Author Archives: ឈូកក្រហម
ធម្មសារ – ញ
ធម្មសារ – ឈ
ធម្មសារ – ជ
ធម្មសារ – ឆ
ធម្មសារ – ច
ចរណៈ ១៥ សទ្ធា ការជឿដោយត្រឹមត្រូវ។ សតិ ការរឭកដឹង។ ហិរិ សេចក្តីខ្មាសបាប។ ឱត្តប្បៈ សេចក្តីខ្លាចបាប។ វីរិយៈ ព្យាយាមចម្រើនកុសល ព្យាយាមលះបាប ព្យាយាមកុំឲ្យបាបកើត ជាដើម។ សុតៈ ការស្តាប់ច្រើន ចេះដឹងច្រើន។ បញ្ញា សេចក្តីដឹងច្បាស់តាមសេចក្តីពិត។ សង្រួមក្នុងភោជន គឺដឹងប្រមាណក្នុងភោជន។ ប្រកបរឿយៗនូវការភ្ញាក់រលឹក។ សីលសំរវៈ ការសង្រួមក្នុងសីល។ ឥន្ទ្រិយសំរវៈ គឺការសង្រួមនៅក្នុងទ្វារទាំង ៦។ បឋមឈាន ទុតិយឈាន តតិយឈាន ចតុត្ថឈាន ចេតិយ ៣យ៉ាង បរិភោគចេតិយ បានដល់ ព្រះចេតិយដែលបញ្ចុះបរិក្ខារ គឺសង្ឃាដិ ឧត្តរាសង្គៈ អន្តរាវាសកៈ វត្ថពន្ធចង្កេះ បាត្រ ជាដើម របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់។ ធាតុចេតិយ បានដល់ ព្រះចេតិយដែលបញ្ចុះនូវព្រះបរមធាតុនៃព្រះសម្មាសម្ពុទ្ធ។ ធម្មចេតិយ បានដល់ ចេតិយដែលពុទ្ធបរិស័ទតម្កល់ទុកនូវព្រះពុទ្ធវចនៈ មាន បដិច្ចសមុប្បាទធម៌ ជាដើម។ ន័យមួយទៀត ចេតិយContinue reading “ធម្មសារ – ច”
ធម្មសារ – ង
ធម្មសារ – ធ
ធុតង្គ ធុតង្គនៅក្នុងព្រះពុទ្ធសាសនាមាន ១៣ គឺ ១. បង្សុកូលិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាទ្រទ្រង់នូវចីវរដែលដល់នូវភាពគួរខ្ពើមដូចអាចម៍ដី ជាប្រក្រតី។ ២. តេចីវរិកង្គ អង្គរបស់ភិក្ខុអ្នកមានចីវរ ៣ គឺ សង្ឃាដិ ចីវរ និងស្បង់ ជាប្រក្រតី។ ៣. បិណ្ឌបាតិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាត្រាច់ទៅដើម្បីបិណ្ឌបាតជាវត្ត។ ៤. សបទានចារិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាត្រាច់ទៅដើម្បីបិណ្ឌបាតរៀងតាមលំដាប់នៃផ្ទះ ជាប្រក្រតី គឺមិនរំលងទៅផ្ទះដទៃ។ ៥. ឯកាសនិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាបរិភោគនូវភោជនតែក្នុងអាសនៈ ១ ជាប្រក្រតី គឺឆាន់ក្នុងកន្លែងតែមួយរហូតដល់ឆាន់រួចរាល់។ ៦. បត្តបិណ្ឌបាតិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាបរិភោគនូវភោជនតែក្នុងបាត្រ ១។ ៧. ខលុបច្ឆាភត្តិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាមិនបរិភោគនូវភត្ត ដែលខ្លួនហាមនូវភោជនរួចហើយ ទើបបានមកខាងក្រោយ ជាប្រក្រតី គឺថាបើចាប់ផ្តើមឆាន់ហើយ គឺមិនទទួលចង្ហាន់ដែលនាំមកតាមក្រោយឡើយ។ ៨. អារញ្ញិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅអាស្រ័យព្រៃជាប្រក្រតី។ ៩. រុក្ខមូលិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅអាស្រ័យទៀបគល់ឈើជាប្រក្រតី។ ១០. អព្ភោកាសិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅអាស្រ័យក្នុងទីវាលស្រឡះ ជាប្រក្រតី។ ១១. សោសានិកង្គContinue reading “ធម្មសារ – ធ”
ធម្មសារ – ត
តថាគតពលៈ ១០ ១. ព្រះតថាគត ជ្រាបច្បាស់តាមពិតនូវហេតុ ថាជាហេតុផង ជ្រាបច្បាស់តាមពិត នូវអំពើមិនមែនហេតុ ថាជាអំពើមិនមែនហេតុផង។ ២. ព្រះតថាគតជ្រាបច្បាស់តាមពិត នូវវិបាកនៃកម្មសមាទាន (ការកាន់យកកម្មជាកុសល) ជាអតីត អនាគត និងបច្ចុប្បន្ន តាមបច្ច័យ តាមហេតុ។ ៣. ព្រះតថាគតជ្រាបច្បាស់តាមពិត នូវបដិបទាជាដំណើរទៅ (កាន់សុគតិ និងទុគ្គតិ) ក្នុងទីទាំងពួង។ ៤. ព្រះតថាគត ជ្រាបច្បាស់តាមពិត នូវលោកដែលមានធាតុច្រើន មានធាតុផ្សេងៗគ្នា។ ៥. ព្រះតថាគត ជ្រាបច្បាស់តាមពិត នូវអធ្យាស្រ័យផ្សេងៗគ្នា របស់សត្វទាំងឡាយ។ ៦. ព្រះតថាគត ជ្រាបច្បាស់តាមពិតនូវឥន្រ្ទិយចាស់ក្លា និងទន់ របស់ពួកសត្វដទៃ របស់ពួកបុគ្គលដទៃ។ ៧. ព្រះតថាគត ជ្រាបច្បាស់តាមពិតនូវសេចក្តីសៅហ្មង នូវសេចក្តីផូរផង់ នូវការចេញនៃឈាន វិមោក្ខ សមាធិ និងសមាបត្តិ។ ៨. ព្រះតថាគត ជ្រាបច្បាស់តាមពិត នូវការរលឹកជាតិដែលនៅអាស្រ័យក្នុងភពមុន។ ៩. ព្រះតថាគត ជ្រាបច្បាស់តាមពិតនូវការច្យុតិContinue reading “ធម្មសារ – ត”
ធម្មសារ – ឥ
ឥន្រ្ទិយ ២២ ចក្ខុន្រ្ទិយ ១ សោតិន្រ្ទិយ ១ ឃានិន្រ្ទិយ ១ ជីវ្ហិន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ ១ បុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សុខិន្រ្ទិយ ១ ទុក្ខិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ១ ទោមនស្សិន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្រ្ទិយ ១ អនញ្ញតញ្ញស្សាមីតិន្រ្ទិយ ១ អញ្ញិន្រ្ទិយ ១ អញ្ញាតាវិន្រ្ទិយ ១ នេះហៅថា ឥន្រ្ទិយ ២២។ សូមអនុមោទនា !!!
