បកិណ្ណកកថា
ព្រះបច្ចេកពុទ្ធទាំងឡាយ ជាធំ ជាប្រធាន ជាម្ចាស់ទ្រព្យ ព្រោះលោកទទួលវត្ថុតិចតួចនៃពួកទាយក ធ្វើឲ្យជាវត្ថុមានផលច្រើន ហើយធ្វើឲ្យចូលទៅកាន់ស្ថានសួគ៌ និងនិព្វានបាន។
ពិតហើយ ព្រះបច្ចេកពុទ្ធជាធំ ជាប្រធាន ដោយធ្វើឲ្យកើតទ្រព្យរាប់កោដិ ដល់អ្នករែកស្មៅ ឈ្មោះអន្នភារៈ ដោយទទួលភត្តដែលជាចំណែករបស់អន្នភារៈ កាលអន្នភារៈកំពុងសម្លឹងមើលនោះឯង ឆាន់ឲ្យឃើញ ញ៉ាំងពួកទេវតាឲ្យបន្លឺសាធុការ ហើយនាំឲ្យអន្នភារៈដែលជាជនទុរគត បានទទួលតំណែងសេដ្ឋីក្នុងថ្ងៃនុ៎ះឯង។
ព្រះបច្ចេកពុទ្ធ ជាធំ ជាប្រធាន ដោយការធ្វើឲ្យកើតសោមនស្សក្នុងខទិរង្គារជាតក ព្រោះលោកទទួលបិណ្ឌបាតដែលព្រះពោធិសត្វប្រគេន ដោយជាន់ផ្កាឈូក ដែលផុសឡើងអំពីរណ្ដៅរងើកភ្លើងគគីរ ដែលមារនិម្មិតឡើង កាលព្រះពោធិសត្វកំពុងឃើញនុ៎ះឯង ហោះទៅក្នុងអាកាស។
ព្រះបច្ចេកពុទ្ធ ជាធំ ជាប្រធាន ដោយការធ្វើឲ្យកើតសោមនស្ស ដល់ព្រះមហាជនកពោធិសត្វ និងព្រះទេវី ដោយការដែល (ព្រះបច្ចេកពុទ្ធ) ជាឱរសរបស់អគ្គមហេសីបទុមវតី ហោះមកអំពីភ្នំគន្ធមាទន៍ហើយទទួលនូវទាន ដោយការអារាធនារបស់ព្រះទេវីនៃព្រះមហាជនក។
ព្រះបច្ចេកពុទ្ធ ជាធំ ជាប្រធាន ដោយការធ្វើឲ្យកើតបាយ ដូចរឿងក្នុងអតីតរបស់មេណ្ឌកសេដ្ឋី។
ព្រះពុទ្ធមហេសី គឺ ព្រះបច្ចេកពុទ្ធ អ្នកស្វែងរកគុណធំ ជាម្ចាស់ក្នុងការធ្វើឲ្យពួកសត្វជាច្រើន ដូចពោលមកនេះជាដើម ឲ្យឈានចុះកាន់សេចក្ដីសុខ ជួយបរិបាល និងការឲ្យដល់ស្ថានសួគ៌និងព្រះនិព្វាន ព្រោះហេតុនោះ ទើបឈ្មោះថា បច្ចេកសម្ពុទ្ធ។
បកិណ្ណកកថា ចប់។
សូមអនុមោទនា !!!
