ទោសនៃសីលវិបត្តិ

សីលវិបត្តិ ការវិនាសនៃសីល ទោសនៃការវិនាសសីល របស់បុគ្គលអ្នកទ្រុស្តសីល គឺ​ព្រះមានព្រះភាគ​ទ្រង់សំដែងក្នុងព្រះសូត្រ មាន៥ប្រការ បុគ្គលអ្នកទ្រុស្តសីល តែងបាន​នូវ​ទោស ៥យ៉ាងគឺ មិនបាននូវគំនរទ្រព្យសម្បត្តិ (ទ្រព្យសម្បត្តិចេះតែវិនាស)។ កិត្តិស័ព្ទអាក្រក់ផុសអណ្តែតឡើង។ តែងមានមុខអៀនអន់ ដាក់មុខសំយុងចុះ ក្នុងកាលចូលទៅកាន់ទីប្រជុំជន។ វង្វេងស្មារតី ក្នុងពេលធ្វើកាលកិរិយា (ស្លាប់)។ បន្ទាប់អំពីបែកធ្លាយ ទំលាយខន្ធទៅ តែងចូលទៅកើតក្នុងអបាយភូមិ។ ម្យ៉ាងទៀត ក្នុងសព្វលហុសូត្រ ព្រះមានព្រះភាគទ្រង់ត្រាស់សំដែង​អំពី​ទោសរបស់​បញ្ចវេរា​​ដោយ​មាន​សេចក្តីថា អំពើ គឺ ការសម្លាប់សត្វមានជីវិត តែងនាំសត្វឲ្យកើត​ក្នុងនរក កំណើត​​តិរច្ឆាន ប្រែតវិស័យ បើសិនជាកម្មនោះជាកម្មស្រាលបំផុត កាលបើកើតជាមនុស្ស នាំឲ្យ​អាយុខ្លី។ អំពើ គឺការលួចទ្រព្យគេ តែងនាំសត្វឲ្យកើតក្នុងនរក កំណើត​តិរច្ឆាន ប្រែតវិស័យ បើកម្មនោះជាកម្មស្រាលបំផុត កាលបើកើតជាមនុស្ស ក៏នាំមកនូវសេចក្តីវិនាស​ទ្រព្យសម្បត្តិ។ អំពើ គឺការប្រព្រឹត្តខុសក្នុងកាម តែងនាំសត្វឲ្យកើតក្នុងនរក កំណើត​តិរច្ឆាន ប្រែតវិស័យ បើកម្មនោះជាកម្មស្រាលបំផុត កាលបើកើតជាមនុស្ស ក៏នាំមកនូវ​ពៀរ មួយអន្លើដោយសត្រូវ។ អំពើ គឺការពោលពាក្យកុហក តែងនាំសត្វឲ្យកើតក្នុងនរក កំណើត​តិរច្ឆាន ប្រែតវិស័យContinue reading “ទោសនៃសីលវិបត្តិ”

សង្ខារ

សង្ខារ គឺធម្មជាតិដែលមានបច្ច័យប្រជុំតាក់តែង។ មួយទៀត សង្ខារ គឺធម្មជាតិ​ដែល​តាក់តែង​នូវសង្ខតធម៌។ ន័យម្យ៉ាងទៀតថា ធម្មជាតិណាតាក់តែងនូវរូប វេទនា សញ្ញា សង្ខារទាំងឡាយ តាក់តែងនូវវិញ្ញាណ ធម្មជាតិនោះ​ឈ្មោះថា សង្ខារ។ សេចក្តីអធិប្បាយ សង្ខារ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅជំនួសនូវសង្ខតធម៌ទាំងអស់ ជាបរមត្ថ សង្ខារ មិនមែន​សត្វ បុគ្គល មនុស្ស ទេវតា ជាដើម សង្ខារ គឺត្រឹមតែជាសភាវធម៌ ដែលកើតឡើង និងរលត់​ទៅវិញតាមហេតុបច្ច័យប៉ុណ្ណោះ។ ក្នុងទីនេះ សង្ខារ គេសំដៅយកន័យ ២គឺ សង្ខារ គឺធម្មជាតិដែលបច្ច័យប្រជុំតាក់តែងក្នុងទីជាមួយគ្នា សំដៅយក​សង្ខារ ២យ៉ាងគឺ ឧបាទិន្នកសង្ខារ និងអនុបាទិន្នកសង្ខារ។ សង្ខារដែលមានវិញ្ញាណគ្រប់គ្រង ហៅថា ឧបាទិន្នកសង្ខារ បានដល់អត្តភាព​របស់​មនុស្ស សត្វ ទេវតា ព្រហ្ម ជាដើម។ បច្ច័យរបស់សង្ខារនេះ មាន៤ គឺ អវិជ្ជា តណ្ហា កម្ម អាហារ។ សង្ខារដែលគ្មានវិញ្ញាណគ្រប់គ្រង ហៅថាContinue reading “សង្ខារ”

តួវិបស្សនាបញ្ញា

សរីរៈ គឺតួរបស់វិបស្សនាបញ្ញា មាន ៥គឺ ១. ទិដ្ឋិវិសុទ្ធិ សេចក្តីបរិសុទ្ធនៃទិដ្ឋិ។ ២. កង្ខាវិតរណវិសុទ្ធិ សេចក្តីបរិសុទ្ធនៃញាណ ដែលឆ្លងផុតនូវសេចក្តីសង្ស័យ។ ៣. មគ្គាមគ្គញ្ញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធិនៃញាណ ដែលដឹងច្បាស់ ឃើញច្បាស់ថា ផ្លូវ និងមិនមែនផ្លូវ។ ៤. បដិបទាញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធនៃញាណ ដែលដឹងច្បាស់ ឃើញច្បាស់​នូវផ្លូវ​ប្រតិបត្តិ។ ៥. ញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធនៃញាណទស្សនៈ។ សូមអនុមោទនា !!!

បរិញ្ញា ៣

បរិញ្ញា បានដល់បញ្ញាហ្នឹងឯង មាន៣យ៉ាងគឺ ១. ញាតបរិញ្ញា បញ្ញាកំណត់ដឹង គឺបញ្ញាដែលដឹងនូវលក្ខណៈនៃសភាវធម៌ មានកំណត់ថា សភាវៈនេះ​ជារូបធម៌ សភាវៈនេះ ជានាមធម៌ ជាដើម និងកំណត់ដឹងនូវហេតុបច្ច័យ​របស់​នាមរូប​នោះ។ ២. តីរណបរិញ្ញា បញ្ញាពិចារណា គឺបញ្ញាដែលបានឃើញនូវព្រះត្រៃលក្ខណៈ គឺឃើញថា រូប​មិនទៀង ជាដើម។ ៣. បហានបរិញ្ញា បញ្ញាលះបង់ គឺបញ្ញាដែលកើតឡើង ហើយលះបង់នូវកិលេស បាន​ដល់​អនុបស្សនា ៧ មានអនិច្ចានុបស្សនា ជាដើម ដែលលះបង់នូវសេចក្តី​សំគាល់ខុស មាន​និច្ចសញ្ញា ជាដើម។ សូមអនុមោទនា !!!

សង្ឃគុណ

គុណព្រះសង្ឃ ៩បទគឺ ១. សុបដិបន្នោ ភគវតោ សាវកសង្ឃោ ពួកសាវកនៃព្រះមានព្រះភាគ លោកប្រតិបត្តិ​ដោយប្រពៃ គឺប្រតិបត្តិតាមគន្លងនៃព្រះនព្វលោកុត្តរធម៌។ ប្រតិបត្តិដោយប្រពៃ ព្រោះ​លោកដល់ព្រមដោយ​សម្មាបដិបទា ម្យ៉ាងទៀត លោកប្រតិបត្តិតាមឱវាទដែល​ព្រះពុទ្ធ​ជាម្ចាស់ប្រៀនប្រដៅ ប្រតិបត្តិមិនខុស។ ន័យមួយទៀត គឺលោកប្រតិបត្តល្អ គឺតាំងទុក​នូវសីល ដូចជារបង ឬកំផែងសម្រាប់ការពារសត្រូវ គឺជាទុច្ចរិតសំកិលេស ដែលជា​អកុសលដែលមានក្នុងកាយ លោកធ្វើសមាធិ ដូចជាផែនថ្មបិទបាំងនូវសត្រូវខាង​ក្នុង គឺបរិយុដ្ឋានសំកិលេស ដែលជាអកុសលគ្របសង្កត់ចិត្ត លោកធ្វើបញ្ញា ដូចជាប្រទីប​បំភ្លឺ​ក្នុងកងសង្ខារ​ទាំងពួង​ដោយចំណែកៗ មានខន្ធជាដើម ឃើញច្បាស់ថា ជាទុក្ខ មិនមែន​ខ្លួន លោកធ្វើបញ្ញាដូចជាអាវុធ សម្លាប់អនុសយកិលេសដែលជាចំណែកដ៏ល្អិត យ៉ាង​ទាបបំផុតបានត្រឹមសោតាបន្នបុគ្គល អស់វិចិកិច្ឆា ដោយឃើញគុណ​ព្រះពុទ្ធ​ជាក់ច្បាស់ លោកុត្តរធម៌ក៏កើតប្រាកដក្នុងសន្តាន លុះបានសម្រេចជាព្រះអរិយៈហើយ ទើបអស់​សីលពត្វបរាមាសៈ ព្រោះឃើញច្បាស់ថា ខ្លួនបរិសុទ្ធិដោយត្រៃសិក្ខា ដែលជា​សម្មាបដិបទា ផ្លូវប្រតិបត្តិប្រពៃ យ៉ាងនេះឈ្មោះថា សុបដិបន្នោ។ ២. ឧជុបដិបន្នោ ភគវតោ សាវកសង្ឃោ ពួកសាវកនៃព្រះមានព្រះភាគ លោកប្រតិបត្តិ​ដោយត្រង់ គឺប្រតិបត្តិជាមជ្ឈិមាបដិបទា តាមផ្លូវប្រកបដោយអង្គ ៨ មានសម្មាទិដ្ឋិ​ជា​ដើម។Continue reading “សង្ឃគុណ”

ធម្មសារ – ទ

ទោសនៃសេចក្តីមិនអត់ធន់ ៥យ៉ាង ទោសនៃសេចក្ដីមិនអត់ធន់ ៥ គឺ ១. បុគ្គលអ្នកមិនអត់ធន់ រមែងមិនជាទីស្រឡាញ់ មិនជាទីពេញចិត្តនៃជនច្រើនគ្នា។ ២. បុគ្គលអ្នកមិនអត់ធន់ រមែងច្រើនដោយពៀរ។ ៣. បុគ្គលអ្នកមិនអត់ធន់ រមែងច្រើនដោយទោស។ ៤. បុគ្គលអ្នកមិនអត់ធន់ រមែងវង្វេងពេលធ្វើមរណកាល។ ៥. បែកធ្លាយ​រាងកាយ រមែងចូលទៅកាន់អបាយ ទុគ្គតិ វិនិបាត នរក។ (បិ. ៨២, ឃ.២២២) ទុក្ខ ១២ កង ១. ជាតិទុក្ខ ទុក្ខព្រោះមានកំណើត។ ២. ជរាទុក្ខ ទុក្ខព្រោះសេចក្តីចាស់គ្រាំគ្រា។ ៣. ព្យាធិទុក្ខ ទុក្ខព្រោះមានរោគបៀតបៀន។ ៤. មរណទុក្ខ ទុក្ខព្រោះសេចក្តីស្លាប់ដោយចៀសពុំរួច។ ៥. សោកទុក្ខ ទុក្ខព្រោះសេចក្តីសោកក្រៀមក្រំ។ ៦. បរិទេវទុក្ខ ទុក្ខដោយការយំខ្សឹកខ្សួលរៀបរាប់។ ៧. ទុក្ខទុក្ខ ទុក្ខដោយផ្លូវកាយ មានជម្ងឺឈឺចាប់ជាដើម។ ៨. ទោមនស្សទុក្ខ ទុក្ខដោយផ្លូវចិត្តContinue reading “ធម្មសារ – ទ”