ធុតង្គ
ធុតង្គនៅក្នុងព្រះពុទ្ធសាសនាមាន ១៣ គឺ
១. បង្សុកូលិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាទ្រទ្រង់នូវចីវរដែលដល់នូវភាពគួរខ្ពើមដូចអាចម៍ដី ជាប្រក្រតី។
២. តេចីវរិកង្គ អង្គរបស់ភិក្ខុអ្នកមានចីវរ ៣ គឺ សង្ឃាដិ ចីវរ និងស្បង់ ជាប្រក្រតី។
៣. បិណ្ឌបាតិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាត្រាច់ទៅដើម្បីបិណ្ឌបាតជាវត្ត។
៤. សបទានចារិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាត្រាច់ទៅដើម្បីបិណ្ឌបាតរៀងតាមលំដាប់នៃផ្ទះ ជាប្រក្រតី គឺមិនរំលងទៅផ្ទះដទៃ។
៥. ឯកាសនិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាបរិភោគនូវភោជនតែក្នុងអាសនៈ ១ ជាប្រក្រតី គឺឆាន់ក្នុងកន្លែងតែមួយរហូតដល់ឆាន់រួចរាល់។
៦. បត្តបិណ្ឌបាតិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាបរិភោគនូវភោជនតែក្នុងបាត្រ ១។
៧. ខលុបច្ឆាភត្តិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាមិនបរិភោគនូវភត្ត ដែលខ្លួនហាមនូវភោជនរួចហើយ ទើបបានមកខាងក្រោយ ជាប្រក្រតី គឺថាបើចាប់ផ្តើមឆាន់ហើយ គឺមិនទទួលចង្ហាន់ដែលនាំមកតាមក្រោយឡើយ។
៨. អារញ្ញិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅអាស្រ័យព្រៃជាប្រក្រតី។
៩. រុក្ខមូលិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅអាស្រ័យទៀបគល់ឈើជាប្រក្រតី។
១០. អព្ភោកាសិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅអាស្រ័យក្នុងទីវាលស្រឡះ ជាប្រក្រតី។
១១. សោសានិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅអាស្រ័យក្នុងព្រៃស្មសាន។
១២. យថាសន្ថតិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅតែក្នុងទីសេនាសនដែលភិក្ខុសំដែងឲ្យជាដំបូងដដែល មិនរើរុះ ជាប្រក្រតី។
១៣. នេសជ្ជិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាឃាត់នូវឥរិយាបថដេក ហើយនៅដោយឥរិយាបថអង្គុយ ជាប្រក្រតី។
សូមអនុមោទនា !!!
