វិភង្គ តតិយភាគ

ភាគទី៨២

សូមនមស្ការ ព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធព្រះអង្គនោះ។

សិក្ខាបទវិភង្គ

[១] សិក្ខាបទ ៥ គឺ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាញ៉ាំងសត្វមានជីវិត​ ឲ្យធ្លាក់​ចុះកន្លង ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយា​កាន់យកនូវវត្ថុដែលគេមិនបានឲ្យ ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាក​កិរិយា​ប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាក​កិរិយា​ពោលនូវពាក្យកុហក ១ សិក្ខាបទ គឺចេតនាជា​ហេតុ​វៀរចាក​ហេតុជាទី​តាំងនៃ​សេចក្តី​ប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ១។

[២] បណ្តាសិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនាជាហេតុវៀរចាក​កិរិយាញ៉ាំង​សត្វ​មានជីវិត ឲ្យធ្លាក់ចុះកន្លង តើដូចម្ដេច។ ក្នុងសម័យណា ចិត្តជា​កាមាវចរកុសល ច្រឡំ​ដោយសោមនស្ស សម្បយុត្តដោយញាណ កើតឡើង ក្នុងសម័យនោះ ការវៀរ ការ​ចៀសវាង ការវៀរស្រឡះ ការបណ្តេញនូវពៀរ ចាកបាណាតិបាត គឺការមិនធ្វើ ការមិន​សាង ការមិនល្មើស ការមិនប្រព្រឹត្តិ​កន្លងវេលា ការសម្លាប់ហេតុណា របស់បុគ្គលដែល​វៀរចាកបាណាតិបាត នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយា​ញ៉ាំងសត្វ​មានជីវិតឲ្យ​ធ្លាក់ចុះកន្លង ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា សម្បយុត្តដោយចេតនាជា​ហេតុវៀរ។ បណ្តាសិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនាជាហេតុវៀរចាក​កិរិយា​ញ៉ាំងសត្វមានជីវិត ឲ្យធ្លាក់ចុះកន្លង តើដូចម្តេច។ ក្នុងសម័យណា ចិត្ត​ជាកាមាវចរកុសល ច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ កើតឡើង ក្នុងសម័យនោះ ការគិត អាការគិត សេចក្តីគិតណា របស់បុគ្គលដែលវៀរចាកបាណាតិបាត នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយា​ញ៉ាំងសត្វមានជីវិត ឲ្យធ្លាក់ចុះកន្លង ធម៌ទាំងឡាយ​ដ៏​សេស ក៏ឈ្មោះថា សម្បយុត្តដោយចេតនា។ បណ្តាសិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនា​ជាហេតុ​វៀរចាកកិរិយាញ៉ាំងសត្វមានជីវិត ឲ្យធ្លាក់ចុះកន្លង តើដូចម្តេច។ ក្នុង​សម័យ​ណា ចិត្តជាកាមាវចរកុសល ច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ​ កើតឡើង ក្នុងសម័យនោះ ការពាល់ត្រូវ។បេ។ ការផ្គងឡើង ការមិនរាយ​មាយ របស់​បុគ្គលដែលវៀរចាកបាណាតិបាត នេះហៅថា សិក្ខាបទ គឺចេតនា​ជាហេតុវៀរចាក​កិរិយា​ញ៉ាំងសត្វមានជីវិត ឲ្យធ្លាក់ចុះកន្លង។ បណ្តា​សិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនា​ជាហេតុវៀរចាកកិរិយាញ៉ាំងសត្វ​មានជីវិត ឲ្យធ្លាក់ចុះកន្លង តើដូចម្តេច។ ក្នុងសម័យណា ចិត្តជាកាមាវចរកុសល ច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ ប្រកបដោយ​សង្ខារ។បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ។បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្ត​ដោយ​ញាណ។បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្ត​ដោយញាណ ប្រកបដោយ​សង្ខារ។បេ។ ច្រឡំ​ដោយឧបេក្ខា ប្រាសចាកញាណ។បេ។ ច្រឡំដោយ​ឧបេក្ខា ប្រាសចាកញាណ ប្រកបដោយសង្ខារ កើតឡើង ក្នុងសម័យនោះ ការវៀរ ការចៀសវាង ការវៀរស្រឡះ ការបណ្តេញនូវពៀរ ចាកបាណាតិបាត គឺការមិនធ្វើ ការមិនសាង ការមិនល្មើស ការមិន​ប្រព្រឹត្តិកន្លងវេលា ការ​សម្លាប់ហេតុណា របស់បុគ្គលដែលវៀរចាកបាណាតិបាត នេះហៅ​ថា សិក្ខាបទ គឺចេតនា ជាហេតុវៀរចាកកិរិយាញ៉ាំងសត្វមានជីវិត ឲ្យធ្លាក់ចុះ​កន្លង ធម៌​ទាំង​​ឡាយ​ដ៏សេស ក៏ឈ្មោះថា សម្បយុត្តដោយចេតនាជាហេតុវៀរ។ បណ្តា​សិក្ខាបទ​ទាំង ៥ នោះ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាញ៉ាំង​សត្វមាន​ជីវិត ឲ្យធ្លាក់ចុះ​កន្លង តើដូចម្តេច។ ក្នុងសម័យណា ចិត្តជាកាមាវចរ​កុសល ច្រឡំដោយឧបេក្ខា ប្រាស​ចាក​ញាណ ប្រកបដោយសង្ខារ កើតឡើង ក្នុងសម័យ​នោះ ការគិត អាការគិត សេចក្តី​គិតណា របស់បុគ្គលដែលវៀរចាកបាណាតិបាត នេះហៅថា សិក្ខាបទ គឺចេតនាជា​ហេតុវៀរចាកកិរិយាញ៉ាំងសត្វមានជីវិត ឲ្យធ្លាក់ចុះកន្លង ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះ​ថា សម្បយុត្តដោយចេតនា។ បណ្តាសិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនាជា​ហេតុវៀរចាកកិរិយាញ៉ាំង​សត្វមានជីវិត ឲ្យធ្លាក់ចុះកន្លង តើដូចម្តេច។ ក្នុងសម័យណា ចិត្តជាកាមាវចរ​កុសល ប្រកបដោយឧបេក្ខា ប្រាសចាកញាណ ប្រកបដោយសង្ខារ កើតឡើង ក្នុងសម័យនោះ ការប៉ះពាល់។បេ។ ការផ្គងឡើង ការមិនរាយមាយ​របស់បុគ្គល​ដែលវៀរចាកបាណាតិបាត នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយា​ញ៉ាំង​សត្វ​មានជីវិត ឲ្យធ្លាក់ចុះកន្លង។

[៣] បណ្តាសិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនាជាហេតុវៀរចាក​កិរិយាកាន់យក​នូវ​វត្ថុ​ដែលគេមិនបានឲ្យ តើដូចម្ដេច។បេ។ សិក្ខាបទ គឺចេតនាជាហេតុវៀរចាក​កិរិយា​ប្រព្រឹត្តិ​ខុសក្នុងកាមទាំងឡាយ។បេ។ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយា​ពោលនូវ​ពាក្យកុហក។បេ។ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹក​នូវទឹកស្រវឹង គឺសុរា និងមេរ័យ។ ក្នុងសម័យណា ចិត្តជាកាមាវចរកុសល ច្រឡំ​ដោយ​សោមនស្ស សម្បយុត្តដោយញាណ កើតឡើង ក្នុងសម័យនោះ ការវៀរ ការ​ចៀសវាង ការវៀរស្រឡះ ការបណ្តេញនូវពៀរ ចាកហេតុជា​ទីតាំងនៃសេចក្តីប្រមាទ គឺផឹក​នូវទឹកស្រវឹង គឺសុរា និងមេរ័យ បានដល់ការមិន​ធ្វើ ការមិនសាង ការមិនល្មើស ការមិនប្រព្រឹត្តិកន្លងវេលា ការសម្លាប់ហេតុ​ណា របស់បុគ្គលដែលវៀរចាកហេតុជាទីតាំង​នៃ​សេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ នេះហៅថា សិក្ខាបទ គឺចេតនា​ជាហេតុវៀរចាក​ហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ធម៌ទាំង​ឡាយដ៏សេស ក៏ឈ្មោះថា សម្បយុត្តដោយចេតនាជាហេតុវៀរ។ បណ្តា​សិក្ខាបទ​ទាំង ៥ នោះ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃ​សេចក្តីប្រមាទ គឺផឹក​នូវ​ទឹកស្រវឹង គឺសុរា និងមេរ័យ តើដូចម្តេច។ ក្នុងសម័យ​ណា ចិត្តជាកាមាវចរកុសល ច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ កើតឡើង ក្នុងសម័យនោះ ការគិត អាការគិត សេចក្តីគិតណា របស់បុគ្គល​ដែលវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹក​នូវ​ទឹកស្រវឹង គឺសុរា និង​មេរ័យ នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុ​ជាទីតាំងនៃ​សេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា សម្បយុត្តដោយចេតនា។ បណ្តាសិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនា​ជាហេតុវៀរចាកហេតុជាទីតាំងនៃ​សេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ តើដូចម្តេច។ ក្នុងសម័យ​ណា ចិត្តជាកាមាវចរកុសល ច្រឡំដោយសោមនស្ស សម្បយុត្ត​ដោយញាណ កើតឡើង ក្នុងសម័យនោះ ការប៉ះពាល់។បេ។ ការផ្គងឡើង ការមិន​រាយមាយ របស់បុគ្គល​ដែលវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និង​មេរ័យ នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃ​សេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។ បណ្តាសិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃ​សេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ តើដូចម្តេច។ ក្នុងសម័យ​ណា ចិត្តជា​កាមាវចរកុសល ច្រឡំដោយ​សោមនស្ស សម្បយុត្តដោយញាណ ប្រកបដោយ​សង្ខារ កើតឡើង។បេ។ ច្រឡំដោយ​សោមនស្ស ប្រាសចាក​ញាណ។បេ។ ច្រឡំដោយសោមនស្ស ប្រាសចាក​ញាណ ប្រកប​ដោយសង្ខារ។បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្ត​ដោយញាណ។បេ។ ច្រឡំដោយ​ឧបេក្ខា សម្បយុត្តដោយញាណ ប្រកបដោយ​សង្ខារ។បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាក​ញាណ។បេ។ ច្រឡំដោយ​ឧបេក្ខា ប្រាសចាកញាណ ប្រកប​ដោយសង្ខារ កើតឡើង ក្នុងសម័យនោះ ការវៀរ ការចៀសវាង ការវៀរ​ស្រឡះ ការបណ្តេញនូវពៀរ ចាកហេតុជា​ទីតាំង​​នៃ​សេចក្តីប្រមាទ គឺផឹកនូវទឹក​ស្រវឹង គឺសុរា និងមេរ័យ បានដល់ការមិនធ្វើ ការ​មិនសាង ការមិនល្មើស ការ​មិនប្រព្រឹត្តិកន្លងវេលា ការសម្លាប់ហេតុណា របស់បុគ្គល​ដែលវៀរចាកហេតុ​ជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុ​ជា​ទីតាំង​នៃសេចក្តីប្រមាទ គឺផឹកនូវ​ទឹកស្រវឹង គឺសុរា និងមេរ័យ ធម៌ទាំងឡាយដ៏​សេស ក៏ឈ្មោះថា សម្បយុត្ត ដោយចេតនា​ជាហេតុវៀរ។ បណ្តាសិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនា​ជាហេតុវៀរចាក​ហេតុជា​ទីតាំងនៃ​សេចក្តីប្រមាទ គឺផឹកនូវ​ទឹកស្រវឹង គឺសុរា និងមេរ័យ តើដូចម្តេច។ ក្នុងសម័យ​ណា ចិត្តជា​កាមាវចរកុសល ច្រឡំដោយ​ឧបេក្ខា ប្រាសចាកញាណ ប្រកបដោយសង្ខារ កើតឡើង ក្នុងសម័យនោះ ការគិត អាការគិត សេចក្តីគិតណា របស់បុគ្គល​ដែលវៀរ​ចាកហេតុជាទី​តាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និង​មេរ័យ នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃ​សេចក្តីប្រមាទ គឺផឹកនូវ​ទឹកស្រវឹង គឺសុរា និងមេរ័យ ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា សម្បយុត្ត​ដោយចេតនា។ បណ្តា​សិក្ខាបទ​ទាំង ៥ នោះ សិក្ខាបទ គឺចេតនា​ជាហេតុវៀរចាកហេតុជាទីតាំងនៃ​សេចក្តី​ប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ តើដូចម្តេច។ ក្នុងសម័យ​ណា ចិត្តជា​កាមាវចរកុសល ច្រឡំ​ដោយ​ឧបេក្ខា ប្រាសចាកញាណ ប្រកបដោយសង្ខារ កើតឡើង ក្នុងសម័យ​នោះ ការប៉ះពាល់។បេ។ ការផ្គងឡើង ការមិនរាយមាយ របស់បុគ្គល​ដែល​វៀរចាកហេតុជា​ទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និង​មេរ័យ នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃ​សេចក្តី​ប្រមាទ គឺផឹកនូវ​ទឹកស្រវឹង គឺសុរា និងមេរ័យ។

[៤] សិក្ខាបទ ៥ គឺ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាញ៉ាំង​សត្វមានជីវិត​ ឲ្យធ្លាក់​ចុះ​កន្លង ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាក​កិរិយា​កាន់យកនូវវត្ថុដែលគេមិនបានឲ្យ ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាក​កិរិយាប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាក​កិរិយាពោលនូវពាក្យកុហក ១ សិក្ខាបទ គឺចេតនាជាហេតុវៀរ​ចាក​ហេតុ​ជាទី​តាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ១។

[៥] បណ្តាសិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនាជាហេតុវៀរចាក​កិរិយាញ៉ាំងសត្វមាន​ជីវិតឲ្យធ្លាក់ចុះកន្លង តើដូចម្ដេច។ ក្នុងសម័យណា ចិត្តជា​កាមាវចរកុសល ច្រឡំដោយ​សោមនស្ស សម្បយុត្តដោយញាណ ជាចិត្តថោកទាប កណ្តាល ឧត្តម ជាចិត្តមាន​ឆន្ទៈជា​អធិបតី មានវីរិយៈជាអធិបតី មានចិត្តជា​អធិបតី មានវីមំសាជាអធិបតី ជាចិត្តមានឆន្ទៈ​ជា​អធិបតី តែថោកទាប កណ្តាល ឧត្តម ជាចិត្តមានវីរិយៈជាអធិបតី តែថោកទាប កណ្តាល ឧត្តម ជាចិត្តមាន​ចិត្តៈជាអធិបតី តែថោកទាប កណ្តាល ឧត្តម ជាចិត្តមានវីមំសា​ជាអធិបតី តែ​ថោកទាប កណ្តាល ឧត្តម កើតឡើង ក្នុងសម័យនោះ ការវៀរ ការចៀសវាង ការវៀរ​ស្រឡះ ការបណ្តេញនូវពៀរ ចាកបាណាតិបាត គឺការ​មិនធ្វើ ការមិន​សាង ការមិនល្មើស ការមិនប្រព្រឹត្តិកន្លងវេលា ការសម្លាប់ហេតុណា របស់បុគ្គល​ដែលវៀរចាកបាណាតិបាត នេះហៅថា សិក្ខាបទ គឺចេតនា​ជាហេតុវៀរចាក​កិរិយាញ៉ាំងសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង ធម៌ទាំងឡាយ​ដ៏សេស ក៏ឈ្មោះថា សម្បយុត្តដោយចេតនាជាហេតុវៀរ។ បណ្តាសិក្ខាបទ​ទាំង ៥ នោះ សិក្ខាបទ គឺចេតនាជាហេតុវៀរចាក​​កិរិយាញ៉ាំងសត្វមានជីវិត​ឲ្យធ្លាក់ចុះ​កន្លង តើដូចម្ដេច។ ក្នុងសម័យណា ចិត្តជា​កាមាវចរកុសល ច្រឡំ​ដោយសោមនស្ស សម្បយុត្ត​ដោយញាណ ជាចិត្តថោកទាប កណ្តាល ឧត្តម ជាចិត្តមានឆន្ទៈអធិបតី មាន​វីរិយៈជាអធិបតី មានចិត្តជា​អធិបតី មានវីមំសា​ជាអធិបតី ជាចិត្តមានឆន្ទៈជា​អធិបតី តែថោកទាប កណ្តាល ឧត្តម ជាចិត្តមាន​វីរិយៈជាអធិបតី តែថោកទាប កណ្តាល ឧត្តម ជាចិត្តមានចិត្តៈជាអធិបតី តែ​ថោកទាប កណ្តាល ឧត្តម ជាចិត្តមានវីមំសា​ជាអធិបតី តែថោកទាប កណ្តាល ឧត្តម កើតឡើងក្នុង​សម័យនោះ ការគិត អាការគិត សេចក្តីគិត​ណា របស់​បុគ្គលដែលវៀរចាក​បាណាតិបាត នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុ​វៀរចាក​​​កិរិយាញ៉ាំង​សត្វមានជីវិតឲ្យធ្លាក់ចុះកន្លង ធម៌ទាំងឡាយ​ដ៏សេស ក៏ឈ្មោះ​ថា សម្បយុត្ត​ដោយចេតនា។ បណ្តាសិក្ខាបទ​ទាំង ៥ នោះ សិក្ខាបទ គឺចេតនា​ជាហេតុ​វៀរចាក​​កិរិយាញ៉ាំងសត្វមានជីវិត​ឲ្យធ្លាក់ចុះកន្លង តើដូចម្ដេច។ ក្នុងសម័យណា ចិត្តជា​កាមាវចរកុសល ច្រឡំ​ដោយសោមនស្ស សម្បយុត្ត​ដោយញាណ ជាចិត្ត​ថោកទាប កណ្តាល ឧត្តម ជាចិត្តមានឆន្ទៈជាអធិបតី មានវីរិយៈជាអធិបតី មាន​ចិត្តៈជា​អធិបតី មានវីមំសា​ជាអធិបតី ជាចិត្តមាន​ឆន្ទៈជាអធិបតី តែថោកទាប កណ្តាល ឧត្តម ជាចិត្តមាន​វីរិយៈជាអធិបតី តែថោកទាប កណ្តាល ឧត្តម ជា​ចិត្ត​មាន​ចិត្តៈជាអធិបតី តែ​ថោកទាប កណ្តាល ឧត្តម ជាចិត្តមានវីមំសា​ជាអធិបតី តែថោកទាប កណ្តាល ឧត្តម កើតឡើង ក្នុងសម័យនោះ ការប៉ះពាល់។បេ។ ការផ្គងឡើង ការមិនរាយមាយ របស់​បុគ្គល​ដែលវៀរ​ចាកបាណាតិបាត នេះ​ហៅថា សិក្ខាបទ គឺចេតនាជាហេតុ​វៀរចាកកិរិយាញ៉ាំង​សត្វមាន​ជីវិតឲ្យ​ធ្លាក់ចុះកន្លង។ បណ្តាសិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនាជាហេតុវៀរចាក​កិរិយាញ៉ាំងសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង តើដូចម្តេច។ ក្នុងសម័យ​ណា ចិត្តជា​កាមាវចរ​កុសល ច្រឡំដោយ​សោមនស្ស សម្បយុត្តដោយញាណ ប្រកប​ដោយសង្ខារ។បេ។ ច្រឡំ​ដោយ​សោមនស្ស ប្រាសចាក​ញាណ។បេ។ ច្រឡំ​ដោយសោមនស្ស ប្រាសចាក​ញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយ​ឧបេក្ខា សម្បយុត្តដោយញាណ។បេ។ ច្រឡំដោយ​ឧបេក្ខា សម្បយុត្តដោយ​ញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាក​ញាណ។បេ។ ច្រឡំដោយឧបេក្ខា ប្រាស​ចាកញាណ ប្រកប​ដោយសង្ខារ ជាចិត្ត​ថោកទាប កណ្តាល ឧត្តម ជាចិត្តមាន​ឆន្ទៈអធិបតី មានវីរិយៈជាអធិបតី មាន​ចិត្តៈជា​អធិបតី ជាចិត្តមានឆន្ទៈជាអធិបតី តែថោកទាប កណ្តាល ឧត្តម ជាចិត្ត​មានវីរិយៈជាអធិបតី តែ​ថោកទាប កណ្តាល ឧត្តម ជាចិត្តមានចិត្តៈជាអធិបតី តែថោកទាប កណ្តាល ឧត្តម កើតឡើង ក្នុងសម័យនោះ ការវៀរ ការចៀសវាង ការវៀរស្រឡះ ការ​បណ្តេញនូវពៀរ ចាកបាណាតិបាត គឺការមិនធ្វើ ការមិន​សាង ការមិនល្មើស ការមិនប្រព្រឹត្តិកន្លងវេលា ការសម្លាប់ហេតុណា របស់​បុគ្គលដែលវៀរចាក​បាណាតិបាត នេះហៅថា សិក្ខាបទ គឺ​ចេតនា​ជាហេតុ​វៀរចាកកិរិយាញ៉ាំង​សត្វមានជីវិតឲ្យធ្លាក់ចុះកន្លង ធម៌ទាំងឡាយ​ដ៏សេស ក៏​ឈ្មោះថា សម្បយុត្ត​ដោយចេតនាជាហេតុវៀរ។បេ។ ធម៌ទាំងឡាយ​ដ៏សេស ក៏ឈ្មោះ​ថា សម្បយុត្ត​ដោយចេតនា។បេ។ ការប៉ះពាល់។បេ។ ការផ្គងឡើង ការមិន​រាយមាយ នេះ​ហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយា​ញ៉ាំង​សត្វ​មានជីវិតឲ្យធ្លាក់ចុះកន្លង។

[៦] បណ្តាសិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនាជាហេតុវៀរចាក​កិរិយាកាន់​យក​នូវ​វត្ថុ​ដែល​គេមិនបានឲ្យ តើដូចម្ដេច។បេ។ សិក្ខាបទ គឺចេតនា​ជាហេតុវៀរចាក​កិរិយា​ប្រព្រឹត្តិ​ខុស​ក្នុងកាមទាំងឡាយ។បេ។ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាពោល​នូវពាក្យ​កុហក។បេ។ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹក​នូវ​ទឹកស្រវឹង គឺសុរា និងមេរ័យ។ ក្នុងសម័យណា ចិត្តជាកាមាវចរកុសល ច្រឡំដោយ​សោមនស្ស សម្បយុត្តដោយញាណ ជាចិត្តថោកទាប កណ្តាល ឧត្តម ជាចិត្ត​មានឆន្ទៈ​ជាអធិបតី មានវីរិយៈជាអធិបតី មានចិត្តៈជា​អធិបតី មានវីមំសាជា​អធិបតី ជាចិត្តមាន​ឆន្ទៈជាអធិបតី តែថោកទាប កណ្តាល ឧត្តម ជាចិត្តមាន​វីរិយៈជាអធិបតី តែថោកទាប កណ្តាល ឧត្តម ជាចិត្តមានចិត្តៈ​ជាអធិបតី តែ​ថោកទាប កណ្តាល ឧត្តម ជាចិត្តមានវីមំសា​ជាអធិបតី តែថោកទាប កណ្តាល ឧត្តម កើតឡើង ក្នុងសម័យនោះ ការវៀរ ការចៀស​វាង ការវៀរស្រឡះ ការបណ្តេញនូវពៀរ ចាកហេតុជា​ទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវ​ទឹក​ស្រវឹង គឺសុរា និងមេរ័យ បានដល់ការមិន​ធ្វើ ការមិនសាង ការមិន​ល្មើស ការមិន​ប្រព្រឹត្តិ​កន្លងវេលា ការសម្លាប់ហេតុ​ណា របស់បុគ្គលដែលវៀរចាកហេតុជា​ទីតាំងនៃសេចក្តី​ប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ នេះហៅថា សិក្ខាបទ គឺចេតនា​ជាហេតុ​វៀរចាក​ហេតុជាទីតាំងនៃសេចក្តី​ប្រមាទ គឺផឹកនូវ​ទឹកស្រវឹង គឺសុរា និងមេរ័យ ធម៌ទាំង​ឡាយដ៏សេស ក៏ឈ្មោះ​ថា សម្បយុត្ត​ដោយចេតនាជាហេតុវៀរ។បេ។ ធម៌ទាំងឡាយ​ដ៏សេស ក៏ឈ្មោះថា សម្បយុត្តដោយចេតនា។បេ។ ការប៉ះពាល់។បេ។ ការផ្គងឡើង ការមិន​​រាយមាយ នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃ​សេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។ បណ្តាសិក្ខាបទ​ទាំង ៥ នោះ សិក្ខាបទ គឺចេតនា​ជាហេតុវៀរចាកហេតុជាទីតាំងនៃ​សេចក្តី​ប្រមាទ គឺ​ផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ តើដូចម្តេច។ ក្នុងសម័យ​ណា ចិត្តជាកាមាវចរកុសល ច្រឡំដោយ​សោមនស្ស សម្បយុត្តដោយញាណ ប្រកបដោយ​សង្ខារ។បេ។ ច្រឡំដោយសោមនស្ស ប្រាសចាក​ញាណ។បេ។ ច្រឡំដោយ​សោមនស្ស ប្រាសចាកញាណ ប្រកបដោយ​សង្ខារ។បេ។ ច្រឡំ​ដោយ​ឧបេក្ខា សម្បយុត្តដោយញាណ។បេ។ ច្រឡំដោយ​ឧបេក្ខា សម្បយុត្ត​ដោយញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាក​ញាណ។បេ។ ច្រឡំ​ដោយ​ឧបេក្ខា ប្រាសចាកញាណ ប្រកបដោយសង្ខារ ជា​ចិត្តថោកទាប កណ្តាល ឧត្តម ជាចិត្តមានឆន្ទៈជាអធិបតី មានវីរិយៈជាអធិបតី មានចិត្តៈជា​អធិបតី ជា​ចិត្តមាន​ឆន្ទៈជាអធិបតី តែថោកទាប កណ្តាល ឧត្តម ជាចិត្តមាន​វីរិយៈជា​អធិបតី តែ​ថោកទាប កណ្តាល ឧត្តម ជាចិត្តមានចិត្តៈ​ជាអធិបតី តែ​ថោកទាប កណ្តាល ឧត្តម កើតឡើង ក្នុងសម័យនោះ ការវៀរ ការចៀសវាង ការវៀរស្រឡះ ការ​បណ្តេញនូវពៀរ ចាក​ហេតុជា​ទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ បានដល់​ការមិន​ធ្វើ ការ​មិនសាង ការមិន​ល្មើស ការមិនប្រព្រឹត្តិ​កន្លងវេលា ការសម្លាប់ហេតុ​ណា របស់​បុគ្គលដែលវៀរចាកហេតុជាទីតាំងនៃ​សេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ នេះ​ហៅថា សិក្ខាបទ គឺ​ចេតនា​ជាហេតុវៀរចាកហេតុជា​ទីតាំងនៃសេចក្តី​ប្រមាទ គឺផឹកនូវទឹកស្រវឹង គឺ​សុរា និងមេរ័យ ធម៌ទាំងឡាយ​ដ៏សេស ក៏ឈ្មោះ​ថា សម្បយុត្ត​​ដោយចេតនា​ជា​ហេតុវៀរ។បេ។ ធម៌ទាំង​ឡាយដ៏សេស ក៏ឈ្មោះថា សម្បយុត្ត​ដោយចេតនា។បេ។ ការប៉ះពាល់។បេ។ ការផ្គងឡើង ការមិន​រាយមាយ នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃ​សេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។

[៧] ធម៌ទាំងឡាយដូចម្តេច ឈ្មោះថា សិក្ខា។ ក្នុងសម័យណា ចិត្តជា​កាមាវចរកុសល ច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ មានរូបជា​អារម្មណ៍ក្តី។បេ។ មានធម៌ជា​អារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ កើត​ឡើង ក្នុងសម័យនោះ ការប៉ះពាល់ក៏កើត​មាន។បេ។ ការមិនរាយមាយ ក៏កើត​មាន ធម៌ទាំងឡាយនេះ ឈ្មោះថា សិក្ខា។ ធម៌​ទាំងឡាយ​ដូចម្តេច ឈ្មោះថា សិក្ខា។ ក្នុងសម័យណា ចិត្តជាកាមាវចរកុសល ច្រឡំដោយ​សោមនស្ស សម្បយុត្ត​​ដោយញាណ ប្រកបដោយ​សង្ខារ។បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ។បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ ប្រកប​ដោយ​សង្ខារ។បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្តដោយញាណ។បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្តដោយញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំ​ដោយឧបេក្ខា ប្រាសចាក​ញាណ។បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកញណ ប្រកបដោយសង្ខារ មានរូបជា​អារម្មណ៍​ក្តី។បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏​ប្រារព្ធនូវអារម្មណ៍ណាៗ កើតឡើង ក្នុង​សម័យនោះ ការប៉ះពាល់ក៏កើតមាន។បេ។ ការមិនរាយមាយ ក៏កើតមាន ធម៌ទាំងឡាយ​នេះ ឈ្មោះថា សិក្ខា។ ធម៌​ទាំងឡាយដូចម្តេច ឈ្មោះថា សិក្ខា។ ក្នុងសម័យណា បុគ្គល​ចំរើនមគ្គ ដើម្បី​កើតក្នុងរូបភព។បេ។ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព។បេ។ ចំរើន​លោកុត្តរ​ជ្ឈាន ជានិយ្យានិកធម៌ មិនដល់នូវការសន្សំ (កិលេសវដ្តៈ) ដើម្បីលះបង់នូវទិដ្ឋិ​ទាំង​ឡាយ ដើម្បី​ដល់នូវបឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន មាន​សេចក្តី​ប្រតិបត្តិដ៏លំបាក មានការត្រាស់ដឹងដ៏យឺតយូរ កើត​ឡើង ក្នុងសម័យនោះ ការប៉ះពាល់​ក៏កើតមាន។បេ។ ការមិនរាយមាយក៏កើត​មាន ធម៌ទាំងឡាយនេះ ឈ្មោះថា សិក្ខា។

ចប់ អភិធម្មភាជនីយ។

សិក្ខាបទវិភង្គ បញ្ហាបុច្ឆកៈ

[៨] សិក្ខាបទ ៥ គឺ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាញ៉ាំង​សត្វមានជីវិតឲ្យធ្លាក់​ចុះ​កន្លង ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយា​កាន់យកនូវវត្ថុដែលគេមិនបានឲ្យ ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយា​ប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយា​ពោលនូវពាក្យកុហក ១ សិក្ខាបទ គឺចេតនាជាហេតុ​វៀរចាក​ហេតុជាទីតាំងនៃ​សេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ១។ បណ្តា​សិក្ខាបទទាំង ៥ សិក្ខាបទជាកុសលប៉ុន្មាន ជាអកុសលប៉ុន្មាន ជាអព្យាក្រឹតប៉ុន្មាន។បេ។ ជា​សរណៈប៉ុន្មាន ជាអរណៈប៉ុន្មាន។

[៩] សិក្ខាបទទាំង ៥ ជាកុសលតែម្យ៉ាង ប្រកបដោយវេទនាក៏មាន ប្រកប​ដោយ​អទុក្ខមសុខវេទនា មានវិបាកធម៌ជាប្រក្រតី មិនមានកម្មប្រកបដោយ​កិលេស មានតណ្ហា​ជាដើម​កាន់យក តែជាប្រយោជន៍​ដល់ឧបាទាន មិនប្រកប​ដោយ​សេចក្តីសៅហ្មង តែគួរ​ដល់​នូវសេចក្តីសៅហ្មង ប្រព្រឹត្តទៅជាមួយនឹង​វិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈ​ក៏មាន កើតព្រម​ដោយបីតិក៏មាន កើត​ព្រមដោយ​សុខៈក៏មាន កើតព្រមដោយឧបេក្ខា តែមិនគួរ​លះដោយទស្សនៈ មិន​គួរលះដោយភាវនា មានហេតុមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដល់នូវការសន្សំ មិនមែនជារបស់សេក្ខបុគ្គល ទាំងមិន​មែនជា​របស់​អសេក្ខបុគ្គល មានសភាពតូចឆ្មារ មានអារម្មណ៍តូចឆ្មារ ជា​កណ្តាល មានសភាព​មិនទៀង ពោលថា មានមគ្គជាអារម្មណ៍ផង ថាមានមគ្គជា​ហេតុផង ថាមានមគ្គជាអធិបតី​ផងក៏មាន កើតឡើងហើយក៏មាន មិនទាន់កើត​ឡើង តែមិនគួរពោលថា បំរុងនឹង​កើត​ឡើង​ក៏មាន ជាអធិបតីក៏មាន ជា​អនាគត​ក៏មាន ជាបច្ចុប្បន្ន មានអារម្មណ៍​ជាបច្ចុប្បន្ន​ក៏មាន ជាខាងក្នុងក៏មាន ជាខាង​ក្រៅក៏មាន ជាខាងក្នុង និងខាងក្រៅ មានអារម្មណ៍​ជា​ខាងក្រៅ មិន​ប្រកប​ដោយការឃើញ ទាំងមិនប្រកប​ដោយ​ការ​ប៉ះពាល់ក៏មាន។

[១០] ពួកសិក្ខាបទមិនមែនហេតុ ប្រព្រឹត្តទៅជាមួយនឹងហេតុ ប្រកប​ដោយហេតុ មិនគួរ​ពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុទេ ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិន​មែន​ហេតុ មិនគួរពោលថាជាហេតុ ទាំង​ប្រកបដោយហេតុឡើយ ប្រកបដោយហេតុ តែមិនមែនហេតុ មិនមែនហេតុ តែ​ប្រព្រឹត្តទៅជាមួយនឹងហេតុ។ ពួកសិក្ខាបទប្រព្រឹត្ត​ទៅ​ជាមួយនឹងបច្ច័យ ត្រូវ​បច្ច័យតាក់តែង មិនប្រកបដោយការឃើញ មិនប្រកបដោយ​ការ​ប៉ះពាល់ មិន​មានរូប ជាលោកិយ គួរដឹងច្បាស់ដោយវិញ្ញាណណាមួយ មិនគួរដឹងច្បាស់​ដោយវិញ្ញាណណាមួយ។ ពួកសិក្ខាបទមិនមែនអាសវៈ តែប្រព្រឹត្តទៅជាមួយ​នឹងអាសវៈ ប្រាសចាកអាសវៈ មិនគួរពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជា​មួយនឹងអាសវៈទេ ប្រព្រឹត្ត​ទៅជា​មួយនឹងអាសវៈ តែមិនមែនជាអាសវៈ មិនគួរ​ពោលថា ជាអាសវៈ ទាំង​ប្រកប​​ដោយអាសវៈផង ថាប្រកបដោយអាសវៈ តែ​មិនមែនជាអាសវៈផងឡើយ គឺ​ប្រាសចាក​អាសវៈ តែប្រព្រឹត្តទៅជាមួយនឹង​អាសវៈ។ ពួកសិក្ខាបទ មិនមែនសញ្ញោជនៈ។បេ។ មិនមែនគន្ថៈ។បេ។ មិន​មែនឱឃៈ។បេ។ មិនមែនយោគៈ។បេ។ មិនមែននីវរណៈ។បេ។ មិនមែន​បរាមាសៈ។បេ។ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ មិនមែនចិត្ត ជាចេតសិក ប្រកបដោយចិត្ត ច្រឡំដោយចិត្ត តាំងឡើងដោយចិត្ត កើតជាមួយនឹងចិត្ត ប្រព្រឹត្តទៅ​តាម​ចិត្ត ច្រឡំ ទាំងតាំងឡើងដោយចិត្ត ច្រឡំ ទាំងតាំងឡើង ទាំង​កើតជាមួយនឹងចិត្ត ច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្ត ជាខាងក្រៅ មិនមែនឧបាទា មិនមានកម្មប្រកប​ដោយ​កិលេស មានតណ្ហាជាដើមកាន់យកទេ។ ពួកសិក្ខាបទ មិនមែនឧបាទាន។បេ។ មិនមែនកិលេស។បេ។ មិនគួរលះ​ដោយទស្សនៈ មិនគួរលះដោយភាវនា មានហេតុ​មិនគួរ​លះដោយទស្សនៈ មាន​ហេតុមិនគួរលះដោយភាវនា ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ប្រព្រឹត្ត​ទៅ​ជាមួយ​នឹងវិចារៈ ប្រព្រឹត្តទៅជាមួយនឹងបីតិក៏មាន មិនមានបីតិក៏មាន កើតព្រមដោយ​បីតិក៏មាន មិនកើតព្រមដោយបីតិក៏មាន ប្រកបដោយសុខៈក៏មាន មិនកើត​ព្រមដោយ​សុខៈក៏មាន កើតព្រមដោយឧបេក្ខាក៏មាន មិនកើតព្រមដោយ​ឧបេក្ខា ជាកាមាវចរៈ មិនមែន​រូបាវចរៈ មិនមែនជាអរូបាវចរៈ ជាបរិយាបន្នៈ ជាអនិយ្យានិកៈ ជាអនិយតៈ ជា​សឧត្តរៈ ជាអរណៈ។

ចប់ បញ្ហាបុច្ឆកៈ។

ចប់ សិក្ខាបទវិភង្គ។

បដិសម្ភិទាវិភង្គ

[១១] បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ សេចក្តីដឹងក្នុងអត្ថ ឈ្មោះថា អត្ថប្បដិសម្ភិទា សេចក្តី​ដឹងក្នុងធម៌ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិក្នុង​អត្ថ និងធម៌នោះ ឈ្មោះ​ថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយ ឈ្មោះថា បដិភាណប្បដិសម្ភិទា។

[១២] បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ សេចក្តីដឹងក្នុងទុក្ខ ឈ្មោះថា អត្ថប្បដិសម្ភិទា សេចក្តី​ដឹងក្នុង​ការកើតឡើងនៃទុក្ខ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តីដឹងក្នុងការ​រលត់ទុក្ខ ​ឈ្មោះថា អត្ថប្បដិសម្ភិទា សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទី​រលត់ទុក្ខ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិក្នុង​អត្ថ និងធម៌នោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយ ឈ្មោះថា បដិភាណប្បដិសម្ភិទា។

[១៣] បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ សេចក្តីដឹងហេតុ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តី​ដឹងផលនៃហេតុ ឈ្មោះថា អត្ថប្បដិសម្ភិទា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិក្នុង​ធម៌ និងអត្ថនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយ ឈ្មោះថា បដិភាណប្បដិសម្ភិទា។

[១៤] បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ ធម៌ទាំងឡាយណា កើត ចំរើន លូតលាស់ ដុះដាល ចំរុងចំរើន កើត​ប្រាកដហើយ សេចក្តីដឹងក្នុងធម៌ទាំងឡាយនោះ ឈ្មោះថា អត្ថប្បដិសម្ភិទា ធម៌​ទាំងឡាយនោះ កើត​ ចំរើន លូតលាស់ ដុះដាល ចំរុងចំរើន កើតប្រាកដហើយ អំពីធម៌​ទាំងឡាយណា សេចក្តីដឹងក្នុងធម៌​ទាំងឡាយ​នោះ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តី​ដឹងក្នុងការពោលនូវធម្មនិរុត្តិក្នុងអត្ថ និង​ធម៌​នោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹង​ក្នុងញាណទាំងឡាយ ឈ្មោះថា បដិភាណប្បដិសម្ភិទា។

[១៥] បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ សេចក្តីដឹងក្នុងជរា និងមរណៈ ឈ្មោះថា អត្ថប្បដិសម្ភិទា សេចក្តី​ដឹងក្នុងការកើតឡើងនៃជរា និងមរណៈ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តីដឹងក្នុង​ការ​រលត់​នៃជរា និងមរណៈ ឈ្មោះថា អត្ថប្បដិសម្ភិទា សេចក្តី​ដឹងក្នុងបដិបទា ជាដំណើរ​ទៅ​កាន់ទីរលត់នៃជរា និងមរណៈ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តីក្នុងការពោល​នូវ​ធម្មនិរុត្តិក្នុងអត្ថ និងធម៌នោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយ ឈ្មោះថា បដិភាណប្បដិសម្ភិទា។

[១៦] បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ សេចក្តីដឹងក្នុងជាតិ។បេ។ សេចក្តីដឹងក្នុងភព។បេ។ សេចក្តីដឹង​ក្នុងឧបាទាន។បេ។ សេចក្តីដឹងក្នុងតណ្ហា។បេ។ សេចក្តីដឹង​ក្នុងវេទនា។បេ។ សេចក្តីដឹង​ក្នុងផស្សៈ។បេ។ សេចក្តីដឹងក្នុងសឡាយតនៈ។បេ។ សេចក្តីដឹងក្នុងនាមរូប។បេ។ សេចក្តី​ដឹង​ក្នុងវិញ្ញាណ។បេ។ សេចក្តីដឹងក្នុងសង្ខារទាំងឡាយ ឈ្មោះថា អត្ថប្បដិសម្ភិទា សេចក្តី​ដឹងក្នុងការកើតឡើងនៃសង្ខារ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តីដឹងក្នុងការរលត់នៃ​សង្ខារ ឈ្មោះថា អត្ថប្បដិសម្ភិទា សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទី​រលត់នៃ​សង្ខារ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិក្នុងអត្ថ និងធម៌នោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយ ឈ្មោះថា បដិភាណប្បដិសម្ភិទា។

[១៧] បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ បណ្តាបដិសម្ភិទាទាំង ៤ នោះ ធម្មប្បដិសម្ភិទា តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ដឹងនូវធម៌ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ នេះឈ្មោះថា ធម្មប្បដិសម្ភិទា ភិក្ខុ​នោះ ដឹងនូវ​សេចក្តី​នៃភាសិតនោះៗ ថា នេះសេចក្តីនៃភាសិតនេះ នេះសេចក្តីនៃ​ភាសិតនេះ នេះឈ្មោះថា អត្ថប្បដិសម្ភិទា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិក្នុងអត្ថ និងធម៌នោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយ ឈ្មោះថា បដិភាណប្បដិសម្ភិទា។

ចប់ សុត្តន្តភាជនីយ។

[១៨] បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ ពួកធម៌ជាកុសល តើដូចម្តេច។ ក្នុងសម័យណា ចិត្ត​ជា​កាមាវចរកុសល ច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ មានរូបជា​អារម្មណ៍ក្តី។បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ ហើយកើតឡើង ក្នុងសម័យ​នោះ ផស្សៈក៏កើតមាន។បេ។ សេចក្តីមិនរាយមាយក៏កើតមាន នេះពួកធម៌ជាកុសល សេចក្តីដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តីដឹងក្នុង​វិបាកនៃ​ធម៌​ទាំង​ឡាយនោះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិនៃធម៌ទាំងឡាយនោះ​ដោយ​និរុត្តិ​ណា សេចក្តី​ដឹងក្នុងការ​ពោលនូវធម្មនិរុត្តិ ក្នុងនិរុត្តិនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តី​ដឹងនូវញាណ​ទាំងឡាយថា បុគ្គលដឹងក្នុងញាណទាំងឡាយនោះ ដោយញាណ​ណា ញាណ​ទាំងឡាយនេះ ជាធម្មជាតញ៉ាំងអត្ថនេះឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។ បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ ពួកធម៌ជាកុសល តើដូចម្តេច។ ក្នុងសម័យណា ចិត្តជាកាមាវចរ​កុសល ច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ ប្រកប​ដោយ​សង្ខារ។បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ។បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្តដោយ​ញាណ។បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្តដោយញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំ​ដោយឧបេក្ខា ប្រាសចាកញាណ។បេ។ ច្រឡំ​ដោយឧបេក្ខា ប្រាសចាកញាណ ប្រកបដោយសង្ខារ មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវ​អារម្មណ៍​ណាៗ ហើយកើតឡើង ក្នុងសម័យនោះ ផស្សៈក៏កើតមាន។បេ។ សេចក្តី​មិន​រាយមាយក៏កើតមាន នេះពួកធម៌ជាកុសល សេចក្តីដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តីដឹង​ក្នុង​វិបាកនៃធម៌ទាំងឡាយនោះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិ​នៃធម៌ទាំងឡាយនោះ ដោយនិរុត្តិណា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិ ក្នុង​និរុត្តិនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយថា បុគ្គល​ដឹងនូវ​ញាណទាំងឡាយនោះ ដោយញាណណា ញាណទាំងឡាយនេះ ជាធម្មជាត​ញ៉ាំង​អត្ថនេះ​ឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។ បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ ពួក​ធម៌ជាកុសល តើដូចម្តេច។ ក្នុងសម័យណា បុគ្គលចំរើននូវមគ្គ ដើម្បីកើតក្នុង​រូបភព ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន មានបឋវីកសិណ (ជា​អារម្មណ៍) ក្នុងសម័យនោះ ផស្សៈក៏កើតមាន។បេ។ សេចក្តីមិន​រាយមាយក៏កើតមាន នេះពួកធម៌ជាកុសល សេចក្តីដឹងក្នុងធម៌ទាំងឡាយ​នេះ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តីដឹងក្នុងវិបាកនៃធម៌ទាំងឡាយនោះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិនៃធម៌ទាំងឡាយនោះ ដោយនិរុត្តិណា សេចក្តីដឹងក្នុងការ​ពោល​នូវ​ធម្មនិរុត្តិ ក្នុងនិរុត្តិនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុង​ញាណទាំង​ឡាយ​ថា បុគ្គលដឹងនូវញាណទាំងឡាយនោះ ដោយញាណណា ញាណទាំងឡាយនេះ ជាធម្មជាត​ញ៉ាំងអត្ថនេះឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។ បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ ពួក​ធម៌ជាកុសល តើដូចម្តេច។ ក្នុងសម័យណា បុគ្គលចំរើននូវមគ្គ ដើម្បីកើត​ក្នុងអរូបភព ព្រោះកិរិយាកន្លងនូវ​អាកិញ្ចញ្ញា​យតនៈ ដោយប្រការទាំងពួង ហើយ​លះបង់នូវសុខផង។បេ។ ចូលកាន់ចតុត្ថជ្ឈាន ប្រកបដោយ​នេវសញ្ញានាសញ្ញាយតនសញ្ញា ក្នុងសម័យនោះ ផស្សៈក៏កើតមាន។បេ។ សេចក្តីមិន​រាយមាយក៏កើតមាន នេះពួកធម៌ជាកុសល សេចក្តីដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តីដឹងក្នុងវិបាកនៃធម៌ទាំង​ឡាយនោះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិនៃធម៌ទាំងឡាយនោះ ដោយនិរុត្តិណា សេចក្តីដឹងក្នុងការ​ពោលនូវ​ធម្មនិរុត្តិ ក្នុងនិរុត្តិនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុង​ញាណទាំងឡាយថា បុគ្គលដឹងនូវញាណទាំងឡាយនោះ ដោយញាណណា ញាណ​ទាំង​ឡាយនេះ ជាធម្មជាត​ញ៉ាំងអត្ថនេះឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។ បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ ពួកធម៌ជាកុសល តើដូចម្តេច។ ក្នុង​សម័យណា បុគ្គលចំរើន​នូវលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ដល់នូវការមិនសន្សំ (នូវ​កិលេសវដ្ដៈ) ដើម្បីលះបង់នូវទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់​ចាកកាមទាំង​ឡាយ។បេ។ ចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យនោះ ផស្សៈក៏​កើត​មាន។បេ។ សេចក្តីមិនរាយមាយក៏កើតមាន នេះពួកធម៌ជាកុសល សេចក្តីដឹងក្នុងធម៌​ទាំង​ឡាយនេះ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តីដឹងក្នុងវិបាកនៃ​ធម៌ទាំងឡាយនោះ ឈ្មោះ​ថា អត្ថប្បដិសម្ភិទា បញ្ញត្តិ​នៃធម៌ទាំងឡាយនោះ ដោយនិរុត្តិណា សេចក្តី​ដឹងក្នុង​ការពោលនូវធម្មនិរុត្តិ ក្នុង​និរុត្តិនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹង​ក្នុងញាណ​ទាំងឡាយ​ថា បុគ្គល​ដឹងនូវញាណ​ទាំង​ឡាយនោះ ដោយញាណណា ញាណទាំងឡាយ​នេះ ជាធម្មជាត​ញ៉ាំងអត្ថនេះឲ្យភ្លឺ ឈ្មោះ​ថា បដិភាណប្បដិសម្ភិទា។

[១៩] បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ ពួកធម៌ជាអកុសល តើដូចម្តេច។ ក្នុង​សម័យណា ចិត្តជាអកុសល ច្រឡំដោយសោមនស្ស សម្បយុត្តដោយទិដ្ឋិ មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជា​អារម្មណ៍​ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ ហើយកើត​ឡើង ក្នុងសម័យនោះ ផស្សៈក៏កើត​មាន។បេ។ សេចក្តីមិនរាយមាយក៏កើត​មាន នេះពួកធម៌ជាអកុសល សេចក្តីដឹងក្នុងធម៌​ទាំងឡាយនេះ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តីដឹងក្នុងវិបាកនៃធម៌ទាំងឡាយនោះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិនៃធម៌ទាំងឡាយនោះ ដោយនិរុត្តិណា សេចក្តីដឹងក្នុង​ការពោល​នូវធម្មនិរុត្តិ ក្នុងនិរុត្តិនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំង​ឡាយថា បុគ្គលដឹងនូវញាណទាំងឡាយនោះ ដោយញាណណា ញាណទាំង​ឡាយនេះ ជាធម្មជាត ញ៉ាំងអត្ថនេះឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។ បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ ពួកធម៌ជា​អកុសល តើដូចម្តេច។ ក្នុង​សម័យណា ចិត្តជាអកុសល ច្រឡំដោយសោមនស្ស សម្បយុត្ត​ដោយទិដ្ឋិ ប្រកបដោយសង្ខារ។បេ។ ច្រឡំ​ដោយសោមនស្ស ប្រាសចាកទិដ្ឋិ។បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកទិដ្ឋិ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយ​ឧបេក្ខា សម្បយុត្តដោយទិដ្ឋិ។បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្តដោយទិដ្ឋិ ប្រកបដោយ​សង្ខា។បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកទិដ្ឋិ។បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកទិដ្ឋិ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយ​ទោមនស្ស សម្បយុត្តដោយ​បដិឃៈ។បេ។ ច្រឡំ​ដោយ​ទោមនស្ស សម្បយុត្ត​ដោយបដិឃៈ ប្រកបដោយ​សង្ខារ។បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្តដោយ​វិចិកិច្ឆា។បេ។ ច្រឡំ​ដោយ​ឧបេក្ខា សម្បយុត្តដោយឧទ្ធច្ចៈ មានរូបជា​អារម្មណ៍ក្តី។បេ។ មានធម៌​ជា​អារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ ហើយកើតឡើង ក្នុងសម័យនោះ ផស្សក៏កើតមាន។បេ។ សេចក្តីមិនរាយមាយក៏កើតមាន នេះពួក​ធម៌​ជាអកុសល សេចក្តីដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តី​ដឹងក្នុង​វិបាកនៃធម៌ទាំងឡាយនោះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិ​នៃធម៌ទាំងឡាយ​នោះ ដោយ​និរុត្តិណា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិ ក្នុងនិរុត្តិនោះ ឈ្មោះ​ថា និរុត្តិប្បដិសម្ភិទា។ សេចក្តីដឹងក្នុងញាណទាំង​ឡាយថា បុគ្គលដឹងនូវញាណ​ទាំងឡាយ​នោះ ដោយញាណណា ញាណទាំង​ឡាយនេះ ជា​ធម្មជាត​ញ៉ាំង​អត្ថ​នេះឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។

[២០] បដិសម្ភិទា ៣ គឺ អត្ថប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា ចក្ខុវិញ្ញាណជា​វិបាក ព្រោះកម្មជា​កាមាវចរកុសល ដែលបុគ្គលធ្វើហើយ សន្សំហើយ ជាចក្ខុវិញ្ញាណ ច្រឡំដោយឧបេក្ខា មានរូបជាអារម្មណ៍ កើតឡើងហើយ ក្នុងសម័យ​នោះ ផស្សៈកើតមាន វេទនាកើតមាន សញ្ញាកើតមាន ចេតនាកើតមាន ចិត្តកើតមាន ឧបេក្ខាកើតមាន ចិត្តេកគ្គតាកើតមាន មនិន្រ្ទិយកើតមាន ឧបេក្ខិន្រ្ទិយ​កើតមាន ជីវិតិន្រ្ទិយកើតមាន ឬក៏ក្នុងសម័យនោះ ធម៌​ទាំងឡាយដទៃ​ណា មិនមានរូបអាស្រ័យនឹងគ្នា ហើយកើតឡើង ក៏កើតមាន នេះពួកធម៌​ជាអព្យាក្រឹត សេចក្តីដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិ​នៃធម៌​ទាំងឡាយនោះ ដោយនិរុត្តិណា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិ ក្នុងនិរុត្តិ​នោះ ឈ្មោះ​ថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយថា បុគ្គល​ដឹងនូវ​ញាណទាំងឡាយ​នោះ ដោយញាណណា ញាណទាំងឡាយនេះ ជាធម្មជាត​ញ៉ាំង​អត្ថនេះឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។ បដិសម្ភិទា ៣ គឺ អត្ថប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុង​សម័យណា សោត​វិញ្ញាណ ជាវិបាក ព្រោះកម្មជាកាមាវចរកុសល ដែលបុគ្គល​ធ្វើហើយ សន្សំ​ហើយ ជា​សោត​វិញ្ញាណ ច្រឡំដោយឧបេក្ខា មានសំឡេងជា​អារម្មណ៍ កើតឡើង​ហើយ។បេ។ ឃាន​វិញ្ញាណ ច្រឡំដោយឧបេក្ខា មានក្លិនជាអារម្មណ៍ កើតឡើង​ហើយ។បេ។ ជិវ្ហាវិញ្ញាណ ច្រឡំ​ដោយឧបេក្ខា មានរស​ជាអារម្មណ៍ កើតឡើង​ហើយ។បេ។ កាយវិញ្ញាណ ច្រឡំ​ដោយសុខ មានផ្សព្វ​ជាអារម្មណ៍ កើតឡើង​ហើយ ក្នុងសម័យនោះ ផស្សៈកើតមាន វេទនា​កើតមាន សញ្ញាកើតមាន ចេតនាកើតមាន ចិត្តកើតមាន សុខកើតមាន ចិត្តេកត្គតា​កើតមាន មនិន្រ្ទិយកើតមាន សុខិន្រ្ទិយកើតមាន ជីវិតិន្រ្ទិយកើតមាន ឬក៏ក្នុង​សម័យនោះ ធម៌ទាំងឡាយ​ដទៃណា មិនមានរូប អាស្រ័យនឹងគ្នាហើយកើត​ឡើង ក៏កើតមាន នេះពួក​ធម៌​ជាអព្យាក្រឹត សេចក្តីដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះ​ថា អត្ថប្បដិសម្ភិទា បញ្ញត្តិ​នៃធម៌ទាំងឡាយនោះ ដោយនិរុត្តិណា សេចក្តី​ដឹងក្នុង​ការ​ពោល​នូវធម្មនិរុត្តិ ក្នុង​និរុត្តិនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តី​ដឹង​ក្នុងញាណ​ទាំងឡាយថា បុគ្គល​ដឹងនូវញាណ​ទាំងឡាយនោះ ដោយញាណ​ណា ញាណទាំងឡាយ​នេះ ជាធម្មជាត​ញ៉ាំងអត្ថនេះឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។ បដិសម្ភិទា ៣ គឺ អត្ថប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា មនោធាតុ ជាវិបាក ព្រោះកម្ម​ជាកាមាវចរកុសល ដែលបុគ្គលធ្វើហើយ សន្សំហើយ ជាមនោធាតុ ច្រឡំ​ដោយ​ឧបេក្ខា មានរូបជាអារម្មណ៍ក្តី។បេ។ មានផ្សព្វជាអារម្មណ៍ក្តី ឬក៏ប្រារព្ធ​នូវ​អារម្មណ៍ណាៗ ហើយកើតឡើង ក្នុង​សម័យនោះ ផស្សៈកើតមាន វេទនាកើតមាន សញ្ញា​កើតមាន ចេតនាកើតមាន ចិត្តកើតមាន វិតក្កៈកើតមាន វិចារៈកើតមាន ឧបេក្ខាកើតមាន ចិត្តេកគ្គតាកើតមាន មនិន្រ្ទិយកើតមាន ឧបេក្ខិន្រ្ទិយកើតមាន ជីវិតិន្រ្ទិយកើតមាន ឬក៏ក្នុង​សម័យនោះ ធម៌ទាំងឡាយ​ដទៃណា មិនមានរូប អាស្រ័យនឹងគ្នាហើយកើត​ឡើង ក៏កើត​មាន នេះពួកធម៌ជាអព្យាក្រឹត សេចក្តីដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិ​នៃធម៌ទាំងឡាយនោះ ដោយនិរុត្តិណា សេចក្តី​ដឹងក្នុងការពោលនូវធម្មនិរុត្តិ ក្នុង​និរុត្តិនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តី​ដឹងក្នុងញាណទាំងឡាយថា បុគ្គល​ដឹងនូវ​ញាណទាំងឡាយនោះ ដោយញាណណា ញាណទាំងឡាយនេះ ជាធម្មជាតញ៉ាំង​អត្ថនេះ​ឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។ បដិសម្ភិទា ៣ គឺអត្ថប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យ​ណា មនោវិញ្ញាណធាតុ ជាវិបាក ព្រោះកម្មជាកាមាវចរកុសល ដែលបុគ្គលធ្វើហើយ សន្សំហើយ ជាមនោវិញ្ញាណធាតុ ច្រឡំដោយ​សោមនស្ស មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌​ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធ​នូវអារម្មណ៍ណាមួយ ហើយកើតឡើង ក្នុងសម័យនោះ ផស្សៈកើតមាន វេទនាកើតមាន សញ្ញាកើតមាន ចេតនាកើតមាន ចិត្តកើត​មាន វិតក្កៈ​កើតមាន វិចារៈកើតមាន បីតិកើតមាន សុខកើតមាន ចិត្តេកគ្គតាកើតមាន មនិន្រ្ទិយ​កើតមាន សោមនស្សិន្រ្ទិយកើតមាន ជីវិតិន្រ្ទិយកើតមាន ឬក៏ក្នុងសម័យនោះ ធម៌ទាំង​ឡាយ​ដទៃណា មិនមានរូប អាស្រ័យនឹងគ្នាហើយ​កើតឡើង ក៏កើត​មាន នេះពួកធម៌​ជាអព្យាក្រឹត សេចក្តីដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិនៃ​ធម៌ទាំងឡាយនោះ ដោយនិរុត្តិណា សេចក្តីដឹង​ក្នុងការ​ពោលនូវធម្មនិរុត្តិ ក្នុងនិរុត្តិនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុង​ញាណទាំងឡាយថា បុគ្គលដឹងនូវញាណ​ទាំងឡាយនោះ ដោយញាណណា ញាណទាំងឡាយនេះ ជាធម្មជាតញ៉ាំងអត្ថនេះឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។ បដិសម្ភិទា ៣ គឺអត្ថប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា មនោវិញ្ញាណ​ធាតុ ជាវិបាក ព្រោះកម្មជាកាមាវចរកុសល ដែលបុគ្គលធ្វើហើយ សន្សំហើយ ជា​មនោវិញ្ញាណធាតុ ច្រឡំដោយឧបេក្ខា មានរូបជាអារម្មណ៍ក្តី។បេ។ មាន​ធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ ហើយកើតឡើង ក្នុងសម័យ​នោះ ផស្សៈកើតមាន វេទនា​កើតមាន សញ្ញាកើតមាន ចេតនាកើតមាន ចិត្តកើតមាន វិតក្កៈកើត​មាន វិចារៈកើតមាន ឧបេក្ខាកើតមាន ចិត្តេកគ្គតាកើត​មាន មនិន្រ្ទិយកើតមាន ឧបេក្ខិន្រ្ទិយកើតមាន ជីវិតិន្រ្ទិយ​កើតមាន ឬក៏ក្នុង​សម័យនោះ ធម៌ទាំងឡាយ​ដទៃណា មានរូបអាស្រ័យនឹងគ្នា​ហើយ​កើតឡើង ក៏កើតមាន នេះពួកធម៌​ជាអព្យាក្រឹត សេចក្តីដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះ​ថា អត្ថប្បដិសម្ភិទា បញ្ញត្តិនៃ​ធម៌​ទាំងឡាយនោះ ដោយនិរុត្តិណា សេចក្តីដឹងក្នុង​ការ​ពោល​នូវធម្មនិរុត្តិ ក្នុង​និរុត្តិនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុង​ញាណ​ទាំងឡាយថា បុគ្គល​ដឹងនូវ​ញាណទាំងឡាយនោះ ដោយញាណណា ញាណទាំងឡាយ​នេះ ជាធម្មជាត​ញ៉ាំងអត្ថនេះឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។ បដិសម្ភិទា ៣ គឺអត្ថប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា មនោវិញ្ញាណធាតុ ជាវិបាក ព្រោះកម្មជាកាមាវចរកុសល ដែល​បុគ្គលធ្វើហើយ សន្សំហើយ ជាធាតុច្រឡំដោយសោមនស្ស សម្បយុត្តដោយ​ញាណ។បេ។ ច្រឡំដោយ​សោមនស្ស សម្បយុត្តដោយញាណ ប្រកបដោយ​សង្ខារ។បេ។ ច្រឡំដោយ​សោមនស្ស ប្រាសចាកញាណ។បេ។ ច្រឡំដោយ​សោមន្ស ប្រាសចាក​ញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្តិ​ដោយញាណ។បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្តដោយញាណ ប្រកប​ដោយសង្ខារ។បេ។ ច្រឡំដោយ​ឧបេក្ខា ប្រាសចាកញាណ។បេ។ ច្រឡំ​ដោយឧបេក្ខា ប្រាសចាក​ញាណ ប្រកបដោយ​សង្ខារ មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជា​អារម្មណ៍​ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ ហើយកើតឡើង ក្នុង​សម័យនោះ ផស្សៈកើតមាន។បេ។ សេចក្តីមិនរាយមាយកើតមាន នេះពួក​ធម៌ជាអព្យាក្រឹត សេចក្តីដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិនៃធម៌ទាំង​ឡាយនោះ ដោយនិរុត្តិណា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិ ក្នុង​និរុត្តិ​នោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយថា បុគ្គលដឹងនូវ​ញាណ​ទាំងឡាយ ដោយញាណណា ញាណទាំងឡាយនេះ ជាធម្មជាត​ញ៉ាំងអត្ថ​នេះឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។ បដិសម្ភិទា ៣ គឺ​អត្ថប្បដិសម្ភិទា និរុត្តិប្បដិ​សម្ភិទា បដិភាណប្បដិសម្ភិទា។ ពួកធម៌ជាអព្យាក្រឹត តើ​ដូចម្តេច។ ក្នុងសម័យ​ណា បុគ្គល​ចំរើននូវមគ្គ ដើម្បីកើតក្នុងរូបភព ស្ងាត់ចាក​កាមទាំង​ឡាយ។បេ។ ចូលកាន់បឋមជ្ឈាន មានបឋវីកសិណជាអារម្មណ៍ ក្នុងសម័យ​នោះ ផស្សៈកើតមាន។បេ។ សេចក្តីមិន​រាយមាយ​កើតមាន នេះពួកធម៌ជា​កុសល ជាវិបាក ព្រោះកម្មជារូបាវចរកុសលនោះ ដែលបុគ្គល​ធ្វើហើយ សន្សំ​ហើយ ស្ងាត់ចាក​កាមទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន មានបឋវីកសិណ (ជាអារម្មណ៍) ក្នុងសម័យនោះ ផស្សៈកើតមាន។បេ។ សេចក្តី​មិន​រាយមាយកើតមាន នេះពួក​ធម៌ជាអព្យាក្រឹត សេចក្តីដឹងក្នុងធម៌​ទាំងឡាយនេះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិ​នៃធម៌ទាំងឡាយនោះ ដោយ​និរុត្តិណា សេចក្តីដឹងក្នុងការ​ពោលនូវ​ធម្មនិរុត្តិ ក្នុងនិរុត្តិនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុង​ញាណទាំងឡាយថា បុគ្គលដឹងនូវញាណទាំងឡាយនោះ ដោយញាណណា ញាណទាំងឡាយនេះ ជាធម្មជាត​ញ៉ាំងអត្ថនេះឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។ បដិសម្ភិទា ៣ គឺ​អត្ថប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យ​ណា បុគ្គល​ចំរើននូវ​មគ្គ ដើម្បីកើតក្នុងអរូបភព ព្រោះ​កិរិយាកន្លងនូវអាកិញ្ចញ្ញាយតនៈ ដោយ​ប្រការទាំងពួង ហើយលះបង់នូវសុខផង។បេ។ ចូលកាន់ចតុត្ថជ្ឈាន ប្រកប​ដោយ​នេវសញ្ញានាសញ្ញាយតនសញ្ញា ក្នុង​សម័យ​នោះ ផស្សៈកើតមាន។បេ។ សេចក្តីមិន​រាយមាយ​កើតមាន នេះពួក​ធម៌ជាកុសល ជាវិបាក ព្រោះកម្មជាអរូបាវចរកុសលនោះឯង ដែលបុគ្គល​ធ្វើ​ហើយ សន្សំហើយ ព្រោះកិរិយាកន្លងនូវ​អាកិញ្ចញ្ញាយតនៈ ដោយប្រការ​ទាំងពួង ហើយលះបង់នូវសុខផង។បេ។ ចូល​កាន់ចតុត្ថជ្ឈាន ប្រកបដោយ​នេវសញ្ញា​នាសញ្ញាយតនសញ្ញា ក្នុងសម័យនោះ ផស្សៈកើតមាន។បេ។ សេចក្តីមិន​រាយមាយ​កើតមាន នេះពួកធម៌ជាអព្យាក្រឹត សេចក្តីដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិនៃធម៌​ទាំងឡាយនោះ ដោយនិរុត្តិណា សេចក្តី​ដឹង​ក្នុងការពោល​នូវធម្មនិរុត្តិ ក្នុងនិរុត្តិនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹង​ក្នុង​ញាណទាំងឡាយ ថាបុគ្គលដឹង​នូវញាណទាំងឡាយនោះ ដោយញាណណា ញាណ​ទាំង​ឡាយនេះ ជា​ធម្មជាត​ញ៉ាំងអត្ថនេះឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។ បដិសម្ភិទា ៣ គឺ​អត្ថប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ ពួកធម៌​ជាអព្យាក្រឹត តើដូច​ម្តេច។ ក្នុងសម័យណា បុគ្គលចំរើននូវលោកុត្តរជ្ឈាន ជា​និយ្យានិកធម៌ ដល់នូវ​ការមិន​សន្សំ (នូវកិលេសវដ្ដៈ) ដើម្បីលះបង់​នូវទិដ្ឋិ​ទាំងឡាយ ដើម្បី​ដល់​នូវ​បឋមភូមិ ស្ងាត់ចាក​កាមទាំងឡាយ។បេ។ ចូលកាន់​បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យនោះ ផស្សៈកើតមាន។បេ។ សេចក្តីមិនរាយមាយកើតមាន ពួកធម៌ជាកុសល ជាវិបាក ព្រោះ​ឈាន​ជា​លោកុត្តរកុសលនោះឯង ដែលបុគ្គលធ្វើហើយ ចំរើនហើយ ស្ងាត់ចាកកាម​ទាំងឡាយ។បេ។ ចូលកាន់​បឋមជ្ឈាន ជាសុញ្ញតៈ ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុង​សម័យ​នោះ ផស្សៈកើត​មាន។បេ។ សេចក្តីមិនរាយមាយកើតមាន នេះ​ពួក​ធម៌​ជាអព្យាក្រឹត សេចក្តី​ដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះថា អត្ថប្បដិសម្ភិទា​បញ្ញត្តិនៃធម៌ទាំងឡាយនោះ ដោយនិរុត្តិណា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិ ក្នុងនិរុត្តិនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយថា បុគ្គលដឹងនូវញាណទាំង​ឡាយនោះ ដោយញាណណា ញាណទាំងឡាយនេះ ជា​ធម្មជាតញ៉ាំងអត្ថនេះឲ្យ​ភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។ បដិសម្ភិទា ៣ គឺ អត្ថប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុង​សម័យណា ចក្ខុវិញ្ញាណ ជាវិបាក ព្រោះកម្មជាអកុសល ដែល​បុគ្គលធ្វើហើយ សន្សំហើយ ជាវិញ្ញាណ ច្រឡំ​ដោយឧបេក្ខា មានរូបជាអារម្មណ៍ កើតហើយ។បេ។ សោតវិញ្ញាណ ច្រឡំដោយឧបេក្ខា មានសំឡេងជាអារម្មណ៍ កើតហើយ។បេ។ ឃានវិញ្ញាណ ច្រឡំដោយឧបេក្ខា មានក្លិន​ជា​អារម្មណ៍ កើតហើយ។បេ។ ជិវ្ហាវិញ្ញាណ ច្រឡំដោយឧបេក្ខា មានរសជាអារម្មណ៍ កើតហើយ។បេ។ កាយវិញ្ញាណ ច្រឡំដោយទុក្ខ មានផ្សព្វជាអារម្មណ៍ កើតហើយ ក្នុង​សម័យ​នោះ ផស្សៈកើតមាន វេទនាកើតមាន សញ្ញាកើតមាន ចេតនាកើតមាន ចិត្តកើត​មាន ទុក្ខកើតមាន ចិត្តេកគ្គតាកើតមាន មនិន្រ្ទិយកើតមាន ទុក្ខិន្រ្ទិយកើត​មាន ជីវិតិន្ទ្រិយ​កើតមាន ឬក៏ក្នុងសម័យនោះ ធម៌ទាំងឡាយដទៃណា មិនមាន​រូប ដែលអាស្រ័យនឹងគ្នា ហើយកើតឡើង ក៏កើតមាន នេះពួកធម៌ជាអព្យាក្រឹត សេចក្តីដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិនៃធម៌ទាំង​ឡាយនោះ ដោយនិរុត្តិណា សេចក្តីដឹងក្នុង​ការ​​ពោលនូវធម្មនិរុត្តិ ក្នុងនិរុត្តិនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុង​ញាណ​ទាំងឡាយថា បុគ្គលដឹងនូវ​ញាណទាំងឡាយនោះ ដោយញាណណា ញាណទាំង​ឡាយនេះ ជាធម្មជាត​ញ៉ាំងអត្ថនេះឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។ បដិសម្ភិទា ៣ គឺ អត្ថប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ ពួកធម៌​ជាអព្យាក្រឹត តើដូច​ម្តេច។ ក្នុងសម័យណា មនោធាតុ ជាវិបាក ព្រោះកម្ម​ជា​អកុសល ដែលបុគ្គល​ធ្វើហើយ សន្សំហើយ ជាធាតុ ច្រឡំដោយឧបេក្ខា មានរូប​ជាអារម្មណ៍ក្តី។បេ។ មាន​ផ្សព្វជាអារម្មណ៍​ក្តី កើតឡើងហើយ។បេ។ មនោវិញ្ញាណធាតុ ច្រឡំ​ដោយ​ឧបេក្ខា មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជា​អារម្មណ៍ក្តី ឬក៏ប្រារព្ធ​នូវ​អារម្មណ៍ណាៗ ហើយកើតឡើង ក្នុងសម័យ​នោះ ផស្សៈកើតមាន វេទនាកើតមាន សញ្ញាកើតមាន ចេតនាកើតមាន ចិត្តកើតមាន វិតក្កៈកើតមាន វិចារៈកើតមាន ឧបេក្ខាកើតមាន ចិត្តេកគ្គតាកើតមាន មនិន្រ្ទិយកើតមាន ឧបេក្ខិន្រ្ទិយកើតមាន ជីវិតិន្រ្ទិយកើតមាន ឬក៏ក្នុងសម័យនោះ ធម៌ទាំងឡាយដទៃណា មិន​មានរូប ដែលអាស្រ័យនឹងគ្នា ហើយ​កើតឡើង ក៏កើតមាន នេះពួក​ធម៌ជា​អព្យាក្រឹត សេចក្តីដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិ​នៃធម៌ទាំងឡាយនោះ ដោយនិរុត្តិណា សេចក្តីដឹង​ក្នុងការពោលនូវធម្មនិរុត្តិ ក្នុង​និរុត្តិនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុង​ញាណទាំងឡាយ​ថា បុគ្គល​​ដឹងនូវញាណទាំងឡាយនោះ ដោយ​ញាណណា ញាណ​ទាំងឡាយនេះ ជាធម្មជាត​ញ៉ាំងអត្ថនេះឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។

[២១] បដិសម្ភិទា ៣ គឺ អត្ថប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា មនោធាតុ ជាកិរិយា មិនមែនកុសល មិនមែនអកុសល ទាំងមិនមែនកម្មវិបាក ច្រឡំដោយ​ឧបេក្ខា មានរូបជាអារម្មណ៍ក្តី។បេ។ មានផ្សព្វជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវ​អារម្មណ៍ណាៗ ហើយកើតឡើង ក្នុងសម័យនោះ ផស្សៈកើតមាន វេទនាកើតមាន សញ្ញាកើតមាន ចេតនាកើតមាន ចិត្តកើតមាន វិតក្កៈ​កើតមាន វិចារៈកើតមាន ឧបេក្ខាកើតមាន ចិត្តេកគ្គតាកើតមាន មនិន្រ្ទិយកើតមាន ឧបេក្ខិន្រ្ទិយកើតមាន ជីវិតិន្រ្ទិយកើតមាន ឬក៏ក្នុងសម័យនោះ ធម៌ទាំងឡាយដទៃណា មិនមានរូប ដែលអាស្រ័យនឹងគ្នាហើយកើតឡើង ក៏កើតមាន នេះពួក​ធម៌ជាអព្យាក្រឹត សេចក្តីដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិនៃ​ធម៌ទាំងឡាយនោះ ដោយនិរុត្តិណា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិ ក្នុងនិរុត្តិនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយ​ថា បុគ្គលដឹងនូវញាណទាំងឡាយនោះ ដោយញាណណា ញាណទាំងឡាយនេះ ជាធម្មជាតញ៉ាំងអត្ថនេះឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។ បដិសម្ភិទា ៣ គឺ អត្ថប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ ពួកធម៌ជាអព្យាក្រឹត តើដូច​ម្តេច។ ក្នុងសម័យណា មនោវិញ្ញាណ​ធាតុ ជា​កិរិយា មិនមែន​កុសល មិនមែនអកុសល ទាំងមិនមែនកម្មវិបាក ច្រឡំដោយ​សោមនស្ស មាន​រូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជាអារម្មណ៍ក្តី កើតឡើង។បេ។ មនោវិញ្ញាណ​ធាតុ ជាកិរិយា មិនមែនកុសល មិនមែនអកុសល ទាំងមិនមែនកម្មវិបាក ច្រឡំដោយឧបេក្ខា មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវ​អារម្មណ៍​ណាៗ ហើយកើតឡើង ក្នុងសម័យនោះ ផស្សៈកើតមាន វេទនាកើតមាន សញ្ញា​កើតមាន ចេតនាកើតមាន ចិត្តកើតមាន វិតក្កៈកើតមាន វិចារៈកើតមាន ឧបេក្ខាកើតមាន ចិត្តេកគ្គតាកើតមាន វីរិយិន្រ្ទិយកើតមាន សមាធិន្រ្ទិយកើតមាន មនិន្រ្ទិយកើតមាន ឧបេក្ខិន្រ្ទិយ​កើតមាន ជីវិតិន្រ្ទិយកើតមាន ឬក៏ក្នុងសម័យនោះ ធម៌ទាំងឡាយដទៃណា មិនមានរូប ដែលអាស្រ័យនឹងគ្នាហើយកើតឡើង ក៏កើតមាន នេះពួក​ធម៌ជាអព្យាក្រឹត សេចក្តី​ដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិនៃធម៌ទាំង​ឡាយនោះ ដោយនិរុត្តិណា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិ ក្នុងនិរុត្តិនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយ​ថា បុគ្គលដឹងនូវ​ញាណទាំងឡាយនោះ ដោយញាណណា ញាណទាំងឡាយនោះ ជាធម្មជាត​ញ៉ាំងអត្ថនេះឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។ បដិសម្ភិទា ៣ គឺ អត្ថប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ ពួកធម៌ជាអព្យាក្រឹត តើដូច​ម្តេច។ ក្នុងសម័យណា មនោវិញ្ញាណ​ធាតុ ជា​កិរិយា មិនមែនកុសល មិនមែន​អកុសល ទាំងមិនមែនកម្មវិបាក ច្រឡំដោយ​សោមនស្ស សម្បយុត្តដោយញាណ។បេ។ ច្រឡំដោយសោមនស្ស សម្បយុត្តដោយ​ញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ។បេ។ ច្រឡំដោយសោមនស្ស ប្រាស​ចាកញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្តដោយ​ញាណ។បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្តិដោយញាណ ប្រកបដោយ​សង្ខារ។បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ។បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាក​ញាណ ប្រកបដោយសង្ខារ កើតឡើងហើយ។បេ។ បុគ្គលចំរើននូវរូបាវចរជ្ឈាន។បេ។ បុគ្គលចំរើននូវអរូបាវចរជ្ឈាន ជាកិរិយា មិនមែនកុសល មិនមែនអកុសល ទាំងមិនមែន​កម្មវិបាក ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន ព្រោះ​ការកន្លងអាកិញ្ចញ្ញាយតនៈ ដោយ​ប្រការ​ទាំងពួង ហើយលះបង់នូវសុខផង។បេ។ ចូលកាន់ចតុត្ថជ្ឈាន ប្រកបដោយ​នេវសញ្ញានាសញ្ញាយតនសញ្ញា។បេ។ ក្នុងសម័យនោះ ផស្សៈកើតមាន។បេ។ សេចក្តី​មិនរាយមាយកើតមាន នេះពួកធម៌ជាអព្យាក្រឹត សេចក្តីដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះ​ថា អត្ថប្បដិសម្ភិទា បញ្ញត្តិនៃធម៌ទាំងឡាយនោះ ដោយនិរុត្តិណា សេចក្តីដឹងក្នុង​ការ​ពោល​​នូវធម្មនិរុត្តិ ក្នុងនិរុត្តិនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំង​ឡាយថា បុគ្គលដឹងនូវញាណទាំងឡាយនោះ ដោយញាណណា ញាណទាំង​ឡាយនេះ ជាធម្មជាតញ៉ាំងអត្ថនេះឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។

[២២] បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ បដិសម្ភិទា ៣ កើតក្នុងចិត្តុប្បាទ ៤ ជាញាណសម្បយុត្ត ខាងកាមាវចរកុសល ​កើតក្នុងចិត្តុប្បាទ ៤ ជាញាណសម្បយុត្តខាងកិរិយា អត្ថប្បដិសម្ភិទា កើតក្នុងចិត្តុប្បាទទាំងនុ៎ះផង កើតក្នុងមគ្គ ៤ ផល ៤ ផង។

ចប់ អភិធម្មភាជនីយ។

[២៣] បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ បណ្តាបដិសម្ភិទាទាំង ៤ បដិសម្ភិទាជាកុសលប៉ុន្មាន ជាអកុសល​ប៉ុន្មាន ជាអព្យាក្រឹតប៉ុន្មាន។បេ។ ជាសរណៈប៉ុន្មាន ជាអរណៈប៉ុន្មាន។

[២៤] បដិសម្ភិទា ជាកុសល ក៏មាន ជាអព្យាក្រឹត ក៏មាន ប្រកបដោយ​វេទនាជាសុខ ក៏មាន ប្រកបដោយវេទនាមិនមែនទុក្ខ មិនមែនសុខ ក៏មាន។ បដិសម្ភិទា ៣ មានវិបាកធម៌​ជាប្រក្រតី ក៏មាន មិនមែនជាវិបាក ទាំងមិនមែនមាន​វិបាកធម៌ជាប្រក្រតី ក៏មាន អត្ថប្បដិសម្ភិទាជាវិបាក ក៏មាន មានវិបាកធម៌ជា​ប្រក្រតី ក៏មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតី ក៏មាន។ បដិសម្ភិទា ៣ មានកម្មប្រកប​ដោយ​កិលេស មានតណ្ហាជាដើម មិនកាន់យក​ហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន អត្ថប្បដិសម្ភិទា មានកម្មប្រកបដោយ​កិលេស មានតណ្ហាជាដើម មិនកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន ក៏​មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ ទាំង​មិនជាប្រយោជន៍ដល់ឧបាទាន ក៏មាន។ បដិសម្ភិទា ៣ ជាធម៌​មិនសៅហ្មង តែ​គួរដល់នូវសេចក្តីសៅហ្មង អត្ថប្បដិសម្ភិទា ជាធម៌មិនសៅហ្មង តែគួរដល់​នូវ​សេចក្តីសៅហ្មង ក៏មាន ជាធម៌មិនសៅហ្មង ទាំងមិនគួរដល់នូវសេចក្តីសៅហ្មង ក៏មាន។ បដិសម្ភិទា ៣ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជា​មួយនឹងវិចារៈ អត្ថប្បដិសម្ភិទា ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជា​មួយនឹងវិចារៈក៏មាន មិន​មាន​វិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន។ បដិសម្ភិទា កើតព្រមដោយបីតិក៏មាន កើតព្រម​ដោយសុខក៏មាន កើតព្រមដោយឧបេក្ខាក៏មាន មិន​គួរ​លះដោយទស្សនៈ មិន​គួរលះដោយភាវនា មានហេតុដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយ​ភាវនាក៏មាន។ បដិសម្ភិទា ៣ ដល់នូវការសន្សំកពូនឡើង (ដោយ​កម្មក្កិលេស) ក៏មាន មិនដល់នូវការសន្សំកពូនឡើង ទាំងមិនដល់នូវការមិន​សន្សំកពូន​ឡើង​ក៏មាន អត្ថប្បដិសម្ភិទា ដល់នូវការសន្សំកពូនឡើងក៏មាន ដល់នូវការមិនសន្សំ​កពូន​ឡើងក៏មាន មិនដល់នូវការសន្សំកពូនឡើង ទាំងមិនដល់នូវការមិនសន្សំ​កពូនឡើង​ក៏មាន។ បដិសម្ភិទា ៣ មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជា​របស់អសេក្ខបុគ្គល អត្ថប្បដិសម្ភិទា ជារបស់សេក្ខបុគ្គលក៏មាន មិនមែនជា​របស់អសេក្ខបុគ្គលក៏មាន មិនមែន​ជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់​អសេក្ខបុគ្គលក៏មាន។ បដិសម្ភិទា ៣ មាន​សភាព​តូចឆ្មារ អត្ថប្បដិសម្ភិទា មាន​សភាពតូចឆ្មារក៏មាន ប្រមាណមិនបានក៏មាន។ និរុត្តិប្បដិសម្ភិទា មានអារម្មណ៍តូចឆ្មារ បដិសម្ភិទា ៣ មានអារម្មណ៍តូចឆ្មារក៏មាន មានអារម្មណ៍​ដល់នូវសភាពធំក៏មាន មានអារម្មណ៍ប្រមាណមិនបានក៏មាន។ បដិសម្ភិទា ៣ ជាកណ្តាល អត្ថប្បដិសម្ភិទា ជាកណ្តាលក៏មាន ឧត្តមក៏មាន។ បដិសម្ភិទា ៣ មានសភាពមិនទៀង អត្ថប្បដិសម្ភិទា មានសភាពត្រូវ និងទៀងក៏មាន មាន​សភាព​មិនទៀង​ក៏មាន។ និរុត្តិប្បដិសម្ភិទា មិនគួរពោលថា មានមគ្គជាអារម្មណ៍ផង ថាមាន​មគ្គជា​ហេតុផង ថាមានមគ្គជាអធិបតីផងឡើយ អត្ថប្បដិសម្ភិទា មិនមានមគ្គជាអារម្មណ៍ទេ តែមានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន មិនគួរពោលថាមានមគ្គជាហេតុផង ថាមានមគ្គជាអធិបតីផងក៏មាន បដិសម្ភិទា ២ មានមគ្គជាអារម្មណ៍ តែមិនមានមគ្គជា​ហេតុក៏មាន មាន​មគ្គជាអធិបតីក៏មាន មិនគួរពោលថា មានមគ្គជាអារម្មណ៍ផង ថាមាន​មគ្គជា​អធិបតីផងក៏មាន។ បដិសម្ភិទា ៣ កើតឡើងហើយក៏មាន មិនទាន់កើតឡើងក៏មាន មិនគួរពោលថា បម្រុងនឹងកើតឡើងទេ អត្ថប្បដិសម្ភិទា កើតឡើង​ហើយក៏មាន មិនទាន់​កើតឡើងក៏មាន បម្រុងនឹងកើតឡើងក៏មាន។ បដិសម្ភិទាជាអតីតក៏មាន ជាអនាគត​ក៏​មាន ជាបច្ចុប្បន្នក៏មាន។ និរុត្តិប្បដិសម្ភិទា មានអារម្មណ៍ជាបច្ចុប្បន្ន បដិសម្ភិទា ២ មាន​អារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន អត្ថប្បដិសម្ភិទា មាន​អារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មាន​អារម្មណ៍​ជា​បច្ចុប្បន្នក៏មាន មិនគួរពោលថា មានអារម្មណ៍ជាអតីតផង ថាមានអារម្មណ៍​ជាអនាគតផង ថាមានអារម្មណ៍​ជាបច្ចុប្បន្នផងក៏មាន។ បដិសម្ភិទា ជាខាងក្នុងក៏មាន ជាខាង​ក្រៅក៏មាន ជា​ខាងក្នុង និងខាងក្រៅក៏មាន។ និរុត្តិប្បដិសម្ភិទា មានអារម្មណ៍​ខាងក្រៅ បដិសម្ភិទា ៣ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មាន​អារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។ បដិសម្ភិទា មិនប្រកបដោយការឃើញ ទាំង​មិនប្រកបដោយការប៉ះពាល់។

[២៥] បដិសម្ភិទាទាំងឡាយ ជាហេតុ ប្រព្រឹត្តទៅជាមួយនឹងហេតុ ប្រកបដោយហេតុ ជាហេតុផង ប្រព្រឹត្តទៅជាមួយនឹងហេតុផង ជាហេតុផង ប្រកបដោយហេតុផង មិនគួរ​ពោលថា មិនមែនជាហេតុ តែប្រព្រឹត្តទៅជាមួយ​នឹងហេតុផង ថាមិនមែនជាហេតុ ទាំងមិន​មាន​ហេតុផងឡើយ។ បដិសម្ភិទា ប្រព្រឹត្តទៅជាមួយនឹងបច្ច័យ ត្រូវបច្ច័យតាក់តែង មិន​ប្រកបដោយការឃើញ មិនប្រកបដោយការប៉ះពាល់ មិនមានរូប បដិសម្ភិទា ៣ ជាលោកិយ អត្ថប្បដិសម្ភិទា ជាលោកិយក៏មាន ជាលោកុត្តរក៏មាន បុគ្គលគប្បីដឹងច្បាស់​ដោយ​វិញ្ញាណណាមួយ មិនគប្បីដឹងច្បាស់ដោយវិញ្ញាណណាមួយ។

[២៦] បដិសម្ភិទាទាំងឡាយ មិនមែនអាសវៈ។ បដិសម្ភិទា ៣ ប្រព្រឹត្ត​ទៅជាមួយ​នឹងអាសវៈ អត្ថប្បដិសម្ភិទា ប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន មិនមានអាសវៈក៏មាន។ បដិសម្ភិទាទាំងឡាយ ប្រាសចាកអាសវៈ។ បដិសម្ភិទា ៣ មិនគួរពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈឡើយ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនជា​អាសវៈ​ទេ អត្ថប្បដិសម្ភិទា មិនគួរ​ពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅ​ជាមួយ​នឹង​អាសវៈទេ ប្រព្រឹត្តទៅជាមួយនឹង​អាសវៈ តែមិនមែនជាអាសវៈក៏មាន មិនគួរពោលថា ប្រព្រឹត្តទៅជាមួយនឹង​អាសវៈ តែមិនមែនជាអាសវៈក៏មាន។ បដិសម្ភិទាទាំងឡាយ មិនគួរ​ពោលថា ជាអាសវៈ ទាំងប្រកបដោយអាសវៈផង ថាប្រកបដោយអាសវៈ តែមិនមែនជា​អាសវៈផងឡើយ។ បដិសម្ភិទា ៣ ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយ​នឹងអាសវៈ អត្ថប្បដិសម្ភិទា ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹង​អាសវៈក៏មាន ប្រាសចាក​អាសវៈ ទាំងមិនមានអាសវៈក៏មាន។

[២៧] បដិសម្ភិទាទាំងឡាយ មិនមែនសញ្ញោជនៈ។បេ។ មិនមែនគន្ថៈ។បេ។ មិនមែន​ឱឃៈ។បេ។ មិនមែនយោគៈ។បេ។ មិនមែននីវរណៈ។បេ។ មិនមែនបរាមាសៈ។បេ។ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ មិនមែនចិត្ត ជា​ចេតសិក ប្រកបដោយចិត្ត ច្រឡូក​ច្រឡំ​ដោយចិត្ត តាំងឡើងដោយចិត្ត កើត​ជាមួយនឹងចិត្ត ប្រព្រឹត្តទៅតាមចិត្ត ច្រឡំ ទាំងតាំង​ឡើងដោយចិត្ត ច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត ច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្ត ជាខាងក្រៅ មិនមែន​ឧបាទា មានកម្មប្រកបដោយកិលេស មាន​តណ្ហាជាដើម មិនកាន់យកហើយ។ មិនមែនឧបាទាន។បេ។ មិនមែនកិលេស។បេ។

[២៨] បដិសម្ភិទាទាំងឡាយ មិនគួរលះដោយទស្សនៈ មិនគួរលះដោយ​ភាវនា មានហេតុ​មិនគួរលះដោយទស្សនៈ មានហេតុមិនគួរលះដោយភាវនា។ បដិសម្ភិទា ៣ ប្រព្រឹត្តទៅ​ជាមួយនឹងវិតក្កៈ អត្ថប្បដិសម្ភិទា ប្រព្រឹត្តទៅជាមួយ​នឹងវិតក្កៈក៏មាន មិនមានវិតក្កៈ​ក៏​មាន។ បដិសម្ភិទា ៣ ប្រព្រឹត្តទៅជាមួយនឹង​វិចារៈ អត្ថប្បដិសម្ភិទា ប្រព្រឹត្តទៅជាមួយ​នឹងវិចារៈក៏មាន មិនមានវិចារៈក៏មាន។ បដិសម្ភិទាទាំងឡាយ ប្រព្រឹត្តទៅជាមួយនឹង​បីតិក៏មាន មិនមានបីតិក៏មាន ច្រឡំដោយបីតិក៏មាន មិនច្រឡំដោយបីតិក៏មាន ច្រឡំ​ដោយ​សុខក៏មាន មិនច្រឡំ​ដោយសុខក៏មាន ច្រឡំដោយឧបេក្ខាក៏មាន មិនច្រឡំដោយ​ឧបេក្ខាក៏មាន។ បដិសម្ភិទា ៣ ជាកាមាវចរ អត្ថប្បដិសម្ភិទា ជាកាមាវចរក៏មាន មិនមែន​ជាកាមាវចរក៏មាន។ បដិសម្ភិទាទាំងឡាយ មិនមែនជារូបាវចរ មិនមែនអរូបាវចរ។ បដិសម្ភិទា ៣ ជាបរិយាបន្នៈ អត្ថប្បដិសម្ភិទា ជាបរិយាបន្នៈក៏មាន ជា​អបរិយាបន្នៈ​ក៏មាន។ បដិសម្ភិទា ៣ ជាអនិយ្យានិកៈ អត្ថប្បដិសម្ភិទា ជានិយ្យានិកៈក៏មាន ជា​អនិយ្យានិកៈ​ក៏មាន។ បដិសម្ភិទា ៣ មានសភាពមិនទៀង អត្ថប្បដិសម្ភិទា មានសភាព​ទៀងក៏មាន មានសភាពមិនទៀងក៏មាន។ បដិសម្ភិទា ៣ ប្រកបដោយឧត្តរៈ (ការរើខ្លួន) អត្ថប្បដិសម្ភិទា ប្រកបដោយឧត្តរៈក៏មាន មិនមានឧត្តរៈក៏មាន។ បដិសម្ភិទាទាំងឡាយ មិនមានសត្រូវទេ។

ចប់ បញ្ហាបុច្ឆកៈ។

ចប់ បដិសម្ភិទាវិភង្គ។

ញាណវិភង្គ

[២៩] ញាណវត្ថុ មានប្រការ ១ គឺវិញ្ញាណ ៥ មិនមែនហេតុ មិនមាន​ហេតុ ប្រាស​​ចាកហេតុ ប្រកបដោយបច្ច័យ ត្រូវបច្ច័យប្រជុំតាក់តែង មិនមាន​រូប ជា​លោកិយៈ ប្រកបដោយ​អាសវៈ ជាប្រយោជន៍ដល់សញ្ញោជនៈ ដែលគន្ថៈ​គប្បីដោតក្រង ដែលឱឃៈគប្បីប្រព្រឹត្ត​កន្លង ដែលយោគៈគប្បីប្រព្រឹត្តកន្លង ជាប្រយោជន៍ដល់នីវរណៈ ដែលបរាមាសៈ​ស្ទាប​អង្អែល ជាប្រយោជន៍ដល់​ឧបាទាន គួរដល់នូវសេចក្តីសៅហ្មង ជាអព្យាក្រឹត ប្រកបដោយ​អារម្មណ៍ មិនមែនចេតសិក ជាវិបាក មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់​យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន មិនសៅហ្មង តែគួរដល់នូវសេចក្តីសៅហ្មង មិនប្រកបដោយវិតក្កៈ តែប្រកបដោយវិចារៈ មិនមែនមិនមានវិតក្កៈ មានត្រឹមតែវិចារៈ មិនមានវិតក្កៈ ទាំងមិនមានវិចារៈ មិនកើតព្រមដោយបីតិ មិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា មានហេតុមិនគួរលះ​ដោយទស្សនៈ ទាំងមិនគួរលះដោយ​ភាវនា មិនដល់នូវការសន្សំ (កិលេសវដ្ដៈ) ទាំងមិនដល់នូវការមិនសន្សំ មិនមែនជា​របស់​សេក្ខបុគ្គល ទាំងមិនមែនជារបស់​អសេក្ខបុគ្គល មានសភាពតូចឆ្មារ ជាកាមាវចរ មិនមែនជារូបាវចរ មិនមែនជា​អរូបាវចរ ជាបរិយាបន្នៈ មិនមែនជាអបរិយាបន្នៈ មិនទៀង មិនមែនជានិយ្យានិកៈ ដែលកើតឡើងហើយ ដែលគួរដឹងដោយមនោវិញ្ញាណ មិនទៀង ដែលត្រូវជរា​គ្របសង្កត់។ វិញ្ញាណ ៥ មានវត្ថុកើតហើយ មានអារម្មណ៍កើតហើយ មានវត្ថុ​កើតហើយក្នុងកាលមុន មានអារម្មណ៍កើតហើយក្នុងកាលមុន មានវត្ថុខាងក្នុង មាន​អារម្មណ៍​ខាងក្រៅ មានវត្ថុមិនច្រឡំគ្នា មានអារម្មណ៍មិនច្រឡំគ្នា មានវត្ថុ​ផ្សេងៗ មាន​អារម្មណ៍ផ្សេងៗ មិនរងអារម្មណ៍ជាទីគោចរនៃគ្នានឹងគ្នាទេ មិន​កើតឡើងព្រោះការ​មិន​ប្រមូល​មក (នូវអារម្មណ៍) មិនកើតឡើងព្រោះការមិន​ធ្វើទុកក្នុងចិត្ត (នូវអារម្មណ៍) មិនកើតឡើងព្រោះការមិនច្រឡូកច្រឡំ (ដោយ​វិញ្ញាណដទៃ) មិនកើតឡើង មិនមុន មិនក្រោយ មិនកើតឡើងក្នុងលំដាប់នៃគ្នា​នឹងគ្នា វិញ្ញាណ ៥ មិនមានគ្រឿងអាង បុគ្គល​បើវៀរចាកការប៉ះពាល់នូវអារម្មណ៍ ក៏មិនដឹងច្បាស់នូវធម៌ណាមួយ ដោយវិញ្ញាណទាំង ៥ ទាំងមិនដឹងច្បាស់​នូវធម៌ណាមួយ ក្នុងលំដាប់នៃវិញ្ញាណ​ទាំង ៥ មិនសមេ្រច​ឥរិយាបថ​ណាមួយដោយវិញ្ញាណទាំង ៥ ទាំងមិនសម្រេចឥរិយាបថណាមួយ ក្នុងលំដាប់នៃ​វិញ្ញាណ​ទាំង ៥ មិនតាំងផ្តើមកាយកម្ម មិនតាំងផ្តើមវចីកម្ម ដោយវិញ្ញាណទាំង ៥ ទាំង​មិនតាំងផ្តើមកាយកម្ម មិនតាំងផ្តើមវចីកម្ម ក្នុងលំដាប់នៃវិញ្ញាណទាំង ៥ មិនកាន់​យក​នូវធម៌ជាកុសល និងអកុសល ដោយវិញ្ញាណទាំង ៥ ទាំងមិនកាន់​យកនូវធម៌ជាកុសល និងអកុសល ក្នុងលំដាប់នៃវិញ្ញាណទាំង ៥ មិនចូលឈាន មិនចេញចាកឈាន ដោយ​វិញ្ញាណទាំង ៥ ទាំងមិនចូលឈាន មិនចេញចាក​ឈាន ក្នុងលំដាប់នៃវិញ្ញាណទាំង ៥ មិនច្យុត មិនកើត ដោយវិញ្ញាណទាំង ៥ ទាំងមិនច្យុត មិនកើត ក្នុងលំដាប់នៃវិញ្ញាណទាំង ៥ មិនលក់ មិនភ្ញាក់ មិនឃើញ​សុបិន ដោយវិញ្ញាណទាំង ៥ ទាំងមិនលក់ មិនភ្ញាក់ មិន​ឃើញសុបិន ក្នុងលំដាប់នៃវិញ្ញាណទាំង ៥។ បញ្ញាជាគ្រឿងសំដែងនូវវត្ថុ តាមលំដាប់​នៃ​មាតិកា។ ញាណវត្ថុ មានប្រការ ១ យ៉ាងនេះឯង។

[៣០] ញាណវត្ថុ មាន ២ គឺ បញ្ញាជាលោកិយៈ និងបញ្ញាជាលោកុត្តរៈ បញ្ញាដែល​បុគ្គល​គប្បីដឹងដោយញាណណាមួយ និងបញ្ញាដែលបុគ្គលមិនគប្បី​ដឹងដោយវិញ្ញាណណាមួយ បញ្ញាប្រព្រឹត្តទៅជាមួយនឹងអាសវៈ និងបញ្ញាមិន​មានអាសវៈ បញ្ញាប្រាសចាកអាសវៈ តែ​ប្រព្រឹត្តទៅជាមួយនឹងអាសវៈ និង​បញ្ញាប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ បញ្ញាជា​ប្រយោជន៍ដល់សញ្ញោជនៈ និងបញ្ញាមិនជាប្រយោជន៍ដល់សញ្ញោជនៈ បញ្ញាប្រាសចាក​សញ្ញោជនៈ តែជាប្រយោជន៍​​ដល់សញ្ញោជនៈ និងបញ្ញាប្រាសចាកសញ្ញោជនៈ ទាំងមិន​ជា​​ប្រយោជន៍ដល់សញ្ញោជនៈ បញ្ញាដែលគន្ថៈគប្បីដោតក្រង និងបញ្ញាដែលគន្ថៈ​មិនគប្បី​ដោតក្រង បញ្ញាប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រង និងបញ្ញាប្រាស​ចាកគន្ថៈ ទាំង​គន្ថៈ​មិនគប្បីដោតក្រង បញ្ញាដែលឱឃៈគប្បីប្រព្រឹត្តកន្លង និង​បញ្ញាដែលឱឃៈ​មិនគប្បី​ប្រព្រឹត្តកន្លង បញ្ញាប្រាសចាកឱឃៈ តែឱឃៈគប្បី​ប្រព្រឹត្តកន្លង និងបញ្ញាប្រាសចាកឱឃៈ ទាំងឱឃៈមិនគប្បីប្រព្រឹត្តកន្លង បញ្ញា​ដែលយោគៈគប្បីប្រព្រឹត្តកន្លង និងបញ្ញា​ដែល​យោគៈ​មិនគប្បីប្រព្រឹត្តកន្លង បញ្ញាប្រាសចាកយោគៈ តែយោគៈគប្បីប្រព្រឹត្តកន្លង និង​បញ្ញា​ប្រាសចាកយោគៈ ទាំងយោគៈមិនគប្បីប្រព្រឹត្តកន្លង បញ្ញាជាប្រយោជន៍​ដល់​នីវរណៈ​ និងបញ្ញា​មិន​ជាប្រយោជន៍ដល់នីវរណៈ បញ្ញាប្រាសចាកនីវរណៈ តែជា​ប្រយោជន៍​ដល់​នីវរណៈ និងបញ្ញាប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈ បញ្ញា​ដែលបរាមាសៈស្ទាបអង្អែល និងបញ្ញាដែលបរាមាសៈមិនស្ទាបអង្អែល បញ្ញា​ប្រាសចាក​បរាមាសៈ តែបរាមាសៈស្ទាបអង្អែល និងបញ្ញាប្រាសចាកបរាមាសៈ ទាំង​បរាមាសៈ​មិនស្ទាបអង្អែល បញ្ញាដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់​យក​ហើយ និងបញ្ញា ដែលកម្មប្រកបដោយកិលេស មាន​តណ្ហាជាដើម​មិនកាន់​យក​ហើយ បញ្ញាជាប្រយោជន៍ដល់ឧបាទាន និងបញ្ញាមិនជាប្រយោជន៍ដល់ឧបាទាន បញ្ញា​ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទាន និងបញ្ញាប្រាសចាកឧបាទាន ទាំង​មិន​ជាប្រយោជន៍ដល់ឧបាទាន បញ្ញាគួរដល់​សេចក្តីសៅហ្មង និងបញ្ញាមិនគួរ​ដល់​សេចក្តី​សៅហ្មង បញ្ញាប្រាសចាកសេចក្តី​សៅហ្មង តែគួរដល់សេចក្តីសៅហ្មង និងបញ្ញា​ប្រាសចាក​​សេចក្តីសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង បញ្ញាប្រកបដោយវិតក្កៈ និងបញ្ញា​មិនមាន​វិតក្កៈ បញ្ញាប្រកបដោយវិចារៈ និងបញ្ញាមិនមានវិចារៈ បញ្ញាប្រកប​ដោយបីតិ និងបញ្ញាមិនមានបីតិ បញ្ញាកើតព្រមដោយបីតិ និងបញ្ញាមិនកើតព្រម​ដោយ​បីតិ បញ្ញាកើតព្រមដោយសុខ និងបញ្ញាមិនកើតព្រមដោយសុខ បញ្ញាកើតព្រមដោយ​ឧបេក្ខា និងបញ្ញាមិនកើតព្រមដោយឧបេក្ខា បញ្ញាជាកាមាវចរ និងបញ្ញា​មិនមែនជា​កាមាវចរ បញ្ញាជារូបាវចរ និងបញ្ញាមិនមែនជារូបាវចរ បញ្ញាជាអរូបាវចរ និងបញ្ញាមិនមែន​ជាអរូបាវចរ បញ្ញាជាបរិយាបន្នៈ និងបញ្ញាជាអបរិយាបន្នៈ បញ្ញាជានិយ្យានិកៈ និង​បញ្ញា​ជាអនិយ្យានិកៈ បញ្ញាទៀង និងបញ្ញាមិនទៀង បញ្ញាប្រកបដោយឧត្តរៈ និងបញ្ញា​មិនមែន​ជាឧត្តរៈ បញ្ញាញ៉ាំងប្រយោជន៍ឲ្យកើត និងបញ្ញាមានប្រយោជន៍កើតហើយ ញាណវត្ថុ​មាន ប្រការ ២ យ៉ាងនេះឯង។

[៣១] ញាណវត្ថុ មាន ៣ គឺ ចិន្តាមយប្បញ្ញា (បញ្ញាសម្រេចដោយការគិត) សុតាមយប្បញ្ញា (បញ្ញាសម្រេចដោយការស្តាប់) និងភាវនាមយប្បញ្ញា (បញ្ញាសម្រេច​ដោយ​ការចំរើន) ទានមយប្បញ្ញា (បញ្ញាសម្រេចដោយទាន) សីលមយប្បញ្ញា (បញ្ញា​សម្រេច​ដោយសីល) និងភាវនាមយប្បញ្ញា (បញ្ញាសម្រេចដោយភាវនា) បញ្ញាក្នុង​អធិសីល បញ្ញាក្នុងអធិចិត្ត និងបញ្ញាក្នុងអធិប្បញ្ញា សេចក្តីឆ្លាសក្នុងការចំរើន សេចក្តីឆ្លាស​ក្នុងការមិនចំរើន និងសេចក្តីឆ្លាស​ក្នុងឧបាយ។ បញ្ញាជាវិបាក បញ្ញាមានវិបាកធម៌​ជា​ប្រក្រតី និងបញ្ញាមិនមែនជា​វិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតី បញ្ញាដែលកម្ម​ប្រកប​ដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន បញ្ញាដែល​កម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់យកហើយ តែជា​ប្រយោជន៍​​ដល់ឧបាទាន និងបញ្ញាដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម​មិនកាន់​យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន បញ្ញាប្រកបដោយវិតក្កៈ ទាំង​ប្រកបដោយវិចារៈ បញ្ញាមិនមានវិតក្កៈ មានត្រឹមតែវិចារៈ និងបញ្ញាមិនមាន​វិតក្កៈ ទាំងមិន​មានវិចារៈ បញ្ញាកើតព្រមដោយបីតិ បញ្ញាកើតព្រមដោយសុខ និងបញ្ញាកើតព្រម​ដោយ​ឧបេក្ខា បញ្ញាដល់នូវការសន្សំ (កម្មក្កិលេស) បញ្ញាដល់​នូវការមិនសន្សំ (កម្មក្កិលេស) និងបញ្ញាមិនដល់នូវការសន្សំ ទាំងមិនដល់នូវការមិនសន្សំ បញ្ញាជារបស់សេក្ខបុគ្គល បញ្ញាជារបស់អសេក្ខបុគ្គល និងបញ្ញាមិន​មែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់​អសេក្ខបុគ្គល បញ្ញាតូចឆ្មារ បញ្ញាមានសភាពធំ និងបញ្ញាមានប្រមាណមិនបាន បញ្ញាមានអារម្មណ៍តូចឆ្មារ បញ្ញាមានអារម្មណ៍ដល់នូវសភាពធំ និងបញ្ញាមានអារម្មណ៍​មានប្រមាណមិន​បាន បញ្ញាមានមគ្គជាអារម្មណ៍ បញ្ញាមានមគ្គជាហេតុ និងបញ្ញាមាន​មគ្គជាអធិបតី បញ្ញាដែលកើតឡើងហើយ បញ្ញាដែលមិនទាន់កើតឡើង និងបញ្ញាដែល​ប្រុងនឹងកើតឡើង បញ្ញាជាអតីត បញ្ញាជាអនាគត និងបញ្ញាជាបច្ចុប្បន្ន បញ្ញា​មាន​អារម្មណ៍ជាអតីត បញ្ញាមានអារម្មណ៍ជាអនាគត និងបញ្ញាមានអារម្មណ៍​ជាបច្ចុប្បន្ន បញ្ញា​ជាខាងក្នុង បញ្ញាជាខាងក្រៅ និងបញ្ញាជាខាងក្នុង និងខាង​ក្រៅ បញ្ញាមានអារម្មណ៍​ខាងក្នុង បញ្ញាមានអារម្មណ៍ខាងក្រៅ និងបញ្ញាមាន​អារម្មណ៍ខាងក្នុង និងខាងក្រៅ។ បញ្ញាប្រកបដោយវិតក្កៈ និងប្រកបដោយ​វិចារៈ ជាវិបាកក៏មាន មានវិបាកធម៌​ជាប្រក្រតី​ក៏មាន មិនមែនជាវិបាក ទាំងមិន​មែនមានវិបាកធម៌ជាប្រក្រតីក៏មាន ដែលកម្មប្រកប​ដោយ​កិលេស មានតណ្ហា​ជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន ដែលកម្មប្រកប​ដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ តែជាប្រយោជន៍ដល់​ឧបាទានក៏មាន ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់យកហើយ ទាំង​មិនជាប្រយោជន៍ដល់ឧបាទានក៏មាន កើតព្រមដោយបីតិក៏មាន កើតព្រមដោយ​សុខក៏មាន កើតព្រមដោយឧបេក្ខាក៏មាន ដល់នូវការសន្សំ (កម្មក្កិលេស) ក៏មាន ដល់នូវការមិនសន្សំក៏មាន មិនមែនដល់នូវការសន្សំ ទាំងមិនដល់នូវការមិនសន្សំក៏មាន ជារបស់សេក្ខបុគ្គលក៏មាន ជារបស់អសេក្ខបុគ្គលក៏មាន មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គលក៏មាន មាន​សភាពតូចឆ្មារក៏មាន ដល់នូវសភាពធំ​ក៏មាន មានប្រមាណមិនបានក៏មាន មានអារម្មណ៍តូចឆ្មារក៏មាន មានអារម្មណ៍ដល់នូវ​សភាពធំ​ក៏មាន មានអារម្មណ៍ប្រមាណមិនបានក៏មាន មានមគ្គជាអារម្មណ៍ក៏មាន មាន​មគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន ដែលកើតឡើងហើយក៏មាន មិនទាន់កើត​ឡើងក៏មាន ប្រុងនឹងកើតឡើងក៏មាន ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន មានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជា​បច្ចុប្បន្នក៏​មាន ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ជាខាងក្នុង និងខាងក្រៅក៏មាន មានអារម្មណ៍​ជាខាងក្នុងក៏មាន មានអារម្មណ៍​ជាខាងក្រៅក៏មាន មានអារម្មណ៍ជាខាងក្នុង និងខាងក្រៅ​ក៏មាន។ បញ្ញាមិន​មានវិតក្កៈ មានត្រឹមតែវិចារៈ ជាវិបាកក៏មាន មានវិបាកធម៌ជា​ប្រក្រតីក៏​មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតីក៏មាន ដែលកម្មប្រកប​ដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់យកហើយ តែ​ជាប្រយោជន៍​ដល់ឧបាទានក៏មាន ដែលកម្មប្រកបដោយកិលេស មានតណ្ហាជា​ដើមមិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន ដល់នូវការ​សន្សំ (កម្មក្កិលេស) ក៏មាន ដល់​នូវការមិនសន្សំក៏មាន មិនដល់នូវការសន្សំ ទាំងមិនដល់នូវការមិនសន្សំក៏មាន ជារបស់​សេក្ខបុគ្គលក៏មាន ជារបស់អសេក្ខបុគ្គលក៏មាន មិនមែនជារបស់សេក្ខបុគ្គល ទាំងមិន​មែន​ជា​របស់អសេក្ខបុគ្គលក៏មាន កើតឡើងហើយក៏មាន មិនទាន់កើតឡើងក៏មាន បម្រុង​កើតឡើងក៏មាន ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ជាខាងក្នុង និងខាងក្រៅក៏មាន។ បញ្ញាមិនមានវិតក្កៈ មិនមានវិចារៈ ជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែន​មាន​វិបាកធម៌ជាប្រក្រតីក៏មាន ដែលកម្មប្រកបដោយកិលេស មាន​តណ្ហាជាដើមកាន់​យក​ហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន ដែលកម្ម​ប្រកបដោយកិលេស មានតណ្ហា​ជា​ដើម មិនកាន់យកហើយ តែជាប្រយោជន៍​ដល់ឧបាទានក៏មាន ដែលកម្មប្រកបដោយ​កិលេស មានតណ្ហាជាដើមមិនកាន់​យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន កើតព្រមដោយបីតិក៏មាន កើតព្រមដោយសុខក៏មាន កើតព្រមដោយឧបេក្ខាក៏មាន ដល់​នូវការសន្សំ (កម្មក្កិលេស) ក៏មាន ដល់នូវការមិនសន្សំក៏មាន ដល់នូវការមិនសន្សំ ទាំង​មិន​​ដល់នូវការមិនសន្សំក៏មាន ជារបស់សេក្ខបុគ្គលក៏មាន ជារបស់អសេក្ខបុគ្គលក៏មាន មិនមែនជារបស់សេក្ខបុគ្គល និងមិនមែនជារបស់អសេក្ខបុគ្គលក៏មាន មានអារម្មណ៍​តូចឆ្មារក៏មាន មានអារម្មណ៍ដល់នូវសភាពធំក៏មាន មានអារម្មណ៍ប្រមាណមិនបានក៏មាន មានមគ្គជាអារម្មណ៍ក៏មាន មានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន កើតឡើង​ហើយក៏មាន មិនទាន់កើតឡើងក៏មាន បម្រុងនឹងកើតឡើងក៏មាន ជាអតីតក៏មាន ជា​អនាគតក៏មាន ជាបច្ចុប្បន្នក៏មាន មានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជា​អនាគត​ក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ជាខាង​ក្នុង និងខាងក្រៅក៏មាន មានអារម្មណ៍ជាខាងក្នុងក៏មាន មានអារម្មណ៍ជាខាង​ក្រៅក៏មាន មាន​អារម្មណ៍ជាខាងក្នុង និងខាងក្រៅក៏មាន។ បញ្ញាកើតព្រម​ដោយបីតិ បញ្ញាកើតព្រម​ដោយ​សុខ ជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែនមាន​វិបាកធម៌ជាប្រក្រតីក៏មាន ដែលកម្ម​ប្រកបដោយកិលេស មានតណ្ហាជាដើមកាន់​យក​ហើយ ទាំងជាប្រយោជន៍ដល់​ឧបាទានក៏មាន ដែលកម្មប្រកបដោយកិលេស មានតណ្ហា​ជាដើមមិនកាន់យក​ហើយ តែជាប្រយោជន៍ដល់ឧបាទានក៏មាន ដែលកម្មប្រកបដោយ​កិលេស មាន​តណ្ហាជាដើម មិនកាន់យកហើយ ទាំងមិនជាប្រយោជន៍​ដល់ឧបាទាន​ក៏មាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈ​ក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន ដល់នូវការសន្សំក៏មាន ដល់នូវ​ការមិន​សន្សំក៏មាន មិនដល់នូវការសន្សំ ទាំងមិនដល់នូវការមិនសន្សំក៏មាន ជារបស់សេក្ខបុគ្គល​ក៏មាន ជារបស់អសេក្ខបុគ្គលក៏មាន មិនមែនជារបស់​សេក្ខបុគ្គល ទាំងមិនមែនជារបស់​អសេក្ខបុគ្គលក៏មាន មានសភាពតូចឆ្មារក៏មាន ដល់នូវសភាពធំក៏មាន មានប្រមាណមិន​បាន​ក៏មាន មានអារម្មណ៍តូច​ឆ្មារក៏មាន មានអារម្មណ៍ដល់នូវសភាពធំក៏មាន មាន​អារម្មណ៍​ប្រមាណមិន​បានក៏មាន មានមគ្គជាអារម្មណ៍ក៏មាន មានមគ្គជាហេតុក៏មាន មានមគ្គជា​អធិបតីក៏មាន កើតឡើងហើយក៏មាន មិនទាន់កើតឡើងក៏មាន បម្រុងនឹង​កើតឡើងក៏មាន ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន មាន​អារម្មណ៍​ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជា​បច្ចុប្បន្នក៏មាន ជាខាង​ក្នុងក៏មាន ជាខាងក្រៅក៏មាន ជាខាងក្នុង និងខាងក្រៅក៏មាន មានអារម្មណ៍ជា​ខាង​ក្នុង​ក៏មាន មានអារម្មណ៍ជាខាងក្រៅក៏មាន មាន​អារម្មណ៍ជាខាងក្នុង និងខាងក្រៅ​ក៏មាន។ បញ្ញាកើតព្រមដោយឧបេក្ខា ជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតីក៏មាន មិនមែន​ជាវិបាក ទាំងមិនមែន​មានវិបាកធម៌ជាប្រក្រតីក៏មាន ដែលកម្មប្រកបដោយកិលេស មាន​តណ្ហាជា​ដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន ដែលកម្មប្រកប​ដោយ​កិលេស មានតណ្ហាជាដើមមិនកាន់យក តែជាប្រយោជន៍ដល់ឧបាទានក៏មាន ដែល​កម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់យក​ហើយ ទាំង​មិនជា​ប្រយោជន៍​ដល់ឧបាទានក៏មាន ដល់នូវការសន្សំក៏មាន ដល់នូវការមិន​សន្សំក៏មាន មិន​ដល់​នូវការសន្សំ ទាំងមិនដល់នូវការមិនសន្សំក៏មាន ជារបស់​សេក្ខបុគ្គលក៏មាន ជារបស់​អសេក្ខបុគ្គលក៏មាន មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គល​ក៏មាន មានសភាពតូចឆ្មារក៏មាន ដល់នូវ​សភាពធំក៏មាន ប្រមាណមិនបានក៏មាន មាន​អារម្មណ៍តូចឆ្មារក៏មាន មាន​អារម្មណ៍ដល់នូវសភាពធំក៏មាន មានអារម្មណ៍ប្រមាណមិន​បាន​ក៏មាន មាន​មគ្គជាអារម្មណ៍ក៏មាន មានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន កើតឡើងហើយក៏មាន មិនទាន់កើតឡើងក៏មាន បម្រុងនឹងកើតឡើងក៏មាន ជាអតីត​ក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន មានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍​ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន ជា​ខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ជាខាងក្នុង និងខាងក្រៅក៏មាន មាន​អារម្មណ៍ជាខាងក្នុងក៏មាន មានអារម្មណ៍ជា​ខាងក្រៅ​ក៏មាន មានអារម្មណ៍​ជាខាងក្នុង និងខាងក្រៅក៏មាន។ ញាណវត្ថុ មានប្រការ ៣ យ៉ាងនេះ​ឯង។

[៣២] ញាណវត្ថុមាន ៤ គឺ កម្មស្សកតញ្ញាណ (សេចក្តីដឹងថា សត្វមាន​កម្មជារបស់ខ្លួន) សច្ចានុលោមិកញ្ញាណ (សេចក្តីដឹងប្រព្រឹត្តទៅតាមសច្ចៈ ៤) ញាណរបស់បុគ្គលអ្នក​ព្រមព្រៀង​ដោយមគ្គ ញាណរបស់បុគ្គលអ្នកព្រមព្រៀងដោយផល សេចក្តីដឹងក្នុងទុក្ខ សេចក្តីដឹងក្នុងហេតុដែលនាំឲ្យកើតទុក្ខ សេចក្តីដឹងក្នុងការរលត់នៃទុក្ខ សេចក្តីដឹងក្នុង​បដិបទាជាដំណើរដល់នូវការ​រលត់នៃទុក្ខ បញ្ញាជាកាមាវចរ បញ្ញាជារូបាវចរ បញ្ញាជា​អរូបាវចរ បញ្ញាជាអបរិយាបន្នៈ សេចក្តីដឹងក្នុងធម៌ សេចក្តីដឹងក្នុងការប្រព្រឹត្តិទៅតាម សេចក្តីដឹង​ក្នុងការកំណត់ សេចក្តីដឹងក្នុងការសន្មតិ បញ្ញាក្នុងការសន្សំ (កម្មក្កិលេស) មិនមែនក្នុងការមិនសន្សំក៏មាន បញ្ញាក្នុងការមិនសន្សំ មិនមែនក្នុងការសន្សំក៏មាន បញ្ញា​ក្នុង​ការសន្សំផង ក្នុងការមិនសន្សំផងក៏មាន បញ្ញាមិនមែនក្នុងការ​សន្សំ ទាំងមិនមែន​ក្នុង​ការមិនសន្សំក៏មាន បញ្ញាក្នុងសេចក្តីនឿយណាយ មិន​មែនក្នុងការត្រាស់ដឹងក៏មាន បញ្ញា​ក្នុង​ការត្រាស់ដឹង មិនមែនក្នុងសេចក្តី​នឿយណាយក៏មាន បញ្ញាក្នុងសេចក្តីនឿយណាយ​ផង ក្នុងការត្រាស់ដឹងផងក៏មាន បញ្ញាមិនមែនក្នុងសេចក្តីនឿយណាយ មិនមែនក្នុងការ​ត្រាស់ដឹងក៏មាន បញ្ញាមានចំណែកនៃសេចក្តីសាបសូន្យ បញ្ញាមានចំណែកនៃការតាំង​នៅ បញ្ញា​មានចំណែកនៃសេចក្តីវិសេស បញ្ញាមានចំណែកនៃសេចក្តីនឿយណាយ បដិសម្ភិទា ៤ បដិបទា ៤ អារម្មណ៍ ៤ សេចក្តីដឹងក្នុងជរា និងមរណៈ សេចក្តីដឹង​ក្នុងការកើតឡើងនៃជរា និងមរណៈ សេចក្តីដឹងក្នុងការរលត់នៃជរា និងមរណៈ សេចក្តី​ដឹងក្នុងបដិបទាជាដំណើរដល់​នូវការរលត់នៃជរា និងមរណៈ សេចក្តីដឹង​ក្នុងជាតិ។បេ។ សេចក្តីដឹងក្នុងភព។បេ។ សេចក្តីដឹងក្នុងឧបាទាន។បេ។ សេចក្តីដឹងក្នុងតណ្ហា។បេ។ សេចក្តី​ដឹងក្នុងវេទនា។បេ។ សេចក្តីដឹង​ក្នុងផស្សៈ។បេ។ សេចក្តីដឹងក្នុងសឡាយតនៈ។បេ។ សេចក្តីដឹងក្នុងនាមរូប។បេ។ សេចក្តីដឹងក្នុងវិញ្ញាណ។បេ។ សេចក្តីដឹងក្នុងសង្ខារ​ទាំងឡាយ សេចក្តីដឹងក្នុងការកើតឡើងនៃសង្ខារ សេចក្តីដឹងក្នុងការរលត់នៃសង្ខារ សេចក្តី​ដឹងក្នុងបដិបទាជាដំណើរដល់នូវការរលត់នៃសង្ខារ ញាណវត្ថុ មានប្រការ ៤ យ៉ាងនេះឯង។

[៣៣] ញាណវត្ថុ មាន ៥ គឺ សម្មាសមាធិ ប្រកបដោយអង្គ ៥ សម្មាសមាធិ ប្រកប​ដោយញាណ ៥ ញាណវត្ថុមានប្រការ ៥ យ៉ាងនេះឯង។ ញាណវត្ថុមាន ៦ គឺ បញ្ញា​ក្នុងអភិញ្ញា ៦ ញាណវត្ថុមានប្រការ ៦ យ៉ាងនេះឯង។ ញាណវត្ថុមាន ៧ គឺ ញាណវត្ថុ ៧៧ ញាណវត្ថុ មានប្រការ ៧ យ៉ាងនេះឯង។ ញាណវត្ថុ មាន ៨ គឺ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ញាណវត្ថុមានប្រការ ៨ យ៉ាងនេះឯង។ ញាណវត្ថុ មាន ៩ គឺ បញ្ញាក្នុង​អនុបុព្វវិហារសមាបត្តិ ៩ ញាណ​វត្ថុមានប្រការ ៩ យ៉ាងនេះឯង។

[៣៤] ញាណវត្ថុ មាន ១០ បានដល់ តថាគតពលៈ ១០ របស់ព្រះតថាគត ជាពលៈ​ដែល​ព្រះតថាគតបានប្រកបហើយ ទើបប្តេជ្ញានូវឋានៈដ៏ប្រសើរ ទើបបន្លឺសីហនាទក្នុងពួក​បរិស័ទ ទើបញ៉ាំងចក្រដ៏ប្រសើរឲ្យប្រព្រឹត្តទៅ។ ពលៈ ១០ ដូចម្តេចខ្លះ។ ព្រះតថាគត​ក្នុងលោកនេះ ជ្រាបច្បាស់តាមពិតនូវ​ហេតុ ថាជាហេតុផង ជ្រាបច្បាស់តាមពិតនូវអំពើ​មិនមែនហេតុ ថាជាអំពើមិន​មែនហេតុផង នេះឯងជាតថាគតពលៈ (ទី ១) របស់​ព្រះតថាគត ជាពលៈ​ដែលព្រះតថាគតអាស្រ័យហើយ ទើបប្តេជ្ញានូវឋានៈដ៏ប្រសើរ ទើប​បន្លឺសីហនាទក្នុងពួកបរិស័ទ ទើបញ៉ាំងចក្រដ៏ប្រសើរឲ្យប្រព្រឹត្តទៅ។ មួយទៀត ព្រះតថាគត​ជ្រាបច្បាស់តាមពិត នូវវិបាកនៃកម្មសមាទាន (ការកាន់យកកម្មជា​កុសល) ជាអតីត អនាគត និងបច្ចុប្បន្ន តាមបច្ច័យ តាមហេតុ ត្រង់ដែល​ព្រះតថាគត​ជ្រាបច្បាស់​តាមពិត នូវវិបាកនៃកម្មសមាទាន ជាអតីត អនាគត និង​បច្ចុប្បន្ន តាមបច្ច័យ តាមហេតុ​នេះឯង ជាតថាគតពលៈ (ទី ២) របស់ព្រះតថាគត ជាពលៈដែល​ព្រះតថាគត​អាស្រ័យ​ហើយ ទើបប្តេជ្ញានូវឋានៈដ៏ប្រសើរ ទើបបន្លឺសីហនាទក្នុងពួកបរិស័ទ ទើបញ៉ាំងចក្រដ៏​ប្រសើរ​ឲ្យប្រព្រឹត្តទៅ។ មួយ​ទៀត ព្រះតថាគតជ្រាបច្បាស់តាមពិត នូវបដិបទាជា​ដំណើរ​ទៅ (កាន់សុគតិ និងទុគ្គតិ) ក្នុងទីទាំងពួង ត្រង់ដែលព្រះតថាគត ជ្រាបច្បាស់​តាមពិត​នូវបដិបទា​ជាដំណើរទៅកាន់សុគតិ និងទុគ្គតិក្នុងទីទាំងពួងនេះឯង ជាតថាគតពលៈ (ទី ៣) របស់ព្រះតថាគត ជាពលៈដែលព្រះតថាគតអាស្រ័យហើយ ទើបប្តេជ្ញានូវ​ឋានៈដ៏​ប្រសើរ ទើបបន្លឺសីហនាទក្នុងពួកបរិស័ទ ទើបញ៉ាំងចក្រដ៏ប្រសើរឲ្យ​ប្រព្រឹត្តទៅ។ មួយ​ទៀត ព្រះតថាគត ជ្រាបច្បាស់តាមពិត នូវលោកដែលមាន​ធាតុច្រើន មានធាតុផ្សេងៗគ្នា ត្រង់ដែល​តថាគតជ្រាបច្បាស់តាមពិត នូវ​លោកដែលមានធាតុច្រើន មានធាតុផ្សេងៗគ្នា​នេះឯង ជាតថាគតពលៈ (ទី ៤) របស់ព្រះតថាគត ជាពលៈដែលព្រះតថាគត​អាស្រ័យ​ហើយ ទើបប្តេជ្ញានូវ​ឋានៈដ៏ប្រសើរ ទើបបន្លឺសីហនាទក្នុងពួកបរិស័ទ ទើបញ៉ាំងចក្រ​ដ៏ប្រសើរឲ្យ​ប្រព្រឹត្តទៅ។ មួយទៀត ព្រះតថាគត ជ្រាបច្បាស់តាមពិតនូវអធ្យាស្រ័យ​ផ្សេងៗ​គ្នា របស់សត្វទាំងឡាយ ត្រង់ដែលព្រះតថាគត ជ្រាបច្បាស់តាមពិតនូវ​អធ្យាស្រ័យ​ផ្សេងៗគ្នា របស់សត្វទាំងឡាយនេះឯង ជាតថាគតពលៈ (ទី ៥) របស់​ព្រះតថាគត ជាពលៈដែលព្រះតថាគតអាស្រ័យហើយ ទើបប្តេជ្ញានូវឋានៈ​ដ៏ប្រសើរ ទើប​បន្លឺសីហនាទក្នុងពួកបរិស័ទ ទើបញ៉ាំងចក្រដ៏ប្រសើរឲ្យប្រព្រឹត្ត​ទៅ។ មួយទៀត ព្រះតថាគត ជ្រាបច្បាស់តាមពិតនូវឥន្រ្ទិយចាស់ក្លា និងទន់ របស់ពួកសត្វដទៃ របស់ពួក​បុគ្គលដទៃ ត្រង់ដែលព្រះតថាគតជ្រាបច្បាស់​តាមពិតនូវឥន្រ្ទិយចាស់ក្លា និងទន់ របស់ពួកសត្វដទៃ របស់ពួកបុគ្គលដទៃនេះឯង ជាតថាគតពលៈ (ទី ៦) របស់ព្រះតថាគត ជាពលៈដែលព្រះតថាគត​អាស្រ័យហើយ ទើបប្តេជ្ញានូវឋានៈដ៏ប្រសើរ ទើបបន្លឺសីហនាទ​ក្នុងពួកបរិស័ទ ទើប​ញ៉ាំងចក្រដ៏ប្រសើរឲ្យប្រព្រឹត្តទៅ។ មួយទៀត ព្រះតថាគត​ជ្រាបច្បាស់​​តាម​ពិតនូវសេចក្តីសៅហ្មង នូវសេចក្តីផូរផង់ នូវការចេញនៃឈាន វិមោក្ខ សមាធិ និងសមាបត្តិ ត្រង់ដែលព្រះតថាគតជ្រាបច្បាស់តាមពិត នូវសេចក្តីសៅហ្មង នូវសេចក្តីផូរផង់ នូវការចេញនៃឈាន វិមោក្ខ សមាធិ និងសមាបត្តិ នេះឯង​ ជា​តថាគតពលៈ (ទី ៧) របស់ព្រះតថាគត ជាពលៈដែលព្រះតថាគត​អាស្រ័យហើយ ទើបប្តេជ្ញានូវឋានៈដ៏ប្រសើរ ទើបបន្លឺសីហនាទក្នុងពួកបរិស័ទ ទើប​ញ៉ាំងចក្រដ៏​ប្រសើរឲ្យ​ប្រព្រឹត្តទៅ។ មួយទៀត ព្រះតថាគត ជ្រាបច្បាស់​តាម​ពិត នូវការរលឹកជាតិដែល​នៅ​អាស្រ័យក្នុងភពមុន ត្រង់ដែលព្រះតថាគត​ជ្រាបច្បាស់តាមពិត នូវការរលឹកជាតិដែល​បាន​នៅ​អាស្រ័យក្នុងភពមុន នេះឯង ជាតថាគតពលៈ (ទី ៨) របស់ព្រះតថាគត ជា​ពលៈដែលព្រះតថាគត​អាស្រ័យហើយ ទើបប្តេជ្ញានូវឋានៈដ៏ប្រសើរ ទើបបន្លឺសីហនាទ​ក្នុងពួកបរិស័ទ ទើប​ញ៉ាំងចក្រដ៏ប្រសើរឲ្យប្រព្រឹត្តទៅ។ មួយទៀត ព្រះតថាគត​ជ្រាបច្បាស់​​តាម​ពិតនូវការច្យុតិ និងការកើតរបស់សត្វទាំងឡាយ ត្រង់ដែលព្រះតថាគត​ជ្រាប​ច្បាស់តាមពិត នូវការច្យុតិ និងការកើត របស់សត្វទាំងឡាយនេះឯង ជា​តថាគតពលៈ (ទី ៩) របស់ព្រះតថាគត ជាពលៈដែលព្រះតថាគត​អាស្រ័យហើយ ទើប​ប្តេជ្ញានូវឋានៈដ៏ប្រសើរ ទើបបន្លឺសីហនាទក្នុងពួកបរិស័ទ ទើបញ៉ាំងចក្រ​ដ៏ប្រសើរ​ឲ្យ​ប្រព្រឹត្ត​ទៅ។ មួយវិញទៀត ព្រះតថាគត​ជ្រាបច្បាស់​តាមពិត​ នូវ​ការអស់នៃអាសវៈ​ទាំងឡាយ ត្រង់ដែលព្រះតថាគតជ្រាបច្បាស់តាមពិត នូវ​ការអស់នៃអាសវៈទាំងឡាយ​នេះឯង ជាតថាគតពលៈ (ទី ១០) របស់ព្រះ​តថាគត ជាពលៈដែលព្រះតថាគត​អាស្រ័យ​ហើយ ទើបប្តេជ្ញានូវឋានៈដ៏ប្រសើរ ទើបបន្លឺសីហនាទក្នុងពួកបរិស័ទ ទើប​ញ៉ាំង​ចក្រដ៏​ប្រសើរ​ឲ្យប្រព្រឹត្តទៅ។ តថាគតពលៈទាំង ១០ នេះ របស់ព្រះតថាគត ជាពលៈ​ដែលព្រះតថាគតប្រកប​ហើយ ទើបប្តេជ្ញានូវឋានៈដ៏ប្រសើរ ទើបបន្លឺសីហនាទ​ក្នុងពួក​បរិស័ទ ទើបញ៉ាំង​ចក្រដ៏ប្រសើរឲ្យប្រព្រឹត្តទៅ ញាណវត្ថុមានប្រការ ១០ យ៉ាងនេះឯង។

ចប់ មាតិកា។

[៣៥] វិញ្ញាណ ៥ មិនមែនហេតុ មិនមានហេតុ ប្រាសចាកហេតុ ប្រកប​ដោយបច្ច័យ ត្រូវបច្ច័យប្រជុំតាក់តែង ជាអរូប ជាលោកិយ ប្រកបដោយ​អាសវៈ ជាប្រយោជន៍ដល់​សញ្ញោជនៈ ដែលគន្ថៈគប្បីដោតក្រង ដែលឱឃៈ​គប្បីប្រព្រឹត្តកន្លង ដែលយោគៈគប្បី​ប្រព្រឹត្ត​កន្លង ជាប្រយោជន៍ដល់នីវរណៈ ដែលបរាមាសៈស្ទាបអង្អែល ជាប្រយោជន៍ដល់​ឧបាទាន គួរដល់នូវសេចក្តី​សៅហ្មង ជាអព្យាក្រឹត ប្រកបដោយអារម្មណ៍ មិនមែន​ចេតសិក ជាវិបាក មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន មិនសៅហ្មង តែគួរដល់នូវសេចក្តីសៅហ្មង មិនប្រកប​ដោយ​វិតក្កៈ តែប្រកបដោយវិចារៈ មិនមែនជាមិនមានវិតក្កៈ មានត្រឹមតែវិចារៈ មិន​មានវិតក្កៈ ទាំងមិនមានវិចារៈ មិនកើតព្រមដោយបីតិ ដែលមិនគួរលះដោយ​ទស្សនៈ មិនគួរលះដោយភាវនា មានហេតុមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា មិនដល់​នូវការសន្សំ (កម្មក្កិលេស) ទាំងមិន​ដល់នូវការមិនសន្សំ មិនមែនជារបស់​សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខ​បុគ្គល មានសភាពតូចឆ្មារ ជា​កាមាវចរ មិនមែន​រូបាវចរ មិនមែនអរូបាវចរ ជាបរិយាបន្នៈ មិនមែនអបរិយាបន្នៈ ជាសភាពមិនទៀង ជា​អនិយ្យានិកៈ​ ដែល​កើតឡើងហើយ ដែលគួរដឹងដោយមនោវិញ្ញាណ មិនទៀង ដែលត្រូវ​ជរាគ្រប​សង្កត់។

[៣៦] ត្រង់ពាក្យថា វិញ្ញាណ ៥ មានវត្ថុកើតហើយ មានអារម្មណ៍កើត​ហើយ គឺកាលបើវត្ថុ និងអារម្មណ៍កើតហើយ វិញ្ញាណទាំងឡាយ ក៏កើតឡើង​ដែរ។ ពាក្យថា (វិញ្ញាណ ៥) មានវត្ថុកើតហើយក្នុងកាលមុន មានអារម្មណ៍​កើតហើយក្នុងកាលមុន គឺកាលបើវត្ថុកើត​ហើយ​ក្នុងកាលមុន និងអារម្មណ៍​កើតហើយក្នុងកាលមុន វិញ្ញាណទាំងឡាយ​ ក៏កើតឡើង​ដែរ។ ពាក្យថា (វិញ្ញាណ ៥) មានវត្ថុខាងក្នុង មានអារម្មណ៍ខាងក្រៅ គឺវិញ្ញាណទាំង ៥ មាន​វត្ថុខាងក្នុង មានអារម្មណ៍ខាងក្រៅ។ ពាក្យថា (វិញ្ញាណ ៥) មានវត្ថុមិនច្រឡំ​គ្នា មានអារម្មណ៍មិនច្រឡំគ្នា គឺកាលបើវត្ថុមិនច្រឡំគ្នា កាលបើអារម្មណ៍​មិនច្រឡំគ្នា វិញ្ញាណ​ទាំងឡាយ ក៏កើតឡើងដែរ។ ពាក្យថា (វិញ្ញាណ ៥) មានវត្ថុ​ផ្សេងៗ មាន​អារម្មណ៍ផ្សេងៗ គឺវត្ថុ និងអារម្មណ៍របស់ចក្ខុវិញ្ញាណ​ ដោយឡែក វត្ថុ និងអារម្មណ៍​របស់​សោតវិញ្ញាណ ដោយឡែក វត្ថុ និងអារម្មណ៍របស់ឃាន​វិញ្ញាណ ដោយឡែក វត្ថុ និង​អារម្មណ៍របស់ជិវ្ហាវិញ្ញាណ ដោយឡែក វត្ថុ និងអារម្មណ៍របស់កាយវិញ្ញាណ​ ដោយឡែក។ ពាក្យថា (វិញ្ញាណ ៥) មិនរងអារម្មណ៍ជាទីគោចរនៃគ្នានឹងគ្នាទេ គឺសោតវិញ្ញាណ​មិនរង​អារម្មណ៍ជាទីគោចររបស់​ចក្ខុវិញ្ញាណ ចក្ខុវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់​សោតវិញ្ញាណ ឃានវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់ចក្ខុវិញ្ញាណ ចក្ខុវិញ្ញាណមិន​រង​អារម្មណ៍ជាទីគោចររបស់ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណមិនរងអារម្មណ៍ជាទី​គោចររបស់​ចក្ខុវិញ្ញាណ ចក្ខុវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់ជិវ្ហាវិញ្ញាណ ចក្ខុវិញ្ញាណមិនរង​អារម្មណ៍​ជាទីគោចររបស់កាយវិញ្ញាណ របស់​សោតវិញ្ញាណ។បេ។ របស់ឃានវិញ្ញាណ។បេ។ របស់ជិវ្ហាវិញ្ញាណ។បេ។ ចក្ខុវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់កាយវិញ្ញាណ កាយវិញ្ញាណមិន​រងអារម្មណ៍ជាទីគោចររបស់ចក្ខុវិញ្ញាណ សោតវិញ្ញាណ​មិនរងអារម្មណ៍​ជាទី​គោចររបស់កាយវិញ្ញាណ កាយវិញ្ញាណ មិនរងអារម្មណ៍​ជាទីគោចរ របស់​សោតវិញ្ញាណ ឃានវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់កាយវិញ្ញាណ កាយវិញ្ញាណ មិនរងអារម្មណ៍ជាទីគោចរ របស់ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណមិនរង​អារម្មណ៍ជាទីគោចរ​របស់​កាយវិញ្ញាណ កាយវិញ្ញាណមិនរងអារម្មណ៍​ជាទីគោចររបស់ជិវ្ហាវិញ្ញាណ។ ពាក្យថា (វិញ្ញាណ ៥) មិនកើតឡើង ព្រោះ​ការមិនប្រមូលមក (នូវអារម្មណ៍) គឺកាលបុគ្គល​ប្រមូលមក (នូវអារម្មណ៍ មានរូបារម្មណ៍ជាដើម) វិញ្ញាណទាំងឡាយ ក៏កើតឡើង។ ពាក្យថា (វិញ្ញាណ ៥) មិនកើតឡើង ព្រោះ​ការមិនធ្វើទុកក្នុងចិត្ត (នូវអារម្មណ៍) គឺកាល​បុគ្គល​ធ្វើទុកក្នុងចិត្ត (នូវអារម្មណ៍) វិញ្ញាណទាំងឡាយ ក៏កើតឡើង។ ពាក្យថា (វិញ្ញាណ ៥) មិនកើតឡើង ព្រោះ​ការមិនច្រឡំគ្នា គឺមិនកើតឡើងតាមលំដាប់​គ្នាទេ។ ពាក្យថា (វិញ្ញាណ ៥) មិនកើតឡើង មិនមុនមិនក្រោយ គឺមិនកើតក្នុង​ខណៈជាមួយគ្នាទេ។ ពាក្យថា (វិញ្ញាណ ៥) មិនកើតឡើងក្នុងលំដាប់នៃគ្នានិង​គ្នា គឺសោតវិញ្ញាណ មិនកើតក្នុង​លំដាប់នៃចក្ខុវិញ្ញាណដែលកើតហើយ ទាំង​ចក្ខុវិញ្ញាណ ក៏មិនកើតក្នុងលំដាប់នៃ​សោតវិញ្ញាណ​ដែលកើតហើយដែរ ឃានវិញ្ញាណ​មិនកើតក្នុងលំដាប់នៃចក្ខុវិញ្ញាណដែល​កើតហើយ ទាំងចក្ខុវិញ្ញាណ ក៏មិនកើតក្នុងលំដាប់នៃឃានវិញ្ញាណដែលកើតហើយដែរ ជិវ្ហាវិញ្ញាណ មិន​កើតក្នុងលំដាប់នៃចក្ខុវិញ្ញាណដែលកើតហើយ ទាំងចក្ខុវិញ្ញាណ ក៏មិន​កើត​ក្នុង​លំដាប់នៃជិវ្ហាវិញ្ញាណដែលកើតហើយដែរ កាយវិញ្ញាណមិន​កើតក្នុងលំដាប់នៃ​ចក្ខុវិញ្ញាណ​ដែលកើតហើយ ទាំងចក្ខុវិញ្ញាណ ក៏មិនកើតក្នុងលំដាប់នៃកាយវិញ្ញាណដែល​កើត​ហើយដែរ ចក្ខុវិញ្ញាណ មិន​កើតក្នុងលំដាប់នៃសោតវិញ្ញាណ។បេ។ នៃ​ឃានវិញ្ញាណ។បេ។ នៃជិវ្ហាវិញ្ញាណ។បេ។ នៃកាយវិញ្ញាណ​ដែល​កើតហើយ ទាំង​កាយវិញ្ញាណ ក៏មិនកើតក្នុងលំដាប់នៃចក្ខុវិញ្ញាណ​ដែលកើតហើយ​ដែរ សោតវិញ្ញាណ​មិនកើតក្នុង​លំដាប់នៃកាយវិញ្ញាណដែលកើតហើយ ទាំង​កាយវិញ្ញាណ ក៏មិនកើតក្នុង​លំដាប់​នៃសោតវិញ្ញាណដែលកើតហើយដែរ ឃានវិញ្ញាណ មិនកើតក្នុង​លំដាប់នៃ​កាយវិញ្ញាណ​ដែលកើតហើយ ទាំងកាយ​វិញ្ញាណ ក៏មិនកើតក្នុងលំដាប់នៃឃានវិញ្ញាណ​ដែលកើតហើយដែរ ជិវ្ហាវិញ្ញាណ មិនកើតក្នុងលំដាប់នៃកាយវិញ្ញាណដែលកើតហើយ ទាំងកាយវិញ្ញាណ ក៏មិន​កើតក្នុងលំដាប់នៃជិវ្ហាវិញ្ញាណដែលកើតហើយដែរ។ ពាក្យថា វិញ្ញាណ ៥ មិន​មានគ្រឿងអាង គឺវិញ្ញាណទាំង ៥ មិនមានការនឹក មិនមានគ្រឿងអាង មិន​មានការប្រមូលមក មិនមានការធ្វើទុកក្នុងចិត្តទេ។ ពាក្យថា បុគ្គលមិនដឹង​ច្បាស់នូវ​ធម៌ណាមួយ ដោយវិញ្ញាណទាំង ៥ គឺបុគ្គលមិនដឹងច្បាស់នូវធម៌​ណាមួយ ដោយវិញ្ញាណ​ទាំង ៥។ ពាក្យថា បើវៀរចាកការប៉ះពាល់នូវអារម្មណ៍ គឺបើវៀរចាកអារម្មណ៍ មាន​រូបារម្មណ៍​ជាដើម ដែលមកកាន់គន្លងនៃទ្វារ មានចក្ខុទ្វារជាដើម។ ពាក្យថា បុគ្គលមិនដឹង​ច្បាស់នូវធម៌ណាមួយក្នុងលំដាប់នៃ​វិញ្ញាណទាំង ៥ គឺបុគ្គលមិនដឹងច្បាស់នូវធម៌​ណាមួយ ដោយមនោធាតុ​ ក្នុងលំដាប់នៃវិញ្ញាណទាំង ៥។ ពាក្យថា មិនសម្រេចនូវ​ឥរិយាបថ​ណាមួយ ដោយវិញ្ញាណទាំង ៥ ឥរិយាបថ សេចក្តីថា មិនសម្រេចឥរិយាបថណាមួយ គឺការដើរក្តី ការឈរក្តី ការអង្គុយក្តី ការដេកក្តី ដោយវិញ្ញាណទាំង ៥។ ពាក្យថា មិន​សម្រេចឥរិយាបថណាមួយ ក្នុងលំដាប់នៃវិញ្ញាណទាំង ៥ សេចក្តីថា មិន​សម្រេច​ឥរិយាបថ​ណាមួយ គឺការដើរក្តី ការឈរក្តី ការអង្គុយក្តី ការដេកក្តី ដោយមនោធាតុ ក្នុងលំដាប់នៃវិញ្ញាណទាំង ៥។ ពាក្យថា មិនតាំងផ្តើមកាយកម្ម មិនតាំងផ្តើមវចីកម្ម ដោយវិញ្ញាណទាំង ៥ គឺមិនតាំងផ្តើមនូវកាយកម្ម និង​វចីកម្ម ដោយវិញ្ញាណទាំង ៥។ ពាក្យថា មិនតាំងផ្តើមកាយកម្ម មិនតាំងផ្តើម​វចីកម្មក្នុងលំដាប់នៃវិញ្ញាណទាំង ៥ គឺមិន​តាំងផ្តើមនូវកាយកម្ម និងវចីកម្ម ដោយមនោធាតុ ក្នុងលំដាប់នៃវិញ្ញាណទាំង ៥។ ពាក្យថា មិនកាន់យកនូវធម៌ជា​កុសល និងអកុសល ដោយវិញ្ញាណទាំង ៥ គឺមិនសមាទាន​នូវ​ធម៌ជាកុសល និង​អកុសល ដោយវិញ្ញាណទាំង ៥។ ពាក្យថា មិនកាន់យក​នូវធម៌ជា​កុសល និង​អកុសល ក្នុងលំដាប់នៃវិញ្ញាណទាំង ៥ គឺមិនសមាទាន​នូវធម៌ជាកុសល និង​អកុសល ដោយមនោធាតុ ក្នុងលំដាប់នៃវិញ្ញាណទាំង ៥។ ពាក្យថា មិនចូល​ឈាន មិនចេញចាកឈាន ដោយវិញ្ញាណទាំង ៥ គឺ​មិនចូល មិនចេញ ដោយ​វិញ្ញាណទាំង ៥។ ពាក្យថា មិនចូលឈាន មិនចេញចាកឈាន ក្នុងលំដាប់នៃ​វិញ្ញាណទាំង ៥ គឺមិនចូល មិនចេញ ដោយមនោធាតុ​ក្នុងលំដាប់នៃ​វិញ្ញាណ​ទាំង ៥។ ពាក្យថា មិនច្យុត មិនកើត ដោយវិញ្ញាណទាំង ៥ គឺ​មិនឃ្លាត មិន​កកើត ដោយវិញ្ញាណទាំង ៥។ ពាក្យថា មិនច្យុត មិនកើត ក្នុងលំដាប់នៃវិញ្ញាណ​ទាំង ៥ គឺ មិនឃ្លាត មិនកកើត ដោយមនោធាតុ​ក្នុង​លំដាប់​នៃវិញ្ញាណទាំង ៥។ ពាក្យថា មិនលក់ មិនភ្ញាក់ មិនឃើញសុបិន ដោយវិញ្ញាណទាំង ៥ គឺមិនដេក​លក់ មិនដឹងស្មារតី មិនយល់សប្តិ ដោយវិញ្ញាណទាំង ៥។ ពាក្យថា មិនលក់ មិនភ្ញាក់ មិនឃើញសុបិន ក្នុងលំដាប់នៃវិញ្ញាណទាំង ៥ គឺមិនដេកលក់ មិនដឹង​ស្មារតី មិនយល់សប្តិ ដោយមនោធាតុ​ក្នុងលំដាប់នៃវិញ្ញាណទាំង ៥។

បញ្ញាជាគ្រឿងសំដែងតាមលំដាប់នៃមាតិកា យ៉ាងនេះឯង។

ញាណវត្ថុមានប្រការ ១ យ៉ាងនេះ។

[៣៧] បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាជាលោកិយ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាជាលោកុត្តរ។ បញ្ញាទាំងអស់ បុគ្គល​ត្រូវដឹង​ដោយ​វិញ្ញាណនីមួយ មិនត្រូវដឹងដោយវិញ្ញាណ​នីមួយ។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាប្រកប​ដោយអាសវៈ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាមិនមានអាសវៈ។ បញ្ញា​ក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាជាប្រយោជន៍ដល់​សញ្ញោជនៈ បញ្ញាក្នុង​មគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាមិនជាប្រយោជន៍ដល់​សញ្ញោជនៈ។ បញ្ញាក្នុង​កុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាប្រាសចាក​សញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះ​ថា បញ្ញាប្រាសចាក​សញ្ញោជនៈ ទាំងមិនជាប្រយោជន៍ដល់​សញ្ញោជនៈ។ បញ្ញាក្នុងកុសល ​និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាដែលគន្ថៈ​គប្បី​ដោតក្រង បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាដែលគន្ថៈមិន​គប្បី​ដោតក្រង។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្ត​ទៅក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញាប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រង បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាប្រាសចាកគន្ថៈ ទាំងគន្ថៈមិនគប្បីដោតក្រង។ បញ្ញាក្នុង​កុសល និង​អព្យាក្រឹត ប្រព្រឹត្តទៅក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញាដែល​ឱឃៈគប្បីប្រព្រឹត្តកន្លង បញ្ញា​ក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាដែលឱឃៈមិនគប្បីប្រព្រឹត្តកន្លង។ បញ្ញាក្នុង​កុសល និងអព្យាក្រឹត ប្រព្រឹត្តទៅ​ក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញាប្រាសចាកឱឃៈ តែឱឃៈ​គប្បី​ប្រព្រឹត្តកន្លង បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាប្រាសចាកឱឃៈ ទាំងឱឃៈ​មិនគប្បី​ប្រព្រឹត្តកន្លង។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញាដែលយោគៈ​គប្បី​ប្រព្រឹត្ត​កន្លង បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាដែល​យោគៈមិនគប្បី​ប្រព្រឹត្ត​កន្លង។ បញ្ញា​ក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញា​ប្រាសចាកយោគៈ តែយោគៈគប្បី​ប្រព្រឹត្តកន្លង បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាប្រាសចាកយោគៈ ទាំងយោគៈមិនគប្បីប្រព្រឹត្តកន្លង។ បញ្ញា​ក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្ត​ទៅក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញាជាប្រយោជន៍​ដល់នីវរណៈ បញ្ញាក្នុង​មគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាមិនជាប្រយោជន៍​ដល់នីវរណៈ។ បញ្ញាក្នុងកុសល និង​អព្យាក្រឹត ប្រព្រឹត្ត​ទៅក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញាប្រាសចាកនីវរណៈ តែជាប្រយោជន៍​ដល់​នីវរណៈ បញ្ញា​ក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាប្រាសចាកនីវរណៈ ទាំងមិនជា​ប្រយោជន៍ដល់នីវរណៈ។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្ត​ទៅក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញាដែលបរាមាសៈ​ស្ទាប​អង្អែល បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាដែល​បរាមាសៈមិន​ស្ទាបអង្អែល។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្ត​ទៅក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញាប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែល បញ្ញា​ក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាប្រាសចាកបរាមាសៈ ទាំងបរាមាសៈមិនស្ទាប​អង្អែល។ បញ្ញាក្នុងវិបាក ប្រព្រឹត្ត​ទៅក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញាដែលកិលេស មានតណ្ហា​ជា​ដើមកាន់យកហើយ បញ្ញា​ក្នុងកុសល ប្រព្រឹត្តទៅក្នុងភូមិ ៣ ក្នុង​កិរិយា និង​អព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាដែល​កិលេស មានតណ្ហាជាដើម មិនកាន់យក​ហើយ។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្ត​ទៅក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញាជា​ប្រយោជន៍​ដល់ឧបាទាន បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាមិន​ជាប្រយោជន៍​ដល់ឧបាទាន។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្ត​ទៅក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញា​ប្រាស​ចាកឧបាទាន តែជា​ប្រយោជន៍ដល់ឧបាទាន បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាប្រាស​ចាកឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទាន។ បញ្ញាក្នុងកុសល និង​អព្យាក្រឹត ប្រព្រឹត្ត​ទៅក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញាគួរដល់នូវ​សេចក្តីសៅហ្មង បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាមិនគួរដល់នូវ​សេចក្តីសៅហ្មង។ បញ្ញា​ក្នុងកុសល និង​អព្យាក្រឹត ប្រព្រឹត្ត​ទៅក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញាប្រាស​ចាកសេចក្តីសៅហ្មង តែគួរដល់​នូវ​សេចក្តីសៅហ្មង បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាប្រាសចាកសេចក្តីសៅហ្មង ទាំងមិនគួរដល់នូវសេចក្តីសៅហ្មង។ បញ្ញា​សម្បយុត្តដោយវិតក្កៈ ឈ្មោះថា បញ្ញាប្រកប​ដោយវិតក្កៈ បញ្ញាប្រាស​ចាកវិតក្កៈ ឈ្មោះថា បញ្ញាមិនមានវិតក្កៈ។ បញ្ញាសម្បយុត្ត​ដោយ​វិចារៈ ឈ្មោះថា បញ្ញាប្រកបដោយវិចារៈ បញ្ញាប្រាស​ចាកវិចារៈ ឈ្មោះថា បញ្ញាមិនមាន​វិចារៈ។ បញ្ញាសម្បយុត្តដោយបីតិ ឈ្មោះថា បញ្ញាប្រកបដោយបីតិ បញ្ញាប្រាសចាកបីតិ ឈ្មោះថា បញ្ញាមិនមាន​បីតិ។ បញ្ញាសម្បយុត្តដោយបីតិ ឈ្មោះថា បញ្ញាកើតព្រម​ដោយ​បីតិ បញ្ញាប្រាស​ចាកបីតិ ឈ្មោះថា បញ្ញាមិនកើតព្រមដោយបីតិ។ បញ្ញាសម្បយុត្ត​ដោយ​សុខ ឈ្មោះថា បញ្ញា​កើតព្រមដោយសុខ បញ្ញា​ប្រាស​ចាកសុខ ឈ្មោះថា បញ្ញាមិនកើត​ព្រម​ដោយសុខ។ បញ្ញាសម្បយុត្តដោយ​ឧបេក្ខា ឈ្មោះថា បញ្ញាកើតព្រមដោយឧបេក្ខា បញ្ញាប្រាសចាកឧបេក្ខា ឈ្មោះថា បញ្ញា​មិនកើតព្រម​ដោយឧបេក្ខា។ បញ្ញាក្នុង​កាមាវចរ​កុសល និងអព្យាក្រឹត ឈ្មោះថា បញ្ញាជា​កាមាវចរ ឯបញ្ញាជារូបាវចរ បញ្ញាជាអរូបាវចរ បញ្ញា​ជាអបរិយាបន្នៈ មិនឈ្មោះ​ថា បញ្ញាជាកាមាវចរទេ។ បញ្ញាក្នុងរូបាវចរ​កុសល និង​អព្យាក្រឹត ឈ្មោះថា បញ្ញា​ជារូបាវចរ ឯបញ្ញាជាកាមាវចរ បញ្ញាជាអរូបាវចរ បញ្ញា​ជា​អបរិយាបន្នៈ មិន​ឈ្មោះថា បញ្ញាជារូបាវចរទេ។ បញ្ញាក្នុងអរូបាវចរកុសល និង​អព្យាក្រឹត ឈ្មោះ​ថា បញ្ញាជាអរូបាវចរ ឯបញ្ញាជាកាមាវចរ បញ្ញា​ជារូបាវចរ បញ្ញាជាអបរិយាបន្នៈ មិនឈ្មោះថា បញ្ញាជាអរូបាវចរទេ។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាជាបរិយាបន្នៈ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាជា​អបរិយាបន្នៈ។ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាជានិយ្យានិកៈ បញ្ញាក្នុងកុសល ប្រព្រឹត្តទៅក្នុងភូមិ ៣ ក្នុង​វិបាក ប្រព្រឹត្ត​ទៅ​ក្នុងភូមិ ៤ ក្នុងកិរិយា និងអព្យាក្រឹត ប្រព្រឹត្ត​ទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញា​ជាអនិយ្យានិកៈ។ បញ្ញាក្នុងមគ្គ ៤ ឈ្មោះថា បញ្ញាទៀង បញ្ញាក្នុង​កុសល ប្រព្រឹត្តទៅក្នុងភូមិ ៣ ក្នុងវិបាក ប្រព្រឹត្តក្នុងភូមិ ៤ ក្នុងកិរិយា អព្យាក្រឹត ប្រព្រឹត្ត​ទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញា​មិនទៀង។ បញ្ញា​ក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្ត​ទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញា​ប្រកបដោយឧត្តរៈ បញ្ញា​ក្នុងមគ្គ ៤ ក្នុង​ផល ៤ ឈ្មោះថា បញ្ញា​ជាអនុត្តរៈ។ បណ្តាបញ្ញាទាំងនោះ បញ្ញាញ៉ាំងប្រយោជន៍​ឲ្យកើត តើដូចម្តេច។ បញ្ញា​ជាកិរិយាអព្យាក្រឹត ក្នុងកុសល ប្រព្រឹត្តទៅក្នុង​ភូមិ ៤ របស់ព្រះអរហន្ត កាលញ៉ាំង​អភិញ្ញាឲ្យកើតឡើង កាលញ៉ាំងសមាបត្តិ​ឲ្យកើត​ឡើង ឈ្មោះថា បញ្ញាញ៉ាំងប្រយោជន៍​ឲ្យកើត បញ្ញាជាកិរិយាអព្យាក្រឹត ក្នុង​អភិញ្ញា​​ដែលកើតហើយ ក្នុងសមាបត្តិដែលកើត​ហើយ របស់ព្រះអរហន្ត ក្នុង​វិបាក ប្រព្រឹត្តទៅក្នុងភូមិ ៤ ឈ្មោះថា បញ្ញាមាន​ប្រយោជន៍​កើតហើយ។

ញាណវត្ថុ មានប្រការ ២ យ៉ាងនេះឯង។

[៣៨] បណ្តាបញ្ញាទាំងនោះ ចិន្តាមយប្បញ្ញា តើដូចម្តេច។ បុគ្គលមិនបាន​ស្តាប់ (នូវពាក្យ​ពន្យល់) អំពីសំណាក់បុគ្គលដទៃទេ តែបាននូវសេចក្តីគាប់ចិត្ត នូវសេចក្តីយល់ឃើញ នូវសេចក្តីពេញចិត្ត នូវការឈ្វេងយល់ នូវសេចក្តីពិនិត្យ​ឃើញ នូវការចូលចិត្តក្នុងការ​សំឡឹង​មើលនូវធម៌ ដ៏សមគួរណា យ៉ាងនេះ ក្នុងការងារប្រកបដោយឧបាយបញ្ញាក្តី ក្នុង​សិល្បសាស្រ្ត ប្រកបដោយឧបាយ​បញ្ញាក្តី ក្នុងវិជ្ជាស្ថាន ប្រកបដោយឧបាយបញ្ញាក្តី ថា​សត្វ​មានកម្មជារបស់ខ្លួនក្តី ថាសត្វប្រព្រឹត្តទៅតាមមគ្គសច្ចក្តី ថារូបមិនទៀងក្តី ថាវេទនា​មិនទៀងក្តី ថាសញ្ញាមិនទៀងក្តី ថាសង្ខារទាំងឡាយមិនទៀងក្តី ថាវិញ្ញាណមិនទៀងក្តី នេះ​ហៅថា ចិន្តាមយប្បញ្ញា។ បណ្តាបញ្ញាទាំងនោះ សុតមយប្បញ្ញា តើដូចម្តេច។ បុគ្គល​បានស្តាប់ (នូវពាក្យពន្យល់) អំពីសំណាក់នៃបុគ្គលដទៃ ហើយបាននូវ​សេចក្តីគាប់ចិត្ត នូវសេចក្តីយល់ឃើញ នូវសេចក្តីពេញចិត្ត នូវការឈ្វេងយល់ នូវសេចក្តីពិនិត្យ​ឃើញ នូវការចូលចិត្តក្នុងការសម្លឹងមើលនូវធម៌ ដ៏សមគួរ យ៉ាងនេះ ក្នុងការងារប្រកប​ដោយ​ឧបាយ​ប្រាជ្ញាក្តី ក្នុងសិល្បសាស្រ្តប្រកប​ដោយ​ឧបាយប្រាជ្ញាក្តី ក្នុងវិជ្ជាស្ថាន ប្រកបដោយ​ឧបាយប្រាជ្ញាក្តី ថាសត្វមាន​កម្មជា​របស់ខ្លួនក្តី ថាសត្វប្រព្រឹត្តទៅតាមមគ្គសច្ចក្តី ថារូប​មិនទៀងក្តី ថាវេទនា​មិនទៀងក្តី ថាសញ្ញាមិនទៀងក្តី ថាសង្ខារទាំងឡាយមិនទៀងក្តី ថាវិញ្ញាណ​មិនទៀងក្តី នេះ​ហៅថា សុតមយប្បញ្ញា។ បញ្ញាទាំងអស់ របស់បុគ្គល​ចូលកាន់​សមាបត្តិ ឈ្មោះថា ភាវនាមយប្បញ្ញា។

[៣៩] បណ្តាបញ្ញាទាំងនោះ ទានមយប្បញ្ញា តើដូចម្តេច។ បញ្ញា ការដឹង​ច្បាស់។បេ។ ការមិន​វង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង ព្រោះប្រារព្ធទាន ព្រោះ​បាន​ទាន នេះហៅថា ទានមយប្បញ្ញា។ បណ្តាបញ្ញាទាំង​នោះ សីលមយប្បញ្ញា តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង ព្រោះប្រារព្ធសីល ព្រោះបាន​សីល នេះហៅថា សីលមយប្បញ្ញា។ បញ្ញាទាំងអស់​របស់​បុគ្គល ដែលចូល​កាន់សមាបត្តិ ឈ្មោះថា ភាវនាមយប្បញ្ញា។

[៤០] បណ្តាបញ្ញាទាំងនោះ បញ្ញាក្នុងអធិសីល តើដូចម្តេច។ កាល​ដែលបុគ្គល​សង្រួម​ក្នុង​បាតិមោក្ខសំវរៈ បញ្ញា ការដឹងច្បាស់។បេ។ ការមិន​វង្វេង ការពិចារណាធម៌ ការឃើញ​ត្រូវ​ណា កើតឡើង នេះហៅថា បញ្ញាក្នុង​អធិសីល។ បណ្តាបញ្ញាទាំងនោះ បញ្ញាក្នុងអធិចិត្ត តើដូចម្តេច។ កាលបុគ្គល​ចូលកាន់រូបាវចរសមាបត្តិ និងអរូបាវចរសមាបត្តិ បញ្ញា ការដឹង​ច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង នេះហៅថា បញ្ញាក្នុងអធិចិត្ត។ បណ្តាបញ្ញាទាំងនោះ បញ្ញាក្នុងអធិប្បញ្ញា តើដូចម្តេច។ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ នេះហៅថា បញ្ញាក្នុងអធិប្បញ្ញា។

[៤១] បណ្តាបញ្ញាទាំងនោះ សេចក្តីឈ្លាសក្នុងការចំរើន តើដូចម្តេច។ បញ្ញា ការដឹង​ច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយ​នោះ​ថា កាលបុគ្គលធ្វើទុកក្នុងចិត្ត នូវធម៌ពួកនេះ ធម៌​ទាំងឡាយជាអកុសលដែលមិនទាន់កើត ក៏មិនកើតឡើង ទាំងពួកធម៌ជាអកុសល ដែលកើតហើយ ក៏សាបសូន្យទៅវិញ ពុំនោះ​សោត កាលបុគ្គលធ្វើទុកក្នុងចិត្ត​នូវធម៌ពួកនេះ ៗ ធម៌ទាំងឡាយជាកុសល ដែលមិន​ទាន់​កើត ក៏កើតឡើង ទាំង​ពួកធម៌ជាកុសលដែលកើតហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាព​ដ៏​ក្រៃលែង ដើម្បីភាពដ៏ធំទូលាយ ដើម្បីសេចក្តីចំរើន ដើម្បីពេញលេញ នេះហៅថា សេចក្តី​ឈ្លាស​ក្នុងការចំរើន។ បណ្តាបញ្ញាទាំងនោះ សេចក្តីឈ្លាសក្នុងការមិនចំរើន តើដូច​ម្តេច។ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការ​ឃើញត្រូវ​ណា ក្នុងធម៌​ទាំងឡាយនោះ​ថា កាលបុគ្គលធ្វើទុកក្នុងចិត្តនូវ​ធម៌ពួក​នេះ ធម៌​ទាំងឡាយជាកុសល ដែលមិនទាន់កើត ក៏មិនកើតឡើង ទាំងពួកធម៌ជា​កុសល​ដែលកើតហើយ ក៏រលត់ទៅវិញ ពុំនោះសោត កាលបុគ្គលធ្វើទុកក្នុង​ចិត្ត​នូវ​ធម៌ពួកនេះ ៗ ធម៌ទាំងឡាយជាអកុសល ដែលមិនទាន់កើត ក៏កើតឡើង ទាំង​ពួកធម៌ជាអកុសល ដែលកើតហើយ ក៏ប្រព្រឹត្តទៅ​ដើម្បីភាពដ៏ក្រៃលែង ដើម្បីភាពដ៏ធំទូលាយ នេះហៅថា សេចក្តីឈ្លាស​ក្នុងការមិនចំរើន។ បញ្ញាទាំងអស់ ជា​ឧបាយក្នុងធម៌ទាំងនោះ ឈ្មោះថា សេចក្តីឈ្លាសក្នុងឧបាយ។

[៤២] បញ្ញាក្នុងវិបាក ប្រព្រឹត្តទៅក្នុងភូមិ ៤ ឈ្មោះថា បញ្ញាជាវិបាក បញ្ញា​ក្នុងកុសល ប្រព្រឹត្តទៅក្នុងភូមិ ៤ ឈ្មោះថា បញ្ញាមានវិបាកធម៌ជាប្រក្រតី បញ្ញា​ក្នុងកិរិយាអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាមិនមែនជាវិបាក ទាំងមិន​មែន​​មានវិបាកធម៌​ជា​ប្រក្រតី។

[៤៣] បញ្ញាក្នុងវិបាក ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាដែលកម្ម​ប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ ទាំងជាប្រយោជន៍ដល់​ឧបាទាន បញ្ញា​ក្នុងកុសល ប្រព្រឹត្តទៅក្នុងភូមិ ៣ ក្នុងកិរិយាអព្យាក្រឹត ប្រព្រឹត្ត​ទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាដែល​កម្មប្រកបដោយកិលេស មានតណ្ហាជាដើម​ មិនកាន់យកហើយ តែជាប្រយោជន៍​ដល់​ឧបាទាន បញ្ញា​ក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក​ហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន។

[៤៤] បញ្ញាសម្បយុត្តដោយវិតក្កៈ និងវិចារៈ ឈ្មោះថា បញ្ញាប្រកប​ដោយ​វិតក្កៈ ទាំងប្រកប​ដោយវិចារៈ បញ្ញា​ប្រាសចាកវិតក្កៈ តែសម្បយុត្ត​ដោយវិចារៈ ឈ្មោះថា បញ្ញា​មិនមាន​វិតក្កៈ មានត្រឹមតែវិចារៈ បញ្ញា​ប្រាសចាក​វិតក្កៈ និងវិចារៈ ឈ្មោះថា បញ្ញាមិនមានវិតក្កៈ ទាំងមិនមានវិចារៈ។

[៤៥] បញ្ញាសម្បយុត្តដោយបីតិ ឈ្មោះថា បញ្ញាកើតព្រមដោយបីតិ បញ្ញាសម្បយុត្ត​ដោយ​សុខ ឈ្មោះថា បញ្ញាកើតព្រមដោយសុខ បញ្ញាសម្បយុត្ត​ដោយឧបេក្ខា ឈ្មោះថា បញ្ញា​កើតព្រមដោយឧបេក្ខា។

[៤៦] បញ្ញាក្នុងកុសល ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាដល់នូវការ​សន្សំ (កម្មក្កិលេស) បញ្ញាក្នុងមគ្គ ៤ ឈ្មោះថា បញ្ញាដល់នូវការមិនសន្សំ បញ្ញាក្នុងវិបាក ប្រព្រឹត្តទៅក្នុងភូមិ ៤ និងក្នុងកិរិយាអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាមិន​ដល់នូវការសន្សំ ទាំងមិនដល់នូវការមិនសន្សំ។

[៤៧] បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៣ ឈ្មោះថា បញ្ញាជារបស់សេក្ខបុគ្គល បញ្ញាក្នុង​អរហត្តផល​ជាន់លើ ឈ្មោះថា បញ្ញាជារបស់អសេក្ខបុគ្គល បញ្ញាក្នុង​កុសល ប្រព្រឹត្តទៅ​ក្នុងភូមិ ៣ ក្នុងវិបាក ប្រព្រឹត្តទៅក្នុងភូមិ ៣ ក្នុងកិរិយាអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាមិនមែនជារបស់សេក្ខបុគ្គល ទាំង​មិនមែនជារបស់អសេក្ខបុគ្គល។

[៤៨] បញ្ញាក្នុងកាមាវចរកុសល និងអព្យាក្រឹត ឈ្មោះថា បញ្ញាតូចឆ្មារ បញ្ញាក្នុង​រូបាវចរកុសល អរូបាវចរកុសល និងអព្យាក្រឹត ឈ្មោះថា បញ្ញាមាន​សភាពធំ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាមានប្រមាណមិនបាន។

[៤៩] បណ្តាបញ្ញាទាំងនោះ បញ្ញាមានអារម្មណ៍តូចឆ្មារ តើដូចម្តេច។ បញ្ញា ការដឹង​ច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើងព្រោះ​ប្រារព្ធ​ធម៌​ទាំងឡាយតូចឆ្មារ នេះហៅថា បញ្ញាមានអារម្មណ៍​តូចឆ្មារ។ បណ្តាបញ្ញាទាំងនោះ បញ្ញាមានអារម្មណ៍ដល់នូវសភាពធំ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើងព្រោះប្រារព្ធធម៌ទាំងឡាយ ដល់នូវសភាព​ធំ នេះ​ហៅថា បញ្ញាមានអារម្មណ៍ដល់នូវសភាពធំ។ បណ្តាបញ្ញាទាំងនោះ បញ្ញាមាន​អារម្មណ៍​ប្រមាណ​មិនបាន តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។បេ។ ការ​មិនវង្វេង ការ​ពិចារណាធម៌ ការឃើញត្រូវណា​ កើតឡើងព្រោះប្រារព្ធធម៌​មានប្រមាណ​មិនបាន នេះ​ហៅ​ថា បញ្ញាមានអារម្មណ៍ប្រមាណមិនបាន។

[៥០] បណ្តាបញ្ញាទាំងនោះ បញ្ញាមានមគ្គជាអារម្មណ៍ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។បេ។ សេចក្តីមិនវង្វេង ការពិចារណាធម៌ ការឃើញ​ត្រូវណា កើតឡើងព្រោះ​ប្រារព្ធ​អរិយមគ្គ នេះហៅថា បញ្ញាមានមគ្គជាអារម្មណ៍។ បញ្ញាក្នុងមគ្គ ៤ ឈ្មោះថា បញ្ញាមាន​មគ្គជាហេតុ។ បណ្តាបញ្ញាទាំង​នោះ បញ្ញា​មានមគ្គជាអធិបតី តើដូចម្តេច។ បញ្ញា ការដឹង​ច្បាស់។បេ។ ការ​មិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវ​ណា កើតឡើង​ព្រោះធ្វើ​អរិយមគ្គ​ឲ្យជា​អធិបតី នេះហៅថា បញ្ញា​មានមគ្គជាអធិបតី។

[៥១] បញ្ញាក្នុងវិបាក ប្រព្រឹត្តទៅក្នុងភូមិ ៤ កើតឡើងហើយ​ក៏មាន បម្រុងនឹងកើតឡើង តែមិនគួរពោលថា មិនទាន់កើតឡើង​ក៏មាន បញ្ញា​ក្នុង​កុសល ប្រព្រឹត្តទៅក្នុងភូមិ ៤ និង​ក្នុងកិរិយាអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ កើតឡើងហើយ​ក៏មាន មិនទាន់កើតឡើង តែមិនគួរពោលថា បម្រុងនឹងកើត​ឡើង​ក៏មាន។

[៥២] បញ្ញាទាំងអស់ ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏​មាន។

[៥៣] បណ្តាបញ្ញាទាំងនោះ បញ្ញា​មានអារម្មណ៍ជាអតីត តើដូចម្តេច។ បញ្ញា ការដឹង​ច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវ​ណា កើតឡើងព្រោះប្រារព្ធ​ធម៌ទាំងឡាយជាអតីត នេះហៅថា បញ្ញា​មាន​អារម្មណ៍​​ជាអតីត។ បណ្តាបញ្ញាទាំងនោះ បញ្ញាមានអារម្មណ៍ជាអនាគត តើ​ដូចម្តេច។ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការ​ឃើញត្រូវ​ណា កើតឡើង​ព្រោះប្រារព្ធនូវធម៌ទាំងឡាយជាអនាគត នេះហៅ​ថា បញ្ញាមានអារម្មណ៍ជាអនាគត។ បណ្តាបញ្ញាទាំងនោះ បញ្ញាមានអារម្មណ៍​ជា​បច្ចុប្បន្ន តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការ​ឃើញ​ត្រូវ​ណា កើតឡើង​ព្រោះប្រារព្ធនូវធម៌ទាំងឡាយជាបច្ចុប្បន្ន នេះហៅថា បញ្ញា​មាន​អារម្មណ៍ជាបច្ចុប្បន្ន។

[៥៤] បញ្ញាទាំងអស់ ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ជាខាងក្នុង និងខាងក្រៅ​ក៏មាន។

[៥៥] បណ្តាបញ្ញាទាំងនោះ បញ្ញាមានអារម្មណ៍ខាងក្នុង តើដូចម្តេច។ បញ្ញា ការដឹង​ច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើងព្រោះប្រារព្ធនូវ​ធម៌ទាំងឡាយជាខាងក្នុង នេះហៅថា បញ្ញាមានអារម្មណ៍ខាងក្នុង។ បណ្តាបញ្ញាទាំងនោះ បញ្ញាមានអារម្មណ៍ខាងក្រៅ តើដូច​ម្តេច។ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការ​ឃើញត្រូវណា កើតឡើងព្រោះប្រារព្ធនូវធម៌ទាំងឡាយជាខាងក្រៅ នេះហៅ​ថា បញ្ញាមានអារម្មណ៍ខាងក្រៅ។ បណ្តាបញ្ញាទាំងនោះ បញ្ញាមានអារម្មណ៍​ខាងក្នុង និងខាងក្រៅ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការ​ពិចារណាធម៌ ការឃើញត្រូវណា កើតឡើង ព្រោះប្រារព្ធនូវធម៌ទាំង​ឡាយជាខាងក្នុង និងខាងក្រៅ នេះហៅថា បញ្ញាមានអារម្មណ៍ខាងក្នុង និង​ខាងក្រៅ។

ញាណវត្ថុ មានប្រការ ៣ យ៉ាងនេះឯង។

[៥៦] បណ្តាញាណទាំងនោះ កម្មស្សកតញ្ញាណ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា មានសភាពយ៉ាងនេះថា ទានដែល​បុគ្គល​ឲ្យហើយមានផល ការបូជាធំមាន​ផល ការបូជាតូចមានផល ផលវិបាករបស់កម្ម​ទាំងឡាយ ដែលបុគ្គលធ្វើល្អ​ធ្វើ​អាក្រក់ មាន លោកនេះមាន លោកខាងមុខមាន ការប្រព្រឹត្តិខុស ឬត្រូវក្នុង​មាតា មានផល (បាបបុណ្យ) ការប្រព្រឹត្តិខុស ឬត្រូវក្នុងបិតា មានផល (បាប​បុណ្យ) ពួកសត្វជាឱបបាតិកៈកំណើត មានពួកសមណព្រាហ្មណ៍​ក្នុង​លោក ដែលប្រព្រឹត្តត្រឹមត្រូវ ប្រតិបត្តិប្រពៃ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោក​ខាងមុខ ដោយប្រាជ្ញាដ៏ឧត្តមរបស់ខ្លួន ហើយប្រកាសក៏មាន នេះហៅថា កម្មស្សកត​ញ្ញាណ សូម្បីបញ្ញាជាកុសល ដែលប្រកបដោយអាសវៈទាំងអស់ វៀរ​លែងតែ​សច្ចានុលោមិក​ញ្ញាណចេញ ក៏ឈ្មោះថា កម្មស្សកតញ្ញាណដែរ។ បណ្តាញាណទាំងនោះ សច្ចានុលោមិកញ្ញាណ តើដូចម្តេច។ សេចក្តីចូលចិត្ត សេចក្តីយល់ឃើញ សេចក្តីពេញចិត្ត ការឈ្វេងយល់ ការពិនិត្យឃើញ សេចក្តី​ចូលចិត្តក្នុងការសំឡឹងមើលនូវធម៌ ដ៏សមគួរ​ណា មានសភាពយ៉ាងនេះថា រូបមិនទៀងក្តី ថាវេទនាមិនទៀងក្តី ថាសញ្ញាមិនទៀងក្តី ថាសង្ខារទាំងឡាយ​មិនទៀងក្តី ថាវិញ្ញាណមិនទៀងក្តី នេះហៅថា សច្ចានុលោមិក​ញ្ញាណ។ បញ្ញាក្នុងមគ្គ ៤ ឈ្មោះថា ញាណរបស់បុគ្គលអ្នកព្រមព្រៀងដោយមគ្គ។ បញ្ញា​ក្នុងផល ៤ ឈ្មោះថា ញាណរបស់បុគ្គលអ្នកព្រមព្រៀងដោយផល។

[៥៧] ញាណរបស់បុគ្គលអ្នកព្រមព្រៀងដោយមគ្គ ឈ្មោះថា សេចក្តី​ដឹងក្នុងកងទុក្ខ ឈ្មោះថា សេចក្តីដឹងក្នុងហេតុនាំឲ្យកើតកងទុក្ខ ឈ្មោះថា សេចក្តីដឹងក្នុងធម៌ជាទី​រលត់នៃ​កងទុក្ខ ឈ្មោះថា សេចក្តីដឹងក្នុងបដិបទាជា​ដំណើរ​ទៅកាន់ទីរលត់ទុក្ខ។ បណ្តាញាណ​ទាំងនោះ សេចក្តីដឹងក្នុងកងទុក្ខ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើងព្រោះប្រារព្ធនូវទុក្ខ នេះហៅថា សេចក្តី​ដឹងក្នុង​កងទុក្ខ។ ព្រោះប្រារព្ធនូវហេតុនាំឲ្យកើតកងទុក្ខ។បេ។ ព្រោះប្រារព្ធនូវធម៌ជា​ទីរលត់នៃកងទុក្ខ។បេ។ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើងព្រោះប្រារព្ធនូវបដិបទា ជាដំណើរទៅ​កាន់ទីរលត់កងទុក្ខ នេះហៅថា សេចក្តីដឹងក្នុងបដិបទាជាដំណើរទៅកាន់ទី​រលត់​ទុក្ខ។

[៥៨] បញ្ញាក្នុងកាមាវចរកុសល និងអព្យាក្រឹត ឈ្មោះថា បញ្ញាជាកាមាវចរ បញ្ញាក្នុង​រូបាវចរកុសល និងអព្យាក្រឹត ឈ្មោះថា បញ្ញាជារូបាវចរ បញ្ញាក្នុងអរូបាវចរកុសល និងអព្យាក្រឹត ឈ្មោះថា បញ្ញាជាអរូបាវចរ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញា​ជាអបរិយាបន្នៈ។

[៥៩] បណ្តាញាណទាំងនោះ សេចក្តីដឹងក្នុងធម៌ តើដូចម្តេច។ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា សេចក្តីដឹងក្នុងធម៌។ អ្នកផងតែងណែនាំនូវ​សេចក្តីពន្យល់ ក្នុងកាលជាអតីត និងកាលជាអនាគត តាមធម៌នេះ ដែលខ្លួនបាន​ដឹង បានឃើញ បានសម្រេច បានដឹង​ច្បាស់ បានជឿជាក់ហើយ មែនពិត បុគ្គល​ណាមួយ ទោះជាសមណៈក្តី ព្រាហ្មណ៍ក្តី ក្នុងកាលជាអតីត បានដឹងច្បាស់នូវ​ទុក្ខ បានដឹងច្បាស់នូវទុក្ខសមុទ័យ បានដឹងច្បាស់នូវ​ទុក្ខនិរោធ បានដឹងច្បាស់នូវ​ទុក្ខនិរោធគាមិនីបដិបទា បុគ្គលទាំងនោះ បានដឹងច្បាស់នូវ​ទុក្ខនេះឯង បានដឹង​ច្បាស់នូវទុក្ខសមុទ័យនេះឯង បានដឹងច្បាស់នូវទុក្ខនិរោធនេះឯង បានដឹងច្បាស់​នូវទុក្ខនិរោធគាមិនីបដិបទានេះឯង បុគ្គលណាមួយ ទោះជាសមណៈក្តី ព្រាហ្មណ៍​ក្តី ក្នុងកាលជាអនាគត នឹងដឹងច្បាស់នូវទុក្ខ នឹងដឹងច្បាស់នូវទុក្ខសមុទ័យ នឹង​ដឹង​ច្បាស់​នូវទុក្ខនិរោធ នឹងដឹងច្បាស់នូវទុក្ខនិរោធគាមិនីបដិបទា បុគ្គលទាំងនោះ នឹង​ដឹង​​ច្បាស់នូវទុក្ខនេះឯង នឹងដឹងច្បាស់នូវទុក្ខសមុទ័យនេះឯង នឹងដឹងច្បាស់​នូវ​ទុក្ខនិរោធ​នេះឯង នឹងដឹងច្បាស់នូវទុក្ខនិរោធគាមិនីបដិបទានេះឯង ព្រោះ​ហេតុ​នោះ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការ​ឃើញ​ត្រូវណា ក្នុងធម៌ទាំងឡាយ​នោះ នេះហៅថា សេចក្តីដឹងក្នុងការប្រព្រឹត្តិទៅតាម។ បណ្តាញាណទាំងនោះ សេចក្តី​ដឹងក្នុងការកំណត់ តើដូចម្តេច។ ភិក្ខុក្នុង​សាសនានេះ ស្ទាបស្ទង់មើលនូវចិត្តរបស់​សត្វ​ដទៃ របស់បុគ្គលដទៃ ដោយចិត្ត​របស់ខ្លួនឯង តែងដឹងច្បាស់ គឺចិត្តប្រកបដោយរាគៈក្តី ក៏ដឹងច្បាស់ថា ចិត្ត​ប្រកបដោយរាគៈ ចិត្តប្រាសចាករាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាស​ចាក​រាគៈ ចិត្តប្រកបដោយទោសៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយទោសៈ ចិត្ត​ប្រាសចាក​​ទោសៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកទោសៈ ចិត្តប្រកបដោយ​មោហៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយមោហៈ ចិត្តប្រាសចាកមោហៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកមោហៈ ចិត្តរួញរាក្តី ក៏ដឹងច្បាស់ថា ចិត្តរួញរា ចិត្តរាយមាយក្តី ក៏ដឹងច្បាស់ថា ចិត្តរាយមាយ ចិត្តដល់នូវភាពដ៏ប្រសើរក្តី ក៏​ដឹងច្បាស់ថា ចិត្តដល់នូវភាពដ៏ប្រសើរ ចិត្តដល់នូវភាព​មិន​ប្រសើរក្តី ក៏ដឹង​ច្បាស់ថា ចិត្តដល់​នូវភាពមិនប្រសើរ ចិត្តប្រកបដោយឧត្តរៈក្តី ក៏ដឹងច្បាស់​ថា ចិត្តប្រកប​ដោយឧត្តរៈ ចិត្តមិនមានឧត្តរៈក្តី ក៏ដឹងច្បាស់ថា ចិត្តមិនមានឧត្តរៈ ចិត្តតំកល់មាំក្តី ក៏ដឹងច្បាស់ថា ចិត្តតំកល់មាំ ចិត្តមិនតំកល់មាំក្តី ក៏ដឹងច្បាស់ថា ចិត្តមិន​តំកល់​មាំ ចិត្តផុតស្រឡះក្តី ក៏ដឹងច្បាស់ថា ចិត្តផុតស្រឡះ ចិត្តមិន​ផុតស្រឡះក្តី ក៏ដឹង​ច្បាស់ថា ចិត្តមិនផុតស្រឡះ ព្រោះហេតុនោះ បញ្ញា ការដឹង​ច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌​ទាំងឡាយនោះ នេះហៅថា សេចក្តីដឹងក្នុង​ការកំណត់។ បញ្ញាដ៏សេស វៀរ​លែងតែ​សេចក្តី​ដឹងក្នុងធម៌ សេចក្តីដឹងក្នុងការប្រព្រឹត្តិ​ទៅ​តាម និងសេចក្តីដឹង​ក្នុងការកំណត់​ចេញ ឈ្មោះថា សេចក្តីដឹងក្នុងការសន្មតិ។

[៦០] បណ្តាញាណទាំងនោះ បញ្ញាក្នុងការសន្សំ (កម្មក្កិលេស) មិន​មែនក្នុងការមិនសន្សំ តើដូចម្តេច។ បញ្ញាក្នុងកាមាវចរកុសល ឈ្មោះថា បញ្ញាក្នុងការសន្សំ (កម្មក្កិលេស) មិនមែន​ក្នុងការមិនសន្សំ។ បញ្ញាក្នុងមគ្គ ៤ ឈ្មោះថា បញ្ញាក្នុងការមិនសន្សំ មិនមែន​ក្នុងការសន្សំ។ បញ្ញាក្នុងរូបាវចរកុសល និងអរូបាវចរកុសល ឈ្មោះថា បញ្ញាក្នុងការ​សន្សំផង ក្នុងការមិនសន្សំ​ផង។ បញ្ញា​ដ៏សេស ឈ្មោះថា បញ្ញាមិនមែនក្នុងការសន្សំ ទាំង​មិនមែនក្នុងការ​មិនសន្សំ។

[៦១] បណ្តាញាណទាំងនោះ បញ្ញាក្នុងសេចក្តីនឿយណាយ មិនមែន​ក្នុងការត្រាស់ដឹង តើដូចម្តេច។ បុគ្គលជាអ្នកប្រាសចាកតម្រេកក្នុងកាមទាំង​ឡាយ ដោយបញ្ញាណា តែមិន​ត្រាស់ដឹងនូវអភិញ្ញាទាំងឡាយ ទាំងមិនត្រាស់ដឹង​នូវសច្ចៈទាំងឡាយទេ នេះហៅថា បញ្ញា​ក្នុងសេចក្តីនឿយណាយ មិនមែនក្នុង​ការត្រាស់ដឹង។ បុគ្គលនោះ កាលបើប្រាស​ចាក​តម្រេកក្នុងកាមទាំងឡាយ​ហើយ រមែងត្រាស់ដឹងនូវអភិញ្ញាទាំងឡាយ តែមិនត្រាស់​ដឹងនូវសច្ចៈទាំងឡាយដោយប្រាជ្ញា នេះហៅថា បញ្ញាក្នុងការត្រាស់ដឹង មិនមែនក្នុង​សេចក្តី​នឿយណាយ។ បញ្ញាក្នុងមគ្គ ៤ ឈ្មោះថា បញ្ញាក្នុងសេចក្តីនឿយណាយផង ក្នុង​ការត្រាស់ដឹងផង។ បញ្ញាដ៏សេស ឈ្មោះថា បញ្ញាមិនមែនក្នុងសេចក្តីនឿយណាយ មិន​មែន​ក្នុងការត្រាស់ដឹង។

[៦២] បណ្តាញាណទាំងនោះ បញ្ញាមានចំណែកនៃសេចក្តីសាបសូន្យ តើដូចម្តេច។ ការ​ធ្វើ​ទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយកាម រមែងដាស់​តឿននូវបុគ្គលដែល​បាន​បឋមជ្ឈាន ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តី​សាបសូន្យ សតិមានសភាពដ៏សមគួរ​ដល់បញ្ញានោះ តាំងនៅស្មើ ឈ្មោះថា បញ្ញាមានចំណែកនៃការតាំងនៅ ការធ្វើទុកក្នុងចិត្ត​ដោយសញ្ញា មិនប្រកប​ដោយ​វិតក្កៈ រមែងដាស់តឿន (នូវបុគ្គលដែលបានបឋមមជ្ឈាន​នោះ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីវិសេស ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកប​​ដោយ​និព្វិទា ប្រកបដោយវិរាគៈ រមែងដាស់តឿន (នូវបុគ្គលដែលបាន​បឋមជ្ឈាន​នោះ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីនឿយណាយ។ ការធ្វើទុក​ក្នុងចិត្តដោយ​សញ្ញា ប្រកបដោយវិតក្កៈ រមែងដាស់តឿននូវបុគ្គលដែលបាន​ទុតិយជ្ឈាន ឈ្មោះថា បញ្ញា​មានចំណែកនៃសេចក្តីសាបសូន្យ សតិមាន​សភាពដ៏សមគួរដល់បញ្ញានោះ តាំងនៅ​ស្មើ ឈ្មោះថា បញ្ញាមានចំណែកនៃ​ការតាំងនៅ ការធ្វើ​ទុកក្នុងចិត្តដោយសញ្ញា ប្រកប​ដោយ​ឧបេក្ខា រមែងដាស់​តឿន (នូវបុគ្គលដែល​បាន​ទុតិយជ្ឈាននោះ) ឈ្មោះថា បញ្ញា​មានចំណែកនៃ​សេចក្តីវិសេស ការធ្វើទុក​ក្នុងចិត្តដោយសញ្ញា ប្រកបដោយនិព្វិទា ប្រកប​ដោយ​វិរាគៈ រមែងដាស់តឿន (នូវបុគ្គដែលបានទុតិយជ្ឈាននោះ) ឈ្មោះថា បញ្ញាមាន​ចំណែកនៃ​សេចក្តី​នឿយណាយ។ ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកប​ដោយបីតិ រមែងដាស់​តឿននូវបុគ្គលដែលបានតតិយជ្ឈាន ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តី​សាបសូន្យ សតិមានសភាពដ៏សមគួរដល់បញ្ញានោះ តាំង​នៅស្មើ ឈ្មោះថា បញ្ញា​មាន​ចំណែកនៃការតាំងនៅ ការធ្វើទុកក្នុងចិត្តដោយ​សញ្ញា ប្រកបដោយអទុក្ខមសុខវេទនា រមែងដាស់តឿន (នូវបុគ្គលដែលបានតតិយជ្ឈាននោះ) ឈ្មោះថា បញ្ញាមានចំណែក​នៃ​សេចក្តីវិសេស ការធ្វើទុកក្នុង​ចិត្តដោយសញ្ញា ប្រកបដោយ​និព្វិទា ប្រកបដោយវិរាគៈ រមែងដាស់តឿន (នូវ​បុគ្គលដែលបានតតិយជ្ឈាននោះ) ឈ្មោះថា បញ្ញាមានចំណែក​នៃ​សេចក្តី​នឿយណាយ។ ការធ្វើទុកក្នុងចិត្ត​ដោយសញ្ញា ប្រកបដោយសុខ រមែងដាស់​តឿននូវបុគ្គលដែលបានចតុត្ថជ្ឈាន ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តី​សាបសូន្យ សតិមានសភាពដ៏សម​គួរដល់​បញ្ញានោះ តាំងនៅស្មើ ឈ្មោះថា បញ្ញាមាន​ចំណែកនៃ​ការតាំង​នៅ ការធ្វើទុក​ក្នុង​ចិត្តដោយសញ្ញា ប្រកបដោយ​អាកាសានញ្ចាយតនៈ រមែង​ដាស់តឿន (នូវ​បុគ្គលដែលបានចតុត្ថជ្ឈាននោះ) ឈ្មោះថា បញ្ញាមានចំណែក​នៃសេចក្តី​វិសេស ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយនិព្វិទា ប្រកបដោយវិរាគៈ រមែងដាស់​តឿន (នូវបុគ្គលដែលបាន​ចតុត្ថជ្ឈាននោះ) ឈ្មោះថា បញ្ញាមានចំណែកនៃ​សេចក្តីនឿយ​ណាយ។ ការ​ធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយរូប រមែង​ដាស់តឿននូវបុគ្គល ដែល​បានអាកាសានញ្ចាយតនៈ ឈ្មោះថា បញ្ញាមានចំណែក​នៃសេចក្តីសាបសូន្យ សតិមាន​សភាព​ដ៏សមគួរដល់បញ្ញានោះ តាំងនៅស្មើ ឈ្មោះថា បញ្ញាមាន​ចំណែកនៃការតាំងនៅ ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកប​ដោយវិញ្ញាណញ្ចាយតនៈ រមែងដាស់តឿន (នូវ​បុគ្គល​ដែលបាន​អាកាសានញ្ចាយតនៈនោះ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តី​វិសេស ការធ្វើទុកក្នុង​ចិត្តដោយសញ្ញា ប្រកបដោយនិព្វិទា ប្រកបដោយវិរាគៈ រមែង​ដាស់តឿន (នូវ​បុគ្គលដែលបាន​អាកាសានញ្ចាយតនៈ) ឈ្មោះថា បញ្ញាមានចំណែក​នៃ​សេចក្តី​នឿយណាយ។ ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយអាកាសានញ្ចាយតនៈ រមែងដាស់​តឿននូវបុគ្គលដែលបានវិញ្ញាណញ្ចាយតនៈ ឈ្មោះថា បញ្ញាមាន​ចំណែកនៃ​សេចក្តីសាបសូន្យ សតិមានសភាពដ៏សមគួរដល់បញ្ញានោះ តាំង​នៅស្មើ ឈ្មោះថា បញ្ញាមានចំណែកនៃការតាំងនៅ ការធ្វើទុកក្នុងចិត្តដោយ​សញ្ញា ប្រកបដោយ​អាកិញ្ចញ្ញា​យតនៈ រមែងដាស់តឿន (នូវបុគ្គលដែលបានវិញ្ញាណញ្ចាយតនៈ) ឈ្មោះថា បញ្ញាមាន​ចំណែកនៃសេចក្តីវិសេស ការធ្វើទុក​ក្នុង​ចិត្ត​ដោយសញ្ញា ប្រកបដោយនិព្វិទា ប្រកប​ដោយ​វិរាគៈ រមែងដាស់តឿន នូវ​បុគ្គល​​ដែលបានវិញ្ញាណញ្ចាយតនៈ ឈ្មោះថា បញ្ញាមាន​ចំណែកនៃសេចក្តីនឿយណាយ។ ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយ​វិញ្ញាណញ្ចា​យតនៈ រមែង​ដាស់តឿននូវបុគ្គលដែលបានអាកិញ្ចញ្ញាយតនៈ ឈ្មោះថា បញ្ញាមានចំណែកនៃ​សេចក្តីសាបសូន្យ សតិមានសភាពដ៏សមគួរដល់បញ្ញានោះ តាំងនៅ​ស្មើ ឈ្មោះ​ថា បញ្ញាមានចំណែកនៃការតាំងនៅ ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកប​ដោយនេវសញ្ញានាសញ្ញាយតនៈ រមែងដាស់តឿន (នូវបុគ្គលដែលបានអាកិញ្ចញ្ញា​យតនៈ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីវិសេស ការធ្វើទុក​ក្នុងចិត្តដោយសញ្ញា ប្រកប​ដោយនិព្វិទា ប្រកបដោយវិរាគៈ រមែងដាស់តឿន (នូវបុគ្គលដែលបាន​អាកិញ្ចញ្ញា​យតនៈ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តី​នឿយណាយ។

[៦៣] បណ្តាញាណទាំងនោះ បដិសម្ភិទា ៤ តើដូចម្តេច។ អត្ថប្បដិសម្ភិទា ១ ធម្មប្បដិសម្ភិទា ១ និរុត្តិប្បដិសម្ភិទា ១ បដិភាណប្បដិសម្ភិទា ១។ ការ​ដឹង​ក្នុងអត្ថ ឈ្មោះ​ថា អត្ថប្បដិសម្ភិទា ការដឹងក្នុងធម៌ ឈ្មោះថា ធម្មប្បដិសម្ភិទា ការដឹងក្នុងការ​ពោលនូវ​ធម្មនិរុត្តិក្នុងអត្ថ និងធម៌ទាំងនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា ការដឹងក្នុងញាណ​ទាំង​ឡាយ ឈ្មោះថា បដិភាណប្បដិសម្ភិទា។ នេះ បដិសម្ភិទា ៤។

[៦៤] បណ្តាញាណទាំងនោះ បដិបទា ៤ តើដូចម្តេច។ បញ្ញាដែលប្រតិបត្តិលំបាកមាន​ការ​ត្រាស់ដឹងយូរ ១ បញ្ញាដែលប្រតិបត្តិលំបាកមានការត្រាស់​ដឹងឆាប់ ១ បញ្ញាដែលប្រតិបត្តិ​ងាយ​មានការត្រាស់ដឹងយូរ ១ បញ្ញាដែលប្រតិបត្តិងាយមានការត្រាស់ដឹងឆាប់ ១។ បណ្តាបញ្ញាទាំង ៤ នោះ បញ្ញាដែល​ប្រតិបត្តិលំបាកមានការត្រាស់ដឹងយូរ តើដូចម្តេច។ កាលបុគ្គលញ៉ាំងលោកុត្តរសមាធិឲ្យកើតដោយលំបាក ដោយកម្រ កាលត្រាស់ដឹង​នូវ​ហេតុ គឺ​លោកុត្តរសមាធិនោះ ដោយយឺតយូរ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការ​ពិចារណាធម៌ ការឃើញត្រូវណា កើតឡើង នេះហៅថា បញ្ញាដែលប្រតិបត្តិ​លំបាក​មានការត្រាស់ដឹងយូរ។ បណ្តាបញ្ញាទាំងនោះ បញ្ញាដែលប្រតិបត្តិ​លំបាក​មានការ​ត្រាស់ដឹង​ឆាប់ តើដូចម្តេច។ កាលបុគ្គលញ៉ាំងលោកុត្តរសមាធិឲ្យកើតដោយលំបាក ដោយកម្រ កាលត្រាស់ដឹងនូវហេតុ គឺ​លោកុត្តរសមាធិនោះដោយឆាប់ បញ្ញា ការដឹង​ច្បាស់។បេ។ ការមិនវង្វេង ការ​ពិចារណាធម៌ ការ​ឃើញ​ត្រូវណា កើតឡើង នេះហៅថា បញ្ញាដែលប្រតិបត្តិ​លំបាកមានការ​ត្រាស់​ដឹងឆាប់។ បណ្តាបញ្ញាទាំងនោះ បញ្ញាដែល​ប្រតិបត្តិ​​ងាយមានការត្រាស់ដឹងយូរ តើដូចម្តេច។ កាលបុគ្គលញ៉ាំងលោកុត្តរសមាធិ​ឲ្យ​កើត ដោយមិនលំបាក ដោយ​មិនក្រ កាលដឹងច្បាស់នូវហេតុ គឺ​លោកុត្តរសមាធិនោះ ដោយយឺតយូរ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការ​ពិចារណាធម៌ ការឃើញ​ត្រូវណា កើត​ឡើង នេះហៅថា បញ្ញាដែលប្រតិបត្តិ​ងាយមានការត្រាស់ដឹងយូរ។ បណ្តា​បញ្ញា​ទាំងនោះ បញ្ញាដែលប្រតិបត្តិងាយមានការត្រាស់ដឹងឆាប់ តើដូចម្តេច។ កាល​បុគ្គលញ៉ាំងលោកុត្តរសមាធិ​ឲ្យកើតដោយមិនលំបាក ដោយមិនក្រ កាលដឹង​ច្បាស់​នូវ​ហេតុ គឺ​លោកុត្តរសមាធិនោះដោយឆាប់ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការ​ពិចារណាធម៌ ការឃើញត្រូវណា កើតឡើង នេះហៅថា បញ្ញាដែលប្រតិបត្តិ​ងាយមាន​ការត្រាស់ដឹងឆាប់។ នេះ បដិបទា ៤។

[៦៥] បណ្តាញាណទាំងនោះ អារម្មណ៍ ៤ តើដូចម្តេច។ បញ្ញាមានសភាពតូចឆ្មារ ទាំង​មានអារម្មណ៍តូចឆ្មារ ១ បញ្ញាមានសភាពតូចឆ្មារ តែមាន​អារម្មណ៍ប្រមាណមិនបាន ១ បញ្ញាប្រមាណមិនបាន តែមានអារម្មណ៍តូចឆ្មារ ១ បញ្ញាប្រមាណមិនបាន ទាំងមាន​អារម្មណ៍​ប្រមាណមិនបាន ១។ បណ្តាបញ្ញា​ទាំងនោះ បញ្ញាមានសភាពតូចឆ្មារ ទាំងមាន​អារម្មណ៍តូចឆ្មារ តើដូចម្តេច។ កាលបុគ្គលមិនបាននូវសមាធិតាមសេចក្តីប្រាថ្នា ទាំង​ផ្សាយ​ទៅនូវអារម្មណ៍​តិចតួច បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការ​ឃើញ​ត្រូវណា កើតឡើង នេះហៅថា បញ្ញាមានសភាពតូចឆ្មារ ទាំងមាន​អារម្មណ៍​តូចឆ្មារ។ បណ្តាបញ្ញាទាំងនោះ បញ្ញាមានសភាពតូចឆ្មារ តែមាន​អារម្មណ៍​ប្រមាណ​មិនបាន តើដូចម្តេច។ កាលបុគ្គលមិនបាននូវសមាធិតាម​សេចក្តីប្រាថ្នា តែផ្សាយទៅនូវ​អារម្មណ៍ដ៏ធំទូលាយ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការ​ឃើញ​ត្រូវណា កើតឡើង នេះហៅថា បញ្ញាមាន​សភាព​តូចឆ្មារ តែមានអារម្មណ៍​ប្រមាណ​មិនបាន។ បណ្តាបញ្ញាទាំង​នោះ បញ្ញាប្រមាណ​មិនបាន តែមានអារម្មណ៍តូចឆ្មារ តើដូចម្តេច។ កាល​បុគ្គលបាននូវសមាធិដូច​សេចក្តីប្រាថ្នា តែផ្សាយទៅនូវអារម្មណ៍​តិចតួច បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង នេះហៅថា បញ្ញាប្រមាណមិនបាន តែមានអារម្មណ៍តូចឆ្មារ។ បណ្តាបញ្ញាទាំង​នោះ បញ្ញាប្រមាណ​មិនបាន ទាំងមានអារម្មណ៍ប្រមាណមិន​បាន តើដូចម្តេច។ កាល​បុគ្គល​បាននូវ​សមាធិដូច​សេចក្តីប្រាថ្នា ទាំងផ្សាយ​ទៅនូវអារម្មណ៍ដ៏ធំទូលាយ បញ្ញា ការ​ដឹង​ច្បាស់។បេ។ ការមិនវង្វេង ការ​ពិចារណានូវធម៌ ការឃើញត្រូវណា កើត​ឡើង នេះ​ហៅថា បញ្ញាប្រមាណ​មិនបាន ទាំងមានអារម្មណ៍ប្រមាណមិនបាន។ នេះ អារម្មណ៍ ៤។

[៦៦] សេចក្តីដឹងរបស់បុគ្គលព្រមព្រៀងដោយមគ្គ ឈ្មោះថា សេចក្តី​ដឹងក្នុងជរាមរណៈ ឈ្មោះថា សេចក្តីដឹងក្នុងហេតុដែលឲ្យកើតជរាមរណៈ ឈ្មោះ​​ថា សេចក្តីដឹងក្នុងការរលត់​ជរាមរណៈ ឈ្មោះថា សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់ជរាមរណៈ។ បណ្តា​ញាណទាំងនោះ សេចក្តីដឹង​ក្នុង​ជរាមរណៈ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង ព្រោះប្រារព្ធជរាមរណៈ នេះ​ហៅថា សេចក្តីដឹងក្នុងជរាមរណៈ។ ព្រោះប្រារព្ធហេតុដែលឲ្យកើតជរាមរណៈ។បេ។ ព្រោះប្រារព្ធការរលត់ជរាមរណៈ។បេ។ បញ្ញា ការដឹងច្បាស់។បេ។ ការមិន​វង្វេង ការ​ពិចារណាធម៌ ការឃើញត្រូវណា កើតឡើងព្រោះប្រារព្ធបដិបទា ជា​ដំណើរទៅ​កាន់ទី​រលត់ជរាមរណៈ នេះហៅថា សេចក្តីដឹងក្នុងបដិបទាជា​ដំណើរ​ទៅ​កាន់ទីរលត់​ជរា​មរណៈ។ សេចក្តីដឹងរបស់បុគ្គលអ្នកព្រមព្រៀង​ដោយមគ្គ ឈ្មោះថា សេចក្តីដឹងក្នុងជាតិ។បេ។ ឈ្មោះថា សេចក្តីដឹងក្នុងភព។បេ។ ឈ្មោះថា សេចក្តីដឹងក្នុងឧបាទាន។បេ។ ឈ្មោះ​ថា សេចក្តីដឹងក្នុង​តណ្ហា។បេ។ ឈ្មោះថា សេចក្តីដឹងក្នុងវេទនា។បេ។ ឈ្មោះថា សេចក្តី​ដឹង​ក្នុងផស្សៈ។បេ។ ឈ្មោះថា សេចក្តីដឹងក្នុងសឡាយតនៈ។បេ។ ឈ្មោះថា សេចក្តីដឹង​ក្នុងនាមរូប ។បេ។ ឈ្មោះថា សេចក្តីដឹងក្នុងវិញ្ញាណ។បេ។ ឈ្មោះ​ថាសេចក្តីដឹងក្នុង​សង្ខារ​ទាំងឡាយ ឈ្មោះថា សេចក្តីដឹងក្នុងហេតុដែលឲ្យកើត​សង្ខារ ឈ្មោះថា សេចក្តី​ដឹងក្នុង​ការរលត់នៃសង្ខារ ឈ្មោះថា សេចក្តីដឹងក្នុង​បដិបទា ជាដំណើរទៅកាន់​ទីរលត់សង្ខារ។ បណ្តាញាណទាំងនោះ សេចក្តីដឹង​ក្នុងសង្ខារទាំងឡាយ តើដូចម្តេច។ បញ្ញា ការដឹង​ច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង ព្រោះប្រារព្ធ​នូវសង្ខារទាំងឡាយ នេះហៅថា សេចក្តីដឹងក្នុងសង្ខារទាំងឡាយ។ ព្រោះប្រារព្ធហេតុ​ដែល​ឲ្យ​កើតសង្ខារ។បេ។ ព្រោះប្រារព្ធការរលត់នៃសង្ខារ។បេ។ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង ព្រោះ​ប្រារព្ធនូវបដិបទា ជា​ដំណើរ​ទៅកាន់ទីរលត់នៃសង្ខារ នេះហៅថា សេចក្តីដឹងក្នុង​បដិបទា ជាដំណើរទៅ​កាន់​ទីរលត់នៃសង្ខារ។

ញាណវត្ថុមានប្រការ ៤ យ៉ាងនេះឯង។

[៦៧] បណ្តាញាណទាំងនោះ សម្មាសមាធិ ប្រកបដោយអង្គ ៥ តើដូច​ម្តេច។ បីតិផរណតា (ការផ្សាយបីតិ) ១ សុខផរណតា (ការផ្សាយសុខ) ១ ចេតោផរណតា (ការផ្សាយចិត្ត) ១ អាលោកផរណតា (ការផ្សាយពន្លឺ) ១ បច្ចវេក្ខណានិមិត្ត (ការកំណត់ការពិចារណា) ១។ បញ្ញាក្នុងឈាន ២ ឈ្មោះថា បីតិផរណតា បញ្ញាក្នុងឈាន ៣ ឈ្មោះថា សុខផរណតា បញ្ញាផ្សាយទៅក្នុង​ចិត្តនៃបុគ្គលដទៃ ឈ្មោះថា ចេតោផរណតា ទិព្វចក្ខុ ឈ្មោះថា អាលោកផរណតា បច្ចវេក្ខណាញាណ របស់បុគ្គលដែលចេញចាកសមាធិនោះ ៗ ឈ្មោះ​ថា បច្ចវេក្ខណានិមិត្ត។ នេះហៅថា សម្មាសមាធិ ប្រកបដោយអង្គ ៥។

[៦៨] បណ្តាញាណទាំងនោះ សម្មាសមាធិ ប្រកបដោយញាណ ៥ តើ​ដូចម្តេច។ ញាណ​កើតឡើងជាក់ច្បាស់ថា សមាធិនេះ មានសេចក្តីសុខក្នុង​បច្ចុប្បន្នផង មានសេចក្តីសុខ​ជាវិបាកក្នុងខាងមុខផង ១ ញាណកើតឡើងជាក់​ច្បាស់ថា សមាធិនេះប្រសើរ មិនមាន​អាមិសៈ ១ ញាណកើតឡើងជាក់ច្បាស់​ថា សមាធិនេះមិនមែនបុរសលាមកសេពឡើយ ១ ញាណកើតឡើងជាក់​ច្បាស់ថា សមាធិនេះ ជាធម៌ស្ងប់ដ៏ឧត្តម បាននូវសេចក្តី​ស្ងប់​រម្ងាប់ បាននូវភាពនៃចិត្តដ៏ខ្ពស់ឯក តែមិនដល់នូវការសង្កត់សង្កិន (ធម៌ជាសត្រូវ) និង​ការរារាំង (កិលេស) ដោយចិត្តដែលប្រកបដោយសង្ខារ គឺព្យាយាម ១ ញាណ​កើត​ឡើងជាក់ច្បាស់ថា អាត្មាអញនោះមានស្មារតី ចូលកាន់សមាធិនេះ មានស្មារតី ចេញ​ចាកសមាធិ នេះ ១។ នេះឈ្មោះថា សម្មាសមាធិ ប្រកបដោយ​ញាណ ៥។

ញាណវត្ថុ មានប្រការ ៥ យ៉ាងនេះឯង។

[៦៩] បណ្តាញាណទាំងនោះ បញ្ញាក្នុងអភិញ្ញា ៦ តើដូចម្តេច។ សេចក្តី​ដឹងក្នុងចំណែក​នៃឫទ្ធិ ១ សេចក្តីដឹងក្នុងសោតធាតុដ៏បរិសុទ្ធិ ១ សេចក្តីដឹងក្នុង​ការកំណត់ចិត្តរបស់​សត្វ​ដទៃ ១ សេចក្តីដឹងប្រកបដោយការរឭកឃើញនូវខន្ធ​របស់សត្វដទៃ ដែលនៅអាស្រ័យ​ក្នុងកាលមុន ១ សេចក្តីដឹងក្នុងការច្យុតិ និង​ការកើតរបស់សត្វទាំងឡាយ ១ សេចក្តី​ដឹងក្នុងការអស់អាសវៈទាំងឡាយ ១ នេះឈ្មោះថា បញ្ញាក្នុងអភិញ្ញា ៦។

ញាណវត្ថុមានប្រការ ៦ យ៉ាងនេះឯង។

[៧០] បណ្តាញាណទាំងនោះ ញាណវត្ថុ ៧៧ តើដូចម្តេច។ សេចក្តីដឹង​ថា ជរាមរណៈ (កើតមាន) ព្រោះជាតិជាបច្ច័យ ១ សេចក្តីដឹងថា កាលបើជាតិ​មិនមាន ជរាមរណៈ​ក៏​មិន​មាន ១ សេចក្តីដឹងថា ជរាមរណៈ (កើតមាន)​ ព្រោះ​ជាតិជាបច្ច័យក្នុងកាលអតីត ១ សេចក្តី​ដឹងថា កាលបើជាតិមិនមាន ជរា​មរណៈក៏មិនមាន ១ សេចក្តីដឹងថា ជរាមរណៈ (កើត​មាន) ព្រោះជាតិជាបច្ច័យក្នុងកាលអនាគត ១ សេចក្តីដឹងថា កាលបើជាតិមិនមាន ជរា​​មរណៈក៏មិនមាន ១ សេចក្តីដឹងថា ធម្មដ្ឋិតិញ្ញាណណា របស់បុគ្គលនោះ ធម្មដ្ឋិតិ​ញ្ញាណ​​នោះ មាន​សភាពអស់ទៅ មានសភាពសូន្យទៅ មានសភាពប្រាសចាកតម្រេក មាន​សភាពរលត់ ១។ សេចក្តីដឹងថា ជាតិ (កើតមាន) ព្រោះភពជាបច្ច័យ ១។បេ។ សេចក្តីដឹងថា ភព (កើតមាន) ព្រោះឧបាទានជាបច្ច័យ ១។បេ។ សេចក្តីដឹងថា ឧបាទាន (កើតមាន) ព្រោះតណ្ហាជាបច្ច័យ ១។បេ។ សេចក្តីដឹងថា តណ្ហា (កើតមាន) ព្រោះ​វេទនាជាបច្ច័យ ១។បេ។ សេចក្តីដឹងថា វេទនា (កើតមាន) ព្រោះផស្សៈជាបច្ច័យ ១។បេ។ សេចក្តីដឹងថា ផស្សៈ (កើតមាន) ព្រោះសឡាយតនៈជាបច្ច័យ ១។បេ។ សេចក្តីដឹងថា សឡាយតនៈ (កើតមាន) ព្រោះនាមរូប​ជាបច្ច័យ ១។បេ។ សេចក្តីដឹងថា នាមរូប (កើតមាន) ព្រោះវិញ្ញាណជាបច្ច័យ ១។បេ។ សេចក្តីដឹងថា វិញ្ញាណ (កើតមាន) ព្រោះសង្ខារជាបច្ច័យ ១។បេ។ សេចក្តីដឹងថា សង្ខារ (កើតមាន) ព្រោះអវិជ្ជាជាបច្ច័យ ១ សេចក្តីដឹងថា កាល​បើអវិជ្ជាមិនមាន សង្ខារទាំងឡាយក៏មិនមាន ១ សេចក្តីដឹងថា សង្ខារទាំងឡាយ (កើតមាន) ព្រោះអវិជ្ជាជាបច្ច័យក្នុងកាលអតីត ១ សេចក្តីដឹងថា កាលបើ​អវិជ្ជាមិនមាន សង្ខារទាំងឡាយក៏មិនមាន ១ សេចក្តីដឹងថា សង្ខារទាំងឡាយ (កើត​មាន) ព្រោះអវិជ្ជាជាបច្ច័យក្នុងកាលអនាគត ១ សេចក្តីដឹងថា កាលបើ​អវិជ្ជា​មិនមាន សង្ខារទាំងឡាយក៏មិនមាន ១ សេចក្តីដឹងថា ធម្មដ្ឋិតិញ្ញាណណា របស់បុគ្គលនោះ ធម្មដិ្ឋតិញ្ញាណនោះ មានសភាពអស់ទៅ មានសភាពសូន្យទៅ មានសភាព​ប្រាសចាក​តម្រេក មានសភាពរលត់ ១។ នេះឈ្មោះថា ញាណវត្ថុ ៧៧។

ញាណវត្ថុមានប្រការ ៧ យ៉ាងនេះឯង។

[៧១] បណ្តាញ្ញាណទាំងនោះ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ តើដូចម្តេច។ បញ្ញាក្នុង​សោតាបត្តិមគ្គ ១ បញ្ញាក្នុងសោតាបត្តិផល ១ បញ្ញាក្នុងសកទាគាមិមគ្គ ១ បញ្ញាក្នុង​សកទាគាមិផល ១ បញ្ញាក្នុងអនាគាមិមគ្គ ១ បញ្ញាក្នុង​អនាគាមិផល ១ បញ្ញាក្នុង​អរហត្តមគ្គ ១ បញ្ញាក្នុងអរហត្តផល ១ នេះ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤។

ញាណវត្ថុមានប្រការ ៨ យ៉ាងនេះឯង។

[៧២] បណ្តាញ្ញាណទាំងនោះ បញ្ញាក្នុងអនុបុព្វវិហារសមាបត្តិ ៩ តើដូចម្តេច។ បញ្ញាក្នុង​បឋមជ្ឈានសមាបត្តិ ១ បញ្ញាក្នុងទុតិយជ្ឈានសមាបត្តិ ១ បញ្ញាក្នុងតតិយជ្ឈានសមាបត្តិ ១ បញ្ញាក្នុងចតុត្ថជ្ឈានសមាបត្តិ ១ បញ្ញាក្នុងអាកាសានញ្ចាយតនសមាបត្តិ ១ បញ្ញាក្នុង​វិញ្ញាណញ្ចាយតនសមាបត្តិ ១ បញ្ញាក្នុងអាកិញ្ចញ្ញាយតនសមាបត្តិ ១ បញ្ញាក្នុង​នេវសញ្ញានាសញ្ញាយតនសមាបត្តិ ១ បច្ចវេក្ខណាញាណរបស់បុគ្គល​ដែលចេញចាក​សញ្ញាវេទយិតនិរោធសមាបត្តិ ១ នេះ បញ្ញាក្នុងអនុបុព្វវិហារសមាបត្តិ ៩។

ញាណវត្ថុ មានប្រការ ៩ យ៉ាងនេះឯង។

[៧៣] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវហេតុ ថាជា​ហេតុផង នូវអំពើមិនមែនហេតុ ថាជាអំពើមិនមែនហេតុផង តើដូចម្តេច។ ព្រះតថាគត​ក្នុងលោកនេះ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិន​មែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលបុគ្គលដល់ព្រមដោយទិដ្ឋិ (សម្មាទិដ្ឋិ) ហើយប្រកាន់នូវសង្ខារណាមួយ ថាទៀង ការណ៍នុ៎ះមិនមានឡើយ ទ្រង់​ជ្រាបច្បាស់ថា ហេតុនុ៎ះមានប្រាកដ ត្រង់ដែលបុគ្គល​ជា​បុថុជ្ជន តែងប្រកាន់នូវ​សង្ខារណាមួយ ថាទៀង ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលបុគ្គលដល់ព្រមដោយទិដ្ឋិ ហើយ​ប្រកាន់នូវសង្ខារណាមួយ ថាជាសុខ ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់​ថា ហេតុនុ៎ះមានប្រាកដ ត្រង់ដែលបុគ្គលជាបុថុជ្ជន តែងប្រកាន់នូវសង្ខារណា​មួយ ថាជាសុខ ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជា​ហេតុ មិនមែនជា​បច្ច័យទេ ត្រង់ដែលបុគ្គលដល់ព្រមដោយទិដ្ឋិ ហើយប្រកាន់នូវ​ធម៌ណាមួយ ថាជាខ្លួន ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះ​មានប្រាកដ ត្រង់ដែលបុគ្គល​ជា​បុថុជ្ជន តែងប្រកាន់នូវធម៌ណាមួយ ថាជាខ្លួន ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជា​បច្ច័យទេ ត្រង់ដែលបុគ្គលដល់ព្រមដោយទិដ្ឋិ ហើយផ្តាច់បង់នូវមាតាចាកជីវិត ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះ​មានប្រាកដ ត្រង់ដែល​បុគ្គលជាបុថុជ្ជន រមែងផ្តាច់បង់នូវមាតាចាកជីវិត ការណ៍នុ៎ះ ទើប​មាន។ ទ្រង់​ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែល​បុគ្គល​ដល់ព្រមដោយទិដ្ឋិ ហើយផ្តាច់បង់នូវបិតាចាកជីវិត។បេ។ ផ្តាច់បង់នូវព្រះអរហន្ត​ចាកជីវិត។បេ។ ញ៉ាំងព្រះលោហិតរបស់ព្រះតថាគតឲ្យកើតឡើងដោយចិត្តប្រទូស្ត។បេ។ បំបែកសង្ឃ។បេ។ ឧទ្ទិសនូវគ្រូដទៃ។បេ។ ធ្វើភព​ទី ៨ ឲ្យកើតឡើង ការណ៍នុ៎ះ​មិនមាន​ឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះមាន​ប្រាកដ ត្រង់ដែលបុគ្គលជាបុថុជ្ជន តែងញ៉ាំង​ភពទី ៨ ឲ្យកើត ការណ៍នុ៎ះ ទើប​មាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់​ដែលព្រះអរហន្តសម្មាសម្ពុទ្ធពីរព្រះអង្គ កើតឡើងក្នុងលោក​ធាតុ​មួយ មិនមុនមិនក្រោយ ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនេះ​មានប្រាកដ ត្រង់ដែលព្រះអរហន្តសម្មាសម្ពុទ្ធមួយព្រះអង្គ កើតឡើងក្នុងលោកធាតុមួយ ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជា​បច្ច័យទេ ត្រង់ដែលស្តេចចក្រពត្តិពីរព្រះអង្គ កើតឡើងក្នុងលោកធាតុមួយ មិន​មុនមិន​ក្រោយ ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនេះមាន​ប្រាកដ ត្រង់ដែល​ស្តេចចក្រពត្តិមួយព្រះអង្គ កើតឡើងក្នុងលោកធាតុមួយ ការណ៍នុ៎ះ ទើបមាន។ ទ្រង់​ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជា​បច្ច័យទេ ត្រង់​ដែលស្រ្តី បានជា​ព្រះអរហន្តសម្មាសម្ពុទ្ធ ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះមាន​ប្រាកដ ត្រង់ដែលបុរសបានជាព្រះអរហន្តសម្មាសម្ពុទ្ធ ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាប​ច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិន​មែនជាបច្ច័យទេ ត្រង់ដែលស្រ្តីបាន​ជា​ស្តេចចក្រពត្តិ ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះមានប្រាកដ ត្រង់ដែល​បុរសបានជាស្តេចចក្រពត្តិ ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរ​នុ៎ះ មិនមែនជាហេតុ មិនមែន​ជាបច្ច័យទេ ត្រង់ដែលស្ត្រីបានអត្តភាពជាព្រះឥន្រ្ទ បាន​អត្តភាពជាមារ បាន​អត្តភាពជាព្រហ្ម ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះមានប្រាកដ ត្រង់ដែលបុរសបានអត្តភាពជាព្រះឥន្រ្ទ បានអត្តភាពជាមារ បាន​អត្តភាពជា​ព្រហ្ម ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិន​មែនជាបច្ច័យទេ ត្រង់ដែលវិបាករបស់កាយទុច្ចរិត ជាទីប្រាថ្នា ជាទីត្រេកអរ ជាទី​ពេញចិត្ត គប្បីកើតឡើង ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះមាន​ប្រាកដ ត្រង់ដែលវិបាករបស់កាយទុច្ចរិត មិនជាទីប្រាថ្នា មិនជាទី​ត្រេកអរ មិនជាទី​ពេញចិត្ត គប្បីកើតឡើង ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាប​ច្បាស់ថា ដំណើរនុ៎ះ​មិនមែន​ជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលវិបាករបស់​វចីទុច្ចរិត និងមនោទុច្ចរិត ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត គប្បីកើត​ឡើង ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនេះមានប្រាកដ ត្រង់​ដែលវិបាករបស់វចីទុច្ចរិត និងមនោទុច្ចរិត មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិន​ជាទីពេញចិត្ត គប្បីកើតឡើង ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាប​ច្បាស់ថា ដំណើរ​នុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលវិបាក​របស់​កាយសុចរិត មិន​ជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត គប្បីកើតឡើង ការណ៍​នុ៎ះមិន​មានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនេះមានប្រាកដ ត្រង់ដែលវិបាករបស់​កាយសុចរិត ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត គប្បីកើតឡើង ការណ៍នុ៎ះ ទើប​មាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែល​វិបាករបស់​វចីសុចរិត និងមនោសុចរិត មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត គប្បីកើតឡើង ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់​ថា ហេតុនេះមានប្រាកដ ត្រង់ដែលវិបាករបស់វចីសុចរិត និងមនោសុចរិត ជាទី​ប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត គប្បីកើតឡើង ការណ៍នុ៎ះ ទើបមាន។ ទ្រង់​ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលបុគ្គលប្រកបដោយកាយទុច្ចរិត លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ នឹង​ទៅកើតក្នុងលោក គឺមនុស្សសុគតិ និងស្ថានសួគ៌ ព្រោះមាន​កាយទុច្ចរិតនោះ​ជាហេតុ ព្រោះមានកាយទុច្ចរិតនោះជាបច្ច័យ ការណ៍នុ៎ះមិនមានឡើយ ទ្រង់​ជ្រាបច្បាស់ថា ហេតុនេះមានប្រាកដ ត្រង់ដែលបុគ្គលប្រកបដោយកាយទុច្ចរិត លុះ​បែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ នឹងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះមានកាយទុច្ចរិតនោះជាហេតុ ព្រោះមានកាយទុច្ចរិតនោះជា​បច្ច័យ ការណ៍នុ៎ះ ទើប​មាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិន​មែនជាបច្ច័យទេ ត្រង់ដែល​បុគ្គលប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត លុះបែកធ្លាយរាងកាយខាងមុខ​អំពីសេចក្តីស្លាប់ នឹងទៅកើតក្នុងលោក គឺមនុស្សសុគតិ និងស្ថានសួគ៌ ព្រោះមាន​វចីទុច្ចរិត និងមនោទុច្ចរិតនោះជា​ហេតុ ព្រោះមានវចីទុច្ចរិត និងមនោទុច្ចរិតនោះជាបច្ច័យ ការណ៍នុ៎ះមិនមាន​ឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនេះមានប្រាកដ ត្រង់ដែលបុគ្គល​ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត លុះបែកធ្លាយរាងកាយ ខាងមុខអំពី​សេចក្តី​​ស្លាប់ នឹងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះមានវចីទុច្ចរិត និង​មនោទុច្ចរិតនោះជាហេតុ ព្រោះមានវចីទុច្ចរិត និងមនោទុច្ចរិតនោះជាបច្ច័យ ការណ៍​នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់​ដែលបុគ្គលប្រកបដោយកាយសុចរិត លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ នឹងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះមានកាយ​សុចរិតនោះជាហេតុ ព្រោះ​មានកាយសុចរិតនោះជាបច្ច័យ ការណ៍នុ៎ះ មិនមាន​ឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនេះ​មានប្រាកដ ត្រង់ដែលបុគ្គលប្រកបដោយ​កាយសុចរិត លុះបែកធ្លាយរាងកាយ ខាងមុខ​អំពីសេចក្តីស្លាប់ នឹងទៅកើត​ក្នុងលោក គឺមនុស្សសុគតិ និងស្ថានសួគ៌ ព្រោះមាន​កាយសុចរិតនោះជាហេតុ ព្រោះមានកាយសុចរិតនោះជាបច្ច័យ ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលបុគ្គល​ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត លុះបែកធ្លាយរាងកាយ ខាងមុខអំពី​សេចក្តី​ស្លាប់ នឹងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះមានវចីសុចរិត និង​មនោសុចរិតនោះជាហេតុ ព្រោះមានវចីសុចរិត និងមនោសុចរិតនោះជាបច្ច័យ ការណ៍នុ៎ះ​មិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនេះមានប្រាកដ ត្រង់ដែល​បុគ្គលប្រកបដោយ​វចីសុចរិត ប្រកបដោយមនោសុចរិត លុះបែកធ្លាយរាង​កាយខាងមុខអំពីសេចក្តីស្លាប់ នឹងទៅកើតក្នុងលោក គឺមនុស្សសុគតិ និង​ស្ថានសួគ៌ ព្រោះមានវចីសុចរិត និង​មនោសុចរិតនោះជាហេតុ ព្រោះមានវចី​សុចរិត និងមនោសុចរិតនោះជាបច្ច័យ ការណ៍នុ៎ះ ទើបមាន។ ពួកធម៌ណាៗ ជា​ហេតុ ជាបច្ច័យ ដើម្បីកើតឡើងនៃពួកធម៌ណាៗ ពួកធម៌​នោះៗ ឈ្មោះថាជា​ហេតុ ពួកធម៌ណាៗ មិនមែនហេតុ មិនមែនបច្ច័យ ដើម្បីកើតឡើង​នៃពួកធម៌​ណាៗ ទេ ពួកធម៌នោះៗ ឈ្មោះថា មិនមែនហេតុ ព្រោះហេតុនោះ បញ្ញា ការដឹង​ច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌​ទាំងឡាយ​នោះ នេះឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិតនូវ​ហេតុ ថាជាហេតុផង នូវអំពើមិនមែនហេតុថា ជាអំពើមិនមែនហេតុផង។

[៧៤] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវវិបាករបស់​កម្មសមាទាន (ការកាន់យកនូវកម្មជាកុសល និងអកុសល) ជា​អតីត អនាគត និងបច្ចុប្បន្ន តាមបច្ច័យ តាមហេតុ តើដូចម្តេច។ ព្រះតថាគត​ក្នុង​លោកនេះ ទ្រង់ជ្រាបច្បាស់ថា កម្មសមាទានដ៏លាមកពួកខ្លះ មានគតិសម្បត្តិ​រារាំង មិនឲ្យផលក៏មាន កម្មសមាទាន​ដ៏លាមក​ពួកខ្លះ មានឧបធិសម្បត្តិ​រារាំង មិនឲ្យផលក៏មាន កម្មសមាទានដ៏លាមកពួកខ្លះ មានកាលសម្បត្តិរារាំង មិនឲ្យ​ផលក៏មាន កម្មសមាទានដ៏លាមកពួកខ្លះ មាន​បយោគ​សម្បត្តិរារាំង មិនឲ្យ​ផល​ក៏មាន កម្មសមាទានដ៏លាមកពួកខ្លះឲ្យផល ព្រោះអាស្រ័យនូវ​គតិ​វិបត្តិក៏​មាន កម្មសមាទានដ៏លាមកពួកខ្លះឲ្យផល ព្រោះអាស្រ័យនូវឧបធិវិបត្តិក៏មាន កម្មសមាទានដ៏លាមកពួកខ្លះឲ្យផល ព្រោះអាស្រ័យនូវកាលវិបត្តិក៏មាន កម្ម​សមាទាន​ដ៏លាមកពួកខ្លះ ឲ្យផល ព្រោះអាស្រ័យនូវបយោគវិបត្តិក៏មាន កម្មសមាទានដ៏ល្អពួកខ្លះ មានគតិវិបត្តិរារាំង មិនឲ្យផលក៏មាន កម្មសមាទាន​ដ៏ល្អ​ពួកខ្លះ មានឧបធិវិបត្តិរារាំង មិន​ឲ្យ​ផលក៏មាន កម្មសមាទានដ៏ល្អ​ពួកខ្លះ មាន​កាល​វិបត្តិរារាំង មិនឲ្យផលក៏មាន កម្ម​សមាទាន​ដ៏ល្អពួកខ្លះ មាន​បយោគវិបត្តិ​រារាំង មិនឲ្យផលក៏មាន កម្មសមាទានដ៏ល្អពួកខ្លះ ឲ្យផលព្រោះ​អាស្រ័យនូវ​គតិសម្បត្តិក៏មាន កម្មសមាទានដ៏ល្អពួកខ្លះ ឲ្យផល ព្រោះ​អាស្រ័យនូវឧបធិសម្បត្តិក៏មាន កម្មសមាទានដ៏ល្អពួកខ្លះ ឲ្យផល ព្រោះ​អាស្រ័យ​នូវកាល​សម្បត្តិក៏មាន កម្មសមាទានដ៏ល្អពួកខ្លះ ឲ្យផលព្រោះ​អាស្រ័យនូវបយោគសម្បត្តិក៏មាន។ បញ្ញា ការដឹងច្បាស់។បេ។ ការមិន​វង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌​ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាម​ពិត នូវវិបាក​របស់​កម្មសមាទាន ជាអតីត អនាគត និងបច្ចុប្បន្ន តាមបច្ច័យ តាម​ហេតុ។

[៧៥] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាម​ពិត នូវបដិបទា​ជាដំណើរទៅក្នុងទីទាំងពួង តើដូចម្តេច។ ព្រះគថាគតក្នុង​លោកនេះ ទ្រង់ជ្រាបច្បាស់ថា នេះផ្លូវ នេះសេចក្តីប្រតិបត្តិជាដំណើរទៅកាន់​នរក ទ្រង់ជ្រាប​ច្បាស់ថា នេះផ្លូវ នេះសេចក្តី​ប្រតិបត្តិជាដំណើរទៅកាន់តិរច្ឆាន ទ្រង់ជ្រាបច្បាស់​ថា នេះផ្លូវ នេះសេចក្តីប្រតិបត្តិ​ជា​ដំណើរ​ទៅកាន់ប្រេតវិស័យ ទ្រង់ជ្រាបច្បាស់ថា នេះផ្លូវ នេះសេចក្តីប្រតិបត្តិជា​ដំណើរ​ទៅកាន់មនុស្សលោក ទ្រង់ជ្រាបច្បាស់ថា នេះផ្លូវ នេះសេចក្តីប្រតិបត្តិជាដំណើរ​ទៅ​កាន់​ទេវលោក ទ្រង់ជ្រាបច្បាស់ថា នេះ​ផ្លូវ នេះសេចក្តីប្រតិបត្តិជាដំណើរ​ទៅកាន់​ព្រះនិព្វាន។ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណានូវធម៌ ការឃើញ​ត្រូវណា ក្នុង​ធម៌​ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវបដិបទា​ជា​ដំណើរ​ទៅ​ក្នុងទីទាំងពួង។

[៧៦] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាម​ពិត នូវលោកដែល​មានធាតុច្រើន មានធាតុផ្សេងៗគ្នា តើដូចម្តេច។ ព្រះគថាគតក្នុង​លោកនេះ ទ្រង់ជ្រាប​ច្បាស់​នូវសេចក្តីផ្សេងគ្នានៃខន្ធ ទ្រង់ជ្រាបច្បាស់​នូវសេចក្តី​ផ្សេងគ្នា​នៃអាយតនៈ ទ្រង់​ជ្រាបច្បាស់នូវសេចក្តីផ្សេងគ្នានៃធាតុ ឈ្មោះថា ជ្រាប​ច្បាស់​នូវលោកដែលមានធាតុច្រើន មានធាតុផ្សេងៗ។ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញ​ត្រូវណា ក្នុងធម៌ទាំងឡាយ​នោះ នេះ​ឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវលោកដែលមានធាតុច្រើន មានធាតុផ្សេងៗគ្នា។

[៧៧] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវអធ្យាស្រ័យ​ផ្សេងៗគ្នា នៃពួកសត្វ តើដូចម្តេច។ ព្រះតថាគតក្នុងលោក​នេះ ទ្រង់​ជ្រាបច្បាស់ថា ពួកសត្វមានអធ្យាស្រ័យថោកទាបក៏មាន ពួកសត្វមាន​អធ្យាស្រ័យខ្ពង់ខ្ពស់ក៏មាន ក្នុង​បច្ចុប្បន្នកាល ពួកសត្វមានអធ្យាស្រ័យថោក​ទាប តែង​សេពគប់ គប់រក ចូលទៅ​អង្គុយ​ជិតនឹងពួកសត្វដែលមានអធ្យាស្រ័យថោកទាបដូចគ្នា ពួកសត្វមានអធ្យាស្រ័យខ្ពង់ខ្ពស់ តែងសេពគប់ គប់រក ចូលទៅអង្គុយជិតនឹងពួកសត្វដែលមានអធ្យាស្រ័យខ្ពង់ខ្ពស់ដូចគ្នា សូម្បី​ក្នុងអតីតកាល ពួកសត្វមានអធ្យាស្រ័យថោកទាប បានសេពគប់ គប់រក ចូលទៅ​អង្គុយជិតនឹងពួកសត្វ ដែលមានអធ្យាស្រ័យថោកទាបដូចគ្នា ពួកសត្វ​ ដែលមាន​អធ្យាស្រ័យ​ខ្ពង់ខ្ពស់ បានសេពគប់ គប់រក ចូលទៅអង្គុយជិតហើយ​នឹងពួកសត្វ​ដែល​មានអធ្យាស្រ័យខ្ពង់ខ្ពស់ដូចគ្នា សូម្បីក្នុងអនាគតកាល ពួក​សត្វដែលមាន​អធ្យាស្រ័យ​ថោកទាប នឹងសេពគប់ គប់រក ចូលទៅអង្គុយជិត​នឹងពួកសត្វដែលមាន​អធ្យាស្រ័យ​ថោកទាប​ដូចគ្នា។ ពួកសត្វដែលមានអធ្យាស្រ័យខ្ពង់ខ្ពស់ នឹងសេពគប់ គប់រក ចូលទៅ​អង្គុយជិតនឹងពួកសត្វដែលមានអធ្យាស្រ័យខ្ពស់ខ្ពស់ដូចគ្នា។ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការ​ពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវអធ្យាស្រ័យផ្សេងៗគ្នា នៃពួកសត្វ។

[៧៨] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាម​ពិត នូវឥន្រ្ទិយ​ចាស់ក្លា និងទន់ របស់ពួកសត្វដទៃ របស់ពួកបុគ្គលដទៃ តើដូច​ម្តេច។ ព្រះតថាគតក្នុង​លោកនេះ ទ្រង់ជ្រាបច្បាស់នូវអាសយៈ (ធម៌ជាទីនៅ​អាស្រ័យរបស់ពួកសត្វ) ទ្រង់ជ្រាប​ច្បាស់​នូវអនុសយៈ (កិលេសដែលដេកត្រាំ​នៅក្នុងសន្តានរបស់ពួកសត្វ) ទ្រង់ជ្រាបច្បាស់​នូវ​ចរិតរបស់ពួកសត្វ ទ្រង់​ជ្រាបច្បាស់នូវអធ្យាស្រ័យរបស់ពួកសត្វ ទ្រង់ជ្រាបច្បាស់​នូវពួកសត្វដែលមាន​ធូលីតិចក្នុងភ្នែក មានធូលីច្រើនក្នុងភ្នែក មានឥន្រ្ទិយចាស់ក្លា មាន​ឥន្រ្ទិយទន់ មានអាការល្អ មានអាការអាក្រក់ ដែលឲ្យត្រាស់ដឹងងាយ ដែលឲ្យត្រាស់ដឹង​ក្រ មានភ័ព្វ និងឥតភ័ព្វ។ ចុះអាសយៈ (ធម៌ជាទីនៅអាស្រ័យ) របស់ពួកសត្វ តើដូចម្តេច។ សត្វទាំងឡាយ អាស្រ័យនូវភវទិដ្ឋិ (សេចក្តីយល់ថា មាន) ក្តី អាស្រ័យនូវវិភវទិដ្ឋិ (សេចក្តី​យល់ថា មិនមាន) ក្តី ដូច្នេះថា លោកទៀងខ្លះ ថាលោកមិនទៀងខ្លះ ថាលោក​មានទីបំផុតខ្លះ ថាលោកមិនមានទីបំផុតខ្លះ ថាជីវិតនោះក៏គឺសរីរៈនោះខ្លះ ថាជីវិតដទៃ​សរីរៈ​ក៏ដទៃខ្លះ ថាសត្វស្លាប់ហើយ​កើតទៀតខ្លះ ថាសត្វស្លាប់ហើយមិនកើតទៀតខ្លះ ថាសត្វស្លាប់ហើយ កើត​ទៀតក៏មាន មិនកើតទៀតក៏មានខ្លះ ថាសត្វស្លាប់ហើយ​កើត​ទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនខ្លះ ឬក៏សេចក្តីពេញចិត្ត ដែលអនុលោមទៅ​ក្នុង​ធម៌​ទាំងឡាយដែលកើតឡើង ព្រោះអាស្រ័យនូវធម៌នេះជាបច្ច័យក្តី សេចក្តីដឹង​តាមពិតក្តី ជាការណ៍ដែលសត្វទាំងឡាយ បានចំពោះហើយ ព្រោះមិនពឹងផ្អែកនូវអន្តធម៌ទាំងពីរគឺ ភវទិដ្ឋិ និងវិភវទិដ្ឋិនុ៎ះទេ នេះឈ្មោះថា អាសយៈរបស់ពួក​សត្វ។ ចុះអនុសយៈ​របស់​ពួកសត្វ តើដូចម្តេច។ អនុសយៈ ៧ គឺ កាមរាគានុសយៈ ១ បដិឃានុសយៈ ១ មានានុសយៈ ១ ទិដ្ឋានុសយៈ ១ វិចិកិច្ឆានុសយៈ ១ ភវរាគានុសយៈ ១ អវិជ្ជានុសយៈ ១។ ឥដ្ឋារម្មណ៍ណា ក្នុងលោក មានសភាពគួរ​ស្រឡាញ់ មានសភាពគួរត្រេកអរ រាគានុសយៈ​របស់ពួកសត្វ រមែងដេកត្រាំ​ក្នុងឥដ្ឋារម្មណ៍នោះ អនិដ្ឋារម្មណ៍ណា ក្នុងលោក មាន​សភាពមិនគួរស្រឡាញ់ មានសភាពមិនគួរត្រេកអរ បដិឃានុសយៈរបស់ពួកសត្វ រមែង​ដេកត្រាំក្នុង​អនិដ្ឋារម្មណ៍នោះ ព្រោះហេតុនោះ អវិជ្ជារមែងធ្លាក់ចុះតាម ក្នុងធម៌ទាំងពីរនេះ មានះក្តី ទិដ្ឋិក្តី វិចិកិច្ឆាក្តី បុគ្គលគប្បីឃើញថា តាំងនៅក្នុងទីជាមួយគ្នានឹង​អវិជ្ជានោះ នេះឈ្មោះថា អនុសយៈរបស់ពួកសត្វ។ ចុះចរិតរបស់ពួកសត្វ តើ​ដូចម្តេច។ បុញ្ញាភិសង្ខារ អបុញ្ញាភិសង្ខារ និងអានេញ្ជាភិសង្ខារ មានជាន់តូចតាច​ក្តី មានជាន់ធំដុំក្តី នេះឈ្មោះថា ចរិតរបស់ពួកសត្វ។ ចុះអធ្យាស្រ័យរបស់ពួក​សត្វ តើដូចម្តេច។ ពួកសត្វ​មានអធ្យាស្រ័យថោកទាបក៏មាន ពួកសត្វមាន​អធ្យាស្រ័យខ្ពង់ខ្ពស់ក៏មាន ក្នុងបច្ចុប្បន្ន​កាល ពួកសត្វមានអធ្យាស្រ័យថោក​ទាប រមែងសេពគប់ គប់រក ចូលទៅអង្គុយ​ជិត​នឹងពួកសត្វដែលមានអធ្យាស្រ័យថោកទាបដូចគ្នា ពួកសត្វមានអធ្យាស្រ័យខ្ពង់ខ្ពស់ រមែង​សេពគប់ គប់​រក ចូលទៅអង្គុយជិតនឹងពួកសត្វដែលមានអធ្យាស្រ័យខ្ពង់ខ្ពស់ដូចគ្នា សូម្បី​ក្នុងអតីតកាល ពួកសត្វមានអធ្យាស្រ័យថោកទាប បានសេពគប់ គប់រក ចូល​ទៅអង្គុយជិតហើយនឹងពួកសត្វដែលមានអធ្យាស្រ័យថោកទាបដូចគ្នា ពួក​សត្វមាន​អធ្យាស្រ័យ​ខ្ពង់ខ្ពស់ បានសេពគប់ គប់​រក ចូលទៅអង្គុយជិតហើយ​នឹងពួកសត្វដែល​មាន​អធ្យាស្រ័យខ្ពង់ខ្ពស់​ដូច​គ្នា សូម្បី​ក្នុងអនាគតកាល ពួកសត្វមានអធ្យាស្រ័យថោកទាប នឹងសេពគប់ គប់រក ចូល​ទៅអង្គុយជិតនឹងពួក​សត្វដែលមានអធ្យាស្រ័យថោកទាបដូចគ្នា ពួក​សត្វ​មាន​អធ្យាស្រ័យខ្ពង់ខ្ពស់ នឹងសេពគប់ គប់រក ចូលទៅអង្គុយជិត​នឹងពួកសត្វ​ដែល​មានអធ្យាស្រ័យ​ខ្ពង់ខ្ពស់ដូចគ្នា នេះឈ្មោះថា អធ្យាស្រ័យរបស់ពួកសត្វ។ ចុះពួក​សត្វ មាន​ធូលីច្រើនក្នុងភ្នែកនោះ តើដូចម្តេច។ កិលេសវត្ថុ ១០ គឺ លោភៈ ទោសៈ មោហៈ មានះ ទិដ្ឋិ វិចិកិច្ឆា ថីនៈ ឧទ្ធច្ចៈ អហិរិកៈ អនោតប្បៈ កិលេសវត្ថុទាំង ១០ នេះ ពួកសត្វណា បានសេពគប់ បានអប់រំ បានធ្វើឲ្យច្រើន បានធ្វើឲ្យដុះ​ដាលហើយ ពួកសត្វនោះ ឈ្មោះថា មានធូលីច្រើនក្នុងភ្នែក។ ពួកសត្វមាន​ធូលីតិចក្នុងភ្នែកនោះ តើដូចម្តេច។ កិលេសវត្ថុ ១០ នេះ ពួកសត្វណា មិនបាន​សេពគប់ មិនបានអប់រំ មិនបានធ្វើឲ្យច្រើន មិនបានធ្វើឲ្យដុះ​ដាលហើយ ពួកសត្វ​នោះឯង ឈ្មោះថា មានធូលីតិចក្នុងភ្នែក។ ពួកសត្វមានឥន្រ្ទិយទន់​នោះ​ តើដូចម្តេច។ ឥន្រ្ទិយ ៥ គឺ សទ្ធិន្រ្ទិយ វីរិយិន្រ្ទិយ សតិន្រ្ទិយ សមាធិន្រ្ទិយ បញ្ញិន្រ្ទិយ ឥន្រ្ទិយទាំង ៥ នេះ ពួកសត្វណា មិនបានសេពគប់ មិនបានអប់រំ មិន​បានធ្វើឲ្យច្រើន មិនបានធ្វើឲ្យដុះដាលហើយ ពួកសត្វនោះឯង ឈ្មោះថា មាន​ឥន្រ្ទិយទន់។ ពួកសត្វ​មានឥន្រ្ទិយចាស់ក្លានោះ តើដូចម្តេច។ ឥន្រ្ទិយទាំង ៥ នេះ ពួកសត្វណា បានសេពគប់ បានអប់រំ បានធ្វើឲ្យច្រើន បានធ្វើឲ្យដុះដាលហើយ ពួកសត្វនោះឯង ឈ្មោះថា មាន​ឥន្រ្ទិយចាស់ក្លា។ ពួកសត្វមានអាការអាក្រក់​នោះ តើដូចម្តេច។ ពួកសត្វណា មាន​អាសយៈអាក្រក់ មានអនុសយៈអាក្រក់ មានចរិតអាក្រក់ មានអធ្យាស្រ័យអាក្រក់ មានធូលីច្រើនក្នុងភ្នែក មាន​ឥន្រ្ទិយទន់ ពួកសត្វនោះឯងឈ្មោះថា មានអាការអាក្រក់។ ពួកសត្វមាន​អាការល្អ​នោះ តើដូចម្តេច។ ពួកសត្វណា មានអាសយៈល្អ មានចរិតល្អ មាន​អធ្យាស្រ័យ​ល្អ មានធូលីតិចក្នុងភ្នែក មានឥន្រ្ទិយចាស់ក្លា ពួកសត្វនោះឯង ឈ្មោះថា មាន​អាការល្អ។ ពួកសត្វដែលឲ្យត្រាស់ដឹងក្រនោះ តើដូចម្តេច។ ពួកសត្វ​ណា មាន​អាការអាក្រក់ ពួកសត្វនោះ ឈ្មោះថា ឲ្យត្រាស់ដឹងក្រ ពួកសត្វណា មានអាការល្អ ពួកសត្វ​នោះ ឈ្មោះថា ឲ្យត្រាស់ដឹងងាយ។ ពួក​សត្វឥតភ័ព្វ​នោះ តើដូចម្តេច។ ពួកសត្វ​ណា ប្រកបដោយការរារាំង គឺ​អនន្តរិយកម្ម ប្រកប​ដោយការរារាំង គឺនិយតមិច្ឆាទិដ្ឋិ ប្រកបដោយការរារាំង គឺ​អហេតុកបដិសន្ធិ ជា​អ្នកមិនមានសទ្ធា មិនមានសេចក្តីប្រាថ្នា ឥតប្រាជ្ញា មិនគួរចុះកាន់​សម្មត្តនិយាម ក្នុងកុសលធម៌ទាំងឡាយ ពួកសត្វនោះឯង ឈ្មោះថា ឥតភ័ព្វ។ ពួកសត្វមានភ័ព្វ​នោះ តើដូចម្តេច។ ពួកសត្វណា ជាអ្នកមិនប្រកប​ដោយការ​រារាំង គឺអនន្តរិយកម្ម មិនប្រកបដោយការរារាំង គឺនិយតមិច្ឆាទិដ្ឋិ មិនប្រកប​ដោយ​ការរារាំង គឺ​អហេតុកបដិសន្ធិ ជាអ្នកមានសទ្ធា មានសេចក្តីប្រាថ្នា មានប្រាជ្ញា គួរចុះកាន់​សម្មត្តនិយាម ក្នុងកុសលធម៌ទាំងឡាយ ពួកសត្វនោះឯង ឈ្មោះថា មានភ័ព្វ ព្រោះហេតុនោះ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការ​ពិចារណា​នូវ​ធម៌ ការឃើញ​ត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវឥន្រ្ទិយចាស់ក្លា និងទន់ របស់ពួកសត្វ​ដទៃ របស់ពួកបុគ្គលដទៃ។

[៧៩] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវសេចក្តី​សៅហ្មង នូវសេចក្តីផូរផង់ នូវការចេញនៃឈាន វិមោក្ខ សមាធិ និង​សមាបត្តិ តើ​ដូចម្តេច។ ពាក្យថា បុគ្គលមានឈាន បានដល់បុគ្គលមានឈាន ៤ ពួក គឺបុគ្គលមាន​ឈានពួកមួយ សំគាល់នូវសម្បត្តិ ថាជាវិបត្តិក៏មាន បុគ្គល​មានឈានពួកមួយ សំគាល់​នូវវិបត្តិ ថាជាសម្បត្តិក៏មាន បុគ្គលមានឈានពួក​មួយ សំគាល់នូវសម្បត្តិ ថាជាសម្បត្តិ​ក៏មាន បុគ្គលមានឈានពួកមួយ សំគាល់នូវវិបត្តិ ថាជាវិបត្តិក៏មាន នេះឈ្មោះថា បុគ្គល​មានឈាន​ ៤ ពួក។ បុគ្គលមានឈាន ៤ ពួក ដទៃទៀត គឺបុគ្គលមានឈានពួកមួយ ចូលឈាន​យឺត​យូរ តែចេញរហ័សក៏មាន បុគ្គលមានឈានពួកមួយ ចូលឈានរហ័ស តែចេញ​យឺតយូរក៏មាន បុគ្គលមានឈានពួកមួយ ចូលឈានយឺតយូរ ចេញក៏យឺតយូរ​ក៏មាន បុគ្គលមានឈានពួកមួយ ចូលឈានរហ័ស ចេញក៏រហ័សក៏មាន នេះ​ឈ្មោះថា បុគ្គលមានឈាន ៤ ពួក។ បុគ្គលមានឈាន ៤ ពួក ដទៃទៀត គឺ​បុគ្គលមានឈានពួកមួយ ជាអ្នកឈ្លាសក្នុងការធ្វើចិត្តឲ្យនឹងធឹងក្នុងសមាធិ តែមិនឈ្លាសក្នុងការចូលក្នុង​សមាធិក៏​មាន បុគ្គលមានឈានពួកមួយ ជាអ្នក​ឈ្លាសក្នុងការចូលក្នុងសមាធិ តែមិនឈ្លាស​ក្នុង​ការធ្វើចិត្តឲ្យនឹងធឹងក្នុង​សមាធិក៏មាន បុគ្គលមានឈានពួកមួយ ជាអ្នកឈ្លាស​ក្នុងការ​ធ្វើចិត្តឲ្យនឹង​ធឹងក្នុង​សមាធិផង ជាអ្នកឈ្លាសក្នុងការចូលក្នុងសមាធិផងក៏មាន បុគ្គល​មានឈានពួកមួយ ជាអ្នកមិនឈ្លាសក្នុងការធ្វើចិត្តឲ្យនឹងធឹងក្នុងសមាធិ ទាំង​មិនឈ្លាស​ក្នុងការចូលក្នុងសមាធិក៏មាន នេះឈ្មោះថា បុគ្គលមានឈាន ៤ ពួក។ ពាក្យថា ឈាន បានដល់ឈាន ៤ គឺ បឋមជ្ឈាន ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន។ ពាក្យថា វិមោក្ខ បានដល់វិមោក្ខ ៨ គឺបុគ្គលមានរូប ឃើញ​នូវរូប នេះវិមោក្ខទី ១ បុគ្គលមាន​សេចក្តី​សំគាល់​ថា មិនមានរូបខាងក្នុង ឃើញ​នូវរូបខាងក្រៅ នេះវិមោក្ខទី ២ បុគ្គលមានអធ្យាស្រ័យ (សំគាល់) ថារូបល្អ នេះ​វិមោក្ខទី ៣ បុគ្គលកន្លងបង់នូវរូបសញ្ញា ដល់នូវការរលត់​បដិឃ​សញ្ញា មិនធ្វើ​ទុកក្នុងចិត្តនូវនានត្តសញ្ញា ដោយប្រការទាំងពួង ក៏ចូល​អាកាសានញ្ចា​យតន​ជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុត នេះវិមោក្ខទី ៤ បុគ្គល​កន្លងបង់នូវអាកាសានញ្ចាយតនជ្ឈាន​ ដោយប្រការទាំងពួង ក៏ចូលវិញ្ញាណញ្ចាយតន​ជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុត នេះវិមោក្ខទី ៥ បុគ្គលកន្លងបង់​នូវ​វិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏ចូលអាកិញ្ចញ្ញាយតនជ្ឈាន ដោយធ្វើទុក​ក្នុង​ចិត្តថា អ្វីតិចតួច មិនមាន នេះវិមោក្ខទី ៦ បុគ្គល​កន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏ចូលនេវសញ្ញានាសញ្ញាយតនជ្ឈាន នេះវិមោក្ខទី ៧ បុគ្គល​កន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយ​ប្រការទាំងពួង ក៏ចូលសញ្ញាវេទយិតនិរោធ នេះវិមោក្ខទី ៨។ ពាក្យថា សមាធិ បានដល់សមាធិ ៣ គឺ សមាធិប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ សមាធិមិនមានវិតក្កៈ មានត្រឹមតែវិចារៈ សមាធិមិនមានទាំងវិតក្កៈ មិនមានទាំង​វិចារៈ។ ពាក្យថា សមាបត្តិ បានដល់អនុបុព្វវិហារសមាបត្តិ ៩ គឺ​បឋមជ្ឈាន​សមាបត្តិ ទុតិយជ្ឈានសមាបត្តិ តតិយជ្ឈានសមាបត្តិ ចតុត្ថជ្ឈានសមាបត្តិ អាកាសានញ្ចាយតន​សមាបត្តិ វិញ្ញាណញ្ចាយតនសមាបត្តិ អាកិញ្ចញ្ញាយតនសមាបត្តិ នេវសញ្ញានាសញ្ញាយតនសមាបត្តិ សញ្ញាវេទយិតនិរោធសមាបត្តិ។ ពាក្យថា សេចក្តី​សៅហ្មង បានដល់ធម៌ជាចំណែកនៃសេចក្តីសាបសូន្យ។ ពាក្យ​ថា សេចក្តីផូរផង់ បានដល់ធម៌ជាចំណែកនៃគុណវិសេស។ ពាក្យថា ការ​ចេញ គឺសេចក្តីផូរផង់ ឈ្មោះថា ការចេញ ទាំងការចេញចាកសមាធិនោះៗ ក៏​ឈ្មោះថាការចេញដែរ ព្រោះហេតុនោះ បញ្ញា ការដឹងច្បាស់។បេ។ ការមិន​វង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌​ទាំងឡាយនោះ នេះ​ឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវសេចក្តី​សៅហ្មង នូវ​សេចក្តីផូរផង់ នូវការចេញនៃឈានវិមោក្ខ សមាធិ និងសមាបត្តិ។

[៨០] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវការរលឹក​ជាតិដែលនៅអាស្រ័យក្នុងភពមុន តើដូចម្តេច។ ព្រះតថាគតក្នុង​លោកនេះ រលឹកជាតិ​ដែលបាននៅអាស្រ័យក្នុងភពមុន ជាអនេកជាតិ គឺរលឹក​បាន ១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១ពាន់ជាតិ ១សែន​ជាតិក៏បាន រលឹកបានច្រើនសំវដ្ដកប្បៈ ច្រើនវិវដ្តកប្បៈ ច្រើនសំវដ្ដវិវដ្ដកប្បៈក៏បាន ដូច្នេះថា តថាគត បានកើតក្នុងភព​ឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មាន​អាហារ​យ៉ាងនេះ ទទួលសុខទុក្ខយ៉ាងនេះ មានកំណត់​អាយុ​ប៉ុណ្ណេះ តថាគត លុះ​ច្យុត​ចាកអត្តភាពនោះហើយ បានទៅកើតក្នុងភពឯណោះ ដែលទៅ​កើតក្នុងភព​នោះ តថាគត ក៏មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរស​យ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ តថាគតនោះ លុះច្យុតចាកអត្តភាពនោះហើយ មកកើតក្នុងភពនេះ ព្រះតថាគត រលឹក​តាមនូវជាតិ ដែលនៅអាស្រ័យក្នុងភពមុន បានច្រើនជាតិ ព្រមទាំង​អាការៈ ព្រមទាំង​ឧទ្ទេសយ៉ាងនេះ។ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការ​ពិចារណាធម៌ ការឃើញ​ត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវការរលឹកជាតិដែលនៅអាស្រ័យ​ក្នុងភពមុន។

[៨១] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវការច្យុតិ និងការកើតរបស់ពួកសត្វ តើដូចម្តេច។ ព្រះតថាគតក្នុងលោក​នេះ មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា រមែងឃើញពួក​សត្វដែលច្យុត ដែលកើត ជាសត្វ​ថោកទាប ខ្ពង់ខ្ពស់ មានវណ្ណៈល្អ មានវណ្ណៈ​អាក្រក់ មានគតិល្អ មានគតិអាក្រក់ ក៏ដឹង​ច្បាស់​នូវពួកសត្វដែលប្រព្រឹត្តទៅ​តាមកម្ម (របស់ខ្លួន) ថា អើហ្ន៎ សត្វទាំងឡាយនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀល​នូវពួកព្រះអរិយបុគ្គល មានសេចក្តីយល់ខុស ប្រកាន់នូវអំពើតាមសេចក្តីយល់ខុស សត្វ​ទាំង​នោះ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ ក៏បានចូលទៅកាន់​កំណើត​អបាយ ទុគ្គតិ វិនិបាតនរក មួយទៀត អើហ្ន៎ សត្វទាំងឡាយអម្បាលនេះ ប្រកបដោយ​កាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀល​នូវពួកព្រះអរិយៈ មានសេចក្តីយល់ត្រូវ ប្រកាន់នូវអំពើតាម​សេចក្តីយល់ត្រូវ សត្វទាំងនោះ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តី​ស្លាប់ ក៏បានចូលទៅកាន់លោក គឺមនុស្ស​សុគតិ និងស្ថានសួគ៌ ព្រះតថាគត មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់​មនុស្ស​ធម្មតា រមែងឃើញពួកសត្វដែលច្យុត ដែលកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ មានវណ្ណៈល្អ មានវណ្ណៈអាក្រក់ មានគតិល្អ មានគតិអាក្រក់ ក៏ដឹងច្បាស់នូវពួកសត្វដែល​ប្រព្រឹត្តទៅ​តាមកម្ម (របស់ខ្លួន) ដោយប្រការដូច្នេះ។ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការ​ពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវការច្យុតិ និងការកើត របស់ពួកសត្វ។

[៨២] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវការអស់ទៅ​នៃអាសវៈទាំងឡាយ តើដូចម្តេច។ ព្រះតថាគតក្នុងលោក​នេះ ព្រោះការអស់ទៅ​នៃ​អាសវៈ ក៏ធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែល​មិនមានអាសវៈ ដោយប្រាជ្ញា​ដ៏ឧត្តម​របស់ខ្លួន ក្នុងបច្ចុប្បន្ន ហើយសម្រេច​សម្រាន្តនៅ។ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការ​ជ្រាបច្បាស់តាមពិត នូវការអស់ទៅនៃអាសវៈទាំងឡាយ។

ចប់ ញាណវិភង្គ។

ខុទ្ទកវត្ថុវិភង្គ

[៨៣] សេចក្តីស្រវឹងព្រោះជាតិ សេចក្តីស្រវឹងព្រោះគោត្រ សេចក្តីស្រវឹងព្រោះការ​មិន​មាន​រោគ សេចក្តីស្រវឹងព្រោះវ័យ សេចក្តីស្រវឹងព្រោះជីវិត សេចក្តីស្រវឹងព្រោះលាភ សេចក្តី​ស្រវឹង​ព្រោះសក្ការៈ សេចក្តីស្រវឹងព្រោះ​ការគោរព សេចក្តីស្រវឹងព្រោះខ្លួនជាប្រធាន សេចក្តី​ស្រវឹងព្រោះបរិវារ សេចក្តីស្រវឹងព្រោះភោគៈ សេចក្តីស្រវឹងព្រោះវណ្ណៈ សេចក្តី​ស្រវឹង​ព្រោះការ​ចេះដឹង សេចក្តីស្រវឹងព្រោះបញ្ញា សេចក្តីស្រវឹងព្រោះដឹងរាត្រី សេចក្តី​ស្រវឹង​ព្រោះប្រព្រឹត្តបិណ្ឌបាត សេចក្តីស្រវឹងព្រោះការណ៍គេមើលងាយមិនបាន សេចក្តី​ស្រវឹងព្រោះឥរិយាបថ សេចក្តីស្រវឹងព្រោះឫទ្ធិ សេចក្តីស្រវឹងព្រោះ​យស សេចក្តី​ស្រវឹង​ព្រោះសីល សេចក្តីស្រវឹងព្រោះឈាន សេចក្តីស្រវឹងព្រោះសិល្បសាស្រ្ត សេចក្តីស្រវឹង​ព្រោះកំពស់ សេចក្តីស្រវឹងព្រោះទំហំ សេចក្តីស្រវឹងព្រោះទ្រង់ទ្រាយ សេចក្តីស្រវឹង​ព្រោះ​សរីរៈ​ពេញលេញ សេចក្តី​ស្រវឹង សេចក្តីប្រមាទ សេចក្តីចចេស សេចក្តីប្រណាំងវាស្នា សេចក្តីប្រាថ្នា​ក្រៃពេក សេចក្តីប្រាថ្នាធំ សេចក្តីប្រាថ្នាលាមក កិលេសជាតដូចស្នែង សេចក្តី​​តិះដៀល ការឃ្លេងឃ្លោង (ហឺហា) សេចក្តីប្រព្រឹត្តិមិនស្មោះស្មើ សេចក្តីមិន​ត្រេកអរ សេចក្តីខ្ជិលច្រអូស សេចក្តីមិតពត់ សេចក្តីស្រវឹងព្រោះភត្ត ភាពនៃចិត្ត​រួញរា ការកុហក ការរួសរាយ ការធ្វើនូវនិមិត្ត ការធ្វើនូវសេចក្តីគម្រាម ការ​ទាក់លាភដោយលាភ សេចក្តីប្រកាន់ថា អញប្រសើរជាងគេ សេចក្តីប្រកាន់ថា អញស្មើនឹង​គេ សេចក្តីប្រកាន់ថា អញថោកទាបជាងគេ សេចក្តីប្រកាន់នៃ​បុគ្គលប្រសើរជាង​គេថា អញប្រសើរជាងគេ សេចក្តី​ប្រកាន់នៃបុគ្គលប្រសើរ​ជាងគេថា អញស្មើនឹង​គេ សេចក្តីប្រកាន់នៃ​បុគ្គលប្រសើរ​ជាង​គេថា អញ​ថោកទាបជាងគេ សេចក្តី​ប្រកាន់​​នៃបុគ្គលស្មើនឹងគេថា អញប្រសើរ​ជាង​គេ សេចក្តីប្រកាន់នៃបុគ្គលស្មើនឹង​គេថា អញស្មើនឹងគេ សេចក្តីប្រកាន់នៃបុគ្គល​ស្មើនឹង​គេថា អញថោកទាបជាងគេ សេចក្តីប្រកាន់នៃបុគ្គលថោកទាបជាងគេ​ថា អញប្រសើរ​ជាងគេ សេចក្តីប្រកាន់នៃបុគ្គលថោកទាបជាងគេថា អញស្មើ​នឹងគេ សេចក្តីប្រកាន់នៃ​បុគ្គល​ថោកទាបជាង​គេថា អញថោកទាបជាងគេ សេចក្តីប្រកាន់ សេចក្តីមើលងាយគេ សេចក្តីប្រកាន់ក្រៃលែង សេចក្តីប្រកាន់​ថោកថយ សេចក្តីប្រកាន់លើសលុប សេចក្តី​ប្រកាន់ថា អញមាន សេចក្តី​ប្រកាន់ខុស សេចក្តីនឹកដល់ញាតិ សេចក្តីនឹកដល់ជនបទ សេចក្តីនឹកដល់ការមិន​ស្លាប់ សេចក្តីនឹកប្រកបដោយសេចក្តីអាណិតអាសូរដល់អ្នកដទៃ សេចក្តីនឹក ប្រកបដោយលាភសក្ការៈ និងសេចក្តីសរសើរ សេចក្តីនឹកប្រកបដោយការណ៍ ដែលគេមើលងាយមិនបាន។

[៨៤] សេចក្តីក្រោធ ១ ការចងសេចក្តីក្រោធទុក ១ សេចក្តីលុបគុណ ១ ការវាយឫកស្មើ ១ សេចក្តីច្រណែន ១ សេចក្តីកំណាញ់ ១ សេចក្តីបិទបាំង​ទោសរបស់ខ្លួន ១ សេចក្តីអួតអាង ១ អវិជ្ជា ១ ភវតណ្ហា ១ ភវទិដ្ឋិ ១ វិភវទិដ្ឋិ ១ សស្សតទិដ្ឋិ ១ ឧច្ឆេទទិដ្ឋិ ១ អន្តវាទិដ្ឋិ ១ អនន្តវាទិដ្ឋិ ១ បុព្វន្តានុទិដ្ឋិ ១ អបរន្តានុទិដ្ឋិ ១ សេចក្តីមិនខ្មាសបាប ១ សេចក្តីមិនក្តៅ​នឹង​បាប ១ ការប្រដៅក្រ ១ ភាពអ្នក​មានមិត្តអាក្រក់ ១ អាការមិនត្រង់ ១ សេចក្តីមិនទន់ភ្លន់ ១ សេចក្តីមិនអត់សង្កត់ ១ សេចក្តីមិនស្លូតបូត ១ សំដីមិនពីរោះ ១ ការមិនទទួលរាក់ទាក់ ១ ភាពអ្នកមិន​គ្រប់គ្រងទ្វារក្នុងឥន្រ្ទិយ ១ ភាពអ្នកមិនដឹងប្រមាណក្នុងភោជន ១ ភាពអ្នក​ភ្លេច​ស្មារតី ១ ភាពអ្នកមិនដឹងខ្លួន ១ វិបត្តិនៃសីល ១ វិបត្តិនៃទិដ្ឋិ ១ សញ្ញោជនៈខាងក្នុង ១ សញ្ញោជនៈខាងក្រៅ ១។

[៨៥] អកុសលមូល ៣ អកុសលវិតក្កៈ ៣ អកុសលសញ្ញា ៣ អកុសលធាតុ ៣ ទុច្ចរិត ៣ អាសវៈ ៣ សញ្ញោជនៈ ៣ តណ្ហា ៣ តណ្ហាដទៃទៀត ៣ តណ្ហាដទៃទៀត ៣ ការស្វែងរក ៣ ការឆ្មើងឆ្មៃ ៣ ភ័យ ៣ ងងឹត ៣ លទ្ធិដូចជាកំពង់ ៣ កង្វល់ ៣ ទីទួល ៣ មន្ទិល ៣ ធម្មជាតមិនរាបស្មើ ៣ ធម្មជាតមិនរាប​ស្មើដទៃទៀត ៣ ភ្លើង ៣ ទឹកចត់ ៣ ទឹកចត់​ដទៃទៀត ៣ សេចក្តីយល់ឃើញថា​គួរត្រេកអរ សេចក្តីយល់ឃើញថាជាខ្លួន សេចក្តីយល់​ឃើញខុស សេចក្តីមិន​ត្រេកអរ សេចក្តីបៀតបៀន ការប្រព្រឹត្តិនូវអំពើមិនមែនធម៌ ការ​ប្រដៅ​ក្រ ភាព​អ្នកមានមិត្តអាក្រក់ សញ្ញាផ្សេងៗ សេចក្តីរាយមាយ សេចក្តីខ្ជិល សេចក្តី​ប្រមាទ សេចក្តីមិនសន្តោស សេចក្តីមិនដឹងខ្លួន សេចក្តីប្រាថ្នាធំ សេចក្តីមិន​ខ្មាសបាប សេចក្តីមិនក្តៅនឹងបាប សេចក្តីប្រមាទ សេចក្តីមិនអើពើ ការប្រដៅ​ក្រ ភាពនៃបុគ្គល​មាន​មិត្តអាក្រក់ សេចក្តីមិនជឿ ការមិនធ្វើដឹងឮពាក្យ (ស្មូម) សេចក្តីខ្ជិល សេចក្តីរាយមាយ សេចក្តីមិនសង្រួម សេចក្តីទ្រុស្តសីល សេចក្តី​មិនប្រាថ្នាដើម្បីឃើញព្រះអរិយៈ សេចក្តីមិន​ប្រាថ្នាដើម្បីស្តាប់ព្រះសទ្ធម្ម ភាពនៃ​បុគ្គលមានចិត្តប្រណាំងប្រជែង សេចក្តីភ្លេចស្មារតី សេចក្តីមិនដឹងខ្លួន សេចក្តី​រាយមាយនៃចិត្ត ការធ្វើទុកក្នុងចិត្តដោយខុសឧបាយ ការសេព​ផ្លូវខុស ភាពនៃ​ចិត្តរួញរា។

[៨៦] អាសវៈ ៤ គន្ថៈ ៤ ឱឃៈ ៤ យោគៈ ៤ ឧបាទាន ៤ តណ្ហុបាទា ៤ ការលុះក្នុងអគតិ ៤ ការស្វែងរកខុស ៤ វោហារមិនប្រសើរ ៤ វោហារមិន​ប្រសើរដទៃទៀត ៤ ទុច្ចរិត ៤ ទុច្ចរិតដទៃទៀត ៤ ភ័យ ៤ ភ័យដទៃទៀត ៤ ភ័យដទៃទៀត ៤ ភ័យដទៃទៀត ៤ ទិដ្ឋិ ៤។

[៨៧] សញ្ញោជនៈជាចំណែកខាងក្រោម ៥ សញ្ញោជនៈជាចំណែកខាង​លើ ៥ មច្ឆរិយៈ ៥ កិលេសជាគ្រឿងចំពាក់ ៥ សរ ៥ បង្គោលចិត្ត ៥ ចំណង​របស់ចិត្ត ៥ នីវរណៈ ៥ អនន្តរិយកម្ម ៥ ទិដ្ឋិ ៥ ពៀរ ៥ សេចក្តីវិនាស ៥ ទោស​នៃសេចក្តីមិនអត់ធន់ ៥ ភ័យ ៥ ទិដ្ឋធម្មនិព្វានវាទ ៥។

[៨៨] មូលនៃវិវាទ ៦ ឆន្ទរាគ ៦ ជាធម៌អាស្រ័យនូវផ្ទះ គឺកាមគុណ វិរោធវត្ថុ (ហេតុនៃ​សេចក្តីក្រោធ) ៦ ពួកនៃតណ្ហា ៦ អគារវៈ (សេចក្តីមិន​គោរព) ៦ បរិហានិយធម៌ (ធម៌ដែល​នាំឲ្យសាបសូន្យ) ៦ បរិហានិយធម៌ដទៃ​ទៀត ៦ ធម៌ជាទីពិចារណាដោយសោមនស្ស ៦ ធម៌ជាទីពិចារណាដោយទោមនស្ស ៦ ធម៌ជាទីពិចារណាដោយឧបេក្ខា ៦ សោមនស្ស ៦ ដែលអាស្រ័យនូវផ្ទះ គឺកាមគុណ ទោមនស្ស ៦ ដែលអាស្រ័យនូវផ្ទះ គឺកាមគុណ ឧបេក្ខា ៦ ដែល​អាស្រ័យនូវផ្ទះ គឺកាមគុណ ទិដ្ឋិ ៦។

[៨៩] អនុសយក្កិលេស ៧ បរិយុដ្ឋានក្កិលេស ៧ សញ្ញោជនៈ ៧ អសទ្ធម្ម ៧ ទុច្ចរិត ៧ មានះ ៧ ទិដ្ឋិ ៧។

[៩០] កិលេសវត្ថុ ៨ កុសីតវត្ថុ ៨ សេចក្តីចង្អៀតចង្អល់ចិត្តព្រោះលោក​ធម៌ ៨ វោហារ​មិន​ប្រសើរ ៨ មិច្ឆត្តធម៌ ៨ ទោសរបស់បុរស ៨ អសញ្ញិវាទ ៨ នេវសញ្ញិនាសញ្ញិវាទ ៨។

[៩១] អាឃាតវត្ថុ (ហេតុនៃគំនុំ) ៩ មន្ទិលរបស់បុរស ៩ មានះ ៩ ធម៌​មានតណ្ហាជាមូល ៩ សេចក្តីញាប់ញ័រ ៩ សេចក្តីសំគាល់ ៩ សេចក្តីឃ្លេងឃ្លោង ៩ សេចក្តីយឺតយូរ ៩ សង្ខតធម៌ ៩។

[៩២] កិលេសវត្ថុ ១០ អាឃាតវត្ថុ ១០ អកុសលកម្មបថ ១០ សញ្ញោជនៈ ១០ មិច្ឆត្តធម៌ ១០ មិច្ឆាទិដ្ឋិមានវត្ថុ ១០ អន្តគ្គាហិកទិដ្ឋិមានវត្ថុ ១០។

[៩៣] តណ្ហាវិចរិត (ការប្រព្រឹត្តិនៃតណ្ហា) ១៨ អាស្រ័យខន្ធបញ្ចកៈខាងក្នុង តណ្ហាវិចរិត ១៨ អាស្រ័យខន្ធបញ្ចកៈខាងក្រៅ ត្រូវជាតណ្ហាវិចរិត ៣៦ ព្រោះប្រមូលរួបរួម​តណ្ហា​វិចរិត​ទាំងពីរពួកនោះ ក្នុងទីជាមួយគ្នា តណ្ហាវិចរិតជាអតីត ៣៦ តណ្ហាវិចរិតជាអនាគត ៣៦ តណ្ហាវិចរិតជាបច្ចុប្បន្ន ៣៦ ត្រូវ​ជាតណ្ហាវិចរិត ១០៨ ព្រោះប្រមូលរួបរួម​តណ្ហា​វិចរិត​ទាំង​អស់នោះ ក្នុងទីជា​មួយគ្នា ដោយប្រការដូច្នេះ មួយវិញទៀត ទិដ្ឋិទាំង ៦២ ណា ទិដ្ឋិទាំង ៦២ នោះ ព្រះមានព្រះភាគបានសំដែងហើយ ក្នុងវេយ្យាករណ៍ ក្នុង​ព្រហ្មជាលសូត្រ។

ចប់ មាតិកា។

[៩៤] បណ្តាសេចក្តីស្រវឹងទាំងនោះ សេចក្តីស្រវឹងព្រោះជាតិ តើដូច​ម្តេច។ ការស្រវឹង អាការស្រវឹង ភាពនៃសេចក្តីស្រវឹង ការមើលងាយ អាការ​មើលងាយ ភាពនៃសេចក្តី​មើល​ងាយ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជា​ទង់ ការលើកកំពស់ សេចក្តីប្រាថ្នា​នៃចិត្ត​ដូច​ជាទង់ ព្រោះអាស្រ័យជាតិ នេះ​ហៅថា សេចក្តីស្រវឹងព្រោះជាតិ។

[៩៥] បណ្តាសេចក្តីស្រវឹងទាំងនោះ សេចក្តីស្រវឹងព្រោះគោត្រ តើដូច​ម្តេច។ ព្រោះ​អាស្រ័យ​គោត្រ។បេ។ ព្រោះអាស្រ័យភាពមិនមានរោគ។បេ។ ព្រោះអាស្រ័យវ័យ។បេ។ ព្រោះអាស្រ័យជីវិត។បេ។ ព្រោះអាស្រ័យលាភ។បេ។ ព្រោះអាស្រ័យសក្ការៈ។បេ។ ព្រោះ​អាស្រ័យការគោរព។បេ។ ព្រោះអាស្រ័យការប្រកាន់ខ្លួនថាជាប្រធាន។បេ។ ព្រោះ​អាស្រ័យ​បរិវារ។បេ។ ព្រោះអាស្រ័យភោគៈ។បេ។ ព្រោះអាស្រ័យវណ្ណៈ។បេ។ ព្រោះ​អាស្រ័យ​ការចេះដឹង។បេ។ ព្រោះអាស្រ័យបញ្ញា។បេ។ ព្រោះអាស្រ័យការ​ដឹងរាត្រី។បេ។ ព្រោះអាស្រ័យភាពអ្នកប្រព្រឹត្តបិណ្ឌបាត។បេ។ ព្រោះ​អាស្រ័យការមិនមានគេ​មើល​ងាយ។បេ។ ព្រោះអាស្រ័យឥរិយាបថ។បេ។ ព្រោះអាស្រ័យឫទ្ធិ។បេ។ ព្រោះអាស្រ័យ​យស។បេ។ ព្រោះអាស្រ័យ​សីល។បេ។ ព្រោះអាស្រ័យឈាន។បេ។ ព្រោះអាស្រ័យ​សិល្បសាស្រ្ត។បេ។ ព្រោះអាស្រ័យកំពស់។បេ។ ព្រោះអាស្រ័យទំហំ។បេ។ ព្រោះ​អាស្រ័យ​ទ្រង់ទ្រាយ។បេ។ ការស្រវឹង អាការស្រវឹង ភាពនៃសេចក្តីស្រវឹង ការមើលងាយ អាការមើលងាយ ភាពនៃសេចក្តីមើលងាយ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ ព្រោះអាស្រ័យការពេញលេញ នេះហៅថា សេចក្តីស្រវឹងព្រោះការពេញលេញ។

[៩៦] បណ្តាធម៌ទាំងនោះ សេចក្តីស្រវឹង តើដូចម្តេច។ ការស្រវឹង អាការស្រវឹង ភាពនៃ​សេចក្តីស្រវឹង ការមើលងាយ អាការមើលងាយ ភាពនៃ​សេចក្តីមើលងាយ ការឆ្មើងឆ្មៃ អាការ​ព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ណា នេះ​ហៅថា សេចក្តីស្រវឹង។

[៩៧] បណ្តាធម៌ទាំងនោះ សេចក្តីប្រមាទ តើដូចម្តេច។ ការបណ្តោយ​ចិត្ត ការឲ្យ​កម្លាំង​ដល់ការបណ្តោយចិត្ត ក្នុងកាយទុច្ចរិតក្តី ក្នុងវចីទុច្ចរិតក្តី ក្នុង​មនោទុច្ចរិតក្តី ក្នុងកាមគុណ ៥ ក្តី ឬការធ្វើដោយមិនគោរព ការធ្វើមិនឲ្យ​រឿយៗ ការធ្វើមិនខ្ជាប់ខ្ជួន ការប្រព្រឹត្តិទំរន់ ការដាក់​ចុះនូវឆន្ទៈ ការដាក់ចុះនូវ​ធុរៈ ការមិនគប់រកការមិនអប់រំ ការមិនធ្វើឲ្យច្រើន ការមិន​តាំងមាំ ការមិន​ប្រកបរឿយៗ ការធ្វេសប្រហែស ក្នុងការចំរើននូវពួកធម៌ជាកុសល ការធ្វេស​ប្រហែស អាការធ្វេសប្រហែស ភាពនៃសេចក្តីធ្វេសប្រហែស មានសភាព​យ៉ាង​នេះ ណា នេះហៅថា សេចក្តីប្រមាទ។

[៩៨] បណ្តាធម៌ទាំងនោះ សេចក្តីចចេស តើដូចម្តេច។ ការចចេស អាការចចេស ភាពនៃ​សេចក្តីចចេស សេចក្តីរឹងរូស សេចក្តីអាក្រក់ ភាពនៃចិត្ត​រឹងកំព្រឹស ភាពនៃចិត្តមិន​ទន់ភ្លន់​ណា នេះហៅថា សេចក្តីចចេស។

[៩៩] បណ្តាធម៌ទាំងនោះ សេចក្តីប្រណាំងវាស្នា តើដូចម្តេច។ ការ​ប្រណាំងប្រជែង ការ​ប្រណាំងប្រជែងតប អាការប្រណាំងប្រជែង អាការ​ប្រណាំងប្រជែងតប ភាពនៃសេចក្តី​ប្រណាំង​ប្រជែងតបណា នេះហៅថា សេចក្តីប្រណាំងវាស្នា។

[១០០] បណ្តាធម៌ទាំងនោះ សេចក្តីប្រាថ្នាដ៏ក្រៃលែង តើដូចម្តេច។ សេចក្តីប្រាថ្នាដ៏​ក្រៃលែង នៃបុគ្គលមិនសន្តោស ដោយចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សេនាសនប្បច្ច័យ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបាន ឬ​ដោយ​កាមគុណទាំង ៥ សេចក្តី​ប្រាថ្នា ការប្រព្រឹត្តិទៅដោយសេចក្តីប្រាថ្នា សេចក្តី​ប្រាថ្នា​​ដ៏​ក្រៃលែង តម្រេក តម្រេកខ្លាំង។បេ។ តម្រេកខ្លាំងនៃចិត្ត មាន​សភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីប្រាថ្នា​ដ៏​ក្រៃលែង។

[១០១] បណ្តាធម៌ទាំងនោះ សេចក្តីប្រាថ្នាធំ តើដូចម្តេច។ សេចក្តី​ប្រាថ្នាដ៏ក្រៃលែង នៃបុគ្គលមិនសន្តោស ដោយចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សេនាសនប្បច្ច័យ និង​គិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបាន ឬ​ដោយកាមគុណទាំង ៥ សេចក្តីប្រាថ្នា ការប្រព្រឹត្តិទៅដោយសេចក្តីប្រាថ្នា សេចក្តីប្រាថ្នាធំ តម្រេក តម្រេកខ្លាំង។បេ។ តម្រេក​ខ្លាំងនៃចិត្ត មាន​សភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីប្រាថ្នាធំ។

[១០២] បណ្តាធម៌ទាំងនោះ សេចក្តីប្រាថ្នាដ៏លាមក តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុង​លោកនេះ ជាអ្នកមិនមានសទ្ធា ប្រាថ្នាថា ជនចូរដឹងនូវអញ ថា​ជាអ្នកមានសទ្ធា ជាអ្នក​ទ្រុស្តសីល ប្រាថ្នាថា ជនចូរដឹងនូវអញ ថាជាអ្នកមាន​សីល ជាអ្នកចេះដឹងតិច ប្រាថ្នាថា ជនចូរដឹងនូវអញ ថាជាអ្នកចេះដឹងច្រើន ជាអ្នកត្រេកអរក្នុងការច្របូកច្របល់ដោយពួក ប្រាថ្នាថា ជនចូរដឹងនូវអញ ថា​ជាអ្នកស្ងប់ស្ងាត់ ជាអ្នកខ្ជិលច្រអូស ប្រាថ្នាថា ជនចូរ​ដឹងនូវអញ ថាជាអ្នកមាន​ព្យាយាម ប្រឹងប្រែង ជាអ្នកភ្លេចស្មារតី ប្រាថ្នាថា ជនចូរដឹង​នូវអញ ថាជាអ្នក​មាន​ស្មារតី​តម្កល់ខ្ជាប់ ជាអ្នកមានចិត្តមិនតម្កល់មាំ ប្រាថ្នាថា ជនចូរដឹង​នូវអញ ថាជាអ្នកមាន​ចិត្ត​​តម្កល់មាំ ជាអ្នកឥតបញ្ញា ប្រាថ្នាថា ជនចូរដឹងនូវអញ ថាជាអ្នក​មានបញ្ញា ជាអ្នក​មិន​ទាន់អស់អាសវៈ ប្រាថ្នាថា ជនចូរដឹងនូវអញ ថា​ជាអ្នកអស់អាសវៈ សេចក្តីប្រាថ្នា ការប្រព្រឹត្តិទៅដោយសេចក្តីប្រាថ្នា សេចក្តី​ប្រាថ្នាដ៏លាមក តម្រេក តម្រេក​ខ្លាំង។បេ។ តម្រេកខ្លាំងនៃចិត្ត មានសភាព​យ៉ាងនេះ ណា នេះហៅថា សេចក្តីប្រាថ្នា​ដ៏លាមក។

[១០៣] បណ្តាធម៌ទាំងនោះ កិលេសជាតដូចស្នែង តើដូចម្តេច។ កិលេសជាតដូចស្នែង សេចក្តីស្រឡាញ់ ការឈ្លាសវៃ សេចក្តីឆ្លៀវឆ្លាស អាការប៉ិនប្រសប់ សេចក្តីប៉ិនប្រសប់​ណា នេះហៅថា កិលេសជាតដូចស្នែង។

[១០៤] បណ្តាធម៌ទាំងនោះ សេចក្តីតិះដៀល តើដូចម្តេច។ ការតិះដៀល អាការតិះដៀល ភាពនៃសេចក្តីតិះដៀល ការលោភ អាការលោភ ភាព​នៃសេចក្តីលោភ ការស្វិតស្វាញ សេចក្តីប្រាថ្នាល្អ ណា នេះហៅថា សេចក្តី​តិះដៀល។

[១០៥] បណ្តាធម៌ទាំងនោះ ការឃ្លេងឃ្លោង (ហ៊ឺហា) តើដូចម្តេច។ ការ​តាក់តែងចីវរ ការតាក់តែងបាត្រ ការតាក់តែងសេនាសនៈ ការតាក់តែង ការ​ស្អិតស្អាង នូវកាយ​ដ៏ស្អុយ​នេះក្តី នូវបរិក្ខារទាំងឡាយខាងក្រៅក្តី ការលេង ការ​ប្រឡែង ការជាប់ចំពាក់ សេចក្តី​ជាប់​ចំពាក់ ការឃ្លេងឃ្លោង សេចក្តីឃ្លេង​ឃ្លោង នេះហៅថា ការឃ្លេងឃ្លោង។

[១០៦] បណ្តាធម៌ទាំងនោះ សេចក្តីប្រព្រឹត្តិមិនស្មោះស្មើ តើដូចម្តេច។ ការកាន់យកដោយ​មិនអនុលោម ការញ៉ាំងសុខឲ្យប្រព្រឹត្តទៅដោយកិរិយាធ្វើ​ឲ្យជាសត្រូវ ការមិនអើពើ សេចក្តី​មិនអើពើ សេចក្តីមិនគោរព សេចក្តីមិនកោត​ក្រែង ក្នុងមាតាក្តី ក្នុងបិតាក្តី ក្នុង​បុគ្គល​ច្បងក្តី ក្នុងបងប្អូនក្តី ក្នុងអាចារ្យទាំង​ឡាយក្តី ក្នុងឧបជ្ឈាយ៍ក្តី ក្នុងព្រះពុទ្ធក្តី ក្នុង​សាវ័កទាំងឡាយក្តី ក្នុងបុគ្គលដែល​គួរគោរពទាំងឡាយណាមួយក្តី នេះហៅថា សេចក្តី​ប្រព្រឹត្តិមិនស្មោះស្មើ។

[១០៧] បណ្តាធម៌ទាំងនោះ សេចក្តីមិនត្រេកអរ តើដូចម្តេច។ ការមិន​ត្រេកអរ អាការមិន​ត្រេកអរ សេចក្តីមិនត្រេកអរចំពោះ អាការមិនត្រេកអរ​ចំពោះ ការអផ្សុក សេចក្តីរសាប់​រសល់​ក្នុងសេនាសនៈដ៏ស្ងាត់ក្តី ក្នុងធម៌ទាំង​ឡាយ ជាកុសលដ៏លើសលុបណាមួយក្តី នេះ​ហៅថា សេចក្តីមិនត្រេកអរ។

[១០៨] បណ្តាធម៌ទាំងនោះ សេចក្តីខ្ជិលច្រអូស តើដូចម្តេច។ ការ​ច្រអូស អាការច្រអូស សេចក្តីច្រអូសនៃចិត្ត ការខ្ជិល អាការខ្ជិល ភាពនៃ​សេចក្តីខ្ជិលណា នេះហៅថា សេចក្តី​ខ្ជិល​ច្រអូស។

[១០៩] បណ្តាធម៌ទាំងនោះ សេចក្តីមិតពត់ តើដូចម្តេច។ ការមិតពត់ ការមិតពត់រឿយៗ ការមិតពត់ទៅមុខ ការមិតពត់ទៅក្រោយ ការមិតពត់ជុំវិញ ការមិតពត់ឲ្យត្រង់ ការឈឺចាប់​នៃកាយណា នេះហៅថា សេចក្តីមិតពត់។

[១១០] បណ្តាធម៌ទាំងនោះ សេចក្តីស្រវឹងព្រោះភត្ត តើដូចម្តេច។ បុគ្គលអ្នកបរិភោគ មានសេចក្តីជ្រប់ព្រោះភត្ត មានសេចក្តីលំបាកព្រោះភត្ត មានសេចក្តីហេលហល់ព្រោះភត្ត មានភាពនៃកាយមិនគួរដល់ការងារ (ព្រោះ​អាស្រ័យភត្ត) ណា នេះហៅថា សេចក្តី​ស្រវឹង​ព្រោះភត្ត។

[១១១] បណ្តាធម៌ទាំងនោះ ភាពនៃចិត្តរួញរា តើដូចម្តេច។ ភាពនៃចិត្ត​មិនគួរ ភាពនៃចិត្ត​មិនគួរដល់ការងារ ការរួញថយ ការរួញចូល ការលឹបល អាការលឹបល ភាពនៃ​សេចក្តី​លឹបល ការក្រាញនៅ អាការក្រាញនៅ ភាពនៃ​សេចក្តីក្រាញនៅនៃចិត្តណា នេះហៅថា ភាព​នៃចិត្តរួញរា។

[១១២] បណ្តាធម៌ទាំងនោះ ការកុហក តើដូចម្តេច។ ការប្រុងប្រៀប​ខាងដើម អាការ​ប្រុងប្រៀប ការរៀបចំនូវឥរិយាបថ ការធ្វើមុខស្រពោន ការ​មានមុខស្រពោន ការធ្វើគេ​ឲ្យ​ស្ងើច អាការធ្វើគេឲ្យស្ងើច ភាពនៃសេចក្តីធ្វើ​គេឲ្យស្ងើច ដោយការសេពនូវបច្ច័យក្តី ដោយ​ការ​ខ្សឹបខ្សៀវក្តី របស់ភិក្ខុអ្នក​អាស្រ័យលាភសក្ការៈ និងការសរសើរ មានសេចក្តីប្រាថ្នា​លាមក មានសេចក្តី​ប្រាថ្នាគ្របសង្កត់ហើយ នេះហៅថា ការកុហក។

[១១៣] បណ្តាធម៌ទាំងនោះ ការរួសរាយ តើដូចម្តេច។ ការរាក់ទាក់រក ការនិយាយ​រាក់ទាក់ ចំពោះជនដទៃ ការនិយាយល្បួង ការនិយាយលើក ការនិយាយបញ្ជោរ ការ​និយាយ​ចងចិត្តត្រកូល ការបញ្ចើច ការបញ្ជោរត្រកូល ការបញ្ចើចបញ្ជោរត្រកូលរឿយៗ ការនិយាយចាក់បណ្តោយ ការប្រព្រឹត្តិ​បន្ទោរបន្ទន់កាយ ការប្រើវាចាដូចសម្លសណ្តែក​បាយ ការបីពទារករបស់ត្រកូលណា នៃភិក្ខុអ្នកអាស្រ័យលាភសក្ការៈ និងសេចក្តីសរសើរ មានសេចក្តីប្រាថ្នា​លាមក មានសេចក្តីប្រាថ្នាគ្របសង្កត់ហើយ នេះហៅថា ការរួសរាយ។

[១១៤] បណ្តាធម៌ទាំងនោះ ការធ្វើនូវនិមិត្ត តើដូចម្តេច។ និមិត្ត ការធ្វើ​នូវនិមិត្ត ការ​និយាយ​បំភ្លឺ ការធ្វើនូវសេចក្តីបញ្ឆិតបញ្ឆៀង ការនិយាយខ្សឹបខ្សៀវ ការនិយាយវាសវាង ចំពោះពួកជនដទៃណា របស់ភិក្ខុអ្នកអាស្រ័យលាភសក្ការៈ និងការសរសើរ មានសេចក្តី​ប្រាថ្នាលាមក មានសេចក្តីប្រាថ្នា​គ្របសង្កត់ហើយ នេះហៅថា ការធ្វើនូវនិមិត្ត។

[១១៥] បណ្តាធម៌ទាំងនោះ ការធ្វើនូវសេចក្តីគម្រាម តើដូចម្តេច។ ការ​ជេរ (ដោយ​អក្កោសវត្ថុ ១០) ការបន្តុះបង្អាប់ ការតិះដៀល ការនិយាយឃាត់ ការ​និយាយឃាត់រឿយៗ ការនិយាយចំអកឡកឡឺយ ការនិយាយចំអកឡកឡឺយ​រឿយៗ ចំពោះជនដទៃ ការញ៉ាំង​ទាយកឲ្យដល់នូវទោស ការញ៉ាំងទាយកឲ្យ​ដល់នូវទោសរឿយៗ ការដឹកនាំនូវទោស ការ​ពោលពាក្យដូចជាស៊ីសាច់ខ្នងនៃ​ជនដទៃ ណា របស់ភិក្ខុអ្នកអាស្រ័យលាភសក្ការៈ និង​សេចក្តីសរសើរ មាន​សេចក្តីប្រាថ្នាលាមក មានសេចក្តីប្រាថ្នាគ្របសង្កត់ហើយ នេះហៅ​ថា ការធ្វើ​នូវសេចក្តីគម្រាម។

[១១៦] បណ្តាធម៌ទាំងនោះ ការទាក់លាភដោយលាភ តើដូចម្តេច។ ភិក្ខុអ្នកអាស្រ័យ​លាភសក្ការៈ និងសេចក្តីសរសើរ មានសេចក្តីប្រាថ្នាលាមក មានសេចក្តីប្រាថ្នាគ្របសង្កត់​ហើយ នាំយកនូវអាមិសៈដែលខ្លួនបានហើយ អំពី​ផ្ទះនេះ ទៅឲ្យផ្ទះឯណោះ ឬនាំយក​នូវអាមិសៈដែលខ្លួនបានហើយ អំពីផ្ទះ​ឯណោះ មកឲ្យផ្ទះនេះ ការប្រាថ្នា ការស្វែងរក ការស្វែងរករឿយៗ ការគន់រក ការរិះរក ការស្វែងរកញឹកញាប់ នូវអាមិសៈដោយអាមិសៈ មានសភាពយ៉ាង​នេះ ណា នេះហៅថា ការទាក់លាភដោយលាភ។

[១១៧] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់ថា អញប្រសើរជាងគេ តើ​ដូចម្តេច។ បុគ្គល​ពួកខ្លះ ក្នុងលោកនេះ ដំឡើងមានះឲ្យប្រព្រឹត្តទៅ ដោយជាតិក្តី ដោយគោត្រក្តី ដោយ​ភាព​នៃខ្លួនជាកុលបុត្រក្តី ដោយភាពនៃខ្លួនមានសម្បុរល្អក្តី ដោយទ្រព្យក្តី ដោយការរៀនមន្តក្តី ដោយការងារក្តី ដោយសិល្បសាស្រ្តក្តី ដោយ​ទីតាំងនៃវិជ្ជាក្តី ដោយការចេះដឹងក្តី ដោយ​បញ្ញាក្តី ដោយវត្ថុណាមួយក្តី ការ​មើលងាយគេ អាការមើលងាយគេ ភាពនៃសេចក្តី​មើលងាយគេ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តី​ប្រាថ្នានៃ​ចិត្តដូចជាទង់ មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីប្រកាន់ថា អញប្រសើរ​ជាងគេ។

[១១៨] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់ថា អញស្មើនឹងគេ តើដូច​ម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដំឡើងមានះឲ្យប្រព្រឹត្តទៅ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃ​ខ្លួន​ជាកុលបុត្រក្តី ដោយភាពនៃខ្លួនមានសម្បុរល្អក្តី ដោយទ្រព្យក្តី ដោយការរៀនមន្តក្តី ដោយ​ការងារក្តី ដោយសិល្បសាស្រ្តក្តី ដោយ​ទីតាំង​នៃវិជ្ជាក្តី ដោយការចេះដឹងក្តី ដោយបញ្ញាក្តី ដោយវត្ថុណាមួយក្តី ការ​មើលងាយគេ អាការមើលងាយគេ ភាពនៃសេចក្តីមើលងាយគេ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ មានសភាពយ៉ាង នេះណា នេះហៅថា សេចក្តីប្រកាន់ថា អញស្មើនឹងគេ។

[១១៩] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់ថា អញថោកទាបជាងគេ តើដូចម្តេច។ បុគ្គល​ពួកខ្លះ ក្នុងលោកនេះ ញ៉ាំងមានះថោកថយឲ្យប្រព្រឹត្តទៅ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី ដោយភាពនៃខ្លួន​មានសម្បុរល្អក្តី ដោយទ្រព្យក្តី ដោយ​ការ​រៀនមន្តក្តី ដោយការងារក្តី ដោយសិល្ប​សាស្រ្តក្តី ដោយទីតាំងនៃវិជ្ជាក្តី ដោយការ​ចេះដឹងក្តី ដោយបញ្ញាក្តី ដោយវត្ថុណា​មួយក្តី ការប្រកាន់ថោកថយ អាការប្រកាន់​ថោកថយ ភាពនៃសេចក្តីប្រកាន់​ថោកថយ ការអៀនអន់ អាការអៀនអន់ ភាពនៃសេចក្តី​អៀនអន់ ការមើល​ងាយខ្លួន អាការមើលងាយខ្លួន ភាពនៃសេចក្តីមើលងាយខ្លួន មាន​សភាពយ៉ាង​នេះ ណា នេះហៅថា សេចក្តីប្រកាន់ថា អញថោកទាបជាងគេ។

[១២០] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់នៃបុគ្គលប្រសើរជាងគេថា អញប្រសើរជាងគេ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកប្រសើរ​ជាងគេ ដោយជាតិក្តី ដោយ​គោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី ដោយភាព​នៃខ្លួនមានសម្បុរល្អក្តី ដោយទ្រព្យក្តី ដោយការរៀនមន្តក្តី ដោយការងារក្តី ដោយ​សិល្បសាស្រ្តក្តី ដោយទីតាំងនៃវិជ្ជាក្តី ដោយ​ការចេះដឹងក្តី ដោយបញ្ញាក្តី ដោយ​វត្ថុណាមួយក្តី តម្កល់ខ្លួនទុកថា ប្រសើរជាងជនដទៃ បុគ្គលនោះញ៉ាំងមានះឲ្យ​ប្រព្រឹត្តទៅ ព្រោះអាស្រ័យនូវការតម្កល់ខ្លួនទុកថា ប្រសើរជាង​ជន​ដទៃនោះ ការមើលងាយ អាការមើលងាយ ភាពនៃសេចក្តីមើលងាយ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ មាន​សភាព​យ៉ាងនេះណា នេះហៅថា សេចក្តីប្រកាន់នៃបុគ្គលប្រសើរជាងគេថា អញប្រសើរជាង​គេ។

[១២១] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់នៃបុគ្គលប្រសើរជាងគេថា អញស្មើនឹងគេ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកប្រសើរជាង​គេ ដោយជាតិក្តី ដោយ​គោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី ដោយភាពនៃ​​ខ្លួនមានសម្បុរល្អក្តី ដោយទ្រព្យក្តី ដោយការរៀនមន្តក្តី ដោយការងារក្តី ដោយ​សិល្បសាស្រ្តក្តី ដោយទីតាំងនៃវិជ្ជាក្តី ដោយ​ការចេះដឹងក្តី ដោយបញ្ញាក្តី ដោយ​វត្ថុណាមួយក្តី តម្កល់ខ្លួនទុកថា ស្មើនឹងជនដទៃ បុគ្គល​នោះញ៉ាំងមានះឲ្យប្រព្រឹត្តទៅ ព្រោះអាស្រ័យនូវការតម្កល់ខ្លួនទុកថា ស្មើនឹងជនដទៃនោះ ការមើល​ងាយ អាការមើលងាយ ភាពនៃសេចក្តីមើលងាយ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ មានសភាពយ៉ាង​នេះ ណា នេះហៅថា សេចក្តីប្រកាន់នៃបុគ្គលប្រសើរជាងគេថា អញស្មើ​នឹងគេ។

[១២២] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់នៃបុគ្គលប្រសើរជាងគេថា អញថោកទាបជាង​គេ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកប្រសើរ​ជាងគេ ដោយជាតិក្តី ដោយ​គោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី ដោយភាព​នៃខ្លួនមានសម្បុរល្អក្តី ដោយទ្រព្យក្តី ដោយការរៀនមន្តក្តី ដោយការងារក្តី ដោយសិល្បសាស្រ្តក្តី ដោយទីតាំងនៃវិជ្ជាក្តី ដោយ​ការចេះដឹងក្តី ដោយបញ្ញាក្តី ដោយវត្ថុណាមួយក្តី តម្កល់ខ្លួនទុកថា ថោកទាបជាងជន​ដទៃ​វិញ បុគ្គលនោះ ញ៉ាំងមានះថោកទាបឲ្យប្រព្រឹត្តទៅ ព្រោះអាស្រ័យនូវការតម្កល់​ខ្លួនទុក​ថា ថោកទាបជាងជនដទៃនោះ ការមើលងាយថោកទាប អាការមើលងាយថោក​ទាប ភាព​នៃសេចក្តីមើលងាយថោកទាប ការអៀនអន់ អាការអៀនអន់ ភាពនៃ​សេចក្តី​អៀនអន់ ការមើលងាយខ្លួន អាការមើលងាយខ្លួន ភាពនៃសេចក្តីមើល​ងាយខ្លួន មាន​សភាព​យ៉ាងនេះណា នេះហៅថា សេចក្តីប្រកាន់នៃបុគ្គលប្រសើរ​ជាងគេថា អញ​ថោកទាប​ជាងគេ។

[១២៣] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់នៃបុគ្គលស្មើនឹងគេថា អញ​ប្រសើរជាងគេ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកស្មើនឹងគេ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី។បេ។ ដោយវត្ថុ​ណាមួយក្តី តម្កល់ខ្លួនទុកថា ប្រសើរ​ជាង​ជនដទៃ បុគ្គលនោះញ៉ាំងមានះឲ្យ​ប្រព្រឹត្តទៅ ព្រោះអាស្រ័យនូវការតម្កល់ខ្លួនទុកថា ប្រសើរ​ជាងគេនោះ ការមើលងាយ អាការមើលងាយ ភាពនៃសេចក្តីមើលងាយ សេចក្តី​ឆ្មើងឆ្មៃ អាការ​ព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ មាន​​សភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីប្រកាន់នៃបុគ្គលស្មើនឹងគេថា អញ​ប្រសើរ​ជាងគេ។​

[១២៤] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់នៃបុគ្គលស្មើនឹងគេថា អញ​ស្មើនឹងគេ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកស្មើនឹងគេ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី។បេ។ ដោយវត្ថុ​ណាមួយក្តី តម្កល់ខ្លួនទុកថា ស្មើនឹង​ជនដទៃ បុគ្គលនោះញ៉ាំងមានះឲ្យប្រព្រឹត្ត​ទៅ ព្រោះអាស្រ័យនូវការតម្កល់​ខ្លួនទុក​ថា ស្មើ​នឹង​ជនដទៃនោះ ការមើលងាយ អាការមើលងាយ ភាពនៃសេចក្តីមើលងាយ ការឆ្មើងឆ្មៃ អាការព្រហើន ភាព​ដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ មាន​សភាព​យ៉ាងនេះ ណា នេះហៅថា សេចក្តីប្រកាន់នៃបុគ្គលស្មើនឹងគេថា អញស្មើនឹង​គេ។

[១២៥] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់នៃបុគ្គលស្មើនឹងគេថា អញ​ថោកទាបជាងគេ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកស្មើនឹងគេ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី។បេ។ ដោយវត្ថុ​ណាមួយក្តី តម្កល់ខ្លួនទុកថា ថោកទាប​ជាងជនដទៃវិញ បុគ្គលនោះញ៉ាំងមានះ​ថោកទាបឲ្យប្រព្រឹត្តទៅ ព្រោះអាស្រ័យនូវការ​តម្កល់​ខ្លួនទុកថា ថោកទាបជាង​ជនដទៃនោះ ការមើលងាយថោកទាប អាការមើលងាយ​ថោកទាប ភាពនៃ​សេចក្តីមើលងាយថោកទាប ការអៀនអន់ អាការអៀនអន់ ភាពនៃ​សេចក្តីអៀន​អន់ ការមើលងាយខ្លួន អាការមើលងាយខ្លួន ភាពនៃសេចក្តីមើលងាយខ្លួន មាន​​សភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីប្រកាន់នៃបុគ្គលស្មើនឹងគេថា អញ​ថោកទាប​ជាងគេ។

[១២៦] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់នៃបុគ្គលថោកទាបជាងគេថា អញប្រសើរ​ជាង​គេ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកថោកទាបជាងគេ ដោយជាតិក្តី ដោយ​គោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី។បេ។ ដោយវត្ថុណាមួយក្តី តម្កល់ខ្លួនទុកថា ប្រសើរជាងជនដទៃ បុគ្គលនោះ ញ៉ាំង​មានះឲ្យប្រព្រឹត្តទៅ ព្រោះអាស្រ័យនូវការតម្កល់​ខ្លួន​ទុកថា ប្រសើរជាងជន​ដទៃនោះ ការមើលងាយ អាការមើលងាយ ភាពនៃសេចក្តី​មើល​ងាយ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នា​នៃ​ចិត្ត​ដូច​ជាទង់ មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីប្រកាន់នៃបុគ្គល​ថោកទាប​ជាងគេថា អញប្រសើរជាងគេ។

[១២៧] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់នៃបុគ្គលថោកទាបជាងគេថា អញស្មើនឹងគេ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកថោកទាបជាងគេ ដោយជាតិក្តី ដោយ​គោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី។បេ។ ដោយវត្ថុណាមួយក្តី​ តម្កល់ខ្លួនទុកថា ស្មើ​នឹងជនដទៃ បុគ្គលនោះ ញ៉ាំងមានះឲ្យ​ប្រព្រឹត្តទៅ ព្រោះអាស្រ័យនូវការតម្កល់ខ្លួនទុកថា ស្មើនឹងជនដទៃនោះ ការ​មើលងាយ អាការមើលងាយ ភាពនៃសេចក្តីមើលងាយ ការ​ឆ្មើងឆ្មៃ អាការ​ព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ មាន​​សភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីប្រកាន់នៃបុគ្គលថោកទាបជាងគេថា អញស្មើនឹងគេ។

[១២៨] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់នៃបុគ្គលថោកទាបជាងគេថា អញថោកទាប​ជាង​គេ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នក​ថោកទាបជាងគេ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី។បេ។ ដោយវត្ថុណាមួយក្តី តម្កល់ខ្លួន​ទុក​ថា ថោកទាបជាងជនដទៃ បុគ្គលនោះ ញ៉ាំងមានះដ៏ថោកទាបឲ្យប្រព្រឹត្តទៅ ព្រោះ​អាស្រ័យ​នូវការតម្កល់ខ្លួនទុកថា ថោកទាបជាងជនដទៃនោះ ការមើលងាយថោកទាប អាការ​មើលងាយថោក​ទាប ភាពនៃសេចក្តីមើលងាយថោកទាប ការអៀនអន់ អាការ​អៀនអន់ ភាពនៃ​សេចក្តីអៀនអន់ ការមើលងាយខ្លួន អាការមើលងាយខ្លួន ភាពនៃ​សេចក្តី​មើល​ងាយខ្លួន មានសភាពយ៉ាងនេះណា នេះហៅថា សេចក្តីប្រកាន់នៃបុគ្គលថោក​ទាបជាងគេថា អញថោកទាបជាងគេ។

[១២៩] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់ តើដូចម្តេច។ ការប្រកាន់ អាការប្រកាន់ ភាព​នៃ​សេចក្តីប្រកាន់ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តី​ប្រាថ្នានៃចិត្តដូចជាទង់ណា នេះហៅថា សេចក្តី​ប្រកាន់។

[១៣០] បណ្តាធម៌ទាំងនោះ សេចក្តីមើលងាយគេ តើដូចម្តេច។ បុគ្គល​ពួកខ្លះ ក្នុងលោក​នេះ រមែងមើលងាយបុគ្គលទាំងឡាយដទៃ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាព​នៃខ្លួន​ជាកុលបុត្រក្តី។បេ។ ដោយវត្ថុណាមួយក្តី ការ​មើលងាយ អាការមើលងាយ ភាពនៃ​សេចក្តីមើលងាយ ការឆ្មើងឆ្មៃ អាការ​ព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តី​ប្រាថ្នា​នៃចិត្តដូចជាទង់ មាន​សភាពយ៉ាងនេះណា នេះហៅថា សេចក្តីមើលងាយគេ។

[១៣១] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់ក្រៃលែង តើដូចម្តេច។ បុគ្គល​ពួកខ្លះ ក្នុង​លោកនេះ កាលមុន តម្កល់ខ្លួនទុកថា ស្មើនឹងជនដទៃ កាល​ជាខាងក្រោយមក តម្កល់ខ្លួន​ទុកថា ប្រសើរជាងជនដទៃវិញ មិនតម្កល់ខ្លួនទុកថា ថោកទាបជាងជនដទៃ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកុល​បុត្រក្តី។បេ។ ដោយវត្ថុណាមួយក្តី ការប្រកាន់ អាការ​ប្រកាន់ ភាពនៃសេចក្តី​ប្រកាន់ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើក​កំពស់ សេចក្តី​ប្រាថ្នានៃចិត្តដូចជាទង់ មានសភាពយ៉ាងនេះណា នេះហៅថា សេចក្តី​ប្រកាន់​​ក្រៃលែង។

[១៣២] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់ថោកថយ តើដូចម្តេច។ បុគ្គល​ពួកខ្លះ ក្នុង​លោកនេះ ញ៉ាំងមានះឲ្យប្រព្រឹត្តទៅ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃ​ខ្លួនជា​កុលបុត្រក្តី ដោយភាពនៃខ្លួនមានសម្បុរល្អក្តី ដោយ​ទ្រព្យក្តី ដោយការរៀនមន្តក្តី ដោយ​ការងារក្តី ដោយសិល្បសាស្រ្តក្តី ដោយ​ទីតាំងនៃវិជ្ជាក្តី ដោយការចេះដឹងក្តី ដោយបញ្ញាក្តី ដោយវត្ថុណាមួយក្តី ការ​ប្រកាន់ដ៏ថោកថយ អាការប្រកាន់ដ៏ថោកថយ ភាពនៃសេចក្តី​ប្រកាន់​ដ៏ថោកថយ ការអៀនអន់ អាការអៀនអន់ ភាពនៃសេចក្តីអៀនអន់ ការមើលងាយ​ខ្លួន អាការមើលងាយខ្លួន ភាពនៃសេចក្តីមើលងាយខ្លួន មានសភាពយ៉ាងនេះណា នេះ​ហៅថា សេចក្តីប្រកាន់ថោកថយ។

[១៣៣] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់លើសលុប តើដូចម្តេច។ សេចក្តីសំគាល់​ក្នុង​សច្ចៈទាំង ៤ ដែលខ្លួនមិនទាន់ដល់ថា បានដល់ហើយ សេចក្តីសំគាល់ក្នុងកិច្ច ដែលខ្លួន​មិន​ទាន់ធ្វើថា បានធ្វើហើយ សេចក្តីសំគាល់ក្នុង​សច្ចៈ ទាំង ៤ ដែលខ្លួនមិនទាន់​ត្រាស់ដឹង​ថា បានត្រាស់ដឹងហើយ សេចក្តី​សំគាល់ក្នុងសច្ចៈទាំង ៤ ដែលខ្លួនមិនទាន់​ធ្វើឲ្យជាក់​ច្បាស់​ហើយថា បានធ្វើឲ្យ​ជាក់ច្បាស់ហើយ ការប្រកាន់ អាការប្រកាន់ ភាពនៃ​សេចក្តី​ប្រកាន់ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នា​នៃចិត្ត​ដូចជាទង់ មានសភាពយ៉ាងនេះណា នេះហៅថា សេចក្តីប្រកាន់លើសលុប។

[១៣៤] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់ថា អញមាន តើដូចម្តេច។ សេចក្តីប្រកាន់​ក្នុងរូបថា អញមាន សេចក្តីពេញចិត្តក្នុងរូបថា អញមាន អនុស័យក្នុងរូបថា អញមាន សេចក្តីប្រកាន់ក្នុងវេទនា។បេ។ ក្នុងសញ្ញា។បេ។ ក្នុងសង្ខារទាំងឡាយ។បេ។ ក្នុងវិញ្ញាណ​ថា អញមាន សេចក្តីពេញ​ចិត្តក្នុងវិញ្ញាណថា អញមាន អនុស័យក្នុងវិញ្ញាណថា អញមាន ការប្រកាន់ អាការប្រកាន់ ភាពនៃសេចក្តីប្រកាន់ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជា​ទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ មានសភាពយ៉ាងនេះណា នេះហៅថា សេចក្តីប្រកាន់ថា អញមាន។

[១៣៥] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់ខុស តើដូចម្តេច។ បុគ្គល​ពួកខ្លះ ក្នុងលោកនេះ ញ៉ាំងមានះឲ្យប្រព្រឹត្តទៅដោយការងារដ៏លាមកក្តី ដោយ​សិល្បសាស្រ្តដ៏លាមកក្តី ដោយ​ទី​តាំងនៃវិជ្ជាដ៏លាមកក្តី ដោយការចេះដឹងដ៏​លាមកក្តី ដោយបញ្ញាដ៏លាមកក្តី ដោយសីល​ដ៏​លាមកក្តី ដោយវត្តដ៏លាមកក្តី ដោយសីល និងវត្តដ៏លាមកក្តី ដោយទិដ្ឋិដ៏លាមកក្តី ដោយវត្ថុណាមួយក្តី ការ​ប្រកាន់ អាការប្រកាន់ ភាពនៃសេចក្តីប្រកាន់ ការឆ្មើងឆ្មៃ អាការ​ព្រហើន ភាព​ដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ មានសភាព​យ៉ាង​នេះណា នេះហៅថា សេចក្តីប្រកាន់ខុស។

[១៣៦] បណ្តាធម៌ទាំងនោះ សេចក្តីនឹកដល់ញាតិ តើដូចម្តេច។ សេចក្តី​នឹក សេចក្តី​ជញ្ជឹង។បេ។ សេចក្តីត្រិះរិះខុសអាស្រ័យនូវផ្ទះ គឺកាមគុណ ៥ ប្រារព្ធពួកញាតិ នេះហៅថា សេចក្តីនឹកដល់ញាតិ។

[១៣៧] បណ្តាធម៌ទាំងនោះ សេចក្តីនឹកដល់ជនបទ តើដូចម្តេច។ សេចក្តី​នឹក សេចក្តី​ជញ្ជឹង។បេ។ សេចក្តីត្រិះរិះខុសអាស្រ័យនូវផ្ទះ គឺកាមគុណ ៥ ប្រារព្ធជនបទ នេះហៅថា សេចក្តីនឹកដល់ជនបទ។

[១៣៨] បណ្តាធម៌ទាំងនោះ សេចក្តីនឹកដល់ការមិនស្លាប់ តើដូចម្តេច។ សេចក្តី​នឹក សេចក្តី​ជញ្ជឹង។បេ។ សេចក្តីត្រិះរិះខុសអាស្រ័យនូវផ្ទះ គឺកាមគុណ ៥ មិនប្រកប​ដោយ​អំពើដែលបុគ្គលធ្វើបានដោយកម្រក្តី ប្រកបដោយ​ទិដ្ឋិក្តី នេះហៅថា សេចក្តីនឹក​ដល់ការ​មិនស្លាប់។

[១៣៩] បណ្តាធម៌ទាំងនោះ សេចក្តីនឹកប្រកបដោយសេចក្តីអាណិតអាសូរដល់អ្នកដទៃ តើដូចម្តេច។ ភិក្ខុពួកខ្លះ ក្នុងលោកនេះ នៅច្រឡូកច្រឡំដោយ​គ្រហស្ថ មានសេចក្តី​ត្រេកអរ​ជាមួយគ្នា មានសេចក្តីសោកជាមួយគ្នា កាលបើ​គ្រហស្ថដល់នូវសេចក្តីសុខ ខ្លួន​ក៏ដល់នូវសេចក្តីសុខដែរ កាលបើគ្រហស្ថដល់​នូវសេចក្តីទុក្ខ ខ្លួនក៏ដល់នូវសេចក្តីទុក្ខដែរ កាលបើគ្រហស្ថមានកិច្ចដែលគួរធ្វើ​កើតឡើងហើយ ក៏ដល់នូវការជួយប្រកបដោយខ្លួន​ឯងដែរ សេចក្តីនឹក សេចក្តី​ជញ្ជឹង។បេ។ សេចក្តីត្រិះរិះខុសអាស្រ័យនូវផ្ទះ គឺកាមគុណ ៥ ក្នុងកិច្ច​អម្បាលនោះ ណា នេះហៅថា សេចក្តីនឹក ប្រកបដោយសេចក្តីអាណិតអាសូរ​ដល់អ្នកដទៃ។

[១៤០] បណ្តាធម៌ទាំងនោះ សេចក្តីនឹក ប្រកបដោយលាភសក្ការៈ និង​សេចក្តីសរសើរ តើដូចម្តេច។ សេចក្តីនឹក សេចក្តីជញ្ជឹង។បេ។ សេចក្តីត្រិះរិះ​ខុស​អាស្រ័យនូវផ្ទះ គឺ​កាមគុណ ៥ ប្រារព្ធលាភសក្ការៈ និងសេចក្តីសរសើរ នេះ​ហៅថា សេចក្តីនឹក ប្រកប​ដោយ​លាភសក្ការៈ និងសេចក្តីសរសើរ។

[១៤១] បណ្តាធម៌ទាំងនោះ សេចក្តីនឹក ប្រកបដោយការណ៍ ដែលគេ​មើលងាយមិនបាន តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ គិតថា ជនដទៃ​កុំ​មើលងាយអញ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី ដោយភាពនៃខ្លួនមានសម្បុរល្អក្តី ដោយ​ទ្រព្យក្តី ដោយការរៀនមន្តក្តី ដោយការងារ​ក្តី ដោយសិល្បសាស្រ្តក្តី ដោយទីតាំងនៃវិជ្ជាក្តី ដោយការចេះដឹងក្តី ដោយ​បញ្ញាក្តី ដោយវត្ថុណាមួយក្តី សេចក្តីនឹក សេចក្តីជញ្ជឹង។បេ។ សេចក្តីត្រិះរិះ​ខុស​អាស្រ័យនូវផ្ទះ គឺកាមគុណ ៥ ក្នុងគំនិតថា ជនដទៃ​កុំមើលងាយអញ​នោះ ណា នេះហៅថា សេចក្តីនឹកប្រកបដោយការណ៍ដែលគេមើលងាយមិន​បាន។

ចប់ ធម៌ពួក១។

[១៤២] បណ្តាធម៌ទាំងនោះ សេចក្តីក្រោធ តើដូចម្តេច។ ការក្រោធ អាការក្រោធ ភាពនៃ​សេចក្តីក្រោធ ការប្រទូស្ត អាការប្រទូស្ត ភាពនៃសេចក្តី​ប្រទូស្ត ការព្យាបាទ អាការ​ព្យាបាទ ភាពនៃសេចក្តីព្យាបាទ សេចក្តីខឹង សេចក្តី​ខឹងខ្លាំង សេចក្តីកាច ការខឹង សេចក្តី​អាក់អន់ចិត្ត ណា នេះហៅថា សេចក្តី​ក្រោធ។ បណ្តាធម៌ទាំងនោះ ការចងសេចក្តី​ក្រោធ​ទុក តើដូចម្តេច។ សេចក្តី​ក្រោធក្នុងកាលជាខាងដើម ការចងសេចក្តីក្រោធទុក ក្នុងកាល​ជា​ខាង​ក្រោយ ការចងសេចក្តីក្រោធទុក អាការចងសេចក្តីក្រោធទុក ភាពនៃការចង​សេចក្តីក្រោធទុក ការតម្កល់សេចក្តីក្រោធទុកជាលំដាប់ ការតម្កល់សេចក្តី​ក្រោធទុកជា​ប្រក្រតី ការតម្កល់សេចក្តីក្រោធទុករឿយៗ ការប្រៀមផ្ទឹម [ការមិនសំដែងទោស​ជាមួយ​នឹង​​សេចក្តីក្រោធ ដែល​កើតឡើងជា​ដំបូង ហើយលបធ្វើ​ដោយការសម្ងាត់។] រឿយៗ ការ​ចងទុក [ការតសេចក្តីក្រោធ​ខាងក្រោយ ជាមួយនឹង​សេចក្តី​ក្រោធខាងដើម។ អដ្ឋកថា។] រឿយៗ ការធ្វើសេចក្តីក្រោធឲ្យមាំ ណា នេះហៅថា ការ​ចងសេចក្តីក្រោធទុក។

[១៤៣] បណ្តាធម៌ទាំងនោះ សេចក្តីលុបគុណ តើដូចម្តេច។ ការលុប​គុណ អាការ​លុបគុណ ភាពនៃសេចក្តីលុបគុណ សេចក្តីវេឃ្នើគុណ ការធ្វើ​នូវសេចក្តីវេឃ្នើគុណណា នេះហៅថា សេចក្តីលុបគុណ។ បណ្តាធម៌ទាំង​នោះ ការវាយឫកស្មើ តើដូចម្តេច។ ការ​លើកខ្លួនផ្ទឹម អាការលើកខ្លួនផ្ទឹម ភាព​នៃសេចក្តីលើកខ្លួនផ្ទឹម ការប្រណាំងវាសនា ហេតុ​នៃសេចក្តីវិវាទ ការប្រកាន់​ជាគូ ការមិនលះបង់ណា នេះហៅថា ការវាយឫកស្មើ។

[១៤៤] បណ្តាធម៌ទាំងនោះ សេចក្តីច្រណែន តើដូចម្តេច។ ការច្រណែន អាការច្រណែន ភាពនៃសេចក្តីច្រណែន ការឈ្នានីស អាការឈ្នានីស ភាពនៃ​សេចក្តីឈ្នានីសណា ក្នុង​លាភសក្ការៈ សេចក្តីគោរព ការរាប់អាន ការថ្វាយ​បង្គំ និងការបូជារបស់ជនដទៃ នេះ​ហៅថា សេចក្តីច្រណែន។ បណ្តាធម៌ទាំង​នោះ សេចក្តីកំណាញ់ តើដូចម្តេច។ សេចក្តី​កំណាញ់ ៥ យ៉ាង គឺកំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់​សេចក្តីសរសើរ ១ កំណាញ់ធម៌ ១ ការកំណាញ់ អាការកំណាញ់ ភាពនៃសេចក្តីកំណាញ់ សេចក្តី​ប្រាថ្នាផ្សេងៗ សេចក្តីកំណាញ់រឹង សេចក្តីកំណាញ់ស្វិត ភាពនៃចិត្តមិនយកចិត្ត​គេ មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីកំណាញ់។

[១៤៥] បណ្តាធម៌ទាំងនោះ សេចក្តីបិទបាំងទោសរបស់ខ្លួន តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយ​ចិត្ត តម្កល់ទុកនូវសេចក្តីប្រាថ្នាដ៏លាមក ព្រោះបិទបាំង​នូវអំពើទុច្ចរិតនោះ ជាហេតុ ប្រាថ្នា​ថា ពួកជននីមួយ កុំដឹងនូវអាត្មាអញឡើយ ត្រិះរិះថា ពួកជននីមួយ កុំដឹងនូវ​អាត្មាអញ​ឡើយ ពោលវាចាថា ពួកជននីមួយ កុំដឹងនូវអាត្មាអញឡើយ ខ្នះខ្នែងដោយកាយថា ពួក​ជននីមួយ កុំដឹងនូវអាត្មាអញឡើយ ការបិទបាំងទោសរបស់ខ្លួន ភាពនៃបុគ្គល​បិទបាំង​ទោសរបស់ខ្លួន ការធ្វើនូវអំពើអាក្រក់ ហើយបិទបាំងទុកឲ្យកន្លងហួសទៅ ការបញ្ឆោត ការ​បោកប្រាស ការគេចកែ ការពង្វេះពង្វាង ការបិទបាំង ការលាក់បំពួន ការគ្រប​ទុក ការគ្របលុប ការមិនធ្វើឲ្យច្បាស់ ការមិនធ្វើឲ្យប្រាកដ ការបិទបាំងខ្លាំង ការធ្វើនូវ​អំពើ​អាក្រក់ មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីបិទបាំង​ទោសរបស់ខ្លួន។ បណ្តា​ធម៌​ទាំងនោះ សេចក្តីអួតអាង តើដូចម្តេច។ បុគ្គល​ពួកខ្លះ ក្នុងលោកនេះ ជាអ្នកអួតអាង ជាអ្នកអួតអាងខ្លាំង ការអួតអាង អាការអួតអាង សេចក្តីអួតអាង សេចក្តីរឹងរូស អាការ​រឹងរូស អាការប៉ិន​ប្រសប់ សេចក្តីប៉ិនប្រសប់ មានក្នុងបុគ្គលនោះ ណា នេះហៅថា សេចក្តី​អួតអាង។

[១៤៦] បណ្តាធម៌ទាំងនោះ អវិជ្ជា តើដូចម្តេច។ ការមិនដឹង ការមិន​យល់។បេ។ គន្លឹះ​គឺអវិជ្ជា សេចក្តីវង្វេង ឫសគល់នៃអកុសលណា នេះហៅថា អវិជ្ជា។ បណ្តាធម៌ទាំងនោះ ភវតណ្ហា តើដូចម្តេច។ សេចក្តីប្រាថ្នាភព ក្នុងភព​ទាំងឡាយ តម្រេកក្នុងភព សេចក្តី​ស្រើបស្រាលក្នុងភព សេចក្តីប្រាថ្នាក្នុងភព សេចក្តីស្នេហាក្នុងភព សេចក្តីអន្ទះអន្ទែង​ក្នុងភព សេចក្តីជ្រប់ក្នុងភព ការចុះ​ចិត្តស៊ប់ក្នុងភពទាំងឡាយណា នេះហៅថា ភវតណ្ហា។

[១៤៧] បណ្តាធម៌ទាំងនោះ ភវទិដ្ឋិ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ សេចក្តី​ប្រកាន់​ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ថា ខ្លួនក្តី លោក​ក្តី នឹងមាន នេះហៅថា ភវទិដ្ឋិ។ បណ្តាធម៌ទាំងនោះ វិភវទិដ្ឋិ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ សេចក្តី​ប្រកាន់​ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះ ណា ថា ខ្លួនក្តី លោកក្តី នឹងមិនមាន នេះហៅ​ថា វិភវទិដ្ឋិ។

[១៤៨] បណ្តាធម៌ទាំងនោះ សស្សតទិដ្ឋិ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ សេចក្តី​ប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ថា ខ្លួនក្តី លោកក្តី ទៀង នេះហៅ​ថា សស្សតទិដ្ឋិ។ បណ្តាធម៌ទាំងនោះ ឧច្ឆេទទិដ្ឋិ តើ​ដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មាន​សភាពយ៉ាងនេះណា ថា ខ្លួនក្តី លោកក្តី នឹងសូន្យ នេះហៅថា ឧច្ឆេទទិដ្ឋិ។

[១៤៩] បណ្តាធម៌ទាំងនោះ អន្តវាទិដ្ឋិ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ សេចក្តី​ប្រកាន់​ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ថា ខ្លួនក្តី លោកក្តី មានទីបំផុត នេះហៅថា អន្តវាទិដ្ឋិ។ បណ្តាធម៌ទាំងនោះ អនន្តវាទិដ្ឋិ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរក​ខុស មានសភាពយ៉ាងនេះណា ថា ខ្លួនក្តី លោកក្តី មិន​មាន​ទីបំផុត នេះហៅថា អនន្តវាទិដ្ឋិ។

[១៥០] បណ្តាធម៌ទាំងនោះ បុព្វន្តានុទិដ្ឋិ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ សេចក្តី​ប្រកាន់​ក្នុងការស្វែងរកខុសណា កើតឡើង ប្រារព្ធនូវទីបំផុត​ខាងដើម នេះហៅថា បុព្វន្តានុទិដ្ឋិ។ បណ្តាធម៌ទាំងនោះ អបរន្តានុទិដ្ឋិ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា កើតឡើង ប្រារព្ធនូវទីបំផុតខាងចុង នេះហៅថា អបរន្តានុទិដ្ឋិ។

[១៥១] បណ្តាធម៌ទាំងនោះ សេចក្តីមិនខ្មាសបាប តើដូចម្តេច។ ត្រង់​ដែលបុគ្គលមិនខ្មាស ដោយហេតុដែលគួរខ្មាស មិនខ្មាសដោយការជួបប្រទះនឹងពួកអកុសលធម៌ដ៏លាមក នេះ​ហៅថា សេចក្តីមិនខ្មាសបាប។ បណ្តាធម៌​ទាំងនោះ សេចក្តីមិនក្តៅនឹងបាប តើដូចម្តេច។ ត្រង់ដែលបុគ្គលមិនតក់ស្លុត ដោយហេតុដែលគួរតក់ស្លុត មិនតក់ស្លុតដោយការជួបប្រទះ​នឹងពួកអកុសលធម៌ដ៏លាមក នេះហៅថា សេចក្តីមិនក្តៅនឹងបាប។

[១៥២] បណ្តាធម៌ទាំងនោះ ការប្រដៅក្រ តើដូចម្តេច។ ការប្រដៅក្រ អាការប្រដៅក្រ ភាព​នៃសេចក្តីប្រដៅក្រ ការកាន់យកនូវអំពើដែលគួរខ្ពើម (អំពើផ្តេសផ្តាស) ការពេញចិត្តក្នុង​ធម៌ជាសត្រូវ ការមិនអើពើ សេចក្តីមិនអើពើ សេចក្តីមិនគោរព សេចក្តីមិនស្តាប់បង្គាប់ ចំពោះពាក្យប្រកបដោយធម៌ដែលគេ​ពោល នេះហៅថា ការប្រដៅក្រ។ បណ្តាធម៌​ទាំង​នោះ ភាពអ្នកមានមិត្រ​អាក្រក់ តើដូចម្តេច។ បុគ្គលទាំងឡាយណា ជាអ្នកមិនមានសទ្ធា ទ្រុស្តសីល ចេះដឹងតិច មានសេចក្តីកំណាញ់ ឥតបញ្ញា កាសេព ការសេពមិនដាច់ ការសេព​រឿយៗ ការគប់រក ការគប់រករឿយៗ ការភប់ប្រសព្វ ការភប់ប្រសព្វរឿយៗ ការបែរ​រេទៅរកបុគ្គលទាំងឡាយនោះណា នេះហៅថា ភាពនៃអ្នកមានមិត្រ​អាក្រក់។

[១៥៣] បណ្តាធម៌ទាំងនោះ អាការមិនត្រង់ តើដូចម្តេច។ អាការមិន​ត្រង់ ភាពនៃអាការ​មិនត្រង់ ភាពនៃសេចក្តីវៀចវេរ ភាពនៃសេចក្តីកោង ភាពនៃ​សេចក្តីក្ងិកក្ងក់ណា នេះហៅ​ថា អាការមិនត្រង់។ បណ្តាធម៌ទាំងនោះ សេចក្តី​មិនទន់ភ្លន់ តើដូចម្ដេច។ សេចក្តី​មិន​ទន់ភ្លន់ អាការនៃសេចក្តីមិនទន់ភ្លន់ សេចក្តី​រឹងរូស សេចក្តីអាក្រក់ ភាពនៃ​សេចក្តីរឹងរូស ភាពនៃបុគ្គលមានចិត្តគគ្រីស​គគ្រូស ភាពនៃបុគ្គលមានចិត្តរឹង​កំព្រឹស ភាពនៃបុគ្គល​មាន​ចិត្តមិនទោរទន់ណា នេះហៅថា សេចក្តីមិនទន់ភ្លន់។

[១៥៤] បណ្តាធម៌ទាំងនោះ សេចក្តីមិនអត់សង្កត់ តើដូចម្តេច។ សេចក្តី​មិនអត់សង្កត់ ភាពនៃសេចក្តីមិនអត់ធន់ ភាពនៃសេចក្តីមិនអត់ធ្មត់ សេចក្តីកាច ការពោលពាក្យមិនល្អ សេចក្តីមិនត្រេកអរនៃចិត្តណា នេះហៅថា សេចក្តីមិន​អត់សង្កត់។ បណ្តាធម៌ទាំងនោះ សេចក្តី​មិនស្លូតបូត តើដូចម្តេច។ ការប្រព្រឹត្តិ​កន្លងប្រកបដោយកាយ ការប្រព្រឹត្តិកន្លង​ប្រកបដោយវាចា ការប្រព្រឹត្តិកន្លង​ប្រកបដោយកាយ និងវាចា នេះហៅថា សេចក្តី​មិន​ស្លូតបូត សូម្បីការទ្រុស្តសីលទាំងអស់ ក៏ឈ្មោះថា សេចក្តីមិនស្លូតបូតដែរ។

[១៥៥] បណ្តាធម៌ទាំងនោះ សំដីមិនពីរោះ តើដូចម្តេច។ វាចាណា ជា​វាចារដិបរដុប គ្រោតគ្រាត ហឺរ ក្តៅដល់ជនដទៃ ខ្ទាំងខ្ទប់ដល់ជនដទៃ ជិត​សេចក្តីក្រោធ មិនប្រព្រឹត្តទៅ​ដើម្បីសមាធិ បុគ្គលពោលនូវវាចាមានសភាព​ដូច្នោះ ភាពនៃបុគ្គលមានវាចាមិនល្អិត ភាព​នៃបុគ្គលមានវាចាមិនពីរោះ ភាពនៃបុគ្គលមានវាចាអាក្រក់ណា ក្នុងវាចានោះ នេះហៅថា សំដីមិនពីរោះ។ បណ្តាធម៌ទាំងនោះ ការមិនទទួលរាក់ទាក់ តើដូចម្តេច។ ការទទួល​រាក់ទាក់​មាន ២ យ៉ាង គឺការ​ទទួលរាក់ទាក់ដោយអាមិសៈ ១ ការទទួលរាក់ទាក់ដោយ​ធម៌ ១ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនទទួលរាក់ទាក់ដោយអាមិសប្បដិសន្ថារៈក្តី ដោយ​​ធម្មប្បដិសន្ថារៈក្តី នេះហៅថា ការមិនទទួលរាក់ទាក់។

[១៥៦] បណ្តាធម៌ទាំងនោះ ភាពនៃអ្នកមិនគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយទាំង​ឡាយ តើ​ដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ បានឃើញនូវរូបដោយចក្ខុ​ហើយ កាន់យកនូវ​និមិត្ត កាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និងទោមនស្ស ដែល​ជាអកុសលធម៌ដ៏លាមក តែងគ្របសង្កត់នូវបុគ្គលដែលមិនបានសង្រួមនូវចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុមិនសង្រួមនូវ​ចក្ខុន្រ្ទិយ​ណា ក៏មិនប្រតិបត្តិដើម្បីសង្រួមនូវ​ចក្ខុន្រ្ទិយនោះ មិនរក្សានូវចក្ខុន្រ្ទិយ មិនដល់​នូវសេចក្តីសង្រួមក្នុងចក្ខុន្រ្ទិយ បាន​ឮនូវសំឡេងដោយត្រចៀកហើយ។បេ។ បានហិតក្លិន​ដោយ​ច្រមុះហើយ។បេ។ បានជញ្ជក់ជញ្ជាប់នូវរសដោយអណ្តាតហើយ។បេ។ បានពាល់​ត្រូវ​ផ្សព្វដោយ​កាយហើយ។បេ។ បានដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្តហើយ កាន់យក​នូវ​និមិត្ត កាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និងទោមនស្ស ដែលជា​អកុសលធម៌ដ៏លាមក តែងគ្របសង្កត់នូវបុគ្គលដែលមិនបានសង្រួមនូវមនិន្រ្ទិយ​នុ៎ះ ព្រោះហេតុមិនបានសង្រួម​នូវ​មនិន្រ្ទិយណា ក៏មិនប្រព្រឹត្ត ដើម្បីសង្រួមនូវ​មនិន្រ្ទិយ​នោះ មិនរក្សានូវមនិន្រ្ទិយ មិន​ដល់នូវសេចក្តីសង្រួមក្នុងមនិន្រ្ទិយ ការ​មិន​បិទ ការមិនគ្រប់គ្រង ការមិនរក្សា ការមិន​សង្រួម​នូវឥន្រ្ទិយទាំង ៦ នេះណា នេះហៅថា ភាពនៃអ្នកមិនគ្រប់គ្រងទ្វារ​ក្នុងឥន្រ្ទិយ​ទាំងឡាយ។ បណ្តាធម៌ទាំង​នោះ ភាពនៃអ្នកមិនដឹងប្រមាណក្នុងភោជន តើដូចម្តេច។ បុគ្គល​ពួកខ្លះ ក្នុង​លោកនេះ មិនពិចារណាដោយឧបាយនៃបញ្ញា តែងលេបនូវអាហារ ដើម្បីលេង ដើម្បីស្រវឹង ដើម្បីតាក់តែង ដើម្បីស្អិតស្អាង ភាពនៃអ្នកមិនសន្តោស ភាពនៃ​អ្នក​មិនដឹងប្រមាណ ការមិនពិចារណាភោជន ក្នុងសេចក្តីមិនដឹងប្រមាណ ក្នុង​ភោជន​នោះណា នេះហៅថា ភាពនៃអ្នកមិនដឹងប្រមាណក្នុងភោជន។

[១៥៧] បណ្តាធម៌ទាំងនោះ ភាពនៃអ្នកភ្លេចស្មារតី តើដូចម្តេច។ ការ​មិនមានស្មារតី ការមិនរឭកឃើញ ការមិននឹកឃើញ ការមិនរឭក សេចក្តីមិន​រឭក សេចក្តីមិនចងចាំ សេចក្តីភ្លេចភ្លាំង សេចក្តីវង្វេងណា នេះហៅថា ភាពនៃ​អ្នកភ្លេចស្មារតី។ បណ្តាធម៌​ទាំង​នោះ ភាពនៃអ្នកមិនដឹងខ្លួន តើដូចម្តេច។ សេចក្តីមិនដឹង សេចក្តីមិនយល់។បេ។ គន្លឹះគឺ​អវិជ្ជា សេចក្តីវង្វេង ឫសគល់​នៃអកុសលណា នេះហៅថា ភាពនៃអ្នកមិនដឹងខ្លួន។

[១៥៨] បណ្តាធម៌ទាំងនោះ វិបត្តិនៃសីល តើដូចម្តេច។ ការប្រព្រឹត្តិ​កន្លងប្រកបដោយកាយ ការប្រព្រឹត្តកន្លងប្រកបដោយវាចា ការប្រព្រឹត្តិកន្លងប្រកប​ដោយ​កាយ និងវាចា នេះហៅ​ថា វិបត្តិនៃសីល សូម្បីភាពនៃការទ្រុស្តសីលទាំងអស់ ក៏ឈ្មោះថា វិបត្តិនៃសីលដែរ។ បណ្តាធម៌ទាំងនោះ វិបត្តិនៃទិដ្ឋិ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ សេចក្តីប្រកាន់ក្នុង​ការស្វែងរកខុស មានសភាពយ៉ាងនេះណា ថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាមិនមានផល។បេ។ ពួកសមណព្រាហ្មណ៍ ដែលធ្វើឲ្យជាក់ច្បាស់នូវលោកនេះ​ផង​ នូវលោកដទៃផង ដោយបញ្ញារបស់ខ្លួន ហើយប្រកាស មិនមានទេ នេះហៅថា​ វិបត្តិនៃទិដ្ឋិ សូម្បីមិច្ឆាទិដ្ឋិទាំងអស់ ក៏ឈ្មោះថា វិបត្តិនៃទិដ្ឋិដែរ។

[១៥៩] បណ្តាធម៌ទាំងនោះ សញ្ញោជនៈខាងក្នុង តើដូចម្តេច។ សញ្ញោជនៈ ៥ ជា​ចំណែក​ខាងក្រោម ហៅថា សញ្ញោជនៈខាងក្នុង សញ្ញោជនៈ ៥ ជា​ចំណែកខាងលើ ហៅថា សញ្ញោជនៈខាងក្រៅ។

ចប់ ពួកធម៌ ២។

[១៦០] បណ្តាធម៌ទាំងនោះ អកុសលមូល ៣ តើដូចម្តេច។ លោភៈ ទោសៈ មោហៈ។ បណ្តាអកុសលមូល ៣ នោះ លោភៈ តើដូចម្តេច។ តម្រេក តម្រេកខ្លាំង សេចក្តីត្រេកអរ សេចក្តីត្រេកត្រអាល សេចក្តីរីករាយ សេចក្តី​ស្រើបស្រាល តម្រេកខ្លាំងនៃចិត្ត សេចក្តី​ប្រាថ្នា សេចក្តីងល់ងប់ សេចក្តីជ្រប់ សេចក្តីចង់បាន សេចក្តីចង់បានខ្លាំង សេចក្តីជាប់​ចំពាក់គឺតណ្ហា ភក់គឺតណ្ហា សេចក្តីស្វែងរក សេចក្តីបិទបាំង តណ្ហាជាគ្រឿងញ៉ាំង​សត្វឲ្យ​កើត តណ្ហាជា​គ្រឿងញ៉ាំងសត្វឲ្យកើតព្រម តណ្ហាជាគ្រឿងចាក់ស្រែះ ធម្មជាតិមាន​បណ្តាញ ធម្មជាតិផ្សាយទៅ ធម្មជាតិដែលផ្សាយទៅផ្សេងៗ ធម្មជាតិជាគ្រឿងលក់ ធម្មជាតិ​ដ៏ទូលាយ ធម្មជាតិជាគ្រឿងប្រមូល ធម្មជាតិជាគម្រប់ពីរ សេចក្តី​តាំងទុក ធម្មជាតិ​ជាគ្រឿងនាំសត្វទៅកាន់ភព ព្រៃធំគឺតណ្ហា ព្រៃតូចគឺតណ្ហា សេចក្តីស្និទ្ធស្នាល សេចក្តី​ស្នេហា សេចក្តីអាឡោះអាល័យ ផៅពង្សគឺតណ្ហា ការសង្ឃឹម អាការសង្ឃឹម ភាពនៃ​សេចក្តី​សង្ឃឹម សេចក្តីប្រាថ្នារូប សេចក្តី​ប្រាថ្នាសំឡេង សេចក្តីប្រាថ្នាក្លិន សេចក្តី​ប្រាថ្នារស សេចក្តីប្រាថ្នាផ្សព្វ សេចក្តី​ប្រាថ្នាលាភ សេចក្តីប្រាថ្នាទ្រព្យ សេចក្តីប្រាថ្នាកូន សេចក្តីប្រាថ្នាជីវិត ការប៉ុន​ប៉ង អាការប៉ុនប៉ង សេចក្តីប៉ង បំណង អាការបំណង ភាពនៃសេចក្តីប៉ង ការ​ចង់បាន អាការចង់បាន ភាពនៃសេចក្តីចង់បាន សេចក្តីស្វិតស្វាញ សេចក្តី​ប្រាថ្នាល្អ តម្រេកក្នុងអធម៌ សេចក្តីលោភហួសហេតុ សេចក្តីអាល័យ ការផ្តេកផ្តិត សេចក្តីប្រាថ្នា សេចក្តីស្រឡាញ់ សេចក្តីប្រាថ្នាខ្លាំង សេចក្តីប្រាថ្នាកាម សេចក្តីប្រាថ្នាភព សេចក្តីប្រាថ្នាប្រាសចាកភព សេចក្តីប្រាថ្នារូបភព សេចក្តីប្រាថ្នាអរូបភព សេចក្តីប្រាថ្នា​ការរំលត់ សេចក្តីប្រាថ្នារូប សេចក្តីប្រាថ្នាសំឡេង សេចក្តីប្រាថ្នាក្លិន សេចក្តីប្រាថ្នារស សេចក្តីប្រាថ្នាផ្សព្វ សេចក្តីប្រាថ្នាធម៌ ឱឃៈ (ធម៌ញ៉ាំងសត្វឲ្យលង់នៅក្នុងវដ្តៈ) យោគៈ (ធម៌ញ៉ាំងសត្វឲ្យជាប់នៅក្នុង​វដ្តៈ) គន្ថៈ (ធម៌ដោតក្រងសត្វទុកក្នុងវដ្ដៈដោយអំណាចចុតិ និងបដិសន្ធិ) សេចក្តីប្រកាន់មាំ ធម្មជាតិជាគ្រឿងរាំង ធម្មជាតិជាគ្រឿងឃាត់ ធម្មជាតិជា​គ្រឿងបិទ ធម្មជាតិជាគ្រឿងចង សភាពជាគ្រឿងចូលទៅធ្វើឲ្យសៅហ្មង កិលេសជា​គ្រឿង​ដេកនៅរឿយៗ កិលេសជាតជាគ្រឿងគ្របសង្កត់នូវចិត្ត តណ្ហាដូចជាវល្លិ សេចក្តី​ស្វិតស្វាញ ឫសគល់នៃសេចក្តីទុក្ខ ធម្មជាតជាហេតុ​នៃទុក្ខ សភាពមានទុក្ខជា​ដែន​កើត​មុន អន្ទាក់គឺមារ សន្ទូចគឺមារ វិស័យគឺមារ ស្ទឹងគឺតណ្ហា សំណាញ់គឺតណ្ហា ខ្នោះគឺតណ្ហា សមុទ្រគឺតណ្ហា សេចក្តី​សំឡឹងរំពៃ សេចក្តីចង់បាន ឫសគល់នៃអកុសល​ណា នេះហៅថា សេចក្តី​លោភ។ បណ្តាអកុសលមូលទាំងនោះ ទោសៈ តើដូចម្តេច។ សេចក្តីគុំគួនតែង​កើត​ឡើងថា បុគ្គលឯណោះ បានប្រព្រឹត្តហើយ នូវអំពើមិនជាប្រយោជន៍ដល់អាត្មាអញ សេចក្តីគុំគួនតែងកើតឡើងថា បុគ្គលឯណោះ កំពុងប្រព្រឹត្តនូវ​អំពើមិនជាប្រយោជន៍​ដល់​អាត្មាអញ សេចក្តីគុំគួនតែងកើតឡើងថា បុគ្គល​ឯណោះ នឹងប្រព្រឹត្តនូវអំពើមិន​ជា​ប្រយោជន៍​ដល់អាត្មាអញ សេចក្តីគុំគួន​តែងកើតឡើងថា បុគ្គលឯណោះ បានប្រព្រឹត្ត​ហើយ​នូវអំពើមិនជាប្រយោជន៍ កំពុងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ នឹងប្រព្រឹត្តនូវអំពើ​មិនជា​ប្រយោជន៍ ដល់បុគ្គលជាទីស្រឡាញ់ ជាទីពេញចិត្តរបស់អាត្មាអញ សេចក្តីគុំគួន​តែងកើត​ឡើងថា បុគ្គលឯណោះ បានប្រព្រឹត្តហើយនូវអំពើជាប្រយោជន៍ កំពុងប្រព្រឹត្តនូវ​អំពើជាប្រយោជន៍ នឹងប្រព្រឹត្តនូវអំពើជាប្រយោជន៍ដល់បុគ្គលមិនជាទី​ស្រឡាញ់ មិនជាទី​ពេញចិត្ត របស់អាត្មាអញ មួយវិញទៀត សេចក្តីគុំគួនតែង​កើតឡើង ក្នុងទីមិនមែន​ជា​ហេតុ សេចក្តីគុំគួននៃចិត្ត សេចក្តីចង្អៀតចង្អល់ សេចក្តីតានតឹង សេចក្តីថ្នាំងថ្នាក់ សេចក្តីខឹង សេចក្តីខឹងខ្លាំង សេចក្តីខឹងក្រៃលែង សេចក្តីប្រទូស្ត សេចក្តីប្រទូស្តខ្លាំង សេចក្តីប្រទូស្តក្រៃលែង ការព្យាបាទ​នៃចិត្ត សេចក្តីប្រទូស្តក្នុងចិត្ត ការក្រោធ អាការក្រោធ ភាពនៃសេចក្តីក្រោធ ការប្រទូស្ត អាការប្រទូស្ត ភាពនៃសេចក្តីប្រទូស្ត ការព្យាបាទ អាការព្យាបាទ ភាពនៃសេចក្តីព្យាបាទ ការពិរោធ ការពិរោធផ្សេងៗ សេចក្តីកាច ការខឹង សេចក្តីអាក់អន់ចិត្ត មានសភាពយ៉ាងនេះណា នេះហៅថា ទោសៈ។ បណ្តា​អកុសលមូល​ទាំង ៣ នោះ មោហៈ តើដូចម្តេច។ សេចក្តីមិនដឹងក្នុងទុក្ខ សេចក្តីមិន​ដឹងក្នុងហេតុដែល​នាំឲ្យកើតទុក្ខ សេចក្តីមិនដឹងក្នុងការរំលត់ទុក្ខ សេចក្តីមិន​ដឹងក្នុងបដិបទាជាដំណើរ​ដល់​នូវការរំលត់ទុក្ខ សេចក្តីមិន​ដឹងក្នុងទីបំផុតខាង​ដើម សេចក្តីមិនដឹងក្នុងទីបំផុតខាងចុង សេចក្តីមិនដឹងក្នុងទីបំផុតខាងដើម និង​ទីបំផុតខាងចុង សេចក្តីមិនដឹងក្នុងធម៌ទាំងឡាយ ដែលកើតឡើងព្រោះ​អាស្រ័យធម៌ នេះជាបច្ច័យ សេចក្តីមិនដឹង សេចក្តីមិនយល់។បេ។ គន្លឹះគឺ​អវិជ្ជា សេចក្តីវង្វេង ឫសគល់នៃអកុសល មានសភាពយ៉ាងនេះណា នេះហៅថា មោហៈ។ នេះ អកុសលមូល ៣។

[១៦១] បណ្តាធម៌ទាំងនោះ អកុសលវិតក្កៈ ៣ តើដូចម្តេច។ កាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១។ បណ្តាអកុសលវិតក្កៈទាំង ៣ នោះ កាមវិតក្កៈ តើដូចម្តេច។ សេចក្តី​ត្រិះរិះ សេចក្តីជញ្ជឹងប្រកបដោយកាម។បេ។ សេចក្តីត្រិះរិះខុស នេះហៅថា កាមវិតក្កៈ។ បណ្តាអកុសលវិតក្កៈទាំង ៣ នោះ ព្យាបាទវិតក្កៈ តើដូចម្តេច។ សេចក្តីត្រិះរិះ សេចក្តី​ជញ្ជឹងប្រកបដោយព្យាបាទ។បេ។ សេចក្តីត្រិះរិះខុស នេះហៅថា ព្យាបាទវិតក្កៈ។ បណ្តា​អកុសលវិតក្កៈ​ទាំង ៣ នោះ វិហឹសាវិតក្កៈ តើដូចម្តេច។ សេចក្តីត្រិះរិះ សេចក្តីជញ្ជឹងប្រកប​ដោយ​ការបៀតបៀន។បេ។ សេចក្តីត្រិះរិះខុស នេះហៅថា វិហឹសាវិតក្កៈ។ នេះ អកុសលវិតក្កៈ ៣។

[១៦២] បណ្តាធម៌ទាំងនោះ អកុសលសញ្ញា ៣ តើដូចម្តេច។ កាមសញ្ញា ១ ព្យាបាទសញ្ញា ១ វិហឹសាសញ្ញា ១។ បណ្តាអកុសលសញ្ញាទាំង ៣ នោះ កាមសញ្ញា តើដូចម្តេច។ ការ​សំគាល់ អាការសំគាល់ ភាពនៃសេចក្តីសំគាល់ ប្រកបដោយកាម នេះហៅថា កាម​សញ្ញា។ បណ្តាអកុសលសញ្ញាទាំង ៣ នោះ ព្យាបាទសញ្ញា តើដូចម្តេច។ ការសំគាល់ អាការសំគាល់ ភាពនៃសេចក្តី​សំគាល់ប្រកបដោយព្យាបាទ នេះហៅថា ព្យាបាទសញ្ញា។ បណ្តាអកុសលសញ្ញាទាំង ៣ នោះ វិហឹសាសញ្ញា តើដូចម្តេច។ ការសំគាល់ អាការ​សំគាល់ ភាពនៃសេចក្តីសំគាល់ ប្រកបដោយការបៀតបៀន នេះហៅថា វិហឹសាសញ្ញា។ នេះ អកុសលសញ្ញា ៣។

[១៦៣] បណ្តាធម៌ទាំងនោះ អកុសលធាតុ ៣ តើដូចម្តេច។ កាមធាតុ ១ ព្យាបាទធាតុ ១ វិហឹសាធាតុ ១។ បណ្តាអកុសលធាតុទាំង ៣ នោះ កាមធាតុ តើដូចម្តេច។ ការជញ្ជឹង​ក្នុងកាម ឈ្មោះថា កាមធាតុ។ ការជញ្ជឹងក្នុងព្យាបាទ​ ឈ្មោះថា ព្យាបាទធាតុ។ ការជញ្ជឹង​ក្នុងសេចក្តីបៀតបៀន ឈ្មោះថា វិហឹសាធាតុ។ បណ្តាវិតក្កៈទាំង ៣ នោះ កាមវិតក្កៈ តើដូចម្តេច។ សេចក្តីត្រិះរិះ សេចក្តី​ជញ្ជឹងប្រកបដោយកាម។បេ។ សេចក្តីត្រិះរិះខុស នេះ​ហៅថា កាមវិតក្កៈ។ បណ្តាវិតក្កៈទាំង ៣ នោះ ព្យាបាទវិតក្កៈ តើដូចម្តេច។ សេចក្តីត្រិះរិះ សេចក្តីជញ្ជឹងប្រកបដោយព្យាបាទ។បេ។ សេចក្តីត្រិះរិះខុស នេះហៅថា ព្យាបាទវិតក្កៈ។ បណ្តាវិតក្កៈទាំង ៣ នោះ វិហឹសាវិតក្កៈ តើដូចម្តេច។ សេចក្តីត្រិះរិះ សេចក្តីជញ្ជឹង​ប្រកប​ដោយ​ការបៀតបៀន។បេ។ សេចក្តីត្រិះរិះខុស នេះហៅ​ថា វិហឹសាវិតក្កៈ។ នេះ អកុសល​ធាតុ ៣។

[១៦៤] បណ្តាធម៌ទាំងនោះ ទុច្ចរិត ៣ តើដូចម្តេច។ កាយទុច្ចរិត ១ វចីទុច្ចរិត ១ មនោទុច្ចរិត ១។ បណ្តាទុច្ចរិតទាំង ៣ នោះ កាយទុច្ចរិត តើដូចម្តេច។ ការសម្លាប់សត្វ ការកាន់យកទ្រព្យដែលគេមិនបានឲ្យ ការប្រព្រឹត្តិខុសក្នុងកាម​ទាំងឡាយ នេះហៅថា កាយទុច្ចរិត។ បណ្តាទុច្ចរិតទាំង ៣ នោះ វចីទុច្ចរិត តើ​ដូចម្តេច។ ការពោលពាក្យកុហក វាចាញុះញង់ វាចាអាក្រក់ ការពោលពាក្យ​រោយរាយ នេះហៅថា វចីទុច្ចរិត។ បណ្តា​ទុច្ចរិតទាំង ៣ នោះ មនោទុច្ចរិត តើ​ដូចម្តេច។ ការសំឡឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃ ការគុំគួនគេ សេចក្តីយល់​ខុស នេះហៅថា មនោទុច្ចរិត។ បណ្តាទុច្ចរិតទាំង ៣ នោះ កាយទុច្ចរិត តើដូចម្តេច។ កាយកម្មជាអកុសល ឈ្មោះថា កាយទុច្ចរិត។ វចីកម្មជា​អកុសល ឈ្មោះថា វចីទុច្ចរិត។ មនោកម្មជាអកុសល ឈ្មោះថា មនោទុច្ចរិត។ បណ្តា​ទុច្ចរិតទាំង ៣ នោះ កាយកម្មជាអកុសល តើដូចម្តេច។ អាការក្លែងដោយ​កាយ ជា​អកុសល ឈ្មោះថា កាយកម្មជាអកុសល។ អាការក្លែងដោយ​វាចា ជាអកុសល ឈ្មោះថា វចីកម្មជាអកុសល។ អាការក្លែងដោយ​ចិត្ត ជាអកុសល ឈ្មោះថា មនោកម្មជាអកុសល។ នេះ ទុច្ចរិត ៣។

[១៦៥] បណ្តាធម៌ទាំងនោះ អាសវៈ ៣ តើដូចម្តេច។ កាមាសវៈ ១ ភវាសវៈ ១ អវិជ្ជាសវៈ ១។ បណ្តាអាសវៈទាំង ៣ នោះ កាមាសវៈ តើដូចម្តេច។ សេចក្តីពេញចិត្តនឹងកាម ក្នុង​កាមទាំងឡាយ។បេ។ សេចក្តីជ្រប់ក្នុងកាមណា នេះហៅថា កាមាសវៈ។ បណ្តា​អាសវៈទាំង ៣ នោះ ភវាសវៈ តើដូចម្តេច។ សេចក្តីពេញចិត្តនឹងភព ក្នុងភពទាំងឡាយ។បេ។ សេចក្តីជ្រប់ក្នុងភពណា នេះហៅថា ភវាសវៈ។ បណ្តាអាសវៈទាំង ៣ នោះ អវិជ្ជាសវៈ តើដូចម្តេច។ សេចក្តីមិនដឹងក្នុងទុក្ខ។បេ។ គន្លឹះគឺអវិជ្ជា សេចក្តីវង្វេង ឫសគល់​នៃអកុសល នេះហៅថា អវិជ្ជាសវៈ។ នេះ អាសវៈ ៣។

[១៦៦] បណ្តាធម៌ទាំងនោះ សញ្ញោជនៈ ៣ តើដូចម្តេច។ សក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វតបរាមាសៈ ១។ បណ្តាសញ្ញោជនៈទាំង ៣ នោះ សក្កាយទិដ្ឋិ តើដូចម្តេច។ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនបានស្តាប់ មិនបានជួបប្រទះនឹង​ពួកព្រះអរិយៈ មិន​ឈ្លាសវៃ​ក្នុងធម៌របស់ព្រះអរិយៈ មិនទូន្មានខ្លួនក្នុងធម៌របស់​ព្រះអរិយៈ មិនបានជួបប្រទះ​នឹងពួកសប្បុរស មិនឈ្លាសវៃក្នុងធម៌របស់សប្បុរស មិនទូន្មានខ្លួនក្នុងធម៌របស់សប្បុរស រមែងពិចារណាឃើញនូវរូបថា ជាខ្លួន ពិចារណាឃើញនូវខ្លួន ថាមានរូបខ្លះ ពិចារណា​ឃើញនូវរូប ថាមានក្នុងខ្លួនខ្លះ ពិចារណាឃើញនូវខ្លួន ថាមានក្នុងរូបខ្លះ រមែងពិចារណា​ឃើញនូវវេទនា។បេ។ នូវសញ្ញា។បេ។ នូវសង្ខារទាំងឡាយ។បេ។ នូវវិញ្ញាណ ថាជាខ្លួន ពិចារណា​ឃើញនូវខ្លួន ថាមានវិញ្ញាណខ្លះ ពិចារណាឃើញនូវវិញ្ញាណ ថាមានក្នុងខ្លួនខ្លះ ពិចារណាឃើញនូវខ្លួន ថាមានក្នុងវិញ្ញាណខ្លះ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ សេចក្តី​ប្រកាន់​ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា នេះហៅថា សក្កាយទិដ្ឋិ។ បណ្តា​សញ្ញោជនៈ​ទាំងនោះ វិចិកិច្ឆា តើដូចម្តេច។ បុគ្គលងឿងឆ្ងល់ សង្ស័យក្នុងព្រះសាស្តា ងឿងឆ្ងល់ សង្ស័យក្នុងព្រះធម៌ ងឿងឆ្ងល់ សង្ស័យក្នុងព្រះសង្ឃ ងឿងឆ្ងល់ សង្ស័យក្នុង​សិក្ខា ងឿងឆ្ងល់ សង្ស័យក្នុងទីបំផុតខាងដើម ងឿងឆ្ងល់ សង្ស័យក្នុងទីបំផុតខាងចុង ងឿងឆ្ងល់ សង្ស័យក្នុងទីបំផុតខាង​ដើម និងខាងចុង ងឿងឆ្ងល់ សង្ស័យក្នុងធម៌ទាំងឡាយ ដែលកើតឡើងអាស្រ័យនូវគ្នានឹងគ្នា ព្រោះធម៌នេះជាបច្ច័យ ការងឿងឆ្ងល់ អាការងឿង​ឆ្ងល់ ភាពនៃសេចក្តីងឿងឆ្ងល់។បេ។ ភាពនៃចិត្តរឹងត្អឹង គំនូសនៃចិត្ត មានសភាព​យ៉ាង​នេះណា នេះហៅថា វិចិកិច្ឆា។ បណ្តាសញ្ញោជនៈទាំង ៣ នោះ សីលព្វតបរាមាសៈ តើដូចម្តេច។ ពួកសមណព្រាហ្មណ៍ខាងក្រៅសាសនានេះ មានទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ថា សេចក្តីបរិសុទ្ធិ​ព្រោះ​សីល សេចក្តីបរិសុទ្ធិព្រោះវត្ត សេចក្តីបរិសុទ្ធិព្រោះសីល និងវត្ត នេះហៅថា សីលព្វតបរាមាសៈ។ នេះ សញ្ញោជនៈ ៣។

[១៦៧] បណ្តាធម៌ទាំងនោះ តណ្ហា ៣ តើដូចម្តេច។ កាមតណ្ហា ១ ភវតណ្ហា ១ វិភវតណ្ហា ១។ បណ្តាតណ្ហាទាំង ៣ នោះ ភវតណ្ហា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។បេ។ តម្រេក​ខ្លាំងនៃចិត្ត ប្រព្រឹត្តទៅមួយអន្លើដោយ​ភវទិដ្ឋិ នេះហៅថា ភវតណ្ហា។ បណ្តាតណ្ហាទាំង ៣ នោះ វិភវតណ្ហា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។បេ។ តម្រេកខ្លាំងនៃចិត្ត ប្រព្រឹត្ត​ទៅមួយអន្លើដោយ​ឧច្ឆេទទិដ្ឋិ នេះហៅថា វិភវតណ្ហា។ តណ្ហាដ៏សេស ឈ្មោះថា កាមតណ្ហា។ បណ្តាតណ្ហាទាំង ៣ នោះ កាមតណ្ហា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។បេ។ តម្រេកខ្លាំងនៃចិត្ត ប្រកបដោយកាមធាតុ នេះហៅថា កាមតណ្ហា។ តម្រេក តម្រេក​ខ្លាំង។បេ។ តម្រេកខ្លាំងនៃចិត្ត ប្រកបដោយរូបធាតុ និងអរូបធាតុ នេះហៅថា ភវតណ្ហា។ តម្រេក តម្រេកខ្លាំង។បេ។ តម្រេកខ្លាំងនៃចិត្ត ប្រព្រឹត្តទៅមួយអន្លើដោយឧច្ឆេទទិដ្ឋិ នេះ​ហៅថា វិភវតណ្ហា។ នេះ តណ្ហា ៣។

[១៦៨] បណ្តាធម៌ទាំងនោះ តណ្ហា ៣ ដទៃទៀត តើដូចម្តេច។ កាមតណ្ហា ១ រូបតណ្ហា ១ អរូបតណ្ហា ១។ បណ្តាតណ្ហាទាំង ៣ នោះ កាមតណ្ហា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។បេ។ តម្រេកខ្លាំងនៃចិត្ត ប្រកបដោយ​កាមធាតុ នេះហៅថា កាមតណ្ហា។ បណ្តាតណ្ហាទាំង ៣ នោះ រូបតណ្ហា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។បេ។ តម្រេកខ្លាំងនៃចិត្ត ប្រកបដោយរូបធាតុ នេះហៅថា រូបតណ្ហា។ បណ្តាតណ្ហាទាំង ៣ នោះ អរូបតណ្ហា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។បេ។ តម្រេកខ្លាំងនៃចិត្ត ប្រកបដោយអរូបធាតុ នេះហៅថា អរូបតណ្ហា។ នេះ តណ្ហា ៣។

[១៦៩] បណ្តាធម៌ទាំងនោះ តណ្ហា ៣ ដទៃទៀត តើដូចម្តេច។ រូបតណ្ហា ១ អរូបតណ្ហា ១ និរោធតណ្ហា ១។ បណ្តាតណ្ហាទាំង ៣ នោះ រូបតណ្ហា តើដូច​ម្តេច។ តម្រេក តម្រេកខ្លាំង។បេ។ តម្រេកខ្លាំងនៃចិត្ត ប្រកបដោយរូបធាតុ នេះហៅថា រូបតណ្ហា។ បណ្តាតណ្ហាទាំង ៣ នោះ អរូបតណ្ហា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។បេ។ តម្រេកខ្លាំងនៃចិត្ត ប្រកប​ដោយ​អរូបធាតុ នេះហៅថា អរូបតណ្ហា។ បណ្តាតណ្ហាទាំង ៣ នោះ និរោធតណ្ហា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។បេ។ តម្រេកខ្លាំងនៃចិត្ត ប្រព្រឹត្តទៅមួយអន្លើដោយឧច្ឆេទទិដ្ឋិ នេះ​ហៅថា និរោធតណ្ហា។ នេះតណ្ហា ៣។

[១៧០] បណ្តាធម៌ទាំងនោះ ការស្វែងរក ៣ តើដូចម្តេច។ ការស្វែងរកកាម ១ ការស្វែង​រកភព ១ ការស្វែងរកព្រហ្មចរិយៈ ១។ បណ្តាការស្វែងរក​ទាំង ៣ នោះ ការស្វែងរកកាម តើដូចម្តេច។ សេចក្តីពេញចិត្តនឹងកាម ក្នុងកាម​ទាំងឡាយ។បេ។ សេចក្តីជ្រប់ក្នុង​កាម​ណា នេះហៅថា ការស្វែងរកកាម។ បណ្តាការស្វែងរកទាំង ៣ នោះ ការស្វែងរកភព តើដូចម្តេច។ សេចក្តីពេញចិត្ត​នឹងភព ក្នុងភពទាំងឡាយ។បេ។ សេចក្តីជ្រប់ក្នុងភពណា នេះហៅថា ការ​ស្វែងរកភព។ បណ្តាការស្វែងរកទាំង ៣ នោះ ការស្វែងរកព្រហ្មចរិយៈ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ សេចក្តីប្រកាន់ ក្នុងការស្វែងរកខុស មាន​សភាព​យ៉ាង​នេះណា ដូច្នេះថា លោកទៀងខ្លះ ថា លោកមិនទៀងខ្លះ។បេ។ ថាសត្វខាងមុខ​អំពី​សេចក្តីស្លាប់ទៅកើតទៀត ក៏មិនមែន មិនកើតទៀតក៏មិន​មែនខ្លះ នេះហៅថា ការស្វែង​រកព្រហ្មចរិយៈ។ បណ្តាការស្វែងរកទាំង ៣ នោះ ការស្វែងរកកាម តើដូចម្តេច។ សេចក្តី​ត្រេកអរក្នុងកាម កាយកម្ម វចីកម្ម មនោកម្ម ជាអកុសលដែលតាំងនៅ​ក្នុងទីជាមួយ​គ្នា​នឹងសេចក្តីត្រេកអរក្នុង​កាមនោះ នេះហៅថា ការស្វែងរកកាម។ បណ្តាការស្វែងរកទាំង ៣ នោះ ការ​ស្វែងរកភព តើដូចម្តេច។ សេចក្តីត្រេកអរក្នុងភព កាយកម្ម វចីកម្ម មនោកម្ម​ជាអកុសល ដែលតាំងនៅក្នុងទីជាមួយគ្នានឹងសេចក្តីត្រេកអរក្នុងភពនោះ នេះ​ហៅថា ការស្វែងរកភព។ បណ្តាការស្វែងរកទាំង ៣ នោះ ការស្វែងរកព្រហ្មចរិយៈ តើដូចម្តេច។ អន្តគ្គាហិកទិដ្ឋិ (ទិដ្ឋិដែលកាន់យកនូវទីបំផុត) កាយកម្ម វចីកម្ម មនោកម្មជាអកុសល ដែល​តាំងនៅក្នុងទីជាមួយគ្នានឹងអន្តគ្គាហិកទិដ្ឋិ​នោះ នេះហៅថា ការស្វែងរក​ព្រហ្មចរិយៈ។ នេះ ការស្វែងរក ៣។

[១៧១] បណ្តាធម៌ទាំងនោះ ការឆ្មើងឆ្មៃ ៣ តើដូចម្តេច។ ការឆ្មើងឆ្មៃ ព្រោះតាំងខ្លួនថា អញប្រសើរជាងគេ ១ ការឆ្មើងឆ្មៃព្រោះតាំងខ្លួនថា អញស្មើនឹងគេ ១ ការឆ្មើងឆ្មៃព្រោះ​តាំង​ខ្លួនថា អញថោកទាបជាងគេ ១។ នេះ ការឆ្មើងឆ្មៃ ៣។

[១៧២] បណ្តាធម៌ទាំងនោះ ភ័យ ៣ តើដូចម្តេច។ ភ័យព្រោះជាតិ ១ ភ័យព្រោះជរា ១ ភ័យព្រោះមរណៈ ១។ បណ្តាភ័យទាំង ៣ នោះ ភ័យព្រោះជាតិ តើដូចម្តេច។ ភ័យ ហេតុដែលគួរភ័យ សេចក្តីខ្លាច សេចក្តីព្រឺរោម សេចក្តីតក់ស្លុតនៃចិត្ត ព្រោះអាស្រ័យជាតិ នេះហៅថា ភ័យព្រោះជាតិ។ បណ្តាភ័យទាំង ៣ នោះ ភ័យព្រោះជរា តើដូចម្តេច។ ភ័យ ហេតុដែលគួរភ័យ សេចក្តីខ្លាច សេចក្តីព្រឺរោម សេចក្តីតក់ស្លុតនៃចិត្ត ព្រោះអាស្រ័យជរា នេះហៅថា ភ័យព្រោះជរា។ បណ្តាភ័យទាំង ៣ នោះ ភ័យព្រោះមរណៈ តើដូចម្តេច។ ភ័យ ហេតុ​ដែលគួរភ័យ សេចក្តីខ្លាច សេចក្តីព្រឺរោម សេចក្តីតក់ស្លុតនៃចិត្ត ព្រោះអាស្រ័យ​មរណៈ នេះហៅថា ភ័យព្រោះមរណៈ។ នេះ ភ័យ ៣។

[១៧៣] បណ្តាធម៌ទាំងនោះ ងងឹត ៣ តើដូចម្តេច។ បុគ្គលងឿងឆ្ងល់ សង្ស័យ មិនចុះចិត្តស៊ប់ មិនជ្រះថ្លា ព្រោះប្រារព្ធនូវកាលជាអតីត ១ បុគ្គលងឿងឆ្ងល់ សង្ស័យ មិនចុះចិត្តស៊ប់ មិនជ្រះថ្លា ព្រោះប្រារព្ធនូវកាលជាអនាគត ១ បុគ្គលងឿងឆ្ងល់ សង្ស័យ មិនចុះចិត្តស៊ប់ មិនជ្រះថ្លា ព្រោះប្រារព្ធនូវកាលជា​បច្ចុប្បន្ន ១ នេះ ងងឹត ៣។

[១៧៤] បណ្តាធម៌ទាំងនោះ លទ្ធិដូចជាកំពង់ ៣ តើដូចម្តេច។ បុគ្គលពួក​ខ្លះ ក្នុងលោកនេះ ជាសមណៈក្តី ជាព្រាហ្មណ៍ក្តី រមែងពោលយ៉ាងនេះ យល់​ឃើញយ៉ាងនេះថា បុរសបុគ្គល​នេះរមែងទទួលនូវអារម្មណ៍ណាមួយ ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី អារម្មណ៍ទាំងអស់នោះ មានអំពើដែលខ្លួន​ធ្វើទុកក្នុងកាលមុនជាហេតុ មួយទៀត បុគ្គល​ពួកខ្លះ ក្នុងលោកនេះ ជាសមណៈក្តី ជាព្រាហ្មណ៍ក្តី រមែងពោលយ៉ាងនេះ ឃើញ​យ៉ាង​នេះថា បុរសបុគ្គលនេះ រមែងទទួលនូវអារម្មណ៍ណាមួយ ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី អារម្មណ៍ទាំងអស់នោះ មានការតាក់តែងរបស់ព្រះឥសូរជាហេតុ មួយវិញ​ទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាសមណៈក្តី ជាព្រាហ្មណ៍ក្តី រមែងពោលយ៉ាងនេះ យល់ឃើញយ៉ាងនេះថា បុរសបុគ្គលនេះ រមែងទទួលនូវអារម្មណ៍ណាមួយ ជា​សុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី អារម្មណ៍ទាំងអស់នោះ មិនមាន​ហេតុ មិនមានបច្ច័យ នេះ លទ្ធិដូចជាកំពង់ ៣។

[១៧៥] បណ្តាធម៌ទាំងនោះ កង្វល់ ៣ តើដូចម្តេច។ រាគៈជាកង្វល់ ១ ទោសៈជាកង្វល់ ១ មោហៈជាកង្វល់ ១ នេះ កង្វល់ ៣។

[១៧៦] បណ្តាធម៌ទាំងនោះ ទីទួល ៣ តើដូចម្តេច។ រាគៈជាទីទួល ១ ទោសៈជាទីទួល ១ មោហៈជាទីទួល ១ នេះ ទីទួល ៣។

[១៧៧] បណ្តាធម៌ទាំងនោះ មន្ទិល ៣ តើដូចម្តេច។ រាគៈជាមន្ទិល ១ ទោសៈជាមន្ទិល ១ មោហៈជាមន្ទិល ១ នេះ មន្ទិល ៣។

[១៧៨] បណ្តាធម៌ទាំងនោះ ធម្មជាតមិនរាបស្មើ ៣ តើដូចម្តេច។ រាគៈជាធម្មជាត​មិន​រាបស្មើ ១ ទោសៈជាធម្មជាតមិនរាបស្មើ ១ មោហៈជាធម្មជាត​មិនរាបស្មើ ១ នេះ ធម្មជាត​មិន​រាបស្មើ ៣។

[១៧៩] បណ្តាធម៌ទាំងនោះ ធម្មជាតមិនរាបស្មើ ៣ ដទៃទៀត តើដូចម្តេច។ ធម្មជាត​មិនរាបស្មើគឺកាយ ១ ធម្មជាតមិនរាបស្មើគឺវាចា ១ ធម្មជាតមិនរាបស្មើគឺចិត្ត ១ នេះ ធម្មជាតមិនរាបស្មើ ៣។

[១៨០] បណ្តាធម៌ទាំងនោះ ភ្លើង ៣ តើដូចម្តេច។ ភ្លើងគឺរាគៈ ១ ភ្លើងគឺទោសៈ ១ ភ្លើង​គឺមោហៈ ១ នេះ ភ្លើង ៣។

[១៨១] បណ្តាធម៌ទាំងនោះ ទឹកចត់ ៣ តើដូចម្តេច។ ទឹកចត់គឺរាគៈ ១ ទឹកចត់គឺទោសៈ ១ ទឹកចត់គឺមោហៈ ១ នេះ ទឹកចត់ ៣។

[១៨២] បណ្តាធម៌ទាំងនោះ ទឹកចត់ ៣ ដទៃទៀត តើដូចម្តេច។ ទឹកចត់គឺកាយ ១ ទឹកចត់​គឺវាចា ១ ទឹកចត់គឺចិត្ត ១ នេះ ទឹកចត់ ៣។

[១៨៣] បណ្តាធម៌ទាំងនោះ សេចក្តីយល់ឃើញថា គួរត្រេកអរ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាសមណៈក្តី ជាព្រាហ្មណ៍ក្តី រមែងពោល​យ៉ាងនេះ យល់ឃើញយ៉ាង​នេះថា ទោសក្នុងកាមទាំងឡាយមិនមាន បុគ្គលនោះ តែងដល់នូវភាពជាអ្នក​ធ្លាក់ចុះ​ក្នុង​កាមទាំងឡាយ​ នេះហៅថា សេចក្តីយល់​ឃើញថា គួរត្រេកអរ។ បណ្តាធម៌ទាំងនោះ សេចក្តី​យល់ឃើញថាជាខ្លួន តើដូចម្តេច។ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិន​ជួប​ប្រទះនឹងពួកព្រះអរិយៈ មិនឈ្លាសវៃក្នុងធម៌របស់ព្រះអរិយៈ មិនទូន្មានខ្លួនក្នុងធម៌​របស់​ព្រះអរិយៈ មិនបានជួបប្រទះនឹងពួកសប្បុរស មិនឈ្លាសវៃក្នុងធម៌របស់សប្បុរស មិន​ទូន្មានខ្លួនក្នុងធម៌របស់សប្បុរស រមែងពិចារណាឃើញនូវរូប ថាជាខ្លួន ពិចារណា​ឃើញនូវខ្លួន ថាមានរូបខ្លះ ពិចារណាឃើញនូវរូប ថាមានក្នុងខ្លួនខ្លះ ពិចារណាឃើញ​នូវខ្លួន ថាមានក្នុងរូបខ្លះ រមែងពិចារណាឃើញនូវវេទនា។បេ។ នូវសញ្ញា។បេ។ នូវសង្ខារ​ទាំងឡាយ។បេ។ នូវវិញ្ញាណ ថាជាខ្លួន ពិចារណា​ឃើញនូវខ្លួន ថាមានវិញ្ញាណខ្លះ រមែង​ពិចារណាឃើញនូវវិញ្ញាណ ថាមានក្នុង​ខ្លួនខ្លះ ពិចារណាឃើញនូវខ្លួន ថាមានក្នុងវិញ្ញាណ​ខ្លះ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីយល់ឃើញ ថាជាខ្លួន។ បណ្តាធម៌ទាំងនោះ សេចក្តីយល់​ឃើញ​ខុស តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មាន​សភាព​យ៉ាងនេះណា ថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជា មិនមានផល។បេ។ ពួកសមណព្រាហ្មណ៍ ដែលបានធ្វើឲ្យជាក់ច្បាស់នូវលោក​នេះផង នូវលោកដទៃផង ដោយបញ្ញារបស់ខ្លួនហើយសំដែង មិនមានទេ នេះ​ហៅថា សេចក្តីយល់ឃើញខុស។ សស្សតទិដ្ឋិ ឈ្មោះថា អស្សាទទិដ្ឋិ។ សក្កាយទិដ្ឋិ ឈ្មោះថា អត្តានុទិដ្ឋិ។ ឧច្ឆេទទិដ្ឋិ ឈ្មោះថា មិច្ឆាទិដ្ឋិ។

[១៨៤] បណ្តាធម៌ទាំងនោះ សេចក្តីមិនត្រេកអរ តើដូចម្តេច។ ការមិន​ត្រេកអរ សេចក្តី​មិន​ត្រេកអរ ការមិនរីករាយ សេចក្តីមិនរីករាយ សេចក្តីអផ្សុក សេចក្តីរសាប់រសល់​ក្នុង​សេនាសនៈដ៏ស្ងាត់ក្តី ក្នុងធម៌ជាកុសលដ៏លើសលុប​ដទៃទៀតក្តី នេះហៅថា សេចក្តីមិន​ត្រេកអរ។ បណ្តាធម៌ទាំងនោះ សេចក្តីបៀតបៀន តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោក​នេះ តែងបៀតបៀននូវសត្វទាំង​ឡាយដោយវត្ថុណាមួយ គឺដៃក្តី ដុំដីក្តី ដំបងក្តី គ្រឿង​សស្រ្តាក្តី ខ្សែក្តី ការធ្វើ​ឲ្យលំបាក ការធ្វើឲ្យលំបាកខ្លាំង ការបៀតបៀន ការបៀតបៀនខ្លាំង ការប្រទូស្ត ការប្រទូស្ត​ខ្លាំង ការបៀតបៀននូវសត្វដទៃ មានសភាពយ៉ាងនេះ ណា នេះ​ហៅថា សេចក្តី​បៀតបៀន។ បណ្តាធម៌ទាំងនោះ ការប្រព្រឹត្តិនូវអំពើមិនមែនធម៌ តើ​ដូចម្តេច។ ការប្រព្រឹត្តមិនស្មើដោយកាយ ឈ្មោះថា ការប្រព្រឹត្តិនូវអំពើមិនមែនធម៌ ការ​ប្រព្រឹត្តិមិនស្មើដោយវាចា ឈ្មោះថា ការប្រព្រឹត្តិនូវអំពើមិនមែនធម៌ ការប្រព្រឹត្តិ​មិនស្មើ​ដោយចិត្ត ឈ្មោះថា ការប្រព្រឹត្តិនូវអំពើមិនមែនធម៌ នេះហៅថា ការ​ប្រព្រឹត្តិ​នូវអំពើ​មិនមែន​ធម៌។

[១៨៥] បណ្តាធម៌ទាំងនោះ ការប្រដៅក្រ តើដូចម្តេច។ ការប្រដៅក្រ អាការប្រដៅក្រ ភាពនៃ​សេចក្តីប្រដៅក្រ ការកាន់យកនូវអំពើដែលគួរខ្ពើម (អំពើផ្តេសផ្តាស) ការពេញ​ចិត្ត​ក្នុងធម៌ជាសត្រូវ ការមិនអើពើ សេចក្តីមិនអើពើ សេចក្តីមិនគោរព សេចក្តីមិនស្តាប់បង្គាប់ ចំពោះពាក្យប្រកបដោយធម៌ដែល​គេពោល នេះហៅថា ការប្រដៅក្រ។ បណ្តាធម៌​ទាំង​នោះ ភាពជាអ្នកមានមិត្ត​អាក្រក់ តើដូចម្តេច។ បុគ្គលទាំងឡាយណា ជាអ្នកមិនមានសទ្ធា ទ្រុស្តសីល ចេះដឹងតិច មានសេចក្តីកំណាញ់ ឥតបា្រជ្ញា ការសេព ការសេពមិនដាច់ ការ​សេពរឿយៗ ការគប់រក ការគប់រករឿយៗ ការភប់ប្រសព្វ ការភប់ប្រសព្វ​រឿយៗ នូវបុគ្គល​ទាំងឡាយនោះ ការបែររេទៅរកបុគ្គលនោះណា នេះហៅថា ភាពជាអ្នកមានមិត្តអាក្រក់។ បណ្តាធម៌ទាំងនោះ សញ្ញាផ្សេងៗ តើដូចម្តេច។ សេចក្តីសំគាល់ក្នុងកាម សេចក្តីសំគាល់​ក្នុងព្យាបាទ សេចក្តីសំគាល់ក្នុងការបៀតបៀន នេះហៅថា សញ្ញាផ្សេងៗ សូម្បីសេចក្តី​សំគាល់​ក្នុងអកុសលទាំង​អស់ ក៏ឈ្មោះថា សញ្ញាផ្សេងៗដែរ។

[១៨៦] បណ្តាធម៌ទាំងនោះ សេចក្តីរាយមាយ តើដូចម្តេច។ សេចក្តីរាយមាយនៃចិត្ត ការមិនស្ងប់នៃចិត្ត ការរវើរវាយនៃចិត្ត សេចក្តីប្រែប្រួលនៃចិត្តណា នេះហៅថា សេចក្តី​រាយមាយ។ បណ្តាធម៌ទាំងនោះ សេចក្តីខ្ជិល តើដូចម្តេច។ ការបណ្តោយចិត្ត ការឲ្យ​កម្លាំង​ដល់ការបណ្តោយចិត្តទៅក្នុងកាយទុច្ចរិតក្តី ក្នុងវចីទុច្ចរិតក្តី ក្នុងមនោទុច្ចរិតក្តី ក្នុង​កាមគុណ​ទាំង ៥ ក្ដី ឬការធ្វើដោយ​មិនគោរព ការធ្វើមិនរឿយៗ ការធ្វើមិនខ្ជាប់ខ្ជួន ការ​ប្រព្រឹត្តិទំរន់ ការដាក់ចុះនូវ​ឆន្ទៈ ការដាក់ចុះនូវធុរៈ ការមិនគប់រក ការមិនអប់រំ ការមិន​ធ្វើឲ្យច្រើន ការមិន​តាំងមាំ ការមិនប្រកបរឿយៗ ការធ្វេសប្រហែសក្នុងការចំរើននូវធម៌ជា​កុសល នេះហៅថា សេចក្តីខ្ជិល។ បណ្តាធម៌ទាំងនោះ សេចក្តីប្រមាទ តើដូចម្តេច។ ការបណ្ដោយចិត្ត ការឲ្យកម្លាំងដល់ការបណ្ដោយចិត្តទៅក្នុង​កាយទុច្ចរិតក្តី ក្នុងវចីទុច្ចរិតក្ដី ក្នុងមនោទុច្ចរិតក្ដី ក្នុងកាមគុណទាំង ៥ ក្ដី ឬការធ្វើ​ដោយ​មិន​គោរព ការធ្វើមិនរឿយៗ ការធ្វើមិនខ្ជាប់ខ្ជួន ការប្រព្រឹត្តិទំរន់ ការដាក់​ចុះនូវឆន្ទៈ ការដាក់ចុះនូវធុរៈ ការមិនគប់រក ការមិនអប់រំ ការមិនធ្វើឲ្យច្រើន ការមិនតាំងមាំ ការមិនប្រកបរឿយៗ ការធ្វេស​ប្រហែស​ក្នុងការចំរើននូវធម៌​ជាកុសល ការធ្វេសប្រហែស អាការធ្វេសប្រហែស ភាពនៃសេចក្តី​ធ្វេស​ប្រហែស មាន​សភាពយ៉ាងនេះណា នេះហៅថា សេចក្តី​ប្រមាទ។

[១៨៧] បណ្តាធម៌ទាំងនោះ សេចក្ដីមិនសន្ដោស តើដូចម្ដេច។ សេចក្ដី​ប្រាថ្នាដ៏ក្រៃលែង នៃបុគ្គលមិនសន្ដោស ដោយចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សេនាសនប្បច្ច័យ និង​គិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបាន ឬដោយ​កាមគុណទាំង ៥ សេចក្តីប្រាថ្នា ការប្រព្រឹត្តិទៅដោយសេចក្ដីប្រាថ្នា សេចក្ដីមិន​សន្ដោស តម្រេក តម្រេកខ្លាំង។បេ។ តម្រេក​ខ្លាំងនៃចិត្ត មានសភាពយ៉ាងនេះណា នេះហៅថា សេចក្ដីមិនសន្ដោស។ បណ្ដា​ធម៌ទាំងនោះ សេចក្ដីមិនដឹងខ្លួន តើដូចម្ដេច។ សេចក្តីមិនដឹង សេចក្តីមិនយល់។បេ។ គន្លឹះគឺអវិជ្ជា សេចក្ដី​វង្វេង ឫសគល់នៃអកុសលណា នេះហៅថា សេចក្ដីមិនដឹងខ្លួន។ បណ្ដាធម៌​ទាំងនោះ សេចក្ដីប្រាថ្នាធំ តើដូចម្ដេច។ សេចក្ដីប្រាថ្នាដ៏ក្រៃលែង នៃបុគ្គលមិន​សន្ដោស ដោយចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សេនាសនប្បច្ច័យ និង​គិលានប្បច្ចយ​ភេសជ្ជ​បរិក្ខារ តាមមានតាមបាន ឬដោយកាមគុណទាំង ៥ សេចក្ដីប្រាថ្នា ការប្រព្រឹត្តិ​ទៅដោយសេចក្ដីប្រាថ្នា សេចក្ដីប្រាថ្នាធំ តម្រេក តម្រេកខ្លាំង។បេ។ តម្រេកខ្លាំងនៃចិត្ត មាន​សភាពយ៉ាងនេះណា នេះហៅថា សេចក្ដីប្រាថ្នាធំ។

[១៨៨] បណ្ដាធម៌ទាំងនោះ សេចក្ដីមិនខ្មាសបាប តើដូចម្ដេច។ ត្រង់​ដែលបុគ្គល​មិនខ្មាស​ដោយវត្ថុដែលគួរខ្មាស មិនខ្មាសដោយការជួបប្រទះនឹង​ពួកអកុសលធម៌ដ៏លាមក នេះ​ហៅថា សេចក្ដីមិនខ្មាសបាប។ បណ្ដាធម៌ទាំង​នោះ សេចក្តីមិនក្តៅនឹងបាប តើដូចម្ដេច។ ត្រង់ដែលបុគ្គលមិនតក់ស្លុតដោយ​វត្ថុដែលគួរតក់ស្លុត មិនតក់ស្លុតដោយការជួបប្រទះ​នឹង​ពួក​អកុសលធម៌​ដ៏លាមក នេះហៅថា សេចក្តីមិនក្តៅនឹងបាប។ បណ្ដាធម៌ទាំងនោះ សេចក្ដីប្រមាទ តើដូចម្ដេច។ ការបណ្ដោយចិត្ត ការឲ្យកម្លាំងដល់ការបណ្ដោយ​ចិត្ដទៅក្នុង​កាយទុច្ចរិតក្ដី ក្នុងវចីទុច្ចរិតក្ដី ក្នុងមនោទុច្ចក្ដី ក្នុងកាមគុណទាំង ៥ ក្ដី ឬការធ្វើដោយ​មិនគោរព ការធ្វើមិនរឿយៗ ការធ្វើមិនខ្ជាប់ខ្ជួន ការប្រព្រឹត្តិទំរន់ ការដាក់ចុះនូវ​ឆន្ទៈ ការ​ដាក់ចុះនូវធុរៈ ការមិនគប់រក ការមិនអប់រំ ការមិនធ្វើឲ្យច្រើន ការ​មិនតាំងមាំ ការមិន​ប្រកបរឿយៗ ការធ្វេសប្រហែសក្នុងការចំរើននូវធម៌ជា​កុសល ការធ្វេសប្រហែស អាការ​ធ្វេស​ប្រហែស ភាពនៃសេចក្ដីធ្វេសប្រហែស មានសភាពយ៉ាងនេះណា នេះហៅថា សេចក្ដីប្រមាទ។

[១៨៩] បណ្ដាធម៌ទាំងនោះ សេចក្ដីមិនអើពើ តើដូចម្ដេច។ ការមិនអើពើ សេចក្ដីមិនអើពើ សេចក្ដីមិនគោរព ការមិនស្ដាប់បង្គាប់ ការមិនកាន់យក អាការមិនកាន់យក ភាពនៃ​សេចក្ដី​មិនកាន់យក ការមិនមានប្រក្រតី ការមិនធ្វើនូវ​សេចក្ដីឱនលំទោនណា នេះហៅថា សេចក្ដី​មិនអើពើ។ បណ្ដាធម៌ទាំងនោះ ការប្រដៅក្រ តើដូចម្ដេច។ ការប្រដៅក្រ អាការ​ប្រដៅក្រ ភាពនៃសេចក្ដី​ប្រដៅក្រ ការកាន់យកនូវអំពើដែលគួរខ្ពើម (អំពើផ្ដេសផ្ដាស) ការពេញចិត្ត​ក្នុងធម៌ជាសត្រូវ ការមិនអើពើ សេចក្ដីមិនអើពើ សេចក្ដីមិនគោរព សេចក្ដីមិន​ស្ដាប់បង្គាប់ ចំពោះពាក្យប្រកបដោយធម៌ ដែលគេពោល នេះហៅថា ការប្រដៅក្រ។ បណ្ដាធម៌ទាំងនោះ ភាពជាអ្នកមានមិត្រអាក្រក់ តើដូចម្ដេច។ បុគ្គលទាំងឡាយណា ជាអ្នកមិនមានសទ្ធា ទ្រុស្តសីល ចេះដឹងតិច មានសេចក្ដី​កំណាញ់ ឥតបញ្ញា ការសេព ការសេពមិនដាច់ ការគប់រក ការគប់រករឿយៗ ការភប់ប្រសព្វ ការភប់ប្រសព្វរឿយៗ នូវបុគ្គលទាំងឡាយនោះ ការបែររេទៅ​រកបុគ្គលនោះណា នេះហៅថា ភាពជាអ្នកមាន​មិត្ត​អាក្រក់។

[១៩០] បណ្តាធម៌ទាំងនោះ សេចក្ដីមិនជឿ តើដូចម្ដេច។ បុគ្គលពួកខ្លះ​ ក្នុងលោកនេះ ជាអ្នកមិនមានសទ្ធា មិនជឿព្រះពុទ្ធក្ដី ព្រះធម៌ក្ដី ព្រះសង្ឃក្ដី សេចក្ដីមិនជឿ ការមិនជឿ ការមិនចុះចិត្តស៊ប់ ការមិនជ្រះថ្លាខ្លាំង មានសភាពយ៉ាង​នេះណា នេះហៅថា សេចក្ដី​មិនជឿ។ បណ្ដាធម៌ទាំងនោះ ការមិនធ្វើដឹងឮ​ពាក្យ (ស្មូម) តើដូចម្ដេច។ សេចក្ដីកំណាញ់ ៥ គឺកំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់សេចក្ដីសរសើរ ១ កំណាញ់ធម៌ ១ ការកំណាញ់ អាការកំណាញ់ សេចក្ដីកំណាញ់ សេចក្ដីប្រាថ្នាផ្សេងៗ សេចក្ដី​កំណាញ់រឹង សេចក្ដីស្វិតស្វាញ ភាពនៃចិត្តមិនយកចិត្តគេ មានសភាពយ៉ាងនេះ​ណា នេះហៅថា ការមិនធ្វើដឹងឮពាក្យ (ស្មូម)។ បណ្ដាធម៌ទាំងនោះ សេចក្ដីខ្ជិល តើ​ដូចម្ដេច។ ការបណ្តោយចិត្ត ការឲ្យកម្លាំងដល់ការបណ្ដោយចិត្តទៅក្នុងកាយទុច្ចរិតក្ដី វចីទុច្ចរិត​ក្ដី មនោទុច្ចរិតក្ដី ក្នុងកាមគុណទាំង ៥ ក្ដី ឬ ការ​ធ្វើដោយមិនគោរព ការធ្វើ​មិនរឿយៗ ការធ្វើមិនខ្ជាប់ខ្ជួន ការប្រព្រឹត្តិទំរន់ ការ​ដាក់ចុះនូវឆន្ទៈ ការដាក់ចុះនូវធុរៈ ការមិន​គប់រក ការមិនអប់រំ ការមិនធ្វើឲ្យ​ច្រើន ការមិនតាំងមាំ ការមិនប្រកបរឿយៗ ការ​ធ្វេសប្រហែសក្នុងការចំរើននូវ​ធម៌ជាកុសល នេះហៅថា សេចក្ដីខ្ជិល។

[១៩១] បណ្តាធម៌ទាំងនោះ សេចក្តីរាយមាយ តើដូចម្តេច។ សេចក្តី​រាយមាយនៃចិត្ត ការមិនស្ងប់រម្ងាប់នៃចិត្ត ការរវើរវាយនៃចិត្ត សេចក្ដីប្រែប្រួលនៃចិត្តណា នេះហៅថា សេចក្ដីរាយមាយ។ បណ្តាធម៌ទាំងនោះ សេចក្ដីមិន​សង្រួម តើដូចម្ដេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ឃើញនូវរូបដោយចក្ខុ ហើយ​កាន់យកនូវនិមិត្ត កាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និងទោមនស្ស ដែលជា​អកុសលធម៌ដ៏លាមក តែងតែគ្របសង្កត់នូវបុគ្គល​ដែល​មិនបានសង្រួមនូវចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុមិនបានសង្រួមនូវចក្ខុន្រ្ទិយណា ក៏មិន​ប្រតិបត្តិ​ដើម្បី​សង្រួមនូវចក្ខុន្រ្ទិយនោះ មិនរក្សានូវចក្ខុន្រ្ទិយ មិនដល់នូវសេចក្ដីសង្រួមក្នុង​ចក្ខុន្រ្ទិយ ឮសម្លេងដោយត្រចៀក។បេ។ ធុំក្លិនដោយច្រមុះ។បេ។ ជញ្ជក់រស​ដោយអណ្ដាត។បេ។ ពាល់ត្រូវផ្សព្វដោយកាយ។បេ។ ដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្ត ហើយកាន់យកនូវ​និមិត្ត កាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និង​ទោមនស្ស ដែលជា​អកុសលធម៌ដ៏លាមក តែងតែគ្របសង្កត់នូវបុគ្គលដែល​មិនបានសង្រួមនូវមនិន្រ្ទិយនុ៎ះ ព្រោះហេតុមិនបាន​សង្រួម​នូវមនិន្រ្ទិយណា ក៏មិនប្រតិបត្តិ ដើម្បី​សង្រួមនូវមនិន្រ្ទិយនោះ មិនរក្សានូវមនិន្រ្ទិយ មិនដល់នូវ​សេចក្ដីសង្រួមក្នុង​មនិន្រ្ទិយ នេះហៅថា សេចក្ដីមិនសង្រួម។ បណ្តាធម៌ទាំង​នោះ សេចក្តីទ្រុស្តសីល តើដូចម្តេច។ ការប្រព្រឹត្តកន្លងប្រកបដោយកាយ ការ​ប្រព្រឹត្តិ​កន្លង​ប្រកបដោយវាចា ការប្រព្រឹត្តកន្លងប្រកបដោយកាយ និងប្រកប​ដោយវាចា នេះ​ហៅថា សេចក្ដីទ្រុស្តសីល។

[១៩២] បណ្ដាធម៌ទាំងនោះ សេចក្ដីមិនប្រាថ្នាដើម្បីឃើញព្រះអរិយៈ តើ​ដូចម្តេច។ បណ្ដា​បុគ្គល​ទាំងនោះ ព្រះអរិយៈ តើដូចម្ដេច។ ព្រះពុទ្ធទាំងឡាយក្ដី សាវ័ករបស់ព្រះពុទ្ធក្ដី ហៅថា ព្រះអរិយៈ ការមិនប្រាថ្នាដើម្បីឃើញ ការមិនប្រាថ្នាដើម្បីជួប ការមិន​ប្រាថ្នា​ដើម្បី​ទៅ​កាន់ទីជិត ការមិនប្រាថ្នាដើម្បីទៅជាមួយនឹង​ព្រះអរិយៈទាំងឡាយនេះណា នេះហៅ​ថា សេចក្ដីមិនប្រាថ្នាដើម្បីឃើញព្រះអរិយៈ។ បណ្តាធម៌ទាំងនោះ សេចក្ដីមិនប្រាថ្នា​ដើម្បីស្ដាប់នូវព្រះសទ្ធម្ម តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ព្រះសទ្ធម្ម តើដូចម្ដេច។ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ នេះហៅថា ព្រះសទ្ធម្ម សេចក្ដីមិនប្រាថ្នាដើម្បីស្ដាប់ សេចក្ដីមិន​ប្រាថ្នាដើម្បីឮ សេចក្ដីមិនប្រាថ្នាដើម្បីរៀន សេចក្តីមិនប្រាថ្នាដើម្បីទ្រទ្រង់ នូវព្រះសទ្ធម្ម​នេះណា នេះហៅថា សេចក្តីមិនប្រាថ្នាដើម្បីស្ដាប់នូវព្រះសទ្ធម្ម។ បណ្ដាធម៌ទាំងនោះ ភាព​នៃ​បុគ្គលមានចិត្តប្រណាំងប្រជែង តើដូចម្ដេច។ បណ្តាធម៌ទាំងនោះ សេចក្ដី​ប្រណាំង​ប្រជែង តើដូចម្ដេច។ ការប្រណាំងប្រជែង ការប្រណាំង​ប្រជែងរឿយៗ អាការប្រណាំង​ប្រជែង អាការប្រណាំងប្រជែងរឿយៗ ភាព​នៃសេចក្ដីប្រណាំង​ប្រជែងរឿយៗ ការឆ្មើងឆ្មៃ ការមើលងាយ ការពេបជ្រាយ ការស្វែងរកទោសណា នេះហៅថា ភាពនៃបុគ្គល​មានចិត្ត​ប្រណាំងប្រជែង។

[១៩៣] បណ្ដាធម៌ទាំងនោះ ការភ្លេចស្មារតី តើដូចម្ដេច។ ការមិនមាន​ស្មារតី ការមិន​រលឹកឃើញ ការមិននឹកឃើញ ការមិនរលឹក សេចក្តីមិនរលឹក សេចក្តីមិនចងចាំ សេចក្តី​ភ្លេចភ្លាំង សេចក្តីវង្វេងណា នេះហៅថា ការភ្លេចស្មារតី។ បណ្ដាធម៌ទាំងនោះ សេចក្ដី​មិនដឹងខ្លួន តើដូចម្តេច។ សេចក្ដីមិនដឹង សេចក្ដីមិនយល់។បេ។ គន្លឹះគឺអវិជ្ជា សេចក្ដីវង្វេង ឫសគល់នៃអកុសលណា នេះហៅថា សេចក្តីមិនដឹងខ្លួន។ បណ្ដាធម៌ទាំងនោះ សេចក្ដី​រាយមាយនៃ​ចិត្ត តើដូចម្ដេច។ សេចក្ដីអណ្ដែតអណ្ដូងនៃចិត្ត ការមិនស្ងប់រម្ងាប់នៃចិត្ត សេចក្ដី​រាយមាយនៃចិត្ត ការប្រែប្រួលនៃចិត្តណា នេះហៅថា សេចក្ដីរាយមាយនៃចិត្ត។

[១៩៤] បណ្ដាធម៌ទាំងនោះ ការធ្វើទុកក្នុងចិត្តដោយខុសឧបាយ តើដូចម្ដេច។ ការធ្វើទុក​ក្នុងចិត្តដោយខុសឧបាយ ក្នុងរបស់ដែលមិនទៀង ថាទៀង ការធ្វើទុកក្នុងចិត្ត​ដោយខុស​ឧបាយ ក្នុងរបស់ដែលជាទុក្ខ ថាសុខ ការធ្វើទុក​ក្នុងចិត្តដោយខុសឧបាយ ក្នុងរបស់ដែល​មិនមែនខ្លួន ថាខ្លួន ការធ្វើទុកក្នុងចិត្តដោយខុសឧបាយ ក្នុងរបស់មិនស្អាត ថាស្អាត មួយទៀត ការរំពឹង ការរំពឹង​រឿយៗ ការផ្គងចិត្តទុក ការតម្រង់ចិត្តទុក ការធ្វើទុក​ក្នុងចិត្ត​ដោយខុសចាកសច្ចៈ នេះហៅថា ការធ្វើទុកក្នុងចិត្តដោយខុសឧបាយ។ បណ្តាធម៌ទាំង​នោះ ការសេពផ្លូវខុស តើដូចម្ដេច។ បណ្ដាធម៌ទាំងនោះ ផ្លូវខុស តើដូចម្ដេច។ សេចក្ដីយល់ខុស តម្រិះខុស វាចាខុស ការងារខុស ការចិញ្ចឹមជីវិតខុស ការព្យាយាមខុស សេចក្ដីរលឹកខុស ការតម្កល់ចិត្តខុស នេះហៅថា ផ្លូវខុស ការសេព ការសេពមិនដាច់ ការសេពព្រម ការគប់រក ការគប់រករឿយៗ សេចក្ដីគប់រក សេចក្ដីគប់រករឿយៗ នូវផ្លូវ​ខុសនេះ ការបែររេទៅរកនូវផ្លូវខុសនេះណា នេះ​ហៅថា ការសេពផ្លូវខុស។ បណ្ដា​ធម៌ទាំង​នោះ ភាពនៃចិត្តរួញរា តើដូចម្ដេច។ ភាពមិនគួរ ភាពមិនគួរដល់ការងារ ការរួញថយ ការរួញចូល ការលឹបល អាការលឹបល ភាពនៃសេចក្ដីលឹបល ការក្រាញនៅ អាការក្រាញ​នៅ ភាពនៃ​សេចក្ដីក្រាញនៅនៃចិត្តណា នេះហៅថា ភាពនៃចិត្តរួញរា។

ចប់ ពួកធម៌ ៣។

[១៩៥] បណ្ដាធម៌ទាំងនោះ អាសវៈ ៤ តើដូចម្តេច។ កាមាសវៈ ១ ភវាសវៈ ១ ទិដ្ឋាសវៈ ១ អវិជ្ជាសវៈ ១។ បណ្ដាអាសវៈទាំង ៤ នោះ កាមាសវៈ តើដូចម្តេច។ សេចក្តីប្រាថ្នាកាម ក្នុងកាមទាំងឡាយ។បេ។ ការងុលងប់ក្នុង​កាមណា នេះហៅថា កាមាសវៈ។ បណ្ដា​អាសវៈទាំង ៤ នោះ ភវាសវៈ តើដូចម្តេច។ សេចក្តីប្រាថ្នាភព ក្នុងភពទាំងឡាយ។បេ។ ការ​ងុលងប់ក្នុងភពណា នេះហៅ​ថា ភវាសវៈ។ បណ្ដាអាសវៈទាំង ៤ នោះ ទិដ្ឋាសវៈ តើដូចម្ដេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ ការប្រកាន់ក្នុងការស្វែងរកខុស មានសភាព​យ៉ាង​នេះណា ដូច្នេះថា លោកទៀងក្តី។បេ។ ថាសត្វខាងមុខអំពីសេចក្តីស្លាប់ កើត​ទៀតក៏មិន​មែន មិនកើតទៀត ក៏មិនមែនក្តី នេះហៅថា ទិដ្ឋាសវៈ សូម្បីមិច្ឆាទិដ្ឋិ​ទាំងអស់ ក៏ឈ្មោះថា ទិដ្ឋាសវៈ។ បណ្ដាអាសវៈទាំង ៤ នោះ អវិជ្ជាសវៈ តើដូចម្ដេច។ ការមិនដឹងក្នុងទុក្ខ។បេ។ គន្លឹះគឺអវិជ្ជា សេចក្ដីវង្វេង ឫសគល់នៃ​អកុសល នេះ​ហៅថា អវិជ្ជាសវៈ។ នេះ អាសវៈ ៤។

[១៩៦] បណ្ដាធម៌ទាំងនោះ គន្ថៈ (ធម៌ជាគ្រឿងចាក់ស្រែះ) ៤ តើដូចម្ដេច។ អភិជ្ឈាកាយគន្ថៈ ១ ព្យាបាទកាយគន្ថៈ ១ សីលព្វតបរាមាសកាយគន្ថៈ ១ ឥទំសច្ចាភិនិវេសកាយគន្ថៈ ១។ បណ្តាគន្ថៈទាំង ៤ នោះ អភិជ្ឈាកាយគន្ថៈ តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។បេ។ សេចក្ដីសំឡឹងរំពៃ សេចក្តីលោភ ឫសគល់​នៃអកុសលណា នេះហៅថា អភិជ្ឈាកាយគន្ថៈ។ បណ្ដាគន្ថៈទាំង ៤ នោះ ព្យាបាទ​កាយគន្ថៈ តើដូចម្ដេច។ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្ត​នូវអំពើមិន​ជាប្រយោជន៍ដល់អាត្មាអញ។បេ។ សេចក្ដីកាច ការខឹង សេចក្ដី​មិន​ត្រេកអរនៃចិត្ត នេះហៅថា ព្យាបាទកាយគន្ថៈ។ បណ្តា​គន្ថៈទាំង ៤ នោះ សីលព្វតបរាមាសកាយគន្ថៈ តើដូចម្តេច។ ពួកសមណព្រាហ្មណ៍​ខាង​ក្រៅ​សាសនានេះ មាន​ទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មាន​សភាព​យ៉ាងនេះណា ដូច្នេះ ថាសេចក្ដីបរិសុទ្ធិព្រោះសីល សេចក្ដីបរិសុទ្ធិព្រោះវត្ត សេចក្ដី​បរិសុទ្ធិព្រោះសីល និងវត្ត នេះហៅថា សីលព្វតបរាមាសកាយគន្ថៈ។ បណ្ដាគន្ថៈទាំង ៤ នោះ ឥទំសច្ចាភិនិវេសកាយគន្ថៈ តើដូចម្ដេច។ ទិដ្ឋិ ដំណើរ​គឺទិដ្ឋិ។បេ។ សេចក្ដី​ប្រកាន់​ក្នុងការស្វែងរកខុស មានសភាពយ៉ាង​នេះណា ដូច្នេះ ថាលោកទៀង សេចក្ដីយល់នេះពិត សេចក្ដីយល់ដទៃជាមោឃៈ​ក្តី ថាលោក​មិនទៀង សេចក្ដីយល់នេះពិត សេចក្ដីយល់​ដទៃ​ជាមោឃៈក្ដី។បេ។ ថាសត្វខាង​មុខអំពីសេចក្ដីស្លាប់ កើតទៀតក៏មិនមែន មិនកើតទៀត​ក៏មិន​មែន សេចក្ដី​យល់​នេះពិត សេចក្ដីយល់ដទៃជាមោឃៈក្ដី នេះហៅថា ឥទំសច្ចាភិនិវេស​កាយគន្ថៈ។ សូម្បីមិច្ឆាទិដ្ឋិទាំងអស់ លើកលែងតែ​សីលព្វតបរាមាស​កាយគន្ថៈ​ចេញ ក៏ឈ្មោះថា ឥទំសច្ចាភិនិវេសកាយគន្ថៈដែរ។ នេះគន្ថៈ ៤។

[១៩៧] បណ្ដាធម៌ទាំងនោះ ឱឃៈ ៤ តើដូចម្ដេច។បេ។ យោគៈ។បេ។ ឧបាទាន ៤ គឺ កាមុបាទាន ១ ទិដ្ឋុបាទាន ១ សីលព្វតុបាទាន ១ អត្តវាទុបាទាន ១។ បណ្ដាឧបាទានទាំង ៤ នោះ កាមុបាទាន តើដូចម្ដេច។ សេចក្ដីប្រាថ្នានូវកាម ក្នុង​កាមទាំងឡាយ។បេ។ ការងុលងប់​ក្នុងកាមណា នេះហៅថា កាមុបាទាន។ បណ្ដាឧបាទានទាំង ៤ នោះ ទិដ្ឋុបាទាន តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ សេចក្ដីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ដូច្នេះថា ទាន​ដែល​បុគ្គលឲ្យហើយ មិនមានផល ការបូជា មិនមានផល។បេ។ សមណព្រាហ្មណ៍ទាំងឡាយ ដែលធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខ ដោយប្រាជ្ញា​ដ៏ឧត្តមខ្លួនឯង ហើយសំដែង មិនមានទេ នេះហៅថា ទិដ្ឋុបាទាន។ សូម្បី​មិច្ឆាទិដ្ឋិទាំងអស់ លើកតែសីលព្វតុបាទាន និងអត្តវាទុបាទានចេញ ក៏ឈ្មោះថា ទិដ្ឋុបាទានដែរ។ បណ្តាឧបាទានទាំង ៤ នោះ សីលព្វតុបាទាន តើដូចម្ដេច។ សមណព្រាហ្មណ៍ទាំងឡាយខាងក្រៅសាសនានេះ មានទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ សេចក្ដី​ប្រកាន់​ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ដូច្នេះថា សេចក្ដីបរិសុទ្ធិ​ព្រោះ​សីល សេចក្ដីបរិសុទ្ធព្រោះវ័ត សេចក្ដីបរិសុទ្ធិព្រោះសីល និងវ័ត នេះហៅថា សីលព្វតុបាទាន។ បណ្ដាឧបាទានទាំង ៤ នោះ អត្តវាទុបាទាន តើដូចម្ដេច។ បុថុជ្ជន​ក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនបានឃើញពួកព្រះអរិយៈ មិនឈ្លាសក្នុងធម៌​របស់​ព្រះអរិយៈ មិនទូន្មានខ្លួនក្នុងធម៌របស់ព្រះអរិយៈ មិនបានឃើញពួកសប្បុរស មិនឈ្លាស​ក្នុង​ធម៌របស់ពួកសប្បុរស មិនទូន្មានខ្លួនក្នុងធម៌របស់ពួកសប្បុរស រមែងពិចារណា​ឃើញ​នូវរូប ថាជាខ្លួន ពិចារណា​ឃើញនូវខ្លួន ថាមានរូបខ្លះ ពិចារណាឃើញនូវរូប ថាមាន​ក្នុង​ខ្លួនខ្លះ ពិចារណា​ឃើញនូវខ្លួន ថាមានក្នុងរូបខ្លះ ពិចារណាឃើញនូវវេទនា។បេ។ នូវ​សញ្ញា។បេ។ នូវសង្ខារទាំងឡាយ។បេ។ នូវវិញ្ញាណ ថាជាខ្លួន ពិចារណាឃើញនូវខ្លួន ថាមានវិញ្ញាណខ្លះ ពិចារណាឃើញនូវវិញ្ញាណ ថាមានក្នុងខ្លួនខ្លះ ពិចារណាឃើញ​នូវខ្លួន ថាមានក្នុងវិញ្ញាណខ្លះ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ សេចក្តីប្រកាន់ក្នុងការ​ស្វែងរកខុស មាន​សភាព​យ៉ាងនេះណា នេះហៅថា អត្តវាទុបាទាន។ នេះ ឧបាទាន ៤។

[១៩៨] បណ្ដាធម៌ទាំងនោះ តណ្ហុបាទា ៤ តើដូចម្ដេច។ តណ្ហានៃភិក្ខុ កាលនឹងកើត រមែង​កើតឡើងព្រោះហេតុនៃចីវរខ្លះ តណ្ហានៃភិក្ខុ កាលនឹងកើត រមែងកើតឡើង​ព្រោះហេតុ​នៃបិណ្ឌបាតខ្លះ តណ្ហានៃភិក្ខុ កាលនឹងកើត រមែង​កើតឡើងព្រោះហេតុនៃសេនាសនៈខ្លះ តណ្ហានៃភិក្ខុ កាលនឹងកើត រមែងកើត​ឡើងព្រោះហេតុនៃសេចក្ដីចំរើន និងសេចក្ដីវិនាស​ដូច្នេះៗខ្លះ នេះ តុណ្ហុបាទា ៤។

[១៩៩] បណ្ដាធម៌ទាំងនោះ ការលុះក្នុងអគតិ ៤ តើដូចម្ដេច។ បុគ្គលដល់នូវ​ការលំអៀង​ព្រោះស្រឡាញ់ ១ ដល់នូវការលំអៀងព្រោះស្អប់ ១ ដល់នូវការ​លំអៀងព្រោះវង្វេង ១ ដល់នូវការលំអៀងព្រោះខ្លាច ១ សេចក្ដីលំអៀង ការ​លុះក្នុងសេចក្តីលំអៀង ការលុះ​ដោយ​ឆន្ទៈ ការលុះដោយពួក ការលុះដូចជាទឹក មានសភាពយ៉ាងនេះណា នេះ ការលុះ​ក្នុងអគតិ ៤។

[២០០] បណ្ដាធម៌ទាំងនោះ ការស្វែងរកខុស ៤ តើដូចម្ដេច។ ការស្វែង​រកខុសដោយ​សញ្ញា ការស្វែងរកខុសដោយចិត្ត ការស្វែងរកខុសដោយទិដ្ឋិ ក្នុងវត្ថុមិនទៀងថា ទៀង ១ ការស្វែងរកខុសដោយសញ្ញា ការស្វែងរកខុសដោយចិត្ត ការស្វែងរកខុសដោយទិដ្ឋិ ក្នុង​វត្ថុជាទុក្ខថា សុខ ១ ការស្វែងរកខុសដោយ​សញ្ញា ការស្វែងរកខុសដោយចិត្ត ការស្វែងរក​ខុស​ដោយទិដ្ឋិ ក្នុងសភាវៈមិន​មែនខ្លួនថា ជាខ្លួន ១ ការស្វែងរកខុសដោយសញ្ញា ការស្វែង​រកខុសដោយចិត្ត ការស្វែងរកខុសដោយទិដ្ឋិ ក្នុងវត្ថុមិនស្អាតថា ស្អាត ១ នេះ ការស្វែងរកខុស ៤។

[២០១] បណ្ដាធម៌ទាំងនោះ វោហារមិនប្រសើរ ៤ តើដូចម្ដេច។ ការពោលថា ឃើញ ក្នុងហេតុដែលមិនបានឃើញ ១ ការពោលថា ឮ ក្នុងហេតុ​ដែលមិនបានឮ ១ ការពោលថា លិទ្ធភ្លក្ស ក្នុងហេតុដែលមិនបានលិទ្ធភ្លក្ស ១ ការពោលថា ដឹង ក្នុងហេតុដែលមិនបានដឹង ១ នេះ វោហារមិនប្រសើរ ៤។

[២០២] បណ្ដាធម៌ទាំងនោះ វោហារមិនប្រសើរ ៤ ដទៃទៀត តើដូចម្ដេច។ ការ​ពោលថា មិនឃើញ ក្នុងហេតុដែលបានឃើញ ១ ការពោលថា មិនឮ ក្នុង​ហេតុ​ដែលបានឮ ១ ការពោលថា មិនបានលិទ្ធភ្លក្ស ក្នុងហេតុដែលបានលិទ្ធភ្លក្ស ១ ការពោលថា មិនបានដឹង ក្នុងហេតុដែលបានដឹង ១ នេះ វោហារមិនប្រសើរ ៤។

[២០៣] បណ្ដាធម៌ទាំងនោះ ទុច្ចរិត ៤ តើដូចម្ដេច។ បាណាតិបាត ១ អទិន្នាទាន ១ កាមេសុមិច្ឆាចារ ១ មុសាវាទ ១ នេះ ទុច្ចរិត ៤។

[២០៤] បណ្ដាធម៌ទាំងនោះ ទុច្ចរិត ៤ ដទៃទៀត តើដូចម្ដេច។ មុសាវាទ ១ បិសុណាវាចា ១ ផរុសាវាចា ១ សម្ផប្បលាបៈ ១ នេះ ទុច្ចរិត ៤។

[២០៥] បណ្ដាធម៌ទាំងនោះ ភ័យ ៤ តើដូចម្ដេច។ ជាតិភ័យ ១ ជរាភ័យ ១ ព្យាធិភ័យ ១ មរណភ័យ ១ នេះ ភ័យ ៤។

[២០៦] បណ្ដាធម៌ទាំងនោះ ភ័យ ៤ ដទៃទៀត តើដូចម្ដេច។ រាជភ័យ ១ ចោរភ័យ ១ អគ្គិភ័យ ១ ឧទកភ័យ ១ នេះ ភ័យ ៤។

[២០៧] បណ្ដាធម៌ទាំងនោះ ភ័យ ៤ ដទៃទៀត តើដូចម្ដេច។ ភ័យអំពី​រលក ១ ភ័យ​អំពី​ក្រពើ ១ ភ័យអំពីអន្លង់ទឹក ១ ភ័យអំពីត្រីសាហាវ ១ នេះ ភ័យ ៤។

[២០៨] បណ្ដាធម៌ទាំងនោះ ភ័យ ៤ ដទៃទៀត តើដូចម្ដេច។ ភ័យអំពី​សេចក្ដី​តិះដៀល​ខ្លួនឯង ១ ភ័យអំពីសេចក្ដីតិះដៀលរបស់បុគ្គលដទៃ ១ ភ័យអំពី​អាជ្ញា ១ ភ័យអំពីទុគ្គតិ ១ នេះ ភ័យ ៤។

[២០៩] បណ្ដាធម៌ទាំងនោះ ទិដ្ឋិ ៤ តើដូចម្ដេច។ ទិដ្ឋិតែងកើតឡើងដោយ​ទៀងទាត់​មាំមួន​ថា សុខ និងទុក្ខ គឺខ្លួនឯងធ្វើ ១ ទិដ្ឋិតែងកើតឡើងដោយ​ទៀងទាត់មាំមួនថា សុខ និងទុក្ខ គឺអ្នកដទៃធ្វើ ១ ទិដ្ឋិតែងកើតឡើងដោយ​ទៀងទាត់មាំមួនថា សុខ និងទុក្ខ គឺខ្លួនឯងធ្វើផង អ្នកដទៃធ្វើផង ១ ទិដ្ឋិតែងកើតឡើងដោយ​ទៀងទាត់មាំមួនថា សុខ និងទុក្ខ មិនមែន​ខ្លួន​ឯងធ្វើ មិនមែនអ្នកដទៃធ្វើ គឺ​កើតឡើងដោយអាស្រ័យហេតុ ១ នេះ ទិដ្ឋិ ៤។

ចប់ ពួកធម៌ ៤។

[២១០] បណ្ដាធម៌ទាំងនោះ សំយោជនៈជាចំណែកខាងក្រោម ៥ តើដូចម្ដេច។ សក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វតបរាមាសៈ ១ កាមច្ឆន្ទៈ ១ ព្យាបាទៈ ១ នេះ សំយោជនៈ​ជាចំណែកខាងក្រោម ៥។

[២១១] បណ្ដាធម៌ទាំងនោះ សំយោជនៈជាចំណែកខាងលើ ៥ តើដូចម្ដេច។ រូបរាគៈ ១ អរូបរាគៈ ១ មានះ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១ នេះ សំយោជនៈជា​ចំណែកខាងលើ ៥។

[២១២] បណ្ដាធម៌ទាំងនោះ មច្ឆរិយៈ ៥ តើដូចម្ដេច។ អាវាសមច្ឆរិយៈ ១ កុលមច្ឆរិយៈ ១ លាភមច្ឆរិយៈ ១ វណ្ណមច្ឆរិយៈ ១ ធម្មច្ឆរិយៈ ១ នេះ មច្ឆរិយៈ ៥។

[២១៣] បណ្ដាធម៌ទាំងនោះ កិលេសជាគ្រឿងចំពាក់ ៥ តើដូចម្ដេច។ កិលេសជា​គ្រឿង​ចំពាក់គឺរាគៈ ១ កិលេសជាគ្រឿងចំពាក់គឺទោសៈ ១ កិលេស​ជា​គ្រឿងចំពាក់គឺមោហៈ ១ កិលេសជាគ្រឿងចំពាក់គឺមានះ ១ កិលេសជា​គ្រឿង​ចំពាក់គឺទិដ្ឋិ ១ នេះ កិលេសជា​គ្រឿង​ចំពាក់ ៥។

[២១៤] បណ្ដាធម៌ទាំងនោះ សរ ៥ តើដូចម្ដេច។ សរគឺរាគៈ ១ សរគឺ​ទោសៈ ១ សរគឺ​មោហៈ​ ១ សរគឺមានះ ១ សរគឺទិដ្ឋិ ១ នេះ សរ ៥។

[២១៥] បណ្ដាធម៌ទាំងនោះ បង្គោលចិត្ត ៥ តើដូចម្ដេច។ បុគ្គល សង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លា ក្នុងព្រះសាស្ដា ១ បុគ្គល សង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លា ក្នុងព្រះធម៌ ១ បុគ្គល សង្ស័យ ងឿងឆ្ងល់ មិនចុះ​ចិត្ដស៊ប់ មិនជ្រះថ្លា ក្នុងព្រះសង្ឃ ១ បុគ្គល សង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លា ក្នុងសិក្ខា ១ បុគ្គល ក្រោធ អាក់អន់ចិត្ដ មាន​ចិត្ដចងគំនុំ មានចិត្ត​រឹងត្អឹង ចំពោះសព្រហ្មចារីបុគ្គលទាំងឡាយ ១ នេះ បង្គោលចិត្ត ៥។

[២១៦] បណ្ដាធម៌ទាំងនោះ ចំណងរបស់ចិត្ត ៥ តើដូចម្ដេច។ បុគ្គលមិនទាន់​ប្រាសចាក​តម្រេក មិនទាន់ប្រាសចាកចំណង់ មិនទាន់ប្រាសចាកសេចក្ដី​ស្រឡាញ់ មិនទាន់​ប្រាសចាក​សេចក្ដីស្រេកឃ្លាន មិនទាន់ប្រាសចាកសេចក្ដីក្រវល់ក្រវាយ មិនទាន់​ប្រាសចាក​សេចក្តីប្រាថ្នាក្នុងកាម ១ មិនទាន់ប្រាសចាក​តម្រេក មិនទាន់ប្រាសចាក​ចំណង់ មិនទាន់ប្រាសចាកសេចក្តីស្រឡាញ់ មិនទាន់​ប្រាសចាកសេចក្ដីស្រេកឃ្លាន មិនទាន់​ប្រាសចាកសេចក្ដីក្រវល់ក្រវាយ មិនទាន់​ប្រាសចាកសេចក្ដីប្រាថ្នាក្នុងកាយ ១ មិនទាន់ប្រាសចាកតម្រេក មិនទាន់ប្រាសចាកចំណង់ មិនទាន់ប្រាសចាកសេចក្តី​ស្រឡាញ់ មិនទាន់ប្រាសចាកសេចក្ដី​ស្រេកឃ្លាន មិនទាន់​ប្រាសចាក​សេចក្ដីក្រវល់​ក្រវាយ មិនទាន់ប្រាសចាក​សេចក្តី​ប្រាថ្នាក្នុងរូប ១ បរិភោគត្រាតែឆ្អែតពេញពោះ ហើយ​ប្រកបរឿយៗ នូវ​សេចក្ដី​សុខក្នុងទីដេក នូវសេចក្ដីសុខ (ក្នុងការដេកប្រែប្រួល) ទៅខាង​ស្ដាំខាង​ឆ្វេង នូវ​សេចក្ដីសុខក្នុងការដេកលក់ស៊ប់ ១ ប្រព្រឹត្តព្រហ្មចរិយៈ ព្រោះប្រាថ្នានូវ​ពួក​ទេវតាណាមួយ ថាអាត្មាអញនឹងបានជាទេវតា (មានស័ក្តិធំ) ឬទេវតា (មានស័ក្តិតូច) ណាមួយ ដោយសីលនេះក្ដី ដោយវ័តនេះក្ដី ដោយតបៈនេះក្ដី ដោយ​ព្រហ្មចរិយៈនេះក្ដី នេះ ចំណងរបស់ចិត្ត ៥។

[២១៧] បណ្ដាធម៌ទាំងនោះ នីវរណៈ ៥ តើដូចម្ដេច។ កាមច្ឆន្ទនីវរណៈ ១ ព្យាបាទនីវរណៈ ១ ថីនមិទ្ធិនីវរណៈ ១ ឧទ្ធច្ចកុក្កុច្ចនីវរណៈ ១ វិចិកិច្ឆានីវរណៈ ១ នេះ នីវរណៈ ៥។

[២១៨] បណ្ដាធម៌ទាំងនោះ អនន្តរិយកម្ម ៥ តើដូចម្ដេច។ បុគ្គល ផ្ដាច់​បង់មាតាចាកជីវិត ១ ផ្ដាច់បង់បិតាចាកជីវិត ១ ផ្ដាច់បង់ព្រះអរហន្តចាកជីវិត ១ បុគ្គលមានចិត្តប្រទូស្ត ញ៉ាំងព្រះលោហិតរបស់ព្រះតថាគត ឲ្យកើតឡើង ១ បំបែកសង្ឃ ១ នេះ អនន្តរិយកម្ម ៥។

[២១៩] បណ្ដាធម៌ទាំងនោះ ទិដ្ឋិ ៥ តើដូចម្ដេច។ បុគ្គលមួយពួក ប្រកាសយ៉ាងនេះថា ខ្លួនមានសញ្ញា មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ១ បុគ្គល​មួយពួក ប្រកាស​យ៉ាងនេះថា ខ្លួនមិនមានសញ្ញា មិនមានរោគ ខាងមុខ​អំពីសេចក្ដីស្លាប់ ១ បុគ្គលមួយ​ពួកប្រកាសយ៉ាងនេះថា ខ្លួនមានសញ្ញាក៏មិន​មែន មិនមានសញ្ញាក៏មិនមែន មិនមានរោគ ខាងមុខអំពីសេចក្តីស្លាប់ ១ បុគ្គល​មួយពួក បញ្ញត្តនូវសេចក្ដីដាច់សូន្យ សេចក្ដីវិនាស សេចក្ដីមិនចំរើនរបស់សត្វ​ដែល​កើតមាន ១ បុគ្គលមួយពួក ប្រកាសនូវព្រះនិព្វានក្នុង​បច្ចុប្បន្ន ១ នេះ ទិដ្ឋិ ៥។

[២២០] បណ្ដាធម៌ទាំងនោះ ពៀរ ៥ តើដូចម្ដេច។ បាណាតិបាត ១ អទិន្នាទាន ១ កាមេសុ មិច្ឆាចារ ១ មុសាវាទ ១ សុរាមេរយមជ្ជប្បមាទដ្ឋាន ១ នេះ ពៀរ ៥។

[២២១] បណ្ដាធម៌ទាំងនោះ សេចក្ដីវិនាស ៥ តើដូចម្ដេច។ សេចក្ដី​វិនាសញាតិ ១ សេចក្ដីវិនាសភោគៈ ១ សេចក្ដីវិនាសគឺរោគ ១ សេចក្ដីវិនាស​សីល ១ សេចក្ដីវិនាសគឺទិដ្ឋិ ១ នេះ សេចក្ដីវិនាស ៥។

[២២២] បណ្ដាធម៌ទាំងនោះ ទោសនៃសេចក្ដីមិនអត់ធន់ ៥ តើដូចម្ដេច។ បុគ្គលអ្នក​មិនអត់ធន់ រមែងមិនជាទីស្រឡាញ់ មិនជាទីពេញចិត្តនៃជនច្រើនគ្នា ១ ច្រើនដោយពៀរ ១ ច្រើនដោយទោស ១ វង្វេងធ្វើមរណកាល ១ បែកធ្លាយ​រាងកាយ ខាងមុខអំពី​សេចក្ដី​ស្លាប់ រមែងចូលទៅកាន់អបាយ ទុគ្គតិ វិនិបាត នរក ១ នេះ ទោសនៃការមិនអត់ធន់ ៥។

[២២៣] បណ្ដាធម៌ទាំងនោះ ភ័យ ៥ តើដូចម្ដេច។ ភ័យអំពីការចិញ្ចឹម​ជីវិត ១ ភ័យអំពី​គេមិនសរសើរ ១ ភ័យអំពីសេចក្ដីកោតញញើតក្នុងបរិស័ទ ១ ភ័យអំពីសេចក្ដីស្លាប់ ១ ភ័យអំពីទុគ្គតិ ១ នេះ ភ័យ ៥។

[២២៤] បណ្ដាធម៌ទាំងនោះ ការពោលនូវព្រះនិព្វាន ក្នុងបច្ចុប្បន្ន ៥ តើ​ដូចម្ដេច។ បុគ្គល​ពួកមួយ ក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ មានវាទៈ​យ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន កាលណាបើខ្លួននេះ ឆ្អែតស្កប់​ស្កល់ ឲ្យគេបម្រើដោយកាមគុណ ៥ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុមានប្រមាណ​ប៉ុណ្ណេះឯង ទើបខ្លួននេះឈ្មោះថា ជាអត្តភាព​ដល់នូវព្រះនិព្វានក្នុងបច្ចុប្បន្ន ដែល​ជាគុណជាតយ៉ាងក្រៃលែង សមណៈ ឬព្រាហ្មណ៍​ពួកមួយ បញ្ញត្តនូវព្រះនិព្វានក្នុងបច្ចុប្បន្ន ថាជាគុណយ៉ាងក្រៃលែង របស់សត្វដែល​មាននៅ ដោយប្រការ​ដូច្នេះ ១។ មានបុគ្គលដទៃក្រៅអំពីបុគ្គលពួកនោះ និយាយ​យ៉ាង​នេះថា នែអ្នក​ដ៏ចម្រើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះមិនមាន​ទេ នែអ្នកដ៏ចម្រើន តែថាខ្លួននេះ មិនមែនដល់នូវព្រះនិព្វានក្នុងបច្ចុប្បន្ន ដែលជា​គុណយ៉ាងក្រៃលែង ព្រោះហេតុមានប្រមាណប៉ុណ្ណេះទេ ពាក្យដែលខ្ញុំថាដូច្នោះ តើព្រោះហេតុអ្វី ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុថា កាមទាំងឡាយមិនទៀងជាទុក្ខ មាន​សេចក្ដីប្រែប្រួលជាធម្មតា មានសេចក្ដីសោកខ្សឹកខ្សួល ទុក្ខទោមនស្ស និង​សេចក្ដី​ចង្អៀតចង្អល់ចិត្ត រមែងកើតឡើងព្រោះកាមទាំងឡាយនោះ ប្រែប្រួល​ទៅ ប្រព្រឹត្តទៅ​ដោយប្រការដទៃ ម្នាលអ្នកដ៏ចម្រើន ខ្លួននេះឯង កាលណាបាន​ស្ងប់ស្ងាត់ចាកកាម​ទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុមាន​ប្រមាណ​ប៉ុណ្ណេះ ទើបខ្លួននេះឈ្មោះថា បានដល់នូវព្រះនិព្វានក្នុង​បច្ចុប្បន្ន ជាគុណយ៉ាងក្រៃលែង សមណៈ ឬព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវព្រះនិព្វាន ជាគុណយ៉ាងក្រៃលែង របស់សត្វ​ដែលមាននៅ ដោយប្រការដូច្នេះ ១។ មាន​បុគ្គលដទៃ ក្រៅអំពីបុគ្គលពួកនោះ និយាយ​យ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន អ្នក​និយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះមិនមានទេ ម្នាល​អ្នក​ដ៏ចម្រើន តែថាខ្លួននេះ មិនមែនដល់នូវព្រះនិព្វានក្នុងបច្ចុប្បន្ន ដែលជាគុណ​ជាត​យ៉ាងក្រៃលែង ព្រោះហេតុមានប្រមាណប៉ុណ្ណេះទេ ពាក្យដែលខ្ញុំថា​ដូច្នោះ តើព្រោះ​ហេតុអ្វី ព្រោះហេតុថា ចិត្តដែលប្រកបដោយវិតក្កៈ និងវិចារៈមាននៅ​ក្នុង​បឋមជ្ឈាននោះ បឋមជ្ឈាននុ៎ះនៅប្រាកដ ជាឈានគ្រោតគ្រាត ព្រោះមាន​វិតក្កៈ និង​វិចារៈ​នុ៎ះនៅឡើយ ម្នាលអ្នកដ៏ចម្រើន កាលណាបើខ្លួននេះ បានរម្ងាប់​វិតក្កៈ និងវិចារៈ​អស់ហើយ។បេ។ បានដល់ទុតិយជ្ឈាន ម្នាលអ្នកដ៏ចម្រើន ព្រោះ​ហេតុមានប្រមាណ​ប៉ុណ្ណេះ ទើបខ្លួននេះឈ្មោះថា បានដល់នូវព្រះនិព្វានក្នុង​បច្ចុប្បន្ន ដែលជាគុណជាតយ៉ាង​ក្រៃលែង សមណៈ ឬព្រាហ្មណ៍ពួកមួយ បញ្ញត្ត​នូវ​ព្រះនិព្វានក្នុង​បច្ចុប្បន្នថា ជាគុណជាត​យ៉ាងក្រៃលែង របស់សត្វដែលមាន​នៅ ដោយប្រការដូច្នេះ ១។ មានបុគ្គល​ដទៃ​ក្រៅអំពី​បុគ្គលពួកនោះ និយាយ​យ៉ាង​នេះថា ម្នាលអ្នកដ៏ចម្រើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ខ្ញុំមិន​និយាយថា ខ្លួននុ៎ះមិនមានទេ ម្នាលអ្នកដ៏ចម្រើន តែថាខ្លួននេះ មិនមែន​បានដល់នូវ​ព្រះនិព្វាន ក្នុង​បច្ចុប្បន្ន ដែលជាគុណជាតយ៉ាងក្រៃលែង ព្រោះហេតុមាន​ប្រមាណ​ប៉ុណ្ណេះទេ ពាក្យដែលខ្ញុំថាយ៉ាងនោះ តើព្រោះហេតុអ្វី ព្រោះហេតុថា បីតិជាទី​កើតឡើងនៃចិត្ត មានក្នុងទុតិយជ្ឈាននុ៎ះ នៅប្រាកដ ជាឈានគ្រោតគ្រាត ព្រោះមាន​បីតិនុ៎ះ​នៅឡើយ ម្នាលអ្នកដ៏ចម្រើន កាលណាបើខ្លួននេះ ព្រោះអស់​ទៅនៃបីតិ។បេ។ ក៏បាន​ដល់នូវតតិយជ្ឈាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុមាន​ប្រមាណប៉ុណ្ណេះ ទើប​ខ្លួននេះ ឈ្មោះថា បានដល់នូវព្រះនិព្វានក្នុងបច្ចុប្បន្ន ដែល​ជាគុណជាត​យ៉ាង​ក្រៃលែង សមណៈ ឬព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវព្រះនិព្វាន ក្នុងបច្ចុប្បន្ន ថាជា​គុណជាត​យ៉ាងក្រៃលែង របស់សត្វដែលមាននៅ ដោយ​ប្រការដូច្នេះ ១។ មាន​បុគ្គលដទៃ ក្រៅអំពី​បុគ្គលពួកនោះ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន អ្នក​និយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះ មិនមានទេ ម្នាលអ្នក​ដ៏ចម្រើន តែថាខ្លួននេះ មិនមែនបានដល់នូវព្រះនិព្វាន ក្នុង​បច្ចុប្បន្ន ដែលជាគុណ​ជាតយ៉ាងក្រៃលែង ព្រោះហេតុ​មានប្រមាណប៉ុណ្ណេះទេ ពាក្យដែលខ្ញុំនិយាយនោះ តើព្រោះហេតុអ្វី ព្រោះហេតុថា សេចក្ដីអើពើ ឬសេចក្ដី​កួចកាន់នៃចិត្តថា សុខ រមែង​មានក្នុងតតិយជ្ឈាននោះ ឯ​តតិយជ្ឈាន​នុ៎ះ នៅ​ប្រាកដជាឈាន​គ្រោតគ្រាត ព្រោះមានសុខនៅឡើយ ម្នាលអ្នកដ៏​ចម្រើន កាលណាបើខ្លួននេះ បានលះបង់នូវសុខផង។បេ។ ហើយបានដល់នូវចតុត្ថជ្ឈាន ម្នាលអ្នកដ៏ចម្រើន ព្រោះ​ហេតុមានប្រមាណប៉ុណ្ណេះឯង ទើបខ្លួនឈ្មោះថា បាន​ដល់នូវ​ព្រះនិព្វានក្នុងបច្ចុប្បន្ន ដែលជាគុណជាតយ៉ាងក្រៃលែង សមណៈ ឬ​ព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវ​ព្រះនិព្វានក្នុងបច្ចុប្បន្ន ថាជាគុណជាតយ៉ាងក្រៃ​លែង របស់សត្វដែលមាននៅ ដោយ​ប្រការដូច្នេះ ១។ នេះ ទិដ្ឋធម្មនិព្វានវាទ ៥។

ចប់ ពួកធម៌ ៥។

[២២៥] បណ្ដាធម៌ទាំងនោះ មូលនៃវិវាទ ៦ តើដូចម្ដេច។ សេចក្ដីក្រោធ ១ សេចក្ដី​លុបគុណ ១ សេចក្ដីច្រណែន ១ សេចក្ដីអួតអាង ១ សេចក្ដីប្រាថ្នាដ៏លាមក ១ ការស្ទាប​អង្អែលទិដ្ឋិរបស់ខ្លួន ១ នេះ មូលនៃវិវាទ ៦។

[២២៦] បណ្ដាធម៌ទាំងនោះ ឆន្ទរាគ ៦ ជាធម៌អាស្រ័យនូវផ្ទះ គឺកាមគុណ តើដូចម្ដេច។ តម្រេក តម្រេកខ្លាំង។បេ។ តម្រេកខ្លាំងនៃចិត្ត ដែល​អាស្រ័យនូវផ្ទះ គឺកាមគុណ ក្នុងរូប​ទាំងឡាយ ជាទីគាប់ចិត្ត ១។បេ។ ក្នុងសំឡេង​ទាំងឡាយ ជាទីគាប់ចិត្ត ១។បេ។ ក្នុងក្លិន​ទាំងឡាយ ជាទីគាប់ចិត្ត ១។បេ។ ក្នុងរសទាំងឡាយ ជាទីគាប់ចិត្ត ១។បេ។ ក្នុងផោដ្ឋព្វៈ​ទាំងឡាយ ជាទីគាប់​ចិត្ត ១។បេ។ តម្រេក តម្រេកខ្លាំង។បេ។ តម្រេកខ្លាំង​នៃចិត្ត ដែល​អាស្រ័យនូវផ្ទះ គឺ​កាមគុណ ក្នុងធម៌ទាំងឡាយ ជាទីគាប់ចិត្ត ១ នេះ ឆន្ទរាគ ៦ ជាធម៌​អាស្រ័យ​នូវផ្ទះ គឺកាមគុណ។

[២២៧] បណ្ដាធម៌ទាំងនោះ វិរោធវត្ថុ (ហេតុនៃសេចក្ដីក្រោធ) ៦ តើដូចម្ដេច។ គំនុំ ការចងគំនុំតបនៃចិត្ដ។បេ។ សេចក្ដីកាច ការខឹង ការអាក់អន់​ចិត្ត ក្នុងរូបទាំងឡាយ​មិនជាទី​គាប់ចិត្ត ១ ក្នុងសំឡេងទាំងឡាយ មិនជាទីគាប់​ចិត្ដ ១។បេ។ ក្នុងក្លិនទាំងឡាយ​មិនជាទីគាប់ចិត្ត ១។បេ។ ក្នុងរសទាំងឡាយ​មិនជាទីគាប់ចិត្ត ១។បេ។ ក្នុងផ្សព្វទាំងឡាយ​មិនជាទីគាប់ចិត្ត ១។បេ។ គំនុំ ការចងគំនុំនៃចិត្ត។បេ។ សេចក្ដីកាច ការពោលពាក្យ​អសុរោះ ការអាក់អន់ចិត្ត ក្នុងធម៌ទាំងឡាយ មិន​ជាទីគាប់ចិត្ត ១ នេះ វិរោធវត្ថុ ៦។

[២២៨] បណ្ដាធម៌ទាំងនោះ ពួកនៃតណ្ហា ៦ តើដូចម្ដេច។ រូបតណ្ហា ១ សទ្ទតណ្ហា ១ គន្ធតណ្ហា ១ រសតណ្ហា ១ ផោដ្ឋព្វតណ្ហា ១ ធម្មតណ្ហា ១ នេះ ពួក​នៃតណ្ហា ៦។

[២២៩] បណ្តាធម៌ទាំងនោះ អគារវៈ (សេចក្ដីមិនគោរព) ៦ តើដូចម្ដេច។ បុគ្គល មិនមាន​សេចក្ដីគោរព កោតក្រែង ក្នុងព្រះសាស្តា ១។បេ។ ក្នុងព្រះធម៌ ១។បេ។ ​ក្នុងព្រះសង្ឃ ១។បេ។ ក្នុងសិក្ខា ១។បេ។ ក្នុងអប្បមាទ ១ មិនមាន​សេចក្ដីគោរព​កោតក្រែង​ក្នុងបដិសណ្ឋារៈ ១ នេះ អគារវៈ ៦។

[២៣០] បណ្ដាធម៌ទាំងនោះ បរិហានិយធម៌ (ធម៌ដែលនាំឲ្យសាបសូន្យ) ៦ តើដូចម្ដេច។ សេចក្ដីត្រេកអរក្នុងកាម ១ សេចក្ដីត្រេកអរក្នុងការនិយាយ​ពាក្យរោយរាយ ១ សេចក្ដី​ត្រេកអរ​ក្នុងការដេកលក់ ១ សេចក្ដីត្រេកអរក្នុង​ការច្រឡូកច្រឡំដោយពួក ១ សេចក្ដី​ត្រេកអរ​ក្នុងការជាប់ចំពាក់ ១ សេចក្ដី​ត្រេកអរក្នុងបបញ្ចធម៌ ១ នេះ បរិហានិយធម៌ ៦។

[២៣១] បណ្ដាធម៌ទាំងនោះ បរិហានិយធម៌ ៦ ដទៃទៀត តើដូចម្ដេច។ សេចក្ដី​ត្រេកអរ​ក្នុងការងារ ១ សេចក្ដីត្រេកអរក្នុងការនិយាយពាក្យរោយរាយ ១ សេចក្ដីត្រេកអរក្នុង​ការ​ដេកលក់ ១ សេចក្ដីត្រេកអរក្នុងការច្រឡូកច្រឡំ (ដោយ​ពួក) ១ សេចក្ដីប្រដៅក្រ ១ ភាព​អ្នក​មានមិត្តអាក្រក់ ១ នេះ បរិហានិយធម៌ ៦។

[២៣២] បណ្ដាធម៌ទាំងនោះ ធម៌ជាទីពិចារណាដោយសោមនស្ស ៦ តើដូចម្ដេច។ បុគ្គល​ឃើញរូបដោយចក្ខុ ហើយពិចារណានូវរូប ជាទីតាំងនៃសោមនស្ស ១ ឮសំឡេង​ដោយ​ត្រចៀក ១។បេ។ ធុំក្លិនដោយច្រមុះ ១។បេ។ លិទ្ធភ្លក្សរសដោយអណ្តាត ១។បេ។ ប៉ះពាល់​ផ្សព្វ​ដោយកាយ ១។បេ។ ដឹងនូវធម៌​ដោយចិត្ត ហើយពិចារណានូវធម៌ ជាទីតាំង​នៃសោមនស្ស ១ នេះ​ធម៌ជាទីពិចារណា​ដោយសោមនស្ស ៦។

[២៣៣] បណ្ដាធម៌ទាំងនោះ ធម៌ជាទីពិចារណាដោយទោមនស្ស ៦ តើដូចម្ដេច។ បុគ្គល​ឃើញរូបដោយចក្ខុ ហើយពិចារណានូវរូប ជាទីតាំងនៃទោមនស្ស ១ ឮសំឡេង​ដោយ​ត្រចៀក ១។បេ។ ធុំក្លិនដោយច្រមុះ ១។បេ។ លិទ្ធភ្លក្សរសដោយអណ្តាត ១។បេ។ ប៉ះពាល់ផ្សព្វដោយកាយ ១។បេ។ ដឹងច្បាស់នូវធម៌ដោយចិត្ត ហើយពិចារណានូវធម៌ ជាទីតាំងនៃទោមនស្ស ១ នេះ​ធម៌ជាទីពិចារណាដោយទោមនស្ស ៦។

[២៣៤] បណ្ដាធម៌ទាំងនោះ ធម៌ជាទីពិចារណាដោយឧបេក្ខា ៦ តើដូចម្ដេច។ បុគ្គល​ឃើញរូបដោយចក្ខុ ហើយពិចារណានូវរូប ជាទីតាំងនៃ​ឧបេក្ខា ១ ឮសំឡេងដោយត្រចៀក ១។បេ។ ធុំក្លិនដោយច្រមុះ ១។បេ។ លិទ្ធភ្លក្សរសដោយអណ្តាត ១។បេ។ ប៉ះពាល់ផ្សព្វ​ដោយកាយ ១។បេ។ ដឹងច្បាស់នូវធម៌​ដោយចិត្ត ហើយពិចារណានូវធម៌ ជាទីតាំងនៃ​ឧបេក្ខា ១ នេះ​ធម៌ជាទី​ពិចារណាដោយឧបេក្ខា ៦។

[២៣៥] បណ្ដាធម៌ទាំងនោះ សោមនស្ស ៦ ដែលអាស្រ័យនូវផ្ទះ គឺកាមគុណ តើ​ដូចម្ដេច។ សេចក្ដីឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត សេចក្ដីសុខ ប្រព្រឹត្ត​ទៅក្នុងចិត្ត ការទទួល​អារម្មណ៍ដ៏ឆ្ងាញ់ពិសា ជាសុខ កើតអំពីសម្ផ័ស្សនៃចិត្ត វេទនាដ៏ឆ្ងាញ់ពិសា ជាសុខ កើតអំពីសម្ផ័ស្សនៃចិត្ត ដែលអាស្រ័យនូវផ្ទះគឺកាមគុណ ក្នុងរូបទាំងឡាយ​ជាទី​គាប់ចិត្ត ១ ក្នុងសំឡេងទាំងឡាយជាទីគាប់ចិត្ត ១។បេ។ ក្នុងក្លិនទាំងឡាយជាទីគាប់ចិត្ត ១។បេ។ ក្នុងរសទាំងឡាយជាទីគាប់ចិត្ត ១។បេ។ ក្នុងផ្សព្វទាំងឡាយជាទីគាប់ចិត្ត ១។បេ។ សេចក្ដីឆ្ងាញ់ពិសាប្រព្រឹត្តទៅក្នុងចិត្ត សេចក្ដីសុខ ប្រព្រឹត្តទៅក្នុងចិត្ត ការទទួល​អារម្មណ៍​ដ៏ឆ្ងាញ់ពិសាជាសុខ កើត​អំពីសម្ផ័ស្សនៃចិត្ត វេទនាដ៏ឆ្ងាញ់ពិសាជាសុខ កើតអំពី​សម្ផ័ស្សនៃចិត្ត ដែល​អាស្រ័យ​នូវផ្ទះគឺកាមគុណ ក្នុងធម៌ទាំងឡាយជាទីគាប់​ចិត្ត ១ នេះ សោមនស្ស ៦ ដែល​​អាស្រ័យនូវផ្ទះគឺកាមគុណ។

[២៣៦] បណ្ដាធម៌ទាំងនោះ ទោមនស្ស ៦ ដែលអាស្រ័យនូវផ្ទះ គឺកាមគុណ តើដូចម្ដេច។ សេចក្ដីមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត សេចក្ដីទុក្ខ ប្រព្រឹត្ត​ទៅ​ក្នុងចិត្ត ការទទួល​អារម្មណ៍​មិនឆ្ងាញ់ពិសាជាទុក្ខ កើតអំពីសម្ផ័ស្សនៃចិត្ត វេទនា​មិនឆ្ងាញ់ពិសាជាទុក្ខ កើតអំពីសម្ផ័ស្សនៃចិត្ត ដែលអាស្រ័យនូវផ្ទះគឺកាមគុណ ក្នុងរូបទាំងឡាយមិនជាទី​គាប់​ចិត្ត ១ ក្នុងសំឡេងទាំងឡាយមិនជាទីគាប់ចិត្ត ១។បេ។ ក្នុងក្លិនទាំងឡាយមិនជាទី​គាប់ចិត្ត ១។បេ។ ក្នុងរសទាំងឡាយ​មិនជា​ទីគាប់ចិត្ត ១។បេ។ ក្នុងផ្សព្វទាំងឡាយ​មិនជាទីគាប់ចិត្ត ១។បេ។ សេចក្ដីមិន​ឆ្ងាញ់​ពិសា ប្រព្រឹត្តទៅក្នុងចិត្ត សេចក្ដីទុក្ខប្រព្រឹត្ត​ទៅក្នុងចិត្ត ការ​ទទួលអារម្មណ៍​មិនឆ្ងាញ់ពិសាជាទុក្ខ កើតអំពីសម្ផ័ស្សនៃចិត្ត វេទនាមិន​ឆ្ងាញ់ពិសាជាទុក្ខ កើតអំពី​សម្ផ័ស្សនៃចិត្ត ដែលអាស្រ័យនូវផ្ទះគឺកាមគុណ ក្នុងធម៌ទាំង​ឡាយ មិនជាទីគាប់​ចិត្ត ១ នេះ ទោមនស្ស ៦ អាស្រ័យនូវផ្ទះគឺកាមគុណ។

[២៣៧] បណ្ដាធម៌ទាំងនោះ ឧបេក្ខា ៦ ដែលអាស្រ័យនូវផ្ទះគឺកាម​គុណ តើដូចម្ដេច។ សេចក្ដីឆ្ងាញ់ពិសា ក៏មិនមែន សេចក្ដីមិនឆ្ងាញ់ពិសា ក៏មិនមែន ប្រព្រឹត្តទៅក្នុងចិត្ត ការ​ទទួល​អារម្មណ៍មិនមែនទុក្ខ មិនមែនសុខ កើតអំពីសម្ផ័ស្ស​នៃចិត្ត វេទនាមិនមែនទុក្ខ មិនមែនសុខ កើតអំពីសម្ផ័ស្សនៃចិត្ត ដែលអាស្រ័យនូវ​ផ្ទះគឺកាមគុណ ក្នុងរូបទាំងឡាយ​ដែលជាទីតាំងនៃឧបេក្ខា ១ ក្នុងសំឡេងទាំងឡាយ​ដែលជាទីតាំងនៃឧបេក្ខា ១។បេ។ ក្នុងក្លិន​ទាំងឡាយដែលជាទីតាំង​នៃឧបេក្ខា ១។បេ។ ក្នុងរសទាំងឡាយដែលជាទី​តាំងនៃ​ឧបេក្ខា ១។បេ។ ក្នុងផ្សព្វទាំងឡាយដែលជាទីតាំងនៃឧបេក្ខា ១។បេ។ សេចក្ដីឆ្ងាញ់ពិសា​ក៏មិនមែន សេចក្ដីមិន​ឆ្ងាញ់ពិសាក៏មិនមែន ប្រព្រឹត្តទៅក្នុងចិត្ត ការ​ទទួលអារម្មណ៍​មិន​មែន​ទុក្ខមិន​មែនសុខ កើតអំពីសម្ផ័ស្សនៃចិត្ត វេទនា​មិនមែន​ទុក្ខ មិនមែនសុខ កើតអំពី​សម្ផ័ស្ស​នៃចិត្ត ដែលអាស្រ័យនូវផ្ទះគឺកាមគុណ ក្នុងធម៌ទាំង​ឡាយ​ដែលជាទីតាំងនៃ​ឧបេក្ខា ១ នេះ ឧបេក្ខា ៦ ដែល​អាស្រ័យនូវផ្ទះគឺកាមគុណ។

[២៣៨] បណ្ដាធម៌ទាំងនោះ ទិដ្ឋិ ៦ តើដូចម្ដេច។ ទិដ្ឋិរបស់បុគ្គលនោះ តែង​កើតឡើង ដោយទៀងទាត់មាំមួនថា អញមានខ្លួន ១ ទិដ្ឋិរបស់បុគ្គលនោះ តែងកើតឡើង​ដោយ​ទៀងទាត់​មាំមួនថា អញមិនមានខ្លួន ១ ទិដ្ឋិរបស់បុគ្គល​នោះ តែងកើតឡើងដោយ​ទៀងទាត់​មាំមួនថា អញស្គាល់ច្បាស់នូវខ្លួនដោយ​ខ្លួន ១ ទិដ្ឋិ​របស់បុគ្គលនោះ តែងកើត​ឡើងដោយទៀងទាត់មាំមួនថា អញស្គាល់​ច្បាស់​នូវសភាពមិនមែនខ្លួនដោយខ្លួន ១ ទិដ្ឋិរបស់បុគ្គលនោះ តែងកើតឡើងដោយ​ទៀងទាត់មាំមួនថា អញស្គាល់ច្បាស់នូវខ្លួន ដោយសភាពមិនមែនខ្លួន ១ ទិដ្ឋិរបស់​បុគ្គលនោះ តែងកើតឡើងដោយទៀងទាត់មាំ​មួន​ថា ខ្លួនរបស់អញ​នេះ ជាអ្នក​ពោល អ្នកទទួលផល រមែងទទួលនូវវិបាកនៃធម៌ល្អ និង​អាក្រក់ អស់កាលដ៏វែង ក្នុងអារម្មណ៍នោះៗ ខ្លួននោះមិនកើតឡើងហើយ ក៏មិនមែន ខ្លួននោះ​នឹងមិនកើត​ឡើង ក៏មិនមែន ជាសភាវៈទៀង ឋិតថេរ មាំមួន មិនប្រែ​ប្រួល​ជា​ធម្មតា ១ នេះ ទិដ្ឋិ ៦។

ចប់ ពួកធម៌ ៦។

[២៣៩] បណ្ដាធម៌ទាំងនោះ អនុសយក្កិលេស ៧ តើដូចម្ដេច។ កាមរាគានុស័យ ១ បដិឃានុស័យ ១ មានានុស័យ ១ ទិដ្ឋានុស័យ ១ វិចិកិច្ឆានុស័យ ១ ភវរាគានុស័យ ១ អវិជ្ជានុស័យ ១ នេះ អនុស័យ ៧។

[២៤០] បណ្ដាធម៌ទាំងនោះ បរិយុដ្ឋានក្កិលេស ៧ តើដូចម្ដេច។ កាមរាគបរិយុដ្ឋាន ១ បដិឃបរិយុដ្ឋាន ១ មានបរិយុដ្ឋាន ១ ទិដ្ឋិបរិយុដ្ឋាន ១ វិចិកិច្ឆាបរិយុដ្ឋាន ១ ភវរាគបរិយុដ្ឋាន ១ អវិជ្ជាបរិយុដ្ឋាន ១ នេះ បរិយុដ្ឋានកិ្កលេស ៧។

[២៤១] បណ្ដាធម៌ទាំងនោះ សញ្ញោជនៈ ៧ តើដូចម្ដេច។ កាមរាគសញ្ញោជនៈ ១ បដិឃសញ្ញោជនៈ ១ មានសញ្ញោជនៈ ១ ទិដ្ឋិសញ្ញោជនៈ ១ វិចិកិច្ឆាសញ្ញោជនៈ ១ ភវរាគសញ្ញោជនៈ ១ អវិជ្ជាសញ្ញោជនៈ ១ នេះ សញ្ញោជនៈ ៧។

[២៤២] បណ្ដាធម៌ទាំងនោះ អសទ្ធម្ម (ធម៌របស់អសប្បុរស) ៧ តើដូចម្ដេច។ បុគ្គល​មិនមានសទ្ធា ១ មិនមានហិរិ ១ មិនមានឱត្តប្បៈ ១ ចេះដឹងតិច ១ មានសេចក្ដីខ្ជិល ១ ភ្លេចស្មារតី ១ មិនមានបញ្ញា ១ នេះ អសទ្ធម្ម ៧។

[២៤៣] បណ្ដាធម៌ទាំងនោះ ទុច្ចរិត ៧ តើដូចម្ដេច។ បាណាតិបាត ១ អទិន្នាទាន ១ កាមេសុមិច្ឆាចារ ១ មុសាវាទ ១ បិសុណាវាចា ១ ផរុសវាចា ១ សម្ផប្បលាបៈ ១ នេះ ទុច្ចរិត ៧។

[២៤៤] បណ្ដាធម៌ទាំងនោះ មានះ ៧ តើដូចម្ដេច។ មានះ ១ អតិមានះ ១ មានាតិមានះ ១ ឱមានះ ១ អធិមានះ ១ អស្មិមានះ ១ មិច្ឆាមានះ ១ នេះ មានះ ៧។

[២៤៥] បណ្ដាធម៌ទាំងនោះ ទិដ្ឋិ ៧ តើដូចម្ដេច។ បុគ្គលពួកខ្លះ ក្នុង​លោកនេះ ជាសមណៈ ឬព្រាហ្មណ៍ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ម្នាលអ្នក​ដ៏ចម្រើន ខ្លួននេះ មានរូប​កើតអំពីមហាភូតរូប កកើតអំពីមាតាបិតា លុះ​កាយបែក​ធ្លាយទៅកាលណា រមែងដាច់​សូន្យ រមែងវិនាស ខាងមុខអំពីសេចក្ដី​ស្លាប់ទៅ​ រមែងមិនមាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើប​ខ្លួននេះឯង ឈ្មោះថា ដាច់សូន្យប្រាកដ។ សមណៈ ឬព្រាហ្មណ៍ពួកមួយ បញ្ញត្ត​នូវសេចក្ដី​ដាច់សូន្យ នូវសេចក្ដីវិនាស នូវសេចក្ដីមិនកើតទៀត នៃសត្វដែលមាន​នៅ ដោយ​ប្រការដូច្នេះ ១។ មានបុគ្គលដទៃក្រៅអំពីបុគ្គលពួកនោះ និយាយ​យ៉ាងនេះថា ម្នាល​អ្នកដ៏ចម្រើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិន​និយាយថា ខ្លួននុ៎ះ​មិនមានទេ ម្នាលអ្នកដ៏ចម្រើន តែថាខ្លួននេះ មិនមែនជាសភាវៈ​ដាច់សូន្យដោយពិត ព្រោះហេតុមានប្រមាណប៉ុណ្ណេះឡើយ ម្នាលអ្នកដ៏ចម្រើន មានខ្លួន​ដទៃ​ទៀត មាន​រូប​ជាទិព្វ ជាកាមាវចរទេវតា (ត្រេចទៅក្នុងភព) មានកវឡិង្ការាហារ​ជាចំណី អ្នកមិនដឹង មិនឃើញ នូវខ្លួននោះឡើយ ឯខ្ញុំទើបដឹង ទើប​ឃើញនូវខ្លួននោះ ម្នាល​អ្នកដ៏ចម្រើន ខ្លួននោះឯង លុះកាយបែកធ្លាយទៅកាល​ណា រមែងដាច់សូន្យ រមែង​វិនាស ខាងមុខអំពីសេចក្ដីស្លាប់ទៅ មិនកើតទៀតទេ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុ​មានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះ ឈ្មោះថា ជា​សភាវៈដាច់សូន្យ​ដោយពិត សមណៈ ឬព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវសេចក្ដី​ដាច់សូន្យ នូវសេចក្ដី​វិនាស នូវសេចក្ដីមិនកើតទៀត នៃសត្វដែលមាននៅ ដោយ​ប្រការដូច្នេះ ១។ មាន​បុគ្គលដទៃក្រៅអំពីបុគ្គលពួកនោះ និយាយ​យ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន អ្នក​និយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិន​និយាយថា ខ្លួននុ៎ះ មិនមានទេ ម្នាល​អ្នកដ៏ចម្រើន តែថាខ្លួននេះ មិនមែនជាសភាវៈ​ដាច់សូន្យ​ដោយពិត ព្រោះហេតុមាន​ប្រមាណប៉ុណ្ណេះឡើយ នែអ្នកដ៏ចម្រើន មានខ្លួនដទៃ​ទៀត មានរូប​ជាទិព្វ សម្រេច​ដោយឈានចិត្ត មានអវយវៈធំតូចគ្រប់សព្វ មានឥន្រ្ទិយមិន​ថោកទាប គឺមាន​ឥន្រ្ទិយពេញលេញ អ្នកមិនដឹង មិនឃើញ នូវខ្លួននោះឡើយ ឯ​ខ្ញុំទើបដឹង ទើប​ឃើញ នូវខ្លួននោះ ម្នាលអ្នកដ៏ចម្រើន ខ្លួននោះឯង លុះកាយបែក​ធ្លាយ​ទៅ​កាលណា រមែងដាច់សូន្យ រមែងវិនាស ខាងមុខអំពីសេចក្ដីស្លាប់ទៅ មិនកើត​ទៀតទេ ម្នាលអ្នកដ៏​ចម្រើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួន​នេះ ឈ្មោះ​ថា ជាសភាវៈដាច់សូន្យ​ដោយពិត សមណព្រាហ្មណ៍ពួកមួយ បញ្ញត្ត​នូវសេចក្ដី​ដាច់សូន្យ នូវសេចក្ដីវិនាស នូវសេចក្ដីមិនកើតទៀត នៃសត្វដែលមាន​នៅ ដោយ​ប្រការដូច្នេះ ១។ មានបុគ្គល​ដទៃ​ក្រៅអំពីបុគ្គលនោះ និយាយយ៉ាង​នេះថា ម្នាល​អ្នកដ៏​ចម្រើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយ​ថា ខ្លួននុ៎ះ មិន​មានទេ ម្នាលអ្នកដ៏ចម្រើន តែថាខ្លួននេះ មិនមែន​ជាសភាវៈដាច់សូន្យដោយពិត ព្រោះហេតុមានប្រមាណប៉ុណ្ណេះឡើយ ម្នាលអ្នក​ដ៏ចម្រើន មានខ្លួនដទៃ ដែលចូល​ទៅ​កាន់អាកាសានញ្ចាយតនភព មានអារម្មណ៍ថា អាកាសមិនមាន​ទីបំផុត ដូច្នេះ ព្រោះកន្លងនូវរូបសញ្ញា គឺសេចក្ដីសំគាល់ក្នុងរូប ព្រោះអស់​ទៅនៃ​បដិឃសញ្ញា គឺសេចក្ដីសំគាល់ក្នុងអារម្មណ៍ដែលជាទីខ្ទាំងខ្ទប់ចិត្ត ព្រោះមិន​ធ្វើទុក​ក្នុងចិត្តនូវ​នានត្តសញ្ញា គឺសេចក្ដីសំគាល់ ក្នុងអារម្មណ៍ផ្សេងៗ ដោយ​សព្វគ្រប់ អ្នកមិន​ដឹង មិនឃើញ នូវខ្លួននោះឡើយ ខ្ញុំទើបដឹង ទើបឃើញ នូវ​ខ្លួននោះ ម្នាលអ្នក​ដ៏ចម្រើន ខ្លួននោះឯង លុះកាយបែកធ្លាយទៅកាលណា រមែង​ដាច់សូន្យ រមែង​វិនាស ខាងមុខ​អំពីសេចក្ដីស្លាប់ទៅ មិនកើតទៀតទេ ម្នាលអ្នកដ៏ចម្រើន ព្រោះ​ហេតុ​​មានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះ ឈ្មោះថា ជាសភាវៈដាច់​សូន្យដោយពិត សមណព្រាហ្មណ៍ពួកមួយ បញ្ញត្ត​នូវ​សេចក្ដីដាច់សូន្យ នូវសេចក្ដី​វិនាស នូវសេចក្ដី​មិន​កើតទៀត នៃសត្វដែលមាននៅ ដោយ​ប្រការដូច្នេះ ១។ មានបុគ្គលដទៃក្រៅ​អំពីបុគ្គលនោះ និយាយយ៉ាងនេះថា ម្នាលអ្នក​ដ៏ចម្រើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះមិនមានទេ ម្នាល​អ្នកដ៏ចម្រើន តែថាខ្លួននេះ​មិនមែនជាសភាវៈដាច់សូន្យដោយពិត ព្រោះហេតុមាន​ប្រមាណប៉ុណ្ណេះឡើយ ម្នាលអ្នក​ដ៏ចម្រើន មានខ្លួនដទៃ ដែលកន្លងបង់នូវ​អាកាសានញ្ចាយតនជ្ឈាន ដោយ​សព្វគ្រប់ ហើយចូលទៅកាន់វិញ្ញាណញ្ចាយតនភព មានអារម្មណ៍ថា វិញ្ញាណមិនមានទីបំផុតដូច្នេះ អ្នកមិនដឹង មិនឃើញនូវខ្លួននោះ​ឡើយ ខ្ញុំទើបដឹង ទើបឃើញនូវខ្លួននោះ ម្នាលអ្នកដ៏ចម្រើន ខ្លួននោះឯង លុះ​កាយ​បែកធ្លាយ​ទៅកាលណា រមែងដាច់សូន្យ រមែងវិនាស ខាងមុខអំពីសេចក្ដី​ស្លាប់ទៅ មិនកើតទៀត​ឡើយ ម្នាល​អ្នកដ៏ចម្រើន ព្រោះហេតុមាន​ប្រមាណ​ប៉ុណ្ណេះ ទើបខ្លួននេះឈ្មោះថា ជាសភាវៈ​ដាច់សូន្យដោយពិត សមណព្រាហ្មណ៍​ពួកមួយ បញ្ញត្តនូវសេចក្ដីដាច់សូន្យ នូវសេចក្ដីវិនាស នូវសេចក្ដីមិនកើតទៀត នៃ​សត្វដែលមាននៅ ដោយប្រការដូច្នេះ ១។ មានបុគ្គលដទៃក្រៅអំពីបុគ្គលនោះ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន អ្នក​និយាយ​ថា ខ្លួនមាននុ៎ះ ក៏មានមែន ឯ​ខ្ញុំមិននិយាយថា ខ្លួននុ៎ះមិនមានទេ ម្នាលអ្នកដ៏ចម្រើន តែថាខ្លួននេះ មិនមែនជា​សភាវៈដាច់សូន្យ ព្រោះហេតុមានប្រមាណប៉ុណ្ណេះឡើយ ម្នាលអ្នក​ដ៏ចម្រើន មានខ្លួនដទៃដែលកន្លងបង់នូវវិញ្ញាណញ្ចាយតនៈដោយសព្វគ្រប់ ហើយ​ចូលទៅ​កាន់អាកិញ្ចញ្ញាយតនភព មានអារម្មណ៍ថា អ្វីតិចតួច ក៏មិនមានដូច្នេះ អ្នកមិន​ដឹង មិនឃើញ នូវខ្លួននោះឡើយ ឯខ្ញុំទើបដឹង ទើបឃើញនូវខ្លួននោះ ម្នាលអ្នកដ៏​ចម្រើន ខ្លួននោះឯង លុះកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែង​វិនាស ខាងមុខអំពីសេចក្ដីស្លាប់ទៅ មិនកើតទៀតឡើយ ម្នាលអ្នកដ៏ចម្រើន ខ្លួន​នេះ ឈ្មោះថា ជាសភាវៈដាច់សូន្យដោយពិត ព្រោះហេតុមានប្រមាណប៉ុណ្ណេះ​ឯង សមណព្រាហ្មណ៍​ពួក​មួយ បញ្ញត្តនូវសេចក្ដីសូន្យ នូវសេចក្ដីវិនាស នូវសេចក្ដី​មិនកើតទៀត នៃសត្វដែល​មាននៅ ដោយប្រការដូច្នេះ ១។ មានបុគ្គលដទៃក្រៅអំពីបុគ្គលនោះ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន អ្នកនិយាយថា ខ្លួន​មាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន តែថាខ្លួន​នេះ មិនមែនជាសភាវៈដាច់សូន្យដោយពិត ព្រោះហេតុមានប្រមាណប៉ុណ្ណេះ​ឡើយ ម្នាលអ្នកដ៏ចម្រើន មានខ្លួនដទៃ ដែលកន្លងបង់​នូវ​អាកិញ្ចញ្ញាយតនជ្ឈាន ដោយសព្វគ្រប់ ហើយចូលទៅកាន់នេវសញ្ញានាសញ្ញាយតន​ភព អ្នកមិនដឹង មិន​ឃើញ នូវខ្លួននោះឡើយ ឯខ្ញុំទើបដឹង ទើបឃើញនូវខ្លួននោះ ម្នាលអ្នកដ៏​ចម្រើន ខ្លួននោះឯង លុះកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាស ខាងមុខអំពីសេចក្ដីស្លាប់ មិនកើតទៀតឡើយ ម្នាលអ្នកដ៏ចម្រើន ខ្លួននេះ ឈ្មោះថា ជាសភាវៈដាច់សូន្យដោយពិត ព្រោះហេតុមានប្រមាណប៉ុណ្ណេះឯង សមណព្រាហ្មណ៍​ពួកមួយ បញ្ញត្តនូវសេចក្ដីដាច់សូន្យ នូវសេចក្ដីវិនាស នូវសេចក្ដីមិន​កើតទៀត នៃសត្វ​ដែល​មាននៅ ដោយ​ប្រការដូច្នេះ ១។ នេះ ទិដ្ឋិ ៧។

ចប់ ពួកធម៌ ៧។

[២៤៦] បណ្ដាធម៌ទាំងនោះ កិលេសវត្ថុ ៨ តើដូចម្ដេច។ លោភៈ ១ ទោសៈ ១ មោហៈ ១ មានះ ១ ទិដ្ឋិ ១ វិចិកិច្ឆា ១ ថីនៈ ១ ឧទ្ធច្ចៈ ១ នេះ កិលេសវត្ថុ ៨។

[២៤៧] បណ្ដាធម៌ទាំងនោះ កុសីតវត្ថុ (ហេតុនៃបុគ្គលខ្ជិល) ៨ តើដូច​ម្ដេច។ ការងារ (មានវាស់កាត់ចីវរជាដើម) ភិក្ខុក្នុងសាសនានេះត្រូវធ្វើ ភិក្ខុ​នោះ​មានសេចក្ដីត្រិះរិះ​យ៉ាង​នេះ​ថា ការងារដែលអញត្រូវធ្វើ មុខជានឹងមាន តែ​កាលបើអញធ្វើការងារ (នោះ) កាយនឹងលំបាក បើដូច្នោះ មានតែអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បី​ត្រាស់ដឹងនូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែល​ខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ១។ មួយទៀត ការងារ ភិក្ខុធ្វើរួច​ហើយ ភិក្ខុនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា អញបានធ្វើ​ការងារ​រួចហើយ តែ​កាលដែលអញកំពុងធ្វើការងារ កាយលំបាកទៅហើយ បើដូច្នោះ មានតែអញ​ដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែល​ខ្លួន​មិនទាន់​ដល់ ដើម្បីត្រាស់ដឹងនូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវ​ធម៌ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ២។ មួយទៀត ភិក្ខុត្រូវ​ដើរផ្លូវ ភិក្ខុនោះមានសេចក្ដីត្រិះរិះ យ៉ាងនេះថា អាត្មាអញនឹងត្រូវដើរផ្លូវ តែបើ​អាត្មាអញដើរផ្លូវ កាយនឹងលំបាក បើដូច្នោះ មានតែអញដេកសិន ភិក្ខុនោះក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹងនូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់​ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៣។ មួយទៀត ភិក្ខុដើរផ្លូវរួចហើយ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញបាន​ដើរផ្លូវរួចហើយ តែកាលដែល​អាត្មាអញដើរផ្លូវ កាយលំបាកទៅហើយ បើដូច្នោះ មានតែ​អាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌​ដែលខ្លួនមិន​ទាន់​ដល់ ដើម្បី​ត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែល​ខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៤។ មួយទៀត ភិក្ខុត្រាច់ទៅកាន់​ស្រុកក្តី និគមក្ដី ដើម្បីបិណ្ឌបាត តែមិនបានភោជនដ៏សៅហ្មង ឬថ្លៃថ្លា ឲ្យបរិបូណ៌ ដរាបដល់ឆ្អែតទេ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាលដែលដើរ​ទៅកាន់ស្រុក ឬនិគមក្ដី ដើម្បីបិណ្ឌបាត មិនបានភោជនដ៏សៅ​ហ្មង ឬថ្លៃថ្លា ឲ្យបរិបូណ៌​ដរាបដល់ឆ្អែតសោះ កាយរបស់អាត្មាអញនោះ លំបាកទៅហើយ ធ្វើការងារមិនកើតទេ បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវ​ធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បី​ត្រាស់ដឹងនូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យ​ជាក់ច្បាស់នូវធម៌ដែល​ខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៥។ មួយទៀត ភិក្ខុដើរទៅកាន់​ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បានភោជនដ៏សៅហ្មង ឬថ្លៃថ្លា បរិបូណ៌​ដរាប​ដល់ឆ្អែត ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាលដែលដើរទៅ​កាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បានភោជនដ៏សៅហ្មង ឬថ្លៃថ្លាបរិបូណ៌ ដរាបដល់​ឆ្អែតដែរហើយ តែកាយរបស់អាត្មាអញនោះធ្ងន់ ធ្វើការងារមិនកើត ទំនងដូចជា​សណ្តែក​ដែល​ត្រូវទឹក បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹងនូវធម៌ដែលខ្លួនមិនទាន់​បានត្រាស់​ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលខ្លួនមិន​ទាន់បានធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៦។ មួយទៀត ភិក្ខុកើតអាពាធបន្តិច​បន្តួច ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញកើតអាពាធបន្តិចបន្តួច​នេះហើយ អាត្មាអញគួរតែដេក បើដូច្នោះ អាត្មាអញ​ដេកសិន ភិក្ខុនោះក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹងនូវធម៌​ដែលខ្លួនមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវធម៌ដែល​ខ្លួនមិនទាន់​បានធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៧។ មួយទៀត ភិក្ខុជាសះស្បើយ​អំពីជម្ងឺ​ហើយ តែទើបនឹងសះស្បើយមិនយូរប៉ុន្មាន ភិក្ខុនោះមានសេចក្ដីត្រិះរិះយ៉ាងនេះ​ថា អាត្មាអញសះស្បើយអំពីជម្ងឺហើយ តែសះស្បើយមិនទាន់យូរប៉ុន្មាន កាយ​របស់​អាត្មាអញនោះ នៅមិនទាន់មានកម្លាំង ធ្វើការងារមិនទាន់កើត បើដូច្នោះ អាត្មាអញ​ដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែល​ខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹងនូវធម៌ដែលខ្លួនមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យ​ជាក់ច្បាស់នូវធម៌ដែល​ខ្លួន​មិនទាន់បាន​ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៨។ នេះ កុសីតវត្ថុ ៨។

[២៤៨] បណ្ដាធម៌ទាំងនោះ សេចក្ដីចង្អៀតចង្អល់ចិត្ត ព្រោះលោកធម៌ ៨ តើដូចម្ដេច។ សេចក្ដីត្រេកត្រអាលក្នុងលោក (ការបាន) ១ សេចក្ដីថ្នាំងថ្នាក់ក្នុងអលាភ (ការមិនបាន) ១ សេចក្ដីត្រេកត្រអាលក្នុងយស ១ សេចក្ដី​ថ្នាំងថ្នាក់ក្នុងអយស (ការមិនមានយស) ១ សេចក្ដីត្រេកត្រអាលក្នុងពាក្យ​សរសើរ ១ សេចក្ដីថ្នាំងថ្នាក់ក្នុងពាក្យតិះដៀល ១ សេចក្ដី​ត្រេកត្រអាលក្នុងសុខ ១ សេចក្ដីថ្នាំងថ្នាក់ក្នុងទុក្ខ ១ នេះសេចក្ដីចង្អៀតចង្អល់ចិត្ត ព្រោះ​លោកធម៌ ៨។

[២៤៩] បណ្ដាធម៌ទាំងនោះ វោហារមិនប្រសើរ ៨ តើដូចម្ដេច។ ការ​ពោលថា ឃើញក្នុងហេតុដែលមិនបានឃើញ ១ ការពោលថា បានឮក្នុងហេតុ​ដែលមិនបានឮ ១ ការពោលថា បានលិទ្ធភ្លក្សក្នុងហេតុដែលមិនបានលិទ្ធភ្លក្ស ១ ការពោលថា បានដឹង​ក្នុងហេតុដែលមិនបានដឹង ១ ការពោលថា មិនបានឃើញ​ក្នុងហេតុដែលបានឃើញ ១ ការពោលថា មិនបានឮក្នុងហេតុដែលបានឮ ១ ការ​ពោលថា មិនបានលិទ្ធិភ្លក្ស​ក្នុង​ហេតុដែលបានលិទ្ធិភ្លក្ស ១ ការពោលថា មិនបាន​ដឹងក្នុងហេតុដែលបានដឹង ១ នេះ វោហារមិនប្រសើរ ៨។

[២៥០] បណ្ដាធម៌ទាំងនោះ មិច្ឆត្តធម៌ (សេចក្ដីខុស) ៨ តើដូចម្ដេច។ ការយល់ខុស ១ ត្រិះរិះខុស ១ វាចាខុស ១ ការងារខុស ១ ការចិញ្ចឹមជីវិតខុស ១ ព្យាយាមខុស ១ ការរលឹកខុស ១ ការតម្កល់ចិត្តខុស ១ នេះ មិច្ឆត្តធម៌ ៨។

[២៥១] បណ្ដាធម៌ទាំងនោះ ទោសរបស់បុរស ៨ តើដូចម្ដេច។ ពួកភិក្ខុ​ក្នុងសាសនានេះ ចោទភិក្ខុផងគ្នាដោយអាបត្តិ ភិក្ខុនោះ កាលបើត្រូវពួកភិក្ខុចោទដោយអាបត្តិ ក៏​ដោះស្រាយ​ដោយអស្សតិ (ការគ្មានស្មារតី) ថា ខ្ញុំនឹកមិន​ឃើញ ខ្ញុំនឹកមិនឃើញ នេះ ទោស​របស់បុរសទី ១។ មួយទៀត ពួកភិក្ខុចោទភិក្ខុ​ផងគ្នាដោយអាបត្តិ ភិក្ខុនោះ កាល​បើត្រូវពួកភិក្ខុចោទដោយអាបត្តិ ក៏និយាយ​គេចកែនឹងភិក្ខុអ្នកចោទវិញថា ប្រយោជន៍អ្វី អ្នកជាមនុស្សល្ងង់ មិនឈ្លាស មកស្តីថាឲ្យយើង អម្បាលយ៉ាងអ្នក ហ៊ានសម្គាល់យើងថា គួរនឹងស្ដីថាបាន នេះ ទោសរបស់បុរសទី ២។ មួយទៀត ពួកភិក្ខុចោទភិក្ខុផង​គ្នាដោយ​អាបត្តិ ភិក្ខុនោះ កាលបើត្រូវពួកភិក្ខុចោទដោយអាបត្តិ ក៏ត្រឡប់លើកពាក្យរបស់អ្នក​ចោទ​វិញថា លោកឯងត្រូវអាបត្តិឈ្មោះនេះ ចូរលោកសំដែងមុនសិនទៅ នេះ ទោសរបស់​បុរសទី ៣។ មួយទៀត ពួកភិក្ខុចោទភិក្ខុផងគ្នាដោយអាបត្តិ ភិក្ខុ​នោះ កាលបើត្រូវពួកភិក្ខុ ចោទដោយអាបត្តិ ក៏បិទបាំងនូវហេតុដទៃ ដោយ​ហេតុដទៃ យកពាក្យខាងក្រៅ មក​បញ្ចេញ ធ្វើនូវសេចក្ដីក្រោធខឹង មិនត្រេក​អរឲ្យប្រាកដឡើង នេះ ទោសរបស់បុរសទី ៤។ មួយទៀត ពួកភិក្ខុចោទភិក្ខុ​ផងគ្នាដោយអាបត្តិ ភិក្ខុនោះ កាលបើត្រូវពួកភិក្ខុចោទ​ដោយអាបត្តិ ក៏និយាយ​ឆ្កាដៃក្នុងកណ្តាលសង្ឃ នេះ ទោសរបស់បុរសទី ៥។ មួយទៀត ពួកភិក្ខុចោទ​ភិក្ខុផងគ្នាដោយអាបត្តិ ភិក្ខុនោះ កាលបើត្រូវពួកភិក្ខុចោទដោយអាបត្តិ ក៏នៅ​ស្ងៀម ធ្វើសង្ឃឲ្យលំបាក នេះ ទោសរបស់បុរសទី ៦។ មួយទៀត ពួកភិក្ខុចោទ​ភិក្ខុផង​គ្នាដោយអាបត្តិ ភិក្ខុនោះ កាលបើត្រូវពួកភិក្ខុចោទដោយអាបត្តិ ក៏មិន​អើពើនឹងសង្ឃ មិន​អើពើ​នឹងភិក្ខុអ្នកចោទ ជាបុគ្គលមានអាបត្តិ ដើរចៀសចេញ​ទៅតាមប្រាថ្នា នេះ ទោស​របស់បុរសទី ៧។ មួយទៀត ពួកភិក្ខុចោទភិក្ខុផង​គ្នាដោយអាបត្តិ ភិក្ខុនោះ កាលបើត្រូវ​ពួក​ភិក្ខុចោទដោយអាបត្តិ ក៏និយាយ​យ៉ាងនេះថា បពិត្រលោកមានអាយុទាំងឡាយ លោក​​ខ្វល់ខ្វាយនឹងខ្ញុំហួស​ប្រមាណធ្វើអ្វី ឥឡូវនេះ ខ្ញុំនឹងលាសិក្ខា វិលត្រឡប់ទៅកាន់​ភេទ​ថោកទាប​វិញ ភិក្ខុនោះលុះលាសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបហើយ ក៏​និយាយ​យ៉ាង​នេះថា បពិត្រលោកមានអាយុទាំងឡាយ ឥឡូវនេះ លោកទាំងឡាយ ចូរជាអ្នក​មានចិត្តត្រេកអរចុះ នេះ ទោសរបស់បុរសទី ៨ នេះ ទោសរបស់បុរស ៨។

[២៥២] បណ្ដាធម៌ទាំងនោះ អសញ្ញីវាទ ៨ តើដូចម្ដេច។ ខ្លួនមានរូប [សំដៅយក​រូបកសិណ។] មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្ត​នូវខ្លួននោះថា មិនមានសញ្ញា ១ ខ្លួនមិនមានរូប [និមិត្តរបស់​អរូបសមាបត្តិ។] មិន​មាន​រោគ ខាងមុខអំពីសេចក្ដី​ស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវ​ខ្លួននោះ​ថា មិនមានសញ្ញា ១ ខ្លួនមានរូបខ្លះ មិនមានរូបខ្លះ [រូបជ្ឈានារូបជ្ឈាន។ អដ្ឋកថា។] មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុ​នោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួន​នោះថា មិនមានសញ្ញា ១ ខ្លួនមានរូបក៏មិន​មែន មិនមានរូបក៏មិនមែន [ការយល់ឃើញ​ដោយការ​ត្រិះរិះ​តែម្យ៉ាង] មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុ​នោះ បុគ្គល​ទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មិនមានសញ្ញា ១ ខ្លួនមានទីបំផុត [កសិណតូច។] មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវ​ខ្លួននោះថា មិនមានសញ្ញា ១ ខ្លួនមិនមានទីបំផុត [កសិណធំ។] មិនមានរោគ ខាងមុខ​អំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មិនមាន​សញ្ញា ១ ខ្លួនមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ [កសិណមានទីបំផុត និងមិនមានទីបំផុត។] មិនមាន​រោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវ​ខ្លួននោះថា មិនមានសញ្ញា ១ ខ្លួនមានទីបំផុតក៏មិនមែន មិនមានទីបំផុតក៏មិនមែន [ការ​យល់​ឃើញ​ដោយការ​ត្រិះរិះ។ អដ្ឋកថា។] មិនមានរោគ ខាងមុខ​អំពីសេចក្ដីស្លាប់ ព្រោះ​ហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មិន​មានសញ្ញា ១ នេះ អសញ្ញីវាទ ៨។

[២៥៣] បណ្ដាធម៌ទាំងនោះ នេវសញ្ញីនាសញ្ញីវាទ ៨ តើដូចម្ដេច។ ខ្លួន​មានរូប មិនមាន​រោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំង​ឡាយ បញ្ញត្តនូវខ្លួននោះថា មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ១ ខ្លួន​មិនមានរូប មិនមានរោគ ខាងមុខ​អំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំង​ឡាយ បញ្ញត្តនូវខ្លួននោះថា មានសញ្ញា​ក៏មិន​មែន មិនមានសញ្ញាក៏មិនមែន ១ ខ្លួន​មានរូបខ្លះ មិនមានរូបខ្លះ មិនមានរោគ ខាងមុខ​អំពីសេចក្ដីស្លាប់ ព្រោះហេតុ​នោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មានសញ្ញា​ក៏មិនមែន មិនមានសញ្ញាក៏មិនមែន ១ ខ្លួនមានរូបក៏មិនមែន មិនមានរូបក៏មិនមែន មិន​មាន​រោគ ខាងមុខ​អំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួន​នោះ​ថា មាន​សញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ១ ខ្លួនមានទីបំផុត មិនមានរោគ ខាង​មុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មានសញ្ញា​ក៏មិនមែន មិនមានសញ្ញាក៏មិនមែន ១ ខ្លួនមិនមានទីបំផុត មិនមានរោគ ខាង​មុខអំពី​សេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួន​នោះថា មានសញ្ញាក៏​មិនមែន មិនមានសញ្ញាក៏មិនមែន ១ ខ្លួនមានទីបំផុតខ្លះ មិន​មានទីបំផុតខ្លះ មិនមានរោគ ខាង​មុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គល​ទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មាន​សញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ១ ខ្លួនមានទីបំផុតក៏មិនមែន មិនមានទីបំផុត​ក៏មិនមែន មិនមានរោគ ខាងមុខអំពី​សេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ១ នេះ នេវសញ្ញីនាសញ្ញីវាទ ៨។

ចប់ ពួកធម៌ ៨។

[២៥៤] បណ្ដាធម៌ទាំងនោះ អាឃាតវត្ថុ (ហេតុនៃគំនុំ) ៩ តើដូចម្ដេច។ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តហើយ នូវអំពើមិនមានប្រយោជន៍ដល់​អញ ១ គំនុំកើតឡើងថា ជនឯណោះ កំពុងប្រព្រឹត្តនូវអំពើមិនមានប្រយោជន៍ដល់អញ ១ គំនុំកើតឡើងថា ជនឯ​ណោះ នឹងប្រព្រឹត្តនូវអំពើមិនមានប្រយោជន៍ដល់អញ ១ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តហើយ នូវអំពើមិនមាន​ប្រយោជន៍ ដល់ជនជាទីស្រឡាញ់ពេញចិត្តរបស់អញ ១ ជនឯណោះ កំពុង​ប្រព្រឹត្តនូវអំពើមិនមានប្រយោជន៍ ដល់ជនជាទីស្រឡាញ់ពេញចិត្ត​របស់អញ ១ ជនឯណោះ នឹង​ប្រព្រឹត្តនូវអំពើមិនមានប្រយោជន៍ ដល់ជនជាទីស្រឡាញ់​ពេញ​ចិត្តរបស់អញ ១ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តហើយ នូវអំពើមាន​ប្រយោជន៍ ដល់ជនមិនជាទីស្រឡាញ់ មិនជាទីពេញចិត្តរបស់អញ ១ ជនឯណោះ កំពុង​ប្រព្រឹត្តនូវអំពើមាន​ប្រយោជន៍ ដល់ជនមិនជាទីស្រឡាញ់ មិន​ជាទីពេញចិត្តរបស់អញ ១ ជនឯណោះ នឹងប្រព្រឹត្តនូវអំពើមាន​ប្រយោជន៍ ដល់​ជនមិនជាទីស្រឡាញ់ មិនជាទីពេញ​ចិត្ត​របស់អញ ១ នេះ អាឃាតវត្ថុ ៩។

[២៥៥] បណ្ដាធម៌ទាំងនោះ មន្ទិលរបស់បុរស ៩ តើដូចម្ដេច។ សេចក្ដី​ក្រោធ ១ សេចក្ដីលុបគុណ ១ សេចក្ដីច្រណែន ១ សេចក្ដីកំណាញ់ ១ ការលាក់​ពុតត្បុត ១ សេចក្ដី​អួតអាង ១ ការពោលពាក្យមិនពិត ១ សេចក្ដីប្រាថ្នាដ៏​លាមក ១ សេចក្ដីយល់ឃើញខុស ១ នេះ មន្ទិលរបស់បុរស ៩។

[២៥៦] បណ្ដាធម៌ទាំងនោះ មានះ ៩ យ៉ាង តើដូចម្ដេច។ សេចក្ដីប្រកាន់​របស់​បុគ្គល​ប្រសើរ​ជាងគេថា អញប្រសើរជាងគេ ១ សេចក្ដីប្រកាន់របស់​បុគ្គលប្រសើរជាងគេថា អញ​ស្មើ​នឹងគេ ១ សេចក្ដីប្រកាន់របស់បុគ្គលប្រសើរ​ជាងគេថា អញថោកទាបជាងគេ ១ សេចក្ដី​ប្រកាន់របស់បុគ្គលស្មើនឹងគេថា អញប្រសើរជាងគេ ១ សេចក្ដីប្រកាន់របស់​បុគ្គល​ស្មើនឹងគេថា អញស្មើនឹងគេ ១ សេចក្ដីប្រកាន់របស់​បុគ្គលស្មើនឹងគេថា អញថោកទាប​ជាងគេ ១ សេចក្ដីប្រកាន់របស់​បុគ្គលថោកទាបជាងគេថា អញប្រសើរជាងគេ ១ សេចក្ដី​ប្រកាន់​របស់​បុគ្គលថោកទាបជាងគេថា អញស្មើនឹងគេ ១ សេចក្ដីប្រកាន់របស់​បុគ្គល​ថោកទាប​ជាងគេថា អញថោកទាបជាងគេ ១ នេះ មានះ ៩។

[២៥៧] បណ្ដាធម៌ទាំងនោះ ធម៌មានតណ្ហាជាមូល ៩ តើដូចម្ដេច។ ការ​ស្វែងរក (កើតមាន) ព្រោះអាស្រ័យតណ្ហា ១ លាភ (កើតមាន) ព្រោះ​អាស្រ័យការស្វែងរក ១ សេចក្ដីត្រិះរិះ (កើតមាន) ព្រោះអាស្រ័យលាភ ១ ឆន្ទរាគ (កើតមាន) ព្រោះអាស្រ័យ​សេចក្ដីត្រិះរិះ ១ សេចក្ដីចូលចិត្តខ្លាំង (កើត​មាន) ព្រោះអាស្រ័យឆន្ទរាគ ១ សេចក្ដីប្រកាន់ (កើតមាន) ព្រោះអាស្រ័យសេចក្ដីចូលចិត្តខ្លាំង ១ សេចក្ដីកំណាញ់ (កើតមាន) ព្រោះ​អាស្រ័យ​សេចក្ដី​ប្រកាន់ ១ ការរក្សា (កើតមាន) ព្រោះអាស្រ័យសេចក្ដីកំណាញ់ ១ ការ​កាន់​ដម្បង កាន់សស្រ្តាវុធ ឈ្លោះទាស់ទែង ជជែកគ្នាថា ឯងៗ ការពោលពាក្យ​ញុះញង់ ការពោលពាក្យកុហក អកុសលធម៌ដ៏លាមកដ៏ច្រើន (កើតមាន) ព្រោះការរក្សាជាហេតុ ១ នេះធម៌មានតណ្ហាជាមូល ៩។

[២៥៨] បណ្ដាធម៌ទាំងនោះ សេចក្ដីញាប់ញ័រ [សេចក្តីញាប់ញ័រ ៩យ៉ាងនេះ សំដែងតាម​ប្រភេទ​របស់មានះ។ អដ្ឋកថា។] ៩ តើដូចម្ដេច។ ពាក្យថា មាន នេះជាសេចក្ដីញាប់ញ័រ ១ ពាក្យថា អញមាន នេះជាសេចក្ដីញាប់ញ័រ ១ ពាក្យថា អញនេះមាន នេះជា​សេចក្ដី​ញាប់ញ័រ ១ ពាក្យថា អញនឹងមាន នេះជា​សេចក្ដីញាប់ញ័រ ១ ពាក្យថា អញនឹងមានរូប នេះជាសេចក្ដីញាប់ញ័រ ១ ពាក្យថា អញនឹងមិនមានរូប នេះជាសេចក្ដីញាប់ញ័រ ១ ពាក្យថា អញនឹងមានសញ្ញា នេះជា​សេចក្ដីញាប់ញ័រ ១ ពាក្យថា អញនឹងមិនមានសញ្ញា នេះជា​សេចក្ដីញាប់ញ័រ ១ ពាក្យថា អញនឹងមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន នេះជា​សេចក្ដី​ញាប់ញ័រ ១ នេះ សេចក្ដីញាប់ញ័រ ៩។

[២៥៩] បណ្ដាធម៌ទាំងនោះ សេចក្ដីសំគាល់ ៩ សេចក្ដីឃ្លេងឃ្លោង ៩ ដំណើរយឺតយូរ ៩ សង្ខតធម៌ (ធម៌ដែលបច្ច័យប្រជុំតាក់តែង) ៩ តើដូចម្ដេច។ ពាក្យថា មាន នេះជាសង្ខតធម៌ ១ ពាក្យថា អញមាន នេះជាសង្ខតធម៌ ១ ពាក្យថា អញនេះមាន នេះជាសង្ខតធម៌ ១ ពាក្យថា អញនឹងមាន នេះជាសង្ខតធម៌ ១ ពាក្យថា អញនឹងមានរូប នេះជាសង្ខតធម៌ ១ ពាក្យថា អញនឹងមិនមានរូប នេះជា​សង្ខតធម៌ ១ ពាក្យថា អញនឹងមានសញ្ញា នេះជា​សង្ខតធម៌ ១ ពាក្យថា អញនឹង​មិនមានសញ្ញា នេះជាសង្ខតធម៌ ១ ពាក្យថា អញនឹងមាន​សញ្ញាក៏មិនមែន មិន​មានសញ្ញាក៏មិនមែន នេះជាសង្ខតធម៌ ១ នេះ សង្ខតធម៌ ៩។

ចប់ ពួកធម៌ ៩។

[២៦០] បណ្ដាធម៌ទាំងនោះ កិលេសវត្ថុ ១០ តើដូចម្ដេច។ លោភៈ ១ ទោសៈ ១ មោហៈ ១ មានះ ១ ទិដ្ឋិ ១ វិចិកិច្ឆា ១ ថីនៈ ១ ឧទ្ធច្ចៈ ១ អហិរិកៈ ១ អនោត្តប្បៈ ១ នេះ កិលេសវត្ថុ ១០។

[២៦១] បណ្ដាធម៌ទាំងនោះ អាឃាតវត្ថុ ១០ យ៉ាង តើដូចម្ដេច។ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តហើយ នូវអំពើមិនមានប្រយោជន៍ដល់​អញ ១ គនុំកើតឡើងថា ជនឯណោះ កំពុងប្រព្រឹត្ត នូវអំពើមិនមានប្រយោជន៍ដល់អញ ១ គំនុំកើតឡើងថា ជនឯ​ណោះ នឹងប្រព្រឹត្តនូវអំពើមិនមានប្រយោជន៍ដល់អញ ១ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តហើយ នូវអំពើមិនមាន​ប្រយោជន៍ដល់បុគ្គលជាទីស្រឡាញ់ពេញចិត្តរបស់​អញ ១ ជនឯណោះ កំពុង​ប្រព្រឹត្តនូវអំពើមិនមាន​ប្រយោជន៍ដល់បុគ្គលជាទី​ស្រឡាញ់​ពេញចិត្ត​របស់​អញ ១ ជនឯណោះ នឹងប្រព្រឹត្តនូវអំពើមិនមាន​ប្រយោជន៍ដល់បុគ្គលជាទី​ស្រឡាញ់​ពេញចិត្តរបស់អញ ១ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវអំពើមាន​ប្រយោជន៍ដល់បុគ្គលមិនជាទីស្រឡាញ់មិនជាទីពេញចិត្តរបស់អញ ១ ជន​ឯណោះ កំពុង​ប្រព្រឹត្ត នូវអំពើមាន​ប្រយោជន៍ ដល់បុគ្គលមិនជាទី​ស្រឡាញ់​មិនជាទីពេញចិត្តរបស់​អញ ១ ជនឯណោះ នឹងប្រព្រឹត្តនូវអំពើមាន​ប្រយោជន៍ ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជា​ទីពេញចិត្តរបស់អញ ១ ឬថា គំនុំកើតឡើង ក្នុងទីមិនគួរ ១ នេះ អាឃាតវត្ថុ ១០។

[២៦២] បណ្ដាធម៌ទាំងនោះ អកុសលកម្មបថ ១០ តើដូចម្ដេច។ បាណាតិបាត ១ អទិន្នាទាន ១ កាមេសុមិច្ឆាចារ ១ មុសាវាទ ១ បិសុណាវាចា ១ ផរុសវាចា ១ សម្ផប្បលាបៈ ១ អភិជ្ឈា ១ ព្យាបាទ ១ មិច្ឆាទិដ្ឋិ ១ នេះ អកុសលកម្មបថ ១០។

[២៦៣] បណ្ដាធម៌ទាំងនោះ សញ្ញោជនៈ ១០ តើដូចម្ដេច។ កាមរាគសញ្ញោជនៈ ១ បដិឃសញ្ញោជនៈ ១ មានសញ្ញោជនៈ ១ ទិដ្ឋិសញ្ញោជនៈ ១ វិចិកិច្ឆាសញ្ញោជនៈ ១ សីលព្វតបរាមាសសញ្ញោជនៈ ១ ភវរាគសញ្ញោជនៈ ១ ឥស្សាសញ្ញោជនៈ ១ មច្ឆរិយសញ្ញោជនៈ ១ អវិជ្ជាសញ្ញោជនៈ ១ នេះ សញ្ញោជនៈ ១០។

[២៦៤] បណ្ដាធម៌ទាំងនោះ មិច្ឆត្តធម៌ (សេចក្ដីខុស) ១០ តើដូចម្ដេច។ មិច្ឆាទិដ្ឋិ ១ មិច្ឆាសង្កប្បៈ ១ មិច្ឆាវាចា ១ មិច្ឆាកម្មន្តៈ ១ មិច្ឆាអាជីវៈ ១ មិច្ឆាវាយាមៈ ១ មិច្ឆាសតិ ១ មិច្ឆាសមាធិ ១ មិច្ឆាញាណ ១ មិច្ឆាវិមុត្តិ ១ នេះ មិច្ឆត្តធម៌ ១០។

[២៦៥] បណ្ដាធម៌ទាំងនោះ មិច្ឆាទិដ្ឋិ មានវត្ថុ ១០ តើដូចម្ដេច។ ទាន​ដែលបុគ្គលឲ្យហើយ មិនមានផល ១ ការបូជាធំ មិនមានផល ១ ការបូជាតូច មិនមានផល ១ ផលវិបាកនៃ​កម្មដែលសត្វធ្វើល្អ និងធ្វើអាក្រក់ មិនមាន ១ លោកនេះ មិនមាន ១ លោកដទៃ មិនមាន ១ មាតា មិនមានគុណ ១ បិតា មិន​មានគុណ ១ សត្វជាឱបបាតិកៈកំណើត មិនមាន ១ សមណព្រាហ្មណ៍ទាំង​ឡាយក្នុងលោក អ្នកប្រព្រឹត្តល្អ ប្រតិបត្តិល្អ ដែលបានធ្វើឲ្យ​ជាក់​ច្បាស់​ដោយ​ប្រាជ្ញា​ដ៏ឧត្តមខ្លួនឯង នូវលោកនេះ និងលោកខាងមុខ ហើយប្រកាស មិន​មាន ១ នេះ មិច្ឆាទិដ្ឋិ មានវត្ថុ ១០។

[២៦៦] បណ្ដាធម៌ទាំងនោះ អន្ដគ្គាហិកទិដ្ឋិ (ទិដ្ឋិដែលប្រកាន់ថា លោក​មានទីបំផុត) មានវត្ថុ ១០ តើដូចម្ដេច។ លោកទៀង ១ លោកមិនទៀង ១ លោកមានទីបំផុត ១ លោក​មិនមានទីបំផុត ១ ជីវិតក៏គឺសរីរៈ ១ ជីវិតដទៃ សរីរៈដទៃ ១ សត្វខាង​មុខអំពីសេចក្ដី​ស្លាប់កើតទៀត ១ សត្វខាងមុខអំពីសេចក្ដី​ស្លាប់មិនកើតទៀត ១ សត្វខាងមុខអំពីសេចក្ដី​ស្លាប់ កើតទៀតក៏មាន មិនកើត​ទៀតក៏មាន ១ សត្វខាងមុខអំពីសេចក្ដីស្លាប់ កើតទៀត ក៏មិនមែន មិនកើត​ទៀតក៏មិនមែន ១ នេះ អន្តគ្គាហិកទិដ្ឋិ មានវត្ថុ ១០។

ចប់ ពួកធម៌ ១០។

[២៦៧] បណ្ដាធម៌ទាំងនោះ តណ្ហាវិចរិត (ការប្រព្រឹត្តិនៃតណ្ហា) ១៨ អាស្រ័យ​ខន្ធបញ្ចកៈ​ខាងក្នុង តើដូចម្ដេច។ តណ្ហាវិចរិតថា អញមាន ១ តណ្ហាវិចរិតថា អញមានដោយ​ប្រការនេះ ១ តណ្ហាវិចរិតថា អញមានយ៉ាងនេះ ១ តណ្ហាវិចរិតថា អញមានដោយប្រការ​ដទៃ ១ តណ្ហាវិចរិតថា អញនឹងមាន ១ តណ្ហាវិចរិតថា អញនឹងមានដោយប្រការនេះ ១ តណ្ហាវិចរិតថា អញនឹងមានយ៉ាងនេះ ១ តណ្ហាវិចរិតថា អញនឹងមានដោយប្រការដទៃ ១ តណ្ហាវិចរិតថា អញទៀង ១ តណ្ហាវិចរិតថា អញសុខស្រួល ១ តណ្ហាវិចរិតថា អញគួរមាន ១ តណ្ហាវិចរិតថា អញគួរមានដោយប្រការនេះ ១ តណ្ហាវិចរិតថា អញគួរមានយ៉ាងនេះ ១ តណ្ហាវិចរិតថា អញគួរមានដោយប្រការដទៃ ១ តណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមាន ១ តណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមានដោយ​ប្រការនេះ ១ តណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមានយ៉ាងនេះ ១ តណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមានដោយ​ប្រការដទៃ ១។

[២៦៨] ចុះតណ្ហាវិចរិតថា អញមាន តើដូចម្ដេច។ បុគ្គលធ្វើនូវធម៌ណា​មួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ មិនឲ្យបែកចេញពីគ្នាហើយ បាននូវឆន្ទៈថា អញមាន បាននូវ​មានះថា អញមាន បាននូវទិដ្ឋិថា អញមាន កាលបើ​ធម៌មានឆន្ទៈជាដើមនោះ មាន ដំណើរ​យឺតយូរនេះ ក៏មាន ថា អញមានដោយប្រការនេះខ្លះ ថាអញមានយ៉ាងនេះខ្លះ ថាអញ​មាន​ដោយប្រការដទៃខ្លះ។

[២៦៩] ចុះតណ្ហាវិចរិតថា អញមានដោយប្រការនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហាថា អញជាក្ស័ត្រ ឬថា អញជាព្រាហ្មណ៍ ថាអញជាអ្នក​ជំនួញ ឬថា អញជាអ្នកគ្រួ ថាអញ​ជាគ្រហស្ថ ឬថាអញជាបព្វជិត ថាអញជាទេវតា ឬថាអញជាមនុស្ស ថាអញមានរូប ឬថាអញមិនមានរូប ថាអញមានសញ្ញា ឬថា អញមិនមានសញ្ញា ថាអញមានសញ្ញា​ក៏មិនមែន មិនមាន​សញ្ញាក៏មិនមែន យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញមាន​ដោយ​ប្រការនេះ។

[២៧០] ចុះតណ្ហាវិចរិតថា អញមានយ៉ាងនេះ តើដូចម្ដេច។ ដំណើរនៃ​តណ្ហា ព្រោះយក​ខ្លួន​ទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គលនោះជាក្ស័ត្រយ៉ាង​ណា អញក៏ជាក្ស័ត្រយ៉ាងនោះ​ដែរ ឬថា បុគ្គលនោះជាព្រាហ្មណ៍យ៉ាងណា អញក៏ជាព្រាហ្មណ៍យ៉ាងនោះដែរ ថាបុគ្គល​នោះ ជាអ្នកជំនួញយ៉ាងណា អញក៏ជាអ្នកជំនួញយ៉ាងនោះដែរ ឬថា បុគ្គលនោះជា​អ្នកគ្រួ​យ៉ាងណា អញក៏ជា​អ្នកគ្រួយ៉ាងនោះដែរ ថា បុគ្គលនោះ ជាគ្រហស្ថយ៉ាងណា អញក៏​ជាគ្រហស្ថយ៉ាងនោះដែរ ឬថា បុគ្គលនោះ ជាបព្វជិតយ៉ាងណា អញក៏ជាបព្វជិតយ៉ាង​នោះដែរ ថា បុគ្គលនោះជាទេវតាយ៉ាងណា អញក៏ជាទេវតាយ៉ាងនោះដែរ ឬថា បុគ្គល​នោះ ជាមនុស្សយ៉ាងណា អញក៏ជាមនុស្សយ៉ាងនោះដែរ ថា បុគ្គលនោះ មានរូប​យ៉ាងណា អញក៏មានរូបយ៉ាងនោះដែរ ឬថា បុគ្គលនោះ​មិនមានរូបយ៉ាង​ណា អញក៏មិន​មានរូបយ៉ាងនោះដែរ ថា បុគ្គលនោះមាន​សញ្ញាយ៉ាងណា អញក៏មានសញ្ញាយ៉ាង​នោះ​ដែរ ឬថា បុគ្គលនោះមិនមាន​សញ្ញាយ៉ាងណា អញក៏មិនមានសញ្ញាយ៉ាងនោះដែរ ថា បុគ្គលនោះមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនយ៉ាងណា អញជាបុគ្គលមាន​សញ្ញាក៏មិន​មែន មិនមាន​សញ្ញាក៏មិនមែនយ៉ាងនោះដែរ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិត​ថា អញមាន​យ៉ាងនេះ។

[២៧១] ចុះតណ្ហាវិចរិតថា អញមានដោយប្រការដទៃ តើដូចម្ដេច។ ដំណើរនៃ​តណ្ហា ព្រោះ​យកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គលនោះ ជាក្ស័ត្រយ៉ាង​ណា អញមិនមែនជា​ក្ស័ត្រយ៉ាងនោះទេ ឬថា បុគ្គលនោះជាព្រាហ្មណ៍យ៉ាងណា អញមិនមែនជាព្រាហ្មណ៍​យ៉ាង​នោះទេ ថាបុគ្គលនោះជាអ្នកជំនួញយ៉ាងណា អញមិនមែនជាអ្នកជំនួញ​យ៉ាងនោះ​ទេ ឬថា បុគ្គលនោះជាអ្នកគ្រួយ៉ាងណា អញមិនមែនជា​អ្នកគ្រួយ៉ាងនោះទេ ថាបុគ្គលនោះ​ជាគ្រហស្ថយ៉ាង​ណា អញមិនមែនជាគ្រហស្ថយ៉ាងនោះទេ ឬថា បុគ្គលនោះជាបព្វជិត​យ៉ាងណា អញមិនមែនជាបព្វជិតយ៉ាង​នោះទេ ថាបុគ្គលនោះជាទេវតាយ៉ាងណា អញមិន​មែនជាទេវតាយ៉ាងនោះទេ ឬថា បុគ្គលនោះជាមនុស្សយ៉ាងណា អញមិនមែន​ជាមនុស្ស​យ៉ាងនោះទេ ថាបុគ្គលនោះមានរូបយ៉ាងណា អញមិនមានរូបយ៉ាងនោះទេ ឬថា បុគ្គល​នោះ​មិនមានរូបយ៉ាងណា អញមិនមែនមិនមានរូបយ៉ាង​នោះទេ ថាបុគ្គលនោះមាន​សញ្ញា​យ៉ាងណា អញមិនមានសញ្ញាយ៉ាង​នោះ​ទេ ឬថា បុគ្គលនោះមិនមាន​សញ្ញាយ៉ាងណា អញមិនមែនមិនមានសញ្ញាយ៉ាងនោះទេ ថាបុគ្គលនោះមានសញ្ញាក៏មិនមែន មិនមាន​សញ្ញា​ក៏មិនមែនយ៉ាងណា អញមិនមែនមានសញ្ញាក៏មិន​មែន មិនមានសញ្ញាក៏មិនមែន​យ៉ាងនោះ​ទេ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញមានដោយប្រការដទៃ។

[២៧២] ចុះតណ្ហាវិចរិតថា អញនឹងមាន តើដូចម្ដេច។ បុគ្គលធ្វើនូវធម៌​ណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ មិនឲ្យបែកចេញពីគ្នា ហើយបាន​នូវឆន្ទៈថា អញនឹងមាន បាននូវមានះថា អញនឹងមាន បាននូវទិដ្ឋិថា អញនឹងមាន កាលបើធម៌មានឆន្ទៈ​ជាដើម​នោះមាន ដំណើរយឺតយូរនេះក៏មាន ថា អញនឹងមាន ដោយប្រការនេះខ្លះ ថាអញនឹង​មាន​យ៉ាងនេះខ្លះ ថាអញនឹងមាន ដោយប្រការ​ដទៃខ្លះ។

[២៧៣] ចុះតណ្ហាវិចរិតថា អញនឹងមានដោយប្រការនេះ តើដូចម្ដេច។ ដំណើរនៃ​តណ្ហាថា អញនឹងជាក្ស័ត្រ ឬថា អញនឹងជាព្រាហ្មណ៍ ថា អញនឹងជា​អ្នកជំនួញ ឬថា អញនឹងជាអ្នកគ្រួ ថា អញនឹងជាគ្រហស្ថ ឬថា អញនឹងជា​បព្វជិត ថា អញនឹងជាទេវតា ឬថា អញនឹងជាមនុស្ស ថា អញនឹងជាបុគ្គលមិន​មានរូប ឬថា អញនឹងជាបុគ្គលមានរូប ថា អញនឹងជាបុគ្គលមានសញ្ញា ឬថា អញ​នឹងជាបុគ្គល​មិនមានសញ្ញា ថា អញនឹងជា​បុគ្គលមានសញ្ញា ក៏មិនមែន មិនមាន​សញ្ញាក៏មិន​មែន យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញនឹងមានដោយ​ប្រការនេះ។

[២៧៤] ចុះតណ្ហាវិចរិតថា អញនឹងមានយ៉ាងនេះ តើដូចម្ដេច។ ដំណើរ​នៃតណ្ហា ព្រោះ​យកខ្លួនទៅប្រៀបនឹងបុគ្គលដទៃ ថាបុគ្គលនោះជាក្ស័ត្រ យ៉ាង​ណា អញនឹងបានជា​ក្ស័ត្រ​យ៉ាងនោះដែរ ឬថា បុគ្គលនោះជាព្រាហ្មណ៍យ៉ាង​ណា អញនឹងបានជាព្រាហ្មណ៍​យ៉ាង​នោះដែរ។បេ។ ថា បុគ្គលនោះមានសញ្ញា​ក៏មិន​មែន មិនមានសញ្ញាក៏មិនមែន យ៉ាងណា អញនឹងមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងនេះ​ដែរ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញនឹងមានយ៉ាងនេះ។

[២៧៥] ចុះតណ្ហាវិចរិតថា អញនឹងមានដោយប្រការដទៃ តើដូចម្ដេច។ ដំណើរ​នៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃ ថាបុគ្គលនោះជាក្ស័ត្រយ៉ាង​​ណា អញនឹងមិនមែន​ជា​ក្ស័ត្រយ៉ាងនោះទេ ឬថា បុគ្គលនោះជាព្រាហ្មណ៍ យ៉ាង​ណា អញនឹងមិនមែនជា​ព្រាហ្មណ៍ យ៉ាងនោះទេ។បេ។ ថា បុគ្គលនោះ​មានសញ្ញា​ក៏មិនមែន មិនមាន​សញ្ញាក៏មិន​មែនយ៉ាងណា អញនឹងមិនមែនមាន​សញ្ញា ក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាង​នោះទេ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញនឹងមានដោយប្រការដទៃ។

[២៧៦] ចុះតណ្ហាវិចរិតថា អញទៀង តើដូចម្ដេច។ ដំណើរនៃតណ្ហា​ព្រោះ​ធ្វើ​នូវធម៌ណា​មួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ មិនឲ្យបែកចេញ​ពីគ្នា ថា អញជាបុគ្គលទៀង មាំមួន ប្រាកដ មិនប្រែប្រួលជាធម្មតា យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញទៀង។

[២៧៧] ចុះតណ្ហាវិចរិតថា អញសុខស្រួល តើដូចម្ដេច។ ដំណើរនៃតណ្ហា​ព្រោះធ្វើនូវ​ធម៌​ណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ មិនឲ្យបែកចេញ​ពីគ្នា ថា អញនឹងដាច់សូន្យ នឹងវិនាស នឹងមិនកើតទៀត យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញសុខស្រួល។

[២៧៨] ចុះតណ្ហាវិចរិតថា អញគួរមាន តើដូចម្ដេច។ បុគ្គលធ្វើនូវធម៌​ណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ មិនឲ្យបែកចេញ​ពីគ្នា ហើយបាន​នូវឆន្ទៈថា អញគួរមាន បាននូវ​មានះថា អញគួរមាន បាននូវទិដ្ឋិថា អញគួរមាន កាលបើធម៌មានឆន្ទៈជាដើមនោះ មាន​ដំណើរយឺតយូរនេះក៏មាន ថា អញគួរមាន ដោយប្រការនេះខ្លះ ថា អញគួរមាន យ៉ាង​នេះខ្លះ ថា អញគួរមាន ដោយប្រការ​ដទៃខ្លះ។

[២៧៩] ចុះតណ្ហាវិចរិតថា អញគួរមានដោយប្រការនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ថាអញគួរតែជាក្ស័ត្រ ឬថា អញគួរតែជាព្រាហ្មណ៍ ថាអញគួរ​តែជាអ្នកជំនួញ ឬថា អញគួរ​តែជាអ្នកគ្រួ ថាអញគួរតែជាគ្រហស្ថ ឬថា អញគួរ​តែជាបព្វជិត ថាអញគួរតែជាទេវតា ឬ​ថា អញគួរតែជាមនុស្ស ថាអញគួរតែជា​បុគ្គលមានរូប ឬថា អញគួរតែជាបុគ្គល​មិន​មានរូប ថាអញ​គួរតែជាបុគ្គលមាន​សញ្ញា ឬថា អញគួរតែជាបុគ្គលមិនមានសញ្ញា ថាអញ​គួរ​តែ​ជាបុគ្គលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនយ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិត​ថា អញគួរ​មាន ដោយប្រការនេះ។

[២៨០] ចុះតណ្ហាវិចរិតថា អញគួរមានយ៉ាងនេះ តើដូចម្ដេច។ ដំណើរ​នៃតណ្ហា ព្រោះ​យកខ្លួនទៅប្រៀបនឹងបុគ្គលដទៃ ថាបុគ្គលនោះជាក្ស័ត្រយ៉ាង​ណា អញគួរតែជាក្ស័ត្រ​យ៉ាង​នោះដែរ ឬថា បុគ្គលនោះជាព្រាហ្មណ៍យ៉ាង​ណា អញ​គួរ​តែជាព្រាហ្មណ៍​យ៉ាង​នោះ​ដែរ។បេ។ ថា បុគ្គលនោះ មានសញ្ញាក៏​មិនមែន មិនមានសញ្ញាក៏មិនមែនយ៉ាងណា អញគួរតែជាបុគ្គលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនយ៉ាងនោះដែរ យ៉ាង​នេះ ឈ្មោះថា តណ្ហាវិចរិតថា អញគួរមាន យ៉ាងនេះ។

[២៨១] ចុះតណ្ហាវិចរិតថា អញគួរមានដោយប្រការដទៃ តើដូចម្ដេច។ ដំណើរ​នៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គលនោះជាក្ស័ត្រ យ៉ាងណា អញគួរតែ​មិនមែនជាក្ស័ត្រ យ៉ាងនោះទេ ឬថា បុគ្គលនោះជាព្រាហ្មណ៍ យ៉ាង​ណា អញគួរតែ​មិនមែនជាព្រាហ្មណ៍យ៉ាងនោះទេ។បេ។ ថា បុគ្គលនោះ មានសញ្ញា ក៏មិនមែន មិនមាន​សញ្ញាក៏មិនមែន យ៉ាងណា អញគួរតែមិនមែន​ជាបុគ្គលមានសញ្ញាក៏មិនមែន មិនមាន​សញ្ញាក៏មិនមែន យ៉ាងនោះទេ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញគួរមាន​ដោយ​ប្រការដទៃ។

[២៨២] ចុះតណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមាន តើដូចម្ដេច។ បុគ្គលធ្វើនូវធម៌​ណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ មិនឲ្យបែកចេញ​ពីគ្នា ហើយបាន​នូវឆន្ទៈថា អម្បាលយ៉ាងអញ គួរមាន បាននូវមានះថា អម្បាល​យ៉ាងអញ គួរមាន បាននូវទិដ្ឋិថា អម្បាលយ៉ាងអញ គួរមាន កាលបើធម៌មាន​ឆន្ទៈជាដើមនោះមាន ដំណើរយឺតយូរនេះក៏​មាន ថាអម្បាលយ៉ាងអញ គួរមាន ដោយប្រការនេះខ្លះ ថា អម្បាលយ៉ាងអញគួរមាន យ៉ាងនេះខ្លះ ថាអម្បាល​យ៉ាងអញ គួរមាន ដោយប្រការ​ដទៃខ្លះ។

[២៨៣] ចុះតណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមាន ដោយប្រការនេះ តើដូចម្ដេច។ ដំណើរនៃ​តណ្ហាថា អម្បាលយ៉ាងអញ គួរតែជាក្ស័ត្រ ឬថា អម្បាល​យ៉ាងអញ គួរតែជា​ព្រាហ្មណ៍ ថាអម្បាលយ៉ាងអញ គួរតែជាអ្នក​ជំនួញ ឬថា អម្បាលយ៉ាងអញ គួរតែជា​អ្នកគ្រួ ថាអម្បាលយ៉ាងអញ គួរតែ​ជាគ្រហស្ថ ឬថា អម្បាលយ៉ាងអញ គួរតែជាបព្វជិត ថាអម្បាលយ៉ាងអញ គួរតែជាទេវតា ឬថា អម្បាលយ៉ាងអញ គួរតែជាមនុស្ស ថាអម្បាល​យ៉ាង​អញ គួរតែជាបុគ្គល​មានរូប ឬថា អម្បាលយ៉ាងអញ គួរតែជាបុគ្គលមិនមាន​រូប ថាអម្បាលយ៉ាង​អញ គួរតែជាបុគ្គលមានសញ្ញា ឬថា អម្បាលយ៉ាងអញ គួរតែជា​បុគ្គលមិនមាន​សញ្ញា ថា អម្បាលយ៉ាងអញ គួរតែជាបុគ្គលមាន​សញ្ញាក៏មិនមែន មិនមាន​សញ្ញាក៏មិនមែន យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញគួរមាន ដោយប្រការ​នេះ។

[២៨៤] ចុះតណ្ហាវិចរិតថា អញគួរមាន យ៉ាងនេះ តើដូចម្ដេច។ ដំណើរ​នៃ​តណ្ហា ព្រោះ​យក​ខ្លួនទៅប្រៀបនឹងបុគ្គលដទៃ ថា បុគ្គលនោះ ជាក្ស័ត្រយ៉ាង​ណា អម្បាលយ៉ាងអញ ក៏គួរជាក្ស័ត្រយ៉ាងនោះដែរ ឬថា បុគ្គលនោះជា​ព្រាហ្មណ៍យ៉ាងណា អម្បាលយ៉ាងអញ​ក៏គួរជាព្រាហ្មណ៍យ៉ាងនោះដែរ។បេ។ ថា​បុគ្គល​នោះមានសញ្ញាក៏មិនមែន មិនមានសញ្ញា​ក៏មិនមែន យ៉ាងណា អម្បាល​យ៉ាង​អញ ក៏គួរជាបុគ្គលមានសញ្ញាក៏មិនមែន មិនមាន​សញ្ញាក៏មិន​មែន យ៉ាងនោះដែរ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរ​មានយ៉ាងនេះ។

[២៨៥] ចុះតណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមានដោយប្រការដទៃ តើដូចម្ដេច។ ដំណើរ​នៃ​តណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គល​នោះជាក្ស័ត្រយ៉ាង​ណា អម្បាលយ៉ាងអញ គួរតែមិនមែនជាក្ស័ត្រយ៉ាងនោះ​ទេ ឬថា បុគ្គលនោះជា​ព្រាហ្មណ៍​យ៉ាងណា អម្បាលយ៉ាងអញ គួរតែមិនមែនជា​ព្រាហ្មណ៍ យ៉ាងនោះទេ។បេ។ ថាបុគ្គល​នោះមានសញ្ញាក៏មិនមែន មិនមាន​សញ្ញាក៏មិនមែន យ៉ាងណា អម្បាលយ៉ាងអញ គួរតែមិនមែនមានសញ្ញា​ក៏មិន​មែន មិនមានសញ្ញាក៏មិន​មែន យ៉ាងនោះទេ យ៉ាងនេះ ឈ្មោះថា តណ្ហា​វិចរិតថា អម្បាលយ៉ាងអញ គួរ​មានដោយប្រការដទៃ។

នេះតណ្ហាវិចរិត ១៨ អាស្រ័យខន្ធបពា្ចកៈខាងក្នុង។

[២៨៦] បណ្ដាធម៌ទាំងនោះ តណ្ហាវិចរិត ១៨ អាស្រ័យខន្ធបញ្ចកៈខាង​ក្រៅ តើដូចម្ដេច។ តណ្ហាវិចរិតថា អញមានដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញមាន ដោយប្រការ​នេះ ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញមាន យ៉ាង​នេះ ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញមាន ដោយប្រការដទៃ​ ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញនឹងមាន ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញនឹងមាន ដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះ ១ តណ្ហា​វិចរិតថា អញនឹងមាន យ៉ាងនេះ ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញនឹង​មាន ដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញទៀង ដោយ​ខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញសុខស្រួល ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញគួរមាន ដោយ​ខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញគួរមាន ដោយប្រការនេះ ដោយខន្ធបញ្ចកៈ​​នេះ ១ តណ្ហាវិចរិតថា អញគួរមាន យ៉ាងនេះ ដោយ​ខន្ធបញ្ចកៈនេះ ១ តណ្ហា​វិចរិតថា អញគួរមាន ដោយប្រការដទៃ​ដោយ​ខន្ធបញ្ចកៈនេះ ១ តណ្ហា​វិចរិតថា អម្បាលយ៉ាងអញ គួរមាន ដោយខន្ធបញ្ចកៈ​នេះ ១ តណ្ហាវិចរិតថា អម្បាល​យ៉ាងអញ គួរមាន ដោយប្រការនេះ ដោយខន្ធ​បញ្ចកៈនេះ ១ តណ្ហាវិចរិត​ថា អម្បាល​យ៉ាងអញ គួរមានយ៉ាងនេះ ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អម្បាល​យ៉ាងអញ គួរមានដោយប្រការដទៃ ដោយខន្ធ​បញ្ចកៈនេះ ១។

[២៨៧] ចុះតណ្ហាវិចរិតថា អញមាន ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ បុគ្គលធ្វើនូវ​ធម៌​ណា​មួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឲ្យបែកចេញពី​គ្នាហើយបាននូវឆន្ទៈថា អញ​មាន ដោយខន្ធបញ្ចកៈនេះ បាននូវមានះថា អញមាន ដោយខន្ធបញ្ចកៈនេះ បាននូវទិដ្ឋិថា អញមាន ដោយខន្ធបញ្ចកៈនេះ កាលបើធម៌​មានឆន្ទៈជាដើមនោះមាន ដំណើរយឺតយូរ​នេះ​ក៏មាន ថាអញមាន ដោយប្រការ​នេះ ដោយខន្ធបញ្ចកៈនេះខ្លះ ថាអញមាន យ៉ាងនេះ ដោយខន្ធបញ្ចកៈនេះខ្លះ ថាអញមាន ដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះខ្លះ។

[២៨៨] ចុះតណ្ហាវិចរិតថា អញមាន ដោយប្រការនេះ ដោយខន្ធបញ្ចកៈ​នេះ តើដូចម្ដេច។ ដំណើរនៃតណ្ហាថា អញជាក្ស័ត្រ ដោយហេតុនេះ ឬថា អញ​ជាព្រាហ្មណ៍ ដោយហេតុនេះ ថាអញជាអ្នកជំនួញ ដោយហេតុនេះ ឬថាអញ​ជាអ្នកគ្រួ ដោយហេតុនេះ ថាអញជា​គ្រហស្ថ ដោយហេតុនេះ ឬថាអញជាបព្វ​ជិតដោយហេតុនេះ ថាអញជាទេវតាដោយ​ហេតុ​នេះ ឬថាអញជាមនុស្សដោយ​ហេតុ​នេះ ថាអញមានរូបដោយហេតុនេះ ឬថាអញមិន​មានរូបដោយ​ហេតុនេះ ថាអញមានសញ្ញា ដោយហេតុនេះ ឬថាអញមិនមានសញ្ញាដោយ​ហេតុនេះ ថាអញមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនដោយហេតុនេះ យ៉ាង​នេះ ឈ្មោះថា តណ្ហាវិចរិតថា អញមាន ដោយប្រការនេះ ដោយខន្ធបញ្ចកៈ​នេះ។

[២៨៩] ចុះតណ្ហាវិចរិតថា អញមានយ៉ាងនេះ ដោយខន្ធបញ្ចកៈ​នេះ តើ​ដូចម្ដេច។ ដំណើរ​នៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គល​នោះ​ជាក្ស័ត្រយ៉ាងណា អញក៏​ជា​ក្ស័ត្រយ៉ាងនោះ ដោយហេតុនេះដែរ ឬថា បុគ្គល​នោះ​ថាព្រាហ្មណ៍យ៉ាងណា អញក៏ជា​ព្រាហ្មណ៍យ៉ាងនោះ ដោយហេតុនេះដែរ។បេ។ ថា បុគ្គលនោះ មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនយ៉ាងណា អញក៏ជាបុគ្គលមានសញ្ញាក៏មិនមែន មិនមានសញ្ញា​ក៏មិនមែនយ៉ាង​នោះ ដោយ​ហេតុនេះដែរ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញមាន​យ៉ាងនេះ ដោយខន្ធបញ្ចកៈនេះ។

[២៩០] ចុះតណ្ហាវិចរិតថា អញមាន ដោយប្រការដទៃ ដោយខន្ធបញ្ចកៈ​នេះ តើ​ដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គលនោះជាក្ស័ត្រយ៉ាងណា អញមិនមែនជាក្ស័ត្រយ៉ាងនោះ ដោយហេតុនេះ​ទេ ឬថាបុគ្គលនោះជាព្រាហ្មណ៍​យ៉ាង​ណា អញមិនមែនជាព្រាហ្មណ៍យ៉ាង​នោះ ដោយហេតុនេះទេ។បេ។ ថា បុគ្គលនោះ​មាន​សញ្ញាក៏មិនមែន មិនមាន​សញ្ញាក៏មិនមែនយ៉ាងណា អញមិនមែនមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាង​នោះ ដោយហេតុនេះទេ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិត​ថា អញមានដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះ។

[២៩១] ចុះតណ្ហាវិចរិតថា អញនឹងមាន ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ បុគ្គលធ្វើនូវ​ធម៌ណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឲ្យបែកចេញពី​គ្នាហើយ បាននូវឆន្ទៈថា អញនឹងមានដោយហេតុនេះ បាននូវមានះថា អញនឹង​មាន ដោយហេតុនេះ បាននូវទិដ្ឋិថា អញនឹងមានដោយហេតុនេះ កាលបើធម៌​មាន​ឆន្ទៈ​ជាដើមនោះមាន ដំណើរយឺតយូរនេះក៏​មាន ថាអញនឹងមាន ដោយប្រការ​នេះ ដោយខន្ធបញ្ចកៈនេះខ្លះ ថាអញនឹងមានយ៉ាងនេះ ដោយខន្ធបញ្ចកៈនេះខ្លះ ថាអញនឹងមានដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះខ្លះ។

[២៩២] ចុះតណ្ហាវិចរិតថា អញនឹងមានដោយប្រការនេះ ដោយខន្ធបញ្ចកៈ​នេះ តើ​ដូចម្ដេច។ ដំណើរនៃតណ្ហាថា អញនឹងបានជាក្ស័ត្រ ដោយហេតុ​នេះ ឬថា អញ​នឹងបាន​ជាព្រាហ្មណ៍ដោយហេតុនេះ ថាអញនឹងបានជាអ្នកជំនួញ ដោយ​ហេតុ​នេះ ឬថាអញនឹង​បាន​​ជាអ្នកគ្រួ ដោយហេតុនេះ ថាអញនឹងបានជា​គ្រហស្ថ ដោយហេតុនេះ ឬថាអញនឹង​បាន​ជាបព្វ​ជិត ដោយហេតុនេះ ថាអញ​នឹងបាន​ជា​ទេវតា ដោយហេតុនេះ ឬថាអញនឹង​បានជាមនុស្ស ដោយហេតុនេះ ថាអញនឹង​ជាបុគ្គលមានរូប ដោយហេតុនេះ ឬថាអញ្ញ​នឹង​ជាបុគ្គលមិនមានរូប ដោយហេតុនេះ ថាអញនឹងជាបុគ្គលមានសញ្ញា ដោយហេតុ​នេះ ឬថាអញនឹងជាបុគ្គលមិនមានសញ្ញា ដោយ​ហេតុនេះ ថាអញនឹងជាបុគ្គល​មាន​សញ្ញាក៏​មិនមែន មិនមានសញ្ញាក៏មិនមែន ដោយហេតុនេះ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញមាន ដោយប្រការនេះ ដោយខន្ធបញ្ចកៈ​នេះ។

[២៩៣] ចុះតណ្ហាវិចរិតថា អញនឹងមានយ៉ាងនេះ ដោយខន្ធបញ្ចកៈ​នេះ តើ​ដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គល​នោះ​ជាក្ស័ត្រយ៉ាងណា អញនឹងបានជាក្ស័ត្រយ៉ាងនោះ ដោយហេតុនេះដែរ ឬថា បុគ្គលនោះជាព្រាហ្មណ៍​យ៉ាង​ណា អញនឹងបានជាព្រាហ្មណ៍យ៉ាងនោះ ដោយ​ហេតុនេះដែរ។បេ។ ថាបុគ្គលនោះ​មាន​សញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិន​មែន យ៉ាងណា អញនឹងបានជាបុគ្គលមាន​សញ្ញាក៏​មិនមែន មិនមានសញ្ញាក៏មិន​មែន យ៉ាង​នោះ ដោយហេតុនេះដែរ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញនឹង​មាន យ៉ាងនេះ ដោយខន្ធបញ្ចកៈនេះ។

[២៩៤] ចុះតណ្ហាវិចរិតថា អញនឹងមានដោយប្រការដទៃ ដោយខន្ធបញ្ចកៈ​នេះ តើ​ដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គល​នោះជាក្ស័ត្រ​យ៉ាងណា អញនឹងមិនមែនជាក្ស័ត្រយ៉ាងនោះ ដោយហេតុនេះទេ ឬថាបុគ្គលនោះ​ជា​ព្រាហ្មណ៍​យ៉ាងណា អញនឹងមិនមែនជាព្រាហ្មណ៍យ៉ាង​នោះ ដោយហេតុនេះទេ។បេ។ ថាបុគ្គលនោះមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនយ៉ាងណា អញនឹងមិនមែន​មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិន​មែនយ៉ាង​នោះ ដោយហេតុនេះទេ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញនឹង​មាន ដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះ។

[២៩៥] ចុះតណ្ហាវិចរិតថា អញទៀង ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះធ្វើនូវធម៌ណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឲ្យ​បែក​ចេញពីគ្នាថា អញជាបុគ្គលទៀងទាត់ មាំមួន ប្រាកដ មិនប្រែប្រួលជា​ធម្មតា ដោយហេតុនេះ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញជាបុគ្គលទៀង ដោយ​ខន្ធបញ្ចកៈនេះ។

[២៩៦] ចុះតណ្ហាវិចរិតថា អញសុខស្រួល ដោយខន្ធបញ្ចកៈនេះ តើដូច​ម្ដេច។ ដំណើរ​នៃតណ្ហា ព្រោះធ្វើនូវធម៌ណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឲ្យបែកចេញ​ពីគ្នាថា អញនឹងដាច់សូន្យ នឹងវិនាស នឹងមិនកើតទៀត ដោយ​ហេតុនេះ យ៉ាងនេះ ឈ្មោះ​ថា តណ្ហាវិចរិតថា អញសុខស្រួល ដោយខន្ធបញ្ចកៈនេះ។

[២៩៧] ចុះតណ្ហាវិចរិតថា អញគួរមាន ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ បុគ្គលធ្វើនូវ​ធម៌ណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឲ្យបែកចេញពីគ្នា​ហើយ បាននូវឆន្ទៈថា អញគួរមាន ដោយខន្ធបញ្ចកៈនេះ បាន​នូវមានះថា អញគួរ​មាន ដោយខន្ធបញ្ចកៈនេះ បាននូវទិដ្ឋិថា អញគួរមាន ដោយ​ខន្ធបញ្ចកៈនេះ កាលបើ​ធម៌មានឆន្ទៈជាដើមនោះមាន ដំណើរយឺតយូរនេះ ក៏កើត​មាន ថាអញគួរមាន ដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះខ្លះ ថាអញគួរមានយ៉ាងនេះ ដោយខន្ធបញ្ចកៈ​នេះខ្លះ ថាអញគួរមានដោយប្រការដទៃ ដោយ​ខន្ធបញ្ចកៈនេះខ្លះ។

[២៩៨] ចុះតណ្ហាវិចរិតថា អញគួរមានដោយប្រការនេះ ដោយខន្ធបញ្ចកៈ​នេះ តើ​ដូចម្ដេច។ ដំណើរនៃតណ្ហា ថាអញគួរជាក្ស័ត្រ ដោយហេតុនេះ ឬថាអញគួរ​ជាព្រាហ្មណ៍​ដោយហេតុនេះ ថាអញគួរជាអ្នកជំនួញ ដោយហេតុ​នេះ ឬថា អញគួរជាអ្នកគ្រួដោយ​ហេតុនេះ ថាអញគួរជាគ្រហស្ថៈដោយ​ហេតុនេះ ឬថា អញគួរជាបព្វជិត ដោយហេតុនេះ ថាអញគួរជាទេវតា ដោយ​ហេតុនេះ ឬថា អញគួរជាមនុស្ស ដោយហេតុនេះ ថាអញ​គួរជាបុគ្គលមានរូប ដោយហេតុ​នេះ ឬថា អញគួរជាបុគ្គលមិនមានរូប ដោយហេតុនេះ ថា​អញគួរ​ជាបុគ្គលមាន​សញ្ញា ដោយហេតុនេះ ឬថា អញគួរជាបុគ្គលមិនមានសញ្ញា ដោយ​ហេតុនេះ ថាអញគួរ​ជាបុគ្គលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ដោយហេតុ​នេះ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញគួរមានដោយប្រការនេះ ដោយ​ខន្ធបញ្ចកៈ​នេះ។

[២៩៩] ចុះតណ្ហាវិចរិតថា អញគួរមាន យ៉ាងនេះ ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ ដំណើរ​នៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គល​នោះ​ជា​ក្ស័ត្រយ៉ាង​ណា អញគួរតែជាក្ស័ត្រយ៉ាងនោះ ដោយហេតុនេះដែរ ឬថា បុគ្គលនោះជាព្រាហ្មណ៍យ៉ាង​ណា អញគួរតែជាព្រាហ្មណ៍យ៉ាងនោះ ដោយ​ហេតុនេះដែរ។បេ។ ថា បុគ្គលនោះ មានសញ្ញាក៏​មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងណា អញគួរតែជាបុគ្គលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងនោះ ដោយហេតុនេះដែរ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិត​ថា អញគួរមានយ៉ាងនេះ ដោយខន្ធបញ្ចកៈនេះ។

[៣០០] ចុះតណ្ហាវិចរិតថា អញគួរមាន ដោយប្រការដទៃ ដោយខន្ធបញ្ចកៈ​នេះ តើ​ដូចម្ដេច។ ដំណើរ​នៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គល​ដទៃថា បុគ្គលនោះជាក្ស័ត្រ យ៉ាង​ណា អញគួរតែមិនមែនជាក្ស័ត្រ យ៉ាង​នោះ ដោយហេតុ​នេះទេ ឬថា បុគ្គល​នោះ​ជាព្រាហ្មណ៍ យ៉ាង​ណា អញគួរតែមិន​មែនជាព្រាហ្មណ៍ យ៉ាងនោះ ដោយហេតុនេះទេ។បេ។ ថា បុគ្គលនោះមាន​សញ្ញា ក៏​មិនមែន មិនមាន​សញ្ញា ក៏មិនមែន យ៉ាងណា អញគួរ​តែមិនមែន​មាន​សញ្ញា ក៏មិនមែន មិនមាន​សញ្ញា ក៏មិនមែន យ៉ាងនោះ ដោយហេតុនេះទេ យ៉ាង​នេះ ឈ្មោះថា តណ្ហា​វិចរិតថា អញគួរមានដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះ។

[៣០១] ចុះតណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមានដោយខន្ធបញ្ចកៈ​នេះ តើដូចម្ដេច។ បុគ្គលធ្វើនូវធម៌ណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឲ្យបែក​ចេញពីគ្នាហើយ បាននូវឆន្ទៈថា អម្បាលយ៉ាងអញ គួរមាន ដោយហេតុ​នេះ បាននូវមានះ ថា អម្បាល​យ៉ាងអញ គួរមាន ដោយហេតុនេះ បាននូវទិដ្ឋិថា អម្បាលយ៉ាងអញ គួរមាន ដោយហេតុ​នេះ កាលបើធម៌មានឆន្ទៈជាដើមនោះ​មាន ដំណើរយឺតយូរនេះក៏មាន ថា អម្បាលយ៉ាង​អញ គួរមាន ដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះខ្លះ ថា អម្បាលយ៉ាងអញ គួរមាន យ៉ាងនេះ ដោយខន្ធបញ្ចកៈនេះខ្លះ ថា អម្បាលយ៉ាងអញ គួរមាន ដោយប្រការដទៃ ដោយ​ខន្ធបញ្ចកៈនេះខ្លះ។

[៣០២] ចុះតណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមានដោយប្រការនេះ ដោយខន្ធបញ្ចកៈ​នេះ តើដូចម្ដេច។ ដំណើរនៃតណ្ហាថា អម្បាលយ៉ាងអញ គួរ​តែជាក្ស័ត្រ ដោយហេតុនេះ ឬថា អម្បាលយ៉ាងអញ គួរតែជាព្រាហ្មណ៍ ដោយហេតុនេះ ថា អម្បាលយ៉ាងអញ គួរតែជាអ្នកជំនួញ ដោយហេតុនេះ ឬថា អម្បាលយ៉ាងអញ គួរតែជាអ្នកគ្រួ ដោយហេតុ​នេះ ថា អម្បាលយ៉ាងអញ គួរតែ​ជាគ្រហស្ថ ដោយហេតុនេះ ឬថា អម្បាលយ៉ាងអញ គួរតែជាបព្វជិត ដោយ​ហេតុ​នេះ ថា អម្បាលយ៉ាងអញ គួរតែជាទេវតា ដោយហេតុនេះ ឬថា អម្បាល​យ៉ាងអញ គួរតែជាមនុស្ស ដោយហេតុនេះ ថា អម្បាលយ៉ាងអញ គួរតែជាបុគ្គល​មានរូប ដោយហេតុនេះ ឬថា អម្បាលយ៉ាងអញ គួរតែជា​បុគ្គលមិនមានរូប ដោយ​​​ហេតុនេះ ថា អម្បាលយ៉ាងអញ គួរតែជាបុគ្គលមាន​សញ្ញា ដោយហេតុនេះ ឬថា អម្បាលយ៉ាងអញ គួរតែជាបុគ្គលមិនមានសញ្ញា ដោយហេតុនេះ ថា អម្បាល​​យ៉ាងអញ គួរតែជាបុគ្គលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ដោយហេតុនេះ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមាន ដោយប្រការនេះ ដោយខន្ធបញ្ចកៈ​នេះ។

[៣០៣] ចុះតណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមានយ៉ាងនេះ​ ដោយ​ខន្ធបញ្ចកៈនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គល​ដទៃថា បុគ្គលនោះជា​ក្ស័ត្រ យ៉ាងណា អម្បាលយ៉ាងអញ គួរតែជាក្ស័ត្រ យ៉ាង​នោះ ដោយ​ហេតុនេះដែរ ឬថា បុគ្គលនោះ ជាព្រាហ្មណ៍ យ៉ាងណា អម្បាល​យ៉ាងអញ គួរតែជាព្រាហ្មណ៍ យ៉ាងនោះ ដោយហេតុនេះដែរ។បេ។ ថា បុគ្គល​នោះ មានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន យ៉ាងណា អម្បាលយ៉ាង​អញ គួរតែជាបុគ្គលមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន យ៉ាងនោះ ដោយហេតុនេះដែរ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អម្បាល​យ៉ាងអញ គួរ​មានយ៉ាងនេះ ដោយខន្ធបញ្ចកៈនេះ។

[៣០៤] ចុះតណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមាន ដោយប្រការដទៃ ដោយខន្ធបញ្ចកៈ​នេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គលនោះ​ជាក្ស័ត្រ យ៉ាងណា អម្បាលយ៉ាងអញ គួរតែមិនមែនជាក្ស័ត្រ យ៉ាង​នោះ ដោយហេតុ​នេះទេ ឬថា បុគ្គលនោះជាព្រាហ្មណ៍ យ៉ាងណា អម្បាលយ៉ាង​អញ គួរតែមិនមែន​ជា​ព្រាហ្មណ៍ យ៉ាងនោះ ដោយហេតុនេះទេ។បេ។ ថា បុគ្គលនោះមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន យ៉ាងណា អម្បាល​យ៉ាងអញ គួរតែមិនមែនមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន យ៉ាង​នោះ ដោយហេតុនេះទេ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមាន ដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះ។ នេះ តណ្ហាវិចរិត ១៨ អាស្រ័យ​ខន្ធបញ្ចកៈខាងក្រៅ។

[៣០៥] តណ្ហាវិចរិត ១៨ នេះ អាស្រ័យនូវខន្ធបញ្ចកៈខាងក្នុង តណ្ហាវិច​រិត ១៨ នេះ អាស្រ័យនូវខន្ធបញ្ចកៈខាងក្រៅ ត្រូវជាតណ្ហាវិចរិត ៣៦ ព្រោះ​ប្រមូលរួប​រួម​តណ្ហាវិចរិត​ទាំងពីរពួកនោះ ក្នុងទីជាមួយគ្នា។ តណ្ហាវិចរិត ៣៦ ខាងអតីត តណ្ហាវិចរិត ៣៦ ខាង​អនាគត តណ្ហាវិចរិត ៣៦ ខាងបច្ចុប្បន្ន មាន​សភាព​យ៉ាងនេះ ត្រូវជាតណ្ហាវិចរិត ១០៨ ព្រោះប្រមូលរួបរួមតណ្ហាវិចរិតទាំង​អស់នោះ ក្នុងទីជាមួយគ្នា ដូចបានរៀបរាប់មកនេះ។

[៣០៦] បណ្ដាធម៌ទាំងនោះ ទិដ្ឋិ ៦២ តើដូចម្ដេច។ (ទិដ្ឋិ ៦២) ដែលព្រះមានព្រះភាគ​សំដែង​ហើយ ក្នុងវេយ្យាករណ៍ ឈ្មោះព្រហ្មជាលសូត្រ គឺសស្សតវាទ ៤ ឯកច្ចសស្សតិក​វាទ ៤ អន្តានន្តិកវាទ ៤ អមរាវិក្ខេបិកវាទ ៤ អធិច្ចសមុប្បន្និកវាទ ២ សញ្ញិវាទ ១៦ អសញ្ញិវាទ ៨ នេវសញ្ញិនាសញ្ញិវាទ ៨ ឧច្ឆេទវាទ ៧ ទិដ្ឋធម្មនិព្វានវាទ ៥ នេះ ទិដ្ឋិ ៦២ ដែលព្រះមានព្រះភាគសំដែង​ហើយ ក្នុង​វេយ្យាករណ៍ ឈ្មោះព្រហ្មជាល​សូត្រ។

ចប់ ខុទ្ទកវត្ថុវិភង្គ។

ធម្មហទយវិភង្គ

[៣០៧] ខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន សច្ចៈប៉ុន្មាន ឥន្រ្ទិយប៉ុន្មាន ហេតុប៉ុន្មាន អាហារប៉ុន្មាន ផស្សៈប៉ុន្មាន វេទនាប៉ុន្មាន សញ្ញាប៉ុន្មាន ចេតនាប៉ុន្មាន ចិត្តប៉ុន្មាន។

[៣០៨] ខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨ សច្ចៈ ៤ ឥន្រ្ទិយ ២២ ហេតុ ៩ អាហារ ៤ ផស្សៈ ៧ វេទនា ៧ សញ្ញា ៧ ចេតនា ៧ ចិត្ត ៧។

[៣០៩] បណ្ដាធម៌ទាំងនោះ ខន្ធ ៥ តើដូចម្ដេច។ រូបក្ខន្ធ ១ វេទនាខន្ធ ១ សញ្ញាខន្ធ ១ សង្ខារក្ខន្ធ ១ វិញ្ញាណក្ខន្ធ ១ នេះហៅថា ខន្ធ ៥។

[៣១០] បណ្ដាធម៌ទាំងនោះ អាយតនៈ ១២ តើដូចម្ដេច។ ចក្ខាយតនៈ ១ រូបាយតនៈ ១ សោតាយតនៈ ១ សទ្ទាយតនៈ ១ ឃានាយតនៈ ១ គន្ធាយតនៈ ១ ជិវ្ហាយតនៈ ១ រសាយតនៈ ១ កាយាយតនៈ ១ ផោដ្ឋព្វាយតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ នេះហៅថា អាយតនៈ ១២។

[៣១១] បណ្ដាធម៌ទាំងនោះ ធាតុ ១៨ តើដូចម្ដេច។ ចក្ខុធាតុ ១ រូបធាតុ ១ ចក្ខុវិញ្ញាណធាតុ ១ សោតធាតុ ១ សទ្ទធាតុ ១ សោតវិញ្ញាណធាតុ ១ ឃានធាតុ ១ គន្ធធាតុ ១ ឃានវិញ្ញាណធាតុ ១ ជិវ្ហាធាតុ ១ រសធាតុ ១ ជិវ្ហា​វិញ្ញាណធាតុ ១ កាយធាតុ ១ ផោដ្ឋព្វធាតុ ១ កាយវិញ្ញាណធាតុ ១ មនោធាតុ ១ ធម្មធាតុ ១ មនោវិញ្ញាណធាតុ ១ នេះហៅថា ធាតុ ១៨។

[៣១២] បណ្ដាធម៌ទាំងនោះ សច្ចៈ ៤ តើដូចម្ដេច។ ទុក្ខសច្ច ១ សមុទយសច្ច ១ មគ្គសច្ច ១ និរោធសច្ច ១ នេះហៅថា សច្ចៈ ៤។

[៣១៣] បណ្ដាធម៌ទាំងនោះ ឥន្រ្ទិយ ២២ តើដូចម្ដេច។ ចក្ខុន្រ្ទិយ ១ សោតិន្រ្ទិយ ១ ឃានិន្រ្ទិយ ១ ជិវ្ហិន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ ១ បុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សុខិន្រ្ទិយ ១ ទុក្ខិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ១ ទោមនស្សិន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្រ្ទិយ ១ អនញ្ញតញ្ញស្សាមីតិន្រ្ទិយ ១ អញ្ញិន្រ្ទិយ ១ អញ្ញាតាវិន្រ្ទិយ ១ នេះហៅថា ឥន្រ្ទិយ ២២។

[៣១៤] បណ្ដាធម៌ទាំងនោះ ហេតុ ៩ តើដូចម្ដេច។ កុសលហេតុ ៣ អកុសលហេតុ ៣ អព្យាកតហេតុ ៣។ បណ្ដាហេតុទាំងនោះ កុសលហេតុ ៣ តើដូចម្ដេច។ អលោភៈ ជា​កុសលហេតុ ១ អទោសៈ ជាកុសលហេតុ ១ អមោហៈ ជាកុសលហេតុ ១ នេះ កុសល​ហេតុ ៣។ បណ្ដាហេតុទាំងនោះ អកុសលហេតុ ៣ តើដូចម្ដេច។ លោភៈ ជាអកុសល​ហេតុ ១ ទោសៈ ជា​អកុសលហេតុ ១ មោហៈ ជាអកុសលហេតុ ១ នេះ អកុសលហេតុ ៣។ បណ្ដា​ហេតុទាំងនោះ អព្យាកតហេតុ ៣ តើដូចម្ដេច។ អលោភៈ ១ អទោសៈ ១ អមោហៈ ១ ក្នុងវិបាក​នៃកុសលធម៌ទាំងឡាយ ឬក្នុងកិរិយាព្យាកតធម៌ទាំង​ឡាយ នេះ អព្យាកត​ហេតុ ៣។ នេះហៅថា ហេតុ ៩។

[៣១៥] បណ្ដាធម៌ទាំងនោះ អាហារ ៤ តើដូចម្ដេច។ កពឡិង្ការាហារ ១ ផស្សាហារ ១ មនោសញ្ចេតនាហារ ១ វិញ្ញាណាហារ ១ នេះហៅថា អាហារ ៤។

[៣១៦] បណ្ដាធម៌ទាំងនោះ ផស្សៈ ៧ តើដូចម្ដេច។ ចក្ខុសម្ផ័ស្ស ១ សោតសម្ផ័ស្ស ១ ឃានសម្ផ័ស្ស ១ ជិវ្ហាសម្ផ័ស្ស ១ កាយសម្ផ័ស្ស ១ មនោធាតុសម្ផ័ស្ស ១ មនោវិញ្ញាណធាតុសម្ផ័ស្ស ១ នេះហៅថា ផស្សៈ ៧។

[៣១៧] បណ្ដាធម៌ទាំងនោះ វេទនា ៧ តើដូចម្ដេច។ វេទនាកើតអំពីចក្ខុសម្ផ័ស្ស ១ វេទនាកើតអំពីសោតសម្ផ័ស្ស ១ វេទនាកើតអំពីឃានសម្ផ័ស្ស ១ វេទនាកើតអំពី​ជិវ្ហាសម្ផ័ស្ស ១ វេទនាកើតអំពីកាយសម្ផ័ស្ស ១ វេទនាកើតអំពី​មនោធាតុសម្ផ័ស្ស ១ វេទនាកើតអំពីមនោវិញ្ញាណធាតុសម្ផ័ស្ស ១ នេះហៅថា វេទនា ៧។

[៣១៨] បណ្ដាធម៌ទាំងនោះ សញ្ញា ៧ តើដូចម្ដេច។ សញ្ញាកើតអំពីចក្ខុសម្ផ័ស្ស ១ សញ្ញាកើតអំពីសោតសម្ផ័ស្ស ១ សញ្ញាកើតអំពីឃានសម្ផ័ស្ស ១ សញ្ញា​កើតអំពី​ជិវ្ហាសម្ផ័ស្ស ១ សញ្ញាកើតអំពីកាយសម្ផ័ស្ស ១ សញ្ញាកើតអំពីមនោធាតុសម្ផ័ស្ស ១ សញ្ញា​កើត​អំពី​មនោវិញ្ញាណធាតុសម្ផ័ស្ស ១ នេះហៅថា សញ្ញា ៧។

[៣១៩] បណ្ដាធម៌ទាំងនោះ ចេតនា ៧ តើដូចម្ដេច។ ចេតនាកើតអំពីចក្ខុសម្ផ័ស្ស ១ ចេតនាកើតអំពីសោតសម្ផ័ស្ស ១ ចេតនាកើតអំពីឃានសម្ផ័ស្ស ១ ចេតនាកើតអំពី​ជិវ្ហាសម្ផ័ស្ស ១ ចេតនាកើតអំពីកាយសម្ផ័ស្ស ១ ចេតនាកើត​អំពី​មនោសម្ផ័ស្ស ១ ចេតនា​កើតអំពីមនោវិញ្ញាណធាតុសម្ផ័ស្ស ១ នេះហៅថា ចេតនា ៧។

[៣២០] បណ្ដាធម៌ទាំងនោះ ចិត្ត ៧ តើដូចម្ដេច។ ចក្ខុវិញ្ញាណ ១ សោតវិញ្ញាណ ១ ឃានវិញ្ញាណ ១ ជិវ្ហាវិញ្ញាណ ១ កាយវិញ្ញាណ ១ មនោធាតុ ១ មនោវិញ្ញាណធាតុ ១ នេះហៅថា ចិត្ត ៧។

[៣២១] ក្នុងកាមធាតុ មានខន្ធប៉ុន្មាន។បេ។ មានចិត្តប៉ុន្មាន។ ក្នុងកាមធាតុ មានខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨ សច្ចៈ ៣ ឥន្រ្ទិយ ២២ ហេតុ ៩ អាហារ ៤ ផស្សៈ ៧ វេទនា ៧ សញ្ញា ៧ ចេតនា ៧ ចិត្ត ៧។ បណ្ដាធម៌ទាំងនោះ ក្នុងកាមធាតុ មានខន្ធ ៥ តើដូចម្ដេច។ រូបក្ខន្ធ ១។បេ។ វិញ្ញាណក្ខន្ធ ១ នេះហៅថា ក្នុង​កាមធាតុ មានខន្ធ ៥។ បណ្ដាធម៌ទាំងនោះ ក្នុងកាមធាតុ មានអាយតនៈ ១២ តើដូចម្ដេច។ ចក្ខាយតនៈ ១ រូបាយតនៈ ១។បេ។ មនាយតនៈ ១ ធម្មាយតនៈ ១ នេះហៅថា ក្នុងកាមធាតុ មានអាយតនៈ ១២។ បណ្ដា​ធម៌ទាំងនោះ ក្នុងកាម​ធាតុ មានធាតុ ១៨ តើដូចម្ដេច។ ចក្ខុធាតុ ១ រូបធាតុ ១ ចក្ខុវិញ្ញាណធាតុ ១។បេ។ មនោធាតុ ១ ធម្មធាតុ ១ មនោវិញ្ញាណធាតុ ១ នេះហៅថា ក្នុងកាមធាតុ មាន​​ធាតុ ១៨។ បណ្ដាធម៌ទាំងនោះ ក្នុងកាម​ធាតុ មានសច្ចៈ ៣ តើដូចម្ដេច។ ទុក្ខ​សច្ច ១ សមុទយសច្ច ១ មគ្គសច្ច ១ នេះហៅថា ក្នុងកាមធាតុ មានសច្ចៈ ៣។ បណ្ដាធម៌ទាំងនោះ ក្នុងកាមធាតុ មានឥន្រ្ទិយ ២២ តើដូចម្តេច។ ចក្ខុន្រ្ទិយ ១។បេ។ អញ្ញាតាវិន្រ្ទិយ ១ នេះហៅថា ក្នុងកាមធាតុ មានឥន្រ្ទិយ ២២។ បណ្តា​ធម៌ទាំងនោះ ក្នុងកាមធាតុមានហេតុ ៩ តើដូចម្ដេច។ កុសលហេតុ ៣ អកុសល​ហេតុ ៣ អព្យាកតហេតុ ៣ នេះហៅថា ក្នុងកាមធាតុ មានហេតុ ៩។ បណ្តាធម៌​ទាំងនោះ ក្នុងកាមធាតុ មានអាហារ ៤ តើដូចម្ដេច។ កពឡិង្ការាហារ ១ ផស្សាហារ ១ មនោសញ្ចេតនាហារ ១ វិញ្ញាណាហារ ១ នេះហៅថា ក្នុងកាមធាតុ មាន​អាហារ ៤។ បណ្តាធម៌​ទាំងនោះ ក្នុងកាមធាតុ មានផស្សៈ ៧ តើដូចម្ដេច។ ចក្ខុសម្ផ័ស្ស ១។បេ។ មនោវិញ្ញាណធាតុសម្ផ័ស្ស ១ នេះហៅថា ក្នុងកាមធាតុមាន​ផស្សៈ ៧។ បណ្តាធម៌​ទាំងនោះ ក្នុងកាមធាតុ មានវេទនា ៧ សញ្ញា ៧ ចេតនា ៧ ចិត្ត ៧ តើដូចម្ដេច។ ចក្ខុវិញ្ញាណ ១។បេ។ មនោធាតុ ១ មនោវិញ្ញាណធាតុ ១ នេះហៅថា ក្នុងកាមធាតុ មានចិត្ត ៧។

[៣២២] ក្នុងរូបធាតុ មានខន្ធប៉ុន្មាន។បេ។ មានចិត្តប៉ុន្មាន។ ក្នុងរូបធាតុ មានខន្ធ ៥ អាយតនៈ ៦ ធាតុ ៩ សច្ចៈ ៣ ឥន្រ្ទិយ ១៤ ហេតុ ៨ អាហារ ៣ ផស្សៈ ៤ វេទនា ៤ សញ្ញា ៤ ចេតនា ៤ ចិត្ត ៤។ បណ្ដាធម៌ទាំងនោះ ក្នុងរូបធាតុ មានខន្ធ ៥ តើដូចម្ដេច។ រូបក្ខន្ធ ១។បេ។ វិញ្ញាណក្ខន្ធ ១ នេះហៅថា ក្នុងរូប​ធាតុ មានខន្ធ ៥។ បណ្ដាធម៌ទាំងនោះ ក្នុងរូបធាតុ មានអាយតនៈ ៦ តើដូចម្ដេច។ ចក្ខាយតនៈ ១ រូបាយតនៈ ១ សោតាយតនៈ ១ សទ្ទាយតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ នេះហៅថា ក្នុងរូបធាតុ មានអាយតនៈ ៦។ បណ្តាធម៌ទាំងនោះ​ ក្នុងរូបធាតុ មានធាតុ ៩ តើដូចម្ដេច។ ចក្ខុធាតុ ១ រូបធាតុ ១ ចក្ខុវិញ្ញាណធាតុ ១ សោតធាតុ ១ សទ្ទធាតុ ១ សោតវិញ្ញាណធាតុ ១ មនោធាតុ ១ ធម្មធាតុ ១ មនោវិញ្ញាណធាតុ ១ នេះហៅថា ក្នុងរូបធាតុ មានធាតុ ៩។ បណ្តាធម៌ទាំងនោះ​ ក្នុងរូបធាតុ មានសច្ចៈ ៣ តើដូចម្ដេច។ ទុក្ខសច្ច ១ សមុទយសច្ច ១ មគ្គសច្ច ១ នេះហៅថា ក្នុងរូបធាតុ មានសច្ចៈ ៣។ បណ្តាធម៌ទាំងនោះ​ ក្នុងរូបធាតុ មាន​ឥន្រ្ទិយ ១៤ តើដូចម្ដេច។ ចក្ខុន្រ្ទិយ ១ សោតិន្រ្ទិយ ១ មនិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមា​ធិន្រ្ទិយ ១ បញ្ញិន្រ្ទិយ ១ អនញ្ញតញ្ញស្សាមីតិន្រ្ទិយ ១ អញ្ញិន្រ្ទិយ ១ អញ្ញាតាវិ​ន្រ្ទិយ ១ នេះហៅថា ក្នុង​រូបធាតុ មានឥន្រ្ទិយ ១៤។ បណ្តាធម៌ទាំងនោះ​ ក្នុងរូបធាតុ មាន​ហេតុ ៨ តើ​ដូច​ម្ដេច។ កុសលហេតុ ៣ អកុសលហេតុ ២ អព្យាកតហេតុ ៣។ បណ្តា​ហេតុ​ទាំងនោះ កុសលហេតុ ៣ តើដូចម្ដេច។ អលោភៈ ជាកុសល​ហេតុ ១ អទោសៈ ជាកុសលហេតុ ១ អមោហៈ ជាកុសលហេតុ ១ នេះហៅថា កុសលហេតុ ៣។ បណ្តាធម៌ទាំងនោះ​ អកុសលហេតុ ២ តើដូចម្ដេច។ លោភៈ ជាអកុសល​ហេតុ ១ មោហៈ ជាអកុសលហេតុ ១ នេះហៅថា អកុសលហេតុ ២។ បណ្តាហេតុ​ទាំងនោះ អព្យាកតហេតុ ៣ តើដូចម្ដេច។ អលោភៈ ១ អទោសៈ ១ អមោហៈ ១ ក្នុងវិបាកនៃកុសលធម៌ទាំងឡាយ ឬក្នុងកិរិយាព្យាកតធម៌ទាំង​ឡាយ នេះហៅថា អព្យាកតហេតុ ៣។ នេះហៅថា ក្នុងរូបធាតុ មានហេតុ ៨។ បណ្ដាធម៌ទាំងនោះ ក្នុងរូបធាតុ មានអាហារ ៣ តើដូចម្ដេច។ ផស្សាហារ ១ មនោសញ្ចេតនាហារ ១ វិញ្ញាណាហារ ១ នេះហៅថា ក្នុងរូបធាតុ មានអាហារ ៣។ បណ្ដាធម៌ទាំងនោះ ក្នុងរូបធាតុ មានផស្សៈ ៤ តើដូចម្ដេច។ ចក្ខុសម្ផ័ស្ស ១ សោតសម្ផ័ស្ស ១ មនោធាតុសម្ផ័ស្ស ១ មនោវិញ្ញាណធាតុសម្ផ័ស្ស ១ នេះហៅ​ថា ក្នុងរូបធាតុ មានផស្សៈ ៤។ បណ្ដាធម៌ទាំងនោះ ក្នុងរូបធាតុ មានវេទនា ៤ តើដូចម្ដេច។ សញ្ញាបួន ១ ចេតនាបួន ១ ចិត្តបួន ១ ចក្ខុវិញ្ញាណ សោតវិញ្ញាណ មនោធាតុ មនោវិញ្ញាណធាតុ ១ នេះហៅថា ក្នុងរូបធាតុ មានចិត្ត ៤។

[៣២៣] ក្នុងអរូបធាតុ មានខន្ធប៉ុន្មាន។បេ។ មានចិត្តប៉ុន្មាន។ ក្នុងអរូបធាតុ មានខន្ធ ៤ អាយតនៈ ២ ធាតុ ២ សច្ចៈ ៣ ឥន្រ្ទិយ ១១ ហេតុ ៨ អាហារ ៣ ផស្សៈ ១ វេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១។ បណ្ដាធម៌ទាំងនោះ ក្នុងអរូប​ធាតុ មានខន្ធ ៤ តើដូចម្ដេច។ វេទនាខន្ធ ១ សញ្ញាខន្ធ ១ សង្ខារក្ខន្ធ ១ វិញ្ញាណក្ខន្ធ ១ នេះហៅថា ក្នុងអរូបធាតុ មានខន្ធ ៤។ បណ្ដាធម៌ទាំងនោះ ក្នុងអរូបធាតុ មាន​អាយតនៈ ២ តើដូចម្ដេច។ មនាយតនៈ ១ ធម្មាយតនៈ ១ នេះហៅថា ក្នុង​អរូបធាតុ មាន​អាយតនៈ ២។ បណ្ដាធម៌ទាំងនោះ ក្នុងអរូបធាតុ មានធាតុ ២ តើដូចម្ដេច។ មនោវិញ្ញាណធាតុ ១ ធម្មធាតុ ១ នេះហៅថា ក្នុងអរូបធាតុ មាន​ធាតុ ២។ បណ្ដា​ធម៌ទាំងនោះ ក្នុងអរូបធាតុ មានសច្ចៈ ៣ តើដូចម្ដេច។ ទុក្ខសច្ចៈ ១ សមុទយសច្ចៈ ១ មគ្គសច្ច ១ នេះហៅថា ក្នុងអរូបធាតុ មានសច្ចៈ ៣។ បណ្ដាធម៌ទំាងនោះ ក្នុងអរូបធាតុ មានឥន្រ្ទិយ ១១ តើដូចម្ដេច។ មនិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្រ្ទិយ ១ អញ្ញិន្រ្ទិយ ១ អញ្ញាតាវិន្រ្ទិយ ១ នេះ​ហៅថា ក្នុងអរូបធាតុ មានឥន្រ្ទិយ ១១។ បណ្ដាធម៌ទាំងនោះ ក្នុងអរូបធាតុ មានហេតុ ៨ តើដូចម្ដេច។ កុសលហេតុ ៣ អកុសលហេតុ ២ អព្យាកតហេតុ ៣ នេះហៅថា ក្នុងអរូបធាតុ មានហេតុ ៨។ បណ្ដាធម៌ទាំងនោះ ក្នុងអរូបធាតុ មានអាហារ ៣ តើដូចម្ដេច។ ផស្សាហារ ១ មនោសញ្ចេតនាហារ ១ វិញ្ញាណាហារ ១ នេះហៅថា ក្នុងអរូបធាតុ មានអាហារ ៣។ បណ្ដា​ធម៌ទាំងនោះ ក្នុង​អរូបធាតុ មានផស្សៈ ១ តើដូចម្ដេច។ មនោវិញ្ញាណធាតុសម្ផ័ស្ស នេះ​ហៅថា ក្នុងអរូបធាតុ មានផស្សៈ ១។ បណ្តាធម៌ទាំងនោះ ក្នុងអរូបធាតុ មានវេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១ តើដូចម្ដេច។ មនោវិញ្ញាណធាតុ នេះហៅថា ក្នុងអរូបធាតុ មានចិត្ត ១។

[៣២៤] ក្នុងអបរិយាបន្នធម៌ (លោកុត្តរភូមិ) មានខន្ធប៉ុន្មាន។បេ។ មាន​ចិត្តប៉ុន្មាន។ ក្នុងអបរិយាបន្នធម៌ មានខន្ធ ៤ អាយតនៈ ២ ធាតុ ២ សច្ចៈ ២ ឥន្រ្ទិយ ១២ ហេតុ ៦ អាហារ ៣ ផស្សៈ ១ វេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១។ បណ្ដាធម៌ទាំងនោះ ក្នុងអបរិយាបន្នធម៌ មានខន្ធ ៤ តើដូចម្ដេច។ វេទនាខន្ធ ១ សញ្ញាខន្ធ ១ សង្ខារក្ខន្ធ ១ វិញ្ញាណក្ខន្ធ ១ នេះហៅថា ក្នុងអបរិយាបន្នធម៌ មាន​ខន្ធ ៤។ បណ្ដាធម៌ទាំងនោះ ក្នុង​អបរិយាបន្នធម៌ មានអាយតនៈ ២ តើដូចម្ដេច។ មនាយតនៈ ១ ធម្មាយតនៈ ១ នេះហៅថា ក្នុង​អបរិយាបន្នធម៌ មានអាយតនៈ ២។ បណ្ដាធម៌ទាំងនោះ ក្នុងអបរិយាបន្នធម៌ មានធាតុ ២ តើដូចម្ដេច។ មនោ​វិញ្ញាណធាតុ ១ ធម្មធាតុ ១ នេះហៅថា ក្នុងអបរិយាបន្នធម៌ មាន​ធាតុ ២។ បណ្ដាធម៌​ទាំងនោះ ក្នុងអបរិយាបន្នធម៌ មានសច្ចៈ ២ តើដូចម្ដេច។ មគ្គសច្ច ១ និរោធសច្ច ១ នេះហៅថា ក្នុងអបរិយាបន្នធម៌ មានសច្ចៈ ២។ បណ្ដាធម៌​ទំាងនោះ ក្នុង​អបរិយាបន្នធម៌ មានឥន្រ្ទិយ ១២ តើដូចម្ដេច។ មនិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្រ្ទិយ ១ អនញ្ញតញ្ញស្សាមីតិន្រ្ទិយ ១ អញ្ញិន្រ្ទិយ ១ អញ្ញាតាវិន្រ្ទិយ ១ នេះ​ហៅថា ក្នុង​អបរិយាបន្នធម៌ មានឥន្រ្ទិយ ១២។ បណ្ដា​ធម៌ទាំងនោះ ក្នុងអបរិយាបន្នធម៌ មានហេតុ ៦ តើដូចម្ដេច។ កុសលហេតុ ៣ អព្យាកតហេតុ ៣។ បណ្ដាហេតុទាំងនោះ កុសលហេតុ តើដូចម្ដេច។ អលោភៈ ជាកុសលហេតុ ១ អទោសៈ ជាកុសលហេតុ ១ អមោហៈ ជាកុសលហេតុ ១ នេះ​ហៅថា កុសលហេតុ ៣។ បណ្ដាហេតុទាំងនោះ អព្យាកតហេតុ ៣ តើដូចម្ដេច។ អលោភៈ ១ អទោសៈ ១ អមោហៈ ១ ក្នុងវិបាកនៃកុសលធម៌ទាំងឡាយ នេះ​ហៅថា អព្យាកតហេតុ ៣។ នេះហៅថា ក្នុងអបរិយាបន្នធម៌ មានហេតុ ៦។ បណ្ដា​ធម៌​ទាំង​នោះ ក្នុងអបរិយាបន្នធម៌ មានអាហារ ៣ តើដូចម្ដេច។ ផស្សា​ហារ ១ មនោសញ្ចេតនាហារ ១ វិញ្ញាណាហារ ១ នេះហៅថា ក្នុងអបរិយាបន្នធម៌ មានអាហារ ៣។ បណ្ដាធម៌ទាំងនោះ ក្នុងអបរិយាបន្នធម៌ មានផស្សៈ ១ តើដូច​ម្តេច។ មនោវិញ្ញាណធាតុសម្ផ័ស្ស ១ នេះហៅថា ក្នុងអបរិយាបន្នធម៌ មាន​ផស្សៈ ១។ បណ្តាធម៌ទាំងនោះ ក្នុងអបរិយាបន្នធម៌ មានវេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១ តើដូចម្ដេច។ មនោវិញ្ញាណធាតុ នេះហៅថា ក្នុងអបរិយាបន្ន​ធម៌ មានចិត្ត ១។

[៣២៥] បណ្ដាខន្ធទាំង ៥ ខន្ធប៉ុន្មាន រាប់បញ្ចូលក្នុងកាមធាតុ ខន្ធប៉ុន្មាន មិនរាប់​បញ្ចូល​ក្នុងកាមធាតុ។បេ។ បណ្ដាចិត្តទាំង ៧ ចិត្តប៉ុន្មាន រាប់បញ្ចូល​ក្នុងកាមធាតុ ចិត្តប៉ុន្មាន មិនរាប់បញ្ចូលក្នុងកាមធាតុ។ រូបក្ខន្ធ រាប់បញ្ចូលក្នុង​កាមធាតុ ខន្ធ ៤ រាប់បញ្ចូលក្នុង​កាមធាតុ ក៏មាន មិនរាប់បញ្ចូលក្នុងកាម​ធាតុក៏មាន។ អាយតនៈ ១០ រាប់បញ្ចូលក្នុង​កាមធាតុ អាយតនៈ ២ រាប់​បញ្ចូល​ក្នុងកាមធាតុក៏មាន មិនរាប់បញ្ចូលក្នុងកាម​ធាតុក៏​មាន។ ធាតុ ១៦ រាប់បញ្ចូល​ក្នុងកាមធាតុ ធាតុ ២ រាប់បញ្ចូលក្នុងកាមធាតុក៏មាន មិនរាប់​បញ្ចូល​​ក្នុងកាម​ធាតុក៏មាន។ សមុទយសច្ច រាប់បញ្ចូលក្នុងកាមធាតុ សច្ច ២ មិនរាប់​បញ្ចូលក្នុង​កាមធាតុ ទុក្ខសច្ច រាប់បញ្ចូលក្នុងកាមធាតុ ក៏មាន មិនរាប់បញ្ចូល​ក្នុងកាម​ធាតុ ក៏មាន។ ឥន្រ្ទិយ ១០ រាប់បញ្ចូលក្នុងកាមធាតុ ឥន្រ្ទិយ ៣ មិនរាប់​បញ្ចូលក្នុង​កាមធាតុ ឥន្រ្ទិយ ៩ រាប់បញ្ចូលក្នុងកាមធាតុ ក៏មាន មិនរាប់បញ្ចូល​ក្នុងកាម​ធាតុ ក៏មាន។ អកុសល​ហេតុ ៣ រាប់បញ្ចូលក្នុងកាមធាតុ ហេតុ ៦ រាប់បញ្ចូល​ក្នុងកាមធាតុក៏មាន មិនរាប់បញ្ចូល​ក្នុងកាម​ធាតុក៏មាន។ កពឡិង្កា​រាហារ រាប់បញ្ចូលក្នុងកាមធាតុ អាហារ ៣ រាប់បញ្ចូល​ក្នុងកាមធាតុក៏មាន មិនរាប់​បញ្ចូល​ក្នុងកាម​ធាតុក៏មាន។ ផស្សៈ ៦ រាប់បញ្ចូលក្នុងកាមធាតុ មនោ​វិញ្ញាណធាតុសម្ផ័ស្ស រាប់បញ្ចូលក្នុងកាមធាតុក៏មាន មិនរាប់បញ្ចូលក្នុងកាម​ធាតុក៏​មាន។ វេទនា ៦ សញ្ញា ៦ ចេតនា ៦ ចិត្ត ៦ រាប់បញ្ចូលក្នុងកាមធាតុ មនោវិញ្ញាណធាតុ រាប់បញ្ចូលក្នុងកាមធាតុក៏មាន មិនរាប់បញ្ចូលក្នុងកាមធាតុក៏មាន។

[៣២៦] បណ្ដាខន្ធទាំង ៥ ខន្ធប៉ុន្មាន រាប់បញ្ចូលក្នុងរូបធាតុ ខន្ធប៉ុន្មាន មិនរាប់បញ្ចូលក្នុង​រូបធាតុ។បេ។ បណ្ដាចិត្តទាំង ៧ ចិត្តប៉ុន្មាន រាប់បញ្ចូល​ក្នុង​រូបធាតុ ចិត្តប៉ុន្មាន មិនរាប់​បញ្ចូល​ក្នុងរូបធាតុ។ រូបខន្ធ មិនរាប់បញ្ចូល​ក្នុងរូបធាតុ ខន្ធ ៤ រាប់បញ្ចូលក្នុងរូបធាតុក៏មាន មិនរាប់បញ្ចូលក្នុងរូប​ធាតុក៏មាន។ អាយតនៈ ១០ មិនរាប់បញ្ចូលក្នុងរូបធាតុ អាយតនៈ ២ រាប់​បញ្ចូលក្នុង​រូបធាតុក៏មាន មិនរាប់បញ្ចូលក្នុងរូប​ធាតុក៏មាន។ ធាតុ ១៦ មិនរាប់​បញ្ចូល​ក្នុង​រូបធាតុ ធាតុ ២ រាប់​បញ្ចូល​​ក្នុងរូបធាតុក៏មាន មិនរាប់បញ្ចូល​ក្នុងរូប​ធាតុក៏មាន។ សច្ចៈ ៣ មិនរាប់​បញ្ចូលក្នុងរូបធាតុ ទុក្ខសច្ច រាប់បញ្ចូលក្នុងរូបធាតុក៏មាន មិនរាប់បញ្ចូល​ក្នុងរូប​ធាតុក៏មាន។ ឥន្រ្ទិយ ១៣ មិនរាប់​បញ្ចូលក្នុងរូបធាតុ ឥន្រ្ទិយ ៩ រាប់បញ្ចូល​ក្នុងរូបធាតុ​ក៏មាន មិនរាប់បញ្ចូល​ក្នុងរូប​ធាតុក៏មាន។ អកុសលហេតុ ៣ មិន​រាប់បញ្ចូលក្នុងរូបធាតុ ហេតុ ៦ រាប់បញ្ចូលក្នុងរូបធាតុក៏មាន មិនរាប់បញ្ចូល​ក្នុងរូប​ធាតុ ក៏មាន។ កពឡិង្កា​រាហារ មិនរាប់បញ្ចូលក្នុង​រូបធាតុ អាហារ ៣ រាប់​បញ្ចូល​​ក្នុងរូបធាតុក៏មាន មិនរាប់បញ្ចូលក្នុង​រូបធាតុ​ក៏មាន។ ផស្សៈ ៦ មិនរាប់​បញ្ចូលក្នុងរូបធាតុ មនោវិញ្ញាណធាតុសម្ផ័ស្ស រាប់​បញ្ចូល​ក្នុងរូបធាតុក៏មាន មិនរាប់បញ្ចូលក្នុងរូបធាតុក៏មាន។ វេទនា ៦ សញ្ញា ៦ ចេតនា ៦ ចិត្ត ៦ មិនរាប់​បញ្ចូលក្នុងរូបធាតុ ​មនោវិញ្ញាណធាតុ រាប់បញ្ចូលក្នុងរូបធាតុ ក៏មាន មិនរាប់​បញ្ចូល​ក្នុងរូបធាតុ ក៏មាន។

[៣២៧] បណ្ដាខន្ធទាំង ៥ ខន្ធប៉ុន្មាន រាប់បញ្ចូលក្នុងអរូបធាតុ ខន្ធប៉ុន្មាន មិនរាប់បញ្ចូល​ក្នុងអរូបធាតុ។បេ។ បណ្ដាចិត្តទាំង ៧ ចិត្តប៉ុន្មាន រាប់បញ្ចូល​ក្នុងអរូបធាតុ ចិត្តប៉ុន្មាន មិនរាប់បញ្ចូលក្នុងអរូបធាតុ។ រូបខន្ធ មិនរាប់បញ្ចូលក្នុងអរូបធាតុ ខន្ធ ៤ រាប់បញ្ចូល​ក្នុងអរូបធាតុក៏មាន មិនរាប់បញ្ចូលក្នុងអរូបធាតុក៏មាន។ អាយតនៈ ១០ មិនរាប់បញ្ចូល​ក្នុងអរូបធាតុ អាយតនៈ ២ រាប់​បញ្ចូល​ក្នុងអរូបធាតុ ក៏មាន មិនរាប់បញ្ចូលក្នុងអរូបធាតុ ក៏មាន។ ធាតុ ១៦ មិនរាប់​បញ្ចូល​ក្នុងអរូបធាតុ ធាតុ ២ រាប់បញ្ចូលក្នុងអរូបធាតុក៏មាន មិនរាប់បញ្ចូល​ក្នុងអរូបធាតុក៏មាន។ សច្ចៈ ៣ មិនរាប់​បញ្ចូលក្នុងអរូបធាតុ ទុក្ខសច្ច រាប់​បញ្ចូលក្នុង​អរូបធាតុ ក៏មាន មិនរាប់បញ្ចូល​ក្នុងអរូប​ធាតុ ក៏មាន។ ឥន្រ្ទិយ ១៤ មិនរាប់​បញ្ចូល​ក្នុង​អរូបធាតុ ឥន្រ្ទិយ ៨ រាប់បញ្ចូលក្នុងអរូបធាតុក៏មាន មិនរាប់បញ្ចូល​ក្នុងអរូប​ធាតុក៏មាន។ អកុសលហេតុ ៣ មិនរាប់បញ្ចូលក្នុងអរូបធាតុ ហេតុ ៦ រាប់បញ្ចូល​ក្នុងអរូបធាតុក៏មាន មិនរាប់បញ្ចូលក្នុងអរូបធាតុក៏មាន។ កពឡិង្ការាហារ មិន​រាប់បញ្ចូល​ក្នុង​អរូបធាតុ អាហារ ៣ រាប់បញ្ចូលក្នុងអរូបធាតុក៏មាន មិនរាប់​បញ្ចូល​ក្នុងអរូបធាតុ​ក៏មាន។ ផស្សៈ ៦ មិនរាប់បញ្ចូលក្នុងអរូបធាតុ មនោវិញ្ញាណធាតុសម្ផ័ស្ស រាប់បញ្ចូលក្នុង​អរូបធាតុក៏មាន មិនរាប់បញ្ចូលក្នុង​អរូបធាតុក៏មាន។ វេទនា ៦ សញ្ញា ៦ ចេតនា ៦ ចិត្ត ៦ មិនរាប់បញ្ចូលក្នុង​អរូបធាតុ មនោវិញ្ញាណធាតុ រាប់បញ្ចូល​​ក្នុងអរូបធាតុក៏មាន មិនរាប់​បញ្ចូល​ក្នុង​អរូបធាតុក៏មាន។

[៣២៨] បណ្ដាខន្ធទាំង ៥ ខន្ធប៉ុន្មាន ជាបរិយាបន្នៈ ខន្ធប៉ុន្មាន ជាអបរិយាបន្នៈ។បេ។ បណ្ដាចិត្តទាំង ៧ ចិត្តប៉ុន្មាន ជាបរិយាបន្នៈ ចិត្តប៉ុន្មាន ជាអបរិយាបន្នៈ។ រូបក្ខន្ធ ជា​បរិយាបន្នៈ ខន្ធ ៤ ជាបរិយាបន្នៈ ក៏មាន ជាអបរិយាបន្នៈ ក៏មាន។ អាយតនៈ ១០ ជា​បរិយាបន្នៈ អាយតនៈ ២ ជាបរិយាបន្នៈ ក៏មាន ជា​អបរិយាបន្នៈ ក៏មាន។ ធាតុ ១៦ ជា​បរិយាបន្នៈ ធាតុ ២ ជាបរិយាបន្នៈ ក៏មាន ជាអបរិយាបន្នៈ ក៏មាន។ សច្ចៈ ២ ជាបរិយាបន្នៈ សច្ចៈ ២ ជាអបរិយាបន្នៈ​។ ឥន្រ្ទិយ ១០ ជាបរិយាបន្នៈ ឥន្រ្ទិយ ៣ ជាអបរិយាបន្នៈ ឥន្រ្ទិយ ៩ ជាបរិយាបន្នៈក៏មាន ជាអបរិយាបន្នៈក៏មាន។ អកុសលហេតុ ៣ ជាបរិយាបន្នៈ ហេតុ ៦ ជាបរិយាបន្នៈក៏មាន ជាអបរិយាបន្នៈក៏មាន។ កពឡិង្ការាហារ ជាបរិយាបន្នៈ អាហារ ៣ ជាបរិយាបន្នៈក៏មាន ជាអបរិយាបន្នៈក៏មាន។ ផស្សៈ ៦ ជាបរិយាបន្នៈ មនោវិញ្ញាណធាតុ​សម្ផ័ស្ស ជាបរិយាបន្នៈក៏មាន ជាអបរិយាបន្នៈក៏មាន។ វេទនា ៦ សញ្ញា ៦ ចេតនា ៦ ចិត្ត ៦ ជាបរិយាបន្នៈ មនោវិញ្ញាណធាតុ ជាបរិយាបន្នៈក៏មាន ជាអបរិយាបន្នៈក៏មាន។

[៣២៩] ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ ខន្ធប៉ុន្មាន កើតប្រាកដ។បេ។ ចិត្តប៉ុន្មាន កើតប្រាកដ។ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ ខន្ធ ៥ នៃសត្វទាំងពួង កើតប្រាកដ។ អាយតនៈ ១១ នៃសត្វពួកខ្លះ កើតប្រាកដ អាយតនៈ ១០ នៃសត្វ​ពួក​​ខ្លះ កើតប្រាកដ អាយតនៈ ១០ នៃសត្វពួកខ្លះដទៃទៀត កើតប្រាកដ អាយតនៈ ៩ នៃសត្វពួកខ្លះ កើតប្រាកដ អាយតនៈ ៧ នៃសត្វពួកខ្លះ កើតប្រាកដ។ ធាតុ ១១ នៃសត្វពួកខ្លះ កើតប្រាកដ ធាតុ ១០ នៃសត្វពួកខ្លះ កើតប្រាកដ ធាតុ ១០ នៃសត្វ​ពួកខ្លះ ដទៃទៀត កើតប្រាកដ ធាតុ ៩ នៃសត្វពួកខ្លះ កើតប្រាកដ ធាតុ ៧ នៃសត្វ​ពួកខ្លះ កើតប្រាកដ។ សច្ចៈ ១ នៃសត្វទាំងពួង កើតប្រាកដ។ ឥន្រ្ទិយ ១៤ នៃសត្វ​ពួកខ្លះ កើតប្រាកដ ឥន្រ្ទិយ ១៣ នៃសត្វពួកខ្លះ កើតប្រាកដ ឥន្រ្ទិយ ១៣ នៃសត្វពួក​ខ្លះ ដទៃទៀត កើត​ប្រាកដ ឥន្រ្ទិយ ១២ នៃសត្វពួកខ្លះ កើតប្រាកដ ឥន្រ្ទិយ ១០ នៃសត្វពួកខ្លះ កើត​ប្រាកដ ឥន្រ្ទិយ ៩ នៃសត្វពួកខ្លះ កើតប្រាកដ ឥន្រ្ទិយ ៩ ដទៃ​ទៀត នៃសត្វ​ពួកខ្លះ កើតប្រាកដ ឥន្រ្ទិយ ៨ នៃសត្វ​ពួកខ្លះ កើត​ប្រាកដ ឥន្រ្ទិយ ៨ ដទៃទៀត នៃសត្វ​ពួកខ្លះ កើតប្រាកដ ឥន្រ្ទិយ ៧ នៃសត្វពួកខ្លះ កើតប្រាកដ ឥន្រ្ទិយ ៥ នៃសត្វពួកខ្លះ កើតប្រាកដ ឥន្រ្ទិយ ៤ នៃសត្វពួកខ្លះ កើត​ប្រាកដ។ ហេតុ ៣ នៃសត្វពួកខ្លះ កើត​ប្រាកដ ហេតុ ២ នៃសត្វពួកខ្លះ កើត​ប្រាកដ សត្វពួកខ្លះ ជាអហេតុកៈ កើតប្រាកដ។ អាហារ ៤ នៃសត្វទាំងពួង កើត​ប្រាកដ។ ផស្សៈ ១ នៃសត្វទាំងពួង កើតប្រាកដ។ វេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១ នៃសត្វទាំងពួង កើតប្រាកដ។

[៣៣០] ខន្ធ ៥ នៃសត្វទាំងពួង កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុង​កាម​ធាតុ តើដូចម្ដេច។ រូបក្ខន្ធ ១។បេ។ វិញ្ញាណក្ខន្ធ ១ ខន្ធទាំង ៥ នេះ នៃសត្វ​ទាំងពួង កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះអាយតនៈ ១១ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ អាយតនៈ ១១ គឺ ចក្ខាយតនៈ ១ រូបាយតនៈ ១ សោតាយតនៈ ១ ឃានាយតនៈ ១ គន្ធាយតនៈ ១ ជិវ្ហាយតនៈ ១ រសាយតនៈ ១ កាយាយតនៈ ១ ផោដ្ឋព្វាយតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ នៃពួក​ទេវតា​ជា​កាមាវចរ នៃមនុស្សដែលកើតក្នុងបឋមកប្ប នៃ​ប្រេតជា​ឱបបាតិកៈ នៃអសុរ ជា​ឱបបាតិកៈ នៃតិរច្ឆាន ជាឱបបាតិកៈ នៃសត្វ​នរក ជាសត្វ​ដែល​មានអាយតនៈគ្រប់គ្រាន់ តែងកើត​ប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះអាយតនៈ ១១ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុង​កាមធាតុ។ ចុះអាយតនៈ ១០ នៃសត្វណា កើតប្រាកដ ក្នុង​ខណៈ​នៃបដិសន្ធិក្នុង​កាមធាតុ។ អាយតនៈ ១០ គឺរូបាយតនៈ ១ សោតាយតនៈ ១ ឃានាយតនៈ ១ គន្ធាយតនៈ ១ ជិវ្ហាយតនៈ ១ រសាយតនៈ ១ កាយាយតនៈ ១ ផោដ្ឋព្វាយតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ នៃប្រេត ជាឱបបាតិកៈ នៃអសុរជា​ឱបបាតិកៈ នៃតិរច្ឆានជា​ឱបបាតិកៈ នៃសត្វ​នរកជាសត្វដែលខ្វាក់អំពីកំណើត តែងកើត​ប្រាកដ ក្នុងខណៈ​នៃបដិសន្ធិ នេះអាយតនៈ ១០ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈ​នៃបដិសន្ធិក្នុង​កាមធាតុ។ ចុះអាយតនៈ ១០ ដទៃទៀត នៃសត្វណា កើតប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិក្នុង​កាមធាតុ។ អាយតនៈ ១០ គឺ ចក្ខាយ​តនៈ ១ រូបាយតនៈ ១ ឃានាយតនៈ ១ គន្ធាយតនៈ ១ ជិវ្ហាយតនៈ ១ រសាយតនៈ ១ កាយាយតនៈ ១ ផោដ្ឋព្វាយតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ នៃប្រេតជាឱបបាតិកៈ នៃអសុរជា​ឱបបាតិកៈ នៃតិរច្ឆានជាឱបបាតិកៈ នៃសត្វ​នរក ជាសត្វដែលថ្លង់អំពីកំណើត តែងកើត​ប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះអាយ​តនៈ ១០ នៃសត្វទាំងនុ៎ះ កើត​ប្រាកដ ក្នុងខណៈ​នៃបដិសន្ធិក្នុង​កាមធាតុ។ ចុះអាយតនៈ ៩ នៃសត្វណា កើត​ប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុង​កាមធាតុ។ អាយតនៈ ៩ គឺរូបាយតនៈ ១ ឃានាយតនៈ ១ គន្ធាយតនៈ ១ ជិវ្ហាយតនៈ ១ រសាយតនៈ១ កាយាយតនៈ ១ ផោដ្ឋព្វាយតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ នៃប្រេតជាឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃតិរច្ឆានជាឱបបាតិកៈ នៃសត្វ​នរក ជា​សត្វ​ដែលខ្វាក់ និងថ្លង់​អំពី​កំណើត តែងកើត​ប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះអាយតនៈ ៩ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុង​កាមធាតុ។ ចុះអាយតនៈ ៧ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុង​កាមធាតុ។ អាយតនៈ ៧ គឺ រូបាយតនៈ ១ គន្ធាយតនៈ ១ រសាយតនៈ ១ កាយាយតនៈ ១ ផោដ្ឋព្វាយតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ នៃសត្វដេក​ក្នុងគភ៌ តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះ អាយតនៈ ៧ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុង​កាមធាតុ។ ចុះធាតុ ១១ នៃសត្វណា កើត​ប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ធាតុ ១១ គឺ ចក្ខុធាតុ ១ រូបធាតុ ១ សោតធាតុ ១ ឃានធាតុ ១ គន្ធធាតុ ១ ជិវ្ហាធាតុ ១ រសធាតុ ១ កាយធាតុ ១ ផោដ្ឋព្វធាតុ ១ មនោវិញ្ញាណធាតុ ១ ធម្មធាតុ ១ នៃទេវតាជាកាមាវចរ នៃ​មនុស្សដែល​កើតក្នុងបឋមកប្ប នៃប្រេតជាឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃតិរច្ឆានជាឱបបាតិកៈ នៃសត្វនរក ជាសត្វដែលមាន​អាយតនៈគ្រប់គ្រាន់ តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះធាតុ ១១ នៃសត្វ​ទាំងនុ៎ះ កើតប្រាកដក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះធាតុ ១០ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ធាតុ ១០ គឺ រូបធាតុ ១ សោតធាតុ ១ ឃានធាតុ ១ គន្ធធាតុ ១ ជិវ្ហាធាតុ ១ រសធាតុ ១ កាយធាតុ ១ ផោដ្ឋព្វធាតុ ១ មនោវិញ្ញាណធាតុ ១ ធម្មធាតុ ១ នៃប្រេតជាឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃតិរច្ឆាន​ជាឱបបាតិកៈ នៃសត្វនរក ជាសត្វដែលខ្វាក់អំពីកំណើត​ តែងកើត​ប្រាកដ ក្នុងខណៈ​នៃ​បដិសន្ធិ នេះធាតុ ១០ នៃសត្វទាំងនុ៎ះ កើតប្រាកដក្នុងខណៈ​នៃបដិសន្ធិ ក្នុងកាមធាតុ។ ចុះធាតុ ១០ ដទៃទៀត នៃសត្វណា កើត​ប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ធាតុ ១០ គឺចក្ខុធាតុ ១ រូបធាតុ ១ ឃានធាតុ ១ គន្ធធាតុ ១ ជិវ្ហាធាតុ ១ រសធាតុ ១ កាយធាតុ ១ ផោដ្ឋព្វធាតុ ១ មនោវិញ្ញាណ​ធាតុ ១ ធម្មធាតុ ១ នៃប្រេត ជាឱបបាតិកៈ នៃអសុរជា​ឱបបាតិកៈ នៃតិរច្ឆាន ជាឱបបាតិកៈ នៃសត្វនរក ជាសត្វដែលថ្លង់អំពីកំណើត តែងកើត​ប្រាកដ ក្នុង​ខណៈនៃបដិសន្ធិ នេះធាតុ ១០ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃ​បដិសន្ធិក្នុង​កាមធាតុ។ ចុះធាតុ ៩ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុង​កាមធាតុ។ ធាតុ ៩ គឺ រូបធាតុ ១ ឃានធាតុ ១ គន្ធធាតុ ១ ជិវ្ហាធាតុ ១ រសធាតុ​ ១ កាយធាតុ ១ ផោដ្ឋព្វធាតុ ១ មនោវិញ្ញាណធាតុ ១ ធម្មធាតុ ១ នៃប្រេតជាឱបបាតិកៈ នៃអសុរជា​ឱបបាតិកៈ នៃតិរច្ឆានជាឱបបាតិកៈ នៃសត្វនរក ជា​សត្វ​ដែលខ្វាក់ និងថ្លង់អំពីកំណើត តែងកើតប្រាកដ ក្នុងខណៈនៃ​បដិសន្ធិ នេះធាតុ ៩ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈ​នៃបដិសន្ធិក្នុងកាម​ធាតុ។ ចុះធាតុ ៧ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ធាតុ ៧ គឺ រូបធាតុ ១ គន្ធធាតុ ១ រសធាតុ ១ កាយធាតុ ១ ផោដ្ឋព្វធាតុ ១ មនោវិញ្ញាណធាតុ ១ ធម្មធាតុ ១ នៃសត្វដេកក្នុងគក៌ តែងកើតប្រាកដ ក្នុង​ខណៈនៃ​បដិសន្ធិ នេះធាតុ ៧ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះសច្ចៈ ១ នៃសត្វទាំងពួង កើតប្រាកដក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ តើដូចម្ដេច។ ទុក្ខសច្ច នេះសច្ចៈ ១ នៃសត្វទាំងពួង កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាម​ធាតុ។ ចុះឥន្រ្ទិយ ១៤ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ឥន្រ្ទិយ ១៤ គឺ ចក្ខុន្រ្ទិយ ១ សោតិន្រ្ទិយ ១ ឃានិន្រ្ទិយ ១ ជិវ្ហិន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ឬ​ឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្រ្ទិយ ១ នៃកាមាវចរទេវតា ជាសហេតុកៈ [ប្រកបដោយហេតុ មានអលោភៈជាដើម។]​ ជាញាណសម្បយុត្ត [មានកុសលចិត្ត​ប្រកប​ដោយបញ្ញា។] តែងកើតប្រាកដ ក្នុង​ខណៈនៃបដិសន្ធិ នេះឥន្រ្ទិយ ១៤ នៃទេវតាទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះឥន្រ្ទិយ ១៣ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុង​កាមធាតុ។ ឥន្រ្ទិយ ១៣ គឺ ចក្ខុន្រ្ទិយ ១ សោតិន្រ្ទិយ ១ ឃានិន្រ្ទិយ ១ ជិវ្ហិន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ឬឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ នៃកាមាវចរទេវតា ជាសហេតុកៈ ជាញាណវិប្បយុត្ត តែងកើត​ប្រាកដ ក្នុងខណៈ​នៃ​បដិសន្ធិ នេះ​ឥន្រ្ទិយ ១៣ នៃទេវតាទាំងនុ៎ះកើតប្រាកដ ក្នុង​ខណៈ​នៃបដិសន្ធិក្នុង​កាមធាតុ។ ចុះឥន្រ្ទិយ ១៣ ដទៃទៀត នៃសត្វណា កើត​ប្រាកដក្នុងខណៈនៃ​បដិសន្ធិក្នុង​កាម​ធាតុ។ ឥន្រ្ទិយ ១៣ គឺ ចក្ខុន្រ្ទិយ ១ សោតិន្រ្ទិយ ១ ឃានិន្រ្ទិយ ១ ជិវ្ហិន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ឬឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្រ្ទិយ ១ នៃមនុស្ស​ដែលកើតក្នុងបឋមកប្ប ជាសហេតុកៈ ជាញាណសម្បយុត្ត តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះ​ឥន្រ្ទិយ ១៣ នៃ​មនុស្សទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃ​បដិសន្ធិក្នុងកាមធាតុ។ ចុះឥន្រ្ទិយ ១២ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃ​បដិសន្ធិក្នុងកាមធាតុ។ ឥន្រ្ទិយ ១២ គឺ ចក្ខុន្រ្ទិយ ១ សោតិន្រ្ទិយ ១ ឃានិន្រ្ទិយ ១ ជិវ្ហិន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ឬឧបេក្ខិ​ន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ នៃមនុស្ស​ដែល​កើតក្នុងបឋមកប្ប ជាសហេតុកៈ ជាញាណវិប្បយុត្ត តែងកើតប្រាកដ ក្នុង​ខណៈនៃបដិសន្ធិ នេះ​ឥន្រ្ទិយ ១២ នៃមនុស្ស​ទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃ​បដិសន្ធិ​ក្នុងកាមធាតុ។ ចុះឥន្រ្ទិយ ១០ នៃសត្វ​ណា កើតប្រាកដ ក្នុងខណៈនៃ​បដិសន្ធិក្នុងកាម​ធាតុ។ ឥន្រ្ទិយ ១០ គឺ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ​ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សន្រ្ទិយ ឬឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្ទ្រិយ ១ នៃសត្វ​ដែលដេកក្នុងគភ៌​ ជាសហេតុកៈ ជាញាណសម្បយុត្ត តែងកើត​ប្រាកដ ក្នុង​ខណៈនៃបដិសន្ធិ នេះ​ឥន្រ្ទិយ ១០ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃ​បដិសន្ធិក្នុងកាមធាតុ។ ចុះឥន្រ្ទិយ ៩ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃ​បដិសន្ធិក្នុង​កាមធាតុ។ ឥន្រ្ទិយ ៩ គឺ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ​ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ឬឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ នៃសត្វ​ដែលដេកក្នុងគភ៌​ ជាសហេតុកៈ ជាញាណវិប្បយុត្ត តែងកើត​ប្រាកដ ក្នុង​ខណៈនៃ​បដិសន្ធិ នេះ​ឥន្រ្ទិយ ៩ នៃសត្វ​ទាំងនុ៎ះ កើត​ប្រាកដ ក្នុងខណៈ​នៃ​បដិសន្ធិ ក្នុងកាមធាតុ។ ចុះឥន្រ្ទិយ ៩ ដទៃទៀត នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃ​បដិសន្ធិ ក្នុងកាម​ធាតុ។ ឥន្រ្ទិយ ៩ គឺ ចក្ខុន្រ្ទិយ ១ សោតិន្រ្ទិយ ១ ឃានិន្រ្ទិយ ១ ជិវ្ហិន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ​ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ ឧបេក្ខិ​ន្រ្ទិយ ១ នៃប្រេតជាឱបបាតិកៈ នៃអសុរ​ជា​ឱបបាតិកៈ នៃ​តិរច្ឆានជាឱបបាតិកៈ នៃសត្វនរក ជាសត្វដែលមាន​អាយតនៈ​គ្រប់​គ្រាន់ តែង​កើតប្រាកដក្នុងខណៈនៃបដិសន្ធិ នេះឥន្រ្ទិយ ៩ នៃសត្វ​ទាំងនុ៎ះ កើត​ប្រាកដ ក្នុង​ខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ចុះឥន្រ្ទិយ ៨ នៃសត្វណា កើតប្រាកដ ក្នុង​ខណៈនៃ​បដិសន្ធិក្នុងកាម​ធាតុ។ ឥន្រ្ទិយ ៨ គឺ សោតិន្រ្ទិយ ១ ឃានិន្រ្ទិយ ១ ជិវ្ហិន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ​ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ ឧបេក្ខិ​ន្រ្ទិយ ១ នៃប្រេតជា​ឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃ​តិរច្ឆានជា​ឱប​បាតិកៈ នៃសត្វនរក ជាសត្វដែលខ្វាក់​អំពីកំណើត តែងកើតប្រាកដ​ក្នុងខណៈ​នៃបដិសន្ធិ នេះឥន្រ្ទិយ ៨ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុង​ខណៈនៃបដិសន្ធិក្នុង​កាមធាតុ។ ចុះឥន្រ្ទិយ ៨ ដទៃទៀត នៃសត្វណា កើត​ប្រាកដ ក្នុង​ខណៈនៃ​បដិសន្ធិ ក្នុងកាម​ធាតុ។ ឥន្រ្ទិយ ៨ គឺ ចក្ខុន្រ្ទិយ ១ ឃានិន្រ្ទិយ ១ ជិវ្ហិន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ​ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ ឧបេក្ខិ​ន្រ្ទិយ ១ នៃប្រេតជា​ឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃ​តិរច្ឆានជាឱបបាតិកៈ នៃសត្វ​នរក ជាសត្វ​ដែលថ្លង់អំពីកំណើត តែងកើតប្រាកដ​ក្នុងខណៈ​នៃបដិសន្ធិ នេះ​ឥន្រ្ទិយ ៨ នៃសត្វ​ទាំង​នុ៎ះ កើតប្រាកដ ក្នុង​ខណៈនៃបដិសន្ធិ ក្នុង​កាមធាតុ។ ចុះឥន្រ្ទិយ ៧ នៃសត្វ​ណា កើតប្រាកដ ក្នុង​ខណៈនៃ​បដិសន្ធិ ក្នុងកាម​ធាតុ។ ឥន្រ្ទិយ ៧ គឺ ឃានិន្រ្ទិយ ១ ជិវ្ហិន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ​ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ នៃប្រេតជាឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃ​តិរច្ឆានជាឱប​បាតិកៈ នៃសត្វ​នរក ជាសត្វដែលខ្វាក់ និងថ្លង់​អំពីកំណើត តែងកើតប្រាកដ ​ក្នុង​ខណៈ​នៃបដិសន្ធិ នេះ​ឥន្រ្ទិយ ៧ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុង​ខណៈនៃបដិសន្ធិ ក្នុង​កាមធាតុ។ ចុះឥន្រ្ទិយ ៥ នៃសត្វណា កើតប្រាកដ ក្នុង​ខណៈនៃ​បដិសន្ធិ ក្នុងកាម​ធាតុ។ ឥន្រ្ទិយ ៥ គឺ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ​ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ នៃសត្វដែល​ដេកក្នុងគភ៌ ជាអហេតុកៈ វៀរលែង​តែពួកសត្វខ្ទើយចេញ តែងកើតប្រាកដ ​ក្នុង​ខណៈ​នៃបដិសន្ធិ នេះ​ឥន្រ្ទិយ ៥ នៃសត្វ​ទាំងនុ៎ះ កើតប្រាកដ ក្នុង​ខណៈនៃបដិសន្ធិ ក្នុង​កាមធាតុ។ ចុះឥន្រ្ទិយ ៤ នៃសត្វ​ណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុង​កាមធាតុ។ ឥន្រ្ទិយ ៤ គឺ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ នៃពួកសត្វ​ខ្ទើយដែល​ដេកក្នុងគភ៌ ជាអហេតុកៈ តែងកើតប្រាកដ ក្នុងខណៈ​នៃបដិសន្ធិ នេះឥន្រ្ទិយ ៤ នៃសត្វ​ទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុង​កាមធាតុ។ ចុះហេតុ ៣ នៃសត្វណា កើត​ប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាម​ធាតុ។ ហេតុ ៣ គឺអលោភៈ ជាវិបាកហេតុ ១ អទោសៈ ជាវិបាកហេតុ ១ អមោហៈ ជាវិបាកហេតុ ១ នៃកាមាវចរទេវតា នៃមនុស្សដែល​កើតក្នុងបឋម​កប្ប ​នៃសត្វជាសហេតុកៈ ជាញាណសម្បយុត្ត ដែល​ដេក​ក្នុងគភ៌ តែងកើត​ប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះហេតុ ៣ នៃសត្វទាំងនុ៎ះ កើត​​ប្រាកដ ក្នុងខណៈ​នៃបដិសន្ធិ ក្នុងកាមធាតុ។ ចុះហេតុ ២ នៃសត្វណា កើត​ប្រាកដ ក្នុងខណៈនៃ​បដិសន្ធិ ក្នុងកាម​ធាតុ។ ហេតុ ២ គឺអលោភៈ ជាវិបាកហេតុ ១ អទោសៈ ជា​វិបាកហេតុ ១ នៃ​កាមាវចរទេវតា នៃមនុស្សដែលកើតក្នុង​បឋម​កប្ប​ នៃសត្វជា​សហេតុកៈ ជា​ញាណ​វិប្បយុត្ត ដែលដេកក្នុងគភ៌ តែងកើត​ប្រាកដ ក្នុងខណៈ​នៃបដិសន្ធិ នេះហេតុ ២ នៃសត្វ​ទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈ​នៃបដិសន្ធិ ក្នុង​កាមធាតុ។ អហេតុកៈ នៃពួកសត្វដ៏សេស កើតប្រាកដ។ ចុះអាហារ ៤ នៃ​សត្វ​ទាំងពួង កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុង​កាមធាតុ តើដូចម្ដេច។ កពឡិង្ការាហារ ១ ផស្សាហារ ១ មនោសញ្ចេតនាហារ ១ វិញ្ញាណាហារ ១ នេះអាហារ ៤ នៃសត្វទាំងពួង កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ចុះផស្សៈ ១ នៃសត្វទាំងពួង កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុង​កាមធាតុ តើដូចម្ដេច។ មនោវិញ្ញាណធាតុសម្ផ័ស្សៈ នេះផស្សៈ ១ នៃសត្វទាំងពួង កើត​ប្រាកដ ក្នុង​ខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ វេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១ នៃសត្វ​ទាំងពួង កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ តើដូចម្ដេច។ មនោវិញ្ញាណធាតុ នេះចិត្ត ១ នៃសត្វទាំងពួង កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុង​កាមធាតុ។

[៣៣១] ខន្ធប៉ុន្មាន កើតប្រាកដ។បេ។ ចិត្តប៉ុន្មាន កើតប្រាកដ ក្នុងខណៈ​នៃបដិសន្ធិ ក្នុងរូបធាតុ។ វៀរលែងតែពួកទេវតាជាអសញ្ញសត្វចេញ ខន្ធ ៥ កើត​ប្រាកដ អាយតនៈ ៥ កើតប្រាកដ ធាតុ ៥ កើតប្រាកដ សច្ចៈ ១ កើតប្រាកដ ឥន្រ្ទិយ ១០ កើតប្រាកដ ហេតុ ៣ កើតប្រាកដ អាហារ ៣ កើតប្រាកដ ផស្សៈ ១ កើតប្រាកដ វេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ។

[៣៣២] ចុះខន្ធ ៥ កើតប្រាកដ ក្នុងខណៈ​នៃបដិសន្ធិ ក្នុងរូបធាតុ តើដូចម្ដេច។ រូបក្ខន្ធ ១ វេទនាខន្ធ ១ សញ្ញាខន្ធ ១ សង្ខារក្ខន្ធ ១ វិញ្ញាណក្ខន្ធ ១ នេះខន្ធ ៥ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ។ ចុះអាយតនៈ ៥ កើតប្រាកដ ក្នុងខណៈ​នៃបដិសន្ធិ ក្នុងរូបធាតុ តើដូច​ម្ដេច។ ចក្ខាយតនៈ ១ រូបាយតនៈ ១ សោតាយតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ នេះ អាយតនៈ ៥ កើតប្រាកដ ក្នុងខណៈនៃបដិ​សន្ធិ ក្នុងរូបធាតុ។ ចុះធាតុ ៥ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ តើដូចម្ដេច។ ចក្ខុធាតុ ១ រូបធាតុ ១ សោតធាតុ ១ មនោវិញ្ញាណធាតុ ១ ធម្មធាតុ ១ នេះ ធាតុ ៥ កើតប្រាកដ ក្នុងខណៈ​នៃបដិសន្ធិ ក្នុងរូបធាតុ។ ចុះសច្ចៈ ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ តើដូចម្ដេច។ ទុក្ខសច្ច នេះ សច្ចៈ ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ។ ចុះ​ឥន្រ្ទិយ ១០ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ តើដូចម្តេច។ ចក្ខុន្រ្ទិយ ១ សោតិន្រ្ទិយ ១ មនិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ឬឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្រ្ទិយ ១ នេះ ឥន្រ្ទិយ ១០ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ។ ចុះហេតុ ៣ កើតប្រាកដ ក្នុង​ខណៈនៃបដិសន្ធិ ក្នុង​រូបធាតុ តើដូចម្ដេច។ អលោភៈ ជាវិបាកហេតុ ១ អទោសៈ ជាវិបាកហេតុ ១ អមោហៈ ជាវិបាកហេតុ ១ នេះ ហេតុ ៣ កើតប្រាកដ ក្នុងខណៈ​នៃបដិសន្ធិ ក្នុងរូបធាតុ។ ចុះអាហារ ៣ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ តើដូចម្ដេច។ ផស្សាហារ ១ មនោសញ្ចេតនាហារ ១ វិញ្ញាណាហារ ១ នេះ អាហារ ៣ កើតប្រាកដ ក្នុងខណៈ​នៃ​បដិសន្ធិក្នុងរូបធាតុ។ ចុះផស្សៈ ១ កើត​ប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ តើដូចម្ដេច។ មនោវិញ្ញាណធាតុសម្ផ័ស្ស នេះ ផស្សៈ ១ កើត​ប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ។ ចុះវេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១ កើត​ប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ តើដូចម្ដេច។ មនោវិញ្ញាណធាតុ នេះ ចិត្ត ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងរូបធាតុ។

[៣៣៣] ចុះខន្ធប៉ុន្មាន។បេ។ ចិត្តប៉ុន្មាន នៃទេវតាជាអសញ្ញសត្វ កើត​ប្រាកដ ក្នុងខណៈ​នៃបដិសន្ធិ។ ទេវតាជាអសញ្ញសត្វ មានខន្ធ ១ គឺរូបក្ខន្ធ កើត​ប្រាកដ ក្នុងខណៈ​នៃ​បដិសន្ធិ។ មានអាតនៈ ២ គឺ រូបាយតនៈ ១ ធម្មាយតនៈ ១ កើតប្រាកដ។ មានធាតុ ២ គឺរូបធាតុ ១ ធម្មធាតុ ១ កើតប្រាកដ។ មានសច្ចៈ ១ គឺ ទុក្ខសច្ច ១ កើតប្រាកដ។ មាន​ឥន្រ្ទិយ ១ គឺរូបជីវិតិន្រ្ទិយ កើតប្រាកដ (ក្នុង​ខណៈនៃបដិសន្ធិ)។ ពួកទេវតាជាអសញ្ញសត្វ មិនមានហេតុ មិន​មានអាហារ មិនមានផស្សៈ មិនមានវេទនា មិនមានសញ្ញា មិនមាន​ចេតនា មិន​មាន​ចិត្ត កើតប្រាកដ (ក្នុងខណៈនៃបដិសន្ធិ)។

[៣៣៤] ចុះខន្ធប៉ុន្មាន។បេ។ ចិត្តប៉ុន្មាន កើត​ប្រាកដ ក្នុងខណៈ​នៃបដិសន្ធិ ក្នុងអរូបធាតុ។ ខន្ធ ៤ កើតប្រាកដ អាយតនៈ ២ កើត​ប្រាកដ ធាតុ ២ កើត​ប្រាកដ សច្ចៈ ១ កើតប្រាកដ ឥន្រ្ទិយ ៨ កើតប្រាកដ ហេតុ ៣ កើតប្រាកដ អាហារ ៣ កើតប្រាកដ ផស្សៈ ១ កើតប្រាកដ វេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១ កើត​ប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ។

[៣៣៥] ចុះខន្ធ ៤ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ តើដូច​ម្ដេច។ គឺវេទនាខន្ធ ១ សញ្ញាខន្ធ ១ សង្ខារក្ខន្ធ ១ វិញ្ញាណក្ខន្ធ ១ នេះ ខន្ធ ៤ កើត​ប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ។ ចុះអាយតនៈ ២ កើតប្រាកដ ក្នុង​ខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ តើដូចម្ដេច។ គឺ មនាយតនៈ ១ ធម្មាយតនៈ ១ នេះ អាយតនៈ ២ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ។ ចុះធាតុ ២ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ តើដូចម្ដេច។ គឺមនោវិញ្ញាណ​ធាតុ ១ ធម្មធាតុ ១ នេះ ធាតុ ២ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ។ ចុះសច្ចៈ ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ តើដូចម្ដេច។ គឺ ទុក្ខសច្ចៈ នេះសច្ចៈ ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុង​អរូបធាតុ។ ចុះឥន្រ្ទិយ ៨ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងអរូបធាតុ តើដូចម្ដេច។ គឺមនិន្រ្ទិយ ១ ជីវិត​ន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្រ្ទិយ ១ នេះ ឥន្រ្ទិយ ៨ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុង​អរូបធាតុ។ ចុះហេតុ ៣ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ តើដូចម្តេច។ គឺ អលោភៈ ជាវិបាកហេតុ ១ អទោសៈ ជាវិបាកហេតុ ១ អមោហៈ ជាវិបាកហេតុ ១ នេះ ហេតុ ៣ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ។ ចុះអាហារ ៣ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ តើដូចម្ដេច។ គឺ ផស្សាហារ ១ មនោសញ្ចេតនាហារ ១ វិញ្ញាណាហារ ១ នេះអាហារ ៣ កើតប្រាកដ ក្នុងខណៈនៃ​បដិសន្ធិ ក្នុងអរូបធាតុ។ ចុះ​ផស្សៈ ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូប​ធាតុ តើដូចម្ដេច។ គឺ​មនោវិញ្ញាណ​ធាតុ​សម្ផ័ស្ស នេះ ផស្សៈ ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ។ ចុះវេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ តើដូចម្ដេច។ គឺមនោវិញ្ញាណធាតុ នេះ ចិត្ត ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ។

[៣៣៦] ពួកធម៌ជាកាមវចរ ពួកធម៌មិនមែនជាកាមាវចរ ពួកធម៌ជា​រូបាវចរ ពួកធម៌មិនមែន​ជារូបាវចរ ពួកធម៌ជាអរូបាវចរ ពួកធម៌មិនមែនជាអរូបាវចរ ពួកធម៌ជាបរិយាបន្នៈ ពួកធម៌​ជា​អបរិយាបន្នៈ។

[៣៣៧] ពួកធម៌ជាកាមាវចរ តើដូចម្ដេច។ ខាងក្រោមរាប់តាំងអំពីអវីចិនរកជាទីបំផុត ខាងលើ រាប់តាំងអំពីបរនិម្មិតវសវត្តីទេវតាជាទីបំផុត ខន្ធ ធាតុ អាយតនៈ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណណា ក្នុងចន្លោះនុ៎ះ ត្រាច់ចុះ​ក្នុង​ចន្លោះនុ៎ះ រាប់បញ្ចូលក្នុងចន្លោះនុ៎ះ នេះពួកធម៌ជាកាមាវចរ។ ពួកធម៌មិន​មែនជាកាមាវចរ តើដូចម្ដេច។ (ពួកធម៌) ជារូបាវចរ ជាអរូបាវចរ ជាអបរិយាបន្នៈ នេះពួកធម៌ មិនមែនជាកាមាវចរ។ ពួកធម៌ជារូបាវចរ តើដូចម្ដេច។ ខាង​ក្រោមរាប់តាំងអំពីព្រហ្មលោកជាទីបំផុត ខាងលើ រាប់តាំងអំពីអកនិដ្ឋ​ទេវតា ជាទី​បំផុត ពួកធម៌ ប្រព្រឹត្តទៅក្នុងចិត្ត និងចេតសិក ណា របស់បុគ្គលណា ដែល​ចូល​ឈានក្តី ដែលទៅកើតហើយក្ដី ដែលនៅជាសុខក្នុងបច្ចុប្បន្នក្ដី ក្នុង​ចន្លោះនុ៎ះ ត្រាច់ចុះ​ក្នុងចន្លោះនុ៎ះ រាប់បញ្ចូលក្នុងចន្លោះនុ៎ះ នេះពួកធម៌ជារូបាវចរ។ ចុះពួក​ធម៌ មិនមែនជា​រូបាវចរ តើដូចម្ដេច។ (ពួកធម៌) ជាកាមាវចរ ជាអរូបាវចរ ជាអបរិយាបន្នៈ នេះពួកធម៌​មិនមែនជារូបាវចរ។ ចុះពួកធម៌ជាអរូបាវចរ តើដូច​ម្ដេច។ ខាង​ក្រោម រាប់តាំងអំពី​អាកាសានញ្ចាយតនទេវតា ជាទីបំផុត ខាងលើ រាប់តាំងអំពីនេវសញ្ញានាសញ្ញាយតន​ទេវតា​ជាទីបំផុត ពួកធម៌ប្រព្រឹត្ត​ទៅក្នុងចិត្ត និងចេតសិកណា របស់បុគ្គលដែលចូល​ឈានក្ដី ដែលទៅកើត​ហើយក្ដី ដែល​នៅ​​ជា​​សុខក្នុងបច្ចុប្បន្នក្ដី ក្នុងចន្លោះនុ៎ះ ត្រាច់ចុះ​ក្នុងចន្លោះនុ៎ះ រាប់​បញ្ចូល​ក្នុង​ចន្លោះ​នុ៎ះ នេះពួកធម៌ជាអរូបាវចរ។ ចុះពួកធម៌មិនមែនជា​អរូបាវចរ តើដូចម្ដេច។ (ពួក​ធម៌) ជាកាមាវចរ ជារូបាវចរ ជាអបរិយាបន្នៈ នេះពួកធម៌​មិន​មែនជា​អរូបាវចរ។ ចុះពួកធម៌ជាបរិយាបន្នៈ តើដូចម្ដេច។ ពួកធម៌ជា​កុសល ជា​អកុសល ជាអព្យាក្រឹត ប្រកបដោយអាសវៈ ជាកាមាវចរ ជារូបាវចរ ជា​អរូបាវចរ និងរូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ នេះពួកធម៌ជាបរិយាបន្នៈ។ ពួកធម៌ជា​អបរិយាបន្នៈ តើដូចម្ដេច។ មគ្គផង ផលនៃមគ្គ​ផង ធាតុមិនមានបច្ច័យតាក់តែងផង នេះ​ពួក​ធម៌​ជាអបរិយាបន្នៈ។

[៣៣៨] ទេវតា ៣ ពួក គឺ សម្មតិទេវតា ១ ឧបបត្តិទេវតា ១ វិសុទ្ធិទេវតា ១ ឈ្មោះថាទេវតា។ ពួកស្តេច ពួកព្រះរាជទេពី ពួករាជកុមារ ឈ្មោះថា សម្មតិទេវតា។ ពួកទេវតា រាប់តាំងអំពីទេវតាជាន់ចាតុម្មហារាជិកៈ ទៅទល់​នឹងទេវតាជាន់លើនោះៗ ឈ្មោះថាឧបបត្តិទេវតា។ ពួកព្រះអរហន្ត ហៅថា វិសុទ្ធិទេវតា។

[៣៣៩] ចុះបុគ្គលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម តើកើតក្នុង​ទីណា។ បុគ្គលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ពួកខ្លះ កើតជាមួយ​នឹងខត្តិយមហាសាល ពួកខ្លះកើតជាមួយនឹងពួកព្រាហ្មណមហាសាល ពួកខ្លះកើតជាមួយនឹងពួកគហបតិ​មហា​សាល ពួកខ្លះកើតជាមួយនឹងទេវតាជាន់ចាតុម្មហារាជិកៈ ពួកខ្លះ កើតជាមួយនឹងទេវតា​ជាន់​តាវត្តិង្ស ពួកខ្លះ កើតជាមួយនឹង​ពួកទេវតាជាន់យាមៈ ពួកខ្លះកើតជាមួយនឹងពួក​ទេវតា​ជាន់តុសិតៈ ពួកខ្លះកើត​ជាមួយនឹងពួកទេវតាជាន់និម្មានរតី ពួកខ្លះ កើតជាមួយនឹង​ពួកទេវតាជាន់បរនិម្មិតវសវត្តី។

[៣៤០] ចុះប្រមាណនៃអាយុរបស់មនុស្ស តើប៉ុន្មាន។ កំណត់មួយរយ​ឆ្នាំ ឬតិចជាង ឬក៏​ច្រើនជាងមួយរយឆ្នាំ។ ប្រមាណនៃអាយុរបស់ទេវតា ជាន់​ចាតុម្មហារាជិកៈ តើ​ប៉ុន្មាន។ ៥០ ឆ្នាំ ណា ជារបស់នៃមនុស្ស ៥០ ឆ្នាំនុ៎ះ ជា​មួយ​យប់មួយថ្ងៃ នៃទេវតាជាន់​ចាតុម្មហារាជិកៈ ៣០រាត្រី ដោយរាត្រីនោះ ជា​មួយខែ ១២ ខែ ដោយខែនោះ ជាមួយឆ្នាំ ៥ រយឆ្នាំទិព្វ ដោយឆ្នាំនោះ ជាប្រមាណ​នៃអាយុរបស់ទេវតា ជាន់ចាតុម្មហារាជិកៈ។ (ចុះបើ) រាប់ជាឆ្នាំរបស់មនុស្ស​វិញ តើត្រូវ​ជាប៉ុន្មានឆ្នាំ។ ត្រូវជា ៩ លានឆ្នាំ។ ចុះប្រមាណនៃ​អាយុ​របស់​ទេវតាជាន់​តាវត្តិង្ស តើប៉ុន្មាន។ មួយរយឆ្នាំណា ជារបស់នៃមនុស្ស មួយរយ​ឆ្នាំនុ៎ះ ជាមួយ​យប់មួយថ្ងៃ របស់ទេវតាជាន់តាវត្តិង្ស ៣០ រាត្រី ដោយរាត្រីនោះ ជាមួយខែ ១២ ខែ ដោយខែនោះ ជាមួយឆ្នាំ មួយពាន់ឆ្នាំទិព្វ ដោយឆ្នាំនោះ ជាប្រមាណនៃអាយុ​របស់ទេវតា​ជាន់តាវត្តិវង្ស។ (ចុះបើ) រាប់ជាឆ្នាំមនុស្ស​ តើត្រូវជាប៉ុន្មានឆ្នាំ។ ត្រូវជា ៣ កោដិ ៦ លានឆ្នាំ។ ចុះប្រមាណនៃអាយុរបស់​ទេវតាជាន់យាមៈ តើប៉ុន្មាន។ ពីររយឆ្នាំណា ជារបស់​នៃមនុស្ស ពីររយ​ឆ្នាំនុ៎ះ ជាមួយយប់មួយថ្ងនៃទេវតា ជាន់យាមៈ ៣០ រាត្រី ដោយរាត្រីនោះ ជាមួយខែ ១២ ខែ ដោយខែនោះ ជាមួយឆ្នាំ ពីរពាន់ឆ្នាំទិព្វ ដោយឆ្នាំនោះ ជាប្រមាណនៃ​អាយុរបស់ទេវតាជាន់​យាមៈ។ (ចុះបើ) រាប់ជាឆ្នាំមនុស្ស​វិញ តើត្រូវជា​ប៉ុន្មានឆ្នាំ។ ត្រូវជា ១៤ កោដិ ៤ លានឆ្នាំ។ ចុះប្រមាណនៃអាយុរបស់​ទេវតាជាន់តុសិត តើប៉ុន្មាន។ បួនរយឆ្នាំ​ណា ជារបស់នៃមនុស្ស បួនរយ​ឆ្នាំនុ៎ះ ជាមួយយប់មួយថ្ងៃនៃទេវតាជាន់តុសិត ៣០ រាត្រី ដោយរាត្រីនោះ ជាមួយខែ ១២ ខែ ដោយខែនោះ ជាមួយឆ្នាំ បួនពាន់ឆ្នាំទិព្វ ដោយឆ្នាំ​នោះ ជាប្រមាណនៃអាយុរបស់ទេវតាជាន់តុសិត។ (ចុះបើ) រាប់ជាឆ្នាំរបស់មនុស្ស​វិញ តើត្រូវជាប៉ុន្មានឆ្នាំ។ ត្រូវជា ៥៧ កោដិ ៦ លានឆ្នាំ។ ចុះប្រមាណនៃអាយុរបស់​ទេវតាជាន់និម្មានរតី តើប៉ុន្មាន។ ៨ រយឆ្នាំណា ជារបស់នៃមនុស្ស ៨ រយ​ឆ្នាំនុ៎ះ ជាមួយយប់​មួយថ្ងៃនៃទេវតាជាន់និម្មានរតី ៣០ រាត្រី ដោយរាត្រីនោះ ជាមួយខែ ១២ ខែ ដោយខែនោះ ជាមួយឆ្នាំ ៨ ពាន់ឆ្នាំទិព្វ ដោយឆ្នាំនោះ ជាប្រមាណនៃអាយុ​របស់ទេវតា​ជាន់​និម្មានរតី។ (ចុះបើ) រាប់ជាឆ្នាំមនុស្ស​វិញ តើត្រូវជាប៉ុន្មានឆ្នាំ។ ត្រូវជា ២៣០ កោដិ ៤ លានឆ្នាំ។ ចុះប្រមាណនៃអាយុរបស់​ទេវតា ជាន់បរនិម្មិតវសវត្តី តើប៉ុន្មាន។ ១៦ រយឆ្នាំ (១៦០០) ណា ជារបស់នៃមនុស្ស ១៦ រយ​ឆ្នាំនុ៎ះ ជាមួយយប់មួយថ្ងៃនៃ​ទេវតាជាន់​បរនិម្មិតវសវត្តី ៣០ រាត្រី ដោយរាត្រីនោះ ជាមួយខែ ១២ ខែ ដោយ​ខែនោះ ជាមួយឆ្នាំ ១៦ ពាន់ឆ្នាំទិព្វ (១ ម៉ឺន ៦ ពាន់ឆ្នាំ) ដោយឆ្នាំនោះ ជាប្រមាណ​នៃ​អាយុរបស់ទេវតាជាន់​បរនិម្មិតវសវត្តី។ (ចុះបើ) រាប់ជាឆ្នាំមនុស្សវិញ តើ​ត្រូវជាប៉ុន្មានឆ្នាំ។ ត្រូវជា ៩០០ កោដិផង ២១ កោដិផង ៦ លានឆ្នាំផង។

ពួកទេវតា ដែលឋិតនៅក្នុងកាមាវចរសួគ៌ទាំង ៦ ជាន់នោះ ជាអ្នកសម្រេចនូវកាម​ទាំងពួង។ អាយុរបស់ពួកទេវតាទាំងអស់ ដែលបណ្ឌិត រាប់ដោយរួបរួម តើប៉ុន្មានឆ្នាំ ១២ រយកោដិផង ២៨ កោដិផង ៥ សែនឆ្នាំ​ផង ជាអាយុរបស់ទេវតាទាំងនោះ ដែលបណ្ឌិត ប្រកាសហើយ ដោយទី​បំផុតនៃឆ្នាំ។

[៣៤១] ចុះបុគ្គលចំរើនបឋមជ្ឈាន យ៉ាងឱនថយ តើកើតក្នុងទីណា។ បុគ្គលចំរើន​បឋមមជ្ឈាន​ យ៉ាងឱនថយ កើតជាមួយនឹងពួកទេវតាជាន់ព្រហ្មបារិសជ្ជៈ។ ចុះប្រមាណ​នៃ​អាយុ របស់ទេវតាជាន់នោះ តើប៉ុន្មាន។ កប្ប ១ ចែក​ជា ៣ ភាគ ឬ ៤ ភាគ (យកមួយភាគ ជាអាយុរបស់ទេវតាជាន់នោះ)។ ចុះ​បុគ្គលចំរើនបឋមជ្ឈាន យ៉ាងកណ្តាល តើកើតក្នុងទីណា។ បុគ្គលចំរើន​បឋមជ្ឈាន យ៉ាងកណ្ដាល កើតជាមួយនឹងពួកទេវតា​ជាន់ព្រហ្មបរោហិត។ ចុះ​ប្រមាណនៃអាយុ របស់ទេវតាជាន់នោះ តើប៉ុន្មាន។ ពាក់​កណ្ដាលកប្ប (ជា​អាយុ​​​របស់ទេវតាជាន់នោះ)។ ចុះបុគ្គលចំរើនបឋមជ្ឈានជាន់ខ្ពស់ តើកើត​ក្នុងទីណា។ បុគ្គលចំរើន​បឋមជ្ឈាន ជាន់ខ្ពស់ កើតជាមួយនឹងពួកទេវតាជាន់​មហាព្រហ្ម។ ចុះ​ប្រមាណនៃអាយុ របស់ទេវតា ជាន់នោះ តើប៉ុន្មាន។ មួយកប្ប (ជា​អាយុនៃទេវតាជាន់នោះ)។ ចុះបុគ្គល ចំរើនទុតិយជ្ឈាន យ៉ាងឱនថយ តើកើតក្នុងទីណា។ បុគ្គលចំរើន​ទុតិយជ្ឈាន យ៉ាងឱនថយ កើតជាមួយនឹង​ពួក​ទេវតាជាន់​បរិត្តាភៈ។ ចុះ​ប្រមាណនៃអាយុរបស់ទេវតាជាន់នោះ តើប៉ុន្មាន។ ពីរកប្ប (ជា​អាយុរបស់ទេវតា​ជាន់​នោះ)។ ចុះបុគ្គលចំរើនទុតិយជ្ឈាន យ៉ាង​កណ្តាល តើកើតក្នុងទីណា។ បុគ្គលចំរើន​ទុតិយជ្ឈាន យ៉ាងកណ្តាល កើត​ជា​មួយនឹង​ពួកទេវតាជាន់​អប្បមាណាភៈ។ ចុះ​ប្រមាណ​នៃអាយុរបស់​ទេវតាជាន់នោះ តើប៉ុន្មាន។ ៤ កប្ប (ជា​អាយុរបស់ទេវតាជាន់នោះ)។ ចុះបុគ្គល​ចំរើន​​ទុតិយជ្ឈាន ជាន់ខ្ពស់ តើកើតក្នុងទីណា។ បុគ្គលចំរើន​ទុតិយជ្ឈាន ជាន់​ខ្ពស់ កើតជាមួយនឹង​ពួកទេវតាជាន់​អាភស្សរៈ។ ចុះប្រមាណ​នៃអាយុ របស់​ទេវតាជាន់​នោះ តើប៉ុន្មាន។ ៨ កប្ប (ជា​អាយុរបស់ទេវតាជាន់នោះ)។ ចុះបុគ្គលចំរើនតតិយជ្ឈាន យ៉ាង​ឱនថយ តើកើតក្នុងទីណា។ បុគ្គលចំរើន​តតិយជ្ឈាន យ៉ាងឱនថយ កើតជាមួយនឹង​ពួកទេវតាជាន់​បរិត្តសុភៈ។ ចុះ​ប្រមាណនៃអាយុរបស់​ទេវតា ជាន់នោះ តើប៉ុន្មាន។ ១៦ កប្ប (ជា​អាយុរបស់​ទេវតាជាន់នោះ)។ ចុះបុគ្គលចំរើនតតិយជ្ឈាន យ៉ាងកណ្ដាល តើកើតក្នុងទីណា។ បុគ្គលចំរើនតតិយជ្ឈាន យ៉ាងកណ្តាល កើតជាមួយនឹង​ពួក​ទេវតា​ជាន់អប្បមាណសុភៈ។ ចុះ​ប្រមាណនៃអាយុរបស់ទេវតាជាន់នោះ តើប៉ុន្មាន។ ៣២ កប្ប (ជា​អាយុរបស់ទេវតាជាន់នោះ)។ ចុះបុគ្គលចំរើនតតិយជ្ឈានជាន់​ខ្ពស់ តើកើតក្នុងទីណា។ បុគ្គលចំរើនតតិយជ្ឈានជាន់ខ្ពស់ កើត​ជាមួយនឹង​ពួកទេវតាជាន់​សុភកិណ្ណៈ។ ចុះ​ប្រមាណ​នៃអាយុរបស់​ទេវតាជាន់​នោះ តើប៉ុន្មាន។ ៦៤ កប្ប (ជា​អាយុរបស់ទេវតាជាន់នោះ)។ បុគ្គលចំរើន​ចតុត្ថជ្ឈាន ព្រោះមានអារម្មណ៍ផ្សេងគ្នា ព្រោះមានមនសិការផ្សេងគ្នា ព្រោះ​មានឆន្ទៈផ្សេងគ្នា ព្រោះមានបណិធិ (ការតម្កល់) ផ្សេងគ្នា ព្រោះមានអធិមោក្ខ (ការ​ចុះចិត្ត) ផ្សេងគ្នា ព្រោះមានអភិនីហារ (ការកសាង) ផ្សេងគ្នា ព្រោះមាន​បញ្ញាផ្សេងគ្នា ពួកខ្លះកើតជាមួយនឹងពួកទេវតាជាន់អសញ្ញសត្វ ពួកខ្លះកើតជា​មួយនឹងពួកទេវតាជាន់​វេហប្ផលៈ ពួកខ្លះកើតជាមួយនឹងពួកទេវតាជាន់អវិហៈ ពួកខ្លះកើតជាមួយនឹងពួក​ទេវតា​ជាន់​អតប្បៈ ពួកខ្លះកើតជាមួយនឹងពួក​ទេវតា​ជាន់សុទស្សៈ ពួកខ្លះកើតជាមួយនឹងពួក​ទេវតា​ជាន់​សុទស្សី ពួកខ្លះកើតជាមួយនឹងពួកទេវតាជាន់អកនិដ្ឋៈ ពួកខ្លះកើតជាមួយ​នឹង​ពួក​ទេវតាជាន់​​អាកាសានញ្ចាយតនៈ ពួកខ្លះកើតជាមួយនឹងពួកទេវតាជាន់​វិញ្ញាណញ្ចា​យតនៈ ពួកខ្លះកើតជា​មួយនឹងពួកទេវតាជាន់អាកិញ្ចញ្ញាយតនៈ ពួកខ្លះកើតជាមួយនឹង​ពួក​ទេវតាជាន់នេវសញ្ញានាសញ្ញាយតនៈ។ ចុះប្រមាណនៃអាយុ របស់ទេវតា​ជាន់​អសញ្ញសត្វ​ក្ដី ជាន់វេហប្ផលៈក្តី តើប៉ុន្មាន។ ៥ រយកប្ប (ជាអាយុរបស់ទេវតាជាន់នោះ)។ ចុះប្រមាណនៃអាយុរបស់ទេវតាជាន់អវិហៈ តើប៉ុន្មាន។ មួយ​ពាន់​កប្ប (ជាអាយុរបស់ទេវ​តាជាន់នោះ)។ ចុះប្រមាណនៃអាយុរបស់​ទេវតាជាន់អតប្បៈ តើប៉ុន្មាន។ ពីរពាន់កប្ប (ជា​អាយុរបស់ទេវ​តាជាន់នោះ)។ ចុះប្រមាណ​នៃអាយុរបស់ទេវតាជាន់សុទស្សៈ តើប៉ុន្មាន។ ៤ ពាន់កប្ប ជា​អាយុរបស់ទេវតា​ជាន់នោះ)។ ចុះប្រមាណនៃអាយុរបស់​ទេវតាជាន់​សុទស្សី តើប៉ុន្មាន។ ៨ ពាន់កប្ប (ជាអាយុរបស់ទេវ​តាជាន់នោះ)។ ចុះប្រមាណនៃ​អាយុ​របស់​ទេវតាជាន់អកនិដ្ឋៈ តើប៉ុន្មាន។ ១៦ ពាន់កប្ប (ជាអាយុរបស់ទេវ​តាជាន់នោះ)។ ចុះ​ប្រមាណ​នៃអាយុរបស់ទេវតាជាន់អាកាសានញ្ចាយតនៈ តើប៉ុន្មាន។ ២០ ពាន់កប្ប (ជា​អាយុ​របស់ទេវ​តាជាន់នោះ)។ ចុះប្រមាណនៃ​អាយុរបស់ទេវតាជាន់វិញ្ញាណញ្ចាយតនៈ តើប៉ុន្មាន។ ៤០ ពាន់កប្ប (ជាអាយុ​របស់ទេវ​តាជាន់នោះ)។ ចុះប្រមាណនៃអាយុរបស់​ទេវតាជាន់អាកិញ្ចញ្ញាយតនៈ តើប៉ុន្មាន។ ៦០ ពាន់កប្ប (ជាអាយុរបស់ទេវតាជាន់នោះ)។ ចុះ​ប្រមាណនៃអាយុរបស់ទេវតាជាន់នេវសញ្ញានាសញ្ញាយតនៈ តើប៉ុន្មាន។ ៨៤ ពាន់កប្ប (ជាអាយុរបស់ទេវតាជាន់នោះ)។

ពួកសត្វ ដែលតេជះគឺបុណ្យស្ទួយហើយ រមែងទៅកាន់ កាមគតិ និងរូបគតិ ឬឲ្យដល់​ភវគ្គព្រហ្ម ក៏គង់ត្រឡប់មកកាន់ទុគ្គតិវិញ ពួកសត្វដែល​មានអាយុវែងដល់ម្ល៉ោះ ក៏គង់ច្យុត​ដោយអស់អាយុ ព្រះមហេសីត្រាស់ថា គ្មានភពណានីមួយទៀងទេ ព្រោះហេតុនោះ អ្នកប្រាជ្ញ​មានប្រាជ្ញារក្សា​ខ្លួន មានប្រាជ្ញាល្អិត អ្នកគិតនូវអត្ថ តែងចំរើន​នូវមគ្គដ៏ប្រសើរ ដើម្បីដោះ​ខ្លួនចាកជរា និងមរណៈ លុះចំរើននូវ​មគ្គដ៏​ស្អាត សម្រាប់ធ្វើដំណើរទៅ​កាន់​អមតនិព្វាន​ហើយ រមែងជាអ្នកមិន​មានអាសវៈ កំណត់នូវអាសវៈ​ទាំងពួង ហើយ​បរិនិព្វាន។

[៣៤២] បណ្តាខន្ធទាំង ៥ ខន្ធប៉ុន្មាន គួរគេដឹងច្បាស់ ខន្ធប៉ុន្មានគួរកំណត់​ដឹង ខន្ធប៉ុន្មាន គួរលះបង់ ខន្ធប៉ុន្មាន គួរចំរើន ខន្ធប៉ុន្មាន គួរធ្វើឲ្យជាក់ច្បាស់ ខន្ធប៉ុន្មាន មិនគួរលះបង់ មិនគួរចំរើន មិនគួរធ្វើឲ្យជាក់ច្បាស់។បេ។ បណ្តាចិត្ត​ទាំង ៧ ចិត្តប៉ុន្មាន គួរដឹងច្បាស់ ចិត្តប៉ុន្មាន គួរកំណត់ដឹង ចិត្តប៉ុន្មាន គួរលះបង់ ចិត្តប៉ុន្មាន គួរចំរើន ចិត្តប៉ុន្មាន គួរធ្វើឲ្យ​ជាក់ច្បាស់ ចិត្តប៉ុន្មាន មិនគួរលះបង់ មិនគួរចំរើន មិនគួរធ្វើឲ្យជាក់ច្បាស់។ រូបក្ខន្ធ គេគួរ​ដឹងច្បាស់ គួរកំណត់ដឹង តែមិនគួរលះបង់ មិនគួរចំរើន មិនគួរធ្វើឲ្យជាក់ច្បាស់ទេ ខន្ធ ៤ គួរដឹងច្បាស់ គួរកំណត់ដឹង គួរលះបង់ ក៏មាន គួរចំរើនក៏មាន គួរធ្វើឲ្យជាក់ច្បាស់ក៏មាន មិនគួរលះបង់ មិនគួរចំរើន មិនគួរធ្វើឲ្យជាក់ច្បាស់ក៏មាន។ អាយតនៈ ១០ គួរ​ដឹងច្បាស់ គួរកំណត់ដឹង តែមិនគួរលះបង់ មិនគួរចំរើន មិនគួរធ្វើឲ្យជាក់ច្បាស់ អាយតនៈ ២ គួរដឹង​ច្បាស់ គួរកំណត់ដឹង គួរលះបង់ក៏មាន គួរចំរើនក៏មាន គួរធ្វើឲ្យជាក់ច្បាស់ក៏មាន មិនគួរ​លះបង់ មិនគួរចំរើន មិនគួរធ្វើឲ្យជាក់ច្បាស់ក៏មាន។ ធាតុ ១៦ គួរដឹងច្បាស់ គួរកំណត់ដឹង តែមិនគួរលះបង់ មិនគួរចំរើន មិនគួរធ្វើឲ្យជាក់ច្បាស់ទេ ធាតុ ២ គួរដឹងច្បាស់ គួរកំណត់​ដឹង គួរលះបង់ក៏មាន គួរចំរើនក៏មាន គួរធ្វើឲ្យជាក់ច្បាស់ក៏មាន មិនគួរលះបង់ មិនគួរ​ចំរើន មិនគួរធ្វើឲ្យជាក់ច្បាស់ក៏មាន។ សមុទយសច្ច គួរដឹងច្បាស់ គួរកំណត់ដឹង គួរលះបង់ តែមិនគួរចំរើន មិនគួរធ្វើឲ្យជាក់ច្បាស់ទេ មគ្គសច្ច គួរ​ដឹងច្បាស់ គួរកំណត់ដឹង តែមិនគួរលះបង់ គួរចំរើន តែមិនគួរធ្វើឲ្យជាក់ច្បាស់​ទេ និរោធសច្ច គួរដឹងច្បាស់ គួរ​កំណត់​ដឹង តែមិនគួរលះបង់ មិនគួរចំរើន គួរ​ធ្វើឲ្យជាក់ច្បាស់ ទុក្ខសច្ច គួរដឹងច្បាស់ គួរកំណត់ដឹង គួរលះបង់ មិនគួរចំរើន មិនគួរធ្វើឲ្យជាក់ច្បាស់ក៏មាន មិនគួរលះបង់​ក៏មាន។ ឥន្រ្ទិយ ៩ គួរដឹងច្បាស់ គួរកំណត់ដឹង តែមិនគួរលះបង់ មិនគួរចំរើន មិនគួរធ្វើឲ្យ​ជាក់ច្បាស់ទេ ទោមនស្សិន្រ្ទិយ គួរដឹងច្បាស់ គួរកំណត់ដឹង គួរលះបង់ មិនគួរចំរើន មិនគួរធ្វើឲ្យ​ជាក់ច្បាស់ទេ អនញ្ញតញ្ញស្សាមីតិន្រ្ទិយ គួរដឹងច្បាស់ គួរកំណត់ដឹង តែមិនគួរ​លះបង់ គួរចំរើន តែមិនគួរធ្វើឲ្យជាក់ច្បាស់ទេ អញ្ញិន្រ្ទិយ គួរដឹងច្បាស់ គួរ​កំណត់ដឹង មិនគួរលះបង់ គួរចំរើនក៏មាន គួរធ្វើឲ្យជាក់ច្បាស់ក៏មាន អញ្ញាតាវិន្រ្ទិយ គួរដឹងច្បាស់ គួរកំណត់ដឹង តែមិនគួរលះបង់ មិនគួរចំរើន គួរធ្វើឲ្យ​ជាក់ច្បាស់ ឥន្រ្ទិយ ៣ គួរដឹងច្បាស់ គួរកំណត់ដឹង តែមិនគួរលះបង់ គួរចំរើនក៏មាន គួរធ្វើឲ្យជាក់ច្បាស់ក៏មាន មិនគួរចំរើន មិនគួរធ្វើឲ្យ​ជាក់ច្បាស់ក៏មាន ឥន្រ្ទិយ ៦ គួរដឹងច្បាស់ គួរកំណត់ដឹង គួរលះបង់ក៏មាន គួរចំរើនក៏មាន គួរធ្វើ​ឲ្យជាក់ច្បាស់ក៏មាន មិនគួរលះបង់ មិនគួរចំរើន មិនគួរធ្វើឲ្យ​ជាក់ច្បាស់​ក៏មាន។ អកុសលហេតុ ៣ គួរដឹងច្បាស់ គួរកំណត់ដឹង គួរលះបង់ តែមិន​គួរចំរើន មិន​គួរធ្វើឲ្យជាក់ច្បាស់ទេ អកុសលហេតុ ៣ គួរដឹងច្បាស់ គួរកំណត់ដឹង តែមិន​គួរលះបង់ គួរចំរើន មិនគួរធ្វើឲ្យជាក់ច្បាស់ក៏មាន មិនគួរចំរើនក៏មាន អព្យាកតហេតុ ៣ គួរដឹងច្បាស់ គួរកំណត់ដឹង តែមិនគួរលះបង់ មិនគួរចំរើន គួរធ្វើឲ្យជាក់ច្បាស់ក៏មាន មិនគួរ​ធ្វើឲ្យជាក់ច្បាស់ក៏មាន។ កពឡិង្ការាហារ គួរដឹងច្បាស់ គួរកំណត់ដឹង តែមិនគួរ​លះបង់ មិនគួរចំរើន មិនគួរធ្វើឲ្យជាក់ច្បាស់ទេ អាហារ ៣ គួរដឹងច្បាស់ គួរកំណត់ដឹង គួរលះបង់ក៏មាន គួរចំរើនក៏មាន គួរធ្វើឲ្យជាក់ច្បាស់ក៏មាន មិនគួរលះបង់ មិនគួរចំរើន មិនគួរធ្វើឲ្យជាក់​ច្បាស់ក៏មាន។ ផស្សៈ ៦ គួរដឹងច្បាស់ គួរកំណត់ដឹង តែមិនគួរលះបង់ មិនគួរ​ចំរើន មិនគួរធ្វើឲ្យជាក់ច្បាស់ទេ មនោវិញ្ញាណធាតុសម្ផ័ស្ស គួរដឹងច្បាស់ គួរ​កំណត់​ដឹង គួរលះបង់ក៏មាន គួរចំរើនក៏មាន គួរធ្វើឲ្យជាក់ច្បាស់ក៏មាន មិន​គួរលះបង់ មិនគួរ​ចំរើន មិនគួរធ្វើឲ្យជាក់ច្បាស់ក៏មាន។ វេទនា ៦ សញ្ញា ៦ ចេតនា ៦ ចិត្ត ៦ គួរដឹងច្បាស់ គួរកំណត់ដឹង តែមិនគួរលះបង់ មិនគួរចំរើន មិនគួរធ្វើឲ្យ​ជាក់ច្បាស់ទេ មនោវិញ្ញាណធាតុ គួរដឹងច្បាស់ គួរកំណត់ដឹង គួរលះបង់ក៏មាន គួរចំរើនក៏មាន គួរធ្វើឲ្យជាក់ច្បាស់ក៏មាន មិនគួរលះបង់ មិនគួរចំរើន មិនគួរ​ធ្វើឲ្យជាក់ច្បាស់ក៏មាន។

[៣៤៣] បណ្ដាខន្ធទាំង ៥ ខន្ធប៉ុន្មាន មានអារម្មណ៍ ខន្ធប៉ុន្មាន មិនមាន​អារម្មណ៍។បេ។ បណ្ដាចិត្តទាំង ៧ ចិត្តប៉ុន្មាន មានអារម្មណ៍ ចិត្តប៉ុន្មាន មិនមានអារម្មណ៍។ រូបក្ខន្ធមិនមាន​អារម្មណ៍ ខន្ធ ៤ មានអារម្មណ៍។ អាយតនៈ ១០ មិនមានអារម្មណ៍ មនាយតនៈ មាន​អារម្មណ៍ ធម្មាយតនៈ មានអារម្មណ៍ក៏មាន មិនមានអារម្មណ៍ក៏មាន។ ធាតុ ១០ មិនមាន​អារម្មណ៍ ធាតុ ៧ មាន​អារម្មណ៍ ធម្មធាតុ មានអារម្មណ៍ក៏មាន មិនមានអារម្មណ៍ក៏មាន។ សច្ចៈ ២ មានអារម្មណ៍ និរោធសច្ច មិនមានអារម្មណ៍ ទុក្ខសច្ច មានអារម្មណ៍ក៏មាន មិនមាន​អារម្មណ៍ក៏មាន។ ឥន្រ្ទិយ ៧ មិនមានអារម្មណ៍ ឥន្រ្ទិយ ១៤ មាន​អារម្មណ៍ ជីវិតិន្រ្ទិយ មានអារម្មណ៍ក៏មាន មិនមានអារម្មណ៍ក៏មាន។ ហេតុ ៩ មានអារម្មណ៍។ កពឡិង្ការាហារ មិនមានអារម្មណ៍ អាហារ ៣ មានអារម្មណ៍។ ផស្សៈ ៧ វេទនា ៧ សញ្ញា ៧ ចេតនា ៧ ចិត្ត ៧ មានអារម្មណ៍។

[៣៤៤] បណ្ដាខន្ធទាំង ៥ ខន្ធប៉ុន្មាន ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទាំង​ជាអារម្មណ៍ ខន្ធប៉ុន្មាន មិនមាន​អារម្មណ៍ តែជាអារម្មណ៍ ខន្ធប៉ុន្មាន មិនមាន​អារម្មណ៍។បេ។ បណ្ដា​ចិត្តទាំង ៧ ចិត្តប៉ុន្មាន ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទាំង​ជាអារម្មណ៍ ចិត្តប៉ុន្មាន មិនមាន​អារម្មណ៍ តែជាអារម្មណ៍ ចិត្តប៉ុន្មាន មិន​មានអារម្មណ៍។ រូបក្ខន្ធ មិនមានអារម្មណ៍ ខន្ធ ៤ ប្រព្រឹត្តទៅជាមួយនឹង​អារម្មណ៍ ទាំង​ជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ តែជា​អារម្មណ៍​ក៏មាន។ អាយតនៈ ១០ មិនមានអារម្មណ៍ មនាយតនៈ ប្រព្រឹត្តទៅជាមួយ​នឹង​អារម្មណ៍ ទាំង​ជា​អារម្មណ៍ក៏មាន មិនមានអារម្មណ៍ តែជាអារម្មណ៍ក៏មាន ធម្មាយតនៈ ប្រព្រឹត្ត​ទៅជាមួយនឹងអារម្មណ៍ ទាំង​ជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ តែជា​អារម្មណ៍​ក៏មាន មិនមានអារម្មណ៍ក៏មាន។ ធាតុ ១០ មិនមានអារម្មណ៍ ធាតុ ៦ មិនមាន​អារម្មណ៍ តែជាអារម្មណ៍ មនោវិញ្ញាណធាតុ ប្រព្រឹត្តទៅជាមួយ​នឹង​អារម្មណ៍ ទាំង​ជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ តែជាអារម្មណ៍ក៏មាន ធម្មធាតុ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទាំង​ជាអារម្មណ៍ក៏មាន មិនមាន​អារម្មណ៍ តែជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ក៏មាន។ និរោធសច្ច មិនមានអារម្មណ៍ មគ្គសច្ច មិនមានអារម្មណ៍ តែជាអារម្មណ៍ សមុទយសច្ច ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទាំង​ជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ តែជាអារម្មណ៍​ក៏មាន ទុក្ខសច្ច ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទាំងជា​អារម្មណ៍ក៏មាន មិនមានអារម្មណ៍ តែជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ក៏មាន។ ឥន្រ្ទិយ ៧ មិនមានអារម្មណ៍ ឥន្រ្ទិយ ៥ មិនមាន​អារម្មណ៍ តែជា​អារម្មណ៍ ឥន្រ្ទិយ ៩ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទាំង​ជា​អារម្មណ៍​ក៏មាន មិនមានអារម្មណ៍ តែជាអារម្មណ៍ក៏មាន ជីវិតិន្រ្ទិយ ប្រព្រឹត្តទៅជាមួយនឹង​អារម្មណ៍ ទាំង​ជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ តែជាអារម្មណ៍ក៏មាន មិនមាន​អារម្មណ៍​ក៏មាន។ ហេតុ ៩ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទាំងជា​អារម្មណ៍ ក៏មាន មិនមាន​អារម្មណ៍ តែជាអារម្មណ៍ក៏មាន។ កពឡិង្ការាហារ មិនមានអារម្មណ៍ អាហារ ៣ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទាំង​ជាអារម្មណ៍ក៏មាន មិនមាន​អារម្មណ៍ តែជាអារម្មណ៍​ក៏មាន។ ផស្សៈ ៦ មិនមានអារម្មណ៍ តែជាអារម្មណ៍ មនោវិញ្ញាណធាតុសម្ផ័ស្ស ប្រព្រឹត្ត​ទៅ​ជាមួយនឹងអារម្មណ៍ ទាំង​ជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ តែជាអារម្មណ៍ក៏មាន។ វេទនា ៦ សញ្ញា ៦ ចេតនា ៦ ចិត្ត ៦ មិនមានអារម្មណ៍ តែជាអារម្មណ៍ មនោវិញ្ញាណធាតុ ប្រព្រឹត្តទៅ​ជាមួយ​នឹង​អារម្មណ៍ ទាំង​ជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ តែជាអារម្មណ៍​ក៏មាន។

[៣៤៥] បណ្តាខន្ធ ៥ ខន្ធប៉ុន្មាន ដែលបុគ្គលឃើញ ខន្ធប៉ុន្មាន ដែល​បុគ្គលឮ ខន្ធប៉ុន្មាន ដែលបុគ្គលពាល់ត្រូវ ខន្ធប៉ុន្មាន ដែលបុគ្គលដឹងច្បាស់ ខន្ធប៉ុន្មាន ដែលបុគ្គលមិនឃើញ មិនឮ មិនពាល់ត្រូវ មិនដឹងច្បាស់។បេ។ បណ្ដាចិត្តទាំង ៧ ចិត្តប៉ុន្មាន ដែលបុគ្គលឃើញ ចិត្តប៉ុន្មាន ដែលបុគ្គលឮ ចិត្តប៉ុន្មាន ដែលបុគ្គល​ពាល់ត្រូវ ចិត្តប៉ុន្មាន ដែលបុគ្គល​ដឹងច្បាស់ ចិត្តប៉ុន្មាន ដែលបុគ្គលមិនឃើញ មិនពាល់ត្រូវ មិនដឹងច្បាស់។ រូបក្ខន្ធ ដែល​បុគ្គល​ឃើញក៏មាន ឮក៏មាន ពាល់ត្រូវក៏មាន មិនឃើញ មិនឮ មិនពាល់ត្រូវ តែដឹងច្បាស់​ក៏មាន ខន្ធ ៤ ដែលបុគ្គល មិនឃើញ មិនឮ មិនពាល់ត្រូវ តែដឹងច្បាស់។ រូបាយតនៈ ដែល​បុគ្គលឃើញ តែមិនឮ មិនពាល់ត្រូវ តែដឹងច្បាស់ សទ្ទាយតនៈ ដែលបុគ្គល មិនឃើញ តែឮ មិនពាល់ត្រូវ តែដឹងច្បាស់ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ ដែលបុគ្គល​មិនឃើញ មិនឮ តែពាល់ត្រូវ ដឹងច្បាស់ អាយតនៈ ៧ ដែលបុគ្គល មិនឃើញ មិនឮ មិនពាល់ត្រូវ តែដឹងច្បាស់។ រូបធាតុ ដែលបុគ្គលឃើញ តែមិនឮ មិនពាល់ត្រូវ តែដឹង​ច្បាស់ សទ្ទធាតុ ដែលបុគ្គល មិនឃើញ តែឮ មិនពាល់ត្រូវ តែដឹងច្បាស់ គន្ធធាតុ រសធាតុ ផោដ្ឋព្វធាតុ ដែលបុគ្គលមិនឃើញ មិនឮ តែពាល់ត្រូវ ដឹងច្បាស់ ធាតុ ១៣ ដែលបុគ្គល មិនឃើញ មិនឮ មិនពាល់​ត្រូវ តែដឹងច្បាស់។ សច្ចៈ ៣ ដែលបុគ្គលមិនឃើញ មិនឮ មិនពាល់ត្រូវ តែដឹងច្បាស់ ទុក្ខសច្ច ដែលបុគ្គលឃើញក៏មាន ឮក៏មាន ពាល់ត្រូវក៏មាន មិនឃើញ មិនឮ មិនពាល់ត្រូវ តែដឹងច្បាស់ក៏មាន។ ឥន្រ្ទិយ ២២ ដែលបុគ្គលមិនឃើញ មិនឮ មិនពាល់ត្រូវ តែដឹងច្បាស់។ ហេតុ ៩ ដែល​បុគ្គលមិនឃើញ មិនឮ មិន​ពាល់​ត្រូវ តែដឹងច្បាស់។ អាហារ ៤ ដែលបុគ្គលមិនឃើញ មិនឮ មិនពាល់ត្រូវ តែដឹងច្បាស់។ ផស្សៈ ៧ ដែលបុគ្គលមិនឃើញ មិនឮ មិនពាល់ត្រូវ តែដឹងច្បាស់។ វេទនា ៧ សញ្ញា ៧ ចេតនា ៧ ចិត្ត ៧ ដែល​បុគ្គលមិនឃើញ មិនឮ មិនពាល់ត្រូវ តែដឹងច្បាស់។

[៣៤៦] បណ្តាខន្ធទាំង ៥ ខន្ធប៉ុន្មាន ជាកុសល ខន្ធប៉ុន្មាន ជាអកុសល​ ខន្ធប៉ុន្មាន ជាអព្យាក្រឹត។បេ។ បណ្ដាចិត្តទាំង ៧ ចិត្តប៉ុន្មាន ជាកុសល ចិត្ត​ប៉ុន្មាន ជាអកុសល ចិត្តប៉ុន្មាន ជាអព្យាក្រឹត។ រូបក្ខន្ធ ជាអព្យាក្រឹត ខន្ធ ៤ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។ អាយតនៈ ១០ ជាអព្យាក្រឹត អាយតនៈ ២ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។ ធាតុ ១៦ ជាអព្យាក្រឹត ធាតុ ២ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។ សមុទយសច្ច ជាអកុសល មគ្គសច្ច ជាកុសល និរោធសច្ច ជា​អព្យាក្រឹត ទុក្ខសច្ច ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹត​ក៏មាន។ ឥន្រ្ទិយ ១០ ជាអព្យាក្រឹត ទោមនស្សិន្រ្ទិយ ជាអកុសល អនញ្ញតញ្ញស្សាមីតិន្រ្ទិយ ជាកុសល ឥន្រ្ទិយ ៤ ជាកុសលក៏មាន ជាអព្យាក្រឹតក៏មាន ឥន្រ្ទិយ ៦ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។ អកុសលហេតុ ៣ ជាអកុសល កុសលហេតុ ៣ ជាកុសល អព្យាកតហេតុ ៣ ជាអព្យាក្រឹត។ កពឡិង្ការាហារ ជាអព្យាក្រឹត អាហារ ៣ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។ ផស្សៈ ៦ ជាអព្យាក្រឹត មនោវិញ្ញាណធាតុសម្ផ័ស្ស ជា​កុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។ វេទនា ៦ សញ្ញា ៦ ចេតនា ៦ ចិត្ត ៦ ជាអព្យាក្រឹត មនោវិញ្ញាណធាតុ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។

[៣៤៧] បណ្ដាខន្ធទាំង ៥ ខន្ធប៉ុន្មាន ប្រកបដោយសុខវេទនា ខន្ធប៉ុន្មាន ប្រកប​ដោយទុក្ខវេទនា ខន្ធប៉ុន្មាន ប្រកបដោយអទុក្ខមសុខវេទនា។បេ។ បណ្តា​ចិត្តទាំង ៧ ចិត្តប៉ុន្មាន ប្រកបដោយសុខវេទនា ចិត្តប៉ុន្មាន ប្រកបដោយទុក្ខវេទនា ចិត្តប៉ុន្មាន ប្រកប​ដោយអទុក្ខមសុខវេទនា។ ខន្ធ ២ មិនគួរពោលថា ប្រកបដោយ​សុខវេទនាផង ថាប្រកប​ដោយទុក្ខវេទនាផង ថាប្រកបដោយអទុក្ខមសុខវេទនា​ផងទេ ខន្ធ ៣ ប្រកបដោយ​សុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។ អាយតនៈ ១០ មិនគួរពោលថា ប្រកប​ដោយ​សុខវេទនាផងថា ប្រកបដោយទុក្ខវេទនា​ផង ថាប្រកបដោយ​អទុក្ខមសុខវេទនាផងឡើយ មនាយតនៈ​ប្រកប​ដោយសុខ​វេទនាក៏មាន ប្រកបដោយ​ទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខ​វេទនាក៏មាន ធម្មាយតនៈ ប្រកប​ដោយ​សុខវេទនាក៏មាន ប្រកបដោយទុក្ខ​វេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនា​ក៏មាន មិនគួរពោលថា ប្រកប​ដោយសុខវេទនាផង ថាប្រកបដោយទុក្ខវេទនាផង ថា​ប្រកប​ដោយអទុក្ខមសុខវេទនាផងក៏មាន។ ធាតុ ១០ មិនគួរពោលថា ប្រកប​ដោយ​សុខវេទនា​ផង ថាប្រកបដោយទុក្ខវេទនាផង ថាប្រកបដោយ​អទុក្ខមសុខវេទនាផងទេ ធាតុ ៥ ប្រកបដោយ​អទុក្ខមសុខវេទនា កាយវិញ្ញាណធាតុ ប្រកបដោយសុខវេទនាក៏មាន ប្រកប​ដោយ​​ទុក្ខវេទនាក៏មាន មនោវិញ្ញាណធាតុ ប្រកបដោយសុវេទនាក៏មាន ប្រកប​ដោយទុក្ខវេទនាក៏មាន ប្រកបដោយ​អទុក្ខមសុខវេទនាក៏មាន ធម្មធាតុ ប្រកប​ដោយ​សុខវេទនាក៏មាន ប្រកប​ដោយទុក្ខវេទនាក៏មាន ប្រកប​ដោយអទុក្ខមសុខវេទនាក៏មាន មិនគួរពោលថា ប្រកប​ដោយសុខវេទនាផង ថាប្រកបដោយទុក្ខវេទនា​ផង ថាប្រកប​ដោយ​​អទុក្ខមសុខវេទនាផងក៏មាន។ សច្ចៈ ២ ប្រកបដោយ​សុខវេទនាក៏មាន ប្រកប​ដោយអទុក្ខមសុខវេទនាក៏មាន និរោធសច្ច មិនគួរ​ពោលថា ប្រកបដោយ​សុខវេទនាផង ថាប្រកបដោយទុក្ខ​វេទនាផង ថាប្រកប​ដោយអទុក្ខមសុខវេទនាផងទេ ទុក្ខសច្ច ប្រកប​ដោយសុខ​វេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏​មាន មិនគួរ​ពោលថា ប្រកបដោយ​សុខវេទនាផង ថាប្រកបដោយទុក្ខវេទនា​ផង ថាប្រកប​ដោយ​​អទុក្ខមសុខវេទនាផងក៏មាន។ ឥន្រ្ទិយ ១២ មិនគួរពោលថា ប្រកប​ដោយសុខវេទនា​ផង ថាប្រកបដោយទុក្ខវេទនាផង ថាប្រកបដោយ​អទុក្ខមសុខវេទនា​ផងឡើយ ឥន្រ្ទិយ ៦ ប្រកបដោយសុខវេទនាក៏មាន ប្រកប​ដោយអទុក្ខមសុខវេទនាក៏មាន ឥន្រ្ទិយ ៣ ប្រកប​ដោយសុខវេទនាក៏មាន ប្រកប​ដោយទុក្ខវេទនាក៏មាន ប្រកបដោយ​អទុក្ខមសុខវេទនា​ក៏មាន ជីវិតិន្រ្ទិយ ប្រកបដោយ​សុខវេទនាក៏មាន ប្រកបដោយ​ទុក្ខវេទនាក៏មាន ប្រកប​ដោយ​អទុក្ខមសុខវេទនាក៏មាន មិនគួរពោលថាប្រកប​ដោយសុខវេទនាផង ថាប្រកប​ដោយ​ទុក្ខវេទនាផង ថាប្រកបដោយអទុក្ខមសុខវេទនាផងក៏មាន។ ទោសៈ ជា​អកុសលហេតុ ប្រកប​ដោយទុក្ខវេទនា ហេតុ ៧ ប្រកបដោយសុខ​វេទនាក៏មាន ប្រកប​ដោយ​អទុក្ខមសុខវេទនាក៏មាន មោហៈ ជាអកុសលហេតុ ប្រកបដោយសុខវេទនាក៏មាន ប្រកប​​ដោយទុក្ខវេទនាក៏មាន ប្រកបដោយ​អទុក្ខមសុខវេទនាក៏មាន។ កពឡិង្ការាហារ មិនគួរពោលថា ប្រកប​ដោយ​សុខវេទនាផង ថាប្រកបដោយ​ទុក្ខវេទនាផង ថាប្រកប​ដោយ​អទុក្ខមសុខវេទនា​ផងទេ អាហារ ៣ ប្រកបដោយ​សុខវេទនាក៏មាន ប្រកប​ដោយ​ទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។ ផស្សៈ ៥ ប្រកប​ដោយ​អទុក្ខមសុខវេទនា កាយសម្ផ័ស្សប្រកប​ដោយ​សុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនា​ក៏មាន មនោវិញ្ញាណធាតុសម្ផ័ស្ស ប្រកប​ដោយ​សុខ​វេទនាក៏មាន ប្រកបដោយ​ទុក្ខវេទនា​ក៏មាន ប្រកបដោយ​អទុក្ខមសុខវេទនាក៏មាន។ វេទនា ៧ មិនគួរ​ពោលថា ប្រកបដោយ​សុខវេទនា​ផង ថាប្រកបដោយទុក្ខវេទនាផង ថាប្រកប​ដោយអទុក្ខមសុខវេទនាផងទេ។ សញ្ញា ៥ ចេតនា ៥ ចិត្ត ៥ ប្រកបដោយអទុក្ខមសុខវេទនា កាយវិញ្ញាណ ប្រកបដោយ​សុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន មនោវិញ្ញាណធាតុ ប្រកប​ដោយ​សុខវេទនា​ក៏មាន ប្រកបដោយ​ទុក្ខវេទនាក៏មាន ប្រកបដោយ​អទុក្ខមសុខវេទនាក៏មាន។

[៣៤៨] បណ្ដាខន្ធទាំង ៥ ខន្ធប៉ុន្មាន ជាវិបាក ខន្ធប៉ុន្មាន មានវិបាកធម៌ជាប្រក្រតី ខន្ធប៉ុន្មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតី។បេ។ បណ្តា​ចិត្តទាំង ៧ ចិត្តប៉ុន្មាន ជាវិបាក ចិត្តប៉ុន្មាន មានវិបាកធម៌ជា​ប្រក្រតី ចិត្តប៉ុន្មាន មិនមែនជាវិបាក ទាំង​មិន​មែនមានវិបាកធម៌ជាប្រក្រតី។ រូបក្ខន្ធ មិនមែនជាវិបាក ទាំងមិនមែនមាន​វិបាកធម៌ជា​ប្រក្រតី ខន្ធ ៤ ជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិន​មែន​មាន​វិបាកធម៌ជាប្រក្រតីក៏មាន។ អាយតនៈ ១០ មិនមែនជាវិបាក ទាំងមិនមែន​មានវិបាកធម៌ជាប្រក្រតី អាយតនៈ ២ ជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតីក៏មាន។ ធាតុ ១០ មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតី ធាតុ ៥ ជាវិបាក មនោធាតុ ជាវិបាកក៏មាន មិនមែន​ជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតីក៏មាន ធាតុ ២ ជាវិបាកក៏មាន មានវិបាក​ធម៌ជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតីក៏មាន។ សច្ចៈ ២ មានវិបាកធម៌​ជាប្រក្រតី និរោធសច្ច មិនមែនជាវិបាក ទាំងមិនមែនមាន​វិបាកធម៌​ជាប្រក្រតី ទុក្ខសច្ចជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំង​មិន​មែនមានវិបាកធម៌ជាប្រក្រតីក៏មាន។ ឥន្រ្ទិយ ៧ មិនមែនជាវិបាក ទាំង​មិនមែនមាន​វិបាកធម៌ជាប្រក្រតី ឥន្រ្ទិយ ៣ ជាវិបាក ឥន្រ្ទិយ ២ មានវិបាកធម៌ជាប្រក្រតី អញ្ញិន្រ្ទិយ ជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតីក៏មាន ឥន្រ្ទិយ ៩ ជាវិបាកក៏មាន មានវិបាកធម៌​ជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែន​មានវិបាកធម៌ជាប្រក្រតីក៏មាន។ ហេតុ ៦ មានវិបាកធម៌ជាប្រក្រតី អព្យាកតហេតុ ៣ ជាវិបាកក៏មាន មិនមែនជាវិបាក ទាំងមិនមែន​មានវិបាកធម៌ជាប្រក្រតីក៏មាន។ កពឡិង្ការាហារ មិនមែនជាវិបាក ទាំងមិនមែនមាន​វិបាកធម៌ជា​ប្រក្រតី អាហារ ៣ ជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតីក៏មាន មិនមែនជា​វិបាក ទាំងមិនមែនមានវិបាកធម៌ ជាប្រក្រតីក៏មាន។ ផស្សៈ ៥ ជាវិបាក មនោធាតុសម្ផ័ស្ស ជាវិបាកក៏មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជា​ប្រក្រតីក៏មាន មនោ​វិញ្ញាណ​ធាតុ​សម្ផ័ស្ស ជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតីក៏មាន។ វេទនា ៥ សញ្ញា ៥ ចេតនា ៥ ចិត្ត ៥ ជាវិបាក មនោធាតុ ជាវិបាកក៏មាន មិនមែន​ជាវិបាក ទាំងមិនមែនមានវិបាកធម៌​ជា​ប្រក្រតីក៏មាន មនោវិញ្ញាណធាតុ ជា​វិបាកក៏មាន មានវិបាកធម៌ជាប្រក្រតីក៏មាន មិនមែន​ជាវិបាក ទាំងមិនមែនមាន​វិបាកធម៌ជាប្រក្រតីក៏មាន។

[៣៤៩] បណ្ដាខន្ធទាំង ៥ ខន្ធប៉ុន្មាន មានកម្មប្រកបដោយកិលេស មាន​តណ្ហាជាដើម កាន់យក ទាំងជាប្រយោជន៍ដល់ឧបាទាន ខន្ធប៉ុន្មាន មានកម្មប្រកប​ដោយកិលេស មាន​តណ្ហា​ជាដើម មិនកាន់យក តែជាប្រយោជន៍ដល់ឧបាទាន ខន្ធប៉ុន្មាន មានកម្មប្រកប​ដោយកិលេស មានតណ្ហាជាដើម មិនកាន់យក ទាំងមិន​ជាប្រយោជន៍ដល់ឧបាទាន។បេ។ បណ្តាចិត្តទាំង ៧ ចិត្តប៉ុន្មាន មានកម្មប្រកប​ដោយកិលេស មានតណ្ហាជាដើម កាន់​យក ទាំងជាប្រយោជន៍ដល់ឧបាទាន ចិត្តប៉ុន្មាន មានកម្មប្រកបដោយកិលេស មានតណ្ហា​ជាដើមមិនកាន់យក តែជាប្រយោជន៍ដល់ឧបាទាន ចិត្តប៉ុន្មាន មានកម្មប្រកបដោយ​កិលេស មានតណ្ហា​ជាដើម មិនកាន់យក ទាំងមិនជាប្រយោជន៍ដល់ឧបាទាន។ រូបក្ខន្ធ មាន​​កម្មប្រកបដោយ​កិលេស មានតណ្ហាជាដើមកាន់យក ទាំងជាប្រយោជន៍ដល់​​ឧបាទាន​ក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក តែជា​ប្រយោជន៍ដល់ឧបាទានក៏មាន ខន្ធ ៤ មានកម្មប្រកបដោយកិលេស មាន​តណ្ហាជាដើម កាន់យក ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន មានកម្ម​ប្រកប​ដោយកិលេស មាន​តណ្ហា​ជាដើម មិនកាន់យក តែជាប្រយោជន៍ដល់ឧបាទានក៏មាន មានកម្ម​ប្រកបដោយ​កិលេស មានតណ្ហាជាដើម មិនកាន់យក ទាំង​ជា​ប្រយោជន៍ដល់ឧបាទានក៏មាន។ អាយតនៈ ៥ មានកម្មប្រកបដោយកិលេស មានតណ្ហា​ជាដើមកាន់យក ទាំងជាប្រយោជន៍​ដល់ឧបាទាន សទ្ទាយតនៈ មាន​កម្ម​ប្រកប​ដោយកិលេស មានតណ្ហាជាដើម មិនកាន់យក តែជាប្រយោជន៍ដល់​ឧបាទាន អាយតនៈ ៤ មានកម្មប្រកបដោយកិលេស មានតណ្ហា​ជាដើមកាន់យក ទាំង​ជាប្រយោជន៍ដល់ឧបាទានក៏មាន មានកម្មប្រកបដោយកិលេស មាន​តណ្ហាជា​ដើម មិនកាន់យក តែជាប្រយោជន៍ដល់ឧបាទានក៏មាន អាយតនៈ ២ មានកម្ម​ប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យក ទាំងជាប្រយោជន៍ដល់​ឧបាទាន​ក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក តែជា​ប្រយោជន៍ដល់ឧបាទានក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហា​ជា​ដើម មិនកាន់​យក ទាំងមិនជា​ប្រយោជន៍ដល់ឧបាទានក៏មាន។ ធាតុ ១០ មានកម្ម ប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យក ទាំងជា​ប្រយោជន៍ដល់ឧបាទាន សទ្ទធាតុ មានកម្មប្រកប​ដោយកិលេស មានតណ្ហាជាដើម មិន​កាន់យក តែជា​ប្រយោជន៍ដល់ឧបាទាន ធាតុ ៥ មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យក ទាំងជាប្រយោជន៍ដល់​ឧបាទាន​ក៏មាន មានកម្ម​ប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់យក តែជា​ប្រយោជន៍ដល់​ឧបាទានក៏មាន ធាតុ ២ មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់​យក ទាំងជា​ប្រយោជន៍ដល់ឧបាទានក៏មាន មានកម្មប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម មិនកាន់យក តែជា​ប្រយោជន៍ដល់ឧបាទានក៏មាន មានកម្ម​ប្រកប​ដោយ​កិលេស មានតណ្ហាជាដើម មិនកាន់យក ទាំងមិនជា​ប្រយោជន៍ដល់​ឧបាទានក៏មាន។ សមុទយសច្ច មានកម្មប្រកបដោយកិលេស មានតណ្ហាជា​ដើមមិនកាន់យក តែជា​ប្រយោជន៍​ដល់ឧបាទាន សច្ចៈ ២ មានកម្ម​ប្រកបដោយ​កិលេស មានតណ្ហាជាដើម​មិន​កាន់យក ទាំងមិនជា​ប្រយោជន៍ដល់ឧបាទាន ទុក្ខសច្ច មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់​យក ទាំងជា​ប្រយោជន៍ដល់ឧបាទានក៏មាន មានកម្មប្រកបដោយ​កិលេស មាន​តណ្ហាជាដើម មិនកាន់យក តែជា​ប្រយោជន៍ដល់ឧបាទានក៏មាន។ ឥន្រ្ទិយ ៩ មានកម្ម​ប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យក ទំាងជា​ប្រយោជន៍ដល់​ឧបាទាន ទោមនស្សិន្រ្ទិយ មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក តែជា​ប្រយោជន៍ដល់ឧបាទាន ឥន្រ្ទិយ ៣ មានកម្មប្រកបដោយ​កិលេស មានតណ្ហាជា​ដើម​មិនកាន់យក ទាំងមិនជា​ប្រយោជន៍ដល់ឧបាទាន ឥន្រ្ទិយ ៩ មានកម្មប្រកបដោយ​កិលេស មានតណ្ហាជាដើមកាន់យក ទាំងជា​ប្រយោជន៍ដល់ឧបាទានក៏មាន មានកម្ម​ប្រកប​ដោយកិលេស មានតណ្ហាជា​ដើម មិនកាន់យក តែជា​ប្រយោជន៍​ដល់ឧបាទាន​ក៏មាន មានកម្មប្រកបដោយ​កិលេស មានតណ្ហាជាដើម មិនកាន់យក ទាំងមិនជា​ប្រយោជន៍ដល់ឧបាទានក៏មាន។ អកុសលហេតុ ៣ មានកម្មប្រកបដោយកិលេស មាន​តណ្ហាជាដើម មិនកាន់យក តែជា​ប្រយោជន៍ដល់ឧបាទាន កុសលហេតុ ៣ មានកម្ម​ប្រកប​ដោយកិលេស មានតណ្ហាជាដើម មិនកាន់យក ទាំងជា​ប្រយោជន៍ដល់​ឧបាទាន​ក៏មាន មាន​កម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក ទាំងមិនជា​ប្រយោជន៍ដល់ឧបាទានក៏មាន អព្យាកតហេតុ ៣ មានកម្មប្រកបដោយកិលេស មាន​តណ្ហាជាដើមកាន់យក ទាំងជា​ប្រយោជន៍ដល់ឧបាទានក៏មាន មានកម្ម​ប្រកប​ដោយ​កិលេស មានតណ្ហា ជាដើមមិនកាន់យក តែជា​ប្រយោជន៍ដល់​ឧបាទានក៏មាន មានកម្ម​ប្រកប​ដោយកិលេស មានតណ្ហាជាដើមមិនកាន់យក ទាំងមិនជា​ប្រយោជន៍ដល់​ឧបាទាន​ក៏មាន។ កពឡិង្ការាហារ មានកម្មប្រកប​ដោយកិលេស មាន​តណ្ហាជាដើមកាន់យក ទាំង​ជា​​ប្រយោជន៍ដល់ឧបាទានក៏មាន មានកម្ម​ប្រកបដោយកិលេស មានតណ្ហាជាដើមមិន​កាន់យក តែជា​ប្រយោជន៍ដល់​ឧបាទានក៏មាន អាហារ ៣ មានកម្មប្រកបដោយកិលេស មាន​តណ្ហាជាដើម កាន់​យក ទាំងជា​ប្រយោជន៍ដល់ឧបាទានក៏មាន មានកម្មប្រកប​ដោយ​កិលេស មាន​តណ្ហាជាដើមមិនកាន់យក តែជា​ប្រយោជន៍ដល់ឧបាទានក៏មាន មានកម្ម​ប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក ទាំងមិនជា​ប្រយោជន៍ដល់​ឧបាទាន​ក៏មាន ផស្សៈ ៥ មានកម្មប្រកបដោយកិលេស មានតណ្ហា​ជាដើមកាន់យក ទាំង​ជា​​ប្រយោជន៍ដល់ឧបាទាន មនោធាតុសម្ផ័ស្ស មានកម្ម​ប្រកប​ដោយកិលេស មានតណ្ហា​ជាដើមកាន់យក ទាំងជា​ប្រយោជន៍ដល់​ឧបាទានក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់យក តែជា​ប្រយោជន៍ដល់ឧបាទានក៏មាន មនោវិញ្ញាណធាតុ​សម្ផ័ស្ស មានកម្មប្រកប​ដោយកិលេស មានតណ្ហាជាដើមកាន់យក ទាំងជាប្រយោជន៍​ដល់ឧបាទានក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក តែជា​ប្រយោជន៍ដល់ឧបាទានក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជា​ដើម មិនកាន់​យក ទាំងមិនជា​ប្រយោជន៍ដល់ឧបាទានក៏មាន។ វេទនា ៥ សញ្ញា ៥ ចេតនា ៥ ចិត្ត ៥ មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យក ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន មនោធាតុ មានកម្មប្រកបដោយកិលេស មានតណ្ហា​ជាដើមកាន់យក ទាំងជា​ប្រយោជន៍ដល់ឧបាទានក៏មាន មានកម្មប្រកបដោយ​កិលេស មានតណ្ហាជាដើមមិនកាន់​យក តែជា​ប្រយោជន៍ដល់ឧបាទានក៏មាន មនោវិញ្ញាណធាតុ មានកម្មប្រកប​ដោយ​កិលេស មានតណ្ហាជាដើមកាន់​យក ទាំង​ជា​ប្រយោជន៍ដល់ឧបាទានក៏មាន មានកម្ម​ប្រកប​ដោយកិលេស មានតណ្ហាជាដើម​មិនកាន់យក តែជា​ប្រយោជន៍ដល់​ឧបាទាន​ក៏​មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក ទាំងមិនជា​ប្រយោជន៍​ដល់ឧបាទានក៏មាន។

[៣៥០] បណ្ដាខន្ធទាំង ៥ ខន្ធប៉ុន្មាន ប្រកបដោយវិតក្កៈ ទាំងប្រកបដោយ​វិចារៈ ខន្ធប៉ុន្មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈ ខន្ធប៉ុន្មាន មិនមានវិតក្កៈ ទាំង​មិនមានវិចារៈ។បេ។ បណ្តាចិត្តទាំង ៧ ចិត្តប៉ុន្មាន ប្រកបដោយវិតក្កៈ ទាំង​ប្រកបដោយវិចារៈ ចិត្តប៉ុន្មានមិន​មាន​វិតក្កៈ មានត្រឹមតែវិចារៈ ចិត្តប៉ុន្មាន មិនមាន​វិតក្កៈ ទាំងមិនមានវិចារៈ។ រូបក្ខន្ធ មិនមានវិតក្កៈ ទាំងមិនមានវិចារៈ ខន្ធ ៣ ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹម​តែ​វិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមាន​វិចារៈក៏មាន សង្ខារក្ខន្ធ ប្រកបដោយ​វិតក្កៈ ទាំងប្រកបដោយវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹម​តែ​វិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមាន​វិចារៈក៏មាន មិនគួរពោលថា ប្រកបដោយវិតក្កៈ ទាំងប្រកប​ដោយវិចារៈផង ថាមិនមានវិតក្កៈ មានត្រឹម​តែ​វិចារៈផង ថាមិន​មានវិតក្កៈ ទាំងមិនមាន​វិចារៈផងក៏មាន។ អាយតនៈ ១០ មិនមានវិតក្កៈ ទាំង​មិនមានវិចារៈ មនាយតនៈ ប្រកប​ដោយវិតក្កៈ ទាំងប្រកបដោយវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹម​តែ​វិចារៈក៏មាន មិន​មាន​វិតក្កៈ ទាំងមិនមាន​វិចារៈក៏មាន ធម្មាយតនៈ ប្រកបដោយវិតក្កៈ ទាំងប្រកបដោយ​វិចារៈក៏មាន មិនមាន​វិតក្កៈ មានត្រឹម​តែ​វិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមាន​វិចារៈ​ក៏មាន មិនគួរ​ពោលថា ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈផង ថាមិនមានវិតក្កៈ មានត្រឹម​តែ​វិចារៈផង ថាមិនមានវិតក្កៈ ទាំងមិនមាន​វិចារៈផងក៏មាន។ ធាតុ ១៥ មិនមាន​វិតក្កៈ ទាំងមិនមានវិចារៈ មនោធាតុប្រកបដោយវិតក្កៈ ទាំងប្រកប​ដោយវិចារៈ មនោវិញ្ញាណ​ធាតុ​ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈក៏មាន មិនមានវិតក្កៈ មាន​ត្រឹម​​តែ​វិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមាន​វិចារៈក៏មាន ធម្មធាតុ ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈក៏មាន មិន​មានវិតក្កៈ មានត្រឹម​តែ​វិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមាន​វិចារៈក៏មាន មិនគួរពោលថា ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈផង ថាមិនមាន​វិតក្កៈ មានត្រឹម​តែ​វិចារៈផង ថាមិនមានវិតក្កៈ ទាំងមិនមាន​វិចារៈផងក៏មាន។ សមុទយសច្ច ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ និរោធសច្ច មិនមាន​វិតក្កៈ ទាំងមិនមានវិចារៈ មគ្គសច្ច ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈក៏មាន មិន​មាន​វិតក្កៈ មានត្រឹម​តែ​វិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមាន​វិចារៈក៏មាន ទុក្ខសច្ចៈ ប្រកប​ដោយវិតក្កៈ ទាំងប្រកបដោយវិចារៈក៏មាន មិន​មានវិតក្កៈ មានត្រឹម​តែ​វិចារៈក៏មាន មិន​មាន​វិតក្កៈ ទាំងមិនមាន​វិចារៈក៏មាន មិនគួរពោលថា ប្រកបដោយវិតក្កៈ ទាំងប្រកបដោយ​វិចារៈផង ថាមិនមាន​វិតក្កៈ មានត្រឹម​តែ​វិចារៈផង ថាមិនមានវិតក្កៈ ទាំងមិនមាន​វិចារៈ​ផងក៏មាន។ ឥន្រ្ទិយ ៩ មិនមានវិតក្កៈ ទាំងមិនមានវិចារៈ ទោមនស្សិន្រ្ទិយប្រកប​ដោយ​វិតក្កៈ ទាំងប្រកបដោយវិចារៈ ឧបេក្ខិន្រ្ទិយប្រកបដោយវិតក្កៈ ទាំងប្រកបដោយ​វិចារៈ​ក៏មាន មិន​មានវិតក្កៈ ទាំងមិនមាន​វិចារៈក៏មាន ឥន្រ្ទិយ ១១ ប្រកបដោយវិតក្កៈ ទាំងប្រកប​ដោយវិចារៈក៏មាន មិន​មានវិតក្កៈ មានត្រឹម​តែ​វិចារៈក៏មាន មិនមាន​វិតក្កៈ ទាំងមិនមាន​វិចារៈក៏មាន។ អកុសលហេតុ ៣ ប្រកបដោយវិតក្កៈ ទាំង​ប្រកបដោយវិចារៈ ហេតុ ៦ ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈក៏មាន មិន​មានវិតក្កៈ មានត្រឹម​តែ​វិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមាន​វិចារៈក៏មាន។ កពឡិង្ការាហារ មិនមានវិតក្កៈ ទាំងមិនមាន​វិចារៈ អាហារ ៣ ប្រកប​ដោយវិតក្កៈ ទាំងប្រកបដោយវិចារៈក៏មាន មិន​មានវិតក្កៈ មានត្រឹម​​តែ​វិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមាន​វិចារៈក៏មាន។ ផស្សៈ ៥ មិនមានវិតក្កៈ ទាំង​​មិនមានវិចារៈ មនោធាតុសម្ផ័ស្ស ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ មនោវិញ្ញាណធាតុសម្ផ័ស្ស ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈក៏មាន មិន​មានវិតក្កៈ មានត្រឹម​តែ​វិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមាន​វិចារៈក៏មាន។ វេទនា ៥ សញ្ញា ៥ ចេតនា ៥ ចិត្ត ៥ មិនមានវិតក្កៈ ទាំងមិនមានវិចារៈ មនោធាតុប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ មនោវិញ្ញាណធាតុ ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ​ក៏មាន មិន​មានវិតក្កៈ មានត្រឹម​តែ​វិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមាន​វិចារៈក៏មាន។

[៣៥១] បណ្ដាខន្ធទាំង ៥ ខន្ធប៉ុន្មាន មានរូប ខន្ធប៉ុន្មាន មិនមានរូប។បេ។ បណ្ដាចិត្តទាំង ៧ ចិត្តប៉ុន្មាន មានរូប ចិត្តប៉ុន្មាន មិនមានរូប។ រូបក្ខន្ធ មានរូប ខន្ធ ៤ មិនមានរូប។ អាយតនៈ ១០ មានរូប មនាយតនៈ មិនមានរូប ធម្មាយតនៈ មានរូបក៏មាន មិនមានរូបក៏មាន។ ធាតុ ១០ មានរូប ធាតុ ៧ មិនមានរូប ធម្មធាតុ មានរូបក៏មាន មិនមានរូបក៏មាន។ សច្ចៈ ៣ មិនមានរូប ទុក្ខសច្ច មានរូបក៏មាន មិនមានរូបក៏មាន។ ឥន្រ្ទិយ ៧ មានរូប ឥន្រ្ទិយ ១៤ មិនមានរូប ជីវិតិន្រ្ទិយ មានរូបក៏មាន មិនមានរូបក៏មាន។ ហេតុ ៩ មិនមានរូប។ កពឡិង្ការាហារ មានរូប អាហារ ៣ មិនមានរូប។ ផស្សៈ ៧ មិនមានរូប។ វេទនា ៧ សញ្ញា ៧ ចេតនា ៧ ចិត្ត ៧ មិនមានរូប។

[៣៥២] បណ្ដាខន្ធទាំង ៥ ខន្ធប៉ុន្មាន ជាលោកិយ ខន្ធប៉ុន្មាន ជាលោកុត្តរ។បេ។ បណ្ដាចិត្តទាំង ៧ ចិត្តប៉ុន្មាន ជាលោកិយ ចិត្តប៉ុន្មាន ជាលោកុត្តរ។ រូបក្ខន្ធ ជាលោកិយ ខន្ធ ៤ ជាលោកិយក៏មាន ជាលោកុត្តរក៏មាន។ អាយតនៈ ១០ ជាលោកិយ អាយតនៈ ២ ជាលោកិយក៏មាន ជាលោកុត្តរក៏មាន។ ធាតុ ១៦ ជាលោកិយ ធាតុ ២ ជាលោកិយក៏មាន ជាលោកុត្តរក៏មាន។ សច្ចៈ ២ ជាលោកិយ សច្ចៈ ២ ជាលោកុត្តរ។ ឥន្រ្ទិយ ១០ ជាលោកិយ ឥន្រ្ទិយ ៣ ជាលោកុត្តរ ឥន្រ្ទិយ ៩ ជាលោកិយក៏មាន ជាលោកុត្តរក៏មាន។ អកុសលហេតុ ៣ ជា​លោកិយ ហេតុ ៦ ជាលោកិយក៏មាន ជាលោកុត្តរក៏មាន។ កពឡិង្ការាហារ​ជា​លោកិយ អាហារ ៣ ជាលោកិយក៏មាន ជាលោកុត្តរក៏មាន។ ផស្សៈ ៦ ជា​លោកិយ មនោវិញ្ញាណធាតុសម្ផ័ស្ស ជាលោកិយក៏មាន ជាលោកុត្តរក៏មាន។ វេទនា ៦ សញ្ញា ៦ ចេតនា ៦ ចិត្ត ៦ ជាលោកិយ មនោវិញ្ញាណធាតុ ជាលោកិយក៏មាន ជាលោកុត្តរក៏មាន។

ខន្ធដែលបុគ្គលដឹងច្បាស់ ខន្ធដែលមានអារម្មណ៍ទាំងពីរ ខន្ធដែលបុគ្គល​ឃើញហើយ ខន្ធដែលជាកុសល ខន្ធដែលប្រកបដោយវេទនា ខន្ធដែលជា​វិបាក ខន្ធដែលមានកម្ម​ប្រកប​ដោយកិលេស មានតណ្ហាជាដើមកាន់យក ខន្ធដែលប្រកបដោយវិតក្កៈ ខន្ធដែល​មាន​រូប ខន្ធដែលជាលោកិយ។

ចប់ ធម្មហទយវិភង្គ។

ចប់ វិភង្គប្បករណៈ។

ចប់ ភាគ៨២។

សូមអនុមោទនា !!!

Oben-pfeil