ពោធិបក្ខិយធម៌ ៣៧
ធម៌សម្រាប់ត្រាស់ដឹង ៣៧ប្រការ។
- សតិប្បដ្ឋាន ៤
- កាយានុបស្សនាសតិប្បដ្ឋាន
- វេទនានុបស្សនាសតិប្បដ្ឋាន
- ចិត្តានុបស្សនាសតិប្បដ្ឋាន
- ធម្មានុបស្សនាសតិប្បដ្ឋាន។ (បិ១៧.២៤៤)
- សម្មប្បធាន ៤
- សំវរប្បធាន គឺព្យាយាមប្រយ័ត្នមិនឲ្យបាបកើតមានក្នុងសន្តាន
- បហានប្បធាន ព្យាយាមលះបាបដែលកើតឡើងហើយ
- ភាវនាបធាន ព្យាយាមញុំាងកុសលឲ្យកើតឡើងក្នុងសន្តាន
- អនុរក្ខនាបធាន ព្យាយាមរក្សាកុសលមិនឲ្យសាបសូន្យទៅវិញ។ សម្មប្បធាន គឺការព្យាយាម ជាសម្មាវាយាម ក្នុងអរិយមគ្គអង្គ៨ និងជាវីរិយិន្ទ្រិយ ក្នុងឥន្រ្ទិយ៥។
- ឥទ្ធិបាទ ៤
- ឆន្ទៈ ការផ្តោតចិត្តទៅលើបំណងមួយ
- វីរិយៈ ព្យាយាមធ្វើកិច្ចនោះ
- ចិត្តៈ យកចិត្តទុកដាក់ធ្វើកិច្ចការនោះ
- វីមំសា ត្រិះរិះពិចារណាហេតុផលក្នុងកិច្ចការនោះ។
- ឥន្ទ្រិយ ៥
- សទ្ធិន្ទ្រិយ សទ្ធាជាធំ បានដល់ ជឿការត្រាស់ដឹងនៃព្រះពុទ្ធ
- វីរិយន្ទ្រិយ វីរិយៈជាធំ បានដល់ការបំពេញសម្មប្បធាន ៤
- សតិន្ទ្រិយ សតិជាធំ បានដល់ ការប្រមូលអារម្មណ៍ទៅលើសតិប្បដ្ឋាន ៤
- សមាធិន្ទ្រិយ សមាធិជាធំ បានដល់ការសម្រេចឈាន ៤ថ្នាក់
- បញ្ញិន្ទ្រិយ បញ្ញាជាធំ បានដល់ បញ្ញាយល់ដឹងអំពីអរិយសច្ចៈ ៤។ សទ្ធា និងបញ្ញា ត្រូវមានស្មើគ្នា ដើម្បីឲ្យសទ្ធាមិនធ្លាក់ចុះ។ សមាធិ និងវីរិយៈ ត្រូវមានស្មើគ្នា ដើម្បីឲ្យសម្រេចឈាន។
- ពលៈ ៥
- សទ្ធាពលៈ កម្លាំង គឺសទ្ធា
- វីរិយពលៈ កម្លាំង គឺការព្យាយាម
- សតិពលៈ កម្លាំង គឺស្មារតី ការរឭកឃើញ
- សមាធិពលៈ កម្លាំង គឺការតម្កល់ចិត្តមាំ
- បញ្ញាពលៈ កម្លាំង គឺប្រាជ្ញាដឹងច្បាស់នូវសេចក្តីពិត
- ពោជ្ឈង្គៈ ៧
- សតិសម្ពោជ្ឈង្គៈ សេចក្តីរឭកបាន
- ធម្មវិចយសម្ពោជ្ឈង្គៈ សេចក្តីពិចារណា ជ្រើសរើសរកធម៌
- វិរិយសម្ពោជ្ឈង្គៈ សេចក្តីព្យាយាម
- បីតិសម្ពោជ្ឈង្គៈ សេចក្តីឆ្អែតចិត្ត
- បស្សទ្ធិសម្ពោជ្ឈង្គៈ សេចក្តីស្ងប់ចិត្ត
- សមាធិសម្ពោជ្ឈង្គៈ ការតំកល់ចិត្តឲ្យនឹង
- ឧបេក្ខាសម្ពោជ្ឈង្គៈ ភាវៈចិត្តដែលព្រងើយចំពោះអារម្មណ៍
- អរិយមគ្គអង្គ ៨
- សម្មាទិដ្ឋិ បញ្ញាឃើញត្រូវ
- សម្មាសង្កប្ប សេចក្តីត្រិះរិះត្រូវ
- សម្មាវាចា វាចាត្រូវ
- សម្មាកម្មន្ត ការងារត្រូវ
- សម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រូវ
- សម្មាវាយាម សេចក្តីព្យាយាមត្រូវ
- សម្មាសតិ សេចក្តីរឭកត្រូវ
- សម្មាសមាធិ ការតម្កល់ចិត្តត្រូវ
សូមអនុមោទនា !!!
