បរិញ្ញា បានដល់បញ្ញាហ្នឹងឯង មាន៣យ៉ាងគឺ
១. ញាតបរិញ្ញា បញ្ញាកំណត់ដឹង គឺបញ្ញាដែលដឹងនូវលក្ខណៈនៃសភាវធម៌ មានកំណត់ថា សភាវៈនេះជារូបធម៌ សភាវៈនេះ ជានាមធម៌ ជាដើម និងកំណត់ដឹងនូវហេតុបច្ច័យរបស់នាមរូបនោះ។
២. តីរណបរិញ្ញា បញ្ញាពិចារណា គឺបញ្ញាដែលបានឃើញនូវព្រះត្រៃលក្ខណៈ គឺឃើញថា រូបមិនទៀង ជាដើម។
៣. បហានបរិញ្ញា បញ្ញាលះបង់ គឺបញ្ញាដែលកើតឡើង ហើយលះបង់នូវកិលេស បានដល់អនុបស្សនា ៧ មានអនិច្ចានុបស្សនា ជាដើម ដែលលះបង់នូវសេចក្តីសំគាល់ខុស មាននិច្ចសញ្ញា ជាដើម។
សូមអនុមោទនា !!!