បង្គោលចិត្ត ៥យ៉ាង ១. បុគ្គលសង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លា ក្នុងព្រះសាស្ដា។ ២. បុគ្គលសង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លា ក្នុងព្រះធម៌។ ៣. បុគ្គលសង្ស័យ ងឿងឆ្ងល់ មិនចុះចិត្ដស៊ប់ មិនជ្រះថ្លា ក្នុងព្រះសង្ឃ។ ៤. បុគ្គលសង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លា ក្នុងសិក្ខា។ ៥. បុគ្គលក្រោធ អាក់អន់ចិត្ដ មានចិត្ដចងគំនុំ មានចិត្តរឹងត្អឹង ចំពោះសព្រហ្មចារីបុគ្គលទាំងឡាយ។ (បិ.៨២,ឃ.២១៥) បញ្ចគោរស ទឹកដោះស្រស់ ១ ទឹកដោះជូរ ១ ខ្លាញ់ ១ ទឹកដោះខាប់ ១ ទឹកដោះថ្លា ១។ (បិ.៧,ឃ.១៣៣) ប្រយោជន៍នៃការបញ្ញត្តិសិក្ខាបទ ១០យ៉ាង ព្រះមានព្រះភាគទ្រង់បញ្ញត្ដសិក្ខាបទ ព្រោះអាស្រ័យអំណាចប្រយោជន៍ ១០យ៉ាង គឺ ដើម្បីសេចក្ដីល្អដល់សង្ឃ ដើម្បីនៅសប្បាយដល់សង្ឃ ដើម្បីសង្កត់សង្កិននូវបុគ្គលទំាងឡាយដែលមិនអៀនខ្មាស ដើម្បីនៅជាសុខស្រួលដល់ភិក្ខុទាំងឡាយContinue reading “ធម្មសារ – ប”
