រិយ របស់សត្វទាំងអស់នោះ កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈ​នៃចិត្ត ដែលប្រាសចាកសទ្ធា ក្នុងទីនោះ ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ បញ្ញិន្ទ្រិយ របស់សត្វទាំងនោះ ដែលប្រកបដោយហេតុ កាលចាប់បដិសន្ធិ កើតឡើងហើយផង សទ្ធិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកប​ដោយសទ្ធា ក្នុងបវត្តិកាល ក្នុងទីនោះ។

[៥៨] សទ្ធិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា មនិន្ទ្រិយ របស់សត្វនោះ កើតឡើង​ហើយ ក្នុងទីនោះឬ។ សទ្ធិន្ទ្រិយ របស់សត្វទាំងនោះ កាលចូលទៅកាន់សុទ្ធាវាស កើតឡើង ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ សទ្ធិន្ទ្រិយ របស់សត្វទាំងនោះ ក្រៅនេះ ប្រកបដោយហេតុ កាលចាប់បដិសន្ធិ កើតឡើង​ផង មនិន្ទ្រិយ កើតឡើងហើយផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយសទ្ធា ក្នុងបវត្តិកាល ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា សទ្ធិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់សត្វ​ទាំងអស់នោះ កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈ​នៃចិត្តដែល​ប្រាសចាកសទ្ធា ក្នុងទីនោះ ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ មនិន្ទ្រិយ របស់សត្វទាំងនោះ ដែលប្រកបដោយហេតុ កាលចាប់បដិសន្ធិ កើតឡើង​ហើយផង សទ្ធិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយសទ្ធា ក្នុង​បវត្តិកាល ក្នុងទីនោះ។

[៥៩] បញ្ញិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា មនិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ បញ្ញិន្ទ្រិយ របស់សត្វទាំងនោះ កាលចូលទៅកាន់​សុទ្ធាវាស កើតឡើង ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ បញ្ញិន្ទ្រិយ របស់សត្វទាំងនោះ ក្រៅនេះ ដែលប្រកបដោយញាណ កាលចាប់បដិសន្ធិ កើតឡើងផង មនិន្ទ្រិយ កើតឡើងហើយផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយញាណ ក្នុងបវត្តិកាល ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា បញ្ញិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់សត្វទាំងអស់នោះ កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈ​នៃចិត្ត ដែលប្រាសចាកញាណ ក្នុងទីនោះ ឯបញ្ញិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ មនិន្ទ្រិយ របស់សត្វទាំងនោះ ដែលប្រកបដោយញាណ កាលចាប់បដិសន្ធិ កើតឡើងហើយផង បញ្ញិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយ​ញាណ ក្នុងបវត្តិកាល ក្នុងទីនោះ។

[៦០] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើង សោតិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង​ហើយឬ។ កើតឡើងហើយ។ មួយទៀត សោតិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ មិនមានទេ។

[៦១] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើង ឃានិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង​ហើយឬ។ កើតឡើងហើយ។ មួយទៀត ឃានិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ មិនមានទេ។

[៦២] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើង ឥត្ថិន្ទ្រិយ។បេ។ បុរិសិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។ មួយទៀត បុរិសិន្ទ្រិយ របស់សត្វណា មិនកើត​ឡើងហើយ ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ មិនមានទេ។

[៦៣] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើង ជីវិតិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង​ហើយឬ។ កើតឡើងហើយ។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ មិនមានទេ។

[៦៤] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើង សោមនស្សិន្ទ្រិយ។បេ។ ឧបេក្ខិន្ទ្រិយ របស់​សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វ​ណា មិនកើតឡើងហើយ ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ មិនមានទេ។

[៦៥] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើង សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់​សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។ មួយទៀត មនិន្ទ្រិយ របស់​សត្វណា មិនកើតឡើងហើយ ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ មិនមានទេ។បេ។

[៦៦] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង សោតិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បណ្តាពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព សត្វទាំងឡាយ​ណា ចូលទៅកាន់អរូបភព ហើយនឹងបរិនិព្វាន កាលសត្វទាំងនោះ ចាប់បដិសន្ធិ ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ឯសោតិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចក្ខុន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង សោតិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត សោតិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ សោតិន្ទ្រិយ របស់សត្វអ្នកមិនមាន​ចក្ខុទាំង​អស់នោះ កាលច្យុត កាលចាប់បដិសន្ធិ នឹងកើតឡើង ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើត​ឡើងទេ សោតិន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ នឹងកើត​ឡើងផង ចក្ខុន្ទ្រិយ កើតឡើងផង។

[៦៧] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង ឃានិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បណ្តាពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព សត្វទាំងឡាយ​ណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភព ហើយនឹងបរិនិព្វាន កាលសត្វទាំងនោះ ចាប់បដិសន្ធិ ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចក្ខុន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ ក្រៅនេះ កាលចាប់​បដិសន្ធិ កើតឡើងផង ឃានិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត ឃានិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ ឃានិន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ នឹងកើតឡើង ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ ឃានិន្ទ្រិយ របស់សត្វ អ្នកមាន​ចក្ខុទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ចក្ខុន្ទ្រិយ កើតឡើងផង។

[៦៨] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង ឥត្ថិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព សត្វទាំងឡាយ​ណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភព ហើយនឹងបរិនិព្វាន មួយទៀត បុរសទាំងឡាយណា សំដែងនូវភពពីរបី ដោយបុរិសភាពនុ៎ះឯង ហើយនឹងបរិនិព្វាន កាលសត្វទាំងនោះ ចាប់បដិសន្ធិ ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចក្ខុន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង ឥត្ថិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត ឥត្ថិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ ឥត្ថិន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ នឹងកើតឡើង ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ ឥត្ថិន្ទ្រិយ របស់សត្វអ្នកមាន​ចក្ខុទាំង​នោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ចក្ខុន្ទ្រិយ កើតឡើងផង។

[៦៩] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង បុរិសិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព សត្វទាំងឡាយ​ណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភព ហើយនឹងបរិនិព្វាន មួយទៀត ស្ត្រីទាំងឡាយណា សំដែងនូវភពពីរបី ដោយឥត្ថីភាពនុ៎ះឯង ហើយនឹងបរិនិព្វាន កាលសត្វទាំងនោះ ចាប់បដិសន្ធិ ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចក្ខុន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង បុរិសិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត បុរិសិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ បុរិសិន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ នឹងកើត​ឡើង ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ បុរិសិន្ទ្រិយ របស់សត្វអ្នក​មានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ចក្ខុន្ទ្រិយ កើតឡើងផង។

[៧០] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង ជីវិតិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចក្ខុន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង ជីវិតិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ ជីវិតិន្ទ្រិយ របស់សត្វអ្នកមិនមាន​ចក្ខុទាំង​អស់នោះ កាលច្យុត កាលចាប់បដិសន្ធិ នឹងកើតឡើង ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ ជីវិតិន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ នឹងកើត​ឡើងផង ចក្ខុន្ទ្រិយ កើតឡើងផង។

[៧១] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង សោមនស្សិន្ទ្រិយ របស់សត្វនោះ នឹងកើត​ឡើងឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព សត្វទាំងឡាយណា ជាអ្នកមានចក្ខុ កើតឡើង ដោយឧបេក្ខា ហើយនឹងបរិនិព្វាន កាល​សត្វទាំងនោះ ចាប់បដិសន្ធិ ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចក្ខុន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង សោមនស្សិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ សោមនស្សិន្ទ្រិយ របស់សត្វ អ្នកមិនមានចក្ខុទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ នឹងកើតឡើង ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ សោមនស្សិន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ចក្ខុន្ទ្រិយ កើតឡើងផង។

[៧២] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព សត្វទាំងឡាយ​ណា អ្នកមានចក្ខុ កើតឡើង ដោយសោមនស្ស ហើយនឹងបរិនិព្វាន កាលសត្វទាំងនោះ ចាប់បដិសន្ធិ ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចក្ខុន្ទ្រិយ របស់សត្វ អ្នកមានចក្ខុទាំងនោះ ក្រៅនេះ កាលចាប់​បដិសន្ធិ កើតឡើងផង ឧបេក្ខិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ ឧបេក្ខិន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ នឹងកើតឡើង ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ ឧបេក្ខិន្ទ្រិយ របស់សត្វអ្នកមាន​ចក្ខុទាំង​នោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ចក្ខុន្ទ្រិយ កើតឡើងផង។

[៧៣] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅ​កាន់បញ្ចវោការភព ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ឯមនិន្ទ្រិយ របស់សត្វ​ទាំងនោះ នឹងមិនកើតឡើងទេ ចក្ខុន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ ក្រៅនេះ កាល​ចាប់បដិសន្ធិ កើតឡើងផង មនិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត មនិន្ទ្រិយ របស់​សត្វណា នឹងកើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ មនិន្ទ្រិយ របស់​សត្វអ្នកមិនមានចក្ខុទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ នឹងកើតឡើង ឯ​ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ មនិន្ទ្រិយ របស់សត្វ អ្នកមាន​ចក្ខុទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ចក្ខុន្ទ្រិយ កើតឡើងផង។

[៧៤] ឃានិន្ទ្រិយ របស់សត្វណា កើតឡើង ឥត្ថិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព សត្វទាំងឡាយ​ណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភព ហើយនឹងបរិនិព្វាន មួយទៀត បុរស​ទាំងឡាយណា សំដែងនូវភពពីរបី ដោយបុរិសភាពនុ៎ះឯង ហើយនឹងបរិនិព្វាន កាលសត្វទាំងនោះ ចាប់បដិសន្ធិ ឃានិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ឃានិន្ទ្រិយ របស់សត្វ អ្នកមានឃានៈទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង ឥត្ថិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត ឥត្ថិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ ឥត្ថិន្ទ្រិយ របស់សត្វអ្នកមិនមានឃានៈទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ នឹងកើត​ឡើង ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ ឥត្ថិន្ទ្រិយ របស់​សត្វអ្នកមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ឃានិន្ទ្រិយ កើតឡើង​ផង។

[៧៥] ឃានិន្ទ្រិយ របស់សត្វណា កើតឡើង បុរិសិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព សត្វទាំងឡាយ​ណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភព ហើយនឹងបរិនិព្វាន មួយទៀត ស្ត្រីទាំង​ឡាយណា សំដែងនូវភពពីរបី ដោយឥត្ថីភាពនុ៎ះឯង ហើយនឹងបរិនិព្វាន កាលសត្វ​ទាំងនោះ ចាប់បដិសន្ធិ ឃានិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ឯបុរិសិន្ទ្រិយ របស់​សត្វទាំងនោះ នឹងមិនកើតឡើងទេ ឃានិន្ទ្រិយ របស់សត្វអ្នកមានឃានៈទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង បុរិសិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត បុរិសិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ បុរិសិន្ទ្រិយ របស់សត្វអ្នកមិនមានឃានៈទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ នឹងកើតឡើង ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ បុរិសិន្ទ្រិយ របស់សត្វ​អ្នកមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ឃានិន្ទ្រិយ កើតឡើងផង។

[៧៦] ឃានិន្ទ្រិយ របស់សត្វណា កើតឡើង ជីវិតិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព ឃានិន្ទ្រិយ របស់​សត្វទាំងនោះ កើតឡើង ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ឃានិន្ទ្រិយ របស់សត្វអ្នកមានឃានៈទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង ជីវិតិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ ជីវិតិន្ទ្រិយ របស់សត្វអ្នកមិន​មានឃានៈ​ទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ នឹងកើតឡើង ឯឃានិន្ទ្រិយ របស់សត្វ​ទាំងនោះ មិនកើតឡើងទេ ជីវិតិន្ទ្រិយ របស់សត្វអ្នកមានឃានៈទាំងនោះ កាលចាប់​បដិសន្ធិ នឹងកើតឡើងផង ឃានិន្ទ្រិយកើតឡើងផង។

[៧៧] ឃានិន្ទ្រិយ របស់សត្វណា កើតឡើង សោមនស្សិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព សត្វទាំងឡាយណា អ្នកមានឃានៈ កើតឡើង ដោយឧបេក្ខា ហើយនឹងបរិនិព្វាន កាល​សត្វទាំងនោះ ចាប់បដិសន្ធិ ឃានិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ឯ​សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ឃានិន្ទ្រិយ របស់សត្វអ្នកមាន​ឃានៈទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង សោមនស្សិន្ទ្រិយ នឹងកើត​ឡើងផង។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ សោមនស្សិន្ទ្រិយ របស់សត្វអ្នកមិនមានឃានៈ​ទាំងអស់​នោះ កាលច្យុត កាលចាប់បដិសន្ធិ នឹងកើតឡើង ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ សោមនស្សិន្ទ្រិយ របស់សត្វ អ្នកមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ឃានិន្ទ្រិយ កើតឡើងផង។

[៧៨] ឃានិន្ទ្រិយ របស់សត្វណា កើតឡើង ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព សត្វទាំងឡាយ​ណា អ្នកមានឃានៈ កើតឡើង ដោយសោមនស្ស ហើយនឹងបរិនិព្វាន កាលសត្វទាំងនោះ ចាប់បដិសន្ធិ ឃានិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ឯឧបេក្ខិន្ទ្រិយ របស់សត្វ​ទាំងនោះ នឹងមិនកើតឡើងទេ ឃានិន្ទ្រិយ របស់សត្វអ្នកមានឃានៈទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង ឧបេក្ខិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ ឧបេក្ខិន្ទ្រិយ របស់សត្វអ្នកមិនមានឃានៈទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ នឹងកើតឡើង ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ ឧបេក្ខិន្ទ្រិយ របស់សត្វអ្នកមាន​ឃានៈ​ទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ឃានិន្ទ្រិយ កើតឡើងផង។

[៧៩] ឃានិន្ទ្រិយ របស់សត្វណា កើតឡើង សទ្ធិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព ឃានិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ឯសទ្ធិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងទេ ឃានិន្ទ្រិយ របស់សត្វអ្នកមានឃានៈទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង សទ្ធិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ សទ្ធិន្ទ្រិយ របស់សត្វអ្នកមិនមាន​ឃានៈទាំង​អស់នោះ កាលច្យុត កាលចាប់បដិសន្ធិ នឹងកើតឡើង ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ សទ្ធិន្ទ្រិយ របស់សត្វ អ្នកមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ឃានិន្ទ្រិយ កើតឡើងផង។

[៨០] ឃានិន្ទ្រិយ របស់សត្វណា កើតឡើង បញ្ញិន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព ឃានិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ឯមនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិន​កើតឡើងទេ ឃានិន្ទ្រិយ របស់សត្វអ្នកមានឃានៈទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង មនិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើត​ឡើង ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ មនិន្ទ្រិយ របស់សត្វអ្នកមិនមាន​ឃានៈ​ទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ នឹងកើតឡើង ឯឃានិន្ទ្រិយ របស់សត្វ​ទាំងនោះ មិនកើតឡើងទេ មនិន្ទ្រិយ របស់សត្វអ្នកមានឃានៈទាំងនោះ កាលចាប់​បដិសន្ធិ នឹងកើតឡើងផង ឃានិន្ទ្រិយ កើតឡើងផង។

[៨១] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើង បុរិសិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បណ្តាពួកស្ត្រី ដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ ស្ត្រីទាំងឡាយណា ចូលទៅ​កាន់រូបាវចរភព និងអរូបាវចរភព ហើយនឹងបរិនិព្វានក្តី ស្ត្រីទាំងឡាយណា សំដែងនូវ​ភពពីរបី ដោយឥត្ថីភាពនុ៎ះឯង ហើយនឹងបរិនិព្វានក្តី កាលស្ត្រីទាំងនោះ ចាប់បដិសន្ធិ ឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ កើតឡើង ឯបុរិសិន្ទ្រិយ របស់ស្ត្រីទាំងនោះ នឹងមិនកើត​ឡើងទេ ឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង បុរិសិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត បុរិសិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ បុរិសិន្ទ្រិយ របស់សត្វដែលមិនមែន​ជាស្ត្រីទាំង​អស់នោះ កាលច្យុត កាលចាប់បដិសន្ធិ នឹងកើតឡើង ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ បុរិសិន្ទ្រិយ របស់ស្ត្រីទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ឥត្ថិន្ទ្រិយ កើតឡើងផង។

[៨២] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើង ជីវិតិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ ឥត្ថិន្ទ្រិយ របស់ពួកស្ត្រី ដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ កើតឡើង ឯជីវិតិន្ទ្រិយ របស់ស្ត្រីទាំងនោះ នឹងមិនកើតឡើងទេ ឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ ក្រៅនេះ កាល​ចាប់បដិសន្ធិ កើតឡើងផង ជីវិតិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត ជីវិតិន្ទ្រិយ របស់​សត្វណា នឹងកើតឡើង ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ ជីវិតិន្ទ្រិយ របស់សត្វដែលមិនមែនជាស្ត្រីទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ នឹងកើតឡើង ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ ជីវិតិន្ទ្រិយ របស់ស្ត្រីទាំងនោះ កាលចាប់​បដិសន្ធិ នឹងកើតឡើងផង ឥត្ថិន្ទ្រិយ កើតឡើងផង។

[៨៣] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើង សោមនស្សិន្ទ្រិយ របស់សត្វនោះ នឹងកើត​ឡើងឬ។ បណ្តាពួកស្ត្រី ដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ ពួកស្ត្រីណា កើតឡើង ដោយឧបេក្ខា ហើយនឹងបរិនិព្វាន កាលស្ត្រីទាំងនោះ ចាប់បដិសន្ធិ ឥត្ថិន្ទ្រិយ របស់​ស្ត្រីទាំងនោះ កើតឡើង ឯសោមនស្សិន្ទ្រិយ របស់ស្ត្រីទាំងនោះ នឹងមិនកើតឡើងទេ ឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង សោមនស្សិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ សោមនស្សិន្ទ្រិយ របស់សត្វមិនមែនជាស្ត្រីទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ នឹងកើតឡើង ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើត​ឡើងទេ សោមនស្សិន្ទ្រិយ របស់ស្ត្រីទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ឥត្ថិន្ទ្រិយ កើតឡើងផង។

[៨៤] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើង ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បណ្តាពួកស្ត្រី ដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ ពួកស្ត្រីណា កើតឡើង ដោយ​សោមនស្ស ហើយនឹងបរិនិព្វាន កាលស្ត្រីទាំងនោះ ចាប់បដិសន្ធិ ឥត្ថិន្ទ្រិយ របស់ស្ត្រី​ទាំងនោះ កើតឡើង ឯឧបេក្ខិន្ទ្រិយ របស់ស្ត្រីទាំងនោះ នឹងមិនកើតឡើងទេ ឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង ឧបេក្ខិន្ទ្រិយ នឹងកើតឡើង​ផង។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ ឧបេក្ខិន្ទ្រិយ របស់សត្វមិនមែនជាស្ត្រីទាំងអស់នោះ កាលច្យុត កាលចាប់​បដិសន្ធិ នឹងកើតឡើង ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ ឧបេក្ខិន្ទ្រិយ របស់ស្ត្រីទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ឥត្ថិន្ទ្រិយ កើតឡើងផង។

[៨៥] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើង សទ្ធិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ ឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ ដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ កើតឡើង ឯសទ្ធិន្ទ្រិយ របស់ស្ត្រីទាំងនោះ នឹងមិនកើតឡើងទេ ឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង សទ្ធិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ សទ្ធិន្ទ្រិយ របស់សត្វមិនមែនជាស្ត្រីទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ នឹងកើត​ឡើង ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ សទ្ធិន្ទ្រិយ របស់ស្ត្រីទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ឥត្ថិន្ទ្រិយ កើតឡើងផង។

[៨៦] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើង បញ្ញិន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ ឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ ដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ កើតឡើង ឯមនិន្ទ្រិយ របស់ស្ត្រីទាំងនោះ នឹងមិនកើតឡើងទេ ឥត្ថិន្ទ្រិយ របស់ស្ត្រីទាំង​នោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង មនិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ មនិន្ទ្រិយ របស់សត្វមិនមែនជាស្ត្រីទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ នឹងកើតឡើង ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ មនិន្ទ្រិយ របស់ស្ត្រីទាំងនោះ កាល​ចាប់​បដិសន្ធិ នឹងកើតឡើងផង ឥត្ថិន្ទ្រិយ កើតឡើងផង។

[៨៧] បុរិសិន្ទ្រិយ របស់សត្វណា កើតឡើង ជីវិតិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បុរិសិន្ទ្រិយ របស់បុរសទាំងនោះ ដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ កើតឡើង ឯជីវិតិន្ទ្រិយ របស់បុរសទាំងនោះ នឹងមិនកើតឡើងទេ បុរិសិន្ទ្រិយ របស់បុរសទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង ជីវិតិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា នឹងកើតឡើង បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ ជីវិតិន្ទ្រិយ របស់សត្វមិនមែនជាបុរសទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ នឹងកើតឡើង ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ ជីវិតិន្ទ្រិយ របស់បុរសទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង បុរិសិន្ទ្រិយ កើតឡើងផង។

[៨៨] បុរិសិន្ទ្រិយ របស់សត្វណា កើតឡើង សោមនស្សិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បណ្តាពួកបុរស ដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ ពួកបុរសណា កើតឡើងដោយឧបេក្ខា ហើយនឹងបរិនិព្វាន កាលបុរសទាំងនោះ ចាប់បដិសន្ធិ បុរិសិន្ទ្រិយ របស់បុរសទាំងនោះ កើតឡើង ឯសោមនស្សិន្ទ្រិយ របស់បុរសទាំងនោះ នឹងមិនកើតឡើងទេ បុរិសិន្ទ្រិយ របស់បុរសទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង សោមនស្សិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា នឹងកើតឡើង បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ សោមនស្សិន្ទ្រិយ របស់សត្វមិនមែនជាបុរសទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ នឹងកើតឡើង ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ សោមនស្សិន្ទ្រិយ របស់បុរសទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង បុរិសិន្ទ្រិយ កើតឡើងផង។

[៨៩] បុរិសិន្ទ្រិយ របស់សត្វណា កើតឡើង ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បណ្តាពួកបុរស ដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ ពួកបុរសណា កើតឡើង ដោយសោមនស្ស ហើយនឹងបរិនិព្វាន កាលបុរសទាំងនោះ ចាប់បដិសន្ធិ បុរិសិន្ទ្រិយ របស់បុរសទាំងនោះ កើតឡើង ឯឧបេក្ខិន្ទ្រិយ របស់បុរសទាំងនោះ នឹងមិនកើតឡើងទេ បុរិសិន្ទ្រិយ របស់បុរសទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង ឧបេក្ខិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងកើតឡើង បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ ឧបេក្ខិន្ទ្រិយ របស់សត្វមិនមែនជាបុរសទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ នឹងកើតឡើង ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ ឧបេក្ខិន្ទ្រិយ របស់បុរសទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង បុរិសិន្ទ្រិយ កើតឡើងផង។

[៩០] បុរិសិន្ទ្រិយ របស់សត្វណា កើតឡើង សទ្ធិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បុរិសិន្ទ្រិយ របស់បុរសទាំងនោះ ដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ កើតឡើង ឯសទ្ធិន្ទ្រិយ របស់បុរសទាំងនោះ នឹងមិនកើតឡើងទេ បុរិសិន្ទ្រិយ របស់បុរសទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង សទ្ធិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា នឹងកើតឡើង បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ សទ្ធិន្ទ្រិយ របស់សត្វមិនមែនជាបុរសទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ នឹងកើតឡើង ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ សទ្ធិន្ទ្រិយ របស់បុរសទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង បុរិសិន្ទ្រិយ កើតឡើងផង។

[៩១] បុរិសិន្ទ្រិយ របស់សត្វណា កើតឡើង បញ្ញិន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បុរិសិន្ទ្រិយ របស់បុរសទាំងនោះ ដែលកើតក្នុងបច្ឆិមភព កាលចាប់​បដិសន្ធិ កើតឡើង ឯមនិន្ទ្រិយ របស់បុរសទាំងនោះ នឹងមិនកើតឡើងទេ បុរិសិន្ទ្រិយ របស់បុរសទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង មនិន្ទ្រិយ នឹងកើត​ឡើងផង។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ មនិន្ទ្រិយ របស់សត្វដែលមិនមែនជាបុរសទាំងអស់នោះ កាលច្យុត កាល​ចាប់បដិសន្ធិ នឹងកើតឡើង ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ មនិន្ទ្រិយ របស់បុរសទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង បុរិសិន្ទ្រិយ កើតឡើងផង។

[៩២] ជីវិតិន្ទ្រិយ របស់សត្វណា កើតឡើង សោមនស្សិន្ទ្រិយ របស់សត្វនោះ នឹងកើត​ឡើងឬ។ បច្ឆិមចិត្ត ដែលប្រកបដោយឧបេក្ខា ក្នុងលំដាប់នៃចិត្តណា នឹងកើតឡើង ក្នុង​ឧប្បាទក្ខណៈនៃបច្ឆិមចិត្ត ជីវិតិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ក្នុងឧប្បាទក្ខណៈ​នៃចិត្តនោះ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ជីវិតិន្ទ្រិយ របស់សត្វទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង សោមនស្សិន្ទ្រិយ នឹងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ជីវិតិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ សោមនស្សិន្ទ្រិយ របស់សត្វទាំងអស់នោះ កាលច្យុត នឹងកើតឡើង ក្នុងភង្គក្ខណៈនៃចិត្តក្នុងបវត្តិកាល ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ សោមនស្សិន្ទ្រិយ របស់សត្វទាំង​អស់នោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ជីវិតិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈ​នៃចិត្ត ក្នុងបវត្តិកាល។

[៩៣] ជីវិតិន្ទ្រិយ របស់សត្វណា កើតឡើង ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បច្ឆិមចិត្ត ដែលប្រកបដោយសោមនស្ស ក្នុងលំដាប់នៃចិត្តណា នឹងកើតឡើង ក្នុង​ឧប្បាទក្ខណៈនៃបច្ឆិមចិត្ត ជីវិតិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ក្នុងឧប្បាទក្ខណៈ​នៃចិត្តនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ជីវិតិន្ទ្រិយ របស់​សត្វទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង ឧបេក្ខិន្ទ្រិយ នឹងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ជីវិតិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ ឧបេក្ខិន្ទ្រិយ របស់សត្វ​ទាំងអស់នោះ កាលច្យុត នឹងកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ ឧបេក្ខិន្ទ្រិយ របស់សត្វទាំងអស់នោះ កាលចាប់​បដិសន្ធិ នឹងកើតឡើងផង ជីវិតិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុង​បវត្តិកាល។

[៩៤] ជីវិតិន្ទ្រិយ របស់សត្វណា កើតឡើង សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ ជីវិតិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ក្នុង​ឧប្បាទក្ខណៈនៃបច្ឆិមចិត្ត ឯមនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ជីវិតិន្ទ្រិយ របស់សត្វទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង មនិន្ទ្រិយ នឹងកើត​ឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ជីវិតិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ មនិន្ទ្រិយ របស់សត្វទាំងអស់នោះ កាលច្យុត នឹងកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ឯជីវិតិន្ទ្រិយ របស់សត្វ​ទាំងនោះ មិនកើតឡើងទេ មនិន្ទ្រិយ របស់សត្វទាំងអស់នោះ កាលចាប់បដិសន្ធិ នឹងកើត​ឡើងផង ជីវិតិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល។

[៩៥] សោមនស្សិន្ទ្រិយ របស់សត្វណា កើតឡើង ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងកើត​ឡើងឬ។ បច្ឆិមចិត្ត ដែលប្រកបដោយសោមនស្ស ក្នុងលំដាប់នៃចិត្តណា នឹងកើតឡើង ក្នុងឧប្បាទក្ខណៈនៃបច្ឆិមចិត្ត ដែលប្រកបដោយសោមនស្ស សោមនស្សិន្ទ្រិយ របស់សត្វ​ទាំងនោះ កើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ ដោយសោមនស្ស កើតឡើងផង ឧបេក្ខិន្ទ្រិយ នឹងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយសោមនស្ស ក្នុងបវត្តិកាល។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងកើតឡើង សោមនស្សិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ ឧបេក្ខិន្ទ្រិយ របស់សត្វ​ដែលចូលកាន់និរោធ និងអសញ្ញសត្វទាំងអស់នោះ នឹងកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកសោមនស្ស ឯសោមនស្សិន្ទ្រិយ របស់សត្វ​ទាំងនោះ មិនកើតឡើងទេ ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ កាលចាប់បដិសន្ធិ ដោយ​សោមនស្ស នឹងកើតឡើងផង សោមនស្សិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយសោមនស្ស ក្នុងបវត្តិកាល។

[៩៦] សោមនស្សិន្ទ្រិយ របស់សត្វណា កើតឡើង សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ក្នុងឧប្បាទក្ខណៈនៃបច្ឆិមចិត្ត ដែលប្រកបដោយសោមនស្ស ឯមនិន្ទ្រិយ របស់សត្វ​ទាំងនោះ នឹងមិនកើតឡើងទេ សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ ក្រៅនេះ កាលចាប់​បដិសន្ធិ ដោយសោមនស្ស កើតឡើងផង មនិន្ទ្រិយ នឹងកើតឡើងផង ក្នុងឧប្បាទក្ខណៈ​នៃចិត្ត ដែលប្រកបដោយសោមនស្ស ក្នុងបវត្តិកាល។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង សោមនស្សិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ មនិន្ទ្រិយ របស់សត្វ​ដែលចូលកាន់និរោធ និងអសញ្ញសត្វទាំងអស់នោះ នឹងកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកសោមនស្ស ឯសោមនស្សិន្ទ្រិយ របស់​សត្វទាំងនោះ មិនកើតឡើងទេ មនិន្ទ្រិយ របស់សត្វទាំងនោះ កាលចាប់បដិសន្ធិ ដោយសោមនស្ស នឹងកើតឡើងផង សោមនស្សិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈ​នៃចិត្ត ដែលប្រកបដោយសោមនស្ស ក្នុងបវត្តិកាល។

[៩៧] ឧបេក្ខិន្ទ្រិយ របស់សត្វណា កើតឡើង សទ្ធិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ក្នុងឧប្បាទក្ខណៈនៃបច្ឆិមចិត្ត ដែលប្រកប​ដោយឧបេក្ខា ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ ដោយឧបេក្ខា កើតឡើងផង សទ្ធិន្ទ្រិយ នឹងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយឧបេក្ខា ក្នុងបវត្តិកាល។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ឧបេក្ខិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ សទ្ធិន្ទ្រិយ របស់សត្វដែលចូលកាន់និរោធ និងអសញ្ញសត្វទាំងអស់នោះ នឹងកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកឧបេក្ខា ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ សទ្ធិន្ទ្រិយ របស់សត្វទាំងនោះ កាលចាប់បដិសន្ធិ ដោយឧបេក្ខា នឹងកើតឡើងផង ឧបេក្ខិន្ទ្រិយ កើតឡើងផង ក្នុង​ឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយឧបេក្ខា ក្នុងបវត្តិកាល។

[៩៨] ឧបេក្ខិន្ទ្រិយ របស់សត្វណា កើតឡើង បញ្ញិន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ក្នុងឧប្បាទក្ខណៈ​នៃ​បច្ឆិមចិត្ត ដែលប្រកបដោយឧបេក្ខា ឯមនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ ដោយឧបេក្ខា កើតឡើងផង មនិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយឧបេក្ខា ក្នុង​បវត្តិកាល។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ឧបេក្ខិន្ទ្រិយ របស់សត្វ​នោះ កើតឡើងឬ។ មនិន្ទ្រិយ របស់សត្វដែលចូលកាន់និរោធ និងអសញ្ញសត្វទាំងអស់​នោះ នឹងកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាក​ឧបេក្ខា ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ មនិន្ទ្រិយ របស់សត្វទាំងនោះ កាលចាប់បដិសន្ធិ ដោយឧបេក្ខា នឹងកើតឡើងផង ឧបេក្ខិន្ទ្រិយ កើតឡើងផង ក្នុង​ឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយឧបេក្ខា ក្នុងបវត្តិកាល។

[៩៩] សទ្ធិន្ទ្រិយ របស់សត្វណា កើតឡើង បញ្ញិន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ សទ្ធិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ក្នុងឧប្បាទក្ខណៈនៃបច្ឆិមចិត្ត ឯមនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ សទ្ធិន្ទ្រិយ របស់សត្វទាំងនោះ ក្រៅនេះ ដែលប្រកបដោយហេតុ កាលចាប់បដិសន្ធិ កើតឡើងផង មនិន្ទ្រិយ នឹង​កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយសទ្ធា ក្នុងបវត្តិកាល។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង សទ្ធិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ មនិន្ទ្រិយ របស់សត្វដែលចូលកាន់និរោធ និងអសញ្ញសត្វទាំងអស់នោះ នឹងកើតឡើង ក្នុង​ភង្គក្ខណៈ​នៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកសទ្ធា ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ មនិន្ទ្រិយ របស់សត្វទាំងនោះ ដែលប្រកប​ដោយ​ហេតុ កាលចាប់បដិសន្ធិ នឹងកើតឡើងផង សទ្ធិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈ​នៃចិត្ត ដែលប្រកបដោយសទ្ធា ក្នុងបវត្តិកាល។

[១០០] បញ្ញិន្ទ្រិយ របស់សត្វណា កើតឡើង មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បញ្ញិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ក្នុងឧប្បាទក្ខណៈនៃបច្ឆិមចិត្ត ឯមនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ បញ្ញិន្ទ្រិយ របស់សត្វទាំងនោះ ក្រៅនេះ ដែលប្រកបដោយញាណ កាលចាប់បដិសន្ធិ កើតឡើងផង មនិន្ទ្រិយ នឹងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយញាណ ក្នុងបវត្តិកាល។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង បញ្ញិន្ទ្រិយ របស់សត្វនោះ កើតឡើងឬ។ មនិន្ទ្រិយ របស់សត្វដែលចូលកាន់និរោធ និងអសញ្ញសត្វទាំងអស់នោះ នឹងកើតឡើង ក្នុង​ភង្គក្ខណៈ​នៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកញាណ ឯបញ្ញិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងទេ មនិន្ទ្រិយ របស់សត្វទាំងនោះ ដែលប្រកប​ដោយ​ញាណ កាលចាប់បដិសន្ធិ នឹងកើតឡើងផង បញ្ញិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈ​នៃចិត្ត ដែលប្រកបដោយញាណ ក្នុងបវត្តិកាល។

[១០១] ចក្ខុន្ទ្រិយ កើតឡើង ក្នុងទីណា។បេ។

[១០២] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា សោតិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូល​ទៅកាន់បញ្ចវោការភព កើតឡើង ក្នុងទីនោះ ឯសោតិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិន​កើតឡើង ក្នុងទីនោះទេ ចក្ខុន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ ក្រៅនេះ កាលចាប់​បដិសន្ធិ កើតឡើងផង សោតិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត សោតិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទី​នោះឬ។ សោតិន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងនោះ កាលច្យុតចាក​បញ្ចវោការភព កាលចូលទៅកាន់កាមាវចរភព នឹងកើតឡើង ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ សោតិន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ កាលចាប់​បដិសន្ធិ នឹងកើតឡើងផង ចក្ខុន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។

[១០៣] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូល​ទៅកាន់កាមាវចរភព កាលចូលទៅកាន់រូបាវចរភព កើតឡើង ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខុន្ទ្រិយ របស់សត្វអ្នកមានចក្ខុ​ទាំងនោះ ក្រៅនេះ កាលចូលទៅកាន់កាមាវចរភព កើតឡើងផង ឃានិន្ទ្រិយ នឹងកើត​ឡើងផង ក្នុងទីនោះ។ មួយទៀត ឃានិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ឃានិន្ទ្រិយ របស់សត្វអ្នកមិន​មាន​ចក្ខុទាំងនោះ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព នឹងកើតឡើង ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ឃានិន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ កាលចូលទៅកាន់កាមាវចរភព នឹងកើតឡើងផង ចក្ខុន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។

[១០៤] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់​កាមាវចរភព កាលចូលទៅកាន់រូបាវចរភព ពួកបុរសណា សំដែងនូវភពពីរ-បី ដោយ​បុរិសភាពនុ៎ះឯង ហើយនឹងបរិនិពា្វន កាលសត្វទាំងនោះ ចាប់បដិសន្ធិ ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើត​ឡើង ក្នុងទីនោះទេ ចក្ខុន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ ក្រៅនេះ កាលចូលទៅ​កាន់កាមាវចរភព កើតឡើងផង ឥត្ថិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត ឥត្ថិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ឥត្ថិន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងនោះ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព នឹងកើតឡើង ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ឥត្ថិន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ កាលចូលទៅកាន់​កាមាវចរភព នឹងកើតឡើងផង ចក្ខុន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។

[១០៥] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើងក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់​កាមាវចរភព កាលចូលទៅកាន់រូបាវចរភព ពួកស្ត្រីណា សំដែងនូវភពពីរ-បី ដោយ​ឥត្ថីភាព​នុ៎ះឯង ហើយនឹងបរិនិពា្វន កាលស្ត្រីទាំងនោះ ចាប់បដិសន្ធិ ចក្ខុន្ទ្រិយ របស់​សត្វទាំងនោះ កើតឡើង ក្នុងទីនោះ ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខុន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ ក្រៅនេះ កាលចូលទៅ​កាន់កាមាវចរភព កើតឡើងផង បុរិសិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត បុរិសិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ បុរិសិន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងនោះ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព នឹងកើតឡើង ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ បុរិសិន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ កាលចូលទៅ​កាន់​កាមាវចរភព នឹងកើតឡើងផង ចក្ខុន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។

[១០៦] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូល​ទៅកាន់បញ្ចវោកោរភព កើតឡើង ក្នុងទីនោះ ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខុន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង ជីវិតិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ជីវិតិន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងអស់នោះ កាលច្យុត កាលចាប់​បដិសន្ធិ នឹងកើតឡើង ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទី​នោះ​ទេ ជីវិតិន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ចក្ខុន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។

[១០៧] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់​បញ្ចវោការភព ពួកសត្វណា ប្រកបដោយចក្ខុ កើតឡើង ដោយឧបេក្ខា ហើយនឹង​បរិនិពា្វន កាលសត្វទាំងនោះ ចាប់បដិសន្ធិ ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខុន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង សោមនស្សិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត សោមនស្សិន្ទ្រិយ របស់​សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ សោមនស្សិន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងនោះ កាលច្យុតចាកបញ្ចវោការភព កាល​ចូលទៅកាន់កាមាវចរភព នឹងកើតឡើង ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ សោមនស្សិន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ កាលចាប់​បដិសន្ធិ នឹងកើតឡើងផង ចក្ខុន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។

[១០៨] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់​បញ្ចវោការភព ពួកសត្វណា ប្រកបដោយចក្ខុ កើតឡើង ដោយសោមនស្ស ហើយនឹង​បរិនិពា្វន កាលសត្វទាំងនោះ ចាប់បដិសន្ធិ ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខុន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង ឧបេក្ខិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ឧបេក្ខិន្ទ្រិយ របស់ពួកសត្វ​អ្នកមិនមានចក្ខុ កាលច្យុតចាកបញ្ចវោការភព កាលចូលទៅកាន់កាមាវចរភព និងពួក​អរូបព្រហ្មនោះ នឹងកើតឡើង ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ នឹងកើត​ឡើងផង ចក្ខុន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។

[១០៩] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូល​ទៅកាន់បញ្ចវោការភព កើតឡើង ក្នុងទីនោះ ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខុន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង សទ្ធិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ សទ្ធិន្ទ្រិយ របស់ពួកសត្វអ្នកមិនមានចក្ខុ កាលច្យុតចាកបញ្ចវោការភព កាលចូលទៅកាន់កាមាវចរភព និងពួកអរូបព្រហ្មនោះ នឹងកើតឡើង ក្នុងទីនោះ ឯ​ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ សទ្ធិន្ទ្រិយ របស់សត្វអ្នក​មាន​ចក្ខុទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ចក្ខុន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។

[១១០] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា បញ្ញិន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុង​បច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព កើតឡើង ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខុន្ទ្រិយ របស់សត្វអ្នកមាន​ចក្ខុទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង មនិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់ពួកសត្វអ្នកមិនមានចក្ខុ កាលច្យុតចាកបញ្ចវោការភព កាលចូលទៅកាន់កាមាវចរភព និងពួកអរូបព្រហ្មនោះ នឹងកើតឡើង ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ មនិន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ចក្ខុន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។

[១១១] ឃានិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់​កាមាវចរភព ពួកបុរសណា សំដែងនូវភពពីរ-បី ដោយបុរិសភាពនុ៎ះឯង ហើយនឹង​បរិនិពា្វន កាលសត្វទាំងនោះ ចាប់បដិសន្ធិ ឃានិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឃានិន្ទ្រិយ របស់សត្វអ្នកមានឃានៈទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង ឥត្ថិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត ឥត្ថិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ឥត្ថិន្ទ្រិយ របស់សត្វអ្នក​មិនមានឃានៈទាំងនោះ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព នឹងកើតឡើង ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ឥត្ថិន្ទ្រិយ របស់សត្វអ្នកមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ឃានិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។

[១១២] ឃានិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់​កាមាវចរភព ពួកស្ត្រីណា សំដែងនូវភពពីរ-បី ដោយឥត្ថីភាពនុ៎ះឯង ហើយនឹងបរិនិពា្វន កាលស្ត្រីទាំងនោះ ចាប់បដិសន្ធិ ឃានិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឃានិន្ទ្រិយ របស់​សត្វអ្នកមានឃានៈទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង បុរិសិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត បុរិសិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ បុរិសិន្ទ្រិយ របស់សត្វអ្នក​មិនមានឃានៈទាំងនោះ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព នឹងកើតឡើង ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ បុរិសិន្ទ្រិយ របស់សត្វអ្នកមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ឃានិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។

[១១៣] ឃានិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ឃានិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូល​ទៅកាន់កាមាវចរភព កើតឡើង ក្នុងទីនោះ ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិន​កើតឡើង ក្នុងទីនោះទេ ឃានិន្ទ្រិយ របស់សត្វអ្នកមានឃានៈទាំងនោះ ក្រៅនេះ កាលចាប់​បដិសន្ធិ កើតឡើងផង ជីវិតិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ជីវិតិន្ទ្រិយ របស់សត្វអ្នកមិនមានឃានៈទាំងអស់នោះ កាលច្យុត កាលចាប់​បដិសន្ធិ នឹងកើតឡើង ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ជីវិតិន្ទ្រិយ របស់សត្វអ្នកមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ នឹងកើត​ឡើងផង ឃានិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។

[១១៤] ឃានិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅ​កាន់​កាមាវចរភព ពួកសត្វណា អ្នកមានឃានៈ កើតឡើង ដោយឧបេក្ខា ហើយនឹងបរិនិព្វាន កាលសត្វទាំងនោះ ចាប់បដិសន្ធិ ឃានិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឃានិន្ទ្រិយ របស់សត្វអ្នកមានឃានៈទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង សោមនស្សិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត សោមនស្សិន្ទ្រិយ របស់​សត្វណា នឹងកើតឡើង ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ សោមនស្សិន្ទ្រិយ របស់ពួកសត្វអ្នកមិនមានឃានៈ កាលច្យុតចាកកាមាវចរភព កាលចូល​ទៅកាន់កាមាវចរភព និងពួករូបាវចរសត្វនោះ នឹងកើតឡើង ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ សោមនស្សិន្ទ្រិយ របស់សត្វអ្នក​មាន​ឃានៈ​ទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ឃានិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។

[១១៥] ឃានិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់​កាមាវចរភព ពួកសត្វណា អ្នកមានឃានៈ កើតឡើង ដោយសោមនស្ស ហើយនឹង​បរិនិព្វាន កាលសត្វទាំងនោះ ចាប់បដិសន្ធិ ឃានិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឃានិន្ទ្រិយ របស់សត្វអ្នកមានឃានៈទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង ឧបេក្ខិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ឧបេក្ខិន្ទ្រិយ របស់ពួក​សត្វអ្នកមិនមានឃានៈ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព ពួក​រូបាវចរសត្វ និងពួកអរូបាវចរសត្វនោះ នឹងកើតឡើង ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់សត្វអ្នក​មាន​ឃានៈ​ទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ឃានិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។

[១១៦] ឃានិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ឃានិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភពនោះ កាលចូលទៅកាន់កាមាវចរភព កើតឡើង ក្នុងទីនោះ ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឃានិន្ទ្រិយ របស់សត្វអ្នកមានឃានៈទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង សទ្ធិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ សទ្ធិន្ទ្រិយ របស់ពួកសត្វអ្នកមិនមានឃានៈ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព ពួករូបាវចរសត្វ និងពួកអរូបាវចរសត្វនោះ នឹងកើតឡើង ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ សទ្ធិន្ទ្រិយ របស់សត្វអ្នកមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ឃានិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។

[១១៧] ឃានិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា បញ្ញិន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ឃានិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុង​បច្ឆិមភពនោះ កាលចូលទៅកាន់កាមាវចរភព កើតឡើង ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឃានិន្ទ្រិយ របស់សត្វអ្នកមានឃានៈ​ទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង មនិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់ពួកសត្វ អ្នកមិនមានឃានៈ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព ពួករូបាវចរសត្វ និងពួក​អរូបាវចរសត្វនោះ នឹងកើតឡើង ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើត​ឡើង ក្នុងទីនោះទេ មនិន្ទ្រិយ របស់សត្វអ្នកមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ឃានិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។

[១១៨] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកស្ត្រី ដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ ពួកស្ត្រីណា សំដែងនូវភពពីរ-បី ដោយឥត្ថីភាពនុ៎ះឯង ហើយនឹងបរិនិពា្វន កាលពួកស្ត្រី​ទាំងនោះ ចាប់បដិសន្ធិ ឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ កើតឡើង ក្នុងទីនោះ ឯបុរិសិន្ទ្រិយ របស់ស្ត្រីទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង បុរិសិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត បុរិសិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ បុរិសិន្ទ្រិយ របស់សត្វទាំងនោះ ដែលមិនមែនជាស្ត្រី កាលច្យុតចាក​កាមាវចរភព កាលចូលទៅកាន់កាមាវចរភព នឹងកើតឡើង ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ បុរិសិន្ទ្រិយ របស់ស្ត្រីទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ឥត្ថិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។

[១១៩] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ ដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ កើតឡើង ក្នុងទីនោះ ឯជីវិតិន្ទ្រិយ របស់ស្ត្រីទាំងនោះ នឹងមិនកើត​ឡើង ក្នុងទីនោះទេ ឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើង​ផង ជីវិតិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ជីវិតិន្ទ្រិយ របស់ពួកសត្វមិនមែនជាស្ត្រី កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព និងពួករូបាវចរសត្វ និងពួកអរូបាវចរសត្វនោះ នឹងកើតឡើង ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ជីវិតិន្ទ្រិយ របស់ស្ត្រីទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ឥត្ថិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។

[១២០] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកស្ត្រី ដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ ពួកស្ត្រីណា កើតឡើង ដោយឧបេក្ខា ហើយនឹងបរិនិព្វាន កាលស្ត្រីទាំងនោះ ចាប់បដិសន្ធិ ឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ កើតឡើង ក្នុងទីនោះ ឯសោមនស្សិន្ទ្រិយ របស់ស្ត្រីទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង សោមនស្សិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ សោមនស្សិន្ទ្រិយ របស់ពួកសត្វមិនមែនជាស្ត្រី កាលច្យុតចាក​កាមាវចរភព កាលចូលទៅកាន់កាមាវចរភព និងពួករូបាវចរសត្វនោះ នឹងកើតឡើង ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ សោមនស្សិន្ទ្រិយ របស់ស្ត្រីទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ឥត្ថិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។

[១២១] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកស្ត្រី ដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ ពួកស្ត្រីណា កើតឡើង ដោយសោមនស្ស ហើយនឹងបរិនិព្វាន កាលស្ត្រីទាំងនោះ ចាប់បដិសន្ធិ ឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ កើតឡើង ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់ស្ត្រីទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង ឧបេក្ខិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ឧបេក្ខិន្ទ្រិយ របស់ពួកសត្វមិនមែនជាស្ត្រី កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព និងពួករូបាវចរសត្វ និងពួកអរូបាវចរសត្វនោះ នឹងកើត​ឡើង ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់ស្ត្រីទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ឥត្ថិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។

[១២២] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ ដែលកើតក្នុងបច្ឆិមភព កាល​ចាប់​បដិសន្ធិ កើតឡើង ក្នុងទីនោះ ឯសទ្ធិន្ទ្រិយ របស់ស្ត្រីទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង សទ្ធិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ សទ្ធិន្ទ្រិយ របស់ពួកសត្វមិនមែនជាស្ត្រី កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព និងពួករូបាវចរសត្វ និងពួកអរូបាវចរសត្វនោះ នឹងកើតឡើង ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ សទ្ធិន្ទ្រិយ របស់ស្ត្រីទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ឥត្ថិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។

[១២៣] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា បញ្ញិន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ ដែលកើត​ក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ កើតឡើង ក្នុងទីនោះ ឯមនិន្ទ្រិយ របស់ស្ត្រីទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង មនិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើងក្នុង​ទីនោះ​ឬ។ មនិន្ទ្រិយ របស់ពួកសត្វមិនមែនជាស្ត្រី កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់​កាមាវចរភព និងពួករូបាវចរសត្វ និងពួកអរូបាវចរសត្វនោះ នឹងកើតឡើង ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ មនិន្ទ្រិយ របស់ស្ត្រីទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង ឥត្ថិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។

[១២៤] បុរិសិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បុរិសិន្ទ្រិយ របស់បុរសទាំងនោះ ដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ កើតឡើង ក្នុងទីនោះ ឯជីវិតិន្ទ្រិយ របស់បុរសទាំងនោះ នឹងមិនកើត​ឡើង ក្នុងទីនោះទេ បុរិសិន្ទ្រិយ របស់បុរសទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង ជីវិតិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើង​ក្នុង​ទីនោះឬ។ ជីវិតិន្ទ្រិយ របស់ពួកសត្វមិនមែនជាបុរស កាលច្យុតចាកកាមាវចរភព កាលចូល​ទៅកាន់កាមាវចរភព និងពួករូបាវចរសត្វ និងពួកអរូបាវចរសត្វនោះ នឹងកើត​ឡើង ក្នុងទីនោះ ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ជីវិតិន្ទ្រិយ របស់បុរសទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង បុរិសិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។

[១២៥] បុរិសិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកបុរស ដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ ពួកបុរសណា កើតឡើង ដោយឧបេក្ខាហើយនឹងបរិនិព្វាន កាលសត្វទាំងនោះ ចាប់​បដិសន្ធិ បុរិសិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ បុរិសិន្ទ្រិយ របស់បុរសទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង សោមនស្សិន្ទ្រិយ នឹងកើតឡើងផង ក្នុងទី​នោះ។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើងក្នុងទីនោះឬ។ សោមនស្សិន្ទ្រិយ របស់ពួកសត្វមិនមែនជាបុរស កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព និងពួករូបាវចរសត្វនោះ នឹងកើតឡើង ក្នុងទីនោះ ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ សោមនស្សិន្ទ្រិយ របស់បុរសទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង បុរិសិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។

[១២៦] បុរិសិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកបុរស ដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ ពួកបុរសណា កើតឡើង ដោយសោមនស្ស ហើយនឹងបរិនិព្វាន កាលសត្វទាំងនោះ ចាប់បដិសន្ធិ បុរិសិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ បុរិសិន្ទ្រិយ របស់បុរសទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង ឧបេក្ខិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ឧបេក្ខិន្ទ្រិយ របស់ពួកសត្វមិនមែនជាបុរស កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព និងពួករូបាវចរសត្វ និងពួក​អរូបាវចរសត្វនោះ នឹងកើតឡើង ក្នុងទីនោះ ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនកើត​ឡើង ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់បុរសទាំងនោះ កាលចាប់បដិសន្ធិ នឹងកើត​ឡើង​ផង បុរិសិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។

[១២៧] បុរិសិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បុរិសិន្ទ្រិយ របស់បុរសទាំងនោះ ដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ កើតឡើង ក្នុងទីនោះ ឯមនិន្ទ្រិយ របស់​សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ បុរិសិន្ទ្រិយ របស់បុរសទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង មនិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើងក្នុងទីនោះឬ។ មនិន្ទ្រិយ របស់ពួកសត្វមិនមែនជាបុរស កាលច្យុតចាក​កាមាវចរភព កាលចូលទៅកាន់កាមាវចរភព និងពួករូបាវចរសត្វ និងពួកអរូបាវចរសត្វ​នោះ នឹងកើតឡើង ក្នុងទីនោះ ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុង​ទីនោះទេ មនិន្ទ្រិយ របស់បុរសទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង បុរិសិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។

[១២៨] ជីវិតិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បច្ឆិមចិត្ត ដែលប្រកបដោយឧបេក្ខា ក្នុងលំដាប់នៃចិត្តណា នឹងកើតឡើង ក្នុងឧប្បាទក្ខណៈនៃបច្ឆិមចិត្ត ជីវិតិន្ទ្រិយ របស់សត្វទាំងនោះ កាលចូលទៅ​កាន់អសញ្ញសត្វ កើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ ក្នុងទីនោះ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ជីវិតិន្ទ្រិយ របស់សត្វទាំងនោះ ក្រៅនេះ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព កើតឡើងផង សោមនស្សិន្ទ្រិយ នឹងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ក្នុងទីនោះ។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ កើតឡើងក្នុងទីនោះឬ។ សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ កាល​ច្យុតចាកចតុវោការភព និងបញ្ចវោការភព នឹងកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុង​បវត្តិកាល ក្នុងទីនោះ ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព នឹងកើតឡើងផង ជីវិតិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ក្នុងទីនោះ។

[១២៩] ជីវិតិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បច្ឆិមចិត្ត ដែលប្រកបដោយសោមនស្ស ក្នុងលំដាប់នៃ​ចិត្តណា នឹងកើតឡើង ក្នុងឧប្បាទក្ខណៈនៃបច្ឆិមចិត្ត ជីវិតិន្ទ្រិយ របស់សត្វទាំងនោះ កាលចូលទៅកាន់អសញ្ញសត្វ កើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ជីវិតិន្ទ្រិយ របស់​សត្វទាំងនោះ ក្រៅនេះ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព កើតឡើងផង ឧបេក្ខិន្ទ្រិយ នឹងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ក្នុងទីនោះ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ កើតឡើងក្នុងទីនោះឬ។ ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ កាលច្យុតចាកចតុវោការភព និងបញ្ចវោការភព នឹងកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ក្នុងទីនោះ ឯ​ជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់សត្វទាំង​នោះ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព នឹងកើតឡើងផង ជីវិតិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ក្នុងទីនោះ។

[១៣០] ជីវិតិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ជីវិតិន្ទ្រិយ របស់សត្វទាំងនោះ កាលចូលទៅកាន់អសញ្ញសត្វ កើតឡើង ក្នុងឧប្បាទក្ខណៈនៃបច្ឆិមចិត្ត ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ជីវិតិន្ទ្រិយ របស់សត្វ​ទាំងនោះ ក្រៅនេះ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព កើតឡើងផង មនិន្ទ្រិយ នឹងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់សត្វទាំងនោះ កាលច្យុតចាកចតុវោការភព និង​បញ្ចវោការភព នឹងកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ក្នុងទីនោះ ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ មនិន្ទ្រិយ របស់សត្វទាំងនោះ កាលចូល​ទៅកាន់ចតុវោការភព និងបញ្ចវោការភព នឹងកើតឡើងផង ជីវិតិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវតិ្តកាល ក្នុងទីនោះ។

[១៣១] សោមនស្សិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់​សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បច្ឆិមចិត្ត ដែលប្រកបដោយសោមនស្ស ក្នុង​លំដាប់​នៃចិត្តណា នឹងកើតឡើង ក្នុងឧប្បាទក្ខណៈនៃបច្ឆិមចិត្ត ដែលប្រកបដោយ​សោមនស្ស សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ក្នុងឧប្បាទក្ខណៈ​នៃចិត្តនោះ ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ ដោយសោមនស្ស កើតឡើងផង ឧបេក្ខិន្ទ្រិយ នឹងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយ​សោមនស្ស ក្នុងបវត្តិកាល ក្នុងទីនោះ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ឧបេក្ខិន្ទ្រិយ របស់សត្វទាំងអស់នោះ នឹងកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុង​ឧប្បាទក្ខណៈ​នៃចិត្ត ដែលប្រាសចាកសោមនស្ស ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ កាលចាប់បដិសន្ធិ ដោយ​សោមនស្ស នឹងកើតឡើងផង សោមនស្សិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយសោមនស្ស ក្នុងបវត្តិកាល ក្នុងទីនោះ។

[១៣២] សោមនស្សិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ក្នុងឧប្បាទក្ខណៈនៃបច្ឆិមចិត្ត ដែលប្រកបដោយ​សោមនស្ស ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ ដោយសោមនស្ស កើតឡើងផង មនិន្ទ្រិយ នឹងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយ​សោមនស្ស ក្នុងបវត្តិកាល ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់សត្វទាំងអស់នោះ នឹងកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកសោមនស្ស ក្នុងទីនោះ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិន​កើតឡើង ក្នុងទីនោះទេ មនិន្ទ្រិយ របស់សត្វទាំងនោះ កាលចាប់បដិសន្ធិ ដោយ​សោមនស្ស នឹងកើតឡើងផង សោមនស្សិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយសោមនស្ស ក្នុងបវត្តិកាល ក្នុងទីនោះ។

[១៣៣] ឧបេក្ខិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ក្នុង​ឧប្បាទក្ខណៈនៃបច្ឆិមចិត្ត ដែលប្រកបដោយឧបេក្ខា ក្នុងទីនោះ ឯសទ្ធិន្ទ្រិយ របស់​សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ ដោយឧបេក្ខា កើតឡើងផង សទ្ធិន្ទ្រិយ នឹងកើតឡើងផង ក្នុង​ឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយឧបេក្ខា ក្នុងបវត្តិកាល ក្នុងទីនោះ។ មួយទៀត សទិ្ធន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ សទ្ធិន្ទ្រិយ របស់សត្វទាំងអស់នោះ នឹងកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកឧបេក្ខា ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វ​ទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ សទិ្ធន្ទ្រិយ របស់សត្វទាំងនោះ កាលចាប់បដិសន្ធិ ដោយឧបេក្ខា នឹងកើតឡើងផង ឧបេក្ខិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយឧបេក្ខា ក្នុងបវត្តិកាល ក្នុងទីនោះ។

[១៣៤] ឧបេក្ខិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា បញ្ញិន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ក្នុងឧប្បាទក្ខណៈនៃបច្ឆិមចិត្ត ដែលប្រកបដោយឧបេក្ខា ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ ដោយឧបេក្ខា កើតឡើងផង មនិន្ទ្រិយ នឹងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយឧបេក្ខា ក្នុងបវត្តិកាល ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់សត្វទាំងអស់នោះ នឹងកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកឧបេក្ខា ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់​សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ មនិន្ទ្រិយ របស់សត្វទាំងនោះ កាលចាប់​បដិសន្ធិ ដោយឧបេក្ខា នឹងកើតឡើងផង ឧបេក្ខិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈ​នៃចិត្ត ដែលប្រកបដោយឧបេក្ខា ក្នុងបវត្តិកាល ក្នុងទីនោះ។

[១៣៥] សទ្ធិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា បញ្ញិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ សទិ្ធន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ក្នុងឧប្បាទក្ខណៈ​នៃបច្ឆិមចិត្ត ក្នុងទីនោះ ឯបញ្ញិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ សទ្ធិន្ទ្រិយ របស់សត្វដែលប្រកបដោយហេតុទំាងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង បញ្ញិន្ទ្រិយ នឹងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយ​សទ្ធា ក្នុងបវត្តិកាល ក្នុងទីនោះ។ មួយទៀត បញ្ញិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ បញ្ញិន្ទ្រិយ របស់​សត្វទាំងអស់នោះ នឹងកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែល​ប្រាសចាកសទ្ធា ក្នុងទីនោះ ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ បញ្ញិន្ទ្រិយ របស់សត្វដែលប្រកបដោយហេតុទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើង​ផង សទ្ធិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយសទ្ធា ក្នុង​បវត្តិកាល ក្នុងទីនោះ។

[១៣៦] សទ្ធិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ សទិ្ធន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ក្នុងឧប្បាទក្ខណៈ​នៃបច្ឆិមចិត្ត ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ សទ្ធិន្ទ្រិយ របស់សត្វដែលប្រកបដោយហេតុទំាងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើងផង មនិន្ទ្រិយ នឹងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយ​សទ្ធា ក្នុងបវត្តិកាល ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់​សត្វទាំងអស់នោះ នឹងកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែល​ប្រាសចាកសទ្ធា ក្នុងទីនោះ ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ មនិន្ទ្រិយ របស់សត្វដែលប្រកបដោយហេតុទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើង​ផង សទ្ធិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយសទ្ធា ក្នុង​បវត្តិកាល ក្នុងទីនោះ។

[១៣៧] បញ្ញិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បញ្ញិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ក្នុងឧប្បាទក្ខណៈ​នៃបច្ឆិមចិត្ត ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ បញ្ញិន្ទ្រិយ របស់សត្វជាញាណសម្បយុត្តទំាងនោះ ក្រៅនេះ កាលចាប់បដិសន្ធិ កើតឡើង​ផង មនិន្ទ្រិយ នឹងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយញាណ ក្នុងបវត្តិកាល ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា បញ្ញិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់សត្វទាំងអស់នោះ នឹងកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកញាណ ក្នុងទីនោះ ឯបញ្ញិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ មនិន្ទ្រិយ របស់សត្វជាញាណសម្បយុត្តទាំងនោះ កាលចាប់បដិសន្ធិ នឹងកើតឡើងផង បញ្ញិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រកបដោយញាណ ក្នុងបវត្តិកាល ក្នុងទី​នោះ។

[១៣៨] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើង សោតិន្ទ្រិយ របស់សត្វនោះ នឹងមិន​កើតឡើងឬ។ ចក្ខុន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងអស់នោះ កាលច្យុត កាលចាប់​បដិសន្ធិ មិនកើតឡើង ឯសោតិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិពា្វន កាលសត្វទាំងនោះ​ច្យុត ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងផង សោតិន្ទ្រិយ នឹងមិនកើតឡើងផង។ មួយទៀត សោតិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់​បញ្ចវោការភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិពា្វន កាលសត្វ​ទាំងនោះ ចាប់បដិសន្ធិ សោតិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ឯចក្ខុន្ទ្រិយ​របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ បណ្តាពួកសត្វ ដែលបរិនិពា្វន ក្នុង​បញ្ចវោការភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ពួកសត្វណា ចូលទៅ​កាន់អរូបភពហើយ នឹងបរិនិពា្វន កាលសត្វទាំងនោះច្យុត សោតិន្ទ្រិយ របស់សត្វ​ទាំងនោះ នឹងមិនកើតឡើងផង ចក្ខុន្ទ្រិយ មិនកើតឡើងផង។

[១៣៩] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើង ឃានិន្ទ្រិយ របស់សត្វនោះ នឹងមិន​កើតឡើងឬ។ ចក្ខុន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងអស់នោះ កាលច្យុត កាលចាប់​បដិសន្ធិ មិនកើតឡើង ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភពហើយ នឹងបរិនិពា្វន កាលសត្វទាំងនោះច្យុត ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងផង ឃានិន្ទ្រិយ នឹងមិនកើតឡើងផង។ មួយទៀត ឃានិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅ​កាន់បញ្ចវោការភព ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភពហើយ នឹង​បរិនិពា្វន កាលសត្វទាំងនោះ ចាប់បដិសន្ធិ ឃានិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិន​កើតឡើង ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ បណ្តាពួកសត្វ ដែលបរិនិពា្វន ក្នុងបញ្ចវោការភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភពហើយ នឹងបរិនិពា្វន កាលសត្វ​ទាំង​នោះច្យុត ឃានិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចក្ខុន្ទ្រិយ មិនកើត​ឡើងផង។

[១៤០] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើង ឥត្ថិន្ទ្រិយ របស់សត្វនោះ នឹងមិនកើត​ឡើងឬ។ ចក្ខុន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើង ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ បណ្តា​ពួកសត្វ ដែលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុង​អរូបភព ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភពហើយ នឹងបរិនិពា្វន ពួកបុរសណា សំដែងនូវភពពីរ-បី ដោយបុរិសភាពនុ៎ះឯង ហើយនឹងបរិនិពា្វន កាលសត្វ​ទាំងនោះច្យុត ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងផង ឥត្ថិន្ទ្រិយ នឹងមិនកើត​ឡើងផង។ មួយទៀត ឥត្ថិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ចក្ខុន្ទ្រិយ របស់សត្វ​នោះ មិនកើតឡើងឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់​បញ្ចវោការភព ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភពហើយ នឹង​បរិនិពា្វនក្តី ពួកបុរសណា សំដែងនូវភពពីរ-បី ដោយបុរិសភាពនុ៎ះឯង ហើយនឹងបរិនិពា្វន​ក្តី កាលសត្វទាំងនោះ ចាប់បដិសន្ធិ ឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ បណ្តាពួកសត្វ ដែល​បរិនិពា្វន ក្នុងបញ្ចវោការភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ពួកសត្វ​ណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភពហើយ នឹងបរិនិពា្វនក្តី ពួកបុរសណា សំដែងនូវភពពីរ-បី ដោយបុរិសភាពនុ៎ះឯង ហើយនឹងបរិនិពា្វនក្តី កាលសត្វទាំងនោះច្យុត ឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចក្ខុន្ទ្រិយ មិនកើតឡើងផង។

[១៤១] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើង បុរិសិន្ទ្រិយ របស់សត្វនោះ នឹងមិន​កើតឡើងឬ។ ចក្ខុន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងអស់នោះ កាលច្យុត កាលចាប់​បដិសន្ធិ មិនកើតឡើង ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភពហើយ នឹងបរិនិពា្វនក្តី ពួកស្ត្រីណា សំដែងនូវភពពីរ-បី ដោយឥត្ថីភាពនុ៎ះឯង ហើយនឹងបរិនិពា្វនក្តី កាលសត្វ​ទាំង​នោះច្យុត ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងផង បុរិសិន្ទ្រិយ នឹងមិន​កើតឡើងផង។ មួយទៀត បុរិសិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅ​កាន់បញ្ចវោការភព ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភពហើយ នឹង​បរិនិពា្វនក្តី ពួកស្ត្រីណា សំដែងនូវភពពីរ-បី ដោយឥត្ថីភាពនុ៎ះឯង ហើយនឹងបរិនិពា្វនក្តី កាលសត្វទាំងនោះ ចាប់បដិសន្ធិ បុរិសិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ឯចក្ខុន្ទ្រិយរបស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ បណ្តាពួកសត្វ ដែលបរិនិពា្វន ក្នុងបញ្ចវោការភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ពួកសត្វណា ចូលទៅ​កាន់រូបាវចរភព និងអរូបាវចរភពហើយ នឹងបរិនិពា្វនក្តី ពួកស្ត្រីណា សំដែងនូវភពពីរ-បី ដោយឥត្ថីភាពនុ៎ះឯង ហើយនឹងបរិនិពា្វនក្តី កាលសត្វទាំងនោះច្យុត បុរិសិន្ទ្រិយ របស់​សត្វទាំងនោះ នឹងមិនកើតឡើងផង ចក្ខុន្ទ្រិយ មិនកើតឡើងផង។

[១៤២] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើង ជីវិតិន្ទ្រិយ របស់សត្វនោះ នឹងមិន​កើតឡើងឬ។ ចក្ខុន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងអស់នោះ កាលច្យុត កាលចាប់​បដិសន្ធិ មិនកើតឡើង ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ចក្ខុន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វ ដែលកើតក្នុង​បច្ឆិមភព ក្នុងអរូបភពនោះ មិនកើតឡើងផង ជីវិតិន្ទ្រិយ នឹងមិនកើតឡើងផង។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ ជីវិតិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភពនោះ នឹងមិនកើតឡើង ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ជីវិតិន្ទ្រិយ របស់ពួកសត្វ ដែលបរិនិពា្វន ក្នុងបញ្ចវោការភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភពនោះ នឹងមិនកើតឡើងផង ចក្ខុន្ទ្រិយ មិនកើតឡើងផង។

[១៤៣] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើង សោមនស្សិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ ចក្ខុន្ទ្រិយ របស់ពួកសត្វអ្នកមិនមានចក្ខុទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើង ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹង​មិនកើតឡើងទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ពួកសត្វណា កើតឡើង ដោយឧបេក្ខាហើយ នឹងបរិនិព្វាន កាលសត្វទាំងនោះច្យុត ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងផង សោមនស្សិន្ទ្រិយ នឹងមិនកើតឡើងផង។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ បណ្តាពួកសត្វ ដែលកើត​ក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព ពួកសត្វណា អ្នកមានចក្ខុ កើតឡើង ដោយឧបេក្ខា ហើយនឹងបរិនិព្វាន កាលសត្វទាំងនោះ ចាប់បដិសន្ធិ សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជា​មិនកើតឡើងទេ បណ្តាពួកសត្វ ដែលបរិនិពា្វន ក្នុងបញ្ចវោការភព និងពួកសត្វ ដែលកើត​ក្នុងបច្ឆិមភព ក្នុងអរូបភព ពួកសត្វណា កើតឡើងដោយឧបេក្ខា ហើយនឹងបរិនិព្វាន កាលសត្វទាំងនោះច្យុត សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចក្ខុន្ទ្រិយ មិនកើតឡើងផង។

[១៤៤] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើង ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងមិនកើត​ឡើងឬ។ ចក្ខុន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើង ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ពួកសត្វណា កើតឡើង ដោយសោមនស្ស ហើយនឹងបរិនិព្វាន កាលសត្វ​ទាំងនោះ ច្យុត ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងផង ឧបេក្ខិន្ទ្រិយ នឹងមិនកើត​ឡើងផង។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ចក្ខុន្ទ្រិយ របស់​សត្វនោះ មិនកើតឡើងឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់​បញ្ចវោការភព ពួកសត្វណា ជាអ្នកមានចក្ខុ កើតឡើងដោយសោមនស្សហើយ នឹង​បរិនិព្វាន កាលសត្វទាំងនោះ ចាប់បដិសន្ធិ ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិន​កើតឡើង ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ បណ្តាពួកសត្វ​ដែលបរិនិពា្វន ក្នុងបញ្ចវោការភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ពួកសត្វណា កើតឡើងដោយសោមនស្ស ហើយនឹងបរិនិព្វាន កាលសត្វទាំងនោះ ច្យុត ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចក្ខុន្ទ្រិយ មិនកើតឡើងផង។

[១៤៥] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើង សទ្ធិន្ទ្រិយ របស់សត្វនោះ នឹងមិនកើត​ឡើងឬ។ ចក្ខុន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើង ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ចក្ខុន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភពនោះ មិនកើតឡើងផង សទ្ធិន្ទ្រិយ នឹងមិនកើតឡើងផង។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ សទ្ធិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភពនោះ នឹងមិនកើតឡើង ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ សទ្ធិន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភពនោះ នឹងមិនកើតឡើងផង ចក្ខុន្ទ្រិយ មិនកើតឡើងផង។

[១៤៦] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើង បញ្ញិន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ ចក្ខុន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើង ឯមនិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិន​កើតឡើងទេ ចក្ខុន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភពនោះ មិនកើតឡើងផង មនិន្ទ្រិយ នឹងមិនកើតឡើង​ផង។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ មនិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់​បញ្ចវោការភពនោះ នឹងមិនកើតឡើង ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនមែន​ជាមិន​កើត​ឡើងទេ មនិន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វ ដែល​កើតក្នុងបច្ឆិមភព ក្នុងអរូបភពនោះ នឹងមិនកើតឡើងផង ចក្ខុន្ទ្រិយ មិនកើតឡើង​ផង។

[១៤៧] ឃានិន្ទ្រិយ របស់សត្វណា មិនកើតឡើង ឥត្ថិន្ទ្រិយ របស់សត្វនោះ នឹងមិន​កើតឡើងឬ។ ឃានិន្ទ្រិយ របស់សត្វអ្នកមិនមានឃានៈទាំងអស់នោះ កាលច្យុត កាល​ចាប់​បដិសន្ធិ មិនកើតឡើង ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើត​ឡើងទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុង​បច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព ពួកសត្វណា ចូលទៅកាន់រូបាវចរភព និង​អរូបាវចរភពហើយ នឹងបរិនិពា្វនក្តី ពួកបុរសណា សំដែងនូវភពពីរ-បី ដោយបុរិសភាព​នុ៎ះឯង ហើយនឹងបរិនិពា្វនក្តី កាលសត្វទាំងនោះ ច្យុត ឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងផង ឥត្ថិន្ទ្រិយ នឹងមិនកើតឡើងផង។ មួយទៀត ឥត្ថិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ឃានិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ បណ្តាពួកសត្វ ដែល​កើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភពហើយ នឹងបរិនិព្វានក្តី ពួកបុរសណា សំដែងនូវភពពីរ-បី ដោយ​បុរិសភាពនុ៎ះឯង ហើយនឹងបរិនិពា្វនក្តី កាលសត្វទាំងនោះ ចាប់បដិសន្ធិ ឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជា​មិនកើតឡើងទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើត​ក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភពហើយ នឹងបរិនិព្វានក្តី ពួកបុរសណា សំដែងនូវភពពីរ-បី ដោយបុរិសភាព​នុ៎ះឯង ហើយនឹងបរិនិពា្វនក្តី កាលសត្វទាំងនោះច្យុត ឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ឃានិន្ទ្រិយ មិនកើតឡើងផង។

[១៤៨] ឃានិន្ទ្រិយ របស់សត្វណា មិនកើតឡើង បុរិសិន្ទ្រិយ របស់សត្វនោះ នឹងមិន​កើតឡើងឬ។ ឃានិន្ទ្រិយ របស់សត្វអ្នកមិនមានឃានៈទាំងអស់នោះ កាលច្យុត កាល​ចាប់​បដិសន្ធិ មិនកើតឡើង ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិន​កើតឡើងទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុង​បច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព ពួកសត្វណា ចូលទៅកាន់រូបាវចរភព និង​អរូបាវចរភពហើយ នឹងបរិនិពា្វនក្តី ពួកស្ត្រីណា សំដែងនូវភពពីរ-បី ដោយឥត្ថីភាពនុ៎ះឯង ហើយនឹងបរិនិពា្វនក្តី កាលសត្វទាំងនោះច្យុត ឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើត​ឡើងផង បុរិសិន្ទ្រិយ នឹងមិនកើតឡើងផង។ មួយទៀត បុរិសិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ឃានិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ បណ្តាពួកសត្វ ដែលកើត​ក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភពហើយ នឹងបរិនិព្វានក្តី ពួកស្ត្រីណា សំដែងនូវភពពីរ-បី ដោយឥត្ថីភាព​នុ៎ះឯង ហើយនឹងបរិនិពា្វនក្តី កាលសត្វទាំងនោះ ចាប់បដិសន្ធិ បុរិសិន្ទ្រិយ របស់សត្វទាំង​នោះ នឹងមិនកើតឡើង ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភព​ហើយ នឹងបរិនិព្វានក្តី ពួកស្ត្រីណា សំដែងនូវភពពីរ-បី ដោយឥត្ថីភាពនុ៎ះឯង ហើយ​នឹងបរិនិពា្វនក្តី កាលស្ត្រីទាំងនោះច្យុត បុរិសិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើត​ឡើងផង ឃានិន្ទ្រិយ នឹងមិនកើតឡើងផង។

[១៤៩] ឃានិន្ទ្រិយ របស់សត្វណា មិនកើតឡើង ជីវិតិន្ទ្រិយ របស់សត្វនោះ នឹងមិន​កើតឡើងឬ។ ឃានិន្ទ្រិយ របស់សត្វអ្នកមិនមានឃានៈទាំងអស់នោះ កាលច្យុត កាល​ចាប់​បដិសន្ធិ មិនកើតឡើង ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិន​កើតឡើង​ទេ ឃានិន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើត​ក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភពនោះ មិនកើតឡើងផង ជីវិតិន្ទ្រិយ នឹងមិនកើតឡើងផង។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ឃានិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ ជីវិតិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភពនោះ នឹងមិនកើតឡើង ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ជីវិតិន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភពនោះ នឹងមិនកើត​ឡើងផង ឃានិន្ទ្រិយ មិនកើតឡើងផង។

[១៥០] ឃានិន្ទ្រិយ របស់សត្វណា មិនកើតឡើង សោមនស្សិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ ឃានិន្ទ្រិយ របស់សត្វអ្នកមិនមានឃានៈទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើង ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹង​មិនកើតឡើងទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែល​កើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព ពួកសត្វណា កើតឡើងដោយ​ឧបេក្ខាហើយ នឹងបរិនិព្វាន កាលសត្វទាំងនោះច្យុត ឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងផង សោមនស្សិន្ទ្រិយ នឹងមិនកើតឡើងផង។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ឃានិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ បណ្តា​ពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព ពួកសត្វណា ជាអ្នកមាន​ឃានៈ កើតឡើងដោយឧបេក្ខាហើយ នឹងបរិនិព្វាន កាលសត្វទាំងនោះ ចាប់បដិសន្ធិ សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព ពួកសត្វណា កើតឡើង ដោយ​ឧបេក្ខាហើយ នឹងបរិនិព្វាន កាលសត្វទាំងនោះច្យុត សោមនស្សិន្ទ្រិយ របស់សត្វទាំង​នោះ នឹងមិនកើតឡើងផង ឃានិន្ទ្រិយ មិនកើតឡើងផង។

[១៥១] ឃានិន្ទ្រិយ របស់សត្វណា មិនកើតឡើង ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងមិន​កើតឡើងឬ។ ឃានិន្ទ្រិយ របស់សត្វអ្នកមិនមានឃានៈទាំងអស់នោះ កាលច្យុត កាលចាប់​បដិសន្ធិ មិនកើតឡើង ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិន​កើតឡើងទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុង​បច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព ពួកសត្វណា កើតឡើង ដោយសោមនស្ស​ហើយ នឹងបរិនិព្វាន កាលសត្វទាំងនោះច្យុត ឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើត​ឡើងផង ឧបេក្ខិន្ទ្រិយ នឹងមិនកើតឡើងផង។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ឃានិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ បណ្តាពួកសត្វ ដែល​កើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព ពួកសត្វណា ជាអ្នកមានឃានៈ កើតឡើង ដោយសោមនស្សហើយ នឹងបរិនិព្វាន កាលសត្វទាំងនោះ ចាប់បដិសន្ធិ ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព ពួកសត្វណា កើតឡើង ដោយសោមនស្សហើយ នឹងបរិនិព្វាន កាលសត្វទាំងនោះ ច្យុត ឧបេក្ខិន្ទ្រិយ របស់​សត្វទាំងនោះ នឹងមិនកើតឡើងផង ឃានិន្ទ្រិយ មិនកើតឡើងផង។

[១៥២] ឃានិន្ទ្រិយ របស់សត្វណា មិនកើតឡើង សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ ឃានិន្ទ្រិយ របស់សត្វអ្នកមិនមានឃានៈ​ទាំងអស់​នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើង ឯមនិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ឃានិន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព មិនកើតឡើងផង មនិន្ទ្រិយ នឹងមិនកើតឡើងផង។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ឃានិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ មនិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុង​បច្ឆិមភព កាលចូលទៅកាន់កាមាវចរភពនោះ នឹងមិនកើតឡើង ឯឃានិន្ទ្រិយ របស់សត្វ​ទាំងនោះ មិនមែនជាមិនកើតឡើងទេ មនិន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុង​កាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភពនោះ នឹងមិនកើតឡើងផង ឃានិន្ទ្រិយ មិនកើតឡើងផង។

[១៥៣] ឥត្ថិន្ទ្រិយ របស់សត្វណា មិនកើតឡើង បុរិសិន្ទ្រិយ របស់សត្វនោះ នឹងមិនកើត​ឡើងឬ។ ឥត្ថិន្ទ្រិយ របស់ពួកសត្វមិនមែនជាស្ត្រីទាំងអស់នោះ កាលច្យុត កាលចាប់​បដិសន្ធិ មិនកើតឡើង ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភព​ហើយ នឹងបរិនិព្វានក្តី ពួកស្ត្រីណា សំដែងនូវភពពីរ-បី ដោយឥត្ថីភាពនុ៎ះឯង ហើយនឹង​បរិនិព្វានក្តី កាលសត្វទាំងនោះច្យុត ឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងផង បុរិសិន្ទ្រិយ នឹងមិនកើតឡើងផង។ មួយទៀត បុរិសិន្ទ្រិយ របស់សត្វណា នឹងមិនកើត​ឡើង ឥត្ថិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ បណ្តាពួកស្ត្រី ដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ ពួកស្ត្រីណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភពហើយ នឹង​បរិនិព្វាន​ក្តី ពួកស្ត្រីណា សំដែងនូវភពពីរ-បី ដោយឥត្ថីភាពនុ៎ះឯង ហើយនឹងបរិនិព្វានក្តី កាលស្ត្រីទាំងនោះ ចាប់បដិសន្ធិ បុរិសិន្ទ្រិយ របស់ស្ត្រីទាំងនោះ នឹងមិនកើតឡើង ឯឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ មិនមែនជាមិនកើតឡើងទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភពហើយ នឹងបរិនិពា្វនក្តី ពួកស្ត្រីណា សំដែងនូវភពពីរ-បី ដោយឥត្ថីភាពនុ៎ះឯង ហើយនឹងបរិនិព្វានក្តី កាលសត្វទាំងនោះ ច្យុត បុរិសិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ឥត្ថិន្ទ្រិយ មិនកើតឡើងផង។

[១៥៤] ឥត្ថិន្ទ្រិយ របស់សត្វណា មិនកើតឡើង ជីវិតិន្ទ្រិយ របស់សត្វនោះ នឹងមិន​កើតឡើងឬ។ ឥត្ថិន្ទ្រិយ របស់ពួកសត្វមិនមែនជាស្ត្រីទាំងអស់នោះ កាលច្យុត កាលចាប់​បដិសន្ធិ មិនកើតឡើង ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ឥត្ថិន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុង​បច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភពនោះ មិនកើតឡើងផង ជីវិតិន្ទ្រិយ នឹងមិនកើត​ឡើងផង។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ឥត្ថិន្ទ្រិយ របស់​សត្វនោះ មិនកើតឡើងឬ។ ជីវិតិន្ទ្រិយ របស់ពួកស្ត្រី ដែលកើតក្នុងបច្ឆិមភព កាលចាប់​បដិសន្ធិនោះ នឹងមិនកើតឡើង ឯឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ មិនមែនជាមិន​កើត​ឡើងទេ ជីវិតិន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែល​កើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព នឹងមិនកើតឡើងផង ឥត្ថិន្ទ្រិយ មិន​កើតឡើងផង។

[១៥៥] ឥត្ថិន្ទ្រិយ របស់សត្វណា មិនកើតឡើង សោមនស្សិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ ឥត្ថិន្ទ្រិយ របស់ពួកសត្វមិនមែនជាស្ត្រីទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើង ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹង​មិនកើតឡើងទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែល​កើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព ពួកសត្វណា កើតឡើង ដោយ​ឧបេក្ខាហើយ នឹងបរិនិព្វាន កាលសត្វទាំងនោះច្យុត ឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងផង សោមនស្សិន្ទ្រិយ នឹងមិនកើតឡើងផង។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ឥត្ថិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ បណ្តា​ពួកស្ត្រី ដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ ពួកស្ត្រីណា កើតឡើង ដោយ​ឧបេក្ខាហើយ នឹងបរិនិព្វាន កាលស្ត្រីទាំងនោះ ចាប់បដិសន្ធិ សោមនស្សិន្ទ្រិយ របស់​ស្ត្រីទាំងនោះ នឹងមិនកើតឡើង ឯឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ មិនមែនជាមិនកើត​ឡើងទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុង​បច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព ពួកសត្វណា កើតឡើង ដោយឧបេក្ខាហើយ នឹងបរិនិពា្វន កាលសត្វទាំងនោះច្យុត សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិន​កើតឡើងផង ឥត្ថិន្ទ្រិយ មិនកើតឡើងផង។

[១៥៦] ឥត្ថិន្ទ្រិយ របស់សត្វណា មិនកើតឡើង ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងមិន​កើតឡើងឬ។ ឥត្ថិន្ទ្រិយ របស់ពួកសត្វមិនមែនជាស្ត្រីទាំងអស់នោះ កាលច្យុត កាលចាប់​បដិសន្ធិ មិនកើតឡើង ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព ពួកសត្វណា កើតឡើង ដោយសោមនស្សហើយ នឹងបរិនិព្វាន កាលសត្វទាំងនោះច្យុត ឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងផង ឧបេក្ខិន្ទ្រិយ នឹងមិនកើតឡើងផង។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងមិនកើត​ឡើង ឥត្ថិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ បណ្តាពួកស្ត្រី ដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ ពួកស្ត្រីណា កើតឡើង ដោយសោមនស្សហើយ នឹងបរិនិព្វាន កាលស្ត្រីទាំងនោះ ចាប់បដិសន្ធិ ឧបេក្ខិន្ទ្រិយ របស់ស្ត្រីទាំងនោះ នឹងមិនកើតឡើង ឯឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ មិនមែនជាមិនកើតឡើងទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព ពួកសត្វណា កើតឡើង ដោយសោមនស្សហើយ នឹងបរិនិពា្វន កាលសត្វទាំងនោះច្យុត ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ឥត្ថិន្ទ្រិយ មិនកើតឡើងផង។

[១៥៧] ឥត្ថិន្ទ្រិយ របស់សត្វណា មិនកើតឡើង សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ ឥត្ថិន្ទ្រិយ របស់ពួកសត្វ មិនមែនជាស្ត្រីទាំងអស់​នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើង ឯមនិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ឥត្ថិន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភពនោះ មិនកើតឡើង​ផង មនិន្ទ្រិយ នឹងមិនកើតឡើងផង។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងមិន​កើតឡើង ឥត្ថិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ មនិន្ទ្រិយ របស់ពួកស្ត្រី ដែលកើត​ក្នុងបច្ឆិមភព កាលចាប់បដិសន្ធិនោះ នឹងមិនកើតឡើង ឯឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ មិនមែនជាមិនកើតឡើងទេ មនិន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភពនោះ នឹងមិនកើត​ឡើងផង ឥត្ថិន្ទ្រិយ មិនកើតឡើងផង។

[១៥៨] បុរិសិន្ទ្រិយ របស់សត្វណា មិនកើតឡើង ជីវិតិន្ទ្រិយ របស់សត្វនោះ នឹងមិនកើត​ឡើងឬ។ បុរិសិន្ទ្រិយ របស់ពួកសត្វ មិនមែនជាបុរសទាំងអស់នោះ កាលច្យុត កាលចាប់​បដិសន្ធិ មិនកើតឡើង ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ បុរិសិន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុង​បច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភពនោះ មិនកើតឡើងផង ជីវិតិន្ទ្រិយ នឹងមិនកើត​ឡើងផង។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង បុរិសិន្ទ្រិយ របស់​សត្វនោះ មិនកើតឡើងឬ។ ជីវិតិន្ទ្រិយ របស់ពួកបុរស ដែលកើតក្នុងបច្ឆិមភព កាលចាប់​បដិសន្ធិនោះ នឹងមិនកើតឡើង ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិន​កើតឡើងទេ ជីវិតិន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភពនោះ និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព នឹងមិនកើតឡើងផង បុរិសិន្ទ្រិយ មិនកើតឡើងផង។

[១៥៩] បុរិសិន្ទ្រិយ របស់សត្វណា មិនកើតឡើង សោមនស្សិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ បុរិសិន្ទ្រិយ របស់ពួកសត្វ មិនមែនជាបុរសទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើង ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជា​នឹងមិនកើតឡើងទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព ពួកសត្វណា កើតឡើង ដោយ​ឧបេក្ខាហើយ នឹងបរិនិព្វាន កាលសត្វទាំងនោះច្យុត បុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងផង សោមនស្សិន្ទ្រិយ នឹងមិនកើតឡើងផង។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង បុរិសិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ បណ្តាពួកបុរស ដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ ពួកបុរសណា កើតឡើង ដោយឧបេក្ខាហើយ នឹងបរិនិព្វាន កាលបុរសទាំងនោះ ចាប់បដិសន្ធិ សោមនស្សិន្ទ្រិយ របស់បុរសទាំងនោះ នឹងមិនកើតឡើង ឯបុរិសិន្ទ្រិយ របស់បុរសទាំងនោះ មិនមែនជា​មិនកើតឡើងទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើត​ក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព ពួកសត្វណា កើតឡើង ដោយ​ឧបេក្ខាហើយ នឹងបរិនិព្វាន កាលសត្វទាំងនោះច្យុត សោមនស្សិន្ទ្រិយ របស់សត្វ​ទាំង​នោះ នឹងមិនកើតឡើងផង បុរិសិន្ទ្រិយ មិនកើតឡើងផង។

[១៦០] បុរិសិន្ទ្រិយ របស់សត្វណា មិនកើតឡើង ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងមិន​កើតឡើងឬ។ បុរិសិន្ទ្រិយ របស់ពួកសត្វ មិនមែនជាបុរសទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើង ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹង​មិនកើតឡើងទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែល​កើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព ពួកសត្វណា កើតឡើង ដោយ​សោមនស្សហើយ នឹងបរិនិព្វាន កាលសត្វទាំងនោះច្យុត បុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងផង ឧបេក្ខិន្ទ្រិយ នឹងមិនកើតឡើងផង។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់​សត្វណា នឹងមិនកើតឡើង បុរិសិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ បណ្តាពួកបុរស ដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ ពួកបុរសណា កើតឡើង ដោយសោមនស្ស​ហើយ នឹងបរិនិព្វាន កាលបុរសទាំងនោះ ចាប់បដិសន្ធិ ឧបេក្ខិន្ទ្រិយ របស់បុរសទាំងនោះ នឹងមិនកើតឡើង ឯបុរិសិន្ទ្រិយ របស់បុរសទាំងនោះ មិនមែនជាមិនកើតឡើងទេ បណ្តា​ពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុង​រូបាវចរភព និងអរូបាវចរភព ពួកសត្វណា កើតឡើង ដោយសោមនស្សហើយ នឹង​បរិនិព្វាន កាលសត្វទាំងនោះច្យុត ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង បុរិសិន្ទ្រិយ មិនកើតឡើងផង។

[១៦១] បុរិសិន្ទ្រិយ របស់សត្វណា មិនកើតឡើង សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ បុរិសិន្ទ្រិយ របស់ពួកសត្វមិនមែនជាបុរស​ទាំង​អស់នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើង ឯមនិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ បុរិសិន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភពនោះ ក្នុងរូបាវចរភព និងអរូបាវចរភពនោះ មិនកើត​ឡើងផង មនិន្ទ្រិយ នឹងមិនកើតឡើងផង។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង បុរិសិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ មនិន្ទ្រិយ របស់ពួកបុរស ដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ នឹងមិនកើតឡើង ឯបុរិសិន្ទ្រិយ របស់សត្វ​ទាំងនោះ មិនមែនជាមិនកើតឡើងទេ មនិន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុង​កាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភពនោះ នឹងមិនកើតឡើងផង បុរិសិន្ទ្រិយ មិនកើតឡើងផង។

[១៦២] ជីវិតិន្ទ្រិយ របស់សត្វណា មិនកើតឡើង សោមនស្សិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ ជីវិតិន្ទ្រិយ របស់សត្វទាំងអស់នោះ កាលច្យុត មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជា​នឹងមិនកើតឡើងទេ បច្ឆិមចិត្ត ដែលប្រកបដោយឧបេក្ខា ក្នុងលំដាប់នៃចិត្តណា នឹងកើត​ឡើង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត ជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងផង សោមនស្សិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្តនោះ។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ជីវិតិន្ទ្រិយ របស់សត្វនោះ មិនកើត​ឡើងឬ។ បច្ឆិមចិត្ត ដែលប្រកបដោយឧបេក្ខា ក្នុងលំដាប់នៃចិត្តណា នឹងកើតឡើង ក្នុងឧប្បាទក្ខណៈនៃបច្ឆិមចិត្ត សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ បច្ឆិមចិត្ត ដែលប្រកបដោយឧបេក្ខា ក្នុងលំដាប់នៃចិត្តណា នឹងកើតឡើង ក្នុងភង្គក្ខណៈ​នៃបច្ឆិមចិត្ត សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ជីវិតិន្ទ្រិយ មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្តនោះ។

[១៦៣] ជីវិតិន្ទ្រិយ របស់សត្វណា មិនកើតឡើង ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងមិន​កើតឡើងឬ។ ជីវិតិន្ទ្រិយ របស់ពួកសត្វទាំងអស់នោះ កាលច្យុត មិនកើតឡើង ក្នុង​ភង្គក្ខណៈ​នៃចិត្ត ក្នុងបវត្តិកាល ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹង​មិន​កើតឡើងទេ បច្ឆិមចិត្ត ដែលប្រកបដោយសោមនស្ស ក្នុងលំដាប់នៃចិត្តណា នឹងកើត​ឡើង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត ជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងផង ឧបេក្ខិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្តនោះ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ជីវិតិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ បច្ឆិមចិត្ត ដែលប្រកបដោយសោមនស្ស ក្នុងលំដាប់នៃចិត្តណា នឹងកើតឡើង ក្នុងឧប្បាទក្ខណៈ​នៃបច្ឆិមចិត្ត ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងឧប្បាទក្ខណៈ​នៃចិត្តនោះ ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ បច្ឆិមចិត្ត ដែលប្រកបដោយសោមនស្ស ក្នុងលំដាប់នៃចិត្តណា នឹងកើតឡើង ក្នុងភង្គក្ខណៈ​នៃ​បច្ឆិមចិត្ត ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ជីវិតិន្ទ្រិយ មិនកើត​ឡើងផង ក្នុងភង្គក្ខណៈនៃចិត្តនោះ។

[១៦៤] ជីវិតិន្ទ្រិយ របស់សត្វណា មិនកើតឡើង សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ ជីវិតិន្ទ្រិយ របស់សត្វទាំងអស់នោះ កាលច្យុត មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ឯមនិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងផង មនិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ជីវិតិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ មនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃបច្ឆិមចិត្ត ឯជីវិតិន្ទ្រិយ របស់​សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ មនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើត​ឡើងផង ជីវិតិន្ទ្រិយ មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត។

[១៦៥] សោមនស្សិន្ទ្រិយ របស់សត្វណា មិនកើតឡើង ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ សោមនស្សិន្ទ្រិយ របស់សត្វដែលចូលកាន់និរោធ និងអសញ្ញសត្វ​ទាំង​អស់នោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែល​ប្រាសចាកសោមនស្ស ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ បច្ឆិមចិត្ត ដែលប្រកបដោយសោមនស្ស ក្នុងលំដាប់នៃចិត្តណា របស់ពួកសត្វអ្នក​ព្រមព្រៀង​ដោយបច្ឆិមចិត្ត ដែលប្រកបដោយឧបេក្ខា នឹងកើតឡើង ក្នុងភង្គក្ខណៈ​នៃបច្ឆិមចិត្ត ដែលប្រកបដោយសោមនស្ស សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិន​កើត​ឡើងផង ឧបេក្ខិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្តនោះ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង សោមនស្សិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ បច្ឆិមចិត្ត ដែលប្រកបដោយសោមនស្ស ក្នុងលំដាប់នៃចិត្តណា នឹងកើត​ឡើង ក្នុងឧប្បាទក្ខណៈនៃបច្ឆិមចិត្ត ដែលប្រកបដោយសោមនស្ស ឧបេក្ខិន្ទ្រិយ របស់​សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ បច្ឆិមចិត្ត ដែលប្រកបដោយសោមនស្ស ក្នុងលំដាប់នៃចិត្តណា របស់ពួកសត្វអ្នកព្រមព្រៀងដោយបច្ឆិមចិត្ត ដែលប្រកបដោយ​ឧបេក្ខា នឹងកើតឡើង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត ដែលប្រកបដោយសោមនស្ស ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង សោមនស្សិន្ទ្រិយ មិនកើត​ឡើង​ផង ក្នុងភង្គក្ខណៈនៃចិត្តនោះ។

[១៦៦] សោមនស្សិន្ទ្រិយ របស់សត្វណា មិនកើតឡើង សទ្ធិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ សោមនស្សិន្ទ្រិយ របស់សត្វដែលចូលកាន់និរោធ និងអសញ្ញសត្វ​ទាំង​អស់នោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែល​ប្រាស​ចាក​សោមនស្ស ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ សោមនស្សិន្ទ្រិយ របស់ពួកសត្វអ្នកព្រមព្រៀងដោយបច្ឆិមចិត្ត ដែលប្រកបដោយឧបេក្ខា​នោះ មិនកើតឡើងផង សទ្ធិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត ដែលប្រកបដោយសោមនស្ស។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង សោមនស្សិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ សទ្ធិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃបច្ឆិមចិត្ត ដែលប្រកបដោយសោមនស្ស ឯ​សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ សទ្ធិន្ទ្រិយ របស់ពួក​សត្វអ្នកព្រមព្រៀងដោយបច្ឆិមចិត្ត ដែលប្រកបដោយឧបេក្ខានោះ នឹងមិនកើតឡើងផង សោមនស្សិន្ទ្រិយ មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត ដែលប្រកបដោយ​សោមនស្ស។

[១៦៧] សោមនស្សិន្ទ្រិយ របស់សត្វណា មិនកើតឡើង បញ្ញិន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ សោមនស្សិន្ទ្រិយ របស់សត្វដែលចូលកាន់និរោធ និងអសញ្ញសត្វទាំងអស់នោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃ​ចិត្ត ដែលប្រាសចាកសោមនស្ស ឯមនិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិន​កើតឡើងទេ សោមនស្សិន្ទ្រិយ របស់ពួកសត្វអ្នកព្រមព្រៀងដោយបច្ឆិមចិត្ត ដែលប្រកប​ដោយ​ឧបេក្ខានោះ មិនកើតឡើងផង មនិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងភង្គក្ខណៈ​នៃបច្ឆិមចិត្ត ដែលប្រកបដោយសោមនស្ស។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង សោមនស្សិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ មនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃបច្ឆិមចិត្ត ដែលប្រកបដោយ​សោមនស្ស ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ មនិន្ទ្រិយ របស់ពួកសត្វអ្នកព្រមព្រៀងដោយបច្ឆិមចិត្ត ដែលប្រកបដោយឧបេក្ខានោះ នឹងមិនកើតឡើងផង សោមនស្សិន្ទ្រិយ មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត ដែល​ប្រកបដោយសោមនស្ស។

[១៦៨] ឧបេក្ខិន្ទ្រិយ របស់សត្វណា មិនកើតឡើង សទ្ធិន្ទ្រិយ របស់សត្វនោះ នឹងមិន​កើតឡើងឬ។ ឧបេក្ខិន្ទ្រិយ របស់សត្វដែលចូលកាន់និរោធ និងអសញ្ញសត្វទាំងអស់នោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកឧបេក្ខា ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ឧបេក្ខិន្ទ្រិយ របស់ពួក​សត្វអ្នកព្រមព្រៀងដោយបច្ឆិមចិត្ត ដែលប្រកបដោយសោមនស្សនោះ មិនកើតឡើងផង សទ្ធិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត ដែលប្រកបដោយឧបេក្ខា។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ឧបេក្ខិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ សទ្ធិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងឧប្បាទក្ខណៈ​នៃបច្ឆិមចិត្ត ដែលប្រកបដោយឧបេក្ខា ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិន​កើតឡើងទេ សទិ្ធន្ទ្រិយ របស់សត្វអ្នកព្រមព្រៀងដោយបច្ឆិមចិត្ត ដែលប្រកបដោយ​សោមនស្សនោះ នឹងមិនកើតឡើងផង ឧបេក្ខិន្ទ្រិយ មិនកើតឡើងផង ក្នុងភង្គក្ខណៈ​នៃបច្ឆិមចិត្ត ដែលប្រកបដោយឧបេក្ខា។

[១៦៩] ឧបេក្ខិន្ទ្រិយ របស់សត្វណា មិនកើតឡើង បញ្ញិន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់សត្វ​នោះ នឹងមិនកើតឡើងឬ។ ឧបេក្ខិន្ទ្រិយ របស់សត្វដែលចូលកាន់និរោធ និងអសញ្ញសត្វ​ទាំងអស់នោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែល​ប្រាសចាកឧបេក្ខា ឯមនិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ ឧបេក្ខិន្ទ្រិយ របស់ពួកសត្វអ្នកព្រមព្រៀងដោយបច្ឆិមចិត្ត ដែលប្រកបដោយ​សោមនស្ស​នោះ មិនកើតឡើងផង មនិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត ដែលប្រកបដោយឧបេក្ខា។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ឧបេក្ខិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ មនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិន​កើតឡើង ក្នុងឧប្បាទក្ខណៈនៃបច្ឆិមចិត្ត ដែលប្រកបដោយឧបេក្ខា ឯឧបេក្ខិន្ទ្រិយ របស់​សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ មនិន្ទ្រិយ របស់ពួកសត្វអ្នកព្រមព្រៀង​ដោយ​បច្ឆិមចិត្ត ដែលប្រកបដោយសោមនស្សនោះ នឹងមិនកើតឡើងផង ឧបេក្ខិន្ទ្រិយ មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត ដែលប្រកបដោយឧបេក្ខា។

[១៧០] សទ្ធិន្ទ្រិយ របស់សត្វណា មិនកើតឡើង បញ្ញិន្ទ្រិយ របស់សត្វនោះ នឹងមិនកើត​ឡើងឬ។ សទ្ធិន្ទ្រិយ របស់ពួកសត្វ ដែលចូលកាន់និរោធ និងអសញ្ញសត្វទាំងអស់នោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកសទ្ធា ឯបញ្ញិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ សទ្ធិន្ទ្រិយ របស់​សត្វទាំងនោះ មិនកើតឡើងផង បញ្ញិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងភង្គក្ខណៈ​នៃ​បច្ឆិមចិត្ត។ មួយទៀត បញ្ញិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង សទ្ធិន្ទ្រិយ របស់​សត្វនោះ មិនកើតឡើងឬ។ បញ្ញិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុង​ឧប្បាទក្ខណៈ​នៃបច្ឆិមចិត្ត ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ បញ្ញិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង សទ្ធិន្ទ្រិយ មិនកើតឡើងផង ក្នុង​ភង្គក្ខណៈនៃបច្ឆិមចិត្ត។

[១៧១] សទ្ធិន្ទ្រិយ របស់សត្វណា មិនកើតឡើង មនិន្ទ្រិយ របស់សត្វនោះ នឹងមិនកើត​ឡើងឬ។ សទ្ធិន្ទ្រិយ របស់ពួកសត្វ ដែលចូលកាន់និរោធ និងអសញ្ញសត្វទាំងអស់នោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកសទ្ធា ឯមនិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ សទិ្ធន្ទ្រិយ របស់សត្វ​ទាំងនោះ មិនកើតឡើងផង មនិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង សទ្ធិន្ទ្រិយ របស់សត្វនោះ មិនកើត​ឡើងឬ។ មនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃបច្ឆិមចិត្ត ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ មនិន្ទ្រិយ របស់សត្វ​ទាំងនោះ នឹងមិនកើតឡើងផង សទ្ធិន្ទ្រិយ មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត។

[១៧២] បញ្ញិន្ទ្រិយ របស់សត្វណា មិនកើតឡើង មនិន្ទ្រិយ របស់សត្វនោះ នឹងមិនកើត​ឡើងឬ។ បញ្ញិន្ទ្រិយ របស់ពួកសត្វ ដែលចូលកាន់និរោធ និងអសញ្ញសត្វទាំងអស់នោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកញាណ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ បញ្ញិន្ទ្រិយ របស់សត្វ​ទាំងនោះ មិនកើតឡើងផង មនិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង បញ្ញិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ មនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងឧប្បាទក្ខណៈ​នៃបច្ឆិមចិត្ត ឯបញ្ញិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ មនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង បញ្ញិន្ទ្រិយ មិនកើតឡើងផង ក្នុងភង្គក្ខណៈ​នៃបច្ឆិមចិត្ត។

[១៧៣] ចក្ខុន្ទ្រិយ មិនកើតឡើង ក្នុងទីណា។បេ។

[១៧៤] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា សោតិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងនោះ កាលច្យុត​ចាក​បញ្ចវោការភព កាលចូលទៅកាន់កាមាវចរភព មិនកើតឡើង ក្នុងទីនោះ ឯ​សោតិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ឯចក្ខុន្ទ្រិយ របស់ពួកសត្វដែលបរិនិព្វាន ក្នុងបញ្ចវោការភព ពួកអសញ្ញសត្វ និងពួកអរូបព្រហ្មនោះ មិនកើតឡើងផង សោតិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត សោតិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ សោតិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់​បញ្ចវោការភពនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ សោតិន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុងបញ្ចវោការភព ពួកអសញ្ញសត្វ និងពួកអរូបព្រហ្មនោះ នឹងមិនកើតឡើងផង ចក្ខុន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។

[១៧៥] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ របស់ពួកសត្វអ្នកមិនមានចក្ខុទាំងនោះ កាល​ច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព មិនកើតឡើង ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខុន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព កាលច្យុតចាករូបាវចរភព ពួកអសញ្ញសត្វ និងពួកអរូបព្រហ្មនោះ មិនកើតឡើងផង ឃានិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត ឃានិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់​សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ឃានិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព កាលចូលទៅកាន់រូបាវចរភព នឹងមិនកើតឡើង ក្នុងទី​នោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ឃានិន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព កាលច្យុតចាករូបាវចរភព ពួកអសញ្ញសត្វ និងពួកអរូបព្រហ្មនោះ នឹងមិនកើតឡើងផង ចក្ខុន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។

[១៧៦] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងនោះ កាលច្យុត​ចាក​កាមាវចរភព កាលចូលទៅកាន់កាមាវចរភព មិនកើតឡើង ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ បណ្តាពួកសត្វ ដែល​បរិនិព្វាន ក្នុងកាមាវចរភព កាលច្យុតចាករូបាវចរភព ពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម ពួកបុរសណា សំដែងនូវភពពីរ-បី ដោយបុរិសភាពនុ៎ះឯង ហើយនឹងបរិនិព្វាន កាល​បុរសទាំងនោះច្យុត ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងផង ឥត្ថិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត ឥត្ថិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព កាលចូលទៅកាន់រូបាវចរភព ពួកបុរសណា សំដែងនូវភពពីរ-បី ដោយបុរិសភាពនុ៎ះឯងហើយ នឹងបរិនិព្វាន កាល​បុរសទាំងនោះ ចាប់បដិសន្ធិ ឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់បុរសទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព កាលច្យុតចាករូបាវចរភព ពួកអសញ្ញសត្វ និងពួក​អរូបព្រហ្ម ពួកបុរសណា សំដែងនូវភពពីរ-បី ដោយបុរិសភាពនុ៎ះឯង ហើយនឹងបរិនិព្វាន កាលបុរសទាំងនោះច្យុត ឥត្ថិន្ទ្រិយ របស់បុរសទាំងនោះ នឹងមិនកើតឡើងផង ចក្ខុន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។

[១៧៧] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងនោះ កាលច្យុត​ចាក​កាមាវចរភព កាលចូលទៅកាន់កាមាវចរភព មិនកើតឡើង ក្នុងទីនោះ ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ បណ្តាពួកសត្វ ដែល​បរិនិព្វាន ក្នុងកាមាវចរភព កាលច្យុតចាករូបាវចរភព ពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម ពួកស្ត្រីណា សំដែងនូវភពពីរ-បី ដោយឥត្ថីភាពនុ៎ះឯង ហើយនឹងបរិនិព្វាន កាលស្ត្រី​ទាំងនោះច្យុត ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងផង បុរិសិន្ទ្រិយ នឹងមិន​កើតឡើងផង ក្នុងទីនោះ។ មួយទៀត បុរិសិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព កាលចូលទៅកាន់រូបាវចរភព ពួកស្ត្រីណា សំដែងនូវភពពីរ-បី ដោយឥត្ថីភាពនុ៎ះឯង ហើយនឹងបរិនិព្វាន កាលស្ត្រី​ទាំងនោះ ចាប់បដិសន្ធិ បុរិសិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព កាលច្យុតចាករូបាវចរភព ពួកអសញ្ញសត្វ និងពួក​អរូបព្រហ្ម ពួកស្ត្រីណា សំដែងនូវភពពីរ-បី ដោយឥត្ថីភាពនុ៎ះឯង ហើយនឹងបរិនិព្វាន កាលស្ត្រីទាំងនោះច្យុត បុរិសិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចក្ខុន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។

[១៧៨] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើង ក្នុងទីនោះ ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខុន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភពនោះ មិនកើតឡើង​ផង ជីវិតិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ជីវិតិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភពនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ជីវិតិន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភពនោះ នឹងមិនកើតឡើងផង ចក្ខុន្ទ្រិយ មិនកើតឡើង​ផង ក្នុងទីនោះ។

[១៧៩] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ របស់​សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ របស់សត្វ អ្នកមិនមានចក្ខុទាំងនោះ កាលច្យុតចាកបញ្ចវោការភព កាលចូលទៅកាន់កាមាវចរភព មិនកើតឡើង ក្នុងទីនោះ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងបញ្ចវោការភព ពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម ពួកសត្វណា ជាអ្នកមានចក្ខុ កើតឡើងដោយឧបេក្ខាហើយ នឹងបរិនិព្វាន កាលសត្វទាំង​នោះ​ច្យុត ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងផង សោមនស្សិន្ទ្រិយ នឹងមិន​កើតឡើងផង ក្នុងទីនោះ។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព ពួកសត្វណា ជាអ្នកមានចក្ខុ កើតឡើងដោយឧបេក្ខាហើយ នឹងបរិនិព្វាន កាលសត្វទាំងនោះ ចាប់បដិសន្ធិ សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងបញ្ចវោការភព ពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម ពួកសត្វណា ជាអ្នកមានចក្ខុ កើតឡើងដោយឧបេក្ខា ហើយនឹងបរិនិព្វាន កាលសត្វទាំងនោះច្យុត សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចក្ខុន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។

[១៨០] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងនោះ កាលច្យុត​ចាកបញ្ចវោការភព កាលចូលទៅកាន់កាមាវចរភព និងពួកអរូបព្រហ្ម មិនកើតឡើង ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព និងពួកអសញ្ញសត្វ ពួកសត្វណា ជាអ្នកមានចក្ខុ កើតឡើង ដោយ​សោមនស្ស​ហើយ នឹងបរិនិព្វាន កាលសត្វទាំងនោះច្យុត ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងផង ឧបេក្ខិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព ពួកសត្វណា ជាអ្នកមានចក្ខុ កើតឡើង ដោយសោមនស្ស ហើយនឹងបរិនិព្វាន កាលសត្វទាំងនោះ ចាប់បដិសន្ធិ ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព និងពួកអសញ្ញសត្វ ពួកសត្វណា ជាអ្នកមានចក្ខុ កើតឡើង ដោយ​សោមនស្សហើយ នឹងបរិនិព្វាន កាលសត្វទាំងនោះច្យុត ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចក្ខុន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។

[១៨១] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុទាំងនោះ កាលច្យុត​ចាកបញ្ចវោការភព កាលចូលទៅកាន់កាមាវចរភព និងពួកអរូបព្រហ្ម មិនកើតឡើង ក្នុងទីនោះ ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខុន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វ ដែលកើតក្នុង​បច្ឆិមភព ក្នុងអរូបភព និងពួកអសញ្ញសត្វនោះ មិនកើតឡើងផង សទ្ធិន្ទ្រិយ នឹងមិន​កើតឡើងផង ក្នុងទីនោះ។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ សទ្ធិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភពនោះ កាលចូលទៅកាន់បញ្ចវោការភព នឹងមិនកើតឡើង ក្នុងទី​នោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ សទ្ធិន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព និងពួកអសញ្ញសត្វនោះ នឹងមិនកើតឡើងផង ចក្ខុន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។

[១៨២] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា បញ្ញិន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ របស់សត្វអ្នកមិនមានចក្ខុ​ទាំងនោះ កាលច្យុតចាកបញ្ចវោការភព កាលចូលទៅកាន់កាមាវចរភព និងពួកអរូបព្រហ្ម មិនកើតឡើង ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខុន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព និងពួកអសញ្ញសត្វនោះ មិនកើតឡើងផង មនិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភពនោះ កាលចូលទៅកាន់បញ្ចវោការភព នឹងមិនកើតឡើង ក្នុងទី​នោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ មនិន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព និងពួកអសញ្ញសត្វនោះ នឹងមិនកើតឡើងផង ចក្ខុន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។

[១៨៣] ឃានិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ឃានិន្ទ្រិយ របស់សត្វ អ្នកមិនមានឃានៈទាំងនោះ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព មិនកើតឡើង ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព ពួករូបាវចរសត្វ និងពួកអរូបាវចរសត្វ ពួកបុរសណា សំដែងនូវភពពីរ-បី ដោយបុរិសភាពនុ៎ះឯង ហើយនឹងបរិនិព្វាន កាលសត្វទាំងនោះច្យុត ឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងផង ឥត្ថិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត ឥត្ថិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព ពួកបុរសណា សំដែងនូវភពពីរ-បី ដោយបុរិសភាពនុ៎ះឯង ហើយនឹងបរិនិព្វាន កាលបុរសទាំងនោះ ចាប់បដិសន្ធិ ឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព ពួករូបាវចរសត្វ និងពួក​អរូបាវចរសត្វ ពួកបុរសណា សំដែងនូវភពពីរ-បី ដោយបុរិសភាពនុ៎ះឯង ហើយនឹង​បរិនិព្វាន កាលបុរសទាំងនោះច្យុត ឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ឃានិន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។

[១៨៤] ឃានិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ឃានិន្ទ្រិយ របស់សត្វអ្នកមិនមានឃានៈទាំងនោះ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព មិនកើតឡើង ក្នុងទីនោះ ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ បណ្តាពួក​សត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព ពួករូបាវចរសត្វ និងពួកអរូបាវចរសត្វ ពួកស្ត្រីណា សំដែងនូវភពពីរ-បី ដោយឥត្ថីភាពនុ៎ះឯង ហើយនឹងបរិនិព្វាន កាលស្ត្រីទាំងនោះច្យុត ឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង បុរិសិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត បុរិសិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកសត្វ ដែលកើតក្នុង​បច្ឆិមភព កាលចូលទៅកាន់កាមាវចរភព ពួកស្ត្រីណា សំដែងនូវភពពីរ-បី ដោយឥត្ថីភាព​នុ៎ះឯង ហើយនឹងបរិនិព្វាន កាលស្ត្រីទាំងនោះ ចាប់បដិសន្ធិ បុរិសិន្ទ្រិយ របស់សត្វ​ទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជា​មិនកើតឡើង ក្នុងទីនោះទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព ពួក​រូបាវចរសត្វ និងពួកអរូបាវចរសត្វ ពួកស្ត្រីណា សំដែងនូវភពពីរ-បី ដោយឥត្ថីភាពនុ៎ះឯង ហើយនឹងបរិនិព្វាន កាលស្ត្រីទាំងនោះច្យុត បុរិសិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិន​កើតឡើងផង ឃានិន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។

[១៨៥] ឃានិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ឃានិន្ទ្រិយ របស់សត្វអ្នកមិនមានឃានៈទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ មិនកើតឡើង ក្នុងទីនោះ ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ឃានិន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព មិនកើតឡើងផង ជីវិតិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ជីវិតិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភពនោះ កាលចូលទៅកាន់​កាមាវចរភព នឹងមិនកើតឡើង ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនមែន​ជាមិនកើតឡើង ក្នុងទីនោះទេ ជីវិតិន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភពនោះ នឹងមិនកើត​ឡើងផង ឃានិន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។

[១៨៦] ឃានិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ឃានិន្ទ្រិយ របស់សត្វ អ្នកមិន​មានឃានៈទាំងនោះ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព និងពួក​រូបាវចរសត្វ មិនកើតឡើង ក្នុងទីនោះ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនមែន​ជានឹងមិនកើតឡើង ក្នុងទីនោះទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព ពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម ពួកសត្វណា កើតឡើងដោយឧបេក្ខា ហើយនឹងបរិនិពា្វន កាលសត្វទាំងនោះច្យុត ឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងផង សោមនស្សិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកសត្វ ដែលកើត​ក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព ពួកសត្វណា ជាអ្នកមានឃានៈ កើតឡើង ដោយឧបេក្ខា ហើយនឹងបរិនិព្វាន កាលសត្វទាំងនោះ ចាប់បដិសន្ធិ សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព ពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម ពួកសត្វណា កើតឡើងដោយឧបេក្ខា ហើយនឹងបរិនិព្វាន កាលសត្វទាំងនោះច្យុត សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ឃានិន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។

[១៨៧] ឃានិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ឃានិន្ទ្រិយ របស់សត្វ អ្នកមិនមានឃានៈទាំងនោះ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព ពួករូបាវចរសត្វ និងពួក​អរូបាវចរសត្វ មិនកើតឡើង ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹង​មិនកើតឡើង ក្នុងទីនោះទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព និងពួកអសញ្ញសត្វ ពួកសត្វណា កើតឡើងដោយសោមនស្ស ហើយនឹងបរិនិពា្វន កាលសត្វទាំងនោះច្យុត ឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងផង ឧបេក្ខិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព ពួកសត្វណា ជាអ្នកមានឃានៈ កើតឡើង ដោយ​សោមនស្សហើយ នឹងបរិនិព្វាន កាលសត្វទាំងនោះ ចាប់បដិសន្ធិ ឧបេក្ខិន្ទ្រិយ របស់​សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនមែន​ជាមិនកើតឡើង ក្នុងទីនោះទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួក​សត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព និងពួកអសញ្ញសត្វ ពួក​សត្វណា កើតឡើងដោយសោមនស្ស ហើយនឹងបរិនិព្វាន កាលសត្វទាំងនោះច្យុត ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ឃានិន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។

[១៨៨] ឃានិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ឃានិន្ទ្រិយ របស់សត្វអ្នកមិនមានឃានៈទាំងនោះ កាល​ច្យុតចាកកាមាវចរភព ចូលទៅកាន់កាមាវចរភព ពួករូបាវចរសត្វ និងពួក​អរូបាវចរសត្វ មិនកើតឡើង ក្នុងទីនោះ ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ឃានិន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព និងពួកអសញ្ញសត្វនោះ មិនកើត​ឡើងផង សទ្ធិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ សទ្ធិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់​កាមាវចរភព នឹងមិនកើតឡើង ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនមែន​ជាមិនកើតឡើង ក្នុងទីនោះទេ សទ្ធិន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព និងពួក​អសញ្ញសត្វនោះ នឹងមិនកើតឡើងផង ឃានិន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។

[១៨៩] ឃានិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា បញ្ញិន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ឃានិន្ទ្រិយ របស់សត្វអ្នកមិនមានឃានៈ​ទាំងនោះ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព ពួករូបាវចរសត្វ និងពួកអរូបាវចរសត្វ មិនកើតឡើង ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឃានិន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព និងពួកអសញ្ញសត្វ​នោះ មិនកើតឡើងផង មនិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់សត្វអ្នកមានឃានៈទាំងនោះ ដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ នឹងមិនកើតឡើង ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ មនិន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព និងពួកអសញ្ញសត្វ នឹងមិនកើតឡើងផង ឃានិន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។

[១៩០] ឥត្ថិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ឥត្ថិន្ទ្រិយ របស់សត្វដែលមិនមែនជាស្ត្រីទាំងនោះ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព មិនកើតឡើង ក្នុងទីនោះ ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ បណ្តាពួក​សត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព ពួករូបាវចរសត្វ និងពួកអរូបាវចរសត្វ ពួកស្ត្រីណា សំដែងនូវភពពីរ-បី ដោយឥត្ថីភាពនុ៎ះឯង ហើយនឹងបរិនិព្វាន កាលស្ត្រីទាំងនោះច្យុត ឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងផង បុរិសិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត បុរិសិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកស្ត្រី ដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ ពួកស្ត្រីណា សំដែងនូវភពពីរ-បី ដោយឥត្ថីភាពនុ៎ះឯង ហើយនឹង​បរិនិព្វាន កាលស្ត្រីទាំងនោះ ចាប់បដិសន្ធិ បុរិសិន្ទ្រិយ របស់ស្ត្រីទាំងនោះ នឹងមិនកើត​ឡើង ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព ពួករូបាវចរសត្វ និងពួកអរូបាវចរសត្វ ពួកស្ត្រីណា សំដែងនូវភពពីរ-បី ដោយឥត្ថីភាពនុ៎ះឯង ហើយនឹងបរិនិព្វាន កាលស្ត្រីទាំង​នោះច្យុត បុរិសិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ឥត្ថិន្ទ្រិយ មិនកើត​ឡើងផង ក្នុងទីនោះ។

[១៩១] ឥត្ថិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ឥត្ថិន្ទ្រិយ របស់សត្វមិនមែនជាស្ត្រីទាំងនោះ កាលច្យុត​ចាក​កាមាវចរភព កាលចូលទៅកាន់កាមាវចរភព ពួករូបាវចរសត្វ និងពួកអរូបាវចរសត្វ មិនកើតឡើង ក្នុងទីនោះ ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ឥត្ថិន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព មិនកើតឡើងផង ជីវិតិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ជីវិតិន្ទ្រិយ របស់ស្ត្រីទាំងនោះ ដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ នឹងមិនកើតឡើង ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ជីវិតិន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើត​ក្នុង​បច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភពនោះ នឹងមិនកើតឡើងផង ឥត្ថិន្ទ្រិយ មិនកើត​ឡើងផង ក្នុងទីនោះ ។

[១៩២] ឥត្ថិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ របស់​សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ឥត្ថិន្ទ្រិយ របស់ពួកសត្វ ដែលមិនមែនជា​ស្ត្រីទាំងនោះ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព និងពួករូបាវចរ​សត្វ មិនកើតឡើង ក្នុងទីនោះ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជា​នឹងមិនកើតឡើង ក្នុងទីនោះទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព ពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម ពួកសត្វណា កើតឡើងដោយឧបេក្ខា ហើយនឹងបរិនិព្វាន កាលសត្វទាំងនោះច្យុត ឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងផង សោមនស្សិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកស្ត្រី ដែលកើតក្នុង​បច្ឆិមភព កាលចាប់បដិសន្ធិ ពួកស្ត្រីណា កើតឡើង ដោយឧបេក្ខា ហើយនឹងបរិនិព្វាន កាលស្ត្រីទាំងនោះ ចាប់បដិសន្ធិ សោមនស្សិន្ទ្រិយ របស់ស្ត្រីទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព ពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម ពួកសត្វណា កើតឡើងដោយឧបេក្ខា ហើយនឹងបរិនិពា្វន កាលសត្វទាំងនោះច្យុត សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ឥត្ថិន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។

[១៩៣] ឥត្ថិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ឥត្ថិន្ទ្រិយ របស់ពួកសត្វ ដែលមិនមែនជាស្ត្រីទាំងនោះ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព ពួករូបាវចរសត្វ និងពួក​អរូបាវចរ​សត្វ មិនកើតឡើង ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹង​មិនកើតឡើង ក្នុងទីនោះទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព និងពួកអសញ្ញសត្វ ពួកសត្វណា កើតឡើងដោយសោមនស្ស ហើយនឹងបរិនិព្វាន កាលសត្វទាំងនោះច្យុត ឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងផង ឧបេក្ខិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់​សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកស្ត្រី ដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ ពួកស្ត្រីណា កើតឡើង ដោយសោមនស្សហើយ នឹងបរិនិព្វាន កាល​ស្ត្រីទាំងនោះ ចាប់បដិសន្ធិ ឧបេក្ខិន្ទ្រិយ របស់ស្ត្រីទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព និងពួកអសញ្ញសត្វ ពួកសត្វណា កើតឡើងដោយសោមនស្ស ហើយនឹង​បរិនិពា្វន កាលសត្វទាំងនោះច្យុត ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ឥត្ថិន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។

[១៩៤] ឥត្ថិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ឥត្ថិន្ទ្រិយ របស់សត្វ ដែលមិនមែនជាស្ត្រីទាំងនោះ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព ពួករូបាវចរសត្វ និងពួក​អរូបាវចរ​សត្វ មិនកើតឡើង ក្នុងទីនោះ ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនមែន​ជានឹងមិនកើតឡើង ក្នុងទីនោះទេ ឥត្ថិន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុង​កាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព និងពួកអសញ្ញសត្វនោះ មិនកើតឡើងផង សទ្ធិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់​សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ សទ្ធិន្ទ្រិយ របស់ស្ត្រីទាំងនោះ ដែលកើតក្នុង​បច្ឆិមភព កាលចាប់បដិសន្ធិ នឹងមិនកើតឡើង ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ សទ្ធិន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព និងពួកអសញ្ញសត្វនោះ នឹងមិនកើតឡើងផង ឥត្ថិន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។

[១៩៥] ឥត្ថិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា បញ្ញិន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ឥត្ថិន្ទ្រិយ របស់សត្វមិនមែនជា​ស្ត្រីទាំងនោះ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព ពួករូបាវចរសត្វ និងពួកអរូបាវចរសត្វ មិនកើតឡើង ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ មិនមែន​ជានឹងមិនកើតឡើង ក្នុងទីនោះទេ ឥត្ថិន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុង​កាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព និងពួកអសញ្ញសត្វនោះ មិនកើតឡើងផង មនិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់ស្ត្រីទាំងនោះ ដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ នឹងមិនកើតឡើង ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ មនិន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុង​កាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព និងពួកអសញ្ញសត្វនោះ នឹងមិនកើតឡើងផង ឥត្ថិន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។

[១៩៦] បុរិសិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ បុរិសិន្ទ្រិយ របស់សត្វដែលមិនមែនជាបុរសទាំងនោះ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព ពួករូបាវចរសត្វ និងពួក​អរូបាវចរ​សត្វ មិនកើតឡើង ក្នុងទីនោះ ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនមែន​ជានឹងមិនកើតឡើង ក្នុងទីនោះទេ បុរិសិន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុង​កាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភពនោះ មិនកើតឡើងផង ជីវិតិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ជីវិតិន្ទ្រិយ របស់បុរសទាំងនោះ ដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ នឹងមិនកើតឡើង ក្នុងទីនោះ ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ជីវិតិន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភពនោះ នឹងមិនកើតឡើងផង បុរិសិន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។

[១៩៧] បុរិសិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ របស់​សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ បុរិសិន្ទ្រិយ របស់សត្វដែលមិនមែន​ជាបុរស​ទាំងនោះ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព និងពួករូបាវចរសត្វ​នោះ មិនកើតឡើង ក្នុងទីនោះ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹង​មិនកើតឡើង ក្នុងទីនោះទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព ពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម ពួកបុរសណា កើតឡើងដោយឧបេក្ខា ហើយនឹងបរិនិព្វាន កាលបុរសទាំងនោះ ច្យុត បុរិសិន្ទ្រិយ របស់បុរសទាំងនោះ មិនកើតឡើងផង សោមនស្សិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទី​នោះ។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកបុរស ដែលកើតក្នុង​បច្ឆិមភព កាលចាប់បដិសន្ធិ ពួកបុរសណា កើតឡើង ដោយឧបេក្ខា ហើយនឹងបរិនិព្វាន កាលបុរសទាំងនោះ ចាប់បដិសន្ធិ សោមនស្សិន្ទ្រិយ របស់បុរសទាំងនោះ នឹងមិនកើត​ឡើង ក្នុងទីនោះ ឯបុរិសិន្ទ្រិយ របស់បុរសទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះ​ទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព ពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម ពួកបុរសណា កើតឡើងដោយឧបេក្ខា ហើយនឹងបរិនិព្វាន កាលបុរសទាំងនោះ ច្យុត សោមនស្សិន្ទ្រិយ របស់បុរសទាំងនោះ នឹងមិនកើតឡើងផង បុរិសិន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។

[១៩៨] បុរិសិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ បុរិសិន្ទ្រិយ របស់សត្វដែលមិនមែនជាបុរសទាំងនោះ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព ពួករូបាវចរសត្វ និងពួក​អរូបាវចរ​សត្វ មិនកើតឡើង ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជា​នឹងមិនកើតឡើង ក្នុងទីនោះទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព និងពួកអសញ្ញសត្វ ពួកបុរសណា កើតឡើងដោយសោមនស្ស ហើយនឹងបរិនិព្វាន កាលបុរសទាំងនោះច្យុត បុរិសិន្ទ្រិយ របស់បុរសទាំងនោះ មិនកើតឡើងផង ឧបេក្ខិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកបុរស ដែលកើត​ក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ ពួកបុរសណា កើតឡើងដោយសោមនស្ស ហើយនឹង​បរិនិព្វាន កាលបុរសទាំងនោះ ចាប់បដិសន្ធិ ឧបេក្ខិន្ទ្រិយ របស់បុរសទាំងនោះ នឹងមិន​កើតឡើង ក្នុងទីនោះ ឯបុរិសិន្ទ្រិយ របស់បុរសទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ បណ្តាពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើត​ក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព និងពួកអសញ្ញសត្វ ពួកបុរសណា កើតឡើងដោយសោមនស្ស ហើយនឹងបរិនិព្វាន កាលបុរសទាំងនោះ ច្យុត ឧបេក្ខិន្ទ្រិយ របស់បុរសទាំងនោះ នឹងមិនកើតឡើងផង បុរិសិន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។

[១៩៩] បុរិសិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ បុរិសិន្ទ្រិយ របស់សត្វដែលមិនមែនជាបុរសទាំងនោះ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព ពួករូបាវចរសត្វ និងពួក​អរូបាវចរ​សត្វ មិនកើតឡើង ក្នុងទីនោះ ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនមែន​ជានឹងមិនកើតឡើង ក្នុងទីនោះទេ បុរិសិន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុង​កាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព និងពួកអសញ្ញសត្វនោះ មិនកើតឡើងផង សទ្ធិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ សទ្ធិន្ទ្រិយ របស់ពួកបុរសទាំងនោះ ដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ នឹងមិនកើតឡើង ក្នុងទីនោះ ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ សទ្ធិន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព និងពួកអសញ្ញសត្វនោះ នឹងមិនកើតឡើងផង បុរិសិន្ទ្រិយ មិនកើត​ឡើងផង ក្នុងទីនោះ។

[២០០] បុរិសិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា បញ្ញិន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ បុរិសិន្ទ្រិយ របស់សត្វ ដែលមិនមែនជា​បុរសទាំងនោះ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព ពួករូបាវចរ​សត្វ និងពួកអរូបាវចរសត្វ មិនកើតឡើង ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ បុរិសិន្ទ្រិយ របស់ពួកសត្វ ដែលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងពួកអរូបាវចរភព និងអសញ្ញសត្វនោះ មិនកើតឡើងផង មនិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់បុរសទាំងនោះ ដែលកើត​ក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ នឹងមិនកើតឡើង ក្នុងទីនោះ ឯបុរិសិន្ទ្រិយ របស់​សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ មនិន្ទ្រិយ របស់ពួកសត្វ ដែល​បរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និង​អរូបាវចរភព និងពួកអសញ្ញសត្វនោះ នឹងមិនកើតឡើងផង បុរិសិន្ទ្រិយ មិនកើតឡើងផង ក្នុងទីនោះ។

[២០១] ជីវិតិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វ​នោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ជីវិតិន្ទ្រិយ របស់សត្វទាំងនោះ កាលច្យុតចាក​ចតុវោការភព និងបញ្ចវោការភព មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ក្នុងទីនោះ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ បច្ឆិមចិត្តដែលប្រកបដោយឧបេក្ខា ក្នុងលំដាប់នៃចិត្តណា នឹងកើតឡើង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត ជីវិតិន្ទ្រិយ របស់សត្វទាំងនោះ កាលច្យុតចាកអសញ្ញសត្វ មិនកើតឡើងផង សោមនស្សិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្តនោះ ក្នុងទីនោះ។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ បច្ឆិមចិត្ត ដែលប្រកបដោយ​ឧបេក្ខា ក្នុងលំដាប់នៃចិត្តណា នឹងកើតឡើង ក្នុងឧប្បាទក្ខណៈនៃបច្ឆិមចិត្ត សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ កាលចូលទៅកាន់អសញ្ញសត្វ នឹងមិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ ក្នុងទីនោះ ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជា​មិនកើតឡើង ក្នុងទីនោះទេ បច្ឆិមចិត្ត ដែលប្រកបដោយឧបេក្ខា ក្នុងលំដាប់នៃចិត្តណា នឹងកើតឡើង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ កាលច្យុត​ចាកអសញ្ញសត្វ នឹងមិនកើតឡើងផង ជីវិតិន្ទ្រិយ មិនកើតឡើងផង ក្នុងភង្គក្ខណៈ​នៃចិត្ត​នោះ ក្នុងទីនោះ។

[២០២] ជីវិតិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ជីវិតិន្ទ្រិយ របស់សត្វទាំងនោះ កាលច្យុតចាក​ចតុវោការភព និងបញ្ចវោការភព មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ បច្ឆិមចិត្តដែលប្រកបដោយសោមនស្ស ក្នុងលំដាប់នៃចិត្តណា នឹងកើតឡើង ក្នុង​ភង្គក្ខណៈ​នៃបច្ឆិមចិត្ត ជីវិតិន្ទ្រិយ របស់សត្វទាំងនោះ កាលច្យុតចាកអសញ្ញសត្វ មិនកើតឡើងផង ឧបេក្ខិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្តនោះ ក្នុងទី​នោះ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ បច្ឆិមចិត្ត ដែលប្រកបដោយសោមនស្ស ក្នុងលំដាប់នៃចិត្តណា នឹងកើតឡើង ក្នុងឧប្បាទក្ខណៈនៃបច្ឆិមចិត្ត ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ កាលចូលទៅកាន់អសញ្ញសត្វ នឹងមិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃ​ចិត្តនោះ ក្នុងទីនោះ ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះ​ទេ បច្ឆិមចិត្ត ដែលប្រកបដោយសោមនស្ស ក្នុងលំដាប់នៃចិត្តណា នឹងកើតឡើង ក្នុង​ភង្គក្ខណៈនៃបច្ឆិមចិត្ត ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ កាលច្យុតចាកអសញ្ញសត្វ នឹងមិនកើតឡើងផង ជីវិតិន្ទ្រិយ មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្តនោះ ក្នុងទីនោះ។

[២០៣] ជីវិតិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ជីវិតិន្ទ្រិយ របស់សត្វទាំងនោះ កាលច្យុតចាក​ចតុវោការភព និងបញ្ចវោការភព មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ក្នុងទីនោះ ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ជីវិតិន្ទ្រិយ របស់សត្វទាំងនោះ កាលច្យុតចាកអសញ្ញសត្វ មិនកើតឡើងផង សទ្ធិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត ក្នុងទីនោះ។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ សទ្ធិន្ទ្រិយ របស់សត្វទាំងនោះ កាលចូលទៅកាន់អសញ្ញសត្វ នឹងមិនកើត​ឡើង ក្នុងឧប្បាទក្ខណៈនៃបច្ឆិមចិត្ត ក្នុងទីនោះ ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ សទ្ធិន្ទ្រិយ របស់សត្វទាំងនោះ កាលច្យុតចាក​អសញ្ញសត្វ នឹងមិនកើតឡើងផង ជីវិតិន្ទ្រិយ មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត ក្នុងទីនោះ។

[២០៤] ជីវិតិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា បញ្ញិន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ជីវិតិន្ទ្រិយ របស់សត្វទាំងនោះ កាលច្យុត​ចាកចតុវោការភព និងបញ្ចវោការភព មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ជីវិតិន្ទ្រិយ របស់សត្វទាំងនោះ កាលច្យុតចាកអសញ្ញសត្វ មិនកើតឡើងផង មនិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់សត្វទាំងនោះ កាលចូលទៅកាន់អសញ្ញសត្វ នឹងមិនកើត​ឡើង ក្នុងឧប្បាទក្ខណៈនៃបច្ឆិមចិត្ត ក្នុងទីនោះ ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ មនិន្ទ្រិយ របស់សត្វទាំងនោះ កាលច្យុតចាក​អសញ្ញសត្វ នឹងមិនកើតឡើងផង ជីវិតិន្ទ្រិយ មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត ក្នុងទីនោះ។

[២០៥] សោមនស្សិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ សោមនស្សិន្ទ្រិយ របស់សត្វទាំងអស់​នោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាក​សោមនស្ស ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ បច្ឆិមចិត្ត ដែលប្រកបដោយសោមនស្ស ក្នុងលំដាប់នៃចិត្តណា របស់ពួក​បុគ្គល អ្នកព្រមព្រៀងដោយបច្ឆិមចិត្ត ដែលប្រកបដោយឧបេក្ខា នឹងកើតឡើង ក្នុង​ភង្គក្ខណៈ​នៃបច្ឆិមចិត្ត ដែលប្រកបដោយសោមនស្ស សោមនស្សិន្ទ្រិយ របស់អសញ្ញសត្វ​ទាំងនោះ មិនកើតឡើងផង ឧបេក្ខិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្តនោះ ក្នុងទីនោះ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ បច្ឆិមចិត្ត ដែលប្រកប​ដោយសោមនស្ស ក្នុងលំដាប់នៃចិត្តណា នឹងកើតឡើង ក្នុងឧប្បាទក្ខណៈនៃបច្ឆិមចិត្ត ដែលប្រកបដោយសោមនស្ស ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុង​ឧប្បាទក្ខណៈនៃចិត្តនោះ ក្នុងទីនោះ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនមែន​ជាមិនកើតឡើង ក្នុងទីនោះទេ បច្ឆិមចិត្ត ដែលប្រកបដោយសោមនស្ស ក្នុងលំដាប់​នៃចិត្តណា របស់ពួកបុគ្គល អ្នកព្រមព្រៀងដោយបច្ឆិមចិត្ត ដែលប្រកបដោយឧបេក្ខា នឹងកើតឡើង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត ដែលប្រកបដោយសោមនស្ស ឧបេក្ខិន្ទ្រិយ របស់អសញ្ញសត្វទាំងនោះ នឹងមិនកើតឡើងផង សោមនស្សិន្ទ្រិយ មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្តនោះ ក្នុងទីនោះ។

[២០៦] សោមនស្សិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ សោមនស្សិន្ទ្រិយ របស់សត្វទាំងអស់នោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកសោមនស្ស ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វនោះ មិនមែនជានឹង​មិនកើតឡើង ក្នុងទីនោះទេ សោមនស្សិន្ទ្រិយ របស់អសញ្ញសត្វ អ្នកព្រមព្រៀងដោយ​បច្ឆិមចិត្ត ដែលប្រកបដោយឧបេក្ខាទាំងនោះ មិនកើតឡើងផង មនិន្ទ្រិយ នឹងមិនកើត​ឡើងផង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត ដែលប្រកបដោយសោមនស្ស ក្នុងទីនោះ។ មួយ​ទៀត មនិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិន​កើតឡើង ក្នុងឧប្បាទក្ខណៈនៃបច្ឆិមចិត្ត ដែលប្រកបដោយសោមនស្ស ក្នុងទីនោះ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ មនិន្ទ្រិយ របស់អសញ្ញសត្វ អ្នកព្រមព្រៀងដោយបច្ឆិមចិត្ត ដែលប្រកបដោយឧបេក្ខាទាំងនោះ នឹង​មិនកើតឡើងផង សោមនស្សិន្ទ្រិយ មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត ដែល​ប្រកបដោយសោមនស្ស ក្នុងទីនោះ។

[២០៧] ឧបេក្ខិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ឧបេក្ខិន្ទ្រិយ របស់សត្វទាំងអស់នោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកឧបេក្ខា ក្នុងទីនោះ ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ឯឧបេក្ខិន្ទ្រិយ របស់អសញ្ញសត្វ អ្នកព្រមព្រៀងដោយបច្ឆិមចិត្ត ដែលប្រកបដោយសោមនស្សទាំងនោះ មិនកើតឡើងផង សទ្ធិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្តដែលប្រកប​ដោយឧបេក្ខា ក្នុងទីនោះ។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ សទ្ធិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃបច្ឆិមចិត្ត ដែលប្រកបដោយ​ឧបេក្ខា ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ សទ្ធិន្ទ្រិយ របស់អសញ្ញសត្វ អ្នកព្រមព្រៀងដោយបច្ឆិមចិត្ត ដែលប្រកប​ដោយសោមនស្សទាំងនោះ នឹងមិនកើតឡើងផង ឧបេក្ខិន្ទ្រិយ មិនកើតឡើងផង ក្នុង​ភង្គក្ខណៈនៃបច្ឆិមចិត្ត ដែលប្រកបដោយឧបេក្ខា ក្នុងទីនោះ។

[២០៨] ឧបេក្ខិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា បញ្ញិន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ឧបេក្ខិន្ទ្រិយ របស់សត្វទាំងអស់នោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកឧបេក្ខា ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់អសញ្ញសត្វ អ្នកព្រមព្រៀងដោយបច្ឆិមចិត្ត ដែលប្រកបដោយ​សោមនស្ស​ទាំងនោះ មិនកើតឡើងផង មនិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងភង្គក្ខណៈ​នៃបច្ឆិមចិត្ត ដែលប្រកបដោយឧបេក្ខា ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃបច្ឆិមចិត្ត ដែល​ប្រកប​ដោយឧបេក្ខា ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិន​កើតឡើង ក្នុងទីនោះទេ មនិន្ទ្រិយ របស់អសញ្ញសត្វ អ្នកព្រមព្រៀងដោយបច្ឆិមចិត្ត ដែលប្រកបដោយសោមនស្សទាំងនោះ នឹងមិនកើតឡើងផង ឧបេក្ខិន្ទ្រិយ មិនកើត​ឡើងផង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត ដែលប្រកបដោយឧបេក្ខា ក្នុងទីនោះ។

[២០៩] សទ្ធិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា បញ្ញិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ សទ្ធិន្ទ្រិយ របស់សត្វទាំងអស់នោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកសទ្ធា ក្នុងទីនោះ ឯបញ្ញិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ សទ្ធិន្ទ្រិយ របស់អសញ្ញសត្វទាំងនោះ មិនកើតឡើងផង បញ្ញិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុង​ភង្គក្ខណៈ​នៃបច្ឆិមចិត្ត ក្នុងទីនោះ។ មួយទៀត បញ្ញិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ បញ្ញិន្ទ្រិយ របស់​សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃបច្ឆិមចិត្ត ក្នុងទីនោះ ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ បញ្ញិន្ទ្រិយ របស់​អសញ្ញសត្វទាំងនោះ នឹងមិនកើតឡើងផង សទ្ធិន្ទ្រិយ មិនកើតឡើងផង ក្នុងភង្គក្ខណៈ​នៃ​បច្ឆិមចិត្ត ក្នុងទីនោះ។

[២១០] សទ្ធិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា មនិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ សទ្ធិន្ទ្រិយ របស់សត្វទាំងអស់នោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកសទ្ធា ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ សទ្ធិន្ទ្រិយ របស់អសញ្ញសត្វទាំងនោះ មិនកើតឡើងផង មនិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុង​ភង្គក្ខណៈនៃបច្ឆិមចិត្ត ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់​សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃបច្ឆិមចិត្ត ក្នុងទីនោះ ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ មនិន្ទ្រិយ របស់​អសញ្ញសត្វ​ទាំងនោះ នឹងមិនកើតឡើងផង សទ្ធិន្ទ្រិយ មិនកើតឡើងផង ក្នុង​ភង្គក្ខណៈនៃបច្ឆិមចិត្ត ក្នុងទីនោះ។

[២១១] បញ្ញិន្ទ្រិយ របស់សត្វណា មិនកើតឡើង ក្នុងទីណា មនិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ បញ្ញិន្ទ្រិយ របស់សត្វទាំងអស់នោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកញាណ ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ បញ្ញិន្ទ្រិយ របស់អសញ្ញសត្វទាំងនោះ មិនកើតឡើងផង មនិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុង​ភង្គក្ខណៈ​នៃបច្ឆិមចិត្ត ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា បញ្ញិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់​សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃបច្ឆិមចិត្ត ក្នុងទីនោះ ឯបញ្ញិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ មនិន្ទ្រិយ របស់​អសញ្ញសត្វ​ទាំងនោះ នឹងមិនកើតឡើងផង បញ្ញិន្ទ្រិយ មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត ក្នុងទីនោះ។

[២១២] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើងហើយ សោតិន្ទ្រិយ របស់សត្វនោះ នឹងកើត​ឡើងឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ពួកសត្វណា ចូលទៅកាន់អរូបភព ហើយនឹងបរិនិព្វាន ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ កើតឡើងហើយ ឯសោតិន្ទ្រិយ របស់​សត្វទាំងនោះ នឹងមិនកើតឡើងទេ ចក្ខុន្ទ្រិយ របស់ពួកសត្វ ក្រៅនេះ កើតឡើងហើយផង សោតិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត សោតិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។

[២១៣] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើងហើយ ឃានិន្ទ្រិយ របស់សត្វនោះ នឹងកើត​ឡើងឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភពហើយ នឹងបរិនិព្វាន ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ កើតឡើងហើយ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចក្ខុន្ទ្រិយ របស់ពួកសត្វក្រៅនេះ កើតឡើងហើយផង ឃានិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត ឃានិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។

[២១៤] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើងហើយ ឥត្ថិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង​ឬ។ បណ្តាពួកសត្វ ដែលកើត ក្នុងបច្ឆិមភព ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភព ហើយនឹងបរិនិព្វានក្តី ពួកបុរសណា សំដែងនូវភពពីរ-បី ដោយ​បុរិសភាពនុ៎ះឯង ហើយនឹងបរិនិព្វានក្តី ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ កើតឡើងហើយ ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចក្ខុន្ទ្រិយ របស់ពួកសត្វក្រៅនេះ កើតឡើងហើយផង ឥត្ថិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត ឥត្ថិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។

[២១៥] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើងហើយ បុរិសិន្ទ្រិយ របស់សត្វនោះ នឹងកើត​ឡើងឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភពហើយ នឹងបរិនិព្វានក្តី ពួកស្ត្រីណា សំដែងនូវភពពីរ-បី ដោយឥត្ថីភាព​នុ៎ះឯង ហើយនឹងបរិនិព្វានក្តី ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ កើតឡើងហើយ ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចក្ខុន្ទ្រិយ របស់ពួកសត្វក្រៅនេះ កើត​ឡើង​ហើយផង បុរិសិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត បុរិសិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។

[២១៦] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើងហើយ ជីវិតិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ ចក្ខុន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភពនោះ កើតឡើងហើយ ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចក្ខុន្ទ្រិយ របស់ពួកសត្វក្រៅនេះ កើតឡើងហើយផង ជីវិតិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។

[២១៧] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើងហើយ សោមនស្សិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ពួកសត្វណា កើតឡើង ដោយឧបេក្ខា ហើយនឹងបរិនិព្វាន ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ កើតឡើងហើយ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចក្ខុន្ទ្រិយ របស់ពួក​សត្វក្រៅនេះ កើតឡើងហើយផង សោមនស្សិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើង​ហើយឬ។ អើ។

[២១៨] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើងហើយ ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ពួកសត្វណា កើតឡើង ដោយសោមនស្ស ហើយនឹងបរិនិព្វាន ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ កើតឡើងហើយ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចក្ខុន្ទ្រិយ របស់ពួកសត្វក្រៅនេះ កើតឡើងហើយផង ឧបេក្ខិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់​សត្វណា នឹងកើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។

[២១៩] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើងហើយ សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ ចក្ខុន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភពនោះ កើតឡើងហើយ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចក្ខុន្ទ្រិយ របស់​ពួកសត្វក្រៅនេះ កើតឡើងហើយផង មនិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។

[២២០] ឃានិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ឥត្ថិន្ទ្រិយ របស់សត្វនោះ នឹងកើត​ឡើងឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភពហើយ នឹងបរិនិព្វានក្តី ពួកបុរសណា សំដែងនូវភពពីរ-បី ដោយបុរិសភាព​នុ៎ះឯង ហើយនឹងបរិនិព្វានក្តី ឃានិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើងហើយ ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ឃានិន្ទ្រិយ របស់ពួកសត្វក្រៅនេះ កើត​ឡើងហើយផង ឥត្ថិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត ឥត្ថិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។

[២២១] ឃានិន្ទ្រិយ របស់សត្វណា កើតឡើងហើយ បុរិសិន្ទ្រិយ របស់សត្វនោះ នឹងកើត​ឡើងឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភព ហើយនឹងបរិនិព្វានក្តី ពួកស្ត្រីណា សំដែងនូវភពពីរ-បី ដោយឥត្ថីភាព​នុ៎ះឯង ហើយនឹងបរិនិព្វានក្តី ឃានិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើងហើយ ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ឃានិន្ទ្រិយ របស់ពួកសត្វក្រៅនេះ កើតឡើងហើយផង បុរិសិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត បុរិសិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។

[២២២] ឃានិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ជីវិតិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ ឃានិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភពនោះ កើតឡើងហើយ ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ឃានិន្ទ្រិយ របស់ពួកសត្វក្រៅនេះ កើតឡើងហើយផង ជីវិតិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។

[២២៣] ឃានិន្ទ្រិយ របស់សត្វណា កើតឡើងហើយ សោមនស្សិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ពួកសត្វណា កើតឡើងដោយ​ឧបេក្ខា ហើយនឹងបរិនិព្វាន ឃានិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើងហើយ ឯ​សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ឃានិន្ទ្រិយ របស់ពួកសត្វ​ក្រៅនេះ កើតឡើងហើយផង សោមនស្សិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើង​ហើយឬ។ អើ។

[២២៤] ឃានិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងកើត​ឡើងឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ពួកសត្វណា កើតឡើងដោយ​សោមនស្ស ហើយនឹងបរិនិព្វាន ឃានិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើងហើយ ឯ​ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ឃានិន្ទ្រិយ របស់ពួកសត្វក្រៅនេះ កើតឡើងហើយផង ឧបេក្ខិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់​សត្វណា នឹងកើតឡើង ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។

[២២៥] ឃានិន្ទ្រិយ របស់សត្វណា កើតឡើងហើយ សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ ឃានិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភពនោះ កើតឡើងហើយ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ឃានិន្ទ្រិយ របស់​ពួកសត្វក្រៅនេះ កើតឡើងហើយផង មនិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។

[២២៦] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើងហើយ បុរិសិន្ទ្រិយ របស់សត្វនោះ នឹងកើត​ឡើងឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ពួកសត្វណា ចូលទៅកាន់រូបាវចរភព និងអរូបាវចរភព ហើយនឹងបរិនិព្វានក្តី ពួកស្ត្រីណា សំដែងនូវភពពីរ-បី ដោយឥត្ថីភាព​នុ៎ះឯង ហើយនឹងបរិនិព្វានក្តី ឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើងហើយ ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ឥត្ថិន្ទ្រិយ របស់ពួកសត្វក្រៅនេះ កើត​ឡើងហើយផង បុរិសិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត បុរិសិន្ទ្រិយ របស់សត្វណា នឹង​កើតឡើង ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។

[២២៧] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ជីវិតិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ ឥត្ថិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភពនោះ កើតឡើងហើយ ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ឥត្ថិន្ទ្រិយ របស់ពួកសត្វក្រៅនេះ កើតឡើងហើយផង ជីវិតិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។

[២២៨] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើងហើយ សោមនស្សិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ពួកសត្វណា កើតឡើងដោយ​ឧបេក្ខា ហើយនឹងបរិនិព្វាន ឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើងហើយ ឯ​សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ឥត្ថិន្ទ្រិយ របស់ពួកសត្វក្រៅ​នេះ កើតឡើងហើយផង សោមនស្សិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើង​ហើយឬ។ អើ។

[២២៩] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងកើត​ឡើងឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ពួកសត្វណា កើតឡើង ដោយ​សោមនស្ស ហើយនឹងបរិនិព្វាន ឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើងហើយ ឯ​ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ឥត្ថិន្ទ្រិយ របស់ពួកសត្វក្រៅនេះ កើតឡើងហើយផង ឧបេក្ខិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់​សត្វណា នឹងកើតឡើង ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។

[២៣០] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើងហើយ សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ ឥត្ថិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភពនោះ កើតឡើងហើយ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ឥត្ថិន្ទ្រិយ របស់​ពួកសត្វក្រៅនេះ កើតឡើងហើយផង មនិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។

[២៣១] បុរិសិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ជីវិតិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បុរិសិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភពនោះ កើតឡើងហើយ ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ បុរិសិន្ទ្រិយ របស់ពួកសត្វក្រៅនេះ កើតឡើងហើយផង ជីវិតិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា នឹងកើតឡើង បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។

[២៣២] បុរិសិន្ទ្រិយ របស់សត្វណា កើតឡើងហើយ សោមនស្សិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ពួកសត្វណា កើតឡើង ដោយឧបេក្ខា ហើយនឹងបរិនិព្វាន បុរិសិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើងហើយ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ បុរិសិន្ទ្រិយ របស់ពួក​សត្វក្រៅនេះ កើតឡើងហើយផង សោមនស្សិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា នឹងកើតឡើង បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើង​ហើយឬ។ អើ។

[២៣៣] បុរិសិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បណ្តាពួកបុរស ដែលកើតក្នុងបច្ឆិមភព ពួកសត្វណា កើតឡើង ដោយសោមនស្ស ហើយនឹងបរិនិព្វាន បុរិសិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើងហើយ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ បុរិសិន្ទ្រិយ របស់ពួកសត្វក្រៅនេះ កើតឡើងហើយផង ឧបេក្ខិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់​សត្វណា នឹងកើតឡើង បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។

[២៣៤] បុរិសិន្ទ្រិយ របស់សត្វណា កើតឡើងហើយ សទ្ធិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បុរិសិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភពនោះ កើតឡើងហើយ ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ បុរិសិន្ទ្រិយ របស់ពួកសត្វក្រៅនេះ កើតឡើងហើយផង សទ្ធិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា នឹងកើតឡើង បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។

[២៣៥] បុរិសិន្ទ្រិយ របស់សត្វណា កើតឡើងហើយ បញ្ញិន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់​សត្វនោះ នឹងកើតឡើងឬ។ បុរិសិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភពនោះ កើត​ឡើងហើយ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ បុរិសិន្ទ្រិយ របស់​ពួកសត្វក្រៅនេះ កើតឡើងហើយផង មនិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។

[២៣៦] ជីវិតិន្ទ្រិយ របស់សត្វណា កើតឡើងហើយ សោមនស្សិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បច្ឆិមចិត្ត ដែលប្រកបដោយឧបេក្ខា របស់ពួកសត្វ អ្នកព្រមព្រៀងដោយ​បច្ឆិមចិត្ត ក្នុងលំដាប់នៃចិត្តណា ជីវិតិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងលំដាប់នៃចិត្តនោះ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ជីវិតិន្ទ្រិយ របស់ពួកសត្វក្រៅនេះ កើតឡើងហើយផង សោមនស្សិន្ទ្រិយ នឹងកើតឡើង​ផង។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ជីវិតិន្ទ្រិយ របស់​សត្វ​នោះ កើតឡើងហើយឬ។ អើ។

[២៣៧] ជីវិតិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងកើត​ឡើងឬ។ បច្ឆិមចិត្ត ដែលប្រកបដោយសោមនស្ស របស់ពួកសត្វ អ្នកព្រមព្រៀងដោយ​បច្ឆិមចិត្ត នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ជីវិតិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង​ហើយ ក្នុងលំដាប់នៃចិត្តនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ជីវិតិន្ទ្រិយ របស់ពួកសត្វក្រៅនេះ កើតឡើងហើយផង ឧបេក្ខិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ជីវិតិន្ទ្រិយ របស់សត្វនោះ កើតឡើង​ហើយឬ។ អើ។

[២៣៨] ជីវិតិន្ទ្រិយ របស់សត្វណា កើតឡើងហើយ សទ្ធិន្ទ្រិយ របស់សត្វនោះ នឹងកើត​ឡើងឬ។ ជីវិតិន្ទ្រិយ របស់ពួកសត្វ អ្នកព្រមព្រៀងដោយបច្ឆិមចិត្តនោះ កើតឡើងហើយ ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ជីវិតិន្ទ្រិយ របស់ពួកសត្វក្រៅនេះ កើតឡើងហើយផង សទ្ធិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ជីវិតិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។

[២៣៩] ជីវិតិន្ទ្រិយ របស់សត្វណា កើតឡើងហើយ បញ្ញិន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់សត្វ​នោះ នឹងកើតឡើងឬ។ ជីវិតិន្ទ្រិយ របស់ពួកសត្វ អ្នកព្រមព្រៀងដោយ​បច្ឆិមចិត្តនោះ កើតឡើងហើយ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ជីវិតិន្ទ្រិយ របស់​ពួកសត្វក្រៅនេះ កើតឡើងហើយផង មនិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ជីវិតិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។

[២៤០] សោមនស្សិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ បច្ឆិមចិត្ត ដែលប្រកបដោយសោមនស្ស របស់ពួកសត្វ អ្នកព្រមព្រៀង​ដោយបច្ឆិមចិត្ត នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា សោមនស្សិន្ទ្រិយ របស់សត្វទាំង​នោះ កើតឡើងហើយ (ក្នុងលំដាប់នៃចិត្តនោះ) ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ សោមនស្សិន្ទ្រិយ របស់ពួកសត្វក្រៅនេះ កើតឡើងហើយផង ឧបេក្ខិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងកើតឡើង សោមនស្សិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។

[២៤១] សោមនស្សិន្ទ្រិយ របស់សត្វណា កើតឡើងហើយ សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ សោមនស្សិន្ទ្រិយ របស់ពួកសត្វ អ្នក​ព្រមព្រៀង​ដោយបច្ឆិមចិត្តនោះ កើតឡើងហើយ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិន​កើតឡើងទេ សោមនស្សិន្ទ្រិយ របស់ពួកសត្វក្រៅនេះ កើតឡើងហើយផង មនិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង សោមនស្សិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។

[២៤២] ឧបេក្ខិន្ទ្រិយ របស់សត្វណា កើតឡើងហើយ សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើងឬ។ ឧបេក្ខិន្ទ្រិយ របស់ពួកសត្វ អ្នកព្រមព្រៀង​ដោយបច្ឆិមចិត្តនោះ កើតឡើងហើយ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង​ទេ ឧបេក្ខិន្ទ្រិយ របស់ពួកសត្វក្រៅនេះ កើតឡើងហើយផង មនិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ឧបេក្ខិន្ទ្រិយ របស់សត្វនោះ កើតឡើង​ហើយឬ។ អើ។

[២៤៣] សទ្ធិន្ទ្រិយ របស់សត្វណា កើតឡើងហើយ បញ្ញិន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់សត្វ​នោះ នឹងកើតឡើងឬ។ សទ្ធិន្ទ្រិយ របស់ពួកសត្វ អ្នកព្រមព្រៀងដោយបច្ឆិមចិត្តនោះ កើតឡើងហើយ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ សទ្ធិន្ទ្រិយ របស់​ពួកសត្វក្រៅនេះ កើតឡើងហើយផង មនិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង សទ្ធិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។

[២៤៤] បញ្ញិន្ទ្រិយ របស់សត្វណា កើតឡើងហើយ មនិន្ទ្រិយ របស់សត្វនោះ នឹងកើត​ឡើងឬ។ បញ្ញិន្ទ្រិយ របស់ពួកសត្វ អ្នកព្រមព្រៀងដោយបច្ឆិមចិត្តនោះ កើតឡើងហើយ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ បញ្ញិន្ទ្រិយ របស់ពួកសត្វក្រៅនេះ កើតឡើងហើយផង មនិន្ទ្រិយ នឹងកើតឡើងផង។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង បញ្ញិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយឬ។ អើ។

[២៤៥] ចក្ខុន្ទ្រិយ កើតឡើងហើយ ក្នុងទីណា។បេ។

[២៤៦] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា សោតិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភពនោះ កើតឡើងហើយ ក្នុងបញ្ចវោការភព ឯសោតិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខុន្ទ្រិយ របស់បញ្ចវោការសត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង សោតិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត សោតិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។

[២៤៧] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុង​កាមាវចរភព និងពួករូបាវចរសត្វនោះ កើតឡើងហើយ ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខុន្ទ្រិយ របស់កាមាវចរសត្វ​ទាំងនោះ ក្រៅនេះ កើតឡើងហើយផង ឃានិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត ឃានិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។

[២៤៨] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភព និងពួករូបាវចរសត្វ ពួកបុរសណា សំដែងនូវភពពីរ-បី ដោយបុរិសភាពនុ៎ះឯង ហើយនឹង​បរិនិព្វាន ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខុន្ទ្រិយ របស់កាមាវចរសត្វ​ទាំងនោះ ក្រៅនេះ កើតឡើងហើយផង ឥត្ថិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត ឥត្ថិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។

[២៤៩] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភព និងពួករូបាវចរសត្វ ពួកស្ត្រីណា សំដែងនូវភពពីរ-បី ដោយឥត្ថីភាពនុ៎ះឯង ហើយនឹង​បរិនិព្វាន ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ ឯបុរិសិន្ទ្រិយ របស់សត្វ​ទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខុន្ទ្រិយ របស់កាមាវចរសត្វ​ទាំងនោះ ក្រៅនេះ កើតឡើងហើយផង បុរិសិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត បុរិសិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។

[២៥០] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភពនោះ កើតឡើងហើយ ក្នុងទីនោះ ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខុន្ទ្រិយ របស់បញ្ចវោការសត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង ជីវិតិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ជីវិតិន្ទ្រិយ របស់ពួកអសញ្ញសត្វ និងពួកអរូបព្រហ្មនោះ នឹងកើតឡើង ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ជីវិតិន្ទ្រិយ របស់បញ្ចវោការសត្វទាំងនោះ នឹងកើតឡើងផង ចក្ខុន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។

[២៥១] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព ពួកសត្វណា ជាអ្នកមានចក្ខុ កើតឡើង ដោយឧបេក្ខា ហើយនឹង​បរិនិព្វាន ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខុន្ទ្រិយ របស់បញ្ចវោការសត្វ​ទាំងនោះ ក្រៅនេះ កើតឡើងហើយផង សោមនស្សិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់​សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។

[២៥២] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព ពួកសត្វណា ជាអ្នកមានចក្ខុ កើតឡើង ដោយសោមនស្ស ហើយនឹងបរិនិព្វាន ចក្ខុន្ទ្រិយ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខុន្ទ្រិយ របស់បញ្ចវោការសត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង ឧបេក្ខិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ឧបេក្ខិន្ទ្រិយ របស់ពួកអរូបព្រហ្មនោះ នឹងកើតឡើង ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់ពួក​បញ្ចវោការសត្វ​នោះ នឹងកើតឡើងផង ចក្ខុន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។

[២៥៣] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា សទ្ធិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភពនោះ កើតឡើងហើយ ក្នុងទីនោះ ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខុន្ទ្រិយ របស់ពួកបញ្ចវោការសត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង សទ្ធិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ សទ្ធិន្ទ្រិយ របស់ពួកអរូបព្រហ្មនោះ នឹងកើតឡើង ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ សទ្ធិន្ទ្រិយ របស់ពួក​បញ្ចវោការសត្វនោះ នឹងកើតឡើងផង ចក្ខុន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។

[២៥៤] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា បញ្ញិន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុង​បច្ឆិមភព ក្នុងបញ្ចវោការភពនោះ កើតឡើងហើយ ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វ​ទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខុន្ទ្រិយ របស់ពួកបញ្ចវោការសត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង មនិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់ពួកអរូបព្រហ្មនោះ នឹងកើតឡើង ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ មនិន្ទ្រិយ របស់ពួកបញ្ចវោការសត្វនោះ នឹងកើតឡើងផង ចក្ខុន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។

[២៥៥] ឃានិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភព ពួកបុរសណា សំដែងនូវភពពីរ-បី ដោយបុរិសភាពនុ៎ះឯង ហើយនឹងបរិនិព្វាន ឃានិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឃានិន្ទ្រិយ របស់កាមាវចរសត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង ឥត្ថិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត ឥត្ថិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។

[២៥៦] ឃានិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភព ពួកស្ត្រីណា សំដែងនូវភពពីរ-បី ដោយឥត្ថីភាពនុ៎ះឯង ហើយនឹងបរិនិព្វាន ឃានិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឃានិន្ទ្រិយ របស់កាមាវចរសត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង បុរិសិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត បុរិសិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។

[២៥៧] ឃានិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ឃានិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភពនោះ កើតឡើងហើយ ក្នុងទីនោះ ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឃានិន្ទ្រិយ របស់កាមាវចរសត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង ជីវិតិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ជីវិតិន្ទ្រិយ របស់ពួករូបាវចរសត្វ និងពួកអរូបាវចរសត្វនោះ នឹងកើតឡើង ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ជីវិតិន្ទ្រិយ របស់កាមាវចរសត្វទាំងនោះ នឹងកើតឡើងផង ឃានិន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។

[២៥៨] ឃានិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភព ពួកសត្វណា ជាអ្នកមានឃានៈ កើតឡើង ដោយឧបេក្ខា ហើយនឹង​បរិនិព្វាន ឃានិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឃានិន្ទ្រិយ របស់កាមាវចរសត្វ​ទាំងនោះ ក្រៅនេះ កើតឡើងហើយផង សោមនស្សិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ សោមនស្សិន្ទ្រិយ របស់ពួករូបាវចរសត្វ​នោះ នឹងកើតឡើង ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ សោមនស្សិន្ទ្រិយ របស់កាមាវចរសត្វទាំងនោះ នឹងកើតឡើងផង ឃានិន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។

[២៥៩] ឃានិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភព ពួកសត្វណា ជាអ្នកមានឃានៈ កើតឡើង ដោយសោមនស្ស ហើយនឹង​បរិនិព្វាន ឃានិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឃានិន្ទ្រិយ របស់កាមាវចរសត្វ​ទាំងនោះ ក្រៅនេះ កើតឡើងហើយផង ឧបេក្ខិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឃានិន្ទ្រិយ របស់​សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ឧបេក្ខិន្ទ្រិយ របស់ពួករូបាវចរសត្វ និងពួក​អរូបាវចរសត្វនោះ នឹងកើតឡើង ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់ពួកកាមាវចរសត្វនោះ នឹងកើតឡើង​ផង ឃានិន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។

[២៦០] ឃានិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា សទ្ធិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ឃានិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុង​កាមាវចរភពនោះ កើតឡើងហើយ ក្នុងទីនោះ ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិន​កើតឡើង ក្នុងទីនោះទេ ឃានិន្ទ្រិយ របស់កាមាវចរសត្វទាំងនោះ ក្រៅនេះ កើតឡើង​ហើយផង សទ្ធិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ សទ្ធិន្ទ្រិយ របស់ពួករូបាវចរសត្វ និងពួកអរូបាវចរសត្វនោះ នឹងកើតឡើង ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ សទ្ធិន្ទ្រិយ របស់ពួក​កាមាវចរសត្វនោះ នឹងកើតឡើងផង ឃានិន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។

[២៦១] ឃានិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា បញ្ញិន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ឃានិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុង​បច្ឆិមភព ក្នុងកាមាវចរភពនោះ កើតឡើងហើយ ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វ​ទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឃានិន្ទ្រិយ របស់កាមាវចរសត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង មនិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើង​ហើយ ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់ពួករូបាវចរសត្វ និងពួកអរូបាវចរសត្វនោះ នឹងកើត​ឡើង ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ មនិន្ទ្រិយ របស់ពួកកាមាវចរសត្វនោះ នឹងកើតឡើងផង ឃានិន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។

[២៦២] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភព ពួកស្ត្រីណា សំដែងនូវភពពីរ-បី ដោយឥត្ថីភាពនុ៎ះឯង ហើយនឹងបរិនិព្វាន ឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិន​កើតឡើង ក្នុងទីនោះទេ ឥត្ថិន្ទ្រិយ របស់កាមាវចរសត្វទាំងនោះ ក្រៅនេះ កើតឡើងហើយ​ផង បុរិសិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត បុរិសិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។

[២៦៣] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ឥត្ថិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភពនោះ កើតឡើងហើយ ក្នុងទីនោះ ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឥត្ថិន្ទ្រិយ របស់កាមាវចរសត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង ជីវិតិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ជីវិតិន្ទ្រិយ របស់ពួករូបាវចរសត្វ និងពួកអរូបាវចរសត្វនោះ នឹងកើតឡើង ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ជីវិតិន្ទ្រិយ របស់ពួកកាមាវចរសត្វនោះ នឹងកើតឡើងផង ឥត្ថិន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។

[២៦៤] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភព ពួកសត្វណា កើតឡើង ដោយឧបេក្ខា ហើយនឹងបរិនិព្វាន ឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឥត្ថិន្ទ្រិយ របស់កាមាវចរសត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង សោមនស្សិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះឬ។ សោមនស្សិន្ទ្រិយ របស់ពួករូបាវចរសត្វនោះ នឹងកើត​ឡើង ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ សោមនស្សិន្ទ្រិយ របស់កាមាវចរសត្វនោះ នឹងកើតឡើងផង ឥត្ថិន្ទ្រិយ កើតឡើង​ហើយផង ក្នុងទីនោះ។

[២៦៥] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភព ពួកសត្វណា កើតឡើង ដោយសោមនស្ស ហើយនឹងបរិនិព្វាន ឥត្ថិន្ទ្រិយ របស់សត្វ​ទាំងនោះ កើតឡើងហើយ ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើត​ឡើង ក្នុងទីនោះទេ ឥត្ថិន្ទ្រិយ របស់កាមាវចរសត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង ឧបេក្ខិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ឧបេក្ខិន្ទ្រិយ របស់ពួករូបាវចរសត្វ និងពួកអរូបាវចរសត្វនោះ នឹងកើតឡើង ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់ពួក​កាមាវចរសត្វនោះ នឹងកើតឡើងផង ឥត្ថិន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។

[២៦៦] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា សទ្ធិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ឥត្ថិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុង​កាមាវចរភព​នោះ កើតឡើងហើយ ក្នុងទីនោះ ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិន​កើតឡើង ក្នុងទីនោះទេ ឥត្ថិន្ទ្រិយ របស់កាមាវចរសត្វទាំងនោះ ក្រៅនេះ កើតឡើង​ហើយផង សទ្ធិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ សទ្ធិន្ទ្រិយ របស់ពួករូបាវចរសត្វ និងពួកអរូបាវចរសត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ សទ្ធិន្ទ្រិយ របស់​ពួកកាមាវចរសត្វនោះ នឹងកើតឡើងផង ឥត្ថិន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។

[២៦៧] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា បញ្ញិន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ឥត្ថិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុង​បច្ឆិមភព ក្នុងកាមាវចរភពនោះ កើតឡើងហើយ ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វទាំង​នោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឥត្ថិន្ទ្រិយ របស់កាមាវចរសត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង មនិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់ពួករូបាវចរសត្វ និងពួកអរូបាវចរសត្វនោះ នឹងកើតឡើង ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ មនិន្ទ្រិយ របស់ពួកកាមាវចរសត្វនោះ នឹងកើតឡើងផង ឥត្ថិន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។

[២៦៨] បុរិសិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បុរិសិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភពនោះ កើតឡើងហើយ ក្នុងទីនោះ ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ បុរិសិន្ទ្រិយ របស់កាមាវចរសត្វទាំងនោះ ក្រៅនេះ កើត​ឡើង​ហើយផង ជីវិតិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត ជីវិតិន្ទ្រិយ របស់​សត្វណា នឹងកើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទី​នោះ​ឬ។ ជីវិតិន្ទ្រិយ របស់ពួករូបាវចរសត្វ និងពួកអរូបាវចរសត្វនោះ នឹងកើតឡើង ក្នុងទីនោះ ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ជីវិតិន្ទ្រិយ របស់​ពួកកាមាវចរសត្វនោះ នឹងកើតឡើងផង បុរិសិន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។

[២៦៩] បុរិសិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភព ពួកបុរសណា កើតឡើង ដោយឧបេក្ខា ហើយនឹងបរិនិព្វាន បុរិសិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ បុរិសិន្ទ្រិយ របស់កាមាវចរសត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង សោមនស្សិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ សោមនស្សិន្ទ្រិយ របស់ពួករូបាវចរសត្វនោះ នឹងកើត​ឡើង ក្នុងទីនោះ ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ សោមនស្សិន្ទ្រិយ របស់ពួកកាមាវចរសត្វនោះ នឹងកើតឡើងផង បុរិសិន្ទ្រិយ កើតឡើង​ហើយផង ក្នុងទីនោះ។

[២៧០] បុរិសិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វ​នោះ នឹងកើតឡើង ក្នុងទីនោះឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុង​កាមាវចរភព ពួកបុរសណា កើតឡើងដោយសោមនស្ស ហើយនឹងបរិនិព្វាន បុរិសិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ បុរិសិន្ទ្រិយ របស់កាមាវចរសត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង ឧបេក្ខិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ឧបេក្ខិន្ទ្រិយ របស់ពួករូបាវចរសត្វ និងពួកអរូបាវចរសត្វនោះ នឹងកើតឡើង ក្នុងទីនោះ ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់ពួកកាមាវចរសត្វនោះ នឹងកើតឡើងផង បុរិសិន្ទ្រិយ កើតឡើងហើយ​ផង ក្នុងទីនោះ។

[២៧១] បុរិសិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា សទ្ធិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បុរិសិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភពនោះ កើតឡើងហើយ ក្នុងទីនោះ ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ បុរិសិន្ទ្រិយ របស់កាមាវចរសត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង សទ្ធិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ សទ្ធិន្ទ្រិយ របស់ពួករូបាវចរសត្វ និងពួកអរូបាវចរសត្វនោះ នឹងកើតឡើង ក្នុងទីនោះ ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ សទ្ធិន្ទ្រិយ របស់ពួកកាមាវចរសត្វនោះ នឹងកើតឡើងផង បុរិសិន្ទ្រិយ កើតឡើងហើយផង ក្នុងទី​នោះ។

[២៧២] បុរិសិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា បញ្ញិន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បុរិសិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុង​បច្ឆិមភព ក្នុងកាមាវចរភពនោះ កើតឡើងហើយ ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វទាំង​នោះ នឹងមិនកើតឡើង ក្នុងទីនោះទេ បុរិសិន្ទ្រិយ របស់កាមាវចរសត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង មនិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ នឹងកើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់ពួករូបាវចរសត្វ និងពួកអរូបាវចរសត្វនោះ នឹងកើតឡើង ក្នុងទីនោះ ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ មនិន្ទ្រិយ របស់ពួក​កាមាវចរសត្វនោះ នឹងកើតឡើងផង បុរិសិន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។

[២៧៣] ជីវិតិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បច្ឆិមចិត្ត ដែលប្រកបដោយឧបេក្ខា របស់ពួកសត្វ អ្នកព្រមព្រៀងដោយបច្ឆិមចិត្ត នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ជីវិតិន្ទ្រិយ របស់ពួកអសញ្ញសត្វនោះ កើតឡើងហើយ ក្នុងលំដាប់នៃចិត្តនោះ ឯ​សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ជីវិតិន្ទ្រិយ របស់ពួកចតុវោការសត្វ និងបញ្ចវោការសត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង សោមនស្សិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ សោមនស្សិន្ទ្រិយ របស់សុទ្ធាវាសសត្វនោះ កាលចាប់បដិសន្ធិ នឹងកើត​ឡើង ក្នុងទីនោះ ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ សោមនស្សិន្ទ្រិយ របស់ពួកចតុវោការសត្វ និងបញ្ចវោការសត្វទាំងនោះ ក្រៅនេះ នឹងកើត​ឡើងផង ជីវិតិន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។

[២៧៤] ជីវិតិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បច្ឆិមចិត្ត ដែលប្រកបដោយសោមនស្ស របស់ពួកសត្វ អ្នកព្រមព្រៀងដោយបច្ឆិមចិត្ត នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ជីវិតិន្ទ្រិយ របស់ពួក​អសញ្ញសត្វនោះ កើតឡើងហើយ ក្នុងលំដាប់នៃចិត្តនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំង​នោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ជីវិតិន្ទ្រិយ របស់ពួកចតុវោការសត្វ និង​បញ្ចវោការសត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង ឧបេក្ខិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ឧបេក្ខិន្ទ្រិយ របស់ពួកសុទ្ធាវាសសត្វនោះ កាលចាប់បដិសន្ធិ នឹងកើតឡើង ក្នុងទីនោះ ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនកើត​ឡើងហើយ ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់ពួកចតុវោការសត្វ និងបញ្ចវោការសត្វ​ទាំងនោះ ក្រៅនេះ នឹងកើតឡើងផង ជីវិតិន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។

[២៧៥] ជីវិតិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា សទ្ធិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ជីវិតិន្ទ្រិយ របស់ពួកអសញ្ញសត្វ អ្នកព្រមព្រៀងដោយ​បច្ឆិមចិត្តនោះ កើតឡើងហើយ ក្នុងទីនោះ ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិន​កើតឡើង ក្នុងទីនោះទេ ជីវិតិន្ទ្រិយ របស់ពួកចតុវោការសត្វ និងបញ្ចវោការសត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង សទ្ធិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ កើតឡើង​ហើយ ក្នុងទីនោះឬ។ សទ្ធិន្ទ្រិយ របស់ពួកសុទ្ធាវាសសត្វ កាលចាប់បដិសន្ធិនោះ នឹងកើត​ឡើង ក្នុងទីនោះ ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ សទ្ធិន្ទ្រិយ របស់ពួកចតុវោការសត្វ និងបញ្ចវោការសត្វទាំងនោះ ក្រៅនេះ នឹងកើតឡើង​ផង ជីវិតិន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។

[២៧៦] ជីវិតិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា បញ្ញិន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ជីវិតិន្ទ្រិយ របស់ពួកអសញ្ញសត្វ អ្នកព្រមព្រៀង​ដោយបច្ឆិមចិត្តនោះ កើតឡើងហើយ ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វ​ទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ជីវិតិន្ទ្រិយ របស់ពួកចតុវោការសត្វ និង​បញ្ចវោការសត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង មនិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់ពួកសុទ្ធាវាសសត្វ កាលចាប់បដិសន្ធិនោះ នឹងកើតឡើង ក្នុងទីនោះ ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនកើត​ឡើងហើយ ក្នុងទីនោះទេ មនិន្ទ្រិយ របស់ពួកចតុវោការសត្វ និង​បញ្ចវោការសត្វ​ទាំងនោះ ក្រៅនេះ នឹងកើតឡើងផង ជីវិតិន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។

[២៧៧] សោមនស្សិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បច្ឆិមចិត្ត ដែលប្រកបដោយសោមនស្ស របស់ពួកសត្វ អ្នកព្រមព្រៀងដោយបច្ឆិមចិត្ត នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងលំដាប់នៃចិត្តនោះ ឯ​ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ សោមនស្សិន្ទ្រិយ របស់ពួកចតុវោការសត្វ និងបញ្ចវោការសត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង ឧបេក្ខិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះ​ឬ។ កាលចិត្តទីពីរ របស់សុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់ពួកចតុវោការសត្វ និងបញ្ចវោការសត្វទាំងនោះ ក្រៅនេះ នឹងកើតឡើងផង សោមនស្សិន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។

[២៧៨] សោមនស្សិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា សទ្ធិន្ទ្រិយ របស់​សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ សោមនស្សិន្ទ្រិយ របស់ពួកសត្វ អ្នកព្រមព្រៀង​ដោយបច្ឆិមចិត្តនោះ កើតឡើងហើយ ក្នុងទីនោះ ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ សោមនស្សិន្ទ្រិយ របស់ពួកចតុវោការសត្វ និង​បញ្ចវោការសត្វ​ទាំងនោះ ក្រៅនេះ កើតឡើងហើយផង សទ្ធិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ សទ្ធិន្ទ្រិយ របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ សទ្ធិន្ទ្រិយ របស់ពួកចតុវោការសត្វ និងបញ្ចវោការសត្វទាំងនោះ ក្រៅនេះ នឹងកើត​ឡើងផង សោមនស្សិន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។

[២៧៩] សោមនស្សិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា បញ្ញិន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ សោមនស្សិន្ទ្រិយ របស់ពួកសត្វ អ្នកព្រមព្រៀងដោយបច្ឆិមចិត្តនោះ កើតឡើងហើយ ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វ​ទាំង​នោះ នឹងមិនកើតឡើង ក្នុងទីនោះទេ សោមនស្សិន្ទ្រិយ របស់ពួកចតុវោការសត្វ និងបញ្ចវោការសត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង មនិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់សុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ មនិន្ទ្រិយ របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ មនិន្ទ្រិយ របស់ពួកចតុវោការសត្វ និងបញ្ចវោការសត្វទាំងនោះ ក្រៅនេះ នឹងកើតឡើង​ផង សោមនស្សិន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។

[២៨០] ឧបេក្ខិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ឧបេក្ខិន្ទ្រិយ របស់ពួកសត្វ អ្នកព្រមព្រៀងដោយបច្ឆិមចិត្តនោះ កើតឡើងហើយ ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់ពួកចតុវោការសត្វ និងបញ្ចវោការសត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង មនិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់សត្វទាំងនោះ កាលចូលទៅកាន់សុទ្ធាវាស នឹងកើតឡើង ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ មនិន្ទ្រិយ របស់ពួកចតុវោការសត្វ និង​បញ្ចវោការសត្វ​ទាំងនោះ ក្រៅនេះ នឹងកើតឡើងផង ឧបេក្ខិន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។

[២៨១] សទ្ធិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា បញ្ញិន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ សទ្ធិន្ទ្រិយ របស់ពួកសត្វ អ្នកព្រមព្រៀង​ដោយបច្ឆិមចិត្តនោះ កើតឡើងហើយ ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ សទ្ធិន្ទ្រិយ របស់ពួកចតុវោការសត្វ និងបញ្ចវោការសត្វ​ទាំងនោះ ក្រៅនេះ កើតឡើងហើយផង មនិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់ពួកសត្វទាំងនោះ កាលចូលទៅកាន់​សុទ្ធាវាស នឹងកើតឡើង ក្នុងទីនោះ ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ មនិន្ទ្រិយ របស់ពួកចតុវោការសត្វ និងបញ្ចវោការសត្វទាំងនោះ ក្រៅនេះ នឹងកើតឡើងផង សទ្ធិន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។

[២៨២] បញ្ញិន្ទ្រិយ របស់សត្វណា កើតឡើងហើយ ក្នុងទីណា មនិន្ទ្រិយ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ បញ្ញិន្ទ្រិយ របស់ពួកសត្វ អ្នកព្រមព្រៀងដោយបច្ឆិមចិត្តនោះ កើតឡើងហើយ ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ​ទេ បញ្ញិន្ទ្រិយ របស់ពួកចតុវោការសត្វ និងបញ្ចវោការសត្វទាំងនោះ ក្រៅនេះ កើតឡើង​ហើយផង មនិន្ទ្រិយ នឹងកើតឡើងផង ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងកើតឡើង ក្នុងទីណា បញ្ញិន្ទ្រិយ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់សត្វទាំងនោះ កាលចូលទៅកាន់សុទ្ធាវាស នឹងកើតឡើង ក្នុងទីនោះ ឯបញ្ញិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ មនិន្ទ្រិយ របស់ពួក​ចតុវោការសត្វ និងបញ្ចវោការសត្វទាំងនោះ ក្រៅនេះ នឹងកើតឡើងផង បញ្ញិន្ទ្រិយ កើតឡើងហើយផង ក្នុងទីនោះ។

[២៨៣] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ សោតិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ មិនមានទេ។ មួយទៀត សោតិន្ទ្រិយ របស់សត្វណា នឹងមិនកើត​ឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។

[២៨៤] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ឃានិន្ទ្រិយ។បេ។ ឥត្ថិន្ទ្រិយ បុរិសិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ មិនមានទេ។ មួយទៀត បុរិសិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។

[២៨៥] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ជីវិតិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ មិនមានទេ។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។

[២៨៦] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ សោមនស្សិន្ទ្រិយ។បេ។ ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ មិនមានទេ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើង​ហើយ។

[២៨៧] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ មិនមានទេ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។

[២៨៨] ឃានិន្ទ្រិយ។បេ។ ឥត្ថិន្ទ្រិយ បុរិសិន្ទ្រិយ ជីវិតិន្ទ្រិយ សោមនស្សិន្ទ្រិយ ឧបេក្ខិន្ទ្រិយ សទ្ធិន្ទ្រិយ បញ្ញិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ មនិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើងឬ។ មិនមានទេ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង បញ្ញិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។

[២៨៩] ចក្ខុន្ទ្រិយ មិនកើតឡើងហើយ ក្នុងទីណា។បេ។

[២៩០] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា សោតិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត សោតិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ សោតិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភពនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង​ហើយ ក្នុងទីនោះទេ សោតិន្ទ្រិយ របស់ពួកសុទ្ធាវាសសត្វ ពួកអសញ្ញសត្វ និងពួក​អរូបព្រហ្ម​នោះ នឹងមិនកើតឡើងផង ចក្ខុន្ទ្រិយ មិនកើតឡើងហើយផង ក្នុងទីនោះ។

[២៩១] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វ​នោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត ឃានិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ ឃានិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភព និងពួករូបាវចរសត្វ​នោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិន​កើតឡើងហើយ ក្នុងទីនោះទេ ឃានិន្ទ្រិយ របស់ពួកសុទ្ធាវាសសត្វ ពួកអសញ្ញសត្វ និង​ពួកអរូបព្រហ្មនោះ នឹងមិនកើតឡើងផង ចក្ខុន្ទ្រិយ មិនកើតឡើងហើយផង ក្នុងទីនោះ។

[២៩២] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត ឥត្ថិន្ទ្រិយ របស់សត្វណា នឹងមិនកើត​ឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភព និងពួករូបាវចរសត្វ ពួកបុរសណា សំដែងនូវភពពីរ-បី ដោយបុរិសភាពនុ៎ះឯង ហើយនឹងបរិនិព្វាន ឥត្ថិន្ទ្រិយ របស់សត្វទាំង​នោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើត​ឡើងហើយ ក្នុងទីនោះទេ ឥត្ថិន្ទ្រិយ របស់ពួកសុទ្ធាវាសសត្វ ពួកអសញ្ញសត្វ និងពួក​អរូបព្រហ្មនោះ នឹងមិនកើតឡើងផង ចក្ខុន្ទ្រិយ មិនកើតឡើងហើយផង ក្នុងទីនោះ។

[២៩៣] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វ​នោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត បុរិសិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភព និងពួករូបាវចរសត្វ ពួកស្ត្រីណា សំដែងនូវភពពីរ-បី ដោយឥត្ថីភាពនុ៎ះឯង ហើយនឹងបរិនិព្វាន បុរិសិន្ទ្រិយ របស់សត្វ​ទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិន​កើត​ឡើងហើយ ក្នុងទីនោះទេ បុរិសិន្ទ្រិយ របស់ពួកសុទ្ធាវាសសត្វ ពួកអសញ្ញសត្វ និង​ពួក​អរូបព្រហ្មនោះ នឹងមិនកើតឡើងផង ចក្ខុន្ទ្រិយ មិនកើតឡើងហើយផង ក្នុងទីនោះ។

[២៩៤] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វ​នោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ របស់ពួកអសញ្ញសត្វ និងពួក​អរូបព្រហ្ម​នោះ មិនកើតឡើងហើយ ក្នុងទីនោះ ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជា​នឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខុន្ទ្រិយ របស់ពួកសុទ្ធាវាសសត្វ និងពួកសត្វ ដែល​កើតក្នុងបច្ឆិមភព ក្នុងអរូបភពនោះ មិនកើតឡើងហើយផង ជីវិតិន្ទ្រិយ នឹងមិនកើត​ឡើងផង ក្នុងទីនោះ។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ ជីវិតិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភពនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ជីវិតិន្ទ្រិយ របស់ពួក​សុទ្ធាវាសសត្វ និងពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភពនោះ នឹងមិនកើតឡើង​ផង ចក្ខុន្ទ្រិយ មិនកើតឡើងហើយផង ក្នុងទីនោះ។

[២៩៥] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព ពួកសត្វណា ជាអ្នកមានចក្ខុ កើតឡើង ដោយឧបេក្ខា ហើយនឹងបរិនិព្វាន សោមនស្សិន្ទ្រិយ របស់​សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនមែន​ជាមិនកើតឡើងហើយ ក្នុងទីនោះទេ សោមនស្សិន្ទ្រិយ របស់ពួកសុទ្ធាវាសសត្វ ពួក​អសញ្ញសត្វ និងពួកអរូបព្រហ្មនោះ នឹងមិនកើតឡើងផង ចក្ខុន្ទ្រិយ មិនកើតឡើង​ហើយផង ក្នុងទីនោះ។

[២៩៦] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វ​នោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ របស់ពួកអរូបព្រហ្មនោះ មិនកើតឡើង​ហើយ ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខុន្ទ្រិយ របស់ពួកសុទ្ធាវាសសត្វ ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុង​អរូបភព និងពួកអសញ្ញសត្វនោះ មិនកើតឡើងហើយផង ឧបេក្ខិន្ទ្រិយ នឹងមិនកើតឡើង​ផង ក្នុងទីនោះ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ បណ្តាពួកសត្វ ដែលកើត​ក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព ពួកសត្វណា ជាអ្នកមានចក្ខុ កើតឡើង ដោយ​សោមនស្ស ហើយនឹងបរិនិព្វាន ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់ពួកសុទ្ធាវាសសត្វ ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព និងពួក​អសញ្ញសត្វនោះ នឹងមិនកើតឡើងផង ចក្ខុន្ទ្រិយ មិនកើតឡើងហើយផង ក្នុងទីនោះ។

[២៩៧] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា សទ្ធិន្ទ្រិយ របស់​សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ របស់ពួកអរូបព្រហ្មនោះ មិនកើត​ឡើងហើយ ក្នុងទីនោះ ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ចក្ខុន្ទ្រិយ របស់ពួកសុទ្ធាវាសសត្វ ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព និងពួកអសញ្ញសត្វនោះ មិនកើតឡើងហើយផង សទ្ធិន្ទ្រិយ នឹងមិនកើត​ឡើងផង ក្នុងទីនោះ។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ សទ្ធិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភពនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ សទ្ធិន្ទ្រិយ របស់ពួក​សុទ្ធាវាសសត្វ ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព និងពួកអសញ្ញសត្វនោះ នឹងមិនកើតឡើងផង ចក្ខុន្ទ្រិយ មិនកើតឡើងហើយផង ក្នុងទីនោះ។

[២៩៨] ចក្ខុន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា បញ្ញិន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ របស់ពួកអរូបព្រហ្ម​នោះ មិនកើតឡើងហើយ ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹង​មិនកើតឡើង ក្នុងទីនោះទេ ចក្ខុន្ទ្រិយ របស់ពួកសុទ្ធាវាសសត្វ ពួកសត្វ ដែលកើតក្នុង​បច្ឆិមភព ក្នុងអរូបភព និងពួកអសញ្ញសត្វនោះ មិនកើតឡើងហើយផង មនិន្ទ្រិយ នឹងមិន​កើតឡើងផង ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភពនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ មនិន្ទ្រិយ របស់ពួកសុទ្ធាវាសសត្វ ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព និងពួក​អសញ្ញសត្វនោះ នឹងមិនកើតឡើងផង ចក្ខុន្ទ្រិយ មិនកើតឡើងហើយផង ក្នុងទីនោះ។

[២៩៩] ឃានិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វ​នោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត ឥត្ថិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះ​ឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភព ពួកបុរសណា សំដែងនូវ​ភពពីរ-បី ដោយបុរិសភាពនុ៎ះឯង ហើយនឹងបរិនិព្វាន ឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង​ហើយ ក្នុងទីនោះទេ ឥត្ថិន្ទ្រិយ របស់ពួករូបាវចរសត្វ និងអរូបាវចរសត្វទាំងនោះ នឹងមិន​កើតឡើងផង ឃានិន្ទ្រិយ មិនកើតឡើងហើយផង ក្នុងទីនោះ។

[៣០០] ឃានិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វ​នោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត បុរិសិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះ​ឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភព ពួកស្ត្រីណា សំដែងនូវ​ភពពីរ-បី ដោយឥត្ថីភាពនុ៎ះឯង ហើយនឹងបរិនិព្វាន បុរិសិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង​ហើយ ក្នុងទីនោះទេ បុរិសិន្ទ្រិយ របស់ពួករូបាវចរសត្វ និងអរូបាវចរសត្វទាំងនោះ នឹងមិន​កើតឡើងផង ឃានិន្ទ្រិយ មិនកើតឡើងហើយផង ក្នុងទីនោះ។

[៣០១] ឃានិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ឃានិន្ទ្រិយ របស់ពួករូបាវចរសត្វ និងពួកអរូបាវចរសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះ ឯជីវិតិន្ទ្រិយ របស់សត្វទាំង​នោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ឃានិន្ទ្រិយ របស់ពួកសត្វ ដែលកើត​ក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភពនោះ មិនកើតឡើងហើយផង ជីវិតិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ ជីវិតិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភពនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ជីវិតិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភពនោះ នឹងមិនកើត​ឡើងផង ឃានិន្ទ្រិយ មិនកើតឡើងហើយផង ក្នុងទីនោះ។

[៣០២] ឃានិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ឃានិន្ទ្រិយ របស់ពួករូបាវចរសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹង​មិន​កើតឡើង ក្នុងទីនោះទេ ឃានិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព ពួកអសញ្ញសត្វ និងពួកអរូបព្រហ្មនោះ មិនកើតឡើងហើយផង សោមនស្សិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត សោមនស្សិន្ទ្រិយ របស់​សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភព ពួកសត្វណា ជាអ្នកមានឃានៈ កើតឡើង ដោយឧបេក្ខា ហើយនឹងបរិនិព្វាន សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ សោមនស្សិន្ទ្រិយ របស់ពួកសត្វ ដែល​កើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព ពួកអសញ្ញសត្វ និងពួកអរូបព្រហ្មនោះ នឹងមិនកើត​ឡើងផង ឃានិន្ទ្រិយ មិនកើតឡើងហើយផង ក្នុងទីនោះ។

[៣០៣] ឃានិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ឃានិន្ទ្រិយ របស់ពួករូបាវចរសត្វ និងពួក​អរូបាវចរសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ឃានិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុង​បច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព និងពួកអសញ្ញសត្វនោះ មិនកើតឡើងហើយ​ផង ឧបេក្ខិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះ​ឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភព ពួកសត្វណា ជាអ្នកមាន​ឃានៈ កើតឡើង ដោយសោមនស្ស ហើយនឹងបរិនិព្វាន ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង​ហើយ ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព និងពួកអសញ្ញសត្វនោះ នឹងមិនកើតឡើងផង ឃានិន្ទ្រិយ មិនកើតឡើង​ហើយផង ក្នុងទីនោះ។

[៣០៤] ឃានិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា សទ្ធិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ឃានិន្ទ្រិយ របស់ពួករូបាវចរសត្វ និងពួកអរូបាវចរសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះ ឯសទ្ធិន្ទ្រិយ របស់សត្វ​ទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ឃានិន្ទ្រិយ របស់ពួកសត្វ ដែលកើត​ក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព និងពួកអសញ្ញសត្វនោះ មិនកើតឡើង​ហើយ​ផង សទ្ធិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត សទ្ធិន្ទ្រិយ របស់​សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ សទ្ធិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភពនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើត​ឡើងហើយ ក្នុងទីនោះទេ សទ្ធិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព និងពួកអសញ្ញសត្វនោះ នឹងមិនកើតឡើងផង ឃានិន្ទ្រិយ មិនកើតឡើង​ហើយផង ក្នុងទីនោះ។

[៣០៥] ឃានិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា បញ្ញិន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ឃានិន្ទ្រិយ របស់ពួករូបាវចរ​សត្វ និងពួកអរូបាវចរសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះ ឯមនិន្ទ្រិយ របស់​សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ឃានិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព និងពួកអសញ្ញសត្វនោះ មិនកើត​ឡើងហើយផង មនិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង​ហើយ ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភព​នោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិន​កើតឡើងហើយ ក្នុងទីនោះទេ មនិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុង​រូបាវចរភព និងអរូបាវចរភព និងពួកអសញ្ញសត្វនោះ នឹងមិនកើតឡើងផង ឃានិន្ទ្រិយ មិនកើតឡើងហើយផង ក្នុងទីនោះ។

[៣០៦] ឥត្ថិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត បុរិសិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភព ពួកស្ត្រីណា សំដែងនូវភពពីរ-បី ដោយឥត្ថីភាពនុ៎ះឯង ហើយនឹងបរិនិព្វាន បុរិសិន្ទ្រិយ របស់សត្វ​ទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិន​កើតឡើងហើយ ក្នុងទីនោះទេ បុរិសិន្ទ្រិយ របស់ពួករូបាវចរសត្វ និងពួកអរូបាវចរសត្វ​នោះ នឹងមិនកើតឡើងផង ឥត្ថិន្ទ្រិយ មិនកើតឡើងហើយផង ក្នុងទីនោះ។

[៣០៧] ឥត្ថិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វ​នោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ឥត្ថិន្ទ្រិយ របស់ពួករូបាវចរសត្វ និងពួក​អរូបាវចរសត្វ​នោះ មិនកើតឡើងហើយ ក្នុងទីនោះ ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ឥត្ថិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុង​បច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភពនោះ មិនកើតឡើងហើយផង ជីវិតិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ ជីវិតិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភពនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ជីវិតិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភពនោះ នឹងមិនកើត​ឡើងផង ឥត្ថិន្ទ្រិយ មិនកើតឡើងហើយផង ក្នុងទីនោះ។

[៣០៨] ឥត្ថិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ឥត្ថិន្ទ្រិយ របស់រូបាវចរសត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹង​មិន​កើត​ឡើង ក្នុងទីនោះទេ ឥត្ថិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុង​រូបាវចរភព ពួកអសញ្ញសត្វ និងពួកអរូបព្រហ្មនោះ មិនកើតឡើងហើយផង សោមនស្សិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភព ពួកសត្វណា កើតឡើង ដោយឧបេក្ខា ហើយនឹងបរិនិព្វាន សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង​ហើយ ក្នុងទីនោះទេ សោមនស្សិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុង​រូបាវចរភព ពួកអសញ្ញសត្វ និងពួកអរូបព្រហ្មនោះ នឹងមិនកើតឡើងផង ឥត្ថិន្ទ្រិយ មិនកើតឡើងហើយផង ក្នុងទីនោះ។

[៣០៩] ឥត្ថិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់​សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ឥត្ថិន្ទ្រិយ របស់ពួករូបាវចរសត្វ និងពួក​អរូបាវចរសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ឥត្ថិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុង​បច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព និងពួកអសញ្ញសត្វនោះ មិនកើតឡើងហើយ​ផង ឧបេក្ខិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភព ពួកសត្វណា កើតឡើង ដោយសោមនស្ស ហើយនឹងបរិនិព្វាន ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់សត្វនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព និង​ពួកអសញ្ញសត្វនោះ នឹងមិនកើតឡើងផង ឥត្ថិន្ទ្រិយ មិនកើតឡើងហើយផង ក្នុងទីនោះ។

[៣១០] ឥត្ថិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ឥត្ថិន្ទ្រិយ របស់ពួក​រូបាវចរសត្វ និងពួកអរូបាវចរសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ឥត្ថិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព និងពួកអសញ្ញសត្វនោះ មិនកើត​ឡើងហើយផង មនិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភពនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើត​ឡើងហើយ ក្នុងទីនោះទេ ឯមនិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុង​រូបាវចរភព និងអរូបាវចរភព និងពួកអសញ្ញសត្វនោះ នឹងមិនកើតឡើងផង ឥត្ថិន្ទ្រិយ មិនកើតឡើងហើយផង ក្នុងទីនោះ។

[៣១១] បុរិសិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ជីវិតិន្ទ្រិយ របស់​សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ បុរិសិន្ទ្រិយ របស់ពួករូបាវចរសត្វ និងពួក​អរូបាវចរសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះ ឯជីវិតិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ បុរិសិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុង​បច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភពនោះ មិនកើតឡើងហើយផង ជីវិតិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ ជីវិតិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភពនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ជីវិតិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភពនោះ នឹងមិនកើត​ឡើងផង បុរិសិន្ទ្រិយ មិនកើតឡើងហើយផង ក្នុងទីនោះ។

[៣១២] បុរិសិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ បុរិសិន្ទ្រិយ របស់ពួករូបាវចរសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹង​មិន​កើតឡើង ក្នុងទីនោះទេ បុរិសិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុង​រូបាវចរភព ពួកអសញ្ញសត្វ និងពួកអរូបព្រហ្មនោះ មិនកើតឡើងហើយផង សោមនស្សិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត សោមនស្សិន្ទ្រិយ របស់​សត្វណា នឹងមិនកើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភព ពួកបុរសណា កើតឡើង ដោយឧបេក្ខា ហើយនឹងបរិនិព្វាន សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង​ហើយ ក្នុងទីនោះទេ សោមនស្សិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុង​រូបាវចរភព ពួកអសញ្ញសត្វ និងពួកអរូបព្រហ្មនោះ នឹងមិនកើតឡើងផង បុរិសិន្ទ្រិយ មិនកើតឡើងហើយផង ក្នុងទីនោះ។

[៣១៣] បុរិសិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ បុរិសិន្ទ្រិយ របស់ពួករូបាវចរសត្វ និងពួក​អរូបាវចរសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ បុរិសិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុង​បច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព និងពួកអសញ្ញសត្វនោះ មិនកើតឡើង​ហើយ​ផង ឧបេក្ខិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះ​ឬ។ បណ្តាពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភព ពួកបុរសណា កើតឡើង ដោយសោមនស្ស ហើយនឹងបរិនិព្វាន ឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព និងពួកអសញ្ញសត្វនោះ នឹងមិនកើតឡើងផង បុរិសិន្ទ្រិយ មិនកើតឡើងហើយផង ក្នុងទីនោះ។

[៣១៤] បុរិសិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ បុរិសិន្ទ្រិយ របស់ពួករូបាវចរសត្វ និងពួកអរូបាវចរសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ បុរិសិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព និងពួកអសញ្ញសត្វ​នោះ មិនកើតឡើងហើយផង មនិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងកាមាវចរភពនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ មនិន្ទ្រិយ របស់ពួកសត្វ ដែលកើតក្នុង​បច្ឆិមភព ក្នុងរូបាវចរភព និងអរូបាវចរភព និងពួកអសញ្ញសត្វនោះ នឹងមិនកើតឡើងផង បុរិសិន្ទ្រិយ មិនកើតឡើងហើយផង ក្នុងទីនោះ។

[៣១៥] ជីវិតិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ នឹងមិនកើតឡើងទេ។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ កើតឡើងហើយ។

[៣១៦] ជីវិតិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ឧបេក្ខិន្ទ្រិយ។បេ។ សទ្ធិន្ទ្រិយ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ នឹងកើតឡើង។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ កើតឡើងហើយ។

[៣១៧] សោមនស្សិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ សោមនស្សិន្ទ្រិយ របស់សុទ្ធាវាសសត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សុទ្ធាវាសសត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ សោមនស្សិន្ទ្រិយ របស់ពួកអសញ្ញសត្វនោះ មិនកើតឡើងហើយផង ឧបេក្ខិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ បច្ឆិមចិត្តដែលប្រកបដោយសោមនស្ស របស់ពួកសត្វ អ្នកព្រមព្រៀង​ដោយ​បច្ឆិមចិត្តនោះ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ឧបេក្ខិន្ទ្រិយ របស់សត្វ​ទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនមែន​ជាមិនកើតឡើងហើយ ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់ពួកអសញ្ញសត្វនោះ នឹងមិនកើត​ឡើងផង សោមនស្សិន្ទ្រិយ មិនកើតឡើងហើយផង ក្នុងទីនោះ។

[៣១៨] សោមនស្សិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ សោមនស្សិន្ទ្រិយ របស់ពួកសុទ្ធាវាសសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះ ឯមនិន្ទ្រិយ របស់ពួកសុទ្ធាវាសសត្វនោះ មិនមែនជានឹង​មិនកើតឡើង ក្នុងទីនោះទេ សោមនស្សិន្ទ្រិយ របស់ពួកអសញ្ញសត្វនោះ មិនកើតឡើង​ហើយ​ផង មនិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់​សត្វណា នឹងមិនកើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ មិនកើត​ឡើងហើយ ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់ពួកសត្វ អ្នកព្រមព្រៀងដោយបច្ឆិមចិត្តនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិន​កើតឡើងហើយ ក្នុងទីនោះទេ មនិន្ទ្រិយ របស់ពួកអសញ្ញសត្វនោះ នឹងមិនកើតឡើងផង សោមនស្សិន្ទ្រិយ មិនកើតឡើងហើយផង ក្នុងទីនោះ។

[៣១៩] ឧបេក្ខិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា សទ្ធិន្ទ្រិយ របស់សត្វ​នោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ឧបេក្ខិន្ទ្រិយ របស់ពួកសត្វនោះ កាលចូល​ទៅកាន់សុទ្ធាវាស មិនកើតឡើងហើយ ក្នុងទីនោះ ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់ពួកអសញ្ញសត្វនោះ មិនកើតឡើងហើយផង សទ្ធិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ សទ្ធិន្ទ្រិយ របស់ពួកសត្វ អ្នកព្រមព្រៀង​ដោយបច្ឆិមចិត្តនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ សទ្ធិន្ទ្រិយ របស់ពួកអសញ្ញសត្វនោះ នឹងមិនកើតឡើងផង ឧបេក្ខិន្ទ្រិយ មិនកើតឡើងហើយផង ក្នុងទីនោះ។

[៣២០] ឧបេក្ខិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា បញ្ញិន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ឧបេក្ខិន្ទ្រិយ របស់ពួកសត្វនោះ កាលចូលទៅកាន់សុទ្ធាវាស មិនកើតឡើងហើយ ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វទាំង​នោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់ពួកអសញ្ញសត្វនោះ មិនកើតឡើងហើយផង មនិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង​ហើយ ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់ពួកសត្វ អ្នកព្រមព្រៀងដោយបច្ឆិមចិត្តនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិន​កើត​ឡើងហើយ ក្នុងទីនោះទេ មនិន្ទ្រិយ របស់ពួកអសញ្ញសត្វនោះ នឹងមិនកើតឡើងផង ឧបេក្ខិន្ទ្រិយ មិនកើតឡើងហើយផង ក្នុងទីនោះ។

[៣២១] សទ្ធិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា បញ្ញិន្ទ្រិយ។បេ។ មនិន្ទ្រិយ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ សទ្ធិន្ទ្រិយ របស់ពួកសត្វនោះ កាលចូលទៅកាន់សុទ្ធាវាស មិនកើតឡើងហើយ ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វទាំង​នោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ សទ្ធិន្ទ្រិយ របស់ពួកអសញ្ញសត្វនោះ មិនកើតឡើងហើយផង មនិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង​ហើយ ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់ពួកសត្វ អ្នកព្រមព្រៀងដោយបច្ឆិមចិត្តនោះ នឹងមិន​កើតឡើង ក្នុងទីនោះ ឯសទ្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ មនិន្ទ្រិយ របស់ពួកអសញ្ញសត្វនោះ នឹងមិនកើតឡើងផង សទ្ធិន្ទ្រិយ មិនកើតឡើងហើយផង ក្នុងទីនោះ។

[៣២២] បញ្ញិន្ទ្រិយ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា មនិន្ទ្រិយ របស់សត្វ​នោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ បញ្ញិន្ទ្រិយ របស់ពួកសត្វនោះ កាលចូលទៅ​កាន់សុទ្ធាវាស មិនកើតឡើងហើយ ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ បញ្ញិន្ទ្រិយ របស់ពួកអសញ្ញសត្វនោះ មិនកើត​ឡើងហើយផង មនិន្ទ្រិយ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា បញ្ញិន្ទ្រិយ របស់សត្វនោះ មិនកើតឡើង​ហើយ ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់ពួកសត្វ អ្នកព្រមព្រៀងដោយបច្ឆិមចិត្តនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯបញ្ញិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង​ហើយ ក្នុងទីនោះទេ មនិន្ទ្រិយ របស់ពួកអសញ្ញសត្វនោះ នឹងមិនកើតឡើងផង បញ្ញិន្ទ្រិយ មិនកើតឡើងហើយផង ក្នុងទីនោះ។បេ។

ចប់ បវត្តិវារៈ។

បរិញ្ញាវារៈ

[៣២៣] បុគ្គលណា កំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថា កំណត់ដឹង នូវ​សោតិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា កំណត់ដឹង នូវសោតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថា​កំណត់ដឹង នូវចក្ខុន្ទ្រិយឬ។ អើ។

[៣២៤] បុគ្គលណា កំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថាលះបង់ នូវ​ទោមនស្សិន្ទ្រិយ​ឬ។ មិនមែនទេ។ មួយទៀត បុគ្គលណា លះបង់ នូវទោមនស្សិន្ទ្រិយ បុគ្គល​នោះ ឈ្មោះថាកំណត់ដឹង នូវចក្ខុន្ទ្រិយឬ។ មិនមែនទេ។

[៣២៥] បុគ្គលណា កំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថាចម្រើន នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ មិនមែនទេ។ មួយទៀត បុគ្គលណា ចម្រើន នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាកំណត់ដឹង នូវចក្ខុន្ទ្រិយឬ។ មិនមែនទេ។

[៣២៦] បុគ្គលណា កំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថាចម្រើន នូវ​អញ្ញិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា ចម្រើននូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថា​កំណត់​ដឹង នូវចក្ខុន្ទ្រិយឬ។ អើ។

[៣២៧] បុគ្គលណា កំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថាធ្វើឲ្យជាក់ច្បាស់ នូវ​អញ្ញាតាវិន្ទ្រិយឬ។ មិនមែនទេ។ មួយទៀត បុគ្គលណា ធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាកំណត់ដឹង នូវចក្ខុន្ទ្រិយឬ។ មិនមែនទេ។

[៣២៨] បុគ្គលណា លះបង់ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាចម្រើន នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ មិនមែនទេ។ មួយទៀត បុគ្គលណា ចម្រើន នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាលះបង់ នូវទោមនស្សិន្ទ្រិយឬ។ មិនមែន​ទេ។

[៣២៩] បុគ្គលណា លះបង់ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាចម្រើន នូវ​អញ្ញិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា ចម្រើននូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថា​លះបង់ នូវទោមនស្សិន្ទ្រិយឬ។ បុគ្គលពីរពួក [បុគ្គលពីរពួកនោះ សំដៅយក សកទាគាមិមគ្គសមង្គីបុគ្គលមួយពួក អរហត្តមគ្គសមង្គីបុគ្គលមួយពួក។ អដ្ឋកថា។] ចម្រើន នូវអញ្ញិន្ទ្រិយ តែមិនមែនលះបង់ នូវទោមនស្សិន្ទ្រិយទេ ឯបុគ្គល អ្នកប្រកប​ដោយអនាគាមិមគ្គ ទើបឈ្មោះថា ចម្រើន នូវអញ្ញិន្ទ្រិយផង លះបង់នូវទោមនស្សិន្ទ្រិយ​ផង។

[៣៣០] បុគ្គលណា លះបង់នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ មិនមែនទេ។ មួយទៀត បុគ្គលណា ធ្វើឲ្យជាក់ច្បាស់ នូវ​អញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាលះបង់ នូវទោមនស្សិន្ទ្រិយឬ។ មិនមែនទេ។

[៣៣១] បុគ្គលណា ចម្រើននូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាចម្រើន នូវអញ្ញិន្ទ្រិយឬ។ មិនមែនទេ។ មួយទៀត បុគ្គលណា ចម្រើននូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ មិនមែនទេ។

[៣៣២] បុគ្គលណា ចម្រើននូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាធ្វើឲ្យ​ជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ មិនមែនទេ។ មួយទៀត បុគ្គលណា ធ្វើឲ្យជាក់ច្បាស់ នូវ​អញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ មិនមែនទេ។

[៣៣៣] បុគ្គលណា ចម្រើននូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាធ្វើឲ្យជាក់ច្បាស់ នូវ​អញ្ញាតាវិន្ទ្រិយឬ។ មិនមែនទេ។ មួយទៀត បុគ្គលណា ធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាចម្រើន នូវអញ្ញិន្ទ្រិយឬ។ មិនមែនទេ។

[៣៣៤] បុគ្គលណា មិនកំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនលះបង់ នូវទោមនស្សិន្ទ្រិយឬ។ បុគ្គលអ្នកប្រកបដោយអនាគាមិមគ្គ មិនកំណត់ដឹង នូវចក្ខុន្ទ្រិយ តែមិនមែនជាមិនលះបង់ នូវទោមនស្សិន្ទ្រិយទេ ឯបុគ្គលទាំងឡាយដ៏សេស វៀរលែងតែ​បុគ្គលអ្នកប្រកបដោយមគ្គទាំងពីរពួកចេញ ឈ្មោះថាមិនកំណត់ដឹង នូវចក្ខុន្ទ្រិយផង មិនលះបង់ នូវទោមនស្សិន្ទ្រិយផង។ មួយទៀត បុគ្គលណា មិនលះបង់ នូវ​ទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនកំណត់ដឹង នូវចក្ខុន្ទ្រិយឬ។ បុគ្គលអ្នកប្រកប​ដោយមគ្គដ៏ប្រសើរ មិនលះបង់ នូវទោមនស្សិន្ទ្រិយ តែមិនមែនជាមិនកំណត់ដឹង នូវ​ចក្ខុន្ទ្រិយទេ ឯបុគ្គលទាំងឡាយដ៏សេស វៀរលែងតែបុគ្គលអ្នកប្រកបដោយមគ្គទាំងពីរ​ពួកចេញ ឈ្មោះថាមិនលះបង់ នូវទោមនស្សិន្ទ្រិយផង មិនកំណត់ដឹង នូវចក្ខុន្ទ្រិយផង។

[៣៣៥] បុគ្គលណា មិនកំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនចម្រើន នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ បុគ្គលទី ៨ មិនកំណត់ដឹង នូវចក្ខុន្ទ្រិយ តែមិនមែនជា​មិន​ចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយទេ ឯបុគ្គលទាំងឡាយដ៏សេស វៀរលែងតែបុគ្គល​អ្នកប្រកបដោយមគ្គ ទាំងពីរពួកចេញ ឈ្មោះថាមិនកំណត់ដឹង នូវចក្ខុន្ទ្រិយផង មិន​ចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង។ មួយទៀត បុគ្គលណា មិនចម្រើន នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនកំណត់ដឹង នូវចក្ខុន្ទ្រិយឬ។ បុគ្គលអ្នក​ប្រកបដោយមគ្គដ៏ប្រសើរ មិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ តែមិនមែនជាមិន​កំណត់​ដឹង នូវចក្ខុន្ទ្រិយទេ ឯបុគ្គលទាំងឡាយដ៏សេស វៀរលែងតែបុគ្គលអ្នកប្រកប​ដោយមគ្គទាំងពីរពួកចេញ ឈ្មោះថាមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង មិន​កំណត់​ដឹង នូវចក្ខុន្ទ្រិយផង។

[៣៣៦] បុគ្គលណា មិនកំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនចម្រើន នូវអញ្ញិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា មិនចម្រើន នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនកំណត់ដឹង នូវចក្ខុន្ទ្រិយឬ។ អើ។

[៣៣៧] បុគ្គលណា មិនកំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនធ្វើ​ឲ្យជាក់​ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ បុគ្គលណា ធ្វើឲ្យជាក់ច្បាស់ នូវផលដ៏ប្រសើរ បុគ្គលនោះ ឈ្មោះថាមិនកំណត់ដឹង នូវចក្ខុន្ទ្រិយ តែមិនមែនជាមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ​ទេ ឯបុគ្គលទាំងឡាយដ៏សេស វៀរលែងតែបុគ្គលអ្នកប្រកបដោយមគ្គដ៏ប្រសើរ និង​ព្រះអរហន្តចេញ ឈ្មោះថាមិនកំណត់ដឹង នូវចក្ខុន្ទ្រិយផង មិនធ្វើឲ្យជាក់ច្បាស់ នូវ​អញ្ញាតាវិន្ទ្រិយផង។ មួយទៀត បុគ្គលណា មិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនកំណត់ដឹង នូវចក្ខុន្ទ្រិយឬ។ បុគ្គលអ្នកប្រកបដោយមគ្គដ៏ប្រសើរ មិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ តែមិនមែនជាមិនកំណត់ដឹង នូវចក្ខុន្ទ្រិយទេ ឯបុគ្គលទាំងឡាយដ៏សេស វៀរលែងតែបុគ្គល អ្នកប្រកបដោយមគ្គដ៏ប្រសើរ និង​ព្រះអរហន្ត​ចេញ ឈ្មោះថាមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង មិនកំណត់ដឹង នូវចក្ខុន្ទ្រិយផង។

[៣៣៨] បុគ្គលណា មិនលះបង់ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ បុគ្គលទី ៨ មិនលះបង់ នូវទោមនស្សិន្ទ្រិយ តែមិនមែន​ជាមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយទេ ឯបុគ្គលទាំងឡាយដ៏សេស វៀរលែងតែ​បុគ្គលអ្នកប្រកបដោយមគ្គទាំងពីរពួកចេញ ឈ្មោះថាមិនលះបង់ នូវទោមនស្សិន្ទ្រិយផង មិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង។ មួយទៀត បុគ្គលណា មិនចម្រើន នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនលះបង់ នូវទោមនស្សិន្ទ្រិយឬ។ បុគ្គល​អ្នកប្រកបដោយអនាគាមិមគ្គ មិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ តែមិនមែនជា​មិនលះបង់ នូវទោមនស្សិន្ទ្រិយទេ ឯបុគ្គលទាំងឡាយដ៏សេស វៀរលែងតែបុគ្គលអ្នក​ប្រកបដោយមគ្គទាំងពីរពួកចេញ ឈ្មោះថាមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង មិនលះបង់ នូវទោមនស្សិន្ទ្រិយផង។

[៣៣៩] បុគ្គលណា មិនលះបង់ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនចម្រើន នូវអញ្ញិន្ទ្រិយឬ។ បុគ្គលពីរពួក មិនលះបង់ នូវទោមនស្សិន្ទ្រិយ តែមិនមែនជាមិនចម្រើន នូវអញ្ញិន្ទ្រិយទេ ឯបុគ្គលទាំងឡាយដ៏សេស វៀរលែងតែបុគ្គលអ្នកប្រកបដោយមគ្គទាំង ៣ ពួកចេញ ឈ្មោះថាមិនលះបង់ នូវទោមនស្សិន្ទ្រិយផង មិនចម្រើន នូវអញ្ញិន្ទ្រិយផង។ មួយទៀត បុគ្គលណា មិនចម្រើន នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនលះបង់ នូវ​ទោមនស្សិន្ទ្រិយឬ។ អើ។

[៣៤០] បុគ្គលណា មិនលះបង់ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថា មិនធ្វើឲ្យ​ជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ បុគ្គលណា ធ្វើឲ្យជាក់ច្បាស់ នូវផលដ៏ប្រសើរ បុគ្គល​នោះ ឈ្មោះថាមិនលះបង់ នូវទោមនស្សិន្ទ្រិយ តែមិនមែនជាមិនធ្វើឲ្យជាក់ច្បាស់ នូវ​អញ្ញាតាវិន្ទ្រិយទេ ឯបុគ្គលទាំងឡាយដ៏សេស វៀរលែងតែបុគ្គល អ្នកប្រកបដោយ​អនាគាមិមគ្គ និងព្រះអរហន្តចេញ ឈ្មោះថាមិនលះបង់ នូវទោមនស្សិន្ទ្រិយផង មិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង។ មួយទៀត បុគ្គលណា មិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនលះបង់ នូវទោមនស្សិន្ទ្រិយឬ។ បុគ្គលអ្នក​ប្រកបដោយអនាគាមិមគ្គ មិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ តែមិនមែនជាមិន​លះបង់ នូវទោមនស្សិន្ទ្រិយទេ ឯបុគ្គលទាំងឡាយដ៏សេស វៀរលែងតែបុគ្គលអ្នក​ប្រកប​ដោយអនាគាមិមគ្គ និងព្រះអរហន្តចេញ ឈ្មោះថាមិនធ្វើឲ្យជាក់ច្បាស់ នូវ​អញ្ញាតាវិន្ទ្រិយផង មិនលះបង់ នូវទោមនស្សិន្ទ្រិយផង។

[៣៤១] បុគ្គលណា មិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិន​ចម្រើន នូវអញ្ញិន្ទ្រិយឬ។ បុគ្គលអ្នកប្រកបដោយមគ្គទាំង៣ ពួក មិនចម្រើន នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយ តែមិនមែនជាមិនចម្រើន នូវអញ្ញិន្ទ្រិយទេ ឯបុគ្គលទាំងឡាយ​ដ៏សេស វៀរលែងតែបុគ្គលអ្នកប្រកបដោយមគ្គទាំង ៤ ពួកចេញ ឈ្មោះថាមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង មិនចម្រើន នូវអញ្ញិន្ទ្រិយផង។ មួយទៀត បុគ្គលណា មិនចម្រើន នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ បុគ្គលទី៨ មិនចម្រើននូវអញ្ញិន្ទ្រិយ តែមិនមែនជាមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ​ទេ ឯបុគ្គលទាំងឡាយដ៏សេស វៀរលែងតែបុគ្គលអ្នកប្រកបដោយមគ្គ ទាំង ៤ ពួកចេញ ឈ្មោះថាមិនចម្រើន នូវអញ្ញិន្ទ្រិយផង មិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង។

[៣៤២] បុគ្គលណា មិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិន​ធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ បុគ្គលណា ធ្វើឲ្យជាក់ច្បាស់ នូវផលដ៏ប្រសើរ បុគ្គលនោះ ឈ្មោះថាមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ តែមិនមែនជាមិនធ្វើឲ្យ​ជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយទេ ឯបុគ្គលទាំងឡាយដ៏សេស វៀរលែងតែបុគ្គលទី ៨ និងព្រះអរហន្តចេញ ឈ្មោះថាមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង មិនធ្វើឲ្យជាក់​ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង។ មួយទៀត បុគ្គលណា មិនធ្វើឲ្យជាក់ច្បាស់ នូវ​អញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ បុគ្គលទី ៨ មិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ តែមិនមែនជាមិនចម្រើន នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយ​ទេ បុគ្គលទាំងឡាយដ៏សេស វៀរលែងតែបុគ្គលទី ៨ និង​ព្រះអរហន្តចេញ ឈ្មោះថាមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង មិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង។

[៣៤៣] បុគ្គលណា មិនចម្រើន នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ បុគ្គលណា ធ្វើឲ្យជាក់ច្បាស់ នូវផលដ៏ប្រសើរ បុគ្គលនោះ ឈ្មោះថាមិនចម្រើន នូវអញ្ញិន្ទ្រិយ តែមិនមែនជាមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយទេ ឯបុគ្គលទាំងឡាយដ៏សេស វៀរលែងតែបុគ្គលអ្នកប្រកបដោយមគ្គទាំង ៣ ពួក និង​ព្រះអរហន្តចេញ ឈ្មោះថាមិនចម្រើន នូវអញ្ញិន្ទ្រិយផង មិនធ្វើឲ្យជាក់ច្បាស់ នូវ​អញ្ញាតាវិន្ទ្រិយផង។ មួយទៀត បុគ្គលណា មិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនចម្រើន នូវអញ្ញិន្ទ្រិយឬ។ បុគ្គលអ្នកប្រកបដោយមគ្គទាំង ៣ ពួក មិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ តែមិនមែនជាមិនចម្រើន នូវអញ្ញិន្ទ្រិយទេ ឯបុគ្គល​ទាំងឡាយដ៏សេស វៀរលែងតែបុគ្គលអ្នកប្រកបដោយមគ្គ ទាំង ៣ ពួក និង​ព្រះអរហន្តចេញ ឈ្មោះថាមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង មិនចម្រើន​នូវ​អញ្ញិន្ទ្រិយផង។

[៣៤៤] បុគ្គលណា កំណត់ដឹងហើយ នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថាលះបង់ហើយ នូវទោមនស្សិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា លះបង់ហើយ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយឬ។ បុគ្គលពីរពួក លះបង់ហើយ នូវទោមនស្សិន្ទ្រិយ តែមិនកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយទេ ឯព្រះអរហន្ត ឈ្មោះថា​លះបង់ហើយ នូវទោមនស្សិន្ទ្រិយផង កំណត់ដឹងហើយ នូវចក្ខុន្ទ្រិយផង។

[៣៤៥] បុគ្គលណា កំណត់ដឹងហើយ នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថាចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា ចម្រើនហើយ នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយឬ។ បុគ្គល ៦ ពួក ចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ តែមិនកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយទេ ឯព្រះអរហន្ត ឈ្មោះថាចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង កំណត់ដឹងហើយ នូវចក្ខុន្ទ្រិយផង។

[៣៤៦] បុគ្គលណា កំណត់ដឹងហើយ នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថាចម្រើនហើយ នូវអញ្ញិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា ចម្រើនហើយ នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយឬ។ អើ។

[៣៤៧] បុគ្គលណា កំណត់ដឹងហើយ នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថា ធ្វើឲ្យជាក់ច្បាស់​ហើយ នូវអញ្ញាតាវិន្ទ្រិយឬ។ បុគ្គលណា កំពុងធ្វើឲ្យជាក់ច្បាស់ នូវផលដ៏ប្រសើរ បុគ្គលនោះ ឈ្មោះថា កំណត់ដឹងហើយ នូវចក្ខុន្ទ្រិយ តែមិនមែនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយទេ បុគ្គលណា ធ្វើឲ្យជាក់ច្បាស់ហើយ នូវផលដ៏ប្រសើរ បុគ្គលនោះ ឈ្មោះថាកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយផង ធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយ​ផង។ មួយទៀត បុគ្គលណា ធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះ​ថាកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយឬ។ អើ។

[៣៤៨] បុគ្គលណា លះបង់ហើយ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា ចម្រើនហើយ នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាលះបង់ហើយ នូវទោមនស្សិន្ទ្រិយឬ។ បុគ្គល ៤ ពួក ចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ តែមិនលះបង់ហើយ នូវ​ទោមនស្សិន្ទ្រិយទេ ឯបុគ្គល ៣ ពួក ឈ្មោះថាចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ​ផង លះបង់ហើយ នូវទោមនស្សិន្ទ្រិយផង។

[៣៤៩] បុគ្គលណា លះបង់ហើយ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាចម្រើនហើយ នូវអញ្ញិន្ទ្រិយឬ។ បុគ្គល ២ ពួក លះបង់ហើយ នូវទោមនស្សិន្ទ្រិយ តែមិនចម្រើនហើយ នូវអញ្ញិន្ទ្រិយទេ ឯព្រះអរហន្ត ឈ្មោះថាលះបង់ហើយ នូវទោមនស្សិន្ទ្រិយផង ចម្រើន​ហើយ នូវអញ្ញិន្ទ្រិយផង។ មួយទៀត បុគ្គលណា ចម្រើនហើយ នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាលះបង់ហើយ នូវទោមនស្សិន្ទ្រិយឬ។ អើ។

[៣៥០] បុគ្គលណា លះបង់ហើយ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាធ្វើ​ឲ្យជាក់ច្បាស់​ហើយ នូវអញ្ញាតាវិន្ទ្រិយឬ។ បុគ្គល ៣ ពួក លះបង់ហើយ នូវ​ទោមនស្សិន្ទ្រិយ តែមិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយទេ ឯព្រះអរហន្ត ឈ្មោះថា​លះបង់ហើយ នូវទោមនស្សិន្ទ្រិយផង ធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយ​ផង។ មួយទៀត បុគ្គលណា ធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះ​ថាលះបង់ហើយ នូវទោមនស្សិន្ទ្រិយឬ។ អើ។

[៣៥១] បុគ្គលណា ចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថា​ចម្រើនហើយ នូវអញ្ញិន្ទ្រិយឬ។ បុគ្គល ៦ ពួក ចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ តែមិនចម្រើនហើយ នូវអញ្ញិន្ទ្រិយទេ ឯព្រះអរហន្ត ឈ្មោះថាចម្រើនហើយ នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយផង ចម្រើនហើយ នូវអញ្ញិន្ទ្រិយផង។ មួយទៀត បុគ្គលណា ចម្រើនហើយ នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាចម្រើនហើយ នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយ​ឬ។ អើ។

[៣៥២] បុគ្គលណា ចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថា​ធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយឬ។ បុគ្គល ៧ ពួកចម្រើនហើយ នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយ តែមិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយទេ ឯព្រះអរហន្ត ឈ្មោះថាចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង ធ្វើឲ្យជាក់ច្បាស់ហើយ នូវ​អញ្ញាតាវិន្ទ្រិយផង។ មួយទៀត បុគ្គលណា ធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ អើ។

[៣៥៣] បុគ្គលណា ចម្រើនហើយ នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាធ្វើឲ្យ​ជាក់ច្បាស់​ហើយ នូវអញ្ញាតាវិន្ទ្រិយឬ។ បុគ្គលណា កំពុងធ្វើឲ្យជាក់ច្បាស់ នូវផលដ៏ប្រសើរ បុគ្គលនោះ ឈ្មោះថាចម្រើនហើយ នូវអញ្ញិន្ទ្រិយ តែមិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយទេ ឯបុគ្គលណា ធ្វើឲ្យជាក់ច្បាស់ហើយ នូវផលដ៏ប្រសើរ បុគ្គលនោះ ឈ្មោះថាចម្រើនហើយ នូវអញ្ញិន្ទ្រិយផង ធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយផង។ មួយទៀត បុគ្គលណា ធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថា​ចម្រើនហើយ នូវអញ្ញិន្ទ្រិយឬ។ អើ។

[៣៥៤] បុគ្គលណា មិនកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិន​លះបង់​ហើយ នូវទោមនស្សិន្ទ្រិយឬ។ បុគ្គលពីរពួក មិនកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយ តែមិន​មែនជាមិនលះបង់ហើយ នូវទោមនស្សិន្ទ្រិយទេ ឯបុគ្គល ៦ ពួក ឈ្មោះថាមិន​កំណត់​ដឹងហើយ នូវចក្ខុន្ទ្រិយផង មិនលះបង់ហើយ នូវទោមនស្សិន្ទ្រិយផង។ មួយទៀត បុគ្គល​ណា មិនលះបង់ហើយ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនកំណត់ដឹងហើយ នូវ​ចក្ខុន្ទ្រិយឬ។ អើ។

[៣៥៥] បុគ្គលណា មិនកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិន​ចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ បុគ្គល ៦ ពួក មិនកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយ តែមិនមែនជាមិនចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយទេ ឯបុគ្គលពីរ​ពួក ឈ្មោះថាមិនកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយផង មិនចម្រើនហើយ នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយ​ផង។ មួយទៀត បុគ្គលណា មិនចម្រើនហើយ នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយឬ។ អើ។

[៣៥៦] បុគ្គលណា មិនកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិន​ចម្រើន​ហើយ នូវអញ្ញិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា មិនចម្រើនហើយ នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយឬ។ អើ។

[៣៥៧] បុគ្គលណា មិនកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិន​ធ្វើឲ្យជាក់​ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា មិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយឬ។ បុគ្គលណា កំពុងធ្វើឲ្យជាក់ច្បាស់ នូវផលដ៏ប្រសើរ បុគ្គលនោះ ឈ្មោះថាមិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយ តែមិនមែនជាមិនកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយទេ ឯបុគ្គល ៨ ពួក ឈ្មោះថាមិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយផង មិនកំណត់ដឹងហើយ នូវ​ចក្ខុន្ទ្រិយ​ផង។

[៣៥៨] បុគ្គលណា មិនលះបង់ហើយ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិន​ចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ បុគ្គល ៤ពួក មិនលះបង់ហើយ នូវ​ទោមនស្សិន្ទ្រិយ តែមិនមែនជាមិនចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយទេ ឯបុគ្គល​ពីរពួក ឈ្មោះថាមិនលះបង់ហើយ នូវទោមនស្សិន្ទ្រិយផង មិនចម្រើនហើយ នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយផង។ មួយទៀត បុគ្គលណា មិនចម្រើនហើយ នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនលះបង់ហើយ នូវទោមនស្សិន្ទ្រិយឬ។ អើ។

[៣៥៩] បុគ្គលណា មិនលះបង់ហើយ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិន​ចម្រើនហើយ នូវអញ្ញិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា មិនចម្រើនហើយ នូវ​អញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនលះបង់ហើយ នូវទោមនស្សិន្ទ្រិយឬ។ បុគ្គលពីរពួក មិនចម្រើនហើយ នូវអញ្ញិន្ទ្រិយ តែមិនមែនជាមិនលះបង់ហើយ នូវទោមនស្សិន្ទ្រិយទេ ឯបុគ្គល ៦ ពួក ឈ្មោះថាមិនចម្រើនហើយ នូវអញ្ញិន្ទ្រិយផង មិនលះបង់ហើយ នូវ​ទោមនស្សិន្ទ្រិយផង។

[៣៦០] បុគ្គលណា មិនលះបង់ហើយ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិន​ធ្វើឲ្យ​ជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា មិនធ្វើឲ្យជាក់ច្បាស់​ហើយ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនលះបង់ហើយ នូវទោមនស្សិន្ទ្រិយឬ។ បុគ្គល ៣ ពួក មិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយ តែមិនមែនជាមិនលះបង់​ហើយ នូវទោមនស្សិន្ទ្រិយទេ បុគ្គល ៦ ពួក ឈ្មោះថាមិនធ្វើឲ្យជាក់ច្បាស់ហើយ នូវ​អញ្ញាតាវិន្ទ្រិយផង មិនលះបង់ហើយ នូវទោមនស្សិន្ទ្រិយផង។

[៣៦១] បុគ្គលណា មិនចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថា​មិនចម្រើនហើយ នូវអញ្ញិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា មិនចម្រើនហើយ នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ បុគ្គល ៦ ពួក មិនចម្រើនហើយ នូវអញ្ញិន្ទ្រិយ តែមិនមែនជាមិនចម្រើនហើយ នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយទេ ឯបុគ្គលពីរពួក ឈ្មោះថាមិនចម្រើនហើយ នូវអញ្ញិន្ទ្រិយផង មិនចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង។

[៣៦២] បុគ្គលណា មិនចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថា​មិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា មិនធ្វើ​ឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនចម្រើនហើយ នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ បុគ្គល ៧ ពួក មិនធ្វើឲ្យជាក់ច្បាស់ហើយ នូវ​អញ្ញាតាវិន្ទ្រិយ តែមិនមែនជាមិនចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយទេ ឯបុគ្គលពីរពួក ឈ្មោះថា​មិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយផង មិនចម្រើនហើយ នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយ​ផង។

[៣៦៣] បុគ្គលណា មិនចម្រើនហើយ នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនធ្វើឲ្យ​ជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា មិនធ្វើឲ្យជាក់ច្បាស់​ហើយ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនចម្រើនហើយ នូវអញ្ញិន្ទ្រិយឬ។ បុគ្គលណា កំពុងធ្វើឲ្យជាក់ច្បាស់ នូវផលដ៏ប្រសើរ បុគ្គលនោះ ឈ្មោះថាមិនធ្វើឲ្យ​ជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយ តែមិនមែនជាមិនចម្រើនហើយ នូវអញ្ញិន្ទ្រិយទេ បុគ្គល ៨ ពួក ឈ្មោះថាមិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយផង មិនចម្រើនហើយ នូវអញ្ញិន្ទ្រិយផង។

[៣៦៤] បុគ្គលណា នឹងកំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងលះបង់ នូវ​ទោមនស្សិន្ទ្រិយឬ។ បុគ្គលពីរពួក នឹងកំណត់ដឹងនូវចក្ខុន្ទ្រិយ តែនឹងមិនលះបង់ នូវ​ទោមនស្សិន្ទ្រិយ​ទេ ឯបុគ្គល ៥ ពួក ឈ្មោះថានឹងកំណត់ដឹង នូវចក្ខុន្ទ្រិយផង នឹងលះបង់ នូវទោមនស្សិន្ទ្រិយផង។ មួយទៀត បុគ្គលណា នឹងលះបង់ នូវទោមនស្សិន្ទ្រិយ បុគ្គល​នោះ ឈ្មោះថានឹងកំណត់ដឹង នូវចក្ខុន្ទ្រិយឬ។ អើ។

[៣៦៥] បុគ្គលណា នឹងកំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងចម្រើន នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ បុគ្គល ៦ ពួក នឹងកំណត់ដឹងនូវចក្ខុន្ទ្រិយ តែនឹងមិន​ចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយទេ ឯពួកបុថុជ្ជនណា នឹងបានចំពោះនូវមគ្គ ពួក​បុថុជ្ជន​នោះ ឈ្មោះថានឹងកំណត់ដឹង នូវចក្ខុន្ទ្រិយផង នឹងចម្រើន នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយ​ផង។ មួយទៀត បុគ្គលណា នឹងចម្រើន នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថា​នឹងកំណត់ដឹង នូវចក្ខុន្ទ្រិយឬ។ អើ។

[៣៦៦] បុគ្គលណា នឹងកំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងចម្រើន នូវអញ្ញិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា នឹងចម្រើន នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងកំណត់ដឹង នូវចក្ខុន្ទ្រិយឬ។ អើ។

[៣៦៧] បុគ្គលណា នឹងកំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា នឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងកំណត់ដឹង នូវចក្ខុន្ទ្រិយឬ។ បុគ្គលអ្នកប្រកបដោយមគ្គដ៏ប្រសើរ នឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ តែនឹងមិនកំណត់ដឹង នូវចក្ខុន្ទ្រិយទេ ឯបុគ្គល ៧ ពួក ឈ្មោះថានឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង នឹងកំណត់ដឹង ចក្ខុន្ទ្រិយផង។

[៣៦៨] បុគ្គលណា នឹងលះបង់ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងចម្រើន នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ បុគ្គល ៤ ពួក នឹងលះបង់ នូវទោមនស្សិន្ទ្រិយ តែនឹងមិន​ចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយទេ ឯពួកបុថុជ្ជនណា នឹងបានចំពោះនូវមគ្គ ពួក​បុថុជ្ជន​នោះ ឈ្មោះថានឹងលះបង់ នូវទោមនស្សិន្ទ្រិយផង នឹងចម្រើន នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយ​ផង។ មួយទៀត បុគ្គលណា នឹងចម្រើន នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងលះបង់ នូវទោមនស្សិន្ទ្រិយឬ។ អើ។

[៣៦៩] បុគ្គលណា នឹងលះបង់ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ នឹងចម្រើន នូវ​អញ្ញិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា នឹងចម្រើន នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងលះបង់ នូវទោមនស្សិន្ទ្រិយឬ។ បុគ្គលពីរពួក នឹងចម្រើន នូវអញ្ញិន្ទ្រិយ តែនឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយទេ ឯបុគ្គល ៥ ពួក ឈ្មោះថានឹងចម្រើន នូវ​អញ្ញិន្ទ្រិយផង នឹងលះបង់ នូវទោមនស្សិន្ទ្រិយផង។

[៣៧០] បុគ្គលណា នឹងលះបង់ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹង​ធ្វើឲ្យជាក់​ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា នឹងធ្វើឲ្យជាក់ច្បាស់ នូវ​អញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងលះបង់ នូវទោមនស្សិន្ទ្រិយឬ។ បុគ្គល ៣ ពួក នឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ តែនឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយទេ ឯបុគ្គល ៥ ពួក ឈ្មោះថានឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង នឹងលះបង់ នូវ​ទោមនស្សិន្ទ្រិយ​ផង។

[៣៧១] បុគ្គលណា នឹងចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹង​ចម្រើន នូវអញ្ញិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា នឹងចម្រើន នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ បុគ្គល ៦ ពួក នឹងចម្រើន​នូវអញ្ញិន្ទ្រិយ តែនឹងមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយទេ ឯពួកបុថុជ្ជនណា នឹងបាន​ចំពោះនូវមគ្គ ពួកបុថុជ្ជននោះ ឈ្មោះថានឹងចម្រើន នូវអញ្ញិន្ទ្រិយផង នឹងចម្រើន នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយផង។

[៣៧២] បុគ្គលណា នឹងចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថា​នឹង​ធ្វើ​ឲ្យ​ជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា នឹងធ្វើឲ្យជាក់​ច្បាស់​នូវ​អញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងចម្រើននូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ បុគ្គល ៧ ពួក នឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ តែនឹងមិនចម្រើន នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយ​ទេ ឯពួកបុថុជ្ជនណា នឹងបានចំពោះនូវមគ្គ ពួកបុថុជ្ជននោះ ឈ្មោះ​ថានឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង នឹងចម្រើន នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយ​ផង។

[៣៧៣] បុគ្គលណា នឹងចម្រើន នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា នឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងចម្រើន នូវអញ្ញិន្ទ្រិយឬ។ បុគ្គល អ្នកប្រកបដោយមគ្គដ៏ប្រសើរ នឹងធ្វើឲ្យជាក់ច្បាស់នូវអញ្ញាតាវិន្ទ្រិយ តែនឹងមិនចម្រើន នូវអញ្ញិន្ទ្រិយទេ ឯបុគ្គល ៧ ពួក ឈ្មោះថានឹងធ្វើឲ្យជាក់ច្បាស់នូវអញ្ញាតាវិន្ទ្រិយផង នឹងចម្រើននូវអញ្ញិន្ទ្រិយផង។

[៣៧៤] បុគ្គលណា នឹងមិនកំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងមិន​លះបង់​នូវទោមនស្សិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា នឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងមិនកំណត់ដឹងនូវចក្ខុន្ទ្រិយឬ។ បុគ្គលពីរពួក នឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយ តែមិនមែនជានឹងមិនកំណត់ដឹង នូវចក្ខុន្ទ្រិយទេ ឯបុគ្គល ៣ ពួក ឈ្មោះថានឹងមិនលះបង់នូវទោមនស្សិន្ទ្រិយផង នឹងមិនកំណត់ដឹង នូវចក្ខុន្ទ្រិយផង។

[៣៧៥] បុគ្គលណា នឹងមិនកំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា នឹងមិនចម្រើន នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងកំណត់ដឹង នូវចក្ខុន្ទ្រិយឬ។ បុគ្គល ៦ ពួក នឹងមិនចម្រើននូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ តែមិនមែនជានឹងមិនកំណត់ដឹង នូវ​ចក្ខុន្ទ្រិយ​ទេ ឯបុគ្គល ៣ ពួក ឈ្មោះថានឹងមិនចម្រើននូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង នឹង​មិនកំណត់ដឹងនូវចក្ខុន្ទ្រិយផង។

[៣៧៦] បុគ្គលណា នឹងមិនកំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងមិនចម្រើន នូវអញ្ញិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា នឹងមិនចម្រើន នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងមិនកំណត់ដឹង នូវចក្ខុន្ទ្រិយឬ។ អើ។

[៣៧៧] បុគ្គលណា នឹងមិនកំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងមិន​ធ្វើឲ្យ​ជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ បុគ្គលអ្នកប្រកបដោយមគ្គដ៏ប្រសើរ នឹងមិនកំណត់ដឹង នូវចក្ខុន្ទ្រិយ តែមិនមែនជានឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយទេ ឯបុគ្គលពីរពួក ឈ្មោះថានឹងមិនកំណត់ដឹង នូវចក្ខុន្ទ្រិយផង នឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ​ផង។ មួយទៀត បុគ្គលណា នឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងមិនកំណត់ដឹង នូវចក្ខុន្ទ្រិយឬ។ អើ។

[៣៧៨] បុគ្គលណា នឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងមិន​ចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា នឹងមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយឬ។ បុគ្គល ៤ ពួក នឹងមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ តែមិនមែនជានឹងមិនលះបង់ នូវ​ទោមនស្សិន្ទ្រិយទេ ឯបុគ្គល ៥ ពួក ឈ្មោះថានឹងមិនចម្រើន នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយ​ផង នឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយផង។

[៣៧៩] បុគ្គលណា នឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងមិន​ចម្រើន នូវអញ្ញិន្ទ្រិយឬ។ បុគ្គលពីរពួក នឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយ តែមិនមែន​ជានឹងមិនចម្រើន នូវអញ្ញិន្ទ្រិយទ ឯបុគ្គល ៣ ពួក ឈ្មោះថានឹងមិនលះបង់ នូវ​ទោមនស្សិន្ទ្រិយ​ផង នឹងមិនចម្រើន នូវអញ្ញិន្ទ្រិយផង។ មួយទៀត បុគ្គលណា នឹងមិន​ចម្រើន នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយឬ។ អើ។

[៣៨០] បុគ្គលណា នឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹង​មិនធ្វើឲ្យ​ជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ បុគ្គលបីពួក នឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយ តែមិនមែនជានឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយទ ឯបុគ្គលពីរពួក ឈ្មោះថា​នឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយផង នឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង។ មួយទៀត បុគ្គលណា នឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះ​ថានឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយឬ។ អើ។

[៣៨១] បុគ្គលណា នឹងមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹង​មិនចម្រើន នូវអញ្ញិន្ទ្រិយឬ។ បុគ្គល ៦ ពួក នឹងមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ តែមិនមែនជានឹងមិនចម្រើន នូវអញ្ញិន្ទ្រិយទេ ឯបុគ្គល ៣ ពួក នឹងមិនចម្រើន នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយផង នឹងមិនចម្រើន នូវអញ្ញិន្ទ្រិយផង។ មួយទៀត បុគ្គលណា នឹង​មិន​ចម្រើន នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងមិនចម្រើន នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយ​ឬ។ អើ។

[៣៨២] បុគ្គលណា នឹងមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថា​នឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ បុគ្គល ៧ ពួក នឹងមិនចម្រើន នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយ តែមិនមែនជានឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយទេ ឯបុគ្គលពីរពួក ឈ្មោះថានឹងមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង នឹងមិនធ្វើឲ្យ​ជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង។ មួយទៀត បុគ្គលណា នឹងមិនធ្វើឲ្យជាក់ច្បាស់ នូវ​អញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ អើ។

[៣៨៣] បុគ្គលណា នឹងមិនចម្រើន នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងមិនធ្វើឲ្យ​ជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ បុគ្គលអ្នកប្រកបដោយមគ្គដ៏ប្រសើរ នឹងមិនចម្រើន នូវអញ្ញិន្ទ្រិយ តែមិនមែនជានឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយទេ ឯបុគ្គលពីរពួក ឈ្មោះថានឹងមិនចម្រើន នូវអញ្ញិន្ទ្រិយផង នឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង។ មួយទៀត បុគ្គលណា នឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថា នឹងមិនចម្រើន នូវអញ្ញិន្ទ្រិយឬ។ អើ។

[៣៨៤] បុគ្គលណា កំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថាលះបង់ហើយ នូវទោមនស្សិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា លះបង់ហើយ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាកំណត់ដឹង នូវចក្ខុន្ទ្រិយឬ។ បុគ្គលពីរពួក លះបង់ហើយ នូវ​ទោមនស្សិន្ទ្រិយ តែមិនកំណត់ដឹង នូវចក្ខុន្ទ្រិយទេ បុគ្គលអ្នកប្រកបដោយមគ្គដ៏ប្រសើរ ឈ្មោះថាលះបង់ហើយ នូវទោមនស្សិន្ទ្រិយផង កំណត់ដឹង នូវចក្ខុន្ទ្រិយផង។

[៣៨៥] បុគ្គលណា កំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថាចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា ចម្រើនហើយ នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាកំណត់ដឹង នូវចក្ខុន្ទ្រិយឬ។ បុគ្គល ៦ ពួក ចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ តែមិនកំណត់ដឹង នូវចក្ខុន្ទ្រិយទេ ឯបុគ្គល អ្នកប្រកបដោយមគ្គដ៏ប្រសើរ ឈ្មោះថាចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង កំណត់ដឹង នូវចក្ខុន្ទ្រិយផង។

[៣៨៦] បុគ្គលណា កំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថាចម្រើនហើយ នូវអញ្ញិន្ទ្រិយឬ។ មិនមែនទេ។ មួយទៀត បុគ្គលណា ចម្រើនហើយ នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាកំណត់ដឹង នូវចក្ខុន្ទ្រិយឬ។ មិនមែនទេ។

[៣៨៧] បុគ្គលណា កំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថាធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ មិនមែនទេ។ មួយទៀត បុគ្គលណា ធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថា កំណត់ដឹង នូវចក្ខុន្ទ្រិយឬ។ មិនមែនទេ។

[៣៨៨] បុគ្គលណា លះបង់ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា ចម្រើនហើយ នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាលះបង់ នូវទោមនស្សិន្ទ្រិយឬ។ បុគ្គល ៦ ពួក ចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ តែមិនលះបង់ នូវទោមនស្សិន្ទ្រិយទេ ឯបុគ្គល​អ្នកប្រកបដោយអនាគាមិមគ្គ ឈ្មោះថាចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ​ផង លះបង់នូវទោមនស្សិន្ទ្រិយផង។

[៣៨៩] បុគ្គលណា លះបង់ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាចម្រើនហើយ នូវអញ្ញិន្ទ្រិយឬ។ មិនមែនទេ។ មួយទៀត បុគ្គលណា ចម្រើនហើយ នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាលះបង់ នូវទោមនស្សិន្ទ្រិយឬ។ មិនមែនទេ។

[៣៩០] បុគ្គលណា លះបង់នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាធ្វើឲ្យជាក់ច្បាស់​ហើយ នូវអញ្ញាតាវិន្ទ្រិយឬ។ មិនមែនទេ។ មួយទៀត បុគ្គលណា ធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាលះបង់ នូវទោមនស្សិន្ទ្រិយឬ។ មិនមែនទេ។

[៣៩១] បុគ្គលណា ចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាចម្រើន​ហើយ នូវអញ្ញិន្ទ្រិយឬ។ មិនមែនទេ។ មួយទៀត បុគ្គលណា ចម្រើនហើយ នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ មិនមែនទេ។

[៣៩២] បុគ្គលណា ចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាធ្វើឲ្យ​ជាក់​ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយឬ។ មិនមែនទេ។ មួយទៀត បុគ្គលណា ធ្វើឲ្យ​ជាក់ច្បាស់​ហើយ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាចម្រើន នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ មិនមែនទេ។

[៣៩៣] បុគ្គលណា ចម្រើន នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយឬ។ មិនមែនទេ។ មួយទៀត បុគ្គលណា ធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាចម្រើន នូវអញ្ញិន្ទ្រិយឬ។ មិនមែនទេ។

[៣៩៤] បុគ្គលណា មិនកំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនលះបង់ហើយ នូវទោមនស្សិន្ទ្រិយឬ។ បុគ្គលពីរពួក មិនកំណត់ដឹង នូវចក្ខុន្ទ្រិយ តែមិនមែនជា​មិន​លះបង់ហើយ នូវទោមនស្សិន្ទ្រិយទេ ឯបុគ្គល ៦ ពួក ឈ្មោះថាមិនកំណត់ដឹង នូវចក្ខុន្ទ្រិយផង មិនលះបង់ហើយ នូវទោមនស្សិន្ទ្រិយផង។ មួយទៀត បុគ្គលណា មិនលះបង់​ហើយ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនកំណត់ដឹង នូវចក្ខុន្ទ្រិយ​ឬ។ អើ។

[៣៩៥] បុគ្គលណា មិនកំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ បុគ្គល ៦ ពួក មិនកំណត់ដឹង នូវចក្ខុន្ទ្រិយ មិនមែន​ជាមិន​ចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយទេ ឯបុគ្គលពីរពួក ឈ្មោះថាមិនកំណត់ដឹង នូវចក្ខុន្ទ្រិយផង មិនចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង។ មួយទៀត បុគ្គលណា មិនចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនកំណត់ដឹង នូវ​ចក្ខុន្ទ្រិយឬ។ អើ។

[៣៩៦] បុគ្គលណា មិនកំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនចម្រើនហើយ នូវអញ្ញិន្ទ្រិយឬ។ ព្រះអរហន្ត មិនកំណត់ដឹង នូវចក្ខុន្ទ្រិយ តែមិនមែនជាមិនចម្រើនហើយ នូវអញ្ញិន្ទ្រិយទេ បុគ្គល ៧ ពួក ឈ្មោះថាមិនកំណត់ដឹង នូវចក្ខុន្ទ្រិយផង មិនចម្រើនហើយ នូវអញ្ញិន្ទ្រិយផង។ មួយទៀត បុគ្គលណា មិនចម្រើនហើយ នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនកំណត់ដឹង នូវចក្ខុន្ទ្រិយឬ។ បុគ្គលអ្នកប្រកបដោយមគ្គដ៏ប្រសើរ មិនចម្រើន​ហើយ នូវអញ្ញិន្ទ្រិយ តែមិនមែនជាមិនកំណត់ដឹង នូវចក្ខុន្ទ្រិយទេ ឯបុគ្គល ៧ ពួក ឈ្មោះថាមិនចម្រើនហើយ នូវអញ្ញិន្ទ្រិយផង មិនកំណត់ដឹង នូវចក្ខុន្ទ្រិយផង។

[៣៩៧] បុគ្គលណា មិនកំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនធ្វើឲ្យ​ជាក់ច្បាស់​ហើយ នូវអញ្ញាតាវិន្ទ្រិយឬ។ ព្រះអរហន្ត មិនកំណត់ដឹង នូវចក្ខុន្ទ្រិយ តែមិនមែនជា​មិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយទេ ឯបុគ្គល ៨ ពួក ឈ្មោះថាមិនកំណត់ដឹង នូវចក្ខុន្ទ្រិយផង មិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយផង។ មួយទៀត បុគ្គលណា មិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនកំណត់ដឹង នូវ​ចក្ខុន្ទ្រិយឬ។ បុគ្គលអ្នកប្រកបដោយមគ្គដ៏ប្រសើរ មិនធ្វើឲ្យជាក់ច្បាស់ហើយ នូវ​អញ្ញាតាវិន្ទ្រិយ តែមិនមែនជាមិនកំណត់ដឹង នូវចក្ខុន្ទ្រិយទេ ឯបុគ្គល ៨ ពួក ឈ្មោះថា​មិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយផង មិនកំណត់ដឹង នូវចក្ខុន្ទ្រិយផង។

[៣៩៨] បុគ្គលណា មិនលះបង់ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនចម្រើន​ហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ បុគ្គល ៦ ពួក មិនលះបង់ នូវទោមនស្សិន្ទ្រិយ តែមិនមែនជាមិនចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយទេ បុគ្គលពីរពួក ឈ្មោះថា​មិនលះបង់ នូវទោមនស្សិន្ទ្រិយផង មិនចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង។ មួយទៀត បុគ្គលណា មិនចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថា​មិនលះបង់ នូវទោមនស្សិន្ទ្រិយឬ។ អើ។

[៣៩៩] បុគ្គលណា មិនលះបង់ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិន​ចម្រើន​ហើយ នូវអញ្ញិន្ទ្រិយឬ។ ព្រះអរហន្ត មិនលះបង់ នូវទោមនស្សិន្ទ្រិយ តែមិនមែន​ជាមិន​ចម្រើនហើយ នូវអញ្ញិន្ទ្រិយទេ ឯបុគ្គល ៧ ពួក ឈ្មោះថាមិនលះបង់ នូវ​ទោមនស្សិន្ទ្រិយ​ផង មិនចម្រើនហើយ នូវអញ្ញិន្ទ្រិយផង។ មួយទៀត បុគ្គលណា មិនចម្រើនហើយ នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនលះបង់ នូវទោមនស្សិន្ទ្រិយឬ។ បុគ្គលអ្នកប្រកប​ដោយ​អនាគាមិមគ្គ មិនចម្រើនហើយ នូវអញ្ញិន្ទ្រិយ តែមិនមែនជាមិនលះបង់ នូវ​ទោមនស្សិន្ទ្រិយទេ ឯបុគ្គល ៧ ពួក ឈ្មោះថាមិនចម្រើនហើយ នូវអញ្ញិន្ទ្រិយផង មិន​លះបង់ នូវទោមនស្សិន្ទ្រិយផង។

[៤០០] បុគ្គលណា មិនលះបង់ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនធ្វើ​ឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយឬ។ ព្រះអរហន្ត មិនលះបង់ នូវទោមនស្សិន្ទ្រិយ តែមិនមែនជាមិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយទេ ឯបុគ្គល ៨ ពួក ឈ្មោះថា​មិនលះបង់ នូវទោមនស្សិន្ទ្រិយផង មិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយ​ផង។ មួយទៀត បុគ្គលណា មិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនលះបង់ នូវទោមនស្សិន្ទ្រិយឬ។ បុគ្គលអ្នកប្រកបដោយអនាគាមិមគ្គ មិនធ្វើ​ឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយ តែមិនមែនជាមិនលះបង់ នូវទោមនស្សិន្ទ្រិយទេ ឯបុគ្គល ៨ ពួក ឈ្មោះថាមិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយផង មិនលះបង់ នូវទោមនស្សិន្ទ្រិយផង។

[៤០១] បុគ្គលណា មិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថា​មិនចម្រើនហើយ នូវអញ្ញិន្ទ្រិយឬ។ ព្រះអរហន្ត មិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ តែមិនមែនជាមិនចម្រើនហើយ នូវអញ្ញិន្ទ្រិយទេ ឯបុគ្គល ៧ ពួក ឈ្មោះថាមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង មិនចម្រើនហើយ នូវអញ្ញិន្ទ្រិយផង។ មួយទៀត បុគ្គល​ណា មិនចម្រើនហើយ នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនចម្រើន នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ បុគ្គលទី ៨ មិនចម្រើនហើយ នូវអញ្ញិន្ទ្រិយ តែមិនមែន​ជាមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយទេ ឯបុគ្គល ៧ ពួក ឈ្មោះថាមិនចម្រើនហើយ នូវអញ្ញិន្ទ្រិយផង មិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង។

[៤០២] បុគ្គលណា មិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនធ្វើ​ឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយឬ។ ព្រះអរហន្ត មិនចម្រើន នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយ តែមិនមែនជាមិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយទេ ឯបុគ្គល ៧ ពួក ឈ្មោះថាមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង មិនធ្វើឲ្យជាក់ច្បាស់​ហើយ នូវអញ្ញាតាវិន្ទ្រិយផង។ មួយទៀត បុគ្គលណា មិនធ្វើឲ្យជាក់ច្បាស់ហើយ នូវ​អញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ បុគ្គលទី ៨ មិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយ តែមិនមែនជាមិនចម្រើន នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយទេ ឯបុគ្គល ៧ ពួក ឈ្មោះថាមិនធ្វើឲ្យជាក់ច្បាស់ហើយ នូវ​អញ្ញាតាវិន្ទ្រិយផង មិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង។

[៤០៣] បុគ្គលណា មិនចម្រើន នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនធ្វើឲ្យ​ជាក់ច្បាស់​ហើយ នូវអញ្ញាតាវិន្ទ្រិយឬ។ ព្រះអរហន្ត មិនចម្រើន នូវអញ្ញិន្ទ្រិយ តែមិនមែន​ជាមិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយទេ ឯបុគ្គល ៥ ពួក ឈ្មោះថាមិនចម្រើន នូវអញ្ញិន្ទ្រិយផង មិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយផង។ មួយទៀត បុគ្គលណា មិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនចម្រើន នូវ​អញ្ញិន្ទ្រិយឬ។ បុគ្គល ៣ ពួក អ្នកប្រកបដោយមគ្គដ៏ប្រសើរ មិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយ តែមិនមែនជាមិនចម្រើន នូវអញ្ញិន្ទ្រិយទេ បុគ្គល ៥ ពួក ឈ្មោះថា​មិនធ្វើឲ្យជាក់ច្បាស់ហើយ នូវអញ្ញាតាវិន្ទ្រិយផង មិនចម្រើន នូវអញ្ញិន្ទ្រិយផង។

[៤០៤] បុគ្គលណា កំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងលះបង់ នូវ​ទោមនស្សិន្ទ្រិយឬ។ មិនមែនទេ។ មួយទៀត បុគ្គលណា នឹងលះបង់ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាកំណត់ដឹង នូវចក្ខុន្ទ្រិយឬ។ មិនមែនទេ។

[៤០៥] បុគ្គលណា កំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងចម្រើន នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ មិនមែនទេ។ មួយទៀត បុគ្គលណា នឹងចម្រើន នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាកំណត់ដឹង នូវចក្ខុន្ទ្រិយឬ។ មិនមែនទេ។

[៤០៦] បុគ្គលណា កំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងចម្រើន នូវ​អញ្ញិន្ទ្រិយឬ។ មិនមែនទេ។ មួយទៀត បុគ្គលណា នឹងចម្រើន នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាកំណត់ដឹង នូវចក្ខុន្ទ្រិយឬ។ មិនមែនទេ។

[៤០៧] បុគ្គលណា កំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា នឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាកំណត់ដឹង នូវចក្ខុន្ទ្រិយឬ។ បុគ្គល ៧ ពួក នឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ តែមិនកំណត់ដឹង នូវចក្ខុន្ទ្រិយទេ ឯបុគ្គលអ្នកប្រកបដោយមគ្គដ៏ប្រសើរ ឈ្មោះថា នឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង កំណត់ដឹងនូវចក្ខុន្ទ្រិយផង។

[៤០៨] បុគ្គលណា លះបង់ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងចម្រើន នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ មិនមែនទេ។ មួយទៀត បុគ្គលណា នឹងចម្រើន នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាលះបង់ នូវទោមនស្សិន្ទ្រិយឬ។ មិនមែន​ទេ។

[៤០៩] បុគ្គលណា លះបង់ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងចម្រើន នូវអញ្ញិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា នឹងចម្រើន នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាលះបង់ នូវទោមនស្សិន្ទ្រិយឬ។ បុគ្គល ៦ ពួក នឹងចម្រើន នូវអញ្ញិន្ទ្រិយ តែមិនលះបង់ នូវទោមនស្សិន្ទ្រិយទេ ឯបុគ្គលអ្នកប្រកបដោយអនាគាមិមគ្គ ឈ្មោះថានឹង​ចម្រើន នូវអញ្ញិន្ទ្រិយផង លះបង់ នូវទោមនស្សិន្ទ្រិយផង។

[៤១០] បុគ្គលណា លះបង់ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា នឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាលះបង់ នូវទោមនស្សិន្ទ្រិយឬ។ បុគ្គល ៧ ពួក នឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ តែមិនលះបង់ នូវទោមនស្សិន្ទ្រិយទេ ឯបុគ្គលអ្នកប្រកបដោយ​អនាគាមិមគ្គ ឈ្មោះថានឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង លះបង់ នូវ​ទោមនស្សិន្ទ្រិយ​ផង។

[៤១១] បុគ្គលណា ចម្រើននូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងចម្រើន នូវអញ្ញិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា នឹងចម្រើន នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ បុគ្គល ៦ ពួក នឹងចម្រើននូវអញ្ញិន្ទ្រិយ តែមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយទេ ឯបុគ្គលទី ៨ ឈ្មោះថានឹងចម្រើន នូវអញ្ញិន្ទ្រិយផង ចម្រើននូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង។

[៤១២] បុគ្គលណា ចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងធ្វើឲ្យ​ជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា នឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ បុគ្គល ៧ ពួក នឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ តែមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយទេ ឯបុគ្គលទី ៨ ឈ្មោះថានឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង ចម្រើន នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយផង។

[៤១៣] បុគ្គលណា ចម្រើននូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថា ធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ អើ។ មួយទៀត បុគ្គលណា នឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាចម្រើន នូវអញ្ញិន្ទ្រិយឬ។ បុគ្គល ៥ ពួក នឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ តែមិនចម្រើន នូវអញ្ញិន្ទ្រិយទេ ឯបុគ្គល ៣ ពួក អ្នកប្រកប​ដោយមគ្គដ៏ប្រសើរ ឈ្មោះថានឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង ចម្រើននូវ​អញ្ញិន្ទ្រិយ​ផង។

[៤១៤] បុគ្គលណា មិនកំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថា មិនលះបង់ នូវទោមនស្សិន្ទ្រិយឬ។ បុគ្គល ៥ ពួក មិនកំណត់ដឹង នូវចក្ខុន្ទ្រិយ តែមិនមែនជា​មិន​លះបង់ នូវទោមនស្សិន្ទ្រិយទេ ឯបុគ្គល ៤ ពួក ឈ្មោះថាមិនកំណត់ដឹង នូវចក្ខុន្ទ្រិយផង នឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយផង។ មួយទៀត បុគ្គលណា នឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនកំណត់ដឹង នូវចក្ខុន្ទ្រិយឬ។ បុគ្គលអ្នកប្រកប​ដោយមគ្គដ៏ប្រសើរ នឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយ តែមិនមែនជាមិនកំណត់ដឹង នូវចក្ខុន្ទ្រិយទេ ឯបុគ្គល ៤ ពួក ឈ្មោះថានឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយផង មិន​កំណត់​ដឹង នូវចក្ខុន្ទ្រិយផង។

[៤១៥] បុគ្គលណា មិនកំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ ពួកបុថុជ្ជនណា នឹងបានចំពោះនូវមគ្គ ពួកបុថុជ្ជននោះ មិនកំណត់ដឹង នូវចក្ខុន្ទ្រិយ តែមិនមែនជានឹងមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយទេ ឯបុគ្គល ៨ ពួក ឈ្មោះថាមិនកំណត់ដឹង នូវចក្ខុន្ទ្រិយផង នឹងមិនចម្រើន នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយ​ផង។ មួយទៀត បុគ្គលណា នឹងមិនចម្រើន នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនកំណត់ដឹង នូវចក្ខុន្ទ្រិយឬ។ បុគ្គលអ្នក​ប្រកបដោយមគ្គដ៏ប្រសើរ នឹងមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ តែមិនមែនជា​មិនកំណត់ដឹង នូវចក្ខុន្ទ្រិយទេ ឯបុគ្គល ៨ ពួក ឈ្មោះថានឹងមិនចម្រើន នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយផង មិនកំណត់ដឹង នូវចក្ខុន្ទ្រិយផង។

[៤១៦] បុគ្គលណា មិនកំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងមិនចម្រើន នូវអញ្ញិន្ទ្រិយឬ។ បុគ្គល ៧ ពួក មិនកំណត់ដឹង នូវចក្ខុន្ទ្រិយ តែមិនមែនជានឹងមិនចម្រើន នូវអញ្ញិន្ទ្រិយទេ ឯបុគ្គលពីរពួក ឈ្មោះថាមិនកំណត់ដឹង នូវចក្ខុន្ទ្រិយផង នឹងមិនចម្រើន នូវអញ្ញិន្ទ្រិយផង។ មួយទៀត បុគ្គលណា នឹងមិនចម្រើន នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនកំណត់ដឹង នូវចក្ខុន្ទ្រិយឬ។ បុគ្គលអ្នកប្រកបដោយមគ្គដ៏ប្រសើរ នឹងមិន​ចម្រើន នូវអញ្ញិន្ទ្រិយ តែមិនមែនជាមិនកំណត់ដឹង នូវចក្ខុន្ទ្រិយទេ ឯបុគ្គលពីរពួក ឈ្មោះ​ថា​នឹងមិនចម្រើន នូវអញ្ញិន្ទ្រិយផង មិនកំណត់ដឹង នូវចក្ខុន្ទ្រិយផង។

[៤១៧] បុគ្គលណា មិនកំណត់ដឹង នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងមិន​ធ្វើឲ្យ​ជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ បុគ្គល ៧ ពួក មិនកំណត់ដឹង នូវចក្ខុន្ទ្រិយ តែមិនមែន​ជានឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយទេ ឯបុគ្គលពីរពួក ឈ្មោះថាមិនកំណត់ដឹង នូវចក្ខុន្ទ្រិយផង នឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង។ មួយទៀត បុគ្គលណា នឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនកំណត់ដឹង នូវ​ចក្ខុន្ទ្រិយឬ។ អើ។

[៤១៨] បុគ្គលណា មិនលះបង់ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ ពួកបុថុជ្ជនណា នឹងបានចំពោះនូវមគ្គ ពួកបុថុជ្ជននោះ មិនលះបង់ នូវទោមនស្សិន្ទ្រិយ តែមិនមែនជានឹងមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ​ទេ ឯបុគ្គល ៨ ពួក ឈ្មោះថាមិនលះបង់ នូវទោមនស្សិន្ទ្រិយផង នឹងមិនចម្រើន នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយផង។ មួយទៀត បុគ្គលណា នឹងមិនចម្រើន នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនលះបង់ នូវទោមនស្សិន្ទ្រិយឬ។ បុគ្គលអ្នក​ប្រកប​ដោយអនាគាមិមគ្គ នឹងមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ តែមិន​មែនជាមិនលះបង់ នូវទោមនស្សិន្ទ្រិយទេ ឯបុគ្គល ៨ ពួក ឈ្មោះថានឹងមិនចម្រើន នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយផង មិនលះបង់ នូវទោមនស្សិន្ទ្រិយផង។

[៤១៩] បុគ្គលណា មិនលះបង់ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងមិនចម្រើន នូវអញ្ញិន្ទ្រិយឬ។ បុគ្គល ៦ ពួក មិនលះបង់ នូវទោមនស្សិន្ទ្រិយ តែមិនមែនជា​នឹងមិន​ចម្រើន នូវអញ្ញិន្ទ្រិយទេ ឯបុគ្គល ៣ ពួក ឈ្មោះថានឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយផង នឹងមិនចម្រើន នូវអញ្ញិន្ទ្រិយផង។ មួយទៀត បុគ្គលណា នឹងមិនចម្រើន នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនលះបង់ នូវទោមនស្សិន្ទ្រិយឬ។ អើ។

[៤២០] បុគ្គលណា មិនលះបង់ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងមិន​ធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ បុគ្គល ៧ ពួក មិនលះបង់ នូវទោមនស្សិន្ទ្រិយ តែមិនមែនជានឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយទេ ឯបុគ្គលពីរពួក ឈ្មោះថាមិន​លះបង់ នូវទោមនស្សិន្ទ្រិយផង នឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង។ មួយ​ទៀត បុគ្គលណា នឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថា​មិនលះបង់ នូវទោមនស្សិន្ទ្រិយឬ។ អើ។

[៤២១] បុគ្គលណា មិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថា​នឹងមិន​ចម្រើន នូវអញ្ញិន្ទ្រិយឬ។ បុគ្គល ៦ ពួក មិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ តែមិនមែន​ជានឹងមិនចម្រើន នូវអញ្ញិន្ទ្រិយទេ ឯបុគ្គល ៣ ពួក ឈ្មោះថាមិនចម្រើន នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយផង នឹងមិនចម្រើន នូវអញ្ញិន្ទ្រិយផង។ មួយទៀត បុគ្គលណា នឹងមិនចម្រើន នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ​ឬ។ អើ។

[៤២២] បុគ្គលណា មិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹង​មិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ បុគ្គល ៧ ពួក មិនចម្រើន នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយ តែមិនមែនជានឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយទេ ឯបុគ្គលពីរពួក ឈ្មោះថាមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង នឹងមិនធ្វើឲ្យ​ជាក់​ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង។ មួយទៀត បុគ្គលណា នឹងមិនធ្វើឲ្យជាក់ច្បាស់ នូវ​អញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ អើ។

[៤២៣] បុគ្គលណា មិនចម្រើន នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងមិនធ្វើ​ឲ្យ​ជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ បុគ្គល ៥ ពួក មិនចម្រើន នូវអញ្ញិន្ទ្រិយ តែមិនមែន​ជានឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយទេ ឯបុគ្គលពីរពួក ឈ្មោះថាមិនចម្រើន នូវអញ្ញិន្ទ្រិយផង នឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង។ មួយទៀត បុគ្គលណា នឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនចម្រើន នូវអញ្ញិន្ទ្រិយ​ឬ។ អើ។

[៤២៤] បុគ្គលណា កំណត់ដឹងហើយ នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថាលះបង់ នូវ​ទោមនស្សិន្ទ្រិយឬ។ មិនមែនទេ។ មួយទៀត បុគ្គលណា នឹងលះបង់ នូវ​ទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយឬ។ មិនមែនទេ។

[៤២៥] បុគ្គលណា កំណត់ដឹងហើយ នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ មិនមែនទេ។ មួយទៀត បុគ្គលណា នឹងចម្រើន នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយឬ។ មិនមែន​ទេ។

[៤២៦] បុគ្គលណា កំណត់ដឹងហើយ នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងចម្រើន នូវអញ្ញិន្ទ្រិយឬ។ មិនមែនទេ។ មួយទៀត បុគ្គលណា នឹងចម្រើននូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយឬ។ មិនមែនទេ។

[៤២៧] បុគ្គលណា កំណត់ដឹងហើយ នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងធ្វើឲ្យ​ជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ មិនមែនទេ។ មួយទៀត បុគ្គលណា នឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយឬ។ មិនមែនទេ។

[៤២៨] បុគ្គលណា លះបង់ហើយ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ មិនមែនទេ។ មួយទៀត បុគ្គលណា នឹងចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាលះបង់ហើយ នូវទោមនស្សិន្ទ្រិយឬ។ មិនមែនទេ។

[៤២៩] បុគ្គលណា លះបង់ហើយ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងចម្រើន នូវអញ្ញិន្ទ្រិយឬ។ បុគ្គលពីរពួក លះបង់ហើយ នូវទោមនស្សិន្ទ្រិយ តែនឹងមិនចម្រើន នូវអញ្ញិន្ទ្រិយទេ ឯអនាគាមិបុគ្គល ឈ្មោះថាលះបង់ហើយ នូវទោមនស្សិន្ទ្រិយផង នឹងចម្រើន នូវអញ្ញិន្ទ្រិយផង។ មួយទៀត បុគ្គលណា នឹងចម្រើននូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាលះបង់ហើយ នូវទោមនស្សិន្ទ្រិយឬ។ បុគ្គល ៦ ពួក នឹងចម្រើន នូវអញ្ញិន្ទ្រិយ តែមិនលះបង់ហើយ នូវទោមនស្សិន្ទ្រិយទេ ឯអនាគាមិបុគ្គល ឈ្មោះថានឹងចម្រើន នូវអញ្ញិន្ទ្រិយផង លះបង់ហើយ នូវទោមនស្សិន្ទ្រិយផង។

[៤៣០] បុគ្គលណា លះបង់ហើយ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងធ្វើឲ្យ​ជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ ព្រះអរហន្ត លះបង់ហើយ នូវទោមនស្សិន្ទ្រិយ តែនឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយទេ ឯបុគ្គលពីរពួក ឈ្មោះថាលះបង់ហើយ នូវទោមនស្សិន្ទ្រិយផង នឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង។ មួយទៀត បុគ្គលណា នឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាលះបង់ហើយ នូវ​ទោមនស្សិន្ទ្រិយឬ។ បុគ្គល ៦ ពួក នឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ តែមិន​លះបង់​ហើយ នូវទោមនស្សិន្ទ្រិយទេ ឯបុគ្គលពីរពួក ឈ្មោះថានឹងធ្វើឲ្យជាក់ច្បាស់ នូវ​អញ្ញាតាវិន្ទ្រិយផង លះបង់ហើយ នូវទោមនស្សិន្ទ្រិយផង។

[៤៣១] បុគ្គលណា ចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថា​នឹងចម្រើន នូវអញ្ញិន្ទ្រិយឬ។ បុគ្គលពីរពួក ចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ តែនឹងមិនចម្រើន នូវអញ្ញិន្ទ្រិយទេ ឯបុគ្គល ៥ ពួក ឈ្មោះថាចម្រើនហើយ នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយផង នឹងចម្រើន នូវអញ្ញិន្ទ្រិយផង។ មួយទៀត បុគ្គលណា នឹងចម្រើន នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ​ឬ។ បុគ្គលពីរពួក នឹងចម្រើន នូវអញ្ញិន្ទ្រិយ តែមិនចម្រើនហើយ នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយ​ទេ ឯបុគ្គល ៥ ពួក ឈ្មោះថានឹងចម្រើន នូវអញ្ញិន្ទ្រិយផង ចម្រើន​ហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង។

[៤៣២] បុគ្គលណា ចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថា​នឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ ព្រះអរហន្ត ចម្រើនហើយ នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយ តែនឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយទេ ឯបុគ្គល ៦ ពួក ឈ្មោះថាចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង នឹងធ្វើឲ្យជាក់ច្បាស់ នូវ​អញ្ញាតាវិន្ទ្រិយផង។ មួយទៀត បុគ្គលណា នឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ បុគ្គលពីរពួក នឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ តែមិនចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ​ទេ ឯបុគ្គល ៦ ពួក ឈ្មោះថានឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង ចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង។

[៤៣៣] បុគ្គលណា នឹងចម្រើនហើយ នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងធ្វើ​ឲ្យ​ជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ មិនមែនទេ។ មួយទៀត បុគ្គលណា នឹងធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថា នឹងចម្រើនហើយ នូវអញ្ញិន្ទ្រិយឬ។ មិនមែនទេ។

[៤៣៤] បុគ្គលណា មិនកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹង​មិន​លះបង់ នូវទោមនស្សិន្ទ្រិយឬ។ បុគ្គល ៥ ពួក មិនកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយ តែមិនមែនជានឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយទេ ឯបុគ្គល ៣ ពួក ឈ្មោះថា​មិនកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយផង នឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយផង។ មួយទៀត បុគ្គលណា នឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយឬ។ ព្រះអរហន្ត នឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយ តែមិនមែនជាមិន​កំណត់​ដឹងហើយ នូវចក្ខុន្ទ្រិយទេ ឯបុគ្គល ៣ ពួក ឈ្មោះថានឹងមិនលះបង់ នូវ​ទោមនស្សិន្ទ្រិយ​ផង មិនកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយផង។

[៤៣៥] បុគ្គលណា មិនកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹង​មិន​ចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ ពួកបុថុជ្ជនណា នឹងបានចំពោះនូវមគ្គ ពួកបុថុជ្ជន​នោះ មិនកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយ តែមិនមែនជានឹងមិនចម្រើន នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយ​​ទេ ឯបុគ្គល ៨ ពួក ឈ្មោះថាមិនកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយ​ផង នឹងមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង។ មួយទៀត បុគ្គលណា នឹងមិន​ចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនកំណត់ដឹងហើយ នូវ​ចក្ខុន្ទ្រិយ​ឬ។ ព្រះអរហន្ត នឹងមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ តែមិនមែន​ជាមិន​កំណត់ដឹងហើយ នូវចក្ខុន្ទ្រិយទេ ឯបុគ្គល ៨ ពួក ឈ្មោះថានឹងមិនចម្រើន នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយ​ផង មិនកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយផង។

[៤៣៦] បុគ្គលណា មិនកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងមិន​ចម្រើន នូវអញ្ញិន្ទ្រិយឬ។ បុគ្គល ៧ ពួក មិនកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយ តែមិនមែន​ជានឹងមិនចម្រើន នូវអញ្ញិន្ទ្រិយទេ ឯបុគ្គលពីរពួក ឈ្មោះថាមិនកំណត់ដឹងហើយ នូវ​ចក្ខុន្ទ្រិយផង នឹងមិនចម្រើន នូវអញ្ញិន្ទ្រិយផង។ មួយទៀត បុគ្គលណា នឹងមិនចម្រើន នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយឬ។ ព្រះអរហន្ត នឹងមិនចម្រើន នូវអញ្ញិន្ទ្រិយ តែមិនមែនជាមិនកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយទេ ឯបុគ្គល​ពីរពួក ឈ្មោះថានឹងមិនចម្រើន នូវអញ្ញិន្ទ្រិយផង មិនកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយផង។

[៤៣៧] បុគ្គលណា មិនកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹងមិន​ធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ បុគ្គល ៨ ពួក មិនកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយ តែមិនមែនជានឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយទេ ឯពួកបុថុជ្ជនណា នឹងមិនបាន​ចំពោះនូវមគ្គ ពួកបុថុជ្ជននោះ ឈ្មោះថាមិនកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយផង នឹងមិនធ្វើ​ឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង។ មួយទៀត បុគ្គលណា នឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយឬ។ ព្រះអរហន្ត នឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ តែមិនមែនជាមិនកំណត់ដឹងហើយ នូវ​ចក្ខុន្ទ្រិយ​ទេ ឯពួកបុថុជ្ជនណា នឹងមិនបានចំពោះនូវមគ្គ ពួកបុថុជ្ជននោះ ឈ្មោះថា​នឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង មិនកំណត់ដឹងហើយ នូវចក្ខុន្ទ្រិយផង។

[៤៣៨] បុគ្គលណា មិនលះបង់ហើយ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹង​មិន​ចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ ពួកបុថុជ្ជនណា នឹងបានចំពោះនូវមគ្គ ពួកបុថុជ្ជន​នោះ មិនលះបង់ហើយ នូវទោមនស្សិន្ទ្រិយ តែមិនមែនជានឹងមិនចម្រើន នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយ​ទេ ឯបុគ្គល ៦ ពួក ឈ្មោះថាមិនលះបង់ហើយ នូវ​ទោមនស្សិន្ទ្រិយ​ផង នឹងមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង។ មួយទៀត បុគ្គលណា នឹងមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថា​មិនលះបង់​ហើយ នូវទោមនស្សិន្ទ្រិយឬ។ បុគ្គល ៣ ពួក នឹងមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ តែមិនមែនជានឹងមិនលះបង់ នូវទោមនស្សិន្ទ្រិយទេ ឯបុគ្គល ៦ ពួក ឈ្មោះថា​នឹងមិនចម្រើន នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង មិនលះបង់ហើយ នូវទោមនស្សិន្ទ្រិយ​ផង។

[៤៣៩] បុគ្គលណា មិនលះបង់ហើយ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹង​មិនចម្រើន នូវអញ្ញិន្ទ្រិយឬ។ បុគ្គល ៦ ពួក មិនលះបង់ហើយ នូវទោមនស្សិន្ទ្រិយ តែមិនមែនជានឹងមិនចម្រើន នូវអញ្ញិន្ទ្រិយទេ ឯពួកបុថុជ្ជនណា នឹងមិនបានចំពោះនូវមគ្គ ពួកបុថុជ្ជននោះ ឈ្មោះថាមិនលះបង់ហើយ នូវទោមនស្សិន្ទ្រិយផង នឹងមិនចម្រើន នូវអញ្ញិន្ទ្រិយផង។ មួយទៀត បុគ្គលណា នឹងមិនចម្រើន នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនលះបង់ហើយ នូវទោមនស្សិន្ទ្រិយឬ។ បុគ្គលពីរពួក នឹងមិនចម្រើន នូវ​អញ្ញិន្ទ្រិយ តែមិនមែនជាមិនលះបង់ហើយ នូវទោមនស្សិន្ទ្រិយទេ ឯពួកបុថុជ្ជនណា នឹងមិនបានចំពោះនូវមគ្គ ពួកបុថុជ្ជននោះ ឈ្មោះថាមិនចម្រើន នូវអញ្ញិន្ទ្រិយផង មិន​លះបង់ហើយ នូវទោមនស្សិន្ទ្រិយផង។

[៤៤០] បុគ្គលណា មិនលះបង់ហើយ នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹង​មិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ ឯបុគ្គល ៦ ពួក មិនលះបង់ហើយ នូវ​ទោមនស្សិន្ទ្រិយ តែមិនមែនជានឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយទេ ឯពួកបុថុជ្ជន​ណា នឹងមិនបានចំពោះនូវមគ្គ ពួកបុថុជ្ជននោះ ឈ្មោះថាមិនលះបង់ហើយ នូវ​ទោមនស្សិន្ទ្រិយផង នឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង។ មួយទៀត បុគ្គល​ណា នឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនលះបង់ហើយ នូវទោមនស្សិន្ទ្រិយឬ។ ព្រះអរហន្ត នឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ តែមិនមែន​ជាមិនលះបង់ហើយ នូវទោមនស្សិន្ទ្រិយទេ ពួកបុថុជ្ជនណា នឹងមិនបានចំពោះនូវមគ្គ ពួកបុថុជ្ជននោះ ឈ្មោះថានឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង មិនលះបង់​ហើយ នូវទោមនស្សិន្ទ្រិយផង។

[៤៤១] បុគ្គលណា មិនចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថា​មិនចម្រើន នូវអញ្ញិន្ទ្រិយឬ។ បុគ្គលពីរពួក មិនចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ តែមិនមែនជានឹងមិនចម្រើន នូវអញ្ញិន្ទ្រិយទេ ឯពួកបុថុជ្ជនណា នឹងមិនបានចំពោះនូវមគ្គ ពួកបុថុជ្ជននោះ ឈ្មោះថាមិនចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង នឹងមិន​ចម្រើន នូវអញ្ញិន្ទ្រិយផង។ មួយទៀត បុគ្គលណា នឹងមិនចម្រើន នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ បុគ្គលពីរពួក នឹងមិនចម្រើន នូវអញ្ញិន្ទ្រិយ តែមិនមែនជាមិនចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយទេ ឯពួកបុថុជ្ជន​ណា នឹងមិនបានចំពោះនូវមគ្គ ពួកបុថុជ្ជននោះ ឈ្មោះថានឹងមិនចម្រើន នូវអញ្ញិន្ទ្រិយផង មិនចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង។

[៤៤២] បុគ្គលណា មិនចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថា​នឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ បុគ្គលពីរពួក មិនចម្រើនហើយ នូវ​អនញ្ញតញ្ញស្សាមីតិន្ទ្រិយ តែមិនមែនជានឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយទេ ឯពួកបុថុជ្ជនណា នឹងបានចំពោះនូវមគ្គ ពួកបុថុជ្ជននោះ ឈ្មោះថាមិនចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង នឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង។ មួយ​ទៀត បុគ្គលណា នឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថា​មិនចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ។ ព្រះអរហន្ត នឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ តែមិនមែនជាមិនចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយទេ ឯពួក​បុថុជ្ជនណា នឹងមិនបានចំពោះនូវមគ្គ ពួកបុថុជ្ជននោះ ឈ្មោះថានឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង មិនចម្រើនហើយ នូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយផង។

[៤៤៣] បុគ្គលណា មិនចម្រើនហើយ នូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថានឹង​មិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ។ បុគ្គល ៨ ពួក មិនចម្រើនហើយ នូវអញ្ញិន្ទ្រិយ តែមិនមែនជានឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយទេ ឯពួកបុថុជ្ជនណា នឹងមិន​បានចំពោះនូវមគ្គ ពួកបុថុជ្ជននោះ ឈ្មោះថាមិនចម្រើនហើយ នូវអញ្ញិន្ទ្រិយផង នឹងមិន​ធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង។ មួយទៀត បុគ្គលណា នឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថាមិនចម្រើនហើយ នូវអញ្ញិន្ទ្រិយឬ។ ព្រះអរហន្ត នឹងមិនធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយ តែមិនមែនជាមិនចម្រើនហើយ នូវអញ្ញិន្ទ្រិយ​ទេ ឯពួកបុថុជ្ជនណា នឹងមិនបានចំពោះនូវមគ្គ ពួកបុថុជ្ជននោះ ឈ្មោះថានឹង​មិន​ធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយផង មិនចម្រើនហើយ នូវអញ្ញិន្ទ្រិយផង។

ចប់ ឥន្ទ្រិយយមកៈ ទី១០។

ចប់ យមកប្បករណៈ បច្ឆិមភាគ។

ចប់ ភាគ៩៣។

សូមអនុមោទនា !!!

Oben-pfeil