បារាជិក (១-៣) បារាជិកកណ្ឌ ភាគ ០១ សង្ឃាទិសេសកណ្ឌ ភាគ ០២ អនិយតកណ្ឌ ភាគ ០២ និស្សគ្គិយកណ្ឌ ភាគ ០៣ បាចិត្តិយកណ្ឌ (៣-៤) បាចិត្តិយកណ្ឌ ភាគ ០៣ បាដិទេសនីយកណ្ឌ ភាគ ០៤ សេខិយកណ្ឌ ភាគ ០៤ អធិករណសមថ ភាគ ០៤ ភិក្ខុនីវិភង្គ ភាគ ០៥ មហាវគ្គ (៦-៨) មហាខន្ធកៈ ភាគ ០៦ ឧបោសថក្ខន្ធកៈ ភាគ ០៦ វស្សូបនាយិកក្ខន្ធកៈ ភាគ ០៧ បវារណាក្ខន្ធកៈ ភាគ ០៧ ចម្មក្ខន្ធកៈ ភាគ ០៧ ភេសជ្ជក្ខន្ធកៈ ភាគ ០៧ កថិនក្ខន្ធកៈ ភាគ ០៨ ចីវរក្ខន្ធកៈContinue reading “វិន័យបិដក”
Category Archives: ព្រះវិន័យ
ភិក្ខុសីល
សីលរបស់ភិក្ខុ មាន ៤គឺ ១. បាតិមោក្ខសំវរសីល សីលគឺការសង្រួមតាមសិក្ខាបទក្នុងបាតិមោក្ខ។ ២. ឥន្ទ្រិយសំវរសីល សីលគឺការសង្រួមក្នុងឥន្ទ្រិយ។ ៣. អាជីវបារិសុទ្ធិសីល សីលសម្រេចអំពីការព្យាយាមជាគ្រឿងចិញ្ចឹមជីវិត។ ៤. បច្ចយសន្និស្សិតសីល សីលដែលបរិសុទ្ធ អាស្រ័យដោយការពិចារណា ហើយទើបបរិភោគ ប្រើប្រាស់នូវបច្ច័យ ៤។ សូមអនុមោទនា !!!
អនុបសម្បន្នសីល
សីលរបស់អនុបសម្បន្ន បានដល់សីល ១០ របស់សាមណេរ។ វិន័យរបស់សាមណេរគឺ សិក្ខាបទ ១០ ទណ្ឌកម្ម ១០ នាសនង្គ ១០ សេក្ខិយវត្ត ៧៥ លោកវជ្ជសិក្ខាបទ ៤៩។ សិក្ខាបទ ១០ របស់សាមណេរគឺ បាណាតិបាតា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ។ អទិន្នាទានា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា។ អព្រហ្មចរិយា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាប្រព្រឹត្តនូវធម៌មិនប្រសើរ គឺសេពនូវមេថុនធម្ម។ មុសាវាទា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក។ សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី ចេតនា ជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។ វិកាលភោជនា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាបរិភោគនូវភោជនាហារក្នុងកាលខុស។ នច្ចគីតវាទិតវិសូកទស្សនា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយារាំ និងច្រៀង និងប្រគំ និងមើលនូវល្បែងដែលជាសត្រូវដល់កុសលធម៌។Continue reading “អនុបសម្បន្នសីល”
សីល
តើអ្វីជាតួសីល? ធម៌ ៤យ៉ាង គឺ ចេតនា ១ ចេតសិក ១ សំវរៈ ១ អវីតិក្កមៈ ១ របស់បុគ្គលវៀរចាកអំពើ មានបាណាតិបាត (ការសម្លាប់សត្វ) ជាដើម ឬថា របស់បុគ្គលកាលបំពេញនូវវត្តប្រតិបត្តិ ហៅថា សីល។ ន័យក្នុងបដិសម្ភិទា មានពោលថា មានព្រះពុទ្ធដីកាថា ចេតនាហំ ភិក្ខវេ សីលំ វទាមិ។ ម្នាលភិក្ខុទាំងឡាយ តថាគតហៅចេតនាជាតួសីល។ ចេតនា គឺធម្មជាតអ្នកគិត ចាត់ចែង សន្សំ។ បានសេចក្តីថា ធម្មជាតដែលញុំាងសម្បយុត្តធម៌ គឺចិត្ត និងចេតសិក ដែលប្រកបជាមួយ ឲ្យហូរចុះទៅក្នុងសីល។ ការគិត គំនិត ការចាត់ចែងរបស់បុគ្គល វៀរចាកបញ្ចវេរា (ការសម្លាប់សត្វ ១ ការលួចទ្រព្យគេ ១ ការប្រព្រឹត្តខុសក្នុងកាម ១ ការពោលពាក្យកុហក ១ ការផឹកនូវទឹកស្រវឹង ១) តាមផ្លូវកាយ ឬផ្លូវវាចាContinue reading “សីល”
