វិភង្គ ទុតិយភាគ

ភាគទី៨១

សូមនមស្ការ ព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធព្រះអង្គនោះ។

បច្ចយាការវិភង្គ

[១] សង្ខារទាំងឡាយ កើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណ កើតមាន ព្រោះ​សង្ខារ​ជា​បច្ច័យ នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ សឡាយតនៈកើតមាន ព្រោះ​នាមរូបជា​បច្ច័យ ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ វេទនាកើតមាន ព្រោះ​ផស្សៈជា​បច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះ​តណ្ហាជាបច្ច័យ ភព​កើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ កើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទី​កើតឡើង​នៃកងទុក្ខទាំងអស់នុះ រមែងមានដោយអាការយ៉ាងនេះឯង។

[២] បណ្តាបច្ចយាការទាំងនោះ អវិជ្ជា តើដូចម្តេច។ ការមិនដឹងក្នុងទុក្ខ ការមិន​ដឹងក្នុង​ហេតុ ជាទីកើតឡើងនៃទុក្ខ ការមិនដឹងក្នុងធម៌ជាទីរលត់ទៅនៃទុក្ខ ការមិនដឹងក្នុង​បដិបទា ជាដំណើរទៅកាន់ទីរលត់ទុក្ខ នេះហៅថា អវិជ្ជា។​

[៣] បណ្តាបច្ចយាការទាំងនោះ សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ តើ​ដូចម្តេច។ បុញ្ញាភិសង្ខារ អបុញ្ញាភិសង្ខារ អានេញ្ជភិសង្ខារ កាយសង្ខារ វចីសង្ខារ ចិត្តសង្ខារ។ បណ្តាសង្ខារទាំងនោះ បុញ្ញាភិសង្ខារ តើដូចម្តេច។ ចេតនាជាកុសល ជាកាមាវចរ និងរូបាវចរ ដែលសម្រេចដោយទាន សម្រេចដោយសីល សម្រេចដោយ​ភាវនា នេះហៅថា បុញ្ញាភិសង្ខារ។ បណ្តាសង្ខារទាំងនោះ អបុញ្ញាភិសង្ខារ តើដូចម្តេច។ ចេតនាជាអកុសល ជាកាមាវចរ នេះហៅថា អបុញ្ញាភិសង្ខារ។ បណ្តាសង្ខារទាំងនោះ អានេញ្ជាភិសង្ខារ តើដូចម្តេច។ ចេតនាជាកុសល ជាអរូបាវចរ នេះហៅថា អានេញ្ជាភិសង្ខារ។ បណ្តាសង្ខារទាំងនោះ កាយសង្ខារ តើដូចម្តេច។ កាយសញ្ចេតនា ឈ្មោះថា កាយសង្ខារ វចីសញ្ចេតនា ឈ្មោះថា វចីសង្ខារ មនោសញ្ចេតនា ឈ្មោះថាចិត្ត​សង្ខារ។ ធម៌ទាំងនេះហៅថា សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ។

[៤] បណ្តាបច្ចយាការទាំងនោះ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ តើដូចម្តេច។ ចក្ខុវិញ្ញាណ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ មនោវិញ្ញាណ នេះ​ហៅថា វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។

[៥] បណ្តាបច្ចយាការទាំងនោះ នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ តើដូចម្តេច។ នាម​ក៏មាន រូបក៏មាន។ បណ្តានាម និងរូបនោះ នាម តើដូចម្តេច។ វេទនា សញ្ញា ចេតនា ផស្សៈ មនសិការៈ នេះហៅថា នាម។ បណ្តានាម និងរូបនោះ រូប តើដូចម្តេច។ មហាភូតរូប ៤ និងរូបដែលអាស្រ័យមហាភូតទាំង ៤ នេះហៅថារូប។ នាមនេះផង រូបនេះ​ផង នេះហៅថា នាម និងរូប កើតមាន ព្រោះវិញ្ញាណជាបច្ច័យ ដោយប្រការដូច្នេះ។

[៦] បណ្តាបច្ចយាការទាំងនោះ សឡាយតនៈកើតមាន ព្រោះនាម និងរូបជាបច្ច័យ តើដូចម្តេច។ ចក្ខាយតនៈ សោតាយតនៈ ឃានាយតនៈ ជិវ្ហាយតនៈ កាយាយតនៈ មនាយតនៈ នេះហៅថា សឡាយតនៈកើតមាន ព្រោះនាម និងរូបជាបច្ច័យ។

[៧] បណ្តាបច្ចយាការទាំងនោះ ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ តើដូចម្តេច។ ចក្ខុសម្ផ័ស្ស សោតសម្ផ័ស្ស ឃានសម្ផ័ស្ស ជិវ្ហាសម្ផ័ស្ស កាយសម្ផ័ស្ស មនោសម្ផ័ស្ស នេះហៅថា​ផស្សៈ កើតមាន ព្រោះសឡាយតនៈ ជាបច្ច័យ។

[៨] បណ្តាបច្ចយាការទាំងនោះ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តើដូចម្តេច។ វេទនាកើតអំពីចក្ខុសម្ផ័ស្ស វេទនាកើតអំពីសោតសម្ផ័ស្ស វេទនាកើតអំពី​ឃានសម្ផ័ស្ស វេទនា​កើតអំពីជិវ្ហាសម្ផ័ស្ស វេទនាកើតអំពីកាយសម្ផ័ស្ស វេទនាកើតអំពី​មនោសម្ផ័ស្ស នេះ​ហៅថា វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ។​

[៩] បណ្តាបច្ចយាការទាំងនោះ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ តើដូចម្តេច។ រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា នេះហៅថា តណ្ហា​កើតមាន ព្រោះវេទនាជាបច្ច័យ។

[១០] បណ្តាបច្ចយាការទាំងនោះ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ តើដូចម្តេច។ កាមុបាទាន ទិដ្ឋុបាទាន សីលព្វតុបាទាន អត្តវាទុបាទាន នេះហៅថា ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ។

[១១] បណ្តាបយាការទាំងនោះ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ តើដូចម្តេច។ ភពមាន ២ គឺកម្មភពក៏មាន ឧបបត្តិភពក៏មាន។ បណ្តាភពទាំងនោះ កម្មភព តើដូចម្តេច។ បុញ្ញាភិសង្ខារ អបុញ្ញាភិសង្ខារ អានេញ្ជាភិសង្ខារ នេះហៅថា កម្មភព សូម្បី​កម្មទាំងអស់ ដែលជាដំណើរទៅកាន់ភព ក៏ឈ្មោះថា កម្មភពដែរ។ បណ្តាភព​ទាំងនោះ ឧបបត្តិភព តើដូចម្តេច។ កាមភព រូបភព អរូបភព សញ្ញាភព អសញ្ញាភព នេវសញ្ញានាសញ្ញាភព ឯកវោការភព [ភពមានខន្ធ ១ គឺអសញ្ញិភព។ អដ្ឋកថា (ព្រះសូត្រ)។] ចតុវោការភព [ភពនោះមានខន្ធ ៤ គឺអរូបភព។ អដ្ឋកថា (ព្រះសូត្រ)។] បញ្ចវោការភព [ភពមានខន្ធ ៥ គឺភពដ៏សេសក្រៅអំពីភព ២ ប្រការនេះ។ អដ្ឋកថា (ព្រះសូត្រ)។] នេះហៅថា ឧបបត្តិភព។ កម្មភពនេះផង ឧបបត្តិភពនេះផង នេះហៅថា ភពកើតមាន ព្រោះឧបាទាន​ជាបច្ច័យ ដោយប្រការ​ដូច្នេះ។

[១២] បណ្តាបច្ចយាការទាំងនោះ ជាតិកើតមាន ព្រោះភពជាបច្ច័យ តើដូចម្តេច។ ការកើត ការកើតព្រម ការចាប់កំណើត ការកើតចំពោះ ការកើតប្រាកដនៃខន្ធ​ទាំងឡាយ ការបាន​ចំពោះនូវអាយតនៈទាំងឡាយណា របស់សត្វទាំងឡាយនោះៗ ក្នុងសត្តនិកាយ​នោះៗ នេះ​ហៅថា ជាតិកើតមាន ព្រោះភពជាបច្ច័យ។

[១៣] បណ្តាបច្ចយាការទាំងនោះ ជរា និងមរណៈ កើតមានព្រោះជាតិជាបច្ច័យ តើ​ដូចម្តេច។ ជរាក៏មាន មរណៈក៏មាន។ បណ្តាជរា និងមរណៈនោះ ជរា តើដូចម្តេច។ សេចក្តីចាស់គ្រាំគ្រា ធ្មេញបាក់ សក់ស្កូវ ស្បែកជ្រួញជ្រីវ ការរួញថយនៃអាយុ ការចាស់ទុំ​នៃឥន្ទ្រិយទាំងឡាយណា របស់សត្វទាំងឡាយនោះៗ ក្នុងសត្តនិកាយនោះៗ នេះហៅថា ជរា។ បណ្តាជរា និងមរណៈនោះ មរណៈ តើដូចម្តេច។ ការច្យុតិ ការឃ្លាត ការបែកធ្លាយ ការបាត់បង់ មច្ចុ មរណៈ កាលកិរិយា ការបែកធ្លាយនៃខន្ធ​ទាំងឡាយ ការដាក់ចុះនូវ​សាកសព ការផ្តាច់ផ្តិល នូវជីវិតិន្រ្ទិយណា ចាកសត្តនិកាយ​នោះៗ របស់សត្វទាំងឡាយ​នោះៗ នេះហៅថា មរណៈ។ ជរានេះឯង មរណៈនេះឯង នេះហៅថា ជរា និងមរណៈ កើតមាន ព្រោះជាតិជាបច្ច័យ ដោយប្រការដូច្នេះ។

[១៤] បណ្តាបច្ចយាការទាំងនោះ សោកៈ តើដូចម្តេច។ សេចក្តីសោក អាការសោក ភាពនៃសេចក្តីសោក ការស្ងួតស្ងប់ខាងក្នុង ការក្រៀមក្រំខាងក្នុង ការជ្រប់ស្រពោន​នៃចិត្ត ការតូចចិត្ត សរគឺសេចក្តីសោក របស់បុគ្គលដែលត្រូវ​សេចក្តី​វិនាសញាតិប៉ះពាល់ក្តី ត្រូវ​សេចក្តីវិនាសភោគៈប៉ះពាល់ក្តី ត្រូវសេចក្តីវិនាស គឺរោគប៉ះពាល់ក្តី ត្រូវសេចក្តីវិនាស​សីលប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសគឺទិដ្ឋិប៉ះពាល់ក្តី ឬប្រកបដោយ​សេចក្តីវិនាសណាមួយ ឬត្រូវទុក្ខធម៌ណាមួយប៉ះពាល់ហើយ នេះហៅថា សោកៈ។

[១៥] បណ្តាបច្ចយាការទាំងនោះ បរិទេវៈ តើដូចម្តេច។ សេចក្តីខ្សឹកខ្សួល ការទួញយំ អាការខ្សឹកខ្សួល អាការទួញយំ ភាពខ្សឹកខ្សួល ភាពទួញយំ ការពោល ការយំ​រៀបរាប់ ការយំអណ្តឺតអណ្តក ការពោលដែលៗ អាការពោលដែលៗ ភាពពោល​ដដែលៗ របស់​បុគ្គលដែលត្រូវសេចក្តីវិនាសញាតិប៉ះពាល់ក្តី ត្រូវសេចក្តីវិនាស​ភោគៈ​ប៉ះពាល់ក្តី ត្រូវ​សេចក្តី​វិនាសគឺរោគប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសសីលប៉ះពាល់ក្តី ត្រូវ​សេចក្តីវិនាស​គឺទិដ្ឋិ​ប៉ះពាល់ក្តី ឬប្រកបដោយសេចក្តីវិនាសណាមួយ ឬក៏​ត្រូវទុក្ខធម៌​ណាមួយ​ប៉ះពាល់​ហើយ នេះហៅថា បរិទេវៈ។

[១៦] បណ្តាបច្ចយាការទាំងនោះ ទុក្ខៈ តើដូចម្តេច។ សេចក្តីមិនត្រេកអរ ប្រព្រឹត្តទៅ​ក្នុងកាយ ទុក្ខប្រព្រឹត្តទៅក្នុងកាយ ការទទួលអារម្មណ៍មិនជាទីត្រេកអរ ដែលកើតអំពី​កាយសម្ផ័ស្ស វេទនាមិនជាទីត្រេកអរ ជាទុក្ខដែលកើតអំពីកាយសម្ផ័ស្ស ណា នេះហៅថា ទុក្ខៈ។

[១៧] បណ្តាបច្ចយាការទាំងនោះ ទោមនស្សៈ តើដូចម្តេច។ សេចក្តីមិនត្រេកអរ ប្រព្រឹត្ត​ទៅក្នុងចិត្ត ទុក្ខប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនជាទីត្រេកអរ ជាទុក្ខ ដែល​កើត​អំពីចេតោសម្ផ័ស្ស វេទនាមិនជាទីត្រេកអរ ជាទុក្ខដែលកើតអំពីចេតោសម្ផ័ស្ស ណា នេះ​ហៅថា ទោមនស្ស។

[១៨] បណ្តាបច្ចយាការទាំងនោះ ឧបាយាសៈ តើដូចម្តេច។ សេចក្តីតានតឹងចិត្ត សេចក្តី​ចង្អៀតចង្អល់ចិត្ត ភាពតានតឹងចិត្ត ភាពចង្អៀតចង្អល់ចិត្ត របស់បុគ្គលដែល​ត្រូវ​សេចក្តី​វិនាស​ញាតិប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសភោគៈប៉ះពាល់ក្តី ត្រូវសេចក្តីវិនាស​គឺរោគ​ប៉ះ​ពាល់​ក្តី ត្រូវសេចក្តីវិនាសសីលប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសគឺទិដ្ឋិប៉ះពាល់ក្តី ឬប្រកប​ដោយ​សេចក្តីវិនាសណាមួយ ឬក៏ត្រូវ​ទុក្ខធម៌ណាមួយ ប៉ះពាល់ហើយ នេះហៅថា ឧបាយាសៈ។​

[១៩] ត្រង់ពាក្យថា ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយ​អាការ​យ៉ាងនេះ គឺការជួបជុំ ការមូលមក ការប្រជុំចុះ ការកើតប្រាកដ នៃកងទុក្ខ​ទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ ព្រោះហេតុនោះ ទើបលោកពោលថា ហេតុជាទី​កើត​ឡើង​នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះឯង។

ចប់ សុត្តន្តភាជនីយ។

[២០] សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមកើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះនាមជាបច្ច័យ ផស្សៈ​កើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ភព​កើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជា​បច្ច័យ ជរា និង​មរណៈ​កើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃ​កងទុក្ខ​ទាំង​អស់នុ៎ះ រមែង​មានដោយ​អាការយ៉ាងនេះ។

[២១] សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារ​ជាបច្ច័យ នាមកើតមាន ព្រោះវិញ្ញាណជាបច្ច័យ ផស្សៈកើតមាន​ ព្រោះនាមជាបច្ច័យ វេទនាកើត​មាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទាន​កើត​មាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភព​ជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃ​កងទុក្ខ​ទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។

[២២] សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជា​បច្ច័យ នាម និងរូប កើតមាន​ ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះនាម និងរូប​ជាបច្ច័យ ផស្សៈកើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនាកើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជា​បច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និង​មរណៈ​កើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែង​មាន​ដោយ​អាការយ៉ាងនេះ។

[២៣] សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាម និង​រូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈ ៦ កើតមាន ព្រោះនាម និងរូប​ជា​បច្ច័យ ផស្សៈកើតមាន ព្រោះអាយតនៈ ៦ ជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជា​បច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើត​មាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភព​ជាបច្ច័យ ជរា និង​មរណៈ​កើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើង​នៃកង​ទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការ​យ៉ាងនេះ។​

ចប់ បច្ចយចតុក្កៈ។

[២៤] សង្ខារមានអវិជ្ជាជាហេតុ កើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណ​មានសង្ខារ​ជាហេតុ កើតមាន ព្រោះសង្ខារជាបច្ច័យ នាមមានវិញ្ញាណជាហេតុ កើតមាន ព្រោះ​វិញ្ញាណ​ជាបច្ច័យ អាយតនៈទី ៦ មាននាមជាហេតុ​កើតមាន ព្រោះនាមជាបច្ច័យ ផស្សៈ មានអាយតនៈទី ៦ ជាហេតុ កើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនា​មានផស្សៈ​ជាហេតុ កើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាមានវេទនាជាហេតុ កើតមាន ព្រោះ​វេទនាជាបច្ច័យ ឧបាទាន មាន​តណ្ហាជាហេតុ កើតមាន ព្រោះតណ្ហាជាបច្ច័យ ភព​កើត​មាន ព្រោះឧបាទានជាបច្ច័យ ជាតិ កើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈ​ កើត​មាន ព្រោះជាតិជាបច្ច័យ ហេតុជាទី​កើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយ​អាការ​យ៉ាងនេះ។

[២៥] សង្ខារ មានអវិជ្ជាជាហេតុ កើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណ​មានសង្ខារ​ជាហេតុ កើតមាន ព្រោះសង្ខារជាបច្ច័យ នាមមានវិញ្ញាណជាហេតុ កើតមាន ព្រោះ​វិញ្ញាណ​ជាបច្ច័យ ផស្សៈមាននាមជាហេតុ កើតមាន ព្រោះនាមជាបច្ច័យ វេទនា​មាន​ផស្សៈ​ជាហេតុ កើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាមានវេទនាជាហេតុ កើតមាន​ព្រោះ​វេទនាជាបច្ច័យ ឧបាទាន មានតណ្ហាជាហេតុ កើតមាន ព្រោះតណ្ហាជាបច្ច័យ ភព កើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិ កើតមាន ព្រោះភពជាបច្ច័យ ​ជរា និងមរណៈ កើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមាន​ដោយ​អាការយ៉ាងនេះ។​

[២៦] សង្ខារមានអវិជ្ជាជាហេតុ កើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណ មានសង្ខារ​ជាហេតុ កើតមាន ព្រោះសង្ខារជាបច្ច័យ នាម និងរូប មានវិញ្ញាណជាហេតុ កើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦ មាននាម និងរូបជាហេតុ កើតមាន ព្រោះ​នាម និង​រូប​ជាបច្ច័យ ផស្សៈ មានអាយតនៈទី ៦ ជាហេតុ កើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនាមានផស្សៈ​ជាហេតុ កើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាមានវេទនាជាហេតុ កើត​មាន ព្រោះវេទនាជាបច្ច័យ ឧបាទាន មានតណ្ហាជាហេតុ កើតមាន ព្រោះ​តណ្ហា​ជា​បច្ច័យ ភពកើតមាន ព្រោះ​ឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និង​មរណៈ កើតមានព្រោះជាតិជាបច្ច័យ ហេតុជា​ទីកើត​ឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែង​មានដោយ​អាការយ៉ាងនេះ។

[២៧] សង្ខារ មានអវិជ្ជាជាហេតុ កើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណ មានសង្ខារ​ជា​ហេតុ កើតមាន ព្រោះសង្ខារជាបច្ច័យ នាម និងរូប មានវិញ្ញាណជាហេតុ កើតមាន ព្រោះ​វិញ្ញាណជាបច្ច័យ អាយតនៈ ៦ មាននាម និងរូបជាហេតុ កើតមាន ព្រោះ​នាម និង​រូប​ជា​បច្ច័យ ផស្សៈ មានអាយតនៈ ៦ ជាហេតុ កើតមាន ព្រោះអាយតនៈ ៦ ជាបច្ច័យ វេទនា មានផស្សៈជាហេតុ កើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហា មានវេទនាជាហេតុ កើត​មាន ព្រោះវេទនាជាបច្ច័យ ឧបាទាន មានតណ្ហាជាហេតុ កើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និង​​មរណៈ​ កើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើង​នៃ​កង​ទុក្ខទាំងអស់នុ៎ះ រមែង​មាន​ដោយ​អាការយ៉ាងនេះ។​

ចប់ ហេតុចតុក្កៈ។

[២៨] សង្ខារ ប្រកបដោយអវិជ្ជា​ កើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណ​ប្រកបដោយ​សង្ខារ កើតមាន ព្រោះសង្ខារជាបច្ច័យ នាមប្រកបដោយវិញ្ញាណ កើតមានព្រោះ​វិញ្ញាណ​ជាបច្ច័យ អាយតនៈទី ៦ ប្រកបដោយនាម កើតមាន ព្រោះនាមជាបច្ច័យ ផស្សៈ​ប្រកបដោយអាយតនៈទី ៦ កើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនាប្រកបដោយ​ផស្សៈ​កើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាប្រកប​ដោយវេទនា កើតមាន ព្រោះ​វេទនា​ជាបច្ច័យ ឧបាទានប្រកបដោយតណ្ហា កើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើត​មាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភព​ជាបច្ច័យ ជរា និង​មរណៈ​កើត​មាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកង​ទុក្ខទាំងអស់នុ៎ះ រមែងមាន​ដោយ​អាការ​យ៉ាងនេះ។

[២៩] សង្ខារប្រកបដោយអវិជ្ជា កើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណប្រកប​ដោយ​សង្ខារ កើតមាន ព្រោះសង្ខារជាបច្ច័យ នាមប្រកបដោយវិញ្ញាណ កើតមាន ព្រោះ​វិញ្ញាណ​ជាបច្ច័យ ផស្សៈប្រកបដោយនាម កើតមាន ព្រោះនាមជាបច្ច័យ វេទនា​ប្រកប​ដោយ​ផស្សៈ កើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាប្រកបដោយវេទនា កើតមាន ព្រោះ​វេទនាជាបច្ច័យ ឧបាទានប្រកបដោយតណ្ហា កើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើត​មាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និង​មរណៈ​កើត​មាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមាន​ដោយ​អាការ​យ៉ាងនេះ។​

[៣០] សង្ខារប្រកបដោយអវិជ្ជា កើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណ​ប្រកប​ដោយ​សង្ខារ កើតមាន ព្រោះសង្ខារជាបច្ច័យ នាម និងរូបប្រកបដោយវិញ្ញាណ កើតមាន ព្រោះ​វិញ្ញាណជាបច្ច័យ អាយតនៈទី ៦ ប្រកបដោយនាម និងរូប កើតមាន ព្រោះនាម និងរូបជាបច្ច័យ ផស្សៈប្រកបដោយអាយតនៈ​ទី ៦ កើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនាប្រកបដោយ​ផស្សៈ កើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហា​ប្រកប​ដោយ​​វេទនា កើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានប្រកបដោយតណ្ហា កើតមាន ព្រោះ​តណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិ កើតមាន ព្រោះ​ភព​ជាបច្ច័យ ជរា និងមរណៈ កើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃ​កងទុក្ខ​ទាំងអស់នុ៎ះ រមែង​មានដោយអាការយ៉ាងនេះ។

[៣១] សង្ខារប្រកបដោយអវិជ្ជា កើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណប្រកប​ដោយ​សង្ខារ កើតមាន ព្រោះសង្ខារជាបច្ច័យ នាម និងរូបប្រកបដោយវិញ្ញាណ កើតមាន ព្រោះ​វិញ្ញាណជាបច្ច័យ នាម និងអាយតនៈ ៦ ប្រកបដោយនាម កើតមាន​ព្រោះ​នាម និង​រូប​ជាបច្ច័យ ផស្សៈប្រកបដោយអាយតនៈ ៦ កើតមាន ព្រោះអាយតនៈ ៦ ជាបច្ច័យ វេទនាប្រកបដោយផស្សៈ កើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាប្រកបដោយវេទនា កើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានប្រកបដោយតណ្ហា កើតមាន ព្រោះ​តណ្ហា​ជា​បច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និង​មរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែង​មាន​ដោយអាការយ៉ាងនេះ។

ចប់ សម្បយុត្តចតុក្ក។

[៣២] សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ អវិជ្ជាកើតមាន ព្រោះសង្ខារជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ សង្ខារកើតមាន ព្រោះវិញ្ញាណជាបច្ច័យ នាមកើត​មាន ព្រោះវិញ្ញាណជាបច្ច័យ វិញ្ញាណកើតមាន ព្រោះនាមជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះនាមជាបច្ច័យ នាមកើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ ផស្សៈ​កើតមាន ព្រោះអាយតនៈ ទី ៦ ជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះផស្សៈជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ ផស្សៈកើតមាន ព្រោះវេទនា​ជាបច្ច័យ តណ្ហា​កើតមាន ព្រោះវេទនាជាបច្ច័យ វេទនាកើតមាន ព្រោះតណ្ហាជាបច្ច័យ ឧបាទាន​កើត​មាន​ ព្រោះតណ្ហាជាបច្ច័យ តណ្ហាកើតមាន ព្រោះឧបាទានជាបច្ច័យ ភពកើតមាន ព្រោះ​ឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជា​បច្ច័យ ជរា និងមរណៈ កើតមាន ព្រោះ​ជាតិ​ជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមាន​ដោយ​អាការ​យ៉ាងនេះ។​

[៣៣] សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ អវិជ្ជាកើតមាន ព្រោះសង្ខារជា​បច្ច័យ វិញ្ញាណ​កើតមាន ព្រោះសង្ខារជាបច្ច័យ សង្ខារកើតមាន ព្រោះវិញ្ញាណជាបច្ច័យ នាមកើត​មាន ព្រោះវិញ្ញាណជាបច្ច័យ វិញ្ញាណកើតមាន ព្រោះនាមជាបច្ច័យ ផស្សៈកើត​មាន ព្រោះនាមជាបច្ច័យ នាមកើតមាន ព្រោះផស្សៈជាបច្ច័យ វេទនាកើតមាន ព្រោះ​ផស្សៈ​ជាបច្ច័យ ផស្សៈកើតមាន ព្រោះវេទនាជាបច្ច័យ តណ្ហាកើតមាន ព្រោះ​វេទនា​ជាបច្ច័យ វេទនាកើតមាន ព្រោះតណ្ហាជាបច្ច័យ ឧបាទានកើតមាន ព្រោះ​តណ្ហា​ជា​បច្ច័យ តណ្ហា​កើតមាន ព្រោះឧបាទានជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុ​ជាទីកើត​ឡើងនៃ​កងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។

[៣៤] សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ អវិជ្ជាកើតមាន ព្រោះសង្ខារជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ សង្ខារកើតមាន ព្រោះវិញ្ញាណជាបច្ច័យ នាម និងរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ វិញ្ញាណ​កើតមាន ព្រោះនាម និងរូបជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះ​នាម និង​រូប​ជាបច្ច័យ នាម និងរូបកើតមាន ព្រោះអាយតនៈ​ទី ៦ ជាបច្ច័យ ផស្សៈកើតមាន ព្រោះ​អាយតនៈ​ទី ៦ ជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះផស្សៈជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ ផស្សៈកើតមាន ព្រោះ​វេទនា​ជាបច្ច័យ តណ្ហាកើតមាន ព្រោះ​វេទនា​ជាបច្ច័យ វេទនាកើតមាន ព្រោះតណ្ហាជាបច្ច័យ ឧបាទាន​កើតមាន ព្រោះ​តណ្ហា​ជាបច្ច័យ តណ្ហាកើតមាន ព្រោះឧបាទានជាបច្ច័យ ភព​កើតមាន ព្រោះ​ឧបាទានជា​បច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និង​មរណៈ​កើតមាន ព្រោះជាតិជាបច្ច័យ ហេតុ​ជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយ​អាការយ៉ាងនេះ។

[៣៥] សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ អវិជ្ជាកើតមាន ព្រោះសង្ខារជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ សង្ខារកើតមាន ព្រោះវិញ្ញាណជាបច្ច័យ នាម និង​រូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ វិញ្ញាណកើតមាន ព្រោះនាម និងរូបជាបច្ច័យ អាយតនៈ​ ៦ កើតមាន ព្រោះនាម និងរូបជាបច្ច័យ នាម និងរូបកើតមាន ព្រោះ​អាយតនៈ​ ៦​ ជាបច្ច័យ ផស្សៈកើតមាន ព្រោះអាយតនៈ ៦ ជាបច្ច័យ អាយតនៈ ៦ កើតមាន ព្រោះ​ផស្សៈជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ ផស្សៈកើតមាន ព្រោះ​វេទនាជា​បច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ វេទនាកើតមាន ព្រោះតណ្ហាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ តណ្ហាកើតមាន ព្រោះឧបាទានជាបច្ច័យ ភព​កើត​មាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈ កើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមាន​ដោយ​អាការយ៉ាងនេះ។

ចប់ អញ្ញមញ្ញចតុក្កៈ។

[៣៦] អវិជ្ជាកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ អវិជ្ជាកើតមាន ព្រោះវិញ្ញាណ​ជា​បច្ច័យ។បេ។ អវិជ្ជាកើតមាន ព្រោះនាមជាបច្ច័យ។បេ។ អវិជ្ជាកើតមាន ព្រោះ​អាយតនៈ​ ៦ ជាបច្ច័យ។បេ។ អវិជ្ជាកើតមាន ព្រោះផស្សៈជាបច្ច័យ។បេ។ អវិជ្ជាកើត​មាន ព្រោះ​វេទនាជាបច្ច័យ។បេ។ អវិជ្ជាកើតមាន ព្រោះតណ្ហាជាបច្ច័យ។បេ។ អវិជ្ជា​កើតមាន ព្រោះឧបាទានជាបច្ច័យ។បេ។ សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើត​មាន ព្រោះសង្ខារជាបច្ច័យ នាម និង​រូប កើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈ ៦ កើតមាន ព្រោះនាម និងរូបជាបច្ច័យ ផស្សៈកើតមាន ព្រោះអាយតនៈ ៦ ជាបច្ច័យ វេទនា​កើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើត​មាន ព្រោះភព​ជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុ​ជាទី​កើត​ឡើង​នៃកងទុក្ខ​ទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។

ចប់ មាតិកា។

[៣៧] ធម៌ទាំងឡាយ ជាអកុសល តើដូចម្តេច។ ក្នុងសម័យណា អកុសលចិត្ត ដែល​ច្រឡំដោយសោមនស្ស ប្រកបដោយទិដ្ឋិ មានរូបជាអារម្មណ៍ក្តី មានសម្លេង​ជា​អារម្មណ៍​ក្តី មានក្លិនជាអារម្មណ៍ក្តី មានរសជាអារម្មណ៍ក្តី មានផ្សព្វជាអារម្មណ៍ក្តី មានធម៌ជា​អារម្មណ៍​ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ ហើយកើតឡើង ក្នុង​សម័យ​នោះ សង្ខារកើតមាន ព្រោះ​អវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាម​កើតមាន ព្រោះវិញ្ញាណ​ជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះនាមជាបច្ច័យ ផស្សៈ​កើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហា​កើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើត​មាន ព្រោះភពជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើត​ឡើង​នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការ​យ៉ាងនេះ។

[៣៨] បណ្តាបច្ចយាការទាំងនោះ អវិជ្ជា តើដូចម្តេច។ ការមិនដឹង មិនឃើញ។បេ។ គន្លឹះគឺអវិជ្ជា មោហៈជាអកុសលមូលណា នេះហៅថា អវិជ្ជា។

[៣៩] បណ្តាបច្ចយាការទាំងនោះ សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ តើដូចម្តេច។ ចេតនា ការសន្សំ ភាពនៃការសន្សំ (នូវអារម្មណ៍) ណា នេះហៅថា សង្ខារកើតមាន ព្រោះ​អវិជ្ជាជាបច្ច័យ។​

[៤០] បណ្តាបច្ចយាការទាំងនោះ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ តើដូចម្តេច។ ចិត្តៈ សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហទយៈ ធម្មជាតដ៏ផូរផង់ (គឺភវង្គចិត្ត) ហៅថា មនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដែលកើត​អំពី​វិញ្ញាណ​នោះ ណា នេះហៅថា វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។

[៤១] បណ្តាបច្ចយាការទាំងនោះ នាមកើតមាន ព្រោះវិញ្ញាណជាបច្ច័យ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះហៅថា នាមកើតមាន ព្រោះវិញ្ញាណជា​បច្ច័យ។

[៤២] បណ្តាបច្ចយាការទាំងនោះ អាយតនៈទី ៦ កើតមាន ព្រោះនាមជាបច្ច័យ តើ​ដូចម្តេច។ ចិត្តៈ សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហទយៈ ធម្មជាតដ៏ផូរផង់ (គឺ​ភវង្គចិត្ត) ហៅថា មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដែលកើត​អំពី​វិញ្ញាណនោះ ណា នេះហៅថា អាយតនៈទី ៦ កើតមាន ព្រោះនាមជា​បច្ច័យ។

[៤៣] បណ្តាបច្ចយាការទាំងនោះ ផស្សៈកើតមាន​ ព្រោះអាយតនៈ​ទី ៦ ​ជាបច្ច័យ​តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា នេះហៅថា ផស្សៈ​កើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ។

[៤៤] បណ្តាបច្ចយាការទាំងនោះ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសាប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្ត ការទទួល​អារម្មណ៍​ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីចេតោសម្ផ័ស្ស វេទនាដ៏ឆ្ងាញ់​ពិសាជាសុខ ដែលកើត​អំពីចេតោសម្ផ័ស្សណា នេះហៅថា វេទនាកើតមាន ព្រោះ​ផស្សៈ​ជាបច្ច័យ។

[៤៥] បណ្តាបច្ចយាការទាំងនោះ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ តើដូចម្តេច។ តម្រេក តម្រេកខ្លាំង ការត្រេកអរ ការកួចកាន់ ការរីករាយ ការស្រើបស្រាល តម្រេក​ដ៏​ខ្លាំងណានៃចិត្ត នេះហៅថា តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ។

[៤៦] បណ្តាបច្ចយាការទាំងនោះ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ តើ​ដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ លទ្ធិ ដូចជាកំពង់គឺទិដ្ឋិ ការប្រកាន់​ក្នុងការ​ស្វែងរក​ខុសណា នេះ​ហៅថា ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ។

[៤៧] បណ្តាបច្ចយាការទាំងនោះ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ វៀរលែងតែឧបាទានចេញ នេះហៅថា ភពកើតមាន ព្រោះឧបាទានជាបច្ច័យ។

[៤៨] បណ្តាបច្ចយាការទាំងនោះ ជាតិកើតមាន ព្រោះភពជាបច្ច័យ តើដូចម្តេច។ ការ​កើត ការកើតព្រម ការផ្តួចឡើង ការកើតចំពោះ ការកើតប្រាកដណា នៃធម៌​ទាំងឡាយ​នោះ នេះហៅថា ជាតិកើតមាន ព្រោះភពជាបច្ច័យ។

[៤៩] បណ្តាបច្ចយាការទាំងនោះ ជរា និងមរណៈ កើតមានព្រោះជាតិជាបច្ច័យ តើ​ដូចម្តេច។ ជរាក៏មាន មរណៈក៏មាន។​ បណ្តាជរា និងមរណៈនោះ ជរា តើដូចម្តេច។​ ការចាស់គ្រាំគ្រា ការរួញថយទៅនៃអាយុណា​ នៃធម៌ទាំងឡាយនោះ នេះហៅថា ជរា។ បណ្តាជរា និងមរណៈនោះ មរណៈ តើដូចម្តេច។ ការអស់ទៅ ការសូន្យទៅ ការបែកធ្លាយ ការបែកខ្ចាត់ខ្ចាយ ការមិនទៀង ការបាត់បង់ណា នៃ​ធម៌​ទាំងឡាយ​នោះ នេះហៅថា មរណៈ។ ជរានេះផង មរណៈ​នេះផង នេះហៅថា ជរា និងមរណៈកើតមាន ព្រោះជាតិ​ជាបច្ច័យ ដោយប្រការដូច្នេះ។

[៥០] ត្រង់ពាក្យថា ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយ​អាការ​យ៉ាងនេះ គឺការជួបជុំ ការមូលមក ការប្រជុំចុះ ការកើតប្រាកដនៃ​កងទុក្ខ​ទាំងអស់នុ៎ះ រមែង​មានដោយអាការយ៉ាងនេះ ព្រោះហេតុនោះ ទើបលោកពោលថា ហេតុជាទីកើត​ឡើង​នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។

[៥១] ក្នុងសម័យនោះ សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខា ជាបច្ច័យ នាមកើតមាន ព្រោះវិញ្ញាណជាបច្ច័យ ផស្សៈកើតមាន ព្រោះ​នាម​ជា​បច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទាន​កើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជា​បច្ច័យ ជរា និងមរណៈ កើតមានព្រោះជាតិជាបច្ច័យ ហេតុ​ជាទី​កើតឡើង​នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។

[៥២] បណ្តាបច្ចយាការទាំងនោះ អវិជ្ជា តើដូចម្តេច។ ការមិនដឹង ការមិនឃើញ។បេ។ គន្លឹះគឺអវិជ្ជា មោហៈ ជាអកុសលមូលណា នេះហៅថា អវិជ្ជា។ បណ្តា​បច្ចយាការ​ទាំងនោះ សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ តើដូចម្តេច។ ចេតនា ការសន្សំ​ ភាព​នៃការសន្សំ (នូវអារម្មណ៍) ណា នេះហៅថា សង្ខារកើតមាន ព្រោះអវិជ្ជា​ជាបច្ច័យ។ បណ្តាបច្ចយាការ​ទាំងនោះ វិញ្ញាណកើតមាន ព្រោះសង្ខាជាបច្ច័យ តើដូចម្តេច។ ចិត្តៈ សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើត​អំពីវិញ្ញាណ​នោះ ណា នេះហៅថា វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។ បណ្តាបច្ចយាការ​ទាំងនោះ នាមកើតមាន ព្រោះ​វិញ្ញាណជាបច្ច័យ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះហៅថា នាមកើតមាន ព្រោះវិញ្ញាណជាបច្ច័យ។ អធិប្បាយត្រង់ពាក្យថា ផស្សៈ​កើតមាន ព្រោះនាមជាបច្ច័យ។ ចុះ​បណ្តាធម៌ទាំងនោះ នាម តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ លើកលែងតែ​ផស្សៈចេញ នេះហៅថា នាម។ បណ្តាបច្ចយាការទាំងនោះ ផស្សៈកើតមាន ព្រោះនាម​ជាបច្ច័យ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា នេះហៅថា ផស្សៈកើតមាន ព្រោះនាម​ជាបច្ច័យ។បេ។ ព្រោះហេតុនោះ ទើបលោក​ហៅថា ហេតុ​ជា​ទីកើតឡើង​នៃ​កងទុក្ខ​ទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។

[៥៣] ក្នុងសម័យនោះ សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះ​សង្ខារជាបច្ច័យ នាម និងរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះនាម និង​រូបជាបច្ច័យ ផស្សៈកើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនាកើត​មាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទាន​កើតមាន ព្រោះ​តណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភព​ជា​បច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃ​កងទុក្ខ​ទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។

[៥៤] បណ្តាបច្ចយាការទាំងនោះ អវិជ្ជា តើដូចម្តេច។ ការមិនដឹង ការមិនឃើញ។បេ។ គន្លឹះគឺអវិជ្ជា មោហៈ ជាអកុសលមូលណា នេះហៅថា អវិជ្ជា។ បណ្តា​បច្ចយាការ​ទាំងនោះ សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ តើដូចម្តេច។ ចេតនា ការសន្សំ ភាព​នៃការ​សន្សំ (នូវអារម្មណ៍) ណា នេះហៅថា សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ។ បណ្តាបច្ចយាការ​ទាំងនោះ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ តើដូចម្តេច។ ចិត្តៈ សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើត​អំពី​វិញ្ញាណ​នោះ ណា នេះហៅថា វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។ បណ្តា​បច្ចយាការ​ទាំងនោះ នាម និងរូប​កើត​មាន ព្រោះវិញ្ញាណជាបច្ច័យ តើដូចម្តេច។ នាមក៏មាន រូបក៏មាន។ បណ្តានាម និងរូបទាំងនោះ នាម តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះហៅថា នាម។ បណ្តានាម និងរូបទាំងនោះ រូប តើដូចម្តេច។ ការសន្សំនៃចក្ខាយតនៈ ការសន្សំនៃ​សោតាយនៈ ការសន្សំនៃឃានាយតនៈ ការសន្សំ​នៃជិវ្ហាយតនៈ ការសន្សំនៃ​កាយាយតនៈ ឬក៏រូបដទៃណា ដែលកើតអំពីចិត្ត មានចិត្ត​ជាហេតុ មានចិត្ត​ជាសមុដ្ឋាន នេះហៅថា រូប។ នាមនេះផង រូបនេះផង នេះហៅថា នាម និង​រូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ ដោយប្រការដូច្នេះ។ អធិប្បាយត្រង់​ពាក្យថា អាយតនៈទី ៦ កើតមាន ព្រោះនាម និងរូប​ជាបច្ច័យ នាមក៏មាន រូបក៏មាន។ បណ្តានាម និងរូបនោះ នាម តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះហៅថា នាម។ បណ្តានាម និងរូបនោះ រូប តើដូចម្តេច។ មនោវិញ្ញាណធាតុប្រព្រឹត្តទៅ ព្រោះ​អាស្រ័យនូវរូបណា នេះហៅថារូប។ នាមនេះឯង រូបនេះឯង នេះហៅថា នាម និងរូប។ បណ្តាបច្ចយាការទាំងនោះ អាយតនៈទី ៦ កើតមាន ព្រោះនាម និងរូបជាបច្ច័យ តើ​ដូចម្តេច។ ចិត្តៈ សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែល​កើត​អំពីវិញ្ញាណនោះ ណា នេះហៅថា អាយតនៈទី ៦ កើតមាន ព្រោះនាម និង​រូប​ជា​បច្ច័យ។ បណ្តាបច្ចយាការទាំងនោះ ផស្សៈកើតមាន ព្រោះ​អាយតនៈ​ទី ៦ ជាបច្ច័យ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា នេះហៅថា ផស្សៈកើតមាន ព្រោះអាយតនៈ ៦ ជាបច្ច័យ។បេ។ ព្រោះហេតុ​នោះ ទើប​លោកថា ហេតុជាទីកើតឡើងនៃកងទុក្ខទាំង​អស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។

[៥៥] ក្នុងសម័យនោះ សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះ​សង្ខារ​ជាបច្ច័យ នាម និងរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈ ៦ កើតមាន ព្រោះនាម និងរូបជាបច្ច័យ ផស្សៈកើតមាន ព្រោះអាយតនៈ ៦ ជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះ​តណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុ​ជាទី​កើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។

[៥៦] បណ្តាបច្ចយាការទាំងនោះ អវិជ្ជា តើដូចម្តេច។ ការមិនដឹង ការមិនឃើញ។បេ។ គន្លឹះគឺអវិជ្ជា មោហៈជាអកុសលមូលណា នេះហៅថា អវិជ្ជា។ បណ្តាបច្ចយាការ​ទាំងនោះ សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ តើដូចម្តេច។ ចេតនា ការសន្សំ ភាព​នៃ​ការ​សន្សំ (នូវអារម្មណ៍) ណា នេះហៅថា សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ។ បណ្តា​បច្ចយាការ​ទាំងនោះ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ តើដូចម្តេច។ ចិត្តៈ សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើត​អំពី​វិញ្ញាណ​នោះ នេះហៅថា វិញ្ញាណ​កើតមាន ព្រោះសង្ខារជាបច្ច័យ។ បណ្តា​បច្ចយាការ​ទាំងនោះ នាម និងរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ តើដូចម្តេច។ នាមក៏មាន រូបក៏មាន។ បណ្តានាម និងរូបទាំងនោះ នាម តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះហៅថា នាម។ បណ្តានាម និងរូប​ទាំងនោះ រូប តើដូចម្តេច។ ការសន្សំនៃចក្ខាយតនៈ។បេ។ ការសន្សំនៃ​កាយាយតនៈ ឬក៏រូបដទៃណា ដែលកើត​អំពីចិត្ត មានចិត្តជាហេតុ មានចិត្តជាសមុដ្ឋាន នេះហៅថា រូប។ នាមនេះផង រូប​នេះផង នេះហៅថា នាម និងរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ ដោយ​ប្រការដូច្នេះ។ អធិប្បាយត្រង់ពាក្យថា អាយតនៈ ៦ កើតមាន ព្រោះនាម និងរូបជាបច្ច័យ។ នាមក៏មាន រូបក៏មាន។ បណ្តានាម និងរូបនោះ នាម​ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះហៅថា នាម។ បណ្តានាម និងរូបទាំងនោះ រូប តើដូចម្តេច។ មហាភូតរូប​ទាំង ​​៤ ក្តី មនោវិញ្ញាណធាតុ ប្រព្រឹត្តទៅ ព្រោះអាស្រ័យនូវរូបណាក្តី នេះហៅថា រូប។ នាម​នេះផង រូបនេះផង នេះហៅថា នាម និងរូប ដោយប្រការដូច្នេះ។ បណ្តាបច្ចយាការ​ទាំងនោះ អាយតនៈ ៦ កើតមាន ព្រោះនាម និងរូបជាបច្ច័យ តើដូចម្តេច។ ចក្ខាយតនៈ ១ សោតាយតនៈ ១ ឃានាយតនៈ ១ ជិវ្ហាយតនៈ ១ កាយាយតនៈ ១ មនាយតនៈ ១ នេះ​ហៅថា អាយតនៈ ៦ កើតមាន ព្រោះនាម និងរូបជាបច្ច័យ។​ បណ្តាបច្ចយាការទាំងនោះ ផស្សៈកើតមាន ព្រោះ​សឡាយតនៈជាបច្ច័យ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការ​ប៉ះពាល់ ការទង្គុកទង្គិច​ណា នេះ ហៅថា ផស្សៈកើតមាន ព្រោះអាយតនៈ ៦ ជា​បច្ច័យ។បេ។ ព្រោះហេតុនោះ ទើបលោកពោលថា ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការ​យ៉ាងនេះ។

ចប់ បច្ចយចតុក្កៈ។

[៥៧] ក្នុងសម័យនោះ សង្ខារមានអវិជ្ជាជាហេតុ កើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណ​មានសង្ខារជាហេតុ កើតមាន ព្រោះសង្ខារជាបច្ច័យ នាមមានវិញ្ញាណជាហេតុ កើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦ មាននាមជាហេតុ កើតមាន ព្រោះ​នាម​ជា​បច្ច័យ ផស្សៈមានអាយតនៈទី ៦ ជាហេតុ កើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនា​មានផស្សៈជាហេតុ កើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាមានវេទនាជាហេតុ កើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានមានតណ្ហាជាហេតុ កើតមាន ព្រោះ​តណ្ហា​ជា​បច្ច័យ ភព​កើត​មាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និង​មរណៈ កើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែង​មាន​ដោយ​អាការយ៉ាងនេះ។

[៥៨] បណ្តាបច្ចយាការទាំងនោះ អវិជ្ជា តើដូចម្តេច។ ការមិនដឹង ការមិនឃើញ។បេ។ គន្លឹះគឺអវិជ្ជា មោហៈ ជាអកុសលមូលណា នេះហៅថា អវិជ្ជា។ បណ្តាបច្ចយាការ​ទាំង​នោះ សង្ខារ មានអវិជ្ជាជាហេតុ កើតមានព្រោះអវិជ្ជាជាបច្ច័យ តើដូចម្តេច។ ចេតនា ការសន្សំ ភាពនៃការសន្សំ (នូវអារម្មណ៍) ណា នេះហៅថា សង្ខារ​មានអវិជ្ជាជាហេតុ កើតមាន​ព្រោះ​អវិជ្ជាជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ វិញ្ញាណ មានសង្ខារជាហេតុ កើតមានព្រោះ​សង្ខារ​​ជាបច្ច័យ តើដូចម្តេច។ ចិត្ត សេចក្តី​ដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណ​ធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា វិញ្ញាណមានសង្ខារ​ជាហេតុ កើតមាន​ព្រោះសង្ខារជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ នាមមានវិញ្ញាណ​ជាហេតុ កើតមាន​ព្រោះវិញ្ញាណជាបច្ច័យ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះហៅថា នាមមានវិញ្ញាណជាហេតុ កើតមានព្រោះវិញ្ញាណជាបច្ច័យ។ បណ្តា​បច្ចយាការ​ទាំងនោះ អាយតនៈ ទី ៦ មាន​នាម​ជាហេតុ កើតមានព្រោះនាមជាបច្ច័យ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ​ដែល​កើត​អំពីវិញ្ញាណ​នោះ​ណា នេះ​ហៅថា អាយតនៈ ទី ៦ មាននាមជាហេតុ កើតមាន​ព្រោះនាមជាបច្ច័យ។ បណ្តា​បច្ចយាការ​ទាំងនោះ ផស្សៈ មានអាយតនៈ ទី ៦ ជាហេតុ កើតមានព្រោះអាយតនៈទី ៦ ជាបច្ច័យ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា នេះ​ហៅថា ផស្សៈ មានអាយតនៈទី ៦ ជាហេតុ កើតមាន​ព្រោះអាយតនៈទី ៦ ជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ វេទនា មានផស្សៈជាហេតុ កើតមានព្រោះផស្សៈ​ជាបច្ច័យ តើដូចម្តេច។ សេចក្តីត្រេកអរ ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខ ប្រព្រឹត្តទៅក្នុងចិត្ត ការ​ទទួលនូវ​អារម្មណ៍ ជាទីត្រេកអរជាសុខ កើតអំពី​ចេតោសម្ផ័ស្សណា នេះហៅថា វេទនា​មានផស្សៈជាហេតុ កើតមានព្រោះផស្សៈ​ជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ តណ្ហា មានវេទនាជាហេតុ កើតមានព្រោះវេទនា​ជាបច្ច័យ តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។បេ។ តម្រេក​ខ្លាំង​ណា​នៃ​ចិត្ត នេះហៅថា តណ្ហា មានវេទនា​ជាហេតុ កើតមាន​ព្រោះវេទនា​ជា​បច្ច័យ។ បណ្តាបច្ចយាការទាំងនោះ​ ឧបាទានមានតណ្ហាជា​ហេតុ កើតមានព្រោះតណ្ហា​ជា​បច្ច័យ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ ព្រៃស្បាតគឺទិដ្ឋិ ផ្លូវឆ្ងាយគឺទិដ្ឋិ ចម្រូងគឺទិដ្ឋិ សេចក្តីញាប់ញ័រគឺទិដ្ឋិ សញ្ញោជនៈគឺទិដ្ឋិ ការប្រកាន់ ការប្រកាន់មាំ ការជាប់ចំពាក់ ការស្ទាបអង្អែល ផ្លូវអាក្រក់ ផ្លូវខុស សភាពខុស លទ្ធិដូចជាកំពង់ ការប្រកាន់ ក្នុងការ​ស្វែងរក​ខុសណា នេះហៅថា ឧបាទាន មាន​តណ្ហា​ជាហេតុ កើតមានព្រោះ​តណ្ហា​ជា​បច្ច័យ។បេ។ ព្រោះហេតុនោះ ទើបលោក​ពោល​ថា ហេតុជាទីកើតឡើងនៃកងទុក្ខ​ទាំង​អស់​នុ៎ះ រមែងមានដោយអាការ​យ៉ាងនេះ។

[៥៩] ក្នុងសម័យនោះ សង្ខារ មានអវិជ្ជាជាហេតុ កើតមានព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណ​​មានសង្ខារជាហេតុ កើតមាន​ព្រោះសង្ខារជាបច្ច័យ នាម មានវិញ្ញាណជាហេតុ កើត​មានព្រោះវិញ្ញាណជាបច្ច័យ ផស្សៈមាននាមជាហេតុ កើតមានព្រោះ​នាមជា​បច្ច័យ​ វេទនា មានផស្សៈជាហេតុ កើតមានព្រោះផស្សៈជាបច្ច័យ តណ្ហា​មានវេទនា​ជា​ហេតុ កើតមាន​ព្រោះវេទនាជាបច្ច័យ ឧបាទាន មានតណ្ហាជាហេតុ កើតមានព្រោះ​តណ្ហា​ជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភព​ជា​បច្ច័យ​ ជរា និងមរណៈ កើតមាន ព្រោះជាតិជាបច្ច័យ ហេតុ​ជាទីកើតឡើងនៃកង​ទុក្ខ​ទាំងអស់​នុ៎ះ រមែងមានដោយ​អាការយ៉ាងនេះ។

[៦០] បណ្តាបច្ចយាការទាំងនោះ អវិជ្ជា តើដូចម្តេច។ ការមិនដឹង ការមិនឃើញ។បេ។ គន្លឹះគឺអវិជ្ជា មោហៈជាអកុសលមូលណា នេះហៅថា អវិជ្ជា។ បណ្តាបច្ចយាការ​ទាំងនោះ​ សង្ខារ មានអវិជ្ជាជាហេតុ កើតមានព្រោះអវិជ្ជាជាបច្ច័យ តើដូចម្តេច។ ចេតនា ការសន្សំ ភាពនៃ​ការសន្សំ (នូវអារម្មណ៍) ណា នេះហៅថា សង្ខារ មាន​អវិជ្ជា​ជាហេតុ កើតមាន​ព្រោះអវិជ្ជាជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ វិញ្ញាណ មាន​សង្ខារ​ជាហេតុ កើតមាន​ព្រោះសង្ខារជាបច្ច័យ តើដូចម្តេច។ ចិត្ត សេចក្តី​ដឹង​អារម្មណ៍​ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះ ណា នេះហៅថា វិញ្ញាណ​មានសង្ខារ​ជាហេតុ កើតមានព្រោះសង្ខារជា​បច្ច័យ។ បណ្តា​បច្ចយាការ​ទាំងនោះ នាម មានវិញ្ញាណ​ជា​ហេតុ កើតមានព្រោះវិញ្ញាណជាបច្ច័យ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះហៅថា នាមមានវិញ្ញាណជាហេតុ កើត​មានព្រោះវិញ្ញាណជា​បច្ច័យ។ អធិប្បាយ​ត្រង់ពាក្យថា ផស្សៈ មាននាមជាហេតុ កើតមានព្រោះនាមជាបច្ច័យ។​ បណ្តាបច្ចយាការ​ទាំងនោះ នាម តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ លើកលែង​តែផស្សៈចេញ នេះហៅថា នាម។ បណ្តាបច្ចយាការទាំងនោះ ផស្សៈ​មាននាមជា​ហេតុ កើត​មានព្រោះនាមជាបច្ច័យ តើ​ដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុក​ទង្គិច​ណា នេះហៅថា ផស្សៈ មាននាមជាហេតុ កើតមាន​ព្រោះ​នាមជាបច្ច័យ។បេ។ ព្រោះ​ហេតុនោះ ទើប​លោក​ពោល ថាហេតុជាទីកើតឡើង​នៃកង​ទុក្ខទាំងអស់នុ៎ះ រមែងមាន​ដោយ​អាការយ៉ាងនេះ។

[៦១] ក្នុងសម័យនោះ សង្ខារមានអវិជ្ជាជាហេតុ កើតមានព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណ​មានសង្ខារជាហេតុ កើតមានព្រោះសង្ខារជាបច្ច័យ នាម និងរូប មានវិញ្ញាណ​ជាហេតុ កើតមានព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦ មាននាម និងរូបជាហេតុ កើតមាន ព្រោះ​នាម និងរូបជាបច្ច័យ ផស្សៈ មានអាយតនៈទី ៦ ជាហេតុ កើតមានព្រោះ​អាយតនៈទី ៦ ជាបច្ច័យ វេទនា​មានផស្សៈជាហេតុ កើតមានព្រោះផស្សៈជាបច្ច័យ តណ្ហាមានវេទនា​ជាហេតុ កើតមានព្រោះវេទនាជាបច្ច័យ ឧបាទានមានតណ្ហាជាហេតុ កើតមានព្រោះ​តណ្ហា​ជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើង​នៃកង​ទុក្ខទាំងអស់នុ៎ះ រមែងមាន​ដោយអាការ យ៉ាងនេះ។

[៦២] បណ្តាបច្ចយាការទាំងនោះ អវិជ្ជា តើដូចម្តេច។ ការមិនដឹង ការមិនឃើញ។បេ។ គន្លឹះគឺអវិជ្ជា មោហៈជាអកុសលមូលណា នេះហៅថា អវិជ្ជា។ បណ្តា​បច្ចយាការ​ទាំងនោះ ​សង្ខារមានអវិជ្ជាជាហេតុ កើតមានព្រោះអវិជ្ជាជាបច្ច័យ តើដូចម្តេច។ ចេតនា ការសន្សំ ភាពនៃការសន្សំ (នូវអារម្មណ៍) ណា នេះហៅថា សង្ខារ​មានអវិជ្ជាជា​ហេតុ កើតមាន​ព្រោះអវិជ្ជាជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ វិញ្ញាណ​ មាន​សង្ខារ​​ជាហេតុ កើតមាន​ព្រោះសង្ខារជាបច្ច័យ តើដូចម្តេច។ ចិត្ត សេចក្តី​ដឹង​អារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណ​ធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា វិញ្ញាណ មានសង្ខារ​ជាហេតុ កើតមានព្រោះសង្ខារជាបច្ច័យ។ បណ្តា​បច្ចយាការ​ទាំងនោះ នាម និងរូប មានវិញ្ញាណជាហេតុ កើតមានព្រោះវិញ្ញាណ​ជា​បច្ច័យ​ តើដូចម្តេច។ នាមក៏មាន រូបក៏​មាន។ បណ្តានាម និងរូបនោះ នាម តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះហៅថា នាម។ បណ្តានាម និងរូបនោះ រូប តើដូចម្តេច។ ការសន្សំនៃចក្ខាយតនៈ។បេ។ ការសន្សំនៃកាយាយតនៈ ឬក៏រូបដទៃណា ដែលកើតអំពីចិត្ត មានចិត្តជាហេតុ មានចិត្ត​ជាសមុដ្ឋាន នេះហៅថា រូប។ នាមនេះផង រូបនេះផង នេះហៅថា នាម និងរូប មាន​វិញ្ញាណជាហេតុ កើតមានព្រោះវិញ្ញាណជាបច្ច័យ ដោយប្រការដូច្នេះ។ អធិប្បាយ​​ត្រង់ពាក្យថា អាយតនៈទី ៦ មាននាម និង​រូបជាហេតុ កើមានព្រោះនាម និងរូបជា​បច្ច័យ។ នាមក៏មាន រូបក៏មាន។ បណ្តានាម និងរូប​ទាំងនោះ នាម តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះហៅថា នាម។ បណ្តានាម និងរូបទាំងនោះ រូប តើដូចម្តេច។ មនោវិញ្ញាណធាតុ ប្រព្រឹត្តទៅ ព្រោះអាស្រ័យនូវរូបណា នេះហៅថា រូប។ នាមនេះផង រូបនេះផង នេះ​ហៅថា នាម និងរូប ដោយប្រការដូច្នេះ។ បណ្តាបច្ចយាការទាំងនោះ អាយតនៈទី ៦ មាន​នាម និងរូបជាហេតុ កើតមានព្រោះនាម និងរូបជាបច្ច័យ តើដូចម្តេច។ ចិត្ត សេចក្តី​ដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែល​កើតអំពី​វិញ្ញាណ​នោះណា នេះហៅថា អាយតនៈទី ៦ មាននាម និងរូបជាហេតុ កើតមានព្រោះ​នាម និង​រូប​ជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ ផស្សៈ មាន​អាយតនៈ​ទី ៦ ជាហេតុ កើតមាន​ព្រោះអាយតនៈទី ៦ ជាបច្ច័យ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការ​ទង្គុកទង្គិចណា នេះហៅថា ផស្សៈមានអាយតនៈទី ៦ ជាហេតុ កើតមាន​ព្រោះ​អាយតនៈ​ទី ៦ ជាបច្ច័យ។បេ។ ព្រោះហេតុនោះ ទើបលោកពោលថា ហេតុ​ជាទី​កើតឡើង​នៃកងទុក្ខ​ទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។

[៦៣] ក្នុងសម័យនោះ សង្ខារមានអវិជ្ជាជាហេតុ កើតមានព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណ​មានសង្ខារជាហេតុ កើតមានព្រោះសង្ខារជាបច្ច័យ នាម និងរូប មានវិញ្ញាណ​ជាហេតុ កើតមានព្រោះវិញ្ញាណជាបច្ច័យ អាយតនៈ ៦ មាននាម និងរូបជាហេតុ​ កើតមាន ព្រោះ​នាម និងរូបជាបច្ច័យ ផស្សៈមានអាយតនៈ ៦ ជាហេតុ កើតមានព្រោះ​អាយតនៈ​ ៦ ជា​បច្ច័យ វេទនាមាន ផស្សៈជាហេតុ កើតមានព្រោះផស្សៈជាបច្ច័យ តណ្ហា​មានវេទនា​ជា​ហេតុ កើតមានព្រោះវេទនាជាបច្ច័យ ឧបាទាន មានតណ្ហាជាហេតុ កើតមានព្រោះ​តណ្ហា​ជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះ​ភពជា​បច្ច័យ ​ជរា និងមរណៈកើតមាន ព្រោះ​ជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃ​កងទុក្ខ​ទាំងអស់​នុ៎ះ រមែង​មានដោយអាការយ៉ាងនេះ។

[៦៤] បណ្តាបច្ចយាការទាំងនោះ អវិជ្ជា តើដូចម្តេច។ ការមិនដឹង ការមិនឃើញ។បេ។ គន្លឹះគឺអវិជ្ជា មោហៈ ជាអកុសលមូលណា នេះហៅថា អវិជ្ជា។ បណ្តាបច្ចយាការ​ទាំងនោះ សង្ខារ មានអវិជ្ជាជាហេតុ កើតមានព្រោះអវិជ្ជាជាបច្ច័យ តើដូចម្តេច។ ចេតនា​ ការសន្សំ ភាពនៃការសន្សំ (នូវអារម្មណ៍) ណា នេះ​ហៅថា​ សង្ខារ​មាន​អវិជ្ជា​ជា​ហេតុ កើតមាន​ព្រោះអវិជ្ជាជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ វិញ្ញាណ មាន​សង្ខារ​​ជាហេតុ កើតមាន​ព្រោះសង្ខារជាបច្ច័យ តើដូចម្តេច។ ចិត្ត សេចក្តី​ដឹង​អារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណ​ធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះ​ហៅថា វិញ្ញាណ មានសង្ខារ​ជាហេតុ កើតមានព្រោះសង្ខារជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ នាម និងរូប មានវិញ្ញាណជាហេតុ កើតមានព្រោះ​វិញ្ញាណ​ជា​បច្ច័យ តើដូចម្តេច។ នាមក៏មាន រូបក៏​មាន។ បណ្តានាម និងរូប​ទាំងនោះ នាម តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះហៅថា នាម។ បណ្តានាម និងរូប​ទាំងនោះ រូប តើដូចម្តេច។ ការសន្សំនៃចក្ខាយតនៈ។បេ។ ការសន្សំនៃកាយាយតនៈ ឬក៏រូបដទៃណា ដែលកើតអំពីចិត្ត មានចិត្តជាហេតុ មានចិត្តជាសមុដ្ឋាន នេះហៅថារូប។ នាមនេះផង​ រូបនេះផង នេះហៅថា នាម និងរូប មានវិញ្ញាណជាហេតុ កើតមានព្រោះ​វិញ្ញាណជាបច្ច័យ ដោយប្រការដូច្នេះ។ អធិប្បាយ​ត្រង់ពាក្យថា អាយតនៈ ៦ មាននាម និង​រូបជាហេតុ កើតមានព្រោះនាម និងរូបជា​បច្ច័យ។ នាមក៏មាន រូបក៏មាន។ បណ្តា​នាម និង​រូបទាំងនោះ នាម តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះហៅថា នាម។ បណ្តានាម និងរូបទាំងនោះ​ រូប តើដូចម្តេច។ មហាភូតរូបទាំង ៤ និងមនោវិញ្ញាណធាតុ ប្រព្រឹត្តទៅ ព្រោះអាស្រ័យនូវរូបណា នេះហៅ​ថា រូប។ នាមនេះផង រូបនេះផង នេះ​ហៅថា នាម និងរូប ដោយប្រការ​ដូច្នេះ។ បណ្តា​បច្ចយាការទាំងនោះ អាយតនៈ ៦ មាន​នាម និងរូបជាហេតុ កើតមានព្រោះនាម និងរូបជាបច្ច័យ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ មនាយតនៈ នេះហៅថា អាយតនៈ ៦ មាននាម និងរូបជាហេតុ កើត​មាន​ព្រោះនាម និងរូបជាបច្ច័យ។ បណ្តាបច្ចយាការទាំង​នោះ ផស្សៈមានអាយតនៈ ៦ ជាហេតុ កើតមានព្រោះអាយតនៈ​ ៦ ជាបច្ច័យ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ សេចក្តីទង្គុកទង្គិចណា នេះហៅថា ផស្សៈមាន​អាយតនៈ ៦ ជាហេតុ កើតមានព្រោះអាយតនៈ ៦ ជាបច្ច័យ។បេ។ ព្រោះហេតុនោះ លោកទើបពោលថា ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការ​យ៉ាងនេះ។

ចប់ ហេតុចតុក្កៈ។

[៦៥] ក្នុងសម័យនោះ សង្ខារប្រកបដោយអវិជ្ជា កើតមានព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណ ប្រកបដោយសង្ខារ កើតមានព្រោះសង្ខារជាបច្ច័យ នាមប្រកបដោយវិញ្ញាណ កើតមាន​ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦ ប្រកបដោយនាម កើតមានព្រោះ​នាម​ជា​បច្ច័យ ផស្សៈ ប្រកបដោយអាយតនៈទី ៦ កើតមានព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនាប្រកប​ដោយ​ផស្សៈ កើតមានព្រោះផស្សៈជាបច្ច័យ​ តណ្ហាប្រកបដោយវេទនា កើតមាន​ព្រោះ​វេទនាជាបច្ច័យ ឧបាទានប្រកបដោយតណ្ហា កើតមានព្រោះ​តណ្ហា​ជា​បច្ច័យ ភពកើត​មាន ព្រោះ​ឧបាទាន​ជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និង​មរណៈ កើតមាន​ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែង​មាន​ដោយ​​អាការ​យ៉ាង​នេះ។

[៦៦] បណ្តាបច្ចយាការទាំងនោះ អវិជ្ជា តើដូចម្តេច។ ការមិនដឹង ការមិនឃើញ។បេ។ គន្លឹះគឺអវិជ្ជា មោហៈជាអកុសលមូលណា នេះហៅថា អវិជ្ជា។ បណ្តាបច្ចយាការ​ទាំងនោះ សង្ខារប្រកបដោយអវិជ្ជា កើតមានព្រោះអវិជ្ជាជាបច្ច័យ តើដូចម្តេច។ ចេតនា ការសន្សំ ភាពនៃការសន្សំ (នូវអារម្មណ៍) ណា នេះហៅថា សង្ខារ​ប្រកបដោយ​អវិជ្ជា កើតមាន​ព្រោះ​អវិជ្ជាជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ វិញ្ញាណ​ ប្រកប​ដោយ​សង្ខារ កើតមានព្រោះ​សង្ខារជាបច្ច័យ តើដូចម្តេច។ ចិត្ត សេចក្តីដឹង​អារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណ​ធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា វិញ្ញាណ​ប្រកប​ដោយ​សង្ខារ កើតមាន​ព្រោះសង្ខារជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ នាមប្រកប​ដោយវិញ្ញាណ កើតមាន​ព្រោះ​វិញ្ញាណជាបច្ច័យ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះហៅថា នាមប្រកបដោយវិញ្ញាណ កើតមានព្រោះ​វិញ្ញាណ​ជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ អាយតនៈទី ៦ ប្រកបដោយនាម កើត​មាន​ព្រោះនាមជា​បច្ច័យ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណ​នោះ​ណា នេះហៅថា អាយតនៈទី ៦ ប្រកប​ដោយ​នាម កើតមាន​ព្រោះនាមជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ ផស្សៈ ប្រកប​ដោយ​អាយតនៈទី ៦ កើតមានព្រោះអាយតនៈ ទី ៦ ជាបច្ច័យ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា នេះហៅថា ផស្សៈប្រកបដោយអាយតនៈទី ៦ កើតមាន​ព្រោះ​អាយតនៈទី ៦ ជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ វេទនា ប្រកបដោយផស្សៈ កើតមានព្រោះផស្សៈជាបច្ច័យ តើដូចម្តេច។ សេចក្តី​ត្រេកអរ ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខ ប្រព្រឹត្តទៅក្នុងចិត្ត ការ​ទទួលអារម្មណ៍ ជាទីត្រេកអរជាសុខ ដែលកើតអំពី​ចេតោសម្ផ័ស្ស វេទនា ជាទីត្រេកអរ​ជាសុខ ដែលកើតអំពីចេតោសម្ផ័ស្ស នេះហៅ​ថា វេទនាប្រកបដោយផស្សៈ កើតមាន​ព្រោះ​​ផស្សៈ​ជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ តណ្ហាប្រកបដោយវេទនា កើតមាន​ព្រោះ​វេទនាជាបច្ច័យ តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។បេ។ តម្រេកខ្លាំងណានៃចិត្ត នេះហៅថា តណ្ហាប្រកបដោយវេទនា កើតមានព្រោះវេទនាជាបច្ច័យ។ បណ្តាបច្ចយាការ​ទាំងនោះ ឧបាទានប្រកបដោយតណ្ហា កើតមានព្រោះតណ្ហាជាបច្ច័យ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ លទ្ធិដូចជាកំពង់ ការប្រកាន់​ក្នុង​ការ​ស្វែងរកខុសណា នេះហៅថា ឧបាទានប្រកបដោយតណ្ហា កើតមាន​ព្រោះតណ្ហា​ជា​បច្ច័យ។បេ។ ព្រោះហេតុនោះ ទើប​លោកពោលថា ហេតុជាទីកើតឡើងនៃ​កងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការ​យ៉ាង​នេះ។

[៦៧] ក្នុងសម័យនោះ សង្ខារប្រកបដោយអវិជ្ជា កើតមានព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណ​ប្រកបដោយសង្ខារ កើតមានព្រោះសង្ខារជាបច្ច័យ នាមប្រកបដោយវិញ្ញាណ កើត​មាន​ព្រោះវិញ្ញាណជាបច្ច័យ ផស្សៈប្រកបដោយនាម កើតមានព្រោះនាមជាបច្ច័យ វេទនា​ប្រកប​​ដោយផស្សៈ កើតមានព្រោះផស្សៈជាបច្ច័យ តណ្ហាប្រកបដោយវេទនា កើតមាន​ព្រោះ​​វេទនាជាបច្ច័យ ឧបាទានប្រកបដោយតណ្ហា កើតមានព្រោះ​តណ្ហា​ជា​បច្ច័យ ភព​កើត​មាន​ ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និង​មរណៈ​កើតមាន ព្រោះ​ជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែង​មាន​​ដោយអាការយ៉ាងនេះ។​

[៦៨] បណ្តាបច្ចយាការទាំងនោះ អវិជ្ជា តើដូចម្តេច។ ការមិនដឹង ការមិនឃើញ។បេ។ គន្លឹះគឺអវិជ្ជា មោហៈជាអកុសលមូលណា នេះហៅថា អវិជ្ជា។ បណ្តា​បច្ចយាការ​ទាំងនោះ សង្ខារប្រកបដោយអវិជ្ជា កើតមានព្រោះអវិជ្ជាជាបច្ច័យ តើដូចម្តេច។ ចេតនា ការសន្សំ ភាពនៃការសន្សំណា នេះហៅថា សង្ខារប្រកបដោយអវិជ្ជា កើត​មាន​ព្រោះអវិជ្ជា​ជា​បច្ច័យ។ បណ្តាបច្ចយាការទាំងនោះ វិញ្ញាណប្រកបដោយសង្ខារ កើត​មានព្រោះសង្ខារ​ជាបច្ច័យ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា វិញ្ញាណប្រកប​ដោយ​សង្ខារ កើតមានព្រោះ​សង្ខារជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ នាម​ប្រកប​ដោយវិញ្ញាណ កើតមានព្រោះ​វិញ្ញាណជាបច្ច័យ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារ​ក្ខន្ធ នេះហៅថា នាម​ប្រកប​ដោយវិញ្ញាណ កើតមានព្រោះវិញ្ញាណជាបច្ច័យ។ អធិប្បាយត្រង់ពាក្យថា ផស្សៈប្រកប​ដោយនាម កើតមានព្រោះ​នាមជាបច្ច័យ។ បណ្តា​បច្ចយាការទាំងនោះ នាម តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ លើកតែផស្សៈចេញ នេះហៅថា នាម។ បណ្តាបច្ចយាការទាំងនោះ ផស្សៈប្រកបដោយ​នាម កើតមានព្រោះនាមជាបច្ច័យ តើ​ដូចម្តេច។ ផស្សៈ ការ​ពាល់​ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា នេះហៅថា ផស្សៈប្រកប​ដោយនាម កើត​មានព្រោះនាមជាបច្ច័យ។បេ។ ព្រោះហេតុនោះ ទើបលោកពោលថា ហេតុជាទីកើតឡើង​នៃកងទុក្ខទាំងអស់​នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។

[៦៩] ក្នុងសម័យនោះ សង្ខារប្រកបដោយអវិជ្ជា កើតមានព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណ​ប្រកបដោយសង្ខារ កើតមានព្រោះសង្ខារជាបច្ច័យ នាម និងរូប ជានាមប្រកប​ដោយ​វិញ្ញាណ​ កើតមានព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦ ប្រកបដោយនាម កើតមាន ព្រោះនាម និងរូប ជាបច្ច័យ ផស្សៈប្រកបដោយអាយតនៈទី ៦ កើតមានព្រោះ​អាយតនៈ​ទី ៦ ជាបច្ច័យ វេទនាប្រកបដោយផស្សៈ កើតមានព្រោះផស្សៈជាបច្ច័យ តណ្ហាប្រកប​ដោយ​វេទនា កើតមានព្រោះវេទនាជាបច្ច័យ ឧបាទានប្រកបដោយតណ្ហា កើតមានព្រោះ​តណ្ហា​ជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈ កើតមានព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃ​កងទុក្ខទាំងអស់នុ៎ះ រមែង​មានដោយអាការយ៉ាងនេះ។

[៧០] បណ្តាបច្ចយាការទាំងនោះ អវិជ្ជា តើដូចម្តេច។ ការមិនដឹង ការមិនឃើញ។បេ។ គន្លឹះគឺអវិជ្ជា មោហៈជាអកុសលមូលណា នេះហៅថា អវិជ្ជា។ បណ្តាបច្ចយាការ​ទាំងនោះ សង្ខារប្រកបដោយអវិជ្ជា កើតមានព្រោះអវិជ្ជាជាបច្ច័យ តើដូចម្តេច។ ចេតនា ការសន្សំ ភាពនៃការសន្សំ (នូវអារម្មណ៍) ណា នេះហៅថា សង្ខារ​ប្រកបដោយ​អវិជ្ជា​ កើតមាន​ព្រោះអវិជ្ជាជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ វិញ្ញាណ​ ប្រកប​ដោយ​សង្ខារ កើតមាន​ព្រោះសង្ខារជាបច្ច័យ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណ​ធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា វិញ្ញាណ​ប្រកប​ដោយ​សង្ខារ កើតមាន​ព្រោះសង្ខារជាបច្ច័យ។ បណ្តាបច្ចយាការ​ទាំងនោះ នាម និងរូប ជានាម​ប្រកបដោយវិញ្ញាណ កើតមានព្រោះវិញ្ញាណជាបច្ច័យ តើដូចម្តេច។ នាមក៏មាន រូបក៏​មាន។ បណ្តានាម និងរូប​នោះ នាម តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះហៅថា នាម។ បណ្តានាម និង​រូប​នោះ រូប តើដូចម្តេច។ ការសន្សំនៃចក្ខាយតនៈ។បេ។ ការសន្សំនៃកាយាយតនៈ ឬក៏រូបដទៃណា ដែលកើតអំពីចិត្ត មានចិត្តជាហេតុ មានចិត្តជា​សមុដ្ឋាន នេះហៅថា រូប។ នាមនេះផង រូបនេះផង នេះហៅថា នាម និងរូប ជានាម​ប្រកប​ដោយវិញ្ញាណ កើតមានព្រោះវិញ្ញាណជា​បច្ច័យ។ អធិប្បាយត្រង់ពាក្យថា អាយតនៈ​ទី​ ៦ ប្រកបដោយនាម កើតមាន ព្រោះនាម និងរូប​ជាបច្ច័យ។ នាមក៏មាន រូបក៏មាន។ បណ្តា​នាម និងរូបនោះ នាម តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះហៅថា នាម។ បណ្តា នាម និង​រូប​នោះ រូប តើដូចម្តេច។ មនោវិញ្ញាណធាតុ ប្រព្រឹត្តទៅ ព្រោះ​អាស្រ័យ​នូវរូបណា នេះ​ហៅថា រូប។ នាមនេះផង រូប​នេះផង នេះហៅថា នាម និងរូប ដោយ​ប្រការ​ដូច្នេះ។ បណ្តាបច្ចយាការទាំងនោះ អាយតនៈទី ៦ ប្រកបដោយនាម កើតមាន ព្រោះ​នាម និង​​រូប​​ជាបច្ច័យ តើដូចម្តេច។ ចិត្ត ​សេចក្តីដឹង​អារម្មណ៍ ​សេចក្តី​ប្រាថ្នា។បេ។ មនោវិញ្ញាណ​ធាតុ ដែលកើតអំពីវិញ្ញាណ​នោះណា នេះហៅ​ថា អាយតនៈទី ៦ ប្រកប​ដោយ​នាម កើត​មានព្រោះនាម និងរូបជា​បច្ច័យ។​ បណ្តាបច្ចយាការ​ទាំងនោះ ផស្សៈ​​ប្រកបដោយ​អាយតនៈ​ទី ៦ កើតមានព្រោះ​អាយតនៈ ទី ៦ ជាបច្ច័យ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការ​ទង្គុកទង្គិចណា នេះហៅថា​ ផស្សៈ​ ប្រកប​ដោយ​អាយតនៈទី ៦ កើត​មានព្រោះអាយតនៈទី ៦ ជាបច្ច័យ។បេ។ ព្រោះហេតុនោះ ទើប​លោកពោលថា ហេតុជាទី​កើត​ឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយ​អាការ​យ៉ាង​នេះ។

[៧១] ក្នុងសម័យនោះ សង្ខារប្រកបដោយអវិជ្ជា កើតមានព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណ​ប្រកបដោយសង្ខារ កើតមានព្រោះសង្ខារជាបច្ច័យ នាម និងរូប ជានាមប្រកប​ដោយ​វិញ្ញាណ កើតមាន​ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈ ៦ ប្រកបដោយនាម កើតមាន​ព្រោះ​នាម និង​រូបជាបច្ច័យ ផស្សៈប្រកបដោយអាយតនៈ ៦ កើតមាន​ព្រោះអាយតនៈ ៦ ជា​បច្ច័យ។​ វេទនាប្រកបដោយផស្សៈ កើតមានព្រោះផស្សៈ​ជាបច្ច័យ តណ្ហា​ ប្រកប​ដោយ​វេទនា កើតមានព្រោះវេទនាជាបច្ច័យ ឧបាទានប្រកបដោយតណ្ហា កើតមានព្រោះ​តណ្ហា​ជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជា​បច្ច័យ ជរា និងមរណៈ កើតមានព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃ​កងទុក្ខ​ទាំងអស់នុ៎ះ រមែង​មានដោយអាការយ៉ាងនេះ។

[៧២] បណ្តាបច្ចយាការទាំងនោះ អវិជ្ជា តើដូចម្តេច។ ការមិនដឹង ការមិនឃើញ។បេ។ គន្លឹះគឺអវិជ្ជា មោហៈ អកុសលមូលណា នេះហៅថា អវិជ្ជា។ បណ្តាបច្ចយាការ​ទាំងនោះ សង្ខារប្រកបដោយអវិជ្ជា កើតមានព្រោះអវិជ្ជាជាបច្ច័យ តើដូចម្តេច។ ចេតនា ការសន្សំ ភាពនៃ​ការសន្សំ (នូវអារម្មណ៍) ណា នេះហៅថា សង្ខារ​ប្រកបដោយ​អវិជ្ជា កើតមាន​ព្រោះអវិជ្ជាជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ វិញ្ញាណប្រកប​ដោយ​សង្ខារ កើតមាន​ព្រោះសង្ខារជាបច្ច័យ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា វិញ្ញាណ​ប្រកប​ដោយ​សង្ខារ កើតមានព្រោះសង្ខារជាបច្ច័យ។ បណ្តាបច្ចយាការ​ទាំងនោះ នាម និងរូប ជានាមប្រកបដោយវិញ្ញាណ កើតមានព្រោះវិញ្ញាណជាបច្ច័យ តើដូចម្តេច។ នាមក៏មាន រូបក៏មាន។ បណ្តានាម និងរូបនោះ​ នាម តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះហៅថា នាម។ បណ្តានាម និងរូបនោះ រូប តើ​ដូចម្តេច។ ការសន្សំនៃចក្ខាយតនៈ។បេ។ ការសន្សំនៃកាយាយតនៈ ឬក៏រូបដទៃណា​ ដែលកើតអំពីចិត្ត មានចិត្តជាហេតុ មានចិត្តជា​សមុដ្ឋាន នេះហៅថា រូប។ នាមនេះផង រូបនេះផង នេះហៅថា នាម និងរូប ជានាម​ប្រកបដោយវិញ្ញាណ កើតមានព្រោះ​វិញ្ញាណ​ជាបច្ច័យ ដោយប្រការដូច្នេះ។ អធិប្បាយ​ត្រង់ពាក្យថា អាយតនៈ ៦ ប្រកប​ដោយ​នាម កើតមានព្រោះនាម និងរូបជាបច្ច័យ។ នាមក៏មាន រូបក៏មាន។ បណ្តានាម និងរូបនោះ នាម តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះហៅថា នាម។ បណ្តា​នាម និងរូបនោះ រូប តើដូចម្តេច។ មហាភូតរូប ៤ និងមនោវិញ្ញាណធាតុ ប្រព្រឹត្ត​ទៅ ព្រោះអាស្រ័យ​នូវរូបណា នេះហៅថា រូប។ នាមនេះផង រូបនេះផង នេះហៅថា នាម និង​រូប ដោយប្រការដូច្នេះ។ បណ្តាបច្ចយាការ​ទាំងនោះ អាយតនៈ ៦ ប្រកប​ដោយនាម កើតមានព្រោះនាម និងរូបជាបច្ច័យ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ មនាយតនៈ នេះហៅថា អាយតនៈ ៦ ប្រកបដោយនាម កើតមាន​ព្រោះ​នាម និង​រូប​ជា​បច្ច័យ។ បណ្តាបច្ចយាការទាំងនោះ ផស្សៈប្រកប​ដោយ​អាយតនៈ ៦ កើតមានព្រោះ​អាយតនៈ ៦ ជាបច្ច័យ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់​ ការទង្គុកទង្គិចណា នេះ​ហៅថា ផស្សៈប្រកបដោយអាយតនៈ ៦ កើតមាន ព្រោះ​អាយតនៈ ៦ ជា​បច្ច័យ។បេ។ ព្រោះហេតុនោះ ទើបពោលថា ហេតុជាទីកើតឡើងនៃ​កងទុក្ខទាំងអស់នុ៎ះ រមែងមាន​ដោយ​អាការយ៉ាងនេះ។

ចប់ សម្បយុត្តចតុក្កៈ។

[៧៣] ក្នុងសម័យនោះ សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ អវិជ្ជាកើតមាន ព្រោះ​សង្ខារជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ សង្ខារកើតមាន ព្រោះ​វិញ្ញាណ​ជាបច្ច័យ នាមកើតមាន ព្រោះវិញ្ញាណជាបច្ច័យ វិញ្ញាណកើតមាន ព្រោះនាម​ជា​បច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះនាមជាបច្ច័យ នាមកើតមាន ព្រោះអាយតនៈ​ទី ៦ ជាបច្ច័យ ផស្សៈកើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ អាយតនៈ ៦ កើតមាន ព្រោះផស្សៈ​ជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ ផស្សៈកើតមាន ព្រោះ​វេទនា​ជា​បច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ វេទនាកើតមាន ព្រោះ​តណ្ហា​ជា​បច្ច័យ ឧបាទាន​កើតមាន ព្រោះតណ្ហាជាបច្ច័យ តណ្ហាកើតមាន ព្រោះ​ឧបាទាន​ជា​បច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និង​មរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែង​មានដោយ​អាការ​យ៉ាងនេះ។

[៧៤] បណ្តាបច្ចយាការទាំងនោះ អវិជ្ជា តើដូចម្តេច។ ការមិនដឹង ការមិនឃើញ។បេ។ គន្លឹះគឺអវិជ្ជា មោហៈ អកុសលមូលណា នេះហៅថា អវិជ្ជា។

[៧៥] បណ្តាបច្ចយាការទាំងនោះ សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ តើដូចម្តេច។ ចេតនា ការសន្សំ ភាពនៃការសន្សំ (នូវអារម្មណ៍) ណា នេះហៅថា សង្ខារកើតមាន ព្រោះ​អវិជ្ជាជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ អវិជ្ជាកើតមាន ព្រោះសង្ខារជា​បច្ច័យ តើដូចម្តេច។ ការមិនដឹង ការមិនឃើញ។បេ។ គន្លឹះគឺអវិជ្ជា មោហៈ អកុសល​មូលណា នេះហៅថា អវិជ្ជា​កើតមាន ព្រោះសង្ខារជាបច្ច័យ។

[៧៦] បណ្តាបច្ចយាការទាំងនោះ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើត​អំពី​វិញ្ញាណ​នោះណា នេះហៅថា វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។ បណ្តា​បច្ចយាការ​ទាំងនោះ សង្ខារកើតមាន ព្រោះវិញ្ញាណជាបច្ច័យ តើដូចម្តេច។ ចេតនា ការ​សន្សំ ភាពនៃការសន្សំ (នូវអារម្មណ៍) ណា នេះហៅថា សង្ខារកើតមាន ព្រោះ​វិញ្ញាណ​ជាបច្ច័យ។

[៧៧] បណ្តាបច្ចយាការទាំងនោះ​ នាម កើតមាន ព្រោះវិញ្ញាណជាបច្ច័យ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះហៅថា នាម កើតមាន ព្រោះវិញ្ញាណ​ជាបច្ច័យ។ បណ្តាបច្ចយាការ​ទាំងនោះ វិញ្ញាណកើតមាន ព្រោះនាមជាបច្ច័យ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើត​អំពីវិញ្ញាណ​នោះណា នេះហៅថា វិញ្ញាណកើតមាន ព្រោះនាមជាបច្ច័យ។

[៧៨] បណ្តាបច្ចយាការទាំងនោះ អាយតនៈទី ៦ កើតមាន​ ព្រោះនាមជាបច្ច័យ តើ​ដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែល​កើត​អំពីវិញ្ញាណ​នោះណា នេះហៅថា អាយតនៈទី ៦ កើតមាន ព្រោះនាមជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ នាមកើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះហៅថា នាមកើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ។

[៧៩] បណ្តាបច្ចយាការទាំងនោះ ផស្សៈកើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ តើ​ដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា នេះហៅថា ផស្សៈកើត​មាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ អាយតនៈ ទី ៦ កើតមាន ព្រោះផស្សៈជាបច្ច័យ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា អាយតនៈទី ៦ កើតមាន ព្រោះ​ផស្សៈជាបច្ច័យ។

[៨០] បណ្តាបច្ចយាការទាំងនោះ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តើដូចម្តេច។ សេចក្តីត្រេកអរ ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខ ប្រព្រឹត្តទៅក្នុងចិត្ត ការទទួល​អារម្មណ៍ជាទីត្រេកអរជាសុខ ដែលកើតអំពីចេតោសម្ផ័ស្ស វេទនាជាទីត្រេកអរជា​សុខ ដែលកើតអំពីចេតោសម្ផ័ស្ស នេះហៅថា វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ ផស្សៈកើតមាន ព្រោះវេទនាជាបច្ច័យ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា នេះហៅថា ផស្សៈកើតមាន ព្រោះវេទនា​ជាបច្ច័យ។

[៨១] បណ្តាបច្ចយាការទាំងនោះ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។បេ។ តម្រេកខ្លាំងណានៃចិត្ត នេះហៅថា តណ្ហាកើត​មាន ព្រោះវេទនាជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ វេទនាកើតមាន ព្រោះតណ្ហា​ជា​បច្ច័យ តើដូចម្តេច។ សេចក្តីត្រេកអរ ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខ ប្រព្រឹត្ត​ទៅ​ក្នុង​ចិត្ត ការទទួលអារម្មណ៍ ជាទីត្រេកអរជាសុខ ដែលកើតអំពីចេតោសម្ផ័ស្ស វេទនា ជា​ទី​ត្រេកអរជាសុខ ដែលកើតអំពីចេតោសម្ផ័ស្សណា នេះហៅថា វេទនាកើតមាន ព្រោះ​​តណ្ហា​​ជាបច្ច័យ។​

[៨២] បណ្តាបច្ចយាការទាំងនោះ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ លទ្ធិដូចជាកំពង់ ការប្រកាន់ក្នុងការស្វែងរកខុស​ណា នេះ​​ហៅថា ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ តណ្ហាកើតមាន ព្រោះឧបាទានជាបច្ច័យ តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។បេ។ តម្រេកខ្លាំងណានៃចិត្ត នេះហៅថា តណ្ហាកើតមាន ព្រោះឧបាទានជាបច្ច័យ។

[៨៣] បណ្តាបច្ចយាការទាំងនេះ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ លើកតែឧបាទានចេញ នេះហៅថា ភពកើតមាន ព្រោះឧបាទានជាបច្ច័យ។

[៨៤] បណ្តាបច្ចយាការទាំងនោះ ជាតិកើតមាន ព្រោះភពជាបច្ច័យ តើដូចម្តេច។ ជាតិ ការ​កើតព្រម ការផ្តួចផ្តើមឡើង ការកើតចំពោះ ការកើតប្រាកដណា នៃធម៌​ទាំងឡាយ​នោះ នេះហៅថា ជាតិកើតមាន ព្រោះភពជាបច្ច័យ។

[៨៥] បណ្តាបច្ចយាការទាំងនោះ ជរា និងមរណៈ កើតមាន ព្រោះជាតិជាបច្ច័យ តើ​ដូចម្តេច។ ជរាក៏មាន មរណៈក៏មាន។ បណ្តាជរា និងមរណៈទាំងនោះ ជរា តើដូច​ម្តេច។ ការចាស់ ការគ្រាំគ្រា ការរួញថយអាយុណា នៃធម៌ទាំងឡាយនោះ នេះហៅថា ជរា។ បណ្តាជរា និង​មរណៈនោះ មរណៈ តើដូចម្តេច។ ការអស់ ការសូន្យ ការបែកធ្លាយ ការខ្ចាត់ខ្ចាយ ការមិនទៀង ការបាត់បង់ណា នៃធម៌ទាំងឡាយនោះ នេះហៅថា មរណៈ។ ជរានេះផង មរណៈនេះផង នេះហៅថា ជរា និងមរណៈកើតមាន ព្រោះ​ជាតិ​ជាបច្ច័យ ដោយប្រការដូច្នេះ។

[៨៦] សេចក្តីត្រង់ពាក្យថា ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នោនុ៎ះ រមែង​មាន ដោយ​អាការយ៉ាងនេះ ដូចតទៅនេះ។ ការចួបជុំ ការមូលមក ការប្រជុំចុះ ការ​កើត​ប្រាកដ​នៃកង​ទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ ព្រោះហេតុនោះ ទើប​ពោល​ថា ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការ​យ៉ាង​នេះ។

[៨៧] ក្នុងសម័យនោះ សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ អវិជ្ជាកើតមាន ព្រោះ​សង្ខារ​ជា​បច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ សង្ខារកើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ នាមកើតមាន ព្រោះវិញ្ញាណជាបច្ច័យ វិញ្ញាណកើតមាន ព្រោះនាម​ជា​បច្ច័យ ផស្សៈកើត​មាន ព្រោះនាមជាបច្ច័យ នាមកើតមាន ព្រោះផស្សៈជាបច្ច័យ វេទនាកើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ ផស្សៈកើតមាន ព្រោះវេទនាជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនា​ជាបច្ច័យ វេទនាកើតមាន ព្រោះតណ្ហាជាបច្ច័យ ឧបាទានកើត​មាន ព្រោះ​តណ្ហាជាបច្ច័យ តណ្ហាកើតមាន ព្រោះឧបាទានជាបច្ច័យ ភពកើតមាន ព្រោះឧបាទាន​ជាបច្ច័យ ជាតិ​កើតមាន ព្រោះភពជា​បច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទី​កើត​ឡើងនៃកងទុក្ខ​ទាំងអស់នុ៎ះ រមែងមាន​ដោយ​អាការ​យ៉ាងនេះ។

[៨៨] បណ្តាបច្ចយាការទាំងនោះ អវិជ្ជា តើដូចម្តេច។ ការមិនដឹង ការមិនឃើញ។បេ។ គន្លឹះគឺអវិជ្ជា មោហៈ អកុសលមូលណា នេះហៅថា អវិជ្ជា។ បណ្តា​បច្ចយាការ​​ទាំងនោះ សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ តើដូចម្តេច។ ចេតនា ការសន្សំ ភាពនៃ​ការសន្សំ (នូវអារម្មណ៍) ណា នេះហៅថា សង្ខារកើតមាន ព្រោះ​អវិជ្ជាជាបច្ច័យ។ បណ្តា​បច្ចយាការ​ទាំងនោះ អវិជ្ជាកើតមាន ព្រោះសង្ខារជាបច្ច័យ តើដូចម្តេច។ ការ​មិនដឹង ការមិនឃើញ។បេ។ គន្លឹះគឺអវិជ្ជា មោហៈ អកុសលមូលណា នេះហៅថា អវិជ្ជាកើតមាន ព្រោះ​សង្ខារ​ជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ វិញ្ញាណកើត​មាន ព្រោះសង្ខារជា​បច្ច័យ តើ​ដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើត​អំពីវិញ្ញាណនោះណា នេះហៅថា វិញ្ញាណកើតមាន ព្រោះ​សង្ខារជាបច្ច័យ។​ បណ្តា​បច្ចយាការ​ទាំងនោះ សង្ខារកើតមាន ព្រោះ​វិញ្ញាណជាបច្ច័យ​ តើដូចម្តេច។ ចេតនា ការសន្សំ ភាពនៃការសន្សំ (នូវអារម្មណ៍) ណា ​នេះហៅថា សង្ខារកើតមាន ព្រោះវិញ្ញាណ​ជាបច្ច័យ។ បណ្តាបច្ចយាការ​ទាំងនោះ នាមកើតមាន ព្រោះ​វិញ្ញាណ​ជាបច្ច័យ តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះហៅថា នាមកើត​មាន ព្រោះវិញ្ញាណ​ជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ វិញ្ញាណកើតមាន ព្រោះនាម​ជាបច្ច័យ តើ​ដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើត​អំពីវិញ្ញាណនោះណា នេះហៅថា វិញ្ញាណកើតមាន ព្រោះនាមជាបច្ច័យ។ អធិប្បាយ​ត្រង់ពាក្យថា ផស្សៈកើតមាន ព្រោះនាមជាបច្ច័យ។ បណ្តាធម៌ទាំង​នោះ នាម តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ លើកតែផស្សៈចេញ នេះ​ហៅថា នាម។ បណ្តាបច្ចយាការទាំងនោះ ផស្សៈកើតមាន ព្រោះនាមជាបច្ច័យ តើដូច​ម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា នេះហៅថា ផស្សៈកើត​មាន ព្រោះនាម​ជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ នាមកើតមាន ព្រោះផស្សៈជា​បច្ច័យ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ នេះហៅថា នាម​កើតមាន ព្រោះផស្សៈជា​បច្ច័យ។បេ។ ព្រោះហេតុនោះ ទើបពោលថា ហេតុជាទីកើតឡើងនៃ​កងទុក្ខ​ទាំងអស់នុ៎ះ រមែងមានដោយអាការ​យ៉ាង​នេះ។

[៨៩] ក្នុងសម័យនោះ សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ អវិជ្ជាកើតមាន​ព្រោះ​សង្ខារ​ជា​បច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ សង្ខារកើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ នាម និងរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ វិញ្ញាណកើតមាន ព្រោះ​នាម និងរូប​ជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះនាម និងរូបជាបច្ច័យ នាម និងរូបកើត​មាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ ផស្សៈកើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះផស្សៈ​ជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ ផស្សៈកើតមាន ព្រោះវេទនាជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ វេទនា​កើតមាន ព្រោះ​តណ្ហាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ តណ្ហាកើត​មាន ព្រោះឧបាទាន​ជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះ​ភពជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកង​ទុក្ខទាំងអស់នុ៎ះ រមែង​មានដោយអាការ​យ៉ាងនេះ។

[៩០] បណ្តាបច្ចយាការទាំងនោះ អវិជ្ជា តើដូចម្តេច។ ការមិនដឹង ការមិនឃើញ។បេ។ គន្លឹះគឺអវិជ្ជា មោហៈ អកុសលមូលណា នេះហៅថា អវិជ្ជា។ បណ្តា​បច្ចយាការ​ទាំងនោះ សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ តើដូចម្តេច។ ចេតនា ការសន្សំ ភាពនៃ​ការសន្សំ (នូវអារម្មណ៍) ណា នេះហៅថា សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ។ បណ្តាបច្ចយាការ​ទាំងនោះ អវិជ្ជាកើតមាន ព្រោះសង្ខារជាបច្ច័យ តើដូចម្តេច។ ការ​មិនដឹង ការមិនឃើញ។បេ។ គន្លឹះគឺអវិជ្ជា មោហៈ អកុសលមូលណា នេះហៅថា អវិជ្ជាកើតមាន ព្រោះសង្ខារ​ជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ វិញ្ញាណកើត​មាន ព្រោះសង្ខារជាបច្ច័យ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើត​អំពី​វិញ្ញាណ​នោះណា នេះហៅថា វិញ្ញាណកើតមាន ព្រោះ​សង្ខារជាបច្ច័យ។ បណ្តា​បច្ចយាការ​ទាំងនោះ សង្ខារកើតមាន ព្រោះវិញ្ញាណជា​បច្ច័យ តើដូចម្តេច។ ចេតនា ការ​សន្សំ ភាពនៃការសន្សំ (នូវ​អារម្មណ៍) ណា នេះ​ហៅថា​ សង្ខារកើតមាន ព្រោះវិញ្ញាណ​ជាបច្ច័យ។ បណ្តាបច្ចយាការ​ទាំងនោះ នាម និងរូប កើតមាន​ព្រោះវិញ្ញាណ​ជាបច្ច័យ តើដូចម្តេច។ នាមក៏មាន រូបក៏មាន។ បណ្តា​នាម និង​រូបនោះ នាម តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះហៅថា នាម។ បណ្តា​នាម និង​រូបនោះ រូប តើដូចម្តេច។ ការសន្សំនៃចក្ខាយតនៈ។បេ។ ការសន្សំនៃ​កាយាយតនៈ ឬក៏រូបដទៃណា ដែលកើត​អំពីចិត្ត មានចិត្តជាហេតុ មានចិត្តជាសមុដ្ឋាន នេះ​ហៅថា រូប។ នាម​នេះ​ផង រូបនេះផង នេះហៅថា នាម និងរូប កើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ ដោយ​ប្រការ​ដូច្នេះ។ សេចក្តី​ត្រង់ពាក្យថា វិញ្ញាណកើតមាន ព្រោះ​នាម និង​រូបជា​បច្ច័យ ដូចតទៅ​នេះ។ នាមក៏មាន រូបក៏មាន។ បណ្តានាម និងរូបនោះ នាម តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះហៅថា នាម។ បណ្តា​នាម និង​រូប​នោះ រូប តើដូចម្តេច។ មនោវិញ្ញាណធាតុ ប្រព្រឹត្តទៅ ព្រោះអាស្រ័យនូវរូបណា​ នេះ​ហៅថា រូប។ នាមនេះផង រូបនេះផង នេះ​ហៅថា នាម និងរូប ដោយប្រការដូច្នេះ។ បណ្តាបច្ចយាការ​ទាំងនោះ វិញ្ញាណកើតមាន ព្រោះនាម និងរូបជាបច្ច័យ តើដូចម្តេច។ ចិត្ត សេចក្តី​ដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណ​ធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះ​ហៅថា វិញ្ញាណកើតមាន ព្រោះនាម និងរូប​ជាបច្ច័យ។ សេចក្តីត្រង់ពាក្យថា អាយតនៈ​ទី ៦ កើតមាន ព្រោះនាម និងរូបជាបច្ច័យ ដូចតទៅនេះ។ នាមក៏មាន រូបក៏មាន។ បណ្តានាម និង​រូបនោះ នាម តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះហៅថា នាម។ បណ្តានាម និងរូបនោះ រូប តើដូចម្តេច។ មនោវិញ្ញាណធាតុ ប្រព្រឹត្តទៅ ព្រោះ​អាស្រ័យ​នូវរូបណា នេះហៅថា រូប។ នាមនេះផង រូបនេះផង នេះហៅថា នាម និងរូប ដោយ​ប្រការ​​ដូច្នេះ។ បណ្តា​បច្ចយាការទាំងនោះ អាយតនៈទី ៦ កើតមាន ព្រោះ​នាម និង​រូបជា​​បច្ច័យ តើដូចម្តេច។ ចិត្ត សេចក្តីដឹង​អារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើត​អំពីវិញ្ញាណ​នោះណា នេះហៅថា អាយតនៈទី ៦ កើតមាន ព្រោះនាម និង​រូប​ជា​បច្ច័យ។ បណ្តា​បច្ចយាការទាំងនោះ នាម និងរូបកើតមាន ព្រោះអាយតនៈទី ៦ ជា​បច្ច័យ តើដូចម្តេច។ នាមក៏មាន រូបក៏មាន។ បណ្តានាម និងរូបនោះ នាម តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះហៅថា នាម។ បណ្តានាម និងរូបនោះ រូប តើ​ដូចម្តេច។ ការសន្សំ​នៃ​ចក្ខាយតនៈ។បេ។ ការសន្សំនៃកាយាយតនៈ ឬក៏រូបដទៃណា ដែលកើតអំពី​ចិត្ត មានចិត្ត​ជាហេតុ មានចិត្តជា​សមុដ្ឋាន នេះហៅថា រូប។ នាមនេះផង រូប​នេះផង នេះហៅថា នាម និងរូបកើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ ដោយ​ប្រការ​​ដូច្នេះ។ បណ្តាបច្ចយាការ​ទាំងនោះ ផស្សៈ​កើតមាន ព្រោះអាយតនៈទី ៦ ជា​បច្ច័យ តើដូចម្តេច។ ផស្សៈ ការពាល់​ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា នេះ​ហៅថា ផស្សៈកើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ។ បណ្តា​បច្ចយាការទាំងនោះ អាយតនៈទី ៦ កើតមាន ព្រោះផស្សៈជាបច្ច័យ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើត​អំពី​វិញ្ញាណនោះណា នេះហៅថា អាយតនៈ​ទី ៦ កើតមាន ព្រោះផស្សៈជាបច្ច័យ។បេ។ ព្រោះហេតុនោះ ទើបពោលថា ហេតុជាទីកើត​ឡើង​នៃកងទុក្ខ​ទាំង​អស់នុ៎ះ រមែងមាន​ដោយ​អាការយ៉ាងនេះ។

[៩១] ក្នុងសម័យនោះ សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ អវិជ្ជាកើតមាន ព្រោះ​សង្ខារ​ជា​បច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ សង្ខារកើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ នាម និងរូប កើតមាន ព្រោះវិញ្ញាណជាបច្ច័យ វិញ្ញាណកើតមាន ព្រោះ​នាម និង​រូបជាបច្ច័យ អាយតនៈ ៦ កើតមាន ព្រោះនាម និងរូបជាបច្ច័យ នាម និងរូបកើត​មាន​​ព្រោះអាយតនៈ ៦ ជាបច្ច័យ ផស្សៈកើតមាន ព្រោះអាយតនៈ ៦ ជាបច្ច័យ អាយតនៈ ៦ កើតមាន ព្រោះផស្សៈជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ ផស្សៈកើត​មាន ព្រោះវេទនាជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ វេទនាកើតមាន ព្រោះតណ្ហា​ជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ តណ្ហាកើត​មាន ព្រោះ​ឧបាទាន​ជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះ​​ភព​ជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជា​បច្ច័យ ហេតុជាទីកើតឡើងនៃកង​ទុក្ខ​ទាំងអស់នុ៎ះ រមែង​មានដោយអាការយ៉ាងនេះ។

[៩២] បណ្តាបច្ចយាការទាំងនោះ អវិជ្ជា តើដូចម្តេច។ ការមិនដឹង ការមិនឃើញ។បេ។ គន្លឹះគឺអវិជ្ជា មោហៈ អកុសលមូលណា នេះហៅថា អវិជ្ជា។ បណ្តា​បច្ចយាការ​ទាំងនោះ សង្ខារ​កើតមាន ព្រោះអវិជ្ជាជាបច្ច័យ តើដូចម្តេច។ ចេតនា ការសន្សំ ភាពនៃ​ការ​សន្សំណា នេះហៅថា សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ។ បណ្តាបច្ចយាការ​ទាំងនោះ អវិជ្ជាកើត​មាន ព្រោះសង្ខារជាបច្ច័យ តើដូចម្តេច។ ការមិនដឹង ការមិនឃើញ។បេ។ គន្លឹះគឺអវិជ្ជា មោហៈ អកុសលមូលណា នេះហៅថា អវិជ្ជាកើតមាន ព្រោះ​សង្ខារជាបច្ច័យ។ បណ្តា​បច្ចយាការទាំងនោះ វិញ្ញាណកើតមាន ព្រោះ​សង្ខារ​ជា​បច្ច័យ តើដូចម្តេច។ ចិត្ត សេចក្តី​ដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែល​កើតអំពីវិញ្ញាណនោះណា នេះ​ហៅ​ថា វិញ្ញាណកើតមាន ព្រោះ​សង្ខារ​ជាបច្ច័យ។ បណ្តា​បច្ចយាការទាំងនោះ សង្ខារកើត​មាន ព្រោះ​វិញ្ញាណជាបច្ច័យ តើ​ដូចម្តេច។​ ចេតនា ការសន្សំ ភាពនៃការសន្សំណា នេះហៅថា សង្ខារកើតមាន ព្រោះ​វិញ្ញាណ​ជាបច្ច័យ។ បណ្តា​បច្ចយាការ​យ៉ាងនោះ នាម និងរូបកើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ តើដូចម្តេច។ នាម​ក៏មាន រូបក៏មាន។ បណ្តានាម និងរូបនោះ នាម តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះហៅថានាម។ បណ្តានាម និងរូបនោះ រូប តើ​ដូចម្តេច។ ការសន្សំ​នៃចក្ខាយតនៈ។បេ។ ការសន្សំនៃ​កាយាយតនៈ ឬក៏រូបដទៃណា ដែលកើតអំពីចិត្ត មានចិត្តជាហេតុ មានចិត្តជាសមុដ្ឋាន នេះហៅថា រូប។ នាមនេះផង រូប​នេះផង នេះ​ហៅថា នាម និងរូប កើតមាន ព្រោះវិញ្ញាណ​ជាបច្ច័យ។ អធិប្បាយ​ត្រង់ពាក្យថា វិញ្ញាណ កើតមាន ព្រោះនាម និងរូបជាបច្ច័យ។ នាមក៏មាន រូបក៏មាន។ បណ្តានាម និងរូប​នោះ នាម តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះហៅថា នាម។ បណ្តានាម និង​រូបទាំងនោះ រូប តើដូចម្តេច។ មនោវិញ្ញាណ​ធាតុ ប្រព្រឹត្តទៅ ព្រោះអាស្រ័យនូវរូបណា នេះហៅថា រូប។ នាមនេះផង រូបនេះផង នេះ​ហៅថា នាម និងរូប ដោយប្រការដូច្នេះ។ បណ្តាបច្ចយាការទាំងនោះ វិញ្ញាណ កើត​មាន ព្រោះនាម និងរូបជាបច្ច័យ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុដែល​កើតអំពី​វិញ្ញាណនោះណា នេះហៅថា វិញ្ញាណកើត​មាន ព្រោះ​នាម និងរូបជាបច្ច័យ។ សេចក្តីត្រង់ពាក្យ​ថា អាយតនៈ ៦ កើតមាន ព្រោះ​នាម និងរូប​ជាបច្ច័យ ដូចតទៅនេះ។ នាមក៏មាន រូបក៏​មាន។ បណ្តានាម និងរូប​ទាំងនោះ នាម តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះហៅថា នាម។ បណ្តា​នាម និង​រូបទាំងនោះ រូប តើដូចម្តេច។ មហាភូតរូប ៤ និង​មនោវិញ្ញាណធាតុ ប្រព្រឹត្ត​ទៅ ព្រោះអាស្រ័យនូវរូបណា នេះហៅថា រូប។ នាមនេះផង រូបនេះផង នេះហៅថា នាម និងរូប ដោយប្រការដូច្នេះ។ បណ្តា​បច្ចយាការ​ទាំងនោះ អាយតនៈ ៦ កើតមាន ព្រោះ​នាម និងរូបជាបច្ច័យ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ មនាយតនៈ នេះហៅថា អាយតនៈ ៦ កើតមាន ព្រោះនាម និងរូបជា​បច្ច័យ។ បណ្តា​បច្ចយាការទាំងនោះ នាម និង​រូប កើតមាន ក៏ព្រោះអាយតនៈ ៦ ជាបច្ច័យ តើដូចម្តេច។ នាមក៏មាន រូបក៏មាន។ បណ្តានាម និងរូប​ទាំង​នោះ នាម តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះ​ហៅថា​នាម។ បណ្តានាម និងរូប​នោះ រូប តើដូចម្តេច។ ការសន្សំនៃចក្ខាយតនៈ។បេ។ ការសន្សំនៃ​កាយាយតនៈ ឬក៏រូបដទៃណា ដែល​កើតអំពីចិត្ត មានចិត្តជាហេតុ មាន​ចិត្ត​ជាសមុដ្ឋាន នេះហៅថា រូប។ នាមនេះ​ផង រូប​នេះផង នេះហៅថា នាម និងរូបកើត​មាន ព្រោះ​អាយតនៈ ៦ ជាបច្ច័យ ដោយប្រការ​ដូច្នេះ។ បណ្តាបច្ចយាការទាំងនោះ ផស្សៈកើតមាន ព្រោះអាយតនៈ ៦ ជាបច្ច័យ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការ​ប៉ះពាល់ ការទង្គុក​ទង្គិចណា នេះហៅថា ផស្សៈកើតមាន ព្រោះអាយតនៈ ៦ ជា​បច្ច័យ។ បណ្តា​បច្ចយាការ​ទាំងនោះ អាយតនៈ ៦ កើតមាន ព្រោះ​ផស្សៈជាបច្ច័យ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ មនាយតនៈ នេះហៅថា អាយតនៈ ៦ កើតមាន ព្រោះ​ផស្សៈ​ជាបច្ច័យ។បេ។ ព្រោះហេតុ​នោះ ទើបពោលថា ហេតុជាទី​កើត​ឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការ​យ៉ាងនេះ។

ចប់ អញ្ញមញ្ញចតុក្កៈ។

[៩៣] ពួកធម៌ជាអកុសល តើដូចម្តេច។ ក្នុងសម័យណា អកុសលចិត្ត ច្រឡំ​ដោយ​សោមនស្ស ប្រកប​ដោយ​ទិដ្ឋិ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយ​សោមនស្ស ប្រាស​ចាក​ទិដ្ឋិ។បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកទិដ្ឋិ ប្រកបដោយសង្ខារ មានរូប​ជា​អារម្មណ៍​ក្តី។បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ ហើយ​កើតឡើង​ក្នុងសម័យនោះ សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើត​មាន ព្រោះសង្ខារ​ជា​បច្ច័យ នាមកើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦ កើត​មាន ព្រោះនាមជាបច្ច័យ ផស្សៈកើត​មាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនាកើត​មាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ អធិមោក្ខ (ការចុះចិត្តស៊ប់) កើតមាន ព្រោះតណ្ហា​ជាបច្ច័យ ភពកើតមាន ព្រោះ​អធិមោក្ខ​ជា​បច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើង​នៃ​កងទុក្ខទាំងអស់នុ៎ះ រមែង​មានដោយអាការយ៉ាងនេះ។

[៩៤] បណ្តាបច្ចយាការទាំងនោះ អវិជ្ជា តើដូចម្តេច។ ការមិនដឹង ការមិនឃើញ។បេ។ គន្លឹះគឺអវិជ្ជា មោហៈ អកុសលមូលណា នេះហៅថា អវិជ្ជា។ បណ្តា​បច្ចយាការ​ទាំងនោះ សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ តើដូចម្តេច។ ចេតនា ការសន្សំ ភាពនៃ​ការសន្សំ (នូវអារម្មណ៍) ណា នេះហៅថា សង្ខារកើតមាន ព្រោះ​អវិជ្ជាជាបច្ច័យ។បេ។ បណ្តា​បច្ចយាការ​​ទាំងនោះ អធិមោក្ខកើតមាន ព្រោះតណ្ហា​ជាបច្ច័យ តើដូចម្តេច។ ការចុះស៊ប់ អាការចុះស៊ប់ ភាពចុះស៊ប់នៃចិត្តក្នុងអារម្មណ៍នោះណា នេះហៅថា អធិមោក្ខកើត​មាន ព្រោះតណ្ហាជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ ភពកើតមាន ព្រោះអធិមោក្ខ​ជាបច្ច័យ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ លើកតែអធិមោក្ខ​ចេញ នេះ​ហៅថា ភពកើតមាន ព្រោះអធិមោក្ខជាបច្ច័យ។បេ។ ព្រោះហេតុនោះ ទើប​ពោលថា ហេតុ​ជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមាន​ដោយអាការយ៉ាងនេះ។បេ។

[៩៥] ពួកធម៌ជាអកុសល តើដូចម្តេច។ ក្នុងសម័យណា អកុសលចិត្ត ច្រឡំ​ដោយ​ឧបេក្ខា ប្រកបដោយទិដ្ឋិ មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធ​នូវ​អារម្មណ៍​ណាៗ ហើយកើតឡើង ក្នុងសម័យនោះ សង្ខារកើតមាន ព្រោះ​អវិជ្ជាជា​បច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមកើតមាន ព្រោះវិញ្ញាណ​ជា​បច្ច័យ អាយតនៈ​ទី ៦ កើតមាន ព្រោះនាមជាបច្ច័យ ផស្សៈកើតមាន ព្រោះ​អាយតនៈ​ទី ៦ ជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះ​វេទនា​ជា​បច្ច័យ ឧបាទាន​កើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទាន​ជា​បច្ច័យ ជាតិកើតមាន ព្រោះ​ភពជា​បច្ច័យ ជរា និងមរណៈកើតមាន ព្រោះ​ជាតិ​ជា​បច្ច័យ ហេតុជាទី​កើតឡើងនៃ​កងទុក្ខទាំងអស់​នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។

[៩៦] បណ្តាបច្ចយាការទាំងនោះ អវិជ្ជា តើដូចម្តេច។ ការមិនដឹង ការមិនឃើញ។បេ។ គន្លឹះគឺអវិជ្ជា មោហៈ អកុសលមូលណា នេះហៅថា អវិជ្ជា។បេ។ បណ្តា​បច្ចយាការ​ទាំងនោះ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តើដូចម្តេច។ សេចក្តី​ត្រេកអរ​ ក៏​មិនមែន​ សេចក្តីមិន​ត្រេកអរក៏មិនមែន ដែលប្រព្រឹត្តទៅក្នុងចិត្ត ការទទួល​នូវអារម្មណ៍​មិនមែនទុក្ខ​មិន​មែនសុខ ដែលកើតអំពីចេតោសម្ផ័ស្ស អទុក្ខមសុខវេទនា ដែល​កើតអំពី​ចេតោសម្ផ័ស្ស​ណា នេះហៅថា វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ។បេ។ ព្រោះហេតុ​នោះ ទើបពោលថា ហេតុជាទី​កើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយ​អាការ​យ៉ាង​នេះ។បេ។

[៩៧] ពួកធម៌ជាអកុសល តើដូចម្តេច។ ក្នុងសម័យណា អកុសលចិត្ត ច្រឡំ​ដោយ​ឧបេក្ខា ប្រកបដោយទិដ្ឋិ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាក​ទិដ្ឋិ។បេ។ ច្រឡំ​ដោយឧបេក្ខា ប្រាសចាកទិដ្ឋិ ប្រកបដោយសង្ខារ មានរូបជា​អារម្មណ៍ក្តី។បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ ហើយកើតឡើង ក្នុង​សម័យ​នោះ សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារ​ជា​បច្ច័យ នាមកើត​មាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះនាម​ជា​បច្ច័យ ផស្សៈ​កើតមាន ព្រោះ​អាយតនៈទី ៦ ជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈ​ជា​បច្ច័យ តណ្ហា​កើតមាន ព្រោះវេទនាជាបច្ច័យ អធិមោក្ខកើតមាន ព្រោះតណ្ហា​ជា​បច្ច័យ ភពកើតមាន ព្រោះអធិមោក្ខជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និង​មរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែង​​មានដោយ​អាការ​យ៉ាងនេះ។បេ។

[៩៨] ពួកធម៌ជាអកុសល តើដូចម្តេច។ ក្នុងសម័យណា អកុសលចិត្ត ច្រឡំ​ដោយ​ទោមនស្ស ប្រកបដោយបដិឃៈ។បេ។ ច្រឡំដោយទោមនស្ស ប្រកបដោយ​បដិឃៈ ប្រកបដោយសង្ខារ មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធ​នូវ​អារម្មណ៍ណាៗ ហើយកើតឡើង ក្នុងសម័យនោះ សង្ខារកើតមាន ព្រោះ​អវិជ្ជាជា​បច្ច័យ វិញ្ញាណកើត​មាន ព្រោះសង្ខារជាបច្ច័យ នាមកើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈ​ទី ៦ កើតមាន ព្រោះនាមជាបច្ច័យ ផស្សៈកើតមាន ព្រោះ​អាយតនៈ​ទី ៦​ ជា​បច្ច័យ វេទនាកើតមាន​ ព្រោះផស្សៈជាបច្ច័យ បដិឃៈកើតមាន ព្រោះវេទនាជា​បច្ច័យ អធិមោក្ខ​កើតមាន ព្រោះបដិឃៈជាបច្ច័យ ភពកើតមាន ព្រោះអធិមោក្ខជា​បច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជា​បច្ច័យ ហេតុជា​ទីកើតឡើង​នៃ​កងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។

[៩៩] បណ្តាបច្ចយាការទាំងនោះ អវិជ្ជា តើដូចម្តេច។ ការមិនដឹង ការមិនឃើញ។បេ។ គន្លឹះគឺអវិជ្ជា មោហៈ អកុសលមូលណា នេះហៅថា អវិជ្ជា។បេ។ បណ្តា​បច្ចយាការ​ទាំងនោះ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តើដូចម្តេច។ សេចក្តីមិន​ត្រេកអរ ប្រព្រឹត្ត​ទៅក្នុងចិត្ត សេចក្តីទុក្ខ ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍ មិនជាទី​ត្រេកអរ ជាទុក្ខ ដែលកើតអំពីចេតោសម្ផ័ស្ស វេទនាមិនជាទីត្រេកអរ ជាទុក្ខ ដែល​កើត​អំពីចេតោសម្ផ័ស្ស​ណា នេះហៅថា វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ។ បណ្តា​បច្ចយាការទាំងនោះ បដិឃៈកើតមាន ព្រោះវេទនាជាបច្ច័យ តើដូចម្តេច។ ការចង្អៀត​ចង្អល់ ការថ្នាំងថ្នាក់ នៃចិត្ត។បេ។ ភាពកាច ការមិនស្រស់ស្រាយ ភាពនៃ​សេចក្តីមិន​ត្រេកអរណានៃចិត្ត នេះ​ហៅថា បដិឃៈកើតមាន ព្រោះវេទនាជាបច្ច័យ។ បណ្តា​បច្ចយាការទាំងនោះ អធិមោក្ខ​កើតមាន ព្រោះបដិឃៈជាបច្ច័យ តើដូចម្តេច។ ការ​ចុះ​ស៊ប់​​ អាការចុះស៊ប់ ភាពនៃការ​ចុះស៊ប់នៃចិត្ត ក្នុងអារម្មណ៍នោះណា នេះ​ហៅថា អធិមោក្ខកើត​មាន ព្រោះបដិឃៈ​ជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ ភពកើតមាន ព្រោះ​អធិមោក្ខ​​ជាបច្ច័យ តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ លើក​តែអធិមោក្ខចេញ នេះ​ហៅថា ភពកើតមាន ព្រោះអធិមោក្ខជា​បច្ច័យ។បេ។ ព្រោះ​ហេតុនោះ ទើបពោលថា ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់​នុ៎ះ រមែងមានដោយ​អាការយ៉ាងនេះ។បេ។

[១០០] ពួកធម៌ជាអកុសល តើដូចម្តេច។ ក្នុងសម័យណា អកុសលចិត្ត ច្រឡំ​ដោយ​ឧបេក្ខា ប្រកបដោយវិចិកិច្ឆា មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធ​នូវអារម្មណ៍ណាៗ ហើយកើតឡើង ក្នុងសម័យនោះ សង្ខារកើតមាន ព្រោះអវិជ្ជា​ជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមកើតមាន ព្រោះ​វិញ្ញាណជាបច្ច័យ អាយតនៈ ទី ៦ កើតមាន ព្រោះនាមជាបច្ច័យ ផស្សៈកើតមាន ព្រោះ​អាយតនៈ​ទី ៦ ជាបច្ច័យ វេទនា​កើតមាន ព្រោះផស្សៈជាបច្ច័យ វិចិកិច្ឆាកើតមាន ព្រោះ​វេទនាជាបច្ច័យ ភពកើតមាន ព្រោះវិចិកិច្ឆាជាបច្ច័យ ជាតិកើតមាន ព្រោះភព​ជា​បច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជា​បច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខ​ទាំងអស់នុ៎ះ រមែងមានដោយអាការ​យ៉ាងនេះ។

[១០១] បណ្តាបច្ចយាការទាំងនោះ អវិជ្ជា តើដូចម្តេច។ ការមិនដឹង ការមិន​ឃើញ។បេ។ គន្លឹះគឺអវិជ្ជា មោហៈ អកុសលមូលណា នេះហៅថា អវិជ្ជា។បេ។ បណ្តា​បច្ចយាការ​ទាំង​នោះ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តើដូចម្តេច។ សេចក្តី​ត្រេកអរ ក៏មិនមែន សេចក្តី​មិនត្រេកអរ ក៏មិនមែន ដែលប្រព្រឹត្តទៅក្នុងចិត្ត ការទទួល​អារម្មណ៍ មិនមែនទុក្ខ មិន​មែន​សុខ ដែលកើតអំពីចេតោសម្ផ័ស្ស អទុក្ខមសុខវេទនា ដែលកើតអំពី​ចេតោសម្ផ័ស្ស នេះហៅថា វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ។ បណ្តា​បច្ចយាការ​ទាំងនោះ វិចិកិច្ឆាកើតមាន ព្រោះវេទនាជាបច្ច័យ តើដូចម្តេច។ ការងឿងឆ្ងល់ អាការងឿង​ឆ្ងល់ ភាព​ងឿង​ឆ្ងល់ ការប្រាសចាកបញ្ញា ការតេងតាង​គំនិត ការបែកគំនិតជាពីរ ផ្លូវពីរ ការសង្ស័យ ការ​កាន់យកចំណែកច្រើន ការអង្គឺអង្គែ ការអល់អែក ការមិនចុះចិត្តស៊ប់ ភាពរឹងរូស ការរសេមរសាមណានៃចិត្ត នេះហៅថា វិចិកិច្ឆាកើតមាន ព្រោះវេទនា​ជា​បច្ច័យ។ បណ្តា​បច្ចយាការ​ទាំង​នោះ ភពកើតមាន ព្រោះវិចិកិច្ឆាជាបច្ច័យ តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ លើកតែវិចិកិច្ឆាចេញ នេះហៅថា ភពកើត​មាន ព្រោះវិចិកិច្ឆាជាបច្ច័យ។បេ។ ព្រោះហេតុនោះ ទើបពោលថា ហេតុជាទី​កើតឡើង​នៃ​កងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។បេ។

[១០២] ពួកធម៌ជាអកុសល តើដូចម្តេច។ ក្នុងសម័យណា អកុសលចិត្ត ច្រឡំ​ដោយ​ឧបេក្ខា ប្រកបដោយឧទ្ធច្ចៈ មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធ​នូវ​អារម្មណ៍ណាៗ ហើយកើតឡើង ក្នុងសម័យនោះ សង្ខារកើតមាន ព្រោះ​អវិជ្ជា​​ជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមកើតមាន ព្រោះវិញ្ញាណ​ជាបច្ច័យ អាយតនៈ​ទី ​៦ កើតមានព្រោះនាមជាបច្ច័យ ផស្សៈកើតមាន ព្រោះ​អាយតនៈ​​ទី ៦ ជាបច្ច័យ វេទនា កើតមាន ព្រោះផស្សៈជាបច្ច័យ ឧទ្ធច្ចៈកើតមាន ព្រោះ​វេទនា​ជាបច្ច័យ អធិមោក្ខកើតមាន ព្រោះឧទ្ធច្ចៈជាបច្ច័យ ភពកើតមាន ព្រោះអធិមោក្ខ​ជា​បច្ច័យ ជាតិកើតមាន ព្រោះភពជា​បច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជា​បច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំង​អស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។

[១០៣] បណ្តាបច្ចយាការទាំងនោះ អវិជ្ជា តើដូចម្តេច។ ការមិនដឹង ការមិន​ឃើញ។បេ។ គន្លឹះគឺអវិជ្ជា មោហៈ អកុសលមូលណា នេះហៅថា អវិជ្ជា។បេ។ បណ្តា​បច្ចយាការទាំង​នោះ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តើដូចម្តេច។ សេចក្តីត្រេកអរ ក៏មិនមែន សេចក្តីមិនត្រេកអរក៏មិនមែន ដែលប្រព្រឹត្តទៅក្នុងចិត្ត ការទទួល​អារម្មណ៍ មិនមែនទុក្ខ មិនមែនសុខ ដែលកើតអំពីចេតោសម្ផ័ស្ស អទុក្ខមសុខវេទនា ដែលកើត​អំពី​ចេតោសម្ផ័ស្ស​ណា នេះហៅថា វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ។ បណ្តា​បច្ចយាការ​ទាំងនោះ ឧទ្ធច្ចៈកើតមាន ព្រោះវេទនាជាបច្ច័យ តើដូចម្តេច។ ការរវើរវាយ​នៃចិត្ត ការមិន​ស្ងប់ ការរាយមាយ​ចិត្ត ភាពនៃចិត្តភ្ញាក់ផ្អើលណា នេះ​ហៅថា ឧទ្ធច្ចៈកើតមាន ព្រោះ​វេទនា​ជាបច្ច័យ។ បណ្តា​បច្ចយាការទាំងនោះ អធិមោក្ខកើតមាន ព្រោះ​ឧទ្ធច្ចៈជាបច្ច័យ តើដូចម្តេច។ ការចុះស៊ប់ អាការចុះស៊ប់ ភាពចុះ​ស៊ប់​នៃចិត្ត ក្នុង​អារម្មណ៍នោះណា នេះ​ហៅថា អធិមោក្ខកើតមាន ព្រោះឧទ្ធច្ចៈ ជា​បច្ច័យ។ បណ្តា​បច្ចយាការទាំងនោះ ភពកើត​មាន ព្រោះអធិមោក្ខជាបច្ច័យ តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ លើកតែអធិមោក្ខចេញ នេះហៅ​ថា ភពកើត​មាន ព្រោះ​អធិមោក្ខជាបច្ច័យ។បេ។ ព្រោះ​ហេតុនោះ ទើបពោលថា ហេតុជាទី​កើតឡើងនៃកង​ទុក្ខទាំងអស់នុ៎ះ រមែងមាន ដោយ​អាការ​យ៉ាងនេះ។បេ។

ចប់ អកុសលនិទ្ទេស។

[១០៤] ពួកធម៌ជាកុសល តើដូចម្តេច។ ក្នុងសម័យណា កាមាវចរកុសល​ចិត្ត ច្រឡំដោយ​សោមនស្ស ប្រកបដោយញាណ មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌​ជាអារម្មណ៍​ក្តី ឬក៏​ប្រារព្ធនូវអារម្មណ៍ណា ហើយកើតឡើង ក្នុងសម័យនោះ សង្ខារកើតមាន ព្រោះ​កុសលមូល​ជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមកើត​មាន ព្រោះ​វិញ្ញាណ​ជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះនាមជាបច្ច័យ ផស្សៈ​កើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ បសាទៈ (សេចក្តី​ជ្រះថ្លា) កើតមាន ព្រោះវេទនាជាបច្ច័យ អធិមោក្ខកើតមាន ព្រោះ​បសាទៈជាបច្ច័យ ភព​កើត​មាន ព្រោះអធិមោក្ខជាបច្ច័យ ជាតិកើតមាន ព្រោះភពជា​បច្ច័យ ជរា និងមរណៈ​កើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកង​ទុក្ខ​ទាំងអស់នុ៎ះ រមែងមានដោយ​អាការយ៉ាងនេះ។

[១០៥] បណ្តាធម៌ទាំងនោះ កុសលមូល តើដូចម្តេច។ អលោភៈ អទោសៈ អមោហៈ។ បណ្តាកុសលមូលទាំងនោះ អលោភៈ តើដូចម្តេច។ ការមិនលោភ អាការ​មិនលោភ ភាព​មិនលោភ ការមិនត្រេកអរខ្លាំង អាការមិនត្រេកអរ ភាពមិនត្រេកអរ ការមិនរំពៃ (ចំពោះ​ទ្រព្យអ្នកដទៃ) អលោភៈ កុសលមូលណា នេះហៅថា អលោភៈ។ បណ្តា​កុសលមូល​ទាំងនោះ អទោសៈ តើដូចម្តេច។ ការមិនប្រទូស្ត អាការមិនប្រទូស្ត ភាព​មិន​ប្រទូស្ត ការមិនព្យាបាទ ការមិនគុំគួន អទោសៈ កុសលមូលណា នេះហៅថា​អទោសៈ។ បណ្តា​កុសលមូលទាំងនោះ អមោហៈ តើដូចម្តេច។ បញ្ញា ការ​ដឹងច្បាស់។បេ។ សេចក្តីមិនវង្វេង ការ​ពិចារណាធម៌ ការឃើញដោយប្រពៃណា នេះហៅថា អមោហៈ។ នេះហៅថា កុសលមូល។ បណ្តាបច្ចយាការទាំងនោះ សង្ខារកើតមាន ព្រោះកុសលមូល​ជាបច្ច័យ តើដូចម្តេច។ ចេតនា ការសន្សំ ភាពនៃការសន្សំ (នូវ​​អារម្មណ៍) ណា នេះហៅថា សង្ខារ​កើតមាន ព្រោះ​កុសលមូលជាបច្ច័យ។បេ។ បណ្តាបច្ចយាការ​ទាំងនោះ វេទនា​កើតមាន ព្រោះផស្សៈជា​បច្ច័យ តើដូចម្តេច។ សេចក្តី​ត្រេកអរ ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខ​ ប្រព្រឹត្តទៅក្នុងចិត្ត ការទទួល​អារម្មណ៍ជាទី​ត្រេកអរ ជាសុខ ដែលកើតអំពីចេតោសម្ផ័ស្ស សុខវេទនាជាទី​ត្រេកអរ ដែលកើតអំពីចេតោសម្ផ័ស្ស​ណា នេះហៅថា វេទនា​កើតមាន ព្រោះផស្សៈជា​បច្ច័យ។ បណ្តាធម៌​ទាំង​នោះ បសាទៈ​កើតមាន ព្រោះវេទនាជាបច្ច័យ តើដូចម្តេច។ សទ្ធា ការជឿ ការជឿជាក់ សេចក្តីជ្រះថ្លា​ក្រៃលែងណា នេះហៅថា បសាទៈ​កើតមាន ព្រោះ​វេទនាជាបច្ច័យ។ បណ្តាធម៌ទាំងនោះ អធិមោក្ខកើតមាន ព្រោះបសាទៈ​ជា​បច្ច័យ តើ​ដូចម្តេច។ ការចុះ​ស៊ប់ អាការចុះស៊ប់ ភាពចុះស៊ប់នៃចិត្ត ក្នុងអារម្មណ៍​នោះ​ណា នេះហៅ​ថា អធិមោក្ខកើត​​មាន ព្រោះបសាទៈ​ជាបច្ច័យ។ បណ្តាបច្ចយាការ​ទាំងនោះ ភពកើតមាន ព្រោះ​អធិមោក្ខជា​បច្ច័យ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ លើកលែង​តែអធិមោក្ខ​ចេញ នេះហៅថា ភពកើតមាន ព្រោះអធិមោក្ខ​ជា​បច្ច័យ។បេ។ ព្រោះហេតុនោះ ទើប​ហៅថា ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយ​អាការយ៉ាងនេះ។

[១០៦] ពួកធម៌ជាអកុសល តើដូចម្តេច។ ក្នុងសម័យណា កាមាវចរកុសល​ចិត្ត ច្រឡំ​ដោយ​​សោមនស្ស ប្រកបដោយញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំ​ដោយ​សោមនស្ស ប្រាស​ចាកញាណ។បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ ប្រកប​ដោយសង្ខារ មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធ​នូវ​អារម្មណ៍​ណាៗ ហើយកើត​ឡើងក្នុងសម័យនោះ សង្ខារកើតមាន ព្រោះ​កុសលមូល​ជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាម​កើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ អាយតនៈ​ទី ៦ កើតមាន ព្រោះនាម​ជាបច្ច័យ ផស្សៈកើតមាន ព្រោះ​អាយតនៈ​ទី ៦ ជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ បសាទៈកើតមាន ព្រោះ​វេទនាជា​បច្ច័យ អធិមោក្ខ​កើតមាន ព្រោះបសាទៈជា​បច្ច័យ ភពកើតមាន ព្រោះ​អធិមោក្ខជា​បច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះ​ជាតិ​​ជាបច្ច័យ ហេតុជាទី​កើត​ឡើងនៃ​កងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការ​យ៉ាងនេះ។

[១០៧] បណ្តាធម៌ទាំងនោះ ពួកកុសលមូល តើដូចម្តេច។ អលោភៈ អទោសៈ។ បណ្តា​​កុសលមូលទាំងនោះ អលោភៈ តើដូចម្តេច។ ការមិនលោភ អាការមិនលោភ ភាពមិន​លោភ ការមិនត្រេកអរខ្លាំង អាការមិនត្រេកអរ ភាពមិនត្រេកអរ ការមិនរំពៃ (ចំពោះ​ទ្រព្យអ្នកដទៃ) អលោភៈ កុសលមូលណា នេះហៅថា អលោភៈ។ បណ្តា​ធម៌​ទាំងនោះ អទោសៈ តើដូចម្តេច។ ការមិនប្រទូស្ត អាការមិនប្រទូស្ត ភាពមិនប្រទូស្ត ការមិនព្យាបាទ ការ​មិនគុំ​គួន អទោសៈ កុសលមូលណា នេះហៅថា អទោសៈ។ នេះ​ហៅថា កុសលមូល។ បណ្តា​បច្ចយាការទាំងនោះ សង្ខារកើតមាន ព្រោះកុសលមូល​ជា​បច្ច័យ តើដូចម្តេច។ ចេតនា ការសន្សំ ភាពនៃការសន្សំ (នូវអារម្មណ៍) ណា នេះ​ហៅថា សង្ខារ​កើតមាន ព្រោះកុសល​មូលជាបច្ច័យ។បេ។ ព្រោះហេតុនោះ ទើប​ពោល​ថា ហេតុជា​ទីកើត​ឡើងនៃកងទុក្ខទាំងអស់​នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។

[១០៨] ពួកធម៌ជាកុសល តើដូចម្តេច។ ក្នុងសម័យណា កាមាវចរកុសលចិត្ត ច្រឡំ​ដោយឧបេក្ខា ប្រកបដោយញាណ។បេ។ ច្រឡំដោយឧបេក្ខា ប្រកបដោយញាណ ប្រកប​ដោយ​សង្ខារ មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធ​នូវ​អារម្មណ៍​ណាៗ ហើយកើតឡើង ក្នុងសម័យនោះ សង្ខារកើតមាន ព្រោះកុសលមូល​ជា​បច្ច័យ វិញ្ញាណ​កើត​មាន ព្រោះសង្ខារជាបច្ច័យ នាមកើតមាន ព្រោះវិញ្ញាណ​ជា​បច្ច័យ អាយតនៈ​ទី ៦ កើតមាន ព្រោះនាមជាបច្ច័យ ផស្សៈកើតមាន ព្រោះអាយតនៈ​ទី ៦ ជាបច្ច័យ វេទនា​កើតមាន ព្រោះផស្សៈជាបច្ច័យ បសាទៈកើតមាន ព្រោះវេទនា​ជា​បច្ច័យ អធិមោក្ខ​កើត​មាន ព្រោះបសាទៈជាបច្ច័យ ភពកើតមាន ព្រោះអធិមោក្ខ​ជា​បច្ច័យ ជាតិកើតមាន​ ព្រោះ​ភព​ជា​បច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិ​ជា​បច្ច័យ ហេតុជាទីកើតឡើង​នៃកងទុក្ខ​ទាំងអស់​នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។

[១០៩] បណ្តាធម៌ទាំងនោះ កុសលមូល តើដូចម្តេច។ អលោភៈ អទោសៈ អមោហៈ។បេ។ នេះហៅថា កុសលមូល។ បណ្តាបច្ចយាការទាំងនោះ សង្ខារកើតមាន ព្រោះ​កុសលមូល​ជាបច្ច័យ តើដូចម្តេច។ ចេតនា ការសន្សំ ភាពនៃការសន្សំ (នូវអារម្មណ៍) ណា នេះហៅថា សង្ខារកើតមាន ព្រោះកុសលមូលជាបច្ច័យ។បេ។ បណ្តា​បច្ចយាការ​ទាំងនោះ វេទនា​កើតមាន ព្រោះផស្សៈជាបច្ច័យ តើដូចម្តេច។ សេចក្តី​ត្រេកអរ​ក៏មិនមែន សេចក្តីមិន​ត្រេកអរ ក៏មិនមែន ដែលប្រព្រឹត្តទៅក្នុងចិត្ត គឺ​ការទទួល​អារម្មណ៍ មិនជាទុក្ខ មិនជាសុខ ដែលកើត​អំពីចេតោសម្ផ័ស្ស អទុក្ខមសុខវេទនា ដែល​កើតអំពីចេតោសម្ផ័ស្ស​ណា នេះ​ហៅថា វេទនាកើតមាន ព្រោះផស្សៈ​ជា​បច្ច័យ។បេ។ ព្រោះហេតុនោះ ទើប​ពោលថា ហេតុជាទីកើតឡើងនៃកងទុក្ខ​ទាំងអស់​នុ៎ះ រមែងមានដោយ​អាការយ៉ាងនេះ។

[១១០] ពួកធម៌ជាកុសល តើដូចម្តេច។ ក្នុងសម័យណា កាមាវចរកុសលចិត្ត ច្រឡំ​ដោយ​ឧបេក្ខា ប្រាសចាកញាណ។បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ ប្រកប​ដោយ​សង្ខារ មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវ​អារម្មណ៍ណាៗ ហើយកើតឡើងក្នុងសម័យនោះ សង្ខារកើតមាន ព្រោះ​កុសលមូល​​ជាបច្ច័យ វិញ្ញាណ​កើតមាន ព្រោះសង្ខារជាបច្ច័យ នាមកើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ អាយតនៈទី ៦ កើត​មាន ព្រោះ​នាមជាបច្ច័យ ផស្សៈកើតមាន ព្រោះ​អាយតនៈ​ទី ៦ ជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ បសាទៈកើតមាន ព្រោះ​វេទនា​ជា​បច្ច័យ អធិមោក្ខកើតមាន ព្រោះ​បសាទៈជា​បច្ច័យ ភពកើតមាន ព្រោះ​អធិមោក្ខ​ជា​បច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និង​មរណៈកើតមាន ព្រោះ​ជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។

[១១១] បណ្តាធម៌ទាំងនោះ ពួកកុសលមូល តើដូចម្តេច។ អលោភៈ អទោសៈ។បេ។ នេះហៅថា កុសលមូល។ បណ្តាបច្ចយាការទាំងនោះ សង្ខារកើតមាន​ព្រោះ​កុសលមូល​ជា​បច្ច័យ តើដូចម្តេច។ ចេតនា ការសន្សំ ភាពនៃការសន្សំ (នូវអារម្មណ៍) ណា នេះ​ហៅថា សង្ខារកើតមាន ព្រោះកុសលមូលជាបច្ច័យ។បេ។ ព្រោះហេតុនោះ ទើបពោល​ថា ហេតុជាទី​កើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការ​យ៉ាងនេះ។

[១១២] ពួកធម៌ជាកុសល តើដូចម្តេច។ ក្នុងសម័យណា បុគ្គលចម្រើននូវមគ្គ ដើម្បី​​កើត​ក្នុង​​រូបភព ស្ងប់ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន មាន​បឋវីកសិណ (ជាអារម្មណ៍) ក្នុងសម័យនោះ សង្ខារកើតមាន ព្រោះកុសលមូល​ជាបច្ច័យ វិញ្ញាណ​កើត​មាន ព្រោះសង្ខារជាបច្ច័យ នាមកើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះនាម​ជា​បច្ច័យ ផស្សៈកើតមាន ព្រោះ​អាយតនៈទី ៦ ជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈ​ជា​បច្ច័យ បសាទៈកើតមាន ព្រោះ​វេទនាជាបច្ច័យ អធិមោក្ខកើតមាន ព្រោះ​បសាទៈ​ជា​បច្ច័យ ភពកើតមាន ព្រោះអធិមោក្ខជា​បច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុ​ជាទីកើតឡើងនៃកងទុក្ខ​ទាំងអស់​នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។

[១១៣] បណ្តាធម៌ទាំងនោះ ពួកកុសលមូល តើដូចម្តេច។ អលោភៈ អទោសៈ អមោហៈ។បេ។ នេះហៅថា កុសលមូល។ បណ្តាបច្ចយាការទាំងនោះ សង្ខារកើត​មាន ព្រោះកុសល​មូលជាបច្ច័យ តើដូចម្តេច។ ចេតនា ការសន្សំ ភាពនៃការសន្សំ (នូវ​អារម្មណ៍) ណា នេះ​ហៅ​ថា សង្ខារកើតមាន ព្រោះកុសលមូលជាបច្ច័យ។បេ។ ព្រោះហេតុនោះ ទើបពោលថា ហេតុ​ជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយ​អាការ​យ៉ាងនេះ។

[១១៤] ពួកធម៌ជាកុសល តើដូចម្តេច។ ក្នុងសម័យណា បុគ្គលចំរើននូវមគ្គ ដើម្បី​​កើត​ក្នុង​អរូបភព កន្លងនូវអាកិញ្ចញ្ញាយតនៈ ដែលច្រឡំ​ដោយ​នេវសញ្ញានាសញ្ញាយតនៈសញ្ញា ដោយ​ប្រការទាំងពួង ព្រោះលះបង់សុខផង។បេ។ ហើយចូលកាន់​ចតុត្ថជ្ឈាន ក្នុងសម័យ​នោះ សង្ខារកើតមាន ព្រោះកុសលមូលជាបច្ច័យ វិញ្ញាណកើត​មាន ព្រោះ​សង្ខារ​ជាបច្ច័យ នាមកើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះ​នាម​ជាបច្ច័យ ផស្សៈ​កើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ​ វេទនាកើតមាន ព្រោះ​ផស្សៈ​ជាបច្ច័យ បសាទៈកើតមាន ព្រោះវេទនាជាបច្ច័យ អធិមោក្ខកើតមាន ព្រោះ​បសាទៈ​ជាបច្ច័យ ភព​កើតមាន ព្រោះអធិមោក្ខជាបច្ច័យ ជាតិកើតមាន ព្រោះភព​ជា​បច្ច័យ ជរា និងមរណៈ​កើតមាន ព្រោះ​ជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខ​ទាំងអស់​នុ៎ះ រមែងមានដោយ​អាការយ៉ាងនេះ។

[១១៥] បណ្តាធម៌ទាំងនោះ ពួកកុសលមូល តើដូចម្តេច។ អលោភៈ អទោសៈ អមោហៈ។បេ។ នេះហៅថា កុសលមូល។ បណ្តាបច្ចយាការទាំងនោះ សង្ខារ​កើតមាន ព្រោះកុសល​មូលជាបច្ច័យ តើដូចម្តេច។ ចេតនា ការសន្សំ ភាពនៃការសន្សំ (នូវ​អារម្មណ៍) ណា នេះហៅ​ថា សង្ខារកើតមាន ព្រោះកុសលមូលជាបច្ច័យ។បេ។ បណ្តា​បច្ចយាការទាំងនោះ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តើដូចម្តេច។ សេចក្តី​ត្រេកអរក៏មិនមែន សេចក្តី​មិនត្រេកអរក៏មិនមែន ដែលប្រព្រឹត្តទៅក្នុងចិត្ត ការ​ទទួល​នូវអារម្មណ៍មិនជាទុក្ខ មិនជា​សុខ ដែល​កើតអំពីចេតោសម្ផ័ស្ស អទុក្ខមសុខវេទនា ដែលកើតអំពីចេតោសម្ផ័ស្សណា នេះហៅថា វេទនា​កើតមាន ព្រោះផស្សៈជា​បច្ច័យ។បេ។ ព្រោះហេតុនោះ ទើបពោលថា ហេតុជាទីកើត​ឡើងនៃកងទុក្ខ​ទាំងអស់​នុ៎ះ រមែង​មានដោយអាការយ៉ាងនេះ។

[១១៦] ពួកធម៌ជាកុសល តើដូចម្តេច។ ក្នុងសម័យណា បុគ្គលចំរើននូវ​លោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាធម្មជាតិដល់នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះនូវ​ទិដ្ឋិទាំង​ឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ហើយចូលកាន់បឋមជ្ឈាន ជា​ទុក្ខាបដិបទា ទន្ធាភិញ្ញា ក្នុងសម័យនោះ សង្ខារកើតមាន ព្រោះ​កុសលមូល​ជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារ​ជាបច្ច័យ នាម​កើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ អាយតនៈ​ទី ៦ កើតមាន ព្រោះនាមជាបច្ច័យ ផស្សៈកើតមាន ព្រោះ​អាយតនៈ​ទី ៦ ជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ បសាទៈកើតមាន ព្រោះ​វេទនាជាបច្ច័យ អធិមោក្ខ​កើតមាន ព្រោះបសាទៈជាបច្ច័យ ភពកើតមាន ព្រោះ​អធិមោក្ខជាបច្ច័យ ជាតិកើតមាន​ព្រោះភពជា​បច្ច័យ ជរា និងមរណៈ កើតមាន ព្រោះ​ជាតិ​ជាបច្ច័យ ហេតុជាទីកើតឡើង​នៃធម៌​ទាំងនុ៎ះ រមែងមានដោយអាការយ៉ាងនេះ។

[១១៧] បណ្តាធម៌ទាំងនោះ ពួកធម៌ជាកុសលមូល តើដូចម្តេច។ អលោភៈ អទោសៈ អមោហៈ។បេ។ បណ្តាកុសលមូលទាំងនោះ អមោហៈ តើដូចម្តេច។ បញ្ញា ការ​ដឹង​ច្បាស់។បេ។ សេចក្តីមិនវង្វេង ការពិចារណានូវធម៌ ការឃើញដោយប្រពៃ ធម្មវិចយ​សម្ពោជ្ឈង្គ ជាអង្គមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា អមោហៈ។ នេះ​ហៅថា កុសលមូល។ បណ្តាបច្ចយាការទាំងនោះ សង្ខារកើតមាន ព្រោះកុសលមូលជា​បច្ច័យ តើ​ដូចម្តេច។ ចេតនា ការសន្សំ ភាពនៃការសន្សំ (នូវអារម្មណ៍) ណា នេះ​ហៅថា​សង្ខារ​កើតមាន ព្រោះ​កុសលមូលជាបច្ច័យ។បេ។ បណ្តាបច្ចយាការ​ទាំងនោះ វេទនាកើតមាន​ ព្រោះផស្សៈជាបច្ច័យ តើដូចម្តេច។ សេចក្តីត្រេកអរ ប្រព្រឹត្ត​ទៅក្នុង​ចិត្ត សេចក្តីសុខ ប្រព្រឹត្តទៅក្នុង​ចិត្ត​ ការទទួលអារម្មណ៍ជាទីត្រេកអរ ជា​សុខ ដែល​កើត​អំពីចេតោសម្ផ័ស្ស វេទនាជាទីត្រេកអរ ជាសុខ ដែលកើត​អំពីចេតោ​សម្ផ័ស្សណា នេះហៅថា វេទនាកើតមាន ព្រោះផស្សៈ​ជា​បច្ច័យ។ បណ្តាធម៌​ទាំងនោះ បសាទៈកើតមាន ព្រោះវេទនាជាបច្ច័យ តើដូចម្តេច។ សទ្ធា ការជឿ ការជឿជាក់ សេចក្តី​ជ្រះថ្លា​ដ៏ក្រៃលែងណា នេះហៅថា បសាទៈ​កើតមាន ព្រោះ​វេទនាជាបច្ច័យ។ បណ្តាធម៌​ទាំង​នោះ អធិមោក្ខកើតមាន ព្រោះ​បសាទៈ​ជាបច្ច័យ តើដូចម្តេច។ ការចុះស៊ប់​ អាការៈ​ចុះស៊ប់ ភាពចុះស៊ប់នៃចិត្ត ក្នុង​អារម្មណ៍នោះ នេះហៅថា អធិមោក្ខកើតមាន ព្រោះ​បសាទៈជាបច្ច័យ។ បណ្តា​បច្ចយាការ​ទាំងនោះ ភពកើតមាន ព្រោះ​អធិមោក្ខជាបច្ច័យ តើដូច​ម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ លើកតែ​អធិមោក្ខចេញ នេះ​ហៅថា ភពកើតមាន ព្រោះអធិមោក្ខ​ជា​បច្ច័យ។បេ។ អធិប្បាយត្រង់ពាក្យថា ហេតុ​ជាទីកើតឡើង​នៃ​ធម៌ទាំងនុ៎ះ រមែងមាន​ដោយ​ប្រការដូច្នេះ ដូចតទៅនេះ។ ការ​ជួបជុំ ការមូលមក ការប្រជុំចុះ ការកើតប្រាកដ នៃធម៌ទាំងនុ៎ះ រមែងមានយ៉ាងនេះ ព្រោះ​ហេតុនោះ ទើបពោលថា ហេតុជាទីកើត​ឡើងនៃ​ធម៌ទាំងនុ៎ះ រមែងមានដោយអាការ​យ៉ាង​នេះឯង។

ចប់ កុសលនិទ្ទេស។

[១១៨] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា ចក្ខុវិញ្ញាណជាវិបាក ច្រឡំ​ដោយ​ឧបេក្ខា មានរូបជាអារម្មណ៍ កើតឡើងព្រោះភាពនៃកាមាវចរកុសលកម្ម ដែល​សត្វធ្វើហើយ សន្សំហើយ ក្នុងសម័យនោះ វិញ្ញាណកើតមាន ព្រោះសង្ខារជា​បច្ច័យ នាមកើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះនាមជា​បច្ច័យ ផស្សៈកើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈ​ជាបច្ច័យ ភព​កើតមាន ព្រោះវេទនាជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និង​មរណៈ​កើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែង​មាន​ដោយ​អាការយ៉ាងនេះ។

[១១៩] បណ្តាបច្ចយាការទាំងនោះ សង្ខារ តើដូចម្តេច។ ចេតនា ការសន្សំ ភាព​នៃការ​សន្សំ (នូវអារម្មណ៍) ណា នេះហៅថា សង្ខារ។ បណ្តាបច្ចយាការទាំងនោះ វិញ្ញាណ​កើតមាន ព្រោះសង្ខារជាបច្ច័យ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តី​ប្រាថ្នា។បេ។ ចក្ខុវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា វិញ្ញាណ​កើតមាន ព្រោះសង្ខារជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ នាមកើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះហៅថា នាម​កើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ។ បណ្តាបច្ចយាការទាំងនោះ អាយតនៈទី ៦ កើតមាន ព្រោះនាម​ជា​បច្ច័យ តើ​ដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ ចក្ខុវិញ្ញាណធាតុ ដែល​កើតអំពី​វិញ្ញាណនោះ ណា នេះហៅថា អាយតនៈទី ៦ កើតមាន ព្រោះនាម​ជា​បច្ច័យ។ បណ្តាបច្ចយាការទាំងនោះ ផស្សៈកើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា នេះហៅថា ផស្សៈ​កើតមាន ព្រោះ​អាយតនៈទី ៦ ជា​បច្ច័យ​។ បណ្តាបច្ចយាការទាំងនោះ វេទនា​កើត​មាន ព្រោះផស្សៈ​ជាបច្ច័យ តើដូចម្តេច។ សេចក្តី​ត្រេកអរ ក៏មិនមែន សេចក្តី​មិន​ត្រេកអរ ក៏មិនមែន ដែល​ប្រព្រឹត្តទៅក្នុងចិត្ត ការទទួល​អារម្មណ៍មិនជាទុក្ខ មិនជាសុខ ដែលកើតអំពី​ចេតោសម្ផ័ស្ស អទុក្ខមសុខវេទនា ដែលកើត​អំពីចេតោសម្ផ័ស្សណា នេះ​ហៅថា វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ។ បណ្តា​បច្ចយាការទាំងនោះ ភពកើត​មាន ព្រោះវេទនាជាបច្ច័យ តើដូចម្តេច។​ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ លើកតែ​វេទនា​ចេញ នេះហៅថា ភពកើត​មាន ព្រោះវេទនាជាបច្ច័យ។បេ។ ព្រោះហេតុនោះ ទើប​ពោលថា ហេតុជាទីកើតឡើង​នៃកងទុក្ខទាំងអស់នុ៎ះ រមែងមាន ដោយ​អាការ​យ៉ាងនេះ។

[១២០] ក្នុងសម័យនោះ វិញ្ញាណមានសង្ខារជាហេតុ កើតមានព្រោះសង្ខារ​ជាបច្ច័យ នាម​មាន​វិញ្ញាណជាហេតុ កើតមានព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦​ មាន​នាម​ជាហេតុ កើតមាន​ព្រោះនាមជាបច្ច័យ ផស្សៈមានអាយតនៈទី ៦ ជាហេតុ កើតមានព្រោះ​អាយតនៈ​ទី ៦ ជាបច្ច័យ​ វេទនាមានផស្សៈជាហេតុ កើតមាន​ព្រោះផស្សៈជាបច្ច័យ ភពកើតមាន ព្រោះ​វេទនាជា​បច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈ កើត​មាន​​ព្រោះ​ជាតិ​ជាបច្ច័យ ហេតុ​ជាទីកើតឡើងនៃ​កងទុក្ខទាំងអស់នុ៎ះ រមែងមានដោយ​អាការ​យ៉ាង​នេះ។

[១២១] ក្នុងសម័យនោះ វិញ្ញាណប្រកបដោយសង្ខារ កើតមានព្រោះសង្ខារ​ជា​បច្ច័យ នាម​ប្រកបដោយវិញ្ញាណ កើតមានព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦ ប្រកប​ដោយ​នាម កើតមានព្រោះនាមជាបច្ច័យ ផស្សៈប្រកបដោយអាយតនៈទី ៦ កើតមានព្រោះ​អាយតនៈទី ៦ ជាបច្ច័យ វេទនាប្រកបដោយផស្សៈ កើតមានព្រោះផស្សៈ​ជាបច្ច័យ ភពកើតមាន ព្រោះ​វេទនា​ជាបច្ច័យ ជាតិ​កើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈកើត​មាន ព្រោះជាតិជា​បច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមាន​ ដោយ​អាការ​យ៉ាងនេះ។

[១២២] ក្នុងសម័យនោះ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ សង្ខារកើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ នាម​កើតមាន ព្រោះវិញ្ញាណជាបច្ច័យ វិញ្ញាណកើតមាន ព្រោះ​នាម​ជា​បច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះនាមជាបច្ច័យ នាមកើតមាន ព្រោះ​អាយតនៈ​ទី ៦ ជា​បច្ច័យ ផស្សៈកើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះ​ផស្សៈជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ ផស្សៈកើតមាន ព្រោះ​វេទនា​ជា​បច្ច័យ ភពកើតមាន ព្រោះវេទនាជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិ​ជាបច្ច័យ ហេតុជាទីកើតឡើង​នៃកងទុក្ខ​ទាំងអស់​នុ៎ះ រមែងមានដោយអាការ​យ៉ាងនេះ។

[១២៣] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា សោតវិញ្ញាណជាវិបាក ច្រឡំ​​ដោយឧបេក្ខា មានសម្លេងជាអារម្មណ៍ កើតឡើង ព្រោះភាពនៃកាមាវចរ​កុសលកម្ម ដែល​សត្វធ្វើហើយ សន្សំហើយ។បេ។ ឃានវិញ្ញាណ ច្រឡំដោយឧបេក្ខា កើតឡើង។បេ។ ជិវ្ហាវិញ្ញាណ ច្រឡំដោយឧបេក្ខា មានរសជាអារម្មណ៍ កើតឡើង។បេ។ កាយវិញ្ញាណ ច្រឡំ​ដោយសុខ មានផ្សព្វជាអារម្មណ៍ កើតឡើង ក្នុងសម័យនោះ វិញ្ញាណកើតមាន ព្រោះសង្ខារ​ជាបច្ច័យ នាមកើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះនាមជាបច្ច័យ ផស្សៈកើតមាន ព្រោះអាយតនៈទី ៦ ជា​បច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ ភពកើតមាន ព្រោះវេទនាជាបច្ច័យ ជាតិកើតមាន ព្រោះភពជា​បច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទី​កើតឡើង​នៃកងទុក្ខទាំង​អស់នុ៎ះ រមែងមានដោយអាការ​យ៉ាងនេះ។

[១២៤] បណ្តាបច្ចយាការទាំងនោះ សង្ខារ តើដូចម្តេច។ ចេតនា ការសន្សំ ភាព​នៃ​ការសន្សំ (នូវអារម្មណ៍) ណា នេះហៅថា សង្ខារ។បេ។ បណ្តាបច្ចយាការទាំងនោះ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តើដូចម្តេច។ សេចក្តីត្រេកអរ ប្រព្រឹត្តទៅក្នុងកាយ សេចក្តី​សុខ ប្រព្រឹត្តទៅក្នុងកាយ ការទទួលអារម្មណ៍ជាទីត្រេកអរជាសុខ ដែលកើត​អំពីកាយសម្ផ័ស្ស សុខវេទនា​ជាទីត្រេកអរ ដែលកើតអំពីកាយសម្ផ័ស្ស នេះហៅថា វេទនាកើតមាន ព្រោះ​ផស្សៈជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ ភពកើតមាន ព្រោះ​​វេទនា​ជាបច្ច័យ តើដូចម្តេច។ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ លើកតែ​វេទនា​ចេញ នេះហៅថា ភពកើតមាន ព្រោះវេទនាជាបច្ច័យ។បេ។ ព្រោះហេតុនោះ ទើប​ពោល​ថា ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។

[១២៥] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា មនោធាតុជាវិបាក ច្រឡំ​ដោយ​ឧបេក្ខា មានរូបជាអារម្មណ៍ក្តី។បេ។ មានផ្សព្វជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវ​អារម្មណ៍​ណាមួយ ហើយកើតឡើង ព្រោះភាពនៃកាមាវចរកុសលកម្ម ដែលសត្វធ្វើ​ហើយ សន្សំ​ហើយ ក្នុងសម័យនោះ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមកើត​មាន​ ព្រោះ​វិញ្ញាណជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះនាមជាបច្ច័យ ផស្សៈកើត​មាន ព្រោះ​អាយតនៈទី ៦ ជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ អធិមោក្ខកើត​មាន ព្រោះវេទនាជាបច្ច័យ ភពកើតមាន ព្រោះអធិមោក្ខ​ជាបច្ច័យ ជាតិកើតមាន ព្រោះភព​ជា​បច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើង​នៃកងទុក្ខទាំង​អស់នុ៎ះ រមែងមានដោយ​អាការយ៉ាងនេះ។

[១២៦] បណ្តាបច្ចយាការទាំងនោះ សង្ខារ តើដូចម្តេច។ ចេតនា ការសន្សំ ភាពនៃការ​សន្សំ (នូវអារម្មណ៍) ណា នេះហៅថា សង្ខារ។ បណ្តាបច្ចយាការទាំងនោះ វិញ្ញាណកើត​មាន ព្រោះសង្ខារជាបច្ច័យ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា វិញ្ញាណ​កើតមាន ព្រោះ​សង្ខារ​ជា​បច្ច័យ។បេ។ បណ្តាបច្ចយាការទាំងនោះ វេទនាកើតមាន ព្រោះផស្សៈ​ជា​បច្ច័យ តើ​ដូចម្តេច។ សេចក្តីត្រេកអរក៏មិនមែន សេចក្តីមិនត្រេកអរ​ក៏មិនមែន ដែល​ប្រព្រឹត្ត​ទៅក្នុង​ចិត្ត ការទទួលអារម្មណ៍មិនជាទុក្ខ មិនជាសុខ ដែលកើត​អំពី​ចេតោសម្ផ័ស្ស​ អទុក្ខមសុខ​វេទនា ដែលកើតអំពីចេតោសម្ផ័ស្សណា នេះហៅថា វេទនាកើត​មាន ព្រោះផស្សៈជា​បច្ច័យ។ បណ្តាធម៌ទាំងនោះ អធិមោក្ខកើតមាន ព្រោះ​វេទនា​ជា​បច្ច័យ តើដូចម្តេច។ ការចុះស៊ប់ ​អាការចុះស៊ប់ ភាពចុះស៊ប់នៃចិត្តក្នុង​អារម្មណ៍នោះណា នេះហៅថា អធិមោក្ខ​កើតមាន ព្រោះវេទនាជាបច្ច័យ។ បណ្តា​បច្ចយាការ​ទាំងនោះ ភពកើតមាន ព្រោះអធិមោក្ខ​ជា​បច្ច័យ តើដូចម្តេច។ វេទនាខន្ខ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ លើកតែ​អធិមោក្ខ​ចេញ នេះហៅថា ភពកើតមាន ព្រោះអធិមោក្ខជាបច្ច័យ។បេ។ ព្រោះហេតុនោះ ទើបពោលថា ហេតុជាទីកើតឡើងនៃ​កងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការ​យ៉ាង​នេះ។

[១២៧] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា មនោវិញ្ញាណធាតុជា​វិបាក ច្រឡំដោយសោមនស្ស មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធ​នូវអារម្មណ៍ណាមួយ ហើយកើតឡើង ព្រោះភាពនៃកាមាវចរកុសលកម្ម ដែលសត្វធ្វើ​ហើយ សន្សំហើយ ក្នុងសម័យនោះ វិញ្ញាណកើតមាន ព្រោះសង្ខារជា​បច្ច័យ នាមកើត​មាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះនាមជា​បច្ច័យ ផស្សៈ​កើត​មាន ព្រោះ​អាយតនៈ ទី ៦ ជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជា​បច្ច័យ អធិមោក្ខ​កើតមាន ព្រោះ​វេទនាជាបច្ច័យ ភពកើតមាន ព្រោះអធិមោក្ខជា​បច្ច័យ ជាតិកើតមាន ព្រោះ​ភព​ជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជា​បច្ច័យ ហេតុជាទីកើតឡើង​នៃកងទុក្ខ​ទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។

[១២៨] បណ្តាបច្ចយាការទាំងនោះ សង្ខារ តើដូចម្តេច។ ចេតនា ការសន្សំ ភាពនៃការ​សន្សំ (នូវអារម្មណ៍) ណា នេះហៅថា សង្ខារ។ បណ្តាបច្ចយាការទាំងនោះ វិញ្ញាណកើត​មាន ព្រោះសង្ខារជាបច្ច័យ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា វិញ្ញាណកើត​មាន ព្រោះ​សង្ខារជា​បច្ច័យ។បេ។ បណ្តាបច្ចយាការទាំងនោះ វេទនា​កើតមាន ព្រោះ​ផស្សៈ​​ជាបច្ច័យ តើដូចម្តេច។ សេចក្តីត្រេកអរ ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខ ប្រព្រឹត្ត​ទៅក្នុងចិត្ត ការ​ទទួល​អារម្មណ៍ជាទីត្រេកអរជាសុខ ដែលកើតអំពីចេតោសម្ផ័ស្ស សុខវេទនា ជាទី​ត្រេកអរ ដែលកើតអំពី​ចេតោសម្ផ័ស្សណា នេះហៅថា វេទនាកើត​មាន ព្រោះ​ផស្សៈ​ជាបច្ច័យ។ បណ្តាធម៌ទាំង​នោះ អធិមោក្ខកើតមាន ព្រោះវេទនាជា​បច្ច័យ តើដូចម្តេច។ ការចុះស៊ប់ អាការចុះស៊ប់ ភាពចុះស៊ប់​នៃចិត្តក្នុងអារម្មណ៍នោះណា នេះ​ហៅថា អធិមោក្ខ​កើតមាន ព្រោះវេទនាជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ ភពកើត​មាន ព្រោះអធិមោក្ខ​ជាបច្ច័យ តើដូចម្តេច វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ លើកតែអធិមោក្ខចេញ នេះហៅថា ភព​កើតមាន ព្រោះ​អធិមោក្ខជា​បច្ច័យ។បេ។ ព្រោះ​ហេតុនោះ ទើបពោលថា ហេតុជាទីកើតឡើងនៃកងទុក្ខទាំង​អស់នុ៎ះ រមែងមានដោយ​អាការ​យ៉ាងនេះ។

[១២៩] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា មនោវិញ្ញាណធាតុជាវិបាក ច្រឡំដោយឧបេក្ខា មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវ​អារម្មណ៍ណាមួយ ហើយកើតឡើង ព្រោះភាពនៃកាមាវចរកុសលកម្ម ដែល​សត្វ​ធ្វើ​ហើយ សន្សំហើយ ក្នុងសម័យនោះ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមកើតមាន ព្រោះ​វិញ្ញាណជាបច្ច័យ អាយតនៈទី​ ៦ កើតមាន ព្រោះនាម​ជាបច្ច័យ ផស្សៈកើតមាន ព្រោះ​អាយតនៈទី ៦ ជាបច្ច័យ វេទនា​កើតមាន ព្រោះផស្សៈជាបច្ច័យ អធិមោក្ខកើតមាន ព្រោះ​វេទនាជាបច្ច័យ ភពកើតមាន ព្រោះអធិមោក្ខជាបច្ច័យ ជាតិកើត​មាន ព្រោះភពជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទី​កើត​ឡើងនៃកងទុក្ខទាំងអស់​នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។

[១៣០] បណ្តាបច្ចយាការទាំងនោះ សង្ខារ តើដូចម្តេច។ ចេតនា ការសន្សំ ភាព​នៃការ​សន្សំ (នូវអារម្មណ៍) ណា នេះហៅថា សង្ខារ។ បណ្តាបច្ចយាការទាំងនោះ វិញ្ញាណកើត​មាន ព្រោះសង្ខារជាបច្ច័យ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា វិញ្ញាណកើត​មាន ព្រោះ​សង្ខារជាបច្ច័យ។បេ។ បណ្តាបច្ចយាការទាំងនោះ វេទនា​កើតមាន ព្រោះ​ផស្សៈ​ជាបច្ច័យ តើដូចម្តេច។ សេចក្តីត្រេកអរក៏មិនមែន សេចក្តីមិន​ត្រេកអរក៏មិនមែន ដែល​ប្រព្រឹត្តទៅ​ក្នុង​​ចិត្ត ការទទួលអារម្មណ៍មិនជាទុក្ខ មិនជាសុខ ដែលកើត​អំពី​ចេតោសម្ផ័ស្ស អទុក្ខម​សុខ​​វេទនា ដែលកើតអំពី​ចេតោសម្ផ័ស្សណា នេះហៅថា វេទនាកើតមាន ព្រោះផស្សៈ​ជាបច្ច័យ។ បណ្តាធម៌​ទាំងនោះ អធិមោក្ខកើត​មាន ព្រោះ​វេទនាជាបច្ច័យ តើដូចម្តេច។ ការចុះស៊ប់ អាការចុះស៊ប់ ភាពចុះស៊ប់នៃចិត្ត ក្នុង​អារម្មណ៍​នោះណា នេះហៅថា អធិមោក្ខ​កើតមាន ព្រោះវេទនាជាបច្ច័យ។ បណ្តា​បច្ចយា​ការ​ទាំងនោះ ភពកើតមាន ព្រោះអធិមោក្ខ​ជាបច្ច័យ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ លើក​តែ​អធិមោក្ខចេញ នេះហៅថា ភពកើតមាន ព្រោះ​អធិមោក្ខជាបច្ច័យ។បេ។ ព្រោះហេតុ​នោះ ទើបពោលថា ហេតុជាទី​កើតឡើង​នៃកងទុក្ខ​ទាំងអស់នុ៎ះ រមែងមានដោយអាការ​យ៉ាងនេះ។

[១៣១] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា មនោវិញ្ញាណធាតុ​ជាវិបាក ច្រឡំដោយសោមនស្ស ប្រកបដោយញាណ កើតឡើង ព្រោះភាពនៃ​កាមាវចរ​កុសលកម្ម ដែល​សត្វធ្វើហើយ សន្សំហើយ។បេ។ ច្រឡំដោយសោមនស្ស ប្រកប​ដោយញាណ ប្រកបដោយ​សង្ខារ។បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ។បេ។ ច្រឡំ​ដោយ​សោមនស្ស ប្រាសចាកញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំ​ដោយឧបេក្ខា ប្រកប​ដោយញាណ។បេ។ ច្រឡំដោយឧបេក្ខា ប្រកបដោយញាណ ប្រកប​ដោយ​សង្ខារ។បេ។ ច្រឡំ​ដោយ​ឧបេក្ខា ប្រាសចាកញាណ។បេ។ ច្រឡំ​ដោយ​ឧបេក្ខា ប្រាសចាក​ញាណ ប្រកប​ដោយសង្ខារ មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជា​អារម្មណ៍ក្តី ឬក៏ប្រារព្ធនូវ​អារម្មណ៍ណាមួយ ហើយកើតឡើង ក្នុងសម័យនោះ វិញ្ញាណកើតមាន ព្រោះសង្ខារ​ជាបច្ច័យ នាមកើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី​ ៦ កើតមាន ព្រោះនាម​ជា​បច្ច័យ ផស្សៈកើតមាន ព្រោះអាយតនៈទី ៦ ជា​បច្ច័យ វេទនាកើតមាន ព្រោះផស្សៈ​ជា​បច្ច័យ បសាទៈកើតមាន ព្រោះ​វេទនាជាបច្ច័យ អធិមោក្ខកើតមាន ព្រោះបសាទៈ​ជាបច្ច័យ ភពកើតមាន ព្រោះអធិមោក្ខ​ជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និង​មរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុ​ជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែង​មានដោយអាការយ៉ាងនេះ។

[១៣២] បណ្តាបច្ចយាការទាំងនោះ សង្ខារ តើដូចម្តេច។ ចេតនា ការសន្សំ ភាពនៃការ​សន្សំ (នូវអារម្មណ៍) ណា នេះហៅថា សង្ខារ។ បណ្តាបច្ចយាការទាំងនោះ វិញ្ញាណ​កើតមាន ព្រោះសង្ខារជាបច្ច័យ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា វិញ្ញាណកើត​មាន ព្រោះ​សង្ខារជាបច្ច័យ។បេ។ បណ្តាធម៌ទាំងនោះ បសាទៈកើតមាន ព្រោះ​វេទនា​ជា​បច្ច័យ តើ​ដូចម្តេច។ សទ្ធា ការជឿ ការជឿជាក់ សេចក្តីជ្រះថ្លា​ដ៏ក្រៃលែងណា នេះហៅថា បសាទៈ​កើតមាន ព្រោះវេទនាជាបច្ច័យ។ បណ្តា​ធម៌ទាំងនោះ អធិមោក្ខកើតមាន ព្រោះបសាទៈ​ជាបច្ច័យ តើដូចម្តេច។ ការចុះស៊ប់ អាការចុះស៊ប់​ ភាពចុះស៊ប់​នៃចិត្ត ក្នុងអារម្មណ៍នោះណា នេះហៅថា អធិមោក្ខកើតមាន ព្រោះ​បសាទៈជាបច្ច័យ។ បណ្តា​បច្ចយាការទាំងនោះ ភពកើតមាន ព្រោះអធិមោក្ខ​ជា​បច្ច័យ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណ​ក្ខន្ធ លើកតែអធិមោក្ខ​ចេញ​ នេះ​ហៅថា ភព ​កើតមាន ព្រោះអធិមោក្ខជាបច្ច័យ។បេ។ ព្រោះ​ហេតុនោះ ទើប​ពោល​​ថា ហេតុ​ជា​ទីកើតឡើង​នៃ​កងទុក្ខទាំងអស់នុ៎ះ រមែងមាន​ដោយ​អាការយ៉ាងនេះ។

[១៣៣] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា បុគ្គលចំរើននូវមគ្គ ដើម្បី​កើត​ក្នុង​រូបភព ស្ងាត់ចាកកាមទាំងឡាយ។បេ។ ហើយចូលកាន់បឋមជ្ឈាន មាន​បឋវីកសិណ (ជា​អារម្មណ៍) ក្នុងសម័យនោះ ផស្សៈក៏មាន។បេ។ អវិក្ខេបៈ (សេចក្តី​មិនរាយមាយ) ក៏មាន ធម៌ទាំងនេះ ជាកុសល បុគ្គលស្ងាត់ចាកកាមទាំងឡាយ។បេ។ ហើយចូលកាន់បឋមជ្ឈាន មានបឋវីកសិណ (ជាអារម្មណ៍) ជាវិបាក ព្រោះភាព​នៃ​រូបាវចរកុសលកម្មនោះឯង ដែល​ខ្លួន​ធ្វើហើយ សន្សំហើយ ក្នុងសម័យនោះ វិញ្ញាណ​កើតមាន​ ព្រោះសង្ខារជាបច្ច័យ នាមកើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះនាមជាបច្ច័យ ផស្សៈ​កើត​មាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនា​កើតមាន ព្រោះផស្សៈជាបច្ច័យ បសាទៈកើតមាន ព្រោះវេទនាជាបច្ច័យ អធិមោក្ខ​កើតមាន ព្រោះបសាទៈជាបច្ច័យ ភព​កើត​មាន ព្រោះ​អធិមោក្ខជាបច្ច័យ ជាតិកើត​មាន ព្រោះភពជាបច្ច័យ ជរា និងមរណៈ​កើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទី​កើត​ឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយ​អាការយ៉ាងនេះ។

[១៣៤] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា បុគ្គលចំរើននូវមគ្គ ដើម្បី​កើតក្នុង​អរូបភព កន្លងនូវអាកិញ្ចញ្ញាយតនៈ ដោយប្រការទាំងពួង ដែលច្រឡំ​ដោយ​នេវសញ្ញានាសញ្ញាយតនសញ្ញា ព្រោះលះបង់សុខផង។បេ។ ចូលកាន់ចតុត្ថជ្ឈាន ក្នុង​សម័យនោះ ផស្សៈក៏កើតមាន។បេ។ អវិក្ខេបៈក៏កើតមាន ធម៌ទាំងនេះ ជា​កុសល បុគ្គលកន្លងនូវអាកិញ្ចញ្ញាយតនៈ ជាវិបាក ព្រោះភាពនៃអរូបាវចរកុសលកម្មនោះឯង ដែល​សត្វធ្វើហើយ សន្សំ​ហើយ ដោយប្រការទាំងពួង ដែលច្រឡំដោយ​នេវសញ្ញា​នាសញ្ញា​យតនសញ្ញា ព្រោះ​លះបង់សុខផង។បេ។ ចូលកាន់ចតុត្ថជ្ឈាន ក្នុងសម័យនោះ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាម​កើតមាន ព្រោះវិញ្ញាណ​ជាបច្ច័យ អាយតនៈ​ទី ៦ កើតមាន ព្រោះនាមជាបច្ច័យ ផស្សៈកើតមាន ព្រោះអាយតនៈទី ៦ ជា​បច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ បសាទៈកើតមាន ព្រោះវេទនា​ជាបច្ច័យ អធិមោក្ខ​កើតមាន​ ព្រោះបសាទៈជាបច្ច័យ ភពកើតមាន ព្រោះ​អធិមោក្ខជា​បច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈកើត​មាន ព្រោះជាតិជាបច្ច័យ ហេតុ​ជាទី​កើតឡើង​នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយ​អាការ​យ៉ាងនេះ។

[១៣៥] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា បុគ្គលចំរើន​នូវ​លោកុត្តរជ្ឈាន ជានិយ្យានិកៈ ជាគ្រឿងដល់នូវការមិនសន្សំ ដើម្បីលះបង់​នូវទិដ្ឋិ​ទាំងឡាយ ដើម្បីដល់នូវ​បឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់​បឋមជ្ឈាន​ ជាទុក្ខាបដិបទា ទន្ធាភិញ្ញា ក្នុងសម័យនោះ ផស្សៈក៏មាន។បេ។ អវិក្ខេបៈ​ក៏មាន ធម៌ទាំងនេះ ជាកុសល បុគ្គល​ស្ងាត់​ចាកកាមទាំងឡាយ។បេ។ ចូលកាន់​បឋមជ្ឈាន ជាវិបាក ជាទុក្ខាបដិបទា ទន្ធាភិញ្ញា ជាសុញ្ញតៈ ព្រោះភាពនៃ​លោកុត្តរកុសលជ្ឈាន​នោះឯង ដែលខ្លួនធ្វើហើយ ចម្រើនហើយ ក្នុងសម័យនោះ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមកើតមាន ព្រោះវិញ្ញាណ​ជាបច្ច័យ អាយតនៈ​ទី ៦ កើតមាន ព្រោះនាមជាបច្ច័យ ផស្សៈកើតមាន ព្រោះអាយតនៈទី ៦ ជា​បច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ បសាទៈកើតមាន ព្រោះវេទនា​ជាបច្ច័យ អធិមោក្ខកើតមាន ព្រោះបសាទៈជាបច្ច័យ ភពកើតមាន ព្រោះអធិមោក្ខ​ជាបច្ច័យ ជាតិកើតមាន ព្រោះភព​ជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុ​ជាទីកើតឡើងនៃធម៌​ទាំងនុ៎ះ រមែងមានដោយអាការយ៉ាងនេះ។

[១៣៦] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា ចក្ខុវិញ្ញាណជាវិបាក ច្រឡំ​ដោយ​​ឧបេក្ខា មានរូបជាអារម្មណ៍ កើតឡើងហើយ ព្រោះភាពនៃអកុសលកម្ម ដែល​សត្វ​ធ្វើ​ហើយ សន្សំហើយ។បេ។ សោតវិញ្ញាណ ច្រឡំដោយឧបេក្ខា មានសម្លេង​ជា​អារម្មណ៍ កើតឡើង។បេ។ ឃានវិញ្ញាណ ច្រឡំដោយឧបេក្ខា មានក្លិនជាអារម្មណ៍ កើតឡើង។បេ។ ជិវ្ហាវិញ្ញាណ ច្រឡំ​ដោយឧបេក្ខា មានរសជាអារម្មណ៍ កើតឡើង។បេ។ កាយវិញ្ញាណ ច្រឡំដោយទុក្ខ មាន​ផ្សព្វ​ជាអារម្មណ៍ កើតឡើង ក្នុងសម័យនោះ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមកើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈ​ទី ៦ កើតមាន ព្រោះនាមជាបច្ច័យ ផស្សៈកើតមាន ព្រោះអាយតនៈទី ៦ ជា​បច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ ភពកើតមាន ព្រោះវេទនាជាបច្ច័យ ជាតិកើត​មាន ព្រោះភព​ជា​បច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុ​ជាទី​កើតឡើង​នៃកងទុក្ខទាំង​អស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។

[១៣៧] បណ្តាបច្ចយាការទាំងនោះ សង្ខារ តើដូចម្តេច។ ចេតនា ការសន្សំ ភាពនៃ​ការ​សន្សំ (នូវអារម្មណ៍) ណា នេះហៅថា សង្ខារ។ បណ្តាបច្ចយាការទាំងនោះ វិញ្ញាណកើត​មាន ព្រោះសង្ខារជាបច្ច័យ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ កាយវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា វិញ្ញាណកើតមាន ព្រោះ​សង្ខារជាបច្ច័យ។បេ។ បណ្តាបច្ចយាការទាំងនោះ វេទនាកើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ តើដូចម្តេច។ សេចក្តីមិនត្រេកអរ ប្រព្រឹត្តទៅក្នុងកាយ សេចក្តីទុក្ខ ប្រព្រឹត្ត​ទៅក្នុងកាយ ការទទួលអារម្មណ៍ មិនជា​ទីត្រេកអរជាទុក្ខ ដែលកើត​អំពី​កាយសម្ផ័ស្ស ទុក្ខវេទនា មិន​ជាទី​ត្រេកអរ ដែលកើតអំពីកាយសម្ផ័ស្សណា នេះ​ហៅថា វេទនាកើតមាន ព្រោះផស្សៈ​ជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ ភពកើត​មាន ព្រោះវេទនាជាបច្ច័យ តើដូចម្តេច។ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ​ លើក​តែវេទនាចេញ នេះហៅថា ភពកើតមាន ព្រោះ​វេទនា​ជាបច្ច័យ។បេ។ ព្រោះហេតុនោះ ទើប​ពោលថា ហេតុជាទីកើតឡើង​នៃកងទុក្ខ​ទាំងអស់​នុ៎ះ រមែងមានដោយអាការ​យ៉ាងនេះ។

[១៣៨] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា មនោធាតុជាវិបាក ច្រឡំ​ដោយ​ឧបេក្ខា មានរូបជាអារម្មណ៍ក្តី។បេ។ មានផ្សព្វជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវ​អារម្មណ៍ណាៗ ហើយកើតឡើង ព្រោះភាពនៃអកុសលកម្ម ដែលសត្វធ្វើហើយ សន្សំ​ហើយ ក្នុង​សម័យនោះ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមកើតមាន ព្រោះ​វិញ្ញាណ​ជាបច្ច័យ អាយតនៈទី​ ៦ កើតមាន ព្រោះនាមជាបច្ច័យ ផស្សៈកើតមាន ព្រោះ​អាយតនៈទី ៦ ជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ អធិមោក្ខកើតមាន ព្រោះ​វេទនា​ជាបច្ច័យ ភពកើតមាន ព្រោះ​អធិមោក្ខជាបច្ច័យ ជាតិកើតមាន ព្រោះភពជា​បច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិ​ជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខ​ទាំងអស់​នុ៎ះ រមែង​មានដោយអាការយ៉ាងនេះ។

[១៣៩] បណ្តាបច្ចយាការទាំងនោះ សង្ខារ តើដូចម្តេច។ ចេតនា ការសន្សំ ភាពនៃការ​សន្សំ (នូវអារម្មណ៍) ណា នេះហៅថា សង្ខារ។ បណ្តាបច្ចយាការទាំងនោះ វិញ្ញាណកើត​មាន​ព្រោះសង្ខារជាបច្ច័យ​ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា វិញ្ញាណកើតមាន ព្រោះ​សង្ខារ​ជាបច្ច័យ។បេ។ បណ្តាបច្ចយាការទាំងនោះ វេទនា​កើតមាន ព្រោះផស្សៈ​ជា​បច្ច័យ តើដូចម្តេច។ សេចក្តីត្រេកអរក៏មិនមែន សេចក្តីមិនត្រេកអរក៏មិនមែន ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ចិត្ត ការទទួលអារម្មណ៍មិនជាទុក្ខ មិនជាសុខ ដែលកើតអំពី​ចេតោសម្ផ័ស្ស អទុក្ខម​សុខ​វេទនា ដែលកើតអំពីចេតោសម្ផ័ស្ស​ណា នេះហៅថា វេទនាកើត​មាន ព្រោះផស្សៈជា​បច្ច័យ។ បណ្តាធម៌ទាំងនោះ អធិមោក្ខកើតមាន ព្រោះវេទនា​ជា​បច្ច័យ តើដូចម្តេច។ ការចុះ​ស៊ប់​ អាការចុះស៊ប់​ ភាពចុះស៊ប់​​នៃចិត្ត ក្នុងអារម្មណ៍​នោះណា នេះហៅថា អធិមោក្ខកើតមាន ព្រោះវេទនា​ជាបច្ច័យ។​ បណ្តាបច្ចយាការ​ទាំងនោះ ភពកើតមាន ព្រោះអធិមោក្ខ​ជាបច្ច័យ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ លើកតែ​អធិមោក្ខចេញ នេះហៅ​ថា ភពកើតមាន ព្រោះ​អធិមោក្ខ​​ជាបច្ច័យ។បេ។ ព្រោះ​ហេតុនោះ ទើបពោលថា ហេតុជាទី​កើតឡើង​នៃកង​ទុក្ខ​ទាំងអស់នុ៎ះ រមែងមានដោយ​អាការ​យ៉ាងនេះ។

[១៤០] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា មនោវិញ្ញាណធាតុ ជា​វិបាក ច្រឡំដោយឧបេក្ខា មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធ​នូវ​អារម្មណ៍ណាៗ ហើយកើតឡើង ព្រោះភាពនៃអកុសលកម្ម ដែលសត្វ​ធ្វើហើយ សន្សំ​ហើយ ក្នុងសម័យនោះ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមកើតមាន ព្រោះ​វិញ្ញាណ​ជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះនាមជាបច្ច័យ ផស្សៈកើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ អធិមោក្ខកើតមាន ព្រោះវេទនាជាបច្ច័យ ភពកើតមាន ព្រោះអធិមោក្ខជាបច្ច័យ ជាតិកើតមាន ព្រោះភព​ជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទី​កើតឡើងនៃ​កងទុក្ខ​ទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។

[១៤១] បណ្តាបច្ចយាការទាំងនោះ សង្ខារ តើដូចម្តេច។ ចេតនា ការសន្សំ ភាពនៃ​ការសន្សំ (នូវអារម្មណ៍) ណា នេះហៅថា សង្ខារ។ បណ្តាបច្ចយាការទាំងនោះ វិញ្ញាណ​កើតមាន ព្រោះសង្ខារជាបច្ច័យ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា វិញ្ញាណកើត​មាន ព្រោះសង្ខារ​ជាបច្ច័យ។បេ។ ព្រោះហេតុនោះ ទើបពោលថា ហេតុជាទីកើតឡើងនៃ​កងទុក្ខ​ទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។

[១៤២] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា មនោធាតុ គ្រាន់តែជា​កិរិយា មិនមែនកុសល មិនមែនអកុសល ទាំងមិនមែនកម្មវិបាក ច្រឡំដោយឧបេក្ខា​ មាន​រូបជាអារម្មណ៍ក្តី។បេ។ មានផ្សព្វជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាមួយ ហើយ​កើតឡើង។បេ។ មនោវិញ្ញាណធាតុ គ្រាន់តែជាកិរិយា មិនមែនកុសល មិនមែន​អកុសល ទាំងមិនមែនកម្មវិបាក ច្រឡំដោយសោមនស្ស មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជា​អារម្មណ៍ក្តី ឬក៏ប្រារព្ធ​នូវ​អារម្មណ៍ណាៗ ហើយកើតឡើង។បេ។ មនោវិញ្ញាណធាតុ គ្រាន់តែជាកិរិយា មិនមែន​កុសល មិនមែនអកុសល​ ទាំងមិនមែនកម្ម​វិបាក ច្រឡំ​ដោយ​ឧបេក្ខា មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌​ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវ​អារម្មណ៍ណាៗ ហើយកើតឡើង ក្នុងសម័យនោះ វិញ្ញាណកើតមាន ព្រោះសង្ខារ​ជា​បច្ច័យ នាម​កើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះនាម​ជា​បច្ច័យ ផស្សៈកើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈ​ជា​បច្ច័យ អធិមោក្ខកើតមាន ព្រោះវេទនាជាបច្ច័យ ភពកើតមាន ព្រោះអធិមោក្ខជា​បច្ច័យ ជាតិកើតមាន ព្រោះភព​ជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះ​ជាតិជាបច្ច័យ ហេតុជាទីកើតឡើង​នៃកងទុក្ខ​ទាំងអស់នុ៎ះ រមែងមានដោយអាការ​យ៉ាងនេះ។

[១៤៣] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា មនោវិញ្ញាណធាតុ គ្រាន់តែ​ជា​​កិរិយា មិនមែនកុសល មិនមែនអកុសល ទាំងមិនមែនកម្មវិបាក ច្រឡំដោយ​សោមនស្ស ប្រកបដោយញាណ កើតឡើង។បេ។ ច្រឡំដោយសោមនស្ស ប្រកប​ដោយ​ញាណ ប្រកប​ដោយសង្ខារ។បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ។បេ។ ច្រឡំដោយ​សោមនស្ស ប្រាសចាកញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំ​ដោយ​​ឧបេក្ខា ប្រកប​ដោយញាណ។បេ។ ច្រឡំដោយឧបេក្ខា ប្រកបដោយញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំ​ដោយឧបេក្ខា ប្រាសចាកញាណ។បេ។ ច្រឡំ​ដោយ​ឧបេក្ខា ប្រាសចាកញាណ ប្រកប​ដោយសង្ខារ មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌​ជា​អារម្មណ៍ក្តី ឬក៏ប្រារព្ធនូវ​អារម្មណ៍​ណាៗ ហើយកើតឡើង ក្នុងសម័យនោះ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមកើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈ​ទី ៦ កើតមាន ព្រោះនាមជាបច្ច័យ ផស្សៈកើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ បសាទៈកើតមាន ព្រោះវេទនាជា​បច្ច័យ អធិមោក្ខកើតមាន ព្រោះបសាទៈជាបច្ច័យ ភព​កើតមាន ព្រោះអធិមោក្ខ​ជា​បច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈ​កើតមាន ព្រោះ​ជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃ​កងទុក្ខទាំងអស់នុ៎ះ រមែងមានដោយ​អាការយ៉ាងនេះ។

[១៤៤] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា បុគ្គលចំរើននូវ​រូបាវចរជ្ឈាន​ ជា​កិរិយា មិនមែនកុសល មិនមែនអកុសល ទាំងមិនមែនកម្មវិបាក មាន​ការ​នៅជាសុខ ក្នុង​បច្ចុប្បន្ន ស្ងប់ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់​បឋមជ្ឈាន មានបឋវីកសិណ (ជាអារម្មណ៍) ក្នុងសម័យនោះ វិញ្ញាណកើតមាន ព្រោះសង្ខារ​ជាបច្ច័យ នាមកើតមាន ព្រោះ​វិញ្ញាណជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះ​នាមជា​បច្ច័យ ផស្សៈកើតមាន ព្រោះ​អាយតនៈទី ៦ ជាបច្ច័យ វេទនាកើតមាន ព្រោះ​ផស្សៈជាបច្ច័យ បសាទៈកើតមាន ព្រោះ​វេទនាជាបច្ច័យ អធិមោក្ខកើតមាន ព្រោះ​បសាទៈជាបច្ច័យ ភពកើតមាន ព្រោះ​អធិមោក្ខជាបច្ច័យ ជាតិ​កើតមាន ព្រោះ​ភព​ជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះ​ជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃ​កងទុក្ខ​ទាំងអស់នុ៎ះ រមែងមានដោយអាការ​យ៉ាង​នេះ។

[១៤៥] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា បុគ្គលចំរើន​អរូបាវចរជ្ឈាន ដែលជាកិរិយា មិនមែនកុសល មិនមែនអកុសល ទាំងមិនមែន​កម្មវិបាក មានការនៅជា​សុខ ក្នុងបច្ចុប្បន្ន កន្លងនូវអាកិញ្ចញ្ញាយតនៈ ដោយប្រការ​ទាំងពួង ដែល​ច្រឡំ​ដោយ​នេវសញ្ញានាសញ្ញាយតនសញ្ញា ព្រោះលះបង់សុខផង។បេ។ ចូលកាន់​ចតុត្ថជ្ឈាន ក្នុង​សម័យនោះ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមកើតមាន ព្រោះវិញ្ញាណ​ជា​បច្ច័យ អាយតនៈទី​ ៦ កើតមាន ព្រោះនាមជាបច្ច័យ ផស្សៈកើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈ​ជាបច្ច័យ បសាទៈកើតមាន ព្រោះវេទនាជាបច្ច័យ អធិមោក្ខកើតមាន ព្រោះបសាទៈ​ជាបច្ច័យ ភពកើតមាន ព្រោះ​អធិមោក្ខជាបច្ច័យ ជាតិ​កើតមាន ព្រោះភពជា​បច្ច័យ ជរា និង​មរណៈ​កើតមាន ព្រោះ​ជាតិ​​ជាបច្ច័យ ហេតុជា​ទីកើតឡើងនៃកងទុក្ខទាំងអស់​នុ៎ះ រមែងមានដោយអាការ​យ៉ាង​នេះឯង។

ចប់ អព្យាកតនិទ្ទេស។

[១៤៦] ពួកធម៌ជាកុសល តើដូចម្តេច។ ក្នុងសម័យណា ចិត្តជាកាមាវចរកុសល ច្រឡំ​ដោយ​សោមនស្ស ប្រកបដោយញាណ មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌​ជា​អារម្មណ៍​ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ ហើយកើតឡើង ក្នុងសម័យនោះ សង្ខារកើតមាន ព្រោះអវិជ្ជាជា​បច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមកើតមាន ព្រោះវិញ្ញាណ​ជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះនាមជាបច្ច័យ ផស្សៈកើតមាន ព្រោះ​អាយតនៈទី ៦ ជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ បសាទៈកើត​មាន ព្រោះវេទនា​ជាបច្ច័យ អធិមោក្ខកើតមាន ព្រោះបសាទៈជាបច្ច័យ ភពកើតមាន ព្រោះ​អធិមោក្ខជា​បច្ច័យ ជាតិកើតមាន ព្រោះ​ភពជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះ​ជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃ​កងទុក្ខ​ទាំងអស់នុ៎ះ រមែងមាន​ដោយអាការ​យ៉ាង​នេះ។

[១៤៧] បណ្តាបច្ចយាការទាំងនោះ សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ តើដូច​ម្តេច។ ចេតនា ការសន្សំ ភាពនៃការសន្សំ (នូវអារម្មណ៍) ណា នេះហៅថា សង្ខារកើត​មាន ព្រោះ​អវិជ្ជាជាបច្ច័យ។បេ។ បណ្តាបច្ចយាការទាំងនោះ វេទនាកើតមាន ព្រោះផស្សៈ​ជា​បច្ច័យ តើ​ដូចម្តេច។ សេចក្តីត្រេកអរ ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខ ប្រព្រឹត្ត​ទៅ​ក្នុងចិត្ត ការទទួល​អារម្មណ៍ជាទីត្រេកអរជាសុខ ដែលកើតអំពីចេតោសម្ផ័ស្ស សុខវេទនា ជាទី​ត្រេកអរ ដែល​កើតអំពីចេតោសម្ផ័ស្សណា នេះហៅថា វេទនាកើត​មាន ព្រោះផស្សៈ​ជាបច្ច័យ។ បណ្តាធម៌ទាំងនោះ បសាទៈកើតមាន ព្រោះវេទនាជា​បច្ច័យ តើដូចម្តេច។ សទ្ធា ការជឿជាក់ ការជឿស៊ប់ សេចក្តីជ្រះថ្លាដ៏ក្រៃលែងណា នេះហៅថា បសាទៈ​កើតមាន ព្រោះវេទនាជាបច្ច័យ។ បណ្តាធម៌ទាំងនោះ អធិមោក្ខកើតមាន ព្រោះ​បសាទៈ​ជាបច្ច័យ តើដូចម្តេច។ ការចុះស៊ប់​ អាការចុះស៊ប់ ភាពចុះស៊ប់ នៃចិត្តក្នុង​អារម្មណ៍​នោះណា នេះហៅ​ថា អធិមោក្ខកើតមាន ព្រោះបសាទៈ​ជាបច្ច័យ។ បណ្តា​បច្ចយាការ​ទាំងនោះ ភពកើតមាន ព្រោះអធិមោក្ខជាបច្ច័យ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ លើកតែ​អធិមោក្ខចេញ នេះហៅថា ភពកើត​មាន ព្រោះអធិមោក្ខ​ជាបច្ច័យ។បេ។ ព្រោះហេតុនោះ ទើបពោលថា ហេតុជាទី​កើត​ឡើង នៃកង​ទុក្ខទាំង​អស់​នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។​

[១៤៨] ក្នុងសម័យនោះ សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះ​សង្ខារ​ជាបច្ច័យ នាមកើតមាន ព្រោះវិញ្ញាណជាបច្ច័យ ផស្សៈកើតមាន ព្រោះនាមជា​បច្ច័យ វេទនា​កើតមាន ព្រោះផស្សៈជាបច្ច័យ បសាទៈកើតមាន ព្រោះវេទនាជាបច្ច័យ អធិមោក្ខកើតមាន ព្រោះបសាទៈជាបច្ច័យ ភពកើតមាន ព្រោះអធិមោក្ខជាបច្ច័យ ជាតិ​កើតមាន ព្រោះភពជា​បច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទី​កើតឡើងនៃកងទុក្ខទាំង​អស់នុ៎ះ រមែងមានដោយអាការ​យ៉ាងនេះ។

[១៤៩] ក្នុងសម័យនោះ សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះ​សង្ខារ​ជាបច្ច័យ នាម និងរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះ​នាម និង​រូបជាបច្ច័យ ផស្សៈកើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនាកើត​មាន ព្រោះផស្សៈជា​បច្ច័យ បសាទៈកើតមាន ព្រោះវេទនាជាបច្ច័យ អធិមោក្ខកើត​មាន ព្រោះបសាទៈជាបច្ច័យ ភពកើតមាន ព្រោះអធិមោក្ខជាបច្ច័យ ជាតិកើតមាន ព្រោះភពជា​បច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុ​ជាទីកើតឡើង​នៃកងទុក្ខទាំង​អស់នុ៎ះ រមែងមានដោយ​អាការយ៉ាងនេះ។

[១៥០] ក្នុងសម័យនោះ សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះ​សង្ខារជាបច្ច័យ នាម និងរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈ ៦ កើតមាន ព្រោះនាម និងរូបជាបច្ច័យ ផស្សៈកើតមាន ព្រោះអាយតនៈ ៦ ជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ បសាទៈកើតមាន ព្រោះវេទនាជាបច្ច័យ អធិមោក្ខកើតមាន ព្រោះ​បសាទៈជាបច្ច័យ ភពកើតមាន ព្រោះអធិមោក្ខជាបច្ច័យ ជាតិកើតមាន ព្រោះភពជា​បច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុ​ជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។

[១៥១] ពួកធម៌ជាកុសល តើដូចម្តេច។ ក្នុងសម័យណា ចិត្តជាកាមាវចរកុសល ច្រឡំ​ដោយសោមនស្ស ប្រកបដោយញាណ ប្រកបដោយសង្ខារកើតឡើង។បេ។ ច្រឡំ​ដោយ​​សោមនស្ស ប្រាសចាកញាណ។បេ។ ច្រឡំដោយសោមនស្ស ប្រាសចាក​ញាណ ប្រកប​ដោយសង្ខារ។បេ។ ច្រឡំដោយឧបេក្ខា ប្រកបដោយញាណ។បេ។ ច្រឡំ​ដោយឧបេក្ខា ប្រកបដោយញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ។បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ ប្រកបដោយសង្ខារ មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗហើយ កើតឡើងក្នុងសម័យ​នោះ សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើត​មាន ព្រោះសង្ខារជាបច្ច័យ នាមកើត​មាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦ កើត​មាន ព្រោះនាមជាបច្ច័យ ផស្សៈ​កើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនា​កើត​មាន ព្រោះផស្សៈ​ជាបច្ច័យ បសាទៈ​កើតមាន ព្រោះវេទនាជាបច្ច័យ អធិមោក្ខកើត​មាន ព្រោះបសាទៈ​ជាបច្ច័យ ភពកើតមាន ព្រោះអធិមោក្ខជាបច្ច័យ ជាតិកើតមាន ព្រោះ​ភពជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះ​ជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកង​ទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការ​យ៉ាង​នេះ។

[១៥២] ពួកធម៌ជាកុសល តើដូចម្តេច។ ក្នុងសម័យណា បុគ្គលចំរើននូវមគ្គ ដើម្បីកើត​ក្នុង​រូបភព ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន មាន​បឋវីកសិណ (ជា​អារម្មណ៍) ក្នុងសម័យនោះ សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើត​មាន ព្រោះសង្ខារជាបច្ច័យ នាមកើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦ កើត​មាន ព្រោះ​នាមជាបច្ច័យ ផស្សៈកើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនាកើត​មាន ព្រោះផស្សៈជាបច្ច័យ បសាទៈកើតមាន ព្រោះវេទនាជាបច្ច័យ អធិមោក្ខកើត​មាន ព្រោះ​បសាទៈជា​បច្ច័យ ភពកើតមាន ព្រោះអធិមោក្ខជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និង​មរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃ​កងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។

[១៥៣] ពួកធម៌ជាកុសល តើដូចម្តេច។ ក្នុងសម័យណា បុគ្គលចំរើននូវមគ្គ ដើម្បីកើត​ក្នុង​អរូបភព កន្លងនូវអាកិញ្ចញ្ញាយតនៈ ដោយប្រការទាំងពួង ដែលច្រឡំ​ដោយ​នេវសញ្ញានា​សញ្ញាយតនសញ្ញា ព្រោះលះបង់នូវសុខផង។បេ។ ចូលកាន់​ចតុត្ថជ្ឈាន ក្នុងសម័យនោះ សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមកើត​មាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះ​នាម​ជា​បច្ច័យ ផស្សៈ​កើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជា​បច្ច័យ បសាទៈ​កើតមាន ព្រោះវេទនាជាបច្ច័យ អធិមោក្ខកើតមាន ព្រោះ​បសាទៈ​ជា​បច្ច័យ ភពកើតមាន ព្រោះអធិមោក្ខជាបច្ច័យ ជាតិកើតមាន ព្រោះភព​ជាបច្ច័យ ជរា និង​មរណៈកើតមាន ព្រោះ​ជាតិជាបច្ច័យ ហេតុជាទី​កើតឡើងនៃ​កងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការ​យ៉ាង​នេះ។

[១៥៤] ពួកធម៌ជាកុសល តើដូចម្តេច។ ក្នុងសម័យណា បុគ្គលចំរើន​នូវ​លោកុត្តរជ្ឈាន​ ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បី​ដល់នូវបឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទា ទន្ធាភិញ្ញា ក្នុង​សម័យ​​នោះ សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមកើត​មាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះនាមជាបច្ច័យ ផស្សៈកើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ បសាទៈកើតមាន ព្រោះវេទនាជាបច្ច័យ អធិមោក្ខកើតមាន ព្រោះបសាទៈជាបច្ច័យ ភពកើតមាន ព្រោះអធិមោក្ខជាបច្ច័យ ជាតិកើតមាន ព្រោះភព​ជាបច្ច័យ ជរា និង​មរណៈ​កើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទី​កើតឡើងនៃធម៌​ទាំងនុ៎ះ រមែងមានដោយ​អាការ​យ៉ាងនេះឯង។

ចប់ អវិជ្ជាមូលកកុសលនិទ្ទេស។

[១៥៥] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា ចក្ខុវិញ្ញាណជាវិបាក ច្រឡំ​ដោយ​ឧបេក្ខា មានរូបជាអារម្មណ៍ កើតឡើង ព្រោះភាពនៃកាមាវចរ​កុសលកម្ម ដែល​សត្វ​ធ្វើ​ហើយ សន្សំហើយ ក្នុងសម័យនោះ សង្ខារកើតមាន ព្រោះកុសលមូល​ជា​បច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាម​កើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈ​ទី ៦ កើតមាន ព្រោះនាមជាបច្ច័យ ផស្សៈកើតមាន ព្រោះអាយតនៈទី ៦ ជា​បច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ ភពកើតមាន ព្រោះវេទនាជាបច្ច័យ ជាតិកើត​មាន ព្រោះភព​ជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទី​កើត​ឡើងនៃកងទុក្ខទាំង​អស់នុ៎ះ រមែងមានដោយអាការ​យ៉ាងនេះ។

[១៥៦] បណ្តាបច្ចយាការទាំងនោះ សង្ខារកើតមាន ព្រោះកុសលមូលជាបច្ច័យ តើ​ដូចម្តេច។ ចេតនា ការសន្សំ ភាពនៃការសន្សំ (នូវអារម្មណ៍) ណា នេះហៅថា សង្ខារកើតមាន ព្រោះ​កុសលមូលជាបច្ច័យ។បេ។ ព្រោះហេតុនោះ ទើបពោលថា ហេតុជា​ទី​កើតឡើងនៃកងទុក្ខ​ទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។

[១៥៧] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា សោតវិញ្ញាណជាវិបាក ច្រឡំ​ដោយ​​ឧបេក្ខា មានសម្លេងជាអារម្មណ៍ កើតឡើង ព្រោះភាព​នៃ​កាមាវចរកុសលកម្ម ដែលសត្វធ្វើហើយ សន្សំហើយ។បេ។ ឃានវិញ្ញាណ ច្រឡំ​ដោយ​ឧបេក្ខា មានក្លិន​ជា​អារម្មណ៍ កើតឡើង។បេ។ ជិវ្ហាវិញ្ញាណ ច្រឡំដោយឧបេក្ខា មានរសជាអារម្មណ៍ កើតឡើង។បេ។ កាយវិញ្ញាណ ច្រឡំដោយសុខ មានផ្សព្វ​ជាអារម្មណ៍ កើតឡើង។បេ។ ​មនោធាតុ ច្រឡំដោយឧបេក្ខា មានរូបជាអារម្មណ៍ក្តី។បេ។ មានផ្សព្វជា​អារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ ហើយកើតឡើង។បេ។ មនោវិញ្ញាណធាតុ ច្រឡំ​ដោយ​សោមនស្ស មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌​ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធ​នូវ​អារម្មណ៍​ណាៗ ហើយកើតឡើង។បេ។ មនោវិញ្ញាណធាតុ ច្រឡំដោយ​ឧបេក្ខា មានរូបជាអារម្មណ៍​ក្តី។បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ ហើយកើតឡើង ក្នុងសម័យ​នោះ សង្ខារកើតមាន ព្រោះ​កុសលមូលជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារ​ជាបច្ច័យ នាមកើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះនាម​ជាបច្ច័យ ផស្សៈកើតមាន ព្រោះអាយតនៈទី ៦ ជា​បច្ច័យ វេទនាកើតមាន ព្រោះផស្សៈ​ជាបច្ច័យ អធិមោក្ខកើតមាន ព្រោះវេទនា​ជា​បច្ច័យ ភពកើតមាន ព្រោះអធិមោក្ខជាបច្ច័យ ជាតិកើតមាន ព្រោះ​ភពជាបច្ច័យ ជរា និង​មរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទី​កើតឡើង​នៃ​កងទុក្ខទាំងអស់នុ៎ះ រមែងមានដោយ​អាការយ៉ាងនេះ។

[១៥៨] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា មនោវិញ្ញាណធាតុ ជាវិបាក ច្រឡំ​ដោយ​សោមនស្ស ប្រកបដោយញាណ កើតឡើង ព្រោះភាពនៃ​កាមាវចរកុសលកម្ម ដែលសត្វធ្វើហើយ សន្សំហើយ។បេ។ ច្រឡំដោយសោមនស្ស ប្រកប​ដោយ​ញាណ ប្រកប​ដោយសង្ខារ។បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ។បេ។ ច្រឡំ​ដោយ​សោមនស្ស ប្រាសចាកញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយ​ឧបេក្ខា ប្រកប​ដោយ​ញាណ។បេ។ ច្រឡំដោយឧបេក្ខា ប្រកបដោយញាណ ប្រកប​ដោយ​សង្ខារ។បេ។ ច្រឡំ​ដោយឧបេក្ខា ប្រាសចាកញាណ។បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាក​ញាណ ប្រកប​ដោយ​សង្ខារ មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជា​អារម្មណ៍​ក្តី ឬក៏ប្រារព្ធនូវ​អារម្មណ៍​ណាៗ ហើយកើតឡើង ក្នុងសម័យនោះ សង្ខារកើត​មាន ព្រោះកុសលមូល​ជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាម​កើតមាន ព្រោះវិញ្ញាណ​ជាបច្ច័យ អាយតនៈទី ៦ កើត​មាន ព្រោះនាមជាបច្ច័យ ផស្សៈកើតមាន​ព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនាកើតមាន​ ព្រោះផស្សៈជាបច្ច័យ បសាទៈកើតមាន ព្រោះវេទនាជាបច្ច័យ អធិមោក្ខកើតមាន ព្រោះ​បសាទៈជាបច្ច័យ ភព​កើត​មាន ព្រោះ​អធិមោក្ខជាបច្ច័យ ជាតិ​កើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈកើត​មាន ព្រោះជាតិ​ជាបច្ច័យ ហេតុជាទី​កើតឡើង​នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយ​អាការយ៉ាងនេះ។

[១៥៩] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា បុគ្គលចំរើនមគ្គ ដើម្បី​កើត​ក្នុង​​រូបភព ស្ងប់ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន មាន​បឋវីកសិណ (ជា​អារម្មណ៍) ក្នុងសម័យនោះ ផស្សៈក៏មាន។បេ។ អវិក្ខេបៈក៏មាន ធម៌​ទាំងនេះជាកុសល បុគ្គលស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន ជា​វិបាក មានបឋវីកសិណ​ ជា​អារម្មណ៍ ព្រោះភាពនៃរូបាវចរកុសលកម្មនោះឯង ដែលខ្លួនធ្វើ​ហើយ សន្សំហើយ ក្នុងសម័យនោះ សង្ខារ​កើតមាន ព្រោះកុសលមូល​ជា​បច្ច័យ វិញ្ញាណកើតមាន ព្រោះ​សង្ខារ​ជាបច្ច័យ នាមកើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះនាមជាបច្ច័យ ផស្សៈកើតមាន ព្រោះអាយតនៈ​ទី ៦ ជា​បច្ច័យ វេទនា​កើតមាន ព្រោះ​ផស្សៈជាបច្ច័យ បសាទៈកើតមាន ព្រោះវេទនាជាបច្ច័យ អធិមោក្ខកើតមាន ព្រោះបសាទៈ​ជាបច្ច័យ ភពកើតមាន ព្រោះអធិមោក្ខជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះ​ជាតិជាបច្ច័យ ហេតុ​ជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែង​មានដោយអាការយ៉ាងនេះ។

[១៦០] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា បុគ្គលចំរើនមគ្គ ដើម្បីកើត​ក្នុង​អរូបភព កន្លងនូវអាកិញ្ចញ្ញាយតនៈ ដោយប្រការទាំងពួង ដែលច្រឡំ​ដោយ​​នេវសញ្ញានាសញ្ញាយតនសញ្ញា ព្រោះលះបង់នូវសុខផង។បេ។ ចូលកាន់​ចតុត្ថជ្ឈាន ក្នុង​សម័យនោះ ផស្សៈក៏មាន។បេ។ អវិក្ខេបៈក៏មាន ធម៌ទាំងនេះ​ជា​កុសល បុគ្គល​កន្លង​នូវ​អាកិញ្ចញ្ញាយតនៈ ជាវិបាក ដែលច្រឡំដោយ​នេវសញ្ញានាសញ្ញាយតន​សញ្ញា ដោយ​ប្រការ​ទាំងពួង ព្រោះភាពនៃអរូបាវចរកុសលនោះឯង ដែលខ្លួន​ធ្វើ​ហើយ សន្សំ​ហើយ ព្រោះលះបង់​នូវសុខផង។បេ។ ចូលកាន់ចតុត្ថជ្ឈាន ក្នុង​សម័យនោះ សង្ខារកើតមាន ព្រោះ​កុសលមូល​ជាបច្ច័យ វិញ្ញាណកើតមាន ព្រោះ​សង្ខារជាបច្ច័យ នាមកើត​មាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះនាមជាបច្ច័យ ផស្សៈ​កើតមាន ព្រោះ​អាយតនៈទី ៦ ជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈ​ជាបច្ច័យ បសាទៈកើតមាន ព្រោះវេទនាជាបច្ច័យ អធិមោក្ខកើតមាន ព្រោះបសាទៈជាបច្ច័យ ភពកើតមាន ព្រោះ​អធិមោក្ខ​ជាបច្ច័យ ជាតិកើតមាន ព្រោះ​ភពជាបច្ច័យ ជរា និង​មរណៈ​កើតមាន ព្រោះ​ជាតិ​ជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមាន​ដោយ​អាការយ៉ាង​នេះ។

[១៦១] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា បុគ្គលចំរើន​លោកុត្តរជ្ឈាន​ ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះនូវទិដ្ឋិ​ទាំង​ឡាយ​ ដើម្បី​ដល់នូវបឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ហើយចូលកាន់​បឋមជ្ឈាន​ ជាទុក្ខាបដិបទា ទន្ធាភិញ្ញា ក្នុងសម័យនោះ ផស្សៈក៏មាន។បេ។ អវិក្ខេបៈក៏មាន ធម៌​ទាំងនេះ ជាកុសល បុគ្គលស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់​បឋមជ្ឈាន ជាវិបាក ជាទុក្ខាបដិបទា ទន្ធាភិញ្ញា ជាសុញ្ញតៈ ព្រោះភាពនៃ​លោកុត្តរ​កុសល​ជ្ឈាននោះឯង ដែល​ខ្លួនធ្វើហើយ ចំរើនហើយ ក្នុងសម័យនោះ សង្ខារកើតមាន ព្រោះកុសលមូលជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមកើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈ​ទី ៦ កើតមាន ព្រោះនាមជាបច្ច័យ ផស្សៈ​កើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ បសាទៈកើត​មាន ព្រោះវេទនាជាបច្ច័យ អធិមោក្ខ​កើតមាន ព្រោះបសាទៈជាបច្ច័យ ភពកើតមាន ព្រោះ​អធិមោក្ខជាបច្ច័យ ជាតិកើតមាន ព្រោះភពជា​បច្ច័យ ជរា និង​មរណៈកើតមាន​ ព្រោះជាតិ​ជាបច្ច័យ ហេតុជាទីកើត​ឡើង​នៃធម៌ទាំងនុ៎ះ រមែងមានដោយអាការ​យ៉ាងនេះ។

ចប់ កុសលមូលកវិបាកនិទ្ទេស។

[១៦២] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា ចក្ខុវិញ្ញាណជាវិបាក ច្រឡំ​ដោយឧបេក្ខា មានរូបជាអារម្មណ៍ កើតឡើង ព្រោះភាពនៃអកុសលកម្ម ដែលសត្វ​ធ្វើ​ហើយ​ សន្សំហើយ ក្នុងសម័យនោះ សង្ខារកើតមាន ព្រោះអកុសលមូលជាបច្ច័យ វិញ្ញាណកើត​មាន ព្រោះសង្ខារជាបច្ច័យ នាមកើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈ​ទី ៦ កើតមាន ​ព្រោះនាមជាបច្ច័យ ផស្សៈកើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនាកើតមាន ព្រោះ​ផស្សៈជាបច្ច័យ ភពកើតមាន ព្រោះវេទនាជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទី​កើតឡើង​នៃកង​ទុក្ខទាំងអស់នុ៎ះ រមែង​មានដោយអាការយ៉ាងនេះ។

[១៦៣] បណ្តាបច្ចយាការទាំងនោះ សង្ខារកើតមាន ព្រោះអកុសលមូល​ជាបច្ច័យ តើដូចម្តេច។ ចេតនា ការសន្សំ ភាពនៃការសន្សំ (នូវអារម្មណ៍) ណា នេះហៅថា សង្ខារកើតមាន ព្រោះ​អកុសលមូលជាបច្ច័យ។បេ។ ព្រោះហេតុនោះ ទើបពោលថា ហេតុ​ជា​ទី​កើតឡើងនៃកងទុក្ខ​ទាំងអស់នុ៎ះ រមែងមាន ដោយអាការយ៉ាង​នេះ។

[១៦៤] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា សោតវិញ្ញាណជាវិបាក ច្រឡំដោយឧបេក្ខា មានសម្លេងជាអារម្មណ៍ កើត​ឡើង ព្រោះភាពនៃអកុសលកម្ម ដែលសត្វធ្វើហើយ សន្សំហើយ។បេ។ ឃានវិញ្ញាណ ច្រឡំដោយ​ឧបេក្ខា មានក្លិនជា​អារម្មណ៍ កើតឡើង។បេ។ ជិវ្ហាវិញ្ញាណ ច្រឡំដោយ​ឧបេក្ខា មានរសជា​អារម្មណ៍ កើតឡើង។បេ។ កាយវិញ្ញាណ ច្រឡំដោយទុក្ខ មានផ្សព្វ​ជាអារម្មណ៍ កើតឡើង។បេ។ មនោធាតុ ច្រឡំដោយឧបេក្ខា មានរូបជាអារម្មណ៍ក្តី។បេ។ មានផ្សព្វជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ ហើយកើតឡើង ក្នុង​សម័យ​នោះ សង្ខារកើតមាន ព្រោះ​អកុសលមូលជាបច្ច័យ វិញ្ញាណកើតមាន ព្រោះ​សង្ខារ​ជាបច្ច័យ នាម​កើតមាន ព្រោះ​វិញ្ញាណជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះ​នាម​​ជាបច្ច័យ ផស្សៈកើតមាន ព្រោះ​អាយតនៈទី ៦ ជាបច្ច័យ វេទនាកើតមាន ព្រោះ​ផស្សៈ​ជាបច្ច័យ អធិមោក្ខកើតមាន ព្រោះ​វេទនាជាបច្ច័យ ភពកើតមាន ព្រោះ​អធិមោក្ខ​​ជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះ​ជាតិ​ជា​បច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការ​យ៉ាងនេះ។

[១៦៥] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា មនោវិញ្ញាណធាតុ ជាវិបាក ច្រឡំ​ដោយឧបេក្ខា មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវ​អារម្មណ៍ណាៗ ហើយកើតឡើង ព្រោះភាពនៃអកុសលកម្ម ដែលសត្វធ្វើ​ហើយ សន្សំ​ហើយ ក្នុង​សម័យនោះ សង្ខារកើតមាន ព្រោះអកុសលមូលជាបច្ច័យ វិញ្ញាណកើត​មាន ព្រោះសង្ខារជាបច្ច័យ នាមកើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះនាមជាបច្ច័យ ផស្សៈកើតមាន ព្រោះ​អាយតនៈទី ៦ ជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ អធិមោក្ខកើតមាន ព្រោះ​វេទនាជាបច្ច័យ ភព កើត​មាន ព្រោះ​អធិមោក្ខជាបច្ច័យ ជាតិកើតមាន ព្រោះភព​ជា​បច្ច័យ ជរា និងមរណៈ​កើតមាន ព្រោះ​ជាតិ​ជាបច្ច័យ ហេតុជាទីកើតឡើង​នៃ​កងទុក្ខ​ទាំងអស់នុ៎ះ រមែងមាន ដោយអាការ​យ៉ាងនេះ។

[១៦៦] បណ្តាបច្ចយាការទាំងនោះ សង្ខារកើតមាន ព្រោះអកុសលមូលជាបច្ច័យ តើ​ដូចម្តេច។ ចេតនា ការសន្សំ ភាពនៃការសន្សំ (នូវអារម្មណ៍) ណា នេះហៅថា សង្ខារ​កើតមាន ព្រោះ​អកុសលមូលជាបច្ច័យ។

[១៦៧] បណ្តាបច្ចយាការទាំងនោះ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើត​អំពី​វិញ្ញាណ​នោះ ណា នេះហៅថា វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។

[១៦៨] បណ្តាបច្ចយាការទាំងនោះ នាមកើតមាន ព្រោះវិញ្ញាណជាបច្ច័យ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះហៅថា នាមកើតមាន ព្រោះវិញ្ញាណ​ជាបច្ច័យ។

[១៦៩] បណ្តាបច្ចយាការទាំងនោះ អាយតនៈទី ៦ កើតមាន ព្រោះនាមជាបច្ច័យ តើ​ដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែល​កើត​អំពីវិញ្ញាណនោះណា នេះហៅថា អាយតនៈទី ៦ កើតមាន ព្រោះនាមជាបច្ច័យ។

[១៧០] បណ្តាបច្ចយាការទាំងនោះ ផស្សៈកើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ តើ​ដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា នេះហៅថា ផស្សៈ​កើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ។

[១៧១] បណ្តាបច្ចយាការទាំងនោះ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តើដូចម្តេច។ សេចក្តីត្រេកអរ ក៏មិនមែន សេចក្តីមិនត្រេកអរ ក៏មិនមែន ដែលប្រព្រឹត្តទៅ​ក្នុងចិត្ត ការទទួលអារម្មណ៍មិនជាទុក្ខ មិនជាសុខ ដែលកើតអំពីចេតោសម្ផ័ស្ស អទុក្ខមសុខវេទនា ដែលកើតអំពីចេតោសម្ផ័ស្សណា នេះហៅថា វេទនាកើតមាន ព្រោះផស្សៈ​​ជាបច្ច័យ។

[១៧២] បណ្តាធម៌ទាំងនោះ អធិមោក្ខកើតមាន ព្រោះវេទនាជាបច្ច័យ តើដូចម្តេច។ ការចុះ​ស៊ប់ អាការចុះស៊ប់ ភាពចុះស៊ប់ នៃចិត្តក្នុងអារម្មណ៍នោះ ណា នេះហៅថា អធិមោក្ខ​កើតមាន ព្រោះវេទនាជាបច្ច័យ។

[១៧៣] បណ្តាបច្ចយាការទាំងនោះ ភពកើតមាន ព្រោះអធិមោក្ខជាបច្ច័យ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ លើកតែអធិមោក្ខចេញ នេះហៅថា ភពកើត​មាន ព្រោះអធិមោក្ខជាបច្ច័យ។

[១៧៤] បណ្តាបច្ចយាការទាំងនោះ ជាតិ​កើតមាន ព្រោះភពជាបច្ច័យ តើដូចម្តេច។ ជាតិ ការ​កើតព្រម ការផ្តួចឡើង ការកើតចំពោះ ការកើតប្រាកដណា នៃធម៌​ទាំងនោះ នេះហៅ​ថា​ ជាតិកើតមាន ព្រោះភពជាបច្ច័យ។

[១៧៥] បណ្តាបច្ចយាការទាំងនោះ ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ តើ​ដូចម្តេច។ ជរាក៏មាន មរណៈក៏មាន។ បណ្តាជរា និងមរណៈនោះ ជរា តើដូចម្តេច។ ការចាស់ ការគ្រាំគ្រា ការរួញថយអាយុណា នៃធម៌ទាំងនោះ នេះហៅថា ជរា។ បណ្តាជរា និង​មរណៈនោះ មរណៈ តើដូចម្តេច។ ការអស់ ការសូន្យ ការបែកធ្លាយ ការ​បែកខ្ចាត់ខ្ចាយ ការមិនទៀង ការបាត់បង់ណា នៃធម៌ទាំងនោះ នេះហៅថា មរណៈ។ ជរានេះផង មរណៈ​នេះផង នេះហៅថា ជរា និងមរណៈកើតមាន ព្រោះជាតិ​ជា​បច្ច័យ ដោយប្រការដូច្នេះ។

[១៧៦] សេចក្តីត្រង់ពាក្យថា ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមាន ដោយ​អាការ​យ៉ាងនេះ ដូចតទៅនេះ។ ការចួបជុំ ការមូលមក ការប្រជុំចុះ ការកើតប្រាកដ នៃកងទុក្ខ​ទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ ព្រោះហេតុនោះ ទើបពោលថា ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះឯង។

ចប់ អកុសលមូលកវិបាកនិទ្ទេស។

ចប់ អភិធម្មភាជនីយ។

ចប់ បច្ចយាការវិភង្គ។

សតិប្បដ្ឋានវិភង្គ

[១៧៧] សតិប្បដ្ឋាន ៤ គឺ ភិក្ខុក្នុងសាសនានេះ ពិចារណានូវកាយក្នុងកាយ​ខាងក្នុង ពិចារណា​នូវ​កាយក្នុងកាយខាងក្រៅ ពិចារណានូវកាយក្នុងកាយខាងក្នុង និង​ខាងក្រៅ សម្រេច​​ឥរិយាបថ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មាន​ស្មារតី (ជាគ្រឿង​កំណត់) កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក ១។ ភិក្ខុពិចារណា​នូវ​វេទនាក្នុងវេទនា​ទាំងឡាយខាងក្នុង ពិចារណានូវវេទនាក្នុងវេទនា​ទាំងឡាយខាងក្រៅ ពិចារណានូវវេទនាក្នុងវេទនាទាំងឡាយខាងក្នុង និងខាងក្រៅ សម្រេចឥរិយាបថ មាន​ព្យាយាមជាគ្រឿងដុត​កំដៅកិលេស ជាអ្នកដឹងខ្លួន មាន​ស្មារតី (ជាគ្រឿងកំណត់) កំចាត់​បង់​អភិជ្ឈា និង​ទោមនស្សក្នុងលោក ១។ ភិក្ខុពិចារណា​នូវចិត្តក្នុងចិត្តខាងក្នុង ពិចារណា​នូវចិត្តក្នុងចិត្តខាងក្រៅ ពិចារណា​នូវ​ចិត្តក្នុងចិត្តខាងក្នុង និងខាងក្រៅ សម្រេច​ឥរិយាបថ មានព្យាយាម​ជាគ្រឿង​ដុត​កំដៅ​កិលេស ជា​អ្នក​​ដឹងខ្លួន មានស្មារតី (ជាគ្រឿង​កំណត់) កំចាត់បង់អភិជ្ឈា និង​ទោមនស្សក្នុងលោក ១។ ភិក្ខុពិចារណានូវធម៌​ក្នុងធម៌ទាំងឡាយ​ខាងក្នុង ពិចារណានូវធម៌ក្នុងធម៌​ទាំងឡាយខាងក្រៅ ពិចារណានូវធម៌​ក្នុងធម៌​ទាំងឡាយ​ខាងក្នុង និងខាង​ក្រៅ សម្រេច​ឥរិយាបថ មានព្យាយាម ជាគ្រឿងដុត​កំដៅកិលេស ជាអ្នក​ដឹងខ្លួន មាន​ស្មារតី (ជា​គ្រឿងកំណត់) កំចាត់បង់អភិជ្ឈា និងទោមនស្ស​ក្នុង​លោក ១។

[១៧៨] ចុះភិក្ខុពិចារណានូវកាយក្នុងកាយខាងក្នុង តើដូចម្តេច។ ភិក្ខុក្នុងសាសនា​នេះ ពិចារណានូវកាយខាងក្នុង (កាយរបស់ខ្លួន) គឺ ខាងលើតាំងអំពីបាតជើងឡើងទៅ ខាងក្រោមតាំងអំពីចុងសក់ចុះមក ដែលមានស្បែកបិទបាំងជុំវិញ ពេញ​ដោយ​វត្ថុមិន​ស្អាត​មានប្រការផ្សេងៗដូច្នេះថា ក្នុងកាយនេះមាន សក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងបស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសំបោរ ទឹករំអិល ទឹកមូត្រ។ ភិក្ខុនោះ រមែងគប់រក អប់រំ ធ្វើឲ្យច្រើន នូវកាយនោះ​ឲ្យជានិមិត្ត កំណត់ចុះនូវកាយ ដែល​ខ្លួនកំណត់ទុក​ដោយល្អ ភិក្ខុនោះ លុះគប់រក អប់រំ ធ្វើឲ្យច្រើន នូវកាយនោះ ឲ្យជានិមិត្ត កំណត់នូវកាយ ដែលខ្លួនកំណត់​ទុកដោយល្អហើយ រមែងប្រមូលមកនូវចិត្តក្នុង​កាយខាងក្រៅ។

[១៧៩] ចុះភិក្ខុពិចារណានូវកាយក្នុងកាយខាងក្រៅ តើដូចម្តេច។ ភិក្ខុក្នុង​សាសនា​នេះ ពិចារណានូវកាយខាងក្រៅ (កាយរបស់គេ) គឺខាងលើ​តាំងអំពី​បាតជើង​ឡើងទៅ​ ខាង​ក្រោមតាំងអំពីចុងសក់ចុះមក ដែលមានស្បែកបិទបាំងជុំវិញ ពេញ​ដោយ​វត្ថុមិនស្អាត មាន​ប្រការផ្សេងៗ ដូច្នេះថា ក្នុងកាយរបស់បុគ្គលនោះមាន សក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងបស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសំបោរ ទឹករំអិល ទឹកមូត្រ។ ភិក្ខុនោះ រមែងគប់រក អប់រំ ធ្វើឲ្យច្រើន នូវកាយនោះឲ្យជានិមិត្ត កំណត់នូវកាយ ដែល​ខ្លួន​កំណត់ទុកដោយល្អ ភិក្ខុនោះ លុះ​គប់រក អប់រំ ធ្វើឲ្យច្រើន នូវកាយនោះឲ្យនិមិត្ត កំណត់​នូវកាយ ដែលខ្លួនកំណត់​ទុកដោយ​ល្អហើយ រមែងប្រមូលមកនូវចិត្តក្នុងកាយខាងក្នុង ទាំងខាងក្រៅ។

[១៨០] ចុះភិក្ខុពិចារណានូវកាយក្នុងកាយ ខាងក្នុង និងខាងក្រៅ តើដូចម្តេច។ ភិក្ខុ​ក្នុង​សាសនានេះ ពិចារណានូវកាយខាងក្នុង និងខាងក្រៅ (កាយរបស់ខ្លួន ទាំងកាយ​របស់​គេ) គឺ ខាងលើតាំងអំពីបាតជើងឡើងទៅ ខាងក្រោមតាំងអំពីចុងសក់ចុះមក ដែលមាន​ស្បែក​បិទ​បាំងជុំវិញ ពេញដោយវត្ថុមិនស្អាត មានប្រការផ្សេងៗដូច្នេះថា ក្នុង​កាយ​មាន សក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងបស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសំបោរ ទឹករំអិល ទឹកមូត្រ ភិក្ខុពិចារណា​នូវកាយក្នុងកាយខាងក្នុង និងខាងក្រៅ សម្រេចឥរិយាបថ មានព្យាយាម ជាគ្រឿង​ដុតកំដៅ​​កិលេស ជាអ្នកដឹងខ្លួន មានស្មារតី (ជា​គ្រឿងកំណត់) កំចាត់​បង់អភិជ្ឈា និង​ទោមនស្សក្នុង​លោកយ៉ាងនេះឯង។

[១៨១] សេចក្តីត្រង់ពាក្យថា ភិក្ខុពិចារណា។ សំនួរថា ចុះបណ្តាពាក្យទាំងនោះ ការ​ពិចារណា តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។បេ។ សេចក្តីមិនវង្វេង ការពិចារណា​ធម៌ ការឃើញត្រូវណា នេះហៅថា ការពិចារណា ភិក្ខុជាអ្នកព្រមព្រៀង មូលមិត ចូលទៅជិត អែបនែប កៀកកើយ ប្រដិតប្រជី ប្រកបព្រមដោយបញ្ញា​ជាគ្រឿង​ពិចារណា​នេះ ព្រោះ​ហេតុនោះ ទើបពោលថា ភិក្ខុពិចារណា។

[១៨២] ពាក្យថា សម្រេចឥរិយាបថ គឺសម្រេច ប្រព្រឹត្ត រក្សា រស់នៅ ញុំាងអត្តភាព​ឲ្យ​រស់នៅ ត្រាច់ទៅ សម្រាក ព្រោះហេតុនោះ ទើបពោលថា សម្រេចឥរិយាបថ។

[១៨៣] សេចក្តីត្រង់ពាក្យថា មានព្យាយាមជាគ្រឿងដុតកំដៅកិលេស។ សំនួរថា ចុះ​បណ្តា​​ពាក្យទាំងនោះ សេចក្តីព្យាយាមជាគ្រឿងដុតកំដៅកិលេស តើដូចម្តេច។ ការប្រារព្ធ​ព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។បេ។ សេចក្តីព្យាយាមត្រូវណា នេះហៅថា សេចក្តីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ភិក្ខុជាអ្នកព្រមព្រៀង មូលមិត ចូលទៅ​ជិត អែបនែប កៀក​កើយ ប្រដិតប្រជី ប្រកបព្រមដោយព្យាយាម ​ជាគ្រឿង​ដុតកំដៅ​កិលេស​នេះ ព្រោះហេតុ​នោះ ទើបពោលថា មានព្យាយាមជាគ្រឿងដុតកំដៅកិលេស។

[១៨៤] សេចក្តីត្រង់ពាក្យថា ជាអ្នកដឹងខ្លួន។ សំនួរថា ចុះបណ្តាពាក្យទាំងនោះ ពាក្យថា ការដឹងខ្លួន តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។បេ។ សេចក្តីមិនវង្វេង ការពិចារណា​នូវធម៌ ការឃើញត្រូវណា នេះហៅថា ការដឹងខ្លួន ភិក្ខុជាអ្នកព្រមព្រៀង មូលមិត ចូលទៅជិត អែបនែប កៀកកើយ ប្រដិតប្រជី ប្រកបព្រមដោយការដឹងខ្លួននេះ ព្រោះ​ហេតុ​នោះ ទើប​ពោលថា ជាអ្នកដឹងខ្លួន។

[១៨៥] សេចក្តីត្រង់ពាក្យថា មានស្មារតី។ សំនួរថា ចុះបណ្តាពាក្យទាំងនោះ ពាក្យថា ស្មារតី តើដូចម្តេច។ ការរឭក ការនឹកឃើញ។បេ។ ការរឭកត្រូវណា នេះហៅថា ស្មារតី ភិក្ខុជា​អ្នកព្រមព្រៀង មូលមិត ចូលទៅជិត អែបនែប កៀកកើយ ប្រដិតប្រជី ប្រកប​ព្រមដោយ​ស្មារតីនេះ ព្រោះហេតុនោះ ទើបពោលថា មានស្មារតី។

[១៨៦] សេចក្តីត្រង់ពាក្យថា កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក។ សំនួរថា បណ្តា​ពាក្យទាំងនោះ លោក តើដូចម្តេច។ កាយនោះឯង ឈ្មោះថា លោក ឧបាទានក្ខន្ធ​ទាំង ៥ ឈ្មោះថា លោក នេះហៅថា លោក។ បណ្តាពាក្យទាំងនេះ អភិជ្ឈា តើ​ដូចម្តេច។ តម្រេក តម្រេកខ្លាំង។បេ។ តម្រេកខ្លាំងនៃចិត្តណា នេះហៅថា ​អភិជ្ឈា។ បណ្តា​ពាក្យ​ទាំងនោះ ទោមនស្ស តើដូចម្តេច។ សេចក្តីមិនត្រេកអរ ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីទុក្ខ ប្រព្រឹត្តទៅ​ក្នុង​ចិត្ត ការទទួលអារម្មណ៍មិនជាទីត្រេកអរ ជាទុក្ខ ដែលកើត​អំពី​ចេតោសម្ផ័ស្ស ទុក្ខវេទនា មិនជាទីត្រេកអរ ដែលកើតអំពីចេតោសម្ផ័ស្សណា នេះ​ហៅថា ទោមនស្ស។ ភិក្ខុជាអ្នក​ទូន្មាន កំចាត់បង់ ស្ងប់រម្ងាប់ ស្ងប់ឈឹង ធ្វើឲ្យវិនាស ធ្វើ​ឲ្យសាបសូន្យ ឲ្យដល់នូវការ​ខូចខាត ឲ្យដល់នូវការហិនហោច ឲ្យរីងស្ងួត ឲ្យ​ហួតហែង ធ្វើឲ្យបាត់បង់ នូវអភិជ្ឈា និង​ទោមនស្សនេះ ក្នុងលោកនេះ ដោយប្រការ​ដូច្នេះ ព្រោះហេតុ​នោះ ទើបពោលថា កំចាត់បង់​អភិជ្ឈា និងទោមនស្សក្នុងលោក។

ចប់ កាយានុបស្សនានិទ្ទេស។

[១៨៧] ចុះភិក្ខុពិចារណានូវវេទនា ក្នុងវេទនាទាំងឡាយខាងក្នុង តើដូចម្តេច។ ភិក្ខុក្នុង​សាសនានេះ កាលទទួលសុខវេទនា ក៏ដឹងច្បាស់ថា អាត្មាអញទទួលសុខវេទនា កាល​ទទួល​ទុក្ខវេទនា ក៏ដឹងច្បាស់ថា អាត្មាអញទទួលទុក្ខវេទនា កាលទទួល​អទុក្ខមសុខ​វេទនា ក៏ដឹង​ច្បាស់ថា អាត្មាអញ ទទួលអទុក្ខមសុខវេទនា កាលទទួលសុខវេទនា ប្រកបដោយ​អាមិសៈ​ក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលសុខវេទនាប្រកបដោយ​អាមិសៈ​ កាលទទួលសុខវេទនា មិនប្រកបដោយអាមិសៈក្តី ក៏ដឹងច្បាស់ថា អាត្មាអញ​ទទួល​សុខវេទនា មិនប្រកបដោយ​អាមិសៈ កាលទទួលទុក្ខវេទនា ប្រកបដោយ​អាមិសៈក្តី ក៏ដឹងច្បាស់​ថា អាត្មាអញទទួល​ទុក្ខវេទនា ប្រកបដោយអាមិសៈ កាល​ទទួល​ទុក្ខវេទនា មិនប្រកបដោយអាមិសៈក្តី ក៏ដឹង​ច្បាស់ថា អាត្មាអញ​ទទួល​ទុក្ខវេទនា មិនប្រកប​ដោយ​អាមិសៈ កាលទទួលអទុក្ខមសុខ​វេទនាប្រកបដោយអាមិសៈ​ក្តី ក៏ដឹងច្បាស់​ថា អាត្មាអញ​ទទួលអទុក្ខមសុខវេទនា ប្រកបដោយអាមិសៈ កាល​ទទួល​អទុក្ខមសុខវេទនា​ មិនប្រកប​ដោយអាមិសៈក្តី ក៏ដឹង​ច្បាស់ថា អាត្មាអញទទួល​អទុក្ខមសុខវេទនា មិនប្រកប​ដោយ​អាមិសៈ។ ភិក្ខុនោះ រមែង​គប់រក អប់រំ ធ្វើឲ្យច្រើន នូវវេទនានោះ ឲ្យជានិមិត្ត កំណត់​នូវវេទនាដែលខ្លួនកំណត់ទុក​ដោយល្អ ភិក្ខុនោះ លុះ​គប់រក អប់រំ ធ្វើឲ្យច្រើន នូវវេទនា​នោះ ឲ្យជានិមិត្ត កំណត់នូវ​វេទនា ដែលខ្លួន​កំណត់​ទុកដោយ​ល្អ​ហើយ រមែង​ប្រមូល​មក​នូវ​ចិត្ត ក្នុងវេទនាខាងក្រៅ។

[១៨៨] ចុះភិក្ខុពិចារណានូវវេទនា ក្នុងវេទនាទាំងឡាយខាងក្រៅ តើដូចម្តេច។ ភិក្ខុ​ក្នុង​​សាសនានេះ ដឹងច្បាស់នូវបុគ្គល កាលទទួលសុខវេទនាថា បុគ្គលនេះ ទទួល​សុខ​វេទនា ដឹងច្បាស់នូវបុគ្គល កាលទទួលទុក្ខវេទនាថា បុគ្គលនេះ ទទួលទុក្ខវេទនា ដឹង​ច្បាស់​នូវ​បុគ្គល កាលទទួលអទុក្ខមសុខវេទនាថា បុគ្គលនេះ ទទួលអទុក្ខមសុខវេទនា ដឹង​ច្បាស់​នូវបុគ្គល​ កាលទទួលសុខវេទនា ប្រកបដោយអាមិសៈក្តីថា បុគ្គលនេះ ទទួល​សុខវេទនា ប្រកបដោយ​អាមិសៈ ដឹងច្បាស់នូវបុគ្គល កាលទទួលសុខវេទនា មិនប្រកបដោយ​អាមិសៈ​ក្តីថា បុគ្គល​នេះ ទទួលសុខវេទនា មិនប្រកបដោយអាមិសៈ ដឹងច្បាស់នូវបុគ្គល កាលទទួលទុក្ខវេទនា ប្រកបដោយអាមិសៈក្តីថា បុគ្គលនេះ ទទួល​ទុក្ខវេទនា ប្រកប​ដោយអាមិសៈ ដឹងច្បាស់នូវបុគ្គល កាលទទួលទុក្ខវេទនា មិន​ប្រកបដោយ​អាមិសៈក្តីថា បុគ្គលនេះ ទទួលទុក្ខវេទនា មិន​ប្រកបដោយអាមិសៈ ដឹង​ច្បាស់​នូវបុគ្គល កាលទទួល​អទុក្ខមសុខវេទនា ប្រកបដោយ​អាមិសៈក្តីថា បុគ្គលនេះ ទទួល​អទុក្ខមសុខវេទនា​ប្រកប​ដោយអាមិសៈ ដឹងច្បាស់នូវបុគ្គល កាលទទួល​អទុក្ខមសុខ​វេទនា មិនប្រកបដោយ​អាមិសៈក្តីថា បុគ្គលនេះ ទទួល​អទុក្ខមសុខវេទនា មិនប្រកបដោយអាមិសៈ។ ភិក្ខុនោះ រមែង​គប់រក អប់រំ ធ្វើឲ្យច្រើន នូវ​វេទនានោះ ឲ្យជានិមិត្ត កំណត់នូវវេទនា ដែលខ្លួន​កំណត់ទុកដោយល្អ ភិក្ខុនោះ លុះគប់រក អប់រំ​ ធ្វើឲ្យច្រើន នូវវេទនានោះ ឲ្យជានិមិត្ត កំណត់នូវវេទនា ដែលខ្លួនកំណត់ទុកដោយល្អ​ហើយ រមែងប្រមូលមកនូវចិត្ត ក្នុងវេទនា​ទាំងឡាយ ទាំងខាងក្នុង ទាំងខាងក្រៅ។

[១៨៩] ចុះភិក្ខុពិចារណានូវវេទនា ក្នុងវេទនាទាំងឡាយ ខាងក្នុង និងខាងក្រៅ តើ​ដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់នូវសុខវេទនាថា សុខវេទនា ដឹងច្បាស់នូវ​ទុក្ខវេទនាថា ទុក្ខវេទនា ដឹងច្បាស់នូវអទុក្ខមសុខវេទនាថា អទុក្ខមសុខវេទនា ដឹង​ច្បាស់នូវសុខវេទនា ប្រកបដោយអាមិសៈថា សុខវេទនា ប្រកបដោយអាមិសៈ ដឹងច្បាស់​នូវសុខវេទនា​មិនប្រកបដោយ​អាមិសៈថា សុខវេទនា មិនប្រកបដោយអាមិសៈ ដឹង​ច្បាស់នូវទុក្ខវេទនា ប្រកបដោយ​អាមិសៈថា ទុក្ខវេទនាប្រកបដោយអាមិសៈ ដឹងច្បាស់​នូវទុក្ខវេទនា មិនប្រកបដោយ​អាមិសៈ​ថា ទុក្ខវេទនា មិនប្រកបដោយអាមិសៈ ដឹង​ច្បាស់នូវអទុក្ខមសុខវេទនា ប្រកប​ដោយអាមិសៈថា អទុក្ខមសុខវេទនា ប្រកប​ដោយ​អាមិសៈ ដឹងច្បាស់នូវអទុក្ខមសុខវេទនា មិនប្រកបដោយអាមិសៈ​ថា អទុក្ខមសុខវេទនា មិនប្រកបដោយអាមិសៈ ភិក្ខុពិចារណា​នូវវេទនា ក្នុងវេទនា​ទាំងឡាយ ខាងក្នុង និង​ខាងក្រៅ សម្រេចឥរិយាបថ មានព្យាយាមជា​គ្រឿង​ដុតកំដៅ​កិលេស ជាអ្នកដឹងខ្លួន មានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់​អភិជ្ឈា និង​ទោមនស្ស​ក្នុងលោក យ៉ាងនេះឯង។

[១៩០] សេចក្តីត្រង់ពាក្យថា ភិក្ខុពិចារណា។បេ។ ពាក្យថា សម្រេចឥរិយាបថ។បេ។ សេចក្តីត្រង់ពាក្យថា មានព្យាយាមជាគ្រឿងដុតកំដៅកិលេស។បេ។ សេចក្តីត្រង់ពាក្យ​ថា​ អ្នកដឹងខ្លួន។បេ។ សេចក្តីត្រង់ពាក្យថា មានស្មារតី។បេ។ សេចក្តីត្រង់ពាក្យថា កំចាត់បង់​អភិជ្ឈា និងទោមនស្សក្នុងលោក។ សំនួរថា ចុះបណ្តាពាក្យទាំងនោះ លោក តើដូចម្តេច។​ វេទនានោះឯង ឈ្មោះថា លោក ឧបាទានក្ខន្ធទាំង ៥ ឈ្មោះថា​លោក នេះ​ហៅថា លោក។ បណ្តាពាក្យទាំងនោះ អភិជ្ឈា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។បេ។ តម្រេក​ខ្លាំង​នៃចិត្តណា នេះហៅថា អភិជ្ឈា។ បណ្តាពាក្យទាំងនោះ ទោមនស្ស តើដូចម្តេច។ សេចក្តីមិន​ត្រេកអរ ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីទុក្ខ ប្រព្រឹត្ត​ទៅក្នុងចិត្ត ការទទួល​អារម្មណ៍មិនជាទី​ត្រេកអរ ជាទុក្ខ ដែល​កើត​អំពីចេតោសម្ផ័ស្ស ទុក្ខវេទនា​មិនជាទីត្រេកអរ ដែលកើតអំពី​ចេតោសម្ផ័ស្ស នេះ​ហៅថា ទោមនស្ស។ ពួកជនក្នុងលោកនេះ ភិក្ខុ ជាអ្នក​ទូន្មាន កំចាត់បង់​ ស្ងប់ រម្ងាប់ ស្ងប់ឈឹង ធ្វើឲ្យវិនាស ធ្វើឲ្យសាបសូន្យ ឲ្យដល់នូវ​ការ​ខូចខាត ឲ្យដល់នូវការហិនហោច ឲ្យរីងស្ងួត ឲ្យ​ហួតហែង ធ្វើឲ្យបាត់បង់ នូវអភិជ្ឈា និងទោមនស្សនេះ ក្នុង​លោក​នេះ ដោយប្រការ​ដូច្នេះ ព្រោះហេតុនោះ ទើបពោលថា កំចាត់បង់​អភិជ្ឈា និងទោមនស្សក្នុងលោក។

ចប់ វេទនានុបស្សនានិទ្ទេស។

[១៩១] ចុះភិក្ខុពិចារណានូវចិត្តក្នុងចិត្តខាងក្នុង តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ទោះ​ចិត្ត​​ប្រកប​ដោយរាគៈ ក៏ដឹងច្បាស់ថា ចិត្តរបស់អាត្មាអញ ប្រកបដោយរាគៈ ទោះ​ចិត្ត​ប្រាស​ចាក​រាគៈ ក៏ដឹងច្បាស់ថា ចិត្តរបស់អាត្មាអញ ប្រាសចាករាគៈ ទោះចិត្តប្រកប​ដោយ​ទោសៈ ក៏ដឹងច្បាស់ថា ចិត្តរបស់អាត្មាអញ ប្រកបដោយទោសៈ ទោះចិត្ត​ប្រាសចាក​ទោសៈ ក៏ដឹង​ច្បាស់ថា ចិត្តរបស់អាត្មាអញ ប្រាសចាកទោសៈ ទោះចិត្ត​ប្រកបដោយ​មោហៈ ក៏ដឹងច្បាស់​ថា ចិត្តរបស់អាត្មាអញ ប្រកបដោយមោហៈ ទោះ​ចិត្ត​ប្រាសចាក​មោហៈ ក៏ដឹងច្បាស់ថា ចិត្ត​របស់អាត្មាអញ ប្រាសចាកមោហៈ ទោះ​ចិត្ត​រួញរា ក៏ដឹង​ច្បាស់ថា ចិត្តរបស់អាត្មាអញ​រួញរា ទោះចិត្តរាយមាយ ក៏ដឹងច្បាស់​ថា ចិត្តរបស់​អាត្មាអញ រាយមាយ ទោះចិត្តជា​មហគ្គតៈ (រូបាវចរ និងអរូបាវចរ) ក៏​ដឹងច្បាស់ថា ចិត្តរបស់អាត្មាអញ ជាមហគ្គតៈ ទោះ​ចិត្ត​មិនមែនជាមហគ្គតៈ (កាមាវចរ) ក៏ដឹងច្បាស់ថា ចិត្តរបស់អាត្មាអញ មិនមែនជាមហគ្គតៈ ទោះចិត្តជា​សឧត្តរៈ (កាមាវចរ) ក៏ដឹងច្បាស់ថា ចិត្តរបស់អាត្មាអញ ជាសឧត្តរៈ ទោះចិត្តជា​អនុត្តរៈ (រូបាវចរ និងអរូបាវចរ) ក៏ដឹងច្បាស់ថា ចិត្តរបស់អាត្មាអញ ជាអនុត្តរៈ ទោះ​ចិត្ត​តាំង​នៅមាំ ក៏ដឹងច្បាស់ថា ចិត្តរបស់អាត្មាអញ តាំងនៅមាំ ទោះចិត្ត​មិនតាំងនៅមាំ ក៏ដឹងច្បាស់​ថា ចិត្តរបស់អាត្មាអញ មិនតាំងនៅមាំ ទោះចិត្តរួចស្រឡះ ក៏ដឹងច្បាស់ថា ចិត្តរបស់អាត្មា​អញ រួចស្រឡះ ទោះចិត្តមិន​ទាន់រួចស្រឡះ (ចាក​អាសវក្កិលេស) ក៏ដឹងច្បាស់ថា ចិត្តរបស់​អាត្មាអញ មិនទាន់​រួចស្រឡះ។ ភិក្ខុនោះ រមែងគប់រក អប់រំ ធ្វើឲ្យច្រើន នូវចិត្តនោះ ឲ្យជា​និមិត្ត កំណត់នូវចិត្ត ដែលខ្លួនកំណត់​ទុកដោយល្អ ភិក្ខុ​នោះ លុះគប់រក អប់រំ ធ្វើឲ្យច្រើន នូវ​ចិត្តនោះ ឲ្យជានិមិត្ត កំណត់នូវចិត្ត ដែល​ខ្លួន​កំណត់​ទុកដោយល្អហើយ រមែងប្រមូលមកនូវ​ចិត្ត ក្នុងចិត្តខាងក្រៅ។

[១៩២] ចុះភិក្ខុពិចារណានូវចិត្ត ក្នុងចិត្តខាងក្រៅ តើដូចម្តេច។ ភិក្ខុក្នុង​សាសនានេះ ទោះ​ចិត្តរបស់គេ ប្រកបដោយរាគៈ ក៏ដឹងច្បាស់ថា ចិត្តរបស់គេ ប្រកប​ដោយ​រាគៈ ទោះ​​ចិត្ត​​របស់គេ ប្រាសចាករាគៈ ក៏ដឹងច្បាស់ថា ចិត្តរបស់គេ ប្រាសចាក​រាគៈ ទោះ​ចិត្តរបស់គេ ប្រកបដោយទោសៈ ក៏ដឹងច្បាស់ថា ចិត្តរបស់គេ ប្រកបដោយ​ទោសៈ ទោះ​ចិត្តរបស់គេ ប្រាសចាកទោសៈ ក៏ដឹងច្បាស់ថា ចិត្តរបស់គេ ប្រាសចាក​ទោសៈ ទោះ​ចិត្ត​របស់គេ ប្រកបដោយមោហៈ ក៏ដឹងច្បាស់ថា ចិត្តរបស់គេ ប្រកបដោយ​មោហៈ ទោះចិត្តរបស់គេ ប្រាសចាកមោហៈ ក៏ដឹងច្បាស់ថា ចិត្តរបស់គេ ប្រាសចាក​មោហៈ ទោះចិត្តរបស់គេ រួញរា ​ក៏ដឹងច្បាស់ថា ចិត្តរបស់គេរួញរា ទោះចិត្ត​របស់គេ​រាយមាយ ក៏ដឹងច្បាស់ថា ចិត្តរបស់គេ រាយមាយ ទោះចិត្តរបស់គេ ជាមហគ្គតៈ ក៏​ដឹង​ច្បាស់ថា ចិត្តរបស់គេជាមហគ្គតៈ ទោះចិត្ត​របស់គេ មិនមែនជាមហគ្គតៈ ក៏ដឹង​ច្បាស់ថា ចិត្តរបស់គេ មិនមែនជាមហគ្គតៈ ទោះចិត្ត​របស់​គេជាសឧត្តរៈ ក៏ដឹងច្បាស់​ថា ចិត្តរបស់​គេ ជាសឧត្តរៈ ទោះចិត្តរបស់គេជាអនុត្តរៈ ក៏ដឹងច្បាស់ថា ចិត្តរបស់គេជា​អនុត្តរៈ ទោះចិត្តរបស់គេតាំងនៅមាំ ក៏ដឹងច្បាស់ថា ចិត្ត​របស់គេតាំងនៅមាំ ទោះ​ចិត្ត​របស់គេ មិនតាំងនៅមាំ ក៏ដឹងច្បាស់ថា ចិត្តរបស់គេ មិនតាំងនៅមាំ ទោះចិត្ត​របស់​គេ រួចស្រឡះ ក៏ដឹងច្បាស់ថា ចិត្តរបស់គេ រួចស្រឡះ ទោះចិត្ត​របស់គេ មិនទាន់​រួចស្រឡះ ក៏ដឹងច្បាស់ ថា ចិត្តរបស់គេ មិនទាន់រួចស្រឡះ។ ភិក្ខុនោះ រមែង​គប់រក អប់រំ ធ្វើឲ្យច្រើន នូវចិត្តនោះឲ្យជានិមិត្ត កំណត់នូវចិត្ត ដែលខ្លួន​កំណត់ទុកដោយល្អ ភិក្ខុនោះ លុះគប់រក អប់រំ ធ្វើឲ្យច្រើន ចំពោះចិត្តនោះ ឲ្យជានិមិត្ត កំណត់នូវចិត្ត ដែល​ខ្លួន​​កំណត់ទុកដោយល្អហើយ រមែងប្រមូលមកនូវចិត្ត ក្នុងចិត្តខាង​ក្នុង និងខាងក្រៅ។

[១៩៣] ចុះភិក្ខុពិចារណានូវចិត្តក្នុងចិត្ត ខាងក្នុង និងខាងក្រៅ តើដូចម្តេច។ ភិក្ខុក្នុង​សាសនានេះ ទោះចិត្តប្រកបដោយរាគៈ ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ទោះ​ចិត្ត​​ប្រាសចាករាគៈ ក៏ដឹងច្បាស់ថា ចិត្តប្រាសចាករាគៈ ទោះចិត្តប្រកបដោយទោសៈ ក៏​ដឹង​ច្បាស់ថា ចិត្តប្រកបដោយទោសៈ ទោះចិត្តប្រាសចាកទោសៈ ក៏ដឹងច្បាស់ថា ចិត្ត​ប្រាសចាក​ទោសៈ ទោះចិត្តប្រកបដោយមោហៈ ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយ​មោហៈ ទោះចិត្ត​ប្រាសចាកមោហៈ ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកមោហៈ ទោះចិត្ត​រួញរា ក៏ដឹង​ច្បាស់ថា ចិត្ត​រួញរា ទោះចិត្តរាយមាយ ក៏ដឹងច្បាស់ថា ចិត្តរាយមាយ ទោះ​ចិត្ត​ជាមហគ្គតៈ ក៏ដឹងច្បាស់ថា ចិត្តជាមហគ្គតៈ ទោះចិត្តមិនមែនជាមហគ្គតៈ ក៏ដឹង​ច្បាស់​ថា ចិត្តមិនមែន​ជាមហគ្គតៈ ទោះចិត្តជាសឧត្តរៈ ក៏ដឹងច្បាស់ថា ចិត្តជាសឧត្តរៈ ទោះ​ចិត្ត​ជាអនុត្តរៈ ក៏ដឹងច្បាស់ថា ចិត្តជា​អនុត្តរៈ ទោះចិត្តតាំងនៅមាំ ក៏ដឹងច្បាស់ថា ចិត្ត​តាំងនៅមាំ ទោះចិត្ត​មិនតាំងនៅមាំ ក៏ដឹង​ច្បាស់ថា ចិត្តមិនតាំងនៅមាំ ទោះចិត្ត​រួចស្រឡះ ក៏ដឹងច្បាស់ថា ចិត្តរួចស្រឡះ ទោះចិត្ត​មិនទាន់រួចស្រឡះ ក៏ដឹងច្បាស់ថា ចិត្ត​មិនទាន់រួចស្រឡះ ភិក្ខុ​ពិចារណា​នូវចិត្ត ក្នុងចិត្ត​ខាង​ក្នុង និងខាងក្រៅ សម្រេច​ឥរិយាបថ មានព្យាយាម​ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹង​ខ្លួន​ មានស្មារតី កំចាត់បង់អភិជ្ឈា និងទោមនស្ស​ក្នុង​លោក យ៉ាងនេះឯង។

[១៩៤] សេចក្តីត្រង់ពាក្យថា ភិក្ខុពិចារណា។បេ។ សេចក្តីត្រង់ពាក្យថា សម្រេច​ឥរិយាបថ។បេ។ សេចក្តីត្រង់ពាក្យថា មានព្យាយាមជាគ្រឿងដុតកំដៅ​កិលេស។បេ។ សេចក្តីត្រង់ពាក្យ​ថា ជាអ្នកដឹងខ្លួន។បេ។ សេចក្តីត្រង់ពាក្យថា មានស្មារតី។បេ។ សេចក្តី​ត្រង់ពាក្យថា កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក។ សំនួរថា បណ្តា​ពាក្យ​ទាំងនោះ លោក តើដូចម្តេច។ ចិត្ត​នោះឯង ឈ្មោះថាលោក ឧបាទានក្ខន្ធទាំង ៥ ឈ្មោះថា​ លោក នេះហៅថា លោក។ បណ្តាពាក្យទាំងនោះ អភិជ្ឈា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។បេ។ តម្រេកខ្លាំងនៃចិត្តណា នេះហៅថា អភិជ្ឈា។ បណ្តាពាក្យទាំងនោះ ទោមនស្ស តើដូចម្តេច។ សេចក្តីមិនត្រេកអរ ប្រព្រឹត្តទៅ​ក្នុង​ចិត្ត សេចក្តីទុក្ខ ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនជាទីត្រេកអរ ជា​ទុក្ខ ដែលកើត​អំពី​ចេតោសម្ផ័ស្ស ទុក្ខវេទនាមិន​ជាទីត្រេកអរ ដែលកើតអំពីចេតោសម្ផ័ស្សណា នេះ​ហៅ​ថា​ទោមនស្ស។ អភិជ្ឈានេះផង ទោមនស្សនេះផង រមែងមាន ដោយ​ប្រការ​​ដូច្នេះ ពួកជនក្នុងលោកនេះ ជាអ្នកទូន្មាន កំចាត់បង់ ស្ងប់ រម្ងាប់ ស្ងប់ឈឹង ធ្វើឲ្យវិនាស ធ្វើ​ឲ្យសាបសូន្យ ឲ្យដល់នូវការខូចខាត ឲ្យដល់នូវការហិនហោច ឲ្យរីងស្ងួត ឲ្យហួតហែង ធ្វើ​ឲ្យបាត់បង់ ព្រោះហេតុនោះ ទើប​ពោលថា កំចាត់​បង់អភិជ្ឈា និងទោមនស្សក្នុង​លោក។

ចប់ ចិត្តានុបស្សនានិទ្ទេស។

[១៩៥] ចុះភិក្ខុ ពិចារណានូវធម៌ ក្នុងធម៌ទាំងឡាយខាងក្នុង តើដូចម្តេច។ ភិក្ខុ​ក្នុង​សាសនា​​នេះ ដឹងច្បាស់នូវកាមច្ឆន្ទៈខាងក្នុង កាលមានថា កាមច្ឆន្ទៈ​ខាងក្នុង​របស់​អាត្មា​អញមាន ឬដឹងច្បាស់នូវកាមច្ឆន្ទៈខាងក្នុង កាលមិនមានថា កាមច្ឆន្ទៈខាងក្នុង​របស់​អាត្មាអញ មិន​មាន ការកើតឡើងនៃកាមច្ឆន្ទៈ ដែលមិនទាន់កើតឡើង​ដោយ​ហេតុ​ណា ក៏ដឹងច្បាស់នូវ​ហេតុនោះ​ផង ការលះបង់នូវកាមច្ឆន្ទៈដែលកើតឡើង​ហើយ ដោយហេតុណា ក៏ដឹងច្បាស់​នូវហេតុនោះ​ផង ការមិនកើតតទៅនៃកាមច្ឆន្ទៈ ដែល​ខ្លួនលះបង់ហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវ​ហេតុនោះផង ភិក្ខុដឹងច្បាស់ នូវព្យាបាទខាងក្នុង កាលមាន។បេ។ នូវ​ថីនមិទ្ធៈខាងក្នុង កាលមាន។បេ។ នូវ​ឧទ្ធច្ចកុក្កុច្ចៈខាងក្នុង កាលមាន។បេ។ នូវវិចិកិច្ឆា​ខាងក្នុង កាលមានថា វិចិកិច្ឆា​ខាងក្នុង​របស់​អាត្មាអញ​មាន​ ឬដឹងច្បាស់នូវវិចិកិច្ឆាខាងក្នុង កាលមិនមានថា វិចិកិច្ឆា​ខាងក្នុង​របស់​អាត្មាអញមិនមាន ការកើតឡើងនៃវិចិកិច្ឆា​ដែល​មិន​ទាន់កើតឡើង ដោយ​ហេតុ​ណា ក៏ដឹងច្បាស់នូវហេតុនោះផង ការលះបង់នូវវិចិកិច្ឆា ដែលកើតឡើងហើយ ដោយ​ហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង ការមិនកើតតទៅ​នៃវិចិកិច្ឆាដែលខ្លួន​លះបង់​ហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង។ ភិក្ខុ​ដឹងច្បាស់​នូវសតិសម្ពោជ្ឈង្គ​ខាងក្នុង កាលមានថា សតិសម្ពោជ្ឈង្គខាងក្នុង របស់​អាត្មាអញ​មាន ឬដឹងច្បាស់នូវសតិ​សម្ពោជ្ឈង្គខាងក្នុង កាលមិនមានថា សតិសម្ពោជ្ឈង្គ​ខាងក្នុង របស់​អាត្មាអញមិនមាន ការកើតឡើងនៃសតិសម្ពោជ្ឈង្គ ដែលមិនទាន់​កើតឡើង​ហើយ ដោយ​ហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង ការពេញលេញ​ដោយ​ភាវនា​​នៃសតិ​សម្ពោជ្ឈង្គ ដែល​កើតឡើងហើយ ដោយហេតុ​ណា ក៏ដឹងច្បាស់នូវហេតុ​នោះ​ផង ដឹងច្បាស់នូវ​ធម្មវិចយសម្ពោជ្ឈង្គខាងក្នុង កាលមាន។បេ។ នូវវីរិយសម្ពោជ្ឈង្គ​ខាង​ក្នុង កាលមាន។បេ។ នូវបីតិសម្ពោជ្ឈង្គខាងក្នុង កាលមាន។បេ។ នូវ​បស្សទ្ធិ​សម្ពោជ្ឈង្គ​​ខាងក្នុង កាលមាន។បេ។ នូវសមាធិសម្ពោជ្ឈង្គ​ខាងក្នុង កាល​មាន។បេ។ នូវឧបេក្ខាសម្ពោជ្ឈង្គខាងក្នុង កាលមានថា ឧបេក្ខាសម្ពោជ្ឈង្គ​ខាងក្នុង របស់អាត្មា​អញ​មាន ឬដឹងច្បាស់នូវឧបេក្ខាសម្ពោជ្ឈង្គខាងក្នុង កាលមិនមានថា ឧបេក្ខាសម្ពោជ្ឈង្គ​ខាងក្នុង របស់អាត្មាអញ មិនមាន ការកើតឡើង​នៃ​ឧបេក្ខាសម្ពោជ្ឈង្គ​​ដែលមិន​ទាន់​កើត​ឡើង ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង ការពេញលេញ​ដោយភាវនា នៃ​ឧបេក្ខាសម្ពោជ្ឈង្គ ដែល​កើតឡើងហើយ ដោយហេតុ​ណា ក៏ដឹងច្បាស់នូវ​ហេតុនោះផង។ ភិក្ខុនោះ រមែង​គប់រក អប់រំ ធ្វើឲ្យច្រើន នូវធម៌​នោះ ឲ្យ​ជានិមិត្ត កំណត់នូវ​ធម៌ដែលខ្លួន​កំណត់​ទុក​ដោយ​ល្អ ភិក្ខុនោះ លុះគប់រក អប់រំ ធ្វើឲ្យច្រើន​នូវធម៌នោះ ឲ្យជា​និមិត្ត កំណត់​នូវធម៌ ដែលខ្លួនកំណត់ទុកដោយល្អហើយ រមែង​ប្រមូលមកនូវចិត្ត​ក្នុងធម៌​ទាំងឡាយ ជាខាងក្រៅ។

[១៩៦] ចុះភិក្ខុ ពិចារណានូវធម៌ ក្នុងធម៌ទាំងឡាយជាខាងក្រៅ តើដូចម្តេច។ ភិក្ខុក្នុង​សាសនានេះ ដឹងច្បាស់នូវកាមច្ឆន្ទៈរបស់គេ កាលមាន​ថា កាមច្ឆន្ទៈរបស់គេមាន ឬ​ដឹង​ច្បាស់នូវកាមច្ឆន្ទៈរបស់គេ កាលមិនមាន​ថា កាមច្ឆន្ទៈរបស់គេ មិនមាន ការកើត​ឡើងនៃកាមច្ឆន្ទៈ ដែលមិនទាន់កើតឡើង ដោយហេតុណា ក៏ដឹងច្បាស់​នូវហេតុនោះ​ផង ការលះបង់នូវកាមច្ឆន្ទៈ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវ​ហេតុ​នោះ​ផង ការមិនកើតតទៅនៃកាមច្ឆន្ទៈ ដែលគេលះបង់ហើយ ដោយហេតុណា ក៏ដឹង​ច្បាស់​នូវហេតុ​នោះផង ដឹងច្បាស់​នូវព្យាបាទរបស់គេ កាលមាន។បេ។ នូវ​ថីនមិទ្ធៈ​របស់គេ កាលមាន។បេ។ នូវឧទ្ធច្ចកុក្កុច្ចៈរបស់គេ កាលមាន។បេ។ នូវ​វិចិកិច្ឆា​របស់គេ កាលមានថា វិចិកិច្ឆា​របស់គេ មាន ឬ​ដឹងច្បាស់​នូវវិចិកិច្ឆារបស់គេ កាល​មិនមាន​ថា វិចិកិច្ឆា​របស់គេ​មិនមាន ការកើតឡើងនៃវិចិកិច្ឆាដែលមិនទាន់កើតឡើង ដោយហេតុណា ក៏ដឹងច្បាស់ នូវហេតុ​នោះ​ផង ការលះបង់នូវវិចិកិច្ឆា ដែលកើត​ឡើង​ហើយ ដោយហេតុណា ក៏ដឹងច្បាស់​នូវហេតុនោះ​ផង ការមិនកើតតទៅនៃវិចិកិច្ឆា​ដែល​គេលះបង់ហើយ ដោយ​ហេតុណា ក៏ដឹងច្បាស់​នូវហេតុនោះផង។ ភិក្ខុដឹងច្បាស់​នូវសតិសម្ពោជ្ឈង្គរបស់គេ កាល​មាន​ថា សតិសម្ពោជ្ឈង្គរបស់គេមាន ឬ​ដឹងច្បាស់​នូវ​សតិសម្ពោជ្ឈង្គ​របស់គេ កាលមិន​មាន​​ថា សតិសម្ពោជ្ឈង្គរបស់គេ មិនមាន ការ​កើតឡើងនៃសតិសម្ពោជ្ឈង្គ ដែលមិនទាន់​កើតឡើង​ហើយ ដោយហេតុណា ក៏ដឹង​ច្បាស់ នូវហេតុនោះផង ការពេញលេញ​ដោយភាវនា នៃសតិ​សម្ពោជ្ឈង្គ ដែលកើត​ឡើង​ហើយ ដោយហេតុណា ក៏ដឹងច្បាស់​នូវហេតុនោះផង ភិក្ខុ​ដឹងច្បាស់​នូវ​ធម្មវិចយ​សម្ពោជ្ឈង្គ​របស់គេ កាលមាន។បេ។ នូវវីរិយ​សម្ពោជ្ឈង្គរបស់គេ កាលមាន។បេ។​នូវបីតិសម្ពោជ្ឈង្គរបស់​គេ កាលមាន។បេ។ នូវ​បស្សទ្ធិសម្ពោជ្ឈង្គរបស់​គេ កាលមាន។បេ។ នូវសមាធិសម្ពោជ្ឈង្គរបស់គេ កាលមាន។បេ។ ដឹងច្បាស់​នូវឧបេក្ខា​សម្ពោជ្ឈង្គ​របស់គេ កាលមាន​ថា ឧបេក្ខាសម្ពោជ្ឈង្គរបស់គេ មាន ឬ​ដឹងច្បាស់នូវ​ឧបេក្ខាសម្ពោជ្ឈង្គរបស់គេ កាលមិនមាន​ថា ឧបេក្ខាសម្ពោជ្ឈង្គរបស់​គេមិនមាន ការ​កើតឡើង​នៃ​ឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើងហើយ ដោយ​ហេតុណា ក៏ដឹង​ច្បាស់នូវហេតុនោះ​ផង ការពេញលេញដោយភាវនា​នៃឧបេក្ខាសម្ពោជ្ឈង្គ ដែល​កើត​ឡើងហើយ ដោយ​ហេតុណា ក៏ដឹងច្បាស់​នូវហេតុនោះផង។ ភិក្ខុនោះ រមែង​គប់រក អប់រំ ធ្វើឲ្យច្រើន នូវ​ធម៌នោះ ឲ្យជានិមិត្ត កំណត់នូវធម៌​ដែលខ្លួន​កំណត់ទុក​ដោយ​ល្អ ភិក្ខុនោះ លុះគប់រក អប់រំ ធ្វើ​ឲ្យច្រើន នូវធម៌នោះ ឲ្យជានិមិត្ត កំណត់នូវ​ធម៌​ដែលខ្លួន​កំណត់​ទុកដោយល្អហើយ រមែងប្រមូលមកនូវចិត្ត ក្នុងធម៌ទាំងឡាយ ខាង​ក្នុង និង​ខាងក្រៅ។

[១៩៧] ចុះភិក្ខុ ពិចារណានូវធម៌ ក្នុងធម៌ទាំងឡាយខាងក្នុង និងខាងក្រៅ តើដូចម្តេច។ ភិក្ខុ​ក្នុងសាសនានេះ ដឹងច្បាស់នូវកាមច្ឆន្ទៈ កាលមាន ថាកាមច្ឆន្ទៈមាន ឬដឹងច្បាស់​នូវ​កាមច្ឆន្ទៈ កាលមិនមាន​ថា កាមច្ឆន្ទៈមិនមាន ការកើតឡើងនៃកាមច្ឆន្ទៈ ដែល​មិនទាន់​កើត​ឡើង​ហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង ការលះបង់​នូវ​កាមច្ឆន្ទៈ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់​នូវហេតុនោះផង ការ​មិនកើតតទៅ​នៃកាមច្ឆន្ទៈ ដែលលះបង់​ហើយ ដោយហេតុណា ក៏ដឹងច្បាស់​នូវ​ហេតុ នោះផង ភិក្ខុដឹង​ច្បាស់ នូវព្យាបាទ កាលមាន។បេ។ នូវថីនមិទ្ធៈ កាលមាន។បេ។ នូវឧទ្ធច្ចកុក្កុច្ចៈ កាល​មាន។បេ។ នូវវិចិកិច្ឆា កាលមាន​ថា វិចិកិច្ឆាមាន ឬ​ដឹង​ច្បាស់​នូវ​វិចិកិច្ឆា កាលមិនមាន​ថា វិចិកិច្ឆាមិនមាន ការកើតឡើងនៃ​វិចិកិច្ឆា ដែល​មិនទាន់​កើត​ឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់​នូវហេតុនោះផង ការ​លះបង់នូវវិចិកិច្ឆា ដែល​កើតឡើងហើយ ដោយហេតុ​ណា ក៏ដឹងច្បាស់​នូវហេតុនោះផង ការមិនកើត​តទៅ​នៃ​វិចិកិច្ឆា ដែលលះបង់ហើយ ដោយ​ហេតុណា ក៏ដឹងច្បាស់​នូវហេតុនោះ​ផង។ ភិក្ខុដឹង​ច្បាស់​នូវសតិសម្ពោជ្ឈង្គ កាលមាន​ថា សតិសម្ពោជ្ឈង្គមាន ឬ​ដឹងច្បាស់​នូវ​សតិ​សម្ពោជ្ឈង្គ កាលមិនមាន​ថា សតិសម្ពោជ្ឈង្គ​មិនមាន ការកើតឡើង​នៃ​សតិ​សម្ពោជ្ឈង្គ​​ដែលមិនទាន់កើតឡើង ដោយហេតុណា ក៏ដឹង​ច្បាស់​នូវហេតុនោះផង ការ​ពេញលេញ​ដោយ​ភាវនា នៃសតិសម្ពោជ្ឈង្គ ដែលកើតឡើង​ហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវ​ហេតុនោះ​ផង ភិក្ខុដឹងច្បាស់​នូវធម្មវិចយ​សម្ពោជ្ឈង្គ កាលមាន។បេ។ នូវវីរិយសម្ពោជ្ឈង្គ កាលមាន។បេ។ នូវបីតិសម្ពោជ្ឈង្គ កាល​មាន។បេ។ នូវ​បស្សទ្ធិ​សម្ពោជ្ឈង្គ កាលមាន។បេ។ នូវសមាធិសម្ពោជ្ឈង្គ កាលមាន។បេ។ នូវឧបេក្ខា​សម្ពោជ្ឈង្គ កាលមាន​ថា ឧបេក្ខា​សម្ពោជ្ឈង្គមាន ឬ​ដឹងច្បាស់នូវ​ឧបេក្ខា​សម្ពោជ្ឈង្គ កាលមិនមាន​ថា ឧបេក្ខាសម្ពោជ្ឈង្គ​មិនមាន ការកើតឡើង​នៃឧបេក្ខា​សម្ពោជ្ឈង្គ ដែល​មិនទាន់​កើតឡើង ដោយហេតុណា ក៏ដឹង​ច្បាស់នូវហេតុនោះផង ការ​ពេញលេញ​​ដោយ​ភាវនា នៃឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតឡើង​ហើយ ដោយហេតុណា ក៏ដឹង​ច្បាស់​នូវហេតុនោះផង។​ ភិក្ខុ​ពិចារណានូវធម៌ ក្នុងធម៌​ទាំងឡាយខាងក្នុង និង​ខាង​ក្រៅ សម្រេចឥរិយាបថ មានព្យាយាមជាគ្រឿងដុតកំដៅ​កិលេស ជាអ្នកដឹងខ្លួន មាន​ស្មារតី កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក យ៉ាងនេះឯង។

[១៩៨] សេចក្តីត្រង់ពាក្យថា ភិក្ខុពិចារណា។ ប្រស្នាថា ចុះបណ្តាពាក្យទាំងនោះ ការ​ពិចារណា តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។បេ។ សេចក្តីមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា នេះហៅថា ការពិចារណា ភិក្ខុជាអ្នកព្រមព្រៀង មូលមិត ចូល​ទៅ​ជិត អែបនែប កៀកកើយ ប្រដិតប្រជី ប្រកបព្រមដោយបញ្ញាជាគ្រឿងពិចារណានេះ ព្រោះ​ហេតុនោះ ទើបពោលថា ភិក្ខុពិចារណា។

[១៩៩] សេចក្តីត្រង់ពាក្យថា សម្រេចឥរិយាបថ គឺ សម្រេច ប្រព្រឹត្ត រក្សា រស់នៅ ញុំាង​អត្ត​ភាពឲ្យរស់នៅ ត្រាច់ទៅ នៅ សម្រាក ព្រោះហេតុនោះ ទើបពោលថា សម្រេចឥរិយាបថ។

[២០០] សេចក្តីត្រង់ពាក្យថា អ្នកមានព្យាយាមជាគ្រឿងដុតកំដៅកិលេស។ សំនួរថា ចុះបណ្តាពាក្យទាំងនោះ ការព្យាយាមជាគ្រឿងដុតកំដៅកិលេស តើដូចម្តេច។ ការ​ប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។បេ។ សេចក្តីព្យាយាមត្រូវណា នេះហៅថា សេចក្តី​ព្យាយាមជាគ្រឿងដុតកំដៅកិលេស ភិក្ខុជាអ្នកព្រមព្រៀង។បេ។ ប្រកប​ដោយព្យាយាមជា​គ្រឿងដុតកំដៅកិលេសនេះ ព្រោះហេតុនោះ ទើបពោលថា មានព្យាយាម​ជាគ្រឿង​ដុតកំដៅ​កិលេស។

[២០១] សេចក្តីត្រង់ពាក្យថា ជាអ្នកដឹងខ្លួន។ សំនួរថា ចុះបណ្តាពាក្យទាំងនោះ ការដឹង​ខ្លួន តើ​ដូចម្តេច។ បញ្ញា ការដឹងច្បាស់។បេ។ សេចក្តីមិនវង្វេង ការពិចារណាធម៌ ការ​ឃើញត្រូវ​ណា នេះហៅថា ការដឹងខ្លួន ភិក្ខុជាអ្នកព្រមព្រៀង។បេ។ ប្រកបដោយ​ការ​ដឹង​ខ្លួន​នេះ ព្រោះ​ហេតុនោះ ទើបពោលថា ជាអ្នកដឹងខ្លួន។

[២០២] សេចក្តីត្រង់ពាក្យថា មានស្មារតី។ សំនួរថា ចុះបណ្តាពាក្យទាំងនោះ ស្មារតី តើដូចម្តេច។ គឺ ការនឹករឭក ការនឹករឿយៗ។បេ។ ការរឭកត្រូវណា នេះហៅថា ស្មារតី ភិក្ខុជាអ្នកព្រមព្រៀង។បេ។ ប្រកបដោយស្មារតីនេះ ព្រោះហេតុនោះ ទើប​ពោល​ថា មាន​ស្មារតី។

[២០៣] សេចក្តីត្រង់ពាក្យថា កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក។ សំនួរថា ចុះបណ្តាពាក្យទាំងនោះ លោក តើដូចម្តេច។ ធម៌ទាំងឡាយនោះឯង ហៅថា លោក ឧបាទានក្ខន្ធទាំង ៥ ហៅថា លោក នេះហៅថា លោក។ បណ្តាពាក្យទាំងនោះ អភិជ្ឈា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។បេ។ តម្រេកខ្លាំងនៃចិត្តណា នេះហៅថា អភិជ្ឈា។ បណ្តាពាក្យទាំងនោះ ទោមនស្ស តើដូចម្តេច។ សេចក្តីមិនត្រេកអរ ប្រព្រឹត្ត​ទៅ​ក្នុងចិត្ត សេចក្តីទុក្ខ ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍ មិនជាទីត្រេកអរ ជា​ទុក្ខ ដែលកើតអំពី​ចេតោសម្ផ័ស្ស ទុក្ខវេទនាមិនជាទីត្រេកអរ ដែលកើតអំពី​ចេតោសម្ផ័ស្សណា នេះហៅថា ទោមនស្ស។ ភិក្ខុជាអ្នកទូន្មាន កំចាត់បង់ ស្ងប់ រម្ងាប់ ស្ងប់ឈឹង ធ្វើឲ្យវិនាស ធ្វើឲ្យសាបសូន្យ ឲ្យដល់នូវការខូចខាត ឲ្យដល់នូវការហីនហោច ឲ្យ​រីងស្ងួត ឲ្យហួតហែង ធ្វើឲ្យបាត់បង់នូវអភិជ្ឈា និងទោមនស្សនេះ ដោយប្រការ​ដូច្នេះ ក្នុងលោកនេះ ព្រោះហេតុ​នោះ ទើបពោលថា កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក។

ចប់ ធម្មានុបស្សនានិទ្ទេស។

ចប់ សុត្តន្តភាជនីយ។

[២០៤] សតិប្បដ្ឋាន ៤។ គឺភិក្ខុក្នុងសាសនានេះ ពិចារណានូវកាយក្នុងកាយ ១ ពិចារណានូវវេទនា ក្នុងវេទនាទាំងឡាយ ១ ពិចារណានូវចិត្ត ក្នុងចិត្ត ១ ពិចារណានូវធម៌ ក្នុងធម៌​ទាំងឡាយ ១។

[២០៥] ចុះភិក្ខុពិចារណានូវកាយក្នុងកាយ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុង​សាសនា​​នេះ ចម្រើនលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវ​កិលេស​វដ្តៈ) ដើម្បីលះទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាម​ទាំងឡាយ។បេ។ ហើយចូល​កាន់បឋមជ្ឈាន ជាទុក្ខាបដិបទា ទន្ធាភិញ្ញា (ភិក្ខុនេះ) ឈ្មោះថា ពិចារណា​នូវ​កាយក្នុងកាយ ក្នុងសម័យនោះ ការរឭក ការនឹកឃើញ។បេ។ ការរឭកត្រូវ សតិសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សតិប្បដ្ឋាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកប​ដោយសតិប្បដ្ឋាន។ ចុះភិក្ខុ​ពិចារណានូវវេទនា ក្នុងវេទនាទាំងឡាយ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុង​សាសនា​នេះ ចម្រើនលោកុត្តរជ្ឈាន ជានិយ្យានិក​ធម៌ ជាគ្រឿងដល់នូវ​ការមិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះទិដ្ឋិទាំងឡាយ ដើម្បីដល់​នូវបឋមភូមិ ស្ងាត់ចាកកាម​ទាំងឡាយ។បេ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទា ទន្ធាភិញ្ញា (ភិក្ខុនេះ) ឈ្មោះ​ថា ពិចារណានូវវេទនា ក្នុងវេទនាទាំងឡាយ ក្នុងសម័យនោះ ការនឹករឭក ការនឹកឃើញ។បេ។ ការរឭកត្រូវ សតិសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូល​ក្នុងមគ្គណា នេះហៅថា សតិប្បដ្ឋាន​ ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយ​សតិប្បដ្ឋាន។ ចុះភិក្ខុពិចារណា​នូវចិត្តក្នុងចិត្ត តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុង​សាសនា​នេះ ចំរើន​លោកុត្តរជ្ឈាន ជានិយ្យានិកៈ ជាគ្រឿងដល់នូវការមិនសន្សំ (នូវ​កិលេសវដ្តៈ) ដើម្បីលះទិដ្ឋិ​ទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ហើយចូលកាន់​បឋមជ្ឈាន ជាទុក្ខាបដិបទា ទន្ធាភិញ្ញា (ភិក្ខុនេះ) ឈ្មោះថា ពិចារណានូវចិត្តក្នុងចិត្ត ក្នុងសម័យនោះ ការរឭក ការនឹកឃើញ។បេ។ ការរឭកត្រូវ សតិ​សម្ពោជ្ឈង្គ ជាអង្គ​នៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សតិប្បដ្ឋាន ធម៌​ទាំងឡាយ​ដ៏សេស ក៏ឈ្មោះ​ថា ប្រកបដោយសតិប្បដ្ឋាន។ ចុះភិក្ខុពិចារណានូវធម៌ ក្នុងធម៌​ទាំង​ឡាយ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើន​លោកុត្តរជ្ឈាន ជា​និយ្យានិកៈ ជាគ្រឿង​ដល់​នូវការ​មិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាម​ទាំងឡាយ។បេ។ ហើយចូលកាន់បឋមជ្ឈាន ជា​ទុក្ខាបដិបទាទន្ធាភិញ្ញា (ភិក្ខុនេះ) ឈ្មោះថា ពិចារណានូវធម៌ ក្នុងធម៌ទាំងឡាយ ក្នុង​សម័យ​នោះ ការរឭក ការនឹកឃើញ។បេ។ ការរឭក​ត្រូវ សតិសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សតិប្បដ្ឋាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយ​សតិប្បដ្ឋាន។ បណ្តាធម៌ទាំង​នោះ សតិប្បដ្ឋាន តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនលោកុត្តរជ្ឈាន​ ជានិយ្យានិកៈ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្ដៈ) ដើម្បី​លះទិដ្ឋិទាំងឡាយ ដើម្បី​ដល់នូវបឋមភូមិ ស្ងាត់ចាកកាម​ទាំង​ឡាយ។បេ។ ហើយចូល​កាន់បឋមជ្ឈាន​ ជា​ទុក្ខាបដិបទា​ទន្ធាភិញ្ញា (ភិក្ខុនេះ) ឈ្មោះថា ពិចារណានូវធម៌ ក្នុងធម៌ទាំងឡាយ ក្នុង​សម័យ​នោះ ការរឭក ការនឹកឃើញ។បេ។ ការរឭកត្រូវ សតិសម្ពោជ្ឈង្គ ជាអង្គ​នៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សតិប្បដ្ឋាន ធម៌ទាំង​ឡាយដ៏សេស ក៏​ឈ្មោះ​ថា ប្រកបដោយសតិប្បដ្ឋាន។

[២០៦] សតិប្បដ្ឋាន ៤។ ភិក្ខុក្នុងសាសនានេះ ពិចារណានូវកាយក្នុងកាយ ១ ពិចារណា​នូវវេទនា ក្នុងវេទនាទាំងឡាយ ១ ពិចារណានូវចិត្ត ក្នុងចិត្ត ១ ពិចារណានូវធម៌ ក្នុងធម៌​ទាំងឡាយ ១។

[២០៧] ចុះភិក្ខុពិចារណានូវកាយក្នុងកាយ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុង​សាសនា​​នេះ ចំរើនលោកុត្តរជ្ឈាន ជា​និយ្យានិកៈ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្ដៈ) ដើម្បី​លះទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាម​ទាំងឡាយ។បេ។ ហើយ​ចូល​កាន់​បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យ​នោះ ផស្សៈក៏មាន។បេ។ អវិក្ខេបៈក៏មាន ធម៌ទាំងនេះ ជាកុសល ភិក្ខុស្ងប់ស្ងាត់​ចាកកាម​ទាំងឡាយ។បេ។ ចូលកាន់​បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ជាសុញ្ញតៈ ជាវិបាក ព្រោះភាពនៃ​លោកុត្តរ​កុសលជ្ឈាន​នោះ​ឯង ដែលលោកបានធ្វើហើយ ចំរើន​ហើយ (ភិក្ខុនេះ) ឈ្មោះថា ពិចារណា​នូវកាយក្នុងកាយ ក្នុងសម័យនោះ ការរឭក ការ​នឹក​ឃើញ។បេ។ ការរឭកត្រូវ សតិសម្ពោជ្ឈង្គ​ ជាអង្គមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះ​ហៅថា សតិប្បដ្ឋាន ធម៌ទាំងឡាយ​ដ៏សេស ក៏ឈ្មោះថា ប្រកបដោយសតិប្បដ្ឋាន។ ចុះភិក្ខុពិចារណា​នូវវេទនា ក្នុងវេទនា​ទាំងឡាយ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុ​ក្នុង​សាសនានេះ ចំរើនលោកុត្តរជ្ឈាន ជា​និយ្យានិកៈ ជាគ្រឿងដល់នូវ​ការមិនសន្សំ (នូវកិលេសវដ្ដៈ) ដើម្បីលះទិដ្ឋិទាំងឡាយ ដើម្បី​ដល់​នូវបឋមភូមិ ស្ងាត់ចាកកាម​ទាំងឡាយ។បេ។ ហើយចូលកាន់បឋមជ្ឈាន ជា​ទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យ​នោះ ផស្សៈក៏មាន។បេ។ អវិក្ខេបៈក៏មាន ធម៌ទាំងនេះ ជាកុសល ភិក្ខុស្ងប់ស្ងាត់​ចាកកាម​​ទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន ជា​ទុក្ខាបដិបទា​ទន្ធាភិញ្ញា ជាសុញ្ញតៈ ជា​វិបាក ព្រោះ​ភាពនៃលោកុត្តរកុសលជ្ឈាននោះឯង ដែលលោក​បានធ្វើហើយ ចំរើន​ហើយ (ភិក្ខុនេះ) ឈ្មោះថា ពិចារណានូវវេទនា ក្នុងវេទនាទាំងឡាយ ក្នុងសម័យនោះ ការរឭក ការរឭកឃើញ។បេ។ ការរឭកត្រូវ សតិសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់​បញ្ចូល​ក្នុងមគ្គណា នេះហៅថា សតិប្បដ្ឋាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកប​ដោយ​សតិប្បដ្ឋាន។ ចុះភិក្ខុពិចារណានូវចិត្តក្នុងចិត្ត តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុ​ក្នុង​សាសនានេះ ចំរើនលោកុត្តរជ្ឈាន ជានិយ្យានិកៈ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្ដៈ) ដើម្បីលះ​ទិដ្ឋិទាំងឡាយ​ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាម​ទាំង​ឡាយ។បេ។ ហើយចូលកាន់​បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យនោះ ផស្សៈក៏មាន។បេ។ អវិក្ខេបៈក៏មាន ធម៌ទាំងនេះ ជាកុសល ភិក្ខុស្ងាត់ចាកកាម​ទាំង​ឡាយ។បេ។ ហើយចូលកាន់បឋមជ្ឈាន ជា​ទុក្ខាបដិបទាទន្ធាភិញ្ញា ជាសុញ្ញតៈ ជា​វិបាក ព្រោះភាពនៃលោកុត្តរកុសលជ្ឈាននោះឯង ដែលលោកបានធ្វើហើយ ចំរើន​ហើយ (ភិក្ខុ​នេះ) ឈ្មោះថា ពិចារណានូវចិត្តក្នុងចិត្ត ក្នុងសម័យនោះ ការរឭក ការនឹក​ឃើញ។បេ។ ការ​រឭកត្រូវ សតិសម្ពោជ្ឈង្គ ជាអង្គ​នៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សតិប្បដ្ឋាន ធម៌​ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកប​ដោយសតិប្បដ្ឋាន។ ចុះភិក្ខុពិចារណា​នូវធម៌ ក្នុង​ធម៌ទាំងឡាយ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុង​សាសនា​នេះ ចំរើន​លោកុត្តរជ្ឈាន ជានិយ្យានិកៈ ជាគ្រឿងដល់នូវ​ការមិនសន្សំ (នូវកិលេសវដ្ដៈ) ដើម្បីលះ​ទិដ្ឋិ​ទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាម​ទាំងឡាយ។បេ។ ហើយចូលកាន់​បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យ​នោះ ផស្សៈក៏មាន។បេ។ អវិក្ខេបៈក៏មាន ធម៌ទាំងនេះ ជាកុសល ភិក្ខុស្ងាត់ចាកកាមទាំងឡាយ។បេ។ ហើយចូលកាន់បឋមជ្ឈាន​ ជាទុក្ខាបដិបទាទន្ធាភិញ្ញា ជាសុញ្ញតៈ ជា​វិបាក ព្រោះភាព​នៃ​លោកុត្តរកុសលជ្ឈាន​នោះឯង ដែលលោកបាន​ធ្វើហើយ ចំរើន​ហើយ (ភិក្ខុនេះ) ឈ្មោះថា ពិចារណានូវធម៌ ក្នុងធម៌ទាំងឡាយ ក្នុងសម័យនោះ ការរឭក ការនឹកឃើញ។បេ។ ការរឭកត្រូវ សតិសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូល​ក្នុង​មគ្គណា នេះហៅថា ​សតិប្បដ្ឋាន ធម៌ទាំង​ឡាយ​ដ៏សេស ក៏ឈ្មោះថា ប្រកបដោយ​សតិប្បដ្ឋាន។ បណ្តាធម៌ទាំងនោះ សតិប្បដ្ឋាន តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុង​សាសនានេះ ចំរើនលោកុត្តរជ្ឈាន ជានិយ្យានិកៈ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្ដៈ) ដើម្បីលះ​ទិដ្ឋិទាំងឡាយ ដើម្បីដល់នូវ​បឋមភូមិ ស្ងាត់ចាកកាម​ទាំងឡាយ។បេ។ ហើយចូលកាន់​បឋមជ្ឈាន ជាទុក្ខាបដិបទា​ទន្ធាភិញ្ញា ក្នុងសម័យនោះ ផស្សៈក៏មាន។បេ។ អវិក្ខេបៈក៏មាន ធម៌ទាំងនេះ ជាកុសល ភិក្ខុ​ស្ងាត់ចាកកាម​ទាំងឡាយ។បេ។ ហើយ​ចូលកាន់បឋមជ្ឈាន ជា​ទុក្ខាបដិបទាទន្ធាភិញ្ញា ជាសុញ្ញតៈ ជាវិបាក ព្រោះភាព​នៃលោកុត្តរកុសលជ្ឈាននោះឯង ដែលលោកបាន​ធ្វើ​ហើយ ចំរើន​ហើយ (ភិក្ខុនេះ) ឈ្មោះថា ពិចារណានូវធម៌ ក្នុងធម៌ទាំងឡាយ ក្នុង​សម័យនោះ ការ​រឭក ការនឹកឃើញ។បេ។ ការរឭកត្រូវ សតិសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់​បញ្ចូល​​ក្នុង​មគ្គណា នេះហៅថា សតិប្បដ្ឋាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកប​ដោយ​សតិប្បដ្ឋាន។

ចប់ អភិធម្មភាជនីយ។

[២០៨] សតិប្បដ្ឋាន ៤ គឺ ភិក្ខុក្នុងសាសនានេះ ពិចារណានូវកាយក្នុងកាយ មាន​ព្យាយាម​ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតីកំចាត់បង់​អភិជ្ឈា និង​ទោមនស្សក្នុង​លោក ១ ពិចារណានូវវេទនា ក្នុងវេទនាទាំងឡាយ មានព្យាយាមជា​គ្រឿងដុតកំដៅ​កិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់អភិជ្ឈា និងទោមនស្ស​ក្នុងលោក ១ ពិចារណា​នូវចិត្តក្នុងចិត្ត មានព្យាយាមជាគ្រឿងដុតកំដៅកិលេស ជា​អ្នក​ដឹងខ្លួន មាន​ស្មារតី កំចាត់​បង់អភិជ្ឈា និងទោមនស្សក្នុងលោក ១ ពិចារណា​នូវ​ធម៌ ក្នុងធម៌ទាំងឡាយ ​មានព្យាយាម​ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មាន​ស្មារតី​កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ១។ បណ្តាសតិប្បដ្ឋានទាំង ៤ សតិប្បដ្ឋាន ជាកុសលប៉ុន្មាន ជាអកុសលប៉ុន្មាន ជា​អព្យាក្រឹតប៉ុន្មាន។បេ។ ជាសរណៈ [ប្រែថា ប្រកបដោយ​ធម៌ជា​សត្រូវ ថា ញុំាងសត្វឲ្យកន្ទក់កន្ទេញ ឲ្យស្តាយស្រណោះ។] ប៉ុន្មាន ជាអរណៈ [ប្រែថា ធម៌​មិនមែនជាសត្រូវ ថា មិនញុំាងសត្វឲ្យកន្ទក់កន្ទេញ ឬមិនឲ្យស្តាយស្រណោះ។] ប៉ុន្មាន។

[២០៩] សតិប្បដ្ឋាន ៤ ជាកុសលក៏មាន ជាអព្យាក្រឹតក៏មាន ប្រកបដោយសុខ​វេទនា​ក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន ជាវិបាកក៏មាន ជាធម៌​មានវិបាកជា​ប្រក្រតី តែមិនមាន​កម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំង​មិនជា​ប្រយោជន៍​ដល់ឧបាទាន តែមិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងក៏មាន ប្រកប​ដោយវិតក្កៈ ទាំងប្រកបដោយវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែ​វិចារៈក៏មាន មិនមាន​វិតក្កៈ ទាំងមិនមានវិចារៈក៏មាន ច្រឡំដោយបីតិក៏មាន ច្រឡំ​ដោយ​សុខក៏មាន ច្រឡំ​ដោយឧបេក្ខា ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយ​ភាវនា មាន​ហេតុ​ដែលមិនគួរលះដោយ​ទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន ដល់នូវការមិន​សន្សំក៏​មាន​ មិនដល់នូវការសន្សំកពូនឡើង ទាំងមិនដល់នូវការមិនសន្សំ​ក៏មាន ជាសេក្ខៈក៏មាន ជាអសេក្ខៈ ដែលមិនមាន​ប្រមាណ មានអារម្មណ៍ប្រមាណ​មិនបាន ជាធម៌ដ៏ប្រសើរក៏មាន មានសភាពត្រូវ និងទៀង​ក៏មាន មិនទៀង ដែលមាន​មគ្គ​ជាអារម្មណ៍ក៏មាន មានមគ្គជា​ហេតុក៏មាន មានមគ្គជា​អធិបតីក៏មាន មិនគួរ​ពោល​ថា មានមគ្គជាហេតុផង ថាមានមគ្គ​ជាអធិបតីផងក៏មាន កើតឡើងហើយក៏មាន មិនទាន់​កើតឡើងហើយក៏មាន បម្រុងនឹង​កើតឡើងក៏មាន ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្ន តែមិនគួរពោលថា មាន​អារម្មណ៍ជាអតីតផង ថាមានអារម្មណ៍ជា​អនាគតផង ថាមានអារម្មណ៍ជាបច្ចុប្បន្ន​ផង​ក៏មាន ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ជាខាង​ក្នុងទាំងខាងក្រៅ ដែលមានអារម្មណ៍​ជាខាងក្រៅ មិនប្រកបដោយការ​ឃើញ ទាំង​មិនប្រកបដោយការប៉ះពាល់ក៏មាន។

[២១០] សតិប្បដ្ឋាន ៤ មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ ប្រកបដោយ​ហេតុ មិន​គួរពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុទេ គ្រាន់តែប្រព្រឹត្តទៅ​ជាមួយ​​នឹងហេតុ តែមិនមែនហេតុ មិនគួរពោលថា ជាហេតុ ទាំងប្រកបដោយហេតុ​ឡើយ គ្រាន់តែ​ប្រកបដោយហេតុ តែមិនមែនហេតុ មិនមែនហេតុ គ្រាន់តែប្រព្រឹត្តទៅ​ជាមួយ​នឹង​ហេតុ។ សតិប្បដ្ឋាន ៤ ប្រកបដោយបច្ច័យ ត្រូវបច្ច័យតាក់តែង មិនប្រកប​ដោយ​ការ​ឃើញ មិនប្រកបដោយការប៉ះពាល់ មិនមានរូប ជាលោកុត្តរ គួរដឹងដោយ​វិញ្ញាណណាមួយ មិនគួរ​ដឹងដោយវិញ្ញាណណាមួយ។ សតិប្បដ្ឋាន ៤ មិនមែនអាសវៈ មិនមានអាសវៈ ប្រាសចាក​អាសវៈ មិនគួរពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅ​ជាមួយ​​នឹង​អាសវៈផងថា ប្រព្រឹត្តទៅ​ជាមួយនឹងអាសវៈ តែមិនមែនជាអាសវៈផងទេ មិនគួរពោលថា ជាអាសវៈ ទាំងប្រកប​ដោយអាសវៈផង ថាប្រកបដោយអាសវៈ តែមិនមែនអាសវៈផងឡើយ គឺជា​ធម៌ប្រាស​ចាកអាសវៈ ទាំងមិនមានអាសវៈ។ សតិប្បដ្ឋាន ៤ មិនមែនសញ្ញោជនៈ។បេ។ មិនមែនគន្ថៈ។បេ។ មិនមែនឱឃៈ។បេ។ មិនមែនយោគៈ។បេ។ មិនមែននីវរណៈ។បេ។ មិនមែន​បរាមាសៈ។បេ។ ប្រព្រឹត្ត​ទៅ​ជាមួយនឹងអារម្មណ៍ មិនមែនចិត្ត ជាចេតសិក ប្រកប​ដោយចិត្ត ច្រឡំដោយចិត្ត តាំង​ឡើង​ដោយចិត្ត កើតជាមួយនឹងចិត្ត ប្រព្រឹត្តទៅតាមចិត្ត ច្រឡំ ទាំង​តាំងឡើង​ដោយ​ចិត្ត ច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត ច្រឡំ ទាំងតាំងឡើង ទាំង​ប្រព្រឹត្តទៅ​តាម​ចិត្ត ជាខាងក្រៅ មិនមែនឧបាទា ដែលកិលេស មានតណ្ហាជាដើមមិនកាន់​យក។ សតិប្បដ្ឋាន ៤ មិនមែនឧបាទាន។បេ។ មិនមែន​កិលេស។បេ។ មិនគួរលះដោយ​ទស្សនៈ មិនគួរ​លះ​ដោយភាវនា មានហេតុ​មិនគួរ​លះ​ដោយ​ទស្សនៈ មានហេតុមិនគួរលះ​ដោយ​ភាវនា ប្រកបដោយវិតក្កៈ​ក៏មាន មិនមានវិតក្កៈ​ក៏មាន ប្រកបដោយវិចារៈក៏មាន មិន​មាន​វិចារៈក៏មាន ប្រកប​ដោយបីតិក៏មាន មិនមាន​បីតិក៏មាន ច្រឡំដោយបីតិក៏មាន មិន​ច្រឡំដោយបីតិក៏មាន ច្រឡំដោយសុខក៏មាន មិន​ច្រឡំដោយសុខក៏មាន ច្រឡំដោយ​ឧបេក្ខា​ក៏មាន មិន​ច្រឡំដោយឧបេក្ខា តែមិនមែន​កាមាវចរ មិនមែនរូបាវចរ មិនមែន​អរូបាវចរ ជាអបរិយាបន្នៈ​ក៏មាន ជានិយ្យានិកៈក៏មាន ជាអនិយ្យានិកៈក៏មាន ជានិយតៈ​ក៏មាន ជាអនិយតៈ ជាអនុត្តរៈ ជាអរណៈក៏មាន។

ចប់ បញ្ហាបុច្ឆកៈ។

ចប់ សតិប្បដ្ឋានវិភង្គ។

សម្មប្បធានវិភង្គ

[២១១] សម្មប្បធាន ៤ គឺ ភិក្ខុក្នុងសាសនានេះ ញុំាងឆន្ទៈឲ្យកើតឡើង សង្វាត ប្រារព្ធ​ព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាងពួកអកុសលធម៌ដ៏លាមក ដែលមិន​ទាន់កើត មិនឲ្យ​កើតឡើង ១ ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បី​​លះ​នូវ​ពួក​អកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ ១ ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម​ ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាងពួកកុសលធម៌ ដែលមិនទាន់​កើត ឲ្យកើត​ឡើង ១ ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បី​ញុំាងពួក​កុសលធម៌ ដែលកើត​ហើយ ឲ្យឋិតនៅ មិនឲ្យវិនាស ឲ្យរឹងរឹតតែ​ដុះ​ដាល ធំទូលាយ ចំរើន ពេញលេញ ១។

[២១២] ចុះភិក្ខុញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បី​ញុំាង​​ពួកអកុសលធម៌ដ៏លាមក ដែលមិនទាន់កើត មិនឲ្យកើតឡើង តើដូចម្តេច។ បណ្តាធម៌​ទាំងនោះ ពួកអកុសលធម៌ដ៏លាមក ដែលមិនទាន់កើតឡើង តើដូចម្តេច។ អកុសលមូល ​៣ គឺ លោភៈ ទោសៈ មោហៈ និងពួកកិលេស ដែលឋិតនៅ​ជាមួយ​នឹង​អកុសល​មូលនោះ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ដែលប្រកបដោយ​កិលេស​នោះ កាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើងដោយខន្ធនោះ ធម៌ទាំងនេះ​ហៅថា អកុសលធម៌​ដ៏លាមក ដែលមិនទាន់កើតឡើង។ ភិក្ខុញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាងអកុសលធម៌ដ៏លាមកទាំងនេះ ដែលមិនទាន់​កើត មិនឲ្យកើតឡើង ដោយប្រការ​ដូច្នេះ។

[២១៣] ត្រង់ពាក្យថា ញុំាងឆន្ទៈឲ្យកើត មានសេចក្តីថា បណ្តាពាក្យទាំងនោះ ឆន្ទៈ តើ​ដូចម្តេច។ សេចក្តីប្រាថ្នា ភាពនៃបុគ្គលមានសេចក្តីប្រាថ្នា ភាពនៃបុគ្គលប្រាថ្នាដើម្បីធ្វើ សេចក្តីប្រាថ្នា​ ធម៌ជាកុសលណា នេះហៅថា ឆន្ទៈ ភិក្ខុញុំាងឆន្ទៈនេះឲ្យកើត ឲ្យ​លូតលាស់ ឲ្យដុះដាល ឲ្យតាំងឡើង ឲ្យចំរើនឡើង ឲ្យកើតឡើង ព្រោះហេតុនោះ ទើប​ពោល​ថា ញុំាងឆន្ទៈឲ្យកើត។

[២១៤] ត្រង់ពាក្យថា សង្វាត មានសេចក្តីថា បណ្តាពាក្យទាំងនោះ សេចក្តីសង្វាត តើ​ដូចម្តេច។ សេចក្តីប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។បេ។ សម្មាវាយាមៈណា នេះ​ហៅថា សេចក្តីសង្វាត ភិក្ខុជាអ្នកព្រមព្រៀង មូលមិត ចូលទៅជិត អែបនែប កៀក​កើយ ប្រដិតប្រជី ប្រកបព្រមដោយសេចក្តីសង្វាតនេះ ព្រោះហេតុនោះ ទើបពោលថា សង្វាត។

[២១៥] ត្រង់ពាក្យថា ប្រារព្ធព្យាយាម មានសេចក្តីថា បណ្តាពាក្យទាំងនោះ ការ​ព្យាយាម តើដូចម្តេច។ សេចក្តីប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។បេ។ សម្មាវាយាមៈ​ណា នេះហៅថា ការព្យាយាម ភិក្ខុប្រារព្ធ កាន់យកត្រូវ គប់រក អប់រំ ធ្វើឲ្យ​ច្រើន នូវការព្យាយាម​នេះ ព្រោះហេតុនោះ ទើបពោលថា ប្រារព្ធព្យាយាម។

[២១៦] ត្រង់ពាក្យថា ផ្គងចិត្ត មានសេចក្តីថា បណ្តាពាក្យទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពី​វិញ្ញាណ​នោះ​ណា នេះហៅថា ចិត្ត ភិក្ខុផ្គង តម្រង់ ជ្រោមជ្រែង ទប់ទល់ទុកនូវចិត្តនេះ ព្រោះ​ហេតុ​នោះ ទើបពោលថា ផ្គងចិត្ត។

[២១៧] ត្រង់ពាក្យថា ប្រឹងប្រែង មានសេចក្តីថា បណ្តាពាក្យទាំងនោះ ការប្រឹងប្រែង តើ​ដូចម្តេច។ សេចក្តីប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។បេ។ សម្មាវាយាមៈណា នេះ​ហៅថា ការប្រឹងប្រែង ភិក្ខុជាអ្នកព្រមព្រៀង។បេ។ ប្រកបព្រមដោយការប្រឹងប្រែង​នេះ ព្រោះហេតុនោះ ទើបពោលថា ប្រឹងប្រែង។

[២១៨] ចុះភិក្ខុញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បី​លះ​នូវ​​ពួកអកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ពួកអកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ តើដូចម្តេច។ អកុសលមូល ៣ គឺ លោភៈ ទោសៈ មោហៈ និងពួកកិលេស ដែលឋិតនៅជាមួយនឹងអកុសលមូលនោះ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ដែលប្រកបដោយកិលេសនោះ កាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើងដោយខន្ធនោះ ធម៌ទាំងនេះ ហៅថា ពួក​អកុសលធម៌ដ៏លាមក ដែល​កើតឡើងហើយ។ ភិក្ខុញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធ​ព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បី​លះនូវពួកអកុសលធម៌ដ៏លាមកទាំងនេះ ដែលកើត​ឡើងហើយ ដោយប្រការ​ដូច្នេះ។

[២១៩] ត្រង់ពាក្យថា ញុំាងឆន្ទៈឲ្យកើត មានសេចក្តីថា បណ្តាបទទាំងនោះ ឆន្ទៈ តើ​ដូចម្តេច។ សេចក្តីប្រាថ្នា ភាពនៃបុគ្គលមានសេចក្តីប្រាថ្នា ភាពនៃបុគ្គលអ្នកប្រាថ្នា​ដើម្បី​ធ្វើ សេចក្តី​ប្រាថ្នាធម៌ជាកុសលណា នេះហៅថា ឆន្ទៈ ភិក្ខុញុំាងឆន្ទៈនេះ ឲ្យកើត ឲ្យ​លូតលាស់ ឲ្យដុះដាល ឲ្យតាំងឡើង ឲ្យចំរើនឡើង ឲ្យកើតឡើង ព្រោះហេតុនោះ ទើប​ពោលថា ញុំាង​ឆន្ទៈ ឲ្យកើត។

[២២០] ត្រង់ពាក្យថា សង្វាត មានសេចក្តីថា បណ្តាពាក្យទាំងនោះ សេចក្តីសង្វាត តើ​ដូចម្តេច។ សេចក្តីប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។បេ។ សម្មាវាយាមៈណា នេះ​ហៅថា សេចក្តីសង្វាត ភិក្ខុជាអ្នកព្រមព្រៀង។បេ។ ប្រកបព្រមដោយសេចក្តីសង្វាត​នេះ ព្រោះហេតុនោះ ទើបពោលថា សង្វាត។

[២២១] ត្រង់ពាក្យថា ប្រារព្ធព្យាយាម មានសេចក្តីថា បណ្តាពាក្យទាំងនោះ ការព្យាយាម តើដូចម្តេច។ សេចក្តីប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។បេ។ សម្មាវាយាមៈណា នេះ​​ហៅថា ការព្យាយាម ភិក្ខុប្រារព្ធ កាន់យកត្រូវ គប់រក អប់រំ ធ្វើឲ្យច្រើន នូវការ​ព្យាយាម​នេះ ព្រោះហេតុនោះ ទើបពោលថា ប្រារព្ធព្យាយាម។

[២២២] ត្រង់ពាក្យថា ផ្គងចិត្ត មានសេចក្តីថា បណ្តាពាក្យទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពី​វិញ្ញាណ​នោះ​ណា នេះហៅថា ចិត្ត ភិក្ខុផ្គង តម្រង់ ជ្រោមជ្រែង ទប់ទល់ទុកនូវចិត្ត​នោះ ព្រោះហេតុនោះ ទើបពោលថា ផ្គងចិត្ត។

[២២៣] ត្រង់ពាក្យថា ប្រឹងប្រែង មានសេចក្តីថា បណ្តាពាក្យទាំងនោះ ការប្រឹងប្រែង តើ​ដូចម្តេច។ សេចក្តីប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។បេ។ សម្មាវាយាមៈណា នេះ​ហៅថា ការប្រឹងប្រែង ភិក្ខុជាអ្នកព្រមព្រៀង។បេ។ ប្រកបព្រម​ដោយការ​ប្រឹងប្រែង​នេះ ព្រោះហេតុនោះ ទើបពោលថា ប្រឹងប្រែង។

[២២៤] ចុះភិក្ខុញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បី​ញុំាង​​ពួក​កុសលធម៌ ដែលមិនទាន់កើត ឲ្យកើតឡើង តើដូចម្តេច។ បណ្តាធម៌​ទាំង​នោះ ពួក​កុសលធម៌ ដែលមិនទាន់កើតឡើង តើដូចម្តេច។ កុសលមូល ៣ គឺ អលោភៈ អទោសៈ អមោហៈ និងវេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ដែលប្រកប​ដោយកុសល​មូល​នោះ កាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើងដោយខន្ធនោះ ធម៌ទាំងនេះ ហៅថា ពួក​កុសលធម៌​ដែលមិនទាន់កើតឡើង។ ភិក្ខុញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធ​ព្យាយាម ផ្គងចិត្ត ប្រឹងប្រែង​ដើម្បីញុំាងពួកកុសលធម៌ទាំងនេះ ដែលមិនទាន់កើត ឲ្យ​កើត​ឡើង ដោយប្រការដូច្នេះ។

[២២៥] ត្រង់ពាក្យថា ញុំាងឆន្ទៈឲ្យកើត។បេ។ ត្រង់ពាក្យថា សង្វាត។បេ។ ត្រង់​ពាក្យថា ប្រារព្ធព្យាយាម។បេ។ ត្រង់ពាក្យថា ផ្គងចិត្ត។បេ។ ត្រង់ពាក្យថា ប្រឹងប្រែង មាន​សេចក្តី​ថា បណ្តាពាក្យទាំងនោះ ការប្រឹងប្រែង តើដូចម្តេច។ សេចក្តីប្រារព្ធ​ព្យាយាម ប្រព្រឹត្តទៅ​ក្នុងចិត្ត។បេ។ សម្មាវាយាមៈណា នេះហៅថា ការប្រឹងប្រែង ភិក្នុជាអ្នក​ព្រមព្រៀង។បេ។ ប្រកបព្រមដោយការប្រឹងប្រែងនេះ ព្រោះហេតុនោះ ទើបពោលថា ប្រឹងប្រែង។

[២២៦] ចុះភិក្ខុញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បី​ញុំាង​ពួកកុសលធម៌ ដែលកើតហើយ ឲ្យឋិតនៅ មិនឲ្យវិនាស ឲ្យរឹងរឹតតែដុះដាល ធំទូលាយ ចំរើន ពេញលេញ តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ពួកកុសលធម៌ ដែល​កើតឡើងហើយ តើដូចម្តេច។ កុសលមូល ៣ គឺ អលោភៈ អទោសៈ អមោហៈ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ដែលប្រកបដោយកុសលមូលនោះ កាយកម្ម វចីកម្ម ​មនោកម្ម ដែល​តាំងឡើងដោយខន្ធនោះ ធម៌ទាំងនេះហៅថា ពួកកុសលធម៌ ដែល​កើតឡើង​ហើយ។ ភិក្ខុញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាង​កុសលធម៌​ទាំងនេះ ដែលកើតហើយ ឲ្យឋិតនៅ មិនឲ្យវិនាស ឲ្យរឹងរឹតតែដុះដាល ធំ​ទូលាយ ចំរើន ពេញលេញ ដោយប្រការដូច្នេះ។

[២២៧] ពាក្យថា ឲ្យឋិតនៅ គឺការឋិតនៅណា នោះ ឈ្មោះថា សេចក្តីមិនវិនាស ឯ​សេចក្តី​មិន​វិនាសណា នោះឈ្មោះថា ការរឹងរឹតតែដុះដាលឡើង ការរឹងរឹតតែដុះដាល​ឡើងណា នោះ ឈ្មោះថា ធំទូលាយ ការធំទូលាយណា នោះឈ្មោះថា ការចំរើន ការចំរើនណា នោះ​ឈ្មោះ​ថា ការពេញលេញ។

[២២៨] ត្រង់ពាក្យថា ញុំាងឆន្ទៈឲ្យកើត។បេ។ ត្រង់ពាក្យថា សង្វាត។បេ។ ត្រង់ពាក្យ​ថា ប្រារព្ធព្យាយាម។បេ។ ត្រង់ពាក្យថា ផ្គងចិត្ត។បេ។ ត្រង់ពាក្យថា ប្រឹងប្រែង សេចក្តី​ថា បណ្តាពាក្យទាំងនោះ ការប្រឹងប្រែង តើដូចម្តេច សេចក្តីប្រារព្ធព្យាយាម ប្រព្រឹត្ត​ទៅក្នុង​ចិត្ត។បេ។ សម្មាវាយាមៈណា នេះហៅថា​ ប្រឹងប្រែង ភិក្ខុជាអ្នក​ព្រមព្រៀង។បេ។ ប្រកប​ព្រមដោយការប្រឹងប្រែងនេះ ព្រោះហេតុនោះ ទើបពោលថា ប្រឹងប្រែង។

ចប់ សុត្តន្តភាជនីយ។

[២២៩] សម្មប្បធាន ៤ គឺ ភិក្ខុក្នុងសាសនានេះ ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធ​ព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាងពួកអកុសលធម៌ដ៏លាមក ដែលមិនទាន់កើត មិនឲ្យកើត​ឡើង ១ ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បី​លះនូវពួក​អកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ ១ ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាងពួកកុសលធម៌ ដែលមិនទាន់កើត ឲ្យកើតឡើង ១ ញុំាង​ឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បី​ញុំាងពួក​កុសលធម៌​ដែល​កើត​ហើយ ឲ្យឋិតនៅ មិនឲ្យវិនាស ឲ្យរឹងរឹតតែ​ដុះដាល ធំទូលាយ ចំរើន ពេញលេញ ១។

[២៣០] ចុះភិក្ខុញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បី​ញុំាង​​ពួក​អកុសលធម៌ដ៏លាមក ដែលមិនទាន់កើត មិនឲ្យកើតឡើង តើដូចម្តេច។ ក្នុងសម័យ​ណា ភិក្ខុក្នុងសាសនានេះ ចំរើននូវលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជា​គ្រឿងដល់​នូវការ​មិន​សន្សំ (នូវកិលេស) ដើម្បីលះនូវទិដ្ឋិទាំងឡាយ ដើម្បីដល់នូវ​បឋមភូមិ ស្ងាត់ចាក​កាម​ទាំង​ឡាយ។បេ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទា ទន្ធាភិញ្ញា ក្នុងសម័យនោះ ភិក្ខុញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាង​ពួក​អកុសលធម៌​ដ៏លាមក ដែលមិនទាន់កើត មិនឲ្យ​កើតឡើង។

[២៣១] ត្រង់ពាក្យថា ញុំាងឆន្ទៈឲ្យកើត មានសេចក្តីថា បណ្តាពាក្យទាំងនោះ ឆន្ទៈ តើ​ដូចម្តេច។ សេចក្តីប្រាថ្នា ភាពនៃបុគ្គលមានសេចក្តីប្រាថ្នា ភាពនៃបុគ្គលប្រាថ្នាដើម្បីធ្វើ សេចក្តីប្រាថ្នា ធម៌ជាកុសលណា នេះហៅថា ឆន្ទៈ ភិក្ខុញុំាងឆន្ទៈនេះឲ្យកើត ឲ្យ​លូតលាស់ ឲ្យដុះដាល ឲ្យតាំងឡើង ឲ្យចំរើន ឲ្យកើតឡើង ព្រោះហេតុនោះ ទើប​ពោល​ថា ញុំាងឆន្ទៈឲ្យកើត។

[២៣២] ត្រង់ពាក្យថា សង្វាត មានសេចក្តីថា បណ្តាពាក្យទាំងនោះ សេចក្តីសង្វាត តើ​ដូចម្តេច។ ការប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីឱហាត សង្វាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ខ្មីឃ្មាត ខ្នះខ្នែង ខ្ជាប់ខ្ជួន មិនបន្ធូរបន្ថយ មិនដាក់ចោល​នូវ​សេចក្តីប្រាថ្នា មិនទម្លាក់ធុរៈចេញ ផ្គងទុកនូវធុរៈ វីរិយៈ វីរិយិន្ទ្រិយ វីរិយពលៈ សម្មាវាយាមៈ វីរិយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សេចក្តី​សង្វាត ភិក្ខុជា​អ្នកព្រមព្រៀង មូលមិត ចូលទៅជិត អែបនែប កៀកកើយ ប្រដិតប្រជី ប្រកបព្រមដោយ​សេចក្តីសង្វាតនេះ ព្រោះហេតុនោះ ទើបពោលថា សង្វាត។

[២៣៣] ត្រង់ពាក្យថា ប្រារព្ធព្យាយាម មានសេចក្តីថា បណ្តាពាក្យទាំងនោះ ការ​ព្យាយាម តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។បេ។ សម្មាវាយាមៈ វីរិយ​សម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា ការព្យាយាម ភិក្ខុ​ប្រារព្ធកាន់យកត្រូវ គប់រក អប់រំ ធ្វើឲ្យច្រើន នូវការព្យាយាមនេះ ព្រោះហេតុនោះ ទើប​ពោល​ថា ប្រារព្ធ​ព្យាយាម។

[២៣៤] ត្រង់ពាក្យថា ផ្គងចិត្ត មានសេចក្តីថា បណ្តាពាក្យទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើត​អំពី​វិញ្ញាណ​នោះ​ណា នេះហៅថា ចិត្ត ភិក្ខុផ្គង តម្រង់ ជ្រោមជ្រែង ទប់ទល់ទុកនូវចិត្តនេះ ព្រោះហេតុនោះ ទើបពោលថា ផ្គងចិត្ត។

[២៣៥] ត្រង់ពាក្យថា ប្រឹងប្រែង មានសេចក្តីថា បណ្តាពាក្យទាំងនោះ សម្មប្បធាន តើ​ដូចម្តេច។ សេចក្តីប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។បេ។ សម្មាវាយាមៈ វីរិយ​សម្ពោជ្ឈង្គ ជាអង្គ​នៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មប្បធាន ពួកធម៌​ដ៏សេស ក៏ឈ្មោះថា ប្រកបដោយសម្មប្បធាន។

[២៣៦] ចុះភិក្ខុញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បី​លះ​នូវពួកអកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុ​ក្នុង​សាសនានេះ ចំរើននូវលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿង​ដល់នូវ​ការ​មិន​សន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះនូវទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាក​កាម​ទាំងឡាយ។បេ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុង​សម័យ​នោះ ភិក្ខុឈ្មោះថា ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹង​ប្រែង ដើម្បី​លះនូវពួកអកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ។

[២៣៧] ត្រង់ពាក្យថា ញុំាងឆន្ទៈឲ្យកើត។បេ។ ត្រង់ពាក្យថា សង្វាត។បេ។ ត្រង់​ពាក្យថា ប្រារព្ធព្យាយាម។បេ។ ត្រង់ពាក្យថា ផ្គងចិត្ត។បេ។ ត្រង់ពាក្យថា ប្រឹងប្រែង មានសេចក្តី​ថា បណ្តាពាក្យទាំងនោះ សម្មប្បធាន តើដូចម្តេច។ សេចក្តីប្រារព្ធព្យាយាម ប្រព្រឹត្ត​ទៅក្នុងចិត្ត។បេ។ សម្មាវាយាមៈ វីរិយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូល​ក្នុង​មគ្គណា នេះហៅថា សម្មប្បធាន ពួកធម៌ដ៏សេស ក៏ឈ្មោះថា ប្រកបដោយ​សម្មប្បធាន។

[២៣៨] ចុះភិក្ខុញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បី​ញុំាង​ពួក​កុសលធម៌ ដែលមិនទាន់កើត ឲ្យកើតឡើង តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុ​ក្នុងសាសនានេះ ចំរើននូវលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿង​ដល់នូវការ​មិន​សន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះបង់នូវទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាក​កាម​ទាំងឡាយ។បេ។ ហើយ​ចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុង​សម័យនោះ ភិក្ខុឈ្មោះថា ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បី​ញុំាងពួកកុសលធម៌ ដែលមិនទាន់​កើត ឲ្យកើតឡើង។

[២៣៩] ត្រង់ពាក្យថា ញុំាងឆន្ទៈឲ្យកើត។បេ។ ត្រង់ពាក្យថា សង្វាត។បេ។ ត្រង់​ពាក្យថា ប្រារព្ធព្យាយាម។បេ។ ត្រង់ពាក្យថា ផ្គងចិត្ត។បេ។ ត្រង់ពាក្យថា ប្រឹងប្រែង មានសេចក្តីថា បណ្តាពាក្យទាំងនោះ សម្មប្បធាន តើដូចម្តេច។ សេចក្តីប្រារព្ធព្យាយាម ប្រព្រឹត្តទៅ​ក្នុងចិត្ត។បេ។ សម្មាវាយាមៈ វីរិយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូល​ក្នុង​មគ្គណា នេះ​ហៅថា សម្មប្បធាន ពួកធម៌ដ៏សេស ក៏ឈ្មោះថា ប្រកបដោយសម្មប្បធាន។

[២៤០] ចុះភិក្ខុញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បី​ញុំាង​ពួក​កុសលធម៌ ដែលកើតហើយ ឲ្យឋិតនៅ មិនឲ្យវិនាស ឲ្យ​រឹងរឹត​តែ​ដុះដាល ធំទូលាយ ចំរើន ពេញលេញ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើននូវ​លោកុត្តរ​ជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះបង់​នូវទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់​ចាកកាម​ទាំងឡាយ។បេ។ ហើយចូលកាន់​បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុង​សម័យ​នោះ ភិក្ខុឈ្មោះថា ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បី​ញុំាង​ពួកកុសលធម៌ ដែលកើតហើយ ឲ្យឋិតនៅ មិនឲ្យវិនាស ឲ្យរឹងរឹតតែដុះដាល ធំទូលាយ ចំរើន ពេញលេញ។

[២៤១] ត្រង់ពាក្យថា ឲ្យឋិតនៅ គឺការឋិតនៅណា នោះឈ្មោះថា សេចក្តីមិនវិនាស ឯ​សេចក្តីមិនវិនាសណា នោះឈ្មោះថា ការរឹងរឹតតែដុះដាលឡើង ការរឹងរឹត​តែ​ដុះដាល​​ឡើងណា នោះឈ្មោះថា ធំទូលាយ ការធំទូលាយណា នោះឈ្មោះថា ការ​ចំរើន ការចំរើន​ណា នោះឈ្មោះថា ការពេញលេញ។

[២៤២] ត្រង់ពាក្យថា ញុំាងឆន្ទៈឲ្យកើត មានសេចក្តីថា បណ្តាពាក្យទាំងនោះ ឆន្ទៈ តើ​ដូចម្តេច។ សេចក្តីប្រាថ្នា ភាពនៃបុគ្គលមានសេចក្តីប្រាថ្នា ភាពនៃបុគ្គល​អ្នកប្រាថ្នា​ដើម្បី​ធ្វើ សេចក្តី​ប្រាថ្នាធម៌ជាកុសល ណា នេះហៅថា ឆន្ទៈ ភិក្ខុ ញុំាងឆន្ទៈ នេះឲ្យកើត ឲ្យលូតលាស់ ឲ្យដុះដាល ឲ្យតាំងឡើង ឲ្យចំរើនឡើង ឲ្យកើតឡើង ព្រោះហេតុនោះ ទើបពោល​ថា ញុំាងឆន្ទៈឲ្យកើត។

[២៤៣] ត្រង់ពាក្យថា សង្វាត មានសេចក្តីថា បណ្តាពាក្យទាំងនោះ សេចក្តីសង្វាត តើ​ដូចម្តេច។ សេចក្តីប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។បេ។ សម្មាវាយាមៈ គឺវីរិយ​សម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សេចក្តីសង្វាត ភិក្ខុ​ជា​អ្នកព្រមព្រៀង។បេ។ ប្រកបព្រមដោយសេចក្តីសង្វាតនេះ ព្រោះហេតុនោះ ទើប​ពោល​ថា សង្វាត។

[២៤៤] ត្រង់ពាក្យថា ប្រារព្ធព្យាយាម មានសេចក្តីថា បណ្តាពាក្យទាំងនោះ ការ​ព្យាយាម តើ​ដូចម្តេច។ សេចក្តីប្រារព្ធព្យាយាមប្រព្រឹត្តទៅក្នុងចិត្ត។បេ។ សម្មាវាយាមៈ វីរិយ​សម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា ការ​ព្យាយាម ភិក្ខុប្រារព្ធ កាន់យកត្រូវ គប់រក អប់រំ ធ្វើឲ្យច្រើន នូវការព្យាយាមនេះ ព្រោះ​ហេតុនោះ ទើបពោលថា ប្រារព្ធព្យាយាម។

[២៤៥] ត្រង់ពាក្យថា ផ្គងចិត្ត មានសេចក្តីថា បណ្តាពាក្យទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើត​អំពី​វិញ្ញាណ​នោះណា នេះហៅថា ចិត្ត ភិក្ខុផ្គង តម្រង់ ជ្រោមជ្រែង ទប់ទល់ទុកនូវចិត្តនេះ ព្រោះ​ហេតុនោះ ទើបពោលថា ផ្គងចិត្ត។

[២៤៦] ត្រង់ពាក្យថា ប្រឹងប្រែង មានសេចក្តីថា បណ្តាពាក្យទាំងនោះ សម្មប្បធាន តើ​ដូចម្តេច។ សេចក្តីប្រារព្ធព្យាយាមប្រព្រឹត្តទៅក្នុងចិត្ត។បេ។ សម្មាវាយាមៈ វីរិយ​សម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មប្បធាន ពួកធម៌​ដ៏សេស ដែល​ប្រកបដោយ​សម្មប្បធាន (ក៏ឈ្មោះថា សម្មប្បធានដែរ)។

[២៤៧] បណ្តាពាក្យទាំងនោះ សម្មប្បធាន តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុង​សាសនា​នេះ ចំរើននូវលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវ​កិលេសវដ្តៈ) ដើម្បីលះនូវទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាម​ទាំង​ឡាយ។បេ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យ​នោះ សេចក្តី​ប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។បេ។ សម្មាវាយាមៈ វីរិយៈសម្ពោជ្ឈង្គ ជាអង្គ​នៃមគ្គ រាប់បញ្ចូលក្នុង​មគ្គណា នេះហៅថា សម្មប្បធាន ពួកធម៌​ដ៏​សេស ក៏ឈ្មោះថា ប្រកប​ដោយសម្មប្បធាន។

ចប់ អភិធម្មភាជនីយ។

[២៤៨] សម្មប្បធាន ៤ គឺ ភិក្ខុក្នុងសាសនានេះ ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធ​ព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាងពួកអកុសលធម៌ដ៏លាមក ដែលមិនទាន់កើត មិនឲ្យ​កើត​ឡើង ១ ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីលះ​នូវពួក​អកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ ១ ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធ​ព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាងពួកកុសលធម៌ ដែលមិនទាន់កើត ឲ្យ​កើតឡើង ១ ញុំាងឆន្ទៈ​ឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បី​ញុំាង​ពួក​កុសលធម៌ ដែលកើតហើយ ឲ្យឋិតនៅ មិនឲ្យវិនាស ឲ្យរឹងរឹតតែដុះដាល ធំ​ទូលាយ ចំរើន​ពេញលេញ។ បណ្តាសម្មប្បធានទាំង ៤ សម្មប្បធានជាកុសលប៉ុន្មាន ជាអកុសលប៉ុន្មាន ជាអព្យាក្រឹតប៉ុន្មាន។បេ។ ជាសរណៈប៉ុន្មាន ជាអរណៈប៉ុន្មាន។

[២៤៩] សម្មប្បធាន ៤ ជាកុសលតែមួយយ៉ាង ប្រកបដោយសុខវេទនាក៏មាន ប្រកប​ដោយ​​អទុក្ខមសុខវេទនា តែមានវិបាកធម៌ជាប្រក្រតី ដែលកិលេសមានតណ្ហា ជា​ដើម​មិន​កាន់យក ទាំងមិនជាប្រយោជន៍ដល់ឧបាទាន មិនសៅហ្មង ទាំងមិនគួរ​ដល់​សេចក្តី​សៅហ្មង​ក៏មាន ​ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក៏មាន មិនមានវិតក្កៈ មាន​ត្រឹមតែ​វិចារៈក៏មាន មិនមានវិតក្កៈ មិនមានវិចារៈក៏មាន ច្រឡំដោយបីតិក៏មាន ច្រឡំ​ដោយ​សុខក៏មាន ច្រឡំដោយ​ឧបេក្ខា តែមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយ​ភាវនា មានហេតុមិនគួរលះដោយ​ទស្សនៈ មិនគួរលះដោយភាវនា ជា​គ្រឿង​ដល់​នូវការ​មិនសន្សំ (នូវកិលេសវដ្តៈ) ជារបស់​សេក្ខបុគ្គល មានប្រមាណមិនបាន មាន​អារម្មណ៍​ប្រមាណ​មិនបាន​ដ៏ឧត្តម មានសភាពត្រូវ និងទៀង មិនមានមគ្គជាអារម្មណ៍ មាន​មគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន មិនគួរ​ពោលថា មានមគ្គ​ជា​អធិបតី​ក៏មាន ដែលកើតឡើង​ហើយក៏មាន មិនទាន់កើតហើយក៏មាន មិនគួរពោលថា បម្រុង​នឹង​កើតទេ ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្ន តែមិនគួរ​ពោលថា មាន​អារម្មណ៍​ជាអតីតផង ថាមាន​អារម្មណ៍ជាអនាគតផង ថាមានអារម្មណ៍ជា​បច្ចុប្បន្ន​ផង​ក៏​មាន ជាខាងក្នុងក៏មាន ជាខាង​ក្រៅក៏មាន ជាខាងក្នុង និងខាងក្រៅ មាន​អារម្មណ៍​ជា​ខាងក្រៅ មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់​ក៏មាន។

[២៥០] សម្មប្បធាន ៤ មិនមែនជាហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ ប្រកបដោយ​ហេតុ មិនគួរពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុទេ គ្រាន់តែ​ប្រព្រឹត្ត​ទៅ​ជាមួយ​នឹង​ហេតុ តែមិនមែនហេតុ មិនគួរពោលថា ជាហេតុ ទាំងប្រកបដោយ​ហេតុ​ឡើយ គ្រាន់តែ​ប្រកបដោយហេតុ តែមិនមែនហេតុ មិនមែនហេតុ ​គ្រាន់តែ​ប្រព្រឹត្ត​ទៅ​ជាមួយ​នឹងហេតុ។ សម្មប្បធាន ៤ ប្រកបដោយបច្ច័យ ត្រូវបច្ច័យតាក់តែង មិនប្រកប​ដោយ​ការឃើញ មិនប្រកប​ដោយការប៉ះពាល់ មិនមានរូប ជាលោកុត្តរ គួរដឹង​ដោយ​វិញ្ញាណ​ណាមួយ មិនគួរដឹងដោយ​វិញ្ញាណណាមួយ។ សម្មប្បធាន ៤ មិនមែន​ជា​អាសវៈ​ មិនមានអាសវៈ ប្រាសចាកអាសវៈ មិនគួរពោលថា អាសវៈ ទាំងប្រព្រឹត្ត​ទៅ​ជា​​មួយ​នឹងអាសវៈផង ថាប្រព្រឹត្តទៅជាមួយនឹង​អាសវៈ តែមិនមែនអាសវៈផងទេ មិនគួរពោលថា អាសវៈ ទាំងប្រកបដោយអាសវៈផង ថាប្រកបដោយអាសវៈ តែ​មិនមែន​ជាអាសវៈ​ផងឡើយ គឺជាធម៌ប្រាសចាកអាសវៈ ទាំង​មិនមានអាសវៈ។ សម្មប្បធាន ៤ មិនមែន​សញ្ញោជនៈ។បេ។ មិនមែនគន្ថៈ។បេ។ មិនមែនឱឃៈ។បេ។ មិនមែនយោគៈ។បេ។ មិនមែននីវរណៈ។បេ។ មិនមែនបរាមាសៈ។បេ។ ប្រព្រឹត្ត​ទៅ​ជាមួយនឹងអារម្មណ៍ មិនមែន​ចិត្ត ជាចេតសិក ប្រកបដោយចិត្ត ច្រឡំដោយចិត្ត តាំង​ឡើង​ដោយចិត្ត កើតជាមួយ​នឹងចិត្ត ប្រព្រឹត្តទៅតាមចិត្ត ច្រឡំ ទាំងតាំងឡើងដោយ​ចិត្ត ច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត ច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្ត​ទៅ​​តាមចិត្ត ជាខាងក្រៅ មិនមែន​ឧបាទា ដែលកិលេសមានតណ្ហាជាដើម មិនកាន់យក។ សម្មប្បធាន ៤ មិនមែនឧបាទាន។បេ។ មិនមែនកិលេស។បេ។ មិនគួរលះ​ដោយ​ទស្សនៈ មិនគួរលះ​ដោយភាវនា មានហេតុមិនគួរលះដោយទស្សនៈ មានហេតុមិនគួរ​លះ​ដោយ​ភាវនា ប្រកប​ដោយវិតក្កៈក៏មាន មិនមានវិតក្កៈក៏មាន ប្រកបដោយ​វិចារៈ​ក៏​មាន មិនមានវិចារៈ​ក៏មាន ប្រកបដោយបីតិក៏មាន មិនមានបីតិក៏មាន ច្រឡំដោយ​បីតិ​ក៏​មាន មិនច្រឡំដោយបីតិ​ក៏មាន ច្រឡំដោយសុខក៏មាន មិនច្រឡំដោយសុខក៏មាន ច្រឡំដោយឧបេក្ខាក៏មាន មិនច្រឡំ​ដោយឧបេក្ខា តែមិនមែនកាមាវចរ មិនមែនរូបាវចរ មិនមែនអរូបាវចរ ជា​អបរិយាបន្នៈ ជានិយ្យានិកៈ ជានិយតៈ ជាអនុត្តរៈ ជាអរណៈក៏មាន។

ចប់ បញ្ហាបុច្ឆកៈ។

ចប់ សម្មប្បធានវិភង្គ។

ឥទ្ធិបាទវិភង្គ

[២៥១] ឥទ្ធិបាទ ៤ គឺ ភិក្ខុក្នុងសាសនានេះ ចំរើននូវឥទ្ធិបាទ ប្រកបដោយ​ឆន្ទសមាធិ និង​បធានសង្ខារ ១ ចំរើននូវឥទ្ធិបាទ ប្រកបដោយវីរិយសមាធិ និងបធានសង្ខារ ១ ចំរើន​នូវ​ឥទ្ធិបាទ ប្រកបដោយចិត្តសមាធិ និងបធានសង្ខារ ១ ចំរើននូវឥទ្ធិបាទ ប្រកបដោយ​វីមំសាសមាធិ និងបធានសង្ខារ ១។

[២៥២] ចុះភិក្ខុចំរើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ តើដូចម្តេច។ បើភិក្ខុធ្វើឆន្ទៈ ឲ្យជាអធិបតី រមែងបាននូវសមាធិ បាននូវភាព​នៃចិត្ត​មានអារម្មណ៍​មូល​តែមួយ នេះហៅថា ឆន្ទសមាធិ។ ភិក្ខុនោះ ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធ​ព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាងពួកអកុសលធម៌ដ៏លាមក ដែលមិន​ទាន់កើត មិន​ឲ្យកើត​ឡើង ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បី​លះ​នូវពួក​អកុសលធម៌ ដ៏លាមកដែលកើតហើយ ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធ​ព្យាយាម ​​ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាងពួកកុសលធម៌ ដែលមិនទាន់កើត ឲ្យកើត​ឡើង​ ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធ​ព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាង​ពួក​កុសលធម៌ ដែលកើតហើយ ឲ្យឋិតនៅ មិនឲ្យ​វិនាស ឲ្យរឹងរឹតតែដុះដាល ធំទូលាយ ចំរើនពេញលេញ ធម៌ទាំងនេះ ហៅថា បធានសង្ខារ។ ឆន្ទសមាធិនេះផង បធាន​សង្ខារ នេះផង ដល់នូវការរាប់ថា ឆន្ទសមាធិ និងបធានសង្ខារ ព្រោះប្រមូលរួបរួម នូវ​ធម៌​នោះ ក្នុងទីជាមួយគ្នា ដោយ​ប្រការដូច្នេះ។

[២៥៣] បណ្តាធម៌ទាំងនោះ ឆន្ទៈ តើដូចម្តេច។ សេចក្តីប្រាថ្នា ភាពនៃបុគ្គលមាន​សេចក្តី​ប្រាថ្នា ភាពនៃបុគ្គលប្រាថ្នាដើម្បីធ្វើ ការប្រាថ្នាធម៌ជាកុសលណា នេះហៅថា ឆន្ទៈ។ បណ្តា​ធម៌ទាំងនោះ សមាធិ តើដូចម្តេច។ ការតាំងនៅ ការខ្ជាប់ខ្ជួន ការ​ឋិតនៅ​ស៊ប់ ការមិនឃ្លេងឃ្លោង ការមិនរាយមាយ ភាពនៃចិត្តមិនឃ្លេងឃ្លោង ការ​ស្ងប់រម្ងាប់ សមាធិន្ទ្រិយ សមាធិពលៈ សម្មាសមាធិណានៃចិត្ត នេះហៅថា សមាធិ។ បណ្តាធម៌​ទាំងនោះ បធានសង្ខារ តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រព្រឹត្តទៅ​ក្នុង​ចិត្ត ការឱហាត សង្វាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ខ្មីឃ្មាត ខ្នះខ្នែង សេចក្តី​សង្វាត​មិនបន្ធូរបន្ថយ មិនដាក់ចោលនូវសេចក្តីប្រាថ្នា មិនទម្លាក់ធុរៈ​ចេញ ផ្គងទុកនូវ​ធុរៈ វីរិយៈ វីរិយិន្ទ្រិយ វីរិយពលៈ សម្មាវាយាមៈណា នេះហៅថា បធានសង្ខារ។ ភិក្ខុ​ជា​អ្នកព្រមព្រៀង មូលមិត ចូលទៅជិត អែបនែប កៀកកើយ ប្រដិតប្រជី ប្រកបព្រមដោយ​ឆន្ទៈនេះផង ដោយសមាធិ​នេះផង ដោយបធានសង្ខារនេះផង ព្រោះហេតុនោះ ទើប​ពោល​ថា ប្រកបដោយឆន្ទសមាធិ និង​បធានសង្ខារ​ដោយប្រការដូច្នេះ។

[២៥៤] ពាក្យថា ឥទ្ធិ បានដល់ ការសម្រេច ការសម្រេចព្រម អាការសម្រេច អាការ​សម្រេច​​ព្រម ការបាន ការបានចំពោះ ការដល់ ការដល់ព្រម ការពាល់ត្រូវ កិរិយា​ធ្វើ​ឲ្យ​ជាក់ច្បាស់ ការបានគ្រប់គ្រាន់ នូវធម៌ទាំងឡាយនោះ។ ពាក្យថា ឥទ្ធិបាទ គឺ​វេទនាខន្ធ ​សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ របស់បុគ្គលមានសភាពដូច្នោះ។ ពាក្យថា ចំរើន​នូវឥទ្ធិបាទ គឺ ភិក្ខុគប់រក អប់រំ ធ្វើឲ្យច្រើន នូវធម៌ទាំងនោះ ព្រោះហេតុនោះ ទើប​ពោលថា​ចំរើននូវឥទ្ធិបាទ។

[២៥៥] ចុះភិក្ខុចំរើននូវឥទ្ធិបាទ​ ប្រកដោយវីរិយសមាធិ និង​បធានសង្ខារ តើដូចម្តេច។ បើភិក្ខុធ្វើវីរិយៈឲ្យជាអធិបតី រមែងបាននូវសមាធិ បាន​នូវភាពនៃចិត្ត​មានអារម្មណ៍មូល​តែមួយ នេះហៅថា វីរិយសមាធិ។ ភិក្ខុនោះ ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធ​ព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាងពួកអកុសលធម៌ដ៏លាមក ដែល​មិនទាន់កើត មិនឲ្យ​កើត​ឡើង ដើម្បីលះនូវពួកអកុសលធម៌ដ៏លាមក ដែលកើតហើយ។បេ។ ដើម្បី​ញុំាង​ពួក​កុសលធម៌ ដែលមិនទាន់កើត ឲ្យកើតឡើង។បេ។ ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធ​ព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាងពួកកុសលធម៌ ដែលកើតហើយ ឲ្យ​ឋិត​នៅ មិនឲ្យ​វិនាស ឲ្យរឹងរឹតតែ​ដុះដាល ធំទូលាយ ចំរើន ពេញលេញ ធម៌ទាំងនេះ ហៅថា បធានសង្ខារ។ វីរិយសមាធិនេះ​ផង បធានសង្ខារទាំងនេះផង ដល់​នូវការ​រាប់ថា វីរិយ​សមាធិ និងបធាន​សង្ខារ ព្រោះប្រមូល​រួបរួមនូវធម៌នោះ ក្នុងទីជាមួយគ្នា ដោយប្រការ​ដូច្នេះ។

[២៥៦] បណ្តាធម៌ទាំងនោះ វីរិយៈ តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រព្រឹត្តទៅ​ក្នុង​ចិត្ត។បេ។ សម្មាវាយាមៈណា នេះហៅថា វីរិយៈ។ បណ្តាធម៌ទាំងនោះ សមាធិ តើ​ដូចម្តេច។ ការតាំងនៅ ការខ្ជាប់ខ្ជួន ការឋិតនៅស៊ប់ ការមិនឃ្លេងឃ្លោង ការមិន​រាយមាយ ភាពនៃ​ចិត្តមិនឃ្លេងឃ្លោង ការស្ងប់រម្ងាប់ សមាធិន្ទ្រិយ សមាធិពលៈ សម្មាសមាធិ​ណានៃចិត្ត នេះហៅថា សមាធិ។ បណ្តាធម៌ទាំងនោះ បធានសង្ខារ តើដូចម្តេច។ ការប្រារព្ធ​ព្យាយាម​ប្រព្រឹត្តទៅក្នុងចិត្ត។បេ។ សម្មាវាយាមៈណា នេះ​ហៅថា បធានសង្ខារ។ ភិក្ខុ​ជាអ្នក​ព្រមព្រៀង។បេ។ ប្រកបព្រមដោយវីរិយៈនេះផង ដោយ​សមាធិនេះផង ដោយ​បធានសង្ខារ​នេះផង ព្រោះហេតុនោះ ទើបហៅថា ប្រកបដោយ​វីរិយសមាធិ និង​បធានសង្ខារ ដោយប្រការដូច្នេះ។

[២៥៧] ត្រង់ពាក្យថា ឥទ្ធិ បានដល់ ការសម្រេច ការសម្រេចព្រម អាការសម្រេច អាការ​សម្រេចព្រម ការបាន ការបានចំពោះ ការដល់ ការដល់ព្រម ការពាល់ត្រូវ កិរិយា​​ធ្វើឲ្យជាក់ច្បាស់ ការបានគ្រប់គ្រាន់ នូវធម៌ទាំងឡាយនោះ។ ពាក្យថា ឥទ្ធិបាទ គឺ​វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ របស់បុគ្គលមានសភាពដូច្នេះ។ ពាក្យថា ចំរើន​នូវឥទ្ធិបាទ គឺ ភិក្ខុគប់រក អប់រំ ធ្វើឲ្យច្រើន នូវធម៌ទាំងឡាយនោះ ព្រោះហេតុនោះ ទើបពោលថា ចំរើន​នូវឥទ្ធិបាទ។

[២៥៨] ចុះភិក្ខុចំរើននូវឥទ្ធិបាទ ប្រកបដោយចិត្តសមាធិ និងបធានសង្ខារ តើដូចម្តេច។ បើភិក្ខុធ្វើចិត្តឲ្យជាអធិបតី រមែងបាននូវសមាធិ បាននូវភាព​នៃចិត្តមាន​អារម្មណ៍​មូល​តែមួយ នេះហៅថា ចិត្តសមាធិ។ ភិក្ខុនោះ ញុំាងឆន្ទៈឲ្យកើត សង្ខាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាងពួកអកុសលធម៌ដ៏លាមក ដែលមិនទាន់កើត មិនឲ្យ​កើត​ឡើង ដើម្បីលះនូវពួកអកុសលធម៌ដ៏លាមក ដែលកើតហើយ។បេ។ ដើម្បី​ញុំាង​កុសល​ធម៌ទាំងឡាយ ដែលមិនទាន់កើត ឲ្យកើតឡើង។បេ។ ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាងពួកកុសលធម៌ ដែលកើតហើយ ឲ្យឋិតនៅ មិនឲ្យវិនាស ឲ្យរឹងរឹតតែ​ដុះដាល ធំទូលាយ ចំរើន ពេញលេញ ធម៌​ទាំងនេះ​ហៅថា បធានសង្ខារ។ ចិត្តសមាធិនេះ​ផង បធានសង្ខារនេះផង ដល់នូវការ​រាប់ថា ចិត្តសមាធិ និងបធានសង្ខារ ព្រោះប្រមូលរួបរួម​នូវធម៌នោះ ក្នុងទីជាមួយគ្នា ដោយប្រការដូច្នេះ។

[២៥៩] បណ្តាពាក្យទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា ចិត្ត។ បណ្តា​ធម៌ទាំងនោះ សមាធិ តើដូចម្តេច។ ការតាំងនៅនៃចិត្ត។បេ។ សម្មាសមាធិណា នេះ​ហៅថា សមាធិ។ បណ្តាធម៌ទាំងនោះ បធានសង្ខារ តើដូចម្តេច។ ការប្រារព្ធ​ព្យាយាម ប្រព្រឹត្តទៅ​ក្នុងចិត្ត។បេ។ សម្មាវាយាមៈណា នេះហៅថា បធានសង្ខារ។ ភិក្ខុ​ជាអ្នក​ព្រមព្រៀង។បេ។ ប្រកបព្រមដោយចិត្តនេះផង ដោយសមាធិនេះផង ដោយ​បធានសង្ខារ​នេះផង ព្រោះហេតុ​នោះ ទើបពោលថា ចិត្តសមាធិ និងបធានសង្ខារ ដោយ​ប្រការដូច្នេះ។

[២៦០] ពាក្យថា ឥទ្ធិ បានដល់ការសម្រេច ការសម្រេចព្រម អាការសម្រេច អាការ​សម្រេច​ព្រម ការបាន ការបានចំពោះ​ ការដល់ ការដល់ព្រម ការពាល់ត្រូវ កិរិយា​ធ្វើឲ្យ​ជាក់​ច្បាស់ ការបានគ្រប់គ្រាន់ នូវធម៌ទាំងឡាយនោះ។ ពាក្យថា ឥទ្ធិបាទ គឺ វេទនាក្ខន្ធ សញ្ញាខន្ធ សង្ខាក្ខន្ធ វិញ្ញាណក្ខន្ធ របស់បុគ្គលមានសភាពដូច្នោះ។ ពាក្យថា ចំរើន​នូវ​ឥទ្ធិបាទ គឺ ភិក្ខុ គប់រក អប់រំ ធ្វើឲ្យច្រើន នូវធម៌ទាំងនោះ ព្រោះហេតុនោះ ទើបពោល​ថា ចំរើននូវឥទ្ធិបាទ។

[២៦១] ចុះភិក្ខុចំរើននូវឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ តើដូចម្តេច។ បើភិក្ខុធ្វើនូវវីមំសាឲ្យជាអធិបតី រមែងបាននូវសមាធិ បាននូវភាពនៃចិត្តមាន​អារម្មណ៍​មូល​តែមួយ នេះហៅថា វីមំសាសមាធិ។ ភិក្ខុនោះ ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាងពួកអកុសលធម៌ដ៏លាមក ដែល​មិនទាន់កើត មិនឲ្យកើត​ឡើង ដើម្បីលះនូវពួកអកុសលធម៌ដ៏លាមកដែលកើត​ហើយ។បេ។ ដើម្បីញុំាងពួក​កុសលធម៌ ដែលមិនទាន់កើត ឲ្យកើតឡើង។បេ។ ញុំាងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធ​ព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាង​ពួក​កុសលធម៌ ដែលកើតហើយ ឲ្យឋិតនៅ មិនឲ្យវិនាស ឲ្យរឹងរឹតតែ​ដុះដាល ធំទូលាយ ចំរើន ពេញលេញ ធម៌ទាំងនេះហៅថា បធានសង្ខារ។ វីមំសាសមាធិនេះផង បធានសង្ខារ​ទាំងនេះ​ផង ដល់នូវការរាប់ថា វីមំសាសមាធិ និងបធានសង្ខារ ព្រោះប្រមូលរួបរួមនូវធម៌​នោះ ក្នុងទីជាមួយគ្នា ដោយ​ប្រការដូច្នេះ។

[២៦២] បណ្តាធម៌ទាំងនោះ វីមំសា តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។បេ។ អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិណា នេះហៅថា វីមំសា។ បណ្តាធម៌ទាំងនោះ សមាធិ តើ​ដូចម្តេច។ ការតាំងនៅនៃចិត្ត។បេ។ សម្មាសមាធិណា នេះ​ហៅថា សមាធិ។ បណ្តាធម៌ទាំងនោះ បធានសង្ខារ តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុង​ចិត្ត។បេ។ សម្មាវាយាមៈ​ណា នេះហៅថា បធានសង្ខារ។ ភិក្ខុជាអ្នកព្រមព្រៀង។បេ។ ប្រកបព្រមដោយវីមំសា​នេះផង ដោយសមាធិនេះផង ដោយបធានសង្ខារ​នេះ​ផង ព្រោះហេតុនោះ ទើបពោលថា ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ដោយប្រការដូច្នេះ។

[២៦៣] ពាក្យថា ឥទ្ធិ បានដល់ការសម្រេច ការសម្រេចព្រម អាការសម្រេច អាការ​សម្រេច​ព្រម ការបាន ការបានចំពោះ ការដល់ ការដល់ព្រម ការពាល់ត្រូវ កិរិយា​ធ្វើឲ្យ​ជាក់ច្បាស់ ការបានគ្រប់គ្រាន់ នូវធម៌ទាំងឡាយនោះ។ ពាក្យថា ឥទ្ធិបាទ គឺវេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ របស់បុគ្គលមានសភាពដូច្នោះ។ ពាក្យថា ចំរើននូវ​ឥទ្ធិបាទ គឺ ភិក្ខុគប់រក អប់រំ ធ្វើឲ្យច្រើន នូវធម៌ទាំងនោះ ព្រោះហេតុនោះ ទើបពោលថា ចំរើននូវឥទ្ធិបាទ។

ចប់ សុត្តន្តភាជនីយ។

[២៦៤] ឥទ្ធិបាទ ៤ គឺភិក្ខុក្នុងសាសនានេះ ចំរើននូវឥទ្ធិបាទ ប្រកបដោយ​ឆន្ទសមាធិ និង​បធានសង្ខារ ១ ចំរើននូវឥទ្ធិបាទ ប្រកបដោយវីរិយសមាធិ និងបធានសង្ខារ ១ ចំរើន​នូវ​ឥទ្ធិបាទ ប្រកបដោយចិត្តសមាធិ និងបធានសង្ខារ ១ ចំរើននូវឥទ្ធិបាទ ប្រកបដោយ​វីមំសា​សមាធិ និង​បធានសង្ខារ ១។

[២៦៥] ចុះភិក្ខុ ចំរើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ តើ​ដូច​ម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើននូវលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជា​គ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះនូវទិដ្ឋិទាំងឡាយ ដើម្បី​ដល់នូវ​បឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ហើយចូលកាន់បឋម​ជ្ឈាន ជាទុក្ខាបដិបទា​ទន្ធាភិញ្ញា ក្នុងសម័យនោះ ភិក្ខុឈ្មោះថា ចំរើននូវឥទ្ធិបាទ ប្រកបដោយ​ឆន្ទសមាធិ និង​​បធានសង្ខារ។

[២៦៦] បណ្តាធម៌ទាំងនោះ ឆន្ទៈ តើដូចម្តេច។ សេចក្តីប្រាថ្នា ភាពនៃបុគ្គលមានសេចក្តី​ប្រាថ្នា ភាពនៃបុគ្គលប្រាថ្នាដើម្បីធ្វើ ការប្រាថ្នាធម៌ជា​កុសលណា នេះហៅថា ឆន្ទៈ។ ​បណ្តាធម៌ទាំងនោះ សមាធិ តើដូចម្តេច។ ការតាំងនៅនៃចិត្ត។បេ។ សម្មាសមាធិ សមាធិសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សមាធិ។ បណ្តា​ធម៌ទាំង​នោះ បធានសង្ខារ តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។បេ។ សម្មាវាយាមៈ វីរិយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះ​ហៅថា បធានសង្ខារ។ ភិក្ខុជាអ្នកព្រមព្រៀង។បេ។ ប្រកបព្រមដោយឆន្ទៈនេះផង ដោយ​សមាធិ​នេះផង ដោយបធានសង្ខារនេះផង ព្រោះហេតុនោះ ទើបពោលថា ប្រកប​ដោយ​ឆន្ទសមាធិ និង​បធានសង្ខារ ដោយប្រការដូច្នេះ។

[២៦៧] ពាក្យថា ឥទ្ធិ បានដល់ការសម្រេច ការសម្រេចព្រម អាការសម្រេច អាការ​សម្រេច​ព្រម ការបាន ការបានចំពោះ ការដល់ ការដល់ព្រម ការពាល់ត្រូវ កិរិយា​ធ្វើឲ្យ​ជាក់ច្បាស់ ការបានគ្រប់គ្រាន់ នូវធម៌ទាំងឡាយនោះ។ ពាក្យថា ឥទ្ធិបាទ គឺការពាល់​ត្រូវ។បេ។ ការផ្គងទុក សេចក្តីមិនរាយមាយ របស់បុគ្គលមានសភាពដូច្នោះ។ ពាក្យ​ថា ចំរើននូវឥទ្ធិបាទ គឺ ភិក្ខុគប់រក អប់រំ ធ្វើឲ្យច្រើន នូវធម៌ទាំងនោះ ព្រោះហេតុនោះ ទើប​ពោលថា ចំរើននូវ​ឥទ្ធិបាទ។

[២៦៨] ចុះភិក្ខុ ចំរើននូវឥទ្ធិបាទ ប្រកបដោយវីរិយសមាធិ និងបធានសង្ខារ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើននូវ​លោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជា​គ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះនូវ​ទិដ្ឋិទាំងឡាយ ដើម្បីដល់នូវ​បឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ហើយចូលកាន់​បឋមជ្ឈាន ជាទុក្ខាបដិបទា​ទន្ធាភិញ្ញា ក្នុង​សម័យនោះ ភិក្ខុឈ្មោះថា ចំរើននូវឥទ្ធិបាទ ប្រកបដោយ​វីរិយសមាធិ និង​បធានសង្ខារ។

[២៦៩] បណ្តាធម៌ទាំងនោះ វីរិយៈ តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។បេ។ សម្មាវាយាមៈ វីរិយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គ ណា នេះ​ហៅថា វីរិយៈ។ បណ្តាធម៌ទាំងនោះ សមាធិ តើដូចម្តេច។ ការតាំងនៅនៃចិត្ត។បេ។ សម្មាសមាធិ សមាធិសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គ ណា នេះហៅថា សមាធិ។ បណ្តាធម៌ទាំង​នោះ បធានសង្ខារ តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រព្រឹត្ត​ទៅ​​ក្នុងចិត្ត។បេ។ សម្មាវាយាមៈ វីរិយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គ ណា នេះហៅថា បធានសង្ខារ។ ភិក្ខុជាអ្នកព្រមព្រៀង។បេ។ ប្រកបព្រមដោយវីរិយៈ​នេះ​ផង ដោយសមាធិ​នេះផង ដោយបធានសង្ខារនេះផង ព្រោះហេតុនោះ ទើបពោល​ថា ប្រកបដោយ​វីរិយសមាធិ និងបធានសង្ខារ ដោយប្រការដូច្នេះ។

[២៧០] ពាក្យថា ឥទ្ធិ គឺ បានដល់ការសម្រេច ការសម្រេចព្រម អាការសម្រេច អាការ​សម្រេចព្រម​ ការបាន ការបានចំពោះ ការដល់ ការដល់ព្រម ការពាល់​ត្រូវ កិរិយា​ធ្វើឲ្យជាក់ច្បាស់ ការបានគ្រប់គ្រាន់ នូវធម៌ទាំងឡាយនោះ។ ពាក្យថា ឥទ្ធិបាទ គឺ ការពាល់​ត្រូវ។បេ។ ការផ្គងទុក សេចក្តីមិនរាយមាយ របស់បុគ្គលមាន​សភាព​ដូច្នោះ។ ពាក្យថា ចំរើននូវឥទ្ធិបាទ គឺ ភិក្ខុគប់រក អប់រំ ធ្វើឲ្យច្រើន នូវធម៌​ទាំងឡាយ​នោះ ព្រោះ​ហេតុ​នោះ ទើបពោលថា ចំរើននូវឥទ្ធិបាទ។

[២៧១] ចុះភិក្ខុចំរើននូវឥទ្ធិបាទ ប្រកបដោយចិត្តសមាធិ និងបធានសង្ខារ តើដូចម្តេច។ ក្នុងសម័យណា​ ភិក្ខុក្នុងសាសនានេះ ចំរើននូវលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជា​គ្រឿង​​ដល់នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះ​នូវទិដ្ឋិទាំងឡាយ ដើម្បី​ដល់នូវ​បឋមភូមិ ស្ងាត់​ចាកកាមទាំងឡាយ។បេ។ ហើយចូល​កាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុង​សម័យនោះ ភិក្ខុឈ្មោះថា ចំរើននូវឥទ្ធិបាទ ប្រកបដោយចិត្តសមាធិ និង​បធានសង្ខារ។

[២៧២] បណ្តាធម៌ទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះ ណា នេះហៅថា ចិត្ត។ បណ្តាធម៌​ទាំងនោះ សមាធិ តើដូចម្តេច។ ការតាំងនៅនៃចិត្ត។បេ។ សម្មាសមាធិ សមាធិសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា​ សមាធិ។ បណ្តាធម៌​ទាំងនោះ បធានសង្ខារ តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រព្រឹត្តទៅ​ក្នុង​ចិត្ត។បេ។ សម្មាវាយាមៈ វីរិយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា បធានសង្ខារ។ ភិក្ខុជាអ្នកព្រមព្រៀង។បេ។ ប្រកបព្រមដោយចិត្តនេះផង ដោយសមាធិ​នេះផង ដោយ​បធានសង្ខារនេះផង ព្រោះហេតុនោះ ទើបពោលថា ប្រកប​ដោយចិត្តសមាធិ និង​បធានសង្ខារ​ដោយប្រការដូច្នេះ។

[២៧៣] ពាក្យថា ឥទ្ធិ បានដល់ការសម្រេច ការសម្រេចព្រម អាការសម្រេច អាការ​សម្រេចព្រម ការបាន ការបានចំពោះ ការដល់ ការដល់ព្រម ការពាល់ត្រូវ កិរិយា​ធ្វើ​ឲ្យ​ជាក់ច្បាស់ ការបានគ្រប់គ្រាន់ នូវធម៌ទាំងឡាយនោះ។ ពាក្យថា ឥទ្ធិបាទ គឺ ការ​ពាល់ត្រូវ។បេ។ ការផ្គងទុក សេចក្តីមិនរាយមាយ របស់បុគ្គលមានសភាព​ដូច្នោះ។ ពាក្យថា ចំរើននូវឥទ្ធិបាទ គឺ ភិក្ខុគប់រក អប់រំ ធ្វើឲ្យច្រើន នូវធម៌ទាំងឡាយ​នោះ ព្រោះ​ហេតុ​នោះ ទើបពោលថា ចំរើននូវឥទ្ធិបាទ។

[២៧៤] ចុះភិក្ខុចំរើននូវឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ តើ​ដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើននូវលោកុត្តរជ្ឈាន​ ជា​និយ្យានិកធម៌​ ជាគ្រឿង​ដល់នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះនូវទិដ្ឋិ​ទាំងឡាយ ដើម្បី​ដល់​នូវ​បឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ហើយចូលកាន់បឋមជ្ឈាន​ ជា​ទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យនោះ ភិក្ខុឈ្មោះថា ចំរើននូវឥទ្ធិបាទ ប្រកបដោយ​វីមំសាសមាធិ និង​បធានសង្ខារ។

[២៧៥] បណ្តាធម៌ទាំងនោះ វីមំសា តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។បេ។ អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គ ណា នេះ​ហៅថា វីមំសា។ បណ្តាធម៌ទាំងនោះ សមាធិ តើដូចម្តេច។ ការតាំងនៅនៃចិត្ត។បេ។ សម្មាសមាធិ សមាធិសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គ ណា នេះហៅថា សមាធិ។ បណ្តាធម៌ទាំងនោះ បធានសង្ខារ តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រព្រឹត្ត​ទៅ​ក្នុងចិត្ត។បេ។ សម្មាវាយាមៈ វីរិយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូល​ក្នុងមគ្គណា នេះហៅថា បធានសង្ខារ។ ភិក្ខុជាអ្នកព្រមព្រៀង មូលមិត ចូលទៅជិត អែបនែប កៀកកើយ ប្រដិតប្រជី ប្រកបព្រមដោយវីមំសានេះផង ដោយសមាធិ​នេះផង ដោយ​បធានសង្ខារនេះផង ព្រោះហេតុនោះ ទើបពោលថា ប្រកបដោយ​វីមំសាសមាធិ និង​បធានសង្ខារ ដោយប្រការដូច្នេះ។

[២៧៦] ពាក្យថា ឥទ្ធិ បានដល់ការសម្រេច ការសម្រេចព្រម អាការសម្រេច អាការ​សម្រេចព្រម ការបាន ការបានចំពោះ ការដល់ ការដល់ព្រម ការពាល់ត្រូវ កិរិយាធ្វើ​ឲ្យជាក់ច្បាស់ ការបានគ្រប់គ្រាន់ នូវធម៌ទាំងឡាយនោះ។ ពាក្យថា ឥទ្ធិបាទ គឺ ការ​ពាល់ត្រូវ។បេ។ ការផ្គងទុក សេចក្តីមិនរាយមាយ របស់បុគ្គល​មានសភាពដូច្នោះ។ ពាក្យថា ចំរើននូវឥទ្ធិបាទ គឺ ភិក្ខុគប់រក អប់រំ ធ្វើឲ្យច្រើន នូវធម៌ទាំងឡាយនោះ ព្រោះហេតុនោះ ទើបពោលថា ចំរើននូវឥទ្ធិបាទ។

[២៧៧] ឥទ្ធិបាទ ៤ យ៉ាង គឺ ឆន្ទិទ្ធិបាទ ១ វីរិយិទ្ធិបាទ ១ ចិត្តិទ្ធិបាទ ១ វីមំសិទ្ធិបាទ ១។

[២៧៨] បណ្តាឥទ្ធិបាទទាំងនោះ ឆន្ទិទ្ធិបាទ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុង​សាសនា​នេះ ចំរើននូវលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះនូវទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាម​ទាំងឡាយ។បេ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យនោះ សេចក្តីប្រាថ្នា ភាពនៃបុគ្គលមាន​សេចក្តីប្រាថ្នា ភាពនៃបុគ្គលប្រាថ្នាដើម្បីធ្វើ ការប្រាថ្នា​ធម៌ជាកុសលណា នេះហៅថា ឆន្ទិទ្ធិបាទ ពួកធម៌ដ៏សេស ក៏ឈ្មោះថា ប្រកបដោយ​ឆន្ទិទ្ធិបាទ។

[២៧៩] បណ្តាឥទ្ធិបាទទាំងនោះ វីរិយិទ្ធិបាទ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុង​សាសនា​នេះ ចំរើនលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាម​ទាំងឡាយ។បេ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យ​នោះ ការប្រារព្ធព្យាយាម​ ប្រព្រឹត្តទៅក្នុងចិត្ត។បេ។ សម្មាវាយាមៈ វីរិយសម្ពោជ្ឈង្គ ជាអង្គ​នៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា វីរិយិទ្ធិបាទ ពួកធម៌ដ៏សេស ក៏ឈ្មោះថា ប្រកបដោយ​វីរិយិទ្ធិបាទ។

[២៨០] បណ្តាឥទ្ធិបាទទាំងនោះ ចិត្តិទ្ធិបាទ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុង​សាសនានេះ ចំរើនលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវ​កិលេស​វដ្តៈ) ដើម្បីលះនូវទិដ្ឋិទាំងឡាយ ​ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាម​ទាំង​ឡាយ។បេ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យ​នោះ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើត​អំពី​វិញ្ញាណធាតុ​នោះណា នេះហៅថា ចិត្តិទ្ធិបាទ ពួកធម៌ដ៏សេស ក៏ឈ្មោះថា ប្រកបដោយ​ចិត្តិទ្ធិបាទ។

[២៨១] បណ្តាឥទ្ធិបាទទាំងនោះ វីមំសិទ្ធិបាទ​ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុង​សាសនានេះ ចំរើនលោកុត្តរជ្ឈាន ជានិយ្យានិកធម៌​ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាម​ទាំង​ឡាយ។បេ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យ​នោះ បញ្ញា ការដឹងច្បាស់។បេ។ អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គ ណា នេះហៅថា វីមំសិទ្ធិបាទ ពួកធម៌ដ៏សេស ក៏ឈ្មោះថា ប្រកបដោយ​វីមំសិទ្ធិបាទ។

ចប់ អភិធម្មភាជនីយ។

[២៨២] ឥទ្ធិបាទ ៤ គឺ ភិក្ខុក្នុងសាសនានេះ ចំរើននូវឥទ្ធិបាទ​ ប្រកបដោយ​ឆន្ទសមាធិ និង​បធានសង្ខារ ១ វីរិយសមាធិ … ១ ចិត្តសមាធិ … ១ ចំរើននូវឥទ្ធិបាទ ប្រកប​ដោយវីមំសា​សមាធិ និង​បធានសង្ខារ ១។ បណ្តាឥទ្ធិបាទទាំង ៤ ឥទ្ធិបាទជាកុសលប៉ុន្មាន ជា​អកុសលប៉ុន្មាន ជាអព្យាក្រឹតប៉ុន្មាន។បេ។ ជាសរណៈប៉ុន្មាន ជាអរណៈប៉ុន្មាន។

[២៨៣] ឥទ្ធិបាទ ៤ ជាកុសលតែមួយយ៉ាង ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយ​អទុក្ខមសុខវេទនា តែមានវិបាកធម៌ជាប្រក្រតី ដែលកិលេសមានតណ្ហាជា​ដើមមិន​កាន់យក ទាំងមិនជាប្រយោជន៍ដល់ឧបាទាន មិនសៅហ្មង ទាំងមិនគួរដល់នូវ​សេចក្តី​សៅហ្មងក៏មាន ប្រកបដោយវិតក្កៈ និងវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែ​វិចារៈ​ក៏មាន មិនមានវិតក្កៈ មិនមានវិចារៈ​ក៏មាន​ ច្រឡំដោយបីតិក៏មាន ច្រឡំដោយសុខ​ក៏មាន ច្រឡំដោយឧបេក្ខា ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា​ ជាធម៌មាន​ហេតុដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាគ្រឿង​ដល់​នូវ​ការមិន​សន្សំ (នូវកិលេសវដ្តៈ) ជារបស់សេក្ខៈ ជាធម៌មានប្រមាណ​មិនមាន មាន​អារម្មណ៍​ប្រមាណមិនមាន ជាធម៌ដ៏ឧត្តម មានសភាពត្រូវ និង​ទៀង មិនមែន​មានមគ្គ​ជា​អារម្មណ៍ មានមគ្គជាហេតុ មិនមែនមានមគ្គជាអធិបតីក៏មាន កើតឡើង​ហើយក៏​មាន មិនទាន់​កើតឡើង តែមិនគួរពោលថា បម្រុងនឹងកើតឡើងក៏មាន ជា​អតីតក៏មាន ជា​អនាគតក៏មាន ជាបច្ចុប្បន្ន តែមិនគួរពោលថា មានអារម្មណ៍ជា​អតីត​ផង ថាមាន​អារម្មណ៍ជាអនាគតផង ថាមានអារម្មណ៍ជាបច្ចុប្បន្នផងក៏មាន ជាខាងក្នុងក៏មាន ជា​ខាងក្រៅក៏មាន ខាងក្នុង ទាំងខាងក្រៅ មានអារម្មណ៍ជាខាងក្រៅ មិនប្រកប​ដោយ​ការ​ឃើញ ទាំងមិនប្រកប​ដោយ​ការប៉ះពាល់ក៏មាន។

[២៨៤] វីមំសិទ្ធិបាទ ​ជាហេតុ ឥទ្ធិបាទ ៣ មិនមែនជាហេតុ។ គ្រាន់តែប្រព្រឹត្តទៅ​ជាមួយនឹង​​ហេតុ ប្រកបដោយហេតុ។ វីមំសិទ្ធិបាទ ជាហេតុផង ប្រព្រឹត្តទៅ​ជាមួយ​នឹងហេតុ​ផង ឥទ្ធិបាទ ៣ មិនគួរពោលថា​ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុទេ គឺគ្រាន់តែ​ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនជាហេតុ។ វីមំសិទ្ធិបាទ ជាហេតុផង ប្រកប​ដោយ​ហេតុផង ឥទ្ធិបាទ ៣ មិនគួរពោលថា ជាហេតុ ទាំងប្រកប​ដោយហេតុឡើយ គ្រាន់តែ​ប្រកបដោយហេតុ តែមិនមែនជាហេតុ។​ ឥទ្ធិបាទ ៣ មិនមែនជាហេតុ គ្រាន់តែ​ប្រព្រឹត្តទៅជាមួយនឹងហេតុ វីមំសិទ្ធិបាទ មិនគួរពោលថា មិនមែនជាហេតុ គ្រាន់តែ​ប្រព្រឹត្តទៅ​ជាមួយនឹងហេតុផង ថាមិនមែនជាហេតុ ទាំងឥតហេតុផង។

[២៨៥] ឥទ្ធិបាទ ៤ ប្រកបដោយបច្ច័យ ត្រូវបច្ច័យតាក់តែង មិនប្រកប​ដោយការ​ឃើញ មិនមានការប៉ះពាល់ ជាអរូប ជាលោកុត្តរ ដែលគប្បីដឹង​ដោយវិញ្ញាណណាមួយ (មាន​ចក្ខុវិញ្ញាណជាដើម) មិនគប្បីដឹង​ដោយវិញ្ញាណ​ណាមួយ។ ឥទ្ធិបាទ ៤ មិនមែន​អាសវៈ ទាំងមិនមាន​អាសវៈ ប្រាសចាកអាសវៈ មិនគួរពោលថា ជាអាសវៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹងអាសវៈផង ថាប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនជា​អាសវៈ​ផងទេ មិនគួរ​ពោលថា ជាអាសវៈ ទាំងប្រកបដោយអាសវៈផង ថាប្រកប​ដោយ​អាសវៈ តែមិន​មែនជាអាសវៈផងឡើយ គឺជាធម៌ប្រាសចាក​អាសវៈ ទាំងមិន​មានអាសវៈ។ ឥទ្ធិបាទ ៤ មិនមែនសញ្ញោជនៈ។បេ។ មិនមែនគន្ថៈ។បេ។ មិនមែនឱឃៈ។បេ។ មិនមែនយោគៈ។បេ។ មិនមែននីវរណៈ។បេ។ មិនមែនបរាមាសៈ។បេ។

[២៨៦] ឥទ្ធិបាទ ៤ ប្រកបដោយអារម្មណ៍។ ឥទ្ធិបាទ ៣ មិនមែនចិត្ត ចិត្តិទ្ធិបាទ ជាចិត្ត។ ឥទ្ធិបាទ ៣ ជាចេតសិក ចិត្តិទ្ធិបាទ មិនមែនចេតសិក។ ឥទ្ធិបាទ ៣ ប្រកបដោយចិត្ត ចិត្តិទ្ធិបាទ មិនគួរពោលថា ប្រកបដោយចិត្តផង ថាប្រាសចាក​ចិត្តផង​ឡើយ។ ឥទ្ធិបាទ ៣ ច្រឡំដោយចិត្ត ចិត្តិទ្ធិបាទ មិនគួរពោលថា ច្រឡំដោយចិត្តផង ថាមិន​ច្រឡំ​ដោយ​ចិត្តផងទេ។ ឥទ្ធិបាទ ៣ តាំងឡើងអំពីចិត្ត ចិត្តិទ្ធិបាទ មិនមែនតាំង​ឡើងអំពីចិត្ត។ ឥទ្ធិបាទ ៣ កើតជាមួយនឹងចិត្ត ចិត្តិទ្ធិបាទ មិនមែន​កើតជាមួយនឹងចិត្ត។ ឥទ្ធិបាទ ៣ ប្រព្រឹត្តទៅ​តាមចិត្ត ចិត្តិទ្ធិបាទ មិនមែន​ប្រព្រឹត្តទៅតាមចិត្ត។ ឥទ្ធិបាទ ៣ ច្រឡំ ទាំង​តាំងឡើងអំពីចិត្ត ចិត្តិទ្ធិបាទ មិនច្រឡំ មិនតាំងឡើង​អំពីចិត្ត។ ឥទ្ធិបាទ ៣ ច្រឡំ ទាំង​តាំងឡើង ទាំងកើតជាមួយនឹងចិត្ត ចិត្តិទ្ធិបាទ មិនច្រឡំ មិនតាំង​ឡើង មិនកើតជាមួយនឹងចិត្ត។ ឥទ្ធិបាទ ៣ ច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្ត ចិត្តិទ្ធិបាទ មិនច្រឡំ មិនតាំងឡើង មិនប្រព្រឹត្តទៅតាមចិត្ត។ ឥទ្ធិបាទ ៣ ជាខាងក្រៅ ចិត្តិទ្ធិបាទ ជាខាងក្នុង។ ឥទ្ធិបាទ ៤ មិនមែនឧបាទាន ដែលកិលេស មានតណ្ហា និង​ទិដ្ឋិ​ជាដើម​មិនកាន់​យក​ហើយ។

[២៨៧] ឥទ្ធិបាទ ៤ មិនមែនឧបាទាន។បេ។ មិនមែនកិលេស។បេ។ មិនគួរលះដោយ​ទស្សនៈ មិនគួរលះដោយ​ភាវនា មានហេតុមិនគួរលះដោយទស្សនៈ មាន​ហេតុមិនគួរ​លះដោយភាវនា ប្រកបដោយវិតក្កៈក៏មាន មិនមានវិតក្កៈក៏មាន​ប្រកប​ដោយ​វិចារៈក៏មាន មិនមានវិចារៈក៏មាន ប្រកបដោយបីតិក៏មាន មិនមានបីតិក៏មាន ច្រឡំដោយ​បីតិ​ក៏មាន មិនច្រឡំដោយបីតិក៏មាន ច្រឡំដោយសុខក៏មាន មិនច្រឡំ​ដោយសុខក៏មាន ច្រឡំដោយ​ឧបេក្ខាក៏មាន មិនច្រឡំដោយឧបេក្ខា តែមិនមែនជា​កាមាវចរ មិនមែន​ជា​រូបាវចរ មិនមែន​ជាអរូបាវចរ ជាអបរិយាបន្នៈ ជានិយ្យានិកៈ ជានិយតៈ ជាអនុត្តរៈ ជាអរណៈក៏មាន។

ចប់ បញ្ហាបុច្ឆកៈ។

ចប់ ឥទ្ធិបាទវិភង្គ។

ពោជ្ឈង្គវិភង្គ

[២៨៨] ពោជ្ឈង្គ ៧ គឺ សតិសម្ពោជ្ឈង្គ ១ ធម្មវិចយសម្ពោជ្ឈង្គ ១ វីរិយសម្ពោជ្ឈង្គ ១ បីតិសម្ពោជ្ឈង្គ ១ បស្សទ្ធិសម្ពោជ្ឈង្គ ១ សមាធិសម្ពោជ្ឈង្គ ១ ឧបេក្ខាសម្ពោជ្ឈង្គ ១។

[២៨៩] បណ្តាសម្ពោជ្ឈង្គទាំងនោះ សតិសម្ពោជ្ឈង្គ តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានស្មារតី ប្រកបដោយស្មារតី និងបញ្ញាខ្ជាប់ខ្ជួន​ដ៏ប្រសើរ ជាអ្នករលឹក នឹកឃើញ នូវអំពើដែលខ្លួន ឬអ្នកដទៃធ្វើហើយ អស់កាលយូរក្តី នូវពាក្យដែល​ខ្លួន ឬអ្នកដទៃ និយាយហើយ អស់កាលយូរក្តី នេះហៅថា សតិសម្ពោជ្ឈង្គ។ ភិក្ខុនោះ ជាអ្នកមានស្មារតី មានសភាពដូច្នោះ រមែងពិនិត្យ សង្កេត នូវធម៌នោះ ដោយ​បញ្ញា រមែង​ដល់នូវការ​ពិចារណា​ជុំវិញ នេះហៅថា ធម្មវិចយសម្ពោជ្ឈង្គ។ កាលភិក្ខុនោះ ពិនិត្យ សង្កេត នូវធម៌​នោះដោយបញ្ញា ដល់នូវការពិចារណាជុំវិញ វីរិយៈជាគុណ​ដែលខ្លួន​​ប្រារព្ធ​ហើយ មិន​រួញរា​ក៏មាន នេះហៅថា វីវិយសម្ពោជ្ឈង្គ។ កាលភិក្ខុ​មាន​ព្យាយាម​ប្រារព្ធហើយ បីតិ​ប្រាសចាក​អាមិសៈក៏កើតឡើង នេះហៅថា បីតិសម្ពោជ្ឈង្គ។ កាលភិក្ខុមាន​ចិត្តប្រកប​ដោយបីតិ កាយក៏ស្ងប់រម្ងាប់ ចិត្តក៏ស្ងប់រម្ងាប់ ​នេះហៅថា បស្សទ្ធិសម្ពោជ្ឈង្គ។ កាលភិក្ខុ​មានកាយស្ងប់រម្ងាប់ មានសេចក្តីសុខ ចិត្តក៏​តម្កល់​នៅ​មាំ នេះហៅថា សមាធិសម្ពោជ្ឈង្គ។ ភិក្ខុនោះ ជាអ្នកពិចារណាឃើញដោយ​ប្រពៃ នូវ​ចិត្តដែលតម្កល់ទុកល្អ មានសភាពដូច្នោះ នេះហៅថា ឧបេក្ខាសម្ពោជ្ឈង្គ។

[២៩០] ពោជ្ឈង្គ ៧ គឺ សតិសម្ពោជ្ឈង្គ ១ ធម្មវិចយសម្ពោជ្ឈង្គ ១ វីរិយសម្ពោជ្ឈង្គ ១ បីតិសម្ពោជ្ឈង្គ ១ បស្សទ្ធិសម្ពោជ្ឈង្គ ១ សមាធិសម្ពោជ្ឈង្គ ១ ឧបេក្ខាសម្ពោជ្ឈង្គ ១។

[២៩១] បណ្តាសម្ពោជ្ឈង្គទាំងនោះ សតិសម្ពោជ្ឈង្គ តើដូចម្តេច។ សតិក្នុងធម៌ទាំង​ឡាយខាងក្នុងក៏មាន សតិក្នុងធម៌ទាំងឡាយខាងក្រៅក៏មាន។ បើសតិក្នុងធម៌​ទាំងឡាយ​ខាងក្នុង មានក្នុងកាលណា សតិសម្ពោជ្ឈង្គក៏ប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន ក្នុងកាលនោះដែរ។ បើសតិក្នុងធម៌ទាំងឡាយខាងក្រៅ មានក្នុងកាលណា សតិសម្ពោជ្ឈង្គក៏ប្រព្រឹត្តទៅ ​ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង​​ ដើម្បី​និព្វាន ក្នុងកាល​នោះ​ដែរ។

[២៩២] បណ្តាសម្ពោជ្ឈង្គទាំងនោះ ធម្មវិចយសម្ពោជ្ឈង្គ តើដូចម្តេច។ ការសង្កេត​ក្នុងធម៌​ទាំងឡាយខាងក្នុងក៏មាន ការសង្កេតក្នុងធម៌ទាំងឡាយខាងក្រៅ​ក៏មាន។ បើការសង្កេត​ក្នុង​ធម៌ទាំងឡាយខាងក្នុង មានក្នុងកាលណា ធម្មវិចយសម្ពោជ្ឈង្គ ក៏ប្រព្រឹត្តទៅ ដើម្បី​ដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន ក្នុងកាលនោះដែរ។ បើការ​សង្កេត​ក្នុងធម៌​ទាំង​ឡាយខាងក្រៅ មានក្នុងកាលណា ធម្មវិចយសម្ពោជ្ឈង្គ ក៏ប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន ក្នុងកាលនោះដែរ។

[២៩៣] បណ្តាសម្ពោជ្ឈង្គទាំងនោះ វីរិយសម្ពោជ្ឈង្គ តើដូចម្តេច។ វីរិយប្រព្រឹត្តទៅ​ក្នុង​កាយ​ក៏មាន វីរិយៈប្រព្រឹត្តទៅ​ក្នុងចិត្តក៏មាន។ បើវីរិយៈប្រព្រឹត្តទៅក្នុងកាយ មានក្នុង​កាល​ណា វីរិយសម្ពោជ្ឈង្គក៏ប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង​ ដើម្បីនិព្វាន ក្នុងកាល​នោះដែរ។ បើវីរិយៈប្រព្រឹត្តទៅក្នុងចិត្ត មានក្នុងកាលណា វីរិយសម្ពោជ្ឈង្គ ក៏ប្រព្រឹត្តទៅ​ដើម្បីដឹងច្បាស់​ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន ក្នុងកាលនោះ​ដែរ។

[២៩៤] បណ្តាសម្ពោជ្ឈង្គទាំងនោះ បីតិសម្ពោជ្ឈង្គ តើដូចម្តេច។ បីតិប្រកបដោយ​វិតក្កៈ ប្រកបដោយវិចារៈ​ក៏មាន បីតិមិនមានវិតក្កៈ មិនមានវិចារៈក៏មាន។ បើបីតិប្រកប​ដោយ​វិតក្កៈ ប្រកបដោយវិចារៈ មានក្នុងកាលណា បីតិសម្ពោជ្ឈង្គ ក៏ប្រព្រឹត្ត​ទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន ក្នុងកាលនោះដែរ។ បើបីតិមិនមាន​វិតក្កៈ មិនមានវិចារៈ មានក្នុងកាលណា បីតិសម្ពោជ្ឈង្គ ក៏ប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បី​និព្វាន ក្នុងកាលនោះដែរ។

[២៩៥] បណ្តាសម្ពោជ្ឈង្គទាំងនោះ បស្សទ្ធិសម្ពោជ្ឈង្គ តើដូចម្តេច។ កាយប្បស្សទ្ធិ (សេចក្តីស្ងប់កាយ) ក៏មាន ចិត្តប្បស្សទ្ធិ (សេចក្តីស្ងប់ចិត្ត) ក៏មាន។ បើកាយប្បស្សទ្ធិ​មាន​ក្នុងកាលណា បស្សទ្ធិសម្ពោជ្ឈង្គក៏ប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បី​និព្វាន ក្នុងកាលនោះដែរ។ បើចិត្តប្បស្សទ្ធិមានក្នុងកាលណា បស្សទ្ធិសម្ពោជ្ឈង្គ ក៏ប្រព្រឹត្ត​ទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង​ ដើម្បីនិព្វាន ក្នុងកាលនោះដែរ។

[២៩៦] បណ្តាសម្ពោជ្ឈង្គទាំងនោះ សមាធិសម្ពោជ្ឈង្គ តើដូចម្តេច។ សមាធិប្រកប​ដោយវិតក្កៈ ប្រកបដោយវិចារៈក៏មាន សមាធិមិនមានវិតក្កៈ មិនមាន​វិចារៈក៏មាន។ បើ​សមាធិប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានក្នុងកាលណា​ សមាធិសម្ពោជ្ឈង្គក៏​ប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន​ក្នុងកាលនោះដែរ។ បើ​សមាធិ មិនមានវិតក្កៈ មិនមានវិចារៈ មានក្នុងកាលណា សមាធិសម្ពោជ្ឈង្គ ក៏ប្រព្រឹត្ត​ទៅ ដើម្បី​ដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន ក្នុងកាលនោះដែរ។

[២៩៧] បណ្តាសម្ពោជ្ឈង្គទាំងនោះ ឧបេក្ខាសម្ពោជ្ឈង្គ តើដូចម្តេច។ ឧបេក្ខា​ក្នុង​ធម៌​ទាំងឡាយខាងក្នុងក៏មាន ឧបេក្ខាក្នុងធម៌ទាំងឡាយខាងក្រៅក៏មាន។ បើឧបេក្ខា​ក្នុង​ធម៌​ទាំងឡាយខាងក្នុង​ មានក្នុងកាលណា ឧបេក្ខាសម្ពោជ្ឈង្គក៏ប្រព្រឹត្តទៅ ដើម្បី​ដឹង​ច្បាស់​ ដើម្បីត្រាស់ដឹង​ ដើម្បីនិព្វាន ​ក្នុងកាលនោះដែរ។ បើឧបេក្ខាក្នុងធម៌​ទាំងឡាយ​ខាង​ក្រៅ មានក្នុងកាលណា ឧបេក្ខាសម្ពោជ្ឈង្គក៏ប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បី​ត្រាស់ដឹង ដើម្បី​និព្វាន ក្នុងកាលនោះដែរ។

[២៩៨] ពោជ្ឈង្គ ៧ គឺសតិសម្ពោជ្ឈង្គ ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ ១។ បណ្តា​សម្ពោជ្ឈង្គ​ទាំងនោះ សតិសម្ពោជ្ឈង្គ តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ចំរើនននូវសតិ​សម្ពោជ្ឈង្គ ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាក​តម្រេក អាស្រ័យនូវនិរោធ ជាគ្រឿងឈមទៅកាន់ការលះ ចំរើននូវ​ធម្មវិចយសម្ពោជ្ឈង្គ ចំរើននូវវីរិយសម្ពោជ្ឈង្គ ចំរើន​នូវបីតិសម្ពោជ្ឈង្គ ចំរើននូវបស្សទ្ធិសម្ពោជ្ឈង្គ ចំរើននូវ​សមាធិសម្ពោជ្ឈង្គ ចំរើននូវ​ឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាកតម្រេក អាស្រ័យនូវនិរោធ ជាគ្រឿងឈមទៅកាន់​ការលះ។

ចប់ សុត្តន្តភាជនីយ។

[២៩៩] ពោជ្ឈង្គ ៧ គឺ សតិសម្ពោជ្ឈង្គ ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ ១។ បណ្តាធម៌​ទាំងនោះ ពោជ្ឈង្គ ៧ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើន​លោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះ​នូវទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ហើយ​ចូល​កាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យនោះ ពោជ្ឈង្គ ៧ យ៉ាង គឺ សតិសម្ពោជ្ឈង្គ ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ ១ ក៏កើតមាន។

[៣០០] បណ្តាសម្ពោជ្ឈង្គទាំងនោះ សតិសម្ពោជ្ឈង្គ តើដូចម្តេច។ ការរឭក ការនឹក​ឃើញ។បេ។ ការរឭកត្រូវ សតិសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះ​ហៅថា សតិសម្ពោជ្ឈង្គ។

[៣០១] បណ្តាសម្ពោជ្ឈង្គទាំងនោះ ធម្មវិចយសម្ពោជ្ឈង្គ តើដូចម្តេច។ បញ្ញា ការដឹង​ច្បាស់។បេ។ ការមិនវង្វេង ការពិចារណានូវធម៌ ការយល់ត្រូវ ធម្មវិចយសម្ពោជ្ឈង្គ ជាអង្គ​នៃមគ្គ រាប់បញ្ចូលក្នុងមគ្គ​ណា នេះហៅថា ធម្មវិចយសម្ពោជ្ឈង្គ។

[៣០២] បណ្តាសម្ពោជ្ឈង្គទាំងនោះ វីរិយសម្ពោជ្ឈង្គ តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។បេ។ សម្មាវាយាមៈ វីរិយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូល​ក្នុង​មគ្គណា នេះហៅថា វីវិយសម្ពោជ្ឈង្គ។

[៣០៣] បណ្តាសម្ពោជ្ឈង្គទាំងនោះ បីតិសម្ពោជ្ឈង្គ តើដូចម្តេច។ សេចក្តីឆ្អែតចិត្ត សេចក្តី​រីករាយ សេចក្តីសប្បាយ សេចក្តីស្រួល ការស្រស់ស្រាយ ការញញឹម​ញញែម អំណរ ការ​អណ្តែត​អណ្តូង សេចក្តីត្រេកអរនៃចិត្ត បីតិសម្ពោជ្ឈង្គណា នេះហៅថា បីតិសម្ពោជ្ឈង្គ។

[៣០៤] បណ្តាសម្ពោជ្ឈង្គទាំងនោះ បស្សទ្ធិសម្ពោជ្ឈង្គ តើដូចម្តេច។ សេចក្តីស្ងប់ សេចក្តី​រម្ងាប់ ការស្ងប់ ការរម្ងាប់ ភាពនៃការស្ងប់រម្ងាប់នៃវេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ បស្សទ្ធិសម្ពោជ្ឈង្គណា នេះហៅថា បស្សទ្ធិសម្ពោជ្ឈង្គ។

[៣០៥] បណ្តាសម្ពោជ្ឈង្គទាំងនោះ សមាធិសម្ពោជ្ឈង្គ តើដូចម្តេច។ ការតាំង​នៅនៃចិត្ត។បេ។ ការតំកល់ចិត្តដោយប្រពៃ សមាធិសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូល​ក្នុងមគ្គណា នេះហៅថា សមាធិសម្ពោជ្ឈង្គ។

[៣០៦] បណ្តាសម្ពោជ្ឈង្គទាំងនោះ ឧបេក្ខាសម្ពោជ្ឈង្គ តើដូចម្តេច។ ការរំពឹង​ឃើញ អាការ​រំពឹងឃើញ ការរំពឹងឃើញជាក់ ភាពនៃចិត្តតាំងនៅជាកណ្តាល ឧបេក្ខាសម្ពោជ្ឈង្គ​ណា នេះហៅថា ឧបេក្ខាសម្ពោជ្ឈង្គ។

ធម៌ទាំងនេះហៅថា ពោជ្ឈង្គ ៧ យ៉ាង ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកប​ដោយ​​សម្ពោជ្ឈង្គទាំង ៧។

[៣០៧] ពោជ្ឈង្គ ៧ យ៉ាងគឺ សតិសម្ពោជ្ឈង្គ ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ ១។ បណ្តា​សម្ពោជ្ឈង្គទាំងនោះ សតិសម្ពោជ្ឈង្គ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនា​នេះ ចំរើននូវលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះនូវទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ហើយ​ចូល​កាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យនោះ ការរឭក ការនឹកឃើញ។បេ។ ការរឭកត្រូវ សតិសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះ​ហៅថា សតិសម្ពោជ្ឈង្គ ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយ​សតិសម្ពោជ្ឈង្គ។បេ។ ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយ​ធម្មវិចយសម្ពោជ្ឈង្គ។បេ។ ធម៌ទាំង​ឡាយ​ដ៏សេស ក៏ឈ្មោះថា ប្រកបដោយ​វីរិយសម្ពោជ្ឈង្គ។បេ។ ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយបីតិសម្ពោជ្ឈង្គ។បេ។ ធម៌ទាំង​ឡាយ​ដ៏សេស ក៏ឈ្មោះថា ប្រកបដោយបស្សទ្ធិសម្ពោជ្ឈង្គ។បេ។ ធម៌ទាំងឡាយ​ដ៏សេស ក៏ឈ្មោះថា ប្រកប​ដោយសមាធិសម្ពោជ្ឈង្គ។ បណ្តា​សម្ពោជ្ឈង្គទាំងនោះ ឧបេក្ខាសម្ពោជ្ឈង្គ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុង​សាសនានេះ ចំរើននូវ​លោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿង​ដល់​នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បី​លះនូវទិដ្ឋិទាំងឡាយ​ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាក​កាម​ទាំងឡាយ។បេ។ ហើយ​ចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យនោះ ការរំពឹងឃើញ អាការ​រំពឹងឃើញ ការរំពឹងឃើញជាក់ ភាពនៃចិត្ត​តាំងនៅជាកណ្តាល ឧបេក្ខាសម្ពោជ្ឈង្គណា នេះហៅថា ឧបេក្ខាសម្ពោជ្ឈង្គ ធម៌ទាំង​ឡាយ​ដ៏សេស ក៏ឈ្មោះថា ប្រកដោយឧបេក្ខាសម្ពោជ្ឈង្គ។​

[៣០៨] ពោជ្ឈង្គ ៧ យ៉ាង គឺ សតិសម្ពោជ្ឈង្គ ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ ១។ បណ្តា​ធម៌ទាំងនោះ ពោជ្ឈង្គ ៧ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើន​នូវ​លោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បី​លះនូវទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ហើយ​ចូល​កាន់​បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យនោះ ផស្សៈក៏កើត​មាន។បេ។ អវិក្ខេបៈក៏កើតមាន ធម៌ទាំងនេះ ជាកុសល ភិក្ខុស្ងាត់ចាកកាមទាំងឡាយ។បេ។ ហើយ​ចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ជាសុញ្ញតៈ ជាវិបាក ព្រោះ​ភាព​នៃ​លោកុត្តរកុសលជ្ឈាននោះឯង ដែលលោកបានធ្វើហើយ ចំរើន​ហើយ ក្នុង​សម័យ​នោះ ពោជ្ឈង្គ ៧ គឺ សតិសម្ពោជ្ឈង្គ ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ ១ ក៏កើតមាន។ បណ្តា​សម្ពោជ្ឈង្គទាំងឡាយនោះ សតិសម្ពោជ្ឈង្គ តើដូចម្តេច។ ការរឭក ការនឹក​ឃើញ។បេ។ ការរឭកត្រូវ សតិសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូល​ក្នុងមគ្គណា នេះ​ហៅថា សតិសម្ពោជ្ឈង្គ។បេ។ បណ្តាសម្ពោជ្ឈង្គទាំងនោះ ឧបេក្ខាសម្ពោជ្ឈង្គ តើ​ដូចម្តេច។ ការរំពឹង​ឃើញ អាការរំពឹងឃើញ ការរំពឹងឃើញជាក់ ភាពនៃ​ចិត្តតាំង​នៅ​ជាកណ្តាល ឧបេក្ខាសម្ពោជ្ឈង្គណា នេះហៅថា ឧបេក្ខាសម្ពោជ្ឈង្គ។ ធម៌​ទាំងនេះហៅថា ពោជ្ឈង្គ ៧ ធម៌ទាំងឡាយ​ដ៏សេស ក៏ឈ្មោះថា ប្រកបដោយ​សម្ពោជ្ឈង្គ ៧។​

[៣០៩] ពោជ្ឈង្គ ៧ យ៉ាង គឺ សតិសម្ពោជ្ឈង្គ ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ ១។ បណ្តា​សម្ពោជ្ឈង្គទាំងនោះ សតិសម្ពោជ្ឈង្គ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនា​នេះ ចំរើននូវ​លោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការ​មិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះនូវទិដ្ឋិទាំងឡាយ​ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាម​ទាំងឡាយ។បេ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យនោះ ផស្សៈក៏កើត​មាន។បេ។ អវិក្ខេបៈក៏កើតមាន ធម៌ទាំងនេះជាកុសល ភិក្ខុស្ងាត់ចាកកាម​ទាំងឡាយ។បេ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ជាសុញ្ញតៈ ជាវិបាក ព្រោះ​ភាព​នៃ​លោកុត្តរកុសលជ្ឈាននោះឯង​ ដែលលោក​បាន​ធ្វើហើយ ចំរើន​ហើយ ក្នុង​សម័យ​នោះ ការរលឹក ការនឹកឃើញ។បេ។ ការរលឹកត្រូវ សតិសម្ពោជ្ឈង្គ ជាអង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុងមគ្គណា នេះហៅថា សតិសម្ពោជ្ឈង្គ ធម៌ទាំងឡាយ​ដ៏សេស ក៏​ឈ្មោះថា ប្រកប​ដោយសតិសម្ពោជ្ឈង្គ។បេ។ ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកប​ដោយ​ធម្មវិចយ​សម្ពោជ្ឈង្គ។បេ។ ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ​ប្រកប​ដោយ​វីរិយសម្ពោជ្ឈង្គ។បេ។ ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកដោយបីតិសម្ពោជ្ឈង្គ។បេ។ ធម៌ទាំងឡាយ​ដ៏សេស ក៏ឈ្មោះថា ប្រកបដោយ​បស្សទ្ធិសម្ពោជ្ឈង្គ។បេ។ ធម៌​ទាំងឡាយ​ដ៏សេស ក៏​ឈ្មោះ​ថា ប្រកបដោយសមាធិសម្ពោជ្ឈង្គ។ បណ្តាសម្ពោជ្ឈង្គ​ទាំងនោះ ឧបេក្ខាសម្ពោជ្ឈង្គ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើននូវ​លោកុត្តរជ្ឈាន ជា​និយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះ​នូវទិដ្ឋិទាំងឡាយ ដើម្បីដល់​នូវបឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ហើយចូលកាន់​បឋមជ្ឈាន ជា​ទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យនោះ ផស្សៈក៏កើតមាន។បេ។ អវិក្ខេបៈ​ក៏កើតមាន ធម៌​ទាំងនេះជាកុសល ភិក្ខុស្ងាត់​ចាកកាមទាំងឡាយ។បេ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ជាសុញ្ញតៈ ជាវិបាក ព្រោះ​ភាព​នៃលោកុត្តរកុសលជ្ឈាននោះ​ឯង ដែលលោកបានធ្វើហើយ ចំរើនហើយ ក្នុង​សម័យ​នោះ ការរំពឹងឃើញ អាការ​រំពឹងឃើញ ការរំពឹងឃើញជាក់ ភាពនៃចិត្ត​តាំង​នៅ​ជាកណ្តាល ឧបេក្ខាសម្ពោជ្ឈង្គណា នេះ​ហៅថា ឧបេក្ខាសម្ពោជ្ឈង្គ ធម៌​ទាំងឡាយ​ដ៏សេស ក៏ឈ្មោះថា ប្រកបដោយ​ឧបេក្ខាសម្ពោជ្ឈង្គ។

ចប់ អភិធម្មភាជនីយ។

[៣១០] ពោជ្ឈង្គ ៧ គឺ សតិសម្ពោជ្ឈង្គ ១ ធម្មវិចយសម្ពោជ្ឈង្គ ១ វីរិយសម្ពោជ្ឈង្គ ១ បីតិសម្ពោជ្ឈង្គ ១ បស្សទ្ធិសម្ពោជ្ឈង្គ ១ សមាធិសម្ពោជ្ឈង្គ ១ ឧបេក្ខាសម្ពោជ្ឈង្គ ១។ បណ្តាពោជ្ឈង្គ​ទាំង ៧ ពោជ្ឈង្គជាកុសលប៉ុន្មាន ជាអកុសលប៉ុន្មាន ជាអព្យាក្រឹត​ប៉ុន្មាន។បេ។ ជាសរណៈប៉ុន្មាន ជាអរណៈប៉ុន្មាន។

[៣១១] ពោជ្ឈង្គ ៧ ជាកុសលក៏មាន ជាអព្យាក្រឹតក៏មាន។ បីតិសម្ពោជ្ឈង្គ ប្រកប​ដោយ​សុខវេទនា ពោជ្ឈង្គ ៦ ប្រកបដោយសុខវេទនា​ក៏មាន ប្រកបដោយ​អទុក្ខមសុខវេទនា​​ក៏មាន។ ពោជ្ឈង្គ ៧ ជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតី មានកម្ម​ប្រកប​​ដោយកិលេស មានតណ្ហាជាដើម​មិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់​ឧបាទាន ជាធម៌មិន​សៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងក៏មាន ប្រកបដោយវិតក្កៈ ប្រកប​ដោយវិចារៈ​ក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ មិនមាន​វិចារ​ក៏មាន។ បីតិសម្ពោជ្ឈង្គ មិនច្រឡំដោយបីតិ តែច្រឡំដោយសុខ មិនច្រឡំដោយ​ឧបេក្ខា ពោជ្ឈង្គ ៦ ច្រឡំដោយបីតិ​ក៏មាន ច្រឡំដោយសុខក៏មាន ច្រឡំដោយ​ឧបេក្ខា​ក៏មាន។ ពោជ្ឈង្គ ៧ មិនគួរលះដោយទស្សនៈ ទាំងមិនគួរ​លះដោយភាវនា មានហេតុមិនគួរ​លះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា មិនដល់នូវការសន្សំ (នូវកិលេសវដ្តៈ) ក៏មាន មិនដល់នូវ​ការសន្សំ (នូវកិលេសវដ្តៈ) ទាំងមិនដល់​នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ក៏មាន ជារបស់សេក្ខៈក៏មាន ជារបស់អសេក្ខៈ មាន​ប្រមាណ​មិនបាន មានអារម្មណ៍ប្រមាណ​មិនបាន ជាសភាពឧត្តម​ក៏មាន មានសភាពត្រូវ និងទៀង​ក៏មាន មិនទៀង មិនមាន​មគ្គជាអារម្មណ៍​ក៏មាន មានមគ្គជាហេតុ​ក៏មាន មានមគ្គជាអធិបតី​ក៏មាន មិនគួរពោលថា មានមគ្គជាហេតុផង ថាមានមគ្គជាអធិបតីផង​ក៏មាន កើតឡើង​ហើយក៏មាន មិនទាន់កើត​ឡើងក៏មាន បម្រុងនឹងកើតឡើងក៏មាន ជាអតីត​ក៏មាន ជាអនាគត​ក៏មាន ជាបច្ចុប្បន្ន តែមិនគួរពោលថា មានអារម្មណ៍​ជាអតីតផង ថាមានអារម្មណ៍ជាអនាគតផង ថាមាន​អារម្មណ៍​​ជាបច្ចុប្បន្នផង​ក៏មាន ជាខាងក្នុង​ក៏មាន ជាខាងក្រៅក៏មាន ទាំងខាងក្នុង ទាំង​ខាងក្រៅ មានអារម្មណ៍​ជាខាងក្រៅ មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយ​ការ​ប៉ះពាល់ក៏មាន។

[៣១២] ធម្មវិចយសម្ពោជ្ឈង្គ ជាហេតុ ពោជ្ឈង្គ ៦ មិនមែនហេតុ។ ពោជ្ឈង្គ ៧ ប្រព្រឹត្តទៅ​ជាមួយនឹងហេតុ ទាំងប្រកបដោយហេតុ។ ធម្មវិចយសម្ពោជ្ឈង្គ ជាហេតុ ទាំង​ប្រព្រឹត្តទៅជាមួយនឹងហេតុ ពោជ្ឈង្គ ៦ មិនគួរពោលថា ជាហេតុ ទាំង​ប្រព្រឹត្ត​ទៅជាមួយ​នឹងហេតុទេ គឺគ្រាន់តែប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនជាហេតុ។ ធម្មវិចយ​សម្ពោជ្ឈង្គ ជាហេតុ ទាំងប្រកបដោយហេតុ ពោជ្ឈង្គ ៦ មិនគួរពោលថា ជាហេតុ ទាំង​ប្រកប​ដោយហេតុឡើយ គឺគ្រាន់តែប្រកបដោយហេតុ តែមិនមែន​ជាហេតុ។ ពោជ្ឈង្គ ៦ មិនមែនហេតុ គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងហេតុ ធម្មវិចយសម្ពោជ្ឈង្គ មិនគួរ​ពោលថា មិនមែនហេតុ គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងហេតុផង​ ថាមិនមែន​ហេតុ ទាំងឥត​ហេតុ​ដូច្នេះ​ផងទេ។

[៣១៣] ពោជ្ឈង្គ ៧ ប្រកបដោយបច្ច័យ ត្រូវបច្ច័យតាក់តែង មិនប្រកប​ដោយការឃើញ មិនប្រកបដោយការប៉ះពាល់ មិនមានរូប ជាលោកុត្តរ ដែលគប្បីដឹង​ដោយ​វិញ្ញាណ​ណាមួយ ដែលមិនគប្បីដឹងដោយវិញ្ញាណណាមួយ។ មិនមែនអាសវៈ ទាំងមិន​មាន​អាសវៈ ប្រាសចាកអាសវៈ មិនគួរពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ផង ថាប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែន​អាសវៈផងឡើយ មិនគួរពោលថា ជាអាសវៈ ទាំងប្រកបដោយអាសវៈផង ថាប្រកបដោយអាសវៈ តែមិនមែន​ជា​អាសវៈ​ផងទេ គឺប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ។ មិនមែន​សញ្ញោជនៈ។បេ។ មិនមែន​គន្ថៈ។បេ។ មិនមែនឱឃៈ។បេ។ មិនមែនយោគៈ។បេ។ មិនមែននីវរណៈ។បេ។ មិនមែន​បរាមាសៈ។បេ។ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ មិនមែន​ចិត្ត ជាចេតសិក ប្រកបដោយ​ចិត្ត ច្រឡំដោយចិត្ត តាំងឡើងអំពីចិត្ត កើត​ជាមួយនឹងចិត្ត ប្រព្រឹត្តទៅតាមចិត្ត ច្រឡំ ទាំងតាំងឡើងអំពីចិត្ត ច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត ច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តតាមនូវចិត្ត ជាខាងក្រៅ មិនមែន​ឧបាទាន មានកម្មប្រកប​ដោយកិលេស មានតណ្ហាជាដើម​មិនកាន់យកហើយ។ មិនមែនឧបាទាន។បេ។ មិនមែនកិលេស។បេ។

[៣១៤] ពោជ្ឈង្គ ៧ មិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា មាន​ហេតុ​មិនគួរលះដោយទស្សនៈ មានហេតុមិនគួរលះដោយភាវនា ប្រកបដោយវិតក្កៈ​ក៏​មាន មិន​មានវិតក្កៈ​ក៏មាន ប្រកបដោយវិចារៈក៏មាន មិនមានវិចារៈក៏មាន។ បីតិសម្ពោជ្ឈង្គ មិនមាន​បីតិ ពោជ្ឈង្គ ៦ ប្រកបដោយបីតិ​ក៏មាន មិនមានបីតិក៏មាន។ បីតិសម្ពោជ្ឈង្គ មិន​ច្រឡំ​ដោយបីតិ ពោជ្ឈង្គ ៦ ច្រឡំដោយបីតិក៏មាន មិនច្រឡំដោយបីតិក៏មាន។ បីតិសម្ពោជ្ឈង្គ ច្រឡំដោយសុខ ពោជ្ឈង្គ ៦ ច្រឡំដោយសុខក៏មាន មិនច្រឡំដោយសុខ​ក៏មាន។ បីតិ​សម្ពោជ្ឈង្គ មិនច្រឡំដោយឧបេក្ខា ពោជ្ឈង្គ ៦ ច្រឡំដោយ​ឧបេក្ខាក៏មាន មិនច្រឡំ​ដោយ​ឧបេក្ខា​ក៏មាន។ ពោជ្ឈង្គ ៧ មិនមែនកាមាវចរ មិនមែនរូបាវចរ មិនមែន​អរូបាវចរ ជាអបរិយាបន្នៈ ជានិយ្យានិកៈក៏មាន ជាអនិយ្យានិកៈក៏មាន ជានិយតៈ​ក៏មាន ជាអនិយតៈ ជាអនុត្តរៈ ជាអរណៈក៏មាន។

ចប់ បញ្ហាបុច្ឆកៈ។

ចប់ ពោជ្ឈង្គវិភង្គ។

មគ្គវិភង្គ

[៣១៥] អរិយមគ្គមានអង្គ ៨។ មគ្គមានអង្គ ៨ គឺអ្វីខ្លះ។ គឺសម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ។

[៣១៦] បណ្តាអរិយមគ្គទាំងនោះ សម្មាទិដ្ឋិ តើដូចម្តេច។ ការដឹងក្នុងកងទុក្ខ ការ​ដឹង​ក្នុង​ទុក្ខសមុទ័យ ការដឹងក្នុងទុក្ខនិរោធ ការដឹងក្នុងទុក្ខនិរោធគាមិនីបដិបទា នេះហៅ​ថា សម្មាទិដ្ឋិ។

[៣១៧] បណ្តាអរិយមគ្គទាំងនោះ សម្មាសង្កប្បៈ តើដូចម្តេច។ ការត្រិះរិះក្នុងការ​ចេញ​ចាកកាម ការត្រិះរិះក្នុងការមិនព្យាបាទ ការត្រិះរិះក្នុងការមិនបៀតបៀន នេះហៅ​ថា សម្មាសង្កប្បៈ។

[៣១៨] បណ្តាអរិយមគ្គទាំងនោះ សម្មាវាចា តើដូចម្តេច។ ចេតនាជាហេតុវៀរ ចាក​មុសាវាទ ចេតនាជាហេតុវៀរចាកបិសុណាវាចា ចេតនាជាហេតុវៀរចាកផរុសវាចា ចេតនា​ជាហេតុវៀរចាកសម្ផប្បលាបៈ នេះហៅថា សម្មាវាចា។

[៣១៩] បណ្តាអរិយមគ្គទាំងនោះ សម្មាកម្មន្តៈ តើដូចម្តេច។ ចេតនា ជា​ហេតុវៀរ​ចាក​បាណាតិបាត ចេតនា ​ជាហេតុវៀរចាក​អទិន្នាទាន ចេតនា ជាហេតុវៀរចាក​កាមេសុមិច្ឆាចារ នេះហៅថា សម្មាកម្មន្តៈ។

[៣២០] បណ្តាអរិយមគ្គទាំងនោះ សម្មាអាជីវៈ តើដូចម្តេច។ អរិយសាវ័ក​ក្នុង​សាសនានេះ លះបង់ការចិញ្ចឹម​ជីវិតខុស សម្រេចជីវិត​ដោយការចិញ្ចឹមជីវិត​ត្រូវ នេះហៅ​ថា សម្មាអាជីវៈ។

[៣២១] បណ្តាអរិយមគ្គទាំងនោះ សម្មាវាយាមៈ តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ញុំាងឆន្ទៈ (សេចក្តីប្រាថ្នា) ឲ្យកើតឡើង សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹង​ប្រែង ដើម្បីញុំាងពួកអកុសលធម៌ដ៏លាមក ដែលមិនទាន់កើត មិនឲ្យកើតឡើង ញុំាង​ឆន្ទៈ​ឲ្យកើតឡើង សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីលះនូវពួក​អកុសលធម៌​​ដ៏លាមក ដែលកើតឡើងហើយ ញុំាងឆន្ទៈ​ឲ្យកើតឡើង សង្វាត ប្រារព្ធ​ព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាងពួកកុសលធម៌ ដែលមិនទាន់កើត ឲ្យកើតឡើង ញុំាងឆន្ទៈ​ឲ្យកើតឡើង សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញុំាង​ពួក​កុសលធម៌ ដែល​កើតឡើងហើយ ឲ្យឋិតនៅ មិនឲ្យវិនាស ឲ្យរឹងរឹតតែ​ដុះដាល ធំ​ទូលាយ ចំរើនពេញលេញ នេះហៅថា សម្មាវាយាមៈ។

[៣២២] បណ្តាអរិយមគ្គទាំងនោះ សម្មាសតិ តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ពិចារណា​នូវកាយក្នុងកាយ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មាន​ស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ពិចារណានូវ​វេទនា​ក្នុង​វេទនា​ទាំងឡាយ មានព្យាយាមជាគ្រឿង​ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី​កំចាត់បង់នូវ​អភិជ្ឈា និងទោមនស្សក្នុងលោក ពិចារណា​នូវចិត្តក្នុងចិត្ត មានព្យាយាម​ជាគ្រឿង​ដុតកំដៅ​នូវ​កិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់នូវ​អភិជ្ឈា និង​ទោមនស្សក្នុងលោក ពិចារណា​នូវធម៌​ក្នុងធម៌ទាំងឡាយ មានព្យាយាម​ជាគ្រឿងដុត​កំដៅកិលេស ជាអ្នក​ដឹង​ខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និង​ទោមនស្សក្នុងលោក នេះហៅថា សម្មាសតិ។

[៣២៣] បណ្តាអរិយមគ្គទាំងនោះ សម្មាសមាធិ តើដូចម្តេច។ ភិក្ខុក្នុងសាសនា​នេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ចូលកាន់បឋមជ្ឈាន​ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខដែលកើតអំពីវិវេក ព្រោះរម្ងាប់​នូវ​វិតក្កៈ និងវិចារៈ ចូលកាន់ទុតិយជ្ឈាន ជាទីផូរផង់ក្នុងសន្តាន មានភាពនៃចិត្ត​ដ៏ប្រសើរ មិនមានវិតក្កៈ មិនមានវិចារៈ មានបីតិ និងសុខ ដែលកើតអំពីសមាធិ ព្រោះការវិនាស​នៃបីតិ ជាបុគ្គលព្រងើយផង មានសតិ និងសម្បជញ្ញៈផង រមែងទទួលនូវសុខដោយ​នាម​កាយផង ចូលកាន់តតិយជ្ឈាន ដែលព្រះអរិយៈទាំងឡាយតែងសរសើរថា បុគ្គលដែល​បាន​​តតិយជ្ឈាន តែងមានចិត្តព្រងើយ ជាអ្នកមានស្មារតីនៅជាសុខ ព្រោះការលះបង់​សុខផង ព្រោះការលះបង់ទុក្ខផង ព្រោះការវិនាស​ទៅនៃសោមនស្ស​ និង​ទោមនស្ស​ក្នុង​កាលមុនផង លោកក៏ចូលកាន់ចតុត្ថជ្ឈាន ​ដែលឥតទុក្ខឥតសុខ មានសតិដ៏បរិសុទ្ធ ដោយ​ឧបេក្ខា នេះហៅថា សម្មាសមាធិ។

[៣២៤] អរិយមគ្គមានអង្គ ៨។ អរិយមគ្គមានអង្គ ៨ គឺអ្វីខ្លះ។ គឺ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ។

[៣២៥] បណ្តាអរិយមគ្គទាំងនោះ សម្មាទិដ្ឋិ តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ចំរើន​សម្មាទិដ្ឋិ ដែលអាស្រ័យវិវេក អាស្រ័យការប្រាសចាកតម្រេក អាស្រ័យនិរោធ ឈម​ទៅក្នុងការលះបង់។បេ។ ចំរើនសម្មាសង្កប្បៈ។បេ។ ចំរើនសម្មាវាចា។បេ។ ចំរើន​សម្មាកម្មន្តៈ។បេ។ ចំរើនសម្មាអាជីវៈ។បេ។ ចំរើន​សម្មាវាយាមៈ។បេ។ ចំរើន​សម្មាសតិ។បេ។ ចំរើន​សម្មាសមាធិ ដែលអាស្រ័យវិវេក អាស្រ័យ​ការ​ប្រាសចាក​តម្រេក អាស្រ័យ​និរោធ ឈមទៅក្នុង​ការលះបង់។

ចប់ សុត្តន្តភាជនីយ។

[៣២៦] មគ្គមានអង្គ ៨ គឺ សម្មាទិដ្ឋិ។បេ។ សម្មាសមាធិ។ បណ្តាធម៌ទាំងនោះ មគ្គមាន​អង្គ ៨ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុ​ក្នុងសាសនានេះ ចំរើននូវ​លោកុត្តរជ្ឈាន ជា​និយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បី​លះនូវទិដ្ឋិ​ទាំងឡាយ ដើម្បី​ដល់នូវបឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ហើយ​ចូល​​កាន់​បឋមជ្ឈាន ជា​ទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យនោះ មគ្គមានអង្គ ៨ គឺ សម្មាទិដ្ឋិ។បេ។ សម្មាសមាធិ ក៏កើតមាន។

[៣២៧] បណ្តាអរិយមគ្គទាំងនោះ សម្មាទិដ្ឋិ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការសង្កេត​នូវធម៌ សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់​បញ្ចូល​ក្នុងមគ្គណា នេះហៅថា សម្មាទិដ្ឋិ។

[៣២៨] បណ្តាអរិយមគ្គទាំងនោះ សម្មាសង្កប្បៈ តើដូចម្តេច។ សេចក្តីត្រិះរិះ ការរិះគិត ការនឹកភ្នក ការរំពឹង ការជញ្ជឹង ការលើកចិត្តឡើង សម្មាសង្កប្បៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គ​ណា នេះហៅថា សម្មាសង្កប្បៈ។

[៣២៩] បណ្តាអរិយមគ្គទាំងនោះ សម្មាវាចា តើដូចម្តេច។ ការវៀរ ការចៀសវាង ការវៀរស្រឡះ ការងាកចេញចាកវចីទុច្ចរិត ៤ គឺការមិនសាង ការមិនធ្វើ ការមិន​ប្រព្រឹត្ត ការមិនល្មើស​ឲ្យហួសដែន ការសម្លាប់ហេតុ (ដោយអរិយមគ្គ) សម្មាវាចា ជាអង្គ​នៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មាវាចា។

[៣៣០] បណ្តាអរិយមគ្គទាំងនោះ សម្មាកម្មន្តៈ តើដូចម្តេច។ ការវៀរ ការចៀសវាង វៀរស្រឡះ ការងាកចេញ ចាកកាយទុច្ចរិត ៣ គឺ ការមិនសាង ការមិនធ្វើ ការមិន​ប្រព្រឹត្ត ការមិនល្មើស​ឲ្យហួសដែន ការសម្លាប់ហេតុ (ដោយអរិយមគ្គ) សម្មាកម្មន្តៈ ជា​អង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មាកម្មន្តៈ។

[៣៣១] បណ្តាអរិយមគ្គទាំងនោះ សម្មាអាជីវៈ តើដូចម្តេច។ ការវៀរ ការចៀសវាង ការវៀរស្រឡះ ការងាកចេញ ចាកមិច្ឆាអាជីវៈ គឺការមិនសាង ការមិនធ្វើ ការមិន​ប្រព្រឹត្ត ការមិនល្មើសឲ្យហួសដែន ការសម្លាប់ហេតុ (ដោយអរិយមគ្គ) សម្មាអាជីវៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មាអាជីវៈ។

[៣៣២] បណ្តាអរិយមគ្គទាំងនោះ សម្មាវាយាមៈ តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។បេ។ សម្មាវាយាមៈ វីរិយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូល​ក្នុងមគ្គណា នេះហៅថា សម្មាវាយាមៈ។

[៣៣៣] បណ្តាអរិយមគ្គទាំងនោះ សម្មាសតិ តើដូចម្តេច។ ការរឭក ការនឹកឃើញ។បេ។ សម្មាសតិ សតិសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មាសតិ។

[៣៣៤] បណ្តាអរិយមគ្គទាំងនោះ សម្មាសមាធិ តើដូចម្តេច។ ការឋិតនៅនៃចិត្ត។បេ។ សម្មាសមាធិ សមាធិសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មាសមាធិ។ នេះហៅថា មគ្គមានអង្គ ៨ ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកប​ដោយមគ្គមានអង្គ ៨។

[៣៣៥] មគ្គមានអង្គ ៥ គឺ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ។ បណ្តាធម៌ទាំងនោះ មគ្គមានអង្គ ៥ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើននូវលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿង​ដល់នូវ​ការមិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បី​លះនូវទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់​ចាកកាមទាំងឡាយ។បេ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុង​សម័យនោះ មគ្គមានអង្គ ៥ គឺ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ ក៏រមែងមាន។ បណ្តាអរិយមគ្គទាំងនោះ សម្មាទិដ្ឋិ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការសង្កេតនូវធម៌ សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មាទិដ្ឋិ។ បណ្តាអរិយមគ្គ​ទាំងនោះ សម្មាសង្កប្បៈ តើដូចម្តេច។ សេចក្តីត្រិះរិះ ការរិះគិត ការនឹកភ្នក។បេ។ ជាអង្គនៃមគ្គ រាប់​បញ្ចូលក្នុងមគ្គណា​​ នេះហៅថា សម្មាសង្កប្បៈ។ បណ្តាអរិយមគ្គទាំងនោះ សម្មាវាយាមៈ តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។បេ។ សម្មាវាយាមៈ វីរិយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មាវាយាមៈ។ បណ្តា​អរិយមគ្គ​ទាំង​នោះ សម្មាសតិ តើដូចម្តេច។ ការរឭក ការនឹកឃើញ។បេ។ សម្មាសតិ សតិសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មាសតិ។ បណ្តាអរិយមគ្គទាំងនោះ សម្មាសមាធិ តើដូចម្តេច។ ការឋិតនៅនៃចិត្ត។បេ។ សម្មាសមាធិ សមាធិសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូល​ក្នុងមគ្គណា នេះហៅថា សម្មាសមាធិ។ នេះ ហៅថា មគ្គមានអង្គ ៥ ធម៌ទាំងឡាយ​ដ៏សេស ក៏ឈ្មោះថា ប្រកបដោយមគ្គ​មានអង្គ ៥។

[៣៣៦] មគ្គមានអង្គ ៥ គឺ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ។ បណ្តាអរិយមគ្គទាំងនោះ សម្មាទិដ្ឋិ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុ​ក្នុងសាសនានេះ ចំរើនលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិន​សន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាមទាំង​ឡាយ។បេ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យនោះ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការសង្កេតនូវធម៌ សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មាទិដ្ឋិ ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយសម្មាទិដ្ឋិ។បេ។ ធម៌ទាំងឡាយដ៏​សេស ក៏ឈ្មោះថា ប្រកបដោយ​សម្មាសង្កប្បៈ។បេ។ ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយសម្មាវាយាមៈ។បេ។ ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកប​ដោយ​សម្មាសតិ។ បណ្តាអរិយមគ្គទាំងនោះ សម្មាសមាធិ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិន​សន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាម​ទាំងឡាយ។បេ។ ហើយចូលកាន់បឋមជ្ឈាន ជា​ទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យនោះ ការឋិតនៅនៃចិត្ត។បេ។ សម្មាសមាធិ សមាធិ​សម្ពោជ្ឈង្គ ជាអង្គ​នៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មាសមាធិ ធម៌ទាំង​ឡាយ​ដ៏សេស ក៏​ឈ្មោះថា ប្រកបដោយសម្មាសមាធិ។

[៣៣៧] មគ្គមានអង្គ ៨ គឺ សម្មាទិដ្ឋិ។បេ។ សម្មាសមាធិ។ បណ្តាធម៌ទាំងនោះ មគ្គ​មានអង្គ ៨ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនលោកុត្តរជ្ឈាន ជា​និយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ហើយចូលកាន់​បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យនោះ ផស្សៈក៏កើតមាន។បេ។ អវិក្ខេបៈក៏កើតមាន ធម៌ទាំងនេះ ជាកុសល ភិក្ខុស្ងាត់ចាកកាមទាំងឡាយ។បេ។ ហើយ​ចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ជា​សុញ្ញតៈ ជាវិបាក ព្រោះភាព​នៃ​លោកុត្តរកុសលជ្ឈាន​នោះឯង ដែលលោកបានធ្វើហើយ ចំរើនហើយ ក្នុងសម័យ​នោះ មគ្គមានអង្គ ៨ គឺ សម្មាទិដ្ឋិ។បេ។ សម្មាសមាធិ ក៏កើតមាន នេះហៅថា មគ្គមានអង្គ ៨ ធម៌ទាំងឡាយ​ដ៏សេស ក៏ឈ្មោះថា ប្រកបដោយមគ្គមានអង្គ ៨។

[៣៣៨] មគ្គមានអង្គ ៥ គឺ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ។ បណ្តាធម៌ទាំងនោះ មគ្គមានអង្គ ៥ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុង​សាសនានេះ ចំរើនលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិន​សន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះទិដ្ឋិទាំងឡាយ​ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាម​ទាំងឡាយ។បេ។ ហើយចូលបឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យនោះ ផស្សៈ​ក៏កើតមាន។បេ។ អវិក្ខេបៈក៏កើតមាន ធម៌ទាំងនេះ ជាកុសល ភិក្ខុស្ងាត់​ចាកកាមទាំងឡាយ។បេ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ជា​សុញ្ញតៈ ជាវិបាក ព្រោះភាពនៃលោកុត្តរកុសលជ្ឈាននោះឯង ដែលលោកបាន​ធ្វើហើយ ចំរើនហើយ ក្នុងសម័យនោះ មគ្គមានអង្គ ៥ គឺ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ ក៏កើតមាន នេះហៅថា មគ្គមានអង្គ ៥ ធម៌ទាំងឡាយ​ដ៏សេស ក៏ឈ្មោះថា ប្រកបដោយមគ្គ​មានអង្គ ៥។

[៣៣៩] មគ្គមានអង្គ ៥ គឺ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ។ បណ្តាអរិយមគ្គទាំងនោះ សម្មាទិដ្ឋិ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុ​ក្នុងសាសនានេះ ចំរើនលោកុត្តរជ្ឈាន​ ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះទិដ្ឋិទាំងឡាយ ​ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាម​ទាំងឡាយ។បេ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យនោះ ផស្សៈក៏កើតមាន។បេ។ អវិក្ខេបៈក៏កើតមាន ធម៌ទាំងនេះជាកុសល ភិក្ខុស្ងាត់​ចាកកាម​ទាំងឡាយ។បេ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ជាសុញ្ញតៈ ជាវិបាក ព្រោះភាពនៃលោកុត្តរកុសលជ្ឈាននោះឯង ដែលលោកបាន​ធ្វើហើយ ចំរើន​ហើយ ក្នុងសម័យនោះ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការសង្កេតនូវធម៌ សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុង​មគ្គណា នេះហៅថា សម្មាទិដ្ឋិ ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយសម្មាទិដ្ឋិ។បេ។ ធម៌ទាំងឡាយ​ដ៏សេស ក៏ឈ្មោះថា ប្រកបដោយ​សម្មាសង្កប្បៈ។បេ។ ធម៌ទាំងឡាយ​ដ៏សេស ក៏ឈ្មោះថា ​ប្រកបដោយសម្មាវាយាមៈ។បេ។ ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះ​ថា ប្រកបដោយ​សម្មាសតិ។ បណ្តាអរិយមគ្គទាំងនោះ សម្មាសមាធិ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះទិដ្ឋិទាំង​ឡាយ ដើម្បីដល់នូវ​បឋមភូមិ ស្ងាត់ចាកកាមទាំង​ឡាយ។បេ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទា​ទន្ធាភិញ្ញា ក្នុងសម័យនោះ ផស្សៈ​ក៏កើតមាន។បេ។ អវិក្ខេបៈ​ក៏កើតមាន ធម៌ទាំងនេះ ជា​កុសល ភិក្ខុ​ស្ងាត់ចាក​កាមទាំងឡាយ។បេ។ ហើយចូល​កាន់​បឋមជ្ឈាន ជាទុក្ខាបដិបទា​ទន្ធាភិញ្ញា ជាសុញ្ញតៈ ជាវិបាក ព្រោះភាពនៃ​លោកុត្តរកុសលជ្ឈាន​នោះឯង ដែលលោក​បានធ្វើហើយ ចំរើន​ហើយ ក្នុងសម័យ​នោះ ការឋិតនៅនៃចិត្ត ការ​តាំងនៅ ការតាំង​នៅស៊ប់ សេចក្តីមិន​រសេមរសាម សេចក្តី​មិនរាយមាយ ភាពនៃចិត្ត​មិនរួញរា សមថៈ សមាធិន្រ្ទិយ សមាធិ​ពលៈ សម្មាសមាធិ សមាធិសម្ពោជ្ឈង្គ ជាអង្គ​នៃមគ្គ រាប់បញ្ចូល​ក្នុងមគ្គណា នេះហៅថា សម្មាសមាធិ ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា​ ​ប្រកបដោយ​សម្មាសមាធិ។

ចប់ អភិធម្មភាជនីយ។

[៣៤០] អរិយមគ្គមានអង្គ ៨។ អរិយមគ្គមានអង្គ ៨ គឺអ្វីខ្លះ។ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ។ បណ្តាអង្គមគ្គទាំង ៨ អង្គមគ្គជាកុសលប៉ុន្មាន ជាអកុសលប៉ុន្មាន ជាអព្យាក្រឹត​ប៉ុន្មាន។បេ។ ជាសរណៈប៉ុន្មាន ជាអរណៈប៉ុន្មាន។

[៣៤១] អង្គមគ្គ ៨ ជាកុសលក៏មាន ជាអព្យាក្រឹតក៏មាន។ សម្មាសង្កប្បៈ ប្រកប​ដោយ​សុខវេទនា អង្គមគ្គ ៧ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនា​ក៏មាន។ អង្គមគ្គ ៨ ជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតី ដែលមានកម្មប្រកប​ដោយ​​កិលេស មានតណ្ហាជាដើមមិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់​ឧបាទាន​ ជាធម៌មិន​សៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងក៏មាន។ សម្មាសង្កប្បៈ មិនមាន​វិតក្កៈ មានត្រឹមតែវិចារៈ អង្គមគ្គ ៧ ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក៏មាន មិនមាន​វិតក្កៈ មានត្រឹមតែវិចារៈ​ក៏មាន មិនមានវិត្តកៈ មិនមានវិចារៈក៏មាន។ សម្មាសង្កប្បៈ ច្រឡំ​ដោយបីតិ ច្រឡំដោយសុខ តែមិនច្រឡំដោយឧបេក្ខា អង្គមគ្គ ៧ ច្រឡំដោយ​បីតិ​ក៏មាន ច្រឡំ​ដោយសុខក៏មាន ច្រឡំដោយឧបេក្ខាក៏មាន។ អង្គមគ្គ ៨ មិនគួរលះដោយ​ទស្សនៈ មិនគួរលះដោយភាវនា មានហេតុមិនគួរលះដោយទស្សនៈ មិនគួរលះដោយ​ភាវនា ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ក៏មាន មិនដល់​នូវការសន្សំ ទាំងមិន​ដល់នូវការមិនសន្សំ​ក៏មាន ជារបស់សេក្ខៈក៏មាន ជារបស់អសេក្ខៈ មានប្រមាណ​មិនបាន មានអារម្មណ៍ប្រមាណមិនបាន ជាសភាព​ដ៏ឧត្តមក៏មាន មានសភាពត្រូវ និង​ទៀងក៏មាន មានសភាពមិនទៀង មិនមែនមានមគ្គ ជា​អារម្មណ៍ក៏មាន មានមគ្គជាហេតុ​ក៏​​មាន មាន​មគ្គជាអធិបតីក៏មាន មិនគួរពោលថា មានមគ្គជាហេតុផង ថា​មានមគ្គជា​អធិបតី​​ផង​​​ក៏មាន កើតឡើងហើយក៏មាន មិនទាន់​កើតឡើងក៏មាន បម្រុងនឹងកើត​ឡើងក៏មាន ជាអតីត​ក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្ន តែមិនគួរពោលថា មាន​អារម្មណ៍​ជាអតីតផង ថា​មានអារម្មណ៍ជាអនាគតផង ថា​មានអារម្មណ៍ជា​បច្ចុប្បន្ន​ផង​ក៏មាន ជាខាងក្នុងក៏មាន ជា​ខាងក្រៅក៏មាន ទាំងខាង​ក្នុង ទាំងខាងក្រៅ មានអារម្មណ៍ជា​ខាងក្រៅ មិនប្រកបដោយ​ការឃើញ ទាំងមិន​ប្រកបដោយការប៉ះពាល់​ក៏មាន។

[៣៤២] សម្មាទិដ្ឋិ ជាហេតុ អង្គមគ្គ ៧ មិនមែនហេតុ។ អង្គមគ្គ ៨ ប្រព្រឹត្តទៅ​ជាមួយនឹងហេតុ ប្រកបដោយហេតុ។ សម្មាទិដ្ឋិ ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយ​នឹងហេតុ អង្គមគ្គ ៧ មិនគួរពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹង​ហេតុទេ គឺគ្រាន់តែ​ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនជាហេតុ។ សម្មាទិដ្ឋិ ជាហេតុ ទាំង​ប្រកបដោយ​ហេតុ អង្គមគ្គ ៧ មិនគួរពោលថា ជាហេតុ ទាំងប្រកបដោយហេតុ ដូច្នេះ​ឡើយ គឺគ្រាន់តែ​ប្រកបដោយហេតុ តែមិនមែនជាហេតុ។ អង្គមគ្គ ៧ មិនមែនហេតុ គ្រាន់តែប្រព្រឹត្តទៅ​ជាមួយនឹងហេតុ សម្មាទិដ្ឋិ មិនគួរពោលថា មិនមែនហេតុ គ្រាន់តែ​ប្រព្រឹត្តទៅ​ជាមួយ​នឹងហេតុផង ថាមិនមែនហេតុ ទាំងឥតហេតុផងឡើយ។

[៣៤៣] អង្គមគ្គ ៨ ប្រកបដោយបច្ច័យ ត្រូវបច្ច័យតាក់តែង មិនប្រកបដោយ​ការ​ឃើញ មិនប្រកបដោយការប៉ះពាល់ មិនមានរូប ជាលោកុត្តរ គប្បីដឹងដោយ​វិញ្ញាណ​ណាមួយ មិនគប្បីដឹងដោយវិញ្ញាណណាមួយ។ អង្គមគ្គ ៨ មិនមែនអាសវៈ មិនមាន​អាសវៈ ប្រាសចាកអាសវៈ មិនគួរពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹង​អាសវៈ​ផង ថាប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែន​អាសវៈផងឡើយ មិនគួរពោលថា ជា​អាសវៈ ទាំងប្រកបដោយអាសវៈផង ថាប្រកបដោយអាសវៈ តែមិនមែនអាសវៈ​ផងទេ គឺ​ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ។ អង្គមគ្គ ៨ មិនមែនសញ្ញោជនៈ។បេ។ មិនមែន​គន្ថៈ។បេ។ មិនមែនឱឃៈ។បេ។ មិនមែនយោគៈ។បេ។ មិនមែន​នីវរណៈ។បេ។ មិនមែន​បរាមាសៈ។បេ។ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ មិនមែនចិត្ត ជាចេតសិក ប្រកបដោយ​ចិត្ត ច្រឡំដោយចិត្ត​ កើតឡើងអំពីចិត្ត កើតជាមួយនឹងចិត្ត ប្រព្រឹត្តទៅតាមចិត្ត ច្រឡំ ទាំងកើតឡើងអំពីចិត្ត ច្រឡំ ទាំងតាំងឡើង ទាំងកើតឡើងជាមួយនឹងចិត្ត ច្រឡំ ទាំងតាំង​ឡើង ទាំងប្រព្រឹត្តទៅតាមចិត្ត ជាខាង​ក្រៅ មិនមែនឧបាទា មានកម្មប្រកប​ដោយកិលេស មានតណ្ហាជាដើម មិនកាន់យក។ មិនមែនឧបាទាន។បេ។ មិនមែន​កិលេស។បេ។

[៣៤៤] អង្គមគ្គ ៨ មិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា មានហេតុ​មិនគួរ​លះដោយទស្សនៈ មានហេតុមិនគួរលះដោយភាវនា។ សម្មាសង្កប្បៈ មិនមាន​វិតក្កៈ អង្គមគ្គ ៧ ប្រកបដោយវិតក្កៈ​ក៏មាន មិនមានវិតក្កៈក៏មាន។ សម្មាសង្កប្បៈ ប្រកប​ដោយវិចារៈ អង្គមគ្គ ៧ ប្រកបដោយវិចារៈក៏មាន មិនមាន​វិចារៈ​ក៏មាន។ សម្មាសង្កប្បៈ ប្រកបដោយបីតិ អង្គមគ្គ ៧ ប្រកបដោយបីតិក៏មាន មិនមានបីតិក៏មាន។ សម្មាសង្កប្បៈ ច្រឡំដោយបីតិ អង្គមគ្គ ៧ ច្រឡំដោយបីតិ​ក៏មាន មិនច្រឡំដោយបីតិ​ក៏មាន។ សម្មាសង្កប្បៈ ច្រឡំដោយសុខ អង្គមគ្គ ៧ ច្រឡំដោយសុខ​ក៏មាន មិនច្រឡំ​ដោយ​សុខក៏​មាន។ សម្មាសង្កប្បៈ មិនច្រឡំដោយឧបេក្ខា អង្គមគ្គ ៧ ច្រឡំ​ដោយ​ឧបេក្ខា​ក៏មាន មិនច្រឡំដោយ​ឧបេក្ខា​ក៏មាន។ មិនមែនកាមាវចរ មិនមែនរូបាវចរ មិនមែន​អរូបាវចរ ជាអបរិយាបន្នៈ ជានិយ្យានិកៈក៏មាន ជាអនិយ្យានិកៈក៏មាន ជានិយតៈ​ក៏មាន ជាអនិយតៈ ជាអនុត្តរៈ ជាអរណៈ​ក៏មាន។

ចប់ បញ្ហាបុច្ឆកៈ។

ចប់ មគ្គវិភង្គ។

ឈានវិភង្គ

[៣៤៥] ភិក្ខុក្នុងសាសនានេះ ជាអ្នក​សង្រួមក្នុងបាតិមោក្ខសំវរៈ សម្រេចឥរិយាបថ បរិបូណ៌​ដោយអាចារៈ និង​គោចរ ឃើញភ័យ​ក្នុងទោសទាំងឡាយ មានប្រមាណតិច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ មានទ្វារគ្រប់គ្រងក្នុងឥន្ទ្រិយ​ទាំងឡាយ ជាអ្នក​ដឹងប្រមាណ​ក្នុងភោជន ប្រកបរឿយៗ​ក្នុងការព្យាយាមជាគ្រឿង​ភ្ញាក់រលឹក ក្នុង​ពេល​មុនរាត្រី និងក្រោយ​រាត្រី ប្រកបរឿយៗក្នុងការព្យាយាមចំរើននូវធម៌ទាំងឡាយ ជា​ចំណែក​​នៃការត្រាស់ដឹង ជាប់មិនដាច់ ចាស់ក្លា។ ភិក្ខុនោះ ជាអ្នកធ្វើសេចក្តីដឹង​ខ្លួន ក្នុងការដើរទៅមុខ និងការឈានថយក្រោយ ធ្វើសេចក្តីដឹងខ្លួនក្នុងការក្រឡេកមើល​ទៅមុខ និង​ការក្រឡេក​មើលទៅទិសផ្សេងៗ ធ្វើសេចក្តីដឹងខ្លួនក្នុងការបត់ដៃជើង និង​ការលាតដៃជើង ធ្វើសេចក្តីដឹងខ្លួនក្នុងការទ្រទ្រង់សង្ឃាដី បាត្រ និងចីវរ ធ្វើ​សេចក្តី​ដឹងខ្លួនក្នុងការបរិភោគភោជន ការផឹកទឹក ការទំពារ​ស៊ី​ខាទនីយៈ និង​ការជញ្ជប់ (នូវភេសជ្ជៈ មានសប្បិជាដើម) ធ្វើសេចក្តីដឹងខ្លួន ក្នុងការបន្ទោបង់​ឧច្ចារៈ​បស្សាវៈ ធ្វើ​សេចក្តី​ដឹងខ្លួនក្នុងការដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ឡើង និយាយ ឬការស្ងៀម។ ភិក្ខុនោះ គប់រកទីសេនាសនៈ​ដ៏ស្ងាត់ គឺព្រៃតូច គល់ឈើ ភ្នំ ជ្រោះភ្នំ គុហាភ្នំ ព្រៃស្មសាន ព្រៃញាតស្បាត ទីវាល គំនរចំបើង ទីមិនមានសំឡេង ទីមិន​គឹកកង ទីប្រាសចាក​ខ្យល់​ដែល​កើតអំពីសរីរៈនៃជន ទីស្ងាត់កំបាំងរបស់មនុស្ស ទីសមគួរដល់ការពួនសម្ងំ។ ភិក្ខុ​នោះ ទៅកាន់ព្រៃ​ក្តី ទៅកាន់ម្លប់ឈើ​ក្តី ទៅកាន់ផ្ទះ​ស្ងាត់ក្តី អង្គុយផ្គត់ភ្នែន តាំងកាយ​ឲ្យត្រង់ តម្កល់សតិឲ្យមានមុខ​ឆ្ពោះទៅរក (កម្មដ្ឋាន)។ ភិក្ខុនោះ លះបង់អភិជ្ឈាក្នុងលោក មានចិត្តប្រាសចាកអភិជ្ឈា ជម្រះចិត្ត​ឲ្យស្អាត​ចាកអភិជ្ឈា លះបង់ព្យាបាទ និងសេចក្តី​ប្រទូស្ត មានចិត្ត​មិនព្យាបាទ មានសេចក្តី​អនុគ្រោះ​នូវប្រយោជន៍​ដល់សត្វមាន​ជីវិតទាំង​អស់ ជម្រះចិត្ត​ឲ្យស្អាត​ចាកព្យាបាទ និងសេចក្តីប្រទូស្ត លះបង់ថីនមិទ្ធៈ ជាអ្នក​ប្រាសចាកថីនមិទ្ធៈ មានសេចក្តី​សំគាល់​ជាពន្លឺ ជាអ្នកមានសតិ និង​សម្បជញ្ញៈ ជម្រះចិត្ត​ឲ្យស្អាត​​ចាកថីនមិទ្ធៈ លះបង់​ឧទ្ធច្ចកុក្កច្ចៈ ជាអ្នកមិនរាយមាយ មានចិត្តស្ងប់រម្ងាប់​ខាងក្នុង​សន្តាន ជម្រះចិត្តឲ្យស្អាតចាក​ឧទ្ធច្ចកុក្កុច្ចៈ លះបង់វិចិកិច្ឆា ជាអ្នកឆ្លងចាកវិចិកិច្ឆា មិនមាន​សេចក្តី​ងឿងឆ្ងល់ ក្នុងកុសលធម៌ទាំងឡាយ ជម្រះចិត្ត​ឲ្យស្អាតចាកវិចិកិច្ឆា។ ភិក្ខុនោះ លុះ​លះបង់នីវរណៈ​ទាំង ៥ នេះ ដែលជាគ្រឿង​សៅហ្មងនៃចិត្ត ដែលធ្វើបញ្ញាឲ្យមាន​កម្លាំង​ថយ ស្ងាត់​ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយចូល​កាន់​បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខ ដែល​កើតអំពីវិវេក ភិក្ខុនោះ ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ ក៏ចូលកាន់ទុតិយជ្ឈាន​ ជាធម្មជាតិ​​កើតមានខាងក្នុងសន្តាន ប្រកបដោយ​សេចក្តីជ្រះថ្លា គឺសទ្ធា មានសភាព​ជាចិត្ត​ខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន ភិក្ខុនោះ ព្រោះនឿយណាយ​ចាកបីតិផង ប្រកបដោយ​ឧបេក្ខាផង មាន​ស្មារតីដឹងខ្លួនផង ទទួលសុខដោយនាមកាយផង ក៏ចូលកាន់តតិយជ្ឈាន ដែលព្រះអរិយ​ទាំងឡាយ​តែង​សរសើរថា​ បុគ្គលដែលបានតតិយជ្ឈាន ជាអ្នកប្រកបដោយ​ឧបេក្ខា មានស្មារតីនៅ​ជា​សុខ ភិក្ខុនោះ ព្រោះលះសុខផង ព្រោះលះ​ទុក្ខ​ផង ព្រោះអស់ទៅ​នៃសោមនស្ស និង​ទោមនស្ស​​ក្នុងកាលមុនផង ក៏ចូលកាន់​ចតុត្ថជ្ឈាន ជាធម្មជាតិ​មានអារម្មណ៍មិនមែនទុក្ខ​មិនមែនសុខ គឺឧបេក្ខា មានសតិ​ដ៏បរិសុទ្ធ​ដោយឧបេក្ខា ភិក្ខុនោះ ព្រោះកន្លងរូបសញ្ញា ព្រោះអស់ទៅនៃបដិឃសញ្ញា ព្រោះ​ការមិនធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញាដោយសព្វគ្រប់ ក៏ចូលកាន់​អាកាសានញ្ចាយតនជ្ឈាន ដោយបរិកម្ម​ថា អាកាសមិនមានទីបំផុត ភិក្ខុនោះ ព្រោះកន្លង​អាកាសានញ្ចាយតនជ្ឈានដោយសព្វគ្រប់ ក៏ចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន ដោយបរិកម្មថា វិញ្ញាណ​មិនមានទីបំផុត ភិក្ខុនោះ ព្រោះកន្លងវិញ្ញាណញ្ចាយតនជ្ឈាន​ដោយសព្វគ្រប់ ក៏ចូលកាន់​អាកិញ្ចញ្ញាយតនជ្ឈាន ដោយបរិកម្មថា វត្ថុតិចតួច​មិនមាន​ ភិក្ខុនោះ ព្រោះកន្លង​អាកិញ្ចញ្ញាយតនជ្ឈាន​ ដោយសព្វគ្រប់ ក៏ចូលកាន់​នេវសញ្ញា​នាសញ្ញា​យតនជ្ឈាន។

ចប់ មាតិកា។

[៣៤៦] ត្រង់ពាក្យថា នេះ គឺ ក្នុងការឃើញនេះ ក្នុងការគាប់ចិត្តនេះ ក្នុងការចូលចិត្តនេះ ក្នុងការប្រកាន់នេះ ក្នុងធម៌នេះ ក្នុងវិន័យនេះ ក្នុងធម៌ និងវិន័យនេះ ក្នុងពាក្យជាប្រធាន​នេះ ក្នុងព្រហ្មចរិយៈនេះ ក្នុងសាសនានៃព្រះសាស្តានេះ ព្រោះហេតុនោះ ទើប​ពោលថា នេះ។

[៣៤៧] ត្រង់ពាក្យថា ភិក្ខុ គឺ ឈ្មោះថាភិក្ខុ ព្រោះឈ្មោះ ឈ្មោះថាភិក្ខុ ព្រោះការប្តេជ្ញា ឈ្មោះថាភិក្ខុ ព្រោះសូម ឈ្មោះថា​ភិក្ខុ ព្រោះជាអ្នកសូម ឈ្មោះថាភិក្ខុ ព្រោះជាអ្នក​ចូលទៅកាន់ទីត្រាច់ទៅ​ដើម្បីសូម ឈ្មោះថា​ភិក្ខុ ព្រោះជាអ្នកទ្រទ្រង់​សំពត់កាត់ដាច់ ឈ្មោះថា​ភិក្ខុ ព្រោះទម្លាយអកុសលធម៌ទាំងឡាយ​ដ៏លាមក ឈ្មោះថា​ភិក្ខុ ព្រោះ​ហេតុ​ទម្លាយអកុសលធម៌ទាំងឡាយ​ដ៏លាមក ឈ្មោះថា​ភិក្ខុ ព្រោះការលះកិលេស​​ទាំងឡាយ​​ដោយចំណែក ឈ្មោះថា​ភិក្ខុ ព្រោះការលះកិលេស​ទាំងឡាយ​​ដោយមិនមាន​ចំណែក បុគ្គលជាសេក្ខៈឈ្មោះថាភិក្ខុ បុគ្គលជាអសេក្ខៈឈ្មោះថាភិក្ខុ បុគ្គល​ជាសេក្ខៈក៏មិនមែន ជាអសេក្ខៈ​ក៏មិនមែន ឈ្មោះថាភិក្ខុ បុគ្គលប្រសើរឈ្មោះថា​ភិក្ខុ បុគ្គលចំរើនឈ្មោះថាភិក្ខុ បុគ្គលផូរផង់ឈ្មោះថាភិក្ខុ បុគ្គលមានខ្លឹមឈ្មោះថា​ភិក្ខុ បុគ្គល​ដែលសង្ឃព្រមព្រៀងគ្នា​ឲ្យឧបសម្បទា ដោយញត្តិចតុត្ថកម្ម ដែលមិនកម្រើក​គួរដល់ហេតុ ឈ្មោះថា​ភិក្ខុ។

[៣៤៨] ត្រង់ពាក្យថា បាតិមោក្ខ បានដល់​សីល ការតាំងមាំ កិច្ចខាងដើម ការប្រព្រឹត្តិ ការសង្រួម ការរវាំង ប្រធាន ប្រមុខ នៃការដល់នូវកុសលធម៌ទាំងឡាយ។ ពាក្យថា សំវរៈ គឺការមិនកន្លងដែលប្រព្រឹត្តទៅក្នុងកាយ ការមិនកន្លងដែលប្រព្រឹត្តទៅ​ក្នុងវាចា ការមិន​កន្លង​ដែលប្រព្រឹត្តទៅក្នុងកាយ និងក្នុងវាចា។ ពាក្យថា ជាអ្នកសង្រួម គឺជាអ្នកព្រមព្រៀង មូលមិត ចូលទៅជិត អែបនែប កៀកកើយ ប្រដិតប្រជី ប្រកបព្រមដោយការសង្រួម ក្នុងបាតិមោក្ខ​នេះ ព្រោះហេតុនោះ ទើប​ពោលថា ជាអ្នកសង្រួម​ក្នុងបាតិមោក្ខសំវរៈ។

[៣៤៩] ត្រង់ពាក្យថា សម្រេចឥរិយាបថ គឺ សម្រេច ប្រព្រឹត្ត រក្សា រស់នៅ ញុំាង​អត្តភាព​ឲ្យប្រព្រឹត្តទៅ ត្រាច់ទៅ នៅ ព្រោះហេតុនោះ ទើបពោលថា សម្រេច​ឥរិយាបថ។

[៣៥០] ត្រង់ពាក្យថា បរិបូណ៌ដោយអាចារៈ និងគោចរ អធិប្បាយថា អាចារៈក៏មាន អនាចារៈក៏មាន។ បណ្តាអាចារៈ និងអនាចារៈនោះ អនាចារៈ តើដូចម្តេច។ ការប្រព្រឹត្តិ​កន្លងប្រកបដោយកាយ ការប្រព្រឹត្តិកន្លងប្រកបដោយវាចា ការប្រព្រឹត្តិ​កន្លង​ប្រកប​ដោយ​កាយ និង​វាចា នេះហៅថា អនាចារៈ សូម្បីភាពនៃភិក្ខុទ្រុស្ត​សីលទាំងអស់ ក៏​ឈ្មោះថា អនាចារៈ គឺ ភិក្ខុខ្លះ ក្នុងសាសនា​នេះ ចិញ្ញឹមជីវិត​ដោយការ​ឲ្យឫស្សីខ្លះ ឲ្យស្លឹកឈើខ្លះ ឲ្យផ្កាឈើខ្លះ ឲ្យផ្លែឈើខ្លះ ឲ្យគ្រឿងលំអិត​សម្រាប់លាប​ខ្លះ ឲ្យឈើស្ទន់ខ្លះ ដោយ​ភាពជាអ្នក​បន្ទាបបន្ទន់កាយខ្លះ ដោយការពោលវាចា​ដូចជាសម្លសណ្តែកបាយខ្លះ ដោយ​ការ​បីថ្នមកូនរបស់ត្រកូលខ្លះ ដោយការបម្រើត្រកូល​ដោយ​កំលាំងស្មងខ្លះ ដោយ​មិច្ឆាអាជីវៈ​ណាមួយ ដែលព្រះពុទ្ធទ្រង់តិះដៀលហើយ​ខ្លះ នេះហៅថា អនាចារៈ។ បណ្តាអនាចារៈ និងអាចារៈនោះ អាចារៈ តើដូចម្តេច។ ការមិនប្រព្រឹត្តិកន្លង​ប្រកបដោយ​កាយ​ ការមិនប្រព្រឹត្តិ​កន្លងប្រកបដោយវាចា ការមិន​ប្រព្រឹត្តិ​កន្លង​ប្រកបដោយកាយ និង​វាចា នេះហៅថា អាចារៈ សូម្បីការសង្រួម​ក្នុងសីលទាំងអស់ ក៏ឈ្មោះថា អាចារៈ គឺ ភិក្ខុខ្លះ ក្នុងសាសនានេះ មិនចិញ្ចឹម​ជីវិត​ដោយការឲ្យឫស្សី មិនចិញ្ចឹមជីវិត​ដោយការ​ឲ្យស្លឹកឈើ មិនចិញ្ចឹមជីវិត​ដោយ​ការឲ្យ​ផ្កាឈើ មិនចិញ្ចឹមជីវិត​ដោយការឲ្យផ្លែឈើ មិន​ចិញ្ចឹម​ជីវិតដោយការឲ្យគ្រឿង​លំអិត​សម្រាប់លាប មិនចិញ្ចឹមជីវិត​ដោយការឲ្យ​ឈើស្ទន់ មិនចិញ្ចឹមជីវិតដោយ​ការបន្ទាបបន្ទន់កាយ មិនចិញ្ចឹមជីវិតដោយការពោល​វាចាដូចជា​សម្លសណ្តែកបាយ មិនចិញ្ចឹមជីវិតដោយ​ការបីថ្នម​កូនរបស់ត្រកូល មិនចិញ្ចឹមជីវិតដោយ​ការ​​បម្រើ​ត្រកូល​ដោយកំលាំង​ស្មង មិនចិញ្ចឹមជីវិតដោយ​មិច្ឆាអាជីវៈ​ណាមួយ ដែល​ព្រះពុទ្ធ​​ទ្រង់តិះដៀល​ហើយ នេះហៅថា អាចារៈ។ ពាក្យថា គោចរ មានសេចក្តីថា គោចរក៏មាន អគោចរ​ក៏មាន។ បណ្តាគោចរ និងអគោចរនោះ អគោចរ តើដូចម្តេច។ ភិក្ខុខ្លះ ក្នុងសាសនានេះ ជាអ្នកត្រាច់ទៅកាន់ទីនៃស្ត្រីពេស្យាខ្លះ ត្រាច់ទៅកាន់​ទីនៃ​ស្ត្រីមេម៉ាយ​ខ្លះ ត្រាច់ទៅកាន់ទីនៃស្ត្រី​ក្រមុំខ្លះ ត្រាច់ទៅកាន់ទីនៃ​មនុស្សបណ្ឌកខ្លះ ត្រាច់​ទៅកាន់​ទីនៃភិក្ខុនីខ្លះ ត្រាច់ទៅកាន់រោង​សុរាខ្លះ ជាអ្នកច្រឡូកច្រឡំដោយពួកស្តេច ដោយពួក​មហាមាត្រ​របស់ស្តេច ដោយពួក​តិរ្ថិយ ដោយពួកសាវ័ក​របស់តិរិ្ថយ ឬដោយការ​ច្រឡូកច្រឡំនឹងគ្រហស្ថមិនសមគួរ មួយទៀត ត្រកូលណា​ដែលមិនមានសទ្ធា មិនជ្រះថ្លា មិនមែនជាអណ្តូង ជាអ្នកជេរ​ប្រទេចផ្តាសា មិនប្រាថ្នាសេចក្តីចំរើន មិនប្រាថ្នាប្រយោជន៍ មិនប្រាថ្នាសេចក្តីសប្បាយ មិនប្រាថ្នាសេចក្តី​ក្សេមចាកយោគៈ ដល់ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកាឡើយ ភិក្ខុនោះ ចូលចិត្តគប់រក ចូលទៅជិត កាន់ត្រកូល​ទាំងឡាយ​មានសភាពដូច្នោះ នេះហៅថា អគោចរ។ បណ្តាគោចរ និង​អគោចរទាំងនោះ គោចរ តើដូចម្តេច។ ភិក្ខុខ្លះ ក្នុងសាសនានេះ​​ ជាអ្នកមិនត្រាច់ទៅ​កាន់ទីនៃស្ត្រីពេស្យា មិនត្រាច់​ទៅកាន់ទីនៃ​ស្ត្រីមេម៉ាយ មិនត្រាច់ទៅកាន់ទីនៃស្ត្រីក្រមុំ មិនត្រាច់ទៅកាន់ទីនៃ​មនុស្ស​បណ្ឌក មិនត្រាច់ទៅកាន់ទីនៃភិក្ខុនី មិនត្រាច់ទៅកាន់រោង​សុរា ជាអ្នកមិន​ច្រឡូកច្រឡំ​ដោយ​ពួកស្តេច ដោយពួកមហាមាត្ររបស់ស្តេច ដោយពួកតិរ្ថិយ ដោយពួកសាវ័ករបស់​តិរ្ថិយ ឬដោយការច្រឡូកច្រឡំនឹងគ្រហស្ថ មិនសមគួរ មួយទៀត ត្រកូលណា មានសទ្ធា ជ្រះថ្លា ជាអណ្តូង រុងរឿងដោយ​សំពត់កាសាវៈ ដែលផ្សព្វផ្សាយ​ដោយខ្យល់នៃឥសី ជាអ្នកប្រាថ្នា​សេចក្តីចំរើន ប្រាថ្នា​ប្រយោជន៍ ប្រាថ្នាសេចក្តីសប្បាយ ប្រាថ្នាព្រះនិព្វាន​ជាធម៌ក្សេម​ចាកយោគៈ ដល់ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ភិក្ខុនោះ ចូលចិត្តគប់រក ចូលទៅជិត កាន់​ត្រកូលទាំងឡាយមានសភាពដូច្នោះ នេះហៅថា គោចរ។ ភិក្ខុជាអ្នក​ព្រមព្រៀង។បេ។ ប្រកបព្រម​ដោយអាចារៈនេះផង ដោយគោចរនេះផង ព្រោះហេតុនោះ ទើប​ពោលថា ភិក្ខុនោះ បរិបូណ៌ដោយអាចារៈ និងគោចរ។

[៣៥១] ត្រង់ពាក្យថា ឃើញភ័យក្នុងទោសទាំងឡាយមានប្រមាណតិច មាន​សេចក្តីថា បណ្តាពាក្យទាំងនោះ ទោសមានប្រមាណតិច តើដូចម្តេច។ ទោសទាំងឡាយ ណា មាន​ប្រមាណតិច ស្តួចស្តើង ស្រាល ដល់នូវអំពើស្រាល គួរធ្វើសេចក្តីសង្រួម គួរធ្វើការ​ប្រយ័ត្ន គួរធ្វើការកើតឡើងនៃចិត្ត ជាទោសជាប់ចំពោះដោយមនសិការៈ ទាំងនេះហៅ​ថា ទោស​មានប្រមាណតិច ភិក្ខុ ជាអ្នកឃើញទោស​ក្នុងទោសទាំងឡាយ​មានប្រមាណ​តិច​នេះផង ឃើញភ័យផង ឃើញកំហុសផង ឃើញការរលាស់​ខ្លួនចេញផង ព្រោះ​ហេតុនោះ ទើប​ពោលថា ឃើញភ័យ ក្នុងទោសទាំងឡាយ​មានប្រមាណតិច។

[៣៥២] ត្រង់ពាក្យថា សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ មានសេចក្តីថា បណ្តា​ពាក្យទាំងនោះ សិក្ខា តើដូចម្តេច។ សិក្ខា មាន ៤ គឺ ភិក្ខុសិក្ខា របស់ពួកភិក្ខុ ១ ភិក្ខុនី​សិក្ខា របស់ពួកភិក្ខុនី ១ ឧបាសកសិក្ខា របស់ពួកឧបាសក ១ ឧបាសិកាសិក្ខា របស់ពួក​ឧបាសិកា ​១ ទាំងនេះហៅថា សិក្ខា បុគ្គលសមាទាន​ក្នុងសិក្ខាទាំងឡាយនេះ ដោយ​សព្វគ្រប់ អស់កាលទាំងពួង ដោយប្រការទាំងពួង អស់កិច្ចគ្រប់យ៉ាង មិនមានសល់ ឥតសេសសល់ ហើយប្រព្រឹត្ត ព្រោះហេតុនោះ ទើបពោលថា សមាទានសិក្សាក្នុង​សិក្ខាបទទាំងឡាយ។

[២៥៣] ត្រង់ពាក្យថា មានទ្វារគ្រប់គ្រងក្នុងឥន្រ្ទិយ​ទាំងឡាយ អធិប្បាយថា ភាពនៃ​បុគ្គល​អ្នកមានទ្វារគ្រប់គ្រង ក្នុងឥន្រ្ទិយ​ទាំងឡាយក៏មាន ភាពនៃបុគ្គលអ្នក​មានទ្វារ​មិនគ្រប់គ្រង ក្នុងឥន្រ្ទិយទាំងឡាយក៏មាន។ បណ្តាធម៌ទាំងនោះ ភាពនៃបុគ្គល​អ្នកមាន​ទ្វារមិនគ្រប់គ្រង​ក្នុងឥន្រ្ទិយទាំងឡាយ តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយភ្នែកហើយ ជាអ្នកកាន់យកនូវនិមិត្ត កាន់យកនូវ​អនុព្យញ្ជនៈ អកុសលធម៌​ទាំងឡាយ​ដ៏លាមក គឺ​អភិជ្ឈា និង​ទោមនស្ស គប្បីជាប់តាមនូវ​បុគ្គល​ជាអ្នកមិនសង្រួមចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុ​មិនសង្រួមចក្ខុន្រ្ទិយ​ណា មិនប្រតិបត្តិ​ដើម្បី​សង្រួមចក្ខុន្រ្ទិយនោះ មិនរក្សាចក្ខុឥន្រ្ទិយ មិន​ដល់នូវការសង្រួមក្នុងចក្ខុន្រ្ទិយ ឮសំឡេង​ដោយ​ត្រចៀក។បេ។ ធុំក្លិន​ដោយច្រមុះ។បេ។ លិទ្ធភ្លក្ស​រស់​ដោយអណ្តាត។បេ។ ពាល់ត្រូវ​ផ្សព្វដោយកាយ។បេ។ ដឹងច្បាស់នូវ​ធម៌​ដោយ​ចិត្តហើយ ជាអ្នកកាន់​យកនូវនិមិត្ត ជាអ្នកកាន់​យកនូវ​អនុព្យញ្ជនៈ អកុសលធម៌​ទាំងឡាយ​ដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមនូវបុគ្គល​ជាអ្នកមិន​សង្រួម​មនិន្រ្ទិយ​នុ៎ះ ព្រោះ​ហេតុមិនសង្រួម​មនិន្រ្ទិយ​ណា មិនប្រតិបត្តិ​ដើម្បី​សង្រួម​មនិន្រ្ទិយ​នោះ មិនរក្សា​មនិន្រ្ទិយ មិនដល់នូវការសង្រួម​ក្នុងមនិន្រ្ទិយ ការមិនថែទាំ មិនគ្រប់គ្រង មិនរក្សា មិនសង្រួមនូវឥន្រ្ទិយ​ទាំង ៦ នេះ ណា នេះហៅថា ភាពនៃបុគ្គលមានទ្វារ​មិនគ្រប់​គ្រង​ក្នុងឥន្រ្ទិយទាំងឡាយ។ បណ្តាធម៌​ទាំង​នោះ ភាពនៃបុគ្គល​អ្នកមានទ្វារគ្រប់គ្រង​ក្នុង​ឥន្រ្ទិយ​ទាំងឡាយ តើដូចម្តេច។ ភិក្ខុខ្លះ ក្នុងសាសនានេះ ឃើញ​រូបដោយភ្នែក​ហើយ ជាអ្នកមិនកាន់យកនូវនិមិត្ត មិនកាន់យក​នូវអនុព្យញ្ជនៈ អកុសលធម៌​ទាំងឡាយ​ដ៏លាមក គឺអភិជ្ឈា និង​ទោមនស្ស គប្បីជាប់តាម​នូវបុគ្គល​ជាអ្នកមិនសង្រួមចក្ខុន្រ្ទិយ​នុ៎ះ ព្រោះហេតុ​មិនសង្រួមចក្ខុន្រ្ទិយណា ក៏ប្រតិបត្តិដើម្បី​​សង្រួម​ចក្ខុន្រ្ទិយនោះ រក្សា​ចក្ខុន្រ្ទិយ ដល់នូវ​ការសង្រួម​ក្នុងចក្ខុន្រ្ទិយ ឮសំឡេងដោយត្រចៀក។បេ។ ធុំក្លិន​ដោយ​ច្រមុះ។បេ។ លិទ្ធ​ភ្លក្សរស​ដោយអណ្តាត។បេ។ ពាល់ត្រូវផ្សព្វដោយ​កាយ។បេ។ ដឹង​ច្បាស់​នូវធម៌​ដោយ​ចិត្ត​ហើយ ជាអ្នកមិនកាន់យក​នូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ អកុសល​ធម៌ទាំងឡាយ​ដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមនូវបុគ្គល​ជាអ្នកមិនសង្រួម​មនិន្រ្ទិយ​នុ៎ះ ព្រោះ​ហេតុមិន សង្រួម​មនិន្រ្ទិយ​ណា ក៏​ប្រតិបត្តិដើម្បី​សង្រួម​មនិន្រ្ទិយនោះ រក្សាមនិន្រ្ទិយ ដល់នូវ​ការសង្រួមក្នុងមនិន្រ្ទិយ ការថែទាំ គ្រប់គ្រង រក្សា សង្រួមនូវឥន្រ្ទិយ​ទាំង ៦ នេះណា នេះហៅថា ភាពនៃបុគ្គល​អ្នកមានទ្វារគ្រប់គ្រងក្នុងឥន្រ្ទិយ​ទាំងឡាយ។ ភិក្ខុជា​អ្នក​​ព្រមព្រៀង។បេ។ ប្រកបព្រមដោយ​ភាពនៃខ្លួនជាអ្នកមានទ្វារគ្រប់គ្រងក្នុងឥន្រ្ទិយ​ទាំង​ឡាយនេះ ព្រោះហេតុនោះ ទើប​ពោលថា មានទ្វារគ្រប់គ្រងក្នុងឥន្រ្ទិយទាំងឡាយ។

[៣៥៤] ត្រង់ពាក្យថា អ្នកដឹងប្រមាណក្នុងភោជន អធិប្បាយ​ថា ការដឹងប្រមាណ ក្នុង​ភោជន​ក៏មាន ការមិនដឹងប្រមាណក្នុងភោជន​ក៏មាន។ បណ្តាធម៌ទាំងនោះ ការមិនដឹង​ប្រមាណក្នុងភោជន តើដូចម្តេច។ ភិក្ខុខ្លះក្នុងសាសនានេះ មិនបានពិចារណា​ដោយ​ឧបាយ ហើយបរិភោគអាហារ ដើម្បីលេង ដើម្បីស្រវឹង ដើម្បីប្រដាប់ ដើម្បីស្អិតស្អាង សេចក្តីមិនសន្តោស សេចក្តីមិនដឹងប្រមាណ សេចក្តីមិនពិចារណា ក្នុងភោជន​នោះណា នេះហៅថា ការមិនដឹងប្រមាណក្នុងភោជន។ បណ្តាធម៌ទាំងនោះ ការដឹង​ប្រមាណ​ក្នុងភោជន តើដូចម្តេច។ ភិក្ខុខ្លះក្នុងសាសនានេះ ពិចារណា​ដោយ​ឧបាយ ហើយ​បរិភោគអាហារ មិនមែនដើម្បីលេង មិនមែន​ដើម្បីស្រវឹង មិនមែនដើម្បី ប្រដាប់ មិនមែន​ដើម្បីស្អិតស្អាង (គឺបរិភោគ) ដើម្បីតាំងនៅនៃកាយនេះ ដើម្បីញុំាងជីវិត​ឲ្យប្រព្រឹត្តទៅ ដើម្បីកំចាត់បង់សេចក្តីលំបាក ដើម្បីអនុគ្រោះ​ព្រហ្មចារ្យ គឺអាត្មា​អញ នឹង​បន្ទោបង់​វេទនាចាស់ផង នឹងញុំាងវេទនាថ្មីមិនឲ្យកើតឡើងផង ការត្រាច់ទៅក្តី សេចក្តី​មិនមាន​ទោស មានមិនច្រអូសកាយ​ជាដើមក្តី កិរិយានៅជាសុខ (ដោយឥរិយាបថ​ទាំង ៤) ក្តី នឹងមានដល់អាត្មាអញ សេចក្តីសន្តោស សេចក្តីដឹងប្រមាណ សេចក្តីពិចារណាក្នុង​ភោជននោះណា នេះហៅថា ការដឹងប្រមាណក្នុងភោជន។ ភិក្ខុជាអ្នកព្រមព្រៀង។បេ។ ប្រកបព្រមដោយសេចក្តីដឹងប្រមាណក្នុងភោជននេះ ព្រោះហេតុនោះ ទើបពោលថា អ្នកដឹងប្រមាណក្នុងភោជន។

[៣៥៥] ចុះភិក្ខុ​ជាអ្នក​ប្រកបរឿយៗ ក្នុងការព្យាយាម​ជាគ្រឿង​ភ្ញាក់រឭក ក្នុងពេលមុន​រាត្រី និង​ក្រោយរាត្រី តើដូចម្តេច។ ភិក្ខុក្នុងសាសនា​នេះ ញុំាងចិត្តឲ្យស្អាត ចាកធម៌​ទាំងឡាយ​ដែលរារាំង ដោយការដើរទៅមក ដោយការអង្គុយ អស់មួយថ្ងៃ ញុំាងចិត្ត​ឲ្យស្អាត ចាកធម៌​ទាំងឡាយដែលរារាំង ដោយការដើរទៅមក ដោយ​ការអង្គុយ អស់​បឋមយាមនៃរាត្រី សម្រេចសីហសេយ្យាដោយចំហៀង​ខាងស្តាំ អស់មជ្ឈិមយាម​នៃ​រាត្រី តម្រួតជើងដោយ​ជើង ជាអ្នកមានស្មារតីដឹងខ្លួន ធ្វើទុកក្នុងចិត្តចំពោះឧដ្ឋាន​សញ្ញា ហើយ​ក្រោកក្នុង​បច្ឆិមយាម​នៃរាត្រី ញុំាងចិត្ត​ឲ្យស្អាតចាកធម៌​ទាំងឡាយ ដែលរារាំង​ដោយការដើរ ដោយ​ការអង្គុយ ភិក្ខុជាអ្នកប្រកបរឿយៗ ក្នុងការព្យាយាម​ជាគ្រឿង​ភ្ញាក់រឭក ក្នុងពេលមុនរាត្រី និង​ក្រោយរាត្រី យ៉ាងនេះឯង។

[៣៥៦] ត្រង់ពាក្យថា ជាប់មិនដាច់ បានដល់ការប្រារព្ធព្យាយាម ប្រព្រឹត្តទៅ​ក្នុងចិត្ត។បេ។ សេចក្តីព្យាយាម​ត្រូវ ប្រព្រឹត្តទៅក្នុងចិត្ត។ ពាក្យថា ចាស់ក្លា បានដល់បញ្ញា ការដឹង​ច្បាស់។បេ។ ការមិនវង្វេង ការសង្កេតនូវធម៌ សេចក្តីយល់ត្រូវ។

[៣៥៧] ត្រង់ពាក្យថា ប្រកបរឿយៗ ក្នុងការព្យាយាមចម្រើននូវធម៌ទាំងឡាយ ជាចំណែក​នៃការត្រាស់ដឹង មានសេចក្តីថា បណ្តាធម៌ទាំងនោះ ពួកធម៌ជាចំណែកនៃការ​ត្រាស់​ដឹង តើដូចម្តេច។ ពោជ្ឈង្គ ៧ គឺ សតិសម្ពោជ្ឈង្គ ធម្មវិចយសម្ពោជ្ឈង្គ វីរិយសម្ពោជ្ឈង្គ បីតិសម្ពោជ្ឈង្គ បស្សទ្ធិសម្ពោជ្ឈង្គ សមាធិសម្ពោជ្ឈង្គ ឧបេក្ខាសម្ពោជ្ឈង្គ នេះហៅថា ធម៌ជាចំណែកនៃការត្រាស់ដឹង ភិក្ខុគប់រក អប់រំ ធ្វើឲ្យច្រើន ចំពោះពួក​ធម៌ជា​ចំណែក​នៃការត្រាស់ដឹងទាំងនេះ ព្រោះហេតុនោះ ទើបពោលថា ប្រកបរឿយៗ ក្នុងការព្យាយាម ចំរើននូវធម៌ទាំងឡាយ ជាចំណែក​នៃការត្រាស់ដឹង។

[៣៥៨] ចុះភិក្ខុជាអ្នកធ្វើសេចក្តីដឹងខ្លួន ក្នុងការដើរទៅមុខ និងការដើរថយក្រោយ ធ្វើសេចក្តីដឹងខ្លួន​ក្នុងការក្រឡេកមើលទៅមុខ និងការក្រឡេកមើលទៅទិស​ផ្សេងៗ ធ្វើ​សេចក្តីដឹងខ្លួន ក្នុងការបត់ដៃជើង និង​ការលាតដៃជើង ធ្វើសេចក្តីដឹងខ្លួន ក្នុងការ​ទ្រទ្រង់សង្ឃាដី បាត្រ និងចីវរ ធ្វើសេចក្តីដឹងខ្លួន ក្នុងការបរិភោគភោជន ការផឹកទឹក ការទំពារស៊ីខាទនីយៈ និងការជញ្ជប់ (ភេសជ្ជៈ) ធ្វើសេចក្តីដឹងខ្លួន ក្នុងការបន្ទោបង់​ឧច្ចារៈ បស្សាវៈ ធ្វើសេចក្តីដឹងខ្លួន ក្នុងការដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ឡើង និយាយ ឬការស្ងៀម តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ឈានដើរទៅមុខ មាន​ស្មារតី​ដឹងខ្លួន ឈានថយក្រោយ មានស្មារតីដឹងខ្លួន ក្រឡេកមើលទៅមុខ មានស្មារតីដឹងខ្លួន ក្រឡេក​មើលទៅទិសផ្សេងៗ មានស្មារតីដឹងខ្លួន បត់ដៃជើងមានស្មារតីដឹងខ្លួន លាតដៃ​ជើង​មានស្មារតីដឹងខ្លួន ជាអ្នកមានស្មារតីធ្វើសេចក្តីដឹងខ្លួន ក្នុងការទ្រទ្រង់​សង្ឃាដី បាត្រ និងចីវរ ជាអ្នកមានស្មារតី ធ្វើសេចក្តីដឹងខ្លួន ក្នុងការបរិភោគ ការផឹក ការទំពារស៊ី ការជញ្ជាប់ ជាអ្នកមានស្មារតី ធ្វើសេចក្តីដឹងខ្លួន ក្នុងការបន្ទោបង់​ឧច្ចារៈ បស្សាវៈ ជាអ្នកមានស្មារតី ធ្វើសេចក្តីដឹងខ្លួន ក្នុងការដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ឡើង និយាយ និងការស្ងៀម។ ពាក្យថា មានស្មារតី សេចក្តីថា បណ្តាធម៌​ទាំងនោះ ស្មារតី តើ​ដូចម្តេច។ ការរលឹក ការនឹកឃើញ ការរលឹកចំពោះសតិ សេចក្តី​រលឹក សេចក្តីចាំបាន សេចក្តីមិនភ្លេច សេចក្តីមិនវង្វេង គឺសតិ សតិន្ទ្រិយ សតិពលៈ សម្មាសតិណា នេះហៅថា ស្មារតី។ ពាក្យថា អ្នកដឹងខ្លួន មានសេចក្តីថា បណ្តាធម៌​ទាំងនោះ ការដឹងខ្លួន តើដូចម្តេច បញ្ញា ការដឹងច្បាស់ ការរំពឹង ការពិនិត្យ ការពិចារណា​ធម៌ ការកំណត់ ការកត់សំគាល់ ការកំណត់ចំពោះ ភាពជាបណ្ឌិត ការឈ្លាសវៃ គំនិតដ៏ល្អិត គំនិតទូលាយ ការពិចារណា ឃើញច្បាស់ បញ្ញាដូចជា​ផែនដី បញ្ញាធ្លុះធ្លាយ បញ្ញាឱនទៅ បញ្ញាឃើញវិសេស សេចក្តីដឹងខ្លួន សភាពដូចជា​ជន្លួញ គឺបញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ កាំបិត គឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺ​បញ្ញា រស្មី​គឺ​បញ្ញា គ្រឿងបំភ្លឺគឺបញ្ញា កែវគឺបញ្ញា ការមិនវង្វេង ការពិចារណាធម៌ សេចក្តី​ឃើញត្រូវណា នេះហៅថា សេចក្តីដឹងខ្លួន។ ភិក្ខុជាអ្នក​ព្រមព្រៀង។បេ។ ប្រកប​ព្រមហើយដោយសតិនេះផង ដោយសម្បជញ្ញៈនេះផង ដោយ​ប្រការដូច្នេះ។ ភិក្ខុឈាន​ដើរទៅមុខ មានស្មារតីដឹងខ្លួន ឈានថយក្រោយ មាន​ស្មារតី​ដឹងខ្លួន ក្រឡេក​មើលទៅមុខ មានស្មារតីដឹងខ្លួន ក្រឡេកមើលទៅទិសផ្សេងៗ មាន​សេចក្តី​ដឹងខ្លួន បត់ដៃ​ជើង មានស្មារតីដឹងខ្លួន លាតដៃជើង មានស្មារតី​ដឹងខ្លួន មាន​ស្មារតីធ្វើសេចក្តី​ដឹងខ្លួនក្នុងការទ្រទ្រង់សង្ឃាដី បាត្រ និងចីវរ មានស្មារតី ធ្វើសេចក្តី​ដឹងខ្លួនក្នុងការ​បរិភោគ ការផឹក ការទំពារស៊ី ខាទនីយៈ និងការជញ្ជាប់ មានស្មារតី​ធ្វើសេចក្តីដឹងខ្លួន ក្នុងការបន្ទោបង់ឧច្ចារៈបស្សាវៈ មានស្មារតី ធ្វើសេចក្តីដឹងខ្លួន ក្នុងការ​ដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ឡើង និយាយ ឬការស្ងៀម។

[៣៥៩] ត្រង់ពាក្យថា ស្ងាត់ សេចក្តីថា បើសេនាសនៈនៅក្នុងទីជិត តែសេនាសនៈ​នោះ មិនច្រឡូកច្រឡំដោយពួកគ្រហស្ថ និងពួកបព្វជិត ព្រោះហេតុនោះ ទីនោះឈ្មោះថា​ស្ងាត់។ បើសេនាសនៈនៅក្នុងទីឆ្ងាយ តែសេនាសនៈនោះ មិនច្រឡូកច្រឡំដោយពួក​គ្រហស្ថ និងពួកបព្វជិត ព្រោះហេតុនោះ ទីនោះឈ្មោះថា ស្ងាត់។

[៣៦០] ត្រង់ពាក្យថា សេនាសនៈ គឺ គ្រែ ឈ្មោះថា សេនាសនៈ តាំងឈ្មោះថា សេនាសនៈ ពូកឈ្មោះថាសេនាសនៈ ខ្នើយឈ្មោះថាសេនាសនៈ វិហារឈ្មោះថា សេនាសនៈ អឌ្ឍយោគឈ្មោះថាសេនាសនៈ ប្រាសាទ ឈ្មោះថា សេនាសនៈ ប៉ម ឈ្មោះ​ថា សេនាសនៈ រោង ឈ្មោះថា សេនាសនៈ ទីពួន ឈ្មោះថា សេនាសនៈ គុហា ឈ្មោះថា សេនាសនៈ គល់ឈើឈ្មោះថាសេនាសនៈ គុម្ពឫស្សី ក៏ឈ្មោះថាសេនាសនៈ ពុំនោះ​សោត ពួកភិក្ខុដែលចូលទៅក្នុងទីណា ទីទាំងអស់នុ៎ះ ក៏ឈ្មោះថា សេនាសនៈដែរ។

[៣៦១] ត្រង់ពាក្យថា គប់រក គឺភិក្ខុ រមែងគប់រក ឈមទៅ ចូលចិត្ត អាស្រ័យ ពឹងពាក់ ចំពោះសេនាសនៈ​ដ៏ស្ងាត់នេះ ព្រោះហេតុនោះ ទើបពោលថា គប់រក។

[៣៦២] ត្រង់ពាក្យថា ព្រៃ គឺ ទីទាំងអស់​នុ៎ះ ដែលចេញផុតអំពីសសរគោលខាង​ក្រៅ ឈ្មោះថា ព្រៃ។

[៣៦៣] ត្រង់ពាក្យថា គល់ឈើ គឺគល់ឈើហ្នឹងឯង។ ភ្នំ គឺភ្នំប្រាកដមែន។ ជ្រោះ គឺជ្រោះប្រាកដមែន។ គុហាភ្នំ គឺគុហាភ្នំប្រាកដមែន។ ព្រៃស្មសាន គឺ​ព្រៃស្មសាន​ប្រាកដ មែន។ ទីវាល គឺទីវាលប្រាកដមែន។ គំនរចំបើង គឺគំនរចំបើងប្រាកដមែន។

[៣៦៤] ពាក្យថា ព្រៃញាតស្បាតនុ៎ះ ជាឈ្មោះនៃសេនាសនៈទាំងឡាយ ដែល​ឆ្ងាយ។ ពាក្យថា ព្រៃញាតស្បាត នុ៎ះជាឈ្មោះនៃសេនាសនៈទាំងឡាយ ដែលជាដងព្រៃ។ ពាក្យ​ថា ព្រៃញាតស្បាត នុ៎ះជាឈ្មោះនៃសេនាសនៈទាំងឡាយ ដែលគួរខ្លាច។ ពាក្យថា ព្រៃ​ញាតស្បាត នុ៎ះជាឈ្មោះនៃសេនាសនៈ​ទាំងឡាយ ដែលប្រកបដោយ​សេចក្តី​ព្រឺរោម។ ពាក្យថា ព្រៃញាតស្បាត នុ៎ះជាឈ្មោះនៃសេនាសនៈទាំងឡាយ ដែលមាន​ក្នុងទីបំផុត។ ពាក្យថា​ព្រៃញាតស្បាត នុ៎ះជាឈ្មោះនៃសេនាសនៈទាំងឡាយ ដែលមិន​មែន​ជា​ឧបចារៈ​របស់មនុស្ស។ ពាក្យថា ព្រៃញាតស្បាត នុ៎ះជាឈ្មោះនៃសេនា​សនៈទាំងឡាយ ដែល​បុគ្គល​សម្ងំនៅបានដោយក្រ។

[៣៦៥] ត្រង់ពាក្យថា ទីមិនមានសំឡេង គឺថា បើសេនាសនៈ នៅក្នុងទីជិត តែសេនាសនៈនោះ មិនច្រឡូកច្រឡំ​ដោយពួកគ្រហស្ថ​ និងពួកបព្វជិត ព្រោះហេតុនោះ ទីនោះ ឈ្មោះថា ទីមិនមានសំឡេង។ បើសេនាសនៈ នៅក្នុងទីធ្ងាយ តែសេនាសនៈ​នោះ មិនច្រឡូកច្រឡំ ដោយពួកគ្រហស្ថ និងពួកបព្វជិត ព្រោះហេតុនោះ ទីនោះ​ឈ្មោះថា ទីមិនមានសំឡេង។

[៣៦៦] ត្រង់ពាក្យថា ទីមិនគឹកកង គឺទីណា មិនមានសំឡេង​ ទីនោះឈ្មោះថា ទីមិន​គឹកកង ទីណាមិនគឹកកង ទីនោះឈ្មោះថា ទីប្រាសចាកខ្យល់​ដែលកើតអំពី​សរីរៈ​នៃ ជន ទីណាដែលប្រាសចាកខ្យល់ កើតអំពីសរីរៈនៃជន ទីនោះឈ្មោះថា ទីស្ងាត់​កំបាំង របស់​មនុស្ស ទីណាដែលស្ងាត់កំបាំងរបស់មនុស្ស ទីនោះឈ្មោះថាទីសមគួរដល់​ការ ពួនសម្ងំ។

[៣៦៧] ត្រង់ពាក្យថា ទៅកាន់ព្រៃក្តី ទៅកាន់ម្លប់ឈើក្តីទៅកាន់ផ្ទះស្ងាត់ក្តី គឺ ភិក្ខុ​ជាអ្នក​នៅក្នុងព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី។

[៣៦៨] ត្រង់ពាក្យថា អង្គុយផ្គត់ភ្នែន គឺភិក្ខុជាអ្នកអង្គុយផ្គត់ភ្នែន។

[៣៦៩] ត្រង់ពាក្យថា តាំងកាយឲ្យត្រង់ គឺភិក្ខុជាអ្នកមានកាយត្រង់ ឋិតនោះ តម្កល់​នៅមាំមួន។

[៣៧០] ត្រង់ពាក្យថា តំកល់សតិឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន) សេចក្តីថា បណ្តា​ធម៌ទាំងនោះ សតិ តើដូចម្តេច។ ការរលឹក ការនឹកឃើញ។បេ។ សេចក្តីរលឹកត្រូវ ណា នេះហៅថា សតិ សតិនេះ ដែលបុគ្គលតំកល់ទុកហើយ តាំងទុកល្អហើយ ត្រង់ទី​បំផុតនៃច្រមុះក្តី ត្រង់និមិត្តនៃមាត់ក្តី ព្រោះហេតុនោះ ទើបពោលថា តំកល់សតិឲ្យមាន​មុខឆ្ពោះទៅរក (កម្មដ្ឋាន)។

[៣៧១] ត្រង់ពាក្យថា លះបង់អភិជ្ឈាក្នុងលោក មានសេចក្តីថា បណ្តាធម៌ទាំងនោះ អភិជ្ឈា តើដូចម្តេច។ តម្រេក តម្រកខ្លាំង។បេ។ តម្រេកខ្លាំងនៃចិត្តណា នេះហៅថា អភិជ្ឈា។ បណ្តាធម៌ទាំងនោះ លោក តើដូចម្តេច។ ឧបាទានក្ខន្ធ​ទាំង ៥ ឈ្មោះថា លោក នេះហៅថា លោក។ អភិជ្ឈានេះ ជាធម្មជាតិស្ងប់​រម្ងាប់ រលត់ ខ្ចាត់ចេញ វិនាស សាបសូន្យ ខូចខាត ហីនហោច​ រីងស្ងួត ធ្វើឲ្យអស់ទៅ ក្នុងលោកនេះ ព្រោះ​ហេតុនោះ ទើបពោលថា លះបង់អភិជ្ឈា​ក្នុងលោក។

[៣៧២] ត្រង់ពាក្យថា មានចិត្តប្រាសចាកអភិជ្ឈា មាន​សេចក្តីថា បណ្តាធម៌ទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើត​អំពីវិញ្ញាណនោះណា នេះហៅថាចិត្ត ចិត្តនេះ ជាធម្មជាតិមានអភិជ្ឈាទៅប្រាសហើយ ព្រោះហេតុនោះ ទើបពោលថា មានចិត្តប្រាសចាកអភិជ្ឈា។

[៣៧៣] ត្រង់ពាក្យថា សម្រេចឥរិយាបថ គឺ សម្រេច ប្រព្រឹត្ត រក្សា រស់នៅ ញុំាង អត្តភាព​ឲ្យប្រព្រឹត្តទៅ​ ត្រាច់ទៅ នៅ ព្រោះហេតុនោះ ទើបពោលថា សម្រេច​ឥរិយាបថ។

[៣៧៤] ត្រង់ពាក្យថា ជម្រះចិត្តឲ្យស្អាតចាកអភិជ្ឈា មានសេចក្តីថា បណ្តាធម៌ ទាំង​នោះ អភិជ្ឈា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។បេ។ តម្រេកខ្លាំងណានៃចិត្ត នេះហៅថា អភិជ្ឈា។ បណ្តាធម៌ទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹង​អារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា ចិត្ត។ ភិក្ខុញុំាង​ចិត្តនេះឲ្យស្អាត ឲ្យបរិសុទ្ធ ឲ្យផូរផង់ ឲ្យរួច ឲ្យរួចស្រឡះ ឲ្យរបូតចេញ ចាកអភិជ្ឈានេះ ព្រោះហេតុនោះ ទើបពោលថា ជម្រះចិត្ត ឲ្យស្អាតចាក​អភិជ្ឈា។

[៣៧៥] ត្រង់ពាក្យថា លះបង់ព្យាបាទ និង​សេចក្តីប្រទូស្ត អធិប្បាយថា ព្យាបាទក៏មាន​ សេចក្តីប្រទូស្តក៏មាន។ បណ្តាធម៌ទាំងនោះ ព្យាបាទ តើដូចម្តេច។ សេចក្តីគុំគួន ចងគំនុំ ថ្នាំងថ្នាក់ អាក់អន់ កម្រើក ញាប់ញ័រ កម្រើកខ្លាំង ខឹង ខឹង​ខ្លាំង ខឹងខ្លាំង​ក្រៃពេកនៃចិត្ត ចង្អៀតចិត្ត ប្រទូស្តក្នុងចិត្ត ក្រោធ អាការក្រោធ ភាពក្រោធ ខឹង អាការខឹង ភាពខឹង ចង្អៀតចិត្ត អាការចង្អៀត​ចិត្ត ភាពចង្អៀតចិត្ត ស្រពន់ចិត្ត អាក់អន់ចិត្ត ភាពនៃចិត្តកាច សេចក្តីខឹង ភាពនៃចិត្តមិនត្រេកអរណា នេះហៅថា ព្យាបាទ។ បណ្តាធម៌ទាំងនោះ សេចក្តីប្រទូស្ត តើដូចម្តេច។ សេចក្តីព្យាបាទ គឺ សេចក្តី​ប្រទូស្ត សេចក្តីប្រទូស្ត​គឺ​សេចក្តីព្យាបាទ។ ព្យាបាទនេះផង សេចក្តីប្រទូស្តនេះផង ជាធម៌​ស្ងប់រម្ងាប់ រលត់ ខ្ចាត់ចេញ វិនាស សាបសូន្យ ខូចខាត ហីនហោច រីងស្ងួត ធ្វើឲ្យអស់ទៅ ព្រោះហេតុនោះ ទើបពោលថា លះព្យាបាទ និងសេចក្តីប្រទូស្ត។

[៣៧៦] ត្រង់ពាក្យថា មានចិត្តមិនព្យាបាទ សេចក្តីថា បណ្តាធម៌ទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែល​កើត​អំពីវិញ្ញាណនោះណា នេះហៅថា ចិត្ត ចិត្តនេះ ជាធម្មជាតិមិនគុំគួន ព្រោះហេតុនោះ ទើប​ពោលថា មានចិត្តមិនព្យាបាទ។

[៣៧៧] ត្រង់ពាក្យថា សម្រេចឥរិយាបថ គឺសម្រេច។បេ។ នៅ ព្រោះហេតុនោះ ទើបពោលថា សម្រេចឥរិយាបថ។

[៣៧៨] ត្រង់ពាក្យថា ជម្រះចិត្តឲ្យស្អាត ចាកព្យាបាទ ​និង​សេចក្តី​ប្រទូស្ត អធិប្បាយថា ព្យាបាទក៏មាន សេចក្តីប្រទូស្ត​ក៏មាន។ បណ្តាធម៌ទាំងនោះ ព្យាបាទ តើដូចម្តេច។ សេចក្តីគុំគួន ចងគំនុំ ថ្នាំងថ្នាក់ អាក់អន់ កម្រើក ញាប់ញ័រ កម្រើកខ្លាំង ខឹង ខឹងខ្លាំង ខឹងខ្លាំងក្រៃពេកនៃចិត្ត ចង្អៀតចិត្ត ប្រទូស្តក្នុងចិត្ត ក្រោធ អាការក្រោធ ភាពក្រោធ ខឹង អាការខឹង ភាពខឹង ចង្អៀតចិត្ត អាការចង្អៀតចិត្ត ភាពចង្អៀតចិត្ត ស្រពន់ចិត្ត អាក់អន់ចិត្ត ភាពនៃចិត្តកាច សេចក្តីខឹង ភាពនៃចិត្តមិនត្រេកអរណា នេះហៅថា ព្យាបាទ។ បណ្តា​ធម៌ទាំងនោះ សេចក្តីប្រទូស្ត តើដូចម្តេច។ សេចក្តីព្យាបាទ គឺសេចក្តី​ប្រទូស្ត សេចក្តី​ប្រទូស្តគឺសេចក្តីព្យាបាទ។ បណ្តាធម៌ទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណ​នោះណា នេះហៅថា ចិត្ត។ ភិក្ខុញុំាំងចិត្តនេះឲ្យស្អាត ឲ្យបរិសុទ្ធ ឲ្យផូរផង់ ឲ្យរួច ឲ្យរួចស្រឡះ ឲ្យរបូតចេញ ចាក​ព្យាបាទ និងសេចក្តីប្រទូស្ត ព្រោះហេតុនោះ ទើបពោលថា ជម្រះចិត្តឲ្យស្អាតចាកព្យាបាទ និងសេចក្តីប្រទូស្ត។

[៣៧៩] ត្រង់ពាក្យថា លះបង់ថីនៈ ​និងមិទ្ធៈ សេចក្តីថា ថីនៈ ក៏មាន មិទ្ធៈក៏មាន។ បណ្តាធម៌ទាំងនោះ ថីនៈ តើដូចម្តេច។ ភាពនៃចិត្ត​មិនស្រួល ភាពនៃចិត្ត​មិនគួរដល់ភាវនា កម្ម អាការក្រាញ អាការកៀចក្រាញ ការរួញរា អាការរួញរា ភាពនៃចិត្ត​រួញរា ការរួញ ថយ អាការរួញថយ ភាពនៃចិត្តរួញថយណា នេះហៅថា ថីនៈ។ បណ្តាធម៌ទាំងនោះ មិទ្ធៈ តើដូចម្តេច។ ភាពនៃកាយមិនស្រួល ភាពនៃកាយមិនគួរដល់ភាវនាកម្ម សេចក្តីងងុយ ការងោកងក់ ការរលត់សូន្យខាងក្នុង ការជ្រប់ចុះ ការលក់ ការស្រពោនចុះ ការលក់ស៊ប់ អាការលក់ ភាពនៃការលក់ណា នេះហៅថា មិទ្ធៈ។ ថីនៈ​នេះផង មិទ្ធៈនេះផង ជាធម្មជាតិ​ស្ងប់រម្ងាប់ រលត់ ខ្ចាត់ចេញ វិនាស សាបសូន្យ ខូចខាត ហីនហោច រីងស្ងួត ធ្វើឲ្យអស់ទៅ ព្រោះហេតុនោះ ទើបពោលថា​ លះបង់​ថីនៈ ​និង​មទ្ធៈ។

[៣៨០] ពាក្យថា ជាអ្នកប្រាសចាក ថីនៈ ​និងមិទ្ធៈ ដូច្នេះ ព្រោះភាពនៃថីនៈ​និងមិទ្ធៈនោះ លោក​លះបង់ ខ្ជាក់ចេញ រួចស្រឡះ បន្សាត់បង់ រលាស់ចេញ បន្សាត់បង់ ទាំង​រលាស់​ចេញអស់ហើយ ព្រោះហេតុនោះ ទើបពោលថា ជាអ្នកប្រាសចាកថីនៈ​និងមិទ្ធៈ។ ពាក្យថា សម្រេចឥរិយាបថ។បេ។ ព្រោះហេតុនោះ ទើបពោលថា សម្រេចឥរិយាបថ។​

[៣៨១] ត្រង់ពាក្យថា មានសេចក្តីសំគាល់ជាពន្លឺ សេចក្តីថា បណ្តាពាក្យទាំងនោះ សេចក្តីសំគាល់ តើដូចម្តេច។ សញ្ញា អាការសំគាល់ ភាពនៃការសំគាល់ណា​ នេះហៅថា សេចក្តីសំគាល់ សញ្ញានេះ ជាពន្លឺ ដែលរបើកហើយ បរិសុទ្ធ ផូរផង់ ព្រោះ​ហេតុនោះ ទើបពោលថា មានសេចក្តីសំគាល់ជាពន្លឺ។

[២៨២] ត្រង់ពាក្យថា ជាអ្នកមានសតិ​ និងសម្បជញ្ញៈ សេចក្តីថា បណ្តាធម៌ទាំងនោះ សតិ តើដូចម្តេច។ ការរលឹក ការនឹកឃើញ។បេ។ ការរលឹកត្រូវណា នេះហៅថា សតិ។ បណ្តាធម៌ទាំងនោះ សម្បជញ្ញៈ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការសង្កេតនូវធម៌ ការយល់ត្រូវណា នេះហៅថា ​សម្បជញ្ញៈ។​ ភិក្ខុ​ជាអ្នក​ព្រមព្រៀង។បេ។ ប្រកបព្រមដោយសតិនេះផង ដោយសម្បជញ្ញៈនេះផង ព្រោះហេតុ នោះ ទើបពោលថា អ្នកមានសតិ​ និង​សម្បជញ្ញៈ។

[៣៨៣] ត្រង់ពាក្យថា ជម្រះចិត្តឲ្យស្អាត ចាកថីនៈ​ និង​មិទ្ធៈ សេចក្តីថា ​ថីនៈ​ក៏មាន មិទ្ធៈក៏មាន។ បណ្តាធម៌ទាំងនោះ ថីនៈ តើដូចម្តេច។ ភាពនៃចិត្ត​មិនស្រួល។បេ។ ភាពនៃចិត្ត​រួញថយ ណា នេះហៅថា ថីនៈ។ បណ្តាធម៌ទាំងនោះ មិទ្ធៈ តើដូចម្តេច។ ភាព​នៃ​កាយមិនស្រួល។បេ។​ ភាពនៃការលក់ ណា នេះហៅថា​ មិទ្ធៈ។ បណ្តាធម៌ទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៌ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែល​កើតអំពីវិញ្ញាណនោះណា នេះហៅថា ចិត្ត។ ភិក្ខុញុំាំងចិត្តនេះឲ្យស្អាត ឲ្យបរិសុទ្ធ ឲ្យ​ផូរផង់ ឲ្យរួច ឲ្យរួចស្រឡះ ឲ្យរបូតចេញ ចាកថីនៈ និងមិទ្ធៈ​នេះ ព្រោះ​ហេតុនោះ ទើប ពោលថា ជម្រះចិត្តឲ្យស្អាត ចាកថីនៈ ​និងមិទ្ធៈ។

[៣៨៤] ត្រង់ពាក្យថា លះបង់ឧទ្ធច្ចៈ និងកុក្កុច្ចៈ សេចក្តីថា ឧទ្ធច្ចៈ​ក៏មាន កុក្កុច្ចៈ​ក៏មាន។ បណ្តា​ធម៌ទាំងនោះ ឧទ្ធច្ចៈ តើដូចម្តេច។ សេចក្តីអណ្តែតអណ្តូងនៃចិត្ត ការមិនស្ងប់​រម្ងាប់ ការរាយមាយនៃចិត្ត ភាពនៃចិត្តភ្ញាក់ផ្អើលណា នេះហៅថា ឧទ្ធច្ចៈ។ បណ្តាធម៌ទាំងនោះ កុក្កុច្ចៈ តើដូចម្តេច។ សេចក្តីសំគាល់ថាគួរក្នុងវត្ថុដែល​មិនគួរ សំគាល់ថា​មិនគួរក្នុង​វត្ថុ​ដែល​គួរ សំគាល់ថាជាទោសក្នុងវត្ថុដែលមិនមានទោស សំគាល់ថា​មិនមានទោស​ក្នុងវត្ថុ​ដែលជាទោស សេចក្តីរពឹស អាការរពឹស ភាពនៃចិត្ត​រពឹស សេចក្តីក្តៅក្រហាយ នៃចិត្ត សេចក្តីសាំញុំាំនៃចិត្ត ណា នេះហៅថា កុក្កុច្ចៈ។ ឧទ្ធច្ចៈនេះផង កុក្កុច្ចនេះផង ជាធម៌​ស្ងប់រម្ងាប់ រលត់ ខ្ចាត់ចេញ វិនាស សាបសូន្យ ខូចខាត ហីនហោច រីងស្ងួត ធ្វើឲ្យអស់ទៅ ព្រោះហេតុនោះ ទើបពោលថា លះបង់​ឧទ្ធច្ចៈ និង​កុក្កុច្ចៈ។

[៣៨៥] ពាក្យថា ជាអ្នក​មិនរាយមាយដូច្នេះ ព្រោះភាពនៃឧទ្ធច្ចៈ និងកុក្កុច្ចៈនោះ លោក​លះបង់ ខ្ជាក់ចេញ រួចស្រឡះ បន្សាត់បង់ រលាស់ចោល ព្រោះហេតុនោះ ទើប​ពោលថា ជាអ្នកមិនរាយមាយ។

[៣៨៦] ត្រង់ពាក្យថា សម្រេចឥរិយាបថ គឺ សម្រេច។បេ។ នៅ ព្រោះហេតុ​នោះ ទើប​ពោលថា សម្រេចឥរិយាបថ។

[៣៨៧] ត្រង់ពាក្យថា ខាងក្នុងសន្តាន បានដល់ធម្មជាតដែលជាក់ច្បាស់ខាងក្នុង​សន្តាន។ ពាក្យថា មានចិត្តស្ងប់រម្ងាប់ សេចក្តីថា បណ្តាពាក្យទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើត​អំពី​វិញ្ញាណនោះ ណា នេះហៅថា ចិត្ត ចិត្តនេះ ជាធម្មជាតស្ងប់រម្ងាប់ រលត់ ខ្ចាត់ចេញ ខាង​ក្នុង​សន្តាន ព្រោះហេតុនោះ ទើបពោលថា មានចិត្តស្ងប់រម្ងាប់​ខាងក្នុងសន្តាន។

[៣៨៨] ត្រង់ពាក្យថា ជម្រះចិត្តឲ្យស្អាតចាកឧទ្ធច្ចៈ និងកុក្កុច្ចៈ សេចក្តីថា ឧទ្ធច្ចៈ ក៏មាន កុក្កុច្ចៈក៏មាន។ បណ្តាធម៌ទាំងនោះ ឧទ្ធច្ចៈ តើដូចម្តេច។ សេចក្តីអណ្តែត អណ្តូងនៃចិត្ត ការមិនស្ងប់រម្ងាប់ ការរាយមាយនៃចិត្ត ភាពនៃចិត្តភ្ញាក់ផ្អើលណា នេះ ហៅថា ឧទ្ធច្ចៈ។ បណ្តាធម៌ទាំងនោះ កុក្កុច្ចៈ តើដូចម្តេច។ សេចក្តីសំគាល់ថាគួរ ក្នុងវត្ថុដែលមិនគួរ។បេ។ សេចក្តីសាំញុំានៃចិត្តណា នេះហៅថា កុក្កុច្ចៈ។ បណ្តា​ធម៌​ទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណ​នោះ​ណា នេះ​ហៅថា ចិត្ត។ ភិក្ខុញុំាងចិត្តនេះ ឲ្យស្អាត ឲ្យបរិសុទ្ធ ឲ្យផូរផង់ ឲ្យរួច ឲ្យរួចស្រឡះ ឲ្យរបូតចេញ ចាកឧទ្ធច្ចៈ និងកុក្កុច្ចៈ នេះ ព្រោះហេតុនោះ ទើបពោលថា ជម្រះចិត្តឲ្យស្អាត ចាកឧទ្ធច្ចៈ ​និងកុក្កុច្ចៈ។

[៣៨៩] ត្រង់ពាក្យថា លះបង់វិចិកិច្ឆា សេចក្តីថា បណ្តាធម៌ទាំងនោះ វិចិកិច្ឆា តើដូចម្តេច។ ការងឿងឆ្ងល់ អាការងឿងឆ្ងល់ ភាពងឿងឆ្ងល់ ការប្រាសចាកគំនិត ការសន្ទិះសង្ស័យ ការកន្ធែកចិត្ត ការបែកផ្លូវពីរ ការសង្ស័យ ការកាន់យកចំណែក​ច្រើន យ៉ាង ការអង្គឺអង្គែ ការអល់អែក ការមិនកាន់យកជាកំណត់ ភាពនៃចិត្តរឹងត្អឹង ការរសេមរសាមនៃចិត្តណា នេះហៅថា វិចិកិច្ឆា។ វិចិកិច្ឆានេះ ជាធម្ម​ជាតស្ងប់រម្ងាប់ រលត់ ខ្ចាត់ចេញ វិនាស សាបសូន្យ ខូចខាត ហីនហោច រីងស្ងួត ធ្វើឲ្យអស់ទៅ ព្រោះហេតុនោះ ទើបពោលថា លះបង់វិចិកិច្ឆា។

[៣៩០] ត្រង់ពាក្យថា ជាអ្នកឆ្លងផុតចាកវិចិកិច្ឆា គឺភិក្ខុជាអ្នកឆ្លង ឆ្លងឡើង ឆ្លង កាត់ នូវវិចិកិច្ឆានេះ ហើយទៅកាន់ត្រើយ ដល់ត្រើយ ព្រោះហេតុនោះ ទើបពោលថា ជាអ្នក​ឆ្លងផុតចាកវិចិកិច្ឆា។

[៣៩១] ត្រង់ពាក្យថា សម្រេចឥរិយាបថ គឺសម្រេច។បេ។ នៅ ព្រោះ​ហេតុនោះ ទើបពោលថា សម្រេចឥរិយាបថ។

[៣៩២] ត្រង់ពាក្យថា អ្នកមិនមានសេចក្តីងឿងឆ្ងល់ ក្នុងពួកធម៌ជាកុសល គឺភិក្ខុមិន​ងឿងឆ្ងល់ មិនសន្ទិះ ក្នុងពួកធម៌ជាកុសល ដោយវិចិកិច្ឆានេះ គឺជាអ្នកមិនសង្ស័យ ឥត​មាន​សេចក្តីងឿងឆ្ងល់ ប្រាសចាកសេចក្តីសង្ស័យ ព្រោះហេតុហោះ ទើបពោលថា អ្នកមិនមាន​សេចក្តីងឿងឆ្ងល់ ក្នុងពួកធម៌ជាកុសល។

[៣៩៣] ត្រង់ពាក្យថា ជម្រះចិត្តឲ្យស្អាត ចាកវិចិកិច្ឆា។ សេចក្តីថា បណ្តាធម៌ទាំងនោះ វិចិកិច្ឆា តើដូចម្តេច។ ការងឿងឆ្ងល់ អាការងឿងឆ្ងល់ ភាពនៃសេចក្តីងឿងឆ្ងល់។បេ។ ភាពនៃចិត្តរឹងត្អឹង ការរសេមរសាមនៃចិត្តណា នេះហៅថា វិចិកិច្ឆា។ បណ្តាធម៌ទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា ចិត្ត។ ភិក្ខុញុំាងចិត្ត​នេះឲ្យស្អាត ឲ្យបរិសុទ្ធ ឲ្យផូរផង់​ ឲ្យរួច ឲ្យស្រឡះ ឲ្យរបូតចេញ ចាកវិចិកិច្ឆានេះ ព្រោះហេតុនោះ ទើបពោលថា ជម្រះចិត្តឲ្យស្អាតចាកវិចិកិច្ឆា។

[៣៩៤] ត្រង់ពាក្យថា លះបង់នីវរណៈទាំង ​៥ នេះ សេចក្តីថា នីវរណៈទាំង ៥ នេះ ជាធម៌ស្ងប់​រម្ងាប់ រលត់ ខ្ចាត់ចេញ វិនាស សាបសូន្យ ខូចខាត ហីនហោច រីងស្ងួត ធ្វើឲ្យអស់ទៅ ព្រោះ​ហេតុនោះ ទើបពោលថា លះបង់នីវរណៈ​ទាំង ៥ នេះ។

[៣៩៥] ត្រង់ពាក្យថា ជាគ្រឿងសៅហ្មងនៃចិត្ត គឺ នីវរណៈទាំង ៥ នេះ ជាគ្រឿង​សៅហ្មងនៃចិត្ត។

[៣៩៦] ត្រង់ពាក្យថា ជាគ្រឿងធ្វើបញ្ញាឲ្យមានកម្លាំងថយ គឺបញ្ញាដែលមិនទាន់​កើត​ ក៏មិនកើតឡើងផង បញ្ញាដែលកើតឡើងហើយ ក៏រលត់ទៅវិញផង ព្រោះនីវរណៈ ទាំង​ ៥ នេះ ព្រោះហេតុនោះ ទើបពោលថា ជាគ្រឿងធ្វើបញ្ញាឲ្យមានកម្លាំងថយ។

[៣៩៧] ត្រង់ពាក្យថា ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ សេចក្តីថា បណ្តាធម៌ទាំងនោះ កាមទាំងឡាយ តើដូចម្តេច។ ឆន្ទៈ ឈ្មោះថាកាម រាគៈ ឈ្មោះថាកាម ឆន្ទរាគៈ ឈ្មោះថាកាម ការត្រិះរិះ ឈ្មោះថាកាម រាគៈ ឈ្មោះថាកាម ការត្រិះរិះ និងរាគៈ ឈ្មោះថាកាម កិលេសទាំងនេះ ហៅថា កាម។ បណ្តាធម៌ទាំងនោះ ពួកធម៌ជាអកុសល តើដូចម្តេច។ កាមច្ឆន្ទៈ ព្យាបាទៈ ថីនមិទ្ធៈ ឧទ្ធច្ចកុក្កុច្ចៈ វិចិកិច្ឆា ពួកកិលេសទាំងនេះ ហៅថា អកុសលធម៌។ ភិក្ខុជាអ្នកស្ងាត់​ចាកកាមទាំងនេះផង ចាកអកុសលធម៌ទាំងនេះផង ព្រោះហេតុនោះ ទើបពោលថា ​ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ​ដោយប្រការដូច្នេះ។

[៣៩៨] ត្រង់ពាក្យថា ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានសេចក្តីថា ​វិតក្កៈ​ក៏មាន ​វិចារៈក៏មាន។ បណ្តាធម៌ទាំងនោះ ​វិតក្កៈ តើដូចម្តេច។ ការត្រិះរិះ ការរិះគិត តម្រិះ រំពឹង ជញ្ជឹង ការលើកឡើងនូវចិត្ត សម្មាសង្កប្បៈណា នេះ​ហៅថា វិតក្កៈ។ បណ្តាធម៌ទាំងនោះ វិចារៈ តើដូចម្តេច។ ការត្រួតត្រា ពិចារណា ពិចារណារឿយៗ ពិនិត្យមើល សម្រឹង​រឿយៗនៃចិត្ត សង្កេតឃើញរឿយៗនៃចិត្តណា នេះហៅថា វិចារៈ។ ភិក្ខុជាអ្នក​ព្រមព្រៀង។បេ។ ប្រកមព្រមដោយវិតក្កៈ​នេះផង ដោយវិចារៈនេះផង ព្រោះ​ហេតុនោះ ទើបពោលថា ប្រកបដោយវិតក្កៈ ប្រកបដោយ​វិចារៈ ដោយប្រការដូច្នេះ។

[៣៩៩] ត្រង់ពាក្យថា កើតក្នុងវិវេក គឺ វិតក្កៈ វិចារៈ បីតិ សុខ ឯកគ្គតា នៃចិត្ត ធម៌ទាំង​នោះ កើត ដុះដាល លូតលាស់ ចម្រើន កើតប្រាកដ ក្នុងវិវេកនេះ ព្រោះហេតុនោះ ទើបពោលថា កើតក្នុងវិវេក។

[៤០០] ត្រង់ពាក្យថា បីតិ និងសុខ សេចក្តីថា បីតិក៏មាន សុខក៏មាន។ បណ្តាធម៌​ទាំងនោះ បីតិ តើដូចម្តេច។ សេចក្តីឆ្អែតចិត្ត រីករាយ សប្បាយ ស្រស់ស្រាយ ញញឹម ស្រស់បស់ ត្រេកអរ អណ្តែតអណ្តូង ភាពនៃចិត្តត្រេកអរណា នេះហៅថា បីតិ។ បណ្តាធម៌ទាំងនោះ សុខ តើដូចម្តេច។ សេចក្តីត្រេកអរ ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខ ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍ជាទីត្រេកអរជាសុខ ដែលកើត​អំពី​ចេតោសម្ផ័ស្ស សុខវេទនា​ជាទី​ត្រេកអរ ដែលកើតអំពីចេតោសម្ផ័ស្សណា នេះហៅថា សុខ។ សេចក្តីសុខនេះ ជាធម្មជាត​ប្រព្រឹត្តទៅជាមួយ កើតជាមួយ ច្រឡំ ប្រកបដោយបីតិនេះ ព្រោះហេតុនោះ ទើបពោលថា បីតិ និងសុខ។

[៤០១] ត្រង់ពាក្យថា បឋម គឺទីមួយ ដោយលំដាប់នៃកិរិយា​រាប់ បុគ្គល​រមែងចូល​កាន់ឈានទីមួយនេះ ព្រោះហេតុនោះ ទើបពោលថា បឋម។

[៤០២] ត្រង់ពាក្យថា ឈាន គឺ វិតក្កៈ វិចារៈ បីតិ សុខ ឯកគ្គតានៃចិត្ត។

[៤០៣] ត្រង់ពាក្យថា ចូល គឺការបាន ការបានចំពោះ ការដល់ ការដល់ព្រម ការពាល់ត្រូវ ការធ្វើឲ្យជាក់ច្បាស់ ការបំពេញនូវបឋមជ្ឈាន។

[៤០៤] ត្រង់ពាក្យថា សម្រេចឥរិយាបថ គឺសម្រេច។បេ។ នៅ ព្រោះ​ហេតុនោះ ទើបពោលថា សម្រេចឥរិយាបថ។

[៤០៥] ត្រង់ពាក្យថា ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ សេចក្តីថា វិតក្កៈក៏មាន វិចារៈ​ក៏មាន។ បណ្តាធម៌ទាំងនោះ វិតក្កៈ តើដូចម្តេច។ ការត្រិះរិះ ការរិះគិត។បេ។ សម្មាសង្កប្បៈណា នេះហៅថា វិតក្កៈ។ បណ្តាធម៌ទាំងនោះ វិចារៈ តើដូចម្តេច។ ការ​ត្រួតត្រា ពិចារណា ពិចារណារឿយៗ ពិនិត្យមើល សម្រឹងរឿយៗនៃចិត្ត សង្កេត​ឃើញរឿយៗនៃចិត្តណា នេះហៅថា វិចារៈ។ វិតក្កៈនេះផង វិចារៈនេះផង ជាធម៌ស្ងប់​រម្ងាប់ រលត់ ខ្ចាត់ចេញ វិនាស សាបសូន្យ ខូចខាត ហីនហោច រីងស្ងួត ធ្វើឲ្យអស់ទៅ ព្រោះហេតុនោះ ទើបពោលថា ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ ដោយ​ប្រការដូច្នេះ។

[៤០៦] ត្រង់ពាក្យថា ខាងក្នុងសន្តាន គឺជាក់ច្បាស់ខាងក្នុងសន្តាន។ ពាក្យថា ជ្រះថ្លាស៊ប់ គឺ សទ្ធា អាការជឿ អាការចុះចិត្តស៊ប់ សេចក្តីជ្រះថ្លាក្រៃលែង។

[៤០៧] ត្រង់ពាក្យថា មានសភាពជាចិត្តខ្ពស់ឯក បានដល់ ការឋិតនៅនៃចិត្ត។បេ។ សម្មាសមាធិ។

[៤០៨] ត្រង់ពាក្យថា មិនមានវិតក្កៈ មិនមានវិចារៈ សេចក្តីថា វិតក្កៈក៏មាន វិចារៈក៏មាន។ បណ្តាធម៌ទាំងនោះ វិតក្កៈ តើដូចម្តេច។ ការត្រិះរិះ ការរិះគិត។បេ។ សម្មាសង្កប្បៈណា នេះហៅថា វិតក្កៈ។ បណ្តាធម៌ទាំងនោះ វិចារៈ តើដូចម្តេច។ ការត្រួតត្រា ពិចារណា ពិចារណារឿយៗ ពិនិត្យមើល សម្រឹងរឿយៗនៃចិត្ត សង្កេតឃើញរឿយៗនៃចិត្ត​ណា នេះហៅថា វិចារៈ។ វិតក្កៈនេះផង វិចារៈនេះផង​ជាធម៌ស្ងប់រម្ងាប់ រលត់ ខ្ចាត់ចេញ វិនាស សាបសូន្យ ខូចខាត ហីនហោច រីងស្ងួត ធ្វើឲ្យអស់ទៅ ព្រោះហេតុ​នោះ ទើបពោលថា មិនមានវិតក្កៈ មិនមានវិចារៈ ដោយប្រការដូច្នេះ។

[៤០៩] ត្រង់ពាក្យថា កើតក្នុងសមាធិ គឺសេចក្តីជ្រះថ្លាស៊ប់ បីតិ សុខ ឯកគ្គតានៃចិត្ត ធម៌ទាំងនោះ កើត ដុះដាល លូតលាស់ ចម្រើន កើតប្រាកដហើយ ក្នុងសមាធិនេះ​ ព្រោះហេតុនោះ ទើបពោលថា កើតក្នុងសមាធិ។

[៤១០] ត្រង់ពាក្យថា បីតិ និងសុខ សេចក្តីថា បីតិក៏មាន សុខក៏មាន។ បណ្តាធម៌​ទាំងនោះ បីតិ តើដូចម្តេច។ បីតិ (សេចក្តីឆ្អែតចិត្ត) ការរីករាយ។បេ។ ភាពនៃចិត្ត​ត្រេកអរណា នេះហៅថា បីតិ។ បណ្តាធម៌ទាំងនោះ សុខ តើដូចម្តេច។ សេចក្តី​ត្រេកអរ ប្រព្រឹត្តទៅ​ក្នុងចិត្ត។បេ។ សុខវេទនា នេះហៅថា សុខ។ សុខនេះ ជាធម្មជាតិ​ប្រព្រឹត្ត​ទៅជាមួយ កើតជាមួយ ច្រឡំ ប្រកបដោយបីតិនេះ ព្រោះហេតុនោះ ទើបពោលថា បីតិ និងសុខ។

[៤១១] ត្រង់ពាក្យថា ទុតិយៈ គឺគំរប់ពីរ ដោយលំដាប់នៃកិរិយារាប់ បុគ្គលចូលកាន់​ឈានទីពីរនេះ ព្រោះហេតុនោះ ទើបឈ្មោះថា ទុតិយៈ។

[៤១២] ត្រង់ពាក្យថា ឈាន គឺ សេចក្តីជ្រះថ្លាស៊ប់ បីតិ សុខ ឯកគ្គតានៃចិត្ត។

[៤១៣] ត្រង់ពាក្យថា​ចូល គឺការបាន ការបានចំពោះ ការដល់ ការដល់ព្រម ការពាល់ត្រូវ ការធ្វើឲ្យជាក់ច្បាស់ ការបំពេញ​នូវទុតិយជ្ឈាន។

[៤១៤] ត្រង់ពាក្យថា សម្រេចឥរិយាបថ គឺសម្រេច។បេ។ នៅ ព្រោះហេតុ​នោះ ទើប​ពោលថា សម្រេចឥរិយាបថ។

[៤១៥] ត្រង់ពាក្យថា ព្រោះនឿយណាយចាកបីតិ សេចក្តីថា បណ្តាធម៌ទាំងនោះ បីតិ តើដូចម្តេច។ សេចក្តីឆ្អែតចិត្ត រីករាយ សប្បាយ ស្រស់ស្រាយ ស្រស់បស់ ញញឹម ត្រេកអរ អណ្តែតអណ្តូង ភាពនៃចិត្តត្រេកអរណា នេះហៅថា ​បីតិ បីតិនេះ ជាធម្មជាតស្ងប់រម្ងាប់ រលត់ ខ្ចាត់ចេញ​ វិនាស សាបសូន្យ ខូចខាត ហីនហោច រីងស្ងួត ធ្វើឲ្យអស់​ទៅ​ ព្រោះហេតុនោះ ទើបពោលថា ព្រោះនឿយណាយចាកបីតិ។

[៤១៦] ត្រង់ពាក្យថា ប្រកបដោយឧបេក្ខា សេចក្តីថា បណ្តាធម៌ទាំងនោះ ឧបេក្ខា តើដូចម្តេច។ ការព្រងើយកន្តើយ អាការព្រងើយកន្តើយ អាការសំឡឹងឃើញជាក់ ភាពនៃចិត្ត​ជាកណ្តាលណា នេះហៅថា ឧបេក្ខា បុគ្គលជាអ្នកព្រមព្រៀង។បេ។ ប្រកប​ព្រមដោយឧបេក្ខានេះ ព្រោះហេតុនោះ ទើបពោលថា ប្រកបដោយឧបេក្ខា។

[៤១៧] ត្រង់ពាក្យថា សម្រេចឥរិយាបថ គឺសម្រេច។បេ។ នៅ ព្រោះហេតុ​នោះ ទើប​ពោលថា សម្រេចឥរិយាបថ។

[៤១៨] ត្រង់ពាក្យថា មានស្មារតី ដឹងខ្លួន។បេ។ បណ្តាពាក្យទាំងនោះ ស្មារតី តើដូចម្តេច។ ការរលឹក ការនឹកឃើញ។បេ។ ការរលឹកត្រូវណា នេះហៅថា ​ស្មារតី។ បណ្តា​ពាក្យ​ទាំងនោះ ការដឹងខ្លួន តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការសង្កេត​នូវធម៌ សេចក្តីឃើញត្រូវណា នេះហៅថា ​ការដឹងខ្លួន។ បុគ្គលជាអ្នក​ព្រមព្រៀង។បេ។ ប្រកបព្រមដោយស្មារតីនេះផង ដោយការដឹងខ្លួននេះផង ព្រោះហេតុ​នោះ ទើបពោលថា មានស្មារតី​ដឹងខ្លួន។

[៤១៩] ត្រង់ពាក្យថា ទទួលសុខដោយនាមកាយ។ បណ្តាពាក្យទាំងនោះ សុខ តើដូចម្តេច។ សេចក្តីត្រេកអរ ប្រព្រឹត្តទៅ​ក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅ​ក្នុងចិត្ត ការទទួល​អារម្មណ៍ជាទីត្រេកអរជាសុខ ដែលកើតអំពីចេតោសម្ផ័ស្ស សុខវេទនា ជាទីត្រេកអរ ដែលកើតអំពីចេតោសម្ផ័ស្សណា នេះហៅថា សុខ។ បណ្តាពាក្យទាំង​នោះ នាមកាយ តើដូចម្តេច។ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ នេះហៅថា នាមកាយ។ បុគ្គល​ទទួល​សេចក្តីសុខនេះ ដោយនាមកាយនេះ ព្រោះហេតុនោះ ទើបពោលថា ទទួល​សុខ​ដោយ​នាមកាយ។

[៤២០] ត្រង់ពាក្យថា ព្រះអរិយៈទាំងឡាយ តែងសរសើរនូវបុគ្គលអ្នក​ព្រម​ព្រៀង ដោយ​តតិយជ្ឈាននោះ សេចក្តីថា បណ្តា​ពាក្យទាំងនោះ ព្រះអរិយៈទាំងឡាយ តើដូចម្តេច។ ព្រះពុទ្ធទាំងឡាយក្តី សាវ័កនៃព្រះពុទ្ធទាំងឡាយក្តី ហៅថា ព្រះអរិយៈ ពួកព្រះអរិយៈ​​ទាំងនោះ សរសើរ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាស នូវបុគ្គល​អ្នក​ព្រមព្រៀង​ដោយតតិយជ្ឈាននេះ ព្រោះហេតុនោះ ទើបពោលថា ព្រះអរិយៈ​​ទាំងឡាយ តែងសរសើរនូវបុគ្គលអ្នកព្រមព្រៀងដោយតតិយជ្ឈាននោះ។

[៤២១] ត្រង់បទថា ជាអ្នកប្រកបដោយឧបេក្ខា មានស្មារតី​នៅជាសុខ សេចក្តីថា បណ្តាពាក្យទាំងនោះ ឧបេក្ខា តើដូចម្តេច។ ការព្រងើយកន្តើយ អាការព្រងើយ​កន្តើយ អាការសំឡឹងឃើញជាក់ ភាពនៃចិត្តតាំងនៅជាកណ្តាលណា នេះហៅថា ឧបេក្ខា។ បណ្តាពាក្យទាំងនោះ ស្មារតី តើដូចម្តេច។ ការរឭក ការនឹកឃើញ។បេ។ ការរឭក​ត្រូវណា នេះហៅថា ស្មារតី។ បណ្តាពាក្យទាំងនោះ សុខ តើដូចម្តេច។ សេចក្តី​ត្រេកអរ ប្រព្រឹត្តទៅ​ក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍ជាទី​ត្រេកអរ ជាសុខ ដែល​កើតអំពី​ចេតោសម្ផ័ស្ស សុខវេទនាជាទីត្រេកអរ ដែលកើតអំពី​ចេតោសម្ផ័ស្ស នេះហៅថា សុខ។ បុគ្គលប្រកបដោយឧបេក្ខានេះផង ដោយស្មារតី​នេះផង ដោយសុខ​នេះផង ហើយសម្រេចឥរិយាបថ ប្រព្រឹត្ត រក្សា រស់នៅ ញុំាងជីវិត​ឲ្យរស់នៅ ត្រាច់ទៅ សម្រាក នៅ ព្រោះហេតុនោះ ទើបពោលថា ជាអ្នកប្រកបដោយឧបេក្ខា មានស្មារតី​នៅជាសុខ។

[៤២២] ត្រង់ពាក្យថា តតិយៈ គឺជាគំរប់បី ដោយលំដាប់នៃកិរិយារាប់ បុគ្គលចូល​កាន់​តតិយជ្ឈាននេះ ព្រោះហេតុនោះ ទើបឈ្មោះថា តតិយៈ។

[៤២៣] ត្រង់ពាក្យថា ឈាន គឺ ឧបេក្ខា សតិ សម្បជញ្ញៈ សុខ ឯកគ្គតានៃចិត្ត។

[៤២៤] ត្រង់ពាក្យថា ចូល គឺ ការបាន ការបានចំពោះ ការដល់ ការដល់ព្រម ការពាល់ត្រូវ ការធ្វើឲ្យជាក់ច្បាស់ ការបំពេញនូវតតិយជ្ឈាន។

[៤២៥] ត្រង់ពាក្យថា សម្រេចឥរិយាបថ គឺសម្រេច។បេ។ នៅ ព្រោះហេតុ​នោះ ទើប​ពោលថា សម្រេចឥរិយាបថ។

[៤២៦] ត្រង់ពាក្យថា ព្រោះលះបង់សុខផង ព្រោះលះបង់ទុក្ខផង សេចក្តីថា សុខ​ក៏មាន ទុក្ខក៏មាន។ បណ្តាពាក្យទាំងនោះ សុខ តើដូចម្តេច។ សេចក្តីត្រេកអរ ប្រព្រឹត្តទៅ​ក្នុងកាយ សេចក្តីសុខប្រព្រឹត្តទៅក្នុងកាយ ការទទួលអារម្មណ៍ជាទីត្រេកអរជាសុខ ដែលកើត​អំពីកាយសម្ផ័ស្ស សុខវេទនា ជាទីត្រេកអរ ដែលកើត​អំពីកាយសម្ផ័ស្សណា នេះហៅថា សុខ។ បណ្តាធម៌ទាំងនោះ ទុក្ខ តើដូចម្តេច។ សេចក្តីមិនត្រេកអរ ប្រព្រឹត្តទៅ​ក្នុងកាយ សេចក្តីទុក្ខប្រព្រឹត្តទៅក្នុងកាយ ការទទួល​អារម្មណ៍មិនជាទីត្រេកអរ ជាទុក្ខ ដែលកើត​អំពី​កាយសម្ផ័ស្ស ទុក្ខវេទនា មិនជាទី​ត្រេកអរ ដែលកើតអំពីកាយសម្ផ័ស្សណា នេះហៅថា ទុក្ខ។ សុខនេះផង ទុក្ខនេះ​ផង ជាធម៌ស្ងប់រម្ងាប់ រលត់ ខ្ចាត់ចេញ វិនាស សាបសូន្យ ខូចខាត ហីនហោច រីងស្ងួត ធ្វើឲ្យអស់ទៅ ព្រោះហេតុនោះ ទើបពោលថា ព្រោះ​លះបង់​សុខផង ព្រោះលះបង់ទុក្ខ​ផង។

[៤២៧] ត្រង់ពាក្យថា ព្រោះវិនាសទៅនៃសោមនស្ស និងទោមនស្សក្នុងកាល​មុន សេចក្តីថា​ សោមនស្សក៏មាន ទោមនស្សក៏មាន។ បណ្តាធម៌ទាំងនោះ សោមនស្ស តើដូចម្តេច។ សេចក្តីត្រេកអរ ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្ត ការទទួល​អារម្មណ៍ជាទីត្រេកអរ ជាសុខ ដែលកើតអំពីចេតោសម្ផ័ស្ស សុខវេទនាជាទីត្រេកអរ ដែល​កើតអំពីចេតោសម្ផ័ស្សណា នេះហៅថា សោមនស្ស។ បណ្តាធម៌​ទាំងនោះ ទោមនស្ស តើដូចម្តេច។ សេចក្តីមិនត្រេកអរ ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីទុក្ខ ប្រព្រឹត្តទៅ​ក្នុងចិត្ត ការទទួលអារម្មណ៍មិនជាទីត្រេកអរ ជាទុក្ខ ដែលកើតអំពី​ចេតោសម្ផ័ស្ស ទុក្ខវេទនា​មិន​ជាទីត្រេកអរ ដែលកើតអំពីចេតោសម្ផ័ស្សណា នេះហៅថា ទោមនស្ស។ សោមនស្ស​នេះផង ទោមនស្សនេះផង ជាធម៌ស្ងប់រម្ងាប់ រលត់ ខ្ចាត់ចេញ វិនាស សាបសូន្យ ខូចខាត ហីនហោច រីងស្ងួត ធ្វើឲ្យអស់ទៅ ក្នុង​កាលមុខ ព្រោះហេតុនោះ ទើបពោលថា ព្រោះ​វិនាស​ទៅនៃសោមនស្ស និង​ទោមនស្សក្នុង​កាលមុន។

[៤២៨] ត្រង់ពាក្យថា មិនជាទុក្ខ មិនជាសុខ គឺសេចក្តីត្រេកអរក៏មិនមែន សេចក្តី​មិន​ត្រេកអរក៏មិនមែន ដែលប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនជាទុក្ខ មិនជាសុខ ដែលកើតអំពី​ចេតោសម្ផ័ស្ស អទុក្ខមសុខវេទនា ដែលកើតអំពី​ចេតោ​សម្ផ័ស្សណា ព្រោះ​ហេតុនោះ ទើបពោលថា មិនជាទុក្ខ មិនជាសុខ។

[៤២៩] ត្រង់ពាក្យថា មានសតិដ៏បរិសុទ្ធដោយឧបេក្ខា សេចក្តីថា បណ្តាធម៌ទាំងនោះ ឧបេក្ខា តើដូចម្តេច។ ការព្រងើយកន្តើយ អាការព្រងើយកន្តើយ អាការសំឡឹងឃើញជាក់ ភាពនៃចិត្ត​តាំងនៅជាកណ្តាលណា នេះហៅថា ឧបេក្ខា។ បណ្តាពាក្យ​ទាំងនោះ សតិ តើដូចម្តេច។ ការរឭក រឭកឃើញ។បេ។ ការរឭកត្រូវណា នេះហៅ​ថា សតិ។ សតិនេះ ជាធម្មជាតិរបើក បរិសុទ្ធ ផូរផង់ ដោយឧបេក្ខានេះ ព្រោះហេតុនោះ ទើបពោលថា មានសតិដ៏បរិសុទ្ធដោយឧបេក្ខា។

[៤៣០] ត្រង់ពាក្យថា ចតុត្ថៈ គឺ ជាគំរប់ ៤ ដោយលំដាប់​នៃកិរិយារាប់ បុគ្គលចូលកាន់​ឈានទី ៤ នេះ ព្រោះហេតុនោះ ទើបឈ្មោះថា ចតុត្ថៈ។

[៤៣១] ត្រង់ពាក្យថា ឈាន គឺ ឧបេក្ខា សតិ ឯកគ្គតានៃចិត្ត។

[៤៣២] ត្រង់ពាក្យថា ចូល គឺការបាន ការបានចំពោះ ការដល់ ការដល់ព្រម ការពាល់ត្រូវ ការធ្វើឲ្យជាក់ច្បាស់ ការបំពេញនូវចតុត្ថជ្ឈាន។

[៤៣៣] ត្រង់ពាក្យថា សម្រេចឥរិយាបថ គឺសម្រេច។បេ។ សម្រាកនៅ ព្រោះហេតុនោះ ទើបពោលថា សម្រេច​ឥរិយាបថ។

[៤៣៤] ត្រង់ពាក្យថា ព្រោះកន្លងរូបសញ្ញាដោយសព្វគ្រប់ សេចក្តីថា បណ្តាធម៌ទាំង​នោះ រូបសញ្ញា តើដូចម្តេច។ ការសំគាល់ អាការសំគាល់ ភាពនៃការសំគាល់ណា របស់​បុគ្គល​អ្នកចូលកាន់រូបសមាបត្តិក្តី របស់បុគ្គលអ្នកប្រកប (ដោយរូបសមាបត្តិ) ក្តី របស់បុគ្គល​អ្នកនៅជាសុខ​ក្នុងបច្ចុប្បន្ន (ដោយរូបាវចរសមាបត្តិ) ក្តី នេះហៅថា រូបសញ្ញា បុគ្គលកន្លង ប្រព្រឹត្តកន្លង ឈានកន្លង នូវរូបសញ្ញាទាំងនេះ ព្រោះហេតុនោះ ទើបពោលថា ព្រោះ​កន្លង​រូបសញ្ញាដោយសព្វគ្រប់។

[៤៣៥] ត្រង់ពាក្យថា ព្រោះវិនាសទៅនៃបដិឃសញ្ញា​ទាំងឡាយ សេចក្តីថា បណ្តាធម៌​ទាំងនោះ បដិឃសញ្ញា តើដូចម្តេច។ រូបសញ្ញា សទ្ទសញ្ញា គន្ធសញ្ញា រសសញ្ញា ផោដ្ឋព្វសញ្ញា នេះហៅថា បដិឃសញ្ញា បដិឃសញ្ញាទាំងនេះ ជាធម៌ស្ងប់រម្ងាប់ រលត់ ខ្ចាត់ចេញ វិនាស សាបសូន្យ ខូចខាត ហីនហោច រីងស្ងួត ធ្វើឲ្យអស់ទៅ ព្រោះ​ហេតុនោះ ទើបពោលថា ព្រោះវិនាស​ទៅនៃបដិឃសញ្ញាទាំងឡាយ។

[៤៣៦] ត្រង់ពាក្យថា ព្រោះមិនធ្វើ​ទុកក្នុងចិត្តនូវនានត្តសញ្ញា សេចក្តីថា បណ្តាធម៌​ទាំង​នោះ នានត្តសញ្ញា តើដូចម្តេច។ ការសំគាល់​ អាការសំគាល់ ភាពនៃការសំគាល់ណា របស់​បុគ្គលអ្នកមិនចូលកាន់ (រូបសមាបត្តិ) ជាអ្នកព្រមព្រៀង​ដោយមនោធាតុក្តី ព្រម​ព្រៀងដោយ​មនោវិញ្ញាណធាតុក្តី នេះហៅថា នានត្តសញ្ញា បុគ្គលមិនធ្វើទុកក្នុង​ចិត្តនូវ​នានត្តសញ្ញា​​ទាំងនេះ ព្រោះហេតុនោះ ទើបពោលថា ព្រោះមិន​ធ្វើទុក​ក្នុងចិត្ត​នូវ​នានត្តសញ្ញា។

[៤៣៧] ត្រង់ពាក្យថា អាកាសមិនមានទីបំផុត សេចក្តីថា បណ្តាធម៌ទាំងនោះ អាកាស តើដូចម្តេច។ កន្លែងណា ដែលមិនអាចភ្ជួររាស់បាន ​អាកាស ទីឥតទើស ទីអាកាស ទី​ចន្លោះ វាល មិនប៉ះពាល់ដោយមហាភូតរូបទាំង ៤ នេះហៅថា អាកាស ភិក្ខុតំកល់ តាំងទុកនូវចិត្ត ក្នុងអាកាសនោះ ផ្សាយចិត្តទៅកាន់ទីដែលមិនមានទីបំផុត ព្រោះ​ហេតុ​នោះ ទើបពោលថា អាកាសមិនមានទីបំផុត។

[៤៣៨] ត្រង់ពាក្យថា អាកាសានញ្ចាយតនៈ បានដល់ពួកធម៌ គឺចិត្ត និងចេតសិក របស់បុគ្គលអ្នកចូលកាន់អាកាសានញ្ចាយតនជ្ឈាន​ក្តី ​របស់បុគ្គលអ្នកប្រកប (ដោយ​អាកាសានញ្ចាយតនជ្ឈាន) ក្តី របស់បុគ្គលអ្នកនៅជាសុខ​ក្នុងបច្ចុប្បន្ន (ដោយ​អាកាសា​នញ្ចាយតនជ្ឈាន) ក្តី។

[៤៣៩] ត្រង់ពាក្យថា ចូល គឺការបាន ការបានចំពោះ ការដល់ ការដល់ព្រម ការពាល់ត្រូវ ការធ្វើឲ្យជាក់ច្បាស់ ការបំពេញនូវអាកាសានញ្ចាយតនជ្ឈាន។

[៤៤០] ត្រង់ពាក្យថា សម្រេចឥរិយាបថ គឺសម្រេច។បេ។ នៅ ព្រោះហេតុនោះ ទើប​ពោលថា សម្រេច​ឥរិយាបថ។

[៤៤១] ត្រង់ពាក្យថា ព្រោះកន្លងនូវអាកាសានញ្ចាយតនជ្ឈានដោយប្រការ​ទាំងពួង គឺ​ភិក្ខុ​ជាអ្នកកន្លង ប្រព្រឹត្តកន្លង ឈានកន្លងនូវអាកាសានញ្ចាយតនជ្ឈាននេះ ព្រោះហេតុនោះ​ ទើបពោលថា ព្រោះកន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការ​ទាំងពួង។

[៤៤២] ត្រង់ពាក្យថា វិញ្ញាណមិនមានទីបំផុត គឺភិក្ខុធ្វើទុកក្នុងចិត្ត ចំពោះអាកាស​នោះឯង ដែលពាល់ត្រូវដោយវិញ្ញាណ ផ្សាយទៅកាន់ទីមិនមានទីបំផុត ព្រោះហេតុនោះ ទើប​ពោលថា វិញ្ញាណមិនមានទីបំផុត។

[៤៤៣] ត្រង់ពាក្យថា វិញ្ញាណញ្ចាយតនៈ បានដល់ពួកធម៌ គឺចិត្ត និងចេតសិក របស់​បុគ្គលអ្នកចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន​ក្តី របស់បុគ្គលអ្នកប្រកប (ដោយ​វិញ្ញាណញ្ចា​យតនជ្ឈាន) ក្តី របស់បុគ្គល​អ្នកនៅជាសុខក្នុងបច្ចុប្បន្ន (ដោយ​វិញ្ញាណញ្ចាយតនជ្ឈាន) ក្តី។

[៤៤៤] ត្រង់ពាក្យថា ចូល គឺការបាន ការបានចំពោះ ការដល់ ការដល់ព្រម ការពាល់ត្រូវ ការធ្វើឲ្យជាក់ច្បាស់ ការបំពេញនូវវិញ្ញាណញ្ចាយតនជ្ឈាន។

[៤៤៥] ត្រង់ពាក្យថា សម្រេចឥរិយាបថ គឺសម្រេច។បេ។ នៅ ព្រោះហេតុនោះ ទើប​ពោលថា សម្រេច​ឥរិយាបថ។

[៤៤៦] ត្រង់ពាក្យថា ព្រោះកន្លងនូវវិញ្ញាណញ្ចាយតនៈ ដោយប្រការទាំងពួង គឺភិក្ខុ​ជាអ្នក​កន្លង ប្រព្រឹត្តកន្លង ឈានកន្លង នូវវិញ្ញាណញ្ចាយតនជ្ឈាននេះ ព្រោះហេតុនោះ ទើបពោលថា ព្រោះកន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយ​ប្រការទាំងពួង។

[៤៤៧] ត្រង់ពាក្យថា វត្ថុតិចតួចមិនមាន គឺ ភិក្ខុចំរើន​ទួទៅ ចំរើនវិសេស នូវវិញ្ញាណ​នោះឯង ធ្វើឲ្យបាត់វិញ្ញាណ រមែងឃើញថា វត្ថុតិចតួចមិនមាន ព្រោះហេតុនោះ ទើប​ពោលថា វត្ថុតិចតួចមិនមាន។

[៤៤៨] ត្រង់ពាក្យថា អាកិញ្ចញ្ញាយតនៈ បានដល់ពួកធម៌ គឺចិត្ត និងចេតសិក របស់បុគ្គល​អ្នកចូលកាន់អាកិញ្ចញ្ញាយតនជ្ឈានក្តី របស់បុគ្គលអ្នកប្រកប (ដោយ​អាកិញ្ចញ្ញា​យតន​ជ្ឈាន) ក្តី របស់បុគ្គលអ្នកនៅជាសុខ​ក្នុងបច្ចុប្បន្ន (ដោយអាកិញ្ចញ្ញាយតនជ្ឈាន) ក្តី។

[៤៤៩] ត្រង់ពាក្យថា ចូល គឺការបាន ការបានចំពោះ ការដល់ ការដល់ព្រម ការពាល់​ត្រូវ ការធ្វើឲ្យជាក់ច្បាស់ ការបំពេញ​នូវអាកិញ្ចញ្ញាយតនជ្ឈាន។

[៤៥០] ត្រង់ពាក្យថា សម្រេចឥរិយាបថ គឺ​សម្រេច។បេ។ នៅ ព្រោះហេតុនោះ ទើប​ពោល​ថា សម្រេចឥរិយាបថ។

[៤៥១] ត្រង់ពាក្យថា ព្រោះកន្លងនូវអាកិញ្ចញ្ញាយតនៈ ដោយប្រការទាំងពួង គឺភិក្ខុ​ជាអ្នក​កន្លង ប្រព្រឹត្ត​កន្លង ឈានកន្លង នូវអាកិញ្ចញ្ញាយតនជ្ឈាននេះ ព្រោះហេតុនោះ ទើប​ពោល​ថា ព្រោះកន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការ​ទាំងពួង។

[៤៥២] ត្រង់ពាក្យថា នេវសញ្ញីនាសញ្ញី គឺភិក្ខុធ្វើទុក​ក្នុងចិត្តនូវ​អាកិញ្ចញ្ញាយតនជ្ឈាន​នោះឯងដោយល្អិត ចំរើននូវសមាបត្តិ​មានសង្ខារសល់នៅ ព្រោះហេតុនោះ ទើបពោលថា នេវសញ្ញីនាសញ្ញី។

[៤៥៣] ត្រង់ពាក្យថា នេវសញ្ញានាសញ្ញាយតនៈ បានដល់​ពួកធម៌ គឺចិត្ត និងចេតសិក របស់បុគ្គលអ្នកចូលកាន់​នេវសញ្ញានាសញ្ញាយតនជ្ឈានក្តី របស់បុគ្គលអ្នក​ប្រកប (ដោយ​នេវសញ្ញានាសញ្ញាយតនជ្ឈាន) ក្តី របស់បុគ្គលអ្នកនៅជា​សុខក្នុង​បច្ចុប្បន្ន (ដោយ​នេវសញ្ញានាសញ្ញាយតនជ្ឈាន) ក្តី។

[៤៥៤] ត្រង់ពាក្យថា ចូល គឺការបាន ការបានចំពោះ ការដល់ ការដល់ព្រម ការពាល់​ត្រូវ ការធ្វើឲ្យជាក់ច្បាស់ ការបំពេញនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន។

[៤៥៥] ត្រង់ពាក្យថា សម្រេចឥរិយាបថ គឺសម្រេច ប្រព្រឹត្ត រក្សា រស់នៅ ញុំាងជីវិត​ឲ្យរស់នៅ ត្រាច់ទៅ សម្រាកនៅ ព្រោះ​ហេតុនោះ ទើបពោលថា សម្រេច​ឥរិយាបថ។

ចប់ សុត្តន្តភាជនីយ។

[៤៥៦] ឈាន ៤ យ៉ាង គឺបឋមជ្ឈាន ១ ទុតិយជ្ឈាន ១ តតិយជ្ឈាន ១ ចតុត្ថជ្ឈាន ១។

[៤៥៧] បណ្តាឈានទាំងនោះ បឋមជ្ឈាន​ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុង​សាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់​បឋមជ្ឈាន មានបឋវីកសិណ (ជាអារម្មណ៍) ហើយសម្រាកនៅក្នុង​សម័យ​នោះ ឈាន​មានអង្គ ៥ គឺ វិតក្កៈ វិចារៈ បីតិ សុខ ចិត្តេកគ្គតា ក៏កើតមាន នេះ​ហៅថា បឋមជ្ឈាន ធម៌ទាំងឡាយ​ដ៏វិសេស ក៏ឈ្មោះថា ប្រកបដោយឈាន។

[៤៥៨] បណ្តាឈានទាំងនោះ ទុតិយជ្ឈាន តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុង​សាសនា​នេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ព្រោះរម្ងាប់វិតក្កៈ ​និងវិចារៈ។បេ។ ចូល​កាន់ទុតិយជ្ឈាន មានបឋវីកសិណ (ជាអារម្មណ៍) ហើយសម្រាកនៅ ក្នុងសម័យ​នោះ ឈានមានអង្គ ៣ គឺ បីតិ សុខ ​ចិត្តេកគ្គតា ក៏កើតមាន នេះហៅថា ទុតិយជ្ឈាន ធម៌​ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយឈាន។

[៤៥៩] បណ្តាឈានទាំងនោះ តតិយជ្ឈាន តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុង​សាសនា​នេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ព្រោះនឿយណាយចាកបីតិ។បេ។ ចូល​កាន់​តតិយជ្ឈាន មានបឋវីកសិណ (ជាអារម្មណ៍) ហើយសម្រាកនៅ ក្នុងសម័យនោះ ឈានមានអង្គ ២ គឺ សុខ ចិត្តេកគ្គតា​ ក៏កើតមាន នេះហៅថា តតិយជ្ឈាន ធម៌ទាំងឡាយ​ដ៏សេស ក៏ឈ្មោះថា ប្រកបដោយ​ឈាន។

[៤៦០] បណ្តាឈានទាំងនោះ ចតុត្ថជ្ឈាន តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុ​ក្នុង​សាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ព្រោះលះបង់នូវសុខផង។បេ។ ចូលកាន់​ចតុត្ថជ្ឈាន មានបឋវីកសិណ (ជាអារម្មណ៍) ហើយសម្រាកនៅ ក្នុងសម័យនោះ ឈាន​មានអង្គ ២ គឺ ឧបេក្ខា ចិត្តេកគ្គតា ក៏កើតមាន នេះហៅថា ចតុត្ថជ្ឈាន ធម៌​ទាំងឡាយ​ដ៏សេស ក៏ឈ្មោះថា ប្រកបដោយ​ឈាន។

[៤៦១] ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ស្ងាត់ចាក​កាម​​ទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន មានបឋវីកសិណ (ជាអារម្មណ៍) ហើយ​សម្រាក​នៅ ​ក្នុងសម័យនោះ ឈានមានអង្គ ៥ គឺ វិតក្កៈ វិចារៈ បីតិ សុខ ​ចិត្តេកគ្គតា ក៏កើត​មាន នេះហៅថា បឋមជ្ឈាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ​ប្រកបដោយ​ឈាន។

[៤៦២] ក្នុងសម័យណា ភិក្ខុក្នុងសាសនា​នេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ចូលកាន់​ទុតិយជ្ឈាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈ មានបីតិ និងសុខ កើតអំពីសេចក្តីស្ងាត់ មានបឋវីកសិណ (ជាអារម្មណ៍) ហើយសម្រាកនៅ​ ក្នុងសម័យនោះ ឈាន​មានអង្គ ៤ គឺ វិចារៈ បីតិ សុខ ចិត្តេកគ្គតា ក៏​កើតមាន នេះហៅថា ទុតិយជ្ឈាន ធម៌ទាំងឡាយដ៏​សេស ក៏ឈ្មោះថា ប្រកបដោយឈាន។

[៤៦៣] ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ព្រោះ​រម្ងាប់​វិតក្កៈ និងវិចារៈ។បេ។ ចូលកាន់តតិយជ្ឈាន មានបឋវីកសិណ (ជាអារម្មណ៍) ហើយ​សម្រាកនៅ ក្នុងសម័យនោះ ឈានមានអង្គ ៣ គឺ បីតិ សុខ ចិត្តេកគ្គតា ក៏កើត​មាន នេះ​ហៅថា តតិយជ្ឈាន ធម៌ទាំងឡាយ​ដ៏សេស ក៏ឈ្មោះថា ប្រកបដោយឈាន។

[៤៦៤] ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ព្រោះ​នឿយណាយចាកបីតិផង។បេ។ ចូលកាន់ចតុត្ថជ្ឈាន​ មានបឋវីកសិណ (ជាអារម្មណ៍) ហើយសម្រាកនៅ ក្នុងសម័យនោះ ឈានមានអង្គ ២ គឺ សុខ ចិត្តេកគ្គតា ក៏​កើតមាន នេះហៅថា ចតុត្ថជ្ឈាន ធម៌ទាំងឡាយ​ដ៏សេស ក៏ឈ្មោះថា ប្រកបដោយឈាន។

[៤៦៥] ក្នុងសម័យណា ​ភិក្ខុក្នុងសាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ព្រោះ​លះបង់សុខផង។បេ។ ចូលកាន់បញ្ចមជ្ឈាន មានបឋវីកសិណ (ជាអារម្មណ៍) ហើយ​សម្រាកនៅ ក្នុងសម័យនោះ ឈានមានអង្គ ២ គឺឧបេក្ខា ចិត្តេកគ្គតា ក៏កើតមាន​ នេះហៅថា បញ្ចមជ្ឈាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយ​ឈាន។

[៤៦៦] ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុង​អរូបភព កន្លង​នូវ​អាកិញ្ចញ្ញាយតនៈ ដែលច្រឡំដោយ​នេវសញ្ញានាសញ្ញាយតនសញ្ញា ដោយប្រការ​ទាំង​ពួង ព្រោះលះបង់សុខ​ផង។បេ។ ចូលកាន់ចតុត្ថជ្ឈាន ហើយសម្រាកនៅ​ក្នុងសម័យ​នោះ ឈាន​មានអង្គ ២ គឺ ឧបេក្ខា ចិត្តេកគ្គតា​ក៏កើតមាន នេះហៅថា ចតុត្ថជ្ឈាន ធម៌​ទាំងឡាយ​ដ៏សេស ​ក៏ឈ្មោះថា ប្រកបដោយ​ឈាន។

[៤៦៧] ឈាន ៤ គឺ បឋមជ្ឈាន ១ ទុតិយជ្ឈាន ១ តតិយជ្ឈាន ១ ចតុត្ថជ្ឈាន ១។

[៤៦៨] បណ្តាឈានទាំងនោះ បឋមជ្ឈាន តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុង​សាសនានេះ ចំរើនលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវ​កម្មក្កិលេស) ដើម្បីលះ​ទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាម​ទាំង​ឡាយ។បេ។ ចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ហើយសម្រាកនៅ ក្នុង​សម័យនោះ ឈានមានអង្គ ៥ គឺ វិតក្កៈ វិចារៈ បីតិ សុខ ចិត្តេកគ្គតា ក៏កើតមាន នេះហៅថា បឋមជ្ឈាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយឈាន។

[៤៦៩] បណ្តាឈានទាំងនោះ ទុតិយជ្ឈាន តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុង​សាសនានេះ ចំរើនលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវ​កម្មក្កិលេស) ដើម្បី​លះទិដ្ឋិទាំងឡាយ​ ដើម្បីដល់នូវបឋមភូមិ ព្រោះរម្ងាប់នូវវិតក្កៈ និង​វិចារៈ។បេ។ ចូលកាន់ទុតិយជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ហើយសម្រាកនៅ ក្នុង​សម័យ​នោះ ឈានមានអង្គ ៣ គឺ បីតិ សុខ ចិត្តេកគ្គតា ក៏កើតមាន នេះហៅថា ទុតិយជ្ឈាន ធម៌​ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយឈាន។

[៤៧០] បណ្តាឈានទាំងនោះ តតិយជ្ឈាន តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុង​សាសនានេះ ចំរើនលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវ​កម្មក្កិលេស) ដើម្បីលះ​ទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ព្រោះនឿយណាយ​ចាក​បីតិផង។បេ។ ចូលកាន់តតិយជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ហើយ​សម្រាក​នៅ ក្នុង​សម័យនោះ ឈានមានអង្គ ២ គឺ សុខ ចិត្តេកគ្គតា ក៏​កើតមាន នេះហៅថា តតិយជ្ឈាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយឈាន។

[៤៧១] បណ្តា​ឈានទាំងនោះ ចតុត្ថជ្ឈាន តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុង​សាសនា​នេះ ចំរើនលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវ​កម្មក្កិលេស) ដើម្បីលះទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ព្រោះលះសុខផង។បេ។ ចូលកាន់​ចតុត្ថជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ហើយសម្រាកនៅ ក្នុងសម័យនោះ ឈានមានអង្គ ២ គឺ ឧបេក្ខា ចិត្តេកគ្គតា ក៏កើតមាន នេះហៅថា ចតុត្ថជ្ឈាន ធម៌​ទាំង​ឡាយដ៏សេស ក៏​ឈ្មោះ​ថា ប្រកបដោយឈាន។

[៤៧២] ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកម្មក្កិលេស) ដើម្បីលះទិដ្ឋិទាំងឡាយ ដើម្បីដល់នូវ​បឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ហើយសម្រាកនៅ ក្នុងសម័យនោះ ឈានមានអង្គ ៥ គឺ វិតក្កៈ វិចារៈ បីតិ សុខ ចិត្តេកគ្គតា ក៏​កើតមាន នេះហៅថា បឋមជ្ឈាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយ​ឈាន។

[៤៧៣] ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកម្មក្កិលេស) ដើម្បីលះទិដ្ឋិទាំងឡាយ ដើម្បីដល់​នូវបឋមភូមិ (លុះស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌​ទាំងឡាយហើយ) ចូលកាន់ទុតិយជ្ឈាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈ មានបីតិ និងសុខ​កើតក្នុងវិវេក ជាទុក្ខាបដិបទាទន្ធាភិញ្ញា ហើយសម្រាកនៅ ក្នុងសម័យនោះ ឈានមានអង្គ ៤ គឺ វិចារៈ បីតិ សុខ ចិត្តេកគ្គតា ក៏កើតមាន នេះហៅថា ទុតិយជ្ឈាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយឈាន។

[៤៧៤] ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកម្មក្កិលេស) ដើម្បីលះទិដ្ឋិទាំងឡាយ ដើម្បីដល់នូវ​បឋមភូមិ ព្រោះរម្ងាប់វិត្តកៈ និង​វិចារៈ។បេ។ ចូលកាន់តតិយជ្ឈាន​ ជាទុក្ខាបដិបទា​ទន្ធាភិញ្ញា ហើយសម្រាកនៅ ក្នុងសម័យនោះ ឈានមានអង្គ ៣ គឺ បីតិ សុខ ចិត្តេកគ្គតា ក៏កើតមាន នេះហៅថា ​តតិយជ្ឈាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយ​ឈាន។

[៤៧៥] ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើន​លោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកម្មក្កិលេស) ដើម្បីលះទិដ្ឋិទាំងឡាយ ដើម្បីដល់នូវ​បឋមភូមិ ព្រោះនឿយណាយចាកបីតិផង។បេ។ ចូលកាន់ចតុត្ថជ្ឈាន ជាទុក្ខាបដិបទា​ទន្ធាភិញ្ញា ហើយសម្រាកនៅ ក្នុងសម័យនោះ ឈានមានអង្គ ២ គឺ សុខ ចិត្តេកគ្គតា ក៏កើតមាន នេះហៅថា ចតុត្ថជ្ឈាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយ​ឈាន។

[៤៧៦] ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកម្មក្កិលេស) ដើម្បីលះទិដ្ឋិទាំងឡាយ ដើម្បីដល់នូវ​បឋមភូមិ ព្រោះលះបង់​សុខផង។បេ។ ចូលកាន់បញ្ចមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ហើយសម្រាកនៅ ក្នុងសម័យនោះ ឈានមានអង្គ ២ គឺ ឧបេក្ខា ចិត្តេកគ្គតា​ក៏កើត​មាន នេះហៅថា បញ្ចមជ្ឈាន ធម៌ទាំងឡាយ​ដ៏សេស ក៏ឈ្មោះថា ប្រកបដោយឈាន។

[៤៧៧] ឈាន ៤ គឺ បឋមជ្ឈាន ១ ទុតិយជ្ឈាន ១ តតិយជ្ឈាន ១ ចតុត្ថជ្ឈាន ១។

[៤៧៨] បណ្តាឈានទាំងនោះ បឋមជ្ឈាន តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុង​សាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូល​កាន់បឋមជ្ឈាន មានបឋវីកសិណ (ជាអារម្មណ៍) ហើយសម្រាកនៅ ក្នុងសម័យ​នោះ ផស្សៈក៏កើតមាន។បេ។ អវិក្ខេបៈ (ការមិនរាយមាយ) ក៏កើតមាន ធម៌ទាំងនេះ ឈ្មោះថា ជាកុសល ភិក្ខុស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន ជាវិបាក មាន​បឋវីកសិណ (ជាអារម្មណ៍) ហើយសម្រាកនៅ ព្រោះភាពនៃកម្មជា​រូបាវចរកុសលនោះ​ឯង ដែលលោកធ្វើហើយ សន្សំហើយ ក្នុងសម័យនោះ ឈានមានអង្គ ៥ គឺ វិតក្កៈ វិចារៈ បីតិ សុខ ចិត្តេកគ្គតា ក៏កើតមាន នេះហៅថា បឋមជ្ឈាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយឈាន។

[៤៧៩] បណ្តាឈានទាំងនោះ ទុតិយជ្ឈាន តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុង​សាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ។បេ។ ចូលកាន់​ទុតិយជ្ឈាន មានបឋវីកសិណ (ជាអារម្មណ៍) ហើយសម្រាកនៅ ក្នុងសម័យ​នោះ ផស្សៈក៏កើតមាន។បេ។ អវិក្ខេបៈក៏កើតមាន ធម៌ទាំងនេះឈ្មោះថា ជាកុសល ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ។បេ។ ចូលកាន់ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ ​បឋមជ្ឈាន។បេ។ ចូលកាន់បញ្ចមជ្ឈាន ជាវិបាក ព្រោះភាពនៃ​កម្មជារូបាវរកុសលនោះឯង ដែលលោកធ្វើហើយ សន្សំហើយ មានបឋវីកសិណ (ជា​អារម្មណ៍) ហើយសម្រាកនៅ ក្នុងសម័យនោះ ឈាន​មានអង្គ ២ គឺ ឧបេក្ខា ចិត្តេកគ្គតា ក៏កើតមាន នេះហៅថា បញ្ចមជ្ឈាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយ​ឈាន។បេ។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនមគ្គ ដើម្បី​កើត​ក្នុងអរូបភព កន្លង​អាកិញ្ចញ្ញាយតនៈ ដែលច្រឡំដោយនេវសញ្ញានាសញ្ញាយតនសញ្ញា ដោយប្រការ​ទាំងពួង ព្រោះលះបង់សុខផង។បេ។ ចូលកាន់ចតុត្ថជ្ឈាន ហើយ​សម្រាកនៅ ក្នុង​សម័យនោះ ផស្សៈក៏កើតមាន។បេ។ អវិក្ខេបៈក៏កើតមាន ធម៌ទាំង​នេះ ឈ្មោះថា ជា​កុសល កន្លងអាកិញ្ចញ្ញាយតនៈ ដែលច្រឡំដោយនេវសញ្ញានាសញ្ញាយតនសញ្ញា ដោយ​ប្រការ​ទាំងពួង ព្រោះលះសុខផង។បេ។ ចូលកាន់ចតុត្ថជ្ឈាន ជាវិបាក ព្រោះភាព​នៃ​កម្មជាអរូបាវចរកុសលនោះឯង ដែលលោកធ្វើហើយ សន្សំ​ហើយ ក្នុងសម័យនោះ ឈានមានអង្គ ២ គឺ ឧបេក្ខា ចិត្តេកគ្គតា ក៏កើតមាន នេះហៅថា ចតុត្ថជ្ឈាន ធម៌ទាំងឡាយ​ដ៏សេស ក៏ឈ្មោះថា ប្រកបដោយឈាន។

[៤៨០] ឈាន ៤ គឺ បឋមជ្ឈាន ១ ទុតិយជ្ឈាន ១ តតិយជ្ឈាន ១ ចតុត្ថជ្ឈាន ១។

[៤៨១] បណ្តាឈានទាំងនោះ បឋមជ្ឈាន តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុង​សាសនានេះ ចំរើនលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវ​កម្មក្កិលេស) ដើម្បីលះទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាម​ទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ហើយសម្រាក​នៅ​ ក្នុងសម័យនោះ ផស្សៈក៏កើតមាន។បេ។ អវិក្ខេបៈក៏កើតមាន ធម៌ទាំងនេះ ឈ្មោះថា ជាកុសល ភិក្ខុស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន ជាវិបាក ព្រោះភាពនៃ​ឈានជា​លោកុត្តរកុសលនោះ​ឯង ដែលលោកធ្វើហើយ អប់រំហើយ ជាទុក្ខាបដិបទាទន្ធាភិញ្ញា ជាសុញ្ញតៈ ក្នុងសម័យនោះ ឈានមានអង្គ ៥ គឺ វិតក្កៈ វិចារៈ បីតិ សុខ ចិត្តេកគ្គតា ក៏​កើត​មាន នេះហៅថា បឋមជ្ឈាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយ​ឈាន។

[៤៨២] បណ្តាឈានទាំងនោះ ទុតិយជ្ឈាន តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុង​សាសនានេះ ចំរើនលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការ​មិនសន្សំ ដើម្បីលះទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ។បេ។ ចូល​កាន់ទុតិយជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ហើយសម្រាកនៅ ក្នុងសម័យនោះ ផស្សៈ​ក៏កើតមាន។បេ។ អវិក្ខេបៈក៏កើតមាន ធម៌ទាំងនេះ ឈ្មោះថាជាកុសល ព្រោះ​រម្ងាប់​វិតក្កៈ និងវិចារៈ។បេ។ ចូលកាន់បឋមជ្ឈាន។បេ។ ចូលកាន់បញ្ចមជ្ឈាន ជាវិបាក ព្រោះភាព​នៃឈានជាលោកុត្តរកុសលនោះឯង ដែលលោកធ្វើហើយ អប់រំ​ហើយ ជាទុក្ខាបដិបទា​ទន្ធាភិញ្ញា​ ជាសុញ្ញតៈ ក្នុងសម័យនោះ ឈានមានអង្គ ២ គឺ ឧបេក្ខា ចិត្តេកគ្គតា ក៏កើត​មាន នេះហៅថា បញ្ចមជ្ឈាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយឈាន។

[៤៨៣] ឈាន ៤ គឺ បឋមជ្ឈាន ១ ទុតិយជ្ឈាន ១ តតិយជ្ឈាន ១ ចតុត្ថជ្ឈាន ១។

[៤៨៤] បណ្តាឈានទាំងនោះ បឋមជ្ឈាន តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុង​សាសនានេះ ចំរើន​រូបាវចរជ្ឈាន ជាកិរិយា មិនមែនកុសល មិនមែនអកុសល ទាំង​មិនមែន​ជាកម្មវិបាក ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់​បឋមជ្ឈាន មានបឋវីកសិណ (ជាអារម្មណ៍) ហើយសម្រាកនៅ ក្នុង​សម័យនោះ ឈាន​មាន​អង្គ ៥ គឺ វិតក្កៈ វិចារៈ បីតិ សុខ ចិត្តេកគ្គតា ក៏កើតមាន នេះ​ហៅថា​ បឋមជ្ឈាន ធម៌​ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយឈាន។

[៤៨៥] បណ្តាឈានទាំងនោះ ទុតិយជ្ឈាន តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុង​សាសនានេះ ចំរើនរូបាវចរជ្ឈាន ជាកិរិយា មិនមែនកុសល មិនមែនអកុសល ទាំង​មិនមែនជាកម្មវិបាក ជាគ្រឿងនៅជាសុខក្នុងបច្ចុប្បន្ន ព្រោះរម្ងាប់​វិតក្កៈ និង​វិចារៈ។បេ។ ចូលកាន់ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បញ្ចមជ្ឈាន មានបឋវីកសិណ (ជាអារម្មណ៍) ហើយសម្រាកនៅ​ ក្នុងសម័យនោះ ឈាន​មានអង្គ ២ គឺ ឧបេក្ខា ចិត្តេកគ្គតា ក៏កើតមាន នេះហៅថា​ បញ្ចមជ្ឈាន ធម៌ទាំងឡាយ​ដ៏សេស ក៏ឈ្មោះថា ប្រកបដោយឈាន។បេ។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនអរូបាវចរជ្ឈាន​ ជាកិរិយា មិនមែនកុសល មិនមែន​អកុសល ទាំងមិនមែនជាកម្មវិបាក ជាគ្រឿងនៅជាសុខ​ក្នុងបច្ចុប្បន្ន កន្លងនូវ​អាកិញ្ចញ្ញាយតនៈ ដែលច្រឡំដោយ​នេវសញ្ញា​នាសញ្ញាយតនសញ្ញា ដោយ​ប្រការ​ទាំងពួង ព្រោះលះ​សុខផង។បេ។ ចូលកាន់ចតុត្ថជ្ឈាន ហើយ​សម្រាកនៅ ​ក្នុង​សម័យ​នោះ ឈាន​មាន អង្គ ២ គឺ ឧបេក្ខា ចិត្តេកគ្គតា ក៏កើតមាន នេះហៅថា ​ចតុត្ថជ្ឈាន ធម៌ទាំងឡាយ​ដ៏សេស ក៏ឈ្មោះថា ប្រកបដោយឈាន។

ចប់ អភិធម្មភាជនីយ។

[៤៨៦] ឈាន ៤ គឺ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាក​អកុសលធម៌ទាំងឡាយ​ ហើយចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ ​និងវិចារៈ មានបីតិ​និសុខ​កើតក្នុងវិវេក ភិក្ខុព្រោះរម្ងាប់វិតក្កៈ​ និង​វិចារៈហើយ ក៏ចូលកាន់​ទុតិយជ្ឈាន ជា​ធម្មជាត​កើតមានក្នុងសន្តាន ប្រកបដោយ​សេចក្តីជ្រះថ្លា ​គឺសទ្ធា មានភាព​ជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ ​និងសុខ ដែលកើត​ក្នុងសមាធិ គឺបឋមជ្ឈាន​ ព្រោះនឿយណាយចាកបីតិផង ប្រកបដោយ​ឧបេក្ខាផង មានសតិ​ និងសម្បជញ្ញៈផង ទទួលសុខដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរនូវបុគ្គល​ដែល​ព្រមព្រៀង ដោយតតិយជ្ឈាននោះថា បុគ្គលប្រកប​ដោយឧបេក្ខា មានស្មារតី មានធម៌​ជា​គ្រឿងនៅជាសុខដូច្នេះ ព្រោះតតិយជ្ឈាន​ណា ក៏ចូលកាន់តតិយជ្ឈាននោះ ព្រោះលះ​សុខផង​ ព្រោះលះទុក្ខផង ព្រោះវិនាសទៅនៃ​សោមនស្ស និងទោមនស្ស​ក្នុងកាលមុនផង ហើយ​​ចូលកាន់ចតុត្ថជ្ឈាន​ មាន​អារម្មណ៍មិនមែនទុក្ខ​មិនមែនសុខ មានសតិដ៏បរិសុទ្ធ​ដោយ​ឧបេក្ខា។ បណ្តា​ឈានទាំង ៤ ឈានជាកុសល​ប៉ុន្មាន ជាអកុសលប៉ុន្មាន ជា​អព្យាក្រឹតប៉ុន្មាន។បេ។ ជា​សរណៈ​ប៉ុន្មាន ជា​អរណៈប៉ុន្មាន។

[៤៨៧] ឈាន​ជាកុសល​ក៏មាន អាព្យាក្រឹតក៏មាន។ ឈាន ៣ ប្រកបដោយសុខវេទនា វៀរលែងតែសុខវេទនា ដែលកើតក្នុងឈាន​នុ៎ះចេញ ឈានទី ៤ ប្រកបដោយអទុក្ខម​សុខវេទនា វៀរលែងតែ​អទុក្ខមសុខវេទនា ដែលកើតក្នុងឈាន​នុ៎ះចេញ។ ឈានជាវិបាក​ក៏មាន​ មានវិបាកធម៌ជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែន​មាន​វិបាក​ធម៌ជា​ប្រក្រតីក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហា​ជាដើម​កាន់យកហើយ ទាំងជា​ប្រយោជន៍​ដល់ឧបាទានក៏មាន មានកម្មប្រកបដោយ​កិលេស មានតណ្ហាជាដើម​មិនកាន់​យក តែជាប្រយោជន៍​ដល់ឧបាទានក៏មាន មានកម្មប្រកប​ដោយកិលេស​ មានតណ្ហា​ជាដើម​មិនកាន់យក ទាំងមិនជាប្រយោជន៍​ដល់ឧបាទានក៏មាន មិនសៅហ្មង តែគួរដល់​សេចក្តីសៅហ្មង​ក៏មាន មិនសៅហ្មង​ ទាំងមិនគួរដល់​សេចក្តីសៅហ្មង​ក៏មាន។ ឈានទី ១ ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ វៀរលែងតែវិតក្កៈ ​និង​វិចារៈ ដែលកើតក្នុង​ឈាន​នុ៎ះចេញ ឈាន ៣ មិនមានវិតក្កៈ មិនមានវិចារៈ។ ឈាន ២ ច្រឡំដោយបីតិ វៀរលែង​តែបីតិដែលកើតក្នុងឈាននុ៎ះចេញ ឈាន ៣ ច្រឡំដោយ​សុខ វៀរលែងតែសុខ​ដែលកើតក្នុងឈាននុ៎ះចេញ ឈានទី ៤ ច្រឡំដោយឧបេក្ខា វៀរលែងតែ​ឧបេក្ខា​ដែល​កើតក្នុងឈាននុ៎ះចេញ។ ឈានដែលមិន​គួរលះដោយ​ទស្សនៈ ទាំងមិនគួរលះដោយ​ភាវនា មានហេតុមិនគួរលះដោយ​ទស្សនៈ ទាំងមិនគួរលះដោយភាវនា ដល់នូវការសន្សំ (នូវកម្មក្កិលេស) ក៏មាន ដល់នូវការមិនសន្សំក៏មាន មិនដល់នូវការសន្សំ ទាំងមិនដល់​នូវការមិនសន្សំ​ក៏មាន ជារបស់សេក្ខបុគ្គល​ក៏មាន ជារបស់​អសេក្ខបុគ្គល​ក៏មាន មិនមែន​ជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់​អសេក្ខបុគ្គល​ក៏មាន ដល់នូវសភាពធំក៏មាន មិនមានប្រមាណ​ក៏មាន។ ឈាន ៣ មិន​គួរពោលថា មានអារម្មណ៍តូចផង ថាមាន​អារម្មណ៍ដល់នូវ​សភាពធំ​ផងឡើយ មាន​អារម្មណ៍ប្រមាណមិនបាន​ក៏មាន មិនគួរ​ពោល​ថា មានអារម្មណ៍​មិនមានប្រមាណ​ក៏មាន ឈានទី ៤ មានអារម្មណ៍តូចឆ្មារក៏មាន មាន​អារម្មណ៍ដល់​នូវសភាពធំក៏មាន មានអារម្មណ៍​មិនមានប្រមាណក៏មាន មិនគួរពោលថា មានអារម្មណ៍​តូចឆ្មារផង ថាមានអារម្មណ៍ដល់នូវភាពធំផង ថាមានអារម្មណ៍​មិនមាន​ប្រមាណ​ផងក៏មាន។ ឈាន​ជាកណ្តាល​ក៏មាន ឧត្តមក៏មាន មានសភាពត្រូវ និងទៀង​ក៏មាន មានសភាព​មិនទៀង​ក៏មាន ឈាន​ ៣ មិនមានមគ្គជាអារម្មណ៍ តែមានមគ្គ​ជាហេតុក៏មាន មានមគ្គ​ជាអធិបតីក៏មាន មិនគួរពោលថា មានមគ្គជាហេតុផង ថាមាន​មគ្គជាអធិបតីផង​ក៏មាន ឈានទី៤ មានមគ្គជាអារម្មណ៍ក៏មាន មានមគ្គជាហេតុក៏មាន មានមគ្គជា​អធិបតីក៏មាន មិនគួរពោលថា មានមគ្គជាអារម្មណ៍ផង ថាមានមគ្គជាហេតុផង ថាមានមគ្គជាអធិបតីផងក៏មាន។ ឈានដែលកើតហើយក៏មាន មិនទាន់កើតក៏មាន បម្រុងនឹងកើតក៏មាន ជាអតីតក៏មាន ជាអនាគត​ក៏មាន ជាបច្ចុប្បន្ន​ក៏មាន។ ឈាន ៣ មិនគួរពោលថា មានអារម្មណ៍​ជាអតីតផង ថាមានអារម្មណ៍ជាអនាគតផង ថា​មាន​អារម្មណ៍​ជាបច្ចុប្បន្នផងឡើយ ឈានទី ៤ មានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍​ជាអនាគត​ក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន មិនគួរពោលថា មានអារម្មណ៍ជា​អតីតផង ថាមានអារម្មណ៍ជាអនាគតផង ថាមានអារម្មណ៍ជាបច្ចុប្បន្ន​ផងក៏មាន។ ឈាន​ខាងក្នុងក៏មាន ខាងក្រៅក៏មាន ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។ ឈាន ៣ មានអារម្មណ៍​ខាងក្រៅ ឈានទី ៤ មានអារម្មណ៍ខាងក្នុង​ក៏មាន មានអារម្មណ៍​ខាង​ក្រៅក៏មាន មានអារម្មណ៍​ខាងក្នុង ​និងខាងក្រៅក៏មាន មិនគួរពោលថា ​មានអារម្មណ៍​ខាងក្នុងផង ថាមានអារម្មណ៍ខាងក្រៅផង ថាមានអារម្មណ៍​ខាងក្នុង និងខាងក្រៅ​ផង​ក៏មាន។ ឈានមិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់។

[៤៨៨] ពួកឈានមិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ ប្រកបដោយហេតុ​មិនគួរពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុទេ គ្រាន់តែប្រព្រឹត្តទៅ​ជាមួយ​នឹងហេតុ តែមិនមែនហេតុ មិនគួរពោលថា ជាហេតុ ទាំងប្រកបដោយហេតុ​ឡើយ គ្រាន់​តែ​ប្រកបដោយហេតុ តែមិនមែនហេតុ គឺមិនមែនហេតុ គ្រាន់តែ​ប្រព្រឹត្ត​ទៅជាមួយ​នឹង​ហេតុ។ ពួកឈានប្រកបដោយបច្ច័យ ត្រូវបច្ច័យតាក់តែង មិនប្រកប​ដោយការឃើញ មិនប្រកបដោយ​ការប៉ះពាល់ ឥតរូប ជាលោកិយក៏មាន ជាលោកុត្តរ​ក៏មាន ដែលបុគ្គល​គប្បីដឹងដោយវិញ្ញាណណាមួយ ដែលបុគ្គលមិនគប្បី​ដឹងដោយ​វិញ្ញាណ​ណាមួយក៏មាន។ ពួកឈានមិនមែនអាសវៈ តែប្រព្រឹត្តទៅជាមួយនឹង​អាសវៈក៏មាន មិនមានអាសវៈ ទាំង​ប្រាសចាកអាសវៈ តែមិនគួរពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន គ្រាន់តែប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ តែមិនមែនអាសវៈក៏មាន មិនគួរពោលថា ប្រព្រឹត្ត​ទៅជាមួយនឹងអាសវៈ តែ​មិនមែន​ជាអាសវៈក៏មាន មិនគួរពោលថា ជាអាសវៈ ទាំងប្រកប​ដោយ​អាសវៈផង ថាប្រកបដោយអាសវៈ តែមិនមែនជាអាសវៈផងក៏មាន ប្រាសចាក​អាសវៈ តែប្រព្រឹត្តទៅជាមួយ​នឹងអាសវៈ​ក៏មាន ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ​ក៏មាន។ ពួកឈានមិនមែនសំយោជនៈ។បេ។ មិនមែនគន្ថៈ។បេ។ មិនមែនឱឃៈ។បេ។ មិនមែនយោគៈ។បេ។ មិនមែននីវរណៈ។បេ។ មិនមែនបរាមាសៈ។បេ។ ពួក​ឈាន​ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ មិនមែនចិត្ត ជាចេតសិក ប្រកបដោយចិត្ត ច្រឡំ​ដោយចិត្ត តាំងឡើងអំពីចិត្ត កើតជាមួយនឹងចិត្ត ប្រព្រឹត្តទៅតាមនូវចិត្ត ច្រឡំ ទាំង​តាំងឡើងអំពីចិត្ត ច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត ច្រឡំ ទាំងប្រព្រឹត្តទៅ​តាមចិត្ត ជាខាងក្រៅ មិនមែនឧបាទា មានកម្មប្រកបដោយ​កិលេស មានតណ្ហាជាដើម កាន់យកហើយក៏មាន មិនមានកម្មប្រកបដោយ​កិលេស​ មានតណ្ហា​ជាដើមកាន់យក​ហើយក៏មាន។ ពួកឈាន​មិន​មែនឧបាទាន។បេ។ មិនមែនកិលេស។បេ។

[៤៨៩] ពួកឈានមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា មានហេតុមិនគួរ​លះដោយទស្សនៈ។ ឈានទី ១ ប្រកបដោយវិតក្កៈ វៀរលែងតែវិតក្កៈ ដែលកើត​ក្នុង​ឈាននុ៎ះចេញ ឈាន ៣ មិនមានវិតក្កៈទេ។ ឈានទី ១ ប្រកបដោយវិចារៈ វៀរលែងតែវិចារៈ​ដែលកើតក្នុងឈាននុ៎ះចេញ ឈាន ៣ មិនមានវិចារៈទេ។ ឈាន ២ ប្រកប​ដោយបីតិ វៀរលែងតែបីតិ​ដែលកើតក្នុងឈាននុ៎ះចេញ ឈាន ២ មិនមានបីតិទេ។ ឈាន ២ ច្រឡំដោយបីតិ វៀរលែងតែបីតិ​ដែលកើតក្នុងឈាននុ៎ះចេញ ឈាន ២ មិន​ច្រឡំដោយបីតិទេ។ ឈាន ៣ ច្រឡំដោយសុខ វៀរលែងតែសុខ​ដែលកើត​ក្នុងឈាន​នុ៎ះចេញ ឈានទី ៤ មិនច្រឡំដោយសុខទេ។ ឈានទី ៤ ច្រឡំដោយឧបេក្ខា វៀរលែង​តែឧបេក្ខា​ដែលកើតក្នុងឈាននុ៎ះចេញ ឈាន ៣ មិនច្រឡំដោយឧបេក្ខាទេ។ ពួក​ឈាន​មិនមែនជាកាមាវចរ តែជារូបាវចរ​ក៏មាន មិនមែនរូបាវចរក៏មាន។ ឈាន ៣ មិនមែន​អរូបាវចរ ឈានទី ៤ ជាអរូបាវចរក៏មាន មិនមែនអរូបាវចរក៏មាន។ ពួកឈានជា​បរិយាបន្នៈក៏មាន ជាអបរិយាបន្នៈក៏មាន ជានិយ្យានិកៈក៏មាន ជាអនិយ្យានិកៈក៏មាន ជានិយតៈក៏មាន ជាអនិយតៈក៏មាន ជាសឧត្តរៈក៏មាន ជាអនុត្តរៈ​ ជាអរណៈក៏មាន។

ចប់ បញ្ហាបុច្ឆកៈ។

ចប់ ឈានវិភង្គ។

អប្បមញ្ញាវិភង្គ

[៤៩០] អប្បមញ្ញា ៤ យ៉ាង។ គឺភិក្ខុក្នុងសាសនានេះ មានចិត្តប្រកប​ដោយមេត្តា ផ្សាយទៅ​កាន់ទិស១ ផ្សាយទៅកាន់ទិសទី២ ទិសទី៣ ទិសទី៤ ក៏ដូចគ្នា ផ្សាយទៅ​កាន់ទិស​ខាងលើ ទិសខាងក្រោម ទិសទទឹងគឺទិសតូច មានចិត្តប្រកបដោយ​មេត្តាដ៏ធំ​ទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់​សត្វលោក​ទាំងពួង ដោយការយកខ្លួនទៅប្រៀបផ្ទឹម​នឹងសត្វ​ទាំងអស់ ក្នុងទីទាំងពួង ហើយ​សម្រាក​នៅ ១។ ភិក្ខុមានចិត្តប្រកបដោយករុណា ផ្សាយទៅកាន់ទិស១ ផ្សាយទៅកាន់ទិសទី២ ទិសទី៣ ទិសទី៤ ក៏ដូចគ្នា ផ្សាយទៅកាន់ទិសខាងលើ ទិស​ខាងក្រោម ទិសទទឹងគឺ​ទិសតូច មានចិត្តប្រកបដោយករុណាដ៏ធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមាន​ព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយការយកខ្លួនទៅ​ប្រៀបផ្ទឹម​នឹងសត្វទាំងអស់ ក្នុង​ទី​ទាំងពួង ហើយសម្រាកនៅ ១។ ភិក្ខុមានចិត្តប្រកបដោយមុទិតា ផ្សាយទៅកាន់ទិស១ ផ្សាយទៅកាន់ទិសទី២ ទិសទី៣ ទិសទី៤ ក៏ដូចគ្នា ផ្សាយទៅកាន់​ទិសខាងលើ ទិស​ខាងក្រោម ទិសទទឹង​គឺទិសតូច មានចិត្តប្រកបដោយមុទិតាដ៏ធំទូលាយ មិនមាន​ប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយការយក​ខ្លួនទៅប្រៀបផ្ទឹម​នឹង​សត្វទាំងអស់ ក្នុងទីទាំងពួង ហើយសម្រាកនៅ ១។ ភិក្ខុមាន​ចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិស១ ផ្សាយទៅកាន់ទិសទី២ ទិសទី៣ ទិសទី៤ ក៏ដូចគ្នា ផ្សាយទៅកាន់ទិសខាងលើ ទិសខាងក្រោម ទិសទទឹងគឺទិសតូច មានចិត្តប្រកប​ដោយឧបេក្ខាដ៏ធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅ​កាន់សត្វលោកទាំងពួង ដោយការយកខ្លួនទៅប្រៀបផ្ទឹម​នឹងសត្វទាំងអស់ ក្នុងទីទាំងពួង ហើយសម្រាកនៅ ១។

[៤៩១] ចុះភិក្ខុមានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិស ១ តើដូចម្តេច។ បុគ្គល​ឃើញបុគ្គលម្នាក់ ជាទីស្រឡាញ់ ជាទីពេញចិត្ត គប្បីផ្សាយមេត្តាយ៉ាងណា ភិក្ខុ​រមែងផ្សាយមេត្តា ចំពោះពួកសត្វទាំងពួង ក៏យ៉ាងនោះឯង។

[៤៩២] បណ្តាអប្បមញ្ញាទាំងនោះ មេត្តា តើដូចម្តេច។ ការរាប់អាន អាការរាប់អាន ភាព​នៃការរាប់អាន ការរាប់រក ចេតោវិមុត្តិ (ការរួចស្រឡះចាក​ព្យាបាទ​ដោយ​អំណាចចិត្ត) ណា ចំពោះ​ពួកសត្វ នេះហៅថា មេត្តា។ បណ្តាធម៌ទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហទយៈ បណ្ឌរៈ (ធម្មជាត​ដ៏ផូរផង់) មនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដែលកើត​អំពីវិញ្ញាណនោះណា នេះហៅថា ចិត្ត។ ចិត្តនេះ ជាធម្មជាត​ទៅជាមួយគ្នា កើត​ជាមួយគ្នា ច្រឡំគ្នា ប្រកបព្រមដោយមេត្តានេះ ព្រោះហេតុនោះ ទើបពោលថា មានចិត្តប្រកប​ដោយមេត្តា។ ពាក្យថា ទិស១ គឺទិសខាងកើតក្តី ទិសខាងលិចក្តី ទិសខាង​ជើងក្តី ទិសខាងត្បូងក្តី ទិសខាងលើក្តី ទិសខាងក្រោមក្តី ទិសទទឹងក្តី ទិសផ្សេងៗក្តី។ ពាក្យថា ផ្សាយ គឺផ្សាយចិត្តទៅ បញ្ជូនចិត្តទៅ។ ពាក្យថា សម្រាកនៅ គឺសម្រេច​ឥរិយាបថ ប្រព្រឹត្ត រក្សា រស់នៅ ញុំាងជីវិតឲ្យរស់នៅ ត្រាច់ទៅ សម្រាន្តនៅ ព្រោះ​ហេតុនោះ ទើបពោលថា សម្រាកនៅ។ ពាក្យថា ទិសទី២ ក៏ដូចគ្នា គឺ​ផ្សាយចិត្តទៅ​កាន់ទិស១ យ៉ាងណា ផ្សាយចិត្តទៅកាន់ទិសទី២ ទិសទី៣ ទិសទី៤ ទិស​ខាងលើ ទិសខាងក្រោម ទិសទទឹង ទិសផ្សេងៗ ក៏យ៉ាងនោះដែរ។ ពាក្យថា ផ្សាយទៅកាន់​សត្វ​លោកទាំងពួង ដោយការយក​ខ្លួន​ទៅប្រៀបផ្ទឹម​នឹងសត្វទាំងអស់ ក្នុងទីទាំងពួង មានសេចក្តីថា ពាក្យថា ផ្សាយទៅកាន់​សត្វលោកទាំងពួង ដោយការយកខ្លួនទៅ​ប្រៀបផ្ទឹមនឹងសត្វ​ទាំងអស់ ក្នុងទីទាំងពួងនុ៎ះ​ ជាពាក្យរួបរួមសត្វទាំងពួង ទាំងអស់ រាល់រូប គ្រប់រូប មិនមានសល់ ឥតសេសសល់។ ពាក្យថា មានចិត្ត​ប្រកបដោយ​មេត្តា សេចក្តីថា បណ្តាអប្បមញ្ញាទាំងនោះ មេត្តា តើដូចម្តេច។ ការរាប់​អាន​ អាការ​រាប់អាន ភាពនៃការរាប់អាន ការរាប់រក ចេតោវិមុត្តិណា ចំពោះពួកសត្វ នេះហៅថា មេត្តា។ បណ្តាធម៌ទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោ​វិញ្ញាណធាតុ ដែលកើតអំពី​វិញ្ញាណ​នោះណា នេះហៅថា ចិត្ត។ ចិត្តនេះ ជាធម្មជាត​ទៅជាមួយគ្នា កើតជាមួយគ្នា ច្រឡំគ្នា ប្រកបព្រមដោយមេត្តានេះ ព្រោះហេតុនោះ ទើបពោលថា មានចិត្តប្រកប​ដោយមេត្តា។ ពាក្យថា ទូលាយ គឺគុណជាតណាដ៏ទូលាយ គុណជាតនោះ ដល់នូវភាពជាធំ គុណជាត​ណាដល់នូវភាពជាធំ គុណជាត​នោះ មិនមានប្រមាណ គុណជាតណាមិនមានប្រមាណ សភាវៈនោះ មិនមាន​ពៀរ សភាវៈណាមិនមានពៀរ សភាវៈនោះ មិនមានព្យាបាទ។ ពាក្យថា ផ្សាយ​គឺ ផ្សាយចិត្តទៅ បញ្ជូនចិត្តទៅ។ ពាក្យថា សម្រាកនៅ គឺ សម្រេច​ឥរិយាបថ។បេ។ សម្រាន្តនៅ ព្រោះហេតុនោះ ទើបពោលថា សម្រាកនៅ។

[៤៩៣] ចុះភិក្ខុមានចិត្តប្រកបដោយករុណា ផ្សាយទៅកាន់ទិស ១ តើដូចម្តេច។ បុគ្គលឃើញបុគ្គលម្នាក់ ជាអ្នកក្រីក្រ ដល់នូវសេចក្តីលំបាក ហើយផ្សាយករុណា យ៉ាង​ណា ភិក្ខុផ្សាយករុណា ចំពោះពួកសត្វទាំងពួង ក៏យ៉ាងនោះឯង។

[៤៩៤] បណ្តាធម៌ទាំងនោះ ករុណា តើដូចម្តេច។ ការអាណិត អាការអាណិត ភាព​នៃ​ការអាណិត ការអាណិតអាសូរ ចេតោវិមុត្តិណា ចំពោះពួកសត្វ នេះហៅថា ករុណា។ បណ្តាធម៌ទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តី​ប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ​ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា ចិត្ត។ ចិត្តនេះ ជាធម្មជាត​ទៅជាមួយគ្នា កើតជាមួយគ្នា ច្រឡំគ្នា ប្រកបព្រមដោយករុណា​នេះ ព្រោះហេតុនោះ ទើបពោលថា មានចិត្ត​ប្រកបដោយករុណា។ ពាក្យថា ទិស១ គឺ ទិសខាងកើតក្តី ទិសខាងលិចក្តី ទិសខាងជើងក្តី ទិសខាងត្បូងក្តី ទិសខាងលើក្តី ទិស​ខាងក្រោមក្តី ទិសទទឹងក្តី ទិសផ្សេងៗក្តី។ ពាក្យថា ផ្សាយ គឺ ផ្សាយចិត្តទៅ បញ្ជូនចិត្ត​ទៅ។ ពាក្យថា សម្រាកនៅ គឺសម្រេចឥរិយាបថ ប្រព្រឹត្ត រក្សា រស់នៅ ញុំាងជីវិត​ឲ្យរស់នៅ ត្រាច់ទៅ សម្រាន្តនៅ ព្រោះហេតុនោះ ទើបពោលថា សម្រាកនៅ។ ពាក្យថា ទិសទី២ ក៏ដូចគ្នា គឺផ្សាយចិត្តទៅកាន់ទិស១ យ៉ាងណា ផ្សាយចិត្តទៅកាន់​ទិសទី២ ទិសទី៣ ទិសទី៤ ទិសខាងលើ ទិសខាងក្រោម ទិសទទឹង ទិសផ្សេងៗ ក៏យ៉ាងនោះដែរ។ ពាក្យថា ផ្សាយ​ទៅកាន់​សត្វលោកទាំងពួង ដោយការយកខ្លួនទៅ​ប្រៀបផ្ទឹម​នឹងសត្វ​លោកទាំង​អស់ ក្នុង​ទី​ទាំងពួង មានសេចក្តីថា ពាក្យថា ផ្សាយទៅ​កាន់សត្វលោកទាំងពួង ដោយការយក​ខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំង​ពួងនុ៎ះ ជាពាក្យរួបរួម សត្វទាំងពួង ទាំង​អស់ រាល់រូប គ្រប់រូប មិនមានសល់ ឥតសេស​សល់។ ពាក្យថា មានចិត្ត​ប្រកប​ដោយករុណា សេចក្តីថា បណ្តាអប្បមញ្ញាទាំងនោះ ករុណា តើដូចម្តេច។ ការអាណិត អាការអាណិត ភាពនៃការអាណិត ការអាណិត​អាសូរ ចេតោវិមុត្តិណា ចំពោះពួកសត្វ នេះហៅថា ករុណា។ បណ្តាធម៌ទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះ​ណា នេះហៅថា ចិត្ត។ ចិត្តនេះ ជាធម្មជាតទៅជាមួយ​គ្នា កើតជាមួយគ្នា ច្រឡំគ្នា ប្រកបព្រមដោយករុណានេះ ព្រោះហេតុនោះ ទើបពោលថា មានចិត្តប្រកបដោយ​ករុណា។ ពាក្យថា ទូលាយ គឺ គុណជាតណាដ៏ទូលាយ គុណជាតនោះ ដល់នូវភាពជាធំ គុណជាតណា ដល់នូវ​ភាព​ជាធំ គុណជាតនោះ មាន​ប្រមាណមិនបាន ​គុណជាតណា មិនមានប្រមាណ សភាវៈនោះ មិនមានពៀរ សភាវៈ​ណា មិនមានពៀរ សភាវៈនោះ មិនមានព្យាបាទ។ ពាក្យថា ផ្សាយ គឺ ផ្សាយចិត្ត​ទៅ បញ្ជូនចិត្តទៅ។ ពាក្យថា សម្រាកនៅ គឺសម្រេចឥរិយាបថ។បេ។ សម្រាន្ត​នៅ ព្រោះហេតុនោះ ទើបពោលថា សម្រាកនៅ។

[៤៩៥] ចុះភិក្ខុមានចិត្តប្រកបដោយមុទិតា ផ្សាយទៅកាន់ទិស១ តើដូចម្តេច។ បុគ្គល​ឃើញបុគ្គលម្នាក់ ជាទីស្រឡាញ់ ជាទីពេញចិត្ត ហើយជាអ្នករីករាយ យ៉ាងណា ភិក្ខុផ្សាយមុទិតា ចំពោះពួកសត្វទាំងពួង ក៏យ៉ាងនោះឯង។

[៤៩៦] បណ្តាអប្បមញ្ញាទាំងនោះ មុទិតា តើដូចម្តេច។ ការរីករាយ អាការរីករាយ ភាពនៃការរីករាយ ការស្រស់ស្រាយ ចេតោវិមុត្តិណា ចំពោះពួកសត្វ នេះហៅថា មុទិតា។ បណ្តាធម៌ទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តី​ប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ​ដែលកើតអំពីវិញ្ញាណណា នេះហៅថា ​ចិត្ត។ ចិត្ត​នេះ ជាធម្មជាត​ទៅជា​មួយគ្នា កើតជាមួយគ្នា ច្រឡំគ្នា ប្រកបព្រមដោយមុទិតានេះ ព្រោះ​ហេតុនោះ ទើបពោល​ថា មានចិត្តប្រកបដោយមុទិតា។ ពាក្យថា ទិស១ គឺទិសខាង​កើត​ក្តី ទិសខាងលិចក្តី ទិសខាងជើងក្តី ទិសខាង​ត្បូងក្តី ទិសខាងលើ​ក្តី ទិសខាង​ក្រោមក្តី​ ទិសទទឹងក្តី ទិស​ផ្សេងៗក្តី។ ពាក្យថា ផ្សាយ គឺផ្សាយចិត្តទៅ បញ្ជូនចិត្ត​ទៅ។ ពាក្យថា សម្រាកនៅ គឺសម្រេច​ឥរិយាបថ។បេ។ សម្រាន្ត​នៅ ព្រោះហេតុនោះ ទើបពោលថា សម្រាកនៅ។ ពាក្យថា ទិសទី២ ក៏ដូចគ្នា គឺផ្សាយចិត្តទៅកាន់ទិស១ យ៉ាងណា ផ្សាយចិត្ត​ទៅកាន់​ទិសទី២ ទិសទី៣ ទិសទី៤ ទិសខាងលើ ទិស​ខាង​ក្រោម ទិសទទឹង ទិសផ្សេងៗ ក៏យ៉ាង​នោះដែរ។ ពាក្យថា ផ្សាយទៅកាន់សត្វលោក​ទាំងពួង ដោយការយកខ្លួនទៅ​ប្រៀបផ្ទឹម​នឹង​សត្វទាំងអស់ ក្នុងទីទាំងពួង មានសេចក្តី​ថា ពាក្យថា ផ្សាយទៅកាន់​សត្វលោក​ទាំងពួង ដោយការយក​ខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង​ នុ៎ះ​ជាពាក្យ​រួបរួម​សត្វទាំងពួង ទាំងអស់ រាល់រូប គ្រប់រូប មិនមានសល់ ឥតសេសសល់។ ពាក្យថា មានចិត្តប្រកបដោយមុទិតា សេចក្តី​ថា បណ្តា​អប្បមញ្ញាទាំងនោះ មុទិតា តើដូចម្តេច។ ការរីករាយ អាការរីករាយ ភាពនៃ​ការរីករាយ ការស្រស់ស្រាយ ចេតោវិមុត្តិណា ចំពោះ​ពួកសត្វ នេះហៅថា មុទិតា។ បណ្តាធម៌ទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តី​ដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើត​អំពីវិញ្ញាណនោះណា នេះ​ហៅថា ចិត្ត។ ចិត្តនេះ ជាធម្មជាត​ទៅជាមួយគ្នា កើតជាមួយគ្នា ច្រឡំគ្នា ប្រកប​ព្រមដោយមុទិតានេះ ព្រោះហេតុនោះ ទើបពោលថា មានចិត្តប្រកបដោយមុទិតា។ ពាក្យថា ទូលាយ គឺគុណជាតណាដ៏ទូលាយ គុណជាតនោះ ដល់នូវភាពជាធំ គុណជាត​ណា ដល់នូវ​ភាពជាធំ គុណជាត​នោះ មិនមានប្រមាណ គុណជាតណា មិនមានប្រមាណ សភាវៈ​នោះ មិនមានពៀរ សភាវៈណា មិនមានពៀរ សភាវៈនោះមិនមានព្យាបាទ។ ពាក្យថា ផ្សាយ គឺផ្សាយចិត្តទៅ បញ្ជូនចិត្តទៅ។ ពាក្យថា សម្រាកនៅ គឺសម្រេច​ឥរិយាបថ។បេ។ សម្រាន្តនៅ ព្រោះ​ហេតុនោះ ទើបពោលថា សម្រាកនៅ។

[៤៩៧] ចុះភិក្ខុមានចិត្តប្រកបដោយ​ឧបេក្ខា ផ្សាយទៅកាន់ទិស១ តើដូចម្តេច។ បុគ្គល​ឃើញបុគ្គលម្នាក់ ជាទីពេញចិត្ត ក៏មិនមែន មិនជាទីពេញចិត្តក៏មិនមែន ហើយជា​អ្នក​ព្រងើយ​កន្តើយ យ៉ាងណា ភិក្ខុផ្សាយ​ឧបេក្ខាចំពោះសត្វទាំងពួង យ៉ាងនោះ​ឯង។

[៤៩៨] បណ្តាអប្បមញ្ញាទាំងនោះ ឧបេក្ខា តើដូចម្តេច។ ការ​ព្រងើយ អាការព្រងើយ ភាពនៃ​ការព្រងើយ ការតោះតើយ ចេតោវិមុត្តិណា ចំពោះ​ពួកសត្វ នេះហៅថា ឧបេក្ខា។ បណ្តាធម៌ទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តី​ប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា ចិត្ត។ ចិត្ត​នេះ ជាធម្មជាត​ទៅជាមួយគ្នា កើតជាមួយគ្នា ច្រឡំគ្នា ប្រកបព្រម​ដោយឧបេក្ខា​នេះ ព្រោះហេតុនោះ ទើបពោលថា មានចិត្តប្រកប​ដោយឧបេក្ខា។ ពាក្យថា ទិស១ គឺ ទិស​ខាងកើតក្តី ទិស​ខាងលិចក្តី ទិសខាងជើងក្តី ទិសខាងត្បូងក្តី ទិសខាងលើក្តី ទិស​ខាងក្រោមក្តី ទិសទទឹងក្តី ទិសផ្សេងៗក្តី។ ពាក្យថា ផ្សាយ គឺផ្សាយចិត្តទៅ បញ្ជូន​ចិត្តទៅ។ ពាក្យថា សម្រាកនៅ គឺសម្រេចឥរិយាបថ។បេ។ សម្រាន្តនៅ ព្រោះហេតុនោះ ទើបពោលថា សម្រាកនៅ។ ពាក្យថា ទិសទី២ ក៏ដូចគ្នា គឺផ្សាយចិត្ត​ទៅកាន់ទិស១ យ៉ាងណា ទិសទី២ ទិសទី៣ ទិសទី៤ ទិសខាងលើ ទិសខាងក្រោម ទិសទទឹង ឬទិសផ្សេងៗ ក៏យ៉ាងនោះដែរ។ ពាក្យថា ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយការយក​ខ្លួនទៅប្រៀបផ្ទឹម​នឹងសត្វទាំង​អស់ ​ក្នុងទីទាំងពួង មានសេចក្តី​ថា ពាក្យថា ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយ​ការយកខ្លួនទៅប្រៀបផ្ទឹមនឹង​សត្វទាំងអស់ ក្នុងទីទាំងពួង នុ៎ះ​ជាពាក្យរួបរួមសត្វទាំងពួង ទាំងអស់ រាល់រូប គ្រប់រូប​ មិនសល់ ឥតសេសសល់។ ពាក្យថា មានចិត្តប្រកប​ដោយឧបេក្ខា សេចក្តីថា បណ្តា​អប្បមញ្ញា​ទាំងនោះ ឧបេក្ខា តើដូចម្តេច។ ការព្រងើយ អាការព្រងើយ ភាពនៃការ​ព្រងើយ ការតោះតើយ ចេតោវិមុត្តិណា ចំពោះពួកសត្វ នេះហៅថា ឧបេក្ខា។ បណ្តា​ធម៌ទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹង​អារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា ចិត្ត។ ចិត្តនេះ ជាធម្មជាតទៅជាមួយគ្នា កើតជាមួយគ្នា ច្រឡំគ្នា ប្រកបព្រមដោយឧបេក្ខានេះ ព្រោះហេតុនោះ ទើបពោលថា មានចិត្តប្រកបដោយ​ឧបេក្ខា។ ពាក្យថា ទូលាយ គឺគុណជាតណាដ៏ទូលាយ គុណជាតនោះ ដល់នូវភាពជាធំ គុណជាតណា ដល់នូវភាព​ជាធំ គុណជាតនោះ មិនមានប្រមាណ គុណជាតណា មិនមានប្រមាណ សភាវៈនោះ មិនមានពៀរ សភាវៈណា មិនមានពៀរ សភាវៈនោះ មិនមាន​ព្យាបាទ។ ពាក្យថា ផ្សាយ គឺផ្សាយ​ចិត្តទៅ​ បញ្ជូនចិត្តទៅ។ ពាក្យថា សម្រាកនៅ គឺ​សម្រេចឥរិយាបថ។បេ។ សម្រាន្ត​នៅ ព្រោះហេតុនោះ ទើបពោលថា សម្រាកនៅ។

ចប់ សុត្តន្តភាជនីយ។

[៤៩៩] អប្បមញ្ញា ៤ យ៉ាង គឺ មេត្តា ១ ករុណា ១ មុទិតា ១ ឧបេក្ខា ១។

[៥០០] បណ្តាអប្បមញ្ញាទាំងនោះ មេត្តា តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុង​សាសនា​នេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូល​កាន់បឋមជ្ឈាន ប្រកបដោយមេត្តា ក្នុងសម័យនោះ ការរាប់អាន អាការរាប់អាន​ភាពនៃការរាប់អាន ការរាប់រក ចេតោវិមុត្តិណា នេះហៅថា មេត្តា ធម៌ទាំងឡាយ​ដ៏សេស ក៏ឈ្មោះថា ប្រកបដោយមេត្តា។ បណ្តាអប្បមញ្ញាទាំងនោះ មេត្តា តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ព្រោះរម្ងាប់នូវ​វិតក្កៈ និងវិចារៈ។បេ។ ចូលកាន់ទុតិយជ្ឈាន ប្រកបដោយមេត្តា ក្នុងសម័យនោះ ការរាប់អាន អាការរាប់អាន ភាពនៃការរាប់អាន ការរាប់រក ចេតោវិមុត្តិណា នេះហៅថា មេត្តា ធម៌ទាំងឡាយដ៏សេស​ ក៏ឈ្មោះថា ប្រកបដោយមេត្តា។ បណ្តាអប្បមញ្ញាទាំងនោះ មេត្តា តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើន​មគ្គ ដើម្បីកើតក្នុង​រូបភព ព្រោះនឿយណាយ​ចាកបីតិផង។បេ។ ចូលកាន់តតិយជ្ឈាន ប្រកបដោយ​មេត្តា ក្នុងសម័យនោះ ការរាប់អាន អាការរាប់អាន ភាពនៃការរាប់អាន ការរាប់រក ចេតោវិមុត្តិណា នេះហៅថា មេត្តា ធម៌ទាំងឡាយ​ដ៏សេស ក៏ឈ្មោះថា ប្រកបដោយ​មេត្តា។ ក្នុងសម័យណា ភិក្ខុក្នុង​សាសនា​នេះ ចំរើនមគ្គ ដើម្បីកើត​ក្នុងរូបភព ស្ងាត់​ចាកកាម​ទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន ប្រកបដោយមេត្តា ក្នុងសម័យ​នោះ ការរាប់អាន អាការរាប់អាន ភាពនៃការរាប់អាន ការរាប់រក ចេតោវិមុត្តិណា នេះហៅថា មេត្តា ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកប​ដោយ​មេត្តា។ ក្នុង​សម័យ​ណា ភិក្ខុក្នុងសាសនា​នេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ចូលកាន់​ទុតិយជ្ឈាន មិនមាន​វិតក្កៈ មានត្រឹមតែវិចារៈ មានបីតិ និងសុខ​កើតក្នុងវិវេក ប្រកបដោយមេត្តា ក្នុងសម័យ​នោះ ការរាប់អាន​ អាការរាប់អាន ភាពនៃការរាប់អាន ការរាប់រក ចេតោវិមុត្តិ​ណា នេះហៅថា មេត្តា ធម៌ទាំងឡាយ​ដ៏សេស ក៏ឈ្មោះថា ប្រកបដោយមេត្តា។ ក្នុងសម័យ​ណា ភិក្ខុក្នុងសាសនានេះ ចំរើនមគ្គ ដើម្បីកើត​ក្នុងរូបភព ព្រោះរម្ងាប់នូវវិតក្កៈ និង​វិចារៈ។បេ។ ចូលកាន់តតិយជ្ឈាន ប្រកបដោយ​មេត្តា ក្នុងសម័យ​នោះ ការរាប់អាន អាការ​រាប់អាន ភាពនៃការរាប់អាន ការរាប់រក ចេតោវិមុត្តិ​ណា នេះហៅថា មេត្តា ធម៌ទាំងឡាយ​​ដ៏សេស​ក៏ឈ្មោះថា ប្រកបដោយ​មេត្តា។ ក្នុងសម័យណា ភិក្ខុ​ក្នុង​សាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ព្រោះ​នឿយណាយចាកបីតិផង។បេ។ ចូលកាន់ចតុត្ថជ្ឈាន ប្រកបដោយមេត្តា ក្នុងសម័យ​នោះ ការរាប់អាន អាការ​រាប់អាន ភាពនៃការរាប់អាន​ការរាប់រក ចេតោវិមុត្ត​ណា នេះហៅថា មេត្តា ធម៌​ទាំងឡាយ​ដ៏សេស ក៏​ឈ្មោះថា ប្រកបដោយមេត្តា។

[៥០១] បណ្តាអប្បមញ្ញាទាំងនោះ ករុណា តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុង​សាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ស្ងាត់ចាកកាមទាំងឡាយ។បេ។​ ចូល​កាន់បឋមជ្ឈាន ប្រកបដោយ​ករុណា ក្នុងសម័យនោះ ការអាណិត អាការអាណិត ភាពនៃការអាណិត ការអាណិតអាសូរ ចេតោវិមុត្តិ​ណា​ នេះហៅថា ករុណា ធម៌ទាំងឡាយ​ដ៏សេស ក៏ឈ្មោះថា ប្រកបដោយករុណា។ បណ្តា​អប្បមញ្ញាទាំងនោះ ករុណា តើ​ដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនមគ្គ ដើម្បីកើត​ក្នុង​រូបភព ព្រោះ​រម្ងាប់វិតក្កៈ និងវិចារៈ។បេ។ ចូលកាន់ទុតិយជ្ឈាន ប្រកបដោយករុណា ក្នុង​សម័យនោះ ការអាណិត អាការអាណិត ភាពនៃការអាណិត ការអាណិត​អាសូរ ចេតោវិមុត្តិ​ណា នេះ​ហៅថា ករុណា ធម៌ទាំងឡាយ​ដ៏សេស ក៏ឈ្មោះថា ប្រកប​ដោយ​ករុណា។ បណ្តា​អប្បមញ្ញា​​ទាំងនោះ ករុណា តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុង​សាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ព្រោះនឿយណាយចាកបីតិ​ផង។បេ។ ចូលកាន់តតិយជ្ឈាន ប្រកប​ដោយករុណា ក្នុងសម័យនោះ ការអាណិត អាការ​អាណិត​ ភាពនៃការអាណិត ការ​អាណិត​​អាសូរ​ ចេតោវិមុត្តិ​ណា នេះហៅថា ករុណា ធម៌ទាំង​ឡាយ​ដ៏សេស ក៏ឈ្មោះថា ប្រកបដោយករុណា។ ក្នុងសម័យណា ភិក្ខុ​ក្នុងសាសនានេះ ចំរើនមគ្គ ដើម្បី​កើត​ក្នុងរូបភព ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន ប្រកបដោយ​ករុណា ក្នុងសម័យនោះ ការអាណិត អាការ​អាណិត ភាពនៃការអាណិត ការអាណិត​អាសូរ ចេតោវិមុត្តិ​ណា នេះហៅថា ករុណា ធម៌ទាំងឡាយដ៏សេស ក៏​ឈ្មោះថា ប្រកប​ដោយ​ករុណា។ ក្នុងសម័យណា ភិក្ខុ​ក្នុងសាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ចូលកាន់ទុតិយជ្ឈាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈ មានបីតិ និងសុខ កើតក្នុងវិវេក ប្រកបដោយករុណា ក្នុងសម័យនោះ ការអាណិត អាការអាណិត ភាពនៃការអាណិត ការអាណិតអាសូរ ចេតោវិមុត្តិ​ណា នេះហៅថា ករុណា ធម៌ទាំង​ឡាយ​ដ៏សេស ក៏ឈ្មោះ​ថា ប្រកបដោយករុណា។ ក្នុង​សម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនមគ្គ ដើម្បីកើត​ក្នុងរូបភព ព្រោះរម្ងាប់​វិតក្កៈ និងវិចារៈ។បេ។ ចូលកាន់តតិយជ្ឈាន​ ប្រកបដោយករុណា ក្នុងសម័យនោះ ការអាណិត​ អាការអាណិត ភាពនៃការ​អាណិត ការអាណិតអាសូរ ចេតោវិមុត្តិ​ណា នេះហៅថា ករុណា ធម៌ទាំងឡាយ​ដ៏​សេស ក៏ឈ្មោះថា ប្រកបដោយ​ករុណា។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ព្រោះ​នឿយ​ណាយ​ចាកបីតិផង។បេ។ ចូលកាន់​ចតុត្ថជ្ឈាន ប្រកបដោយករុណា ក្នុងសម័យ​នោះ ការអាណិត អាការអាណិត ភាពនៃ​ការអាណិត ការអាណិតអាសូរ ចេតោវិមុត្តិ​ណា នេះហៅថា ករុណា ធម៌ទាំងឡាយ​ដ៏សេស ក៏ឈ្មោះថា ប្រកបដោយករុណា។

[៥០២] បណ្តាអប្បមញ្ញាទាំងនោះ មុទិតា តើដូចម្តេច។​ ក្នុងសម័យណា ភិក្ខុក្នុង​សាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូល​កាន់បឋមជ្ឈាន ប្រកបដោយមុទិតា ក្នុងសម័យនោះ ការរីករាយ អាការរីករាយ ភាព​នៃការរីករាយ ការស្រស់ស្រាយ ចេតោវិមុត្តិ​ណា នេះហៅថា មុទិតា ធម៌​ទាំងឡាយ​ដ៏សេស ក៏ឈ្មោះថា ប្រកបដោយមុទិតា។ បណ្តា​អប្បមញ្ញាទាំងនោះ មុទិតា តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុ​ក្នុងសាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ព្រោះរម្ងាប់វិតក្កៈ និង​វិចារៈ។បេ។ ចូលកាន់ទុតិយជ្ឈាន ប្រកបដោយមុទិតា ក្នុង​សម័យ​នោះ ការរីករាយ អាការរីករាយ ភាពនៃការរីករាយ ការស្រស់ស្រាយ ចេតោវិមុត្តិ​ណា នេះហៅថា មុទិតា ធម៌ទាំងឡាយ​ដ៏សេស ក៏​ឈ្មោះថា ប្រកបដោយមុទិតា។ បណ្តាអប្បមញ្ញាទាំងនោះ មុទិតា តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ព្រោះនឿយណាយចាកបីតិផង។បេ។ ចូលកាន់​តតិយជ្ឈាន ប្រកប​ដោយមុទិតា ក្នុង​សម័យនោះ ការរីករាយ អាការរីករាយ ភាព​នៃ​ការរីករាយ ការស្រស់ស្រាយ ចេតោវិមុត្តិ​ណា នេះហៅថា មុទិតា ធម៌ទាំងឡាយ​ដ៏សេស​ ក៏ឈ្មោះថា ប្រកប​ដោយមុទិតា។ ក្នុង​សម័យណា ភិក្ខុក្នុងសាសនានេះ ចំរើន​មគ្គ ដើម្បីកើត​ក្នុងរូបភព ស្ងាត់ចាកកាម​ទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន ប្រកប​ដោយមុទិតា ក្នុងសម័យ​នោះ ការរីករាយ អាការរីករាយ ភាពនៃការរីករាយ ការស្រស់ស្រាយ ចេតោវិមុត្តិ​ណា នេះហៅថា មុទិតា ធម៌ទាំងឡាយ​ដ៏សេស ក៏ឈ្មោះថា ប្រកបដោយ​មុទិតា។ ក្នុង​សម័យណា ភិក្ខុក្នុង​សាសនានេះ ចំរើនមគ្គ ដើម្បី​កើតក្នុងរូបភព ចូលកាន់ទុតិយជ្ឈាន មិនមាន​វិតក្កៈ មាន​ត្រឹមតែវិចារៈ មានបីតិ និង​សុខ កើតអំពីសេចក្តីស្ងប់ស្ងាត់ ប្រកប​ដោយមុទិតា ក្នុងសម័យ​នោះ ការរីករាយ អាការរីករាយ ភាពនៃការរីករាយ ការស្រស់ស្រាយ ចេតោវិមុត្តិ​ណា នេះហៅថា មុទិតា ធម៌ទាំងឡាយ​ដ៏សេស ក៏ឈ្មោះថា ប្រកប​ដោយមុទិតា។ ក្នុងសម័យ​ណា ភិក្ខុ​ក្នុង​សាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ។បេ។ ចូល​កាន់តតិយជ្ឈាន ប្រកបដោយ​មុទិតា ក្នុង​សម័យនោះ ការរីករាយ អាការរីករាយ ភាពនៃការរីករាយ ការស្រស់ស្រាយ ចេតោវិមុត្តិ​ណា នេះហៅថា មុទិតា ធម៌ទាំង​ឡាយ​ដ៏សេស ក៏ឈ្មោះថា ប្រកបដោយមុទិតា។ ក្នុងសម័យណា ភិក្ខុ​ក្នុងសាសនា​នេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ព្រោះនឿយ​ណាយចាកបីតិផង។បេ។ ចូលកាន់​ចតុត្ថជ្ឈាន ប្រកប​ដោយមុទិតា ក្នុងសម័យនោះ ការរីករាយ អាការរីករាយ ភាព​នៃ​ការរីករាយ ការស្រស់​ស្រាយ ចេតោវិមុត្តិ​ណា នេះហៅថា មុទិតា ធម៌ទាំងឡាយ​ដ៏សេស ក៏ឈ្មោះថា ប្រកប​ដោយ​មុទិតា។

[៥០៣] បណ្តាអប្បមញ្ញាទាំងនោះ ឧបេក្ខា តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​មគ្គ ដើម្បីកើតក្នុងរូបភព ព្រោះលះបង់សុខផង។បេ។ ចូលកាន់​ចតុត្ថជ្ឈាន ប្រកបដោយឧបេក្ខា ក្នុងសម័យនោះ ការព្រងើយ អាការព្រងើយ ភាព​នៃ​ការព្រងើយ ការតោះតើយ ចេតោវិមុត្តិណា នេះហៅថា ឧបេក្ខា ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយឧបេក្ខា។

[៥០៤] អប្បមញ្ញា ៤ យ៉ាង គឺ មេត្តា ១ ករុណា ១ មុទិតា ១ ឧបេក្ខា ១។

[៥០៥] បណ្តាអប្បមញ្ញាទាំងនោះ មេត្តា តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូល​កាន់បឋមជ្ឈាន ប្រកបដោយ​មេត្តា ក្នុងសម័យនោះ ផស្សៈ​ក៏កើតមាន។បេ។ អវិក្ខេបៈក៏កើតមាន ធម៌ទាំង​នេះ ឈ្មោះថាជាកុសល ភិក្ខុស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន ជាវិបាក ប្រកបដោយមេត្តា ព្រោះភាពនៃកម្ម​ជារូបាវចរកុសល​នោះឯង ដែលលោកធ្វើ​ហើយ សន្សំហើយ ក្នុងសម័យនោះ ការរាប់អាន អាការ​រាប់អាន ភាពនៃការរាប់អាន ការរាប់រក ចេតោវិមុត្តិណា នេះហៅថា មេត្តា ធម៌​ទាំងឡាយ​ដ៏សេស ក៏ឈ្មោះថា ប្រកបដោយមេត្តា។ បណ្តាអប្បមញ្ញាទាំងនោះ មេត្តា តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើន​មគ្គ ដើម្បីកើតក្នុងរូបភព ព្រោះ​រម្ងាប់វិតក្កៈ និងវិចារៈ។បេ។ ចូល​កាន់ទុតិយជ្ឈាន ប្រកបដោយមេត្តា ក្នុងសម័យនោះ ផស្សៈ​ក៏កើតមាន។បេ។ អវិក្ខេបៈ​​ក៏កើតមាន ធម៌ទាំងនោះ ឈ្មោះថាជាកុសល ភិក្ខុព្រោះរម្ងាប់វិតក្កៈ និងវិចារៈ។បេ។ ចូលកាន់ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ ចតុត្ថជ្ឈាន ជាវិបាក ប្រកបដោយមេត្តា ព្រោះ​ភាព​នៃកម្ម​ជារូបាវចរកុសលនោះឯង ដែលលោក​ធ្វើ​ហើយ សន្សំហើយ ក្នុងសម័យ​នោះ ការរាប់អាន អាការរាប់អាន ភាពនៃការរាប់អាន ការរាប់រក ចេតោវិមុត្តិណា នេះហៅថា មេត្តា ធម៌ទាំងឡាយ​ដ៏សេស ក៏ឈ្មោះថា ប្រកប​ដោយមេត្តា។

[៥០៦] បណ្តាអប្បមញ្ញាទាំងនោះ ករុណា តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុង​សាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូល​កាន់បឋមជ្ឈាន ប្រកបដោយករុណា ក្នុងសម័យ​នោះ ផស្សៈ​ក៏កើតមាន។បេ។ អវិក្ខេបៈ​ក៏កើតមាន ធម៌ទាំងនេះ ឈ្មោះថា​ជាកុសល ភិក្ខុស្ងាត់ចាកកាម​ទាំងឡាយ។បេ។ ចូល​កាន់បឋមជ្ឈាន ជាវិបាក ប្រកបដោយករុណា ព្រោះភាពនៃកម្ម​ជារូបាវចរ​កុសលនោះ​ឯង ដែលលោកធ្វើ​ហើយ សន្សំហើយ ក្នុងសម័យនោះ ការអាណិត អាការអាណិត ភាពនៃការអាណិត ការអាណិត​អាសូរ ចេតោវិមុត្តិណា នេះហៅថា ករុណា ធម៌ទាំងឡាយ​ដ៏សេស ក៏ឈ្មោះថា ​ប្រកបដោយ​ករុណា។ បណ្តាអប្បមញ្ញា​ទាំងនោះ ករុណា តើ​ដូចម្តេច។ ក្នុងសម័យណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើនមគ្គ ដើម្បី​កើត​ក្នុងរូបភព ព្រោះ​រម្ងាប់​វិតក្កៈ និងវិចារៈ។បេ។ ចូលកាន់​ទុតិយជ្ឈាន ប្រកប​ដោយករុណា ក្នុងសម័យនោះ ផស្សៈ​ក៏កើតមាន។បេ។ អវិក្ខេបៈ​ក៏កើតមាន ធម៌ទាំងនេះ ឈ្មោះថាជាកុសល ភិក្ខុ​ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ។បេ។ ចូលកាន់​ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ ចតុត្ថជ្ឈាន ជាវិបាក ប្រកបដោយករុណា ព្រោះ​ភាពនៃកម្មជា​រូបាវចរកុសល​នោះ​ឯង ដែលលោកធ្វើហើយ សន្សំហើយ ក្នុងសម័យនោះ ការអាណិត អាការអាណិត ភាពនៃការអាណិត ការ​អាណិតអាសូរ ចេតោវិមុត្តិណា នេះហៅថា ​ករុណា ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះ​ថា​ប្រកបដោយករុណា។

[៥០៧] បណ្តាអប្បមញ្ញាទាំងនោះ មុទិតា តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុង​សាសនា​នេះ ចំរើន​មគ្គ ដើម្បីកើតក្នុងរូបភព ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូល​កាន់​បឋមជ្ឈាន ប្រកបដោយមុទិតា ក្នុងសម័យនោះ ផស្សៈ​ក៏កើតមាន។បេ។ អវិក្ខេបៈ​ក៏កើតមាន ធម៌​ទាំងនេះ ឈ្មោះថាជាកុសល ភិក្ខុ​ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន ជាវិបាក ប្រកបដោយមុទិតា ព្រោះភាពនៃកម្មជារូបាវចរ​កុសល​នោះឯង ដែលលោកធ្វើ​ហើយ សន្សំហើយ ក្នុងសម័យនោះ ការរីករាយ អាការរីករាយ ភាព​នៃការរីករាយ ការស្រស់ស្រាយ ចេតោវិមុត្តិណា នេះហៅថា មុទិតា ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយមុទិតា។ បណ្តាអប្បមញ្ញា​ទាំង​នោះ មុទិតា តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនមគ្គ ដើម្បី​កើត​ក្នុងរូបភព ព្រោះរម្ងាប់វិតក្កៈ និង​វិចារៈ។បេ។ ចូលកាន់ទុតិយជ្ឈាន ប្រកបដោយ​មុទិតា ក្នុងសម័យនោះ ផស្សៈ​ក៏កើតមាន។បេ។ អវិក្ខេបៈ​ក៏កើតមាន ធម៌ទាំងនេះ ឈ្មោះថា​ជាកុសល ភិក្ខុ​ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ។បេ។ ចូលកាន់ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ ចតុត្ថជ្ឈាន ជាវិបាក ប្រកបដោយ​មុទិតា ព្រោះភាព​នៃកម្មជា​រូបាវចរកុសល​នោះឯង ដែលលោកធ្វើ​ហើយ សន្សំហើយ ក្នុង​សម័យ​នោះ ការរីករាយ អាការរីករាយ ភាពនៃការរីករាយ ការ​ស្រស់ស្រាយ ចេតោវិមុត្តិណា នេះហៅថា មុទិតា ធម៌ទាំងឡាយ​ដ៏សេស ក៏ឈ្មោះថា ប្រកបដោយមុទិតា។

[៥០៨] បណ្តាអប្បមញ្ញា​ទាំង​នោះ ឧបេក្ខា តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុង​សាសនា​នេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ព្រោះលះសុខផង។បេ។ ចូលកាន់​ចតុត្ថជ្ឈាន ប្រកប​ដោយ​ឧបេក្ខា ក្នុងសម័យនោះ ផស្សៈ​ក៏កើតមាន។បេ។ អវិក្ខេបៈ​ក៏កើតមាន ធម៌ទាំង​នេះ ឈ្មោះថាជាកុសល ភិក្ខុព្រោះលះសុខផង។បេ។ ចូល​កាន់​ចតុត្ថជ្ឈាន ជាវិបាក ប្រកប​ដោយឧបេក្ខា ព្រោះភាពនៃកម្មជារូបាវចរកុសលនោះឯង ដែលលោកធ្វើហើយ សន្សំ​ហើយ ក្នុងសម័យនោះ ការព្រងើយ អាការព្រងើយ ភាព​នៃ​ការព្រងើយ ការតោះតើយ ចេតោវិមុត្តិណា នេះហៅថា ឧបេក្ខា ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយ​ឧបេក្ខា។

[៥០៩] អប្បមញ្ញា ៤ យ៉ាង គឺ មេត្តា ១ ករុណា ១ មុទិតា ១ ឧបេក្ខា ១។

[៥១០] បណ្តាអប្បមញ្ញាទាំងនោះ មេត្តា តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​រូបាវចរជ្ឈាន ជាកិរិយា មិនមែនកុសល មិនមែនអកុសល ទាំង​មិនមែនកម្មវិបាក គឺជាគ្រឿងនៅជាសុខ​ក្នុងបច្ចុប្បន្ន ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន ប្រកបដោយ​មេត្តា ក្នុងសម័យនោះ ការរាប់អាន អាការ​រាប់អាន ភាពនៃការរាប់អាន ការរាប់រក ចេតោវិមុត្តិណា នេះហៅថា មេត្តា ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយមេត្តា។ បណ្តាអប្បមញ្ញាទាំងនោះ មេត្តា តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុ​ក្នុងសាសនា​នេះ ចំរើនរូបាវចរជ្ឈាន ជាករិយា មិនមែនកុសល មិនមែនអកុសល ទាំងមិនមែនកម្មវិបាក គឺជាគ្រឿង​នៅជាសុខ​ក្នុង​បច្ចុប្បន្ន ព្រោះរម្ងាប់​វិតក្កៈ និងវិចារៈ។បេ។ ចូលកាន់ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ ​ចតុត្ថជ្ឈាន ប្រកប​ដោយមេត្តា ក្នុងសម័យនោះ ការរាប់អាន អាការរាប់អាន ភាពនៃការរាប់អាន ការរាប់រក ចេតោវិមុត្តិ​ណា នេះហៅថា មេត្តា ធម៌​ទាំងឡាយ​ដ៏សេស ក៏ឈ្មោះថា ប្រកប​ដោយ​មេត្តា។ បណ្តា​អប្បមញ្ញាទាំងនោះ ករុណា តើដូច​ម្តេច។បេ។ បណ្តាអប្បមញ្ញាទាំងនោះ មុទិតា តើដូចម្តេច។បេ។ បណ្តា​អប្បមញ្ញា​ទាំងនោះ ឧបេក្ខា តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុ​ក្នុងសាសនានេះ ចំរើន​​រូបាវចរជ្ឈាន ជាកិរិយា មិនមែនកុសល មិនមែនអកុសល ទាំងមិនមែន​កម្មវិបាក គឺជា​គ្រឿង​នៅជាសុខ​ក្នុងបច្ចុប្បន្ន ព្រោះលះសុខផង។បេ។ ចូល​កាន់ចតុត្ថជ្ឈាន ប្រកបដោយ​ឧបេក្ខា ក្នុងសម័យនោះ ការព្រងើយ អាការព្រងើយ ភាព​នៃការព្រងើយ ការតោះតើយ ចេតោវិមុត្តិ​ណា នេះហៅថា ឧបេក្ខា ធម៌​ទាំងឡាយ​​ដ៏សេស ក៏ឈ្មោះថា ប្រកបដោយ​ឧបេក្ខា។

ចប់ អភិធម្មភាជនីយ។

[៥១១] អប្បមញ្ញា ៤ យ៉ាង។ គឺ ភិក្ខុក្នុងសាសនានេះ មានចិត្តប្រកបដោយមេត្តា ផ្សាយ​ទៅកាន់ទិស១ ទិសទី២ ទិសទី៣ ទិសទី៤ ក៏ដូចគ្នា ផ្សាយទៅកាន់ទិសខាងលើ ទិស​ខាងក្រោម ទិសទទឹងគឺទិសតូច មានចិត្ត​ប្រកបដោយមេត្តា ជាចិត្តធំទូលាយ មិនមាន​ប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយ​ការយកខ្លួនទៅប្រៀបផ្ទឹម​នឹងសត្វ​ទាំងអស់ ក្នុងទីទាំងពួង ១។ ភិក្ខុ​មានចិត្ត​ប្រកប​ដោយ​ករុណា ផ្សាយទៅកាន់​ទិស១ ទិសទី២ ទិសទី៣ ទិសទី៤ ក៏ដូចគ្នា ផ្សាយទៅ​កាន់ទិស​ខាងលើ ទិសខាងក្រោម ទិសទទឹងគឺទិសតូច​ មានចិត្ត​ប្រកបដោយ​ករុណា ជាចិត្ត​ធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់​សត្វ​លោកទាំង​ពួង ដោយការយកខ្លួន​ទៅ​ប្រៀបផ្ទឹម​នឹងសត្វទាំងអស់ ក្នុងទីទាំងពួង ១។ ភិក្ខុមានចិត្ត​ប្រកបដោយ​មុទិតា ផ្សាយទៅកាន់ទិស១ ទិសទី២ ទិសទី៣ ទិសទី៤ ក៏ដូចគ្នា ផ្សាយ​ទៅកាន់ទិសខាងលើ ទិសខាងក្រោម ទិសទទឹង​គឺទិសតូច មានចិត្ត​ប្រកបដោយ​មុទិតា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វ​លោកទាំងពួង ដោយការយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង ១។ ភិក្ខុមាន​ចិត្ត​ប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិស១ ទិសទី២ ទិសទី៣ ទិសទី៤ ក៏ដូចគ្នា ផ្សាយទៅកាន់ទិសខាងលើ ទិសខាងក្រោម ទិសទទឹង​គឺ​ទិសតូច មានចិត្តប្រកប​ដោយឧបេក្ខា ជាចិត្តធំ​ទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយ​ទៅកាន់សត្វលោកទាំងពួង ដោយការយកខ្លួនទៅប្រៀបផ្ទឹម​នឹងសត្វទាំងអស់ ក្នុងទីទាំង​ពួង ១។ បណ្តាអប្បមញ្ញា ៤ យ៉ាង អប្បមញ្ញា​ជាកុសល​ប៉ុន្មាន ជាអកុសលប៉ុន្មាន ជាអព្យាក្រឹតប៉ុន្មាន។បេ។ ជាសរណៈប៉ុន្មាន ជាអរណៈ​ប៉ុន្មាន។

[៥១២] ពួកអប្បមញ្ញាជាកុសល​ក៏មាន ជាអព្យាក្រឹត​ក៏មាន។ អប្បមញ្ញា ៣ ប្រកប​ដោយ​សុខវេទនា ឧបេក្ខា ប្រកបដោយអទុក្ខមសុខវេទនា។ អប្បមញ្ញា ជាវិបាក​ក៏មាន មានវិបាកធម៌​ជាប្រក្រតី​ក៏មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌​ជាប្រក្រតី​ក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យក ទាំងជា​ប្រយោជន៍​ដល់ឧបាទាន​ក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហា​ជាដើម មិនបានកាន់យក តែ​ជាប្រយោជន៍ដល់ឧបាទាន ដែលមិនសៅហ្មង តែគួរដល់សេចក្តី​សៅហ្មង​ក៏មាន។ អប្បមញ្ញា ៣ ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ​ក៏មាន មិនមាន​វិតក្កៈ មាន​ត្រឹម​តែ​វិចារៈក៏មាន មិនមានវិតក្កៈ មិនមានវិចារៈក៏មាន ឧបេក្ខា មិនមានវិតក្កៈ មិនមានវិចារៈ។ អប្បមញ្ញា ៣ ច្រឡំដោយបីតិក៏មាន ច្រឡំដោយ​សុខ តែមិនច្រឡំដោយ​ឧបេក្ខាក៏មាន មិនគួរពោលថា ច្រឡំដោយបីតិ​ក៏មាន ឧបេក្ខា ច្រឡំដោយឧបេក្ខា។ ពួកអប្បមញ្ញា មិនគួរ​លះ​ដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា មានហេតុមិនគួរលះ​ដោយទស្សនៈ ទាំង​មិនគួរលះដោយភាវនា ដល់នូវការសន្សំ (នូវកម្មក្កិលេស) ក៏មាន មិនដល់នូវការ​សន្សំ ទាំង​មិនដល់នូវការមិនសន្សំ មិនមែនជារបស់​សេក្ខបុគ្គល ទាំងមិន​មែនជារបស់​អសេក្ខ​បុគ្គល ដល់នូវភាពធំ មិនគួរពោលថា មានអារម្មណ៍ដ៏តូចឆ្មារផង ថា​មានអារម្មណ៍​ដល់នូវភាពធំផង ថា​មានអារម្មណ៍​មិនមានប្រមាណផង ជាកណ្តាល ជាសភាពមិនទៀង មិនគួរពោលថា មានមគ្គជាអារម្មណ៍ផង ថា​មានមគ្គជាហេតុផង ថា​មានមគ្គជា​អធិបតី​ផងក៏មាន ដែលកើតហើយក៏មាន មិនទាន់កើតក៏មាន បម្រុង​នឹងកើត​​ក៏មាន ជាអតីត​ក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្ន តែមិនគួរពោលថា មាន​អារម្មណ៍​ជាអតីតផង ថា​មានអារម្មណ៍ជាអនាគតផង មានអារម្មណ៍​ជាបច្ចុប្បន្នផង​ក៏មាន ជាខាង​ក្នុងក៏មាន ជា​ខាង​ក្រៅក៏មាន ជាខាងក្នុង និងខាងក្រៅ មាន​អារម្មណ៍​ជាខាងក្រៅ មិន​ប្រកបដោយ​ការឃើញ មិនប្រកបដោយការប៉ះពាល់​ក៏មាន។

[៥១៣] មេត្តា ជាហេតុ អប្បមញ្ញា ៣ មិនមែនហេតុ។ ពួកអប្បមញ្ញា ប្រព្រឹត្ត​ទៅ​ជា​មួយ​នឹង​ហេតុ ប្រកបដោយហេតុ។ មេត្តា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយ​នឹងហេតុ អប្បមញ្ញា ៣ មិនគួរពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយ​នឹងហេតុទេ គ្រាន់តែ​ប្រព្រឹត្តទៅជាមួយ​នឹងហេតុ តែមិនមែនហេតុ។ មេត្តា ជាហេតុ ទាំងប្រកបដោយហេតុ អប្បមញ្ញា ៣ មិនគួរពោលថា ជាហេតុ ទាំងប្រកបដោយហេតុទេ គ្រាន់តែប្រកបដោយ​ហេតុ​ តែមិន​មែនហេតុ។ អប្បមញ្ញា ៣ មិនមែនហេតុ គ្រាន់តែប្រព្រឹត្តទៅជាមួយ​នឹង​ហេតុ មេត្តា មិនគួរ​ពោលថា មិនមែនហេតុ គ្រាន់តែប្រព្រឹត្តទៅជាមួយ​នឹងហេតុផង ថាមិន​មែនហេតុ ទាំងឥត​មានហេតុដូច្នេះផង។

[៥១៤] ពួកអប្បមញ្ញា ប្រកបដោយបច្ច័យ ត្រូវបច្ច័យតាក់តែង មិនប្រកបដោយ​ការ​ឃើញ មិនប្រកបដោយការប៉ះពាល់ ឥតរូប ជាលោកិយ ដែលគប្បីដឹង​ដោយ​វិញ្ញាណ​ណាមួយ ដែលមិនគប្បីដឹង​ដោយវិញ្ញាណណាមួយ។ ពួកអប្បមញ្ញា មិនមែនអាសវៈ គ្រាន់តែ​ប្រព្រឹត្ត​ទៅជាមួយ​នឹងអាសវៈ ប្រាសចាកអាសវៈ មិនគួរពោលថា​ ជាអាសវៈ ទាំងប្រព្រឹត្ត​ទៅជាមួយ​នឹងអាសវៈឡើយ គ្រាន់តែ​ប្រព្រឹត្តទៅជាមួយ​នឹង​អាសវៈ តែមិន​មែនជាអាសវៈ មិនគួរពោលថា ជាអាសវៈ ទាំងប្រកបដោយអាសវៈផង ថា​ប្រកប​ដោយអាសវៈ តែមិន​មែន​ជាអាសវៈផងទេ ប្រាសចាកអាសវៈ គ្រាន់តែប្រព្រឹត្ត​ទៅជា​មួយនឹងអាសវៈ។ ពួក​អប្បមញ្ញា មិនមែនសំយោជនៈ។បេ។ មិនមែន​គន្ថៈ។បេ។ មិនមែន​ឱឃៈ។បេ។ មិនមែន​យោគៈ។បេ។ មិនមែននីវរណៈ។បេ។ មិនមែន​បរាមាសៈ។បេ។ ប្រកបដោយអារម្មណ៍ មិនមែនចិត្ត ជាចេតសិក ប្រកបដោយ​ចិត្ត ច្រឡំដោយចិត្ត តាំងឡើងដោយចិត្ត កើតជា​មួយនឹងចិត្ត ប្រព្រឹត្ត​ទៅតាមចិត្ត ច្រឡំ ទាំង​តាំងឡើងដោយចិត្ត ច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយ​នឹងចិត្ត ច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្ត​ជាខាងក្រៅ មិន​មែន​ឧបាទា មានកម្មប្រកបដោយកិលេស មាន​តណ្ហា​ជាដើមកាន់យក​ក៏មាន មានកម្ម​ប្រកប​ដោយ​កិលេស មានតណ្ហាជាដើម​មិនបាន​កាន់យកក៏មាន។ មិនមែនឧបាទាន។បេ។ មិនមែន​កិលេស។បេ។

[៥១៥] ពួកអប្បមញ្ញា មិនគួរលះដោយទស្សនៈ មិនគួរលះ​ដោយភាវនា មាន​ហេតុ​មិនគួរលះ​ដោយទស្សនៈ មានហេតុមិនគួរលះដោយភាវនា។ អប្បមញ្ញា ៣ ប្រកបដោយ​វិតក្កៈក៏មាន មិនមាន​វិតក្កៈ​ក៏​មាន ឧបេក្ខា មិនមានវិតក្កៈ។ អប្បមញ្ញា ៣ ប្រកបដោយ​វិចារៈក៏មាន មិនមានវិចារៈ​ក៏មាន ឧបេក្ខា មិនមានវិចារៈ។​ អប្បមញ្ញា ៣ ប្រកប​ដោយបីតិក៏មាន មិនមាន​បីតិ​ក៏មាន ឧបេក្ខា មិនមានបីតិ។ អប្បមញ្ញា ៣ ច្រឡំដោយបីតិ​ក៏មាន មិនច្រឡំដោយ​បីតិ​ក៏មាន ឧបេក្ខា មិនច្រឡំដោយបីតិ។ អប្បមញ្ញា ៣ ច្រឡំ​ដោយសុខ ឧបេក្ខា មិនច្រឡំដោយ​សុខ។ ឧបេក្ខា ច្រឡំដោយឧបេក្ខា អប្បមញ្ញា ៣ មិនច្រឡំដោយ​ឧបេក្ខា។ អប្បមញ្ញា មិនមែន​កាមាវចរ តែជារូបាវចរ មិនមែនអរូបាវចរ តែជាបរិយាបន្នៈ ជាអនិយ្យានិកៈ ជាអនិយតៈ ជាសឧត្តរៈ ជាអរណៈ។

ចប់ បញ្ហាបុច្ឆកៈ។

ចប់ អប្បមញ្ញាវិភង្គ។

ចប់ ភាគ៨១។

សូមអនុមោទនា !!!

Oben-pfeil