សិក្ខាបទ ៦ គឺព្រះមានព្រះភាគ ទ្រង់បញ្ញត្តដល់ភិក្ខុសាមណេរ ព្រោះការចិញ្ចឹមជីវិត។ ១. ភិក្ខុមានសេចក្តីប្រាថ្នាលាមក ឲ្យសេចក្តីប្រាថ្នាគ្របសង្កត់បាន ហើយពោលអួតនូវឧត្តរិមនុស្សធម្ម គឺមហគ្គតធម៌ និងលោកុត្តរធម៌ ដែលមិនមានក្នុងខ្លួន ព្រោះហេតុតែការចិញ្ចឹមជីវិត ត្រូវអាបត្តិបារាជិក។ ២. ភិក្ខុដល់នូវភាពជាអ្នកត្រេកអរ ប្រព្រឹត្តទៅក្នុងចន្លោះស្ត្រី និងបុរស ប្រាប់នូវសេចក្តីត្រូវការរបស់បុរសដល់ស្ត្រី ឬប្រាប់នូវសេចក្តីត្រូវការរបស់ស្ត្រីដល់បុរស ដឹកនាំបុរស និងស្ត្រីឲ្យបានគ្នាជាប្តីប្រពន្ធ ព្រោះហេតុតែការចិញ្ចឹមជីវិត ត្រូវអាបត្តិសង្ឃាទិសេស។ ៣. ភិក្ខុពោលអួតឧត្តរិមនុស្សធម្មមិនចំៗ តែបញ្ឆិតបញ្ឆៀងមកដាក់ខ្លួនថា មើលតែភិក្ខុអង្គណា ដែលនៅក្នុងវិហាររបស់អ្នក ភិក្ខុអង្គុយនោះជាព្រះអរហន្តហើយ ពោលអួតដូច្នេះ ព្រោះហេតុតែការចិញ្ចឹមជីវិត ត្រូវអាបត្តិថុល្លច្ច័យ។ ៤. ភិក្ខុគ្មានជម្ងឺ សូមបណីតភោជនទាំងឡាយ ដើម្បីប្រយោជន៍នៃខ្លួន ហើយឆាន់ ព្រោះហេតុតែការចិញ្ចឹមជីវិត ត្រូវអាបត្តិបាចិត្តិយ។ ៥. ភិក្ខុនីគ្មានជម្ងឺ សូមបណីតភោជនទាំងឡាយ ដើម្បីប្រយោជន៍នៃខ្លួន ហើយឆាន់ ព្រោះហេតុតែការចិញ្ចឹមជីវិត ត្រូវអាបត្តិបាដិទេសនីយ។ ៦. ភិក្ខុគ្មានជម្ងឺ សូមសម្លក្តី បាយក្តី ដើម្បីប្រយោជន៍នៃខ្លួន ហើយឆាន់ ព្រោះហេតុតែការចិញ្ចឹមជីវិត ត្រូវអាបត្តិទុក្កដ។Continue reading “សិក្ខាបទ៦”
Author Archives: ឈូកក្រហម
កថាវត្ថុ១០
១. អប្បិច្ឆកថា ពាក្យនាំឲ្យមានសេចក្តីប្រាថ្នាតិច។ ២. សន្តុដ្ឋិកថា ពាក្យនាំឲ្យមានសេចក្តីសន្តោស។ ៣. បវិវេកថា ពាក្យនាំឲ្យមានសេចក្តីស្ងប់ស្ងាត់។ ៤. អសំសគ្គថា ពាក្យនាំមិនឲ្យជាប់ចំពាក់។ ៥. វីវិយារម្ភកថា ពាក្យនាំប្រារព្ធព្យាយាម។ ៦. សីលកថា ពាក្យនាំឲ្យតាំងនៅក្នុងសីល។ ៧. សមាធិកថា ពាក្យនាំឲ្យសមាធិកើត។ ៨. បញ្ញាកថា ពាក្យនាំឲ្យកើតបញ្ញា។ ៩. វិមុត្តិកថា ពាក្យនាំឲ្យវិមុត្តិកើតឡើង។ ១០. វិមុត្តិញាណទស្សនកថា ពាក្យនាំឲ្យវិមុត្តិញាណទស្សនៈកើត។ សូមអនុមោទនា !!!
ភិក្ខុសីល
សីលរបស់ភិក្ខុ មាន ៤គឺ ១. បាតិមោក្ខសំវរសីល សីលគឺការសង្រួមតាមសិក្ខាបទក្នុងបាតិមោក្ខ។ ២. ឥន្ទ្រិយសំវរសីល សីលគឺការសង្រួមក្នុងឥន្ទ្រិយ។ ៣. អាជីវបារិសុទ្ធិសីល សីលសម្រេចអំពីការព្យាយាមជាគ្រឿងចិញ្ចឹមជីវិត។ ៤. បច្ចយសន្និស្សិតសីល សីលដែលបរិសុទ្ធ អាស្រ័យដោយការពិចារណា ហើយទើបបរិភោគ ប្រើប្រាស់នូវបច្ច័យ ៤។ សូមអនុមោទនា !!!
កម្មបថ១០
កុសលកម្មបថ ១០ កាយសុចរិត ៣ ១- បាណាតិបាតា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ។ ២- អទិន្នាទានា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា កាន់យកនូវវត្ថុដែលគេមិនបានឲ្យដោយកាយឬដោយវាចា។ ៣- កាមេសុមិច្ឆាចារា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ។ វចីសុចរិត ៤ ១- មុសាវាទា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យកុហក។ ២- បិសុណាវាចា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យញុះញង់ស៊កសៀត បំបែកបំបាក់អ្នកដទៃ។ ៣- ផរុសវាចា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យអាក្រក់ មានពាក្យទ្រគោះបោះបោក ជេរប្រទេចអ្នកដទៃជាដើម។ ៤- សម្ផប្បលាបា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យរោយរាយឥតប្រយោជន៍។ មនោសុចរិត ៣ ១- អនភិជ្ឈា មិនមានចិត្តគិតសម្លឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃ ដោយគិតបំរុងនឹងឲ្យបានមកជាទ្រព្យរបស់ខ្លួនឡើយ ។ ២- អព្យាបាទោ មិនមានចិត្តចងគំនុំគុំគួនContinue reading “កម្មបថ១០”
ធុតង្គ
ធុតង្គ គឺអង្គរបស់បុគ្គលអ្នកកំចាត់កិលេស ឬថា ធម្មជាតិ មានញាណ សម្រាប់កំចាត់បង់នូវកិលេស។ ន័យមួយទៀតថា អង្គនៃសេចក្តីប្រតិបត្តិ សម្រាប់កំចាត់បង់នូវធម៌ជាសត្រូវ។ បុគ្គលអ្នកមានសទ្ធា ប្រព្រឹត្តធុតង្គ ហើយចំរើនកម្មដ្ឋានផងក៏បាន ឬមានសទ្ធាត្រឹមតែរក្សាសីល ចំរើនកម្មដ្ឋានក៏បាន តែបើមានសេចក្តីនឿយណាយក្នុងខន្ធ ៥ ដែលប្រកបដោយមហាទុក្ខគ្រប់យ៉ាង ក៏គួរប្រព្រឹត្តធុតង្គផង ចំរើនកម្មដ្ឋានផង ព្រោះជាកិច្ចប្រតិបត្តិមួយនាំមកនូវសេចក្តីចំរើននៃសីលដ៏បរិសុទ្ធផង ជាកិច្ចប្រតិបត្តិយ៉ាងហ្មត់ហ្មង ក្នុងការលះកិលេសយ៉ាងឧក្រិដ្ឋផង ជាកិច្ចប្រតិបត្តិក្នុងការត្រាស់ដឹងនូវលោកុត្តរធម៌យ៉ាងឆាប់រហ័សផង ហើយជាកិច្ចមួយដើម្បីរក្សាទុកនូវវត្តដ៏ប្រសើររបស់ព្រះអរិយបុគ្គលទាំងឡាយ មានព្រះពុទ្ធជាដើមផង។ ធុតង្គ មាន១៣យ៉ាងគឺ បង្សុកូលិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាទ្រទ្រង់នូវចីវរដែលដល់នូវភាពគួរខ្ពើមដូចអាចម៍ដី ជាប្រក្រតី។ តេចីវរិកង្គ អង្គរបស់ភិក្ខុអ្នកមានចីវរ ៣ គឺ សង្ឃាដិ ចីវរ និងស្បង់ ជាប្រក្រតី។ បិណ្ឌបាតិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាត្រាច់ទៅដើម្បីបិណ្ឌបាតជាវត្ត។ សបទានចារិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាត្រាច់ទៅដើម្បីបិណ្ឌបាតរៀងតាមលំដាប់នៃផ្ទះ ជាប្រក្រតី គឺមិនរំលងទៅផ្ទះដទៃ។ ឯកាសនិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាបរិភោគនូវភោជនតែក្នុងអាសនៈ ១ ជាប្រក្រតី គឺឆាន់ក្នុងកន្លែងតែមួយរហូតដល់ឆាន់រួចរាល់។ បត្តបិណ្ឌបាតិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាបរិភោគនូវភោជនតែក្នុងបាត្រ ១។ ខលុបច្ឆាភត្តិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាមិនបរិភោគនូវភត្ត ដែលខ្លួនហាមនូវភោជនរួចហើយContinue reading “ធុតង្គ”
សុទ្ធិកថា
សីលទាំង ៤ បើចាត់ឲ្យល្មមឈ្មោះតាមសុទ្ធិ គឺកិច្ចដែលត្រូវតែឲ្យស្អាតឡើងវិញ ក្នុងវេលាដែលបែកធ្លាយម្តងៗនោះ មាន ៤យ៉ាង មានឈ្មោះដោយឡែកៗអំពីគ្នាគឺ ទេសនាសុទ្ធិ សីលបរិសុទ្ធិដោយកិរិយាសំដែង បានដល់ បាដិមោក្ខសំវរសី។ សំវរសុទ្ធិ សីលបរិសុទ្ធិដោយសង្រួម បានដល់ឥន្ទ្រិយសំវរសីល។ បរិយេដ្ឋិសុទ្ធិ សីលបរិសុទ្ធដោយកិរិយាស្វែងរក បានដល់ អាជីវបារិសុទ្ធិសីល។ បច្ចវេក្ខណសុទ្ធិ សីលបរិសុទ្ធដោយកិរិយាពិចារណា បានដល់ បច្ច័យសន្និស្សិតសីល។ អធិប្បាយ បាដិមោក្ខសំវរសីល បានឈ្មោះថា ទេសនាសុទ្ធិ បរិសុទ្ធិដោយកិរិយាសំដែង ព្រោះថា កាលបើបែកធ្លាយហើយ ត្រូវតែសំដែងចំពោះមុខសង្ឃ គណៈ ឬបុគ្គល ទើបអាចកែឲ្យបរិសុទ្ធឡើងវិញបាន។ ឥន្ទ្រិយសំវរសីល បានឈ្មោះថា សំវរសុទ្ធិ បរិសុទ្ធដោយកិរិយាសង្រួម ព្រោះថា បើបែកធ្លាយហើយ ត្រូវតែអធិដ្ឋានតាំងចិត្តថា អញនឹងមិនធ្វើយ៉ាងនេះទៀត ហើយប្រុងប្រយ័ត្នសង្រួមតទៅ ទើបអាចកែឲ្យបរិសុទ្ធឡើងវិញបាន។ អាជីវបារិសុទ្ធិ បានឈ្មោះថា បរិយេដ្ឋិសុទ្ធិ បរិសុទ្ធដោយកិរិយាស្វែងរក ព្រោះថា បើបែកធ្លាយហើយ ត្រូវតែលះបង់នូវអនេសនៈដែលជាហេតុនាំឲ្យបែកធ្លាយនោះចេញ ហើយស្វែងរកនូវបច្ច័យដែលកើតឡើង ប្រកបដោយធម៌ យកមកបរិភោគ ទើបអាចកែឲ្យបរិសុទ្ធឡើងវិញ។Continue reading “សុទ្ធិកថា”
បរិភោគ៤យ៉ាង
ការបរិភោគ ប្រើប្រាស់នូវបច្ច័យនេះ ចែកចេញតាមប្រភេទរបស់បុគ្គល អ្នកបរិភោគប្រើប្រាស់ មាន ៤យ៉ាងគឺ ១. ថេយ្យបរិភោគ បរិភោគដោយការលួច បានដល់បរិភោគរបស់ភិក្ខុទ្រុស្តសីល។ ២. ឥណបរិភោគ បរិភោគដោយបំណុល បានដល់បរិភោគរបស់ភិក្ខុដែលមានសីល តែមិនបានពិចារណា។ ៣. ទាយជ្ជបរិភោគ បរិភោគនូវមត៌កដែលត្រូវបាន បានដល់ការបរិភោគរបស់សេក្ខបុគ្គល ៧ពួក។ ៤. សាមិបរិភោគ បរិភោគរបស់ជនជាម្ចាស់ បានដល់បរិភោគរបស់ព្រះខីណាស្រព។ អធិប្បាយ ១. ថេយ្យបរិភោគ ភិក្ខុដែលទ្រុស្តសីល ហើយនៅបំបាំងខ្លួន ពួនសម្ងំបរិភោគនូវបច្ច័យរបស់ទាយកជាមួយនឹងសង្ឃ ហៅថា លួចបច្ច័យរបស់ទាយកមកបរិភោគ ព្រោះថា ទាយកដែលគេបូជានូវបច្ច័យមក គេចំពោះរកតែលោកដែលមានសីល ដោយគេប្រាថ្នាចង់បានផលច្រើន គេមិនបានចំពោះរកភិក្ខុដែលទ្រុស្តសីលនោះឡើយ ហើយភិក្ខុដែលទ្រុស្តសីល នៅក្លែងបំភាន់យកបច្ច័យរបស់គេមកបរិភោគ ទើបបានឈ្មោះថា លួចយកនូវបច្ច័យរបស់ទាយកមកបរិភោគ មិនត្រឹមតែប៉ុណ្ណោះសោត បានឈ្មោះថា បានលួចបច្ច័យរបស់ភិក្ខុដែលមានសីលទាំងប៉ុន្មាន មកបរិភោគទៀតផង ព្រោះបច្ច័យដែលទាយកគេឲ្យមកដោយសទ្ធានោះ ព្រះមានព្រះភាគទ្រង់អនុញ្ញាតទុកឲ្យភិក្ខុដែលមានសីលតែម្យ៉ាង ព្រះអង្គមិនបានអនុញ្ញាតទុកឲ្យដល់ភិក្ខុដែលទ្រុស្តសីលនោះឡើយ ហើយភិក្ខុដែលទ្រុស្តសីលនោះ មកនៅបំបាំងរាំងមុខស្កាត់យកបច្ច័យទាំងនោះមកបរិភោគ ទើបបានឈ្មោះថា លួចយកនូវបច្ច័យរបស់ភិក្ខុដែលមានសីល មកបរិភោគ។ ២. ឥណបរិភោគContinue reading “បរិភោគ៤យ៉ាង”
បច្ចវេក្ខណៈ១៦
បច្ចវេក្ខណវិធី គឺវិធីសម្រាប់ពិចារណាក្នុងបច្ច័យមួយៗ មានបួនៗ គឺក្នុងចីវរបច្ច័យ មាន៤ បិណ្ឌបាតបច្ច័យ មាន៤ សេនាសនបច្ច័យ មាន៤ គិលានភេសជ្ជបច្ច័យ មាន៤ ហើយមានឈ្មោះថា ធាតុបច្ចវេក្ខណៈ បដិកូលបច្ចវេក្ខណៈ តំខណិកបច្ចវេក្ខណៈ អតីតបច្ចវេក្ខណៈ ដូចគ្នា រួមទាំងអស់ ត្រូវជា បច្ចវេក្ខណៈ ១៦។ បច្ចវេក្ខណកាល គឺកាលដែលត្រូវពិចារណាក្នុងបច្ច័យមួយៗនោះ មានបីៗ គឺ បដិលាភកាល កាលដែលកំពុងបាន ឬកំពុងទទួលនូវបច្ច័យ។ បរិភោគកាល កាលដែលកំពុងប្រើប្រាស់នូវបច្ច័យ។ អតីតកាល កាលដែលបរិភោគ ប្រើប្រាស់កន្លងហើយ។ បច្ច័យទាំង ៤ មានបច្ចវេក្ខណកាល ៣ ទាំងអស់ត្រូវជាកាល ១២។ បណ្តាកាលទាំង ៣នោះ ក្នុងបដិលាភកាល ត្រូវពិចារណាដោយធាតុបច្ចវេក្ខណក៏បាន បដិកូលបច្ចវេក្ខណក៏បាន។ ក្នុងបរិភោគកាល ត្រូវពិចារណាដោយតំខណិកបច្ចវេក្ខណៈ។ ក្នុងអតីតកាល ត្រូវពិចារណាដោយអតីតបច្ចវេក្ខណៈ។ ធាតុបច្ចវេក្ខណៈ ត្រូវពិចារណាផ្អែបមកជាមួយនឹងកាយរបស់ខ្លួន ឲ្យឃើញថា គ្រាន់តែជាធាតុ ដើម្បីនឹងលះបង់នូវសេចក្តីប្រកាន់ថាខ្លួន និងរបស់ខ្លួន រាប់បញ្ចូលក្នុងធាតុមនសិការកម្មដ្ឋានContinue reading “បច្ចវេក្ខណៈ១៦”
បច្ចយសន្និស្សិតសីល
សីលដែលអាស្រ័យនូវបច្ច័យ ៤ ហៅថា បច្ចយសន្និស្សិតសីល បានដល់កិរិយាបរិភោគ ប្រើប្រាស់នូវបច្ច័យ ៤ ដែលបរិសុទ្ធដោយកិរិយាពិចារណា។ ពាក្យថា បច្ច័យ បានសេចក្តីថា គ្រឿងដែលសត្វត្រូវអាស្រ័យបរិភោគ ប្រើប្រាស់ ហើយប្រព្រឹត្តទៅបាន។ បច្ច័យ មាន ៤ យ៉ាងគឺ ចីវរ គ្រឿងសំរាប់ស្លៀកដណ្តប់បិទបាំងរាងកាយ។ បិណ្ឌបាត គ្រឿងសម្រាប់បរិភោគ។ សេនាសនៈ ទីដេក ទីអង្គុយសំរាប់ជ្រកកោន។ គិលានភេសជ្ជៈ ថ្នាំកែរោគ។ ការបរិភោគ ប្រើប្រាស់នូវបច្ច័យនេះ មាន៤យ៉ាងគឺ ថេយ្យបរិភោគ បរិភោគដោយការលួច បានដល់បរិភោគរបស់ភិក្ខុទ្រុស្តសីល។ ឥណបរិភោគ បរិភោគដោយបំណុល បានដល់បរិភោគរបស់ភិក្ខុដែលមានសីល តែមិនបានពិចារណា។ ទាយជ្ជបរិភោគ បរិភោគនូវមត៌កដែលត្រូវបាន បានដល់ការបរិភោគរបស់សេក្ខបុគ្គល ៧ពួក។ សាមិបរិភោគ បរិភោគរបស់ជនជាម្ចាស់ បានដល់បរិភោគរបស់ព្រះខីណាស្រព។ ការមិនបែកធ្លាយ និងបែកធ្លាយនៃបច្ចយសន្និស្សិតសីល បច្ចយសន្និស្សិតសីល មានការបរិសុទ្ធដោយពិចារណា ឲ្យតែបានពិចារណាហើយ ទាំងបីយ៉ាង ហោចទៅត្រឹមបច្ចវេក្ខណណាមួយ ក្នុងបច្ច័យណាមួយតែត្រឹមមួយចប់ក្តី ពីរចប់ក្តី ក៏បានឈ្មោះថា មិនទាន់បែកធ្លាយនៅឡើយContinue reading “បច្ចយសន្និស្សិតសីល”
តិរច្ឆានវិជ្ជា
តិរច្ឆានវិជ្ជា គឺចំណេះដែលថោកទាប ទុកដូចជាចំណេះរបស់សត្វតិរច្ឆាន ព្រោះមិនមានប្រយោជន៍។ តិរច្ឆានវិជ្ជានោះ មានច្រើនជាអនេកពេកណាស់ តាមន័យដែលព្រះដ៏មានជោគ ទ្រង់ត្រាស់សំដែងទុកក្នុងព្រហ្មជាលសូត្រ ទី១ ក្នុងគម្ពីរទីឃនិកាយ សីលខន្ធវគ្គ ឬក្នុងសុភសូត្រ ទី១០ ក្នុងគម្ពីរទីឃនិកាយ តែក្នុងទីនេះ ពោលទុកដោយសង្ខេបតែត្រឹម ៨ យ៉ាង ប៉ុណ្ណេះគឺ ១. អង្គំ ដម្រានិយាយអំពីសរីរាវយវៈ មានដៃ និងជើងជាដើម។ ២. និមិត្តំ ដម្រាសម្រាប់ទាយនូវហេតុផ្សេងៗ។ ៣. ឧប្បាតំ ដម្រានិយាយអំពីឧប្បត្តិហេតុ ដូចធ្លាប់កេតុ មេឃក្រហមដាលឡើងក្នុងទិសផ្សេងៗនោះ និងផែនដីញ័រជាដើម។ ៤. សុបិនំ ដម្រាសម្រាប់ទាយយល់សប្តិ។ ៥. លក្ខណំ ដម្រាសម្រាប់ទាយលក្ខណៈរបស់ស្ត្រី និងបុរស។ ៦. មូសិកច្ចន្នំ ដម្រាសម្រាប់ទាយនូវសំពត់ដែលកណ្តុរកាត់។ ៧. អគ្គិហោមំ វិធីបូជាភ្លើង។ ៨. ទិព្វិហោមំ វិធីបូជាវែក។ សមណៈអ្នកបរិភោគប្រើប្រាស់នូវបច្ច័យ ៤ ដែលទាយកឲ្យមកដោយសទ្ធា មិនត្រូវរៀនទន្ទេញ ឬចិញ្ចឹមជីវិតដោយតិរច្ឆានវិជ្ជាទាំងនេះឡើយ។ អំពើដែលភិក្ខុចិញ្ចឹមជីវិតដោយល្អContinue reading “តិរច្ឆានវិជ្ជា”
