មច្ឆរិយ ៥ សេចក្តីកំណាញ់ ៥យ៉ាង គឺ អាវាសមច្ឆរិយៈ (ការកំណាញ់អាវាស) ១ កុលមច្ឆរិយៈ (ការកំណាញ់ត្រកូល) ១ លាភមច្ឆរិយៈ (ការកំណាញ់លាភ) ១ វណ្ណមច្ឆរិយៈ (ការកំណាញ់ពណ៌សម្បុរ) ១ ធម្មច្ឆរិយៈ (ការកំណាញ់ធម៌) ១។ (បិ.៨២, ឃ.២១២) មិច្ឆត្តធម៌ (សេចក្ដីខុស) ១០ប្រការ មិច្ឆាទិដ្ឋិ ១ មិច្ឆាសង្កប្បៈ ១ មិច្ឆាវាចា ១ មិច្ឆាកម្មន្តៈ ១ មិច្ឆាអាជីវៈ ១ មិច្ឆាវាយាមៈ ១ មិច្ឆាសតិ ១ មិច្ឆាសមាធិ ១ មិច្ឆាញាណ ១ មិច្ឆាវិមុត្តិ ១។ នេះ មិច្ឆត្តធម៌ ១០។ (បិ.៨២, ឃ.២៦៤) មិច្ឆាទិដ្ឋិ មិច្ឆាទិដ្ឋិ ការយល់ខុស មាន ១០ប្រការគឺContinue reading “ធម្មសារ – ម”
Author Archives: ឈូកក្រហម
ធម្មសារ – ឃ
ឃរាវាសធម៌ ឃរាវាសធម៌ ៤យ៉ាង គឺ សច្ចៈ សេចក្តីពិតត្រង់។ ទមៈ ការទូន្មាន ហាត់ពត់ ដុសខាត់កាយ វាចា ចិត្ត។ ខន្តី សេចក្តីអត់ធន់ គឺអត់ធន់ចំពោះហេតុដែលនាំឲ្យកើតលោភៈ ទោសៈ និងមោហៈ។ ចាគៈ ការលះបង់ ការបរិច្ចាគឲ្យអ្នកដទៃ។
ធម្មសារ -រ
ធម្មសារ – ព
ពៀរ ៥ យ៉ាង ពៀរ ៥ គឺ បាណាតិបាត (ការសម្លាប់សត្វ) ១ អទិន្នាទាន (ការលួចទ្រព្យគេ) ១ កាមេសុ មិច្ឆាចារ (ការប្រព្រឹត្តខុសក្នុងកាម) ១ មុសាវាទ (ការពោលពាក្យកុហក) ១ សុរាមេរយមជ្ជប្បមាទដ្ឋាន (ការផឹកនូវគ្រឿងស្រវឹង) ១។ (បិ. ៨២, ឃ. ២២០) សូមអនុមោទនា !!!
ធម្មសារ – យ
ធម្មសារ – ឧ
ឧបាទាន ៤ ពួកធម៌ជាឧបាទាន (សេចក្តីប្រកាន់មាំ) មាន ៤ គឺ កាមុបាទាន ទិដ្ឋុបាទាន សីលព្វតុបាទាន អត្តវាទុបាទាន។ (ពិស្តារ បិ.៧៩, ឃ.២៨០) ឥន្ទ្រិយចាស់ក្លា គឺសំដៅលើ សទ្ធា, វីរិយៈ, សតិ, សមាធិ និងបញ្ញាចាស់ក្លា។ សូមអនុមោទនា !!!
ធម្មសារ – ន
នីវរណៈ ៦ ពួកធម៌ជានីវរណៈ (ធម៌ជារនាំង) មាន ៦ គឺ កាមច្ឆន្ទនីវរណៈ ព្យាបាទនីវរណៈ ថីនមិទ្ធនីវរណៈ ឧទ្ធច្ចកុក្កុច្ចនីវរណៈ វិចិកិច្ឆានីវរណៈ អវិជ្ជានីវរណៈ។ (ពិស្តារ បិ.៧៩, ឃ.២៤៨) នាថករណធម៌ ធម៌ជាទីពឹង១០យ៉ាង ជាអ្នកមានសីល ជាពហុស្សូត មានកល្យាណមិត្ត ជាអ្នកប្រដៅងាយ ជាអ្នកមិនខ្ជិលច្រអូសក្នុងការងារ ជាអ្នកមានប្រាថ្នាក្នុងកុសលធម៌ ជាអ្នកប្រារព្ធព្យាយាម ជាអ្នកសន្តោស ជាអ្នកមានស្មារតី ជាអ្នកមានបញ្ញា (ដឹងនូវធម៌ទៅតាមសភាពពិត គឺទុក្ខំ អនិច្ចំ អនត្តា…) (ពិស្តារ បិ.៥០, ឃ.១៧) សូមអនុមោទនា !!!
ធម្មសារ – អ
អកុសល ៩ កង អាសវៈ ៤ គឺ កាមាសវៈ ភវាសវៈ ទិដ្ឋាសវៈ អវិជ្ជាសវៈ។ ឱឃៈ ៤ គឺ កាមោឃៈ ភវោឃៈ ទិដ្ឋោឃៈ អវិជ្ជោឃៈ។ យោគៈ ៤ គឺ កាមយោគៈ ភវយោគៈ ទិដ្ឋយោគៈ អវិជ្ជាយោគៈ។ គន្ថៈ ៤ គឺ អភិជ្ឈាកាយគន្ថៈ ព្យាបាទកាយគន្ថៈ សីលព្វត្តបរាមាសកាយគន្ថៈ ឥទំសច្ចាភិនិវេសកាយគន្ថៈ ។ ឧបាទាន ៤ គឺ កាមុបាទាន ទិដ្ឋុបាទាន សីលព្វត្តុបាទាន អត្តវាទុបាទាន។ នីវរណៈ ៦ គឺ កាមច្ឆន្ទៈ ព្យាបាទៈ ថីនមិទ្ធៈ ឧទ្ធច្ចកុក្កុច្ចៈ វិចិកិច្ឆា អវិជ្ជា។ អនុសយៈ ៧ គឺ កាមរាគានុសយ ភវរាគានុសយ បដិឃានុសយ មានានុសយContinue reading “ធម្មសារ – អ”
ធម្មសារ – ខ
ខន្ធ ៥ រូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ។ សូមអនុមោទនា !!!
ធម្មសារ – គ
គន្ថៈ ៤ យ៉ាង ពួកធម៌ជាគន្ថៈ (ធម៌ដោតក្រងសត្វទុកក្នុងវដ្តៈ) មាន ៤ គឺ អភិជ្ឈាកាយគន្ថៈ [សភាវៈចងក្រងនាមកាយទុកក្នុងវដ្តៈ ដោយអំណាចបដិសន្ធិ គឺអភិជ្ឈា។] ព្យាបាទកាយគន្ថៈ សីលព្វតបរាមាសកាយគន្ថៈ ឥទំសច្ចាភិនិវេសកាយគន្ថៈ [សភាវៈចងក្រងនាមកាយទុកក្នុងវដ្តៈ ដោយអំណាចបដិសន្ធិ គឺសេចក្តីប្រកាន់ខ្ជាប់ ដោយយល់ថា នេះទៀង ការយល់ដទៃ ជាមោឃៈ។]។ (ពិស្តារ បិ ៧៩, ឃ ២៣៦) គរុធម៌ ៨ គរុធម៌ គឺធម៌ធ្ងន់ ៨ប្រការ ដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិចំពោះស្ត្រី ដែលមានបំណងចង់បួសក្នុងព្រះពុទ្ធសាសនា។ ធម៌ទាំង ៨ប្រការនេះ ភិក្ខុនីត្រូវធ្វើសក្ការៈ គោរពរាប់អាន បូជា មិនប្រព្រឹត្តកន្លង ដរាបអស់ជីវិត។ ភិក្ខុនីសូម្បីឧបសម្បទាបានមួយរយវស្សាហើយ ក៏ត្រូវតែថ្វាយបង្គំ ក្រោកទទួល ធ្វើអញ្ជលីកម្ម សាមីចិកម្ម ចំពោះភិក្ខុដែលទើបនឹងបានឧបសម្បទាក្នុងថ្ងៃនោះ។ ភិក្ខុនីមិនត្រូវនៅចាំវស្សា ក្នុងអាវាសដែលគ្មានភិក្ខុឡើយ។ ភិក្ខុនីត្រូវប្រាថ្នាធម៌ពីរប្រការ គឺសួរឧបោសថ ចូលទៅស្តាប់ឱវាទ អំពីសំណាក់ភិក្ខុសង្ឃរាល់កន្លះខែ។ ភិក្ខុនី នៅចាំវស្សារួចហើយContinue reading “ធម្មសារ – គ”
