Category Archives: Allgemein
ធម្មសារ – វ
វន្ទិយបុគ្គល បុគ្គលដែលភិក្ខុត្រូវសំពះ មាន ៣ពួក ភិក្ខុដែលបានឧបសម្បទាក្រោយ ត្រូវសំពះភិក្ខុដែលបានឧបសម្បទាមុន។ ត្រូវសំពះភិក្ខុចាស់ជាង ដែលមានសំវាសផ្សេងគ្នា ជាធម្មវាទី។ ត្រូវថ្វាយបង្គំព្រះតថាគតអរហន្តសម្មាសម្ពុទ្ធក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស។ (បិ.១០,ឃ.៣៧៤) វត្តបទ ៧ ប្រការ អាត្មាអញ ត្រូវជាអ្នកចិញ្ចឹមមាតាបិតា អស់មួយជីវិត។ ត្រូវគោរពបុគ្គលជាច្បងក្នុងត្រកូល អស់មួយជីវិត។ ត្រូវមានវាចាល្អិតទន់ អស់មួយជីវិត។ មិនត្រូវមានវាចាញុះញង់ អស់មួយជីវិត។ ត្រូវមានចិត្តប្រាសចាកសេចក្តីកំណាញ់ជាមន្ទិល មានទានបរិច្ចាគហើយ មានដៃលាង (ចាំស្មូម) ហើយ ត្រេកអរក្នុងការលះបង់ ជាអ្នកគួរគេសូមបាន ត្រេកអរក្នុងការឲ្យ និងការចែករំលែក នៅគ្រប់គ្រងផ្ទះអស់មួយជីវិត។ ត្រូវមានសំដីទៀងទាត់ អស់មួយជីវិត។ មិនត្រូវមានសេចក្តីក្រោធ បើទុកជាសេចក្តីក្រោធកើតឡើងដល់អាត្មាអញ អាត្មាអញត្រូវតែប្រញាប់បន្ទោបង់ នូវសេចក្តីក្រោធនោះចេញ អស់មួយជីវិត។ កាលកើតជាមនុស្ស ក្នុងជាតិមុន សក្កទេវរាជ បានសមាទានវត្តបទ ទាំង ៧ ប្រការនេះឯងContinue reading “ធម្មសារ – វ”
