១. អប្បិច្ឆកថា ពាក្យនាំឲ្យមានសេចក្តីប្រាថ្នាតិច។ ២. សន្តុដ្ឋិកថា ពាក្យនាំឲ្យមានសេចក្តីសន្តោស។ ៣. បវិវេកថា ពាក្យនាំឲ្យមានសេចក្តីស្ងប់ស្ងាត់។ ៤. អសំសគ្គថា ពាក្យនាំមិនឲ្យជាប់ចំពាក់។ ៥. វីវិយារម្ភកថា ពាក្យនាំប្រារព្ធព្យាយាម។ ៦. សីលកថា ពាក្យនាំឲ្យតាំងនៅក្នុងសីល។ ៧. សមាធិកថា ពាក្យនាំឲ្យសមាធិកើត។ ៨. បញ្ញាកថា ពាក្យនាំឲ្យកើតបញ្ញា។ ៩. វិមុត្តិកថា ពាក្យនាំឲ្យវិមុត្តិកើតឡើង។ ១០. វិមុត្តិញាណទស្សនកថា ពាក្យនាំឲ្យវិមុត្តិញាណទស្សនៈកើត។ សូមអនុមោទនា !!!
Category Archives: ទួទៅ
បរិភោគ៤យ៉ាង
ការបរិភោគ ប្រើប្រាស់នូវបច្ច័យនេះ ចែកចេញតាមប្រភេទរបស់បុគ្គល អ្នកបរិភោគប្រើប្រាស់ មាន ៤យ៉ាងគឺ ១. ថេយ្យបរិភោគ បរិភោគដោយការលួច បានដល់បរិភោគរបស់ភិក្ខុទ្រុស្តសីល។ ២. ឥណបរិភោគ បរិភោគដោយបំណុល បានដល់បរិភោគរបស់ភិក្ខុដែលមានសីល តែមិនបានពិចារណា។ ៣. ទាយជ្ជបរិភោគ បរិភោគនូវមត៌កដែលត្រូវបាន បានដល់ការបរិភោគរបស់សេក្ខបុគ្គល ៧ពួក។ ៤. សាមិបរិភោគ បរិភោគរបស់ជនជាម្ចាស់ បានដល់បរិភោគរបស់ព្រះខីណាស្រព។ អធិប្បាយ ១. ថេយ្យបរិភោគ ភិក្ខុដែលទ្រុស្តសីល ហើយនៅបំបាំងខ្លួន ពួនសម្ងំបរិភោគនូវបច្ច័យរបស់ទាយកជាមួយនឹងសង្ឃ ហៅថា លួចបច្ច័យរបស់ទាយកមកបរិភោគ ព្រោះថា ទាយកដែលគេបូជានូវបច្ច័យមក គេចំពោះរកតែលោកដែលមានសីល ដោយគេប្រាថ្នាចង់បានផលច្រើន គេមិនបានចំពោះរកភិក្ខុដែលទ្រុស្តសីលនោះឡើយ ហើយភិក្ខុដែលទ្រុស្តសីល នៅក្លែងបំភាន់យកបច្ច័យរបស់គេមកបរិភោគ ទើបបានឈ្មោះថា លួចយកនូវបច្ច័យរបស់ទាយកមកបរិភោគ មិនត្រឹមតែប៉ុណ្ណោះសោត បានឈ្មោះថា បានលួចបច្ច័យរបស់ភិក្ខុដែលមានសីលទាំងប៉ុន្មាន មកបរិភោគទៀតផង ព្រោះបច្ច័យដែលទាយកគេឲ្យមកដោយសទ្ធានោះ ព្រះមានព្រះភាគទ្រង់អនុញ្ញាតទុកឲ្យភិក្ខុដែលមានសីលតែម្យ៉ាង ព្រះអង្គមិនបានអនុញ្ញាតទុកឲ្យដល់ភិក្ខុដែលទ្រុស្តសីលនោះឡើយ ហើយភិក្ខុដែលទ្រុស្តសីលនោះ មកនៅបំបាំងរាំងមុខស្កាត់យកបច្ច័យទាំងនោះមកបរិភោគ ទើបបានឈ្មោះថា លួចយកនូវបច្ច័យរបស់ភិក្ខុដែលមានសីល មកបរិភោគ។ ២. ឥណបរិភោគContinue reading “បរិភោគ៤យ៉ាង”
តិរច្ឆានវិជ្ជា
តិរច្ឆានវិជ្ជា គឺចំណេះដែលថោកទាប ទុកដូចជាចំណេះរបស់សត្វតិរច្ឆាន ព្រោះមិនមានប្រយោជន៍។ តិរច្ឆានវិជ្ជានោះ មានច្រើនជាអនេកពេកណាស់ តាមន័យដែលព្រះដ៏មានជោគ ទ្រង់ត្រាស់សំដែងទុកក្នុងព្រហ្មជាលសូត្រ ទី១ ក្នុងគម្ពីរទីឃនិកាយ សីលខន្ធវគ្គ ឬក្នុងសុភសូត្រ ទី១០ ក្នុងគម្ពីរទីឃនិកាយ តែក្នុងទីនេះ ពោលទុកដោយសង្ខេបតែត្រឹម ៨ យ៉ាង ប៉ុណ្ណេះគឺ ១. អង្គំ ដម្រានិយាយអំពីសរីរាវយវៈ មានដៃ និងជើងជាដើម។ ២. និមិត្តំ ដម្រាសម្រាប់ទាយនូវហេតុផ្សេងៗ។ ៣. ឧប្បាតំ ដម្រានិយាយអំពីឧប្បត្តិហេតុ ដូចធ្លាប់កេតុ មេឃក្រហមដាលឡើងក្នុងទិសផ្សេងៗនោះ និងផែនដីញ័រជាដើម។ ៤. សុបិនំ ដម្រាសម្រាប់ទាយយល់សប្តិ។ ៥. លក្ខណំ ដម្រាសម្រាប់ទាយលក្ខណៈរបស់ស្ត្រី និងបុរស។ ៦. មូសិកច្ចន្នំ ដម្រាសម្រាប់ទាយនូវសំពត់ដែលកណ្តុរកាត់។ ៧. អគ្គិហោមំ វិធីបូជាភ្លើង។ ៨. ទិព្វិហោមំ វិធីបូជាវែក។ សមណៈអ្នកបរិភោគប្រើប្រាស់នូវបច្ច័យ ៤ ដែលទាយកឲ្យមកដោយសទ្ធា មិនត្រូវរៀនទន្ទេញ ឬចិញ្ចឹមជីវិតដោយតិរច្ឆានវិជ្ជាទាំងនេះឡើយ។ អំពើដែលភិក្ខុចិញ្ចឹមជីវិតដោយល្អContinue reading “តិរច្ឆានវិជ្ជា”
ចរិត៦យ៉ាង
លំនាំប្រព្រឹត្តជាប្រក្រតី ឬសំណាមវាសនា ដែលធ្លាប់សន្សំអប់រំទុកមកពីអតីតជាតិ ហើយមកផុសផុលឡើងក្នុងសន្តានដោយច្រើន ក្នុងបច្ចុប្បន្នជាតិនេះហៅថា “ចរិត” ចែកដោយសង្ខេបមាន ៦យ៉ាង គឺ ១. រាគចរិត លំនាំរាគៈ គឺច្រើនដោយសេចក្តីតម្រេក។ បុគ្គលដែលជារាគចរិត ដំណើរដើរជាប្រក្រតី ទ្រង់រំពាស់ ញ៉េងញ៉ង លើកដាក់ជើងស្មើ ទ្រង់ថ្នមៗ ផ្ទៃបាតជើងផត ដានជើងកំពង់កណ្តាល ជំហរ និងអង្គុយទ្រង់សុភាពរម្យទមគួរឲ្យជ្រះថ្លា តាក់តែងទីដំណេកស្មើៗ មិនរណូងរណាង ប្រមូលអវយវតូចធំ ឲ្យមូលគ្នាទើបប្រាសខ្លួនដេក ពេលក្រោកក៏សន្សឹមៗ និយាយពាក្យទ្រង់ស្រទន់ ធ្វើការងារច្រើនស្អាត ស្លៀកពាក់ច្រើនបរិមណ្ឌល ទំពារម៉ត់ទើបលេប បានអ្វីបន្តិចបន្តួច ឆាប់ត្រេកអរ ឃើញរូបល្អ ឮសំឡេងពីរោះជាដើម ឆាប់ជាប់ចិត្ត ខំសម្លក់ ឬផ្ទៀងស្តាប់អស់កាលយូរ ផ្គាប់ផ្គន់បន្តិចបន្តួចឆាប់គាប់ចិត្ត មិនសូវប្រកាន់ទោសគេ ចេញដើរទៅណាច្រើនអាល័យទីកន្លែង មានធម៌ប្រព្រឹត្តនៅក្នុងសន្តាន ច្រើនបិទបាំងទោសខ្លួន ច្រើនអំនួត ច្រើនប្រកាន់ខ្លួន ច្រើនប្រាថ្នាលាមក ច្រើនប្រាថ្នាធំ មិនសន្តោស ច្រើនក្រអឺតក្រទម ឆ្មើងឆ្មៃ។ បុគ្គលដែលជារាគចរិត គួរចម្រើនកម្មដ្ឋាន ១១ គឺContinue reading “ចរិត៦យ៉ាង”
ព្រហ្មវិហារធម៌៤
មេត្តា ផ្សាយមេត្តាដល់សព្វសត្វទាំងអស់ ករុណា ផ្សាយករុណាដល់សព្វសត្វទាំងអស់ មុទិតា ផ្សាយមុទិតាដល់សព្វសត្វទាំងអស់ ឧបេក្ខា ផ្សាយឧបេក្ខាដល់សព្វសត្វទាំងអស់។ សូមអនុមោទនា !!!
មេថុនសំយោគ
មេថុនសំយោគ មាន៧គឺ អ្នកប្រព្រឹត្តព្រហ្មចរិយ ហើយត្រេកអរនូវកិរិយាអប់គក់ ផ្ងូត ច្របាច់ របស់មាតុគ្រាម ឬប្រាថ្នាចង់ឲ្យបាននូវអំពើទាំងនោះ។ មិនដល់ម្ល៉ោះ ត្រឹមតែសើចក្អាកក្អាយ លេងប្រឡែងជាមួយនឹងមាតុគ្រាម ហើយត្រេកអរតាមនោះ។ មិនដល់ម្ល៉ោះ ត្រឹមតែសំឡក់ភ្នែករបស់មាតុគ្រាម ដោយភ្នែករបស់ខ្លួន ឬញាក់ចិញ្ចើមឲ្យមាតុគ្រាម ហើយត្រេកអរតាមនោះ។ មិនដល់ម្ល៉ោះ ត្រឹមតែស្តាប់សំឡេងរបស់មាតុគ្រាមសើច និយាយស្តី ឬច្រៀងជាដើម ខំផ្ទៀងចាំស្តាប់អំពីខាងក្រៅជញ្ជាំង ឬខាងក្រៅកំពែងជាដើម ហើយត្រេកអរតាមនោះ។ មិនដល់ម្ល៉ោះ ត្រឹមតែនឹកភ្នកដល់សំណើចសើច សំដីចចារ និងល្បែងលេងដែលខ្លួនធ្លាប់សើច ធ្លាប់ចចារ ធ្លាប់លេងជាមួយនឹងមាតុគ្រាមក្នុងកាលមុន ហើយត្រេកអរតាមនោះ។ មិនដល់ម្ល៉ោះ ត្រឹមតែឃើញគហបតី ដែលស្កប់ស្កល់ដោយកាមគុណ ៥ ជាដើម ហើយត្រេកអរចំពោះការស្កប់ស្កល់ដោយកាមគុណ ៥ នោះ។ មិនដល់ម្ល៉ោះ ត្រឹមតែប្រាថ្នាឲ្យបានជាទេវនិកាយណាមួយ ហើយប្រព្រឹត្តព្រហ្មចរិយធម៌ ដោយប្រាថ្នាថា អញនឹងបានជាទេវតាបែបនេះ ឬទេវតាដែលមានសក្តិធំណាមួយ ដោយសីលនេះ វត្តនេះ តបៈនេះ ព្រហ្មចរិយនេះ ដូច្នេះហើយContinue reading “មេថុនសំយោគ”
ជំនួញខុស ៥ប្រការ
អាជីវនៃឧបាសក កិរិយាលះបង់នូវជំនួញខុស ៥ ប្រការ ហេីយប្រកបកិច្ចការចិញ្ចឹមជីវិតដោយត្រឹមត្រូវតាមធម៌ឈ្មោះថា អាជីវនៃឧបាសក ដូចមានពុទ្ធប្បញ្ញត្តិ ដែលព្រះសម្មាសម្ពុទ្ធទ្រង់ហាមចំពោះភិក្ខុទាំងឡាយថា បញ្ចហិ ភិក្ខវេ វណិជ្ជា ឧបាសកេន អករណីយា ម្នាលភិក្ខុទាំងឡាយ ជំនួញខុសទាំងឡាយ ៥ប្រការ គឺឧបាសកមិនគប្បីធ្វើឡើយ ។ ជំនួញ ៥ប្រការនោះគឺ សត្ថវណិជ្ជា ជួញគ្រឿងសាស្ត្រាវុធសម្រាប់ប្រហារ គឺធ្វើគ្រឿងសាស្ត្រាវុធនោះដោយខ្លួនឯង ឬប្រេីអ្នកដទៃឲ្យគេធ្វេីឲ្យ ឬបានមកដោយហេតុឯណាមួយ ហេីយលក់នូវគ្រឿងសាស្ត្រាវុធនោះ ។ សត្តវណិជ្ជា ជួញមនុស្ស មំសវណិជ្ជា ជួញសាច់ គឺចិញ្ចឹមនូវសត្វទាំងឡាយ មានជ្រូកជាដេីម លុះដល់សត្វទាំងឡាយនោះចម្រេីនធំឡេីង ក៏សម្លាប់យកសាច់លក់ ។ មជ្ជវណិជ្ជា ជួញទឹកស្រវឹង គឺផ្សំគ្រឿងណាមួយឲ្យកេីតឡេីងជាទឹកស្រវឹងដោយខ្លួនឯង ឬទិញគេយកមកហេីយ លក់នូវទឹកស្រវឹងនោះ ។ វិសវណិជ្ជា ជួញថ្នាំពិស គឺចាត់ចែងផ្សំថ្នាំពិសឲ្យកេីតឡេីងដោយខ្លួនឯង ឬឲ្យគេផ្សំឲ្យ ឬក៏បានមកដោយហេតុឯណានីមួយ ហេីយលក់នូវថ្នាំពិសនោះ ។ ឧបាសកកាលវៀរចាកជំនួញខុស ៥ប្រការនេះហើយ បានប្រព្រឹត្តការចិញ្ចឹមជីវិតដោយធម៌ ឈ្មោះថា មានអាជីវធម៌ដោយប្រពៃ។
បុញ្ញកិរិយាវត្ថុ
បុញ្ញកិរិយាវត្ថុ ១០ ទានមយ បុណ្យសម្រេចដោយទាន សីលមយ បុណ្យសម្រេចដោយសីល ភាវនាមយ បុណ្យសម្រេចដោយភាវនា អបចាយន បុណ្យសម្រេចដោយការឱនលំទោន វេយ្យាវច្ចមយ បុណ្យសម្រេចដោយការជួយការងារក្នុងបុណ្យកុសល ធម្មស្សវនមយ បុណ្យសម្រេចដោយការស្តាប់ធម៌ ធម្មទេសនាមយ បុណ្យសម្រេចដោយការសំដែងធម៌ប្រាប់អ្នកដទៃ បត្តិទានមយ បុណ្យសម្រេចដោយការចែកចំណែកផលបុណ្យដល់អ្នកដទៃ បត្តានុមោទនាមយ បុណ្យសម្រេចដោយការជ្រះថ្លា ពេញចិត្តអនុមោទនាបុណ្យដែលគេបានធ្វើហើយ ទិដ្ឋុជុកម្មមយ បុណ្យសម្រេចដោយការយល់ត្រង់ យល់ត្រូវតាមហេតុផលពិត សូមអនុមោទនា !!!
