ខ្យល់មាន ៤ ត្រកូល ភិក្ខុ កាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញវែង កាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលវែង។ ភិក្ខុ កាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញខ្លី កាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលខ្លី។ ភិក្ខុសិក្ខាថា អាត្មាអញនឹងកំណត់ដឹងច្បាស់នូវកាយ គឺខ្យល់ចេញទាំងពួង ហើយដកដង្ហើមចេញ។ ភិក្ខុសិក្សាថា អាត្មាអញ នឹងកំណត់ដឹងច្បាស់នូវកាយ គឺខ្យល់ចូលទាំងពួង ហើយដកដង្ហើមចូល។ ភិក្ខុសិក្សាថា អាត្មាអញនឹងរំងាប់នូវកាយសង្ខារ [អស្សាសបស្សាសៈ] ដកដង្ហើមចេញ។ សិក្សាថា អាត្មាអញនឹងរំងាប់នូវកាយសង្ខារ ដកដង្ហើមចូល។ អធិប្បាយ ព្រះយោគាវចរ កាលបើតម្កល់ចិត្តក្នុងទ្រូងនឹងល្អហើយ បន្ទាប់មកត្រូវដកដង្ហើមចេញវែង ដកដង្ហើមចូលវែងរឿយៗ ទន្ទឹមនឹងការដកដង្ហើមចេញវែងចូលវែងនោះ ត្រូវមានស្មារតីរលឹក និងញាណ ដឹងនូវខ្យល់ដកដង្ហើមចេញវែង ចូលវែង ដែលកំពុងប្រព្រឹត្តឡើងចុះនោះផង។ កាលចំរើនដោយការរលឹក និងដឹងនូវខ្យល់ដកដង្ហើមចេញវែង ចូលវែង គឺយោគាវចរចេះតែចំរើនទៅ សេពទៅ ធ្វើទៅ ធ្វើឲ្យច្រើនរឿយៗទៅ ក្នុងពេលចំរើន បើសិនសតិ និងញាណរលត់ គេចចេញពីខ្យល់ចេញចូលContinue reading “អានាបានស្សតិកម្មដ្ឋាន”
Category Archives: វិបស្សនា
មេថុនសំយោគ
មេថុនសំយោគ មាន៧គឺ អ្នកប្រព្រឹត្តព្រហ្មចរិយ ហើយត្រេកអរនូវកិរិយាអប់គក់ ផ្ងូត ច្របាច់ របស់មាតុគ្រាម ឬប្រាថ្នាចង់ឲ្យបាននូវអំពើទាំងនោះ។ មិនដល់ម្ល៉ោះ ត្រឹមតែសើចក្អាកក្អាយ លេងប្រឡែងជាមួយនឹងមាតុគ្រាម ហើយត្រេកអរតាមនោះ។ មិនដល់ម្ល៉ោះ ត្រឹមតែសំឡក់ភ្នែករបស់មាតុគ្រាម ដោយភ្នែករបស់ខ្លួន ឬញាក់ចិញ្ចើមឲ្យមាតុគ្រាម ហើយត្រេកអរតាមនោះ។ មិនដល់ម្ល៉ោះ ត្រឹមតែស្តាប់សំឡេងរបស់មាតុគ្រាមសើច និយាយស្តី ឬច្រៀងជាដើម ខំផ្ទៀងចាំស្តាប់អំពីខាងក្រៅជញ្ជាំង ឬខាងក្រៅកំពែងជាដើម ហើយត្រេកអរតាមនោះ។ មិនដល់ម្ល៉ោះ ត្រឹមតែនឹកភ្នកដល់សំណើចសើច សំដីចចារ និងល្បែងលេងដែលខ្លួនធ្លាប់សើច ធ្លាប់ចចារ ធ្លាប់លេងជាមួយនឹងមាតុគ្រាមក្នុងកាលមុន ហើយត្រេកអរតាមនោះ។ មិនដល់ម្ល៉ោះ ត្រឹមតែឃើញគហបតី ដែលស្កប់ស្កល់ដោយកាមគុណ ៥ ជាដើម ហើយត្រេកអរចំពោះការស្កប់ស្កល់ដោយកាមគុណ ៥ នោះ។ មិនដល់ម្ល៉ោះ ត្រឹមតែប្រាថ្នាឲ្យបានជាទេវនិកាយណាមួយ ហើយប្រព្រឹត្តព្រហ្មចរិយធម៌ ដោយប្រាថ្នាថា អញនឹងបានជាទេវតាបែបនេះ ឬទេវតាដែលមានសក្តិធំណាមួយ ដោយសីលនេះ វត្តនេះ តបៈនេះ ព្រហ្មចរិយនេះ ដូច្នេះហើយContinue reading “មេថុនសំយោគ”
ជំនួញខុស ៥ប្រការ
អាជីវនៃឧបាសក កិរិយាលះបង់នូវជំនួញខុស ៥ ប្រការ ហេីយប្រកបកិច្ចការចិញ្ចឹមជីវិតដោយត្រឹមត្រូវតាមធម៌ឈ្មោះថា អាជីវនៃឧបាសក ដូចមានពុទ្ធប្បញ្ញត្តិ ដែលព្រះសម្មាសម្ពុទ្ធទ្រង់ហាមចំពោះភិក្ខុទាំងឡាយថា បញ្ចហិ ភិក្ខវេ វណិជ្ជា ឧបាសកេន អករណីយា ម្នាលភិក្ខុទាំងឡាយ ជំនួញខុសទាំងឡាយ ៥ប្រការ គឺឧបាសកមិនគប្បីធ្វើឡើយ ។ ជំនួញ ៥ប្រការនោះគឺ សត្ថវណិជ្ជា ជួញគ្រឿងសាស្ត្រាវុធសម្រាប់ប្រហារ គឺធ្វើគ្រឿងសាស្ត្រាវុធនោះដោយខ្លួនឯង ឬប្រេីអ្នកដទៃឲ្យគេធ្វេីឲ្យ ឬបានមកដោយហេតុឯណាមួយ ហេីយលក់នូវគ្រឿងសាស្ត្រាវុធនោះ ។ សត្តវណិជ្ជា ជួញមនុស្ស មំសវណិជ្ជា ជួញសាច់ គឺចិញ្ចឹមនូវសត្វទាំងឡាយ មានជ្រូកជាដេីម លុះដល់សត្វទាំងឡាយនោះចម្រេីនធំឡេីង ក៏សម្លាប់យកសាច់លក់ ។ មជ្ជវណិជ្ជា ជួញទឹកស្រវឹង គឺផ្សំគ្រឿងណាមួយឲ្យកេីតឡេីងជាទឹកស្រវឹងដោយខ្លួនឯង ឬទិញគេយកមកហេីយ លក់នូវទឹកស្រវឹងនោះ ។ វិសវណិជ្ជា ជួញថ្នាំពិស គឺចាត់ចែងផ្សំថ្នាំពិសឲ្យកេីតឡេីងដោយខ្លួនឯង ឬឲ្យគេផ្សំឲ្យ ឬក៏បានមកដោយហេតុឯណានីមួយ ហេីយលក់នូវថ្នាំពិសនោះ ។ ឧបាសកកាលវៀរចាកជំនួញខុស ៥ប្រការនេះហើយ បានប្រព្រឹត្តការចិញ្ចឹមជីវិតដោយធម៌ ឈ្មោះថា មានអាជីវធម៌ដោយប្រពៃ។
បលិពោធ ១០យ៉ាង
បលិពោធ គឺធម៌ជាគ្រឿងកង្វល់ មាន ១០យ៉ាង អាវាសបលិពោធ កង្វល់ដោយការគ្រប់គ្រងទីលំនៅ។ កុលបលិពោធ កង្វល់ដោយជាប់ជំពាក់នៅក្នុងត្រកូលញាតិ ឬត្រកូលរបស់ឧបដ្ឋាក។ លាភបលិពោធ កង្វល់ដោយការទទួលលាភ គឺកង្វល់ដោយការធ្វើអនុមោទនា ឬសំដែងធម៌ដល់ទាយក។ គណៈបលិពោធ កង្វល់ដោយពួកអ្នករៀនព្រះសូត្រ ឬពួកលោករៀនអភិធម្ម គឺកង្វល់ដោយការបង្រៀន។ កម្មបលិពោធ កង្វល់ដោយការងារ គឺកង្វល់ដោយការធ្វើការងារខ្លួនឯង ឬចាត់បង្គាប់ឲ្យគេធ្វើ។ អទ្ធានបលិពោធ កង្វល់ដោយដើរដំណើរផ្លូវឆ្ងាយ។ ញាតិបលិពោធ កង្វល់ថែទាំព្យាបាលជម្ងឺរបស់ញាតិ គឺអាចារ្យ និងឧបជ្ឈាយ៍។ អាពាធបលិពោធ កង្វល់ដោយព្យាបាលរោគរបស់ខ្លួន។ គន្ថបលិពោធ កង្វល់ដោយការរៀនព្រះបរិយត្តិ។ ឥទ្ធិបលិពោធ កង្វល់ដោយរក្សាទុកនូវឫទ្ធិជារបស់បុថុជ្ជន តែថាឫទ្ធិនេះ ជាកង្វល់ដល់វិបស្សនា មិនមែនជាកង្វល់ដល់សមាធិឡើយ គឺលោកអ្នកចម្រើនវិបស្សនាត្រូវផ្តាច់បង់ចេញ។ វិធីដែលនឹងផ្តាច់បង់បលិពោធទាំងនេះមាន ២ គឺត្រូវលះបង់ចេញ ឬត្រូវធ្វើបង្ហើយឲ្យរួចរាល់។ សូមអនុមោទនា !!!
ពោធិបក្ខិយធម៌
ពោធិបក្ខិយធម៌ ៣៧ ធម៌សម្រាប់ត្រាស់ដឹង ៣៧ប្រការ។ សតិប្បដ្ឋាន ៤ កាយានុបស្សនាសតិប្បដ្ឋាន វេទនានុបស្សនាសតិប្បដ្ឋាន ចិត្តានុបស្សនាសតិប្បដ្ឋាន ធម្មានុបស្សនាសតិប្បដ្ឋាន។ (បិ១៧.២៤៤) សម្មប្បធាន ៤ សំវរប្បធាន គឺព្យាយាមប្រយ័ត្នមិនឲ្យបាបកើតមានក្នុងសន្តាន បហានប្បធាន ព្យាយាមលះបាបដែលកើតឡើងហើយ ភាវនាបធាន ព្យាយាមញុំាងកុសលឲ្យកើតឡើងក្នុងសន្តាន អនុរក្ខនាបធាន ព្យាយាមរក្សាកុសលមិនឲ្យសាបសូន្យទៅវិញ។ សម្មប្បធាន គឺការព្យាយាម ជាសម្មាវាយាម ក្នុងអរិយមគ្គអង្គ៨ និងជាវីរិយិន្ទ្រិយ ក្នុងឥន្រ្ទិយ៥។ ឥទ្ធិបាទ ៤ ឆន្ទៈ ការផ្តោតចិត្តទៅលើបំណងមួយ វីរិយៈ ព្យាយាមធ្វើកិច្ចនោះ ចិត្តៈ យកចិត្តទុកដាក់ធ្វើកិច្ចការនោះ វីមំសា ត្រិះរិះពិចារណាហេតុផលក្នុងកិច្ចការនោះ។ ឥន្ទ្រិយ ៥ សទ្ធិន្ទ្រិយ សទ្ធាជាធំ បានដល់ ជឿការត្រាស់ដឹងនៃព្រះពុទ្ធ វីរិយន្ទ្រិយ វីរិយៈជាធំ បានដល់ការបំពេញសម្មប្បធាន ៤ សតិន្ទ្រិយ សតិជាធំ បានដល់ ការប្រមូលអារម្មណ៍ទៅលើសតិប្បដ្ឋាន ៤ សមាធិន្ទ្រិយ សមាធិជាធំ បានដល់ការសម្រេចឈានContinue reading “ពោធិបក្ខិយធម៌”
ត្រៃលក្ខណ៍
ត្រៃលក្ខណ៍ ឬលក្ខណៈ ៣ មាន អនិច្ចំ ទុក្ខំ អនត្តា។ អនិច្ចំ សេចក្តីមិនទៀង។ ធម៌ទាំងអស់ដែលមានបច្ច័យតាក់តែង ដូចជាភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត រូបជាដើម ជារបស់មិនទៀងទាត់ស្ថិតស្ថេរឡើយ មានដំណើរប្រែប្រួលជាធម្មតា។ របស់ទាំងឡាយណាមិនទៀង របស់នោះ ជាទុក្ខ របស់ណាជាទុក្ខ របស់នោះជាអនត្តា កាលបើបុគ្គលយល់យ៉ាងនោះហើយ មិនគប្បីប្រកាន់មាំក្នុងរបស់ទាំងនោះឡើយ។ ទុក្ខំ សេចក្តីព្រួយលំបាក។ អាយតនៈ ៦ មានភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ជាទុក្ខ។ របស់ណាជាទុក្ខ របស់នោះជាអនត្តា បុគ្គលគប្បីលះការប្រកាន់ក្នុងរបស់ទាំងនោះឡើយ។ អនត្តា ភាវៈមិនមែនជារបស់ខ្លួន។ អាយតនៈ ៦ ជាអនត្តា បុគ្គលកាលបើយល់យ៉ាងនេះហើយ ចិត្តក៏រមែងរួចស្រឡះ មិនប្រកាន់មាំទៀតឡើយ។ (ពិស្តារ បិដក.៣៥, ឃ.១) សូមអនុមោទនា !!!
