សិក្ខាបទ ៦ គឺព្រះមានព្រះភាគ ទ្រង់បញ្ញត្តដល់ភិក្ខុសាមណេរ ព្រោះការចិញ្ចឹមជីវិត។ ១. ភិក្ខុមានសេចក្តីប្រាថ្នាលាមក ឲ្យសេចក្តីប្រាថ្នាគ្របសង្កត់បាន ហើយពោលអួតនូវឧត្តរិមនុស្សធម្ម គឺមហគ្គតធម៌ និងលោកុត្តរធម៌ ដែលមិនមានក្នុងខ្លួន ព្រោះហេតុតែការចិញ្ចឹមជីវិត ត្រូវអាបត្តិបារាជិក។ ២. ភិក្ខុដល់នូវភាពជាអ្នកត្រេកអរ ប្រព្រឹត្តទៅក្នុងចន្លោះស្ត្រី និងបុរស ប្រាប់នូវសេចក្តីត្រូវការរបស់បុរសដល់ស្ត្រី ឬប្រាប់នូវសេចក្តីត្រូវការរបស់ស្ត្រីដល់បុរស ដឹកនាំបុរស និងស្ត្រីឲ្យបានគ្នាជាប្តីប្រពន្ធ ព្រោះហេតុតែការចិញ្ចឹមជីវិត ត្រូវអាបត្តិសង្ឃាទិសេស។ ៣. ភិក្ខុពោលអួតឧត្តរិមនុស្សធម្មមិនចំៗ តែបញ្ឆិតបញ្ឆៀងមកដាក់ខ្លួនថា មើលតែភិក្ខុអង្គណា ដែលនៅក្នុងវិហាររបស់អ្នក ភិក្ខុអង្គុយនោះជាព្រះអរហន្តហើយ ពោលអួតដូច្នេះ ព្រោះហេតុតែការចិញ្ចឹមជីវិត ត្រូវអាបត្តិថុល្លច្ច័យ។ ៤. ភិក្ខុគ្មានជម្ងឺ សូមបណីតភោជនទាំងឡាយ ដើម្បីប្រយោជន៍នៃខ្លួន ហើយឆាន់ ព្រោះហេតុតែការចិញ្ចឹមជីវិត ត្រូវអាបត្តិបាចិត្តិយ។ ៥. ភិក្ខុនីគ្មានជម្ងឺ សូមបណីតភោជនទាំងឡាយ ដើម្បីប្រយោជន៍នៃខ្លួន ហើយឆាន់ ព្រោះហេតុតែការចិញ្ចឹមជីវិត ត្រូវអាបត្តិបាដិទេសនីយ។ ៦. ភិក្ខុគ្មានជម្ងឺ សូមសម្លក្តី បាយក្តី ដើម្បីប្រយោជន៍នៃខ្លួន ហើយឆាន់ ព្រោះហេតុតែការចិញ្ចឹមជីវិត ត្រូវអាបត្តិទុក្កដ។Continue reading “សិក្ខាបទ៦”
Category Archives: សីល
ភិក្ខុសីល
សីលរបស់ភិក្ខុ មាន ៤គឺ ១. បាតិមោក្ខសំវរសីល សីលគឺការសង្រួមតាមសិក្ខាបទក្នុងបាតិមោក្ខ។ ២. ឥន្ទ្រិយសំវរសីល សីលគឺការសង្រួមក្នុងឥន្ទ្រិយ។ ៣. អាជីវបារិសុទ្ធិសីល សីលសម្រេចអំពីការព្យាយាមជាគ្រឿងចិញ្ចឹមជីវិត។ ៤. បច្ចយសន្និស្សិតសីល សីលដែលបរិសុទ្ធ អាស្រ័យដោយការពិចារណា ហើយទើបបរិភោគ ប្រើប្រាស់នូវបច្ច័យ ៤។ សូមអនុមោទនា !!!
កម្មបថ១០
កុសលកម្មបថ ១០ កាយសុចរិត ៣ ១- បាណាតិបាតា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ។ ២- អទិន្នាទានា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា កាន់យកនូវវត្ថុដែលគេមិនបានឲ្យដោយកាយឬដោយវាចា។ ៣- កាមេសុមិច្ឆាចារា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ។ វចីសុចរិត ៤ ១- មុសាវាទា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យកុហក។ ២- បិសុណាវាចា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យញុះញង់ស៊កសៀត បំបែកបំបាក់អ្នកដទៃ។ ៣- ផរុសវាចា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យអាក្រក់ មានពាក្យទ្រគោះបោះបោក ជេរប្រទេចអ្នកដទៃជាដើម។ ៤- សម្ផប្បលាបា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យរោយរាយឥតប្រយោជន៍។ មនោសុចរិត ៣ ១- អនភិជ្ឈា មិនមានចិត្តគិតសម្លឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃ ដោយគិតបំរុងនឹងឲ្យបានមកជាទ្រព្យរបស់ខ្លួនឡើយ ។ ២- អព្យាបាទោ មិនមានចិត្តចងគំនុំគុំគួនContinue reading “កម្មបថ១០”
សុទ្ធិកថា
សីលទាំង ៤ បើចាត់ឲ្យល្មមឈ្មោះតាមសុទ្ធិ គឺកិច្ចដែលត្រូវតែឲ្យស្អាតឡើងវិញ ក្នុងវេលាដែលបែកធ្លាយម្តងៗនោះ មាន ៤យ៉ាង មានឈ្មោះដោយឡែកៗអំពីគ្នាគឺ ទេសនាសុទ្ធិ សីលបរិសុទ្ធិដោយកិរិយាសំដែង បានដល់ បាដិមោក្ខសំវរសី។ សំវរសុទ្ធិ សីលបរិសុទ្ធិដោយសង្រួម បានដល់ឥន្ទ្រិយសំវរសីល។ បរិយេដ្ឋិសុទ្ធិ សីលបរិសុទ្ធដោយកិរិយាស្វែងរក បានដល់ អាជីវបារិសុទ្ធិសីល។ បច្ចវេក្ខណសុទ្ធិ សីលបរិសុទ្ធដោយកិរិយាពិចារណា បានដល់ បច្ច័យសន្និស្សិតសីល។ អធិប្បាយ បាដិមោក្ខសំវរសីល បានឈ្មោះថា ទេសនាសុទ្ធិ បរិសុទ្ធិដោយកិរិយាសំដែង ព្រោះថា កាលបើបែកធ្លាយហើយ ត្រូវតែសំដែងចំពោះមុខសង្ឃ គណៈ ឬបុគ្គល ទើបអាចកែឲ្យបរិសុទ្ធឡើងវិញបាន។ ឥន្ទ្រិយសំវរសីល បានឈ្មោះថា សំវរសុទ្ធិ បរិសុទ្ធដោយកិរិយាសង្រួម ព្រោះថា បើបែកធ្លាយហើយ ត្រូវតែអធិដ្ឋានតាំងចិត្តថា អញនឹងមិនធ្វើយ៉ាងនេះទៀត ហើយប្រុងប្រយ័ត្នសង្រួមតទៅ ទើបអាចកែឲ្យបរិសុទ្ធឡើងវិញបាន។ អាជីវបារិសុទ្ធិ បានឈ្មោះថា បរិយេដ្ឋិសុទ្ធិ បរិសុទ្ធដោយកិរិយាស្វែងរក ព្រោះថា បើបែកធ្លាយហើយ ត្រូវតែលះបង់នូវអនេសនៈដែលជាហេតុនាំឲ្យបែកធ្លាយនោះចេញ ហើយស្វែងរកនូវបច្ច័យដែលកើតឡើង ប្រកបដោយធម៌ យកមកបរិភោគ ទើបអាចកែឲ្យបរិសុទ្ធឡើងវិញ។Continue reading “សុទ្ធិកថា”
អនុបសម្បន្នសីល
សីលរបស់អនុបសម្បន្ន បានដល់សីល ១០ របស់សាមណេរ។ វិន័យរបស់សាមណេរគឺ សិក្ខាបទ ១០ ទណ្ឌកម្ម ១០ នាសនង្គ ១០ សេក្ខិយវត្ត ៧៥ លោកវជ្ជសិក្ខាបទ ៤៩។ សិក្ខាបទ ១០ របស់សាមណេរគឺ បាណាតិបាតា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ។ អទិន្នាទានា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា។ អព្រហ្មចរិយា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាប្រព្រឹត្តនូវធម៌មិនប្រសើរ គឺសេពនូវមេថុនធម្ម។ មុសាវាទា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក។ សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី ចេតនា ជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។ វិកាលភោជនា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាបរិភោគនូវភោជនាហារក្នុងកាលខុស។ នច្ចគីតវាទិតវិសូកទស្សនា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយារាំ និងច្រៀង និងប្រគំ និងមើលនូវល្បែងដែលជាសត្រូវដល់កុសលធម៌។Continue reading “អនុបសម្បន្នសីល”
សំវរធម៌
សំវរធម៌ ៥យ៉ាង បាតិមោក្ខសំវរ សេចក្តីសង្រួមនូវកាយ វាចា ទៅតាមសិក្ខាបទដែលមាននៅក្នុងបាតិមោក្ខ បានដល់បារាជិក ៤ សង្ឃាទិសេស ១៣ អិយត ២ និស្សគ្គិយបាចិត្តិយ ៣០ សុទ្ធិកបាចិត្តិយ ៩២ បាដិទេសនិយ ៤ សេក្ខិយវត្ត ៧៥ អធិករណសមថ ៧ រួមជា ២២៧ និងសេចក្តីសង្រួមនូវកាយ វាចា មិនប្រព្រឹត្តកន្លងនូវសិក្ខាបទដែលព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយ ខាងក្រៅបាតិមោក្ខ បានដល់ពួកសិក្ខាបទដែលជាពួកថុល្លច្ចយាបត្តិ ទុក្កដាបត្តិ ទុព្ភាសិតាបត្តិ សីលនេះជាបាតិមោក្ខសំវរសីល។ សតិសំវរ សេចក្តីសង្រួមសតិ បានដល់ការសង្រួមក្នុងឥន្ទ្រិយទាំង ៦ គឺ ចក្ខុន្ទ្រិយ ១ សោតិន្ទ្រិយ ១ ឃានិន្ទ្រិយ ១ ជីវ្ហិន្ទ្រិយ ១ កាយិន្ទ្រិយ ១ មនិន្ទ្រិយ ១ គឺជាការសង្រួមស្មារតីតាមផ្លូវភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ និងចិត្តContinue reading “សំវរធម៌”
សីល
តើអ្វីជាតួសីល? ធម៌ ៤យ៉ាង គឺ ចេតនា ១ ចេតសិក ១ សំវរៈ ១ អវីតិក្កមៈ ១ របស់បុគ្គលវៀរចាកអំពើ មានបាណាតិបាត (ការសម្លាប់សត្វ) ជាដើម ឬថា របស់បុគ្គលកាលបំពេញនូវវត្តប្រតិបត្តិ ហៅថា សីល។ ន័យក្នុងបដិសម្ភិទា មានពោលថា មានព្រះពុទ្ធដីកាថា ចេតនាហំ ភិក្ខវេ សីលំ វទាមិ។ ម្នាលភិក្ខុទាំងឡាយ តថាគតហៅចេតនាជាតួសីល។ ចេតនា គឺធម្មជាតអ្នកគិត ចាត់ចែង សន្សំ។ បានសេចក្តីថា ធម្មជាតដែលញុំាងសម្បយុត្តធម៌ គឺចិត្ត និងចេតសិក ដែលប្រកបជាមួយ ឲ្យហូរចុះទៅក្នុងសីល។ ការគិត គំនិត ការចាត់ចែងរបស់បុគ្គល វៀរចាកបញ្ចវេរា (ការសម្លាប់សត្វ ១ ការលួចទ្រព្យគេ ១ ការប្រព្រឹត្តខុសក្នុងកាម ១ ការពោលពាក្យកុហក ១ ការផឹកនូវទឹកស្រវឹង ១) តាមផ្លូវកាយ ឬផ្លូវវាចាContinue reading “សីល”
