លំនាំប្រព្រឹត្តជាប្រក្រតី ឬសំណាមវាសនា ដែលធ្លាប់សន្សំអប់រំទុកមកពីអតីតជាតិ ហើយមកផុសផុលឡើងក្នុងសន្តានដោយច្រើន ក្នុងបច្ចុប្បន្នជាតិនេះហៅថា “ចរិត” ចែកដោយសង្ខេបមាន ៦យ៉ាង គឺ ១. រាគចរិត លំនាំរាគៈ គឺច្រើនដោយសេចក្តីតម្រេក។ បុគ្គលដែលជារាគចរិត ដំណើរដើរជាប្រក្រតី ទ្រង់រំពាស់ ញ៉េងញ៉ង លើកដាក់ជើងស្មើ ទ្រង់ថ្នមៗ ផ្ទៃបាតជើងផត ដានជើងកំពង់កណ្តាល ជំហរ និងអង្គុយទ្រង់សុភាពរម្យទមគួរឲ្យជ្រះថ្លា តាក់តែងទីដំណេកស្មើៗ មិនរណូងរណាង ប្រមូលអវយវតូចធំ ឲ្យមូលគ្នាទើបប្រាសខ្លួនដេក ពេលក្រោកក៏សន្សឹមៗ និយាយពាក្យទ្រង់ស្រទន់ ធ្វើការងារច្រើនស្អាត ស្លៀកពាក់ច្រើនបរិមណ្ឌល ទំពារម៉ត់ទើបលេប បានអ្វីបន្តិចបន្តួច ឆាប់ត្រេកអរ ឃើញរូបល្អ ឮសំឡេងពីរោះជាដើម ឆាប់ជាប់ចិត្ត ខំសម្លក់ ឬផ្ទៀងស្តាប់អស់កាលយូរ ផ្គាប់ផ្គន់បន្តិចបន្តួចឆាប់គាប់ចិត្ត មិនសូវប្រកាន់ទោសគេ ចេញដើរទៅណាច្រើនអាល័យទីកន្លែង មានធម៌ប្រព្រឹត្តនៅក្នុងសន្តាន ច្រើនបិទបាំងទោសខ្លួន ច្រើនអំនួត ច្រើនប្រកាន់ខ្លួន ច្រើនប្រាថ្នាលាមក ច្រើនប្រាថ្នាធំ មិនសន្តោស ច្រើនក្រអឺតក្រទម ឆ្មើងឆ្មៃ។ បុគ្គលដែលជារាគចរិត គួរចម្រើនកម្មដ្ឋាន ១១ គឺContinue reading “ចរិត៦យ៉ាង”
Author Archives: ឈូកក្រហម
កម្មដ្ឋាន៤០
កម្មដ្ឋាន ៤០ គឺ កសិណ ១០ អសុភ ១០ អនុស្សតិ ១០ ព្រហ្មវិហារ ៤ អារុប្ប ៤ សញ្ញា ១ វវដ្ឋាន ១ រួមជា ៤០។ កសិណ ១០ បឋវីកសិណ យកដីធ្វើជាវង់កសិណ។ អាបោកសិណ យកទឹកធ្វើជាវង់កសិណ។ តេជោកសិណ យកភ្លើងធ្វើជាវង់កសិណ។ វាយោកសិណ យកខ្យល់ធ្វើជាកសិណ។ នីលកសិណ យកវត្ថុមានពណ៌ខៀវជាកសិណ។ បីតកសិណ យកវត្ថុមានពណ៌លឿងជាកសិណ។ លោហិតកសិណ យកវត្ថុមានពណ៌ក្រហមជាកសិណ។ ឱទាតកសិណ យកវត្ថុមានពណ៌សជាកសិណ។ អាកាសកសិណ យកអាកាសដែលកំណត់ទុកជាកសិណ។ អាលោកកសិណ យកពន្លឺជាកសិណ។ អសុភ ១០ ឧទ្ធុមាតក អសុភហើមពោរពងឡើង។ វិនីលក អសុភហើមមានពណ៌ខៀវដោយច្រើន។ វិបុព្វក អសុភហើមមានខ្ទុះហូរទៅក្នុងខាងលើ ខាងក្រោម។ វិច្ឆិទ្ទក អសុភដែលគេកាត់ដាច់ពាក់កណ្តាលខ្លួន។ វិក្ខាយិតក អសុភដែលសត្វខាំកកេរស៊ីមានសំណាមរលុះរលាយផ្សេងៗ។ វិក្ខិត្តកContinue reading “កម្មដ្ឋាន៤០”
អារុប្ប៤
អាកាសនញ្ចាយតនៈ យកអាកាសក្នុងបដិភាគនិមិត្ត ដែលកើតអំពីកសិណ ៩ លើកអាកាសកសិណចេញ ដែលមិនមានទីបំផុតជាអារម្មណ៍។ វិញ្ញាណញ្ចាយតនៈ ស្រាវយកអរូបវិញ្ញាណទី១ ដែលផ្សាយទៅមិនមានទីបំផុតមកជាអារម្មណ៍។ អាកិញ្ចញ្ញាយតនៈ កំណត់យកអរូបវិញ្ញាណទី១ ដែលផ្សាយទៅមិនមានកង្វល់តិចតួចមកជាអារម្មណ៍។ នេវសញ្ញានាសញ្ញាយតនៈ កំណត់យកសេចក្តីល្អិតរបស់អរូបវិញ្ញាណទី២ ដែលមានស្ទើរតែនឹងមិនមានមកជាអារម្មណ៍។ សូមអនុមោទនា !!!
ព្រហ្មវិហារធម៌៤
មេត្តា ផ្សាយមេត្តាដល់សព្វសត្វទាំងអស់ ករុណា ផ្សាយករុណាដល់សព្វសត្វទាំងអស់ មុទិតា ផ្សាយមុទិតាដល់សព្វសត្វទាំងអស់ ឧបេក្ខា ផ្សាយឧបេក្ខាដល់សព្វសត្វទាំងអស់។ សូមអនុមោទនា !!!
អសុភ១០
ឧទ្ធុមាតក អសុភហើមពោរពងឡើង វិនីលក អសុភហើមមានពណ៌ខៀវដោយច្រើន វិបុព្វក អសុភហើមមានខ្ទុះហូរទៅក្នុងខាងលើ ខាងក្រោម វិច្ឆិទ្ទក អសុភដែលគេកាត់ដាច់ពាក់កណ្តាលខ្លួន វិក្ខាយិតក អសុភដែលសត្វខាំកកេរស៊ីមានសំណាមរលុះរលាយផ្សេងៗ វិក្ខិត្តក អសុភដែលគេកាត់ដាច់ចេញពីគ្នាជាកំណាត់ៗ រាត់រាយទៅផ្សេងៗ ហតវិក្ខិត្តក អសុភដែលគេកាប់សាប់មានស្នាមសាំរវាម លោហិតក អសុភត្រូវប្រហារមានឈាមហូរស្រោចស្រប បុឡូវក អសុភមានដង្កូវចុះហូរចេញតាមទ្វារទាំង ៩ អដ្ឋិក អសុភមានតែរាងឆ្អឹងរាត់រាយខ្ចាត់ខ្ចាយទៅផ្សេងៗ សូមអនុមោទនា !!!
កសិណ១០
បឋវីកសិណ យកដីធ្វើជាវង់កសិណ អាបោកសិណ យកទឹកធ្វើជាវង់កសិណ តេជោកសិណ យកភ្លើងធ្វើជាវង់កសិណ វាយោកសិណ យកខ្យល់ធ្វើជាកសិណ នីលកសិណ យកវត្ថុមានពណ៌ខៀវជាកសិណ បីតកសិណ យកវត្ថុមានពណ៌លឿងជាកសិណ លោហិតកសិណ យកវត្ថុមានពណ៌ក្រហមជាកសិណ ឱទាតកសិណ យកវត្ថុមានពណ៌សជាកសិណ អាកាសកសិណ យកអាកាសដែលកំណត់ទុកជាកសិណ អាលោកកសិណ យកពន្លឺជាកសិណ។ សូមអនុមោទនា !!!
និមិត្តរបស់កម្មដ្ឋាន
និមិត្តរបស់កម្មដ្ឋាន មាន ៣ គឺ បរិកម្មនិមិត្ត ១ ឧគ្គហនិមិត្ត ១ បដិភាគនិមិត្ត ១។ និមិត្តទាំង ៣នេះ ព្រះយោគីត្រូវបានក្នុងកម្មដ្ឋាន ២២ គឺ កសិណ ១០ អសុភ ១០ កាយគតាសតិ ១ អានាបានស្សតិ ១។ បរិកម្មនិមិត្ត និមិត្តក្នុងបរិកម្ម ដូចយោគីដែលត្រូវចំរើនបឋវីកសិណ ត្រូវយករង្វង់កសិណ ដែលលាបលនដោយផែនដីពណ៌អរុណរះពេលព្រឹក មកតម្កល់អំពីមុខហើយ ធ្វើការសំឡឹងពណ៌នៃកសិណនោះ បរិកម្មថា បឋវី ដី ៗៗ ហើយបិទភ្នែក បរិកម្មរួច បើកភ្នែកសំឡឹងពណ៌កសិណនោះទៀត បរិកម្មថា ដីៗៗ ការបរិកម្មដោយការសំឡឹងពណ៌កសិណបែបនេះ ហៅថា បរិកម្មនិមិត្ត។ ឧគ្គហនិមិត្ត និមិត្តដែលកើតឡើងប្រាកដដល់ចិត្តរបស់ព្រះយោគី មានពណ៌សណ្ឋានដូចវង់កសិណនោះ បើកភ្នែកក្តី ធ្មេចភ្នែកក្តី ក៏ឃើញពណ៌កសិណនោះដូចគ្នា និមិត្តដែលកើតឡើងប្រាកដដល់ចិត្តរបស់យោគីយ៉ាងជាក់ច្បាស់យ៉ាងនេះ ហៅថា ឧគ្គហនិមិត្ត។ បដិភាគនិមិត្ត និមិត្តជាចំណែក ប្រៀបដូចជាយោគី ដែលចំរើនបឋវីកសិណContinue reading “និមិត្តរបស់កម្មដ្ឋាន”
អនុស្សតិ១០
ពុទ្ធានុស្សតិ សេចក្តីរលឹករឿយៗ មានពុទ្ធគុណជាអារម្មណ៍។ ធម្មានុស្សតិ សេចក្តីរលឹករឿយៗ មានធម្មគុណជាអារម្មណ៍។ សង្ឃានុស្សតិ សេចក្តីរលឹករឿយៗ មានសង្ឃគុណជាអារម្មណ៍។ សីលានុស្សតិ សេចក្តីរលឹករឿយៗ មានសីលគុណជាអារម្មណ៍។ ចាគានុស្សតិ សេចក្តីរលឹករឿយៗ មានចាគគុណជាអារម្មណ៍។ ទេវតានុស្សតិ សេចក្តីរលឹករឿយៗ មានសទ្ធាទិគុណរបស់ទេវតា និងសទ្ធាទិគុណរបស់ខ្លួនជាអារម្មណ៍។ មរណានុស្សតិ សេចក្តីរលឹករឿយៗ មានសេចក្តីស្លាប់ជាអារម្មណ៍។ កាយគតាសតិ សេចក្តីរលឹកក្នុងកាយ មានអាការៈ៣២ជាអារម្មណ៍។ អានាបានស្សតិ សេចក្តីរលឹក មានខ្យល់ដង្ហើមចេញចូលជាអារម្មណ៍។ ឧបសមានុស្សតិ សេចក្តីរលឹករឿយៗ មានគុណរបស់ព្រះនិព្វានជាអារម្មណ៍។ ពុទ្ធានុស្សតិ ព្រះយោគាវចរ គប្បីមានចិត្តជ្រះថ្លាក្នុងគុណរបស់ព្រះពុទ្ធមិនឲ្យមានកម្រើក ហើយចូលទៅរកទីដែលស្ងាត់ចាកអារម្មណ៍ផ្សេងៗ តម្កល់ស្មារតី រលឹកដល់គុណរបស់ព្រះពុទ្ធចាប់ដើមតាំងអំពី ឥតិបិសោ ភគវា រហូតដល់ ពុទ្ធោ ភគវា ជាទីបំផុត។ ក្នុងការពិចារណារលឹកគុណព្រះពុទ្ធនេះ យោគាវចរ ត្រូវឲ្យដឹងសេចក្តីអធិប្បាយក្នុងគុណនោះៗ ឲ្យបានសព្វគ្រប់ផង។ ដោយអំណាចនៃការរលឹករឿយៗ នូវពុទ្ធគុណ ចិត្តរបស់ព្រះយោគី ក៏ប្រាសចាកកិលេស គឺ រាគៈ ទោសៈ មោហៈContinue reading “អនុស្សតិ១០”
វសី ៥យ៉ាង
ការស្ទាត់ជំនាញ ៥យ៉ាង អាវជ្ជនវសី ស្ទាត់ក្នុងការនឹករកអង្គឈាន។ សមាបជ្ជនវសី ស្ទាត់ក្នុងការចូលកាន់អង្គឈាន។ អធិដ្ឋានវសី ស្ទាត់ក្នុងការតម្កល់ទុកអង្គឈាន។ វុដ្ឋានវសី ស្ទាត់ក្នុងការចេញចាកអង្គឈាន។ បច្ចវេក្ខណវសី ស្ទាត់ក្នុងការពិចារណាលះបង់អង្គឈាន។ វិធីហ្វឹកហាត់ចិត្តឲ្យបានជាឧបេក្ខាឆាប់រហ័សនោះគឺ យោគាវចរ ត្រូវប្រតិបត្តិចម្រើនអានាបានស្សតិកម្មដ្ឋានតាមលំដាប់ខ្យល់ ៤ត្រកូលនោះឯង គ្រប់ឥរិយាបថទាំង ៤ ចំរើនរឿយៗ សេពរឿយៗ ធ្វើឲ្យច្រើនទៅ យោគាវចរនោះ នឹងបាននូវចិត្តជាឧបេក្ខាឆាប់រហ័សពិតប្រាកដ។ ឧបេក្ខាចិត្ត ដែលស្ទាត់ជំនាញ តែងបានក្នុងខណៈចិត្តទី ៤ ឬទី ៥ បើជាខិប្បាភិញ្ញាបុគ្គល (បុគ្គលអ្នកត្រាស់ដឹងឆាប់) ឧបេក្ខាបានក្នុងខណៈចិត្តទី ៤ ដូច្នេះគឺ ឧបចារជវ័ន ១ អនុលោមជវ័ន ១ គោត្រភូជវ័ន ១ ឧបេក្ខាជវ័ន ១។ បើជាទន្ធាភិញ្ញាបុគ្គល (បុគ្គលអ្នកត្រាស់ដឹងយឺត) ឧបេក្ខាបានក្នុងខណៈចិត្តទី ៥គឺ បរិកម្មជវ័ន ១ ឧបចារជវ័ន ១ អនុលោមជវ័ន ១ គោត្រភូជវ័ន ១ ឧបេក្ខាជវ័នContinue reading “វសី ៥យ៉ាង”
អានាបានស្សតិកម្មដ្ឋាន
ខ្យល់មាន ៤ ត្រកូល ភិក្ខុ កាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញវែង កាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលវែង។ ភិក្ខុ កាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញខ្លី កាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលខ្លី។ ភិក្ខុសិក្ខាថា អាត្មាអញនឹងកំណត់ដឹងច្បាស់នូវកាយ គឺខ្យល់ចេញទាំងពួង ហើយដកដង្ហើមចេញ។ ភិក្ខុសិក្សាថា អាត្មាអញ នឹងកំណត់ដឹងច្បាស់នូវកាយ គឺខ្យល់ចូលទាំងពួង ហើយដកដង្ហើមចូល។ ភិក្ខុសិក្សាថា អាត្មាអញនឹងរំងាប់នូវកាយសង្ខារ [អស្សាសបស្សាសៈ] ដកដង្ហើមចេញ។ សិក្សាថា អាត្មាអញនឹងរំងាប់នូវកាយសង្ខារ ដកដង្ហើមចូល។ អធិប្បាយ ព្រះយោគាវចរ កាលបើតម្កល់ចិត្តក្នុងទ្រូងនឹងល្អហើយ បន្ទាប់មកត្រូវដកដង្ហើមចេញវែង ដកដង្ហើមចូលវែងរឿយៗ ទន្ទឹមនឹងការដកដង្ហើមចេញវែងចូលវែងនោះ ត្រូវមានស្មារតីរលឹក និងញាណ ដឹងនូវខ្យល់ដកដង្ហើមចេញវែង ចូលវែង ដែលកំពុងប្រព្រឹត្តឡើងចុះនោះផង។ កាលចំរើនដោយការរលឹក និងដឹងនូវខ្យល់ដកដង្ហើមចេញវែង ចូលវែង គឺយោគាវចរចេះតែចំរើនទៅ សេពទៅ ធ្វើទៅ ធ្វើឲ្យច្រើនរឿយៗទៅ ក្នុងពេលចំរើន បើសិនសតិ និងញាណរលត់ គេចចេញពីខ្យល់ចេញចូលContinue reading “អានាបានស្សតិកម្មដ្ឋាន”
