ធម្មសង្គណី (៧៨) មាតិកា ១. ចិត្តុប្បាទកណ្ឌ (៧៨) ២. រូបកណ្ឌ (៧៩) ៣. និក្ខេបកណ្ឌ (៧៩) ៤. អដ្ឋកថាកណ្ឌ (៧៩) វិភង្គ (៨០) ១. ខន្ធវិភង្គ ២. អាយតនវិភង្គ ៣. ធាតុវិភង្គ ៤. សច្ចវិភង្គ ៥. ឥន្ទ្រិយវិភង្គ ៦. បដិច្ចសមុប្បាទវិភង្គ ៧. សតិបដ្ឋានវិភង្គ ៨. សម្មប្បធានវិភង្គ ៩. ឥទ្ធិបាទវិភង្គ ១០. ពោជ្ឈង្គវិភង្គ ១១. មគ្គង្គវិភង្គ ១២. ឈានវិភង្គ ១៣. អប្បមញ្ញាវិភង្គ ១៤. សិក្ខាបទវិភង្គ ១៥. បដិសម្ភិទាវិភង្គ ១៦. ញាណវិភង្គ ១៧. ខុទ្ទកវត្ថុវិភង្គ ១៨. ធម្មហទយវិភង្គ ធាតុកថា (៨៣)Continue reading “អភិធម្មបិដក”
Author Archives: ឈូកក្រហម
សុត្តន្តបិដក
ទីឃនិកាយ (១៤-១៩) សីលក្ខន្ធវគ្គ (១៤-១៥) ភាគ ១៤ ព្រហ្មជាលសូត្រទី១ សាមញ្ញផលសូត្រទី២ អម្ពដ្ឋសូត្រទី៣ សោណទណ្ឌសូត្រទី៤ ភាគ ១៥ កូដទន្តសូត្រទី៥ មហាលិសូត្រទី៦ ជាលិយសូត្រទី៧ មហាសីហនាទសូត្រទី៨ បោដ្ឋបាទសូត្រទី៩ សុភសូត្រទី១០ កេវដ្ដសូត្រទី១១ លោហិច្ចសូត្រទី១២ តេវិជ្ជសូត្រទី១៣ មហាវគ្គ (១៦-១៧) ភាគ ១៦ មហាបទានសូត្រទី១ មហានិទានសូត្រទី២ មហាបរិនិព្វានសូត្រទី៣ ភាគ ១៧ មហាសុទស្សនសូត្រទី៤ ជនវសភសូត្រទី៥ មហាគោវិន្ទសូត្រទី៦ មហាសមយសូត្រទី៧ សក្កបញ្ហាសូត្រទី៨ មហាសតិបដ្ឋានសូត្រទី៩ បាយាសិសូត្រទី១០ បាដិកវគ្គ (១៨-១៩) ភាគ ១៨ បាដិកសូត្រទី១ ឧទុម្ពរិកសូត្រទី២ ចក្កវត្តិសូត្រទី៣ អគ្គញ្ញសូត្រទី៤ សម្បសាទនីយសូត្រទី៥ បាសាទិកសូត្រទី៦ ភាគ ១៩ លក្ខណសូត្រទី៧ សិង្គាលសូត្រទី៨ អាដានាដិយសូត្រទី៩ សង្គីតិសូត្រទី១០ ទសុត្តរសូត្រទី១១ មជ្ឈិមនិកាយContinue reading “សុត្តន្តបិដក”
វិន័យបិដក
បារាជិក (១-៣) បារាជិកកណ្ឌ ភាគ ០១ សង្ឃាទិសេសកណ្ឌ ភាគ ០២ អនិយតកណ្ឌ ភាគ ០២ និស្សគ្គិយកណ្ឌ ភាគ ០៣ បាចិត្តិយកណ្ឌ (៣-៤) បាចិត្តិយកណ្ឌ ភាគ ០៣ បាដិទេសនីយកណ្ឌ ភាគ ០៤ សេខិយកណ្ឌ ភាគ ០៤ អធិករណសមថ ភាគ ០៤ ភិក្ខុនីវិភង្គ ភាគ ០៥ មហាវគ្គ (៦-៨) មហាខន្ធកៈ ភាគ ០៦ ឧបោសថក្ខន្ធកៈ ភាគ ០៦ វស្សូបនាយិកក្ខន្ធកៈ ភាគ ០៧ បវារណាក្ខន្ធកៈ ភាគ ០៧ ចម្មក្ខន្ធកៈ ភាគ ០៧ ភេសជ្ជក្ខន្ធកៈ ភាគ ០៧ កថិនក្ខន្ធកៈ ភាគ ០៨ ចីវរក្ខន្ធកៈContinue reading “វិន័យបិដក”
ទោសនៃសីលវិបត្តិ
សីលវិបត្តិ ការវិនាសនៃសីល ទោសនៃការវិនាសសីល របស់បុគ្គលអ្នកទ្រុស្តសីល គឺព្រះមានព្រះភាគទ្រង់សំដែងក្នុងព្រះសូត្រ មាន៥ប្រការ បុគ្គលអ្នកទ្រុស្តសីល តែងបាននូវទោស ៥យ៉ាងគឺ មិនបាននូវគំនរទ្រព្យសម្បត្តិ (ទ្រព្យសម្បត្តិចេះតែវិនាស)។ កិត្តិស័ព្ទអាក្រក់ផុសអណ្តែតឡើង។ តែងមានមុខអៀនអន់ ដាក់មុខសំយុងចុះ ក្នុងកាលចូលទៅកាន់ទីប្រជុំជន។ វង្វេងស្មារតី ក្នុងពេលធ្វើកាលកិរិយា (ស្លាប់)។ បន្ទាប់អំពីបែកធ្លាយ ទំលាយខន្ធទៅ តែងចូលទៅកើតក្នុងអបាយភូមិ។ ម្យ៉ាងទៀត ក្នុងសព្វលហុសូត្រ ព្រះមានព្រះភាគទ្រង់ត្រាស់សំដែងអំពីទោសរបស់បញ្ចវេរាដោយមានសេចក្តីថា អំពើ គឺ ការសម្លាប់សត្វមានជីវិត តែងនាំសត្វឲ្យកើតក្នុងនរក កំណើតតិរច្ឆាន ប្រែតវិស័យ បើសិនជាកម្មនោះជាកម្មស្រាលបំផុត កាលបើកើតជាមនុស្ស នាំឲ្យអាយុខ្លី។ អំពើ គឺការលួចទ្រព្យគេ តែងនាំសត្វឲ្យកើតក្នុងនរក កំណើតតិរច្ឆាន ប្រែតវិស័យ បើកម្មនោះជាកម្មស្រាលបំផុត កាលបើកើតជាមនុស្ស ក៏នាំមកនូវសេចក្តីវិនាសទ្រព្យសម្បត្តិ។ អំពើ គឺការប្រព្រឹត្តខុសក្នុងកាម តែងនាំសត្វឲ្យកើតក្នុងនរក កំណើតតិរច្ឆាន ប្រែតវិស័យ បើកម្មនោះជាកម្មស្រាលបំផុត កាលបើកើតជាមនុស្ស ក៏នាំមកនូវពៀរ មួយអន្លើដោយសត្រូវ។ អំពើ គឺការពោលពាក្យកុហក តែងនាំសត្វឲ្យកើតក្នុងនរក កំណើតតិរច្ឆាន ប្រែតវិស័យContinue reading “ទោសនៃសីលវិបត្តិ”
សង្ខារ
សង្ខារ គឺធម្មជាតិដែលមានបច្ច័យប្រជុំតាក់តែង។ មួយទៀត សង្ខារ គឺធម្មជាតិដែលតាក់តែងនូវសង្ខតធម៌។ ន័យម្យ៉ាងទៀតថា ធម្មជាតិណាតាក់តែងនូវរូប វេទនា សញ្ញា សង្ខារទាំងឡាយ តាក់តែងនូវវិញ្ញាណ ធម្មជាតិនោះឈ្មោះថា សង្ខារ។ សេចក្តីអធិប្បាយ សង្ខារ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅជំនួសនូវសង្ខតធម៌ទាំងអស់ ជាបរមត្ថ សង្ខារ មិនមែនសត្វ បុគ្គល មនុស្ស ទេវតា ជាដើម សង្ខារ គឺត្រឹមតែជាសភាវធម៌ ដែលកើតឡើង និងរលត់ទៅវិញតាមហេតុបច្ច័យប៉ុណ្ណោះ។ ក្នុងទីនេះ សង្ខារ គេសំដៅយកន័យ ២គឺ សង្ខារ គឺធម្មជាតិដែលបច្ច័យប្រជុំតាក់តែងក្នុងទីជាមួយគ្នា សំដៅយកសង្ខារ ២យ៉ាងគឺ ឧបាទិន្នកសង្ខារ និងអនុបាទិន្នកសង្ខារ។ សង្ខារដែលមានវិញ្ញាណគ្រប់គ្រង ហៅថា ឧបាទិន្នកសង្ខារ បានដល់អត្តភាពរបស់មនុស្ស សត្វ ទេវតា ព្រហ្ម ជាដើម។ បច្ច័យរបស់សង្ខារនេះ មាន៤ គឺ អវិជ្ជា តណ្ហា កម្ម អាហារ។ សង្ខារដែលគ្មានវិញ្ញាណគ្រប់គ្រង ហៅថាContinue reading “សង្ខារ”
តួវិបស្សនាបញ្ញា
សរីរៈ គឺតួរបស់វិបស្សនាបញ្ញា មាន ៥គឺ ១. ទិដ្ឋិវិសុទ្ធិ សេចក្តីបរិសុទ្ធនៃទិដ្ឋិ។ ២. កង្ខាវិតរណវិសុទ្ធិ សេចក្តីបរិសុទ្ធនៃញាណ ដែលឆ្លងផុតនូវសេចក្តីសង្ស័យ។ ៣. មគ្គាមគ្គញ្ញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធិនៃញាណ ដែលដឹងច្បាស់ ឃើញច្បាស់ថា ផ្លូវ និងមិនមែនផ្លូវ។ ៤. បដិបទាញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធនៃញាណ ដែលដឹងច្បាស់ ឃើញច្បាស់នូវផ្លូវប្រតិបត្តិ។ ៥. ញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធនៃញាណទស្សនៈ។ សូមអនុមោទនា !!!
បរិញ្ញា ៣
បរិញ្ញា បានដល់បញ្ញាហ្នឹងឯង មាន៣យ៉ាងគឺ ១. ញាតបរិញ្ញា បញ្ញាកំណត់ដឹង គឺបញ្ញាដែលដឹងនូវលក្ខណៈនៃសភាវធម៌ មានកំណត់ថា សភាវៈនេះជារូបធម៌ សភាវៈនេះ ជានាមធម៌ ជាដើម និងកំណត់ដឹងនូវហេតុបច្ច័យរបស់នាមរូបនោះ។ ២. តីរណបរិញ្ញា បញ្ញាពិចារណា គឺបញ្ញាដែលបានឃើញនូវព្រះត្រៃលក្ខណៈ គឺឃើញថា រូបមិនទៀង ជាដើម។ ៣. បហានបរិញ្ញា បញ្ញាលះបង់ គឺបញ្ញាដែលកើតឡើង ហើយលះបង់នូវកិលេស បានដល់អនុបស្សនា ៧ មានអនិច្ចានុបស្សនា ជាដើម ដែលលះបង់នូវសេចក្តីសំគាល់ខុស មាននិច្ចសញ្ញា ជាដើម។ សូមអនុមោទនា !!!
គោចរ ៣ យ៉ាង
កន្លែងជាទីត្រេចទៅ របស់ឥន្ទ្រិយទាំង ៦ មានចក្ខុន្ទ្រិយ ជាដើម ហៅថា គោចរ។ ក្នុងន័យនេះ លោកសំដៅយកតែអារម្មណ៍ដែលជាហេតុនាំឲ្យកើតគុណ មានសីលគុណជាដើម។ គោចរ មាន ៣គឺ ឧបនិស្សយគោចរ អារម្មណ៍ជាឧបនិស្ស័យនៃសីលគុណជាដើម បានដល់កល្យាណមិត្ត។ អារក្ខគោចរ អារម្មណ៍ជាគ្រឿងរក្សាទុកនូវចក្ខុទ្វារជាដើម បានដល់ សតិ។ ឧបនិពន្ធគោចរ អារម្មណ៍ជាគ្រឿងចងទុកនូវចិត្ត បានដល់ សតិប្បដ្ឋាន។ អធិប្បាយ ១. ឧបនិស្សយគោចរ កល្យាណមិត្ត បរិបូណ៌ដោយគុណ មានកថាវត្ថុ ១០ បរិបូណ៌ដោយសីល សុតៈ ចាគៈ បញ្ញា តែងណែនាំអ្នកដែលចូលទៅអាស្រ័យនឹងលោក ឲ្យឆ្លងផុតចាកសេចក្តីសង្ស័យក្នុងធម៌ យល់ត្រង់ ជ្រះថ្លា បរិបូណ៌ដោយគុណទាំងនោះតាមកល្យាណមិត្តទាំងនោះ។ ២. អារក្ខគោចរ ព្រះសម្មាសម្ពុទ្ធត្រាស់ថា ភិក្ខុក្នុងសាសនានេះ វេលាចូលទៅកាន់ស្រុកក្តី ដើរទៅតាមផ្លូវក្តី តែងមានចក្ខុសំឡឹងចុះក្រោម ក្រឡេកមើលចម្ងាយមួយជួរនឹម មិនអើត ឈ្ងោក មិនក្រឡេកមើលទិសផ្សេងៗ។ ៣. ឧបនិពន្ធ សំដៅយកសតិប្បដ្ឋាន ៤Continue reading “គោចរ ៣ យ៉ាង”
កាយគតាសតិ
ការតម្កល់ស្មារតីក្នុងកាយ មានអាការៈ ៣២ ដោយធ្វើទុកក្នុងចិត្តថា បដិកូល (គួរខ្ពើម) ហៅថា កាយគតាសតិកម្មដ្ឋាន។ ព្រះយោគីដែលប្រាថ្នាចំរើនកម្មដ្ឋាននេះ គប្បីរៀនឧគ្គហកោសល្លវិធី ៧យ៉ាង គឺការឆ្លាសក្នុងការកាន់យក។ ឧគ្គហកោសល្លវិធី ៧យ៉ាងគឺ វចសា ឆ្លាសដោយវាចា គឺស្វាធ្យាយអាការៈទាំង ៣២ ដោយវាចា។ មនសា ឆ្លាសដោយចិត្ត គឺធ្វើទុកក្នុងចិត្តតាមអាការៈទាំង ៣២។ វណ្ណតោ ឆ្លាសដោយការកំណត់ពណ៌របស់អាការៈ ៣២ នោះ។ សណ្ឋានតោ ឆ្លាសដោយការកំណត់ទ្រង់ទ្រាយរបស់អាការៈ ៣២ នោះ។ ទិសតោ ឆ្លាសដោយការកំណត់ទិស របស់អាការៈ ៣២ នោះ។ ឱកាសសតោ ឆ្លាសដោយការកំណត់ទីតាំងនៅ របស់អាការៈ ៣២ នោះ។ បរិច្ឆេទតោ ឆ្លាសដោយការកំណត់ទីជុំវិញ គឺការកាត់ផ្តាច់ពីគ្នារបស់អាការៈ ៣២។ អធិប្បាយ ១. វចសា ព្រះយោគីគប្បីសូត្រ ទន្ទេញដោយវាចាឲ្យចាំស្ទាត់ក្នុងអាការៈ ៣២។ អាការៈ ៣២ នេះ លោកចែកជាContinue reading “កាយគតាសតិ”
បាបធម៌ ៥ យ៉ាង
ភិក្ខុប្រាថ្នាចង់បានលាភ ចង់ឲ្យគេគោរពសរសើរ ហើយប្រព្រឹត្តនូវធម៌ដ៍លាមកអាក្រក់។ បាបធម៌នោះ មាន ៥យ៉ាងគឺ ១. កុហនា ការកុហកដោយឫក។ ២. លបនា ការលួងលោមដោយវាចា។ ៣. នេមិត្តកតា ភាពជាអ្នកប្រើកលឧបាយដោយកាយខ្លះ ដោយវាចាខ្លះ។ ៤. និប្បេសិកតា ភាពជាអ្នកប្រើសំដីជាខ្នោសសំរាប់កោសយកលាភ។ ៥. លាភេនលាភំ និជិគឹសនតា ភាពនៃការស្វែងរកលាភ ដោយយកលាភជានុយ ឬជាធ្នាក់។ (ពិស្តារ មាននៅក្នុងបឋមវិបស្សនា សំ ប៊ុនធឿន) សូមអនុមោទនា !!!
