អាហារេបដិកូលសញ្ញា

អាហារ ៤ យ៉ាង​គឺ​ កពឡិង្ការាហារ ផស្សាហារ មនោសញ្ចេតនាហារ វិញ្ញាណាហារ។ ១. កពឡិង្ការាហារ អាហារ​គួរធ្វើ​ឲ្យជាពំនូត គ្រោតគ្រាតក្តី ល្អិតក្តី។ បានដល់បាយ ​និង​នំ ជាដើម តែង​នាំមកនូវឱជដ្ឋមករូប។ ២. ផស្សាហារ បានដល់​ផស្សៈ​ទាំង ៦ មានចក្ខុ​សម្ផស្សជាដើម តែងនាំមក​នូវវេទនា​ទាំង៣​។ ៣. មនោសញ្ចេតនាហារ បានដល់កុសលាកុសលចេតនា ​ដែល​អាស្រ័យ​នឹងចិត្ត ចេតនា​​នោះ ចែកទៅជា ៣ ​គឺ ​បុញ្ញាភិសង្ខារ ១ អបុញ្ញាភិសង្ខារ ១ អនេញ្ជាភិសង្ខារ ១ តែងនាំ​មកនូវ​បដិសន្ធិក្នុងភព​ទាំង ​៣។ ៤. វិញ្ញាណាហារ បានដល់វិញ្ញាណក្ខន្ធ ​គឺ​ចិត្តតែងនាំមកនូវនាមរូប ក្នុងខណៈ​នៃ​បដិសន្ធិ​។ (បិ. ១៩, ឃ. ១១៥) បដិកូលដោយអាការៈ ១០យ៉ាង ក្នុងទីនេះ សំដៅយកតែកពឡិង្ការាហារប៉ុណ្ណោះ។ ១. គមនតោ បដិកូលដោយដំណើរ។ គប្បីពិចារណាថាContinue reading “អាហារេបដិកូលសញ្ញា”

គោចរ ៣ យ៉ាង

កន្លែងជាទីត្រេចទៅ របស់ឥន្ទ្រិយទាំង ៦ មានចក្ខុន្ទ្រិយ ជាដើម ហៅថា គោចរ។ ក្នុង​ន័យនេះ លោកសំដៅយកតែអារម្មណ៍ដែលជាហេតុនាំឲ្យកើតគុណ មានសីលគុណ​ជាដើម។ គោចរ មាន ៣គឺ ឧបនិស្សយគោចរ អារម្មណ៍ជាឧបនិស្ស័យនៃសីលគុណជាដើម បានដល់​កល្យាណមិត្ត។ អារក្ខគោចរ អារម្មណ៍ជាគ្រឿងរក្សាទុកនូវចក្ខុទ្វារជាដើម បានដល់ សតិ។ ឧបនិពន្ធគោចរ អារម្មណ៍ជាគ្រឿងចងទុកនូវចិត្ត បានដល់ សតិប្បដ្ឋាន។ អធិប្បាយ ១. ឧបនិស្សយគោចរ កល្យាណមិត្ត បរិបូណ៌ដោយគុណ មានកថាវត្ថុ ១០ បរិបូណ៌ដោយ​សីល សុតៈ ចាគៈ បញ្ញា តែងណែនាំ​អ្នកដែលចូលទៅអាស្រ័យនឹងលោក ឲ្យឆ្លងផុត​ចាក​សេចក្តីសង្ស័យក្នុងធម៌ យល់ត្រង់ ជ្រះថ្លា បរិបូណ៌ដោយគុណទាំងនោះ​តាម​កល្យាណមិត្ត​ទាំងនោះ។ ២. អារក្ខគោចរ ព្រះសម្មាសម្ពុទ្ធត្រាស់ថា ភិក្ខុក្នុងសាសនានេះ វេលាចូលទៅកាន់​ស្រុកក្តី ដើរទៅតាមផ្លូវក្តី តែងមានចក្ខុសំឡឹងចុះក្រោម ក្រឡេកមើលចម្ងាយមួយជួរនឹម មិនអើត ឈ្ងោក មិនក្រឡេកមើលទិសផ្សេងៗ។ ៣. ឧបនិពន្ធ សំដៅយកសតិប្បដ្ឋាន ៤Continue reading “គោចរ ៣ យ៉ាង”

កាយគតាសតិ

ការតម្កល់ស្មារតីក្នុងកាយ មានអាការៈ ៣២ ដោយធ្វើទុកក្នុងចិត្តថា បដិកូល (គួរខ្ពើម) ហៅថា កាយគតាសតិកម្មដ្ឋាន។ ព្រះយោគីដែលប្រាថ្នាចំរើនកម្មដ្ឋាននេះ គប្បីរៀនឧគ្គហកោសល្លវិធី ៧យ៉ាង គឺការឆ្លាស​ក្នុងការកាន់យក។ ឧគ្គហកោសល្លវិធី ៧យ៉ាងគឺ វចសា ឆ្លាសដោយវាចា គឺស្វាធ្យាយអាការៈទាំង ៣២ ដោយវាចា។ មនសា ឆ្លាសដោយចិត្ត គឺធ្វើទុកក្នុងចិត្តតាមអាការៈទាំង ៣២។ វណ្ណតោ ឆ្លាសដោយការកំណត់ពណ៌របស់អាការៈ ៣២ នោះ។ សណ្ឋានតោ ឆ្លាសដោយការកំណត់ទ្រង់ទ្រាយរបស់អាការៈ ៣២ នោះ។ ទិសតោ ឆ្លាសដោយការកំណត់ទិស របស់អាការៈ ៣២ នោះ។ ឱកាសសតោ ឆ្លាសដោយការកំណត់ទីតាំងនៅ របស់អាការៈ ៣២ នោះ។ បរិច្ឆេទតោ ឆ្លាសដោយការកំណត់ទីជុំវិញ គឺការកាត់ផ្តាច់ពីគ្នារបស់អាការៈ ៣២។ អធិប្បាយ ១. វចសា ព្រះយោគីគប្បីសូត្រ ទន្ទេញដោយវាចាឲ្យចាំស្ទាត់ក្នុងអាការៈ ៣២។ អាការៈ ៣២ នេះ លោកចែកជាContinue reading “កាយគតាសតិ”

បាបធម៌ ៥ យ៉ាង

ភិក្ខុប្រាថ្នាចង់បានលាភ ចង់ឲ្យគេគោរពសរសើរ ហើយប្រព្រឹត្តនូវធម៌ដ៍លាមកអាក្រក់។ បាបធម៌នោះ មាន ៥យ៉ាងគឺ ១. កុហនា ការកុហកដោយឫក។ ២. លបនា ការលួងលោមដោយវាចា។ ៣. នេមិត្តកតា ភាពជាអ្នកប្រើកលឧបាយដោយកាយខ្លះ ដោយវាចាខ្លះ។ ៤. និប្បេសិកតា ភាពជាអ្នកប្រើសំដីជាខ្នោសសំរាប់កោសយកលាភ។ ៥. លាភេនលាភំ និជិគឹសនតា ភាពនៃការស្វែងរកលាភ ដោយយកលាភជានុយ ឬជាធ្នាក់។ (ពិស្តារ មាននៅក្នុងបឋមវិបស្សនា សំ ប៊ុនធឿន) សូមអនុមោទនា !!!

សិក្ខាបទ៦

សិក្ខាបទ ៦ គឺព្រះមានព្រះភាគ ទ្រង់បញ្ញត្តដល់ភិក្ខុសាមណេរ ព្រោះការចិញ្ចឹមជីវិត។ ១. ភិក្ខុមានសេចក្តីប្រាថ្នាលាមក ឲ្យសេចក្តីប្រាថ្នាគ្របសង្កត់បាន ហើយពោលអួត​នូវ​ឧត្តរិមនុស្សធម្ម គឺមហគ្គតធម៌ និងលោកុត្តរធម៌ ដែលមិនមានក្នុងខ្លួន ព្រោះ​ហេតុតែ​ការ​ចិញ្ចឹម​​ជីវិត ត្រូវអាបត្តិបារាជិក។ ២. ភិក្ខុដល់នូវភាពជាអ្នកត្រេកអរ ប្រព្រឹត្តទៅក្នុងចន្លោះស្ត្រី និងបុរស ប្រាប់នូវ​សេចក្តី​ត្រូវ​ការ​​របស់​បុរសដល់ស្ត្រី ឬប្រាប់នូវសេចក្តីត្រូវការរបស់ស្ត្រីដល់បុរស ដឹកនាំបុរស និង​ស្ត្រី​ឲ្យ​បាន​គ្នាជា​ប្តីប្រពន្ធ ព្រោះហេតុតែការចិញ្ចឹមជីវិត ត្រូវអាបត្តិសង្ឃាទិសេស។ ៣. ភិក្ខុពោលអួតឧត្តរិមនុស្សធម្មមិនចំៗ តែបញ្ឆិតបញ្ឆៀងមកដាក់ខ្លួនថា មើលតែភិក្ខុ​អង្គ​ណា ដែលនៅក្នុងវិហាររបស់អ្នក ភិក្ខុអង្គុយនោះជាព្រះអរហន្តហើយ ពោលអួតដូច្នេះ ព្រោះ​ហេតុ​តែការចិញ្ចឹមជីវិត ត្រូវអាបត្តិថុល្លច្ច័យ។ ៤. ភិក្ខុគ្មានជម្ងឺ សូមបណីតភោជនទាំងឡាយ ដើម្បីប្រយោជន៍នៃខ្លួន ហើយឆាន់ ព្រោះ​ហេតុ​​តែ​ការចិញ្ចឹមជីវិត ត្រូវអាបត្តិបាចិត្តិយ។ ៥. ភិក្ខុនីគ្មានជម្ងឺ សូមបណីតភោជនទាំងឡាយ ដើម្បីប្រយោជន៍នៃខ្លួន ហើយឆាន់ ព្រោះ​ហេតុ​​​តែការចិញ្ចឹមជីវិត ត្រូវអាបត្តិបាដិទេសនីយ។ ៦. ភិក្ខុគ្មានជម្ងឺ សូមសម្លក្តី បាយក្តី ដើម្បីប្រយោជន៍នៃខ្លួន ហើយឆាន់ ព្រោះហេតុ​តែការ​ចិញ្ចឹម​​ជីវិត ត្រូវអាបត្តិទុក្កដ។Continue reading “សិក្ខាបទ៦”

កថាវត្ថុ១០

១.  អប្បិច្ឆកថា ពាក្យនាំឲ្យមានសេចក្តីប្រាថ្នាតិច។ ២.  សន្តុដ្ឋិកថា ពាក្យនាំឲ្យមានសេចក្តីសន្តោស។ ៣.  បវិវេកថា ពាក្យនាំឲ្យមានសេចក្តីស្ងប់ស្ងាត់។ ៤.  អសំសគ្គថា ពាក្យនាំមិនឲ្យជាប់ចំពាក់។ ៥.  វីវិយារម្ភកថា ពាក្យនាំប្រារព្ធព្យាយាម។ ៦.  សីលកថា ពាក្យនាំឲ្យតាំងនៅក្នុងសីល។ ៧.  សមាធិកថា ពាក្យនាំឲ្យសមាធិកើត។ ៨.  បញ្ញាកថា ពាក្យនាំឲ្យកើតបញ្ញា។ ៩.  វិមុត្តិកថា ពាក្យនាំឲ្យវិមុត្តិកើតឡើង។ ១០. វិមុត្តិញាណទស្សនកថា ពាក្យនាំឲ្យវិមុត្តិញាណទស្សនៈកើត។ សូមអនុមោទនា !!!

កម្មបថ១០

កុសលកម្មបថ ១០ កាយសុចរិត ៣ ១- បាណាតិបាតា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ធ្វើសត្វមាន​ជីវិត​ឲ្យធ្លាក់​ចុះ​កន្លង គឺសម្លាប់សត្វ។ ២- អទិន្នាទានា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា កាន់យកនូវវត្ថុដែល​គេមិន​បាន​ឲ្យ​ដោយកាយឬដោយវាចា។ ៣- កាមេសុមិច្ឆាចារា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ប្រព្រឹត្តខុស​ក្នុង​កាម​ទាំងឡាយ។ វចីសុចរិត ៤ ១- មុសាវាទា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យកុហក។ ២- បិសុណាវាចា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវ​ពាក្យញុះញង់​ស៊ក​សៀត បំបែកបំបាក់អ្នកដទៃ។ ៣- ផរុសវាចា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យអាក្រក់ មាន​ពាក្យ​ទ្រគោះបោះបោក ជេរប្រទេចអ្នកដទៃជាដើម។ ៤- សម្ផប្បលាបា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យ​រោយរាយ​ឥត​ប្រយោជន៍។ មនោសុចរិត ៣ ១- អនភិជ្ឈា មិនមានចិត្តគិតសម្លឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃ ដោយគិតបំរុងនឹង​ឲ្យ​បាន​មកជាទ្រព្យរបស់ខ្លួនឡើយ ។ ២- អព្យាបាទោ មិនមានចិត្តចងគំនុំគុំគួនContinue reading “កម្មបថ១០”

ធុតង្គ

ធុតង្គ គឺអង្គរបស់​បុគ្គលអ្នកកំចាត់កិលេស ឬថា ធម្មជាតិ មានញាណ សម្រាប់​កំចាត់​បង់​នូវកិលេស។ ន័យមួយទៀតថា អង្គនៃសេចក្តីប្រតិបត្តិ សម្រាប់កំចាត់​បង់នូវធម៌​ជា​សត្រូវ។ បុគ្គលអ្នកមានសទ្ធា ប្រព្រឹត្តធុតង្គ ហើយចំរើនកម្មដ្ឋានផងក៏បាន ឬមានសទ្ធាត្រឹមតែ​រក្សា​សីល ចំរើនកម្មដ្ឋានក៏បាន តែបើមានសេចក្តីនឿយណាយក្នុងខន្ធ ៥ ដែលប្រកប​ដោយ​មហាទុក្ខគ្រប់យ៉ាង ក៏គួរប្រព្រឹត្តធុតង្គផង ចំរើនកម្មដ្ឋានផង ព្រោះជាកិច្ច​ប្រតិបត្តិមួយ​នាំ​មក​នូវសេចក្តី​ចំរើននៃសីលដ៏បរិសុទ្ធផង ជាកិច្ចប្រតិបត្តិយ៉ាងហ្មត់ហ្មង ក្នុងការលះ​កិលេស​​​​យ៉ាងឧក្រិដ្ឋផង ជាកិច្ចប្រតិបត្តិក្នុងការត្រាស់ដឹងនូវលោកុត្តរធម៌យ៉ាង​ឆាប់​រហ័ស​ផង ហើយជាកិច្ច​មួយដើម្បីរក្សាទុកនូវ​វត្តដ៏ប្រសើររបស់ព្រះអរិយបុគ្គលទាំងឡាយ មាន​ព្រះពុទ្ធ​ជាដើមផង។ ធុតង្គ មាន១៣យ៉ាងគឺ បង្សុកូលិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាទ្រទ្រង់​នូវចីវរដែលដល់នូវភាព​គួរខ្ពើម​ដូច​អាចម៍ដី ជាប្រក្រតី។ តេចីវរិកង្គ អង្គរបស់ភិក្ខុអ្នកមាន​ចីវរ ៣ គឺ សង្ឃាដិ ចីវរ និងស្បង់ ជាប្រក្រតី។ បិណ្ឌបាតិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយា​ត្រាច់ទៅដើម្បី​បិណ្ឌបាត​ជា​វត្ត។ សបទានចារិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាត្រាច់ទៅដើម្បីបិណ្ឌបាតរៀង​តាម​លំដាប់​នៃផ្ទះ ជាប្រក្រតី គឺ​មិន​រំលងទៅ​ផ្ទះដទៃ។ ឯកាសនិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាបរិភោគនូវភោជនតែក្នុងអាសនៈ ១ ជា​ប្រក្រតី គឺ​ឆាន់​ក្នុង​កន្លែង​តែមួយ​រហូត​ដល់ឆាន់រួច​រាល់។ បត្តបិណ្ឌបាតិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាបរិភោគនូវភោជនតែក្នុងបាត្រ ១។ ខលុបច្ឆាភត្តិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាមិនបរិភោគនូវភត្ត ដែលខ្លួនហាម​នូវ​ភោជន​រួចហើយContinue reading “ធុតង្គ”

បរិភោគ៤យ៉ាង

ការបរិភោគ ប្រើប្រាស់នូវបច្ច័យនេះ ចែកចេញតាមប្រភេទ​របស់​បុគ្គល ​អ្នកបរិភោគ​ប្រើប្រាស់ មាន ៤យ៉ាងគឺ ១. ថេយ្យបរិភោគ បរិភោគដោយការលួច បានដល់បរិភោគរបស់ភិក្ខុទ្រុស្តសីល។ ២. ឥណបរិភោគ បរិភោគដោយបំណុល បានដល់បរិភោគរបស់​ភិក្ខុដែល​មានសីល តែ​មិន​បាន​ពិចារណា។ ៣. ទាយជ្ជបរិភោគ បរិភោគនូវមត៌កដែលត្រូវបាន បានដល់ការបរិភោគរបស់សេក្ខបុគ្គល ៧ពួក។ ៤. សាមិបរិភោគ បរិភោគរបស់ជនជាម្ចាស់ បានដល់បរិភោគរបស់ព្រះខីណាស្រព។ អធិប្បាយ ១. ថេយ្យបរិភោគ ភិក្ខុដែលទ្រុស្តសីល ហើយនៅបំបាំងខ្លួន ពួនសម្ងំបរិភោគនូវ​បច្ច័យ​របស់​​ទាយក​ជាមួយនឹងសង្ឃ ហៅថា លួចបច្ច័យ​របស់ទាយកមកបរិភោគ ព្រោះថា ទាយក​ដែល​គេបូជានូវបច្ច័យមក គេចំពោះរកតែលោកដែលមានសីល ដោយគេប្រាថ្នាចង់​បាន​ផល​​ច្រើន គេមិនបានចំពោះរកភិក្ខុដែលទ្រុស្តសីលនោះឡើយ ហើយភិក្ខុ​ដែល​ទ្រុស្តសីល នៅក្លែង​បំភាន់យក​បច្ច័យរបស់គេមកបរិភោគ ទើបបានឈ្មោះថា លួចយក​នូវ​បច្ច័យ​របស់​ទាយក​មកបរិភោគ មិនត្រឹមតែប៉ុណ្ណោះសោត បានឈ្មោះថា បានលួច​បច្ច័យ​របស់​ភិក្ខុ​ដែល​មានសីលទាំងប៉ុន្មាន មកបរិភោគទៀតផង ព្រោះបច្ច័យដែលទាយកគេ​ឲ្យ​មក​ដោយ​សទ្ធា​នោះ ព្រះមានព្រះភាគទ្រង់អនុញ្ញាតទុកឲ្យភិក្ខុដែលមានសីលតែម្យ៉ាង ព្រះអង្គ​មិន​បាន​អនុញ្ញាតទុកឲ្យដល់ភិក្ខុដែលទ្រុស្តសីលនោះឡើយ ហើយភិក្ខុដែលទ្រុស្តសីលនោះ មក​នៅបំបាំងរាំងមុខស្កាត់យកបច្ច័យទាំងនោះមកបរិភោគ ទើបបានឈ្មោះថា លួច​យក​នូវ​បច្ច័យ​របស់ភិក្ខុដែលមានសីល មកបរិភោគ។ ២. ឥណបរិភោគContinue reading “បរិភោគ៤យ៉ាង”

បច្ចវេក្ខណៈ១៦

បច្ចវេក្ខណវិធី គឺវិធីសម្រាប់ពិចារណាក្នុងបច្ច័យមួយៗ មានបួនៗ គឺក្នុងចីវរបច្ច័យ មាន៤ បិណ្ឌបាតបច្ច័យ មាន៤ សេនាសនបច្ច័យ មាន៤ គិលានភេសជ្ជបច្ច័យ មាន៤ ហើយមាន​ឈ្មោះថា ធាតុបច្ចវេក្ខណៈ បដិកូលបច្ចវេក្ខណៈ តំខណិកបច្ចវេក្ខណៈ អតីតបច្ចវេក្ខណៈ ដូចគ្នា រួមទាំងអស់ ត្រូវជា បច្ចវេក្ខណៈ ១៦។ បច្ចវេក្ខណកាល គឺកាលដែលត្រូវពិចារណាក្នុងបច្ច័យមួយៗនោះ មានបីៗ គឺ បដិលាភកាល កាលដែលកំពុងបាន ឬកំពុងទទួលនូវបច្ច័យ។ បរិភោគកាល កាលដែលកំពុងប្រើប្រាស់នូវបច្ច័យ។ អតីតកាល កាលដែលបរិភោគ ប្រើប្រាស់កន្លងហើយ។ បច្ច័យទាំង ៤ មានបច្ចវេក្ខណកាល ៣ ទាំងអស់ត្រូវជាកាល ១២។ បណ្តាកាលទាំង ៣នោះ ក្នុងបដិលាភកាល ត្រូវពិចារណាដោយធាតុបច្ចវេក្ខណក៏បាន បដិកូលបច្ចវេក្ខណក៏បាន។ ក្នុងបរិភោគកាល ត្រូវពិចារណាដោយ​តំខណិកបច្ចវេក្ខណៈ។ ក្នុងអតីតកាល ត្រូវពិចារណាដោយអតីតបច្ចវេក្ខណៈ។ ធាតុបច្ចវេក្ខណៈ ត្រូវពិចារណាផ្អែបមកជាមួយនឹងកាយរបស់ខ្លួន ឲ្យឃើញថា គ្រាន់តែ​ជា​ធាតុ ដើម្បីនឹងលះបង់នូវសេចក្តីប្រកាន់ថាខ្លួន និងរបស់ខ្លួន រាប់បញ្ចូល​ក្នុង​ធាតុមនសិការ​កម្មដ្ឋានContinue reading “បច្ចវេក្ខណៈ១៦”